file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_2530.txt
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ប្រធានកិត្តិយស​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Tin Oo និយាយថា លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅតែ​អាច​ក្លាយ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ទោះបី​រដ្ឋធម្មនុញ្ញ​ហាមឃាត់​ក៏ដោយ​។ លោក​បាន​និយាយ​ដូចនេះ ខណៈដែល​លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី កំពុងមាន​សំឡេង​នាំម...
​ ​មី​យ៉ាន់​ម៉ា​ទើបតែ​បញ្ចប់​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ហើយ​ពេលនេះ​ជា​ដំណាក់កាល​រាប់​សន្លឹកឆ្នោត​។ លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី​បានទទួល​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​។ ជាមួយ​លទ្ធផល​នេះ មេដឹកនាំ​ម្នាក់​របស់​បក្សប្រឆាំង​លើកឡើងថា លោកស្រី ស៊ូ​ជី នឹង​ក្លាយជា​មេដឹកនាំ​ម...
article_2531.txt
ខណៈ​ប្រទេស​កំពុង​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ចំនូ​ន​អ្នកស្លាប់​នៃ​ការវាយប្រហារព្រមៗគ្នា​ដោយ ក្រុម​ភេ​វរ​ករ​នៅក្នុង​ក្រុងប៉ារីស ក៏​កំពុង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់។ មេដឹកនាំ​ពិភពលោក​មួយចំនួន​បាន​ចេញមុខ​ថ្កោលទោស​យ៉ាងខ្លាំង និង ថែមទាំង​ប្តេជ្ញា​រួម​ដៃ​ជាមួយនឹង​រដ្ឋាភិបាល​បារាំង​ដើម្បី​ចាត់ វិធានការ​ឆ្លើយតប​នឹង​ការវាយប្រហា...
លោក​ប្រធានាធិបតី​បារាំង បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង បិទ​ច្រកព្រំដែន​នានា​ជាមួយនឹង​ប្រទេសជាតិ​ខាង។ ហើយ​បច្ចុប្បន្ន​លោក បាន​បញ្ជូន​កងកម្លាំង​ចម្រុះ​ដើម្បី​ពង្រាយ​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​សន្តិសុខ និង ការពារ​ការ​វាយ​ប្រវាយ​បន្តទៀត។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ច...
article_2532.txt
​លោក Htay Oo ប្រធានស្ដីទី​គណបក្សកាន់អំណាច​គឺ គណបក្ស សហភាព​រួបរួម និង​អភិវឌ្ឍ (USDP) បានប្រកាស​ពី​បរាជ័យ​របស់​គណបក្ស​លោក ទល់នឹង​គណបក្សប្រឆាំង​របស់លោក​ស្រី អង់​សាន ស៊ួ​ជី ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ម្សិលមិញ​។ លោក​ក៏បាន​ប្រកាសថា នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​
‹‹​យើង​ចាញ់ហើយ​››​។ នេះ​ជា​ពាក្យសម្ដី​របស់លោក Htay Oo​ប្រធាន​ស្ដី​បក្ស​កាន់អំណាច ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​រ៉​យ​ទ័​រ​។ លោក​បន្តថា យើង​ត្រូវ​រក​មូលហេតុ​ដែលនាំឱ្យ​យើង​បរាជ័យ​។​ ​ខណៈ​ការរាប់​ឆ្នោត​កំពុងតែ​ដំណើរការ លទ្ធផល​ផ្លូវការ​យ៉ាងណា​គឺ​មិនទាន់​ប្រកាស​នៅ​ឡើង​ទេ ប៉ុន្តែ​លទ្ធផល​បឋម​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​...
article_2533.txt
​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​បក្សប្រឆាំង បានផ្តល់​តួលេខ​ប៉ាន់ស្មាន​ចុងក្រោយ​ដោយ​បញ្ជាក់ថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលជោគជ័យ​៧០%​នៃ​អាសនៈ​រដ្ឋសភាជាតិ​ដែល​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង​បាន​។
​គណបក្ស​លោក អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេងគាំទ្រ​ប្រមាណ​៨០​ភាគរយ​នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​រួច​ក្នុង​មណ្ឌលបោះឆ្នោត​ដែលមាន​ប្រជាជន​ច្រើន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង​លោក Win Htein ដែល​ថ្លែងប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។​ ​អ្នកនាំពាក្យ​ដដែល​បន្តថា ក្នុង​តំបន់​...
article_2534.txt
​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់ ត្រូវបាន​បំផ្ទុះ​នៅ​ទីប្រជុំជន​មួយកន្លែង​ក្នុង​ទីក្រុង​បៃ​រ៉ូ​ត ដែល​បានសម្លាប់​មនុស្ស​ប្រមាណ​៤៣​នាក់​និង​ជាច្រើន​រយ​នាក់​ទៀត​បាន​រងរបួស​។ ក្រុម​រដ្ឋ​ឥស្លាម​អះអាងថា​ខ្លួន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ​ដែល​ប្រហែលជា​សំដៅ​ដល់​ក្រុម​ឧទ្ទាម​ហេស​ប៊ុល​ឡា​ហ៍​។ នេះ​គឺជា​ការវាយប្រហារ​លើក​ដំបូង​ក្នុង​រយៈពេ...
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មនុស្ស​យ៉ាងតិច​៤៣​នាក់ បាន​ស្លាប់ និង​ប្រមាណ​២៤០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​ក្នុង​សង្កាត់ Burj al-Barajneh របស់​ទីក្រុង​បៃ​រ៉ូ​ត​ប្រទេស​លី​បង់​។​គ្រាប់បែក​បាន​ផ្ទុះ​នៅលើ​ផ្លូវ​មួយ​ដែល​សម្បូរ​ដោយ​អ្នកលក់ដូរ​ជាច្រើន​ហើយ​ទីតាំង​នៃ​ការផ្ទុះ​គឺជា​មូលដ្ឋ...
article_2535.txt
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គី​មូ​ន នឹង​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។  ដំណើរ​ទស្សនកិច្ច​នេះ  ប្រហែលជា​រឿង​ដ៏​កម្រ​មួយ​របស់​កូរ៉េខាងជើង​ក្នុងការ​បើកចំហ​ការទូត​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការ​រាយ​ការ​ណ៏​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ដកស្រង់​ប្រភព​របស់ UN...
​លោក បាន គី​មូ​ន នឹង​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​រដ្ឋធានី​របស់​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។ ទស្សនកិច្ច​លើកដំបូង​របស់​អគ្គលេខា​ធិ​ការ UN ទៅកាន់​រដ្ឋ​ផ្តាច់ការ​នេះ ជា​រឿង​ថ្មី​បំផុត​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក បាន គី​មូ​ន នឹង​ក្លាយជា​អគ្គលេខាធិការ UN ទី​៣ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង បន្ទាប់ពី​លោក...
article_2536.txt
ករណីភេរវកម្ម​ដែលរៀបចំ​ទុក​មុន​​មានទ្រង់ទ្រាយ​ធំ​ដែលសម្លាប់​មនុស្ស​អស់​ជាង​១៤០​នាក់​នៅកណ្តាលទីក្រុង​ប៉ារីស​ត្រូវ​បានគេ​​សន្និុដ្ឋាន​ផ្សេងៗគ្នាុ។ គេ​ដាក់​ការ​សង្ស័យ​ថា​ការវាយប្រហារ​នេះ​ ក្រុម​ភេរវករ​មាន​ចេតនា​បំភ័យ​ក្រុមមេដឹកនាំ​ពិភពលោក​ដែលគ្រោងនឹងចូល​រួ​ម​សន្និសីទស្តីពីអាកាសធាតុដែលរៀបចំ​នៅប៉ារីសចុងខែនេះ។ ឥឡូវនេះ​លោក ហ្វ...
ចលនា​វាយប្រហារដោយក្រុមភេរវជន​នៅកណ្តាល​ទីក្រុងប៉ារីស​បានធ្វើឲ្យ​ពិភពលោកទាំងមូលព្រួយបារម្ភខ្លាំង។ ភេរវករបានកំណត់​យកទីតាំងដែល​មានមនុស្សកកកុញនាពេលរាត្រី​ដូចជាភោជនីយដ្ឋាន រង្គសាល និងទីតាំងប្រគុំតន្ត្រី​ជាដើមផង។ ប៉ុន្តែ​ករណី​វាយប្រហារ​នៅ​បារំាង​ដោយ​ក្រុម​ភេរវជនរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ​មិនមែនជារៀង​ថ្មីទេ ព្រោះវាកើត​ឡើង​ជា...
article_2537.txt
មួយថ្ងៃមុនការវាយប្រហារនៅ​បារាំង សារព័ត៌មានរុស្ស៊ី Moscow Times បានចុះផ្សាយ ក្រុមរដ្ឋឥស្លាម​បានចាប់ផ្តើមរៀបចំគម្រោងសងសឹក​រុស្ស៊ីដែល​បញ្ជូន​ទ័ព​តាម​កម្ចាត់ក្រុមខ្លួន​នៅស៊ីរីកាលពីចុងខែកញ្ញាកន្លងមកនេះ។ ក្រុមនេះបានបង្ហោះវីដេអូមួយនេះ​ពីរសប្តាហ៍ក្រោយ​អះអាងថា​ខ្លួន​បាញ់​ទម្លាក់យន្តហោះរុស្ស៊ីនៅស៊ីណៃ ហើយក្នុងវីដេអូ​ក្រុមនេះគំរាម...
មុនចាប់ផ្តើមវាយប្រហារ​នៅបារាំង ក្រុមរដ្ឋឥស្លាមបា​ន​បង្ហោះវីដេអូមួយនៅក្នុងអ៊ីនធឺណែត ដើម្បីគំរាមប្រជាជននិងរដ្ឋាភិបាលរុស្ស៊ីដែលកំពុងលូកដៃក្នុងសង្គ្រាមប្រឆាំងក្រុមនេះនៅទឹកដីស៊ីរី។ ក្រុមនេះ​ប្រកាស​ថា ខ្លួនរៀបចំគម្រោងការនិងឈានទៅ​សងសឹក​រុស្ស៊ីនៅពេលឆាប់ៗខាងមុខនេះផង។ គេមិនដឹងថាក្រុមនេះនឹងចាប់ផ្តើមសងសឹករុស្ស៊ី​ដោយរបៀបណា ហើយចាប់​...
article_2538.txt
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​តាម​ទូរសព្ទ​ទៅ​ប្រធានាធិបតី​ជិត​ផុតអាណត្តិ​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ដើម្បី​អបអរសាទរ​លោក​ថេ​ន សេន និងការដឹកនាំ​របស់លោក ដែល​បាន​ធានា​ការបោះឆ្នោត​ប្រកបដោយ​សេរី និង យុត្តិធម៌​ កាលពី​ព្រឹក​មិញ​នេះ​។ នេះ​បើ​យោងតាម សារព័ត៌មាន The Myanmar Times ។​
​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Ye Htut បាន​បង្ហោះ​ព័ត៌មាន​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ពី​ការឆ្លើយ​ឆ្លង និង ការ​សាទរ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅកាន់​លោក ថេ​ន សេន ។ ​ការ​បង្ហោះ​នោះ បាន​និយាយថា​៖ «​ជោគជ័យ​នៃ​ការ​បោះឆ្នោត គឺជា​កេរ​មរតកមួយ​ដ៏​អស្ចារ្យ​របស់​ប្រ​ធានាធិបតី​។ ការកែទម្រង់​របស់ លោក​ថេ​ន ស...
article_2539.txt
ក្រោយពីមានអំពើភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស ដែលបានសម្លាប់មកនុស្សជាងមួយរយនាក់ គណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខ​ប្រជាជន​បារំាង ជាពិសេសគ្រួសារសព។
ជាមួយនឹងការចូលរួមរំលែកទុកនេះ គណបក្សសង្គ្រោះជាតិ ក៏ថ្កោលទោសអំពើភេរវកម្មដ៏ឃោរឃៅនេះផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_254.txt
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដោយដំឡើងយោធាសកម្មដល់១,៥លាននាក់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៅតាមព្រំដែន។ នេះជាលើកទី៣ ចាប់ពីរុស្ស៊ីប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ការសម្រេចចិត្តបង្កើនចំនួនទ័ពសន្ធឹកនេះ ធ្វើឡើងក្រោយមានការគំរាមកំហែងនៅតាមព្រំដែនរុស្ស៊ី។ បរិយាកាសអសន្តិសុខនៅព្រំដែនភាគខាងលិច និងភាពចលាចលនៅព្រំដែនភាគខាងកើត តម្រូវឱ្យមានការចាត់វិធានការសមស្រប ដោយការបង្កើនចំនួនកង​ទ័ព​ប្រយុទ្ធ​ ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmit...
article_2540.txt
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោកស្រី អ៊ុង​សាន ស៊ូ​ជី និយាយថា លោកស្រី​គឺជា​អ្នកបញ្ជា​ប្រធានាធិបតី​ថ្មី ប្រសិនបើ​លោកស្រី​ឈ្នះឆ្នោត​។ លោកស្រី​ថ្លែង​ដូចនេះ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ក្រុម​យោធា ហាម​លោកស្រី​ដែលមាន​ស្វាមី​សញ្ជាតិ​បរទេស និង​កូនប្រុស​២​នាក់​កាន់​លិខិតឆ្លងដែន​អង់គ្លេ...
