question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើមានពាក្យបច្ច័យអ្វីខ្លះដែលបង្កើតជាឧបមារូបារម្មណ៍? | ពាក្យបច្ច័យដែលបង្កើតជាឧបមារូបារម្មណ៍រួមមាន៖
- ដូច ដូចជា រូ រូហាន ជា គឺជា
- ប្រៀបដូច ប្រៀបដូចជា ប្រៀបបាន
- ប្រៀបនឹង ប្រហែលជា ទំនងដូច
- ប្រដូចបាន មិនខុសពី មិនខុសអី
- វិស័យបីដូច និស្ស័យដូចជា ហាក់បី
- និស្ស័យប្រៀបបានទៅនឹង...។ | general |
អ្វីទៅជាឥន្ត្រីយ៍រូបារម្មណ៍? | ឥន្ត្រីយ៍រូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទណៅក្នុងកំណាព្យ ប្រលោមលោក ចម្រៀង ជាដើមតាមរយះពាក្យសម្តី ឃ្លោងឃ្លារបស់អ្នកនិពន្វហើយអាចធ្វើឲ្យអ្នកអានស្តាប់កើតមានអារម្មណ៌ តាមរយះវិញ្ញាណទាំង៥រួមមាន៖
ទី១.ចក្ខុវិញ្ញាណ (ភ្នែក)
ទី២.សោតវិញ្ញាណ (ត្រចៀក)
ទី៣.ឃានវិញ្ញាណ (ច្រមុះ)
ទី៤.ជីវ្ហាវិញ្ញាណ (អណ្តាត)
ទី៥. កាយវិញ្ញាណ (រូបរាង... | general |
តើគេបែងចែកឥន្ត្រីយ៍រូបារម្មណ៍ជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | គេបែងចែកឥន្ត្រីយ៍រូបារម្មណ៍ជា៥គឺ៖
ក.ចក្ខុឥន្ត្រីយ៍
ខ.ឃានឥន្ត្រីយ៍
គ.ជីវ្ហាឥន្ត្រីយ៍
ឃ.កាយឥន្ត្រីយ៍
ង.សោតឥន្ត្រីយ៍។ | general |
ដូចម្តេចដែលហៅថាសោតរូបារម្មណ៍? | សោតរូបារម្មណ៍ គឺជារូបារម្មណ៍ដែលអ្នកនិពន្វនាំអារម្មណ៍អ្នកអាន អ្នកស្តាប់ឲ្យហាក់បីដូចជាស្តាប់ោឭ ដោយផ្តាល់នឹងត្រចៀកពៅអ្វីមួយដែលអ្នកនិពន្វបានរៀបរាប់។ឬជាអារម្មណ៍ដែលកើតឡើងតាមរយះត្រចៀក។ឧទហរណ៍៖
- ភ្លៀងស្រក់តក់ៗ...
- ចង្រិតស្រែកច្រៀងឭសូរច្រេកៗ...
- ខ្យល់បកល្វ់យៗ...
- រ៉ៃយំរ៉ែៗនាពេលថ្ងៃលិច...
- សូរសំឡេងយន្តហោះកក្រើកវេហា...
- សម្រ... | general |
តើច្បាប់ស្តីពីការអប់រំមានគោលដៅយ៉ាងដូចម្តេច? | ១. ច្បាប់ស្តីពីការអប់រំមានគោលដៅ៖
- កំណត់វិធាននិងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព
- ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិកាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ | general |
តើច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របសណ្តប់និងមិនគ្របដណ្តប់លើអ្វីខ្លះ? | ច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របដណ្តប់និងមិនគ្របដណ្តប់៖
អនុវត្ត និងគ្របដណ្តប់លើ៖
- កម្មវិធីអប់រំ
- ការសិក្សាស្រាវជ្រាវអប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈនិងឯកជន
- បុគ្គលិកអប់រំឬស្ថាប័នអប់រំ
- រដ្ឋបាលកិច្ចនិងការគ្រប់គ្រង ការអប់រំគ្រប់កម្រិតៗ
មិនអនុវត្ត និងមិនអនុវត្ត និងមិនគ្របដណ្តប់លើ៖
- កា... | general |
តើការអប់រំបឋមសិក្សាមានគោលបំណងយ៉ាងដូចដូចម្តេច? | ការអប់រំបឋមសិក្សាមានគោលបំណង៖
- បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើផ្នែក រាងកាយ បញ្ញា សីលធម៌ តម្លៃ និងបំណងមូលដ្ឋានចាំបាច់
- ដើម្បីឱ្យអ្នកសិក្សាអាចបន្តការសិក្សានៅមធ្យមសិក្សា។ | general |
តើការអប់រំមធ្យមសិក្សាមានគោលបំណងយ៉ាងម្តេច? | ការអប់រំមធ្យមសិក្សាមានគោលបំណង៖
- បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការរអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌
- ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានលក្ខណៈសម្បត្តិបន្តទៅឩត្តមសិក្សាឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
- អាចចូលរួមក្នុងជីវភាពសង្គម។ | general |
តើការអប់រំឩត្តមសិក្សាមានគោលបំណងយ៉ាងដូចម្តេច? | ការអប់រំឩត្តមសិក្សាមានគោលបំណង៖
- បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ
- ជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌និងសង្គម
- ដើម្បីឱ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង ជំនាញសីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព
- អាចអភិវឌ្ឍប្រទេសជាតិ។ | general |
តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យការអប់រំមានគុណនិងប្រសិទ្ធភាព? | ដើម្បីឱ្យការអប់រំមានគុណភាពនិងប្រសិទ្ធិភាពគេត្រូវ៖
- បំពេញសេចក្តីត្រូវការខាងការសិក្សាជាមូលដ្ឋាន សេចក្តីការជំនាញ
- យកចិត្តទុកដាក់បំពាក់សម្ភារៈបច្ចេកទេសសមស្របនិងទំនើបក្នុងការបង្រៀននិងរៀន
- រៀបចំឱ្យមានស្តង់ដាជាតិអប់រំ
- រៀបចំឱ្យមានស្តង់ដាសមត្ថភាព
- រៀបចំឱ្យមានស្តង់ដាជាតិបណ្តុះបណ្តាល
- ត្រូវការមានយន្តការវាយតម្លៃផ្ទៃក្នុង
- ... | general |
ដូចម្តេចដែលហៅថារូបារូបិយារម្មណ៏? | រូបារូបិយារម្មណ៍ គឺជារូបារម្មណ៍ដែលស្ថិតនៅក្នុងវគ្គ ឬនៅក្នុងអត្ថបទទាំងមូលរបស់កំណាព្យ។
រូបារម្មណ៍ប្រភេទនេះអាចក្លាយមកពីជីវរូបបារម្មណ៏និងឧបមានរូបារម្មណ៍។ | general |
តើសិទ្ធិសំខាន់ៗរបស់កុមារមានប៉ុន្មាន? អ្វីខ្លះ? | សិទ្ធិសំខាន់ៗរបស់កុមារមាន ៤គឺ៖
- សិទ្ធិក្នុងការរស់រានមានជីវិត
- សិទ្ធមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ
- សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស។
- សិទ្ធិក្នុងការអភិវឌ្ឍ
- សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលា សាធារណៈក... | general |
តើមានវិធានការអ្វីខ្លះ ដើម្បីចៀសវាងកំហុសឆ្គងអក្ខរាវិរុទ្ធ? | ដើម្បីចៀសវាងកំហុសឆ្គងអក្ខរាវិរុទ្ធបន្តទៅទៀតនោះយើងត្រូវ៖
ក. ជំរុញការបណ្តុះបណ្តាលឲ្យបានផុលផុសដោយត្រូវពង្រឹងគុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ពិសេសនៅថ្នាក់បឋម និងអនុវិទ្យាល័យ
ខ. រកមធ្យោបាយធ្វើយ៉ាងណាឲ្យមានការបណ្តុះបណ្តោយបន្តជាប្រចាំដែលមានលក្ខណៈជាប្រព័ន្ធ ពីព្រោះវិធានការនេះអាចនាំឲ្យមានការចែករំលែកចំណេះដឹងដល់គ្នាទោវិញទៅមក ចំពោះ... | general |
មូលហេតុអ្វីដែលបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធនាពេលបច្ចុប្បន្ននេះ? | មូលហេតុដែលបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធនាពេលបច្ចុប្បន្ននេះគឺ៖
ក. ការសរសេរពាក្យខុសដោយសារស្មេរពុំស្គាល់ពីឬសរបស់ពាក្យនោះ
ឧទាហរណ៍៖
- រំលស់បំណុលៈ ត្រូវសរសេរបែបនេះព្រោះ រំលស់ ចេញពីពាក្យឬស លស់ មិនអាចសរសេរ រម្លោះ ឬ រំលោះ បែបនេះទេ។
- ស្រឡះ ការសរសេរបែបនេះគឺមិនសមហេតុផលឡើយ ត្រូវសរសេរ ស្រលះ បែបនេះពីព្រោះ ស្រលះ ចេញពីឬស លះ កម្លាយជាម... | general |
តើកត្តាអ្វីខ្លះ ដែលនាំឲ្យសិស្សរៀនពូកែ? | កត្តាដែលនាំឲ្យសិស្សរៀនពូកែគឺ៖
- កត្តាក្នុងខ្លួន
- សុខភាពល្អមាំមួន
- ឧស្សាហ៍ព្យាយាមស្រាវជ្រាវ
- ចេះកំណត់គោលដៅ
- ចេះធ្វើជាម្ចាស់លើខ្លួនឯង
- មានឆន្ទៈមុះមុតក្នុងការសិក្សារៀនសូត្រ
- គោរពវិន័យសាលា និងលោកគ្រូអ្នកគ្រូ
- មិនភ្លើតភ្លើនសប្បាយភ្លេចខ្លួន
- មិនសេពគប់ជាមួយមិត្តខិលខូច
- កត្តាក្រៅខ្លួន
- គ្រួសារមានលទ្ធភាព បង្កលក្ខណៈងាយ... | general |
ហេតុអ្វី បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារ? | បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖ កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត
- វ័យកុមារត្រូវការចំណេះដឹងទូលំទូលាយ
- ជាអ្នកទទួលខុសត្រូវចំពោះវាសនារបស់ ប្រទេសជាតិនិងឆាកជីវិតរបស់ខ្លួននាពេលខាងមុខ
- កុមារកំពុងលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី
- កុមារត្រូ... | general |
តើការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នក? | ការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖
- ធ្វើឲ្យមានទំនាក់ទំនងល្អ
- បណ្តាលឲ្យចិត្តជ្រះថ្លារីករាយ
- ទទួលបានការគោរព និងកោតសរសើរពីសំណាក់អ្នកដទៃ
- ធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខក្សោមក្សាន្ត
- កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម
- មានទំនុកចិត្តលើអ្នកដទៃ
- ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិ... | general |
ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន...។ តើបញ្ហាទាំងអស់នោះបណ្តាលមកពីកត្តាអ្វីខ្លះ? | នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន បញ្ហាទាំងអស់នេះបណ្តាលមកពី៖
កត្តាគ្រួសារ
- ភាពកក្រីក្រលំបាក ដែលជាហេតុនាំឲ្យងាយស្រួលក្នុងការទាញយុវជន
- មិនបានអប់រំកូន ឬបណ្តែតបណ្តោយកូនចៅឲ្យខ្វះការអប់រំ ឬក៏ជាអ្នកដែលទម្រើសកូន
- ជាប់រវល់និងការងារ មុ... | general |
ដូចម្តេចដែលហៅថា អត្តសញ្ញាណជាតិ? តើលក្ខណៈសំខាន់នៃអត្តសញ្ញាណជាតិមានអ្វីខ្លះ? តើអត្តសញ្ញាណជាតិខ្មែរបានប្រើនិមិត្តរូបអ្វីខ្លះ? | ដែលហៅថា អត្តសញ្ញាណជាតិគឺជាគ្រឿងសម្រាប់សម្គាល់ជាតិរបស់ខ្លួន។
លកក្ខណៈសំខាន់របស់និមិត្តសញ្ញាណជាតិរួមមាន៖
- ស្គាល់ពីប្រភពលក្ខណៈនិងត៥ម្លៃរបស់ព្រលឹងជាតិបានច្បាស់លាស់ ក៏ដូចជាឈានទៅស្គាល់អរិយធម៌ខ្មែរ ហើយនាំឲ្យមនុស្សខ្មែរមានមោទនៈភាពជាតិ មនសិការជាតិពិសេសស្គាល់ពីឧត្តមប្រយោជន៍ជាតិ និងប្រជាជន
- ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិតាំងពីបុរាណ
... | general |
តើទង់ជាតិ សញ្ញាជាតិ និងចម្រៀងជាតិមានអត្ថន័យដូចម្តេចខ្លះ? | ទង់ជាតិៈ បង្ហាញឲ្យឃើញជាតិសាសន៍មួយ ប្រទេសមួយ។ ទង់ជាតិជានិមត្តរូបនៃជំនឿបទពិសោធន៍ និងបំណង់ប្រាថ្នាជ្រាលជ្រៅរបស់ ប្រជាពលរដ្ឋ។ ទង់ជាតិដែលកំពុងបក់រវិចៗ លើវេហាស៍តំណាងសេរីភាព ដែលរួចផុតពីការជិះជាន់ ការគាបសង្គត់ពីសណាក់បរទេស និងជាតំណាងឆន្ទះរបស់ប្រជាពលរដ្ឋ ដើម្បីនិរន្តរភាព ស្ថេរភាពសន្តិភាពនៅក្នុងប្រទេសខ្លួន។
ទង់ជាតិនៃព្រះរាជាណាចក្... | general |
ដូចម្តេចដែលហៅថា ពុទ្ធពរ? ចូរពន្យល់ន័យពុទ្ធពរទាំំងបួនប្រការ។ | ដែលហៅថា ពុទ្ធពរ គឺជា ពររបស់ព្រះបរមសាស្តា ឬព្រះពុទ្ធដែលព្រះអង្គតែងតែផ្តល់ឲ្យមនុស្សសត្វទាំងអស់ ក្នុងលោកយើងត្រូវការ។
អត្តន័យពុទ្ធពរទាំងងបួនប្រការគឺ៖
