question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើច្បាប់មានឥទ្ធិពលដែរឬទេ ដើម្បីឱ្យមេឃនិងដីដែលទើបតែឆ្លងកាត់ភាពអន្ធកាលអាចទទួលសមភាពនៃពន្លឺព្រះអាទិត្យ?
ច្បាប់កាលណាចូលជាធរមានហើយ ចាប់បង្ខំហើយ ទោះមេឃយ៉ាងម៉េចក៏ដោយ រញ្ជួយដីក៏ដោយ គឺពលរដ្ឋត្រូវតែគោរព។ នេះប្រហែលជាចង់និយាយពីប្រសិទ្ធភាពនៃច្បាប់។ អ្នករៀនច្បាប់ប្រហែលជាយល់ហើយ ការរៀនទ្រឹស្តីជាការពិបាកមួយ ហើយនៅពេលអនុវត្តជាការពិបាកមួយទៀត គឺត្រូវការដោះស្រាយ ត្រូវការពន្យល់។ ប្រទេសមានអារ្យធម៌ខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយ គឺនៅតែមានការរំលោភដដែល...
law
តើច្បាប់ធ្វើឡើងដើម្បីប្រយោជន៍អ្វី? ដើម្បីឱ្យនរណាអនុវត្ត និងប្រើប្រាស់?
សំណួរនេះអ្នកច្បាប់ឬយ៉ាងណាទេដែលសួរនេះតែចង់បញ្ជាក់ថាមានសុភាសិតបារាំងមួយថា “ភាពចាំបាច់តម្រូវឱ្យធ្វើច្បាប់ “La nécessité fait loi”។ ក្នុងការគ្រប់គ្រងវិស័យនីមួយៗ គឺមានតម្រូវការទៅតាមពេលវេលា ទៅតាមការវិវឌ្ឍ បើមិនធ្វើច្បាប់ទេគឺមិនកើតទេ ដើម្បីកុំឱ្យអំណាចទាំងអស់ចេញពីបុគ្គលមួយរូប។ ដើម្បីឱ្យនរណាអនុវត្ត? គឺប្រជាពលរដ្ឋទាំងពីរភេទក្នុង...
law
នៅសម័យមុនមានបណ្ឌិតតែ ១៨អង្គ ប៉ុន្តែអាចធ្វើឱ្យប្រទេសជាតិត្រចះត្រចង់បានតាមច្បាប់គំនិត។ ចុះហេតុអ្វីបច្ចុប្បន្នផ្ទុយស្រឡះហើយតែបែរជាមិនអាច?
គឺវាអាចនេះជាសម័យទំនើប មនុស្សរៀនតាមប្រព័ន្ធអីុនធឺណេតហើយ តែយើងត្រូវធ្វើពីមួយជំហានទៅមួយជំហាន។
law
ហេតុអ្វីច្បាប់នៅក្នុងតុលាការប្រទេសកម្ពុជាពុំសូវមានប្រសិទ្ធភាព?
នេះជារឿងលើការអនុវត្តទេ រឿងមនុស្សយកទៅអនុវត្ត ដូច្នេះយើងនឹងខិតខំផ្សព្វផ្សាយអប់រំ ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី១ រហូតពេលនេះមានទិសដៅយុទ្ធសាស្ត្ររួចហើយ គឺធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ ដំណើរការកំណែទម្រង់មិនមែនជាការងាយស្រួលទេ គឺត្រូវធ្វើជាជំហានៗ យើងបានផ្លែផ្កាជាបណ្តើរៗ ហើយដូចជាយើងមានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ...
law
តើមាននីតិវិធីយ៉ាងណា អំពីការប្រមាថរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ ដើម្បីកុំឱ្យយុវជនដិតដាមការមើលងាយគ្នារវាងខ្មែរ និងខ្មែរ?
កាលណាគណបក្សជេរគ្នា គឺវានាំឱ្យមានការប៉ះពាល់ដល់សង្គម ដូច្នេះហើយបានជាតាមគោលការណ៍នៃច្បាប់បោះឆ្នោត គេតម្រូវឱ្យគណបក្សនយោបាយទាំងអស់គោរពគ្នាទៅវិញទៅមក ឧទាហរណ៍ មាត្រា ៧០ នៃច្បាប់នេះបានចែងពីការឃោសនាបោះឆ្នោត គឺឱ្យយកកម្មវិធីនយោបាយមកឃោសនាដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប ច្បាប់ហាមមិនឱ្យគណបក្សនយោបាយជេរប្រមាថគ្នាទេ។ នៅក្នុងក្រមសីលធម៌រ...
law
ក្នុងការបញ្ជាក់ពីការស្របនៃរដ្ឋធម្មនុញ្ញរបស់ច្បាប់មួយ គេតែងឃើញមាន "បានទ្រង់យល់ រដ្ឋធម្មនុញ្ញ” ចុះចំណែកក្រឹត្យច្បាប់លេខ ៣៨ ដែលយើងកំពុងប្រើសព្វថ្ងៃ?
គេប្រើក្រឹត្យនៅសម័យរដ្ឋកម្ពុជា កាលណាក្រមនីតិវិធីថ្មីចូលជាធរមាន នោះក្រឹត្យច្បាប់ លេខ ៣៨ នឹងនិរាករណ៍ដោយឯកឯងឥតមានអានុភាពអនុវត្តទៀតទេ។
law
សូមជួយពន្យល់ពាក្យឆន្ទានុសិទ្ធិ និងបុព្វសិទ្ធិ។
ពាក្យបុព្វសិទ្ធិ (Prérogative) ចង់និយាយថា សិទ្ធិផ្សេងៗ មានរបបបេសកកម្មអី។ ចំណែកពាក្យឆន្ទានុសិទ្ធិ ជាសិទ្ធិរបស់ចៅក្រម។
law
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រម ខ្លឹមសារទាំងពីរនេះមួយណាធំជាងគេ និងសុំការបំភ្លឺបន្ថែមអំពីអត្ថន័យ "ព្រះរាជក្រម"។
ព្រះរាជក្រម គឺជាឯកសារគតិយុត្តមួយសម្រាប់ប្រកាសឱ្យប្រើច្បាប់ ហើយដែលមានឋានានុក្រមនៅលើច្បាប់។
law
ច្បាប់ណាមួយដែលចែងប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តើអាចយកមកអនុវត្តបានដែរឬទេ?
រដ្ឋធម្មនុញ្ញតតម្រូវឲ្យច្បាប់ទាំងអស់ និងអត្ថបទក្រោមច្បាប់ទាំងអស់ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញ។
law
តើរាល់ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ត្រូវឆ្លងកាត់ការប្រជុំក្រុមប្រឹក្សាធម្មនុញ្ញឬត្រូវឆ្លងកាត់ព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី?
សូមមើលគំនូសតាងដែលលោកជំទាវឧទ្ទេសនាម អ្នកដែលមានសិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រ ១/៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ អ្នកផ្តួចផ្តើមរៀបចំនីតិវិធីរួចហើយ ថ្វាយទៅព្រះមហាក្សត្រ ព្រះមហាក្សត្រមិនឆ្លើយអ្វីទេ ទ្រង់បញ្ជូនមកក្រុមប្រ...
law
តើរដ្ឋធម្មនុញ្ញយើងជារដ្ឋធម្មនុញ្ញរឹង ឬទន់? បើរឹងមូលហេតុអ្វី? បើទន់មូលហេតុអ្វី?
រដ្ឋធម្មនុញ្ញរបស់យើងគឺអាចនិយាយបានថា ជារដ្ឋធម្មនុញ្ញរឹងផង និងទន់ផង។ ប្រការដែលថា រឹង គឺគេចែងចំណុចណាដែលគេហាមក្នុងការធ្វើវិសោធនកម្ម ឬសើរើតាមចិត្ត ដូច្នេះអ្នកដែលមានអំណាចបញ្ញត្តិរដ្ឋធម្មនុញ្ញ គេគិតពីចំណុចដែលនឹងហាមប្រាម ចំណុចដែលហាមមិនឱ្យកែប្រែ គឺទី១-ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ទី២-របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី៣-ព្រះ...
law
មាត្រា ១៥០ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថាច្បាប់ និងសេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋត្រូវតែស្របរដ្ឋធម្មនុញ្ញដាច់ខាត។ តើច្បាប់ និងសេចក្តីជូនដំណឹងមួយណាធំជាង? ពីព្រោះកន្លងមកឱ្យតែមានរឿងកើតឡើង ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យដូចជាមិនហ៊ានអនុវត្តន៍នីតិវិធីនោះទេ?