​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍ Channel NewsAsia កាលពី​ម្សិលមិញ មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បញ្ជាក់ថា ប្រធានាធិបតី​តែងតាំង​ថ្មី​នឹងមិន​មានអំណាច​អ្វី​ឡើយ ប្រសិនបើ​គណបក្ស​លោកស្រី​អាចបង្កើត​រដ្ឋាភិបាល​បាន​។ ជាមួយគ្នា​នោះ លោកស្រី ស៊ូ​ជី បន្ថែមថា ការតែងតាំង​ប្រធាន...
article_2541.txt
​លោក​ប្រធានាធិបតី ថេ​ន សេន បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ពិភាក្សា​រឿង​ផ្ទេរអំណាច ក្រោយ​ដឹងថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ឈ្នះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​។ នេះ​បើ​យោងតាម​សារព័ត៌មាន ABC​។
​ ​ការឆ្លើយតប​របស់លោក ថេ​ន សេន គឺធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី ​លោក ស៊ូ​ជី ផ្ញើលិខិត​ទៅកាន់​រូបលោក រួមទាំង​ប្រធានសភា និង​មេដឹកនាំ​យោធា ​។ លោក Ye Htut អ្នកនាំពាក្យ​ប្រធានាធិបតី បាន​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី ABC ថា លោក យល់ព្រម​តាម​សំណើសុំ​ជួប​ពី​សំណាក់​លោកស្រី ស៊ូ​ជី ប៉ុន្តែ​មិនទាន់​កំណត់​ពេលវេលា​ច្បាស...
article_2542.txt
លោក​ប្រ​ធា​ធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​បារាំង​ក្នុងស្ថានភាព ប្រកាសអាសន្ន និង ប្រកាស​បិទ​ច្រកព្រំដែន ក្រោយ​មានការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​ដែល​បាន សម្លាប់​ប្រជាជន​ជាច្រើន​នាក់។ នេះ​បើ​យោងតាម​សា​ព័ត៌មាន Reuters។
តាម​ការអះអាង​របស់​ប៉ូលីស​បារាំង យ៉ាងហោចណាស់​មាន ប្រជាជន ៣៨នាក់ បាន​ស្លាប់​ដោយសារ​ការវាយប្រហារព្រមៗគ្នា​នៅក្នុង​ក្រុងប៉ារីស​នៅយប់​ថ្ងៃ​សុក្រនៃម៉ោង​ប្រទេស​បារាំង។ ឆ្លើយតប​បញ្ហា​នេះ លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​ក្នុង ភាពអាសន្ន និង ថែមទាំង​បិទ​ច្រកព្រំដែន​ជាមួយនឹង​ប្រទេសជិតខាង​ដើម្បី...
article_2543.txt
​ចុងក្រោយ មេដឹកនាំ​បក្សប្រឆាំង​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន ទទួល​ទាំង​ការ​សាទរ និង ការទទួល​យល់ព្រម​ដើម្បី​ជួបពិភាក្សា​លើ​ការផ្សះផ្សារ​ជាតិ និង ផ្ទេរអំណាច​ពី​មេដឹកនាំ​កំពូល​បី​រូប​ដែល​រូ​ម​មាន​លោក​ប្រធានាធិបតី​ថេ​ន សេន ប្រធានសភា​លោក​ស្វេ ម៉ាន់ និង មេ​យោធា​លោក Min Aung Hlaing​។
​ក្រោយពី​ការផ្ញើ​លិខិត​បី​ដាច់ដោយឡែក​ពីគ្នា​របស់​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទៅកាន់​មេដឹកនាំ​កំពូល​បី​រូប​កាលពី​ថ្ងៃ​ម្សិលមិញ លោកស្រី បានទទួល​បានការ​សាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត និង ជំនួប​លើ​ការផ្សះផ្សារ​ជាតិ និង ផ្ទេរអំណាច​។ ​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក Ye Htut បាន​ថ្លែងប្រាប់​សារព័ត៌មាន​...
article_2544.txt
​ខណៈ​ដំណើរការ​នៃ​ការរាប់​សន្លឹកឆ្នោត​មី​យ៉ាន់​ម៉ា កំពុងតែបន្ត​ធ្វើតាម​មណ្ឌល​នីមួយៗ​ដែល​គេ​ឃើញថា បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន សូ​ជី​កំពុងតែ​នាំមុខ​នោះ អាជ្ញាធរ​ថៃ ក៏​កំពុងតែ​ប្រុង​ជើងការ​ជា​ស្រាប់​នៅតាម​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ផងដែរ​។ ដោយ​ក្នុងនោះ អាជ្ញាធរ ខ្លាចក្រែង​ក្រុម​ទាហាន​ព្រំដែន​មី​យ៉ាន់​ម៉ា នឹង​ប៉ះ​បោរ​នៅ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ថ្វី​ដ្បិតថា​អ្នក​អង្កេត​ការណ៍​អន្តរជាតិ បាន​ស្វាគមន៍​ចំពោះ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថា​បាន​ប្រព្រឹត្ត​ដោយ រលូន សុវត្ថិភាព និង សន្តិសុខ​ក៏ដោយ តែ​អាជ្ញាធរ​ថៃ មិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សន្តិសុខ​របស់​ប្រជាជន​នៅតាម​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា​នោះឡើយ​។ ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉...
article_2545.txt
​នៅ​ទីក្រុង​វី​យែ​ន ថ្ងៃ​សុក្រ​៣០​តុលា​នេះ សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​បើក​វគ្គ​ពិភាក្សា​ពី​វិបត្តិ​ស៊ី​រី ជាថ្មី​ម្តងទៀត​។ ប្រទេស​ជាង​១០​ចូលរួម​ជំនួប​នេះ ក្នុងនោះ​មាន​អ៊ីរ៉ង់ ដែល​លេចមុខ​លើកដំបូង ក្នុងជំនួប​ស្តីពី​ស៊ី​រី ។ ការពិភាក្សា​លើក​នេះ អាច​នឹង​ស្មុគស្មាញ ពោលគឺ​ការពិភាក្សា​អាច​នឹង​បន្ត​រ៉ាំរ៉ៃ បើ​ភាគី​នីមួយៗ​នៅតែ​...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ សហភាព​អឺរ៉ុប អាមេរិក រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស អា​រ៉ា​ប៊ី សា​អូឌីត ទួ​ក​គី លី​បង់ ឬក៏​អេ​ហ្ស៊ី​ប សុទ្ធតែជា​ភាគី​សំខាន់ៗ​ដែល​ចូល​តុ​ចរចា​លើ​វិបត្តិ​ស៊ី​រី​វគ្គ​ទាញព្រ័ត្រ​ថ្មី​នេះ​។ ជំនួប​អន្តរជាតិ​នេះ​បើក​ធ្វើ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​។ អ្វីដែល​ថ្ម...
article_2546.txt
ខណៈការបោះឆ្នោតកំពុង​បន្តដំណើរទៅមុខ គេឃើញ​ប្រជាជន​មីយ៉ាន់ម៉ា​បង្ហាញ​ស្នាមញញឺម និងទឹកមុខរីករាយ បន្ត​ចាកចេញ​ពីផ្ទះទៅកាន់​ការិយាល័យបោះឆ្នោត។​ បើ​យោងតាម​ Asia Correspondent ក្មេងៗដែល​មិនធ្លាប់​បោះឆ្នោត​សោះ​នោះបានបង្ហាញអារម្មណ៍រីករាយ​មែនទែន។  ចំណែកប្រជាជនចាស់ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​កន្កងមកនោះ​បានអះអាង​ថា​ការ​បោះឆ្នោតលើក​...
ប្រជាជន​មីយ៉ាន់ម៉ា​ក្មេង​ចាស់​ ប្រុស ស្រី​បន្ត​ចេញដំណើរ​ទៅកាន់ការិយាល័យ​បោះឆ្នោតទាំងទឹកមុខរីករាយ។ ម្នាក់ៗរូតរះ​ចេញពីផ្ទះ​តាំងពីព្រលឹមព្រាង​ដើម្បី​បានបោះឆ្នោត​មុនគេ ជាពិសេស​ក្មេងៗទើប​បានបោះឆ្នោតជាលើកដំបូង។ ក្មេង​ៗជាច្រើន​បង្ហាញ​អារម្មណ៍រំភើប​ខ្លាំងនៅពេល​ដែលពួកគេ​បាន​ទៅដល់ការិយាល័យ ខ្លះថា​ខ្លួនភ័យផង អរផងពេលគូសសន្លឹកឆ្នោត...
article_2547.txt
​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រវាង​បងប្អូន​សត្រូវ​ចិន និង​តៃវ៉ាន់ ក្នុងជំនួប​កំពូល​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​សិង្ហ​បុរី លោក​ស៊ី ជីន​ពីង និង​លោក​ម៉ា យិ​ង​ចូ​វ បាន​ចាប់ដៃគ្នា​ជាង​១​នាទី និង​ញញឹម​យ៉ាង​ស្រស់ស្រាយ ទៅរក​អ្នកសារព័ត៌មាន​។ ព្រឹត្តិការណ៍​ចាប់ដៃ​រវាង​នេះ មិន​ធ្លាប់​ត្រូវបាន​គេ​គិតទុក​ទេ តាំងពី​ចិន​និង​តៃវ៉ាន់...
សូមស្ដាប់ព័ត៌មានលម្អិត៖ ​ ​ម្សិលមិញ លោក​ស៊ី ជីន​ពីង បាន​លើកឡើងថា​៖ បើទោះជា​បែកបាក់​ម្តេចក្តី ក៏​ឆ្អឹង​ពួកយើង​នៅតែ​ផ្សារភ្ជាប់​គ្នា​....​ក៏​យើង​នៅតែ​ជា​បងប្អូន​គ្នា ជា​ជនរួមជាតិ​នឹង​គ្នា មាន​ឈាម​តែមួយ​ដូចគ្នា​ហូរ​ក្នុង​ខ្លួន​។ លោក​ម៉ា យី​ង​ចូ​វ វិញ​ក៏​ប្រាប់​ដែរ​ថា លោក​សង្ឃឹមថា ជំនួប​នេះ​អាចជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​ន...
article_2548.txt
​លោកនាយក​រដ្ឋមន្ត្រី​វ័យក្មេង​កាណាដា Justin Trudeau បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នយោបាយ កាណាដា ដោយ​លោក​បានរៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​ប្រកបដោយ​ភាពស្មើគ្នា​រវាង​បុរស​និង​ស្រ្តី។ នោះ​គឺ ក្នុងចំណោម​រដ្ឋមន្ត្រី​ថ្មី​ទាំង​៣០​រូប​មាន​ប្រុស​១៥​រូប និង ស្រី​១៥​រូប​ដែល​សុទ្ធសឹង​តែមាន​អាយុ​ក្រោម​៥០​និង​មាន​ជាតិ​សាស...
​ក្រោយពី​ចូល​ស្បថ​ជា​ផ្លូវការ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កាណាដា​ទី​២៣ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ លោក Justin Trudeau បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​លោក​បានរៀបចំ​នូវ​សមាសភាព​រដ្ឋាភិបាល​ថ្មី​៣០​រូប​ដែលមាន​ការចូលរួម​ពី​បុរស​នឹង​ស្ត្រី​ស្មើគ្នា​និង​មាន​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។ ការរៀប​ចំនេះ គឺ​ដើម្បី​លើកកម្ពស់​ឲ្យ​មាន​ភា...
article_2549.txt
​រដ្ឋាភិបាល​រុស្សី បាន​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ការពារ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​ចាប់ផ្តើម​តាំងពី​ចុងខែ​កញ្ញា​កន្លងមក​។ នេះ​បើតាម​ការអះអាង​របស់​មេបញ្ជាការ​កងទ័ពអាកាស​រុស្សី​កាលពី​ម្សិលមិញ​នេះ​។​
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Komsomolskaya Pravda លោក Viktor មេបញ្ជាការ​កងទ័ពអាកាស​រុស្សី បាន​និយាយថា មី​ស៊ី​ល​ប្រឆាំង​យន្តហោះ បាន​ទៅដល់​ប្រទេស​ស៊ី​រី​ដើម្បី​ការពារ​យន្តហោះ​នៅ​ទីនោះ​ហើយ​។ លោក​ថា «​ប្រតិបត្តិការ​សព្វថ្ងៃ គឺ​ប្រឈមមុខ​នឹង​ការវាយប្រហារ​ឬក៏​ត្រូវបាន​ប្លន់​។ ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​ការពារ​យន្តហោះ​ទាំ...
article_255.txt
តារា​ចម្រៀង​អាម៉េរិកដ៏ល្បី Taylor Swift បាន​ប្រកាស​គាំទ្រ​អនុប្រធានាធិបតី កាម៉ាឡា ហារីស សម្រាប់ការ​ប្រជែងតំណែងសេតវិមាន​នៅចុង​ឆ្នាំ​នេះ​។
«ខ្ញុំនឹងបោះឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស និងលោក Tim Walz នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»។ តារាចម្រៀង Taylor Swift បានប្រកាសនៅថ្ងៃទី១០ ខែកញ្ញានៅលើគណនី Instagram ខ្លួនដែលមានអ្នកតាមដាន ២៨៣លាននាក់ភ្លាមៗបន្ទាប់ពីការជជែកដេញដោលរវាងលោកស្រី ហារីស និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់។ ការគាំទ្ររបស់ Taylor Swift ...
article_2550.txt
​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុងប្រទេស​ហៃ​ទី ត្រូវបាន​គេ​ចោទប្រកាន់ថា​មាន​ការកេងបន្លំ​សន្លឹកឆ្នោត ដ្បិត​មានការ​អះអាង​មួយចំនួន​ថា សន្លឹកឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី Moise Jean-Charles​ត្រូវបាន​គេ​បំផ្លាញចោល​។ ហេតុ​ការ​ណ៏​នេះ បាន​ដុត​បញ្ឆេះ​កំហឹង​របស់​ប្រជាជន ហើយ បាន​បណ្ដាលឱ្យ​មានការ​ប្រឆាំង​តវ៉ា​ក្នុង​រដ...
​ភាពមិនប្រក្រតី​ជាច្រើន​ត្រូវបាន​គេ​រកឃើញ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ជុំ​ទី​១ នៅក្នុង​ប្រទេស​ហៃ​ទី​។ សន្លឹកឆ្នោត​របស់​បេក្ខជន​ម្នាក់​គឺ​លោក Moise Jean-Charles​ត្រូវបាន​ប្រទះឃើញ​ដុតចោល ដែល​បណ្ដាលឱ្យ​មានការ​តវ៉ា​ដុត​កង់ឡាន​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេះ​។​ ​លោក Jean-Charles ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខជន​លេចធ្លោ​ម្ន...
article_2551.txt
​គណបក្សនយោបាយ​នៅ​មី​យ៉ាន់​ម៉ា​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​នានា​ដែល​អាច​កើតឡើង​នា ថ្ងៃ​បោះឆ្នោត​ទី​៨ ខែ​វិ​ច្ឆ​កា​ខាងមុខនេះ ។ គណបក្ស​មួយចំនួន​ដែល​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​សភា​មី​យ៉ាន់​ម៉ា បាន​អះអាងថា ករណី​ដូចជា ការ​ហែក​ផ្ទាំង​ឃោសនា និង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម បានបង្ហាញ​ពី​ភាពមិនប្រក...
​គណបក្សនយោបាយ​ជាច្រើន លើកឡើង​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​អំពើហិង្សា​ដែល​អាច​កើតមាន​ក្នុងការ​បោះឆ្នោត ខណៈ​ថ្ងៃ​កំណត់​កាន់តែ​ខិត​មកដល់​។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់ លោកស្រី អង់​សាន សូ​ជី បាន​ចោទប្រកាន់​គណបក្ស​ដទៃ​ទៀតថា បាន​ប្រើ​យុទ្ធសាស្ត្រ​មិនល្អ​ក្នុង​ពេលធ្វើ​យុទ្ធនាការ​បោះឆ្នោត​។​ ​យ៉ាងណាក៏ដោយ មកទ...
article_2552.txt
​មេដឹកនាំ ចិន ជប៉ុន និង​កូរ៉េខាងត្បូង នឹង​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នៅឯ​ទីក្រុង​សេ​អ៊ូ​ល ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាង (Li Keqiang) នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នា​ខែ​វិ​ច្ឆ​កា​ខាងមុខ​។ នេះ​គឺជា​ជំនួប​លើកដំបូង​ហើយ​រវាង​ប្រទេស​ទាំងបី បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ​២០១២​មក ដោយសារតែ​ការ...
​លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​បន្ទាប់ពី​ខកខាន​អស់​រយៈពេល​បី​ឆ្នាំ ជំនួប​ត្រីភាគី ចិន ជប៉ុន​និង កូរ៉េខាងត្បូង​នឹង​ចាប់ផ្ដើម​ឡើងវិញ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​ណា​ពិតប្រាកដ​នៅឡើយ​នោះទេ ខណៈ​សារព័ត៌មាន​របស់​ជប៉ុន​ចុះផ្សាយ​ថា កិច្ចប្រ...
article_2553.txt
​លោកស្រី Anne Patterson អនុរដ្ឋលេខាធិការ​រ​បស់​អាមេរិក ទទួលបន្ទុក​កិច្ចការ​តំបន់​បូព៌ា បាន​ចោទ​រុស្ស៊ី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អន្តរាគមន៍​យោធា​រុស្ស៊ី កាន់តែ​គ្រោះថ្នាក់​ធ្វើ​ឲ្យ​ស្ថានភាព​ជម្លោះ​នៅ​ស៊ី​រី កាន់តែ​ធ្លាក់​ដុនដាប​ធ្ងន់​។ តំណាង​រដ្ឋាភិបាល​អាមេរិក​រូបនេះ​បាន​បន្ថែមថា រុស្ស៊ី​ព្យាយាម​ពង្រឹង​អំណាច​លោក​អាសាដ ជា...
​នៅ​ចំពោះមុខ​គណៈកម្មការ​កិច្ចការបរទេស មកពី​សភា​អាមេរិក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោកស្រី Anne Patterson បាន​ព្យាយាម​ភ្ជាប់​តួលេខ​ជនភៀសខ្លួន​ស៊ី​រី ទៅនឹង​អន្តរាគមន៍​យោធា​របស់​ក្រុង​ម៉ូស្គូ​។ តាំងពី​រុស្ស៊ី​បើក​ការវាយប្រហារ​ក្រុម​ជី​ហាត ពលរដ្ឋ​ស៊ី​រី​ប្រមាណ​១២០០០០​នាក់​បាន​ចាក​ចេញពី​ផ្ទះសម្បែង នៅ​ក្រុង​Hama, Alep និង Idleb​។ ...
article_2554.txt
ការ​បោះឆ្នោត​សកល​លើក​ដំបូង​ដោយមានការ​ប្រកួត​ប្រជែងដោយ​សេរីក្នុង​រយៈពេល​២៥ឆ្នាំ​បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃអាទិត្យនេះ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។ ការិយាល័យបោះឆ្នោតចាប់ផ្តើម​បើក​ទទួល​អ្នក​បោះឆ្នោត​តាំងពីម៉ោង​៦ព្រឹកខណៈ​ដែល​ប្រជាជន​ជាច្រើន​នាក់​នាំគ្នា​តម្រង់ជួរចាំ​គូសសន្លឹក​ឆ្នោត។ ពួកគេ​សង្ឃឹមថា​ការ​បោះឆ្នោតនេះ​នឹងនាំមក​នូវក...
ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដោយ​មានការ​ប្រកួត​ដោយសេរី និងពហុបក្សបាន​ចាប់ផ្តើមហើយ​នៅព្រឹកថ្ងៃអាទិត្យនេះនៅមីយ៉ាន់ម៉ា។ ការបោះឆ្នោតជាប្រវត្តិសាស្ត្រ​ដើម្បី​ឈាន​ទៅ​រក​ការផ្លាស់ប្តូរពិតប្រាកដមួយនៅមីយ៉ាន់​ម៉ា​នេះ​មានការ​ចូល​រួម​ពីគណបក្សសរុប​ជាង​៩០ ប៉ុន្តែគណបក្សតែពីប៉ុណ្ណោះដែល​នាំមុខគេ។ ក្នុងនោះ​មាន​បក្សកាន់អំណាចសហភាព​សា...
article_2555.txt
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សរសេរ​លិខិត​អបអរសាទរ​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​ខួប​ទី ៦២​នៃ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា​ខាងមុខនេះ​។​
​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា លោក អូ​បា​ម៉ា បាន​អបអរសាទរ​ប្រជាជន​កម្ពុ​ជានា​ខួប​ទី​៦២​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​។ លោក​ក៏បាន​គូសបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ខ្លួន​លោកស្រី មី​ឆែ​ល មក​ប្រទេស​កម្ពុជា​កាលពីពេល​កន្ល​ង​ទៅដោយ​បានបង្ហាញ​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​កម្ពុជា​។ លិខិត​ដដែល...
article_2556.txt
​ខណៈពេលដែល​ភាព​តានតឹង​កំពុងតែ​កើតមាន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ក្រុង វ៉ា​ស៊ិន​តោន បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​តំបន់​នោះ ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​។ វត្តមាន​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បាន​សម្តែង​ភាព​ត្រេកអរ​ខ្លាំង ដ្បិត​ហ្វីលីពីន​អាចមាន​ដៃគូ​រឹង​ម៉ាំ ដើម្បី​ទប់ទ...
​ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ​លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​នី​ណូ អា​ហ្គី​ណូ បាន​សារ​ទរ​ចំពោះ​វត្តមាន​របស់​នាវាចម្បាំង​អាមេរិក មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក បានចាត់ទុក​សកម្មភាព​នេះ នឹងធ្វើ​ឲ្យ​មាន​តុល្យភាព នៃ​សន្តិសុខ​នៅក្នុង​តំបន់​ជម្លោះ​។​ ​ថ្លែងការណ៍​ក្នុង​វេទិកា​អ្នកសារព័ត៌មាន​អន្តរជាតិ លោក ប...
article_2557.txt
នៅទីបំផុតទៅរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចលុបចោលនូវគោលនយោបាយចាស់ដែលអនុញាតឲ្យពលរដ្ឋចិនយកកូនបានតែមួយហើយ នៅថ្ងៃនេះ។ សេចក្តីសម្រេចនេះធ្វើឡើងក្រោយពីកិច្ចប្រជុំបក្សកុម្មុយនីសចិនទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចរយៈពេល ៤ ថ្ងៃនៅក្នុងទីក្រុងប៉េកាំង។
សេចក្តីសម្រេចថ្មីនេះ នឹងបើកផ្លូវឲ្យគូស្វាមីភរិយាជនជាតិអាចយកកូនចំនួនពីរនាក់បាន ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងតាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ចិន​ស៊ិនហួរ។ គួររម្លឹកថា​ គោលនយោបាយចិនដែលយកកូនតែមួយនេះ ជាគោលនយោបាយដ៏ចម្រូងចម្រាស់ ហើយត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ ១៩៧៩ ក្នុងគោលបំណងកាត់បន្ថយនូវ​អត្រាកំណើត និងអត្...
article_2558.txt
​សភា​នេ​ប៉ាល់ បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្ត្រី​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ នោះ​គឺ លោកស្រី Bidhya Devi Bhandari ដែល​បេក្ខជន​មកពី​គណបក្ស​កុ​ម្មុយ​នី​ស​នេ​ប៉ាល់ ដែល​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៣២៧ ទល់នឹង​គូប្រជែង​លោកស្រី​ដែល​ទទួលបាន​ការគាំទ្រ​ចំនួន​២១៤​សំឡេង ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែតុល...
​ប្រធានសភា​នេ​ប៉ាល់​លោក Onsari Gharti Magar​បានប្រកាស​ពី​ជ័យជម្នះ​របស់លោក​ស្រី Bidhya Devi Bhandari ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​។ អ្នកនយោបាយ​បក្ស​កុ​ម្មុយ​នី​សវ័យ​៥៤​ឆ្នាំ​រូបនេះ នឹង​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ទី​១ របស់​សាធារណរដ្ឋ​ក្មេងខ្ចី​មួយ​នេះ​។ ​សូមបញ្ជាក់​ផងដែរ​ថា លោកស្រី Bhandari គឺជា​អ្នកន...
article_2559.txt
​មេដឹកនាំ​ចិន​និង​អាល្លឺម៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានលើកឡើង​ពី​តម្រូវការ​ចាំបាច់​ក្នុង​រក​ដំណោះស្រាយ​សម្រាប់​ស៊ី​រី​។ ការលើកឡើង​នេះ ត្រូវបានធ្វើ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី  Angela Merkel ទៅកាន់​ប្រទេស​ចិន ដែល​បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២៩​នេះ​។​
​ក្នុងជំនួប​ពិភាក្សា​ផ្លូវការ​នៅ​វិមាន​ប្រជាជន​ចិន អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel​និង នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានបញ្ជាក់​ឡើងវិញ​ពី​ភាពចាំបាច់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​ស៊ី​រី​ឲ្យ​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន ខណៈ វិបត្តិ​ជនភៀសខ្លួន​កំពុង​តាម​យាយី​តំបន់​អឺរ៉ុប​យ៉ាងខ្លាំង​។ ​...
article_256.txt
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ឈ្នះការបោះឆ្នោតនៅអាម៉េរិកឆ្នាំ២០២៤ ដើម្បីទទួលបានជំនួយទាំងហិរញ្ញវត្ថុ និងយោធាបន្ថែម។
«ខ្ញុំគិតថាលោក ហេ្សលេនស្គី ជាអ្នកជំនួញដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ រាល់ពេលដែលលោកមកអាម៉េរិកម្តងៗ លោកតែងយកប្រាក់ទៅវិញ ៦០ពាន់លានដុល្លារ។ លោកពិតជាចង់ឱ្យបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតនេះ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ។ ខ្ញុំនឹងបង្កើតសន្តិភាព»។ លោក ត្រាំ ថ្លែងបែបនេះអំឡុងនៃការប្រមូលផ្តុំយុទ្ធនាការនៅរដ្ឋ Pen...
article_2560.txt
​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន និង​ជា​ប្រមុខ​គណបក្សកាន់អំណាច​បា​ន​បង្ហោះ​វីដេអូ​មាន​លក្ខណៈ​ព្រមាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​។ ក្នុង​វីដេអូ​រយៈពេល​៤​នាទី​លោក ថេ​ន សេន បាន​ព្រមាន​ពី​ការកើតឡើង​អំពើហិង្សា ដែល​លោក​ប្រដូច​អ្វីដែល​បាន​កើតឡើង​ក្នុង​បដិវត្តន៍​អារ៉ាប់​នៅ​មជ្ឈិមបូព៌ា​។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន បាន​បង្ហោះ​វីដេអូ​ព្រមាន​មួយ​ដែល​បាន​លើកឡើងថា អំពើហិង្សា​បង្ហូរឈាម​នឹង​កើតមាន ប្រសិនបើ​គណបក្ស​លោក​ចាញ់​ការបោះឆ្នោត នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ វីដេអូ​នេះ​បាន​បង្កឱ្យមាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកប្រើប្រ...
article_2561.txt
​បញ្ហា​សន្តិសុខ​និង​ពាណិជ្ជកម្ម គឺជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​កំពូល​ត្រីភាគី​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ម្សិលមិញ​នេះ​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េខាងត្បូង​។  នេះ​ជា​ជំនួប​លើក​ទី​១​ហើយ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ ដ្បិត​ដាន​ប្រវត្តិសាស្ត្រ​និង​ជម្លោះ​ដែន​អធិ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ជំនួប​កំពូល​ត្រីភាគី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​ប្រព្រឹត្តឡើង ដោយ​រលូន​តាម​ការកំណត់​។ ជំនួប​នេះ មាន​វត្តមាន​មេដឹកនាំ​បី​រូប​ដែល​រួមមាន​លោកស្រី ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក ហ្គ​ន​ហេ ដែលជា​ម្ចាស់ផ្ទះ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខេ​ជាង និង​លោកនាយក​រដ្ឋម...
article_2562.txt
​បន្ទាប់ពី​ការបញ្ជូន​នាវាចម្បាំង​ជា​លើកដំបូង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជោគជ័យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​នឹង​បញ្ជូន​នាវាចម្បាំង​បន្ថែមទៀត​ទៅ កាន់​តំបន់​ជម្លោះ​រៀងរាល់ ត្រីមាស​ក្រោម​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​។ ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ហាក់ដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​ការព្រ...
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក បាន​អះអាងថា រដ្ឋាភិបាល​អាមេរិក នឹង​បញ្ជូន​នាវាចម្បាំង​យ៉ាងតិច​មួយដង​ក្នុង​មួយ​ត្រីមាស​មក​ក្បែរ​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​នាវា​បន្ថែម​របស់​អាមេរិក គឺ​ដើម្បី​បង្ហាញ​ចិន និង រដ្ឋ​ផ្សេងទៀត​ពី​ការ អនុវត្ត​ច្បាប់​អន្តរជា...
article_2563.txt
​នៅ​ថ្ងៃអាទិត្យ​ខាងមុខ ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដែល​គេ​រពឹង​ថា​ជាការ​បោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នឹងត្រូវ​ចាប់ផ្តើម​ហើយ​។ តែ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ខណៈពេលដែល​ការបោះឆ្នោត​កាន់តែ​កៀក​នឹង​មកដល់​លោក​ប្រធានាធិបតី​ថេ​ន​សេន បាន​គំរាមថា​នឹង​មានការ​បង្ហូរឈាម បើ​បក្ស​លោក​ចាញ់​ការបោះឆ...
​ សូមស្ដាប់ព័ត៌មានលម្អិត៖ ​ការ​រពឹង​ទុក​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​០៨​ខែវិច្ឆិកា​ខាងមុខនេះ ថា​នឹង​ប្រព្រឹត្តទៅ​តាមបែប​លទ្ធិប្រជាធិបតេយ្យ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​អ​វិ​ជ្ជ មាន​មួយ​។ នោះ ក៏​ព្រោះតែ​កម្តៅ​នយោបាយ​មី​យ៉ាន់​ម៉ា ហាក់ដូចជា​ឡើង​ក្តៅ​ខ្លាំង​គួរ​ឲ្យ​ព្រួ...
article_2564.txt
​ជា​តួអង្គ​ប្រឆាំង​ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ជាងគេ​។ គណបក្សនយោបាយ​លោកស្រី បានឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ ១៩៩០ ប៉ុន្តែ​របប​សឹក​ភូមា​ចាស់​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ ថែមទាំង​បាន​ឃុំខ្លួន​លោកស្រី​ក្នុង​គេហដ្ឋាន​ដល់​ទៅ​១៥​ឆ្នាំ​ទៀតផង​។ អ៊ុង​សាន ស៊ូ​ជី ធ្លាប់បាន​ចូល​សិក្សា​និង​ទទួល​សញ្ញាប័ត្រ​ជាន់ខ្ពស់ នៅ​សកល​វិទ្យាល័យ O...
