file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5260.txt
​ជា​រៀងរាល់ថ្ងៃ ប្លា​ស្ទិ​ករាប់​ពាន់​តោន បាន​បំពេញតម្រូវការ​របស់​មនុស្ស​នៅ​គ្រប់​ទីកន្លែង​។ ដោយសារតែ​ភាព​ធន់ មិន​ងាយ​ខូច និង​មានតម្លៃ​ធូរ​ថ្លៃ ទើប​ទីផ្សារ​រូបធាតុ​មួយ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង​។ ប៉ុន្តែ​តម្រូវ​ខ្លាំង​បែបនេះ​បណ្តាល​ឲ្យ​សត្វ​សមុទ្រ​ជាច្រើន​ស្លាប់​ដែរ​។
​ទិន្នន័យ​មួយ ដែល​បាន​ដកស្រង់​ចេញពី​គេហទំព័រ onegreenplanet.org បង្ហាញថា ក្នុង​មួយឆ្នាំៗ មនុស្ស ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​បរិមាណ ៣០០​លាន​តោន​។ ប្លា​ស្ទិ​ក​ភាគច្រើន​ដែល​អណ្តែត​ក្នុង​សមុទ្រ ខ្លះ​មាន​ទំហំ​តូចៗ ដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ​។ គេ​ហៅ​វា​ថា «​មីក្រូ​ប្លា​ស្ទិ​ក​»​។ មីក្រូ​ប្លា​ស្ទិ​ក​នេះ កើតឡើង​នៅពេលដែល​ប...
article_5261.txt
​ស្ត្រី​ដែល​បម្រើ​សេវាកម្ម​ផ្លូវភេទ​នៅ​ប្រទេស​ស៊ីម​បា​វ៉េ បានទាមទារ​ឲ្យ​អតិថិជន​បង់ថ្លៃ​សេវាកម្ម​ជា​រូបិយ​បណ្ណ​ដុល្លារ​អាមេរិក ខណៈដែល​រូបិយ​ប​ណ្ឌ​ក្នុងស្រុក (Zimbabwean dollar) បន្ត​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​។ នេះ​បើតាម​ការផ្សាយ​របស់ My Zimbabwe News​។​
​ស្ថានភាព​សេដ្ឋកិច្ច កំពុង​ក្លាយជា​កង្វល់​របស់​រដ្ឋ និង​ពលរដ្ឋ​នៅ​ស៊ីម​បា​វ៉េ ដែល​ក្នុងនោះ​មាន​បណ្តា​ស្ត្រី​ដែល​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នៅ​ក្រុង Gweru ផងដែរ ដោយ​បច្ចុប្បន្ន ក្រុង​ទាំងមូល មាន​ស្ត្រី​ប្រមាណ​៥០០០​នាក់ កំពុង​បម្រើ​សេវាកម្ម​ផ្លូវភេទ​។​ ​ក្នុង​បទ​សម្ភាស​ជាមួយ My Zimbabwe News ក្រុម​ស្ត្រី​ទាំងនោះ បានទាមទារ​...
article_5262.txt
​ចំនួន​សត្វ​ឃ្មុំ​នៅ​ភូមិភាគ​កណ្តាល​និង​ខាងត្បូង​នៃ​រុស្ស៊ី​មានការ​ថយចុះ​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​។
​ប្រធាន​សហព័ន្ធ​ការពារ​សត្វ​ឃ្មុំ​របស់​រុស្ស៊ី លោក Arnold Butov ថា​សត្វ​ឃ្មុំ​នៅ​តំបន់​ចំនួន​ម្ភៃ​នៅក្នុង​ប្រទេស​កំពុង​ទទួល​រង​ការបំផ្លិចបំផ្លាញ​ច្រើនជាងគេ ដែល​ក្នុងនោះ​រួមមាន​តំបន់ Bryansk តំបន់ Kursk ភាគខាងត្បូង​នៃ​ទីក្រុង​មូ​ស្គូ តំបន់ Saratov និង តំបន់​Ulyanovsk នៃ​ដង​ទន្លេ​វ៉ុល​កា​។​ ​បើតាម​ការចុះផ្សាយ​រប​ស់​សារព័...