គឺច្បាប់ខ្ពស់ជាងសេចក្តីជូនដំណឹង។ បើតាមឋានានុក្រម គឺច្បាប់បន្ទាប់មកព្រះរាជក្រឹត្យ អនុក្រឹត្យ បន្ទាប់មកបានសេចក្តីជូនដំណឹង។
law
ទម្រង់នៃការរៀបចំលិខិតបទដ្ឋាននីមួយៗ (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...) ចាំបាច់ត្រូវមានឯកសារយោងរួមមានរដ្ឋធម្មនុញ្ញ ច្បាប់ដែលពាក់ព័ន្ធ តើឯកសារយោងទាំងនោះមានឥទ្ធិពល ឬសារៈសំខាន់អ្វីខ្លះ ក្នុងការវាយតម្លៃខ្លឹមសារលិខិតបទដ្ឋានគតិយុត្តដែលកំពុងរៀបចំនេះថាស្រប ឬមិនស្របរដ្ឋធម្មនុញ្ញ?
អ្នកសួរចង់យោងទៅដល់មូលបទ ព្រោះមូលបទគេដាក់យោងរដ្ឋធម្មនុញ្ញ យោងព្រះរាជក្រម យោងច្បាប់បន្តបន្ទាប់។ ការដែលយើងហ្នឹងហើយ ដើម្បីឱ្យខ្លឹមសារខាងក្រោមរលូនដូចអ្វីដែលមានយោងខាងលើ ព្រោះអ្នកដែលបានសរសេរលិខិតបទដ្ឋាន គឺគោរពទៅតាមខ្លឹមសារដែលមានយោងខាងលើ គឺធ្វើឱ្យរលូនទៅតាមរដ្ឋធម្មនុញ្ញ ហើយមូលបទដែលខ្ពស់ជាងគេ គឺរដ្ឋធម្មនុញ្ញបន្ទាប់មកច្បាប់បន្តមក...
law
គ្រប់ច្បាប់លិខិតបទដ្ឋានគតិយុត្តត្រូវតែស្របរដ្ឋធម្មនុញ្ញ តើយោងលើមូលដ្ឋានអ្វីខ្លះដើម្បីកំណត់ថា ច្បាប់លិខិតបទដ្ឋានគតិយុត្តណាមួយមិនស្របរដ្ឋធម្មនុញ្ញ? (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...) មាត្រា១៥០ថ្មីនៃរដ្ឋធម្មនុញ្ញ?
យល់ថារដ្ឋធម្មនុញ្ញជាប្រដាប់វាស់មួយដើម្បីឱ្យដឹងថាច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយមិនស្របរដ្ឋធម្មនុញ្ញ ហើយអ្នកដែលមានសមត្ថកិច្ចត្រួតពិនិត្យថាត្រឹមត្រូវ ឬ មិនត្រឹមត្រូវ គឺទាល់តែមានបណ្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចប្រកាសថា ច្បាប់ណាមួយមិនស្របរដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រួតពិនិត្យធម្មនុ...
law
មាត្រា១៥២ថ្មី នៃរដ្ឋធម្មនុញ្ញ មានពាក្យ "ច្បាប់ " និង "សេចក្តីសម្រេច" តើពាក្យ "ច្បាប់ ” នេះសំដៅទៅដល់ច្បាប់ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ឬអនុក្រឹត្យ ឬប្រកាសដែរឬទេ?
មាត្រា ១៥០ថ្មី នៃរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ។ ដូច្នេះទាំងច្បាប់ ទាំងព្រះរាជក្រឹត្យ ទាំងអនុក្រឹត្យ និងទាំងសេចក្តីសម្រេចនានាត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
law
ក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តម សឺន ស៊ូបែរ្តិ៍ ការសើរើធ្វើវិសោធនកម្មត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលណាប្រទេសជាតិឋិតក្នុងភាពអាសន្ន។ តើស្ថានភាពអាសន្ននោះក្នុងកម្រិតណា? បើស្ថានភាពអាសន្នពិតមែន បើយើងមិនធ្វើវិសោធនកម្មវាអាចធ្វើឱ្យប្រទេសជាតិជាប់គាំងធ្ងន់ធ្ងរ តើគួរធ្វើយ៉ាងណា?
ចំណុចនេះ មិនមានចែងច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញទេ តែយើងអាចដឹងថា ពាក្យថាភាពអាសន្ននេះ មានន័យថា ប្រទេសស្ថិតនៅក្នុងសង្គ្រាម ឬសង្គ្រាមជាមួយប្រទេសដទៃទៀត ឬអាចថាប្រទេសមានវិបត្តិធំៗ។
law
តើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងម្តេច?
សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែល គេមានវ័យចំណាស់ខាងប្រជាធិបតេយ្យសេរី ប្រទេសណាក៏គេកែដែរ ហេតុអ្វីបានគេធ្វើ? ពីព្រោះផ្អែកទៅលើឆន្ទៈរបស់ប្រជារាស្រ្ត និងភាពចាំបាច់នៃការគ្រប់គ្រងប្រទេសប៉ុន្តែមានលក្ខខណ្ឌ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានលក្ខខណ្ឌ៤ ហាមមិនឱ្យធ្វើការកែប្រែ ឬសើរើរដ្ឋធម្មនុញ...
law
តើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាននីតិវិធីដូចម្តេចខ្លះ?
អ្នកដែលអាចស្នើធ្វើវិសោធនកម្មបានមានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រ ១/៤។ ព្រះមហាក្សត្រ ពេលទទួលសំណើហើយ ទើបពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយមតិទៅព្រះមហាក្សត្រ បើធ្វើបានព្រះមហាក្សត្រទ្រង់ផ្តល់ចម្លើយ ទៅនាយករដ្ឋមន្ត្រី ឬ ទៅប្រធានរដ្ឋសភា ហើយអនុវត្តន...
law
ហេតុអ្វីបានជាគេចាត់ទុករដ្ឋធម្មនុញ្ញជាច្បាប់កំពូល?
ព្រោះជាច្បាប់មេនៃច្បាប់ដទៃទៀត ជាលក្ខន្តិកៈនៃអំណាចសម្រាប់គ្រប់គ្រងប្រទេសមួយ។
law
ពីឆ្នាំ១៩៩៣ ដល់ បច្ចុប្បន្ន តើការធ្វើវិសោធនកម្មមានប៉ុន្មានដង? ពេលណាខ្លះ?
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញធំៗ មានចំនួន ៦ លើក ដូចមានសរសេរនៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញដែលបានចែកជូនស្រាប់។
law
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ហេតុអ្វីបានជាធ្វើវិសោធនកម្មតម្រូវចំណង់អ្នកគ្រប់គ្រងប្រទេសទៅវិញ?
ទស្សនទានក្នុងការធ្វើច្បាប់បានកំណត់ថាភាពចាំបាច់តម្រូវឱ្យមានច្បាប់ ដែលភាសាបារាំងថា " Nécessité fait loi "។ ដូច្នេះ វាមិនមែនជារឿងតម្រូវចិត្តអ្នកត្រង់គ្រងប្រទេសទេ តែជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ។ ឧទាហរណ៍ ដោយសារតម្រូវការជាក់ស្តែង ជាពិសេសសភាពការណ៍របស់ប្រទេសជាតិតម្រូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានយកមកធ្វើ...
law
អំពីសមាជជាតិ តើមានភាពខុសគ្នានិងសិក្ខាសាលា សន្និបាត សន្និសីទយ៉ាងណា? មានគោលដៅ សំណូមពរយ៉ាងណា? តើយើងបានធ្វើហើយឬនៅ? មូលហេតុអ្វី? តើមានកំហុសមិនទទួលខុសត្រូវអនុវត្តច្បាប់រដ្ឋធម្មនុញ្ញដែរឬទេ?
និយាយអំពីឫសគល់របស់សមាជជាតិ គឺមានប្រវត្តិនៅក្នុងអារ្យធម៌ក្រិចបុរាណ ស.វទី៦ មុនគ.ស ធ្វើនៅក្នុងបូរីអាតែន ហើយគំនិតដែលធ្វើសមាជបុរាណនោះ គឺក្រោយពេលដែលលោក សូឡក (៥៩៤ឆ្នាំមុនគ.ស) និង លោក គ្រិស្តតែន (៥០៨ឆ្នាំមុនគ.ស) បានធ្វើការកែទម្រង់រដ្ឋបាលគ្រប់គ្រងបូរីអាតែន។ ប្រទេសក្រិចបុរាណគេប្រារព្ធធ្វើសមាជនៅទីលានអាបូរ៉ា ក្បែរវិមានអាត្រូប៉ូល ន...
law
ការផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា។ តើត្រូវតែមានការផ្តើមគំនិតពីស្ថាប័នទាំងបីនេះ ទើបអាចធ្វើវិសោធនកម្មបាន ឬមួយក្នុងចំណោមទាំងបីក៏អាចធ្វើវិសោធនកម្មបានដែរ?
សូមជម្រាបថាមិនចាំបាច់ស្នើមកទាំងបីព្រមគ្នានោះទេ ជួនកាលព្រះមហាក្សត្រតែមួយអង្គឯងក៏អាចស្នើឱ្យធ្វើវិសោធនកម្មបានដែរ។ នីតិវិធីមានការលំបាកបន្តិច ព្រោះថាការផ្តើមគំនិតត្រូវលើកហេតុផល និងធ្វើសេចក្តីព្រាងថ្វាយព្រះមហាក្សត្រ។ ព្រះអង្គធ្វើរាជសារមួយមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីផ្តល់មតិ។ ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំគ្នាពិនិត្យមើលថា តើស...
law
ក្នុងមួយអាណត្តិនៃរាជរដ្ឋាភិបាល តើបានកំណត់ចំនួនដងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរឬទេ? បើកំណត់តើប៉ុន្មានដង? បើមិនកំណត់តើដូចម្តេច?
