question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើនីតិបុគ្គលបម្រើប្រយោជន៍សាធារណៈគឺជាអ្វី?
នីតិបុគ្គលបម្រើប្រយោជន៍សាធារណៈ គឺជានីតិបុគ្គលមិនយកចំណេញ ដែលមានគោលបំណងពិសេស ដើម្បីបម្រើប្រយោជន៍សាធារណៈ (មាត្រា៤៦ កថាខណ្ឌទី២ វាក្យខណ្ឌទី២)។
law
តើនីតិបុគ្គលមិនយកចំណេញគឺជាអ្វី?
នីតិបុគ្គលមិនយកចំណេញ ជានីតិបុគ្គលដែលបង្កើតឡើងក្នុងគោលបំណងមិនទាញយកចំណេញ (មាត្រា៤៦ កថាខណ្ឌទី២)។
law
តើនីតិបុគ្គលយកចំណេញគឺជាអ្វី?
នីតិបុគ្គលយកចំណេញ គឺនីតិបុគ្គលដែលបង្កើតក្នុងគោលបំណងទាញយកចំណេញ (មាត្រា៤៦ កថាខណ្ឌទី២)។ ឧទាហរណ៍ ក្រុមហ៊ុននំស្រួយលីលី ក្រុមហ៊ុនស្រាបៀរអង្ករ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ក្រុមហ៊ុនជីបម៉ុងគ្រុបជាដើម។
law
តើនីតិបុគ្គលមូលនិធិគឺជាអ្វី?
នីតិបុគ្គលមូលនិធិ ជាបណ្តុំនៃទ្រព្យសម្បត្តិវិភាគទានដែលត្រូវបានផ្តល់ជាឋានៈជាម្ចាស់នៃសិទ្ធិនិងកាតព្វកិច្ចដោយឯករាជ្យ (មាត្រា៤៦ កថាខណ្ឌទី១)។ ឧទាហរណ៍ ការបង្កើត (មូលនិធិអភិរក្សព្រៃកោងកាង) ដែលមានចូលរួមវិភាគទានពីបុគ្គលម្នាក់ ឬច្រើននាក់។
law
តើនីតិបុគ្គលមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
នីតិបុគ្គលមានពីរប្រភេទ មានដូចជា៖ - នីតិបុគ្គលសាជីវកម្ម - នីតិបុគ្គលមូលនិធិ។
law
តើមូលហេតុនៃការរំលាយមានអ្វីខ្លះ?
មូលហេតុនៃការរំលាយមានដូចជា៖ - នីតិបុគ្គលត្រូវរំលាយ ដោយមូលហេតុមានដូចជា កំណត់ក្នុងលក្ខន្តិកៈបញ្ចប់គោលបំណង ឬអលទ្ធភាពក្នុងការបំពេញកិច្ចការក្ស័យធន សាលក្រម ឬសាលដីកាដែលបញ្ជាឲ្យរំលាយ (មាត្រា៦៤ កថាខណ្ឌទី១ ចំណុចក-ឃ)។ - អាចត្រូវរំលាយដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិក ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត គឺត្រូវមានការយល់ព...
law
តើអ្វីទៅហៅថានីតិបុគ្គល?
នីតិបុគ្គល គឺសំដៅទៅលើក្រមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច (សន្ទានុក្រមនៃក្រមរដ្ឋប្បវេណី)។ ក្រុមប្រមូលផ្តុំនៃមនុស្ស (សាជីវកម្ម) ឬក្រុមប្រមូលនៃទ្រព្យសម្បត្តិ (មូលនិធិ) ក៏ដូចគ្នាផងដែរ នៅក្រោមលក្ខខណ្ឌជាកំណត់មួយ ឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចនឹងត្រូវបានទទួលស្គាល់ផងដែរ។ សាជីវកម្ម...
law
តើអ្វីទៅហៅថាការបាត់ខ្លួនធម្មតា?
ការបាត់ខ្លួនធម្មតា គឺនៅពេលមិនមានដំណឹងច្បាស់លាស់រយៈពេល៥ឆ្នាំថា បុគ្គលដែលអវត្តមាននោះនៅរស់ឬស្លាប់។ តុលាការ អាចប្រកាសអំពីការបាត់ខ្លួនតាមពាក្យសុំរបស់សហព័ន្ធ អ្នកដែលត្រូវបានសន្មតថាជាសន្តតិជន អច្ច័យលាភី អ្នកទទួលប្រាក់ធានារ៉ាបរង អ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាលឪពុកម្តាយ ឬអ្នកផ្សេងទៀតដែលមានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្...
law
តើការប្រកាសអំពីការបាត់ខ្លួនមានប៉ុន្មានប្រភេទ?
ការប្រកាសអំពីការបាត់ខ្លួនមាន២ប្រភេទគឺ៖ - ការបាត់ខ្លួនធម្មតា - ការបាត់ខ្លួនពិសេស។
law
តើអ្វីទៅជាការប្រកាសអំពីការបាត់ខ្លួន?
ការប្រកាសអំពីការបាត់ខ្លួន គឺជាស្ថានភាពដែលចាត់ទុកថាបុគ្គលនោះបានទទួលមរណភាពទៅលើទំនាក់ទំនងគតិយុត្តិជុំវិញលំនៅដ្ឋានដើម តាមរយៈនីតិដែលបានកំណត់ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថា បុគ្គលនោះនៅរស់ឬស្លាប់ក្នុងអំឡុងពេលកំណត់។ ក្នុងករណីដែលពុំមានដំណឹងរយៈពេលយូរថា បុគ្គលនោះនៅរស់ឬស្លាប់ ទ្រព្យសម្បត្តិដែលបានបន្សល់ទុកនោះ ទោះដល់ពេលណាក៏ដោយ ក...
law
តើក្រមរដ្ឋប្បវេណីបានធ្វើការបែងចែកបុគ្គលជាប៉ុន្មានប្រភេទ?
ក្រមរដ្ឋប្បវេណីបានធ្វើការបែងចែកបុគ្គលជា២ប្រភេទគឺ៖ - រូបវន្តបុគ្គល គឺជាមនុស្ស - នីតិបុគ្គល គឺជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចពិសេសដែលទទួលស្គាល់ដោយច្បាប់។
law
តើបទប្បញ្ញត្តិទូទៅជាអ្វី?
បទប្បញ្ញត្តិទូទៅ គឺជាវិធានមូលដ្ឋាននៃនីតិរដ្ឋប្បវេណី ឬជានីតិឯកជនដែលបញ្ញត្តិដោយក្រមរដ្ឋប្បវេណី និងផ្តល់សិទ្ធិឲ្យចៅក្រមក្នុងការបកស្រាយ ដោយយកមាត្រាមូលដ្ឋាននៃមាត្រាខាងលើនោះមកប្រើប្រាស់ក្នុងករណីដែលមិនមានវិធាន ឬគោលការណ៍ផ្សេងទៀតបានចែងពាក់ព័ន្ធទៅនឹងករណីវិវាទ។
law
តើអ្វីទៅហៅថានីតិឯកជន?
នីតិឯកជន គឺសំដៅទៅលើសំណុំវិធានគតិយុត្តិទាំងឡាយណាដែលបង្កើតឡើងដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបុគ្គលឯកជននិងឯកជន ក្នុងគោលបំណងដើម្បបម្រើផលប្រយោជន៍ឯកជន។ ឧទាហរណ៍ នីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម នីតិការងារ នីតិកិច្ចសន្យា...។
law
តើការបាត់ខ្លួនពិសេសគឺជាអ្វី?
ការបាត់ខ្លួនពិសេស គឺអនុវត្តទៅលើករណីដែលមិនច្បាស់ថាបុគ្គលដែលជួប្រទះនឹងគ្រោះថ្នាក់នៅរស់ ឬស្លាប់។ បុគ្គលដែលចូលទៅតំបន់ដែលមានសង្រ្គាម បុគ្គលដែលមានវត្តមាននៅក្នុងនាវាដែលបានលិច ឬបុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឲ្យទទួលមរណភាព ហើយពុំមានដំណឹងថាបុគ្គលនោះនៅរស់ ឬទទួលមរណភាព ក្នុងអំឡុងពេល១ឆ្នាំ ក្រោយពីចប់សង្រ្គាម ក្រោ...
law
តើអ្វីទៅជានីតិសាធារណៈ?