article_5263.txt
​ណាន​នី​ង (​ចិន​)៖ «​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី​» ជា​សារមន្ទីរ​មួយ​ដែល​ល្បី​នៅក្នុង​ប្រទេស​ចិន ដោយមាន​ទីតាំងនៅ​កណ្ដាល​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ សារមន្ទីរ​នេះ ប្រមូលផ្ដុំ​វត្ថុ​បុរាណ វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ចិន ដូចជា ស្គរ​ស្ពាន់​ដែលមាន​អាយុ​ជាង​២​ពាន់​ឆ្នាំ​, សម្លៀកបំពាក់​ជនជាតិ​ភាគតិច​ទាំង​១២ នៅក្នុង​ខេត្ត...
​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី ដែល​បាន​សាងសង់​នៅ​ឆ្នាំ​២០០៨ និង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០០៩ នេះ សម្បូរ​ដោយ​សិស្ស​និស្សិត និង​អ្នកធ្វើការងារ​រដ្ឋ មក​សិក្សា​ស្វែងយល់​ពី​វប្បធម៌​នៅក្នុង​សារមន្ទីរ​ប្រវត្តិ​សា​ស្រ​របស់​ប្រទេស​ចិន​មួយ​នេះ​។ អត្ថបទទាក់ទង អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ជំរុញ​ឲ្យ​កញ្ញា​ជនជាតិ​ចិន ឆេន វិ​ន​ជា រៀន​ភាសា...
article_5264.txt
​ដូច​ចាស់ៗ​ធ្លាប់​ពោលថា «​ស្នេហ៍​មិន​ឈ្នះ​ស្និ​ទ្ន​» ។ កាលណា​គូសង្សារ ឃ្លាត​កាយ​ឆ្ងាយ​ពីគ្នា ចិ​ត្ដ​ដែល​ធ្លាប់​ស្រឡាញ់​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ដូច​អំបិល​ត្រូវ​ទឹក​។ រឿង​ដែល​គួរ​ឲ្យ​ឈឺចាប់ ខ្លោចផ្សា​មួយ បានកើត​ឡើងលើ​បុរស​ម្នាក់ ដោយបាន​លួច​ទៅ​ជួប​មិត្តស្រី​ដោយ​មិនបាន​ប្រាប់​ជាមុន ព្រោះ​ចង់​ឲ្យ​រូបនាង​ភ្ញាក់ផ្អើល​។...
​គណនី
article_5265.txt
Sophia Hadjipanteli បាន​ក្លាយជា​ជនរងគ្រោះ​នៅលើ​បណ្តាញ​សង្គម ដោយសារតែ​នាង មិន​ព្រម​កោរ​រោម (monobrow) ដែល​ភ្ជាប់​ចិញ្ចើម​ទាំងពីរ​របស់ខ្លួន​។ តារា​បង្ហាញ​ម៉ូត​អាមេរិក​រូបនេះ បាន​អះអាងថា នាង​ទទួលបាន​សារ​ជាច្រើន​ដែល​គំរាម​សម្លាប់​នាង​។​
​អាយុ​២២​ឆ្នាំ នាង Hadjipanteli ដែលមាន​កំណើត​ដើម​ស៊ី​ប គឺជា​អ្នក​បង្ហាញ​ម៉ូត​ម្នាក់​ដ៏​ល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម Instagram ដោយ​នាង​មាន Followers ជាង​៣​សែន​។ មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​លើ​ការតុបតែង​ដ៏​ប្លែក​របស់​នាង ពោលគឺ​ការ​ទុក​រោម​នៅ​ចន្លោះ​ចិញ្ចើម (monobrow) របស់ខ្លួន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ សិល្បៈ​តុបតែង​ខ្លួន​រ...
