question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើសិទ្ធិនយោបាយរបស់ពលរដ្ឋមានចែងនៅចំណុចណាខ្លះ នៃរដ្ឋធម្មនុញ្ញ? | សិទ្ធិនយោបាយរបស់ពលរដ្ឋមានចែងនៅមាត្រាទី៣៤ ជំពូក ៣ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះអោយគេបោះឆ្នោត”។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះអោយគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ”។ សិទ... | general |
តើចំណុចត្រង់ណាខ្លះដែលចែងពីសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ? | ចំណុចដែលចែងពីសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋនៅត្រង់មាត្រាទី៣៥ ជំពូក៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ”។ មាត្រានេះបញ្ជាក់ថាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការគ្រប់គ្រងប្រទេសជាតិលើគ្រប់វិស័យ។ | general |
តើចំណុចណាខ្លះដែលឆ្លុះបញ្ចាំងពីសិទ្ធិរបស់ពលរដ្ឋក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ? | ចំណុចដែលឆ្លុះបញ្ចាំងពីសិទ្ធិរបស់ពលរដ្ឋក្នុង ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិគឺនៅត្រង់មាត្រាទី៣៥ ជំពូក៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ច មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ”។ សេចក្តីស្នើទាំងឡាយ... | general |
ពាក្យថា “ប្រមុខគេ” មានអត្ថន័យនិងលក្ខណៈសម្បត្តិដូចម្តេចខ្លះ? | ពាក្យថា “ប្រមុខគេ” មានន័យថា៖ មនុស្សសំខាន់ដែលគេចាត់ទុកជាត្រឹមមុខជំនួសគេ។ មនុស្សនោះត្រូវមានលក្ខណៈសម្បត្តិ៣យ៉ាងសំខាន់៖
- វ៉ៃឆ្លាតក្នុងការមើលឃើញគ្រប់ទិដ្ឋភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ
- ចេះស្តាប់យកដំណឹងពិត មិនជឿតាមពាក្យញុះញង់
- ចេះនិយាយស្តីប្រកបដោយពាក្យពិរោះ ទន់ផ្អែមក្នុងការដោះស្រាយបញ្ហា។ | general |
តើការបំពេញកិច្ចជាប់ជានិច្ចអស់៤៥ឆ្នាំរបស់ព្រះពុទ្ធនោះមានអ្វីខ្លះ? | ក្រោយពីត្រាស់ដឹងសម្មាសម្ពោធិញ្ញណ ព្រះពុទ្ធបានសម្តែងធម៌ទេសនាដោយឥតប្រកាន់វណ្ណៈ។ ព្រះអង្គតែងបំពេញពុទ្ធកិច្ច៥យ៉ាងជានិច្ចអស់រយៈពេល៤៥ឆ្នាំ៖
- នៅពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ
- នៅពេលរសៀល ទ្រង់សម្តែងធម៌ទេសនាដល់សាធារណៈជន
- នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃ
- នៅពេលកណ្តាលអាធ្រាតទ្រង់ដោះស្រាយប្រាស្នារបស់ពួកទេវតា
- នៅពេលជិតភ... | general |
តើពណ៌ទាំង៧ដែលខ្មែរនិយមប្រើប្រចាំសប្តាហ៍បានពីឥណ្ឌា ឬបានពីណា? ពណ៌ទាំងនោះមានអ្វីខ្លះ? | តាមបែបនិយមប្រពៃណីខ្មែរយើងចេះប្រើពណ៌ផ្សេងៗជាយូរមកហើយតាមរយៈសិប្បកម្មតម្បាញសូត្រដូច្នេះការស្លៀកពាក់និយមតាមពណ៌ខុសៗគ្នាទាំង៧នោះពុំមែនចម្លងមកពីប្រទេសឥណ្ឌាទេប៉ុន្តែគេបានមកពីច្នៃប្រឌិតពីបុព្វបុរសខ្មែរយើងពិតៗ ហើយក៏ជាមោតនភាពរបស់ជាតិយើងដែរ។ តាំងពីបុរមបុរាណមកខ្មែរយើងទម្លាប់ពណ៌ទាំង៧សម្រាប់សប្តាហ៍ដែលមានដូចត៖
- ចន្ទ ពណ៌លឿង
- អង្គារ ព... | general |
ដើម្បីប្រឆាំងទល់នឹងការខ័ណ្ឌចែកវណ្ណៈ តើប្រជាជនឥណ្ឌាធ្វើការតវ៉ាទទួលបានលទ្ធផលដូចម្តេចខ្លះនៅក្នុងស.វថ្មីយើងនេះ? | ការប៉ះបោរប្រឆាំងទល់ទៅនឹងការប្រកាន់វណ្ណៈបានក្លាយជាការប្រយុទ្ធយ៉ាងស្វិតស្វាញ និងប្រទាញប្រទង់បំផុត។ ម្យ៉ាងទៀតដោយឆ្លងតាមពេលវេលាចេះតែកន្លងទៅវណ្ណៈទាំង៤ បានបែកចេញជាសាខាជាច្រើនបន្តទៅទៀតដែលមានទំនាក់ទំនងជាមួយមុខងារ និងកុលសម្ព័ន្ធ ឬបក្ខពួកផ្សេងៗហើយក្រុមនីមួយៗគមានក្បួនច្បាប់ ទំនៀមទំលាប់រៀងខ្លួនៗ។
- ពួកព្រាហ្មណ៍បង្កើតជាបណ្ឌិត ដែលជា... | general |
តើរដ្ឋសមាជិកដែលទទួលឋានៈជាប្រធានអាស៊ាន ក្នុងនោះត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអ្វីខ្លះ? | ប្រធានរបស់អាស៊ាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រាប់រយៈពេលពេញមួយឆ្នាំ អាស៊ានត្រូវមានប្រធានតែមួយគត់។ រដ្ឋសមាជិកដែលដែលទទួលឋានៈជាប្រធានអាស៊ានក្នុងនោះត្រូវធ្វើជាប្រធាននៃ៖
- កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
- ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
- ក្រុមប្រឹ... | general |
តើប្រធានរបស់អាស៊ានមានតួនាទីយ៉ាងដូចម្តេចខ្លះ? | ប្រធានអាស៊ានមានតួនាទីដូចតទៅ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ាន រួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានតាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ។
- ធានាភាពជាស្នូល របស់អាស៊ាន
- ធានាការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬសភាព... | general |
តើអគ្គលេខាធិការអាស៊ានចាប់តាំងពីការបង្កើតអាស៊ានមានប៉ុន្មានរូប?ចូររៀបរាប់។ | អគ្គលេខាធិការអាស៊ានរួមមាន៖
- ពីថ្ងៃទី០៧ មិថុនា ១៩៧៦ ដល់ថ្ងៃទី១៨ កុម្ភៈ ១៩៧៨ លោក ហាតូណូ ដាសូណូ (ឥណ្ឌូណេស៊ី)
- ពីថ្ងៃទី១៩ កុម្ភៈ ១៩៧៨ ដល់ថ្ងៃទី៣០ មិថុនា ១៩៧៨ លោក យូម៉ាចាឌី ណូតូវីហ្សូណូ (ឥណ្ឌូនេស៊ី)
- ពីថ្ងៃទី១០ កក្កដា ១៩៧៨ ដល់ថ្ងៃទី៣០ មិថុនា ១៩៨០ លោក ដាទុកអាលី បីនអាប់ឌុលលាស់ (ម៉ាឡេស៊ី)
- ពីថ្ងៃទី០១ កក្កដា ១៩៨០ ដល់ថ្ងៃទី០... | general |
ចូរនិយាយអំពីបុព្វកថារបស់សមាគមអាស៊ាន។ | បុព្វកថារបស់សមាគមអាស៊ានរួមមាន៖ យើងជាប្រជាជន នៃរដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសព្រុយនេដារូសាឡាម ព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏និងសាធារណរដ្ឋសង... | general |
តើអាស៊ានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា? នៅប្រទេសណា? មានសមាជិកស្ថាបនិកប៉ុន្មានប្រទេស? | អាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។ នៅប្រទេសសៀម (ថៃ) នារាជធានីបាងកក។ សមាជិកស្ថាបនិក៥ប្រទេសរួមមាន៖
- ព្រះរាជាណាចក្រសៀម
- សហព័ន្ធម៉ាឡេស៊ី
- សាធារណរដ្ឋហ្វីលីពីន
- សាធារណរដ្ឋសិង្ហបុរី
- សាធារណរដ្ឋឥណ្ឌូណេស៊ី។ | general |
