id
stringlengths
36
36
title
stringlengths
8
2.31k
content
stringlengths
4
21.7k
datetime
stringdate
1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
domain
stringclasses
9 values
url
stringlengths
31
236
f6406225-304d-4015-8f28-971a94b9c50b
បញ្ហា​ឈឺ​ចង្កេះ
គ្រូ​ពេទ្យ​ផ្នែក​ឯកទេស​ឆ្អឹង នៅ​គ្លីនិក​ឯកទេស​ឆ្អឹង សំណង់ ១២ លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ថ្លែង​ឱ្យ​ដឹង​ថា មនុស្ស​ម្នាក់ៗ យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​ឈឺ​ចង្កេះ​ម្ដង​ក្នុង​មួយ​ជីវិត។ នៅ​ប្រទេស​កម្ពុជា មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​មក​មន្ទីរ​ពេទ្យ​ព្រោះ​តែ​បញ្ហា​ឈឺ​ចង្កេះ ជា​ពិសេស អ្នក​ដែល​មាន​វ័យ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ។ លោក​បន្ត​ថា បញ្ហា​ឈឺ​ចង្កេះ​ជា​ជំងឺ​ជាប់​លំដាប់​ថ្នាក់​ទី ៣ ឬ​ទី ៤ ក្នុង​ចំណោម​បញ្ហា​សុខភាព ដែល​ឧស្សាហ៍​កើត​មាន។ ទាក់ទង​ទៅ​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ឈឺ​ចង្កេះ​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ បញ្ជាក់​ថា បញ្ហា​ឈឺ​ចង្កេះ វា​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង។ ករណី​ឈឺ​ចង្កេះ​ចំនួន​ប្រមាណ ៨០% មូលហេតុ​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ដំណើរ​ការ និង​រចនា​សម្ព័ន្ធ​របស់​រាងកាយ​មិន​ប្រក្រតី និង​ខ្លះ​ទៀត​មាន​មូលហេតុ​មិន​ច្បាស់​លាស់។ លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ពន្យល់​ដូច្នេះ៖ ចំនួន​ករណី ៤% ផ្សេង​ទៀត ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា វា​ទាក់ទង​ទៅ​នឹង​ថាស​ទ្រនាប់​ឆ្អឹង​កង​ខ្នង​ហ្នឹង​ដែរ ដោយសារ​តែ​ទ្រនាប់​ឆ្អឹង​នោះ​វា​លាន​ចេញ​ខុស​ពី​ទីតាំង​ខុស​ធម្មតា។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ដូច្នេះ៖ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា មូលហេតុ​ដទៃ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឱ្យ​ឈឺ​ចង្កេះ គឺ​បណ្ដាល​មក​ពី​ជំងឺ ដែល​កើត​មាន​នៅ​នឹង​ឆ្អឹង ឬ​បរិវេណ​ក្បែរៗ ចង្កេះ​នេះ ឧទាហរណ៍​ដូច​ជា ជំងឺ​របេង និង​ជំងឺ​មហារីក​ឆ្អឹង​ខ្នង។ ការ​កើត​មាន​ជំងឺ​រលាក ឬ​ដំបៅ​ក្លាយ​នៅ​ឆ្អឹង​ខ្នង ក៏​ជា​មូលហេតុ ដែល​នាំ​ឱ្យ​មាន​បញ្ហា​ឈឺ​ចង្កេះ​ដែរ។ ដោយសារ​តែ​មាន​មូលហេតុ​ច្រើន​យ៉ាង​ដូច្នេះ ទើប​គ្រូពេទ្យ​ចាត់​ទុក​ថា អាការៈ​ឈឺ​ចង្កេះ​គ្រាន់​តែ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ ដែល​កើត​មាន​នៅ​នឹង​ឆ្អឹង ឬ​បរិវេណ​ជុំវិញ​ចង្កេះ​នេះ។ ដើម្បី​វិនិច្ឆ័យ​រក​ឱ្យ​ឃើញ​មូលហេតុ​ណា​មួយ​ពិត​ប្រាកដ គ្រូពេទ្យ​ចាំបាច់​ត្រូវ​ពិនិត្យ​តាម​បច្ចេកទេស​មួយ​ចំនួន ឬ​ត្រូវ​ថត​ឆ្លុះ​បរិវេណ​ចង្កេះ​នេះ ដោយ​ម៉ាស៊ីន​ពិសេស ហៅថា អឹមអារ៍អាយ (MRI = Magnetic resonance image)។ ប្រភេទ​អាការៈ​ឈឺ​ចង្កេះ​ថ្មីៗ ខ្លះ ដូចជា​អាការៈ​ឈឺ​ពេល​ប្រឹង​លេង​កីឡា ហើយ​ការ​ឈឺ​នេះ​មាន​រយៈ​ពេល​តិច​ជាង ៣ សប្ដាហ៍ ការ​ថត​ឆ្លុះ​មិន​បង្ហាញ​លទ្ធផល​អ្វី​ទេ។ លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា អាការៈ​ឈឺ​ចង្កេះ​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ជំងឺ​មិន​គួរ​ចំណាយ​លើ​ការ​ថត​ឥត​ប្រយោជន៍​ទេ។ ក៏ប៉ុន្តែ ប្រសិន​បើ​ចង្កេះ​មាន​ការ​ប៉ះទង្គិច គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ធ្លាក់​ពី​ទី​ខ្ពស់ ការ​ថត​ឆ្លុះ​អាច​មាន​ប្រយោជន៍ ព្រោះ​គ្រូពេទ្យ​នឹង​ថត​ដើម្បី​រក​ឆ្អឹង​បាក់ ឬ​ភ្លាត់។ ក្រៅ​ពី​ការ​ថត​ឆ្លុះ​ដោយ​ម៉ាស៊ីន​ទំនើប MRI គ្រូពេទ្យ​ក៏​អាច​ថត​ឆ្លុះ​ដោយ​ម៉ាស៊ីន​អេកូ ដែល​មាន​សព្វ​ថ្ងៃ​ដែរ ដើម្បី​រក​ជំងឺ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ឈឺ​ចង្កេះ​នេះ លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ មានប្រសាសន៍ថា ជំងឺ​ទាក់ទង​មួយ​ចំនួន​គេ​អាច​វិនិច្ឆ័យ និង​បែង​ចែក​ដាច់​ពី​បញ្ហា​នៅ​ឆ្អឹង​ចង្កេះ​បាន តាម​រយៈ​រោគ​សញ្ញា​ដែល​ស្ដែង​ឡើង​ខុសៗ គ្នា ដោយ​មិន​ចាំបាច់​ថត​ទេ។ ចំពោះ​អាការៈ​ឈឺ​ចង្កេះ​រ៉ាំរ៉ៃ ដែល​មាន​រយៈ​ពេល​លើស​ពី​បួន​សប្ដាហ៍​ឡើង​ទៅ លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ពន្យល់​ដូច្នេះ៖ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ដែល​អ្នក​ជំងឺ​មក​ជួប​គ្រូ​ពេទ្យៗ នឹង​ធ្វើ​តេស្ត​លើ​សរសៃ​ប្រសាទ​ទាក់ទង​នឹង​ចង្កេះ​មួយ​ចំនួន ដូចជា​គោះ​សរសៃ​ពួរ​ក្បាល​ជង្គង់ និង​កែងជើង ការ​កូត​បាទ​ជើង និង​ការ​ពិនិត្យ​កម្លាំង​កន្ត្រាក់​សាច់​ដុំ​ទ្វា​លាមក​ជាដើម ពី​ព្រោះ​អវយវៈ​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​សរសៃ​ប្រសាទ​ ដែល​ចេញ​ពី​ចង្កេះ។ លោក​វេជ្ជបណ្ឌិត​សរុប​សេចក្ដី​ថា ការ​ថត​ឆ្លុះ​រក​មូលហេតុ​នៃ​ការ​ឈឺ​ចង្កេះ​ពិត​ប្រាកដ​គឺ​គប្បី​ធ្វើ​ឡើង​ចំពោះ​បញ្ហា​ឈឺ​ចង្កេះ​ទាំងឡាយ​ណា ដែល​មាន​រយៈ​ពេល​អូស​បន្លាយ​លើស​ពី​បួន​សប្ដាហ៍ ឬ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង៕
2011-05-12T04:13:00+07:00
rfa.org
https://www.rfa.org/khmer/program/health/low_back_pain-05112011170725.html
787fbce6-7abf-46c5-9a8b-0395be94c667
បញ្ហា​តានតឹង​ក្នុង​អារម្មណ៍
បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ដែល​ភាសា​អង់គ្លេស​ហៅ​ថា STRESS ជា​បញ្ហា​មួយ​ដែល​កើត​មាន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង។ បញ្ហា​តាន​តឹង​ក្នុង​អារម្មណ៍ កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​មាន​កម្រិត និង​ទម្រង់​ខុសៗ គ្នា។ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬSTRESS ក្នុង​កម្រិត​តិច​តួច និង​ក្នុង​រយៈពេល​ខ្លី ជា​រឿង​ធម្មតា ដែល​យើង​អាច​ជម្នះ​បាន។ មនុស្ស​ដែល​មាន​សុខភាព​ល្អ អាច​ជម្នះ​លើ​បញ្ហា​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃៗ។ ក៏ប៉ុន្តែ បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ STRESS ដែល​មាន​រយៈពេល​យូរ ត្រូវ​បាន​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ចាត់​ទុក​ថា ជា​ជំងឺ​មួយ​ប្រភេទ។ គ្រូ​ពេទ្យ​ពិគ្រោះ​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ក្រុង​ភ្នំពេញ លោក​វេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា មាន​ប្រសាសន៍​បញ្ជាក់​អំពី​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ STRESS នេះ​ដូច្នេះ​ថា កត្តា​ដែល​នាំ​ឱ្យ​មាន​បញ្ហា​តាន​តឹង​ផ្លូវ​អារម្មណ៍ ឬ​ជួន​កាល​ហៅ​ថា​បញ្ហា​ថប់​អារម្មណ៍ គឺ​ជា​ឋាមពល​ធម្មជាតិ​ពិត​មួយ ចេញ​ពី​ខាង​ក្នុង​ខ្លួន ឬ​ពី​ខាង​ក្រៅ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​រូប​យើង។ នៅ​ពេល​ណា​មាន​ភាព​តានតឹង​កើត​ឡើង រូប​យើង​នឹង​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ភាព​តាន​តឹង​នោះ និង​បរិយាកាស​ជុំវិញ​ភាព​តាន​តឹង​នោះ។ ឯកសារ​ពេទ្យ​ឈ្មោះ មេឌិក ត្រេនីង មែនញួល (Medic Training Manual) នៃ​គណៈកម្មការ​ជន​ភៀស​ខ្លួន​អាមេរិកាំង ឬ American Refugee Committee) បាន​សរសេរ​ថា នៅ​ពេល​ណា​យើង​ខ្វះខាត​អ្វី​មួយ ដែល​ជា​សេចក្ដី​ត្រូវការ​ជា​មូលដ្ឋាន​របស់​យើង នោះ​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​មាន​បញ្ហា​តាន​តឹង​ក្នុង​អារម្មណ៍​កើត​ឡើង​ដែរ។ សេចក្ដី​ត្រូវ​ការ​មូលដ្ឋាន​មួយ ដែល​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​បាន​ទាញ​ការ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ក្រៅ​ពី​តម្រូវការ​ផ្នែក​ចំណីអាហារ​សម្រាប់​ទ្រទ្រង់ និង​ការ​លូត​លាស់​រាងកាយ និង​តម្រូវការ​ខាង​សម្ភារៈ ចិត្តសាស្ត្រ ក៏​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​មូលដ្ឋាន​សម្រាប់​មនុស្ស​ដែរ។ ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ការស៊ុន​ បូណាត មាន​ប្រសាសន៍​ថា ចិត្តសាស្ត្រ នៅ​ប្រទេស​កម្ពុជា ជា​បញ្ហា​មួយ ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ទៀត​ថា ការ​ខ្វះខាត​ផ្នែក​ចិត្ត​សាស្ត្រ​នេះ​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត។ ស្ថានភាព​បែប​នេះ ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍។ នៅ​ពេល​ណា​ស្ថានភាព​តានតឹង​ក្នុង​អារម្មណ៍​នេះ​ច្រើន​ហូរហៀរ​ពេក​ទៅ វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​គិត​ទៅ​រក​ផ្លូវ​មិន​ល្អ។ ការ​ពិត តាម​ទស្សនៈ​ជីវសាស្ត្រ ភាព​តានតឹង​ក្នុង​អារម្មណ៍ វា​អាច​នៅ​ជា​ផ្លូវ​កណ្ដាល អាច​នៅ​ខាង​ផ្លូវ​ល្អ ឬ​ងាក​ទៅ​ខាង​រៀង​មិន​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​សុខភាព ឬ​ហៅ​ថា​ជំងឺ។ លោក​វេជ្ជបណ្ឌិត ការស៊ុន​ បូណាត មាន​ប្រសាសន៍​ដូច្នេះ ៖ ឯកសារ​ពេទ្យ​ពន្យល់​ថា ជាទូទៅ ភាព​តាន​តឹង​ផ្លូវចិត្ត និង​អារម្មណ៍ គឺ​ទាក់ទង​ទាំង​កត្តា​ក្រៅ​ខ្លួន និង​កត្តា​ក្នុង​ខ្លួន។ កត្តា​ក្រៅ​ខ្លួន មាន​ជា​អាទិ​ដូច​ជា កត្តា​ការងារ​របស់​យើង កត្តា​ទំនាក់​ទំនង​រវាង​យើង និង​អ្នក​ដទៃ បញ្ហា​ផ្ទះ​សម្បែង បញ្ហា​ឧបសគ្គ និង​ការ​លំបាក​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ប្រឈម​មុខ​រាល់​ថ្ងៃ។ ចំពោះ​កត្តា​ក្នុង​ខ្លួន​វិញ គឺ​ទាក់ទង​ទៅ​នឹង​លទ្ធភាព​រាងកាយ​របស់​យើង ដែល​ត្រូវ​ប្រតិកម្ម​តប​ចំពោះ​កត្តា​ពី​ខាង​ក្រៅ​ទាំង​នោះ។ កត្តា​ក្នុង​ខ្លួន ដែល​មាន​ឥទ្ធិពល​លើ​លទ្ធភាព​រាងកាយ​របស់​យើង ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​កត្តា​ពី​ខាង​ក្រៅ​ខ្លួន​ទាំង​នោះ គឺ​រួម​មាន​ការ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ចំណី​អាហារ សុខភាព​ទូទៅ និង​ភាព​រីក​ចម្រើន​ខាង​រាងកាយ សុខុមាលភាព​ខាង​ផ្លូវ​ចិត្ត ឬ​អារម្មណ៍ ការ​ទទួលទាន និង​ការ​សម្រាក​របស់​យើង។ លោក​វេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា មានប្រសាសន៍​ពន្យល់​បន្ថែម​ថា កត្តា​ទាំង​នេះ​ដូច្នេះ ៖ អាការៈ និង​សញ្ញា នៃ​ភាព​តាន​តឹង​ផ្លូវចិត្ត និង​ការ​ថប់​អារម្មណ៍ អាការៈ និង​សញ្ញា​នៃ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ជាក់​ស្ដែង​វា​បង្កប់​នៅ​ក្នុង​អារម្មណ៍ និង​កាយវិការ​សកម្ម​របស់​យើង​ប្លែកៗ គ្នា​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដូច​ជា បញ្ហា​សម្រាន្ត​មិន​លក់ រឹង​សាច់​ដុំ ឈឺ​សាច់​ដុំ ឈឺ​ក្បាល មាន​បញ្ហា​ក្រពះ​ពោះវៀន និង​អស់​កម្លាំង។ ស្ត្រី​អ្នក​ជំងឺ​មួយ​រូប​ឈ្មោះ សួន យ៉ែម ដែល​បាន​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​របស់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថ្លែង​ឱ្យ​ដឹង​អំពី​អាការៈ​ជំងឺ ដែល​គាត់​មាន​ថា ៖ អាការៈ​ថប់​អារម្មណ៍ ផ្នែក​រាងកាយ គឺ​មាន​អាកប្បកិរិយា​ច្រាស​ច្រាល ថប់បារម្ភ ប្រែប្រួល​ទម្លាប់​ទទួលទាន រួម​មាន​ការ​មិន​សូវ​ទទួល​ទាន​អាហារ ឬ​ទទួលទាន​ច្រើន បាត់បង់​ភាព​រីករាយ​ អារម្មណ៍​ផ្លាស់​ប្ដូរ ឆាប់​ច្រឡោត ឆាប់​ខឹង និង​ធ្លាក់​ទឹកចិត្ត។ លោក​វេជ្ជបណ្ឌិត កាស៊ុន បូណាត មាន​ប្រសាសន៍​ដូច្នេះ អំពីការព្យាបាល៖ ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ​តានតឹង ឬ​ថប់អារម្មណ៍ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា ពន្យល់​ថា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ការ​ព្យាបាល​ដោយ​ថ្នាំ និង​ដោយ​ផ្នែក​ចិត្ត​សាស្ត្រ​ត្រូវ​ធ្វើ​ស្រប​គ្នា ៖ ការ​កាត់​បន្ថយ​កត្តា​នាំ​ឱ្យ​ថប់អារម្មណ៍​ជា​ការ​ព្យាបាល​ដ៏​ប្រសើរ​មួយ។ គេ​កត់​សម្គាល់​ដែរ​ថា អ្នក​ដែល​មាន​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត និង​ថប់​អារម្មណ៍​ច្រើន​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង​មិន​បាន​ល្អ ហើយ​មាន​ទំនោរ​ទៅ​រក​អាកប្បកិរិយា ដែល​នាំ​ឱ្យ​ប៉ះពាល់​សុខភាព ដូចជា ទទួល​ទាន​ស្រា​ច្រើន ប្រើ​ថ្នាំ មិន​សូវ​ហាត់​ប្រាណ។ អាកប្បកិរិយា ដែល​នាំ​ឱ្យ​ខូច​សុខភាព​ទាំង​នេះ អាច​ធ្វើ​ឱ្យ​អាការៈ​តាន​តឹង​ក្នុង​អារម្មណ៍​រឹតតែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ភាព​ធ្ងន់ធ្ងរ​នោះ​នឹង​ធ្វើ​ឱ្យ​ខូច​សុខភាព គឺ​វិល​ចុះ​វិល​​ឡើង។ ការហាត់ប្រាណ និង​លេង​កីឡា ស្ដាប់​ចម្រៀង ឬ​ច្រៀង​កម្សាន្ត មើល​ទូរទស្សន៍ ឬ​ភាពយន្ត​រឿង​ដែល​ចូល​ចិត្ត ភាព​យន្ត​តុក្កតា ជា​វិធី​កាត់​បន្ថយ​កត្តា​នាំ​ឱ្យ​ថប់អារម្មណ៍​មិន​ប៉ះពាល់​សុខភាព។ លោក​វេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា ណែនាំ​ថា អ្នក​មាន​បញ្ហា​ថប់​អារម្មណ៍​មិន​គួរ​ទទួលទាន​កាហ្វេ​ទេ ព្រោះ​វា​អាច​ធ្វើ​រំខាន​ដល់​ដំណេក៕
2011-05-05T17:20:00+07:00
rfa.org
https://www.rfa.org/khmer/program/health/unhealthy_stress-05052011055449.html
e887271c-0ea7-44d4-9bb7-6c4fecd5992d
ស្រា​និង​សុខភាព​បេះដូង
មនុស្ស​មួយ​ចំនួន​និយាយ​ថា ការ​ទទួល​ទាន​ស្រា​ជា​ការ​កម្សាន្ត​អារម្មណ៍​ពេល​ជួប​ជុំ​មិត្តភ័ក្ដិ ឬ​គ្រួសារ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា បើ​មិន​បាន​ទទួល​ទាន​ស្រា​ទេ ធ្វើ​ឱ្យ​គេ​មិន​ស្រួល​ខ្លួន ដូចជា​គេង​មិន​លក់ ឈឺ​ឆ្អឹង បាយ​មិន​បាន ខ្សោយ​កម្លាំង ។ល។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា ស្រា​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម ក៏​ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បាន​រក​ឃើញ​ថា ស្រា​អាច​ជួយ​សុខភាព​បេះដូង។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឡេង ម៉ាលី ៖
2011-03-24T11:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/alcohol_and_heart_health-03252011024736.html
aa5967d4-f765-40cc-bbdd-e860dfdfd28f
បញ្ហា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​រលាក​ត្រចៀក
គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក​ឱ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​មាន​មូលហេតុ​ច្រើន​ប្រភេទ ហើយ​សភាព​រលាក​មាន​ស្រាល​ធម្មតា រហូត​ដល់​ធ្ងន់ធ្ងរ ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន បន្ទាប់​ពី​ការ​រលាក​នោះ​វិវត្តន៍​ទៅ​ជា​ជំងឺ​ក្លាយ​នៅ​ក្នុង​ក្បាល។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​សេចក្ដី​រាយ​ការណ៍​ពី​បញ្ហា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​រលាក​ត្រចៀក​មក​ជម្រាប​ជូន​លោក​អ្នក៖
2011-03-16T15:06:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Ear_Infection-03162011040031.html
d6787274-597c-41e3-a41a-3862bcf63bf8
ការ​សម្រាល​កូន​តាម​វិធី​វះកាត់
មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នេះ​ដោយសារ​តែ​ការ​ផ្ដល់​សេវា​សុខភាព​ផ្នែក​សម្ភព​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​បាន​គ្រប់គ្រាន់​នៅ​ឡើយ។ ក៏ប៉ុន្តែ​ការ​វះកាត់​ខ្លះ ត្រូវ​បាន​មន្ត្រី​ថ្លែង​ថា បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​ចាំបាច់។ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយ​ការណ៍៖
2011-03-10T15:08:00+07:00
rfa.org
https://www.rfa.org/khmer/program/health/delivery_by_c_section-03102011025743.html
c4b0d4ad-0475-43cf-b767-c11b109eb397
ជំងឺ​រលាក​ថ្លើម​ប្រភេទ C
វេជ្ជបណ្ឌិត​ឯកទេស​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរ​ពេទ្យ​គ្លិន​អ៊ីហ្គល (Gleneagles) នៅ​ប្រទេស​សិង្ហបុរី​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​កើត​ជំងឺ​រលាក​ថ្លើម​ចំណោម ១៨៥​នាក់ នៅ​ប្រទេស​កម្ពុជា​មាន ៣៥% កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដែល​ជា​តួ​លេខ​មួយ​ខ្ពស់។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​រលាក​ថ្លើម​ប្រភេទ C នេះ មក​ជម្រាប​ជូន​លោក​អ្នក៖
2011-02-23T16:59:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Hepatitis_C-02232011044554.html
22d0207b-0f48-4985-8e9c-0283fc703d38
ជំងឺ​មហារីក​ប្លោក​នោម
នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក តួ​លេខ​ករណី​កើត​ជំងឺ​មហា​រីក​ប្លោក​នោម​ថ្មី ក្នុង​ឆ្នាំ​២០១០ មាន​ចំនួន​ជាង ៧​ម៉ឺន​ករណី ហើយ​ចំនួន​ស្លាប់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​រហូត​ដល់ ១​ម៉ឺន ៤​ពាន់​នាក់។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​មហារីក​ប្លោក​នោម​នេះ មក​ជម្រាប​ជូន​លោក​អ្នក៖
2011-02-20T17:51:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Bladder_cancer-02202011054251.html
6d92725b-00e3-42a8-aedf-440bb981e453
ជំងឺ​មហារីក​តម្រង​នោម
នៅ​សហ​រដ្ឋ​អាមេរិក មាន​អ្នក​ស្លាប់​ជាង​មួយ​ម៉ឺន​នាក់ ដោយ​សារ​ជំងឺ​នេះ​ក្នុង​មួយ​ឆ្នាំ​។ នៅ​ប្រទេស​កម្ពុជា​វិញ គ្រូ​ពេទ្យ​អះអាង​ថា ក៏​មាន​ករណី​នេះ​ខ្លះ​ដែរ បើ​ទោះ​ជា​មិន​ទាន់​មាន​តួ​លេខ​ច្បាស់​លាស់​ក្តី។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​មហារីក​តម្រង​នោម មក​ជម្រាប​ជូន​លោក​អ្នក​ដូច​ត​ទៅ៖
2011-02-12T17:20:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Kidney_cancer-02122011050606.html
e862ce32-36f3-4022-84c7-b4da5f231060
ជំងឺ​មហារីក​ប្រូស្តាត
ក៏​ប៉ុន្តែ​គ្រូ​ពេទ្យ​បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​សិង្ហបុរី​បច្ចុប្បន្ន​នេះ ក៏​សម្បូរណ៍​ជំងឺ​នេះ​ណាស់​ដែរ។ នៅ​ប្រទេស​កម្ពុជា​វិញ គ្រូ​ពេទ្យ​អះអាង​ថា​ក៏​មាន​ករណី​នេះ​ខ្លះ​ដែរ បើ​ទោះ​ជា​មិន​ទាន់​មាន​តួ​លេខ​ច្បាស់​លាស់​ក្ដី។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត (Prostate gland) មក​ជម្រាប​ជូន​លោក​អ្នក៖
2011-01-27T16:40:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Prostate_Cancer-01272011043036.html
8ad6f66e-54b7-4f2f-9973-bb976de8fd62
ជំងឺ​រលាក​ថ្លើម​ប្រភេទ B
វេជ្ជបណ្ឌិត​ឯកទេស​ខាង​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរ​ពេទ្យ​បាងកក ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា មាន​មនុស្ស​ជាង ២០០០​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ប៊ី​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​គេ។ ក្នុង​ចំនួន​នេះ មាន​៣៥០​លាន​នាក់ ក្លាយ​ជា​អ្នក​ផ្ទុក​មេរោគ​រលាក​ថ្លើម​ប្រភេទ​ប៊ី​នេះ​រ៉ាំរ៉ៃ ហើយ​នៅ​តំបន់​អាស៊ី និង​តំបន់​អាហ្វ្រិក​ខាង​ត្បូង មាន​មនុស្ស​ចាស់​ពី ១៥% ទៅ​២០% កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ប៊ី​រ៉ាំរ៉ៃ។ នៅ​ប្រទេស​កម្ពុជា ក៏​មាន​ជំងឺ​នេះ​ដែរ។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ប៊ី​នេះ មក​ជម្រាប​ជូន​លោក​អ្នក ៖
2010-12-30T16:26:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Hepatitis_B-12302010041433.html
af09a051-0c87-4dcc-8571-f68177326c68
ជំងឺ​គ្រុន​ពោះ​វៀន
ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ឆ្លង​នៅ​សហ​រដ្ឋ​អាមេរិក ហៅ​កាត់​ថា CDCបាន​ឱ្យ​ដឹង​ថា មាន​មនុស្ស​ជាង ១២​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក បាន​កើត​ជំងឺ​គ្រុន​ពោះ​វៀន​ក្នុង​មួយ​ឆ្នាំៗ។ នៅ​ប្រទេស​កម្ពុជា ក៏​នៅ​តែ​មាន​ជំងឺ​នេះ​ដែរ។ ក្នុង​នាទី​សុខភាព​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​គ្រុន​ពោះ​វៀន​នេះ​មក​ជម្រាប​ជូន​លោក​អ្នក​ដូច​តទៅ៖
2010-12-16T17:15:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Typhoid_fever-12162010050413.html
f3332cd0-c666-4922-ae59-dc52a05df890
ផល​វិបាក​នៃ​ការ​ជួយ​សង្គ្រោះ​បឋម
មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ គឺ​បញ្ហា​គាំង​បេះ​ដូង។ ការ​ជួយ​សង្គ្រោះ​បឋម គឺ​ការ​ជួយ​ធ្វើ​ចលនា​បេះ​ដូង និង​ផ្លូវ​ដង្ហើម អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​មួយ​ចំនួន​ដែរ។ ក៏​ប៉ុន្តែ គ្រូ​ពេទ្យ​បាន​ឱ្យ​ដឹង​ថា ការ​ជួយ​សង្គ្រោះ​បឋម ក៏​អាច​ផ្ដល់​ផល​វិបាក​ដែរ ប្រសិន​បើ​អ្នក​សង្គ្រោះ​មិន​បាន​ពិនិត្យ​ស្ថាន​ភាព​អ្នក​របួស ឬ​អ្នក​រង​គ្រោះ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយ​ការណ៍​មួយ​ស្តី​អំពី​ផល​វិបាក​នៃ​ការ​ជួយ​សង្គ្រោះ​បឋម មក​ជម្រាប​ជូន​លោក​អ្នក ៖
2010-12-09T17:36:00+07:00
rfa.org
https://www.rfa.org/khmer/program/health/first_aid-12092010053436.html
b1a76905-1d37-4657-81f9-8ad29c1fc051
ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល
លោក ឡេង ម៉ាលី រាយការណ៍ ៖
2010-09-16T16:06:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Sinusitis-09162010045805.html
db010dac-355f-4ccd-a3fc-ae0b51e9444d
ជំងឺ​ហឺត
ក្នុង​នាទី​សុខ​ភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​បញ្ហា​ជំងឺ​ហឺត​មក​ជូន​លោក​អ្នក​ជ្រាប​ដូច​តទៅ ៖
2010-09-02T18:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/asthma-09022010070057.html
60092bd5-4a8b-4668-bb2d-7e8ec4a9afc5
ជំងឺ​ឫសដូងបាត
នាទី​សុខភាព​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​ជំងឺ​មួយ​នេះ​មក​ជម្រាប​លោក​អ្នក​ជ្រាប​ដូច​តទៅ ៖
2010-08-12T18:08:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Hemorrhoid-08122010065828.html
14bec01f-14fb-441d-8c0a-4e1c73a21a4c
ជំងឺ​ក្រួស​ក្នុង​តម្រង​នោម
ក្នុង​នាទី​សុខ​ភាព​របស់​វិទ្យុ​អាស៊ី​សេរី នៅ​ពេល​នេះ លោក ឡេង ម៉ាលី លើក​យក​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម មក​ជម្រាប​ជូន​ជ្រាប​ដូចត​ទៅ។
2010-07-22T17:42:00+07:00
rfa.org
https://www.rfa.org/khmer/program/health/kidney-07222010063610.html
94ec68ac-2bda-4286-803b-b99d27d595b5
សារប្រយោជន៍​នៃ​ការ​ទទួល​ទាន​កាហ្វេ
នៅ​ប្រទេស​កម្ពុជា ទោះ​ជា​នៅ​តាម​ទី​ប្រជុំ​ជន​ជនបទ ឬ​តាម​ទីក្រុង​ធំ​ៗ ក្ដី គេ​សង្កេត​ឃើញ​មាន​ហាង​លក់​កាហ្វេ​រាប់​មិន​អស់ ជា​ពិសេស នៅ​ទី​ក្រុង​ភ្នំពេញ មាន​ហាង​លក់​កាហ្វេ​តាំង​នៅ​ស្ទើរ​គ្រប់​ច្រក​ផ្លូវ។ ជា​រៀង​រាល់​ព្រឹក ចាប់​តាំង​ពី​ព្រលឹម​ស្រាង​ៗ អ្នក​និយម​ទទួល​ទាន​កាហ្វេ​ប្រចាំ​ថ្ងៃ តែង​នាំ​គ្នា​ម្នីម្នា​ទៅ​រក​ទទួល​ទាន​កាហ្វេ​នៅ​តាម​តូប ឬ​តៀម​កាហ្វេ ដែល​ខ្លួន​និយម។ អ្នក​ខ្លះ ហៅ​អ្នក​និយម​ទទួល​ទាន​កាហ្វេ​ជា​ប្រចាំ​នោះ​ថា ជា​អ្នក​ញៀន​កាហ្វេ ដោយសារ​តែ​អ្នក​ទាំង​នោះ​មិន​អាច​អត់​កាហ្វេ​បាន។ ភាគ១ ៖ ភាគ២ ៖
2010-06-24T15:31:00+07:00
rfa.org
https://www.rfa.org/khmer/program/health/caffee-06242010041640.html
068f2319-11be-43e8-93ba-d20254cd11ef
អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ
ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ក្រុង ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ គេ​តែង​ឃើញ​មាន​មហាជន​ទាំង​ប្រុស​ទាំង​ស្រី ក្មេង​ចាស់​និយម​នាំ​គ្នា​ហាត់​ប្រាណ​តាំង​ពី​ព្រលឹម​ស្រាងៗ និង​ពេល​ល្ងាច នៅ​តាម​ទី​សួន​ច្បារ ទីធ្លា​សាលា​រៀន និង​តាម​កីឡាដ្ឋាន​ជាដើម ។ នៅ​ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី ជូន​​សេចក្តី​រាយ​ការណ៍​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​នេះ ៖
2010-06-11T08:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/advantage-of-physical-exercise-06112010054231.html
7d0aa45b-e2dc-48f7-aec8-72178d59fdaa
ផល​វិបាក​អាក្រក់​នៃ​ការ​ជក់​បារី​ទៅ​លើ​សុខភាព (ភាគ​២)
ស្ថិតិ​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១០ បង្ហាញ​ថា មាន​អ្នក​ជក់​បារី​ជា​បុរស ៤៨% ស្រ្តី ៣,៦% ហើយ​អ្នក​ចុក​ថ្នាំ​ជា​បុរស ១% ស្រ្តី ១៧%។ តើ​ផ្សែង​បារី​មាន​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​ជក់? បារី​ត្រូវ​បាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ស្គាល់​គ្រប់ៗ​គ្នា​តាម​រយៈ​ការ​មើល​ឃើញ កាន់ ជក់ និង​រស់​នៅ​ក្នុង​សហគមន៍​ដែល​ខ្លួន​បាន​កើត​មក។ មិន​តែ​ប៉ុណ្ណោះ មាន​អ្នក​ជក់​បារី​ខ្លះ​បាន​និយាយ​ថា បារី​ជា​អាហារ​ផ្សែង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​មិន​អាច​អត់​បាន ព្រោះ​តែ​ជាប់​សារជាតិ​ញៀន។ ក៏​ប៉ុន្តែ​បារី​ត្រូវ​បាន​គ្រូពេទ្យ​ចាត់​ទុក​ថា ជា​ឃាតករ​លាក់​មុខ ពីព្រោះ​ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ ៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​ឥទ្ធិពល​ជាតិ​ពុល​របស់​វា។ នៅ​ក្នុង​ឯកសារ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​កម្ពុជា ស្តី​អំពី​គ្រោះថ្នាក់​នៃ​ការ​ជក់​បារី​បាន​សរសេរ​ថា នៅ​ក្នុង​ផ្សែង​បារី​ដែល​អ្នក​ជក់​ស្រូប​ចូល​ទៅ​ក្នុង​សួត គឺ​មាន​ផ្ទុក​ដោយ​សារជាតិ​គីមី​ជាង ៤​ពាន់​ប្រភេទ។ ជាតិ​គីមី​សំខាន់ៗ មាន​ដូច​ជា ជ័រថា ដែល​ជា​ជាតិ​ជ័រ​ខ្មៅ​ស្អិត​ម្យ៉ាង​ដូច​កៅស៊ូ​ចាក់​ថ្នល់ ជាតិ​នីកូទីន ជា​សារជាតិ​គីមី​ធ្វើ​ឱ្យ​ញៀន ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ផ្សែង​រថយន្ត អាម៉ូញាក់ មាន​នៅ​ក្នុង​ផលិតផល​លាង​ឥដ្ឋ និង​ជាតិ​អាសេនិក ដែល​មាន​នៅ​ក្នុង​ថ្នាំ​បំពុល​កណ្ដុរ។ លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ជា​ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ថ្លែង​បញ្ជាក់​ថា សារជាតិ​គីមី​ទាំង​នេះ​បាន​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ ៖ ។ តើ​សារជាតិ​គីមី​ពុល​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ជក់ ឬ​ផ្សែង​បារី នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ខ្លួន​មនុស្ស? ក្នុង​ចំណោម​សារធាតុ​ពុល​ជាង​បួន​ពាន់​មុខ​ដែល​មាន​នៅ​ក្នុង​ផ្សែង​បារី សុទ្ធតែ​បាន​បង្ក​ការ​ប៉ះពាល់​សរីរាង្គ​កាយ​របស់​មនុស្ស​ផ្សេងៗ​គ្នា។ ឧទាហរណ៍ ជាតិ​នីកូទីន គឺ​ជា​សារជាតិ​នាំ​ឱ្យ​ញៀន​ជាតិ​ថ្នាំ​ជក់ ឬ​បារី។ សារជាតិ​នីកូទីន និង​កាបូន​កាបូនម៉ូណូអុកស៊ីត ធ្វើ​ឱ្យ​សង្វាក់​បេះ និង​សម្ពាធ​ឈាម​កើន​ឡើង ជាហេតុ​ធ្វើ​ឱ្យ​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត។ នៅ​ពេល​ដែល​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត​ដូច្នេះ វា​ជា​មូលហេតុ​អាច​បណ្តាល​ឱ្យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​ដាច់​សរសៃ​ឈាម​វា​នឹង​បន្ថយ​ចរន្ត​ឈាម ហើយ​បន្ថយ​ការ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ដៃ​ជើង ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្លាប់​ដៃ​ជើង។ អ្នក​ជក់​បារី​មួយ​ចំនួន​អាច​ឈាន​ទៅ​ដល់​ការ​កាត់​អវយវៈ ឬ​ដៃ​ជើង​ដែល​ស្លាប់ ដោយសារ​តែ​ចរន្ត​ឈាម​ពុំ​បាន​នាំ​ជីវជាតិ​អាហារ និង​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ទី​នោះ​បាន​គ្រប់​គ្រាន់។ ជាតិ​ជ័រថា​ពណ៌​ខ្មៅ​នៅ​ក្នុង​ផ្សែង​បារី​បណ្តាល​ឱ្យ​កើត​ជំងឺ​មហារីក។ ជាតិ​ជ័រថា​វា​នឹង​ទៅ​រុំ​សួត​ដូច​ជា​ម្រែង​ភ្លើង​នៅ​ក្នុង​បំពង់​ផ្សែង​រថយន្ត​ដូច្នោះ​ដែរ។ ចំពោះ​សារជាតិ​កាបូន​ម៉ូណូអាស៊ីត ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ផ្សែង​រថយន្ត​វា​នឹង​ធ្វើ​ឱ្យ​ដុះ​ដុំ​សាច់ ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​និង​កោសិកា​សព៌ាង្គកាយ​ខ្វះ​អុកស៊ីហ្សែន និង​ជា​ហេតុ​ធ្វើ​ឱ្យ​សព៌ាង្គកាយ​ទាំង​មូល ជា​ពិសេស​បេះដូង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើងៗ។ ការ​ដែល​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យូរៗ​ទៅ​រលាក​ផ្លូវ​ដង្ហើម និង​ធ្វើ​ឱ្យ​ខ្យល់​ចូល​ទៅ​ក្នុង​សួត​កាន់​តែ​តិច​ទៅៗ។ ការ​ជក់​បារី​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រលាក​ទង​សួត​ញឹកញាប់ ហើយ​ធ្វើ​ឱ្យ​សួត និង​បេះដូង​ចុះ​ខ្សោយ​ទ្រុឌទ្រោម។ ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ថ្លែង​ថា សព្វថ្ងៃ​នេះ​អ្នក​ជំងឺ​សួត​ភាគ​ច្រើន​ដែល​លោក​បាន​ទទួល គឺ​ទាក់ទង​នឹង​បារី។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ ។ អ្នក​ជំងឺ​ជក់​បារី​ច្រើន​ម្នាក់​ដែល​កំពុង​ព្យាបាល​ជំងឺ​សួត​របស់​គាត់​ថ្លែង​ថា ៖ ។ អំពី​ការ​វិភាគ​រក​ជំងឺ​មហារីក​សួត ៖ ដើម្បី​វិភាគ​រក​ជំងឺ​មហារីក​សួត គ្រូពេទ្យ​ច្រើន​ច្រឹប​យក​សាច់​ដែល​សង្ស័យ​យក​ទៅ​ពិសោធ។ ភ្ជាប់​ទៅ​នឹង​ករណី​របស់​អ្នក​ជំងឺ​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច មាន​ប្រសាសន៍​បញ្ជាក់​អំពី​បច្ចេកទេស​ដូច្នេះ ៖ ។ ផលវិបាក​នៃ​ការ​ជក់​បារី​មួយ​ចំនួន​ត្រូវ​បាន​ឯកសារ​ពេទ្យ​បង្ហាញ​ថា បណ្តាល​ឱ្យ​ជ្រុះ​សក់ ភ្នែក​ឡើង​បាយ ស្បែក​ជ្រួញ អន់​ត្រចៀក មហារីក​ស្បែក ពុក​ធ្មេញ ពុក​ឆ្អឹង ហើម​សួត មាន​ជំងឺ​បេះដូង ដំបៅ​ក្រពះ មហារីក​ស្បូន និង​រលូត​កូន ខូច​ទឹក​កាម​បន្ត​ពូជ ដំបៅ​រលួយ Gangrene ឬ​អ្នក​ខ្លះ​ហៅ​ថា ពិស​ធ្យូង និង​មហារីក​ផ្សេងៗ​ទៀត។ ចំពោះ​ជំងឺ​ត្បៀត​ទង​សួត​ដែល​បណ្តាល​មក​ពី​ការ​ជក់​បារី​ដែរ លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច បាន​លើក​ករណី​ម្នាក់​ទៀត​ដែល​ជក់​បារី​ជាង​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ តាំង​ពី​កំលោះ​រហូត​មក​ដល់​អាយុ​ជាង ៦០ ដូច្នេះ​ថា ៖ ។ ទាក់ទង​នឹង​ការ​ព្យាបាល ត្រូវ​លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ថ្លែង​ថា ៖ ។ ចំពោះ​ករណី​អ្នក​ជំងឺ​ដែល​លោក​លើក​ឡើង​នេះ លោក​បញ្ជាក់​ដូច្នេះ ៖ ។ អត្រា​អ្នក​ស្លាប់​ដោយសារ​មហារីក​សួត​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​ចំនួន ១០​ដង​ច្រើន​ជាង​អ្នក​ដែល​មិន​ជក់​បារី។ ដើម្បី​ចៀស​វាង​ផល​វិបាក​ពី​ការ​ជក់​បារី លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ផ្តល់​ឱវាទ​ថា មាន​តែ​ការ​បញ្ឈប់​ការ​ជក់​បារី​ជា​បន្ទាន់៕
2010-06-03T17:35:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-consequences-of-tobacco-smoke2-06032010062435.html
20fc58a6-d2ac-4f13-b581-a08b552a2b50
ផល​វិបាក​អាក្រក់​នៃ​ការ​ជក់​បារី​ទៅ​លើ​សុខភាព (ភាគ​១)
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ដូច​ត​ទៅ ៖
2010-04-19T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-consequences-of-tobacco-smoke-04202010000614.html
208ae9ef-ac28-45e8-aea5-7940c5e9396a
វិធី​រក្សា​អនាម័យ​ភ្នែក
លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​មក​ជម្រាប​ជូន​អំពី​វិធី​រក្សា​អនាម័យ​ភ្នែក​មនុស្ស​យើង​ដូច​តទៅ ៖
2010-04-08T17:12:00+07:00
rfa.org
https://www.rfa.org/khmer/program/health/eyes-hygiene-04082010060500.html
06528fe5-edf1-433c-91b1-c338f31da344
អង្គុយ​មើល​ទូរទស្សន៍​យូរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព
លោក ឃឹម សារ៉ង សូម​ជម្រាប​ជូន​អំពី​ការ​ស្រាវជ្រាវ​មួយ​ស្តី​ពី​សុខភាព និង​អាយុ​របស់​មនុស្ស ​ទាក់ទង​នឹង​ការ​ចំណាយ​ពេល​អង្គុយ​មើល​ទូរទស្សន៍​យូរ ឬ​មើល​វីដេអូ​យូរ ៖
2010-04-01T18:04:00+07:00
rfa.org
https://www.rfa.org/khmer/program/health/too-much-tv-cause-bad-health-04012010065454.html
00102a68-b8b3-434d-8bb0-a809dc1fbc56
ការ​ថែ​រក្សា​សុខភាព​មាតា​និង​ទារក
លោក ឃឹម សារ៉ង សូម​លើក​យក​ឱវាទ​របស់​វេជ្ជបណ្ឌិត​មក​ជម្រាប​ជូន ៖
2010-03-04T17:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/how-2ensure-healthy-pregnancy-03092010053038.html
d7e01e4a-1992-48d9-9caa-ad141f228acb
ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​កញ្ឆា​ចំពោះ​សុខភាព (ភាគ២)
អំពី​ផលវិបាក​អាក្រក់​នៃ​កញ្ឆា​ទៅ​លើ​ស្រ្តី​មាន​គភ៌​ដែល​ប្រើប្រាស់​កញ្ឆា។ ការ​សិក្សា​មួយចំនួន​រក​ឃើញ​ថា កុមារ​ដែល​កើត​ពី​ម្តាយ​ដែល​ជក់​កញ្ឆា​ក្នុង​អំឡុង​ពេល​មាន​គភ៌​តែង​សម្ដែង​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​ខ្សោយ។ យោង​តាម​ការ​សិក្សា​នានា​របស់​អាមេរិក ការ​ដែល​ស្ត្រី​ជក់​កញ្ឆា​មុន​ពេល​សម្រាល​កូន​អាច​បង្ក​ឲ្យ​ទារក​នោះ​មាន​បញ្ហា​ខាង​ស្មារតី​និង​ការ​ចងចាំ​មិន​បាន​ល្អ។ អន់​ខ្សោយ​ផ្នែក​ប៉ិនប្រសប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា រៀន​មិន​ពូកែ។ លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មាន​ប្រសាសន៍​អំពី​ស្ត្រី​ដែល​ប្រើ​ប្រាស់​កញ្ឆា​នៅ​ពេល​មាន​គភ៌​ថា ៖ ។ បើ​ចំពោះ​ស្ត្រី​ទូទៅ​វិញ គឺ​កញ្ឆា​អាច​នាំ​ស្ត្រី​ដែល​ជក់​ឈាន​ទៅ​ដល់​លទ្ធភាព​មិន​អាច​មាន​កូន ៖ ។ ចំពោះ​ផលវិបាក​អាក្រក់​ទៅ​លើ​ខួរក្បាល លោក​វេជ្ជបណ្ឌិត ធីម៉ូហ្ស៊ី ចនសុន (Timothy Johnson) និពន្ធនាយក​ផ្នែក​ព័ត៌មាន​សុខភាព​នៅ​បណ្តាញ​ទូរទស្សន៍ ABC អាមេរិក មាន​ប្រសាសន៍​អំពី​ផល​ប៉ះពាល់​របស់​កញ្ឆា​ទៅ​លើ​ខួរក្បាល​ថា ៖ ។ ស្តីពី​ប្រតិកម្ម​នៃ​កញ្ឆា​រវាង​ការ​បរិភោគ​អាហារ​ដែល​មាន​ដាក់​កញ្ឆា​និង​ការ​ជក់​កញ្ឆា​វិញ​នោះ លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធ មាន​ប្រសាសន៍​ថា ការ​ទទួល​ទាន​តាម​មាត់​ទទួល​ប្រតិកម្ម​យឺត​ជាង​ការ​ជក់ ៖ ។ ចំពោះ​ការ​ជក់​កញ្ឆា​យូរៗ​ម្តង ឬ​ម្តងម្កាល​វិញ​នោះ ប្រតិកម្ម​គឺ​អាស្រ័យ​លើ​បរិមាណ​និង​ពេល​វេលា​នៃ​ការ​ជក់ ៖ ។ ចុះ​គ្រោះថ្នាក់​នៃ​ការ​ជក់​កញ្ឆា​ហើយ​និង​ផ្សែង​បារី​តើ​វា​ធ្ងន់ធ្ងរ​ជាង​គ្នា​ទេ​? ខ្ញុំ​គិត​ថា គ្រឿង​ញៀន ក្នុង​នោះ​ក៏​មាន​កញ្ឆា​ផង​ដែរ។ ដោយ​ឡែក​បារី​ក៏​មាន​សារធាតុ​ញៀន​នីកូទីន។ អ៊ីចឹង​កម្រិត​នៃ​ផល​ប៉ះពាល់​វា​គឺ​ទាប​ជាង តែ​ទោះ​ជា​យ៉ាងណា​បារី​ក៏​នៅ​តែ​ជា​សារធាតុ​មួយ​ដែល​មាន​ផ្ទុក​ជាតិ​គីមី​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ជា​ពិសេស​គឺ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ការ​បង្ក​ឲ្យ​មាន​ជាតិ​ពុល​ផ្សេងៗ​នៅ​ក្នុង​បរិស្ថាន ឬ​ក៏​អ្នក​នៅ​ជុំវិញ។ អ្នក​ជក់​បារី​នៅ​ក្នុង​បន្ទប់ យើង​គ្រាន់តែ​ចូល​ទៅ​យើង​ដឹង​ថា ក្លិន​នីកូទីន​និង​ជ័រ Tar ដែល​មាន​នៅ​ក្នុង​បារី និង​ជាតិ​គីមី​ប្រហែល​ជា​៤០​មុខ​ទៀត ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ វា​ស្ថិត​នៅ​ជាប់​តាម​ជញ្ជាំង តាម​វាំងនន ជា​ពិសេស​អាច​មើល​ទៅ​លើ​ក្រចក​ដៃ មើល​ទៅ​លើ​ធ្មេញរបស់​អ្នក​ជក់​បារី​ក៏​យើង​អាច​ដឹង។ អ៊ីចឹង​គឺ​អ្នក​ជក់​បារី​ឆាប់​ងាយ​ទទួល​រង​គ្រោះ​ក្នុង​ការ​កើត​ជំងឺ​មហារីក​១០​ដង ច្រើន​ជាង​អ្នក​ដែល​មិន​ជក់ ហើយ​ចំណែក​ឯ​ជក់​កញ្ឆា គឺ​កើត​មហារីក​សួត​១០​ដង​ច្រើន​ជាង​អ្នក​ជក់​បារី។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា សារធាតុ​ទាំង​អស់​នោះ បើ​យើង​ពិចារណា​ទៅ​លើ​ការ​ប៉ះពាល់​លើ​សុខភាព​គឺ​គ្រោះថ្នាក់​ដូចគ្នា។ អំពី​ផល​វិបាក​អាក្រក់​ទៅ​លើ​សុខភាព​ផ្សេង​ទៀត អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សារធាតុ delta-9 tetrahydrocannabinol or THC ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ប្រឆាំង​ជំងឺ immune ចុះ​ខ្សោយ។ ករណី​នេះ​អាច​បង្ក​នូវ​ការ​ស្មុគស្មាញ​ដ៏​ច្រើន​ដល់​សុខភាព។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា កញ្ឆា​ពិតជា​រារាំង​ដល់​សកម្មភាព​បង្ការ​ជំងឺ​របស់​កោសិការ​ដែល​កម្ចាត់​ជំងឺ។ ការ​សិក្សា​មួយ​ទៀត​រក​ឃើញ​ថា សារធាតុ THC ធ្វើ​ឲ្យ​កើន​នូវ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​បាក់តេរី​និង​ដុះ​ពក​សាច់។ ចំពោះ​ការ​បំបាត់​ការ​ញៀន​កញ្ឆា លោក​វេជ្ជបណ្ឌិត មាស វិរិទ្ធ បញ្ជាក់​ថា មិន​ទាន់​មាន​វិធីសាស្ត្រ​ក្នុង​ការព្យាបាល​អ្នក​ញៀន​កញ្ឆា​នៅ​ឡើយ​ទេ ៖ ។ មិន​មាន​របាយ​ការណ៍​ទាក់ទង​នឹង​ការ​ដាំ​កញ្ឆា​ដោយ​លួចលាក់​នៅ​ខេត្ត​នានា​ក្នុង​កម្ពុជា ក្រៅ​តែ​ពី​ការ​រក​ឃើញ​និង​បំផ្លាញ​ដើម​កញ្ឆា​នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ ហើយ​និង​ការ​រក​ឃើញ​កាល​ពី​ថ្ងៃ​២ កុម្ភៈ ២០១០ នៅ​ផ្ទះ​សំណាក់​មួយ​នា​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​ដែល​អាជ្ញាធរ​ចាប់​បាន​មនុស្ស​រួម​នឹង​គ្រឿង​ញៀន​មួយចំនួន ក្នុង​នោះ​ក៏​មាន​បំពង់​ជក់​កញ្ឆា​ធ្វើ​ពី​ឫស្សី​និង​កញ្ឆា​ក្រៀម​ជា​ច្រើន​ថង់​នោះ​ទេ។ លោក យ៉ែម សារ៉ុន ប្រធាន​មណ្ឌល​សុខភាព​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ដែរ​ថា នៅ​តំបន់​ដែល​លោក​រស់​នៅ​បច្ចុប្បន្ន​មិន​មាន​ដើម​កញ្ឆា​ឡើយ ៖ ។ ក៏​ប៉ុន្តែ​មាន​ព័ត៌មាន​ថា ជន​បរទេស​ឬ​ភ្ញៀវ​ទេសចរ​បរទេស​អាច​រក​ទិញ​កញ្ឆា​បាន​ដោយ​លួច​លាក់​នៅ​ក្រុង​ភ្នំពេញ៕
