file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3895.txt
សភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី១៣​ ខែធ្នូ បានព្រមព្រៀងគ្នាបង្កើតអាជ្ញាធរប្រឆាំងការលាងលុយកខ្វក់ (AMLA) ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការគេចវេសពីទណ្ឌកម្ម និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។
សភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតស្ថាប័នថ្មីមួយដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ស្ថាប័ននេះមានឈ្មោះថា អាជ្ញាធរប្រឆាំងការលាងលុយកខ្វក់ (AMLA) នឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងសម្របសម្រួលអាជ្ញាធរជាតិ ដើម្បីស្វែងរកនិងប្រយុទ្ធប្រឆាំងប្រតិបត្តិការឆ្លងដែនគ...
article_3896.txt
តម្លៃផ្ទះនៅបណ្តាប្រទេសអ្នកមាននៅតែមានការកើនឡើង ទោះបីអត្រាការប្រាក់ខ្ពស់នឹងកាត់បន្ថយអំណាចទិញនៅក្នុងវិស័យនេះក៏ដោយ។
នៅតំបន់មួយចំនួននៃទីក្រុង San Francisco របស់អាម៉េរិក តម្លៃផ្ទះបានកើនឡើង ៣ភាគរយបើធៀបនឹងដើមឆ្នាំនេះ ខណៈអចលនទ្រព្យនៅក្នុងតំបន់ប្រណីតៗដូចជានៅ Silicon Valley តម្លៃផ្ទះបានកើនឡើង៨ភាគរយ។ ទិន្នន័យពីធនាគារកណ្តាលអាម៉េរិក (Fed) បង្ហាញថា តម្លៃផ្ទះសកលបានកើនឡើង ១,៣ភាគរយក្នុងត្រីមាសទី២ បើធៀបត្រីមាសទី១ឆ្នាំនេះ។ ប៉ុន្តែទីផ្សារលំនៅឋានមានភ...
article_3897.txt
អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅថ្ងៃទី២៤ ខែវិច្ឆិកា បង្ហាញក្ដីរំពឹងថា ថៃនឹងទទួលបានភ្ញៀវទេសចរពីចិនចន្លោះពី៣,៤ទៅ៣,៥លាននាក់នៅឆ្នាំនេះ។ ចំនួននេះ ទាបជាងគោលដៅ៥លាននាក់ដែលដាក់កាលពីដើមឆ្នាំ ទោះបីមានកម្មវិធីគាំទ្រលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។
បច្ចុប្បន្ន ​ចំនួនភ្ញៀវទេសចរចិនប្រហែល ៣,០១លាននាក់បានទៅកម្សាន្តនៅថៃ។ ចិនជាប្រភពទេសចរណ៍ដ៏សំខាន់របស់ថៃ ដោយមានភ្ញៀវទេសចរចិនចំនួន ១១លាននាក់ក្នុងឆ្នាំ២០១៩ មុនជំងឺពេលកើតជំងឺកូវីដ-១៩។ យ៉ាងណាមិញ សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​អំពី​ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍ គួបផ្សំស្ថានភាពថៃដែរ។ លោក Chattan Kunjar...
article_3898.txt
ឥណ្ឌូណេស៊ីបានបង្កើតមូលនិធិទេសចរណ៍មានទំហំជិត១៣០លានដុល្លារ ដើម្បីទាក់ទាញភ្ញៀវនៅឆ្នាំ ២០២៤ ស្របពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួន៣ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីនាថ្ងៃទី៤ ខែវិច្ឆិកា បានប្រកាសពីគម្រោងមូលនិធិមួយ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទាក់ទាញភ្ញៀវអន្តរជាតិឲ្យបានកាន់តែច្រើនឡើង។ កញ្ចប់មូលនិធិទេសចរណ៍នេះ គ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៤ ជាមួយថវិកាប្រមាណ២ទ្រីលានរូពៀ ( ១២៩,៣លានដុល្លារ) ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ទ...
article_3899.txt
ខណៈពេលដែលបច្ចេកវិទ្យា 5G មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសជាច្រើនផង  ចិនបានកំណត់គោលដៅដើម្បីប្រើប្រាស់បច្ចេកវិទ្យា 6G នៅឆ្នាំ ២០៣០។
6G ជាជំហានបន្ទាប់ដែលនាំមុខពីបច្ចេកវិទ្យា 5G ហើយត្រូវបានរំពឹងថានឹងឈានដល់ល្បឿនមួយ terabit (TB) ក្នុងមួយវិនាទី។ នោះមានន័យថាជាមធ្យមរៀងរាល់វិនាទី អ្នកប្រើប្រាស់អាចទាញយកមាតិកា Netflix បាន ១៤២ម៉ោងជាមួយនឹងគុណភាពខ្ពស់បំផុត។ បើប្រៀបធៀបទៅនឹង 5G ល្បឿននៃបណ្តាញ 6G គឺលឿនជាង ១០០ដង។ បើតាមអ្នកជំនាញ 6G អាចភ្ជាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូ...
article_390.txt
សេតវិមាននិយាយថា អុីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់កាហ្សាភាគខាងជើងរយៈពេល ៤ ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា។ ការនេះបានបង្កើនក្តីសង្ឃឹមខ្លះៗសម្រាប់ប្រជាជន បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានការភ័យខ្លាចទៅជាជម្លោះក្នុងតំបន់។
អាម៉េរិកអះអាងថា អុីស្រាអែលយល់ព្រមផ្អាកប្រតិបត្តិការយោធា ៤ម៉ោងក្នុងមួយថ្ងៃ។ ផ្អែកតាមបណ្តាញ X របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ការផ្អាកនេះនឹងអនុញ្ញាតឱ្យមនុស្សអាចចាកចេញតាមច្រកសម្រាប់ជនភៀសខ្លួនចំនួនពីរ ដែលប្រើសម្រាប់ទទួលជនស៊ីវិល ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ដោយផ្ទាល់ពីអុីស្រាអែលទេ ។ នេះបើតាមសំឡេងសហរដ្ឋអាម៉េរិក VOA ។ យ៉...
article_3900.txt
អ៊ុយក្រែនបានទទួលជំនួយពីសហភាពអឺរ៉ុប (EU ) ទំហំ១,៥ពាន់លានអឺរ៉ូ (១,៦៤ពាន់លានដុល្លារ) ដែលធ្វើឲ្យជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូ ( ប្រហែល១៨ពាន់លានដុល្លារ) នៅឆ្នាំនេះ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal នៅថ្ងៃទី២២ ខែវិច្ឆិកា បានស្វាគមន៍ជំនួយថ្មីដែលមានតម្លៃ១,៥ពាន់លានអឺរ៉ូពី EU ដោយបញ្ជាក់ថា នេះជា គន្លឹះក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសក្នុងបរិបទនៃជម្លោះជាមួយរុស្ស៊ី។ បើតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូនៅឆ្នាំនេះ។ ជាមួយគ្នានេះ ...
article_3901.txt
ក្រសួងរតនាគារអាម៉េរិកនៅថ្ងៃទី១៦ ខែវិច្ឆិកា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ដែលជួញដូរប្រេងលើសតម្លៃកំណត់របស់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7)។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរអាមេរិក ទណ្ឌកម្មត្រូវអនុវត្តទៅលើក្រុមហ៊ុនចំនួន៣ ដែលមានមូលដ្ឋាននៅអេមីរ៉ាតអារ៉ាប់រួមដូចជា Kazan Shipping Incorporated, Progress Shipping Company Limited និង Gallion Navigation Incorporated និងនាវាដឹកប្រេងចំនួន៣ ទៀតដែល​មាន​ឈ្មោះ Kazan, Ligovsky Prospect និង NS Century។ មន្ត្រីអាម៉េរ...
article_3902.txt
បន្ទាប់ពីកំណើនពីរត្រីមាសជាប់ៗគ្នា  ផលិតក្នុងស្រុកសរុប(GDP)របស់ជប៉ុនបានធ្លាក់ចុះ២,១ភាគរយនៅក្នុងត្រីមាសទី៣ ដោយសារតែការតម្រូវប្រើប្រាស់ និងការវិនិយោគចុះខ្សោយ។
រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងអត្រា២,១ភាគរយនៅត្រីមាសទី៣នៃឆ្នាំនេះ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ។ ទិន្នន័យដែលបានបង្ហាញនេះ អាក្រក់ជាងការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចសម្រាប់ការធ្លាក់ចុះប្រចាំឆ្នាំ ០,៤២ភាគរយ ។ បញ្ហាមួយដែលនាំដល់ការធ្លាក់ចុះនេះ គឺការប្រើប្រាស់...
article_3903.txt
បច្ចុប្បន្នប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យនៅអឺរ៉ុបមានប្រមាណ ១០ភាគរយនៃកម្ចីសរុបនៅទូទាំងធនាគារក្នុងតំបន់នេះ។ ធនាគារកណ្តាលអឺរ៉ុបបានព្រមានថា ការធ្លាក់ថ្លៃអចលនទ្រព្យអាចអូសបន្លាយពេលច្រើនឆ្នាំ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍វិស័យនេះជាប់បំណុលច្រើន។
ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអឺរ៉ុបអាចអូសបន្លាយពេលច្រើនឆ្នាំ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចតំបន់នេះ​។ នេះជាការលើកឡើងរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងរបាយការណ៍វាយតម្លៃស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកា ។ បើតាមរបាយការណ៍ ​​ECB នៅឆមាសទី១ឆ្នាំនេះ ចំនួនប្រតិបត្តិការអគារពាណិជ្ជកម្មន...
article_3904.txt
បច្ចុប្បន្នការទិញផ្ទះបានក្លាយជាឧបសគ្គដ៏ធំផុតសម្រាប់ប្រជាជនអាម៉េរិក ដោយសារតែអត្រាការប្រាក់កម្ចីទិញផ្ទះនៅប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។   តម្លៃផ្ទះនៅតែបន្តកើនឡើងដោយសារតែការផ្គត់ផ្គង់លំនៅដ្ឋានមានតិចតួចប៉ុណ្ណោះ។
ប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារដែលអាចទិញបានផ្ទះនៅអាម៉េរិកនាឆ្នាំនេះ ត្រូវមានចាប់ពី១០៧ពាន់ដុល្លារក្នុងមួយឆ្នាំ ខ្ពស់ជាងឆ្នាំមុនដែលត្រូវការ៨៨ពាន់ដុល្លារក្នុងមួយឆ្នាំ។ នេះបង្ហាញថា ការកើនឡើងតម្លៃផ្ទះនៅអាម៉េរិកកាន់តែគំរាមកំហែលដល់ប្រាក់ចំណូលរបស់ប្រជាជន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមជាតិនៃអ្នកលក់អចលនទ្រព្យជាតិអាម៉េរិ...
article_3905.txt
រុស្ស៊ីបានលុបចោលការហាមឃាត់នាំចេញប្រេងម៉ាស៊ូតដែលបានដាក់ចេញកាលពីថ្ងៃទី២១ខែកញ្ញា ដោយសារមានការផ្គត់ផ្គង់ក្នុងស្រុកលើស។
ក្រសួងថាមពលរុស្ស៊ីនៅថ្ងៃទី២២ ខែវិច្ឆិកាបានប្រកាសថា រដ្ឋាភិបាលបានសម្រេចលុបចោលការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដោយសារទីផ្សារក្នុងស្រុកបានផ្គត់ផ្គង់គ្រប់គ្រាន់ និងនៅសេសសល់។ សេចក្តីប្រកាសរបស់ក្រសួងថាមពលរុស្ស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានសម្រេចដកការហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងម៉ាស៊ូត ដែលដាក់ចេញនៅថ្ងៃទី...
article_3906.txt
តម្លៃប្រេង Brent ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ ៧៧ដុល្លារដែលជាថ្លៃទាបបំផុតចាប់តាំងពីខែកក្កដា ។ ការធ្លាក់ថ្លៃពេលនេះ ក៏ព្រោះតែបារម្ភថាអង្គការ OPEC កាត់បន្ថយការផលិតប្រេងទៀត ជាពិសេសតម្រូវការខ្សោយនៅចិន។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី៥ ខែធ្នូ តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះជាង១ភាគរយ ដែលជាតួលេខទាបបំផុតក្នុងរយៈពេល៥ខែចុងក្រោយ។ តម្លៃប្រេងទាំងពីរប្រភេទនេះបានប្រែប្រួលតម្លៃក្នុងរង្វង់៧៧ដុល្លារនិង៧២ ដុល្លារក្នុងមួយបារ៉ែលរៀងគ្នា។ តម្លៃប្រេងធ្លាក់ចុះដោយសារបារម្ភសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (O...
