title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
កុំល្មើស! ក្រសួងនឹងធ្វើការដាក់ទោ.សចំពោះអ្នកដែលក្លែងបន្លំសញ្ញាបត្រ ដោយពុំមានការលើកលែង
|
https://business-cambodia.com/articles/moeys-cambodia-fake-high-school-diploma
|
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសដល់អ្នកដែលបានក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិភូមក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ ឆ្នាំៗ ខណៈទោសនេះនឹងមិនមានការលើកលែងនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានៅពីថ្ងៃ១១ ខែមករា ឆ្នាំ២០២៥។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ចំពោះ "ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ" ។ ដោយមិនលើកលែង មិនយោគយល់ មិនអត់អោន មិន អនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាពណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។
ចំពោះនិស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ។
គួរបញ្ជាក់ផងដែរថា ការក្លែងឯកសារសាធារណៈ ទោះបី បានទទួលសញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើរកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រនៅពេលណាក៏បានដោយមិនគិតពីរយៈពេលសោះឡើយ។ ដូច្នេះ ចំពោះសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការប្រឡងថ្នាក់ជាតិ ក្រសួងមិនតម្រូវឲ្យមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានានោះទេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-11T03:31:27.246Z",
"category": "កំពូលអ្នកលក់",
"views": 299,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចាប់ពីពេលនេះទៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េអាចធ្វើលិខិតឆ្លងដែននៅកូរ៉េបាន ដោយតម្រូវមានឯកសារទាំងនេះ
|
https://business-cambodia.com/articles/khmer-passport-
|
ចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបំពេញការងារនៅប្រទេសកូរ៉េលែងពិបាកជិះមកខ្មែរ ដើម្បីធ្វើលិខិតឆ្លងដែនទៀតហើយ ដោយពេលនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រួលឱ្យប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅនិងបម្រើការងារនៅកូរ៉េ សុទ្ធតែអាចធ្វើលិខិតឆ្លងដែននៅកូរ៉េបានទាំងអស់។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
ចំពោះការធ្វើលិខិតឆ្លងដែននេះផងដែរ តម្រូវឱ្យប្រជាពលរដ្ឋនិងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េត្រូវភ្ជាប់ជាមួយឯកសារដូចខាងក្រោម ៖
ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង
លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ញាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។
ខ. ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ
ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារបន្ថែមដូចជា ៖ លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឳពុក ឬម្តាយ ឬអាណាព្យាបាល និង សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។
សម្រាប់ទីតាំងធ្វើលិខិតឆ្លងដែនធម្មតានេះគឺនៅ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាស័យដ្ឋាននៅ Hws-55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041 ។ ពេលវេលានៃការផ្ដល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ - ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ - ១៧:០០ និងរយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្ដល់ជូនក្នុងរយៈពេល៤-៥សប្តាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-11T03:18:47.595Z",
"category": "ព័ត៌មានថ្មីៗ",
"views": 162,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក
|
https://business-cambodia.com/articles/wing-mou-
|
នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ កន្លងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយ ឯកឧត្តម បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក តំណាងដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធនាគារ វីង និងតំណាងវិស័យឯកជនមកពីគ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នពាក់ព័ន្ធនានា។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជី-ថលរបស់កម្ពុជា និងលើកទឹកចិត្តឱ្យមានការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-Creation) សំដៅជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនេះ, អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការសាទរ និងឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖ “កិច្ចសហការរវាងធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការលើកកម្ពស់ សេដ្ឋកិច្ច និងការរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការជំរុញសេដ្ឋកិច្ចឌីជីថល គឺមិនត្រឹមតែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ជាការឈានទៅរកចក្ខុវិស័យរួមគ្នាដើម្បី ផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល។”
នាពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង ក៏ជាដៃគូសហការយ៉ាងស្អិតរមួត ក្នុងសកម្មភាពជាច្រើន ជាពិសេសក្នុងវិស័យធុរកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោងនានា ដូចជា ការទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យាក្នុងលទ្ធកម្មសាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធ និងដំណោះស្រាយបើកប្រាក់បៀវត្សរ៍ ជាដើម ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង នាពេលនេះ គឺជាការបើក ទំព័រថ្មីមួយទៀត ដែលនឹងអនុញ្ញាតឲ្យស្ថាប័នទាំងពីរធ្វើការជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច ឌីជីថល និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការគាំទ្រលើសកម្មភាព និងកម្មវិធីផ្សេងៗទៀតទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-11T02:02:12.568Z",
"category": "PR",
"views": 143,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តើស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤នឹងល្អប្រសើរទេ? នេះជាការព្យាករសេដ្ឋកិច្ចសកលពីធនាគារពិភពលោក
|
https://business-cambodia.com/articles/economic-outlook-for-2024
|
ឆ្នាំ២០២៣គឺជាឆ្នាំមួយដែលសេដ្ឋកិច្ចសកលធ្លាក់ដុនដាបយ៉ាងខ្លាំងដែលធ្វើឲ្យមនុស្សជាច្រើនជាពិសេសអ្នករកស៊ីជួបបញ្ហារកស៊ីលក់ដូរលែងបាន។ មិនត្រឹមតែប៉ុណ្ណោះទេ មនុស្សជាច្រើនបានធ្លាក់ទៅក្នុងបញ្ហាហិរញ្ញវត្ថុនិងបំណុលជាដើម។ តើស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤នឹងមានភាពល្អប្រសើរឬយ៉ាងណា?
បើយោងតាមការចុះផ្សាយរបស់ CNBC តាមរយៈធនាគារពិភពលោក( World Bank) បានឲ្យដឹងថាស្ថានភាពសេដ្ឋកិច្ចសកលបានស្ថិតនៅក្នុងភាពដុនដាបជាងកន្លះទសវត្សក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
បើយោងតាមទស្សនៈចុងក្រោយនៃធនាគារពិភពលោកបានឲ្យដឹងទៀតថាកំណើនសេដ្ឋកិច្ចសកលត្រូវបានគេព្យាករថានឹងមានកំណើនយឺតក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នានៅក្នុងឆ្នាំ២០២៤នេះ ដោយកំណើននឹងធ្លាក់ចុះពី២.៦%មកត្រឹម២.៤%នៅក្នុងឆ្នាំ២០២៤នេះ។
នៅក្នុងទស្សនៈរបស់ធនគារពិភពលោកបានរំលេចផងដែរថា ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយគឺជាកត្តាប្រឈមមួយដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសជាច្រើនមានកំណើនកាន់តឺយឺតនៅក្នុងឆ្នាំ២០២៤និង២០២៥ពោលគឺស្ថានភាពសេដ្ឋកិច្ចនិងមានកំណើនយឺតជាងទសវត្សមុនទៅទៀត។
លោក Ayhan Kose អនុប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកឲ្យលើកឡើងថាពិភពលោកយើងជួបបញ្ហាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយដូចជា សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន សង្រ្គាមនៅអឺរ៉ុបភាគខាងកើត សង្រ្គាមរវាងប៉ាឡេស្ទីននិងអ៊ីស្រអែល។ សង្រ្គាមទាំងនេះពិតជាជះឥទ្ធិពលអាក្រក់ទៅលើតម្លៃថាមពលដូច្នេះធ្វើឲ្យជះឥទ្ធិពលដល់អតិរណានិងកំណើនសេដ្ឋកិច្ចសកល។ លោក Ayhan Kose បានព្រមថាបើគ្មានការខិតខំស្ដារឡើងវិញទេនោះក្នុងទសវត្សឆ្នាំ២០២០នេះនឹងកាន់តែធ្លាក់ដុនដាប ដែលធ្វើឲ្យបាត់បង់ឱកាសច្រើន។
នៅក្នុងនោះដែរបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នឹងរងផលប៉ះពាល់ខ្លាំងដោយស្ថានភាពពាណិជ្ជកម្មសកលនឹងត្រដាបត្រួសហើយស្ថានភាពហិរញ្ញវត្ថុនឹងកាន់តែមានភាពតានតឹង ហើយកត្តាទាំងនេះនឹងបន្តធ្លាក់សម្ពាធខ្លាំងទៅលើកំណើនសេដ្ឋកិច្ចសកលផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T10:13:22.000Z",
"category": "ហិរញ្ញវត្ថុ",
"views": 2339,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងតម្លៃរថយន្ត២ម៉ូដែល ផលិតនៅខ្មែរ ដាក់ឈ្មោះខ្មែរ ខណៈរូបរាងស្អាតខ្លាំង
|
https://business-cambodia.com/articles/khmer-car-khmer-name
|
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រនូវផលិតផលក្នុងស្រុក ជាពិសេសសម្រាប់បងប្អូនដែលមានគម្រោងចង់ទិញនៅរថយន្តថ្មី ខណៈពេលនេះក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជាដំបូងគេ GTV MOTOR បានបង្ហាញរថយន្តថ្មីពីរម៉ូដែល ជាមួយរូបរាងបែបស៊ីវីល័យស្អាតញាក់ សំខាន់ប្រើឈ្មោះភាសារខ្មែរថែមទៀត។ នេះបើយោងតាមការចុះផ្សាយលើផេក GTV Motor Cambodia។
ស្របគ្នានេះដែរ រថយន្តចំនួនពីរម៉ូដែលដែលបានប្រើឈ្មោះភាសាខ្មែររួមមាន GTV Soben (សុបិន) ដែលមានន័យថា “ពួកយើងនឹងសំរេចក្តីស្រមៃរបស់អ្នកព្រោះយើងជា Soben” ខណៈរថយន្តនេះមានតម្លៃ ១៩៩៩៩ដុល្លារសម្រាប់ប្រជាជនខ្មែរ និង ២៦,៩០០ដុល្លារសំរាប់ជនបរទេស។
ចំពោះម៉ូដែលទី២គឺ GTV Krusar (គ្រួសារ) ដោយពាក្យស្លោករបស់រថយន្តនេះ “មិនមែនPick up ឬ SUV តែជាគ្រួសារ ជាជំនួយការដ៏ល្អសម្រាប់អ្នក” សម្រាប់តម្លៃផ្តល់ជូនប្រជាជនខ្មែរលើ Half option មានតម្លៃ ២៧,៩៩៩ ដុល្លារ រីឯ Full option វិញមានតម្លៃ ២៩,៩៩៩ដុល្លារ ខណៈតម្លៃលក់ឱ្យបរទេស Half option មានតម្លៃ ៣៥,៥០០ & Full option ៣៧,៩០០ដុល្លារ។
គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧១ ៧២៩៣ ៧៧៧ ឬតាមរយៈតេឡេក្រាម https://t.me/GTVMotor_Cambodia ) ហើយសំរាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់ : https://t.me/GTV_SaleCosultant៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T09:35:53.515Z",
"category": "កំពូលអ្នកលក់",
"views": 9641,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចូល ២០២៤ ហើយបើចង់រកស៊ីគួរគិតឲ្យច្បាស់ នេះជារបរទាំង៣ ប្រភេទដែលលោកគួរចៀសវាង បើមិនចង់ទឹកភ្នែក
|
https://business-cambodia.com/articles/businesses-that-should-not-start
|
ការជ្រើសរើសមុខរបរយកមករកស៊ីជារឿងសំខាន់ណាស់ ប្រសិនបើរើសត្រូវនឹងធ្វើឱ្យចំណេញ ប៉ុន្តែបើជ្រើសខុស អាចធ្វើឱ្យខាតពេលវេលា ខាតប្រាក់ ឬពេលខ្លះអាចបន្ថែមជាបំណុលសម្រាប់ម្ចាស់អាជីវកម្មថែមទៀតផង។ ហេតុដូចនេះមុនសម្រេចចិត្តចាប់យករបរណាមួយមករកស៊ីត្រូវធ្វើការពិចារណាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ជាមុនសិន។ ហើយថ្ងៃនេះBusiness Cambodia សូមលើកយករបរទាំង៣ ប្រភេទដែលលោកអ្នកគួរចៀសវាង បើមិនចង់ទឹកភ្នែក៖
១. របរដែលមិនងាយបានផល
សម្រាប់អ្នកចេញរកស៊ីដំបូងៗគួរតែចៀសវាងរបរដែលហុចដល់យូរ ដូចជា ដំណាំកៅស៊ូ ដូង ផ្ទះត្រចៀកកាំ និងរបរកសិកម្មផ្សេងទៀតដែលហុចផលយូរ ព្រោះត្រូវកប់ដើមរយៈពេលយូរទម្រាំតែបានផល ចុះបើដាំបានពាក់កណ្តាលទីយើងអស់លុយតើយើងនឹងរកទុនពីណាមកបន្ថែម។ ដូច្នេះហើយមុនចាយលុយដែលខំរកទាំងលំបាកចាប់ផ្តើមរបរមួយៗត្រូវគិតគូរឱ្យបានម៉ត់ចត់ ព្រោះរបរទាំងនេះ ក្រៅពីចាយទុនច្រើនហើយ ប្រើរយៈយូរទៀតទម្រាំតែអាចប្រមូលផលបាន ហើយពេលខ្លះផលដែលបានមកក៏គាប់ចិត្តភ្លាមៗនោះទេ ។
២.អាជីវកម្មភ្លើងចំបើង
របរដែលមិនគួររកស៊ីបន្ទាប់នោះគឺរបរដែលខ្វះគុណតម្លៃ ជាប្រភេទរបរដែលមានរកស៊ីច្រើនដូចម៉ាត ២៥០០ ដែលជាប្រភេទអាជីវកម្មដែលមានគេរកស៊ីច្រើនហើយ ក៏ខ្វះគុណតម្លៃដែរ ព្រោះផលិតផលថោកនិងមិនសូវមានគុណភាព និងរបរអនឡាញ មួយចំនួនដែលផលិតផលលក់ឱ្យតែបានៗមិនគិតគូរពីគុណភាព ពីសុវត្ថិភាពអ្នកប្រើប្រាស់ថានឹងរងផលប៉ះពាល់អ្វីខ្លះ ពោលគឺផ្តោតតែប្រាក់ចំណេញ។ ប្រសិនបើយើងរកស៊ីក៏គួរតែគិតគួរពីគុណភាពជាចម្បងព្រោះថ្វីបើតម្លៃធូរថ្លៃប៉ុន្តែគុណភាពអន់ក៏គ្មានអតិថិជនណានៅបន្តគាំទ្រនោះដែរ ហេតុនេះមុនរកស៊ីគួរសិក្សាឱ្យច្បាស់ កុំចេះតែចង់តាមគ្នីតាមគ្នា។
៣.មុខរបរដែលត្រូវប្រើប្រាស់ដើមទុនច្រើន
ចំពោះមុខរបរចុងក្រោយដែលអ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង មិនថាជាអាជីវកម្មបើកដោយខ្លួនឯងឬអាជីវកម្មដែលទិញហ្វ្រេនឆាយគេដែលប្រើទុនច្រើនគឺគួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T09:24:13.053Z",
"category": "កំពូលអ្នកលក់",
"views": 1998,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កំពុងអស់សង្ឃឹម? កំពូលទស្សនៈទាំង៧ ជំរុញលើកទឹកចិត្តពីបុគ្គលឆ្នើមក្នុងលោក អានហើយភ្លឺភ្នែក
|
https://business-cambodia.com/articles/7-motivation-quotes
|
បុគ្គលជោគជ័យ អ្នកប្រាជ្ញ បណ្ឌិត សេដ្ឋី ជនល្បីល្បាញ ក្នុងលោកបានបន្សល់ទុកនូវកម្រងពាក្យពេចន៍សម្តីដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ និងរឿងរ៉ាវពិតជាក់ស្តែងដែលពួកគេបានឆ្លងកាត់ ព្រមជាមួយការពិសោធន៍ ខណៈទស្សនៈ ឬកម្រងពាក្យសម្តីទាំងនោះសមស្រប និងត្រឹមត្រូវក្នុងកាលៈទេសៈភាគច្រើនសម្រាប់មនុស្សទូទៅ។ ខាងក្រោមនេះគឺជាទស្សនៈជំរុញលើទឹកចិត្តទាំង៧ ពីបុគ្គលជោគជ័យក្នុងលោក ជួយឲ្យអ្នកមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ទោះពេលនេះអ្នកធ្លាក់ដល់ចំណុចសូន្យក៏ដោយ៖
១/. Albert Einstein
Albert Einstein កើតនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៨៧៩ និងទទួលមរណភាពនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩៥៥ លោកត្រូវបានគេដាក់រហ័សនាមថាជាបិតារូបវិទ្យា ដែលបានបង្កើតទ្រឹស្តីរូបវិទ្យាទំនើបរួមជាមួយមេកានិចកង់ទិច និងបានទទួលពាន់រង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ១៩២១។ សម្រង់សម្តីមួយក្នុងចំណោមសម្រង់សម្តីជាច្រើនផ្សេងទៀតលោកបានលើកឡើងថា “ការស្រមើលស្រមៃ គឺជាអ្វីគ្រប់យ៉ាង ហើយជាការមើលទៅខាងមុខនៃអនាគតជីវិត”។
២/. Walter Elias Disney
Walter Elias Disney គឺជាសហគ្រិនគំនូរជីវចលជនជាតិអាមេរិក អ្នកនិពន្ធ អ្នកបញ្ចេញសម្លេង និងជាផលិតករភាពយន្តល្បីល្បាញមួយរូបផងដែរ។ លោកបានលើកឡើងថា “ការចាប់ផ្តើម គឺឈប់និយាយហើយចាប់ផ្តើមធ្វើតែម្តង“។
៣/. Colin Luther Powell
Colin Luther Powell គឺជាអតីតអ្នកនយោបាយអាមេរិក អ្នកការទូត និងជាឧត្តមសេនីយ៍ផ្កាយបួនដែលបានបម្រើការជារដ្ឋលេខាធិការសហរដ្ឋអាមេរិកលើកទី ៦៥ ចាប់ពីឆ្នាំ ២០០១ ដល់ ២០០៥។ ក្នុងសមាជិកនៃគណបក្សសាធារណរដ្ឋលោក Powell គឺជារដ្ឋលេខាធិការអាមេរិក-អាហ្វ្រិកដំបូង។ ទស្សនៈមួយរបស់លោកបានលើកឡើងថា “គ្មានអាថ៌កំបាំងណាមួយសំរាប់តែភាពជោគជ័យនោះទេ វាជាលទ្ធផលនៃការរៀបចំ ការខិតខំនិងរៀនពីការបរាជ័យ”។
៤/. Estée Lauder
អ្នកស្រី Estée Lauder គឺជាពាណិជ្ជករជនជាតិអាមេរិកមួយរូប និងជាស្ត្រីតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជករដែលមានឥទ្ធិពលបំផុតទាំង ២០ នាក់នាសតវត្សរ៍ទី៩ របស់ទស្សនាវដ្តី Time។ ទស្សនៈមួយរបស់អ្នកស្រីបានលើកឡើងថា “ខ្ញុំមិនដែលសុបិនអំពីភាពជោគជ័យទេ ប៉ុន្តែខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបានភាពជោគជ័យ“។
៥/. Anthony Robbins
លោក Anthony Jay Robbins គឺជាអ្នកនិពន្ធ គ្រូបង្វឹកជនជាតិអាមេរិក ជាអ្នកលើកទឹកចិត្ត និងជាសប្បុរសជន។ ទស្សនៈមួយរបស់លោកគឺ “រាល់បញ្ហាទាំងអស់គឺជាអំណោយ បើគ្មានបញ្ហាយើងនឹងមិនរីកចម្រើនឡើយ”។
៦/. Richard Branson
Richard Charles Nicholas Branson គឺជាមហាសេដ្ឋីជំនួញអង់គ្លេស អ្នកវិនិយោគ អ្នកនិពន្ធ និងជាអតីតសប្បុរសជនមួយរូប។ នៅទសវត្សឆ្នាំ១៩៧០ លោកបានបង្កើតក្រុមហ៊ុន Virgin Group ដែលសព្វថ្ងៃគ្រប់គ្រងក្រុមហ៊ុនជាង ៤០០ ក្នុងវិស័យផ្សេងៗ។ ទស្សនៈលើទឹកចិត្តមួយរបស់សហគ្រិនរូបនេះបានលើកឡើងថា “ឱកាសចាប់ផ្តើមអាជីវកម្ម គឺដូចជាឡានក្រុងអ៊ីចឹង តែងតែមកដល់ម្តងហើយម្តងទៀត”។
៧/. Winston Churchill
Winston Leonard Spencer Churchill គឺជារដ្ឋបុរសទាហានអង់គ្លេសនិងជាអ្នកនិពន្ធ។ គាត់ជានាយករដ្ឋមន្រ្តីអង់គ្លេសពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ និងបានឡើងកាន់តំណែងម្តងទៀតពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៥។ សម្រង់សម្តីលើកទឹកចិត្តរបស់លោកគឺ “ជោគជ័យមិនមែនជាពេលចុងក្រោយទេ ការបរាជ័យក៍មិនមែនមានគ្រោះថ្នាក់ណាស់ណាដែរ ប៉ុន្តែវាបានបង្រៀនយើងឲ្យមានភាពក្លាហានក្នុងការបន្ត”៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T09:15:26.714Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 359,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់ដោះស្រាយរឿងក្តីនៅតុលាការ អាចទាក់ទងទៅមន្រ្តីក្រសួងយុត្តិធម៌ តាមរយៈលេខ១ខ្សែនេះបាន
|
https://business-cambodia.com/articles/ministery-of-justic-public-relation-
|
យោងតាមការចុះផ្សាយរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថាសម្រាប់សាធារណជនទាំងអស់ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទក្រុមការងារទទួលពាក្យបណ្ដឹងដែលមានលេខ 099 444 181 ឬតាមប្រព័ន្ធ តេឡេក្រាម ដែលមាន QR Code នៅក្នុងលិខិតខាងក្រោម។
ក្នុងនោះក៏មានក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ តាមរយៈ៖
-ឯកឧត្តម ជិន ម៉ាលីន 061 666 778
-ឯកឧត្តម សេង ឌីណា 098 600 133
-លោកជំទាវ សុខ វិសាល 012 311 746
-លោកស្រី ឌី ម៉ូឡានី : 095 789 569
ដូច្នេះដូចសេចក្តីដែលបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T08:56:32.555Z",
"category": "ព័ត៌មានថ្មីៗ",
"views": 297,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ថ្មីទៀតហើយ! វិនិយោគិនកូរ៉េ កំពុងបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យយានយន្តនៅកម្ពុជា
|
https://business-cambodia.com/articles/camko-infracore-companies
|
ថ្មីៗនេះ អ្នកវិនិយោគគិនមកពីប្រទេសកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់មកវិនិយោគលើវិស័យយានយន្តនៅកម្ពុជាបន្ថែមទៀត។
ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។
ឯកឧត្តមក៏បានសម្តែងចំណាប់អារម្មណ៍ ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនតំណាងក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។
លើសពីនេះ ឯកឧត្តមបានឆ្លៀតយកឱកាសបំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T08:55:57.262Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 319,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តើហាងឆេងមាសឆ្នាំ២០២៤នេះនឹងប្រែប្រួលយ៉ាងណា? មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញ
|
https://business-cambodia.com/articles/gold-market-outlook-in-2024
|
ឈានដល់ឆ្នាំ២០២៤នេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់ជាង២ពាន់ដុល្លារហើយក្នុងមួយអោនខណៈស្ថានភាពសេដ្ឋកិច្ចសកលហាក់នៅមិនទាន់វិលទៅសភាពល្អប្រសើរឡើងវិញនៅឡើយ។ តើឆ្នាំថ្មីឆ្នាំ២០២៤នេះ ហាងឆេងមាសនឹងប្រែប្រួលយ៉ាងណាវិញ?
បើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាមាសពិភពលោក(The World Gold Council) ដែលនៅហាត់ថាWGC បានឲ្យដឹងថាទីផ្សារមាសបានឡើងដល់ចំណុចខ្ពស់មួយនៅខែមករាឆ្នាំ២០២៤ ហើយវាអាចនឹងបន្តឡើងថែមទៀតប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានកំណើនយឺតដូចការរំពឹងទុក។
នៅក្នុងទស្សនៈរបស់ក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចជាកត្តាមួយដែលធ្វើឲ្យទីផ្សារមាសមានតម្រូវការដូច្នេះកត្តានេះគឺជំរុញឲ្យក្រុមអ្នកវិនិយោគនៅតែបន្តវិនិយោគលើមាសខណៈមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព(Safe-haven asset)។
ជុំវិញទីផ្សារមាសនៅឆ្នាំ២០២៤នេះដែរ លោក Heng Koon How ប្រធានយុទ្ធសាស្រ្តទីផ្សារនិងជាអ្នកស្រាវជ្រាវទីផ្សារនៅ UOB បានឲ្យដឹងថាកត្តាដែលអាចធ្វើឲ្យមាសហក់ឡើងនៅឆ្នាំ២០២៤គឺកត្តាប្រាក់ដុល្លារថយចុះនិងការទម្លាក់ការប្រាក់ដុល្លារពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។ លោកបានប៉ានប្រមាណថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់២២០០ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤។
ចំណែកលោក Bart Melek ប្រធានយុទ្ធសាស្រ្តផលិតផលនៃ TD Securities បានព្យាករថាតម្លៃហាងឆេងមាសនឹងស្ថិតជាមធ្យម២១០០ដុល្លារក្នុងមួយអោននៅត្រឹមត្រីមាសទី២នៃឆ្នាំ២០២៤ខាងមុខ ហើយលោកក៏បានបញ្ជាក់ផងដែរថាកត្តាដែលធ្វើឲ្យមាសនៅតែរក្សាតម្លៃខ្ពស់បែបនេះគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសមួយចំនួនបានបង្កើនការទិញមាសស្តុកទុក។
គួរបញ្ជាក់ផងដែរថាបើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា២៤%នៃធនាគារកណ្ដាលទាំងអស់នឹងបង្កើនការទិញមាសស្តុកទុកក្នុងរយៈពេល១២ខែទៀតខណៈពួកគេមើលឃើញថាការមានទុនបម្រុងជាប្រាក់ដុល្លារមានសញ្ញាមិនសូវល្អ។ កត្តានេះគឺជាកត្តាធំមួយដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសនៅតែខ្ពស់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T08:49:50.943Z",
"category": "ហិរញ្ញវត្ថុ",
"views": 617,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់រឿងធំៗ៥ គួរប្រញាប់ធ្វើ បើចង់សល់ទ្រព្យទាំងវ័យក្មេង
|
https://business-cambodia.com/articles/kim-heang-tell-5-things
|
ជីវិតដែលមានភាពល្អប្រសើរ ឬទទួលបានភាពជោគជ័យគឺជាក្តីប្រាថ្នាសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែវាពុំមែនជារឿងងាយស្រួលក្នុងការធ្វើនោះទេ។ ភាពជោគជ័យនៅត្រង់ចំណុចនេះចង់សំដៅទៅលើទាំងការងារ របររកស៊ី និងជីវិតឈានឆ្ពោះទៅកាន់មាគ៌ានៃភាពស្តុកស្តម្ភប្រកបដោយវឌ្ឍនភាព។ ដូច្នេះដើម្បីអាចកសាងខ្លួនឲ្យក្លាយទៅប្រភេទមនុស្សក្រុមនេះ តើគួរគប្បីមានឥរិយាបទបែបណាខ្លះ?
ជុំវិញរឿងខាងលើ ឧញ៉ាបណ្ឌិត គីម ហ៊ាង បានលើកបង្ហាញរឿងធំៗ៥ ដែលអ្នកត្រូវមានជាចាំបាច់ ប្រសិនបើចង់ឆាប់សល់ទ្រព្យទាំងវ័យក្មេង៖
១/. មានចំណេះដឹង
លោកឧញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា៖ «ប្រសិនបើអ្នកនៅក្មេង អ្នករៀនសូត្រមិនបានច្រើន អ្នកចំណាយពេលវេលាខ្ជះខ្ជាយលើរឿងឥតប្រយោជន៍ ហើយអ្នកដេកស្រមៃថាអ្នកក្លាយជាបុគ្គលជោគជ័យក្នុងថ្ងៃអនាគតបាន គឺជាការដេកយល់សប្តិទាំងថ្ងៃ»។ យ៉ាងណាមិញ បុគ្គលដែលអាចសម្រេចបាននូវសមិទ្ធផលអ្វីមួយឈានដល់គោលដៅចុងក្រោយដែលខ្លួនចង់បានត្រូវទាមទារឲ្យមានចំណេះដឹងជាមូលដ្ឋានគ្រិះ។ ចំណេះដឹងគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាង ហើយវាក៏ជាយន្តដ៏រឹងមាំមួយក្នុងការចម្លងមនុស្សទៅកាន់សេចក្តីចម្រើនផងដែរ។ ជាពិសេសចំណេះដឹងពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុ ទីផ្សារ និងធនធានមនុស្សជាដើមសុទ្ធតែជាគ្រឹះក្នុងការកសាងខ្លួនទៅរកភាពល្អប្រសើរ។
២/. មានចិត្តមោះមុតហ៊ានសម្រេចចិត្ត
រឿងធំមួយក្នុងចំណោមរឿងផ្សេងទៀតដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យគឺសមត្ថភាព និងចិត្តមោះមុតហ៊ានសម្រេចចិត្ត។ ការសម្រេចចិត្តពិតជាមានសារសំខាន់ណាស់ ព្រោះវាជាកត្តានិករដែលចង្អុលបង្ហាញ និងជះឥទ្ធិពលជាវិជ្ជមាន ឬអវិជ្ជមានដល់លទ្ធផលចុងក្រោយ។ ប្រសិនបើអ្នកចង់ក្លាយទៅជាបុគ្គលជោគជ័យអ្នកត្រូវហ៊ានសម្រេចចិត្ត ហើយព្រមទទួលយកនូវរាល់លទ្ធផលដែលកើតចេញពីការសម្រេចចិត្តរបស់អ្នកទោះវាមានលក្ខណបែបណាក៏ដោយ។ អ្នកត្រូវដឹង ទំនួលខុសត្រូវកាន់តែខ្ពស់ ការសម្រេចចិត្តមានផលប៉ះពាល់កាន់តែខ្លាំង។
៣/. វិន័យផ្ទាល់ខ្លួនតឹងរឹង
រឿងដែលមិនអាចខ្វះបាននៃផ្លូវទៅកាន់ភាពជោគជ័យ គឺការដាក់វិន័យតឹងរឹងចំពោះខ្លួនឯង។ គ្មានបុគ្គលណាម្នាក់អាចសម្រេចបាននូវសមិទ្ធផលធំធេងដោយធ្វើការលំៗឡេះឡោះនោះទេ។ គ្រប់យ៉ាងត្រូវមានការលះបង់ ហ៊ានទទួលយកនូវការឈឺចាប់តាមរយៈការដាក់វិន័យខ្លួនឯងតឹងរឹងបំផុត ព្រោះអ្នកដែលមិនមានវិន័យមិនងាយនឹងទទួលបានភាពជោគជ័យនោះទេ។
៤/. ធ្វើតាមជំនាញ
ដើម្បីទទួលបានភាពស្តុកស្តម្ភ ឬភាពជោគជ័យ អ្នកត្រូវធ្វើតាមជំនាញដែលខ្លួនមាន។ ជំនាញគឺជារឿងសំខាន់ ឬអាចនិយាយម្យ៉ាទៀតថាគឺជាឬសគល់នៃការកសាងទ្រព្យសម្បត្តិ។ អ្នកមិនអាចទៅកាន់ភាពជោគជ័យនោះទេ ប្រសិនណាមិនមានជំនាញច្បាស់លាស់ ឬពុំមានភាពពិនប្រសប់លើអ្វីមួយឲ្យប្រាកដ។
៥/. រៀនសូត្រជាប់ជាប្រចាំ
អត្តចរិតរបស់បុគ្គលជោគជ័យ គឺត្រូវតែជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រជាប្រចាំនូវអ្វីដែលទាក់ទងជាមួយនឹងអាជីពឬមុនជំនួញរបស់ខ្លួនឯង។ លោកបានលើកឡើងថា៖ «នេះជាមូលហេតុនៅពេលដែលបើកក្រុមហ៊ុនដំបូងនាយកក្រុមហ៊ុននោះត្រូវតែធ្វើជាទាសកររបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន ៥០%ត្រូវបានបិទទ្វានក្រោយរយៈពេល៣ឆ្នាំ ៧០%ទៀតបិទទ្វាក្នុងរយៈពេល៧ឆ្នាំ និង៩០%បិទទ្វានៅមុនខួប១០ឆ្នាំរបស់ក្រុមហ៊ុន»។
លោកបន្តថា ហេតុនេះអ្នកដែលអាចឈរជើងបានក្នុងរយៈពេល១០ឆ្នាំ និងទទួលបានជោគជ័យត្រូវធ្វើជាទាសករក្រុមហ៊ុនរបស់ខ្លួន។ មានបុគ្គលខ្លះបើកដំណើរការក្រុមហ៊ុនរយៈពេល៣ឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនដើរហើយស្រាប់តែជួលគេមកគ្រប់គ្រងដែលធ្វើឲ្យក្រុមហ៊ុននោះបរាជ័យនៅក្នុងរយៈពេល៣ខែ ឬមួយឆ្នាំក្រោយមក។ ប៉ុន្តែនៅពេលដែលអ្នកបង្កើតក្រុមហ៊ុននោះត្រឡប់មកវិញគឺហួសពេលបាត់ទៅហើយ។ លោកបានបន្ថែមទៀតថា ជាយោបល់របស់លោកគឺអ្នកបង្កើតក្រុមហ៊ុននោះត្រូវតែគ្រប់គ្រងខ្លួនឯងឲ្យបាន១០ឆ្នាំសិន នៅពេលក្រុមហ៊ុនរបស់ខ្លួនរឹងមាំចាំចាប់ផ្តើមមុខរបស់ថ្មី ធ្វើបែបនេះទើបជាការប្រសើរ។
ដូច្នេះដើម្បីអាចកសាងភាពជោគជ័យ ឬក្លាយទៅជាបុគ្គលជោគជ័យចាំបាច់ត្រូវមានឥរិយាបទទាំង ៥ខាងលើ ទី១ មានចំណេះ ទី២ មានចិត្តមោះមុតហ៊ានសម្រេចចិត្ត ទី៣ វិន័យផ្ទាល់ខ្លួនតឹងរឹង ទី៤ ធ្វើតាមជំនាញ និងចុងក្រោយ ត្រូវរៀនសូត្រជាប់ជាប្រចាំ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T06:18:57.144Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 898,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មោទនភាពណាស់! ទីបំផុតកម្ពុជាមានរោងចក្រផលិតរថយន្តនៅខ្មែរ ដាក់ឈ្មោះខ្មែរហើយ
|
https://business-cambodia.com/articles/cambodia-car-fac-tory
|
កាលពីថ្មីៗកន្លងទៅ កម្ពុជាទទួលស្វាគម៍រោងចក្រតម្លើងរថយន្តជាច្រើន ដែលក្នុងនោះរួមមានដូចជារោងចក្រតម្លើងរថយន្ត Ford នៅខេត្ដពោធិ៍សាត់ រោងចក្រដំឡើងរថយន្ដISUZU នៅខេត្ដកំពង់ស្ពឺ និងរោងចក្រដំឡើងរថយន្ដ Toyota នៅតំបន់សេដ្ឋកិច្ចភ្នំពេញ។ ប៉ុន្តែអ្វីដែលជាមោទនភាពបំផុតនោះ ពេលនេះកម្ពុជាមានរោងចក្រផលិតរថយន្តនៅខ្មែរហើយ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ GTV Motor Cambodia ផ្ទាល់កាលពីកន្លងទៅនេះបានឱ្យដឹងថា GTV MOTOR ជាម៉ាករថយន្តដំបូងផលិតនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ផ្តោតលើការអភិវឌ្ឍន៍រថយន្តម៉ាកយីហោដែលផលិតដោយផ្ទាល់នៅក្នុងកម្ពុជា ដោយប្តេជ្ញានាំយកនូវផលិតផលរថយន្តដែលមានគុណភាពខ្ពស់ និងផ្តល់បទពិសោធន៍សេវាកម្មជួសជុលដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។
លើសពីនេះ GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាហ៊ុនអាលីម៉ង់នៅអាស៊ីអាគ្នេយ៍ផងដែរ ខណៈរោងចក្រដំឡើងរថយន្ដមានទីតាំងនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះដែររោងចក្រថ្មីនេះបានគ្របដណ្តប់លើផ្ទៃដី ១00,000 ម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ៣៥,000 គ្រឿង។
ជាមួយគ្នានេះដែរក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ GTV MOTOR តែងតែផ្តោតនិងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ GTV Automotive និង វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក Electronics Research Institute (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី ទាំងនេះជាកត្តាប្រវត្តិសាស្ត្រមួយ ឈានដល់ការបង្កើតនូវ វិទ្យាស្ថានស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D), ដោយហេតុដូចនេះធ្វើអោយ GTV MOTOR បានបង្កើតដោយ ជោគជ័យនូវម៉ូឌែលដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។
គួរជម្រាបផងដែរថា ក្រុមហ៊ុន GTV មិនត្រឹមតែផលិតរថយន្តនៅប្រទេសខ្មែរតែប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងប្រើឈ្មោះជាភាសារខ្មែរលើម៉ូដែលរបស់ខ្លួនថែមទៀត ដូចជាម៉ូដែល GTV Soben (សុបិន) ដែលមានន័យថា “ពួកយើងនឹងសំរេចក្តីស្រមៃរបស់អ្នកព្រោះយើងជា Soben”និងមួយម៉ូដែលទៀតមានឈ្មោះថា GTV Krusar (គ្រួសារ) ដោយពាក្យស្លោករបស់រថយន្តនេះ “មិនមែនPick up ឬ SUV តែជាគ្រួសារ ជាជំនួយការដ៏ល្អសម្រាប់អ្នក”៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T05:06:45.812Z",
"category": "កំពូលអ្នកលក់",
"views": 13754,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លោកគ្រូតា Jim Rohn ថាច្បាប់ទាំង៥នេះ អាចជួយអ្នកកំណត់ ជោគវាសនាអនាគត ខ្លួនឯងបាន
|
https://business-cambodia.com/articles/jim-rohn-five-simple-steps-to-be-fortune-
|
នៅពេលនិយាយដល់អ្នកនិពន្ធសៀវភៅលើកទឹកចិត្តនិងការកំណត់គោលដៅជីវិតដែលលក់ដាច់បំផុត គេមិនដែលភ្លេចនិយាយអំពីអ្នកនិពន្ធជើងចាស់ជនជាតិអាមេរិកដ៏ល្បីឈ្មោះគឺលោក Jim Rohn នោះឡើយក៏ព្រោះតែគំនិតនិងទស្សនៈរបស់លោកនៅតែអាចយកមកប្រើបានយ៉ាងមានប្រសិទ្ធិភាពនិងមិនហួសសម័យ។
ជាមួយគ្នានេះដែរថ្ងៃនេះចាបក្រហមសូមលើកយកនូវច្បាប់ចំនួន៥ របស់លោកគ្រូ Jim Rohn ដែលអាចជួយអ្នកកំណត់ជោគវាសនាអនាគតខ្លួនឯងទៅរកសំណាងក្នុងជីវិតបាន៖
១.ធ្វើឱ្យខ្លាំង កុំធ្វើលំៗ
លោក Jim Rohn បានឱ្យដឹងថាដើម្បីទទួលបានលទ្ធផលក្នុងជីវិតលោកអ្នកត្រូវមានភាពច្បាស់លាស់និងខ្លាំងក្លាទៅលើរឿង២គឺទីមួយការកំណត់គោលដៅថាអ្វីដែលអ្នកចង់សម្រេចបំផុតក្នុងជីវិតហើយរយៈពេល៥-១០ឆ្នាំខាងមុខអ្នកចង់ឌីហ្សាញអនាគតឱ្យខ្លួនឯងរស់នៅក្នុងស្តង់ដារជីវិតបែបណា តើអ្នកចង់រកចំណូលបានប៉ុន្មាន?
