question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើរំលោភលើរដ្ឋធម្មនុញ្ញ តើគួរឱ្យយោធាប្រើកម្លាំងទ័ពដើម្បីដោះស្រាយក្នុងករណីច្បាប់ត្រូវបានស្ថិតនៅក្រោមអំណាចរាជរដ្ឋាភិបាល?
សូមជម្រាបថា យោធាពុំមានអំណាចផ្ទាល់ខ្លួនក្នុងការដោះស្រាយនៅពេលដែលរាជរដ្ឋាភិបាលរំលោភទៅលើរដ្ឋធម្មនុញ្ញទេ ពីព្រោះកាតព្វកិច្ចការពារជាតិរបស់យោធាត្រូវធ្វើឡើងតាមច្បាប់កំណត់ ហើយព្រះមហាក្សត្រ ទ្រង់គង់ជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ដូច្នេះបើគ្មានបញ្ជាពីព្រះមហាក្សត្រទេ យោធាមិនអាចប្រើកម្លាំងដោះស្រាយវិបត្តិណាមួយបានឡើយ។
law
ច្បាប់អស្សាមិករណ៍តាមកាសែតប្រែថា (ការរឹបអូសអចលនទ្រព្យ) នេះគឺជាពាក្យមួយដែលបង្កើតនូវការភ័យព្រួយរបស់ប្រជាពលរដ្ឋបំផុត សុំបកស្រាយថាតើគោលដៅសំណូមពរនៃច្បាប់នេះយ៉ាងណា?
រដ្ឋត្រូវការចាំបាច់ដកហូតអចលនទ្រព្យមួយចំនួនសម្រាប់សំណង់សាធារណៈ ពីព្រោះការងារខាងមុខ យើងត្រូវធ្វើផ្លូវថ្នល់ ផ្លូវរទេះភ្លើង។ល។ អ៊ីចឹងហើយអាចមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាជន ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាទាល់តែមានសំណងសមស្រប។
law
នៅក្នុងរដ្ឋសភាមានគណបក្សរាជរដ្ឋាភិបាល និងគណបក្សប្រឆាំង ពាក្យថាគណបក្សប្រឆាំង គឺតស៊ូស្លាប់រស់ដើម្បីឱ្យទទួលបានជោគជ័យ ហេតុនេះពាក្យនេះធ្វើឱ្យមានភាពតានតឹងដល់សភាពការណ៍នយោបាយ សុំស្នើប្តូរមកជាគណបក្សជំទាស់បានដែរឬទេ?
ពាក្យនេះជាពាក្យរបស់អ្នកនយោបាយ ឬប្រជាជនប្រើ ដូច្នេះពិបាកឆ្លើយណាស់ ចង់ហៅអ្វីក៏បានដែរ ប៉ុន្តែគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យមិនមែនដល់ថ្នាក់តស៊ូស្លាប់រស់ទេ។
law
ការរៀបចំខ្លឹមសារមាតាបង្កើតរដ្ឋធម្មនុញ្ញឆ្លងកាត់ច្រើនរបបគ្រប់គ្រងក្នុងប្រទេសកម្ពុជា តើមានការកែសម្រួលដកស្រង់ខ្លឹមសារតាមគ្នាធ្វើដោយឡែក ឬចងក្រងដោយវិធីណា? ក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិដែរឬទេ?
ការរៀបចំសរសេររដ្ឋធម្មនុញ្ញជារួម គឺអ្នកច្បាប់ និងអ្នកច្បាប់ដែលជំនាញខាងច្បាប់រដ្ឋធម្មនុញ្ញ។ ដូច្នេះ ការយល់ដឹង និងបទពិសោធន៍ក្នុងការសរសេរ មិនអាចយកមនុស្សគ្មានចំណេះដឹង ឬគ្មានសញ្ញាណខាងផ្នែកច្បាប់មកសរសេរបានទេ ហើយការសរសេរនេះត្រូវមានការសម្រេចចិត្តខាងនយោបាយឱ្យបានច្បាស់លាស់រួចជាស្រេច។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចពិនិត្យធ...
law
រដ្ឋធម្មនុញ្ញត្រូវបានបង្កើតដោយសភាធម្មនុញ្ញ ឬតាមរយៈប្រជាមតិ ចំពោះរដ្ឋធម្មនុញ្ញសរសេរ។ តើហេតុអ្វីបានជារដ្ឋធម្មនុញ្ញឆ្នាំ១៩៨៩ ត្រូវបានគេចាត់ទុកជាការបង្កើតរដ្ឋធម្មនុញ្ញថ្មី បើពុំមានសភាធម្មនុញ្ញ ឬប្រជាមតិផងនោះ?