អត់មានទេ ពីព្រោះថាគេធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាល់តែមានការចាំបាច់ជាទីបំផុត។ ឧទាហរណ៍ ចុងក្រោយ ដូចជានៅខែ កុម្ភៈ ឆ្នាំ២០០៨ មុនការធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យើងបានធ្វើវិសោធនកម្មម្តង ដោយសារតែយើងចង់ធ្វើការក...
law
រដ្ឋធម្មនុញ្ញជាច្បាប់កំពូល តើស្ថាប័នណាជាអ្នកតាក់តែងវិសោធនកម្ម និងនិរាករណ៍?
តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន ពេលនោះ ព្រះមហាក្សត្រទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និងអនុម័តរដ្ឋធម្មនុញ្ញ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការមួយទទួលបន្ទុករៀបចំតាក់តែងរដ្ឋធម្មនុញ...
law
នៅពេលណាទើបមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ? តើការធ្វើវិសោធនកម្មច្បាប់ប្រព្រឹត្តទៅយ៉ាងដូចម្តេច?
មិនមានពេលវេលាកំណត់ទេ ពោលគឺទៅតាមភាពចាំបាច់របស់ប្រទេសជាតិ ពីព្រោះថាបើយើងមិនកែរដ្ឋធម្មនុញ្ញ គឺប្រទេសជាតិទៅមុខមិនរួច ដោយសារតែប្រទេសជាតិជួបប្រទះនឹងភាពជាប់គាំងខាងនយោបាយ។ ឆ្នាំ១៩៩៣ យើងមានរដ្ឋធម្មនុញ្ញហើយ ហើយនៅឆ្នាំ១៩៩៤ យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានចំនួន ០១ដង ពីព្រោះថាពេលនោះ បើព្រះមហាក្សត្រទ្រង់ត្រូវយាងទៅព្យាបាលរោគនៅទីក្រុ...
law
សូមគោរពឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមមានប្រសាសន៍ថា ការតាក់តែង ការសរសេរច្បាប់វាពិបាក ហើយយកមកអនុវត្តកាន់តែពិបាកទៅទៀត តើមូលហេតុអ្វី?
ឯកឧត្តម អស់លោក លោកស្រី ដែលអញ្ជើញមកនេះសុទ្ធតែជាអ្នកអនុវត្តច្បាប់ តើពិបាកទេ? គឺពិបាក ដូច្នេះវាទាមទារឱ្យអ្នកអនុវត្តច្បាប់ហ្នឹងចេះច្បាប់ឱ្យអស់។ យើងជាអ្នកគ្រប់គ្រងប្រជារាស្ត្រ ប៉ុន្តែតាមពាក្យសម័យសកលភាវូបនីយកម្ម យើងជាអ្នកផ្តល់សេវាជូនប្រជារាស្ត្រ។ ឧទាហរណ៍ នគរបាល គឺសេវាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ គ្រូបង្រៀន គឺសេវាអប់រំ សេ...
law
តើមាត្រាណា ឬសេចក្តីសម្រេចណាមួយស្ដីអំពីអំណាច និងឋានៈនៃសន្ធិសញ្ញាក្នុងនីតិឋានានុក្រមខ្មែរដែរឬទេ?
សន្ធិសញ្ញាដែលកម្ពុជាជាភាគី គឺជាអត្ថបទច្បាប់នៅក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ខ្មែរហើយ។
law
តើច្បាប់អនុវត្តទៅបានទេ ប្រសិនបើច្បាប់បង្កើតមកដោយមនុស្សមួយក្រុមតែបែរជាមិនសូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ?
សូមជម្រាបថាច្បាប់មានវិសាលភាពទូទាំងប្រទេស ទូទាំងប្រជាពលរដ្ឋទាំងអស់មិនមែនច្បាប់ធ្វើសម្រាប់តែក្រុមណានោះទេ។ ជាគោលការណ៍ ច្បាប់មានវិសាលភាពទូទៅ។
law
តាមនីតិរដ្ឋធម្មនុញ្ញ និងនីតិអន្តរជាតិសាធារណៈគេឱ្យនិយមន័យរដ្ឋដូចម្តេច?
សូមបើកវចនានុក្រមមើលទៅនៅបណ្ណាល័យ ឬបើកអឺនធឺណែតមើលទៅជាភាសាបារាំង និងភាសាអង់គ្លេស។ ហើយនិយមន័យមិនដូចគ្នាទេ យើងអ្នករៀនក៏អាចឱ្យនិយមន័យរដ្ឋបានដែរ តែត្រូវមានមូលដ្ឋានច្បាស់លាស់។
law
សាធារណរដ្ឋ តើប្រមុខរដ្ឋត្រូវរៀបចំឡើងដូចម្តេច? ចូរពន្យល់?
ឱ្យតែពាក្យសាធារណរដ្ឋ គឺមានប្រធានាធិបតីហើយដែលជាប្រមុខរដ្ឋ។ ចំណែកព្រះរាជាណាចក្រ គឺមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ការជ្រើសរើសយ៉ាងម៉េចអាស្រ័យទៅលើរបប បើរបបប្រធានាធិបតីនិយម គឺត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ប៉ុន្តែមានប្រទេសខ្លួនជាសាធារណរដ្ឋដែរតែប្រកាន់របបសភានិយម ប្រធានាធិបតីបោះឆ្នោតដោយរដ្ឋសភាហៅថាអសាកល។
law
ចូរពន្យល់ន័យនៃពាក្យ យុត្តាធិការ?
យុត្តាធិការ ទាក់ទងទៅនឹងការសម្រេចសេចក្តីរកយុត្តិធម៌របស់តុលាការ។
law
សូមពន្យល់ពាក្យ អញ្ញត្រកម្ម។
អញ្ញត្រកម្ម មានន័យថា ដោយឡែក លើកលែង ករណីពិសេស។
law
សូមអនុញ្ញាតពន្យល់សំរាយខ្លឹមសារ និងវិសាលភាពសេចក្តីប្រកាសជាសកល កិច្ចព្រមព្រៀង សន្ធិសញ្ញ។
ការពន្យល់សំរាយខ្លឹមសារ និងវិសាលភាពសេចក្តីប្រកាសជាសកល កិច្ចព្រមព្រៀង សន្ធិសញ្ញ គឺ៖ - សេចក្តីប្រកាសជាសកល៖ មានតែមួយទេ គឺសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ក្រោយ សង្គ្រាមលោកលើកទី២ គឺនៅឆ្នាំ១៩៤៨។ - កិច្ចព្រមព្រៀង៖ ជាការព្រមព្រៀងគ្នាទ្វេភាគី ត្រីភាគី ចតុភាគី រវាងបុគ្គលនិងបុគ្គល ឬ នីតិ បុគ្គលនិងនីតិបុគ្គល ឬ រដ្ឋនិងរដ្ឋ។...
law
សូមជួយបកស្រាយអ្វីទៅជាបទល្មើសពាក់ព័ន្ធនឹងកិច្ចការយោធា (បទល្មើសយោធា)?
មិនមានពាក់ព័ន្ធនឹងក្រុមប្រឹក្សាធម្មនុញ្ញទេ ប៉ុន្តែប្រសិនបើមានសំណើសុំឱ្យបកស្រាយច្បាប់ ប្រហែលជាក្រមព្រហ្មទណ្ឌថ្មីអាចមានហ្នឹងចាំយើងខ្ញុំបកស្រាយ។
law
ចំពោះពាក្យខាងក្រោមមានន័យដូចម្តេច? -ពាក្យថា បរិការណ៍ -ពាក្យថា អាទិកាល -ពាក្យថា បច្ឆាកាល
អត្ថន័យនៃពាក្យ៖ - បរិការណ៍៖ ក្នុងលក្ខខណ្ឌនៃសង្គមបរិយាកាស ឬស្ថានភាពបច្ចុប្បន្នណាមួយ ដែលវាអាចមាន (contexte) - អាទិកាល៖ ពេលមុន (a priori)។ - បច្ឆាកាល៖ ពេលក្រោយ (a posteriori)។
law
តើការធ្វើវិសោធនកម្មច្បាប់ផ្សេងៗ ដូចជាច្បាប់ព្រហ្មទណ្ឌ... អាចហៅថាវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ?
ច្បាប់ព្រហ្មទណ្ឌ គឺជាច្បាប់នៅក្រោមរដ្ឋធម្មនុញ្ញ ច្បាប់ពីរនេះមិនអាចច្រឡំគ្នាបានទេ។ ឋានានុក្រមនៃច្បាប់ គឺរដ្ឋធម្មនុញ្ញនៅខ្ពស់ជាងគេហើយ បន្ទាប់មកមានច្បាប់ មានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេច។
law
តើពាក្យ "អវសានប្បញ្ញាត្តិ ” និង ពាក្យ "អន្តរប្បញ្ញត្តិ” ខុសគ្នាដូចម្តេច?