2010-02-18T18:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-effects-of-marijuana-part2-02242010041325.html
9ab7ad11-9a33-40cd-ab7a-ba0b2177772f
ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​កញ្ឆា​ចំពោះ​សុខភាព (ភាគ១)
ឯកសារ​នៃ​វិទ្យាស្ថាន​ជាតិ​ស្តី​ពី​ការ​បំពាន​គ្រឿង​ញៀន​នៅ​សហរដ្ឋ​អាមេរិក (National Institute on Drug Abuse) បាន​ឲ្យ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​គ្រឿង​ញៀន​ខុស​ច្បាប់​មួយ​ប្រភេទ​គឺ​កញ្ឆា បាន​ត្រូវ​គេ​លួច​លាក់​ប្រើ​ច្រើន។ ឯកសារ​បន្ត​ថា ពេល​ដែល​គេ​ជក់​កញ្ឆា​នោះ គឺ​ភ្លាមៗ​អ្នក​ជក់​ចាប់​ផ្តើម​ទទួល​ផល​វិបាក​អាក្រក់។ ផល​វិបាក​អាក្រក់​នោះ​នៅ​ជាប់​ក្នុង​រវាង​ពី​១​ម៉ោង​ទៅ​៣​ម៉ោង។ ចំពោះ​ការ​បរិភោគ​អាហារ​ដែល​មាន​ដាក់​ជាតិ​កញ្ឆា​វិញ​នោះ គឺ​អ្នក​បរិភោគ​ មិន​ទាន់​ទទួល​ផល​វិបាក​អាក្រក់​ភ្លាមៗ​ទេ គឺ​មួយ​រយៈពេល​យូរ​បន្ទាប់​ពី​ការ​បរិភោគ​ទើប​ចាប់​ផ្តើម​ទទួល​អានុភាព​នៃ​កញ្ឆា ក៏​ប៉ុន្តែ​ជា​ទូទៅ​វា​នៅ​ជាប់​យូរ។ ផល​វិបាក​អាក្រក់​រយៈ​ពេល​ខ្លី​របស់​កញ្ឆា​មាន អារម្មណ៍​សប្បាយ វិញ្ញាណ​មាន​ការ​ប្រែប្រួល​ខុស​ពី​ភាព​ដើម ទាំង​ចក្ខុ​ប្រសាទ ស្នូរ​សំឡេង ពេល​វេលា ការ​ប៉ះពាល់។ល។ មាន​ផល​អាក្រក់​ទាក់ទង​ការ​ចងចាំ​និង​ការ​រៀន​សូត្រ បាត់​បង់​ការ​សហការ ស្មុគស្មាញ​ក្នុង​ការ​គិតគូរ​និង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា បង្កើន​ឲ្យ​បេះដូង​ដើរ​ញាប់។ លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មាន​ប្រសាសន៍​អំពី​សញ្ញា​មួយ​ចំនួន​បន្ទាប់​ពី​ការ​ប្រើប្រាស់​កញ្ឆា ៖ ។ ជួន​កាល​ការ​ប្រើ​កញ្ឆា​ក៏​អាច​ឲ្យ​មាន​ការ​ថប់​បារម្ភ ការ​ខ្លាច ការ​មិន​ទុក​ចិត្ត ឬ​ការ​ស្លន់ស្លោ​ផង​ដែរ។ចំពោះ​ផលវិបាក​រយៈ​ពេល​វែង​របស់​កញ្ឆា​មាន​ច្រើន ៖ ។ ចំពោះ​ផល​វិបាក​អាក្រក់​ទៅ​លើ​សួត ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា ជក់​កញ្ឆា​ទោះ​ជា​មិន​ញឹកញាប់​ក្តី​អាច​បង្ក​ឲ្យ​ឈឺ​ផ្សា​មាត់​និង​បំពង់​ក ហើយ​បង្ក​ឲ្យ​ក្អក​ធ្ងន់ធ្ងរ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា អ្នក​ជក់​កញ្ឆា​អាច​ជួប​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​គ្នា​នឹង​អ្នក​ដែល​ជក់​បារី​នោះ​ដែរ រួម​មាន ក្អក​មាន​ស្លេស្ម​រាល់​ថ្ងៃ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ​កាន់​តែ​ញឹកញាប់ កំណើន​គ្រោះថ្នាក់​បង្ក​រោគ​នៅ​សួត រាំង បង្អាក់​ផ្លូវ​ដក​ដង្ហើម។ ផ្សែង​កញ្ឆា​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ដល់​សុខភាព​ឈ្មោះ carcinogenic hydrocarbons ច្រើន​ជាង​ផ្សែង​បារី។ តាម​ធម្មតា​អ្នក​ជក់​កញ្ឆា បឺត ហឺត​ផ្សែង​កញ្ឆា​ចូល​ជ្រៅ​ជាង ហើយ​ផ្សែង​នោះ​នៅ​ក្នុង​សួត​យូរ​ជាង​ផ្សែង​បារី​របស់​អ្នក​ជក់​បារី ហេតុ​នេះ​សួត​ទទួល​សារធាតុ carcinogenic យូរ​ជាង​ផង​ដែរ។ ការ​សិក្សា​មួយ​នៅ​អាមេរិក​បាន​រក​ឃើញ​ថា អ្នក​ជក់​កញ្ឆា​ទំនង​ជា​អាច​កើត​មហារីក​នៅ​ក្បាល ឬ​នៅ​ក​៣​ដង​ខ្ពស់​ជាង​អ្នក​ដែល​មិន​ជក់។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ជឿ​ថា ផ្សែង​កញ្ឆា​គ្រោះថ្នាក់​ដល់​សួត​ច្រើន​ជាង​ផ្សែង​បារី។ ឯកសារ​បន្ត​ថា សារធាតុ​សកម្ម​ផ្សំ​នៅ​ក្នុង​កញ្ឆា​មាន delta-9 tetrahydrocannabinol or (THC)។ នៅ​​ពេល​ប្រើប្រាស់​កញ្ឆា​ច្រើន​ជាមួយ​ការ​បរិភោគ​អាហារ​ជា​ប្រចាំ អ្នក​ប្រើ​កញ្ឆា​នោះ​អាច​ជួប​សញ្ញា​ដូច​ត​ទៅ ៖ រវើរវាយ​ឃើញ​អ្វី​ៗ​ផ្ដេសផ្ដាស ឃើញ​តែ​ម្នាក់​ឯង ការ​ភ័ន្តវិញ្ញាណ​ឬ​គំនិត សតិ​ស្មារតី​ចុះ​ខ្សោយ ការ​រក​ទិស​មិន​ត្រឹម​ត្រូវ។ ចំពោះ​ផល​វិបាក​អាក្រក់​ទៅ​លើ​បេះដូង ឯកសារ​នានា​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្នុង​រវាង​២-​៣​នាទី​បន្ទាប់​ពី​ការ​ជក់​កញ្ឆា បេះដូង​ចាប់​ផ្តើម​លោត​លឿន​ជាង​ធម្មតា ហើយ​ជាមួយ​នេះ​បង្ក​បញ្ហា​ដល់​សម្ពាធ​ឈាម​ដែរ។ កញ្ឆា​ក៏​អាច​បង្ក​ឲ្យ​បេះដូង​ដើរ​លឿន​ក្នុង​ល្បឿន​លោត​២០​ទៅ​៥០​ដង​ក្នុង​១​នាទី ហើយ​អាច​បង្កើន​ល្បឿន​លើស​ពី​នេះ​ទៀត​ផង​ប្រសិនណា​បើ​បុគ្គល​នោះ បាន​ប្រើ​គ្រឿង​ញៀន​ដទៃ​ទៀត​ក្នុង​ពេល​តែមួយ​ជាមួយ​កញ្ឆា។ លោក​វេជ្ជបណ្ឌិត ចន អូខននែល (John O'Connell) នាយក​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​នា​វិទ្យាស្ថាន Bluhm ផ្នែក​សរសៃ​ឈាម​បេះដូង​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ៖ ។ ចំពោះ​បរិមាណ​អ្នក​ប្រើប្រាស់​កញ្ឆា​នៅ​កម្ពុជា ៖ ។ យោង​តាម​ព័ត៌មាន​នានា ជន​បរទេស​ឬ​ភ្ញៀវ​ទេសចរ​បរទេស​អាច​រក​ទិញ​កញ្ឆា​បាន​ដោយ​លួចលាក់​នៅ​ក្រុង​ភ្នំពេញ។ យោង​តាម​ឯកសារ​ផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០០៩ នៅ​កណ្តាល​ក្រុង​បាត់ដំបង កញ្ឆា​ស្រស់​ចំនួន​១១៦​ដើម​ដែល​គេ​លួច​ដាំ​នៅ​ភូមិ​កំពង់សីមា ក្រុម​ទី​៤ សង្កាត់​វត្តគរ ហើយ​និង​ជ្រញ់​ហាន់​កញ្ឆា បំពង់​កញ្ឆា បាន​ត្រូវ​រក​ឃើញ​ហើយ​បាន​ត្រូវ​អាជ្ញាធរ​កម្ទេច​ចោល៕
2010-02-11T15:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-effects-of-marijuana-part1-02172010054306.html
c162883a-82e4-41ce-b964-e5e35fa140e2
វិធី​បង្ការ​មហារីក​ប្រស្តេត
វេជ្ជបណ្ឌិត​ឯកទេស​មាន​ប្រសាសន៍​ថា ខណៈ​ដែល​គេ​មិន​អាច​បង្ការ​ទាំង​ស្រុង​មិន​ឲ្យ​កើត​មហារីក​ប្រស្តេត​នោះ គេ​ក៏​អាច​មាន​វិធី​សម្រាប់​កាត់​បន្ថយ​លទ្ធភាព​ឈាន​ទៅ​រក​គ្រោះថ្នាក់​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិក រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ជា​ទូទៅ​បុរស​កម្រ​ចៀស​ផុត​ណាស់ ៖ ។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​មហារីក​ប្រស្តេត​នោះ គឺ​បុរស​ត្រូវ​តែ​ធ្វើ​តេស្ត​ពិនិត្យ​ប្រស្តេត (Prostate exam)។ ចំពោះ​លោក​វេជ្ជបណ្ឌិត ឌូរ៉េដូ ប្រ៊ូកស៍ (Durado Brooks) ប្រធាន​ផ្នែក​មហារីក​ប្រស្តេត​និង​មហារីក​ពោះ​វៀន​ធំ​នៃ​សង្គម​ជំងឺ​មហារីក​អាមេរិក​មាន​ប្រសាសន៍​ថា ការ​ដែល​អាច​ថា ជា​ការ​ប្រសើរ​ចំពោះ​បុរស​នោះ គឺ​ប្រហែល​ជា​ឱសថ​ឈ្មោះ Finasteride (Proscar) ។ល។ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អាច​កាត់​បន្ថយ​លទ្ធភាព​ឈាន​ទៅ​រក​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត។ លោក​វេជ្ជបណ្ឌិត Brooks បន្ត​ថា ៖ ។ បច្ចុប្បន្ន​នេះ​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក បាន​ស្នើ​វេជ្ជបណ្ឌិត​ធ្វើ​តេស្ត​ឈាម​រក​មើល​កម្រិត​សារធាតុ Prostate Specific Antigen (PSA) និង​ធ្វើការ​ពិនិត្យ​ផ្ទាល់​ហៅ​ថា Digital rectal exam ( DRE) ១​ឆ្នាំ​១​ដង​ចំពោះ​អតិថិជន​របស់​ខ្លួន​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ។ ចំពោះ​បុរស​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រោះថ្នាក់ ហើយ​ដែល​រួម​មាន​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​និង​បុរស​ដែល​មាន​ខ្សែ​លោហិត​ញាតិ​សន្តាន​ជិត មាន​ឪពុក បង-​ប្អូន​ប្រុស ឬ​កូន​ប្រុស ធ្លាប់​កើត​មហារីក​ប្រស្តេត​មុន​អាយុ​៦៥​ឆ្នាំ​នោះ គឺ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​តេស្ត​ពី​អាយុ​៤៥​ឆ្នាំ។ ចំពោះ​បុរស​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រោះថ្នាក់​ខ្លាំង​ដែល​មាន​ញាតិ​សន្តាន​៣-​៤​នាក់ កើត​មហារីក​ប្រស្តេត​ពេល​អាយុ​នៅ​ក្មេង​នោះ​វិញ អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក​ស្នើ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​តេស្ត​នៅ​ពេល​អាយុ​៤០​ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ហ៊ឺប៊ឺត លីផរ៍ (Herbert Lepor) ប្រធាន​ផ្នែក​ម៉ូត្រសាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ពេទ្យ​នា​សកលវិទ្យាល័យ​ញូវយ៉ក មាន​ប្រសាសន៍​ថា ៖ ។ លោក​វេជ្ជបណ្ឌិត ម៉ៃខល ស្មីត (Michael W. Smith) បាន​សរសេរ​នៅ​ក្នុង​ឯកសារ WebMD ថា ក្រៅ​ពី​កត្តា​អាយុ ប្រវត្តិ​គ្រួសារ ជាតិ​សាសន៍ គឺ​នៅ​មាន​របប​អាហារ​និង​របៀប​រស់​នៅ​ទុយមុយ​មិន​សកម្ម មិន​ស្វាហាប់​ផង​ដែរ ដែល​អាច​ជា​កត្តា​នាំ​ឈាន​ទៅ​កើត​មហារីក​ប្រស្តេត។ លោក​ថា របប​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​អាច​បង្កើន​គ្រោះថ្នាក់ ហើយ​នៅ​ប្រទេស​ដែល​និយម​បរិភោគ​សាច់​និង​អាហារ​ផលិត​ពី​ទឹក​ដោះ បុរស​ច្រើន​កើត​មហារីក​ប្រស្តេត។ វេជ្ជបណ្ឌិត ម៉ៃខល ស្មីត បន្ត​ថា របប​អាហារ​មាន​ដូចជា​បន្លែ ដូចជា​ផ្កា​ខាត់ណា សណ្តែក​បារាំង ផ្លែឈើ​និង​គ្រាប់​ធញ្ញជាតិ អាច​បន្ថយ​គ្រោះ​ថ្នាក់​កើត​មហារីក​ប្រស្តេត។ អាហារ​នាំ​សុខភាព​ល្អ​នានា ដូចជា នំប៉័ង ធញ្ញជាតិ បាយ បបរ Pasta និង​សណ្តែក​ក៏​ល្អ​ដែរ។ ទន្ទឹម​នឹង​នេះ បុរស​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត ដោយ​ធ្វើការ​ហាត់​ប្រាណ​ទៀង​ទាត់​និង​រក្សា​ទម្ងន់​ឲ្យ​នៅ​ធម្មតា​កុំ​ឲ្យ​ធាត់។ លើស​ពី​នេះ​ទៀត សារធាតុ​ហៅ​ថា Antioxidants អាច​ជួយ​បង្ការ​កុំ​ឲ្យ​ខូច​កោសិការ​ពន្ធុ ឬ​តំណ​ពូជ ហើយ​ជា​លទ្ធផល​ក៏​អាច​បន្ថយ​គ្រោះថ្នាក់​មហារីក​ប្រស្តេត។ ដោយ​ឡែក​សារធាតុ Lycopenes ជា Antioxidant មួយ​ប្រភេទ ក៏​ជាប់​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​មហារីក​នោះ​ដែរ។ តើ​បញ្ហា​ដែល​បុរស​ប្រព្រឹត្ត​ស្នេហា​ផ្លូវ​ភេទ​ញឹកញាប់ អាច​នាំ​ឈាន​ដល់​កើត​មហារីក​ប្រស្តេត​​​​​ដែរ​ឬ​ទេ? តប​នឹង​សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា មិន​មាន​ទាក់ទង​គ្នា​ទេ ៖ ។ ការ​សិក្សា​ខ្លះ​បាន​ឲ្យ​ដឹង​ថា មហារីក​ប្រូស្តាត​​វា​ដុះដាល​ដោយសារ​អ័រម៉ូន​ម្យ៉ាង​របស់​បុរស​ហៅ​ថា Testosterone។ Testosterone ចេញ​ពី​ពង​ស្វាស​មនុស្ស​ប្រុស។ កាល​ណា​មាន​បរិមាណ Testosterone ក្នុង​ឈាម​ច្រើន វា​បង្ក​ឲ្យ​មាន​ចំណង់​ផ្លូវភេទ​ច្រើន។ លោក​វេជ្ជបណ្ឌិត ដូណាលដ៍ ទ្រុម្ភ (Donald Trump) នាយក​វិទ្យាស្ថាន​មហារីក Roswell Park មាន​ប្រសាសន៍​ថា ៖ ។ សូម​រំឭក​ថា ប្រស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ផ្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕
2010-01-28T16:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/prostate-cancer-prevention-02022010035014.html
cd049cec-ca57-4d71-a0a3-975e1fc8b681
មហារីក​ប្រស្ដេត
មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា មហារីក​ប្រស្តេត​ជា​មហារីក​ចំពោះ​បុរស។ បុរស​ទាំង​ឡាយ​អាច​ជួប​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត ដោយសារ​មាន​កត្តា​មួយ​ចំនួន​រួម​ចំណែក​បង្កើន​គ្រោះថ្នាក់​មហារីក​នេះ ជា​ពិសេស​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។ កត្តា​ទាំង​នេះ រួម​មាន​អាយុ​កាន់​តែ​ចាស់ ប្រវត្តិ​គ្រួសារ​មាន​មហារីក​ប្រស្តេត និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។ យោង​តាម​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក គឺ​មាន​ជិត​២​សែន​ករណី​បាន​ត្រូវ​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៩ ហើយ​កាល​ពី​ឆ្នាំ​២០០៨ មាន​បុរស​ជាង​២៨.០០០​នាក់​ស្លាប់​ដោយ​ជំងឺ​មហារីក​ប្រស្តេត។ អំពី​ការ​ពិនិត្យ​រក​មើល​មហារីក​ប្រស្តេត ៖ គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា មិន​មែន​គ្រប់​តែ​វេជ្ជបណ្ឌិត​ឯកទេស​យល់​ស្រប​ដូចៗ​គ្នា​ថា ការ​ពិនិត្យ​រក​មើល​មហារីក​ប្រស្តេត​អាច​សង្គ្រោះ​ជីវិត​បុរស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​​​បាន​នោះ​ឡើយ។ មាន​វិធី​២​យ៉ាង​ក្នុង​ការ​ធ្វើ​តេស្ត​គឺ វិធី​ហៅ​ថា Digital Rectal Exam (DRE) និង​វិធី​ពិនិត្យ​កម្រិត​សារធាតុ​ម្យ៉ាង​ឈ្មោះ Prostate Specific Antigen (PSA)។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា មាន​មហារីក​ច្រើន​ប្រភេទ​អាច​កើត​ក្នុង​ខ្លួន​មនុស្ស។ ក៏​ប៉ុន្តែ​មធ្យោបាយ​ពិនិត្យ​រក​មើល​មហារីក គឺ​តិច​តួច​ណាស់។ ចំពោះ​មហារីក​ប្រស្តេត​វិញ គឺ​មាន​វិធី​សម្រាប់​រក។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ លោក​វេជ្ជបណ្ឌិត រ៉ូប៊ឺត ហ្កេតហ្សេនប៊ើក (Robert Getzenberg) នាយក​ការ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ម៉ូត្រសាស្ត្រ Brady, សកល​វិទ្យាល័យ Johns Hopkins សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ៖ ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា លោក​គិត​ថា បុរស​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​តេស្ត​រក​មើល​កម្រិត PSA ចាប់​ពី​អាយុ​៤០​ឆ្នាំ​ទៅ គឺ​អាច​ធ្វើ​តេស្ត​៥​ឆ្នាំ​ម្តង បន្ទាប់​មក​២​ឆ្នាំ​ម្តង ឬ​ក៏​៤-​៥​ឆ្នាំ​ម្តង ហើយ​ប្រសិន​ណា​បើ​អត្រា PSA កើន​ឡើង​ច្រើន​នោះ​គឺ​ត្រូវ​ធ្វើ​តេស្ត​១​ឆ្នាំ​ម្តង។ អំពី​រោគ​សញ្ញា៖ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​មាន​ការ​ខុស​គ្នា​រវាង​បុរស​ម្នាក់​ទៅ​បុរស​ម្នាក់​ទៀត។ បុរស​ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​ក៏​មាន។ មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ពិបាក​ពេល​ផ្តើម​បត់​ជើង​តូច​ឬ​នោម។ បត់​ជើង​តូច​ខ្សោយ អាក់ៗ នោម​ញឹក​ញាប់ ជា​ពិសេស​ពេល​យប់។ ពិបាក​មិន​ដឹង​ថា អស់​ទឹក​នោម​ពី​ប្លោក​នោម ឈឺ​ចុក​ផ្សា​ពេល​នោម មាន​ឈាម​ក្នុង​ទឹក​នោម ឬ​ក្នុង​ទឹក​កាម ចុក​ចាប់​ខ្នង ត្រគាក​ឬ​ឆ្អឹង​ត្រគាក ឈឺ​ជាប់ ឈឺ​ចាប់​ពេល​បញ្ចេញ​ទឹក​កាម។ លោកស្រី​វេជ្ជបណ្ឌិត ដូមីកា ម័រ (Donica Moore) និពន្ធ​នាយក​ទស្សនាវដ្តី Women 's Health For Life មាន​ប្រសាសន៍​ក្នុង​បណ្តាញ​ព័ត៌មាន ABC ថា ៖ ។ តើ​គ្រូពេទ្យ​ព្យាបាល​មហារីក​ប្រស្តេត​បាន​ជា​ឬ​ទេ? លោក​វេជ្ជបណ្ឌិត ដូណាល្ដ ទ្រុម្ភ (Donald Trump) នាយក​វិទ្យាស្ថាន​ជំងឺ​មហារីក Roswell Park នៅ​អាមេរិក​មាន​ប្រសាសន៍​ថា ៖ ។ លោកស្រី​វេជ្ជបណ្ឌិត ដូមីកា ម័រ (Donica Moore) មាន​ប្រសាសន៍​បន្ត​ថា ៖ ។ ចំពោះ​ការ​ព្យាបាល​មហារីក​ប្រស្តេត​វិញ​នោះ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា ត្រូវ​វះ​កាត់​ជាប​ន្ទាន់ ៖ ។ សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម​ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕
2010-01-21T17:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/prostate-cancer-01262010015306.html
d2ecd823-a241-4d2a-8d7e-f8332eccf058
រោគ​សញ្ញា​សំខាន់ៗ​និង​របៀប​ព្យាបាល​ប្រស្តេត​រីក
វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ដើម្បី​កំណត់​ថា​ប្រស្តេត​រីក​ធំ មិនមែន​សម្គាល់​តែ​ទៅ​លើ​ការ​ពិបាក​បត់ជើង​តូច​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​គេ​ត្រូវ​តែ​ធ្វើ​តេស្ត​តាម​វិធី​២​យ៉ាង​គឺ ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ពិនិត្យ​មើល​ហៅ​ថា Prostate Specific Antigen (PSA exam) និង​ធ្វើ Digital Rectal Exam (DRE)។ អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក (American Cancer Society) បាន​លើក​ឡើង​ថា DRE គឺ​វេជ្ជបណ្ឌិត​អាច​ស្ទាប​ដឹង​ថា តើ​ប្រស្តេត​រីក​ធំ​ប៉ុណ្ណា ឬ​ក៏​រក​មើល​ថា តើ​ក្រពេញ​ប្រស្តេត​មាន​ភាព​មិន​ប្រក្រតី​យ៉ាងណា។ ជា​ទូទៅ​គឺ​គេ​ធ្វើ​ដូចជា​ទៅ​លើ​បុរស​អាយុ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ ហើយ​ដែល​គ្មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​មហារីក​ប្រស្តេត ឬ​ប្រស្តេត​រីក​ធំ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ៖ ។ ហ្នឹង​គឺ​លូក​តាម​រន្ធ​គូទ​អ៊ីចឹង? បាទ! អាហ្នឹង​ឯង គឺ​លេខ​១ ហើយ Objective sign ស្ទាប​ទៅ​គឺ​ដឹង​តែម្តង ប៉ុន្តែ​ទាល់​តែ​អ្នក​ជំងឺ​ដេក​យ៉ាង​ម៉េចៗ ទាល់​តែ​បច្ចេកទេស មិន​ជម្រាប​ទេ សំខាន់​ណាស់។ ចំពោះ​ការ​ធ្វើ​តេស្ត​ឈាម​ពិនិត្យ​មើល PSA វេជ្ជបណ្ឌិត​ឯកទេស​មាន​ប្រសាសន៍​ថា ជា​និច្ចកាល​តែងតែ​មាន​បរិមាណ PSA តិច​តួច​លិច​ចូល​ទៅ​ក្នុង​សរសៃ​ឈាម។ ក៏​ប៉ុន្តែ តើ​បរិមាណ​ប៉ុណ្ណា​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ឈាម ហើយ​គេ​កំណត់​ថា​អាច​មាន​គ្រោះថ្នាក់​ប្រស្តេត​រីក​ធំ ឬ​ក៏​មហារីក​ប្រស្តេត​នោះ? លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ លោក​វេជ្ជបណ្ឌិត សាយម៉ុន ហល (Simon Hall) ឯកទេស​ម៉ូត្រសាស្ត្រ ប្រធាន​ផ្នែក​ម៉ូត្រវិទ្យា​នៅ​មហាវិទ្យាល័យ​ពេទ្យ Mount Sinaiនា​បុរី​ញូវយ៉ក មាន​ប្រសាសន៍​នៅ​ក្នុង​ឯកសារ Webmedicineថា ចំពោះ​បុរស​សំខាន់​ត្រូវ​យល់​ថា ពិនិត្យ PSA មិន​កំណត់​ថា មាន​មហារីក​នោះ​ទេ វា​គ្រាន់តែ​ប្រាប់​អ្នក​ថា តើ​ភាព​គ្រោះថ្នាក់​កើន​ឡើង​ឬ​ទេ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មាន​ករណី​បុរស​ខ្លះ​មាន​មហារីក​ប្រស្តេត​រីក​លឿន​ណាស់ តែ​កម្រិត PSA នៅ​ធម្មតា។ ក៏​ដូចគ្នា​នេះ​ដែរ មាន​បុរស​ខ្លះ​មាន​កម្រិត PSA កើន​ឡើង ក៏​ប៉ុន្តែ​គ្មាន​មហារីក​ឡើយ ហើយ​ឥឡូវ​នេះ​គ្មាន​នរណា​ប្រាកដ​ឡើយ​ថា តើ​មូលហេតុ​អ្វី​នោះ។ ហេតុនេះ​ហើយ​បាន​ជា ដើម្បី​ជួយ​ដល់​ការ​កំណត់​អំពី​គ្រោះថ្នាក់​នេះ វេជ្ជបណ្ឌិត​ច្រើន​តែ​ធ្វើ DRE។ ក្នុង​វិធី​នេះ វេជ្ជបណ្ឌិត​រក​មើល​ភាព​សមប្បមាណ ឬ​ស៊ីមេទ្រី (Symmetry) ភាព​រឹង​និង​ទំហំ​របស់​ប្រស្តេត។ បន្ទាប់​ពី​ការ​កំណត់​ធាតុពិត​នៃ​ជំងឺ​ហើយ នោះ​ទើប​ឈាន​ដល់​ការ​ព្យាបាល​ប្រស្តេត​រីក​ធំ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ អ្នក​មាន​បញ្ហា​ប្រូស្តេត​រីក​ធំ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយករដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់​ដែល​ទទួល​ការ​ព្យាបាល​ប្រូស្តេត​រីក​ធំ​ថា ៖ ។ ចំពោះ​ស្ថានភាព​សុខភាព​បន្ទាប់​ពី​ការ​វះ​កាត់​នោះ​វិញ លោក ស៊ឹម សារ៉ាក់ មាន​ប្រសាសន៍​ថា ៖ ។ សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ផ្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕
2010-01-14T17:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/bph-treatment-01192010035219.html
320224ba-0c72-4edc-9e18-ba4692b96bf2
មូលហេតុ​និង​រោគ​សញ្ញា​សំខាន់ៗ​នៃ​ប្រស្តេត​រីក
ឯកសារ​របស់​វ៉ឹបសាយថ៍ Medtronic.com បាន​លើក​ឡើង​ថា ករណី​ប្រូស្តេត​រីក​មិន​គំរាម​ដល់​ជីវិត​ទេ ក៏​ប៉ុន្តែ​ច្បាស់​ណាស់​ថា រោគ​សញ្ញា​របស់​វា​គឺ​អាច​រំខាន ឆាឆៅ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប្រូស្តេត​រីក​គឺ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​បំពង់​បង្ហួរ​នោម​និង​ប្លោក​នោម ហើយ​គេ​អាច​ព្យាបាល​បាន​ជា​តាម​វិធី​ដូច​ជា​កាំរស្មីអ៊ិច ក្នុង​ចំណោម​វិធី​ព្យាបាល​នានា។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ប្រូស្តេត​រីក​គឺ​មិន​មែន​ជា​មហារីក​ប្រូស្តេត​នោះ​ទេ។ ប្រូស្តេត​រីក គឺ​វា​អាច​កម្រិត​បរិមាណ​ទឹក​នោម​ដែល​ហូរ​ចេញ​ពី​ប្លោក​នោម បង្ក​ឲ្យ​ការ​បត់​ជើង​តូច​មិន​បាន​ស្រួល។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ ឯកសារ​ខាង​លើ​បន្ត​ថា ប្រូស្តេត​ចាប់​រីក​ដំបូង​ឡើង​គឺ​នៅ​ពេល​បុរស​ពេញ​វ័យ ហើយ​ម្តង​ទៀត​គឺ​នៅ​វ័យ​ប្រមាណ​២៥​ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា បញ្ហា​ប្រូស្តេត​រីក​ជា​បញ្ហា​ដែល​មនុស្ស​ប្រុស​ពិបាក​នឹង​ចៀស​ផុត ៖ ។ តើ​អាច​មាន​បញ្ហា​ទាក់ទង​នឹង​តំណ​ពូជ​ដែរ​ទេ? Risk factors កត្តា​ដែល​អាច​បង្កើត​ជា​បញ្ហា គឺ​សំខាន់​បំផុត​ប្រូស្តាត​ដែល​រីក​ហ្នឹង ទាក់​ទង​នឹង​ពូជ សំខាន់​ណាស់​ពូជ Genetic make up សំខាន់​ណាស់។ ដូច្នេះ​ហើយ​បើ​មាន​បង​ប្អូន​ណា​ដែល​មាន​បញ្ហា​ឪពុក​មាន​បញ្ហា​នោម​ពិបាក ឬ​ក៏​ដឹង​ថា មាន​បញ្ហា​ប្រូស្តាត​រីក​ហើយ គឺ​បើសិន​ជា​កូន​ចៅ​មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​ហ្នឹង ឆាប់​រក​គ្រូពេទ្យ​ភ្លាម ពី​ព្រោះ​ថា ទាក់ទង​នឹង​ពូជ​សំខាន់​ណាស់។ ២ ទាក់​ទង​នឹង​ជាតិ​សាសន៍​ដែរ។ ជន​ជាតិ​ខ្លះ​ក៏​ឈឺ​ច្រើន​ទៅ ជន​ជាតិ​ខ្លះ​ក៏​អត់​សូវ​មាន​បញ្ហា​ទៅ។ ហ្នឹង​កត្តា​មាន​២។ ជនជាតិ​អាស៊ី​យើង​មិន​សូវ​មាន​បញ្ហា​ហ្នឹង​ច្រើន​ដូច​ជនជាតិ​អាហ្វ្រិក​ទេ​អ៊ីចឹង? រឿង​អី​បាន​ទាក់ទង​អ៊ីចឹង? ដូច​ពូជ រឿង​ពូជ​សាសន៍ ទាក់​ទង​កន្លែង​រស់​នៅ ទាក់ទង​ចំណី​អាហារ ទាក់​ទង​អីៗ​ច្រើន​ណាស់។ ចំពោះ​រោគ​សញ្ញា​វិញ អ្នក​មាន​បញ្ហា​ប្រូស្តេត​រីក​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់​ថា ៖ ។ ជុំវិញ​រោគ​សញ្ញា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា ៖ ។ ចំពោះ​មាន​ករណី​អ្នក​ប្រូស្តេត​រីក​ហើយ តើ​មាន​ន័យ​ថា អ្នក​នោះ​មាន​កើត​មហារីក​ប្រូស្តេត​ឬ​ទេ? លោក​វេជ្ជបណ្ឌិត រ៉ប៊ឺត នេដល័រ (Robert Nadler) ជំនាញ​ផ្នែក​ម៉ូត្រសាស្ត្រ​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ៖ ។ សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម។ វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម​ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕
2010-01-08T10:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/enlarge-prostate-01122010045015.html
35450f52-7086-4f01-87de-089335d35f93
ទីតាំង​និង​សារសំខាន់​របស់​ប្រស្តេត​ឬ​ប្រូស្តាត
យោង​តាម​ឯកសារ​របស់​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក (American Cancer Society) គឺ​ជិត​២០០.០០០​(ពីរ​សែន)​ករណីមហារីក​ប្រូស្តេត​បាន​ត្រូវ​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៩ ហើយ​កាល​ពី​ឆ្នាំ​២០០៨ នៅ​អាមេរិក​បុរស​ចំនួន​ជាង​២៨.០០០​នាក់ បាន​ស្លាប់​ដោយសារ​មហារីក​ប្រូស្តេត។ នៅ​ប្រទេស​កម្ពុជា ថ្វី​បើ​មិន​ទាន់​មាន​ស្ថិតិ​ផ្លូវការ​អំពី​អ្នក​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រូស្តេត​ក្តី ក៏​មាន​ព័ត៌មាន​ខ្លះ​ថា មនុស្ស​ចាស់​មាន​កើត​ច្រើន​ករណី​ដែរ។ អ្នក​មាន​ប្រូស្តេត​រីក​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ ដែល​បាន​ដឹង​ថា ខ្លួន​មាន​បញ្ហា​នេះ​កាល​ពី​លោក​មាន​អាយុ​៥៣​ឆ្នាំ មាន​ប្រសាសន៍​ថា ៖ ប្រូស្តេត​មាន​នៅ​តែ​មនុស្ស​ប្រុស​ទេ ស្ត្រី​មិន​មាន​ឡើយ ក៏​ដូច​ជា​ស្ត្រី​មាន​ស្បូន​ដែល​បុរស​គ្មាន​នោះ​ដែរ។ អ្វី​ហៅ​ថា​ប្រូស្តេត? ឯកសារ​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ប្រូស្តេត​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស គឺ​រួម​មាន​អង្គជាតិ ឬ​លឹង្គ ប្រូស្តេត​និង​ពង​ស្វាស។ ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ជូន​នូវ​ទីតាំង​របស់​ប្រូស្តេត​ក្នុង​ខ្លួន​បុរស ៖ ។ ក្នុង​ពេល​ដែល​បុរស​កាន់​តែ​មាន​អាយុ​កាន់​តែ​ច្រើន ប្រូស្តេត​ក៏​កាន់​តែ​រីក​ទំហំ​របស់​ខ្លួន​កាន់​តែ​ធំ​ដែរ។ បញ្ហា​នេះ​បង្ក​ឲ្យ​បំពង់​បង្ហួរ​នោម​កាន់​តែ​រួម​តូច​ដែល​បណ្តាល​ឲ្យ​ការ​ហូរ​ទឹក​នោម​កាន់​តែ​ថយ​ចុះ។ វិទ្យាសាស្ត្រ​ពេទ្យ​បាន​បែង​ចែក ប្រូស្តេត​ជា​ផ្នែក​សំខាន់ៗ ហើយ​មាន​ទំនាក់​ទំនង​នឹង​សាច់ដុំ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ ឲ្យ​ដឹង​ដូច្នេះ ៖ ។ តើ​ប្រូស្តេត​មាន​មុខងារ​ធ្វើ​អ្វី​ខ្លះ? លោក​វេជ្ជបណ្ឌិត Robert Nadler ជំនាញ​ផ្នែក​ម៉ូត្រ​សាស្ត្រ​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ប្រូស្តេត​មាន​មុខងារ​តូច​មួយ​ក្នុង​ការ​គ្រប់គ្រង​ការ​បត់​ជើង​តូច ឬ​ការ​បញ្ចេញ​ទឹក​នោម ថ្វី​បើ​សន្ទះ​បិទ​បើក (Sphincter) រវាង​ប្លោក​នោម​នឹង​បង្ហួរ​នោម​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ទឹក​នោម​​​ជាង​ប្រូស្តេត​នោះ​ក្តី តែ​តួនាទី​សំខាន់​របស់​ប្រូស្តេត​គឺ​រក្សា​ទុក​និង​ផលិត​ទឹកកាម។ លោក​ថា ប្រូស្តេត​ក៏​ជួយ​ដល់​ការ​បញ្ចេញ​ទឹកកាម ជួយ​ឲ្យ​ទឹក​កាម​ខាប់​នៅ​ពេល​ចេញ​មក​ក្រៅ។ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ លោក​វេជ្ជបណ្ឌិត Robert Nadler មាន​ប្រសាសន៍​ថា ខណៈ​ដែល​អាយុ​កាន់​តែ​ច្រើន គឺ​បុរស​កាន់​តែ​ពិបាក​បត់ជើង​តូច​ដែរ ហើយ​នៅ​សហរដ្ឋ​អាមេរិក មាន​បុរស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​បុរស​៦​នាក់​អាច​នឹង​ឈាន​ទៅ​កើត​មហារីក​ប្រូស្តេត។ តើ​ជំងឺ​ទាក់ទង​នឹង​ប្រូស្តេត មាន​មូលហេតុ​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត Robert GetZenberg នាយក​ការ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ម៉ូត្រ​សាស្ត្រ Brady, សកល​វិទ្យាល័យ Johns Hopkins មាន​ប្រសាសន៍​ថា គេ​មិន​ដឹង​ពី​មូលហេតុ​ពិត​នៃ​ប្រូស្តេត​រីក ឬ​ក៏​មហារីក​ប្រូស្តេត​នោះ​ទេ ប៉ុន្តែ​ដឹង​ថា ហាក់​ដូច​ជា​ផល​ប៉ះពាល់​ម៉្យាង​នៃ​កំណើន​អាយុ​របស់​បុរស។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ករណី​ប៉ះពាល់​ដល់​ប្រូស្តេត គឺ​រលាក​ប្រូស្តេត (Prostatitis) ប្រូស្តេត​រីក (Enlarge prostate / Benign prostatic hyperplasia – BPH) ហើយ​និង​មហារីក​ប្រូស្តេត (Prostate cancer)៕
2009-12-31T17:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/anatomy-n-function-of-prostate-01052010031912.html
f876f8de-7c8c-4699-8782-67e9ba6fc19b
វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​មេរោគ​របេង
គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ​គេ​អាច​បង្ការ​បាន​នូវ​ការ​ឆ្លង​មេរោគ​របេង។ ឯកសារ​មូលនិធិ Mayo ដើម្បី​ការ​អប់រំ​និង​ការព្យាបាល​ផ្នែក​វិជ្ជា​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​របេង​នោះ គឺ​ការ​រក​រោគ​វិនិច្ឆ័យ​ហើយ​និង​ការ​ព្យាបាល​អ្នក​ដែល​ផ្ទុក​បាក់តេរី​របេង​មុន​នឹង​អាច​ឈាន​ដល់​កើត​របេង​សកម្ម ហើយ​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​អ្នក​ជំងឺ​របេង​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង។ ឯកសារ​បន្ត​ថា នៅ​មាន​វិធានការ​ផ្សេងៗ​ទៀត​ដែរ​ដើម្បី​ការពារ​ខ្លួន​ឯង​និង​ការពារ​អ្នក​ដទៃ ដូចជា​រក្សា​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​ខ្លួន (Immune system) ឲ្យ​នៅ​រឹង​មាំ​ល្អ ដោយ​ការ​បរិភោគ​អាហារ​ប្រកប​ដោយ​សុខភាព ក្នុង​នោះ​មាន​ពិសា​បន្លែ​និង​ផ្លែ​ឈើ សម្រាន្ត​លក់​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់ប្រាណ​យ៉ាង​តិច​បាន​៣០​នាទី​ក្នុង​១​ថ្ងៃ ហើយ​ហាត់​ឲ្យ​បាន​ច្រើន​ដង ច្រើន​ថ្ងៃ​ក្នុង​១​សប្តាហ៍ ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​ខ្លួន​នៅ​ខ្លាំង។ ធ្វើ​តេស្ត​ឲ្យ​បាន​ទៀង​ទាត់ ។ អ្នក​ឯកទេស​បាន​ណែនាំ​ថា ចំពោះ​អ្នក​ដែល​ងាយ​ចម្លង​យក​មេរោគ​របេង​មក​ដាក់​ក្នុង​ខ្លួន គឺ​ត្រូវ​ធ្វើ​តេស្ត​របេង​១​ដង​ក្នុង​១​ឆ្នាំ។ អ្នក​ដែល​ងាយ​កើត​មាន​ជំងឺ​របេង​រួម​មាន អ្នក​ផ្ទុក​មេរោគ​អេដស៍​ហើយ​និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ក្នុង​ខ្លួន​ចុះ​ខ្សោយ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ ឬ​ធ្វើការ​ក្នុង​មន្ទីរ​ឃុំឃាំង ក្នុង​មណ្ឌល​ចិញ្ចឹម ថែ​រក្សា​មនុស្ស​ចាស់ បុគ្គលិក​ពេទ្យ អ្នក​ដែល​មក​ពី​ប្រទេស​ដែល​មាន​អត្រា​ជំងឺ​របេង​ខ្ពស់​។ល។ គិត​គូរ​អំពី​ការ​ព្យាបាល​បង្ការ​កុំ​ឲ្យ​ដល់​ធ្ងន់ធ្ងរ ។ មាន​ការ​សុំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​មនុស្ស​ធំ។ប្រសិន​បើ​អ្នក​ណា​ម្នាក់​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ឆ្លង​បាក់តេរី​របេង​តែ​មិន​ទាន់​ដល់​កម្រិត​កើត​របេង​នោះ វេជ្ជបណ្ឌិត​ប្រហែល​ជា​នឹង​ណែនាំ​ឲ្យ​ពិសា​ថ្នាំ​ដើម្បី​កាត់​បន្ថយ​លទ្ធភាព​គ្រោះ​ថ្នាក់​ឈាន​ដល់​កើត​របេង។ ប្រើ​ថ្នាំ​ឲ្យ​បាន​គ្រប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ​តាម​ការ​កំណត់ សម្រាប់​ការពារ​ខ្លួន​ឯង​ផង ការពារ​អ្នក​ដទៃ​ផង​កុំ​ឲ្យ​ឆ្លង​របេង។ពេល​ណា​ដែល​អ្នក​ជំងឺ​ឈប់​ព្យាបាល​មុន​កាល​កំណត់ ឫ​លេប​ថ្នាំ​រំលង​ពេល​នោះ គឺ​បាក់តេរី​អាច​មាន​លទ្ធភាព​បង្ក​បំប្លែង​ឲ្យ​អាច​រស់​បាន​បន្ទាប់​ពី​ទប់ទល់​ថ្នាំ​របេង​កម្រិត​ខ្លាំង។ ជា​លទ្ធផល​គឺ​កើត​ជា​ក្រុម​បាក់តេរី​ស៊ាំ​ថ្នាំ ហើយ​អ្នក​ជំងឺ​របេង​ស៊ាំ​ថ្នាំ​អាច​ឈាន​ដល់​ស្លាប់ ឬ​ក៏​ពិបាក​ព្យាបាល។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់សិន​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​របេង​ដោយ​ប្រើ​ដូតស៍​និង​ពង្រីក​សេវា​ព្យាបាល​ដោយ​ដូតស៍​ទៅ​ដល់​សហគមន៍​ជា​វិធាន​ការ​សំខាន់។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ជាមួយ​នេះ​មាន​ការ​ប្រយុទ្ធ​នឹង​របេង​អេដស៍ ប្រយុទ្ធ​របេង​ស៊ាំ​ថ្នាំ ប្រយុទ្ធ​របេង​កុមារ​ជា​ដើម​ផង។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បាន​ឲ្យ​ដឹង​បន្ត​ដូច្នេះ​ថា ៖ ។ បន្ថែម​ពី​នេះ​មាន​កិច្ច​សហការ​រវាង​សេវា​រដ្ឋ​និង​សេវា​ឯកជន​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ។ ដើម្បី​រក្សា​គ្រួសារ​និង​មិត្ត​ភក្តិ​កុំ​ឲ្យ​ឈឺ​បើ​សិន​ជា​អ្នក​ជា​អ្នក​របេង​សកម្ម ​នោះ​វិញ​គឺ ៖ ។ ជាមួយ​នេះ​ត្រូវ​មាន​អនាម័យ​ផ្ទះ​សម្បែង​ថែម​ទៀត ៖ ។ ការ​ណែនាំ​បាន​បន្ថែម​ថា បើ​សិន​ជា​អាច​ធ្វើ​បាន​នោះ គឺ​អ្នក​ជំងឺ​ត្រូវ​នៅ​ផ្ទះ កុំ​ទៅ​ធ្វើការ ឬ​កុំ​ទៅ​សាលារៀន ឬ​មិន​ត្រូវ​សម្រាន្ត​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក​ផ្សេង​ក្នុង​រយៈ​ពេល​២-​៣​សប្តាហ៍​ដំបូង​នៃ​ការ​ព្យាបាល​របេង​សកម្ម៕
2009-12-24T17:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/tb-prevention-12242009052934.html
70f8a111-4e4d-4267-ba50-8f4c90e8b498
ការ​ព្យាបាល​ជំងឺ​របេង​ស៊ាំ​ថ្នាំ
មជ្ឈមណ្ឌល​ដើម្បី​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា បាក់តេរី​របេង​អាច​ក្លាយ​ទៅ​ជា​ស៊ាំ​នឹង​ឱសថ​ដែល​គេ​ធ្លាប់​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​របេង គឺ​មាន​ន័យ​ថា ឱសថ​ធ្លាប់​ប្រើ​នោះ​អាច​នឹង​មិន​ធ្វើ​ឲ្យ​បាក់តេរី​របេង​ស្លាប់​បាន​ទៀត​ទេ។ ឯកសារ​បាន​លើក​ឡើង​ថា ករណី​ស៊ាំ​នឹង​ថ្នាំ​អាច​កើត​ឡើង​បាន គឺ​នៅ​ពេល​ណា​ដែល​មាន​ការ​ប្រើ​ថ្នាំ​នោះ​ដោយ​មិន​ត្រឹមត្រូវ ឬ​ដោយ​មិន​មាន​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ​ដូច​ជា អ្នក​ជំងឺ​មិន​បាន​ពិសា​ថ្នាំ​ឲ្យ​បាន​គ្រប់​ពេញ​លេញ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ បញ្ហា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​មិន​បាន​ត្រឹមត្រូវ មិន​គ្រប់​កម្រិត​ថ្នាំ ឬ​ក៏​មិន​មាន​រយៈ​ពេល​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ឱសថ ការ​ផ្តល់​ឱសថ​មិន​ទៀង​ទាត់ ដាច់​ថ្នាំ ឬ​ក៏​ដោយសារ​បញ្ហា​គុណភាព​ឱសថ ឱសថ​ខ្វះ​គុណភាព។ មាន​ករណី​បាក់តេរី​របេង​ស៊ាំ​ថ្នាំ​២​យ៉ាង។ ចំពោះ​ករណី​ស៊ាំ​ទី​១ ដែល​អង់គ្លេស​ហៅ​ថា Multidrug-Resistant TB គឺ​បាក់តេរី​របេង​ស៊ាំ​យ៉ាង​ហោច​នឹង​ថ្នាំ​របេង​សំខាន់​២​មុខ មាន Isoniazid និង Rifampin ដែល​ឱសថ​ទាំង​២​មុខ​នេះ បាន​ត្រូវ​គេ​យក​ទៅ​ព្យាបាល​អ្នក​កើត​របេង​ជា​ទូទៅ។ ចំពោះ​ករណី​ស៊ាំ​ទី​២ ដែល​អង់គ្លេស​ហៅ​ថា Extensively drug-resistant TB នោះ គឺ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​របេង Isoniazid និង Rifampin ផង ថែម​ទាំង​ស៊ាំ​នឹង​ថ្នាំ Fluoroquinolone ផង​ហើយ​និង​ ស៊ាំ​ថ្នាំ​ចាក់​១​ប្រភេទ​ណា​មួយ​ក្នុង​ចំណោម​ថ្នាំ​របេង​សម្រាប់​ចាក់​ដូច​ជា Amikacin, Kanamycin, ឬ Capreomycin។ ក្នុង​ការ​ព្យាបាល​របេង​ដែល​ស៊ាំ​ថ្នាំ​នោះ គឺ​គេ​ត្រូវ​ប្រើ​ថ្នាំ​ច្រើន​មុខ​លាយ​ចម្រុះ​គ្នា​យ៉ាង​ហោច​៤​មុខ ហើយ​ការ​លាយ​ចម្រុះ​នោះ​មាន​ប្រសិទ្ធភាព​ជាង​ការ​ប្រើ​ថ្នាំ​តែ​១​មុខៗ​នោះ។ ការ​ព្យាបាល​នេះ​ត្រូវ​ប្រើ​រយៈ​ពេល​១៨​ខែ​ទៅ​២​ឆ្នាំ ឬ​ក៏​អាច​យូរ​ជាង​នេះ​ផង​ក៏​មាន។ ចំពោះ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ចម្រុះ​នេះ​ទៀត ឯកសារ​បាន​លើក​ឡើង​ថា មាន​ករណី​អ្នក​ជំងឺ​របេង​ស៊ាំ​ថ្នាំ​ជា​ច្រើន​អាច​នឹង​ព្យាបាល​មិន​ជា​ដែរ ហើយ​បើ​សិន​ជា​មាន​ករណី​ព្យាបាល​សម្រេច​បាន​ជោគជ័យ​នោះ​ទៀត ជួនកាល​អ្នក​នោះ​អាច​ត្រូវ​ទទួល​ការ​វះ​កាត់​ដើម្បី​កាត់​យក​ចេញ​ផ្នែក​ដែល​ខូច​រ៉ាំរ៉ៃ ឬ​ក៏​ជួស​ជុល​កែកុន​ផ្នែក​សួត​ដែល​ខូច​នោះ។ នៅ​ប្រទេស​កម្ពុជា​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​និង​ហង់សិន​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ការ​ព្យាបាល​របេង​ស៊ាំ​ថ្នាំ​គឺ​ប្រើ​រយៈ​ពេល​យូរ ហើយ​ការ​ចំណាយ​លុយ​ក៏​ច្រើន​ដែរ។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា មាន​ករណី​ស៊ាំ​ថ្នាំ​របេង​តិចតួច​ណាស់​នៅ​ស្រុក​ខ្មែរ ៖ ។ ឯកសារ​មូលនិធិ Mayo ដើម្បី​ការ​អប់រំ​និង​ការ​ស្រាវជ្រាវ​ផ្នែក​វិជ្ជា​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា បញ្ហា​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់​ពេញលេញ គឺ​ជា​កត្តា​ដ៏​មាន​សារសំខាន់ ព្រោះ​ថា បន្ទាប់​ពី​ព្យាបាល​បាន​៣-​៤​សប្តាហ៍ អ្នក​ជំងឺ​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា មាន​សុខភាព​ល្អ​គ្រាន់​បើ។ ចំណុច​នេះ​ហាក់​អាច​បញ្ចុះ​បញ្ចូល​ចិត្ត​អ្នក​ជំងឺ​ឲ្យ​ឈប់​ប្រើ​ថ្នាំ​របេង ក៏​ប៉ុន្តែ​ជា​បញ្ហា​ស្លាប់​រស់​នោះ​គឺ អ្នក​ជំងឺ​ត្រូវ​តែ​ពិសា​ថ្នាំ​ឲ្យ​គ្រប់ពេញ​លេញ​តាម​វេជ្ជបញ្ជា ព្រោះ​ថា ឆាប់​លែង​ពិសា​ថ្នាំ​ពេក ឬ​ក៏​លេប​ថ្នាំ​រំលង​ពេល អាច​នឹង​នាំ​ឲ្យ​បាក់តេរី​របេង​ដែល​កំពុង​នៅ​រស់ ក្លាយ​ជា​ស៊ាំ​នឹង​ថ្នាំ​កំពុង​ព្យាបាល​នោះ ហើយ​នាំ​ឈាន​ដល់​គ្រោះ​ថ្នាក់​ពិបាក​ព្យាបាល​ផង។ គួរ​រំឭក​ថា នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វ៊ិក​ខាង​លិច មាន​ការ​ប្រកាស​ភាព​អាសន្ន​នៃ​ជំងឺ​របេង​ក្នុង​ឆ្នាំ​១៩៩៩ គឺ​បន្ទាប់​ពី​សកលលោក​បាន​ប្រកាស​ភាពអាសន្ន​នៃ​ជំងឺ​របេង​កាល​ពី​ឆ្នាំ​១៩៩៣ ហើយ​ក្នុង​ឆ្នាំ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ទូទាំង​សកលលោក​បាន​ដាក់​ផែនការ​ពង្រីក​យុទ្ធសាស្ត្រ​ដូតស៍​ទៅ​ដល់​សេវា​សុខាភិបាល​ដែល​ទាប​បំផុត​ក្នុង​ប្រទេស​នីមួយៗ។ ចំពោះ​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា សេវា​សុខភាព​ទាប​បំផុត​គឺ​មណ្ឌល​សុខភាព​និង​ប៉ុស្តិ៍​សុខភាព ហើយ​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាន​ពង្រីក​សេវា​ព្យាបាល​តាម​វិធី​ដូតស៍​ដល់​មណ្ឌលសុខភាព​ហើយ គឺ​ឲ្យ​អ្នក​ជំងឺ​លេប​ថ្នាំ​នៅ​មុខ​គ្រូពេទ្យ៕
2009-12-17T17:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/treating-drug-resistant-tb-12172009050942.html
064a749e-3ec6-4e1f-a11e-69ae03409193
វិធី​ព្យាបាល​របេង​តាម​វេជ្ជសាស្ត្រ
ពី​រដ្ឋធានី​វ៉ាស៊ីនតុន លោក ឃឹម សារ៉ង សូម​លើក​ឡើង​នូវ​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​​ស្តី​ពី​វិធី​ព្យាបាល​របេង​តាម​វេជ្ជសាស្ត្រ។
2009-12-04T17:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/tb-treatment-n-drug-12092009044023.html
32bc98ab-1d09-4a0e-b639-a3edf764cdcf
តើ​មនុស្ស​ប្រភេទ​ណា​ដែល​ងាយ​ឆ្លង​រោគ​របេង?