- អាយុៈ មានន័យថា ការរស់នៅដោយសុវត្ថិភាព មានប្រយោជន៍ដល់ខ្លួន ដល់ក្រុមគ្រួសារ ញាតិមិត្តរបស់ខ្លួន និងមនុស្សលោកទូទៅ។ អាយុជីវិតជារបស់សំខាន់គួរតែប្រុងប្រយ័ត្ន និងថែរក្សាកុំបីធ្វេសប្... | general |
ដូចម្តេចដែលហៅថា កម្មផល? តើទស្សនៈកម្មផលផ្តល់អ្វីខ្លះដល់សង្គមមនុស្ស? | ដែលហៅថាកម្មផល គឺជាអំពើផល អំពើដែលធ្វើហើយទទួលបានផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានផលអាក្រក់។
ទស្សនៈកម្មផលបានផ្តល់មកមនុស្សនូវ៖
ផលវិជ្ជមាន
- វៀរចាកអំពើអាក្រក់់
- ខំសាងអ្វីដែលជាកុសល កាយ វាចា ចិត្ត សម្ភារ
- នាំឲ្យសង្គមរីកចម្រើន
ផ្នែកអវិជ្ជមាន
- ផ្តេកផ្តួលលើព្រេងវាសនា បាត់អស់ស្មារតីតស៊ូ
- មានជនខ្លះឆ្លៀតឪកាសទាញយកប្រយោជន៍ពីទស្សនៈក... | general |
តើការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសបានផ្តល់ផលវិបាកបែបណាខ្លះដល់អរិយធម៌ខ្មែរ? | ការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសមិនអាចចៀសផុតបានឡើយលើកលែងតែប្រទេសនោះនៅដាច់ដោយឡែកតែឯងគ្មានទំនាក់ទំនងនឹងប្រទេសណាមួយ។
ហើយការប៉ះទង្គិចនេះបានផ្តល់នូវផល២យ៉ាងគឺ៖
- ជម្រុញឲ្យមានការរីកចម្រើន ពេលណាយើងច្នៃប្រឌិតឲ្យសមស្របនិងចំណង់ចំណូលចិត្តរបស់ខ្មែរ ស្របតាមព្រលឹងជាតិខ្មែរពោលគឺស្របតាម មនោសាស្រ្តខ្មែរ។
- ធ្វើឲ្យអរិយធម៌ខ្មែរធ្ល... | general |
តើអ្វីជាកីឡា? ហើយវាបានផ្តល់អ្វីខ្លះដល់មនុស្ស? | កីឡាជា ការបញ្ចេញនូវកាយ វិការ ចលនា ដើម្បីបញ្ចេញញើសនិងជាតិពុលផ្សេងៗនៅក្នុងខ្លួន។
កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖
- ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព
- មានចិត្តអំណត់ និងគ្មានការគុំគួន
- រាងកាយមាំមួនល្អ និងលូតលាស់បានល្អ
- មានភាពរហ័សរហួន មិនស្ពឹកស្រព... | general |
ហេតុដូចម្តេចបានជាគេនិយាយថា វប្បធម៌ឥណ្ឌាជាប្រភពដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ខ្មែរ? ព្រោះអ្វី? | បានជាគេនិយាយថា វប្បធម៌ឥណ្ឌាជាប្រភពដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ខ្មែរពីព្រោះ នៅក្នុងវប្បធម៌ខ្មែរ គេឃើញមានវ្បធម៌ឥណ្ឌាច្រើនណាស់ដូចជា៖
- ភាសា អក្សរ អក្សរសិល្ប៍
- សាសនា ពុទ្ធសាសនា ព្រាហ្មណ៍
- សិល្បៈ ចម្លាក់ សំណង់ប្រាសាទ
- ទំនៀមទម្លាប់ប្រពៃណី
- ការគ្រប់គ្រង់ របបរាជាធិបតេយ្យ។
តែវប្បធម៌ឥណ្ឌាពុំមែនជាប្រភពកំណើតក្នុងការបង្កើតវប្ប... | general |
តើទំនួលខុសត្រូវផ្នែកសីលវិជ្ជា ចំណុះនិងលក្ខខណ្ឌអ្វីខ្លះ? | ទំនួលខុសត្រូវផ្នែកសីលវិជ្ជាចំណុះលក្ខខណ្ឌ២យ៉ាងគឺ៖
លក្ខខណ្ឌទី១
- មានញាណគ្រប់គ្រាន់
- មានសមត្ថភាពស្គាល់កុសល និងអកុសល
លក្ខខណ្ឌទី២
- មានសេរីភាពក្នុងការគិត
- មានពុទ្ធិតម្លៃផល និងសេរីភាពផង។ | general |
តើវប្បធម៌ខ្មែរយើង នាពេលបច្ចុប្បន្នជាមរតក និងឥទ្ធិពលពីប្រភពណាខ្លះ? | វប្បធម៌ខ្មែរយើង នាពេលបច្ចុប្បន្នជាមរតក និងឥទ្ធិពលពីប្រភព៖
ឥទ្ធិពលឥណ្ឌា សតវត្សទី១
- ទស្សនៈរាជាធិបតេយ្យ
- សាសនា ព្រហ្មញ្ញសាសនា ពុទ្ធសាសនា
- ភាសា បាលីសំស្រ្កឹត
- អក្សរ សិលាចារឹក
- អក្សរសិល្ប៍ រឿងរាមកេរ្តិ៍...
- សិល្បៈ ក្បាច់ចម្លាក់ដូចជា រូបកាច់ចង្កេះ
ឥទ្ធិពលចិន សតវត្សទី៣
- ជំនួញ
- ល្បាយជាតិសាសន៍
- ល្ខោន
- ពាក្យពេចន៍សម្រាប... | general |
តើមានកត្តាណាផ្សេងទៀត ដែលបណ្តោយឲ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធ? | កត្តាមួយចំនួនទៀត ដែលបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធដូចជា៖
ក. ការធ្វេសប្រហែស
ភាសាវិទូ ឬអ្នកប្រាជ្ញខាងអក្សរសាស្រ្តណាក៏ដោយឲ្យតែធ្វេសប្រហែស នៅក្នុងការសរសេរនោះ គេពិតជាមានកំហុសឆ្គង ផ្នែកអក្ខរាវិរុទ្ធជាក់ជាមិនខាន ឬបើមិនច្រើនក៏តិចដែរ។
ខ. ការវាយអត្ថបទ ឬកុំព្យូទ័រ
ការប្រគល់អត្ថបទទៅឲ្យលេខាជាអ្នកវាយកុំព្យូទ័រ និងជាអ្នកគ្មានជំនាញផ្ន... | general |
តើអ្វីជាសុជីវធម៌? | សុជីវធម៌ជា ច្បាប់រស់នៅតាមនរបៀបមនុស្សប្រាំមួយប្រការ៖
- ការស្តាប់ហេតុផលគួរមិនគួរ
- ការស្គាល់ឋានៈខ្លួន និងអ្នកដទៃ
- ការស្គាល់ប្រមាណជីវភាព
- ការស្គាល់កាលសម័យ
- ការស្គាល់ប្រជុំជន និងប្រជុំ
- ការស្គាល់មិត្តសំឡាញ់។ | general |
ដូចម្តេចដែលហៅថា វេយ្យាករណ៍? | ដែលហៅថា វេយ្យាករណ៍គឺជា ក្បួនសម្រាប់ឲ្យចេះសរសេរត្រឹមត្រូវ និងនិយាយត្រឹមត្រូវ។ | general |
តើគេបែងចែកវេយ្យាករណ៍ជាប៉ុន្មានផ្នែកអ្វីខ្លះ? | គេបែងចែកវេយ្យាករណ៍ជាច្រើន ផ្នែកដូចខាងក្រោម៖
- វេយ្យាករណ៍ពិពណ៌នា
- វេយ្យាករណ៌បទដ្ឋាន
- វេយ្យាករណ៌ប្រវត្តិសាស្រ្ត
- វេយ្យាករណ៍ប្រៀបធៀប
- វេយ្យាករណ៍ទូទៅ
- វេយ្យាករណ៍កំណត់វិធាន...។ | general |
ចូរបង្ហាញពីទិដ្ឋភាពខុសគ្នារវាងភាសាវិទ្យា និងវេយ្យាករណ៍ប្រពៃណី។ | ទិដ្ឋភាពខុសគ្នារវាងភាសាវិទ្យា និងវេយ្យាករណ៍ប្រពៃណីៈ មនុស្សជាច្រើនយល់ឃើញថា ភាសាវិទ្យាគឺជាវរយ្យាករណ៍ចាស់ ដែលគេបានប្តូរឈ្មោះថ្មីឲ្យវាតែប៉ុណ្ណោះ ក៏ប៉ុន្តែបើគេធ្វើការពិនិត្យឲ្យស៊ីជម្រៅគេនិងឃើញថាភាសាវិទ្យា ខុសប្លែកពីវេយ្យាករណ៍លើចំណុចមួយចំនួនដូចតទៅ៖