​ទោះ​មាន​អាយុ​៧០​ឆ្នាំ​ហើយក៏​ដោយ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ តែ​នៅតែ​ស្រមៃ​ថា អាច​គ្រប់គ្រង​ប្រទេស បើទោះជា​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ហាម​មិនអោយ​អ្នក​ដែល​រៀបការ​ជាមួយ​ជនបរទេស​ឈរឈ្មោះ​បោះឆ្នោត​ក៏ដោយចុះ​។ ២/ លោក ថេ​ន សេន​ ​ប្រធានាធិបតី​ថេ​ន សេន ក៏មាន​អាយុ​៧០​ឆ្នាំ ដូច​លោកស្រី​ស៊ូ​ជី​ដែរ​។ លោក​កើត​ក្នុង​ត្រកូល...
article_2565.txt
​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុង​ឡេ​អេ បានប្រកាស​យុ​ត្តា​ធិ​កា​រលើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ យ៉ាងណាក៏ដោយ សំណុំ​រឿងនេះ មិនមាន​ការចូលរួម​ពី​ភាគី​រដ្ឋាភិបាល​ចិន​នោះទេ​។
​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ម្សិលមិញ​នេះ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ បានប្រកាស​ក្នុងការ​បន្ត​ជំនុំជម្រះ​លើ សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន​។ នេះ​មានន័យ តុលាការ​មាន​យុ​ត្តាធិ​ការ​ដើម្បី​ជំនុំជម្រះ​លើ​សកម្មភាព​របស់​ចិន​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ​ដូចដែល​បានកំណត់​...
article_2566.txt
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) និង​ប្រធានាធិបតី​តៃវ៉ាន់ លោក Ma Ying-jeou នឹង​ជួបគ្នា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រាប់​ចាប់ ពី​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ ។ ជំនួប​ជា​ប្រវត្តិសាស្ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​សិង្ហ​បុរី​។ តែ​មេដឹកនាំ​តៃវ៉ាន់​មិន​ផ្តល់ដំណឹង​ទៅ​សភា​ជាមុន​ពី​ជំនួប​នេះ​...
​មេដឹកនាំ​ចិន​និង​តៃវ៉ាន់​នឹង​ជួបគ្នា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ជ័យជម្នះ​របស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​បក្ស​គូ​មីង​តាំង អំឡុងពេល​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩ ។ មេដឹកនាំ​បក្ស​គូ​មីង​តាំង​បានរ​ត់ទៅ​បង្កើត​សាធារណរដ្ឋ​ចិន​នៅ​កោះ​តៃវ៉ាន់ ឯ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅលើ​ដីគោក...
article_2567.txt
ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង​ កំពុង​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិ​សាស្ត្រនៅ​ប្រទេស​វៀតណាមនៅថ្ងៃ​ព្រហស្បតិ៍នេះ។  វត្តមាន​នៃប្រមុខរដ្ឋ​ចិន​នៅវៀតណាម​នេះ​គឺ​ដើម្បី​ស្តារ​ចំណង​ការទូត​ដែល​ល្អក់​ករកបង្កើតដោយជម្លោះ​សមុទ្រចិនខាងត្បូង​ និងឈានទៅពង្រឹងភាព​ជាដៃ​គូយុទ្ធសាស្ត្រលើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យផ្សេងទៀត​...
លោក ស៊ី ជិនពីងបានអញ្ជើញ​ទៅដល់ប្រទេសវៀតណាម​ហើយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​លោក​នឹងជួប​ជជែក​ពិភាក្សា​ជាលក្ខណទ្វេភាគីជាមួយ​បណ្តា​មេដឹកនាំ​បក្សកម្មុយនីស្ត​វៀតណាម​​ជុំវិញ​បញ្ហា​ទំនាក់​ទំនង​ការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។ ប៉ុន្តែ​ការ​ជំរុញ​ពាណិជ្ជកម្មទ្វេភាគី និង​ការដោះស្រាយ​បញ្ជាជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គ...
article_2568.txt
​តំណាងរាស្ត្រ​បក្សប្រឆាំង​ម្នាក់​មកពី​គណបក្ស​លោកស្រី​អង់​សាន សូ​ជី បាន​រង​នូវ​ការវាយប្រហារ​ដោយ​ផ្គាក់​ដោយ​ជនដៃដល់ ខណៈ​កំពុងធ្វើការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។ ហិង្សា​នេះ ត្រូវបាន​ចាត់ទុកថា​ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការធ្វើ​ឃោសនាបោះឆ្នោត​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asi...
​លោក Naing Nan Lynn សមាជិកសភា​មកពី​គណបក្សសម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោកស្រី​អង់​សាន សូ​ជី បាន​រង​នូវ​ការវាយប្រហារ​ពី​ជនដៃដល់​បីនាក់​ដែល​ប្រដាប់​ទៅ ដោយ​ផ្គាក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​ខណៈពេល​តំណាងរាស្ត្រ​ដែល​ឈរឈ្មោះ​នៅក្នុង​មណ្ឌល​ខេត្ត​រ៉ង​ហ្គ​ន កំពុងតែបន្ត​យុទ្ធនាការ​ស្វែងរក​សំឡេង​បោះឆ្នោត​របស...
article_2569.txt
​សមាជិកសភា​មកពី​រដ្ឋ Wisconsin លោក Paul Ryan បាន​ជាប់ឆ្នោត​ជា​ប្រធានរដ្ឋសភា​ថ្មី​របស់​អាមេរិក​ជំនួស​លោក  John Boehner ដែល​បានប្រកាស​ចូលនិវត្តន៍​។ លោក Ryan បានទទួល​សំឡេងគាំទ្រ​ចំនួន​២៣៦ ក្នុងចំណោម​សំឡេង​សរុប​៤៣៥​ក្នុង​សភា​អាមេរិក និង​ក្លាយជា​ប្រ​ធា​សភា​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​១៨៦៩ ។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩​ម្សិលមិញ សមាជិក​រដ្ឋសភា​អាមេរិក បាន​បោះឆ្នោត​ជ្រើសរើស​លោក Paul Ryan សមាជិកសភា​របស់​គ​ណ​បក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Wisconsin​ជា​ប្រធាន​ថ្មី​របស់ខ្លួន​ជំ​នូ​ស​ប្រធាន​ចាស់ លោក John Boehner​ដែល​បាន​លាលែង​ចូលនិវត្តន៍​។ លោក Paul Ryan នឹង​ក្លាយ​ប្រធានសភា​ទី​៥៤​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​ ​លោក ...
article_257.txt
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov អះអាងថា ទីក្រុងមូស្គូមិនពិចារណាដោះដូរទឹកដីជាមួយក្រុងកៀវឡើយ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនវាយប្រហារខេត្ត Kursk ។
«ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លាឌីមៀ ហ្សេលេនស្គី ជារឿយៗតែងនិយាយជ្រុលថា ពួកគេបានវាយប្រហារខេត្ត Kursk សម្រាប់ការដោះដូរនាពេលអនាគត។ ​នោះជាហេតុផល លោក​ចាប់​អ្នក​ទោស និង​កាន់កាប់​ទឹកដី»។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានរៀបរាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើខេត្តជាប់ព្រំដែន Kursk របស់រុស្ស៊ីក្នុងបទសម្ភាសន៍ជាមួយស្ថា...
article_2570.txt
​ភស្តុតាង​ជាច្រើន​បាន​បង្ហាញថា គ្រាប់បែក​ប្រហែលជា​មូលហេតុ​ធ្វើឱ្យ​យន្តហោះ​របស់​រុស្សី​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប ដែល​បណ្ដាលឱ្យ​អ្នកដំណើរ​ស្លាប់​ទាំងអស់​កាលពី​សប្ដាហ៍​មុន​។ ការ​បង្ហើប​ព័ត៌មាន​នេះ ដូចជា​ស្រប​ពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​តែង​អះអាងថា ខ្លួន​នៅ​ពីក្រោយ​ការធ្លាក់​នេះ​។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរ​កមូ​ល​ហេតុ​ពិតប្រាកដ​កំ...
​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រភពព័ត៌មាន​របស់​អាមេរិក និង​អង់គ្លេស​បានបង្ហាញ​ថា គ្រាប់បែក​ប្រហែលជា​មូលហេតុ​ចម្បង ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ឧបទ្វីប​ស៊ី​ណៃ នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។ ឯ​ក្រុម​រដ្ឋ​ជ្រុលនិយម​ឥស្លាម នៅតែ​បន្ត​អះអាង​ខ្លួន​ជា​អ្នក​ធ្វើឱ្យ​យន្តហោះ​ធ្លាក់ ហើយ​ថែមទាំង​ហ៊ាន​និយាយថា ខ្លួន​នឹង​បង្ហាញ​ពី​របៀប​បាញ់​...
article_2571.txt
លោកនាយក​រដ្ឋមន្ត្រីរូម៉ានី Victor Ponta បាន​ប្រកាស​លាលែងពី​តំណែងនៅ​ថ្ងៃពុធនេះ បន្ទាប់ពីមាន​មហាបាតុកម្ម​តវ៉ា​ជុំ​វិញ​ការ​ឆេះ​ក្លិប​រាត្រី ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៣២​នាក់​ស្លាប់។
លោក Liviu Dragnea ប្រធានគណបក្ស​កាន់អំណាច សង្គម​ប្រជាធិបតេយ្យ (PSD) បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មានថា លោក Victor Ponta បាន​បង្ហាញពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ព្រោះនេះ​ជាគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ។ មនុស្ស​រាប់ពាន់នាក់​កាលពី​អង្គារ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ានៅ​ក្នុ...
article_2572.txt
​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ នៅ​ឆ្នាំក្រោយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​សេដ្ឋកិច្ច​ក្នុង​តំបន់​។  ឆ្នាំ​២០១៦ ដែល​ឡាវ ត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​សមាគម​អាស៊ាន​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឲ្យ​លោក​អូ​បា​ម៉ា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ ដែល​បាន​ទៅដល់​...
​លោក អូ​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​កំពូល​ក្នុង​តំបន់​នៅ​ឆ្នាំ​២០១៦​ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ឡាវ ដើម្បី​រៀបចំ​ការងារ​រៀបចំ​សន្តិសុខ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស...
article_2573.txt
​ក្រសួងការពារជាតិ​ថៃ បានរៀបចំ​ពិព័រណ៍​មួយ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល និង គម្រោង​នៃ​ការអភិវឌ្ឍន៍​សព្វាវុធ​ដែល​ផលិត​ដោយ​រោងចក្រ​ការពារជាតិ​ថៃ និង ក្រុមហ៊ុន​ឯកជន​បរទេស​នៅក្នុង​ប្រទេស​ថៃ​។ ពិព័រណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ថៃ បាន​ក្លាយជា​រដ្ឋ​មួយ​ដែលមាន​សមត្ថភាព​ក្នុង​ការផលិត​អាវុធ​ដោយ​ខ្លួនឯង​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​សា...
​ លម្អិត​ព័ត៌មាន​នេះ​ដោយ លោក រ៉ឹ​ម ភា​រី​៖ ​ឧបនាយករដ្ឋមន្ត្រី​ទទួល​កិច្ចការ​សន្តិសុខ​ថៃ លោក Prawit Wongsuwon បាន​អះអាងថា រោងចក្រ​ការពារជាតិ​ថៃ អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​សព្វាវុធ​នៅក្នុង​ប្រទេស​តាមរយៈ​ការចាប់​គូ ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​បរទេស​។ ​ថ្លែង​នៅក្នុង​ការបើក​ពិព័រណ៍​ការពារ និង សន្តិសុខ​ប្រចាំ...
article_2574.txt
​ខណៈ​ការបោះឆ្នោត​ដែលមាន​វត្តមាន​ការចូល​រួម​ពី​ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់លាន​នាក់ កំពុងតែ​ដំណើរការ តាម​លំដាប់លំដោយ វា​ក៏មាន​បញ្ហា​មួយចំនួន​បានកើត​ឡើង​នៅតាម​មណ្ឌលបោះឆ្នោត​ផងដែរ​។ នេះ​បើ​យោងតាម​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ប្រចាំការ​នៅ​ទីនោះ​។
​ ​លោក Alexander Lambsdorff ប្រធាន​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ប្រចាំការ​នៅក្នុង​មណ្ឌល​រ៉ង​ហ្គូ​ន បាន​អះអាងថា​ការបោះឆ្នោត​កំពុងតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​តាំងពីព្រឹក​មិញ ក៏ប៉ុន្តែ ក៏មាន​បញ្ហា​មួយចំនួន​បាន​កើតឡើង​ផងដែរ​។ តែ​លោក មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​បញ្ហា​នោះទេ​។ ​មកទល់ពេលនេះ​ប្រជាជន​ក្ម...
article_2575.txt
​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​រុស្ស៊ី នៅ​អេ​ហ្ស៊ី​ប ដែល​បានសម្លាប់​មនុស្ស​២២៤​នាក់ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅឡើយ​។ ប៉ុន្តែ បើ​យោងតាម​ការប្រកាស​រប​ស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ដា​វីត ខាំ​ម៉ឺ​រ៉ុ​ន ថ្ងៃ​ពុធ​ម្សិលមិញ ផ្អែកលើ​ព័ត៌មាន​ថ្មីៗ​ដែល​ទទួលបាន អង់គ្លេស​បារម្ភ​ថា យន្តហោះ​រុស្ស៊ី​អាច​នឹងរង​ក...
​ក្រោយ​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​រុស្ស៊ី នៅ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍​រួចមក រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​បានប្រកាស​ព្យួរ​ការហោះហើរ​ដែល​ភ្ជាប់​រវាង​អាកាសយានដ្ឋាន​អេ​ហ្ស៊ី​ប Charm el-Cheikh ទៅ​អង់គ្លេស​។ ក្នុង​រយៈពេល​នេះ អង់គ្លេស​បញ្ជូន​ក្រុម​ជំនាញ​ខ្លួន ទៅ​អង្កេត​ពិនិត្យ​ពី​វិធានការ​សុវត្ថិភាព​សន្តិសុខ​នៅ​អាកាសយានដ្...
article_2576.txt
​ភ្លើង​ដែល​គេ​ដុត​ក្នុងព្រៃ នៅ​ឥណ្ឌូណេស៊ី ដើម្បី​ដាំ​ដើម​ដូងប្រេង​នោះ នៅតែ​បន្ត​រាលដាល​ឆេះ ក្នុង​ខែត្រ​ស៊ូ​ម៉ា​ត្រា និង​កាលី​ម៉ាន់​តាន់​។ គិត​តាំងពី​ខែកក្កដា​មក អគ្គិភ័យ​បានសម្លាប់​មនុស្ស​១៩​នាក់​ហើយ ហើយ​ផ្សែង​ភ្លើ​េ​ង​ក៏បាន​ប៉ះពាល់​ការហោះហើរ​ផ្លូវអាកាស​ប្រទេស​ក្នុង​តំបន់​ផងដែរ​។ ភ្លើងព្រៃ​បាន​គំរាម​សត្វព្រៃ​ដូច​ស្វា​អ...
