file_name
stringlengths 13
17
| summary
stringlengths 1
1.09k
| full_article
stringlengths 5
22k
|
|---|---|---|
article_2349.txt
|
ប្រជាជនចិនបានសាងសង់រូបសំណាករបស់មេដឹកនាំបដិវត្តន៍និងស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិនលោក ម៉ៅ សេទុង នៅទីជនបទខេត្ត Henan ដោយរូបសំណាកនេះត្រូវបានគេលាបពណ៌មាស និងមានកម្ពស់ ៣៧ម៉ែត្រឯណោះ។ ប៉ុន្តែការសង់រូបសំណាកធំដោយចំណាយលុយរាប់សែនដុល្លារនេះត្រូវបានប្រជាជនមួយចំនួនចាត់ទុកជារឿងខ្ជះខ្ជាយ ព្រោះប្រជាជនចិនរាប់លានកំពុងរស់នៅក្នុងភាពក្រីក្រ។
|
ប្រជាជនចិនបានសាងសង់រូបសំណាករបស់ស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិនលោក ម៉ៅ សេទុង ដើម្បីបង្ហាញការគោរពនិងដើម្បីរំលឹកពីស្នាដៃដ៏ធំធេងរបស់លោកដែលបានបន្សល់ទុកឲ្យប្រជាជនចិនរហូតដល់បច្ចុប្បន្ន។ ការសង់រូបសំណាកនេះកើតឡើង រយៈពេលជិត៤០ឆ្នាំក្រោយការស្លាប់របស់លោក។ យោងតាមសារព័ត៌មានចិន Xinhua រូបសំណាកមេដឹកនាំបដិវត្តន៍នេះត្រូវបានគេសង់រួចរាល់នៅខែធ្នូឆ្នាំមុន លាបពណ៌មាសឆ្អិនឆ្អៅ និងមានកម្ពស់រហូតដល់៣២ម៉ែត្រឯណោះ។ រូបសំណាកនោះត្រូវបានគេសាងសង់នៅទីវាលមួយស្ថិតនៅកណ្តាលខេត្ត Henan ហើយរូបសំណាកនោះដែលជារូបលោក ម៉ៅ សេទុង អង្គុយសញ្ជប់សញ្ជឹងដោយដាក់ដៃទាំងពីរគងលើគ្នានៅភ្លៅ។ គេចំណាយថវិការហូតដល់ជិត៥សែនដុល្លារអាមេរិកដើម្បីសាងសង់រូបសំណាកដ៏ធំនេះ ហើយថវិកាទាំងអស់ត្រូវបានឧបត្ថម្ភដោយបណ្តាអ្នកជំនួញនៅក្នុងស្រុកជាច្រើន។ យ៉ាងណាមិញ ការចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីសង់រូបសំណាកលោក ម៉ៅ សេទុងនេះ ក៏រងការរិះគន់ខ្លាំងផងដែរ។ អ្នករិះគន់ទាំងនោះចាត់ទុកថា ការចំណាយលុយរាប់សែនដុល្លារសង់រូបសំណាក ជាការខ្ជះខ្ជាយលុយកាក់ ព្រោះប្រជាជនចិនច្រើនលាននាក់កំពុងរស់នៅក្នុងភាពក្រីក្រនៅឡើយ។ ប៉ុន្តែសម្រាប់អ្នកជាតិនិយមចិន ចាត់ទុកថា ការសង់រូបសំណាកជារឿងសំខាន់ ព្រោះលោកប្រធានម៉ៅ សេទុង ជាស្ថាបនិកចិន និងជាបុគ្គលប្រវត្តិសាស្ត្រតំណាងឲ្យសមភាពនិងយុត្តិធម៌សង្គម។ សូមបញ្ជាក់បន្តិចដែរក្នុងឆ្នាំ ១៩៤៩ មេដឹកនាំបដិវត្តន៍កុម្មុយនីស្តចិនដ៏ល្បីល្បាញលោក ម៉ៅ សេទុង នេះ បានប្រកាសបង្កើតសាធារណៈរដ្ឋប្រជាមានិតចិនជាផ្លូវការដែលមានលោក ជូ អេនឡាយ ( ZhoEnlai) ជានាយករដ្ឋមន្ត្រី។ ការប្រកាសបង្កើតរដ្ឋកុម្មុយនីស្តចិនមួយនេះ កើតមានឡើងក្រោយពេលកងទ័ពបដិវត្តន៍ចិនរបស់លោក ម៉ៅ សេទុង បានយកឈ្នះសង្គ្រាមជាមួយកងទ័ពជាតិនិយមចិន ចាង កាយចៀក (ChiangKai-Shek) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសព្វាវុធពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែកាលនោះចិនមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។ រហូតដល់ឆ្នាំ ១៩៧១ ទើបចិនអាចទទួលបានអាសនៈសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការ។ ការចាញ់សង្គ្រាមនិងបាត់បង់ទឹកដីចិន ដែលគេស្គាល់ថាជាទឹកដីដ៏ធំបំផុតមួយនៅអាស៊ី ទៅក្នុងកណ្តាប់ដៃទ័ពកុម្មុយនីស្តកាលនោះ បានធ្វើអោយពិភពលោកភ្ងាក់ផ្អើលជាខ្លាំង ហើយការលេចឡើងនៃរដ្ឋកុម្មុយនីស្តចិននេះធ្វើអោយពិភពលោកជាពិសេស សហរដ្ឋអាមេរិកព្រួយបារម្ភផងដែរ។ យ៉ាងណាក្តី មុននឹងមានការដួលរំលំនៃរបបដឹកនាំរបស់គណបក្សជាតិនិយម ឬគូមីងតាំងនៅលើទឹកដីចិននោះ ក្រសួងការបរទេសអាមេរិកនៃរដ្ឋបាលលោក ហារី ទ្រូម៉ាន់ (Harry Truman) បានបញ្ចេញរបាយការណ៍មួយនៅអំឡុងខែសីហា ដែលរបាយការណ៍នោះបានបង្ហាញពីបញ្ហាដែលកើតមានក្នុងរបបដឹកនាំរបស់លោក ចាង កាយចៀក។ របាយការណ៍នោះបកអាក្រាតថា របបដឹកនាំលោកចាង ពិតជាពុករលួយ បក្សពួកនិយម មិនមានសមត្ថភាពនិងប្រសិទ្ធិភាពដឹកនាំប្រទេស ជាពិសេសប្រជា ប្រិយភាពរដ្ឋាភិបាលលោកធ្លាក់ចុះខ្លាំងក្នុងចំណោមប្រជាជនចិនថែមទៀតផង ដែលមិនអាចអោយក្រុងវ៉ាស៊ីនតោនអាចចំណាយថវិកាបន្ថែមជួយសង្គ្រោះបានឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_235.txt
|
រុស្ស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា បានវាយប្រហារអ៊ុយក្រែន ចេញពីទីតំបន់ Astrakhan ភាគខាងត្បូង ដោយប្រើមីស៊ីលបាលីស្ទិក Kh-47M2 Kinzhal ១គ្រាប់។ រុស្ស៊ី ក៏បានបាញ់មីស៊ីលប្រដេញ Kh-101 ៧គ្រាប់បន្ថែម ប៉ុន្តែមីស៊ីលចំនួន៦គ្រាប់ ត្រូវបានកម្ទេច។
|
អត្ថបទទាក់ទង ក្រោយប្រើមីស៊ីលអាម៉េរិក អ៊ុយក្រែន បាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អង់គ្លេសចូលដីរុស្ស៊ី បន្ទាប់រងគ្រាប់មីស៊ីលចម្ងាយឆ្ងាយអាម៉េរិក និងអង់គ្លេសពីការបាញ់របស់អ៊ុយក្រែន រុស្ស៊ី បានប្រើមីស៊ីលអន្តរទ្វីប និងមីស៊ីលប្រដេញ តបទៅអ៊ុយក្រែនវិញហើយ។ «ចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា យោធារុស្ស៊ី បានវាយប្រហារសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងទីក្រុង Dnipro។ មីស៊ីលបាលីស្ទិកអន្តរទ្វីប១គ្រាប់ បានបាញ់ចេញពីតំបន់ Strakhan របស់រុស្ស៊ី»។ ទាហានជើងអាកាសអ៊ុយក្រែន បានបញ្ជាក់បែបនេះ។ ទាហានអ៊ុយក្រែន បានប្រកាសថា មីស៊ីលឈ្មោះ Kh-47M2 Kinzhal ត្រូវបានបាញ់ចេញពីយន្តហោះ MiG-31K។ រីឯមីស៊ីលប្រដេញផ្សេងទៀតមានឈ្មោះ Kh-101 ដែលបានបាញ់ចំនួន៧គ្រាប់ ចេញពីយន្តហោះទម្លាក់គ្រាប់បែក Tu-95MS ប៉ុន្តែ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បាញ់ទម្លាក់អស់៦គ្រាប់។ យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍របស់អ៊ុយក្រែន មិនបញ្ជាក់ពីគោលដៅដែលមីស៊ីលបាលីស្ទិក បាញ់ចូលឱ្យប្រាកដទេ។ អាជ្ញាធរ បានប្រកាសថា មានការផ្ទុះ និងសំឡេងប្រកាសអាសន្ននៅទីក្រុង Dnipro, Poltava, Kremenchuk និង Zaporizhzhia របស់អ៊ុយក្រែន ដែលទីតាំងសំខាន់មួយន្លែងរងការខូចខាតធ្ងន់ធ្ងរ។ ក្រុងកៀវ បានបាញ់មីស៊ីលចម្ងាយឆ្ងាយអាម៉េរិក ATACMS ៦គ្រាប់ចូលក្នុងតំបន់ Bryansk របស់រុស្ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា។ បន្ថែមពីនេះ ប្រភពព័ត៌មានរុស្សី បានអះអាងថា អ៊ុយក្រែន បានបាញ់មីស៊ីលព្យុះស្រមោលរបស់អង់គ្លេស ១២គ្រាប់ ចូលទីតាំងយោធាក្នុងតំបន់ Kursk របស់រុស្ស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2350.txt
|
នៅហ្វីលីពីន ថ្ងៃពុធ ទី ៣០ ម្សិលមិញ ការប្រយុទ្ធរវាងទាហាន និងក្រុមឧទ្ទាមឥស្លាម Abu Sayyaf នៅកោះ Jolo ភាគខាងត្បូង បានសម្លាប់ទាហានម្នាក់ និងសកម្មជនក្រុមឧទ្ទាម៨នាក់។ ដោយឡែក ក្រុមឧទ្ទាមអាចកំពុងលាក់ទុកចំណាប់ខ្មាំងបរទេស ៣នាក់ នៅកោះ Jolo នេះ។
|
លោក Filemon Tan ជាអ្នកនាំពាក្យកងទ័ពក្នុងតំបន់ បានប្រាប់ថា ការប្រយុទ្ធម្សិលមិញក៏បានធ្វើអោយទាហាន ៤ នាក់រងរបួសផងដែរ។ ខណៈគេសង្ស័យថា ក្រុម Abu Sayyaf កំពុងទុកចំណាប់ខ្មាំងបរទេស ៣នាក់ និងចំណាប់ខ្មាំងហ្វីលីពីនម្នាក់នៅកោះ Jolo កងទ័ពហ្វីលីពីនមិនចង់ផ្តល់ព័ត៌មានទាក់ទងនឹងចំណាប់ខ្មាំងទាំងនេះទេ។ ចំណាប់ខ្មាំងទាំង៤នាក់ មានពលរដ្ឋកាណាដា២នាក់ ពលរដ្ឋន័រវែសម្នាក់ និងស្ត្រីហ្វីលីពីនម្នាក់។ ពួកគេត្រូវចាប់ជាចំណាប់ខ្មាំងកាលពីខែ កញ្ញា នៅភាគខាងត្បូង។ គេបានឃើញរូបភាពវីដេអូចំណាប់ខ្មាំងទាំង៤ ក្នុងអ៊ីនធឺណេតកាលពីពាក់កណ្តាលខែតុលា។ ក្រុម Abu Sayyaf បានលេចមុខក្នុងពិភពក្រុមភេរវជន ក្នុងទសវត្សរ៍ឆ្នាំ២០០០ ។ កាលនោះ ក្រុមនេះបានចាប់ចំណាប់ខ្មាំងបរទេសជាង១០នាក់។ ក្នុងឆ្នាំ២០០៤ ក្រុមAbu Sayyaf រងការចោទប្រកាន់ថា បានបង្កភេរវកម្មជាច្រើននៅហ្វីលីពីន ក្នុងនោះមានភេរវកម្មនៅសាឡាងមួយគ្រឿង សម្លាប់មនុស្សជាង១០០នាក់។ ក្រុមនេះពេញចិត្តនឹងក្រុមរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2351.txt
|
សហរដ្ឋអាមេរិកបានច្រានចោលការលើកឡើងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំឡើងអាវុធនុយក្លេអ៊ែរឡើងវិញនៅកូរ៉េខាងត្បូង។ កាំជ្រួចនុយក្លេអ៊ែរអាមេរិកដែលឈរជើងការពារកូរ៉េខាងត្បូង ត្រូវបានដកចេញនៅឆ្នាំ ១៩៩១។ ហើយបើមានការដំឡើងអាវុធប្រភេទនេះមែន វានឹងបង្កឲ្យមានការប្រណាំងប្រជែងសព្វាវុធកាន់តែខ្លាំងនៅក្នុងតំបន់ថែមទៀត។
|
លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ នៅថ្ងៃចន្ទ ទី១១មករា ម្សិលមិញនេះ មន្ត្រីអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកកំពុងជជែកជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ជុំវិញការពង្រាយសព្វាវុធនានា ទៅទប់ទល់កូរ៉េខាងជើង។ តែមន្ត្រីមិនបានបង្ហាញអត្តសញ្ញាណរូបនេះ បានបដិសេធរួចហើយថា អាមេរិកគ្មានគម្រោងដំឡើងអាវុធនុយក្លេអ៊ែរឡើងវិញនៅឧបទ្វីបកូរ៉េឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មានReuters រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្យាយាមគំរាមកូរ៉េខាងជើង ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់ដ៏ល្បីល្បាញសម័យសង្គ្រាមត្រជាក់ B-52 ពីមូលដ្ឋានយោធារបស់ខ្លួនកោះហ្កាម (Guam) ទៅកូរ៉េខាងត្បូងរួច កាលពីថ្ងៃអាទិត្យទី១០ខែមករា។ ហើយយន្តហោះនេះ មានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ថែមទៀតផង។ មន្ត្រីអាមេរិកដដែលបានអះអាងថា ការដំឡើងអាវុធនុយក្លេអ៊ែរឡើងវិញ អាចនឹងធ្វើឲ្យការប្រណាំងសព្វាវុធកាន់តែខ្លាំង ហើយនឹងជំរុញឲ្យរបបដឹកនាំក្រុងព្យុងយ៉ាង ប្រឹងផលិតអាវុធកាន់តែច្រើន និងបង្កគ្រោះថ្នាក់កាន់តែខ្លាំងផងដែរ។ បើមានការដំឡើងនុយក្លេអ៊ែរវិញមែន វានឹងក្លាយជាការពង្រាយអាវុធយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុត របស់អាមេរិកជាលើក ដំបូង ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ នេះក៏ដោយសាររដ្ឋបាលលោក George H.W. Bush ទើបសម្រេចដកអាវុធនុយក្លេអ៊ែរពីកូរ៉េក្នុងឆ្នាំ១៩៩១ ក្រោយសង្គ្រាមត្រជាក់បិទបញ្ចប់ទៅប៉ុណ្ណោះ។ ជុំវិញវិធានការឆ្លើយតបកូរ៉េខាងជើងនេះដែរ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនសហការជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដូចជាជប៉ុន ហើយជជែកពីការពង្រាយសព្វាវុធយុទ្ធសាស្ត្រ រួមទាំងប្រព័ន្ធការពារដែនអាកាស និងប្រភេទអាវុធផ្សេងទៀតផងដែរ។ កាលពីសប្តាហ៍មុនដែរ សមាជិកសភាអាមេរិកបានស្នើសុំឲ្យលោក បារ៉ាក់ អូបាម៉ា ពិចារណាពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល ស៊េរីទំនើបរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ដើម្បីធានាសន្តិភាព និងសន្តិសុខតំបន់ ក៏ដូចជាសុវត្ថិភាពអាមេរិកផ្ទាល់ដែរ។ តែក្រសួងការពារជាតិកូរ៉េខាងត្បូង បង្ហើបថាសហរដ្ឋអាមេរិកប្រហែលជាត្រឹមបញ្ជូនយន្តហោះបំបាំងកាយទម្លាក់គ្រាប់នុយក្លេអ៊ែរ B-2នាវាមុជទឹក និងយន្តហោះប្រដេញF-22 មកកូរ៉េខាងត្បូងប៉ុណ្ណោះ។ ក្រៅពីចាប់ផ្តើមបង្កើនសកម្មភាពយោធា និងសព្វាវុធកូរ៉េខាងត្បូង បានចាប់ផ្តើមចាក់ឧបករណ៍ឃោសនាឡើងវិញ និងអាចចាប់ផ្តើមរឹតបន្តឹងរាល់សកម្មភាពនៅតំបន់សេដ្ឋកិច្ច Kaesong ដែលប្រជាជនកូរ៉េខាងជើង ច្រើនពាន់នាក់ធ្វើការ និងរកចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ ដោយឡែក ចិនដែលជាមិត្តជិតខាង បានអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ចៀសការបង្អួតកម្លាំងនិងអាវុធ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាជាយថាហេតុផង។ ចិនមិនសប្បាយចិត្តទេ ពេលដែលអាមេរិក ប្រើឲ្យទ័ពអាកាសបើកយន្តហោះទម្លាក់គ្រាប់បែក B-52 ចុះឡើងនៅកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យកន្លងទៅនោះ។ ទាក់ទិនការពង្រាយសព្វាវុធទៅឧបទ្វីបកូរ៉េនេះ រដ្ឋាភិបាលកូរ៉េខាងជើងបានចោទប្រកាន់ថា ការពង្រាយសព្វាវុធសហរដ្ឋអាមេរិក ជាការរុញឲ្យស្ថានភាពដែលកំពុងតានតឹងស្រាប់នោះ ឈានទៅរកស្ថានភាពសង្គ្រាម។ បើតាមកាសែតកូរ៉េខាងជើង Rodong Sinmun មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានថ្លែងការពារការបាញ់សាកល្បងអាវុធអ៊ីដ្រូសែន ដោយចាត់ទុកថាវាជាសិទ្ធិស្របច្បាប់ និងស្វ័យការពារប៉ុណ្ណោះ៕ លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2352.txt
|
ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារលើស្ថានកុងស៊ុលឥណ្ឌានៅទីក្រុងភាគខាងជើងអាហ្វហ្កានីស្ថាននៅថ្ងៃអាទិត្យ ទី៣ ម្សិលមិញ ហើយគេអាចលឺសំឡេងផ្ទុះនិងការប្រយុទ្ធគ្នារវាងកងសន្តិសុខនិងក្រុមខ្មាន់កាំភ្លើង ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់កំណត់អត្តសញ្ញាណក្រុមនេះបាននៅឡើយទេ ។
|
ស្ថានកុងស៊ុលឥណ្ឌាប្រចាំទីក្រុង Mazar-i-Sharif បានរងការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមនៅថ្ងៃទី ៣ ខែមករា ម្សិលមិញ ។ ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារលើស្ថានកុងស៊ុលដែលនៅភាគជើងប្រទេស ហើយគេក៏បានលឺសំឡេងផ្ទុះខ្លាំងផងដែរ ។ តែពេលនេះ មិនទាន់មានក្រុមណាចេញមកទទួលខុសត្រួវនៅចំពោះការវាយប្រហារឡើយទេ ។ យោងតាមសារព័ត៌មាន AFP មន្ត្រីកុងស៊ុលឥណ្ឌាបានថ្លែងថា៖«យើងកំពុងរងការវាយប្រហារ ហើយការវាយប្រហារកំពុងតែបន្តនៅឡើយ ។ មន្ត្រីរូបនេះដែលបាននិយាយចេញពីអាគារដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងបន្តទៀតថា បុគ្គលិកក្នុងស្ថានកុងស៊ុលទាំងអស់មានសុវត្ថិភាព។ បើយោងតាមមន្ត្រីសន្តិសុខអាហ្វហ្កានីស្ថានវិញ ក្រុមខ្មាន់កាំភ្លើងបានលាក់ខ្លួនក្នុងអាគារមួយនៅក្បែរស្ថានកុងស៊ុលឥណ្ឌា ហើយបានបើកការវាយប្រហារមកលើអាគារកុងស៊ុល ។ ភ្លាមៗនោះ កងសន្តិសុខអាហ្វហ្កានីស្ថានដែលការពារនៅទីនោះក៏បានបាញ់តដៃវិញដែរ ។ លោក Shir Jan Durrani មន្ត្រីប៉ូលិសប្រចាំទីក្រុង Mazar-i-Sharif បញ្ជាក់ថា កងកម្លាំងសន្តិសុខបានព័ទ្ធតំបន់នោះអស់ហើយ ។ ចំណែកប្រតិបត្តិការបោសសំអាតកំពុងតែធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ។ ការវាយប្រហារនេះបានកើតឡើង ក្រោយក្រុមជ្រុលនិយមឥស្លាមមួយក្រុមបើកការវាយប្រហារដូចគ្នាលើមូលដ្ឋានទ័ពអាកាសឥណ្ឌា ដែលមានទីតាំងក្បែរព្រំដែនប៉ាគីស្ថាន ។ ទាហាន ៧នាក់និងខ្មាន់កាំភ្លើង៦នាក់បានស្លាប់នៅមូលដ្ឋានទ័ព Pathankot ក្នុងរដ្ឋPunjab ។ លើសពីនេះ ការវាយប្រហារនេះកើតឡើងត្រឹមមួយសប្ដាហ៏ប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី (Narendra Modi) ទៅកាន់អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ។ លោក ម៉ូឌី បានទៅដល់ទីក្រុងកាប៊ុល ដើម្បីសម្ភោធអាគារសភាដែលឥណ្ឌាជួយកសាង និងប្រគល់ឧទ្ធម្ភាគចក្រផលិតនៅរុស្សី ៣គ្រឿងដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានថែមទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2353.txt
|
ចិនចេញមុខព្រមានតៃវ៉ាន់ភ្លាមៗក្រោយលទ្ធផលបោះឆ្នោតបង្ហាញថាមេដឹកនាំបក្សប្រឆាំងនិងជាអ្នកនយោបាយគាំទ្រឯករាជ្យឈ្នះការបោះឆ្នោតថ្ងៃ ១៦ មករាម្សិលមិញ។ ក្រុងប៉េកាំង ថា នយោបាយចិនតែមួយមិនអាចផ្លាស់ប្តូរទេ ហើយជំហរខ្លួនក្នុងការការពារទឹកដីនិងអធិបតេយ្យរឹងដូចថ្ម។ តែមេបក្សប្រឆាំងតៃវ៉ាន់ក្រោយជាប់ឆ្នោតប្រកាសថាខ្លួននៅបន្តរក្សាទំនាក់ទំនងសន្តិភាពជាមួយចិនដដែល។
|
ចុងក្រោយ តៃវ៉ាន់បានសម្រេចជោគវាសនារបស់ខ្លួនដោយបោះឆ្នោតឲ្យបក្សប្រឆាំងប្រជាធិបតេយ្យជឿលឿនភ្លូកទឹកភ្លូកដី និងជ្រើសរើសអ្នកនយោបាយគាំទ្រឯករាជ្យតៃវ៉ាន់លោកស្រី Tsai Ing-wen ឲ្យធ្វើជាប្រធានាធិបតីផង។ នេះមានន័យថា តៃវ៉ាន់ មិនត្រឹមតែមានប្រធានាធិបតីស្រី្តដំបូងបំផុតទេ តែលទ្ធផលបោះឆ្នោតនេះក៏ធ្វើឲ្យមហាយក្សចិនបារម្ភខ្លាំងដែរ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters គ្រាន់តែប្រកាសលទ្ធផលថាបក្សប្រឆាំងឈ្នះឆ្នោតភា្លម ការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុងប៉េកាំងចេញមុខព្រមានមេដឹកនាំតៃវ៉ាន់ថ្មីភា្លមដែរពាក់ព័ន្ធនឹងអនាគតនៃទំនាក់ទំនងចិនជាមួយតៃវ៉ាន់និងបញ្ហាឯករាជ្យ។ ការិយាល័យនេះបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តប្រឆាំងរាល់សកម្មភាពឈានទៅប្រកាសឯករាជ្យរបស់តៃវ៉ាន់ ហើយជំហរការពារអធិបតេយ្យនិងបូរភាពដែនដីរបស់ចិនក្រោមគោលនយោបាយចិនតែមួយរឹងដូចថ្ម ផ្លាស់ប្តូរមិនបាន។ ១.រឿងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងចិន ពាក់ព័ន្ធនឹងការបោះឆ្នោតដែរ ក្រុងប៉េកាំងក៏អះអាងផងដែរ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនប៉ុណ្ណោះ ហើយវាមិនអាចផ្លាស់ប្តូរការពិតនិងធ្វើឲ្យមានការទទួលស្គាល់ពីអន្តរជាតិអ្វីឡើយ។ ចិន តាំងពីដើមមកសម្អាងលើកិច្ចព្រមព្រៀង ឆ្នាំ ១៩៩២ ដែលតំណាងរដ្ឋាភិបាល តៃវ៉ាន់និងរដ្ឋាភិបាលចិនសម្រេចបានរួមគ្នា ដោយកំណត់ថាទាំងតៃវ៉ាន់និងចិនដៃគោកជាចិនតែមួយ ហើយកិច្ចព្រមព្រៀងនេះបិទផ្លូវការប្រកាសឯករាជ្យរបស់តៃវ៉ាន់។ យ៉ាងណាក៏ដោយ មានតែបក្សគូមីងតាំងប៉ុណ្ណោះទទួលស្គាល់កិច្ចព្រមព្រៀង ឯបក្សប្រឆាំងប្រជាធិបតេយ្យជឿនលឿនយល់ថាវាជាគ្រោះថ្នាក់សម្រាប់តៃវ៉ាន់។ កន្លងមកក្នុងការឃោសនាបោះឆ្នោត បក្សប្រឆាំងរបស់លោកស្រី Tsai Ing-wen មិនដែលលើកឡើងពីស្មារតីនៃកិច្ចព្រមព្រៀងខាងលើទេ ហើយភាគច្រើនលោកស្រីបង្ហាញមហិច្ឆតាចង់ប្តូរនយោបាយរណបចិនច្បាស់ណាស់។ ភាពមិនច្បាស់លាស់នេះជាអ្វីដែលធ្វើឲ្យចិនបារម្ភខ្លាំង។ យ៉ាងណាមិញ ប្រធានាធិបតីថ្មី Tsai In-wen បានប្រកាសភ្លាមៗក្រោយចេញលទ្ធផលថា លោកស្រីនឹងប្រឹងប្រែងរក្សាឲ្យបាននូវសន្តិភាពរវាងតៃវ៉ាន់និងចិន ហើយជាមួយគ្នានោះលោកស្រីក៏រំលឹកផងដែរថាលទ្ធផលបោះឆ្នោតនេះក៏បញ្ជាក់ច្បាស់ពីបំណងប្រជាជនតៃវ៉ាន់ក្នុងការការពារទឹកដីនិងអធិបតេយ្យរបស់ខ្លួនដូចគ្នា។ ២.មិនប្រកាសឯករាជ្យជាអ្វីដែលរដ្ឋាភិបាលតៃវ៉ាន់ថ្មីត្រូវធ្វើ? ការប្រកាសឯករាជ្យប្រហែលមិនមែនជាដំណោះស្រាយល្អសម្រាប់តៃវ៉ាន់ពេលនេះទេ។ ថ្វីបើបក្សប្រឆាំងមានទំនោរទៅរកការប្រកាសឯករាជ្យខ្លាំងក៏ដោយ ការប្រកាស ប្រហែលត្រឹមជាយុទ្ធសាស្ត្រស្នូលដែលបក្សប្រឆាំងអាចទាញសំឡេងឆ្នោតបានច្រើនប៉ុណ្ណោះ។ ហើយការប្រកាសឯករាជ្យអាចនឹងនាំគ្រោះថ្នាក់ដល់តៃវ៉ាន់ផង។ អ្វីដែលគេមើលឃើញ គឺតៃវ៉ាន់ពឹងពាក់ខ្លាំងលើចិនលើពាណិជ្ជកម្មនិងសេដ្ឋកិច្ច ហើយលទ្ធភាពនៃការប្រើប្រាស់កម្លាំងប្រឆាំង តៃវ៉ាន់ពីសំណាក់ចិនក៏កើនឡើងទៀត។ ថ្វីបើវាជាសតវត្សទី ២១ ក៏ដោយ ការប្រើប្រាស់កម្លាំងយោធាសម្រាប់ចិននៅតែសំខាន់ឲ្យតែពាក់ព័ន្ធបញ្ហាដែនដី។ ហើយបញ្ហាពិភពលោកជាច្រើនដែលកើតឡើងរួមទាំងការក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែនដោយរុស្ស៊ី ក៏ស្ថិតក្នុងខួរក្បាលរបស់មេដឹកនាំក្រុងប៉េកាំងដូចគ្នា។ ចិន អាចមើលឃើញថា មហាអំណាចដូចខ្លួនអាចនឹងងាយស្រួលក្នុងការប្រើប្រាស់កម្លាំងយោធាជាងប្រទេសតូចតាច។ កន្លងមកចិនមិនដែររារែកនឹងប្រើប្រាស់កម្លាំងក្រសោបយកតៃវ៉ាន់មកវិញឡើយ។ ហើយតៃវ៉ាន់ក៏ឃើញដែរថា លោក ស៊ី ជិនពីង ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយ ដែលមានទំនោរទៅរកការប្រើប្រាស់យោធាខ្លាំងផងក្នុងពេលបច្ចុប្បន្ន។ ថវិកាយោធាចិនកើនរាល់ឆ្នាំ ហើយអាវុធថ្មីៗទំនើៗត្រូវរបបដឹកនាំក្រុងប៉េកាំផលិតឡើងដើម្បីពង្រឹងអំណាចយោធានៃមហាអំណាចពិភពលោកនិងដើម្បីកំញើញប្រទេសដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនិងខាងកើត។ ដូច្នេះ អ្វីដែលរដ្ឋាភិបាលតៃវ៉ាន់ត្រូវធ្វើប្រហែលជាត្រឹមរក្សាគោលនយោបាយដែលអាចតុល្យភាពនៃទំនាក់ទំនងជាមួយមហាអំណាចទាំងពីរអាមេរិក និងចិនផង ដើម្បីការលូតលាស់និងសន្តិភាពរបស់តៃវ៉ាន់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2354.txt
|
អាជ្ញាធរទីក្រុងព្រុចសែលបានសម្រេចចិត្តលុបចោលប្រពៃណីបាញ់កាំជ្រួចដើម្បីឆ្លងឆ្នាំថ្មី ដោយសារខ្លាចការវាយប្រហារណាមួយពីសំណាក់ក្រុមភេរវករ ។ ការសម្រេចចិត្តនេះធ្វើឡើង ក្រោយមានការចាប់ខ្លួនជនសង្ស័យ២រូប ដែលរៀបគម្រោងវាយប្រហារភេរវកម្មនៅព្រុចសែល ។
|
អភិបាលក្រុងព្រុចសែលលោក Yvan Mayeur បានសម្រេចលុបចោលការបាញ់កាំជ្រួចឆ្លងឆ្នាំ២០១៦នេះ ដោយសារមានការគំរាមកំហែងភេរវកម្ម ។ ថ្លែងតាមទូរទស្សន៍រដ្ឋ RTBF លោក Mayeur និយាយថា៖« ជាមួយគ្នានឹងរដ្ឋមន្ត្រីមហាផ្ទៃ យើងសម្រេចថាមិនអបអរឆ្លងឆ្នាំនៅល្ងាចនេះទេ» ។ ទីក្រុងព្រុចសែលស្ថិតក្រោមការប្រុងប្រយ័ត្នកម្រិតខ្ពស់ចាប់តាំងពីខែវិច្ឆិកាមកម្លេះ ពោលគឺក្រោយការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សដល់ទៅ១៣០នាក់ ។ ក្នុងនោះភេរវករពីរនាក់ដែលចូលរួមវាយប្រហារ គឺជាអ្នកដែលរស់នៅទីក្រុងព្រុចសែលតែម្ដង ។ ភេវរករ Brahim Abdeslam និង Bilal Hadfi ជាមួយខ្មាន់កាំភ្លើងមួយចំនួនទៀត បានវាយប្រហារទីតាំងជាច្រើនកន្លែងក្នុងទីក្រុងប៉ារីស ដែលរឿងនេះបានបង្កឲ្យមានការភ័យខ្លាចខ្លាំង ដែលក្រុមនេះអាចវាយប្រហារក្នុងប្រទេសបារាំងបាន។ ជាពិសេសនោះ ពេលថ្មីៗនេះ អាជ្ញាធរបែលហ្សិកទើបតែចាប់ខ្លួនមនុស្សពីរនាក់ដែលបានរៀបចំផែនការវាយប្រហារក្នុងពេលពិធីអបអរបុណ្យឆ្លងឆ្នាំសកលតែម្ដង ។ ចំណែកអាជ្ញាធរបែលហ្សិកកំពុងតែពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេស ជាពិសេសរាជធានីព្រុចសែល ដើម្បីការពារការវាយប្រហារណាមួយពីក្រុមជ្រុលនិយម ។ យ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទី១ទេ ដែលព្រុចសែលលុបចោលការបាញ់កាំជ្រួចនោះ ។ កាលពីឆ្នាំ២០០៧ ទីក្រុងព្រុចសែលបានផ្អាកការបាញ់កាំជ្រួច ខណៈមានការប្រកាសអាសន្នកម្រិតខ្ពស់ ក្រោយមានការបំបែកផែនការរំដោះជនជាតិទុយនីស៊ីម្នាក់ឈ្មោះ Nizar Trabelsi ដែលត្រូវបានចាប់ខ្លួនដោយសារចង់បំផ្ទុះមូលដ្ឋានទ័ពប៊ែលហ្សិក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2355.txt
|
អតីតនាយករដ្ឋមន្ត្រីទី១ របស់សិង្ហបុរី លោក លី ក្វាន់យូ បានស្លាប់កាលពីខែមិនា ក្នុងអាយុ៩១ឆ្នាំ ។ លោកបានប្រែក្លាយកោះសិង្ហបុរីដ៏ក្រីក្រ ទៅជាប្រទេសដ៏ជឿនលឿនបំផុតមួយលើពិភពលោក។ មេដឹកនាំមកពីជុំវិញពិភពលោកជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់លោក។
|
២. រញ្ជួយដីនៅនេប៉ាល់ នៅថ្ងៃទី២៥ ខែមេសា រញ្ជួយដីកម្រិត៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ និងបណ្ដាលឲ្យមនុស្ស៩ពាន់បាត់បង់ជីវិត និងជាង២៣,០០០នាក់រងរបួស ។ រញ្ជួយដីក៏បានបង្កផលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌពិភពលោករបស់ UNESCO។ ៣. កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងបស្ចឹមប្រទេស កាលពីខែមិថុនាកន្លងទៅ សមាជិកទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខជាមួយអាល្លឺម៉ង់និងអ៊ីរ៉ង់ បានសម្រេចចេញជាប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់នឹងបញ្ឈប់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចនាពែលកន្លងមក។ ៤. ការធ្លាក់ចុះតម្លៃទីផ្សារភាគហ៊ុនចិន ក្រោយការមានដំណើរការល្អក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥ ទីផ្សារភាគហ៊ុនប្រទេសចិនក៏បានធ្លាក់ចុះមកវិញ ។ រដ្ឋាភិបាលចិនបានស្វះស្វែងក្នុងត្រួតត្រាបញ្ហានេះ ដែលក្រោយមកស្ថានភាពហាក់ធូរស្រាលបន្តិចវិញ។ ប៉ុន្តែចម្ងល់ជាច្រើននៅតែលើកឡើងលើកំណើនសេដ្ឋកិច្ចរបស់ចិន ដែលអាចធ្លាក់ចុះមកវិញ។ ៥. ក្រុមរដ្ឋឥស្លាមចូលគ្រប់គ្រងទីក្រុងបុរាណ Palmyra ក្រុមជ្រុលនិយមរដ្ឋឥស្លាម ឬក្រុមដែស្ហ (Daesh) បានចូលកាន់កាប់ទីក្រុងបុរាណ Palmyra របស់ស៊ីរី ក្នុងខែសីហា ។ ក្រុមនេះបានបំផ្លាញវត្ថុបុរាណនៅទីនោះ ហើយថែមទាំងលួចយកវត្ថុបុរាណមានតម្លៃទៅលក់យកលុយទៀតផង ។ ៦. វិបត្តិជនភៀសខ្លួនស៊ីរី ក្នុងឆ្នាំ២០៥ ដដែលនេះ ជនភៀសខ្លួនស៊ីរីប្រមាណ១លាននាក់ភៀសខ្លួនទៅដល់អឺរ៉ុប ដែលបានបង្កជាបញ្ហស្មុគស្មាញយ៉ាងខ្លាំងដល់តំបន់អឺរ៉ុបទាំងមូល ជាពិសេសលើវិធានការដោះស្រាយវិបត្តិ ។ ហើយ ប្រទេសខ្លះបានសម្រេចទទួលយកជនភៀសខ្លួន ខណៈប្រទេសខ្លះបដិសេធ ។ ៧. កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកបានលេចជារូបរាង ក្រោយការចរចាអស់រយៈពេលជាយូរមក ប្រទេសចំនួន១២ បានឯកភាពគ្នាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកកាលពីខែតុលា ។ កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែប្រសើរថែមទៀត។ ៨. ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែវិច្ឆិកា មីយ៉ាន់ម៉ាបានបោះឆ្នោតជាប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩០មក ។ ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ បក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជោគជ័យ លើបក្សកាន់អំណាចរបស់ប្រធានាធិបតី ថេន សេន ។ ៩. មេដឹកនាំចិននិងកោះតៃវ៉ាន់ ជួបគ្នាជាលើកដំបូង ជាលើកដំបូងចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ មេដឹកនាំចិននិងតៃវ៉ាន់បានជួបគ្នានៅឯសិង្ហបុរី ។ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou បានចាប់រលាក់ដៃគ្នាដល់ទៅជាង១នាទី។ ១០. កិច្ចព្រមព្រៀងសកលស្ដីពីបម្រែបម្រួលអាកាសធាតុបានលេចជារួបរាង ប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសជាង១៥០ បានមកប្រជុំគ្នានៅទីក្រុងប៉ារីស ជាទីដែលកិច្ចព្រមព្រៀងពិភពលោកស្ដីបម្រែបម្រួលអាកាសធាតុ បានលេចជារូចរាង ខណៈបម្រែបម្រួលអាកាសធាតុកំពុងតែទាមទារដំណោះស្រាយជាបន្ទាន់ ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2356.txt
|
បើទោះបីជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី ទទួល បានការគាំទ្រភ្លូកទឹកភ្លូកដីដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយបានក៏ដោយ បក្សឈ្នះឆ្នោតនេះ នៅមានបញ្ហាច្រើនក្នុងរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី។ ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់បក្ស ឈ្នះឆ្នោតមីយ៉ាន់ម៉ា ក៏បានស្នើប្រជាជនឲ្យមានការអត់ធ្មត់មួយរយៈសិនក្នុងការរង់ចាំមើល រដ្ឋាភិបាលថ្មី។
|
នៅថ្ងៃទី១០ ខែមករា ម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានដឹកនាំការប្រជុំមន្ត្រីជាន់ ខ្ពស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) នៅឯផ្ទះលោកស្រីក្នុងទីក្រុងណៃពិដោ ។ កិច្ចប្រជុំដែលមានរយៈពេលបីម៉ោង បានផ្ដោតសំខាន់លើការបង្កើតរដ្ឋាភិបាលថ្មី។ អ្នកនាំពាក្យគណបក្ស NLD លោក Nyan Win បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំបានពិភាក្សាលើការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងឡើយ ។ បើយោងតាមសារព័ត៌មាន Myanmar Times សន្និសីទការសែតនោះ មិនបានបង្ហាញពីបេក្ខជនដែលត្រូវនឹងពិចារណាសម្រាប់តំណែងគណៈរដ្ឋមន្ត្រីថ្មី និង តំណែងប្រធានាធិបតីនោះទេ។ យ៉ាងណាក៏ដោយ លោក Nyan Win បានសារភាពថា ការបង្កើតរដ្ឋាភិបាលថ្មី គឺជារឿងដ៏លំបាក ។ លោកថា វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការជ្រើសរើសមនុស្សដែលសក្តិសម ដ្បិតការសម្រេចណាមួយ ត្រូវការការយល់ព្រមពីសមាជិកបក្ស ។ លោក Nyan Win បន្តទៀតថា យើងមិនអាចសម្រេចចិត្តនៅពេលនេះទេ ពីព្រោះយើងគ្មានពេលដើម្បីជ្រើសរើសមនុស្សសក្តិសម ហើយយើងមិនអាចតែងតាំងនរណាម្នាក់តាមចិត្តរបស់យើងនោះទេ ។ លោក Nyan Win ក៏បានស្នើឲ្យប្រជាជនមានការអត់ធ្មត់ចំពោះរឿងនេះ ។ សូមរម្លឹកផងថា ក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសថា លោកស្រីនឹងបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ។ ការប្រកាសនេះត្រូវបានសារធាណៈមតិនៃមីយ៉ាន់ម៉ា គិតថា រដ្ឋាភិបាលថ្មីរបស់លោកស្រី អាចនឹងរួមបញ្ចូលទាំងសមាជិកគណបក្សសហភាពរួបរួមនិងអភិវឌ្ឍន៍ (USDP) របស់លោក ថេន សេន ដែលចាញ់ឆ្នោតដែរ។ មិនតែប៉ុណ្ណោះ ក្រុមជនភាគតិចក៏អាចនឹងត្រូវបញ្ចូលក្នុងរដ្ឋាភិបាលថ្មី ដែលនឹងលេចជារូបរាងនៅពេលខាងមុខផងដែរ៕ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2357.txt
|
កន្លងមកចិនបានបញ្ចប់គោលនយោបាយកូនតែមួយរបស់ខ្លួនជាផ្លូវការ ហើយអនុញ្ញាតឲ្យប្រជាជនចិនអាចមានកូន២នាក់ចាប់ពីឆ្នាំ២០១៦តទៅ ។ សមាជិកសភាចិនបានអនុម័តច្បាប់នេះ ដែលវាជាផ្នែកមួយនៃគោលនយោបាយបង្កើនកម្លាំងពលកម្មក្នុងប្រទេស ខណៈដែលចំនួនមនុស្សចាស់មានការកើនឡើងយ៉ាងខ្លាំងជាហេតុធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះក្នុងឆ្នាំកន្លងមក។
|
គណៈកម្មាធិការកណ្ដាលនៃសភាប្រជាជនចិននៅថ្ងៃទី២៧ ខែធ្នូ កន្លងមក បានអនុម័តច្បាប់ស្ដីប្រជាជននិងផែនការគ្រួសារ ដោយច្បាប់នេះនឹងអនុញ្ញាតឲ្យប្រជាជនចិនមានកូនពីរនាក់។ ហើយច្បាប់នេះទៀតសោត នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ ។ នេះមានន័យថា នយោបាយកូនតែមួយរបស់បក្សកុម្មុយនីស្តចិន បានមកដល់ទីបញ្ចប់ហើយ។ ការលុបចោលនយោបាយកូនមួយរបស់ចិននៅពេលនេះ ត្រូវបានគេមើលឃើញថា ជាជំហានក្នុងការជំរុញឲ្យមានកំណើនកម្លាំងពលកម្មឡើងវិញ ព្រោះចំនួននេះមានការធ្លាក់ចុះយ៉ាងខ្លាំង តែចំនួនមនុស្សចាស់បែរជាការកើនឡើងទៅវិញ។ ដូចឃើញស្រាប់ មនុស្សមានអាយុលើស៦០ឆ្នាំ មានដល់ទៅ៤០០លាននាក់ទៅហើយ ។ រឿងនេះធ្វើឲ្យរដ្ឋាភិបាលចិនឈឺក្បាលខ្លាំង ដោយសារតែមានបន្ទុកច្រើនចំពោះការថែទាំមនុស្សចាស់ ហើយចិនក៏កំពុងតែព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៀត។ សូមរម្លឹកថា គោលនយោបាយកូនមួយដែលបានអនុវត្តតាំងពីទសវត្សវ៍១៩៧០នោះ បានអនុញ្ញាតឲ្យប្ដីប្រពន្ធជនជាតិចិនមានកូនតែមួយប៉ុណ្ណោះ ។ ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ នយោបាយរឹតត្បិតនេះបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ។ យ៉ាងណាក៏ដោយ ច្បាប់នេះបានបំបិទសេរីភាពប្រជាជនចិនយ៉ាងខ្លាំង ដោយសារតែមានការពិន័យធ្ងន់ធ្ងរដល់អ្នកដែលល្មើសនឹងនយោបាយនេះ។ អ្វីដែលគួរឲ្យតក់ស្លុតនោះ នយោបាយនេះបង្កឲ្យមានការរើសអើងក្នុងចំណោមប្ដីប្រពន្ធ ។ នេះក៏ដោយសារតែ ប្ដីប្រពន្ធខ្លះសម្រេចចិត្តរំលូតកូនស្រីចោល ពីព្រោះតែប្រពៃណីចិនដែលនិយមឲ្យតម្លៃតែលើកូនប្រុសជាងកូនស្រី ហើយរឿងនេះបានប៉ះពាល់ដល់អារម្មណ៍ប្រជាជនយ៉ាងខ្លាំង។ ជាលទ្ធផលនោះ ប្រជាជនចិនមានការកើនឡើងខ្លាំងរហូតដល់ជិត១.៥ពាន់លាននាក់ ដែលធ្វើឲ្យចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ។ ជាមួយគ្នានេះ កំណើនមនុស្សចាស់ក៏រហ័សដែរ ដែលប៉ះពាល់ខ្លាំងដល់កម្លាំងពលកម្មក្នុងប្រទេស ។ ដោយសារតែមានការព្រួយបារម្ភពីកង្វះពលកម្មនេះហើយ ទើបរដ្ឋាភិបាលចិនប្រកាសគោលនយោបាយមួយដែលអនុញ្ញាតឲ្យប្ដីប្រពន្ធជនជាតចិនមានកូនពីរនាក់កាលពីខែតុលាកន្លងទៅ ។ ហើយទើបតែពេលនេះ សភាចិនអនុម័តច្បាប់នេះជាផ្លូវការ និងវាចូលជាធរមានចាប់ពីថ្ងៃទី១ មករាតទៅដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2358.txt
|
របាយការណ៍ថ្មីរបស់រដ្ឋាភិបាលក្រុងណៃពិដោដែលចេញនៅថ្ងៃចន្ទទី៤មករានេះ បានបង្ហាញថា ក្រុមហ៊ុនក្នុងស្រុកបានប្រទះឃើញឧស្ម័នធម្មជាតិច្រើនសន្ធឹកនៅតំបន់សមុទ្រមួយកន្លែងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេស។ មីយ៉ាន់ម៉ារំពឹងថានឹងទទួលបានប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដោយការនាំចេញធនធានមហាសាលនេះសម្រាប់អភិវឌ្ឍប្រទេសនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពេលខាងមុខ។
|
ក្នុងឆ្នាំថ្មីនេះក្រុមហ៊ុនថាមពលក្នុងស្រុកមីយ៉ាន់ម៉ា MPRL E&P Pte Ltd បានរុករកឃើញទីតាំងថ្មីមួយកន្លែងទៀតដែលមានឧស្ម័នធម្មជាតិច្រើនសន្ធឹកសន្ធាប់អាចមីយ៉ាន់អាចបូមសម្រាប់ធ្វើអាជីវកម្មបាន។ បើតាមរបាយការណ៍ថ្មីដែលចេញផ្សាយថ្ងៃចន្ទទី៤មករានេះ តំបន់ដែលមានឧស្ម័នធម្មជាតិនេះស្ថិតនៅចម្ងាយ៤៨គីឡូម៉ែត្រពីឆ្នេរ Ngwesaung ដែលស្ថិតក្នុងតំបន់ Ayeyawaddy នាភាគនីរតីប្រទេសមីយ៉ាន់ម៉ា ។ ក្រុមហ៊ុនក្នុងស្រុកដែលរកឃើញឧស្ម័នធម្មជាតិនេះ ជាក្រុមហ៊ុនរដ្ឋតែមួយគត់ដែលបានប្រឡូកក្នុងសកម្មភាពរុករកប្រេងនិងឧស្ម័ន។ យោងតាមរបាយការណ៍ដដែល ឧស្ម័ននៅស្ថិតនៅក្រោមផ្ទៃទឹកប្រហែលជា២គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍មិនបានបញ្ជាក់ច្បាស់ពីទំហំឧស្ម័នទាំងនោះទេ។ ហើយក្រុមហ៊ុនបានប្រទះឃើញឧស្ម័ននេះ ក្រោយចាប់ផ្តើមដំណើរការគម្រោងរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ។ ការរុករកឃើញឧស្ម័នច្រើនសន្ធឹកសន្ធាប់ បញ្ជាក់ថា មីយ៉ាន់ម៉ាអាចនឹងទទួលបានផលប្រយោជន៍ ច្រើនថែមទៀតពីសក្កានុពលនៃធនធានធម្មជាតិរបស់ខ្លួន ជាពិសេសវិស័យថាមពលតែម្តង។គ្រាន់តែចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៥ មីយ៉ាន់ម៉ាអាចរកចំណូលបានច្រើនជាង៤.៦ពាន់លានដុល្លារ ពីការនាំចេញឧស្ម័ននិងប្រេងឆៅ។ នៅមីយ៉ាន់ម៉ា តំបន់ដែលអាចបូបប្រេងបានមាននៅ Yadana, Shwe, Yetagun និង Zawtika ហើយប្រេងដែលផលិតបាននោះភាគច្រើននាំចេញទៅកាន់ប្រទេសជិតខាងមានថៃនិងចិនជាដើម។ បច្ចុប្បន្នក្រុមហ៊ុនបរទេសជាច្រើនកំពុងរុករកប្រេងនិងឧស្ម័នធម្មជាតិនៅក្នុងដែនសមុទ្រមីយ៉ាន់ម៉ា ក្រោយទទួលបានសិទ្ធិរុករកពីរដ្ឋាភិបាល។ រដ្ឋាភិបាលបានផ្តល់ភ្លើងបៃតងដល់ក្រុមហ៊ុនបរទេសមានទាំងក្រុមហ៊ុន Chevron អាមេរិក Ophir Energyរបស់ អង់គ្លេស Woodside Petroleum Ltd របស់អូស្ត្រាលី និង Shell របស់បារាំង ក្នុងការរុករកឧស្ម័ននិងប្រេងនៅក្នុងតំបន់សំខាន់ចំនួន១៦ នៅលើកគោក និង២០ប្លុកផ្សេងទៀតនៅក្នុងសមុទ្រ។ ហើយគម្រោងរុករកប្រេងនេះចាប់ផ្តើមនៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ ២០១៦នេះតែម្តង។ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមដំណើរការបូមយកធនធានទាំងនោះហើយ ឯក្រុមហ៊ុនមួយចំនួនទៀតកំពុងតែត្រៀមលក្ខណៈដើម្បីចាប់ផ្តើមការបូមយកធនធានមិនឲ្យយឺតយូរជាងឆ្នាំ ២០១៦ទេ។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ាជារដ្ឋដែលសម្បូរហូរហៀរដោយធនធានធម្មជាតិជាពិសេសឧស្ម័នធម្មជាតិនិងប្រេងហើយធនធានទាំងនោះភាគច្រើនស្ថិតនៅក្នុងដែនសមុទ្រ។ ចាប់តាំងពីចុងទសវត្សរ៍ ១៩៨០ ដែលមីយ៉ាន់ម៉ាបើកទ្វារទទួលការវិនិយោគ រហូតដល់ចុងខែកញ្ញាឆ្នាំ ២០១៥ ទុនវិនិយោគបរទេសលើវិស័យប្រេងនិងឧស្ម័នកើនដល់១៩.៦៤១ពាន់លានដុល្លារអាមេរិកឯណោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2359.txt
|
តុលាការកំពូលបង់ក្លាដែស បានសម្រេចរក្សាទោសប្រហារជីវិតមេដឹកនាំកំពូលបក្សប្រឆាំង លោក Motiur Rahman Nizami ដែលរងការចោទប្រកាន់ចំពោះបទឧក្រិដ្ឋ កាលពីសម័យសង្គ្រាមដណ្ដើមឯករាជ្យក្នុងឆ្នាំ១៩៧១។ ជាមួយការសម្រេចនេះ លោក Nizami នឹងត្រូវព្យួរកនៅប៉ុន្មានខែខាងមុខនេះ។
|
តុលាការកំពូលបង់ក្លាដែស នៅថ្ងៃពុធ ទី៥ ខែមករានេះ បានសម្រេចរក្សាទោសប្រហារជីវិតមេបក្សប្រឆាំងលោក Motiur Rahman Nizami ដែលរកឃើញថាមានកំហុសឧក្រិដ្ឋ ប្រព្រឹត្តិកាលពីសម័យសង្គ្រាមឯករាជ្យនៅឆ្នាំ១៩៧១។ មេដឹកនាំគណបក្ស Jamaat-e-Islami ដែលជាបក្សប្រឆាំងដ៏ធំរបស់ប្រទេសបង់ក្លាដែស អាចនឹងត្រូវប្រហារជីវិតដោយព្យួរកនៅពេលខាងមុខ ។ ក្នុងពេលសវនាការ ប្រធានតុលាការកំពូលលោក S.K. Sinha បានទាត់ចោលការប្ដឹង ប្រឆាំងនឹងការដាក់ទោសរបស់តុលាការថ្នាក់ក្រោម របស់លោក Motiur Rahman Nizami។ លោក Nizami ត្រូវដាក់ទោសប្រហារជីវិត ក្រោមបទរំលោភ ឃាតកម្ម និងរៀបចំការសម្លាប់បុគ្គលល្បីៗ នៅពេលលោកមានតំណែងជាប្រមុខកងកម្លាំងក្នុងសម័យសង្គ្រាម។ ក្នុងពេលនោះដែរ រដ្ឋអាជ្ញាបង់ក្លាដែសលោក Tureen Afroz បានប្រាប់អ្នករាយការណ៍ព័ត៌មានថាតុលាការបានរក្សាបទចោទចំនួនបី ក្នុងចំណោមការកាចោទប្រកាន់ទាំង៤។ លោក Motiur Rahman Nizami មានវ័យ៧២ឆ្នាំ ក្លាយប្រមុខបក្សឥស្លាមធំជាងគេ តាំងពីឆ្នាំ២០០០ ហើយលោកក៏ធ្លាប់ជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលឥស្លាម ក្នុងឆ្នាំ២០០១ដល់២០០៦ផងដែរ។ យ៉ាងណាក៏ដោយ វាសនារបស់លោកបានប្រែប្រួលខ្លាំង លោកប្រឈមមុខនឹងការប្រហារជីវិតដោយព្យួរក ប្រសិនបើលោកមិនអាចស្វែងរកការលើកលែងទោសណាមួយពីប្រធានាធិបតីបាននោះ។ នេះជាការវាយប្រហារថ្មីមួយទៀតទៅលើគណបក្សប្រឆាំង បន្ទាប់ពីតុលាការកំពូលបង់ក្លាដែស បានដាក់ទោសប្រហារជីវិតលើសមាជិកជាន់ខ្ពស់គណបក្សប្រឆាំង ដោយបទចោទស្រដៀងគ្នានេះផងដែរ។ ក្រុមសិទ្ធិមនុស្សអន្តរជាតិជាច្រើន បានរិះគន់ការសម្រេចចិត្តរបស់តុលាការ ដោយបានលើកឡើងថា ដំណើរការកាត់ក្ដីមិនបានប្រព្រឹត្តិទៅតាមច្បាប់ និងមានការលូកដៃចូលពីសំណាក់រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina។ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែសបានបដិសេធការចោទប្រកាន់នេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_236.txt
|
អាម៉េរិក បានបោះឆ្នោតប្រឆាំងសេចក្ដីព្រាងដំណោះស្រាយបទឈប់បាញ់នៅកាហ្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយមិនពេញចិត្តពាក្យពេចន៍ទាក់ទងបញ្ហាចំណាត់ខ្មាំង។ ប្រទេសសមាជិកដទៃ ដែលរួមទាំងបារាំងជាសម្ព័ន្ធមិត្តអាម៉េរិក បានបង្ហាញការសោកស្ដាយលើបរាជ័យនេះ។
|
អនុអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោក Robert Wood បាននិយាយថា ក្រុងវ៉ាស៊ីនតោន បានចរចាជាច្រើនសប្ដាហ៍ដើម្បីជៀសវាងការប្រើវេតូលើដំណោះស្រាយ និងបង្ហាញការសោកស្ដាយលើភាសាដែលមិនអាចទទួលយកបានក្នុងសំណើ។ «យើង បានបញ្ជក់ក្នុងពេលចរចាយ៉ាងច្បាស់ថា យើងមិនអាចគាំទ្របទឈប់បាញ់គ្មានលក្ខខណ្ឌ ដែលមិនមានបញ្ជាក់ពីការដោះលែងចំណាត់ខ្មាំងទេ»។ លោក Wood បាននិយាយបែបនេះ ដោយចោទសេចក្ដីព្រាងដំណោះស្រាយថាស្របតាមយុទ្ធសាស្រ្តក្រុមហាម៉ាស។ សេចក្ដីព្រាងដំណោះស្រាយដែលដាក់ឱ្យបោះឆ្នោត រួមមានការទាមទារឱ្យមានបទឈប់បាញ់ជាប្រញាប់, គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ដែលត្រូវគោរពពីគ្រប់ភាគី និងការបញ្ជាក់ឡើងវិញលើការដោះលែងចំណាត់ខ្មាំងជាប្រញាប់ និងគ្មានលក្ខខណ្ឌ។ ដំណោះស្រាយ ក៏រួមបញ្ចូលទាំងការដោះដូរអ្នកទោសប៉ាឡេស្ទីន និងកាតព្វកិច្ចទីភ្នាក់ងារ UN នៅកាហ្សាផងដែរ។ មុនការបោះឆ្នោត ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំ UN លោក Danny Danon បានលើកឡើងថា សំណេរក្នុងដំណោះស្រាយ មិនមែនជាសំណើសម្រាប់សន្តិភាពទេ ផ្ទុយទៅវិញ ជាសំណើលួងលោមក្រុមហាម៉ាស។ សេចក្ដីព្រាងដំណោះស្រាយបទឈប់បាញ់នេះ មានសំឡេងគាំទ្រច្រើនលើសលប់ ពោលគឺ១៤ សំឡេងគាំទ្រក្នុងចំណោមសំឡេងសរុប១៥ ដោយក្នុងនោះមានទាំងអង់គ្លេស និងបារាំងផង។ ប៉ុន្តែ ដំណោះស្រាយ បានបរាជ័យទាំងស្រុងក្រោមសំឡេងវេតូ របស់អាម៉េរិក។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ UN លោក Nicolas de Riviere បានបង្ហាញការសោកស្ដាយលើបរាជ័យសារជាថ្មីនៃដំណោះស្រាយនៅកាហ្សា ដោយបញ្ជាក់ថា បារាំង នៅមានចំណាត់ខ្មាំង២នាក់នៅឡើង ក្នុងដៃក្រុមហាម៉ាស។ បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក Fu Cong បានក្រើនរំឮកថា រាល់ពេលអាម៉េរិក ប្រើវេតូការពារអ៊ីស្រាអែល មនុស្សស្លាប់នៅកាហ្សា បានកើនឡើង។ អ្នកតំណាងនៃប្រទេសសមាជិកចូលរួមផ្សេងទៀត ក៏បានបង្ហាញការមិនពេញចិត្តលើអាម៉េរិក ផងដែរ។ អាម៉េរិក បានប្រើអនុប្បវាទ កាលពីខែមីនា ដែលអនុញ្ញាតឱ្យដំណោះស្រាយបទឈប់បាញ់នៅកាហ្សាជោគជ័យ។ លើកមុនៗ ក្រុងវ៉ាស៊ីនតោន ច្រើនតែប្រើវេតូប្រឆាំងលើដំណោះស្រាយបញ្ហាកាហ្សា។ គួរបញ្ជាក់ថា ប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ មានដូចជាអាម៉េរិក បារាំង អង់គ្លេស ចិន និងរុស្សី មានសិទ្ធិប្រើវេតូជំទាស់។ ជាទូទៅ សំឡេងគាំទ្រ៩ឡើងទៅ ជារឿងចាំបាច់។ ស្របពេលគ្នានេះ ការប្រើវេតូ ពីសមាជិកអចិន្ត្រៃយ៍ណាមួយ ធ្វើឱ្យដំណោះស្រាយ ទុកជាមោឃៈ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2360.txt
|
ថ្ងៃពុធទី៣០ ធ្នូម្សិលមិញ អ៊ីរ៉ាក់បានព្រមានប្រើប្រាស់កម្លាំងដើម្បីបណ្តេញកងទ័ពតួកគីដែលកំពុងកាន់កាប់ទឹកដីខ្លួនបើតួកគីមិនធ្វើតាមការទាមទារចុងក្រោយរបស់ខ្លួន។ កន្លងមកលោក បារ៉ាក់ អូបាម៉ា បានអន្តរាគមន៍ម្តងដែរលោកស្នើឲ្យតួកគីដកទ័ព រដ្ឋាភិបាលតួកគីក៏បានយល់ព្រមតាមការស្នើសុំដែរ ប៉ុន្តែចុងក្រោយតួកគីបែរមិនអនុវត្តទៅវិញ។
|
លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ រដ្ឋាភិបាលក្រុងបាដាដចាប់ផ្តើមក្តៅស្លឹកត្រចៀកជាថ្មី ព្រោះតួកគីធ្វើព្រងើយកន្តើយមិនស្តាប់ការទាមទាររបស់ខ្លួនជាច្រើនដងឲ្យមានការដកកងទ័ពចេញពីអ៊ីរ៉ាក់។ ថ្ងៃពុធទី៣០ ខែ ធ្នូ ម្សិលមិញរដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសជាថ្មីថា បើសិនតួកគីនៅមិនព្រមស្តាប់ការទាមទាររបស់ខ្លួន ខ្លួននឹងពិចារណាប្រើកម្លាំងដើម្បីបណ្តេញទ័ពតួកគីចេញតែម្តង។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានលើកឡើងពីការសន្យាថារបស់ប្រតិភូរដ្ឋាភិបាលតួកគីកន្លងមកផងដែរ ជុំវិញការដកទ័ពចេញពីទឹកដីអ៊ីរ៉ាក់។ ប៉ុន្តែចុងក្រោយ រដ្ឋាភិបាលតួកគីមិនមានឆន្ទៈនិងធ្វើតាម អ្វីដែលខ្លួនធ្លាប់អះអាងកន្លងមកឡើយ។ យ៉ាងណាក៏ដោយ អ៊ីរ៉ាក់ប្តេជ្ញាបន្តប្រើប្រាស់រាល់ដំណោះស្រាយសនិ្តភាព ដែលអាចជំរុញឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ាដកទ័ពចេញពីអ៊ីរ៉ាក់។ ប៉ុន្តែអ៊ីរ៉ាក់នៅរក្សាសិទ្ធិប្រើប្រាស់កម្លាំងដើម្បីការពារអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន បើសិនបើតួកគីនៅតែរឹងទទឹង។ ឆ្លើយតបការលើកឡើងរបស់អ៊ីរ៉ាក់ ម្សិលមិញនេះ នាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu បានចម្អកឲ្យអ៊ីរ៉ាក់វិញដែរថា បើសិនជាអ៊ីរ៉ាក់ចង់ប្រើប្រាស់កម្លាំង គួរតែប្រើដើម្បីប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ មិនមែនទ័ពតួកគីឡើយ។ ប្រមុខរដ្ឋាភិបាលតួកគីនេះក៏បានសង្កត់ធ្ងន់ផងដែថា តួកគីគោរពអធិបតេយ្យរបស់អ៊ីរ៉ាក់ ប៉ុន្តែអ៊ីរ៉ាក់ត្រូវចាំថា រដ្ឋភិបាលបច្ចុប្បន្នបាត់បង់ទឹកដីដែលខ្លួនគ្រប់គ្រងមួយភាគបីទៅហើយ។ កាលពីប៉ុន្មានសប្តាហ៍ លោក បារ៉ាក់ អូបាម៉ា បានសម្រេចអន្តរាគមន៍ក្នុងបញ្ហានេះដែរ ដោយលោកសុំឲ្យតួកគីដកកងទ័ពនេះចេញពីទឹកដីអ៊ីរ៉ាក់ដែរ។ រដ្ឋាភិបាលតួកគីបានយល់ព្រមតាមសំណើររបស់លោក ប្រធានាធិបតីពេលនោះ ប៉ុន្តែគេមិនដឹងថា មូលហេតុអ្វីបានជាក្រោយមកតួកគីស្រាប់តែប្តូរចិត្តដូច្នេះសោះ។ តាមពិតទៅការបញ្ជូនកងទ័ពទៅបោះទីតាំងនៅខេត្ត Mosul ប្រទេសអ៊ីរ៉ាក់ គឺដើម្បីជួយគាំទ្រនិងបង្វឹកក្រុមកម្លាំងប្រដាប់អាវុធដែលក្នុងច្បាំងកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម ឬក្រុមដែស្ហ។ ប៉ុន្តែអ៊ីរ៉ាក់កន្លងមកបានប្រកាសថាការពង្រាយកងទ័ពរបស់តួកគីនេះ ជាសកម្មភាពបំពានអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន៕ លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2361.txt
|
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់ទុកការចាក់សំឡេងរំខាននៅតាមព្រំដែនកូរ៉េទាំងពីរដោយកូរ៉េខាងត្បូង ថា ជាការច្រណែនពីសមិទ្ធផលកូរ៉េខាងជើង និងជាសកម្មភាពដែលជំរុញឲ្យមានសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េទៀតផង។ ការរិះគន់នេះ ធ្វើឡើងក្នុងឱកាសនៃការជួបជុំមួយក្នុងក្រុងព្យុងយ៉ាងដែលត្រូវជាថ្ងៃកំណើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុនផងដែរ។
|
កាលពីថ្ងៃសុក្រទី០៨ មករា ម្សិលមិញ មន្ត្រីជាន់ខ្ពស់បក្សកម្មករកូរ៉េខាងជើង លោក Kim Ki Nam បាន ថែ្លងរិះគន់ និងចំអកកូរ៉េខាងត្បូង ក្នុងចំណោមប្រជាជនរាប់ពាន់នាក់ដែលបានប្រមូលផ្តុំនៅក្នុងក្រុងព្យុងយ៉ាង ដែលស្របនឹងថ្ងៃកំណើតរបស់លោក គីម ជុងអ៊ុន។ នេះ គឺជាការថ្លែងការណ៍ឆ្លើយតប លើកដំបូងរបស់កូរ៉េខាងជើងទៅនឹងការផ្តើមឡើងវិញនៃការចាក់បំពងសំឡេងនៅតាមព្រំដែនកូរ៉េដោយកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Reuters លោក Kim Ki Nam បានអះអាងថា ការច្រណែន នៃភាពជោគជ័យ នៃការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនលើកដំបូងរបស់កូរ៉េខាងជើងរបស់អាមេរិក និងសម្ព័ន្ធមិត្តខ្លួន នឹងធ្វើស្ថានភាពកាន់តែធ្ងន់ធ្ងរ និងអាចនាំឲ្យមានសង្គ្រាមទៀតផង។ សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៦ មករា កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ។ គ្រាប់បែកអ៊ីដ្រូសែន គឺជាប្រភេទអាវុធដ៏ទំនើប និងមានឥទ្ធិពលរបស់កូរ៉េខាងជើង ដែលទើបតែរកឃើញ។ កូរ៉េខាងជើង បានចាត់ទុកសមិទ្ធផលនៃការផលិតគ្រាប់បែកនេះថានឹងធ្វើឲ្យខ្លួនក្លាយជាប្រទេសដ៏មានអំណាចរបស់ពិភពលោកផងដែរ។ ជុំវិញនៃការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះដែរ បានរងនូវការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាង ខ្លាំង ដ្បិតសកម្មភាពនេះ បានបំពានទៅនឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានគំរាមកំហែងកំហែងដល់សន្តិសុខនៅក្នុងតំបន់ទៀតផង។ បច្ចុប្បន្ន ចិន អាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងជជែកគ្នារកដំណោះស្រាយណាមួយដើម្បីកាត់ បន្ថយនូវភាពតានតឹង និងបញ្ជៀសពីការប្រឈមគ្នាផ្នែកសព្វាវុធ។ ក្នុងនោះតាមរយៈកិច្ចសន្ទនា រវាងប្រមុខការទូតអាមេរិក លោក ចន ខេរី និងសមភាគីចិន លោក វ៉ាង យី ចិន ទទូចឲ្យមានការចរចាឡើង វិញនូវភាគី៦ដែលបានដំណើរការតាំងពីឆ្នាំ២០០៣ និងបញ្ឈប់នៅឆ្នាំ២០០៩ ក្រោយកូរ៉េខាងជើងបាន ដកខ្លួន។ ភាគី៦ មានដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សូមបញ្ជាក់ផងដែរថា ភាពតានតឹងដែលឈានទៅដល់ការបាញ់គ្រាប់ផ្លោងដាក់គ្នានៅឧបទ្វីបកូរ៉េ បានកើតឡើងចុងក្រោយកាលពីខែសីហា ឆ្នាំ២០១៥។ ការប្រឈមមុខគ្នាបានស្ងប់ស្ងាត់ទៅវិញ ក្រោមកិច្ចព្រមព្រៀងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដកទ័ពចេញពី ព្រំដែន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2362.txt
|
មេដឹកនាំកំពូលរដ្ឋឯកោកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន គឺជាយុទ្ធសាស្ត្រនៃការការពារខ្លួនមួយ ដើម្បីប្រឆាំងអាមេរិកដែលកំពុងតែបង្កឲ្យមានសង្គ្រាម អាវុធនុយក្លេអ៊ែរ។ លោក ថា កូរ៉េខាងជើងមានសិទ្ធិអធិបតេយ្យក្នុងការបាញ់គ្រាប់បែកប្រភេទនេះដោយ មិនត្រូវការរិះគន់ពីសហគមន៍អន្តរជាតិឡើយ។
|
លោក គីម ជុងអ៊ុន បានថ្លែងការណ៍ជាលើកដំបូងប្រតិកម្មទៅនឹងការរិះគន់របស់សហគមន៍អន្តរជាតិនៅថ្ងៃទី១០ មករានេះថា កូរ៉េខាងជើង មានសិទ្ធិអធិបតេយ្យក្នុងការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន។ ហើយ លោក បានបញ្ជាក់ថាការបាញ់នោះ គឺដើម្បីធានាពីសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ឧប ទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានជាតិកូរ៉េខាងជើង KCNA ដែលបានដកស្រង់ពាក្យសម្តីរបស់ លោកគីម ជុងអ៊ុន។ សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៦ មករា កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ។ គ្រាប់បែកអ៊ីដ្រូសែន គឺជាប្រភេទអាវុធដ៏ទំនើប និងមានឥទ្ធិពលរបស់កូរ៉េខាងជើង ដែលទើបតែរកឃើញ។ កូរ៉េខាងជើង បានចាត់ទុកសមិទ្ធផលនៃការផលិតគ្រាប់បែកនេះថានឹងធ្វើឲ្យខ្លួនក្លាយជាប្រទេសដ៏មានអំណាចរបស់ពិភពលោកផងដែរ។ ជុំវិញនៃការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះដែរ បានរងនូវការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាង ខ្លាំង ដ្បិតសកម្មភាពនេះ បានបំពានទៅនឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទៀតផង។ យ៉ាងណាក៏ដោយមេដឹកនាំវ័យក្មេងដ៏មានឥទ្ធិពល លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា « ការបាញ់ សាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជាយុទ្ធសាស្ត្រ នៃការការពារខ្លួនសម្រាប់សន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងសន្តិសុខក្នុងតំបន់ដែលកំពុងតែប្រទាញប្រទង់ទៅរកសង្គ្រាមនុយក្លេអ៊ែរដែលបង្កឡើងចក្រព័ទ្ធអាមេរិក«។ នេះបើយោងតាម KCNA ដែលបាន បានដកស្រង់សម្តីលោកគីម ជុងអ៊ុនដែលថា ការបាញ់គ្រាប់បែកនោះ គឺជាសិទិ្ធស្របច្បាប់របស់រដ្ឋ ដែលមានអធិបតេយ្យ និងអ្នកគ្រប់គ្នាមិនអាចរិះគន់បាននោះទេ។ បើតាមសារព័ត៌មានដដែល ការបាញ់សាកល្បងនេះ ក៏ស្របពលជាមួយនឹងមហាសនិ្នបាតប្រចាំឆ្នាំនៃ បក្សកម្មុយនីសកម្មករដែលកំពុងតែដឹកនាំដោយត្រកូលគីមផងដែរ។ មានន័យថា នេះ គឺជាសាទរមួយ ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រមួយក្រោមយុទ្ធសាស្ត្រដឹកនាំប្រទេសដែលមានឈ្មោះថា Juche។ យុទ្ធសាស្ត្រ Juche គឺជាមនោគមវិទ្យាមួយរបស់កូរ៉េខាងជើងដែលរួមបញ្ចូលម៉ាក្សនិយម និងជាតិនិ យម ពោលគឺមនោគមដែលមិនពឹងផ្អែកលើអ្នកដទៃ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2363.txt
|
បេក្ខជនប្រធានាធិបតីបក្សសាធាណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ព្រមានថានឹងដកទុនវិនិយោគ១ពាន់លានដុល្លារអាមេរិកពីអង់គ្លេស បើសមាជិកសភាអង់គ្លេសសម្រេចជាផ្លូវការហាមប្រាមដំណើរទស្សកិច្ចរបស់លោកទៅអង់គ្លេស។ ការជជែកដេញដោលគ្នារវាងសមាជិកសភាពាក់ព័ន្ធវិធានការបែបនេះ កើតឡើងដោយសេដ្ឋីអចលនទ្រព្យអាមេរិកនេះប្រើសម្តីញុះញង់ និងរើសអើងខ្លាំងពេក។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ បេក្ខជនប្រធានាធិបតីនាំមុខក្នុងបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានព្រមានហើយថា ក្រុមហ៊ុនលោកនឹងលុបចោលគម្រោងវិនិយោគនៅអង់គ្លេសមានទំហំប្រហែល ១ពាន់លានដុល្លារអាមេរិក បើសិនសភាអង់គ្លេសហាមលោកមិនឲ្យចូលទឹកដីរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ដូណាល់ ត្រាំមានទីលានវាយកូនហ្គោលចំនួនពីរនៅស្កុតឡែន ហើយលោកគ្រោងនឹងចំណាយលុយវិនិយោគ ៧០០លានផោនស្មើ១ពាន់លានដុល្លារអាមេរិកដើម្បីពង្រីកជំនួញរបស់ខ្លួន។ ប៉ុន្តែបើសិនចក្រភពអង់គ្លេសហ៊ានហាមលោកមែននោះ លោកនឹងលុបចោលគម្រោងនេះភ្លាម។ សភាអង់គ្លេសគ្រោងនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃ ១៨មករា ខាងមុខ ដើម្បីជជែកដេញដោលគ្នាជុំវិញការចេញវិធានការហាមបេក្ខជនប្រធានាធិបតិអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ មិនឲ្យចូលមកអង់គ្លេសបាន។ សភាបើកកិច្ចប្រជុំក្រោយពេលដែលប្រជាជនអង់គ្លេសច្រើនជាង៥សែននាក់បានដាក់ញត្តិស្នើសុំទៅកាន់សភាឲ្យដាក់ចេញចំណាត់ការប្រឆាំងលោក ដូណាល់ ត្រាំ ដោយសារមូលហេតុថា អ្នកនយោបាយអាមេរិកនេះប្រើប្រាស់ពាក្យសម្តីរើសអើង និងញុះញង់។ ជាធម្មតាកាលណាបើមានប្រជាជន១សែននាក់ដាក់ញត្តិហើយនោះ សភាអាចបើកកិច្ចប្រជុំដើម្បីជជែកពិភាក្សាគ្នាតាមការស្នើសុំរបស់ប្រជាជនបាន។ លោក ដូណាល់ ត្រាំ បន្តថ្លែងសារបង្កប់ដោយភាពរើសអើងពូជសាសន៍ និងសាសនា មិនចេះចប់មិនចេះហើយ។ ដូចដែលឃើញស្រាប់លោក បានស្នើឲ្យមានការហាមឃាត់ប្រជាជនម៉ូស្លីមចូលមកទឹកដីអាមេរិក ក្រោយមានការវាយប្រហារនៅ San Bernardino ។ ក្រៅពីនេះ លោកក៏បានធ្វើត្រាប់ក្នុងន័យប្រមាថអ្នកសារព័ត៌មាន និងមាក់ងាយជនអន្តោប្រវេសន៍ម៉ិចស៊ីកូដែលចូលមករស់នៅអាមេរិកជាដើម។ កន្លងមកនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេមេរ៉ូន បានថ្កោលទោសពាក្យសម្តីរបស់លោក ដូណាល់ ត្រាំ ដែរ ប៉ុន្តែលោកមិនគាំទ្រឲ្យមានការហាមប្រាមអ្នកនយោបាយអាមេរិកបែបនេះទេ។ អាចថា វាប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក និងអង់គ្លេស បើសិនលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីនោះ។ លោក ដូណាល់ ត្រាំ ក្លាយជាអ្នកនយោបាយមួយរូបដែលមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមសមាជិកបក្សសាធារណរដ្ឋ ហើយលោកក៏ជាបេក្ខជននាំមុខគេដែរក្នុងការប្រជែងក្នុងបក្សដើម្បីឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីខាងមុខ៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2364.txt
|
ថ្ងៃពុធ ម្សិលមិញ រុស្ស៊ីទាមទារអោយតួកគីចាប់ខ្លួន និងដាក់ទោសជនជាតិតួកគី Alparslan Çelikនិងបណ្តាជនដែលបានឃុបខិតសម្លាប់អ្នកបើកយន្តហោះSoukhoï-24 របស់រុស្ស៊ី កាលពីថ្ងៃ២៤វិច្ឆិកា។ ប្រឈមការចោទប្រកាន់នេះ ជនជាតិÇelikបានដុតកំហឹងរុស្ស៊ី ដោយប្រាប់អ្នកកាសែតថា ការរំលឹកទៅលើអ្នកដែលបានទម្លាក់គ្រាប់បែក លើជនស៊ីវិលតួកមែនដើមកំណើតតួកគី មិនអាចប៉ះពាល់វិចារណញ្ញាណគាត់បានទេ។
|
ក្នុង ពាក្យពេចន៍នេះ ជនជាតិតួកគីរូបនេះចង់សំដៅទៅលើពីឡុតដែលស្លាប់ ក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះរុស្ស៊ី កាលពីខែវិច្ឆិកា។ កន្លងមក តួកគីបានចោទថា នៅស៊ីរី រុស្ស៊ីបានវាយប្រហារលើភូមិប្រជាជនតួកមែនដែលមានដើមកំណើតមកពីតួកគី។ ដើម្បី ការពារខ្លួនប្រឈមការចោទប្រកាន់របស់រុស្ស៊ី Alparslan Çelik បានប្រាប់ដូច្នេះ ទៅសារព័ត៌មានប្រចាំថ្ងៃតួកគី Hürriyet។ Çelik បន្ថែមថា ការសងសឹកជាច្បាប់ដែលមានលក្ខណៈធម្មជាតិបំផុត ប៉ុន្តែមិនបានបញ្ជាក់ថា តើគាត់បានបាញ់ រឺបញ្ជាអោយបាញ់សម្លាប់ពីឡុតរុស្ស៊ីឡើយ។ ក្រសួងការបរទេសរុស្ស៊ីប្រាប់ថា ជនជាតិតួកគីរូបនេះបានសារភាពថាបានសម្លាប់ពីឡុតរុស្ស៊ីដោយផ្ទាល់។ ក្រុងម៉ូស្គុបានរិះគន់បន្ថែមទៅលើសារព័ត៌មានHürriyet ដែលចុះផ្សាយសំដីរបស់Çelik។ រុស្ស៊ីរិះគន់ថា Hürriyetជាសារព័ត៌មានដ៏ធំ តែបែរជាចុះផ្សាយការអួតអាងរបស់ក្រុមឃាតករ និងក្រុមភេរវជន ដែលហ៊ានយកមនោគមវិជ្ជាជាតិនិយម មកធ្វើហេតុផលបង្កបទឧក្រិដ្ឋ ផ្សព្វផ្សាយអោយមានការស្អប់រុស្ស៊ីនិងពលរដ្ឋរុស្ស៊ីទៅវិញ។ គួររំលឹក ថា កាលពីថ្ងៃ២៤វិច្ឆិកា យន្តហោះតួកគីF-16 ជាច្រើនគ្រឿងបាននាំគ្នាបាញ់យន្តហោះSoukhoï-24របស់រុស្ស៊ី ដែលកំពុងហោះក្នុងព្រំដែនរវាងតួកគីនិងស៊ីរី។ ពីឡុតរុស្ស៊ីម្នាក់ក្នុងយន្តហោះនោះបានស្លាប់ដោយរងគ្រាប់របស់ យន្តហោះតួកគី ពេលគាត់កំពុងលោតឆ័ត្រយោងដើម្បីរំដោះខ្លួនចេញពីយន្តហោះ ចេញពីហេតុការណ៍បាញ់ប្រហារនោះ។ ហេតុការណ៍នេះបង្កជាជម្លោះការទូតរវាងប្រទេសទាំង២ ធ្វើអោយក្រុងម៉ូស្គូចាត់វិធានការទណ្ឌកម្មជាច្រើនប្រឆាំង ក្រុងអង់ការ៉ា ដែលធ្លាប់តែជាដៃគូអាទិភាព៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2365.txt
|
នៅថ្ងៃអង្គារទី ៥ខែមករាម្សិលមិញ លោក បារ៉ាក់ អូបាម៉ា បានបង្ហាញផែនការថ្មីសំដៅរឹតបន្តឹងការប្រើប្រាស់អាវុធដែលវាជាវិធានការមួយដែលដាក់ចេញដោយស្ថាប័ននីតិប្រតិបត្តិឬប្រធានាធិបតីផ្ទាល់។ តែក្នុងពេលថ្លែងសុន្ទរកថា លោក អូបាម៉ាស្រក់ទឹកភ្នែក ពេលលោករំលឹកពីការសម្លាប់រង្គាលក្មេងៗមិនដឹងអ្វីសោះនៅសហរដ្ឋអាមេរិក ព្រោះការគ្រប់គ្រងអាវុធមានលក្ខណៈធូររលុងពេក។
|
ចុងក្រោយប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញផែនការរឹតបន្តឹងការប្រើប្រាស់អាវុធនិងឈានទៅកាត់បន្ថយហិង្សាប្រដាប់អាវុធនៅអាមេរិកនៅថ្ងៃអង្គារទី ៥ខែមករានេះ។ លោក អូបាម៉ា បានថ្លែងអំពាវនាវឲ្យមានការគាំទ្របទបញ្ជាថ្មីរបស់លោកដែលដាក់ចេញក្នុងតំណែងជាប្រធានាធិបតីអាមេរិក ហើយលោកបានសង្កត់ធ្ងន់ថាវាជាពេលត្រូវចាត់វិធានការមួយដើម្បីដោះស្រាយហិង្សាប្រដាប់អាវុធនេះ។ ក្នុងពេលថ្លែងសុន្ទរកថា លោកបានលើកយកបញ្ហាហិង្សាប្រដាប់អាវុធដែលកើតឡើងក្នុងឆ្នាំ ២០១២ ដោយមានការសម្លាប់រង្គាលក្មេងៗនៅសាលា Sandy Hook នៅក្នុងរដ្ឋ Connecticut។ លោកថា ៖« គ្រប់ពេលដែលខ្ញុំគិតដល់ក្មេងៗទាំងនោះ ខ្ញុំចាប់ផ្តើមច្របូកច្របល់ក្នុងចិត្តភ្លាម»។ ប៉ុន្តែពេលកំពុងនិយាយ លោក អូបាម៉ា មិនអាចទប់របស់ខ្លួនបានរហូតដល់ហូរទឹកភ្នែកថែមទៀតផង។ លោកបានផ្អាកនិយាយបន្តិចហើយយកដៃជូតភ្នែក ហើយបន្តនិយាយថា៖«ហើយរឿងបែបនេះកើតឡើងនៅតាមផ្លូវនៅស៊ីហ្កាកូ រៀងរាល់ថ្ងៃ»។ ការលើកឡើងរបស់លោក អូបាម៉ាបែបនេះ សំដៅដល់ទីកន្លែងដែលលោកចាប់ផ្តើមអាជីពជាអ្នកនយោបាយកន្លងមក។ លោក បារ៉ាក់ អូបាម៉ា តាំងពីដើមមកបានព្យាយាមធ្វើយ៉ាងណាតស៊ូមតិឲ្យសភាសម្រេចអនុម័តបទបញ្ញត្តិថ្មីដែលអាចរឹតបន្តឹងការប្រើប្រាស់អាវុធនៅសហរដ្ឋអាមេរិក។ ប៉ុន្តែគោលនយោបាយរបស់លោកមិនបានទទួលការគាំទ្រពីសភាអាមេរិកនោះឡើយ។ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះបានទិតៀនសភាដែលតែងបដិសេធគម្រោងឈានទៅរឹតបន្តឹងការប្រើប្រាស់អាវុធនេះ។ នេះក៏ដោយសារទង្វើរបស់សភាផ្ទុយឆន្ទៈប្រជាជន ព្រោះដូចឃើញហើយ ករបាយការណ៍ស្ទង់មតិផ្លូវការក្នុងចំណោមប្រជាជនអាមេរិក បង្ហាញថា ប្រជាជនជាង៨០ភាគរយ គាំទ្រឲ្យមានការត្រួតពិនិត្យប្រវត្តិរូបអ្នកដែលប្រើប្រាស់អាវុធដើម្បីកាត់បន្ថយហិង្សា។ យ៉ាងណាក៏ដោយ លោក អូបាម៉ា ក៏ឆ្លៀតអំពាវនាវទៅកាន់សភាអាមេរិកជាថ្មីឲ្យអនុម័តច្បាប់គ្រប់គ្រងអាវុធថ្មី ដោយលោកពន្យល់ថា រាល់វិធានការនីតិប្រតិបត្តិដែលលោកដាក់ចេញអាចបង្ខំឲ្យគេអនុវត្តតាមបានដរាបណាស្ថាប័ននីតិបញ្ញត្តិធ្វើសកម្មភាពដែរ។ កាលពីឆ្នាំ ២០១៣ សេចក្តីស្នើច្បាប់របស់លោក អូបាម៉ា ត្រូវសភាទាត់ចោលម្តងមកហើយ។ ទាក់ទងការទាត់ចោលសំណើររបស់លោកពីសំណាក់សភាកន្លងមក លោក អូបាម៉ា បានអះអាង ក្រុមអ្នកបញ្ចុះបញ្ចូលសភានិងជាអ្នកគាំទ្រការប្រើប្រាស់អាវុធ អាចយកសភាជាចំណាប់ខ្មាំងបាន ប៉ុន្តែមិនអាចយកប្រជាជនអាមេរិកជាចំណាប់ខ្មាំងនោះឡើយ។ ដោយឡែក ចំណាត់ការថ្មីរបស់ប្រមុខស្ថាប័ននីតិបញ្ញតិ្តនេះដែរ នឹងទាមទារឲ្យក្រុមហ៊ុនលក់អាវុធត្រូវចុះបញ្ជីដើម្បីបានអាជ្ញាប័ណ្ណពីអាជ្ញាធរនិងត្រូវពិនិត្យឲ្យបានដិតដល់នូវប្រវត្តិរូបរបស់អ្នកទិញអាវុធ បើមិនដូច្នេះទេក្រុមហ៊ុនទាំងនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ តាមពិតទៅមិនមែនជាលើកដំបូងទេ ដែលលោក អូបាម៉ា ប្រើអំណាចប្រតិបត្តិដែលកំណត់ដោយរដ្ឋធម្មនុញ្ញដាក់ចេញចំណាត់ការបែបនេះ។ នេះក៏ដោយសារតែណាត់ការរឿងរឹតបន្តឹងការប្រើអាវុធនេះមិនមានអនុភាពគតិយុត្តិឡើយ ហើយការប្រើប្រាស់អាវុធជារឿងរសើបបំផុតក្នុងឆាកនយោបាយអាមេរិកដែរ។ដូច្នេះចាំបាច់មានការសហការពីស្ថាប័ននីតិបញ្ញត្តិដើម្បីឈានទៅអនុវត្តនិងបង្កើតឲ្យមានអនុភាពចាប់បង្ខំ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2366.txt
|
បើទោះបីជាប្រធានបទសមុទ្រចិនខាងត្បូង តែងតែត្រូវបានលើកជារបៀបវារៈរៀងរាល់កិច្ចប្រជុំកំពូលរវាង អាស៊ាន និងចិនក៏ដោយ ដំណោះស្រាយផ្លែផ្កា នៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ អវត្តមាននៃដំណោះស្រាយនេះ គឺជាឱកាសមួយសម្រាប់ចិន ក្នុងការបន្តអនុវត្តគោលនយោបាយវាតទីនិយម។ ភាពមិនដាច់ស្រេចនេះ បានធ្វើឲ្យមហាយក្សចិន និងវៀតណាម ត្រូវប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់មួយរយៈពេល។
|
រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងហាណូយពីការបំពានលើអធិបតេយ្យជម្លោះសមុទ្រចិនខាងត្បូង ហើយអះអាងថាសកម្មភាពរបស់ខ្លួនធ្វើឡើងដោយស្របច្បាប់។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីយន្តហោះល្បាតរបស់ចិន បានចុះចតលើតំបន់ថ្មប៉ប្រះទឹកនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ កាលពីថ្ងៃទី២ មករាកន្លងទៅ យន្តហោះល្បាតរបស់ចិន បានចូលចុះចតនៅក្នុងតំបន់ថ្មប៉ប្រះទឹក Fiery ដែលជាផ្នែកមួយ នៃបណ្តុំកោះស្ព្រាតលី និងជាតំបន់ដែលចិន និងវៀតណាមកំពុងតែប្រទាញប្រទង់ គ្នាក្នុងការដាក់ជាកម្មសិទ្ធិរៀងៗខ្លួន។ ភាគីទាំងពីរ សុទ្ធសឹងតែអះអាងថា មានសិទ្ធិក្នុងការចូលទៅ កាន់កាប់នៅក្នុងតំបន់ជម្លោះ។ តាមពិតទៅ វាមិនមែនជារឿងថ្មីនោះទេ ដែលមានវត្តមានកងទ័ព ឬសកម្មភាពចិននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ គឺរយៈពេល៤ទសវត្សរ៍ហើយដែលចិន បន្តសកម្មភាពចូលទៅក្នុងតំបន់ជម្លោះ សមុទ្រចិនខាងត្បូងជាឯកតោភាគីដែលជាតំបន់ត្រួតស៊ីគ្នាជាមួយនឹងរដ្ឋអាស៊ាននោះ។ រដ្ឋពាក់ព័ន្ធ នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ខណៈការចរចារវាងអាស៊ាន និងចិនកំពុងតែស្ថិតនៅក្នុងនីតិវិធី ចិន បាន និងកំពុងសាងសង់កោះសិប្បនិម្មិតនៅក្នុងតំបន់ជម្លោះជាច្រើនហិកតា។ កោះសិប្បនិម្មិតនេះ ត្រូវបានគេជឿជាក់ថា នឹងប្រែក្លាយ ជាមូលដ្ឋានយោធារបស់ចិនដ៏សំខាន់ បើទោះជាចិន បានអះអាងថាសកម្មភាពរបស់ខ្លួន គឺដើម្បីបំពេញតម្រូវការស៊ីវិលក៏ដោយ។ ការបន្តសកម្មភាពម្តងបន្តិចៗរបស់ចិននៅក្នុងកោះសិប្បនិម្មិត កំពុងតែក្លាយជាការគំរាមកំហែងទាំងផ្នែកសន្តិសុខ និងសកម្មភាពពាណិជ្ជកម្មតាមដែនសមុទ្រ។ កន្លងមក គេសង្កេតឃើញថា មានតែហ្វីលីពីនប៉ុណ្ណោះនោះទេ ដែលហ៊ានចេញមុខតវ៉ាជាមួយចិន ទាំងផ្នែកការទូត ច្បាប់ និងយោធា។ យ៉ាងណាក៏ដោយ ចុងក្រោយនេះ វៀតណាម ជាភាគីជម្លោះ និង ជារដ្ឋជិតខាងជាមួយនឹងចិន បានប្រតិកម្មខ្លាំងទៅនឹងសកម្មភាពរបស់ចិនក្នុងតំបន់ជម្លោះ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាម បានកោះឲ្យរដ្ឋាភិបាលចិន បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់នៅក្នុងតំបន់ ជម្លោះ ដោយចោទថាចិន បានបំពានច្បាប់ និងបំពានដែនអធិបតេយ្យទាំងស្រុង។ សូមរម្លឹកផងដែរ ការប្រឈមមុខចុងក្រោយខ្លាំង ចិន និងវៀតណាម ផ្ទុះឡើងនៅឆ្នាំ២០១៤។ នោះគឺ មានប្រជាជនវៀតណាមជាច្រើន បានផ្ទុះកុបកម្ម និងបានបំផ្លាញទ្រព្យសម្បតិ្តដែលជាកម្មសិទ្ធិរបស់ ចិននៅក្នុងប្រទេសវៀតណាមជាច្រើន ក្រោយពីទាហានល្បាតចិន បានបាញ់ពន្លេចទូកនេសាទរបស់វៀតណាមនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2367.txt
|
នៅថ្ងៃសៅរ៍នេះប្រជាជនតៃវ៉ាន់ព្រោងព្រាតចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភានិងប្រធានាធិបតីថ្មីរបស់ខ្លួន។ ឯក្រុងប៉េកាំង ឯណោះវិញកំពុងទន្ទឹងរង់ចាំមើលលទ្ធផលទាំងអន្ទះសារព្រោះបក្សប្រឆាំងមានប្រៀបជាងបក្សកាន់អំណាចគូមីងតាំងបច្ចុប្បន្ន។
|
ការបោះឆ្នោតនៅតៃវ៉ាន់ចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍នេះហើយដើម្បីឈានទៅរើសមេដឹកនាំថ្មី។ គណបក្សកាន់អំណាចគូមីងតាំងហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពក្នុងការបោះឆ្នោតលើកនេះ ខណៈដែលគណបក្សប្រឆាំងប្រជាធិបតេយ្យជឿនលឿនអាចនឹងមានលទ្ធភាពកាន់កាប់អាសនៈច្រើននិងអាចដណ្តើមកៅអីប្រធានាធិបតីបានទៀត។ ការប្រណាំងប្រជែងរកសំឡេងឆ្នោតនៅតៃវ៉ាន់នេះ បានធ្វើឲ្យមហាយក្សចិនដែលតែងអះអាងថា តៃវ៉ាន់ជាកោះរបស់ខ្លួននោះ ដេកមិនលក់បក់មិនល្ហើយសោះ។ បើបក្សប្រឆាំងឈ្នះឆ្នោត វាប្រាកដហើយថា នយោបាយការបរទេសក្រុងតៃប៉ិកក៏នឹងផ្លាស់ប្តូរដែរ។ ចំណែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់ បានបង្ហាញក្តីបារម្ភខ្លាំងដែរជុំវិញអនាគតនៃទំនាក់ទំនងតៃវ៉ាន់និងចិន នៅក្រោយការបោះឆ្នោត។ ទាក់ទិនបញ្ហាតៃវ៉ាន់ដែរ កាលពីចុងឆ្នាំមុន រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានសម្រេចជាចុងក្រោយដោយលក់អាវុធក្នុងតម្លៃ ១.៨៣ពាន់លានដុល្លារឲ្យតៃវ៉ាន់ ដោយមិនស្តាប់សំឡេងជំទាស់របស់ចិន ហើយចិនក៏ក្តៅក្រហាយខ្លាំងមិនតិចដែរ។ គេរំពឹងថាប្រធានបក្សប្រឆាំងលោកស្រី Tsai Ing-wen អាចមានលទ្ធភាពខ្ពស់ក្នុងការឈានទៅកាន់កាប់តំណែងខ្ពស់បំផុត តែស្មុគស្មាញនិងគ្រោះថ្នាក់បំផុត។នោះគឺតំណែងប្រធានាធិបតីនេះឯង។ នេះក៏ដោយសារការសម្រេចចិត្តណាមួយលើគោលនយោបាយការបរទេសតៃវ៉ាន់ដែលប្រឆាំងចិន អាចបណ្តាលឲ្យបញ្ហាធំកើតឡើង។ ដូចឃើញស្រាប់ហើយ ចិនដំឡើងកាំជ្រួចមីស៊ីលរាប់រយដើមតម្រង់មកកោះតៃវ៉ាន់ ចាប់តាំងពីរដ្ឋាភិបាលជាតិនិយមបក្សគូមីងតាំងចាញ់សង្គ្រាមប្រឆាំងទ័ពកុម្មុយនីស្តលោក ម៉ៅសេទុងម្ល៉េះ។ បើលោកស្រី Tsai ជាប់ឆ្នោតមែនលោកស្រីក៏នឹងក្លាយជាប្រធានាធិបតីស្រី្តទីមួយនៅតៃវ៉ាន់ដែរ។ ប៉ុន្តែលោកស្រីហាក់បីដូចជាកំពុងផ្សងគ្រោះថ្នាក់ដោយបង្ហាញជំហរនិងនយោបាយប្រឆាំងចិនឥតលាក់លៀម។ តាមស្ថានភាពជាក់ស្តែង លោកស្រីមានមហិច្ឆតាចង់ប្រកាសឯករាជ្យដាច់ណាត់ពីចិន និងផ្លាស់ប្តូរចំណងការទូតល្អជាមួយចិនដែលប្រធានាធិបតីតៃវ៉ាន់ជិតផុតអាណត្តិខំប្រឹងសាងមកផង។ ប៉ុន្តែស្ថានភាពគ្រោះថ្នាក់សម្រាប់តៃវ៉ាន់ បើរដ្ឋាភិបាលថ្មីហ៊ានអនុវត្តគោលនយោបាយប្រឆាំងប្រយោជន៍ចិន ព្រោះថា ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ចិនកាន់តែឡើងឬទ្ធិនិងកោងកាចខ្លាំង។ រដ្ឋបាលលោក ស៊ី ជិនពីង ប្រឹងប្រែងអនុវត្តគោលនយោបាយទំនើបកម្មយោធា ដើម្បីពង្រឹងអំណាចនិងឥទ្ធិពលយោធារបស់ចិន។ ចិនប្រហែលជានឹងមិនខ្លាចប្រើប្រាស់កម្លាំងប្រឆាំងតៃវ៉ាន់ឡើយ។ ម្យ៉ាងទៀត មិនត្រឹមតែរងការគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះទេ តៃវ៉ាន់ក៏នឹងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ បើសិនជាហ៊ានធ្វើឲ្យចិនខឹង។ កុំភ្លេចថា តៃវ៉ាន់បច្ចុប្បន្នកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចស្រាប់ ហើយប្រទេសនេះក៏ពឹងផ្អែកខ្លាំងលើការនាំចេញនិងវិនិយោគខាងក្រៅដែរ។ តៃវ៉ាន់មិនអាចភ្លេចទេថា ចិនជាទីផ្សារដ៏ធំសម្រាប់ផលិតផលខ្លួន ហើយចិនក៏ជាទិសដៅវិនិយោគសំខាន់របស់តៃវ៉ាន់ដូចគ្នាដែរ។ បើងាកមកមើលបក្សកាន់អំណាចវិញម្តង លោក Eric Chu ប្រធានបក្សគូមីងតាំងទំនងជាមិនអាចមានវាសនាកាន់តំណែងប្រធានាធិបតីទេ។ គណបក្សគូមីងតាំង ធ្លាក់ប្រជាប្រិយភាពដោយសារគោលនយោបាយរណបចិនដីគោក ហើយប្រជាជនតៃវ៉ាន់ខ្លាចថា ការស្អិតល្មួតនេះអាចនឹងនាំឲ្យមានការរួបរួមគ្នាជាមួយចិនវិញដែរ។ ជំនួបរវាងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជាមួយលោក Ma Ying-jeou កាលពីចុងឆ្នាំមុន បង្ហាញយ៉ាងច្បាស់ពីគោលនយោបាយរដ្ឋាភិបាលតៃវ៉ាន់ចំពោះចិន ហើយវាក៏ជាក្តីបារម្ភរបស់ប្រជាជនតៃវ៉ាន់និងបក្សប្រឆាំងដែរ។ ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចវិញ បក្សកាន់អំណាចនេះក៏មិនអាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលតៃវ៉ាន់កំពុងប្រឈមបច្ចុប្បន្នដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2368.txt
|
ជប៉ុនប្រកាសថាខ្លួននឹងឆ្លើយតប ប្រសិនបើនាវារបស់ចិនហ៊ានចូលកៀកដែនសមុទ្រក្នុងតំបន់ជម្លោះក្បែរកោះសេនកាគូ ហើយជប៉ុននឹងបញ្ជូនកងនាវារបស់ខ្លួនទៅល្បាតនៅតំបន់នោះថែមទៀត ។ នេះបើយោងតាមការរាយការណ៍របស់កាសែតជប៉ុន Yomiuri កាលពីថ្ងៃអង្គារ ។
|
ជាការឆ្លើយតបនឹងនាវាល្បាតចិន ដែលតែងចូលមកកៀកដែនសមុទ្រកោះសេនកាគូ រដ្ឋាភិបាលជប៉ុនប្រកាសថា ខ្លួននឹងបញ្ជួននាវាល្បាតទៅកាន់តំបន់កោះនោះដែរ ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ។ កាសែត Yomiuri ផ្សាយថា នាវាល្បាតរបស់កងស្វ័យការពារជប៉ុន នឹងធ្វើដំណើរទៅកាន់កោះសេនកាគូ ដើម្បីរុញច្រាននាវាចិនដែលមកក្នុងបរិវេណ២២ គីឡូម៉ែតក្បែរតំបន់នោះ។ ជាមួយគ្នានោះ កាសែតខាងលើបន្តថា ជប៉ុនបានប្រាប់ចិនរួចហើយពីគោលបំណងរបស់ខ្លួនក្នុងការបញ្ជូននាវាល្បាតទៅកាន់តំបន់មានជម្លោះ ។ ហើយការបញ្ជូនលើកនេះ ប្រហែលបណ្ដាលមកពីការចូលកៀករបស់នាវាចិនមកតំបន់កោះសេនកាគូ ឬហៅតាមឈ្មោះចិនថា ទាវយូ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ។ មិនតែប៉ុណ្ណោះ ជប៉ុនក៏បញ្ជាក់ដែរថា នាវាប្រទេសណាដែលឆ្លងកាត់តំបន់ជាដែនទឹករបស់ខ្លួន នឹងត្រូវបណ្ដេញចេញពីទីតាំងនោះភ្លាម ប្រសិននាវានោះបង្កការគំរាម។ ការប្រកាសនេះ ប្រហែលជាបង្កឲ្យមានបញ្ហាថ្មីមួយទៀតរវាងជប៉ុននិងចិន ហើយវាអាចជាសញ្ញានៃការរាលដាលទៅរកជម្លោះកាន់តែធំរវាងមហាអំណាចទាំងពីរនេះ ពីព្រោះទាំងចិននិងជប៉ុនតែងចាត់ទុកដែនទឹកតំបន់នោះជារបស់ខ្លួន។ ប៉ុន្តែតំបន់ទាំងនោះ កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុននាពេលបច្ចុប្បន្ននេះ ។ បញ្ហាអធិបតេយ្យភាពលើដែនកោះសេនកាគូ នៅតែជារបាំងនៃទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង ។ ក្រុងប៉េកាំងតែងបញ្ជូននាវារបស់ខ្លួនទៅកាន់តំបន់នោះ ហើយជានិច្ចកាល តែងប្រឈមមុខនឹងនាវានៃកងកម្លាំងស្វ័យការពាររបស់ជប៉ុនទៀតផង ។ យ៉ាងណាក្ដី ជម្លោះអាចកាន់តែរីករាលដាលកាន់តែធំ ប្រសិនបើភាគីទាំងពីរនៅតែបន្តសម្ញែងកម្លាំងដាក់គ្នាទៀតនោះ ។ ជាក់ស្ដែងនោះ កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ចិនបានបញ្ជូននាវាដែលគេជឿថា មានបំពាក់អាវុធចូលតំបន់នោះ ដែលជប៉ុនចាត់ទុកសកម្មភាពនេះ ជាសកម្មភាពគឃ្លើនរំលោភដែនអធិបតេយ្យខ្លួន ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2369.txt
|
រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់របស់ខ្លួនប្រភេទB-52 ក្នុងដែនអាកាសក្នុងកម្រិតកម្ពស់ទាបរបស់កូរ៉េខាងត្បូង ដើម្បីជាឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េ ខាងជើងដែលហ៊ានបាញ់គ្រាប់អ៊ីដ្រូសែនដែលពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។
|
បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកបរមាណូអ៊ីដ្រូសែនកាលពីដើមសបា្តហ៍ នៅថ្ងៃអាទិត្យទី១០ មករានេះ គេឃើញមានយន្តហោះទម្លាក់គ្រាប់ B-52 ជាប្រភេទយន្តហោះ ដែលអាចបំពាក់អាវុធបរមាណូរបស់អាមេរិក បានហោះហើរនៅលើដែនអាកាសកូរ៉េខាងត្បូងនៅក្នុងកម្រិតទាបមួយ។ សកម្មភាពនេះ បញ្ជាក់ច្បាស់ថាកម្តៅនៃការប្រឈមមុខ និងការឌឺដងដាក់គ្នារវាងអាមេរិក-កូរ៉េ ខាងត្បូង និងកូរ៉េខាងជើង កំពុងចាប់ផ្តើមសារជាថ្មីទៀតហើយ។ បើយោងតាមសារព័ត៌មាន Reuters យន្តហោះទម្លាក់គ្រាប់អាមេរិក B-52 ដែលមានមូលដ្ឋាននៅក្នុង កោះហ្កាម( Guam) ដែលជាមូលដ្ឋានទ័ពអាមេរិកដ៏សំខាន់នៅក្នុងតំបន់ប៉ាស៊ីហ្វិក បានហោះហើរក្នុង កម្ពស់ទាបលើមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូងOsan ។ មូលដ្ឋានទ័ពអាកាស Osan មានចម្ងាយ ប្រមាណតែ១០០គីឡួម៉ែតតែប៉ុណ្ណោះពីព្រំដែនកូរ៉េខាងជើង។ តាមសារព័ត៌មាន ដដែលការហោះហើរនៃយន្តហោះទម្លាក់គ្រាប់អាមេរិកB-52 ក៏មានអមជាមួយនឹងយន្តហោះប្រមាញ់ពីរគ្រឿងផងដែរ ។ ក្នុងនោះយន្តហោះប្រមាញ់មួយគ្រឿងប្រភេទF-16 ជាយន្តហោះ របស់អាមេរិក និងមួយគ្រឿងទៀតប្រភេទ F-15 ជាយន្តហោះកូរ៉េខាងត្បូង។ ជុំវិញនៃការហោះហើរនេះដែរ មេបញ្ជាការរងកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Terrence O'Shaughnessy បានអះអាងថាការហោះហើរនៃយន្តហោះអាមរិក គឺដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាពគំរាមកំហែងចុងក្រោយរបស់កូរ៉េខាងជើង។ លោកបន្ថែមទៀតថា សហរដ្ឋអាមេរិក នៅតែប្រកាន់ ជំហរមិនប្រែប្រួលក្នុងការការពារកូរ៉េខាងត្បូង និងធានាពីស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ តាមរយៈការ កម្លាំងពិសេស និងអាវុធនុយក្លេអ៊ែរសំណាញ់ដែលការពារមិនឲ្យមានការវាយប្រហារមកលើកូរ៉េខាងត្បូងបាន។ តែផ្ទុយទៅនឹងការអះអាងរបស់ លោកឧត្តមសេនីយ៍ Terrence O'Shaughnessy យោងតាមសារព័ត៌ មានជាតិកូរ៉េខាងជើងKCNA មេដឹកនាំកំពូលខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាក់ថានៅថ្ងៃនេះ ដែរថា ការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជាយុទ្ធសាស្ត្រ នៃការការពារខ្លួនសម្រាប់សន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងសន្តិសុខក្នុងតំបន់ដែលកំពុងតែប្រទាញប្រទង់ទៅរកសង្គ្រាមនុយក្លេអ៊ែរដែលបង្កឡើងចក្រព័ទ្ធអាមេរិកទៅវិញនោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_237.txt
|
រដ្ឋមន្ត្រីការបរទេស លោក Israel Katz នាថ្ងៃទី ២ តុលា បានប្រកាសហាមអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ចូលទឹកដីអ៊ីស្រាអែល។ ការហាមប្រាមនេះ ដោយសារមេដឹកនាំ UN មិនបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ចូលក្នុងប្រទេសអ៊ីស្រាអែល។
|