ភាពខុសគ្នារវាងពាក្យ៖ - អវសានប្បញ្ញត្តិ គឺជាបទប្បញ្ញត្តិចុងក្រោយ ដែលមានពីរ ឬបីមាត្រា។ - អន្តរប្បញ្ញត្តិ គឺជាបទប្បញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬចែងនៅក្នុងច្បាប់សម្រាប់អនុវត្តក្នុងអន្តរកាលណាមួយ ការឆ្លងកាត់ណាមួយការផ្ទេរអ្វីមួយទៅអ្វីមួយទៀត។ មានន័យថា ជារយៈពេលមួយដែលស្ថិតនៅចន្លោះរយៈពេលនៃច្បាប់មួយដែលមានហើយឆ្លងទៅច្បាប់ថ្...
law
មាត្រា ១៥៥ថ្មី ចូរពន្យល់ការខុសគ្នារវាងសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញ?
ការពន្យល់ការខុសគ្នារវាងសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញគឺ៖ - សភាធម្មនុញ្ញ៖ គឺជារដ្ឋសភាមួយកើតចេញពីការបោះឆ្នោតសកល ហើយមានភារកិច្ចកំណត់យ៉ាងច្បាស់ថា ត្រូវរៀបរៀងតាក់តែងរដ្ឋធម្មនុញ្ញពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាគោលការណ៍ច្បាប់ គឺបោះឆ្នោតរើសសភាធម្មនុញ្ញពលរដ្ឋធម្មនុញ្ញច...
law
ហេតុអ្វីបានជាច្បាប់រដ្ឋធម្មនុញ្ញមាត្រា ១៥១ថ្មី ឥតមានអនុញ្ញាតឱ្យប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាធ្វើការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ?
ខ្ញុំជាអ្នកសរសេររដ្ឋធម្មនុញ្ញមួយរូបដែរ គឺមានបទពិសោធន៍ពីប្រទេសដទៃ ដែលគេមានដូច្នេះដែរ។ អាចមានចម្លើយផ្សេងទៀត គឺសមាជិកព្រឹទ្ធសភាកើតចេញពីការបោះឆ្នោតអសកល។
law
តើប្រធានព្រឹទ្ធសភា មានសិទ្ធិផ្តើមគំនិតសើរើ ឬ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ?
ប្រធានព្រឹទ្ធសភា គ្មានសិទ្ធិផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ។ មានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រចំនួនមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបអាចធ្វើបាន។ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញត្រង់ជំពូកព្រឹទ្ធសភា គឺប្រធានព្រឹទ្ធសភាគ្មានសិទ្ធិផ្តល់គំនិតសើរើ ឬធ្វើវិសោធនកម្មរដ...
law
បទភ្លេងជាតិ ឬបទគោរពទង់ជាតិនៃកម្ពុជាយើង នៅពេលគោរពទង់ជាតិ ហេតុអ្វីបានជាច្រៀងតែមួយវគ្គខាងលើ?
បទភ្លេងជាតិនគររាជនេះ ជាស្នាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៤១ ដែលមានទាំងអស់ចំនួនបីវគ្គ ប៉ុន្តែតាមព្រះរាជបន្ទូលរបស់សម្តេចឪ អតីត ព្រះមហាក្សត្រ នរោត្តម សីហនុ និង តាមទម្លាប់ដែលយើងប្រកាន់យករហូតមក គឺគេច្រៀងតែមួយវគ្គខាងដើមតែប៉ុណ្ណោះ។ ក្រោយពីឡើងគ្រងរាជ្យសម្តេចឪ នរោត្តម សីហនុ បានឡាយព្រះហស្...
law
តើបុគ្គលណាជាអ្នកជាប់ពន្ធនិវាសនជន?
ពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់៖ - រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ ថ្ងៃនៅក្នុងរយៈពេល ១២ ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត។ - នីតិបុគ្គលឬក្រុមអាជីវកម្ម ដែលត្រូវបានបង្កើតឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរា...
law
ដូចម្តេចហៅថា លិខិតគតិយុត្ត និងលិខិតរដ្ឋបាល?
លិខិតគតិយុត្ត ភាសាបារាំងថា Ace juridique គឺជាបញ្ហាលិខិតទាំងឡាយណាដែលមានលក្ខណៈជាច្បាប់ ហើយលិខិតរដ្ឋបាល ភាសាបារាំងថា Acte administratif គឺជាលិខិតទាំងឡាយដែលចេញដោយអាជ្ញាធរគ្រប់គ្រងរដ្ឋបាល ដូចជាការចេញជាវិញ្ញាបនបត្ររដ្ឋបាល លិខិតទាក់ទងគ្នារវាងស្ថាប័ន លិខិតជូនដំណឹងពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិជាដើម។
law
សូមឯកឧត្តមប្រធាន មេត្តារៀបរាប់ពីឋានានុក្រមច្បាប់ពីថ្នាក់ខ្ពស់រហូតមកដល់ថ្នាក់ទាបបំផុត។
ឋានានុក្រមច្បាប់ពីខ្ពស់មកទាបមាន រដ្ឋធម្មនុញ្ញ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេចរបស់រដ្ឋបាលមូលដ្ឋានក្រោមជាតិដទៃទៀត។
law
តើត្រូវមានធាតុផ្សំអ្វីខ្លះ ដើម្បីចោទប្រកាន់ជនណាម្នាក់ពីការប្រព្រឹត្តបទល្មើសមួយ?
ដើម្បីចោទប្រកាន់ជនណាម្នាក់ប្រព្រឹត្តបទល្មើស នីតិព្រហ្មទណ្ឌខ្មែរបានតម្រុវឲ្យបំពេញធាតុផ្សំចំនួន ០៣ (បី) គឺ៖ - ធាតុសត្យានុម័ត ធាតុសត្យានុម័ត ឬហៅថា ធាតុសម្ភារៈ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅតាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និង...
law
តើជនបរទេសអាចសុំចូលសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?
ជនបរទេស ជាធម្មតា ជនជាតិខ្មែរតែងតែទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជាក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ដោយឡែកចំពោះជនបរទេសដែលចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាមលក្ខខណ្ឌ និងវិធានផ្សេងៗ ទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេសអាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាមច្បាប់ស្ត...
law
ចូររៀបរាប់ដោយសង្ខេបអំពីតួនាទីរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្រឡាបញ្ចី ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ មេធាវី និងសាក្សី?
នៅក្នុងនីតិវិធីព្រហ្មទណ្ឌខ្មែរ យើងឃើញវត្តមានរបស់បុគ្គលមួយចំនួន ដូចជា៖ មន្រ្តីនគរបាលយុត្តិធម៌ ក្រឡាបញ្ជី ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ មេធាវី និងសាក្សី ដែលជាតួរអង្គសំខាន់សម្រាប់ឲ្យដំណើរការនីតិវិធីព្រហ្មទណ្ឌតាំងពីតំណាល់កាលស៊ើបអង្កេត រហូតដល់ដំណាក់កាលជំនុំជម្រះ អាចប្រព្រឹត្តទៅបានរលួនក្នុងការស្វែងរកការពិត។ តួ...
law
ចូរឲ្យនិយមន័យអំពីអ្នកផ្តើមគំនិត ចារី សហចារី និងអ្នកសមគំនិត ក្នុងបទល្មើស ព្រហ្មទណ្ឌមួយ?
និយមន័យនៃពាក្យ៖ តាមអត្ថបទច្បាប់ (ក្រមព្រហ្មទណ្ឌ)។ - ចារី៖ ត្រូវចាត់ទុកជាចារី ចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់។ ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកចំពោះបទមជ្ឈិម (មាត្រា ២៥)។ ចារីនៃបទល្មើស គឺជាជនដែលបានប្រព្រឹត្តបទល្មើសដោយផ្ទាល់ដៃ ឬ ជនដែ...
law
តើទំនាស់ផលប្រយោជន៍មានន័យដូចម្តេច? ចូរផ្តល់ឧទាហរណ៍?
យោងតាមមាត្រា ៤ ចំណុច១១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានឲ្យនិយមន័យថា “ទំនាស់ផលប្រយោជន៍ មានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការបស់ខ្លួន។ ឧទាហរណ៍៖ មេធាវី “ក” ជាអន្តរការី (រត់ការ) ឲ្យកូនក...
law
តើគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌមានន័យដូចម្តេច?
គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន។ “អំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ដូច្នេះបុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ។ ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន។ ប៉ុន្តែន...
law
តើសមត្ថកិច្ចរបស់ចៅក្រមមានអ្វីខ្លះ? ចូររៀបរាប់។
សមត្ថកិច្ចរបស់ចៅក្រមរួមមាន៖ - ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស - ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង្ស័យថា បានប្រព្រឹត្ដបទល្មើស - ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថា បានប្រព្រឹត្ដបទល្មើស។ ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូបនៅសាលាដំបូងខុសៗគ្នា ហើយទទួលបណ្ដឹងទាំងអស់គ្នា អំពីរឿងព្រហ្មទណ...
law
តើក្រសួងស្ថាប័នណាខ្លះមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌? ចូររៀបរាប់។
ដើម្បីឲ្យមន្រ្តីរាជការនៃក្រសួងស្ថាប័នណាមួយអាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌បាន លុះត្រាតែមានច្បាប់ពិសេសបានប្រគល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌។ ដោយសារតែការទទួលបាននូវនីតិសម្បទា តាមរយៈច្បាប់ពិសេសមានចំនួនច្រើន យើងគ្រាន់តែលើកយកច្បាប់ចំនួន ០៣ (បី) មកធ្វើជាកម្មវត្ថុនៃការបកស្រាយប៉ុណ្ណោះរួមមាន៖ - ទីមួយ៖ មាត្រា ១០ នៃច្បាប់ស្ត...
law
តើច្បាប់រដ្ឋធម្មនុញ្ញមានលក្ខណៈគ្រប់គ្រាន់ពេញលេញក្នុងការគ្រប់គ្រងរដ្ឋឬទេ? ព្រោះអ្វី? បើមិនគ្រប់គ្រាន់គេត្រូវធ្វើអ្វីបន្ថែមទៀត?
រដ្ឋធម្មនុញ្ញគ្រាន់តែជាច្បាប់គោលរបស់ប្រទេសក្នុងការកំណត់អំពីរបបនយោបាយ អំណាច ការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ ជំនឿ។ល។ សួរថាគ្រប់គ្រាន់ទេ? គ្រប់គ្រាន់នៅក្នុងកាលៈទេសៈណាមួយដែលកកើត គឺគ្រប់គ្រាន់ ប៉ុន្តែយើងត្រូវដឹងថាសង្គមមានការវិវឌ្ឍរីកចម្រើនទៅតាមការវិវឌ្ឍរីកចម្រើនរបស់ពិភពលោកដែរ។ ប្រទេសនីមួយៗមានទំនាក់ទំនងគ្នា ស្ថិ...
law
សូមពន្យល់ពាក្យ “វាក្យខណ្ឌ”?
វាក្យខណ្ឌ ជាចន្លោះដែលលាតសន្ធឹងពីចំណុចបញ្ចប់ឃ្លាមួយរហូតដល់ដើមបន្ទាត់ និងចន្លោះប្រវែងដែលគេកំណត់រឿងនៅដើមបន្ទាត់បន្ទាប់ទៀត។
law
តើសង្គ្រាមលោកលើកទី១ ប្រទេសណាជាមួយប្រទេសណា នៅឆ្នាំណា? តើសង្គ្រាមលោកលើកទី២ ប្រទេសណាជាមួយប្រទេសណា នៅឆ្នាំណា? តើសង្គ្រាមលោកទាំងពីរលើកមានផលប៉ះពាល់ដល់កម្ពុជាអ្វីខ្លះ?
សង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤-១៩១៨ កើតនៅអឺរ៉ុបខាងលិច។ តាមអ្នកវិទ្យាសាស្ត្រនយោបាយ គេនិយាយថាជាសង្គ្រាមរវាងចក្រពត្តិ និង ចក្រពត្តិ ដើម្បីចែកដីអាណានិគមគ្នាឡើងវិញ។ សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ -១៩៤៥ ដូចគ្នានឹងសង្គ្រាមលោកលើកទី១ដែរ ដើម្បីផលប្រយោជន៍ និងដណ្តើមដីអាណានិគមគ្នា។សង្គ្រាមលោកលើកទី១ កងទ័ពឥណ្ឌូចិនក្នុងនោះមានខ្មែរដែរទៅជួយច្...
law
ខ្ញុំមានដីស្រែ ឬដីចំការប្រមាណជា ១០ហិចតា ធ្វើជារៀងរាល់ឆ្នាំតាំងពីដូនតាមក ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានប្រគល់ដីទៅឱ្យក្រុមហ៊ុនមួយដែលមានទីតាំងក្នុងប្លុកដីស្រែចំការរបស់ខ្ញុំបាទ នៅក្នុងក្រុមហ៊ុននោះសម្រាប់អភិវឌ្ឍដំណាំឧស្សាហកម្ម តើក្រុមហ៊ុនត្រូវចេញសំណងថ្លៃដីឱ្យខ្ញុំបាទដោយរបៀបណា?
តើមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ថាដីហ្នឹងជាដីរបស់យើងទេ បើមានជារឿងមួយ បើគ្មានជារឿងមួយទៀត ខ្ញុំនិយាយអ៊ីចឹងព្រោះសំណួរនេះជារឿងជាក់ស្ដែងក្នុងមូលដ្ឋាន។
law
តើការបោះបង្គោលព្រំដែនរវាងភាគីកម្ពុជា និងវៀតណាម មានអ្នកជំនាញអន្តរជាតិចូលរួមធ្វើជាសាក្សីផង ឬក៏ធ្វើតែទ្វេភាគី ប្រសិនបើពុំត្រឹមត្រូវតាមមាត្រដ្ឋានផែនទីឆ្នាំ៦៣-៦៩ តើត្រូវធ្វើដូចម្តេច?
ការបោះបង្គោលព្រំដែនរវាងប្រទេសនិងប្រទេស រវាងរដ្ឋនិងរដ្ឋ គឺជាការព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរប្រទេស មិនចាំបាច់មានអ្នកទីបីទេ ព្រោះជារដ្ឋឯករាជ្យអធិបតេយ្យ។
law
គ្រួសារមួយរស់នៅជាមួយគ្នាមិនបាន តើស្ត្រីជាប្រពន្ធមានសិទិ្ធសុំលែងលះបានឬទេ? តើទ្រព្យសម្បត្តិកើតក្រោយអាពាហ៍ពិពាហ៍មានសិទ្ធិទទួលបានប៉ុន្មានភាគរយ?
លែងបាន ព្រោះវាជាកិច្ចសន្យា ប៉ុន្តែកាលចុះៗជាមួយមេឃុំ ដល់ទៅសុំលុបវិញត្រូវលុបនៅតុលាការ។ គេសាកល្បងជ្សះផ្សាសម្របសម្រួល ព្រោះកាលណាបាក់មែកបាក់ធាងវាមិនជារឿងល្អទេ ពិសេសអ្នកដែលទទួលខ្លាំងជាងគេ គឺអារម្មណ៍របស់កូន។ ទ្រព្យសម្បត្តិកើតក្រោយអាពាហ៍ពិពាហ៍ គឺជាទ្រព្យរួមមានសិទ្ធិទទួលបានប៉ុន្មានទុកឱ្យតុលាការជាអ្នកកាត់សេចក្តី។
law
តើវិធានការបង្ការ និង វិធានការទប់ស្កាត់ ខុសគ្នាយ៉ាងដូចម្តេច? ចូរឲ្យឧទាហរណ៍?
ប្រសិនបើយើងពិនិត្យមើលអំពីខ្លឹមសារទាំងមូលនៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ យើងឃើញនូវវីធានការចំនួន ០២ (ពីរ) គឺ វិធានការបង្ការ និង វិធានការទប់ស្កាត់។ វិធានការទាំងពីរនេះ ក៏មានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៨ ផងដែរ។ ដើម្បីស្វែងយល់អំពីចំណុចខុសគ្នានៃវិធានការទាំង...
law
ទង់ជាតិខ្មែរតំណាងជាតិ តើពណ៌នីមួយៗមានន័យដូចម្តេចខ្លួន?
ទង់ជាតិយើងចាប់ផ្តើមប្រើនៅក្នុងឆ្នាំ១៩៤៨ សម័យអាណានិគម មុនឆ្នាំ១៩៤៨ ពណ៌មាន ប៉ុណ្ណឹងដែរ តែមខៀវព័ទ្ធជុំវិញ។ ពណ៌ក្រហម តំណាងសេចក្តីអង់អាចក្លាហាន ពណ៌ខៀវតំណាងឱ្យទឹកដី ពណ៌សតំណាងឱ្យភាពបរិសុទ្ធ។ ចំណែកឯបទភ្លេងនគររាជ និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៤១ ហើយពេលដែលព្រះបាទនរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហា...
law
ចូររៀបរាប់អំពីរយៈពេលនៃការធ្វើបណ្តឹងឧបាស្រ័យចាប់ពីសាលាដំបូងដល់តុលាការកំពូល?