​ទោះជា​អាជ្ញាធរ​ប្រើ​យន្តហោះ​ទំលាក់​ទឹក​ពន្លត់ភ្លើង ទោះ​មាន​ការជួយ​ពី​សហគមន៍​អន្តរជាតិ ក៏​នៅ​មិនទាន់​អាច​បង្ក្រាប​ភ្លើងព្រៃ​រាប់ពាន់ ដែល​ឆេះ​ច្រើន​សប្តាហ៍​កន្លងមក​ដែរ​។ ជាទូទៅ ក្នុង​រដូវរំហើយ នៅតាម​ប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា​នៅ​ឥណ្ឌូណេស៊ី បណ្តា​ក្រុមហ៊ុន​ផលិត​ប្រេងដូង​តែង​ប្រើ​បច្ចេកទេស​ដុត​ព្រៃ​ដើម្បី​បង្កើន​ជីជាតិ​ដី...
article_2577.txt
​ប្រមុខ​ដឹកនាំ​កំពូល​ចិន និង តៃវ៉ាន់  នឹងត្រូវ​ជួបគ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សៅរ៍ ខាងមុខនេះ​។ ជំនួប​នេះ គឺជា​លើកដំបូង​ហើយ​ដែល​ប្រធានាធិបតី​ចិន និង តែ​វ៉ាន់ អាច​ជួបពិភាក្សា​ជា មួយ​គ្នា​ក្នុង​រយៈពេល​ជាង​៦​ទសវត្សរ៍​ចុងក្រោយ​នេះ​។ សេត​វិមាន​អាមេរិក ក៏បាន​ស្វាគមន៍ ខណៈ ថ្លែង​ឲ្យ​តៃវ៉ាន់​មា...
​លោក​ប្រធានាធិបតី ម៉ា យី​ង​ជឺ (Ma Ying-jeou) និង លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) នឹង​ជួប​ពិភាក្សាគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ខាងមុខនេះ​។ ជំនួប​មេដឹកនាំ​កំពូល​ទាំងពីរ គឺ​ស្រប​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​កាន់តែ​ខិតជិត​មកដល់ ពោលគឺ​អាចជា​ជំនួប​ចុងក្រោយ​ផងដែរ សម្រាប់​លោក​ប្រធ...
article_2578.txt
​ក្រៅពី​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង អាមេរិក និង ជប៉ុន ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភាគី​ខាងក្រៅ​ដ៏​សកម្ម​ដែល​បាន​លូកដៃ​ចូល​ជ្រៅ​ក្នុងការ​ប្រឆាំង​ជាមួយនឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​។ ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ិ​ន ហ្សូ​អា​បេ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​សហការ​ជាមួយ​ខ្លួន​និង...
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ិ​ន​ហ្សូ អា​បេ បាន​ថ្លែង​ទៅកាន់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក ហ្គ​ន​ហេ ឲ្យ​ចូលរួម​កិច្ចសហការ​ជាមួយ​ខ្លួន និង អាមេរិក ដើម្បី​រក្សា​នូវ​ការបើកចំហ និង សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការអះអាង​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​លើកដំបូង​រវាង លោក​អា​បេ និង លោកស្រី​ផាក ន...
article_2579.txt
នៅទីបំផុតទៅរដ្ឋាភិបាលចិន បានសម្រេចបញ្ចប់គោលនយោបាយយកកូនតែមួយ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ សូមរង់ចាំអានព័ត៌មាននេះ​នៅពេលក្រោយ។
នៅទីបំផុតទៅរដ្ឋាភិបាលចិន បានសម្រេចបញ្ចប់គោលនយោបាយយកកូនតែមួយ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ សូមរង់ចាំអានព័ត៌មាននេះ​នៅពេលក្រោយ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_258.txt
ថ្លែងក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានាថ្ងៃទី១៤ ខែសីហា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតរាល់ការខិតខំប្រឹងប្រែងដើម្បីបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យខូចឈ្មោះរបស់ចិន។
ក្នុង​​ដំណើរ​ទស្សនកិច្ចទៅមីយ៉ាន់ម៉ានៅ​ថ្ងៃ​ទី១៤ ខែ​សីហា ​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក វ៉ាង យី បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​យោធា​លោក មីន អ៊ុង​ឡាំង នៅ​ក្នុង​ទីក្រុងណៃពិដោ។ ក្នុងជំនួបនេះ លោក យី បានសង្កត់ធ្ងន់ថា ចិនប្រឆាំងរាល់ការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ក៏ដូចជាការប្រើប្រាស់ពាក្យ...
article_2580.txt
​តារាបាល់ទាត់​អន្តរជាតិ​បារាំង Karim Benzema (​ការី​ម បិ​ន​ហ្សេ​ម៉ា​) ត្រូវបាន​ប៉ូលិស​បារាំង​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយ​ឃាត់ខ្លួន​សួរចម្លើយ អស់​២៤​ម៉ោង​។ ប៉ុន្តែ តុលាការក្រុង​វែ​រ​សៃ (Versailles) បានសម្រេច​ចោទប្រកាន់​បិ​ន​ហ្សេ​ម៉ា ពីបទ​រួម​ដៃជើង​ជាមួយ​ក្រុម​ខិលខូច ដើម្បី​ជំរិត​ទារប្រាក់​លោក ម៉ា​ជើ វ៉ាល់​ប...
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ​តាំងពី​ថ្ងៃ​ពុធ​មក តារាបាល់ទាត់​អន្តរជាតិ​បារាំង ការី​ម បេន​ហ្សេ​ម៉ា បាន​ក្លាយជា​ចំណី​ដ៏​ឆ្ងាញ់ ក្នុង​អត្ថបទ​រឿងអាស្រូវ ដែល​សារព័ត៌​មានបារាំង​ចុះផ្សាយ​ឥត​សំចៃ​ដៃ​។ នៅ​ជិត​ដំណាច់ឆ្នាំ​២០១៥​នេះ បេន​ហ្សេ​ម៉ា​ត្រូវ​បាក់មុខ​សាជាថ្មី ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​វីដេអូ​សិច​របស់​កីឡាករ...
article_2581.txt
​គណបក្សកាន់អំណាចរ​បស់​នាយករដ្ឋមន្ត្រី​លោក Ahmet Davutoglu បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​តួ​ក​គី​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍ បានទទួល​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​មាន​កៅអី​គ្រប់គ្រាន់​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​មាន​បេក្ខជន​បក្សប្រឆាំង​ខ្លះ​ន...
​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​ជិត​បានបញ្ចប់ លទ្ធផល​បាន​បង្ហាញថា គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍​របស់​នា​យក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Ahmet Davutoglu បានឈ្នះ​ក្នុង​ការបោះ ឆ្នោត​សភា​ដោយ​ទទួលបាន​សំឡេងគាំទ្រ​ប្រមាណ​ជិត​៥០​ភាគរយ ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គណបក្ស​នេះ អាច​ទទួលបាន​កៅអី​៣១៦​ក្នុងចំណោម​ក...
article_2582.txt
​មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើ​សារ​នយោបាយ​មួយ​យ៉ាងច្បាស់​ទៅកាន់​ប្រជាជន រស់នៅក្នុង​កោះ Coco ដែល​ស្ថិតក្នុង​មហាសមុទ្រ​ឥណ្ឌា និង​ជនជាតិ​រួម​ជាតិ​ឯទៀត ជុំវិញ​ការបោះឆ្នោត ដើម្បី​ឈានទៅ​ផ្លាស់ប្តូរ​នៅ​ថ្ងៃអាទិត្យ​នេះ​។ លោកស្រី​ថ្លែងថា ដើម្បី​ឃើញ​ការផ្លាស់ប្តូរ​ពិតប្រាកដ ប្រជាជន​មិនគួរ​ភ័យខ្លាច​...
​ខណៈ​ការបោះឆ្នោត​សកល​កាន់តែ​ជិត​មកដល់ ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចេញមុខ​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​នៅលើ​កោះ Coco បោះឆ្នោត​ផ្លាស់ប្តូរ​អ្នកនយោបាយ​បច្ចុប្បន្ន ដោយ​ជម្នះ​ឲ្យ​បាន​នូវ​ភាពភ័យខ្លាច​និង​ការគំរាមកំហែង​ជាដើម​។ ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​...
article_2583.txt
​ប្រទេស​ចំនួន​១៩១​ក្នុងចំណោម​១៩៣​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្ដីសម្រេច​មួយ​សំដៅ​ដល់​ការបញ្ចប់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​លើ​ប្រទេស​គុយបា​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដីសម្រេច​នេះ​។
​កាលពី​ថ្ងៃទី​២៧​ម្សិលមិញ រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១៩១ បាន​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត ដើម្បី​ស្នើឱ្យ​អាមេរិក​បញ្ចប់​ការហ៊ុមព័ទ្ធ​របស់ខ្លួន​លើ​គុយបា​ដែល​បានធ្វើ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ខណៈដែល​មានតែ​អាមេរិក​និង អ៊ីស្រាអែល​ប៉ុណ្ណោះ បោះឆ្នោត​ជំទាស់​។ យ៉ាងណាក៏ដោយ សេចក្ដីសម្រេច​នេះ​មិន...
article_2584.txt
​សល់​ត្រឹមតែ​៦​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោត​សភា​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​គេ​រំពឹងថា​ជាការ​បោះ ឆ្នោត​លទ្ធិប្រជាធិបតេយ្យ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ  នឹង​ប្រព្រឹត្តឡើង​ហើយ​។ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់ មាន​បាតុភាព​នៃ​ភាពមិនប្រក្រតី​មួយចំនួន បានកើត​ឡើងជា​បន្តបន្ទាប់​ដែល​បញ្ហា នេះ​កំពុងតែ​គំរាម​ដល់​ការបោះឆ្ន...
សូមស្ដាប់ព័ត៌មានលម្អិត៖ ​ថ្ងៃទី​០៨ ខែវិច្ឆិកា​ខាងមុខនេះ មី​យ៉ាន់​មា់ នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដំបូង​នៃ​ដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​សកល​ឬ បោះឆ្នោត​សភា​ដែលមាន​គណបក្ស​ប្រមាណ​៩០​បក្ស​បាន​ចូលរួម​ប្រកួតប្រជែង​។ រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ ការឃោសនា​ស្វែងរក​សំឡេងឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន...
article_2585.txt
​រដ្ឋាភិបាល​អ៊ីរ៉ង់ នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​ស៊ី​រី​លើកដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ នៅឯ​ទីក្រុង​Vienna នៃ​ប្រទេស​អូទ្រីស​។ អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក អាសាដ នឹងចូលរួម​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ការ​ឱ្យ...
​កាលពី​ថ្ងៃទី​២៧​ម្សិលមិញ ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាងថា អ៊ីរ៉ង់​អាច​នឹងត្រូវ​អញ្ជើញ​ឱ្យចូល​រួម​ក្នុងការ​ពិភាក្សា​ស្ដីពី​បញ្ហា​ស៊ី​រី នៅ​ទីក្រុង​Vienna​។ កិច្ចប្រជុំ​នេះ​នឹងមាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក John Kerry និង​សម​ភាគី​រុស្សី លោក Sergey Lavrov ក៏ដូចជា​មន្ត្រីការទូត​មកពី​អឺរ៉ុប​និង បណ្តា​ប្រទេស​...
article_2586.txt
ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្សី ដោយ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ នេះ​គឺជា​ដំណើរ​ទៅកាន់​បរទេស​លើកទីមួយ​របស់លោក​អាសាដ តាំងពី​កើតសង្គ្រាម ឆ្នាំ២០១១ ។ លោក​បាន​អរគុណ​រុស្សី​ដែល​បាន​ចូល​អន្តរាគមន៍​ក្នុង​ស៊ី​រី ។ឯ​លោក ពូ​ទីន បាន​កោតសរសើរ​ប្រជាជន​ស៊ី​រី​តែ​លោក​សង្កត់ធ្ងន់ថា ជ...
កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ លោក​បា​សា អាល់​អាសាដ បានធ្វើ​ដំណើរ​ដោយ​កម្រ​និង ភា្ញ​ក់​ផ្អើល​មួយ​ទៅកាន់​ទីក្រុង​មូ​ស្គូ ហើយ​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅឯ​វិមាន​ក្រេ​ម​ឡាំង។ លោក​អាសាដ បាន​ថ្លែងអំណរគុណ​ដល់​លោក ពូ​ទីន ដែល​បានសម្រេច​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រ...
article_2587.txt
ប្រមុខ​ការទូត​អាមេរិក ច​ន ឃែ​រ​រី បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ នៅ​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្ស៊​កដា​នី នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ជា​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​ហិង្សា​ជម្លោះ​ដែល​ផ្ទុះឡើង តាំងពី​ខែកញ្ញា រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន។ ជា​ជម្លោះ​ទាក់ទង​នឹង​ទីលាន​បន់ស្រន់ នៅ​ក្រុង​ហ្សេ​រុយ​សា​ឡិ​ម។
គួររំលឹកថា ជម្លោះ​នៅ​ទីលាន​សាសនា បាន​ផ្ទុះឡើង នៅ​ក្រុង​ហ្សេ​រុយ​សា​ឡិ​មចាស់ តាំងពី​ថ្ងៃ១៣កញ្ញា ថ្ងៃបុណ្យ​ចូលឆ្នាំ​ជនជាតិ​ជ្វី​ហ្វ។ ថ្ងៃនោះ ប៉ា​ឡេ​ស្ទី​ន​បាន​ចោទ​អ៊ីស្រាអែល​ថា អនុញ្ញាតអោយ​ជនជាតិ​ជ្វី​ហ្វ​មក​បន់ស្រន់ នៅ​ទីលាន​ដែល​ប្រមូលផ្តុំ​ដោយ​វិហារ​សាសនា ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ចែង​តាំងពី​ឆ្នាំ១៩៦។ កិច្ចព្រមព្រៀង​ដាក់...
article_2588.txt
ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កំពុង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អង់គ្លេស ដោយ​លោក​ក្លាយជា​ប្រមុខរដ្ឋ​ចិន​ទីមួយ​ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង  ហើយ​វា​ក៏​បង្ហាញ​ពី​ភាព​ស្និទ្ធ​សា្ន​ល​រវាង​អង់គ្លេស​និង​មហា​យក្ស​ចិន​ដូចគ្នា។ ភាពស្ន...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រមុខរដ្ឋ​ចិន លោក​ស៊ី ជិន​ពីង និង​ស្ត្រី​ទីមួយ​របស់លោក​អញ្ជើញ​មកដល់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ទស្ស​កិច្ច រយៈពេល៤ថ្ងៃ។ ការអញ្ជើញ​មកដល់​របស់​ប្រធានាធិបតី​ចិន វ័យ ៦២ឆ្នាំ និង​ភរិយា​នេះ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​និង​តំណាង​ម្...
article_2589.txt
សេ​អ៊ូ​ល៖ ការរួបរួម​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​នៅតែ​ជា​រឿង​ស្រពេចស្រពិល ឬ​អាច​ថា​ជា​រឿង​មិន​ងាយ​កើតឡើង​ផង។ ទោះ​សង្គ្រាម​ផុតរលត់​ទៅ​អស់​ជាង៦ទសវត្ស​ក៏ដោយ  ប្រទេស​ទាំងពីរ​នៅ​បន្ត​ចាត់ទុក​គ្នា​ជាស​ត្រូវ និង​ស​ង្គ្រឺ​ត​ធ្មេញ​ត្រៀមប្រយុទ្ធ។ ប្រជាជន​កូរ៉េខាងត្បូង​កើតមុន​សង្គ្រាម​ចង់​ឲ្យ​មានការ​រួមគ្នា រីឯ​ប្រជាជន​កើត​ក្រោ...