ទីពីរពីគឺការអភិវឌ្ឍន៍ខ្លួនឯង តើអ្នកចង់ឃើញខ្លួនឯងក្លាយជានរណា?រឿងសំខាន់ៗចំនួន២នេះពិតជាមានសារៈសំខាន់ជាខ្លាំងនៅក្នុងការកំណត់អនាគត ហើយអ្នកមិនត្រូវធ្វើលេងៗជាមួយរឿងនេះជាដាច់ខាត។
២. ត្រូវតែឆ្លាតវៃ
បើសិនជាមានពាក្យឱ្យផ្តែផ្តាំទៅអ្នកជំនាន់ក្រោយៗ លោក Jim Rohn បានឱ្យដឹងសូមមានភាពឆ្លាតវៃ ព្រោះវាជារតនៈសម្បត្តិដ៏មានតម្លៃដែលអាចនាំអ្នកទៅកាន់សេចក្តីសុខបាន។ ភាពឆ្លាតវៃគឺត្រូវឆ្លាតលើការស្វែងរកព័ត៌មាន ស្វែងរកគំនិត ឆ្លាតវៃក្នុងការសង្កេត ឆ្លាតវៃរៀនសូត្រពីអ្នកដទៃនិងបទពិសោធន៍ដែលនៅជុំវិញខ្លួន។
៣. ហ៊ានសម្រេចចិត្តធ្វើ
ទោះបីអ្នកបានរៀនច្រើន មានគំនិតល្អយ៉ាងណាក៏ដោយវានឹងមិនល្អគ្រប់គ្រាន់នោះទេប្រសិនបើអ្នកមិនបានមានផែនការធ្វើវា។ នៅពេលដែលអ្នកបានស្រូបគំនិតនិងរឿងរ៉ាវល្អៗហើយគឺវាប្រៀបដូចជាអ្នកមានធនធានវត្ថុធាតុដើមហើយតែបែរជាមិនផលិតឱ្យចេញជាផលិតផលសម្រេចយ៉ាងដូច្នេះដែរ ហើយយូរៗទៅវត្ថុធាតុដើមទាំងនោះនឹងច្រេះចាប់ជាមិនខាន។
៤. មានក្តីរំភើប
ចូរមានក្តីរំភើបជាមួយសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន ហើយចូរចាប់ផ្តើមកិច្ចការដែលអ្នកត្រូវធ្វើប្រកបដោយភាពអត់ធ្មត់និងកិរិយាវិជ្ជមាន ព្រោះវាជាកត្តាដែលកំណត់ប្រព័ន្ធក្នុងខ្លួនមនុស្សឱ្យសម្រេចរឿងជាច្រើនបាន ដែលអ្នកធ្លាប់គិតថាធ្វើមិនបាន ផ្លាស់ប្តូរមិនកើត។
៥. ធ្វើឱ្យមានតុល្យភាពជីវិត
ទន្ទឹមនឹងមានភាពឈ្លាសវៃជាមួយសង្គម អ្នកត្រូវឆ្លាតវៃជាមួយខ្លួនឯងផងដែរ។ បង្កើតតុល្យភាពឱ្យជីវិតប្រឹងធ្វើការផង ប្រឹងរកចំណូលផង ប្រឹងបង្កើតក្តីសុខនិងភាពសប្បាយរីករាយឱ្យជីវិតផង ព្រោះមានមនុស្សជាច្រើនពេលទទួលបានភាពជោគជ័យក្នុងជីវិតហើយមិនប្រើឱ្យត្រូវ មានលុយហើយក៏ចាយមិនបានត្រឹមត្រូវទៀត។
គួរជម្រាបផងដែរថាលោក Jim Rohn គឺជាសេដ្ឋីអ្នកនិពន្ធមួយរូបដែលកើតចេញពីគ្រួសារក្រីក្រ ធ្លាប់ឆ្លងកាត់រឿងរ៉ាវវង្វេងគោលដៅជីវិតមួយរូបផងដែរ មុនពេលលោកក្លាយជាអ្នកមានទ្រព្យនៅអាយុ៣៣ឆ្នាំ ហើយលោកបានលាចាកលោកក្នុងឆ្នាំ២០០៩ នៅអាយុ៧៩ឆ្នាំ ដោយបានបន្សល់ស្នាដៃនិពន្ធសៀវភៅជាច្រើនអំពីការតម្រង់ទិសគោលដៅសម្រាប់ជីវិត៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T04:25:34.102Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 497,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ត្រៀម CV ! ស្អែកនេះក្រុមហ៊ុនធំៗ ៣ នៅខ្មែរ នឹងជ្រើ.សរើសបុគ្គលិកជាច្រើននាក់នៅកន្លែងតែមួយ ដា.ក់ភ្លាមសម្ភាសន៍ភ្លាម
|
https://business-cambodia.com/articles/three-company
|
ត្រូវប៉ាន់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ព្រោះនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ស្អែកនេះ មានក្រុមហ៊ុនធំៗ ចំនួន ៣ នឹងជ្រើសរើសបុគ្គលិកជាច្រើននាក់ដើម្បីចូលបម្រើការងារនៅក្រុមហ៊ុនរបស់ខ្លួន ដែលរួមមាន៖ CBS (CTN, CNC, MYTV ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ។
ដោយការជ្រើសរើសនេះនឹងប្រព្រឹត្តិទៅនៅ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ហេតុដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅក្នុងក្រុមហ៊ុនទាំង ៣ ខាងលើកុំភ្លេចចូលរួមដាក់ពាក្យដើម្បីទទួលបានឱកាសការងារល្អៗទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗបងប្អូនអាចធ្វើការទំនាក់ទំនងលម្អិតតាមរយៈលេខទំនាក់ទំនង 077 232378 / 016 786655(Telegram) ឬតាមរយៈហ្វេសប៊ុកផេក ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T04:23:44.691Z",
"category": "ព័ត៌មានថ្មីៗ",
"views": 3745,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មួយគីឡូរាប់សិបដុល្លារ! មកស្គាល់ដំណាំ៤ ប្រភេទនៅកម្ពុជាលក់បានថ្លៃ ដាំហើយមិនខ្វះទីផ្សារ
|
https://business-cambodia.com/articles/4-types-of-khmer-crop
|
ដំណាំ ៤ប្រភេទដែលបានដាំដុះនៅកម្ពុជាកំពុងតែឆក់បេះដូងអ្នកទិញ ខណៈប្រើពេលវេលាថែទាំងរៀងយូរបន្តិចប៉ុន្តែនៅពេលដែលចេញផលហើយគឺអាចលក់បានថ្លៃចំណែកទីផ្សារវិញក៏មានមិនខ្វះផងដែរ។ នាពេលនេះចាបក្រហមនឹងលើកបង្ហាញនៅដំណាំកសិកម្ម ៤ប្រភេទនៅកម្ពូជា ដែលបងប្អូនអាចពិចារណាដាំដុះបាន៖
១. ដំណាំកាកាវ
ដំណាំកាកាវ គឺដំណាំដ៏សែនទំនើបមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលដំណាំមួយនេះត្រូវបានដាំដោយកសិករខ្មែរ១រូបគឺ លោក ជ្រិន ចាន់ថុល អគ្គនាយកក្រុមហ៊ុនកាកាវ ដែលបានចាប់ផ្តើមដាំដុះតាំងពីចុងឆ្នាំ២០១៥ មកម្លេះ ។ មូលហេតុដែលសម្រេចឱ្យលោកបានជ្រើសរើសការដាំដំណាំកាកាវនេះ ព្រោះតែលោកមើលឃើញថានាពេលបច្ចុប្បន្ននេះពុំទាន់មាននរណានិយមដាំដំណាំនេះឡើយ ម្យ៉ាងទៀតលោកក៏បានមើលឃើញថាដំណាំកាកាវនេះក៏ជាដំណាំមួយដែលបានទីផ្សារល្អផងដែរ។
អគ្គនាយកក្រុមហ៊ុនកាកាវ បានបន្ថែមទៀតថា ដំណាំកាកាវនេះគឺស្រួលថែស្រួលដាំខ្លាំងណាស់ ហើយកាកាវចូលចិត្តអាកាសធាតុត្រជាក់ក្រោម ៣៦ អង្សារគឺអាចដាំដំណាំនេះបានហើយ។ តែបើក្រឡេកមកមើលខេត្តដែលអាចដំាកាកាវហើយទទួលបានផលល្អនោះគឺខេត្តមណ្ឌលគិរិ រតនៈគិរី ពីព្រោះខេត្តទាំងនេះគឺត្រជាក់លឿនហើយអាកាសធាតុបែបនេះគឺងាយស្រួលខ្លាំងណាស់ក្នុងការដាំកាកាវបាន។
លោក ជ្រិន ចាន់ថុល ដែលជាអគ្គនាយកក្រុមហ៊ុនកាកាវ បានបញ្ជាក់ថាចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅតំបន់ផ្សេងៗសុទ្ធតែអាចដាំដំណាំកាកាវនេះបានទាំងអស់ប៉ុន្តែអ្វីដែលសំខាន់នោះគឺកុំឱ្យតែប្រភេទដីចុមទឹក។ បែបនេះប្រសិនជាយើងចង់ដាំកាកាវនេះទីមួយគឺត្រូវរើសដីដែលមានជីវជាតិ ទី២មានទឹកគ្រប់គ្រាន់ផ្គត់ផ្គង់ ទីបីត្រូវចេះថែទាំ សរុបមកវិញរឿង៣នេះសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ដាំកាកាវ ប្រសិនជាយើងមានបីនេះគ្រប់គ្រាន់អាចចាប់ផ្តើមដាំកាកាវបានហើយ ហើយវានឹងទទួលបានផលល្អ។
២. ដំណាំវ៉ាន់នីឡា
វ៉ាន់នីឡា ជាប្រភេទដំណាំកសិឧស្សាហកម្មដែលដាំដុះនៅតំបន់ត្រូពិកដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ិកស៊ិកកូ។វ៉ាន់នីឡាមានផ្លែស្រដៀងគ្នាទៅនឹងសណ្តែក ផ្លែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសដ៏សំខាន់ក្នុងទឹកជ្រលក់ ការ៉េម ទឹកសឺរ៉ូ និងបង្អែមជាដើម។ផ្លែវ៉ាន់នីឡាមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ៣០០ដុល្លារ ឡើងដល់ ៥០០ដុល្លារទៅ ៦០០ដុល្លារក្នុងមួយគីឡូក្រាម ទៅតាមប្រភេទនិងគុណភាពរបស់វ៉ាន់នីឡា។
ជាក់ស្តែង លោក Christonphe ជាម្ចាស់ចំការវ៉ាន់នីឡា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប បានឱ្យដឹងថា លោកបានចាប់យកការដាំវ៉ាន់នីឡានេះតាំងពីឆ្នាំ ២០១២ មកម្លេះហើយមូលហេតុដែលធ្វើឱ្យលោកចាប់យកការដាំដុះវ៉ាន់នីឡានេះ ដោយសារលោកមើលឃើញពីភាពអំណោយផលនៃអាកាសធាតុនៅក្នុងប្រទសកម្ពុជា ម្យ៉ាងដំណាំនេះនៅស្រុកខ្មែរមិនទាន់មានគេធ្វើខណៈនៅប្រទេសជិតខាងមានការដាំដុះយ៉ាងហូហែរទៅហើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការដាំវ៉ាន់នីឡា អាចធ្វើការសាកសួរព័ត៌មានបន្ថែមពីលោក Christonphe បានតាមរយៈលេខទំនាក់ទំនង ០១២ ៦២២ ៩៣១/ ០៩៧ ៧៦៦ ២៩៣១ ដោយសារដំណាំមួយប្រភេទនេះមិនមែនចេះតែដាំៗនោះទេ ត្រូវមានការថែទាំដិតដល់ និងបច្ចេកទេសដាំត្រឹមត្រូវទើបធ្វើទៅទទួលបានផល។
៣. ដំណាំផ្លែមន
និយាយដល់ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជាមានបងប្អូនខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំយកស្លឹកធ្វើជាចំណីដង្កូវនាង ផ្លែវាមានលក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែវាតូចជាងនិងពណ៍ខ្មៅលាយក្រហមតិចៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បានស្គាល់នៅឡើយទេ ព្រោះថានៅស្រុកខ្មែរយើងមិនសូវជាមានអ្នកដំណាំនេះច្រើនប៉ុន្មានទេ។
តួយ៉ាងដើមមនរាប់ពាន់ដើមដុះលូតលាស់ផ្ដល់ផ្លែឡើងខ្មៅពេញដើម កំពុងមានវត្ដមាននៅ ខេត្ដបាត់ដំប។ នៅក្នុងនោះម្ចាស់ចំការផ្លែមន នៅខេត្តបាត់ដំបងបានបង្ហើបថា លោកបានដាំផ្លែមន បានរយៈពេល ៧ឆ្នាំមកហើយដោយបច្ចុប្បន្ននេះដើមមនរបស់លោកមានចំនួន ៦ពាន់ដើម ហើយក្នុងមួយថ្ងៃលោកអាចលក់ចេញពី១០គីឡូ ទៅ២០គីឡូឯណោះ(និងលក់ផ្លែស្រស់បានមួយគីឡូ៨ដុល្លារ)។
ម្ចាស់ចំការផ្លែមននៅបាត់ដំបង បាននិយាយថា សម្រាប់ដំណាំមន គឺមានអត្ថប្រយោជន៍ជួយដល់សុខភាពជាច្រើនសូម្បីតែស្លឹករបស់វា សម្រាប់ផ្លែមនតែម្តងគឺជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ការពារមហារីក ចំណែកឯស្លឹកវាជួយដល់ការទប់សម្ពាធឈាមមិនងាយឱ្យឡើង។ ដំណាំមននេះដាំតែ១ឆ្នាំគឺបានផលហើយ សំខាន់ឱ្យតែដាំវានៅចំកណ្តាលថ្ងៃ ហើយប្រសិនជាយើងព្យាយាមបូតស្លឹកវា និងស្រោចទឹកវា គឺនឹងអាចទទួលបានផលសឹងតែរាល់ឆ្នាំ ព្រោះដំណាំមននេះឱ្យតែបូតស្លឹកចេញគឺវាចេញផ្លែតែម្តង។
៤. ដំណាំលម៉ើ
លោកគីម ហួរ ដែលជាស្ថាបនិកនៃកសិដ្ឋាន GreenFarm នាពេលបច្ចុប្បន្ននេះកំពុងតែកាក់កបខ្លាំងជាមួយនឹងរបរកសិកម្ម។ បន្ថែមពីនេះទៀត បើយោងទៅតាមបទសម្ភាសន៍ជាមួយ Business Cambodia លោកបានឱ្យដឹងថា តាមរយៈបទពិសោធន៍នៃការប្រកបរបរទាក់ទងនឹងវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំនោះ លោកមើលឃើញថា លម៉ើគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅស្រុក ដែលកសិករ និងអ្នកដែលចង់វិនិយោគទៅលើវិស័យកសិកម្មមិនគួរមើលរំលនោះឡើយ។
លោកបានបន្ថែមថា លម៉ើគឺជាដំណាំដែលមិនសូវពិបាកដាំដុះ និងមិនពិបាកក្នុងការមើលថែប៉ុន្មាននោះទេ។ ដោយក្នុងមួយហិកតាយើងអាចដាំបានខ្ទង់ ៤០០ដើម ប្រសិនបើយើងដាំ ៥×៥ ម៉ែត្រ។ ហើយក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ យើងអាចប្រមូលផលបានហើយ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងលម៉ើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គ្រាន់តែចាយពេលខ្ទង់ ៣ ឆ្នាំ យើងអាចអង្គុយចាំប្រមូលផលបានរហូតដល់ទៅជាង ៩០ ឆ្នាំឯណ្ណោះ។ ដោយគ្រាន់តែដាំ ១ ទៅ ២ហិកតាអាចទាញចំណូលចិញ្ចឹមយើងបានមួយជីវិត៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T04:20:46.232Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 887,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនចាញ់បរទេស! ផ្សារទំនើបធំៗ៣នេះ សុទ្ធតែបង្កើតឡើងដោយកូនខ្មែរ មានតម្លៃសរុបជិតកន្លះពាន់លាន$
|
https://business-cambodia.com/articles/these-3-big-supermarkets
|
មើលឃើញថាបច្ចុប្បន្ននេះ សំណង់ផ្សារទំនើបតូចធំ កំពុងពង្រីកខ្លួនយ៉ាងសកម្មនៅក្នុងប្រទេកម្ពុជា ពិសេសគឺ នៅក្នុងរាជធានីភ្នំពេញតែម្តង ដែលភាគច្រើនសុទ្ធតែយីហោមកពីបរទេស។ ប៉ុន្តែក្នុងនោះក៏មានផ្សារទំនើបដែលជាយីហោរបស់កូនខ្មែរដែរ ខណៈបច្ចុប្បន្នក៏កំពុងតែរំលេចខ្លួនយ៉ាងធំស្គឹមស្គៃ មិនចាញ់យីហោ បរទេសនោះទេ។
១. ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាផ្សារទំនើបខ្នាតយក្សដ៏ធំស្កឹមស្កៃ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ដែលជាប់នឹងផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ។ ហើយផ្សារទំនើបមួយនេះ ទើបនឹងបើកឲ្យដំណើរកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។
ផ្សារទំនើបមួយនេះត្រូវបានបើការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ដោយបានចំណាយថវិកាក្នុងការសាងសង់ប្រមាណ ២៥០ លានដុល្លារ និងមានកម្ពស់ ៤ ជាន់ មានផ្ទៃក្រឡាសរុប ១៦ ម៉ឺនម៉ែត្រការ៉េ។ ហើយផ្សារនំនើបនេះ ប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជនផងដែរ។
២. ផ្សារទំបើប K mall
K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះបើកដំណើរការសាកល្បងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park) ដែលគម្រោងមេនេះ រួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។
៣. The Olympia City
ផ្សារទំនើ Olympia City ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅកណ្ដាលរាជធានីភ្នំពេញ។ ផ្សារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។
The Olympia City ស្ថិតនៅបណ្ដោយផ្លូវហ្សាលដឺហ្គោល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ផ្សារទំនើបលំដាប់អន្តរជាតិនេះ មានផ្ទៃក្រឡា ១៥០៨១ម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក ហើយគំរោង Olympia City ទាំងមូល បានចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក សំរាប់តែផ្នែកសំណង់ ដោយមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយទេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T03:53:32.113Z",
"category": "កំពូលអ្នកលក់",
"views": 1484,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រកស៊ីលើវិស័យបច្ចេកវិទ្យា ២០ឆ្នាំ ពេលនេះ មេធំ Meta ត្រៀមបើករបរថ្មី លើការចិញ្ចឹមគោ២ប្រភេទនេះ
|
https://business-cambodia.com/articles/mark-zuckerberg
|
ក្រោយជោគជ័យលើវិស័យបច្ចេកវិទ្យា ២០ឆ្នាំ មេធំ Meta លោក Mark Zuckerberg ឆ្លៀតបង្កើតរបរថ្មីមួយបន្ថែមទៀតលើការចិញ្ចឹមគោ Wagyu និង Angus ជាមួយនឹងមហិច្ឆតាចិញ្ចឹមឱ្យក្លាយគោដែលមានសាច់ឆ្ងាញ់ជាងគេបំផុតនៅលើពិភពលោក។
លោក Mark Zuckerberg ដែលគេស្គាល់ថាជាមេធំរបស់ក្រុមហ៊ុន Meta ថ្មីៗនេះលោកបានសំងំបង្កើតកសិដ្ឋានចិញ្ចឹមគោមួយកន្លែងក្នុងតំបន់ Ko'olau Ranch លើដែនកោះ Kauai ជាមួយគោលបំណង បង្កើតសាច់គោដ៏ល្អ និងមានគុណភាពបំផុតនៅលើពិភពលោក។ នេះបើយោងតាមសំណេរ ដែលលោកបានសរសេររៀបរាប់នៅលើផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ។
ជាមួយនឹងការប្តេជ្ញាចិត្តដ៏អស្ចារ្យនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានបញ្ជាក់នៅក្នុងសំណេររបស់លោកយ៉ាងដូច្នេះថា សត្វគោពូជល្អៗដែលលោកចិញ្ចឹម គឺជាប្រភេទគោយកសាច់ wagyu និង angus ដែលគោបែបនេះគឺចិញ្ចឹមឲ្យស៊ី macadamia meal និងឱ្យផឹកស្រាបៀ ដែលដាំនិងផលិតនៅក្នុងកសិដ្ឋាននេះផ្ទាល់តែម្ដង។ លើសពីនេះទភទៀតលោកបានបញ្ជាក់ថា នៅក្នុងសត្វគោលមួយក្បាលៗ ក្នុងកសិដ្ឋានរបស់លោក គឺស៊ីអាហារចន្លោះពី ៥,០០០ ទៅ ១០,០០០ផោន ក្នុងមួយឆ្នាំៗ ដូច្នេះលោកត្រូវដាំដើម macadamia ឲ្យបានច្រើនហិចតាទើបអាចផ្គត់ផ្គង់ឱ្យគោបានគ្រប់គ្រាន់ ដើម្បីឱ្យសាច់គោមានគុណភាពទៅតាមការចង់បាន។
គួរបញ្ជាក់ផងដែរថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់មេធំ Meta ហើយមិនទាន់ដឹងថាដំណើរការបន្ទាប់តើមហាសេដ្ឋីរូបនេះនឹងបង្កើតអាជីវកម្មអ្វីថ្មីបន្ថែមទៀតនៅក្នុងវិស័យកសិកម្មនេះ ដូច្នេះមានតែរង់ចាំសកម្មភាពថ្មីៗជាបន្តទៀត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T03:20:50.308Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 794,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ស្ងាត់ៗ! ក្រុមហ៊ុន Angkormilk រៀបចំកម្មវិធីធំមួយជាមួយតំណាងចែកចាយទូទាំងប្រទេសដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ
|
https://business-cambodia.com/articles/angkor-milk-meeting-with-dealer
|
ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានរៀបចំកម្មវិធីដ៏សន្ធឹកសន្ធាប់មួយនៅក្នុងសណ្ឋាគារ សុខា ភ្នំពេញ ទៅដល់តំណាងចែកចាយទូទាំងប្រទេសទាំងអស់ហើយទទួលបានលទ្ធផលល្អប្រសើរ។
នៅក្នុងកម្មវិធីជួបជុំតំណាងចែកចាយនេះ លោក កុយ សុវណ្ណ ដែលជា នាយកផ្នែកលក់និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បាននិយាយថា “ក្នុងនាមនាយកដ្ឋានផ្នែកលក់និងទីផ្សារ យើងខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការគោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍ នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រកបដោយនិរន្តភាព និងដើម្បីពង្រីកទំហំទីផ្សាររបស់យើង អោយកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។
ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ យើងមានផលិតផល១ប្រភេទ បន្ថែមទៀតគឺ៖ ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ 1,284Kg ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំង និងមានការពេញនិយមគាំទ្រពីអតិថិជនទាំងអស់។
លោក កុយ សុវណ្ណ បាននិយាយបន្តទៀតថា ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំ ព្រមទាំងមានការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់ ក្រុមហ៊ុនមានការរំពឹងទុកជាមុនថា សហការធុរកិច្ចក្នុងឆ្នាំ ២០២៤នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០-១៥% នោះឡើយ ដោយសារយើងមានយុទ្ធសាស្រ្តផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អនោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន។ ក្រឡែកមកមើលយុទ្ធសាស្រ្តក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ក្នុងឆ្នាំ ២០២៤មានដូចជា៖
១. ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញសង្គម និង ឌីជីថល (Social and digital media)
២. ការពង្រីកទីផ្សារតាមរយៈកម្មវិធីលក់ ជាពិសេសដល់ដៃគូលក់ និងចែកចាយបន្ត
៣. ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយនៅទូទាំងប្រទេស
លើសពីនេះទៅទៀត ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី គឺមានការទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល នាខែវិច្ឆិកា ឆ្នាំ២០១៣ ដោយស្ថិតនៅលើផ្ទៃដី ៣ហិកតា ហើយបានដំណើរការផលិតផលិតផលទឹកដោះគោដំបូងនៅខែកញ្ញា ក្នុងឆ្នាំ២០១៥ ជាមួយការដាក់បន្ថែមទុនវិនិយោគជាបន្តបន្ទាប់មកដល់ពេលនេះមានទុនវិនិយោគកើនឡើងដល់ប្រមាណជិត ៤១លានដុល្លារ ហើយផ្ទៃដីរោងចក្រផលិតបានកើនដល់ ៦ហិកតា នាពេលបច្ចុប្បន្ននេះ។
អ្វីដែលគួរឱ្យសរសើរនោះ ការរីកចម្រើនរបស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បាននិងកំពុងតែផ្តល់ការងារជូនកម្មករនិយោជិតប្រមាណជិត ៦០០នាក់ ក្នុងនោះនាយកដ្ឋានផ្នែកលក់ និងទីផ្សារមានចំនួន ១៥៨នាក់ ទូទាំងប្រទេស និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ទៅ១០លានដុល្លារក្នុងមួយឆ្នាំៗ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-10T01:46:12.384Z",
"category": "PR",
"views": 249,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនមែន១ មិនមែន២ តែ៣! ដើមឆ្នាំ2024 Isuzu ប្រកាសបញ្ចុះតម្លៃរថយន្តក្បែរ ១ម៉ឺន$ លើម៉ូឌែល៣នេះ
|
https://business-cambodia.com/articles/isuzu-2024-dis-cunt
|
សម្រាប់ប្រិយមិត្តដែលស្រលាញ់ពេញចិត្តលើរថយន្ត 𝗜𝗦𝗨𝗭𝗨 ហើយកំពុងសន្សំលុយជិតគ្រប់ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុន 𝗜𝗦𝗨𝗭𝗨 ប្រចាំស្រុកខ្មែរប្រកាសលក់បញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក លើម៉ូឌែលទំនើបៗ រហូតដល់៣ម៉ូដែល ដោយក្នុងម៉ូដែលនិមួយៗបញ្ចុះក្បែរម៉ឺនដុល្លារ។
យោងតាមផេកផ្លូវការ Isuzu Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអបអរដល់ ដើមខែថ្មី ជំពូកថ្មី នៃឆ្នាំ២០២៤ ជាមួយប្រម៉ូសិនថ្មីពី ISUZU!!! ចំនេញរហូតដល់ ៧០០០ដុល្លារ។ ដោយម៉ូឌែលទាំង៣នោះរួមមានដូចជា 𝗜𝗦𝗨𝗭𝗨 𝗠𝘂-𝗫 ជាមួយតម្លៃ ៦៥,៥០០ដុល្លារ ខណៈម្លៃដើម ៧២,៥០០ដុល្លារ ហើយចំពោះម៉ូឌែល 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 វិញមានតម្លៃ ៤៨,៥០០ដុល្លារ ខណៈតម្លៃពេញ ៥៤,៥០០ដល្លារ និងម៉ូឌែលចុងក្រោយគឺ 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗛𝗶-𝗟𝗮𝗻𝗱𝗲𝗿 លក់ក្នុងតម្លៃ ៤១,៥០០ដុល្លារ ដោយតម្លៃចាស់មានតម្លៃរហូតដល់ទៅ ៤៦,៩០០ដុល្លារ។
ស្របគ្នានេះដែរ សម្រាប់ប្រិយមិត្តដែលស្នេហាការផ្សងព្រេង គឺសាកសមបំផុតសម្រាប់ម៉ូឌែល Isuzu Mu-X ហើយចំពោះបងប្អូនដែលធ្វើដំណើរផ្លូវពិបាកៗឆ្លងកាត់នូវឧបសគ្គលំបាក អាចសម្លឹងមើលរថយន្ត Isuzu D-Max V-Cross និងសម្រាប់ភាពជោគជ័យរបស់អ្នក ត្រូវបានដោះស្រាយជាមួយរថយន្ត Isuzu D-Max Hi-Lander។
គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T09:53:56.257Z",
"category": "កំពូលអ្នកលក់",
"views": 668,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់បានគំនិតទីផ្សារច្រើន! មើលឆាណែលបរទេស៣នេះ បង្រៀនវិធីធ្វើទីផ្សារអនឡាញ មិនអស់លុ.យ
|
https://business-cambodia.com/articles/3-youtube-channel-that-talk-about-online-marketing
|
សព្វថ្ងៃនេះប្រព័ន្ធអនឡាញក្លាយទៅជាទីផ្សារដ៏សំខាន់មួយសម្រាប់បងប្អូនម្ចាស់អាជីវកម្មក្នុងការធ្វើការលក់ដូរ។ ក្នុងនោះការធ្វើទីផ្សារនេះទៀតសោតក៏ទាមទារឱ្យមានការសិក្សារៀនសូត្រនូវគំនិតថ្មីៗ ដើម្បីជាគន្លឹះធ្វើឱ្យកាន់តែមានភាពទាក់ទាញផងដែរ។
យ៉ាងណាមិញខាងក្រោមនេះជាឆាណែលយូធូបបរទេសចំនួន៣ដែលបង្រៀននិងណែនាំអំពីតិចនិកនិងគំនិតផ្សេងៗ ដែលបងប្អូនអាចចាយពេលទស្សនាបានដោយមិនអស់លុយ៖
១. Wes McDowell ៖ ជាឆាណែលយូធូបមានចុចអ្នកតាមដានប្រមាណ២៦៥K ដែលមានមាតិកាផ្តោតទៅលើគំនិតកសាងអាជីវកម្ម គន្លឹះថែទាំអាជីវកម្មនិងគំនិតទីផ្សារ។
២. Laurie Wang ៖ ជាឆាណែលយូធូបដែលមានអ្នកចុចតាមដានប្រមាណ១៤.៦K ដែលមានមាតិកាផ្តោតទៅលើគំនិតកសាងអាជីវកម្ម និងយុទ្ធសាស្រ្តក្នុងការទិញ-លក់។
៣. Adam Erhart ៖ ជាឆាណែលយូធូបដែលមានអ្នកចុចតាមដានប្រមាណ៣៧៤K ដែលមានមាតិកាផ្តោតទៅលើគំនិតក្នុងការបង្កើតអាជីវកម្ម និងទីផ្សារ។
ដូច្នេះសម្រាប់បងប្អូនដែលចូលចិត្តទស្សនាយូធូបអាចធ្វើការចំណាយពេលទស្សនាឆាណែលទាំងនេះបាន ដើម្បីទទួលបានគំនិតថ្មីៗបន្ថែមទៀត ចាក់ចូលទៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ទាំងគំនិតទីផ្សារ ការធ្វើទីផ្សារឬចំណេះដឹងទូទៅដែលយើងអាចពុំទាន់បានដឹងឬស្វែងយល់ពីមុនមក៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T09:52:36.042Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 552,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ទើបតែវ័យ១៧ឆ្នាំ យុវតីម្នាក់នេះយកប្រាក់សន្សំ២ពាន់$ រកស៊ីលើAmazon រកចំណូលបានជាង៣ម៉ឺន$ក្នុង១ខែ
|
https://business-cambodia.com/articles/bella-lin-started-her-own-business-on-amazon
|
Bella Lin គឺជាយុវតីវ័យ១៧ឆ្នាំម្នាក់រស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក អាចបង្កើតមុខរបរមួយផ្ទាល់ខ្លួនគឺអាជីវកម្មផលិតនិងលក់ទ្រុងកណ្ដុរលើផ្សារអនឡាញAmazon ថែមទាំងអាចរកចំណូលបានដល់ទៅជាង៣ម៉ឺនដុល្លារក្នុងមួយខែ។
អាជីវកម្មរបស់ Bella Lin មានឈ្មោះថា GuineaLoft ជាអាជីវកម្មផលិតនិងលក់ទ្រុងកណ្ដុរចិញ្ចឹមដោយដាក់លក់នៅលើផ្សារអនឡាញAmazon។ គំនិតអាជីវកម្មចាប់ផ្ដើមផុសឡើងនៅពេលដែលនាងបានឲ្យកណ្ដុរពូជ Guinea Pig ចំនួន៣ក្បាលរត់លេងនៅវាលស្មៅក្រោយផ្ទះរបស់នាងតែជាអកុសលមានសត្វស្ទាំងមួយក្បាលបានហើរមកឆក់យកកូនកណ្ដុរបស់នាងទៅបាត់។
បន្ទាប់ពីជួបហេតុការណ៍សត្វស្ទាំងឆក់យកកូនកណ្ដុរទៅបាត់នាងក៏លេចចេញនូវគំនិតអាជីវកម្មមួយគឺនាងបានរចនាទ្រុងកណ្ដុរដែលមានភាពល្អប្រសើរសម្រាប់ដាក់កណ្ដុរឲ្យមានសុវត្ថិភាពដោយនាងបានរចនាគំរូបទ្រុងកណ្ដុរជាច្រើនម៉ូដែល។
ក្រោយពីរចនាទ្រុងកណ្ដុរបានច្រើនហើយនោះ នាងបានយកលុយសន្សំចំនួន២ពាន់ដុល្លារចាប់ផ្ដើមអាជីវកម្មមួយឈ្មោះ GuineaLoft ដោយនាងបានប្រាប់ប៉ានាងដែលជា Computer programmer ថានាងចង់ផលិតទ្រុងកណ្ដុរឲ្យកាន់តែល្អប្រសើរ ហើយប៉ានរបស់នាងក៏ទាក់ទងទៅគ្រួសារមួយដែលមានរោងចក្រនៅប្រទេសចិនដើម្បីផលិតទ្រុងសត្វចិញ្ចឹមតូចៗ។ បន្ទាប់ពីនោះនាងចាប់ផ្ដើមយកដើមទុនជាប្រាក់សន្សំ២ពាន់ដុល្លារបង្កើតអាជីវកម្មឈ្មោះថា GuineaLoft ដែលលក់ទ្រុងកណ្ដុរនៅលើAmazon។
Bella Lin ចាប់ផ្ដើម GuineaLoft ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣កន្លងទៅនេះនាងលក់ទ្រុងកណ្ដុរបានរហូតដល់ទៅ១១,០០០ទ្រុងនិងរកចំណូលបាន៤១ម៉ឺនដុល្លារគិតជាខែជាមធ្យមរកចំណូលបាន៣៤,០០០ដុល្លារក្នុងមួយខែ។
មេរៀនរកស៊ីដែលអ្នកគួររៀនពីយុវតី Bella Lin វ័យ១៧ឆ្នាំនោះគឺយកបញ្ហាបង្កើតជាឱកាសរកចំណូលហើយស្វែងរកការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន។ ជាក់ស្ដែងដំបូងសត្វស្ទាំងចាប់យកកណ្ដុរនាងទៅបាត់ធ្វើឲ្យនាងគិតឃើញការផលិតទ្រុងកណ្ដុរកាន់តែល្អប្រសើរ រហូតអាចបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនរកចំណូលបានរាប់ម៉ឹនដុល្លារក្នុងមួយខែ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T09:48:34.272Z",
"category": "ហិរញ្ញវត្ថុ",
"views": 2339,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
នៅផ្ទះក៏រកចំណូលបាន! មកស្គាល់របរសាមញ្ញ ៥ ដែលស្រ្តីមេផ្ទះអាចឆ្លៀតធ្វើបាន ដើម្បីរកចំណូល
|
https://business-cambodia.com/articles/five-job-
|
បច្ចុប្បន្ននេះមិនថាស្រ្តីឬបុរសសុទ្ធតែអាចរកចំណូលបានដូចគ្នា ថ្វីបើពេលខ្លះស្រ្តីត្រូវសម្រាកពីការងារក្រោយពីរៀបការមានគ្រួសារមានកូនក៏ដោយ ក៏ពួកគាត់នៅតែអាចឆ្លៀតពេលពីការមើលថែកូនមកបង្កើតមុខរបរមួយសម្រាប់ខ្លួនឯងដើម្បីបង្កើតចំណូលជួយទំនុកបម្រុងគ្រួសារគាត់បានដែរ។ ដូច្នេះនៅថ្ងៃនេះចាបក្រហមនឹងបង្ហាញនូវមុខរបរសាមញ្ញៗចំនួន ៥ ដែលស្រ្តីមេផ្ទះអាចធ្វើបានដើម្បីរកចំណូលបន្ថែម៖
១.ថតវីដេអូ
បច្ចុប្បន្នសង្គមកាន់តែជឿនលឿនមធ្យោបាយនៅក្នុងការរកប្រាក់ក៏កាន់តែងាយស្រួល ជាពិសេសការរកលុយតាមរយៈបណ្តាញសង្គមដូចជា Facebook, Tik Tok និង YouTube ក៏កាន់តែមានភាពងាយស្រួលជាងមុន ហើយសព្វថ្ងៃនេះមានស្រ្តីមេផ្ទះខ្មែរមិនតិចនាក់នោះទេដែលកំពុងរកប្រាក់ចំណូលតាមវិធីនេះ ដោយពួកគាត់ថតជាសកម្មភាពប្រចាំថ្ងៃ សកម្មភាពធ្វើម្ហូប ដាំបន្លែ និងតាមរយៈវីដេអូបែបកំសាន្តជាដើម។ ហេតុនេះសម្រាប់បងប្អូនស្រ្តីដែលជាស្រ្តីមេផ្ទះក៏អាចសាកល្បងមធ្យោបាយរកលុយតាមវិធីនេះបានដូចគ្នា ក្រៅពីការរកលុយតាមរយៈបណ្តាញសង្គម យើងក៏អាចបានប្រាក់ចំណូលមួយផ្នែកពីការផ្សព្វផ្សាយផលិតផលរបស់អ្នករកស៊ី ឬ យើងអាចច្នៃភាពល្បីល្បាញរបស់ខ្លួនឯងក្នុងការបង្កើតអាជីវកម្មបានថែមទៀតផង។
២.ធ្វើអាហារលក់
ឆ្លៀតពេលទំនេរពីការងារផ្ទះនិងមើលថែកូនតូចស្រ្តីមេផ្ទះមួយចំនួនក៏បានយកពេលខ្លះសម្រាប់ធ្វើអាហារលក់ ដោយមួយផ្នែកពួកគាត់ធ្វើជាបាយប្រអប់ នំប៉័ងកៀប លក់ ឬក៏ជាអាហារសម្រន់ផ្សេងៗសម្រាប់អ្នកធ្វើការផងដែរ ព្រោះបច្ចុប្បន្ននេះសង្កេតឃើញថាការធ្វើអាហារស្រាប់ៗហើយដាក់លក់នៅតាមផ្លូវសម្រាប់អ្នកធ្វើការកំពុងក្លាយជារបរដ៏ពេញនិយមមួយ ហេតុនេះស្រ្តីមេផ្ទះពួកគាត់ក៏អាចសាកល្បងធ្វើបាន ឬប្រសិនបើឆ្លៀតពេលធ្វើមិនបានក៏អាចទទួលទិញពីគេយកមកលក់បន្តដោយយកកម្រៃចំណេញបន្តិចបន្តួចក៏បាន។
៣.ផលិតផលធ្វើដោយដៃ
ទំនេរពីការងារផ្ទះមានស្រ្តីមួយភាគធំបានសង្ងំចាក់ប្រភេទផ្ទាំងគំនូរ ឬចាក់ផលិតផលអំបោះច្នៃចេញជាការបូបជាផ្កា ឬជាវត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីលក់ផងដែរ។ ថ្វីបើរបស់ទាំងនោះចំណាយពេលធ្វើយូរបន្តិចក៏ពិតមែន ប៉ុន្តែពេលធ្វើរួចតម្លៃវាក៏លក់បានខ្ពស់គួរសម ដែលអាចឱ្យស្រ្តីទទួលបានប្រាក់កម្រៃសមរម្យដើម្បីសម្រាប់ផ្គត់ផ្គង់ការចំណាយមួយចំនួននៅក្នុងផ្ទះបានផង។ ដូច្នេះស្រ្តីគួរតែពិចារណាសាកល្បងធ្វើហើយផុសលក់នៅលើបណ្តាញសង្គមទោះតិចឬច្រើនក៏វិធីក្នុងការរកប្រាក់កម្រៃបានដែរ មិនយូរមិនឆាប់វាក៏អាចរីកចំទៅមុខបានឱ្យតែមានការតស៊ូ។
៤.ធ្វើនំលក់
មុខរបរធ្វើនំបានកំពុងរកចំណូលឱ្យស្រ្តីម្នាក់ក្នុងមួយខែចន្លោះពី ៨០០ដុល្លារទៅ ១,០០០ដុល្លារ ដោយគ្រាន់តែធ្វើនំលក់នៅផ្ទះធម្មតាៗ ។ ជាក់ស្តែង អ្នកស្រី Madam Azurah ជាស្រ្តីមេផ្ទះមួយរូបដែលកំពុងពឹងផ្អែកចំណូលពីការធ្វើនំលក់ ដើម្បីចិញ្ចឹមកូន ៥នាក់នៅក្នុងបន្ទុក និងសម្រាប់ការចំណាយផ្សេងៗទៀតនៅក្នុងផ្ទះ។ បើតាមការលើកឡើងរបស់អ្នកស្រី Madam Azurah បានឱ្យដឹងថា បើទោះបីជាចំណូលនេះតិចមិនពិតមែនតែចំណូលនេះក៏ក្លាយជាចំណែកមួយផ្នែកជួយកាត់បន្ថយការលំបាកខ្លះដែរ ម្យ៉ាងការងារនេះល្អសម្រាប់ស្រ្តីដែលជាមេផ្ទះអាចរកចំណូលបានសម្រាប់ខ្លួនឯងហើយ សល់ទាំងពេលមើលថែទាំងគ្រួសារថែមទៀត។
៥.បើកសំអាង
ការបើកហាងសាឡនត្រូវបានក្លាយជារបរដល់ពេញនិយមមួយសម្រាប់ស្រ្តីនៅអាស៊ីយើងនេះ ព្រោះវាជួយឱ្យស្រ្តីដែលមានគ្រួសារនៅផ្ទះអាចធ្វើបានងាយស្រួល ទោះជាមានកូនតូចត្រូវមើលថែក៏ដោយ ក៏ពួកគាត់អាចឆ្លៀតពេលធ្វើបានសម្រាប់បង្កើតប្រាក់ចំណូលបន្ទាប់បន្សំផ្គត់ផ្គង់គ្រួសារបាន។ ជាក់ស្តែង សម្រាប់អ្នកស្រី Erica Goh បាននឹងកំពុងពឹងផ្អែកទៅរបរមួយនេះដើម្បីរកចំណូលចិញ្ចឹមកូនក្នុងបន្ទុកនិងសម្រាប់ចាត់ចែងការចំណាយប្រចាំរបស់គាត់ ក្រៅពីទទួលបានកម្រៃពីភ្ញៀវដែលមកបម្រើសេវាកម្មនៅហាង អ្នកស្រី Erica Goh ក៏អាចរកចំណូលបានមួយផ្នែកទៀតពីការបង្រៀនសិស្សផងដែរ ដោយក្នុងមួយវគ្គក្នុងម្នាក់តម្លៃចន្លោះពី ៥០ដុល្លារ ទៅ ៧០ដុល្លារ។
គួរបញ្ជាក់ផងដែរថា នេះជាគំនិតអាជីវកម្មដែលក្រុមការងារចង់ធ្វើការចែករំលែកសម្រាប់ស្រ្តីដែលជាមេផ្ទះអាចធ្វើការពិចារណាធ្វើសម្រាប់បង្កើតជាចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបន្ថែមជាគំនិតខ្លះដើម្បីឱ្យបងៗស្រ្តីមើលឃើញថាទោះបីជានៅផ្ទះក៏ពួកគាត់អាចឆ្លៀតពេលបង្កើតចំណូលបានដោយខ្លួនឯងដែរទោះតិចឬច្រើនក៏ជាកម្លាំងញើសឈាមរបស់គាត់ជាអ្នករក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T09:25:07.198Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 7290,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកនៅភ្នំពេញឆ្នាំថ្មី ចង់ចេះភាសា ចិន ថៃ អង់គ្លេស អាចទៅរៀននៅសាលា១នេះបាន អត់គិតប្រាក់ទេ
|
https://business-cambodia.com/articles/3-language-can-study
|
បច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ព្រោះកាលណាដែលយើងចេះភាសាច្រើនគឺងាយស្រួលរកការងារធ្វើ ក៏ដូចជាងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេសផងដែរ ជាពិសេសនោះប្រសិនជាលោកអ្នកចង់រៀនភាសាបន្ថែមដូចជា ថៃ អង់គ្លេស ចិន អាចទៅរៀននៅសាលា១នេះបានមានការបង្រៀនគ្មានយកលុយ១រៀល។
ជាក់ស្តែង យោងតាមការចុះផ្សាយដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា សាលាកំពុងតែបើកបង្រៀនភាសាកម្រិតដំបូងដូចជា ថៃ អង់គ្លេស ចិន និងថ្នាក់ជំនាញការិយាល័យ (រួមបញ្ចូលជាមួយ Ms. office) ដោយមានការសិក្សារៀងរាល់ថ្ងៃ អង្គារ ដល់ សុក្រ រៀងរាល់ម៉ោងចាប់ពីម៉ោង ១:០០pm -៧:៣០pm។
ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនភាសាបន្ថែមអាចទៅចុះឈ្មោះបាន ដោយសារមជ្ឈមណ្ឌលនៅតែទទួលការចុះឈ្មោះ និងធ្វើតេស្តកម្រិតភាសាអង់គ្លេស រៀងរាល់ថ្ងៃ ពុធ និង ព្រហស្បតិ៍ ចាប់ពីម៉ោង ១ ដល់ ម៉ោង ៤រសៀល។ ប្រសិនជាមានចម្ងល់លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 012 680 590 ឬក៏ហ្វេសប៊ុកផេក មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T08:31:07.479Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 25189,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ! រដ្ឋនឹងបន្តលើកលែងពន្ធ លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ ដល់ឆ្នាំ២០២៤
|
https://business-cambodia.com/articles/tax-exemption-announcement-
|
ជាដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះតម្លៃក្រោមឬ ស្មើ ៧ ម៉ឺនដុល្លារ ក៏ដូចជា ដីធ្លីដែលមិនទាន់ប្រើប្រាស់ មិនបាច់ដេកភ័យរឿងបង់ពន្ធយឺតនោះទេ ខណៈ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសបន្ដការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញផ្សារកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៤។
តាមការបញ្ជាក់របស់ ក្រសួងបានឲ្យដឹងថា ការទទួលបានការលើកលែង និងអនុគ្រោះពន្ធខាងលើនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យលេខ ០០២ សហវ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងខ្លឹមសារដូចខាងក្រោម ៖
ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៤ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ។
ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួតពិនិត្យ ឡើងវិញ ។
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ ខុសពីទីផ្សារជាក់ ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។ អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវ កិច្ចសន្យាទិញ-លក់ជាក់ស្ដែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ(ច្បាប់ដើម) បន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
យ៉ាងណាមិញពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធន បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យ វិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។
ដោយឡែកចំពោះ ពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ ក៏ត្រូវបានព្យូរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដូចគ្នា ខណៈកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬ អ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំនេះ។ ហើយការបន្ធូរបន្ថយនូចលក្ខខណ្ឌលើកលែង ពន្ធនេះ សម្រាបើការអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ៖
១-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
២-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ ហិកតា ក្នុងដីមួយកន្លែង។
៣-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូច
ជីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ជីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ -ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជូល
ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍
ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
ជីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម - ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិន ត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធជាតាមច្បាប់ជាធរមាន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T07:29:34.140Z",
"category": "កំពូលអ្នកលក់",
"views": 276,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
MSI បានបង្ហាញនូវកុំព្យូទ័រយួរដៃ AI-Ready ថ្មីៗនិងឧបករណ៍លេងហ្គេមយួរដៃដំបូងរបស់ខ្លួននៅ CES 2024
|
https://business-cambodia.com/articles/msi-computer-aiready-
|
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ - ជាមួយនឹងរលកសន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យា AI ទូទាំងសាកលលោក MSI ដែលជាម៉ាកកុំព្យូទ័រយួរដៃកំពូលលំដាប់ថ្នាក់ពិភពលោក បាននាំមុខគេលើភាពប្រសព្វរបស់ខ្លួនចំពោះសោភ័ណភាពដ៏ប្រណិត ដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។ ការដាក់បង្ហាញកុំព្យូទ័រយួរដៃដែលដំណើរការដោយបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ខ្លួនដែលមានបំពាក់នូវ Neural Processing Unit (NPU) នៅក្នុងប្រព័ន្ធដំណើរការ Intel® Core™ Ultra, MSI ជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា។ អ្វីដែលពិសេសនោះ MSI ក៏បានដាក់បង្ហាញ Claw ដែលជាឧបករណ៍លេងហ្គេមយួរដៃដំបូងរបស់ខ្លួននៅ CES 2024 ។កុំព្យូទ័រយួរដៃទំហំ 18 អ៊ីងដ៏ទំនើបរបស់ក្រុមហ៊ុន MSI ដែលបំពាក់នូវប្រព័ន្ធដំណើរការ Intel® 14th Gen HX-series processors និងម៉ូឌុលចំហាយទឹកបន្ថយកម្ដៅដ៏ធំ មានគោលបំណងដណ្តើមយកឈ្មោះជាកុំព្យូទ័រយួរដៃដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ ជួរនៃកុំព្យូទ័រយួរដៃនេះពង្រីកឥទ្ធិពលរបស់ប្រព័ន្ធដំណើរការស៊េរី HX-series ជំនាន់ទី 14 ដល់ការលេងហ្គេម និងការបង្កើតមាតិកាដ៏ទំនើបទាន់សម័យ ដែលបំពាក់ដោយថាមពលពេញលេញនៃក្រាហ្វិកស៊េរី RTX 40 ។
លោក Eric Kuo អនុប្រធានប្រតិបត្តិ និងប្រធានគ្រប់គ្រងផ្នែកកុំព្យូទ័រយួរដៃ របស់ MSI បានថ្លែងថា៖ « យើងពិតជារំភើបក្នុងការស្វែងយល់ និងជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ននេះ។ MSI ខិតខំបន្តនាំមុខគេ ហើយជាមួយនឹងកុំព្យូទ័រយួរដៃដែលដំណើរការដោយ AI ថ្មីរបស់យើង យើងកំពុងពង្រឹងខ្លួនយើងបន្ថែមទៀតជាម៉ាកយីហោដែលបំពេញតាមតម្រូវការរបស់អតិថិជនជានិច្ច។»
លោក Michelle Johnston Holthaus អនុប្រធានប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅផ្នែកផ្គត់ផ្គង់បំណែកដំណើរការកុំទ្យូទ័រ នៃក្រុមហ៊ុន Intel បានថ្លែងថា៖ « យើងមានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយ MSI ដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អតិថិជនជុំវិញពិភពលោក។ MSI Claw ថ្មីគឺជាឧបករណ៍លេងហ្គេមយួរដៃថ្មីដ៏គួរឱ្យរំភើបដំណើរការដោយប្រព័ន្ធដំណើរការ Intel Core Ultra ដែលផ្តល់នូវបទពិសោធន៍លេងហ្គេមដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ភាពរីករាយគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ហើយ MSI Titan 18 HX ដំណើរការដោយប្រព័ន្ធដំណើរការ Intel Core 14th gen HX ថ្មីរបស់យើង ផ្តល់នូវបទពិសោធន៍លេងហ្គេមលើទូរស័ព្ទដ៏អស្ចារ្យបំផុត។ ជាមួយនឹងការចាប់ផ្តើមដំណើរការនៃ processors ថ្មីទាំងនេះ យើងកំពុងផ្តល់ឱ្យអ្នកលេងហ្គេម អ្នកបង្កើតមាតិកា និងអ្នកជំនាញ នូវដំណើរការកុំព្យូទ័រដែលពួកគេត្រូវការ និងរំពឹងទុកពី Intel និង MSI ។
សម្រាប់ដំណើរការកាន់តែប្រសើរ៖ Intel® Core™ Ultra, Intel® Core™ i9 (ជំនាន់ទី 14 HX-series) និង NVIDIA® GeForce RTX™ GPU៖
កុំព្យូទ័រយួរដៃចុងក្រោយបង្អស់របស់ MSI ដំណើរការដោយ Intel® Core™ Ultra processors ត្រូវបានធ្វើឱ្យប្រសើរសម្រាប់បន្ទុកការងារ AI ប្រកបដោយនិរន្តរភាព ដោយមានបំពាក់នូវ Neural Processing Unit និង Low Power Efficient cores សម្រាប់ដំណើរការថ្មបានយូរ។ Core™ Ultra ក៏រួមបញ្ចូលក្រាហ្វិក ARC™ ផងដែរ ដោយផ្តល់នូវដំណើរការក្រាហ្វិកច្រើនជាងពីរដងក្នុងមួយវ៉ាត់សម្រាប់កម្មវិធីដូចជា ហ្គេម និងការបង្កើតមាតិកា។ លើសពីនេះ MSI ណែនាំស៊េរីកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្ពស់ដែលបំពាក់ដោយប្រព័ន្ធដំណើរការ Intel® Core™ i9 HX-series ជំនាន់ទី 14 ដែលមានល្បឿននាឡិកា 5.8 GHz និងត្រូវបានពង្រឹងជាមួយនឹង Intel® Application Optimizer សម្រាប់ដំណើរការហ្គេមពិសេស និងការបង្កើតមាតិកា។ កុំព្យូទ័រយួរដៃទាំំងនេះក៏មានបំពាក់នូវ NVIDIA® GeForce RTX™ 40 series GPUs ជាមួយនឹង AI-powered DLSS 3 និងសមត្ថភាពតាមដានកាំរស្មីពេញលេញ AI Tensor Cores ឯកទេសផ្តល់នូវដំណើរការ AI ដ៏ទំនើបក្នុងការលេងហ្គេម ការងារច្នៃប្រឌិត និងផលិតភាពការងារ។
ចាប់ផ្តើមដំណើរឆ្ពោះទៅអនាគតជាមួយនឹងបច្ចេកវិទ្យា AI របស់ MSI៖
MSI បំពេញបន្ថែមផ្នែក hardware ដែលមានបំពាក់រួចជាស្រេចនូវបច្ចេកវិទ្យា AI របស់ខ្លួនជាមួយនឹង AI Software Suite ដែលរួមមានម៉ាស៊ីន AI សម្រាប់ការបង្កើនប្រសិទ្ធភាពដោយស្វ័យប្រវត្តិនៃការកំណត់របស់កុំព្យូទ័រយួរដៃ AI Artist សម្រាប់ការផ្ញើរមិនត្រឹមតែអត្ថបទទៅរូបភាពប៉ុណ្ណោះទេ ថែមទាំងរូបភាពទៅរូបភាព និងរូបភាពទៅអត្ថបទផងដែរ ក៏ដូចជា AI Noise Cancellation Pro សម្រាប់សំឡេងគុណភាពស្ទូឌីយោនៅក្នុងការប្រជុំ ឬការថតសំឡេងពីចម្ងាយ សូម្បីតែនៅក្នុងបរិយាកាសដែលមានសំឡេងរំខានក៏ដោយ។ វិធីសាស្រ្តដ៏ទូលំទូលាយនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ MSI ចំពោះយុគសម័យថ្មីនៃបច្ចេកវិទ្យា AI ។
សូមណែនាំ Claw ឧបករណ៍លេងហ្គេមយួរដៃដំបូងរបស់ MSI៖