តើ​ក្រុម​មនុស្ស​ណា​ខ្លះ​ដែល​អាច​ងាយ​នឹង​ឆ្លង​បាក់តេរី​របេង ហើយ​វិវត្ត​ទៅ​កើត​របេង? ឯកសារ​នានា​ផ្នែក​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មេរោគ​អេដស៍​និង​បាក់តេរី​របេង​ផ្សំ​គ្នា អាច​នាំ​ដល់​ការ​គ្រោះថ្នាក់​ស្លាប់​បាន នោះ​គឺ​ការ​ឆាប់​លូតលាស់​របស់​មេរោគ​ណា​មួយ​ខាង​លើ​នេះ វា​ធ្វើ​ឲ្យ​មេរោគ​មួយ​ទៀត​ក៏​លូតលាស់​រហ័ស​ដែរ ហើយ​មេរោគ​អេដស៍ វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​ខ្លួន​មនុស្ស​ចុះ​ខ្សោយ។ ជាមួយ​នេះ​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា អ្នក​ងាយ​ឆ្លង​របេង គឺ​អ្នក​ផ្ទុក​មេរោគ​អេដស៍ អ្នក​មាន​ប្រព័ន្ធ​ការពារ​សព៌ាង្គកាយ​ខ្សោយ កុមារ អ្នក​បរិភោគ​អាហារ​មិន​គ្រប់គ្រាន់​។ល។ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ចំណែក​ករណី​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ពី​ម្តាយ​កំពុង​មាន​គភ៌​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​វិញ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា មិន​ឆ្លង​ទេ ហើយ​បើ​មាន​គឺ​តិច​បំផុត ៖ ។ តើ​អ្នកណា​ខ្លះ​ត្រូវ​ទៅ​ឲ្យ​ធ្វើ​តេស្ត​របេង ហើយ​ធ្វើ​យ៉ាង​ម៉េច​បាន​ដឹង​ថា​កើត​របេង? ឯកសារ​របស់​CDC អាមេរិក​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​ឲ្យ​វេជ្ជបណ្ឌិត ឬ​ក៏​មន្ត្រី​សុខាភិបាល​នៅ​មូលដ្ឋាន​ពិនិត្យ​រក​មើល​រោគ​របេង​នោះ​គឺ អ្នក​ដែល​នៅ​ជិត​មនុស្ស​ដែល​ដឹង​ថា មាន​កើត​របេង ឬ​ក៏​អ្នក​ដែល​សង្ស័យ​ថា មាន​រោគ​របេង​សកម្ម អ្នក​ឆ្លង​មេរោគ​អេដស៍ ឬ​ក៏​មាន​លក្ខខណ្ឌ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​ចុះ​ខ្សោយ ហើយ​ដែល​អាច​នាំ​ដល់​គ្រោះ​ថ្នាក់ មាន​មេរោគ​របេង​សកម្ម ឬ​អ្នក​ដែល​មក​ពី​ប្រទេស​សំបូរ​អ្នក​កើត​របេង អ្នក​ដែល​អាច​ងាយ​ឆ្លង​របេង ដូច​ជា​ជន​គ្មាន​ផ្ទះ​សម្បែង អ្នក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង ក្នុង​ពន្ធនាគារ ឬ​អ្នក​ដែល​ចាក់​គ្រឿង​ញៀន​។ល។ បន្ថែម​លើ​ក្រុម​មនុស្ស​ដូច​បាន​រៀបរាប់​ខាង​លើ មន្ត្រី​ផ្នែក​សុខាភិបាល​​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ធ្លាប់​ចាក់​វ៉ាក់សាំង​ការពារ​របេង​ពី​តូច​ហើយ​នោះ ក៏​អាច​ឆ្លង​របេង​ដែរ។ លោក​វេជ្ជបណ្ឌិត ឡេង ឆេងឡាយ មន្ដ្រី​វេជ្ជសាស្ដ្រ​នៃ​គម្រោង​កម្ចាត់​ជំងឺ​របេង​របស់​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន ឬ​អង្គការ JICAបាន​មាន​ប្រសាសន៍​​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​កន្លង​មក គេ​បាន​ឃើញ​ថា ទោះ​បី​ជា​គេ​បាន​ធ្វើការ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​របេង​រួច​ហើយ​ក្តី ក៏​អាច​ឆ្លង​មេរោគ​របេង​នោះ។ លោក​វេជ្ជបណ្ឌិត ឡេង ឆេងឡាយ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ឯកសារ​របស់ CDC អាមេរិក​បន្ត​ថា ក្នុង​ការ​រក​បាក់តេរី​របេង មាន​របៀប​ធ្វើ​តេស្ត​២​យ៉ាង​គឺ ចាក់ថ្នាំ​ជាតិ​ពិស​នៃ​រោគ​របេង​លើ​ស្បែក​ដៃ ផ្នែក​ខាង​ក្រោម (TB skin test) និង​តេស្ត​ឈាម​ពិសេស​រក​របេង (Special TB blood tests)។ ការ​ធ្វើ​តេស្ត​ឈាម​ពិសេស​រក​របេង ឬ​វិធី​ហៅ​ថា Interferon-gamma release assays [IGAs] គឺ​វាស់​មើល​ថា តើ​ប្រព័ន្ធ​ការពារ​ជំងឺ​វា​ប្រតិកម្ម​នឹង​បាក់តេរី​របេង​យ៉ាង​ម៉េច​ខ្លះ។ ឯកសារ​បន្ត​ថា ដោយសារ​វិធី​ចុង​ក្រោយ​នេះ​ជា​វិធី​ថ្មី មន្ទីរ​ផ្នែក​សុខភាព ប្រើ​វិធី​នេះ​តិច​តួច​ណាស់។ ឯកសារ​បាន​បន្ថែម​ថា ការ​ដែល​ប្រតិកម្ម​វិជ្ជមាន​៤៨​ម៉ោង​ទៅ​៧២​ម៉ោង បន្ទាប់​ពី​ចាក់​ថ្នាំ​ជាតិ​ពិស​នៃ​រោគ​របេង​លើ​ស្បែក (Mantoux tuberculin skin test) ឬ​ប្រតិកម្ម​វិជ្ជមាន​របេង​ក្នុង​តេស្ត​ឈាម គឺ​គ្រាន់​តែ​ប្រាប់​ថា អ្នក​នោះ​មាន​ឆ្លង​បាក់តេរី​របេង​ប៉ុណ្ណោះ។ គឺ​មិន​មែន​ប្រាប់​ថា តើ​អ្នក​នោះ​បាន​ឈាន ឬ​មិន​ឈាន​ដល់​កើត​ជំងឺ​របេង​នោះ​ឡើយ។ ការ​ធ្វើ​តេស្ត​ផ្សេងៗ​ទៀត ដូច​ជា​ការ​ឆ្លុះ​ដោយ​កាំរស្មី​អ៊ិច​នៅ​ទ្រូង (Chest X-Ray) និង​ការ​ពិនិត្យ​កំហាក (sample of sputum) គឺ​ជា​វិធី​ដែល​គេ​ត្រូវ​ការ​ធ្វើ​បន្ថែម​ផង​ដែរ ដើម្បី​អាច​កំណត់​ថា កើត​របេង​ឬ​មិន​កើត​របេង។ លោក ប៉ុក សុគន្ធរដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​អំពី​ការ​ធ្វើ​តេស្ត​របេង​នៅ​មណ្ឌល​សុខភាព​របស់​លោក​ដោយ​ពិនិត្យ​កំហាក​ថា ៖ ។ ឯកសារ​របស់​អាមេរិក​បន្ត​ទៀត​ថា ចំពោះ​អ្នក​មាន​ឆ្លង​បាក់តេរី​របេង​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​ដំណាក់កាល​កើត​របេង​នៅ​ឡើយ​នោះ គឺ​អ្នក​នោះ​មិន​ទាន់​ឈឺ​អ្វី​ទេ ហើយ​ក៏​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា​អ្វីដែរ ហើយ​ថា អ្នក​ដែល​បាន​ឆ្លង​បាក់តេរី​របេង តែ​មិន​ទាន់​កើត​របេង គឺ​មិន​អាច​ចម្លង​របេង​ទៅ​អ្នក​ដទៃ​បាន​ទេ៕
2009-11-20T11:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/diagnostic-for-tb-infection-11272009050006.html
5cb02b11-3f27-43c9-b54c-56140280c13d
វិធានការ​កម្ចាត់​ជំងឺ​របេង
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់លោក ឃឹម សារ៉ង ដែល​លើក​​យក​ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​ជំនាញ​មក​ជម្រាប​ជូន​ជ្រាប​អំពី​ជំងឺ​របេង​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-10-02T09:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/feature-hsk0930-tb-10062009051300.html
253c59e4-a5ac-47a9-bd0e-37709f961bd9
ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់
វេជ្ជបណ្ឌិត​ជំនាញ​មាន​ប្រសាសន៍​ថា គេ​អាច​ព្យាបាល​និង​ការពារ​ជំងឺ​គ្រុនចាញ់​បាន។ ចំពោះ​ការ​ព្យាបាល លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​ មាន​ប្រសាសន៍​ថា មុន​នឹង​សម្រេច​ថា​យក​ថ្នាំ​ណា​មក​ព្យាបាល​នោះ ជា​ចាំបាច់​គឺ​ត្រូវ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ជា​មុន​សិន។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ដូច្នេះ ៖ ។ លោក ប៉ុក សុគន្ធរដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​អំពី​ការ​ធ្វើ​តេស្ត​ឈាម​រក​គ្រុនចាញ់​នោះ​ថា ៖ ។ បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស នៃ​អង្គការ​សុខភាព​ពិភពលោក គឺ​កាល​ក្នុង​ទសវត្សរ៍ ១៩៥០ គេ​ព្យាបាល​គ្រុនចាញ់​នៅ​កម្ពុជា ដោយ​ប្រើ​ថ្នាំ គីនីន តែ​មួយ​មុខ​ប៉ុណ្ណោះ។បន្ទាប់​មក​ទៀត មាន​ការ​ប្រែប្រួល​ក្នុង​ការ​ព្យាបាល ហើយ​ក៏​យោល​ទៅ​តាម​ប្រភេទ​ប៉ារ៉ា់ស៊ីត គ្រុនចាញ់​នោះ​ផង​ដែរ។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​អំពី​ថ្នាំ​សម្រាប់​ព្យាបាល​ថា ៖ ។ តើ​អ្នក​ជំងឺ​ត្រូវ​បង់​ប្រាក់​ប៉ុន្មាន​ក្នុង​ការ​ព្យាបាល​គ្រុនចាញ់? លោក ប៉ុក សុគន្ធរដ្ឋ មាន​ប្រសាសន៍​ថា ចំពោះ​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង​របស់​លោក គឺ​បង់​ហិរញ្ញប្បទាន ១.០០០​រៀល ៖ ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ដើម្បី​ផ្តល់​ការ​ព្យាបាល ត្រូវ​តែ​ធ្វើ​តេស្ត​ឈាម​រក​មើល​ប្រភេទ​គ្រុនចាញ់។ ហើយ​ក្រោយ​ពី​ការ​ព្យាបាល​រួច គឺ​អ្នក​ជំងឺ​គ្មាន​ទទួល​ផល​វិបាក​អ្វី​ទេ ៖ ។ ផ្ទុយ​ទៅ​វិញ បញ្ហា​លេប​ថ្នាំ​របស់​អ្នក​ជំងឺ ឬ​ការ​ព្យាបាល​ដោយ​មិន​ច្បាស់​លាស់ អាច​នឹង​នាំ​ឈាន​ដល់​ផល​វិបាក​អាក្រក់​នានា ៖ ។ ហើយ​ក្នុង​ករណី​ខ្លះ ការ​ព្យាបាល​ដោយ​មិន​ច្បាស់​លាស់ ក៏​អាច​ឲ្យ​ឈាន​ដល់​ការ​ស្លាប់​ផង​ដែរ ៖ ។ ចំពោះ​បញ្ហា​ដែល​ថា​អ្នក​ដែល​ធ្លាប់​កើត​គ្រុនចាញ់​ម្តង​ហើយ តើ​អាច​កើត​ម្តង​ទៀត ឬ​ទេ បើ​សិន​ជា​មាន​មូស​គ្រុនចាញ់​ខាំ​ម្តង​ទៀត​នោះ? លោក ប៉ុក សុគន្ធរដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង​មាន​ប្រសាសន៍ថា ៖ ៕
2009-09-25T09:20:00+07:00
rfa.org
https://www.rfa.org/khmer/program/health/treatment-of-malaria-09282009063529.html
f8678b70-cf28-46b3-af8e-c6dae7adfd0e
រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនចាញ់
ដូច​លោក​អ្នក​នាង​ជ្រាប​រួច​មក​ហើយ​ថា ក្រោយ​ពី​មូស​ដែក​គោល​ញី​ខាំ រួច​ចម្លង​ប៉ារ៉ាស៊ីត ចូល​ក្នុង​ឈាម​មនុស្ស​ហើយ​នោះ អ្នក​ដែល​ត្រូវ​មូស​ខាំ​នោះ ខ្លះ​មិន​ទាំង​ដឹង​ថា​ខ្លួន​មាន​ជំងឺ​គ្រុនចាញ់​នៅ​ឡើយ​ទេ។ ហើយ​ក្នុង​រវាង​ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ បន្ទាប់​ពី​មនុស្ស​ឆ្លង​រួច​ហើយ រោគ​សញ្ញា​ដំបូង​នៃ​គ្រុនចាញ់​ក៏​លេច​ចេញ​ឡើង គឺ​ធម្មតា​មាន​គ្រុន ឈឺ​ក្បាល រងា​ញាក់ និង​ក្អួត​ចង្អោរ។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ថា គឺ​អាស្រ័យ​ទៅ​លើ​សណ្ឋាន​នៃ​ការ​ឈឺ​ស្រាល ឬ​ក៏​ឈឺ​ធ្ងន់។ ចំពោះ​ករណី​ស្រាល ៖ ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា ចំពោះ​ករណី​ឈឺ​ធ្ងន់​វិញ​នោះ អាច​នាំ​ឈាន​ដល់​វិបត្តិ​សរីរាង្គ​ផ្សេងៗ​ផង ៖ ។ វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​ថា ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​គប្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ បើ​ពុំ​នោះ​ទេ​អាច​នឹង​លេច​ចេញ​នូវ​ផលវិបាក​អាក្រក់​នានា ដូច​ជា​ករណី​ស៊ាំ​ថ្នាំ​ជាដើម។ ក៏ប៉ុន្តែ​មូលហេតុ​ពិត​ប្រាកដ​ដែល​បញ្ជាក់​ថា មាន​ភាពស៊ាំ​ទៅ​នឹង​ថ្នាំ​គ្រុនចាញ់​នោះ គឺ​ពុំទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ តែ​ទាំង​អាជ្ញាធរ ទាំង​អង្គការ​អន្តរជាតិ សុទ្ធតែ​មាន​ការ​ប្រឹងប្រែង​បំបាត់​ការ​ស៊ាំ​នេះ។ យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃ ៣១ ខែ​កក្កដា ២០០៩ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​មាន​ប្រសាសន៍​ថា ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក និង​ដោយ​មាន​ថវិកា​ជំនួយ​របស់​មូលនិធិ Bill និង Melinda Gates តាំង​ពី​ខែ​កុម្ភៈ មក មាន​ថវិកា​ចំនួន ២២​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ទល់​បង្ក្រាប​បញ្ហា​ប៉ារ៉ាស៊ីត​ស៊ាំ​ថ្នាំ​គ្រុនចាញ់ ជា​ពិសេស​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ថ្នាំ​អាតេមីស៊ីនីន សម្រាប់​ប្រើ​ព្យាបាល​ជំងឺ​គ្រុនចាញ់​កន្លង​មក ឥឡូវ​នេះ​ប៉ារ៉ាស៊ីត ឬ​ក៏​មេរោគ​គ្រុនចាញ់​បាន​ស៊ាំ​ទៅ​នឹង​ថ្នាំ​នេះ​ហើយ។ លោក​បន្ត​ថា មជ្ឈមណ្ឌល​របស់​លោក រួម​នឹង​ទីភ្នាក់ងារ​អន្តរជាតិ កំពុង​សហការ​គ្នា​លើក​គម្រោង​កម្មវិធី​ប្រឆាំង​បញ្ហា​ប៉ារ៉ាស៊ីត​ស៊ាំ​នេះ ដោយ​មាន​គំនិត​ថា នឹង​ដក​ថ្នាំ​អាតេមីស៊ីនីន​ទាំង​អស់​ចេញ​ពី​ទីផ្សារ កុំ​ឲ្យ​មាន​លក់​ក្នុង​រយៈ​ពេល ២-​៣​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ប៉ារ៉ាស៊ីត​ដែល​ស៊ាំ​នោះ វា​ស្លាប់​បាត់​អស់ ចំណែក​ឯ​ប៉ារ៉ាស៊ីត​ថ្មី អាច​នឹង​មិន​មាន​បញ្ហា​ស៊ាំ​នេះ​ទេ។ យោង​តាម​ឯកសារpri.org ទោះបី​មាន​ករណី​ស៊ាំ​ថ្នាំ​ក៏ដោយ គឺ​ថ្នាំ ២​មុខ​រួម​គ្នា ដែល​ក្នុង​នោះ​មាន​ថ្នាំ​អាតេមីស៊ីនីន បាន​ត្រូវ​គេ​ប្រើ​នៅ​ឡើយ​ក្នុង​ករណី​ភាគ​ច្រើន ក៏ប៉ុន្តែ​នៅ​ភូមិ​នា​តំបន់​ដែល​មាន​បញ្ហា​ប៉ារ៉ាស៊ីត​ស៊ាំ​ថ្នាំ នឹង​មិន​មាន​ប្រើ​ថ្នាំ​អាតេមីស៊ីនីន​ទេ។ ជា​ជំនួស​វិញ គឺ​វេជ្ជបណ្ឌិត​នឹង​ផ្តល់​ឲ្យ​អ្នក​ជំងឺ​នូវ​ថ្នាំ​ចម្រុះ ២​មុខ ដែល​មាន​តម្លៃ​ថ្លៃ​បន្តិច គឺ​ថ្នាំ​ឈ្មោះ Malarone។ កាល​ពី​ខែ​ឧសភា ២០០៩ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ដោយ​រំពឹង​ថា អាច​នឹង​បំបាត់​ជំងឺ​គ្រុនចាញ់​អស់​ពី​ស្រុក​ខ្មែរ​នៅ​មុន​ឆ្នាំ ២០១៥ ក៏ប៉ុន្តែ​លោក​ថា​ក្នុង​ការ​បំបាត់​នេះ នៅ​មាន​ចោទ​បញ្ហា​តម្លៃ​ចំណាយ​នៅ​ឡើយ។ គួរ​រំឭក​ថា បើ​តាម​លោក​វេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស នៃ​អង្គការ​សុខភាព​ពិភព​លោក​នៅ​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍ គឺ​គេ​ដឹង​ពី​ជំងឺ​គ្រុនចាញ់​ដំបូង​នៅ​ស្រុក​ខ្មែរ ក្នុង​រវាង​ឆ្នាំ ១៩៥១ តែ​ពេល​នោះ​គេ​មិន​ទាន់​ដឹង​ចំនួន​អ្នក​ជំងឺ​ប៉ុន្មាន​នាក់​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស មាន​ប្រសាសន៍​ដូច្នេះ ៖ ។ មាន​សេចក្តី​រាយការណ៍​ថា ក្នុង​ឆ្នាំ ២០០៦ កម្ពុជា​មាន​គ្រុនចាញ់​ប្រមាណ ១០​ម៉ឺន​ករណី ក្នុង​ឆ្នាំ ២០០៧ មាន​ប្រមាណ ៥៩.០០០​ករណី ឆ្នាំ ២០០៨ មាន ៥៤.០០០​ករណី ចំណែក​ស្ថិតិ​អ្នក​ឈឺ​គ្រុនចាញ់​នៅ​ក្នុង​រយៈ​ពេល ៦​ខែ ដើម​ឆ្នាំ ២០០៩ មាន​ចំនួន ៣៦.៩៥២​នាក់៕
2009-09-17T09:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/malaria-symptoms-and-risk-factors-09172009054254.html
2d4b28f5-c490-49b3-9dae-1a84178400a4
កត្តា​អន្តរាគមន៍​សម្រាប់​គ្រប់គ្រង​ជំងឺ​គ្រុន​ចាញ់
អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា កត្តា​អន្តរាគមន៍​ជា​គន្លឹះ​ដើម្បី​គ្រប់គ្រង​ជំងឺ​គ្រុន​ចាញ់​នោះ​គឺ ការ​ព្យាបាល​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ប្រើ​ឱសថ អាតេមីស៊ីនីន រួម​និង​ឱសថ​មួយ​មុខ​ទៀត​ក្នុង​ពេល​ជាមួយ​គ្នា។ ចំពោះ​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ ត្រូវ​សម្រាក​ក្នុង​មុង​ជ្រលក់​ថ្នាំ ហើយ​និង​ត្រូវ​មាន​ការ​បាញ់​ថ្នាំ​នៅ​ជញ្ជាំង​ក្នុង​ផ្ទះ​ដើម្បី​សម្លាប់​សត្វ​មូស។ នៅ​កម្ពុជា ដោយសារ​មាន​ករណី​ឆ្លង​គ្រុនចាញ់​ច្រើន និង​មាន​បញ្ហា​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​គ្រុន​ចាញ់​ផង​នោះ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​មាន​ប្រសាសន៍​ថា ចំពោះ​វិធានការ​ការពារ​គ្រុន​ចាញ់​គឺ ៖ ។ លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ស្ត្រី​មាន​គភ៌ និង​កុមារ​ដែល​ងាយ​រងគ្រោះ​បណ្តាល​ពី​មូស​ដែក​គោល​ខាំ​ដែរ​នោះ គឺ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ តើ​មូស​ដែកគោល​ ឬ​មូស​គ្រុន​ចាញ់​ច្រើន​ខាំ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា? លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ថា ៖ ។ មូស​ខ្លះ​ខាំ​ហើយ​បណ្តាល​ឲ្យ​ឈឺ ខ្លះ​ឲ្យ​ឈឺ​និង​រមាស់​ផង ។ល។ ប៉ុន្តែ​ចំពោះ​មូស​ខាំ​នាំ​ឲ្យ​កើត​គ្រុន​ចាញ់ និង​មូស​ខាំ​ហើយ​បណ្តាល​ឲ្យ​កើត​គ្រុន​ឈាម គឺ​មិន​មាន​លក្ខណៈ​ដូច​គ្នា​ទេ ៖ ។ តើ​មូស​គ្រប់​ប្រភេទ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​ចម្លង​គ្រុន​ចាញ់​ឬ​ទេ? អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មាន​តែ​មូស​ប្រភេទ​ខ្លះ​ប៉ុណ្ណោះ​ដែល​ជា​ភ្នាក់ងារ​ចម្លង គឺ​មូស​ដែក​គោល មូស​ញី​នាំ​ប៉ារ៉ាស៊ីត​ពី​អ្នក​ជំងឺ​គ្រុនចាញ់​ពេល​ដែល​វា​ខាំ​បឺត​យក​ឈាម​សម្រាប់​ចិញ្ចឹម​ពង​វា។ នៅ​ក្នុង​ខ្លួន​មូស ប៉ារ៉ាស៊ីត​ចាប់​ផ្តើម​បង្កើន​ចំនួន។ ពេល​មូស​ខាំ​អ្នក​ណា​ផ្សេង​ទៀត គឺ​ប៉ារ៉ាស៊ីត​លាយ​នឹង​ទឹក​មាត់​ផង ក៏​ចូល​ទៅ​ក្នុង​ឈាម​មនុស្ស​ដែល​វា​ខាំ។ ប៉ារ៉ាស៊ីត​គ្រុនចាញ់​វា​បង្កើន​បរិមាណ​លឿន​ណាស់​នៅ​ក្នុង​ថ្លើម រួច​ហើយ​នៅ​ក្នុង​កោសិការ​ឈាម​ក្រហម។ ក្នុង​រវាង​ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ បន្ទាប់​ពី​មនុស្ស​ឆ្លង​រួច​ហើយ រោគ​សញ្ញា​ដំបូង​នៃ​គ្រុន​ចាញ់​ក៏​លេច​ចេញ​ឡើង គឺ​ធម្មតា​មាន​គ្រុន​ឈឺ​ក្បាល រងា​ញាក់ និង​ក្អួត​ចង្អោរ។ ប្រសិន​បើ​មិន​ព្យាបាល​ភ្លាមៗ​ដោយ​ប្រើ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ទេ​នោះ គ្រុន​ចាញ់​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​នោះ​ស្លាប់​បាន ដោយ​វា​ធ្វើ​ឲ្យ​កោសិការ​ឈាម​ក្រហម​មាន​បញ្ហា កោសិការ​ឈាម​ក្រហម​នោះ​ខូច ហើយ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​សរសៃ​ឈាម​ឆ្មារៗ ដែល​នាំ​ឈាម​ទៅ​ខួរ​ក្បាល​និង​ទៅ​សរីរាង្គ​សំខាន់ៗ​ដទៃ​ទៀត។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​មាន​ប្រសាសន៍​ថា ៖ ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី ផ្សាយ​ថ្ងៃ ២៩ ខែ​កក្កដា ឆ្នាំ​២០០៩ អ្នក​ដែល​ធ្លាប់​ឈឺ​គ្រុន​ចាញ់ គឺ​ឈឺ​ហើយ​ជា ជា​ហើយ​ឈឺ​ច្រើន​ដង អ្នក​នោះ​ហាក់​អាច​កើត​មាន​ប្រព័ន្ធ​ការពារ​រោគ​ក្នុង​ខ្លួន។ ក៏ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​អឺរ៉ុប​កំពុង​តែ​ធ្វើ​ការ​ពិសោធ​បញ្ហា​នេះ។ គេ​នឹង​ត្រូវ​ធ្វើ​តេស្ត​ច្រើន​លើក​ច្រើន​សា​ថែម​ទៀត ឯ​លទ្ធផល​ពិតប្រាកដ​គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី​គ្រប់ៗ​គ្នា​គប្បី​ចៀស​វាង​កុំ​ឲ្យ​មូស​ខាំ ទោះ​ជា​នៅ​ទី​កន្លែង​ណា​ក៏ដោយ។ នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម បាន​បញ្ជាក់​ដែរ​ថា ក្រុង​ខេត្ត​ចំនួន ២០ គឺ​ជា​កន្លែង​ដែល​មាន​គ្រុនចាញ់ ៖ ។ ហេតុ​នេះ​មាន​តែ​រាជធានី និង​ខេត្ត​ចំនួន ៤ មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង នោះ​ទេ ដែល​មិន​មែន​ជា​ចំណុច​មាន​ជំងឺ​គ្រុនចាញ់។ តែ​ថា​គ្រប់ៗ​រូប​គប្បី​តែ​ការពារ​ចៀសវាង​កុំ​ឲ្យ​មូស​ខាំ ទោះ​នៅ​ទីណា​ក៏​ដោយ៕
2009-09-11T10:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/feature-HSK0909-MALA-09112009061849.html
5562ffa4-4809-44a8-b1b3-596402041c0b
កត្តា​ដែល​នាំ​ឲ្យ​មាន​ភាពស៊ាំ​នៃ​ថ្នាំ​គ្រុនចាញ់​និង​វិធានការ​ទប់ស្កាត់
លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្រសួង​សុខាភិបាល​បាន​សង្កេត​ឃើញ​មាន​កត្តា​មួយ​ចំនួន ដែល​អាច​រួម​ចំណែក​នាំ​ឲ្យ​មាន​ការ​ស៊ាំ​នេះ ៖ ។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ដែរ​ថា បន្ថែម​លើ​កត្តា​ទាក់ទង​នឹង​ការ​ព្យាបាល ការ​ស៊ាំ​ក៏​អាច​មក​ពី​ការ​នាំ​ចល័ត​ប៉ារ៉ាស៊ីត​គ្រុនចាញ់ ដែល​ស៊ាំ​ថ្នាំ​ហើយ និង​អាច​មក​ពី​ការ​សម្រេច​ចិត្ក​របស់​អ្នក​ជំងឺ​ផង​ដែរ។ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ហេតុ​អ្វី​បាន​ជា​ឆ្នាំ​នេះ​មាន​ករណី​គ្រុនចាញ់​ច្រើន? ក្រៅ​ពី​កត្តា​ដូច​ជា​ភ្លៀង​ឆាប់​ធ្លាក់​ពេក​ជា​ដើម​នោះ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ មាន​ប្រសាសន៍​ថា បញ្ហា​ប្រជាជន​ចល័ត​ទៅ​តំបន់​ឆ្ងាយ ទៅ​តំបន់​ព្រៃ​ភ្នំ​នា​ព្រំដែន​កម្ពុជា-​ថៃ ដូចជា​ទៅ​ខេត្ត​ប៉ៃលិន ទៅ​ខេត្ត​ឧត្តរមានជ័យ ។ល។ ក៏​អាច​ជា​កត្តា​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​កើន​ឡើង​នៃ​ករណី​គ្រុនចាញ់​នេះ​ដែរ។ លោក​បន្ថែម​ថា មាន​មនុស្ស​ចល័ត​ទៅ​ធ្វើការ​នៅ​ទី​ឆ្ងាយៗ ទៅ​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ ទី​ដែល​មាន​សត្វ​មូស​ច្រើន ហើយ​ពេល​ដែល​គាត់​ត្រឡប់​វិល​ចូល​ផ្ទះ​សម្បែង​វិញ គាត់​បាន​នាំ​ទាំង​ជំងឺ​គ្រុនចាញ់​មក​ជាមួយ​ផង​ដែរ។ ហើយ​លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ថា ដោយ​ហេតុ​ថា​គ្រុនចាញ់​ច្រើន​កើត​មាន​នៅ​ម្តុំ​តំបន់​ព្រំដែន​កម្ពុជា-​ថៃ សំខាន់​គឺ​ប្រទេស​ទាំង​ពីរ​គួរ​តែ​សហការ​គ្នា​ដោះស្រាយ។ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ បន្ទាប់​ពី​មាន​ព័ត៌មាន​ទាក់ទង​នឹង​ករណី​ស៊ាំ​ថ្នាំ​គ្រុនចាញ់​ហើយ​នោះ តើ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ការ​ស៊ាំ​យ៉ាង​ណា? ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ រួម​នឹង​អង្គការ​មួយ​ហៅ​ថា P.S.I ដែល​ផ្តោត​លើ​ផល​ប៉ះពាល់​ដល់​សុខភាព ទាក់​ទង​នឹង​គ្រុនចាញ់ ទឹក ការ​រស់​មាន​ជីវិត​របស់​កុមារ អេច្ឆ.អាយ.វី និង​សុខភាព​បន្ត​ពូជ គឺ​ធ្វើការ​ជាមួយ​ឱសថ​ស្ថាន អ្នក​លក់​ថ្នាំ​ពេទ្យ​មួយ​ចំនួន។ អង្គការ​នេះ ​បាន​បង្រៀន​អ្នក​លក់​ថ្នាំ​ទាំង​នោះ ឲ្យ​ចេះ​ជ្រើស​រើស​ថ្នាំ​យក​មក​ព្យាបាល ហើយ​ជា​ចាំបាច់ គឺ​មុន​នឹង​ផ្តល់​ថ្នាំ​ទៅ​អតិថិជន សេវា​ឯកជន​ទាំងអស់​នោះ ត្រូវ​តែ​រក​តេស្ត​ឈាម រក​មើល​ប្រភេទ​រោគ​នៅ​ក្នុង​ឈាម​ជា​មុន​សិន។ ចំពោះ​យុទ្ធសាស្ត្រ​ទី​២ លោកស្រី​បន្ត​ថា ប្រជាជន​នៅ​តំបន់​ចម្លង​គ្រុនចាញ់​ខ្ពស់ គឺ​អាជ្ញាធរ​មាន​វិធានការ​ការពារ​ដោយ​ធ្វើការ​ចែក​មុង​ជ្រលក់​ថ្នាំ​ផង ហើយ​និង​ជ្រលក់​ថ្នាំ​ចំពោះ​មុង​ចាស់​ផង ដែល​អាច​ប្រើប្រាស់​រយៈពេល ៣​ឆ្នាំ ធ្វើ​យ៉ាងណា​ឲ្យ​គ្រប​ដណ្តប់​បាន​ប្រជាជន ១០០​ភាគរយ​នៅ​តំបន់​នោះ ៖ ។ រី​ឯ​យុទ្ធសាស្ត្រ​ទី​៣ នោះ គឺ​បង្កើន​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ក្នុង​ការ​ការពារ​គ្រុនចាញ់។ ចំណែក​យុទ្ធសាស្ត្រ​ទី​៤ គឺ​បង្កើន ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ ដែល​ធ្វើការ​ក្នុង​កម្មវិធី​គ្រុនចាញ់​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក រហូត​ទៅ​ដល់​សហគមន៍ ធ្វើ​ម៉េច​ឲ្យ​មាន​បណ្តាញ​នៃ​កម្មវិធី​ជាតិ មាន​នៅ​គ្រប់​ថ្នាក់​ទាំង​អស់ ដើម្បី​ពង្រឹង​ការងារ​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា។ សូម​រំឭក​ថា យោង​តាម​ស្ថិតិ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០០៩ នេះ មាន​អ្នក​ស្លាប់​ដោយ​គ្រុនចាញ់​ចំនួន ៩៨​នាក់ បើ​ប្រៀប​ធៀប​ទៅ​ ៦​ខែ ដើម​ឆ្នាំ​២០០៨ អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មាន ៥៨​នាក់៕
2009-09-04T09:20:00+07:00
rfa.org
https://www.rfa.org/khmer/program/health/feature-hsk0902-mala-09042009050935.html
5263b17f-7bb3-45ad-be9a-de29e302def4
ភាព​ស៊ាំ​នៃ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា
អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា គ្រុនចាញ់​បង្ក​ឡើង​ដោយសារ​ប៉ារ៉ាស៊ីត ដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង ហើយ​ខាំ​ស្បែក​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ នៅ​ទូទាំង​សកល​លោក ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​មួយ​ប្រភេទ​ដែល​សម្រាប់​ប្រឆាំង​គ្រុនចាញ់​អាច​ចុះ​ថយ​ប្រសិទ្ធភាព។ ហើយ​គេ​បាន​ឃើញ​មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា ប៉ារ៉ាស៊ីត​គ្រុនចាញ់​កំពុង​តែ​កើន​ការ​ស៊ាំ​ថ្នាំ​កាន់តែ​ខ្លាំង​ឡើងៗ។ លោក​វេជ្ជបណ្ឌិត នង សៅគ្រី អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់ មាន​ប្រសាសន៍​ថា គេ​បាន​ស្រាវជ្រាវ​ឃើញ​ភាព​ស៊ាំ​នោះ​នៅ​ម្តុំ​ព្រំដែន​កម្ពុជា-​ថៃ ៖ ។ ជាមួយ​នេះ​លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក៏​បាន​ឲ្យ​ដឹង​ដែរ​អំពី​ថ្នាំ​គ្រុន​ចាញ់​ដែល​ស៊ាំ​នោះ ៖ »។ ចំណែក​លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បាន​លើក​ឡើង​អំពី​ករណី​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​នោះ​ថា ៖ ។ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​មាន​ការ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​គ្រុនចាញ់​ដោយ​ប្រើ​ថ្នាំ នោះ​គឺ​កាល​ពី​មុន​រយៈពេល​តែ ៤៨​ម៉ោង គឺ​ថ្នាំ​គ្រុនចាញ់​អាច​សម្លាប់​ប៉ារ៉ាស៊ីត​គ្រុន​ចាញ់​បាន ក៏ប៉ុន្តែ​ឥឡូវ​ក្នុង​ករណី​ខ្លះ​ត្រូវ​ការ​ដល់ ៨០​ម៉ោង​ ទើប​អាច​កម្ចាត់​ប៉ារ៉ាស៊ីត​នេះ​បាន។ លោក​វេជ្ជបណ្ឌិត នង សៅគ្រី មាន​ប្រសាសន៍​ដែរ​ថា កត្តា​មួយ​ក្នុង​ចំណោម​កត្តា​នានា ដែល​អាច​នាំ​មក​នូវ​ការ​ស៊ាំ​ថ្នាំ​នោះ គឺ​ការ​ប្រើ​ថ្នាំ​មិន​គ្រប់​កម្រិត​ដូស ៖ ។ មន្ត្រី​សុខាភិបាល​មួយ​រូប​នៅ​សំឡូត ខែត្រ​បាត់ដំបង បាន​ឲ្យ​ដឹង​ថា កាល​ជំនាន់​ខ្មែរ​ក្រហម មាន​គ្រុនចាញ់​ច្រើន​នៅ​សំឡូត ចំណែក​បច្ចុប្បន្ន​នេះ​អ្នក​ជំងឺ​គ្រុនចាញ់​ខ្លះ​មិន​បាន​លេប​ថ្នាំ​តាម​កាល​កំណត់​របស់​មន្ត្រី​ពេទ្យ​ទេ គឺ​អាច​ដោយសារ​តែ​ក្លិន​ថ្នាំ​គ្រុនចាញ់ ឬ​ចំពោះ​អ្នក​ខ្លះ​ទៀត​អាច​ដោយសារ​បញ្ហា​ថ្នាំ​ធ្វើ​ទុក្ខ​ពិបាក​ទ្រាំ ហើយ​អ្នក​ជំងឺ​នោះ​ក៏​ឈប់​លេប​ថ្នាំ​នៅ​ពាក់​កណ្តាល​ទី គឺ​លេប​មិន​គ្រប់​កំណត់។ ហើយ​ចេញ​ពី​បញ្ហា​នោះ នាំ​ឲ្យ​លេច​ចេញ​នូវ​បញ្ហា​ធ្ងន់ធ្ងរ ៖ ។ មាន​សេចក្តី​រាយការណ៍​ថា នៅ​ស្រុក​ខ្មែរ​មាន​កន្លែង​ជា​ច្រើន​មិន​មែន​ជា​ឱសថ​ស្ថាន​ស្រប​ច្បាប់​នោះ​ទេ ក៏ប៉ុន្តែ​ជា​រាន ជា​គ្រែ ជា​តូប​តូចៗ ដែល​មាន​ដាក់​លក់​គ្រឿង​ទេស​បន្តិច​បន្តួច ​លក់​ស្រា ស្រា​បៀរ សាប៊ូ ម្សៅ​កក់​សក់​ជាដើម ។ល។ ហើយ​ទី​នោះ​ក៏​មាន​ការ​ផ្សំ​ថ្នាំ លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​នៅ​ជនបទ​ផង​ដែរ ដូចជា​ករណី​មួយ​នៅ​ស្រុក​សំឡូត គ្រួសារ​អ្នក​ជំងឺ ឬ​អ្នក​ជំងឺ​ទិញ​ថ្នាំ​គ្រុន​ចាញ់​នៅ​តាម​តូប តាម​គ្រែ គ្មាន​អនាម័យ ថ្នាំ​ត្រូវ​កម្ដៅ​ថ្ងៃ ថ្នាំ​ត្រូវ​សំណើម​ទឹក​ភ្លៀង​ជាដើម។ នៅ​ក្បែរ​ផ្លូវ​មួយ​ដែល​មាន​ដី​ហុយ អ្នក​លក់​ម្នាក់​នៅ​ស្រុក​សំឡូត​មាន​ប្រសាសន៍​ថា ៖ ។ គាត់​បន្ត​ថា គេ​អាច​រក​ទិញ​ថ្នាំ​គ្រុនចាញ់​បាន​ស្ទើរ​នៅ​គ្រប់​កន្លែង។ បណ្ឌិត​ឱសថការី ច្រឹង សុខន អនុ​ប្រធាន​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​អំពី​វិធានការ​ខ្លះៗ​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់​ការ​ស៊ាំ​ថ្នាំ​ពេទ្យ។ ឱសថការី ច្រឹង សុខន មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ចំពោះ​ការ​ឆ្លង បើ​គិត​តែ​តួលេខ​ដែល​មាន​ក្នុង​បញ្ជី​ប៉ុណ្ណោះ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ មាន​ប្រសាសន៍​ថា នៅ​ស្រុក​ខ្មែរ តាម​ការ​ចុះ​ស្ថិតិ គឺ​ក្នុង ៦​ខែ​ដើម​ឆ្នាំ​នេះ​មាន ៖ ។ ហើយ​ថា​ករណី​គ្រុនចាញ់ ច្រើន​មាន​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា-​ថៃ។ ហើយ​លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ថា កំណើន​អ្នក​កើត​គ្រុនចាញ់​ទំនង​ជា​ដោយសារ​ភ្លៀង​ឆាប់​ធ្លាក់​ពេក​នា​ឆ្នាំ​នេះ ហើយ​អាច​ដោយសារ​ថា​សកម្មភាព​ក្នុង​ការ​ចែក​មុង​ជ្រលក់​ថ្នាំ ជូន​ប្រជាពលរដ្ឋ​មាន​ការ​យឺតយ៉ាវ៕
2009-08-28T07:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/data-on-resistant-malaria-08282009045331.html
3e15db7d-b8c6-4bd2-a058-48e741bca994
មូលហេតុ​នៃ​ការ​កើន​ឡើង​អ្នក​កើត​ជំងឺ​គ្រុនចាញ់
តើ​កំណើន​ជំងឺ​គ្រុនចាញ់​មាន​ទាក់ទង​នឹង​ទីតាំង​បរិស្ថាន​ដែល​នាំ​ឲ្យ​មាន​កើត​សត្វ​មូស​ដែរ ឬ​ទេ? យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន អេភី ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០០៩ ក្នុង​សកលលោក​នេះ ១​ឆ្នាំៗ​ជំងឺ​គ្រុន​ចាញ់​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​១​លាន​នាក់ ភាគ​ច្រើន​គឺ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ហើយ​ជាពិសេស​គឺ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្វ្រិក។ ចំណែក​នៅ​ប្រទេស​កម្ពុជា ក៏​មាន​កើត​គ្រុន​ចាញ់​ច្រើន​ករណី​ដែរ។ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនចាញ់​នេះ​បង្ក​ឡើង​ដោយ​ក្រុម​ប៉ារ៉ាស៊ីត ឈ្មោះ​ហៅ​ថា Plasmodium។ ប៉ារ៉ាស៊ីត​នេះ ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​សត្វ​មូស​ដែល​ឆ្លង​ប៉ារ៉ាស៊ីត​នេះ​ខាំ។ ឯកសារ​បន្ត​ថា មាន​គ្រុនចាញ់​ដែល​កើត​លើ​មនុស្ស​ចំនួន ៤​ប្រភេទ គឺ ៖ Plasmodium falciparum, Plasmodium vivax, Plasmodium malariae និង Plasmodium ovale។ ក្នុង​ចំណោម ៤​ប្រភេទ​នេះ ប្រភេទ Plasmodium falciparumនិង Plasmodium vivax កើត​មាន​ច្រើន​ជាង​គេ។ ក្នុង​នេះ​អ្នក​ដែល​ស្លាប់ គឺ​ច្រើន​តែ​កើត​គ្រុនចាញ់ Plasmodium falciparum។ អំពី​របៀប​ឆ្លង​វិញ គឺ​ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​មូស​ចម្លង​ប៉ារ៉ាស៊ីត មក​ខាំ​ស្បែក​មនុស្ស។ ហើយ​ពេល​ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស ប៉ារ៉ាស៊ីត​នេះ វា​បង្កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ថ្លើម រួច​បន្ទាប់​ពី​នោះ វា​នាំ​ឲ្យ​ឆ្លង​ចូល​ដល់​គ្រាប់​ឈាម​ក្រហម គឺ​ក្នុង​ដំណាក់​កាល​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់​ផ្តើម​ឈឺ​គ្រុនចាញ់។ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០០៦ ទូទាំង​សកល​លោក មាន​កើត​ជំងឺ​គ្រុនចាញ់ ២៤៧​លាន​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ១​លាន​នាក់ ហើយ​ភាគ​ច្រើន​គឺ​ក្នុង​ចំណោម​កុមារ​ជា​អ្នក​ជំងឺ​នៅ​អាហ្វ្រិក។ ហើយ​ថា ក្នុង​រៀង​រាល់ ៣០​វិនាទី មាន​កុមារ​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់។ ឯកសារ​បន្ត​ថា គេ​អាច​បង្ការ​ជំងឺ​គ្រុនចាញ់ និង​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​បាន។ បើ​ចំពោះ​អ្នក​ដែល​កើត​គ្រុនចាញ់ ប្រសិន​មិន​ព្យាបាល​ភ្លាមៗ​ទេ គ្រុនចាញ់​អាច​បង្អាក់ ឬ​ក៏​អាច​ផ្តាច់​ការ​ផ្តល់​ឈាម​ទៅ​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន​មនុស្ស ហើយ​ធ្វើ​ឲ្យ​ឈាន​ទៅ​ដល់​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ថែម​ទៀត​ផង។ នៅ​ប្រទេស​កម្ពុជា អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត នង សៅគ្រី បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ករណី​ឆ្លង​ជំងឺ​គ្រុនចាញ់​មាន​ការ​កើន​ឡើង។ កំណើន​នេះ គឺ​អាច​ដោយសារ​ឆ្នាំ​នេះ​ឆាប់​មាន​ភ្លៀង​ពី​ដើម​ឆ្នាំ​ពេក ដែល​បង្ក​ឲ្យ​សត្វ​មូស​កើត​ច្រើន និង​ខាំ​មនុស្ស​ដែល​ពុំ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ដោយ​ហ្មត់ចត់។ ហើយ​ក្នុង​ចំណោម​សត្វ​មូស​នោះ មាន​មូស​ខ្លះ​ជា​ភ្នាក់ងារ​ចម្លង​ប៉ារ៉ាស៊ីត គ្រុនចាញ់ ជា​ពិសេស​គឺ​មូស​ខាំ​នៅ​ពេល​យប់​ជ្រៅ​បន្តិច​នា​ពេល​ដែល​មនុស្ស​កំពុង​តែ​សម្រាន្ត​លក់ បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន រើ​បម្រះ​ខ្លួន​ចេញ​ក្រៅ​មុង។ លោក​វេជ្ជបណ្ឌិត នង សៅគ្រី បាន​ថ្លែង​ថា ៖ ។ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​ជំងឹ​នេះ ក្រៅ​ពី​ការ​ធ្វើ​ការ​ចែក​ចាយ​ឱសថ​ថ្មី​ដើម្បី​ព្យាបាល​នោះ ក៏​មាន​ការ​ចែក​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​គ្រុន​ចាញ់​ទាំង​អស់​នោះ​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខាំ​ចម្លង​ប៉ារ៉ាស៊ីត​នេះ។ គឺ​មាន​ចែក​មុង​ធម្មតា​ជ្រលក់​ថ្នាំ និង​ចែក​មុង​ជ្រលក់​ថ្នាំ​សម្រាប់​អ្នក​ដែល​សម្រាន្ត​ក្នុង​អង្រឹង​នីឡុង ឬ​សម្រាន្ត​ក្នុង​អង្រឹង​ក្រណាត់​សំពត់។ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន មាន​ប្រសាសន៍​ដូច្នេះ ៖ ។ មាន​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តំបន់​មាន​ព្រៃ​ក្រាស់​នៅ​តំបន់​ព្រៃភ្នំ មាន​ការ​បារម្ភ​ចំពោះ​ជំងឺ​គ្រុន​ចាញ់។ អ្នក​ទាំង​នោះ ជា​ទូទៅ​ជា​អ្នក​ក្រីក្រ។ ការ​សិក្សា​ពី​ជំងឺ​គ្រុនចាញ់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា បាន​បង្ហាញ​ថា ប្រជាជន​ក្រីក្រ​កម្ពុជា ដែល​ឈឺ​នៅ​ជនបទ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ដែរ ដែល​យឺតយ៉ាវ​ក្នុង​ការ​ទៅ​រក​ការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ នោះ​គឺ​អាច​ដោយសារ​បញ្ហា​ខ្វះ​លុយ​កាក់​ផង ដោយសារ​ផ្ទះ​សម្បែង​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​ផង បញ្ហា​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ផង បញ្ហា​ខ្វះ​ផ្លូវ​គមនាគមន៍​ផង ។ល។ ក៏​ប៉ុន្តែ​អាជ្ញាធរ​ផ្នែក​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​ការ​បញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ជា​ច្រើន​នាក់​ឲ្យ​ទៅ​កាន់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា​ដែរ ដើម្បី​ឲ្យ​ប្រចាំការ​នៅ​ទី​នោះ​សំដៅ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​គ្រុន​ចាញ់។ មន្ត្រី​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃ​នេះ​នៅ​តំបន់​ខ្លះៗ ដូច​ជា​​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ មាន​កើត​គ្រុនចាញ់​ច្រើន​ករណី។ ហើយ​ទន្ទឹម​នឹង​នេះ មេ​បញ្ជាការ​វរៈ​៤៣១ ចំណុះ​កង​ពល​ថ្មើរ​ជើង​លេខ​៤៣ ដែល​គ្រប់គ្រង​ទាហាន​នៅ​ព្រំដែន​កម្ពុជា-ថៃ លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​វាល​ឥន្ទ្រី​ ជើង​ភ្នំ​ទ្រព្យ លោក នូ សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា ទាហាន​របស់​លោក​មួយ​ចំនួន​បាន​កើត​ជំងឺ​គ្រុន​ចាញ់​ផង និង​ផ្ដាសាយ​ផង ដោយសារ​តែ​កំពុង​បោះ​ជំរំ​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ភ្នំ។ លោក នូ សារ៉ាត់ បាន​បញ្ជាក់​ដូច្នេះ ៖ ។ មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​ជំងឺ​គ្រុន​ចាញ់​បច្ចុប្បន្ន គឺ​កំពុង​តែ​មាន​ករណី​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ។ ហើយ​ក្រសួង​សុខាភិបាល​ក៏​មាន​ការ​ចែកចាយ​ឱសថ​ថ្មី ដែល​អ្នក​ជំនាញ​អះអាង​ថា ឱសថ​ថ្មី​នោះ​នឹង​អាច​ជួយ​កាត់​ផ្ដាច់​ជំងឺ​គ្រុន​ចាញ់​​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​គ្រុន​ចាញ់ អាច​មាន​ការ​ខុស​គ្នា យោល​ទៅ​តាម​តំបន់ ទៅ​តាម​បរិស្ថាន​នៅ​តំបន់​នីមួយៗ ទៅ​តាម​កម្រិត​សំណើម បរិមាណ​ភ្លៀង​ធ្លាក់​តិច ឬ​ច្រើន។ តំបន់​ដែល​មាន​សំណើម​មាន​ទឹក​ដក់​ក្បែរ​ទីតាំង​មនុស្ស​រស់​នៅ គឺ​អាច​ផ្តល់​លទ្ធភាព​ដល់​សត្វ​មូស​ពង ញាស់​ជា​កូន ហើយ​អាច​មាន​ឆ្លង​គ្រុន​ចាញ់​ពេញ ១​ឆ្នាំៗ​ផង។ ចំណែក​នៅ​តំបន់​ខ្លះ​ទៀត គ្រុន​ចាញ់​ច្រើន​កើត​តែ​នៅ​រដូវ​ភ្លៀង៕
2009-08-21T09:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/mosquitoes-deliver-malaria-through-bites-08212009032342.html
4f2d319a-34da-4675-8aea-664c585d4bde
ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ជំងឺ​សរសៃ​ប្រសាទ (ភាគ​៥)
កន្លង​មក​លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី ឯកទេស​វិកល​វិទ្យា បាន​ឆ្លើយ​ខ្លះ​ហើយ​​តប​នឹង​សំណួរ​របស់​អ្នក​ស្តាប់​ម្នាក់ ឈ្មោះ​លោក ណា រិន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​សួរ​ទាក់​ទង​នឹង​ខួរ​ក្បាល​មនុស្ស​ទូទាំង​សកល​លោក ជា​ពិសេស​ភាព​វៃ​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ភាព​វៃ​ឆ្លាត​របស់​មនុស្ស​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ស្ថានភាព​នៃ​ការ​រស់​នៅ ដូច​ជា​ការ​មាន​បទពិសោធន៍​ផ្សេងៗ ការ​យល់​ដឹង​ទំនៀម​ទម្លាប់ និង​វប្បធម៌​នៃ​ប្រទេស​នីមួយៗ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល។ ក្នុង​ការ​ថែ​រក្សា និង​បន្ថែម​កម្លាំង​ដល់​ខួរ​ក្បាល​មនុស្ស​ទៀត​សោត លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ដូច​កន្លង​មក​ដែរ​ថា ការ​អាន និង​ការ​ស្រាវជ្រាវ​ច្រើន ជា​វិធី​សំខាន់​ណាស់។ ហើយ​នៅ​ពេល​នេះ​លោកស្រី​វេជ្ជបណ្ឌិត​សំណូមពរ​ថា ៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់ ជា​ពិសេស​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ទៅ​លើ​សិស្ស និស្សិត ទាំង​អស់​ហ្នឹង គឺ​សូម​ឲ្យ​មេត្តា​ព្យាយាម​ខំ​រៀន​សូត្រ​ទី​១។ ហើយ​ទី​២ ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​មាន​ទម្លាប់​ក្នុង​ការ​អាន​ច្រើន ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ពីព្រោះ​ហ្នឹង​ហើយ​ជា​វិធី​សាស្ត្រ​មួយ​ដែល​ជួយ​ឲ្យ​ចំណេះ​ដឹង​របស់​យើង​កាន់​តែ​កើន​ត​ទៅ​មុខ​ទៀត ហើយ​ការ​វិវត្ត​ជឿន​លឿន​នៃ​ប្រទេស​ក៏​កាន់​តែ​បាន​វិវត្ត​ជឿន​លឿន​ទៅ​តាម​ចំណេះ​ដឹង​របស់​ប្រជាជន​យើង​ដែរ»។ កន្លង​មក​ដែរ លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ស្រុក​ខ្មែរ​យើង ចំពោះ​ស្ថិតិ​អ្នក​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ គឺ​ពុំទាន់​មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក ណា រិន បាន​សួរ​ថា តើ​នៅ​អាយុ​ប៉ុន្មាន​ដែល​ខួរ​ក្បាល​មនុស្ស​មាន​ភាព​វៃ​ឆ្លាត​ជា​ទី​បំផុត​នោះ? លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ៖ ។ អ្នក​ស្តាប់​នៅ​បន្ទាយ​មាន​ជ័យ សួរ​ទៀត​ថា តើ​នៅ​ពេល​ណា​ខួរ​ក្បាល​មនុស្ស​ទៅ​លែង​រួច? ពី​ព្រោះ​អ្វី? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ ចំពោះ​ប្រសាសន៍​លោកស្រី​ត្រង់​ចំណុច​ពេល​ដែល​ខួរ​ក្បាល​មនុស្ស​លែង​ទៅ​រួច​នោះ គឺ ។ អ្នក​ស្តាប់​ដដែល​សួរ​ថា តើ​អាហារ​ប្រភេទ​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​វៃ​ឆ្លាត? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ លោក ណា រិន សួរ​ថា តើ​គួរ​ចៀស​វាង​អាហារ​ប្រភេទ​ណា? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បញ្ជាក់​ដូច្នេះ ៖ ។ ចម្លើយ​តប​នឹង​សំណួរ​អ្នក​ស្តាប់​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​​​ចប់​តែ​ប៉ុណ្ណេះ៕
2009-08-13T14:25:00+07:00
rfa.org
https://www.rfa.org/khmer/program/health/neurological-disorders-part5-08132009062824.html
a3307547-7772-4f6f-9177-289683d33b80
គម្រោង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​A(H1N1)
ទី​ភ្នាក់ងារ​ព័ត៌មាន រ៉យធ័រ រាយការណ៍​កាល​ពី​ថ្ងៃ​២៩ កក្កដា ២០០៩ ថា អាច​នឹង​មាន​វ៉ាក់សាំង​ប្រមាណ​ជា ១៦០​លាន​ដូស​(dose) សម្រាប់​បម្រើ​ការ​នៅ​ពេល​ចាប់​ផ្តើម​យុទ្ធនាការ​នោះ។ ហើយ​គណៈកម្មាធិការ​ផ្តល់​ប្រឹក្សា​លើ​ការ​បណ្តុះ​មេរោគ បាន​ស្នើ​ដល់​មន្ត្រី​នៅ​ក្នុង​រដ្ឋ​នានា និង​នៅ​មូលដ្ឋាន​ឲ្យ​ត្រៀម​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​ចំពោះ​មនុស្ស​ប្រមាណ ១៦០​លាន​នាក់។ គឺ​ម្នាក់ៗ អាច​នឹង​ត្រូវ​ការ​វ៉ាក់សាំង​ចំនួន ២​ដូស។ ហើយ​មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា គេ​មិន​ដឹង​ពិត​ប្រាកដ​ថា តើ​នឹង​មាន​ការ​បញ្ជូន​វ៉ាក់សាំង​ដល់​មូលដ្ឋាន​នៅ​ពេល​ណា​នោះ​ទេ។ លោកស្រី កេធី នូហ្ស៊ិល (Kathy Neuzil) ប្រធាន​ក្រុម​ការងារ​ទីប្រឹក្សា​គណៈកម្មាធិការ​គ្រុន​ផ្តាសាយ​មាន​ប្រសាសន៍​ថា សារ​ដ៏​សំខាន់​នោះ គឺ​ពាក់​កណ្តាល​នៃ​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក មាន​អាទិភាព​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង។ នៅ​កម្ពុជា ក្នុង​ពេល​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​រួម​គ្នា​ទប់​ស្កាត់ ៖ ។ គណៈកម្មាធិការ​គ្រុន​ផ្តាសាយ​អាមេរិក បាន​ផ្តាំ​ផ្ញើ​ថា ក្នុង​ករណី​ដែល​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ទេ ក្រុម​មនុស្ស​ដែល​អាច​រង​គ្រោះ​ខ្លាំង​ពី​ការ​ឆ្លង​ជំងឺ​នេះ អាច​នឹង​ទទួល​ចាក់​វ៉ាក់សាំង​បាន។ ក្រុម​ទាំង​នោះ គឺ​ស្រ្តី​មាន​គភ៌ អ្នក​ដែល​ថែ​រក្សា​ក្មេង និង​មន្ត្រី​សុខាភិបាល សរុប​ចំនួន​ប្រមាណ ៤១​លាន​នាក់​នោះ ត្រូវ​តែ​បាន​ការ​ការពារ​មេរោគ​មុន​គេ។ ព័ត៌មាន​បន្ត​ថា ទារក កុមារ អាយុ​ពី ៦​ខែ​ដល់ ៤​ឆ្នាំ ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​ចាំបាច់​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដែរ។ ក៏​ប៉ុន្តែ​មិន​តម្រូវ​ចាក់​វ៉ាក់សាំង​ចំពោះ​ទារក​អាយុ​ក្រោម ៦​ខែ​នោះ​ឡើយ។ បន្ទាប់​មក​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដែរ គឺ​អ្នក​ដែល​ប្រឈម​នឹង​សភាព​ស្មុគស្មាញ​ធ្ងន់ធ្ងរ ដោយសារ​ឆ្លង​ផ្តាសាយ គឺ​អ្នក​កើត​ជំងឺ​ហឺត អ្នក​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​មាន​ជំងឺ​បេះដូង។ បន្ទាប់​មក​ទៀត​គឺ​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ អាយុ​ចន្លោះ ១៩​ឆ្នាំ និង ២៤​ឆ្នាំ។ ការ​ឲ្យ​ដឹង​ពី​គម្រោង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ គឺ​ស្រប​នឹង​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​នានា ដែល​ថា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ ករណី​ឆ្លង​គ្រុន​ផ្តាសាយA(H1N1) មាន​ការ​ថយ​ចុះ ហើយ​ថា​បរិមាណ​ឆ្លង​ដែល​ខ្ពស់​បំផុត​នោះ គឺ​កាល​ពី ១០​សប្តាហ៍​មុន។ ហេតុ​អ្វី​បាន​ជា​ក្រុម​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​ទទួល​ចាក់​វ៉ាក់សាំង​ដែរ​នោះ? គណៈកម្មាធិការ​ពន្យល់​ថា ក្រុម​យុវវ័យ​ទាំង​នោះ​ទំនង​ជា​ងាយ​ឆ្លង​គ្រុន​ផ្តាសាយA(H1N1) ហើយ​ក៏​ជា​អ្នក​ចាំបាច់​ចង់​ទៅ​ធ្វើការ​ក្នុង​ចំណោម​មនុស្ស ដែល​នោះ​ហើយ​​ អាច​នឹង​បង្កើន​ល្បឿន​រាល​ដាល​ចម្លង​គ្រុន​ផ្តាសាយ​នេះ។ វេជ្ជបណ្ឌិតAnthony Fiore នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក (CDC) មាន​ប្រសាសន៍​ថា ស្ត្រី​មាន​គភ៌​ស្ថិត​ក្នុង​ករណី​ងាយ​រង​គ្រោះ​ថ្នាក់ ពិសេស​នោះ​គឺ​ត្រូវ​ការពារ​ទារក​ដែល​ត្រូវ​ប្រសូត​ចេញ​មក។ យោង​តាម​កាសែត The Wall Street Journalថ្ងៃ ៣០ កក្កដា ២០០៩ គេ​បាន​ស្រង់​ព័ត៌មាន​ពី​ទស្សនាវដ្តី​ពេទ្យ​ឈ្មោះ Lancet ថា ការ​សិក្សា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ២៩ កក្កដា គឺ​អត្រា​ឆ្លង​ហើយ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​ស្លាប់​នៃ​ស្ត្រី​មាន​គភ៌ ខ្ពស់​ជាង​មនុស្ស​ទូទៅ​ដែល​ឆ្លង។ ចំណែក​ការ​ស្ទាប​ស្ទង់​កន្លង​មក​បាន​បង្ហាញ​ថា ចំពោះ​មនុស្ស​អាយុ​លើស​ពី ៦៥​ឆ្នាំ ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ឆ្លង​ផ្តាសាយ A(H1N1) គឺ​មាន​កម្រិត​ទាប។ របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ២៩ កក្កដា ២០០៩ បង្ហាញ​ថា ស្រ្តី​មាន​គភ៌​ទទួល​រង​នូវ​ការ​ស្មុគស្មាញ​ធ្ងន់ធ្ងរ ៤​ដង​ជាង​ក្រុម​មនុស្ស​ផ្សេង​ទៀត ហើយ​ក៏​អាច​ស្លាប់​ដោយសារ​ផ្តាសាយA(H1N1) នេះ​ផង​ដែរ។ ទាក់​ទង​នឹង​ស្ត្រី​មាន​គភ៌​នោះ​ដែរ កាសែត The Nation របស់​ថៃ ថ្ងៃ ២៧ កក្កដា ២០០៩ បាន​រាយការណ៍​ថា នៅ​មន្ទីរពេទ្យ Ratchaburi ទារិកា​ម្នាក់​កើត​មក​មិន​គ្រប់​ខែ ហើយ​មាន​ឆ្លង​គ្រុន​ផ្តាសាយA(H1N1) ផង​ដែរ។ ហើយ​អាជ្ញាធរ​សុខាភិបាល​ថៃ ឲ្យ​ដឹង​ថា នេះ​ទំនង​ជា​ករណី​ទី​១ នៃ​ការ​ឆ្លង​ពី​ម្តាយ​អាយុ ២៤​ឆ្នាំ ឆ្លង​ទៅ​ទារក ហើយ​គេ​កំពុង​សិក្សា​អំពី​ករណី​នេះ។ ចំណែក​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អំពាវនាវ​ចំពោះ​ស្ត្រី​មាន​គភ៌​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៖ ។ វេជ្ជបណ្ឌិត Anthony Fiore នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក បាន​ចេញ​របាយការណ៍​បង្ហាញ​ដែរ​ថា ចំពោះ​អ្នក​ដែល​ធាត់​ដុះ​ពោះ​គឺ​មិន​ប្រឈម ជា​ពិសេស​នឹង​ការ​ស្លាប់ ឬ​ក៏​ការ​ស្មុគស្មាញ​ពី​គ្រុន​ផ្តាសាយ A(H1N1) ដូច​ដែល​មាន​ការ​លើក​ឡើង​ក្នុង​ការ​សិក្សា​នានា​កន្លង​មក​នោះ​ឡើយ។ យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន រ៉យធ័រ លោក Robert Robinson មន្ត្រី​ផ្នែក​វ៉ាក់សាំង​នៃ​ក្រសួង​សុខាភិបាល​អាមេរិក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ១៩៥​លាន​ដូស សម្រាប់​យុទ្ធនាការ​នៅ​ខែ​តុលា ដើម្បី​បណ្តុះ​មេរោគ​ការពារ​ជំងឺ​នេះ។ មាន​ក្រុមហ៊ុន​ចំនួន ៥ កំពុង​តែ​ផលិត​វ៉ាក់សាំង​សម្រាប់​បម្រើ​ទីផ្សារ​សហរដ្ឋ​អាមេរិក៕
2009-08-06T14:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/feature-HSK0805-SWINE-08062009055055.html
33cbbc01-5122-437f-9986-15ea0096ce0b
មូលហេតុ​ដែល​ក្រសួង​សុខាភិបាល​ហាម​ពលរដ្ឋ​ខ្មែរ​ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ
អ្នក​ឆ្លង ២​នាក់​ចុង​ក្រោយ គឺ​ម្នាក់​ជា​បុរស​ជនជាតិ​បារាំង អាយុ ៣៨​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្រុង​ភ្នំពេញ និង​ម្នាក់​ទៀត ជា​ក្មេង​ប្រុស​ជន​ជាតិ​ជប៉ុន អាយុ ១១​ឆ្នាំ ហើយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ លោក ឃឹម សារ៉ង សូម​ជូន​សេចក្តី​រាយការណ៍​អំពី​មូលហេតុ​មួយ​ចំនួន ដែល​ក្រសួង​សុខាភិបាល​បាន​ហាម​ពលរដ្ឋ​ខ្មែរ​ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ មួយ​រយៈ​សិន បើ​មិន​មាន​ការ​ចាំបាច់​ទេ​នោះ។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ទាំង​ស្រុង ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-07-31T10:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-feature-HSK0729-SWINE-07312009061224.html
78e62616-3c09-447f-809e-0074cd1b38d1
ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី
អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​អំពី​ការ​ណែនាំ​ក្នុង​ការ​រក្សា​ព្យាបាល​គ្រុន​ផ្តាសាយ A(H1N1) នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​អាសន្ន​ដំណាក់​កាល​ទី​៦ អំពី​ការ​រាតត្បាត​ជា​សកល ឬ​រាលដាល​ជា​អន្តរជាតិ ឬ​ឆ្លង​ទ្វីប ដោយ​មិន​ពាក់ព័ន្ធ​នឹង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នោះ​ក្តី។ ជាមួយ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា ក៏​នៅ​រក្សា​អនុសាសន៍​អំពី​ការ​រក្សា​សុខភាព​សាធារណៈ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​ថ្មី A(H1N1) នោះ​ដែរ ជា​ពិសេស​គឺ​លើ​បញ្ហា​អនាម័យ​សាធារណៈ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ ។ មេរោគ​ជំងឺ​ផ្តាសាយ​ថ្មី​គឺ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ដែល​ឈឺ​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​ជា ប៉ុន្តែ​បន្ទាប់​ពី​ឆ្លង​ហើយ​អ្នក​ជំងឺ​អាច​នឹង​មិន​ទាន់​ចេញ​រោគ​សញ្ញា​ភ្លាមៗ​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​ហើយ​ថា មាន​កត្តា​ជាច្រើន​ទាក់​ទង​នឹង​ការ​ឆ្លង​មេរោគ​ថ្មី​នេះ។ បើ​តាម​ក្រសួង​សុខាភិបាល គឺ​ប្រសិន​ណា​បើ​ដំណក់​តូចៗ​នៃ​សារធាតុ​រាវ​ដែល​ចេញ​ពី​កណ្តាស់ ការ​ក្អក ឬ​ការ​ខាក​ស្តោះ មាន​នៅ​លើ​ផ្ទៃ ដូច​ជា​តុ សម ស្លាបព្រា កាំបិត ដៃ​ទ្វារ ។ ល។ ហើយ​មនុស្ស​ម្នាក់​ទៀត​មក​ប៉ះ ហើយ​យក​ដៃ​មក​ប៉ះ​មាត់ ច្រមុះ នោះ​អាច​ឆ្លង​មេរោគ​នេះ​បាន។ ហើយ​មេរោគ​ផ្តាសាយ​ថ្មី​នេះ​ទៀត​សោត ក៏​អាច​មាន​ជីវិត​រស់នៅ​លើ​ផ្ទៃ​រឹង លើ​ក្រណាត់ លើ​ក្រដាស បាន​ជា​ច្រើន​ម៉ោង​ទៀត​ផង។ មិន​ត្រឹម​តែ​មាន​ការ​ណែនាំ​ឲ្យ​អនុវត្ត​អនាម័យ​ផ្ទាល់​ខ្លួន ដូច​មាន​ខាង​លើ​នេះ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា គប្បី​រក្សា​អនាម័យ​នៅ​តាម​ទីធ្លា​សាធារណៈ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ចំពោះ​ចំណុច​ទាំង​៣ ខាង​លើ បើ​សិន​ជា​ខ្មែរ​ទូទាំង​ប្រទេស​អនុវត្ត​បាន នោះ​គឺ​អាច​កាត់​បន្ថយ ឬ​ក៏​ពន្យារ​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ប្រទេស​កម្ពុជា​បាន។ លោក​បាន​រំឭក​ថា ចំណុច​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់​ខ្មែរ ហើយ​ដែល​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​រាតត្បាត​នោះ​ដែរ នោះ​គឺ​ការ​សម្ដែង​ការ​គួរ​សម ដោយ​ការ​លើក​ដៃ​សំពះ​គ្នា ៖ ។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា មក​ទល់​ពេល​នេះ ទោះ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ក្តី ក៏​អាច​រក្សា​ព្យាបាល​អ្នក​ជំងឺ​ដោយ​ប្រើ​ថ្នាំ​ផ្តាសាយ​ធម្មតា​បាន​ដែរ។ យោង​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​ឯកទេស​ផ្តល់​ការណែនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការ​បណ្តុះ​ផ្សាំ​មេរោគ នៃ​អង្គការ​សុខភាព​ពិភពលោក​ចុះ​ថ្ងៃ ១៣ ខែ​កក្កដា ឆ្នាំ​២០០៩ គឺ​បន្ទាប់​ពី​មាន​ការ​ប្រជុំ​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នា​ថ្ងៃ​នោះ​មក អ្នក​ឯកទេស​បាន​លើក​ឡើង​នូវ​បញ្ហា​ទាក់​ទង​នឹង​សមត្ថភាព​ផលិត​វ៉ាក់សាំង បង្ការ​គ្រុន​ផ្តាសាយ A(H1N1) ព្រមទាំង​ពិចារណា​អំពី​ជម្រើស​ចាំបាច់​ក្នុង​ការ​ប្រើ​វ៉ាក់សាំង​បង្ការ ។ ក្រុម​អ្នក​ឯកទេស​បាន​រក​ឃើញ​នូវ​ទិសដៅ​ចំនួន​៣ ដែល​ថា​ប្រទេស​នីមួយៗ​គប្បី​កំណត់​ធ្វើ​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ការ​រាតត្បាត​ឆ្លង​ទ្វីប​នេះ​នៅ​ក្នុង​ប្រទេស​ខ្លួន។ ឯកសារ​បន្ត​ថា ទិស​ដៅ​ទាំង​នោះ​គឺ​ការពារ​ភាព​សុចរិត​នៃ​ប្រព័ន្ធ​ថែ​រក្សា​សុខភាព ហើយ​និង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​របស់​ប្រទេស​នីមួយៗ កាត់​បន្ថយ​ចំនួន​អ្នក​ជំងឺ និង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ព្រមទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​នេះ​នៅ​ក្នុង​សហគមន៍៕
2009-07-24T10:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/recommendation-2prevent-pandemic-ah1n1-07242009044711.html
ff8e5249-d9a2-47da-91d2-249b22979505
មន្ទីរ​ពិសោធន៍​មួយ​ចំនួន​បង្ហាញ​ថា​មេរោគ​ផ្តាសាយ​ថ្មី​មាន​ការ​ស៊ាំ​នឹង​ថ្នាំ​Tamiflu