article_3907.txt
ឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៦ភាគរយនៅត្រីមាសទី៣។ សម្រាប់ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសនេះរំពឹងមានកំណើនសេដ្ឋកិច្ចដល់៦,៥ភាគរយ។
ឥណ្ឌាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក។ សញ្ញាណនៃការលូតលាស់សេដ្ឋកិច្ចដ៏ប្រសើររបស់ឥណ្ឌា ព្រោះតែកំណើនយ៉ាងរឹងមាំនៃការប្រើប្រាស់ទំនិញដោយសារសម្ពាធអតិផរណាធូរស្រាល។ ស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌាកាលពីសប្តាហ៍មុនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៣ ឆ្នាំនេះបានកើនឡើ...
article_3908.txt
អង្ករប្រភេទ ST25 របស់វៀតណាមបានឈ្នះពានរង្វាន់ជើងឯក ក្នុងកម្មវិធីប្រកួតអង្ករល្អបំផុតរបស់ពិភពលោកលើកទី១៥ ដែលប្រព្រឹត្តនៅហ្វីលីពីនក្នុងឆ្នាំនេះ។
ការប្រកួតអង្ករល្អបំផុតរបស់ពិភពលោកក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មអង្ករសកលដែលរៀបចំដោយ The Rice Trader នៅហ្វីលីពីនទើបតែបានប្រកាសលទ្ធផលនៅថ្ងៃទី ៣០ខែវិច្ឆិកា។ ក្នុងនោះអង្កររបស់វៀតណាមបានទទួលជ័យលាភីលេខមួយ ខណៈលេខ២ បានមកលើកម្ពុជា និងឥណ្ឌាទទួលបានលេខ៣។ បើតាមសារព័ត៌មាន VnExpress នេះ​ជា​លើក​ទី​២​ហើយដែល​អង្ករប្រភេទ ST25 បាន​ជាប់...
article_3909.txt
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស និងតំបន់់ទាំង២០ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថាមានកំណើនលឿនបំផុតនៅឆ្នាំ២០២៤។ ក្រៅពីកម្ពុជា សេដ្ឋកិច្ចដែលរីកចម្រើនដែរនោះមានម៉ាកាវ ប៉ាឡាវ ឥណ្ឌា នីហ្សេ និងសេណេហ្កាល់ជាដើម។
យោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែតុលាឆ្នាំ២០២៣ របស់ IMF អាស៊ី និងអនុតំបន់សាហារ៉ាអាហ្វ្រិក ជាតំបន់ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅឆ្នាំ២០២៤។ នាំមុខគេក្នុងបញ្ជីនេះគឺតំបន់រដ្ឋបាលពិសេសម៉ាកាវ (ចិន) ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលបានព្យាករប្រមាណ ២៧,២ភាគរយក្នុងឆ្នាំ ២០២៤។ សេដ្ឋកិច្ចម៉ាកាវពឹងផ្អែកខ្...
article_391.txt
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានព្រមានចិនជាថ្មីៗថា អាម៉េរិកនឹងមិនឈរឱបដៃឡើយ បើហ៊ានវាយប្រហារលើហ្វីលីពីនជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ ការលើកឡើងនេះ ធ្វើឡើងក្រោយការប៉ះទង្គិចគ្នាជាថ្មីរវាងនាវាហ្វីលីពីន និងចិននៅក្នុងដែនទឹកដែលកំពុងតែមានជម្លោះមួយនេះ។
សេចក្តីថ្លែងការណ៍របស់លោក ចូ បៃឌិន ស្តីពីសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២៥ ខែតុលា ជាសញ្ញាណជាក់លាក់មួយក្នុងការជួយហ្វីលីពីន ចាប់តាំងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានឡើងកម្តៅក្នុងប៉ុន្មានខែថ្មីៗនេះ។ «ខ្ញុំចង់ឱ្យច្បាស់ ហើយកាន់តែច្បាស់លាស់ នូវការប្តេជ្ញាចិត្តការពារជាតិរបស់អាម៉េរិកចំពោះហ្វីលីពីនគឺមានភាពរឹងមាំ។ កិ...
article_3910.txt
សេដ្ឋកិច្ចពិភលោកនឹងកើនឡើងក្នុងរង្វង ២,៩ភាគរយក្នុងឆ្នាំនេះ ហើយធ្លាក់ចុះបន្ថិចនៅអត្រា២,៧ភាគរយសម្រាប់ឆ្នាំក្រោយ ។ ប្រសិនបើជម្លោះរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា សេដ្ឋកិច្ចពិភពលោកនឹងប្រឈមកំណើនយឺតជាមួយការកើនឡើងអតិផរណាបន្តទៀត។
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ អាចមានកំណើនទាបបើធៀបទៅនឹងឆ្នាំ ២០២៣ ។ និន្នាការនេះ អាស្រ័យទៅលើកត្តាជាច្រើនដូចជាជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលអាចបង្អាក់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។ នេះ​ជា​ការវាយតម្លៃរបស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ​ចេញផ្សាយនៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ ...
article_3911.txt
ទុរេន និងម្ទេសដែលនាំចូលពីវៀតណាម ២កុងតឺន័រត្រូវបានអាជ្ញាធរជប៉ុនបំផ្លាញចោលកាលពីខែតុលា ដោយសាររកឃើញសារធាតុគីមីលើសស្តង់ដារនៃការនាំចូល។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅជប៉ុនបានប្រាប់សារព័ត៌មាន VnExpress ថា ថ្មីៗនេះទុរេន និងម្ទេសដែលនាំចេញពីវៀតណាមត្រូវបានទីភ្នាក់ត្រួតពិនិត្យជំងឺរបស់ជប៉ុនរកឃើញសារធាតុគីមីលើសកម្រិតស្តង់ដារ។ ក្នុងនោះទុរេនវៀតណាមប្រមាណ១,៤តោនដែលនាំចេញនៅថ្ងៃទី៥ ខែតុលា ត្រូវបានរកឃើញសារធាតុគីមី procymidone នៅកំហាប់០,០៣ppm ខណៈដែលស្តង់ដារអនុញ្ញាតឲ្យមាន...
article_3912.txt
គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី២៨ ខែវិច្ឆិកា បានអនុម័តលើសំណើរបស់គណៈកម្មការមុខងារស៊ីវិល (OCSC) ដើម្បីបង្កើនប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងបុគ្គលិករដ្ឋថ្នាក់ទាបចំនួន ១០ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ ស្របពេលតម្លៃទំនិញកើនឡើងដែរ។
ការដំឡើងប្រាក់ខែចំនួន ១០ភាគរយដល់បុគ្គលិករដ្ឋ នឹងចូលជាធរមាននៅខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកញ្ចប់ថវិកាសារពើពន្ធសម្រាប់ការប្រើប្រាស់ប្រចាំឆ្នាំត្រូវបានអនុម័តនៅខែមេសា ។ ការដំឡើងនេះនឹងធានាប្រាក់បៀវត្សរ៍ចាប់ពី១៨ពាន់បាត (៥១៨ដុល្លារ) សម្រាប់មន្ត្រីរាជការដែលត្រូវបានជ្រើសរើសថ្មី និងកែសម្រួលឲ្យត្រូវគ្នាចំពោះប្រាក់បៀវត្សរ៍របស់មន្ត្រី...
article_3913.txt
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅរុស្ស៊ី លោក Muhammad Khalid Jamali បាននិយាយថា ប៉ាគីស្ថានបានដាក់ពាក្យចូលជាសមាជិក BRICS ហើយ ដោយរំពឹងថានឹងបានចូលរួមជាមួយក្រុមនេះនៅឆ្នាំ២០២៤ ពេលរុស្ស៊ីធ្វើជាប្រធាន។
ដោយមានការគាំទ្រពីចិន ប៉ាគីស្ថានរំពឹងថានឹងអាចចូលរួមជាមួយ BRICS ដែលកំពុងពង្រីកសមាជិកភាពបន្ថែមផង។ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំរុស្ស៊ី លោក Muhammad Khalid Jamali ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ប្រទេសរបស់លោកកំពុងរកការគាំទ្ររបស់រុស្ស៊ីដែលជាប្រធាន BRICS ឆ្នាំ២០២៤ ថែមទៀត។ កន្លងមកប៉ាគីស្ថានធ្លាប់អះអាងថា ឥណ្ឌាជាប្រ...
article_3914.txt
តម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់ៗគ្នា ជាពិសេសនៅតាមទីក្រុងធំៗដូចជា ប៉េកាំង ស៊ិនជិន គ័ងចូវ ដោយសារ ការដាក់គោលនយោបាយបន្ទាត់ក្រហមទៅលើវិស័យនេះពីសំណាក់រដ្ឋាភិបាល រួមផ្សំតម្រូវការក្នុងស្រុកចុះខ្សោយ។
នៅចិន តម្លៃផ្ទះថ្មីក្នុងខែតុលាបានបន្តធ្លាក់ចុះ០,៣ភាគរយធៀបនឹងខែមុន បន្ទាប់ពីបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែកញ្ញា។ នេះបើតាមការគណនារបស់ Reuters ដោយផ្អែកលើ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)។ ក្នុងចំណោមទីក្រុងទាំង៧០ ទីក្រុង៥៦បានរាយការណ៍ពីតម្លៃផ្ទះធ្លាក់ចុះកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០២០។ តម្លៃ...
article_3915.txt
រដ្ឋាភិបាលថៃបានអនុម័តថវិកាប្រមាណ២២៦លានដុល្លារ ដើម្បីលើកទឹកចិត្តកសិករដាំអំពៅកុំដុតបំផ្លាញដំណាំចោល។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃទី៤ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះបានអនុម័តថវិកា៧,៩ពាន់លានបាត (២២៦,៣៦លានដុល្លារ) ក្នុងការលើកទឹកចិត្តដល់កសិករអំពៅមិនឱ្យដុតបំផ្លាញដំណាំរបស់ពួកគេ។ សារព័ត៌មាន Reuters បានដកស្រង់សម្តីលោកស្រី Radklao Inthawong Suwankiri ដោយបញ្ជាក់ថា ការលើកទឹកចិត្តនេះមិនផ្ទុយនឹងកាតព្វកិច្ចរបស់ថៃនៅក្រ...
article_3916.txt
អ៊ីតាលីបានជូនដំណឹងជាផ្លូវការទៅចិនថា ខ្លួននឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ទីក្រុងរ៉ូមបានច្រានចោលការព្រួយបារម្ភជុំវិញទំនាក់ទំនង និងការធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិក្រោយការចាកចេញនេះដែរ។
នៅឆ្នាំ២០១៩ អ៊ីតាលីក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម និងវិនិយោគរបស់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ យ៉ាងណាមិញ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni ចង់ដកខ្លួនចេញពីគម្រោង BRI របស់ចិនភ្លាមដោយយល់ថា មិនបាននាំផលចំណេញដល់អ៊ីតាលី។ កិច្ចព្រមព្រៀងគម្រោង BRI ក្នុងឆ្នាំ២០១៩ នឹងត្រូ...
article_3917.txt
គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិបានជាង២៣,៤លាននាក់ និងរកចំណូលបានជិត ២៨ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា Sudawan Wangsuphakijkosol បាននិយាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ថា ថៃបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ២៣,៤លាននាក់ ចាប់ពីដើមឆ្នាំដល់ថ្ងៃទី១២ខែវិច្ឆិកា ដោយនាំមកនូវប្រាក់ចំណូលជិត ៩៨២ពាន់លានបាត (២៧,៧ពាន់លានដុល្លារ)។ ទីផ្សារទេសចរណ៍អន្តរជាតិកំពូលទាំង៥ មានម៉ាឡេស៊ីជាង៣,៨លាននាក់ ចិនមាន២,៩លាននាក់ កូរ៉េខាងត្ប...
article_3918.txt
ឥណ្ឌារំពឹងបន្តហាមឃាត់ការនាំចេញអង្ករទៅក្រៅប្រទេសរហូតដល់ឆ្នាំក្រោយ។ ​វិធានការ​ទាំង​នេះ​នឹង​បន្ត​ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ២០២៤ ​ប្រសិន​បើ​តម្លៃ​អង្ករ​ក្នុង​ស្រុក​បន្ត​ឡើង​ថ្លៃ។
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក គ្រោងនឹងបន្តការរឹតបន្តឹងការនាំចេញអង្ករនៅឆ្នាំ២០២៤ ។ ចំណាត់នេះ ទំនងអាចធ្វើឲ្យតម្លៃអង្ករឡើងទៅកម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិស្បៀងអាហារឆ្នាំ ២០០៨។ តម្លៃទាប និងការស្តុកទុកច្រើនបានជួយឥណ្ឌាឱ្យក្លាយជាប្រទេសនាំចេញធំមួយក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ នៅឆ្នាំ២០២៣ អង្ករឥណ្ឌ...
article_3919.txt
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Andrey Belousov បាននិយាយថា ៩៥ភាគរយនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបច្ចុប្បន្នធ្វើឡើងជាប្រាក់រូប្លិ៍ និងប្រាក់យ័ន។
រូបិយប័ណ្ណនៃប្រទេសលោកខាងលិចកំពុងបាត់វត្តមានបន្តិចម្តងៗនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មរុស្ស៊ី-ចិន។ ចាប់តាំងពីលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីក្រោយសង្គ្រាមនៅអ៊ុយក្រែន ប្រទេសទាំងពីរនេះបានពន្លឿនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងជំនួសប្រាក់ដុល្លារ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិននៅទីក្រុងប៉េកាំងន...
article_392.txt
ប្រធានាធិបតីហ្វីលីពីនលោក​ Ferdinand Marcos Jr. នៅថ្ងៃទី២៣ ខែមករា បានប្រកាសយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)  ដើម្បីបើកការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនឡើយ។ យុទ្ធនាការប្រឆាំងគ្រឿងញៀននេះ គឺកើតមានក្នុងអាណត្តិរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីន ពីឆ្...