តើអាស៊ានបង្កើតឡើងតាមគំនិតផ្គួចផ្តើមរបស់នរណា? ចូរបង្ហាញបញ្ជាក់ផង។ | អាស៊ានបង្កើតឡើងតាមគំនិតផ្គួចផ្តើមរបស់ឯកឧត្តមទុនគូ អាប់ឌុល រ៉ាម៉ាន់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានពិភាក្សានូវគំនិតនេះជាមួយប្រធានាធិបតីហ្វីលីពីន គឺលោកកាឡូស ហ្កាចា នៅក្នុងឳកាសនៃការធ្វើទស្សនកិច្ចក្រៅផ្លូវការរបស់លោកនៅហ្វីលីពីនកាលពីថ្ងៃខែមករា ១៩៥៩។ ឆ្លងតាមកិច្ចពិភាក្សាកាលនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថានឹងខិតខំ... | general |
តើអាស៊ានមានន័យពេញជាខេមភាសា និងជាភាសាអង់គ្លេសយ៉ាងដូចម្តេច? | អាស៊ានមានន័យពេញជា៖
- ខេមរភាសា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
- អង់គ្លេស៖ Association of South East Asian Nations។ | general |
តើអាស៊ានមានសមាជិកសរុបទាំងអស់ចំនួនប៉ុន្មាន? អ្វីខ្លះ? | អាស៊ានមានសមាជិកសរុបទាំងអស់ចំនួន ១០ រួមមាន៖
- ប្រទេសព្រុយណេដារូសាឡាម
- ប្រទេសកម្ពុជា
- ប្រទេសសឥណ្ឌូណេស៊ី
- ប្រទេសមីយ៉ាន់ម៉ា
- ប្រទេសហ្វីលីពីន
- ប្រទេសសិង្ហបុរី
- ប្រទេសម៉ាឡេស៊ី
- ប្រទេសឡាវ
- ប្រទេសថៃ
- ប្រទេសវៀតណាម។ | general |
តើភាសាប្រើប្រាស់ជាផ្លូវការក្នុងអាស៊ានគឺអ្វី? | ភាសាប្រើប្រាស់ផ្លូវការក្នុងអាស៊ាន គឺអង់គ្លេស។ | general |
តើទ្រង់ទ្រាយរបស់អាស៊ានមានចែងក្នុងមាត្រាប៉ុន្មាន? | ទ្រង់ទ្រាយរបស់ ទង់អាស៊ានមានចែងក្នុងមាត្រា៣៧នៃឧបសម្ព័ន្ធ៣លើចំពូក១១។ | general |
តើបាវចនារបស់អាស៊ានគឺអ្វី? | បាវចនាអាស៊ានគឺ “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។ | general |
តើអាស៊ានមានគោលការណ៍ដូចម្តេចខ្លះ? | អាស៊ានមានគោលការណ៍ដូចតទៅ៖
- គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់
- ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់
- បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈ... | general |
តើអាស៊ានមានគោលបំណងយ៉ាងដូចម្តេចខ្លះ? | អាស៊ានមានគោលបំនងដូចតទៅ៖
- ថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថេរភាពនិងពង្រឹងថែមទៀតនូវតម្លៃ ឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
- លើកកម្ពស់ភាពរឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមក វប្បធម៌
- រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរនិង... | general |
តើព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ | general |
តើប្រទេសឡាវចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | ប្រទេសឡាវចូលជាសមាជិកអាស៊ានទី៨ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៥។ | general |
តើប្រទេសវៀតណាម ចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | ប្រទេសវៀតណាមចូលជាសមាជិកអាស៊ានទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៤។ | general |
តើប្រទេសព្រុយណេដារូសាឡាម ចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | ប្រទេសព្រុយណេដារូសាឡាម ចូលជាសមាជិកអាស៊ានទី៦នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។ | general |
ចូរប្រាប់អំពីឈ្មោះនិងថ្នាក់ដឹកនាំប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ | ឈ្មោះ និងថ្នាក់ដឹកនាំប្រទេសជាសមាជិកមាន៖
ក. ប្រទេសព្រុយណេដារូសាឡាម
- ព្រះប្រមុខរដ្ឋ៖ ព្រះចៅស៊ុលតង់ ហាស្សាណាស់ប៊ូគៀស៍
- ប្រមុខរដ្ឋាភិបាល៖ ព្រះចៅស៊ុលតង់ ហាស្សាណាស់់់ប៊ូគៀស៍
ខ. ព្រះរាជាណាចក្រកម្ពុជា
- ព្រះប្រមុខរដ្ឋ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម្ភ សីហមុនី
- ប្រមុខរដ្ឋាភិបាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន
គ. សាធារ... | general |
ចូរសរសេរបទភ្លេងអាស៊ានជាភាសាអង់គ្លេស។ | សរសេរបទភ្លេងអាស៊ានគឺ The ASEAN Way
Raise our flag high, sky high Embrace the pride in our heart ASEAN we are bonded as one Look-in our to the world. For peace, our goal from the very start And prosperity to last. We dare to dream we care to share Together for dream we care to share for it is the way of ASEAN។ | general |
តើទង់អាស៊ានមានពណ៌អ្វីខ្លះ?តំណាងឱ្យអ្វីដែរ? | ទង់អាស៊ានមានពណ៌ដូចខាងក្រោម៖
- ពណ៌ខៀវ៖ តំណាងឱ្យសន្តិភាព និងស្ថេរភាព
- ពណ៌ក្រហម៖ តំណាងឱ្យសេចក្តីក្លាហាននិងស្វាហាប់
- ពណ៌ស៖ តំណាងឱ្យភាពបរិសុទ្ធ និងស្មោះត្រង់
- ពណ៌លឿង៖ តំណាងឱ្យភាពសម្បូររុងរឿង
- ដើមស្រូវទាំង១០តំណាងឱ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលចង់ប្រមូលផ្តុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយទៅជាសមាគមមួយដែលមានសាមគ្គីភាព
... | general |
តាមសាសនាព្រាហ្មណ៍បានចាត់ទុកថា មនុស្សយើងកើតមកមាននាទីប្លែកគ្នាតាមចំណែកនាំសរីរាង្គរបស់ព្រហ្មដែលនាំឱ្យមានវណ្ណៈ។ តើវណ្ណៈទាំងនោះមានអ្វីខ្លះ? មាននាទីដូចម្តេចខ្លះ? | បើតាមសាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា មានការជាប់ទាក់ទង ដោយសេចក្តីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតសត្វលោក។ ការកត់ត្រានៅក្នុងគម្ពីរត្រៃវេទបុរាណបានដំណាលថាប្រភពដើមនៃមនុស្សលោកគឺជាដងខ្លួននៃលោកធាតុដែលបង្កកំណើតដោយព្រះអាទិទេពផ្នែកបរិសុទ្ធគឺព្រះឳស្ឋឬមាត់ជាវណ្ណៈទី១ព្រាហ្មណ៍តម្រូវឱ្យជាម្ចាស់សាសនាមានមុខងារខាងបង្រៀនប្រៀនប្រដៅវេមន្តវិជ្ជ... | general |
ការធ្លាក់ចុះថប់ថយឥទ្ធិពលនៃសម័យមហានគរគឺបណ្តាលមកពីមេដឹកនាំមើលរំលងវប្បធម៌សន្តិភាព និងការល្មោភអំណាចហួសប្រមាណ តើអ្នកយល់ដូចម្តេចចំពោះទស្សនៈនេះ? | គេយល់ឃើញថា ក្រោយពីប្រទេសជាតិរីកចម្រើនដល់កំរិតកំពូលមក ប្រវត្តិសាស្រ្តខ្មែរមានការផ្លាស់ប្តូរនិងធ្លាក់ចុះថប់ថយឥទ្ធិពលពីមហាអំណាចបន្តិចម្តងៗជា លំដាប់រហូតក្លាយជាប្រទេសដ៏តូចមួយទៅទឹកដីអាស៊ីអាគ្នេយ៍នេះ។ តើការធ្លាក់ចុះថប់ថយនេះបណ្តាលមកពីអ្វីខ្លះ?