ការ​អះអាង​ខាង​លើ​នេះ គឺ​យោង​ទៅ​លើ​លទ្ធផល​តេស្ត​នៅ​មន្ទីរ​ពិសោធន៍។ យោង​តាម​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភព​លោក ផ្សាយ​ចេញ​ពី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃ​៨ កក្កដា ២០០៩ មេរោគ​ស៊ាំ​ថ្នាំ​គ្រុន​ផ្តាសាយ​នោះ​បាន​ត្រូវ​រក​ឃើញ​នៅ​លើ​អ្នក​ជំងឺ ៣​នាក់ ដែល​មិន​មាន​សភាព​ឈឺ​ធ្ងន់ ហើយ​ដែល​បាន​ជា​សះ​ស្បើយ​វិញ។ ព័ត៌មាន​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​អង្កេត​នានា គឺ​មិន​បាន​រក​ឃើញ​មេរោគ​ដែល​ស៊ាំ​ថ្នាំ​នេះ នៅ​លើ​អ្នក​ជិត​ដិត​ប៉ះពាល់​អ្នក​ជំងឺ​ទាំង ៣​នាក់​នេះ​ទេ។ ព័ត៌មាន​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​មាន​ករណី​មេរោគ​ស៊ាំ​នឹង​ថ្នាំ Tamiflu ឬ​មិន​អាច​ព្យាបាល​ជា​បាន​ដោយ​ប្រើ​ថ្នាំ Tamiflu នោះ គឺ​គេ​នៅ​តែ​ព្យាបាល​គ្រុន​ផ្តាសាយ H1N1 ឲ្យ​ជា​បាន​ដែរ ដោយ​ប្រើ​ថ្នាំ​មួយ​ទៀត​ឈ្មោះ Zanamivir។ ចំពោះ​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា ដែល​មាន​ករណី​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1) ហើយ​នោះ មិន​ទាន់​មាន​លេច​ឡើង​នូវ​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ត​ថា បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី​នេះ​ហើយ មាន​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ ហើយ​ការ​ព្យាបាល​គឺ​មាន​ការ​ប្រើ​ថ្នាំ Tami flu។ ចំពោះ​ការ​ព្យាបាល​នៅ​ពេទ្យ​កាល់ម៉ែត​នោះ តើ​មាន​ប្រើ​ថ្នាំ​អ្វី​ទេ​លោក​វេជ្ជបណ្ឌិត? យើង​ប្រើ​ឱសថ​ប្រឆាំង​នឹង​មេរោគ​ហ្នឹង។ អ្នក​ជំងឺ​ដែល​យើង​បញ្ជាក់​ថា​មាន​ផ្តាសាយ​ថ្មី​ហ្នឹង យើង​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ហ្នឹង​ឲ្យ​គាត់​រយៈពេល ៥​ថ្ងៃ។ ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ទីរ​ពិសោធន៍​របស់​បណ្តាញ​ពិនិត្យ​មើល​គ្រុន​ផ្តាសាយ​ឆ្លង​ក្នុង​ពិភព​លោក ដើម្បី​រក​មើល​ករណី​ស៊ាំ​ថ្នាំ​ប្រឆាំង​មេរោគ បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​មេរោគ​គ្រុន​ផ្តាសាយ H1N1 ចំនួន​ជិត ១.០០០​ករណី​ហើយ។ ចំពោះ​ករណី​ដទៃៗ​ទៀត គឺ​គេ​រក្សា​ព្យាបាល​បាន​ជា​ដោយ​ប្រើ​ថ្នាំ​២​មុខ​នោះ គឺ​មួយ​ប្រើ​ថ្នាំ Tamiflu ឬ ក៏​មួយ​ថ្នាំ Zanamivir។ ចំពោះ​ការ​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1) នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា គឺ​ភាគ​ច្រើន​អ្នក​ជំងឺ​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ ដែល​មាន​ដាក់​ប្រព័ន្ធ​តាម​ដាន​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ៖ ។ កន្លង​មក​មាន​ព័ត៌មាន​ថា មាន​ការ​បំពាក់​កម្រង​ផ្កា ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដល់​ជណ្តើរ​យន្តហោះ​តែម្តង។ ហើយ​ចំពោះ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វិញ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា មិន​មាន​ការ​ឆ្លង​កាត់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​នេះ​ទេ ៖ ។ អង្គការ​សុខភាព​ពិភពលោក​បន្ត​ថា យ៉ាង​នេះ​ហើយ ដោយ​យោង​តាម​ព័ត៌មាន​ទើប​លើក​ឡើង​ថ្មី​នេះ ការ​លេច​ចេញ​ឡើង​នូវ​បញ្ហា​មេរោគ​ស៊ាំ​ថ្នាំ​ផ្តាសាយ Oseltamivir ឬ tamiflu គឺ​ហាក់​ដូច​ជា​កើត​ឡើង​ម្តង​ម្កាល​ប៉ុណ្ណោះ។ ហើយ​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុតាង​ណា​ដែល​បញ្ជាក់​អំពី​ការវិវត្ត​កើន​ឡើង​នូវ​ការ​ស៊ាំ​ថ្នាំ​ប្រឆាំង​មេរោគ ក្នុង​ចំណោម​ករណី​ដែល​ឆ្លង​មេរោគ​ផ្តាសាយ H1N1 នោះ​ឡើយ។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មន្រ្តី​សុខាភិបាល​ខាង​លើ​នេះ អង្គការ​សុខភាព​ពិភព​លោក​ មិន​ទាន់​មាន​អ្វី​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថ្មី​អំពី​ការ​ណែនាំ​ក្នុង​ការ​រក្សា​ព្យាបាល​គ្រុន​ផ្តាសាយ A(H1N1) នៅ​ឡើយ​ទេ។ ហើយ​ថា​ឱសថ​ប្រឆាំង​មេរោគ នៅ​តែ​ជា​កត្តា​គួបផ្សំ​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​របស់​សាធារណៈ​សុខាភិបាល​ដដែល ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នេះ៕
2009-07-18T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-feature-hsk0715-swine-07192009233914.html
e77916fa-f35a-458e-81b9-6830ab83d5ed
ស្ថានភាព​នៃ​ការ​រាតត្បាត​​​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​A(H1N1)
អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ៖ សភាព​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នៅ​ថេរ ហើយ​ គ្មាន​សញ្ញា​ណា​បង្ហាញ​ថា​មេរោគ​នេះ​មាន​ការ​លាយ​ចូល​ជាមួយ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ឬ​ជាមួយ​មេរោគ​គ្រុន​ផ្តាសាយ​ដទៃ​ទៀត​នោះ​ទេ។ យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ចុង​ខែ​មិថុនា ២០០៩ លោកស្រី​វេជ្ជបណ្ឌិត ម៉ាហ្ការេត ឆង់ (Margaret Chan) អគ្គនាយិកា​នៃ​អង្គការ​សុខភាព​ពិភពលោក មាន​ប្រសាសន៍​នៅ​ក្រុង​ម៉ូស្គូ ថា ៖ មេរោគ​ផ្តាសាយ​ថ្មី​នេះ​នៅ​ថេរ​ណាស់ ក៏​ប៉ុន្តែ​ដូច​បាន​ដឹង​ហើយ​ថា ភាព​មិន​អាច​ព្យាករណ៍​នៃ​មេរោគ​គ្រុន​ផ្តាសាយ គឺ​មាន​កម្រិត​ខ្ពស់​ណាស់ ហើយ​មេ​រោគ​ក៏​មាន​សក្តានុពល​ខ្លាំង អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​របស់​វា​ទៀត​ផង។ មន្ត្រី​សុខាភិបាល​ខ្លះ​បាន​និយាយ​ថា គេ​មាន​ការ​បារម្ភ​ចំពោះ​លទ្ធភាព​គ្រោះ​ថ្នាក់​ដែល​ថា បើ​មេ​រោគ​គ្រុន​ផ្តាសាយ H1N1 អាច​រួម​ផ្សំ​ជាមួយ​នឹង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី H5N1នោះ។ កន្លង​មក​មេ​រោគ​គ្រុន​ផ្តាសាយ​បក្សី បាន​រាត​ត្បាត​នៅ​ប្រទេស​ខ្លះៗ​នៅ​អាស៊ី និង​នៅ​មជ្ឈិម​បូព៌ា។ ហើយ​មេរោគ​នោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន។ លោកស្រី​វេជ្ជបណ្ឌិត ម៉ាហ្ការេត ឆង់ មាន​ប្រសាសន៍​ទៀត​ថា ៖ ត្រូវ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់ ​ដើម្បី​ឲ្យ​ដឹង​ពិត​ប្រាកដ​ថា មេរោគ​នោះ​វា​មិន​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​នោះ​ទេ។ ចំណែក​ឯ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក្រសួង​សុខាភិបាល​កម្ពុជា មាន​ប្រសាសន៍​ដល់​បញ្ហា​ទាក់​ទង​រវាង​សត្វ​ជ្រូក​និង​គ្រុន​ផ្តាសាយA(H1N1) ថា ៖ ។ ទោះ​ជា​យ៉ាង​ណា​ក្តី យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន អេភី ចុះ​ថ្ងៃ ១ កក្កដា គឺ នា​ដើម​ខែ​កក្កដា ២០០៩ អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រជុំ​គ្នា ៣​ថ្ងៃ នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដើម្បី​បង្កើត​ជា​គំរូ​តាម​បែប​គណិត​វិទ្យា អំពី​ការ​រាល​ដាល​នៃ​គ្រុន​ផ្តាសាយ​ថ្មី ដើម្បី​យល់​ឲ្យ​បាន​កាន់​តែ​ច្បាស់​ថា តើ​តាម​របៀប​យ៉ាង​ណា​ដែល​មេរោគ​នេះ​វា​កើត​ឡើង គឺ​ពី​ករណី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ក្លាយ​ជា​រាល​ដាល​ឆ្លង​ទ្វីប​បាន​ក្នុង​រយៈ​ពេល​មិន​ដល់ ២​ខែ ផង​នោះ? គ្រុន​ផ្តាសាយ A(H1N1) បាន​កើត​ឡើង​ដំបូង​នៅ​ប្រទេស​ម៉ិកស៊ិកូ កាល​ពី​ចុង​ខែ​មេសា។ មក​ទល់​នឹង​សប្តាហ៍​ដំបូង​នៃ​ខែ​កក្កដា មាន​ឆ្លង​ដល់​ជាង ១១០​ប្រទេស​ហើយ។ កាល​ពី​សប្តាហ៍​ចុង​ខែ​មិថុនា មន្ត្រី​សុខាភិបាល​អាមេរិក​បាន​និយាយ​ថា យោង​តាម​គំរូ​តាម​បែប​គណិត​វិទ្យា និង​យោង​ទៅ​លើ​ការ​ស្ទង់​មើល​របស់​មន្ត្រី​សុខាភិបាល​អាមេរិក មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក (CDC) បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​អាមេរិក​ចំនួន ១​លាន​នាក់ អាច​ឆ្លង​រោគ​ផ្តាសាយ A(H1N1)។ មន្ត្រី​ជំនាញ​ផ្នែក​គ្រុន​ផ្តាសាយ​នៅ​សកល​វិទ្យាល័យ Johns Hopkins នា​ក្រុង Baltimore រដ្ឋ​មែរីលែន សហរដ្ឋ​អាមេរិក លោក Andrew Pekosz មាន​ប្រសាសន៍​ថា ត្រូវ​ការ​ព័ត៌មាន​ថែម​ទៀត អំពី​ការ​ឆ្លង​ជំងឺ​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​គំរូ​តាម​បែប​គណិត​វិទ្យា ដើម្បី​នឹង​ទស្សន៍ទាយ​អំពី​ការ​វិវត្ត​នា​អនាគត ហើយ​និង​ដើម្បី​រក​នូវ​ភាព​ខុស​ធម្មតា​នៃ​មេ​រោគ។ លោក​បន្ត​ថា លោត​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ ៦០នាក់ មិន​មែន​ជា​ការ​ឲ្យ​បារម្ភ​ទេ ក៏​ប៉ុន្តែ​ការ​លោត​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ​ធ្វើ​ឲ្យ​ឈឺ​ដល់ ៣០០​នាក់ នោះ​បង្ហាញ​ថា មាន​បញ្ហា​អ្វី​កើត​ឡើង​ហើយ ដែល​ទាម​ទារ​នូវ​ការ​ពិនិត្យ​ដោយ​ប្រយ័ត្ន​ប្រយែង។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក លោកស្រី Aphaluck Bhatiasevi មាន​ប្រសាសន៍​ថា អ្នក​ឯកទេស​មិន​មែន​ពិនិត្យ​មើល​តែ​អំពី​ចំនួន​ករណី​ឆ្លង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពិនិត្យ​មើល​ដល់​ចំនួន​ករណី​ប៉ុន្មាន​ហើយ​ដែល​ធ្ងន់ធ្ងរ ហើយ​វិធានការ​ណា​ខ្លះ​ដែល​រួម​ចំណែក​ជួយ​រារាំង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ។ នៅ​កម្ពុជា មក​ដល់​សប្តាហ៍​ទី​មួយ ខែ​កក្កដា នេះ មាន​ឆ្លង​ផ្តាសាយ A(H1N1) ចំនួន ៨​ករណី​ហើយ។ បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​ឆ្លង​ទាំង​នោះ​គឺ​ជា​អ្នក​មក​ពី​បរទេស​ចូល​ស្រុក​ខ្មែរ ៖ ។ គួរ​រំឭក​ដែរ​ថា បន្ទាប់​ពី​មាន​ករណី​មាន​ឆ្លង​គ្រុន​ផ្តាសាយ A(H1N1) នៅ​ស្រុក​ខ្មែរ​ភ្លាម​នោះ កាល​ពី​ថ្ងៃ ២៥ មិថុនា ២០០៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​នេះ កម្ពុជា​មាន​កិច្ច​សហ​ប្រតិបតិ្តការ​ល្អ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ ។ សូម​បញ្ជាក់​ថា ក្នុង​ចំណោម ៨​នាក់ ដែល​កម្ពុជា​រក​ឃើញ​ថា​មាន​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) គឺ ៤​នាក់ ជា​យុវនិស្សិត​ពី​សហរដ្ឋ​អាមេរិក ម្នាក់​ជា​បុរស​ហ្វីលីពីន និង ២​នាក់​ទៀត​ជា​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក និង​ម្នាក់​ជា​នារី​អូស្ត្រាលី៕
2009-07-10T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-feature-hsk0708-swine-07142009032107.html
ca485146-5d69-4622-9ee4-96f637fdb9c3
ការ​រក្សា​អនាម័យ​និង​វិធី​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1)
ការ​ណែនាំ​លើក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រក​ឃើញ​ថា មាន​ករណី​វិជ្ជមាន​នៃ​ជំងឺ​ផ្តាសាយ A(H1N1) នៅ​ស្រុក​ខ្មែរ​ក្នុង​ពេល​ដែល​ទូទាំង​សកល​លោក​មាន​ឆ្លង​ច្រើន​ម៉ឺន​ករណី​ហើយ​នោះ។ សេច​ក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក​បន្ទាប់​ពី​មាន​បញ្ហា​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ការ​ឆ្លង​វីរុស​នោះ គឺ​ក្រសួង​បាន​ណែនាំ​ឲ្យ​មាន​ការ​អនុវត្ត​អនាម័យ​ផ្ទាល់​ខ្លួន​ស្អាត​ជានិច្ច។ ជាមួយ​នេះ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ ។ ឆ្លៀត​ឱកាស​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ទប់​ស្កាត់​ជំងឺ​ថ្មី​នេះ​កុំ​ឲ្យ​វា​រីក ៖ ។ កាល​ពី​ថ្ងៃ​ទី ២៣ មិថុនា ២០០៩ មជ្ឈមណ្ឌល​ជាតិ​កម្ពុជា​សម្រាប់​ជំងឺ​ផ្តាសាយ​បាន​បញ្ជាក់​ថា មាន​ករណី​វិជ្ជមាន​នៃ​ជំងឺ​ផ្តាសាយ A(H1N1) មួយ​ករណី​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។ មក​ទល់​ថ្ងៃ ២៨ មិថុនា គឺ​មាន​ឆ្លង​សរុប ៦​ករណី​ហើយ។ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​មក​ដល់​ជាយថាហេតុ​នៃ​វីរុស​នេះ គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​រួច​មក​ហើយ នៅ​ពេល​ដែល​វីរុស​នេះ​កំពុង​តែ​ចរាចរ​ជា​សកល​នោះ។ លោក​ថា​កម្ពុជា​មាន​វិធាន​ការ​ទប់​ស្កាត់​ប្រកប​ដោយ​សុវត្ថិភាព។ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ដូច្នេះ ៖ ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ទៀត​ថា ថ្វី​ត្បិត​តែ​មាន​ឆ្លង​ច្រើន​ករណី​ទូទាំង​សកលលោក​ក្តី ក៏​សភាព​ជំងឺ​នេះ​មិន​ទាន់​ឈាន​ដល់​កម្រិត​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ៖ ។ កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន បន្ទាប់​ពី​មាន​បញ្ហា​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ នៅ​ប្រទេស​នានា​លើ​សកល​លោក នៅ​កម្ពុជា​មាន​អ្នក​ស្រុក​អ្នក​ភូមិ​ជា​ច្រើន​ដែរ​សម្ដែង​ការ​បារម្ភ​នឹង​ជំងឺ​ដែល​មុន​នេះ​គេ​ហៅ​ថា ផ្តាសាយ​ជ្រូក។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​សូម​ពលរដ្ឋ​ខ្មែរ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ដូច្នេះ​ថា ៖ ។ កាល​ពី​ថ្ងៃ ១១ មិថុនា ២០០៩ អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ថា ពិភព​លោក​ចូល​ដល់​ដំណាក់​កាល​ដំបូង​នៃ​ការ​រាល​ដាល​ឆ្លង​ទ្វីប​ហើយ។ ហើយ​អង្គការ​កំពុង​ពិនិត្យ​តាម​ដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1)​នេះ។ ក្នុង​ពេល​ដែល​ពុំ​ទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នៅ​ឡើយ​នោះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ធ្វើ​សំណូមពរ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ថា ៖ ។ គួរ​រំឭក​ថា ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នេះ​បាន​កើត​ឡើង​ដំបូង​នៅ​ប្រទេស​ម៉ិកស៊ិកូ៕
2009-07-01T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/swine-flu-prevention-in-Cambodia-07072009055322.html
83bd4301-55c6-495d-be56-6fd44ab603db
WHO ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​A(H1N1)
ហេតុអ្វី​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ដំឡើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន អំពី​ការ​រាល​ដាល​ឆ្លង​ទ្វីប​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ពី​កម្រិត ៥ ដល់​កម្រិត ៦ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នោះ? កាល​ពី​ថ្ងៃ ១១ ខែ​មិថុនា ២០០៩ លោកស្រី ម៉ាហ្ការេត ឆង់ (Margaret Chan) អគ្គ​នាយិកា​នៃ​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ថា ពិភព​លោក​ចូល​ដល់​ដំណាក់​កាល​ដំបូង​នៃ​ការ​រាល​ដាល​ឆ្លង​ទ្វីប​ហើយ ហើយ​យើង​កំពុង​ពិនិត្យ​តាម​ដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​គ្រុន​ផ្តាសាយ A(H1N1) នេះ។ ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យោង​តាម​ការ​ជាក់​ស្តែង ភាគ​ច្រើន​នៃ​អ្នក​ជំងឺ គឺ​មាន​កម្រិត​មធ្យម ហើយ​ភាគ​ច្រើន​និង​ជា​ញឹក​ញាប់​នោះ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ដោយ​មិន​ចាំ​បាច់​សម្រាក​ពេទ្យ ឬ ទទួល​ការ​ថែទាំ​វេជ្ជសាស្ត្រ​ផង​ទេ។ ទូទាំង​សកល​លោក​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ទាប។ ចំពោះ​អ្នក​ឆ្លង​វិញ ស្ទើរ​តែ​នៅ​គ្រប់​តំបន់ គឺ​កើត​ចំពោះ​មនុស្ស​វ័យ​ជំទង់ អាយុ​ក្រោម ២៥​ឆ្នាំ ដោយ​រួម​ទាំង​អ្នក​ដែល​មាន​សុខភាព​ល្អ​ពី​មុន​មក និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ឬ ស្ត្រី​មាន​ផ្ទៃ​ពោះ។ លោកស្រី​អគ្គ​នាយិកា​អង្គការ​សុខភាព​ពិភព​លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ខ្លះៗ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​នេះ មាន​ករណី​ប្រមាណ ២% ធ្ងន់ធ្ងរ ហើយ​ច្រើន​តែ​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន​ទៅ​ដល់​ការ​រលាក​សួត ដែល​គំរាម​កំហែង​ដល់​ជីវិត។ រី​ឯ​ករណី​ធ្ងន់ធ្ងរ​និង​ដល់​ស្លាប់​វិញ ភាគ​ច្រើន​ជា​មនុស្ស​ធំ​ពេញ​វ័យ អាយុ​ចន្លោះ ៣០​ឆ្នាំ និង ៥០​ឆ្នាំ។ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ដែរ​ថា តាម​ទំនង លំនាំ​នេះ​គឺ​ខុស​ច្រើន​ណាស់​ពី​អ្វី​ដែល​គេ​បាន​ឃើញ​បាន​ជួប​ប្រទះ ក្នុង​ពេល​មាន​ការ​ឆ្លង​គ្រុន​ផ្តាសាយ​ធម្មតា ឬ ផ្តាសាយ​តាម​រដូវ​ដែល​អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចាស់​នោះ។ ប៉ុន្តែ​ករណី​ដែល​ធ្ងន់ធ្ងរ​ជា​ច្រើន មិន​មែន​ទាំង​អស់​នោះ​ឡើយ កើត​មាន​ចំពោះ​អ្នក​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​រ៉ាំរ៉ៃ។ យោង​តាម​ទិន្នន័យ​ដំបូង​និង​មិន​ទាន់​ពេញ​លេញ លក្ខខណ្ឌ​ដែល​ឃើញ​ជា​ញឹក​ញាប់​នោះ រួម​មាន​ជំងឺ​ទាក់​ទង​ផ្លូវ​ដង្ហើម ជា​ពិសេស​អ្នក​ជំងឺ​ហឺត អ្នក​ជំងឺ​ទាក់​ទង​នឹង​សរសៃ​ឈាម​ក្នុង​បេះ​ដូង អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​ខ្សោយ​និង​អ្នក​ធាត់​ពេក។ ជាមួយ​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​កត់​សម្គាល់​ជា​សំខាន់​ថា ចំនួន​ប្រមាណ ១​ភាគ​៣ ទៅ​ចំនួន​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ធ្ងន់ធ្ងរ​និង​ដល់​ស្លាប់ កើត​ចំពោះ​មនុស្ស​វ័យ​ជំទង់​និង​វ័យ​កណ្តាល។ នៅ​ប្រទេស​កម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា រហូត​ដល់​ថ្ងៃ ១៨ មិថុនា ២០០៩ មិន​ទាន់​មាន​ករណី​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) នៅ​កម្ពុជា នៅ​ឡើយ​ទេ។ លោក​ថា ដោយ​ផ្អែក​លើ​ការ​បន្ត​រាល​ដាល​ជំងឺ​ឆ្លង​ទ្វីប ក្រសួង​សុខាភិបាល​កម្ពុជា នឹង​ពង្រីក​ការ​អនុវត្ត​ផែន​ការ​ជាតិ ឆ្លើយ​តប​ទៅ​នឹង​ការ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​ផ្តាសាយ និង​កំពុង​រៀបចំ​យ៉ាង​សកម្ម​នូវ​គោលការណ៍​ណែនាំ​សម្រាប់​បុគ្គលិក​សុខាភិបាល ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភព​លោក។ ចំពោះ​ប្រព័ន្ធ​តាម​ដាន​ជំងឺ ទាំង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ និង​នៅ​មន្ទីរ​ពេទ្យ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ៖ ។ លោក​បន្ត​ថា មិន​តែ​ប៉ុណ្ណោះ រាល់​កន្លែង​ណា​ក៏ដោយ​ឲ្យ​តែ​មាន​កើន​ឡើង​ករណី​ផ្តាសាយ​ខុស​ធម្មតា យើង​បញ្ជូន​មន្ត្រី​ក្រុម​ឆ្លើយ​តប​ជា​បន្ទាន់​ដើម្បី​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ និង​យក​វត្ថុ​វិភាគ​មក​មើល ក៏​ប៉ុន្តែ​កន្លង​មក​យើង​បាន​យក​វត្ថុ​វិភាគ​មក​មើល​ដែរ ប៉ុន្តែ​សុទ្ធ​តែ​អវិជ្ជមាន​ជំងឺ​ផ្តាសាយ​ថ្មី​ហ្នឹង។ ស្តីពី​បញ្ហា​ប្រសិទ្ធភាព​របស់​ម៉ាស៊ីន​ស្គែន ដែល​ដាក់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ការ​ត្រួត​ពិនិត្យ​កម្ដៅ​អ្នក​ជំងឺ​នោះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​តាម​ដាន​ប៉ុណ្ណោះ ៖ ។ លោក​បន្ត​ថា តែ​បើ​ក្នុង​ករណី​គាត់​ចូល​មក គាត់​អត់​មាន​ទេ គឺ​មាន​ក្រដាស​បែប​បទ​ដែល​ក្រុម​មន្ត្រី​ចត្តាឡីស​ឲ្យ​អ្នក​ដំណើរ​បំពេញ​នូវ​ព័ត៌មាន​ទំនាក់​ទំនង​អាសយដ្ឋាន ឬ​ក៏​លេខ​ទូរស័ព្ទ ទុក​ឲ្យ​មន្ត្រី​ចត្តាឡីស ហើយ​យើង​បាន​ចែក​ជូន​គាត់​វិញ​នូវ​ព័ត៌មាន​ពី​ជំងឺ​ហ្នឹង ហើយ​និង​ទូរស័ព្ទ​ទាក់​ទង​ផង។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​ចេញ​ផ្សាយ​ភ្លាមៗ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​តម្លើង​ការ​រាល​ដាល​ឆ្លង​ទ្វីប​ដល់​កម្រិត ៦ ឲ្យ​ដឹង​ថា មេរោគ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ជា​មេរោគ​ថ្មី​មួយ ហើយ​ក៏​នៅ​មាន​ព័ត៌មាន​ជាច្រើន​ទៀត​ដែល​យើង​មិន​ទាន់​ដឹង។ ក្នុង​ខណៈ​ដែល​កម្ពុជា​ពុំ​ទាន់​មាន​ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា ដើម្បី​ការពារ​ខ្លួន​ឯង​និង​ការពារ​អ្នក​ដទៃ ៖ «ទី​១ ចំពោះ​អ្នក​ដែល​ជា គី​ថា យើង​គួរ​តែ​ឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ បើ​សិន​ជា​សង្ស័យ​ថា​យើង​មាន​ការ​ប៉ះពាល់​ជាមួយ​អ្នក​ដែល​ផ្តាសាយ​ធម្មតា ។ ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​សញ្ញា​ក្តៅ​ខ្លួន​លើស​ពី ៣៨​អង្សាសេ គួរ​នៅ​ផ្ទះ ចៀស​វាង​ទី​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ។ សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ទេ និង​អ្នក​ជំងឺ​ភាគ​ច្រើន​ក៏​ពុំ​ចាំ​បាច់​ត្រូវ​ការ​ថ្នាំ​ប្រឆាំង​នឹង​វីរុស​ដែរ។ ហើយ​ការ​ព្យាបាល​រួម​មាន​ពិសា​វត្ថុ​រាវ​ឲ្យ​បាន​ច្រើន សម្រាក​និង​លេប​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។ អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម គួរ​តែ​រាយការណ៍​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ដើម្បី​ទទួល​បាន​នូវ​ដំបូន្មាន​បន្ថែម៕
2009-06-24T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/what-is-pandemic-phase6-07012009055941.html
faa68a6d-6712-4361-8864-35237946f9f4
ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​​ A(H1N1) ​និង​គ្រុន​ផ្ដាសាយ​ធម្មតា
ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) ដែល​ទើប​កើត​មាន​កាល​ពី​ខែ​មេសា កន្លង​ទៅ​នោះ គឺ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ដែល​មាន​មេ​រោគ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាម​របៀប​ប្រហាក់​ប្រហែល​នឹង​របៀប​ឆ្លង​នៃ​គ្រុន​ផ្តាសាយ​ធម្មតា ឬ គ្រុន​ផ្តាសាយ​តាម​រដូវ​នោះ​ដែរ។ មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) បាន​កំណត់​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ថា មាន​គ្រុន​ក្តៅ ក្អក ឈឺ​បំពង់​ក ហៀរ​សម្បោរ ឈឺ​ចាប់​ខ្លួន​ប្រាណ ឈឺ​ក្បាល និង​ រងា​អស់​កម្លាំង។ ចំណែក​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ ។ ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កើត​មាន​ជំងឺ​គ្រុន​ផ្តាសាយ​តាម​រដូវ អ្នក​ជំងឺ​ផ្តាសាយ​ខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ហក់​ឡើង។ ក្នុង​នេះ​មាន​មនុស្ស​អាយុ ៦៥​ឆ្នាំ ឬ​ចាស់​ជាង​នេះ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​អ្នក​ដែល​មាន​លក្ខខណ្ឌ​ឱសថ​ជា​ប្រចាំ។ មាន​ការ​បង្ហាញ​ដំបូងៗ​ថា ស្ត្រី​មាន​គភ៌​ហើយ​និង​អ្នក​ប្រើ​ឱសថ​ជា​ប្រចាំ អាច​នឹង​មាន​ការ​កើន​ឡើង​នូវ​ការ​ហក់​ឡើង​នៃ​គ្រុន​ផ្តាសាយ ដូច​ជា​អ្នក​កើត​ជំងឺ​ហឺត អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម​ក៏​ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ការ​ស្មុគ​ស្មាញ​ចេញ​ពី​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​នោះ​ដែរ។ បញ្ហា​មួយ​ទៀត​ដែល​ហាក់​ដូច​ជា​ខុស​ពី​គ្រុន​ផ្តាសាយ​ធម្មតា​តាម​រដូវ​នោះ គឺ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) បន្ត​ថា តាំង​ពី​កើត​មាន​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​រហូត​មក​ដល់​បច្ចុប្បន្ន មនុស្ស​អាយុ​លើស​ពី ៦៤​ឆ្នាំ ហាក់​ដូច​ជា​មិន​ទាន់​មាន​កើន​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ទេ។ មជ្ឈមណ្ឌល CDC កំពុង​ដឹកនាំ​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធន៍ ដើម្បី​រក​មើល​ថា​តើ​មាន​មនុស្ស​ណា​ទេ​ដែល​មាន​ភាព​ស៊ាំ​រោគ​នេះ​ពី​កំណើត​ស្រាប់​នោះ។ របាយការណ៍​ដំបូងៗ បញ្ជាក់​ថា គ្មាន​កុមារ​ណា ហើយ​និង​គ្មាន​មនុស្ស​អាយុ​ច្រើន​ជាង ៦០​ឆ្នាំ មាន​អង្គ​បដិបក្ខ ឬ antibody មេរោគ​គ្រុន​ផ្តាសាយ​ថ្មី AH1N1 នោះ​ឡើយ។ ក៏​ប៉ុន្តែ​ប្រហែល​ជា ១ ភាគ ៣ នៃ​មនុស្ស​អាយុ​លើ ៦០​ឆ្នាំ អាច​មាន​អង្គ​បដិបក្ខ ឬ antibody ប្រឆាំង​នឹង​រោគ​នោះ។ ប្រសិន​ជា​មាន​អង្គ​បដិបក្ខ​ក្នុង​ខ្លួន​ហើយ គេ​មិន​ដឹង​ថា តើ​មាន​ការ​ការពារ​កម្រិត​ណា​ប្រឆាំង​នឹង​មេរោគ A(H1N1) នោះ​ទេ។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា គ្រុន​ផ្តាសាយ A(H1N1) កំពុង​តែ​ឆ្លង​លើ​មនុស្ស​មាន​វ័យ​ពេញ​កម្លាំង ៖ ។ ប្រៀប​ធៀប​នឹង​គ្រុន​ផ្តាសាយ​ថ្មី និង​គ្រុន​ផ្តាសាយ​តាម​រដូវ តើ​ភាព​ធ្ងន់​ធ្ងរ​ហើយ​និង​អត្រា​បង្ក​ឆ្លង​រោគ​នៃ​ជំងឺ​នេះ​ខុស​គ្នា​បែប​ណា? មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) កំពុង​តែ​ធ្វើ​ការ​សិក្សា​នៅ​ឡើយ​អំពី​ភាព​ធ្ងន់​ធ្ងរ​នៃ​រោគ​គ្រុន​ផ្តាសាយ​ថ្មី។ ទាក់​ទង​នឹង​ការ​មាន​ជំងឺ​និង​ការ​ស្លាប់​បណ្តាល​មក​ពី​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) និង​ផ្តាសាយ​ធម្មតា​តាម​រដូវ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​ទស្សន៍ទាយ​អំពី​ទំហំ​ដល់​កម្រិត​ណា​នោះ​នៅ​ឡើយ​ទេ។ ចំពោះ​គ្រុន​ផ្តាសាយ​តាម​រដូវ​គេ​បាន​ដឹង​ថា ពេល​ថិរវេលា​និង​ភាព​ធ្ងន់​ធ្ងរ​នៃ​រដូវ​គឺ​មាន​ការ​ប្រែ​ប្រួល។ រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ជា​មធ្យម​មាន ៣៦.០០០​នាក់​ស្លាប់​ដោយ​សារ​ភាព​ស្មុគស្មាញ​នៃ​គ្រុន​ផ្តាសាយ​តាម​រដូវ ហើយ​ជាង ២០​ម៉ឹន​នាក់​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ក្នុង​ចំណោម​អ្នក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​នោះ មាន ២​ម៉ឺន​នាក់​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ។ ហើយ​ជាង ៩០% នៃ​អ្នក​ស្លាប់​និង​ប្រមាណ ៦០% នៃ​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ គឺ​ជា​មនុស្ស​អាយុ​ជាង ៦៥​ឆ្នាំ។ ចំណែក​នៅ​ស្រុក​ខ្មែរ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​អំពី​ជំងឺ​ផ្តាសាយ​ធម្មតា​ថា ៖ ។ ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) តាំង​ពី​កកើត​មក​ទល់​ពេល​នេះ ចំនួន​ធំ​បំផុត​នៃ​អ្នក​ដែល​បាន​ត្រូវ​បញ្ជាក់​ថា​ឆ្លង​មេ​រោគ​ថ្មី​នេះ គឺ​កើត​លើ​មនុស្ស​អាយុ​រវាង ៥​ឆ្នាំ និង ២៤​ឆ្នាំ។ ហើយ​មក​ដល់​ពេល​នេះ មាន​ករណី​មនុស្ស​អាយុ​ជាង ៦៤​ឆ្នាំ ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី គឺ​មាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ប្រភេទ​នេះ​ស្លាប់​ក៏​តិច​តួច​ដែរ គឺ​ខុស​ចម្លែក បើ​ប្រៀប​ធៀប​នឹង​គ្រុន​ផ្តាសាយ​តាម​រដូវ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ចំពោះ​អ្នក​ដែល​ប្រើ​ឱសថ​ជា​ប្រចាំ ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​កំណើន​គ្រោះ​ថ្នាក់ ហើយ​មុន​នេះ​គេ​ទទួល​ស្គាល់​ថា មាន​គ្រោះ​ថ្នាក់​ខ្ពស់​ដោយសារ​គ្រុន​ផ្ដាសាយ​តាម​រដូវ​នោះ ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​កំណើន​គ្រោះ​ថ្នាក់​នៃ​ការ​ស្មុគស្មាញ​នៃ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1)។ តើ​គ្រុន​ផ្តាសាយ​ថ្មី​ឆ្លង​តាម​របៀប​ណា? យោង​តាម​ឯកសារ​របស់ CDC អាមេរិក គេ​គិត​ថា ការ​ឆ្លង​មេរោគ​ថ្មី​នេះ គឺ​ដូច​នឹង​ការ​ឆ្លង​គ្រុន​ផ្តាសាយ​តាម​រដូវ​ដែរ។ ជា​សំខាន់ មេ​រោគ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស តាម​ការ​ក្អក ឬ កណ្តាស់​របស់​អ្នក​ជំងឺ។ ជួន​កាល​ក៏​អាច​ឆ្លង​ដោយសារ​ការ​ប៉ះ​ពាល់​អ្វី​ដែល​មាន​មេ​រោគ​ផ្តាសាយ ហើយ​បន្ទាប់​មក​ក៏​យក​ដៃ​មក​ប៉ះ​មាត់ ឬ ច្រមុះ។ យ៉ាង​នេះ​ហើយ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា អនាម័យ​ជា​បញ្ហា​សំខាន់៕
2009-06-10T13:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/flu-and-fluAH1N1-06102009041402.html
1c13e8af-78f7-450d-8cdb-15126301c283
វិធានការ​របស់​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ថ្មី​​ A(H1N1)
អង្គការ​សុខភាព​ពិភពលោក​បាន​ការពារ​នូវ​ការ​សម្រេច​របស់​ខ្លួន ស្តីពី​ការ​បង្កើន​ការ​បារម្ភ​ដល់​ការ​ឆ្លង​រាល​ដាល​ឆ្លង​ទ្វីប នៃ​រោគ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ A(H1N1) ក្នុង​ពេល​ដែល​មាន​ការ​បញ្ជាក់​ថា មាន​ករណី​ឆ្លង​មេរោគ​នេះ​លើក​ដំបូង​នៅ​ប្រទេស​គុយបា, ថៃ និង ហ្វាំងឡង់។ កាល​ក្នុង​កិច្ច​ប្រជុំ​នៃ​ប្រទេស​ចំនួន ១៣ នៅ​អាស៊ី នា​ក្រុង​បាងកក ពី​ថ្ងៃ​ទី ៧-​៨ ឧសភា ២០០៩ អង្គការ​សុខភាព​ពិភពលោក​បាន​បង្កើន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដល់​កម្រិត ៥ នៃ ៦​កម្រិត ដោយ​ឲ្យ​សញ្ញា​ថា ការ​រាល​ដាល​ឆ្លង​ទ្វីប​នៅ​ជិត​ណាស់ បន្ទាប់​ពី​ប្រទេស​ម៉ិចស៊ិកូ និង​សហរដ្ឋ​អាមេរិក មាន​ការ​ឆ្លង​មេរោគ A(H1N1) បន្ត​បន្ទាប់។ កាល​ពី​ថ្ងៃ​អង្គារ ១២ ឧសភា លោក កេជី ហ្វូគូដា (Keiji Fukuda) ឧបការី​ស្តីទី អគ្គ​នាយក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ទទូច​ថា ៖ ។ មក​ទល់​នឹង​ថ្ងៃ ១៦ ខែ​ឧសភា ២០០៩ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​រោគ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) មាន​ចំនួន ៦៥ ​នាក់ នៅ​ប្រទេស​ចំនួន​ប្រមាណ ៣៤ នៅ​លើ​ពិភពលោក​នេះ។ ក្នុង​នេះ ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ករណី​ហើយ​ដែរ ដោយ​រួម​ទាំង​នៅ​ប្រទេស​ថៃ មាន​ឆ្លង ២​នាក់​ផង។ ចំណែក​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ​នេះ​នៅ​ទ្បើយ​ទេ​មក​ទល់​ថ្ងៃ​សៅរ៍ ១៦ ឧសភា ប៉ុន្តែ​កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានការណ៍​ប្រុង​ប្រយ័ត្ន​ខ្ពស់។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ពី​ថ្ងៃ​អង្គារ ១២ ឧសភា ថា គេ​កំពុង​តែ​ពង្រាយ​មន្រ្តី​ជំនាញ​ចំនួន ៦០​នាក់ បន្ថែម​ទៀត នៅ​តាម​ទល់​ដែន​គោក​នៃ​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម, លាវ និង ថៃ និង​នៅ​ចំណុច​អាកាស​យានដ្ឋាន​អន្តរជាតិ ដើម្បី​ពិនិត្យ​ជំងឺ​រាត​ត្បាត​គ្រុន​ផ្តាសាយ A(H1N1) ទៅ​លើ​ក្រុម​ទេសចរណ៍ ដែល​ចូល​ក្នុង​ប្រទេស​កម្ពុជា។ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ ។ តើ​ការ​បញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ទៅ​ចំណុច​សំខាន់ៗ​ទាំង​នោះ​ក្នុង​គោល​បំណង​អ្វី? លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់​ដូច្នេះ ៖ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​អ្នក​ទេសចរណ៍​ដែល​មក​ពី​ប្រទេស​ដែល​មាន​កើត​ជំងឺ​ផ្តាសាយ​ថ្មី​នេះ ក៏​មាន​ផ្តល់​ពី​របៀប​ទាក់​ទង​គ្នា​នៅ​ស្រុក​ខ្មែរ​នោះ​ដែរ ៖ ។ មាន​សេចក្តី​រាយការណ៍​ថា រោគ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) នេះ បាន​កើត​លើក​ដំបូង​នៅ​ប្រទេស​ម៉ិកស៊ិកូ កាល​ក្នុង​ខែ​មេសា។ តើ​រោគ​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ A(H1N1) កើត​ឡើង​ពី​អ្វី? លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់​ដូច្នេះ ៖ ។ កន្លង​ទៅ​ថ្មី​នេះ អង្គការ​សុខភាព​ពិភពលោក​និង​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​រួម​គ្នា​ជំរុញ​ឲ្យ​កម្ពុជា ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​នៃ​មេរោគ A(H1N1)។ ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​ធ្វើ​សំណូម​ពរ​ចំពោះ​ប្រជាជន​ដែល​ត្រឡប់​មក​ពី​ប្រទេស​ដែល​កំពុង​ជួប​ការ​រាត​ត្បាត​នេះ ហើយ​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្តៅ ៣៨​អង្សា ឬ លើស​ពី​នេះ រួម​ជាមួយ​ការ​ក្អក ឈឺ​ក ឬ​ពិបាក​ដក​ដង្ហើម ឲ្យ​ទាក់​ទង​គ្រឹះស្ថាន​សុខាភិបាល​ដែល​ជិត​បំផុត។ លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា មាន​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ចំនួន​ពីរ​ខ្សែ ចាំ​ទទួល​សេចក្តី​រាយការណ៍​ផង​ដែរ ៖ ។ ទូរស័ព្ទ​ទាំង​ពីរ​ខ្សែ​នេះ គឺ ០១២ ៤៨៨ ៩៨១ និង ០៨៩ ៦៦៩ ៥៦៧។ ទាក់​ទង​នឹង​បញ្ហា​ទេសចរណ៍​លើ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​មិន​មាន​ផ្តាំ​ផ្ញើ ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​មាន​ឆ្លង​មេរោគ​ផ្តាសាយ A(H1N1) នោះ​ឡើយ៕
2009-05-20T09:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/flu-AH1N1-part2-05202009033725.html
86b10490-9e63-4cb2-ae5f-e313fb5c1f05
រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1)
តើ​ជំងឺ​ផ្តាសាយ​ថ្មី​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅ​ថា A(H1N1) បាន​ឆ្លង​ចូល​ប្រទេស​ណា​ខ្លះ​ហើយ? នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ប្រទេស​ចំនួន​១៣ នៅ​អាស៊ី ដែល​មាន​កម្ពុជា ចូល​រួម​ផង​ដែរ នា​ក្រុង​បាងកក ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ២០០៩ លោក កេជី ហ្វូគូដា (Keiji Fukuda) ឧបការី​ស្តីទី​អគ្គនាយក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា បើ​មើល​ទៅ​ដល់​ការ​ឆ្លង​រោគ​រាល​ដាល​ឆ្លង​ទ្វីប​ពី​អតីត​កាល​នោះ គឺ​សម​ហេតុ​ផល​ហើយ ដែល​ប៉ាន់​ប្រមាណ​ថា ១ ភាគ ៣ នៃ​ប្រជាជន​សកល​លោក អាច​នឹង​មាន​ឆ្លង​មេរោគ​ផ្តាសាយ​ម្យ៉ាង​ឈ្មោះ​ថា A(H1N1) ប្រសិន​ណា​រោគ​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ អាច​រាល​ឆ្លង​ទ្វីប​នោះ។ លោក​បន្ត​ថា ពេល​ដែល​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​បញ្ហា​ដែល​កើត​មាន​បែប​នេះ នោះ​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​តែ​យក​មក​គិត​នូវ​ហេតុការណ៍​ដែល​កើត​មាន​ឡើង​ជា​ទ្រង់​ទ្រាយ​ធំ​តែម្តង ទោះ​បី​ជា​មាន​ចំនួន​ភាគ​រយ​ដ៏​តូច​តែប៉ុណ្ណោះ កើត​ធ្ងន់​ធ្ងរ ឬ ស្លាប់​ដោយ​ជំងឺ​នេះ​ក៏ដោយ គឺ​មនុស្ស​មួយ​ចំនួន​ធំ​អាច​នឹង​ឆ្លង​ជំងឺ​នេះ។ យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង ថ្ងៃ​៧ ឧសភា លោក កេជី ហ្វូគូដា បញ្ជាក់​ថា ស្ថានការណ៍​កំពុង​តែ​វិវត្ត​នៅ​ឡើយ។ សូម​បញ្ជាក់​ថា ជំងឺ​ផ្តាសាយ​ប្រភេទ A(H1N1) មាន​កើត​ដំបូង​នៅ​ក្រុង​ម៉ិចស៊ិកូ ប្រទេស​ម៉ិចស៊ិកូ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ។ មក​ទល់​នឹង​ថ្ងៃ​៧ ខែ​ឧសភា ២០០៩ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចំនួន​ ២៣ មាន​ឆ្លង​ជំងឺ​ផ្តាសាយ​ប្រភេទ A(H1N1) ចំនួន ២.០៩៩ ករណី ក្នុង​នេះ​មាន ៤៤​នាក់​ស្លាប់។ក្នុង​ចំណោម​អ្នក​ស្លាប់​នេះ​សោត ៤២​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិកូ ហើយ ២​នាក់​ទៀត​ស្លាប់ គឺ​ម្នាក់​ជា​ស្ត្រី​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​តិចសាស់ និង​ម្នាក់​ទៀត​ជា​កុមារ​ជន​ជាតិ​ម៉ិចស៊ិកូ ដែល​ទៅ​លេង​បង​ប្អូន​នៅ​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក នោះ​ដែរ។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ចុង​ខែ​មេសា ថា មិន​ឲ្យ​ព្រួយ​ពី​រឿង​ផ្តាសាយ​ខាង​លើ​នេះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ឆ្លង​ជំងឺ​នេះ គឺ​មិន​មែន​មក​ពី​ការ​ទទួល​ទាន​សាច់​ជ្រូក​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ដូច្នេះ ៖ ។ តើ​ប្រជាពលរដ្ឋ​គប្បី​ស្គាល់​ជំងឺ​ផ្តាសាយ​ប្រភេទ A(H1N1) នេះ​យ៉ាង​ណា? ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ថ្មី​នេះ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ « ។ ជាមួយ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត សុខ ទូច បាន​បញ្ជាក់​បន្ថែម​ថា ៖ ។ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចៀស​វាង​ការ​យល់​ច្រឡំ​អំពី​ការ​ប្រើ​ឈ្មោះ​ទាក់​ទង​នឹង​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ ៖ ។ តើ​ដោយសារ​ហេតុ​ផល​អ្វី​បាន​ជា​មាន​ការ​ប្តូរ​ឈ្មោះ? លោក លី សុវណ្ណ បានឲ្យដឹងដូច្នេះ ៖ ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក កេជី ហ្វូគូដា នៃ​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ថា ប្រជាជាតិ​ទាំង​ឡាយ​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ជំងឺ​នេះ​ឡើយ ថ្វី​បើ​បច្ចុប្បន្ន​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ហាក់​ដូច​ជា​នៅ​ពុំ​ទាន់​ធ្ងន់​ធ្ងរ​ដូច​ករណី​ជំងឺ​ដែល​រាត​ត្បាត​មុនៗ ដូច​ជា​ជំងឺ​ផ្តាសាយ​ស្ប៉ានីស (Spanish flu) ដែល​កើត​ក្នុង​ឆ្នាំ ១៩១៨ នោះ ក៏ដោយ៕
2009-05-13T10:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/flu-AH1N1-part1-05132009060722.html
69d2d4ab-a0db-4f1f-b528-76e4c6c59de5
ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ជំងឺ​សរសៃ​ប្រសាទ (ភាគ៤)
លោក ណា រិន នៅ​ខេត្ត​បន្ទាយមានជ័យ មាន​សំនួរ​ទាក់​ទង​នឹង​ចំណុច​មួយ​ទៀត ដែល​ថា​តើ​កូន​ខ្មែរ​ច្រើន​តែ​ខ្លាច​មាន​ការ​ខ្លាច​គេ​មាន​មក​ពី​កំណើត ឬ​យ៉ាង​ណា​នោះ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី ឯកទេស​វិកល​វិទ្យា​មាន​ប្រសាសន៍​ថា ៖ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី ក៏​បាន​ផ្តាំ​ផ្ញើ​ចំពោះ​យុវវ័យ​ឲ្យ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​រក​ឯកសារ​សម្រាប់​អាន បង្កើន​ចំណេះ​ដឹង​បន្ថែម​ទៀត​ផង​ដែរ ៖ ។ លោក ណា រិន អ្នក​ស្តាប់​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ចម្ងល់​ទៀត​ថា តើ​មាន​ស្ថិតិ​ច្បាស់​លាស់​ទេ អំពី​ចំនួន​អ្នក​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ​នៅ​ស្រុក​ខ្មែរ​យើង? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ក្នុង​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០០៩ នេះ មាន​ចំនួន ៦៩៨​នាក់​ហើយ បាន​សុំ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ៖ ។ ចំពោះ​បញ្ហា​ចំនួន​ច្រើន ឬ តិច​នៃ​ប្រភេទ​ជំងឺ​ទាក់​ទង​នឹង​វ័យ​ចំណាស់ នៃ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​នោះ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ លោក ណា រិន បាន​សួរ​បន្ថែម​ថា តើ​ការ​គិត​បែប​ណា​ដើម្បី​មាន​ភាព​ល្អ​ប្រសើរ ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​មាន​ការវិវឌ្ឍ​ទៅ​រក​ភាព​រហ័ស​រហួន ឆ្លាត​វៃ? តើ​បែប​ណា​ដែល​ផ្តល់​ផល​ផ្ទុយ​ពី​នេះ? ព្រោះ​ខ្មែរ​យើង​តែង​តែ​ដាក់​ទណ្ឌកម្ម​គ្នា​ដោយ​សម្ដី​ថា "មិន​ចេះ​គិត" តែ​ពេល​ខ្លះ​បែរ​ជា​និយាយ​ថា "កុំ​ប្រើ​ច្រើន​ពេក​ប្រយ័ត្ន​ឆ្កួត"? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ អ្នក​ស្តាប់​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ សួរ​ទៀត​ថា តើ​ខួរ​ក្បាល​មនុស្ស​ទូទាំង​សកល​លោក​មាន​លក្ខណៈ​ដូច​គ្នា ឬ​ខុស​គ្នា សំដៅ​លើ​ការ​បង្កើត​ឲ្យ​មាន​ភាព​វៃ​ឆ្លាត ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ដូច្ន ៖ ៕
2009-04-29T10:20:00+07:00
rfa.org
https://www.rfa.org/khmer/program/health/neurological-disorders-part4-04292009052109.html
ff051b16-2e6c-4d2a-b098-8f760c980e8a
ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ជំងឺ​សរសៃ​ប្រសាទ (ភាគ៣)
លោក ណា រិន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ចម្ងល់​ថា តើ​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ធំៗ​ល្បីៗ​នៅ​លើ​ពិភពលោក មាន​មេ​ដឹក​នាំ​ណា​ខ្លះ​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​ផ្លូវ​ចិត្ត? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី ឯកទេស​វិកល​វិទ្យា​បាន​មាន​ប្រសាសន៍​ថា ៖ ។ តើ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​អ្នក​ដឹក​នាំ​នោះ ទៅ​ជា​ផល​វិជ្ជមាន​និង​អវិជ្ជមាន​យ៉ាង​ណា? លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ដូច្នេះ ៖ ។ ចំពោះ​ឈ្មោះ​និង​ចំនួន​មេ​ដឹក​នាំ​ធំៗ​ដែល​គេ​សង្ស័យ​ថា​អាច​ពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បាន​សុំ​ការ​អនុញ្ញាត​មិន​រៀប​រាប់​បញ្ចេញ​ឈ្មោះ​ឡើយ។ មិត្ត​អ្នក​ស្តាប់​ដដែល​បាន​សួរ​ទៀត​ថា នៅ​លើ​សកលលោក​នេះ តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ជំនាញ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ឬ​ក៏​ជំងឺ​សរសៃ​ប្រសាទ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ ពលរដ្ឋ​នៅ​បន្ទាយ​មាន​ជ័យ​នោះ​សួរ​ថា តើ​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​នេះ​យ៉ាង​ណា​ខ្លះ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ ។ ចំពោះ​រោគ​សញ្ញា​ផ្នែក​នៃ​ការ​យល់​ដឹង លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ៖ ។ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បាន​បញ្ជាក់​ថា ក្នុង​រោគ​សញ្ញា​ទាំង​៥​ខាង​លើ គេ​អាច​ធ្វើ​ចំណាត់​ថ្នាក់​ធំៗ​បាន​៦​យ៉ាង​ចំពោះ​ជំងឺ​ផ្លូវ​ចិត្ត​នេះ ៖ ។ លោក ណា រិន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ត​សួរ​ទៀត​ថា ជន​ជាតិ ឬ​ជាតិ​សាសន៍​ដទៃ ជា​ពិសេស​នៅ​បណ្តា​ប្រទេស​ជឿន​លឿន ប្រជាពលរដ្ឋ​របស់​គេ សិស្ស​និស្សិត​គេ ហាក់​ដូច​ជា​មាន​ភាព​ក្លាហាន​ខ្លាំង​ណាស់ ហើយ​ហាក់​ដូច​ជា​សាមញ្ញ​ចំពោះ​ការ​ឡើង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ឬ​ការ​ធ្វើ​បទ​បង្ហាញ ប៉ុន្តែ​ខ្មែរ​វិញ​ច្រើន​តែ​មាន​ការ​អៀន​ខ្មាស ហើយ​ភាគ​ច្រើន​អាច​សង្កេត​បាន​តាម​រយៈ​ការ​និយាយ បើ​ទោះ​បី​ជា​អ្នក​នោះ​ជា​អ្នក​ចាស់​វស្សា​ក្នុង​ការងារ​យ៉ាង​ណា​ទៅ​ហើយ​ក្តី គឺ​ឃើញ​ថា​ខ្មែរ​ភាគ​ច្រើន​មិន​មាន​ការ​ក្លាហាន ដូច​ពួក​បស្ចិម​ប្រទេស​ជឿន​លឿន​នោះ​ទេ។ តើ​ករណី​នោះ​គឺ​ខ្មែរ​ច្រើន​កើត​ជំងឺ​ផ្លូវ​ចិត្ត ឬ​ក៏​យ៉ាង​ម៉េច? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ៕
2009-04-16T15:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/neurological-disorders-part3-04202009050419.html
54b0bd49-bb9f-4857-9d60-409f64395be6
ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ជំងឺ​សរសៃ​ប្រសាទ (ភាគ២)
ក្នុង​នាទី​អប់រំ​សុខភាព​ពេល​នេះ លោក ឃឹម សារ៉ង លើក​យក​ការ​បក​ស្រាយ​ភាគ​ទី​២ របស់​លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី ឯកទេស​វិកល​វិទ្យា តប​នឹង​សំណួរ​នោះ។ មាន​ជំងឺ​ច្រើន​ប្រភេទ​ណាស់​ដែល​គ្រូពេទ្យ​និយាយ​ថា​អាច​ពាក់​ព័ន្ធ​នឹង​តំណ​ពូជ។ បើ​ជំងឺ​ផ្លូវ​ចិត្ត​វិញ តើ​ជា​ជំងឺ​ត​ពូជ​ដែរ ឫ​ទេ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី គ្រូពេទ្យ​ឯកទេស​វិកល​វិទ្យា​និង​ជា​អ្នក​អភិបាលកិច្ច​ផ្នែក​គ្លីនិច នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​បាន​មាន​ប្រសាសន៍​ថា ៖ ។ ចំពោះ​ករណី​ដែល​ថា បើ​សិន​ជា​សិស្ស ឬ​និស្សិត​ម្នាក់​មាន​ជំងឺ​ផ្លូវ​ចិត្ត តើ​ការ​សម្រាក​និង​ការ​ព្យាបាល​មាន​ការ​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ម៉េច? បើ​គេ​ដឹង​ថា​មាន​ជំងឺ​នេះ​ហើយ ហើយ​គេ​នៅ​តែ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ការ​រៀន​សូត្រ​របស់​គេ តើ​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​គេ​ដែរ ឫ​ទេ? ឬ​មួយ​ក៏​គេ​ត្រូវ​ផ្អាក​ការ​រៀន​សូត្រ​មួយ​រយៈ​សិន​ក្នុង​អំឡុង​ពេល​ព្យាបាល? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ តើ​មាន​ប៉ះ​ពាល់​ដល់​ភាព​វៃ​ឆ្លាត​របស់​សិស្ស ឬ និស្សិត​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ដែរ ឫ​ទេ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ។ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ក្នុង​ការ​រៀន​សូត្រ គឺ​គួរ​តែ​មាន​ការ​បែង​ចែក​ឲ្យ​មាន​ការ​សម្រាក​ផង​ដែរ ដើម្បី​អាច​ចៀស​វាង​ជំងឺ​ផ្លូវ​ចិត្ត ៖ ។ មាន​សំណួរ​ថា​ការ​ខ្វះ​ភាព​ក្លាហាន​ដូច​ជា​ការ​ប្រឈម​មុខ​ជា​សាធារណៈ ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ជន​នេះ បង្ហាញ​លក្ខណៈ​រេ​រា ទឹក​មុខ​ស្លេក​ស្លាំង ញ័រ​មាត់ ញ័រ​ដៃ​ជើង តើ​វា​ជា​សញ្ញា​នៃ​ជំងឺ​សរសៃ​ប្រសាទ ឬ​ក៏​ជា​ធម្មជាតិ​របស់​មនុស្ស​ខ្លះ​ដែល​មាន​ការ​អៀន​ប្រៀន និង​ខ្វះ​ភាព​លត់​ដំ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី មាន​ប្រសាសន៍​ថា ៖ ៕
2009-04-09T07:50:00+07:00
rfa.org
https://www.rfa.org/khmer/program/health/neurological-disorders-part2-04092009034507.html
2ac91d81-656a-48fb-9968-8918cd7bbf5a
ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ជំងឺ​សរសៃ​ប្រសាទ (ភាគ១)
ចំពោះ​ជំងឺ​សរសៃ​ប្រសាទ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី គ្រូពេទ្យ​ឯកទេស​វិកល​វិទ្យា និង​ជា​អ្នក​អភិបាលកិច្ច​ផ្នែក​គ្លីនិច​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ បាន​មាន​ប្រសាសន៍​ថា ជំងឺ​នេះ​គឺ​ទាក់​ទង​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ លោកស្រី​វេជ្ជបណ្ឌិត អាំង សូភី មាន​ប្រសាសន៍​ដូច្នេះ ៖ ។ ឯកសារ​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺ​ភ្លេចភ្លាំង ច្រើន​តែ​មាន​ចំពោះ​មនុស្ស​វ័យ​ចាស់ គឺ​មាន​តែ​ករណី ២% ប៉ុណ្ណោះ ដែល​កើត​មាន​លើ​មនុស្ស​មិន​ទាន់​ដល់ ៦៥​ឆ្នាំ ហើយ​ជំងឺ​ភ្លេច​ភ្លាំង​នេះ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​នៃ​ភាព​ពិការ​នៅ​ជីវិត​ចុង​ក្រោយ​របស់​មនុស្ស។ តើ​មូល​ហេតុ​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​នេះ ? តើ​ត្រូវ​ព្យាបាល​នៅ​ទីណា​ក្នុង​ប្រទេស​កម្ពុជា? លោកស្រី​វេជ្ជបណ្ឌិត អាំង សូភី មាន​ប្រសាសន៍​ប្រាប់​ដូច្នេះ ។ លោកស្រី​វេជ្ជបណ្ឌិត អាំង សូឌី បញ្ជាក់​ថា​ក្នុង​ប្រទេស​កម្ពុជា កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​នេះ​បាន គឺ​មាន​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត និង​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​មួយ​ចំនួន ដូចជា​នៅ​ក្នុង​ខេត្ត​កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប ស្វាយរៀង កំពង់ចាម តាកែវ កំពត ។ល។ តើ​វិធី​ព្យាបាល​ដោយ​ខ្លួន​ឯង​ត្រូវ​ធ្វើ​យ៉ាង​ណា? ដូច​ជា​ការ​រស់​នៅ​របៀប​ណា? របប​ហូប​ចុក​របៀប​ណា​ដែល​ជួយ​ដល់​ការ​ព្យាបាល​ដោយ​ពេទ្យ​ឲ្យ​ឆាប់​មាន​ប្រសិទ្ធភាព? លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ៖ ។ បើ​មាន​មនុស្ស​កើត​ជំងឺ​នេះ​ហើយ តើ​អាច​ព្យាបាល​បាន​ជា​ឫ​ទេ? ប្រើ​ពេល​វេលា​យូរ​ប៉ុណ្ណា? លោកស្រី​វេជ្ជបណ្ឌិត អាំង សូភី មាន​ប្រសាសន៍​ដូច្នេះ ៖ ។ បើ​បញ្ចប់​ការ​ព្យាបាល​ហើយ​តើ​មនុស្ស​នោះ​ត្រឡប់​មក​រក​ភាព​ដើម ១០០ % វិញ​ដែរ​ឫ​ទេ? លោកស្រី​វេជ្ជបណ្ឌិត អាំង សូភី មាន​ប្រសាសន៍​ដូច្នេះ ៖ ៕
2009-04-01T10:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/neurological-disorders-part1-04012009041438.html
50f24fde-4063-4ab8-b1cc-3f28015d3cc2
តើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​បរិភោគ​អាហារ​បែប​ណា? (ភាគ ៣)
នៅ​សប្តាហ៍​នេះ លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ស្តី​ពី​ផ្លែ​ឈើ, បន្លែ ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​គួរ ឬ​មិន​គួរ​គប្បី​បរិភោគ ដើម្បី​រក្សា​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ជា​ធម្មតា។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-03-26T09:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/healthy-eating-4diabetic-patients3-03262009044848.html
965c2bb7-b0ee-4df1-b646-c360ec195bf4
តើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​បរិភោគ​អាហារ​បែប​ណា? (ភាគ ២)
នៅ​ពេល​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតុន លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ ស្តី​ពី​សាច់​ត្រី​ប្រភេទ​ណា​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​បរិភោគ ក្នុង​កម្មវិធី​របប​បរិភោគ​អាហារ​តម​នោះ ដើម្បី​រក្សា​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ធម្មតា។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-03-18T10:15:00+07:00
rfa.org
https://www.rfa.org/khmer/program/health/healthy-eating-4diabetic-patients2-03182009050503.html
f39acf38-1133-49fe-a5e2-ef9aaffa1ecc
តើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​បរិភោគ​អាហារ​បែប​ណា? (ភាគ ១)
នៅ​សប្តាហ៍​នេះ លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ ស្តី​អំពី​ការ​បរិភោគ​អាហារ​តម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ធម្មតា។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-03-11T09:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/healthy-eating-4diabetic-patients1-03112009053530.html
f7c7e97f-be9a-4db1-b8e3-d32ac6f4f360
អានុភាព​នៃ​ការ​ហាត់​ប្រាណ​ទៅ​លើ​ជាតិ​ស្ករ​ក្នុង​ឈាម
នៅ​ក្នុង​នាទី​អប់រំ​សុខភាព​នា​ពេល​នេះ លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ស្តីពី​អានុភាព​នៃ​ការ​ហាត់ប្រាណទៅ​លើ​ជាតិ​ស្ករ​ក្នុង​ឈាម ជាពិសេស​ទាក់​ទង​នឹង​អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-03-04T08:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_02Mar09-03052009050641.html
5b94fd44-0df9-4d46-9c5c-70a097d52a30
អត្ថប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ
នៅ​ក្នុង​នាទី​អប់រំ​សុខភាព​ថ្ងៃ​នេះ លោក ឃឹម សារ៉ង សូម​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​នានា ស្តី​អំពី​អត្ថប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ ដែល​មនុស្ស​រាល់​រូប​គប្បី​អនុវត្ត​ខ្ជាប់ខ្ជួន ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-02-25T10:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/importance-of-excercises-02252009045459.html
955578b3-bc49-421b-9834-c25a682515e8
តើ​ការ​ហាត់ប្រាណ​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ឬ​ទេ?