ជាសម័យកាលនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សាធារណរដ្ឋប្រជាមានិតកម្ពុជាមានរដ្ឋសភារបស់ខ្លួន ហើយចាប់ផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។
law
តើច្បាប់ធម្មនុញ្ញបង្កើតនេះ យកតាមប្រព័ន្ធច្បាប់ណានៅលើពិភពលោក?
ប្រទេសយើងធ្លាប់ធ្វើខ្ញុំបារាំងតាំងពីឆ្នាំ១៨៦៣មក ដូច្នេះយើងយកតាមប្រព័ន្ធច្បាប់បារាំង។ តាមរយៈការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ប្រព័ន្ធច្បាប់របស់យើងយកតាមប្រព័ន្ធច្បាប់បារាំង ឬប្រព័ន្ធច្បាប់ រ៉ូម៉ាណូហ្សែកម៉ានិក ដែលសំដៅទៅលើប្រព័ន្ធច្បាប់ចំរុះរវាងច្បាប់បារាំង និងច្បាប់អាឡឺម៉ង់។
law
សូមបំភ្លឺការចុច “.” នៅក្រោយមាត្រានីមួយៗ។ សូមពន្យល់មាត្រា ៧១?
ការចុចនេះ គឺយើងយកតាមរចនាបថពីមុនៗមក ជាពិសេសសូមពិនិត្យមើលរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧។
law
ហេតុអ្វីបានជាក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយើង ឬប្រទេសខ្លួនមានរដ្ឋសភា និងព្រឹទ្ធសភា?
ករណីនេះ គឺអាស្រ័យទៅលើរដ្ឋធម្មនុញ្ញ ថាតើគួរជ្រើសយករបបសភាមួយ ឬរបបសភាពីរ។ បណ្តាប្រទេសសង្គមនិយមទាំងអស់មានសភាតែមួយទេ ចំណែកឯនៅក្នុងតំបន់យើងវិញ មានតែប្រទេសសិង្ហបុរីទេដែលមានសភាតែមួយ គឺរដ្ឋសភានេះឯង។ ចំណែកឯកម្ពុជាវិញ ក្រោយពីឈានដល់ព្រមព្រៀងបញ្ចប់វិបត្តិនយោបាយឆ្នាំ១៩៩៨មក នៅឆ្នាំ១៩៩៩ បញ្ហាគណបក្សក្នុងរាជរដ្ឋាភិបាលចំរុះបានឯកភាពគ្នាបង...
law
តើពាក្យថា "វាក្យខ័ណ្ឌ” និង “កថាខ័ណ្ឌ នៅក្នុងច្បាប់ មានន័យដូចគ្នា ឬខុសគ្នា?
ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ មានប្រើពាក្យវាក្យខ័ណ្ឌ និងកថាខ័ណ្ឌខ្លះ ដូច្នេះនៅមិនទាន់ច្បាស់។ ចំណែករដ្ឋធម្មនុញ្ញសម័យ លន់ នល់ ក៏នៅមិនទាន់ច្បាស់នៅឡើយដែរ។ សៀវភៅដែលបោះពុម្ភដោយលោក អេង សុត ឆ្នាំ១៩៦៤ មានពន្យល់ពីពាក្យ វាក្យខ័ណ្ឌ និង កថាខ័ណ្ឌច្បាស់។ ការប្រើប្រាស់ពាក្យនេះក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃ គឺច្បាស់លាស់ហើយដោយកថាខ័ណ្ឌមានទម្រង...
law
តើហេតុអ្វីបានជាមានការធ្វើវិសោធនកម្មជាច្រើនដងលើរដ្ឋធម្មនុញ្ញខ្មែរ? អាចនាំឱ្យមានផលអវិជ្ជមានដល់ប្រទេសដែរឬទេ?