ចំណាត់ការរបស់អ៊ីស្រាអែលទៅកាន់មេដឹកនាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ១៨០គ្រាប់ចូលទៅអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា ស្របពេលមានការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់។ មីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែខ្លះនៅតែឆ្លងកាត់ខែលការពារមីស៊ីលរបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល។ សេចក្តីថ្លែងការណ៍បានថ្កោលទោស ការពង្រីកជម្លោះនៅមជ្ឈិមបូព៌ាបន្តកើនកម្តៅកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បាននិយាយថា ការខកខានរបស់អគ្គលេខាធិការ ហ្គូតេរ៉េស ក្នុងការដាក់ឈ្មោះប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យលោកមិនមែនជាមនុស្សនៅក្នុងអ៊ីស្រាអែល។ លោក Katz បានសង្កត់ធ្ងន់ថា ៖« នរណាម្នាក់ដែលមិនអាចថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល នោះមិនសមនឹងបោះជើងលើដីអ៊ីស្រាអែលទេ។ អ៊ីស្រាអែលនឹងបន្តការពារពលរដ្ឋរបស់ខ្លួន និងរក្សាសេចក្តីថ្លៃថ្នូរជាតិដោយមាន ឬគ្មានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស»។ នៅពេលត្រូវបានសួរអំពីចំណាត់ការរបស់អ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានថា ៖«ជំហានបែបនេះមិនមានឥទ្ធិពលវិជ្ជមានលើអ៊ីស្រាអែលក្នុងការធ្វើឱ្យប្រសើរឡើងនូវជំហររបស់ខ្លួននៅក្នុងពិភពលោកឡើយ។ អង្គការសហប្រជាជាតិពិតជាធ្វើការងារសំខាន់ៗជាច្រើននៅកាហ្សា និងក្នុងតំបន់។ អង្គការនេះមានសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាព»។ ទន្ទឹមនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពណ៌នាសេចក្តីថ្លែងការណ៍ខាងលើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថាជារឿងនយោបាយ និងជាការវាយប្រហារមួយផ្សេងទៀតលើបុគ្គលិកអង្គការសហប្រជាជាតិ ដែលជាការយល់ឃើញពីរដ្ឋាភិបាលអ៊ីស្រាអែល៕ រដ្ឋមន្ត្រីការបរទេស លោក Israel Katz នាថ្ងៃទី ២ តុលា បានប្រកាសហាមអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ចូលទឹកដីអ៊ីស្រាអែល។ ការហាមប្រាមនេះ ដោយសារមេដឹកនាំ UN មិនបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ចូលក្នុងប្រទេសអ៊ីស្រាអែល។ ចំណាត់ការរបស់អ៊ីស្រាអែលទៅកាន់មេដឹកនាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ១៨០គ្រាប់ចូលទៅអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា ស្របពេលមានការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់។ មីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែខ្លះនៅតែឆ្លងកាត់ខែលការពារមីស៊ីលរបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល។ សេចក្តីថ្លែងការណ៍បានថ្កោលទោស ការពង្រីកជម្លោះនៅមជ្ឈិមបូព៌ាបន្តកើនកម្តៅកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បាននិយាយថា ការខកខានរបស់អគ្គលេខាធិការ ហ្គូតេរ៉េស ក្នុងការដាក់ឈ្មោះប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យលោកមិនមែនជាមនុស្សនៅក្នុងអ៊ីស្រាអែល។ លោក Katz បានសង្កត់ធ្ងន់ថា ៖« នរណាម្នាក់ដែលមិនអាចថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល នោះមិនសមនឹងបោះជើងលើដីអ៊ីស្រាអែលទេ។ អ៊ីស្រាអែលនឹងបន្តការពារពលរដ្ឋរបស់ខ្លួន និងរក្សាសេចក្តីថ្លៃថ្នូរជាតិដោយមាន ឬគ្មានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស»។ នៅពេលត្រូវបានសួរអំពីចំណាត់ការរបស់អ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានថា ៖«ជំហានបែបនេះមិនមានឥទ្ធិពលវិជ្ជមានលើអ៊ីស្រាអែលក្នុងការធ្វើឱ្យប្រសើរឡើងនូវជំហររបស់ខ្លួននៅក្នុងពិភពលោកឡើយ។ អង្គការសហប្រជាជាតិពិតជាធ្វើការងារសំខាន់ៗជាច្រើននៅកាហ្សា និងក្នុងតំបន់។ អង្គការនេះមានសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាព»។ ទន្ទឹមនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពណ៌នាសេចក្តីថ្លែងការណ៍ខាងលើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថាជារឿងនយោបាយ និងជាការវាយប្រហារមួយផ្សេងទៀតលើបុគ្គលិកអង្គការសហប្រជាជាតិ ដែលជាការយល់ឃើញពីរដ្ឋាភិបាលអ៊ីស្រាអែល៕ រដ្ឋមន្ត្រីការបរទេស លោក Israel Katz នាថ្ងៃទី ២ តុលា បានប្រកាសហាមអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ចូលទឹកដីអ៊ីស្រាអែល។ ការហាមប្រាមនេះ ដោយសារមេដឹកនាំ UN មិនបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ចូលក្នុងប្រទេសអ៊ីស្រាអែល។ ចំណាត់ការរបស់អ៊ីស្រាអែលទៅកាន់មេដឹកនាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ១៨០គ្រាប់ចូលទៅអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា ស្របពេលមានការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់។ មីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែខ្លះនៅតែឆ្លងកាត់ខែលការពារមីស៊ីលរបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល។ សេចក្តីថ្លែងការណ៍បានថ្កោលទោស ការពង្រីកជម្លោះនៅមជ្ឈិមបូព៌ាបន្តកើនកម្តៅកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បាននិយាយថា ការខកខានរបស់អគ្គលេខាធិការ ហ្គូតេរ៉េស ក្នុងការដាក់ឈ្មោះប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យលោកមិនមែនជាមនុស្សនៅក្នុងអ៊ីស្រាអែល។ លោក Katz បានសង្កត់ធ្ងន់ថា ៖« នរណាម្នាក់ដែលមិនអាចថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល នោះមិនសមនឹងបោះជើងលើដីអ៊ីស្រាអែលទេ។ អ៊ីស្រាអែលនឹងបន្តការពារពលរដ្ឋរបស់ខ្លួន និងរក្សាសេចក្តីថ្លៃថ្នូរជាតិដោយមាន ឬគ្មានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស»។ នៅពេលត្រូវបានសួរអំពីចំណាត់ការរបស់អ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានថា ៖«ជំហានបែបនេះមិនមានឥទ្ធិពលវិជ្ជមានលើអ៊ីស្រាអែលក្នុងការធ្វើឱ្យប្រសើរឡើងនូវជំហររបស់ខ្លួននៅក្នុងពិភពលោកឡើយ។ អង្គការសហប្រជាជាតិពិតជាធ្វើការងារសំខាន់ៗជាច្រើននៅកាហ្សា និងក្នុងតំបន់។ អង្គការនេះមានសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាព»។ ទន្ទឹមនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពណ៌នាសេចក្តីថ្លែងការណ៍ខាងលើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថាជារឿងនយោបាយ និងជាការវាយប្រហារមួយផ្សេងទៀតលើបុគ្គលិកអង្គការសហប្រជាជាតិ ដែលជាការយល់ឃើញពីរដ្ឋាភិបាលអ៊ីស្រាអែល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2370.txt
|
កាលពីថ្ងៃចន្ទ ជប៉ុន និងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការ និងជាប្រវត្តិសាស្ត្រដើម្បីដោះស្រាយបញ្ហាស្ត្រីទាករកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនធ្វើបាបសម័យសង្គ្រាមលោកលើកទី២ ។ ជប៉ុនព្រមបង់សំណងជំងឺចិត្ត ៨.៧លានដុល្លារអាមេរិក ដល់ជនរងគ្រោះនិងទទួលស្គាល់ថាវាជាការទទួលខុសត្រូវរបស់ខ្លួន។
|
ទីបំផុតប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានឈានដល់ការឯកភាពគ្នាដោះស្រាយបញ្ហាស្ត្រីទាសករផ្លូវភេទកូរ៉េខាងត្បូងដែលរងគ្រោះដោយសារទាហានហ្វាស៊ីសជប៉ុនអំឡុងសង្គ្រាមលោកទី២រួចហើយនៅថ្ងៃចន្ទម្សិលមិញ។ ការសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមួយនេះ កើតមានឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលជំនួបនេះត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល។ ក្រោយការសម្រេចបានកិច្ចព្រមព្រៀងភ្លាម នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បានទូរស័ព្ទទៅកាន់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (Park Guen Hye) ដើម្បីសាទរជោគជ័យនេះ ហើយលោកបានថ្លែងថា វាជាសករាជថ្មីនៃទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូងហើយ។ លោកក៏បានអះអាងថា រដ្ឋាភិបាលជប៉ុននិងកូរ៉េនឹងប្តេជ្ញាចិត្តសហការគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានជោគជ័យថែមទៀត។ ក្រោមកិច្ចព្រមព្រៀងថ្ងៃចន្ទ ជប៉ុននឹងផ្តល់សំណងជាទឹកប្រាក់ ១ពាន់លានយ៉េន ដែលស្មើ ៨.៧ លានដុល្លារសម្រាប់ស្រី្តកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនធ្វើទុកបុកម្នេញបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម័យសង្គ្រាមលោកលើកទីនោះ។តាមពិតទៅស្ត្រីដែលត្រូវទាហានជប៉ុនបង្ខំឲ្យបម្រើជាទាសករផ្លូវភេទមកដល់ពេលបច្ចុប្បន្ននេះចាស់ៗណាស់ទៅហើយ ហើយមានអ្នកស្លាប់បាត់បង់ជីវិតច្រើនដែរ។ ដូច្នេះហើយទើបបានជារដ្ឋាភិបាលកូរ៉េខាងត្បូងប្រឹងប្រែងដើម្បីឲ្យការសម្រេចសងសំណងជំងឺចិត្តនេះឆាប់កើតឡើង។ រដ្ឋមន្ត្រីការបរទេសជប៉ុនដែលជាអ្នកចរចាបង្កើតកិច្ចព្រមព្រៀងលោក Fumio Kishida បានអះអាងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yun Byung-Se.ថា បញ្ហាស្ត្រីបម្រើទាសករផ្លូវភេទ កើតមានឡើងដោយមានជាប់ពាក់ព័ន្ធទាហានរបស់ជប៉ុន ហើយរដ្ឋាភិបាលជប៉ុនឃើញថាជាការទទួលខុសត្រូវ រឿងមិនអាចចៀសផុត។ លោកបន្តទៀតថា នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងសុំអភ័យទោសចំពោះបណ្តាជនរងគ្រោះដែលត្រូវទាហានជប៉ុនធ្វើបាប។ គេរំពឹងថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនិងសកម្មភាពទន់ភ្លន់របស់ភាគីជប៉ុនប្រហែលជានឹងជួយដល់ការស្តារឡើងវិញនូវចំណងការទូតរវាងជប៉ុនជាមួយកូរ៉េខាងត្បូងផងដែរ។ កន្លងមកបញ្ហាប្រវត្តិសាស្ត្រនេះក្លាយជាបញ្ហាចម្រូងចម្រាសនិងក្តៅបំផុតសម្រាប់មិត្តជិតខាងទាំងពីរនេះ។ ជប៉ុនមិនដែរព្រមបន្ទន់ជំហរដោយព្រមទទួលស្គាល់កំហុសឆ្គងខ្លួនសម័យសង្គ្រាមលោកលើកទី២ ហើយនាយរដ្ឋមន្ត្រីអាបេ ក៏ឆ្លៀតបង្ករឿងក្តៅក្រហាយដល់ចិន និងកូរ៉េខាងត្បូងដោយទៅទស្សនកិច្ចនៅទីសក្ការៈ Yasukuni កាលពីឆ្នាំ២០១៣ ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2371.txt
|
រដ្ឋាភិបាលក្រុងសេអ៊ូល បានអះអាងថា កូរ៉េខាងត្បូង នឹងចាក់សំឡេងឃោសនានៅតាមព្រំដែនកូរ៉េ ទាំងពីរឡើងវិញដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពដ៏គឃើ្លនរបស់កូរ៉េខាងជើង។ សេចក្តីប្រកាស នេះ ធ្វើឡើងបន្ទាប់កូរ៉េខាងជើង បានបាញ់គ្រាប់បែកអ៊ីដ្រូសែន ដែលជាកាគំរាមកំហែងដល់សន្តិសុខ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
|
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រទី០៨ មករា តទៅ កូរ៉េខាងត្បូង នឹងចាក់សំឡេងឃោសនានៅតាមព្រំដែនកូរ៉េទាំងពីរឡើងវិញ។ សកម្មភាពនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់បែករបស់កូរ៉េខាងជើង ដែលបានបំពានទៅនឹងកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាតាំងពីខែសីហា ឆ្នាំ២០១៥កន្លងទៅ។ សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៦ មករា ម្សិលមិញ កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ។ គ្រាប់បែកអ៊ីដ្រូសែន គឺជាប្រភេទអាវុធដ៏ទំនើប និងមានឥទ្ធិពលរបស់កូរ៉េខាងជើង ដែលទើបតែរកឃើញ។ កូរ៉េខាងជើង បានចាត់ទុកសមិទ្ធផលនៃការផលិតគ្រាប់បែកនេះថានឹងធ្វើឲ្យខ្លួនក្លាយជាប្រទេសដ៏មានអំណាចរបស់ពិភពលោកផងដែរ។ ការបាញ់សាកល្បងរបស់កូរ៉េខាងជើង ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ដ្បិតកូរ៉េខាងជើង បានបំពានទៅនឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខ និងបានគំរាមកំហែងដល់សន្តិសុខ នៅក្នុងតំបន់ទៀតផង។ ជុំវិញបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខជាតិកូរ៉េខាងត្បូង លោក Cho Tae-yong បានសង្កត់ថា កងទ័ពកូរ៉េខាងត្បូង បានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីការពាររដ្ឋរបស់ខ្លួន។លោកបន្ថែមទៀតថា ប្រសិនបើកូរ៉េខាងជើង ហ៊ានធ្វើសកម្មភាពណាមួយប្រទាញប្រទង់ឲ្យមានសង្គ្រាម នោះ កូរ៉េខាងត្បូង នឹងចេញវិធានការឆ្លើយតបទៅវិញយ៉ាងសមស្រប។ សូមបញ្ជាក់ផងដែរ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានប៉ះទង្គិចគ្នាខ្លាំងចុងក្រោយកាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅ។ ភាគីទាំងពីរ បានបាញ់គ្រាប់ផ្លោងដាក់គ្នាជាច្រើនគ្រាប់។ ហើយចុងក្រោយ នៅថ្ងៃទី ២៥ ខែសីហា ដដែល ភាគីបានព្រមព្រៀងគ្នាដកកងទ័ពចេញពីព្រំដែន រួមជាមួយនឹងលក្ខខណ្ឌជាច្រើនដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2372.txt
|
រដ្ឋាភិបាលក្រុងហាណូយកំពុងចរចាសុំទិញយន្តហោះយោធាពីក្រុមហ៊ុនអាមេរិក និងអឺរ៉ុបដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ទុកទប់ទល់មហាអំណាចចិន។ ការងារកទៅរកទីផ្សារអាវុធលោកខាងលិចនេះ គឺដោយសារវៀតណាមមានផែនការពង្រឹងយុទ្ធសាស្ត្រការពារជាតិ និងបន្ថយការពឹងពាក់លើសព្វាវុធរបស់រុស្ស៊ី។
|
វៀតណាមកំពុងបន្តចរចាទិញយន្តហោះយោធាពីប្រទេសលោកខាងលិច ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វៀតណាមចង់ទិញយន្តហោះចម្បាំង យន្តហោះល្បាត និងយន្តហោះគ្មានអ្នកបើក ហើយវៀតណាមកំពុងស្ថិតក្នុងការជជែកពិភាក្សាជាមួយក្រុមហ៊ុនអាវុធអាមេរិកនិងអឺរ៉ុបផង។ តាមពិតទៅ តាំងពីយូរយារមកហើយ រុស្ស៊ីជាសម្ព័ន្ធមិត្តនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់ក្រុងហាណូយ ប៉ុន្តែវៀតណាមឥឡូវស្រាប់តែព្យាយាមបន្ថយការពឹងពាក់លើបច្ចេកវិទ្យាយោធានិងសព្វាវុធរបស់ក្រុងម៉ូស្គូ។ វៀតណាមបាននាំចូលយន្តហោះចម្បាំងពីរុស្ស៊ីប្រភេទ Sukhoi Su-22i ជាច្រើនគ្រឿង រួមជាមួយរថក្រោះ រថពាសដែក និងនាវាមុជទឹកមួយចំនួនផង។ ប៉ុន្តែវៀតណាមបច្ចុប្បន្នចាំបាច់ត្រូវពង្រឹងកងទ័ពជើងទឹក និងជើងអាកាសដើម្បីទប់ទល់ជាមួយមហាយក្សចិន ដែលកំពុងប្រណាំងប្រជែងដណ្តើមដែនទឹកសមុទ្រចិនខាងត្បូង។ វៀតណាមមិនត្រូវការតែយន្តហោះប្រដេញទេ តែក៏ត្រូវមានយន្តហោះឈ្លបយកការណ៍ និងយន្តហោះល្បាតជាដើមផង។ យន្តហោះដែលស្ថិតក្នុងក្រសែរភ្នែកនិងទាក់ចិត្តវៀតណាមគឺយន្តហោះចម្បាំង JAS-39E/F , Eurofighter Typhoon, F-16, និង Boeing F/A-18E/F Super Hornet ជាដើម។ ហើយក្រៅពីក្រុមហ៊ុនអាមេរិកនិងអឺរ៉ុប ក្រុងហាណូយ ក៏ចាប់អារម្មណ៍ យន្តហោះចម្បាំងផលិតដោយកូរ៉េខាងត្បូងដែរ។ សូម្បីតែហ្វីលីពីនក៏បញ្ជាទិញយន្តហោះប្រភេទនេះពីកូរ៉េខាងត្បូងដែរ។ ក្រៅពីចរចាសុំទិញយន្តហោះពីក្រៅ វៀតណាមក៏ព្យាយាមផលិតយន្តហោះគ្មានអ្នកបើឈ្លបយកកាណ៍ដោយខ្លួនឯងដែរ។ យន្តហោះមួយចំនួននឹងត្រូវដាក់ឲ្យហោះសាកល្បងនៅក្នុងឆ្នាំ ២០១៦នេះ។ វៀតណាមទំនងជាពិបាកនាំចូលយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី ទៅកាន់ប្រទេសវៀតណាម និងទស្សនកិច្ចរបស់លេខាធិការបក្សកុម្មុយនីស្ត ង្វៀង ភូទ្រុងទៅសេតវិមានកាលពីឆ្នាំមុន បញ្ជាក់ថាចំណងការទូតនិងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែល្អប្រសើរមែន តែទណ្ឌកម្មប្រឆាំងវៀតណាមមិនទាន់ត្រូវអាមេរិកដកអស់ទេ ហើយប្រវត្តិសាស្ត្រជូរចត់សម័យសង្គ្រាមក៏ពិបាកភ្លេចដែរសម្រាប់វៀតណាម។ ដូច្នេះការសម្រេចជោគជ័យក្នុងការចរចាទិញយន្តហោះចម្បាំងពីប្រទេសអឺរ៉ុបទំនងមានសង្ឃឹមច្រើនជាង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2373.txt
|
បាតុកម្មជាច្រើនបានផ្ទុះឡើង នៅបារ៉ែន និងអារ៉ាប៊ីសាអូឌីត ថ្ងៃសៅរ៍ម្សិលមិញ ក្រោយពេលអារ៉ាប៊ីសាអូឌីតប្រហារជីវិតប្រធានក្រុមសាសនានិកាយស៊ីអ៊ីត Sheikh Nimr។ cheikh Nimr ជាតួអង្គប្រឆាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត យ៉ាងសំខាន់បំផុត។ អ៊ីរ៉ង់ដែលកាន់និកាយស៊ីអ៊ីតដែរនោះ បានរិះគន់អារ៉ាប៊ីនិងគំរាមថា ក្រុងរីយ៉ាតនឹងទទួលផលនៃការប្រហារជីវិតមេដឹកនាំសាសនារូបនេះ។
|
នៅក្រុងនិកាយស៊ីអ៊ីត Qatif ភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ម្សិលមិញ មនុស្សរាប់រយនាក់ ទាំងបុរសទាំងស្ត្រី បាននាំគ្នាបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រុងរីយ៉ាតដែលបានសម្លាប់ប្រមុខសាសនានិកាយស៊ីអ៊ីត Sheikh Nimr។ នៅបារ៉ែន ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករនិកាយស៊ីអ៊ីត។ នៅក្រុងនិកាយស៊ីអ៊ីត គែរបាឡា ទឹកដីអ៊ីរ៉ាក់ឯណោះវិញ បាតុកររាប់រយនាក់បាននាំគ្នាតវ៉ាប្រឆាំងក្រុងរីយ៉ាត។ នៅយេម៉ែន សមាគមជាប់ពាក់ព័ន្ធនឹងក្រុមបះបោរមួយបានប្រកាសគំរាមធ្វើបដិវត្តធ្ងន់ធ្ងរ ប្រឆាំងអារ៉ាប៊ីសាអូឌីត។ ថ្ងៃទី២ មករា ម្សិលមិញ ក្រុងរីយ៉ាតបានប្រហារជីវិត Sheikh Nimr និងមនុស្ស៤៦នាក់ទៀត ដែលជាប់ចោទពីបទភេរវកម្ម។ ភាគច្រើនជាសកម្មជនកាន់និកាយស៊ូនីមកពីក្រុមអាល់កៃដា។ ដោយឡែក ប្រមុខសាសនា Sheikh Nimr ជាតួអង្គនិកាយស៊ីអ៊ីតដ៏សំខាន់ ដែលប្រឆាំងនឹងរាជវង្សនិកាយស៊ុននីត Al-Saoud នៅអារ៉ាប៊ីសាអូឌីត។ គាត់បានលេចធ្លោក្នុងចលនាបដិវត្តន៍អារ៉ាប់ កាលពីឆ្នាំ២០១១ នៅភាគខាងកើតប្រទេស។ ខែត្តភាគខាងកើតអារ៉ាប៊ីសាអូឌីតជាកន្លែងប្រមូលផ្តុំអ្នកកាន់និកាយស៊ីអ៊ីត ហើយក៏ជាកន្លែងសំបូរធនធានប្រេងនៅអារ៉ាប៊ីសាអូឌីតផងដែរ។ ក្រុមនិកាយស៊ីអ៊ីតមានចំនួនភាគតិចក្នុងប្រទេស ហើយតែងត្អូញត្អែរនឹងការរើសអើងចំពោះពួកគេ។ ពេលនេះ អឺរ៉ុបបារម្ភខ្លាចថា ការប្រហារជីវិតប្រមុខសាសនាស៊ីអ៊ីតរូបនេះ កាន់តែធ្វើអោយស្ថានភាពតំបន់បូព៌ា ធ្លាក់ដុនដាបធ្ងន់ធ្ងរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2374.txt
|
ភ្នំពេញ៖ សាកលវិទ្យាល័យលីងណាន ទៅក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ចំនួនដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ។
|
យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបេក្ខជនអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បេក្ខជនជាប់អាហារូបករណ៍ថ្នាក់ អនុបណ្ឌិតនឹងទទួលបានថវិកាចំនួនប្រចាំខែចំនួន ១៤,៩៤០ដុល្លារហុងកុង (ប្រមាណ ១ពាន់៩រយដុល្លារអាមេរិក) និង បេក្ខជនថ្នាក់បណ្ឌិតនឹងទទួលបានថវិកាឧបត្ថម្ភប្រចាំខែចំនួន ១៥,៤៦០ដុល្លារហុងកុង (ប្រមាណ ២ពាន់ដុល្លារអាមេរិក)។ ដើម្បីព័ត៌មានអំពីការដាក់ពាក្យ និងមុខជំនាញសិក្សា បេក្ខជនអាចស្វែងរកតាមរយៈគេហទំព័រ www.LN.edu.hk/reg/info/prad ឬតាមរយៈទូរសព្ទលេខ (៨៥២) ២៦១៦ ៨៧៥០ និងតាមសារ អេឡិចត្រូនិច rpgadm@LN.edu.kh មុនថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2375.txt
|
គណបក្សនយោបាយថ្មីចំនួន ៨ ត្រូវបានបង្កើតឡើង ដោយគិតត្រឹម ខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៦ នេះ។ គណបក្សថ្មីទាំងនោះ គឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សអំណាចខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរសាមគ្គី, គណបក្សកម្ពុជាសេរីភាព, គណបក្សយុត្តិធម៌ជាតិខ្មែរ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សយុវជនកម្ពុជា ។
|
មេដឹកនាំគណបក្សថ្មីទាំង ៨ នោះ បានបង្ហាញពីទស្សនៈនិងក្តីរំពឹងផ្សេងៗគ្នា ទៅលើលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងលទ្ធផលនៃការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ២០១៨ ។ បណ្តាមេដឹកនាំនយោបាយទាំងនោះ មេដឹកនាំខ្លះ ហាក់ដូចជាមានភាពជឿជាក់លើការដឹកនាំរបស់ខ្លួនយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងអាចទទួលបានអាសនៈច្រើនទាំងថ្នាក់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ជាតិ។ ជាងនេះទៅទៀត មេដឹកនាំដទៃ ក៏សង្ឃឹមយ៉ាងមាំថា នឹងអាចឈ្នះការបោះឆ្នោតថ្នាក់ជាតិ រហូតឈានទៅដឹកនាំរដ្ឋាភិបាលទៀតផង។ ផ្ទុយទៅវិញ មេដឹកនាំខ្លះ បែរជាព្រងើយកន្តើយចំពោះសន្លឹកឆ្នោត និងមិនបង្ហាញការចាប់អារម្មណ៍ ចំពោះលទ្ធផលនៃការបោះឆ្នោតទៅវិញ ហើយអះអាងថា ខ្លួនធ្វើនយោបាយ ដោយផ្តោតសំខាន់ទៅលើការបង្រៀននិងពន្យល់ប្រជាពលរដ្ឋ ឲ្យទទួលបានចំណេះដឹង ជាជាងសន្លឹកឆ្នោត។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់ប្រធាន អនុប្រធាន និងអ្នកនាំពាក្យគណបក្សនយោបាយទាំងនោះ ដែលបានបញ្ចេញទស្សនៈខុសៗគ្នា ជុំវិញក្តីសង្ឃឹមនៃការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖«ខ្ញុំមិនអាចឆ្លើយបានថា ខ្ញុំនឹងបានប៉ុន្មានឃុំ-សង្កាត់ ឬបានប៉ុន្មានអាសនៈ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ នោះទេ។ ខ្ញុំមិនគិតថាបានប៉ុន្មានឡើយ តែខ្ញុំគិតថា ចង់យកឈ្នះតែម្តង។ ដូច្នេះ រឿងកៅអីបានប៉ុន្មាន ខ្ញុំអត់គិតទេ បើខ្ញុំសង្ឃឹមថា នឹងបានកៅអីប៉ុន្មាន ប្រហែលជាខ្ញុំមិនធ្វើនយោបាយទេ តែខ្ញុំគិតថាឈ្នះឬមិនឈ្នះ វិញ។ បើថាឈ្នះ ខ្ញុំធ្វើទៅទៀត តែបើអត់ឈ្នះទេ ខ្ញុំដកខ្លួនចេញ។ នេះជាឆន្ទៈរបស់ខ្ញុំ»។ លោក ទេព វីរៈ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ៖«តាមពិតទៅ! គណបក្សអំណាចខ្មែរ ធ្វើនយោបាយរហូតដល់ថ្ងៃនេះ មិនទាន់មានបំណងឬរំពឹងថានឹងបានសំឡេងប៉ុន្មាននោះទេ។ ប៉ុន្តែយើងធ្វើនយោបាយ ដោយផ្តោតជាសំខាន់ថា ធ្វើយ៉ាងម៉េច ឲ្យពលរដ្ឋខ្មែរឈ្នះ។ ដូច្នេះ គណបក្សអំណាចខ្មែរមិនបានគិតថាបានប៉ុន្មានកៅអីឡើយ ប៉ុន្តែសំខាន់យើងធ្វើចលនានយោបាយ ដោយពន្យល់ និងយកការពិតទៅប្រាប់ប្រជាពលរដ្ឋ ហើយឲ្យពលរដ្ឋជាអ្នកងើប ជាអ្នកឈ្នះ ជាអ្នករំដោះប្រទេសជាតិដោយខ្លួនពួកគាត់ផ្ទាល់។ នេះជាគោលដៅដែលយើងចង់បាន»។ លោក សាម ស៊ុនឌឿន អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖«រឿងថាបានប៉ុន្មានកៅអី បើនិយាយទៅមានតែយើងកុហកគេ ព្រោះគ្រប់គណបក្សគ្មានអ្នកណាអាចស្ទាបស្ទង់ដឹងទេ។ ចំណែកខាងខ្ញុំវិញ ពួកយើងគិតថា ធ្វើយ៉ាងម៉េច ឲ្យប្រជារាស្ត្រ មានការចេះដឹង។ ពេលគាត់មានការយល់ដឹង គាត់ច្បាស់ជាចេះជ្រើសរើស គណបក្ស ដែលល្អជាងគេ។ អ៊ីចឹង ខាងខ្ញុំខិតខំធ្វើម៉េច ឲ្យពួកគាត់មានការចេះដឹង ថាអ្វីទៅជាប្រជាធិបតេយ្យ និងអ្វីទៅជាម្ចាស់បក្ស»។ លោកស្រី ឡាក់ សុភាព ប្រធានគណបក្សខ្មែរសាមគ្គី៖«ដោយសារការដឹកនាំ និងទង្វើរបស់ខ្ញុំ ខ្ញុំមានក្តីសង្ឃឹមទៅលើ ការបោះឆ្នោតឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ។ រឿងដែលយើងទទួលលទ្ធផល នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ នេះ គឺយើងនឹងទទួលបាន ប៉ុន្តែយើងមិនអាចកំណត់ថា បានប៉ុន្មានអាសនៈ នោះទេ»។ លោក ជា ចំរើន ប្រធានគណបក្សកម្ពុជាសេរីភាព៖«យើងសង្ឃឹមថា បក្សរបស់យើងនឹងបានសំឡេងច្រើន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងហោចក៏បានពីចន្លោះ ៣០០-៥០០ ក្នុងចំណោម១៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេស។ ចំណែកឯការបោះឆ្នោតថ្នាក់ជាតិ យើងសង្ឃឹមថា បក្សយើងនឹងទទួលបានអាសនៈចន្លោះពី១០ទៅ២០»។ លោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ៖«ឃុំ-សង្កាត់ទាំងអស់មាន១៦៣៣ យើងដាច់ខាតត្រូវតែយកឲ្យបានលើសពី៥០ភាគរយ។ ចំណែកឯ ការបោះឆ្នោតថ្នាក់ជាតិថា បានប៉ុន្មានអាសនៈយើងមិនអាចនិយាយបានទេ តែយើងបានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា នឹងរៀបយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីទាមទារឲ្យបានជោគជ័យ ក្នុងការបោះឆ្នោតអាណត្តិនេះ។ លោក ផ្លាំង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា៖«យើងសង្ឃឹមថា នឹងបានជាប់ជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងតិចបំផុត ៤ ឃុំ-សង្កាត់ ។ ចំណែកឯថ្នាក់ជាតិ យើងមិនទាន់អាចសន្និដ្ឋាន ឬនិយាយថាបានប៉ុន្មាននោះទេ»។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា៖«យើងសង្ឃឹមថា នឹងបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ--សង្កាត់ តែយើងមិនអាចកំណត់ថាបានប៉ុន្មានឡើយ។ ចំណែកឯការបោះឆ្នោតថ្នាក់ជាតិ ក៏យើងមិនអាចកំណត់ថាបានប៉ុន្មានអាសនៈដែរ តែខ្ញុំសង្ឃឹមថាមិនអត់សោះទេ ក្នុងរដ្ឋសភា»។ ដោយឡែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សបង្កើតយូរហើយ តែមិនទាន់ទទួលអាសនៈនៅក្នុងការបោះឆ្នោតនោះ បានបញ្ជាក់ពីក្តីរំពឹងយ៉ាងនេះថា៖«ខ្ញុំមិនទាន់ហ៊ាននិយាយទេ តែខ្ញុំគ្រាន់តែដឹងថា សំឡេងឥឡូវកើនជាងមុនតែប៉ុណ្ណោះ។ កាលពីមុន បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ យើងជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៧ ។ ខ្ញុំគិតថា អាណត្តិក្រោយច្រើនជាងហ្នឹង ហើយរឿងបោះឆ្នោតសភា ចាំមើលក្រោយបោះឆ្នោតឃុំ-សង្កាត់សិន។ ប្រសិនបើសន្ទុះឡើងដល់កម្រិតមួយ ដែលយើងអាចនិយាយបានថា ប៉ុណ្ណេះប៉ុណ្ណោះ ហើយយើងទុកចិត្តខ្លួនយើងថាវាអ៊ីចឹងមែន ទើបយើងនិយាយ»។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2376.txt
|
ប៉ាគីស្ថាននិងអាហ្វហ្កានីស្ថានបានឯកភាពគា្នកាលពីថ្ងៃអាទិត្យ ទី ២៧ ខែធ្នូ ថានឹងជួបជជែកជាមួយភាគីអាមេរិកនិងចិននៅខែក្រោយ ដើម្បីឈានទៅចាប់ផ្តើមការចរចាសន្តិភាពឡើងវិញជាមួយក្រុមតាលីបង់។ ការសម្រេចបែបនេះកើតឡើងក្រោយពេលប្រមុខយោធាដ៏មានឥទ្ធិពលរបស់ប៉ាគីស្ថានទៅទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន។
|
ប្រមុខយោធាប៉ាគីស្ថានលោក Raheel Sharif បានឯកភាពជាមួយមេដឹកនាំអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យទី ២៧ ខែធ្នូ ម្សិលមិញក្នុងពេលដែលលោកទៅទស្សនកិច្ចនៅអាហ្វហ្កានីស្ថានផងដែរថាប្រទេសទាំងពីរនឹងចាប់ផ្តើមការចរចាជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ឡើងវិញ។ ក្នុងជំនួបនេះគេឃើញមានវត្តមាន ប្រមុខរដ្ឋអាហ្វហ្កានីស្ថានលោក Ashraf Ghani និងនាយករដ្ឋមន្ត្រីលោក Abdullah Abdullah ផងដែរ។ មេទាហានប៉ាគីស្ថាននិងប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានបញ្ជាក់ផងដែរថា អ្នកទាំងពីរ ត្រៀមជួបជាមួយភាគីអាមេរិក និងចិន នៅខែក្រោយ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាជុំវិញការស្តារឡើងវិញនូវការចរចាសន្តិភាពជាមួយ ក្រុមតាលីបង់។ កន្លងមកកិច្ចចរចាសន្តិភាពត្រូវបានគេរៀបចំឡើងដែរ ហើយប៉ាគីស្ថានបានជួយជ្រោមជ្រែងដំណើរការចរចាដែរ។ ប៉ុន្តែនៅក្នុងខែកក្កដា កិច្ចចរចានេះបានជាប់គាំ នៅពេលដែលក្រុមតាលីបង់ប្រកាសថា មេដឹកនាំក្រុមខ្លួន Mullah Omar ស្លាប់បាត់បង់ជីវិត។ តាំងពីឡើងកាន់តំណែង លោក Ghani បានព្យាយាមជំរុញឲ្យមានការចរចាសន្តិភាព និងពង្រឹងទំនាក់ទំនងជាមួយមិត្តជិតខាង ប៉ាគីស្ថាននេះ ព្រោះប៉ាគីស្ថានជាខ្នងបង្អែកសំខាន់របស់ក្រុមតាលីបង់តាំងពីយូរមកហើយ។ មេដឹកនាំអាហ្វហ្កានីស្ថាននេះសង្ឃឹមថា ប៉ាគីស្ថាននឹងធ្វើជាស្ពានឲ្យមានការចចារសន្តិភាពរួមគ្នារវាងរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុមសកម្មប្រយុទ្ធតាលីបង់។ ជុំវិញការសម្រេចឯកភាពគ្នាជាថ្មីនេះ ក្លាយជាសញ្ញាវិជ្ជមានមួយដែលមេដឹកនាំយោធាប៉ាគីស្ថានចាប់ផ្តើមចេញមុខគាំទ្រដំណើរការចរចារបស់អាហ្វហ្កានីស្ថានជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់។ ការដោះស្រាយបញ្ហាអសន្តិសុខនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននៅតែជាបញ្ហាស្មុគស្មាញ ហើយម្យ៉ាងកងកម្លាំងលោកខាងលិចនៅសល់តិចតួចប៉ុណ្ណោះដើម្បីជួយគាំទ្រកងកម្លាំងរដ្ឋាភិបាលក្រុងកាប៊ុលដើម្បីរក្សាសន្តិសុខ។ ហើយម្យ៉ាងទៀត វត្តមានក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh) កំពុងក្លាយជាកង្វល់របស់សហគមន៍អន្តរជាតិជាពិសេសប្រទេសជិតខាងដូចជាឥណ្ឌាជាដើមដែរ។ សម្រាប់ឥណ្ឌា បញ្ហាអាហ្វហ្កានីស្ថានជាបញ្ហាសន្តិសុខស្នូល ដែលមិនអាចព្រងើយកន្តើយបានឡើយ។ ដូចដែលឃើញស្រាប់របបដឹកនាំឥណ្ឌាចាប់ផ្តើមលើកឡើងពីបញ្ហាអស្ថិរភាពនៅអាហ្វហ្កានីស្ថានក្នុងជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ពេលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃសុក្រថ្ងៃ ២៥ ខែធ្នូ នេះទៀត គេឃើញ ប្រមុខរដ្ឋាភិបាលឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី អញ្ជើញមកទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថានដើម្បីសម្ភោធអាគារសភាថ្មីដែលឥណ្ឌាសង់ជូន។ លោកបានបញ្ជាក់ច្បាស់ប្រាប់មេដឹកនាំអាហ្វហ្កានីស្ថានថា ឥណ្ឌានឹងជួយអាហ្វហ្កានីស្ថានដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងប្រទេស ហើយលោកស្នើទៅបណ្តាប្រទេសជិតខាងទាំងប៉ាគីស្ថាននិងអ៊ីរ៉ង់ផងនោះឲ្យចូលរួមគាំទ្រការកសាងសន្តិភាពនៅអាហ្វហ្កានីស្ថានផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2377.txt
|
រដ្ឋាភិបាលអូស្ត្រាលីបានបដិសេធសំណើរបស់អាមេរិក ដែលសុំបន្ថែមជំនួយយោធាក្នុង ប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមឬដែស្ហ (Daesh) ។ អូស្ត្រាលីអះអាងថា ជំនួយរបស់ខ្លួននាពេលកន្លងមកគឺដូចជាគ្រប់គ្រាន់ហើយសម្រាប់ប្រតិបត្តិការនោះ ។ នេះបើយោងតាម Bangkok Post ។
|
អូស្ត្រាលីនឹងមិនផ្ដល់ជំនួយបន្ថែមទៀតដល់កងទ័ពអាមេរិកដែលកំពុងប្រយុទ្ធនឹងក្រុមជ្រុលនិយមដែស្ហនោះទេ ។ ការបដិសេធនេះធ្វើឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter ប្រកាសស្នើរកជំនួយពីប្រទេសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីហេតុការណ៍វាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានបញ្ជាក់ហើយថា នឹងគ្មានការផ្ដល់ជំនួយបន្ថែមនោះទេ។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី Marise Payne និយាយថា ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីសព្វថ្ងៃនេះគឺគ្រប់គ្រាន់ហើយ ។ លោកស្រី Marise បន្ថែមថា អូស្ត្រាលីពិចារណាយ៉ាងដិតដល់លើសំណើអាមេរិក ដោយបានប្រៀបធៀបនិងជំនួយយោធាដែលកំពុងផ្ដល់ក្នុងការហ្វឹកហាត់ទាហានអ៊ីរ៉ាក់ ។ ការសម្រេចចិត្តនេះទៀតសោត គឺមានតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដំណើររបស់លោក Malcolm Turnbull ទៅកាន់សហរដ្ឋអាមេរិក ។ ដំណើរទស្សនកិច្ចលើកនេះនឹងត្រូវផ្ដោតសំខាន់លើប្រធានបទភេរវកម្មនិងជម្លោះដែនដី ។ គួររម្លឹកថា អូស្ត្រាលីមានកងទ័ព៧៨០នាក់ កំពុងតែប្រតិបត្តិការប្រយុទ្ធនឹងក្រុមដែស្ហនៅតំបន់មជ្ឈិមបូព៌ា ។ ក្នុងចំណោមនោះ ទាហាន៤០០នាក់ជាសមាជិកក្រុម Air Task Group ដែលទទួលបន្ទុកទម្លាក់គ្រាប់បែក។ ចំណែក កងកម្លាំងជាង៣០០នាក់ផ្សេងទៀត តាំងនៅរដ្ឋធានី បាក់ដាដ និងមានតួនាទីហ្វឹកហាត់កងកម្លាំងអ៊ីរ៉ាក់ ខណៈ៨០នាក់ទៀត ជួយពង្រឹងសមត្ថភាពប្រឆាំងភេរវកម្មដល់ទ័ពអ៊ីរ៉ាក់ ។ លើសពីនេះ ទ័ពអាកាសអូស្ត្រាលី ក៏បានចូលរួមក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកលើក្រុមជ្រុលនិយមនៅស៊ីរី ។ ប្រតិបត្តិការនេះជាផ្នែកនៃយុទ្ធនាការ៦០ប្រទេសរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2378.txt
|
ខណៈការបោះឆ្នោតនៅតៃវ៉ាន់ខិតជិតមកដល់ យុទ្ធនាការស្វែងរកប្រជាប្រិយភាពកាន់តែខ្លាំងក្លាផងដែរ ដោយបេក្ខជនបក្សនយោបាយទាំងបី ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ទាញសំឡេងគាំទ្រពីក្រុមយុវជន ។ Facebook, Line និង Instagram ក្លាយជាបណ្ដាញសង្គមសំខាន់ដែលអ្នកនយោបាយតៃវ៉ាន់ប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន ។
|
សូមស្ដាប់ព័ត៌មានលម្អិតដោយលោក មុំ ពិទូរ្យ៖ នៅតែប៉ុន្មានថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់នឹងមកដល់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការប្រើប្រាស់បណ្ដាញសង្គមរបស់អ្នកនយោបាយ។ បណ្ដាញសង្គមមានទាំង
|
article_2379.txt
|
កាលពីចុងឆ្នាំ២០១៥ ជប៉ុននិងកូរ៉េខាងត្បូងបានសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្ដីពីបញ្ហាស្ត្រីបម្រើផ្លូវភេទ ដែលក្នុងនោះជប៉ុនបានសុំទោសនិងផ្ដល់សំណងទឹកប្រាក់ដល់ស្ត្រីរងគ្រោះទាំងនោះ ។ តែគេអាចចាំបានថា មិនមែនមានតែស្ត្រីកូរ៉េខាងត្បូងទេ ដែលត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទ ស្ត្រីមកពីប្រទេសខ្លះទៀតក្នុងតំបន់ក៏ទទួលរងអំពើនេះដែរ ។ ហើយពួកគេបានរិះគន់រដ្ឋាភិបាលជប៉ុនដែលបានបំភ្លេចអ្វីដែលបានធ្វើមកលើពួកគេ ។ ពួកគេថែមទាំងទាមទារឲ្យមានការសុំទោសនិងសំណងពីរដ្ឋាភិបាលជប៉ុនផងដែរ ។
|
ក្រោយការតវ៉ានិងចរចាអស់ពេលជាច្រើនឆ្នាំមក កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងជប៉ុននិងកូរ៉េខាងត្បូងបានលេចជារូបរាង ដើម្បីដោះស្រាយបញ្ហាស្ត្រីបម្រើផ្លូវភេទដែលបន្សល់ទុកតាំងពីចប់សង្គ្រាមលោកលើកទី២ ។ កិច្ចព្រមព្រៀងនេះ បានសម្រួលឡើងវិញមួយកម្រិតទៀតរវាងទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូង ទាំងផ្នែកការទូត សេដ្ឋកិច្ចនិងនយោបាយ ។ យ៉ាងណាក្ដី កិច្ចព្រមព្រៀងជប៉ុននិងកូរ៉េខាងត្បូង មានការរើសអើងចំពោះជនរងគ្រោះដូចគ្នានេះ ។ វារើសអើងត្រង់ថា ជប៉ុនព្រមសុំទោសនិងផ្ដល់សំណងដល់កូរ៉េខាងត្បូង តែជប៉ុនដូចជាបានបំភ្លេចជនជាតិដទៃទៀតដែលរងគ្រោះដូចស្ត្រីកូរ៉េខាងត្បូងដែរ ។ ខណៈ ស្ត្រីរងគ្រោះទាំងនោះមកពីឧបទ្វីបកូរ៉េ តៃវ៉ាន់ ចិន និងខ្លះទៀតមកពីប្រទេសហ្វីលីពីន ។ ក្រោយពេលដែលកិច្ចព្រមព្រៀងជប៉ុននិងកូរ៉េខាត្បូងចេញជារូបរាង ក្រុមស្ត្រីរងគ្រោះមកពីប្រទេសផ្សេងទៀតក៏បានចេញមុខមកតវ៉ា ដោយពួកគេចង់ឲ្យជប៉ុនសងសំណងដល់ខ្លួនផងដែរ ។ នៅថ្ងៃទី៦ ខែមករា ក្រុមស្ត្រីបម្រើផ្លូវភេទហ្វីលីពីន បានចេញមកតវ៉ានិងទាមទារឲ្យជប៉ុនផ្ដល់សំណងដល់ខ្លួនផងដែរ ។ មួយវិញទៀត ពួកគេក៏បានរិះគន់រដ្ឋាភិបាលហ្វីលីពីន ដែលមិនបានធ្វើសកម្មភាពពេញលេញដើម្បីតវ៉ានឹងជប៉ុន ។ ក្រៅពីស្ត្រីរងគ្រោះនៅហ្វីលីពីន នៅលើទឹកដីកោះតៃវ៉ាន់ឯវិញ ក៏មានការតវ៉ាពីសំណាក់ក្រុមអតីតស្ត្រីដែលត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទដែរ ។ សម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលកាន់កាប់កោះតៃវ៉ាន់ ហើយបានចាប់បង្ខំស្ត្រីតៃវ៉ាន់ជាច្រើនក្លាយជាទាសករផ្លូវភេទរបស់ខ្លួន ។ ជនរងគ្រោះទាំងនោះក៏បានទាមទារការសុំទោសនិងសំណងពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អាបេ តែមិនមានការឆ្លើយតបអ្វីនោះទេ ។ ងាកមកប្រទេសចិនវិញ ក៏មានប្រតិកម្មជាច្រើនទាក់ទងនឹងកិច្ចព្រមព្រៀងនេះផងដែរ ។ សារព័ត៌មានក្នុងស្រុកចិន បានរិះគន់ជាខ្លាំងដល់រដ្ឋាភិបាលទីក្រុងតូក្យូ ដែលដោះស្រាយបញ្ហារ៉ាំរ៉ៃនេះ តែជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ។ មានមតិខ្លះក៏បានលើកឡើងដែរថា ជប៉ុនគួរតែសុំទោសដល់ជនរងគ្រោះទាំងអស់មិនមែនតែចំពោះស្ត្រីកូរ៉េខាងត្បូងទេ ។ បើមិនអញ្ចឹងទេនោះ វាគឺមិនល្អដល់ប្រវត្តិសាស្ត្រឬសន្តិភាពក្នុងតំបន់នោះទេ ។ កាលពីសម័យសង្គ្រាមលោកលើកទី២ ទាហានជប៉ុនបានបង្ខំស្ត្រីរាប់សិបពាន់នាក់ឲ្យធ្វើជាស្ត្រីបម្រើផ្លូវភេទនៅតាមជំរំទាហាននានានៅតំបន់អាស៊ី ។ ជប៉ុនដែលពេលនោះជាមហាអំណាចដ៏ខ្លាំងប្រចាំអាស៊ី បានគ្រប់គ្រងនិងដាក់អាណានិគមលើប្រទេសជាច្រើន ។ ក្រៅពីសម្លាប់រង្គាល ទាហានជប៉ុនបានចាប់បង្ខំស្ត្រីមកពីប្រទេសទាំងនោះឲ្យបម្រើផ្លូវភេទ ។ ហើយតាំងពីចប់សង្គ្រាមលោកលើកទី២ ជប៉ុនមិនដែលសុំទោសជាផ្លូវការដល់ជនរងគ្រោះនោះទេ ទើបតែពេលនេះជប៉ុនបានបន្ទន់ជំហរដាក់ជនរងគ្រោះតែមិនបានគ្រប់គ្នាទៅទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_238.txt
|
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានសន្យានឹងនាំការរីកចម្រើនសេដ្ឋកិច្ចថ្មីដល់អាម៉េរិក បើសិនបើជាប់ឆ្នោត។ ប៉ុន្តែបើលោកចាញ់ ប្រទេសនឹងធ្លាក់ចូលវិបត្តិដូចឆ្នាំ១៩២៩។
|
នៅក្នុងសុន្ទរកថារយៈពេលមួយម៉ោងស្តីពីបញ្ហាសេដ្ឋកិច្ចនៅទីក្រុង Asheville រដ្ឋ North Carolina ក្នុងថ្ងៃទី១៤ ខែសីហា បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានសន្យាថានឹងកាត់បន្ថយតម្លៃរថយន្ត ផ្ទះសម្បែង ធានារ៉ាប់រង និងតាមវេជ្ជបញ្ជា ប្រសិនបើជាប់ឆ្នោតឡើងវិញ។ លោកក៏បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន ចំពោះការធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ឡើងថ្លៃដែរ។ លោក ត្រាំ បានចោទជាសំណួរថា ៖« តើនរណាម្នាក់នៅទីនេះមានអារម្មណ៍ថា ក្រោមរដ្ឋបាលលោក បៃឌិន និង លោកស្រី ហារីស មានទ្រព្យច្រើនជាងអំឡុងអាណត្តិរបស់ខ្ញុំ?»។ នេះបើការចុះផ្សាយរបស់កាសែត Financial Times ។ អតីតប្រធានាធិបតីរូបនេះ បានព្រមានថា ប្រសិនបើលោកស្រី ហារីស ឈ្នះឆ្នោត លទ្ធផលនឹងមានការដួលរលំសេដ្ឋកិច្ច ដូចជាវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩។ ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ អាម៉េរិកចាប់ផ្តើមការរីកចម្រើនសេដ្ឋកិច្ចថ្មីទាំងស្រុង។ មុនពេលជំងឺរាលដាលកូវីដ-១៩ ផ្ទុះឡើង សេដ្ឋកិច្ចអាម៉េរិកក្រោមការដឹកនាំរបស់លោក ត្រាំ មានភាពរឹងមាំ។ ជាការពិតនៅពេលលោកចូលកាន់តំណែងនៅឆ្នាំ២០១៧ លោកបានទទួលមរតកសេដ្ឋកិច្ចដែលមានភាពវិជ្ជមានពីមុន។ ទីផ្សារការងារ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារ និងភាគហ៊ុនទាំងអស់មានកំណត់ត្រាកំណើនរយៈពេលវែង។ នៅថ្ងៃទី១៤ ខែសីហា លោក ត្រាំ ក៏បានសន្យាថានឹងបន្តគោលនយោបាយកាត់បន្ថយពន្ធដែលលោកបានផ្តួចផ្តើមនៅឆ្នាំ២០១៧ និងជួយអាម៉េរិកសងបំណុលទាំងអស់។ លោកបានបញ្ជាក់ថា ៖« ឱនភាពដ៏ធំរបស់យើងនឹងត្រូវបានកាត់បន្ថយមកត្រឹមសូន្យ។ អាម៉េរិកមានសន្ទុះនៃកំណើន»។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាថវិកាសហព័ន្ធអាម៉េរិក (CRFB) ដែលជាអង្គការមិនរកប្រាក់ចំណេញបានប៉ាន់ប្រមាណថា ការបញ្ចុះពន្ធរបស់អតីតប្រធានាធិបតី និងគោលនយោបាយគាំទ្រការងារ នឹងបង្កើនឱនភាពថវិការបស់ប្រទេសនេះដល់ ៥ទ្រីលានដុល្លារនៅឆ្នាំ២០៣៥។ ចំណែកគោលនយោបាយកាត់បន្ថយពន្ធរបស់ ត្រាំ ជាមួយអត្ថប្រយោជន៍សន្តិសុខសង្គម និងកម្រៃជើងសារអាចបន្ថែម ១,៨៥ទ្រីលានដុល្លារបន្ថែមទៀតដល់ឱនភាពថវិកា។ ការស្ទង់មតិចុងក្រោយដោយកាសែត FT និងសាកលវិទ្យាល័យ Michigan បង្ហាញថា ៤២ភាគរយនៃអ្នកបោះឆ្នោតដែលបានស្ទង់មតិជឿជាក់លើសមត្ថភាពរបស់លោកស្រី ហារីស ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ខណៈលោក ត្រាំ មានតែ ៤១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់អាម៉េរិកក្នុងខែកក្កដា បានកើនឡើងត្រឹមតែ ២,៩ភាគរយប៉ុណ្ណោះដែលស្ថិតក្រោម ៣ភាគរយជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១។ តួលេខនេះ អាចបង្កើនលទ្ធភាពដល់ធនាគារកណ្តាលអាម៉េរិក (Fed) ទម្លាក់អត្រាការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំខែកញ្ញា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2380.txt
|
ចម្លើយ៖ សហគមន៍សេដ្ឋកិច្ចអាស៊ានគឺជា សមាហរណកម្មសេដ្ឋកិច្ចកម្រិតខ្ពស់មួយដែលចាប់ផ្តើមឡើងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ប៉ុន្តែវាជារឿងលំបាកណាស់ដោយហៅវាថាជាសមាហរណកម្មមួយស៊ីជម្រៅមួយដោយមានទាំងសមារណកម្មន។ ខ្ញុំថាសមាហរណកម្មផ្នែកនយោបាយក្នុងតំបន់នេះ វាមិនមែនជារឿងដែលអាចសម្រេចបានងាយឡើយសម្រាប់បណ្តាប្រទេសអាស៊ាន ហើយដូចឃើញស្រាប់ភាពចម្រុះផ្នែកនយោបាយរវាងរដ្ឋសមាជិក។ ប៉ុន្តែទាក់ទិនបញ្ហានេះ សហគមន៍សេដ្ឋកិច្ចមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយភាពខុសផ្នែកគ្នារវាងសមាជិក និងជំរុញឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់រឹងមាំនិងមានការប្រកួតប្រជែងខ្ពស់។ វាប្រាកដណាស់ថា សមាហរណកម្មសេដ្ឋកិច្ចដើរមុន ហើយសហគមន៍នយោបាយដើរតាមក្រោយ។
|