MSI បានដាក់បញ្ចេញ Claw ដែលជាម៉ាស៊ីនលេងហ្គេមយួរដៃដំបូងដ៏ទំនើបដែលដំណើរការដោយ Intel Core™ Ultra processors និង Intel XeSS technology វាជួយពង្រឹង FPS យ៉ាងសំខាន់ ធានាបាននូវបទពិសោធន៍លេងហ្គេមរលូន និងអស្ចារ្យសូម្បីតែនៅលើចំណងជើង AAA ក៏ដោយ។ ជាមួយនឹងបច្ចេកវិទ្យាកំដៅ MSI Cooler Boost Hyperflow និងថាមពលថ្ម 53Whr ដ៏ច្រើននោះ Claw ធានាបាននូវការលេងហ្គេមល្អបំផុតសម្រាប់ឈ្មោះកម្រិត AAA ដោយផ្តល់នូវថាមពលថ្មដ៏គួរឱ្យកត់សម្គាល់រយៈពេល 2 ម៉ោងក្រោមលក្ខខណ្ឌដំណើរការពេញលេញ។
ឧបករណ៍នេះមានលក្ខណៈពិសេស UI ដែលងាយស្រួលប្រើ (MSI Center M) កម្មវិធីបើកដំណើរការហ្គេមរហ័ស និងគាំទ្រ MSI APP Player សម្រាប់ហ្គេមទូរស័ព្ទចល័តទាំង Windows និង Android ។
Claw ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ដោយងាយស្រួល រួមមានអេក្រង់ Touchscreen ទំហំ 7 អ៊ីង Full HD ជាមួយនឹងអត្រាrefresh rate 120 Hz កំណត់ឡើងវិញនូវស្តង់ដារហ្គេមនៅលើឧបករណ៍យួរដៃ។ លោក Eric Kuo អនុប្រធានប្រតិបត្តិ និង ប្រធានគ្រប់គ្រងផ្នែកកុំព្យូទ័រយួរដៃ របស់ MSI បានលើកឡើងថា៖ « នៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនបទពិសោធន៍លេងហ្គេមសម្រាប់អ្នកប្រើប្រាស់របស់យើង យើងមានគោលបំណងដោះស្រាយចំណុចវិបាកផ្សេងៗនៅលើទីផ្សារ និងបន្តកិច្ចខិតខំប្រឹងប្រែងឧបករណ៍មួយនេះ។ យើងមានការរចនាជាក់លាក់ដែលបានកែសម្រួលយ៉ាងម៉ត់ចត់សម្រាប់តែអ្នកលេងហ្គេម ដោយបង្ហាញឧបករណ៍លេងហ្គេមយួរដៃដំបូងបំផុតរបស់យើងគឺ Claw ដែលកំណត់ឡើងវិញនូវស្តង់ដារនៃទីផ្សារ ។»
កុំព្យូទ័រយួរដៃលេងហ្គេមទំហំ 18 អ៊ីញថ្មី : Titan 18 HX / Raider 18 HX / Stealth 18 AI Studio៖
MSI បានដាក់បង្ហាញនូវកុំព្យូទ័រយួរដៃលេងហ្គេមទំហំ 18 អ៊ីញថ្មី រួមមាន Titan 18 HX ដែលទទួលបានពានរង្វាន់, Raider 18 HX ដែលផ្តោតប្រព័ន្ធដំណើរការ និង Stealth 18 AI Studio មានទម្ងន់ស្រាល។ Titan 18 HX និង Raider 18 HX បំពាក់នូវប្រព័ន្ធដំណើរការ Intel 14th gen Core™ i9 processors និងក្រាហ្វិក NVIDIA® GeForce RTX™ 40 Series សម្រាប់ដំណើរការខ្លាំង ខណៈដែល Stealth 18 AI Studio មានបំពាក់ដំណើរការ Intel Core™ Ultra ចុងក្រោយបំផុត។ Titan 18 HX លេចធ្លោជាមួយនឹងម៉ាស៊ីនបន្ថយកម្តៅ និង MSI OverBoost Ultra សម្រាប់ថាមពលសរុប 270W ខណៈពេលដែល Raider 18 HX ផ្តល់ថាមពល 250W ។ គ្រប់ម៉ូដែលទាំងអស់មានអេក្រង់ទំហំ 18 អ៊ីញ ជាមួយនឹងលក្ខណៈពិសេសដូចជា អេក្រង់ 4K 120Hz mini LED ទំហំ 18 អ៊ីញដំបូងគេរបស់ពិភពលោក, DisplayHDR 1000 និងពណ៌ធំទូលាយសម្រាប់បទពិសោធន៍លេងហ្គេមដ៏អស្ចារ្យ។ កុំព្យូទ័រយួរដៃនីមួយៗមានការរចនាផលិតផលថ្មី ដោយ Titan 18 HX មាន Seamless RGB Haptic Touchpad និង Cherry Switch Mechanical Keyboard ។ Titan 18 HX គាំទ្រដល់ទៅ 128GB នៃអង្គចងចាំ និងទំហំផ្ទុក 12TB ខណៈពេលដែល Raider 18 HX មានរបារពន្លឺម៉ាទ្រីស និង 3D ឈរសម្រាប់ការធ្វើឱ្យត្រជាក់ប្រសើរឡើង។ Titan 18 HX និង Stealth 18 AI Studio ត្រូវបានផ្គុំឡើងដោយលោហៈធាតុអាលុយមីញ៉ូមម៉ាញេស្យូមសម្រាប់ភាពធន់នឹងការប្រើប្រាស់បានយូរអង្វែង ដោយកុំព្យូទ័រក្រោយនេះជាកុំព្យូទ័រយួរដៃហ្គេមទំហំ 18 អ៊ីញស្រាលបំផុតមានលក់នៅលើទីផ្សារ។
សម្រាប់ការលេងហ្គេមកម្លាំងខ្លាំង៖ Vector HX/ Crosshair HX/ Pulse AI/ Sword HX/ Cyborg/ Thin 15
MSI បានដាក់បង្ហាញនូវកុំព្យូទ័រយួរដៃលេងហ្គេមដ៏ទូលំទូលាយ រួមមាន Vector 16/17 HX, Crosshair 16/17 HX, និង Pulse 16/17 AI ទាំងអស់ផ្តល់នូវថាមពល GPU ដែលមិនមានការសម្រុះសម្រួលសម្រាប់បទពិសោធន៍លេងហ្គេមពិសេស។ គួរកត់សម្គាល់ថា Vector 17 HX លេចធ្លោជាមួយនឹងបច្ចេកវិទ្យា MSI Overboost ដែលមានថាមពលសរុប 250W សម្រាប់សមត្ថភាពលេងហ្គេមដែលមិនអាចប្រៀបផ្ទឹមបាន។ ស៊េរី Crosshair HX និង Pulse AI បង្ហាញពីការរចនាបែបកម្ដៅប្រកបដោយភាពច្នៃប្រឌិតជាមួយនឹង 6 exhaust និង 2 intake ports ដើម្បីបង្កើនប្រសិទ្ធភាពលំហូរខ្យល់សម្រាប់ដំណើរការខ្ពស់បំផុត។ ម៉ូដែលទាំងនេះក៏មានធាតុផ្សំនៃការរចនាដ៏ទំនើបផងដែរ ដូចជាអំពូល Backlight ក្តារចុច RGB 24-zone ជាមួយនឹង Crosshair 16/17 HX បំពាក់នូវគំរូយានអវកាសនាពេលអនាគត និង Pulse 16/17 AI ណែនាំគំរូជីពចរអេឡិចត្រូម៉ាញេទិកដ៏ល្អឥតខ្ចោះ។ លើសពីនេះ MSI ពង្រីកការលេងហ្គេមដ៏ពេញនិយមរបស់ខ្លួនជាមួយនឹងការផ្តល់ជូនដូចជា Sword 16/17 HX ពណ៌ space gray ជាមួយ PCR materials, Cyborg 15 AI ជាមួយនឹង processor Intel Core™ Ultra ចុងក្រោយបំផុត និងតួដ៏ភ្លឺច្បាស់នាពេលអនាគត, Thin 15 in cosmos gray ជាមួយ ការរចនា WASD ថ្លា និងក្តារចុចខាងក្រោយពណ៌ខៀវ។ និង Cyborg 14 ដែលអាចចូលប្រើបាន ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសចម្រុះ រួមបញ្ចូលគ្នានៃការរចនានិងមុខងារពិសេស។ ។
សម្រាប់ការប្រើប្រាស់ទូទៅ៖ Prestige Series / Content Creation Series
MSI ណែនាំស៊េរី Prestige AI ដែលបំពាក់នូវប្រព័ន្ធដំណើរការ Intel Core™ Ultra ចុងក្រោយបង្អស់។ Ultralight Prestige 16 AI ទម្ងន់ 1.5kg ផលិតដោយអាលុយមីញ៉ូម-ម៉ាញេស្យូម មានថាមពលថ្ម 99.9WHr ប្រើបាន 19 ម៉ោង។ ស្តើង Prestige 14 AI ដែលមានថ្មធំជាងគេក្នុងថ្នាក់ 14 អ៊ីង (90Whrs) ម៉ូដែលទាំងពីរនេះ គាំទ្ររហូតដល់ PD 3.1 140W Charging សម្រាប់ផលិតភាពបន្ថែម។ មានការបញ្ជាក់ដោយ Intel Evo និង Nvidia Studio កុំព្យូទ័រយួរដៃទាំងនេះរួមបញ្ចូលគ្នានូវដំណើរការខ្ពស់ជាមួយនឹងការចល័តទម្ងន់ស្រាល ដែលដំណើរការដោយ NVIDIA® GeForce RTX™ 40 series Laptop GPU ។ Prestige 13 AI Evo, ultralight នៅ 990g, មានថាមពលថ្ម 75WHrs និងអេក្រង់ OLED 16:10 ជាមួយនឹង 100% DCI-P3 wide color gamut ។
MSI ក៏បានបន្ថែមនូវសេរ៊ីកុំព្យូទ័រយួរដៃសម្រាប់ការបង្កើតមាតិកាជាមួយនឹង Creator Z17 HX Studio ដ៏មានអានុភាព និង Creator 16 AI Studio ដែលអាចចល័តបាន ដែលទាំងពីរមានអេក្រង់ OLED 16:10 និងការរចនាចំហាយទឹកបន្ថយកម្តៅដែលដាក់វាជាកុំព្យូទ័រយួរដៃដ៏មានឥទ្ធិពលបំផុត។ លើសពីនេះ MSI ណែនាំ Creator M14 និង Creator M16 HX ដើម្បីផ្តល់ឱ្យអ្នកបង្កើតនូវជម្រើសចម្រុះ។ ការពង្រីកវិសាលភាពកុំព្យូទ័រយួរដៃរបស់ MSI បង្ហាញពីការប្តេជ្ញាចិត្តចំពោះដំណើរការខ្លាំង និងការរចនាសោភ័ណភាព ដែលឈានទៅដល់សម័យ AI នៃកុំព្យូទ័រ។
MSI GAMING: https://kh.msi.com/
MSI Facebook: https://kh.facebook.com/MSIGamingCambodia
MSI Facebook Group: https://kh.facebook.com/groups/MSICambodia
ចូលទៅ subscribe MSI RSS Feeds តាមរយៈ https://www.msi.com/rss សម្រាប់ដំណឹងផ្សេងៗទាន់ពេលវេលា និងព័ត៌មានអំពីផលិតផលជាច្រើនទៀត។
អំពី MSI GAMING
ក្នុងនាមជាម៉ាកយីហោ gaming ឈានមុខគេលើពិភពលោក MSI គឺជាក្រុមហ៊ុនដែលគួរឱ្យទុកចិត្តបំផុតក្នុងការលេងហ្គេម និង eSports ។ យើងឈរដោយគោលការណ៍របស់យើងនៃការទម្លាយក្នុងការរចនា ការស្វែងរកឧត្តមភាព និងការច្នៃប្រឌិតបច្ចេកវិទ្យា។ ការរួមបញ្ចូលការអនុវត្តខ្លាំងបំផុតដែលចង់បានបំផុតរបស់អ្នកលេងហ្គេម ការមើលឃើញជាក់ស្តែង សំឡេងពិតប្រាកដ ការគ្រប់គ្រងច្បាស់លាស់ និងមុខងារស្ទ្រីមយ៉ាងរលូនទៅក្នុងឧបករណ៍លេងហ្គេមរបស់វា MSI រំដោះអ្នកលេងហ្គេមពីការសាកល្បង និងកំហុសនាៗ ហើយជំរុញឱ្យដំណើរការលេងហ្គេមលើសពីដែនកំណត់។ ការប្តេជ្ញាចិត្តដើម្បីយកឈ្នះលើសមិទ្ធិផលកន្លងមកបានធ្វើឱ្យ MSI ក្លាយជាម៉ាកយីហោ 'True Gaming' ជាមួយនឹងស្មារតីgamingទូទាំងឧស្សាហកម្មនេះ! សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់គេហទំព័រ https://www.msi.com/
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T07:00:17.606Z",
"category": "PR",
"views": 177,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធ្លាប់លក់ស្ងាត់ឈឹង! អ្នកជំនាញផ្នែកទីផ្សារឌីជីថលបង្ហើបគន្លឹះប៊ូសផេក៤ លក់ដាច់ ចំអតិថិជនគោលដៅ
|
https://business-cambodia.com/articles/boost-fb-ti-ps
|
បច្ចុប្បន្ននេះ ការធ្វើទីផ្សារនៅលើបណ្ដាញសង្គម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗ ឱ្យដល់ភ្នែកអតិថិជនគោលដៅ។ យ៉ាងណាមិញ ដើម្បីឱ្យការផ្សព្វផ្សាយរបស់ប្រិយមិត្តកាន់តែមានប្រសិទ្ធភាព បងប្អូនដែលជាអ្នកលក់អនឡាញ គួរស្វែងយល់អំពីរបៀបផុសផេកឱ្យបានត្រឹមត្រូវសម្រាប់ផ្សព្វផ្សាយ និងការផុសឱ្យចំគោលដៅផងដែរ។
ជុំវិញ ប្រធានបទនេះ លោក Neil Patel ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញធ្វើទីផ្សារឌីជីថលដ៏ល្បីមួយរូប ជំនាញ SEO ទីផ្សារមាតិកា និងការបង្កើតមាតិកាដ៏សម្បូរបែប ដែលមានបទពិសោធន៍ជាង២០ឆ្នាំបានបង្ហើបនូវគន្លឹះផុសផេកលក់អនឡាញឱ្យចំអតិថិជនគោលដៅលើចំណុចធំៗ ចំនួន៥។ ដោយក្នុងនោះ រួមមានដូចជា៖
១. ស្គាល់ទស្សនិកជនគោលដៅ៖
យល់ពីចំណុចឈឺចាប់អតិថិជន៖ "អ្នកមិនអាចលក់ដំណោះស្រាយបានទេ ប្រសិនបើអ្នកមិនយល់ពីបញ្ហានោះ"។ ឧ. អ្នកជាអ្នកលក់ផលិតផលថែរក្សាសម្រស់ អ្នកត្រូវដឹងភាពឈឺចាប់របស់អតិថិជនរបស់អ្នកថា ពួកគាត់ កំពុុងជួបបញ្ហាមុខកើតមុន មុខខ្លាញ់ មុខស្ងួត ឬមុខមានស្នាម? ដូច្នេះស្វែងរកភាពឈឺចាប់របស់ពួកគាត់ឃើញហើយ នោះអ្នកនឹងងាយស្រួលដោះបញ្ហាជូនដល់គាត់។
ភាពពាក់ព័ន្ធ៖ ភាពពាក់ព័ន្ធមានសារៈសំខាន់ណាស់ ដូច្នេះសូមប្រាកដថាខ្លឹមសាររបស់អ្នកត្រូវគ្នាជាមួយនឹងផលិតផល/សេវាកម្មរបស់អ្នក។ ត្រង់ចំណុចនេះ ឧ. អ្នកលក់ផលិតផលថែរក្សាមុខដដែល ដូច្នេះពេលដែលអ្នកផុស ចូលនិយាយអំពីរបៀបថែរក្សាស្បែកមុខ ឬផលប៉ះពាល់ផ្សេងៗដែលធ្វើឱ្យមុខខូចជាដើម ដោយការផុសបែបនេះ ភ្ញៀវកាន់តែទុកចិត្តហាងរបស់យើងហើយ ថែមទាំងទិញផលិតផលយើងថែមទៀត។
២. បង្កើតខ្លឹមសារដែលទាក់ទាញ៖
ប្រាប់រឿងគួរឱ្យចាប់អារម្មណ៍: "ភ្ជាប់អារម្មណ៍ (រំភើប សោកស្តាយ ខកចិត្ត និងភ្ញាក់ផ្អើល) ដើម្បីជំរុញឱ្យមានសកម្មភាពទាក់ទាញ" ។ ត្រង់កន្លែងនេះបងប្អូនអាចលើក ឧ. ពីបទពិសោធន៍ឈឺចាប់កាលពីមុនមានមុខមុន ឬបទពិសោធរីករាយដែលគាត់ប្តូរពីមុខមុន ប្រើអ្វីមិនបាត់ តែពេលនេះ ក្រាន់តែប្តូរមកទម្លាប់ថ្មី ស្វែងយល់នៅការប្រើប្រាស់ផលិតផលឱ្យបានត្រឹមត្រូវ គាត់មានការប្រសើរជើងដល់ទៅ៧០ភាគរយ ឬមុខគ្មានសល់សូម្បីតែស្នាមជាដើម។
បញ្ចូលរូបភាពដែលមានគុណភាពខ្ពស់៖ បង្ហាញផលិតផលរបស់អ្នកជាមួយនឹងរូបភាពដែលមានគុណភាពខ្ពស់ ការពិពណ៌នាគួរឱ្យទាក់ទាញ ដោយរំលេចលក្ខណៈពិសេស និងអត្ថប្រយោជន៍សំខាន់ៗផ្អោបជាមួយគ្នា។
៣. បង្កើនប្រសិទ្ធភាពសម្រាប់ការចូលរួម៖
ធ្វើទីផ្សារដោយឱ្យការដូ Top Fan៖ ការផ្តល់រង្វាន់ជូន "Top Fan" អាចជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការទាក់ទាញទស្សនិកជន Facebook របស់អ្នក និងថែមទាំងអាចទាក់ទាញអតិថិជនថ្មីឱ្យមកតាមដានផេករបស់អ្នកផងដែរ។ នេះគឺជាគំនិតមួយចំនួនដើម្បីបង្កើតការផ្តល់ឱ្យដ៏មានប្រសិទ្ធិភាពដោយតាមរយៈការប្រើគំនិតនេះ។
ធ្វើទីផ្សារតាមរដូវការ៖ មែនទៅការផ្សាព្វផ្សាយជាមួយរូបភាពស្អាតៗ តាមរដូវកាលនិមួយជាផ្នែកសំខាន់មួយដែលជួួយជំរុញឱ្យអតិថិជនមានអារម្មណ៍រំភើបតាមរដូវកាលនិមួយៗជាមួយនឹងហាងអនឡាញរបស់យើងផងដែរ។ ឧ. បុណ្យគ្រិស្តម៉ាសបងប្អូនអាចតុបតែង ជាមួយដើមជើងឈើគ្រិស្តម៉ាស មានព្រិល ជាមួយនិងការតុបតែងខ្លួនឱ្យស្របនិងរដូវការជាដើម។
៤. ធ្វើការប៊ូស៖
នៅពេលដែលអ្នកស្គាល់ច្បាស់អតិថិជនរបស់អ្នកជានរណា វ័យ ភេទ តំបន់ របស់ពូកគេហើយ នោះការប៊ូសរបស់អ្នកនឹងចាប់អតិថជនគោលដៅបានដោយងាយ ហើយការលក់របស់អ្នកនិងកាន់តែកើនឡើង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T06:48:37.747Z",
"category": "កំពូលអ្នកលក់",
"views": 464,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកផលិតមាតិកា៣រូប ចាប់ផ្តើមពីទូរស័ព្ទ១គ្រឿង រហូតល្បីឈ្មោះ រកចំណូលបានច្រើនទាំងវ័យក្មេង
|
https://business-cambodia.com/articles/3-content-creator-in-cambodia-
|
ការផលិតមាតិកាលើបណ្តាញសង្គមនៅកម្ពុជាហាក់មានពន្លកថ្មីៗជាច្រើនកំពុងលូតឡើងលើវិស័យមួយនេះ ខណៈបទពិសោធន៍អ្នកផលិតមាតិកាលេចធ្លោ៣រូប អាចមានឈ្មោះបោះសំឡេង សន្សំអ្នកគាំទ្ររាប់ម៉ឺននាក់រកចំណូលបានច្រើនទាំងវ័យ ដោយចាប់ផ្តើមពីទូរស័ព្ទដៃ១គ្រឿងប៉ុណ្ណោះ៖
១. កញ្ញា ឆម ស្រីផាច
គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើហ្វេកប៊ុកដែលគ្រប់វីដេអូរបស់កញ្ញាមានអ្នកទស្សនារាប់លាន កញ្ញាបានឱ្យដឹងថាការចាប់ផ្តើមធ្វើវីដេអូរបស់កញ្ញាមិនមានកាំមេរ៉ាដែលមានតម្លៃថ្លៃអ្វីថតនោះទេ គឺមានត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។
ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កញ្ញាក៏មានសម្ភារដើម្បីថតវីដេអូបានកាន់តែប្រសើរជាងមុន រហូតធ្វើឱ្យគុណភាពវីដេអូមានការកើនឡើង ហើយបន្តមានអ្នកតាមដានជាហូរហែរហូតទទួលបានប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTube ជា Channel ដែលមានអ្នកតាមដានដល់ ១០ម៉ឺននាក់ និងមានអ្នកតាមដាននៅលើហ្វេកប៊ុកផេកប្រមាណជិត២លាននាក់ផងដែរ។
២. លោក Rick Kh
អ្នកដែលចូលចិត្តតាមដានមាតិកាដំណើរកម្សាន្ត នឹងមិនរំលងលោក Rick Kh នោះឡើយ ដោយលោកតែងតែដើរថតនិងផលិតវីដេអូអំពីតំបន់ទេសចរនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស។
ក្រឡេកមកមើលពីការចាប់ផ្តើមដំបូងរបស់អ្នកផលិតមាតិកាសម្បូរវោហារូបនេះវិញក៏មិនមានភាពល្អឥតខ្ចោះឬមានសម្ភារៈថ្លៃៗ ទៅកន្លែងប្រណិតៗអ្វីនោះដែរ ពោលគឺលោកចាប់ផ្តើមពីការថតវីដេអូទី១ជាមួយកាមេរ៉ាទូរស័ព្ទ បូកផ្សំជាមួយនឹងសំនួនវោហា៍ការអធិប្បាយអំពីទេសចរណ៍វេប្បធម៌-អរិយធម៌ ដែលលោកបានទៅទស្សនាក្នុងនាមជាអ្នកទេសចរណ៍១រូប។
ជាមួយនឹងទេពកោសល្យ សមត្ថភាពនិងការខំប្រឹងប្រែង ធ្វើឱ្យលោកទទួលបានការគាំទ្រជាខ្លាំង និងទាញអ្នកតាមដានប្រមាណជិត៧០០K នៅលើហ្វេកប៊ុកក្នុងរយៈពេលដ៏ខ្លី។
៣. កញ្ញា ពេជ្រ ពិសី
ជាស្រ្តីវ័យក្មេងដែលមានអាជីវកម្មពេញដៃត្រឹមវ័យ២៣ឆ្នាំ កញ្ញា ពេជ្រ ពិសី ក៏ជាអ្នកផលិតមាតិកាអំពីបទពិសោធន៍និងសម្រស់មួយរូបផងដែរ មុនកញ្ញាទទួលបានជោគជ័យនៅក្នុងមុខជំនួញ។
ការចាប់ផ្តើមដំបូងឡើយគឺកញ្ញាបង្កើតហ្វេកប៊ុកផេកគ្រាន់តែទុកសម្រាប់ផុសរូបលេងធម្មតាៗប៉ុណ្ណោះ ព្រោះកញ្ញាចូលចិត្តការតុបតែងខ្លួននិងថតរូប ហើយវីដេអូទី១គឺប្រើកាមេរ៉ាទូរស័ព្ទដែលទទួលបានអ្នកទស្សនាជាង១០០K។
បន្ទាប់ពីផលិតវីដេអូជាង៣ឆ្នាំ កញ្ញាអាចទទួលបានអ្នកតាមដានប្រមាណជិត១លាននាក់នៅលើហ្វេកប៊ុក ខណៈកញ្ញាក៏ធ្លាប់បញ្ជាក់ផងដែរថាគន្លឹះដែលនាំឱ្យកញ្ញាទទួលបានការគាំទ្រនិងអាចសាងផេកតាំងពីចំណុច០មកគឺកញ្ញាបានប្រើធនធានដែលមានស្រាប់ ធ្វើតាមបេះដូង និងតែងតែផលិតមាតិកាថ្មី ប្លែក ជាក់ស្តែងជានិច្ច។
ដូច្នេះចូរកំណត់គោលដៅដែលយើងពិតជាត្រូវការ ពិតជាចង់សម្រេច ហើយចាប់ផ្តើមពីកន្លែងដែលយើងឈរ ប្រើអ្វីដែលយើងមាន ធ្វើអ្វីដែលយើងអាច កុំចាំទាល់តែមានគ្រប់យ៉ាងទើបចាប់ផ្តើម៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T05:07:38.887Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 682,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំស្មានរបស់នាំចូល! មកស្គាល់យីហោខ្មែរ ៣ ដែលអាចផលិតខោនិងនាឡិកាលក់ពេញស្រុកខ្មែរមានគុណភាពមិនចាញ់បរទេស
|
https://business-cambodia.com/articles/good-3-product
|
យីហោខ្មែរចំនួន៣ កំពុងតែមានឈ្មោះបោះសម្លេងពេញទីផ្សារក្នុងស្រុក ខណៈដែលយីហោទាំងនោះគឺអាចផលិតខោក៏ដូចជានាឡិកាដាក់លក់ពេញទីផ្សារក្នុងស្រុកហើយបើនិយាយអំពីគុណភាពវិញគឺល្អមិនចាញ់បរទេសឡើយ។ ចំពោះយីហោខ្មែរទាំង៣ នោះមានដូចជា៖
១. យីហោខោក្រណាត់ខ្មែរ Mira
លោកហ៊ួត សុខា ដែលជាអ្នកផលិតខោក្រណាត់ Mira បានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្នចំពោះខោក្រណាត់ដែលលោកបានផលិតសូម្បីតែការច្នៃម៉ូឌ ទាំងកាត់ក្រណាត់នឹងសូម្បីតែចេញពុម្ពគឺសុទ្ធសឹងតែលោកជាមួយក្រុមការងារធ្វើទាំងអស់។ មួយវិញទៀតលោកបានបន្តថា ទោះបីជាខោក្រណាត់នេះផលិតនៅក្នុងស្រុកក៏ដោយ តែចំពោះគុណភាពវិញគឺមិនចាញ់របស់នាំចូលឡើយ ព្រោះតែការផលិតគឺមានស្តង់ដារត្រឹមត្រូវ ដូច្នេះហើយសម្រាប់អ្នកដែលចង់បោះដុំលក់នៅស្រុកខ្មែរ ឬចង់លក់រាយមិនបាច់ចំណាយពេលទៅប្រទេសក្រៅឡើយ ពោលអាចយកលក់បន្តពីកន្លែងផលិតរបស់គាត់បាន។
លោកហ៊ួត សុខា ដែលជាអ្នកផលិតខោក្រណាត់ Mira បានបន្តថា ចំពោះចំណុចពិសេសខោសាច់ក្រណាត់ដែលលោកបានផលិតផ្ទាល់នេះ គឺមានជាងដែលមានជំនាញច្បាស់លាស់ប្រសិនជាធ្វើចេញមកប្រភេទខោដែលមានជើងកំប៉ុងគឺជើងកំប៉ុងតែម្តង បើផលិតបែបជើងធំវិញសាច់ក្រណាត់បែបសាច់រលាស់ ហើយវាស្រួលស្លៀកខ្លាំងណាស់មិនស្កៀបមិនពិបាកឡើយ ចំណុចពិសេសទី២ វិញនោះខោមានថ្នេរហឹបណែនល្អ។ ប្រសិនជាលោកអ្នកចាប់អារម្មណ៍អាចឆាតទៅកាន់ហ្វេសប៊ុកផេក Bellewear ៕
២. យីហោនាឡិកាដៃ “ពូ”
ប្រសិនជានិយាយទៅដល់ យីហោ “ពូ” មានមនុស្សមិនតិចទេដែលបានស្គាល់នៅយីហោនាឡិកាដៃរបស់កូនខ្មែរមួយនេះ ដោយសារយីហោនេះគឺមានភាពល្បីល្បាញដល់ឆាកអន្តរជាតិ តួយ៉ាងដូចជាប្រទេស ឌូបៃ ដែលជាទីផ្សារដំបូងគេ ហើយពូក៏បាន ចាប់យកទីផ្សារប្រទេសជាច្រើនទៀត ពោលគឺវាយលុកទីផ្សារដល់ទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល បូស្នៀ អូស្ត្រាលី អាមេរិកជាដើម ។
យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យយីហោខ្មែរមួយនេះមានប្រជាប្រិយភាពខ្លាំង និងលក់បានតម្លៃខ្ពស់កប់ ព្រោះគ្រប់នាឡិកាដៃម៉ាក «PU(ពូ)» ត្រូវបានរចនាឡើងដោយប្រើវត្ថុធាតុដើមថ្លៃៗដូចជាប្រើផ្លាទីន ពេជ្រ ស្បែក និងឌីហ្សាញជាពិសេសដល់អតិថិជន ដែលផ្តល់នូវគុណតម្លៃខ្ពស់ និងប្រណិតភាពសម្រាប់ពួកគេរាល់ពេលដែលពាក់នាឡិកាដៃនេះ។ មិនតែប៉ុណ្ណោះ បើក្រឡេកមកមើលការវេចខ្ចប់វិញក៏មិនធម្មតាដែរ នាឡិកាដៃត្រូវស្រោបប្រអប់ដែលច្នៃធ្វើឡើងដោយដៃឆ្លាក់ម៉ាកយីហោម៉ាក់ «PU(ពូ)» តែម្តង។
៣. យីហោសម្លៀកបំពាក់ឡៅលីន
Laolin គឺជាយីហោនៅក្នុងស្រុកមួយរបស់កូនខ្មែរ ដែលកំពុងតែផលិតសម្លៀកបំពាក់នៅក្នុងស្រុក កាត់ដេរនិងច្នៃម៉ូត ពីសំណាក់ជាងជំនាញៗថែមទាំងចាស់វស្សា ដែលអាចផលិតសម្លៀកបំពាក់ចេញមក បង្ហាញពីផលិតផលរបស់ខ្មែរយើង ដោយមិន Copy គេឡើយ ។
អ្នកស្រី ចាន់ គីមលីន ដែលជាម្ចាស់យីហោសម្លៀកបំពាក់ខាងលើនេះ បានឱ្យដឹងថា “យើងបានលក់ក្រណាត់រយអស់រយៈពេលជាង១៥ឆ្នាំមកហើយ មុននឹងយើងចាប់ផ្តើមបង្កើតឱ្យមានយីហោ ឡៅលីន នេះឡើង នៅដើមឆ្នាំ២០២០ អំឡុងពេលជាមួយនឹងវិបត្តិកូវីដ១៩” ។
អ្នកស្រី បានបន្តថា កត្តាសំខាន់ដែលជំរុញឱ្យមានការផលិត និងបង្កើតយីហោ ឡៅលីន នេះឡើង គឺដោយសារអ្នកស្រីចង់ឃើញផលិតផលស្នាដៃកូនខ្មែរមានទីផ្សារក្នុងស្រុក និងនៅលើឆាកអន្តរជាតិទទួលស្គាល់ មិនតែប៉ុណ្ណោះការផលិតនេះ ក៏មានគោលបំណងជួយដល់ប្រជាជនខ្មែរ ឱ្យមានការងារធ្វើកាន់តែច្រើន ដើម្បីកាត់បន្ថយការទៅធ្វើចំណាកស្រុកផងដែរ ។
សហគ្រិនចិត្តស៊ូរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាមានគេប្រាប់ថា មិនអាចទៅរួច ក៏អ្នកស្រីមិនបោះបង់ដែរ រហូតដល់ពេលនេះ យីហោខោឡៅលីន មានចំណុចពិសេសច្រើន ដែលអាចទាញអតិថិជនឱ្យហ៊ានចំណាយលុយទិញ។ អ្វីដែលពិសេសនោះ គឺខោរបស់យីហោ ឡៅលីន មានច្រើនទំហំសម្រាប់ក្នុងការជ្រើសរើស និងមានតម្លៃចាប់ពី២៩ដុល្លារ ដល់៤៤ដុល្លារ ម៉ូតស្អាតប្លែកគ្នា ដែលតម្លៃសម្យនិងគុណភាពរបស់ខោ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T05:01:25.721Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 944,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដឹងការពិតហើយ! ត្រីរាប់សិបតោន បោកបក់មកទើរលើឆ្នេរ ប្រទេសហ្វីលីពីន បណ្តាមកពីមូលហេតុធំ១នេះ
|
https://business-cambodia.com/articles/deluge-of-sardines-trapped-in-sarangani
|
កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ចម្លែកមួយកើតឡើង ត្រីរាប់សិបតោនបានបោកបក់មកទើរលើឆ្នេរ តូរុនតូ ប្រទេសហ្វីលីហ្វីន ដោយគ្មានមូលហេតុ បណ្តាលឲ្យផ្អើរមនុស្សឈូឆរទៅមើល អ្នកខ្លះថាជាអំណាយពីព្រះ ឯខ្លះទៀតថាជាសញ្ញានៃគ្រោះធម្មជាតិ។
យ៉ាងណាមិញ ជុំវិញចម្ងល់ខាងលើ លោក Cirilo Lagnason Jr. អ្នកឯកទេសស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានបាននិយាយកាលពីម្សិលមិញ យ៉ាងដូច្នេះថា៖ «ការជាប់គាំងនៃត្រីសាឌីនខ្នាតមធ្យមរាប់សិនតោនលើឆ្នេរ ពុំមែនជាសញ្ញានៃសកម្មភាពរញ្ជួយដីក្រោមទឹកនោះទេ ប៉ុន្តែវាជាបាតុភូតធម្មជាតិម្យ៉ាង»។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Philippine News Agency។
លោក Cirilo Lagnason Jr. បានបញ្ជាក់ថា បាតុភូតនេះមានឈ្មោះថា “Upwelling on Sunday” វាគឺជាដំណើរការមួយដែលទឹកត្រជាក់ត្រូវបានរុញឆ្ពោះទៅកាន់ផ្ទៃមហាសមុទ្រ នាំមកនូវសារធាតុចិញ្ចឹមរួមទាំងផ្លេនតុន ដែលត្រីទាំងនេះត្រូវការប្រើប្រាស់។
តែទោះជាយ៉ាងនេះក្តី មានករណីស្រដៀងគ្នានេះកើតឡើងកាលពីដើមខែធ្នូ អាជ្ញាធរមូលដ្ឋាននៃកោះហុកកៃដូ ភាគខាងជើងបំផុតនៃប្រទេសជប៉ុន បានរកឃើញត្រីសាឌីន និងត្រីស្បៃការាប់ម៉ឺនក្បាលហែលឆ្ពោះទៅឆ្នេរមួយនៃទីក្រុង ដោយងាប់អស់ជិត មួយគីឡូម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រ។ មួយខែក្រោយមក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារខេត្ត Ishikawa នៅលើឧបទ្វីបណូតូ ភាគកណ្តាលប្រទេសជប៉ុន។ រហូតមកដល់ពេលនេះ មិនទាន់មានការពន្យល់បែបវិទ្យាសាស្ត្រច្បាស់លាស់ថា តើការស្លាប់របស់ត្រីដ៏ធំនៅលើកោះហុកកៃដូ និងការរញ្ជួយដីនៅភាគកណ្តាលប្រទេសជប៉ុនមានទំនាក់ទំនងគ្នាឬយ៉ាងណានោះទេ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T04:53:31.180Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 7659,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អីវ៉ាន់ក៏អស់ លុយក៏អស់! ជាអ្នកលក់ គួរមើលចំណុចទាំង៤នេះ បើមិនចង់ឲ្យអាជីវកម្មក្ស័យធន
|
https://business-cambodia.com/articles/four-points-if-you-do-not-want-your-business-to-go-bankrupt
|
ជាធម្មតាទេនៅក្នុងការរកស៊ីជួញដូរ ម្ចាស់អាជីវកម្មតែងតែមានក្តីរំពឹងចង់ទទួលបាននៅប្រាក់ចំណេញខ្ពស់ និងភ្ញៀវច្រើនៗ។ ប៉ុន្តែអ្វីៗមិនមែនអ្វីចេះតែរលូនដូចចិត្តប៉ងចង់បាននោះទេ ពោលមានអ្នកខ្លះបើកហើយស្ងាត់ឈឹង និងលក់យូរៗទៅភ្ញៀវចេះតែរត់នៅកន្លែងគេអស់ៗ។ ដូច្នេះបើមិនចង់ជួបបញ្ហាបិទទ្វា ឬ ក៏ត្រូវសេងតូបទេ ជាអ្នកលក់គួរតែមើលទៅលើចំណុចមួយក្នុងអាជីវកម្មខ្លួនឯងជាមុនសិន។
ទាក់ទងបញ្ហានេះ Business Cambodia សូមលើកយកចំណុចមួយចំនួនដែលម្ចាស់អាជីវកម្មគួរមើលបន្ថែមនៅក្នុងអាជីវកម្មរបស់ខ្លួន ចៀសវាងការសេងតូប៖
១. ស្វែងរកដើមទុនបន្ថែម
ដើម្បីបន្តដំណើរការ អ្នកត្រូវការដើមទុន។ វាជាការល្អបើអ្នកមានដើមទុនផ្ទាល់ខ្លួនបម្រុងរួចមកហើយ តែបើអ្នកមិនមានទេ ឬ ប្រើប្រាស់អស់ ការយកប្រាក់កម្ចីជាជម្រើសមួយដែលអ្នកគួរពិចារណា។ សម័យនេះ ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចី មានច្រើនណាស់។ តែប្រសិនអ្នកសម្រេចចិត្តទៅខ្ចីពីធនាគារណាមួយ លោកអ្នកគួរសិក្សាឲ្យបានច្បាស់លាស់ ថាមួយណាទាមទារការប្រាក់ទាប និង ត្រូវតាមស្ថានភាពរបស់អ្នក។ ហើយគួរចៀសវាងពីប្រាក់កម្ចីណា ដែលមានការប្រាក់ថ្លៃហួសហេតុ ឬ ស្តាប់ទៅដូចជាល្អជ្រុល ដូចជាខ្ចីភ្លាមបានភ្លាម ដោយគ្មានបំពេញព៌ត័មានអីជាដើម។
២. បន្ថែមសេវាកម្ម ឬផលិតផល
បើអាជីវកម្មរស្នើរសុំ ឲ្យអ្នកបន្ថែមសេវាកម្មឬផលិតផលផ្សេងបាន កុំខ្លាចនឹងសាកល្បង។ ឧទាហរណ៍ថាអ្នកបើលក់គុយទាវព្រឹក បិទពេលថ្ងៃនិងល្ងាចហើយអស់ថ្លៃឈ្នួលផ្ទះ ៤០០ ដុល្លារក្នុងមួយខែ។ អ្នកអាចសាកល្បងបន្ថែមសេវាកម្មស្រដៀងគ្នានឹងការលក់គុយទាវ ដូចជាលក់បាយម្ហូបថ្ងៃ ហើយលក់ប្រហិត/ស៊ុបពេលល្ងាចជាដើម។ ក្នុងករណីនេះ អ្នកមិនអស់ថ្លៃឈ្នួលផ្ទះថែមទេ ថ្លៃសម្ភារៈដូចជាចានឆ្នាំង អីក៏មិនអស់អីប៉ុន្មានដែរ អស់តែថ្លៃដើមទុនលើគ្រឿងនិងកម្លាំងប៉ុណ្ណោះ។ អ្នកក៏អាចបន្ថយការលក់គុយទាវព្រឹកដែលមិនសូវដាច់ មកលក់តិចជាងមុន ទុកដើមទិញគ្រឿងលក់ថ្ងៃនិងល្ងាចផងដែរ។ ទោះនេះជាឧទាហរណ៍នៃហាងគុយទាវ តែបើអ្នកលក់របស់ផ្សេង អ្នកក៏អាចយកឧទាហរណ៍នេះមកគិតមើលសម្រាប់អាជីវកម្មអ្នកផ្ទាល់ថាអាចថែមថយអ្វីបានខ្លះ។ ហើយបើសិនជានៅតែមិនកើត អ្នកក៏អាចប្តូរទៅលក់ផលិតផល ឬសេវាកម្មមួយផ្សេងទៀតក៏បាន។ ក្នុងវេលាដ៏លំបាកនេះ អ្នកត្រូវតែមានភាពមោះមត់កុំខ្លាចការហត់នឿយ ទើបអាចឆ្លងផុត។
៣. ដុះខាត់ជំនាញបុគ្គលិក និងខ្លួនអ្នកផ្ទាល់
ហេតុផលមួយទៀតដែលអ្នកមានអតិថិជនតិចគឺ អាចមកពីសមត្ថភាពអ្នក ឬ បុគ្គលិករបស់អ្នកនៅខ្សោយធៀបនឹងគូរប្រកួត ដែលនេះជាការពិតមួយដែលអ្នកត្រូវហ៊ានទទួលយក។ បើអ្នកលក់អាហារ វាអាចថាអ្នកធ្វើមិនទាន់ឆ្ងាញ់ ឬ ស្អាតដូចគេ។ បើសម្រាប់អាជីវកម្មទូទៅវិញ វាអាចមកពីសេវាអ្នកមិនល្អ យឺត មិនមានអនាម័យ ភាពរួសរាយ ។ល។ គួរសិក្សាមើលពីបុគ្គលិកខ្លួនឯង តើមានចំណុចខុសឆ្គងឬទេ រួចធ្វើការកែខៃទៅតាមនោះ។
៤. បើអាចកុំទិញរបស់ស្តុកច្រើនពេក
ត្រង់នេះគឺសម្រាប់អ្នកដែលលក់ផលិតផល។ ការលក់ក្នុងរដូវកាលនេះមិនទៀងទេ។ អ្នកមិនដឹងថាថ្ងៃណាតំបន់ណាត្រូវបិទ ឬ ថ្ងៃណាអ្នកត្រូវឃុំខ្លួនក្នុងផ្ទះ ផ្តាច់ទំនាក់ទំនងអ្នកខាងក្រៅទេ។ ហេតុនេះ សូមព្យាយាមស្តុកទុកផលិតផល កុំច្រើនពេកប្រយ័ត្នត្រូវទុកយូរ ហើយខូចគុណភាព ធ្វើឲ្យខាតលុយ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T04:51:42.884Z",
"category": "កំពូលអ្នកលក់",
"views": 69,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកជំនាញប្រាប់រឿង៣ អ្នកកើតឆ្នាំ១៩៨១ដល់២០១២គួរធ្វើជាមួយលុយរបស់ខ្លួននៅឆ្នាំ២០២៤
|
https://business-cambodia.com/articles/four-important-things-to-do-with-your-money-in-2024
|
គេថាបើចង់ផ្លាស់ប្ដូរជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជារឿងសំខាន់ដែលអ្នកគួរតែយកចិត្តទុកដាក់ធ្វើព្រោះទម្លាប់ចាយលុយពិតជាជះឥទ្ធិពលលើជីវិតរបស់អ្នកពោលគឺបើអ្នកចេះប្រើលុយឲ្យត្រឹមត្រូវលុយរបស់អ្នកកាន់តែកើន តែបើមិនចេះចាត់ចែងបានត្រឹមត្រូវទេនោះអ្នកនឹងជួបបញ្ហលុយកាក់ក្នុងការរស់នៅ។
ទាក់ទងនឹងរឿងលុយកាក់នេះដែរ លោកស្រី Sue Gardiner អ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុបានបង្ហើបពីរឿងសំខាន់៣ដែលអ្នកកើតឆ្នាំ១៩៨១ដល់២០១២គួរធ្វើជាមួយលុយរបស់ខ្លួនបើមិនចង់រស់នៅជួបបញ្ហាលុយកាក់ហើយលុយកាន់តែកើនឡើង។
១. បង្កើនការសន្សំលុយ
តាមពិតការសន្សំលុយគឺជួយយើងបានច្រើនមែនទែន ដូចជាសន្សំលុយសម្រាប់គោលដៅអនាគត សន្សំទុកជាទុករកស៊ីឬវិនិយោគ សន្សំទុកជាលុយបម្រុងពេលមានអាសន្ននិងសន្សំសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗទៀតនៅក្នុងជីវិត។ ជាពិសេសកាលណាអ្នកមានលុយសន្សំគឺជួយអ្នកមិនឲ្យមានភាពតានតឹងព្រោះតែខ្វះខាតលុយចាយឡើយ។
ចំពោះការសន្សំលោកស្រី Sue Gardiner បានណែនាំឲ្យសន្សំនៅគ្រឹះស្ថានហិរញ្ញវត្ថុដោយជ្រើសរើសគណនីសន្សំដែលទទួលបានការប្រាក់សន្សំខ្ពស់ដូចជាការសន្សំមានកាលកំណត់ជាដើម។ ចំពោះអ្នកមិនធ្លាប់មានទម្លាប់សន្សំលុយ អ្នកអាចចាប់ផ្ដើមសន្សំប្រចាំខែចំនួន១០%នៃចំណូលសរុបរបស់អ្នក។
ឧទាហរណ៍បើប្រាក់ខែ៥០០ដុល្លារ អាចដកសន្សំប្រចាំខែចំនួន៥០ដុល្លារហើយហាមប៉ះពាល់ប្រាក់សន្សំរបស់អ្នក។ ជាពិសេសការសន្សំលុយគឺត្រូវសន្សំជាមួយគោលដៅច្បាស់ថាតើអ្នកសន្សំលុយដើម្បីអ្វី។ គោលដៅសន្សំលុយមានច្រើន អាចសន្សំដើម្បីទុកទិញរបស់អ្វីមួយ សន្សំទុកជាទុនរកស៊ីឬវិនិយោគ សន្សំទុកការពារពេលមានអាសន្នជាដើម ហើយការសន្សំជាមួយគោលដៅធ្វើឲ្យអ្នកមានទឹកចិត្តក្នុងការសន្សំ។
២. ដោះបំណុលឲ្យស្រលះខ្លួន
បំណុលគឺប្រៀបដូចជាចោរដែលបំផ្លាញឱកាសនាពេលបច្ចុប្បន្នក៏ដូចជាឱកាសនាពេលអនាគត។ កាលណាអ្នកដោះបំណុលកាន់តែឆាប់ អ្នកនឹងអាចបែងចែងលុយសម្រាប់វិនិយោគនិងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។ ដូច្នេះបើអ្នកកំពុងស្ពាយបំណុលជាប់ខ្លួន ត្រូវដោះបំណុលឲ្យបានលឿនតាមដែលអាចធ្វើបានដើម្បីចាប់ឱកាសវិនិយោគនិងរកស៊ីកសាងទ្រព្យក្នុងជីវិត។ អ៊ីចឹងនៅក្នុងឆ្នាំថ្មី២០២៤នេះសូមដាក់គោលដៅដោះបំណុលឲ្យបានឆាប់ដើម្បីរស់នៅមានសេរីភាពហើយអ្នកអាចមានឱកាសយកលុយទៅធ្វើរឿងផ្សេងៗ ជាពិសេសយកលុយបង្កើតលុយតែម្ដង។
ធ្វើផែនការចំណាយប្រចាំខែ
បើអ្នករកលុយបានតែមិនឃើញសល់ជាដុំកំភួនសោះឬចាយលុយមិនដឹងមុខក្រោយ ការធ្វើផែនការចំណាយប្រចាំខែគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដែលអ្នកគួរធ្វើ។ ការធ្វើផែនការចំណាយគឺជាជំហានដំបូងដ៏ល្អដែលអាចឲ្យអ្នកត្រួតពិនិត្យចំណូលចំណាយប្រចាំខែរបស់អ្នកបានត្រឹមត្រូវដើម្បីដឹងថាមួយខែៗអ្នករកចំណូលបានប៉ុន្មានហើយអ្នកចំណាយប៉ុន្មាន។ វិធីសាមញ្ញៗក្នុងការធ្វើផែនការចំណាយមានដូចខាងក្រោមនេះ៖
១. បូកសរុបចំណូលប្រចាំខែ
បូកចំណូលដែលអ្នករកបានមិនថាប្រាក់ខែ ការប្រាក់ ចំណូលពីការវិនិយោគនិងចំណូលផ្សេងៗដើម្បីដឹង១ខែអ្នករកចំណូលបានប៉ុន្មានឲ្យប្រាកដ។
២. តាមដានការចំណាយប្រចាំថ្ងៃ
១ថ្ងៃៗចំណាយលើអ្វីខ្លះត្រូវកត់ត្រាឲ្យច្បាស់ៗ រួចចុងខែបូកសុរបចំណាយរបស់អ្នក។ នៅពេលអ្នកតាមដានចំណាយឲ្យច្បាស់លាស់ប្រចាំថ្ងៃហើយមកបូកសរុបចំណាយប្រចាំខែអ្នកនឹងដឹងច្បាស់ពីចំណាយចំណាយប្រចាំខែ។ ជំហានបន្ទាប់គឺត្រូវមើលបញ្ជីចំណាយប្រចាំខែរបស់អ្នក ហើយកាត់បន្ថយឬកាត់ផ្ដាច់ចំណាយដែលមិនចាំបាច់។
មួយវិញចំពោះចំណាយចាំបាច់ក៏អ្នកត្រូវពិនិត្យមើលដែរព្រោះចំណាយខ្លះចាំបាច់មែនតែអ្នកចាយច្រើនហួសហេតុក៏ត្រូវកាត់បន្ថយវាដែរ។ ដូច្នេះបើអ្នកធ្វើតាមជំហានទាំង២ដែលបានរៀបរាប់ខាងលើនេះ អ្នកនឹងសល់លុយមួយផ្នែកធំហើយលុយដែលសល់នេះអ្នកអាចប្រើប្រាស់សម្រាប់តម្រូវការផ្សេងក៏ដូចជាសម្រាប់ផែនការអនាគតផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T04:12:28.322Z",
"category": "ហិរញ្ញវត្ថុ",
"views": 608,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មិនពិបាកដើរទិញតាមផ្សារ ! ក្រសួងពាណិជ្ជកម្មបង្កើតវេបសាយថ្មី១ ជួយលក់ផលិតផលខ្មែរសុទ្ធជាង ១,៥០០មុខ
|
https://business-cambodia.com/articles/cambodia-trade
|
លែងពិបាកដើររកទិញផលិតផលខ្មែរតាមផ្សារដូចមុនទៀតហើយក្រោយក្រសួងពាណិជ្ជកម្មបានបង្កើតវេបសាយថ្មីមួយមានលក់ផលិតផលខ្មែរសុទ្ធជាង ១,៥០០មុខបណ្តុំគ្នានៅកន្លែងតែមួយ អាចទិញបានទាំងអ្នកក្នុងនិងក្រៅប្រទេស។
Cambodia Trade គឺជាផ្សារអនឡាញថ្មីមួយជួយលក់ផលិតផលខ្មែរដំណើរការដោយក្រសួងពាណិជ្ជកម្ម ដែលមានលក់ផលិតផលខ្មែរជាច្រើនប្រភេទដូចជា ម្ហូបអាហារ ភេសជ្ជៈ សិប្បកម្ម កសិកម្ម និងកសិ-កែច្នៃ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតសរុបជាង ១,៥០០មុខ ដែលផលិតដោយកូនខ្មែរសុទ្ធ ១០០% និងមានគុណភាពខ្ពស់ ។
ក្រៅពីជួយលក់ផលិតផលខ្មែរដ៏ច្រើនសម្បូរបែបហើយនោះ ផ្សារអនឡាញ Cambodia Trade ក៏បានជួយឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចផ្សព្វផ្សាយនិងនាំចេញផលិតផល Made-in-Cambodia ទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែងាយស្រួលជាងមុន ជាពិសេសបានចូលរួមចំណែកជួយស្វែងរកឱកាសពង្រីកទីផ្សារ សម្រាប់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលគ្រប់គ្រងដោយស្ត្រី ខណៈបច្ចុប្បន្ននេះ Cambodia Trade មានការចូលប្រើពីប្រទេសចំនួន ១៥០ ប្រទេសនៅជុំវិញពិភពលោក ដែលមានដូចជា សហរដ្ឋអាមេរិក បារាំង ជប៉ុន អូស្ត្រាលី សិង្ហបុរី ស្វីស និងហូឡង់ ជាដើម។ នេះបង្ហាញឱ្យឃើញថាផលិតផលរបស់ខ្មែអាចនឹងមានឱកាសច្រើននៅក្នុងការឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា Cambodia Trade បានដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈជួយស្វែងរកទីផ្សារឱ្យអ្នកផលិត ជម្រុញឱ្យមានការទិញលក់ផលិតផលខ្មែរទាំងក្នុងនិងក្រៅប្រទេសឱ្យអ្នកប្រើប្រាស់រីករាយនឹងការទទួលបានទំនិញថ្មីៗ គុណភាពខ្ពស់ ដើម្បីបង្កើតភាពជឿជាក់សម្រាប់ផលិតផលកម្ពុជាផលិតនៅលើទីផ្សារពិភពលោក។ ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ទិញផលិតផលខ្មែរដែលមានគុណភាព ជាផលិតផលខ្មែរសុទ្ធ១០០% អាចធ្វើការបញ្ជាទិញក្នុងវេបសាយ cambodiatrade.com បានជាមួយនឹងសេវាកម្មដឹកជូនដល់មុខផ្ទះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T03:50:44.138Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1123,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំបោះចោលផ្តេសផ្តាស! រដ្ឋបាលភ្នំពេញ នឹងពិន័យតាមច្បាប់លើអ្នកទុកដាក់សំរាម មិនបានត្រឹមត្រូវ
|
https://business-cambodia.com/articles/phnom-penh-administration-to-penalize-improper-garbage-disposal
|
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះថា នឹងចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់ លើជនទាំងឡាយណាដែលបោះចោលសំរាមពាសវាលពាសកាល គ្មានរបៀប។
កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានណែនាំពលរដ្ឋពីការគ្រប់គ្រងសំរាម សំណល់រឹង យ៉ាងលម្អិតពីការញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរួចហើយ។ ប៉ុន្តែនៅមាន ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន រោងចក្រ សហគ្រាស និងពលរដ្ឋមួយចំនួន មិនបានអនុវត្តនៅឡើយ។
ដោយពិនិត្យឃើញបញ្ហានេះ នៅតែបន្តកើតមាន ឯកឧត្តម ឃួង ស្រេង បានព្រមានយ៉ាងដូច្នេះ៖ «ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្ដីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិធម៌ជាធរមាន […] ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀត ឬផ្អាកការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្ន»។
គួរជម្រាបផងដែរថា តាមច្បាប់ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជំពូកទី៧ ចែងថា ចំពោះការការញែកនិងវេចខ្ចប់សំរាមមិនត្រឹមត្រូវ សម្រាប់លំនៅឋាន នឹងរងការពិន័យ ១ម៉ឺនរៀល និងសម្រាប់ម្ចាស់អាជីវកម្ម ទីតាំងសេវាកម្ម សិប្បកម្ម និងបុរីលំនៅឋាន ត្រូវរងការពិន័យ១សែនរៀល។ សម្រាប់រោងចក្រសហគ្រាស ក្រុមហ៊ុន ត្រូវរងពិន័យ២សែនរៀល។
ក្នុងនោះការបោះចោលសំរាមនៅតាមទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិវិញ នឹងរងការពិន័យជាទឹកប្រាក់ចម្លោះពី២ម៉ឺនរៀលដល់មួយសែនរៀល។ ការដុតសំរាមជាសាធារណៈវិញ នឹងរងការពិន័យជាទឹកប្រាក់ចន្លោះពី៥ម៉ឺនរៀល-១លានរៀល។ ការគេចវេសមិនទទួលខុសត្រូវលើសំរាមក្នុងពិធីនានានៅលើសាធារណៈ នឹងរងការពិន័យចន្លោះ២សែន-២លានរៀល។ល។ ហើយក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍ ឬ ត្រូវផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-09T02:50:18.745Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 648,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំទាន់ចេញ! មកដឹងសញ្ញាធំ៣ ប្រាប់ថាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចេញ រកស៊ីនៅឡើយទេ
|
https://business-cambodia.com/articles/do-not-run-bus-iness
|
មែនទែនទៅការចាប់ផ្តើមអាជីវកម្មមិនពិបាកទេ ប្រសិនបើអ្នកដឹងពីរបៀបធ្វើវា ប៉ុន្តែផ្ទុយទៅវិញ វាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកស្ទើរតែគ្មានចំណេះ និងបទពិសោធន៍ទាល់តែសោះក្នុងវិស័យដែលអ្នកចង់ធ្វើ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកសញ្ញាធំៗចំនួន ៣ ដែលបង្ហាញថាអ្នកមិនទាន់អាចរកស៊ីបាននៅឡើយ។ ទាំងនេះរួមមាន៖
១. កុំទាន់ចេញរកស៊ីប្រសិនបើអ្នកមិនមានលុយ៖ ជាការពិតណាស់ សូមកុំទាន់ចេញរកស៊ីឱ្យសោះប្រសិនបើអ្នកពំុមានលុយ ព្រោះថាការធ្វើអាជីវកម្មត្រូវការលុយរហូតដូចការត្រូវការអុកស៊ីសែនដើម្បីដកដង្ហើមអញ្ចឹងដែរ។ ដូច្នេះសូមកំុទាន់ចេញរកស៊ី ព្រោះទម្រាំតែអាជីវកម្មមួយអាចដើរទៅមុខបាន វាមិនមែនបើកមួយសប្តាហ៍ ពីរសប្តាហ៍បានផលនោះទេ ពោលយ៉ាងហោចណាស់ក៏កន្លះឆ្នាំអីដែរ ម្ល៉ោះហើយវាទាមទារឲ្យអ្នកមានលុយត្រៀមទុកពេលខាតអំឡុងពេលដំបូងៗ
ត្រឡប់មកវិញប្រសិនបើពេលនេះ អ្នកមិនទាន់មានលុយទេ អ្នកអាចទៅធ្វើការឱ្យគេសិនដើម្បីបង្កើតចំណូល ព្រោះការរកស៊ីវាត្រូវការស៊ីពេលយូរ ជាពិសេសវាត្រូវការលុយដើម្បីរីកលូតលាស់ទៅមុខ។
២. គ្មានអង់ទីគ័រការពារភាពឈឺចាប់៖ ត្រង់ចំណុចនេះ យើងចង់មានន័យទៅលើភាពអត់ធន់នៃចិត្ត ដែលអាចទ្រាំទ្រនឹងភាពឈឺចាប់បានក្នុងរយៈពេលវែង ព្រោះថាលើលោកនេះគ្មានសហគ្រិនណាដែលចាប់ផ្តើមមិនមានភាពឈឺចាប់នោះទេ ហើយភាគច្រើនសិតសឹងតែតស៊ូដាច់យប់ បើមិនមែនវិលមុខដោយសារបញ្ហាលុយកាក ក៏ជាបញ្ហាបុគ្គលិក បើមិនមែនបុគ្គលិកក៏ត្រូវស្វែងរករបៀបលក់ថ្មីៗ ឬក៏ជាបញ្ហាផ្សេងជាច្រើនទៀតដែរ។
ដូច្នេះហើយអ្នកត្រូវសួរខ្លួនឯងថា តើអ្នកមានចិត្តរឹងមាំដើម្បីការងារភាពឈឺចាប់ទាំងអស់នេះហើយឬនៅ តើអ្នកត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាហើយឬនៅ? បើនៅវាមានន័យថាអ្នកពំុទាន់អាចចេញរកស៊ីបានទេ។
៣. មិនទាន់ចេះលក់៖ មិនខ្វល់ថាអ្នកកំពុងតែរកស៊ីអ្វីនោះទេ បើអ្នកចង់បានអតិថិជនអ្នកត្រូវចេះលក់ បើអ្នកចង់មានអ្នកដាក់ទុនជាមួយអ្នក អ្នកត្រូវចេះលក់ ហើយបើអ្នកចង់បានអ្នកផ្គត់ផ្គង់អ្នកក៏ត្រូវតែចេះលក់ ហើយបើអ្នកពំុមានសម្ថភាពដើម្បីលក់ឱ្យមនុស្សគ្រប់គ្នានិងគ្រប់កាលៈទេសៈនោះទេ និងមិនមានផ្នត់គំនិត មិនមានជំនាញលក់នោះទេ អ្នកពំុសាកសមជាសហគ្រិនឡើយ។
ហេតុផលនោះគឺ មិនថាអ្នកកំពុងលក់អ្វី ផលិតផលបែបណានោះទេ ចាំបាច់់ត្រូវតែមានសម្ថភាពលក់ជាដាច់ខាត ហើយដើម្បីអាចមានជំនាញនេះបានវាតម្រូវអ្នករៀនសង្កេត រៀនស្តាប់ រៀនធ្វើ និងនៅក្បែរអ្នកដែលមានជំនាញលក់ឱ្យបានច្រើន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T09:07:32.375Z",
"category": "កំពូលអ្នកលក់",
"views": 406,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្វាគមន៍ឆ្នាំថ្មី! ក្រុមហ៊ុនធំៗជាច្រើននៅចិន កំពុងមកសម្លឹងឱកាសវិនិយោគនៅប្រទេសកម្ពុជា
|
https://business-cambodia.com/articles/investment-china
|
កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ ក្នុងដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះដែរ ឯកឧត្តមក៏បានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគ ព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត សំដៅបង្កើនភាពជិតស្និទ្ធ ក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជា។ នៅក្នុងនោះក៏មាន ក្រុមហ៊ុនធំជាច្រើនក្នុងក្រុងឈីងតាវដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កម្ពុជាមានគោលបំណងក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចចក្ខុវិស័យនេះទាមទារឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួរនាទីជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគិន ដើម្បីសម្រេចបាននូវភាពរីកចម្រើនរបស់ក្រុមហ៊ុនវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T08:55:35.428Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 585,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មី មិនសូវមានលុយតែ ចង់រកស៊ី ! នេះជាជំហានទាំង៤ ដែលជួយលោកអ្នកបើកអាជីវកម្មបានទោះដើមទុនតិចក៏ធ្វើបាន
|
https://business-cambodia.com/articles/starting-a-business
|
អាចនិយាយបានថាលុយជាចំណុចសម្រាប់រស់របស់អាជីវកម្ម ព្រោះថាសម័យនេះបើគ្មានលុយពិបាកនៅក្នុងការចាប់ផ្ដើមណាស់។ នេះជាការពិត ជាគំនិតរបស់មនុស្សគ្រប់គ្នានាសម័យបច្ចុប្បន្ន ចុះទម្រាំចង់បង្កើតអាជីវកម្មមួយសួរថាអ្នកត្រូវចំណាយលុយអស់ប៉ុន្មានទើបអាចដំណើរការអាជីវកម្មមួយបាន? សួរបន្ថែមទៀតថាបើគ្មានលុយ ឬមានមិនគ្រប់គ្រាន់តែចង់បើកអាជីវកម្មតើអាចទៅរួចដោយវិធីណា?