នៅ​ពេល​នេះ លោក ឃឹម សារ៉ង សូម​លើក​យក​ករណី​ហាត់​ប្រាណ​ដដែល​ថា តើ​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ជា​បាន​ឫ​ទេ ថ្វី​បើ​គេ​បាន​ចាត់​ទុក​ថា​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ចេះ​តែ​រីក​ធ្ងន់ធ្ងរ​ឡើង​នោះ​ក្តី។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-02-18T16:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/exercise-and-diabetes-02192009052754.html
19f88819-4950-45a7-b00c-55edd0fffc5d
ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ​និង​ជំងឺ​លើស​ឈាម
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ឃឹម សារ៉ង ដែល​លើក​យក​វិធី និង​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​មក​ជម្រាប​ជូន អំពី​ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ និង​ជំងឺ​លើស​ឈាម​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-02-10T15:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_09Feb09-02112009044216.html
fcec587a-52a7-4eb9-915f-9b1c79730743
ភាព​ស្មុគស្មាញ​ដែល​បណ្ដាល​ពី​ជំងឺ​លើស​ឈាម
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ឃឹម សារ៉ង អំពី​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ទាក់ទង​នឹង​ភាពស្មុគស្មាញ ដែល​បណ្តាល​ពី​ជំងឺ​លើស​ឈាម ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-02-03T16:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_02Feb09-02042009043329.html
f7cca501-9def-436b-95f3-ac99da965e39
វិធី​បង្ការ​ជំងឺ​លើស​ឈាម​និង​វិធី​បញ្ចុះ​សម្ពាធ​ឈាម (ភាគ ២)
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដែល​លើក​យក​មតិ​ជា​បន្ត​ទៀត របស់​វេជ្ជបណ្ឌិត​ជំនាញ​ទាក់ទង​នឹង​ការ​បរិភោគ​តម និង​ការ​គ្រប់គ្រង​អារម្មណ៍​សំដៅ​ជៀស​វាង​ការ​លើស​ឈាម រួម​នឹង​ការ​បញ្ចុះ​សម្ពាធ​ឈាម​មក​ជម្រាប​ជូន ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-01-27T13:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/home_education_26Jan09-01292009034155.html
883caca4-dbb8-4991-8a44-12a44e4112b1
វិធី​បង្ការ​ជំងឺ​លើស​ឈាម​និង​វិធី​បញ្ចុះ​សម្ពាធ​ឈាម (ភាគ ១)
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដែល​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​មក​ជម្រាប​ជូន ថា​តើ​ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​មាន​អ្វី​ខ្លះ? ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-01-20T14:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_19Jan09-01222009031238.html
ba50dc78-752c-459a-8c40-53ac59684e66
វិធី​ថែ​រក្សា​និង​ព្យាបាល​ជំងឺ​លើស​ឈាម
សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​នេះ​ទាំង​ស្រុង ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2009-01-13T14:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_12Jan09-01142009043401.html
3f554e31-e54a-47b2-b21b-4cf5152a55c7
រោគសញ្ញា​នៃ​ជំងឺ​លើស​ឈាម
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដោយ​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ស្តីពី​វិធី​ខ្លះៗ​ដែល​អាច​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម ហើយ​និង​រោគ​សញ្ញា​ខ្លះៗ​នៃ​ជំងឺ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-11-25T15:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_24Nov08-11262008040545.html
4b4fbd4a-6f83-4a1e-b876-b2e0cd1f5d34
មូលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​លើស​ឈាម
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដោយ​លើក​យក​មតិ​វេជ្ជបណ្ឌិត​មក​ជម្រាប​ឲ្យ​ស្គាល់​ថា កម្រិត​ណា​ដែល​ហៅ​ថា​លើស​ឈាម ហើយ​មាន​មូលហេតុ​មក​ពីអ្វី? ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-11-18T13:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_17Nov08-11192008024424.html
b0f2fd0b-e7a8-4c3b-8930-1a5b264ae801
​ផល​ប៉ះពាល់​នៃ​ជំងឺ​លើស​ឈាម​
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដែល​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​មក​បង្ហាញ​ជូន​ជ្រាប អំពី​ទិដ្ឋភាព​ទូទៅ​នៃ​លើស​ឈាម ដែល​អាច​កើត​លើ​រូប​មនុស្ស​គ្រប់​គ្នា​បាន​នោះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-11-11T17:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_10NOV08-11122008040145.html
0321896f-51a3-479d-bc33-5a8bd3abc429
រោគ​សញ្ញា​នៃ​ជំងឺ​ HPV
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដោយ​លើក​យក​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ​មក​ជម្រាប​ជូន​ឲ្យ​បាន​ស្គាល់​ជំងឺ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-11-05T16:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_03NOV08-11052008041000.html
3f28e44d-ea0d-450d-8b3e-06ef33bf1d00
ការ​បង្ការ​និង​វិធី​ព្យាបាល​ជំងឺ​កាមរោគ​ក្លាំមីឌា
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​បញ្ហា​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-11-01T12:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_27OCT08-11032008045634.html
f6beb384-e35e-4cfc-9895-181a350a27ff
រោគវិនិច្ឆ័យ​និង​ផលវិបាក​នៃ​ជំងឺ​ក្លាំមីឌា
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក​ ឃឹម សារ៉ង អំពី​មតិ​របស់​វេជ្ជបណ្ឌិត​ជំនាញ មក​ជម្រាប​ជូន ទាក់​ទង​នឹង​រោគ​វិនិច្ឆ័យ ព្រមទាំង​ផលវិបាក​ខ្លះៗ បើ​មិន​បាន​ព្យាបាល​ជំងឺ​ក្លាំមីឌា​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-10-22T16:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_21OCT08-10222008061933.html
2ea02f05-4f18-4e34-9a54-e96ec0a9f0f2
ជំងឺ​កាមរោគ​ក្លាំមីឌា​និង​មូលហេតុ​នៃ​ការ​ឆ្លង
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ទាក់ទង​នឹង​បញ្ហា​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕
2008-10-16T15:25:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_13OCT08-10162008055352.html
52423a5c-0d40-450e-8956-619da4b8bf20
តើ​គួរ​បរិភោគ​ទឹក​ប្រភេទ​ណា​ដើម្បី​មាន​សុខភាព​ល្អ ?
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ការ​បរិភោគ​ទឹក​ស្អាត​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-09-24T16:25:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_22Sep08-09242008063012.html
a66cdacd-f801-4946-a664-b39e5ba6a2a6
ការហឺត​ផ្សែង​ធូប​ច្រើន​អាច​កើត​ជំងឺ​មហារីក​កម្រិត​ណា?
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​ករណី​ដែល​ថា បើ​អាច​កើត​មហារីក តើ​វា​មាន​បរិមាណ​កម្រិត​ណា ? ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-09-17T13:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_15Sep08-09172008034816.html
5bf4882a-73f3-4078-80ee-517062ade2c1
ការហឺត​ផ្សែង​ធូប​ច្រើន​អាច​កើត​ជំងឺ​មហារីក
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​ការស្រាវជ្រាវ​មួយ​ដែល បង្ហាញ​ថា ហឺត​ផ្សែង​ធូប​ច្រើន រយៈពេល​យូរ អាច​ពាក់ព័ន្ធ​នឹង​ការឈាន​ទៅ​ដល់​គ្រោះថ្នាក់​កើត​ជំងឺ​មហារីក ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-09-02T15:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_01SEP08-09032008043921.html
cd7efec1-9236-451d-ae1b-e7669ac02bf6
ទំនាក់ទំនង​រវាង​ទឹក​បរិភោគ​និង​ជំងឺ​ទឹកនោម​ផ្អែម
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​ការស្រាវជ្រាវ​ថ្មី​មួយ ស្តីពី​ទំនាក់ទំនង​រវាង​ទឹក​បរិភោគ និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-08-25T12:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_25AUG08-08272008054145.html
4d6fa924-7ad4-434d-9692-297298951a3a
សារសំខាន់​នៃ​ទឹក​ពិសា
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង អំពី​បញ្ហា​ទឹក​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-08-20T12:05:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_18Aug08-08202008044025.html
027f8b60-a609-439e-aa01-aa8744a69cfd
អនាម័យអាហារ និងសុខភាព
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ទាក់ទង​នឹង​អនាម័យ​អាហារ និង​ សុខភាព ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-08-12T12:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_12AUG08-08122008061839.html
129dc14e-703c-4198-9999-202c12a3c5a6
ស្ថានភាព​ការឆ្លងមេរោគ HIV និង AIDS
ពី​រដ្ឋធា​នីវ៉ាស៊ីនតុន លោក ឃឹម សារ៉ង មាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ទប់ស្កាត់​ រួមនឹង​ការប្រឹងប្រែង​របស់​កម្ពុជា​ផង ក្នុង​ការកម្ចាត់​រោគ​អេដស៍ ។ សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឃឹម សារ៉ង ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-08-05T12:30:00+07:00
rfa.org
https://www.rfa.org/khmer/program/health/HIV_AIDs_situation-08062008053932.html
04d2874d-d2ad-40f2-9015-8d40dd3bebe3
តើ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ធ្វើ​ដូច​ម្ដេច ?
សូម​អញ្ជើញ​ស្តាប់​ការអធិប្បាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ជា ទូច ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា ដែល​សិក្សា​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​សាំងលុច្ស នៅ​ប្រទេស​បែលហ៊្សិក ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ ​ តាម​ការសាកសួរ​របស់​លោក ឃឹម សារ៉ង ដោយ​ចុច​លើ​ពាក្យ នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-06-23T16:10:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-feature-23June08-07012008233633.html
0488aef8-113f-4867-b20b-4bcbdfaf3a82
ជំងឺ​ទឹក​នោម​ផ្អែម
ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ជា ទូច ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​បែលហ៊្សិក​ បាន​បំភ្លឺ​បញ្ហា​នោះ​តាម​ការសាកសួរ​របស់​លោក ឃឹម សារ៉ង ដូច​តទៅ ៖
2008-06-17T18:34:00+07:00
rfa.org
https://www.rfa.org/khmer/program/health/diabetes-and-symtoms-06172008072734.html
2584ca82-bd2f-498a-a4af-c95b7f3670d1
ជំងឺ​ប្រមេះ រោគ​សញ្ញា និង​វិធី​ព្យាបាល
សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត មាន ឈីវុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​រោគ​អេដស៍ ជំងឺ​កាមរោគ​និង​សើ​ស្បែក​ស្តីពី​ជំងឺ​ប្រមេះ ហើយ​និង​ការផ្តាំផ្ញើ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​ស្វាយ​ផងដែរ តាមរយៈ​សំណួរ​របស់​លោក ឃឹម សារ៉ង ដូច​តទៅ ដោយ​ចុច​លើ​ពាក្យ នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-06-10T07:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health-stds-06102008055618.html
2f7b61c8-a0db-4611-9f98-6528131c6ddd
ជំងឺកាមរោគ ស្វាយប្រមេះ
សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត មាន ឈីវុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​រោគ​អេដស៍ កាមរោគ និង​សើ​ស្បែក ទាក់ទង​នឹង​ជំងឺ​ស្វាយ តាម​សំណួរ​តាម​ទូរស័ព្ទ​របស់​លោក ឃឹម សារ៉ង ដោយ​ចុច​លើ​ពាក្យ នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-06-03T11:39:00+07:00
rfa.org
https://www.rfa.org/khmer/program/health/sexually-transmitted-disease-06032008003234.html
d267a85b-35e7-4793-bb1d-d4cd9eb1ee56
វិធី​មួយចំនួន​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​តម្រង​នោម
នៅ​ពេល​នេះ​លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា វេជ្ជបណ្ឌិត កាស៊ុន បូណាត ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ភ្នំពេញ សូម​ជម្រាប​ជូន​ជ្រាប​អំពី​វិធី​មួយចំនួន ស្តីពី​ការ​ព្យាបាល​ជំងឺ​តម្រង​នោម (Treatment of Kidney disease) តាម​ការ​សាកសួរ​របស់​លោក ឃឹម សារ៉ង ដូច​តទៅ ៖
2008-05-12T12:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_12May08-05162008065034.html
95233da3-34da-4eac-88d3-3d8c11b99b14
បញ្ហា​ដុំពក​នៅ​ក្នុង​សុដន់​ស្ត្រី
ដុំ​ពក​ធំៗ​ជួនកាល​ក៏​អាច​ក្លាយ​ទៅ​ជា​ដុំ​ពក​រឹង ។ មាន​ដុំពក​ជាច្រើន​គេ​មិន​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ​បាន​ទេ ។ សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា វេជ្ជបណ្ឌិត កា ស៊ុនបូណាត ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ភ្នំពេញ តាម​រយៈ​ការ​សាកសួរ​របស់លោក ឃឹម សារ៉ង ហើយ​ដែល​ឆ្លើយ​បំភ្លឺ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ឈ្មោះ យិន ឌីណា អំពី​ដុំ​ពក​នៅ​ក្នុង​សុដន់ ឫ​ដោះស្ត្រី ដោយ​ចុច​លើ​ពាក្យ » នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ ៕
2008-04-29T06:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/Breast_Cyst_problem-05012008062006.html
dee06f08-7fc6-4eb8-bc72-974b7348fa99
តើ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឬ​ទេ ?
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ឃឹម សារ៉ង នៅ​ក្នុង «ឧបករណ៍រឿង» ត្រង់កន្លែង «ស្ដាប់សំឡេង» ៕
2008-04-14T16:00:00+07:00
rfa.org
https://www.rfa.org/khmer/program/health/health_feature_041408-04242008053503.html
a89e6628-953c-4fda-8e90-4ecf87744a53
«ក្នុង​ពេល៤០នាទី​មនុស្សម្នាក់​ស្លាប់» កម្ពុជា​ដាក់​ផែនការ​ដោះស្រាយ​បញ្ហាជំងឺមហារីក​
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ដាក់​បទបញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​បន្លែ សាច់ នាំចូល​ឱ្យ​បានតឹងរឹង និងអំពាវ​នាវ​ឱ្យ​មានការ​អប់​រំ​ប្រជា​ពល​រដ្ឋ​ឱ្យបាន​ទូលំទូលាយ​អំពី​ជំងឺមហារីក ដោយថា​រាល់​៤០​នាទីជំងឺ​មហារីក​បាន​សម្លាប់​ប្រជា​ជន​ម្នាក់​ ឬ​៣៨​នាក់​ក្នុង​មួយ​ថ្ងៃ​។ ថ្លែង​ក្នុង​កម្មវិធី​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ « លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ជំងឺ​មហារីក​បាន​បង្ក​ជា​ក្ដី​បារម្ភ​ចំពោះ​សុខភាព​សាធារណៈ និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​។​ លោក​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ និង​អាជ្ញាធរពាក់ព័ន្ធ រួម​មាន​ក្រ​សួង​ពាណិជ្ជកម្ម ក្រ​សួង​សុខាភិបាល ក្រសួង​កសិកម្ម និង​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​ ឲ្យ​ពង្រឹង​ការ​អប់រំ​ដល់​សាធារណជន​អំពី​វិធីបង្ការ​ជំងឺមហារីក និង​រឹត​បន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​បន្លែ​ និង​សាច់​ដែល​នាំ​ចូល និង​ការ​ប្រើ​ប្រាស់​សារធាតុ​គីមីគ្រោះ​ថ្នាក់​លើ​ម្ហូប​អាហារ ដើម្បី​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​។​ លោក​មាន​ប្រសាសន៍ថា៖ ។​ អាជ្ញាធរ​តែង​តែរកឃើញ​ ​ និង​ ​ ដែល​បាន​នាំចូល មក​កាន់​កម្ពុជា​។​ រដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាល លោក ឈាង រ៉ា បញ្ជាក់​ថា​ ក្នុង​មួយឆ្នាំ​អ្នក​កើត​ជំងឺ​មហារីក​មាន​រង្វង់​ ២០ ០០០​នាក់ និង​អ្នក​ស្លាប់​ដោយ​ជំងឺ​មហារីក​មាន​រង្វង់ ​១៤ ០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។​​ លោក​កត់​សម្គាល់​ឃើញ​ថា​៧៥​%​នៃ​អ្នក​មាន​ជំងឺមហារីក​មាត់​ស្បូន​បាន​ស្វែង​រក​ការ​ព្យាបាល​នៅ​ដំណាក់​កាល​ចុងក្រោយ ដែល​ដំណាក់​កាលនេះឱកាស​ព្យាបាល​ជា​សះស្បើយ​​គឺ​ស្ដួច​ស្ដើង​។​ លោក​មាន​ប្រសាសន៍ថា៖ ។​ ខណៈ​ដែលលោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​បញ្ហា​ប្រឈម​របស់​កម្ពុជា​មួយ​ទៀត គឺ​កង្វះ​វេជ្ជបណ្ឌិត​ជំនាញ រដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាល​យល់​ស្រប​ថា​កម្រិត​នៃ​ការ​ឆ្លើយ​តប​របស់​កម្ពុជា​លើ​ជំងឺ​មហារីក​នៅ​មាន​កម្រិត​នៅ​ឡើយ​។​ លោក​បន្ថែម​ថា៖ ។ លោក​បន្ត​ថា ​ផែនការនេះ​ជំរុញ​ដល់​ការ​ពង្រឹង​វិធានការការពារ​នៅ​កម្រិតដំបូង និង​កម្រិត​ទី​ពីរ ពង្រឹង​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​វិនិយោគ​លើ​ការ​ស្រាវ​ជ្រាវ​។​ ​ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ផែនការ​លើក​កម្រិត​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​ទៅ​ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ឯកទេស​ជំងឺ​មហារីក​​។​ កញ្ញា សុវណ្ណ ស្រីពីន ដែល​មាន​សាច់ញាតិកើត​ជំងឺ​មហារីក​កាល​ពី​ឆ្នាំ២០២៤ ប្រាប់ ខេមបូចា ​ថា គ្រាន់​តែបានឮជំងឺ​នេះ​ភ្លាម វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​គ្រួសារ​។ កញ្ញា​ចាត់​ទុក​ជំងឺ​មហារីក​ថា ​ជាជំងឺ​ដ៏​គ្រោះ​ថ្នាក់​មួយ និង​មាន​សញ្ញាព្រមាន​ដំបូងៗ​តិច​តួច ហើយ​អាច​ដឹងថា​មាន​ជំងឺ​នេះ​នៅ​ពេល​វា​រាលដាល​ដល់​ដំណាក់​កាលទី​ពីរ និង​ការព្យាបាល​វិញ​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់ម៉ឺន​ដុល្លារ​។​ កញ្ញា​ឱ្យដឹង​ថា៖ ។ កញ្ញាបន្តថា៖​ ។​ កញ្ញា​បន្ថែម​ថា ​ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០​ដែល​ទើប​ង្កើត​នេះ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​វា​អាច​ជួយ​ឲ្យ​សាធារណជន​បាន​យល់​ដឹង​កាន់តែច្រើន និង​ជួយ​ឲ្យ​ប្រជាពល​រដ្ឋអាច​ការពារ​ខ្លួន​ពី​ជំងឺ​បាន​។​ លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ប្រាប់ សារព័ត៌មានខេមបូចា​ ថា ​ជំងឺ​មហារីក​ជាប្រភេទជំងឺ​មិន​ឆ្លង​ដ៏​គ្រោះ​ថ្នាក់​មួយ​នៅ​កម្ពុជា​។ លោកបន្ត​ថា ​ជំងឺ​នេះ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំជក់ គ្រឿង​ស្រវឹង និង​ការ​ប៉ះពាល់​សារធាតុ​គីមី​គ្រោះ​ថ្នាក់​នានា​។​ ទន្ទឹម​នឹង​ការ​ស្វាគមន៍​ចំពោះ​​ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ លោកលើកឡើង​ថា ​ដើម្បី​ឲ្យ​ការអនុវត្ត​សម្រេច​ទៅ​បាន​គឺ​ពឹង​អាស្រ័យ​លើ​ការគាំទ្រ​ដោយ​ពេញ​លេញ​ទាំង​លើការអនុវត្ត​ពិត​ប្រាកដ និង​ថវិកា ដើម្បី​អាចទិញ​សម្ភារពេទ្យ​​ទំនើបៗ និង​មាន​បច្ចេកវិទ្យាខ្ពស់។​ លោក​បញ្ជាក់​ថា ​ជំងឺ​មហារីក​បាន​ដាក់​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល និង​គ្រួសារ​។ លោក​ជឿ​ថា​ការ​ហាមឃាត់​ផលិតផលគ្រោះ​ថ្នាក់​ និង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ទាំង​នោះ​នឹង​អាច​រួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​បង្ការ​ជំងឺ​មហារីក​។​ លោក​បន្ថែម​ថា៖ ៕ ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖
1482-05-06T09:55:00+06:42
cambojanews.com
https://khmer.cambojanews.com/one-death-every-40-minutes-cambodia-unveils-plan-to-tackle-cancer-crisis/
ca7c6513-ec5d-4ce7-abad-3f3cc536a9d2
តុលាការបានផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគារ​៣១ឆ្នាំ​ពាក់ព័ន្ធនឹងករណីមនុស្សឃាត
អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ ៣១​ឆ្នាំ និងបង្គាប់ឱ្យ​សង​សំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះ និង៥៥ម៉ឺនដុល្លារ ​ដល់ភាគីដែលរងរបួស និងអ្នកពាក់ព័ន្ធដទៃទៀត ពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានបដិសេដក្នុងការឆ្លើយតបចំពោះព័ត៌មានបន្ថែម ប៉ុន្តែលោកបានផ្ញើសេចក្តីប្រកាសព័ត៌មានរបស់តុលាការឱ្យតាមតេឡេក្រាម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ៣១​ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះដែលស្លាប់ និង៥០ម៉ឺនដុល្លារ​ដល់ភាគីដែលរងរបួសពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបង្គាប់ឱ្យសងម្ចាស់ផ្ទះចំនួន៥ម៉ឺនដុល្លារទៀត ពីបទរំលោភលើលំនៅឋាន ព្រមទាំងពិន័យចូលរដ្ឋសរុបទាំងបីរបទចោទ គឺចំនួន ៦លានរៀល។ ទាក់ទងទៅនឹងការផ្តន្ទាទោសចំនួន៣១ឆ្នាំលើលោក ស៊ីណា តុលាការបានផ្តន្ទាទោសតាមបទចោទបីផ្សេងៗគ្នា ដូចជា តុលាការបានផ្តន្ទាទោស១៥ឆ្នាំ ពីបទឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង១៥ឆ្នាំទៀតពាក់ព័ន្ធនឹងបទប៉ុនប៉ងមនុស្សឃាត និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង១ឆ្នាំទៀតសម្រាប់ការចូលលំនៅឋានដោយខុសច្បាប់​។ នៅក្នុងសំណុំរឿងដែល ត្រូវបានចាប់ខ្លួននៅខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីគេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើស ដែលបណ្តាលឲ្យឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងគូដណ្តឹងរបស់គាត់ឈ្មោះ ឃិន កញ្ចនា អាយុ២៦ឆ្នាំ ស្លាប់ និងអ្នករងរបួស២នាក់ផ្សេងទៀតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកស្រី ស៊ីម សុខគីម ជាម្តាយរបស់ជនរងគ្រោះ ឃិន កញ្ចនា បានប្រាប់ សារព័ត៌មានខេមបូចា ថា សំណង និងការដាក់ទោសលើជនល្មើស គាត់អាចទទួលយកបាន ប៉ុន្តែអ្នកស្រីមិនទាន់ពេញចិត្តទាំងស្រុងនោះទេ ព្រោះតម្លៃជីវិតរបស់កូនស្រីអ្នកស្រី មិនអាចប្តូរមកវិញជាលុយសំណងបាននោះទេ។ អ្នកស្រីមានប្រសាសន៍ថា៖ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ សារព័ត៌មានខេមបូចា ថា នៅក្នុងការសម្រេចរបស់តុលាការគឹវាសមស្របទៅនឹងគោលការណ៍ច្បាប់ ដែលក្នុងកម្រិតនៃអតិបរមារង្វង់នៃច្បាប់។ មួយវិញទៀតពាក់ពន្ធ័ទៅនឹងសំណងវិញគឺវាសមរម្យទៅតាមគោលការណ៍ច្បាប់ដែលបានចែង។ លោកសង្តេតឃើញថា នៅក្នុងការសម្រេចផ្តន្ទាទោសក្នុងករណីមួយនេះ វាជាសញ្ញាមួយដែលវិជ្ជមានរកយុត្តិធម៌ដល់ជនរងគ្រោះ ក្នុងការដាក់ទណ្ឌកម្មឲ្យបានស្របទៅនឹងផ្លូវច្បាប់។ បើប្រៀបធៀបទៅនឹងការផ្តន្ទាទោសគន្លងមកមានបុគ្គលដែលមានអំណាច ប្រព្រឹត្តស្រដៀងនឹងគ្នាមានមិនសូវប្រឈមទៅនឹងការផ្តន្ទានោសច្រើនករណីនោះទេ។ លោកមានប្រសាសន៍ថា៖ ។ លោកបន្តថា រួមទាំងសំណងដល់ជនរងគ្រោះ សំណងនឹងត្រូវបានរៀបចំដល់ដៃជនរងគ្រោះ ជៀសវាងថា មិនត្រឹមតែមាននៅក្នុងសាលក្រមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃើញសំណងជាក់ស្តែងដែលផ្តល់ដល់ជនរងគ្រោះក្នុងទម្រង់ជាប្រាក់ដើម្បីរ៉ាប់រងការបាត់បង់ផលប្រយោជន៍។ ក្រសួងយុត្តិធម៌លើកឡើងថា ក្រសួងនឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​៕
1481-12-24T17:50:00+06:42
cambojanews.com
https://khmer.cambojanews.com/court-sentences-former-tycoon-srey-sina-to-31-years-in-prison-related-with-murder-case/
03fb9c76-01f5-4dd3-824e-583c68922374
កម្ពុជាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា
កម្ពុជាប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ហើយនេះជាឆ្នាំទី២ បន្ទាប់ពីបានលុបចោលតាំងពីឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩ និងកិច្ចប្រជុំកំពូលអាស៊ាន។ ឆ្នាំ​នេះ​មាន​ទូក​ចូល​រួម​ប្រកួត​ចំនួន៣៤៨​ទូក និង​ទូក​ចែវ​ចំនួន ២២ ០៤២​នាក់។ (ខេមបូចា/ ព្រីង សំរាំង)
1481-11-14T10:12:00+06:42
cambojanews.com
https://khmer.cambojanews.com/cambodia-celebrates-water-festival-this-year-from-november-14-to-16/
e06e481f-99ba-4a2e-ae6a-0dab22ea0fd4
ប្រជាពលរដ្ឋ​ក្រីក្រមួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​បណ្ណ​សមធម៌ អាចប្រើប្រាស់សម្រាប់ជំងឺធ្ងន់ធ្ងរ
រស់នៅក្នុង​ផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំ​​ក្នុងខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ ស្ត្រី​មេម៉ាយ​​ម្នាក់​កំពុង​សម្រាន្ត​ក្រោម​តំណក់​ទឹក​ភ្លៀង​ ដែល​សភាព​ផ្ទះ​ហាក់​ពុក​ផុយ​មាន​កណ្ដៀ​ និង​ព័ទ្ធ​ដោយ​សម្បុក​ពីងពាង​ ផ្ទះ​នោះ​គឺ​បាក់​មួយ​ចំហៀង​ ពេល​ភ្លៀង​ម្តងៗ​លេច​រក​កន្លែង​ជ្រក​គ្មាន​។ គាត់​មាន​កូនស្រី​ក្នុង​បន្ទុក​បី​នាក់ ម្នាក់​​រកការងារធ្វើសឹងមិនបាន​ ម្នាក់​ខ្លាច​ច្រើន​មិន​ហ៊ាន​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ និង​ម្នាក់​ទៀត​ដេក​ឈឺ​នៅ​ផ្ទះ គាត់​រក​ចំណូល​មិន​បាន​សូម្បី​មួយ​រៀល​ខ្មែរ​ក្នុង​មួយ​ថ្ងៃ។ អ្នកស្រី​ សៀន សាមៀត​ អាយុ​៦៣ឆ្នាំ បាន​ទទួល​បណ្ណ​​សមធម៌​​ កម្រិត​ភាព​ក្រីក្រ​២ បណ្ណ​របស់​គាត់​ បាន​ចេញ​ពី​សង្កាត់​​​​បឹងទំពន់ទី២​ នៅខែ​វិច្ឆិកា ឆ្នាំ២០២៣ ចាប់​ពី​ធ្វើ​បណ្ណ​មក​អ្នកស្រី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ ៣៤ ០០០​រៀល​ក្នុង​១ខែ​ ហើយ​នៅ​ពេល​អ្នកស្រី​ទៅ​ពេទ្យ​មាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៥០០ពាន់រៀល​ សម្រាប់​អាហារ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងឆ្នាំ២០២៣ អ្នកស្រីមានជំងឺមហារីកមាត់ស្បូន នឹងត្រូវការព្យាបាលទាំងដែលខ្លួនគ្មានលុយមួយរៀល មានតែបណ្ណសមធម៌ ខាងមន្ទីរពេទ្យមិត្តភាព​ខ្មែរ​-​សូវៀត​បដិសេធមិនទទួលបណ្ណ ដោយអស់ជម្រើស គ្រួសារអ្នកស្រីបានសុខចិត្តធ្លាក់ក្នុងបំណុល​​​វ័ណ្តក ក្រោយយកផ្ទះទៅបញ្ចាំដើម្បីយកប្រាក់មកព្យាបាលជំងឺ​។ ​ការ​ព្យាបាល​របស់​គាត់​ ចាក់​គីមី​អស់​៧ដង ក្នុង១ដង ៣៩៥ដុល្លារ និងបាញ់​កាំរស្មី​អស់​២៧​ដង​​ ១ដង​ ៦០​​ដុល្លារ​ អ្នកស្រី​ចំណាយ​អស់​ជិត​៥ទៅ៦​ពាន់ដុល្លារ​ ក្នុង​អំឡុង​ពេល​ព្យាបាល នឹងត្រូវបន្តតាមដានរហូតដល់បច្ចុប្បន្ន​។ ​អ្នកស្រី​រៀបរាប់​ទាំង​សម្លេងតិចៗ និងជ្រួញចិញ្ចើមថា​៖ ។ អ្នកស្រី​និយាយ​ថា​៖ អ្នកស្រី​បាន​បន្ថែម​ថា៖ ។ ​បន្ថែមលើនេះ តាមរយៈប្រកាសអន្តរក្រសួងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​បានសម្រេចពង្រឹកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព។ គ្រួសារងាយរងហានិភ័យជាក្រុមពលរដ្ឋស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានស្ថានភាពសេដ្ឋកិច្ចមិនខុសឆ្ងាយពីក្រុមគ្រួសារក្រីក្រ (ក្រ១ និងក្រ២)ដែលក្នុងនោះរាជរដ្ឋាភិបាលជាអ្នកទទួលរ៉ាប់រងបន្ទុកចំណាយជំនួសទាំងស្រុក។ គិត​ត្រឹម​ដំណាច់​ខែ​​មិថុនា​ ​ឆ្នាំ​២០២៤​ ​​ក្នុង​ចំណោម​គ្រួសារ​​​គោល​ដៅ​ដែល​មាន​បណ្ណ​សមធម៌​ចំនួន​៧០ម៉ឺន​គ្រួសារ​ ឬ ​ស្មើ​នឹង​ ២​​,៨ ​លាន​នាក់​ ​មាន​គ្រួសារ​ចំនួន​៥៧​ម៉ឺន​គ្រួសារ​ (​ប្រមាណ​៨៤%) ​បាន​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី​រួចរាល់​ និង​ទទួល​បាន​ផល​ពី​កម្មវិធី​ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​​ប្រមាណ​៧២,៥​ប៊ី​លាន​រៀល​ (ប្រមាណ​១៨​លាន​ដុល្លារ​អាម៉េរិក​) បើ​យោង​តាម​ ស្ដី​ពី​លទ្ធផល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​ លើក​ទី​១២​ កាល​ពី​ថ្ងៃ​៣០ ​ខែកក្កដា​ ឆ្នាំ​២០២៤​ ថ្មីៗ​នេះ។​ អ្នកស្រី​ សៀន​​ សាមួន​ អាយុ​​ ៦១ឆ្នាំ​ ​ដែល​ជា​ប្អូនស្រីបង្កើតអ្នកស្រី សាមៀត ដែលរស់នៅជិតគ្នា ក្នុង​សង្កាត់​បឹងទំពុនទី២​ បានលើកឡើងមិនខុសគ្នាប៉ុន្មាន ​គាត់​ប្រើ​ប្រាស់​បណ្ណ​សមធម៌​កម្រិត​ក្រីក្រ​២ ​តាំង​ពី​ឆ្នាំ​២០១៩​​​ ដែល​មាន​ប្តី​របស់​គាត់​ឈ្មោះ​ រ័ត្ន​ អូន​ ជា​មេ​គ្រួសារ​។ ​អ្នកស្រី​មាន​ជំងឺ​បេះដូង​ ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ ហើយ​ពេទ្យ​តម្រូវ​អោយ​ បើក​ថ្នាំ​ខាងក្រៅ​ ដោយ​អ្នកស្រី​មិនមាន​លទ្ធភាព​ទិញ​ថ្នាំ​។ លោកស្រី​បាននិយាយលឺៗ​ថា៖​ ។ យោង​ទៅ​តាម​ ​ ​ ​នៅ​ភ្នំពេញ​ ​អត្រា​ក្រីក្រ​​សរុប​ ៨,៥២ភាគរយនៃ​ចំនួន​សមាជិក​ក្រីក្រ​សរុប​ ១៣៦ ៥៩៤ ​ក្រ១មាន​ ៣២ ៨២៩ ​ក្រ២មាន​ ​១០៣ ៧៦៥ ​និង​​ចំនួន​សមាជិក​សរុប​ ​១ ៦០២ ២៧៦​។ យោង​តាម​ លោកស្រី​ ​សេង​ ​វ៉ាន់ថា​ ​អ្នក​ផ្ដល់​ព័ត៌មាន​ក្នុង​សង្កាត់​បឹងទំពុន​២ អ្នក​ប្រើ​ប្រាស់​បណ្ណ​សមធម៌​ក្រ១​ ​ក្រ២​ ​ហានិភ័យ​មាន​ចំនួន​សរុប​នៅ​ក្នុង​សង្កាត់​បឹងទំពុនទី២​ ​ចំនួន​៥៥០ ​គ្រួសារ​ ​​​ហើយ​ការ​ប្រើ​ប្រាស់​បណ្ណ​ក្រ១​ និង​ក្រ២​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ហើយ​បាន​ប្រាក់​ឧបត្ថម្ភ​ ​ប្រាក់​គោល ​៣៤ ០០០​រៀល​​ បើ​មាន​ចាស់​ជរា​លើស​ពី​៦០​ឆ្នាំ​ ក្នុង​ ១​នាក់​ ឧបត្ថម្ភ​បន្ថែម​ ២៨ ០០០​រៀល​ និងបណ្ណ​​ហានិភ័យ​(ក្រ៣)​ បាន​ព្យាបាល​ជំងឺ​​ ​ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​សម្រាប់​ឧបត្ថម្ភ​នោះ​ទេ​។ លោកស្រី​ សេង វ៉ាន់ថា​ ​បាន​បញ្ជាក់​​ពី​បញ្ហា​នៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ការ​ប្ដូរ​​បណ្ណ​ថា៖ ។ លោកស្រី​បាន​បន្ថែម​ពី​ជំងឺ​ធ្ងន់ធ្ងរ​ថា៖​ ។ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែឧសភា​​ ​ឆ្នាំ​​នេះ​ បាន​ឱ្យដឹង​ថា ​គ្រួសារ​មួយ​ចំនួន​ក្នុង​​​​រាជធានី​ភ្នំពេញ​ ជួប​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង​ក្រោយ​រដ្ឋាភិបាល​ កាត់​ប្រាក់​ជំនួយ​សង្គម​តាម​រយៈ​បណ្ណ​ក្រីក្រ។ យ៉ាង​ណា​មិញ​បើ​តាម​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម ​លោកបណ្ឌិត មាស នី បានថ្លែង​ថា ​បញ្ហា​សេវាកម្ម​សាធារណៈ​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ប្រសើរ​ជាង​មុន​បន្តិច​បើ​ចំពោះ​ផ្នែក​សុខាភិបាល​ គឺ​មាន​ល្អ ​មាន​មិន​ល្អ​ទៅ​តាម​កន្លែង​និង​​អាកប្បកិរិយា​របស់​​គ្រូពេទ្យ។​ លោកបានថ្លែង​ថា៖​ ។ លោក​បាន​បន្ថែម​ថា៖ ។ កាល​ពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​ឱកាស​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​ជាតិ ស្ថិត​នៅ​ខណ្ឌ​ព្រែក​ព្នៅ នាយករដ្ឋមន្ត្រី​ លោក​​ ហ៊ុន ម៉ាណែត ក៏​ ​ ឱ្យ​អនុវត្ត​​មូល​និធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ដើម្បី​ឱ្យ​គ្រួសារ​ទាំង​នោះ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ថែទាំ​ និង​ការព្យាបាល​ជំងឺ​នៅ​តា​ម​មូល​ដ្ឋាន​​សុខាភិបាល​សាធារណៈរបស់​រដ្ឋ​ទូទាំង​ប្រទេស ដោយ​ឥត​គិត​ថ្លៃ ដោយ​រដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​ជំនួស។ ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​​លោក យង់ គិមអេង ​លើក​ឡើង​ថា​បណ្ណ​សមធម៌​គួរ​តែ​មាន​ភាព​ទូលំទូលាយ​ជាង​នេះ អ្នក​ព្យាបាល​ក្នុង​បណ្ណ​សមធម៌​​គួរ​តែ​កុំ​ឱ្យ​មាន​កម្រិត​ ​គួរ​តែ​ព្យាបាល​ទូទៅ​ មិន​គួរ​ជ្រើស​រើស​ប្រភេទ​ជំងឺ​ទេ ​បើ​គ្នា​អត់​ហើយ ​​ធ្ងន់​ទៀត បណ្ណ​​​សមធម៌​​មិន​អាច​ប្រើប្រាស់​បាន វា​ពិបាក​ហើយ។ លោកបានថ្លែងថា៖ ។ ចំណែកឯស្ត្រីមេម៉ាយម្នាក់ទៀតដែលរកស៊ីជាអ្នកលក់ដូរនៅទល់មុខសាលារៀនបាក់ទូក អ្នកស្រី ស្រង់ មួយ អាយុ ៥៨ឆ្នាំ ជាប្អូនស្រីរបស់អ្នកស្រី ស្រង់ ប៊ុនជ្រា ដោយសារបងស្រីរបស់គាត់មាន​ជំងឺ​សរសៃប្រសាទ​​ អ្នកស្រីអ្នកមើលថែបងស្រីធ្វើបទសម្ភាសន៍ជំនួស គាត់លក់​​ភេសជ្ជៈ និងនំ។ មួយថ្ងៃរកបានចំនួនប្រហែល៤​ទៅ​៥ម៉ឺនរៀល គ្រាន់នឹងទិញឥវ៉ាន់ទៅលក់វិញ សល់បានតែសម្រាប់ហូបប្រចាំថ្ងៃ ហើយមានបងស្រីក្នុងបន្ទុក។ បងស្រីអ្នកស្រីទទួលបានបណ្ណសមធម៌កម្រិត២ ដែលបណ្ណសមធម៌ធ្វើតាំងពីខែធ្នូ ឆ្នាំ ២០២៣។ បងស្រីអ្នកស្រីមានជំងឺច្រើន ជំងឺទឹកចូលសួត និងជំងឺសរសៃប្រសាទ។ ពេលដែលបងស្រីឈឺ អ្នកស្រីយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែលើកនេះ ក្នុងអំឡុងពេលប្រហែលថ្ងៃទី២៩ ខែឧសភា ឆ្នាំនេះ គាត់បាននាំ​បងស្រីទៅមន្ទីរពេទ្យព្រះកេតុមាលា ដោយបានឮថា បណ្ណសមធម៌ប្រើបានគ្រប់ពេទ្យរដ្ឋ នៅពេលដែលលោកស្រីទៅដល់ពេទ្យ បានប្រគល់ឯកសារឱ្យពេទ្យ ពេទ្យឱ្យទុកសិន គេងបានរយៈពេល២ថ្ងៃ លោកស្រីចង់ដឹងថាអស់ប៉ុន្មាន ក៏ដើរទៅសួរពេទ្យ គ្រូពេទ្យថា គេងអស់២យប់អស់៥០០ដុល្លារ ខ្ញុំខឹងខ្លាំងតែម្តង ហេតុអ្វីបានជាយកច្រើនម៉្លេះ គេងពេទ្យឯកជនក៏មិនអស់ប៉ុណ្ណឹងផង។ អ្នកស្រីនិយាយខ្លាំងៗថា៖ ។ ដោយសារអ្នកស្រីនិយាយខ្លាំង និយាយចុះនិយាយឡើង បានលោកស្រីឱ្យកូនទៅសម្រួលថា មានតែ២០០ដុល្លារទេ ហើយគ្រូពេទ្យក៏សម្រួលឱ្យ ហើយអ្នកស្រីឱ្យធ្វើលិខិតចេញពីពេទ្យទាំងយប់។ បន្ទាប់ពីចេញពីពេទ្យបងស្រីរបស់លោកស្រី ។ លោកស្រីមានការសំណូមពរបន្ថែមថា៖ ។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខាងសារព័ត៌មាន ខេមបូចា មិនទាន់ទទួលបានការឆ្លើយ ឬការឆ្លើយតបនៅឡើយពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​នៅឡើយទេ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៅអង្គការតម្លាភាពកម្ពុជា ថ្លែងថា ការប្រើប្រាស់បណ្ណសមធម៌ដើម្បីព្យាបាលជម្ងឺជារឿងមួយប្រសើរ មានប្រជាពលរដ្ឋជាច្រើនទទួលសេវាហើយមាន​ប្រសិទ្ធភាពល្អគួរសមទោះបីមានភាពខ្វះខាតមួយចំនួនតែឃើញថាមានភាពវិជ្ជមានច្រើន។ លោកបន្ថែមថា ការបង្កើនគុណភាពព្យាបាល​ជំងឺ​នៅក្នុងប្រទេសកម្ពុជា ជាយុទ្ធសាស្ត្រមួយល្អបើសិនជារដ្ឋាភិបាលធ្វើបានដោយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព​ប្រហែលប្រទេសខ្មែរយើងនឹងអាចកាត់បន្ថយភាពក្រីក្របានច្រើន។ លោកថ្លែងថា៖ ។ លោកបន្តថា៖ ។ លោកក៏បានមានយុទ្ធសាស្រ្តបីដែលអាចឱ្យប្រទេសកម្ពុជាមានគុណភាពផ្នែកសុខាភិបាលរួមមាន បង្កើនគុណភាពនៃការព្យាបាល ក្រមសីលធម៌គ្រូពេទ្យ និងបុគ្គលិក និងមួយផ្នែកសំខាន់ទៀតគឺកាត់បន្ថយការស៊ីសំណូកសូកប៉ាន់អំពើពុករលួយនៅក្នុងការផ្តល់សេវា មានន័យថាពលរដ្ឋទូទៅមានសិទ្ធទទួលបានការព្យបាលស្មើគ្នាដោយមិនគិតថាត្រូវឱ្យលុយថែម​ទើបទទួលបានការយកចិត្តទុកដាក់ទេ។ សមត្ថភាពរបស់រដ្ឋាភិបាល គឺបង្ហាញពីសមត្ថភាពក្នុងការជួយសង្គ្រោះទៅដល់ប្រជាជនដែលមិនមានជីវភាពគ្រប់គ្រាន់អោយមានភាពប្រសើរឡើង ជាពិសេសអ្វីដែលប្រជាពលរដ្ឋចង់ឃើញគឺ ការជួយសង្គ្រោះរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រសិទ្ធភាព តម្លាភាព និង ប្រកបដោយសមធម៌ ក្នុងការប្រើប្រាស់បណ្ណសមធម៌។ លោកបណ្ឌិត មាស នី បានលើកឡើងថា៖ ។ យោងតាម ខែមេសា ឆ្នាំ២០២៤ ក៏បានបង្ហាញយ៉ាងច្បាស់ថា ការកំណត់គោលដៅក្នុងរយៈពេល ១២ឆ្នាំ ២០៣៥ ដោយកំណត់នូវជម្រើសគោលនយោបាលអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅសំដៅពង្រឹង និងពង្រីកសមត្ថភាព​ក្នុងការផ្តល់​សេវាសុខាភិបាលប្រកបដោយគុណភាព ទាំងក្នុង​វិស័យសាធារណៈ និងឯករាជ្យ បង្កើន​ប្រសិទ្ធភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសុខភាពសង្គម ដែលធ្វើអោយប្រសើរឡើងនូវផ្តល់កម្មវិបាកដល់សុខភាព ក្នុងគោលដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំងសុខភាពរបស់ពលរដ្ឋ និងកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ជាអតិបរមា។ អ៊ំស្រី សៀន សាមៀត ក៏មានការថ្លែងអំណរអរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលក្នុងការជួយដល់អ៊ំស្រីក្នុងការព្យាបាលជំងឺកន្លងមក ប្រសិនគ្មានបណ្ណសមធម៌ អ្នកស្រីក៏ជួបការលំបាកខ្លាំង​​​ជាងហ្នឹងផងដែរ តែអ្នកស្រីក៏សង្ឃឹមថា បណ្ណសមធម៌អាចជួយអ្នកស្រីក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរ នៅពេលដែលអ្នកស្រីទៅតាមការណាត់ជួយរបស់គ្រូពេទ្យនៅចុងឆ្នាំនេះ។ អ៊ំស្រី សៀន សាមៀត បាននិយាយបន្ថែមសម្លេងតិចៗថា៖ ៕