២. ចំណុចបន្ទាប់ ដោយសារតែវាជាចលនាតំបន់ ហើយប្រទេសសមាជិកសុទ្ធលើកឡើងពីបញ្ហាប្រឈមនិងឱកាសសម្រាប់ប្រទេសពួកគេក្នុងដំណើរការសមាហរណកម្មតំបន់នេះ។ ចុះសម្រាប់វៀតណាមវិញ តើមានបញ្ហាប្រឈមធំៗអ្វីខ្លះ ហើយឱកាសដែលវៀតណាមសង្ឃឹមថានឹងទាញបានមានមានអ្វីដែរ? ចម្លើយ៖ សម្រាប់វៀតណាមបញ្ហាប្រឈមធំបំផុតគឺ ភាពអន់ខ្សោយនៃការប្រកួតប្រជែងរវាងវិស័យជំនួញក្នុងស្រុក ហើយម្យ៉ាងការប្តេជ្ញាគាំទ្ររបស់រដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់ការប្រកួតប្រជែងគ្នានេះនៅមានកម្រិតនៅឡើយ។ លើសពីនេះទៅទៀត របាយការណ៍ស្ទង់មតិជាច្រើនរៀនចំឡើងដោយស្ថាប័នស្រាវជ្រាវជំនាញៗ រកឃើញថា ការត្រៀមខ្លួនរបស់វៀតណាមទាំងប្រជាជនក្តី ទាំងសហគ្រាសក្តី សម្រាប់សមាហរណកម្មសេដ្ឋកិច្ចនៅនៅខ្សោយណាស់។ បើនិយាយពីសហគ្រាសនិងរោងចក្រវិញនោះ ពួកគេមិនបានផ្តោតលើទីផ្សារអាស៊ានខ្លាំងទេ ដោយផ្ទុយទៅវិញពួកគេទាំងនោះប្រឹងតែផ្តោតលើទីផ្សាធំដូចជាអឺរ៉ុប អាមេរិក និងអាស៊ីបូព៌ាឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវមួយ ខ្ញុំឃើញថាវៀតណាមនៅតែរំពឹងទទួលបានប្រយោជន៍ច្រើនពីសហគមន៍សេដ្ឋកិច្ចដែលនឹងចេញជារូបរាងនៅពេលខាងនេះ។ ទីមួយផលិតផលរបស់វៀតណាមមានច្រើនប្រភេទ ដែលនឹងហូរចូលទៅកាន់ទីផ្សារអាស៊ាន ឆ្លងពីប្រទេសមួយទៅប្រទេសមួយដោយមិនខ្វល់ខ្វាយរឿងរបាំងពន្ធគយដូចមុន។ ចំណែកផលប្រយោជន៍មួយទៀត ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងជាស្ថាបនិកអាស៊ានដូចជាសឹង្ហបុរី និងម៉ាឡេស៊ី នឹងនាំគ្នាចូលមកវិនិយោគលើវិស័យផលិតកម្ម។ ខ្ញុំហ៊ានថា ដូច្នេះក៏ដោយសារប្រទេសទាំងនេះសម្លឹងឃើញសក្តានុពលវៀតណាមរួចទៅហើយ ទាំងភូមិសាស្ត្រនិងកត្តាផលិតកម្ម។ ចុងក្រោយ និងសំខាន់ជាងគេសម្រាប់វៀតណាមគឺការកែទម្រង់សេដ្ឋកិច្ចក្នុងស្រុកដែលមានលក្ខណស៊ីជម្រៅជាងមុន។ ការរួមរស់ក្នុងសហគមន៍សេដ្ឋកិច្ច មានទីផ្សាតែមួយ និងមានការប្រកួតប្រជែងខ្ពស់ វាទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងជាងមុនលើការកែទម្រង់សេដ្ឋកិច្ច និងលុបចោលរាល់បញ្ហាអសកម្មនានាដែលមានក្នុងវិស័យសេដ្ឋកិច្ចវៀតណាម។ ៣. និយាយទៅសហគមន៍សេដ្ឋកិច្ចអាស៊ានជាជំហានដំបូងនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ហើយនឹងមានសហគមន៍ពីរផ្សងទៀតនៅពេលខាងមុខ។ តើលោកដែលធ្លាប់គិតទេថា សហគមន៍អាស៊ាននេះនឹងអាចក្លាយជាសហភាពអឺរ៉ុបទី២ នៅថ្ងៃណាមួយខាងមុខដោយឆ្លងផុតពីដំណាក់កាលដំបូងនេះ? ចម្លើយ៖ ខ្ញុំមិនរំពឹងថា សហគមន៍អាស៊ាននឹងអាចវិវត្តខ្លួនទៅរកសមាហរណកម្មស៊ីជម្រៅរហូតដូចសហភាពអឺរ៉ុបឡើយ។ ហើយខ្ញុំសូមលើកយកហេតុផលមួយចំនួនដែលអាចបញ្ជាក់ថា ការឈានទៅដល់កម្រិតសមាហរណកម្មស៊ីជម្រៅដូចអឺរ៉ុបជាផ្លូវវែងឆ្ងាយសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍យើង។ ហេតុផលទីមួយគឺ កម្រិតនៃការអភិវឌ្ឍ គឺចម្រុះគ្នា ហើយវិសមភាពកើតមានជាហូរហែរក្នុងចំណោមសមាជិកទាំង១០ ។ វិសមភាពនិងគម្លាតនៃការអភិវឌ្ឍនេះប៉ះពាល់ខ្លាំងណាស់ បើសិនជាអាស៊ានយើងចង់ចាប់ផ្តើមប្រើប្រាស់រូបីយវត្ថុរួមតែមួយដូចនៅអឺរ៉ុប។ ទីពីរ ប្រទេសនីមួយៗនឹងបន្តកំណត់គោលដៅផ្សេងៗគ្នាក្នុងទំនាកទំនងពាណិជ្ជកម្មទោះមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក៏ដោយចុះ។ ទាក់ទងបញ្ហានេះខ្ញុំចង់បញ្ជាក់ថា ទំនាក់ទំនងនិងការផ្សាភ្ជាប់ផ្នែកសេដ្ឋកិច្ច ក្រោមស្លាកសមាហរណកម្មសេដ្ឋកិច្ចនោះវាមានកម្រិត ហើយនិយាយឲ្យត្រង់កម្រិតទាបទៀត។ ឧទាហរណ៍ជាក់ស្តែង ប្រទេសដូចជាម៉ាឡេស៊ី និងសឹង្ហបុរីប្រហែលជានឹងបន្តនយោបាយសេដ្ឋកិច្ចដែលជួយឲ្យខ្លួនអាចប្រឡូកកាន់តែជ្រៅក្នុងទីផ្សារខាងក្រៅជាងក្នុងតំបន់។ ហើយថៃចង់បន្តរក្សាឥទ្ធិពលរបស់ខ្លួនពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ចំណែកហ្វីលីពីនឯណោះវិញ ផ្តោតសំខាន់តែលើពាណិជ្ជកម្មទ្វេភាគីជាមួយមហាអំណាចសេដ្ឋកិច្ចដូចជាអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបជាដើម ហើយប្រទេសនេះមិនសូវខ្វល់ខ្វាយពីបណ្តារដ្ឋអាស៊ានឯទៀតឡើយ។ ហេតុផលទីបី ប្រៀបធៀបជាមួយស្ថាប័នក្នុងសហភាពអឺរ៉ុប យើងប្រាកដជាឃើញច្បាស់ពីភាពខុសប្លែកខ្លាំងគ្នារវាងស្ថាប័ននយោបាយនិង សាសនាក្នុងចំណោមរដ្ឋអាស៊ាន។ ចុងក្រោយគឺយើងនិយាយពីរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងចំណោមសមាជិកអាស៊ាន ដែលយើងមើលឃើញស្រាប់ហើយ វាមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែមិនមានការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដែលអាចជំរុញឲ្យពាណិជ្ជកម្មក្នុងតំបន់វិវត្តទៅមុខបានប្រសើរឡើយ។ ៤. ជាសំណួរចុងក្រោយ ដោយសារការរះត្រដែតឡើងរបស់ចិនជារឿងសំខាន់មួយសម្រាប់ពិភពលោកនិងតំបន់ទាំងមូល។ តើលោកគិតថា ការកើនឡើងនេះអាចគ្រោះថ្នាក់សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានដែរឬទេ? ចម្លើយ៖ការកើនឡើងនៃឥទ្ធិពលរបស់មហាអំណាចចិនទាញការចាប់អារម្មណ៍ខ្លាំង មិនថាពីប្រជាជាតិអាស៊ានប៉ុណ្ណោះទេ តែពីបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់និងលើពិភលោក។ ខ្ញុំឯកភាពថា តិចឬច្រើនការរីកចម្រើនរបស់ចិននឹងបង្កបញ្ហាប្រឈមដល់សហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។ ដោយសារអំណោយផលព្រោះកម្លាំងពលកម្មថោក និងសេដ្ឋកិច្ចមាត្រដ្ឋាន ចិនអាចបានទទួលចំណេញច្រើនសន្ធឹកក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋអាស៊ានកន្លងមក។ អាស៊ានពឹងផ្អែកលើការ នាំចូលទំនិញពាក់កណ្តាលសម្រេចពីប្រទេសចិន ហើយការពឹងផ្អែកនេះក៏កើនឡើងថែមទៀត។ ការកើនឡើងនេះជាសញ្ញាអវិជ្ជមានមួយនិងជាបញ្ហាប្រឈមសម្រាប់ប្រទេសសមាជិកក្នុងប្លុកសេដ្ឋកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មផ្ទៃក្នុង.។ ផ្ទុយទៅវិញ ប្រសិនបើអាស៊ានអាចស្វែងរកវិធីសាស្ត្រសមរម្យដើម្បីសម្រួលដល់ទំនាក់ទំនងរវាងចិននិងអាស៊ានទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សមាជិកអាស៊ាននឹងអាចមានឱកាសមាសដើម្បីពង្រីការនាំចេញទៅកាន់ទីផ្សារយក្សរបស់ចិន ហើយនិងអាចជួយជំរុញឲ្យមានតុល្យភាពអំណាចនៅក្នុងតំបន់វាងមហាយក្សចិននិងសហរដ្ឋអាមេរិកថែមទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2381.txt
|
លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានតែងតាំងទីប្រឹក្សាសន្តិសុខរបស់លោក ជាប្រមុខថ្មីរបស់ទីភ្នាក់ងារចារកម្ម Mossad។ លោក Yossi Cohen នឹងឡើងជាប្រធានថ្មីរបស់ Mossad ជំនួសលោក Tamir Pardo ដែលនឹងចប់អាណត្តិនៅខែមករាខាងមុខ។ លោក Cohen នឹងក្លាយជាប្រធានទី១២របស់ទីភ្នាក់ងារ Mossad ចាប់តាំងពីបង្កើតនៅឆ្នាំ១៩៤៩។
|
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសតែងតាំងប្រធានថ្មីរបស់ស្ថាប័នចារកម្ម Mossad ។ លោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខគឺលោក Yossi Cohen សម្រាប់តំណែងសំខាន់នេះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយសរសើរលោក Yossi មានសមត្ថភាពនិងសមិទ្ធផលជាច្រើនក្នុងផ្នែកចារកម្មនេះ។ លោកបញ្ជាក់ថា គាត់មានសមត្ថភាពជាអ្នកដឹកនាំនិងជំនាញច្បាស់លាស់។ សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺមានអំណាចគ្រប់គ្រាន់ក្នុងតែងតាំងប្រមុខចារកម្ម ពីព្រោះ ទីភ្នាក់ងារ Mossad ស្ថិតក្រោមការគ្រប់គ្រង់ដោយផ្ទាល់របស់រដ្ឋាភិបាល។ ចំណែកលោក Yossi Cohen ដែលមានវ័យ៥៤ឆ្នាំនោះ បានបម្រើការក្នុង Mossadរយៈពេល ៣០ឆ្នាំមកហើយ។ លោកមានចាត់ចែងការងារក្នុងប្រទេសជាច្រើនដូចជានៅ អឺរ៉ុប មជ្ឈមិបូព៌ា អាស៊ីអាគ្នេយ៍។ ហើយលោកធ្វើជាអនុប្រធានMossad ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣ មុននិងត្រូវបានលោក នេតាន់យ៉ាហ៊ូតែងតាំងជាទីប្រឹក្សាសន្តិសុខ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2382.txt
|
មេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh) លោក Abu Bakr al-Baghdadi ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់អធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល (Angela Merkel) សម្រាប់ពានមនុស្សសំខាន់ប្រចាំឆ្នាំ( Person of the Year) ប្រចាំទស្សនាវដ្ដី Time។ នេះគឺជាលើកដំបូងក្នុងរយៈពេល២៩ឆ្នាំ ដែលមានស្ត្រីទទួលបានពាននេះ។
|
ទស្សនាវដ្ដី Time បានជ្រើសរើសអធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល (Angela Merkel) ជាជ័យលាភីលេខមួយសម្រាប់តំណែង Person of the Year ប្រចាំឆ្នាំ២០១៥នេះ។ មេដឹកនាំរូបនេះបានឈ្នះគូប្រជែងផ្សេងទៀតដូចជា ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន និងបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ជាដើម។ តែអ្វីដែលចម្លែកនោះ មេដឹកនាំក្រុមភេរវជនដែស្ហ លោក Abu Bakr al-Baghdadi បែរជាស្ថិតនៅចំណាត់លេខរៀងទី២ បន្ទាប់ពីលោកស្រី Merkel គឺនៅលើឥស្សរជនល្បីផ្សេងៗទៅទៀត។ ការជ្រើសរើសលោក al-Baghdadi ស្ថិតក្នុងលំដាប់ទី២ សម្រាប់តំណែង Person of the Year បានធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំង ដោយសារតែអំពើសាហាវឃោរឃៅរបស់ក្រុមជ្រុលនិយមដែស្ហ នាពេលកន្លងមក។ ទស្សនាវដ្ដី Time បានសរសេរក្នុងអត្ថបទខ្លួនថា យុវជនជីហាដបានមកប្រមូលផ្ដុំគ្នាតាមការហៅរបស់គាត់ (al-Baghdadi) និងប្រកាសខ្លួនជាសម្ព័ន្ធភាពនឹង al-Baghdadi ទៀតផង។ ត្រង់នេះប្រហែលមានន័យថា មេដឹកនាំក្រុមជ្រុលនិយមរូបនេះ មានសមត្ថភាពអស្ចារ្យដែលអាចប្រមូលមនុស្សជាច្រើននៅជុំវិញពិភពលោកឲ្យដើរតាមខ្លួននិងបង្កជាព្យុះភ្លៀងដែលនាំឲ្យប្រទេសមហាអំណាចវិលមុខយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលទស្សនាវដ្ដី Time បានរើសបុគ្គលមានបុគ្គលិកលក្ខណៈសាហាវបែបនេះទេ។ កាលពីឆ្នាំ១៩៣៨ ទស្សនាវដ្ដីនេះបានជ្រើសមេដឹកនាំណាស៊ីផ្ដាច់ការអាល្លឺម៉ង់លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) សម្រាប់តំណែងម្ចាស់ពាន់មនុស្សសំខាន់ប្រចាំឆ្នាំ១៩៣៨ ។ ចំណែកឯ លោកស្រី Merkel ត្រូវបានទស្សនាវដ្ដី Time លើកសរសើចំពោះការដោះស្រាយវិបត្តិនៅអឺរ៉ុបដូចជា វិបត្តជនភៀសខ្លួន បញ្ហាបំណុលក្រិច ក៏ដូចជាការប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាម។ លោកស្រី Nancy Gibbs ដែលជាប្រធានការីនិពន្ធប្រចាំទស្សនាវដ្តី Time បាននិយាយថា ៖« លោកស្រី មឺហ្កែល មានលក្ខណៈពិសេសជាច្រើនដូចជា មនុស្សធម៌ ចិត្តទូលាយ និងអត់ធ្មត់ខ្ពស់ ដែលនេះបានបង្ហាញពីភាពខ្លាំងរបស់លោកស្រីដើម្បីជួយអ្នកដទៃ ច្រើនជាងការបំផ្លាញអ្នកដទៃ»។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩២៧មកទស្សនាវដ្ដី Time បានសម្លឹងមើលបុគ្គលជុំវិញពិភពលោកដើម្បីផ្តល់ចំណាត់ថ្នាក់ជាមនុស្សសំខាន់ប្រចាំឆ្នាំ ហើយចាប់ពីពេលនោះមក មានតែស្ត្រី៤នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2383.txt
|
មីយ៉ាន់ម៉ានឹងអនុម័តសេចក្តីស្នើច្បាប់មួយ ដែលសំដៅដល់ការការពារប្រធានាធិបតី បន្ទាប់ពីចាកចេញពីតំណែង។ ច្បាប់នេះ នឹងផ្ដល់អភ័យឯកសិទ្ធិដល់ប្រធានាធិបតី ចំពោះសកម្មភាពនានា នៅពេលកំពុងស្ថិតក្នុងតំណែងនៅឡើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Irrawaddy ។
|
សេចក្តីស្នើ«ច្បាប់សន្តិសុខអតីតប្រធានាធិបតី» នឹងលេចចេញជារូបរាងនាពេលខាងមុខនេះ ក្រោយពេលដែលសំណើនេះ ត្រូវបានចេញនៅលើទំព័រកាសែតរដ្ឋរបស់មីយ៉ាន់ម៉ា។ វាក្យខណ្ឌចំនួន១៤ នៃសំណើច្បាប់នេះ បានចែងពីគោលដៅធានាសុខសុវត្ថិភាព របស់ប្រមុខរដ្ឋាភិបាលនៅពេលចូលនិវត្តន៍ ហើយសំណើច្បាប់នេះ ក៏នឹងជួយការពារប្រមុខរដ្ឋាភិបាល ពីការចោទប្រកាន់ចំពោះសកម្មភាពរបស់ខ្លួន ក្នុងពេលកាន់អំណាចទៀតផង។ ខណៈដែលមានការផ្សព្វផ្សាយជាសាធារណៈ ស្តីពីច្បាប់នេះនៅតាមបណ្ដាញសារព័ត៌មានរដ្ឋនោះ សំណើច្បាប់នេះ ត្រូវបានមើលឃើញថា ជាការបំពេញបន្ថែមទៅលើមាត្រា៤៤៥នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលបានចែងការពារអតីតឧត្តមសេនីយ៍យោធា ពីការចោទប្រកាន់ផ្លូវច្បាប់លើសកម្មភាពរបស់ពួកគេ។ លើសពីនេះទៅទៀត វាក្យខណ្ឌមួយចំនួន ក៏បានចែងការពារអតីតក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលកាន់តំណែងក្នុងរបបមុនផងដែរ។ នេះប្រហែលជាចង់សំដៅដល់ការគ្រប់គ្រងរបស់យោធាកាលពីអតីតកាល។ នៅចន្លោះឆ្នាំ១៩៨៨ ដល់ឆ្នាំ២០១១ មីយ៉ាន់ម៉ាបានស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមប្រឹក្សាសន្តិភាព និងការអភិវឌ្ឍរដ្ឋ (SPDC) និងបន្តមកទៀតគឺក្រុមប្រឹក្សារក្សាសណ្ដាប់ធ្នាប់ និងច្បាប់រដ្ឋ (SLORC) ដែលរយៈកាលនោះ ត្រូវបានក្រុមប្រទេសលោកខាងលិច រិះគន់ថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក្រុមសង្គមស៊ីវិលនៅមីយ៉ាន់ម៉ាបានបញ្ជាក់ថា ច្បាប់គួរតែមានតម្លាភាព។ លោក Aung Thein ប្រធានបណ្ដាញមេធាវីមីយ៉ាន់ម៉ានិយាយថា ថ្វីបើសភាមានសិទ្ធិអនុម័តច្បាប់នេះក៏ដោយ តែក៏ត្រូវសួរនាំសាធារណមតិដែរ។ លោកបន្ថែមថា៖ «សកម្មភាពរបស់ប្រធានាធិបតី គឺសម្រាប់ផលប្រយោជន៍ប្រជាជន។ បើវាមិនមែនសម្រាប់ប្រជាជន តែជាផលប្រយោជន៍ផ្ទាល់ខ្លួនវិញនោះ ប្រធានាធិបតី មិនគួរត្រូវបានលើកលែងទោសនោះទេ»។ ចំណែកអ្នកពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Ye Htut បាននិយាយដែរថា សំណើច្បាប់នេះ បានព្រាងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី ថេន សេន ហើយសំណើនេះ គឺយកគំរូពីច្បាប់ការពារអតីតប្រធានាធិបតីរបស់អាមេរិក។ ទាក់ទងនឹងការរិះគន់លើភាពចាំបាច់នៃសំណើនេះវិញ លោក Ye Htut ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ បានថ្លែងការពារថា៖«សមាជិកសភា នឹងជជែកដេញដោលលើសំណើនេះ។ នេះក៏ព្រោះថា វាជាការងាររបស់សភា និងជាការសម្រេចចិត្តរបស់សភា»៕ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2384.txt
|
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើសម្រេចមួយក្នុងការស្វែរកដំណោះ ស្រាយ និងបើកផ្លូវចរចាសន្តិភាព ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅស៊ីរី។ នេះ គឺជាសមិទ្ធផលលើកដំបូងហើយដែលក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងក្នុងការត្រួសត្រាយផ្លូវដើម្បីបញ្ចប់វិបត្តិស៊ីរីក្នុងរយៈពេល៥ឆ្នាំនេះ។
|
ថ្ងៃទី១៨ ធ្នូ ម្សិលមិញ សមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយលើកដំបូងដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពស្តីពីបទឈប់បាញ់ និងបញ្ចប់វិបត្តិនៅស៊ីរីផងដែរ។ ដំណោះស្រាយនេះ ត្រូវបានអនុម័តក្នុងឱកាសដែលអាមេរិកធ្វើជា ប្រធានវិលជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងដំណោះស្រាយ បានទាមទាមឲ្យភាគីពាក់ព័ន្ធនៃជម្លោះស៊ីរី បញ្ឈប់រាល់សកម្មភាពទាំងឡាយ ដែលមានទិសដៅប្រឆាំងជនស៊ីវិលជាបន្ទាន់ ហើយ ក៏បានស្នើឲ្យអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំ មួយដើម្បីឲ្យមានការជួបគ្នារវាងរដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន ជាមួយក្រុមប្រឆាំង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសន្តិភាពមួយ។ កិច្ចព្រមព្រៀងនោះ គឺជាកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងប្រព្រឹត្តឡើងនៅដើមខែមករា ឆ្នាំ២០១៦ខាងមុខនេះផងដែរ។ តែការចរចានៃកិច្ចព្រមព្រៀងនោះ មិនបានបញ្ជាក់ពីជោគវាសនារបស់លោក អាសាដ ឬក្រុមប្រឆាំងណាដែលនឹងត្រូវរួមនោះទេ។ អ្វីគួរកត់សម្គាល់នោះ ការចរចាលើកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០១៦នោះ មិនបានរាប់បញ្ចូលក្រុមរដ្ឋឥស្លាមជ្រុលនិយម(ISIL) Al-Nusra Front និងបណ្តាញក្រុមអាល់កៃដា ផងដែរ។ ក្នុងដំណោះស្រាយដដែល ក៏បានគាំទ្រចំពោះដំណាក់កាលនយោបាយចុងក្រោយនៅស៊ីរី ក្នុងការរៀប ចំឲ្យមានអភិបាលកិច្ចមួយ ដែលអាចទទួលយកបាន និងមិនប្រកាន់និកាយរបស់ស៊ីរីក្នុងរយៈ៦ខែ ដើម្បីឈានទៅរកកាធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ ក៏ដូចជាការបោះឆ្នោតមួយដែលប្រកដោយសេរី និងយុតិ្តធម៌ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេល១៨ខែបន្ទាប់ផងដែរ។ សូមបញ្ជាក់ផងដែរ អស់រយៈ៥ឆ្នាំហើយដែលវិបត្តិស៊ីរី នៅតែបន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ ជនស៊ីវិល ប្រមាណជាងម្ភៃម៉ឺននាក់ បានស្លាប់ និងរាប់លាននាក់ បានភៀសខ្លួនដើម្បីស្វែងរកទីកន្លែងដើម្បីតាំងលំនៅថ្មី ដូចជាតំបន់អឺរ៉ុបជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2385.txt
|
រុស្ស៊ីបានបដិសេធរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបង្ហាញថា កងទ័ពរុស្ស៊ីទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលរាប់រយនាក់នៅក្នុងប្រទេសស៊ីរី។ អង្គការនេះហៅការ ទម្លាក់គ្រាប់បែកនៅស៊ីរីដែលបំផ្លាញជីវិតរបស់ជនស៊ីវិលរាប់រយនាក់នោះថាជាឧក្រិដ្ឋកម្មសង្គ្រាមដែរ។
|
លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អន្តរាគមន៍តាមផ្លូវអាកាសរបស់កងទ័ពរុស្ស៊ី ក្លាយជាបញ្ហាចម្រូងចម្រាសមួយ ក្រោយពេលដែលអង្គការ លើកលែងទោសអន្តរជាតិ ចេញរបាយការណ៍មួយបង្ហាញថា ទ័ពរុស្ស៊ីទម្លាក់គ្រាប់សម្លាប់ជនស៊ីវិលច្រើនរយនាក់ ។ របាយការណ៍នេះបានហៅការសម្លាប់ជនស៊ីវិលថាជាឧក្រិដ្ឋកម្មសង្គ្រាមថែមទៀត។ របាយការណ៍នេះអះអាងថា៖« ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី នៅស៊ីរី បានសម្លាប់មនុស្សរាប់រយនាក់ដែលជាជនស៊ីវិល និងបណ្តាលឲ្យមានការខូចខាតលំនៅដ្ឋាន វិហារឥស្លាមមួយកន្លែង ផ្សារ និងទីតាំងផ្សេងទៀតផង ។ហើយការវាយប្រហារបែបនេះបង្ហាញច្បាស់ថា វាជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ»។ បើតាមស្ថាប័នខាងលើ របាយការណ៍នេះចងក្រងឡើងចាប់តាំងពីចុងខែកញ្ញា ដល់ខែវិច្ឆិកាឆ្នាំ ២០១៥ ដោយពឹងផ្អែកលើទិន្នន័យនានាពាក់ព័ន្ធការស្លាប់នៃជនស៊ីវិលនៅខេត្តមួយចំនួន មានដូចជា Homs , Idlib និងនៅ Aleppo ។ ទោះជាមានការចោទប្រកាន់យ៉ាងណាក៏ដោយរុស្ស៊ីបានទាត់ចោលការចោទប្រកាន់នេះ ហើយក្រសួងការពារជាតិដែលទទួលខុសត្រូវលើអន្តរាគមន៍នេះ សង្កត់ធ្ងន់ថា របាយការណ៍ស្ថាប័នលើកលែងទោសអន្តរជាតិ លម្អៀង និងគ្មានភស្តុតាងគ្រប់គ្រាន់ឡើយដើម្បីដាក់បន្ទុកលើការអន្តរាគមន៍របស់ខ្លួន។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov បានបកស្រាយប្រាប់អ្នកសារព័ត៌មាន Al Jazeera ថា របាយការណ៍ថ្មីរបស់ស្ថាប័នខាងលើនេះគ្មានអ្វីថ្មី ហើយគ្មានភាពរឹងមាំសម្រាប់ចោទប្រកាន់រុស្ស៊ី ហើយរុស្ស៊ីធ្លាប់ជួបបញ្ហាបែបនេះច្រើនដងមកហើយ។ លោកក៏បានទាត់ចោលការចោទប្រកាន់ដែលថារុស្ស៊ីប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះស៊ីរីផងដែរ។ រុស្ស៊ីហក់ចូលប្រឡូកក្នុងការវាយប្រហារប្រឆាំងក្រុងភេរវជនដែស្ហនៅស៊ីរី កាលពីចុងខែកញ្ញាកន្លងទៅ តែជារឿយៗ លោកខាងលិចចោទប្រកាន់ថា រុស្ស៊ីឆ្លៀតទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលលោក អាសាដ ថែមទៀត។ តាមពិតទៅ ជាធម្មតា ដែលរុស្ស៊ី ចាត់ទុក ស្ថាប័នសិទ្ធិមនុស្សខាងលើលម្អៀង ព្រោះគេកម្រឃើញ របាយការណ៍ស្រដៀងគ្នាពាក់ព័ន្ធអន្តរាគមន៍យោធារបស់លោកខាងលិចជាពិសេសហរដ្ឋអាមេរិកដែលដឹកនាំសម្ព័ន្ធអន្តរជាតិប្រឆាំងភេរវកម្មនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ឡើយត្រូវចងក្រងឡើងឡើយ។ ការវាយប្រហារនេះប៉ះពាល់ដល់ជីវិតជនស៊ីវិលខ្លាំងដែរ។ តែសហរដ្ឋអាមេរិកកន្លងមកត្រូវប្រឈមមុខការថ្កោលទោស ក្រោយយន្តហោះទ័ពអាមេរិកទម្លាក់គ្រាប់ច្រឡំលើមន្ទីរពេទ្យនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕ លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2386.txt
|
ការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលកំពុងប្រតិបត្តិការវាយកម្ទេចក្រុមរដ្ឋឥស្លាមដោយទាហានតួកគីនៅព្រំដែនតួកគី បានធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ី ខឹងសម្បារខ្លាំងដោយប្រកាសចាត់វិធានក្តៅជាច្រើនរហូតដល់ហាមប្រជាជនខ្លួនមិនឲ្យធ្វើដំណើរកម្សាន្តនៅប្រទេសតួកគី។ ការប្រឈមមុខគ្នានេះ បានបង្វែរទិសដៅថ្មីរបស់ភ្ញៀវទេសចររុស្ស៊ីមកកាន់តំបន់អាស៊ីវិញម្តង។
|
ដោយសារការប្រឈមមុខគ្នាខ្លាំងរវាងរុស្ស៊ី និងតួកគីនៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន For Tez Tour ជាក្រុមហ៊ុនទេសចរធំបំផុតរបស់រុស្ស៊ី បានប្រកាសប្តូរទិសដៅទេសចរក្នុងការដឹកនាំភ្ញៀវ ជនជាតិរុស្ស៊ីមកកាន់តំបន់អាស៊ីវិញម្តង។ តំបន់ទេសចរទាំងនោះរួមមាន នៅក្នុងប្រទេសថៃនិង ចិន។ Larissa Akhanova នាយកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន បានអះអាង ក្រុមហ៊ុនកំពុងតែផ្លាស់ប្តូរ យុទ្ធសាស្ត្រថ្មី ពោលគឺរុស្ស៊ី ត្រូវចាប់ដៃគូថ្មីដើម្បីកំណត់ទិសដៅទេសចរនៅបរទេសថ្មីសម្រាប់ភ្ញៀវ ជនជាតិរុស្ស៊ី។ យោងតាមប្រធានប្រតិបត្តិសមាគមទេសចររុស្ស៊ី លោកស្រី Maya Lomidze តំបន់ទេសចរដែលនឹង អាចមានការផ្លាស់ប្តូររាប់បញ្ចូល នៅអារ៉ាប់រួម អ៊ីស្រាអែល និង ហ្សកដានី។ លោកស្រីបានបន្ថែមទៀត ថា រុស្ស៊ីគឺជាប្រទេសធំ ហើយ កន្លងមក អេហ្ស៊ីប និងតួកគី គឺជាទិសដៅមួយដ៏បំផុតសម្រាប់ភ្ញៀវទេស ចររុស្ស៊ី។ ដោយសារតែបញ្ហាចុងក្រោយ លោកស្រី Maya Lomidze ថា ថៃអាចនឹងក្លាយជាទិសដៅទី១ និង ចិនទី២ សម្រាប់ក្រុមហ៊ុនទេសចររុស្ស៊ី។ ជាមួយគ្នានេះដែរ លោកស្រី Maya Lomidze ក៏បានសង្ឃឹមថាទិសដៅនៅអាស៊ីផ្សេងទៀតរាប់បញ្ចូលទាំងវៀតណាម នឹងអាចក្លាយជាទិសដៅទេសចរផ្នែកវប្បធម៌ផងដែរនោះ។ យ៉ាងណាក៏ដោយ មានបញ្ហាប្រឈមមួយចំនួនក្នុងការផ្លាស់ប្តូរទិសដៅនេះ ដ្បិតតម្លៃនៃការធ្វើទេសចរណ៍មកកាន់តំបន់អាស៊ី ថ្លៃជាងនៅតួកគី ដែលធ្វើភ្ញៀវទេសចររុស្ស៊ីប្រមាណ៤លាននាក់ ទាមទារឲ្យមានតម្លៃដូចគ្នា។ សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ ទាហានតួកគី បានបាញ់យន្តហោះរុស្ស៊ីដែល កំពុងតែប្រតិបត្តិវាយកម្ទេចក្រុមរដ្ឋឥស្លាមនៅក្បែរព្រំប្រទល់តួកគី។ សកម្មភាពនេះ បានធ្វើឲ្យរុស្ស៊ី ប្រកាសដាក់ទណ្ឌកម្ម ដោយបិទការនាំចូលទំនិញពីតួកគី និង ថែមទាំងបញ្ចប់នូវទិដ្ឋការក្នុងការធ្វើ ដំណើរកម្សាន្តទៅកាន់តួកគីទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2387.txt
|
ថ្ងៃទី១៨ ធ្នូ ម្សិលមិញ ប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ជាថ្មី នូវគោលជំហររបស់រដ្ឋាភិបាលអាមេរិកចង់ឲ្យប្រធានាធិបតីបាស្ហា អាល់ អាសាដ ចុះពីអំណាចនៅស៊ីរី។ ការប្រកាសនេះធ្វើឡើងចំពេលដែលប្រទេសមហាអំណាចកំពុងជជែកគ្នា នៅក្រុងញូវយ៉ក ដើម្បីរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមស៊ីរី។ ការអះអាងរបស់លោកអូបាម៉ក៏ប្រហែលដើម្បីជួយយោងមុខប្រមុខការទូត លោក ចន ឃែររី ដែលរងការរិះគន់ថា លែងចង់ឲ្យលោកអាសាដចុះពីអំណាចដែរ។
|
លោកអូបាម៉ាបានលើកឡើងថា ប្រធានាធិបតីស៊ីរីបាត់បង់ភាពស្របច្បាប់ទៅហើយ សម្រាប់ស៊ីរី។ យោងតាមលោកអូបាម៉ា ដរាបណារដ្ឋាភិបាលមិនត្រូវមតិភាគច្រើនក្នុងស្រុកចាត់ទុកថា ស្របច្បាប់ទេនោះគេមិនអាចបិទបញ្ចប់សង្គ្រាមស៊ីវិលបានឡើយ។ លោកអូបាម៉ាបន្ថែមថា លោកអាសាដត្រូវតែចុះចេញ ដើម្បីឲ្យស៊ីរី បញ្ចប់ការបង្ហូរឈាម ឬក៏ដើម្បីឲ្យគ្រប់និន្នាការអាចដំណើរការទៅមុខទៀត។ ប្រធានបទអំណាចលោកអាសាដនេះ ជាចំណុចតានតឹងរវាងអាមេរិកនិងរុស្ស៊ី ក្នុងការពិភាក្សាវិបត្តិសង្គ្រាមស៊ីរី។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេឃើញមានការរិះគន់ខ្លាំងក្លាចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែររី ដែលបង្ហាញជំហរជិតដិតនឹងក្រុងម៉ូស្គូ។ គេរិះគន់លោកថា លែងចង់ឲ្យលោកអាសាដចុះពីអំណាចឆាប់ៗដូចមុនទៀតហើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2388.txt
|
ប្រមុខរបបសឹកលោកឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទអូចា បញ្ជាក់សារថ្មីថា លោក នឹងផ្ទេរអំណាចទៅ រដ្ឋាភិបាលស៊ីវិលវិញនៅឆ្នាំ២០១៧ ។ ការផ្ទេរអំណាចនេះ គឺជាការកែទម្រង់ដំណាក់កាលទី២នៃរដ្ឋាភិបាលរបបសឹកក្នុងការស្តារស្ថិរភាពនយោយថៃឡើងវិញ និងដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ផងដែរ។
|
សល់តែជាង១ឆ្នាំទៀតតែប៉ុណ្ណោះ រដ្ឋាភិបាលរបបសឹកដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នឹងត្រូវផ្លាស់ប្តូរទៅរករដ្ឋាភិបាលស៊ីវិលហើយ។ នេះបើយោងតាមការអះអាងរបស់លោកនាយក រដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទអូចានៅថ្ងៃពុធទី២៣ ខែធ្នូ ដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ ជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ លោក ឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទ អូចា បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីថៃ ក្រោយរដ្ឋប្រហារយោធាទម្លាក់នាយករដ្ឋមន្ត្រីថៃ លោក ស្រី យីងឡាក់ ស៊ីនណាវ៉ាតត្រាតាំងពី ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៤។ ក្រោមរបបគ្រប់គ្រងដោយមេ ដឹកនាំយោធាអស់រយៈពេលជាងមួយឆ្នាំនេះ លទ្ធិប្រជាធិបតេយ្យថៃ ត្រូវធា្លក់ដល់កម្រិតសូន្យ និងសេដ្ឋកិច្ចលំដាប់ទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានការថយចុះ។ ទោះបីជារយៈជាងមួយឆ្នាំនេះស្ថានភាពនយោបាយថៃ ហាក់ដូចជាមានការរឹតត្បិតផ្នែកសេរីភាពនៃការបញ្ចេញមតិក៏ដោយ មតិស្ទាបស្ទង់ចុងក្រោយបង្ហាញថា ប្រជាជនជាង៩៩ភាគរយបានពេញចិត្ត ចំពោះការដឹកនាំប្រទេសដោយរដ្ឋាភិបាលរបបសឹក។ តែមិនមែនមានន័យថា ពួកគេគាំទ្រឲ្យលោក ប្រាយុទ្ធ ដឹកនាំរហូតនោះទេ។ យ៉ាងណាក៏ដោយ បន្ទាប់ការពន្យារពេលក្នុងការផ្ទេរអំណាចជាច្រើនដងហើយនោះ លោក ប្រាយុទ្ធ ច័ន្ទអូចា បានថ្លែងជាសាធារណៈចុងក្រោយនេះថា លោកសល់រយៈពេល១ឆ្នាំ៦ខែទៀតតែប៉ុណ្ណោះ លោកនឹងចាកចេញពីតំណែងបច្ចុប្បន្ន។ មានន័យថា រដ្ឋាភិបាលស៊ីវិលថ្មី នឹងត្រូវចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៧។ ហើយលោកប្រាយុទ្ធ ថា នេះគឺជាដំណាក់កាលទី២នៃការកែទម្រង់នៃរបបសឹក។ សួមរម្លឹកផងដែរ បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី២២ខែឧសភា លោក ប្រាយុទ្ធបានរៀបចំឲ្យមានការកែ ប្រែបទបញ្ញត្តិមួយចំនួននៃធម្មនុញ្ញថៃដើម្បីជាការស្តារស្ថានភាពនយោបាយឡើងវិញ។ តែសេចក្តី ព្រាងរដ្ឋធម្មនុញ្ញលើកដំបូងត្រូវបានច្រាន ហើយ បច្ចុប្បន្ន រដ្ឋាភិបាលថៃ បាន និងកំពុងរៀបចំគណៈកម្មាការថ្មី ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី ដើម្បីជំរុញ និងពន្លឿនសម្រាប់ការបោះឆ្នោត២០១៧ ដែលជាពេលលោកប្រាយុទ្ធ ចុះចេញពីតំណែងផងដែរ។ ទោះបីជារបបយោធា បានបើកភ្លើងខៀវក្នុងការឈានទៅរកការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីក៏ដោយ គេ មិនទាន់សម្លឹងឃើញមេដឹកនាំណាមួយដែលនឹងត្រូវមកប្រជែងក្នុងតំណែងរដ្ឋាភិបាលថ្មីនៅឡើយនោះ ទេ។ នោះក៏ព្រោះតែមេដឹកនាំកំពូលនៃនយោយបាយថៃរួមមានទាំង លោកស្រីយីងឡាក់ ស៊ីនណាវ៉ាតត្រា លោក ថាក់ស៊ីន ស៊ីនណាវ៉ាតត្រា និង លោក អាភីសីទ វីចាជីវ៉ា ជាដើមនោះ សុទ្ធសឹងតែស្ថិត ក្រោមការចោទប្រកាន់ពីតុលាការថៃ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2389.txt
|
មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសជាផ្លូវការថា កូរ៉េខាងជើងមានគ្រាប់បែកអ៊ីដ្រូសែន ដែលនេះបញ្ជាក់ថា រដ្ឋឯកោមួយនេះក្លាយជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយលើលោក។ មេដឹកនាំរូបនេះក៏បញ្ជាក់ផងដែរថា គ្រាប់បែកនេះអាចប្រើប្រាស់ដោយបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរផង។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ីដែលបានស្រង់សម្តី ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង។
|
លោក គីម ជុងអ៊ុន បានប្រកាសជាផ្លូវការថា ប្រទេសកូរ៉េខាងជើងបានសម្រេចជោគជ័យផលិតគ្រាប់បែកអ៊ីដ្រូសែន។ ហើយលោក សង្កត់ធ្ងន់ថា ប្រទេសលោកក៏អាចប្រើប្រាស់គ្រាប់បែកនេះបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យខ្លួន ប្រឆាំងរាល់ការឈ្លានពានពីបរទេស។ កូរ៉េខាងជើងចាត់ទុកថា ជោគជ័យនេះជួយឲ្យខ្លួនក្លាយជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយលើលោក។ យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសបែបនេះក្នុងពេលដែលលោកទៅទស្សនកិច្ចនិងត្រួតពិនិត្យរោងចក្រផលិតអាវុធមួយកន្លែងដែលទើបត្រូវគេបង្កើនសមត្ថភាពនិងកែលម្អរដែលមានទីតាំងនៅរដ្ឋធានីព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍នេះ។ លោក គីម ជុងអ៊ុន ថ្លែងថា៖« យើងអាចមានលទ្ធភាពសម្រេចបានជោគជ័យដោយប្រែក្លាយប្រទេសយើងជាមហាអំណាចនុយក្លេអ៊ែរ ដែលអាចការពារឯករាជ្យ និងបូរណភាពដែនដីប្រទេសយើងដោយប្រើប្រាស់អំណាចនុយក្លេអ៊ែរនិងគ្រាប់បែកអ៊ីដ្រូសែន»។ ទោះជាភាគីកូរ៉េខាងជើងបានប្រកាសបែបនេះក៏ដោយ កន្លងមកមិនទាន់មានការទទួលស្គាល់ជាផ្លូវការទេ ថារដ្ឋឯកោមួយនេះពិតជាមានសមត្ថភាពផលិតគ្រាប់បែកអ៊ីដ្រូសែននេះពិតឬអត់ទេ។ របបដឹកនាំក្រុងព្យុងយ៉ាងបានប្រកាសតាំងពីឆ្នាំ ២០០៥ ថាខ្លួនផលិតបានអាវុធនុយក្លេអ៊ែរ ហើយជាបន្តបន្ទាប់រដ្ឋមួយនេះបានបាញ់សាកល្បងអាវុធរបស់ខ្លួន ពោលគឺក្នុងឆ្នាំ ២០០៦ , ២០០៩ និង ២០១៣ ។ សហគមន៍អន្តរជាតិ បានថ្កោលទោសការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះ ហើយបានដាក់ទណ្ឌកម្មប្រឆាំងប្រទេសនេះជាបន្តបន្ទាប់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_239.txt
|
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នាថ្ងៃទី ៥ តុលា បានអំពាវនាវឲ្យយោធារក្សាស្ថិរភាព និងសន្តិសុខក្នុងប្រទេស មុនពេលព្រឹត្តិការណ៍ផ្លាស់ប្តូរអំណាច និងការបោះឆ្នោតក្នុងស្រុក។
|
នៅក្នុងសុន្ទរកថានាឯខួបលើកទី៧៩ នៃការបង្កើតកងទ័ពជាតិឥណ្ឌូណេស៊ី (TNI) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងថា អនាគតរបស់ឥណ្ឌូណេស៊ីជាប់ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន២ ដែលនឹងកើតឡើងនាពេលខាងមុខគឺ ការផ្លាស់ប្តូរជំនាន់ថ្មីនៅថ្ងៃទី២០ ខែតុលា និងការបោះឆ្នោតក្នុងស្រុកនាខែវិច្ឆិកា។ លោកប្រធានាធិបតី វីដូដូ បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កងទ័ពជាតិឥណ្ឌូណេស៊ី (TNI) ក្នុងការធានាឱ្យមានការផ្លាស់ប្តូរអំណាច និងការបោះឆ្នោតដោយរលូន។ លោកបានស្នើឱ្យ TNI រក្សាតួនាទីអព្យាក្រឹតក្នុងការបោះឆ្នោត និងរក្សាបរិយាកាសវិជ្ជមាន។ បន្ថែមពីនេះ ប្រធានាធិបតី វីដូដូ បានអំពាវនាវឱ្យ TNI រក្សាស្ថិរភាព និងសន្តិសុខរបស់ប្រទេសតាមរយៈការពង្រឹង និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសញ្ញាណាមួយដែលអាចរំខានដល់សន្តិសុខជាតិ។ នៅខួបលើកទី៧៩ នៃការបង្កើត TNI លោក ចូកូ វីដូដូ បានអះអាងថា TNI ចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមសកលដែលកំពុងកើតមាន។ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីការពារជាតិ ដែលជាប្រធានាធិបតីជាប់ឆ្នោត ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ក្នុងការធ្វើទំនើបកម្មអាវុធ លើកកម្ពស់វិស័យការពារជាតិ ពង្រឹងការទូតការពារជាតិ និងពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ី។ អំឡុងពេលនៃការប្រារព្ធខួបនៃការបង្កើតកងកម្លាំងនៅឆ្នាំនេះ កងទ័ពជាតិឥណ្ឌូណេស៊ី (TNI) បានបង្ហាញភាពរឹងមាំរបស់ខ្លួនជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំនៅកណ្តាលទីក្រុងហ្សាការតា រួមជាមួយនឹងការបង្ហាញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ជិះឆ័ត្រយោង រួមទាំងអាវុធទំនើបៗ និងឧបករណ៍ជាច្រើនដូចជារថក្រោះ ឡានដឹកទំនិញ រថពាសដែក មីស៊ីល រ៉ាដា សុទ្ធតែត្រូវបានដាក់បង្ហាញជាសាធារណៈ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2390.txt
|
ប្រមុខឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនលោក Antonio Guterres បានប្រតិកម្មនិងរិះគន់ប្រទេសមួយចំនួន ដែលមិនទទួលជនភៀសខ្លួនស៊ីរី។ ប្រតិកម្មនេះកើតឡើង ក្រោយបេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បិទទ្វារឈប់ទទួល និងចង់បណ្តេញជនភៀសខ្លួនស៊ីរី និងរដ្ឋមួយចំនួននៅអាមេរិក ដែលប្រកាសមិនទទួលជនភៀសខ្លួនស៊ីរី។
|
លោក Antonio Guterres ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញមុខរិះគន់ចំៗ ដល់អ្នកណាដែលមិនព្រមទទួលយកជនភៀសខ្លួនស៊ីរី។ ខណៈដែលជនភៀសខ្លួនស៊ីរីចំនូនជាង៤.៣លាននាក់ កំពុងរត់គេចពីសង្គ្រាមដែលអូសបន្លាយជិត៥ឆ្នាំមកហើយនោះ ប្រធាន UNHCR រូបនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ជនភៀសខ្លួនទាំងនោះ មិនគួរត្រូវគេបន្ទោសដោយសារអំពើភេរវកម្មនោះទេ។ ឆ្លៀតពេលនោះលោក Guterres ក៏បានទិតៀនថា៖«អ្នកដែលបដិសេធទទួលជនភៀសខ្លួន គឺជាសម្ព័ន្ធមិត្តរបស់ក្រុមជ្រុលនិយម ហើយការធ្វើបែបនេះ ហាក់បីដូចជាការជួយឃោសនា ឲ្យក្រុមជ្រុលនិយមរដ្ឋឥស្លាមទៅវិញទេ»។ ការនិយាយដូច្នេះរបស់ប្រធាន UNHCR ប្រហែលជាលោកចង់សំដៅដល់ការលើកឡើងលោក ដូណាល់ ត្រាំ និងរដ្ឋមួយចំនួនរបស់អាមេរិក ព្រមទាំងប្រទេសនៅអឺរ៉ុប ដែលបានប្រកាសមិនទទួលយកជនភៀសខ្លួនស៊ីរីឡើយ។ លោក Guterres បន្តថា៖« យើងមិនគួរភ្លេចទេថា ជនភៀសខ្លួនទាំងនោះ គឺជាជនរងគ្រោះ មិនមែនជាប្រភពបញ្ហានោះទេ ហើយយើងមិនគួរបន្ទោសពួកគេនោះទេ។ យ៉ាងណា លោកក៏ថ្លែងសារភាពទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែរថា អំពើភេរវកម្មអាចជ្រៀតចូលទៅក្នុងជនភៀសខ្លួនពិតមែន។ តែវាអាចជ្រៀតចូលទៅគ្រប់សហគមន៍ទាំងអស់ ហើយជាពិសេសនោះវាអាចកើតចេញពីក្នុងប្រទេសខ្លួនឯងតែម្ដង»។ យ៉ាងណាមិញ ដោយសារតែមានការវាយប្រហារជាញឹកញាប់ ពីសំណាក់ភេរវករមកលើក្រុមលោកខាងលិច ជាពិសេសការវាយប្រហារនៅប៉ារីស និងនៅកាលីហ្វរនីញ៉ា បានធ្វើឲ្យប្រទេសជាច្រើនមានការព្រួយបារម្ភជាខ្លាំង។ គឺខ្លាំងដល់ថ្នាក់មិនព្រមទទួលយកជនភៀសខ្លួនទាំងនោះ ឬកាត់បន្ថយចំនួនដែលត្រូវទទួលជាដើម ប្រសិនបើប្រទេសម្ចាស់ផ្ទះទាំងនោះយល់ថា ពួកគេអាចជាគ្រោះថ្នាក់សម្រាប់ប្រទេសខ្លួន។ ចំណែកឯនៅអាមេរិកវិញ ដូចអ្វីដែលគេបានដឹងកន្លងមក រដ្ឋមួយចំនួនរបស់អាមេរិក បានប្រកាសបិទទ្វាររបស់ខ្លួន មិនទទួលជនភៀសខ្លួនឡើយ ដោយហេតុថា ខ្លាចអំពើភេរវកម្ម ដែលអាចកើតឡើង ពីសំណាក់ក្រុមជនភៀសខ្លួនទាំងនោះ។ ចំណែកបេក្ខជនប្រធានាធិបតី មកពីបក្សសាធារណរដ្ឋលោក ត្រាំ ក៏ស្នើមិនឲ្យជនបរទេសឥស្លាម ចូលទៅទឹកដីអាមេរិកទៀតដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2391.txt
|
ក្នុងការបោះឆ្នោតជុំទី២ នៅបារាំងថ្ងៃអាទិត្យម្សិលមិញនេះ គណបក្សស្តាំនិយមជ្រុលរណសិរ្សជាតិមិនអាចឈ្នះបានសូម្បីតែមួយតំបន់ ទោះបីជាបក្សនេះបានសំឡេងគាំទ្រច្រើនក្នុងជុំទីមួយក៏ដោយ។ បរាជ័យរបស់បក្សរណសិរ្សជាតិធ្វើឲ្យលោកស្រី Marine Le Pen ខកចិត្តយ៉ាងខ្លាំង។ គណបក្សកាន់អំណាចសង្គមនិយមឈ្នះបានប្រហែល៦តំបន់ ស្របពេលគណបក្សសាធារណរដ្ឋរបស់អតីតប្រធានាធីបតីនីកូឡា សាកូហ្ស៊ី ឈ្នះបានចំនួន ៧ តំបន់។
|
យោងតាមសារព័ត៌មាន France 24 ក្នុងការបោះឆ្នោតតំបន់លើកទី២នៅបារាំង លទ្ធផលបង្ហាញថា គណបក្សស្តាំនិយមជ្រុល រណសិរ្សជាតិ មិនអាចរកជ័យជម្នះបានសូម្បីតែ ១ តំបន់ក្នុងចំណោមតំបន់ទាំង ១៣ ។ លទ្ធផលបោះឆ្នោតជុំទីពីរ ទំនងជាធ្វើឲ្យលោកស្រី Marine Le Pen ប្រធានបក្សរណសិរ្សនេះខកចិត្តខ្លាំង ព្រោះការបោះឆ្នោតជុំទីមួយសំឡេងគាំទ្របក្សទូទាំងប្រទេសមានរហូតដល់២៨ភាគរយឯណោះ។ យ៉ាងណាមិញប្រមុខបក្សនេះ បានអះអាងថា លោកស្រីនៅតែមានសង្ឃឹមខ្ពស់សម្រាប់ការបោះឆ្នោតសកល និងបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០១៧ខាងមុខ។ ស្របពេលដែលគណបក្សស្តាំនិយមជ្រុលធ្លាក់កូតរកជ័យជម្នះមិនបានសូម្បីតែមួយតំបន់ គេឃើញគណបក្សកាន់អំណាចសង្គមនិយមរបស់លោក ហ្វ្រង់ស្វ័រ ហូឡង់ នៅអាចរក្សាបានការគាំទ្រនៅតំបន់ចំនួន៦ ។ ឯគណក្សបក្សស្តាំនិយមរបស់អតីតប្រធានាធិបតីលោក នីកូឡា សាកូហ្ស៊ីឈ្នះបាន ៧តំបន់ឯណោះ។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលដែល ព្រោះក្នុងការបោះឆ្នោតជុំទី ១ គណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen រកបានសំឡេងគាំទ្របានច្រើន រហូតដល់គណបក្សកាន់អំណាចនិងគណបក្សស្តាំនិយមព្រួយបារម្ភខ្លាំងដែរ។ តាមពិតទៅ គណបក្សស្តាំនិយមជ្រុល អាចឆក់ឱកាសដណ្តើមបានការគាំទ្រច្រើននៅជុំទី១ ក៏ព្រោះបញ្ហាមួយចំនួនមានទាំង អត្រាប្រជាជនគ្មានការងារនៅតែខ្ពស់ និងភេរវកម្មក្រុងប៉ារីសកន្លងមក។ ប៉ុន្តែនយោបាយរើសអើងសាសនា និងប្រឆាំងជនអន្តោរប្រវេសន៍របស់បក្សស្តាំនិយមជ្រុលនេះ ក៏ក្លាយជាមូលហេតុដែលរុញទឹកចិត្តប្រជាពលរដ្ឋបារាំងឲ្យបោះឆ្នោតគាំទ្របក្សផ្សេងដូចគ្នា។ ការចាញ់ឆ្នោតរបស់បក្សស្តាំនិយមជ្រុលនេះ ក៏ដោយសារយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចដែរ។ មុនបោះឆ្នោតជុំទី២ គណបក្សកាន់អំណាចរបស់លោក ហ្វ្រង់ស្វ័រ ហូឡង់ បានសម្រេចដកបេក្ខជនរបស់ខ្លួនចេញពីតំបន់ Nord-Pas-de-Calais Picardie ដែលមានបេក្ខជនសំខាន់ជាក្មួយបង្កើតលោកស្រី Marine Le Pen ឈរឈ្មោះ។ ហើយគណបក្សកាន់អំណាចក៏អំពាវនាវឲ្យអ្នកគាំទ្រខ្លួនបោះឆ្នោតឲ្យគណបក្សលោក នីកូឡា សាកូហ្ស៊ីថែមទៀត។ យុទ្ធសាស្ត្របែបនេះ គេធ្លាប់ឃើញគណបក្សខាងលើប្រើប្រាស់ម្តងដែរក្នុងការបោះឆ្នោតឆ្នាំ ២០០២ នៅពេលដែលគណបក្សខាងលើអំពាវនាវឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោក Jacques Chirac ប្រឆាំងលោក Jean-Marie Le Pen ដែលឈរឈ្មោះជាប្រធានាធិបតីកាលនោះ។ ទោះជាបក្សស្តាំនិយមជ្រុលចាញ់ឆ្នោតពេលនេះក៏ដោយ នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានព្រមានថា គ្រោះថ្នាក់បង្កដោយបក្សស្តាំនិយមជ្រុលមិនទាន់ផុតឡើយ ហើយលោកបានអះអាងថា បក្សសង្គមនិយមលោកមិនស្ទាក់ស្ទើរចំពោះការអំពាវនាវឲអ្នកគាំទ្របោះឆ្នោតឲ្យគណបក្សលោក សាកូហ្ស៊ី ដើម្បីប្រឆាំងបក្សស្តាំនិយមជ្រុលឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2392.txt