បញ្ហាចម្រូងចម្រាសគ្នារវាងហ្វីលីពីន និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កើតជាសំណុំរឿងស្អេកស្កាកដែលមិនទាន់បិទបញ្ចប់ឡើយ ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀន។ យ៉ាងណា ហ្វីលីពីននៅតែរារាំងតុលាការ ICC មិនឲ្យលូកដៃចូលកិច្ចការនេះ ក្រោមហេតុផលបំពានអធិបតេយ្យប្រទេសខ្លួន។ តុលាការអន្តរជាតិមួយនេះ បានចាប់ផ្តើមពិនិត្យលើយុទ្ធនាការប្រឆាំង...
article_3920.txt
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនធ្វើសមយុទ្ធរួមគ្នាដើម្បីការពារខ្លួន និងប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ  ក៏ដូចជាមីស៊ីលដែលកំពុងតានតឹងក្នុងតំបន់ ក្រោយកូរ៉េខាងជើងប្រើផ្កាយរណបឈ្លបយកការណ៍ថតបានមូលដ្ឋានទ័ពរបស់ខ្លួន។
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២៦ ខែវិច្ឆិកា បានរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក នៅក្នុងដែនទឹកភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដើម្បីពង្រឹងជំហរការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលកំពុងកើនឡើងនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ព័ត៌មានពីកងទ័ពជើងទឹកកូរ៉េខាងត្បូងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើង...
article_3921.txt
យន្តហោះចិនប្រភេទ C919 នឹងមានជើងហោះហើរចេញពីចិនដីគោកដំបូងរនសប្តាហ៍ក្រោយ ដើម្បីទៅចូលរួមការតាំងពិពណ៌នៅហុងកុង។
នាយកប្រតិបត្តិតំបន់ហុងកុងលោក ចន លី នៅថ្ងៃទី៥ ខែធ្នូ បាននិយាយថា​ យន្តហោះប្រភេទ C919 និង ARJ-21 របស់សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) នឹងចូលរួមក្នុងការតាំងពិព័រណ៍នៅហុងកុងចាប់ពីថ្ងៃទី ១២ដល់១៧ ខែធ្នូ ។ យន្តហោះទាំងពីរនេះ នឹងត្រូវដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ អំឡុងពេលនោះ យន្តហោះ C919 ក៏នឹង​​ហោះហើរ​សាកល្ប...
article_3922.txt
គម្រោងអចលនទ្រព្យ Forest City ដ៏ធំរបស់ម៉ាឡេស៊ីបានក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារបញ្ហាពាក់ព័ន្ធក្រុមហ៊ុនអភិវឌ្ឍចិន Country Garden ដែលជាអ្នកដឹកនាំគម្រោងលំនៅដ្ឋាននេះ។ មកទល់ពេលនេះ គម្រោងសាងសង់ ១០០ពាន់លានដុល្លារទើបសម្រេចបាន ១៥ភាគរយប៉ុណ្ណោះ ខណៈម្ចាស់អភិវឌ្ឍកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ។
គម្រោង Forest City ទាំងអស់ត្រូវបានសាងសង់នៅលើកោះសិប្បនិមិត្តចំនួន ៤ ដែលមានផ្ទៃដីប្រហែល ៣០០០ហិចតាធំជាងកោះ Sentosa របស់សិង្ហបុរីដល់ទៅ ៦ដង។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសាងសង់ទីក្រុងមួយសម្រាប់ប្រជាជនចំនួន៧០០ពាន់នាក់រស់នៅជាមួយនឹងបរិក្ខារប្រើប្រាស់សំបូរបែបរាប់ចាប់ពីការិយាល័យ រហូតដល់អគារផ្ទះល្វែង វីឡា សណ្ឋាគារ មជ្ឈមណ្...
article_3923.txt
ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសនាំចូលអង្ករធំជាងគេរបស់ថៃ។ ១០ខែឆ្នាំនេះ បរិមាណអង្ករថៃដែលនាំចេញទៅឥណ្ឌូណេស៊ីមានចំនួន១,០៥លានតោនដែលមានតម្លៃ ៥២៣,៤៥លានដុល្លារ។
គ្រោះរាំងស្ងួតកំពុងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងលើតំបន់ដាំដុះស្រូវរបស់ឥណ្ឌូនេស៊ី ជាពិសេសនៅតំបន់កោះជ្វា និងផ្នែកខ្លះនៃភាគខាងត្បូងកោះស៊ូម៉ាត្រា។ កសិករមួយចំនួននៅតំបន់នោះ ត្រូវបង្ខំចិត្តដាំដំណាំដែលប្រើប្រាស់ទឹកតិចជាងដូចជាពោតជាដើម។ ដូច្នេះ ឥណ្ឌូណេស៊ី ត្រូវនាំចូលអង្ករច្រើនពីប្រទេសជាដៃគូដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ បើតាមអនុរដ្ឋមន្ត...
article_3924.txt
ទីបំផុត អ៊ីតាលីបានប្រកាសចាកចេញពីគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ ក្រោយពីចូលរួមជាង៤ឆ្នាំ អ៊ីតាលីបានវាយតម្លៃគម្រោង BRI ថាពុំសូវផ្តល់ចំណេញដល់ប្រទេសរបស់ខ្លួន។ លើសពីនេះ ច្រករបៀងសេដ្ឋកិច្ចថ្មីរវាង ឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ដែលកំពុងប្រជែងជាមួយ BRI   បានក្លាយជាហេតុផលមួយទៀតសម្រាប់ជំរុញឲ្យអ៊ីតាលីដកខ្លួនចេញពីចិន។
អ៊ីតាលីជាប្រទេសលោកខាងលិចដំបូងគេដែលបានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម និងវិនិយោគរបស់គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ក្រោយមករដ្ឋាភិបាលប្រទេសមួយនេះ បានព្រមានពីការដកខ្លួនចេញពីគម្រោង BRI របស់ចិនជាបន្តបន្ទាប់ដោយយល់ថា មិនបាននាំផលចំណេញច្រើនដល់ខ្លួន។ រដ្ឋាភិបាលអ៊ីតាលីតែងតែសង្ស័យពីគម្រោងចិន និងបានរឹតបន្តឹងក្រុមហ៊ុនចិនជារឿយៗ។ ក...
article_3925.txt
ប្រធានាធិបតី​ ចូកូ វីដូដូ អះអាង ក្រុមហ៊ុនអាម៉េរិក Exxon Mobil នឹងវិនិយោគរហូតដល់ ១៥ពាន់លានដុល្លារនៅក្នុងគម្រោងគីមីឥន្ធនៈ និងរោងចក្រចាប់យក និងស្តុកកាបូន (CCS) នៅឥណ្ឌូណេស៊ី។
ក្រុមហ៊ុនឧស្ម័នយក្សរបស់អាម៉េរិកគ្រោងបោះទុន ១៥ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រចាប់យក និងស្តុកកាបូន (CCS) និងគម្រោងឥន្ធនៈគីមី ។ បើតាមសារព័ត៌មាន Reuters រោងចក្រ CCS ដែលត្រូវដំឡើងនេះនឹងក្លាយជាគម្រោងធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ​ បានជួបជាមួយប្រធានក្រុមហ៊ុន Exxon លោក Darren Woods ដើម្បីចុះហត្ថលេ...
article_3926.txt
ឥណ្ឌូណេស៊ីបានត្រៀមលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន២០ ដែលគ្រោងអនុម័តនៅចុងឆ្នាំនេះ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេស និងដែនដីចំនួន២០ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមខាងលើត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Sandiaga Uno ក្នុងជំនួបជាមួយប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃទី៧ ខែធ្នូ ជាមួយនឹងគោលដៅបង្កើនប្រ...
article_3927.txt
តម្លៃប្រេងឆៅបច្ចុប្បន្នបានធ្លាក់ចុះ៦ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើស និងតម្រូវការខ្សោយនៅចិន។
ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី១៦ ខែវិច្ឆិកា តម្លៃប្រេងឆៅប្រភេទ Brent និង WTI អាម៉េរិកបានធ្លាក់ចុះប្រមាណ៦ភាគរយមកនៅត្រឹម៧៦,៦ដុល្លារ និង៧២,១៦ដុល្លាររៀងគ្នា។ នេះជាកម្រិតតម្លៃទាបបំផុតក្នុងរយៈពេល៤ខែ។ តម្លៃ​ប្រេង​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​លើស​ និង​តម្រូវការ​ខ្សោយរបស់​ចិន។ ទន្ទឹមនេះការស្តុកប្រេងនៅអាម៉...
article_3928.txt
សហភាពអឺរ៉ុប (EU) បានបង្កើនការនាំចូលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីយ៉ាងខ្លាំងពោលគឺកើនឡើងប្រមាណ ២២ភាគរយនៅខែកញ្ញាដែលមានចំនួន១៨០ពាន់តោន។ ចំនួននេះកើនឡើង១០ដង បើធៀបគ្រាដូចគ្នាឆ្នាំមុន។
បើតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិធំជាងគេទាំង៥ របស់អឺរ៉ុបវិញក្រោយអាក់ខានជាងមួយឆ្នាំកន្លះ។ នៅខែកញ្ញា EU បានបង្កើនការនាំចូលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីវិញពោលគឺកើនឡើង ២២ភាគរធៀបនឹងខែមុន។ តួលេខនេះកើនឡើង ១០ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានរហូតដល់ ១៨០ពាន់តោន។ កន្លង...
article_3929.txt
តម្លៃប្រេងឆៅបានធ្លាក់ចុះជិត ២០ភាគរយចាប់តាំងពីខែកញ្ញា បណ្តាលឱ្យប្រទេសផលិតប្រេងសំខាន់ៗពិចារណារឹតបន្តឹងការផ្គត់ផ្គង់បន្ថែមទៀត នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍នេះ។
កាលពីចុងខែកញ្ញា តម្លៃប្រេង Brent បានកើនជិតដល់៩៨ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែតម្លៃ​បច្ចុប្បន្ន​គឺ​ប្រហែល​តែ៧៩ដុល្លារ​ប៉ុណ្ណោះ។ ការព្រួយបារម្ភអំពីតម្រូវការទន់ខ្សោយ និងលទ្ធភាពនៃការផ្គត់ផ្គង់ធ្លាក់ចុះនៅឆ្នាំក្រោយ កំពុងដាក់សម្ពាធលើតម្លៃប្រេង ស្របគ្នានឹងជម្លោះនៅមជ្ឈិមបូព៌ា និងការកាត់បន្ថយផលិតកម្មពីអង្គការនៃប្រទេសនាំចេញប្រេង...
article_393.txt
ប្រធានាធិបតី Mohamed Muizzu នៅថ្ងៃទី៧ ខែមករាបានព្យួរតំណែង និងការងារអនុរដ្ឋមន្ត្រី៣រូប បន្ទាប់ពីពួកគេបានប្រើពាក្យប្រមាថទៅលើនាយករដ្ឋមន្ត្រីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី។
បើ​តាមទីភ្នាក់ងារព័ត៌មានបារាំង AFP អនុរដ្ឋមន្ត្រី​៣​រូប​ដែល​ត្រូវ​ព្យួរ​តំណែងមានឈ្មោះ Malsha
article_3930.txt
ស្រីលង្កាបានប្រកាសពីការលើកលែងថ្លៃធ្វើទិដ្ឋាការសម្រាប់រយៈពេល៣០ថ្ងៃ សម្រាប់ភ្ញៀវទេសចរមកពីចិន ឥណ្ឌា ឥណ្ឌូណេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ភ្ញៀវទេសចរមកពី ចិន ឥណ្ឌា ឥណ្ឌូណេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន អាចទៅកម្សាន្តនៅស្រីលង្ការយៈពេល៣០ថ្ងៃ ដោយទទួលការលើកលែងថ្លៃទិដ្ឋាការសម្រាប់រយៈពេលនេះ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់នាយកដ្ឋានអន្តោប្រវេសន៍ស្រីលង្កា។ ការលើកលែងថ្លៃទិដ្ឋាការនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលនេះជាកម្មវិធី...