ហើយថ្ងៃនេះ Business Cambodia សូមណែនាំ ជំហានចំនួន៤ ដែលជួយលោកអ្នកអាចចាប់ផ្ដើមអាជីវកម្ម បើទោះជាមានដើមទុនតិចក៏ដោយ៖
១. រកឲ្យឃើញថាអ្វីជាឱកាសដ៏ពិតប្រាកដរបស់អ្នក
អ្នកពិតជាធ្លាប់ឮហើយពាក្យថា “ចង់រកស៊ីសំខាន់លើគំនិត ឲ្យតែមានគំនិតលុយរកតាមក្រោយ”។ នៅពេលដែលអ្នកមានគំនិត ស្របជាមួយឱកាសអំណោយផលបានមកស្របពេលជាមួយគ្នាវាជារឿងមួយល្អបំផុតសម្រាប់អ្នកវិនិយោគ តែបើឱកាសមិនអំណោយផល សហគ្រិនត្រូវចេះបង្កើតវាដោយខ្លួនឯងដើម្បីភាពជោគជ័យ។
២. ត្រូវដឹងឲ្យច្បាស់ថានរណាជាអតិថិជន
មិនថាដើមទុនតិច ឬច្រើន ការប្រកបរបរអាជីវកម្មសំខាន់បំផុតគឺស្គាល់អតិថិជនជាមុន ត្រូវដឹងថានរណាខ្លះដែលមានតម្រូវការលើផលិតផល ឬសេវាកម្មរបស់យើង។ បើយើងមិនទានមានផលិតផល ឬសេវាកម្មនៅក្នុងដៃ តែយើងបានដឹងថាមនុស្សនៅជុំវិញខ្លួនយើងកំពុងមានតម្រូវការអ្វី នោះវាជាការចាប់ឱកាសមួយល្អបំផុតសម្រាប់ដំណើរការអាជីវកម្ម។
៣. ត្រូវធ្វើឲ្យអតិថិជនដឹងថាយើងមានអ្វីលក់ឲ្យគាត់
បន្ទាប់ពីសិក្សាតម្រូវការអតិថិជនបានហើយ ជំហានបន្ទាប់គឺធ្វើយ៉ាងណាឲ្យអតិថិជនដឹងថា ក្នុងដៃយើងមានផលិតផលឬសេវាកម្មអ្វីចង់បង្ហាញដល់ពួកគេ ចង់ឲ្យពួកគេសាកល្បងប្រើប្រាស់។ វាមិនមែនជារឿងលំបាកទេព្រោះយើងបានវាស់ស្ទង់ពីតម្រូវការរបស់គាត់រួចហើយ តែវាក៏មិនមែនជារឿងងាយស្រួលឬលេងសើចដែរ ព្រោះមិនមែនវាស់ការព្យាករណ៍របស់យើងសុទ្ធតែត្រឹមត្រូវនោះ។ អ្វីដែលសំខាន់យើងអាចធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍កម្រិតណាលើផលិតផល ឬសេវកម្មរបស់យើង។ ក្នុងករណីដែលអតិថិជនទទួលស្គាល់ និងយល់ព្រមប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងទើបអាជីវកម្មនេះអាចដំណើរការបាន។
៤. ប្រើបណ្តាញសង្គមនានាដែលងាយផ្តល់ព័ត៌មានដល់អតិថិជន
រស់ក្នុងសម័យបច្ចេកវិទ្យាត្រូវចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា Facebook, Twitter, Line, YouTube ឬបណ្តាញសង្គមនានាទៀត សុទ្ធតែជាបណ្ដាញសង្គមដែលសហគ្រិនអាចប្រើប្រាស់ដើម្បីជម្រុញដំណើរការអាជីវកម្មរបស់អ្នកបាន។ ប្រើបណ្ដញសង្គមទាំងនេះក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងផ្តល់ភាពងាយស្រួលបំផុតដែលអាចឲ្យអតិថិជនបានស្គាល់ពីអ្វីដែលយើងកំពុងមាន ហើយបញ្ជាក់ពីលេខទូរស័ព្ទ ទីតាំងដែលគាត់អាចរកយើងបាន ធ្វើយ៉ាងណាឲ្យគាត់បានមកដល់យើង ជួបយើងជួបផលិតផលរបស់យើង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T08:46:49.686Z",
"category": "កំពូលអ្នកលក់",
"views": 135,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ស្ងាត់ៗ Robert Kiyosaki ជាប់បំណុលជាង១ពាន់លាន$ តើសេដ្ឋីរូបនេះមានកំពុងមានបំណុលល្អឬអាក្រក់?
|
https://business-cambodia.com/articles/robert-kiyosaki-indebted-more-than-one-billion-dollars
|
បើនិយាយពីសេដ្ឋី Robert Kiyosaki ប្រជាជនកម្ពុជាយើងមួយចំនួនប្រហែលជាស្គាល់ហើយព្រោះលោកជាអ្នកនិពន្ធសៀវភៅRich Dad Poor Dad ក៏ល្បីហើយក៏មានប្រជាជនខ្មែរយើងជាច្រើនបានអានសៀវភៅនេះដើម្បីស្វែងយល់ពីចំណេះហិរញ្ញវត្ថុនិងការកសាងទ្រព្យក្នុងជីវិត។
កាលពីពេលថ្មីៗនេះនៅក្នុង Instagram Reel នៃកម្មវិធីPodcast មួយដែលមានចំណងជើងថា” Disruptors” លោកបានបង្ហើបឲ្យដឹងថាលោកមានបំណុលជាប់ខ្លួនជាង១ពាន់លានដុល្លារ។ តើបំណុលរបស់សេដ្ឋីអ្នកនិពន្ធរូបនេះជាបំណុលអាក្រក់ឬបំណុលល្អ។
ជុំវិញបំណុលដែលលោកមានចំនួន១.២ពាន់លានដុល្លារនេះ លោក Robert Kiyosaki បាននិយាយនៅក្នុង Instagram Reelថា” បើខ្ញុំក្ស័យធន ធនាគារក៏ក្ស័យធនដូចគ្នា ដូច្នេះបំណុលជាង១ពាន់លានដុល្លារនេះមិនមានជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ”។
លោកបានបង្ហើបទៀតថាបំណុលជាង១ពាន់លានដុល្លារតែមិនមែនជាបញ្ហាសម្រាប់គាត់ព្រោះបំណុលទាំងនោះត្រូវបានប្រើប្រាស់ទិញទ្រព្យដូច្នេះវាជាបំណុលល្អពោលគឺបំណុលដែលអាចឲ្យលោកប្រើប្រាស់ក្នុងការបង្កើនទ្រព្យទៅវិញទេ។
តាមពិតទៅសេដ្ឋី Robert Kiyosaki គឺជាបុគ្គលម្នាក់ដែលបានពន្យល់មនុស្សជាច្រើននៅលើពិភពលោកដើម្បីកុំឲ្យយល់ច្រឡំរវាងបំណុលល្អនិងបំណុលអាក្រក់។ ជាក់ស្ដែងនៅក្នុងសៀវភៅ Rich Dad Poor Dad គឺបានពន្យល់ថា បំណុលល្អគឺជារបស់ទាំងឡាយណាដែលវាអាចបង្កើតជាប្រាក់ចំណូលចូលហោប៉ៅរបស់អ្នក។ ចំណែកបំណុលអាក្រក់គឺជារបស់ទាំងឡាយណាដែលធ្វើឲ្យអ្នកចំណាយលុយលើវានិងធ្វើឲ្យអ្នកកាន់តែអស់លុយថែមទៀត។
ជាក់ស្ដែងមនុស្សជាច្រើនតែងយល់ច្រឡំថាផ្ទះគឺជាទ្រព្យ ប៉ុន្ដែលោកបានពន្យល់ថាផ្ទះគឺជាបំណុលបើវាមិនអាចបង្កើតជាប្រាក់ចំណូលសម្រាប់អ្នក។
គួរបញ្ជាក់ផងដែរថាសេដ្ឋី Robert Kiyosaki គឺជាសេដ្ឋីអ្នកនិពន្ធផង ជាសហគ្រិនផងនិងជាអ្នកវិនិយោគផងដែរ។ ចំណែកសៀវភៅ Rich Dad Poor Dad ដែលបានបោះពុម្ពផ្សាយដំបូងនៅឆ្នាំ១៩៩៧គឺជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលលក់ដាច់បំផុតហើយត្រូវបានលក់ចេញលើទីផ្សារទីទាំងពិភពលោកប្រមាណ៤០លានក្បាល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T08:38:10.265Z",
"category": "ហិរញ្ញវត្ថុ",
"views": 677,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Elon Musk ល្វីងមុខ ខណៈ Tesla បាត់បង់ដំណែងជាអ្នកផលិត EV ដ៏ធំបំផុតរបស់ពិភពលោក ក្រោមស្នាដៃក្រុមហ៊ុនចិន
|
https://business-cambodia.com/articles/tesla-ev-lose-crown-car
|
ធ្លាប់តែកាន់ដំណែងជើងឯកលេខ១ក្នុងវិស័យឡានអគ្គិសនីអស់រយៈពេល ២១ឆ្នាំ ពេលនេះ Tesla របស់ Elon Musk ត្រូវបានផ្តួលរំលំក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ពិភពលោក ក្រោមស្នាដៃក្រុមហ៊ុនជំនន់ក្រោយ BYD របស់ប្រទេសចិននៅក្នុងត្រីមាសទី៤នៃឆ្នាំ ២០២៣។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ BBC កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Tesla បានឱ្យដឹងថា ខ្លួនបានចែកចាយរថយន្តអគ្គិសនីចំនួន ៤៨៤,៥០០គ្រឿងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣ និង ១.៨ លានគ្រឿងសម្រាប់ឆ្នាំទាំងមូល។ ដោយលទ្ធផលការងារចុងឆ្នាំគឺប្រសើរជាងអ្នកវិភាគបានរំពឹងទុក ដោយសារការលក់បានកើនឡើង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ប៉ុន្តែទោះបីជាការលក់មានការកើនឡើងក៏ដោយមែន បើធៀបទៅនឹងការលក់នៅត្រីមាសទីបួន ជាមួយ BYD គឺមានការខុសគ្នាខ្លាំង ពោល BYD ចែកចាយបានចំនួន ៥២៦,៤០៩ គ្រឿង ហើយនេះជាលើកទីមួយហើយដែល BYD លក់ដាច់ជាង Tesla ក្នុងត្រីមាស។
តើអ្វីជាយុទ្ធសាស្រ្តរបស់រថយន្តអគ្គិសនី BYD ដែលធ្វើឱ្យយីហោមួយនេះលក់ដាច់ខ្លាំងបែបនេះ? ខាងក្រោមនេះជាចំណុចពិសេសៗ៥ ធ្វើឱ្យយីហោនេះទទួលបានការគាំទ្រខ្លាំង។ ដោយក្នុងនោះរួមមានដូចជា៖
១. រថយន្តចម្រុះ៖ BYD ផ្តល់សេវាកម្មដល់ផ្នែកផ្សេងៗជាមួយនឹងយានជំនិះដ៏ធំទូលាយ រួមទាំងរថយន្តដែលមានតម្លៃសមរម្យ រថយន្តទំនើប រថយន្ត SUV អគ្គិសនី រថយន្តក្រុង និងរថយន្តដឹកទំនិញ។ នេះធ្វើពិពិធកម្មភាពទាក់ទាញរបស់ពួកគេ និងទាក់ទាញមូលដ្ឋានអតិថិជនកាន់តែទូលំទូលាយ។
២.អានុភាពទីផ្សារក្នុងស្រុកខ្លាំង៖ ទីផ្សារ EV ដ៏ធំរបស់ប្រទេសចិន និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលក់របស់ BYD ។
៣.កញ្ចប់ និងកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ៖ ផ្តល់ជូននូវកិច្ចព្រមព្រៀងជាកញ្ចប់ដ៏គួរឱ្យទាក់ទាញ ដូចជាការរួមបញ្ចូលការទិញរថយន្តជាមួយនឹងការដំឡើងស្ថានីយ៍សាកថ្ម ឬកញ្ចប់ថែទាំដោយឥតគិតថ្លៃ លើកទឹកចិត្តអ្នកទិញ។
៤. ការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃ៖ ការលក់ជាទៀងទាត់ និងការផ្តល់ជូនពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ឬព្រឹត្តិការណ៍ពិសេសទាក់ទាញអ្នកប្រើប្រាស់ដែលគិតដល់ថវិកា និងជំរុញការសម្រេចចិត្តទិញ។
៥. ផ្តោតលើគុណភាព និងនិរន្តរភាព៖ BYD សង្កត់ធ្ងន់លើការអនុវត្តផលិតកម្មប្រកបដោយទំនួលខុសត្រូវ និងសម្ភារៈដែលមានគុណភាពខ្ពស់ ដោយឆ្លើយតបនឹងអ្នកប្រើប្រាស់ដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន ដែលផ្តល់តម្លៃដល់អាយុយូរអង្វែង។
គួរជម្រាប់ផងដែរថា BYD ដែលគាំទ្រដោយវិនិយោគិន Warren Buffett បាននិងកំពុងពង្រីកផលិតកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស និងឈានទៅដល់ទូទាំងពិភពលោក។ ក្រុមហ៊ុនផ្តល់ជូននូវរថយន្ត EV ជាច្រើនប្រភេទ រួមទាំងរថយន្ត ឡានក្រុង និងរថយន្តដឹកទំនិញ បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Tesla ផ្តោតលើរថយន្តទំនើប និងរថយន្ត SUV៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T08:12:28.192Z",
"category": "កំពូលអ្នកលក់",
"views": 199,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បើកឆាប់ៗ! ក្រុមហ៊ុន Angkor Milk នឹងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ លើដី ៨៨០ហិកតា ក្នុងខេត្ត១នេះ
|
https://business-cambodia.com/articles/company-angkor-milk
|
នៅដើមឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Angkor Milk បានបង្ហាញនៅមច្ឆិតាថ្មីស្រឡាងមួយ ដោយក្រុមហ៊ុននឹងទៅបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅលើទឹកដីខេត្តកំពង់ស្ពឺ ដោយកសិដ្ឋានមួយនេះនឹងរះនៅលើផ្ទៃដីប្រមាណជាង ៨៨០ ហិចតាឯណោះ។
ជាក់ស្តែងបើតាមប្រសាសន៍របស់លោក កុយ សុវណ្ណ ដែលជា Sale & Marketing Director នៅក្រុមហ៊ុន អង្គរឌែរីប្រូដាក់ខូអិលធីឌី បានឱ្យដឹងថា ចំពោះការវិនិយោគថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុនអង្គរឌែរី គឺជាការវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណជាង ៨៨០ហិចតា ជាមួយនឹងការចាប់ផ្តើមចិញ្ចឹមដោយដាក់គោទឹកដោះចំនួន ២ពាន់ក្បាល ហើយចំពោះទីតាំងវិញគឺមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីទីតាំងរោងចក្របច្ចុប្បន្នដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែរថា រោងចក្រផលិតទឹកដោះគោអង្គរមីល បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលតាំងពីខែវិច្ឆិកាឆ្នាំ២០១៣ លើផ្ទៃដី៣ហិចតា ដោយបានដំណើរផលិតផលិតផលទឹកដោះគោដំបូងនៅខែកញ្ញាឆ្នាំ២០១៥ ជាមួយការដាក់បន្ថែមទុនវិនិយោគជាបន្តបន្ទាប់មកដល់ពេលនេះទុនវិនិយោគបានកើនឡើងដល់ប្រមាណជិត៥០លានដុល្លារសហរដ្ឋអាមេរិចហើយផ្ទៃដីរោងចក្រផលិតបានកើនដល់៦ហិចតា(ទ្វេរដង)នាពេលបច្ចុប្បន្ននេះ៕
រូបតំណាង
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T06:15:14.712Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1872,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ញាក់សាច់! ស្តេចត្រាញ់ YouTube កើបលុ.យច្រើនបំផុតក្នុងដើមឆ្នាំ២០២៤ ចេញពីច្រកធំៗ៣នេះ
|
https://business-cambodia.com/articles/mr-beast-richest
|
ស្តេចត្រាញ់ Youtube លោក Mr Beast ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិជាង ៥០០លានដុល្លារនៅដើមឆ្នាំ២០២៤ ដែលធ្វើឲ្យគាត់ក្លាយជា YouTuber មានជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន New Trader U នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។
ក្នុងនោះទ្រព្យសម្បត្តិសុទ្ធរបស់ Mr Beast បានមកពីភាពជាម្ចាស់នៅក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ និងតម្លៃរបស់វាដោយផ្អែកទៅលើលំហូរសាច់ប្រាក់។ ប្រាក់ចំណូលទាំងនោះភាគច្រើនបានពីច្រកធំៗ៣ រួមមាន ការបណ្តាក់ទុនលើអ៊ីនធឺណេត, លក់ទំនិញ (Mr Beast ជាម្ចាស់យីហោផ្ទាល់), និងការឧបត្ថម្ភពីសាជីវកម្មផ្សេងៗ។
គួរជម្រាបផងដែរថា Mr Beast មានឈ្មោះពិតថា Jimmy Donaldson កើតនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ១៩៩៨ នៅទីក្រុង Greenville រដ្ឋ North Carolina។ គាត់បានចាប់ផ្តើមប៉ុស្តិ៍យូធូបរបស់ខ្លួនដំបូងក្នុងឆ្នាំ២០១២ ប៉ុន្តែទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០១៨ បន្ទាប់ពីបានបរិច្ចាគវត្ថុមានតម្លៃ ១លានដុល្លារដោយចៃដន្យ ទៅឱ្យអ្នកគាំទ្ររបស់លោក ពេលដែលលោកកំពុងស្ទ្រីមនៅលើTwitch។ ចាប់តាំងពីពេលនោះមក លោកទទួលបានអ្នកជាវច្រើនជាង ៥០ លាននាក់ និងអ្នកទស្សនាវីដេអូសរុប១០ ពាន់លានដងនៅលើប៉ុស្តិ៍ឆាណែលរបស់លោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T04:36:14.141Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2131,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ផលិតផលខ្មែរមិនធម្មតា! ក្រុមហ៊ុន Confirel នាំផលិតផលខ្មែរជិត១០០មុខដាក់លក់ពេញប្រទេស និងល្បីដល់ស្រុកក្រៅ
|
https://business-cambodia.com/articles/confirel-product-from-cambodia
|
បច្ចុប្បន្ននេះមានយីហោកូនខ្មែរជាច្រើន បានកំពុងតែល្បីល្បាញនិងអាចនាំផលិតផលរបស់ខ្លួនទៅក្រៅប្រទេស ខណៈផលិតផលទាំងនោះរួមមាន គ្រឿងទេសជាច្រើន និងសម្ភារះប្រើប្រាស់មួយចំនួនផងដែរ។ ជាក់ស្ដែងសាហាគ្រិនខ្មែររូបនេះវិញ បានច្នៃផលិតផលខ្មែរដែលមាន ត្នោត ម្រេចកំពត ចេក ស្វាយ ល្មៀត ម្នាស់ ខ្ញី ផ្លែដូង និងកសិផលខ្មែរជាច្រើនទៀតនាំចេញទៅក្រៅស្រុកជាច្រើនប្រទេស។
ថ្លែងក្នុងបទសម្ភាសជាមួយ Business Cambodia លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលត្រូវបានគេស្គាល់ជា ប្រធានអគ្គនាយកក្រុមហ៊ុន Confirel បានមានប្រសាសន៍ថា បច្ចុប្បន្នផលិតផលរបស់លោកបាននាំចេញទៅ សហរដ្ឋអាមេរិច ជប៉ុន វៀតណាម បារាំងជាដើម និងប្រទេសផ្សេងៗទៀត ដោយក្នុងនោះផលិតផលរបស់ Confirel ក៏បានដាក់លក់នៅតាមផ្សារទំនើបផងដែរ។
សូមជម្រាបផងដែរថា លោក ហៃ លីអ៊ាង បានបញ្ចាប់ការសិក្សាផ្នែកឱសថសាស្រ្តនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៨ និងបានបន្តយកបណ្ឌិតរហូតដល់ឆ្នាំ ១៩៨៦ ហើយនៅឆ្នាំ ១៩៩២ លោកឧកញ៉ា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីមើលស្ថានភាពជាក់ស្តែងនៅស្ថានភាពប្រទេសកម្ពុជាយើង។
ដោយមើលឃើញឱកាស កំឡុងពេលនោះលោកបានផ្តល់ការផ្គត់ផ្គង់ឱសថក្នុងប្រទេសកម្ពុជាដោយនាំចូលពីប្រទេសបារាំង។ ក្រោយមកទៀតលោកក៏បានបង្កើតនៅសហគ្រាសផលិតទឹកសុទ្ធមុនគេនៅស្រុកខ្មែរបន្ទាប់ពីសង្រ្គោ.មបានចប់ បន្ទាប់មកទៀតរៀងរឹងដៃរឹងជើង នៅឆ្នាំ ២០២១លោកឧកញ៉ា ក៏បានបង្កើតក្រុមហ៊ុន Confirel នេះឡើង ខណៈបច្ចុប្បន្នក្រុមហ៊ុនអាចច្នៃកសិផលខ្មែរចេញជាផលិតផលជាង១០០ មុខ។
ជាក់ស្ដែងគ្រាន់តែស្ករត្នោត១ប្រភេទសោះ Confirel បានកែច្នៃចេញជាផលិតផលសម្រេចមិនតិចជាង ៤០មុខនោះទេ ហើយទឹកត្នោតដែលបានមកពីដើម បានកែច្នៃចេញជាស្រាសុខភាព និងផលិតផលអត្តសញ្ញាណជាតិជាហូរហែរ។
ឆ្លងកាត់ការធ្វើជំនួញក្នុងការជួយលើកកម្ពស់កសិផលខ្មែរ អស់រយៈពេលជាង២០ឆ្នាំ Confirel ត្រូវបានប្រជាជនកម្ពុជាឱ្យតម្លៃ ហើយបរទេសទទួលស្គាល់ រហូតទទួលបានលិខិតកោតសរសើរជាច្រើនប្រភេទ ដើម្បីជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង លើបេសកកម្មរបស់ Confirel តាំងពីថ្ងៃទី១ រហូតមកទល់នឹងពេលនេះយ៉ាងច្រើនសន្ធឹកផងដែរ។
គួរជម្រាបផងដែរថា ផលិតផល Confire ត្រូវទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិ និងបានបង្កើតការងារជាច្រើនដល់គ្រួសារខ្មែរថែមទៀត លើសពីនេះ Confire ត្រូវបាននាំចេញទៅកាន់ប្រទេស ជប៉ុន បារាំង និងប្រទេសមួយចំនួនធំក្នុងតំបន់អាស៊ានជាច្រើនទៀត។ ប្រសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី ក្រុមហ៊ុន Confirel តាមរយៈទូរសព្ទលេខ៖ (+855) 093 981 724 ឬចូលទៅកាន់ Facebook Page: Confirel៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T04:33:22.861Z",
"category": "កំពូលអ្នកលក់",
"views": 336,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រៀនពេទ្យ មិនអស់លុ.យ! សាកលវិទ្យាល័យ IU ផ្តល់អាហារូបករ.ណ៍១០០% លើជំនាញពេទ្យ៤នេះ
|
https://business-cambodia.com/articles/learn-medical-skills-at-iu-university-with-schoolarship
|
សម្រាប់បងប្អូនដែលមានបំណងចង់រៀនជំនាញពេទ្យប៉ុន្តែមិនមានលទ្ធភាព នេះជាឱកាសល្អមួយដែលសាកលវិទ្យាល័យអន្តរជាតិ IU នឹងផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតលើ៤ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងចំនួន១០០%ពេញក្នុងឆ្នាំ២០២៤នេះ។
ក្នុងនោះជំនាញដែលសាកលវិទ្យាល័យនឹងផ្តល់ជូនអាហារូបករណ៍១០០%មានដូចជា៖
១. ថ្នាក់បរិញ្ញាបត្រ ឆ្មប ចំនួន10នាក់២. ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាយិកា ចំនួន10នាក់៣. ថ្នាក់បរិញ្ញាបត្ររង ជំនាញមន្ទីរពិសោធន៍ ចំនួន10នាក់៤. ថ្នាក់បរិញ្ញាបត្ររង ជំនាញព្យាបាលដោយចលនា ចំនួន10នាក់។
បន្ថែមពីនេះចំពោះអត្ថប្រយោជន៍នៃអាហារូបករណ៍មួយនេះរួមបញ្ចូលទាំង៖ ថ្លៃបង់សិក្សាពេញ រហូតដល់បញ្ចប់ការសិក្សាលើមុខជំនាញ ណាមួយខាងលើ, មានឱកាសបម្រើការក្នុងមន្ទីរពេទ្យរបស់សាកលវិទ្យាល័យ អន្តរជាតិ ក្រោយបញ្ចប់ការសិក្សា, ទទួលបានប្រាក់បៀវត្សរ៍សមរម្យ ក្នុងពេលបម្រើការងារ,និងទទួលបានប័ណ្ណ ប.ស.ស. ឬ បណ្ណ សមធម៌ ដែលអាចអញ្ជើញទៅទទួលសេវាពិនិត្យដោយមិនគិតថ្លៃ នៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ។
ដូច្នេះសម្រាប់បងប្អូនដែលទើបតែប្រឡងជាប់ ហើយកំពុងរៀនវគ្គបំប៉នដើម្បីប្រលងថ្នាក់ជាតិ ក៏អាចដាក់ពាក្យស្នើសុំថ្នាក់អាហារូបករណ៍ 100% នេះបានផងដែរដោយសាកលវិទ្យាល័យនឹងឈប់ទទួលពាក្យលើកទី១នៅថ្ងៃ១៧ ខែមករា ឆ្នាំ២០២៤។
ចំពោះព័ត៌មានបន្ថែម និងស្នើសុំពាក្យបំពេញសូមទំនាក់ទំនងតាមរយៈ 016 423 666 | 017 48 48 09 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ ការិយាល័យ រាជធានីភ្នំពេញ ឬ 070 951 595 | 089 462 991 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ នាសាខាខេត្តបាត់ដំបង៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T04:15:52.279Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1466,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ប្តីខ្លាំង ប្រពន្ធខ្លា! តោះមកដឹងមុខជំនួញធំៗ និងទ្រព្យសម្បត្តិរបស់ភរិយា លោកនាយករដ្ឋមន្រ្តីថៃ Srettha
|
https://business-cambodia.com/articles/pakpilai-thavisin
|
សុភាសិតខ្មែរពោលថា «ឆ្នាំងណាគ្របហ្នឹង» ប្ដីប្រពន្ធដែលរស់នៅជាមួយគ្នាបានលុះត្រាមានចិត្តគំនិតប្រហាក់ប្រហែលគ្នា។ ជាក់ស្តែងភរិយានាយករដ្ឋមន្ត្រីថៃ Srettha Thavisin គឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់ មានទ្រព្យសម្បត្តិរាប់សិនសែនដុល្លារ និងកំពុងកាន់កាប់ជំនួញគ្រាក់ៗក្នុងដៃថែមទៀតផង។
លោកស្រី Pakpilai Thavisin កើតនាឆ្នាំ១៩៦១ ក្នុងត្រកូលមន្ត្រីរាជការថៃថ្នាក់ខ្ពស់។ ត្បិតជីវភាពធូរធារ ក្មេងស្រីរូបនេះ ទទួលបានការចិញ្ចឹមបីបាច់យ៉ាងដិតដល់ ទាំងការរស់នៅ និងការរៀនសូត្ររហូតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Srinakharinwirot Demonstration School, Pathum Wan និងបញ្ចប់ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រផ្នែកសើស្បែក ពីមហាវិទ្យាល័យ ជូឡាឡុងកន។
យ៉ាងណាមិញ ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដោយទទួលបានកិត្តិយសថ្នាក់ទីពីរ យុវតី Pakpilai Thavisin បានបន្តការសិក្សាផ្នែកថែរក្សាស្បែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Lions Suphannahong ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧។ ក្រោយមក នាងក៏បានផ្លាស់ទៅសហរដ្ឋអាមេរិក ដើម្បីទទួលការបណ្តុះបណ្តាលផ្នែកព្យាបាលដោយឡាស៊ែរ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត រួមទាំងបានសិក្សាកម្រិតខ្ពស់ក្នុងការព្យាបាលវេជ្ជសាស្ត្រប្រឆាំងភាពចាស់ ដែលផ្តល់ដោយសមាគមពិភពលោកពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ និងបានក្លាយជាជនជាតិថៃដំបូងគេដែលទទួលបានឱកាសដ៏កម្រនេះ។
ក្រោយមានចំណេះជំនាញវិជ្ជាជីវច្បាស់ Pakpilai Thavisin បានធ្វើការនៅគ្គីនិក Ratchathewi ហើយបច្ចុប្បន្នជាវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife និងជាស្ថាបនិកនៃ S Medical Spa រួមទាំងទទួលបានពានកិត្តិយសជាច្រើនក្នុងវិស័យថែរក្សាសម្រស់ និងសុខភាពរបស់ប្រទេសថៃផងដែរ។ ក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានបង្ហាញថាលោកស្រី Pakpilai Thavisin មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៤៥៨,៨៥៨,០៧៥ដុល្លារ។
គួរជម្រាបផងដែរថា លោកស្រី Pakpilai Thavisin បានរៀបការជាមួយលោក Srettha Thavisin ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងឆ្នាំ១៩៨៩ និងមានកូន៣នាក់ជាចំណងស្នេហ៍គឺ Napat (Naphat), Warat (Warat) និង Chananda (Chananda)៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:50:38.614Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 320,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិធំ១របស់ចិនដាក់ពាក្យការពារក្ស័យធនខណៈជាប់បំណុល៦៤ពាន់លានដុល្លារ
|
https://business-cambodia.com/articles/zhongzhi-enterprise-group-filed-for-bankrupcy
|
Zhongzhi ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិបានសម្រេចដាក់ពាក្យស្នើសុំការពារពីការក្ស័យធនខណៈបរាជ័យក្នុងការបង់សងបំណុលរាប់ពាន់លានដុល្លារស្របពេលដែលប្រទេសចិនកំពុងជួបនឹងវិបត្តិអចលនទ្រព្យធ្ងន់ធ្ងរ។
បើយោងរតាមការចុះផ្សាយរបស់ CNN តុលាការទីក្រុងប៉េកាំងប្រទេសចិនបានទទួលពាក្យស្នើសុំការពារក្ស័យធនពីក្រុមហ៊ុន Zhongzhi ខណៈដែលក្រុមហ៊ុននេះគ្មានលទ្ធភាពក្នុងការបង់សងបំណុលហើយបើទោះបីជាក្រុមហ៊ុនទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ក៏គ្មានលទ្ធភាពសងបំណុលព្រោះបំណុលមានរហូតដល់ទៅជាង៦៤ពាន់លានដុល្លារអាមេរិក។
Zhongzi ដែលជាក្រុមហ៊ុនរកស៊ីជាប់ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យធ្លាប់បានផ្ញើលិខិតសុំទោសទៅកាន់ក្រុមអ្នកវិនិយោគរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅខណៈដែលខ្លួនគ្មានលទ្ធភាពសងបំណុលជាង៦៤ពាន់លានដុល្លារ។ ក្រោយមកប៉ូលីសនៅក្នុងទីក្រុងប៉េកាំងបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន Zhongzhi ទៅលើបទល្មើសសង្ស័យមួយចំនួនដែលអាចនឹងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុននេះ។
បញ្ហាបំណុលរបស់ Zhongzhi បានលេចឡើងកាលពីខែកក្កដាឆ្នាំ២០២៣នៅពេលដែលក្រុមហ៊ុន Zhongrong Internatoional Trust Co, ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Zhongzhi បានបរាជ័យក្នុងការបង់សងបំណុលរាប់ពាន់លានដុល្លារទៅលើផលិតផលវិនិយោគរបស់ខ្លួន។ ហើយនៅខែសីហាឆ្នាំ២០២៣ Zhongzhi បានប្រាប់អ្នកវិនិយោគរបស់ខ្លួនថាក្រុមហ៊ុនជួបបញ្ហាលំហូរសាច់ប្រាក់ ហើយក្រុមហ៊ុននឹងធ្វើការកែទម្រង់នៃកម្រិតបំណុលរបស់ខ្លួន។
មូលហេតុចម្បងមួយដែលធ្វើឲ្យក្រុមហ៊ុនZhongzhi គ្មានលទ្ធភាពបង់សងបំណុលដោយសារតែទ្រព្យរប ស់ក្រុមហ៊ុនភាគច្រើនជាប់នៅក្នុងអចលនទ្រព្យហើយចំពេលដែលទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនជួបវិបត្តិធ្ងន់ធ្ងរទៀតនោះធ្វើឲ្យក្រុមហ៊ុនពិបាកក្នុងការលក់ទ្រព្យដើម្បីបង្វិលសាច់លុយក្នុងការបង់សងទៅកាន់ម្ចាស់បំណុល។
គួរបញ្ជាក់ផងដែរការបរាជ័យរបស់ក្រុមហ៊ុនZhongzhi ក្នុងការបង់សងបំណុលគឺត្រូវបានគេចាត់ទុកថាការក្ស័យធនដ៏ធំបំផុតមួយនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិហើយថែមទាំងបានដាក់សម្ពាធនិងភាពតានតឹងទៅដល់អ្នកប្រើប្រាស់និងអ្នកវិនិយោគស្របពេលដែលអចលនទ្រព្យចិនជួបវិបត្តិ តម្រូវការក្នុងស្រុកធ្លាក់ចុះដែលបន្តដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ចិន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:44:05.092Z",
"category": "ហិរញ្ញវត្ថុ",
"views": 237,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រួសរាន់ដា.ក់ពាក្យ! មន្ទីរពេទ្យកាល់ម៉ែត ជ្រើ.សរើស វេជ្ជបណ្ឌិតឯកទេស និងបុគ្គ.លិកផ្នែកសុខាភិបាល ជាច្រើននាក់
|
https://business-cambodia.com/articles/hospital-calmette
|
ឱកាសការងារនៅមន្ទីរពេទ្យកាល់ម៉ែត្របានមកដល់ទៀតហើយ ដោយពេលនេះមន្ទីរពេទ្យកាល់ម៉ែតកំពុងត្រូវការវេជ្ជបណ្ឌិតឯកទេសជាច្រើននាក់ ដើម្បីចូលបំពេញការងារលើឯកទេសដូចជា ៖
ឯកទេសដាក់ថ្នាំសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ - ឯកទេសវេជ្ជសាស្ត្រទូទៅ
ឯកទេសសម្ភព និងរោគស្តី្រ
ឯកទេសវះកាត់ពោះ
ឯកទេសវះកាត់ម៉ូតសាស្រ្ត
ឯកទេសសោភណ្ឌសល្យសាស្រ្ត
ឯកទេសជំងឺបេះដូង
ឯកទេសវះកាត់បេះដូង
ឯកទេសវិភាគគកោសិកាមហារីក
ឯកទេសវេជ្ជសាស្រ្តទូទៅ
ឯកទេសរូបភាពវេជ្ជសាស្រ្ត
ឯកទេសជំងឺសួត
ឯកទេសតម្រង់នោម
ឯកទេសក្រពេញ
ឯកទេសជំងឺឆ្លង
ឯកទេសរោគកុមារវិទ្យា
ឯកទេសព្យាបាលសម្រន់ការឈឺចាប់
ឯកទេសប្រសាទសាស្រ្ត
ឯកទេសចក្ខុរោគ
ទន្តបណ្ឌិត
ឯកទេសសន្លាក់
ក្រៅពីឯកទេសខាងលើហើយនោះ មន្ទីរពេទ្យកាលម៉ែតក៏ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែកដើម្បីបម្រើការលើជំនាញដូចជា ៖ គិលានុបដ្ឋាក-យិកា ឯកទេស, គិលានុបដ្ឋាក-យិកា, ឆ្មប, ចក្ខុមាត្រការី, ចក្ខុគិលានុបដ្ឋាក, អ្នកបច្ចេកទេសមន្ទីរពិសោធន៍, និងអ្នកបច្ចេកទេសវិទ្យុសាស្រ្ត ផងដែរ។
ដោយឡែកសម្រាប់លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវ៖ មានចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់ មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិតក្នុងការងារឱ្យមានការរីកចម្រើន និងមានជំហរ ការងារស្វិតស្វាញ គ្រប់កាលៈទេសៈ ចំពោះវេជ្ជបណ្ឌិតឯកទេស ត្រូវមានសញ្ញាបត្រវេជ្ជបណ្ឌិតឯកទេស ដូចជំនាញឯកទេសដែលបានរៀបរាប់ខាងលើ មានបទពិសោធន៍ក្នុងការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ទាំងក្នុងអំឡុងពេលកម្មសិក្សា និងពេលបំពេញការងារ ចេះនិយាយ អាន និងសរសេរភាសាខ្មែរ មានអាទិភាពសម្រាប់អ្នកចេះភាសា អង់គ្លេស បារាំង ឬចិន។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូលបម្រើការងារ (CV និង Letter ជាភាសាខ្មែរ ឬអង់គ្លេស ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ សញ្ញាបត្រឯកទេស ដែលពាក់ព័ន្ធនឹងជំនាញ លទ្ធផលប្រឡងថ្នាក់ជាតិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗដែលពាក់ព័ន្ធដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យកាល់ម៉ែត រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ឬតាមរយ:ប្រព័ន្ធតេឡេក្រាម (Telegram) លេខ 010 950 896។
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃចន្ទ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើស (ជាប់Shortlist)នឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅថ្ងៃអង្គារ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:33:24.774Z",
"category": "ព័ត៌មានថ្មីៗ",
"views": 227,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សកម្មភាពពេលព្រឹកទាំង៦ ជួយឱ្យមានសុខភាពល្អ ចំណូលខ្ពស់ កាត់ស្រ្តេស លទ្ធផលការងារច្រើន
|
https://business-cambodia.com/articles/6-morning-habits-that-make-your-life-easier-and-less-stress
|
រៀងរាល់ថ្ងៃមនុស្សគ្រប់គ្នាមមាញឹកនឹងការងារប្រចាំថ្ងៃ មានអ្នកខ្លះស្ទើរដកឃ្លាពុំរួច។ ភាពជាប់រវល់និងមមាញឹកទាំងនេះហើយធ្វើឱ្យអ្នកខ្លះមានបញ្ហាស្រ្តេស សុខភាពមិនសូវអំណាយផល ត្បិតគ្មានពេលថែទាំខ្លួនឯងឱ្យបានដិតដល់។
យ៉ាងណាមិញសកម្មភាពទាំង៦នេះល្អបំផុតសម្រាប់អ្នកចង់ឱ្យមានសុខភាពមាំមួន មានចំណូលខ្ពស់ លែងសូវស្រ្តេស មានលទ្ធផលការងារជាងមុន ដោយគ្រាន់តែឆ្លៀតពេលព្រឹកធ្វើប៉ុណ្ណោះ៖
១. ក្រោកពីព្រលឹម
អ្នកស្រាវជ្រាវបានរកឃើញថា ៥០% នៃអ្នកក្រោកពីព្រលឹម វាយតម្លៃថាខ្លួនឯងសប្បាយចិត្តជាងធម្មតាបើធៀបនឹង ២៦% នៃអ្នកដែលចូលចិត្តចូលគេងនៅយប់ជ្រៅហើយក្រោកមកវិញយឺតយ៉ាវ។ នៅពេលដែលអ្នកចាប់ផ្តើមភ្ញាក់ពីដំណេកលឿនជាងធម្មតា២០-៣០នាទីអ្នកអាចបំពេញការងារបានច្រើនជាងធម្មតា។
ដើម្បីក្រោកពីព្រលឹមបានជាដំបូងអ្នកគួរដាក់ម៉ោងរោទ៍របស់អ្នកឱ្យឆ្ងាយពីគ្រែសិន ដូច្នេះអ្នកត្រូវតែក្រោកពីដំណេកដើម្បីបញ្ឈប់វា ធ្វ់ើបែបនេះជាប្រចាំរហូតក្លាយជាទម្លាប់ អ្នកនឹងភ្ញាក់ដឹងខ្លួននៅម៉ោងដដែលដោយមិនបាច់មាននាឡិកាដាស់។
២. បំពេញជាតិទឹកឱ្យរាងកាយ
សុខភាពរាងកាយមានការខ្វះជាតិទឹក នៅពេលដែលយើងគេងដូច្នេះនៅពេលក្រោកពីដំណេកអ្នកគួរតែទទួលទានទឹកមួយកែវដើម្បីបំពេញជាតិទឹកដល់រាងកាយ និងកាត់បន្ថយអារម្មណ៍ចង់ត្រឡប់ទៅគេងនៅលើគ្រែវិញ។
៣. ធ្វើចលនារាងកាយ
ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណទេ អ្នកអាចជំនួសវិញដោយការធ្វើចលនារាងកាយតិចៗដើម្បីឱ្យសរសៃឈាមរត់បានស្រួលនៅពេលព្រឹក ដូចជាការពត់ដៃជើង អាវ៉ង់ ១០-២០ ឬការសកម្មភាពធ្វើអាហារពេលព្រឹកដើម្បីទទួលទានជាដើម។
៤. សរសេររឿង៣សំខាន់
ទាក់ទងនឹងសុខភាពផ្លូវចិត្តនិងផលិតភាពការងារការរៀបចំកិច្ចការសំខាន់ៗទុកមុនពេលថ្ងៃថ្មីមកដល់គឺជាការគ្រប់គ្រងពេលវេលានិងស្ថានភាពផ្លូវចិត្តដ៏ល្អមួយ ជាពិសេសវាជួយបន្ថយអារម្មណ៍ដែលងើបពីដំណេកហាក់គ្មានគោលដៅថាថ្ងៃថ្មីនេះអ្នកចាប់ផ្តើមធ្វើអ្វីមុនគេ។
៥. ធ្វើការងារលំបាកៗឱ្យរួចមុនគេ
ដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹងនឹងភាពលំបាកនៅក្នុងភារៈកិច្ចប្រចាំថ្ងៃ ចូរអ្នកធ្វើកិច្ចការងារណាដែលអ្នកមានអារម្មណ៍ថាគួរឱ្យស្អប់និងលំបាកៗជាងគេមុន ព្រោះការធ្វើដូចនេះវាអាចជួយកាត់បន្ថយអារម្មណ៍ដែលជាប់បន្ទុក និងជំងឺពន្យារពេលរបស់អ្នកបានមួយកម្រិតផងដែរ។
៦. អានឬស្តាប់
ក្រៅអំពីការធ្វើសកម្មភាពជួយដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ការអានឬស្តាប់គឺជាសកម្មភាពដ៏មានប្រសិទ្ធិភាពមួយជួយឱ្យសមត្ថភាពខួរក្បាលរបស់លោកអ្នកកើនឡើង លើផ្នែកស្មារតីនិងលទ្ធភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។
ហេតុនេះនៅពេលព្រឹកអ្នកអាចធ្វើសកម្មភាពស្តាប់ព័ត៌មានថ្មីៗ ព្រឹត្តិការណ៍សេដ្ឋកិច្ចឬស្តាប់វីដេអូចំណេះដឹងដែលអ្នកកំពុងត្រូវការបាន។ បន្ថែមពីនោះអ្នកអាចធ្វើការអានសៀវភៅដែលអ្នកចូលចិត្តឬសៀវភៅដែលអាចដោះស្រាយបញ្ហាដែលអ្នកកំពុងជួប។
មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការផ្លាស់ប្តូរតូចៗដូចជា ភ្ញាក់ពីគេងមុនថ្ងៃរះ ធ្វើលំហាត់ប្រាណ សមាធិ ញ៉ាំអាហារពេលព្រឹកឱ្យបានល្អ និងមានផែនការសម្រាប់ថ្ងៃថ្មី ពិតជាអាចជួយឱ្យយើងគ្រប់គ្រងថ្ងៃទាំងមូលបានយ៉ាងល្អប្រសើរ និងបានផ្តល់អំណាចឱ្យយើងធ្វើការងារកាន់តែឆ្លាតវៃ ផ្តោតអារម្មណ៍កាន់តែប្រសើរ មានភាពតានតឹងកាន់តែតិច ព្រមទាំងមានវិន័យក្នុងការសម្រេចគោលដៅធំបានផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:27:42.290Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 492,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដើមឆ្នាំ 2024 សំរាប់ប្អូនៗអ្នកកំពុងមានក្ដីស្រមៃចង់ចាប់ជំនាញ ពេទ្យ នេះជាឱកាសអាហារូបកណ៍ 100% ទៅលើជំនាញដូចមានជម្រាបជូនខាងក្រោម ដោយមានការភ្ជាប់ជាមួយឱកាសការងារ ក្រោយបញ្ចប់ការសិក្សា ដែលនេះជាការផ្ដល់ជូនដោយ សាកលវិទ្យាល័យអន្តរជាតិIU
|
https://business-cambodia.com/articles/early-2024-for-those-of-you-who-are-dreaming-of-pursuing-a-medical-degree-this-is-a-100-
|
អាហារូបករណ៍ 100% នេះផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ទាំង4 មុខជំនាញដូចខាងក្រោម:- ថ្នាក់បរិញ្ញាបត្រ ឆ្មប ចំនួន10នាក់- ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាយិកា ចំនួន10នាក់- ថ្នាក់បរិញ្ញាបត្ររង ជំនាញមន្ទីរពិសោធន៍ ចំនួន10នាក់- ថ្នាក់បរិញ្ញាបត្ររង ជំនាញព្យាបាលដោយចលនា ចំនួន10នាក់
អត្ថប្រយោជន៍នៃអាហារូបករណ៍មួយនេះរួមបញ្ចូលទាំង៖ 1 .ថ្លៃសិក្សាជាបន្ទុករបស់សាលារហូតដល់បញ្ចប់ការសិក្សាលើមុខជំនាញ ណាមួយខាងលើ2. មានឱកាសបម្រើការក្នុងមន្ទីរពេទ្យរបស់សាកលវិទ្យាល័យ អន្តរជាតិ ក្រោយបញ្ចប់ការសិក្សា3. ទទួលបានប្រាក់បៀវត្សរ៍សមរម្យ ក្នុងពេលបម្រើការងារ 4. ទទួលបានប័ណ្ណ ប.ស.ស. ឬ ប័ណ្ណ សមធម៌ អាចអញ្ជើញមកទទួល សេវាពិនិត្យដោយមិនគិតថ្លៃនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ
ប្អូនៗ ដែលទើបតែប្រឡងជាប់ ហើយកំពុងរៀនវគ្គបំប៉នដើម្បីប្រលងថ្នាក់ជាតិ ក៏អាចដាក់ពាក្យស្នើសុំថ្នាក់អាហារូបករណ៍ 100% នេះបានផងដែរ ឈប់ទទួលពាក្យលើកទី 1 ថ្ងៃ17 ខែមករា ឆ្នាំ2024ព័ត៌មានបន្ថែម និងដើម្បីស្នើសុំពាក្យបំពេញសូមទំនាក់ទំនងតាមរយៈ៖ 016 423 666 | 017 48 48 09 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ ការិយាល័យ រាជធានីភ្នំពេញ 070 951 595 | 089 462 991 - ការិយាល័យផ្តល់ព័ត៍មាន និងចុះឈ្មោះ សាខា ខេត្តបាត់ដំបង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:06:31.273Z",