|
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងកោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ។ លោកថា ដូណាល់ត្រាំ ជាមនុស្សភ្លឺស្វាង និងមានទេពកោសល្យ ហើយលើសពីនេះលោក ពូទីន ក៏ជឿជាក់ថា ត្រាំ ជា មេដឹកនាំពិតប្រាកដដែលអាចដណ្តើមកៅអីប្រធានាធិបតីអាមេរិកបាន។
|
អាចថាជារឿងគួរឲ្យអស់សំណើច ដែលបុរសខ្លាំងរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ធ្នូ ម្សិលមិញក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ។ លោក ពូទីន បានហៅលោក ដូណាល់ ត្រាំ ថាជាអ្នកនយោបាយភ្លឺស្វាង និងមានទេពកោសល្យផងដែរ។ តែមេដឹកនាំរដ្ឋាភិបាលក្រេមឡាំង ក៏ឆ្លៀតបញ្ជាក់ផងដែរថា លោកមិនផ្តោតជ្រៅក្នុងយុទ្ធសាស្ត្រទាញប្រជាប្រិយភាពដែលសេដ្ឋីអចលនទ្រព្យនេះកំពុងប្រើប្រាស់ឡើយ។ ការលើកឡើងបែបនេះ អាចជាសម្តីការពារខ្លួនរបស់បុរសខ្លាំងរុស្ស៊ី ព្រោះការកោតសរសើររបស់លោក អាចនឹងរងការរិះគន់និងថ្កោលទោស ព្រោះគេនឹងគិតថាលោក គាំទ្រនយោបាយរើសអើងពូជសាសន៍ និងសាសនារបស់លោក ដូណាល់ ត្រាំ។ ត្រលប់មកវិញ ប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន ក៏ជឿជាក់ថា សេដ្ឋីអចលនទ្រព្យនេះ ជាមេដឹកនាំពិតប្រាកដម្នាក់សម្រាប់ការប្រកួតយកកៅអីប្រធានាធិបតីអាមេរិក។ ក្រៅពីនេះ លោកក៏ប្រកាសស្វាគមន៍បំណងលោក ដូណាល់ ត្រាំ ដែលចង់ទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរឲ្យកាន់តែជិតស្និទ្ធផងដែរ។ អ្វីដែលពិសេស នេះជាលើកទីមួយ ដែលគេលឺពាក្យសរសើររបស់ប្រមុខរដ្ឋរុស្ស៊ី ចំពោះអ្នកនយោបាយអាមេរិកខាងលើ។ តែលោក ពូទីន ទំនងជាមានបំណងចង់ឆ្លើយតបទៅនឹងជំហរវិជ្ជមានចង់ស្តារទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីរបស់លោក ដូណាល់ ត្រាំប៉ុណ្ណោះ។ ក្នុងបទសម្ភាសន៍ជាច្រើនកន្លងមក បេក្ខជននាំមុខបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ នេះតែងតែព្រលយពាក្យថា ក្នុងចំណោមអ្នកនយោបាយអាមេរិកមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចធ្វើការជាមួយលោក វ៉្លាឌីមៀ ពូទីន បានដោយរលូន។ ហើយ លោកក៏ប្រកាសគាំទ្រអន្តរាគមន៍រុស្ស៊ីក្នុងទឹកដីស៊ីរីកន្លងមកដែរ ព្រោះលោកជឿជាក់ថា រុស្ស៊ីមានជំហរពិតប្រាកដក្នុងការកម្ចាត់ក្រុមភេរវជនដែស្ហ។ ថ្មីៗនេះទៀតលោក ដូណាល់ ត្រាំ ស្រាប់តែលើកឡើងពីគោលនយោបាយលើកកម្ពស់ចំណងការទូតអាមេរិក-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ក្នុងករណីដែលលោកជាប់ឆ្នោត។ ភ្លាមៗក្រោយឮសម្តីកោតសរសើរខ្លួន លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណ និងសរសើរលោក ពូទីន វិញដែរ។ លោកថ្លែងថា វាជាកិត្តិយសដ៏ធំធែង ដែលលោកទទួលបានការកោតសរសើរពីសំណាក់បុរសខ្លាំងដែលមានគេគោរពស្ងប់ស្ងែងច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ លោកថា ៖« ខ្ញុំនៅតែមានអារម្មណ៍ថា រុស្ស៊ី និងអាមេរិកគួរតែធ្វើការជាមួយគ្នាដើម្បីកម្ចាត់ភេរវជន និងស្តារឡើងវិញនូវសន្តិភាពពិភពលោកទាំងមូល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2393.txt
|
បេក្ខជនបក្សសាធារណរដ្ឋដែលនាំមុខគេលោក ដូណាល់ ត្រាំ ( Donald Trump) បន្តរកការថ្កោលទោសពី សហគមន៍អន្តរជាតិ និងអ្នកនយោបាយពិភពលោកក្រោយលោកបន្តលើកឡើងបញ្ហាចម្រូងចម្រាសពាក់ព័ន្ធបញ្ហាសាសនានិងពូជសាសន៍។ ថ្វីបើលោក បានទទួលការគាំទ្រក្នុងបក្សច្រើនជាងគេ និងអាចឈានទៅក្លាយជាបេក្ខជនតំណាងបក្សទៅប្រជែងយកតំណែងប្រធានាធិបតីក៏ដោយ គេមើលឃើញថា លោកមិនសក្តិសមនឹងដឹកនាំអាមេរិកឡើយ។ បញ្ហាចម្រូងចម្រាសបំផុតគឺ ការប្រកាសហាមប្រជាជនម៉ូស្លីមចូលទឹកដីអាមេរិកនិងការបណ្តេញជនភៀសខ្លួនស៊ីរីចេញពីសហរដ្ឋអាមេរិកពេលលោកជាប់ឆ្នោត។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ សេដ្ឋីអចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កំពុងប្រឈមការថ្កោលទោសពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងបណ្តាអ្នកនយោបាយក្នុងនិងក្រៅប្រទេស។ ម្តងជាពីរដង បេក្ខជនប្រធានាធិបតីនេះនៅបន្តលើកយកបញ្ហាចម្រូងចម្រាស ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សដែរ។ ក្រោយការវាយប្រហារដោយក្រុមភេរវជននៅ San Bernardino កាលពីដើមខែធ្នូលោក បានអំពាវនាវឲ្យមានការដាក់ចេញវិធានការហាមប្រជាជនម៉ូស្លីមទាំងអស់ដែលចង់ចូលមកកាន់ទឹកដីអាមេរិក។ ហើយបន្តមកទៀត លោកថ្លែងប្រាប់អ្នកគាំទ្រខ្លួននៅ ឡាវេកាស (Las Vegas) ថា បើលោក ជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងបណ្តេញជនភៀសខ្លួនស៊ីរីទាំងអ្នកទទួលសិទ្ធិជ្រកកោន ទឹកដីអាមេរិក។ ទោះជាមេដឹកនាំនយោបាយពិភពលោក និងសកម្មជនសិទ្ធិមនុស្សបន្តថ្កោលទោសសម្តីមេដឹកនាំនេះយ៉ាងម្តេចក្តី អ្នកនយោបាយរូបនេះបន្តការពារសំណើនិងគោលនយោបាយខ្លួនក្នុងការជជែកដេញដោលក្នុងបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ ហើយបើមើលពីទិន្នាការគាំទ្រលោក ដូណាល់ ត្រាំ ពីបណ្តាអ្នកគាំទ្របក្សសាធារណរដ្ឋ នៅតែមានការកើនឡើង ដដែល។ ប៉ុន្តែគេនៅតែមិនជឿទេ អ្នកជំនួញដ៏ម្នាក់នេះ អាចមានលទ្ធភាពកាន់កាប់តំណែងកំពូល របស់សហរដ្ឋអាមេរិកឡើយ។ ការនិយាយស្តីមិនគិត និងគ្មានហេតុផលបង្កប់អត្ថន័យរើសអើងសាសនានិងពូជសាសន៍ បញ្ជាក់ថា អ្នកជំនួញម្នាក់នេះ ពិបាកធ្វើជាអ្នកនយោបាយដ៏ខ្លាំងក្លាម្នាក់ដែលកាន់កាប់រដ្ឋបាលមហាអំណាចអាមេរិក។ ១. ដេវីដ ខេមេរ៉ូន ចម្អកឲ្យលោក ដូណាល់ត្រាំ នៅចំពោះមុខសភាអង់គ្លេស ជុំវិញបញ្ហាចម្រូងចម្រាសនេះ លោក ដេវីដ ខេមេរ៉ូន បានថ្លែងទិតៀនសម្តីលោក ដូណាល់ ត្រាំ នៅចំពោះសមាជិកសភាអង់គ្លេស នៅថ្ងៃទី១៦ ខែធ្នូម្សិលមិញ។ លោកថា សំណើរដែលហាមឃាត់ប្រជាជនម៉ូស្លីមរបស់លោក ដូណាល់ត្រាំ ជាគំនិតឆ្កួតឡប់ មានលក្ខណៈបំបែកបំបាក់ និងជាកំហុសឆ្គងមួយផង។ លោកសង្កត់ធ្ងន់ថា ប្រសិនថ្ងៃណាមួយ លោក ដូណាល់ ត្រាំ មកទស្សនកិច្ចនៅអង់គ្លេស លោកនិងប្រជាជនអង់គ្លេសឯទៀតប្រាកដជារួមគ្នាប្រឆាំងលោក ដូណាល់ ត្រាំ មិនខាន។ក្រោយពេលដែល អ្នកនយោបាយអាមេរិកខាងលើថ្លែងសុន្ទកថា ស្តីពីការហាមប្រជាជនម៉ូស្លីម ប្រជាជនអង់គ្លេស ៥៦ម៉ឺននាក់ បានចុះហត្ថលេខាលើញ្ញតិ្តប្រឆាំងមិនឲ្យលោក ដូណាល់ ត្រាំ ចូលប្រទេសអង់គ្លេស។ ប្រតិកម្មរបស់មេដឹកនាំអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនេះមិនមែនជារឿងសាមញ្ញទេ។ ដូច្នេះវាពិបាកស្រមៃឃើញ ថាតើអ្វីនឹងកើតឡើង បើសិនលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី នោះ។ កន្លងមក សូម្បីតែស្ថាប័នសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងអ្នកនយោបាយអាមេរិកទាំងពីរបក្ស បានប្រតិកម្មតប និងប្រឆាំងលោក ដូណាល់ ត្រាំ ដូចគ្នា ។ វាជាការពិតដែលថា ការជំរុញឲ្យមានការហាមឃាត់រាល់ប្រជាជនម៉ូស្លីមដែលចង់មកទឹកដីអាមេរិក និងបំណងបណ្តេញជនភៀសខ្លួនចេញពីទឹកដីអាមេរិក ជាគំនិតរើសអើង និងគ្មានហេតុអ្វីបន្តិចសោះ។ ២.ម្ចាស់ពានណូបែលសន្តិភាព ម៉ាឡាឡា (Malala) ថ្កោលទោសលោក ដូណាល់ ត្រាំ ដោយឡែក ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពនិងជាអ្នកតស៊ូទាមទារសិទ្ធិសម្រាប់ការសិក្សាឲ្យក្មេងស្រីប៉ាគីស្ថាន Malala Yousafzai ក៏ចាប់ផ្តើមថ្កោលទោសបេក្ខជននាំមុខបក្សសាធារណរដ្ឋនេះដែរ។ ក្នុងខួបរំលឹកនៃការសម្លាប់រង្គាលរបស់សិស្សសាលា នៅ Peshawar ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យក្មេងនេះ បានសម្តែងការខកចិត្តចំពោះសម្តីអ្នកនយោបាយអាមេរិកនេះ ហើយនាងបានថ្លែងប្រាប់ថា វិធានការបែបនេះ មិនបានជួយឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព និងអាចរួចផុតពីការគំរាមកំហែងពីក្រុមភេរវជនឡើយ។ ក្មេងស្រីវ័យ១៨ឆ្នាំ ដែលបានក្លាយជាសកម្មជនលើកស្ទួយការអប់រំសម្រាប់ក្មេងស្រីនៅប៉ាគីស្ថាន និងលើពិភពលោកទាំងនោះ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះនឹងរឹតតែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងជំរុញឲ្យមនុស្សមានគំនិតជ្រុលនិយមកើនឡើងដែរ។ ក្រៅពីថ្កោលទោសអ្នកនយោបាយបក្សសាធារណរដ្ឋ Malala បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយទាំងរបស់លោកខាងលិច និងខាងកើតដែលមាននិន្នាការលម្អៀង និងរើសអើងប្រជាជនម៉ូស្លីមផងដែរ។ ដរាបណាការរើសអើងប្រឆាំងសាសនានៅតែកើតមាន ការកម្ចាត់ភេរវកម្មនៅតែមិនអាចសម្រេចជោគជ័យដដែល៕ បេក្ខជនបក្សសាធារណរដ្ឋដែលនាំមុខគេលោក ដូណាល់ ត្រាំ ( Donald Trump) បន្តរកការថ្កោលទោសពី សហគមន៍អន្តរជាតិ និងអ្នកនយោបាយពិភពលោកក្រោយលោកបន្តលើកឡើងបញ្ហាចម្រូងចម្រាសពាក់ព័ន្ធបញ្ហាសាសនានិងពូជសាសន៍។ ថ្វីបើលោក បានទទួលការគាំទ្រក្នុងបក្សច្រើនជាងគេ និងអាចឈានទៅក្លាយជាបេក្ខជនតំណាងបក្សទៅប្រជែងយកតំណែងប្រធានាធិបតីក៏ដោយ គេមើលឃើញថា លោកមិនសក្តិសមនឹងដឹកនាំអាមេរិកឡើយ។ បញ្ហាចម្រូងចម្រាសបំផុតគឺ ការប្រកាសហាមប្រជាជនម៉ូស្លីមចូលទឹកដីអាមេរិកនិងការបណ្តេញជនភៀសខ្លួនស៊ីរីចេញពីសហរដ្ឋអាមេរិកពេលលោកជាប់ឆ្នោត។ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2394.txt
|
ទោះបីជាមានកិច្ចអន្តរាគមន៍ពីរុស្ស៊ី និងចិនក៏ដោយ អាមេរិកនៅតែជម្នះបើកកិច្ចប្រជុំដើម្បីពិភាក្សាពី បញ្ហានៃការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងយោងទៅតាមរបាយការណ៍ស៊ើបអង្កេតរបស់ភ្នាក់ងារ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះ ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងជើង ប្រតិកម្មខ្លាំង និងចាត់ទុកសកម្មភាពនោះថាជារឿងដែលគួរឲ្យចង់សើច។
|
កាលពីចុងសបា្ហហ៍កន្លងទៅ រដ្ឋមន្ត្រីការរបរទេសកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងទៅលើ អាមេរិក ដែលបានរៀបចំកិច្ចប្រជុំស្តីពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងតាមរបាយការណ៍របស់ ភា្នក់ងារសិទិ្ធដែលបានប្រៀបធៀបរបបក្រុងព្យុងយ៉ាង និងរបបណាស៊ី។ ការបើកកិច្ចប្រជុំនោះ ធ្វើ ឡើងក្នុងឱកាសដែលអាមេរិក ធ្វើជាប្រធានវិលជុំនៃក្រុមប្រឹក្សាសន្តិសុខ។ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅកាន់មន្ត្រីអង្គការសហប្រជាជាតិ រដ្ឋាភិបាលកូរ៉េខាងជើង ពិតជាថ្កោលទោស និងជំទាស់ដាច់ខាត ចំពោះការកោះប្រជុំដែលដឹកនាំដោយអាមេរិក នាកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខដែលមានគោលបំណងដាក់កំហុសសិទ្ធិមនុស្សទៅលើកូរ៉េ ខាងជើង ទោះបីជា មានការជំទាស់ពីប្រទេសជាច្រើន។ ក្នុងសេចក្តីថ្លែងការណ៍ដដែល ចាត់ទុកសកម្មភាពរបស់អាមេរិកថាសរបញ្ជាក់ពីភាពអាក្រក់ខ្លួន តាម រយៈ គោលនយោបាយដែលគួរឲ្យចង់សើច និងពិបាកនឹងយល់។ គោលនយោបាយនោះគឺ អាមេរិក យកលេសរឿងសិទិ្ធមនុស្សដើម្បីវាយប្រហារទៅលើកូរ៉េខាងជើង។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាង ជើង ក៏ទទួចឲ្យសហគមន៍អន្តរជាតិ ងាកទៅមើលសកម្មភាពរបស់អាមេរិកដែលតែងតែប្រើទារុណ្ឌកម្ម ទៅលើអ្នកទោស និង បញ្ហាអាមេរិក និងកូរ៉េខាងត្បូងដែលកំពុងធ្វើសមយុទ្ធយោធាគំរាមកំហែងសន្តិ សុខនៅឧបទ្វីបកូរ៉េ។ សូមរម្លឹកផងដែរថា ក្នុងនាមជាប្រធានវិលជុំរបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃទី១០ ខែធ្នូ អាមេរិក បានលើកប្រធានបទកូរ៉េខាងជើងដើម្បីពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដោយមានការគាំទ្រពី សមាជិកប្រាំបីរដ្ឋក្នុងចំណោមសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រធានបទនេះ ត្រូវបាន ជំទាស់ពីរុស្ស៊ី ចិន វ៉េណេស៊ុយអេឡា និងអង់ហ្គោឡា។ ទោះបីជាមានការជំទាស់ពីសមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខក៏ដោយ ការជំទាស់នេះ គ្មានប្រសិទ្ធភាពនោះទេ ដ្បិត កិច្ចពិភាក្សានេះ គឺគ្រាន់តែជាលើកឡើងពីរបៀបវារៈតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ប្រធានបទសិទ្ធិមនុស្សកូរ៉េខាងជើង បានក្លាយជារបៀបវារៈនៃអង្គការសហប្រជាជាតិស្ទើរតែជារៀងរាល់ឆ្នាំ។ សមាជិកភាគច្រើន បោះឆ្នោតគាំទ្រឲ្យបញ្ជូនរឿងនេះទៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ តែចុងក្រោយតែងតែត្រូវបានជំទាស់ដោយរុស្ស៊ី និងចិនតាមរយៈអំណាចវីតូ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2395.txt
|
រដ្ឋាភិបាលអាល្លឺម៉ង់បានបដិសេធសំណើរសុំជំនួយបន្ថែមដើម្បីប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh)ពីសំណាក់ក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តខ្លួន។ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានបំពេញភារកិច្ចគ្រប់គ្រាន់ក្នុងការប្រឆាំងភេរវកម្មរួចហើយ។ ការឆ្លើយតបនេះធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះក្រោយសភាអាល្លឺម៉ង់បោះឆ្នោតអនុញ្ញាតឲ្យមានការពង្រាយទ័ពនិងអាវុធទៅចូលរួមប្រយុទ្ធប្រឆាំងភេរវកម្ម។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះរដ្ឋាភិបាលអាល្លឺម៉ង់បានបដិសេធសំណើរសុំបន្ថែមជំនួយយោធាក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ។ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងបំពេញភារកិច្ចរបស់ខ្លួនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកម្ចាត់ភេរវកម្ម ហើយលោកស្រីគិតថា ការរួមចំណែកប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ។ អាល្លឺម៉ង់លើកឡើងពីការចូលរួមប្រតិបត្តិការប្រឆាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា កើតឡើងប្រហែលមួយសប្តាហ៍ក្រោយសភាអាល្លឺម៉ង់បោះឆ្នោតផ្តល់ភ្លើងបៃតងបើកផ្លូវឲ្យរដ្ឋាភិបាលក្រុងប៊ែកឡាំងបញ្ជូនទ័ពនិងសព្វាវុធទៅចូលរួមក្នុងយុទ្ធនាការប្រឆាំងក្រុមភេរវជនដែស្ហ។ អាល្លឺម៉ង់ បានសម្រេចបញ្ជូនយន្តហោះឈ្លបយកការណ៍ Tornado ចំនួន ៦គ្រឿង យន្តហោះចាក់ប្រេង កងទ័ពរហូតដល់១២០០នាក់ និងនាវាចម្បាំងមួយគ្រឿងទៅការពារនាវាដឹកយន្តហោះ Charles de Gaulle។ ការលើកឡើងរបស់អធិការបតីអាល្លឺម៉ង់នេះ អាចជាការឆ្លើយនឹងលិខិតស្នើសុំជំនួយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលផ្ញើរទៅកាន់រាល់សម្ព័ន្ធខ្លួន។ សារព័ត៌មានអាល្លឺម៉ង់ Der Speigel បានផ្សាយកាលពីថ្ងៃសៅរ៍ថា អាល្លឺម៉ង់បានទទួល លិខិតមួយច្បាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ដោយលិខិតនោះបានបញ្ជាក់ពីសំណើររបស់ក្រុងវ៉ាស៊ីនតោនទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ឲ្យបន្ថែមកងទ័ពនិងផ្តល់ការគាំទ្រផ្នែកយោធាដល់សម្ព័ន្ធអន្តរជាតិប្រឆាំងក្រុមដែស្ហនៅស៊ីរីនិងអ៊ីរ៉ាក់។ ជុំវិញលិខិតក្រសួងការពារជាតិអាមេរិកនេះ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានទទួលស្គាល់ថា មានលិខិតមួយច្បាប់ពីក្រសួងការពារជាតិអាមេរិកផ្ញើមកកាន់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Ursula von der Leyen ពិតប្រាកដមែន។ ប៉ុន្តែអ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានបន្ថែមឡើយជុំវិញខ្លឹមសារទាំងមូលនៃលិខិតមួយច្បាប់នេះ។ អាល្លឺម៉ង់ចាប់ផ្តើមត្រួតពិនិត្យមើលនយោបាយការពារជាតិរបស់ខ្លួន និងពង្រឹងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម ដើម្បីជួយសម្ព័ន្ធមិត្តបារាំងដែលរងការវាយប្រហារពីសំណាក់ក្រុមដែស្ហកាលពីថ្ងៃទី ១៣ ខែធ្នូ ម្សិលមិញនេះ៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2396.txt
|
ការសម្តែងតន្ត្រីរបស់ក្រុមស្ត្រីកូរ៉េខាងជើងMoranbong ត្រូវបានលុបចោលនូវនាទីចុងក្រោយ នៅក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យោងតាមសារព័ត៌មានប្រចាំថ្ងៃChosun Ilbo អាជ្ញាធរក្រុងប៉េកាំងបានសុំឲ្យស្ត្រីក្រុមតន្ត្រីMoranbong ចៀសវាងសម្តែងឆាកដែលមានរូបភាពមីស៊ីលនៅក្រុងប៉េកាំង។ ប៉ុន្តែ ស្ត្រីទាំងនោះប្រហែលជាសុខចិត្តចាកចេញពីទឹកដីចិន ជាជាងគោរពតាមសំណូមពរចិន។
|
ក្រុមតន្ត្រីMoranbong ជាក្រុមតន្ត្រីមានសុទ្ធតែសិល្បករស្រីៗ ជាក្រុមបង្កើតឡើងដោយលោកគឹម ជុងអ៊ុន ផ្ទាល់ ដើម្បីបង្ហាញពីការទូតបែបអាវុធយុទ្ធភណ្ឌរបស់ក្រុងព្យុងយ៉ាង។ ក្រុមនេះបានធ្វើដំណើរមកក្រុងប៉េកាំង ដើម្បីសម្តែងជាលើកដំបូង នៅក្រៅប្រទេស។ ប៉ុន្តែ ការសម្តែងត្រូវលុបចោល នៅនាទីចុងក្រោយ។ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានលើកឡើងពីប្រសាសន៍របស់មន្ត្រីកូរ៉េខាងត្បូងមួយរូប។ មន្ត្រីនោះលើកឡើងថា រឿងលុបចោលការសម្តែងនេះគឺដោយសារតែមានការមិនត្រូវគ្នា លើរូបភាពបង្ហាញការបាញ់មីស៊ីលចម្ងាយឆ្ងាយ ដែលក្រុមស្ត្រីតន្ត្រីករកូរ៉េខាងជើងត្រូវសម្តែង។ អាជ្ញាធរចិនសុំឲ្យពួកគាត់មិនសម្តែងឈុតឆាកនេះ ព្រោះថា លោកប្រធានាធិបតី ស៊ី ជីនពីង នឹងចូលរួមមើលការសម្តែងនេះដែរ។ ចិនព្រមានដែរថា បើមិនដូច្នោះទេ ប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនផ្សេងទៀតមិនមកមើលការសម្តែងនេះទេ។ ប្រហែលដូច្នេះហើយ ទើបក្រុងព្យុងយ៉ាងសម្រេចលុបចោលការសម្តែង ហើយក្រុមតន្ត្រីករនារីៗទាំងនោះក៏ចាកចេញពីទឹកដីចិនតែម្តងទៅ។ មានពាក្យចចាមអារ៉ាមថា ក្រុមតន្ត្រីករស្ត្រីកូរ៉េខាងជើងMoranbong បានចាកចេញពីចិន ដោយពាក់អាវរងារយោធាទៀតផង។ គួរបញ្ជាក់ថា ក្រុមតន្ត្រីPopមួយនេះ មានភាពល្បីល្បាញខ្លាំងក្លានៅកូរ៉េខាងជើង។ ក្រុមនេះបានយកចម្រៀងជាតិនិយម និងចម្រៀងប្រទេសលោកខាងលិចមកលាយបញ្ចូលគ្នា ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត។ មិនដឹងថា តើការលុបចោលការសំដែងនេះ នឹងធ្វើឲ្យក្រុងប៉េកាំងគិតយ៉ាងណាទេ។ បច្ចុបប្បន្ននេះ ចិនចង់ជំរុញឲ្យមានការពិភាក្សា៦ភាគី លើបញ្ហានុយក្លេអ៊ែរយោធារបស់ក្រុងព្យុងយ៉ាងឡើងវិញ។ ការចរចានេះជួបបរាជ័យកាលពីឆ្នាំ២០០៩ ដោយសារការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2397.txt
|
យប់ថ្ងៃសៅរ៍ម្សិលមិញ អាជ្ញាធរតួកគីបានប្រកាសថា នឹងបន្តដកកងទ័ពខ្លួនចេញពីទឹកដីអ៊ីរ៉ាក់។ ការប្រកាសនេះធ្វើឡើងក្រោយលោកអូបាម៉ាបានទូរសព្ទទៅប្រធានាធិបតីអ៊ែរដូហ្កាន សុំអោយចាត់វិធានការកាត់បន្ថយភាពតានតឹងជាមួយអ៊ីរ៉ាក់ជាប្រទេសជិតខាង។
|
ការប្រកាសនេះ ធ្វើឡើងម៉ឺងម៉ាត់និងភ្លាមៗតែម្តង ព្រោះម្សិលមិញនេះ លោកអូបាម៉ាបានទូរសព្ទទៅលោកអ៊ែរដូហ្កាន គូសបញ្ជាក់ពីការគោរពបូរណភាពទឹកដីអ៊ីរ៉ាក់។ គួររំលឹកថា កាលពីដើមខែធ្នូ តួកគីបានពង្រាយទាហានពី១៥០នាក់ទៅ៣០០នាក់ និងរថពាសដែកជាង២០គ្រឿង នៅបន្ទាយBachiqaភាគខាងជើងអ៊ីរ៉ាក់។ តួកគីប្រាប់ថា ធ្វើនេះក្នុងទិសដៅការពារក្រុមប្រឹក្សាយោធាខ្លួនដែលបណ្តុះបណ្តាលសកម្មជនប្រយុទ្ធអ៊ីរ៉ាក់ ក្នុងការកំចាត់ក្រុមដែស្ហ។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីរ៉ាក់ចាត់ទុកទង្វើតួកគីថា ជាការឈ្លានពានខុសច្បាប់។ អ៊ីរ៉ាក់បានផ្ញើលិខិតតវ៉ាមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីនោះមក សកម្មជននិកាយស៊ីអ៊ីតបានបាតុកម្មអោយតួកគីបញ្ចប់សកម្មភាពយោធាខ្លួន ដោយគំរាមប្រើអាវុធប្រឆាំងកងទ័ពតួកគី។ ដំបូងឡើយ ប្រធានាធិបតីអ៊ែរដូហ្កានប្រកាសមិនដកទ័ពទេ។ តែក្រោយមកទៀត ក៏សម្រេចដករថក្រោះមួយចំនួនពីអ៊ីរ៉ាក់ទៅ។ អ្វីដែលគួរចាប់អារម្មណ៍ គឺថា ពេលនេះ តួកគីហាក់ស្តាប់យោបល់អាមេរិកខ្លាំងតែម្តង ប្រហែលដោយសារតែពេលនេះ តួកគីកំពុងមានជម្លោះការទូតធ្ងន់ធ្ងរជាមួយរុស្ស៊ី។ ដូច្នេះ ចង់មិនចង់ តួកគីត្រូវតែរក្សាចំណងមិត្តជាមួយប្រទេសមហាអំណាចអាមេរិក ដើម្បីអាចការពារខ្លួនពីរុស្ស៊ី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2398.txt
|
ចុងក្រោយរដ្ឋាភិបាលកាណាដា សម្រេចដកយន្តហោះចម្បាំងចេញពីប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាម ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ពីសម្ព័ន្ធយោធាដែលកំពុងដឹកនាំដោយរដ្ឋាភិបាលអាមេរិក។ ការសម្រេចដក ទ័ពខណៈពេលដែលប្រតិបត្តិការកំពុងតែឡើងកម្តៅ គឺដើម្បីអនុវត្តដូចទៅនឹងការសន្យាររបស់លោកនាយករដ្ឋមន្ត្រី Justin Trudeau នៅអំឡុងពេលឃោសនាបោះឆ្នោត។
|
លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ រដ្ឋមន្ត្រីការបរទេសកាណាដា Stephane Dion បានបញ្ជាក់ជាថ្មីកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលកាណាដា នឹងដកយន្តហោះចម្បាំងចំនួន៦គ្រឿងពីសម្ព័ន្ធយោធាអាមេរិកដែលកំពុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមនៅស៊ីរី និង អីរ៉ាក។ ការដកទ័ពនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរឬបីសប្តាហ៍ខាងមុខនេះ។ តាមការអះអាងរបស់លោក Dion កាណាដា មានចំណែក២ភាគរយនៃប្រតិបត្តិការដែនអាកាស វាយកម្ទេចក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់។ ប្រតិបត្តិការនេះដែរ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៤មកម្ល៉េះ ពោលគឺតាំងពីកាណាដា ស្ថិតក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper ដែលមាននិន្នាការទៅរកអាមេរិក។ យ៉ាងណាក៏ដោយ ដូចដែលបានបញ្ជាក់ជាមួយនឹងអ្នកសារព័ត៌មាន ទ័ពអាកាសកាណាដា នឹងមិនមាន ទៀតទេ ក្នុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាម។ ហើយចំណាត់ការនេះ គឺជាគោលនយោបាយការ បរទេសមួយដែលលោកនាយករដ្ឋមន្ត្រីថ្មីកាណាដា Justin Trudeau ប្រើប្រាស់ដើម្បីទាក់ទាញប្រជា ប្រិយភាពរបស់ខ្លួនមុនពេលនៃការបោះឆ្នោត។ តាមពិតទៅ លោក Justin Trudeau ក៏ធ្លាប់បានប្រកាសជាច្រើនមកហើយជុំវិញនៃការកងទ័ពអាកាសចេញប្រតិបត្តិការនេះ។ ពេលដំបូងបង្អស់ គឺធ្វើឡើងនៅពេលដែលបក្សសេរីនិយមរបស់លោក បាន ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីលើបក្សកាន់អំណាចដែលធ្លាប់ដឹកនាំប្រទេសអស់រយៈពេលបីអាណត្តិ ហើយនោះ។ ហើយពេលចុងក្រោយ ដែលលោក Trudeau បានធ្វើឡើងនោះ គឺនៅក្នុងឱកាសនៃ កិច្ចប្រជុំកំពូលG20 ដែលមានវត្តមានប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ានៅទីនោះផងដែរ។ គោលនយោបាយនេះ នឹងធ្វើឲ្យប្រជាជនកាណាដា កាន់តែមានទំនុកចិត្តលើលោក Trudeau ដ្បិត លោក ហ៊ានធ្វើអ្វីដែលខ្លួនបានសន្យាកាលពីកន្លងទៅ។ ថ្វីដ្បិត កាណាដា ដកកងទ័ពអាកាសរបស់ខ្លួនចេញពីប្រតិបត្តិការក៏ដោយ កាណាដា នៅតែបន្តផ្តល់ ជំនួយ និងត្រៀមបញ្ជូនទាហានបន្ថែមដើម្បីទៅហ្វឹកហ្វឺនកងទាហានដែលកំពុងតែប្រយុទ្ធជាមួយឧទ្ទាម Kurd នៅភាគខាងជើងនៃប្រទេសអីរ៉ាក់។ អ្វីគួរកត់សម្គាល់នោះ ជំនួសការបន្តប្រតិបត្តិវាយកម្ទេចក្រុមរដ្ឋឥស្លាម លោកនាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសទទួលយកជនភៀសខ្លួនប្រមាណជាងពីរម៉ឺននាក់នៅចុងឆ្នាំ២០១៥នេះ។ តែ ចំណាត់ការនេះ ហាក់ដូចជាមិនទទួលបានការស្វាគមន៍ពីសហគមន៍អន្តរជាតិប៉ុន្មាននោះទេ ដ្បិត គេខ្លាចក្រែងក្រុមភេរវជនរដ្ឋឥស្លាមបង្កប់ខ្លួនជាមួយនឹងជនភៀសខ្លួនទាំងនោះ៕ លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2399.txt
|
ក្រសួងការបរទេសគុយបា ប្រាប់អាមេរិកថា គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅគុយបា មុនចប់អាណត្តិរបស់លោក។ ប៉ុន្តែគុយបា បញ្ជាក់ជាមុន បើគ្មានការលូកលាន់កិច្ចការផ្ទៃក្នុងគុយបាទេ ប្រមុខរដ្ឋអាមេរិកចង់មកទស្សនកិច្ចនៅគុយបា ពេលណាក៏បាន។ កន្លងមកលោក អូបាម៉ា ថា លោកចង់ជួបអ្នកគាំទ្រប្រជាធិបតេយ្យនៅរដ្ឋអាមេរិកឡាទីននេះនៅពេលលោកទៅទស្សនកិច្ចនៅគុយបា។
|
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសគុយបា ផ្ញើរសារទៅកាន់ក្រុងវ៉ាស៊ីនតោនថ្ងៃពុធទី ១៦ ខែធ្នូម្សិលមិញថា គុយបា ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែត្រូវដឹងជាមុនថាអាមេរិកគ្មានសិទ្ធិដាក់លក្ខខណ្ឌដោយលូកលាន់កិច្ចការផ្ទៃក្នុងរបស់គុយបាឡើយ។ សាររបស់ក្រសួងការបរទេសក្រុងហាវ៉ាណានេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុនគម្រប់ខួបមួយឆ្នាំនៃការឯកភាពគ្នារវាងលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្ត្រូ ដើម្បី ភ្ជាប់ចំណងការទូតឡើងវិញរវាងរដ្ឋទាំងពីរ ។ លោក Josefina Vidal នាយកការិយាល័យទទួលបន្ទុកកិច្ចការអាមេរិកប្រចាំក្រសួងការបរទេសគុយបាថ្លែងថា៖ «បើថ្ងៃណាប្រធានាធិបតីអាមេរិកសម្រេចមកទស្សនកិច្ចនៅគុយបា គុយបានឹងទទួលបានការស្វាគមន៍»។ លោកបន្ថែមថា ពាក់ព័ន្ធនឹងបំណង ប្រធានាធិបតីអាមេរិក មកទស្សនកិច្ចនៅគុយបា លោកចង់រំលឹកឡើងវិញដែរថា គុយបាមិនចរចាដាច់ខាតពីបញ្ហានានាដែលពាក់ព័ន្ធកិច្ចការផ្ទៃក្នុងរបស់គុយបា ដើម្បីគ្រាន់តែជាថ្នូរនិងការលើកស្ទួយទំនាក់ទំនងអាមេរិកនិងគុបាឡើយ។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសគុយបា ជាការឆ្លើយតបការលើកឡើងរបស់លោក អូបាម៉ា ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Yahoo កាលពីដើមសប្តាហ៍នេះ។ ប្រមុខរដ្ឋអាមេរិកនេះបានលើកឡើងថា លោកពិតជាចង់ទៅទស្សនកិច្ចនៅប្រទេសគុយបាមុនពេលលោក ចប់អាណត្តិចុងឆ្នាំក្រោយនេះ។ ប៉ុន្តែលោកបានបញ្ជាក់ច្បាស់ថា កាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់គុយបាអាចធ្វើឡើង ដរាបណាលក្ខខណ្ឌសមស្របមកដល់ ពោលគឺចំណងការទូតទ្វេភាគីកាន់តែប្រសើរឡើង ហើយទាល់តែលោក អាចមានសិទ្ធិជួបជជែកជាមួយបណ្តាក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅគុយបាថែមទៀត។ និយាយទៅ លោក បារ៉ាក់ អូបាម៉ា នៅសល់ពេលប្រហែល ៤០០ថ្ងៃប៉ុណ្ណោះដើម្បីគ្រប់គ្រងតំណែង ប្រធានាធិបតី ហើយការបោះឆ្នោតខាងមុខនេះមានអ្នកវាយតម្លៃថា បើអ្នកនយោបាយបក្សសាធារណរដ្ឋអាចមានលទ្ធភាពឡើងកាន់តំណែងប្រធានាធិបតី គោលនយោបាយការបរទេសអាមេរិកចំពោះគុយបានេះអាចនឹងប្រឈមបញ្ហា។ ចំណែកប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្ត្រូ សល់ពេលជិត ២ឆ្នាំទៀតមុនលោកប្រគល់តំណែងទៅឲ្យប្រធានាធិបតីថ្មី។ មេដឹកនាំរូបនេះចង់ឲ្យទំនាក់ទំនងជាមួយអាមេរិកប្រសើរឡើង ព្រោះទណ្ឌកម្មនិងការហ៊ុំព័ទ្ធសេដ្ឋកិច្ចនានាត្រូវដកចេញ ហើយវិស័យទេសចរណ៍ និងការនាំចេញរបស់គុយបាន ក៏នឹងប្រសើរឡើងដូចគ្នា។ ប៉ុន្តែ លោកមិនចង់ឲ្យរបបសង្គមនិយម និងការប្រមូលផ្តុំអំណាចនៃគ្រួសារត្រកូល កាស្ត្រូនេះ រងគ្រោះថ្នាក់ព្រោះតែការជ្រៀតជ្រែករបស់ក្រុងវ៉ាស៊ីនតោនទេ។ គុយបា បានសម្រេចភ្ជាប់ទំនាក់ទំនងជាមួយសត្រូវចាស់របស់ខ្លួនគឺអាមេរិកនេះ កាលពីថ្ងៃ១៧ ខែធ្នូឆ្នាំមុន ដោយ មេដឹកនាំរដ្ឋទាំងពីរបានចំណាយពេលវេលាយូរដែរដើម្បីលួចចរចាគ្នានិង ឈានទៅភ្ជាប់ទំនាក់ទំនងការទូត។ ការចរចានេះបានទទួលការជួយជ្រោមជ្រែងពីសម្តេចប៉ាប ហ្វ្រង់ស៊ីស នៃបុរីវ៉ាទីកង់ ដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_240.txt
|
ពាក្យ«លប់» មានថ្នាក់ពាក្យជានាម មានន័យថា ជាប្រដាប់ចាបសត្វមួយប្រភេទ មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្លាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់។ ឧទាហរណ៍ លប់លលក, លប់ទទា, លលកព្រៃជាប់លប់ ជាដើម។
|
ចំណែកពាក្យ«លុប» មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ, ធ្វើឲ្យវិនាស, ធ្វើឲ្យសូន្យ។ ឧទាហរណ៍ លុបអក្សរ, លុបដាន, លុបឈ្មោះ,...ជាដើម។ ប្រើក្នុងន័យបំពេញ, ជម្រៅ, រណ្ដៅឲ្យបាត់ៈ លុបរណ្ដៅ, បំពេញក្រហូង, លុបអណ្ដូង...។ ប្រើក្នុងន័យលាងសម្អាត, ជម្រះស្រលាបដោយទឹក៖ លុបមុខ, លុបខ្លួន។ ក្នុងនោះដែរ បើប្រើក្នុងប្រើប្រាស់សម្ដីផងដែរៈ សម្ដីលុបលើ, សំឡេងលុបលើគេទាំងអស់។ ពាក្យ «លុប» នេះបើប្រើក្នុងន័យនិយាយពីគុណ គេនិយាយថា លុបគុណ នៅមានន័យថា បំបាត់គុណគឺបំបាត់ឲ្យលេចឮថាគេមានគុណចំពោះខ្លួន។ ក៏ប៉ុន្តែចំពោះពាក្យ«ព្រលប់»និង«ព្រលុប» មួយណាត្រឹមត្រូវ? ចំពោះពាក្យនេះ ទោះបីពាក្យថា«លុប»មានន័យថា ធ្វើឲ្យបាត់រូប តែមិនអាចសរសេរថា«ព្រលុប»ទេ។ ពាក្យដែលត្រឹមត្រូវគឺត្រូវសរសរថា «ព្រលប់»ដែលមានន័យថា ពេលដែលទើបនឹងយប់។ ចំណែកពាក្យ«លុប»វិញ គឺមានន័យដូចនឹងពាក្យថា «លោប»ផងដែរៈ ការលុបចោល, ការបំបាត់ មិនឲ្យមាន។ ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2400.txt
|
ថ្ងៃសៅរ៍ម្សិលមិញ ជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូង មានទិសដៅកាត់បន្ថយភាពតានតឹងនឹងគ្នានោះ មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីទេ។ ក្រុងព្យុងយ៉ាងទំលាក់កំហុសលើក្រុងសេអ៊ូលពីភាពបរាជ័យនៃជំនួបនេះ។ ពេលនេះ ប្រទេសទាំង២ក៏មិនទាន់មានគម្រោងជួបគ្នាជាថ្មីទៀតដែរ។
|
ម្សិលមិញ ថ្នាក់ដឹកនាំកំពូលក្រុងព្យុងយ៉ាងនិងក្រុងសេអ៊ូលបានពិភាក្សាគ្នាពីទេសចរណ៍នៅភ្នំKumgang។ ក្រុងព្យុងយ៉ាងទាមទារអោយក្រុងសេអ៊ូលយល់ព្រមសម្រេចកិច្ចព្រមព្រៀងជំរុញវិស័យទេសចរណ៍ឡើងវិញ។ ក្រុងសេអ៊ូលក៏បានសុំអោយក្រុងព្យុងយ៉ាងធានានូវសុវត្ថិភាពសន្តិសុខអ្នកទេសចរផងដែរ។ មូលហេតុគឺដោយសារកាលពីឆ្នាំ២០០៨ អ្នកទេសចរម្នាក់បានទស្សនាភ្នំKumgang និងបានដើរហួសពីបន្ទាត់កំណត់នៃព្រំដែន។ ព្រោះតែរឿងនេះ កាលនោះ កងកម្លាំងកូរ៉េខាងជើងបានបាញ់សម្លាប់គាត់។ កូរ៉េខាងជើងទំលាក់កំហុសលើកូរ៉េខាងត្បូងថា ជាអ្នកធ្វើអោយជំនួបម្សិលមិញនេះ បរាជ័យ។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ក្រុងសេអ៊ូលបានបដិសេធមិនជជែកពីប្រធានបទសំខាន់ៗដូចជា ការរៀបចំអោយមានទស្សនកិច្ចទេសចរណ៍ឡើងវិញទេ ហើយថែមទាំងពោលពាក្យមិនត្រឹមត្រូវទៀតផង។ គួររំលឹកថា ប្រធានបទស្តីពីទេសចរណ៍នៅភ្នំKumgangនេះ ក៏ជាចំណុចដែលបង្កភាពតានតឹងរវាងបងប្អូនកូរ៉េទាំង២ដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2401.txt
|
ទោះបីជាបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បានប្រកាសបិទច្រកព្រំដែន និងផ្អាកទទួលជនភៀសខ្លួនក្រោមហេតុផលនៃចលនាភេរវកម្មក្រុមជ្រុលនិយមរដ្ឋឥស្លាម រដ្ឋាភិបាលកាណាដា នៅតែស្វាគមន៍ ចំពោះវត្តមានរបស់ជនភៀសខ្លួនស៊ីរីដោយភាពកក់ក្តៅ។ ហើយពេលនេះ ជនភៀសខ្លួនជុំទីមួយ ក្នុងចំណោមជនភៀសខ្លួនប្រមាណជាងពីរម៉ឺននាក់ដែលរដ្ឋាភិបាលកាណាដា ប្រកាសទទួលយក បានទៅដល់កាណាដាហើយ។
|
កាលពីយប់ថ្ងៃទី១០ ធ្នូ កន្លងទៅ លោកនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងកាណាដា Justin Trudeau បានចេញ ទៅទទួលស្វាគមន៍សម្រាប់វត្តមានជនភៀសខ្លួនស៊ីរី១៦៣នាក់ដោយផ្ទាល់នៅព្រលានយន្តហោះ។ វត្តមានជនភៀសខ្លួនជាងមួយរយនាក់ គឺជាការមកដល់ជុំទីមួយនៃជនភៀសខ្លួនមកពីស៊ីរីក្នុងចំណោម នៃជនភៀសខ្លួនសរុបជាងពីរម៉ឺននាក់ដែលនឹងមកកាណាដា។ ជំនួសការដកយន្តហោះចម្បាំងពីប្រតិបត្តិការវាយកម្ទេចក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអីរ៉ាក់ដែលកំពុងតែ ដឹកនាំដោយអាមេរិក កាណាដា បានប្រកាសទទួលយកជនភៀសខ្លួនស៊ីរីមករស់នៅក្នុងទឹកដីខ្លួនជាង ពីរម៉ឺននាក់។ តាមការកំណត់របស់រដ្ឋាភិបាលកាណាដា ជនភៀសខ្លួន១ម៉ឺននាក់ នឹងត្រូវមកតាំងលំនៅ នៅកាណាដានៅចុងឆ្នាំ២០១៥នេះ និង ១ម៉ឺនប្រាំពាន់នាក់ផ្សេងទៀត នឹងត្រូវមកដល់កាណាដានៅ ចុងខែកុម្ភៈឆ្នាំ២០១៦ ។ ដោយឡែក សម្រាប់ជុំទី១នៃការមកដល់នៃជនភៀសខ្លួនស៊ីរីទាំង១៦៣នាក់ ទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីនាយករដ្ឋមន្ត្រីកាណាដា។ លោក Justin Trudeau ថ្លែងទៅកាន់អ្នកសារព័ត៌មានថា « ពួកគេដែលសំដៅជនភៀសខ្លួនស៊ីរី ចុះពីយន្តហោះក្នុងនាមជាជនភៀសខ្លួន តែក្រោយពេលចាកចេញ ពីព្រលានយន្តហោះ ពួកគេនឹងទទួលបានទីកន្លែងរស់នៅជាអចិន្ត្រៃយ៍ និងការធានាថែទាំសង្គមគ្រប់បែបយ៉ាងក្នុងទឹកដីកាណាដា។ ជាពិសេសនោះ ពួកគេ នឹងទទួលបានសញ្ជាតិកាណាដាទៀតផង»។ ក្រៅពីការទទួលពីស្វាគមន៍យ៉ាងជិតស្និទ្ធពីនាយករដ្ឋមន្ត្រីកាណាដា មានប្រជាជនកាណាដាជាច្រើន ផ្សេងទៀត ក៏បានចូលស្ម័គ្រចិត្តក្នុងការជួយសម្រួលកិច្ចការមួយចំនួនក្នុងការរស់នៅ ក៏ដូចជាផ្តល់កាដូ ផងដែរ។ ប្រជាជនខ្លះ បានផ្ងើសារតាមរយៈវីដេអូថា ពួកគេពិតជាចង់ធ្វើជាមិត្តភក្តិជាមួយនឹង ជនភៀសខ្លួនស៊ីរីទៀតផង។ សូមរម្លឹកផងដែរថា ការទទួលយកជនភៀសខ្លួនរបស់លោកនាយករដ្ឋមន្ត្រីកាណាដាគឺជាគោលនយោ បាយជាតិ និងការបរទេសមួយក្នុងការប្រឆាំងនឹងភាពរើសអើង និងស្ងប់ខ្ពើមរបស់ពិភពលោក ជាពិសេសនោះទៅលើប្រជាជនឥស្លាម។ តែ លោក Justin Trudeau ក៏ធ្លាប់ត្រូវបានមេដឹកនាំពិភពលោកមួយចំនួន រិះគន់ផងដែរថា ការទទួលយកជនភៀសខ្លួនច្រើន នឹងធ្វើឲ្យកាណាដាប្រឈមនឹងការគំរាមកំហែង ដ្បិតរយៈពេលចុងក្រោយ នេះ មានក្រុមភេរវជនជ្រុលនិយមរដ្ឋឥស្លាមជាច្រើនបានបង្កប់ខ្លួនជាមួយនឹងជនភៀសខ្លួនស៊ីរីដើម្បីឆ្លៀតឱកាសធ្វើការគំរាមកំហែងដល់ពិភពលោក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2402.txt
|
គណបក្សកាន់អំណាច អេស្ប៉ាញបានបន្តឈ្នះឆ្នោតជាថ្មីទៀត ក្នុងការបោះឆ្នោតទូទៅមួយនៅថ្ងៃទី២០ ខែធ្នូ ។ គណបក្សអភិរក្សនេះឈ្នះបានកៅអីភាគច្រើននៅក្នុងសភាជាន់ទាប តែយ៉ាងណាក៏ដោយ គណបក្សនេះមិនបានទទួលសំឡេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានទេ ដោយសារគណបក្សប្រឆាំងឈ្នះបានកៅអីថែមទៀត។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ គណបក្សប្រជាជនរបស់នាយករដ្ឋមន្ត្រី Mariano Rajoy បានបន្តជ័យជម្នះរបស់ខ្លួនក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២០ ខែធ្នូម្សិលមិញនេះ។ គណបក្សអភិរក្សរបស់លោក Rajoy បានទទួលកៅអីចំនួន១២២ក្នុងចំណោមកៅអីសរុប៣៥០។ ប៉ុន្តែគណបក្សនេះ មិនបានកៅអីគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលទេ ព្រោះសំឡេងភាគច្រើនដាច់ខាតក្នុងការបង្កើតរដ្ឋាភិបាលបានគឺចំនួន១៧៥កៅអី។ បក្សដែលតាមពីក្រោយគណបក្សកាន់អំណាច គឺគណបក្សសង្គមនិយមដែលជាបក្សប្រឆាំង។ បក្សនេះទទួលបានកៅអីចំនួន៩១ ហើយគណបក្សឆ្វេងនិយម Podemos និងសម្ព័ន្ធមិត្តរបស់ខ្លួនទទួលបាន៦៩កៅអី។ ចំណែកឯគណបក្សស្ដាំនិយមកណ្ដាល Ciudadanos ទទួលបានកៅអី៤០ផងដែរ។ យោងតាមលទ្ធផលខាងលើនេះ សភាជាន់ទាបអេស្ប៉ាញនឹងមានសមាសភាពចម្រុះដោយគណបក្សជាច្រើនជាមួយសំឡេងប្រហាក់ប្រហែលគ្នា។ ហើយនេះក៏មានន័យថា ការជាប់គាំងផ្នែកនយោបាយអាចនឹងកើតមាន ពីព្រោះសភានឹងមានភាពតានតឹងខ្លាំងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះភាគច្រើនដែលមានលំនឹង។ ជាមួយតម្រូវការកៅអីចំនួន១៧៥សម្រាប់បង្កើតរដ្ឋាភិបាល ប្រហែលមានតែសម្ព័ន្ធភាពរវាងបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី Rajoy ជាមួយបក្សប្រឆាំងសង្គមនិយមទេ ដែលអាចបង្កើតរដ្ឋាភិបាលមានលំនឹងមួយបាន។ តែរឿងនេះប្រហែលជាមិនអាចទៅរួចឡើង ពីព្រោះបក្សទាំងពីរនេះជាដៃគូប្រជែងនឹងគ្នា។ យ៉ាងណាក៏ដោយ គេត្រូវរង់ចាំមើលសិន ថាតើរដ្ឋាភិបាលថ្មីនឹងមានសមាសភាពមកពីបក្សណាខ្លះ។ សូមរម្លឹកថា ការបោះឆ្នោតនេះ គឺធ្វើឡើងចំពេលដែលសេដ្ឋកិច្ច អេស្ប៉ាញ ងើបឡើងមកវិញ ដោយមានអត្រាកំណើនសេដ្ឋកិច្ចប្រហែល៣ភាគរយក្នុងឆ្នាំនេះ ហើយអត្រាអ្នកគ្មានការងារក៏ធ្លាក់ចុះផងដែរ ប៉ុន្តែអត្រាអត់ការងារនេះនៅតែខ្ពស់បើប្រៀបធៀបជាមួយប្រទេសដទៃ៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2403.txt
|