នីតិសាធារណៈ គឺសំដៅទៅលើសំណុំវិធានគតិយុត្តិទាំងឡាយណា ដែលបង្កើតឡើងដើម្បីសម្របសម្រួលទំនាក់ទំនងរវាងបុគ្គលសាធារណៈនិងបុគ្គលសាធារណៈ ឬរវាងរដ្ឋនងិបុគ្គលឯកជនក្នុងគោលបំណង ដើម្បីបម្រើផលប្រយោជន៍។ ឧទាហរណ៍ នីតិថវិការ និងពន្ធដារ នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ...។
law
ដូចម្តេចដែលហៅថាវត្ថុ?
ដែលហៅថាវត្ថុ គឺសំដៅទៅលើរបស់ដែលមានរូបរាង សារធាតុឧស្ម័ន ជាធាតុរាវ ជាសារធាតុរឹង (មាត្រា១១៩ ក្រម ២០០៧)។
law
តើចលនវត្ថុគឺជាអ្វី?
ចលនវត្ថុ គឺសំដៅទៅលើវត្ថុដែលអាចផ្លាស់ទីបាន ឬអាចដកចេញបានដោយមិនធ្វើឲ្យខូចទ្រង់ទ្រាយដើមរបស់វត្ថុអ្វីមួយ។ ឧទាហរណ៍ តុ ទូរ កៅអី ទោចក្រយានយន្ត ត្រីចក្រយានយន្ត...។ ចំពោះវត្ថុដែលគ្មានរូបរាង ហើយអាចប្រើគ្រប់គ្រងបានក៏ត្រូវបានចាត់ជាចលនវត្ថុផងដែរ (មាត្រា ១២០ កថាខណ្ឌទី៤)។ ឧទាហរណ៍ ចរន្តអគ្គីសនី ឧស្ម័នហ្គាស...។
law
តើកិច្ចសន្យាទ្វេភាគីគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កិច្ចសន្យាទ្វេភាគី គឺជាកិច្ចសន្យាដែលបង្កើតកាតព្វកិច្ចដែលមានទំនាក់ទំនងតម្លៃថ្នូរចំពោះភាគីទាំងសងខាងនៃកិច្ចសន្យា។ ឧទាហរណ៍ កិច្ចសន្យាលក់ទំនិញ កិច្ចសន្យាការងារ។
law
តើសិទ្ធិប្រាក់ភាគប្រក្យត្យមានអ្វីខ្លះ?
សិទ្ធិប្រាក់ភាគប្រក្យត្យមានដូចជា៖ - សិទ្ធិឃាត់ទុក - ឯកសិទ្ធិ - ហ្វីប៉ូតែក - សិទ្ធិប្រាក់ភោគដោយអនុសប្បទាន។
law
តើសិទ្ធិប្រក្យត្សប្រើប្រាស់ និងអាស្រ័យផលមានអ្វីខ្លះ?
សិទ្ធិប្រក្យត្សប្រើប្រាស់ និងអាស្រ័យផលមានដូចជា៖ - សិទ្ធិជួយអចិន្ត្រៃយ៍ - ផលបរិភោគ - សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ - សេវភាព។
law
តើកិច្ចសន្យាមានឈ្មោះគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កិច្ចសន្យាមានឈ្មោះ គឺជាកិច្ចសន្យាដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី។ ឧទាហរណ៍ កិច្ចសន្យាលក់ទិញ កិច្ចសន្យាជួល កិច្ចសន្យាខ្ចីបរិភោគ។
law
តើកិច្ចសន្យាគ្មានឈ្មោះគឺជាអ្វី?
កិច្ចសន្យាគ្មានឈ្មោះ គឺជាកិច្ចសន្យាដែលមិនមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី។ ជាគោលការណ៍ បុគ្គលមានសេរីភាពក្នុងការធ្វើកិច្ចសន្យា ហេតុនេះបុគ្គលអាចធ្វើកិច្ចសន្យាដែលពុំមានចែងនៅក្នុងក្រមរដ្ឋប្បវេណីបាន កុំឲ្យតែផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ។
law
តើអ្វីទៅហៅថាផលធម្មជាតិ?
ផលធម្មជាតិ គឺជាកម្មសិទ្ធិរបស់អ្នកដែលមានសិទ្ធិទទួលផលនោះ នៅពេលដែលផលធម្មជាតិនោះ បានបំបែកពីវត្ថុដើម។ ឧទាហរណ៍ ប្រសិនបើសេះដែលផើមត្រូវបានគេយកទៅលក់ កូនសេះដែលកើតមកនោះ គឺជាកម្មសិទ្ធិរបស់អ្នកដែលមានកម្មសិទ្ធិលើសេះញីដែលបានបង្កើតកូនសេះនោះ។
law
តើវត្ថុបែងចែកជាប៉ុន្មានប្រភេទ?
វត្ថុ ត្រូវបានបែងចែកជាពីរប្រភេទមានដូចជា៖ - ចលនវត្ថុ - អចលនវត្ថុ។
law
តើសកម្មភាពឯកតោភាគីគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
សកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តិនៃច្បាប់។ ឧទាហរណ៍ មតកសាសន៍ អច្ច័យទាន ការលើកលែងកាតព្វកិច្ច ការបោះបង់កម្មសិទ្ធិ។
law
តើផលចែកចេញប៉ុន្មាន?
ផល បានបែងចែកចេញជាពីរប្រភេទមានដូចជា៖ - ផល ធម្មជាតិ។ - ផល ស៊ីវិល។
law
តើកាតព្វកិច្ចធ្វើគឺជាអ្វី?
កាតព្វកិច្ចធ្វើ គឺជាកាតព្វកិច្ចដែលយកសកម្មភាពសកម្មរបស់កូនបំណុលធ្វើជាខ្លឹមសារ។ ឧទាហរណ៍ នៅក្នុងកិច្ចសន្យាម៉ៅការដែលយកការសាងសង់អគារធ្វើជាខ្លឹមសារ អ្នកម៉ៅការមានកាតព្វកិច្ចដែលមានខ្លឹមសារជាការសាងសង់អគារ ដែលជាសកម្មភាពសកម្ម។ កាតព្វកិច្ចដែលមានខ្លឹមសារជាពលកម្ម ការធ្វើបទឧទ្ទេសនាម ការសម្តែងជាអាទិ៍ ក៏ជាកាតព្វកិច្ចធ្វើដែរ។
law
តើអ្វីទៅហៅថាកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់?
កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ គឺជាកាតព្វកិច្ចដែលមានគោលបំណងប្រគល់វត្ថុដែលបានកំណត់ជាក់លាក់។ វត្ថុដែលបានកំណត់ជាក់លាក់ សំដៅទៅលើវត្ថុដែលគូភាគីបានកំណត់ដោយផ្តោតសំខាន់ទៅលើសារធាតុនៃវត្ថុនោះ នៅពេលធ្វើប្រតិបត្តិការជាក់លាក់ណាមួយ។ ដី អគារ វត្ថុសិល្បៈ រថយន្តជជុស ជាអាទិ៍ គឺជាឧទាហរណ៍។
law
តើសមាសភាគនៃដីគឺជាអ្វី?
សមាសភាគនៃដី ជាគោលការណ៍វត្ថុនៅជាប់នឹងដី ឬវត្ថុដែលក្លាយជាភាគមួយនៃដី ពិសេសអគារ ឬសំណង់ ដែលសង់នៅលើដី ហើយមិនអាចប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលដុះនៅលើដី គឺជាសមាសភាគនៃដីលុះត្រាតែមិនបំបែកចេញពីដី ហើយមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធី ឯករាជ្យឡើយលើកលែងតែមានបញ្ញាត្តិផ្សេងៗ (មាត្រា ១២២)។ បើផ្អែកតាមមាត្រា ១២២ ...
law
តើកញ្ចក់បង្អួចរថយន្តអាចជាកម្មវត្ថុនៃកម្មសិទ្ធិដាច់ដោយឡែកពីរថយន្តបានដែរឬទេ?