- ប្រជាជនបាក់កម្លាំងក្រោយពីកសាងប្រាសាទថ្មច្រើនហួសហេតុពេក
- ប្រជាជនអស់ជំនឿលើអ្នកដឹកនា... | general |
តើអត្ថន័យពិស្តារនៃធម៌ជយន្តោនោះមានសេចក្តីដូចម្តេចខ្លះ? | អត្ថន័យពិស្តារនៃធម៌ជយន្តោមានសេចក្តីដូចតទៅ៖ សូមឱ្យមនុស្សទាំងអស់ស្រឡាញ់រាប់អានគ្នា និងអាណិតអាសូរគ្នា ហើយចេះជួយគ្នាទៅវិញទៅមកដោយការធ្វើតែអំពើល្អ ហើយចេះត្រេកអរដល់សត្វលោកទាំងអស់គ្នា។ ព្រះសម្មាសម្ពុទ្ធបានបង្រៀនយើងថា ពេលណាដែលយើងធ្វើអំពើល្អដោយកាយ វាចា ចិត្ត ពេលនោះហើយឈ្មោះថាការជានក្ខត្តឫក្សល្អ ជាមង្គលល្អ ជាខណៈល្អ និងជាយាមល្អ។ អំ... | general |
រាល់ពេលប្រារព្ធពិធីផ្សេងៗតែងមានព្រះសង្ឃសូត្រធម៌ជយន្តោប្រសិទ្ធិពរជ័យ។ តើជ័យន្តោនោះមានខ្លឹមសារជាគោល៥ដូចម្តេចខ្លះ? | ជយន្តោមានខ្លឹមសារជាគោល៥យ៉ាងដូចតទៅ៖
- សូមឱ្យមនុស្សស្រឡាញ់រាប់អានគ្នា
- អាណិតអាសូរគ្នា
- ចេះជួយគ្នា
- ធ្វើតែអំពើល្អ ដោយកាយ វាចា ចិត្ត
- ចេះត្រេកអរដល់សត្វលោក។ | general |
បើតាមស្នាដៃសិល្បៈចម្លាក់ខ្មែរបុរាណជានិច្ចកាលគេឃើញ លិង្គព្រះឥសូរតម្កល់លើយោនីនាងឧមា។ តើការតម្កល់នេះមានប្រវត្ថិដូចម្តេច? | តាមធម្មតាគេតែងសង្កេតឃើញលិង្គព្រះឥសូរតម្កល់នៅលើយោនីនាងឧមាជានិច្ចកាល។ យ៉ាងណាមិញការតម្កល់បែបនេះជាប្រយោជន៍បង្ហាញញពីភាពអស្ចារ្យនៃស្នាដៃសិល្បៈចម្លាក់បុរាណខ្មែរផង និងជាជើងទម្រកុំឱ្យរលំដួលផង។ ម្យ៉ាងទៀតការតម្កល់បែបនេះមានប្រវត្តិរឿងរបស់ព្រះឥសូរមួយបានដំណាលថា ការដែលគេតម្កល់លិង្គព្រះឥសូរលើយោនីនាងឧមានេះ គឺសបញ្ជាក់ពីមរណភាពរបស់ព្រះឥសូ... | general |
ហេតុអ្វីអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរមានពួកបរទេសជាដើម តែងទាញភ្ជាប់រឿងព្រេងទៅនឹងជាតិណាមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ? តើយើងជាខ្មែរអាចទទួលយកបានឬទេ? | មានប្រវត្តិវិទូ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរជាច្រើន តែងផ្តល់ការស្រាយបំភ្លឺតាមការសិក្សាភស្តុតាងដល់បានធ្វើកំណាយឃើញប្លែកៗគ្នា៖
- តាមទស្សនៈរបស់លោកប៊ែណា ហ្វីលីព ហ្រ្គូ លីយេ និងលោកម៉ា សាល តាឡាបូ យល់ថាក្នុងសម័យបុព្វប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ មានមនុស្សពូជខុសៗបានធ្វើដំណើរពីខាងជើងចុះមកអាស៊ីអាគ្នេយ៍។ តាមការប្រមាណរប... | general |
សម័យសង្គមរាស្រ្តនិយមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានលើកសរសើរពីការរីកចម្រើនមិនដាច់ពីមាត់ដោយព្រះហស្តសម្តេចនរោត្តមសីហនុ។ តើព្រះអង្គមានជីវប្រវត្តិដូចម្តេច? មានស្នាព្រះហស្តបែបណា? ចូរបង្ហាញអត្ថន័យនៃឈ្មោះសង្គមរាស្រ្តនិយម។ | សង្គមរាស្រ្តនិយមជាស្នាព្រះហត្តរបស់ព្រះបាទនរោត្តម សីហនុ។ ព្រះអង្គប្រសូតនៅថ្ងៃ៣១ តុលាឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
- ព្រះអង្គជាព្រះរាជបុត្រ ព្រះបាទនរោត្តម សុរាម្រឹតនិងព្រះមាតាទ្រង់គឺសម្តេចមហា ក្សត្រីយានីស៊ីសុវត្ថមុនីវង្សកុសុមនារីរ័ត្នសិរីវឌ្ឍនា។ កាលពីរាជកុមារព្រះមាតា បិតាទ្រង់ផ្ទុកផ្តាក់ទៅលើលោកយាយទួ... | general |
តើបុរេប្រវត្តិវិទ្យាខុសគ្នាពីកាលសម័យប្រវត្តិវិទ្យាដូចម្តេចខ្លះ? | នៅក្នុងការសិក្សាមុខវិទ្យាប្រវត្តិវិទ្យាបានកំណត់ពេលវេលាតាមដំណាក់ កាលយ៉ាងច្បាស់ក្នុងការកំណតត់ដំណើរវិវត្តរបស់សង្គមនុស្ស ឧបករណ៍ប្រើប្រាស់និងវត្ថុសិល្បៈផ្សេងៗជាដើម។
- បុរេប្រវត្តិវិទ្យា៖ គឺកាលសម័យដែលមនុស្សមិនទាន់មានអក្សរ ប្រហែលតាំងពីឆ្នាំ ៦០០ ០០០ឆ្នាំមុនគ.ស រហូតដល់ចុងស.វទី៤០ មុនគ.ស។ ក្នុងសម័យកាលនេះគេដឹងប្រវត្តិវិទ្យាបានដោយស... | general |
មានទស្សនៈមួយលើកឡើងថា សម័យមហានគរដ៏រុងរឿងដោយសារអំណាចយោធាខ្លាំងពូកែនៃមេដឹកនាំ។ តើអ្នកយល់ដូចម្តេច? ចូរស្រាយបញ្ជាក់។ | ក្នុងការអភិវឌ្ឍប្រទេសជាតិទៅរកការរីកចម្រើនសេដ្ឋកិច្ចរឹងមាំនាំទៅរកស្ថេរភាពនយោបាយក្នុងសង្គមជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់មេដឹកនាំគ្រប់សម័យកាល ហើយក៏ជាទីសង្ឃឹមរបស់រាស្រ្តទូទៅរបស់យើង។ ប្រភពរឹងមាំជាមូលដ្ឋានគ្រឹះនៃសម័យមហានគរបានស្ថានាឡើងដោយបុព្វបុរសស្ថាបនិកព្រះបាទជ័យវរ្ម័នទី២ដែលព្រះអង្គបានបង្កកម្លាំងបង្កើតជាទ័ពប្រឆាំងទៅនឹងពួកចោរជ... | general |
តើចំណុចណាខ្លះដែលបន្ថែមទម្ងន់លើការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដីជាពិសេសទប់ទល់នឹងការបំបែករដ្ឋ ឬបង្កើតតំបន់សហគមន៍? | ចំណុចដែលបន្ថែមទម្ងន់លើការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី ជាពិសេសទប់ទល់នឹងការបំបែករដ្ឋ ឬបង្កើតតំបន់អបគមន៍ គឺបានចែងនៅត្រង់មាត្រាទី២ ជំពូក១ ថា “បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានឡើយក្នុងព្រំដែនខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ដល់១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ... | general |
ពេលកាត់សក់បង្កក់សិរីកូនប្រុសកូនស្រីក្នុងពិធីមង្គលការតើគេច្រៀងបទអ្វី? | ពេលកាត់សក់បង្កក់សិរីកូនប្រុសកូនស្រីក្នុងពិធីមង្គលការគេច្រៀងបទកន្សែងក្រហម។ | general |
ការតែងតាំង ឬដកហូតគណៈរដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី មានទាក់ទងដល់អាជ្ញាភាពរបស់ព្រះមហាក្សត្រដែរឬទេ? | នៅក្នុងមាត្រាទី១៦ ចែងថា “ ព្រះមហាក្សត្រទ្រង់គង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ” និងមាត្រាទី២៤ ចែងថា“ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើយដោយច្បាប់មួយ”។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្រ្គាមក្រោយពីការអនុម័តពីរដ្ឋសភា។ | general |
តើចំណុចត្រង់ណាខ្លះ ដែលចែងពីសេរីភាពក្នុងការធ្វើដំណើរ និងបូរណភាពខាងលំនៅឋាន និងអាថ៌កំបាំងផ្ទាល់ខ្លួន? | ចំណុចដែលចែងពីសេរីភាពក្នុងការធ្វើដំណើរ និងបូរណភាពខាងលំនៅឋាន និងអាថ៌កំបាំងផ្ទាល់ខ្លួនគឺនៅត្រង់មាត្រាទី៤០ ថា “សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅដ្ឋានស្របច្បាប់របស់ពលរដ្ឋ ត្រូវបានគោរព”។ ប្រជាពលរដ្ឋអាចចេញដំណើរទៅតាំងទីលំនៅប្រទេសក្រៅ និងវិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិ មិនរំលោភលើលំនៅដ្ឋានស្របច្បាប់របស់ពលរដ្ឋ ត្រូវបានគោ... | general |