រុស្ស៊ីសម្រេចបិទផលិតចំណីអាហារដែលនាំចូលមកពីអ៊ុយក្រែន ដែលវិធានការនេះនឹងចូលជាធរមាននៅដើមឆ្នាំ ២០១៦ខាងមុខនេះ។ ក្រៅពីហាមទំនិញ រុស្ស៊ីបានជំរិតទារបំណុល និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែនផងដែរ ហើយសេដ្ឋកិច្ចអ៊ុយក្រែនដែលកំពុងត្រដរខ្យល់ស្រាប់នោះនឹងប្រឈមបញ្ហាធំ។ វិធានការក្តៅរុស្ស៊ីទាំងនេះជាការសងសឹកអ៊ុយក្រែនដែលស្រលាញ់អឺរ៉ុបជាងខ្លួន។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ចាប់ពីថ្ងៃទី១មករា ឆ្នាំ ២០១៦ តទៅ ផលិតផលចំណីអាហាររបស់អ៊ុយក្រែនលែងអាចហូរចូលទៅក្នុងទឹកដីរុស្ស៊ីបានហើយ។ នេះដោយសារ រដ្ឋាភិបាលរុស្ស៊ីសម្រេចដាក់ការហាមឃាត់លើផលិតផលចំណីអាហាររបស់អ៊ុយក្រែន ដែលវិធានការនេះជាការសងសឹកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប។ សេចក្តីសម្រេចដាក់ហាមទំនិញកសិកម្មមានវត្ថុធាតុដើម និងផលិតផលចំណីអាហាររបស់អ៊ុយក្រែននេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីរុស្ស៊ីផ្ទាល់ផងដែរ។ រុស្ស៊ីដាក់វិធានការជាន់កអ៊ុយក្រែននេះ ក្រោយពេល សហភាពអឺរ៉ុបបានសម្រេចបន្ថែមពេល៦ខែសម្រេចដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីពាក់ព័ន្ធបញ្ហាជម្លោះនៅអ៊ុយក្រែនផងដែរ នៅថ្ងៃចន្ទទី២១ ខែធ្នូម្សិលមិញ ក្រោយពេលពន្យារពេលជិតមួយសប្តាហ៍ហើយនោះ។ ភ្លាមៗនោះដែររដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមុខទិតៀនការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដោយលោកបង្ហាញជំនឿចិត្តថាអឺរ៉ុបកំពុងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពក្រុង Minsk ដែលមានគោលបំណងបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅអ៊ុយក្រែននិងបានចូលជាធរមានតាំងពីខែកុម្ភៈឆ្នាំ ២០១៥មកម្ល៉េះនោះ។ ជុំវិញវិធានការថ្មីប្រឆាំងផលិតផលអ៊ុយក្រែន នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev ) បានអះអាងថា ការហាមឃាត់ទំនិញអ៊ុយក្រែននឹងចូលជាធរមានចាប់ពីថ្ងៃ ១ខែ មករា ឆ្នាំ ២០១៦ តទៅ ហើយវាក៏ជាប់ទាក់ទងទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់សហភាពអឺរ៉ុប និងអាមេរិកដែរ។ លោកបន្ថែមថា រដ្ឋាភិបាលលោកប្រាប់អាជ្ញាធរអ៊ុយក្រែនម្តងហើយម្តងទៀតថា ការអនុវត្តកិច្ចព្រមព្រៀងជាមួយសហភា ពអឺរ៉ុបនឹងធ្វើឲ្យខាតបង់ទាំងអស់គ្នាទាំងរុស្ស៊ីនិងអ៊ុយក្រែន ហើយលោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះក៏នឹងបង្កផលប៉ះពាល់ដល់ប្រយោជន៍រុស្ស៊ី និង គ្រោះថ្នាក់ដល់សេដ្ឋកិច្ចរុស្ស៊ីផ្ទាល់។ បើតាមការវាយតម្លៃជាបឋម អ៊ុយក្រែននឹងបាត់ចំណូលជាង ១០ ពាន់លានដុល្លារ ក្រោយវិធានការនេះចូលជាធរមាន។ តាមពិតទៅនេះជាវិធានការថ្មីលើកទី២ ដែលដាក់ចេញដោយរបបក្រេមឡាំ។ កាលពីថ្ងៃពុធសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាន សម្រេចចុះហត្ថលេខាលើក្រឹត្យមួយដែលសំដៅបញ្ចប់ពាណិជ្ជកម្មសេរី និងនយោបាយអនុគ្រោះពាណិជ្ជកម្មដែលចុះជាមួយអ៊ុយក្រែនដូចគ្នា។ ក្រោយរុស្ស៊ីលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ រដ្ឋាភិបាលអ៊ុយក្រែន បានទទួលស្គាល់ថាការលុបចោលពាណិជ្ជកម្មសេរីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចអ៊ុយក្រែនប្រឈមមុខបញ្ហាធំ។ ប៉ុន្តែអ៊ុយក្រែនអះអាងថា ខ្លួននឹងទទួលយករាល់ផលអវិជ្ជមានទាំងអស់ ព្រោះខ្លួនចង់រួមរស់ជាមួយអឺរ៉ុប។ យ៉ាងណាក៏ដោយ រឿងស្មុគស្មាញមួយទៀត គឺអ៊ុយក្រែនមិនព្រមសងបំណុលរុស្ស៊ីចំនួន៣ពាន់លានដុល្លារ។ រុស្ស៊ីបង្ខំទារលុយដែលអ៊ុយក្រែនជំពាក់ខ្លួន ព្រោះខឹងខ្លាំងដែលអ៊ុយក្រែនស្រវាចាប់អឺរ៉ុប។ ឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសឲ្យអ្នកជំនាញរៀបចំសំណុំឯកសារដើម្បីប្តឹងអ៊ុយក្រែនដែលចេះតែពន្យារពេលសងលុយដូចព្យាយាមគេចមិនសងបំណុលយ៉ាងដូច្នេះ៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2404.txt
|
យប់ថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី។ សេចក្តីសម្រេចនេះផ្អែកលើកិច្ចព្រមព្រៀងដែលក្រុមជម្លោះនយោបាយលីប៊ីបានចុះហត្ថលេខារួមគ្នាកាលពីសប្តាហ៍មុន។ សេចក្តីសម្រេចនេះជាយុទ្ធសាស្ត្ររបស់សហគមន៍អន្តរជាតិដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាម ឬដែស្ហ (Daesh) ដែលកំពុងបោះទីតាំងនៅលីប៊ី។
|
ក្នុងវិបត្តិនយោបាយលីប៊ី ក្រុមប្រជែងនយោបាយធំៗ មានពីរបក្សពួក៖ គឺក្រុមឥស្លាមជ្រុលនិយមដែលបង្កើតរដ្ឋាភិបាលនៅរដ្ឋធានីទ្រីប៉ូលី និងក្រុមនយោបាយចាស់ដែលភៀសខ្លួន ទៅបង្កើតរដ្ឋាភិបាលមួយផ្សេងទៀត នៅក្រុងឆ្នេរតូប្រ៊ូក ភាគខាងកើត។ ស្របពេលលីប៊ីធ្លាក់ក្នុងភាពដុនដាប ក្រុមដែស្ហកំពុងតែបោះទីតាំង នៅលីប៊ី ក្នុងតំបន់ Syrte ឆ្នេរសមុទ្រមេឌីទែររ៉ាណេ។ ពេលនេះ ក្រុមដែស្ហកំពុងព្យាយាមពង្រីកដែនដីនៅទីតាំងប្រេងភាគខាងត្បូងប្រទេសលីប៊ី។ សេចក្តីសម្រេចអនុម័តនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រៅពីជំរុញឲ្យមានរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី ក៏មានទិសដៅជំរុញឲ្យរដ្ឋាភិបាលថ្មីនេះ កម្ចាត់ក្រុមរដ្ឋឥស្លាមផងដែរ។ ដោយឡែកតំណាងការទូតលីប៊ី នៅអង្គការសហប្រជាជាតិ ប្រាប់ថាលីប៊ីគ្មានបំណងឃើញប្រទេសលោកខាងលិច ចូលមកអន្តរាគមន៍ក្នុងទឹកដីខ្លួន ដើម្បីកម្ចាត់ក្រុមដែស្ហដូចនៅស៊ីរី និងអ៊ីរ៉ាក់ទេ។ លីប៊ីចង់ពង្រឹងសមត្ថភាពទ័ពដោយខ្លួនឯង ការពារសន្តិសុខប្រទេសដោយខ្លួនឯង។ ស្របពេលនេះដែរ បារាំងទទួលស្គាល់ថា កងកម្លាំងលីប៊ីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ចាត់ក្រុមដែស្ហ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2405.txt
|
ថ្ងៃសៅរ៍ទី ១២ ធ្នូម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហើបឲ្យដឹងថានៅម៉ាឡេស៊ីបច្ចុប្បន្ន អ្នកមាននិន្នាការគាំទ្រចលនាសង្គ្រាមជីហាតរបស់ក្រុមដែស្ហ (Daesh) នៅស៊ីរីនិងអ៊ីរ៉ាក់ មានមិនតិចជាង៥ម៉ឺនាក់ឡើយ។ បើសិនក្រុមនេះត្រូវដុសខាត់ខួរក្បាលដោយមនោគមន៍វិជ្ជាសាសនា រហូតក្លាយជាជនជ្រុលនិយម វានឹងក្លាយជាគ្រោះថ្នាក់ធំសម្រាប់ម៉ាឡេស៊ី និងអាស៊ីអាគ្នេយ៍ទាំងមូល។
|
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី Liow Tiong បានព្រមានថា គ្រោះថ្នាក់ធំ អាចនឹងបង្កឡើងដោយក្រុមអ្នកគាំទ្រចលនាក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់ឬក្រុមដែស្ហ (Daesh) ព្រោះ បច្ចុប្បន្ននេះអ្នកគាំទ្រចលនាជ្រុលនិយមនេះមានមិនតិចជាង៥ម៉ឺននាក់ឡើយនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាម សារព័ត៌មាន Aljazeera អ្នកនយោបាយម៉ាឡេស៊ីរូបនេះលើកឡើងពីចំនួនប្រជាជនម៉ាឡេស៊ីដែលមាននិន្នាការគាំទ្រក្រុមភេរវជន ពឹងផ្អែកលើរបាយការណ៍ចារកម្មរបស់ក្រុមប៉ូលិសម៉ាឡេស៊ី។ មកទល់ពេលឥឡូវនេះ ប្រជាជនម៉ាឡេស៊ីប្រហែល ១០០នាក់បានចាកចេញពីប្រទេសរួចទៅហើយដើម្បីចូលរួមក្នុងសង្គ្រាមជីហាតរបស់ក្រុមដែស្ហ ដោយពួកគេត្រូវបានពង្វក់និងអូសទាញដោយក្រុមភេរវជនទាំងនោះ។ ហើយវាជាគ្រោះថ្នាក់សម្រាប់ម៉ាឡេស៊ី ព្រោះបើសិនជនទាំងនោះត្រលប់មកវិញ ពួកគេអាចនឹងរៀបគម្រោងវាយប្រហារនិងបង្កបញ្ហាអសន្តិសុខច្រើនថែមទៀតផង។ កន្លងមក អាជ្ញាធរម៉ាឡេស៊ីបានអះអាងថា ក្រុមអ្នកមាននិន្នាការគាំទ្រចលនាជ្រុលនិយមប្រហែល ២០នាក់រួចទៅហើយត្រូវបានរងការចោទប្រកាន់និងស្ថិតក្រោមការកាត់ទោសផងដែរ។ កាលពីខែវិច្ឆិកា ក្នុងពេលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានជាស៊េរី នោះ ស្រាប់តែមានលេចធ្លាយព័ត៌មានស្តីពីគម្រោងរបស់ក្រុមភេរវជនដែលប៉ងវាយប្រហារនៅម៉ាឡេស៊ី ដោយមានពាក់ព័ន្ធជាមួយក្រុមឧទ្ទាមម៉ូរួ ក្រុម Abu Sayyaf និងក្រុមដែស្ហថែមទៀត។ ប៉ូលិសប្រហែល២ពាន់នាក់ត្រូវបានគេពង្រាយកាលនោះ ដើម្បីរឹតបន្តឹងសន្តិសុខ និងទប់ស្កាត់ បញ្ហាភេរវកម្មនេះដែរ។ ខែវិច្ឆិកាដដែល អាជ្ញាធរម៉ាឡេស៊ីក៏ដឹងពីគម្រោងរបស់ក្រុមប្រដាប់អាវុធជ្រុលនិយមម៉ាឡេស៊ីដែលកំពុងលាក់ខ្លួននៅភាគខាងត្បូងហ្វីលីពីន ដែលប៉ងបើកសាខាក្រុមរដ្ឋឥស្លាម ឬក្រុមដែស្ហប្រចាំតំបន់ អាស៊ីអាគ្នេយ៍។ ពួកគេមានមហិច្ឆតាប្រមែរប្រមូលរាល់ក្រុមប្រដាប់អាវុធនិងក្រុមភេរវជនទាំងអស់ទូទាំងតំបន់ទាំងមូល ដើម្បីពង្រឹងកម្លាំងនិងបង្កព្យុះភ្លៀង បំផ្លាញសន្តិសុខតំបន់ផង។ ឆ្លើយតបនឹងបញ្ហានេះ អ្នកជំនាញជាច្រើនបានផ្តល់យោបល់ថា ការប្រកាសគម្រោងរបស់ក្រុមប្រដាប់អាវុធនេះភាគច្រើនចង់បានលុយ ច្រើនជាងប្រែក្លាយខ្លួនជាក្រុមដែលរចនាសម្ព័ន្ធដឹកនាំបែបក្រុមភេរវកម្មពិតប្រាកដ។ ម្យ៉ាងវាពិបាកសម្រាប់ក្រុមប្រដាប់អាវុធក្នុងការពង្រឹងកម្លាំងដែរ ព្រោះតំបន់អាស៊ីអាគ្នេយ៍មិនសូវមានជម្លោះឬសង្គ្រាមស៊ីវិលដែលអាចឲ្យក្រុមនេះបង្កើនឥទ្ធិពលរបស់ខ្លួនស្រួលដូចមជ្ឈិមបូព៌ាឡើយ។ យ៉ាងណាមិញ អ្នកជំនាញក៏បានអំពាវនាវឲ្យមានការសហការគ្នាដោះស្រាយបញ្ហាសន្តិសុខនេះ។ ក្រៅមានការរឹតបន្តឹងសន្តិសុខ រដ្ឋសមាជិកក៏គួរស្វែងយល់ពី ឬសគល់នៃការកើនឡើងចលនាជ្រុលនិយម។ ដើម្បីដោះស្រាយជោគជ័យ វាជារឿងចាំបាច់ដែលត្រូវបញ្ចប់បញ្ហាអយុត្តិធម៌សង្គម បញ្ហាវិសមភាពសង្គម គម្លៀតអ្នកមានអ្នកក្រ ការរឹតត្បិតនិងកៀបសង្កត់សិទ្ធិនយោបាយជាដើមផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2406.txt
|
លោកឧត្តមសេនីយ៍មិនអ៊ុងឡាំងបានសន្យាថាយោធានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើវិស័យការពារជាតិដដែលទោះបីជារដ្ឋាភិបាលថ្មីនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយក៏ដោយ។ការអះអាងបែបនេះធ្វើឡើងដើម្បីបញ្ចប់នូវកង្វល់ប្រជាជនដែលខ្លាចក្រែងយោធានឹងធ្វើអន្តរាគមន៍រឿងនយោបាយ។ នេះបើយោងតាមសារព័ត៌មាន Irrawaddy។
|
លោក រឿន ភារុន រាយការណ៍ព័ត៌មានលម្អិតជាបន្ត៖ ការបោះឆ្នោតថ្ងៃទី០៨ ខែ វិច្ឆិកា កន្លងទៅ បានបង្ហាញហើយថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៦ ខាងមុខនេះ។ ទាំងសហគមន៍អន្តរជាតិ ទាំងមេដឹកនាំកំពូលមីយ៉ាន់ម៉ាផ្សេងៗ បានស្វាគមន៍ និង ត្រៀមសហការក្នុងផ្ទេរតំណែងដោយសន្តិវិធី។ តែស្ថាប័នយោធាមីយ៉ាន់ម៉ា ដែលជាស្ថាប័នឯករាជ្យ មិនពាក់ព័ន្ធនឹងកិច្ចការនយោបាយនោះ មិនមាន ការការផ្ទេរតំណែង ឬអំណាចទៅឲ្យរដ្ឋាភិបាលថ្មីឡើយ។ នេះ ធ្វើឲ្យប្រជាជន តែងតែមានការព្រួយបារម្ភ ខ្លាចក្រែងយោធា មិនសហការជាមួយនឹងរដ្ឋាភិបាលថ្មី ជាពិសេសជាមួយរដ្ឋាភិបាលលោក ស្រី ស៊ូជី ដែលជារដ្ឋាភិបាលដំបូងគេបង្អស់ដែលកើតចេញពីជនស៊ីវិលសុទ្ធសាធ។ ប្រវត្តិសាស្ត្រឆ្នាំ ១៩៩១ នៃការបដិសេធលទ្ធផលការបោះឆ្នោតរបស់យោធា បានបង្ហាញគំរូអាក្រក់ម្តងរួចទៅហើយ។ ពេលនោះ លោកឧត្តមសេនីយ៍ថាន់ ស្វេ បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃជ័យជម្នះរបស់បក្ស លោកស្រីអ៊ុងសាន ស៊ូជី ហើយ បានឡើងកាន់តអំណាចដោយខ្លួនឯងតែម្តង។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំងបាននិយាយតាមរយៈគណនីហ្វេសប៊ុករបស់លោកថា«ទោះបីជា រដ្ឋាភិបាលថ្មីចេញពីបក្សណា ឬ ការអនុវត្តប្រព័ន្ធនយោបាយអ្វីក៏ដោយ កាតព្វកិច្ចរបស់យោធា គឺនៅតែការពារជាតិ«។ ការអះអាងបែបនេះ បានបង្ហាញឲ្យឃើញច្បាស់ហើយថា យោធា នឹងមិនពាក់ព័ន្ធនឹងអ្នកនយោបាយឡើយ។ មេយោធាដ៏មានឥទ្ធិពលរូបនេះ ក៏បានបន្ថែមទៀតថា ការប៉ះទង្គិចគ្នា ឬប្រយុទ្ធគ្នា មិនត្រូវឲ្យមាន ខណៈពេលដែលប្រទេសកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យពហុបក្ស នោះទេ។ តែ លោកថា ប្រទេសអាចអភិវឌ្ឍដោយសន្តិភាពបាន លុះត្រាតែ ការប៉ះទង្គិចគ្នាប្រដាប់ អាវុធត្រូវបានបញ្ចប់ បើមិនដូច្នោះទេ យោធា ត្រូវតែប្រយុទ្ធដើម្បីរក្សាសន្តិសុខរបស់ប្រទេស។ ក្នុង ចំណុចនេះ លោក ទំនងជាចង់សំដៅ ស្ថាប័នយោធាមីយ៉ាន់ម៉ា គឺត្រូវតែមានឥទ្ធិពល និងមិនត្រូវស្ថិត ក្រោមការស្ថាប័ននយោបាយបានឡើយ។ នោះ ក៏ព្រោះតែ មកទល់នេះ មីយ៉ាន់ម៉ា នៅតែទទួលរងនូវ ការគំរាមកំហែងពីសំណាក់ក្រុមឧទ្ទាម៕ លោក រឿន ភារុន រាយការណ៍ព័ត៌មានលម្អិតជាបន្ត៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2407.txt
|
ចិននិងរុស្សីបានប្រឆាំងគម្រោងការរបស់អាមេរិកដែលចង់កោះប្រជុំក្រុមប្រឹក្សាសន្តិសុខលើករណីរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ នេះបើយោងតាមការប្រាប់របស់មន្ត្រីការទូតនៅអង្គការសហប្រជាជាតិ។
|
ប្រភពពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននិងរុស្សីបានចេញមុខប្រឆាំងអាមេរិកដែលចង់បើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិភាក្សាលើបញ្ហារំលោភសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង។ ផែនការកោះប្រជុំនេះបានលេចជារូបរាង ក្រោយពេលអង្គការសហប្រជាជាតិបញ្ចេញរបាយការណ៍ថា ស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើងមានលក្ខណៈដូចនឹងអ្វីដែលបានកើតឡើងកាលពីសម័យណាស៊ី។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកដែលជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំខែឆ្នូនេះ បានកោះប្រជុំសមាជិកទាំង១៥ដើម្បីពិភាក្សាករណីសិទ្ធិមនុស្សកូរ៉េខាងជើង។ ប្រទេសជាសមាជិកចំនួន៨ ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិក បានគាំទ្រការកោះប្រជុំនេះ ខណៈចិននិងរុស្សីបានឲ្យដំណឹងពីការមិនយល់ស្របចំពោះរឿងនេះ។ មន្ត្រីការទូតម្នាក់បានដកស្រង់សម្ដីមន្ត្រីទូតចិនប្រចាំUN ថា ចិនបានប្រាប់ទៅកាន់ប្រទេសសមាជិកថា ក្រុមប្រឹក្សាសន្តិសុខមិនខ្វល់ជាមួយរឿងសិទ្ធិមនុស្សទេ ហើយគួរតែផ្ដោតលើបញ្ហាសន្តិសុខវិញ។ ចំណែករុស្សីវិញបានលើកឡើងពីនីតិវិធីនៃកិច្ចប្រជុំនេះ ដោយបាននិយាយថា អាមេរិកមិនបានបញ្ចូលបញ្ហានេះទៅក្នុងរបៀបវារៈប្រចាំខែធ្នូនោះទេ។ កាលពីឆ្នាំមុន UN បានបញ្ចេញរបាយការណ៍មួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ របាយការណ៍នេះបានបង្ហាញថា មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដូចជា ជំរំឃុំខ្លួន ការធ្វើទារុណកម្មជាប្រព័ន្ធ គ្រោះអត់ឃ្លាននិងការសម្លាប់មនុស្សតាមរបៀបណាស៊ីជាដើម។ ជាមួយរបាយការណ៍ខាងលើនេះ មហាសន្និបាតUN បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខសម្រេចបញ្ជូនករណីរំលោភសិទ្ធិរបសកូរ៉េខាងជើងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាក៏ដោយ ការប៉ុនប៉ងនេះប្រហែលតែជាការស្រមើស្រមៃមួយប៉ុណ្ណោះ។ វត្តមានចិននិងរុស្សីដែលជាបងធំរបស់ទីក្រុងព្យុងយ៉ាងក្នុងក្រុមប្រឹក្សាគឺជារឿងពិបាកមួយ។ ប្រទេសទាំងពីរនេះនឹងវ៉េតូរាល់ការសម្រេចនេះជាមិនខានឡើយ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2408.txt
|
រយៈពេលចុងក្រោយនេះ អាមេរិក បានព្យាយាមពន្លេចគោលនយោបាយការបរទេសផ្តោតលើឥទ្ធិពលយោធារបស់ ខ្លួនកាន់តែច្បាស់នៅតំបន់អាស៊ីអាគ្នេយ៍។ នោះគឺ អាមេរិក បានពង្រឹងដៃគូយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅជាមួយរដ្ឋាភិបាលរដ្ឋអាស៊ានដូចជាវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងចុងក្រោយ ជាមួយសិង្ហបុរី ផងដែរ។ សកម្មភាពនេះ គឺពិតជាធ្វើឲ្យចិន មិនសប្បាយចិត្តប៉ុន្មាននោះទេ ដ្បិតចិន ក៏ជាមហាអំណាចមួយដែលកំពុងតែមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកស្រាប់នោះ។
|
គោលនយោបាយការបរទេសយោធាអាមេរិក កំពុងតែវាយលុកខ្លាំងមកតំបន់អាស៊ីអាគ្នេយ៍ ខណៈចិន កំពុងតែពង្រីកអំណាចនៅក្នុងតំបន់ ក៏ជាដូចជាកំពុងតែមានជម្លោះដែនអធិបតេយ្យជាមួយនឹងរដ្ឋអាស៊ានផងដែរនោះ។ វត្តមាននេះ អាចជាការពង្រឹងគោលនយោបាយការបរទេសឲ្យកាន់តែស៊ីជម្រៅ ឬ ក៏អាចជាឆ្លៀតឱកាសមួយរបស់អាមេរិកក្នុងការប្រឆាំងនឹងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ១. អាមេរិក បានធ្វើអ្វីខ្លះជាមួយរដ្ឋអាស៊ានលើវិស័យយោធា? កន្លងមក គេបានឃើញច្បាស់ហើយថា អាមេរិក បានចងសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយរដ្ឋអាស៊ាន មួយចំនួនដូចជាហ្វីលីពីន និងវៀតណាម ដ្បិតប្រទេសទាំងនេះកំពុងតែប្រឈមមុខជាមួយចិន ខ្លាំងលើជម្លោះដែនសមុទ្រ។ ហើយអ្វីដែលគេដឹងច្បាស់នោះគឹអាមេរិក បានរៀបចំលំហាត់យោធា ហើយចុងក្រោយនេះ ក្នុងឱកាសកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាហ្វិកនៅហ្វីលីពីន អាមេរិក បានប្រកាសផ្តល់ជំនួយ២៥០លានដុល្លាអាមេរិកក្នុងរយៈពេល២ឆ្នាំសម្រាប់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខ ដែនសមុទ្រ។ រដ្ឋសម្ព័ន្ធមិត្តទាំងនោះ រួមានហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ ការផ្តល់ជំនួយដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខដែនសមុទ្រនេះដែរ គឺគ្មានអ្វីក្រៅពី ការការពារការវាតទីរបស់ចិននៅដែនសមុទ្រនោះទេ។ មួយវិញទៀត កាលពីដើមសប្តាហ៍នេះ សិង្ហបុរី និងអាមេរិក ក៏បានបង្ហាញគោលជំហរមួយយ៉ាង ជិតស្និទ្ធគួរកត់សម្គាល់។ នោះគឺ រដ្ឋាភិបាលសិង្ហបុរី បានអនុញ្ញាតឲ្យមានការពង្រាយយន្តហោះស៊ើបការណ៍ប្រភេទ P8 Poseidon របស់អាមេរិកនៅសិង្ហបុរី ដើម្បីគាំទ្រដល់ប្រតិបត្តិការការពារដែនសមុទ្រ។ លើសពីនេះទៅទៀត សិង្ហបុរី ថែមទាំង បានទទួូចឲ្យអាមេរិក បង្ហាញពីតួនាទីរបស់ខ្លួនឲ្យកាន់តែច្បាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។ ភាពស្និទ្ធស្នាលរបស់រដ្ឋអាស៊ានជាមួយអាមេរិក បានបង្ហាញឲ្យឃើញច្បាស់ហើយថា រដ្ឋអាស៊ាន ភាគច្រើន ត្រូវការវត្តមានរបស់អាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជាតុល្យភាពនៃអំណាចយោធា ព្រោះបើបណ្តោយចិនពង្រីកអំណាចកាន់ខ្លាំង វានឹងធ្វើឲ្យមានការគំរាមកំហែងក្នុងតំបន់។ ២. ចិន មិនទាន់ខ្លាច តែមិនព្រងើយចំពោះគោលនយោបាយអាមេរិកនៅអាស៊ីអាគ្នេយ៍ ទោះបីជាអាមេរិក បានព្យាយាមពង្រីកឥទ្ធិពលយោធាមកក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំងយ៉ាងណា ក៏ដោយ ចិន ហាក់ដូចនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។ សូម្បីកាលពីចុងខែកញ្ញា និងដើមខែតុលាកន្លងទៅ អាមេរិកបានបញ្ជួនទាំងនាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់មកកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង តែចិនមិនប្រតិកម្មតាមរយៈ ការបញ្ជូន កងទ័ពដើម្បីប្រឈមវត្តមានអាមេរិកដែរ។ តែចិន គ្រាន់តែព្រមានតាមពាក្យសម្តីថា វាអាចនឹងមានការប៉ះទង្គិចគ្នា បើអាមេរិកហ៊ានធ្វើសកម្មភាពដដែលនៅក្នុងសមុទ្រចិនខាងត្បូង។ ដោយឡែក ជុំវិញកិច្ចសហការពង្រាយកងទ័ពអាមេរិក នៅសិង្ហបុរីចុងក្រោយ ចិន មិនទាន់ភ្ងាក់ផ្អើលនោះទេ តែចិនក៏មិនអាចមិនខ្វាយខ្វល់បានដែរ។ រដ្ឋមន្ត្រីការពារជាតិចិន បានអះអាងថារដ្ឋាភិបាលចិន កំពុងតែតាមដានការវិវត្តនៃស្ថានភាព និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យយោធា នឹងផ្តល់ផលចំណេញសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តែមិនមែនជាការគំរាមកំហែងឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2409.txt
|
កូរ៉េខាងជើង តែងតែប្រកាសសង្គ្រាមនៅពេលដែលស្ថានភាពក្នុងតំបន់ឧបទ្វីបកូរ៉េ មានភាពតានតឹង។ តែចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបរិស្ថាន ដែលសំដៅការប្រែប្រួល អាកាសធាតុ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រកាសសង្គ្រាមមួយថ្មីផងដែរ។ នោះគឺ សង្គ្រាមប្រឆាំង «ការកាប់ព្រៃឈើ»។
|
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានអះអាងថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើសង្គ្រាមប្រឆាំងការកាប់ព្រៃឈើដែលមានគោលបំណងផ្សារភ្ជាប់កូរ៉េខាងជើងទៅនឹងចំណាត់ការរបស់ពិភពលោកលើបញ្ហាបរិស្ថាន។ការអះអាងបែបនេះធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុក្នុងក្រុងប៉ារីសកាលពីថ្ងៃម្សិលមិញ។ លោក Ri Su Yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ សង្គ្រាមប្រឆាំងការកាប់ព្រៃឈើរបស់លោក គីម ជុងអ៊ុន គឺសំដៅលើគម្រោងនៃការប្រែក្លាយតំបន់ភ្នំទាំងអស់របស់កូរ៉េខាងជើងឲ្យទៅជា ភ្នំមាសដែលពោរពេញទៅដោយព្រៃឈើក្រាស់។ លោក Ri បានបន្ថែមទៀតថា កូរ៉េខាងជើង មានគម្រោងបញ្ចប់ការដាំដើមឈើច្រើនបំផុតនៅក្នុងរយៈពេល១ទសវត្សរ៍ ដែលគម្រោងនេះ នឹងជួយទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលផងដែរ។ សូមបញ្ជាក់ផងដែរថា មេដឹកនាំកំពូលរបស់ពិភពលោកប្រមាណ១៩៥ប្រទេស កំពុងពិភាក្សាគ្នាក្នុង ការស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកិច្ចប្រជុំកំពូលក្នុងក្រុង ប៉ារីស។ ប្រទេសអភិវឌ្ឍន៍ សន្យាផ្តល់ជំនួយ ខណៈ ប្រទេសកំពុងអភិវឌ្ឍន៍ ប្តេជា្ញ រួមចំណែកកាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់ និងការបញ្ចេញឧស្ម័នពុល។ តែរឿងគួរភ្ងាក់ផ្អើល និងកត់សម្គាល់នោះ រដ្ឋឯកោកូរ៉េខាងជើង ដែលជាភាគីនៃអនុសញ្ញាស្តីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ បានចេញចំណាត់ការយ៉ាងមុតមាំក្នុងការផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មជាមួយនឹងចំណាត់ការពិភពលោកតាមរយៈគោលនយោបាយមួយដែលមានឈ្មោះថាសង្គ្រាមប្រឆាំងការកាប់ព្រៃឈើនោះឯង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_241.txt
|
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានផ្ញើរសារជូនពររូបខ្លួន។
|
លោកស្រី ផែថងថាន ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋថៃទី៣១ នៅថ្ងៃទី១៨ ខែសីហា។ ក្នុងនាមជាប្រទេសជិតខាងដែលមានទំនាក់ទំនងគ្នាជិតស្និទ្ធ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ទើបកាន់តំណែងជិត១ឆ្នាំ បានផ្ញើសារអបអរសាទរ លោកស្រី ផែថងថាន ដំបូងគេក្នុងចំណោមមេដឹកនាំប្រទេសនានា។ ក្នុងសារលិខិតអបអរសាទរ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីស្មារតីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុង និងក្រៅតំបន់។ ទន្ទឹមនេះ ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ក៏បានផ្ញើសារអបអរលោកស្រី ផែថងថាន ដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ៖«ក្នុងនាមជាប្រទេសជិតខាងដ៏ល្អ យើងបានសហការលើបញ្ហាផ្សេងៗដែលមានផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់អ្នកជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ អ្នកនឹងបន្តពង្រឹងទំនាក់ទំនងរបស់យើងបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសជាតិយើងទាំងពីរ»។ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត ជឿថាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែរឹងមាំ ឆ្លើយតបនឹងសារអបសាទររបស់ថ្នាក់នាំកម្ពុជា លោកស្រី ផែថងថាន បានបង្ហោះសារតាមបណ្តាញ X នាថ្ងៃទី១៩ ខែសីហា ដោយបានសរសើរដោយស្មោះចំពោះ សម្តេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ដែលបានផ្ញើសារអបអរលោកស្រីដំបូងគេក្នុងចំណោមមេដឹកនាំបរទេស។ លោកស្រី ផែថងថាន បានបញ្ជាក់ថា ថៃ និងកម្ពុជា ជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្រ្ត។ នាយករដ្ឋមន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ៖« នៅពេលដែលយើងខិតជិតដល់ខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំក្រោយ ខ្ញុំបានប្តេជ្ញាចិត្តថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កម្រិតខ្ពស់ថ្មី»។ គួរបញ្ជាក់ថា លោកស្រី ផែថងថាន ជាថ្នាក់នាំបក្សភឿថៃ មានអាយុ ៣៧ឆ្នាំ ជាកូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានក្លាយជានាយករដ្ឋមន្រ្តីថៃទី៣១ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃដកចេញពីតំណែង។ ទំហំពាណិជ្ជកម្ពុជា-ថៃ មានតម្លៃ ២,៤ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែឆ្នាំនេះ កើនឡើង ៨,៦ភាគរយ ធៀបគ្រាដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួនជិត ៥០០លានដុល្លារ ខណៈការនាំចូលមកវិញមានជាង ១,៩ពាន់លានដុល្លារ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2410.txt
|
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy បានស្នើឲ្យមានការសន្ទនាជាមួយគណបក្សដទៃក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ។ បក្សប្រជាជនរបស់លោក Rajoy មិនបានទទួលសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែឯងបានទេ ដូច្នេះមានតែស្វះស្វែងរកការសហការពីពីបក្សដទៃតែប៉ុណ្ណោះ។
|
លោកនាយករដ្ឋមន្ត្រី Mariano Rajoy នៅថ្ងៃចន្ទ ទី២១ បានស្នើឲ្យមានការសន្ទនាគ្នារវាងគណបក្សដែលមានសំឡេងក្នុងសភាដើម្បីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះមួយ ។ លោក Rajoy ថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតជាលើកដំបូង ក្រោយការបោះឆ្នោតដែលបានបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាចក្នុងចំណោមអ្នកបោះឆ្នោតអេស្ប៉ាញ និងងាកមកគាំទ្របក្សប្រឆាំងក៏ដូចជាបក្សដទៃទៀត។ ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ គណបក្សប្រជាជនរបស់លោក Rajoy ទទួលបានកៅអីតែ១២៣ប៉ុណ្ណោះ ពោលគឺមិនគ្រប់ក្នុងការបង្កើតរដ្ឋាភិបាលតែឯងបានទេ ។ នេះមានន័យថា លោក Rajoy ត្រូវស្វែងរកការគាំទ្រពីដៃគូដើម្បីឲ្យបានគ្រប់ចំនួន១៧៥កៅអីដែលវាចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាល។ ប៉ុន្តែលោក Rajoy បានដាក់លក្ខខណ្ឌថា លោកព្រមបង្កើតរដ្ឋាភិបាលតែជាមួយបក្សណាដែលការពារឯកភាពជាតិអេស្ប៉ាញឬការពារការប្ដេជ្ញាចិត្តចំពោះអឺរ៉ុបតែប៉ុណ្ណោះ ។ លោកបន្ថែមថា៖« អេស្ប៉ាញមិនអាចតស៊ូនឹងរយៈពេលដែលមិនច្បាស់លាស់នោះបានទេ ព្រោះវានឹងប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេសនេះនាពេលកន្លងមក» ។ យ៉ាងណាមិញ ទោះជាមានការអំពាវនាវពីសំណាក់លោក Rajoy មានគណបក្សចំនួនពីរ បានបដិសេធសហការជាមួយនាយករដ្ឋមន្ត្រីរូបនេះទៅហើយ ។ គណបក្សសង្គមនិយមដែលទទួលបានកៅអីចំនួន៩០នោះមិនគាំទ្រលោក Rajoy ទេព្រោះជាដៃគូប្រជែងនឹងគ្នា។ ចំណែកគណបក្ស Ciudadanos ដែលទទួលបានកៅអីចំនួន៤០ ក៏មិនចូលរួមជាមួយគណបក្សប្រជាជនដែរ ។ ពេលនេះលោកនាយករដ្ឋមន្ត្រីវ័យ៦០ឆ្នាំរូបនេះកំពុងតែឯកោមែនទែនហើយ ព្រោះមិនអាចរកដៃគូបង្កើតរដ្ឋាភិបាលបាន ។ មានការបោះឆ្នោតលើកទី២ ប្រសិនបើរដ្ឋាភិបាលថ្មីមិនកើតឡើងក្នុងរយៈពេល២ខែ លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២០ ខែធ្នូ បង្ហាញថា សភាអេស្ប៉ាញនឹងមានសមាសភាពមកពីគណបក្សធំៗចំនួន៤ ។ ជាមួយលទ្ធផលនេះ ជម្រើសនៃការបង្កើតរដ្ឋាភិបាលចម្រុះនឹងមានច្រើន តែជម្រើសនីមួយៗត្រូវការការសហការរវាងគណបក្សចាប់ពី៣ឡើងទៅ តែរឿងនេះវាមិនដែលកើតមានក្នុងនយោបាយអេស្ប៉ាញនោះទេ ។ ព្រះមហាក្សត្រ Felipe IV នឹងជ្រើសបេក្ខជននាយករដ្ឋមន្ត្រី ដែលអាចជាលោក Rajoy ក្រោយពេលពិភាក្សាជាមួយមេដឹកនាំបក្សដែលកៅអីក្នុងសភាអេស្ប៉ាញ។ បន្ទាប់មក បេក្ខជននោះត្រូវទៅរកការបោះឆ្នោតគាំទ្រពីសភា ។ យ៉ាងណាក៏ដោយ គណបក្ស Ciudadanos បានប្រកាសរួចរាល់ហើយថា ពួកគេនឹងបោះឆ្នោតអនុប្បវាទ តែនេះវាមិនគ្រប់សម្រាប់លោក Rajoy ទេ ។ ឯគណបក្សមួយទៀតគឺ គណបក្ស PSOE នឹងមិនបោះឆ្នោតឲ្យលោក Rajoy ទេ តែនឹងបោះគាំទ្ររដ្ឋាភិបាលដែលគ្មានលោក Rajoy ។ ចុងក្រោយនោះ ប្រសិនបើរដ្ឋាភិបាលថ្មីនៅតែមិនអាចចេញជារូបរាងក្នុងរយៈពេល២ខែទេ ព្រះមហាក្សត្រ Felipe IV នឹងប្រកាសបោះឆ្នោតឡើងវិញ ៕ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2411.txt
|
អវត្តមាននៃដំណោះស្រាយលើជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូងរវាងរដ្ឋអាស៊ាន និងចិន បានរុញច្រានបញ្ហានេះរីករាលកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យសហគមន៍អន្តរជាតិលូកដៃចូល។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តពាក់ព័ន្ធនឹងជម្លោះ បានព្រមានថានឹងមានការប្រឈមមុខផ្នែកសព្វាវុធ ប្រសិនបើចិននិងរដ្ឋពាក់ពន្ធ័ នៅតែបន្តសកម្មភាពពង្រឹងយោធានៅក្នុងតំបន់ជម្លោះ។
|
មេបញ្ជាការកងទ័ពយោធាអាមេរិក បានព្រមានពីការប្រឈមមុខគ្នាផ្នែកសព្វាវុធដែលអាចនឹងកើតមានឡើង នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដ្បិតរដ្ឋពាក់ពន្ធ័នីមួយៗ កំពុងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង ខណៈអវត្តមានដំណោះស្រាយរួមនៃជម្លោះ។ យោងតាមសុន្ទរកថារបសលោកឧត្តមសេនីយ៍ Scott Swift ដែលចុះផ្សាយដោយសារព័ត៌មាន Reuters សហរដ្ឋអាមេរិក ទទូចឲ្យចិន និង រដ្ឋពាក់ព័ន្ធអាស៊ានដោះស្រាយជម្លោះអធិបតេយ្យតាមមជ្ឈត្តការ អន្តរជាតិ។ ហើយលោក ក៏បានសម្តែងការព្រួយបារម្ភ ថា ខណៈពេលដែលប្រទេសមួយចំនួនកំពុងតែទទួលបានសនិ្តភាព និងសុខដុមរមនា ការប្រើប្រាស់ឥទ្ធិពល ដើម្បីកែប្រែស្ថានភាពខុសឲ្យទៅជាត្រូវក៏កើតមានជាមួយគ្នាផងដែរ។ ចំណុចនេះ លោក ទំនងជាចង់សំដៅថា ចិន យកអំណាចរបស់ខ្លួនក្នុងការការពារ និងបកស្រាយពីភាពត្រឹមត្រូវក្នុងការពង្រីកដែនអធិបតេយ្យឯកតោភាគីនៅតំបន់ជម្លោះ។ ជាមួយគ្នានេះផងដែរ លោក Scott Swift ក៏បានព្រមានពីការជ្រើសរើសយុទ្ធសាស្ត្រនៃការពង្រឹងវិស័យយោធាដើម្បីទាមទារដែនអធិបតេយ្យរបស់រដ្ឋពាក់ព័ន្ធ កំពុងតែរុញច្រានឲ្យមានការប្រឈមមុខគ្នា លើ ផ្នែកយោធាដែលអាចនឹងរីករាលនៅក្នុងតំបន់តែម្តង។ លោក សង្កត់ថា ទាំងរដ្ឋពាក់ព័ន្ធ និងរដ្ឋមិនពាក់ព័ន្ធ កំពុងតែអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងដែនសមុទ្រ ដែលលើសពីគោលការណ៍នៃការពារខ្លួនទៅទៀត ។ យ៉ាងណាក៏ដោយ ការលើកឡើងរបស់អាមេរិក ហាក់ដូចជាកំពុងតែជាន់កែងជើងខ្លួនឯងតែម្តង។ នោះក៏ព្រោះតែ ការពង្រឹងសមត្ថភាពយោធា របស់រដ្ឋពាក់ព័ន្ធទាំងនោះ ពោលគឺរដ្ឋអាស៊ាន មិនមែន អាស្រ័យលើសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះនោះទេ តែក៏មានចំណែកនៃការជ្រោមជ្រែងពីអាមេរិកផង ដែរ។ ស្របឱកាសនៃវត្តមានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងកិច្ចប្រជុំសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅហ្វីលីពីន អាមេរិកបានប្រកាសផ្តល់ជំនួយ២៥០លានដុល្លាក្នុងរយៈពេល២ឆ្នាំសម្រាប់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខ ដែនសមុទ្រ។ រដ្ឋសម្ព័ន្ធមិត្តទាំងនោះ រួមមានហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ ជាពិសេសនោះ កាលពីចុងខែតុលា និងដើមវិច្ឆិកាកន្លងទៅ អាមេរិក ក៏បានបញ្ជូននាវាល្បាត និងយន្តហោះទម្លាក់គ្រាប់មកកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង ក្រោមហេតុផលនៃការអនុវត្តសិទ្ធិសេរីភាពដែនសមុទ្រ និងអាកាសអន្តរជាតិ។ វត្តមាននេះ ក៏ជាចំណែកមួយដែលធ្វើឲ្យចិន កាន់តែបងើ្កនសកម្ម ភាពវាតទីរបស់ខ្លួន ដើម្បីផ្គើននឹងសកម្មភាពអាមេរិក។ សូមបញ្ជាក់ផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឹជាជម្លោះរវាងរដ្ឋអាស៊ានរូមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ចិន បានប្រើគោលនយោបាយវាតទីឯកតោភាគី ដើម្បីទាមទារ និងចូលទៅកាន់កាប់ស្ទើរតែតំបន់ទាំងស្រុងនៃតំបន់ជម្លោះ។ រយៈជាង៤ទសវត្សរ៍ នៃ អវត្តមាននៃដំណោះស្រាយរួមនេះ បាន និងកំពុងទាញរដ្ឋខាងក្រៅដូចជាអាមេរិក ឲ្យលូកដៃចូលជ្រៅក្រោមលេសនៃច្បាប់អន្តរជាតិ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2412.txt
|
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមិន ណេតាន់ យ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃ២៨ខាងមុខ។ អ៊ីស្រាអែលជួប បេក្ខជនរូបនេះ អាចដោយសារលោកមានសក្តានុពលក្នុងការដណ្តើមតំណែងប្រធានាធិបតី។ តែប្រធានបទនៃជំនួបរវាងអ្នកនយោបាយអាមេរិកនិងមេដឹកនាំអ៊ីស្រាអែលមិនត្រូវគេទម្លាយឲ្យដឹងមុនទេ។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលចេញកាលពីថ្ងៃពុធ ទី០៩ បេក្ខជនប្រធានាធិបតីនាំមុខគេនៃបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ នឹងជួបជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី ២៨ខែធ្នូខាងមុខ។ គេសន្និដ្ឋានថា ជំនួបនេះអាចមានលក្ខណៈពិសេសដោយសារតែអ៊ីស្រាអែលមើលឃើញពីសក្តានុពលរបស់បេក្ខជនរូបនេះ ដែលអាចត្រូវគណបក្សចាត់តាំងទៅប្រកួតយកតំណែងប្រធានាធិបតីនៅឆ្នាំក្រោយផង។ ជំនួបនេះត្រូវបានគេប្រកាសឡើងស្របពេលដែលគ្រប់គ្នាចាប់ផ្តើមទិតៀនបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ក្រោយពេលលោកប្រកាសស្នើឲ្យមានការហាមប្រាមរាល់ប្រជាជនម៉ូស្លីមចូលក្នុងទឹកដីអាមេរិកកាលពីដើមសប្តាហ៍កន្លងទៅ។ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលអះអាងថា កាលវិភាគនៃជំនួបនេះត្រូវបានគេរៀបចំទុកមុនពីរសប្តាហ៍ឯណោះ។ គេសង្កេតឃើញមានការថ្កោលទោសចំពោះសុន្ទរកថាដែលប៉ះពាល់ដល់សេរីភាពសាសនាដែលថ្លែងឡើងដោយមហាសេដ្ឋីអាមេរិកខាងលើ ពីខាងភាគីអ៊ីស្រាអែលដែរ។ អ៊ីស្រាអែលសង្កត់ធ្ងន់ថាខ្លួនគោរពរាល់សាសនាទាំងអស់ និងខិតខំប្រឹងប្រែងធានារាល់សិទ្ធិសេរីភាពប្រជាជនទាំងអស់រួមទាំងសេរីភាពសាសនាផង។ ការរៀបចំជំនួបរវាងមេដឹកនាំអ៊ីស្រាអែលជាមួយបេក្ខជនប្រធានាធិបតីរូបនេះមានមូលហេតុសំខាន់នៅពីក្រោយដែរ។ អ្វីដែលគ្រប់គ្នាមើលឃើញ លោក ដូណាល់ ត្រាំ បានក្លាយបេក្ខជនដែលមានប្រជាប្រិយភាពខ្ពស់ជាងគេក្នុងបក្សសាធារណរដ្ឋ ថ្វីបើអ្នកនយោបាយរូបនេះនិយាយស្តីមិនចេះគិតក៏ដោយ។ បើសិនគ្មានការថ្លែងសុន្ទរកថា និងបង្កើតគោលនយោបាយចម្រូងចម្រាស់រើសអើងសាសនានោះទេ លោកអាចនឹងមានលទ្ធភាពច្រើនដើម្បីទទួលបានការតែងតាំងសម្រាប់ការប្រកួតប្រជែងជាមួយបេក្ខជនបក្សប្រជាធិបតេយ្យថែមទៀត។ ទោះជាយ៉ាង ក៏ដោយ អ៊ីស្រាអែលបានថ្លែងការពារជាមុនថា ការរៀបចំជំនួបបែបនេះជាទម្លាប់ ហើយអ៊ីស្រាអែលអញ្ជើញរាល់បេក្ខជនទាំងអស់មកពីបក្សទាំងពីរ ដោយមិនសំដៅលើបេក្ខជនណាមួយឬបក្សណាមួយនោះទេ។ ប៉ុន្តែខាងអ៊ីស្រាអែលមានទំនោរទៅរកបេក្ខជនបក្សសាធារណរដ្ឋ ហើយរដ្ឋមួយនេះក៏លួចរំពឹងចង់ឲ្យបក្សសាធារណរដ្ឋឈ្នះឆ្នោតប្រធានាធិបតីនៅពេលខាងមុខផងដែរ។ ទំនាក់ទំនងអាមេរិក និងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកដែរនោះ ធ្លាក់ចុះខ្លាំងក្នុងអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា។ អ៊ីស្រាអែល ទើសចិត្តខ្លាំងនៅពេលដែលរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ទាមទារឲ្យខ្លួនទទួលយកដំណោះស្រាយរដ្ឋពីរដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ រដ្ឋជ្វីវមួយនេះ មិនដែលចង់ឲ្យមានការទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋផ្លូវការនោះឡើយព្រោះវាអាចប៉ះពាល់ដល់សន្តិសុខរបស់ខ្លួននៅពេលអនាគតទៀត។ ហើយរឿងដែលអ៊ីស្រាអែលមិនចង់ឃើញនោះ គឺបេក្ខជននាំមុខបក្សប្រជាធិបតេយ្យលោកស្រីហ៊ីឡារី គ្លីនតុនឈ្នះឆ្នោតជាប្រធានាធិបតី ព្រោះនិយាយជារួម លោកស្រី ដែលធ្លាប់ជារដ្ឋមន្ត្រីការបរទេសនោះ មិនមានជំហរខុសគ្នាពីលោក អូបាម៉ា នោះឡើយជុំវិញការដោះស្រាយបញ្ហាអ៊ីស្រាអែលប៉ាឡេស្ទីន៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2413.txt
|
ម្សិលមិញនេះបេក្ខជននាំមុខបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ (Donald Trump) បន្តថ្លែងសារនយោបាយដែល មានលក្ខណៈរើសអើងសាសនាជាថ្មីក្រោយការវាយប្រហារដោយប្តីប្រពន្ធមួយគូជាជនម៉ូស្លីមនៅកាលីហ្វរនីញ៉ា ។ អ្នកនយោបាយរូបនេះលោកបានស្នើឲអាជ្ញាធរបញ្ឈប់ប្រជាជនម៉ូស្លីមចូលមកក្នុងទឹកដីអាមេរិកទម្រាំអាជ្ញាធរអាមេរិកអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើងបច្ចុប្បន្នបាន។
|
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋដែលនាំមុខគេ ដូណាល់ ត្រាំ ម្សិលមិញនេះបានចេញមុខថ្លែងសារនយោបាយដែលបង្ហាញពីការរើសអើង និងបង្កប៉ះពាល់ដល់អ្នកកាន់សាសនាឥស្លាមជាថ្មីទៀតពាក់ព័ន្ធនឹងការបើកទទួលប្រជាជនម៉ូស្លីមដែលចង់ចូលមករស់នៅសហរដ្ឋអាមេរិក។ អ្នកនយោបាយអាមេរិកដែលជាមហាសេដ្ឋីដីធ្លី តែនិយាយស្តីមិនសូវចេះគិតនោះ បានស្នើសុំឲ្យអាជ្ញាធរអាមេរិកបញ្ឈប់អនុញ្ញាឲ្យប្រជាជនម៉ូស្លីមចូលមកក្នុងទឹកដីអាមេរិក ទម្រាំអាជ្ញាធរអាចដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងបច្ចុប្បន្នបាន។ លោកថា៖« ចាំដល់ពេលដែលយើងអាចវិនិច្ឆ័យនិងយល់ច្បាស់ពីបញ្ហានេះ និងគ្រោះថ្នាក់ដែលបង្កឡើងដោយលំហូរចូលក្រុមមនុស្សនេះ។ ប្រទេសយើងមិនអាចក្លាយជាជនរងគ្រោះនៃការវាយប្រហារគួរឲ្យភ័យខ្លាចដែលរៀបចំឡើងដោយក្រុមមនុស្សដែលជឿជាក់លើកាតព្វកិច្ចសាសនា (ជីហាត) និងគ្មានការគោរពជីវិមនុស្សឡើយ»។ បេក្ខជនប្រធានាធិបតីរូបនេះ ចេញមុខលើកឡើងបែបនេះ ដោយសារការវាយប្រហារនៅកាលីហ្វរនីញ៉ា ដែលបង្កឡើងដោយប្តីប្រពន្ធដែលត្រូវបានគេសន្និដ្ឋានថារងការដុសខាត់ផ្នត់គំនិតក្លាយជាជនជ្រុលនិយមនិងស្រលាញ់ហិង្សានោះ។ យ៉ាងណាក៏ដោយ អ្នកនយោបាយរូបនេះមិនបានបញ្ជាក់ទេថា តើគំនិតរបស់លោកក្នុងការហាមឃាត់ប្រជាជនម៉ូស្លីមចូលមកក្នុងទឹកដីខ្លួននោះសម្តៅលើអ្នកទេសចរឬក្រុមប្រជាជនអន្តោប្រវេសន៍ឡើយ។ ហើយគេក៏មិនដឹងច្បាស់ថា វិធានការបែបនេះមានឥទ្ធិពលលើប្រជាជនអាមេរិក-ម៉ូស្លីមដែលកំពុងស្នាក់នៅក្រៅប្រទេសឬក៏អត់ទេ។ ប៉ុន្តែ ពាក្យសម្តីអ្នកនយោបាយម្នាក់នេះ គ្មានប្រយោជន៍អ្វីសោះសម្រាប់ជួយដោះស្រាយបញ្ហាដែលកំពុងកើតឡើងក្នុងសង្គមអាមេរិក។ ផ្ទុយទៅវិញ ពាក្យសម្តីបែបនេះត្រឹមតែបង្កឲ្យគំនិតស្អប់ខ្ពើម និងការរើសអើងប្រឆាំងអ្នកកាន់សាសនាផ្សេងទៀតជាពិសេសប្រជាជនម៉ូស្លីមតែម្តង។ ក្រោយការវាយប្រហារសម្លាប់រង្គាលមនុស្សនៅទីក្រុងប៉ារីសថ្ងៃ ១៣ វិច្ឆិកា លោក ដូណាល់ ត្រាំ ចាប់ផ្តើមព្យាយាមទាញប្រយោជន៍នយោបាយតាមរយៈការបញ្ឆេះគំនិតស្អប់ខ្ពើម វាយប្រហាររដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា និងប្រជាជនម៉ូស្លីមនៅអាមេរិក។ កន្លងមកលោក បានស្នើឲ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោនឈប់ទទួលយកជនភៀសខ្លួនមកពីស៊ីរី ដោយលើកឡើងពីបញ្ហាសន្តិសុខជាដើម។ ហើយ រឿងដែលគួរឲ្យអស់សំណើចនោះ លោកបានប្រកាសថា អាមេរិកត្រូវការសាងសង់ជញ្ជាំងនិងរបងជាដើមដើម្បីការពារទឹកដីអាមេរិកពីក្រុមភេរវជននិងធ្វើឲ្យអាមេរិកក្លាយជាប្រទេសអស្ចារ្យជាថ្មីទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2414.txt
|
ការអនុញ្ញាតឲ្យស្ត្រីចូលរួមបោះឆ្នោតថ្នាក់តំបន់ម្សិលមិញនៅអារ៉ាប៊ីសាអូឌីត នេះបាន ក្លាយជា ព្រឹត្តិ ការណ៍ ប្រវត្តិសាស្ត្រសម្រាប់សង្គមប្រកាន់សាសនាខ្ជាប់ខ្ជួននៅតំបន់អារ៉ាប់។ សិទ្ធិស្ត្រី នៅក្នុង ប្រទេ សមួយនេះស្ថិតក្រោមការរឹតត្បិតខ្លាំងព្រោះពួកគេមិនអាចសូម្បីតែបើកឡាន តែការ ចូល រួម និង ឈរឈ្មោះបោះឆ្នោតរបស់ស្រី្តនេះ វាបង្ហាញពីឆន្ទៈក្នុងការកែទម្រង់និងបើកទូលាយសង្គមនៃ របប ដឹកនាំបច្ចុប្បន្នផងដែរ។
|