ភាសាវិទ្យា
- ភាសាវិទ្យាមិនបង្គាប់បញ្ជា តែជាវិជ្ជាដែលធ្វើការពិពណ៌នាអំពីភាសា តា... | general |
តើភាសាវិទ្យាមានមែកធាងអ្វីខ្លះ? | ភាសាវិទ្យាមានមែកធាងមានដូចតទៅ៖
ក. សូរវិទ្យា (Phonetice)
គឺជាមុខវិទ្យាមួយដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ។
ខ. សទ្ទវិទ្យា (Phonology) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង។
គ.ន័យវិទ្យា
គឺជាការសិក្សាពីរូបរាងរបស់ពាក្យដែលប្រែប្រួលតៅតាមលិង្គ វចនៈ បុរិសៈ កាល និងមុខងាររបស់ពាក្យក្នុងល្បះ។
ឃងំពី. ន... | general |
ភាសាវិទូជាអ្វី? | ភាសាវិទូជា អ្នកសិក្សាមុខវិជ្ជាភាសាវិទ្យា ជាធម្មតាតែងតែត្រូវបានគេគិតរំពឹងថា អាចនឹងក្លាយទៅជាភាសាវិទូ ដែលអង់គ្លេសហៅថា Linguist។ តាមអ្នកស្រី JEAN Aitchison នៅក្នុងពាក្យភាសាអង់គ្លេសមានពាក្យមួយទៀត ដែលសក្តិសមជាងគឺជា ពាក្យ Linguistician (អ្នកភាសាវិទ្យា) តែពាក្យនេះមិនបានទទួលការនិយម ពីសំណាក់អ្នកប្រើប្រាស់ទូទៅទេ ពីព្រោះវាជាពាក្យដ... | general |
តើសិលាចារឹកមានអត្ថប្រយោជន៍អ្វីខ្លះ? | សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖
ក. ចំពោះការសិក្សាប្រវត្តិវិទ្យា
- សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ
- សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា
- សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ
- សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា
- សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង
- សិលាចារឹកជាឯក... | general |
តើអក្សរខ្មែរមានដើមកំណើតពីអក្សរណាដែរ? | អក្សរខ្មែរមានដើមកំណើតពី៖
នៅសម័យនគរភ្នំ (ហ្វូណន) គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ ក្នុងភូមិញ៉ាត្រាង (យួនខាងត្បួង) ដែលចាត់ទុកថាជាសិលាចារឹកខ្មែរដំបូងគេបង្អស់ ប៉ុន្តែសេចក្តីក្នុងសិលាចារឹកនេះជាភាសាសំស្រ្តឹត។ តាមការសិក្សាប្រៀបធៀបអក្សរខ្មែរមបុរាណនេះ ទៅនឹងអក្សរឥណ្ឌាប៉ែកខាងត្បូងគេបានដឹងថាមានទ្រង់ទ្រាយដូចគ្នា។ ម៉្យាងវិញទៀតគេបានរក... | general |
ចូរបង្ហាញពីប្រវត្តិនៃភាសាខ្មែរ។ តើភាសាខ្មែរមានប្រវត្តិយ៉ាងដូចម្តេច? | តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ចាក់ថា ភាសានៃជាតិសាសន៍នីមួយៗមានកំណើតឡើងដំណាលគ្នា និងកំណើននៃជាតិសាសន៍នោះដែរ ហើយបានវិវត្តិប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត។ យ៉ាងណាមិញប្រវត្តិសាស្រ្តខ្មែរបានចែងថាចាតិសាសន៍ខ្មែរមាននយូរយារណាស់មកហើយ (ប្រមាណ៣០០ឆ្នាំ មុនគ.ស) គឺជាចាតិសាសន៍ធា្លប់មានអរិយធម៌រុងរឿងក្នុងច... | general |
ចូរអ្នកធ្វើការប្រៀបធៀបប្រព័ន្ធសញ្ញាពិសេសនៃភាសា និងប្រព័ន្ធសញ្ញា។ | ប្រៀបធៀបប្រព័ន្ធសញ្ញាពិសេសនៃភាសា និងប្រព័ន្ធសញ្ញា៖
ក. ភាសាជាប្រព័ន្ធសញ្ញាពិសេស
- មានលក្ខណៈលាយចម្រុះ
- ជាប្រភពដើម
- ជាបាតុភូតផ្ទៃក្នុងរបស់មនុស្ស
- មានលក្ខណៈតិចជាងមួយ ឬច្រើនជាងមួយ (ពាក្យមួយមានន័យច្រើន)
- លក្ខណៈធម្មជាតិច្បាស់លាស់
- លក្ខណៈយូរអង្វែង (ភាសាឡាតាំង)។
ខ. ប្រព័ន្ធសញ្ញា
- ជាប្រព័ន្ធនៃធាតុសញ្ញា
- ជាកំលាយ
- ជាបាតុភូ... | general |
អ្វីទៅអន្តរនិយម? ចូរលើកឧទាហរណ៍មកបញ្ជាក់។ | អន្តរកម្មនិយម គឺជាចលនាសកម្មទ្វេទិសដែលជាយន្តការនៃការស្ថាបនាន័យ។ ក្នុងក្របខណ្ឌនេះន័យរបស់ឯកតាភាសាគឺកើតឡើងតាមរយៈអន្តរកម្មរវាងភាសានេះ និងសហបទរបស់វានៅក្នុងបរិបទមួយកំណត់ច្បាស់លាស់។
ឧទាហរណ៍ បើគេចង់ដឹងថា តើតុ មានន័យយ៉ាងណានោះ គេត្រូវស្វែងយល់វាតាមរយៈអន្តរកម្មមួយដែលជាប្រភពនៃការស្ថាបនាន័យរបស់តុ។ យើងច្បាស់ជាឃើញពីន័យរបស់តុ តាមរយៈអន្ត... | general |
តើអ្នកយល់យ៉ាងណាដែរចំពោះសំណេរពាក្យ សំលេង សម្លេង និង សំឡេង។ | ចំពោះសំណេរពាក្យ សំលេង សម្លេង និង សំឡេង គឺមានសំណេរ៣បែប៖
ក. សំលេង
ប្រសិនបើយើងសសរសេរ សំលេង គេអាចច្រឡំថាជាពាក្យកម្លាយពីឬស លេង តាមរយះផ្នត់ដើម [សំ] ដែលមានការកត់ត្រាសួរ [អម] ឬអាចច្រឡំនឹងឃ្លា សំឡេង ដែល សំ ជាប្រធាននៃកិរិយាសព្ទ លេង។
ខ. សម្លេង
តែបើយើងសសរសេរ សម្លេង បែបនេះវិញនោះគេអាចច្រឡំថា វាជាពាក្យកម្លាយមមកពីពាក្យឬស ស្លេង តាមរយៈផ... | general |
តើការតម្រូវឲ្យសរសេរ ឪ្យ បែបនេះគឺវាត្រឹមត្រូវតាមតក្កភាពដែររឺទេ? | ការសរសរ ឪ្យ បែបនេះវាចោទជាបញ្ហាបង្កើតឲ្យមានអតក្កភាពមួយចំនួន៖
ក. ទីមួយ
គេយល់ថាជើង យ (្យ) មានលក្ខណៈជាព្យព្ជានៈប្រកបសូរចុងព្យាង្គ ក្នុងភាសាខ្មែរបច្ចុប្បន្ន។ ហេតុនេះគេអាចឲ្យវាយល់ថា គេអានពាក្យ ពេទ្យ អាចារ្យ ថា ពេទយ អាចារយ បែបនេះក៏បាន។
ខ. ទីពីរ
តាមធម្មតាការសរសេរប្តូរព្យញ្ជនៈ ទៅជាជើងបានលុះត្រាតែវា មានការប្រកបសូរជាមួយព្យព្ជានៈដ... | general |