ចូរប្រាប់ពីអត្ថន័យរបស់ពាក្យ “ស្លាកន្សែង,ស្លាដម, ស្លាត្រួយ, ស្លាធម៌” រួចបបង្ហាញថាខ្មែរយើងប្រើវាក្នុងពិធីអ្វី? | អត្ថន័យ និងពិធីទាក់ទងនឹងពាក្យ “ស្លាកន្សែង ស្លាជម ស្លាត្រួយ ស្លាធម៌” គឺ៖
- ស្លាកន្សែង៖ គឺជាម្លូស្លាដែលវេចនឹងកន្សែងធំៗ ប្រើក្នុងពិធីដណ្តឹងកូនស្រីអោយកូនប្រុស។
- ស្លាជម៖ គឺជាកំណត់ដើមចេកស្រស់ដែលចិត្តប៉ែកខាងលើបំផុតអោយមានរាងជ្រលម ហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់បង្កោងបន្តិចជាបីជ្រុង ឬជាបួនជ្រុង ប្រើក្នុងពិធីរៀបព្រះពិស្តុការ។
-... | general |
តើព្រះរាជពិធីច្រត់ព្រះនង្គ័លដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងប្រទេសយើងមានអត្ថន័យដូចម្តេច? | ព្រះរាជពិធច្រត់ព្រះនង្គ័លប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាខែពិសាខ ក្នុងវាលស្រែ នៅស្រែចំការក្នុងខេត្តណាមួយ ឬក្នុងទីក្រុងភ្នំពេញ។ ព្រះរាជា ឬព្រះរាជាតំណាងចេញច្រត់ព្រះនង្គ័លកំណត់ហៅថា “ស្តេចមាឃ”។ រីឯព្រះទេពី ឬរាជាតំណាងហៅថា “ព្រះមរហូ”។ មុននឹងចេញដំណើរការច្រត់ព្រះនង្គ័លនៅវាលព្រះស្រែ ដែលបានរៀបចំស្តេចមាឃ និង មេហួ បានចូលទៅថ្វាយបង្ខ... | general |
តើផ្កាស្លាបីដែលលោកអាចារ្យពិធីមង្គលការចងសំរាប់ ទុកបាចអោយកូនកំលោះក្រមុំពេលផ្ទឹមតំណាងអ្វី? សំរាប់ធ្វើអ្វី? ផ្កាស្លានីមួយៗរៀបចំដូចម្តេច? | លក្ខណៈតំណាងការរៀបចំផ្កាស្លា ដែលលោកអាចារ្យពិធីមង្គលការបំរុង បាចអោយកូនកំលោះក្រមុំពេលផ្ទឹមចងដៃគឺមានដូចតទៅ៖
- ផ្កាស្លាទី១ ហៅថាផ្កាស្លាច្បង សំរាប់ “សងគុណឪពុក”។ សំនុំផ្កាស្លាមាន ២១ទង រុំស្រោបដោយស្លឹក ម្លូ ២១ សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស។ ពីលើមានដោត ២១ ផ្លែជុំវិញ។
- ផ្កាស្លាទី២ ហៅថា ផ្កាស្លាកណ្តាល សំរាប់ “សងគុណម្តាយ”។ សំនុំផ្... | general |
ការបោះបង់ចោលអង្គរនៅឆ្នាំណា? ដោយព្រះមហាក្សត្រអង្គណា? ចូរបង្ហាញពីមូលហេតុនៃការបោះបង់ចោលនោះ? | ការចាកចោលទីក្រុងអង្គរនៅឆ្នាំ ១៤៣១ ដោយព្រះបាទចៅពញាយ៉ាត។ មូលហេតុនៃការចាកចោលក្រុងអង្គរមានដូចតទៅ៖
- ការធ្លាក់ចុះនៃសម័យអង្គរ ដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាន ប្រសិនបើខ្មាំងសត្រូវវាយចូលមកដល់ក្រុងអង្គរម្តងទៀត។ ដើម្បីឡើយក្រុងអង្គរជាទីក្រុងស្ថិយនៅចំកណ្តាលប្រទេស តែដោយរបុកបានរបស់ជនជាតិថៃនឹងការដណ្តើមយកទឹកដីជាបន្តបន្ទាប់ ដែលខ្មែរត... | general |
តើមូលហេតុអ្វីដែលធ្វើអោយសម័យអង្គរចុះអន់ថយវិញ? | សម័យអង្គរចុះដុនដាបចាប់ពីសតវត្សទី១៣មក រហូតដល់ចាកចោលអង្គរនៅពាក់កណ្តាលសតវត្សទី១៥។ ធ្លាក់ចុះដុនដាបដោយមូលហេតុច្រើនយ៉ាង៖
- ការធ្លាក់ចុះនៃពិធីទេវរាជ៖ ដើម្បីឡើយពិធីទេវរាជជាកំលាំងមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីចុងសតវត្សទី១២ មកពិធីទេវរាជ ត្រូវធ្លាក់ចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗដោយមូលហេតុ ... | general |
តើកត្តាអ្វីខ្លះដែលធ្វើអោយសម័យអង្គរុងរឿងបំផុតនៃប្រវត្ថិសាស្រ្តខ្មែរ? | កត្តាដែលធ្វើអោយសម័យអង្គរុងរឿងមានច្រើនយ៉ាង៖
- ពិធីទេវរាជ៖ ជាពិធីមួយធ្វើអោយប្រជាពលរដ្ឋមានឯកភាពជាតិ មានចំណុចទុកចិត្ត និងគោរពចំពោះមហាក្សត្រ។ ព្រះមហាក្សត្រ គឺជាអាទិទេព អាទិទេពគឺស្តេច។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រ ជាបទបញ្ជារបស់អាទិទេព។ នេះជាកត្តាមួយដ៏សំខាន់ ដែលព្រះមហាក្សត្រ មានលទ្ធភាពក្នុងការគ្រប់គ្រង និង ការកសាងប្រាស... | general |
តើរូបអប្សរា រឺអប្សរា មានអត្ថន័យដូចម្តេច? | រូបអប្សរា រឺអប្សរាជារូបរបាំនៃទេពអប្សរ ដែលមានប្រភពយកគំរូនៃរបាំតន្តី ដែលជារបាំព្រះរាជាទ្រព្យរបស់ព្រះរាជា ដែលមានតាំងពីយូរយារណាស់មកហើយ ដោយពុំទទួលឥទ្ធិពលពីបរទេសឡើយ។ របាំតន្តីនេះ ជារបាំដែលមានតំលៃ រឺជារបាំមង្គល សំរាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព រឺថ្វាយដល់វិញ្ញាណក្ខ័ន្ធព្រះរាជានានា ដែលបានចូលទីវង្គតទៅហើយ។ ដោយសារៈសារសំខាន់និង... | general |
តើរបាំណាដែលមានលក្ខណៈសាមញ្ញហើយត្រូវប្រជាពលរដ្ឋនិយមជាងគេ? | របាំដែលមានលក្ខណៈសាមញ្ញ ហើយត្រូវបានប្រជាពលរដ្ឋនិយមជាងគេគឺ របាំរាំវ៉ង់។ របាំនេះមានលក្ខណៈសាមញ្ញព្រោះរបាំនេះពុំទៀតទារឧបករណ៌ភ្លេងច្រើនប៉ុន្មានទេ សូម្បីតែស្គរដីមួយគួបផ្សំនិងបទចំរៀងក៏គេអាចរាំរបាំនេះបានដែរហើយរបាំនេះបានបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅពេលទំនេរពីការងារ ក្នុងពេលបុណ្យចូលឆ្នាំ ពេលជប់លៀង ពេលអាពាហ៍ពិពាហ៍ រឺក្នុងពិធ... | general |
តើភ្លេងពិណពាទ្យ និងភ្លេងសៀមខុសគ្នារឺមួយដូចម្តេច? ចូរពន្យល់ពីការនិយមហៅភ្លេងនេះព្រមទាំងបញ្ជាក់អោយបានច្បាស់លាស់តើភ្លេងនេះសំគាល់ក្នុងពិធីណាខ្លះ? | ភ្លេងពិណពាទ្យនិងភ្លេងសៀមជាឈ្មោះភ្លេងដែលសំរាប់សំគាល់ភ្លេងមួយប្រភេទរបស់ខ្មែរដូចគ្នា។ អ្នកខ្លះគេហៅភ្លេងសៀម ឯអ្នកខ្លះទៀតគេហៅថាភ្លេងពិណពាទ្យ ជាឈ្មោះរបស់ខ្មែរ។ តែក្រោយមក ក្រោយពេលដែលជនជាតិសៀមបានវាយបែកក្រុងលង្វែកនាសតវត្សទី១៦ ភ្លេងនេះត្រូវបានសៀមយកពីខ្មែរយើងទៅ តែក្រោយមកបានចូលមកក្នុងប្រទេសខ្មែរយើងតាមរយៈអ្នកដែលទៅសិក្សាវប្បធម៌ អក្ស... | general |
តើសិល្បៈបានចែកចេញជាប៉ុន្មានទំរង់? ទំរង់នីមួយៗមានសិលល្បៈណាខ្លះ? | សិល្បៈមានច្រើនទំរង់ផ្សេងៗគ្នា ដែលអាស្រ័យទៅតាមលក្ខណៈរបស់វា។ រហូតមកដល់សព្វថ្ងៃ គេបាន ចែកសិល្បៈជា៧ទំរង់ដូចខាងក្រោម៖
- ទំរង់ទី១៖ សិល្បៈស្ថាបត្យកម្ម បានដល់សិល្បៈ សាងសង់ផ្សេងៗ មានប្រាសាទ អគារ រមណីដ្ឋាន ផ្ទះសំបែង ដែលប្រកបដោយសោភ័ណ។
- ទំរង់ទី២៖ សិល្បៈចំលាក់ បានដល់សិល្បៈសូន្យរូបសិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអាចយកសំ... | general |
ដូចម្តេចដែលហៅថាសិល្បៈ? ចូរអោយនិយមន័យនៃពាក្យសិល្បៈ? | សិល្បៈ គឺជាសញ្ញាណដ៏ទូលំទូលាយមួយ សំរាប់សំគាល់ទំរង់នៃការច្នៃប្រឌិតរបស់មនុស្ស ស្តែងចេញតាមរយៈកាយវិការ សូរសំលេង និងឧបករណ៍ផ្សេងៗ ដែលមានបំនងខ្ពស់បំផុត គឺសោភ័ណ និងសុភមង្គលរបស់មនុស្ស។ | general |