កញ្ចក់បង្អួចរថយន្ត មិនអាចបែងចែកពីរថយន្តដោយមិនបំផ្លាញ ឬដោយមិនផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះ។ ដូច្នេះ កញ្ចក់បង្អួចរថយន្តមិនអាចក្លាយជាកម្មវត្ថុនៃកម្មសិទ្ធិដាច់ដោយឡែកពីកម្មសិទ្ធិរថយន្តបានទេ។
law
តើកាតព្វកិច្ចកំណត់ប្រភេទគឺជាអ្វី?
កាតព្វកិច្ចកំណត់ប្រភេទ គឺជាកាតព្វកិច្ចដែលកំណត់ដោយផ្អែកលើប្រភេទ គុណភាព និងបរិមាណ។ ឧទាហរណ៍ ក្នុងករណីអ្នកទិញ បានទិញម៉ាស៊ីនត្រជាក់កំណត់ប្រភេទជាក់លាក់ ១គ្រឿង ពីហាងលក់អគ្គិសនី អ្វីដែលហាងអគ្គិសនីត្រូវទទួលខុសត្រូវ គឺជាកាតព្វកិច្ចកំណត់ប្រភេទ។ ហាងអគ្គិសនី ត្រូវជ្រើសរើសម៉ាស៊ីនត្រជាក់ដែលដូចគ្នាទៅនឹងប្រភេទ ដែលបានកំណត់នៅក្នុងកិច្ចសន...
law
តើអ្វីហៅថាផលធម្មជាតិ?
ផលធម្មជាតិ គឺវត្ថុដែលកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្ម តាមវិធីប្រើធម្មតា។ ឧទាហរណ៍ កូនសត្វដែលបានកើត ផលដំណាំ និងរ៉ែ។
law
ដូចម្តេចដែលហៅថាក្រមរដ្ឋប្បវេណី?
ដែលហៅថាក្រមរដ្ឋប្បវេណី គឺជាបណ្តុំវិធាន ឬគោលការណ៍មូលដ្ឋានដែលគ្រប់គ្រងទៅលើសកម្មភាពរបស់បុគ្គលឯកជននៅក្នុងទំនាក់ទំនងនៃនីតិឯកជន។ គឺសំដៅទៅលើវិធាន ដែលគ្រប់គ្រងទៅលើទំនាក់ទំនងគតិយុត្តិផ្នែករដ្ឋប្បវេណី រួមមានទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិលើកលែងតែមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេស។ (មាត្រា១ ស្តីពីច្បាប់ទូទៅនៃនីតិឯកជននៃក្រ...
law
តើអ្វីទៅជាសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ?
សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ គឺជាប្រយោជន៍ទូទៅនៅក្នុងសង្គម និងទំនៀមទម្លាប់លក្ខណៈសីលធម៌នៅក្នុងសង្គម។ អត្ថន័យនៃសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ គឺខុសគ្នាទៅតាមសម័យកាល និងប្រទេសនីមួយៗ។ អត្ថន័យនៃកិច្ចសន្យាមួយផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ឬអត់នោះ គឺចាំបាច់ត្រូវធ្វើការបកស្រាយទៅតាមករណីនីមួយៗ។
law
តើអ្វីទៅជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ?
បញ្ញត្តិដែលអនុវត្តដោយបង្ខំ គឺជាបញ្ញត្តិដែលបដិសេធអានុភាពនៃសកម្មភាពដែលផ្ទុយនឹងបញ្ញត្តិនោះ។ មានបញ្ញត្តិមួយចំនួនចែងច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំ ដូចជា កថាខណ្ឌទី៣ នៃមាត្រា ៥៨៥ នៃក្រមរដ្ឋប្បវេណីស្តីពីការកម្រិតការប្រាក់ ជាដើម ប៉ុន្តែក៏មានបញ្ញត្តិមួយចំនួនមិនកំណត់ឲ្យច្បាស់ថាជាបញ្ញត្តិដែលអនុវត្តដោយបង្ខំផងដែរ។ ហេតុនេះ ចាំប...
law
តើអ្វីទៅជាការប្រាក់សមាស?
ការប្រាក់សមាស គឺសំដៅលើការបន្ថែមការប្រាក់លើការប្រាក់ដែលបានបង្កើតរួចហើយ ក្នុងករណីកូនបំណុលមិនព្រមសងការប្រាក់នោះ (មាត្រា ៣១៩ នៃក្រមរដ្ឋប្បវេណី)។ ដោយសារតែការប្រាក់សមាសបានបន្ថែមបន្ទុកចំពោះកូនបំណុល ការប្រាក់សមាសនេះអាចធ្វើបានលុះត្រាតែបំពេញលក្ខខណ្ឌកំណត់។ ការប្រាក់សមាសនេះអាចធ្វើទោបានតែក្នុងករណីដែលលក្ខខណ្ឌទាំង២ ខាងក្រោមត្រូវបានបំ...
law
តើអ្វីទៅជាកាតព្វកិច្ចដែលមិនអាចជ្រើសរើសបាន?
កាតព្វកិច្ចដែលមិនអាចជ្រើសរើសបាន គឺសំដៅលើករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ដែលបានចុះកិច្ចសន្យាមិនបានកំណត់អំពីជម្រើសច្រើនប្រភេទដែលអាចអនុវត្តបាន។
law
តើអ្វីជាកាតព្វកិច្ចមិនមែនជាប្រាក់?
កាតព្វកិច្ចមិនមែនជាប្រាក់ គឺជាកាតព្វកិច្ចដែលឆ្លើយតបទៅនឹងសិទ្ធិទាមទារដែលគ្មានគោលបំណងឲ្យសងជាប្រាក់ ដូចជាប្រគល់អចលវត្ថុ ឬចលនវត្ថុ។
law
តើលក្ខណៈនៃសិទ្ធិប្រាតិភោគមានអ្វីខ្លះ?
លក្ខណៈនៃសិទ្ធិប្រាតិភោគមានដូចជា៖ - ទំនាក់ទំនងនៃហ៊ីប៉ូតែក និងសិទ្ធិលើបំណុល - ទំនាក់ទំនងរវាងហ៊ីប៉ូតែក និងវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក។
law
តើអ្វីជាកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់?
កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ គឺជាករណីដែលភាគីពាក់ព័ន្ធនៃកិច្ចសន្យាផ្តោតលើលក្ខណៈសម្គាល់ពិសេសនៃវត្ថុមួយ ហើយបើទោះបីជាមានការប្រគល់វត្ថុជំនួសក៏ដោយ ក៏មិនអាចចាត់ទុកថាជាការអនុវត្តកាតព្វកិច្ចដែរ។ ចំពោះកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់អ្វីមួយ កូនបំណុលមានករណីយកិច្ចថែរក្សាវត្ថុនោះដោយប្រុងប្រយ័ត្នរហូតដល់ពេលប្រគល...
law
តាមក្រមរដ្ឋប្បវេណី តើវត្ថុដែលអាចដាក់ហ៊ីប៉ូតែកបានមានអ្វីខ្លះ? ចូររៀបរាប់?
តាមក្រមរដ្ឋប្បវេណី វត្ថុដែលអាចដាក់ហ៊ីប៉ូតែកបានមានដូចជា៖ - អចលនវត្ថុ កម្មវត្ថុនៃហ៊ីប៉ូតែក ត្រូវតែជាអចលនវត្ថុដែលជាកម្មសិទ្ធិ ឬចំណែកនៃកម្មសិទ្ធិអវិភាគរបស់កូនបំណុល ឬគតិយជន (មាត្រា៨៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ - សិទ្ធិជួលអចិន្ត្រៃយ៍ និងផលុបភោគ ក្រៅពីអចលនវត្ថុ ហ៊ីប៉ូតែកត្រូវបានទទួលស្គាល់ផងដែរឲ្យបង្កើតលើសិទ្ធិលើអចលនវត្ថុ...
law
តើអ្វីទៅជាលក្ខខណ្ឌ?