article_5266.txt
​ស្ត្រី​ចំណាស់​អាយុ​៩៣​ឆ្នាំ​ម្នាក់ បានសម្រេច​បំណង​មួយ​ក្នុង​ជីវិត​របស់ខ្លួន​។ គាត់​ត្រូវបាន​ប៉ូលិស​ក្រុង Manchester ចាប់ខ្លួន ដាក់​ខ្នោះ និង​ដឹក​តាម​រថយន្ត​ទៅ​សាកសួរ មុននឹង​បញ្ជូនទៅ​ពន្ធនាគារ​។ បើតាម​ការផ្សាយ​របស់ BBC នេះ​គ្រាន់តែ​ជាការ​រៀបចំ​ទៅតាម​បំណង​របស់​ស្ត្រី​ចំណាស់​ជនជាតិ​អង់គ្លេស​រូបនេះ​ប៉ុណ្ណោះ ពោលគឺ​គាត់​មិន...
​ឈានដល់​អាយុ​ជិត​មួយ​សតវត្សរ៍​ទៅហើយ លោកយាយ Josie Birds មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​រហូតដល់​ជាប់​ពាក់ព័ន្ធ​រឿង​ក្តីក្តាំ​នោះឡើយ​។ គាត់​ចង់​សាក​រសជាតិ​ជាប់ពន្ធនាគារ​មួយ​លើក​ក្នុង​ជីវិត​របស់ខ្លួន ហើយ​បានស្នើ​ទៅ​មន្ត្រីប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​សម្រេច​សុបិន​របស់ខ្លួន​។​ ​អ្នកស្រី Pam Smith ដែលជា​ចៅស្រី បាន​អះអាងថា ប៉ូលិស​បានស...
article_5267.txt
បុរស​និង​ស្ត្រី​ដែល​មិនទាន់​រៀបការ​រួច​ក្នុងប្រទេស​កូរ៉េខាងត្បូង បានជ្រើសរើស​យកអាយុ ៣០​ឆ្នាំ គឺជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ក្នុងស្រុក​ថ្មី​មួយ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ១២ ខែកុម្ភៈ​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ទំនោរ​ក្នុងការ​ពន្យារពេល​សម្រាប់​រៀបការ​នៅក្នុង​សង្គម​កូរ...
​យោងតាម​ការស្ទង់មតិ​របស់​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​កិច្ចការ​សង្គម​និង​សុខភាព ប្រមាណ ៥៨,៧ ភាគរយ​នៃ​បុរស​នៅ​លីវ​បានចាត់ទុក​អាយុ ៣០ ឆ្នាំ​ថា​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​។ ចំណែកឯ ២៨,៨ ភាគរយ​ផ្សេងទៀត​បានជ្រើសរើស​យក​អាយុ ៣៥ ឆ្នាំ ឬ​ចាស់​ជាង​នេះ​។ ​ជាមួយគ្នានេះ ស្ត្រី​នៅ​លីវ​ប្រមាណ ៦២,៨ ភាគរយ​បានចាត់ទុក​អាយុ ៣០ ឆ្នាំ​...
article_5268.txt
​យ៉ាងហោចណាស់​កុមារ​ចំនួន​១០​ម៉ឺន​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ស្មើនឹង​ប្រមាណ​២៧១​នាក់​ក្នុង​មួយថ្ងៃ ដោយសារតែ​ជម្លោះ​ប្រដាប់អាវុធ​និង​ឥទ្ធិពល​របស់​វា ពោលគឺ​រាប់​ចាប់ពី​ភាពអត់ឃ្លាន និង​កង្វះ​ការឧបត្ថម្ភ​ជាដើម​។ នេះ​បើតាម​ការប្រកាស​របស់​មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ (Save the Children International) នៅ​ថ្ងៃទី​១៥ ខែកុម្ភ...