បណ្តឹងឧបាស្រ័យ សំដៅលើបណ្តឹងដែលច្បាប់បើកផ្លូវឲ្យភាគីប្តឹងមិនសុខចិត្តលើសេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ទាប និងសេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ខ្ពស់។ ដើម្បីងាយស្រួលយល់អំពីរយៈពេលនៃការធ្វើបណ្តឹងឧបាស្រ័យ យើងនឹងធ្វើការបកស្រាយតាមលំហូរនីតិវិធី ដូចតទៅ៖ - រយៈពេលប្តឹងទាស់ កាលណាសាលាជម្រះក្តីជាន់ទាប ចេញសាលក្រមកំបាំងមុខជនជាប់ចោទ ...
law
ដូចម្តេចហៅថា បណ្តឹងទាស់?
ដែលហៅថា បណ្តឹងទាស់គឺជាបណ្តឹងដែលធ្វើឡើងដើម្បីឲ្យតុលាការដែលបាន សម្រេចសេចក្តីរួចហើយមកជម្រះ សេចក្តីសាឡើងវិញម្តងទៀត។ មូលហេតុដែលមានបណ្ដឹងទាស់ទៅលើសាលក្រមឬ សាលដីការបស់សាលាឧទ្ធរណ៍ ព្រោះពេលជំនុំជម្រះ គឺជន ជាប់ចោទ ដើម បណ្តឹងរដ្ឋប្បវេណី ឬ តំណាងស្របច្បាប់ អវត្តមានឬមិនបានដឹងពីការជំនុំជម្រះលើរឿងក្តីនេះ (មាត្រា ៣៦២, ៤០៩ ក្រុម នីតិវិធី...
law
តើអ្វីទៅជាចុងចម្លើយឧទ្ធរណ៍?
ចុងចម្លើយឧទ្ធរណ៍ គឺជាអ្នកត្រូវបានគេដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍។នរណាម្នាក់។, ដើមបណ្តឹងឧទ្ធរណ៍ គឺជាអ្នកដាក់ពាក្យប្តឹងគេ ទៅសាលាឧទ្ធរណ៍។ - ចុងចម្លើយឧទ្ធរណ៍ គឺជាអ្នកត្រូវបានគេដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍។
law
តើអ្វីទៅជាដើមបណ្តឹងឧទ្ធរណ៍?
ដើមបណ្តឹងឧទ្ធរណ៍ គឺជាអ្នកដាក់ពាក្យប្តឹងគេ ទៅសាលាឧទ្ធរណ៍។
law
តើអ្វីទៅជាអ្នកការពារ?
អ្នកការពារ គឺជាអ្នកដែលទទួលខុសត្រូវ ការពារសុវត្ថិភាពនរណាម្នាក់។
law
អ្វីទៅជាចុងចម្លើយ?
ចុងចម្លើយ គឺជាបុគ្គលដែលត្រូវបានភាគីម្ខាងទៀត (ដើមចោទ) ប្តឹងទៅតុលាការក្នុងរឿងរដ្ឋប្បវេណី។
law
អ្វីទៅជាដើមបណ្តឹង?
ដើមបណ្តឹង គឺជាអ្នកដាក់ពាក្យបណ្តឹងប្តឹងគេ ឬអ្នកចោទប្រកាន់លើគេ (អ្នកប្តឹងគេ)។
law
តើអ្វីទៅជាបណ្តឹងឧទ្ធរណ៍?
បណ្តឹងឧទ្ធរណ៍ គឺជាពាក្យតវ៉ារបស់គូភាគីណាមួយដែល ប្តឹងសុំឱ្យកែប្រែសេចក្តីសម្រេច ឬសាលក្រមរបស់ សាលាដំបូង (តុលាការ ខេត្ត រាជធានី) ដែលគូភាគីនោះពុំសុខចិត្ត ដោយយល់ថា សេចក្តីសម្រេច ឬសាល ដីកានោះ ធ្វើឱ្យខូចប្រយោជន៍ដល់ខ្លួន។
law
ដូចម្តេចដែលហៅថា មូលទោស អនុទោស និងទោសជំនួស?
ក្រមព្រហ្មទណ្ឌ បានបែងចែកទោសព្រហ្មទណ្ឌជា ០៣ (បី) ប្រភេទ គឺ៖ (ក.) មូលទោស (ខ.) អនុទោស និង (គ.) ទោសជំនួស។ ដើម្បីអាចយល់បានច្បាស់អំពីមូលទោស យើងនឹងធ្វើការបកស្រាយដូចតទៅ៖ ក- មូលទោស គឺជាទោសមូលដ្ឋានដែលយកទៅប្រើប្រាស់សម្រាប់ការប្រកាសទោសចំពោះជនជាប់ចោទ ដែលបានប្រព្រឹត្តបទល្មើស។ មូលទោស ត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺ ទោសដាក់ពន្ធនាគ...
law
តើព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា អាចប្តឹងបដិសេធលើសាលក្រម ឬសាលដីកាបានដែរឬយ៉ាងណា?
ព្រះរាជអាជ្ញាអាចប្តឹងទៅសាលាឧទ្ធរណ៍ ដោយមិនសុខចិត្តលើសាលក្រុមសាលាដំបូងខេត្ត-ក្រុងបាន។ ចំណែកអគ្គព្រះរាជអាជ្ញាអាចប្តឹងសារទុក្ខទៅតុលាការកំពូលចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។ ជាឧទាហរណ៍៖ ក- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពីឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្តប្ដឹងទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍តម្កល់...
law
មូលហេតុអ្វីបានជាច្បាប់ចែងឲ្យមានការប្តឹងជំទាស់ ឬប្ដឹងជំនួស?
មូលហេតុដែលច្បាប់ចែងឲ្យមានការប្តឹងជំទាស់ ឬប្តឹងជំនួស ព្រោះថាច្បាប់ត្រូវបានធានារក្សាសិទ្ធិដល់ជនជាប់ចោទ និងផលប្រយោជន៍ស្របច្បាប់នៅចំពោះមុខយុត្តាធិការតុលាការ។
law
តើនរណាខ្លះ មានសិទ្ធិប្តឹងទាស់ ឬប្តឹងជួសជនជាប់ចោទបានហើយក្នុងន័យច្បាប់បកស្រាយបែបណាដែរ?
អ្នកដែលមានសិទ្ធិប្តឹងទាស់ ឬប្តឹងជំនួសពិរុទ្ធជនបានគឺ ពិរុទ្ធជនខ្លួនឯង, មេធាវី, ឪពុក, ម្តាយ ឬអាណាព្យាបាល៖ - ពិរុទ្ធជនជានីតិជន (មានអាយុចាប់ពី ១៨ ឆ្នាំឡើង) អាចប្តឹងបានដោយខ្លួន ឯងឬពឹងអ្នកតំណាងឲ្យប្ដឹងជំនួស (អ្នកតំណាងស្របច្បាប់គឺមេធាវី។ - ពិរុទ្ធជនជាអនីតិជន (មានអាយុ ១៤ឆ្នាំ ឡើង ដល់ ១៨ឆ្នាំ) អ្នកដែលអាច ប្តឹងទាស់បានមាន ឪពុក, ម...
law
តើបណ្តឹងសើរើធ្វើឡើងនៅពេលណា? នៅកន្លែងណា? ធ្វើឡើងដើម្បីអ្វី?
បណ្ដឹងសើរើ គឺជា បណ្តឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រមឬ សាលដីកាដែលបានចូលជាស្ថាពរ (មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។ អ្នកដែលធ្វើបណ្តឹងសើរើបានគឺរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ទណ្ឌិត ឬអ្នកតំណាងស្របច្បាប់សហព័ទ្ធ ឪពុកម្តាយកូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារឬខាងផ្លូវចិត្តក្នុងការលុបបំបាត់ទណ្ឌ...
law
តើបណ្តឹងសារទុក្ខធ្វើឡើងនៅពេលណា? នៅកន្លែងណា? ធ្វើឡើងដើម្បីអ្វី?
បណ្តឹងសារទុក្ខ ធ្វើឡើងនៅពេលដែលអគ្គព្រះរាជអាជ្ញាជន ជាប់ចោទដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ (មាត្រា ៤១៧ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ រយៈពេលធ្វើបណ្តឹងសារទុក្ខមួយខែ (មាត្រា ៤២០ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។
law
តើបណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលណា? នៅកន្លែងណា? ធ្វើឡើងដើម្បីអ្វី?
បណ្តឹងឧទ្ធរណ៍ធ្វើឡើងនៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្តចំពោះសាលក្រម ដែលបានសម្រេចសេចក្តី (មាត្រា ៣៧៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ រយៈពេលប្តឹងឧទ្ធរណ៍មួយខែ (មាត្រា ៣៨១, ៣៨២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
law
តើបណ្តឹងទាស់ធ្វើឡើងនៅពេលណា? នៅកន្លែងណា? ធ្វើឡើងដើម្បីអ្វី?
បណ្តឹងទាស់អាចធ្វើឡើងបានក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីបានទទួលសាលក្រម សាលដីកា ឬបានដឹងយ៉ាងពិតប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។ បណ្ដឹងទាស់ អាចធ្វើឡើងបានដោយដាក់ពាក្យបណ្តឹងសរសេរជាលាយលក្ខណ៍អក្សរដាក់នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬសាលដីកា, នៅចំពោះមុខព្...
law
តើការប្តឹងនេះមានផលប្រយោជន៍បែបណាដល់ជនជាប់ចោទ?