"category": "PR",
"views": 1912,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ចំណូលវិលជុំ ! លោក សយ គឹមអៀង ច្នៃដីស្រែពីការដាំស្រូវមកដាំដំណាំ២ប្រភេទ រកចំណូលគ្រាក់ៗរាល់ថ្ងៃ
|
https://business-cambodia.com/articles/income-everyday
|
ប្តូរពីការយកដីដាំស្រូវលោក សយ គឹមអៀង ច្នៃដីដាំដំណាំត្រកៀតនិងម្អមស្រែលក់ អាចរកចំណូលវិលជុំរាល់ថ្ងៃ គិតជាខែមួយខែខ្ទង់ពាន់ដុល្លារ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក សយ គឹមអៀង កសិករដាំម្អមនិងត្រកៀតនៅខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងថា ចំពោះដំណាំដែលលោកកំពុងតែដាំនៅពេលបច្ចុប្បន្ននេះគឺលោកចាយទុនអស់ប្រមាណជា១លានរៀលសម្រាប់ការដាំម្អម ចំណែកឯត្រកៀតវិញលោកចាយទុនអស់ ៨០ម៉ឺនរៀលទៅលើដាំដុះ ខណៈក្នុងមួយខែៗលោកអាចចំណូលបានពីដំណាំពីរប្រភេទនេះចន្លោះពី ១០ម៉ឺនរៀលទៅ ១៥ ម៉ឺនរៀល ឬអាចច្រើនជាងនេះទៅតាមការបញ្ជាទិញពីភ្ញៀវ។
លោកបានបន្ថែមទៀតថា នៅពេលដាំបានផលដំបូងៗមិនទាន់មានឈ្នួញមកទិញដល់កន្លែងនោះទេ គឺប្រពន្ធរបស់គាត់ជាអ្នកយកទៅលក់ផ្ទាល់នៅផ្សារ រហូតក្រោយមកទើបមានឈ្នួញសាកសួរចង់ទិញពីគាត់ពេលនោះហើយដែលទីផ្សារត្រកៀតនិងម្អមរបស់គាត់ចាប់ផ្តើមមានអ្នកទិញច្រើន ដែលជាធម្មតាលោកអាចលក់បានក្នុងមួយថ្ងៃចន្លោះពី ១០០ដុំ ឬអាចលោតទៅដល់ ១ពាន់ដុំទៅតាមរដូវនិងតាមការកម្មង់ទិញរបស់ឈ្នួញ។ ហើយជាមធ្យមប្រាក់ចំណូលដែលលោកអាចរកបានពីការដាំត្រកៀតនេះក្នុងមួយថ្ងៃអាចចន្លោះពី ១០ម៉ឺនទៅដល់ ១៥ម៉ឺនរៀល ចំណែកឯម្អមវិញក្នុងមួយថ្ងៃអាចរកបានប្រមាណជា ១០ម៉ឺនរៀល ឬអាចលើសនេះទៅតាមចំនួនការបញ្ជាទិញ។
ឆ្លងកាត់បទពិសោធន៍ដាំត្រកៀតនិងម្អមអស់រយៈពេល ៥ឆ្នាំកន្លងមកនេះ លោក សយ គឹមអៀង បានប្រាប់ពីបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការដាំត្រកៀតនេះយ៉ាងដូច្នេះថា សម្រាប់ដំណាំនេះគឺមានការដាំដុះស្រដៀងគ្នាទៅនឹងការធ្វើស្រូវដែរ ពោលគឺជាដំណាក់កាលដំបូងត្រូវដាក់ជីអាចម៍គោហើយភ្ជួរដីឱ្យជីនិងដីចូលគ្នាបន្ទាប់មកទើបបូមទឹកដាក់ចូលឱ្យក្លាយជាល្បាយភក់ល្មមដើម្បីយកត្រកៀតមកស្ទូង ក្រោយស្ទូងហើយទើបចាប់ផ្តើមដាក់ទឹកបាចជីថែទាំរហូតដល់អាចប្រមូលផលបាន។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការសាកសួរព័ត៌មានលម្អិតពីការដាំដុះត្រកៀតនិងម្អមឬចង់ទំនាក់ទំនងទិញដើមត្រកៀតនិងម្អមនេះពីលោក សយ គឹមអៀង អាចធ្វើការទំនាក់ទំនងសាកសួរបន្ថែមដោយផ្ទាល់តាមរយៈលេខទំនាក់ទំនង ៖ ០៩០ ៨៤១ ៥០៤ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:01:50.848Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 979,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពេជ្រ សូលីកា ក្លាយជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន SY BAZZAR CAMBODIA Co., Ltd ផលិតផលសាប៊ូកក់សក់ម៉ាក Graphene Shampoo
|
https://business-cambodia.com/articles/pich-soulika-becomes-goodwill-ambassador-of-sy-bazzar-cambodia-co-ltd-
|
តារាចម្រៀងស្រី ពេជ្រ សូលីកា ក្លាយជាទូតសុឆន្ទះទី១របស់បាហ្សាខូស្មិកតិក សាប៊ូកក់សក់ម៉ាក់ GRAPHENNE SHAMPOO ដូចដឹងស្រាប់ហើយថាតារាចម្រៀង ពេជ្រ សូលីកា មិនងាយនិងទទួលប្រ៊េនណាមួយឡើយដោយសារមូលហេតុជាច្រើនដែលធ្វើអោយអ្នកនាងសម្រេចចិត្ត ជ្រើសរើសផលិតផល សាប៊ូកក់សក់ម៉ាក GRAPHENNE SHAMPOO ធ្វើជា Brand Ambassador ។
ក្រុមហ៊ុន SY BAZZAR CO., LTD ស្វាគមន៍ ទូតសុឆន្ទះដំបូងរបស់ SY BAZZAR COSMECTIC គឺអ្នកនាង “ពេជ្រ សូលីកា” ជាកំពូលតារាចម្រៀងដ៏ល្បីនៅប្រទេសកម្ពុជា! តើគាត់ជា Idol បងបងណាខ្លះ? ដូចគ្រប់គ្នាបានស្គាល់ថាតារាចម្រៀងដែលមានទឹកដមសំឡេងពិរោះ ហើយក៏ជាអ្នកម្តាយដ៏ប៉ិនប្រសប់មួយរូប បូករួមទាំងសមត្ថភាពនិងឆ្លងកាត់ការតស៊ូ មិនថាក្នុងស្ថានភាពលំបាកយ៉ាងណាក្តី។ អ្នកនាង ពេជ្រ សូលីកា ធ្លាប់បានបង្ហាញអារម្មណ៍ថា វាមិនមានភាពងាយស្រួលនោះទេ ត្រូវធ្វើជាម្តាយផងនិងជាស្រ្តីម្នាក់ដ៏រឹងមាំដើម្បីងើបឈរជំនះរាល់ឧបសគ្គដែលកើតមាន។ បញ្ហាទាំងអស់នេះហើយដែលធ្វើអោយប៉ះពាល់ដល់សុខាភាពស្បែកក្បាល និងសរសៃសក់របស់នាង ឧស្សារហ៍ជ្រុះ។
បន្ទាប់ពីអ្នកនាង ពេជ្រ សូលីកា បានស្គាល់នូវផលិតផលសាប៊ូកក់សក់ម៉ាក GRAPHENNE SHAMPOO និងបានសាកល្បងប្រើប្រាស់ បានរយះពេលពីរខែក្រោយរួចមកឃើញថាទទួលបានលទ្ធផលគាប់ចិត្តជាមួយនិងគុណភាពដ៏ល្អ ធ្វើអោយសក់ដុះឡើងវិញ ស្បែកក្បាលលែងមានអង្កែ សរសៃសក់ដុះក្រាស់ជាងមុន ទើបអ្នកនាង ពេជ្រ សូលីកា សម្រេចចិត្តជ្រើសរើសសាប៊ូម៉ាក ក្រាហ្វីន GRAPHENNE SHAMPOO ធ្វើជា Brand Ambassador តំណាងអោយផលិតផល ក្រុមហ៊ុន SY BAZZAR CO., LTD អត្ថប្រយោជន៍នៃសាប៊ូកក់សក់ GRAPHENNE SHAMPOO ឯកទេសផ្តោតលើការថែរក្សាសរសៃសក់កំចាត់បញ្ហាសក់ស្កូវ សក់ជ្រុះ ស្បែកក្បាលឡើងអង្គែយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុន SY BAZZAR CO., LTD ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានមោទនភាពយ៉ាងក្រៃលែងដែលបានអ្នកនាង ពេជ្រ សូលីកា ធ្វើជាទូតសុឆន្ទះដំបូង ដែលទទួលការជ្រើសរើសធ្វើជា Brand Ambassador ដ៏មានទំនុកចិត្តខ្ពស់លើផលិតផលដែលនាំចូលដោយក្រុមហ៊ុន SY BAZZAR CO., LTD ។
ក្រុមហ៊ុន SY BAZZAR CO., LTD ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន SY Group នៃប្រទេសកូរ៉េដែលមាននាំចូលនិងចែកចាយនូវផលិតផលថែរក្សាសម្រស់ SY BAZZAR COSMECTIC ហើយលើសពីនេះក៏មានការផ្តល់ជូន នូវសេវាកម្ម ទិញ - លក់ទំនិញលើប្រព័ន្ធទូរស័ព្ទដៃយ៉ាងងាយស្រួលនៅកូរ៉េ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់ ផងដែរ។
សម្រាប់ពត៍មានបន្ថែមអាចទំនាក់ទំនងទៅកាន់ផេក SY BAZZAR COSMECTICS និងទំនាក់ទំានងតាមលេខទូរស័ព្ទ 017 232 555
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-08T03:01:04.413Z",
"category": "PR",
"views": 793,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនងាយហ៊េក! ! តោះមកដឹងគន្លឹះ៣ក្បាច់ពីក្រុមហ៊ុន Meta ការពារកុំឱ្យគេហ៊េកហ្វេសប៊ុកយើងបានងាយ
|
https://business-cambodia.com/articles/safe-ty-fb-tips
|
មួយរយៈចុងក្រោយនេះ ព័ត៌មានពាក់ព័ន្ធនឹងការទាញយកទិន្នន័យសំខាន់ៗ ដើម្បីចូលទៅគ្រប់គ្រងផេក គឺមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងនោះដែរ វាបានបង្កជាផលប៉ះពាល់ផ្សេងៗ ដល់អ្នករកស៊ីតាមអនឡាញ ស្ថាប័នរដ្ឋ និងផេកឯកជនមួយចំនួនផងដែរ។
ដើម្បីដោះស្រ័យបញ្ហាខាងលើនេះបាន Facebook ក៏បានប្រាប់ពីមូលហេតុក៏ដូចជាល្បិចការពារមួយចំនួនផងដែរ។ ជាក់ស្តែងបញ្ហាដែលកើតឡើងកន្លងគឺគេហៅថា Phishing ដែលមានន័យថាជាការបោកបញ្ឆោតតាមរយៈការផ្ញើសារបង្កប់មេរោគ ឬលីងដែលអាចទាញយកព័ត៌មានសំខាន់ៗរបស់យើងជាដើម។
ដូច្នេះដើម្បីការពីបញ្ហាទាំងអស់នេះ Facebook បានប្រាប់រឿង៣ដែលអ្នកមិនគួរធ្វើដាច់ខាត៖
កុំជឿលើសារទាំងអស់នេះ
ត្រូវការលុយ
ឲ្យរង្វាន់ឬកាដូរផ្សងៗ
គម្រាមលុបឬហាមឃាត់គណនីរបស់អ្នកលែងឲ្យប្រើប្រាស់
ក្នុងចំណុចនេះមានន័យថា ប្រសិនបើអ្នកណាផ្ញើសារមកកាន់អ្នកក្នុងទម្រង់ដូចជាការលុយចាំបាច់ ឬផ្ញើសារមកកាន់យើងក្នុងរូបភាពជាការផ្តល់រង្វាន់ឬយើងឈ្នះរង្វាន់អ្វីមួយ និងការផ្ញើសារមកកាន់យើងដោយប្រាប់ថា គណនីរបស់យើងត្រូវបានលុប ឬហាមឃាត់ជាដើម សូមកុំជឿឬកុំចុចលើលីងទាំងអស់នោះឲ្យសោះព្រោះវាអាចបង្កប់លីងមេរោគ។
គេហទំព័រផ្លូវការរបស់ហ្វេសប៊ុក
fb.com
facebook.com
facebookmail.com
ដូច្នេះខាងលើនេះគឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលមានន័យថា រាល់ការផ្ញើសារជូនដំណឹងផ្សេងៗគឺចេញពីគេហទំព័រទាំង៣ខាងលើ ហើយហ្វេសប៊ុក បានប្រាប់ថាប្រសិនបើមានគេហទំព័រផ្សេងដែលផ្ញើសារមកកាន់អ្នកហើយអះអាងថាជាភ្នាក់ងាររបស់ ហ្វេសប៊ុក សូមអ្នកកុំចុចលើសារក៏ដូចជាលីងទាំងអស់នោះអី។
កុំឆ្លើយតបសារទាំងអស់នេះ
សុំលេខកូដហ្វេសប៊ុករបស់អ្នក
សុំលេខសម្ងាត់ផ្សេងៗ
ព័ត៌មានអំពីកាតធនាគាររបស់អ្នក
ក្នុងចំណុចចុងក្រោយនេះមានន័ថា ប្រសិនបើមាននរណាម្នាក់ផ្ញើសារមកដោយគេត្រូវការលេខសម្ងាត់ឬព័ត៌មានផ្សេងៗពីយើង នោះយើងមិនគួរតបក៏ដូចជាផ្តល់ព័ត៌មានណាមួយទៅវិញនោះទេ។
សរុបមក៣ចំណុចខាងលើគឺសុទ្ធសឹងតែជាវិធីសាស្រ្តដែលពួក Hacker តែងប្រើប្រើប្រាស់ដើម្បីស្ទូចយកព័ត៌មានសំខាន់ៗរបស់អ្នករួចធ្វើការវាយប្រហាទៅលើគណនីរបស់អ្នកតែម្តង។ ហើយក្រៅពីនេះគឺនៅមានវិធីសាស្រ្តការពារជាច្រើនទៀតដូចជាការដាក់ 2FA ឬការសម្គាល់អត្តសញ្ញាណជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T09:51:57.657Z",
"category": "កំពូលអ្នកលក់",
"views": 452,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សមឬអត់! តើក្នុងនាមជាឪពុកម្តាយគួរនិយាយពាក្យសុំទោសទៅកាន់កូនៗដែរឬទេ?
|
https://business-cambodia.com/articles/sorry-children
|
តើមានឪពុកម្តាយប៉ុន្មាននាក់ហ៊ាននិយាយពាក្យសុំទោសទៅកាន់កូនៗរបស់ខ្លួន? ចុះតើអ្នកហ៊ាននិយាយពាក្យសុំទោសទៅកាន់កូនៗរបស់អ្នកដែរឬទេ? បើយើងក្រឡេកមកមើលសង្គមបច្ចុប្បន្ន យើងសង្កេតឃើញថាឪពុកម្តាយមួយចំនួនមិនហ៊ាននិយាយពាក្យសុំទោសទៅកាន់កូនៗនោះទេ។ វាអាចបណ្តាលមកពីសម្ពាធសង្គម ឬទម្លាប់ និងផ្នត់គំនិតដែលពួកគាត់ទទួលបាន ឬអាចមានអារម្មណ៍ថាខ្លួនអន់នៅពេលដែលនិយាយពាក្យនេះទៅកាន់បុត្រធីតារបស់ខ្លួន។
ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញពីហេតុផលធំៗ ៣យ៉ាង ដែលឪពុកម្តាយត្រូវរៀននិយាយពាក្យសុំទោសទៅកាន់កូនៗ ដែលហេតុផលទាំងនោះរួមមានដូចខាងក្រោម៖
១/. មិនធ្វើឲ្យកូនៗបាក់ស្បាត
ជាធម្មតា ក្នុងនាមយើងជាឪពុកម្តាយតែងតែចង់បង្ហាញថាខ្លួនល្អ និងត្រឹមត្រូវជានិច្ចសម្រាប់កូនៗ រួមទាំងព្យាយាមលាក់នូវអ្វីដែលជាកំហុសរបស់ខ្លួនថែមទៀតផង។ នៅពេលដែលអ្នកព្យាយាមមិនទទួលស្គាល់នូវកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តដោយចេតនាឬអចេតនាក្តី រួមទាំងទម្លាក់វាទៅឲ្យកូនៗទៀតនោះ ពួកគេនឹងបាក់ស្បាត និងយល់ឃើញថារាល់កំហុសដែលបានកើតឡើងគឺជាទំនួលខុសត្រូវរបស់ខ្លួន ហើយពួកគេត្រូវតែជាអ្នកនិយាយពាក្យថាសុំទោស។
ដូច្នេះបើដឹងថាអ្នកបានធ្វើសកម្មភាពខុសឆ្គង ចូលកុំខ្មាសអៀនហើយត្រូវហ៊ាននិយាយពាក្យសុំទោសទៅកាន់បុគ្គលដែលអ្នកបានធ្វើខុសលើ ជាពិសេសគឺកូនរបស់អ្នក។ វានឹងធ្វើឲ្យពួកគេមិនមានអារម្មណ៍ថាខ្លួនឯងចាំតែខុសរហូត រួមទាំងយល់ថាខ្លួនជាមនុស្សមានតម្លៃថែមទៀតផង។
២/. ធ្វើឲ្យកូនៗមានភាពជឿជាក់លើខ្លួនឯង
គ្មានមនុស្សណាម្នាក់ដែលមិនធ្លាប់ប្រព្រឹត្តកំហុសឆ្គងនោះទេ ក្នុងនោះបូករួមទាំងឪពុកម្តាយផងដែរ។ ការព្រមសារភាព និងហ៊ាននិយាយពាក្យសុំទោសទៅកាន់បុត្រធីតា គឺជាឥរិយាបទវិជ្ជមានដែលជួយឲ្យពួកគេកាន់តែមានភាពជឿជាក់មកលើខ្លួនឯង។ បន្ថែមពីនេះទៅទៀតនោះ វាក៏ជួយឲ្យកូនៗរបស់លោកអ្នកមិនមានអារម្មណ៍ភ័យខ្លាច ហើយមិនមែនគ្រប់រឿងសុទ្ធតែជាកំហុសរបស់ពួកគេនោះទេ។
៣/. កូនៗកាន់តែស្រលាញ់ឪពុកម្តាយ
ការសុំទោសមិនធ្វើឲ្យអ្នកធ្លាក់តម្លៃនោះឡើយ ហើយវាថែមទាំងជួយបង្ហាញពីគុណសម្បត្តិនៃភាពជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ទៀតផង។ អាកប្បកិរិយាព្រមទទួលស្គាល់នូវអ្វីដែលខ្លួនបានធ្វើ គឺជាគំរូដ៏ល្អសម្រាប់កូនៗរបស់អ្នក។ ជាមួយគ្នានេះដែរ សកម្មភាពបែបនេះក៏ជាការបង្ហាញឲ្យឃើញអំពី ការផ្តល់តម្លៃ និងការគោរពចំពោះបុត្រធីតារបស់អ្នកផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T09:43:31.413Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 87,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លក់យូរៗ បាត់ភ្ញៀវអស់ពីហាង! មកដឹងមូលហេតុធំ៣ លក់អ្វីក៏មិនដាច់ កាន់តែលក់កាន់តែស្ងាត់
|
https://business-cambodia.com/articles/thr-ee-reason-n-costomer
|
ក្នុងការរកស៊ីជួញដូរ ម្ចាស់អាជីវកម្មតែងតែមានក្តីរំពឹងចង់ទទួលបាននៅប្រាក់ចំណេញខ្ពស់ និងភ្ញៀវច្រើនៗ ប៉ុន្តែអ្វីៗមិនមែនអ្វីចចេះតែរលូនដូចចិត្តប៉ងចង់បាននោះទេ ពោលមានអ្នកខ្លះបើកហើយស្ងាត់ឈឹង និងលក់យូរៗទៅភ្ញៀវចេះតែរត់នៅកន្លែងគេអស់ៗ។ ទាក់ទងបញ្ហានេះ Business Cambodia សូមលើកយកមូលហេតុធំៗ៤ធ្វើឱ្យ អ្នកលក់មិនសូវដាច់ដូចដៃគូប្រកួតប្រជែង។ ដោយកំហុសទាំងនោះ រួមមាន៖
១. អ្នកលក់មិនជឿលើផលិផលខ្លួនឯង៖
មែនទែនទៅក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផលគឺជារឿងមួយសំខាន់បំផុត ព្រោះរាល់ពត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់នេះឯង។ ដូច្នេះហើយបើយើងមិនច្បាស់ មិនជឿ និងមិនទុកចិត្តលើអ្វីដែលខ្លួនកំពុងលក់ផង តើអ្នកអាចឲ្យអ្នកដទៃមកជឿជាក់និងចង់ទិញផលិតផលរបស់អ្នកបានដោយរបៀបណា?
ទន្ទឹមនឹងនេះដែរ មុននឹងអ្នកជ្រើសរើសផលិតផលមកលក់ កិច្ចការដំបូងដែលអ្នកត្រូវធ្វើគឺត្រូវដឹងច្បាស់ថាផលិតផលនោះជាផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាអ្វីខ្លះដល់អតិថិជន ហើយអតិថិជនរូបណាខ្លះដែលមិនគួរប្រើវា”។ លើសពីនេះយើងក៏ត្រូវតែជាអ្នកលក់ដែលប្រើខ្លួនឯងផ្ទាល់ផងដែរ ដើម្បីជាទំនុកចិត្តកាន់តែខ្ពស់ជូនអតិថិជនរបស់យើង ដូច្នេះហើយពេលដែលយើងច្បាស់ពីទំនិញហើយ ទោះសំណួរភ្ញៀវប្រភេទណាក៏អាចឆ្លើយបានដែរ។
២.មិនយកចិត្តទុកដាក់ជាមួយភ្ញៀវ
ឆ្លើយតបយឺតជាមួយអតិថិជន
ការរៀបចំវេចខ្ចប់ផលិតផលធ្វើឱ្យរួចតែពីដៃ
ការដឹកជញ្ជូនមិនទាន់ចិត្ត
មិនចេះប្រើពាក្យសមរម្យជាមួយអតិថិជន
មិនមានទំនួលខុសត្រូវ ពេលអតិថិជនទាមទាស្វែងរកដំណោះស្រាយ
ដូចនេះហើយ ត្រឡប់មកវិញ បើអ្នកមានផលិតល្អហើយ អ្នកត្រូវតែមានសេវាកម្មល្អ ស្នាមញញឹមដ៏ស្រស់ស្រាយ បូករួមជាមួយនឹងងភាពរួសរាយរាក់ទាក់ផងដែរ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។
៣ ជំនាញការផ្សាព្វផ្សាយអន់
ជ្រើសរើសប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយ មិនត្រូវជាមួយនឹងអតិថិជនគោលដៅ
មិនចេះបង្កើតវីដេអូទាក់ទាញ និងមានរូបភាពផ្សព្វផ្សាយគ្មានគុណភាពខ្ពស់
គ្មានផែនការ និងយុទ្ធសាស្រ្តផ្សព្វផ្សាយឱ្យត្រូវនឹងសម្រុកអតិថិជនគោលដៅ
មិនចេះពីវិធីជំរុញឱ្យមានការផ្សព្វផ្សាយប្រកបដោយផលិតភាព
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T09:33:57.956Z",
"category": "កំពូលអ្នកលក់",
"views": 154,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លុយចូលមិនបាច់ចំណាយពេល! នេះជាប្រភពចំណូលធំៗអ្នកគួរកសាងបើមិនចង់ធ្វើការឲ្យគេអស់មួយជីវិត
|
https://business-cambodia.com/articles/income-sources-to-build-to-generate-more-income
|
ប្រភពចំណូលពិតជាសំខាន់ណាស់ ហេតុនេះហើយមនុស្សយើងត្រូវបង្កើតនូវប្រភពចំណូលអកម្មផ្សេងទៀតដើម្បីអាចរក្សាស្ថេរភាពជីវិតនៅថ្ងៃខាងមុខ។ ពាក់ព័ន្ធនឹងការបង្កើតប្រភពចំណូលនេះដែរ Business Cambodia សូមលើកយកប្រភពចំណូលអកម្ម៤យ៉ាង ដែលលោកអ្នកអាចជ្រើសយកមកប្រើដើម្បីអាចគេចផុតពីជីវិតជាអ្នកធ្វើការឱ្យគេ ហើយប្ដូរទៅជាអ្នកមានស្ថេរភាពហិរញ្ញវត្ថុនៅថ្ងៃអនាគតបាន។
១. ប្រាក់សន្សំនៅធនាគារ
ការសន្សំជាមួយធនាគារគឺប្រសើរជាងការសន្សំដោយខ្លួនឯង។ ប្រសិនបើបងប្អូនមានទម្លាប់ដកលុយពីប្រាក់ចំណូលរបស់បងប្អូនទុកសន្សំ ក្នុង១ខែ២០% ហេតុនេះបើបងប្អូនមានចំណូល ១០០០$បងប្អូននឹងសន្សំបាន២០០$មួយឆ្នាំនឹងបាន២៤០០$។ ដោយឡែកប្រសិនបើបងប្អូនយកលុយនោះដាក់ធនាគារជារៀងរាល់ខែនោះមួយឆ្នាំបងប្អូននឹងបានលុយលើ២៤០០$ ព្រោះថាដាក់ធនាគារបងប្អូនបានការប្រាក់។ មួយវិញទៀតបើបងប្អូនទុកលុយ២៤០០$នៅនឹងខ្លួនមួយឆ្នាំ ឬច្រើនឆ្នាំទៅមុខទៀតក៏លុយបងប្អូននៅតែ២៤០០$ ប៉ុន្តែបើទុកនៅធនាគារបងប្អូននឹងបានលុយកើនជារៀងរាល់ឆ្នាំ។
២. សរសេរសៀវភៅ
ប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ហេតុនេះហើយយើងពិតជាត្រូវការនូវធនធានមនុស្សជាច្រើនដើម្បីជួយឱ្យសង្គមយើងឆាប់រីកចម្រើន។ ទន្ទឹមនឹងនេះដែរយើងគ្រប់គ្នាសុទ្ធតែដឹងថាចំណេះដឹងពិតជាសំខាន់ ហើយការអានគឺជាប្រភពនៃចំណេះដឹង។ ដោយឡែកប្រទេសរបស់យើងមិនសូវជាមានសៀវភៅដែលនិពន្ធដោយខ្លួនឯងឡើយ ជាពិសេសសៀវភៅអាជីវកម្ម ឬបទពិសោធន៍ជីវិត ជាធម្មតាយើងឃើញភាគច្រើនមានតែសៀវភៅបកប្រែពីបរទេស។
ដូចនេះបងប្អូនអាចសរសេរជាសៀវភៅ អំពីចំណេះដឹងបទពិសោធន៍ជំនាញដែលបងប្អូនមានក៏ដូចជាទទួលបានពីជិតដែលបងប្អូនឆ្លងកាត់។ បទពិសោធន៍ទាំងអស់របស់បងប្អូនអាចជាចំណេះដឹងល្អៗនិងជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយឬក៏រួមជំនាន់ក៏ថាបាន។ អ្វីដែលពិសេសចំណូលពីការលក់សៀវភៅគឺជាចំណូលអកម្ម បងប្អូនអាចសរសេរួចរកដៃគូរសហការមកបោះពុម្ភនិងឱ្យគេលក់ឱ្យ ហេតុនេះទោះបងប្អូនមិនលក់ខ្លួនឯងក៏នៅតែបានលុយ។
៣. វិនិយោគអចលនទ្រព្យ
វាជាការវិនិយោគដែលឱ្យផលនៅរយៈពេលយូរនិងទាមទារឱ្យបងប្អូនមានដើមទុនច្រើនដែរ ប៉ុន្តែការវិនិយោគនេះអាចធ្វើឱ្យបងប្អូនទទួលបានជីវិតដែលបងប្អូនប្រាថ្នា។ វិនិយោគទៅលើអចលនទ្រព្យ ដូចជាវិនិយោគជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ឬក៏ការវិនិយោគលើទ្រព្យដូចជាដី ឬផ្ទះ វាតម្រូវឱ្យបងប្អូនសិក្សាពីក្រុមហ៊ុន ពីស្ថានភាពតំបន់ឱ្យបានល្អិតល្អន់មុនពេលធ្វើការវិនិយោគ ៕
៤. វិនិយោគលើភាគហ៊ុន
ការវិនិយោគទៅលើផ្សារហ៊ុនគឺជារឿងដែលបងប្អូនត្រូវចេះនិងធ្វើវា ព្រោះថាវាជាប្រភពចំណូលរយៈពេលវែងនិងជាប្រភពចំណូលដែលអាចចិញ្ចឹមយើងមួយជីវិតនិងតកូនតចៅទៀតផងឲ្យតែយើងចេះជ្រើសរើសទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលរកស៊ីរឹងមាំនិងឈរជើងលើទីផ្សារបានយូរ។
ប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែរ ដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ហើយប្រជាជនទូទៅសុទ្ធតែអាចវិនិយោគលើផ្សារហ៊ុនបានដើម្បីក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកហើយទទួលបានប្រាក់ចំណូលតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។
យ៉ាងណាមិញផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីសិក្សាពីការវិនិយោគលើផ្សារហ៊ុន ពេលនោះបងប្អូននឹងអាចកសាងចំណូលអកម្មពីផ្សារហ៊ុនបាន។
ចង់ចេះវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T08:36:20.016Z",
"category": "ហិរញ្ញវត្ថុ",
"views": 3476,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លក់មិនដាច់កុំទាន់អស់សង្ឃឹម! សាកវិធីសាស្រ្តទាំង៤ នេះទាញភ្ញៀវចូលពេញៗរាល់ថ្ងៃ
|
https://business-cambodia.com/articles/try-these-4-methods-to-attract-full-visitors-every-day
|
ជារឿងធម្មតាទេ បើកលក់ដំបូងលក់មិនសូវជាដាច់នោះទេ ព្រោះតែមិនទាន់មានអ្នកស្គាល់។ ប៉ុន្តែបច្ចុប្បន្នហាងកាហ្វេកំពុងរីកដុះដាលច្រើនសន្ធឹក និងពោរពេញដោយការប្រកួតប្រជែងខ្លាំងមែនទែន។ ដូច្នេះបើម្ចាស់អាជីវកម្មគ្មានតិចនិកល្អដើម្បីទាក់ទាញភ្ញៀវទេ ហាងកាហ្វេនោះប្រាកដជាស្ងាត់គ្មានអតិថិជនចូលមិនខាន។ ហើយថ្ងៃនេះ ចាបក្រហម សូមណែនាំលោកអ្នក នូវវិធីសាស្រ្តទាំង៤ នេះទាញភ្ញៀវចូលពេញៗរាល់ថ្ងៃ៖
១. ផ្ដោតសំខាន់លើរសជាតិ និងអតិថិជន
សម្រាប់ហាងកាហ្វេ រឿងពីរយ៉ាងដែលសំខាន់គឺរសជាតិ និងអតិថិជន។ ម្ចាស់ហាងកាហ្វេគួរតែហ៊ានចំណាយលើគ្រាប់កាហ្វេដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ព្រមទាំងគ្រឿងផ្សំល្អៗបន្ថែមទៀត។ ហើយហាងក៏ត្រូវចេះបត់បែនតាមតម្រូវការភ្ងៀវ បន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។ ម៉្យាង ត្រូវចេះតាមដានពីការពេញនិយមក្នុងពេលបច្ចុប្បន្ន និងកាហ្វេមានតម្រូវការខ្ពស់ដើម្បីទាក់ទាញ និងផ្ដល់បទពិសោធន៍ថ្មីៗជូនអិតិថិជន។
២. ការផ្ដល់បទពិសោធន៍ល្អដល់អតិថិជន
បន្ថែមពីរសជាតិកាហ្វេជាប់ចិត្តហើយ ហាងត្រូវមានសេវាកម្មល្អ ការរចនាស្អាត និងបរិយាកាសល្អផងដែរ។ រឹតតែល្អនោះគឺ បើមានWifiដើរលឿន បទចម្រៀងកំដរអារម្មណ៍ពិរោះៗ និងកន្លែងអង្គុយធំទូលាយជាដើម។ មិនតែប៉ុណ្ណោះ កន្លែងឆុងកាហ្វេត្រូវមានការរៀបចំត្រឹមត្រូវ មានការសម្អាតជាប្រចាំ បុគ្គលិកមានភាពរួសរាយរាក់ទាក់ មានអនាម័យ និងការវេចខ្ចប់តាមស្តង់ដារផងដែរ។
៣. តម្លៃសមរម្យ និងមានPromotion
តម្លៃកាហ្វេមិនគួរមានតម្លៃថ្លៃលើសពីគុណភាពកាហ្វេពេកទេ តែគួរមានតម្លៃសមរម្យទៅតាមតម្លៃស្ដង់ដារក្នុងទីផ្សារដែលអតិថិជនគិតថាសក្ដិសមអាចទទួលយកបាន។ ថែមពីនេះ មានប្រម៉ូសិនពិសេសនៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ ឬគម្រប់ខួបហាងជាដើមនឹង ជួយបង្កើនសកម្មភាពលក់ដូរបានច្រើនជាងមុន ហើយអាចទាក់ទាញអតិថិជនថ្មីឲ្យសាកល្បងភ្លក់ទាន់មានប្រូម៉ូសិន និងគាប់ចិត្តម៉ូយចាស់ៗទៀតផង។
៤. បង្ហាញខ្លួនលើបណ្ដាញសង្គមញឹកញាប់
ការបង្ហាញខ្លួនលើបណ្ដាញសង្គមញឹកញាប់នឹងជួយឲ្យមនុស្សកាន់តែច្រើនបានស្គាល់ពីហាងកាហ្វេ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន។ ម្ចាស់ហាងអាចចែករំលែកពីសកម្មភាព ឬពេលមានកម្មវិធីប្រូម៉ូសិនផ្សេងៗដើម្បីកុំឲ្យអតិថិជនខកខានឱកាសទាំងអស់នេះ។ ម្ចាស់ហាងក៏អាចធ្វើការផ្សព្វផ្សាយដោយបង្ហោះពីមុឺនុយថ្មីៗដែលហាងទើបបង្កើត និងរូបថតផ្សេងៗរបស់ហាងដើម្បីកុំស្ងាត់បាត់មុខ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T08:02:38.965Z",
"category": "កំពូលអ្នកលក់",
"views": 165,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់ចេញរកស៊ីតែមិនដឹងលក់អ្វីដាច់ មកដឹងក្បួនទិព្វ៤ តាមទាន់តម្រូវការអតិថិជន ចេញលក់មិនខ្វះទេភ្ញៀវ
|
https://business-cambodia.com/articles/the-4-rules-according-to-the-needs-of-customers
|
មែនទែនទៅតម្រូវការរបស់អតិថិជន ក៏ចាត់ទុកជាចំណុចសម្លាប់រស់របស់អាជីវកម្មដែរ។ បើកាលណាអ្នកដាក់លក់ផលិតផលដែលមិនមែនជាតម្រូវការចាំបាច់របស់អតិថិជន ច្បាស់ណាស់បើទ្វាមិនដល់មួយខែទេប្រកាដជាបិទទ្វាទៅវិញមិនខាន់។ អ៊ីចឹងតើត្រូវធ្វើបែបណាទើបដឹងថា បច្ចុប្បន្នអតិថិជនត្រូវការអ្វី? ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនទិព្វ៤ ដែលអាចឲ្យលោកអ្នកតាមទាន់តម្រូវការអតិថិជន ចេញលក់មិនខ្វះទេភ្ញៀវ៖
១. តាមដាននិន្នាការ (trend) សង្គម
សម័យបច្ចុប្បន្ន មនុស្សជាច្រើនប្រើ បណ្ដាញសង្គមដើម្បីស្វែងរកព័ត៌មានពីផលិតផល ដូច្នេះអ្នកអាចសិក្សាពីការពេញនិយម និងតម្រូវការតាមរយៈ Google Keyword Tool និង Google Trends ។ ដោយ Google Keyword Tool អាចឲ្យអ្នកដឹងថាតើមានមនុស្សប៉ុន្មាននាក់ស្វែងរកពាក្យ ឬទំនិញដែលអុ្នកចង់លក់។ ចំណែក Google Trends នឹងប្រាប់ពីផលិតផលពេញនិយមដែលមនុស្សភាគច្រើនស្វែងរក។ អ្នកគួរឧស្សាហ៍តាមដាន trend ហើយចំណាំមើលពីបញ្ហាទីផ្សារ និងកត្តាជម្រុញផ្សេងៗដែលបានកើតឡើង។
២. ស្រាវជ្រាវ និងស្ទង់មតិ
អ្នកអាចដឹងពីតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជនជាក់ស្ដែង ដោយការដកស្រង់ទិន្នន័យផ្ទាល់ តាមរយ:ការស្ទង់មតិតាមទីតាំងពីសហគមន៍ អ្នកជំុវិញខ្លួន ឬក្រុមដែលអ្នកគិតថាអាចក្លាយជាអតិថិជនរបស់អ្នកនៅថ្ងៃមុខ។ មួយវិញទៀត អ្នកក៏អាចឲ្យគេសាកល្បងប្រើផលិតផលរបស់អ្នក ដើម្បីទទួលបានមតិកែលម្អ ឬយោបល់ផ្សេងៗពីលើនេះ។
៣. វិភាគលើការប្រកួតប្រជែង
អ្នកអាចស្រាវជ្រាវរកទិន្នន័យទីផ្សារដែលមាននៅស្រេចលើអ៉ីនធើណិត និងសង្កេតមើលថា តើហាងផ្សេងៗនោះមើលទៅលក់ដាច់ ឬមិនដាច់? មានម៉ូយច្រើន ឬតិច? គេហទំព័រផ្សេងៗរបស់គេលើបណ្ដាញសង្គមមានចំនួនអ្នកតាម (follow) ឬចូលចិត្ត (like) ប៉ុន្មាននាក់? តើអតិថិជនគាត់មានប្រភេទណាខ្លះ និងមានចែករំលែកមតិដែរទេ? គេធ្វើទីផ្សារបែបណា មានគំនិតច្នៃប្រឌិត និងវិធីទាក់ទាញអតិថិជនយ៉ាងណាខ្លះ? បន្ថែមពីនេះ អ្នកក៏អាចសិក្សារៀនសូត្រពីគេ ដើម្បីអភិវឌ្ឍផលិតផលនិងយុទ្ធសាស្ត្រធ្វើអាជីវកម្មខ្លួនឯងផងដែរ។
៤. សាកល្បងផ្សព្វផ្សាយ និងចាប់ផ្ដើមដោយទទួល Pre-Order
មុនពេលដាក់ផលិតផលលក់ជាផ្លូវការ អ្នកគួរសាកល្បងផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គម ដូចជាបង្កើតគេហទំព័រ ឬវេបសាយជាដើម។ ជាដំបូងនោះគឺយើងអាចដឹងថាការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះពិតជាទាក់ទាញអតិថិជនមកទិញផលិតផលឬទេ។ ចំណែកឯការទទួល Pre-order អាចឲ្យអ្នកតេស្តមើលតម្រូវការផលិតផលក្នុងទីផ្សារ ព្យាករណ៍លទ្ធភាពជោគជ័យនៃផលិតផល ចរាចរការលក់ មុនពេលដែលអ្នកចំណាយប្រាក់លើសារពើភ័ណ្ឌ និងការផលិតផ្សេងៗ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T08:00:05.134Z",
"category": "កំពូលអ្នកលក់",
"views": 121,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្នុងរយៈពេល១ឆ្នាំ កម្ពុជាអាចរកចំណូលបានជាង ៤០០លា.នដុល្លារ ពីការនាំចេញអង្ករ
|
https://business-cambodia.com/articles/khmer-rice-import
|
ត្រឹមតែ ១២ខែ ក្នុងឆ្នាំ ២០២៣ នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ។
យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងបន្ថែមថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនេះមានការចូលរួមដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៦១ ដែលក្នុងនោះ អង្ករចំនួន ២៦៤,៦៨៣ តោនត្រូវបាននាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន និងចំនួន ៩៣,៣៧៦ តោនបាននាំចេញទៅ៦ប្រទេសនៃសមាជិកអាស៊ាន និងអង្ករចំនួន ៨៥,៥០៨ តោនបាននាំចេញទៅ អាហ្វិក មជ្ឈឹមបូព៌ានិង ២៦ ប្រទេសផ្សេងទៀត ។
គូសបញ្ជាក់ផងដែរថា លទ្ធផលនៃការនាំចេញអង្ករក្នុងឆ្នាំ ២០២៣ នេះបានបង្ហាញឱ្យឃើញថា កម្ពុជាអាចសម្រេចបានការនាំចេញកើនឡើងបានចំនួន ៣% និងបរិមាណទឹកប្រាក់កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២២ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T04:58:55.727Z",
"category": "ព័ត៌មានថ្មីៗ",
"views": 172,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមហ៊ុន Han Thong Group បានសហការជាមួយ ផ្សារសិនជូរី ផ្លាហ្សា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC ព្រមទាំងសម្ពោធបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការ
|
https://business-cambodia.com/articles/century-plaza-mou
|
យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំរបស់លោកឧកញ៉ា លីម លាង និង ផ្សារសិនជូរី ផ្លាហ្សា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC បានចុះអនុស្សរណៈយោគយល់ស្តីពី “ការសហការជាដៃគូរយុទ្ធសាស្រ្ត“ និងបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ” ។លោកឧកញ៉ា លីម លាង មានទំនុកចិត្ត និងភាពជឿជាក់លើផ្សារ សិនជូរី ផ្លាហ្សា ដែលមានប្រវត្តិដំណើរការបានជាង ៣០ឆ្នាំមកហើយ លោកមានការជឿជាក់យ៉ាងមុតមាំថា ផ្សារ សិនជូរី ផ្លាហ្សា នឹង ជួយឲ្យបងប្អូនអាជីវករទាំងអស់ប្រកបអាជីវកម្ម ដោយស្ថេភាព និង ទទួលបានបា្រក់ចំណូលខ្ពស់។ លើសពីនេះទៀត ផ្សារ សិនជូរី ផ្លាហ្សា នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែ លូតលាស់ និងរីកចម្រើនមួយកម្រិតទៀត។
លោកឧកញ៉ា លីម លាង បានបន្តទៀតថា៖ “ ផ្សារសិនជូរី ផ្លាហ្សា នឹងប្រគល់តូបជូនអតិថិជនក្នុងកំទ្បុងចុងខែ មករា ដល់ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ហើយផ្សារសិនជូរី ផ្លាហ្សា នឹងចាប់ផ្តើមបើកធ្វើអាជីវកម្មនៅខែមេសា ឆ្នាំ២០២៤ ឆាប់ៗ ខាងមុខនេះ” ។ គួរបញ្ជាក់ផងដែរ ផ្សារសិនជូរី ផ្លាហ្សា ជាផ្សារប្រពៃណីបោះដុំនិងលក់រាយដ៏ធំជាងគេបំផុត ក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យ ដែលសាងសង់លើផ្ទៃដី១,១៤០០ម៉ែត្រការ៉េ មានកម្ពស់រហូតដល់៩ ជាន់ មានទីតាំងស្ថិតនៅលើ ដងមហា វិថី សហព័ន្ធ រុស្ស៊ី មានប្រវត្តិបើកដំណើរការជាង៣០ឆ្នាំមកហើយ។
ស្របនឹងពេលសហការគ្នានេះ ផ្សារសិនជូរី ផ្លាហ្សា ក៏បានផ្តល់ជូនប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមក (ចាប់ពីថ្ងៃ ទី១ រហូតដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៤ ) គ្រប់តូបជាន់ផ្ទាល់ដីទាំងអស់នឹងបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយ ព្រមទាំងឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy ឆ្នាំ២០២៤ ឱកាសឈ្នះរង្វាន់តូបជួលអត់គិតថ្លៃរយៈពេល ៦ខែ និងរង្វាន់ជាច្រើនផ្សេងទៀត។
ក្រុមហ៊ុន Han Thong Group បានសហការជាមួយ ផ្សារសិនជូរី ផ្លាហ្សាចុះអនុស្សរណៈយោគយល់គ្នា
ផ្សារសិនជូរី ផ្លាហ្សា
ទិន្នភាពផ្សាររាត្រី
ទិន្នភាពផ្សារបន្លែ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T04:22:10.701Z",
"category": "PR",
"views": 130,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រៀនបាន.លុយ! វិទ្យាស្ថានល្បី១នៅភ្នំពេញ ប្រកាសបង្រៀនជំនាញសំខាន់៥ នេះឥតគិតថ្លៃ ខណៈមានផ្ដល់.លុយឲ្យថែមទៀត
|
https://business-cambodia.com/articles/5-position-can-studies
|
សម្រាប់លោកអ្នកដែលមិនទាន់មានការងារធ្វើ ឬមិនដឹងត្រូវវរៀនជំនាញអ្វី ស្របពេលសព្វថ្ងៃគ្មានលុយបង់ថ្លៃរៀនទៀតនោះ។ ឥឡូវនេះលែងលំបាកហើយ ដោយសារវិទ្យាសា្ថនជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសបានបង្រៀនជំនាញសំខាន់ចំនួន៥ ដោយឥតថ្លៃ ខណៈជំនាញខ្លះក៏មានផ្ដល់កម្រៃបន្ថែមសម្រាប់ការចូលរៀនផងដែរ។ ដោយជំនាញទាំងនេះនោះរួមមាន៖
១. វិស្វកម្មអគ្គិសនី
២. ព័ត៌មានវិទ្យា
៣. គណនេយ្យ
៤. គ្រប់គ្រងពាណិជ្ជកម្ម
៥. ភាសាអង់គ្លេស
ចំពោះនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
ការសិក្សារយៈពេល២ឆ្នាំ (អាហារូបករណ៍)
ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន (ជំនាញវិស្វកម្មអគ្គិសនី)
ប្រាក់ឧបត្ថម្ភចំនួន 60$/ខែ សម្រាប់និស្សិតឆ្នើម (ជំនាញវិស្វកម្មអគ្គិសនី)
ការអនុវត្តនៅក្នុងរោងជាងដោយប្រើប្រាស់ឧបករណ៍ទំនើបៗ
ការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន/សហគ្រាស
អាទិភាពខ្ពស់សម្រាប់ឱកាសការងារ
សញ្ញាបត្រកម្រិតជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដែលទទួលស្គាល់ទូទាំងប្រទេស
បេក្ខជនជានារី យុវជនក្រីក្រ ជនមានពិការភាពត្រូវបានផ្តល់អាទិភាព
សូមបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៨៧ ៥៥៧ ៧៧២ / ០១០ ៥៤៨ ៤២៦ / ០៩៣ ៨០៨ ០៥៧ / ០១០ ២៦៦ ២៩៦ / ០១០ ៧៤៤ ១៣២ / ០៧១ ៦៤ ៣៥ ៣៨៨៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-07T03:58:18.202Z",
"category": "ព័ត៌មានថ្មីៗ",
"views": 3045,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពិធីបុណ្យកសិកម្មបៃតងដំបូងគេបំផុតនៅកម្ពុជា ត្រូវបានបើកដំណើរការនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
|
https://business-cambodia.com/articles/green-agriculture-event
|
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ កម្មវិធីបុណ្យកសិកម្មបៃតង ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ត្រូវបានបើកដំណើរការជាផ្លូវការ។ ដោយការប្រកាសបើកកម្ពុជាវិធីដ៏ធំនេះគឺមានការអញ្ជើញចូលរួមពីលោកជំទាវ ចាន់ ផលលឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា, ឯកឧត្ដម ឈុន តូរី នាយករងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តំណាងឧត្ដមនាយកវិទ្យាស្ថាន, លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ អាគ្រីខាល់ធ័រ និងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម ព្រមទាំងសិស្សនិស្សិតជាច្រើននាក់។
តាមការលើកឡើងពីលោក យន់ សុផាត បានឲ្យដឹងថា ការរៀបចំកម្មវិធីបុណ្យកសិកម្មបៃតងនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ និងជួយផ្សព្វផ្សាកសិផល និងផលិតផលដែលបានកែច្នៃឡើងពីកសិកម្មទៅកាន់សាធារណៈជនជាតិ និងអន្ដរជាតិដែលបានចូលរួមនៅក្នុងកម្មវិធី។ អ្វីដែលពិសេសនៅក្នុងកម្មវិធីនេះ ក៏មានការចែកនូវកូនឈើ សៀវភៅ និងផលិតជាច្រើនមុខនៅតាមស្ដង់នីមួយៗដែលដាក់លក់នៅក្នុងកម្មវិធីនេះផងដែរ។ ហើយក្នុងនោះក៏មានការចែករំលែកពីបទពិសោធន៍របស់ម្ចាស់ក្រុមហ៊ុនល្បីៗពីគំនិតរកស៊ី និងបច្ចេកទេសទំនើបៗ នៅក្នុងការរកស៊ីក្នុងវិស័យកសិកម្មនេះថែមទៀតផង។
ដោយឡែកលោកជំទាវ ចាន់ ផលលឿន ក៏មានប្រសាសន៍បញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីបុណ្យកម្មសិកម្មបៃតងឡើងនៅថ្ងៃនេះ នឹងជួយបង្ករបង្កើនគំនិតបន្ថែមទៀតដល់សិស្ស និស្សិត និងសាធារណៈជន ព្រមទាំងអាចមើលពីគំរូធ្វើយ៉ាងក្លាយជាវិនិយោគិនក្នុងវិស័យកសិកម្មបាន។ ព្រោះកន្លងមកមាននិស្សិតមួយចំនួនចាប់ពីផ្ដើមពីការសិក្សារនៅទីនេះរហូតចេញទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។
លោកជំទាវរដ្ឋលេខាធិការបន្ថែមថា កម្មវិធីនេះក៏ជាឱកាសឲ្យយើងស្វែងរកដៃគូរកស៊ី ព្រោះមាននិស្សិតមួយចំនួនបានរកឃើញនូវផលិតផលថ្មីល្អៗតាមរយៈការស្រាវជ្រាវ ដាក់បង្ហាញដាក់បង្ហាញផលិតផលទាំងនោះទៅកាន់អ្នកទិញ និងអ្នកវិនិយោគ ដើម្បីអាចចាប់ដៃគ្នានៅក្នុងការរកស៊ីទៅថ្ងៃខាងមុខផងដែរ។