តាមយោបល់របស់អ្នក តើពាក្យ ត្រឡប់ និង ត្រឡប់ មួយណាត្រឹមត្រូវតាមអក្ខរាវិរុទ្ធ? | បើយើងតាមវចនានុក្រមខ្មែរ ផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ គឺមានសំណេរដល់ទៅពីរបែប បែបនេះលោកបានបញ្ជាក់ថាត្រឡប់ ឬត្រឡប់ (កិ) មានន័យថាវិលវិញ ប្រែលើជាក្រោម ឬក្រោមជាលើ ពោលគឺអាចសរសេរបានពីរយ៉ាងដោយមិនមានខុសអក្ខរាវិរុទ្ធទេ។
ផ្ទុយទៅវិញបើតាមយោបល់របស់ខ្ញុំ គួរសរសេរត្រឡប់ បែបនេះទើបត្រឹមត្រូវជាង ព្រោះត្រឡប់ជាពាក្យកម... | general |
ដូចម្តេចដែលហៅថា ភាសាវិទ្យា? | ដែលហៅថា ភាសាវិទ្យាគឺជា ការសិក្សាតាមបែបវិទ្យាសាស្រ្តនូវសន្ទសញ្ញា (Langage) ដែលមនុស្សប្រើប្រាស់ ដើម្បីធ្វើការទាក់ទង់គ្នា។ | general |
តើភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចារដូចម្តេច? | ភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចាររួមមាន៖
ក. អព្ភន្តរញាណ
- ជាពុទ្ធិដំបូងបង្អសល់របស់មនុស្ស
- ជាពុទ្ធិកផ្ទាល់និងភ្លាមៗ
- អវិចារភាព
- ជាពុទ្ធិបែបសំយោគ
- ជាពុទ្ធិគ្មានទំនាក់ទំនង គ្មានលំដាប់ដោយ
- មានលក្ខណៈជាប្រធានវិស័យភាព។
ខ. វិចារ
- ជាពុទ្ធិបន្ទាប់
- ជាពុទ្ធិប្រយោល
- ជាពុទ្ធិបែបវិភាគ
- ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់... | general |
ក្រោយពេលព្រះពុទ្ធបានត្រាស់ដឹង តើព្រះអង្គបានបំពេញពុទ្ធកិច្ចអ្វីខ្លះ ដើម្បីប្រោសសត្វលោក? ហើយទ្រង់ប្រោសនរណាមុនគេសង្អស់? អ្នកនោះមានឈ្មោះអ្វីខ្លះ? | ក្រោយពេលព្រះពុទ្ធបានត្រាស់ដឹង ព្រះអង្គតែងបំពេញពុទ្ធកិច្ច៥ប្រការ អស់រយៈពេល៤៥វស្សាគឺ៖
- ពេលព្រឹក៖ ទ្រង់និមន្តបិណ្ឌបាត្រ
- ពេលរសៀល៖ សំដែងធម៌ទេសនាសំរាប់សាធារណៈជន
- ពេលព្រលប់៖ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃ
- ពេលពាក់កណ្តាលអាធ្រាត្រ៖ ដោះស្រាយប្រស្នាពួកទេវតា
- ពេលជិតភ្លឺ៖ ប្រមើល ទតនូវសត្វលោកដែលមានភ័ព្វ និងអភ័ព្វ។ ក្រោយពេលត្រាស់... | general |
តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទះល្អឬសុឆន្ទៈ? | ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬឆន្ទៈគឺ៖
- ត្រូវមានការរស់នៅបង្គួរ
- មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
- មានចំណេះដឹងលសមជារដ្ឋពល
- ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
- អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
- សង្គមគ្មានអំពើពុករលួយ
- គ្មានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់
- មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
- សំខាន់ជាងគេ គឺយុត្... | general |
អវតារបស់ព្រះវិស្ណុដែលមានខ្លួនជាអណ្តើកជួយធ្វើជាកំណល់ទ្រភ្នំមន្ទរៈនៅពេលកូរសមុទ្ទទឹកដោះ មានឈ្មោះអ្វី? | អវតារបស់ព្រះវិស្ណុដែលមានខ្លួនជាអណ្តើកជួយធ្វើជាកំណល់ទ្រភ្នំមន្ទរៈនៅពេលកូរសមុទ្ទទឹកដោះ មានឈ្មោះគឺព្រះគូម៌។ | general |
អវតារបស់ព្រះវិស្ណុដែលមានក្បាលជាសេះ ខ្លួជាមនុស្សចុះមកជួយកាត់ទោសមនុស្សអាក្រក់ហើយជួយមនុស្សល្អគឺនរណា? | អវតារបស់ព្រះវិស្ណុដែលមានក្បាលជាសេះ ខ្លួជាមនុស្សចុះមកជួយកាត់ទោសមនុស្សអាក្រក់ហើយជួយមនុស្សល្អព្រះកល្កិន។ | general |
តើព្រះព្រហ្មក្នុងលទ្ធិព្រហ្មណ៍សាសនា មានបុត្រីចំនួនប៉ុន្មានអង្គ? | ព្រះព្រហ្មក្នុងលទ្ធិព្រហ្មណ៍សាសនា មានបុត្រីចំនួន៣អង្គ។ | general |
ព្រះសិវៈជាមហាទេពខាងរបាំ និងជាអ្នកបំផ្លាញលោក។ តើរបាំបំផ្លាញលោកដែលព្រះអង្គរាំមានឈ្មោះអ្វី? | ព្រះសិវៈជាមហាទេពខាងរបាំ និងជាអ្នកបំផ្លាញលោក។ របាំបំផ្លាញលោកដែលព្រះអង្គរាំមានឈ្មោះរបាំតណ្ឌវៈ។ | general |
តើព្រះសិវៈមានបុត្រចំនួនប៉ុន្មានអង្គ? | ព្រះសិវៈមានបុត្រចំនួន២អង្គ។ | general |
តើព្រះសិវៈមានមហេសីចំនួនប៉ុន្មាន? | ព្រះសិវៈមានមហេសីចំនួន៩អង្គ។ | general |
អាពាហ៍ពិពាហ៍គឺជាការព្រមព្រៀងរវាងកូនប្រុសនិងកូនស្រីដោយមានការឯកភាពយល់ព្រម ពីសំណាក់មាតាបិតាទាំងសងខាង នាំបង្កើតឱ្យទៅជាគ្រួសារថ្មីមួយ។ ជាទស្សនៈរបស់នរណា? | អាពាហ៍ពិពាហ៍គឺជាការព្រមព្រៀងរវាងកូនប្រុសនិងកូនស្រីដោយមានការឯកភាពយល់ព្រម ពីសំណាក់មាតាបិតាទាំងសងខាង នាំបង្កើតឱ្យទៅជាគ្រួសារថ្មីមួយ។ ជាទស្សនៈរបស់សាស្រ្តចារ្យបរិញ្ញា ឈិន សីហា។ | general |
ព្រះវិស្ណុមានមហេសីចំនួន២ព្រះអង្គតើមានព្រះនាមអ្វីខ្លះ? | ព្រះវិស្ណុមានមហេសីចំនួន២ព្រះអង្គមានព្រះនាងលក្ម្សី និងព្រះនាងស្រី។ | general |
តើព្រះវិស្ណុមានអវតាចំនួនប៉ុន្មានដែរ។ | ព្រះវិស្ណុមានអវតាចំនួន១០។ | general |
តើព្រះវិស្ណុមានមហេសីចំនួនប៉ុន្មាន? | ព្រះវិស្ណុមានមហេសីចំនួន២។ | general |
អ្នកមានចំណេះដឹងខាងក្បួនច្បាប់ផ្សេងៗក្នុងអក្សរសាស្រ្តនិងមន្តវិជ្ជាគាថាខាងព្រហ្មណ៍សាសនា លោកបានបកប្រែរឿងមហាភាតរៈយុទ្ធនោះគឺនរណា? | អ្នកមានចំណេះដឹងខាងក្បួនច្បាប់ផ្សេងៗក្នុងអក្សរសាស្រ្តនិងមន្តវិជ្ជាគាថាខាងព្រហ្មណ៍សាសនា លោកបានបកប្រែរឿងមហាភាតរៈយុទ្ធនោះគឺបណ្ឌិត សិវសោម។ | general |