វាកើតចេញពីការចាំបាច់ និងភាពទាល់ច្រកខាងនយោបាយ ដូច្នេះពុំមាននាំមកនូវផលអវិជ្ជមានដល់ប្រទេសជាតិទេ ពីព្រោះក្រោយពីវិសោធនកម្មរដ្ឋធម្មនុញ្ញហើយយើងអាចយកមកដោះស្រាយបញ្ហាដោយជោគជ័យ។
law
យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ យើងមិនឃើញមានមាត្រាណាមួយបញ្ជាក់ឱ្យច្បាស់ពីពាក្យ “សេវាសាធារណៈ" ឡើយ ហេតុអ្វី? សូមអនុញ្ញាតពន្យល់ពាក្យនេះដោយអធ្យាស្រ័យ។
រដ្ឋធម្មនុញ្ញ ពុំមានប្រើពាក្យ “សេវាសាធារណៈ” នេះមែន ប៉ុន្តែអត្ថបទច្បាប់ ឋានានុក្រមលំដាប់ទី២ មានចែងពីពាក្យនេះ។
law
តើរដ្ឋធម្មនុញ្ញបានរៀបរៀងដោយឈរលើគោលការណ៍ចំណុចប៉ុន្មានយ៉ាង?
រដ្ឋធម្មនុញ្ញត្រូវបានរៀបរៀងឡើងដោយឈរលើគោលការណ៍ច្រើន ក្នុងនោះមានការកំណត់អំណាច (អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ) ការកំណត់អំពីប្រមុខរដ្ឋ (តើអ្នកណាដែលត្រូវធ្វើជាប្រមុខរដ្ឋ ជាប្រធានាធិបតី ឬក៏ជាព្រះមហាក្សត្រ? ហើយមានអំណាចយ៉ាងដូចម្តេច?) ជាដើម។
law
តើលក្ខណៈជាសារវ័ន្តនៃរដ្ឋធម្មនុញ្ញមានន័យដូចម្តេច?
យើងមើលគ្រោងធំៗនៃរដ្ឋធម្មនុញ្ញ។ ដើម្បីគ្រប់គ្រងរដ្ឋ គ្រប់គ្រងប្រទេស គឺមានស្ថាប័ន ព្រះមហាក្សត្រ ចំពោះព្រះរាជាណាចក្រ ស្ថាប័នប្រធានាធិបតី ចំពោះរបបសាធារណរដ្ឋ។ អំណាចប្រធានាធិបតី អំណាចព្រះមហាក្សត្រ ហើយការកំណត់សិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ កំណត់ពីសមត្ថកិច្ចនៃអំណាចទាំងបីគឺ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង អំណាចតុលាការ។ ទន្ទឹម...
law
តើច្បាប់រដ្ឋធម្មនុញ្ញ និងរដ្ឋធម្មនុញ្ញខុសគ្នាដូចម្តេច?
ច្បាប់រដ្ឋធម្មនុញ្ញប្រហែលជាចង់និយាយច្បាប់ធម្មនុញ្ញទេមើលទៅ ហើយរដ្ឋធម្មនុញ្ញខុសគ្នាដូចម្តេច? ខ្ញុំសូមឆ្លើយត្រួសៗច្បាប់ធម្មនុញ្ញកាលណាមិនទាន់ប្រកាសឱ្យប្រើទេ គឺមិនទាន់ជារដ្ឋធម្មនុញ្ញទេ នៅជាច្បាប់ធម្មនុញ្ញ។ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះគេស្នើធ្វើវិសោធនកម្ម ឬធ្វើបន្ថែម ហើយនៅពេលឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភាចប់ហើយ ព្រះមហាក្សត្រទ្រ...
law
ធម្មនុញ្ញភាព មានន័យដូចម្តេច?
មានន័យថាភាពស្របនឹងរដ្ឋធម្មនុញ្ញ ហើយមានតែក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានសមត្ថកិច្ចក្នុងការសម្រេចថាច្បាប់នោះស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
law
តើការងារទូតគឺជាអ្វី?
ការងារទូត គឺជាដំណើរការនៃទំនាក់ទំនងគ្នារវាងរដ្ឋនានាតាមរយៈតំណាងរបស់ខ្លួន។ ទំនាក់ទំនងនេះ គឺមានជាប់ជាប្រចាំរវាងរដ្ឋនិងរដ្ឋ ដោយមានតំណាងឬអ្នកការទូតរបស់គេ ជាអ្នកការពារផលប្រយោជន៍របស់រដ្ឋ និងអ្នកកាត់បន្ថយនៃជម្លោះ។
law