សូមជម្រាបផងដែរថា កម្មវិធីបុណ្យកសិកម្មបៃតងនេះរៀបចំឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់។ ដូច្នេះសម្រាប់លោកអ្នកចង់ស្វែងយល់ពីគំនិតរកស៊ីៗពីអ្នកជំនាញក្នុងវិស័យកសិកម្ម និងចង់បាននូវពូជឈើ និងសៀវភៅ ដោយឥតគិតថ្លៃ កុំភ្លេចអញ្ជើញទៅចូលរួមឲ្យបានគ្រប់គ្នានៅវិទ្យាស្ថានកសិកម្មជាតិព្រែកលៀប៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-06T08:58:53.916Z",
"category": "ព័ត៌មានថ្មីៗ",
"views": 825,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សួរអ្វីក៏បាន! វេបសាយAIហ្រ្វី៣នេះជួយការងារបានច្រើននិងជួយផ្តល់ចម្លើយ គ្រប់សំណួរបានច្បាស់ៗ
|
https://business-cambodia.com/articles/3-ai-website-that-can-improve-your-workspace-
|
បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់ជាច្រើនក្នុងរូបភាពជាការកម្សាន្ត ការសួរសំណួរ វីដេអូឬរូបភាពជាដើម។ ដូច្នេះយើងសូមណែនាំនូវវេបសាយ AI ចំនួន៣ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តស្រាវជ្រាវលើអ៊ីនធើណែត អាចសួរពីវេបសាយទាំង៣នេះបន្ថែមទៀតបានដើម្បីផ្តល់ជាគំនិតបន្ថែមក្នុងការងាររបស់បងប្អូន៖
១. ChatGPT៖ ជាវេបសាយដែលមានភាពពេញនិយមនិងមានអ្នកប្រើប្រាស់ច្រើននៅជុំវិញពិភពលោក ជាមួយអ្នកប្រើប្រាស់ ១៤.៦ពាន់លាន នេះបើតាមការឱ្យដឹងពី CNBC ។ វេបសាយមួយនេះក៏ជាវេទិកាឆ្លើយឆ្លងសំណួរ-ចម្លើយផ្សេងៗនៅប្រធានបទចម្រុះផងដែរ ដែលអាចជួយផ្តល់គំនិតនិងយោបល់បន្ថែមដល់អ្នកប្រើប្រាស់បាន ដោយសេរីនិងឥតគិតថ្លៃ។
២. Google Bard៖ ជាវេបសាយដែលអាចឱ្យបងប្អូនសួរសំណួរ-ចម្លើយបានដោយសេរី និងឥតគិតថ្លៃជាមួយនិងប្រធានបទចម្រុះគ្នា ដែលវាអាចជួយជាគំនិតបន្ថែមក្នុងការងាររបស់យើងជាប្រចាំថ្ងៃ និងការបង្កើនចំណេះដឹងជាលក្ខណៈសកលបានផងដែរ។
៣. Grammarly៖ វេបសាយមួយនេះល្អសម្រាប់អ្នកដែលមានតម្រូវការកែកំហុសវេយ្យាករណ៍ភាសាអង់គ្លេស សម្រាប់សំណេរ អត្ថបទ ឬការផ្ទៀតផ្ទាត់មេរៀនវេយ្យាករណ៍បាន ដោយវេបសាយមួយនេះអាចអនុញ្ញាតឱ្យបងប្អូនប្រើប្រាស់បានដោយឥតគិតថ្លៃផងដែរ។
យ៉ាងណាមិញចំពោះវេបសាយនិងការប្រើប្រាស់បច្ចេកវិទ្យា AI នេះក៏ជាផ្នែកមួយអាចជំនួយការងារមនុស្សមួយចំណែកក៏ពិតមែន ប៉ុន្តែមនុស្សមិនគួរពឹងពាក់លើបច្ចេកវិទ្យានេះទំាងស្រុងដោយខ្វះការវិភាគឬពិចារណាឱ្យសមហេតុផលនិងត្រឹមត្រូវនោះឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-06T04:38:23.191Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 3442,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដំណឹង! ក្រសួងប្រកាសពីថ្ងៃឈប់សម្រាកដោយមានប្រា.ក់ឈ្មួល នៅក្នុងទិវាសន្តិភាព នាខែធ្នូរាល់ឆ្នាំ
|
https://business-cambodia.com/articles/cambodia-holiday-on-december-
|
យោងតាមការចុះផ្សាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងពីការឈប់សម្រាកទិវាសន្តិភាពនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាសគ្រឹះស្ថានទាំងអស់ឈប់សម្រាកនៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” បន្ថែមលើថ្ងៃឈប់សម្រាកពីការងារដោយមានប្រាក់ឈ្មួលធម្មតា។
ដូច្នេះនាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ ប្រធាននាយកដ្ឋានវិវាទការងារ និងប្រធានអង្គភាពពាក់ព័ន្ធ កម្មករនិយោជិតនិងនិយោជក ត្រូវទទួលអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-06T03:06:22.181Z",
"category": "ព័ត៌មានថ្មីៗ",
"views": 726,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
Bill Gates ណែនាំសៀវភៅកំពូលៗ៣ ដែលអ្នកត្រូវអានឥឡូវនេះ ជីវិតនឹងល្អប្រសើរក្នុង២០២៤
|
https://business-cambodia.com/articles/3-books-bill-gates-recommand
|
សៀវភៅគឺជាវត្ថុមានតម្លៃ ឬអាចនិយាយម្យ៉ាងទៀតថាជាចំណីអាហារសម្រាប់ខួក្បាលដែលមិនអាចខ្វះបាន។ នៅក្នុងសៀវភៅនីមួយៗសុទ្ធតែបង្កប់នូវចំណេះដឹង តម្លៃអប់រំ ទស្សនៈ បទពិសោធន៍ និងរឿងរ៉ាវជាច្រើនសម្រាប់ជាគតិដល់អ្នកអានគ្រប់រូប។ ប៉ុន្តែដោយឡែកនៅលើលោកយើងនេះមានសៀវភៅច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសសៀវភៅយកមកអាន។ មិនតែប៉ុណ្ណោះ ដើម្បីអានសៀវភៅមួយក្បាលចប់វាទាមទារឲ្យយើងវិនិយោគទាំងពេលវេលា លុយកាក់ កម្លាំងក្នុងការគិតទៅលើវាទៀតផង។
យ៉ាងណាមិញ លោកមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោក Bill Gates បានណែនាំសៀវភៅកំពូលៗចំនួន៣ ដែលអ្នកត្រូវអាននៅក្នុងពេលនេះ ដើម្បីទទួលបានជីវិតល្អប្រសើរ៖
១/. “The Choice” និពន្ធដោយ Edith Eva Eger
សៀវភៅ “The Choice” ត្រូវបានសរសេរឡើងដោយអ្នកស្រី Edith Eva Eger។ អ្នកស្រីបានរំលឹកទៅកាន់អ្នកអានថា វាពុំមាន “ឋានានុក្រមនៃការរងទុក្ខ” ដូចដែលអ្នកស្រីបានហៅវានៅក្នុងសៀវភៅនេះឡើយ។
ក្នុងនោះផងដែរ លោក Bill Gates បានសរសេរថា “ប្រសិនបើអ្នកកំពុងតស៊ូជាមួយអ្វីមួយ នោះជាការតស៊ូយ៉ាងពិតប្រាកដ ទោះបីជាអ្នកគិត ឬមានអារម្មណ៍យល់ឃើញថាបទពិសោធន៍របស់អ្នកមានកម្រិតទាបបើប្រៀបធៀបទៅនឹងបទពិសោធន៍របស់នរណាម្នាក់ដែលបានរស់រានមានជីវិតពី Covid-19 ឬនរណាម្នាក់ដែលកូនរបស់ពួកគេកំពុងទទួលរងពីជំងឺដ៏កាចសាហាវ”។
២/. “Cloud Atlas” និពន្ធដោយ David Mitchell
លោក Bill Gates បាននិយាយថា ប្រលោមលោកដែលឈ្នះរង្វាន់ឆ្នាំ ២០០៤ គឺ “រឿងដែលគួរឲ្យចាប់ចិត្តនិងភាពឈ្លាសវៃបំផុតក្នុងក្រមសីលធម៌”។ ក្នុងសៀវភៅនេះ វាធ្វើឲ្យយើងស្វែងយល់ពីរបៀបដែលមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងមនុស្សអាក្រក់ ប៉ុន្តែវាក៏បង្ហាញពីមនុស្សដែលមានការគាំទ្រ និងមនុស្សល្អផងដែរ។ វាជាប្រភេទសៀវភៅដែលធ្វើឲ្យអ្នកចង់ពិភាក្សាជាមួយអ្នកផ្សេង។
រចនាសម្ព័ន្ធនៃសៀវភៅមានលក្ខណប្លែកពីគេលោក David Mitchell បានលាយបញ្ចូលគ្នានូវរឿងរ៉ាវទាក់ទងគ្នាចំនួន៦ ដែលបង្កើតឡើងនៅក្នុងពេលវេលា និងទីកន្លែងផ្សេងៗគ្នាដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំគ្នានៅពេលខ្លះ។ នោះហើយជាមូលហេតុដែលលោក Bill Gates ផ្តល់អនុសាសន៍ឲ្យអ្នកអានវាក្នុងពេលតែមួយជាមួយមិត្តភក្តិឬសមាជិកគ្រួសារ។
៣.. “The Ride of a Lifetime” និពន្ធដោយ Robert Iger
មហាសេដ្ឋីរូបនេះបាននិយាយថា “វាជាសៀវភៅអាជីវកម្មដ៏ល្អបំផុតមួយដែលខ្ញុំបានអានក្នុងរយៈពេលជាច្រើនឆ្នាំ”។ លោក Bob Iger ដែលបានកាន់កាប់ក្រុមហ៊ុននេះក្នុងឆ្នាំ ២០០៥ និងចូលនិវត្តន៍នៅឆ្នាំ ២០២០ បានសរសេរសៀវភៅដែលបរិយាយអំពី "ធ្វើការងារអស្ចារ្យដែលពន្យល់ពីអ្វីដែលខ្លួនចង់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំ"។ មិនថាអ្នកកំពុងស្វែងរកការចាប់អារម្មណ៍ពីអាជីវកម្មឬគ្រាន់តែជាការអានកំសាន្តនោះទេ លោកគិតថានរណាម្នាក់នឹងរីករាយនឹងរឿងរ៉ាវរបស់គាត់អំពីការគ្រប់គ្រង Disney ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់វា"៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T10:18:48.985Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1059,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ប្រធានាធិបតីចិន ធ្លាប់បានរង្វាន់ម៉ូតូ១គ្រឿងកាលពី៤៧ឆ្នាំមុន ប៉ុន្តែលោកបែរជាប្តូរយករបស់មានតម្លៃនេះវិញ
|
https://business-cambodia.com/articles/xi-jinping
|
ប្រសិនបើកាលពី៤៧ឆ្នាំមុន អ្នកមានម៉ូតូសេរីទំនើបមួយគ្រឿងតើនឹងសប្បាយយ៉ាងណាទៅ? ប៉ុន្តែលោក Xi Jinping មិនទទួលរង្វាន់ម៉ូតូនោះទេ បែរជាប្តូរយកគ្រឿងយន្តកសិកម្មដើម្បីជួយអ្នកស្រុកភូមិធ្វើស្រែចំការចិញ្ចឹមក្រពះទៅវិញ។
តាមការឲ្យដឹងពីសារពត៌មានចិន XinHuaNet ក្នុងឆ្នាំ១៩៧៥ តាមរយៈការបោះឆ្នោតរបស់ប្រជាជននៅភូមិ Liangjiahe លោក Xi Jinping បានចូលរួមសមាជយុវជន ដែលមានការអប់រំកម្រិតខ្ពស់នៅទីក្រុង Yan'an។ គ្រានោះមានយុវជនដែលមានការអប់រំកម្រិតខ្ពស់រាប់ម៉ឺននាក់មកពីទីក្រុងប៉េកាំង ជួបជុំគ្នាក្នុងតំបន់ Yan'an ហើយលោក Xi Jinping គឺជាលេខាបក្សទីមួយ ក្នុងចំណោមយុវជនទាំងនោះ។ ក្នុងនាមជាយុវជនឈានមុខ បុរសវ័យ២២ឆ្នាំរូបនេះត្រូវបានផ្តល់កិត្តិយស និងផ្តល់រង្វាន់ម៉ូតូដ៏ទំនើបមួយគ្រឿង។
ស្របពេលដែលមនុស្សម្នាអបអរនិងរំភើបចំពោះរង្វាន់នេះ លោក Xi Jinping បានសម្រេចចិត្តធ្វើដំណើរ៤-៥ដងលើផ្លូវចម្ងាយរាប់សិបគីឡូម៉ែត្រដើម្បីយកម៉ូតូនោះទៅប្តូរនឹងគ្រឿងចក្រកសិកម្មមួយចំនួនវិញដូចជា ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនបូមទឹក ម៉ូទ័រជ្រមុជទឹកមួយ និងត្រាក់ទ័រ ជាដើម។ ស្ថិតក្នុងសម័យក្រលំបាក ខ្វះស្បៀង និងសម្លៀកបំពាក់ របស់ទាំងអស់នេះពិតជាមានតម្លៃណាស់ លោកបានដាក់ឲ្យអ្នកភូមិប្រើប្រាស់ដោយមិនគិតថ្លៃ។ លោក Liang Pingfu ដែលធ្វើការនៅនាយកដ្ឋានគ្រឿងចក្រកសិកម្មបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងថាគាត់ជានរណាទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា យុវជនម្នាក់នេះមានការខិតខំខ្លាំងណាស់ អាចស៊ូទ្រាំនឹងការលំបាក និងចេះគិតគូរទៀតផង។ វាមិនងាយស្រួលទេ ទើបនៅវ័យក្មេងសោះតែមានស្មារតីបែបនេះ»។
ក្នុងនាមជាលេខាបក្សភូមិ Liangjiahe លោក Xi Jinping បានដឹកនាំគំនិតផ្ដួចផ្ដើមជាបន្តបន្ទាប់ដោយមិនគិតពីប្រយោជន៍បុគ្គល ផ្តោតលើប្រយោជន៍រួម រហូតអ្នកភូមិហៅលោកថាជា «បុរសរបស់ប្រជាជន»។ ភូមិតូចមួយនេះគឺជាកន្លែងដែលលោក Xi Jinping បានបោះជំហានដំបូងរបស់ខ្លួនក្នុងការធ្វើដំណើរប្រកបដោយវិជ្ជាជីវៈរហូតឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសចិន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T10:10:45.975Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 222,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំចេះតែចុច ប្រយ័ត្នបា.ត់លុយ! អគ្គនាយកដ្ឋានបច្ចេកវិទ្យា ប្រាប់វិធីប្រុ.ងប្រយ័ត្ន អំពីលីងក្លែ.ងប.ន្លំ
|
https://business-cambodia.com/articles/becareful-link-and-prevent-
|
បើតាមគេហទំព័ររបស់នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានឱ្យដឹងថានាពេលថ្មីៗនេះមានការចែករំលែកតំណភ្ជាប់ (Link) តាមរយៈសារ SMS និងសារអេឡិចត្រូនិក ទៅកាន់ជនរងគ្រោះក្នុងចេតនាទុច្ចរិត។ ដូច្នេះដើម្បីជាទស្សនាទានជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការចែករំលែកល្បិចឆបោក ដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។
ក្នុងនោះនាយកដ្ឋានក៏បានណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នចំពោះតំណលីងបោកបញ្ជោតលួចព័ត៌មាន ដូចជាការបន្លំធ្វើជាភ្នាក់ងារធនាគារ ដោយផ្ញើសារឱ្យអ្នកប្រើប្រាស់បំពេញទិន្នន័យផ្ទាល់ខ្លួន និងផ្ញើសារបោកបញ្ជោតឱ្យអ្នកប្រើប្រាស់ធ្វើការទាញយកមេរោគឬដំឡើងកម្មវិធីក្នុងទូរស័ព្ទ កុំព្យូទ័រ ដើម្បីប្រមូលទិន្នន័យផ្សេងៗដូចជាគណនីធនាគារ លេខកាតធនាគារ។ បន្ថែមពីនោះល្បិចបញ្ឆោតចុះឈ្មោះដើម្បីទទួលបានរង្វាន់ជាប្រាក់ និងនាំលោកអ្នកទៅកាន់វេបសាយល្បែងអនឡាញខុសច្បាប់ជាដើម។
ដូច្នេះដើម្បីជាការប្រុងប្រយ័ត្ន សូមបងប្អូនកុំចុចលីងដែលគ្មានប្រភពច្បាស់លាស់ និងបង្កើនសុវត្ថិភាពអាចធ្វើតាមសេចក្តីណែនាំរបស់នាយកដ្ឋានបច្ចេកវិទ្យានិងឌីជីថលកម្ពុជាបាន៖
១. ត្រួតពិនិត្យប្រព័ន្ឋទូរស័ព្ទដៃរបស់លោកអ្នកនិងធ្វើបច្ចុប្បន្នភាព (Update / Patch)ឱ្យបានទៀងទាត់
២.ពិនិត្យសារ (SMS) ឬសារអេឡិចត្រូនិកដែល ពុំមានប្រភពច្បាស់លាស់ មុននឹងចុចលើតំណ ភ្ជាប់ (Link) ធ្វើតាមសំណើ ឬការណែនាំ
៣.ធ្វើការដំឡើងកម្មវិធីស្កេនមេរោគលើឧបករណ៍ បច្ចេកវិទ្យា តួយ៉ាងទូរស័ព្ទដៃ និងម៉ាស៊ីន កុំព្យូទ័រ។
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T10:01:05.854Z",
"category": "ព័ត៌មានថ្មីៗ",
"views": 196,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំកំណាញ់ពេក! ចង់លក់ដាច់ មានភ្ញៀវច្រើន អ្នកលក់ត្រូវហ៊ានចំណាយលើរបស់៣យ៉ាងនេះ
|
https://business-cambodia.com/articles/3-gift-give-costumer
|
ជាទូទៅពេលនិយាយដល់ការលក់ដូរ ពិតណាស់ម្ចាស់អាជីវកម្មគ្រប់រូបតែងរំពឹងចង់បាននៅប្រាក់ចំណេញច្រើនៗ ប៉ុន្តែនៅពេលណាយើងរំពៃខ្លាំងពេក ឬចង់តែបានពេក អាចធ្វើឱ្យយើងដាច់ចំណងក៏ថាបាន។ ទាក់ទងជាបញ្ហានេះ ថ្ងៃនេះ អេដមីនសូមលើកយក៣ ចំណុចធំៗ អ្នកលក់ផ្តល់ឱ្យអតិថិជនកាន់តែច្រើន កាន់តែចំណេញ កាន់មានភ្ញៀវ។ ដោយក្នុងនោះរួមមានដូចជា៖
១. ហ្វ្រីរឿងតូចៗ៖ មានអ្នកលក់មួយចំនួនធំ បានមើលរំលងចំណុចតូចៗដែលគាត់ថាវាមិនមានអ្វីផ្តល់ផលចំណេញដល់គាត់ ផ្ទុយទៅវិញ មានតែការដកលុយពីហោប៉ៅរបស់គាត់ទៅវិញ ប៉ុន្តែគាត់មិនបានដឹងទេថា រឿងតូចៗទាំងនោះ នាំឱ្យគាត់ចំណេញច្រើនទៅវិញទេ។
ឧទាហរណ៍ជាក់ស្តែងអតិថជនត្រូវចំណាយអស់ ១០១០០០៛ បើអ្នកសុខចិត្តចិត្ត ចោល១០០០រៀលកន្ទុយដល់គាត់ នោះគាត់នឹងមានអារម្មណ៍ល្អចំពោះយើង គិតថាយើងមិនលក់ ដោយយកលុយដាក់មុខនោះទេ ហើយពេលក្រោយៗទៀត អតិថិជននោះនឹងមករកយើងទៀត។
២. ឱ្យបន្ថែម (ឱ្យអតិថិជនទិញ)
ជាការពិតណាស់នៅពេលអតិថិជនស្គាល់ផលិតយើងហើយ ដើម្បីធ្វើឱ្យពួកគាត់ទិញបានលុះត្រាតែ យើងត្រូវចេះក្បួន “ឱ្យ” បន្ថែមពីលើទៀត ដើម្បីជាការបន្ថែមទំនុកចិត្ត ជួនកាលរបស់បន្តិចបន្ទួចក៏អាចទាក់ចិត្តពួកគាត់បានដែរ ។
ឧទាហរណ៏ថា អ្នកទិញសុំបញ្ចុះទើបពួកគាត់ព្រមទិញ ដូច្នេះហើយជាអ្នកលក់ត្រូវឆ្លើយថា “បងយើងខ្ញុំមិនអាចបញ្ចុះតម្លៃបានទេ (បញ្ចុះញឹកពេក អ្នកទិញគិតថាផលិតផលរបស់យើងប្រញាប់ធ្វើមិចលក់ចេញឱ្យអស់ៗ គ្មានគុណភាព ) តែបើបងយកពីរនេះខ្ញុំនឹងថែមឱ្យបងមួយ ពេលនោះភ្ញៀវនឹងគិតថាចំណេញហើយនឹងទិញតែម្តង ជាក់ស្តែងវាគឺចំណេញ ពិតមែន មានន័យថាចំណេញទាំងអ្នកលក់និងអ្នកទិញ ។
ត្រង់ចំណុចនេះសូមបញ្ជាក់បងប្អូនអ្នកលក់ទាំង ឡាយថា នៅក្នុងការរកស៊ីចង់ចំណេញមិនមែនជារឿងខុសនោះទេ តែបើការចំណេញរបស់យើងធ្វើឱ្យគេឈឺចាប់ កុំចង់ចំណេញអី កុំលក់បោកភ្ញៀវ កុំលក់ភូតភ្ញៀវ ដែលអ្នកលក់ត្រូវតែប្រកាន់ភ្ជាប់ជានិច្ច ។
៣. ឱ្យលើសពីការរំពឹងទុក (ឱ្យអតិថិជន មកទិញម្តងទៀត)
បងប្អូនទាំងអស់គ្នាដែលកំពុងតែអានអត្ថបទមួយនេះ ប្រហែលជាធ្លាប់បានជួបអារម្មណ៍មួយនៅពេលដែលដើរផ្សារ ទិញរបស់ដែលយើងស្រឡាញ់ ហើយប៉ះអ្នកលក់គួរឱ្យស្រឡាញ់ទៀត មានន័យថាអ្នកលក់និយាយត្រូវគ្នាឬចុះសម្រុងគ្នា គាត់ពូកែក្នុងការទាក់ចិត្តយ៉ាងខ្លាំងមែន យើងស្រសាញ់ម៉ូតអាវតែអត់ស្រលាញពណ៌ ទោះបីកន្លែងគាត់អត់មាន ក៏គាត់យកពីកន្លែងផ្សេងមកហើយយើងឱ្យទាល់តែបានដែរ ពោលគាត់ព្យាយយាមធ្វើឱ្យយើងមិនទាស់ចិត្តនៅរបៀបដែលគាត់លក់ឡើយ ។
ដូច្នេះហើយ ទាំងអស់គ្នាសាកគិតមើល តើយើងអាចចូលហាងរបស់គាត់ជាលើកជាទី២ និងទី៣ទៀតទេ ? ចម្លើយគឺប្រាកដជាចូលទៀត ព្រោះគាត់បានយកបេះដូងអ្នកទិញហើយ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T09:42:49.508Z",
"category": "កំពូលអ្នកលក់",
"views": 888,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឆ្នាំថ្មី ចង់ឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អ្នកត្រូវធ្វើចំណុចធំៗទាំង៤នេះ ឱ្យបានច្បាស់
|
https://business-cambodia.com/articles/5-thing-to-be-discipline-2024
|
មនុស្សគ្រប់គ្នាសុទ្ធតែមានភាពអស្ចារ្យនិងទេពកោសល្យនៅក្នុងខ្លួនរាងៗខ្លួន ប៉ុន្តែអ្វីដែលរារាំងមិនឱ្យទេពកោសល្យទាំងនោះស្តែងចេញមកខាងក្រៅយ៉ាងច្បាស់នោះគឺដោយសារភាពគ្មានវិន័យនិងការតាំងចិត្តខ្ពស់ក្នុងសម្រេចកិច្ចការ ព្រោះថាវិន័យគឺជាស្ពានចម្លងរវាងគោលដៅ និងលទ្ធផល។
ទន្ទឹមនឹងនេះដែរឆ្នាំថ្មីដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អាចសម្រេចគោលដៅផ្ទាល់ខ្លួនបានអ្នកត្រូវគិតដល់ចំណុចធំៗចំនួន៤នេះ ឱ្យបានជាក់លាក់និងជាប់លាប់ជាមុនសិន៖
១. កំណត់គោលដៅច្បាស់លាស់
ជំហានដំបូងក្នុងការក្លាយជាអ្នកមានវិន័យគឺការកំណត់គោលដៅច្បាស់លាស់និងអាចសម្រេចបាន។ បើគ្មានទិសដៅច្បាស់លាស់ វាក្លាយជាបញ្ហាសម្រាប់អ្នក ក្នុងការរក្សាការផ្តោតអារម្មណ៍ និងកម្លាំងជំរុញចិត្តក្នុងការងារ។ ដូច្នេះចូរចាប់ផ្តើមដោយកំណត់គោលដៅរយៈពេលវែងរបស់អ្នក ហើយបំបែកវាទៅជាកិច្ចការតូចៗ ដែលអាចគ្រប់គ្រងបាន ឬចំណុចសំខាន់ៗ ដែលវានឹងជួយឱ្យអ្នករៀបចំការងារបានល្អ និងនៅតែមានឆន្ទៈមុតមាំជាមួយគោលដៅធំ។
២. បង្កើតទម្លាប់១ ឱ្យជាប់លាប់
ការបង្កើតទម្លាប់ប្រចាំថ្ងៃអាចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិន័យក្នុងខ្លួន ហើយភាពជាប់លាប់គឺជាគន្លឹះនៅពេលនិយាយអំពីការកសាងវិន័យ។ ដូច្នេះដើម្បីទទួលបានវិន័យអ្នកគួរតែបង្កើតទម្លាប់មួយដែលអ្នកត្រូវសកម្មភាពជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាការហាត់ប្រាណ២០នាទីជារៀងរាល់ថ្ងៃ ឬអានសៀវភៅដែលអ្នកចូលចិត្តមួយថ្ងៃ២០ទំព័រឱ្យបានជាដាច់ខាត បើថ្ងៃនេះខានត្រូវអានសងគុណនឹង២ជាដើម។
៣. កំណត់អាទិភាពលើកិច្ចការ និងពេលវេលា
រៀនពីរបៀបកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាវិន័យ។ ចាប់ផ្តើមដោយកំណត់អត្តសញ្ញាណកិច្ចការសំខាន់និងបន្ទាន់បំផុតដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ហើយផ្តោតធ្វើកិច្ចការដែលមានអាទិភាពខ្ពស់នោះជាមុនសិន ដោយត្រូវជៀសវាងពាក្យចាំសិន និងការពន្យារទៅពេលនេះឬពេលនោះ ទើបអ្នកអាចគ្រប់គ្រងភាពរញ៉េរញៃនិងស្រ្តេសបាន។
៤. គ្រប់គ្រងខ្លួនឯងឱ្យបាន
បង្កើនការគ្រប់គ្រងខ្លួនឯងឱ្យបានខ្ពស់ជាងមុនដោយយកចិត្តទុកដាក់លើគំនិត អារម្មណ៍ និងកម្លាំងជំរុញចិត្តរបស់អ្នកដោយរៀនគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាពបំផុត។ ដូចជាគ្រប់គ្រងពាក្យសម្តីដែលអ្នកនឹងនិយាយ សកម្មភាពដែលអ្នកនឹងធ្វើ គំនិតដែលអ្នកកំពុងគិត ឬព័ត៌មានដែលអ្នកកំពុងស្តាប់។
ដូច្នេះដើម្បីមានវិន័យមូលដ្ឋានទាំង៥នេះ ពិតជាអាចជួយអ្នកឱ្យសម្រេចគោលដៅតូច-ធំដែលបានកំណត់ទុកយ៉ាងច្បាស់លាស់បាន គួបផ្សំជាមួយការអត់ធ្មត់ ព្យាយាម វៃឆ្លាតប្រកបដោយភាពត្រឹមត្រូវ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T09:16:11.361Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 275,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រឹងមាំ ៣ ចំណុចនេះ ទើបចេញវិនិយោគអចលនទ្រព្យមិនជួបហានិភ័យ
|
https://business-cambodia.com/articles/real-estate-2024
|
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ បានក្លាយជាមុខរបរដ៏ពេញនិយមមួយនៅក្នុងការបង្កើតប្រាក់ចំណូលសម្រាប់អ្នករកស៊ីជំនាន់ថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាប្រទេសជុំវិញពិភពលោក។ ប៉ុន្ដែយ៉ាងណាការរកស៊ីក្នុងវិស័យនេះ មិនមែនសុទ្ធតែទទួលបានផលចំណេញទាំងអស់នោះទេ ដោយអ្នកខ្លះក៏ត្រូវបានជាប់ផុងក្នុងបំណុស ឬវិនិយោគហើយត្រូវកប់លុយចោលក៏មានដែរ។
ហើយពេលនេះដែរ Business Cambodia សូមបង្ហាញចំណុចសំខាន់ចំនួន ៣ បើសិនជាអ្នកមានគឺអាចចេញវិនិយោគបាន និងមិនងាយជួបហានិភ័យ៖
១. ចំណេះដឹង
រកស៊ីអ្វីក៏ដោយចំណេះដឹងគឺសំខាន់បំផុត បើសិនអ្នកគ្មានចំណេះដឹងច្បាស់លាស់នៅក្នុងវិស័យដែលចង់រកស៊ីទេ ហានិភ័យនៃការដួលរំលំក៏មានខ្ពស់ដែរ។ ឯការវិនិយោគអចលនទ្រព្យក៏ដូចគ្នា ចាំបាច់ត្រូវឲ្យអ្នកមានចំណេះដឹងឲ្យច្បាស់លាស់ជាមុនសិន ដើម្បីជាភ្លើងបំភ្លឺផ្លូវនៅក្នុងការជ្រើសរើសប្រភេទអចលនទ្រព្យ គួរវិនិយោគ ការជ្រើសរើសទីតាំង ការកាត់ប្លង់ ឬផ្នែកច្បាប់ពាក់ព័ន្ធផ្សេងៗ។ តើធ្វើយ៉ាងណាដើម្បីទទួលបានចំណេះពីការវិនិយោគអចលនទ្រព្យ?
ដើម្បីទទួលបានចំណេះដឹង អ្នកគួរជួបជាមួយអ្នកដែលបាន និងកំពុងវិនិយោគក្នុងវិស័យនេះ ដើម្បីរៀនសូត្រពីបទពិសេសទាំងបរាជ័យ និងជោគជ័យរបស់គេ របៀបជ្រើសរើសប្រភេទអចលនទ្រព្យ ទីតាំង ការបង់ប្រាក់ និងរឿងរាវមួយចំនួនដែលត្រូវចៀសវាង។ ជាមួយគ្នានេះត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមពីអ្នកជំនាញនៅក្រៅបរទេសល្បីៗទាំងការស្ដាប់ និងអានជាដើម។ ហើយត្រូវរៀនសូត្របន្ថែមនៅពេលដែលចាប់ផ្ដើមប្រឡូកក្នុងការវិនិយោគផងដែរ។
២. បណ្ដាញ
ជាអ្នកវិនិយោគ ត្រូវចងបណ្ដាញឲ្យបានច្រើន នៅពេលដែលមានបណ្ដាញច្រើន និងទុកចិត្ដ នោះអ្នកនឹងមានឱកាសទទួលបានព័ត៌មានពីការវិវត្ដនានានៅក្នុងវិស័យអចលនទ្រព្យ ពិសេសគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ឬឯកជនធំៗជាដើម។ នៅពេលទទួលបានព័ត៌មានទាំងនោះបានមុនគេ នោះអ្នកនឹងទទួលបានឱកាសក្នុងការវិនិយោគទីតាំងល្អបានមុនគេផងដែរ។
ដូច្នេះ អ្នកត្រូវមានទំនាក់ទំនងឲ្យបានច្រើនជាមួយ អ្នកវាយតម្លៃ បុគ្គលិកធនាគារ អ្នកគួកជេ ដែលទុកចិត្ដ និងអាជ្ញាធរមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅវាយស្រុក ចៅវាយខេត្ដ ឬមន្ដ្រីពាក់ព័ន្ធផ្សេងៗនៅក្នុងជួររាជរដ្ឋាភិបាលជាដើម។
៣. ប្រភពទុន
ការវិនិយោគប្រភពទុកគឺសំខាន់ក្នុងការទិញអចលនទ្រព្យ ប្រសិទ្ធបើយើងមានប្រភពទុនច្រើន នោះឱកាសវិនិយោគក៏ធំដែរ ដោយសារតែយើងអាចទិញអចលនទ្រព្យល្អៗ ដែលមានតម្លៃថ្លៃ និងអចលទ្រព្យធំៗដែលមានឱកាសចំណេញបាន។ ប្រភពទុននេះរកបានតាមរយៈចំណូលផ្ទាល់ខ្លួន ចូលហ៊ុនគ្នា ឬខ្ចីធនាគារជាដើម។ ត្បិតថាពេលខ្លះការវិនិយោគអចលនទ្រព្យមិនប្រើលុយច្រើន ប៉ុន្ដែការដែលមានប្រភពទុនច្បាស់លាស់គឺល្អបំផុត។
ឧទាហរណ៍៖ មានអចលនទ្រព្យមួយដែលស្ថិតនៅទីតាំងល្អ ដាក់លក់បន្ទាប់ព្រោះត្រូវការលុយចំណាយចំបាច់ ហើយទិញភ្លាមដឹងតែចំណេញតែម្ដង ប៉ុន្ដែអកុសល្យអ្នកអចលនទ្រព្យនោះថ្លៃ ផុតពីសមត្ថភាពហិរញ្ញវត្ថុដែលមាន នោះយើងបានត្រឹមតែសោយស្ដាយប៉ុណ្ណោះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T09:13:43.844Z",
"category": "អចលនទ្រព្យ",
"views": 127,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្នុងឆ្នាំ ២០២៣ មានក្រុមហ៊ុនអាមេរិកជាង ៤៤ម៉ឺនក្រុមហ៊ុនបានដាក់ពាក្យក្ស័យធនដោយសារមូលហេតុធំៗ៣នេះ
|
https://business-cambodia.com/articles/by-2023-more-than-440-000-us-companies
|
នេះគឺជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងបំផុត ដោយសារក្នុងមួយឆ្នាំពេញនៃឆ្នាំ ២០២៣ នេះ មានក្រុមហ៊ុនអាមេរិកប្រមាណជាង ៤៤ម៉ឺនក្រុមហ៊ុនបានដាក់ពាក្យសុំក្ស័យធនដោយមានការកើនឡើងជាង ១៨% នៃឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រភពដដែលបានបន្តឱ្យដឹងថា ចំពោះមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកបានដាក់ពាក្យសុំក្ស័យធនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះដោយសារតែ មានការផ្តល់ប្រាក់កម្ចីកាន់តែតឹងតែង នឹងកត្តាប្រឈមជាមួយអត្រាការប្រាក់ខ្ពស់ នឹងការសល់ចំហាយពីការជួបបញ្ហាកូវីដ១៩មិនទាន់ដោះស្រាយចប់។
ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនអាមេរិកនេះ ត្រូវបានគេរំពឹងថានឹងនៅតែបន្តកើនឡើងនៅឆ្នាំ ២០២៤ បន្តទៀត ប៉ុន្តែទោះបីជាតួលេខក្ស័យធនក្នុងឆ្នាំ ២០២៣ មានរាប់ម៉ឺនក្រុមហ៊ុនក៏ដោយប៉ុន្តែវានៅតិចជាងឆ្នាំ ២០១៩ ឆ្ងាយណាស់ ខណៈដែលក្នុងឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនអាមេរិកជាង ៧៥៧,៨១៦ បានដាក់ពាក្យសុំក្ស័យធនដោយសារជំងឺរាតត្បាតកូវីដ១៩។
សូមបញ្ជាក់ថា លក្ខខណ្ឌហិរញ្ញវត្ថុសម្រាប់អាជីវកម្ម នៅអាមេរិកគឺមានការរឹតបន្តឹងយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ Fed ដើម្បីទប់ស្កាត់អតិផរណា ប៉ុន្តែការធ្វើបែបនេះបានធ្វើឱ្យក្រុមហ៊ុនជាច្រើននៅអាមេរិកបានជួបហានិភ័យ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T08:15:46.046Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 2929,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឆ្នាំថ្មីចង់ចេញរកស៊ី បើមិនចង់ខាត ជាម្ចាស់អាជីវកម្មគួរផ្តោតលើចំណុច៣នេះ
|
https://business-cambodia.com/articles/if-you-do-not-want-to-lose-business-owners-should-focus-on-these-4-points
|
ឈានចូលដល់ឆ្នាំ ២០២៤ ហើយ ហេតុនេះម្ចាស់អាជីវកម្មដែលកំពុងរកស៊ីខាត កំពុងមានបញ្ហាក្នុងការរកស៊ីផ្សេងៗទៀត គួរតែងាកមកពង្រឹងបន្ថែមទៅលើការរកស៊ីដើម្បីស្តារការរកស៊ីខាតមកល្អប្រសើរឡើងវិញ ជាពិសេសម្ចាស់អាជីវកម្មគួរផ្តោតទៅលើចំណុចសំខាន់ៗទាំង៣ នេះ ៖
១.រៀបចំ តាមដានការរកស៊ីឡើងវិញ
ការរៀបចំចំណូល ចំណាយ ក្នុងការរកស៊ីជារឿងដំបូងគេបំផុតដែលម្ចាស់អាជីវកម្មគួរតែរៀបចំនិងធ្វើការគ្រប់គ្រងឡើងវិញប្រសិនបើចង់ឱ្យអាជីវកម្មមានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ខាងមុខ បើមិនរៀបចំតាមដានពិនិត្យឡើងវិញទៀត ការចំណាយគ្មានខ្ទង់ទាំងអស់នោះនឹងសម្លាប់អាជីវកម្មដែលកំពុងរកស៊ីនោះ។ ហេតុដូច្នេះ ម្ចាស់អាជីវកម្មគួរមើលចំណាយលើរបស់សំខាន់ៗចំនួន ៣៖
វត្ថុធាតុដើម ៖ ត្រូវមើលថាតើវត្ថុធាតុដើមទាំងអស់ដែលទិញមកសុទ្ធតែត្រូវប្រើចាំបាច់ខ្វះមិនបានឬអត់ បើអត់ទេកាត់បានគួរកាត់
បុគ្គលិក ៖ ចំពោះបុគ្គលិកគួរមើលថារាល់ថ្ងៃបុគ្គលិកច្រើនលើសតម្រូវការឬទេបើលើសក៏គួរតែកាត់ចេញខ្លះ ដោយទុកតែបុគ្គលិកណាដែលសកម្មជាងយកតែបរិមាណ បើមានតែបរិមាណតែខ្វះគុណភាពវាមិនខុសពីការចាយលុយទៅទទេរៗនោះ ហេតុនេះគួរពិចារណាទៅលើចំណុចនេះផងដែរ។
របស់ប្រើប្រាស់ ៖ ការពិនិត្យលើសម្ភារប្រើប្រាស់ប្រភេទណាខ្លះដែលមិនចាំបាច់គួរចាយលុយទិញ កុំចេះតែទិញៗដោយមិនបានគិតគូរច្បាស់លាស់ ព្រោះស្ថិតក្នុងពេលលំបាកបែបនេះមនុស្សមិនសូវចាយលុយចំណូលនៃការលក់ក៏មិនសូវល្អដូចមុនដែរ ហេតុនេះគួរទម្លាប់ចាយលុយឱ្យមានខ្ទង់មានខ្ទាស់ប្រសើរជាងចាយតាមចង់។
២.ផ្តោតលើសេវាកម្ម
ស្ថានភាពកំពុងលំបាកការពង្រឹងទៅលើសេវាកម្មជាជម្រើសល្អបំផុតដែលម្ចាស់អាជីវកម្មអាចរក្សាអតិថិជនបាន បើការរកស៊ីលំបាកហើយ សេវាកម្មអន់ទៀតនោះ ភ្ញៀវក៏បាត់ចំណូលក៏ធ្លាក់ ចង់មិនចង់អាជីវកម្មគង់នឹងបិទទ្វារ ហេតុនេះដើម្បីកុំឱ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរម្ចាស់អាជីវកម្មគួរពង្រឹងជាបន្ទាន់មុនបញ្ហាកើតមានឡើងហើយទើបនឹកឃើញចង់កែប្រែ។ ចំពោះចំណុចដែលម្ចាស់អាជីវកម្មអ្នករកស៊ីគួរផ្តោតរួមមាន៖
ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំបានស្អាតមានបរិយាកាសល្អ
គុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។
ការទទួលមតិពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។
៣.បន្ថែមការធ្វើទីផ្សារ
ឆ្នាំថ្មីអាជីវកម្មកាន់តែកើត ភ្ញៀវកាន់តែខ្សត់ បើយើងនៅតែបន្តរកស៊ីតាមសមាចីវរប្រាកដជាដើរមិនទាន់គេអ្នកក្រោយៗនោះទេ ហេតុនេះហើយត្រូវតែបន្ថែមទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារទាក់ទាញអតិថិជនបន្ថែមទៀតតាមរយៈការធ្វើប្រម៉ូសិន ការផ្សព្វផ្សាយពីសេវាកម្មដែលមានទៅតាមបណ្តាញសង្គមឬការជួលអ្នកផ្សេព្វផ្សាយដែលមានឥទ្ធិពល និងការបង្ហាញពីគុណតម្លៃនៃអាជីវកម្មឱ្យបានទូលំទូលាយដល់ភ្ញៀវ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវដែលធ្វើឱ្យការលក់កើនចំណូលក៏កើន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T07:19:42.977Z",
"category": "កំពូលអ្នកលក់",
"views": 271,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មិនបាច់ជិះដើររក! មកស្គាល់ App ៤ សម្បូរការងារធ្វើមានទាំងពេញម៉ោង និងការងារក្រៅម៉ោង បង្ហាញប្រាក់ខែច្បាស់ៗ
|
https://business-cambodia.com/articles/4-app-for-part-timr-and-full-time-job-
|
សម្រាប់យុវជន សិស្សនិស្សិត និងអ្នកធ្វើការផ្សេងៗ ហើយចង់ឆ្លៀតពេលធ្វើការងារក្រៅម៉ោង ឬពេញម៉ោង ដើម្បីរកចំណូល ថ្ងៃនេះចាបក្រហមសូមណែនាំ App និងវេបសាយល្អៗសរុបទាំងអស់៤ ដែលអាចជួយឱ្យលោកអ្នកស្វែងរកភ្ញៀវ និងការងារងាយស្រួលជាងមុន។ វេបសាយ និង App ទាំងនោះមានដូចជា៖
សម្រាប់អ្នកចង់ស្វែងរកការងារក្រៅម៉ោង ឬ Part-Time
១. https://www.bongthom.com/
២. https://www.khmer24.com/
៣. https://www.camhr.com/
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T06:31:20.564Z",
"category": "កំពូលអ្នកលក់",
"views": 11399,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដំណឹងល្អ ! រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល
|
https://business-cambodia.com/articles/salary-update
|
យោងតាមអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាលមុននេះបន្តិចបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នឹងត្រូវតំឡើងប្រាក់កម្រៃប្រចាំខែបន្ថែមពី ៧១ម៉ឺនរៀល ទៅ ៧៧ ម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា ការតំឡើងប្រាក់កម្រៃជូនមន្ត្រីខាងលើនេះ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិក្រោមជាតិ អនុលោមតាមបទប្បញ្ញាត្តិនៃអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T04:57:15.350Z",
"category": "ព័ត៌មានថ្មីៗ",
"views": 148,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តោះដា.ក់ពាក្យ ! ធនាគារជាតិ ប្រកាសជ្រើ.សរើសបុគ្គលិកចូលបម្រើការងារជាច្រើនរូបលើផ្នែក លេខាធិការ
|
https://business-cambodia.com/articles/national-bank-
|
ឱកាសល្អសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅធនាគារជាតិ ពេលនេះធនាគារជាតិកំពុងត្រូវការជ្រើសរើសបុគ្គលិកចូលបម្រើការងារលើផ្នែក ក្របខ័ណ្ឌលេខាធិការ ធនាគារជាតិនៃកម្ពុជា “គ” ចំនួន ៣០រូប ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។
១.លក្ខខណ្ឌនៃការជ្រើសរើស
មានសញ្ញាតិខ្មែរ
មានអាយុច្រើនបំផុត ២៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ
មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ
មានសុខភាពល្អ។
ចំពោះកាលបរិច្ឆេទទទួលពាក្យប្រឡងគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ កាលបរិច្ឆេទឈប់ទទួលពាក្យប្រឡងថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ដោយឡែកសម្រាប់កាលបរិច្ឆេទ មុខវិជ្ជា និងទីកន្លែងប្រឡង ៖ ជូនដំណឹងពេលក្រោយ ។
សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាច ទំនាក់ទំនងសាកសួរនៅនាយកដ្ឋានបុគ្គលិក នៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៥:០០ រសៀល រៀងរាល់ថ្ងៃធ្វើការ ឬតាម រយៈលេខទូរសព្ទ ០២៣ ៧២២ ២២១ / ០៨១ ៨៧៧ ២២៧៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-05T03:32:41.990Z",
"category": "ព័ត៌មានថ្មីៗ",
"views": 862,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ស្ថាបនិកMedianet៖ ផ្តើមរកស៊ីពីលុយ៥០០ដុល្លារ ដោយសារចំណុចទាំងនេះ អាចក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង
|
https://business-cambodia.com/articles/media-net
|
លោក Div Turakhia បច្ចុប្បន្នគឺជាស្ថាបនិកនៃក្រុមហ៊ុន Media.net លោកបានក្លាយជាមហាសេដ្ឋីវ័យក្មេងមួយរូបប្រចាំប្រទេសឥណ្ឌាកាលពីពីរឆ្នាំមុន បន្ទាប់ពីបានលក់កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មមួយទៅឲ្យក្រុមហ៊ុន Miteno របស់ចិនក្នុងតម្លៃ ៩០០លានដុល្លារ ។
យោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថា នៅឆ្នាំ ១៩៩៩ Div និងបងប្រុសរបស់ខ្លួន Bhavin បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Directi Group ដែលជាក្រុមហ៊ុនកាន់កាប់អាជីវកម្មផ្នែក Web hosting ។ក្រុមហ៊ុនដែលពួកគេបានបង្កើតឡើងនេះ គឺបានចំណាយទុន ៥០០ដុល្លារ ដែលជាប្រាក់ខ្ចីពីឪពុកម្តាយរបស់ពួកគេប៉ុណ្ណោះ ។លោកបានបន្តថា កាលលោកបើកអាជីកម្មដំបូង លោកមានវ័យទើបតែ ១៦ឆ្នាំប៉ុណ្ណោះហើយមូលហេតុដែលធ្វើឲ្យខ្លួនហ៊ានខ្ចីលុយអ្នកផ្ទះយកមកស៊ី ក៏ដោយតែលោកស្រឡាញ់ផ្នែកបច្ចេកវិទ្យា ហើយមានចិត្តចង់បង្កើតអ្វីដែលថ្មីឲ្យទាន់តាមយុគសម័យថ្មីរបស់ប្រទេសផងដែរ។ត្រឹមរយៈពេល៤ឆ្នាំក្រុមហ៊ុនអាចរកចំណូលបាន១លានដុល្លារ តែក្រោយមកពីរនាក់បងប្អូនបានចាប់ផ្តើមបង្កើតគេហទំព័រថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកបានងាយស្រួលជាងមុន និងអាចស្វែងរកដៃគូសហការមួយបានយ៉ាងល្អផងដែរ។
នៅឆ្នាំ២០១០ ស្ថាបនិករូបនេះបានបង្កើតគេហទំព័រថ្មីមួយឈ្មោះថា Media.net ដែលជាគេហទំព័រផ្សព្វផ្សាយពាណិជ្ជកម្មធំមួយរបស់ពិភពលោក។ដែលមានអ្នកប្រើប្រាស់ប្រមាណជា១៤លាននាក់នៅជុំវិញពិភពលោក និងអាចរកចំណូលបានដល់ទៅ២៣២លានដុល្លារ នៅឆ្នាំ២០១៥ មុនពេលដែលខ្លួនសម្រេចចិត្តលក់ទៅឲ្យក្រុមហ៊ុន Miteno របស់ចិនក្នុងតម្លៃ៩០០លានដុល្លារ។បន្ទាប់ពីបានចំណាយពេលជិត២ទស្សវត្សជាមួយបច្ចេកវិទ្យា Div បានក្លាយជាមហាសេដ្ឋីប្រចាំប្រទេសឥណ្ឌាក្នុងវ័យ ៣៦ឆ្នាំ ជាមួយទឹកប្រាក់ប្រមាណជា ១.៧៦ពាន់លានដុល្លារ។