ម្សិលមិញនេះ ស្ត្រីជនជាតិអារ៉ាប៊ីសាអូឌីតជាច្រើនពាន់នាក់បានចូលរួមបោះឆ្នោតទាំងទឹកមុខរីករាយ និងសប្បាយចិត្តបំផុត ព្រោះវាពិសោធន៍លើកដំបូងបំផុតក្នុងជីវិតរបស់ពួកគេ។ គេអាចនិយាយបានថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ព្រោះកុំថាឡើយដល់បោះឆ្នោត សូម្បីតែសិទ្ធិបើករថយន្តដោយខ្លួនឯង ក៏ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមិនមានផង។ ក្រៅពីបើកទូលាយឲ្យស្ត្រីបោះឆ្នោតបាន ស្ថាប័ននយោបាយអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នក៏អនុញ្ញាតឲ្យស្តីមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងក្នុងក្រុមប្រឹក្សាថ្នាក់តំបន់ផងដែរ។ បើយោងតាមសារព័ត៌មានអង់គ្លេស BBC ស្ត្រី៩៧៨នាក់បានសម្រេចចូលរួមប្រកួតប្រជែង ខណៈដែលស្ត្រី១៣ម៉ឺននាក់ទៀតបានចុះឈ្មោះចូលរួមបោះឆ្នោត។ ប៉ុន្តែបើប្រៀបធៀបរវាងចំនួនស្ត្រី និងបុរសដែលចូលរួមបោះឆ្នោត ស្ត្រីនៅមានចំនួនទាបនៅឡើយ។ យ៉ាងណាក៏ដោយ វាជាជំហានដំបូងនៃការកែទម្រង់ និងបើកទូលាយសិទ្ធិសេរីភាពសម្រាប់ស្ត្រីក្នុងសង្គមដែលទោរទន់ទៅរកសាសនានិងឲ្យតម្លៃបុរសខ្លាំង។ ដូច្នេះ ចាប់តាំងពីពេលនេះទៅថ្ងៃមុខ ស្ត្រីអាចនឹងទទួលបានសិទ្ធិច្រើនជាងនេះ និងអាចចូលរួមក្នុងវិស័យសំខាន់ជាច្រើនដើម្បីបង្កើតសមភាពភេទ និងកែប្រែសង្គមបានទូលំទូលាយផង។ ស្ត្រីម្នាក់ដែលបានទៅចូលរួមបោះឆ្នោតដំបូងគេ ឈ្មោះ Hatoon al-Fassi បានអះអាងប្រកបដោយអារម្មណ៍រំភើបបំផុតព្រោះនាងរង់ចាំថ្ងៃនេះអស់មួយទសវត្សរ៍។ Fassi ថ្លែងថា ៖ «ខ្ញុំរំភើបខ្លាំងណាស់ ហើយវាជារឿងប្រវត្តិសាស្ត្រមួយ»។ ស្ត្រីរូបនេះបានសង្កត់ធ្ងន់ថា វាមិនសំខាន់ទេថា ស្ត្រីប៉ុន្មាននាក់ដែលនឹងជាប់ឆ្នោត តែអ្វីដែលសំខាន់បំផុតនោះគឺការអនុវត្តសិទ្ធិរបស់ស្ត្រីតាមរយៈការបោះឆ្នោតនេះ។ ការបោះឆ្នោតនេះកម្រឃើញណាស់ក្នុងរដ្ឋអារ៉ាប់ដែលជាសង្គមមួយបែបជឿស៊ុបនឹងសាសនាក៏ដូចជាមាននិន្នាការអភិរក្សខ្លាំង។ អារ៉ាប៊ីសាអូឌីត ទើបតែស្គាល់ការបោះឆ្នោតបាន ៣ដងប៉ុណ្ណោះ រាប់ចាប់ពីឆ្នាំ២០០៥មក ព្រោះកាលពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ២០០៥ រដ្ឋឈូងសមុទ្រមួយនេះមិនស្គាល់ការបោះឆ្នោតឡើយ។ ការឈានទៅកែទម្រង់សង្គម និងបើកទូលាយសិទ្ធិសម្រាប់ស្ត្រី ជាគំនិតផ្តួចផ្តើមនិងជាមរតកសំខាន់របស់អតីតមហាក្សត្រ Abdullah ដែលទ្រង់ទើបសោយទិវង្គតកាលពីដើមឆ្នាំ ២០១៥នេះ។ ទ្រង់បានប្រកាសកែទម្រង់ក្នុងអំឡុងឆ្នាំ ២០១២ ដោយទ្រង់ សម្រេចតែងតាំងស្ត្រី៣០រូប ឲ្យកាន់តំណែងក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកពិគ្រោះយោបល់ (Shura Council)។ ក្រោយមកគេឃើញរបបដឹកនាំក្រុងរីយ៉ាដ ក៏ប្រឹងប្រែងបង្កើតគោលនយោបាយជំរុញឲ្យស្ត្រីចូលរួមក្នុងវិស័យអប់រំ និងបន្តការសិក្សាថ្នាក់ខ្ពស់ឲ្យបានច្រើនផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2415.txt
|
ប្រធានាធិបតី វេណេស៊ុយអេឡា លោកនីកូឡា ម៉ាឌុយរ៉ូ បានព្រមានបក្សប្រឆាំងដែលទើបឈ្នះឆ្នោតសភា កាលពីថ្ងៃអាទិត្យកន្លងទៅថា លោកនឹងប្រើសិទ្ធិវេតូប្រឆាំងច្បាប់លើកលែងទោសដល់អ្នកទោសនយោបាយ។ មូលហេតុគឺដោយសារបក្សប្រឆាំងដែលទើបឈ្នះឆ្នោតសំឡេងភាគច្រើននៅសភា កាលពីថ្ងៃអាទិត្យ ចង់ធ្វើច្បាប់លើកលែងទោសអ្នកទោសនយោយបាយ៧៥នាក់។
|
សម្រាប់ ប្រធានាធិបតីម៉ាឌុយរ៉ូ អ្នកទោសនយោបាយទាំងនេះសុទ្ធតែជាអ្នករំលោភសិទ្ធិមនុស្ស ដូច្នេះ ទោះបក្សប្រឆាំងផ្ញើច្បាប់ដល់ទៅ១០០០ទៅឲ្យលោក ក៏ឃាតករសម្លាប់ប្រជាជនទាំងនេះត្រូវតែទទួលការកាត់ទោស និងទទួលនូវអ្វីដែលពួកគេបានប្រព្រឹត្ត។ ការព្រមានរបស់លោកម៉ាឌុយរ៉ូ ធ្វើឡើងក្រោយពេលបក្សសង្គមនិយមរបស់លោកចាញ់ឆ្នោតសភា កាលពីថ្ងៃអាទិត្យ។ បក្សប្រឆាំងMUD រួមនឹងបក្សនិន្នាការកណ្តាលជាដៃគូ បានឈ្នះការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ ដោយទទួលសំឡេងឆ្នោតភាគច្រើន។ ក្នុងចំណោម១៦៧អាសនៈនៅសភា បក្សប្រឆាំងទទួលបាន១១២អាសនៈ រីឯបក្សកាន់អំណាចទទួលបានតែ៥៥អាសនៈប៉ុណ្ណោះ។ នេះជាបរាជ័យប្រវត្តិសាស្ត្រសម្រាប់បក្សកាន់អំណាច ព្រោះតាំងពីឆ្នាំ១៩៩៩មក បក្សកាន់អំណាចតែងមានអំណាចពេញដៃ ទាំងផ្នែកនិតិប្រតិបត្តិ ទាំងនិតិបញ្ញត្តិ។ ក្រោយជាប់ឆ្នោតនៅសភា បក្សប្រឆាំងប្រកាសសន្យាធ្វើច្បាប់លើកលែងទោសដល់អ្នកទោសនយោបាយ ៧៥នាក់ ដែលក្នុងចំណោមអ្នកទោសទាំងនេះ មានលោក Leopoldo Lopez ជាមេដឹកនាំប្រឆាំងជ្រុលនិយម។ កាលពីខែកញ្ញា តុលាការបានដាក់ទោសលោកLopez អោយជាប់ពន្ធនាគារជិត១៤ឆ្នាំ ពីបទញុះញង់ក្នុងហិង្សាបាតុកម្មឆ្នាំ២០១៤ ។ ហិង្សាបាតុកម្មកាលនោះ បានសម្លាប់មនុស្ស៤៣នាក់។ ដោយសារ ពេលនេះ គឺបក្សប្រឆាំងវិញម្តង ដែលមានអំណាចនៅសភា បក្សប្រឆាំងអាចបោះឆ្នោតលើកលែងទោសលោកLeopoldo Lopez ហើយក៏អាចកាត់បន្ថយអាណត្តិលោកម៉ាឌុយរ៉ូ ឲ្យខ្លីជាងការគ្រោងទុកផងដែរ។ តំណាងរាស្ត្រទទួលបន្ទុកលើគម្រោងច្បាប់លើកលែងទោស លោកស្រីDelsa Solorzano បានទាត់ចោលការប្រកាសរបស់លោកម៉ាឌុយរ៉ូ នៅថ្ងៃពុធម្សិលមិញ។ Delsa Solorzano លើកឡើងថា ទោះយ៉ាងណាក្តី ក៏ច្បាប់លើកលែងទោសនឹងត្រូវអនុម័តនៅសភាដែរ។ សភា វេណេស៊ុយអេឡាថ្មីនឹងចាប់ដំណើរការនៅថ្ងៃ៥មករា ឆ្នាំ២០១៦៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2416.txt
|
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yahoo ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា លោក ចង់ទៅទស្សនកិច្ចនៅក្នុងប្រទេសគុយបា។ គម្រោងរបស់លោកត្រូវធ្វើឡើងមុនពេលដែលអាណត្តិលោកចប់ ហើយទស្សនកិច្ចនេះអាចទៅរួចបើលោក អាចមានឱកាសជួបជាមួយបណ្តាសកម្មជនគាំទ្រប្រជាធិបតេយ្យនៅទីនោះ។
|
មួយឆ្នាំក្រោយមេដឹកនាំក្រុងវ៉ាស៊ីនតោននិងមេដឹកនាំរដ្ឋាភិបាលក្រុងហាវ៉ាណាឯកភាពគ្នាភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ កាលពីថ្ងៃទី ១៤ ខែធ្នូ លោក បារ៉ាក់ អូបាម៉ា ស្រាប់តែប្រកាសថា លោកចង់ទៅទស្សនកិច្ចនៅគុយបានៅពេលខាងមុខ ពោលគឺឲ្យបានមុនពេលអាណត្តិរបស់លោកចប់ទៅ។ ការសម្រេចចិត្តបែបនេះនោះ នឹងត្រូវរៀបចំឡើងនៅពេលខាងមុខ ហើយមន្ត្រីក្រុងវ៉ាស៊ីនតោនអះអាងថាដំណើរទស្សនកិច្ចត្រូវរៀបចំនៅពេល ដែលកាលៈទេសៈសមស្របមកដល់។ ប្រមុខរដ្ឋអាមេរិក បានលើកឡើងថា លោកប៉ងទៅជួបជជែកពិភាក្សាតទល់គ្នាជាមួយលោក រ៉ាអ៊ូល កាស្ត្រូ ( Raul Castro) និងបណ្តាក្រុមសកម្មជនសិទ្ធិមនុស្សនៅទីនោះផង។ ប៉ុន្តែ លោកអូបាម៉ា បានសង្កត់ធ្ងន់ថា បើមានលក្ខខណ្ឌដែលអនុញ្ញាតឲ្យលោកជួបជាមួយសកម្មជនគាំទ្រប្រជាធិបតេយ្យ ទើបលោកទៅគុយបា។ លោកថា ៖« ប្រសិនបើខ្ញុំទៅទស្សនកិច្ចនៅគុយបា ផ្នែកមួយនៃការព្រមព្រៀងគឺថាខ្ញុំអាចជជែកជាមួយមនុស្សគ្រប់គ្នានៅទីនោះ។ ខ្ញុំបានប្រាប់លោក រ៉ាអ៊ូល កាស្ត្រូ ច្បាស់ហើយក្នុងកិច្ចសន្ទនាដោយផ្ទាល់កន្លងមកងថា យើងនឹងបន្តភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចង់លើកស្ទួយសេរីភាពបញ្ចេញមតិនៅគុយបា»។ លោក បារ៉ាក់ អូបាម៉ា ចង់ឃើញការរីកចម្រើននៃសេរីភាពភាពបញ្ចេញមតិនិងដំណើរលូតលាស់ទៅមុខនៃប្រជាធិបតេយ្យនៅលើកោះគុយបាដែលជាសត្រូវចាស់របស់អាមេរិកនោះ។ ការផ្សាភ្ជាប់ទំនាក់ទំនងនិងរហូតដល់ប្រកាសបើកស្ថានទូតកន្លងមកនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ហើយរដ្ឋអាមេរិកឡាទីនគុយបាននេះនឹងបន្តទទួលប្រយោជន៍ច្រើនពីការភ្ជាប់ទំនាក់ទំនងជាមួយអាមេរិក ព្រោះទណ្ឌកម្មដែលរាំងខ្ទប់ការលូតលាស់នៃសេដ្ឋកិច្ចគុយបា នឹងត្រូវក្រុងវ៉ាស៊ីនតោនដកចេញ។ ក្រោយភ្ជាប់ទំនាក់ទំនងការទូត ក្រុងវ៉ាស៊ីនតោន ក៏សម្រេចដកឈ្មោះគុយបា ចេញពីបញ្ជីរដ្ឋគាំទ្រភេរវកម្មដែរ ហើយភាគីទាំងពីរក៏ឯកភាពគ្នាសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក និងការវិនិយោគជាដើម។ តែការដកទណ្ឌកម្មនិងការហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា ចាំបាច់ត្រូវមានការសម្រេចពីសភាជាមុនសិន មិនមែនពឹងតែលើលោក បារ៉ាក់ អូបាម៉ាម្នាក់ទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2417.txt
|
ក្រសួងការបរទេសចិនបានបរិហារនៅថ្ងៃសៅរ៍ម្សិលមិញ នូវសកម្មភាពផ្គើនផ្នែកយោធាដ៏ធ្ងន់ធ្ងរពីសំណាក់អាមេរិក ដោយសារតែអាមេរិកបានបញ្ជូនយន្តហោះទំលាក់គ្រាប់បែក B-52 កាលពីថ្ងៃ១០ធ្នូ សប្តាហ៍មុន ឆ្លងកាត់សមុទ្រចិនខាងត្បូង។ មន្ទីរប៉ង់តាហ្កូនបានប្រកាសស៊ើបអង្កេតហេតុការណ៍យន្តហោះនេះ។
|
កាលពីព្រឹកថ្ងៃ១០ធ្នូ យន្តហោះទំលាក់គ្រាប់បែកអាមេរិក២គ្រឿង បានហោះឆ្លងកាត់សមុទ្រចិនខាងត្បូង។ ក្នុងនោះមានB-52មួយគ្រឿង បានហោះជិតកោះសិប្បនិម្មិតចិនមួយ ដែលសង់នៅលើកោះជម្លោះSpratleys។ យន្តហោះនេះហោះកម្ពស់មិនដល់៣ ៧០៤ម៉ែត្រ ពីកោះទេ។ ដូច្នេះ គឺហោះស្ទើរតែចុះទៅដល់កោះទៅហើយ។ ក្រសួងការបរទេសចិនចោទអាមេរិកថា ហោះចូលដែនអាកាសកោះNansha របស់ចិន ដោយគ្មានការអនុញ្ញាត។ ចិនព្រមានអាមេរិកថា នេះជាសកម្មភាពផ្គើនធ្ងន់ធ្ងរណាស់ ហើយមានតែជំរុញអោយមានសកម្មភាពយោធាក្នុងតំបន់ប៉ុណ្ណោះ។ មន្ទីរប៉ង់តាហ្កូនបានប្រកាសអង្កេតហេតុការណ៍នេះ តែមិនភ្លេចអះអាងថា បេសកម្មយន្តហោះខ្លួនគ្មានទិសដៅហោះក្បែរទីតាំងណាមួយទេ។ ប៉ុន្មានខែចុងក្រោយនេះ អាមេរិកបានបញ្ឆេះកំហឹងចិនច្រើនលើកណាស់។ ក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាពិឃាតមួយគ្រឿងទៅក្បែរកោះសិប្បនិម្មិតនៅប្រជុំកោះSpratleys ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។ បន្ទាប់មកទៀត អាមេរិកក៏បញ្ជូនយន្តហោះទំលាក់គ្រាប់B-52ទៅក្បែរនោះទៀត។ គួររំលឹកថា អាមេរិកចាត់ទុកការសាងសង់កោះសិប្បនិមិត្តរបស់ចិនទៅនឹងការគំរាមកំហែង ចរាចរណ៍ផ្លូវទឹក ក្នុងដែនទឹកយុទ្ធសាស្ត្រទីនោះ។ សប្តាហ៍នេះ ចិនបានដាក់ពង្រាយកងទ័ពជើងទឹក នាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងផ្សេងៗ នៅសមុទ្រចិនខាងត្បូងដើម្បីធ្វើសមយុទ្ធយោធា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2418.txt
|
រដ្ឋាភិបាលតួកគីបានអះអាងថា ការអត់ធ្មត់របស់ខ្លួនមានកំណត់ចំពោះទង្វើនានាកន្លងមករបស់រដ្ឋាភិបាលរុស្ស៊ី។ ការបញ្ជាក់បែបនេះកើតឡើងក្រោយពេលដែលនាវាចម្បាំងរុស្ស៊ី បាញ់គំរាមនាវារបស់តួកគីនៅសមុទ្រ Aegean កាលពីសប្តាហ៍មុន និងកោះហៅអនុព័ន្ធយោធាតួកគីមកបំភ្លឺពីបញ្ហានេះដែរ។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ទំនាក់ទំនងតួកគីនិងរុស្ស៊ីកាន់តែល្អក់កករខ្លាំងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងរុស្ស៊ីបាញ់គំរាមនាវារបស់តួកគីនៅសមុទ្រ Aegean សប្តាហ៍មុន។ ឆ្លើយតបការបាញ់គំរាមរបស់រុស្ស៊ី តួកគីបានចេញមុខព្រមានថា តួកគីអាចឈប់អត់ធ្មត់ទៀតចំពោះសកម្មភាពក្រុងម៉ូស្គូ។ តួកគីនៅទទួលស្គាល់ថា រុស្ស៊ីនិងតួកគីផ្ទាល់ចាំបាច់ណាស់ត្រូវតែលើកស្ទួយទំនាក់ទំនងទ្វេភាគីឡើងវិញដោយពឹងផ្អែកលើការជឿទុកចិត្តគ្នា។ ប៉ុន្តែ រុស្ស៊ីគួរចាំថា ការអត់ធ្មត់របស់តួកគី ក៏មានកម្រិតដែរ។ ការលើកឡើងនេះអាចបញ្ជាក់ថា បើរុស្ស៊ីមិនបញ្ឈប់សកម្មភាពបង្ករឿងបែបនេះទេ ថ្ងៃណាមួយតួកគីនឹងតបតវិញមិនខាន។ តែការតបតបែបណានោះ គ្មានអ្នកណាម្នាក់អាចទាយដឹងនោះឡើយ។ ថ្ងៃទី១៤ ធ្នូម្សិលមិញ រដ្ឋមន្ត្រីការបរទេស Mevlut Cavusoglu បានថ្លែងប្រាប់សារព័ត៌មានតួកគីថា ការអត់ធ្មត់ទាំងឡាយរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាមានកម្រិត ហើយការបាញ់ព្រមានរបស់នាវាចម្បាំងលើទូកនេសាទរបស់តួកគីជារឿងហួសហេតុពេក។ លោកបានលើកឡើងថា វាគ្រាន់តែជាទូកនេសាទប៉ុណ្ណោះ ហេតុអ្វីបានជារុស្ស៊ីប្រតិកម្មខ្លាំងហួសហេតុរហូតដល់បាញ់ព្រមានបែបនេះ។ ប្រមុខការទូតក្រុងអង់ការ៉ាខាងលើបានឆ្លៀតឱកាសចម្អកឲ្យ លោក វ្ល៉ាឌីមៀ ពូទីន ផងដែរដែលកន្លងមកបានចោទថា តួកគីបាញ់យន្តហោះរុស្ស៊ីដើម្បីការពារជំនួញប្រេងរបស់ខ្លួនជាមួយក្រុមភេរវជនរដ្ឋឥស្លាម។ លោកសង្កត់ធ្ងន់ថា គ្មានអ្នកណាម្នាក់ជឿ ការចោទប្រកាន់របស់លោកពូទីនឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏សោកស្តាយដែរ ព្រោះកន្លងមករុស្ស៊ីមិនបានប្រើប្រាស់អន្តរាគមន៍នៅស៊ីរីដើម្បីកម្ចាត់ភេរវជនឡើយ។ បើមើលតាមស្ថានភាពជាក់ស្តែង កម្លាំងរុស្ស៊ីដែលត្រូវបញ្ជូនទៅឈរជើងនៅស៊ីរី ត្រឹមតែជាយុទ្ធសាស្ត្រជួយពង្រឹងកម្លាំងរដ្ឋាភិបាលផ្តាច់ការរបស់លោក បាសា អាល់អាសាដប៉ុណ្ណោះ។ មន្ត្រីការទូតរបស់តួកគីបានទម្លាយព័ត៌មានថា យុទ្ធនាការទម្លាក់គ្រាប់រុស្ស៊ីត្រឹម៨ភាគរយប៉ុណ្ណោះផ្តោតលើក្រុមភេរវជនដែស្ហ តែ ៩២ភាគរយទៀតមានគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធណាដែលប្រឆាំងរបបអាសាដ។ យ៉ាងណាក៏ដោយ គេមិនរំពឹងថា ការទាស់ទែងគ្នាដោយពាក្យសម្តី និងសកម្មភាពបង្ករឿងផ្ចាញ់ផ្ចាលគ្នាម្តងម្នាក់នេះ នឹងនាំឲ្យកើតសង្គ្រាមឡើយ។ ប៉ុន្តែនាវាចម្បាំងរុស្ស៊ីបាញ់ព្រមានទូកនេសាទតួកគីនេះ វាជំរុញឲ្យភាពតានតឹងដែលមានស្រាប់នោះឲ្យកើនឡើងកាន់តែខ្លាំងឡើង។ ឯរុស្ស៊ីវិញនោះបានបកស្រាយផងដែរថា ការសម្រេចបាញ់ព្រមានទូកនេសាទតួកគីនេះ ក៏ព្រោះតែខ្លួនមិនចង់ឲ្យការប៉ះទង្គិចគ្នាកើតឡើងប៉ុណ្ណោះ។ ទូកនោះចូលមកកៀកនាវាចម្បាំងរបស់ខ្លួនពេក ហើយវាអាចនឹងមានគ្រោះថ្នាក់បើសិនជាទ័ពខ្លួនមិនបាញ់ព្រមានជាមុនទេនោះ៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2419.txt
|
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី (John Kerry) បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្មានពាក់ព័ន្ធចលនាបដិវត្តន៍និងជំរុញការប្តូររបបដឹកនាំស៊ីរីឡើយ។ ប៉ុន្តែមនុស្សដូចលោក បាសា អាល់អាសាដ ត្រូវតែចេញពីតំណែង ព្រោះលោកជាមេដែកដែលឆក់ទាញក្រុមភេរវជនមកច្បាំងនៅស៊ីរី។
|
ក្រោយជួបពិភាក្សាពីបញ្ហាជម្លោះស៊ីរីជាមួយប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Rossiya 24 ថា រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា គ្មានចេតនាផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរីឡើយ។ តែលោកបន្ថែមថា ដើម្បីបញ្ចប់សង្គ្រាមនៅស៊ីរី មេដឹកនាំដូចលោក អាសាដ មិនអាចនៅក្នុងតំណែងឡើយ។ លោកថា៖« ខ្ញុំនៅទីនេះ ដើម្បីជជែកជាមួយប្រធានាធិបតីពូទីន ពីបញ្ហាស៊ី និងពីតម្រូវការចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យស៊ីរីមានស្ថិរភាព និងព្យាយាមធ្វើយ៉ាងណាបង្កើតសន្តិភាពតាមវិធីណាដែលអាចរក្សាបានប្រទេសទាំងមូល។ ស្របពេលជាមួយគ្នានោះ អ្វីដែលសំខាន់បំផុតគឺយើងត្រូវកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមឬក្រុម ដែស្ហ (Daesh)»។ លោក ឃឺរី បានព្យាយាមពន្យល់ភាគីរុស្ស៊ីដែរក្នុងបទសម្ភាសន៍នេះ ដោយលោកលើកឡើងពីគោលជំហររឹងត្អឹងរបស់ក្រុងវ៉ាស៊ីនតោនចំពោះលោក អាសាដ។ លោកថា បដិវត្តន៍ព៌ណ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និង ការផ្លាស់ប្តូររបបដឹកនាំមិនមែនជានយោបាយអាមេរិកឡើយ តែគោលនយោបាយអាមេរិកគឺបង្កើតសន្តិភាពនៅស៊ីរី។ ប្រមុខការទូតអាមេរិកពន្យល់បែបនេះ ក៏ព្រោះថាលោកបានហៅលោក អាសាដ ថាជាមេដែក ឆក់ទាញក្រុមភេរវជនពីគ្រប់ទីកន្លែងមកច្បាំងនៅស៊ីរី។ បើលោក អាសាដ ចាកចេញបាត់ទៅ ក្រុមសកម្មប្រយុទ្ធក៏លែងមកច្បាំងនៅស៊ីរី ហើយសហគមន៍អន្តរជាតិក៏អាចបង្កើតសន្តិភាពបានស្រួលដូចគ្នា។ ក្នុងជំនួបរវាងមន្ត្រីការទូតអាមេរិក និងមេដឹកនាំរុស្ស៊ី ថ្វីបើមិនបានសម្រេចផ្លែផ្កាច្រើន តែបានជំរុញឲ្យមានការអនុម័តដំណោះស្រាយនយោបាយលើកដំបូងបំផុតដើម្បីជំរុញឲ្យជម្លោះប្រដាប់អាវុធដែលសម្លាប់មនុស្សរង្គាលអស់ប្រាំឆ្នាំនៅស៊ីរីឈានដល់ទីបញ្ចប់។ កាលពីថ្ងៃសុក្រទី ១៨ ខែធ្នូ បានសម្រេចអនុម័តដំណោះស្រាយនយោបាយដំបូងបំផុតដែលជំរុញឲ្យមានការចរចាសន្តិភាពបញ្ចប់សង្គ្រាមនៅស៊ីរី ដោយផែនការសន្តិភាពនេះត្រូវបានរៀបចំឡើងដោយភាគីរុស្ស៊ីនិងអាមេរិកតែម្តង។ គេរំពឹងថា ការរួមគ្នារបស់បណ្តាប្រទេសមហាអំណាចក្នុងការបង្កើតដំណោះស្រាយនយោបាយពឹងផ្អែកលើកសេចក្តីថ្លែងការណ៍រួមទីក្រុងវ្យ៉ែន ក្នុងការនាំភាគីឲ្យចូលតុចរចានេះអាចនឹងជួយឲ្យដំណើរការកសាងសន្តិភាពអាចសម្រេចបាន។ ប៉ុន្តែយ៉ាងណាមិញ ដំណោះស្រាយនេះមិនមានបញ្ចូលពីតួនាទីបណ្តាញភេរវជនច្រើនក្រុម ក្នុងដំណើរការចរចាគ្នាឡើយ ព្រោះគោលដៅចម្បងរបស់បណ្តាប្រទេសមហាអំណាចគឺកម្ទេចក្រុមភេរវជន។ ប៉ុន្តែបញ្ហាសំខាន់មួយទៀតគឺដំណោះស្រាយគ្មានការកំណត់ជាក់លាក់ពីតួនាទីរបស់ប្រធានាធិបតីស៊ីរីបច្ចុប្បន្នឡើយ ដែលនេះអាចបញ្ជាក់ថា ប្រទេសពាក់ព័ន្ធនៅតែបែកខ្ញែកគ្នាជុំវិញការផ្តល់ដំណោះស្រាយមួយពិតប្រាកដដើម្បីដោះស្រាយបញ្ហា។ តួនាទីរបស់លោក អាសាដ ជារឿងសំខាន់ជាងគេ មុននឹងឈានទៅដល់ការបង្កើតរដ្ឋាភិបាលអន្តរកាល និងរៀបចំការបោះឆ្នោតជាដើម។ ប៉ុន្តែគេឃើញស្រាប់ហើយ រុស្ស៊ីនៅការពារអាសាដ ដោយចង់ទុកឲ្យលោកស្ថិតក្នុងកិច្ចការនយោបាយ ហើយការសម្រេចបែបណាទុកឲ្យប្រជាជនស៊ីរីជាអ្នកទទួលខុសត្រូវចុះ។ ផ្ទុយស្រឡះពីរុស្ស៊ី ក្រុងវ៉ាស៊ីនតោនតម្រូវឲ្យអាសាដ ចេញពីតំណែងឈប់ពាក់ព័ន្ធនយោបាយទៀត ដែលនេះក៏ជាតម្រូវការរបស់ក្រុមឧទ្ទាមស៊ីរីបច្ចុប្បន្នដែរ។ ដូច្នេះផែនទីសន្តិភាពដែលគេគូសឡើងមកនេះ ពិបាកនឹងជួយបញ្ចប់ជម្លោះនៅស៊ីរីណាស់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_242.txt
|
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែលគួរតែកំណត់គោលដៅទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងតេហេរ៉ង់។
|
នៅក្នុងការប្រមូលផ្តុំយុទ្ធនាការក្នុងរដ្ឋ North Carolina នាថ្ងៃទី៤ ខែតុលា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលនៅក្នុងនោះ ប្រមុខសេតវិមានមិនគាំទ្រអ៊ីស្រាអែលដែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនោះទេ។ «ដរាបណាពួកគេមិនវាយប្រហារកន្លែងនុយក្លេអ៊ែរ។ តើនោះមិនមែនជាអ្វីដែលគួរមានគោលបំណងទេ? អាវុធនុយក្លេអ៊ែរគឺជាការគំរាមកំហែងដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ គេគួរតែវាយប្រហាររោងចក្រនុយក្លេអ៊ែរជាមុនសិន ហើយក្រោយបារម្ភពីរឿងផ្សេងទៀតនៅពេលក្រោយ»។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នាថ្ងៃទី៣ ខែតុលា អតីតប្រធានាធិបតី ត្រាំ ក៏បានលើកឡើងថា លោកប្រធានាធិបតី បៃឌិន បានផ្តល់ចម្លើយខុសដោយព្រមានថា អ៊ីរ៉ង់នឹងមានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ហើយអាម៉េរិកនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ លោកប្រធានាធិបតី បៃឌិន ក៏ដូចជាមន្ត្រីអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនបាននិយាយអ្វីពីការលើកឡើងរបស់លោក ត្រាំ នោះទេ។ កាលពីថ្ងៃទី៣ ខែតុលា ប្រមុខសេតវិមានបាននិយាយថា លោកកំពុងពិភាក្សា និងយល់ស្របខ្លះជាមួយអ៊ីស្រាអែល អំពីលទ្ធភាពនៃការវាយលុកប្លុកប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ ដោយបន្ថែមថា នឹងក្លាយតេហេរ៉ង់ជាភាគីចុងក្រោយដើម្បីធ្វើការសម្រេចចិត្ត។ នៅយប់ថ្ងៃទី១ ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជិត ២០០គ្រាប់នៅមូលដ្ឋានយោធាជាបន្តបន្ទាប់ក្នុងប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងសងសឹកចំពោះការស្លាប់របស់មេដឹកនាំ Hezbollah លោក Hassan Nasrallah មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh និងឧត្តមសេនីយឯកនៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC ) Abbas Nilforoushan ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតាយ៉ាហ៊ូ បានព្រមានថា អ៊ីរ៉ង់បានធ្វើខុសធ្ងន់ធ្ងរ ហើយនឹងត្រូវតែបង់ថ្លៃខូចខាត។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តឆ្លើយតបយ៉ាងខ្លាំងចំពោះទីក្រុងតេហេរ៉ង់រួមទាំងផែនការវាយប្រហារទីតាំងប្រេង ប៉ុន្តែមិនទាន់បានយល់ព្រមលើវិសាលភាព និងពេលវេលានៃសកម្មភាពនៅឡើយ។ មេបញ្ជាការរង IRGC លោក Ali Fadavi បានប្រកាសកាលពីថ្ងៃទី៤ ខែតុលាថា ទីក្រុងតេហេរ៉ង់នឹងកំណត់គោលដៅថាមពល និងឧស្ម័នរបស់អ៊ីស្រាអែលទាំងអស់ ប្រសិនបើទីក្រុង Tel Aviv វាយប្រហារប្រទេសនេះ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei ក៏បានព្រមានក្រុងតេះហេរ៉ង់ ឱ្យត្រៀមខ្លួនវាយប្រហារសត្រូវម្តងទៀត។ អតីតប្រធានាធិបតី ត្រាំ មានទំនាក់ទំនងមិនល្អជាមួយអ៊ីរ៉ង់។ នៅឆ្នាំ ២០១៨ លោកបានដកអាម៉េរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។ បន្ទាប់មក ទីក្រុងតេហេរ៉ង់បានច្រានចោលការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាការឆ្លើយតប ដោយពង្រីកកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ដោយកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ផលិតអាវុធអ៊ុយរ៉ាញ៉ូមកម្រិតអាវុធគ្រប់គ្រាន់សម្រាប់គ្រាប់បែកនុយក្លេអ៊ែរទៅពីរបីសប្តាហ៍ ជំនួសមកវិញយ៉ាងហោចណាស់មួយឆ្នាំដូចកាលពីមុន។ លោក ត្រាំ ក៏បានបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ Qassem Soleimani ដែលត្រូវបានគេចាត់ទុកថាជាបុគ្គលមានអំណាចបំផុតទីពីរនៅអ៊ីរ៉ង់បន្ទាប់ពីមេដឹកនាំ Khamenei នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០២០៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2420.txt
|
ថ្ងៃទី២២ ខែធ្នូ កន្លងទៅ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទ អូចា បានចុះផ្សាយអត្ថបទចម្រៀងថ្មីមួយ ដើម្បីជាការអបអរឆ្នាំថ្មីទៅកាន់ប្រជាជនថៃ។ នេះ គឺជាចម្រៀងទី២ហើយដែលលោកបាននិពន្ធបន្ទាប់ពីឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤។
|
អត្ថបទចម្រៀងថ្មី ដែលមានចំណងជើងថា «ព្រោះអ្នកជាប្រជាជនថៃ» ដែលសរសេរដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទអូចា កំពុងតែទាក់ទាញអារម្មណ៍ប្រជាជនថៃមកលើរដ្ឋាភិបាលរបបសឹក។ នៅក្នុងអត្ថបទចម្រៀងដែលបានផ្សព្វផ្សាយ បានសរសេរថា « ប្រសិនបើយើង ពួតដៃគ្នា ក្តីសង្ឃឹមរបស់យើង គឹនៅមិនឆ្ងាយនោះទេ។ ហើយ នោះក៏ព្រោះតែ អ្នកជាប្រជាជនថៃ អ្នកនឹងមិនអនុញ្ញាតឲ្យ នរណាម្នាក់មកបំផ្លាញអ្នកឡើយ »។ ជុំវិញនៃបទចម្រៀងនេះ លោកប្រាយុទ្ធ បាននិយាយក្នុងសន្និសីទកាសែតប្រចាំសប្ដាហ៍នៅឯវិមានរដ្ឋាភិបាលថា ៖« ពាក្យខ្ញុំក្នុងបទចម្រៀងនេះសំដៅដល់យើងទាំងអស់គ្នា។ យើងបានបូជាដៃ បេះដូង ដង្ហើម និងជីវិតរបស់យើង ដើម្បីប្រទេសទៅមុខ។ នេះជាគោលបំណងរបស់ខ្ញុំ»។ លោកបកស្រាយទៀតថា៖« សង្គមថៃរាល់ថ្ងៃមានការបែងចែកនយោបាយយ៉ាងខ្លាំង។ ប្រជាជន ទោះមាននិន្នាការឆ្វេងឬស្ដាំ គឺមិនល្អសម្រាប់ប្រទេសនោះទេ។ អ៊ីចឹងហើយបានជាខ្ញុំខំរកវិធីដែលយើងអាចរួមគ្នាដើម្បីដោះស្រាយបញ្ហា។ ហេតុនេះខ្ញុំក៏និពន្ធបទនេះឡើង»។ សូមរម្លឹកផងដែរថា ក្រោយការឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទ អូចា ក៏ធ្លាប់បាននិពន្ធចម្រៀងមួយផងដែរ។ ចម្រៀងនោះ មានចំណងជើងថា « វិលត្រលប់សុភមង្គលមកកាន់ថៃវិញ»៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2421.txt
|
ប្រមុខរដ្ឋអ៊ុយក្រែនលោក Petro Poroshenko បានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តរបស់ក្រុងម៉ូស្គូ ក្នុងការលុបចោលកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយអ៊ុយក្រែន។ ការសម្រេចលុបចោលការអនុគ្រោះពាណិជ្ជកម្ម គឺជាការសងសឹកអ៊ុយក្រែនដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកន្លងមក។
|
នៅប្រទេសប៊ែលហ្ស៊ិកថ្ងៃទី១៦ ខែធ្នូម្សិលមិញ មេដឹកនាំអ៊ុយក្រែន Petro Poroshenko បានទទួលស្គាល់ថា ការបញ្ចប់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មរបស់រុស្ស៊ីដែលមានជាមួយអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ុយក្រែន ប៉ុន្តែលោកសន្យាថា អ៊ុយក្រែននឹងព្រមទទួលយករាល់បញ្ហាទាំងនេះ។ ហើយបើតាមបទបញ្ជាលោក វ្ល៉ាឌីមៀ ពូទីន រុស្ស៊ីនឹងសម្រេចព្យួរការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាជាមួយអ៊ុយក្រែននេះ ចាប់ផ្តើមពីថ្ងៃ១ខែមករាឆ្នាំ២០១៦ខាងមុខនេះដែរ។ លោកថ្លែងនៅ ថា៖« អ៊ុយក្រែនដឹងរួចទៅហើយពីការខូចខាតនានាដែលកើតមានចំពោះសេដ្ឋកិច្ចអ៊ុយក្រែន។ ប៉ុន្តែយើងត្រៀមខ្លួនទទួលយករាល់លទ្ធផលទាំងនេះដើម្បីសេរីភាព និង ការជ្រើសរើសយកសហភាពអឺរ៉ុប»។ ការបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយអ៊ុយក្រែននេះជាការសងសឹកអ៊ុយក្រែនដែលហ៊ានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកន្លងមកនេះ។ តាំងពីក្រោយវិបត្តិនៅអ៊ុយក្រែនផ្ទុះឡើង គោលនយោបាយរបស់រដ្ឋាភិបាលអ៊ុយក្រែនថ្មី កាន់តែស្និទ្ធសហភាពអឺរ៉ុប ហើយវាបានបន្តធ្វើឲ្យរុស្ស៊ីខឹងសម្បារជាខ្លាំង។ លោក Poroshenko បានអះអាងបន្ថែមផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអ៊ុយក្រែនបង្កើតជាមួយសហភាពអឺរ៉ុបនោះនឹងចូលជាធរមាននៅដើមខែមករាឆ្នាំ ២០១៦ខាងមុខនេះ។ ក្នុងទីក្រុងព្រុចសែល លោក Poroshenko បានជជែកជាមួយមេដឹកនាំសហភាពអឺរ៉ុប ទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Tonald Tusk និងប្រធានគណកម្មការអឺរ៉ុបលោក Jean Claude Junker ។ មេដឹកនាំអឺរ៉ុបទាំងពីរនាក់នេះ សុទ្ធតែយល់ថា ការដាក់សម្ពាធលើអ៊ុយក្រែននេះ មិនអាចហាមឃាត់ អ៊ុយក្រែននិងសហភាពអឺរ៉ុបអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃ ១មករាឆ្នាំ ២០១៦ខាងមុខនេះទេ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2422.txt
|
សភាក្រិក នឹងបោះឆ្នោតសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅថ្ងៃអង្គារនេះ ស្របពេលដែលប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស (Mahmoud Abbas) ទៅទស្សនកិច្ចផ្លូវការនៅប្រទេសក្រិកនេះ។ ការត្រៀមប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន កើតឡើងក្រោយនាយករដ្ឋមន្ត្រីក្រិក ធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល។
|
សូមស្តាប់ព័ត៌មានដូចតទៅ៖ ថ្ងៃអង្គារទី ២២ ខែធ្នូនេះ សភាក្រិកនឹងបោះឆ្នោតត្រួសត្រាយផ្លូវ ដល់រដ្ឋាភិបាលក្រុងអាថែន ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ការបោះឆ្នោត និងការជជែកដេញដោលគ្នាពាក់ព័ន្ធការទទួលស្គាល់ប៉ាឡេស្ទីន ក្នុងចំណោមសមាជិកសភាក្រិកនេះ កើតមានឡើងស្របពេលប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស មកទស្សនកិច្ចនៅក្រិកចំនួន២ថ្ងៃ។ លោកក៏នឹងឡើងថ្លែងសុន្ទរកថានៅក្នុងសភាក្រិកផងដែរ។ នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras បានជួបជជែកពិភាក្សា ជាមួយប្រមុខរដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃចន្ទផងដែរ។ ការបោះឆ្នោតនេះដែរ កើតមានក្រោយគណៈកម្មាធិការកិច្ចការបរទេសសភា បានសម្រេចបោះឆ្នោតអនុម័ត ញ្ញត្តិបើកផ្លូវឲ្យមានការបោះឆ្នោតក្នុងសភា ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការតែម្តង។ រដ្ឋាភិបាលក្រិកបានបង្ហាញជំហរមួយ ដោយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលកំណត់យកទឹកដីរដ្ឋនេះភាគច្រើន ត្រូវបានអ៊ីស្រាអែលកាន់កាប់ពីឆ្នាំ ១៩៦៧ ។ ប៉ុន្តែដំណោះស្រាយដែលអនុម័តដោយសភាក្រិក មិនមានអំណាចចាប់បង្ខំ និងមិនអាចផ្តល់ការទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ ដល់រដ្ឋប៉ាឡេស្ទីនឡើយ។ តែយ៉ាងហោចណាស់ វាជាសញ្ញាវិជ្ជមាន និងបង្ហាញច្បាស់ពីជំហររបស់ក្រិក ចំពោះប្រជាជនប៉ាឡេស្ទីន។ កន្លងមកសភា អឺរ៉ុបក៏បានអនុម័តដំណោះស្រាយស្រដៀងគ្នានេះដែរ ហើយរដ្ឋអឺរ៉ុបជាច្រើនមានទាំងស៊ុយអែត អង់គ្លេស ជាដើមបានសម្រេចបោះឆ្នោតប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ទំនោរទទួលស្គាល់រដ្ឋប៉ាឡេស្ទីន កើតឡើងក្រោយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនផ្ទុះឡើងកាន់តែខ្លាំង រហូតអ៊ីស្រាអែល ទម្លាក់គ្រាប់ប្រឆាំងជនស៊ីវិលប៉ាឡេស្ទីននៅតំបន់កាហ្សា ស្លាប់អស់ជាច្រើនពាន់នាក់នៅអំឡុងខែកក្កដាឆ្នាំមុន។ កាលពីថ្មីៗនេះដែរទង់ជាតិប៉ាឡេស្ទីន ត្រូវបានគេបង្ហូតឡើងជាលើកដំបូងបំផុតនៅស្ថាប័នអង្គការសហប្រជាជាតិ ហើយការបង្ហូតទង់ជាតិឡើងនេះជាក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលពលីជីវិតដើម្បីឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួនអស់រាប់ទសវត្សន៍មកហើយនោះ៕ សូមស្តាប់ព័ត៌មានដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2423.txt
|
ក្រុមលោកខាងលិចបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខកោះប្រជុំដើម្បីពិភាក្សាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់កូរ៉េខាងជើង។ ប៉ុន្តែចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងព្យុងយ៉ាងប្រហែលជាមិនឈរអោបដៃមើលក្រុមលោកខាងលិចព្រលះកូរ៉េខាងជើងនោះទេ។
|
តាមរយៈសេចក្ដីប្រកាសមួយរបស់តំណាងអាមេរិកប្រចាំ UN អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឲ្យមានកិច្ចប្រជុំមួយលើករណីសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ សេចក្ដីប្រកាសនោះបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន UN បានប្រជុំជាលើកដំបូងលើរបៀបវារៈបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។ ហើយពេលនេះ អាមេរិកនិងប្រទេស៨ផ្សេងទៀត ស្នើកោះប្រជុំលើករណីនេះម្ដងទៀត។ អ្នកនាំពាក្យតំណាងអាមេរិកប្រចាំUN លោកស្រី Hagar Chemali បាននិយាយថា អាមេរិកនឹងខិតខំពន្លឿនឲ្យមានកិច្ចប្រជុំនេះនៅពេលដែលខ្លួនទទួលតំណែងជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះ។ យ៉ាងណាក៏ដោយសំណើរនេះប្រហែលជាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អាមេរិកនិងគូកនរបស់ខ្លួននោះទេ។ នេះក៏ដោយសារតែចិនដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខដែរ ច្បាស់ជាមិនយល់ព្រមឡើយ។ កាលពីខែវិច្ឆិកាមុននេះ ទូតចិនប្រចាំUN បានថ្លែងការពារកូរ៉េខាងជើងថា ក្រុមប្រឹក្សាសន្តិសុខមិនគួរបើកកិច្ចប្រជុំរបៀបនេះទេ។ លោកបន្តថា សិទ្ធិមនុស្សមិនមែនជាការងាររបស់ក្រុមប្រឹក្សាសន្តិសុខនោះទេ។ កាលពីឆ្នាំមុន UN បានបញ្ចេញរបាយការណ៍មួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ របាយការណ៍នេះបានបង្ហាញថា មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដូចជា ជំរំឃុំខ្លួន ការធ្វើទារុណកម្មជាប្រព័ន្ធ គ្រោះអត់ឃ្លាននិងការសម្លាប់មនុស្សតាមរបៀបណាស៊ីជាដើម។ ជាមួយរបាយការណ៍ខាងលើនេះ មហាសន្និបាតUN បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខសម្រេចបញ្ជូនករណីរំលោភសិទ្ធិរបសកូរ៉េខាងជើងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាក៏ដោយ ការប៉ុនប៉ងនេះប្រហែលតែជាការស្រមើស្រមៃមួយប៉ុណ្ណោះ។ វត្តមានចិននិងរុស្សីដែលជាបងធំរបស់ទីក្រុងព្យុងយ៉ាងក្នុងក្រុមប្រឹក្សាគឺជារឿងពិបាកមួយ។ ប្រទេសទាំងពីរនេះនឹងវ៉េតូរាល់ការសម្រេចនេះជាមិនខានឡើយ៕ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2424.txt
|
រដ្ឋាភិបាលអាឡឺម៉ង់សម្រេចចូលរួមយុទ្ធនាការបោសសម្អាតក្រុមភេរវជនរដ្ឋឥស្លាមជាមួយសម្ព័ន្ធមិត្តឯទៀត ប៉ុន្តែបដិសេធជាមុនថាគ្មានការសហការជាមួយរដ្ឋាភិបាលក្រុងដាម៉ាសឡើយ។បើសិនសភាអាឡឺម៉ង់អនុម័តទទួលសំណើររដ្ឋាភិបាលអាឡឺម៉ង់មែន កងទ័ពអាឡឺម៉ង់១២០០នាក់នឹងត្រូវចេញទៅបំពេញភារកិច្ចផ្តល់ប្រឹក្សាដល់ទាហានរដ្ឋាភិបាលអ៊ីរ៉ាក់និងកងកម្លាំងនានាដែលច្បាំងជាមួយក្រុមរដ្ឋឥស្លាម។
|
នៅថ្ងៃពុធនេះ សភាជាន់ទាបរបស់អាឡឺម៉ង់នឹងបោះឆ្នោតសម្រេចថាតើអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងប៊ែកឡាំងបញ្ជូនទ័ពទៅកម្ចាត់ក្រុមរដ្ឋឥស្លាមដែរឬយ៉ាងណា។ ការសម្រេចនេះធ្វើឡើង ក្រោយគណរដ្ឋមន្ត្រីរបស់អធិការបតីអាឡឺម៉ង់ លោកស្រី អែនជែឡា មឺហ្កែល ដាក់គម្រោងប្រើយោធាអន្តរាគមន៍កម្ចាត់ក្រុមភេរវជនស្នើសុំការអនុញ្ញាតពីស្ថាប័ននេះ ។ វាអាចពិបាកស្មាន ដែលថា រដ្ឋាភិបាលក្រុងប៊ែកឡាំង អាចសម្រេចជោគជ័យក្នុងការជំរុញឲ្យសភាផ្តល់ភ្លើងខៀវដល់ខ្លួនក្នុងការអន្តរាគមន៍នៅមជ្ឈិមបូព៌ាខាងមុខនេះ។ នេះក៏ព្រោះតែអ្នកនយោបាយអាឡឺម៉ង់ច្រើននាក់ បានថ្កោលទោសបំណងប្រើអន្តរាគមន៍យោធារបស់គណរដ្ឋមន្ត្រីលោកស្រី អែនជែឡា មឺហ្កែលដែរ ព្រោះវាដូចជាដំបៅមិនឈឺ យកឈើឆ្កឹះ ដូច្នេះដែរ។ ត្រឡប់មកវិញ ស្ថិតក្រោមគម្រោងអន្តរាគមន៍នេះ អាឡឺម៉ង់នឹងអាចសិទ្ធិបញ្ជូន យន្តហោះចម្បាំងTornado នាវាចម្បាំងមួយគ្រឿង យន្តហោះចាក់ប្រេង និង កងកម្លាំងប្រហែល១២០០នាក់ផងដើម្បីផ្តល់ប្រឹក្សានិងគាំទ្រប្រតិបត្តិការទម្លាក់គ្រាប់បែកផង។ នាវាចម្បាំងអាឡឺម៉ង់ប្រហែលនឹងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេជួយគាំទ្រនាវាចម្បាំងនិងយន្តហោះចម្បាំងបារាំងដែលកំពុងវាយប្រហារក្រុមរដ្ឋឥស្លាមនោះផង។ យ៉ាងណាក៏ដោយរដ្ឋាភិបាលអាឡឺម៉ង់ បានអះអាងជាមុនហើយថា រដ្ឋាភិបាលអាឡឺម៉ង់មិនសហការជាមួយប្រធានាធិបតី បាសា អាល់អាសាដ ទេទោះជាមានអន្តគមន៍យោធាខាងមុខក៏ដោយ។ អាឡឺម៉ង់ចង់បញ្ជាក់ថាខ្លួននៅតែគាំទ្រជំហររបស់ក្រុងវ៉ាស៊ីនតោនដែលដំណោះស្រាយនយោបាយស៊ីរី គឺ លោក អាសាដ ត្រូវចុះចេញពីតំណែង។ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់លោក Ursula von der Leyen ថ្លែងថា ៖« គ្មានការសហការជាមួយលោក អាសាដ ទេ ហើយក៏គ្មានការសហការជាមួយទាហានដែលស្ថិតក្រោមការបញ្ជារបស់គាត់ដែរ»។ ចំណែកលោកស្រី អែនជែឡា មឺហ្កែល ក៏បានថ្លែងស្រដៀងគ្នាផងដែរថា អន្តរាគមន៍អាឡឺម៉ង់នាពេលខាងមុខគ្មានការសហការជាមួយរដ្ឋាភិបាលក្រុងដាម៉ាស ប៉ុន្តែលោកស្រីមិនបានបដិសេធ ចំពោះការសហការជាមួយភាគីនានាដែលគាំទ្រឬអាចជាសម្ព័ន្ធមិត្តរបស់លោក អាសាដ ដើម្បីធានាថាស៊ីរីមិនបែកជាផ្នែកៗដូចលីប៊ីឬអ៊ីរ៉ាក់។ រឿងមួយគួរឲ្យកត់សម្គាល់ អ្វីដែលលោកស្រី សង្កត់កាលពីម្សិលមិញនោះ គឺការបញ្ចៀសកំហុសឆ្គងដូចដែលលោកខាងលិចធ្វើឡើងក្រោយផ្តួលរំលំរបបដឹកនាំលោក សាដាម ហ៊ូសេន។ លោកស្រីលើក ឧទាហរណ៍ ក្រោយពេលផ្តួលរំលំលោក ហ៊ូសេន លោកខាងលិចមិនបានខ្វល់ខ្វាយពីក្រុមស្មោះស្ម័គ្រនិងមានស្វាមីភក្តិចំពោះលោក ហ៊ូសេន ឡើយ ដោយដំណោះស្រាយនយោបាយត្រូវបានបង្កើតឡើងដោយគ្មានការចូលរួមរបស់ក្រុមទាំងនោះ។ ទោះអាឡឺម៉ង់រក្សាជំហររបស់ខ្លួនចំពោះជោគវាសនាលោក អាសាដ ក៏ដោយ បារាំងបានបង្ហាញការផ្លាស់ប្តូរជំហររបស់ខ្លួនរួចទៅហើយ ក្រោយការវាយប្រហារនៅក្រុងប៉ារីសដោយក្រុមភេរវជន។ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ អះអាងថា សត្រូវបារាំងមិនមែនជាលោក អាសាដ ទេ តែជាក្រុមរដ្ឋឥស្លាមឯណោះ។ . អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2425.txt
|
រដ្ឋាភិបាលអ៊ីរ៉ាក់បានចេញមុខគំរាមថានឹងប្រើប្រាស់រាល់វិធានការទាំងអស់រួមទាំងបញ្ជូនរឿងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង បើសិនតួកគីមិនព្រមដកទ័ពចេញពីទឹកដីខ្លួនក្នុងពេល៤៨ម៉ោងទេ។ តែតួកគីថា វាជាទម្លាប់ដែលខ្លួនផ្លាស់ប្តូរកងទ័ពនៅតំបន់ Mosul ឲ្យជួយបង្វឹកទ័ពឃឺតដើម្បីច្បាំងដណ្តើមទឹកដីពីក្រុមភេរវជនរដ្ឋឥស្លាម។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ វត្តមានទ័ពតួកគីនៅលើទឹកដីភាគខាងជើងអ៊ីរ៉ាក់ កំពុងធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ខឹងសម្បារខ្លាំង ហើយរដ្ឋាភិបាលនេះគំរាមនាំយកសំណុំរឿងនេះទៅប្តឹងអង្គការសហប្រជាជាតិ។ នៅថ្ងៃចន្ទនេះ អ៊ីរ៉ាក់បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលតួកគី ៤៨ ម៉ោង បើមុនដូច្នេះទេខ្លួននឹងសុំការអន្តរាគមន៍ពីស្ថាប័នក្រុមប្រឹក្សាសន្តិសុខឲ្យបង្ខំតួកគីមិនខាន។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ថ្លែងថា លោក ទុកពេលឲ្យតួកគី ៤៨ម៉ោង សម្រាប់ដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ បើមិនដូច្នោះទេរដ្ឋាភិបាលលោកនឹងសុំការអន្តរាគមន៍ពីស្ថាប័នអង្គការសហប្រជាជាតិ។ ក្រុងបាដាដ ប្រកាសថា ការពង្រាយទ័ពរបស់តួកគីមកលើទឹកដីអ៊ីរ៉ាក់ គ្មានការសុំអនុញ្ញាតជាមុនឡើយ ហើយវាពិតជារំលោភលើអធិបតេយ្យរបស់ខ្លួន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងអង់ការ៉ា បានអះអាងថា វាជាទម្លាប់របស់កងទ័ពខ្លួនទៅហើយដែលមានវត្តមាននៅជំរុំនៅខេត្ត Mosul នៅភាគខាងជើងអ៊ីរ៉ាក់ ព្រោះកងទ័ពខ្លួនជួយបង្វឹកកងកម្លាំងអាជ្ញាធរឃឺត ដើម្បីទៅច្បាំងដណ្តើមយកទឹកដីពីក្រុមរដ្ឋឥស្លាមឬក្រុមដែស្ហមកវិញ។ តែគេឃើញការលើកឡើងពីខាងតួកគីផងដែរថា វានឹងមិនមានកងទ័ពថ្មីរបស់តួកគីទៅកាន់ទឹកដីអ៊ីរ៉ាក់ឡើយ។ ប៉ុន្តែនាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu មិនបានលើកឡើងពីការចេញបទបញ្ជាឲ្យដកទ័ពតួកគីចេញពីទឹកដីអ៊ីរ៉ាក់ឡើយ។ តួកគីបានអះអាងថា កងទ័ពរបស់ខ្លួនទៅជួយបណ្តុះបណ្តាលនិងផ្តល់ប្រឹក្សាដល់ទាហានអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមប៉ុណ្ណោះ។ ហើយតួកគីក៏ប្រកាសផងដែនថា ខ្លួនបន្តពង្រឹងការសហការជាមួយភាគីអ៊ីរ៉ាក់ និង បន្តការប្រឹក្សាគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហានេះដែរ។ យ៉ាងណាមិញកន្លងមក រដ្ឋាភិបាលអ៊ីរ៉ាក់ បានបង្ហាញការជំទាស់រាល់វត្តមានទ័ពបរទេសលើទឹកដីរបស់ខ្លួន ហើយរដ្ឋាភិបាលនេះក៏ប្រឆាំងគម្រោងពង្រាយទ័ពអាមេរិកមកច្បាំងប្រឆាំងក្រុមរដ្ឋឥស្លាមលើទឹកដីអ៊ីរ៉ាក់ផងដែរ។ រដ្ឋាភិបាលក្រុងបាដាដនេះ បញ្ជាក់ថា បើសិនចង់បញ្ជូនទ័ពមកអ៊ីរ៉ាក់ ទាល់តែសុំការអនុញ្ញាតពីខ្លួនជាមុនសិន។ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា កំពុងពិចារណាបញ្ជូនទ័ពបន្ថែមទៅជួយផ្តល់ប្រឹក្សានិងបង្វឹកកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមប្រដាប់អាវុធផ្សេងទៀតដើម្បីពង្រឹងយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវជន។ ក្រុងវ៉ាស៊ីនតោនក៏បានសម្រេចរួចទៅហើយថានឹងបញ្ជូនកងទ័ពពិសេសប្រហែល៥០នាក់ទៅកាន់តំបន់ក្រុមឧទ្ទាមស៊ីរីកាន់កាប់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលក្រុងដាម៉ាស៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2426.txt