1481-09-12T20:02:00+06:42
cambojanews.com
https://khmer.cambojanews.com/some-poor-people-in-phnom-penh-ask-the-government-to-make-equity-cards-available-for-serious-illnesses/
a986ffe0-56ec-4625-87f3-ce76fb6677a4
មនុស្ស​ចាស់មួយចំនួនត្រូវ​​រស់នៅក្នុងស្ថានភាពដ៏គួរ​ឱ្យ​សង្វេគ ​ខណៈ​​រដ្ឋាភិបាល​​មិនទាន់បង្កើត​មណ្ឌលថែទាំមនុស្សចាស់
លោកយាយ ឡុង សម្បូរ អាយុ​៨៧​ឆ្នាំ​ដែល​មានជំងឺ​ឈឺចង្កេះ​ងើប​មិន​រួច​​ត្រូវ​បាន​គេយក​ទៅ​ដាក់​ចោល​នៅ​ក្នុង​វត្ត​មួយ​នៅខេត្ត​ត្បូងឃ្មុំ ខណៈ​លោក​តា អ៊ុង នាង ​អាយុ​៧០​ឆ្នាំ​កំពុង​រស់​នៅ​តែលតោលគ្មាន​ទីពឹង ​គ្មាន​ទីស្នាក់​អាស្រ័យ​ពិត​ប្រាកដ ចាប់​តាំង​ពីភរិយា​របស់គាត់​គឺ​លោក​យាយ ​ឌុក សាខន អាយុ​៧៣​ឆ្នាំបាន​ស្លាប់​​កាលពីជិត​២ឆ្នាំមុនបន្ទាប់​ពី​​​រស់នៅក្នុង​ជីវភាព​​ក្រ​តោកយ៉ាកដ៏គួរ​ឱ្យ​សង្វេគ​​ហូប​ព្រឹកខ្វះល្ងាច។ សាច់​រឿង​របស់​លោកយាយ ឡុង សម្បូរ និង​​លោក​តា ​អ៊ុង នាង ​នេះ​គ្រាន់​តែ​ជាការឆ្លុះបញ្ចាំង​មួយ​​​ផ្នែក​​ពីទុក្ខ​លំបាក​របស់​មនុស្ស​ចាស់ដែល​គ្មាន​ទីពឹង ក្នុង​​ចំណោម​មនុស្ស​ចាស់​ដែល​មាន​​ចំនួន១,៣៨លាននាក់ ឬស្មើ៨,៩ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប។ លោក​យាយ ​​ឡុង សម្បូរ អាយុ​៨៧​ឆ្នាំ ត្រូវ​បាន​គេយកទៅ​​ដាក់​​ចោល​នៅវត្ត​ពណ្ណ​រាយ ​ក្នុង​ភូមិ​ពណ្ណរាយ សង្កាត់សួង ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំអស់​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ​ដោយ​​មិន​ឃើញ​មាន​កូន​ឬបងប្អូន​សាច់ញាតិ​របស់​គាត់​ណា​ម្នាក់​ទៅ​សួរ​សុខ​ទុក្ខ​និង​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្គាល់គាត់​ឡើយ​គិត​មកដល់​ត្រឹម​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ២០២៤។ តាម​រយៈ​វីដេអូ​ឃ្លីប​១​ដែល​ត្រូវ​បាន​គេចែករំលែកតៗគ្នា​ព្រះសង្ឃ​មួយអង្គ​គង់​នៅវត្ត​ពណ្ណរាយ ​​​​បាន​សាកសួរ​លោក​យាយដែល​កំពុង​តែ​ដេក​ស្តូកស្តឹង​ងើប​មិនរួច​នៅ​ក្នុង​សាលា​ឆាន់​នៃ​វត្ត​ពណ្ណរាយ ក្នុង​គោល​បំណង​​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ស្វែង​រក​កូន​និង​បង​ប្អូន​របស់​គាត់​​ឱ្យ​មក​ទទួល​យក​គាត់​ទៅ​មើល​ថែវិញ​មិន​គួរ​យក​គាត់​​ដាក់​​ចោល​ដូច ។ លោក​យាយ ​សម្បូរ ​បាន​និយាយ​ឆ្លើយ​តប​ទៅ​នឹងការ​សួរ​របស់​ព្រះ​សង្ឃអង្គនោះ​ទាំង​សំឡេង​មិនសូវ​ច្បាស់​ក្នុង​សភាព​វង្វេងវង្វាន់​​ថា ប្តីរបស់​គាត់​​ឈ្មោះ​តានួន​ ធ្វើទាហាន​ប៉ុន្តែ​បាន​ស្លាប់កាលពីឆ្នាំមុន​ហើយ​​គាត់​មានកូន៤នាក់។ក្នុង​វីដេអូ​​​ឃើញ​មាន​ស្ត្រី​ម្នាក់​បាន​លាត់​បង្ហាញ​ស្នាម​ដំបៅ​ដែល​មាន​បិទ​សំឡី​រុំ​មុខរបួស​នៅ​ត្រង់​ចង្កេះ​របស់​លោកយាយ​សម្បូរ​ទាំង​សង​ខាង ហើយ​ព្រះសង្ឃ​អង្គនោះ​​មាន​សង្ឃដីកា​រៀប​រាប់​ថា៖ ។ បើ​តាម​ព្រះសង្ឃ​អង្គនោះ​បាន​ឱ្យ​ដឹង​ថា លោក​យាយសម្បូរ​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះចំរើន ឃុំកំពង់​ភ្នំ​​ស្រុកលើកដែក​ខេត្ត​កណ្តាល​។ ​ប៉ុន្តែ​ទោះ​យ៉ាងណា​ព្រះ​សង្ឃ​អង្គនោះ​បាន​​បញ្ជាក់​ថា ឈ្មោះ​ភូមិ​ឃុំដែល​​លោក​យាយ​រូប​នេះ​​ប្រាប់​ក៏មិន​ប្រាកដ​ថាត្រឹម​ត្រូវ​ដែរ​​ដោយ​សារ​តែគាត់វង្វេងវង្វាន់​​​ហើយ​និយាយ​មិនច្បាស់​​ស្តាប់​មិនសូវបាន​។ ចំណែក​លោក​​តា ​​អ៊ុង នាង ដែល​​​រស់នៅក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារ​​អំពៅ រាជធានីភ្នំពេញ​តាំង​ពីក្រោយ​ឆ្នាំ​១៩៧៩​មក​នោះប៉ុន្តែ​ពេល​នេះ​កំពុង​រស់​នៅតែលតោល​គ្មាន​ទីពឹង បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ឌុក​​ សាខន​​​​ដែល​ពិការ​ភ្នែកម្ខាងបាន​​ស្លាប់​នៅ​ផ្ទះ​កូនប្រុស​តែ​ម្នាក់​គត់​របស់​​គាត់​​ដែល​ទៅ​រៀប​ការ​ប្រពន្ធ​នៅក្នុង​ឃុំអង្គតាសោម ស្រុកត្រាំ​កក់​ខេត្ត​តាកែវ​ កាល​ពី​ដើម​ឆ្នាំ២០២៣​បន្ទាប់​ពីផ្ទះ​របស់​គាត់នៅក្នុង​ខណ្ឌច្បារ​អំពៅ​ត្រូវ​បាន​លក់​ចាយ​និង​ព្យាបាល​​ជំងឺអស់។​​ បច្ចុប្បន្ន​លោក​តា ​អ៊ុង នាង ​​គ្មាន​ទីកន្លែង​ស្នាក់​អាស្រ័យ​ពិត​ប្រាកដនោះទេ ​ពេល​ខ្លះ​គាត់​ទៅ​ស្នាក់​នៅ​​ជា​មួយ​ក្មួយ​សាច់​ឆ្ងាយ​​​នៅ​ឯស្រុក​កំណើត​​ក្នុង​ឃុំដូង​ស្រុករមាសហែក​ខេត្ត​ស្វាយ​រៀង​​ពេល​ខ្លះទៅ​ស្នាក់​នៅវត្ត ដោយ​សារ​តែ​គាត់​រស់នៅ​មិន​ចុះ​សម្រុង​​ជាមួយកូនប្រសារ​ស្រី ហើយ​ពេល​ខ្លះគាត់​មក​ស្នាក់​អាស្រ័យ​​ផ្ទះក្មួយ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​​។ លោក​តា ​អ៊ុង នាង ​និយាយ​ថា៖ ។ លោក ទុំ វីរ៉ា នាយកប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​បាន​​ទទួល​ស្គាល់​ពីទុក្ខលំបាក​របស់​មនុស្ស​ចាស់​ដែល​គ្មានទីពឹង។ លោក​​ប្រាប់​ខេមបូចា​​​​ថា រដ្ឋាភិបាល​​គួរ​តែបង្កើត​មណ្ឌល​ថែ​ទាំ​​មនុស្ស​ចាស់​សម្រាប់​មនុស្ស​ចាស់​​ដែលគ្មាន​ទីពឹង។​ប៉ុន្តែ​នៅ​ពេល​ដែល​​រៀប​ចំបង្កើត ​គួរដើរ​ស្របគ្នាជាមួយ​ការ​ជំរុញ​លើកទឹកចិត្តឱ្យ​វិស័យ​ឯក​ជន ​ឬ​អង្គការ​សង្គម​ស៊ីវិល​ដែល​មានការ​ផ្តល់​សេវា​ទៅលើ​មនុស្ស​ចាស់​ឱ្យចូល​​រួម​ឱ្យ​បាន​ច្រើន​ ខណៈ​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនទាន់​​មានវិស័យ​ឯក​ជន ​និង​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​មនុស្ស​ចាស់​​​នេះ​ច្រើននៅ​ឡើយទេ ហើយ​មណ្ឌល​មនុស្ស​ចាស់​ដែល​មានបច្ចុប្បន្ន​នេះ​​​ក៏​មិន​ទាន់​បាន​ផ្តល់​នូវសេវាថែ​ទាំមនុស្ស​ចាស់នៅឡើយ​ដែរ​។​ លោកលើកឡើង​ថា៖ ។​ យ៉ាងណាក្តី បើតាមការ​ចុះផ្សាយ​របស់​ ​ មណ្ឌលថែទាំមនុស្ស​ចាស់ជរាគ្មានទីពឹងមួយ​ត្រូវ​បាន​បង្កើតឡើង​ជាលើកដំបូង និង​ត្រូវ​បានសម្ពោធដាក់ឱ្យ​ប្រើប្រាស់ នៅបរិវេណ​វត្តសឹម្ពិលីព្រឹក្សារកាជួរ ស្ថិតក្នុងភូមិរកាជួរទី១ ឃុំបន្ទាយចក្រី ស្រុក​​ព្រះស្តេច​ ខេត្ត​ព្រៃ​វែង​កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។​ មណ្ឌលថែទាំមនុស្ស​ចាស់ដោយ​ឥតគិតថ្លៃ​នេះ ត្រូវ​បានបង្កើតឡើង​ក្នុង​គោល​​បំណងដើម្បីយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុង​សហគមន៍ ជាពិសេស ដើម្បីចូលរួមសម្រាលទុក្ខលំបាក​របស់មនុស្សចាស់ដែលគ្មាន​ទីពឹង។ ខេម​បូចា ​មិន​អាច​ស្វែង​រកព័ត៌មាន​ថាតើបច្ចុប្បន្ន​កម្ពុជា​បាន​បង្កើត​មណ្ឌល​ថែទាំមនុស្ស​ចាស់​​​ដែល​គ្មាន​ទីពឹង​បាន​ចំនួន​ប៉ុន្មាននោះ​ទេ ​ពីព្រោះមិនអាចសុំ​ធ្វើ​អត្ថាធិប្បាយ​ពី​លោក ​តូច ចាន់នី រដ្ឋលេខាធិការ​​ និងជាអ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា​​មិន​ទទួល​បាន​ការឆ្លើយ​តប​ឡើយ​។​ ប៉ុន្តែ​លោក ​តូច ចាន់នី ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្តី​យក​មកចុះផ្សាយ​កាល​ពីចុង​ខែសីហា ​ឆ្នាំ២០២៤ ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មានការ​បង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​បាន​ទេ តែរដ្ឋាភិបាលលើក​ទឹកចិត្ត​ឱ្យវិស័យ​ឯក​ជនអាច​​មក​វិនិយោគ​លើការ​ងារ​ថែទាំមនុស្ស​ចាស់នេះបាន​។ ក្នុងពេល​បច្ចុប្បន្ន​ដោយ​សារ​ស្ថានភាព​សេដ្ឋកិច្ច​​ជួប​ការលំបាក​តម្រូវការ​នៃការ​រស់​នៅ​​​​របស់​ប្រជា​ជនកម្ពុជា​មាន​ការ​ប្រែប្រួលហើយ​ការ​ប្រែប្រួល​នេះ​វា​បាន​​​ជះឥទ្ធិពល​ទៅដល់​វប្បធម៌​ប្រពៃ​ណីទៅ​លើរចនាសម្ព័ន្ធ​នៃការ​ថែទាំមនុស្ស​ចាស់ក្នុង​ក្រុម​គ្រួសារ​យ៉ាងច្រើន។ ​ត្រង់​ចំណុច​នេះ​លោក ទុំ វីរ៉ា លើកឡើង​ថា ច្បាប់​ក្នុងការ​ការពារ​ទៅដល់​មនុស្ស​ចាស់​ដើម្បី​កាត់​បន្ថយ​ការ​បំពាន​ឬក៏ការ គួរ​តែត្រូវ​បាន​បង្កើត​ឡើង​ ស្របពេល​ដែល​រដ្ឋាភិបាល​​រៀបចំ​បង្កើត​ឱ្យ​មាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​។​មាន​ន័យ​ថា នៅ​ពេល​ដែល​មាន​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ក៏​អាច​មានការ​ប្រឈមទៅ​ដល់​ការ​បោះបង់​ចោល​មនុស្ស​ចាស់​ដែល​ជាឪពុកម្តាយ​​ផងដែរ​។ អង្គការ​មនុស្ស​ចាស់​កម្ពុជា ធ្លាប់​​មានបទពិសោធន៍​ប៉ុន្មាន​ករណី​ កាល​ពី​​ឆ្នាំ២០២០គឺ​មាន​ករណីដែល​កូនបាន​យក​ឪពុក​ម្តាយ​ទៅ នៅវត្ត​។ លោក ​វីរ៉ា ​បញ្ជាក់​ថា៖ ។ នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​​ចោទ​សួរថា តើបច្ចុប្បន្ន​កម្ពុជា​គួរតែមាន​មណ្ឌល​មនុស្ស​ចាស់​​ទេ? អ្នក​ធ្វើការ​ពាក់ព័ន្ធ​នឹងមនុស្ស​ចាស់​បាន​កត់សម្គាល់ថា បច្ចុប្បន្ន​នៅកម្ពុជា​មាន​មនុស្ស​ចាស់​ក្នុង​ចំនួន​តិចតួច​​ប៉ុណ្ណោះ​ដែល​មាន​ទ្រព្យ​សម្បត្តិ ហើយ​កូនៗ​ក៏​មាន​ជីវភាព​ធូរធារ​ ទើប​មិន​បាន​ខ្វល់​ខ្វាយ​​អំពី​ភ័ព្វ​វាសនា​ចុង​ក្រោយនៃជីវិត​​របស់​​ខ្លួន​។ក៏ប៉ុន្តែសម្រាប់​មនុស្ស​ចាស់​ភាគ​ច្រើន​​​ដែល​គ្មាន​អ្នក​ទីពឹង ឬ​ក៏​កូន​ចៅ​ក្រីក្រ​ គឺ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវិត​ជាច្រើនដោយ​សារ​តម្រូវ​ការ​នៅ​តែ​មានហើ​យ​ក្រពះ​ក៏​នៅ​តែ​ស្រេក​ឃ្លាន។ ដោយ​សារ​តែ​ស្ថានភាព​បែប​នេះ​បង្ខំ​ឱ្យ​មនុស្ស​ចាស់​ខ្លះ​នៅ​តែ​ស្វែង​រក​ការងារ​ធ្វើ ដើម្បី​បាន​កម្រៃ​ប្រចាំ​ថ្ងៃ​ផ្គត់ផ្គង់​តម្រូវ​ការ​របស់​ខ្លួនដូច​ជា​ទៅ​ស៊ី​ឈ្នួល​គេ ​(បោក​ខោអាវ​កោសខ្យល់​មើលថែក្មេង) ខ្លះដើរ​ដក​ព្រលឹត​លំចង់ ចូលព្រៃរក​អនុ​​ផលព្រៃឈើលក់ ខ្លះក៏ដើរលក់របស់​របរកំប៉ិកកំប៉ុក​ ខ្លះក៏ទៅ​រស់​នៅ​ពឹង​អាស្រ័យនៅតាមវត្តអារាមហើយ​ខ្លះ​ទៀត​ក៏ដើរសុំទានគេ​។ បច្ចុប្បន្ន​នៅតាម​វត្ត​​នៅតាម​មណ្ឌលកម្សាន្ត និង​នៅតាម​ផ្សារ​នានា​សម្បូរទៅ​ដោយ​អ្នក​សុំទាន​ហើយ​នៅខាង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ក្នុង​ខណ្ឌច្បារ​អំពៅ​រាជធានីភ្នំពេញ ​ក៏មាន​ស្ត្រី​​វ័យ​​​ចាស់​​ជាច្រើន​នាក់​​អង្គុយ​តម្រៀប​គ្នាសុំទាន​ជា​រៀង​រាល់​ថ្ងៃ​​ផងដែរ។ លោក​យាយម្នាក់អាយុ​៦៨​ឆ្នាំ​ដែល​កំពុង​អង្គុយ​សុំ​ទាន​​កាលពីថ្ងៃទី​៣១ ខែ​សីហា​ឆ្នាំ២០២៤​បាន​និយាយ​ថា លោក​យាយ​មាន​ស្រុក​កំណើត​នៅក្នុង​សង្កាត់​ច្បារ​អំពៅ​១​ខណ្ឌ​ច្បារ​អំពៅ មាន​កូន​៣នាក់។ លោកយាយ​និយាយ​ថា៖ ។ ​ស្ត្រី​ចំណាស់​​​រូប​នេះ​បាន​ត្អូញ​ត្អែរថា បច្ចុប្បន្ន​គាត់​កំពុងមាន​​​ជំងឺ​ជាច្រើន​​ដូច​ជាលើសឈាម​ទឹកនោមផ្អែម​ឈឺ​ក្រពះ ពោះវៀន ភ្នែកក៏ងងឹត​មើល​មិនសូវឃើញដែរ​។ លោក​យាយ​​ម្នាក់​ទៀតអាយុ៨៦​ឆ្នាំមាន​ស្រុកកំណើត​នៅឃុំសំរោង​ស្រុក​សំរោង​ ខេត្ត​តាកែវ​បាន​ឱ្យដឹង​ថា គាត់​ជាស្ត្រីមេម៉ាយ​ប្តី​ស្លាប់​ជាច្រើនឆ្នាំមក​ហើយ។​ លោក​យាយ​បានបន្តថា៖ ។ ចំណែក​លោក​យាយ សាមី អាយុ​៦៥​ឆ្នាំ មាន​កូន២នាក់​សុទ្ធតែប្រុស ដែល​​មាន​ស្រុក​កំណើត​នៅឃុំម្រាម ស្រុករមាសហែក ខេត្ត​ស្វាយ​រៀង​ បច្ចុប្បន្ន​រស់​នៅក្នុង​សង្កាត់​ច្បារអំពៅ​២​ខណ្ឌ​ច្បារ​អំពៅ​ក៏បាន​​និយាយ​​ត្អូញត្អែរ​ពីការ​លំបាក​របស់​ខ្លួន​ដែរថា៖ ។ លោក​យាយ​ទាំងបីនាក់​បាន​អំពាវ​នាវ​​ដល់​រដ្ឋា​ភិបាលសូម​ជួយ​ចិញ្ចឹម​មនុស្ស​ចាស់​​ដែល​ជាអ្នកក្រីក្រដូចជាពួកគាត់​​នេះ​ផង​​ដោយបង្កើត​ជាមណ្ឌល​ថែទាំមនុស្ស​ចាស់ និង​​ជួយ​ឧបត្ថម្ភ​​ជាអង្ករ​​និងផ្តល់ប្រាក់​​ឧបត្ថម្ភ​ឱ្យ​​​ដល់​មនុស្ស​ចាស់​ដែលអាច​រស់​នៅ​បាន​សម​រម្យ​ពីព្រោះសព្វថ្ងៃនេះ​ពិបាក​ណាស់​រស់​នៅ​ខ្លួន​ទីពឹងខ្លួន​តាម​សមាអាជីវោ​​ខណៈ​សុខភាព​ក៏​ចុះខ្សោយ មួយ​ថ្ងៃឈឺ​មួយ​ថ្ងៃ​ជា​មិន​អាច​ទៅ​ប្រកប​មុខរបរ​អ្វីបាន​ឡើយ​។ ទាក់​ទង​នឹងការ​ផ្តល់​ប្រាក់​ខែដល់​មនុស្ស​ចាស់នេះ អតីត​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចែង​​នៅក្នុង​កម្មវិធី​គោល​នយោបាយ​របស់​ខ្លួន​កាលពីមុន​ការបោះ​ឆ្នោតជាតិ​​ឆ្នាំ២០១៣ថា ប្រសិន​​​​បើ​ខ្លួន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​បាន​ដឹកនាំរដ្ឋាភិបាល ខ្លួន​នឹង​​​ផ្តល់​​ប្រាក់​ខែ​ឱ្យ​មនុស្ស​ចាស់​នៅ​ទូទាំង​ប្រទេស​ចំនួន៤​ម៉ឺន​រៀលក្នុង​ម្នាក់ៗ​ក្នុង​១​ខែ។​ ប៉ុន្តែ​លទ្ធផល​​បោះ​ឆ្នោត​ឆ្នាំ២០១៣​អតីតគណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​អាសនៈចំនួន​៥៥​ក្នុង​ចំណោម១២៥​អាសនៈគឺ​មិន​បាន​ឈ្នះឆ្នោត​​ដឹកនាំរដ្ឋាភិបាល​ឡើយ​ហើយ​នៅ​ទីបំផុតក្នុង​ឆ្នាំ​២០១៧​​គណបក្ស​ប្រឆាំង​ដែល​កំពុង​កើនប្រជាប្រិយភាពមួយនេះ​ត្រូវបាន​តុលាការ​កំពូល​សម្រេចរំលាយ​ចោល​ទៅ​តាម​ពាក្យ​បណ្តឹង​របស់ក្រសួង​មហាផ្ទៃ​ក្រោមការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពីបទ ។ យោងតាម​របាយការណ៍​ជំរឿន​កាលពីឆ្នាំ២០១៩​កម្ពុជាមាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន​១,៣៨លាននាក់ ឬស្មើ៨,៩ភាគរយនៃប្រជាជនសរុប ហើយ​មាន​ការ​ព្យាករណ៍​ថា ចំនួន​មនុស្ស​​វ័យ​ចំណាស់​នៅកម្ពុជា​ដែល​មានអាយុ​ចាប់ពី៦០​ឆ្នាំឡើង​​អាចនឹង​កើនឡើងរហូត​ដល់​១លាន​៥សែន​នាក់នៅក្នុង​ឆ្នាំ២០២៥​ខាងមុខ។ អតីតនាយក​រដ្ឋមន្ត្រីលោក ​ហ៊ុន សែន ​ធ្លាប់​បានថ្លែងកាលពីពេល​កន្លងមកថា កម្ពុជាគ្មាន​ភាព​ចាំបាច់ក្នុងការ​បង្កើតមណ្ឌល​ថែទាំមនុស្ស​ចាស់នោះទេ ដោយ​ទុកភារកិច្ច​នេះ​ឱ្យកូន​ចៅ​មើល​ថែទាំពួកគាត់។ រដ្ឋា​ភិបាល​កម្ពុជា​កាលពីថ្ងៃ​ទី​​២៦​ខែសីហា​ឆ្នាំ២០២៤​បាន​ចេញ​សារាចរណ៍ណែនាំស្តីពីការ​​​រៀប​ចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នេះ​ឱ្យ​បាន​អធិក​អធម​ក្រោម​ប្រធាន​បទ​ ខណៈ​ទិវា​នេះ​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១​ ខែ​តុលា​។​ ​លោក ប៉ែន បូណា ​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​លើកឡើង​ថា សង្គម​កម្ពុជា​ជាសង្គមដែល​មានលក្ខណៈ​បែបគ្រួសារ​ដែលជា​ទូទៅ​មនុស្ស​ចាស់​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​​​ចិញ្ចឹមមើលថែពី​កូនចៅ។ ប៉ុន្តែ​លោក​ក៏បាន​ទទួលស្គាល់ដែរថា ឆ្លង​កាត់​ជំនាន់​ ប៉ុល ​ពត ​ក្រោយ​មក​ក៏មាន​មនុស្ស​ចាស់​មួយ​ចំនួន​ក្លាយ​ជាស្ត្រីមេម៉ាយ ក្លាយ​ជាបុរសពោះម៉ាយ​ស្លាប់​កូន​ស្លាប់​ប្តី​ស្លាប់​ប្រពន្ធ​ក្លាយ​ទៅ​ជាមនុស្ស​ដែលគ្មានទីពឹង​ ហើយ​ដល់គាត់​ចាស់ទៅ​គាត់​ជួប​ការ​លំបាក​ ។ លោក​ ប៉ែន បូណា ​បាន​លើក​ឡើង​ពី​កម្មវិធីគោលនយោបាយ​អាទិភាព​៦ចំណុចនៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​​របស់​រាជរដ្ឋាភិបាលនីតិកាល​ទី៧នៃរដ្ឋសភា​ដែល​រដ្ឋាភិបាល​កំពុងចាប់ផ្តើម​អនុវត្ត​ជាបណ្តើរ​ៗ​​ក្នុង​នោះ​ចំណុចទី៣និយាយ​ពីកម្មវិធីជាតិ​ជំនួយ​សង្គម។ ​លោកថ្លែង​ថា​៖ ។ លោក​បញ្ជាក់​ថា៖ ។ លោកថា នេះ​ជា​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ហើយ​កំពុង​ចាប់​ផ្តើម​​អនុវត្ត​ជាបណ្តើរៗ​។ អង្គការមនុស្សចាស់កម្ពុជា ដែល​ទទួល​បាន​ជំនួយ​ពីរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ (BMZ) សហភាពអ៊ឺរ៉ុប (EU), ក្រសួងការបរទេស និង​សហប្រតិបត្តិការអូស្ត្រាលី (DFAT) និង UNDP បាន​បន្ត​ធ្វើការ​ពង្រឹង​និងពង្រីក​ទៅលើ​យន្តការ​ថែទាំមនុស្ស​ចាស់​នៅ​តាមគ្រួសារ​នៅ​តាម​សហគមន៍​ក៏ដូចជានៅតាម​ទីវត្ត​អារាមផងដែរ។ ​លោក ​ទុំ វីរ៉ា បាន​ថ្លែងថា សម្រាប់​គ្រួសារ​ដែល​មាន​កូនចៅរដ្ឋគួរតែពង្រីក​ហើយ​ពង្រឹង​យន្ត​ការ​ថែ​ទាំ​មនុស្ស​ចាស់​នៅតាមគ្រួសារ​ទាំង​នោះ ​និង​​នៅ​តាម​សហគមន៍ ​ឬក៏ជាពិសេស​នៅ​តាមវត្តអារាម​។​ត្រង់​ចំណុចនេះ​លោក​ទុំ វិរ៉ា បញ្ជាក់​ថា វា​អាច​ជួយ​សម្រាល​បន្ទុក​​របស់​រដ្ឋ​ផងដែរ​ពីព្រោះ​យន្តការ​ទាំង​អស់នេះគឺ​ជាយន្តការ​មួយ​ក្នុងការ​ជួយគ្នា​ទៅវិញទៅ​មក​​ក្នុង​សហគមន៍មនុស្ស​ចាស់​។ លោកបន្ត​​ថា៖ ។​ ក្រៅពីយន្តការ​ដែលគួរ​មាន​ទៅលើការ​រៀបចំជាមណ្ឌល​ថែទាំមនុស្សចាស់​​របស់​រដ្ឋ​ ឯក​ជន ឬក៏សង្គមស៊ីវិលឬក៏​នៅ​តាម​សហគមន៍​នៅ​តាម​វត្ត​អារាម​នេះ​នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់កម្ពុជា​ បាន​លើក​ឡើង​ទៀត​​ថា រដ្ឋាភិបាល​គួរ​តែ​ពង្រីក​បន្ថែម​នូវកម្មវិធីជាតិ​ជំនួយ​សង្គម​សម្រាប់​មនុស្ស​ចាស់គឺ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៅលើ​មនុស្សវ័យ​​ចាស់​ក៏ដូចជា​គ្រប​ដណ្តប់​ទៅលើការ​ថែទាំ​សុខភាពការព្យាបាល​សម្រាប់​មនុស្ស​ចាស់។ លោក​បន្ត​ថា នៅក្នុងពេល​បច្ចុប្បន្ន​រដ្ឋា​ភិបាល​មានការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រនិង​គ្រួសារ​ក្រីក្រ​ដែល​មានមនុស្ស​ចាស់។​ ប៉ុន្តែ​គួរ​តែពង្រីកបន្ថែម​ទៅ​ដល់​មនុស្ស​ចាស់​ទូទៅ​។ លោក​មាន​ប្រសាសន៍​ថា៖ ។ ​ក្នុង​នោះ​ពួកគាត់​មានការស្នើ​ឱ្យ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែទៅ​តាម​លទ្ធភាព​ដែល​រដ្ឋមាន​សម្រាប់​មនុស្ស​ចាស់​​​ទូទៅ មិនមែនផ្តោត​តែទៅលើ​មនុស្ស​ចាស់​​ខ្លះ​ដែល​ស្ថិត​នៅក្នុងគ្រួសារ​ក្រីក្រនោះទេ​ ពីព្រោះ​មនុស្ស​ចាស់ខ្លះ​ដែល​គាត់​មិនស្ថិតនៅក្នុងគ្រួសារ​ក្រីក្រក៏គាត់​មានបញ្ហា​ប្រាក់​ចំណូល​ដែរ​ដោយសារ​តែគាត់​​​មិន​អាចទៅ​​ប្រកប​របរ​រក​ស៊ីអ្វីបាន​ទៀតទេ។ លោក វីរ៉ា បន្ថែមថា៖ ​ ។ អង្គការ​មនុស្ស​ចាស់​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ១៩៩២មក​នោះបាន​ធ្វើ​កិច្ច​ការ​ងារជាច្រើន​ដោយ​ផ្ទាល់​ជាមួយ​មនុស្ស​ចាស់​ក៏ដូចជាមួយ​​រាជ​រដ្ឋាភិបាល​ផងដែរ។​ អង្គការ​នេះ​​ធ្វើការ​ដោយ​បង្កើត​និងគាំទ្រ​សមាគម​មនុស្ស​ចាស់​ដើម្បី​ឱ្យ​ពួកគាត់​ចេះ​​ជួយ​ខ្លួន​ឯងដែលរហូត​មក​ដល់​បច្ចុប្បន្ន​នេះមាន​សហគមន៍មនុស្ស​ចាស់​​ជាង​២៤០​ត្រូវ​បាន​បង្កើតហើយ​​អង្គការ​មនុស្ស​ចាស់​​បាន​ចូលរួម​ជួយគាំទ្រ​និង​​​បាន​ជួយ​ដោះស្រាយ​ពីតម្រូវ​ការផ្ទាល់​របស់​មនុស្ស​ចាស់។ បើ​តាម​អង្គការ​មនុស្ស​ចាស់ កម្ពុជាបាន​បង្កើត​សមាគម​មនុស្សចាស់​នៅគ្រប់ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ទាំង​១៦៤៦​ឃុំ​សង្កាត់​ដែល​មានសមាជិកជាមនុស្ស​ចាស់​ចាប់​ពីអាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ជាង៣០ម៉ឺននាក់​ប៉ុន្តែ​ពុំទាន់​មាន​មណ្ឌល​ថែទាំមនុស្សចាស់​ទេ​។ លោក កែរ រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានលើកឡើងនៅ​ក្នុងកិច្ចប្រជុំគណៈ កម្មការសុខភាពមនុស្ស​ចាស់​​​កាលពី​ពេល​ថ្មីៗនេះ​​ថា ប្រទេសកម្ពុជាបាន​កំណត់​មនុស្ស​ចាស់គឺជាអ្នកដែលមានអាយុចាប់ពី​៦០​ឆ្នាំ​ឡើង (គោល​នយោបាយជាតិ​ស្តីពី​មនុស្សចាស់​២០១៧-២០៣០)។ការកំណត់នេះអាច​នឹង​មាន​ការ​​​ប្រែ​ប្រួលទៅតាមស្ថាន​ភាព​​​​​នៃការ​កើន​ឡើងអាយុសង្ឃឹមរស់​របស់ប្រជាជនដែល​ទៅ​ថ្ងៃ​មុខ​​អាចកំណត់យកចាប់ពី​៦៥​​ឆ្នាំឡើង​ទៅ​។​​ លោកថ្លែងថា៖ ។ ការកើនឡើងចំនួនមនុស្សចាស់នេះ គឺ​បណ្តាលមកពីកត្តាចំនួន២​រួមផ្សំគ្នា គឺ​ការ​​កើនឡើង​នូវអាយុសង្ឃឹមរស់របស់ប្រជាជន​កម្ពុជា (កើនពីអាយុ៥៦ឆ្នាំ​ជា​មធ្យមនៅឆ្នាំ​១៩៩៨ ដល់ ៧៦ឆ្នាំជាមធ្យមនៅឆ្នាំ២០១៩ (ប្រុស​៧៤ឆ្នាំ ស្រី៧៧ឆ្នាំ) និង​ការ​ធ្លាក់ចុះនូវ​អត្រាកំណើត (ពី៥,៧ភាគរយនៅឆ្នាំ១៩៩៨ មកត្រឹម​២,២ភាគរយក្នុងឆ្នាំ២០២០)។ ការ​សិក្សា​របស់​ UNDP ​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​តុលា​ឆ្នាំ២០២៣ បញ្ជាក់​ថា​ មនុស្ស​ចាស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បន្ទុក​ផ្នែក​សេដ្ឋ​កិច្ច​ ដោយ​មនុស្ស​ចាស់​​​ទាំង​អស់​នោះ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ មាន​ការ​រើស​អើង​និង​មាន​ការ​បំពាន​ជាដើម​។​ភាព​ងាយ​រង​គ្រោះ​ដែល​មនុស្ស​ចាស់​ជួប​ប្រទះ​គឺ​ទាក់​ទង​នឹង​ពិការ​ភាព ​និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការងារ​ធ្វើ​មាន​តិច​នៅ​ពេល​ដែល​ពួក​គាត់​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ។​ ការ​សិក្សា​របស់​ UNDP ​បង្ហាញ​ទៀត​ថា​ ចំនួន​ប្រជាជន​វ័យ​ចំណាស់​អាច​នឹង​កើន​ឡើង​ទ្វេ​ដង​ក្នុង​ចន្លោះ​ឆ្នាំ​២០១៩ ​ដល់ឆ្នាំ​២០៥០ ​ខណៈ​យុវជន​វ័យ​ក្មេង​ក្នុង​ពេល​បច្ចុប្បន្ន​​​មិន​សូវ​បាន​​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​បញ្ហា​ប្រឈម​នានា​របស់​មនុស្ស​ចាស់ឡើយ៕
1481-09-11T15:21:00+06:42
cambojanews.com
https://khmer.cambojanews.com/some-elderly-people-are-living-inmiserable-conditions-while-government-does-not-create-old-people-center/
c64fa277-202e-4cb1-a44c-1be90058d6ca
ទិវាសុវត្ថិភាពម្ហូប​អាហារ៖ ​ដោះស្រាយបញ្ហាប្រឈមផ្នែកអាហារូបត្ថម្ភ និងជំងឺដែលបង្កដោយ​ម្ហូបអាហារ​នៅត្រឹម​ឆ្នាំ២០៣០
ភាគីពាក់ព័ន្ធ​មក​ពី​វិស័យ​កសិកម្ម និងឧស្សាហកម្មម្ហូបអាហារជាង២០០នាក់ បានជួប​ប្រជុំគ្នា​នៅ​​រាជធានីភ្នំពេញកាលពី​ថ្ងៃទី២១ ខែសីហា ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក និង​បន្ត​ឡើងវិញនូវកិច្ច​ពិភាក្សារក​វិធី​​​កាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយអាហារនៅ​ក្នុងប្រទេសកម្ពុជា។ ដោយអាហារនៅ​ក្នុងប្រទេសកម្ពុជា។ ដោយ​មាន​ការ​គាំទ្រពី​អង្គការអន្តរជាតិមួយចំនួន រួមទាំងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់ការ​អភិវឌ្ឍអន្តរជាតិ (USAID) ការប្រារព្ធទិវា​សុវត្ថិភាព​ម្ហូបអាហារពិភពលោកឆ្នាំ​២០២៤​​នេះត្រូវបានដឹកនាំរៀប​ចំធ្វើ​​ដោយក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ (CARD) ហើយនៅឆ្នាំនេះ ផ្តោតលើប្រធានបទ «ការត្រៀម​បង្ការ​ហានិភ័យ​លើ​សុវត្ថិភាព​ម្ហូបអាហារ​»។ ស្រប​ពេលដែលការ​ប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកកាល​ពីថ្ងៃពុធសប្តាហ៍​មុនបានផ្តល់ពេលវេលា ដើម្បីអបអរសាទរការ​រីកចម្រើនតាម​កម្រិត​ដែល​បានរៀបចំទុក​​ក្នុងការការពារប្រព័ន្ធម្ហូបអាហារកម្ពុជា វាគ្មិនសំខាន់ៗជា​ច្រើនបានបញ្ជាក់​​ជា​ថ្មី​អំ​ពីតម្រូវការវិធាន​ការ​រួមក្នុងចំណោមអ្នកបង្កើតគោលនយោបាយ និងភាគី​ពាក់​ព័ន្ធ ដើម្បីបង្កើត​នូវ​ប្រព័ន្ធ​កែលម្អប្រកបដោយចីរភាពនៅទូទាំងខ្សែសង្វាក់តម្លៃម្ហូបអាហាររបស់កម្ពុជា​ទាំងមូល។ ដោយសារកុមារកម្ពុជាជាច្រើននៅតែបន្តខ្វះអាហារូបត្ថម្ភ ហើយភាគច្រើនមិនអាចមានលទ្ធភាពទទួលបានរបបអាហារដែលធ្វើ​ឱ្យ​មាន​​សុខភាពល្អ​ អ្នកជំនាញសុខភាពសាធារណៈបានស្នើយ៉ាងទទូច​ឱ្យពង្រឹងអធិបតេយ្យភាពអាហាររបស់ប្រទេសនេះ​ និងរឹតបន្តឹងការគ្រប់គ្រងលើ​ផលិតផលអាហារដែលនាំចូល ដែលប្រហែល​មិន​បាន​ត្រួត​ពិនិត្យ​​។ លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា​ ជាអង្គការដែល​ផ្តល់សេវាថែទាំសុខភាពដល់​ស​ហគមន៍នៅតាមជនបទ និងតំបន់ដាច់ស្រយាល បានប្រាប់ខេមបូចា​ថា សមត្ថភាពក្នុង​ការ​​គ្រប់គ្រងគុណភាពម្ហូប​អាហាររបស់​កម្ពុជានៅមាន​កម្រិត​ ដូចជាបន្លែ និងសាច់ ដែល​នាំចូលពីបណ្តាប្រទេស​ជិតខាងជា​ច្រើន ហើយដែលប្រហែល​មិនបាន​ឆ្លើយ​តប​តាម ជាបណ្តុំ​ នៃគោលការណ៍ណែនាំ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលត្រូវបានបង្កើត​ឡើងដោយអង្គការ​ FAO និងអង្គការ​ WHO ដើម្បីធានាសុវត្ថិភាព និងគុណភាពនៅក្នុង​ពាណិជ្ជកម្មម្ហូប​អាហារអន្តរជាតិ។ បើ​តាម​លោក វុទ្ធី ការ​នាំ​ចូល​ផលិតផល​ដែល​មិន​បាន​ត្រួតពិនិត្យ​ដូចជាផ្លែឈើ បន្លែ និង​សាច់​ដែល​មាន​មេរោគ​​ ឬ​ម្ហូប​អាហារ​កែច្នៃខ្លាំង​ពេក​ អាច​មាន​សារធាតុ​គីមី​ដែល​បង្កឱ្យ​កើត​​ជំងឺ។ ជាពិសេស ការហូរចូលម្ហូប​អាហារកែច្នៃ ដែលមានតំលៃថោក បង្កក្តីបារម្ភចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែលការ​ចំណាយ​មាន​កម្រិត​​។ បើទោះបីជា​ការផ្គត់ផ្គង់ម្ហូប​អាហារបែប​សន្សំសំចៃ គឺរឿង​ចាំ​បាច់ក៏ដោយ ក៏វា​​សំខាន់ផងដែរ​ក្នុង​ការ​រក្សា​គុណភាព​​​អាហាររូបត្ថម្ភ ​និង​សុខភាព។ យោងតាមផែនទីបង្ហាញផ្លូវរបស់កម្ពុជាស្តីពី​ប្រព័ន្ធស្បៀង ដើម្បី​ការអភិវឌ្ឍប្រ​កបដោយចីរភាព ជា​ក្របខណ្ឌយុទ្ធសាស្រ្ត ដែលសំដៅ​សម្រេចបាននូវសន្តិសុខស្បៀងសម្រាប់ប្រ​ជា​​ពលរដ្ឋទាំងអស់នៅត្រឹម​ឆ្នាំ២០៣០បាន​បង្ហាញ​ថា ប្រជាជនកម្ពុជា មិនអាចមានលទ្ធភាពទទួល​​បានរបបអាហារ​ដែល​​ធ្វើ​ឱ្យ​មាន​​សុខភាពល្អ​ទេ។ អ្នក​ស្រី ម៉ិច សៀងហៃ ជា​កម្មកររោងចក្រនៅភ្នំពេញបានសម្តែងការព្រួយបារម្ភអំពីការមិនមាន​លទ្ធភាពទិញផលិតផលស្រស់ និងតម្លៃសមរម្យនៅក្នុងរាជធានី ហើយផ្ទុយទៅវិញ ត្រូវពឹង​ផ្អែកលើសាច់​និង​អា​ហារ​កែច្នៃ ដែលនាំចូល​ ដើម្បីបំពេញ​ចំណែក​ភាគ​ច្រើន​​នៃ​របប​​អាហារ​របស់អ្នក​ស្រី​​។ កញ្ញា អុល មេត្តា ប្រជាពលរដ្ឋរស់​​នៅ​ខេត្ត​កំពង់ចាម ក៏​បាន​សម្តែង​​កង្វល់​ផងដែរ​ចំពោះ​​ការ​មិន​អាច​ទទួល​បាន​​អាហារប្រកប​​ដោយ​សុវត្ថិភាព​ពី​កសិករ និង​អាជីវករ​ក្នុង​ស្រុក។ កញ្ញា​ មេត្តា​ បានប្រាប់ខេមបូចា​ថា កសិករនៅក្នុងសហគមន៍របស់កញ្ញាបានបង្កើនការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ហើយទិន្នផល​​របស់ពួកគាត់​បានថយ​​ចុះ ធ្វើឱ្យអ្នកភូមិជាច្រើនស្វែង​រក​​បន្លែ និងសាច់ពី​ទី​កន្លែងផ្សេង។ ផលវិបាកនៃគម្លាតរបបអាហារទាំងនេះ គឺ​ធំធេង ដោយសារអត្រាកង្វះអាហារូបត្ថម្ភនៅតែមាន​​កម្រិតខ្ពស់ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។ គិតត្រឹមឆ្នាំ២០២២ កុមារកម្ពុជាប្រមាណ​ ២២ភាគរយ​ មាន​ជំងឺក្រិសក្រិន ១៦ភាគរយ ​ស្គមស្គាំង និង ១០​​ភាគរយ​ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នេះបើយោងតាម ប្រជាសាស្រ្ត និងសុខភាពដែលរៀបចំ​ធ្វើឡើងដោយរដ្ឋាភិបាល។ ខណៈពេលដែល​សុវត្ថិភាព​​ និងសន្តិសុខ​ស្បៀង​អាហារមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះបំផុតនៅ​កម្ពុជា ក្តីបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង​អាហារពិភពលោក គឺតែងតែកើតមាន។ នៅទូទាំងពិភពលោក កើត​ជំងឺ ដែលបង្កឡើង​ពី​​​អាហារជារៀងរាល់​ឆ្នាំ ដោយ​មាន​មនុស្ស​ប្រហែល ៤២០ ០០០នាក់បាន​ស្លាប់​រៀងរាល់​ឆ្នាំ ដែល​ក្នុង​នោះ៣០ភាគរយ​ គឺ​ជាកុមារ អាយុក្រោម៥ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ នៅតាម​បណ្តា​ប្រទេសដែលមានចំណូលកម្រិត​ទាប និងមធ្យមដូចជាកម្ពុជា ដុល្លារត្រូវបាន​ខាត​បង់រៀងរាល់​ឆ្នាំទៅលើ​ផលិតភាព និងការ​ចំណាយ​លើ​ថ្លៃព្យា​បាលជំងឺ​ ដោយសារការ​ទទួល​ទាន​ម្ហូប​អាហារគ្មាន​សុវត្ថិភាព។ នៅក្នុងពិធីប្រារព្ធ​ទិវា​សុវត្ថិភាពម្ហូបអាហារពិភពលោកនេះដែរ​ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ (CARD) បានសង្កត់ធ្ងន់ថា សុវត្ថិភាពម្ហូប​អាហារបានក្លាយ​ជាការ​ទទួល​ខុសត្រូវរបស់មនុស្សគ្រប់គ្នា​ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និងប្រជាពលរដ្ឋនៅទូទាំង​ពិ​ភពលោក។ អំឡុងទិវាសុវត្ថិភាពម្ហូប​អាហារពិភពលោក ដែលបាន​ប្រកាស​​​ដោយមហាសន្និបាតអង្គការ​ស​ហ​ប្រជាជាតិនៅ​ក្នុងឆ្នាំ២០១៨ និង​ត្រូវបានប្រារព្ធធ្វើជា​រៀងរាល់​ឆ្នាំ​នៅថ្ងៃទី៧ ខែមិថុនា លោក អ៊ុក រ៉ាប៊ុន មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក៏បានរំលេច​ពីតម្រូវការសំខាន់នៃ​កិច្ច​សហការគ្នាក្នុងចំណោម​អ្នកបង្កើតគោលនយោបាយ អ្នកផលិត​ម្ហូប​អាហារ អ្នកកែច្នៃ អ្នកចែកចាយ អ្នកលក់រាយ និងអ្នកប្រើប្រាស់ ដើម្បីធានាបាននូវលទ្ធភាព​ទទួលបានអាហារដែល​មានសុវត្ថិភាព ជាពិសេសនៅក្នុងកាលៈទេសៈ ដែលមិនអាចទាយទុកមុនបាន។ លោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ​ (FAO) ប្រចាំប្រទេសកម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធប្រុងប្រយ័ត្នចំពោះវិបត្តិនៃសុវត្ថិភាពម្ហូប​អាហារ ព្រោះថា ​វាប៉ះពាល់ដល់ដំណើរ​ការ​នៃខ្សែ​សង្វាក់ផ្គត់ផ្គង់។ ថ្លែងទៅកាន់អង្គពិធី ដែលសម្បូរ​ដោយ​​វត្តមានអ្នកបង្កើតគោលនយោបាយ និងអ្នកប្រឹក្សាយោបល់ លោក​ស្រី រេប៊ែកកា ប៊ែល មានប្រសាសន៍​ថា៖ លោកស្រី​បាន​បន្ថែមថា៖ ការទទួល​ខុសត្រូវរួមគ្នាសម្រាប់សុវត្ថិភាពម្ហូប​អាហារក្នុងប្រទេសកម្ពុជាបានកើនឡើង បន្ទាប់ពីការអនុម័ត ក្នុងឆ្នាំ២០២២ ដែលគេរង់ចាំជាយូរមកហើយនោះ​ ។ ច្បាប់នេះ​បានពង្រីកបទប្បញ្ញត្តិសម្រាប់​​​ក្រុមហ៊ុនពាណិជ្ជកម្ម​​លក់រាយ​​ម្ហូប​អាហារ ដោយ​​បញ្ចូល​​អ្នក​លក់តាមចិញ្ចើមផ្លូវផងដែរ។ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ច​ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) ជាទីភ្នាក់ងាររបស់ក្រសួងពាណិជ្ជកម្មដែលយកចិត្តទុកដាក់ក្នុង​ការធានាសុវត្ថិភាពអ្នកប្រើប្រាស់បានប្រាប់ខេមបូចា​ថា ច្បាប់ស្តីពី​សុវត្ថិភាពម្ហូប​អាហារពាក់​ព័ន្ធនឹងការត្រួតពិនិត្យពីក្រសួងចំនួនប្រាំមួយ។ លោក ផាន អូន បានមានប្រសាសន៍ថា៖ លោកបានបន្ថែមថា៖ ខណៈ​ពេល ដែលរដ្ឋាភិបាលកម្ពុជាពង្រីកក្រុម​ការងារ​ត្រួត​ពិនិត្យ​របស់ខ្លួន កម្ពុជា​ក៏កំពុងអនុវត្តផែន​ការ​អភិវឌ្ឍន៍ឆ្ពោះ​ទៅខាងក្រៅ​​សម្រាប់ប្រព័ន្ធស្បៀងអាហារ ដោយទទួល​យក​ធាតុចូល​ពីបណ្តា​អង្គការ​អន្តរជាតិ។ ការសម្រេចបាននូវចក្ខុវិស័យនៃការផ្តល់អាហារូបត្ថម្ភពេញលេញដល់ប្រជាពល​​រដ្ឋទាំងអស់នៅត្រឹម​ឆ្នាំ២០៣០ ទាមទារឱ្យមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន។ អ្នកបង្កើតគោលនយោបាយ និងអ្នកប្រឹក្សាយោបល់​អន្តរជាតិបានសង្កត់ធ្ងន់លើតម្រូវការក្នុង​ការ​ពង្រីកលទ្ធភាពទទួលបាន​អាហារូបត្ថម្ភ និងសេវា​ជំនួយសង្គម ក៏ដូចជាការធានាថា ខ្សែសង្វាក់តម្លៃអាហារមានភាពសម្បូរបែប​ មាននិរន្តរភាព និងគាំទ្រដល់​របបអាហារដែលជួយ​ដល់​សុខភាព ៕ ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖
1481-08-30T11:59:00+06:42
cambojanews.com
https://khmer.cambojanews.com/food-safety-day-tackling-nutrition-and-contamination-challenges-by-2030/
b61ed343-0aa2-4ba4-8fc0-8678cf9e9bbe
អ្នកជំងឺមួយចំនួនចេញទៅព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស
ពលរដ្ឋខ្មែរមួយចំនួននៅតែបន្តជ្រើសរើសការព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស ខណៈ​មន្ទីរពេទ្យខ្លះនៅកម្ពុជា រងការ​រិះគន់អំពីគុណភាពនៃការព្យាបាល រួមទាំងក្រមសី​លធម៌ និ​​ង​​វិជ្ជាជីវៈរបស់គ្រូពេទ្យមួយចំនួន មិនទាន់អាច​​ឆ្លើយ​​តបតាមតម្រូវការចាំ​បាច់​របស់ពលរដ្ឋបានពេញ​លេញ យោងតាមការលើកឡើងរបស់ពលរដ្ឋមួយចំនួន។ កញ្ញា ​ ជ័យ ស្រីណេត ដែលបានផ្តល់បទសម្ភាសន៍ក្នុងចំណោមមនុស្ស១១នាក់ផ្សេងទៀតលើកឡើង​ថា រូប​​នាង និងក្រុមគ្រួសារតែ​ងចេញ​ទៅ​ព្យាបា​ល ​​និង​​ពិ​​និត្យ​សុ​ខ​ភាព​នៅ​​​ស្រុ​​​កថៃជាប្រចាំ។ មា​នស្រុ​ក​​កំ​​ណើ​ត​នៅខេត្តសៀមរាប តែបច្ចុប្បន្នរស់​នៅ​ក្នុ​ង​​ទីក្រុ​​ង​​​ភ្នំ​​ពេ​ញ​​ ស្រីណេត ឱ្យដឹងថា មូលហេ​​តុ​ដែ​ល​​រូ​ប​​​គេ​​ត្រូ​វ​ប​ង្ខំចិត្តទៅរក​សេវាព្យាបាលជំងឺ និងពិ​និត្យសុខ​ភា​ព​​​នៅ​​​​ក្រៅ​ប្រ​ទេ​ស​​នេះ ដោយ​សារ​​ចំណាយតិ​ច​​​នៅ​​ទី​​នោះ តែគុណភាពនៃការព្យាបាលគួរឱ្យទុកចិត្ត និង​មា​​​នប្រសិ​ទ្ធ​​ភា​ព​ខ្ព​ស់។ កញ្ញាបញ្ជាក់ថា៖ ។ កញ្ញាបន្តថា៖ ។ ប្រភពដែលផ្តល់បទសម្ភាសន៍យល់ឃើញថា ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ សេវាសុខាភិបាល​កម្ពុជារង់ការរិះគន់ថា មិន​​​ទា​ន់​ធ្វើទំនើបកម្មឱ្យមានស្តង់ដារ ជាពិសេសទាក់ទងក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់គ្រូពេទ្យ។ ជាងនេះ​ទៅ​​ទៀ​​​ត​​ សេ​​​វា​ព្យា​បាលស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលនាំឱ្យអ្នកជំងឺមានចំណូល​ក្រោមមធ្យម គ្មាន​​ល​ទ្ធ​​​​ភា​​ព​​ចំ​​ណា​​យទៅលើថ្លៃព្យាបាលរួច។ បន្ថែមពីលើនេះ អ្វីដែល​រង់ការតិះទៀន​ពី​សា​ធា​រណជន គឺទាក់ទង​ក្រមសី​ល​​ធ​​ម៌​​​​ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ ដែលបម្រើការនៅតាម​មន្ទី​រ​​ពេ​ទ្យ​​​រដ្ឋ​មួយចំនួន។ មិនខុសគ្នាទេ លោក លី ប៉ុន ជាពលរដ្ឋរស់នៅស្រុកទឹកឈូ ខេត្តកំពត ក៏ឯកភាពដែរថា បញ្ហាសេវាសុខាភិបាលនៅកម្ពុជា ពិតជានៅមានភាពខ្វះខាតលើផ្នែកខ្លះ ដូចវិធីព្យាបាលនៅមិនទាន់ចំជំងឺ និងក្រមសីលធ​ម៌រប​ស់​​​​គ្រូពេទ្យជាដើម។ លោកបន្តថា សមាជិកគ្រួសាររបស់លោក ទើបតែត្រឡប់ពីយកសាច់ញាតិទៅព្យា​​បា​លនៅប្រវៀតណាមថ្មីៗនេះ។ បើតាមលោក លី ប៉ុន ថ្លៃព្យាបាលនៅប្រទេសវៀតណាម និងប្រទេសថៃដែលលោកធ្លាប់ទទួលសេវា និងបន្តទៅទៀត អះអាងថា របៀបនៃការព្យាបាលនៅប្រទេសជិតខាងទាំងពីរនេះ គឺគួរឱ្យទុកចិត្ត និងមានភាពច្បា​​ស់​​លាស់ ប្រាកដប្រជា។ របៀបនៃការព្យាបាលរបស់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតខុសពីគ្រូពេទ្យខ្លះនៅកម្ពុជា។ ការផ្តល់ថ្នាំតិចតួច បើរកឃើញថាមានជំងឺហើយ ព្យាបាលបានលឿន មិនរបៀបចិញ្ចឹមជំងឺទេ។ មួយវិញទៀត បើទោះ​ជា​ថ្លៃបន្តិចនៅក្នុងស្រុ​ក​​ថៃ បើធៀបនឹងវៀតណាម និងកម្ពុជាប៉ុន្តែរបៀបនៃការព្យាបាល​​នៅទីនោះ មានប្រ​​សិ​ទ្ធ​ភាព។ លោកបន្តថា៖ លោកបានរៀបរាប់ថា ភាគច្រើនដូចករណីកូនរបស់លោក ពេលហ្នឹងគាត់មានបញ្ហាសុខភាពផ្ទៃពោះទេ។ នៅពេលមានផ្ទៃពោះទៅពិនិត្យសុខភាពស្រាប់តែពេទ្យថា គាត់មានដុំគីសនៅក្នុងស្បូនអីណា មិនអាចទុកកូនហ្នឹងបានទេ បើសិនទុកកូនហ្នឹងដល់រយៈពេល​៤ខែឡើងទៅ វានឹងធ្វើទុកនាំឱ្យចុក ហើយទុកនៅមិនបានត្រូវតែវះយកកូនចេញ។ គ្នាការយូរហើយមិនទាន់មានកូនផង ដល់ពេលគ្នាមានអ៊ីចឹងគ្នាអរណាស់។ ដល់លឺអ៊ីចឹងទៅគ្នាភ័យ គ្នាអត់ហ៊ានវះភ្លាមទេ។ គាត់ក៏សាកល្បងទៅពិនិត្យសុខភាពនៅប្រទេសថៃ។ នៅ​ពេលទៅដល់ថៃគេពិនិត្យ(ពេទ្យ)ទៅគេថា អត់មានអីផងធម្មតា។ នៅក្នុងស្បូនអ៊ីចឹងកាលណាកូនវានៅតូចអ៊ីចឹងដុំទឹកវានៅធំ។ នៅពេលវាធំទៅ អាដុំទឹកហ្នឹងវារួមៗ ហើយនៅពេលវាកើតទៅ ដុំទឹកហ្នឹងវាទៅជាដុំទឹកភ្លោះវិញទេ។ ក្រៅពីនេះ លោក លី ប៉ុន ឱ្យដឹងថា នៅពេលយកអ្នកជំងឺចូលដល់មន្ទីរពេទ្យ ពួកគេតែងតែតម្រូវឱ្យអ្នក​ជំងឺ​​ស​ម្រា​កនៅពេទ្យជានិច្ច។ លោកបន្តថា ការធ្វើដូចនេះខាងមន្ទីរពេទ្យលើកឡើងថា ដើម្បីងាយស្រួ​ល​តាម​ដា​ន​ជំ​ងឺ​។ ចំណែកបន្ទប់សម្រាកវិញ ក្នុងមួយយប់គិតតម្លៃគ្រែ៣៥ដុល្លារ ទៅ៧០ដុល្លារ។ តម្លៃ​គ្រែ​ដេកនេះ ប្រែ​​​​​ប្រួលទៅតាមបន្ទប់ធម្មតា ឬបន្ទាប់វីអាយភី។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលចុងក្រោយនេះពលរដ្ឋដែលជួបបញ្ហារឿងការព្យាបាល ប​ង្ហា​ញ​​​ប្រតិកម្មជាបន្តបន្ទាប់ ទាក់ទងការទទួលខុសត្រូវ និងភាពព្រងើយកន្តើយរបស់បុគ្គលិកពេទ្យ​ខ្លះចំ​​​ពោះ​អ្ន​ក​ជំងឺ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Zey LeakII បានបង្ហោះ​​សា​​រ​ទាក់ទងការ​ឈឺ​ចាប់ដោយសារ​ម្តាយរបស់ខ្លួនត្រូវបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ តាមរយៈ​សំណេរដ៏វែង​អ​ន្លា​​​យ​​​នៅ​លើគេ​ហទំព័​រហ្វេ​ស​ប៊ុក​ បង្ហា​​​​ញថា ស្រ្តីឈ្មោះ បានចូលទៅសម្រាកព្យា​បាល​​នៅ​​​ក្នុង កាល​​ពី​​​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៤។ ការចូលទៅ​រកសេ​វាព្យា​បា​ល​​​របស់​​ម​​ន្ទី​​​​​​រ​ពេទ្យ​​រដ្ឋ​​នេះ ប្រភពប​ញ្ជាក់​​ថា​ ដោយសារ​ម្តា​​យ​​របស់ខ្លួនមានអាការៈឈឺពោះសម្រាលកូនមុនកំ​​ណត់ ដែ​​ល​​មានកូ​ន​ក្នុង​​ផ្ទៃ៨​ខែ​។ ប៉ុន្តែដោយសារការធ្វេសប្រហែស និងការខ្ជីខ្ជារបស់បុគ្គលិកពេទ្យ បណ្តាល​​ឱ្យស្រ្តី​​វ័​យ​​៤៤ឆ្នាំរូបនេះ ត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ប្រភពបន្តថា៖ ។ ករណីមួយផ្សេងទៀត ក៏មានស្ថានភាពស្រដៀងគ្នានេះដែរ។មានគណនីហ្វេសប៊ុកឈ្មោះ Sreypich Thou បា​ន​​បង្ហោះសារកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា ។ ម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវជាកូនស្រីរបស់បុរសម្នាក់ដែលស្លាប់ បាន​សរសេ​រ​ថា នៅ​ម៉ោ​​​ង២ទៀបភ្លឺឪពុករបស់ខ្លួនមានអាការៈសន្លប់បាត់បង់ស្មារតី និងត្រូវបញ្ជូន​មកសង្រ្គោះ​បន្ទា​ន់​នៅម​ន្ទី​​​រពេ​​ទ្យ​មិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី។ ក្រោយដឹកអ្នកជំងឺដល់មន្ទីរពេទ្យ និង​ខ្វះ​បុគ្គ​លិ​កផង អ្ន​កជំងឺត្រូវទុកចោល ប៉ុន្តែតម្រូវជាចាំបាច់ត្រូវបង់លុយថ្លៃព្យាបាលមុន។ អំឡុងពេលនៃ​ការរង់​ចាំ​បង់​​​លុ​យ​មុននេះ ក្រុមគ្រួសាររបស់នាង ត្រូវប្រើពេលជាង៤០នាទី។ ភាពចម្រូងចម្រាសនេះ ស្រីពេជ្រ បញ្ជាក់នៅក្នុងសំណេរថា ទម្រាំដោះស្រាយបានចប់ស្រេចបាច់ ត្រូវប្រើ​ពេ​លដល់​ម៉ោង៨​ព្រឹ​ក ហើយក៏ជាពេលដែលឪពុករបស់នាង បានស្លាប់ហើយដែរ។ ក្រៅពីនេះ ហេតុផល​ដែ​លក្រុ​​​មគ្រួសាររបស់ខ្លួន បង្ខំចិត្តរកសេវាឡាន​សាមុយ​ពីខាងក្រៅ ដោយសាររថយ​ន្តសង្រ្គោះ​​របស់ម​ន្ទីរ​ពេ​ទ្យរបស់រុស្ស៊ី មានតម្លៃថ្លៃមួយគុណនឹងពីរ បើធៀបនឹង​ត​ម្លៃ​​​​​ឡាន​សង្រ្គោះ​នៅខាងក្រៅ។ កញ្ញាបន្តថា៖ ។ ចំណែកកញ្ញា ហែម វណ្ណដា ដែលមានទីលំនៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ​ប្រាប់​ថា​​ក្រុ​ម​​គ្រួ​សា​​ររប​​ស់​​នាង តែងទៅរកសេវាព្យាបាលនៅប្រទេសជិតខាងកម្ពុជាជាដ៏រាប។ប្រភពនបន្តថា ការ​​ចេ​​ញ​​ទៅ​ព្យា​​បា​ល​​នៅក្រៅប្រទេស ដោយសារគ្មានជម្រើសណាដែលល្អជាងនេះ។ជាការសង្កេត វណ្ណដា អះ​​​អា​ង​ថា គុ​​ណ​​ភា​​ពនៃការព្យាបាលនៅក្នុងស្រុកមិនអាចជឿទុកចិត្តបាន ហើយគួបផ្សំនឹងក្រមសី​លធម៌​រប​​​​ស់​គ្រូ​​ពេទ្យ​ខ្លះ​​​ទៀ​តដែល​ពិ​​បាកនឹង​ទទួលយក។ ប្រភពបន្តថា៖ ។ មន្ទីរពេទ្យជប៉ុន មុននឹងប្រតិបត្តិការលើសេវាវេជ្ជសាស្រ្តនៅកម្ពុជា កាលពីឆ្នាំ២០១៦​។ មន្ទីរពេទ្យឯក​ជន​មួ​យ​​​នេះ​​ ធ្លាប់បាន​ធ្វើ​​អ​ង្កេត និង​​សិក្សាស្រាវជ្រាវដោយល្អិតល្អន់​ ហើយរកឃើញថា ប្រជាពលរដ្ឋកម្ពុជា​ជាង​​​​២​១​ម៉ឺននាក់ ចេញទៅព្យាលបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស ក្នុងមួយឆ្នាំៗ។ របាយការណ៍​បន្តថា ចំពោះប្រទេសដែ​ល​​​​ព​ល​​​រដ្ឋខ្មែរ​តែងទៅទទួលសេវាព្យាបាល រួមមានប្រភេទ​វៀតណាម ថៃ និង​សិង្ហបូរី​។ ក្នុ​ង​ចំ​ណោ​ម​ប្រ​​ទេ​ស​ទាំងនោះ វៀតណាមប្រមាណ១សែន ៦ម៉ឺនាក់ ស្មើនឹង៧៦ភាគរយ ប្រទេស​​​ថៃ​​ប្រ​មា​ណ​៤ម៉ឺននាក់ស្មើ​​នឹង​​១៩ភាគរយ និងប្រទេសសិង្ហបុរី ចំនួន៦ពាន់៣រយនាក់ស្មើ​នឹង​៣ភាគរយ។ ផ្ទុយពីការរកឃើញនេះ អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បដិសេធថា តាមពិ​ត​​ទៅ​​​ព​​​លរដ្ឋខ្មែរ ដែលទៅស្វែង​​រកសេវាព្យាបាល និងពិនិត្យជំងឺនៅក្រៅប្រទេសមានចំនួន​​​១ភាគរយទេ​​​​។ ក៏ប៉ុ​ន្តែ​ បើទោះបីជារដ្ឋាភិបាល ធ្លាប់អះអាងពីការងើបឡើងវិញ នៃប្រព័ន្ធវេជ្ជសាស្រ្តកម្ពុជា ហើ​​យ​មិន​សូវ​មាន​​ពលរ​​ដ្ឋ​​ខ្មែរចេញទៅព្យាបាលនៅស្រុកក្រៅប្រទេសក្តី គេសង្កេតឃើញនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និង​ក​ម្ពុ​​​ជា-វៀតណាម រួមទាំងតាមជើ​ងហោះ​​​ហើរផង ពលរដ្ឋតម្រង់ជាជួរៗ រង់ចាំវ៉ៃលិខិតឆ្លងដែនជារៀ​ង​​រា​ល់​​ថ្ងៃ​​។ កញ្ញា ហែម វណ្ណដា ដែលធ្លាប់ទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺជាញឹកញាប់នៅ​ប្រទេស​ថៃ លើក​​ឡើ​​ង​ថា ក្នុងមួយថ្ងៃៗពិតជាមានប្រជាព​លរដ្ឋខ្មែរចេញទៅប្រទេសថៃក្រោ​មហេតុផលដំណើរ​កំ​សា​​​ន្ត​​ផ​​ង និ​ង​​​ពិនិ​​ត្យ​​​ជំងឺផង ដែលរូបគេបានជួបមានជាហូរហែ។ ប្រភពបន្តថា អ្នកដែលចេញ​ទៅរកការ​ព្យា​បា​ល​ជំ​​​​ងឺ​​ក្រៅ​ស្រុ​ក​​សុទ្ធ​​តែបានលើកឡើងប្រហាក់ប្រហែលគ្នាថា ព្រោះតែគ្មាន​ជំនឿលើការព្យា​បាល​នៅ​ក្នុ​ង​​​ស្រុ​ក។ ​​មួ​​​​​​យ​​​វិញ​ទៀ​ត តម្លៃនៃការព្យាបាលថ្លៃ មិនថាពេទ្យរដ្ឋ ឬឯកជនទេ។ បន្ថែមពីលើនេះ ក្រម​សី​លធម៌ និ​ង​​វិជ្ជា​​ជី​​វៈ​​​របស់​​ពេ​​ទ្យ​ ពិបាកទទួលយក ហើយមានពេលខ្លះសំដីរបស់គ្រូពេទ្យគ្រោតគ្រាត និង​អសុរ​សថែ​ម​​ទៀ​​ត​។ កញ្ញាបន្តថា៖ ។ អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ទទួលស្គាល់ថា សេវាសុខាភិបាលកម្ពុជា ពិត​​ជា​​ដើរមិនទាន់ដល់ចំណុចដែលពលរដ្ឋចង់បាន។ ប៉ុន្តែស្របពេលដែលខ្វះខាតនេះ ផ្នែកវេជ្ជសាស្រ្ត​ក្នុង​​​ស្រុ​ក ក៏បានដើរតួនាទីក្នុងការបំពេញតម្រូវការចាំបាច់ បម្រើឱ្យការព្យាបាលរបស់ពលរដ្ឋបានល្អប្រសើ​រហើ​យ​​ដែ​រ​។ ចំណែក លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងការពារ​កាលពីខែមីនា ឆ្នាំ២០២៤ នៅស្រុក​​កោះ​​​ធំ ខេត្ត​កណ្តា​លថា នៅចំពោះមុខនេះ កម្ពុជាបានពង្រឹងវិស័យសុខាភិបាលទាំ​ងលើផ្នែកជំនាញ​​បច្ចេ​ក​​ទេ​​ស បរិក្ខា​​រ​​ពេទ្យ និងការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្រ្តនេះ។ ប៉ុន្តែ​បើទោះជារដ្ឋាភិបាល បានព្យាយាម​ប្រឹងប្រែង​បំ​ពេ​ញ​​ភា​​ពខ្វះចន្លោះយ៉ាងណាក្តី ក៏ការរិះគន់ពីភាពខ្វះខាតដោយអន្លើ នៅតែបន្ត​កើតមាន​​ដែរ។ ក្នុងន័យ​នេះ បើ​​តា​​​​មលោក ហ៊ុន ម៉ាណែត បើធៀបការព្យាបាល និងពិនិត្យសុខភាពនៅក្នុងស្រុក និង​អ្នក​ចេញ​ទៅ​ក្រៅ ក៏ចំ​​នួ​នពលរដ្ឋរកសេវាកម្មក្នុងស្រុកមានទិន្នន័យខ្ពស់ជាងដែរ។ លោកនាយករដ្ឋមន្ត្រីបន្តថា៖ ​។​​ បើទោះជាមានការថ្លែងសារនយោបាយរបស់នាយករដ្ឋមន្រ្តី​ អំពីភាពខ្លាំងនៃសេវាវេជ្ជ​សាស្រ្ត​​កម្ពុ​ជា​​ ក្នុងពេ​​ល​​ប​ច្ចុប្បន្នថា បានបំពាក់ឧបករណ៍ទំនើបៗជាបន្តបន្ទាប់យ៉ាងណាក៏ដោយចុះ។ គេសង្កេតឃើញថា ភាព​មិ​ន​​ប្រា​​​​ដកប្រជានៃការព្យាបាលក្នុងករណីខ្លះមិនដិតដល់នេះ សឹងបង្កើតទៅជាជំងឺសង្គមមួយដែលដោះ​មិ​​ន​​​ចេញទៅហើយ។ កាលពីដើមខែមីនា ឆ្នាំ២០២៣​ លោក ហុង ចំរើន អាយុ៣៤ឆ្នាំ និងកូនប្រុសអាយុ៤ឆ្នាំ ត្រូវបង្ខំចិត្តបញ្ចប់​​ជី​​វិ​តខ្លួនឯង ដោយសារគ្មានលទ្ធភាពបង់លុយ លើសេវាព្យាបាលជំងឺខូ​ចក្រលៀន។ ក​រណីដាច់ដោ​​យឡែ​ក​​​មួ​យ​ទៀត កម្មការិនីរោងចក្រមួយ ក្នុងខេត្តកណ្តាលឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ត្រូវពេទ្យ​ឆ្ម​ប​ដែល​​គ្មា​​​​ន​​ជំ​​នាញ នៅគ្លីនិកឯជនមួយកន្លែងឈ្មោះដើមអង្គ្រង ក្នុងខេត្តកំពង់ស្ពឺ កាត់ពោះ​​វៀនច្រ​ឡំថា​​ជា​​ដៃស្បូ​​ន ត្រូវស្លាប់ចោលកូន និងប្តី។ ក្រៅពីនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវក្រសួងសុខាភិបាលប្តឹងទៅតុលាការ ក្រោយពី​អតីតនាយ​ក​រ​​ដ្ឋ​​​មន្រ្តីលោក ហ៊ុន សែន ប្រតិកម្មនៅពេលលោករិះគន់ពេទ្យខ្មែរ១០នាក់ដែលលោកបានជួប មាន​​៩​​​​នាក់​​ហើ​​​​យដែលឈ្លើយ និងគ្មានសមត្ថភាពពិតប្រាកដ។ ឆ្លើយតបបញ្ហានេះ លោកវេជ្ជបណ្ឌិត លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកទទួលស្គាល់​​ថា ចំ​ពោះ​​ភា​ពឆ្គាំ​ឆ្គ​ង ខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈតាមពិតទៅនោះ គឺជាកំហុ​សរប​ស់​​បុគ្គលិកផ្នែកខ្លះ ដូច​​ជា​​​អ្ន​ក​​ទទួលព័ត៌មាន ឬផ្នែកផ្សេងទេ។ ដោយឡែក ចំពោះគ្រូពេទ្យហាក់បានកែប្រែឥរិយាបថ និងមានក្រ​មសី​ល​​​ធម៌ជាអ្នកបម្រើសេវា ប្រសើរជាងមុនហើយ មកដល់ពេលនេះ។ ប៉ុន្តែលោកនៅ​តែជំរុញឱ្យគ្រប់ភា​គីពា​ក់​ព័​​ន្ធ​បន្តជួយកែលម្អបន្ថែមទៀត ដូចជាត្រូវដៅឱ្យចំឈ្មោះអ្នកប្រព្រឹត្តកំហុស ក្នុងវិជ្ជា​ជីវៈផ្នែក​វេជ្ជសា​ស្រ្ត​​នេះ​ ជាជាងធ្វើឱ្យខូចពេទ្យដែលគេអនុវត្តបានល្អហើយ។ លោកបន្តថា៖ ។ ​មានករណីដាច់ដោយឡែកមួយផ្សេងទៀត ដែលសាធារណៈ​ចា​ត់​ទុកថា ក្រមសីល​ធម៌ពេទ្យ​នៅស្រុ​កខ្មែ​​​រ​ធ្លា​ក់ចុះ គឺ​ក្នុ​ង​ហេ​​តុ​ការណ៍ ស្រ្តីអនាថាម្នាក់ត្រូវ​​ឡា​ន​​​ម៉ាក ហាយ​ឡែ​ន​​ដឺ​​(Highlander) បើកបុកបណ្តា​ល​ឱ្យរង​​របួសធ្ងន់ ស្ថិ​​ត​តា​មបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់កា​​កាប​​ទី​​១​ ខណ្ឌពោធិ៍សែនជ័យ រាជធា​​នី​​ភ្នំ​​ពេ​​ញ​ ហើយ​​ព្យា​​​​យា​​មបើករត់គៀចខ្លួនបាត់។ ដោយឡែក មានករណីប្រហាក់ប្រហែល​គ្នានេះកើតលើ​កុមារី​ម្នា​ក់ ដែលមានអាយុ៧ឆ្នាំ​នៅខេត្តស្វាយ​រៀង​។ ស្រ្តី​ជាម្តាយឈ្មោះ ហូ ស៊ីណា អាយុ៣៦ឆ្នាំ បញ្ជាក់ប្រាប់សារ​ព័ត៌មា​នក្នុ​ងស្រុ​ក​​ថា ក្រោយកូ​នស្រីរបស់​​ខ្លួ​ន​​​​ត្រូ​​វ​ឱម៉ាល់ទិញប្រ​មាណ​១០០មេ កាលពីខែសីហា ឆ្នាំ២០២២ ក៏ប្រញាប់ប្រញាល់បញ្ជូន​មកមន្ទី​រពេ​ទ្យ​ប​​ង្អែ​ក​​​​​ខេ​ត្តស្វាយរៀង ដើម្បីជួយស​ង្រ្គោះ។ ប៉ុន្តែ​ភ្លា​ម​​ៗ ក្រុមគ្រូពេទ្យមិនបានពិនិត្យដោយដិតដល់ និង​ស​​ង្រ្គោះ​​កុ​មា​រីទេ បែរជា​ប​ញ្ចូ​លសេរ៉ូមមួយកំប៉ោក និ​ង​​ទុ​ក​​​តាមដានសិន។ ក្រោយឃើញអាការៈកុមារី កាន់តែ​​ធ្ងន់ ធ្ងរទើ​​បនិ​យាយថា ​បើ​​មាន​លទ្ធភា​ពបញ្ជូ​​ន​ក្មេ​ង​ស្រី​​​នេះទៅភ្នំពេញចុះ​។ ដោយមិនបង្អង់យូរឪ​​ពុកក្មេ​​ង​​ស្រី​​​​ឈ្មោះ​​ ខៀវ ថេត ត្រូវ​ប​ង្ខំ​​​ចិត្តជា​មួយនិ​ងភរិ​យា​ជួ​លរ​ថ​យន្ត​សង្រ្គោះឯកជន ដឹកកូនស្រី​មកមន្ទី​រពេ​ទ្យ​​គុន្ធ​​បុ​ប្ផា​ នៅ​​ភ្នំ​​ពេញ។ ប៉ុន្តែ​ដោ​យសារ​ឡានមាន​សភា​ព​ចាស់​​​ទ្រុឌទ្រោម បើកមិនបានលឿនពេលបញ្ជូន​អ្នកជំ​​ងឺ​​​​​ដ​ល់​​​​​ភ្នំ​​ពេ​​ញ ក៏ស្លាប់នៅ​លើ​ឡា​នតែម្តង។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវ៉ាន់ ទទួលស្គាល់ថា ភាពអសកម្មសម្រាប់​វិស័យ​​វេជ្ជសាស្រ្តកម្ពុជា ពិតជាមានបញ្ហាបែបនេះមែន នៅតាមតំបន់ខ្លះ ឬផ្នែកខ្លះនៃការផ្តល់សេវាសាធារណៈ​​​។ ​លោកបន្តថា ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ ឬកាត់បន្ថយបញ្ហានេះឱ្យរួមតូច សម្រាប់ថ្ងៃអនាគត គឺគ្មានជម្រើសណាផ្សេងក្រៅពីត្រូវរួមគ្នាក្នុងសំឡេងតែមួយនោះទេ។ម្យ៉ាងវិញទៀត ដើម្បីរុញបញ្ហានេះឱ្យកា​ន់​តែប្រសើរជាងនេះ គឺនៅតាមមណ្ឌលសុខភាព ឬនៅតាមមន្ទីរពេទ្យរដ្ឋ និងទីសាធារណៈ​ ក្រសួងសុខាភិបា​​ល បានដាក់ចេញនូវគោលការណ៍ប្រអប់ ឬមតិរិះគន់ក្នុងន័យស្ថាបនារួចហើយដែរ។ ក្នុងន័យនេះ គឺជាកា​​រ​​​លើកទឹកចិត្តដល់ពលរដ្ឋដែលជួបបញ្ហា លើកដោយចំៗដាក់ក្នុងប្រអប់សារ ងាយស្ថាប័នជំនាញដោះស្រា​​យ។ លោកបន្តថា៖ ។ យ៉ាងណាក៏ដោយ របាយការណ៍ដែលរកឃើញដោយមន្ទីរពេទ្យជប៉ុន ឬហៅថាមន្ទីរសាន់រ៉ាយ ធ្លាប់បង្ហាញថា នៅចំពោះមុខនេះ អ្នកដែលមានទ្រព្យធនស្តុកស្តម្ភ តែងទៅរក​សេវាព្យាបាល និងពិនិត្យសុខភាពនៅសិង្ហបុរី។ ដោយឡែក អ្នកមានជីវភាពមធ្យម ឬលើសនេះ​តែងចេញទៅព្យាបាល និងពិនិត្យសុខភាព នៅថៃ ឬវៀតណាម។ ក្រៅពីនេះ ចំពោះអ្នកមានជីវភាពមធ្យមខ្លះ ឬក្រោមមធ្យម តែងទទួលការព្យាបាល និង​ពិនិត្យ​សុខភា​ព​នៅក្នុងស្រុក៕
1481-07-17T10:24:00+06:42
cambojanews.com
https://khmer.cambojanews.com/some-patients-go-abroad-for-medical-treatment-and-health-check/
967ac2d1-8d6a-4854-a14e-64dad630b33b
អ្នកជំនាញលើកឡើងថា គួរយកចិត្តទុកដាក់នឹងជំងឺផ្លូវចិត្តដែល​កើន​ឡើងច្រើននៅកម្ពុជា
អ្នកជំនាញ និងអ្នកធ្វើការផ្នែកបញ្ហាផ្លូវចិត្តឱ្យដឹងថា អ្នកស្វែងរកសេវាព្យាបាលលើបញ្ហានេះកើនឡើង ស្របពេលដែលនៅក្នុងសង្គមមានអំពើហិង្សា អត្តឃាត និងឃាតកម្មបានកើតបន្តបន្ទាប់​គួរឱ្យព្រួយបារម្ភ។ អ្នកឯកទេសវិកលវិទ្យា និងជានាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដអ្នកស្វែងរកសេវាព្យាបាលជំងឺផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យនេះបានថយចុះរហូតដល់សូន្យនៅថ្ងៃខ្លះ ដោយសារកត្តារឹតត្បិតផ្សេងៗ។ ប៉ុន្តែលោកថា ក្រោយមកចំនួននេះកើនឡើងជាបន្តបន្ទាប់ រហូតដល់ខែមិថុនា ឆ្នាំ២០២៤​នេះ គឺកើនឡើងដល់១ថ្ងៃមានប្រមាណ៤០០នាក់។ អ្នកឯកទេសវិកលវិទ្យា និងជានាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រូបនេះ ឱ្យដឹងទៀតថា ចំនួននេះរាប់តែនៅពេទ្យរុស្ស៊ីទេ​ ចំណែកនៅទូទាំងប្រទេសអាចមានច្រើន ដោយអ្នកខ្លះរកសេវាព្យាបាលនៅក្បែរៗផ្ទះ។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា៖ ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជាលោក ហឿ សេធុល មានប្រសាសន៍ថា កាលពីឆ្នាំ២០២៣ លោកទទួលអ្នករកសេវាព្យាបាលបញ្ហាផ្លូវចិត្តជាមធ្យម៥នាក់ក្នុង១ថ្ងៃ ប៉ុន្តែបច្ចុប្បន្នលោកទទួលបានរហូតដល់១០នាក់។ លោកបន្តថា មូលហេតុធំដែលនាំឱ្យកើតបញ្ហាផ្លូវចិត្តនៅពេលនេះ គឺបញ្ហាសេដ្ឋកិច្ច។ លោក ហឿ សេធុល ថ្លែងថា៖ តាមការចុះផ្សាយនៅក្នុងខែមីនាឆ្នាំ២០២៤របស់ បង្ហាញថា កម្ពុជាមាន នៅអាស៊ានគឺមានរហូតដល់១២ភាគរយស្មើនឹងជាង២លាននាក់។ បន្ទាប់ពីកម្ពុជាគឺប្រទេសឡាវមានប្រជាជនមានជំងឺផ្លូវចិត្តចំនួន ១១,៥៧​ភាគ​រយ​។ លោក ហឿ សេធុល ពន្យល់ថា ជំងឺផ្លូវចិត្តមានច្រើនប្រភេទរួមមានទាំងជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាក់ល្បាតជាដើម។ លោកបន្តថា តាមការសិក្សាលើរបាយការណ៍ផ្សេងៗគ្នាគឺជំងឺទាំងនេះប្រភេទខ្លះកើតឡើងដល់ជាង២០ភាគរយនៃប្រជាជនសរុបរបស់កម្ពុជា។ ចំណែក អ្នកជំនាញសុខភាព និងជាស្ថាបនិកទស្សនាវដ្តី សុខភាពយើង បានផលិតវីដេអូមួយផ្សព្វផ្សាយនៅក្នុងខែឧសភាដោយលោកបញ្ជាក់ថា នៅកម្ពុជាមានប្រជាជនមានជំងឺផ្លូវចិត្តរហូតដល់ជាង៤០ភាគរយ។ លោកអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នព្រោះជំងឺនេះកំពុងបង្កជាបញ្ហាខ្លាំង។ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មានប្រសាសន៍ថា បញ្ហាជំងឺផ្លូវចិត្តជាបញ្ហាធំដែលត្រូវយកចិត្តទុកដាក់។ លោកឱ្យដឹងថា ស្ថាប័នរបស់លោកមានកម្មវិធីជួយដល់សុខភាពផ្លូវចិត្តជាង១០ឆ្នាំមកហើយគឺជួយតាម​រយៈ​រៀបចំកម្មវិធីសមាធិ និងសហការជាមួយអង្គការដៃគូរៀបចំឱ្យមានការព្យាបាលជំងឺនេះ។ លោក វណ្ណ សុផាត បន្តថា បញ្ហាសេដ្ឋកិច្ច ជម្លោះដីធ្លី និងរួមទាំងបរិយាកាសសង្គមផ្សេងទៀតបានក្លាយជាមូលហេតុធំនាំឱ្យកើតជំងឺផ្លូវចិត្ត។ លោក វណ្ណ សុផាត មានប្រសាសន៍ថា៖ ស្ត្រីវ័យ៤០ឆ្នាំប្លាយម្នាក់រស់នៅរាជធានីភ្នំពេញ ឱ្យដឹងថា គាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីមានការឆ្លងរាលដាលនៃមេរោគកូវីដមកដោយបានជួបបញ្ហាសេដ្ឋកិច្ច។ ស្ត្រីរូបនេះឱ្យដឹងទៀតថា ពេលស្ថានភាពជំងឺធ្វើទុក្ខខ្លាំងនៅដើមឆ្នាំ២០២៤ គាត់នៅតែក្នុងបន្ទប់ហើយតែងតែប៉ុនប៉ងសម្លាប់ខ្លួន។ ស្ត្រីដែលមានបញ្ហាផ្លូវចិត្តរូបនេះឱ្យដឹងថា៖ ។ ទោះយ៉ាងណាស្ត្រីរូបនេះឱ្យដឹងថា បច្ចុប្បន្ននេះបន្ទាប់ពីរូបគាត់ទទួលការព្យាបាលតាមពេទ្យជំនាញ រួមទាំងស្តាប់ធម៌អប់រំចិត្ត និងមានការយកចិត្តទុកដាក់ពីកូនៗពេលនេះរូបគាត់បានធូរ​។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អំពាវនាវឱ្យប្រជាជនទូទៅបង្កើនការយល់ដឹង និងទៅទទួលការព្យាបាលឱ្យបានទាន់ពេលកុំទុកឱ្យជំងឺឡើងដល់កម្រិតធ្ងន់ធ្ងរឈានដល់ការសម្លាប់ខ្លួនឯង និងអ្នកដទៃ។ លោកបន្តថា វិធីសាស្ត្រងាយបំផុតដើម្បីដឹងខ្លួនមានជំងឺផ្លូវចិត្តគឺការដេកមិនលក់។ កម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ កញ្ញា ជុល ស្រីមុំ ឱ្យដឹងថា មួយរយៈចុងក្រោយនេះ រូបគាត់មានការបារម្ភច្រើន ឈឺក្បាល ស្មុគស្មាញ ហើយយប់ខ្លះដេកលក់តែ២ទៅ៣ម៉ោងតែប៉ុណ្ណោះ។ កញ្ញាឱ្យដឹងថា បញ្ហានេះមិនមែនកើតមានតែលើរូបកញ្ញាម្នាក់ឯងទេ គឺមិត្តភក្តិជាកម្មករធ្វើការជាមួយគ្នាកំពុងជួបបញ្ហាប្រហាក់ប្រហែលគ្នានេះស្ទើរទាំងអស់គ្នា។ កញ្ញា ជុល ស្រីមុំ ឱ្យដឹងថា៖ ប្រធាន​សហព័ន្ធ​សហ​ជីព ស៊ីខាវឌូ(CCA​WDU)​ លោក គង់ អាទិត្យ មានប្រសាសន៍ថា លោកមិនមានជំនាញផ្លូវចិត្តទេ ប៉ុន្តែលោកថា បញ្ហាប្រាក់ចំណូលទាប ការចំណាយច្រើននេះបានធ្វើឱ្យកម្មករភាគច្រើនកំពុងរស់នៅក្នុងស្ថានភាពព្រួយបារម្ភ។ លោក គង់ អាទិត្យ បញ្ជាក់ថា៖ ប្រធាន​សម្ព័ន្ធសហជីពកម្ពុជាលោកស្រី​ យ៉ាង សោភ័ណ្ឌ ក៏មើលឃើញបញ្ហាប្រហាក់ប្រហែលលោក គង់ អាទិត្យដែរ ដោយលោកស្រីបន្ថែមថា ចំណូលតិច ហើយមិនស្ថិតស្ថេរ ខណៈដែលបំណុលច្រើនកំពុងក្លាយជាបញ្ហាធំក្នុងស្រទាប់កម្មករ។ លោកស្រី សោភ័ណ្ឌ បានលើកឡើងថា៖ ។ នៅក្នុងខែមិថុនានេះរបាយការណ៍របស់ បានបង្ហាញថា ភ្នំពេញគឺជារាជធានីដែលការរស់នៅមានការចំណាយខ្ពស់កម្រិតលេខ២នៅអាស៊ានបន្ទាប់ពីសិង្ហបុរី។ របាយការណ៍នេះនាំឱ្យមានការជជែកគ្នាច្រើននៅលើបណ្តាញសង្គម និងស្រទាប់មហាជនទូទៅដែលលើកឡើងពីបញ្ហាចំណូលទាប និងចំណាយខ្ពស់នាំឱ្យពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ និងវិបត្តិផ្លូវចិត្ត។​ នៅដើមខែមិថុនានេះ ក៏បានចេញផ្សាយអត្ថបទមួយស្តីពីការថយចំណូល ចំណែកអាហារឡើងថ្លៃ។ តាមប្រភពប្រជាពលរដ្ឋឱ្យដឹងថា បញ្ហានេះមិនមែនកើតមានឡើងតែនៅក្នុងរាជធានីភ្នំពេញទេគឺនៅបណ្តាខេត្តនានាក៏ជួបបញ្ហានេះដែរ។ ទោះជាមានការលើកឡើងពីបញ្ហាចំណូលធ្លាក់ចុះធ្វើឱ្យពលរដ្ឋមានបញ្ហាផ្លូវចិត្តនេះក៏ដោយក៏របាយការណ៍របស់រដ្ឋាភិបាលបង្ហាញបន្តបន្ទាប់ពីចំណូលជាតិ និងចំណូលពលរដ្ឋកើនឡើង។ ​របាយការណ៍រដ្ឋាភិបាលបង្ហាញថា ពី២៧៩ដុល្លារនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ដុល្លារនៅឆ្នាំ២០២៤។ ជុំវិញរបាយការណ៍សេដ្ឋកិច្ចកើនឡើង និងបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋកើនឡើងដែរនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុហៅថា ជាការរីកចម្រើនដែលគ្មានតុល្យភាព។ លោក ង៉ែត ជូ លើកឡើងថា៖ ។ តាម បានកត់សំគាល់ថា ប្រជាជនរស់នៅក្នុងប្រទេសក្រីក្រ ភាគច្រើនកើតជំងឺផ្លូវចិត្ត ដែលជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពបំពេញការងារ ការទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ និងសហគមន៍។ របាយការណ៍ស្ថាប័នដដែលឱ្យដឹងទៀតថា រាល់ឆ្នាំមនុស្សរាប់រយលាននាក់ធ្លាក់ខ្លួនឈឺចាប់ដោយសារជំងឺផ្លូវចិត្ត ដែលក្នុងនោះអ្នកខ្លះបន្តការឈឺចាប់មួយជីវិត។ តាមការសិក្សាក្នុងរបាយការណ៍​នេះ គឺស្ត្រីម្នាក់ក្នុងចំណោម៣នាក់ និងបុរសម្នាក់ក្នុងចំណោម៥នាក់សុទ្ធតែធ្លាប់ឈឺចាប់ដោយសារជំងឺផ្លូវចិត្ត។ នៅក្នុងខែមិថុនានេះអ្នកព័ត៌មានខេមបូចាដែរសរសេរអត្ថបទនេះ បានទំនាក់ទំនងមនុស្សប្រមាណ២០នាក់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា ទាំងជួបផ្ទាល់ និងតាមទូរសព្ទ គឺក្នុងចំណោមនោះមាន កម្មករ កសិករ បុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន និងមន្ត្រីថ្នាក់ក្រោមមួយចំនួនផង គឺពួកគេបានលើកឡើងក្តីបារម្ភបញ្ហាប្រាក់ចំណូលថយចុះ ការដេកមិនសូវលក់ និងកើតជំងឺផ្លូវកាយខ្លះ។ ខេមបូចា បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី និងលោកស្រី យក់ សម្បត្តិ ដើម្បីសាកសួរពីវិធានការលើបញ្ហាវិបត្តិផ្លូវចិត្ត។ ប៉ុន្តែតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៦ខែមិថុនានេះ អ្នកនាំពាក្យទាំង២រូបមិនលើកទូរសព្ទ និងមិនឆ្លើយសំណួរដែលផ្ញើតាមវ៉ាត់អាប់(WhatApp)ទេ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងតែជួបញ្ហាផ្លូវចិត្តមែន ប៉ុន្តែលោកថា នេះជារឿងធម្មតាដែលប្រទេសណាក៏មានដែររួមទាំងប្រជាពលរដ្ឋអាមេរិកផងដែរ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលធ្វើ គឺការបង្កើនការងារដើម្បីពលរដ្ឋទទួលចំណូល អាចកាត់បន្ថយបញ្ហាដែលមានភាពស្មុគស្មាញផ្លូវចិត្ត។ លោក សុខ ឥសាន មានប្រសាសន៍ថា៖ ចំណែកលោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា ថ្លែងថា​ លោកបានចុះទៅតាមមូលដ្ឋានពិតជាឃើញថា ពលរដ្ឋកំពុងមានបញ្ហាវិបត្តិផ្លូវចិត្តមែន។ លោកថា គណបក្សរបស់លោកកំពុងតាមដានបន្ថែម ហើយគ្រោងនឹងលើកយកបញ្ហានេះមកជជែកនៅក្នុងសភាដើម្បីរកដំណោះស្រាយ។ លោក ញៀន រ៉ាដែន មានប្រសាសន៍ថា៖ លោក ហឿ សេធុល ថ្លែងថា ដើម្បីដោះស្រាយបញ្ហាជំងឺផ្លូវចិត្ត គឺត្រូវការចាំបាច់ឱ្យមានការបង្កើតផែនការមេក្នុងការដោះស្រាយ រួមទាំងបង្កើនចំនួនពេទ្យជំនាញ និងទីតាំងផ្តល់សេវា។ លោកបន្តថា ទីតាំងផ្លូវការបច្ចុប្បន្នមានតែនៅក្នុងមន្ទីរពេទ្យរុស្ស៊ី និងពេទ្យកាល់ម៉ែត្រ​នៅក្នុងរាជធានីភ្នំពេញ ដែលអាចផ្តល់សេវាបានតិចតួចណាស់បើប្រៀបធៀបពលរដ្ឋទូទាំងប្រទេស១៧លាននាក់។ អ្នកជំនាញសុខភាពទាំងនេះលើកឡើងមូលហេតុប្រហាក់ប្រហែលគ្នាថា បញ្ហាផ្លូវចិត្តនៅក្រុមមនុស្សអាយុក្រោម១៨ឆ្នាំភាគច្រើនពាក់ព័ន្ធទម្លាប់នៃការចិញ្ចឹមថែទាំរបស់ឪពុកម្តាយ។ ចំណែក​វ័យចាប់ពី១៨ឆ្នាំឡើងទៅ គឺកើតបញ្ហាផ្លូវចិត្តអាចពាក់ព័ន្ធ កត្តាចំណេះដឹង ស្ថានភាព​សេដ្ឋកិច្ច សុខភាពផ្លូវកាយ ប្រព័ន្ធយុត្តិធម៌ គ្រឿងស្រវឹង គ្រឿងញៀន និងបរិយាកាសសង្គមផ្សេងៗទៀត។ ជាដំណោះស្រាយអ្នកជំនាញទាំងនេះ ជំរុញឱ្យមានការអប់រំផ្លូវចិត្តឱ្យរឹងមាំតាមរយៈ ការអាន ការស្តាប់ ទស្សនៈសាសនា ទស្សនៈអ្នកប្រាជ្ញនានា រួមទាំងការថែទាំសុខភាពផ្លូវកាយឱ្យរឹងមាំ។ ចំណុចមួយទៀតពេលដែលសង្ស័យថា ​មានជំងឺផ្លូវចិត្តត្រូវស្វែងរកសេវាព្យាបាល​ឱ្យបានត្រឹមត្រូវ ទាំងការព្យាបាលតាមចលនា ការប្រឹក្សាយោបល់ ដូរទម្លាប់រស់នៅ និងការប្រើប្រាស់ថ្នាំជាដើម។ លោក ហឿ សេធុល គត់សម្គាល់ថា ករណីហិង្សាឈានដល់ការសម្លាប់គ្នា និងការសម្លាប់ខ្លួនកើតមានរាល់សប្តាហ៍ជាការបង្ហាញពីផ្លូវចិត្តស្ថិតនៅក្នុងស្ថានភាពហានិភ័យដែលចាំបាច់ត្រូវមានផែនការដោះស្រាយច្បាស់លាស់។ ហេតុការណ៍ឃាតកម្ម និងអត្តឃាតមួយចំនួននៅមួយរយៈចុងក្រោយនេះដែលធ្វើឱ្យមហាជនតក់ស្លុត រួមមាន ករណីបុរសម្នាក់កាប់ម្ចាស់​បំណុលស្លាប់ភ្លាមៗនៅស្រុកស្អាងខេត្តកណ្តាលនៅក្នុងខែឧសភា។ ចំណែកនៅក្នុងខែមិថុនា យុវជនជានិស្សិតម្នាក់ឡាយវីដេអូ​(Live Video) មុនលោតទឹកស្ពានជ្រោយ​​ចង្វារ ករណីពិធីករម្នាក់លោតទឹកស្ពានឫស្សីកែវដោយសារវិបត្តិសេដ្ឋកិច្ច និងករណី អតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់គូដណ្តឹងមួយគូដោយសារជម្លោះស្នួហាលខោអាវជាដើម៕
1481-06-27T16:45:00+06:42
cambojanews.com
https://khmer.cambojanews.com/experts-say-that-should-be-careful-with-growing-mental-illness-in-cambodia/
f6aeeada-1810-440a-9bc6-723326769552
ពលរដ្ឋនៅតំបន់រុនតាឯកពិបាករស់នៅដោយសារអាកាសធាតុក្ដៅខ្លាំង និងការផ្ដល់កម្ចីមិនស្របច្បាប់
នៅក្នុង​ផ្ទះដំបូល​ប្រក់​ស័ង្កសី​ដែល​ស្រូប​យក​កម្ដៅព្រះអាទិត្យខ្លាំង កូនប្រុស​អាយុមួយ​ខួប​របស់​ ម៉ី លក្ខណា មិនអាចនៅស្ងៀមទេ។ កាលពីចុងខែមីនា ចំពេលនៃបាតុភូត​រលកកម្ដៅជាប្រវត្តិសាស្ត្រ​នៅកម្ពុជា កុមារតូចម្នាក់នេះ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ដោយជំងឺគ្រុនក្ដៅនិងខ្វះជាតិទឹក។ លក្ខណា រស់នៅ​ក្នុង​ភូមិ​រុនតាឯកជា​តំបន់​​តាំងទីលំនៅ​ថ្មី​សម្រាប់​ប្រជាជនដែលជម្លៀសចេញពី​ឧទ្យានអង្គរ ហើយនៅទីនេះ មាន​ដើម​ឈើ​តិចតួចណាស់ ចំណែក​ឯផ្ទះជាច្រើន​មានរាងដូចប្រអប់​ដែក ដោយមានដំបូល​ចង​ភ្ជាប់​​ដោយ​ខ្សែ​លួសដែក។ អ្នកនាងបាននាំកូនទៅកាន់មណ្ឌលសុខភាពនៅក្នុងសហគមន៍ដើម្បី​ព្យាបាលជំងឺគ្រុនក្តៅ ប៉ុន្តែ កូនប្រុស​នាង​មាន​អាការៈជំងឺធ្ងន់ធ្ងរពេក ទើបត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅខេត្តសៀមរាប​ដើម្បី​សម្រាក​ព្យាបាល ៣យប់នៅទីនោះ។ បូកសរុបរួម អ្នកនាងបានខ្ចីប្រាក់គេ ៣៥០ ០០០​រៀល​ក្នុងអំឡុងពេល​ដែល​កូនឈឺ — ប្រហែល​៨៥ដុល្លារ បន្ថែមពី​លើ​បំណុលដែល​អ្នកនាង​ជាប់​ជំពាក់គេស្រាប់ចំនួន ៣ ៥០០ដុល្លារ។ នៅរសៀលថ្ងៃមួយក្នុងអំឡុងខែឧសភានេះ នាងបាន​ឈរ​នៅលើ​ដង​ផ្លូវ​មួយ​ក្នុងក្រុង​សៀមរាប ដោយ​ស្វែងរក​អ្នកចងការប្រាក់ឯកជនថ្មី ដែលនាងបានដំណឹងថា នឹងផ្ដល់កម្ចី​ដល់​រូបនាង​ក្នុង​អត្រាការប្រាក់​ទាបជាងអ្នកផ្សេងទៀត១០%។ អ្នកនាង​បាន​ព្យាយាម​បើក​ហាង​លក់​ដូរមួយ​នៅតំបន់រុនតាឯក ប៉ុន្តែដូចគ្នា​នឹង​អាជីវកម្មរបស់អ្នកជិតខាងដែរ ហាងលក់​ដូរ​នោះ​បាន​បរាជ័យ​ដោយសារតែគ្មានអតិថិជន​។​ អ្នកស្រី លក្ខណា អាយុ ៣៦ឆ្នាំ បាននិយាយថា៖ រយៈពេលជាងមួយឆ្នាំក្រោយពីរដ្ឋាភិបាលកម្ពុជា​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​ ១០ ០០០គ្រួសារ​ចេញ​ពី​តំបន់​ប្រាសាទ​អង្គរវត្ត មកកាន់តំបន់តាំងទីលំនៅថ្មី​ រុនតាឯក អ្នកភូមិដែល​រស់នៅក្នុង​ទីតាំងលំនៅថ្មីនេះ និយាយថា ពួកគេ​កំពុងរងគ្រោះពីវិបត្តិពីរផ្ទួនគ្នា៖ អាកាសធាតុក្ដៅខ្លាំងក្នុង​អំឡុង​រដូវប្រាំងនៃឆ្នាំនេះ គួបផ្សំជាមួយនឹង​ភាពគ្មានការងារធ្វើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបាន​បង្ខំ​ឱ្យពួកគេ​ខ្ចីប្រាក់ពី​អ្នករកស៊ី​ចងការ​ប្រាក់ដែលគ្មានច្បាប់ត្រឹមត្រូវ ដែលក្នុងករណីខ្លះ ពួកគេ​ថែមដាក់បណ្ណ​សមធម៌​របស់​ប្រជាជន​ទៀត​ផង។ ភាពប្រឈមថ្មីៗបំផុត​កើតឡើង​នៅចំពេលដែល​រដ្ឋាភិបាលកម្ពុជា​បើកយុទ្ធនាការ​បង្ហាញ​ថា​គម្រោង​តាំងទីលំនៅថ្មី រុនតាឯក ទទួលបានជោគជ័យ បន្ទាប់ពី​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង​អ្នកសារព័ត៌មាន​ឯករាជ្យ​បានចុះផ្សាយ​ព័ត៌មាន​ពីការ​បណ្ដេញចេញដោយ​បង្ខំ​ឱ្យ​ទៅរស់នៅទីតាំងនោះ ដែលចាប់ផ្ដើម​កាលពីខែកញ្ញា ឆ្នាំ២០២២ ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក​របស់ UNESCO ត្រូវគេរំពឹងថា នឹង​ពិភាក្សាអំពី​ការ​ចោទប្រកាន់ទាំងនេះ ព្រមទាំងការ​ឆ្លើយ​តប​របស់រដ្ឋាភិបាល នៅឯ​កិច្ចប្រជុំ​លើកក្រោយ​របស់​ខ្លួន នៅខែកក្កដា។ ក្នុងអំឡុងពេលពេញមួយខែមេសា មានប្រជាពលរដ្ឋ​យ៉ាងហោចណាស់១២នាក់ មកពីតំបន់​រុនតាឯក ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដោយសារតែមានជំងឺទាក់ទងនឹងកម្ដៅដោយ​មាន​អាការៈ​គ្រុនក្ដៅ អស់កម្លាំង ខ្វះជាតិទឹក និងឈឺក្បាល ។ នេះបើយោងតាម​​លោក ឆោម បញ្ញវន្ត ប្រធាន​មណ្ឌលសុខភាពក្នុងភូមិតានី។ លោក ហ៊ុយ វិន ដែលមានលំនៅដ្ឋាន​នៅក្រៅភូមិ​រុនតាឯក និងជាអាចារ្យរៀបចំបុណ្យសព​ផង​ដែរនោះ បាននិយាយថា៖ ។ លោកបន្តថា៖ ។ កាលពីខែមេសា សីតុណ្ហភាពឡើងក្ដៅខ្លាំងដល់​កម្រិត​ជាប្រវត្តិសាស្ត្រ​នៅទូទាំង​ប្រទេស​កម្ពុជា​។ ប៉ុន្តែដោយសារតែគ្មានម្លប់ពីដើមឈើ ​និងរុក្ខជាតិផ្សេងៗ ប្រជាជន​ដែលរស់នៅ​ក្នុង​តំបន់​រុនតាឯក​​ទទួលរង​កម្ដៅយ៉ាងខ្លាំង ដោយសារតែផ្ទះដំបូល​ប្រក់​ស័ង្កសីរបស់ពួកគេ​ប្រែ​ជា​កាន់តែក្ដៅខ្លាំង។ មានទីតាំងស្ថិតនៅ​ចម្ងាយប្រហែល២៥គីឡូម៉ែត្រ​ភាគឦសាន​នៃឧទ្យានអង្គរ តំបន់រុនតាឯក​ជា​តំបន់​វាលល្ហល្ហែវ​គ្មានដើមឈើ ហើយផ្នែកខ្លះ​ធ្លាប់ជា​វាលស្រែចម្ការ​ នៅមុនពេល​​ដែល​ម្ចាស់​​ស្រែចម្ការទាំងនោះ​ ​ទៅ​ឱ្យរដ្ឋាភិបាល ដើម្បី​ធ្វើជា​កន្លែង​តាំងទីលំនៅថ្មី​សម្រាប់​ប្រជាជន​ដែល​រើចេញពីតំបន់អង្គរ។ លោក ឆាយ សុខេង និង​អ្នកស្រី ផាត ផល្លី ជាប្ដីប្រពន្ធ​វ័យស្របាលៗ៦០ឆ្នាំប្លាយ បានរស់​នៅ​​ក្នុង​ខ្ទមតង់​ដោយ​គ្មានភ្លើង​អគ្គិសនី​ក្នុងអំឡុងពេល​ខែដំបូងៗដែលទើប​នឹងរើមក​នៅ​រុនតាឯក​ថ្មីៗ​​។ ជារឿយៗ ធូលី​ប៉ើង​ចូល​មាត់​និងភ្នែករបស់ពួកគេពីតំបន់​ជិតខាង​ដែលគេជីក​រណ្ដៅថ្មីៗ​។ ប៉ុន្តែ ឥឡូវនេះ ផ្ទះដែលមានតែមួយបន្ទប់​ដែលពួកគេកំពុងរស់នៅមានភាពល្អ​ប្រសើរជាង​មុន​បន្តិចហើយ។ ជញ្ជាំង និងដំបូល​ផ្ទះធ្វើពី​ស័ង្កសី​ស្រូបកម្ដៅយ៉ាងខ្លាំងដែលបង្ក​ជាភាព​ស្អុះ​ស្អាប់​​​រហូតដល់ពួកគេពុំអាច​ដេក​លក់​កើត រហូតដល់​ម៉ោង១ ឬ​ម៉ោង​២រំលងអាធ្រាត្រ​ ទើប​អាច​​ដេក​​​លក់ ហើយទន្ទឹមនឹងនេះ ពួកគេ​ក៏ពុំទាន់ទទួលបានប្រព័ន្ធ​ទឹកស្អាត​នៅឡើយទេ។ អ្នកស្រី ផល្លី ដែលកំពុងមានជំងឺរ៉ាំរ៉ៃដែរនោះ និយាយយ៉ាងដូច្នេះថា៖ ។ អ្នកស្រីបន្តថា៖ ។ សារព័ត៌មាន ខេមបូចា បាននិយាយទៅកាន់​ប្រជាជន​៤នាក់ទៀត ដែលបាននិយាយថា ពួក​គេ​​​ធ្លាប់មានអាការៈ​ឈឺខ្លួនប្រាណ​ដែលទាក់ទងនឹង​កម្ដៅ និងស្ថានភាពរស់នៅ​លំបាក​លំបិន​​របស់ពួកគេ ។ ស្ត្រីម្នាក់​ដែល​បានទទួល​ការព្យាបាល​អាការៈ​អស់កម្លាំង​ដោយសារ​អាកាសធាតុ​ក្ដៅខ្លាំងកាលពីខែមេសា បាននិយាយថា ពេញមួយខែមេសា កូនៗ​ទាំងបួន​នាក់​របស់អ្នកស្រី​ឈឺគ្រប់គ្នា។ មន្ត្រីសុខាភិបាលបាន ថា មនុស្សចាស់ជរា កុមារ និង​អ្នកដែលមានជំងឺរ៉ាំរ៉ៃ ប្រឈមនឹង​ហានិភ័យ​ខ្ពស់​ពីជំងឺ​និងការស្លាប់​ដែលទាក់ទងនឹង​កម្ដៅក្ដៅខ្លាំង។ ប្រភព​ពីអាជ្ញាធរមូលដ្ឋាន បាននិយាយថា ប្រជាជន​ប្រហែល១០នាក់​បានស្លាប់នៅក្នុង​សង្កាត់​​រុនតាឯក គិតចាប់តាំងពីខែមករាមក ដោយ​គេបានបន្ទោសទៅលើមូលហេតុនានា ដូចជា ជំងឺ​រ៉ាំរ៉ៃ ភាពជរាពាធ និងគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែ អាចារ្យ ហ៊ុយ វិន បាននិយាយថា គាត់​ជឿ​ថា អាកាសធាតុក្ដៅខ្លាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព​របស់​ប្រជាជន។ អាចារ្យ វិន បានឱ្យដឹងថា៖ ។ អាចារ្យ​បន្ត​ថា៖ ។ លោក ម៉ៅ ហេង ស្មៀនសង្កាត់​រុនតាឯក បានទទួលស្គាល់ថា៖ ។ ប្រជាជនជាច្រើនគ្រួសារនៅរុនតាឯក​បាន​ប្រាប់​ ខេមបូចា ថា ពួកគេ​ចង់​កែលម្អ​ផ្ទះរបស់​ពួកគេ​ឱ្យ​បាន​ល្អប្រសើរជាងមុន​ ដើម្បី​ការពារ​ពីកម្ដៅថ្ងៃ និង ខណៈដែល​ឥឡូវ​នេះ​ភ្លៀង​តាម​រដូវកាល​ចាប់ផ្ដើម​ធ្លាក់មក​បណ្ដើរៗ។ ប៉ុន្តែ សូម្បីតែកាលពីមុន​មិនទាន់​ត្រូវគេជម្លៀស​ចេញ​ពី​ឧទ្យានអង្គរ អ្នកភូមិ​បានជាប់ជំពាក់បំណុល​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​រួចជា​ស្រេច​ហើយ ដែល​ស្ថាប័ន​ឱ្យកម្ចី​ទាំងនោះ​បាន ​ឱ្យ​ពួកគេ​ប្រើប្រាស់​ដីរដ្ឋ​នៅក្នុង​ឧទ្យានអង្គរ​ធ្វើជាទ្រព្យ​បញ្ចាំ។ បច្ចុប្បន្ន វិបត្តិបំណុល​បាន​ផុង​កាន់តែជ្រៅ​ ខណៈដែល​ប្រជាជន​ស្វែងរក​មធ្យោបាយ​ដើម្បី​រក​ប្រាក់​​ចំណូល​ចិញ្ចឹមជីវិត​នៅក្នុង​សង្កាត់​រុនតាឯក​នេះ។ អ្នកស្រី រឿម សុភ័រ អាយុ ៣១ឆ្នាំ និងមានកូនប្រាំនាក់ បាននិយាយយ៉ាងដូច្នេះថា៖ ។ អ្នកស្រីបន្តថា៖ ។ អ្វីៗមិនត្រឹមតែមិនប្រសើរឡើងទេ ប៉ុន្តែ ប្រជាជន​បានផុងខ្លួន​កាន់តែជ្រៅថែមទៀត​ទៅក្នុង​បំណុល​​ដែលជំពាក់​អ្នករកស៊ី​ឱ្យខ្ចីប្រាក់​ដែលគ្មានច្បាប់ត្រឹមត្រូវ ដោយប្រើប្រាស់​បណ្ណសមធម៌​របស់ពួកគេ​ — ដែល​ផ្ដល់​លទ្ធភាពប្រើប្រាស់​ប្រព័ន្ធសន្តិសុខសង្គមរបស់​ប្រទេស​កម្ពុជា — ដើម្បី​​​សង​​បំណុល។ អ្នក​ភូមិ​ជាង​១០នាក់បាន​និយាយថា ពួកគេ​បាន​ប្រគល់​បណ្ណ​សមធម៌​ ឬ​បណ្ណ​ក្រីក្រ សំណៅច្បាប់ដើមទៅ​ឱ្យ​ម្ចាស់​បំណុល ដែល​ប្រើប្រាស់​បណ្ណនោះ​ដើម្បី​ផល​ប្រយោជន៍​​របប​សន្តិសុខ​សង្គម​​ដែល​រដ្ឋ​ត្រូវ​បើក​ឱ្យ​កូនបំណុល។ ទង្វើ​បែបនេះ​គឺ​ខុសច្បាប់។ បើ​យោងតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ អ្នកស្រី សុភ័រ បាននិយាយថា៖ ។ អ្នកស្រីបន្តថា៖ ។ អ្នកភូមិ​បាន​លើកឡើងថា ពួកគេ​ខ្ចី​ប្រាក់​ពី​ភ្នាក់ងារ​របស់​ធនាគារ វីង ពីអ្នកជិតខាង​ដែលមាន​លុយ និង​ពី​អ្នករកស៊ីចងការប្រាក់ដែលគ្មានច្បាប់ត្រឹមត្រូវ​ផ្សេងៗទៀតដែល​ធ្វើប្រតិបត្តិការ​នៅក្រៅប្រព័ន្ធ​មីក្រូ​ហិរញ្ញវត្ថុ។ ភ្នាក់ងារ វីង មួយរូប​នៅក្នុង​ឃុំ​រុនតាឯក ដែលនិយាយ​ក្នុង​លក្ខខណ្ឌ​​សុំ​មិន​បញ្ចេញឈ្មោះនិងអត្តសញ្ញាណ បាន​ប្រាប់ ខេមបូចា ថា ការអនុវត្ត​របស់​ភ្នាក់ងារ វីង ក្នុងការរក្សាទុក​បណ្ណក្រីក្រ​របស់​អ្នកភូមិសម្រាប់​ការសង​ប្រាក់ គឺជារឿង​ធម្មតា​ទៅហើយ ។ ភ្នាក់ងារ​ដដែល​បាននិយាយយ៉ាងដូច្នេះថា៖ ។ ភ្នាក់ងារនោះបន្តថា៖​ ។ លោក ទូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជាក់​ថា ការធ្វើ​បែប​នេះ គឺខុសច្បាប់។ ក្រុមការងារមួយ​ធ្លាប់បាន​ពិនិត្យ​លើ​ករណី​នៅ​រុនតាឯក ​កាលពីពេលមុន ប៉ុន្តែលោក​ពុំបានដឹងពី​របាយការណ៍ចុងក្រោយនេះទេ​។ លោក ចាន់នី ថ្លែងថា៖ ។ លោកបន្តថា៖ ។ លោកបានបន្ថែមថា៖ ។ នៅក្នុង​សេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលមួយ អគ្គនាយករបស់ធនាគារ វីង លោក Han Peng Kwang បាន​ថ្លែងថា ធនាគារ​មិនបានដឹង​ពី​ស្ថានភាពជាក់លាក់​នៅតំបន់​រុនតាឯក​ទេ ប៉ុន្តែថា៖ ។ លោក​បានបន្តថា​ គោលនយោបាយរបស់ធនាគារ គឺ​ទទួលយក​តែ​ដីធ្លីនិង​អគារ សាច់ប្រាក់ និង​បណ្ណ​បំណុល​ប៉ុណ្ណោះ​ដើម្បីជាទ្រព្យ​បញ្ចាំ ចំណែក​​ឯកសារផ្សេងទៀត​ក្រៅពីនេះ រួមទាំង​បណ្ណក្រីក្រ មិន​ត្រូវបានទទួលយកទេ ។ លោក Han Peng Kwang បាន​សរសេរ​ថា៖ ។ លោក​បានបន្ថែមថា៖ ។ ប្រភពមន្ត្រីខេត្តសៀមរាបចំនួន៤ បានបញ្ជាក់ថា​ ពួកគេបានដឹង​ពី​ការអនុវត្ត​ការផ្ដល់​ប្រាក់កម្ចី​បែប​នេះនៅក្នុង​តំបន់​រុនតាឯក ។ មេប៉ុស្តិ៍នគរបាល​​ លោក គង់ កេន បាននិយាយថា៖ ។ លោកបាន​កត់​សម្គាល់​ថា វាក៏បាន​បង្ក​បញ្ហា​រដ្ឋបាល​ផងដែរ។ លោកបន្តថា៖ ។ លោក លី វណ្ណៈ នាយកនិងជាអ្នកនាំពាក្យ​នៃរដ្ឋបាល​ខេត្តសៀមរាប បានព្រមាន​អ្នកផ្ដល់កម្ចី​មិន​ឱ្យ​យក​បណ្ណក្រីក្រ ឬបណ្ណសមធម៌របស់​ប្រជាជនទេ និងបាននិយាយថា លោក ។ លោកបន្ថែមថា៖ ។ រឿងរ៉ាវទាំងនេះ​ផ្ទុយគ្នាស្រឡះពី​ការពណ៌នាផ្លូវការរបស់រដ្ឋាភិបាល​កម្ពុជា​អំពី​តំបន់​រុនតាឯក ។ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ បន្ទាប់ពី​អង្គការ​លើកលែងទោសអន្តរជាតិ ​របាយការណ៍​​ស៊ើបអង្កេត​មួយ​ដែលរកឃើញពីការផ្លាស់ទីលំនៅដោយបង្ខំ និងស្ថានភាព​ពិបាក​​​​រស់នៅ​នៅ​តំបន់​រុនតាឯក រដ្ឋាភិបាល​ ​តំបន់នេះ និង​លើកឡើងថា ការចោទ​ប្រកាន់ទាំងនោះមាន ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អង្គការ UNESCO បាន​ស្នើ​សុំ​ឱ្យ​កម្ពុជា​ពន្លឿន​របាយការណ៍​អំពីការអភិរក្ស​អង្គរ​ដដែល។ របាយការណ៍នាថ្ងៃទី៣០ ខែមករា បានពណ៌នា​តំបន់តាំងទីលំនៅថ្មីនេះ​ថាជា ដែលមាន ដែលជា ។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក គ្រោងនឹង​ពិភាក្សា​អំពីបញ្ហានេះ​នៅខែ​កក្កដា ខាងមុខនៅទីក្រុង​ញូវដេលី។ គិតមកដល់ត្រឹមខែឧសភា នៅ​តំបន់រុនតាឯក គេឃើញមានផ្ទះធ្វើពីដែកខ្លះ​មាន​ចាក់សោ​ពី​ខាង​ក្រៅ ដោយគ្មាន​មនុស្សនៅ និងមានដាក់​បង្ហាញលេខទូរសព្ទ​នៅខាងក្រៅផ្ទះ។ មេភូមិ​តានី​នៃសង្កាត់រុនតាឯក លោក អ៊ុន សាលឿត បានប៉ាន់ស្មានថា ប្រជាជនប្រហែល​មួយភាគបី​បាន​ចាកចេញទៅរក​បន្ទប់​ជួល​នៅក្នុង​ខេត្ត​សៀមរាប ឬ​ទៅរស់នៅ​ទីកន្លែង​ផ្សេង​ទៀត​ជាមួយ​ក្រុម​គ្រួសារ ។​ បុរសជាអ្នក​រត់តុក-តុក​ ឈ្មោះ អាង ពិសី អាយុ ៣៨ឆ្នាំ ពុំមាន​លទ្ធភាព​រស់នៅ​ក្នុង​តំបន់​រុនតាឯក តាំងពី​ដើមទីមកម្ល៉េះ។ បន្ទាប់ពីបាន​​ខ្ចីបំណុលនៅឆ្នាំ២០១៩ ដើម្បីសង់ផ្ទះមួយ​នៅលើ​ដី​កេរ​របស់​ឪពុកម្ដាយ​នៅក្នុង​ឧទ្យានអង្គរ លោកត្រូវបានជម្លៀសចេញ និង​កំពុង​ជាប់​កាតព្វកិច្ច​បង់សងបំណុលវិញ ក្នុងមួយ​ខែ​ៗជិត៣០០ដុល្លារដែលជាបំណុល​សម្រាប់​ផ្ទះមួយ​ដែលឥឡូវត្រូវបានគេរុះរើចោល​អស់​ហើយ​។​ លោក ពិសី បានបន្ថែមថា លោក​​ចង់​ធ្វើ​ផ្ទះមួយ​នៅ​រុនតាឯក ប៉ុន្តែប្រជាជន​កំពុង​តែចាក​ចេញ​​ពី​​តំបន់នោះ​ទៅវិញ ។ លោកបាននិយាយថា៖ ។ លោកបន្តថា៖ ៕ ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖
1481-05-20T18:08:00+06:42
cambojanews.com
https://khmer.cambojanews.com/how-can-we-continue-run-ta-ek-families-struggle-with-extreme-heat-unregulated-lending/
b55e171c-4f98-49db-a41a-feb4fe0a8129
កូនៗស្រ្តីដែលស្លាប់ក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អះអាងថា ម្តាយស្លាប់ដោយការធ្វេសប្រហែសរបស់ពេទ្យ
កូនៗស្រ្តីដែលបាត់បង់ជីវិតក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងអះអាងថាម្តាយរបស់ខ្លួនស្លាប់ដោយការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់មន្ទីរពេទ្យ​ទើប​ម្តាយ​របស់ខ្លួនបានស្លាប់យ៉ាងអាណោចអាធ័មចោលប្តី កូន និងចៅៗ មិនមែនមកពីជំងឺ​ធ្ងន់ធ្ងរ​របស់​គាត់នោះទេ។ កូនស្រ្តីរងគ្រោះ៖ ។ នេះជាសំណេរទួញសោករបស់កូនរបស់ស្រ្តីដែលបានស្លាប់ក្រោយសម្រាលកូននៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងដែលផុសលើគណនីយហ្វេសប៊ុករបស់ខ្លួនឈ្មោះ Zey Leak ll រៀបរាប់​យ៉ាងវែងអន្លាយចាប់តាំងពីម្តាយ​របស់ខ្លួនចូលសម្រាក​ពេទ្យរហូតដល់គាត់បាត់បង់ជីវិត។ អ្នកស្រី ថុង គឹមហេង វ័យ២២ឆ្នាំជាកូនទី៣​ក្នុងចំណោមកូន៦នាក់​របស់សពស្រ្តីឈ្មោះ ចាន់ ស្រីនុច អាយុ៤៤ឆ្នាំ ដែលបានបាត់បង់ជីវិតក្រោយសម្រាលកូននោះនិយាយថា ម្តាយ​របស់​នាងមិនមែនស្លាប់ដោយសារជំងឺធ្ងន់ធ្ងរដូចការអះអាងរបស់មន្ទីរពេទ្យនោះឡើយ គឺគាត់ស្លាប់​ដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ។ ទឹកមុខស្រពោនរលីងរលោកទឹកភ្នែកកំពុងបញ្ចុកទឹកដោះគោប្អូនប្រុសដែលទើបអាយុជាង​១០ថ្ងៃ ដែលម្តាយបានស្លាប់ចោលនោះបណ្តើរ គឹមហេង បាននិយាយបន្ថែមថា៖ ។ គឹមហេង និយាយបែបនេះក្រោយពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានចេញលិខិតចូលរួម​មរណទុក្ខមួយច្បាប់កាល​ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ខ្លឹមសារលិខិតនោះ​មន្ទីរពេទ្យបាន​សម្តែងនៅ​ក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់អ្នកស្រី ចាន់ ស្រីនុច មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលបានទទួល​មរណភាព​​នៅ​ម៉ោង១២និង៣០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នៅមន្ទីរពេទ្យបង្អែកខេត្ត​បាត់ដំបង។ លិខិតរបស់មន្ទីរពេទ្យខាងលើបញ្ជាក់ថា លោកស្រី ចាន់ ស្រីនុច បានចូលសម្រាក​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៤០នាទីរសៀល ដោយមូលហេតុឈឺក្បាល និងថប់ដង្ហើម ហើមជើងទាំងសងខាង និងមានផ្ទៃពោះ៨ខែ (ស្រ្តី​បាន​សម្រាលកូនប្រុសទម្ងន់២,៩គីឡូ ក្រាម)។គ្រូពេទ្យបានពិនិត្យ​ឃើញថាស្រ្តីខាងលើ​ស្ថិត​ក្នុង​សភាពខ្សោយថ្លើមចុងក្រោយ ជំងឺទឹកនោម​ផ្អើមធ្ងន់ធ្ងរ ខ្សោយ​តម្រង់នោម​ចុងក្រោយ និងមានផ្ទៃពោះចំនួន៧ដង(កូនមួយរលូត)។ លិខិតមន្ទីរពេទ្យបន្ថែមថានៅចំពោះមុខបែបនេះ ក្រុមការងារបានខិតខំព្យាបាលដោយ​ឱសថ និងមធ្យោបាយបច្ចេកទេសវិទ្យាសាស្រ្ត ដោយកិច្ចខិតខំប្រឹងប្រែង​សង្គ្រោះជីវិតតែ​អកុសល​ស្រ្តី​​ជាអ្នកជំងឺ​បានទទួលមរណៈភាពនៅបន្ទប់សង្គ្រោះបន្ទាន់ជំងឺទូទៅ​នៃមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដោយរោគវិនិច្ឆ័យ ការពុលថ្លើមខ្លាំងខ្លា ដោយបណ្តាលឱ្យពុលដល់ខួរក្បាល និងជំងឺខ្សោយថ្លើមរួមនិងខ្សោយតម្រងនោមចុងក្រោយ។ អ្នកស្រី ថុង​ គឹមហេង បាននិយាយថា គាត់និងបងប្អូនព្រមទាំងឪពុករបស់នាង មិនអាចទទួល​យកការចេញ លិខិតរបស់មន្ទីរពេទ្យបង្អែកបាត់ដំបង​ខាងលើដែលថាម្តាយរបស់នាងស្លាប់​ដោយ​​សារជំងឺធ្ងន់ធ្ងរនោះឡើយ​ គឺគាត់ស្លាប់ដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ ។ អ្នកស្រី គឹមហេង បានបន្ថែមថា៖​ ។ អ្នកស្រី គឹមហេង និយាយថានៅថ្ងៃទី៨ ខែឧសភា ក្រោយពីគាត់ធ្វើបុណ្យ៧ថ្ងៃម្តាយ​របស់​គាត់​រួចឃើញមានគ្រូពេទ្យប្រុសម្នាក់មកសួរនាំដោយគាត់ប្រាប់ថាមកសាកសួរព័ត៌មានដើម្បីយកទៅចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រោយៗទៀតនៅពេលខ្លួនមានវ័យចាស់ និងមាន​ជំងឺ​ជាប់​ខ្លួនកុំយកកូនហើយគ្រូពេទ្យនោះបញ្ជាក់ថា គាត់មកមិនមែនមកទទួលខុសត្រូវ​នោះ​ទេ។ ស្រ្តីខាងលើបន្ថែមថាក្រោយពីគ្រូពេទ្យនោះចេញទៅអ្នកស្រីបានបង្ហោះរឿងរ៉ាវនៅពេលដែលម្តាយគាត់ទៅសម្រាកព្យាបាលរហូតដល់ស្លាប់នៅលើគ្រែពេទ្យយ៉ាងលម្អិតលើបណ្តាញសង្គមក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានអ្នកស៊ែតៗគ្នាយ៉ាងច្រើន។ អ្នកស្រី គឹមហេង បន្ថែមថា៖ « ។ អ្នកស្រីបន្ថែមថា៖ »។ អ្នកស្រី គឹមហេង បន្តថា លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​បានសំពះ​រូបថត​ម្តាយ​របស់គាត់ រួចជជែកគ្នាមួយសន្ទុះ គាត់បានដកកញ្ចប់ថវិការ​៤លានរៀលជា​របស់​មន្ទីរ​ពេទ្យ និង១០០ដុល្លារ លោកថាជាលុយផ្ទាល់ខ្លួនរបស់លោក ប្រគល់ឱ្យគាត់រួម​ទាំង​បង​ប្អូន​​នៅ​ជុំគ្នា។ ដោយអ្នកស្រីបន្ថែមថា៖ « »។ ស្រ្តីខាងលើបន្ថែមថា ខណៈពេលនោះបងស្រីរបស់គាត់បានស្នើសុំ​លោកប្រធានមន្ទីរពេទ្យ​ធ្វើការទទួលកំហុសនិងធ្វើការសុំទោសជាសាធារណៈនូវកំហុសមួយនេះដែលធ្វើឱ្យម្តាយ​របស់គាត់ស្លាប់ពេលនោះ លោកគ្រូកាក់សិលាប្រធានមន្ទីរពេទ្យបានយល់ព្រម ប៉ុន្តែមាន​គ្រូ​ពេទ្យ​ម្នាក់ដែលមកសាកសួរព័ត៌មានពីដំបូងបាននិយាយកាត់ថាមិនបាច់ផុសអីទេ សូម​ចប់​ត្រឹមហ្នឹង! ប៉ុន្តែបងស្រីរបស់ខ្លួនមិនព្រម ក្រុមគ្រូពេទ្យនោះក៏ចាកចេញទៅ​។ អ្នកស្រី ថុង គឹមហួយ អាយុ២៤ឆ្នាំ​ដែលជាបងស្រីរបស់ ថុង គឹមងួន បានបន្ថែមថា ខណៈ​ពេល​ដែលគ្រូពេទ្យចាកចេញទៅ ពេលនោះខ្លួននិងប្អូនស្រីបាន​ពិភាក្សាជាមួយឪពុក​ដោយ​ឯកភាព​គ្នាថា មិនព្រមចប់ត្រឹមហ្នឹងនោះទេ​ហើយក៏មិនទៅទទួលសេវាពេទ្យនោះ​ទៀតដែរ គឺត្រូវតែឱ្យប្រធានមន្ទីរពេទ្យសុំទោសនិងទទួលកំហុសជាសាធារណៈ។ ពេលនោះគាត់ក៏បានឱ្យប្អូនប្រុសជិះម៉ូតូទៅតាមរថយន្តរបស់ លោកគ្រូពេទ្យនោះ​រហូតដល់​ស្តុបបាណន់ក្រុងបាត់ដំបងដែលមានចម្ងាយ៣ទៅ៤គីឡូម៉ែត្រពីផ្ទះរបស់គាត់ ដោយប្អូន​ប្រុស​បានប្រាប់គ្រូពេទ្យនោះថា បងនិងឪពុករបស់គាត់ស្នើសុំឱ្យលោកគ្រូពេទ្យត្រូវតែសុំទោស និង​ទទួលកំហុសជាសាធារណៈ។ អ្នកស្រីបន្ថែមថា ពេលនោះ​លោក​ប្រធាន​មន្ទីរពេទ្យសន្យាថា នឹងធ្វើលិខិតសុំទោសជាសាធារណៈនៅម៉ោង៥ល្ងាចថ្ងៃទី៩ឧសភា។ អ្នកស្រី ថុង គឹមហួយ បាននិយាយបន្ថែមថា៖ ។ ក្រោយពីមន្ទីរពេទ្យបង្អែកចេញលិខិតចូលរួមមរណៈទុកខាងលើ កូនស្រីស្រ្តីរងគ្រោះអះអាង​ លោក ប្រធានមន្ទីរពេទ្យបង្អែកមិនបានគោរពតាមពាក្យសន្យាថា នឹងចេញលិខិតសុំទោស​ជា​សារធារណៈនោះទេ។ អ្នកស្រី ថុង គឹមហេង បានសរសេរខ្លឹមសារថ្មីបន្ថែមទៀត​លើគណនី​ហ្វេសប៊ុក​របស់ខ្លួនឈ្មោះ Zey Leak ll ឆ្លើយតបនឹងលិខិតរបស់មន្ទីរពេទ្យ។ ខ្លឹមសារដែលសរសេរនោះអ្នកស្រី គឹមហេង បានបញ្ជាក់ថា៖ « ។ សំណេររបស់អ្នកស្រី គឹមហេង​ បន្ថែមថា គាត់នៅមើលម្តាយម្នាក់ឯងលោកគ្រូពេទ្យ​មិនមាន​ទឹក​​ចិត្តជួយលើម្តាយរបស់គាត់ទៅបន្ទប់អេកូនោះទេដោយគ្រាន់តែប្រាប់ថាឱ្យរកបងប្អូនលើ​ក​ម្តាយគាត់ដាក់លើរទេះរុញបានហើយ ចាំយកគាត់ទៅមើលអេកូ។ អ្នកស្រីសរសេរថា៖ ។ អ្នកស្រីបានរៀបរាប់ថា ក្នុងកំឡុងពេលសម្រាកព្យាបាលតាំងពីថ្ងៃទី២២ដល់ថ្ងៃទី២៧​ ខែមេសា ​ឆ្នាំ២០២៤ គ្រូពេទ្យ​តេស្តជាតិស្ករម្តាយរបស់គាត់ចុះខ្លាំង​រហូតដល់ខាង​លោកគ្រូ​ហាម​ម្តាយរបស់គាត់មិនឱ្យចាក់ថ្នាំទឹកនោមផ្អែមទៀតដោយខ្លាចជាតិស្ករចុះកាន់តែខ្លាំង​ ហើយវាស់ឈាមក៍ស្ថិតក្នុងកម្រិតធម្មតា​។ អ្នកស្រីបន្ថែមថា៖ ។ អ្នកស្រី គឹមហេង បានបន្ថែមថា៖ ។ ទាក់ទងបញ្ហាខាងលើនេះខេមបូចា មិនអាចទំនាក់ទំនងលោក កាក់ សិលា ​ប្រធានមន្ទីរពេទ្យ​បង្អែកខេត្តបាត់ដំបង ដើម្បីសុំបំភ្លឺបាននោះទេដោយបានព្យាយាមទំនាក់ទំនង​តាមលេខ​ទូរសព្ទ​​​របស់លោក ហៅចូលជាប់រវល់រហូត​នៅថ្ងៃទី៩ និង១០ ខែឧសភា និងផ្តល់​សំនួរ​តាម​បណ្តាញតេឡេក្រាមព្រមទាំងហៅចូលផងមិនឃើញមានការឆ្លើយតប។ ទោះបីយ៉ាងណា​លោក ហៀប ធឹង ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ បាន​ថ្លែង​កាល​ពីថ្ងៃទី១០ ខែឧសភាថា មន្ទីរពេទ្យបានបកស្រាយរួចរាល់ហើយ បើសិនគិតតាម​បច្ចេកទេស​ជំងឺរបស់ស្រ្តីខាងលើ ថ្លើម តម្រងនោម គាត់ធ្ងន់ធ្ងរ​ដល់ដំណាក់កាល​ចុង​ក្រោយ​ហើយ។ លោក ហៀប ធឹង ថ្លែងថា៖ ។លោកបន្តថា៖ »។ លោកបានបន្ថែមថា ករណីស្លាប់របស់មាតានិងទារកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមិនសូវមាន​ច្រើន​ទេ​លុះត្រាករណីធ្ងន់ធ្ងរទើមានស្លាប់ព្រោះក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់​លើ​សុខភាពមាតានិងទារក ហើយក្រុមគ្រូពេទ្យក៏មានការប្រុងប្រយ័ត្នដែរ​មិនបណ្តែតបណ្តោយ​ដែល​​នាំឱ្យប៉ះពាល់កិត្តិយសមន្ទីរពេទ្យនោះទេ។ ខេមបូចា មិនអាចទំនាក់ទំនងលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល​ខេត្ត​បាត់ដំបង ​បាន​នោះទេ កាលពីថ្ងៃសុក្រដោយទូរស័ព្ទរបស់លោកហៅចូល​ច្រើនសារ​គ្មាន​អ្នក​ទទួលនិងផ្តល់សំនួរតាមតេឡេក្រាមមិនមានការចូលមើលនិងឆ្លើយតប។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង​បាន​ឆ្លើយ​តប​សំនួរ​តាមតេឡេក្រាមថា៖ ។ ជុំវិញសំនួរសួរថាតើមកទល់ពេលនេះតើទទួលបានលទ្ធផលយ៉ាងណាដែរ?បើសិនជារកឃើញថាគ្រូពេទ្យមានកំហុសវិជ្ជាជីវះរឺទ្វេសប្រហែសជាដើម តើខេត្តនិងមានចំណាត់ការ​បន្ត​បែប​ណា? លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យខេត្ត​ បានចូលមើលតែ​មិនទាន់ឃើញមាន​ការឆ្លើយ​តប​យ៉ាងណានៅឡើយទេ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឆ្លើយតបយ៉ាងខ្លី​នាព្រឹកថ្ងៃទី១៣ ខែឧសភា ថា គាត់ជាប់រវល់ និងបន្តថាគេមានការកែទម្រង់ហើយ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែង៖ ។ ក្រៅពីករណីស្រ្តីខាងលើ ក៏មានគ្រូបង្រៀនម្នាក់បានស្លាប់ជាមួយកូនក្នុងផ្ទៃ​ក្នុងមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងនេះផងដែរ នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ បានបង្ហោះកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ គណនីយហ្វេសប៊ុកនេះបញ្ជាក់ថា រូបគាត់ជាបងជីដូនមួយគ្រូបង្រៀនថ្នាក់មត្តេយ្យនៅ សាលាបឋមសិក្សាស្វាយធំ ដែលស្លាប់ទាំងម្តាយទាំងកូនក្នុងពោះនៅមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង(អតីតមន្ទីរពេទ្យធំ)​។ ស្រ្តីដែលជាម្ចាស់គណនីយហ្វេសប៊ុក Dalin Voeun បានសរសេរបន្ថែមថា៖ ។ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ក៏បានសរសេរបន្ថែមទាក់ទង និងការ​ស្លាប់របស់អ្នក​​គ្រូបង្រៀនសាលាមតេយ្យទាំងកូនក្នុងផ្ទៃខាងលើ​នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា៖ ។​ បើតាមអ្នកស្រី មុត ចាន់ថង អនុប្រធានផ្នែកបន្តពូជ សុខភាពមាតា ទារក កុមារ និង​អាហារ​រូបត្ថម្ភ​នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង​បានឱ្យដឹងថា តាមការអង្កេតបែប​វិទ្យាសាស្រ្ត​របស់​ក្រសួងសុខាភិបាលនៅឆ្នាំ២០២៣ ស្ថានភាពមរណភាពមាតា និងទារក គឺមានការ​ថយចុះ​ និង​សុខភាពមាតា និងទារកមានភាពល្អប្រសើរ។ លោកស្រីបានលើកឡើងខណៈដែលចូលកម្មវិធីវិទ្យុខេត្តមួយក្នុងថ្ងៃទិវាជាតិសុខភាពមាតា​និង​ទារកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ថែមឱ្យដឹងថា៖ ។ អ្នកស្រីបន្ថែមថា៖ ។ អ្នកស្រី មុត ចាន់ថង បញ្ជាក់ថា ដោយឡែកខេត្តបាត់ដំបងតាមការអង្កេតវាស់ស្ទង់ ក៏មាន​តួលេខ​​ប្រហាក់ប្រហែលទូទាំងប្រទេសខាងលើដែរ គឺអត្រាមរណភាពមាតា និង​ទារក​មាន​ការធ្លាក់ចុះច្រើន។ លោកស្រីវេជ្ជបណ្ឌិត មូល វណ្ណា នាយិការអង្គការ AHEAD បានឱ្យដឹងថា អង្គការលោកស្រី​បាន​​ធ្វើការទាក់ទងសុខភាពមាតា និងទារកនៅតាមមណ្ឌលសុខភាព​ក្នុងស្រុកគោលដៅ​មាន​ស្រុកថ្មគោល ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកសំពៅលូន ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ផងដែរ។ អ្នកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា តាមការអង្កេតនៅតាមស្រុកគោលដៅដែលលោកស្រីធ្វើការ​ក្រោយ​ពីទទួលការបណ្តុះបណ្តាលនិងផ្សព្វផ្សាយឃើញថា ស្រ្តីដែលមានផ្ទៃពោះ​នៅតាម​សហគមន៍នានាបានផ្លាស់ប្តូរឥរិយាបទមកទទួលសេវាសុខភាពនៅតាមមណ្ឌលសុខភាពតាមគោលនយោបាយជាតិ៤ដងយ៉ាងតិច និងបានមកទទួលសេវាសម្រាលបានច្រើនជាងមុន។ លោកស្រីបន្ថែមថា៖ ក្រសួងសុខាភិបាលបានបង្ហាញ ក្នុងថ្ងៃទិវាជាតិ«សុខភាពមាតា​ទារក និងកុមារ»​នាថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ឱ្យដឹងថា អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៤ មកត្រឹម៨, ១២ និង១៦ ក្នុង ១ ០០០​កំណើត​រស់ នាឆ្នាំ២០២១-២០២២។ នេះមានន័យថាប្រទេសកម្ពុជា​សម្រេចបានរួចហើយ​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការ​បាន​របស់​ទារក កុមារក្រោម១ឆ្នាំ និងកុមារអាយុក្រោម៥ឆ្នាំ។ ក្រសួងសុខាភិបាលបានបញ្ជាក់លើផេកផ្លូវការរបស់ក្រសួងថា បន្ថែមថាស្ត្រីមានផ្ទៃពោះ​ស្ទើរ​តែ​​ទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន៩៩នាក់ក្នុង១០០នាក់​បាន​រាយការណ៍​បានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងកំឡុង​ពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៣៨%ក្នុងឆ្នាំ២០០០។ ដូច​គ្នានេះដែរ ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិក​សុខាភិបាល​ដែល​បានបណ្តុះបណ្តាល ដែលបានកើនពី៣២%ក្នុងឆ្នាំ២០០០ ដល់៩៩%ក្នុងឆ្នាំ២០២១-២០២២​។ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងក្នុងឱកាសទិវាជាតិ​ខាង​លើ​បញ្ជាក់ថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នៅពេល​ដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាមួយដែលមានប្រជាជនមានសុខភាពល្អ​ប្រសើរជាងមុន សូមយើងចូលរួមទាំងអស់គ្នាជាធ្លុងមួយក្នុងការពង្រឹងបន្ថែមទៀតនូវ​គុណភាព​​សេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែល​រឹង​មាំ​ជាងមុន និង​​ផ្តល់​សេវា​សុខភាពទៅដល់ប្រជាជនគ្រប់គ្នាដោយមិនទុកបុគ្គលណាម្នាក់​ចោល​​ឡើយ។ លោក​រដ្ឋមន្រ្តីបន្ថែមថា៖ ។ ងាកមកអ្នកស្រី ថុង គឹមហេង បានបាននិយាយថា ក្រោយពីម្តាយគាត់ស្លាប់ទៅបន្ទុកគ្រួសារ​ធ្លាក់​លើរូប គាត់ដែលត្រូវរ៉ាប់រងគ្រួសារនិងរ៉ាបរងការចិញ្ចឹមប្អូនប្រុស​ដែលទើប​កើតដែល​ត្រូវ​ការ​ទឹកដោះគោបៅ ណាមួយត្រូវ ចំណាយលើការជួលផ្ទះរស់នៅក្នុងមួយ​ខែ​១៥០​ដុល្លារ ​ទៀត​ខណៈដែលឪពុករបស់ខ្លួនធ្វើការបើកបររថយន្តឱ្យអង្គការមួយ។ អ្នកស្រី គឹមហេង បន្ថែមថា៖ ។ អ្នកស្រី ថុង គឹមហេង និង អ្នកស្រី ថុង គឹមហួយ ដែលជាបង បាននិយាយថា មុនដំបូង​ពួកគាត់​សំណូមពរសុំ ត្រឹមតែចង់ឱ្យ​គ្រូពេទ្យទទួលស្គាល់កំហុស និងធ្វើការសុំទោស​ជា​សាធារណៈ​ដែលគាត់ធ្វេសប្រហែសធ្វើឱ្យម្តាយរបស់គាត់ស្លាប់ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​មន្ទីរ​ពេទ្យ​​ចេញលិខិតមកមិនមែនជាការពិតនិយាយចេញមកបំភ្លើសច្រើនគាត់ គិតថា នឹងមាន​គម្រោងបន្តដាក់ពាក្យ​បណ្តឹងរឺទាមទាសំណងពីខាងមន្ទីរពេទ្យនិងសុំឱ្យក្រសួងសុខាភិបាល​ជួយរកយុត្តិធម៌​ឱ្យគ្រួសាររបស់គាត់ផង។ អ្នកស្រី ថុង គឹមហេង បានសំណូមពរ​ចុងក្រោយថា៖ « »៕
1481-05-13T16:41:00+06:42
cambojanews.com
https://khmer.cambojanews.com/children-of-women-who-died-after-giving-birth-at-battambang-referral-hospital-claim-that-their-mother-died-due-of-doctors-negligence/
911757e0-0538-4090-9b81-ca1690d2f1b6
ក្រសួងណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីជំងឺផ្ដាសាយបក្សីទីបួនត្រូវបានរកឃើញលើក្មេងប្រុសម្នាក់ទៀត
ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំម្នាក់ទៀត មកពី​ខេត្ត​ក្រចេះ​ត្រូវបាន​បញ្ជាក់​ថា​​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី ។ ក្មេង​ប្រុស​ម្នាក់​នេះ​ជា​បង​របស់​ រឿន វីរុន អាយុ​៩ឆ្នាំ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​កាលពីថ្ងៃទី​៨ ខែកុម្ភៈ ដែល​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សីឡើង​ដល់​បួន​ករណី​ហើយ​ក្នុង​ឆ្នាំ​២០២៤។ នេះ​បើ​តាម ​របស់​ក្រ​សួង​សុខាភិបាល​។​ កាល​ពី​ថ្ងៃ​អាទិត្យ មន្ទីរពិសោធន៍​របស់​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ បានបង្ហាញ​លទ្ធផល​ថា​ក្មេង​ប្រុស​ឈ្មោះ រឿន វីរៈ វិជ្ជមាន​ជំងឺ​ផ្ដាសាយ​បក្សី ប៉ុន្តែ​មិន​មានចេញ​រោគសញ្ញានៅ​ឡើយទេ និង​មិន​ទាន់​មាន​បញ្ហា​ផ្លូវដង្ហើម​ផង​ដែរ​។​​ បើ​តាម​ មាន់​ចំនួន​ប្រាំក្បាល និង​ទាបី​ក្បាល​បាន​ងាប់​នៅ​ផ្ទះ​​របស់​ក្មេង​ប្រុស​រូប​នេះ។ មាន់​ទា​ទាំង​នេះ​ត្រូវបានក្រុមគ្រួសារយកទៅធ្វើជាម្ហូប​អាហារ​​សម្រាប់បរិភោគ។​ លោក ងី ប៊ុនឡែន ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ក្រចេះ ប្រាប់ខេមបូចា​ថាមន្ត្រី​របស់​ខ្លួន និង​ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​អប់​រំ​ប្រ​ជា​ពល​រដ្ឋ រួម​ទាំង​សិស្ស​នៅ​ក្នុង​សង្កាត់អូឫស្សី អំពីវីរុស និង​​របៀប​ការពារ​ខ្លួន​។ ក្រៅ​ពី​នេះ មន្ត្រី​សុខាភិបាល​ក៏​បាន​ធ្វើ​តេស្ត​លើ​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​​ក្មេង​ប្រុស​ឈ្មោះ​ វីរុន ផង​ដែរ។​ លោក​មាន​ប្រសាសន៍ថា៖ សំណាក​បាន​យក​ចេញពី​សមាជិក​គ្រួសារ​ទាំង​១៥​នាក់​របស់​ វីរុន កាលពី​ថ្ងៃទី​១០ ហើយនៅថ្ងៃទី​១១ ខែកុម្ភៈ វីរៈដែលជាបងរបស់វីរុនត្រូវបានរកឃើញថាឆ្លងជំងឺផ្ដាសាយបក្សីនេះ​ ​។ ពេល​នេះ វីរៈ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ក្រចេះ។​ លោក​បន្ត​ថា​ខាង​មន្ទីរ​នៅ​បន្ត​តាម​រក​អ្នក​​ផ្សេង​ទៀត ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​។​​ បើ​តាម​ក្រ​សួង​សុខាភិបាល នេះជាករណី​ទី​បួន​ហើយ​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ឆ្នាំ​២០២៤។ ករណី​ដំបូង​ក្រ​សួង​រក​ឃើញ​លើ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ នៅ​ខេត្ត​ព្រៃវែង ក្រោយ​មក​រក​ឃើញ​លើ​បុរសវ័យ​៦៩​ឆ្នាំ និង​វីរុន​ក្នុង​ខេត្ត​ក្រចេះ​ ខណៈ​ដែល​វីរៈកំពុង​ទទួល​ការ​ព្យាបាល​។​ ​គិត​ពី​ឆ្នាំ​២០២៣ មក​ក្រ​សួង​បាន​ឲ្យ​ដឹង​ថា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​ចំនួន​៣​នាក់ មាន​ម្នាក់​ជា​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ក្នុង​ខេត្ត​កណ្ដាល និង​ក្មេង​ស្រី​អាយុ​២ឆ្នាំ ក្នុងខេត្តព្រៃវែង ជាមួយ​បុរសម្នាក់ទៀតវ័យ​៥០​ឆ្នាំ​។​ ក្រ​សួង​សុខាភិបាល ក្រ​សួង​កសិកម្ម និង​ក្រ​សួង​បរិស្ថាន​បាន​រួម​គ្នា​​ស្វែង​រក​ប្រភព​នៃ​ការ​កម្លង នេះ​ក៏​ដូច​ជា​ករណីសង្ស័យ​ផ្សេង​ទៀត​។​ ក្រ​សួង​សុខាភិបាល​រំឭក​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី ព្រោះ​ថា​ជំងឺ​នេះគំរាមកំហែង​ដល់​សុខ​ភាព​។ សម្រាប់​អ្នក​ដែល​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ក្ដៅ​ខ្លួន ក្អក ហៀរសំបោរ ឬ​ពិបាក​ដក​ដង្ហើម និង​បាន​ពាក់​ព័ន្ធ​នឹង​កន្លែង​មាន់​ទា​ងាប់​រយៈ​ពេល​​១៤​ថ្ងៃ​​កន្លង​មក គួរ​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ វីរុស​ H5N1 ឬ​វីរុសបង្កជំងឺ​ផ្ដាសាយបក្សី ជា​ទូទៅ​ឆ្លង​លើ​សត្វ​បក្សី និង​ពេល​ខ្លះ​ក៏​អាច​ឆ្លង​ពី​បក្សី​មក​មនុស្ស​ដែរ ដូច​នេះហើយ​បាន​ជា​រដ្ឋាភិបាល​​ជំរុញ​សារអប់រំ​ទាក់​ទង​នឹង​ការ​លាង​សម្អាតដៃ​មុនពិសាអាហារ និង​មិន​ត្រូវ​បរិភោគ​សត្វ​បក្សី​ដែល​ងាប់​ដោយ​សារជំងឺ​។​ ក្រ​សួង​កសិកម្ម​បាន​សង្កេត​ឃើញ​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​លឿ​ន​ពី​ត្រជាក់ទៅ​ក្ដៅ​លាយ​ឡំគ្នា​បែបនេះ​ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធការពារ​រាង​កាយ​សត្វ​ចុះខ្សោយ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​ឆ្លង​ជំងឺ ជាលទ្ធផល​អាច​រាល​ដាល​ជំងឺ​ឆ្លង​បាន​លឿន​ទៀត​ផង​។​ ដូច​នេះ ដើម្បី​បង្ការ​វីរុស​ឆ្លង​ពី​សត្វទៅ​សត្វ ពិសេស​ពី​សត្វ​ម​ក​មនុស្ស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​បាន​ធ្វើ​ការណែ​នាំ​ជា​ច្រើន​ចំណុច​។​ ចំណុច​ទាំង​នោះ​រួម​មាន​ការតាម​ដាន​ការ​ដឹក​ជញ្ជូន​សត្វ និង​សាច់​សត្វ ដូច​ជាមាន់ និង​ជ្រូកដោយត្រូវឆ្លងកាត់ស្ដង់ដាបច្ចេកទេសត្រឹមត្រូវ បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាមកន្លែងនិងមធ្យោបាយ​ដឹក​ជញ្ជូន​សត្វ បង្កើន​ការ​អប់​រំ និង​ស្រាវជ្រាវ និង​ទប់​ស្កាត់​ការ​នាំ​ចូល និង​នាំ​ចេញ​ផលិត​ផល​សាច់​សត្វ។​ អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល លោក លី សូវ៉ាន់ មិនបាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​នោះទេ ៕​ ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖
1481-02-13T09:09:00+06:42
cambojanews.com
https://khmer.cambojanews.com/brother-of-deceased-bird-flu-victim-tests-positive-fourth-case-in-2024-prompting-extra-caution/
5ea868e3-d6eb-44bc-9d0e-907e510ddcbe
ជ្រូកផ្ទុះជំងឺឆ្លង និងងាប់នៅក្នុងខេត្តចំនួន៧សង្ស័យប៉េសជ្រូកអាហ្វ្រិក
ជ្រូកបានផ្ទុះជំងឺឆ្លង និងងាប់បន្តបន្ទាប់នៅក្នុងខេត្តចំនួន៧ ខណៈសមាគមអ្នកចិញ្ចឹមសត្វ និង​អ្នក​ជំនាញកំពុងតាមដាន ហើយដាក់ការសង្ស័យជំហានដំបូងថា អាចជាជំងឺប៉េសជ្រូកអាហ្វ្រិក។ បើតាមប្រជាកសិករ និងអ្នកធ្វើការពាក់ព័ន្ធឱ្យដឹងថា បញ្ហាជ្រូកផ្ទុះជំងឺនេះ កើតឡើងបន្តបន្ទាប់តាំង​ពីអំឡុងខែតុលា និងខែវិច្ឆិកាចុងឆ្នាំ២០២៣ ហើយបន្តកើតមានដល់ពេលបច្ចុប្បន្ន។ អ្នកជំនាញលើចំណី និងសុខភាពសត្វ លោក ស៊ុន វុទ្ធី ឱ្យដឹងថា លោកទទួលបានព័ត៌មាន​ពីក្រុម​ការងារ​របស់លោកគឺជ្រូកបានឈឺ និងងាប់កើតមាននៅក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ធំ។ លោកបន្តថា អាការៈជ្រូកឈឺទាំងនោះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា គឺក្តៅខ្លួន ក្អួត ហើយពេលខ្លះក្អួតមានឈាម មានជាំលើស្បែក និង​មិនសូវ​ស៊ីចំណី។ អ្នកជំនាញរូបនេះឱ្យដឹងថា ជំងឺនេះអាចសម្លាប់ជ្រូកក្នុង២ទៅ៣ថ្ងៃ ឬ យ៉ាងយូរត្រឹម១សប្តាហ៍ហើយ ឆ្លងឆាប់រហ័ស។ លោកបន្តថា ជ្រូកឈឺនេះកើតមាននៅតំបន់តូចៗដាច់ពីគ្នា ប៉ុន្តែបើអ្នកចិញ្ចឹម លក់​ជ្រូក​ឈឺចេញទៅលើទីផ្សារ ហើយមិនបានពង្រឹងវិធានការទប់ស្កាត់ទេ ជំងឺនេះនឹងអាចឆ្លង​រាល​ដាលកាន់តែច្រើន។ លោក ស៊ុន វុទ្ធី ថ្លែងបញ្ជាក់ឱ្យដឹងបន្ថែមថា៖ ពេទ្យសត្វ និងជាអ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តតាកែវ លោក សឿ ម៉ៅ ឱ្យដឹងថា ជ្រូកកសិករ​នៅឃុំ​អង្គតាសោម ស្រុកត្រាំកក់១២​គ្រួសារ​បានឈឺ និងងាប់បន្តបន្តបន្ទាប់ ដែលបានផ្ទុះឡើងនៅ​ចុង​ខែ១២​។ លោក សឿ ម៉ៅ ដាក់ការសង្ស័យថា ជ្រូកក្តៅខ្លួន ថយចុះចំណី និងងាប់បន្តបន្ទាប់នេះ អាចកើតជំងឺប៉េសជ្រូកអាហ្វ្រិក ឬផ្តាសាយប្រភេទថ្មី។ លោក សឿ ម៉ៅ ថ្លែងបញ្ជាក់ថា៖ ។ ជុំវិញករណីនេះ មេឃុំអង្គតាសោម លោក តុប ប៊ុនថន ថ្លែងថា លោកមិនទាន់ទទួលបាន​ព័ត៌មាន​ពីករណីជ្រូកឈឺនេះទេ ប៉ុន្តែលោក​ថា លោកនឹងធ្វើការជាមួយមន្ត្រី ដើម្បីស្រាវជ្រាវ លើបញ្ហាជំងឺ​ជ្រូក​នេះ។ មេភូមិ អូរផុត នៃឃុំអង្គតាសោម លោក វ៉ាន់ លីប៉ូ ឱ្យដឹងថា នៅក្នុងភូមិរបស់លោកមានជ្រូកឈឺ ប៉ុន្តែ​កសិករអ្នកចិញ្ចឹមមិនបានរាយការណ៍ឱ្យលោកដឹងទេ ហើយបានលក់អស់ដោយ​ស្ងាត់ៗតាំង​ពីខែធ្នូ។ លោក វ៉ាន់ លីប៉ូ ថ្លែងថា៖ ។ ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលសត្វខេត្តតាកែវលោក ថៃ លី ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាននេះដែរ ប៉ុន្តែពេលលោកស្រាវជ្រាវរកមិនឃើញករណីជ្រូកផ្ទុះជំងឺឆ្លងទេ។ លោក ថៃ លី ថ្លែងយ៉ាងដូច្នេះថា៖ ។ ចំណែកនៅខេត្តស្វាយរឿងនៅក្នុងខែមករានេះ ក៏មានករណីជ្រូកកើតជំងឺឆ្លង និងងាប់អស់រាប់រយ ក្បាលដែរ។ ករណីនេះ ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រាប់ ខេមបូចា នៅថ្ងៃ ទី១៨ ខែមករា ថា មន្ត្រីជំនាញបានពិសោធន៍រកឃើញថា ជ្រូកឈឺ និងងាប់នៅស្រុកកំពុងរោទិ៍ រាប់រយ​ក្បាលនោះ កើតជំងឺប៉េសធម្មតា មិនមែនប៉េសអាហ្វ្រិកទេ។ លោក សុខ សុទ្ធាវុធ ថ្លែងឱ្យដឹងថា៖ ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា សមាគមលោកកំពុងតាមដាន​ដោយ​​យកចិត្តទុកដាក់លើស្ថានភាពជំងឺជ្រូកនៅទូទាំងប្រទេស។ លោកស្រ៊ុន ពៅ សង្ស័យ អាការៈ​ជ្រូក​ដែលកំពុងកើតមាននេះ ជាជំងឺប៉េសជ្រូកអាហ្រ្វិក ប៉ុន្តែលោកមិនទាន់​ហ៊ានប្រកាសជាផ្លូវការ​ប្រាប់សមាជិកសមាគមទេ ដោយរង់ចាំការសម្រេចជាផ្លូវការលើប្រភេទជំងឺនេះ ពីមន្ត្រីជំនាញ​នៅ​ក្រសួងកសិកម្មសិន។ លោក ស្រ៊ុន ពៅ ថ្លែងបន្តថា៖ ។ ទោះជាមិនទាន់ហ៊ានសន្និដ្ឋានថា ជំងឺជ្រូកដែលកំពុងកើតមាននេះជាជំងឺប៉េសអាហ្រ្វិកក៏ដោយ ក៏​លោក ស្រ៊ុន ពៅ បានអំពាវនាវដល់កសិករទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់តាម​វិធានការ​នា​នា​រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគ។ លោកបន្តថា បើកសិករខ្វះការយល់ដឹង ឬខ្វះ​មធ្យោយ​បាយ អាចទាក់ទងទៅសមាគម លោកនឹងមានការបាញ់សម្លាប់មេរោគជូនដោយឥតគិត​ថ្លៃ។ បញ្ហានៃការឆ្លងរាលដាលជំងឺជ្រូកនេះ មន្ត្រីមួយចំនួនលើកឡើងពីការលំបាកក្នុងការទប់ស្កាត់ ដោយ​សារកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ ខ្វះការយល់ដឹង ពេលជ្រូកឈឺពួកគាត់ព្យាបាលដោយ ខ្លួនឯង និងមិនបានរាយការណ៍ជូនមន្ត្រី ហើយថែមទាំងលក់ទៅកាន់ទីផ្សារទាំងជ្រូកមានជំងឺ។ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងលោក ប៉ែន ចាន់ធី ថ្លែងថា កសិករ​ខ្វះការយល់ដឹងពីការចាក់វ៉ាក់សាំង និងតែងតែព្យាបាល ដោយខ្លួនឯងពេលដែលជ្រូកមានជំងឺ។ លោក ប៉ែន ចាន់ធី ថ្លែងថា៖ ។ ចំណែកកសិករចិញ្ចឹមជ្រូកជាង១០នាក់នៅក្នុងខេត្តផ្សេងៗគ្នាដែលខេមបូចា សម្ភាសន៍​មួយ​រយៈ​ចុងក្រោយនេះអះអាងថា ពេលពួកគេជួបបញ្ហាជ្រូកឈឺ និងបញ្ហាតម្លៃចុះថោកខ្លាំង មិនមាន​អន្តរាគមន៍​​ពីមន្ត្រីពាក់ព័ន្ធជួយដោះស្រាយទេ ទើបពួកគេមិនរាយការណ៍ ហើយរក​ដំណោះ​ស្រាយ​ដោយខ្លួនឯង។ កសិករនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក ធឿង ថុល ថ្លែងថា នៅក្នុងខែធ្នូ​កន្លង​ទៅនេះ មេជ្រូក១០ក្បាល និងជ្រូកសាច់៥០ក្បាលរបស់លោក ឈឺងាប់ទាំងអស់។ លោកឱ្យ​ដឹង​ថា ជ្រូកមួយចំនួនលោកកប់ដី និងមួយចំនួនទៀត ដាក់ចូលក្នុងស្រះឱ្យត្រីដែលលោកចិញ្ចឹមស៊ី។ លោក ធឿង ថុល បញ្ជាក់ថា មូលហេតុដែលលោកចាត់ចែងជ្រូកងាប់ដោយខ្លួនឯងមិនបាន​រាយការណ៍​ទៅមន្ត្រីនេះ ដោយសារលោកចិញ្ចឹមរយៈពេល៦ឆ្នាំហើយ មិនដែលមានមន្ត្រីជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​លោកទេ។ លោក ធឿង ថុល ឱ្យដឹងថា៖ ។ កសិករម្នាក់ទៀតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អ្នកស្រី ស៊ឹម ចាន់នី ឱ្យដឹងថា ជ្រូក​របស់​អ្នកស្រី និងជ្រូកកសិករផ្សេងទៀតនៅតំបន់នោះឈឺ និងងាប់បន្តបន្ទាប់តាំងពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកស្រីបន្តថា ពេលនេះអ្នកស្រី និងអ្នកភូមិកំពុងរៀបចំចិញ្ចឹមឡើងវិញ ប៉ុន្តែមានការ​ព្រួយបារម្ភលើបញ្ហាជំងឺ និងតម្លៃជ្រូកថោកពេក។ ​​អ្នកស្រី ស៊ឹម ចាន់នី ថ្លែងឱ្យដឹងថា៖ ករណីជ្រូកផ្ទុះជំងឺឆ្លងនេះអ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ មិនផ្តល់យោបល់ទេ​ ដោយឱ្យទាក់ទងអ្នកនាំពាក្យម្នាក់ទៀតដែលទទួលបន្ទុកលើកិច្ចការនេះគឺកញ្ញា អ៊ឹម រចនា។ ប៉ុន្តែ​ខេមបូចាព្យាយាមទាក់ទងកញ្ញាអ៊ឹម រចនានៅថ្ងៃទី១៨ និងថ្ងៃទី១៩ខែមករា ទាំងតាមតេឡេក្រាម និង តាមទូរសព្ទ មិនមានការឆ្លើយតបទេ។ ចំណែក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មលោក តាន់ ផាន់ណារ៉ា ក៏មិនទទួលទូរសព្ទដែរ។ បច្ចុប្បន្នតម្លៃជ្រូករស់លក់ចេញបានប្រមាណ៧ពាន់រៀលក្នុង១គីឡូក្រាមតម្លៃនេះឡើង១ពាន់រៀលបើប្រៀបធៀបនឹងតម្លៃនៅចុងឆ្នាំ២០២៣។ ទោះយ៉ាងណាអ្នកចិញ្ចឹមជ្រូកអះអាងថា តម្លៃដែល​ពួកគេ​​អាចចំណេញបានលុះតែជ្រូក១គីឡូតម្លៃពី៩ពាន់ទៅ១ម៉ឺន១ពាន់រៀល។​ លោក ស្រ៊ុន ពៅ បារម្ភថា បញ្ហាផ្ទុះជំងឺឆ្លងនេះនឹងធ្វើឱ្យជ្រូកក្នុងស្រុកមិនអាចឡើង​ថ្លៃទៀតរួចបាន​ទេ ហើយបើលទ្ធផលរកឃើញថា ពិតជាមានជំងឺប៉េសអាហ្វ្រិកដូចការសង្ស័យមែន នោះនឹងធ្វើឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់កាន់តែធ្ងន់ ព្រោះទាំងជ្រូកងាប់ និងជ្រូករស់នៅតំបន់ដែលផ្ទុះជំងឺនោះ​មិនអាច​លក់​ដូរបានទេគឺត្រូវកប់ចោលទាំងអស់។ ចំណែក លោក ស៊ុន វុទ្ធី ជំរុញឱ្យអ្នកចិញ្ចឹមជ្រូកទាំងអស់បង្កើនការអនុវត្តវិធីការពារផ្សេងៗ កុំឱ្យ​ឆ្លង​មេរោគ ពិសេសត្រូវបាញ់ថ្នាំសម្លាប់មេរោគឱ្យបាន៣ដងក្នុង១សប្តាហ៍ និងរាយការណ៍​ទៅអ្នកពាក់​ព័ន្ធ​ករណីមានជ្រូកឈឺ៕
1481-01-22T16:51:00+06:42
cambojanews.com
https://khmer.cambojanews.com/outbreaks-of-infected-pigs-die-in-seven-provinces/