ឧបទ្វីប​កូរ៉េ ត្រូវបាន​បែងចែក​ជា​ពីរ​តាម​បន្ទាប់​ស្រប​ទី៣៨នៅក្នុង ឆ្នាំ ១៩៤៧ ប្រហែល​បី​ឆ្នាំ​ប៉ុណ្ណោះ​មុន​សង្គ្រាម​កូរ៉េ​ផ្ទុះឡើង។ តាំងពី​សង្គ្រាម​បញ្ចប់ទៅ​ឆ្នាំ១៩៥៣ កូរ៉េខាងជើង​ដើរ​តាម​របប​ដឹកនាំ​កុម្មុយនីស្ត ស្ថិតក្រោម​ការគាំទ្រ​ពី​សំណាក់​មហាអំណាច​សូ​វៀត​និង​ចិន ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង​ឯណោះ​វិញ ស្ថិតក្រោម​ការ​ទំន...
article_259.txt
ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ  បានព្រមានអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និងសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសនានាមិនអនុវត្តការអត់ធ្មត់ ស្របពេលមានភាពតានតឹងពិភពលោកកើនឡើង។
ថ្លែងនៅចំពោះមុខគណៈកម្មាការការពារជាតិ និងកិច្ចការបរទេសនៃសភាឥណ្ឌូណេស៊ីនៅថ្ងៃទី២៦ ខែកញ្ញា ប្រធានាធិបតីជាប់ឆ្នោតលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងឃើញភាពតានតឹងកើនឡើង ហើយអ្នកជំនាញផ្នែកយុទ្ធសាស្ត្រ និងការពារជាតិជាច្រើនយល់ថា ពិភពលោកកំពុងស្ថិតនៅលើគែមនៃសង្គ្រាមលោកលើកទី៣។ លោក ប្រាបូវ៉ូ ព្រមានថា ជម្លោះសកលលោកអ...
article_2590.txt
ថ្វី​ដ្បិត​លោកស្រី​យី​ង​ឡាក់ បាន​បាត់បង់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ថៃ្ង​ទី២២ ខែឧសភា​ក៏ដោយ ក្រុម​អ្នកគាំទ្រ​លោកស្រី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​នៅតែ​បន្ត សកម្មភាពផ្សេងៗដើម្បី​ជំរុញ​លោកស្រី​យី​ង​ឡាក់​ក្នុង​កិច្ចការ​នយោបាយ​បន្តទៀត។ យ៉ាងណាក៏ដោយ ចុង​ក្រោយនេះ​លោកស្រី​យី​ង​ឡាក់ បាន​ហាមឃាត...
អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា បានស្នើ​ទៅកាន់​អ្នកគាំទ្ររ​ប់ស​ខ្លួន​មិន​ឲ្យ ចូលរួម​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​លោកស្រី ដ្បិត​លោកស្រី​ខ្លាចក្រែង វា​នឹងធ្វើ​ក្រុម អ្នកគាំទ្រ​ត្រូវ​ប្រឈម​នឹង​បញ្ហាផ្សេង។ នេះ​បើ​យោងតាម សារព័ត៌មាន​ថៃ The Nations ។ តាម​ការគ្រោងទុក​នៅ​ថ្ងៃទី០១ខែវ...
article_2591.txt
កាលពីដើម​សប្តាហ៍​កន្លងមក ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ (Pak Geun Hye)បានចេញ​បទបញ្ជា​ថ្មី​មួយ​ដើម្បី​ផ្លាស់ប្តូរ​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ។ ប៉ុន្តែ បំណង​ដាក់​សៀវភៅ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ប្រព័ន្ធ​សិក្សា​បាន​ក្លាយជា​រឿងចម្រូងចម្រាស ព្រោះ​ប្រជាជន​កូរ៉េ គ្រូបង្រៀន​និង​អ្នកស្រ...
ប្រជាជន​ប្រហែល៥ម៉ឺន​នាក់​បាននាំគ្នា​ចុះហត្ថលេខា​លើ​ញ្ញត្តិ​ប្រឆាំងនឹង​បទបញ្ជា​របស់លោក​ស្រី ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែល​ត្រូវបាន​ដាក់ចេញ​តាំងពី​ថ្ងៃ​ចន្ទ ដោយ​គ្រោង​ផ្លាស់ប្តូរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ក្នុង​កម្មវិធីសិក្សា​កូរ៉េខាងត្បូង។ បទបញ្ជា​របស់​ប្រធានាធិបតី​នោះ​តម្រូវ​ឲ្យ​សិស្ស​អនុ...
article_2592.txt
នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ី​ន​សូ អា​បេ និង​តំណាង​រដ្ឋាភិបាល​ចិន លោក​Yang Jiechi បាន​សន្យា​រួមគ្នា នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា នឹង​បន្ត​ធ្វើអោយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​និង​ចិន បានល្អ​ប្រសើរ​ឡើងវិញ ទោះជា​ប្រទេស​ទាំង២មាន​ជម្លោះ​នឹង​គ្នា​ក៏ដោយចុះ។
លោក​Yang Jiechi ជាទី​ប្រឹក្សា​រដ្ឋ​ចិន បាន​ចុះទៅ​ទស្សនកិច្ច​នៅ​ក្រុង​តូ​ក្យូ ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ី​ន​សូ អា​បេ។ លោក​អា​បេ បានលើកឡើង​ទៅ​តំណាង​រដ្ឋាភិបាល​ចិន​ថា លោក​ចង់​លើក​តំកើង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន​ឡើងវិញ ដោយ​លោក​ចង់អោយមាន​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំងពីរ។ លោក​អា​បេ ថែម...
article_2593.txt
ក្រុមប្រឹក្សាសន្តិសុខ គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ទាំង​ប្រាំមួយ​របស់​អង្គការសហប្រជាជាតិ។ តួនាទី​សំខាន់​របស់​ស្ថាប័ន​នេះ​ភាគច្រើន​ផ្តោតទៅលើ​បញ្ហា​សន្តិសុខ​និង​សន្តិភាព​របស់​ពិភពលោក។ ស្ថាប័ន​នេះ មាន​សមាជិក​សរុប១៥រដ្ឋ ដែលមាន៥រដ្ឋ​ជា​សមាជិក​អចិន្ត្រៃយ៍ និង ១០រដ្ឋ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍។ ជាមួយគ្នានេះ គេ​សង្កេតឃើញ...
ដោយ​មិន​និយាយ​ពី​តំណាង​នៃ​តំបន់ និង ការបោះឆ្នោត​ជ្រើសរើស ដើម្បី​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ រដ្ឋនីមួយៗ ត្រូវបាន​កេរ្តិ៍​ល្អ និង បាន​ចូលរួមចំណែក​ច្រើន​ក្នុង​ប្រតិបត្តិការ​នានា​របស់​អង្គការ​ប្រជាជាតិ។ ជាពិសេស រដ្ឋ​នោះ​ត្រូវមាន​ឥទ្ធិពល​ក្នុងការ​បញ្ចុះបញ្ចូល​សមា​ជិ​ក​ផ្សេងទៀត ដើម្បី​គាំទ្រ។ សម្រាប់​សម...
article_2594.txt
ជាថ្មី​ម្ដងទៀត ប្រទេស​ចិន​បានប្រកាស​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ក្នុងប្រទេស​ស៊ី​រី ដោយ​លើកឡើងថា ដំណោះស្រាយ​នយោបាយ​គឺជា​ផ្លូវ​ចេញ​តែមួយគត់។ នេះ​បើ​យោងតាម ការដកស្រង់​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​ចិន។
រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានប្រកាស​ជាថ្មី​ម្ដងទៀត​ពី​គោលជំហ​របស់​ប្រទេស​ចិ​ិ​ន ដែល​មិន​គាំទ្រ​ទាល់តែសោះ​នូវ​ចំណាត់ការ​យោធា​ក្នុង​ប្រ​ទេ​ស៊ី​រី។ ខណៈ​កំពុង​ទស្សនកិច្ច​ក្នុងប្រទេស​ប៊ុលហ្គារី លោក វ៉ាង យី និយាយថា៖ ចិន​គាំទ្រ​ប្រតិបត្តិការ​របស់​អន្តរជាតិ​ក្នុងការ​ប្រឆាំង​ក្រុម​ភេ​វរជន ដែល​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ច...
article_2595.txt
លោក Justin Trudeau បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​វ័យក្មេង​របស់​កាណាដា បន្ទាប់ពី គណបក្ស ប្រឆាំង​សេរីនិយម​របស់លោក ទទួលបាន​ជ័យជម្នះ​លើ​គណបក្ស​អភិរក្សនិយម​ដែល​បាន​កាន់កាប់ អំណាច​អស់​រយៈពេល​បី​អាណត្តិជាប់ៗគ្នា។ ជ័យជម្នះ​កើតឡើង​ទៅបាន ក៏​ដោយសារតែ​គោ​លន​យោ បាយ​មេដឹកនាំ​វ័យក្មេង​រូបនេះ មាន​លក្ខណៈ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​កា...
រយៈពេល​បួន​ថ្ងៃ​ហើយ​ដែល​កាណាដា​រដ្ឋ​ប្រើ​ភាសាផ្លូវការ​បារាំង​ផង​និង​អង់គ្លេស​ផង បាន​រកឃើញ​មេដឹកនាំ​ថ្មី បន្ទាប់ពី​ការបោះឆ្នោត​សភា បានបញ្ចប់​កាលពី​ថ្ងៃទី១៩ខែតុលា​កន្លងទៅនេះ។ ហើយ នាយករដ្ឋមន្ត្រី​ថ្មី​នោះ​គឺ លោក Justin Trudeau ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង របស់​កាណាដា។ ១. តើ​លោក Justin Trudeau ជា​អ...
article_2596.txt
បើ​យោងតាម​មន្ត្រី​សហរដ្ឋអាមេរិក កងកម្លាំង​ពិសេស​របស់​អាមេរិក​និង​អ៊ីរ៉ាក់​បាន​វាយឆ្មក់​លើ​គុក​មួយកន្លែង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​នៅឯ​តំបន់​ហា​វី​ចា(Hawija) ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ ក្នុងការ​វាយឆ្មក់​នោះ បាន​ជួយ​រំដោះ​អ្នកទោស​ជាច្រើន​នាក់ ប៉ុន្តែ​ទាហាន​អាមេរិក​ម្នាក់​បាន​ស្លាប់។
លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត៖ ក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បានចេញ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មន្ត្រី​ក្នុង​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា កងកម្លាំង​អាមេរិក​ដែល​បាន​សហការ​ជាមួយ​កងទ័ព​អ៊ីរ៉ាក់ បានធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​លើ​មូលដ្ឋាន​មួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស។ រឿង​ដែល​គួរ​ឲ្យ​សាទរ​នោះ ...
article_2597.txt
រដ្ឋាភិបាល​អាមេរិក​បានប្រកាសថា ខ្លួន​នឹងមិន​ទាន់​ដក​កងកម្លាំង​ទាំងអស់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ២០១៦នោះទេ។ កងទ័ព​របស់​អាមេរិក​ជិត១ម៉ឺន​នាក់ នឹង​នៅ​បន្ត​ជួយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ឧទ្ទាម​តា​លី​បង់​ដែល​កំពុង​អុកឡុក​ពាសពេញ​ប្រទេស ខណៈ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ...
ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា កងទ័ព​ចំនួន៥៥០០នាក់ នឹង​បន្ត​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ដើមឆ្នាំ២០១៧។ លោក​ថា៖ ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក លោក​នឹងមិន​អនុញ្ញាតឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ទីកន្លែង​វាយប្រហារ​អា​មេ​រិ​ក​នោះទេ។ ការបន្ត​រក្សាទុក​កង​ទ័ព​ក្នុង​អា​ហ្វ​...
article_2598.txt
រុស្សី​និង​អាមេរិក ចុះ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​ដែនអាកាស​មួយ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ជាយថាហេតុ​រវាង​យន្តហោះ​នៃ​ប្រទេស​ទាំងពីរ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅលើ​ដែនអាកាស​របស់​ស៊ី​រី។ កិច្ចព្រមព្រៀង​នេះ​សំដៅ​ដល់​ការចៀសវាង​ការប្រឈមមុខគ្នា​រវាង​យន្តហោះ​នឹង​យន្តហោះ​ប្រសិនបើ​មានការ​ប្រទះ​គ្នា អំឡុង​ពេលធ្វើ​ប្រតិបត្តិការ​កម្...
លោក មុំ ពិទូរ្យ លម្អិព័ត៌មាននេះ កាលពី​ម្សិលមិញ មន្ទីរ​បញ្ច​កោណ​សហរដ្ឋអាមេរិក បាន​បញ្ចេញ​នូវ​ឯកសារ​មួយ​ស្តីពី​ការប្រើប្រាស់​ដែនអាកាស​ស៊ី​រី​រវាង​អាមេរិក​និង​រុស្សី។ ឯកសារ​នោះ គឺជា​កិច្ចព្រមព្រៀង​ដែលមាន​ឈ្មោះ​ពេញ​ថា « អនុស្សារណៈ​យោគយល់​រួមគ្នា​រវាង​ក្រសួង​ការពារ​រុស្ស៊ី​និង​អាមេរិក ស្តីពី​ការការពារ​ឧប្បទ្ទវហេតុ និង ការផ្...
article_2599.txt
កងទ័ព​អ៊ីរ៉ាក់​បាន​រុញច្រាន​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ចេញពី​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​រ៉ា​ម៉ា​ឌី (Ramadi) ដែលជា​ទីប្រជុំជន​នៃ​ខេត្ត​អាន់​បា(Anbar) ដែល​ក្រុម​នេះ​ដណ្ដើម​កាន់កាប់​កាលពី​ខែឧសភា។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​ជំនួយ​នៃ​ការវាយប្រហារ​តាម​ដែនអាកាស​ពី​ក្រុម​សម្ព័ន្ធមិត្ត​នាំមុខ​ដោយ​សហរដ្ឋអាមេរិក។
ក្នុង​ប្រតិបត្តិ​ការដែល​ចូលរួម​ដោយ​កងទ័ព​ប្រមាណ២០០០នាក់ និង​គាំទ្រ​ដោយ​យន្តហោះ​របស់​ក្រុម​សម្ព័ន្ធមិត្ត ទាហាន​អ៊ីរ៉ាក់​បាន​ដណ្ដើម​ផ្នែក​ជាច្រើន​នៃ​ទីប្រជុំជន​Ramadi នៃ​ខេត្ត​Anbarបានមក​វិញ។ ប្រតិបត្តិការ​យោធា​នេះ ធ្វើឡើង​ដើម្បី​ដណ្ដើម​កាន់កាប់​មកវិញ​នូវ​ទីតាំង​នានា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​អស់​រយៈពេល​ជាច្រើន...
article_260.txt
ចិននឹងចំណាយប្រាក់ប្រមាណ ២៨ពាន់លានដុល្លារ សម្រាប់គាំទ្រគម្រោងក្នុងស្រុកនៅឆ្នាំនេះ។ ការបញ្ចេញថវិកាបន្ថែមនាពេលនេះ គឺដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រទេសប្រចាំឆ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចចិន (NDRC) បានប្រកាសដោយសុទិដ្ឋនិយមថា ៖« យើងមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ ស្របពេលនៅតែរក្សាបាននូវស្ថិរភាព សុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»​។ ទីភ្នាក់ងារនេះ ក៏បានប្រក...
article_2600.txt
សេ​អ៊ូ​ល៖ សារព័ត៌មាន​មាន​តួនាទី​ចម្បង​ក្នុង​អប់រំ បណ្តុះ​គំនិត​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​រិះគន់​ដើម្បី​មានការ​កែលម្អរ​សង្គម។ ក្នុងប្រទេស​មួយចំនួន​ដែល​ផ្តាច់ការ សេរីភាព​សារព័ត៌មាន​ត្រូវបាន​រឹតត្បិត​ដោយ​អ្នកសារព័ត៌មាន​មិនអាច​រិះគន់​រដ្ឋាភិបាល​បានឡើយ។ រីឯ​ប្រទេស​ខ្លះទៀត អ្នកសារព័ត៌មាន​មិនអាច​បញ្ចេញមតិ​រិះគន់​ស្ថាប័ន​ជំនួ...