​នៅក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ចំនួន ១០ អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​នេះ ប៉ាន់​ស្មានថា កុមារ​ចំនួន​៥៥​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារតែ​សង្គ្រាម​ចន្លោះ​ពី​ឆ្នាំ ២០១៣ និង ២០១៧​។ ពួកគេ​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​និង​ឥទ្ធិពល​របស់​វា ក្នុងចំណោម​នោះ​រួមមាន ភាពអត់ឃ្លាន​, ការបំផ្លិចបំផ្លាញ​ដល់​មន្ទីរពេទ្យ និង​ហេដ្ឋារច...
article_5269.txt
យុវជន​វ័យ ២៩​ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​ប្រទេស​ថៃ ប៉ុនប៉ង​ដាក់​ថ្នាំ​បំពុល​គ្រួសារ​ខ្លួន ដោយ​ចាក់​ថ្នាំពុល​ចូលទៅក្នុង​អាង​ស្តុក​ទឹក​ក្នុងផ្ទះ ក្រោយពី​រូបគេ ខឹងសម្បារ​នឹង​គ្រួសារ​ដែល​បង្ខំ​ខ្លួន​ឲ្យ​ឈប់​លេង​ហ្គេម​នៅក្នុង​ផ្ទះ​។
​ព្រោះតែ​ខឹងសម្បារ​នឹង​ក្រុមគ្រួសារ​ដែល​ហាម​មិន​ឲ្យ​ខ្លួន​លេង​ហ្គេម យុវជន​ថៃ​ឈាមរាវ​ម្នាក់​បានសម្រេច​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ក្នុង​គោលដៅ​ធ្វើឃាត​ក្រុមគ្រួសារ​ទាំងមូល​។ ​ដោយសារ​សំណាងល្អ ក្នុង​ហេតុការណ៍​នេះ ពុំមាន​សមាជិកគ្រួសារ​ណា​ម្នាក់​រងគ្រោះថ្នាក់​អ្វី​ឡើយ​។ ប៉ុន្តែ ម្តាយ​របស់​បុរស​ញៀន​ហ្គេម​រូបនេះ ឈ្មោះថា Suban Duan...
article_527.txt
រុស្ស៊ីកំពុងតែវាយប្រហារលើរោងចក្រផលិតអគ្គិសនីនៅអ៊ុយក្រែន ដោយសារតែចង់បង្ខំឱ្យប្រជាជនអ៊ុយក្រែនចាកចេញពីផ្ទះរបស់ពួកគេ ហើយផ្លាស់ទៅបណ្តាប្រទេសអឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លើកឡើងបែបនេះនៅថ្ងៃទី២០ ខែតុលា ខណៈយោធារុស្ស៊ីបាញ់មីស៊ីលសំដៅបំផ្លាញរោងចក្រផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅអ៊ុយក្រែនជាបន្តបន្ទាប់...
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅអ៊ុយក្រែននៅចុងខែកុម្ភៈមក ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅសហភាពអឺរ៉ុប (EU) ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនភៀសខ្លួនអ៊ុយក្រែនប្រមាណ​៧,៧លាននាក់ដែលស្មើនឹងប្រជាជនអ៊ុយក្រែនសរុបមុនសង្រ្គាម១៩ភាគរយ កំពុងរស់នៅទូទាំងអឺរ៉ុប។ មកទល់ពេលនេះរុស្ស៊ីនៅតែបន្តធ្វើសង្រ្គាម ហើយបាញ់បំផ្លាញរោងច...
article_5270.txt
​យ៉ាងហោចណាស់​ក្មេង​វ័យ​ជំទង់ ២៣​នាក់ ក្នុង​រដ្ឋ Telangana ភាគខាងត្បូង​នៃ​ប្រទេស ឥណ្ឌា បានធ្វើ​អត្តឃាត គិត​ចាប់ពី​លទ្ធផល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ (school-leaving exam) ត្រូវបាន​ប្រកាស​ក្នុង​ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ។ មូលហេតុ​នៃ​ការសម្លាប់​ខ្លួន​របស់​សិ​ស្សទាំង​អស់នេះ ស្ថិតក្នុង​ភាពចម្រូងចម្រាស​នៅឡើយ ដ្បិត​មន្ត្រី​...