លោក Div Turakhia បានបន្ថែមថា មូលហេតុដែលធ្វើឲ្យលោកអាចទទួលបានយ៉ាងជោគជ័យបែបនេះ ក៏ដោយសារតែលោកដាក់ចិត្តដាក់កាយធ្វើអស់ពីចិត្តគួបផ្សំជាមួយនិងជំនាញដែលខ្លួនមាន ហើយត្រូវហ៊ានចាប់ផ្តើមធ្វើភ្លាមៗប្រសិនបើយើងច្បាស់លាស់ជាមួយវា ទោះបីជាយើងគ្មានលុយគ្រប់គ្រាន់សម្រាប់ធ្វើវាក៏ដោយ សំខាន់ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង។ ហើយចំណុចមួយទៀតនោះ គឺកម្លាំងចិត្តដែលក្រុមគ្រួសារលោកបានផ្តល់ឲ្យលោក ដែលហ៊ានឲ្យលោកចេញរកស៊ីតាមក្តីស្រមៃខ្លួនឯង ហើយថែមទាំងនិយាយលើកទឹកចិត្តលោកថា “ឲ្យតែយើងច្បាស់លាស់ជឿជាក់លើខ្លួនឯង រឿងអ្វីក៏យើងអាចធ្វើបានដែរ ហើយត្រូវព្យាយាមធ្វើវាឲ្យអស់ពីចិត្ត ទោះវាបរាជ័យក៏កុំអស់សង្ឃឹមតែ ត្រូវកែតម្រូវចំណុចខ្វះខាតដើម្បីអភិវឌ្ឍន៍ខ្លួនឯង”។ មហាសេដ្ឋីវ័យក្មេងរូបនេះបានលើកឡើងទៀតថា ដោយសារពាក្យសម្តីនេះហើយដែលជម្រុញឲ្យលោក ហ៊ានបង្កើតក្រុមហ៊ុនមួយនេះឡើងដោយគ្មានអារម្មណ៍ភ័យខ្លាចអ្វីសោះ ហើយតែងតែធ្វើឲ្យលោកមានកម្លាំងចិត្តដើម្បីពុះពារធ្វើការងារនេះជិត២ទស្សវត្សដោយមិនមានភាពនឿយហត់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T10:01:04.281Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 223,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មីចង់ឲ្យលុយកើនត្រូវប្ដូរទម្លាប់ថ្មី! អាថ៌កំបាំងនៃលុយដែលអ្នកមានៗមិនចង់ឲ្យអ្នកដឹងទាល់តែសោះ
|
https://business-cambodia.com/articles/the-rich-habits-that-you-never-know-about-it
|
អ្នកមានគេកាន់តែមានដោយសារពួកគាត់ដឹងពីរបៀបគ្រប់គ្រងលុយក៏ដូចជារបៀបប្រើប្រាស់លុយឲ្យចំណេញជាពិសេសគឺពួកគាត់ចេះប្រើលុយបង្កើតលុយដែលធ្វើឲ្យទ្រព្យពួកគាត់កើនឡើងជាលំដាប់។ អ៊ីចឹងបើអ្នកចង់ផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរ មានលុយមានទ្រព្យអ្នកគួរមើលពីសកម្មភាពនិងទម្លាប់ថាតើអ្នកមានធ្វើអ្វីខ្លះទើបអាចកសាងភាពមានបាន។
ខាងក្រោមនេះគឺជាទម្លាប់ក៏ដូចជារឿងមួយចំនួនដែលអ្នកមានៗមិនចង់ឲ្យអ្នកដឹង តែបើអ្នកដឹងហើយអនុវត្តន៍តាមរឿងទាំងនេះ អ្នកនឹងអាចកសាងទ្រព្យហើយទ្រព្យរបស់អ្នកកាន់តែកើនឡើង៖
១. ប្រើលុយឲ្យធ្វើការសម្រាប់អ្នក
នេះគឺជាចំណុចពិសេសដែលធ្វើឲ្យអ្នកមានកាន់តែមានចំណែកអ្នកក្រនៅតែក្រគឺដោយសារតែរបៀបប្រើលុយនេះឯង។ មនុស្សធម្មតាប្រឹងធ្វើការយ៉ាងលំបាកទាំងកម្លាំងកាយខួរក្បាលនិងចំណាយពេលវេលាដើម្បីរកលុយ។ ផ្ទុយទៅវិញអ្នកមានៗគឺពួកគាត់ចេះប្រើលុយឲ្យធ្វើការសម្រាប់ពួកគាត់ជាពិសេសចេះប្រើលុយបង្កើតលុយដែលធ្វើឲ្យលុយពួកគាត់កើនឡើងជានិច្ច។
ការប្រើលុយឲ្យធ្វើការនេះគឺពួកគាត់ប្រើលុយទៅវិនិយោគដើម្បីបង្កើតចំណូលអកម្ម(passive income)។ ឧទាហរណ៍ដូចជាវិនិយោគលើអគារសម្រាប់ដាក់ជួលឲ្យអ្នកដទៃនោះពួកគាត់នឹងទទួលបានចំណូលតាមរយៈការដាក់ជួលអគារដូចជាផ្ទះជាដើម។ ឧទាហរណ៍បើអ្នកមានផ្ទះជួលដាក់ជួលបានចំណូល៥០០ដុល្លារក្នុងមួយខែនោះមួយខែអ្នកបានចំណូល៥០០ដុល្លារដោយមិនចាំបាច់ធ្វើអ្វីសោះ។
ឧទាហរណ៍មួយទៀត បើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដា លើផ្សារហ៊ុន ហើយបានចំណូលពីភាគលាភប្រចាំឆ្នាំ៣,០០០ដុល្លារនោះមានន័យថាក្នុងមួយខែអ្នកបានចំណូលពីភាគលាភចំនួន២៥០ដុល្លារដែលជាចំណូលអកម្មពោលគឺដេកក៏នៅតែមានលុយហូរចូល។ អ៊ីចឹងទាំងនេះគឺជារបៀបប្រើលុយឲ្យវាធ្វើការសម្រាប់អ្នកហើយបើកាលណាលុយធ្វើការសម្រាប់អ្នកហើយនោះ អ្នកមិនចាំបាច់ធ្វើការដើម្បីលុយទៀតទេ។
២. ពេលវេលាគឺជារូបិយប័ណ្ណមានតម្លៃបំផុត
គេតែងតែនិយាយថាពេលវេលាគឺជាមាសប្រាក់ ដូច្នេះអ្នកគួរចេះប្រើពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត។ បើយើងនិយាយទាក់ទងនឹងការវិនិយោគដើម្បីកសាងទ្រព្យ ពេលវេលាគឺជាទ្រព្យដ៏មានតម្លៃបំផុត។ ដូច្នេះអ្នកគួរចាប់ផ្ដើមរៀនវិនិយោគឲ្យបានឆាប់កាន់តែល្អព្រោះអ្នកនឹងនៅមានពេលវេលាច្រើនក្នុងការកសាងទ្រព្យរយៈពេលវែងដែលធ្វើឲ្យទ្រព្យរបស់អ្នកបង្គរកាន់តែច្រើន។ សាកគិតទៅមើលបើអ្នកយកលុយ១,០០០ដុល្លារដាក់ធនាគារបានការប្រាក់១០%ក្នុងមួយឆ្នាំហើយយកទាំងការប្រាក់សន្សំនិងប្រាក់ដើមដាក់ក្នុងធនាគារបន្តទៀតរយៈពេល១០ឆ្នាំនោះលុយរបស់អ្នកនឹងកាន់តែកើនឡើងកាន់តែច្រើន។
៣. រកអ្នកប្រឹក្សាឬអ្នកជំនាញ
អ្នកមានៗមិនមែនពួកគាត់សុទ្ធតែដឹងគ្រប់យ៉ាងទាក់ទងនឹងការចាត់ចែងលុយនិងវិនិយោគលុយដោយខ្លួនឯងនោះទេប៉ុន្ដែពួកគាត់តែងតែមានអ្នកផ្ដល់យោបល់ឬអ្នកប្រឹក្សាទាក់ទងនឹងយុទ្ធសាស្រ្តនៃការគ្រប់គ្រងហិរញ្ញវត្ថុក៏ដូចជាយុទ្ធសាស្រ្ដវិនិយោគជាដើម។ ដូច្នេះបើចង់ដឹងពីរបៀបគ្រប់គ្រងលុយនិងវិនិយោគអ្នកគួរសុំការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ទាក់ទងនឹងរឿងលុយកាក់ក៏ដូចជាការវិនិយោគ។ បងប្អូនអាចស្ដាប់ការចែករំលែករបស់អ្នកដែលមានបទពិសោធន៍ទាក់ទងនឹងការវិនិយោគ ឬក៏អាចចូលរួមវគ្គខ្លីណាមួយដែលពួកគាត់បានចូលរួមធ្វើជាវាគ្មិនដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគជាដើម។
៤. ធ្វើតាមគេអ្នកនឹងចាយលុយខ្ជះខ្ជាយ
ត្រង់ចំណុចនេះនៅក្នុងសង្គមខ្មែរយើងមានមនុស្សមួយចំនួនចូលចិត្តធ្វើតាមគេដោយសារតែពួកគាត់ឃើញនូវរាល់សកម្មភាពមនុស្សជុំវិញខ្លួន។ ជាក់ស្ដែងអ្នកខ្លះឃើញមនុស្សជុំវិញខ្លួនមានទូរស័ព្ទ iPhone ភ្នែក២ផ្នែក៣ក៏ចង់មានដូចគេដែរទាំងខ្លួនឯងមិនទាន់មានលទ្ធភាពដល់។ ការចូលចិត្តធ្វើតាមគេពោលគឺឃើញគេប្រើរបស់ល្អៗ ចង់បានដូចគេដែរ ពេលខ្លះធ្វើឲ្យអ្នកចាយលុយលើសមាឌទៅលើរបស់ដែលមិនចាំបាច់ឬរបស់ដែលមិនបង្កើតចំណូលហើយថែមទាំងធ្វើឲ្យអ្នកកាន់តែអស់លុយថែមទៀត។ អ៊ីចឹងជាជាងធ្វើតាមគេ អ្នកគួរមើលមកស្ថានភាពខ្លួនឯងហើយមានគោលដៅមួយច្បាស់សម្រាប់ខ្លួន ជាពិសេសគួរប្រើលុយឲ្យចំណេញមិនមែនប្រើលុយទិញរបស់តាមគេតាមឯងនោះទេ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T09:55:22.789Z",
"category": "ហិរញ្ញវត្ថុ",
"views": 154,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មីចង់បានផ្ទះផ្ទាល់ខ្លួន ត្រូវសិក្សាចំណុច ២ នេះឲ្យច្បាស់បើទិញតាមរយៈការបង់រំលស់
|
https://business-cambodia.com/articles/buy-hours
|
ការបង់រំលស់គឺជាវិធីសាស្រ្ដ នៅក្នុងការទិញយកនូវរបស់សំខាន់ផ្សេងៗដូចជាផ្ទះ ខុនដូ ជាដើម។ ហើយការបង់រំលស់នេះកើតឡើងក្នុងករណីដែលយើងមិនមានលុយទាំងដុសទៅទិញ ឬចង់ទុកលុយខ្លះសម្រាប់ការរកស៊ី ឬធ្វើអ្វីផ្សេងដើម្បីបង្កើតលុយបន្ថែម។ ពិតណាស់ការបង់រំសល់ត្រឹមត្រូវនឹងនាំឲ្យយើងបង្កើតបានទ្រព្យ ក៏ប៉ុន្ដែបើសិនជាខុសក៏អាចធ្វើឲ្យទ្រព្យក្លាយទៅជាបំណុលបានដែរ ដូច្នេះតម្រូវឲ្យមានការសិក្សាឲ្យបានច្បាស់លាស់មុនសម្រេចចិត្ដបង់។
ហេតុនេះសម្រាប់អ្នកដែលចង់បានផ្ទះរស់នៅផ្ទាល់ខ្លួន ដោយទិញតាមរយៈការបង់រំលស់ត្រូវគិតរៀង ២ ពីរចំណុចនេះឲ្យបានច្បាស់លាស់៖
១. ចំណូល
ពិតណាស់ចំណូលគឺចំណុចសំខាន់បំផុត ដែលត្រូវគិតមុនគេព្រោះថា ពេលចាប់ផ្ដើមបង់រំលស់នោះអ្នកកនឹងត្រូវចំណាយរៀងរាល់ខែលើការប្រាក់ និងប្រាក់ដើម សម្រាប់បង់ជាមួយម្ចាស់គម្រោង ឬធនាគារ។
តាមការលើកឡើងពីអ្នកជំនាញជាច្រើន ជាទូទៅអ្នកមិនត្រូវចំណាយទៅលើការបង់រំលស់ធំជាង ៣០% ទៅ ៥០% នៃការប្រាក់ចំណូលរបស់ខ្លួនឡើយ។ ព្រោះបើចំណាយលើសពីនេះ នឹងអាចធ្វើឲ្យជះដល់ផលប៉ះពាល់សម្រាប់ការចំណេញចាំបាច់ប្រចាំថ្ងៃបាន។
ឧទាហរណ៍៖ ប្រសិនបើអ្នកមានចំណូល ១ ០០០ ដុល្លារក្នុង ១ ខែ ហើយចង់បង់រំលស់ផ្ទះដូច្នេះអ្នកត្រូវយកគម្រោងណាដែលមានការបង់ចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងខែ ហើយប្រាក់ដែលនៅសល់ ៥០០ ទៅ ៧០០ ដុល្លារ គឺទុកសម្រាប់ការប្រើប្រាស់ការចំណាយប្រចាំថ្ងៃ ជួបអ្នកមិនជួបហានិភ័យនៃការរស់នៅ។
ក្រៅពីនេះ ប្រសិនបើចង់រំលស់ផ្ទះ អ្នកគួរមានលុហសម្រាប់ចង់មុន ៣០% មុនល្អ ព្រោះប្រសិនបើអ្នកបានបង់ប្រាក់ដើមមុនខ្លះ នោះអត្រាការប្រាក់របស់អ្នកនឹងដែលត្រូវបង់ទៅឲ្យម្ចាស់កម្រោងនឹងនៅទាប ហើយការរំលស់ក៏ឆាប់រួច បើធៀបនឹងការទៅរំសល់សុទ្ធ ១០០%។
២. សិក្សាគម្រោងផ្ទះដែលត្រូវបង់
ក្រៅពីប្រភពចំណូល ការសិក្សាលើគម្រោងផ្ទះដែលត្រូវទិញក៏មានសារៈសំខាន់ផងដែរ មិនថាគុណភាពសំណង់ ប្លង់មេរបស់គម្រោង ឬម្ចាស់គម្រោងផ្ទាល់នោះទេ។ បើអ្នកជ្រើសរើសចំគម្រោងដែលល្អនោះការរស់នៅនឹងមានក្ដីសុខ មិនបារម្ភខាច គុណភាពសំណង់ ប្រព័ន្ធមានភ្លើង ប្រព័ន្ធទឹក និងលូ មិនល្អ ធ្វើឲ្យខកចិត្ដ ដែលខំរកលុយបង់ហើយបែជារស់នៅគ្មានក្ដីសុខ។
ជាក់ស្ដែងកន្លងទៅមកនេះ ក៏មានអថិតិជនមួយចំនួន បានធ្វើការបង់ប្រាក់ដើម្បីរំលស់ផ្ទះសម្រាប់ស្នាក់នៅ ប៉ុន្ដែបង់យូរៗទៅ ជិតដល់ថ្ងៃចូលនៅបែជាគម្រោងសង់ផ្ទះមិនទាន់រួចរាល់ ឯខ្លះទៀតត្រូវបានប្រកាសក្ស័យធន់ក៏មាន។ ដូច្នេះប្រសិនគិតថា ខ្លួនមានធនធានគ្រប់ហើយ គួរណាស់ត្រូវជម្រើសរើសគម្រោងដែលល្អ ព្រោះថាការទិញផ្ទះ មិនដូចការទិញត្រីក្នុងផ្សារ ដែលអាចដូចវិញបាននោះទេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T09:45:27.991Z",
"category": "អចលនទ្រព្យ",
"views": 113,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មានប័ណ្ណ ប.ស.ស សមាជិកដែលសម្រាលកូនរួច ចង់ទាមទារប្រាក់បំណាច់មាតុភាពចាំបាច់ត្រូវមានឯកសារទាំងនេះ
|
https://business-cambodia.com/articles/for-women
|
បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
ជាមួយគ្នានេះដែរ សម្រាប់ស្រ្តីមានផ្ទៃពោះដែលសម្រាលកូនរួចហើយចង់ទាមប្រាក់មាតុភាពចាំបាច់ត្រូវមានឯកសារភ្ជាប់សំខាន់ចំនួន ៧ ដើម្បីអាចទទួលបានប្រាក់បំណាច់នេះ ដែលរួមមាន ៖
១.លិខិតចេញ-ចូលពីមន្ទីរពេទ្យ
២.ទម្រង់លិខិត “សុំអនុញ្ញាតិច្បាប់”
៣.ទម្រង់លិខិត “ប្រាក់បំណាច់ប្រចាំថ្ងៃ”
៤.សេចក្តីចម្លងសំបុត្រកំណើត
៥.ប័ណ្ណ ប.ស.ស (ថតចម្លង)
៦.អត្តសញ្ញាណប័ណ្ណ (ថតចម្លង)
៧.លិខិតពិនិត្យសុខភាពក្រោយសម្រាល (ក្នុងករណីទៅសម្រាលនៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស)។
គួរបញ្ជាក់ផងដែរថា សមាជិក ប.ស.ស ដែលអាចស្នើសុំប្រាក់បំណាច់មាតុភាពនេះបាន ត្រូវមានលក្ខខណ្ឌ បង់ភាគទានយ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ ខែទៅ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T07:21:44.446Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1048,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី
|
https://business-cambodia.com/articles/king-cambodia-and-deputy-prime-minister-2024
|
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ផ្តល់ និងដំឡើងឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានបញ្ជាក់ថាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន៣រូប រួមមាន៖
ទី១៖ លោក ស៊ិក ប៊ុនហុក មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី
ទី២៖ លោក ជិន ប៊ុនស៊ាន មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី
ទី៣៖ តែងតាំង និងដំឡើង លោក ឃុន ហាំង ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T05:05:15.918Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 419,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អាហារទិព្វ៣យ៉ាង មហាសេដ្ឋីអង់គ្លេស ហូបរាល់ថ្ងៃ អាចជួយសុខភាពល្អ គ្រប់គ្រងក្រុមហ៊ុនជិត ៤០០ក្នុងដៃ
|
https://business-cambodia.com/articles/sir-richard-charles-nicholas-branson
|
Sir Richard Charles Nicholas Branson គឺជាសហគ្រិន និងមហាសេដ្ឋីរបស់ប្រទេសអង់គ្លេស កាន់កាប់ទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លារនាដើមឆ្នាំ២០២៤។ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គាត់បានបង្កើតក្រុមហ៊ុន Virgin Group ដែលសព្វថ្ងៃគ្រប់គ្រងក្រុមហ៊ុនជាង ៤០០ក្នុងវិស័យផ្សេងៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះបីជាលោកមានវ័យចំណាស់ក្តី ប៉ុន្តែនៅតែអាចរក្សាសុខភាពបានយ៉ាងល្អ ឯការបំពេញការងារក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។
យ៉ាងណាមិញគ្រប់ យ៉ាងមិនមែនជារឿងចៃដន្យឡើយ បុរសវ័យ៧៣ឆ្នាំរូបនេះ មានរបបអាហារប្រយុទ្ធនឹងជំងឺកាចសាហាវ ត្រូវបានរៀបចំឡើងដោយវេជ្ជបណ្ឌិតផ្នែកមហារីកលោក William Li ដែលទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Harvard។ លោក Richard Branson បានសរសេរនៅប្លុករបស់ខ្លួនថា៖ «ខ្ញុំបានផ្តល់អាទិភាពជាយូរមកហើយនូវរបៀបរស់នៅដែលមានសុខភាពល្អគ្រប់ជ្រុងជ្រោយ។ ខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃក្នុងទម្រង់ជាកីឡាវាយកូនបាល់ ជិះទូកលេង ហែលទឹក ឡើងភ្នំ និងជិះកង់។ ខ្ញុំចូលគេងនៅម៉ោង ៩យប់ ហើយចំពោះរបបអាហារត្រូវបានរៀបចំឡើងដោយវេជ្ជបណ្ឌិត Li គឺជាសសរស្តម្ភចុងក្រោយដើម្បីជួយឱ្យសម្រេចបាននូវសក្តានុពលសុខភាពពេញលេញ»។
ក្នុងនោះលោកវេជ្ជបណ្ឌិត Li អះអាងថា ការផឹកកាហ្វេមួយទៅបីពែងក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងបាន ៣៣% ហើយការទទួលទានផ្លែគីវីមួយផ្លែក្នុងមួយថ្ងៃ អ្នកអាចបង្កើនការការពារ DNA របស់អ្នកពីការខូចខាតអុកស៊ីតកម្មបាន ៦០%។ គាត់ក៏ណែនាំផងដែរថា ដោយការពិសាតែបៃតង ៥ពែងក្នុងមួយថ្ងៃ អ្នកអាចកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលបានយ៉ាងច្រើន។ អាហារទាំងបីនេះ Richard Branson ទទួលទានជារៀងរាល់ថ្ងៃដែលជួយឲ្យលោកមានសុខភាពល្អ និងមានប្រសិទ្ធភាពការងារខ្ពស់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T04:55:13.271Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 112,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សម្តេចតេជោ ឧបត្ថម្ភជីដូនវ័យជិត១០០ឆ្នាំម្នាក់ ១ខែ៥០ម៉ឺ.នរៀល កុំឲ្យបន្តដើរលក់សណ្តែកដី និងមានប្រសាសន៍បែបនេះ
|
https://business-cambodia.com/articles/samdech-hun-sen
|
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនរៀលក្នុងមួយខែជូនដល់ជីដូនជរាម្នាក់ ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងមិនឲ្យគាត់បន្តដើរលក់សណ្តែកដីតទៅទៀត។ នេះបើតាមសំណេរនៅលើប្រព័ន្ធតេឡេក្រាមរបស់សម្ដេចតេជោ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្ងោ ដែលមានព្រះជន្ម៨៧ឆ្នាំ។គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។ ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺននរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ»។
គួរជម្រាបផងដែរថា ក្រៅពីការឧបត្ថម្ភទឹកប្រាក់ជាប្រចាំថ្ងៃ សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក សេង ទៀង នៅថ្ងៃទី០២ ខែមករាឆ្នាំ ២០២៤នេះ ក៏បានផ្តល់ថវិកាជូនលោកយាយចំនួន២លានរៀលផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T04:28:31.700Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 109,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មី តម្លៃថ្មី! ដើមឆ្នាំ២០២៤ ISUZU ប្រកាសលក់រថយន្តបញ្ចុះតម្លៃ លើម៉ូឌែល១របស់ខ្លួន ជិត១ម៉ឺន$
|
https://business-cambodia.com/articles/isuzu-2024-pr-ice
|
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញរថយន្តលក្ខណៈគ្រួសារ ឬសម្រាប់ដឹងអីវ៉ាន់ ចុះខេត្ត ឡើងភ្នំ អាចជិះបានច្រើននាក់ត្រូវម៉ាច់តែម្តង ខណៈដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនលក់រថយន្ត ISUZU ប្រកាលលក់រថយន្តបញ្ចុះតម្លៃជិត១ម៉ឺនដុល្លារ។
យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន ISUZU ផ្ទាល់បានឱ្យដឹងថា ឆ្នាំថ្មី “គោលដៅថ្មី? ការងារថ្មី? ទម្លាប់ថ្មី? ឬក៏ដូរឡានថ្មី? ដោយក្នុងឱកាសដើមឆ្នាំថ្មីនេះដែរក្រុមហ៊ុន ISUZU ក៏មានតម្លៃថ្មីដែរ ជាមួយម៉ូឌែល 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 លក់ក្នុងតម្លៃត្រឹម ៤៨៥០០ដុល្លារតែប៉ុណ្ណោះ ខណះតម្លៃចាស់ ៥៤៥០០ដុល្លារ ពោលប្រិយមិត្តចំណេញរហូតដល់ទៅ ៦០០០ដុល្លារសំរាប់ឆ្នាំថ្មីនេះ។
គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T04:19:44.676Z",
"category": "កំពូលអ្នកលក់",
"views": 365,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មីមិនទាន់ហ៊ានចេញរកស៊ី មកស្គាល់ធនាគារធំៗ៦ក្នុងស្រុកហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត
|
https://business-cambodia.com/articles/local-banks-that-pay-highest-interest-rate
|
ឈានដល់ឆ្នាំ២០២៤ទៅហើយប៉ុន្ដែស្ថានភាពសេដ្ឋកិច្ចសកលនៅមិនទាន់វិលទៅភាពល្អប្រសើរនៅឡើយ ដូច្នេះហើយមនុស្សមួយចំនួនធំមិនសូវហ៊ានយកលុយទៅរកស៊ីឬវិនិយោគឡើយព្រោះក្នុងស្ថានភាពបែបនេះ អាចនឹងប្រឈមហានិភ័យច្រើនហើយពិបាកក្នុងការរកចំណូលទៀតផង។
យ៉ាងណាមិញបើបងប្អូនមិនទាន់ដឹងថាឆ្នាំថ្មីគួររកស៊ីអ្វីឬមិនទាន់ហ៊ានយកលុយទៅរកស៊ី ថ្ងៃនេះ Business Cambodia សូមណែនាំពីធនាគារធំៗក្នុងស្រុកដែលហ៊ានឲ្យការប្រាក់សន្សំខ្ពស់ជាងគេបំផុត។
១. ធនាគារវីង
វីងជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាដែលបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជ។ បើយោងតាមវេបសាយរបស់ធនាគារវីងបានឲ្យដឹងថាសម្រាប់គណនីមានកាលកំណត់ អ្នកដាក់ប្រាក់បញ្ញើទទួលបានការប្រាក់រហូតដល់ទៅ៩%ក្នុងមួយឆ្នាំ។
២. ធនាគារ KB Prasac
ធនាគារ KB Prasac គឺទើបតែកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មកជាធនាគារពាណិជ្ជដែលាមឈ្មោះថា KB Prasac។ ធនាគារ KB Prasac គឺជាធនាគារមួយដែលឲ្យការប្រាក់សន្សំខ្ពស់។ សម្រាប់គណនីសន្សំមានកាលកំណត់នៅKB Prasac អ្នកទទួលការប្រាក់៨.២៥%សម្រាប់ប្រាក់រៀល និង៨% សម្រាប់ប្រាក់ដុល្លារ។
៣. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជដ៏ចំណាស់មួយនៅកម្ពុជា។ សម្រាប់គណនីសន្សំមានកាលកំណត់នៅធនាគារ អេស៊ីលីដា បើអ្នកសន្សំជាប្រាក់រៀលតាមកម្មវីធីទូរស័ព្ទ( Mobile App) អ្នកទទួលបានការប្រាក់៦.៩០%ក្នុងមួយឆ្នាំនិងជាប្រាក់ដុល្លារបាន៥.៥៥%។
៤. ធនាគារ DGB
ធនាគារ DGBkក៏ជាធនាគារមួយដែលផ្ដល់នូវជម្រើសប្រាក់បញ្ញើច្រើនប្រភេទផងដែរដោយក្នុងនោះ គណនីសន្សំមានកាលកំណត់របស់ធនាគារ DGB ហ៊ានឲ្យការប្រាក់រហូតដល់ទៅ៨.២៥%សម្រាប់ប្រាក់រៀលនិងប្រាក់ដុល្លារ៨%ក្នុងមួយឆ្នាំ។
៥. ធនាគារ Woori
ធនាគារ Woori មានគណនីបញ្ញើច្រើនជម្រើសទៅតាមតម្រូវការរបស់អតិថិជន ហើយក្នុងនោះគណនីសប្បុរសរបស់ធនាគារ Woori គឺជាគណនីមួយដែលផ្ដល់ការប្រាក់ខ្ពស់បំផុតដល់អ្នកដាក់ប្រាក់បញ្ញើ។ គណនីសប្បុរសរបស់ Woori ផ្ដល់ការប្រាក់៨.៦០%សម្រាប់ប្រាក់រៀលនិង៨.១០%សម្រាប់ប្រាក់ដុល្លារ។
៦. ធនាគារ ហត្ថា
ធនាគារ ហត្ថាគឺផ្ដល់នូវសេវាប្រាក់បញ្ញើយ៉ាងសម្បូរបែបបំផុត ហើយក្នុងនោះគណនីបញ្ញើកើនទ្រព្យដែលជាប្រភេទគណនីបញ្ញើមានកាលកំណត់គឺអ្នកដាក់ប្រាក់បញ្ញើទទួលបានការប្រាក់រហូតដល់ទៅ៨.៨៨%ក្នុងមួយឆ្នាំដោយមានfree សេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ទៅ១ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថាចំពោះលក្ខខណ្ឌនៃការដាក់ប្រាក់បញ្ញើគឺខុសគ្នាពីធនាគារមួយទៅធនាគារមួយដូច្នេះបើបងប្អូនចាប់អារម្មណ៍ដាក់ប្រាក់បញ្ញើនៅធនាគារទាំង៦ដែលបានរៀបរាប់ខាងលើបងប្អូនអាចទាក់ទងទៅធនាគារដើម្បីសាកសួរពីព័ត៌មានលម្អិត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T02:57:20.132Z",
"category": "ហិរញ្ញវត្ថុ",
"views": 1605,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជ្រុលក្រោយគេហើយ កុំធ្វើដូចគេ! ចង់បើកហាងកាហ្វេកុំរំលងចំណុច៤នេះ ទាក់ទាញចិត្តអតិថិជនខ្លាំង
|
https://business-cambodia.com/articles/4-tip-befor-open-a-coffee-shop
|
ហាងកាហ្វេបច្ចុប្បន្នរីកដូចផ្សិតគ្រប់ទីកន្លែងមិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្ត។ គ្រាន់តែមានអ្នកខ្លះបើកហើយមានភ្ញៀវចូលពេញ ហើយខ្លះវិញបើកមិនបានប៉ុន្មានផង ត្រូវបិទទ្វារវិញ។ ដូច្នេះថ្ងៃនេះ Business Cambodia សូមនាំលោកអ្នកមកដឹងថា ហេតុអ្វីទីផ្សារហាងកាហ្វេនៅតែមានទោះបីមានអ្នកបើកច្រើនក៏ដោយ។
១. អ្នកណាៗក៏ផឹកកាហ្វេ
មិនថាក្មេងឬចាស់ កាហ្វេក្លាយជាភេសជ្ជ:ដែលទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងជាភេសជ្ជៈកំពុងពេញនិយមស្ទើគ្រប់ទីកន្លែង។ ទោះបីឥឡូវហាងកាហ្វេមានច្រើនក៏ដោយ កាហ្វេនៅតែមានតម្រូវការខ្ពស់ដល់សព្វថ្ងៃ បានន័យថាទីផ្សារមួយនេះបន្តដើរទៅមុខរហូត ដូច្នេះតម្រូវការកាហ្វេជាភេសជ្ជៈ និងហាងកាហ្វេថ្មីៗនៅតែមាន។
២. ភ្ញៀវចង់សាកអ្វីៗថ្មីៗជានិច្ច
ជាធម្មតាទេអតិថិជនតែងតែចង់សាកអីថ្មីៗ មិនថារស់ជាតិ ឬបរិយាកាសក្នុងហាងនោះទេ។ ចំណាំមើលឲ្យមានតែមានហាងកាហ្វេណាតុបតែងស្អាតប្លែកភ្នែក សម្បូរកន្លែងថតរូបស្អាត ទេសភាពស្រស់ស្អាត ពីគេដឹងតែភ្ញៀវរត់រកហើយមិនថា ហាងនោះនៅឆ្ងាយឬជិតទេ។ អ៊ីចឹងអ្នកអាចរៀបចំហាងកាហ្វេឲ្យមានភាពលេចធ្លោដោយការតុបតែងរចនាបទក្នុង និងក្រៅហាងឲ្យស្រស់ស្អាត។ បន្លែមនូវការពេញនិយម មានបញ្ចុះតម្លៃ និងផ្ដល់ជម្រើសពិសេសៗ នោះអតិថិជនប្រាកដជាចង់សាកល្បងជាមិនខាន។ ប៉ុន្តែចំណុចដែលភ្ញៀវមិនអាចមើលរំលងនោះ រសជាតិកាហ្វេដែលឆ្ងាញ់ហើយត្រូវចិត្ត។
៣. ទម្លាប់ និងចំណង់ចំណូលចិត្ត
ឥឡូវគេច្រើនប្រើពាក្យ “ស៊ូដាច់បាយកុំឲ្យតែដាច់កាហ្វេ” បច្ចុប្បន្នមានមនុស្សច្រើនដែលខ្វះកាហ្វេមិនបាន ហើយមួយថ្ងៃៗភ្ញៀវខ្លះត្រូវការផឹកកាហ្វេដល់ទៅពីរទៅបីកែវឯណោះ។ ទម្លាប់ផឹកកាហ្វេមិនងាយផ្តាច់បានដោយសារចំណង់ចំណូលចិត្តផ្ទាល់ ហើយជួយជម្រុញផលិតផលការងារ និងមិនធ្វើឲ្យងងុយក្នុងម៉ោងការងាររបស់ពួកគាត់។
៤. សំខាន់លើរសជាតិ
កាហ្វេឆ្ងាញ់ រសជាតិដិតជាប់មាត់ ជាប់ចិត្តប្រៀបដូចជានិមិត្តសញ្ញាសំខាន់មួយដែលធ្វើឲ្យហាងមានលក្ខណៈពិសេសខុសប្លែកដាច់ពីគេ។ បើកាហ្វេមានរសជាតិឆ្ងាញ់ ថ្វីដៃឆុងបានល្អ ហើយរសជាតិឆ្ងាញ់ប្លែកគេ ភ្ញៀវនឹងមករកហាងរបស់អ្នកញឹកញាប់ជាមិនខាន។ ដូច្នេះហើយ អ្នកត្រូវរើសគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ ម៉ាសុីនឆុងគ្រប់គ្រាន់ និងក្បួនឆុងពិសេសផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-04T02:42:22.953Z",
"category": "កំពូលអ្នកលក់",
"views": 618,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ច្រើនណាស់! គម្រោង ២៦៨ មានទុនវិនិយោគសរុបជិត ៤,៩ ពាន់លានដុល្លារត្រូវបាន CDC អនុម័ត នៅឆ្នាំ ២០២៣
|
https://business-cambodia.com/articles/all-project-invest-in-2023
|
នៅក្នុងឆ្នាំ ២០២៣ កន្លងទៅនេះក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៦៨ គម្រោង និងគម្រោងពង្រីកចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន គម្រោងទាំងអស់ខាងលើនេះ គឺមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ ពាន់ដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារបានប្រមាណ ៣០៧,០០០កន្លែង។
ក្នុងនោះចំពោះចំនួនគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគមានប្រមាណ ៤៦% បានមកពីវិស័យនេះ។ ដោយឡែកវិស័យសេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានប្រមាណ ២,៦% នៃចំនួនគម្រោវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់បន្ថែមថា សម្រាប់រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរង្វង់ ២២% បើធៀបនឹងឆ្នាំ២០២២៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T09:32:10.372Z",
"category": "អចលនទ្រព្យ",
"views": 602,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មី លទ្ធផលថ្មី! ហេតុផលចំនួន៥នេះ ជាច្រវាជួយឱ្យគោលដៅរបស់អ្នកបានសម្រេច ក្នុងឆ្នាំ២០២៤
|
https://business-cambodia.com/articles/5-reason-improve-you-to-achived-goals-
|
នៅរៀងរាល់ឆ្នាំថ្មីគ្រប់គ្នាតែងតែរីករាយនឹងកំណត់គោលដៅសម្រាប់ឆ្នាំថ្មីរបស់ខ្លួនដើម្បីទទួលបានលទ្ធផលថ្មី។ ក្នុងនោះមានគោលដៅមួយចំនួនបានដើររលួនតាមផែនការហើយមួយចំនួនទៀតក៏មិនបានសម្រេចទាំងស្រុងដែរ។ យ៉ាងណាមិញចំពោះហេតុផលដែលធ្វើឱ្យគោលដៅរបស់លោកអ្នកងាយបានសម្រេចលទ្ធផល គឹវាអាចរួមផ្សំមកពីហេតុផលចំនួន៥យ៉ាងនេះ៖
១. អ្នកច្បាស់លាស់លើអ្វីដែលអ្នកចង់បាន
តើអ្វីជាគោលដៅ និងក្តីសុបិនរបស់អ្នក? តើអ្នកចង់សម្រេចបានអ្វីខ្លះក្នុងជីវិត? អ្នកបានដឹងពីអ្វីដែលអ្នកចង់បាន អ្នកបានចាប់ផ្តើមបង្កើតផែនការដើម្បីសម្រេចវាបាន ដោយផ្តោតលើគោលដៅដ៏ជាក់លាក់មួយ និងរបៀបដែលអាចធ្វើឱ្យវាសម្រេចបាន។
២. អ្នកអាចស្រមៃឃើញពីលទ្ធផលក្នុងជីវិត
ក្រោយពីស្គាល់ខ្លួនឯង ដឹងពីគោលបំណងនៅក្នុងជីវិតរបស់ខ្លួនឯង ហើយអ្នកចេះស្រមៃនូវរូបភាពដែលអ្នកអាចនឹងសម្រេចបាន បង្កើតរូបភាពច្បាស់លាស់ថាតើវានឹងទៅជាយ៉ាងណា នៅពេលអ្នកបានធ្វើឱ្យគោលដៅរបស់អ្នកបានជោគជ័យពោលគឺអ្នកបានស្រមៃឃើញអំពីជីវិតដែលអ្នកចង់បាន និងចង់រស់នៅ។
៣. តែងមានជំនឿលើខ្លួនឯង និងមានសមត្ថភាព
អ្នកតែងតែមានជំនឿលើសមត្ថភាពរបស់ខ្លួនឯង ជឿលើក្តីស្រមៃដ៏ត្រឹមត្រូវរបស់ខ្លួនឯង ហើយប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពនិងលទ្ធភាព។
៤. តែងតែចាប់ផ្តើមធ្វើអ្វីដែលចង់បាន
អ្នកមិនត្រឹមតែ ស្រមៃអំពីគោលដៅអនាគតចោលនោះទេ ពោលគឺអ្នកតែងតែកំណត់ផែនការហើយ ត្រូវធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដើម្បីចាប់ផ្តើម ឆ្ពោះទៅរកភាពរីកចម្រើននិងអ្វីដែលអ្នកចង់់បាន ពោលគឺអ្នកបានបំបែកគោលដៅរបស់អ្នកទៅជាជំហានតូចៗ និងអាចគ្រប់គ្រងបានហើយចាប់ផ្តើមធ្វើដោយជំនាញមុតមាំបំផុត។
៥. មិនដែលឈប់រៀនឬអភិវឌ្ឍន៍ខ្លួននិងគំនិតថ្មីៗ
អ្នកតែងតែបើកចិត្តឱ្យទូលាយចំពោះគំនិត និងបញ្ហាប្រឈមថ្មីៗ ហើយមានឆន្ទៈក្នុងការរៀនអ្វីថ្មីៗជានិច្ច ទោះបីជាឈប់រៀននៅសាលាតែអ្នកយល់ថាជីវិតឱ្យយើងបន្តរៀនសូត្រដូចខ្លួនឯងគ្រប់វិនាទី ដូចជារៀនពីមនុស្ស រៀនពីការងារ រៀនពីបទពិសោធន៍អ្នកដទៃជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T09:12:41.302Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 292,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មីមិនទាន់ហ៊ានចេញរកស៊ី នេះជារឿងសំខាន់៤អ្នកគួរធ្វើជាមួយលុយរបស់អ្នក បើចង់ឲ្យលុយកើន
|
https://business-cambodia.com/articles/four-things-to-do-with-your-money-in-2024
|
ឈានដល់ឆ្នាំ២០២៤ ស្ថានភាពសេដ្ឋកិច្ចសកលនៅមិនទាន់ល្អប្រសើរនៅឡើយដូច្នេះមនុស្សមួយចំនួនមិនសូវហ៊ានយកលុយចេញរកស៊ីឡើយព្រោះខ្លាចប្រឈមនឹងហានិភ័យ។ យ៉ាងណាមិញបើបងប្អូនមិនទាន់ហ៊ានយកលុយទៅរកស៊ី ខាងក្រោមនេះគឺជារឿងចំនួន៤ ដែលអ្នកអាចគិតគូធ្វើជាមួយលុយរបស់អ្នកបើចង់ឲ្យលុយកើនឡើង។
១. វិនិយោគលើចំណេះដឹង
នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះពិបាករកលុយជាងមុន ការវិនិយោគលើចំណេះដឹងគឺពិតជាសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ។ ការវិនិយោគលើចំណេះដឹងគឺសំដៅដល់ការដុសខាត់ចំណេះជំនាញដែលមានស្រាប់ឬរៀនជំនាញថ្មីៗដើម្បីបង្កើនឥទ្ធិពលក្នុងការរកចំណូលឲ្យបានកាន់តែច្រើនឡើង។
ឧទាហរណ៍បើអ្នកមិនសូវចេះភាសាអង់គ្លេស អ្នកគួរយកលុយមួយផ្នែកនៃចំណូលប្រចាំខែទៅរៀនភាសាអង់គ្លេសនោះ អ្នកនឹងមានជំនាញអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងអាជីពការងារ និងរកចំណូលក្រៅម៉ោងទៀតផង។ អ៊ីចឹងត្រូវចាយលុយវិនិយោគលើចំណេះដឹងព្រោះចំណេះធ្វើឲ្យអ្នកចំណេញលុយកាន់តែច្រើន។
២. ដាក់លុយនៅធនាគារ
ឆ្នាំ២០២៤ បើអ្នកមានលុយតែមិនទាន់ហ៊ានចេញរកស៊ីទេនោះ អ្នកក៏អាចគិតគូដាក់សន្សំនៅធនាគារយកការប្រាក់ព្រោះវាសុវត្ថិភាព។ បច្ចុប្បន្នមានធនាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនហ៊ានឲ្យការប្រាក់សន្សំខ្ពស់ពី៧%ទៅ៨% ហើយគ្រឹះស្ថានខ្លះអាចឲ្យដល់ទៅ៩%ទៀតផង។
៣. វិនិយោគអចលនទ្រព្យ
ឆ្នាំ២០២៣ធ្លាយដល់ឆ្នាំ២០២៤សេដ្ឋកិច្ចសកលមិនទាន់ល្អប្រសើរហើយទីផ្សារអចលនទ្រព្យក៏មិនទាន់មានភាពល្អប្រសើរផងដែរ ពោលគឺស្ថានភាពទីផ្សារអចលនទ្រព្យជាប់គាំងវាគឺជាឱកាសសម្រាប់អ្នកសល់លុយអាចចាប់ឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃធូថ្លៃក្រោមទីផ្សារ។ អាចនិយាយបានថាបើមានលុយចាប់ឱកាសវិនិយោគអចលនទ្រព្យប្រើថ្លៃដើមទុន ហើយអ្នកអាចនឹងមានឱកាសចំណេញច្រើនពេលសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងវិញ។
៤. ទិញភាគហ៊ុនក្រុមហ៊ុននឹងដែលរឹងនាំ
នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា។ ផ្សារភាគហ៊ុនគឺជាកន្លែងមួយដែលអនុញ្ញាតឲ្យប្រជាជនទូទៅអាចយកលុយរបស់ពួកគាត់វិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដែលចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារហ៊ុន។ បច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើនដែលបងប្អូនអាចវិនិយោគទិញភាគហ៊ុនរបស់គាត់មានដូចជា ធនាគារ អេស៊ីលីដា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលី ក្រុមហ៊ុន Cellcard កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញជាដើម។
ការវិនិយោគភាគហ៊ុនគឺទទួលបានចំណូលចំនួន២ផ្លូវគឺចំណូលពីចំណេញមូលធនដែលមានន័យហ៊ុនឡើងថ្លៃឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញវាប្រៀបដូចជាបងប្អូនទិញដីទុកយកចំណេញអ៊ីចឹង។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ១,០០០០រៀលក្នុងមួយហ៊ុន ពេលវាឡើងថ្លៃដល់១២,០០០រៀល នោះអ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
ចំណែកចំណូលមួយផ្លូវទៀតគឺភាគលាភ។ ជាក់ស្ដែងបើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានោះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេនឹងចែកភាគលាភទៅតាមចំនួនហ៊ុន។ ឧទាហរណ៍បើអេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន៥,០០០ហ៊ុននោះពេលគេចែកភាគលាភ អ្នកនឹងបានភាគលាភសរុបចំនួន៣.៥លានរៀល។ មួយវិញទៀតបើអ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាទទួលបានចំណូលភាគលាភប្រចាំឆ្នាំ៣ពាន់ដុល្លារ មានន័យថាមួយខែអ្នកអាចរកចំណូលពីភាគហ៊ុនចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។
យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T08:11:00.279Z",
"category": "ហិរញ្ញវត្ថុ",
"views": 736,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ខ្ជិលរើសបុគ្គលិកច្រើន! ចង់បាន Freelance ពូកែៗធ្វើការឱ្យម្ដងម្កាល អាចរកក្នុង App ខ្មែរ១នេះបាន មានប្រវត្តិស្នាដៃឱ្យឃើញស្ដែងៗ
|
https://business-cambodia.com/articles/khmer-app-freelance-designer
|
ជាការពិត ម្ចាស់អាជីវកម្មសម័យថ្មី ដូចជាអ្នករកស៊ីនៅលើអនឡាញជាដើម ពួកគេមិនត្រូវការបុគ្គលិកច្រើន ដើម្បីដំណើរការអាជីវកម្មនោះទេ ពោលគឺគេអាចស្វែងរកអ្នកធ្វើការឯករាជ្យ ឬ Freelance ឱ្យធ្វើការម្ដងម្កាល ដូចជាអ្នកឌីហ្សាញ អាយធី គូប្លង់ ព្រឹក្សាយោបល់ផ្សេងៗជាដើម។
អាស្រ័យហេតុនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលត្រូវការអ្នក Freelance តែមិនដឹងទៅរកនៅឯណា ថ្ងៃនេះ Business Cambodia សូមណែនាំ App របស់ខ្មែរយើងមួយ ដែលប្រមូលផ្ដុំទៅដល់ Freelance ពូកែៗ និងធ្លាប់កសាងស្នាដៃជាច្រើនកន្លងមកគឺ Khmer Tech Market។
"Khmer Tech Market" គឺជា App មួយ ដែលប្រមូលផ្ដុំទៅដោយក្រុម Freelance នៅកម្ពុជាយើង ទាំងប្រុសទាំងស្រី។ អ្វីដែលពិសេសនោះ freelance ទាំងអស់ដែលបានចុះឈ្មោះនៅក្នុង App នេះ សុទ្ធតែបានភ្ជាប់មកជាមួយនឹងស្នាដៃជាក់ស្ដែង ដែលពួកគេធ្លាប់បានធ្វើកន្លងមក។ នៅពេលដែលលោកអ្នកពេញចិត្ត Freelancer ណាមួយហើយ លោកអ្នកអាចឆាតជជែកជាមួយពួកគេនៅលើផ្លេតហ្វម Khmer Tech market បានផ្ទាល់ផងដែរ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T08:06:06.735Z",
"category": "កំពូលអ្នកលក់",
"views": 672,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ អរៀនដា ជាមន្ទីរពេទ្យបង្កើតដោយកូនខ្មែរ តែមានស្តង់ដារអន្តរជាតិ ដែលនឹងជួយកាត់បន្ថយចំនួនពលរដ្ឋទៅរកការព្យាបាលនៅបរទេស
|
https://business-cambodia.com/articles/orienda-mou-with-minister-of-women-s-affairs
|
(ភ្នំពេញ)៖ ចាប់ពីឥលូវនេះទៅ ថ្នាក់ដឹកនាំ និងមន្ត្រីរាជទាំងមូលនៃការក្រសួងកិច្ចការនារី នឹងមិនត្រឹមតែទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពប៉ុណ្ណោះទេ តែនឹងទទួលបានតម្លៃសមរម្យ ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ផងដែរ។
ដំណឹងនេះត្រូវបានបង្ហាញឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងក្រសួងកិច្ចការនារីដែលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ មន្ទីរពេទ្យអន្តរជាតិអរៀន នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរចំពោះ លោកជំទាវកិត្តិបណ្ឌិត ដែលបានគិតគូរពីសុខមាលភាព និងសុខភាព របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងកិច្ចការនារីទាំងមូល តាមរយៈការចុះអនុស្សរណៈ ជាមួយមន្ទីរពេទ្យយើងខ្ញុំនេះ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ក្រសួងទាំងមូលទទួលបានសេវាកម្មសុខាភិបាល ដែលប្រកបដោយគុណភាព និងតំលៃសមរម្យ»។
មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យសម្រាប់ប្រជាជនពលរដ្ឋទូទៅដើម្បី ប្រជាពលរដ្ឋខ្មែរដែលមានជំងឺ នឹងមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ក្រៅពីតម្លៃសមរម្យ មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយមន្ទីរពេទ្យ បានប្រមូលផ្គុំ វេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។
ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ ឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថតគឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរីផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានកោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានភាពទូលំទូលាយស្អាត និងមានស្តង់ដារអន្តរជាតិ។ លោកជំទាវ ក៏បានបង្ហើបដែរថា លោកជំទាវធ្លាប់បានណែនាំអ្នកជម្ងឺ ជាច្រើនមកព្យាបាលនៅសាខាទី១ របស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ឃើញថាអ្នកជម្ងឺទាំងនោះពេញចិត្ត។លោកជំទាវសូមកោតសរសើរដល់មន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានអនាម័យល្អ គ្រូពេទ្យមានក្រមសីលធម៌ និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី ព្រមទាំងក្រុមគ្រួសារមន្ត្រីនៃ ក្រសួងកិច្ចការនារី គួរតែជ្រើសរើសយកមន្ទីរពេទ្យអន្តរជាតិអរៀនដា ក្នុងការដោះស្រាយបញ្ហាសុខភាពណាមួយ ជៀសវាងទៅក្រៅប្រទេសចំណាយថវិកាច្រើន។ ហើយលោកជំទាវក៏បានបន្ថែមទៀតថា កន្លងមករៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបានចំណាយខ្ទង់សែនលានដុល្លារ ក្នុងការស្វែងរកសេវាកម្មសុខាភិបាល នៅក្រៅប្រទេស។
«ខ្ញុំជឿជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា នឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ»។ នេះបើតាមការបញ្ជាក់របស់លោកជំទាវរដ្ឋមន្ត្រី។
ជាមួយនឹងគោលដៅរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវ តម្លៃដ៏សមរម្យរបស់ខ្លួន ដោយប្រកាន់យកគោលការណ៍ «តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ» ដើម្បីឱ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខាភិបាល ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា។
សូមជម្រាបថា មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ផ្នែកព្យាបាលជម្ងឺធ្ងន់ICU និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T07:56:59.815Z",
"category": "PR",
"views": 140,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ខ្ពស់ជាងគេនៅខ្មែរ! អគារកម្ពស់ ៧៧ ជាន់ តម្លៃជាង ១៥០ លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់
|
https://business-cambodia.com/articles/j-tower-3-
|
អគារ J Tower 3 ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា និងមានកម្ពស់ខ្ពស់ជាងគេទី៨ នៅតំបន់អាស៊ី ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងអគារខ្ពស់ជាងគេនៅកម្ពុជានេះមានកម្ពស់ ៣២០ ម៉ែត្រ និងមាន ៧៧ ជាន់ ដែលត្រូវចំណាយថវិកាសម្រាប់ការសាងសង់ប្រមាណជាង ១៥០ លានដុល្លារអាមេរិក។
គម្រោងអគារដ៏ខ្ពស់ស្កឹមស្កៃនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប មានទីតាំងស្ថិតនៅជាប់តំបន់បឹងកេងកង១ ដែលជាតំបន់ដ៏មានសក្ដានុពលក្នុងរាជធានីភ្នំពេញ។ តាមការលើកឡើងពីលោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ បានឲ្យដឹងថា គម្រោងនេះ នឹងចំណាយសាងសង់រយៈពេល៥ឆ្នាំ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
អគារថ្មីនេះនេះគឺប្រភេទខុនដូសម្រាបរស់នៅ ដោយក្នុងនោះក្រុមហ៊ុននឹងធ្វើការរៀបចំជាស្កាយបារ អាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោកនៅជាន់ទី៧៧ និងមានភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងហាត់ប្រាណជាដើម។
គួរជម្រាបផងដែរថា ក្រៅពីគម្រោង J Tower 3 នេះ ក្រុមហ៊ុន តានីជូ គ្រុប បានសាងសង់អគារ J Tower 2 ដែលមានទីតាំងស្ថិតនៅតំបន់បឹងកេងកងនេះផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T07:56:54.981Z",
"category": "អចលនទ្រព្យ",
"views": 4023,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្នុង១ឆ្នាំ២០២៣ រមណីយដ្ឋានអង្គរអាច រកចំណូលបាន៣៧លា.នដុ.ល្លារ ពីការលក់បណ្ណចូលទស្សនា
|
https://business-cambodia.com/articles/angkor-wat-income-for-2023
|
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចុះផ្សាយដោយក្រសួងព័ត៌មានបានបង្ហាញឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ។
ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។
សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ ចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ។
ក្នុងនោះចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ឆ្នាំ២០២៣ មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T07:36:43.793Z",
"category": "ព័ត៌មានថ្មីៗ",
"views": 89,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មានចំណុចដូចទេ? តោះមកដឹងហេតុផល ៣យ៉ាង ឆ្នាំ២០២៤ហើយ មនុស្សនៅមិនទាន់ហ៊ានចេញរកស៊ី
|
https://business-cambodia.com/articles/2024-reason-ca-nont-run-busin-nes
|
ឮតែមិនចង់ធ្វើការឱ្យគេ ចង់ចេញរកស៊ីខ្លួនឯង តែដល់ពេលតាំងចិត្តរកស៊ី គិតយូរៗទៅ បែជាស្ទាក់ស្ទើរចិត្តមិនចេញរកស៊ីទៅវិញ។ ស្របគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកហេតុផលមួយចំនួនដែលមនុស្សអាចពន្យារពេលចាប់ផ្តើមអាជីវកម្ម បើទោះបីជាពួកគេមានគំនិតល្អ ដើម្បីយកវាចេញពីមូលដ្ឋានក៏ដោយ។ នេះគឺជាហេតុផលទូទៅបំផុតមួយចំនួន៖
១. ការភ័យខ្លាចនិងភាពមិនប្រាកដប្រជា៖
ខ្លាចបរាជ័យ៖ ការភ័យខ្លាចខាតពេលវេលា លុយកាក់ និងអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនអាចជាការរារាំងយ៉ាងខ្លាំង។
ការភ័យខ្លាចប្រឈមនិងរឿងថ្មី៖ ការចាប់ផ្តើមអាជីវកម្មពាក់ព័ន្ធនឹងការមិនហ៊ានធ្វើអ្វីថ្មីៗ មិនហ៊ានឈានជើងចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន ភ័យខ្លាចគ្រប់រឿង ក៏ជាហេតុធ្វើឱ្យមនុស្សរុញរាមិនហ៊ានចេញសាកល្បងរកស៊ីដែរ។
ភាពមិនប្រាកដប្រជាអំពីភាពជោគជ័យ៖ ទោះបីជាមានគំនិតដ៏អស្ចារ្យក៏ដោយ ក៏គ្មានការធានានៃភាពជោគជ័យដែរ ហើយភាពមិនច្បាស់លាស់នេះអាចនាំឱ្យមានការស្ទាក់ស្ទើរ។
២. កង្វល់ផ្នែកហិរញ្ញវត្ថុ៖
កង្វះដើមទុន៖ ការមិនមានប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគក្នុងការបើកដំណើរការអាជីវកម្ម និងទ្រទ្រង់វារហូតទាល់តែវាទទួលបានផលចំណេញអាចជាឧបសគ្គយ៉ាងសំខាន់។
សុវត្ថិភាពហិរញ្ញវត្ថុ៖ ការចាកចេញពីការងារដែលមានស្ថិរភាពជាមួយនឹងប្រាក់ចំណូលទៀងទាត់អាចមានអារម្មណ៍ថាមានគ្រោះថ្នាក់ ជាពិសេសប្រសិនបើអ្នកនៅក្នុងបន្ទុកពាក់ព័ន្ធ។
បំណុល និងកាតព្វកិច្ចហិរញ្ញវត្ថុ៖ បន្ទុកហិរញ្ញវត្ថុដែលមានស្រាប់អាចធ្វើឱ្យពិបាកក្នុងការទទួលយកហានិភ័យបន្ថែមនៃការចាប់ផ្តើមអាជីវកម្ម។
៣. ខ្វះទំនុកចិត្ត និងចំណេះដឹង៖
ការសង្ស័យលើខ្លួនឯង៖ ការសង្ស័យលើសមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំរបស់ពួកគេ អាចនាំឱ្យមានការពន្យារពេល។
រោគសញ្ញា Imposter: មានអារម្មណ៍ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនសមនឹងទទួលបានភាពជោគជ័យអាចរារាំងពួកគេមិនឱ្យធ្វើសកម្មភាព។
គម្លាតចំណេះដឹង៖ អារម្មណ៍ថាមិនបានត្រៀមខ្លួន ឬខ្វះជំនាញ និងចំណេះដឹងចាំបាច់សម្រាប់ដំណើរការអាជីវកម្ម ។
វាជារឿងសំខាន់ដែលត្រូវចងចាំថា មិនមានពេលត្រូវ ឬខុសក្នុងការចាប់ផ្តើមអាជីវកម្មនោះទេ។ អ្វីដែលសំខាន់បំផុតគឺត្រូវថ្លឹងថ្លែងពីហានិភ័យ ការដោះស្រាយឧបសគ្គ ដោយផ្អោបជាមួយនូវការធ្វើសកម្មភាពនៅពេលដែលអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួន និងមានទំនុកចិត្ត។
សូមចាំថា សហគ្រិនជោគជ័យគ្រប់រូប ធ្លាប់ជាអ្នកចាប់ផ្តើមដំបូង ដែលបានប្រឈមមុខជាមួយបញ្ហា និងការប្រឹងប្រែងតស៊ូយកឈ្នះលើឧបសគ្គដូចគ្នា។ កុំបណ្តោយឱ្យការភ័យខ្លាច ឬមន្ទិលសង្ស័យរារាំងអ្នកពីការបន្តសុបិនរបស់អ្នកណា!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T07:24:40.793Z",
"category": "កំពូលអ្នកលក់",
"views": 435,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ ដើមឆ្នាំថ្មី! គណៈប្រតិភូមកពីចិន ចង់មកកែច្នៃកសិផលនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន
|
https://business-cambodia.com/articles/khmer-agriculture
|
នេះជាគឺដំណឹងដ៏ល្អមួយសម្រាប់ឆ្នាំ ២០២៤ ដែលថ្មីៗនេះគណៈប្រតិភូមកពីចិនកំពុងតែចាប់ចិត្តមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចង់កែច្នៃកសិផលខ្មែរដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperationដឹកនាំដោយ លោក Ma Jun អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាច្រើនរូប។
សូមបញ្ជាក់ថា គោលបំណងរបស់គណៈប្រតិភូចិននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យកែច្នៃកសិផលកម្ពុជាដើម្បីនាំចេញទៅទីផ្សារប្រទេសចិន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T07:06:37.626Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 188,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចេះជំនាញ១ច្បាស់! បុរសម្នាក់នេះ ប្រាប់ច្រកធំៗ៤ ធ្វើការត្រឹម៥ម៉ោង/១សប្តាហ៍ រកលុ.យបាន១៦ម៉ឺ.ន$/១ខែ
|
https://business-cambodia.com/articles/graham-cochrane-make-money
|
«ធ្វើការច្រើន ហើមតែក្បាលពោះ ចំណូលនៅទាប ចង្អៀតបន្ទុក» នេះគឺជាពាក្យស៊កសៀតចំអន់គ្នាលេងបែបឈឺចាប់ផងអស់សំណើចផងរបស់អ្នកធ្វើការ ឬអ្នករកស៊ីមួយចំនួន។ តែចម្លែកអី្វ លោក Graham Cochrane ធ្វើការត្រឹម៥ម៉ោងក្នុងមួយសប្តាហ៍ អាចរកចំណូលបានរហូតដល់ខ្ទង់១៦ម៉ឺនដុល្លារឯណោះក្នុងមួយខែ តាមរយៈច្រកផ្លូវធំៗ៤ ខាងក្រោមនេះ៖
១/. បង្កើតប្លុកតន្ត្រី The Recording Revolution៖ ច្នៃជំនាញ ឆ្កឹះចំណូលពីបណ្តាញសង្គម។ Graham បានសរសេរប្លុកនិងធ្វើវីឌីអូចែករំលែក អំពីបច្ចេកទេសថត និងកែសម្រួលផ្សេងៗ រួមជាមួយការពិនិត្យមើលផលិតផល ការសម្ភាសន៍ជាមួយតន្រ្តីករ និងផលិតករ។ ក្នុងឆ្នាំដំបូងនៅលើ YouTube លោកមានអ្នកទស្សនាចន្លោះពី ៦០ដល់២០០០views ក្នុងមួយថ្ងៃ។ នៅពេលទស្សនិកជនបន្តកើនឡើង លោកបានរកឃើញឱកាសមួយដើម្បីរកប្រាក់ពីមាតិការបស់ខ្លួន។ ដំបូង Graham រកបានពី ២០០ដុល្លារ-១០០០ដុល្លារក្នុងមួយខែតាមរយៈការឧបត្ថម្ភវីដេអូ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
២/. លក់វគ្គសិក្សាអនឡាញ៖ មានគេស្គាល់តាមបណ្តាញសង្គមច្រើនគួរសមហើយ ក្នុងឆ្នាំ២០១០ Graham បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូងរបស់ខ្លួន ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»។
ដើម្បីទាក់ទាញអ្នកជាវកាន់តែចាប់អារម្មណ៍ លោកបានផ្តល់ជូនសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃ និងមានអ្នកជាវប្រហែល ៥០០នាក់ ពេលដាក់លក់វគ្គសិក្សាតាមអ៊ីនធឺណិតដំបូង។ ថ្ងៃនេះលោកលក់វគ្គសិក្សាតាមអ៊ីនធឺណិតរាប់សិប និងសហគមន៍អនឡាញសម្រាប់តែសមាជិកតាមរយៈ The Recording Revolution ក្នុងតម្លៃមានចាប់ពី ៦៧ដុល្លារ-៣៩៧ដុល្លារ។ គិតត្រឹមឆ្នាំ២០១៨ដល់២០១៩ Graham រកបាន ១,០០០,០០០ដុល្លារពីការលក់ ហើយក្នុងឆ្នាំ២០២១ លោករកចំណូលបានប្រហែល ៤០,០០០ដុល្លារឯណោះក្នុងមួយខែ។
៣/.បង្កើតក្រុមហ៊ុនអនឡាញបង្វឹកសហគ្រិនភាព៖ ប្រភពចំណូលធំទីបី របស់បុរសវ័យ៣៩ឆ្នាំរូបនេះគឺ បង្រៀនមនុស្សពីរបៀបរកប្រាក់ពីចំណេះដឹង និងចំណងចំណូលចិត្តរបស់ខ្លួន ដូចដែលលោកធ្លាប់បានធ្វើវាកន្លងមក។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ Graham រកបាន ១២០,០០០ដុល្លារក្នុងមួយខែលើប្រាក់ចំណូលអកម្មពីវគ្គសិក្សាតាមអ៊ីនធឺណេតដែលមានឈ្មោះថា Automatic Income Academy។ ឥឡូវនេះ ម្ចាស់អាជីវកម្មប្រហែល ២,៨០០នាក់ កំពុងប្រើប្រាស់មេរៀនបង្វឹករបស់លោក។
៤/. សរសេរសៀវភៅ៖ ប្រភពចំណូលធំទី៤ គឺកើតចេញពីស្នាដៃសៀវភៅ។ ក្រៅពីជាអ្នកចែករំលែកលើបណ្តាញសង្គម អ្នកលក់មេរៀនតាមអនឡាញ និងជាគ្រូបង្វឹកសហគ្រិនភាព លោកក៏ជាអ្នកនិពន្ធផងដែរ។ Graham បានយកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួននិពន្ធចេញជាសៀវភៅមួយក្បាលចំណងថា “How to get paid from what you know” លក់ដាច់អស់រាប់ម៉ឺនក្បាលឯណោះ។
លោក Graham Cochrane បានលើកឡើងថា៖ «បច្ចុប្បន្នខ្ញុំធ្វើការត្រឹម៥ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ពីការិយាល័យផ្ទះរបស់ខ្ញុំ ហើយរកប្រាក់បានជាមធ្យម ១៦០,០០០ដុល្លារក្នុងមួយខែនៅក្នុងប្រាក់ចំណូលអកម្ម»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T06:50:50.147Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 4433,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពូកែណាស់ ! យុវជនវ័យ ២៣ឆ្នាំ ១រូបបោះទុនរកស៊ីពីកូនឡានតូចមួយ រហូតមានហាង ៦០សាខា
|
https://business-cambodia.com/articles/ice-cream-in-usa
|
មិនចាំដល់មានលុយបើកហាងធំៗក៏យុវជនវ័យក្មេងមួយរូបឈ្មោះ Nico Vergara អាចបំពេញក្តីស្រមៃចេញចេញរកស៊ីខ្លួនឯងបាន ដោយសម្រេចចិត្តចេញរកស៊ីលក់ការ៉េមតាំងពីកូនឡានតូចមួយរហូតមានហាង ៦០សាខា និងអាចរកចំណូលបានមួយឆ្នាំៗរាប់ម៉ឺនដុល្លារ ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក CNBC បានឱ្យដឹងថា Nico Vergara បច្ចុប្បន្នគឺជាម្ចាស់ហាងលក់ការ៉េមមួយឈ្មោះថា Zeds Real Fruit Ice Cream ដែលជាហាងការ៉េមដ៏ល្បីល្បាញនិងពេញនិយមមួយនៅសហរដ្ឋអាមេរិក ដែលមកដល់ពេលនេះហាងការ៉េមនេះបានបំបែកខ្លួនបានចំនួន ៦០សាខា នៅទូទាំងសហរដ្ឋអាមេរិក ។
ប្រភពដដែលខាងលើបានបន្តថា មុនពេលដែល Vergara មានហាងដល់ ៦០សាខាដូចពេលនេះ គឺដើមឡើយលោកមានត្រឹមតែកូនឡានលក់ការ៉េមតូចមួយប៉ុណ្ណោះ ដែលកាលនោះលោកបានចាយទុនប្រមាណជា ២៥,០០០ដុល្លារជាលុយសន្សំបានមកពីការវិនិយោគលើភាគហ៊ុនដូចជា Apple និង Amazon និង ខ្ចីលុយពូខ្លះ។ ក្រោយលក់ការ៉េមតាមឡានបានមួយឆ្នាំ ដោយសារតែមានការគាំទ្រច្រើនពីអតិថិជន Vergara បានប្រែក្លាយការរកស៊ីពីឡានទៅជាហាងមួយនៅក្នុងឆ្នាំ ២០២២ និងបានទិញម៉ាស៊ីនផលិតការ៉េមខ្នាតធំមួយបន្ថែមទៀត ដែលមានតម្លៃ ១១,០០០ដុល្លារ។
បើតាមការលើកឡើងផ្ទាល់របស់ Nico Vergara ម្ចាស់ហាងការ៉េម Zeds Real Fruit Ice Cream បានឱ្យដឹងថា នៅពេលគាត់ប្តូរពីការលក់នៅតាមរទេះមកជាហាងក្នុងមួយឆ្នាំដំបូងគាត់អាចរកចំណូលបាន ៦៥ម៉ឺនដុល្លារឯណោះ ។ហើយដោយសារតែចិត្តគំនិតមានតែការរកស៊ីនិងការវិនិយោគ ម្ចាស់ហាងវ័យ ២៣ឆ្នាំ រូបនេះក៏បានបន្តយកប្រាក់ចំណេញ ១០ម៉ឺនដុល្លារ ពីការលក់ការ៉េមនេះទៅបង្កើតរបរបន្ថែមទៀត ដូចជាការបើកភោជនីយដ្ឋានមួយឈ្មោះ Nico’s Cantina និងហាងកាហ្វេ Nico’s Coffee ។
ក្រោយរកស៊ីកាក់កបជោគជ័យជាបន្តបន្ទាប់ Nico Vergara ក៏បានចែករំលែកពីបទពិសោធន៍របស់លោកយ៉ាងដូច្នេះថា មូលហេតុដែលអាចធ្វើឱ្យគាត់សល់លុយ មានគំនិតវិនិយោគទាំងវ័យក្មេងបែបនេះដោយសារតែលោកទទួលបានការបង្រៀនពីម្តាយរបស់លោកពីរបៀបចាយលុយ ការវិនិយោគ ចេះរកវិធីការងាររកលុយដោយខ្លួនឯងតាំងពីអាយុ ១៤ ១៥ឆ្នាំមកម្ល៉េះ។ លោកបន្តទៀតថា បទពិសោធន៍ជីវិតនិងការងារបានធ្វើឱ្យលោករឹងមាំអាចរៀបចំផែនការរកស៊ីបានយ៉ាងល្អ ដោយលោកបានរៀបចំថាឆ្នាំទី១លោកធ្វើអ្វី ឆ្នាំទី២ និង៣ ត្រូវធ្វើអ្វី ដែលជាលទ្ធផលលោកក៏ក្លាយជាថៅកែវ័យក្មេងដូចពេលនេះ។
លើសពីនេះលោកបានសង្កត់ធ្ងន់ថា “ បើស្រឡាញ់ហើយចង់ធ្វើ កុំគិតច្រើនដាក់ចិត្តដាក់កាយឆាប់ធ្វើវាទៅ បើគិតច្រើនពេកវានឹងធ្វើឱ្យចិត្តរុញរាលខ្លាចហើយមិនហ៊ានធ្វើទេ សម្រាប់គាត់មិនមានការសិក្សានៅមហាវិទ្យាល័យដូចគេទេ តែគាត់នៅតែអាចធ្វើបាន ដូច្នេះគ្រប់គ្នាក៏អាចធ្វើបានដូចគាត់ដែរ” ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T06:07:00.304Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 121,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមហ៊ុនអចលទ្រព្យជាង ១ពាន់នៅវៀតណាមបានដាក់ពាក្យសុំក្ស័យធន ខណៈអាជីវកម្មជាង១០០ ត្រូវបានបិទទ្វាររៀងរាល់ខែ
|
https://business-cambodia.com/articles/company-vietnam-closed
|
ក្រុមហ៊ុនអចលនទ្រព្យនៅវៀតណាម មានប្រមាណជាង ១,៣០០ ក្រុមហ៊ុនបានក្ស័យធននៅចុងឆ្នាំ ២០២៣ នេះ ដែលមានការកើនឡើងជាង ៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn Express។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុនអចលនទ្រព្យនៅវៀតណាមគឺមានការបិទទ្វារច្រើនជាងគេ ដោយនៅក្នុងនោះមានអាជីវកម្មចំនួន ១០៧ បានក្ស័យធនជារៀងរាល់ខែ ខណៈដែលចំនួនអាជីវកម្មថ្មីដែលបានបង្កើតឡើងមានការធ្លាក់ចុះដល់ទៅ ៤៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
អ្នកជំនាញអចលនទ្រព្យនៅវៀតណាមបាននិយាយថា ទីផ្សារអចលនទ្រព្យនៅវៀតណាមគឺស្ថិតក្នុងសភាពក្តៅគគុកតាំងពីឆ្នាំ ២០២២ មកម្លេះ ហើយស្ថានភាពនេះនៅតែបន្តរហូតដល់ពេលបច្ចុប្បន្នហើយសូម្បីតែមានជំនួយពីរដ្ឋាភិបាលក៏ដោយ។ ទាក់ទងជាមួយអចលនទ្រព្យនេះ អ្នកជំនាញក៏បានបង្ហើបដែរថា គឺទាក់ទងនឹងច្បាប់ ការប្រគល់ដី ការកំណត់តម្លៃ និងដើមទុនជាដើម។
អ្នកវិភាគទីផ្សារអចលនទ្រព្យក៏បានចេញមកបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៤ នេះអចលនទ្រព្យនៅវៀតណាមនឹងនៅតែជួបការលំបាកក្នុងការផ្គត់ផ្គង់ និងការទូទាត់ន្តែវានឹងក្លាយជាដំណាក់កាលអន្តរកាលសម្រាប់ឆ្នាំ ២០២៥ នៅពេលដែលវិសោធនកម្មច្បាប់ទាក់ទងនឹងលំនៅដ្ឋាន និងអចលនទ្រព្យចូលជាធរមាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T05:41:05.488Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 911,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចាប់ពីឆ្នាំ ២០២៤ នេះ ទំនិញនាំចេញ-នាំចូលក្រោម ១ពាន់ដុល្លារ និងត្រូវលើកលែងកម្រៃពាក់ព័ន្ធនឹងគយ
|
https://business-cambodia.com/articles/import-export
|
ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ រាល់ទំនិញនាំចេញនាំចូលទាំងអស់ដែលមានតម្លៃក្រោម ១,០០០ដុល្លារ និងត្រូវបានធ្វើការលើកលែងកម្រៃពាក់ព័ន្ធនឹងគយ ។នេះបើតាមការឱ្យដឹងរបស់ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា ក្រៅពីការលើកលែងកម្រៃពាក់ព័ន្ធនឹងគយនេះ រដ្ឋាភិបាលក៏បានធ្វើការកាត់បន្ថយទៅលើកម្រៃប្រតិវេទន៍គយចំពោះទំនិញ នាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១,០០០ ដុល្លារផងដែរ ដោយកាត់បន្ថយពី ១៥,០០០រៀល មក ៨,០០០រៀល ក្នុងមួយប្រតិវេទន៍។
គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចសម្របសម្រួលកម្រៃពាក់ព័ន្ធនឹងគយនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T05:22:43.818Z",
"category": "ព័ត៌មានថ្មីៗ",
"views": 204,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឆ្នាំថ្មីហើយលក់ឈប់ឲ្យគេជំពាក់ទៀតទៅ! មកដឹងក្បួនឆ្លើយតប៤ ទោះមិនឲ្យភ្ញៀវជំពាក់ ក៏ភ្ញៀវមិនខឹង
|
https://business-cambodia.com/articles/the-4-rules-of-response
|
ឆ្នាំថ្មីហើយ ត្រូវគិតរឿងថ្មីៗឲ្យបានច្រើន និងប្ដូរទម្លាប់ចាស់ៗដែលនាំឲ្យខ្លួនឯងមិនអាចទៅមុខបាន។ ការរកស៊ីក៏ដូចគ្នាត្រូវដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងរួចមកហើយថា អំណាចនៃការលក់ស្ថិតនៅលើហិរញ្ញវត្ថុ ដូច្នេះឆ្នាំថ្មីហើយ បើបងប្អូននៅតែលក់មិនបានលុយអ្នកជំពាក់ច្រើន អត្រានៃការស្លា.ប់គឺខ្ពស់ណាស់។ ជាក់ស្តែងចំពោះការលក់ឥវ៉ាន់ខ្នាតតូច ឬក៏លក់ចាប់ហួយ គេចមិនផុតពីគេជំពាក់នោះទេ ហើយមានអ្នកខ្លះ ភ្ងៀវជំពាក់ មិនសងរហូតដល់បាត់ដើម បាត់ចុង រកលុយបង្វិលមិនទាន់ឈានដល់ការបិទតូបក៏មាន។ ជុំវិញបញ្ហានេះ អ្នករកស៊ីទាំងឡាយ ឈប់បារម្ភរឿងលក់ដាច់តែអតិថិជនជំពាក់លុយទៀតទៅ នេះជាស្នៀតខ្លះ អាចជួយអ្នកបាន៖
១. កុំបង្កើតទម្លាប់ជំពាក់
ជាការពិតណាស់ បើអ្នកបង្កើតទម្លាប់ឱ្យអតិថិជនជំពាក់អ្នក ពួកគេអាចជំពាក់អ្នកបានគ្រប់ពេល ដូច្នេះហើយចាប់ពីថ្ងៃបើកហាង ឬតូបដំបូងសូមបងប្អូនកុំលក់ជំពាក់ នោះអតិថិជននឹងដឹងថាកន្លែងយើងមិនលក់ជំពាក់ទេ បើចង់ទំនិញលុះត្រាតែគាត់មានលុយ។ មួយវិញទៀតប្រសិនបើប្រិយមិត្តបានបង្កើតទម្លាប់ជំពាក់រួចហើយ បងប្អូនអាចកាត់បន្ថយលុយជំពាក់។ ឧទារហ៍ថាភ្ញៀវធ្លាប់ជំពាក់១០០ភាគរយ ដូច្នេះបងប្អូនអាចកាត់មកឱ្យជំពាក់ត្រឹម៦០% ឬមក៥០% ឬមួយតិចជាងនេះ ធ្វើយ៉ាងណាកុំឱ្យភ្ញៀវជំពាក់ទាំងដុលៗពេក។
២. បង្កើតនៅឱកាសលក់
ត្រង់ចំណុចនេះបងប្អូនគួរបង្កើតឱកាសលក់ឱ្យបានច្រើន ពោលមិននិយាយពាក្យថាមិនឱ្យជំពាក់ឱ្យអតិថិជនស្អប់នោះទេ តែបងប្អូនអាចបង្កើតគោលការណ៍ឱ្យគាត់វិញ ដោយដាក់ថា លុយដល់ដៃតម្លៃធម្មតា ជំជាក់១អាទិត្យបូក១០% ជំពាក់២អាទិត្យបូក២០% ជំពាក់១ខែបូក១០០% បើគេមិនទិញសល់អីវាន់ក្នុងផ្ទះ ប្រសើជាងអស់អីវាន់រកដើមថែមគ្មានដែរ ដូច្នេះនៅពេលដែលគាត់ឃើញនៅចំណុចនេះ ច្បាស់ណាស់អតិថិជននឹងឱ្យលុយមុនហើយ ព្រោះគិតថាចំណេញជាង (បញ្ជាក់ សម្រាប់តែអ្នកស្គាល់តែប៉ុណ្ណោះ)។
៣. ឱ្យអតិថិជនយល់ថាស្មើរភាពគ្នា
ជាការពិតណាស់ភ្ញៀវភាគច្រើនមិនចូលចិត្តអារម្មណ៍មិនស្មើរភាពនោះទេ ដូច្នេះអ្នកលក់ពេលម៉ូយចង់ជំពាក់ ត្រូវនិយាយថា " បង ខ្ញុំមិនមែនមិនឲ្យជំពាក់តែបងទេ ខ្ញុំធ្វើចឹងគ្រប់គ្នា សូម្បីតែបងប្អូនខ្ញុំក៏ដោយ (ម៉ូយមានអារម្មណ៍ថា ស្មើភាព)
៤. លើកបញ្ហាស្ថានភាពក្នុងគ្រាលំបាក
ត្រង់កន្លែងនេះមានបងប្អូនយើងធ្លាប់ធ្វើ បានផលរួចហើយដោយត្អូញត្អែរពីការលក់ក្នុងស្ថានភាពកូវីត ដោយបងប្អូនអាចនិយាយថា “បងអើយ ដូចបងដឹងស្រាប់ហើយទើបងើបពីកូវីត មិនមានលុយដាក់អីវ៉ាន់ទេ ហើយណាមួយអីវ៉ាន់ត្រូវការបង្វិលរហូតទៀត” ដូច្នេះអតិថិជននឹងយល់ពីផលលំបាករបស់យើង ចៀសជៀងយើងនិយាយកំបុតៗ ដាច់អាហាំងការមិនឱ្យជំពាក់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T04:54:24.210Z",
"category": "កំពូលអ្នកលក់",
"views": 130,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រំជួលចិត្ត! ប្រជាជនជប៉ុននិយាយបែបនេះ ក្រោយរងការវាយប្រហារខ្លាំងពីការរញ្ជួយដី
|
https://business-cambodia.com/articles/pity-japan
|
ការរញ្ជួយដីដ៏កាចសាហាវ បានវាយប្រហារយ៉ាងដំណំលើភាគខាងលិចប្រទេសជប៉ុន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៧នាក់ស្លាប់ និងខូចខាតអគារ យានយន្តរាប់ម៉ឺនគ្រឿង ខណៈក្រុមមន្ត្រីបានព្រមានកាលពីថ្ងៃអង្គារ៍ថា នឹងមានការញ្ជួយដីកាន់តែខ្លាំងកើតឡើងនាពេលខាងមុខទៀត។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
ការរញ្ជួយដីបានបន្តអង្រួនខេត្ត Ishikawa និងវាយលុកតំបន់ក្បែរនោះមួយថ្ងៃពេញក្នុងកម្រិត ៧.៦ រ៉ិចទ័រ។ ចំណែកឯប្រព័ន្ធទឹក-ភ្លើង សេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ និងមានភាពរអាក់រអួលជាខ្លាំង ហើយផ្ទះប្រជាជនរាប់ម៉ឺនគ្រឿងត្រូវបានបំផ្លាញខ្ទេចខ្ទី ខណៈសារព័ត៌មានជប៉ុនរាយការណ៍ថា ការខូចខាតមានទំហំធំណាស់ពុំអាចវាយតម្លៃបានភ្លាមៗនោះឡើយ។
ក្នុងនោះអ្នកស្រី Miki Kobayashi ជាប្រជាជនម្នាក់រស់នៅតំបន់ Ishikawa បានបង្ហាញការសោកស្តាយចំពោះអនាគតមិនច្បាស់លាស់របស់ខ្លួនយ៉ាងដូច្នេះថា៖ «វាមិនត្រឹមតែបង្កភាពរញ៉េរញ៉ៃប៉ុណ្ណោះទេ ជញ្ជាំងផ្ទះបានដួលរលំ អាចមើលធ្លុះរហូតដល់បន្ទប់បន្ទាប់។ ខ្ញុំមិនគិតថា យើងអាចរស់នៅទីនេះបានទៀតទេ»។
គួរជម្រាបផងដែរថា ចំនួនជនរងគ្រោះបានបន្តកើនឡើងជារឿយៗ ហើយក៏មានការព្រមានជាសាធារណៈភ្លាមៗបញ្ជូនតាមរយៈប្រព័ន្ទផ្សព្វផ្សាយ និងទូរស័ព្ទទៅកាន់ប្រជាជន និងក្រុមមន្ត្រីពាក់ព័ន្ធដើម្បីធ្វើអន្តរាគមន៍លើទីតាំងរងផលប៉ះពាល់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T03:57:53.788Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 503,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជិះកាត់មិនដែលរំលង! មកដឹងក្បួនលក់៤ របស់ជនជាតិជប៉ុន អាចទាញភ្ញៀវមិនទិញមិនបាន
|
https://business-cambodia.com/articles/learn-about-the-4-selling-rules-of-japanese-people
|
នៅពេលដែលរំលឹកទៅដល់ប្រទេសជប៉ុន បងប្អូនប្រហែលជានឹកឃើញទៅដល់ទំនិញដែលមានគុណភាពល្អ ជាប់ធន់ប្រើបានយូរ ប៉ុន្តែបងប្អូនភាគច្រើនប្រហែលជាមិនបានដឹងទេថា តើជនជាតិជប៉ុនមានរបៀបលក់បែបណា ទើបធ្វើឱ្យផលិតផលនៅក្នុងប្រទេសមួយនេះល្បីល្បាញខ្លាំងបែបនេះ។
ទន្ទឹមនឹងនេះដែរ ថ្ងៃនេះ Business Cambodia លើកយកគំនិតលក់សំខាន់ៗបួន ដែលជនជាតិមួយនេះ តែងតែយកមកអនុវត្តក្នុងការលក់ដូរប្រចាំថ្ងៃរបស់ខ្លួន ដែលធ្វើឱ្យភ្ញៀវទិញទាំងសប្បាយចិត្ត ទិញទាំងមិនចាំបាច់បង្ខំ៖
១. មនុស្សបែបណា ផលិតផលបែបនោះ
សុភាសិតជប៉ុនមួយឃ្លាបានលើកឡើងថា “មនុស្សបែបណា ផលិតផលបែបនោះ” ជាការពិតណាស់អ្នកខ្លះនិយាយខុសតែមួយមាត់ភ្ញៀវអត់ទិញក៏មានដែរ ខណៈអ្នកខ្លះទៀតភ្ញៀវឆាតមក១០ ទៅម្ភៃនាក់ក្នុងមួយថ្ងៃ តែដោយសារសម្តីអាក្រក់ របូតភ្ញៀវអស់ក៏មានដែរ។ ត្រង់ចំណុចនេះហើយទើប កាយវិការពាក្យសម្តីគឺជារឿងសំខាន់ ដោយអ្នកអាចប្រើមាត់របស់អ្នកឱ្យគេទិញ ហើយក៏អាចប្រើមាត់ឱ្យគេស្អប់បានដូចគ្នា។
លើសពីនេះទៅទៀត អ្នកក៏ត្រូវចេះរៀបចំខ្លួនផងដែរ បើអ្នកសិតសក់ ងូតទឹក តែងខ្លួនសមសួន ភ្ញៀវក៏វាយតម្លៃផលិតផលរបស់អ្នកថាល្អដូចគ្នា ព្រោះថាម្ចាស់ចេះរៀបចំអឺវ៉ាន់ បោះជូតបានល្អ ដូច្នេះផលិតផលរបស់អ្នកក៏ល្អដែរ។
២. មិនចង់លក់ទេ តែចង់ជួយ
ឃ្លាមួយទៀតរបស់ជប៉ុននោះគឺ “មិនចង់លក់ទេ តែចង់ជួយ” មែនទែនទៅមានអ្នកលក់មួយចំនួននៅក្នុងប្រទេសខ្មែរ មិនទាន់បានអនុវត្តច្បាប់នេះនៅឡើយទេ រហូតមានអ្នកខ្លះ ភ្ញៀវកំពុងដើរមើលអីវ៉ាន់ ដើរកិតភ្ញៀវ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា អ្នកកំពុងចាប់បង្ខំពួកគាត់ ដែលធ្វើឱ្យភ្អើលភ្ញៀវអស់។
ផ្ទុយមកវិញ ជនជាតិជប៉ុននៅពេលដែលភ្ញៀវចូលទិញ ពួកគាត់តែងផ្តល់សេរីភាពក្នុងការទិញទំនិញដល់អតិថិជនរបស់ខ្លួន ហើយពួកគេតែងតែឈរចម្ងាយ៣ម៉ែត្រពីភ្ញៀវ លើសពីនេះក្នុងករណីភ្ញៀវចង់បានផលិតផលណាមួយ ឬត្រូវការជំនួយផ្សេងៗ ភ្ញៀវគ្រាន់តែលើកដៃ អ្នកលក់នឹងទៅដល់ភ្លាម ដោយការលក់បែបនេះពិតជាផ្តល់សិទ្ធទៅកាន់ភ្ញៀវមែនទែន ហើយពេលភ្ញៀវទិញទាំងស្រួលចិត្ត ហើយលើកក្រោយពួកគាត់នឹងចូលទិញទៀត។
៣. ល្បឿនគឺជាគុណភាព
ចំណុចទី៣ នេះជាផ្នែកមួយដែលអ្នកលក់ទាំងអស់គ្នាត្រូវពិចារណា ព្រោះថាបើតម្លៃដូចគ្នា គុណភាពដូចគ្នា តែរបស់គេប្រើពេលដឹកត្រឹមតែ១០នាទីដល់ ខណៈដែលយើងវិញមួយថ្ងៃទើបដឹកជូនភ្ញៀវ ធ្វើដូចនេះ ទោះចង់ឬមិនចង់អតិថិជន រត់ទៅទិញរបស់គេហើយ។
៤. ភាពជាអ្នកជំនាញជាអតិភាព
ឃ្លាចុងក្រោយ ជនជាតិជប៉ុនបានលើកឡើងថា “ភាពជាអ្នកជំនាញជាអតិភាព” ជាក់ស្តែងនៅពេលដែលអ្នកមានជំនាញ អ្នកអាចធ្វើការងារដែលអ្នកកំពុងធ្វើដោយស្រួលដូចគ្នា ប្រសិនបើអ្នកចង់ពូកែរលក់អ្នកត្រូវរៀនសូត្រពីអ្នកលក់ ប្រសិនបើអ្នកចង់ចេះធ្វើគ្រូអណិតវិទ្យាលុះត្រាតែអ្នក ខ្លាំងមុខវិជ្ជានោះ។ ហេតុនោះគឺនៅពេលដែលអ្នកមានចំណេះ ជំនាញនោះអតិភាពរបស់អ្នកក៏ច្រើនជាងអ្នកដែលមិនមានជំនាញដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-03T03:41:19.550Z",
"category": "កំពូលអ្នកលក់",
"views": 69,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជប៉ុនជួបគ្រោះធំ ដោយរញ្ជួយដីធ្វើឱ្យអគារជាង១០០ខ្នងខូចខាត និងមនុស្សជាង ៣ម៉ឺនគ្រួសារគ្មានអគ្គីសនីប្រើប្រាស់
|
https://business-cambodia.com/articles/japan-earthquake
|
ជប៉ុនកំពុងជួយគ្រោះធំក្រោយមានការរញ្ជួញដីធំមួយដែលមានកម្រិត ៧.៦ បានធ្វើការវាយប្រហារ ដែលធ្វើឱ្យមានការខូចខាតនូវទ្រព្យសម្បត្តិ អគារ លំនៅដ្ឋានអស់ជាច្រើនខ្នង និងបង្ករឱ្យមានមនុស្សបាត់បង់អាយុជីវិតថែមទៀតផង។
បើតាមការឱ្យដឹងរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា គិតត្រឹមម៉ោង ១៣:០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu ។ ក្នុងនោះមាន អគារជាង ១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀត្រូវបានដួលរលំ។
ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុង ចំណោម ៤៥,០០០គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ ហើយមានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នងផងដែរ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង ៨,៥០០នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋ ខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិនេះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-02T10:03:06.824Z",
"category": "ព័ត៌មានថ្មីៗ",
"views": 225,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ល្បីនៅស្រុកខ្មែរ! ប្រធានអិមជី បានប្រាប់ពីគោលការណ៍ធំ៣ ដែលធ្វើឱ្យក្រុមហ៊ុនឈរជើងរឹងមាំ
|
https://business-cambodia.com/articles/tips-to-build-business-by-mg
|
ក្រោយចំណាយពេលជិត១០ឆ្នាំក្នុងសមរភូមិអាជីវកម្ម ដែលមានរបត់ប្រែប្រួលនៃរបៀបដំណើរការអាជីវកម្ម ឥតឈប់ឈរ រាប់ចាប់តាំងពីការរកស៊ីក្នុងបរិបទសេដ្ឋកិច្ចធ្លាក់ចុះ សេដ្ឋកិច្ចធម្មតា ព្រមទាំងក្រោមការគំរាមកំហែងពីបញ្ហាអតិផរណាជាសកលនាពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក មានពាក្យស្លោកមួយដែលប្រជាជនខ្មែរចាំច្បាស់គឺ ទន់ដូចមាត់អូន ដែលបានសរសេរនៅលើកញ្ចប់ក្រដាសជូតមាត់របស់ខ្លួន។
បានចាប់ផ្តើមជាក្រុមហ៊ុនខ្នាតតូចកាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ហើយបានក្លាយជាក្រុមហ៊ុនខ្នាតមធ្យមស្ដង់ដារពេញទី ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ព្រមទាំងបានផ្គត់ផ្គង់ផលិតផលខ្លួនទៅដល់អតិថិជនគោលដៅទូទាំងប្រទេស។
តើហេតុអ្វីបានជាក្រុមហ៊ុនមួយនេះ មានអ្នកគាំទ្រច្រើននិងឈរជើងរឹងមាំបែបនេះ?
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក បានចែករំលែកនូវយុទ្ធសាស្រ្តពិសេសមួយចំនួននៅពីក្រោយភាពរីកចម្រើនដោយសន្សឹមៗរបស់ខ្លួន ដែលវាគឺជារបៀបនៃការគ្រប់គ្រងដឹកនាំ។ នៅក្នុងការគ្រប់គ្រងដឹកនាំនោះទៀតសោត លោក សុជាតិ បានផ្ដោតសំខាន់ទៅលើគោលការណ៍ធំៗ៣ រួមមានដូចជា «ស្មោះត្រង់ ប្រឹងប្រែង យូរអង្វែង»។
ទី១. ស្មោះត្រង់៖ រាល់ផលិតផលរបស់អិមជី តែងតែដាក់បង្ហាញនូវចំនួន បរិមាណ ទម្ងន់ គុណភាពល្អ ឬមធ្យម ច្បាស់ៗតែម្តង ដើម្បីជាព័ត៌មានសម្រាប់អតិថិជនពិចារណាសម្រេចចិត្ត។
គ្រប់ដំណើរការនៃចំណូលចំណាយគឺមានឯកសារ ភស្តុតាង និងបញ្ជីស្នាមច្បាស់លាស់ ដែលអនុលោមតាមស្តង់ដារគណនេយ្យ ដើម្បីធានាតម្លាភាពជូនម្ចាស់ភាគហ៊ុន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានប្រកាន់ ភ្ជាប់នូវអនុលោមភាពតាមច្បាប់ដោយការបង់ពន្ធនានា ប្រាក់សោធននិវត្តន៍ និងបេឡាជាតិសន្តិសុខសង្គម(បសស) ដើម្បីធានាអោយបានថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតម្លាភាព។
ទី២. ប្រឹងប្រែង៖ ម្ចាស់អាជីវកម្មត្រូវខិតខំបង្កើន ដោយស្វែងរកអតិថិជន និងអ្នកផ្គត់ផ្គង់ល្អៗលើសពីនេះក៏ត្រូវតែប្រឹងប្រែងសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ការវិវត្តថ្មីៗ នៃផលិតផលគូប្រកួតប្រជែង ព្រោះបើគេជំនួសយើងបាន នោះយើងនឹងអស់ផ្លូវដើរ។
អ្វីដែលកាន់តែសំខាន់គឺត្រូវព្យាយាមទទួលយកនូវរាល់ការរិះគន់នានា ហើយយកវាមកកែប្រែអោយទៅជាដំណោះស្រាយថ្មីៗ ដើម្បីបង្ហាត់បង្រៀនទៅបុគ្គលិក យកទៅពន្យល់ដល់អតិថិជនអោយគាំទ្រក្រុមហ៊ុន ជារួមត្រូវតែប្រឹងប្រែងដេញអោយទាន់សភាពការ ទើបគ្រប់គ្រងបញ្ហាបាន។
ទី៣. យូរអង្វែង៖ លោក សុជាតិ ពន្យល់ថា «ដើម្បីឱ្យអាជីវកម្មមួយអាចឈរជើងយូរអង្វែងបាន ដាច់ខាតម្ចាស់អាជីវកម្ម ត្រូវតែរក្សាឱ្យបាននូវភាពអំណត់របស់ខ្លួនរយៈពេលយូរអង្វែងដែរ»។ ពាក្យថាអំណត់ងាយនិយាយតែពិបាកធ្វើ មនុស្សយើងគឺពិបាកទ្រាំធ្វើការងារដដែលៗ ឬក៏ហូបម្ហូបដដែលៗ ដែលអាចនិយាយលេងថា គ្មាននរណាម្នាក់ដែលអាចទ្រាំហូបសម្លរម្ជូរព្រលិតគ្រប់ពេលក្នុងរយៈពេល១ឆ្នាំបានឡើយ។
ភាពអំណត់គឺសំដៅទៅលើ ការតស៊ូអត់ទ្រាំរបស់ម្ចាស់អាជីវកម្ម ក្នុងការធ្វើនូវរឿងដដែលៗ រាល់ៗថ្ងៃ មិនងាករេទៅតាមឱកាសផ្សេងៗដែលចូលមក។ ជាក់ស្តែងដូចជាខ្លួនលោកផ្ទាល់ តាំងពីដើមមក ដល់ពេលនេះ មិនដែលងាករេចេញពីក្រុមហ៊ុនអិមជីឡើយ។ មិនខុសពីពាក្យចាស់ពោលថា «អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ» អ្នកបង្កើតក្រុមហ៊ុនមួយឆ្នាំ១០ មិនប្រាកដថាខ្លាំងជាងអ្នករក្សាក្រុមហ៊ុន១បាន១០ឆ្នាំនោះទេ។
ម្ចាស់អាជីវកម្មខ្មែររូបនេះ បាននិយាយបន្តដោយសង្កត់ធ្ងន់ថា «អំណត់គឺជាអាវុធដ៏មុតស្រួចបំផុត ដែលអាចធ្វើឱ្យអាជីវកម្មមួយឈរជើងបានយូរអង្វែង»។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម អ្នកមិនអាចធ្វើអ្វីតាមតែចិត្តចង់នោះទេ គឺត្រូវធ្វើតាមទំនួលខុសត្រូវវិញទើបជាការប្រសើរ។
ភាពអំណត់នៃថ្នាក់ដឹកនាំ គឺបង្ហាញពីភាពចាស់ទុំនៃអាជីវកម្មបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខពាន់ឆ្នាំ ដូចប្រសាទអង្គរវត្តយើងផងដែរ។
ទាំងអស់នេះវិនិយោគិនឯណាដែលថាមិនជាប់ស្នេហ៍!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:12",
"date_created": "2024-01-02T01:51:12.680Z",
"category": "ហិរញ្ញវត្ថុ",
"views": 242,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.