កូរ៉េខាងត្បូង ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស មាន​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ខ្លាំង ។ អ្នកសារព័ត៌មាន​អាចមាន​លទ្ធភាព​បញ្ចេញ​មតិយោបល់​រិះគន់​អ្នកនយោបាយ ស្ថាប័ន​សាធារណ ជាដើម​ដើម្បី​កែលម្អរ​ចំណុច​ខ្វះចន្លោះ។ តែ​អ្វីដែល​គេ​មិនអាច​នឹកស្មាន​ដល់​នោះ​គឺ សេរីភាព​សារព័ត៌​មាននៅ​កូរ៉េខាងត្បូង​ក៏​នៅមាន​ដែន...
article_2601.txt
ជនភៀសខ្លួន​រាប់ពាន់ បាន​ជាប់គាំង​នៅតាម​ព្រំដែន​អឺរ៉ុប​ក្រោម​កំដៅ  ភ្លៀង និង កង្វះ​អាហារ បន្ទាប់ពី​រដ្ឋ​មួយ​ចំ​នួ​នៃ​សហភាព​អឺរ៉ុប បាន​បិទ​ច្រកព្រំដែន ដ្បិត​សហភាព​អឺរ៉ុប មិនអាច​សម្រេច​ជា​ឯក​ច្ឆ័​ន​ក្នុង ការដោះស្រាយ វិបត្តិ​ជនភៀសខ្លួន។ យ៉ាងណាមិញ គេ​ឃើញថា ជនភៀសខ្លួន មានសង្ឃឹម​ជាថ្មី​ហើយ ក្រោយពី​រដ្ឋ​អឺរ៉ុប​រួមមាន ក្រូ​អាស៊...
ម្សិលមិញ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​ក្រូ​អាស៊ី បានប្រកាស​បើក​ដំណើរការ​ព្រំដែន​ក្រូ​អាស៊ី​ជាមួយនឹង​សើ​ប​ប៊ី ឡើងវិញ។ សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឲ្យ​ជនភៀសខ្លួន​ដែល​ជាប់គាំង​ដោយសារតែ​ការបិទច្រក​ព្រំដែន​កាលពីពេល​កន្លងមក​នោះ បាននាំគ្នា​សម្រុកចូល​ទៅកាន់​ប្រទេស​អឺរ៉ុប​ដើម្បី​បន្ត​ដំណើរការ​នៃ​ការសុំ​សិទ្ធិ​ជ្រកកោន​រស់នៅ​ទីនោះ។ ...
article_2602.txt
​គណបក្ស​ច្បាប់​និង​យុត្តិធម៌ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​ក្នុងប្រទេស​ប៉ូឡូញ បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គណបក្សប្រឆាំង​ទទួលបាន សំ​ឡង ៣៩.១ ភាគរយ ដែល​នាំមុខ​លើ​គណបក្ស​កំពុងកាន់​អំណាច​គឺ​គណបក្ស​វេទិកា​ប្រជាជន​ដែល​ទ​ទូល​បាន​សំឡេងគាំទ្រ​ត្រឹមតែ​២៣.៤​ភាគរយ​។​
​គណបក្ស​ច្បាប់​និង​យុត្ត​ធម៌ ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Jaroslaw Kaczynski​បានទទួល​ជ័យជម្នះ​ជាមួយ​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​ម្សិលមិញ​។ នេះ​មានន័យថា​គណបក្ស​រប​ស់លោក​Kaczynski នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួនឯង​និង​មិនចាំបាច់​ត្រូវការ​ដៃគូ​ចូលរួម​ឡើយ​។ ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ជាប...
article_2603.txt
បើ​យោងតាម​លោកពូ​ទីន ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ (François Hollande) បានស្នើ​លោក នូវ​គំនិត​ចង់អោយមាន​ការប្រឹងប្រែង​រួមគ្នា​រវាង​កងទ័ព​លោក​អាសាដ និង​កងកម្លាំង​ក្រុមប្រឆាំង​ស៊ី​រី។ លោក​ហូ​ឡង់​បានស្នើ​ដូច្នេះ កាលពី​ថ្ងៃ​សុក្រ ក្នុងពេល​មាន​ជំនួប​កំពូល​ក្រុងប៉ារីស ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ ក្រុម​ជំនិ...
ស្តាប់​ការបកស្រាយ​របស់​បារាំង​ដល់​ឃ្លាប្រយោគ​នេះ ស្តាប់​ចុះ ស្តាប់​ឡើង ជាមួយនឹង​ពាក្យ​ថា "បារាំង​ចង់ឃើញ​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុមប្រឆាំង​ព្រមព្រៀងគ្នា បង្កើត​រដ្ឋាភិបាល" យើង​ហាក់​ច្របូកច្របល់ ពិបាក​យល់ថា តើ​បារាំង​ចង់អោយ​ក្រុម​លោក​អាសាដ និង​ក្រុមប្រឆាំង​រួបរួមគ្នា វិល​ទៅរក​ការចរចា​ម្តងទៀត ដើម្បី​សម្រេចបាន​រដ្ឋាភិបាល​...
article_2604.txt
ខណៈ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ រដ្ឋា​កូរ៉េខាងជើង ស្រាប់តែ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ ឧបទ្វីប​កូរ៉េ។ តែ​សំណើ​នេះ លើកឡើង​ខណៈពេលដែល​គម្រោង​នៃ​ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃ​បុណ្យជាតិ កូរ៉េខាងជើង​នៅតែ​បន្តធ្វើ។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ម្សិលមិញ​នេះ រដ្ឋាភិបាល​កូរ៉េខាងជើង បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​និង បង្កើត​ឲ្យ​មាន​សន្តិភាព​ក្នុង​តំបន់។ នេះ​បើ​យោងតាម​សារព័ត៌មាន Xinhua។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​អះអាងថា​ក្រុង​ព្យុងយ៉ា...
article_2605.txt
​អតីត​តារា​កំប្លែង​ទូរទស្សន៍​មួយរូប ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃអាទិត្យ​។ លោក Jimmy Morales មាន​អាយុ​៤៦​ឆ្នាំ នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​ប្រហែល​៧០​ភាគរយ ស្របពេល​ដៃ​គួ​ប្រជែង​របស់លោក អតីត​ស្ត្រី​ទី​១ លោកស្រី Sandra Torres​ទទួលបាន​...
​អតីត​តារា​កំប្លែង​លោក Jimmy Morales បានទទួល​ការគាំទ្រ​យ៉ាង​លើសលប់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុងប្រទេស​ក្វា​តេ​ម៉ា​ឡា ដោយ​ទទួល​សន្លឹកឆ្នោត​ប្រហែល ៧០​ភាគរយ​។ នេះ​បញ្ជាក់ថា លោក​បាន​ផ្ដួល​គូប្រជែង​ជា​អតីត​ស្ត្រី​ទី​១​លោកស្រី Sandra Torres ក្នុងការ​បោះឆ្នោត​ជុំ​ទី​២​។​ ​លោក Morales​និង​លោកស្រី​Torres​ជ...
article_2606.txt
ការជួញដូរ​មនុស្ស​គឺ​ជា​បញ្ហា​សកល​មួយ​ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​ដ្បិត​វា​ជា​សកម្មភាព​មួយ​ធ្ងន់ធ្ងរ​នៃ​ការគំរាមកំហែង​ដល់​មួយ​ដល់​មនុស្សជាតិ។ ក្នុងនោះ តំបន់​អាស៊ីអាគ្នេយ៍​ក៏​ជា​ប្រភព​មួយ​ដែលមាន​ការឆ្លងកាត់​នូវ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​ជួញដូរ​ដែល​អង្គ​ការលើក​លែង​ទោស​អន្តរជាតិ​បាន​ព្រមាន​ដ្បិត​រដ្ឋាភិបាល​ក្នុង​តំ...
កាលពី​ម្សិលមិញ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ បានបង្ហាញ​របាយការណ៍​មួយ ស្តីពី​បញ្ហា​ជួញដូរ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត។ ស្ថាប័ន​នេះ ក៏បាន​រិះគន់ និង​ព្រមាន​ទៅកាន់​មេដឹកនាំ​អាស៊ីអាគ្នេយ៍ ដែលមាន​ចំណាត់ការ​តិចតួច​បំផុត​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ។ របាយកា...
article_2607.txt
​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា នឹង​ផ្តើម​ទស្សនកិច្ច​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ​បី​ដាច់ដោយឡែក​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខនេះ​។ កិច្ចប្រជុំ​ទាំងនោះ នឹងត្រូវ​ធ្វើឡើង​ក្នុង ប្រទេស ទួ​ក​គី ហ្វីលីពីន និង ម៉ាឡេស៊ី​។
​បើ​យោងតាម​សេចក្តីប្រកាស​របស់​សេត​វិមាន ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ផ្តើម ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ចាប់ពី​ថ្ងៃទី​១៤​ដល់​២២ ខែវិច្ឆិកា​ខាងមុខ​។​ ​លោក អូ​បា​ម៉ា នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​G20 នៅ​ទួ​ក​គី កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា​AP...
article_2608.txt
នៅ​ថ្ងៃ​ពុធ ម្សិលមិញ រដ្ឋាភិបាល​តួ​ក​គី​បាន​ដកហូត​តំណែង​មេ​ប៉ូលិស​ក្រុង​អង់កា​រ៉ា និង​មន្ត្រីជាន់ខ្ពស់​ចារកិច្ច និង​សន្តិសុខ​ពីររូប​ទៀត ក្នុងទិសដៅ​សម្រួលការ​ស៊ើបអង្កេត​ទាក់ទង​អំពើ​ភេរវកម្ម​ចំនួន២ ដែល​បាន​កើតឡើង នៅ​ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​សៅរ៍។ ការផ្ទុះ​គ្រាប់បែក​ទាំងនេះ បានសម្លាប់​មនុស្ស​យ៉ាងហោច៩៧នាក់ និង​បង្ក​របួស​...
រដ្ឋាភិបាល​តួ​ក​គី​បានប្រកាស​ដកហូត​តំណែង​លោក Kadri Kartal ជា​មេ​ប៉ូលិស​ក្រុង​អង់កា​រ៉ា និង​មន្ត្រីជាន់ខ្ពស់​ចារកិច្ច​ពីររូប​ទៀត តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី រី​សេប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន ទទួលស្គាល់ថា សេវា​រដ្ឋាភិបាល​មាន​កំហុស​ជាយថាហេតុ​ណាមួយ មុនពេល​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក។ ការផ្ទុះ​គ្រាប់បែក​កាលពី...
article_2609.txt
នៅ​ថ្ងៃ​ពុធ ម្សិលមិញ សារព័ត៌មាន​រ៉​យ​តឺ​បាន​ចាប់អារម្មណ៍​ទៅលើ​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​ដ៏​មាន ឥទ្ធិពល​ម្នាក់ គឺ​លោក​Qassem Soleimani អាយុ៥៨ឆ្នាំ។ លោក​ជា​អ្នក​ឧស្សាហ៍​ចុះឡើង​នៅ​ស៊ី​រី និង​មាន​វត្តមាន​ញឹកញាប់​ក្នុង​ប្រតិបត្តិការ​យោធាផ្សេងៗនៅ​តំបន់​បូព៌ា។ កាលពី​ប៉ុន្មាន​ខែ​មុននេះ ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ប្រាប់​ប្រម...
ហេតុអ្វី​រុស្ស៊ី​ហាក់​ត្រូវការ​មេបញ្ជាការ​យោធា​អ៊ីរ៉ង់ Soleimani ខានមិនបាន? ប៉ុន្មាន​ខែ​មុននេះ នៅ​ស៊ី​រី ក្រុម​ឧទ្ទាម​បាន​សម្រុក​ទៅមុខ ឆ្ពោះទៅ​ឆ្នេរសមុទ្រ ជិត​មូលដ្ឋាន​និកាយ​អា​ឡូ​វីត របស់​ប្រធានាធិបតី​អាសាដ។ នេះ​ជាស​ញ្ញា​គ្រោះថ្នាក់​ណាស់​សម្រាប់​កងទ័ព​ស៊ី​រី។ នៅ​ឆ្នេរ​នេះ ក៏មាន​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​ប្រចាំ​សមុទ្រ...
article_261.txt
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់​ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយមាស​៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និង​សម្តេច ម៉ែន សំអន។ ឥស្សរជន​ជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើង​ឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក...
ក្នុងពិធីដែល​រៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បាន​រំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរ​ការ​កសាងប្រទេស ជាមួយ​នឹង​វត្តមាន​របស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និង​សម្តេច ម៉ែន សំអន អតីត​រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មាន​វត្តមាន​សម្តេច ស ខេង? សម្តេច​ ហ៊ុន សែន បានពន្យ...
article_2610.txt
​កង​នាវា​ជើង​ទឹក​កូរ៉េខាងត្បូង បាន​បាញ់​គំរាម​ដល់​នាវា​កូរ៉េខាងជើង​ដែល​បាន​ចូលទៅ​បំពាន​ក្នុង​តំបន់ សមុទ្រ​ជម្លោះ​ប្រទេស​ទាំងពីរ ក៏ប៉ុន្តែ មិនមាន​ការបាញ់​តប​ពី​កូរ៉េខាងជើង​វិញ​នោះទេ​។ ការប្រឈមមុខ គ្នា កើតឡើង​ខណៈពេល​ការជួបជុំ​បងប្អូន​កូរ៉េ​ទាំងពីរ កំពុងតែ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​នៃ​រដ្ឋាភិបាល​ទាំងពីរ​។​
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ​កាលពី​ចុង​សបា្តហ៍​កន្លងទៅនេះ ទាហានជើងទឹក​កូរ៉េខាងត្បូង និង កូរ៉េខាងជើង បាន​ប្រឈមមុខគ្នា​នៅ​តំបន់​ជម្លោះ​សមុទ្រ​ព្រំដែន​កូរ៉េ​ទាំងពីរ​ដែល​កន្លងមក​តំបន់​នោះ​ធ្លាប់មាន​ការប៉ះទង្គិច​គ្នា​រហូតដល់​មាន​ទាហាន​ទាំងសងខាង​ជាច្រើន​នាក់​បាន​ស្លាប់​ផងដែរ​។ ការប្រឈមមុខគ្នា​បែបនេះ បានកើត​ឡើងជា​បន្តបន្...
article_2611.txt
"ថ្ងៃនេះ គណបក្ស​យើង​ប្រកាស​ម៉ឹងម៉ាត់​ថា កងទ័ព​បដិវត្តន៍​របស់​យើង​មាន​សមត្ថភាព​ប្រឈមមុខ​នឹង​សង្គ្រាម ដែល​ញុះញង់​ឡើង​ដោយ​អាមេរិក ហើយ​យើង​ត្រៀមខ្លួន​ការពារ​ប្រជាជន និង​មេឃ​ពណ៌​ខៀវ​របស់​គណបក្ស​យើង។ " នេះ​ជា​ឃ្លាប្រយោគ​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គឹម ជុង​អ៊ុន បានលើកឡើង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុងឱកាស​ព្យុហយាត្រា​យោធា រំលឹ...