តើវប្បធម៌អូស្រ្តូអាស៊ីមានប្រភពនៅឯណា? | វប្បធម៌អូស្រ្តូអាស៊ី គឺជាវប្បធម៌ដើមរបស់បណ្តាជនជាតិអាស៊ីខាងត្បូង ដោយរាប់ចាប់ពីប្រទេសឥណ្ឌា រហូតដល់នូវវ៉ែលគឺណេ ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្បូង ចាប់ពីទន្លេយ៉ងសេចុះក្រោម។ គេបាននិយាយម៉្យាងទៀតថាវប្បធម៌អូស្រ្តូអាស៊ី គឺជាវប្បធម៌ខ្យល់រដូវ។ វប្បធម៌ដើមរបស់ជនជាតិខ្មែរយើង មុនការចូលមកដល់របស់វប្បធម៌បរទេស ក៏មានវប្បធម៌ដើមរបស់ខ្លួន ដែ... | general |
ហេតុដូចម្តេចបានជាគេថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ បានចូលដល់យុគមាសរបស់ខ្លួន? ចូរពន្យល់។ | តាមប្រវត្ថិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ក្នុងសម័យឧត្តុង្គមានការរីកចំរើន ជាងគេបង្អស់ សូម្បីតែសព្វថ្ងៃនេះក៏ពុំអាចមានកំរិតស្មើនិងសម័យឧត្តុង្គបានឡើយ។ អាស្រ័យហេតុនេះ ទើបអ្នកសិក្សា អក្សរសិល្ប៍បានឯកភាពគ្នា។ និងកំណត់ថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ បានចូលទៅដល់យុគមាសរបស់ខ្លួន។ បានជាអ្នកសិក្សាបានកកំណត់ថាអក្សរសិល្ប៍ក្នុ... | general |
តើព្រឹត្តិការណ៍របស់តាត្រសក់ផ្អែមមានអត្ថន័យដូចម្តេច? | តាត្រសក់ផ្អែមមានដើមកំណើតជាប្រជារាស្រ្តសុទ្ធសាធ តែបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅចុង សម័យអង្គរសតវត្សទី១៤។ តាមរឿងដំណាលថា តាត្រសក់ផ្អែមហើយជានិច្ចជាកាល តាបានយកផ្លែត្រសក់ យកទៅថ្វាយស្តេច។ ព្រះមហាក្សត្របានប្រគល់លំពែងមួយទៅអោយតាដើម្បីការពារចំការត្រសក់។ យប់មួយព្រះមហាក្សត្របានចូលទៅសាកល្បងបេះផ្លែត្រសក់។ តាត្រសក់ផ្អែមបានចាក់ព្រះមហា... | general |
នៅសម័យក្រោយអង្គរតើអក្សរសិល្ប៍ខ្មែរមានការរីកចំរើន និងមាននិន្នាការដូចម្តេច? ព្រោះអ្វី? | សម័យក្រោយអង្គរតើអក្សរសិល្ប៍ខ្មែរមានការរីកចំរើន និងមាននិន្នាការពីរដំណាក់កាល៖
- អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យលង្វែក (ចាប់ពីសតវត្សទី១៥ ដល់ដើមសតវត្សទី១៧)
- អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យឧត្តុង្គ (ចាប់ពីសតវត្សទី១៧ ដល់សតវត្សទី១៩) ក្នុងដំណាក់កាលសម័យលង្វែក អក្សរសិល្ប៍ ពុំសូវមានការរីកចំរើនទេ។ គេសង្កេតឃើញស្នាដៃអក្សរសិល្ប៍ តិចណាស់... | general |
តាមប្រវត្ថិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន តើអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាប៉ុន្មានដំណាក់កាល? ចូរបញ្ជាក់តាមដំណាក់កាលនីមួយៗ។ | តាមប្រវត្ថិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៧ដំណាក់កាល ដោយយកសម័យអង្គរធ្វើជាគោល៖
ក. អក្សរសិល្ប៍ក្នុងដំណាក់កាលមុនសម័យអង្គរ៖ ចាប់ពីសតវត្សទី១ ដល់ឆ្នាំ ៨០២ ក្នុងដំណាក់កាលនេះត្រូវបានចែកចេញជាពីរសម័យទៀតគឺ៖
- សម័យនគរភ្នំ ចាប់ពីសតវត្សទី១ដល់ពាក់កណ្តាលសតវត្សទី៦
- សម័យចេនឡា ពីពាក់កណ្តាលសតវត្សទី៦ដល់ចុងស... | general |
តើនៅសម័យនគរភ្នំ ជនជាតិខ្មែរយើងមានអក្សរសរសេររឺទេ? ចូរបញ្ជាក់។ សិលាចារឹកមុនគេបង្អស់នៅឯណា? សរសេរជាភាសាអ្វី? | នៅសម័យនគរភ្នំជនជាតិខ្មែរមានអក្សរសំរាប់សរសេរដោយយោលទៅលើកំណត់ហេតុរបស់កាំងថៃ និងជួយីងដែលបានមកទស្សនានគរភ្នំ ដែលបានសរសេរថា៖ នគរភ្នំមានបណ្ណាល័យសំរាប់ដំកល់ឯកសារ។ តាមកំណត់ហេតុនេះយើងអាចសន្និដ្ឋានថា បើមានបណ្ណាល័យច្បាស់ជាមានឯកសារ ហើយច្បាស់ជាមានអក្សរសំរាប់សរសេរកត់ត្រា តែយើងពុំទាន់ហ៊ានអះអាងថា អក្សរដែលគេសរសេរនេះ ជាអក្សរសំស្រ្កឹត ឬអក្... | general |
តើជនជាតិណានៅលើសកលលោកដែលបានបង្កើតអក្សរមុនគេបង្អស់? | តាមការសិក្សាស្រាវជ្រាវខាងអក្សរ ជនជាតិនៅលើសកលលោកដែលេបានបង្កើតអក្សរមុនគេបង្អស់គឺ ជនជាតិអេហ្ស៊ីបប្រមាណ៤០០០ឆ្នាំមុនគ.ស។ ប៉ុន្តែសញ្ញាតួអក្សរទាំងនេះពុំមែនជាតួអក្សរដូចសព្វថ្ងៃទេ គឺជាសញ្ញារូបវត្ថុ សត្វ រូប មនុស្ស រូបរុក្ខជាតិ រូបផ្កា ជាដើមដែលគេហៅថាសក្តិលេខ។ | general |
ភាសាខ្មែរយើងសព្វថ្ងៃនេះមានប្រភពមកពីភាសាអ្វីខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។ | ភាសាខ្មែរយើងសព្វថ្ងៃនេះ មានប្រភពមកពីភាសាដើម របស់ខ្លួនដែលមានតាំងពីដើមមក គួបផ្សំ និងល្បាយភាសាបរទេសនាំចូលមកមួយចំនួន ដែលហូរចូលមកតាមរយៈសាសនា កិច្ចការទូត ទេសចរណ៍ ពាណិជ្ជកម្ម សិក្សាអប់រំ។
- ភាសាដើមរបស់ខ្លួនដូចជា ទឹក ដី ឈើ ខ្ញុំ អញ យើង លើក ដាក់
- ភាសាខ្មែរដែលមានប្រភពមកពីបរទេសមាន៖
- ជាភាសាបាលី និងសំស្រ្តឹត ដែលនាំចូលមកពីប្រទេសឥណ... | general |
តើភាសារបស់ជនជាតិខ្មែរយើងស្ថិតនៅក្នុងអំបូរភាសាអ្វី?អំបូរភាសានេះមានលក្ខណៈពិសេសរបស់ខ្លួនដូចម្តេចខ្លះ? | ភាសារបស់ជនជាតិខ្មែរយើងស្ថិតនៅក្នុងអំបូរភាសាមនខ្មែរ។ ភាសានៃអំបូរមន ខ្មែរ ពុំមែនសំគាល់តែទៅលើភាសារបស់ជនជាតិមន និងខ្មែរប៉ុណ្ណោះទេ តែសំរាប់សំគាល់ទាំងបណ្តាភាសានៃជនជាតិភាគតិចដទៃទៀត ដូចជា ជនជាតិបាឡោងវ៉ា សេម៉ាង នៅសហព័ន្ធម៉ាឡេស៊ីយ៉ា ជនជាតិបាឡោងវ៉ា នៅប្រទេសភូមា ជនជាតិអាឡក់ លម៉ិតនៅប្រទេសឡាវ ជនជាតិស្ទៀង កួយ ព័រ ស្ទូច ព្នង នៅប្រទេសខ... | general |
តើព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការវិវត្តន៍ដូចម្តេចខ្លះ នៅក្នុងសង្គមកម្ពុជាយើង? | ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាសាសនាពីរ ដែលមានវត្តមាននៅលើទឹកដីកម្ពុជាយើង ហើយមានការវិវត្តន៍ដូចៗគ្នា។
- ក្នុងសម័យនគរភ្នំ សតវត្សទី១ ដល់ទី៦៖ អ្នកខ្លះគោរពព្រហ្មញ្ញសាសនា និងអ្នកខ្លះគោរពពុទ្ធសាសនា។ ខាងព្រហ្មញ្ញសាសនាគេគោរពព្រះឥសូរជាធំ។ ឯនិកាយព្រះវិស្ណុព្រះហរិហរៈ ក៏មានគោរពខ្លះដែរ។ ខាងព្រះពុទ្ធសាសនាគេគោរពនិកាយថេរវាទ (ហីនយាន)។... | general |
តើវត្តអារាមមានតួនាទីដូចម្តេចខ្លះនៅក្នុងសង្គមខ្មែរ? | វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរយើង។
- គឺជាកន្លែងអប់រំមនុស្សអោយធ្វើល្អ ក្នុងងការពិសោធន៍គ្នាទៅវិញទៅមក ក្នុងការងារផលិតកម្ម រឺក្នុងការកសាងជាតិ។
- គឺជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ និងបច្ចេកទេសរបស់ជាតិ។ នៅក្នុងសម័យអាណានិគមបារាំង វប្បធម៌ អក្សរសាស្រ្តជាតិត្រូវបានរត់ទៅជ្រកកោណនៅទីវត្ត។
- ក្នុងសម័យលង... | general |
តាមទ្រឹស្តីបដិច្ចសមុប្បាទបានពន្យល់ថាមនុស្សកើតស្លាប់ ក្នុងវាលវដ្តសង្សារ ដោយអវិជ្ជា។ ចូរពន្យល់ន័យអវិជ្ជាតាមពុទ្ធសាសនា។ | តាមទ្រឹស្តីបដិច្ចសមុប្បាទបានពន្យល់ថាមនុស្សកើតស្លាប់ ក្នុងវាលវដ្តសង្សារ ដោយអវិជ្ជាជាប្រភពធំបំផុត។ អវិជ្ជា តាមន័យធម្មតាពន្យល់ថា គ្មានពុទ្ធិ គ្មានចំណេះដឹង។ តែតាមទស្សនៈព្រះពុទ្ធសាសនាពន្យល់ថា អវិជ្ជាសំដៅលើការដែលនៅមានតណ្ហា លោភៈ ទោសៈ មោហៈ។ ប្រសិនបើមានចំណេះដឹង និងមានសញ្ញាប័ត្រធំប៉ុនណាក៏ដោយ តែបើនៅមានតណ្ហា លោភៈ ទោសៈ នោះគឺនៅតែស្ថ... | general |
ដូចម្តេចដែលហៅថាអរិយសច្ចៈ៤? | ក្រោយពេលបានសំរេចសម្មាសម្ពោធិញ្ញាណ ព្រះពុទ្ធអង្គបានរកឃើញនូវសច្ចធម៌៤ ប្រការ ដែលហៅថា អរិយសច្ចបួន រឺហៅថា ចតុរារិសច្ចៈ ដែលជាសច្ចៈដ៏ប្រសើរខ្ពង់ខ្ពស់ រឺសេចក្តីពិតដ៏ប្រសើរ។
- ទុក្ខសច្ចៈ គឺទុក្ខជាសេចក្តីពិតដែលកើត មានដល់រូបកាយមនុស្សសត្វគ្រប់រូប។
- សមុទយសច្ចៈ គឺហេតុដែលនាំអោយកើតទុក្ខ ជាសេចក្តីពិតជាដល់តណ្ហាបីប្រការគឺ កាមតណ្ហា ភវតណ្... | general |
ចូរបង្ហាញពីទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា? | ទស្សនៈកម្មផលនៃពុទ្ធលទ្ធិ មានទំនាក់ទំនងទៅនឹងការវិលកើតស្លាប់របស់មនុស្សសត្វ។ ទស្សនៈពុទ្ធនិយម បានពន្យល់ថា មនុស្សសត្វទាំងឡាយ រមែងវិលកើតស្លាប់មិនចេះអស់ មិនចេះហើយ ដែលបណ្តាលមកពីកម្មផលដែលជាថាមពល រឺតំហយនៃជីវិតចាស់ ដែលជះឥទ្ធិពលដល់ជីវិតថ្មីទៀត។ ពាក្យកម្មមានន័យថាអំពើ សកម្មភាព រឺការងារ កិច្ចការដែលមនុស្សម្នាក់ៗ បានធ្វើដោយកាយ វាចា ចិត... | general |
ដើម្បសំរេចបរមសុខតើមនុស្សត្រូវដើរតាមមាគ៌ា ណា? | ដើម្បីសំរេចបរមសុខ មនុស្សត្រូវដើរតាមមាគ៌ាមជ្ឈឹមបដិបទា៨ប្រការគឺ៖
- សម្មាទិដ្ឋិ យល់ក្នុងផ្លូវត្រូវ យល់ត្រូវ
- សម្មាសង្កប្បៈ ត្រិះរិះក្នុងផ្លូវត្រូវ ត្រិះរិះត្រូវ
- សម្មាវាចា និយាយក្នុងផ្លូវត្រូវ ការងារត្រូវ
- សម្មាកម្មន្ត ប្រកបការងារក្នុងផ្លូវត្រូវ ការងារត្រូវ
- សម្មាអាជីវៈ ចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ ចិញ្ចឹមជីវិតត្រូវ
- ... | general |
ចូរបង្ហាញពីត្រៃលក្ខណ៌តាមទស្សនៈនៃពុទ្ធនិយម? | ត្រៃលក្ខណ៍ រឺគេហៅថាលក្ខណៈបីយ៉ាងនៃធម្មជាតិ។ ទស្សនៈនៃពុទ្ធលទ្ធិបានអះអាងថា មនុស្សសត្វក្តី ធម្មជាតិក្តីលោកក្តី សុទ្ធតែស្ថិតនៅក្នុងលក្ខណៈបីយ៉ាងគឺ៖
- អនិច្ចំ ប្រែថាមិនទៀងទាត់ មិនស្ថិតស្ថេរ។
- ទុក្ខំ ជាទុក្ខលំបាកវេទនាពិបាកនឹងទ្រាំទ្រ។
- អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារបស់ខ្លួន។ | general |
ចូរបង្ហាញពីបញ្ហា ពុទ្ធិ ភាវៈ សុខៈ នៅក្នុងពុទ្ធសាសនា? | តាមទស្សនៈនៃព្រះពុទ្ធសាសនា៖
- បញ្ហាពុទ្ធិ៖ គឺចំណេះដឹង យល់ស្គាល់ កើតមកអំពីការសិក្សា ពិចារណា ការស្តាប់ ការរៀនគិត ពិសោធន៌របស់មនុស្ស។ ពុទ្ធិដ៏ខ្ពង់ខ្ពស់ រឺដ៏ប្រសើរហៅថា សម្មាធិ បានដល់វិជ្ជាបីប្រការគឺ៖
- បុព្វេនិវាសានុស្សកិវិជ្ជា វិជ្ជានាំអោយរលឹកនឹកឃើញនូវជាតិកំណើតរបស់អ្នកខ្លួនឯង និងអ្នកដទៃដែលបានកន្លងច្រើនជាតិរួចមកហើយ។
- ចុតូប... | general |
តើអក្សរសិល្ប៍ខ្មែរនាសម័យអង្គរមានការរីកចំរើនដូចម្តេច? ហើយអ្នកបានស្គាល់អ្នកនិពន្ធសំខាន់ៗ ណាខ្លះ? | អក្សរសិល្ប៍ខ្មែរនាសម័យអង្គរមានការរីកចំរើនជាងសម័យមុនអង្គរ។ ក្រៅពីការសរសេរឆ្លាក់នៅលើផ្ទាំងថ្ម ដែលគេនិយមពីមុនមក គេបានចាប់ផ្តើមសរសេរដោយដៃនៅលើស្បែកសត្វដោយដីសបំពង។ តែអត្ថបទអក្សរសិល្ប៍ដែលសរសេរនៅលើស្បែកសត្វនោះ ពុំអាចស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃនេះទេ ព្រោះពុំអាចធន់នឹងធម្មជាតិ ដូចជាទឹកភ្លៀងខ្យល់កំដៅ និងការបំផ្លាញរបស់សត្វល្អិតបាន... | general |
ដូចម្តេចដែលហៅថាប្រវត្តិសាស្រ្ត? ប្រវត្តិវិទ្យា? វាខុសគ្នាត្រង់ណា? | ប្រវត្តិសាស្រ្ត គឺរឿងរ៉ាវ រឺព្រឹត្តិការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងអតីកាលរបស់មនុស្សជាតិ ពោលគឺទាក់ទងទៅនឹងអតីតកាលរបស់មនុស្សជាតិ ពោលគឺទាក់ទងទៅនឹងសេដ្ឋកិច្ច នយោបាយ ទំនៀម ទំលាប់ ច្បាប់សិល្បៈ ហើយពិសេសនិយាយពីការ ជឿនលឿននៃកំរឹតប្រាជ្ញារបស់មនុស្សជាតិ។ ឧទាហរណ៌៖ ប្រវត្ថិបុរេសម័យ នវសម័យ សហសម័យ ប្រវត្ថិនយោបាយ ប្រវត្ថិសេដ្ឋកិច្ច ប្រវត្ថិ... | general |
ដូចម្តេចដែលហៅថាកាលវិទ្យា? | កាលវិទ្យា មកពីពាក្យ កាល + វិទ្យា។ កាល = ពេលវេលា, កាលបរិច្ឆេទ។ វិទ្យា = វិជ្ជា ឬស្យង់។ កាលវិទ្យា គឺជាវិជ្ជាស្យង់ដែលសិក្សាពីការបរិច្ឆេទ នៃព្រឹត្តិការណ៌ ឬរឿងរ៉ាវណាមួយ អោយបានច្បាស់លាស់ពោលគឺការសិក្សា ពីការចាប់ផ្តើម និងបញ្ចប់ នៃព្រឹត្តិការណ៍នីមួយៗ គឺ៖ ងាយស្រួលក្នុងការប្រៀបធៀបព្រឹត្តិការណ៌មួយ ទៅនឹងព្រឹត្តិការណ៍មួយទៀត។ ជាពិសេស... | general |
ជនជាតិណាដែលបានបង្កើតកីឡាអូឡាំពិកមុនគេ?កើតឡើងនៅឆ្នាំណា? ដើម្បីអ្វី? លក្ខណៈពិសេសនៃល្បែងកីឡា? | ជនជាតិដែលបានបង្កើតល្បែងកីឡាអូឡាំពិកមុនគេ គឺជនជាតិក្រិច នៅឆ្នាំ ៧៧៦ មុនគ.ស ដើម្បីជាកិត្តិយសដល់ទេវៈសីល។ លក្ខណៈពិសេសនៃកីឡាអូឡាំពិកគឺលេង ៤ ឆ្នាំម្តងពេលលេងកីឡារាល់ទំនាស់ ឬសង្រ្គាមត្រូវបញ្ឈប់សកម្មភាព។ | general |
តើសិទ្ធិលើកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពលរដ្ឋ មានចែងនៅលើចំណុចណា? | សិទ្ធិលើកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពលរដ្ឋមានចែងនៅមាត្រាទី៤៤ ថា “ជនណាក៏ដោយ ទោះជាបុគ្គលក្តី សមូហភាពក្តីជាសិទ្ធិជាម្ចាស់លើកម្មសិទ្ធិ”។ មានតែរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ត្រូវឋិតនៅក្រោមកិច្ចគាំពាររបស់ច្បាប់ ដែលនឹងដកហូតបានលុះត្រាតែផលប្រយោជន៍សាធារណៈ... | general |
តើចំណុចត្រង់ណាដែលចែងពីការមិនរើសអើងរវាងបុរស និងនារី? | ចំណុចដែលចែងពីការមិនរើសអើងរវាងបុរស និងនារី គឺនៅត្រង់មាត្រាទី៣៥ ដែលបានចែងពីសិទ្ធិស្មើគ្នាក្នុងការងារសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយរបស់សង្គមជាតិ។ មាត្រាទី៣៦ បានចែងថា “ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសមុនរបរដោយស្មើភាពគ្នា ដោយផ្អែកលើសសមត្ថភាពនិងទទួលប្រាក់បៀវត្សរ៍ស្មើនិងបុរសដែរ”។ កិច្ចការផ្ទះមានតម្លៃស្មើនិងចំណូលមកពីក្រ... | general |