article_3931.txt
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត សម្រេចលើកពេលប្រជុំរបស់ខ្លួនជុំវិញតម្លៃប្រេងពិភពលោក បន្ទាប់សម្រេចចិត្តកាត់បន្ថយទិន្នផលរបស់ខ្លួន។ គេរំពឹងថា វានឹងធ្វើឲ្យតម្លៃប្រេងនៅទូទាំងពិភពលោកកើនឡើង ដោយសារតែក្រុមនេះមានចំណែក៤០ភាគរយនៃផលិតផលប្រេងពិភពលោក។
តម្លៃប្រេងបានធ្លាក់ចុះជិត១ភាគរយនៅក្នុងសន្ទស្សន៍ជួញដូរនៅថ្ងៃទី២២ ខែវិច្ឆិកា នៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) ស្រាប់តែពន្យារពេលកិច្ចប្រជុំស្តីពីផែនការកាត់បន្ថយផលិតកម្មប្រេងទៅថ្ងៃទី៣០ ខែវិច្ឆិកា ជំនួសឱ្យថ្ងៃទី២៦ ខែវិច្ឆិកាដូចដែលបានគ្រោងទុក។ ការ​នាំ​ចេញ​ពី​ប្រទេស​ជា​សមាជិក OPEC មាន​ចំនួន...
article_3932.txt
ភាពខុសគ្នាសំខាន់រវាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ស្ថិតនៅក្នុងគោលបំណង និងមុខងាររៀងៗខ្លួន។ IMF ត្រួតពិនិត្យស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុរបស់ពិភពលោក ខណៈធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រដោយផ្តល់ជំនួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប។
អង្គការទាំងពីរមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន អាម៉េរិក ហើយត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រ៊ីដតុនវូដ (Bretton Woods) ក្នុងឆ្នាំ ១៩៤៥។ កិច្ចព្រមព្រៀងប្រ៊ីដតុនវូដ ជាប្រព័ន្ធគ្រប់គ្រងរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដែលព្យាយាមលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រ...
article_3933.txt
តាមទិន្នន័យពីក្រុមហ៊ុនថាមពល Kpler  នៅខែវិច្ឆិកាឆ្នាំ២០២៣  រុស្ស៊ីបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ក្នុងបរិមាណដ៏ច្រើនទៅកាន់សហភាពអឺរ៉ុបប្រមាណ១,៧៥លានតោន។
បារាំង និងបែលហ្ស៊ិក ជាអ្នកបញ្ជាទិញឧស្ម័នរាវពីរុស្ស៊ីច្រើនជាងគេកាលពីខែមុន។ ប្រទេសទាំងពីរនេះបាននាំចូលឧស្ម័នរាវពីតំបន់ Yamal និង Vysotsk ដែលជាកន្លែងផលិតឧស្ម័នធំទីពីររបស់រុស្ស៊ី។ នៅខែវិច្ឆិកា ការនាំចេញឧស្ម័នរាវរបស់ទីក្រុងមូស្គូបានឡើងដល់ ២,៩១៤លានតោន ដែលកើន៩,៣ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។ ដូច្នេះហើយ អឺរ៉ុបបានទិញច្រើនជាង ៦០ភ...
article_3934.txt
ធនាគារ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើងជាងការរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារកំណើនប្រាក់ចំណូលដ៏រឹងមាំ និងការបន្ថយអត្រាការប្រាក់នៅតាមបណ្តាប្រទេសជឿនលឿន។
បើតាមធនាគារ Goldman Sachs ដែលស្រាវជ្រាវលើផ្នែកសេដ្ឋកិច្ចផងនោះ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៦ភាគរយនៅឆ្នាំក្រោយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ២,១ភាគរយដោយក្រុមអ្នកសេដ្ឋកិច្ចរបស់ Bloomberg ។ ​អាម៉េរិក​ក៏​​រំពឹង​ថា​នឹង​មាន​កំណើន​លឿន​ជាង​ប្រទេស​អភិវឌ្ឍដទៃ​ទៀត​ក្នុង​អត្រា ២,១ភាគរយ។ យ៉ាងណាមិញ ពិភពលោកនៅតែរងផលប៉ះពាល់ជាច្រើនពីការរឹតបន្...
article_3935.txt
គិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ តម្លៃមាសបានងើបឡើងដល់ជិត២១២០ដុល្លារក្នុងមួយអោន​ស៍។ ការហក់ឡើងនៃតម្លៃមាសនេះ កើតមាន នៅពេលលេចដំណឹងថា ធនាគារកណ្តាលអាម៉េរិកអាចបញ្ចុះអត្រាការប្រាក់នៅខែមីនាឆ្នាំក្រោយ។ ប៉ុន្តែនៅរសៀលថ្ងៃទី៤ ខែធ្នូ តម្លៃមាស ធ្លាក់ចុះបន្តិចដល់ជិត ២០៥០ដុល្លារក្នុងមួយអោន​ស៍។
តម្លៃមាសដែលជួញដូរនៅទីផ្សារអន្តរជាតិ គិតត្រឹមព្រឹកនៅថ្ងៃទី៤ ខែធ្នូ ​បានកើនឡើងដល់ជិត ២១២០ដុល្លារក្នុងមួយអោនស៍។ យ៉ាងណាមិញអ្នកជំនាញរំពឹងថា តម្លៃមាសអាចនឹងហក់ឡើងដល់ ២២០០ដុល្លារក្នុងមួយអោនស៍នៅដំណាច់ឆ្នាំ ២០២៤។ សញ្ញាណនៃការឡើងថ្លៃមាសខ្លាំងនាពេលបច្ចុប្បន្ន ព្រោះតែអតិផរណានៅលើពិភពលោកបានថយចុះ និងទីផ្សារការងារមានភាពប្រសើរឡើង។ បន្ថែម...
article_3936.txt
ចរន្តអតិផរណានៅអឺរ៉ុប និងអាម៉េរិកកំពុងធ្លាក់ចុះយ៉ាងលឿនជាងការព្យាករ។ ការនេះកំពុងជំរុញប្រទេសពិចារណាទម្លាក់អត្រាការប្រាក់នៅឆ្នាំក្រោយដោយធនាគារកណ្តាលអង់គ្លេស (BOE) រំពឹងចាប់ផ្តើមកាត់បន្ថយនៅក្នុងខែឧសភា ខណៈធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងខែមិថុនា។
នៅខែតុលាឆ្នាំនេះ អត្រាកំណើនតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះក្រោម៥ភាគរយនៅអង់គ្លេស និងក្រោម៣ភាគរយនៅអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ។ ការនេះបានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាចនឹងបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ពួកគេ ហើយអាចកាត់បន្ថយអត្រាការប្រាក់បន្តិចម្តងៗនៅឆ្នាំ២០២៤។ មូលហេតុជារួមដែលនាំឲ្យអតិផរណាកើនខ្ពស់ មកពីការរាលដាលជំ...
article_3937.txt
បំណុលសកលបានកើនដល់៣០៧,៤ទ្រីលានដុល្លារនៅត្រីមាសទី៣។ ប្រហែល ៦៥ភាគរយនៃបំណុលភាគច្រើនប្រមូលផ្តុំនៅ អាម៉េរិក ជប៉ុន បារាំង អង់គ្លេស ចិន ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក ។
បំណុលសកលក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៣០៧,៤ទ្រីលានដុល្លារ។ ផលធៀបអត្រាបំណុលសាធារណៈធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) នៅតាមប្រទេសកំពុងអភិវឌ្ឍក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ របាយការណ៍ពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) នៅថ្ងៃទី១៦ ខែវិច្ឆិកា បានប៉ាន់ប្រមាណថា បំណុលសកលនៅដំណាច់ឆ្នាំនេះនឹង...
article_3938.txt
បន្ទាប់ពីវិបត្តិអចលនទ្រព្យបានកើតឡើងអស់រយៈពេលជាងពីរឆ្នាំ ចិនបានអនុវត្តវិធានការជាច្រើន រាប់ចាប់ពីការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិការទិញផ្ទះ រហូត ដល់ការលើកទឹកចិត្តដល់ការវិនិយោគ។
ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើន ប្រឈមមុខបញ្ហារហូតដល់ដាក់ពាក្យ ការពារក្ស័យធនថែមទៀត។ ប្រឈមមុខវិបត្តិក្នុងវិស័យសំខាន់នេះ ចិនក៏ចាត់វិធានការជួយទ្រទ្រង់ដែរ។ ជាការដោះស្រាយមួយផ្នែក មន្ត្រីចិនបានស្នើសុំក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance Group ឱ្យទិញភាគហ៊ុនគ្រប់គ្រងនៅក្នុង Country Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផ...
article_3939.txt
នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានប្តេជ្ញានឹងចាត់វិធានការ ដើម្បីដោះស្រាយស្ថានភាព ដែលទាក់ទងនឹងអត្រាប្តូរប្រាក់ ការប្រែប្រួលតម្លៃ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា និងស្ថិរភាពថ្លៃដើមរស់នៅ។
នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានសន្យាថា នឹងបន្តអនុវត្តវិធានការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីការពារប្រទេសមិនឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៦ នៃរដ្ឋសភាឡាវ នីតិកាលទី៩ នាថ្ងៃទី៣១ ខែតុលា លោក ស៊ីផាន់ដន បាននិយាយថា រដ្ឋាភិបាលនឹងផ្តោតលើការអនុវត្តវិធានការដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាន...
article_394.txt
នាយករដ្ឋមន្រ្តីថៃ លោក​ សេដ្ឋា ថាវីស៊ីន បានណែនាំឲ្យក្រសួងការបរទេសខ្លួនពន្លឿនការសាង់សង់ស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ដើម្បីសម្រួលដល់ភ្ញៀវទេសចរថៃមកកម្សាន្តសៀមរាប ។
ក្រៅជំនួបកិច្ចប្រជុំអាស៊ាន-ជប៉ុន នាយករដ្ឋមន្រ្តីថៃបានជួបសមភាគីកម្ពុជាដោយ លោក​ សេដ្ឋា បានលើកឡើងពីកិច្ចការមួយចំនួន រួមទាំងការបង្កើតស្ថានកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីសម្រួលដល់លំហូរនៃភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត។ ទន្ទឹមនេះ ភាគីទាំងពីរក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសស្រះកែវ។ លើសពីន...
article_3940.txt
អ៊ីស្រាអែលបានខាតបង់ប្រមាណ ៦០០លានដុល្លារក្នុងមួយសប្តាហ៍ ក្រោយមានជម្លោះជាមួយក្រុមហាម៉ាស។ ទំហំនេះស្មើនឹង ៦ភាគរយនៃផលិតក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល គិតប្រចាំសប្ដាហ៍។
ធនាគារកណ្តាលអ៊ីស្រាអែលនៅថ្ងៃទី៩ ខែវិច្ឆិកា​ បានប្រកាសថា កង្វះកម្លាំងពលកម្ម ដោយសារជម្លោះជាមួយចលនាអ៊ីស្លាមហាម៉ាស បានធ្វើឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលខាតបង់ប្រមាណ៦០០លានដុល្លារក្នុងមួយសប្តាហ៍។ របាយការណ៍នេះ​បានវិភាគចំពោះការខាតបង់ប្រចាំសប្តាហ៍ក្នុងរយៈពេល ៣សប្តាហ៍ដំបូងនៃជម្លោះដែលផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ មូលហេតុនៃការថយចុះនៃការផ្គត់...