អ្នកមានចំណេះដឹងចារត្រៃវេទស្ទាត់ជំនាញ លោកជាបណ្ឌិត ក្នុងសម័យរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នរវាងគ.ស ៩៤៤ដល់៩៦៨ នោះគឺនរណា? | អ្នកមានចំណេះដឹងចារត្រៃវេទស្ទាត់ជំនាញ លោកជាបណ្ឌិត ក្នុងសម័យរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នរវាងគ.ស ៩៤៤ដល់៩៦៨ នោះគឺបណ្ឌិតទិវាករៈ។ | general |
តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានប៉ុន្មានចំពូក? | ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមាន៩ចំពូក។ | general |
តើពាក្យ”ចង្កូយស្មា” រាជសព្ទហៅថាអ្វី? | ពាក្យ”ចង្កូយស្មា” រាជសព្ទហៅថាព្រះអង្សកូដ។ | general |
តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានរដ្ឋសភាអនុម័តនាសម័យប្រជុំជាវិសាមញ្ញក្នុងអាណត្តិទីប៉ុន្មាន? | ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានរដ្ឋសភាអនុម័តនាសម័យប្រជុំជាវិសាមញ្ញក្នុងអាណត្តិទី៤។ | general |
តើសិលាចារឹកស្តុកកក់ធំចុះK. លេខប៉ុន្មាន? | សិលាចារឹកស្តុកកក់ធំចុះK. លេខ K.២៣៥។ | general |
តើរឿងមហាភាតរៈយុទ្ធភាគទី១២ មានចំណងជើងថាយ៉ាងដូចម្តេច? | រឿងមហាភាតរៈយុទ្ធភាគទី១២ មានចំណងជើងថាសង្រ្គាមកុរុក្សត្រ។ | general |
តើរឿងមហាភាតរៈយុទ្ធនិពន្ធដោយនរណា? | រឿងមហាភាតរៈយុទ្ធនិពន្ធដោយព្រាហ្មណ៍ វ្យាសាស។ | general |
តើរឿងមហាភាតរៈយុទ្ធចែកចេញជាប៉ុន្មានភាគ។ | រឿងមហាភាតរៈយុទ្ធចែកចេញជា១៣កាន្ទ។ | general |
តើរឿងរាមាយណៈដើមមានកាព្យសរុបចំនួនប៉ុន្មានស្លោក? | រឿងរាមាយណៈដើមមានកាព្យសរុបចំនួន២៤០០០ស្លោក។ | general |
តើរឿងរាមាយណៈត្រូវបានបកប្រែទៅជាភាសាបារាំងមុនគេដោយនរណា? | រឿងរាមាយណៈត្រូវបានបកប្រែទៅជាភាសាបារាំងមុនគេដោយលោក អាល់ហ្វ្រេត រូសែល។ | general |
តើរឿងរាមាយណៈនិពន្ធដោយនរណា? | រឿងរាមាយណៈនិពន្ធដោយលោក វាល្មិកិ។ | general |
តើប្រលោមលោកខ្មែររឿងបំភ្លេចមិនបាន និពន្ធឡើងដោយនរណា? | ប្រលោមលោកខ្មែររឿងបំភ្លេចមិនបាន និពន្ធឡើងដោយលោកស្រី ប៉ាល់ វណ្ណារីរក្ស។ | general |
តើកាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំណា? | កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ | general |
តើគោរមងារ”កិត្តិព្រឹទ្ធបណ្ឌិត បណ្ឌិតសភាចារ្យ” បង្កើតឡើងដោយអ្នកប្រាជ្ញមួយណា? | គោរមងារ”កិត្តិព្រឹទ្ធបណ្ឌិត បណ្ឌិតសភាចារ្យ” បង្កើតឡើងដោយអ្នកប្រាជ្ញបណ្ឌិត ច័ន្ទ សំណព្វ។ | general |
ច្បាប់គឺជាបទបញ្ញត្តិដែលបង្កើតឡើងឱ្យប្រជាពលរដ្ឋទាំងឡាយគោរពនិងអនុវត្តតាមឱ្យបានត្រឹមត្រូវ។ តើនេះជាទស្សនៈរបស់នរណា? | ច្បាប់គឺជាបទបញ្ញត្តិដែលបង្កើតឡើងឱ្យប្រជាពលរដ្ឋទាំងឡាយគោរពនិងអនុវត្តតាមឱ្យបានត្រឹមត្រូវ។ នេះជាទស្សនៈរបស់បរិញ្ញា ឈិន សីហា។ | general |
តើអ្នកប្រាជ្ញមួយណាដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេ? | អ្នកប្រាជ្ញមួយណាដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេលោក ហ្សង់ ហ្សាក់រូសូ។ | general |
ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឱ្យនេនបានឧបស្បទាជាភិក្ខុភាពនោះហៅថាអ្វី? | ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឱ្យនេនបានឧបស្បទាជាភិក្ខុភាពនោះហៅថាឧបស្បមទាចារ្យ។ | general |
តើអក្សរសិល្ប៍មានមុខងារប៉ុន្មាន? | អក្សរសិល្ប៍មានមុខងារ៣។ | general |
ការបណ្តេញចេញពីការងារដោយធ្វើការមិនបានល្អ គ្មានប្រាក់ចំណូលហៅថាអ្វី? | ការបណ្តេញចេញពីការងារដោយធ្វើការមិនបានល្អ គ្មានប្រាក់ចំណូលហៅថានិកម្មភាព។ | general |
តើសាមញ្ញសព្ទថា “ខ្ជិល” ទៅជារាជសព្ទថាយ៉ាងដូចម្តេច? | សាមញ្ញសព្ទថា “ខ្ជិល” ទៅជារាជសព្ទថាទ្រង់កោសជ្ជៈ។ | general |
តើពាក្យដែលមានន័យគ្របដណ្តាប់លើពាក្យផ្សេងទៀតដែលជាអនុសព្ទហៅថាអ្វី? | ពាក្យដែលមានន័យគ្របដណ្តាប់លើពាក្យផ្សេងទៀតដែលជាអនុសព្ទហៅថាមហាសព្ទ។ | general |
នៅសម័យនគរភ្នំ ទន្ទឹមគ្នានឹងមានការគោរពលទ្ធិសាសនាព្រាហ្មណ៍ តើមានការគោរពព្រះពុទ្ធសាសនានិកាយអ្វី? | នៅសម័យនគរភ្នំ ទន្ទឹមគ្នានឹងមានការគោរពលទ្ធិសាសនាព្រាហ្មណ៍ មានការគោរពព្រះពុទ្ធសាសនានិកាយថេរវាទដែរ ពោលគឺមានខ្លះគោរពសាសនាព្រាហ្មណ៍ និងមានអ្នកខ្លះគោរពពុទ្ធសាសនា។ | general |
បុណ្យចូលឆ្នាំថ្មីខ្មែរយើងពីព្រេងនាយគេប្រារព្ធធ្វើនៅខែណា?ហើយក្រោយមកធ្វើនៅខែណា? ព្រោះអ្វី? | បុណ្យចូលឆ្នាំថ្មីខ្មែរយើងកាលពីដើម គេប្រារព្ធធ្វើ នៅខែ ១របស់ជនជាតិខ្មែរយើង។ តែក្រោយមកដោយខែមិគសិរនេះប្រជាពលរដ្ឋខ្មែរយើងពុំទាន់ច្រូតកាត់ប្រមូលផលអស់ពីក្នុងស្រែ គេក៏បានលើកពិធីបុណ្យចូលឆ្នាំថ្មី ពីខែមិគសិរ ទៅធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀង ហើយប្រជាពលរដ្ឋទំនេរ ក្រោយពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក។ ម៉្យាងទៀតខែចេត្រនេះ ... | general |