កាលណាបណ្តឹងជំទាស់ត្រូវបានធ្វើឡើងនោះ សាលក្រម ឬសាលដីកាដែលបានសម្រេចត្រូវចាត់ទុកជាអត់បានការ ហើយតុលាការដដែលនោះនឹងបើកសវនាការជំនុំជម្រះសាជាថ្មីឡើងវិញ។
law
តើហេតុអ្វីបានជាប្រទេសកម្ពុជារបស់យើងមិនបានថែរក្សាទុករដ្ឋធម្មនុញ្ញពីជំនាន់មុនមកទល់សព្វថ្ងៃ ហើយបោះពុម្ភជូនប្រជាពលរដ្ឋបានដឹងផង?
ប្រជាជនដឹងតែច្បាប់ណានៅជាធរមានបានហើយ។
law
រដ្ឋធម្មនុញ្ញ ១៩៧៥ -១៩៧៦ ជារបស់កម្ពុជាប្រជាធិបតេយ្យហៅ ខ្មែរក្រហមបើមានច្បាប់រដ្ឋធម្មនុញ្ញបែបនេះហើយចុះហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សគ្រប់ជាតិសាសន៍។
រឿងទាក់ទងនឹងខ្មែរក្រហមនេះ ទុកចាំឱ្យតុលាការជាអ្នកសួរថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្សគ្រប់ជាតិសាសន៍? ហ្នឹងទាល់តែមេខ្មែរក្រហមឆ្លើយ។
law
រូបសញ្ញាជាតិ ពិនិត្យមើលទៅហាក់បីដូចខុសៗគ្នាមូលហេតុអ្វី?
ជារឿងអ្នកសិល្បៈគេគូរ គេរចនា អ៊ីចឹងហើយវាល្អៀងគ្នាបន្តិចបន្តួច ប៉ុន្តែន័យនៅតែដដែលទេ។
law
រដ្ឋធម្មនុញ្ញក្នុងរបបខ្មែរក្រហម ជនណា ឬក្រុមណាអ្នកបង្កើត និងសម្រេចបម្រើនយោបាយឱ្យជននោះអនុវត្តទៅលើជនណា ព្រោះរបបនេះមានរដ្ឋធម្មនុញ្ញឃោរឃៅណាស់?
យើងអាចចោទជាសំណួរទៅថ្នាក់ដឹកនាំសម័យនោះដែលមានលោក នួន ជា លោក អៀង សារី ជាដើម ដែលជាមនុស្សសកម្មក្នុងការបង្កើតរដ្ឋធម្មនុញ្ញសម័យនោះ តែយើងអាចនិយាយលេងបានថា ការគ្រប់គ្រង ប្រទេសជាតិនាសម័យនោះជារបបមួយដែលអាចចាត់ទុកថាជារបបឆេ្វងផុតលេខ ព្រោះមុនរបប ប៉ុល ពត គឺរបបកុម្មុយនីស្តមានជាយូរមកហើយ ហើយអ្នកគ្រប់គ្រងសម័យនោះ ក៏ជាមនុស្សមិនធម្មតាដែរ គឺជា...
law
មុននឹងបង្កើតរដ្ឋធម្មនុញ្ញ តើគេត្រូវយកចិត្តទុកដាក់ទៅលើកត្តាអ្វីខ្លះ? ដើម្បីកុំឱ្យរដ្ឋធម្មនុញ្ញបង្កើតហើយត្រូវឆ្លងកាត់ការធ្វើវិសោនកម្មច្រើនលើកច្រើនសារ?
សូមជម្រាបជូនថា នៅក្នុងគណៈធិបតីនេះមានវត្តមានអតីតសមាជិកសភាធម្មនុញ្ញ ៣រូប គឺឯកឧត្តម សឺន ស៊ូបែរ្តិ៍ ឯកឧត្តម ប៉ែន ថុល ឯកឧត្តម ឯក សំអុល និងឯកឧត្តមម្នាក់ទៀតអវត្តមាន គឺឯកឧត្តម ឈួរ លាងហួត។ នៅឆ្នាំ១៩៩៣ សមាជិកសភាធម្មនុញ្ញ ១២០រូប មានពេលវេលាតែ៣ខែគត់ ក្នុងការសរសេររដ្ឋធម្មនុញ្ញ។ ដូច្នេះទទួលស្គាល់ថា ការសរសេរនេះ មិនគ្រប់ជ្រុងជ្រោយទេ ព្...
law
ហេតុអ្វីបានជាមានមាត្រា “ថ្មី” និង មាត្រាអត់មាន “ថ្មី”?
មាត្រាដើមនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អត់មានថ្មីទេ ដូចជាមាត្រា១ មាត្រា២ មាត្រា៣ ជាដើម ហើយចាប់ពីមាត្រា ១១ មានដាក់ពាក្យថា “ថ្មី ” នៅពីក្រោយមាត្រានីមួយៗ ដោយសារតែមានការធ្វើវិសោធនកម្មបណ្តោះមាត្រាទាំងនោះ ហើយក៏ជាវិធីសាស្រ្តក្នុងការដាក់សម្គាល់ពីចំនួនដងនៃការធ្វើវិសោធនកម្មដែរ។
law
ការប្រើប្រាស់ពាក្យថ្មីនៅតាមមាត្រាដែលបានធ្វើវិសោធនកម្ម ការដាក់ពាក្យនេះហាក់ដូចជា បង្កឱ្យមានភាពច្របូកច្របល់ក្នុងការយោង ហើយនឹងនាំឱ្យមានកំហុសឆ្គង។ ប្រសិនបើមានការភ្លេចភ្លាំងនៅក្នុងការដាក់ពាក្យថ្មី តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធីសាស្ត្រអ្វី ដើម្បីធ្វើឱ្យមានឯកភាពនៃមាត្រាដែលបានរៀបរាប់ក្នុងរដ្ឋធម្មនុញ្ញដែរឬទេ?
ច្បាប់ក៏ដោយ រដ្ឋធម្មនុញ្ញក៏ដោយ កាលណាធ្វើវិសោធនកម្មវានឹងបណ្តាលឱ្យមានការដាក់ពាក្យថា “ថ្មី” ហើយ។ ម្យ៉ាងវិញទៀត ពាក្យថា “ថ្មី” នេះសំដៅទៅដល់ការកែលើកទី១ ហើយបើកលើកទី២ គេដាក់ថា "ថ្មី (មួយ) " និងកែលើកទី៣ គេដាក់ថា “ថ្មី (ពីរ) "។ នេះគឺជារបៀបរៀបលំដាប់មាត្រាដែលត្រូវបានគេធ្វើវិសោធនកម្ម។ ប៉ុន្តែបញ្ហាលំបាកនឹងកើតមាននៅពេលដែលគេបង្កើតជំពូក...
law
តើការប្រើពាក្យ “ថ្មី (មួយ) ” មានន័យដូចម្តេច? តើន័យខុសគ្នានឹង “ថ្មី” ឬ “ថ្មី (ពីរ) ” យ៉ាងដូចម្តេច?
សូមជម្រាបថា បញ្ហានេះគឺពិបាកណាស់។ របៀបដាក់លេខរៀងមាត្រានេះ គឺយករដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជាគោល។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ មកដល់ឆ្នាំ១៩៧០ មានធ្វើវិសោធនកម្មចំនួន ១២លើក។ បើកាលណាឃើញមាត្រា ហើយមានពាក្យថ្មីនៅបន្ត ឧទាហរណ៍មាត្រា ២០ថ្មី នេះមានន័យថាមាត្រានេះបានកែលើកទីមួយហើយ។ ប្រសិនបើគេដាក់ពាក្យមាត្រាថ្មី (មួយ) គឺមានន័យថាមាត្រានោះបានធ្វើ...
law
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈល្អឥតខ្ចោះហើយឬនៅ? បើនៅមិនទាន់ល្អឥតខ្ចោះ តើមានកង្វះខាតត្រង់ចំណុចណាខ្លួន?
ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋធម្មនុញ្ញដែលមាននៅក្នុងដៃអស់លោក លោកស្រីនេះ ខ្ញុំយល់ថាប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ ការពារប៉ុណ្ណឹងទៅសុខហើយ រីកចម្រើនហើយ។ លុះត្រាតែវាវិវឌ្ឍទៅរកដំណាក់កាល មួយចាំបាច់ត្រូវធ្វើវិសោធនកម្ម យើងអាចធ្វើទៀត ប៉ុន្តែគោរពទៅតាមនីតិវិធីនៃការធ្វើវិសោធនកម្ម ហើយអ្វីដែលរដ្ឋធម្មនុញ្ញហាមកុំប៉ះពាល់ឱ្យសោះ។
law
តើរដ្ឋធម្មនុញ្ញថ្មីចេញដោយអ្នកណាខ្លះ?