លក្ខខណ្ឌ គឺជាព្រឹត្តិការណ៍ដែលកើតឡើងនាពេលអនាគតហើយមិនទៀតទាត់ (កថាខណ្ឌទី២ នៃមាត្រា៣២៥ នៃក្រមរដ្ឋប្បវេណី)។ ប្រសិនបើព្រឹត្តិការណ៍មួយប្រាកដជាកើតឡើង ព្រឹត្តិការណ៍នោះមិនអាចក្លាយជាលក្ខខណ្ឌទេ។
law
តើអ្វីទៅជាកាតព្វកិច្ចប្រគល់?
កាតព្វកិច្ចប្រគល់ គឺអ្នកលក់មានកាតព្វកិច្ចត្រូវប្រគល់វត្ថុដែលជាកម្មវត្ថុនៃការលក់ទិញទៅឲ្យអ្នកទិញ តាមកាលបរិច្ឆេទ និងតាមទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា។
law
ចូរឲ្យនិយមន័យនៃសកម្មភាពឯកតោភាគី?
និយមន័យនៃសកម្មភាពឯកតោភាគី គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមបញ្ញត្តនៃច្បាប់ (មាត្រា ៣១២ កថាខណ្ឌទី១ នៃក្រមប្បវេណី)។
law
ចូរឲ្យនិយមន័យនៃកិច្ចសន្យា?
និយមន័យនៃកិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់ មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច (មាត្រា៣១១ នៃក្រមប្បវេណី)។
law
ចូរឲ្យនិយមន័យនៃការបង្ហាញឆន្ទៈ?
និយមន័យនៃការបង្ហាញឆន្ទៈ គឺការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអនុភាពគតិយុត្ត ហៅថា ការបង្ហាញឆន្ទៈ (មាត្រា ៣១០ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ សំណើ និងស្វីការដើម្បីបង្កើតកិច្ចសន្យា ឬការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា គឺជាការបង្ហាញឆន្ទៈ។ ផ្ទុយមកវិញ ការពោលពាក្យពេចន៍ស្នេហាប្រាប់សង្សារ មិនមែនជាការបង្ហាញឆន្ទៈទេ ព្រោះវាមិន...
law
តើអ្វីទៅជាភាពខុសគ្នារវាងសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្ស?
ភាពខុសគ្នារវាងសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សគឺ៖ + សិទ្ធិលើបំណុល - សិទ្ធិលើបំណុល ជាសិទ្ធិលើបុគ្គលជាសិទ្ធិដែលអាចទាមទារឲ្យបុគ្គលណាមួយធ្វើសកម្មភាពអ្វីមួយ ឬមិនធ្វើសកម្មភាពអ្វីមួយ។ អ្នកដែលមានសិទ្ធិលើបំណុល ហៅថាម្ចាស់បំណុល។ - សិទ្ធិលើបំណុលពុំមានភាពដាច់ខាត មិនផ្តាច់មុខ។ - ភាពមិនដាច់ខាតរបស់សិទ្ធិលើបំណុល៖ ម្ចាស់បំណុលអះអាងសិទ...
law
តើអ្វីទៅជានិយមន័យកាតព្វកិច្ចនិងសិទ្ធិលើបំណុល?
ពុំមានមាត្រាណាចែងអំពីនិយមន័យនៃសិទ្ធិលើបំណុលទេ តែមានមាត្រាចែងអំពីនិយមន័យនៃកាតព្វកិច្ច តែតាមពិតទៅការឲ្យនិយមន័យកាតព្វកិច្ច ក៏ដូចជាការកំណត់ពីសិទ្ធិលើបំណុលដែរ ព្រោះកាតព្វកិច្ច និងសិទ្ធិលើបំណុល គឺមានទំនាក់ទំនងមុខពីរ (កាតព្វកិច្ចរបស់ភាគីម្ខាង ត្រូវគ្នានឹងសិទ្ធិរបស់ភាគីម្ខាងទៀត)។ បុគ្គលម្ខាងដែលទទួលផលប្រយោជន៍ ហៅថា ម្ចាស់បំណុល ឯ...
law
តើអ្វីទៅជានិយមន័យកាតព្វកិច្ចនិងករណីយកិច្ច?
កាតព្វកិច្ច គឺជាប្រភេទមួយនៃករណីយកិច្ច ប៉ុន្តែករណីយកិច្ចទាំងអស់មិនមែនសុទ្ធតែជាកាតព្វកិច្ចទេ។ ពាក្យកាតព្វកិច្ច ត្រូវបានប្រើក្នុងករណីដែលឆ្លើយតបទៅនឹងសិទ្ធិលើបំណុល ដូចជា អ្នកទិញ មានកាតព្វកិច្ចបង់ប្រាក់ គឺឆ្លើយតបទៅនឹងសិទ្ធិទាមទារឲ្យបង់ប្រាក់របស់អ្នកលក់។ ពាក្យករណីយកិច្ច ជួនកាលត្រូវបានប្រើក្នុងករណីមិនឆ្លើយតបចំពោះសិទ្ធិលើបំណុល ...
law
តើអ្វីទៅជាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព? ចូរឲ្យឧទាហរណ៍?
កាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព គឺអាចធ្វើឡើងតាមរយៈកិច្ចសន្យាអាណត្តិ កិច្ចសន្យាការងារជាដើម។ ឧទាហរណ៍ ការសម្អាតផ្លូវថ្នល់ ការកាប់ដើមឈើ ការសាងសង់ ឬការបំផ្លាញអាគារ ការដឹកជញ្ជូនទំនិញ។ល។
law
តើលក្ខខណ្ឌមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
លក្ខខណ្ឌមាន២ប្រភេទគឺ៖ - លក្ខខណ្ឌបង្អង់ ការដាក់លក្ខខណ្ឌលើការបង្កើតអានុភាពនៃកិច្ចសន្យាគឺជាលក្ខខណ្ឌបង្អង់កាតព្វកិច្ច ឬសិទ្ធិ។ - លក្ខខណ្ឌរំលាយ ការដាក់លក្ខខណ្ឌលើការរំលត់អានុភាពនៃកិច្ចសន្យា គឺជាលក្ខខណ្ឌរំលាយកាតព្វកិច្ច ឬសិទ្ធិ។
law
តើអ្វីទៅជាអត្ថន័យនៃការកំណត់ពេល?
ដែលហៅថាការកំណត់ពេល ខុសពីលក្ខខណ្ឌត្រង់ថា ការកំណត់ពេលជាព្រឹត្តិការណ៍ដែលនឹងប្រាកដជាកើតឡើងនៅពេលអានាគត។
law
តើផលប្រយោជន៍នៃការកំណត់ពេលមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ផលប្រយោជន៍នៃការកំណត់ពេលមាន៣ប្រភេទគឺ៖ - ការកំណត់ពេលជាប្រយោជន៍របស់កូនបំណុល - ការកំណត់ពេលជាប្រយោជន៍របស់ម្ចាស់បំណុល - ការកំណត់ពេលជាប្រយោជន៍របស់កូនបំណុលផង និងម្ចាស់បំណុលផង។
law
តើលក្ខខណ្ឌនៃការគម្រាមកំហែងមានអ្វីខ្លះ? ចូររៀបរាប់?
លក្ខខណ្ឌនៃការគម្រាមកំហែងមានដូចជា៖ + សកម្មភាពគម្រាមកំហែងដោយខុសច្បាប់ - សកម្មភាពដែលធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច ដោយធ្វើឲ្យដឹងថានៅពេលក្រោយនឹងមានការខូចខាតកើតឡើង។ ប៉ុន្តែត្រូវស្ថិតនៅក្នុងកម្រិតដែលសង្គមមិនអាចទទួលយកបាន។ - ទោះបីជា តតិយជនក្រៅពីភាគីនៃកិច្ចសន្យាជាអ្នកធ្វើសកម្មភាពគម្រាមកំហែងក៏ដោយ ក៏បំពេញលក្ខខណ្ឌដែរ។ - វិធីដែលនាំ...
law
តើចេតនានៃការឆបោកមានអ្វីខ្លះ?