តើអ្នកបានស្គាល់ពិធីបុណ្យអ្វីខ្លះដែលខ្មែរយើងបាននិយម? ហើយបុណ្យណាខ្លះដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ធ្វើទាំងអស់គ្នាក្នុងពេលតែមួយ? | បុណ្យប្រពៃណីរបស់ខ្មែរយើង មានច្រើនដូចជា៖ បុណ្យភ្ជុំបិណ្ឌ បុណ្យពិសាខបូជា បុណ្យមាឃបូជា បុណ្យចូលឆ្នាំ បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យកឋិនទាន បុណ្យបច្ច័យបួន បុណ្យចំរើនព្រះជន្ម។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរយើងនិយម ធ្វើទាំងអស់គ្នាក្នុងពេលតែមួយ គឺបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ។ | general |
ការកាន់ទុក្ខរបស់ជនជាតិខ្មែរយើងតើត្រូវស្លៀកពាក់ និងប្រកាន់អាកប្បកិរិយាដូចម្តេច? | ក្នុងពេលមានមនុស្សស្លាប់ ជនជាតិនីមួយៗសុទ្ធតែមានការកាន់ទុក្ខរៀងៗខ្លួន។ ចំពោះជនជាតិខ្មែរយើងពេលមានឪពុកម្តាយ រឺអ្នកមានគុណស្លាប់ គេត្រូវកាន់ទុក្ខដោយកោរសក់ ស្លៀកពាក់ស មិនលាបប្រេងម្សៅតុបតែងខ្លួននិងមិនបញ្ចេញអាកប្បកិរិយាសប្បាយរីករាយឡើយ។ សព្វថ្ងៃនេះ យើងឃើញមានជនជាតិខ្មែរមួយចំនួន បានទទួលវប្បធម៌អឺរ៉ុប ដោយយកសំពត់ខ្មៅមួយបន្ទះ មកខ្ទាស់... | general |
ហេតុដូចម្តេចបានជាក្រោយមនុស្សស្លាប់ គេត្រូវធ្វើបុណ្យ៧ថ្ងៃ? ១០០ថ្ងៃ? | ក្រោយពេលមនុស្សស្លាប់ ទំនៀមទំលាប់ខ្មែរយើង គេធ្វើបុណ្យ ៧ថ្ងៃ និងធ្វើបុណ្យ ១០០ថ្ងៃ។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅតាមជំនឿដែលខ្មែរ យើងមានជំនឿថា មនុស្សស្លាប់ទៅគំរប់៧ថ្ងៃព្រលឹងរបស់អ្នកស្លាប់ពុំទាន់ទៅណាទេហើយថែមទាំងដឹងខ្លួនថា ខ្លួនបានលាចាកលោកទៀតផង។កូនចៅបានធ្វើបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃនេះដើម្បីអោយព្រលឹងអ្នកដែលស្លាប់ទៅបានឃើញថា កូនចៅបា... | general |
តាមទំនៀមទំលាប់នៃជនជាតិខ្មែរយើងតើគេធ្វើពិធីរំលាយសពប៉ុន្មានយ៉ាង? | តាមទំនៀមទំលាប់នៃជនជាតិខ្មែរយើង គេធ្វើពិធីរំលាយសពដោយវិធីបួនយ៉ាងគឺ៖
- គេយកសពទៅបូជាដោយភ្លើង
- គេយកសពទៅកប់ក្នុងដី
- គេយកសពទៅបណ្តែតចោល តាមខ្សែទឹកហូរនៃទន្លេរឺស្ទឹង
- គេយកសពទៅទុកចោលនៅព្រៃស្មសាន ដើម្បីអោយសត្វស៊ី។ តែសព្វថ្ងៃនេះ នៅសល់តែពិធីពីរយ៉ាងប៉ុននេះ គឺគេយកសពទៅបូជាដោយភ្លើង និងយកទៅកប់ក្នុងដី។ | general |
ហេតុដូចម្តេចបានជាក្នុងពេលមង្គលការគេត្រូវតែធ្វើនំអន្សម និងនំគម? | ក្នុងពេលមង្គលការគេត្រូវតែធ្វើនំអន្សម និងនំគមជានិច្ច ព្រោះនំអន្សមតំនាងលិង្គព្រះឥសូរ នំគមតំនាងយោនីនាងឧមារដែលដូនតាយើងនិយមគោរពនាអតីតកាល ហើយដែលគាត់យល់ថា លិង្គព្រះឥសូរ និងយោនីនាងឧមា នេះជាអ្នកបង្កើតភាវៈ លោកៈគឺជាអ្នកបន្តពូជពង្សត្រកូលមនុស្ស។ ដោយជំនឿនេះ គេត្រូវធ្វើនំអន្សម នំគមក្នុងពេលរៀបមង្គលការ។ ហើយគេហាមមិនអោយយកនំអន្សម និងនំគមន... | general |
ពេលរៀបមង្គលការ គេតែងអោយពរដល់កូនប្រុស ស្រីថា”សូមអោយត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី” ចូរពន្យល់។ | ក្នុងពេលរៀបមង្គលការ ដូនតាតែងតែអោយពរដល់កូនប្រុសស្រីថា “សូមអោយរកស៊ីមានបាន ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី”។ ពរនេះ ជាពរមួយប្រសើរ ដើម្បីអោយគូស្វាមីភរិយាថ្មី រកស៊ីមានបាន និងប្រកបទៅដោយសុភមង្គល។ ពរនេះ បានផ្សារភ្ជាប់ទៅនឹងជំនឿនៃអតីតកាលរបស់ដូនតាយើង។ កាលជំនាន់ដើមដូនតាយើង បានគោរពលទ្ធិព្រហ្មញ្ញសាសនា ដែលគេតែងគោរពលិង្គព្រះឥសូរ។ ក្នុ... | general |
ពេលផ្ទឹមរួច កូនប្រុសត្រូវតោងស្បៃកូនស្រីចូលទៅក្នុងបន្ទប់តើទំនៀមទំលាប់នេះមកពីណា? | ក្រោយពេលផ្ទឹមបង្វិលពពិលរួចហើយ កូនប្រុសត្រូវតោងស្បៃកូនស្រីចូលទៅក្នុងបន្ទប់។ ទំនៀមទំលាប់នេះគេបានយកតាមតំរាប់នៃរឿងព្រេងខ្មែរ គឺព្រះថោងនាងនាគ។ រឿងនេះបានដំណាលថា ក្រោយពេលរៀបមង្គលការ ព្រះថោង បានតោងបន្ទុយនាងនាគ ទៅឋានភុជង្គនាគ ដែលជាកន្លែងស្នាក់នៅរបស់ស្តេចនាគ។ ដើម្បីជាចំនងដៃដល់កូនប្រុសស្រី ស្តេចភុជង្គ បានបូមទឹកសមុទ្រចេញ ដើម្បបង្ក... | general |
តើអ្នកយល់យ៉ាងណាចំពោះបទភ្លេងខ្មែរ ដែលលេងក្នុងពិធីរៀបមង្គលការ? | ពេលរៀបមង្គលការតាមរបៀបជនជាតិខ្មែរយើង ត្រូវតែមានភ្លេងជានិច្ច ពុំអាចអត់បានទេ។ បើគ្មានភ្លេងនោះការរៀបការពុំពេញលក្ខណៈ តាមប្រពៃណីរបស់ជនជាតិខ្លួនបានឡើយ។ បទភ្លេងខ្មែរ ដែលគេលេងនៅក្នុងពិធីរៀបមង្គលការមានអត្ថន័យថា៖
- គឺជាលក្ខណៈមួយ ឆ្លើយតបទៅនឹងទឹកចិត្តប្រពៃណីជាតិរបស់ខ្លួន។
- គឺជាការដាស់សតិស្មារតី អោយរំលឹកឃើញ នូវប្រវត្ថិសាស្រ្តទឹកដីរ... | general |
តើអ្នកយល់យ៉ាងណាដែរ ចំពោះទំនៀមទំលាប់ប្រពៃណីខ្មែរ នៃការរៀបមង្គលការរបស់ជនជាតិខ្មែរយើងដែលមានលក្ខណៈតឹងតែង? | ការរៀបមង្គលការរបស់ជនជាតិខ្មែរយើងដែលមានលក្ខណៈតឹងតែង និងត្រូវមានពិធីច្រើន ដើម្បីរៀបការបានជាប្តីប្រពន្ធ។ ប្រពៃណីនេះ បើយើងពិនិត្យមើលទៅឃើញថា ថ្វីត្បិតត្រូវចំណាយប្រាក់កាសច្រើនណាស់ តែជាប្រពៃណីមានតំលៃសំរាប់ជាតិមួយ។ ការរៀបពិធីច្រើនគន្លាក់ដោយតឹងតែងនេះតាមទស្សនៈរបស់ជាតិខ្មែរយើង គឺជាការសាកល្បងដល់ការគោរពវិន័យ អាកប្បកិរិយា និងឫកពា មា... | general |