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានបុព្វកថាដ៏មាន ខ្លឹមសារក្រៃលែង។ តើបុព្វកថានេះមានសេចក្តីដូចម្តេចខ្លះ? | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានបុព្វកថាដ៏មានខ្លឹមសារក្រៃលែង។ បុព្វកថានេះមានសេចក្តីថា៖ យើងប្រជារាស្រ្តខ្មែរ ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិន... | general |
រដ្ឋធម្មនុញ្ញបច្ចុប្បន្នមាន១៣៩ដែលចែកចេញជា១៤ជំពូក។ តើជំពូកនីមួយៗមានចំណងជើងថាដូចម្តេច? | នៅក្នុងមាត្រាទី១៣៩ នៃរដ្ឋធម្មនុញ្ញចែកចេញជា ១៤ ជំពូកដែលមានចំណងជើងដូចទៅនេះ៖
- ជំពូក១៖ អំពីអធិបតេយ្យ
- ជំពូក២៖ អំពីព្រះមហាក្សត្រ
- ជំពូក៣៖ អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
- ជំពូក៤៖ អំពីរបបនយោបាយ
- ជំពូក៥៖ អំពីសេដ្ឋកិច្ច
- ជំពូក៦៖ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច
- ជំពូក៧៖ អំពីរដ្ឋសភា
- ជំពូក៨៖ អំពីរាជរដ្ឋាភិបាល... | general |
តើសភាពនៃព្រះរាជាណាចក្រកម្ពុជាមានសមាជិកទាំងអស់ប៉ុន្មាន?ហើយមានសមាជិកស្រ្តីប៉ុន្មានរូប? | សភានៃព្រះរាជាណាចក្រកម្ពុជាមានសមាជិកទាំងអស់ ១២០ នាក់ តែមានសមាជិកស្ត្រីតែ ៧នាក់ប៉ុណ្ណោះ។ | general |
សន្តិភាពការដាក់អាវុធ អភិវឌ្ឍន៍និងការគោរពសិទ្ធិមនុស្ស ជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ តើសេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺដើម្បីអ្វី? | ជាការពិតណាស់សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្សជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ច។ សេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺ់ដើម្បីអោយមនុស្សចេះស្រឡាញ់សន្តិភាពនិងការមិនប្រើហិង្សា ព្រមទាំងបង្រៀនអំពីអភិវឌ្ឍ និងអោយចេះយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន។ | general |
បើសិនជាមានការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ តើអាចមានផលវិបាកអ្វីខ្លះ? | សិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាគ្រឹះទាំងឡាយ អាចធ្វើអោយយើងមានការរីកចំរើន ហើយអាចអោយយើងប្រើប្រាស់បានយ៉ាងពេញលេញនូវតម្លៃជាមនុស្សរបស់យើងប្រាជ្ញាសា្មរតីរបស់យើង ហើយអនុញ្ញាតអោយយើងអាចប្រើប្រាស់បាន តាមសេចក្តីត្រូវការទាំងក្នុងផ្នែកចេតនារម្មណ៍ និងផ្នែកផ្សេងៗទៀត។ បើសិនមានការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ មិនត្រឹមតែ... | general |
តើស្ថានភាពកុមារពិភពលោកកបច្ចុប្បន្នយ៉ាងដូចម្តេច? | ទុក្ខភ័យដ៏សែនរន្ធត់ដែលកុមារក្នុងពិភពលោកបានជួបប្រទះរួមមាន៖
- កុមាររាប់រយលានត្រូវបានគ្រួសារបោះបង់ចោល ហើយដែលអាចរស់នៅបានដោយប្រកបការងារយ៉ាងធ្ងន់ ឬក្លាយ ទៅជាក្មេងដែលប្រព្រឹត្តបទល្មើសពេស្យាចារ ឬទៅជាអ្នកសុំទាន សេពគ្រឿងញៀន ឬលក់ខ្លួន។
- កុមារចំនួន ១២០ លាននាក់ អាយុពី៦ទៅ ១១ឆ្នាំឥតបានចូលរៀន។
- កុមារជាង៥០លាននាក់ ធ្វើការក្នុងលក្ខណៈប្... | general |
ហេតុអ្វីបានជាត្រូវមានអនុសញ្ញាស្តីពី”សិទ្ធិកុមារ” បន្ថែមទៅលើកតិកាសញ្ញា និងបន្ថែមលើសេចក្តីថ្លែងការណ៍ជាសាកល? | បានជាត្រូវមានអនុសញ្ញាស្តីពី “សិទ្ធិកុមារ” បន្ថែមទៅលើកកតិកាសញ្ញា និងបន្ថែមលើសេចក្តីថ្លែងការណ៍ជាសាកលព្រោះ សេចក្តីថ្លែងការណ៍ជាសាកល គ្រាន់តែជាការសម្តែងឆន្ទៈរួមរបស់សហគមន៍ពិភពលោកតែប៉ុណ្ណោះ ពុំទាន់ក្លាយទៅជាឧបករណ៍ច្បាប់ទេ។ ចំណែកឯកតិកាសញ្ញាគឺជាកម្រងច្បាប់គ្របដណ្តប់លើវិស័យធំៗ មិនទាន់លំអិតអោយបានសមស្របតាមជំពូកនីមួយៗទេ។ ការបង្កើតអោ... | general |
ជនជាតិភាគតិចនៅប្រទេសកម្ពុជាយើងមានប៉ុន្មានក្រុម? អ្វីខ្លះ? | យោងតាមស្ថិតិនៃនាយដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅខែមិនា ឆ្នាំ១៩៩៥ នេះក្រុមជនជាតិភាគតិចទាំងអស់ដែលរស់នៅប្រទេសកម្ពុជាយើងមាន២១ក្រុមគឺ៖
- ចិន
- ចាម
- វៀតណាម
- ថៃ
- លាវ
- កួយ
- ល្មូន
- ព្រៅ
- ព័រ
- សូច
- ក្រាអុល
- ថ្មូន
- ស្ទៀង
- ទំពូន
- ព្នង
- កឿង
- កាវេត
- កាឆុក
- រ៉ូបែល
- ចារាយ។ | general |
បានជាត្រូវយកចិត្តទុកដាក់ចំពោះជនជាតិភាគតិច? | បានជាត្រូវយកចិត្តទុកដាក់ចំពោះជនជាតិភាគតិចដោយហេតុថា ជនជាតិភាគតិចក៏ជាមនុស្ស ជនភាគច្រើនក៏ជាមនុស្សអ្នកទាំងនោះសុទ្ធតែមានទេពកោសល្យ ចំណេះដឹងដោយឡែកៗដែលមានប្រយោជន៍ដល់សង្គម ហើយគេក៏ចង់អោយសង្គមយកចិត្តទុកដាក់ដល់ជនជាតិភាគតិចទេ ជនភាគច្រើននោះក៏មិនអាចមានសន្តិភាពផ្ទៃក្នុងបានដែរ។ ការមិនទុកចិត្តគ្នាអំពើញុះញង់ជាតិចេះតែកើតមាន និងរីកដុះដាល ប... | general |
មូលដ្ឋានច្បាប់ទាក់ទងនឹងសិទ្ធិមនុស្សនៅប្រទេសខ្មែរមានអ្វីខ្លះ? | មូលដ្ឋានច្បាប់ទាក់ទងនឹងសិទ្ធិមនុស្សនៅប្រទេសខ្មែរមាន៖
- កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១។
- កម្រងអនុសញ្ញា និង កតិកាសញ្ញាស្តីពីសិទ្ធិមនុស្សទាំង១៥ដែលខ្មែរយើងបានចុះហត្ថលេខា។
- រដ្ឋធម្មនុញ្ញនៃសព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ១៩៩៣។ | general |
សិទ្ធិជាមូលដ្ឋានប្រការរបស់ជនភៀសខ្លួនមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួនមាន៖
- ជនភៀសខ្លួនមានសិទ្ធិត្រូវបានគេទទួលស្គាល់ និងការពារតាមផ្លូវច្បាប់
- ជនភៀសខ្លួនមានសិទ្ធិស្វ័យសម្រេចក្នុងការវិលត្រឡប់ ឬមិនវិលត្រលប់នៅមាតុប្រទេសវិញ
- ជនភៀសខ្លួនមានសិទ្ធិ មានការការពារសិទ្ធិមនុស្សជាមូលដ្ឋាន
- ជនភៀសខ្លួនមានសិទ្ធិ មិនអោយគេបង្ខំអោយចេញទៅប្រទេសណាផ្សេង ដែលពួកគេយល់ថានឹងមាន... | general |
សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋាន ៤ប្រការរបស់ជនជាតិភាគតិចមាន៖
- ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សំរាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស
- ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើរការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌
- ស្រ្តីជនជាតិភាគតិចមានសិទ្ធិទទួលបាននូវកិច្ចការពា... | general |
សិទ្ធិជាគោលធំៗ៤របស់កុមារ គឺអ្វីខ្លះ? | សិទ្ធិជាគោលធំៗ៤របស់កុមារគឺ៖
- សិទ្ធិមានការអប់រំ
- សិទ្ធិមិនអោយមានអំពើឃោរឃៅលើខ្លួន
- សិទ្ធិមិនអោយមានការកេងប្រវ័ញ្ចលើខ្លួន
- សិទ្ធិមិនអោយគេបោះបង់ចោល។ | general |
ការពុំមានច្បាប់គ្រប់គ្រាន់សំរាប់ការពារផលប្រយោជន៍ប្រជារាស្រ្តបានន័យថាយ៉ាងដូចម្តេច? | ការពុំមានច្បាប់គ្រប់គ្រាន់ សំរាប់ការពារផលប្រយោជន៌ប្រជារាស្រ្ត គឺជាការរំលោភសិទ្ធិ។ | general |
ការរំលោភសិទ្ធិមានពីរប្រភេទ ចូររៀបរាប់ប្រភេទទាំងពីរនេះ? | ការរំលោភសិទ្ធិមានពីរប្រភេទគឺ៖
- ការរំលោភដោយអំពី
- ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច។ | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តី ពីការបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនឹងនារីភេទចុះនៅថ្ងៃខែឆ្នាំណា? តើសិទ្ធិពិសេស ៦បែបរបស់នារីនៅក្នុងឯកសារនោះគឺអ្វីខ្លះ? | អនុសញ្ញាពីការបំបាត់រាល់ទំរង់នៃការរើសអើសប្រឆាំងនឹងនារីភេទបានចុះហត្ថលេខានៅថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ១៩៩២។ សិទ្ធិពិសេសសទាំង៦ បែបរបស់នារីនៅក្នុងឯកសារនោះគឺ៖
- សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាត្រូវអោយកម្រៃស្មើគ្នា
- សិទ្ធិមានសមត្ថភាពខាងផ្លូវភេទ គឺភេទណាក៏ដូចភេទណា អាចធ្វើអ្វីៗ បានតាមសមត្ថភាព
- សិទ្ធិមានសមត្... | general |
សិទ្ធិនយោបាយមានយ៉ាងតិច៧តើមានអ្វីខ្លះ? | សិទ្ធិនយោបាយមានយ៉ាងតិច ៧រួមមាន៖
- សិទ្ធិបញ្ចេញមតិដោយសេរី រួមទាំងសេរីភាពសារពត៌មានផង ដរាបណាមិនប៉ះពាល់អ្នកដទៃ
- សិទ្ធិរួមប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ្នោតដោយសេរី និងទៀតទាត់
- សិទ្ធិមានលទ្ធភាពស្មើគ្នា ចំពោះសេវាកម្មសាធារណៈ។ | general |
ដើម្បីសំរេចបាននូវសុភមង្គលតើត្រូវមានអ្វីជាចាំបាច់? | ដើម្បីសំរេចបាននូវសុភមង្គលយើងត្រូវ៖
- សន្តិភាព អហិង្សា និងការអនុគ្រោះគ្នា
- អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
- បរិស្ថាន។ | general |
កាលពីសម័យ UNTAC ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ក្រោមព្រះអធិបតីភាពនៃសម្តេចព្រះនរោត្តមសីហនុ នៅមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជទាំងបានចុះហត្ថលេខា ចូលជាភាគីក្នុងអនុសញ្ញា និងកតិកាសញ្ញាចំនួន ៧។ តើអនុសញ្ញានិងកតិកាសញ្ញាទាំងនោះមានអ្វីខ្លះ? | អនុសញ្ញា និងកតិកាសញ្ញាទាំងនោះមានដូចជា៖
- កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
- កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌
- អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ
- សិទ្ធិនារី
- សិទ្ធិជនភៀសខ្លួន
- ពិធីសារស្តីពីឋានៈនៃជនភៀសខ្លួន និង
- អនុសញ្ញាប្រឆាំងនឹងទារុណកម្ម។ | general |
អនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានប្រទេសកម្ពុជាចូលជាភាគីកាលពីថ្ងៃ ខែ ឆ្នាំណា? ហើយអ្នកណាជាអ្នកចុះហត្ថលេខា? | អនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានប្រទេសកម្ពុជាចូលជាភាគីកាលពីថ្ងៃ ១៩ ខែ សីហា ឆ្នាំ ១៩៥០ ដោយសម្តេចបវសេដ្ឋា សឺន សាន។ | general |
មនុស្សចាស់មានសិទ្ធិអ្វីខ្លះល្មើសពីសិទ្ធិយើងទាំងអស់គ្នា? | មនុស្សចាស់មានសិទ្ធិលើសពីសិទ្ធិយើងទាំងអស់គ្នាដូចជា៖
- សិទ្ធិរួចផុតពីទោសប្រហារជីវិត គឺមានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត។
- សិទ្ធិដើម្បីមាននិរភ័យសង្គម គឺរដ្ឋ និងសហគមន៍ត្រូវមានកម្មវិធីសមរម្យសំរាប់ជួយមនុស្សចាស់។ | general |
តើសិទ្ធិពិសេស ជាអប្បបរមាសំរាប់អ្នកទោសស្រ្តីមានអ្វីខ្លះ? | សិទ្ធិពិសេសជាអប្បបរមាសំរាប់អ្នកទោសស្រ្តីមាន៖
- សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស
- សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ
- សិទ្ធិមានសេវាកម្មពេទ្យសំរាប់អនាម័យស្រ្តីភេទ។ | general |
មនុស្សបីជំពូកដែលមិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាតមានមនុស្សប្រភេទណាខ្លះ? | មនុស្សដែលមិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាតនោះមានបីប្រភេទគឺ កុមារ ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់។ | general |
ការអោយសច្ចាប័នលើកម្រងឯកសារសិទ្ធិមនុស្សដែលជាកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងនោះបានន័យថាប្រទេសកម្ពុជាមានកាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ? | កាតព្វកិច្ចដែលប្រទេសកម្ពុជាត្រូវធ្វើគឺព្រមប្តេជ្ញាគោរពតាមបញ្ញាត្តិនានានៃកតិកាសញ្ញា និងអនុសញ្ញាអស់ទាំងនោះហើយច្បាប់ទាំងឡាយរបស់កម្ពុជា មិនត្រូវផ្ទុយនឹងខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ។ | general |
តើកតិកាសញ្ញា និងអនុសញ្ញាទាំងនេះមានឈ្មោះអ្វីខ្លះ? | កតិកាសញ្ញានិងអនុសញ្ញានោះមានដូចតទៅ៖
- អនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
- អនុសញ្ញាអន្តរជាតិស្តីពីការបំបាត់ចោលសព្វបែបយ៉ាងនៃការប្រកាន់ពូជសាសន៍
- កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
- កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌
- អនុសញ្ញាប្រឆាំងទារុណកម្ម និង ក... | general |
តើសេចក្តីបំណងចំបងក្នុងការបង្រៀនសិទ្ធិមនុស្សគឺដើម្បីអ្វី? | បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបញ្ចូលការបង្រៀនវិជ្ជាសិទ្ធិមនុស្សទៅក្នុងកម្មវិធីសិក្សានៃក្រសួងអប់រំជាតិហើយ។ នេះជាសេចក្តីបំណងរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែរដូចជា៖
- គឺបង្រៀនមនុស្សអោយស្រឡាញ់សន្តិភាព អហិង្សា
- និងការមិនប្រើអាវុធ ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៍
- និងអោយមនុស្សចេះយកចិត្តទុកដាក់លើបរិស្ថាន។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.