article_3941.txt
ផលិតផលក្នុងស្រុកសរុប (GDP) របស់អាម៉េរិកត្រីមាសទី៣ បានកើនឡើង ៤,៩ ភាគរយ ដោយសារសន្ទុះនៃការប្រើប្រាស់ ទោះបីជាអត្រាការប្រាក់ខ្ពស់ សម្ពាធអតិផរណា និង បញ្ហាប្រឈមជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិក៏ដោយ។
GDP របស់អាម៉េរិក បានកើនដល់ ៤,៩ភាគរយ នៅក្នុងត្រីមាសទី៣។ អត្រានេះ ខ្ពស់ជាង ២,១ភាគរយ នៅត្រីមាសទី២ ហើយក៏ល្អជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចផងដែរ។ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៦ ខែតុលា។ អត្រាកំណើន​នេះ​ បាន​មក​ពី​ការ​ប្រើប្រាស់ ការ​នាំ​ចេញ ការ​វិនិយោគ​លើ​លំនៅឋាន និង​ការ​ចំណាយ​សាធារណៈ ពិសេសការប្រ...
article_3942.txt
ចិនបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់ពិភពលោក ដែលមានចំនួន  ១ ១០០ពាន់ លានដុល្លារ តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ។ ប្រហែល ៨០ភាគរយនៃប្រាក់កម្ចី បានគាំទ្រទៅដល់ប្រទេសនានា ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់របាយការណ៍ ពីអង្គការស្រាវជ្រាវរបស់អាម៉េរិក AidData បង្ហាញថា ប្រទេសជាង១៥០ នៅជុំវិញពិភពលោក បានចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ រយៈពេល១០ឆ្នាំ ដំបូងនៃគំនិតផ្តួចផ្តើមនេះ ចិនបានបែងចែកប្រាក់កម្ចីយ៉ាងច្រើន ដើម្បីសាងសង់ស្ពាន កំពង់ផែ និងផ្លូវហាយវេនៅក្នុងប្រទេស ដែលមានប្...
article_3943.txt
ប្រទេសនាំចេញប្រេងធំៗពីររបស់ពិភពលោកគឺរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានប្រកាសបន្តស្ម័គ្រចិត្តកាត់បន្ថយការផលិតប្រេងរហូតដល់ដំណាច់ឆ្នាំនេះ។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ប្រទេសនេះនៅតែកាត់បន្ថយការផលិតប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃ ដោយរក្សាការផលិតប្រមាណតែ ៩លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះរហូតដល់ដំណាច់ឆ្នាំ ២០២៣។ ការធ្វើបែបនេះ ដោយព្រួយបារម្ភអំពីតម្រូវការនិងកំណើនសេដ្ឋកិច្ចដែលដាក់សម្ពាធលើទីផ្សារប្រេងឆៅ។ ទន្ទឹមនេះ អារ៉ាប៊ីសាអូឌីត នឹងពិនិត្យលើច្រវាក់ផលិតកម្ម...
article_3944.txt
ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងនៅក្នុងត្រីមាសទី៣ បានកើនឡើង ០,៦ភាគរយ បើធៀបនឹងត្រីមាសមុន ខណៈដែលកំណើនសេដ្ឋកិច្ចកូរ៉េឆ្នាំនេះ ត្រូវបានព្យាករថានឹងកើនបាន ១,៤ភាគរយ ។
ធនាគារកណ្តាលកូរ៉េខាងត្បូង (BoK) បានប្រកាសថ្ងៃទី២៦ ខែតុលាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៃត្រីមាសទី៣ នៅតែស្ថិតក្នុងកម្រិតដដែលដូចនៅត្រីមាសទី២ ក្នុងបរិបទនៃការងើបឡើងវិញនៃការនាំចេញ និងការចំណាយផ្ទាល់ខ្លួន។ យោងតាមទិន្នន័យបឋមពី BoK ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងនៅក្នុងត្រីមាសទី៣ បានកើនឡើង ០,៦ភាគរយ បើធៀបទៅនឹងត្រីមាសម...
article_3945.txt
ប្រាក់គីបចុះខ្សោយ បណ្តាលឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ធ្លាក់ចុះពី ២៥៩៥ដុល្លារក្នុងឆ្នាំ២០២១ មកនៅត្រឹម ១៨២៤ដុល្លារក្នុងឆ្នាំ២០២៣។
សេដ្ឋកិច្ចឡាវបានបន្តកើនឡើងជាមធ្យមក្នុងរង្វង់ ៤ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កំណើនមិនខ្ពស់បែបនេះ ដោយសារការធ្លាក់ថ្លៃនៃប្រាក់គីប។ « ប្រាក់គីបចុះខ្សោយ បណ្តាលឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ធ្លាក់ចុះពី ២៥៩៥ដុល្លារក្នុងឆ្នាំ២០២១ មកនៅត្រឹម ១៨២៤ដុល្លារក្នុងឆ្នាំ២០២៣»។ នេះបើតាមទូរទស្សន៍ជាតិ...
article_3946.txt
រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងកំណត់កូតានាំចូលអង្ករសម្រាប់ឆ្នាំ ២០២៤ ចំនួន២ លានតោន ដែលធ្លាក់ចុះពី៣,៨លានតោននៅឆ្នាំនេះ។
ក្រុមហ៊ុន​លទ្ធកម្ម​ស្បៀងអាហារ​រដ្ឋ Bulog របស់​ឥណ្ឌូណេស៊ី​ ប្រកាស​នៅ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ថា រដ្ឋាភិបាល​គ្រោង​នឹង​កំណត់​កូតា​នាំ​ចូល​អង្ករ​នៅ​ឆ្នាំ​ក្រោយ​ចំនួន២លាន​តោន ធ្លាក់ចុះ​ពី​កូតា​ឆ្នាំ​នេះ​ចំនួន ៣,៨ លាន​តោន​។ លេខាធិការសាជីវកម្មរបស់ Bulog លោក Awaludin Iqbal បានសង្កត់ធ្ងន់ថា បរិមាណអង្ករដែលនាំចូលនៅឆ្នាំក្រោយនឹងអាស្រ័...
article_3947.txt
តម្លៃជាមធ្យមនៃប្រេងរុស្ស៊ី Urals មានតម្លៃ ៨១,៥២ដុល្លារក្នុងមួយបារ៉ែលនាខែតុលា ដោយខ្ពស់ជាង៣៥ភាគរយ ដែលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង (G7) និង សហភាពអឺរ៉ុប (EU) បានកំណត់​៦០ដុល្លារក្នុងមួយប៉ារ៉ែល។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ីអះអាងថា តម្លៃជាមធ្យមនៃប្រេងរុស្ស៊ី Urals មានតម្លៃទាបជាងប្រេង Brent ប្រមាណ ៩,៥៧ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន។ បើធៀបទៅនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន តម្លៃលក់ជាមធ្យមនៃប្រេង Urals កាលពីខែមុនបានកើនឡើង ១៥ភាគរយ ដែលពេលនោះជួញដូរក្នុងតម្លៃ ៧០,៦២ដុល្លារ។ យ៉ាងណាមិញ តម្លៃប្រេង Urals បានធ្លាក់ចុះជិត២ភាគរយបើធៀប...
article_3948.txt
ការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្លាំង ធ្វើឱ្យក្រុមហ៊ុនចិនជាច្រើនសម្រុកបញ្ចេញផលិតផលរបស់ខ្លួនទៅលក់នៅក្រៅប្រទេសជាមួយតម្លៃទាបជាង។ និន្នាការនេះ ធ្វើឱ្យក្រុមហ៊ុននៅលោកខាងលិចបារម្ភដួលបះជើងតែម្ដង ព្រោះអាជីវកម្មក្នុងស្រុករបស់ខ្លួននឹងពិបាកប្រកួតជាមួយផលិតផលចិនដែលលក់ថោកជាងនោះ ស្របពេលរដ្ឋាភិបាលខ្លះក៏ចាប់ផ្ដើមចាត់វិធានការទប់ទល់ដែរ។
ខណៈដែលផលិតផលថោកជួយអ្នកប្រើប្រាស់ វាក៏បង្កបញ្ហាសម្រាប់ផលិតផលដូចគ្នាដែលមានតម្លៃខ្ពស់ជាងដែរ។ ចរន្តនេះកំពុងតែកើតមានដោយសារការបញ្ចេញផលិតផលតម្លៃថោករបស់ចិនមានរថយន្ត និងបន្ទះសូឡា ទៅទីផ្សារពិភពលោកមានអឺរ៉ុប និងអាម៉េរិក។ សហភាពអឺរ៉ុបកាលពីខែកញ្ញាបានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ដោយព្រួយបារម្ភថា រដ្ឋាភិបាលចិនបានលូកដៃបោ...
article_3949.txt
គណៈរដ្ឋមន្ត្រីរបស់ស្រីលង្កាបានអនុម័តដំឡើងពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ ១៨ភាគរយ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។  នេះបើតាមរដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយមហាជន Bandula Gunawardana។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណៈរដ្ឋមន្ត្រីស្រីលង្កា បានលើកឡើងថា ប្រាក់ចំណូលពន្ធរបស់រដ្ឋក្នុងរយៈពេល ៩ខែឆ្នាំនេះ បានកើនឡើង ៥១ភាគរយ បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ប៉ុន្តែគោលដៅប្រមូលពន្ធ ដែលបានព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ មិនទាន់សម្រេចនៅឡើយទេ។ លោក Gunawardana សង្កត់ធ្ងន់ថា៖ «យើងដឹងថាសាធារណជនកំពុងជួបការលំបាក ដូច...
article_395.txt
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានផ្ញើលិខិតអបអរសម្តេចហ៊ុន ម៉ាណែត ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែកញ្ញា។ ទន្ទឹមនេះ អធិការបតីអាល្លឺម៉ង់ ក៏បានជូនពរឱ្យសម្តេច ទទួលបានជោគជ័យ ក្នុងការកាន់តំណែងដ៏សំខាន់នេះផង។
តាមសេចក្តីប្រកាសព័ត៌មាន ចេញដោយការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែកញ្ញា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានជូនពរឱ្យសម្តេចហ៊ុន ម៉ាណែត ទទួលជោគជ័យ ក្នុងការកាន់តំណែងជាប្រមុខរដ្ឋាភិបាលកម្ពុជា។ «អ្នកអាចបន្តពឹងផ្អែកលើអាល្លឺម៉ង់ ដើម្បីសម្រេចគោលដៅ និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមទ...
article_3950.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ជប៉ុននឹងបាត់បង់តំណែងជាមហាសអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក ហើយត្រូវប្រគល់ទៅឱ្យអាល្លឺម៉ង់ដោយសារតម្លៃប្រាក់យ៉េនចុះថោក។ កំណើនសេដ្ឋកិច្ចរបស់ជប៉ុនអាចមានត្រឹម៤២៣០ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈអាល្លឺម៉ង់នឹងកើនឡើងដល់ ៤៤៣០ពាន់លានដុល្លារ ។
យោងតាមការព្យាកររបស់ IMF ការទម្លាក់តម្លៃប្រាក់យ៉េននឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនដែលគិតជាប្រាក់ដុល្លារនៅឆ្នាំនេះធ្លាក់ចុះ ហើយត្រូវលះបង់តំណែងរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចទីបីនៅលើពិភពលោកទៅឲ្យអាល្លឺម៉ង់។ ទន្ទឹមនេះ ឥណ្ឌាជាប្រទេសដែលបាននាំមុខចិននូវប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកជាង ១,៤ពាន់លាននាក់នោះ អាចក្លាយ...
article_3951.txt
ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃសាច់ជ្រូកបានធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចិនធ្លាក់ចុះខ្លាំង ខណៈសន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះសម្រាប់ខែទី១៣ ជាប់ៗគ្នាបើគិតមកទល់នៅខែតុលា។ ការធ្លាក់ចុះសន្ទស្សន៍ទាំងពីរនេះបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណាម្តងទៀត ។
បើតាមរបាយណ៍ពីការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃទី៩ ខែវិច្ឆិកា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសនេះបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែតុលា បើធៀបពេលដូចគ្នាឆ្នាំមុន។ បើប្រៀបធៀបទៅនឹងខែកញ្ញា CPI ខែតុលាមិនផ្លាស់ប្តូរទេ។ អតិផរណាស្នូល (មិនរាប់បញ្ចូលតម្លៃអាហារ និងប្រេងឥន្ធនៈ) បានកើនឡើងត្រឹមតែ ០,៦ភាគរយក្នុងខែតុលា ដែលទាប...
article_3952.txt
ប្រាក់ដុល្លារនៅតែបន្តឡើងថ្លៃជាមធ្យមប្រហែល ១,៦ភាគរយបើគិតចាប់ពីដើមឆ្នាំមកទល់ខែវិច្ឆិកានេះ​ បន្ទាប់ពីសេដ្ឋកិច្ចអាម៉េរិកចាប់ផ្តើមប្រសើរឡើង ។ នេះបើតាមការវាយតម្លៃរបស់ធនាគារ Goldman Sachs។
យោងតាម ​​Bloomberg ដែលស្រង់របាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Goldman Sachs Group Inc. ទស្សនវិស័យសម្រាប់ប្រាក់ដុល្លារនៅឆ្នាំ ២០២៤ គ្មានភាពច្បាស់លាស់ទេ ខណៈសេដ្ឋកិច្ចអាម៉េរិកចាប់ផ្តើមងើបឡើងវិញ។ គិតចាប់ពីដើមឆ្នាំមកដល់ខែវិច្ឆិកា ប្រាក់ដុល្លារបានកើនឡើងប្រហែល ១,៦ភាគរយ ។ ការកើនឡើងនៃប្រាក់ដុល្លារ កំពុងដាក់សម្ពាធដល់ធនាគារកណ្តាលអាម៉...