ចេតនានៃការឆបោកមានដូចជា៖ - ចេតនាកុហកភាគីម្ខាងទៀតឲ្យយល់ច្រឡំអង្គហេតុ ហើយភាគីនោះក៏បង្ហាញឆន្ទៈតាមរយៈការយល់ច្រឡំអង្គហេតុនោះ។ - ករណីអ្នកដែលបានប្រាប់អង្គហេតុមិនពិត មិនបានដឹងអំពីភាពមិនពិតទេនោះ អ្នកប្រាប់អង្គហេតុនោះមិនមានចេតនាទេ។
law
តើសកម្មភាពបោកបញ្ឆោត ឬបំភ្លៃការពិតមានអ្វីខ្លះ?
សកម្មភាពបោកបញ្ឆោត ឬបំភ្លៃការពិតមានដូចជា៖ - សកម្មភាពប្រាប់អង្គហេតុមិនពិត ឬសកម្មភាពលាក់អង្គហេតុ ឬបំភ្លៃអង្គហេតុ។ ប៉ុន្តែ ចាំបាច់ត្រូវស្ថិតនៅក្នុងកម្រិត ដែលមិនត្រូវបានអនុញ្ញាតដោយសង្គម។ - ក្នុងករណីតតិយជនក្រៅពីភាគីនៃកិច្ចសន្យាជាអ្នកធ្វើសកម្មភាពឆបោក អ្នកបង្ហាញឆន្ទៈ (អ្នកដែលត្រូវបានគេឆបោក) អាចលុបចោលកិច្ចសន្យាបាន ដោយផ្អែកលើភាគ...
law
តើអានុភាពនៃការលុបចោលដោយសារការភាន់ច្រឡំមានអ្វីខ្លះ? ចូររៀបរាប់?
អានុភាពនៃការលុបចោលដោយសារការភាន់ច្រឡំមានដូចជា៖ - អានុភាពប្រតិសកម្ម កិច្ចសន្យាដែលមានការភាន់ច្រឡំ អាចលុបចោលបាន ហើយសកម្មភាពដែលត្រូវបានលុបចោលនោះ ត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង (មាត្រា៣៥៨ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី)។ - ការសងតាវកាលិក ក្នុងករណីលុបចោលកិច្ចសន្យា តាវកាលិកដែលទទួលបានពីកិច្ចសន្យានឹងក្លាយជាសេចក្តីចម្រើនឥតហេតុ (មាត្រ...
law
តើការបង្ហាញឆន្ទៈមានប៉ុន្មានដំណាក់កាល?
ការបង្ហាញឆន្ទៈមាន៣ដំណាក់កាលគឺ៖ - មូលហេតុដែលបង្កើតនូវឆន្ទៈខាងក្នុង (ឆន្ទៈពិត) - ឆន្ទៈខាងក្នុង (ឆន្ទៈពិត) - ឆន្ទៈដែលបានបង្ហាញ (អាចជាឆន្ទៈពិត ឬជាឆន្ទៈមិនពិត)
law
តើការដាក់ធានាផ្អែកតាមច្បាប់ភូមិបាលគឺជាអ្វី?
ការដាក់ធានាផ្អែកតាមច្បាប់ភូមិបាល គឺជាប្រព័ន្ធនៃការធានាមួយដែលកូនបំណុលមិនផ្ទេរការកាន់កាប់ ប៉ុន្តែកូនបំណុលត្រូវប្រគល់ប័ណ្ណកម្មសិទ្ធិទៅឲ្យម្ចាស់បំណុល (មាត្រា២១៩ នៃច្បាប់ភូមិបាល)។ ការដាក់ធានាមានអានុភាពលុះត្រាតែបានធ្វើជាលិខិតយថាភូត និងចុះបញ្ជី បើពុំដូច្នោះទេ ការដាក់ធានាពុំមានអានុភាពឡើយ (មាត្រា២២០ នៃច្បាប់ភូមិបាល)។
law
តើវិការៈនៃការបង្ហាញឆន្ទៈមានអ្វីខ្លះ?
វិការៈនៃការបង្ហាញឆន្ទៈមានដូចជា៖ - ការភាន់ច្រឡំ (មាត្រា ៣៤៦ នៃក្រមរដ្ឋប្បវេណី) - ការឆបោក (មាត្រា ៣៤៧ នៃក្រមរដ្ឋប្បវេណី) - ព័ត៌មានមិនពិត (មាត្រា ៣៤៨ នៃក្រមរដ្ឋប្បវេណី) - ការរំលោភបំពានលើស្ថានភាព - ការគម្រាមកំហែង (មាត្រា ៣៥០ នៃក្រមរដ្ឋប្បវេណី) - អំពើកេងយកចំណេញហួសហេតុ (មាត្រា ៣៥១ នៃក្រមរដ្ឋប្បវេណី) - ឋបនីយផ្លូវចិត្ត (មាត្រា...
law
តើអ្វីទៅជាសមត្ថភាពក្នុងការធ្វើសកម្មភាព?
សមត្ថភាពក្នុងការធ្វើសកម្មភាព គឺជាសមត្ថភាពក្នុងការធ្វើកិច្ចសន្យា ឬសកម្មភាពឯតោភាគី ដែលមិនអាចលុបចោលបានដោយឯកឯង (ចាប់ពីមាត្រា ១៦ នៃក្រមរដ្ឋប្បវេណី)។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពក្នុងការធ្វើសកម្មភាពទេ នោះកិច្ចសន្យាមានសុពលភាព តែអាចលុបចោលបាន។
law
តើអ្វីទៅជាសមត្ថភាពខាងឆន្ទៈ?
សមត្ថភាពខាងឆន្ទៈ គឺជាសមត្ថភាពដែលអាចយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន (មាត្រា ១៤ នៃក្រមរដ្ឋប្បវេណី)។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពខាងឆន្ទៈទេនោះ កិច្ចសន្យានឹងមានសុពលភាព ប៉ុន្តែអាចលុបចោលបាន។
law
តើអ្វីទៅជាសមត្ថភាពទទួលសិទ្ធិ?
សមត្ថភាពទទួលសិទ្ធិ គឺជាសមត្ថភាពរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច (មាត្រា ៦ នៃក្រមរដ្ឋប្បវេណី)។ ប្រសិនបើភាគីណាម្ខាងនៃកិច្ចសន្យាមិនមានសមត្ថភាពទទួលសិទ្ធិទេនោះ កិច្ចសន្យានឹងគ្មានសុភលភាពទេ។
law
ដើម្បីឲ្យកិច្ចសន្យាមានសុពលភាព និងមិនអាចលុបចោលបាន តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ដើម្បីឲ្យកិច្ចសន្យាមានសុពលភាព និងមិនអាចលុបចោលបាន ត្រូវមានលក្ខខណ្ឌ២គឺ៖ - លក្ខខណ្ឌទាក់ទងទៅនឹងគូភាគី - លក្ខខណ្ឌទូទៅទាក់ទងទៅនឹងខ្លឹមសារ។
law
តើហ៊ីប៉ូតែកគឺជាអ្វី?
ហ៊ីប៉ូតែក គឺជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬដោយគតិយជន មិនផ្ទេរការកាន់កាប់ (មាត្រា៨៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ ផ្អែកតាមអត្ថន័យនេះ ហ៊ីប៉ូតែក គឺជាប្រភេទនៃសិទ្ធិប្...
law
តើអ្វីទៅជារបៀបកំណត់អំឡុងពេល?