សំណួរនេះប្រហែលជាសំដៅទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ហើយ។ សូមជម្រាបថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣នេះចេញមកពីការបោះឆ្នោតជាសកល ដែលរៀបចំឡើងដោយអ៊ុនតាក់ ក្រោយពេលដែលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញនេះរួចមក។ នៅពេលដែលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញបានក្លាយជារដ្ឋសភានៃអាណត្តិទី១ ឆ្នាំ១៩៩៣-១៩៩៨។
law
តើអាចមានករណីណាមួយទេដែលរដ្ឋធម្មនុញ្ញត្រូវធ្វើការផ្លាស់ប្តូររបបទាំងស្រុង លើកលែងករណីផ្លាស់ប្តូររបប?
បើមានរដ្ឋប្រហារហើយ អ្វីៗគឺព្យូរអស់ហើយ គ្មាននរណាការពារទេ។
law
តើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដូច ឬក៏ខុសពីច្បាប់អន្តរជាតិ?
ពាក្យថា ច្បាប់អន្តរជាតិ មានន័យទូលាយណាស់ ប៉ុន្តែច្បាប់អន្តរជាតិកំពូល គឺសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ បន្ទាប់មកទៀតមានអនុសញ្ញា កតិកាសញ្ញាផ្សេងៗរបស់អង្គការសហប្រជាជាតិ ហើយអ្វីដែលប្រទេសយើងទទួលស្គាល់ គឺយើងបានសរសេរសង្ខេបចូលក្នុងរដ្ឋធម្មនុញ្ញយើងទាំងអស់។ ក្នុងប្រទេស ប្រជាធិបតេយ្យនៅលើពិភពលោកប្រហែលជាមានតែប្រទេ...
law
តើអ្វីទៅជាប្រេសិតវិសាមញ្ញ?
ជាឥស្សរជនពិសេសដែលត្រូវបានរដ្ឋចាត់តាំងឱ្យទៅបំពេញកិច្ចការអ្វីមួយ ដែលភាគច្រើនប្រើនៅក្នុងច្បាប់អន្តរជាតិ ហើយភាសាបារាំងថា Envoyé extraordinaire។
law
សូមពន្យល់ពាក្យ "កតិកាសញ្ញា"។
កតិកាសញ្ញា មានន័យថាជាកិច្ចព្រមព្រៀងក្នុងកំរិតមួយខ្ពស់រវាងរដ្ឋ និងរដ្ឋ។
law
អំណាចសាធារណៈមានន័យយ៉ាងដូចម្តេច?
ជាទូទៅ គឺសំដៅទៅអាជ្ញាធរសាធារណៈទាំងអស់ ដូចជាសមាជិកក្រុមប្រឹក្សាខេត្តជាដើម ដែលត្រូវទទួលប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍ និងប្រាក់បំណាច់ផ្សេងៗពីរដ្ឋទាំងអស់។
law
តើពលរដ្ឋខ្មែររស់នៅបរទេសមានសិទ្ធិបោះឆ្នោតដែរឬទេ? បើមានសិទ្ធិតើគេត្រូវបោះនៅទីណា?
បញ្ហានេះ គឺត្រូវបានជជែកគ្នាដែរក្នុងអាណត្តិរបស់រដ្ឋសភា សម្រាប់នីតិកាលទី១ ឆ្នាំ១៩៩៣ ១៩៩៨ ពេលធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនៅពេលនោះមានមតិតំណាងរាស្ត្រខ្លះបានលើក ប៉ុន្តែបញ្ហានៅត្រង់ថា តើកម្ពុជាធ្វើបាន ឬមិនបានប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេសអាចបោះឆ្នោតបានលុះត្រាតែមានចែងក្នុងច្បាប់។ ចំណែកឯនៅស្រុក...
law
ចូរឱ្យនិយមន័យពាក្យ និយតករ។
ពាក្យ “និយតករ” (Répulateur) នេះមកពីពាក្យ “និយតភាព” (Régulation)។ និយតករ មានន័យថា ជាអ្នកសម្របសម្រួល និងធ្វើឱ្យក្លាយទៅជាប្រក្រតីវិញ។ និយតករនៅក្នុងសង្គមខ្មែរ គឺមេបាហ្នឹងហើយ។
law
ហេតុអ្វីក៏រដ្ឋធម្មនុញយើងមិនបញ្ចូលសញ្ញាសាសនារបស់ព្រះពុទ្ធក្នុងរដ្ឋធម្មនុញ្ញ តើសញ្ញានេះកំណត់ដូចម្តេច?
ពុទ្ធសាសនាយើងមានទង់ព្រះពុទ្ធសាសនា ដែលជាទង់មានលក្ខណៈអន្តរជាតិ ហើយបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ អីចឹងមិនចាំបាច់មាននិម្មិតសញ្ញាទេ។
law
ហេតុអ្វីបានជាប្រទេសនីមួយៗចាំបាច់ត្រូវបង្កើតឱ្យមានរដ្ឋធម្មនុញ្ញ?
ដូចឯកឧត្តម ប៉ែន ថុល ជម្រាបជូនហើយ គឺរដ្ឋធម្មនុញ្ញមានតួនាទីសំខាន់ណាស់នៅក្នុងរដ្ឋមួយ។ វាមានតួនាទីសម្រាប់គ្រប់គ្រងរដ្ឋ ជាច្បាប់គោលដែលកំណត់អំពីរបបនយោបាយ និងការបែងចែកអំណាចនយោបាយ។ ប្រសិនបើគ្មានរដ្ឋធម្មនុញ្ញទេ ប្រៀបបាននឹងប្រទេសគ្មានច្បាប់ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់មេសម្រាប់បង្កើតច្បាប់ផ្សេងៗទៀត ប៉ុន្តែនៅអាស៊ីអាគ្នេយ៍យើងមានប្...
law
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងពីច្បាប់ស្តីពីអំពើពុករលួយដែរឬទេ ហើយកាត់ទោសដូចម្តេចចំពោះអ្នកប្រព្រឹត្ត?
ក្នុងរដ្ឋធម្មនុញ្ញឥតមានចែងទេ ប៉ុន្តែមានចែងក្នុងច្បាប់ដោយឡែកមួយ ស្តីពីការបង្ការនិងប្រឆាំងអំពើពុករលួយ។ យើងបានដឹងគ្រប់គ្នាហើយថា រាជរដ្ឋាភិបាលបានសន្យាថានឹងធ្វើបន្ទាប់ពីក្រមព្រហ្មទណ្ឌត្រូវបានប្រកាសឱ្យប្រើ។
law
តើនៅមុនឆ្នាំ១៩៤៧ កម្ពុជាមានច្បាប់កំពូល ឬប្រព័ន្ធច្បាប់របស់ខ្លួនដែរឬទេ? បើមានតើអ្វីខ្លះ?
នៅស្រុកណាក៏គេមានច្បាប់របស់ខ្លួនដែរ ហើយសូម្បីតែប្រពៃណីទំនៀមទម្លាប់ក៏ជាច្បាប់ដែរ។ នៅក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ លោកបានរៀបចំឱ្យមានជាក្បួនច្បាប់ជាច្រើនដែលយើងអាចឃើញស្រាប់ នៅតាមជញ្ជាំងប្រាសាទនានា ហើយលុះមកដល់ឆ្នាំ១៨២០ ក្នុងរាជ្យស្តេចជ័យជេដ្ឋាទ្រង់បានរៀបចំច្បាប់ដឹកនាំស្រុកទេសជាថ្មី ដែលគេហៅថា ក្រុមស្រុក ឬច្បាប់ស្រុក ប...
law
សូមឯកឧត្តមពន្យល់អំពីជម្លោះព្រំដែននៅខេត្តវិហារដែលកើតមានកន្លងមក ហេតុអ្វីដូចជាមិនឃើញមានការប្រជុំដេញដោលពីសភាទាំងពីរថ្នាក់ រួមទាំងមិនឃើញមានអាជ្ញាបញ្ជាពីព្រះមហាក្សត្រផងដែរ ឃើញតែសកម្មភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះដែលខុសពីភាគីថៃ។ តើជម្លោះនេះ រាជរដ្ឋាភិបាលចាត់ទុកថាជាសង្គ្រាមដែរឬទេ? តើជម្លោះដល់កម្រិតណាទើបសភាទាំងពីរថ្នាក់ធ្វើការប្រ...
ចំពោះសំណួរដែលសួរថា តើជម្លោះនេះរាជរដ្ឋាភិបាលចាត់ទុកថាជាសង្គ្រាមដែរឬទេ? សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានប្រកាសហើយកាលពីពេលថ្មីៗនេះ គឺមានការដកកំលាំងទ័ពមកវិញជាបណ្តើរៗហើយ នេះមិនមែនជាសង្គ្រាមទេ វាគ្រាន់តែជាការប៉ះទង្គិចគ្នាដោយអាវុធ។ កន្លងមកមានបាតុភាពបុគ្គលនឹងបុគ្គលនៅតាមព្រំដែនទេ ដោយឡែករដ្ឋ និងរដ្ឋមិនទាន់ឈានដល់ការប្រកា...
law