article_3953.txt
ឥណ្ឌាត្រូវបានរំពឹងថា នឹងជំនួសចិនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារការកើនឡើងចំនួនប្រជាជន និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។
អ្នកវិភាគបានប្រៀបប្រដូចសេដ្ឋកិច្ចឥណ្ឌាទៅនឹងសត្វដំរីដែលវាពិបាកក្នុងការផ្លាស់ទី ប៉ុន្តែនៅពេលដែលផ្លាស់ទីហើយនោះ វានឹងបោះជំហានយ៉ាងខ្លាំងក្លា។ តួយ៉ាងនៅពេលសេដ្ឋកិច្ចពិភពលោកថ្មីៗនេះបានជួបប្រទះវិបត្តិផ្ទួនៗគ្នា ឥណ្ឌាបានឆ្លៀតយកឱកាសនេះដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។ ជាក់ស្តែងកាលពីដើមឆ្នាំនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅស្វីស អ្ន...
article_3954.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែវិច្ឆិកា បានព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆ្នាំ២០២៣ ដល់៥,៤ភាគរយ ប៉ុន្តែបានព្រមានថានឹងធ្លាក់ចុះនៅឆ្នាំក្រោយ។
បើតាមសេចក្តីថ្លែងការរបស់ IMF កំណើនផលិតផលក្នុងស្រុកសរុបចិនអាចថយចុះមកនៅត្រឹម៤,៦ភាគរយនៅឆ្នាំ ២០២៤ ដោយសារតែភាពទន់ខ្សោយបន្តនៅក្នុងវិស័យអចលនទ្រព្យ និងកាត់បន្ថយតម្រូវការខាងក្រៅ ទោះបីជាល្អប្រសើរជាងការរំពឹងទុកជាងការព្យាករកាលពីខែតុលាដែលមានត្រឹម ៤,២ភាគរយភាគរយ។ ការពិនិត្យឡើងវិញរបស់ IMF ធ្វើឡើងបន្ទាប់ពីចិនបានសម្រេចបោះលក់មូលបត្របំណុ...
article_3955.txt
ចិនបានប្រកាសលក់មូលបត្របំណុលចំនួន ១ទ្រីលានយ័ន(១៣៧ពាន់លានដុល្លារ) ដើម្បីចែកចាយទៅរដ្ឋាភិបាលក្នុងតំបន់ ក្នុងកិច្ចគាំទ្រដល់ការទប់ស្កាត់ និងការស្តារឡើងវិញនូវគ្រោះមហន្តរាយជាតិ។
ចិនបានប្រកាសពីការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋាភិបាល ដែលមានតម្លៃ ១ទ្រីលានយ័ន(១៣៧ពាន់លានដុល្លារ) នៅថ្ងៃទី២៤ ខែតុលា ដើម្បីពង្រឹងសេដ្ឋកិច្ច ឡើងវិញ ក្រោយពីការរីករាលដាលជំងឺកូវីដ-១៩ ។ យោង​តាម​សារព័ត៌មាន Xinhua ទំហំទឹកប្រាក់​ខាងលើនេះ នឹង​ត្រូវ​ចែក​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ជួយ​ដល់ការ​ការពារ​និង​ការ​ស្ដារឡើងវិញបន្ទាប់ពី...
article_3956.txt
ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន បណ្តាក្រុមហ៊ុននានាគ្រោងវិនិយោគប្រហែល ២ទ្រីលានយ៉េន (១៣,៣ពាន់លានដុល្លារ) នៅប្រទេសនានាភាគខាងត្បូងពិភពលោក។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei ។
ជប៉ុនគ្រោងវិនិយោគជាង ១៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្រទេសនានាភាគ​ខាង​ត្បូង​ពិភពលោក (Global South) ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចដែលសម្បូរធនធាន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បានលើកឡើងថា ជប...
article_3957.txt
បញ្ជីសេដ្ឋីដែលបានចេញផ្សាយដោយទស្សនាវដ្តី Hurun បង្ហាញថា អ្នកមានបំផុតនៅចិនដែលមានទ្រព្យសម្បត្តិលើសពី៥ពាន់លានយ័ន (៦៩០លានដុល្លារ) បានថយចុះ១៥ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ការធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ មួយផ្នែកដោយសារតែវិបត្តិអចលនទ្រព្យ។
ទស្សនាវដ្ដីសៀងហៃ Hurun នៅថ្ងៃទី២៤ ខែតុលា បានចេញផ្សាយបញ្ជីអ្នកមានលំដាប់កំពូលនៅស្រុកចិន​ឆ្នាំ​នេះ​មានចំនួន ១២៤១ នាក់។ ទ្រព្យសកម្មសរុបរបស់អ្នកទាំងនេះបានថយចុះ ៤ភាគរយបើធៀបទៅនឹងឆ្នាំមុនមកត្រឹម ៣២០០ ពាន់លានដុល្លារ។ មនុស្សប្រហែល ៨៩៨នាក់បានកត់ត្រាពីការថយចុះ ឬជាប់គាំងនៃទ្រព្យសម្បត្តិ។ បើតាម Hurun នេះឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដែលរង...
article_3958.txt
នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្ម័នដ៏ធំបំផុត Gazprom របស់រុស្ស៊ី និយាយថា បណ្តាប្រទេសនៅអឺរ៉ុបភាគច្រើននៅតែទទួលទិញឧស្ម័នពីរុស្ស៊ី បើទោះបីកន្លងប្រទេសទាំងនោះបដិសេដមិនប្រើប្រាស់ឧស្ម័នរុស្ស៊ីក៏ដោយ។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិរុស្ស៊ី Rossiya-1 កាលពីចុងសប្តាហ៍មុន មេដឹកនាំក្រុមហ៊ុនឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី Gazprom មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបរិមាណឧស្ម័នដែលបណ្តាប្រទេសអឺរ៉ុបទទួលបាននោះទេ។ ប៉ុន្តែនាយកប្រតិបត្តិរូបនេះបានអះអាងពីលំហូរឧស្ម័នដែលត្រូវបានផ្គត់ផ្គង់តាមរយៈបំពង់បង្ហូររួមទៅកាន់តំបន់នេះ។ លោក Aleksey Mille...
article_3959.txt
រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez អះអាងថា ផ្អែកតាមការគណនាយ៉ាងម៉ត់ចត់សេដ្ឋកិច្ចគុយបាអាចកើនដល់ ៩ភាគរយក្នុងឆ្នាំ២០២២  ប្រសិនបើមិនមានការហ៊ុមព័ទ្ធនៃការដាក់ទណ្ឌកម្មដោយអាម៉េរិក។
គុយបាទើបតែបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការខូចខាតដែលបណ្តាលមកពី គោលនយោបាយដាក់ទណ្ឌកម្មរបស់អាម៉េរិក ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេស Bruno Rodríguez បាននិយាយថា សេដ្ឋកិច្ចគុយបាអាចកើនដល់៩ភាគរយក្នុងឆ្នាំ២០២២ ប្រសិនបើមិនមានការហ៊ុមព័ទ្ធទេនោះដែលជំនួសឱ្យត្រឹម១,៨ភាគរយ។ ប្រមុខការទូតគុយបារូបនេះបានឲ្យដឹងថា គុយបាបានខាតបង់ប្រមាណ ...
article_396.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_3960.txt
ធនាគារ UBS បានខាតបង់សុទ្ធចំនួន ៧៨៥លានដុល្លារក្នុងត្រីមាសទី៣ ដែលមានទំហំធំជាងការព្យាករត្រឹម ៤៣០លានដុល្លារ ។
ធនាគារដែលធំជាងគេនៅស្វីស UBS បានប្រកាសនៅថ្ងៃទី៧ ខែវិច្ឆិកា ពីការខាតបង់យ៉ាងច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ បន្ទាប់ពីទិញយកធនាគារ Credit Suisse ដែលជាគូប្រជែងរបស់ខ្លួន។ បើតាមសេចក្តីប្រកាស UBS មានការខាតបង់សុទ្ធមានតម្លៃ ៧៨៥លានដុល្លារក្នុងត្រីមាសទី៣ ដែលមានទំហំធំជាងការខាតបង់ដែលបានព្យាករពីមុនចំនួន ៤៣០លានដុល្លារ។ យ៉ាងណាមិញ ន...
article_3961.txt
បញ្ហាអតិផរណា អត្រាការប្រាក់ ប្រាក់ឈ្នួល ថ្លៃថាមពល និងការប្រើប្រាស់ទន់ខ្សោយបាននឹងកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចតំបន់អឺរ៉ុប ខណៈនៅអាម៉េរិកវិបត្តិទាំងអស់នេះហាក់មានភាពប្រសើរជាង។ កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនៅត្រីមាសទី៣នេះបានធ្លាក់ចុះ០,៤ភាគរយ ស្របពេលដែលអាម៉េរិកកើន៤,៩ភាគរយ។
ស្ថានភាពសេដ្ឋកិច្ចនិងអឺរ៉ុប និងអាម៉េរិកនា​ពេលបច្ចុប្បន្ន ទិន្នន័យដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុបEurostat បានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសចំនួន២០ ដែលប្រើប្រាស់រូបិយប័ណ្ណរួមប្រាក់អឺរ៉ូនៅត្រីមាសទី៣បានធ្លាក់ចុះ០,៤ភាគរយ ខណៈនៅត្រីមាសទី២ សម្រេចបាននូវអត្រាកំណើនប្...
article_3962.txt
ធនាគារកណ្តាលអាមេរិក (Fed) បានរក្សាអត្រាការប្រាក់យោងជាលើកទី២។ បច្ចុប្បន្ននៅអាម៉េរិកអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ៣,៧ភាគរយ។
ដូចការរំពឹងទុករបស់ទីផ្សារ ធនាគារកណ្តាលអាម៉េរិកសម្រេចចិត្តមិនដំឡើងអត្រាការប្រាក់ទេ ក្រោយពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ហើយកាលពីខែកញ្ញា Fed ក៏មិនបានដំឡើងអត្រាការប្រាក់ដែរ។។ អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្នមានប្រហែល ៥,២៥ភាគរយទៅ ៥,៥ភាគរយដែលខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ សកម្មភាពសេដ្ឋកិច្ចរបស់អាម៉េរិកមានកំណើនក្នុងល...
article_3963.txt
រដ្ឋាភិបាលថៃកាលពីថ្ងៃទី៣១ ខែតុលា បានសម្រេចបន្ថែមស្ករទៅក្នុងបញ្ជីទំនិញគ្រប់គ្រងក្រោមច្បាប់ស្តីពីតម្លៃទំនិញ និងសេវាកម្មឆ្នាំ១៩៩៩។ វិធានការនេះចូលជាធរមានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣។
តម្លៃស្ករសនៅថៃបានហក់ឡើងថ្លៃពី ១៩បាត (០,៥៣ដុល្លារ) ទៅដល់ ២៣បាត (០,៦៤ដុល្លារ) ក្នុងមួយគីឡូក្រាម បន្ទាប់ពីក្រុមប្រឹក្សាស្ករថៃគ្រោងដំឡើងថ្លៃ។ ការឡើងថ្លៃខ្ពស់បែបនេះ បានជំរុញឲ្យក្រសួងពាណិជ្ជកម្មថៃ សម្រេចបន្ថែមស្ករទៅក្នុងបញ្ជីទំនិញដើម្បីគ្រប់គ្រងតម្លៃដែលអនុវត្តចាប់ពីថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣៕ ការសម្រេចរបស់រដ្ឋាភិបាលថៃ បា...