ជាទូទៅ ការកំណត់អំឡុងពេល អាចកំណត់បានអាស្រ័យទៅគូភាគីនៃកិច្ចសន្យា ដែលសន្មត ឬព្រមព្រៀងគ្នា ក្នុងការកំណត់អំឡុងពេល ដើម្បីឲ្យមានអានុភាពគតិយុត្តបានកើតឡើង ឬបានផុតរលត់។
law
តើកូនបំណុលត្រូវបាត់បង់ផលប្រយោជន៍នៃការកំណត់ពេលមានករណីអ្វីខ្លះ?
កូនបំណុលត្រូវបាត់បង់ផលប្រយោជន៍នៃការកំណត់ពេលមានករណីដូចជា៖ - កូនបំណុលត្រូវបានប្រកាសក្ស័យធន - កូលបំណុលបានធ្វើឲ្យខូចខាតប្រាតិភោគ - កូនបំណុលករណីយកិច្ចត្រូវដាក់ប្រាតិភោគ ប៉ុន្តែមិនបានបំពេញករណីយកិច្ចនេះ - មានហេតុដែលគូភាគីបានព្រមព្រៀងគ្នា បានកើតឡើង។
law
តើការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលមានប៉ុន្មានករណី? អ្វីខ្លះ?
ការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលមាន៣ករណីគឺ៖ - ការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលបំពានធ្ងន់ធ្ងរដល់ភាគីម្ខាងទៀត។ ក្នុងករណីនេះភាគីមិនអាចបោះបង់ផលប្រយោជន៍នៃការកំណត់ពេលបានទេ។ - ការបោះបង់ផលប្រយោជន៍នៃការកំណត់ពេលមិនបំពានធ្ងន់ធ្ងរដល់ភាគីម្ខាងទៀតទេ ប៉ុន្តែធ្វើឲ្យមានការខូចខាតដល់ភាគីម្ខាងទៀត។ ក្នុងករណីនេះ ភាគីអាចបោះបង់ផលប្រយោជន៍នៃការ...
law
អ្វីទៅបទល្មើសដោយអចេតនា?
បទល្មើសដោយអចេតនា គឺជាបទល្មើសដែលកើតឡើង ទោះបីជាចារីពុំមានចេតនាប្រព្រឹត្តក៏ដោយ ក៏ប៉ុន្តែបទល្មើសនៅតែមាន ពីព្រោះថាបទល្មើសកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។ និយាយម្យ៉ាងទៀតគឺថា ចំពោះបទល្មើសដោយអចេតនា ភាពសុចរិតរបស់ចារីពុំមែនជាធាតុផ្សំនៃបទល្មើសទេ បានសេចក្តីថាទោះបីជាចារីពុំមា...
law
តើអ្វីទៅហៅថាគោលការណ៍ទម្រង់?
គោលការណ៍ទម្រង់ គឺជាទ្រឹស្តីដែលគិតថាទម្រង់ដូចជា ការចុះបញ្ជី ការផ្ទេរ ជាអាទិ៍ គឺតម្រូវឲ្យមាន បន្ថែមពីលើការព្រមព្រៀងរវាងភាគីក្នុងការបង្កើត ការផ្ទេរ និងការកែប្រែសិទ្ធិប្រត្យក្ស។
law
តើបុគ្គលណាជាអ្នកជាប់ពន្ធអនិវាសនជន?
ពាក្យ “អ្នកជាប់ពន្ធអនិវាសនជន” មានន័យថា បុគ្គលណាមួយដែលមិនមែនជាអ្នកជាប់ពន្ធនិវាស នជន និងទទួលប្រាក់ចំណូលប្រភពកម្ពុជា។ អង្គភាពមួយដែលមិនមែនជាអង្គភាពនិវាសនជនដែលកាន់កាប់គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថាជាអ្នកជាប់ពន្ធអនិវាសនជន។
law
តើអ្នកណាជាអ្នកបង់ពន្ធលើប្រាក់ចំណេញ និងទៅលើប្រភេទចំណូលបែបណា?
ពន្ធលើប្រាក់ចំណេញ គឺជាបំណុលរបស់បុគ្គលនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជារបស់បុគ្គលអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
law
តើមានវិសមភាពដែរឬទេ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងរដ្ឋ ឬប្រទេសមួយដែលអង្គការអំណាចកំពូលទាំង៣ត្រូវបានកាន់កាប់ដោយបេក្ខជនដែលប្រសូត្រចេញពីគណបក្សតែមួយ?
សំណួរនយោបាយហើយ អង្គការកំពូលទាំងបីជាគោលការណ៍ច្បាប់បែងចែកដាច់ពីគ្នា មិនឱ្យអំណាចណារំលោភអំណាចណាបានទេ បើរំលោភលើគ្នានាំឱ្យច្របូកច្របល់។
law
ការរំលោភបូរណភាពពីពួកសៀមនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ តើស្ថាប័នកំពូលដែលមានឧបនិស្ស័យក្នុងការការពារការគោរពច្បាប់ ត្រូវប្រកាសអំពីភាពរំលោភទាំងនោះជាសាធារណៈដល់ពលរដ្ឋកម្ពុជាដែរឬទេ?
ស្ថាប័នកំពូលដែលមានឧបនិស្ស័យក្នុងការការពារការគោរពច្បាប់ មិនដឹងចង់សួរពីអ្វីទេ បញ្ហានេះជាបញ្ហាបច្ចុប្បន្នភាព យើងចាំស្ដាប់មេ មេដោះស្រាយតាមរបៀបណា តាមវិធីសាស្រ្តដោយសន្តិវិធី។ ដោះស្រាយតាមកម្លាំងអាវុធមិនស្រួលប៉ុន្មានទេ ព្រោះសាកល្បងគ្នាពីរប្រាវរួចហើយ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០០៨ ម្តង ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០០៩ ម្តង មិនស្រួលប៉ុន...
law
តើមានទោសឬទេ?
ចំពោះករណីនេះយើងឃើញថាមានច្រើន ហើយភាគច្រើនត្រូវបានសម្របសម្រួលនៅថ្នាក់មូលដ្ឋាន តែមានករណីមួយចំនួនតូចបានកើតឡើងដូចខាងលើ។ ក្នុងករណីនេះយើងត្រូវកាត់សេចក្ដីទៅតាមអ្វីដែលមានចែងក្នុងច្បាប់ ក្នុងនេះមានច្បាប់ស្តីពីការបោះឆ្នោតជាដើម។ បើមិនមានច្បាប់ចែងទេយើងមិនអាចថា ខុសឬត្រូវបានទេ។
law
សូមជួយបកស្រាយនូវពាក្យចំនួនបី គឺធម្មានុរូបភាព សមាគតរដ្ឋ និងធម្មនុញ្ញភាព?
ការបកស្រាយនូវពាក្យចំនួនបីគឺ៖ - ពាក្យ ធម្មានរូបភាព គឺជាពាក្យច្បាប់ដែលមានប្រើនៅក្នុងនីតិរដ្ឋធម្មនុញ្ញផង និងនីតិស៊ីវិលផង មានន័យថា ជាគុណភាពនៃអំណាចមួយ ដែលស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជន។ ដូច្នេះវាមានធម្មានរូបភាព តាមលក្ខណៈប្រជាធិបតេយ្យ ធម្មានុរូបភាពតាមលក្ខណៈរាជាធិបតេយ្យ។ល។ និង។ល។ ឱ្យតែស្របតាមបំណងប្រាថ្នារបស់ប្រជាជនដែលភាសាបា...
law
ហេតុអ្វីបានជាអំពើលួចចាប់ពី ០២ នាក់ ឡើងទៅចាត់ទុកជាអំពើប្លន់?
ព្រោះច្បាប់បានសរសេរច្បាស់ហើយក្នុងនីតិវិធីព្រហ្មទណ្ឌ បើចោរលួចខ្លាចម្ចាស់ បើចោរប្លន់អត់ខ្លាចម្ចាស់ទេ ព្រោះមានអាវុធ។
law
តើសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិមានខ្លឹមសារខុសគ្នាដូចម្តេច?