នៅពេលរៀបមង្គលការម្តងៗគេតែងនិយាយថា “ខាងលើ” និង “ខាងក្រោម” តើមានអត្ថន័យយ៉ាងណា? | នៅពេលរៀបមង្គលការម្តងៗគេតែងនិយាយថា “ខាងលើ” និង “ខាងក្រោម” ដូចជាភ្ញៀវខាងលើ និងភ្ញៀវខាងក្រោមជាដើម។ ខាងលើមានន័យថាខាងស្រី គឺនៅខាងលើផ្ទះ ការខាងកូនស្រី។ ភ្ញៀវខាងលើ មានន័យថាខាងប្រុស ព្រោះថាកូនប្រុសត្រូវនៅខាងរោងផ្កាស្លា ដែលសង់នៅផ្ទាល់នឹងដី។ តាមពាក្យសំដីនេះ ក៏យើងអាចយល់ពីទស្សនៈរបស់ជនជាតិខ្មែរយើង ដែលអោយតំលៃចំពោះស្រ្តីដោយចាត់ទុកស្រ... | general |
មូលហេតុអ្វីបានជាគេត្រូវទៅរៀបចំមង្គលការនៅផ្ទះខាងកូនក្រមុំ? | បានជាគេរៀបមង្គលការនៅផ្ទះខាងកូនក្រមុំ ដោយយោលទៅតាមទស្សនៈខ្មែរយើងដែលអោយតំលៃទៅលើស្រ្តី ដោយចាត់ទុកស្រ្តីជាធំក្នុងគ្រួសារ នៅក្នុងសង្គមជាតិ ខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍របស់ប្រពៃណីចិន ដែលគេរៀបមង្គលការនៅផ្ទះខាងស្រីផង និងនៅផ្ទះខាងប្រុសផង តែទីបំផុតត្រូវនាំកូនស្រី ទៅនៅផ្ទះកូនប្រុស ទៅតាមទស្សនៈរបស់គេ ដែលគេអោយតំលៃទៅលើកូនប្រុស។ ហើយការ... | general |
គុណជាតិដ៏ប្រសើរដែលនាំឱ្យបានសម្រេចដល់ត្រើយគឺព្រះនិព្វានហៅថាអ្វី? | គុណជាតិដ៏ប្រសើរដែលនាំឱ្យបានសម្រេចដល់ត្រើយគឺព្រះនិព្វានហៅថាបារមី។ | general |
តើពិធីចូលម្លប់ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើកាលពីសម័យដើមមានអត្ថន័យដូចម្តេច? | កាលពីដើម តាមទំនៀមទំលាប់ខ្មែរយើង គ្រួសារនីមួយៗត្រូវរៀបចំពិធីចូលម្លប់ ដល់កូនស្រីរបស់ខ្លួន កាលណាកូនស្រីមានអាយុគ្រប់ការ។ ពិធីចូលម្លប់នាសម័យនោះ មានអត្ថន័យបំរើសំណូមពរនៃសេចក្តីត្រូវការរបស់សង្គមនាសម័យនោះគឺការចូលម្លប់ជាឳកាសមួយនៃការអប់រំ និងការសិក្សាលើមុខវិជ្ជាជំនាញផ្សេងៗ សំរាប់កូនស្រី។ នាសម័យដើមសាលារៀនពុំទាន់មានការរីកចំរើន ហើយក... | general |
ហេតុអ្វីបានជាជនជាតិខ្មែរបានទទួលលទ្ធិព្រហ្មញ្ញសាសនា បានដោយងាយ? | មុនពេលជនជាតិឥណ្ឌាចូលមកដល់ ជនជាតិខ្មែរយើងមានវប្បធម៌របស់ខ្លួនយើង។ តែនៅពេលដែលឥណ្ឌានៃសាសនាព្រាហ្មណ៍ចូលមក ជនជាតិខ្មែរយើង បានទទួលយកព្រហ្មញ្ញសាសនាដោយសារ៖
- វប្បធម៌ដើមរបស់ខ្មែរយើងមានជំនឿទៅលើព្រលឹង ដែលយល់ថា មនុស្សយើងស្លាប់ទៅ រូបរាងកាយត្រូវបាត់បង់ តែព្រលឹងមិនសាបសូន្យទេ។ ចំណែកសាសនាព្រាហ្មណ៍ ក៏មានជំនឿថាអាត្ម័នរបស់មនុស្ស ពេលមនុស្សស... | general |
តើលទ្ធិព្រាហ្មណ៍សាសនា បានជំនះឥទ្ធិពលអ្វីខ្លះ ដល់វប្បធម៌ខ្មែរយើង? | ជនជាតិខ្មែរយើង បានទទួលឥទ្ធិពលពីលទ្ធិសាសនាព្រាហ្មណ៍ លើច្រើនវិស័យដូចជា៖
- លើវិស័យស្ថាបត្យកម្ម៖ខ្មែរយើងកសាងប្រាសាទភ្នំ។
- លើវិស័យសិល្បៈ៖ ខ្មែរយើងកសាងរូបចំលាក់បដិមានានា ដែលទាក់ទងនឹងលទ្ធិសាសនា ព្រាហ្មណ៍ ព្រះវិស្ណុ ព្រះសិវៈ ព្រះឥសូរ។
- លើវិស័យអក្សរសាស្រ្ត អក្សរសិល្ប៍៖ ខ្មែរយើងទទួលភាសាអក្សរសំស្រឹ្កត និងអក្សរសិល្ប៍ ដែលយើងហៅថាអ... | general |
តើគេរៀបចំពិធីបូជាយញ្ញ និងបូជាអគ្គីដូចម្តេច? | ក្នុងសាសនាព្រាហ្មណ៍គេធ្វើពិធីបូជាយញ្ញ និងបូជាអគ្គីដូចខាងក្រោម៖
- ពិធីបូជាយញ្ញ៖ គឺជាពិធីដែលគេយកមនុស្ស រឺសត្វ ទៅដុតទាំងរស់ គំនរភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ថ្វាយ អាទិទេពដើម្បីអោយអាទិទេពសប្បាយចិត្ត។
- ពិធីបូជាអគ្គី៖ គឺជាពិធីដុតភ្លើងបំភ្លឺទាំងយប់ ទាំងថ្ងៃថ្វាយអាទិទេព ដើម្បីសុំពរជ័យសិរីសួស្តីគ្រប់ប្រការ។ | general |
តើវិធីប្រតិបត្តិក្នុងសាសនាព្រាហ្មណ៍មានប៉ុន្មានយ៉ាង? ចូររៀបរាប់។ | វិធីប្រតិបត្តិក្នុងសាសនាព្រាហ្មណ៍មានបួនយ៉ាងគឺ៖
- ភក្តី
- ការបំពេញតបៈ
- វិធីបូជាយញ្ញ និងបូជាអគ្គី
- ពិធីសិវៈរាត្រី។ | general |
ក្នុងលទ្ធិព្រាហ្មណ៍ គេចែកមនុស្សជាប៉ុន្មានវណ្ណៈ? វណ្ណៈនីមួយៗ មានន័យដូចម្តេច? | ក្នុងលទ្ធិព្រាហ្មណ៍ គេចែកមនុស្សជា៤វណ្ណៈ ខុសៗគ្នា៖
- វណ្ណៈព្រាហ្មណ៍
- វណ្ណៈក្សត្រ
- វណ្ណៈវេស្យៈ
- វណ្ណៈសូទ្រៈ។ | general |
ដូចម្តេចដែលហៅថាសង្សាវដ្ត? | ក្នុងលទ្ធិព្រាហ្មណ៍សំសារវដ្ត រឺសង្សាវដ្ត សំរាប់សំគាល់ដំណើរអន្ទោលទៅមក វិលកើត វិលស្លាប់ រឺដំណើរកើតស្លាប់វិលចុះវិលឡើង របស់មនុស្សសត្វគ្មានទីបំផុត។ ការដែលអាត្ម័នរបស់មនុស្ស សត្វ មិនងាយវិលទៅជួបព្រហ្ម័នវិញនេះបណ្តាលមកពីកមិនដែលជាអំពើល្អ រឺអាក្រក់តាមផ្លូវកាយវាចា ចិត្តរបស់មនុស្សសត្វនីមួយៗ។ ដោយសារកមិននេះហើយ ដែលធ្វើអោយមនុស្ស សត្វកើត... | general |
ដូចម្តេចដែលហៅថាព្រហ្ម័ន?អាត្ម័ន? | ព្រហ្ម័ន ជាធាតុដ៏បរិសុទ្ធ ល្អិតល្អន់របស់ព្រះព្រហ្ម ដែលសំគាល់ភាវៈដើមបង្អស់នៃលោកៈ និង ភាវនៅលើលោកនេះ។ គេអាចនិយាយថា ព្រហ្ម័នសំគាល់នូវព្រលឹងសាកល រឺំមេព្រលឹងចំបងដែលចេញពីព្រហ្ម័ន។
អាត្ម័នជាធាតុ រឺព្រលឹងតូចៗ បែកចេញពីព្រហ្ម័ន។ អាត្ម័ននិងព្រហ្ម័ន គឺជាធាតុតែមួយ ដែលប្រៀបបានដូចទឹកសមុទ្រនឹងទឹកសន្សឹម ទឹកភ្លៀង ទឹកស្ទឹងដែលជាធាតុតែមួយដូ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.