article_3964.txt
ក្រសួងហិរញ្ញវត្ថុថៃកំពុងពិចារណាបោះលក់មូលបត្របំណុលនៅក្នុងទីផ្សារអន្តរជាតិ ដើម្បីបង្កើតជាស្តង់ដារមួយសម្រាប់ជាតិ និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន។ កន្លងមក ថៃធ្លាប់អនុវត្តគោលនយោបាយនេះកាលពីជាង៣០ឆ្នាំមុន។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានស្នើឱ្យការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ពិចារណាផែនការសម្រាប់ការចេញសញ្ញាប័ណ្ណបរទេសដើម្បីបង្កើតស្តង់ដារសម្រាប់វិស័យឯកជនក្នុងការបង្កើនដើមទុនបរទេស។ «យើងគួរតែស្វែងរកទីផ្សារបរទេស ដើម្បីបង្កើតស្ដង់ដារសម្រាប់វិស័យឯកជន ព្រោះយើងមិនបានចូលទីផ្សារបរទេសអស់រយៈពេល ៣០ឆ្នាំមកហើយ។ យើងត្រូវធានា...
article_3965.txt
សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ៤,៥ភាគរយនៅត្រីមាសទី៣ ក្រោយប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កាត់បន្ថយការផលិតប្រេងដើម្បីរារាំងការធ្លាក់ចុះនៃតម្លៃថាមពល។
ផលិតផលក្នុងស្រុកសរុប (GDP) របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ ៤,៥ភាគរយនៅត្រីមាសទី៣ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះជាការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសឈូងសមុទ្រមួយនេះ ចាប់តាំងពីវិបត្តិកូវីដ-១៩ ។ នេះបើតាមស្ថិតិផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ វិស័យប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះអស់រយៈពេលជាច្រើ...
article_3966.txt
រដ្ឋាភិបាលថៃនៅថ្ងៃទី៣១ ខែតុលា បានប្រកាសលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរពីឥណ្ឌា និងតៃវ៉ាន់ ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែម។
ថៃបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីឥណ្ឌា និងតៃវ៉ាន់។ អ្នក​នាំ​ពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាន​និយាយ​ថា​ ៖ «​ ​ភ្ញៀវទេសចរមកពី​ឥណ្ឌា និង​តៃវ៉ាន់​អាច​ចូល​ទៅ​​ថៃ​បាន​រយៈពេល ៣០ថ្ងៃ​»។ ឥណ្ឌាគឺជាទីផ្សារទេសចរធំជាងគេទី៤ របស់ថៃនៅឆ្នាំនេះ ជាមួយនឹងភ្ញៀវប្រហែល ១,២លាននាក់ បន្ទាប់ពីម៉ាឡេស៊ី ចិន និងកូរ៉េខាងត្បូង។ ភ្ញៀវទេស...
article_3967.txt
ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣ ដោយសារវៀតណាមដែលដៃគូប្រកួតប្រជែង កំពុងនាំចេញអង្ករក្នុងតម្លៃខ្ពស់ជាង។
ថៃបានប្តេជ្ញាបង្កើនការនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំនេះឲ្យដល់៨,៥ លានតោន។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបាននិយាយបែបនេះនៅថ្ងៃ១៥ ខែវិច្ឆិកា ខណៈដែលតម្លៃអង្ករពីដៃគូប្រកួតប្រជែងដូចជាវៀតណាមកំពុងកើនឡើង។ លោក Chookiat Ophaswongse ​ប្រាប់ Reuters ថា ​​អង្ករ​វៀតណាម​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ហ្វីលីពី...
article_3968.txt
តម្រូវការទន់ខ្សោយពីចិន បានធ្វើឱ្យផលិតកម្មនៅរោងចក្រអាស៊ីស្ថិតនៅក្រោមសម្ពាធនៃការនាំចេញ។ សកម្មភាពផលិតកម្មនៅ ជប៉ុន​ កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម​ តៃវ៉ាន់ ម៉ាឡេស៊ីសុទ្ធតែបង្ហាញតួលេខនៃការធ្លាក់ចុះនៅខែតុលា ដោយសារវត្ថុធាតុដើមឡើងថ្លៃ ស្របពេលសេដ្ឋកិច្ចចិនលូតលាស់តិចតួច។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៅខែតុលាបានបង្ហាញថា សកម្មភាពផលិតកម្មក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែបានធ្លាក់ចុះ។ សន្ទស្សន៍ PMI ចិននៅខែតុលាមានកម្រិត ៤៩,៥ពិន្ទុធ្លាក់ចុះពី ៥០,៦នៅខែកញ្ញា (PMI ក្រោម ៥០ បង្ហាញពីសកម្មភាពផលិតកម្មធ្លាក់ចុះ)។ ទិន្នន័យទាំងនេះបានបង្ហាញពីស្រមោលលើការរំពឹងទុក...
article_3969.txt
ផែនការសាងសង់ថ្លូវដឹកជញ្ជូនថ្មីជំនួសព្រែកជីកក្រា ដែលមានប្រវែង ៩០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ភាគខាងត្បូងថៃ ត្រូវបានលោក សេដ្ឋា ថាវីស៊ីន ប្តេជ្ញាធ្វើឲ្យលេចជារូបរាងឡើង នៅក្នុងអាណត្តិដែលលោកធ្វើជានាយករដ្ឋមន្រ្តី ។​ គម្រោងផ្លូវដឹកជញ្ជូនថ្មីនេះគ្រោងចំណាយថវិកា ១ទ្រីលានបាត (២៨,២៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ ដោយរំពឹង...
ដោយមើលឃើញពីមធ្យោបាយដឹកជញ្ជូន និងប្រតិបត្តិការតាមផ្លូវគោក ដែលជំនួសច្រកសមុទ្រម៉ាឡាកានេះ អ្នកវិភាគមួយចំនួនបានព្រមានថា គំនិតផ្តួចផ្តើមផ្លូវដឹកជញ្ជូនថ្មីរបស់ថៃ អាចបញ្ចប់ដោយការបរាជ័យ ប្រសិនបើមិនបានគ្រោងទុកដោយប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គម្រោងនេះ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកវិនិយោគអន្តរ...
article_397.txt
វៀតណាម ទទួលបានជោគជ័យក្នុងការអញ្ជើញប្រមុខដឹកនាំមហាអំណាចចិន និងអាម៉េរិកមកទស្សនកិច្ចប្រទេសខ្លួនក្នុងឆ្នាំតែមួយ។ ទាំងនេះជាផ្លែផ្កានៃការអនុវត្តគោលនយោបាយការទូតឫស្សី និងភាពប៉ិនប្រសប់របស់អ្នកការទូតវៀតណាម។ បន្ថែមពីនេះ ទីតាំងភូមិសាស្រ្ត ភាពសម្បូរបែបវត្ថុធាតុដើម និងកត្តាសេដ្ឋកិច្ចក៏ជាទឡ្ហីករណ៍ដែលធ្វើឲ្យមហាអំណាចទាំងពីរមិនអាចមើលរំល...
នៅឆ្នាំ២០២៣នេះ វៀតណាមជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនភីង ដែលសុទ្ធតែជាប្រមុខនៃប្រទេសមហាអំណាចពីរប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានៅទីក្រុងហាណូយ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃឌិន វៀតណាមបានបង្កើនកម្រិតទំនាក់ទំនងថ្មី ដោយនាំអាម៉េរិកទៅជាដៃគូស្មើភាពជាមួយច...
article_3970.txt
ក្រុមហ៊ុន Intel បានបញ្ឈប់គម្រោងវិនិយោគពង្រីកសកម្មភាពផលិតបន្ទះឈីបនៅវៀតណាមដែលមានតម្លៃ ១ពាន់លានដុល្លារ។ នេះ​ជា​ការ​ប៉ះ​ពាល់​ដល់មហិច្ឆតា​របស់​វៀតណាម​ក្នុងការដើរតួនាទីជំនួសចិន និងតៃវ៉ាន់សម្រាប់វិស័យសឺមីកុងឌុចទ័រ។ នេះបើតាមសារព័ត៌មាន Reuters ។
វៀតណាម ជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ជាពិសេសជាកន្លែងសម្រាប់ការដំឡើងបន្ទះឈីប រោងចក្រវេចខ្ចប់ និងពិសោធន៍បន្ទះឈីបរបស់ក្រុមហ៊ុន Intel ។ ប្រទេសនេះ រំពឹងថាក្រុមហ៊ុន Intel នឹងពង្រីកបន្ថែមទៀតនៅទីនេះ ជាពិសេសបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសកិច្ចព្រមព្រៀងដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប ក...
article_3971.txt
ធនាគារពិភពលោក បានព្យាករណ៍ដោយផ្អែកតាមប្រវត្តិសាស្រ្តនៃសង្គ្រាមថា ប្រសិនជម្លោះអ៊ីស្រាអែល-ហាម៉ាស ស្រដៀងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ តម្លៃប្រេង នឹងកើនឡើងដល់​១០៩ដុល្លារ ទៅ១២១ដុល្លារក្នុងមួយបារ៉ែល។ ហើយបើអាក្រក់បំផុត អាចឡើងដល់១៤០ដុល្លារ ទៅ១៥៧ដុល្លារក្នុងមួយបារ៉ែល។
ធនាគារពិភពលោក (WB) នៅថ្ងៃទី៣០ ខែតុលា បានព្រមានថា ភាពតានតឹងរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស អាចនាំឱ្យមានការភ្ញាក់ផ្អើលចំពោះតម្លៃនៃវត្ថុធាតុដើម ដូចជាប្រេង និងផលិតផលកសិកម្ម ប្រសិនបើជម្លោះកើនឡើង ហើយរាលដាលពាសពេញមជ្ឈិមបូព៌ា។ ប្រមុខសេដ្ឋវិទូរបស់ WB លោក Indermit Gill បាននិយាយថា ស្ថានភាពសង្រ្គាមនៅតំបន់កាហ្សា និងភាពតានតឹងរុស...
article_3972.txt
ទីក្រុងហុងកុងនឹងកាត់បន្ថយពន្ធលើការចុះបញ្ជីចំនួនពាក់កណ្តាលពោលគឺមានត្រឹមតែ ១៥ភាគរយសម្រាប់ការទិញផ្ទះដោយជនជាតិបរទេស និង៧ភាគរយសម្រាប់ប្រជាជនហុងកុង ដើម្បីជំរុញវិស័យនេះឡើងវិញក្រោយជួបវិបត្តិ។
ចាប់ពីថ្ងៃទី២៥ ខែតុលា ជនបរទេសដែលទិញផ្ទះនៅហុងកុងនឹងត្រូវបង់ពន្ធចុះបញ្ជីត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ជំនួសឱ្យ៣០ភាគរយបើធៀបកាលពីមុន។ ទ​ន្ទឹមនេះ ប្រជាជនហុងកុងទិញផ្ទះទីពីរនឹងបង់ពន្ធត្រឹមតែ៧,៥ភាគរយជំនួសឱ្យ១៥ភាគរយ ។ លើស​ពី​នេះ អ្នក​លក់​ផ្ទះ​នឹង​ត្រូវ​រួច​ពន្ធ​ផង​ដែរ ប្រសិន​បើពួកគេ​ជា​ម្ចាស់​ផ្ទះ​រយៈ​ពេល ២ ឆ្នាំ។ នេះជាលើកទីមួយហើយដែលហ...
article_3973.txt
ធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៥ខែ ដោយសារវិបត្តិសេដ្ឋកិច្ចបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្នអត្រាការប្រាក់បញ្ញើនៅតំបន់នេះស្ថិតក្នុងរង្វង់៤ភាគរយ។
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ២៦ ខែតុលា ECB បាននិយាយថា នឹងរក្សាអត្រាការប្រាក់យោងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅកម្រិត ៤ភាគរយ ដែលនេះជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩ ។ អតិផរណាត្រូវបានព្យាករថានឹងនៅកម្រិតខ្ពស់ក្នុងរយៈពេលវែង ខណៈសម្ពាធតម្លៃនៅក្នុងតំបន់នៅតែខ្ពស់។ យ៉ាងណាមិញ អតិផរណានៅក្នុងខែកញ្ញាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយទ...
article_3974.txt
ជប៉ុនបានកាត់បន្ថយការចំណាយរបស់ខ្លួនលើវិស័យការពារជាតិ ដោយសារប្រាក់យ៉េនចុះខ្សោយ។ ទឹកប្រាក់ចំនួន ៤៣៥០០ពាន់លានយ៉េនដែលជាផែនការចំណាយសម្រាប់កងទ័ពកាលពីខែធ្នូឆ្នាំមុន បានបាត់បង់តម្លៃ ១០ភាគរយបើធៀបប្រាក់ដុល្លារនាពេលបច្ចុប្បន្ន​។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រាក់យ៉េនធ្លាក់ថ្លៃបានបង្ខំឱ្យជប៉ុនកាត់បន្ថយផែនការចំណាយលើវិស័យការពារជាតិរយៈពេល ៥ឆ្នាំ ដែលមានតម្លៃ ៤៣៥០០ពាន់លានយ៉េន (ជាង២៩០ពាន់លានដុល្លារ)។ ចាប់តាំងពីផែនការចំណាយសម្រាប់យោធាត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំមុន ប្រាក់យ៉េនបានធ្លាក់ថ្លៃ១០ភាគរយបើធៀបនឹងប្រាក់ដុល្លារ ដែលបង្ខំឱ្យទីក្រុងតូក្យូកា...