ជាសំណួរមួយស្ថិតនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ។ សន្ធិសញ្ញា អនុសញ្ញា ជាទម្រង់មួយមានខ្លឹមសារប្លែកៗរវាងភាគីរដ្ឋមួយ និងរដ្ឋមួយ ជួនកាលពហុភាគីរវាងរដ្ឋច្រើន។ បើនិយាយពីឋានានុក្រមសន្ធិសញ្ញា ខ្ពស់ជាងអនុសញ្ញា ហើយកាលណាបានសន្ធិសញ្ញាទ្វេភាគី ពហុភាគីហើយទាល់តែរដ្ឋសភាឱ្យសច្ចាប័នសិនទើបប្រើប្រាស់បាននីតិវិធីដូចជាការអនុម័តច្បាប់មួយអ៊ីចឹង គឺ...
law
ក្នុងនាមប្រជារាស្ត្រធម្មតា បើសិនមានភាពខុសពីធម្មតាចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ តើយើងគួរដាក់ពាក្យបណ្តឹងតាមវិធីណា? កន្លែងណា? ដើម្បីទទួលផ្លូវភាពយុត្តិធម៌ចំពោះការបោះឆ្នោតដែលមានភាពសុក្រឹត?
បើមានអ្នកមិនសុខចិត្ត និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺត្រូវប្តឹងមកក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកកាត់ក្តីរឿងបោះឆ្នោត ប៉ុន្តែបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើខុស គឺមានរដ្ឋសភាជាអាណាព្យាបាលបើឃើញមានភាពមិនប្រក្រតីចំពោះបុគ្គល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវប្តឹងទៅរដ្ឋស...
law
ចំពោះក្រមរដ្ឋប្បវេណីថ្មី និងក្រមព្រហ្មទណ្ឌថ្មី ហេតុអ្វីរង់ចាំរយៈពេល ១ឆ្នាំទើបអនុវត្ត?
ហ្នឹងគេហៅថាសម័យអន្តរកាលពីការអនុវត្តច្បាប់ដែលកំពុងចូលជាធរមានទៅទទួលយកក្រមរដ្ឋប្បវេណីថ្មី និង ក្រមព្រហ្មទណ្ណថ្មីមកអនុវត្ត ត្រូវមានរយៈកាលមួយដើម្បីអប់រំដល់មន្ត្រីយុត្តិធម៌ ចៅក្រម ព្រះរាជអាជ្ញា ប្រជាជន និងមន្ត្រី មុននឹងអនុវត្ត។
law
តើបក្សសម្ព័ន្ធសំដៅលើអង្គការចាត់តាំងអ្វី? ឧទាហរណ៍ បក្សសម្ព័ន្ធយោធា បក្សសម្ព័ន្ធក្នុងមនោគមវិជ្ជាសង្គមនិយម ឬសេរីនិយម?
ពាក្យនេះកើតឡើងនៅក្នុងសម័យសង្រ្គាមត្រជាក់ ដូចជានៅអាស៊ីអាគ្នេយ៍ មានបក្សសម្ព័ន្ធមួយហៅថា បក្សសម្ព័ន្ធសេអាតូ ជាបក្សសម្ព័ន្ធយោធាមួយដែលសហរដ្ឋអាមេរិចបង្កើត ហើយនៅអឺរ៉ុបខាងជើងគឺអូតង់។ ចំណែកឯនៅខាងប្លុកសូវៀត មានបក្សសម្ព័ន្ធវ៉ាសូវី ដែលបានរំលាយខ្លួនហើយក្រោយពីការបញ្ចប់សង្រ្គាមត្រជាក់។
law
ខ្ញុំបាទឆ្ងល់ថា ហើយអ្វីបានជាខ្នាតផែនទី១/១០០.០០០ របស់ប្រទេសយើងបង្កើតបញ្ហា? តើការពិតតម្រូវឲ្យមានជំនួយពីអង្គការសហប្រជាជាតិដែរឬទេ?
ខ្នាតផែនទីនៃព្រះរាជាណាចក្រកម្ពុជា គឺមានចែងនៅមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ដូច្នេះ ខ្នាតផែនទីនេះ គឺជាខ្នាតត្រឹមត្រូវតាមច្បាប់។ បញ្ហាដែលកើតមានជាមួយខ្នាតផែនទីនេះ គឺកើតចេញពីមនុស្សទេ ដែលជាអ្នកបង្កបញ្ហា ដូចជាបញ្ហាព្រំដែននៅភាគខាងលិចសព្វថ្ងៃ គឺកើតចេញពីអ្នកដឹកនាំនៅទីក្រុងបាងកកទេ ដែលបានលួចគូសផែនទីឯកភាពភាគី ដោយសារតែមហិច្ឆតាចង់បានទឹកដី...
law
តើពាក្យ ប្រយោជន៍សាធារណៈ មានន័យយ៉ាងដូចម្តេច? មានលក្ខណៈអ្វីខ្លះ?
ប្រយោជន៍សាធារណៈ មានន័យថាសាធារណៈជនទាំងអស់ ពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ភេទ ប្រកាន់ពណ៌សម្បុរ ប្រកាន់សាសនា អាចទៅចូលរួមអាស្រ័យផលនៅកន្លែងនោះបាន ដូចជាស្ពាន ផ្លូវជាដើម។ ផ្ទុយពីប្រយោជន៍ឯកជន បើសិនជាចង់ឆ្លងស្ពានឯកជនត្រូវបង់ថ្លៃសេវាឲ្យគេ។
law
សូមពន្យល់ពាក្យ សន្តិសហវិជ្ជមាន។
សន្តិសហវិជ្ជមាន មានន័យថាកិច្ចសហការដោយសន្តិភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
law
អ្វីទៅហៅថា អាវុធវេត្រណូ?
ជាអាវុធដែលអាចនាំឲ្យកើតជាមេរោគផ្សេងៗ ដូចជាជម្ងឺមហារីក ឃ្លង់ ជាដើម។
law
ហេតុអ្វីបានជាអនុញ្ញាតឱ្យសួរមិនចេញឈ្មោះមិនចេញមុខ?
ដើម្បីផ្តល់សេចក្តីក្លាហាន និងផ្តល់ភាពងាយស្រួលដល់អ្នកសួរ។
law
ខ្ញុំធ្ងល់ថា ហេតុអ្វីបានឈ្មួញលក់ដូរទំនិញគ្រប់បែបយ៉ាងតាមចិត្ត បានន័យថា ហាងឆេងនៅលើមាត់ចុះហេតុអ្វីបានជារដ្ឋព្រងើយកន្តើយមិនកំណត់តម្លៃឲ្យបានច្បាស់លាស់ទៅលើមុខទំនិញនីមួយៗ? តើចំណុចណាមួយដែលចែងថា រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ?
ការលូកដៃចូលរបស់រដ្ឋក្នុងការកំណត់ថ្លៃលើទំនិញធ្វើឲ្យសេដ្ឋកិច្ចនោះលែងជាសេដ្ឋកិច្ចទីផ្សារហើយ។ ការធ្វើបែបនេះហៅថាសេដ្ឋកិច្ចប្រមូលផ្តុំ ឬសេដ្ឋកិច្ចសង្គមនិយម។
law
តើច្បាប់រៀបចំអង្គការមាត្រា ១៤០ មានអត្ថន័យដូចម្តេច? តើច្បាប់មួយមានលក្ខណៈអ្វីខ្លះ ទើបអាចហៅថា ច្បាប់រៀបចំអង្គការ?
គឺជាច្បាប់ដែលបង្កើតក្រសួងស្ថាប័ន ឬច្បាប់បង្កើតអង្គការចាត់តាំង។
law
នៅក្នុងអង្គភាពមួយតើយោធាអាចមានការជ្រើសរើសតែងតាំងជាសមាជិក ឬឃោសនានយោបាយដែរឬទេ?
ច្បាប់ស្តីពីគណបក្សនយោបាយ ហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធមានរចនាសម្ព័ន្ធបក្សនៅក្នុងអង្គភាពឡើយ តុលាការក៏ដូច្នេះដែរ។
law
តើនៅពីមុខពាក្យ “មាត្រា”។ អាចប្រើពាក្យ “ទី” បានឬទេ? បើមិនបានព្រោះអ្វី?