|
ប្រជាជនបួគីណាហ្វាសូបានស្វាគមន៍ជ័យជម្នះរបស់លោក Roch Marc Kabore ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងមក ក្រោយផ្តួលរំលំមេដឹកនាំផ្ដាច់ការលោក Blaise Compaore។
|
លោក Roch Marc Kabore បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រសម្រាប់ជ្រើសរើសប្រធានាធិបតី ក្រោយការដួលរលំមេដឹកនាំផ្ដាច់ការលោក Blaise Compaore កាលពីឆ្នាំមុន។ លទ្ធផលបោះឆ្នោតបានបង្ហាញថា លោក Kabore ទទួលបានសំឡេងគាំទ្រចំនួន៥៣.៥ភាគរយ នាំមុខលើគូប្រជែងលោក Zephirin Diabre ដែលទទួលការគាំទ្រចំនួន២៩.៧ភាគរយ។ ចំណែកឯប្រជាជនដែលបានទៅបោះឆ្នោតមានចំនួនប្រហែល៦០ភាគរយ។ ក្រោយការប្រកាសលទ្ធផល លោក Roch Marc Kabore ដែលធ្លាប់ជាសហសេវិកម្នាក់របស់លោក Compaore បានថ្លែងថា៖« យើងនឹងចាប់ផ្ដើមការងារភ្លាមៗ»។ ហើយលោកបានសន្យាបើកចំហផ្តល់សេរីភាពដើម្បីអនាគតរុងរឿងរបស់ប្រទេសក្រីក្រនៅអាហ្វ្រិកខាងលិចមួយនេះ។ ម្យ៉ាងវិញទៀត លោក Kabore ក៏បានអរគុណដល់រដ្ឋាភិបាលបណ្ដោះអាសន្នដែលបានរៀបចំប្រទេសឲ្យមានស្ថិរភាពក្រោយការដួលរលំរបបលោក Compaore ផងដែរ។ សូមរម្លឹកដែរថា កាលពីចុងឆ្នាំមុន វិបត្តិនយោបាយនិងចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងនៅប្រទេសបួគីណាហ្វាសូ បន្ទាប់ពីអតីតប្រធានាធិបតី Blaise Compaoreប៉ុនប៉ងកែរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតអោយលោកបន្តកាន់តំណែងទៀត ខណៈដែលលោកកាន់តំណែងជិត៣០ឆ្នាំ មកហើយនោះ។ ប្រជាជនបួគីណាហ្វាសូ ចេញមុខបាតុកម្ម បង្ខំឲ្យមេដឹកនាំរូបនេះចុះចេញពីតំណែង ហើយចលនាបាតុកម្មចេះតែធ្ងន់ធ្ងរឡើងបង្កអោយមនុស្សរបួស និងស្លាប់ រហូតដល់មានការអន្តរាគមន៍ពីក្រុមយោធា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2427.txt
|
អឺរ៉ុបនឹងផ្ដល់កញ្ចប់លុយ ៣ពាន់លានអឺរ៉ូដល់តួកគីសម្រាប់ការដោះស្រាយវិបត្តិជនភៀសខ្លួនស៊ីរីក្នុងប្រទេសតួកគី។ នេះបើយោងតាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់លោកស្រីអែនជែលឡា មឺហ្កែល (Angela Merkel) ក្រោយពីបញ្ចប់ជំនួបកំពូលអឺរ៉ុប-តួកគី ដែលបានធ្វើឡើងនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យម្សិលមិញ។
|
ក្រុមមេដឹកនាំប្រទេសអឺរ៉ុបបានជួបជាមួយនាយករដ្ឋមន្ត្រីតួកគីលោក អាមេដ ដាវូទូគ្លូ (Ahmed Davutoglu) នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាបញ្ចប់កិច្ចព្រមព្រៀងមួយស្ដីបញ្ហាជនភៀសខ្លួនស៊ីរីដែលកំពុងតែស្ថិតនៅក្នុងប្រទេសតួកគី។ តាមរយៈកិច្ចព្រមព្រៀងនេះ អឺរ៉ុបនឹងផ្ដល់ប្រាក់៣ពាន់លានអឺរ៉ូដល់តួកគីសម្រាប់ការទប់ស្កាត់លំហូរជនភៀសខ្លួនពីតួកគីទៅកាន់អឺរ៉ុបក៏ដូចជាការលើកកម្ពស់ស្ថានភាពរស់នៅរបស់ជនភៀសខ្លួនស៊ីរី។ ជាមួយគ្នានេះដែរ ក្រៅពីការទទួលលុយ ៣ពាន់លានអឺរ៉ូ តួកគីក៏នឹងទទួលបានផលប្រយោជន៏ផ្សេងទៀតជាពិសេសបញ្ហាស្ដីទិដ្ឋាការរវាងអឺរ៉ុបនិងតួកគីដែលបានជាប់គាំងកន្លងមក។ ការចរចាពីកិច្ចព្រមព្រៀងទិដ្ឋាការដែលនឹងអនុញ្ញាតឲ្យមានការធ្វើដំណើរដោយសេរីរវាងតួកគីនិងបណ្ដាប្រទេសអឺរ៉ុប នឹងត្រូវបានពន្លឿនប្រសិនបើកិច្ចព្រមព្រៀងជនភៀសខ្លួនបានជោគជ័យ។ នេះបើយោងតាមការប្រាប់របស់លោកស្រី មឺហ្កែល ។ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្ត្រីតួកគីលោក អាមេដ ដាវូទូគ្លូ បានអរគុណមេដឹកនាំអឺរ៉ុបចំពោះកិច្ចព្រមព្រៀងនេះ ដោយបានលើកឡើងថា វាគឺជាថ្ងៃប្រវត្តិសាស្ត្រមួយ។ លោក ដាវូទូគ្លូ បន្តទៀតថា លុយចំនួន៣ពាន់លានដុល្លារនេះ គឺមិនមែនសម្រាប់តួកគីនោះទេ តែសម្រាប់ជនភៀសខ្លួនស៊ីរីទៅវិញ។ ចំណែកឯអធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គែឡា មើគែល ក៏បានបញ្ជាក់ដែរថា តួកគីបានទទួលជំនួយតិចតួចពីសហគមន៍អន្តរជាតិ ហើយអឺរ៉ុបគួរតែជួយសម្រាលបន្ទុកនេះ។ ហើយនៅមុនកិច្ចប្រជុំបន្តិច លោកស្រី មឺហ្កែល បានលើកឡើងដែរថា កិច្ចព្រមព្រៀងរវាងអឺរ៉ុបនិងតួកគីក្លាយជាក្របខណ្ឌគតិយុត្តិសម្រាប់លំហូរជនភៀសខ្លួន។ គួររម្លឹកផងដែរថា ជនភៀសខ្លួនរាប់លាននាក់បានឆ្លងកាត់ទៅកាន់តំបន់អឺរ៉ុបតាមរយៈប្រទេសតួកគីដែលបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់របស់ជនភៀសខ្លួនមកពីមជ្ឈិមបូព៌ាដែលកំពុងតែហែកហួរដោយភ្លើងសង្គ្រាម។ ឯតួកគីខ្លួនឯងក៏បានក្លាយជាជុំរំជនភៀសខ្លួនប្រហែលពីរលាននាក់ផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2428.txt
|
សមាជិកព្រឹទ្ធសភាអាមេរិកពីររូបបានស្នើសុំឲ្យមានការបញ្ជូនទ័ពថ្មើជើង២ម៉ឺននាក់ទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ដើម្បីពង្រឹងយុទ្ធសាស្ត្រកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម។ អ្នកនយោបាយទាំងពីរក៏បានរិះគន់យុទ្ធសាស្ត្រយោធារបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ខ្លាំងៗផងដែរ ព្រោះយុទ្ធសាស្ត្រលោកមិនមានប្រសិទ្ធភាពសោះ។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ឬក្រុម ដែស្ហ (Daesh) បានក្លាយជាប្រធានបទនៃការជជែកដេញដោលគ្នាខ្លាំងជាថ្មីនៅសហរដ្ឋអាមេរិក។ អ្នកនយោបាយអាមេរិកងាកមក រិះគន់យុទ្ធសាស្ត្ររបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទ័ពអន្តរាគមន៍ក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ ម្សិលមិញនេះ សមាជិកព្រឹទ្ធសភាជើងចាស់ពីររូបមានដូចជាលោក John McCain និងលោក Lindsey Graham បានទទូចសុំឲ្យមានការបញ្ជូនកងទ័ពអាមេរិក ១ម៉ឺននាក់ទៅកាន់ប្រទេសអ៊ីរ៉ាក់ និង ១ម៉ឺននាក់ផ្សេងទៀតទៅកាន់ប្រទេសស៊ីរី ផងដែរ ។ អ្នកនយោបាយទាំងពីរនេះបានអះអាងថា ការបង្កើនចំនួនកងទ័ពអាមេរិកនឹងជួយបង្កើនប្រសិទ្ធភាពដល់យុទ្ធនាការកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម។ ការឈានទៅស្នើសុំបង្កើនចំនួនវត្តមានកងទ័ពនៅមជ្ឈិមបូព៌ាដើម្បីកម្ចាត់ក្រុមភេរវជននេះកើតមានឡើង ក្រោយករណីវាយប្រហារនៅបារាំងដែលសម្លាប់រង្គាលមនុស្សរហូតដល់ ជាង១០០នាក់ ហើយអ្នកនយោបាយអាមេរិកបារម្ភថា សហរដ្ឋអាមេរិកនឹងក្លាយជាគោលដៅនៃការវាយប្រហារទៀត ប្រសិនបើយុទ្ធសាស្ត្រ លោក អូបាម៉ា កំពុងប្រើប្រាស់មិនមានការផ្លាស់ប្តូរទេនោះ។ លោក John McCain ប្រធានគណកម្មាធិការកងកម្លាំងប្រដាប់អាវុធនៃព្រឹទ្ធសភាបានអះអាងថា បើពឹងផ្អែកតែលើយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាកាស មិនអាចកម្ចាត់ក្រុមភេរវជនបានទេ។ ចំណែកលោក Lindsey Graham បានលើកឡើងថា វិធីតែមួយគត់ដើម្បីកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមនេះ គឺការបង្កើនវត្តមានកងទ័ពអាមេរិកនៅផ្ទាល់ដីតែម្តង។ លោកសង្កត់ធ្ងន់ថា កងទ័ពថ្មើរជើងអាមេរិកនឹងមានលទ្ធភាពខ្ពស់ក្នុងការជួយគាំទ្រផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្រដល់បណ្តាកងទ័ពសម្ព័ន្ធមិត្តអឺរ៉ុប និងអារ៉ាប់ដើម្បីអន្តរាគមន៍បោសសម្អាតក្រុមរដ្ឋឥស្លាម។ អ្នកនយោបាយទាំងពីរនេះ ក៏បានលើកឡើងផងដែរ ពីសារសំខាន់នៃការទម្លាក់លោក អាសាដ ពីតំណែង ព្រោះវានឹងជួយឲ្យបណ្តារដ្ឋអារ៉ាប់ដែលប្រកាន់និកាយស៊ូនី ត្រលប់ចូលរួមគាំទ្រយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាមក្នុងទឹកដីស៊ីរី។ កន្លងមកលោក អូបាម៉ា បន្តបដិសេធបញ្ជូនកងទ័ពថ្មើរជើងទៅធ្វើសង្គ្រាមនៅស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែកាលពីខែមុនលោកសម្រេចបញ្ជូនកងទ័ពពិសេស១០០នាក់ទៅកាន់ភាគខាងជើងប្រទេសស៊ីរីដើម្បីផ្តល់ប្រឹក្សា និងបង្វឹកកងកម្លាំងឧទ្ទាមដែលពួកគេនោះកំពុងច្បាំងកម្ចាត់ក្រុមរដ្ឋឥស្លាម។ ដោយឡែកការស្នើសុំឲ្យមានការពង្រាយទ័ព១ម៉ឺននាក់ទៅកាន់ប្រទេសអ៊ីរ៉ាក់ ត្រូវបានទទួលការស្វាគមន៍ពីរដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ។ យ៉ាងណាមិញរដ្ឋាភិបាលក្រុងបាដាដ មិនស្នើសុំកងទ័ពប្រយុទ្ធឡើយ តែស្នើសុំប្រឹក្សាទ័ពបន្ថែម និងការគាំទ្រផ្នែកយោធាដោយផ្តល់អាវុធបន្ថែមដល់កងទ័ពខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អាមេរិកមានកងទ័ព ៣៥០០នាក់រួចហើយដែលកំពុងឈរជើងនៅក្នុងទឹកដីអ៊ីរ៉ាក់ និងជួយបង្វឹកកងទ័ពអ៊ីរ៉ាក់៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2429.txt
|
មកទល់ពេលនេះសភានីតិកាលអាណត្តិថ្មីមីយ៉ាន់ម៉ា មិនទាន់ចាប់ផ្តើមដំណើរការនៅឡើយនោះទេ។ តែលទ្ធផលនៃការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ហើយថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី បានទទួលអាសនៈលើសពីភាគច្រើនដាច់ខាត។ថ្វីដ្បិតរដ្ឋាភិបាលថ្មីមិនទាន់ត្រូវបានបង្កើត លោកស្រី ស៊ូជី បានជំរុញឲ្យតំណាងរាស្ត្រអាណត្តិថ្មីត្រូវតែគោរព និងព្រមានចាត់វិធានការតឹងរឹងចំពោះអ្នកបំពានអំណាច និងអសីលធម៌។
|
ម្សិលមិញនេះ ប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី បានបើកកិច្ចប្រជុំ បិទទ្វារមួយជាមួយនឹងតំណាងរាស្ត្រថ្មីដែលទើបតែត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតកន្លងទៅ។ ក្នុងឱកាសនៃជំនួបនោះ លោកស្រីស៊ូជី បានជំរុញឲ្យសមាជិកសភានីមួយៗ ត្រូវតែគោរពតាម បទបញ្ជា និង មានឥរិយបថត្រឹមត្រូវ។ នេះបើយោងតាម សារព៌ត៌មាន Irrawaddy ។ ថ្លែងការណ៍ក្នុងសន្និសីទក្រោយបញ្ចប់កិច្ចប្រជុំ Thet Thet Khaing តំណាងរាស្ត្រមណ្ឌលរ៉ងហ្គូន បានអះអាងថា លោកស្រីស៊ូជី បានព្រមានសមាជិកសភាអាណត្តិថ្មីដែលបំពានច្បាប់ និងមានអាកប្ប កិរិយាមិនល្អ នឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឺង។ លោកស្រីស៊ូជី ក៏បានបញ្ជាក់ទៀតថា នៅពេលដែលរដ្ឋាភិបាលបក្សលោកស្រីដឹកនាំប្រទេស គ្មានទេ មនោសញ្ចេតនា និង ក្តីមេត្តាសម្រាប់តំណាងរាស្ត្រ ទោះបីជាអ្នកទាំងនោះ ជាសមាជិករបស់បក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យក៏ដោយ។ នេះបើយោងតាម របស់ Thet Thet Khaing ។ លោកស្រី ស៊ូជី ក៏បានប្រកាសជាមុនទៅកាន់តំណាងរាស្ត្រក្នុងបក្សលោកស្រីដែលថា «ប្រសិនបើ អ្នកមានមន្ទិលទៅលើអ្វីមួយ ត្រូវតែសួរ។ យើង រូចរាល់សម្រាប់ជួយអ្នករាល់គ្នា ក៏ប៉ុន្តែ ប្រសិនបើអ្នក បង្កឲ្យមានកំហុសដោយខ្លួនឯងផ្ទាល់ យើងមិនអាចកែកំហុសនោះឲ្យទៅជាត្រឹមត្រូវវិញបាននោះទេ។ ប្រសិនអ្នកប្រើប្រាស់អំណាចខុសច្បាប់ នោះយើងនឹងជូនដំណើរអ្នកទៅពន្ធនាគារ»។ នេះ គឺជាពាក្យសម្តីរបស់លោកស្រីស៊ូជីដែលបានដកស្រង់ក្នុងកិច្ចប្រជុំដោយ Thet Thet Khaing។ ក្រៅពីរម្លឹកឲ្យសមាជិកសភាខ្លួនគោរពតាមបទបញ្ជា លោកស្រីក៏បានជំរុញឲ្យសមាជិកទាំងនោះ ត្រូវបង្កើនភាសាអង់គ្លេស និង សិក្សាឲ្យបានច្បាស់ពីរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ។ សូមបញ្ជាក់ផងដែរថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រីស៊ូជី បានទទួលសំឡេងលើស លប់ក្នុងសភាដែលអាចមានលទ្ធភាពដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដោយខ្លួនឯង។ ដោយឡែក សម្រាប់រដ្ឋាភិបាលថ្មី នឹងត្រូវបោះឆ្នោត និង ចាប់ផ្តើមនីតិកាលថ្មីនៅដើមឆ្នាំ២០១៦ខាងមុខនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_243.txt
|
«ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។
|
ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។ នៅមានឧទានសព្ទដទៃទៀត ដូចជា អូ, អ្ហេ, អ្ហា៎, អីយ៉ា, នែ, យី, យីអើ, អូយ, ណែណេះ, នុ៎ះ, នោះន៎, ម៉ាច់ហើយ, អស្ចារ្យ, ចម្លែក, អីយ៉ាស់, អូយយ៉ា, អូយយ៉ះ, ចុំ, ហ៊ីស, យើស, ណ្ហើយ, អើ, យើ។ល។ អីយ៉ាស់! កាបូបរបស់ឯងពិតជាមានតម្លៃថ្លៃណាស់ណ៎! អើ! វាពិតជាថ្លៃមែន ហើយគុណភាពរបស់វាក៏ល្អផងដែរ។ ពាក្យទាំងអស់នេះ ជាការបង្ហាញអារម្មណ៍លាយឡំគ្នា មានទាំងសរសើរ, រីករាយ, ត្រេកអរ ភ័យខ្លាច, ជាដើម។ នេះបើយោងតាមវេយ្យាករណ៍ខ្មែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2430.txt
|
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញបានបង្ហាញពីចេតនាស្នើឲ្យអង្គការណាតូពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនដើម្បីការពារការគំរាមកំហែងពីសំណាក់រុស្សី។ ប៉ុន្តែសំណើបែបនេះ ប្រហែលជាបង្កឲ្យរុស្សីខឹងសម្បារខ្លាំងមិនខានឡើយ។
|
ក្នុងពេលផ្ដល់សម្ភាសដល់ទូរទស្សន៍ Polsat រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Tomasz Szatkowski បានបញ្ជាក់ពីគោលបំណងសុំពង្រាយអាវុធនុយក្លេអ៊ែររបស់បក្សសម្ព័ន្ធណាតូក្នុងទឹកដីប៉ូឡូញ។ លោក Szatkowski និយាយថា៖ «យើងកំពុងគិតថា គួរតែស្នើសុំប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរឬទេ ដើម្បីយកមកពង្រឹងប្រព័ន្ធការពារប្រទេស»។ នេះគឺជាលើកដំបូងហើយដែលមន្ត្រីប៉ូឡូញបានថ្លែងពីគោលបំណងចង់ឲ្យមានការពង្រាយអាវុធប្រភេទនេះលើទឹកដីរបស់ខ្លួន។ ប៉ុន្តែប្រភពព័ត៌មានផ្សេងទៀតបានបញ្ជាក់ថា ទីក្រុងវ៉ាសូវីមិនបានស្នើឬក៏ស្វះស្វែងសុំអាវុធនុយក្លេអ៊ែរមកដាក់ក្នុងទឹកដីខ្លួនទេ។ យ៉ាងណាក៏ដោយ ប្រសិនបើនេះជារឿងពិតមែននោះ អ្នកដែលបារម្ភនិងមិនសប្បាយចិត្តជាងគេគឺទីក្រុងមូស្គូ។ រុស្សីប្រាកដជាឆ្លើយតបចំពោះសកម្មភាពបង្ករឿងនេះមិនខាន។ ជាក់ស្ដែងកាលពីខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន បានគំរាមហើយថា ប្រសិនបើណាតូគំរាមកំហែងដល់រុស្សី នោះខ្លួននឹងឆ្លើយតបជាមិនខាន។ ចំណែកឯរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ក៏បានរម្លឹកពីការសន្យារបស់ប្រធានាធិបតី អូបាម៉ា ដែលថា ប្រសិនបើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានដោះស្រាយ នោះកម្មវិធីប្រព័ន្ធការពារអាកាសនៅអឺរ៉ុបនឹងមិនលេចជារូបរាងទេ។ គ្រប់គ្នាដឹងហើយថា ប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់មួយរបស់ណាតូ ចាប់តាំងពីឆ្នាំ១៩៩៩មក។ ហើយប៉ូឡូញតែងតែចង់ចងសម្ព័ន្ធភាពជាមួយណាតូកាន់តែរឹងមាំនាពេលអនាគត។ ជាពិសេសនោះ កាលពីខែកញ្ញា សភាប៉ូឡូញ បានផ្ដល់ភ្លើងខៀវដល់ប្រធានាធិបតី Andrzej Duda ដើម្បីផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប៉ូឡូញនិងអាមេរិកក្នុងការបង្កើតមូលដ្ឋានប្រឆាំងមីស៊ីលនៅឯតំបន់ Redzikowo និងអាចចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ២០១៨។ គួរបញ្ជាក់ដែរ ចាប់បន្ទាប់ពីឈ្នះឆ្នោតកាលពីខែឧសភាកន្លងមក ការងារដំបូងរបស់ប្រធានាធិបតី Andrzej Duda គឺស្នើសុំណាតូបញ្ជូនទ័ពបន្ថែមមកតាំងក្នុងទឹកដីប៉ូឡូញ។ លោកបានអះអាងថា ប៉ូឡូញមិនចង់ធ្វើជាតំបន់ទ្រនាប់នោះទេ តែជារណសិរ្សប្រយុទ្ធប្រចាំតំបន់អឺរ៉ុបខាងកើត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2431.txt
|
ម្សិលមិញនេះកងកម្លាំងជើងអាកាសរុស្ស៊ីបានវាយប្រហារចំផ្សារមួយនៅក្រុង Ariha ដែលមានមនុស្សកកកុញ រហូតសម្លាប់មនុស្សយ៉ាងតិច ៤៤នាក់។ ទីក្រុងខាងលើត្រូវបានកាន់កាប់ដោយកងកម្លាំងឧទ្ទាម និង ក្រុមរណសិរ្ស Nusra ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ។
|
មនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីម្សិលមិញនេះនៅផ្សារមួយកន្លែងស្ថិតក្នុងក្រុង Ariha ។ ក្រុមសកម្មជនសិទ្ធិមនុស្សនៅស៊ីរីបានអះអាងថា កងទ័ពរុស្ស៊ីបានវាយប្រហារលើទីតាំងនេះ ព្រោះវាស្ថិតក្រោមការកាន់កាប់របស់សម្ព័ន្ធក្រុមទាហាននៃជ័យជម្នះ រួមជាមួយក្រុមរណសិរ្ស Nusra ផងដែរ។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានអះអាងថា ក្រៅពីផ្សារដែលមានមនុស្សកកកុញ កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារទៅលើគោលដៅផ្សេងទៀតមួយចំនួនផងដែរនៅក្នុងខេត្តខាងលើ។ ហើយអ្វីដែលសំខាន់ ទិន្នន័យអ្នកស្លាប់ត្រូវបានគេផ្តល់ឲ្យផ្សេងៗគ្នា ដោយខ្លះអះអាងថាអ្នកស្លាប់តិចបំផុតក៏ ៦០នាក់ដែរ។ សារព័ត៌មានក្នុងតំបន់បានចោទ រុស្ស៊ី ថាបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងយុទ្ធនាការវាយប្រហារលើទីតាំងខាងលើថែមទៀត។ ប៉ុន្តែគេមិនអាចសុំការបំភ្លឺពីខាងមន្ត្រីក្រសួងការពាររុស្ស៊ីឡើយជុំវិញការវាយប្រហារដែលសម្លាប់ជនស៊ីវិលច្រើននាក់នេះ។ គេកំពុងរង់ចាំការបកស្រាយពីមន្ត្រីយោធារុស្ស៊ីជុំវិញករណីទម្លាក់គ្រាប់បែកលើទីប្រជុំជននេះផងដែរ។ តាមពិតទៅក្រុមសម្ព័ន្ធទាហាននៃជ័យជម្នះបានដណ្តើមកាន់កាប់ទីក្រុង Ariha កាលពីខែឧសភាកន្លងទៅក្រោយវាយប្រយុទ្ធជាមួយទាហានលោក អាសាដ យ៉ាងខ្លាំងក្លានិងក្រោយមកបានជោគជ័យលើទាហានទាំងនោះ។ ជុំវិញការវាយប្រហាររបស់រុស្ស៊ីនេះដែរ គេឆ្ងល់ថា ហេតុអ្វីរុស្ស៊ីបន្តវាយប្រហារលើតំបន់ខាងលើឥតឈប់ ព្រោះតំបន់ខាងលើមិនស្ថិតក្រោមការកាន់កាប់របស់ក្រុមភេរវជនរដ្ឋឥស្លាមនោះឡើយ។ រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាដោយវាយប្រហារក្រុមភេរវជនរដ្ឋឥស្លាមកាលពីចុងខែកញ្ញាដើម្បីជួយគាំទ្រទាហានរបស់រដ្ឋាភិបាលស៊ីរី។ ប៉ុន្តែលោកខាងលិចបានរិះគន់រុស្ស៊ីថា ប្រើប្រាស់លេសវាយប្រហារលើក្រុមភេរវជនដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលប្រឆាំងរដ្ឋាភិបាលលោក បាសា អាល់អាសាដ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2432.txt
|
ក្រុងប៉ារីស៖ ក្នុងការបោះឆ្នោតតំបន់ ជុំទី១ នៅប្រទេសបារាំងថ្ងៃអាទិត្យម្សិលមិញ គណបក្សប្រឆាំងស្តាំនិយមរណសិរ្សជាតិ ដឹកនាំដោយលោកស្រីMarine Le Pen បានទទួលជោគជ័យ ជាមួយសំឡេងឆ្នោតប្រមាណជិត៣០ភាគរយ លើសបក្សស្តាំនិយមនិង កណ្តាលនិយម ដែលទទួលបានជាង២៦ភាគរយ។ រីឯបក្សសង្គមនិយមកំពុងកាន់អំណាចសព្វថ្ងៃ ទទួលបានតែសំឡេងជាង២៣ភាគរយតែប៉ុណ្ណោះ។
|
គ្រប់បក្សនយោបាយ ពិសេសបក្សកាន់អំណាចសង្គមនិយម និងបក្សស្តាំនិយមសាធារណរដ្ឋរបស់អតីតប្រធានាធិបតីសាកូហ្ស៊ី ពិតជាបារម្ភមិនតិចទេ ដែលបក្សស្តាំនិយមជ្រុលរបស់លោកស្រី ឡឺពេន ឡើងកូដខ្ពស់រហូតទទួលជោគជ័យធំធេងយ៉ាងនេះ។ ទោះជាបក្សកាន់អំណាចរបស់លោកហូឡង់ខំចងសម្ព័ន្ធជាមួយបក្សឆ្វេងនិយមផ្សេងៗ ហើយ ទោះជាបក្សរបស់អតីតប្រធានាធិបតី សាកូហ្ស៊ី ខំចងសម្ព័ន្ធនឹងបក្សនិន្នាការកណ្តាល ក៏នៅតែមិនអាចយកឈ្នះលើបក្សរណសិរ្សជ្រុលនិយមស្តាំរបស់លោកស្រីឡឺពេន បានដែរ។ ក្នុងតំបន់សំខាន់ពីរ គឺតំបន់ Provence-Alpes-Côte d'Azur ភាគខាងត្បូង និងតំបន់ Nord-pas-de-Calais-Picardie ភាគខាងជើង សម្លេងឆ្នោតបក្សប្រឆាំងមួយនេះឡើងខ្ពស់រហូតដល់ទៅជាង៤០ភាគរយ គឺទ្វេដងលើបក្សដៃគូប្រឆាំងទៅទៀត។ សម្រាប់លោកស្រី ឡឺពេន បក្សលោកស្រីជាបក្សតែមួយគត់ដែលការពារជាតិបារាំងពិតប្រាកដ។ លោកស្រីបានអំពាវនាវឲ្យប្រជាជនបារាំងរួបរួមជាមួយបក្សលោកស្រី ដោយបោះឆ្នោតឲ្យបក្សលោកស្រី ក្នុងជុំទី២នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយទៀត។ ក្នុងការបោះឆ្នោតម្សិលមិញ សំឡេងអនុប្បវាទ ក៏មានអត្រាខ្ពស់ដែរ គឺមានជិត៤៩ភាគរយ។ ដោយសារតួលេខខ្ពស់បែបនេះ បក្សកាន់អំណាចសង្គមនិយម និងបក្សស្តាំនិយមសាធារណរដ្ឋរបស់អតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី លើកឡើងរួមគ្នាថា ប្រជាជនបារាំងលែងចង់ឃើញបារាំងដើរថយក្រោយទៀតហើយ ទើបបានជាមិនទៅបោះឆ្នោត។ បក្សទាំង២ខំរកមូលហេតុនៃបរាជ័យរបស់ខ្លួន ដោយលើកឡើងពីបញ្ហាសង្គមផ្សេងៗ ដូចជាតួលេខខ្ពស់នៃជនគ្មានការងារធ្វើ ឬបញ្ហាសន្តិសុខទាក់ទងភេរវកម្មក្រុងប៉ារីសកាលពីខែវិច្ឆិកាជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2433.txt
|
សិស្សវិទ្យាល័យកាន់សាសនាឥស្លាមម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងសាលារបស់ខ្លួន នៅរដ្ឋតិចសាស់ ភាគខាងត្បូង ដោយសារតែនាំយកនាឡិកាដែលខ្លួនបង្កើតឡើងដោយខ្លួនឯង ហើយក៏ត្រូវគ្រូយល់ច្រលំថា ជាគ្រាប់បែកកែច្នៃនោះ បានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១៥ លានដុល្លារ នេះបើតាមការបញ្ជាក់របស់មេធាវីក្មេងប្រុស កាលពីថ្ងៃចន្ទកន្លងទៅនេះ។
|
Ahmed Mohamed អាយុ ១៤ ឆ្នាំត្រូវគេដាក់ខ្នោះ និងឃុំខ្លួនរយៈពេលខ្លីកាលពីខែកញ្ញា បន្ទាប់ពីគ្រូ និងប៉ូលិសយល់ច្រលំថា បាននាំយកគ្រាប់បែកចូលសាលា។ ប៉ុន្តែ ក្រោយមក សិស្សវិទ្យាល័យ MacArthur នៃទីក្រុង Irving នេះ បានទទួលការគាំទ្រពីមជ្ឈដ្ឋានយ៉ាងច្រើន រួមទាំងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោក Marc Zucherberg ស្ថាបនិក
|
article_2434.txt
|
អតីតមេដឹកនាំយោធាផ្តាច់ការលោក ថាន់ ស្វេ បានបង្ហាញពីគាំទ្រចំពោះលោកស្រី អ៊ុងសាន ស៊ូជី ទៅតាមអ្វីដែលលោកអាចធ្វើបាន ក្នុងករណីមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ធ្វើកិច្ចការដើម្បីអភិវឌ្ឍប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់កាសែត The Irrawady ដោយដកស្រង់សម្តីរបស់ចៅប្រុសបង្កើតរបស់លោក ថាន់ ស្វេ។
|
ជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី និងលោក ថាន់ ស្វេ បានប្រព្រឹត្តកាលពីថ្ងៃសុក្រកន្លងមក ដោយមានលោក Nay Shwe Thway Aung ចៅប្រុសបង្កើតរបស់លោក ថាន់ ស្វេ ធ្វើជាអន្តរការី។ លោក Thway Aung បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «បន្ទាប់ពីការបោះឆ្នោត ភាពពិតទាំងអស់ត្រូវតែទទួលយកទាំងអស់គ្នា ដែលថា លោកស្រី អ៊ុងសាន ស៊ូជី គឺជាអនាគតអ្នកដឹកនាំប្រទេសមីយ៉ាន់ម៉ា»។ ចៅប្រុសលោក ថាន់ ស្វេ ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយលោកស្រី ស៊ូជី មិនបានបញ្ជាក់ថា អនាគតដឹកនាំប្រទេសនោះ មានន័យថា យ៉ាងម៉េចនោះឡើយ ប៉ុន្តែលោកបានអះអាងថា ជីតារបស់ខ្លួនត្រៀមជួយ និងផ្តល់ប្រឹក្សាដល់លោកស្រី ស៊ូជី ទាក់ទងនឹងការដឹកនាំប្រទេសមីយ៉ាន់ម៉ា៊ ជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី និងលោក ថាន់ ស្វេ បានប្រព្រឹត្តទៅអស់រយៈពេលជាង២ម៉ោង នៅគេហដ្ឋានរបស់លោក ថាន់ ស្វេ ក្នុងទីក្រុងណៃពីដោ។ លោក Nay Shwe Thway Aung បានទម្លាញពីដំណឹងនៃជំនួបនេះ បន្ទាប់ពីមានការយល់ព្រមពីភាគីទាំងសងខាង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2435.txt
|
ថ្ងៃពុធ ម្សិលមិញ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានចោទប្រធានាធិបតីតួកគីនិង ក្រុមគ្រួសារគាត់ចំៗតែម្តង ថាទទួលប្រយោជន៍ពីការរត់ពន្ធប្រេងខុសច្បាប់ របស់ក្រុមភេរវជនរដ្ឋអ៊ីស្លាម។ ជាភស្តុតាង រុស្ស៊ីបានបង្ហាញរូបភាពផ្កាយរណបបង្ហាញឡានកាំម្ញ៉ុងជាច្រើនគ្រឿង ដែលរុស្ស៊ីគិតថា បានដឹកប្រេងដែលលួចពីស៊ីរីនិងអ៊ីរ៉ាក់ យកទៅអោយតួកគី។
|
យោងតាម អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អាណាតូលី អង់តូណូវ តួកគីជាប្រទេសចំបងដែលប្រើប្រាស់ប្រេងលួចយកមកពីស៊ីរី និងអ៊ីរ៉ាក់។ ហើយអ្នកដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងខុសច្បាប់នេះ គឺអ្នកនយោបាយតួកគីតែម្តង ក្នុងនោះមានប្រធានាធិបតីអ៊ែរដូហ្កាន់ និងក្រុមគ្រួសាររបស់គាត់។ កូនប្រសារប្រុសបស់លោកអ៊ែរដូហ្កាន់ម្នាក់ អាយុ៣៧ឆ្នាំ គឺលោក Berat Albayrak ដែលទើបត្រូវគេតែងតាំងជារដ្ឋមន្ត្រីថាមពល និងកូនប្រុសរបស់លោកអ៊ែរដូហ្កាន់ម្នាក់ កាន់កាប់ការងារដឹកជញ្ជូនផ្លូវទឹក ក៏ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងខុសច្បាប់ ជាមួយក្រុមជីហាតរដ្ឋអ៊ីស្លាមដែរ។ រុស្ស៊ីអះអាងទៀតថា ការរត់ពន្ធប្រេងនេះផ្តល់ចំណូលដល់ទៅរាប់ពាន់លានដុល្លារឯណោះ។ ហើយការដែលតួកគីបាញ់ទំលាក់យន្តហោះរុស្ស៊ីកាលពីជាងមួយសប្តាហ៍មុននោះ ក៏ធ្វើឡើងក្នុងទិសដៅការពារផ្លូវ ដើម្បីជួយអោយក្រុមភេរវជនដឹកប្រេងទៅដល់ទឹកដីតួកគីដែរ។ ប្រធានាធិបតីតួកគីបានទាត់ចោលការចោទប្រកាន់របស់រុស្ស៊ី និងគំរាមចាត់វិធានការសងសឹកបើរុស្ស៊ីនៅតែបន្តបង្ខូចឈ្មោះតួកគីតទៅទៀត។ ភ្លើងកំហឹងរុស្ស៊ីចំពោះតួកកីក្រោយតួកគីបាញ់យន្តហោះ រុស្ស៊ី ធ្វើអោយស្លាប់ពីឡុតរុស្ស៊ី កាលពីជាងមួយសប្តាហ៍មុន នៅមិនទាន់រលត់នៅឡើយទេ។ ក្រុងម៉ូស្គូទាមទារអោយក្រុងអង់ការ៉ាសូមទោសជាផ្លូវការ។ ប៉ុន្តែ ក្រុងអង់ការ៉ាមិនបានធ្វើតាមការទាមទារឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលតួកគីបែរជាថា នឹងរកវិធានការប្រឈមនឹងអារម្មណ៍របស់រុស្ស៊ីទៅវិញទេ។ ទោះយ៉ាងនេះក្តី រុស្ស៊ីនៅតែបង្ហាញជំហរត្រជាក់ ដោយយល់ព្រមជួបចរចាជាមួយតួកគី។ ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ នឹងជួបប្រមុខការទូតតួកគី មេវលុត កាវូសូគ្លូ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2436.txt
|
ចុងក្រោយជំនួបរវាងលោកប្រធានាធិបតីថេនសេន និងមេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីអ៊ុងសាន ស៊ូជី បានធ្វើឡើងទៅតាមការកំណត់នៅក្នុងរដ្ឋធានី ណៃពិដោ នៅព្រឹកថ្ងៃពុធនេះ ហើយ។ នេះបើយោងតាមសារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy។
|
នៅព្រឹកថ្ងៃពុធនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានបើកកិច្ចប្រជុំលក្ខណៈបិទទ្វារជាមួយនឹងមេបក្សប្រឆាំងលោកស្រីអ៊ុងសាន ស៊ូជី ដើម្បីពិភាក្សាពីការផ្ទេរអំណាច ខណៈរដ្ឋាភិបាល អាណត្តិថ្មីដែលនឹងត្រូវដឹកនាំដោយបក្សលោកស្រីស៊ូជី នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០១៦ខាងមុខ នេះ។ លោក Ye Htut អ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំ ថា ជំនួបរវាងមេដឹកនាំទាំងពីរដែលប្រព្រឹត្តទៅអស់រយៈពេល៤៥នាទី បានផ្តោតសំខាន់ ការផ្ទេរអំណាច។ លោក បន្ថែមទៀតថា កិច្ចសន្ទនា ក៏មានបំណងដើម្បីបញ្ចប់ការព្រួយបារម្ភរបស់មតិ សាធារណៈពីការផ្ទេរអំណាចទៅកាន់រដ្ឋាភិបាលថ្មីផងដែរ។ ជុំវិញនៃជំនួបមេដឹកនាំទាំងពីរនេះដែរ ប្រព្រឹត្តទៅក្រោមសំណើរបស់លោកស្រីស៊ូជីដែលបានផ្ញើទៅកាន់លោកថេន សេន តាំងពីពេលដែលបក្សលោកស្រី ស៊ូជី បានទទួលលទ្ធផលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមកម្ល៉េះ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ លោកស្រី បានផ្ញើលិខិតបីដោយឡែក ទៅកាន់លោកប្រធានាធិបតីថេនសេន ប្រធានរដ្ឋសភាលោក ស្វេ ម៉ាន់ និង លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង។ កន្លងមក ទាំងប្រជាជនមីយ៉ាន់ម៉ា និងទាំងសហគមន៍អន្តរជាតិ មានមន្ទិលមួយចំនួនដោយខ្លាចក្រែង រដ្ឋាភិបាលពាក់កណ្តាលយោធា មិនផ្ទេរអំណាចដោយសន្តិវិធី ទោះបីជាលទ្ធផលនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនក៏ដោយ។ យ៉ាងណាក៏ដោយ ជំនួបនៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពី ភាពចាស់ទុំនៃមេដឹកនាំមីយ៉ាន់ម៉ា ហើយ ប្រជាជនក៏អាចបញ្ចប់ការសង្ស័យបានហើយនៅពេលនេះ៕ ជុំវិញនៃជំនួបមេដឹកនាំទាំងពីរនេះដែរ ប្រព្រឹត្តទៅក្រោមសំណើរបស់លោកស្រីស៊ូជីដែលបានផ្ញើទៅកាន់លោកថេន សេន តាំងពីពេលដែលបក្សលោកស្រី ស៊ូជី បានទទួលលទ្ធផលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមកម្ល៉េះ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ លោកស្រី បានផ្ញើលិខិតបីដោយឡែក ទៅកាន់លោកប្រធានាធិបតីថេនសេន ប្រធានរដ្ឋសភាលោក ស្វេ ម៉ាន់ និង លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង។ កន្លងមក ទាំងប្រជាជនមីយ៉ាន់ម៉ា និងទាំងសហគមន៍អន្តរជាតិ មានមន្ទិលមួយចំនួនដោយខ្លាចក្រែង រដ្ឋាភិបាលពាក់កណ្តាលយោធា មិនផ្ទេរអំណាចដោយសន្តិវិធី ទោះបីជាលទ្ធផលនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនក៏ដោយ។ យ៉ាងណាក៏ដោយ ជំនួបនៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពី ភាពចាស់ទុំនៃមេដឹកនាំមីយ៉ាន់ម៉ា ហើយ ប្រជាជនក៏អាចបញ្ចប់ការសង្ស័យបានហើយនៅពេលនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2437.txt
|
នៅថ្ងៃសៅរ៍ ម្សិលមិញ រដ្ឋាភិបាលអ៊ីរ៉ាក់បានទាមទារតួកគីអោយដកកងទ័ពចេញពីទឹកដីអ៊ីរ៉ាក់ ភ្លាមៗ ចៀសវាងរំលោភបូរណភាពទឹកដីអ៊ីរ៉ាក់។ ការទាមទារនេះធ្វើឡើងក្រោយសារព័ត៌មានតួកគីចុះផ្សាយថា កងទ័ពតួកគី១៥០នាក់បានធ្វើដំណើរទៅដល់តំបន់ម៉ូស៊ូល ភាគខាងជើងអ៊ីរ៉ាក់ហើយ។
|
សារព័ត៌មាន គាំទ្ររដ្ឋាភិបាលតួកគីមួយបានចុះផ្សាយថា កងទ័ពតួកគី១៥០នាក់ បានធ្វើដំណើរទៅដល់តំបន់ម៉ូស៊ូលភាគខាងជើងអ៊ីរ៉ាក់ ដើម្បីជំនួសកងទ័ពតួកគី ដែលបានបណ្តុះបណ្តាលក្រុមទាហានកៀឌីស្តង់អ៊ីរ៉ាក់ ក្នុងការកំចាត់ក្រុមរដ្ឋអ៊ីស្លាម។ តំបន់នេះស្ថិតនៅ៨០គីឡូម៉ែត្រ ពីព្រំដែនតួកគី។ នៅទីនោះ មានបន្ទាយមួយកន្លែង ដែលទាហានតួកគីបណ្តុះបណ្តាលទាហានកៀឌីស្តង់។ យោងតាម នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហៃដឺ អាល់អាបាឌី តួកគីបានបញ្ជូនទ័ពនិងរថក្រោះច្រើនគ្រឿងចូលទឹកដីអ៊ីរ៉ាក់ ក្រោមលេសថា បណ្តុះបណ្តាលកងទ័ព។ តែតួកគីមិនបានសុំការអនុញ្ញាតពីអាជ្ញាធរអ៊ីរ៉ាក់ជាមុនទេ។ សម្រាប់ក្រុងបាក់ដាត នេះជាការរំលោភបូរភាពដែនដីអ៊ីរ៉ាក់យ៉ាងច្បាស់។ ប្រធានាធិបតីអ៊ីរ៉ាក់ លោក ហ្វូអាត ម៉ាស៊ូូម វិញ បានចាត់ទុកទង្វើតួកគីថា ជាការរំលោភច្បាប់អន្តរជាតិ។ អ៊ីរ៉ាក់បានកោះហៅឯកអគ្គរដ្ឋទូតតួកគីមកជួប។ ការបញ្ជូន កងទ័ពបរទេសមកកំចាត់ក្រុមភេរវជន ក្នុងទឹកដីអ៊ីរ៉ាក់កំពុងក្លាយជាប្រធានបទក្តៅគគុកក្នុងស្រុក។ កងកម្លាំងអ៊ីរ៉ាក់មិនពេញចិត្តវត្តមានអាមេរិកបច្ចុប្បន្នទេ រឹតតែមិនពេញចិត្តនឹងឃើញទ័ពបរទេសផ្សេងទៀត មានវត្តមានក្នុងទឹកដីខ្លួនទៅទៀត។ ម្សិលមិញ រដ្ឋាភិបាលតួកគីបានបដិសេធថា វត្តមានកងទ័ពតួកគីថ្មីនេះ មិនមែនជាការត្រៀមធ្វើប្រតិបត្តិការយោធាអ្វីឡើយ តែជាការពង្រឹងកម្លាំងសន្តិសុខទៅវិញទេ។ កងទ័ពកៀឌីស្តង់អ៊ីរ៉ាក់វិញក៏បញ្ជាក់ដែរថា ទាហានតួកគីគ្រាន់តែចូលមកបន្តវេនពីទាហានចាស់ប៉ុណ្ណោះ ដើម្បីបណ្តុះបណ្តាលពួកគេ។ ដោយឡែក ម្សិលមិញ សារព័ត៌មានតួកគីជាច្រើនមិនបានចុះផ្សាយខ្លឹមសារក្នុងន័យបែបនេះទេ។ សារព័ត៌មានប្រចាំថ្ងៃតួកគី Hurriyet បានសេរសេរថា តួកគីកំពុងរៀបចំមូលដ្ឋាននៅBashiqa ក្នុងតំបន់ម៉ូស៊ូល ជាមួយទាហាន៦០០នាក់ ស្របតាមកិច្ចព្រមព្រៀងរវាងប្រធានតំបន់កៀឌីស្តង់អ៊ីរ៉ាក់ និងក្រសួងការបរទេសតួកគី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2438.txt
|
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង នឹងជួបជាមួយលោក ថេន សេន ប្រធានាធិបតីផុតអណត្តិ និងមេកងទ័ពមីយ៉ាន់ម៉ា ដ៏មានឥទ្ធិពល លោក មិន អ៊ុងឡាំង នៅថ្ងៃពុធនេះ។ នេះបើតាមសារព័ត៌មានReuters។
|
សារព័ត៌មានេះបានស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ហ្ស តេ (Zaw Htay) ថា ជំនួបជាលើកដំបូងនេះ ធ្វើឡើងក្រោមសំណើរបស់លោកស្រី ស៊ូជី ដែលបានស្នើពិភាក្សាពីការផ្ទេរតំណែងក្រោយពេលបានដឹងបក្សលោកស្រី ទទួលបានអាសនៈ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបាន។ បើតាមមន្ត្រីដដែល លោកស្រី ស៊ូជី នឹងជួបលោក ថេន សេន នៅនៅព្រឹកថ្ងៃពុធ នៅគេហដ្ឋានរបស់លោក ថេន សេន និងជួបជាមួយមេបញ្ជាការកងទ័ពលោក មិន អ៊ុងឡាំង នៅរសៀល នៅការិយាល័យរបស់ លោក មិន អ៊ុងឡាំងផ្ទាល់។ ប្រសិនបើជំនួបរវាងមេដឹកនាំទាំងបី នឹងប្រព្រឹត្តទៅតាមពេលកំណត់នេះមែន នោះសំណើរបស់ លោកស្រី ស៊ូជី ទៅកាន់ស្ថាប័នធំបីរបស់មីយ៉ាន់មា់ នឹងត្រូវបញ្ចប់ដោយជោគជ័យ។ សូមរម្លឹកដែរ ក្រោយដឹងថាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រ ភ្លូកទឹក ភ្លូកដីហើយនោះ លោកស្រីស៊ូជី បានផ្ញើលិខិតបីទៅកាន់ស្ថាប័នបីផ្សេងគ្នា ដើម្បីសុំការចរចា ពីការផ្ទេរអំណាច។ លិខិតទាំងនោះ បានផ្ញើទៅលោកប្រធានាធិបតី ថេន សេន លោកមេបញ្ជាការ មិន អ៊ុងឡាំង និងប្រធានារដ្ឋសភា លោក ស្វេ ម៉ាន់។ ថ្មីៗនេះ លោកស្រី ស៊ូជី បានជួបជាមួយនឹងលោកស្វេ ម៉ាន់ ហើយភាគី ក៏បានព្រមព្រៀងសហការការងារល្អជាមួយគ្នាផងដែរ។ ជុំវិញនៃជំនួបនេះដែរ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅដោយរលូន ដ្បិតកន្លងមក ទាំងលោកប្រធានា ធិបតីថេន សេន ទាំងលោក មិន អ៊ុងឡាំង បានសន្យាហើយថា នឹងផ្ទេរអំណាចទៅលោកស្រី ស៊ូជី ដោយសន្តិវិធី។ ហើយ ប្រសិនភាគីទាំងអស់ អាចអនុវត្តបានដូចទៅនឹងការសន្យារបស់ខ្លួនបានមែន នោះ គ្មានចម្ងល់អ្វីទៀតនោះទេសម្រាប់នយោបាយមីយ៉ាន់ម៉ា ពោលគឺលទ្ធិប្រជាធិបតេយ្យនឹង ដំណើរការទៅដោយរលូន។ សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតមីយ៉ាន់ម៉ាថ្ងៃទី៨ ខែវិច្ឆិកា បានប្រព្រឹត្តទៅដោយរលូន។ ហើយលទ្ធផលជាបឋមបានបង្ហាញថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន ស៊ូជី អាចមានលទ្ធភាពដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដោយខ្លួនឯងបាន។ តែអ្វីដែលគេកំពុងតែរង់ចាំចុងក្រោយនោះ គឺជាការចរចារវាងមេដឹកនាំពាក់ព័ន្ធកំពូល ក្នុងការផ្ទេរតំណែង ដ្បិតអាណត្តិរដ្ឋាភិបាលថ្មីនេះ គឺជាលើកដំបូងហើយដែលមីយ៉ាន់ម៉ា ត្រូវដឹកនាំដោយរដ្ឋាភិបាលស៊ីវិលពិតប្រាកដ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2439.txt
|
រុស្ស៊ីបានអះអាងថាខ្លួនបានទទួលរបាយការណ៍ចារកម្មជាច្រើនដែលអាចបញ្ជាក់ថាតួកគីធ្វើអាជីវកម្មប្រេងជាមួយក្រុមរដ្ឋឥស្លាមកន្លងមក។ ហើយមូលហេតុដែលតួកគីបាញ់ទម្លាក់យន្តហោះរុស្ស៊ីកន្លងមកក៏ដើម្បីបង្អាក់រុស្ស៊ីមិនឲ្យបង្អាក់សកម្មភាពខ្លួនដែរ។ ប៉ុន្តែប្រមុខរដ្ឋតួកគីសុខចិត្តលះបង់តំណែង បើសិនជារកឃើញថាតួកគីពាក់ព័ន្ធនឹងការទិញដូរប្រេងជាមួយក្រុមភេរវជននេះ។
|
លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ ក្រោយការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដោយកងទ័ពអាកាសតួកគី រុស្ស៊ីបន្តសងសឹកតតួកគីឥតឈប់ឈរ ដោយក្រៅពីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ចំណងយោធា មកទល់ពេលនេះប្រទេសនេះក៏ស្វែងរកភ័ស្តុតាងពាក់ព័ន្ធដែលអាចបកអាក្រាតរបររកស៊ីជួញដូរប្រេងរបស់តួកគីជាមួយក្រុមភេរវជនរដ្ឋឥស្លាមផង។ រុស្ស៊ីបានចោទប្រកាន់តួកគីកន្លងមក ហើយលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រដ្ឋាភិបាលលោកបានទទួលភ័ស្តុតាងពាក់ព័ន្ធនិងរបាយការណ៍ចារកម្មច្រើនល្មមដែលអាចបញ្ជាក់ថា តួកគីមានជាប់ពាក់ព័ន្ធនិងការធ្វើអាជីវកម្មប្រេងឆៅជាមួយក្រុមរដ្ឋឥស្លាម។ ថ្លែងក្រៅវេទិការបម្រែបម្រួលអាកាសធាតុនៅក្រុងប៉ារីស លោក ពូទីន លើកឡើងថា វាមានហេតុផលច្រើនល្មមដែលអាចជឿជាក់បានថា តួកគីបាញ់យន្តហោះចម្បាំងរុស្ស៊ីកន្លងមក ដើម្បីការពារអាជីវកម្មប្រេងខុសច្បាប់នាំចេញពីស៊ីរី មកកាន់ប្រទេសតួកគី។ លោកថា៖ «យើងបានទទួលព័ត៌មានបន្ថែមដែលបញ្ជាក់ថាប្រេងដែលបូមចេញពីទីតាំងស្ថិតក្រោមការកាន់កាប់របស់ក្រុមរដ្ឋឥស្លាមបន្តនាំចូលមកកាន់ទឹកដីតួកគីក្នុងក្របខណ្ឌឧស្សាហកម្ម»។ ហើយយើងមានហេតុផលដែលត្រូវជឿជាក់ថាការសម្រេចចិត្តបាញ់ទម្លាក់យន្តហោះយើងនេះក៏ព្រោះតែបំណងចង់ការពារផ្លូវដែលប្រេងត្រូវដឹកជញ្ជូនចេញទៅកាន់កំពង់ផែមុនដឹកតាមនាវា»។ ឆ្លើយតបនឹងការចោទប្រកាន់របស់រុស្ស៊ី ប្រធានាធិបតីតួកគីលោក Recep Erdogan សុខចិត្តយកតំណែងរបស់លោកមកភ្នាល់ផង។លោកថា បើសិនជារកឃើញថា តួកគីលួចរកស៊ី និងសហការជាមួយក្រុមភេរវជនរដ្ឋឥស្លាម លោកនឹងសុខចិត្តចាកចេញពីតំណែងដោយគ្មានក្តីស្រណោះអ្វីឡើយ។ លោកថា៖« យើងមិនមែនមិនស្មោះត្រង់រហូតដល់ថា្នក់ទិញប្រេងពីក្រុមភេរវជនឡើយ។ ប្រសិនជារកឃើញថាយើងបានធ្វើដូច្នេះ ខ្ញុំនឹងចាកចេញពីតំណែង»។ យ៉ាងណាក៏ដោយក្រៅពីចោទតួកគីថា លួចទិញប្រេងពីក្រុមភេរវជនរដ្ឋឥស្លាម រុស្ស៊ីបានលើកឡើងពីការស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្រុងអង់ការ៉ា ក្នុងការទប់ស្កាត់ការឆ្លងដែនរបស់ក្រុមភេរវជនពីរុស្ស៊ីទៅកាន់ប្រទេសស៊ីរី និងការត្រលប់មកវិញរបស់ក្រុមនេះមករុស្ស៊ីវិញផង។ មិនត្រឹមតែពីរុស្ស៊ីប៉ុណ្ណោះទេ កន្លងមកប្រជាជនអឺរ៉ុបមិនតិចទេដែលលួចឆ្លងដែនបានយ៉ាងស្រួលតាមតួកគីទៅច្បាំងក្នុងសង្គ្រាមសាសនៅស៊ីរីផងដែរ។ សង្គ្រាមពាក្យសម្តីរវាងមេដឹកនាំប្រទេសទាំងពីរក្រោយតួកគីបាញ់យន្តហោះរុស្ស៊ីទម្លាក់ បង្ហាញថាទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះកាន់តែខ្លាំង។ ចុងសប្តាហ៍កន្លងមករុស្ស៊ីបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងតួកគី ក្រោយពេលប្រកាសព្យួរទំនាក់ទំនងយោធាជាមួយប្រទេសនេះដែរ។ ហើយរុស្ស៊ីក៏មានលេសពង្រាយប្រព័ន្ធមីស៊ីលជាច្រើនគ្រឿងទៅកាន់ទឹកដីស៊ីរីដែរ ក្រោមហេតុផលការពារសន្តិសុខនិងសុវត្ថិភាពកងទ័ពរបស់ខ្លួនដែលកំពុងច្បាំងជាមួយក្រុមភេរវជនរដ្ឋឥស្លាម។ ចំណែករដ្ឋាភិបាលតួកគីឯណោះវិញ បញ្ជាក់ម្តងទៀតថា គ្មានហេតុផលអ្វីខ្លួនមិនត្រូវសុំទោសស៊ីរីទេ ហើយវិធានការតបតរុស្ស៊ីវិញនោះត្រូវស្ថិតក្រោមការពិចារណាឲ្យបានល្អិតល្អន់សិន។ គេមិនទាន់ឃើញសញ្ញាណាមួយដែលបញ្ជាក់ថា មេដឹកនាំតួកគី និងរុស្ស៊ីអាចជួបជជែកគ្នាដាច់ដោយឡែកពីកិច្ចប្រជុំស្តីពីអាកាសធាតុនៅទីក្រុងប៉ារីសឡើយ៕ លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.