article_3975.txt
TikTok និង YouTube កំពុងពិចារណាចូលរួមជាមួយ Meta ដើម្បីដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិកនៅឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញតាមអ៊ីនធឺណិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
កាលពីខែកញ្ញា ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើបណ្តាញសង្គម ក្រោមហេតុផលការពារពាណិជ្ជករខ្នាតតូច និងមធ្យម ក៏ដូចជាទីផ្សារក្រៅប្រព័ន្ធ ប៉ុន្តែបានធានាការពារទិន្នន័យអ្នកប្រើប្រាស់។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Momentum Works ជាមួយនឹងចំនួនប្រជាជនជាង ២៧០លាននាក់ ឥណ្ឌូណេស...
article_3976.txt
សមាមាត្របំណុលបរទេសរបស់រុស្ស៊ីធៀបទំហំសេដ្ឋកិច្ចបានធ្លាក់ចុះក្រោម ១៥ភាគរយនៅត្រីមាសទី២ ហើយបំណុលជាមធ្យមសម្រាប់មនុស្សម្នាក់បានថយចុះមកត្រឹម២៣០០ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៦។
គិតត្រឹមត្រីមាសទី២ឆ្នាំនេះ បំណុលបរទេសរបស់រុស្ស៊ីមានចំនួន ៣៤៣,៤ពាន់លានដុល្លារ (ប្រហែល ២៩៩០០ពាន់លានរូប្លិ៍) ឬ ១៤,៩៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី។ បើតាមសារព័ត៌មានរុស្ស៊ី RIA Novosti អនុបាតបំណុលបរទេសរបស់រុស្ស៊ីធៀបផលិតផលក្នុងស្រុកសរុប(GDP) បានធ្លាក់ចុះក្រោម ១៥ភាគរយ នៅត្រីមាសទី២ ឆ្នាំនេះ។ បំណុលសម្រាប់មនុស្សម្នាក់បាន...
article_3977.txt
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រាក់យ៉េនរបស់ជប៉ុនបានបន្តធ្លាក់ថ្លៃលើសពី ១៥០យ៉េនក្នុងមួយដុល្លារអាម៉េរិក ដែលបង្កើនសម្ពាធលើអាជ្ញាធរជប៉ុនឱ្យធ្វើអន្តរាគមន៍។
នៅថ្ងៃទី ២៧ ខែតុលា រូបិយប័ណ្ណជប៉ុន ១៥០,២យ៉េន អាចប្តូរមួយដុល្លារអាម៉េរិក ដែលជាកម្រិតទាបបំផុតប្រចាំឆ្នាំនេះ បើធៀបឆ្នាំមុនធ្លាក់ចុះដល់កម្រិត ១៥១,៩យ៉េន ហើយជាសញ្ញាជំរុញឱ្យមន្ត្រីជប៉ុនធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ។ ទោះបីជាប្រាក់យ៉េនទន់ខ្សោយ ផ្តល់ផលប្រយោជន៍ដល់អ្នកនាំចេញក៏ដោយ ការនេះបានក្លាយជ...
article_3978.txt
ការនាំចេញសាច់គោជប៉ុន Wagyu មកកម្ពុជាដែលជាទីផ្សារនាំចេញដ៏ធំបំផុត បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលមានការបង្រ្កាបកាន់តែខ្លាំង ពីអាជ្ញាធរជប៉ុនលើការរត់ពន្ធ។ បរិមាណនៃការនាំចេញសាច់គោជប៉ុន Wagyu មកកាន់កម្ពុជាបានធ្លាក់ចុះ ៦០ភាគរយក្នុងរយៈពេល៨ខែឆ្នាំនេះ បើធៀបជាមួយនឹងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ ២០២១។
យោងតាមតួលេខពាណិជ្ជកម្មដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុន ការនាំចេញសាច់គោសរុបរបស់ប្រទេសនេះមានចំនួនសរុប ៥០៣០តោនក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ កើនឡើង ១៥ភាគរយធៀបនឹងឆ្នាំមុន។ ការ​នាំ​ចេញ​ទៅ​កាន់​ទីក្រុង​ហុងកុង តៃវ៉ាន់ អាម៉េរិក និង​កន្លែង​ផ្សេង​ទៀត​បាន​កើន​ឡើង ដោយសារ​ប្រាក់​យ៉េន​ចុះ​ខ្សោយ។ ប៉ុន្តែការនាំចេញមកកម្ពុជា ដែ...
article_3979.txt
រដ្ឋាភិបាលជប៉ុនបានទម្លាក់កញ្ចប់ថវិកាជាង១៧ទ្រីលានយ៉េន (១១៣ពាន់លានដុល្លារ) ដើម្បីប្រើប្រាស់សម្រាប់កាត់បន្ថយផលប៉ះពាល់ពីកំណើនអតិផរណា។
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រកាសនៅថ្ងៃទី២ ខែវិច្ឆិកា ថា រដ្ឋាភិបាលនឹងចំណាយប្រាក់ជាង១៧ទ្រីលានយ៉េន (១១៣ ពាន់លានដុល្លារ) បញ្ចូលទៅក្នុងកញ្ចប់វិធានការមួយ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងអតិផរណា ដែលមានទាំងការកាត់បន្ថយពន្ធផងដែរ។ លោក គីស៊ីដា បានសង្កត់ធ្ងន់ថា ៖« ដើម្បីធានាបាននូវធនធានហិរញ្ញវត្ថុសម...
article_398.txt
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់​ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយមាស​៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និង​សម្តេច ម៉ែន សំអន។ ឥស្សរជន​ជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើង​ឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក...
ក្នុងពិធីដែល​រៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បាន​រំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរ​ការ​កសាងប្រទេស ជាមួយ​នឹង​វត្តមាន​របស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និង​សម្តេច ម៉ែន សំអន អតីត​រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មាន​វត្តមាន​សម្តេច ស ខេង? សម្តេច​ ហ៊ុន សែន បានពន្យ...
article_3980.txt
នាយកប្រតិបត្តិធនាគារ JPMorgan Chase ព្យាករថាធនាគារកណ្តាលអាម៉េរិក (Fed) ប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ដល់ ៧ភាគរយដើម្បីទម្លាក់អតិផរណាឲ្យដល់គោលដៅ២ភាគរយ។​
នាយកប្រតិបត្តិរបស់ធនាគារធំជាងគេរបស់អាម៉េរិក JPMorgan Chase លោក Jamie Dimon បានចេញការព្រមានទៅកាន់វិនិយោគិននៅ Wall Street ថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចមានផ្លូវវែងឆ្ងាយដើម្បីបង្កើនអត្រាការប្រាក់ដែលជាយុទ្ធសាស្រ្តទម្លាក់នឹងអតិផរណាឲ្យដល់គោលដៅ។ អ្នកវិភាគភាគច្រើនយល់ថា Fed នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅខែវិច្ឆិកាឆ្នាំនេះ ត...
article_3981.txt
ក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ខ្លួនគ្រោងនឹងផ្សព្វផ្សាយផលិតផលសហគមន៍ផ្សេងៗ ផលិតផលសម្គាល់ភូមិសាស្ត្រ និងការធ្វើសិទ្ធិផ្តាច់មុខសម្រាប់ទំនិញមួយចំនួន ដើម្បីបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែនឲ្យដល់ ៣២,៣៣ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មថៃបានដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឆ្លងដែនឲ្យបាន ១,២ទ្រីលានបាត (ប្រហែល ៣២,៣៣ ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ កើនឡើង ២០ភាគរយ ធៀបនឹងការប៉ាន់ប្រមាណ ១ទ្រីលានបាតក្នុងឆ្នាំនេះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Napintorn Srisunpang បាននិយាយថា ក្រសួងគ្រោងនឹងផ្សព្វផ្សាយផលិតផលសហគមន៍ផ្សេង...
article_3982.txt
ភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យចិនជាហេតុផលចម្បងដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទម្លាក់ការព្យាករកំណើនពាណិជ្ជកម្មពិភពលោកមកត្រឹម ០,៨ភាគរយនៅឆ្នាំ ២០២៣ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី អត្រា១,៧ភាគរយដែលបានផ្តល់ឱ្យកាលពីខែមេសា។
អង្គការ​ WTO បញ្ជាក់នៅថ្ងៃទី ៥ ខែតុលា ថា កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះនឹងថយចុះខ្លាំងបើធៀបនឹងការព្យាករពីមុនដោយសារកំណើនអតិផរណា អត្រាការប្រាក់ខ្ពស់ និងជម្លោះនៅអ៊ុយក្រែនដែលបន្តដាក់សម្ពាធលើសេដ្ឋកិច្ចទូទាំងពិភពលោក។ ភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យចិនគឺជាដើមហេតុដែលអង្គការ WTO បន្ទាបការព្យាករកំណើនពាណិជ្ជកម្មសកលរបស់ខ្លួនមកត្រឹ...
article_3983.txt
ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានអំពាវនាវដល់ប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឱ្យដាក់បម្រាមលើប្រតិបត្តិការប្រេងលើអ៊ីស្រាអែលក៏ដោយ ក៏អង្គការនៃប្រទេសនាំចេញប្រេង (OPEC) មិនបានចាត់វិធានការបន្ទាន់ណាមួយឡើយ។
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បច្ចុប្បន្នមិនមានគម្រោងរៀបចំកិច្ចប្រជុំវិសាមញ្ញ ឬចាត់វិធានការបន្ទាន់ណាមួយឡើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអំពាវនាវដល់សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឱ្យដាក់ទណ្ឌកម្មហាមឃាត់ពាណិជ្ជកម្មប្រេងប្រឆាំងនឹងអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែតុលា រដ្ឋមន្ត្...
article_3984.txt
បរិត្តផរណា (Deflation)  ជាការថយចុះនៃតម្លៃទំនិញ និងសេវាកម្មដែលកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលយូរ។ ក្នុងអំឡុងពេលបរិត្តផរណា តម្លៃបានធ្លាក់ចុះ ប៉ុន្តែអំណាចទិញនៃប្រាក់កើនឡើង ម្យ៉ាងវិញទៀត ឯកតារូបិយប័ណ្ណដូចគ្នាអាចទិញទំនិញ និងសេវាកម្មកាន់តែច្រើន។ បរិត្តផរណាជាធម្មតាកើតឡើងនៅពេលដែលសេដ្ឋកិច្ចកំពុងជួបប្រទះវិបត្តិ ឬ នៅពេលដែលការផ្គត់ផ...
ក្រឡេកមើលទិសដៅជារួម ការថយចុះនៃតម្លៃទំនិញ និងសេវាកម្មគឺជាសញ្ញាល្អ ព្រោះវាផ្តល់ឱ្យអ្នកប្រើប្រាស់នូវអំណាចទិញកាន់តែច្រើន។ ការកាត់បន្ថយតម្លៃជាបន្តបន្ទាប់មិនត្រឹមតែអនុញ្ញាតឱ្យមនុស្សប្រើប្រាស់កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចផងដែរ។ យ៉ាងណាមិញ ក្នុងករណីខ្លះបរិត្តផរណាយ៉ាងឆាប់រហ័សអាចនឹងត្រ...
article_3985.txt
ប្រធានធនាគារកណ្តាលអាម៉េរិក (Fed) បានអះអាងថា ធនាគារអាចដំឡើងអត្រាការប្រាក់ម្តងទៀតបាន លុះត្រាតែមានបញ្ហាណាមួយប៉ះពាល់ដំណើរសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ នៅអាម៉េរិកបច្ចុប្បន្នអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ ៣,៧ភាគរយ។
ធនាគារកណ្តាលអាម៉េរិកបានបង្ហាញសញ្ញាពីការផ្អាកដំឡើងអត្រាការប្រាក់។ ប្រធាន Fed លោក Jerome Powell បាននិយាយថា លោកពេញចិត្តនឹងការធ្លាក់ចុះនៃអតិផរណានាត្រីមាសទី៣នេះ ហើយធនាគារកណ្តាលទំនងជាមិនដំឡើងអត្រាការប្រាក់ម្តងទៀតទេ លុះត្រាតែមានភស្តុតាងច្បាស់លាស់ដែលរំខានដល់ដំណើរការសេដ្ឋកិច្ច។ ការលើកឡើងរបស់លោក Powell ស្របទៅនឹងមន្ត្រីធនាគារនាពេ...