នេះជាបញ្ហាអក្សរសាស្ត្រហើយ ឥឡូវយើងឃើញច្បាប់សរសេរយ៉ាងម៉េច បើយ៉ាងនោះទៅកុំបន្ថែមឬបន្ថយអី។
law
តើពាក្យថា បរិការណ៍ ភោគោត្តសាស្ត្រ មានន័យដូចម្តេច?
ពាក្យថា បរិការណ៍ មានន័យថាក្នុងលក្ខខ័ណ្ឌនៃសង្គមបរិយាកាស ឬស្ថានភាពបច្ចុប្បន្នណាមួយ ដែលវាអាចមានកត្តារួមផ្សំដទៃច្រើនទៀត។ ភោគោត្តសាស្ត្រ គឺជាវិទ្យាសាស្ត្រមួយ ដែលសម្រាប់សិក្សាអំពីរចនាសម្ព័ន្ធវត្ថុធាតុនៅក្រោមដី តើមានអ្វីខ្លះដែលពាក្យជាភាសាបារាំងថា Géologie។
law
ពន្យល់ពាក្យ វិសមិតភាព។
វិសមិតភាព មានន័យថាជាការត្រួតមុខងារក្នុងពេលតំណាលគ្នា។ ឧទាហរណ៍ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ណាមួយចង់ទៅធ្វើតំណាងរាស្ត្រ ឬចង់ទៅធ្វើសមាជិកព្រឹទ្ធសភា ទាល់តែព្យួរក្របខ័ណ្ឌឧត្តមសេនីយ៍សិន ប៉ុន្តែការតម្លើងថ្នាក់គេរក្សាទុកឱ្យ។
law
ពាក្យខុសគ្នារវាងព្រះរាជក្រម និងព្រះរាជក្រឹត្យ សូមពន្យល់។
ព្រះរាជក្រម គឺជាឯកសារគតិយុត្តមួយសម្រាប់ប្រកាសឱ្យប្រើច្បាប់ ចំណែកឯព្រះរាជក្រឹត្យវិញ គឺសម្រាប់តែងតាំងមន្ត្រីជាន់ខ្ពស់ ឬបង្កើតអង្គការចាត់តាំងណាមួយ ប៉ុន្តែព្រះរាជក្រឹត្យមានឋានានុក្រមនៅក្រោមច្បាប់ ចំណែកឯព្រះរាជក្រមមានឋានានុក្រមនៅលើច្បាប់។
law
សូមពន្យល់ពាក្យ "អាសារសូន្យ"។
ពាក្យអាសារសូន្យ មានន័យថា ទុកជាសូន្យ ទុកជាមិនបានការ ទុកជានិរាករណ៍ចោល លុបចោល។
law
តើរយៈពេលប៉ុន្មានឆ្នាំដែលអាចធ្វើវិសោធនកម្មនៃច្បាប់បានក្នុងមាត្រានីមួយៗ?
គ្មានកំណត់រយៈពេលប៉ុន្មានឆ្នាំទើបអាចធ្វើវិសោធនកម្មច្បាប់ដែលនៅជាធរមាននោះទេ តែវាអាស្រ័យទៅលើថាមានការចាំបាច់ ឬពុំមានការចាំបាច់ ជាពិសេសសម្រាប់នីតិប្រតិបត្តិពេលយកច្បាប់ទៅអនុវត្ត។ នៅពេលដែលអនុវត្តទៅឃើញថានៅមានចន្លោះខ្វះខាតផ្សេងៗ ពេលនោះរាជរដ្ឋាភិបាលអាចផ្តើមគំនិតឱ្យធ្វើវិសោធនកម្មច្បាប់នោះបានហើយ។
law
សូមពន្យល់ពាក្យ "យុត្តាធិការ"។
យុត្តាធិការ គឺទាក់ទងទៅនឹងការសម្រេចសេចក្តីរកយុត្តិធម៌របស់តុលាការ។
law
សូមឯកឧត្តមជួយបកស្រាយ ភាពដាច់ដោយឡែកពីគ្នារវាងអំណាចកំពូលទាំងបី។
គោលការណ៍នៃការបែងចែកអំណាចជាបីដាច់ពីគ្នា អំណាចទាំងបីនោះ គឺអំណាចនីតិប្បញ្ញត្តិ ជាអ្នកធ្វើច្បាប់នីតិប្រតិបត្តិជាអ្នកអនុវត្តច្បាប់ និងអំណាចតុលាការទាក់ទងនឹងយុត្តិធម៌ ការពារសិទ្ធិរបស់ពលរដ្ឋ នេះគឺជាគោលការណ៍សកល ផ្ទុយពីសង្គមដែលអំណាចទាំងអស់ចេញពីមនុស្សតែម្នាក់។ បើកាលណាអំណាចច្របូកច្របល់ វានាំឱ្យសង្គមច្របូកច្របល់ និងអាចឈានទៅរកអន្តរា...
law
តើពាក្យ "នីត្យានុកូលភាព" "បច្ឆាកាល" និង "អាទិកាល” មានន័យដូចម្តេច?
អត្ថន័យនៃពាក្យខាងក្រោម៖ - នីត្យានុកូលភាព ដែលភាសាបារាំងថា Légalité មានន័យថាលក្ខណៈដែលស្របច្បាប់កំណត់ដោយច្បាប់ ហើយចំណែកឯធម្មានរូបភាព ដែលភាសាបារាំងថា Légitimité មានន័យថា គុណភាពនៃអំណាចមួយ ដែលស្របតាមបំណងប្រាថ្នារបស់ប្រជាជន ប៉ុន្តែនីត្យានុកូលភាព និងធម្មានុរូបភាព មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ។ - បច្ឆាកាល៖ ពេលក្រោយ។ - អាទិកាល៖...
law
សូមជួយពន្យល់ពាក្យ “ បកស្រាយច្បាប់ ” និងពាក្យ “ផ្សព្វផ្សាយច្បាប់”។
ការបកស្រាយច្បាប់ គឺជាការយកកថាខ័ណ្ឌមាត្រាណាមួយ ឬមាត្រាណាមួយនៃច្បាប់ ប៉ុន្តែមិនមែនច្បាប់ទាំងមូលនោះទេមកសិក្សាលម្អិត និងស៊ីជម្រៅដោយក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈសំណើពីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី តំណាងរាស្រ្ត ១/១0 និងសមាជិកព្រឹទ្ធសភា ១/៤ ក្នុងគោលបំណងពិនិត្យឱ្យឃើញថា តើខ្លឹមសាររបស់កថាខ័ណ្ឌមាត្រាណាមួយ ឬបទបញ្ញ...
law
នៅក្នុងច្បាប់បោះឆ្នោតបានចែងថា នៅក្នុងយុទ្ធនាការឃោសនាម្តងៗ មិនត្រូវឱ្យគណបក្សនីមួយៗ ដៀមដាម ជេរប្រមាថ មើលងាយគ្នាទេ ក៏ប៉ុន្តែតាមការសង្កេតរបស់យើងខ្ញុំឃើញថា ពេលយុទ្ធនាការម្តងៗនៅតែមានមិនដែលខាន។ ដូច្នេះនៅក្នុងទោសបញ្ញត្តិនៃច្បាប់ តើត្រូវវិសោធនកម្មត្រង់មាត្រាទោសបញ្ញត្តិឱ្យខ្លាំងជាងហ្នឹងបានទេ?
ទោសបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាននៅក្នុងជំពូកទី ១១ ចាប់ពីមាត្រា ១២២ថ្មី ទៅដល់មាត្រា ១៣៣ ដូច្នេះសរុបមកមានចំនួន ១១ មាត្រា។ បើយើងពិនិត្យមើលទៅ យើងពិបាកនឹងថាទោសទាំងនេះស្រាលណាស់ ពីព្រោះទោសនេះមិនទាន់បានគិតជាមួយនឹងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ដែលជាសមត្ថកិច្ចរបស់តុលាការ។ ឧទាហរណ៍ថា ការបង្កការខូចខា...
law