ក្នុង​សន្ទរកថា​ទៅកាន់​ជនរួមជាតិ លោក​គឹម ជុង​អ៊ុន ពោល​ពាក្យ​ទាំងនេះ​ឡើង​យ៉ាង​អង់អាច ខុសពី​ពេលកន្លងមក។ ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុង​ព្យុងយ៉ាង​បានរៀបចំ​ធ្វើ​ព្យុហយាត្រា​យោធា​យ៉ាង​អធិកអធម ដោយបាន​បង្អួត​នូវ​រថក្រោះ​ជាច្រើន​គ្រឿង និង​មី​ស៊ី​ល​ជាច្រើន​ដើម។ ព្យុហយាត្រា​នេះ​ត្រូវបាន​ហាត់​សម​មុន ច្រើន​ខែ​មកហើយ ដោយមាន​ការចូលរួម​ពី​គ្...
article_2612.txt
អាមេរិក នឹង​បញ្ជូន​នាវាចម្បាំង​មក​ចូល​ចត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​ខាងមុខនេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ចម្រូងចម្រាស​មួយ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នារ​វាង​រដ្ឋ​ជាប់​ពាក់​ព​ន្ធ័​ដែលមាន​រដ្ឋ​អាស៊ាន​មួយចំនួន ជាមួយ​ចិន។ តាម​របាយការណ៍​រប​ស់​អាមេរិក ការបន្ត​វាតទី​នៅក្នុង​តំបន់​ជម្ល...
នៅ​រយៈពេល២សប្តាហ៍​ខាងមុខ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​បញ្ជូន​នាវាចម្បាំង​មួយចំនួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិតនៅ​ក្បែរ​កោះ​សិប្បនិម្មិត ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន Financial Times ដែល​បាន​ស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក។ រយៈពេល​ចុងក្រ...
article_2613.txt
មេដឹកនាំ​ផ្ដាច់ការ​ស៊ីម​បា​វ៉េ លោក រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ បាន​ជាប់​ឈ្មោះ​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់​ខុង​ជឺ ដែលជា​ទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ចិន។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០ ។
ប្រធានាធិបតី​ផ្ដាច់ការ​របស់​ស៊ីម​បា​វ៉េ​លោក រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ ដែល​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល២៨ឆ្នាំ បាន​ជាប់​ជា​ជ័យលាភី​ពានរង្វាន់​សន្តិភាព​ខុង​ជឺ ពី​ស្ថាប័ន​មួយ​ឈ្មោះថា​គណៈកម្មាធិការ​ពាន​រង្វាន់​សន្តិភាព​ខុង​ជឺ ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​ប្រទេស​ចិន។ មានការ​រិះគន់​ជាច្រើន​ចំពោះ​ការផ្ដល់​ពានរង្វាន់​នេះ​ដល់​លោក​...
article_2614.txt
ក្រុម​ទាហាន​អ៊ីរ៉ាក់​​បាន​អះអា​ងថា​​កង​កម្លាំង​ជើង​អាកាស​ខ្លួនបាន​កម្ទេច​ក្បួនរថយន្តរបស់មេដឹកនាំក្រុមរដ្ឋឥស្លាម​ Abu Bakr al-Baghdadi នៅថ្ងៃនេះ។ ប៉ុន្តែ​ក្រុមយោធា​មិនបាន​បញ្ជាក់​ច្បាស់ថា​តើ​មេដឹកនាំកំពូល​ក្រុមភេរវជនរដ្ឋឥស្លាម​ខាងលើ​នេះ​នៅក្នុង​រថយន្តនោះដែរ​ឬយ៉ាងណាឡើយ។ ជីវិត​របស់មេដឹកនាំក្រុមនេះកំពុងស្ថិតក្នុងភាព​ស្រពេច...
ទាហានអ៊ីរ៉ាក់នៅថ្ងៃនេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយបញ្ជាក់​ពីជ័យ​ជម្នះរបស់ខ្លួនដែលកម្ទេច​ក្បួនរថយន្តរបស់​មេដឹកនាំកំពូល​ក្រុមរដ្ឋឥស្លាម​បានជោគជ័យ។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​​របស់ក្រុមយោធា កងកម្លាំងជើងអាកាស​អ៊ីរ៉ាក់​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​លួច​វាយ​ឆ្មក់​លើ​ក្បួន​រថយន្តក្រុម​ភេរវជន​នេះ​នៅថ្ងៃ​អាទិត្យដែរ។ យ៉ាងណាក៏ដោយ...
article_2615.txt
ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​កាន់តែ​ជិត​មកដល់​ទៅហើយ ប៉ុន្តែ​គេ​នៅតែ​មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅដោយរ​លូ​ន ត្រឹមត្រូវ យុត្តិធម៌ និង​តាម​គន្លង​ប្រជាធិបតេយ្យ​បាន​ល្អកម្រិតណា​ឡើយ។ ការបោះឆ្នោត​នេះ​ត្រូវ​រៀបចំឡើង​ទូទាំងប្រទេស តែមាន​ការលើកលែង​នៅ​តំបន់​ដែលមាន​ការប្រយុទ្ធ​គ្នា​កើតឡើង​រវាង​ក្រុម​ឧទ្...
មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ជា​លើកដំបូង​តាមបែប​ប្រជាធិបតេយ្យ​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ ៨ខែវិច្ឆិកា​ខាងមុខនេះ។ ការបោះឆ្នោត​សកល​នេះ​ក្លាយជា​វិញ្ញាសារ​សំខាន់បំផុត​មួយ​សម្រាប់​សាកល្បងកំណែទម្រង់​របស់​ក្រុម​យោធា​ដែលមាន​និន្នាការ​គាំ​ទ្រ​ប្រជាធិបតេយ្យ​ផង និង​អាច​កំណត់​ជោគវាសនា​មេបក្ស​ប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ផងដែរ...
article_2616.txt
ឥណ្ឌូនេស៊ី គឺ​រដ្ឋ​អាស៊ាន​មួយ​ដែលមាន​ទាំង​ប្រជាជន​និង សេដ្ឋកិច្ច​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ដោយសារតែ​ការកើនឡើង​នៃ តម្រូវការ និង ទាមទារ​របស់​ប្រជាជន​រាប់លាន​នាក់​លើ​ផ្នែក​បច្ចេកវិទ្យា និង ថាមពល បាន​ជំរុញ​ឲ្យ​រដ្ឋ​មួយ​នេះ​ក្លាយជា​ទិសដៅ​សំខាន់​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ថាមពល។ ក្នុងនោះ ឥណ្ឌូនេស៊ី​បាន​ទាក់ទា...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ថ្មីៗនេះ អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ឥណ្ឌូនេស៊ី​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ លោក Mikhail Galuzin បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រុស្ស៊ី និង ឥណ្ឌូនេស៊ី ក្នុង​គម្រោង​នៃ​ការសាងសង់​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹងត្រូវ​ធ្វើឡើ...
article_2617.txt
ប្រធានាធិបតីស៊ីរី​លោក បាសា អាល់អាសាដ បាន​អញ្ជើញ​មកដល់​រដ្ឋធានី​ម៉ូស្គូនៅថ្ងៃ​អង្គារម្សិលមិញនេះ​ដើម្បី​មកអរគុណ​លោក វ្ល៉ាឌីមៀ ពូទីន​ ដោយផ្ទាល់​ដែល​បាន​ជួយ​ការពារ​របបដឹកនាំ​ខ្លួន​ដោយ​ប្រើ​អន្តរាគមន៍យោធា​។ លោក​បញ្ជាក់​ប្រាប់​លោក ពូទីន​ថា បើ​គ្មាន​អន្តរាគមន៍របស់​​រុស្ស៊ី មិន​ដឹង​ក្រុម​ភេរវជ​ន​ដណ្តើម​​ទឹកដី​ស៊ីរី​ស្ទើ​រអស់​ផ...
ក្រោយ​ទ័ព​រុស្ស៊ី​​អន្តរាគមន៍​អស់​ជិតមួយ​ខែ​ដើម្បីជួយ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម​នៅស៊ីរី ប្រធានាធិបតី​ស៊ីរី​ បាសា អាល់​អាសាដ សម្រេចឡើងយន្តហោះ​ទៅ​ក្រុង​ម៉ូស្គូទៅ​ អរគុណ​ប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន ដោយផ្ទាល់នៅរសៀលថ្ងៃ​អង្គារម្សិល​មិញនេះ​។ កាយវិការ​ដ៏​គួរសម​បំផុត​របស់​ប្រធានាធិបតីរូបនេះចំពោះ​មេដឹកនាំរុស្ស៊ី កំពុងទាក់​ទាញ​...
article_2618.txt
នៅ​ខែវិច្ឆិកា​ខាងមុខនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​ដាវី​ត ខាំ​ម៉ឺ​រ៉ុ​ន នឹង​ដាក់សំណើ​កំណែទម្រង់​ដល់​ក្រុង​ព្រុ​ច​សែ​ល។ ជា​កំណែទម្រង់​ដែល​សហភាព​អឺរ៉ុប​ត្រូវ​អនុវត្តតាម ដើម្បីអោយ​លោក​ខាំ​ម៉ឺ​រ៉ុ​ន​ព្រម​គាំទ្រ​អោយ​អង់គ្លេស​បន្ត​ស្ថិតក្នុង​សហភាព​អឺរ៉ុប។ យ៉ាងយូរបំផុត នៅ​ឆ្នាំ២០១៧ អង់គ្លេស​ត្រូវ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា តើ​...
អ្នកនាង ព្រំសឿន​ សូលីណា លម្អិតព័ត៌មាននេះ នាយករដ្ឋមន្ត្រី​អង់គ្លេស ពិតជា​ថ្លើមធំ​ណាស់ ដែល​ហ៊ាន​ប្រកាស​ដាក់សំណើ​កំណែទម្រង់​ទៅអោយ​សហភាព​អឺរ៉ុប ដើម្បីអោយ​អឺរ៉ុប​សង្ឃឹមថា អង់គ្លេស​អាច​ព្រម​បន្ត​ខ្លួន​ធ្វើជា​សមាជិក​អឺរ៉ុប​តទៅទៀត។ យោងតាម​លោក​ខាំ​ម៉ឺ​រ៉ុ​ន ប្រធានបទ​ពាក់ព័ន្ធ​កំណែទម្រង់ ដែល​លោក​នឹង​បង្ហាញ​ទៅ​ក្រុង​ព្រុ​ច​សែ​ល ន...
article_2619.txt
​មហា​យក្ស​អាស៊ី​ខាងត្បូួង​ឥណ្ឌា​ត្រៀម​ចរចា​ទិញ​ប្រព័ន្ធការពារ​ដែនអាកាស​ជំនាន់​ថ្មី​ S-400 ពីរុស្ស៊ីនៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ។​ ក្រសួងការពារ​ជាតិ​ឥណ្ឌា​នឹង​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ជជែក​ពិភាក្សា​ជុំវិញ​គម្រោង​នាំចូលសព្វាវុធ​ទំនើប​នេះពី​រុស្ស៊ី​ ហើយបើតាមក្រសួង​ការពារជាតិឥណ្ឌា សំណើរ​របស់​ខ្លួនគឺ​ទិញ​អាវុធនេះ​ចំនួន​១២​គ្រឿង...
ក្រសួង​ការ​ពារ​ជាតិ​​ឥណ្ឌា​បាន​បញ្ជាក់​ថា​ខ្លួន​​កំពុង​រៀបចំ​គម្រោង​នាំចូល​​សព្វាវុធ​ការពារ​ដែន​អាកាស​ស៊េរីទំនើប​របស់រុស្ស៊ី S-400 ចំនួន​១២​គ្រឿង​។ គម្រោង​ទិញអាវុធ​យុទ្ធភ័ណ្ឌនេះ​នឹង​ត្រូវ​គេ​យក​មកជជែក​ដេញដោលគ្នា​នៅពេល​ខាងមុខ​ដោយ​មាន​ការចូល​រួម​ពី​បណ្តា​មេបញ្ជា​ការ​យោធា​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក Manohar Parr...
article_262.txt
ប្រធានសភាថៃបានកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១៦ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកហូតមុខតំណែង។
ប្រធានសភាថៃ លោក Wan Muhamad Noor Matha នៅល្ងាចថ្ងៃទី១៤ ខែសីហា បានប្រកាសប្រាប់សមាជិកសភាឲ្យចូលរួមកិច្ចប្រជុំនៅម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ លោក Wisuth Chainarun សមាជិកមកពីបក្សភឿថៃបាននិយាយថា តំណាងរដ្ឋាភិបាល គណបក្ស និងគណៈរដ្ឋមន្ត្រីបណ្តោះអាសន្ន បានយល់ព្រមបើកកិច្ចប្រជុំវិសាមញ្ញ ដើម្ប...
article_2620.txt
កាលពី​ម្សិលមិញ​នេះ មេដឹកនាំ​ជប៉ុន​បាន​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​ម៉ុង​ហ្គោ​លី ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈពេល​វែង​នៅ​តំបន់​អាស៊ី​កណ្ដាល។ ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និង​ប្រទេស​ទាំង៦ ខណៈដែល​ចិន​ក៏​កំពុងតែ​ពង្រីក​ឥទ្ធិពល​ចូលក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ធនធាន​ន...
នាយករដ្ឋមន្ត្រី​ជប៉ុន លោក ​ស៊ីន​ហ្សូ អា​បេ បានចេញ​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​អូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី​ក្នុង​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ២០១៣មក។ មន្ត្រី​អមដំណើរ​លោក ​អា​បេ ​ភាគច្រើន​គឺជា​តំណាង​ក្រុមហ៊ុន​ប្រមាណ៥០ក្នុងប្រទេស​ជប៉ុន។ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ម៉ុង​ហ្គោ​លី លោកនាយក​រដ្ឋម...