​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ក្នុងប្រទេស​ឥណ្ឌា មានការ​ប្រកួតប្រជែង​យ៉ាង​មុត​ស្រួច ហើយ​ការប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ដណ្តើម​កៅអី​ក្នុង​សាកលវិទ្យាល័យ​ល្អៗ​ក្នុងប្រទេស​។ សិស្ស​ឥណ្ឌា​ទូទៅ យល់ឃើញថា ការ​ចូលរៀន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ជា​មាគ៌ា​ដ៏​សំខាន់ ដើម្បី​ឆ្ពោះទៅរក ការងារ​ប្រាក់ខែ​ខ្ព...
article_5271.txt
​នៅពេលដែល​អ្នក​ឡើង​ជិះ​យន្តហោះ​ទៅ​តំបន់​ផ្សេង ហើយ​អ្នក​បាន​ទិញ ឬ​ទទួល​អាហារ​ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ ភាគច្រើន​អ្នក​ប្រហែលជា​ធ្លាប់មាន​អារម្មណ៍​ថា អាហារ​ទាំងនោះ​មិនសូវមាន​រសជាតិ​ឆ្ងាញ់ និង​ពេលខ្លះ​វា​មាន រសជាតិ​ប្រៃ​ខ្លាំង ឯ​ពេលខ្លះទៀត​វា​មាន​រសជាតិ​ផ្អែម​ខ្លាំង​។
​ទូរទស្សន៍ BBC ចេញផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «Why Does Food Taste Different on Planes» បាន​ពន្យល់ថា ពេលខ្លះ វា​អាចទាក់ទង​នឹង​កត្តា​រវាង​ខ្លួនប្រាណ​របស់​មនុស្ស​ជាមួយនឹង​បរិស្ថាន និង​បរិយាកាស​នៅ​ខាងក្នុង​រួមទាំង​ខាងក្រៅ​របស់​យន្តហោះ​ផង​។ ​នៅក្នុង​រយៈកម្ពស់​ជាង ៩០០០​ម៉ែត្រ (​រយៈកម្ពស់​ស្តង់ដា​ដែល​យន្តហោះ​ដឹក​អ្នកដំ...
article_5272.txt
អ្នកសារព័ត៌មាន​មក​ពី​គ្រប់​ទ្វីប​លើ​លោក ជួបជុំគ្នា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក ២០១៩ (The world Global Media Forum 2019)  នៅ​ទីក្រុង​បុ​ន (Bonn) ប្រទេស​អាល្លឺម៉ង់ ក្រោម​ប្រធានបទ Shifting Powers ដែល​និយាយ​សំដៅ​ទៅលើ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ វាគ្មិន​ជំនាញ​ជាច្រើនរូប​បានធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​សំខាន់ៗ​ពាក់ព...
​អគ្គនាយក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ (Deutsche Welle) លោក Peter Limbourg ដែលជា​អ្នកដឹកនាំ​រៀបចំ​វេទិកា​នេះ បាន​និយាយថា ជំនួប​ពិភាក្សា​នេះ នឹង​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​ពិភាក្សា​ទៅលើ​ឥទ្ធិពល​នៃ​ការ​ប្រឈម​នៃ​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅលើ​ពិភពលោក​។ ​...
article_5273.txt
​ទារក​ជប៉ុន​ដែល​កើតមក មាន​ទម្ងន់​តែ​២៦៨​ក្រាម (​ឬ​០,២៦៨​គីឡូក្រាម​) ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ថែរក្សា​នៅផ្ទះ​របស់ខ្លួន​ហើយ បន្ទាប់ពី​ទទួល​នូវ​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តូ​ក្យូ អស់​រយៈពេល​ជាច្រើន​ខែ​។​
​ទារក​បានប្រសូត​កាលពី​ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ម្តាយ​ពរ​ពោះ​បានត្រឹមតែ​រយៈពេល​២៤​សប្តាហ៍​។ ក្រុមគ្រូពេទ្យ​នៅ​សាកលវិទ្យាល័យ Keio University បាន​វះកាត់​ស្បូន​បើក​ពោះ​ដើម្បី​យក​ទារក​ចេញ ដោយសារតែ​មិនមាន​ការឡើង​ទម្ងន់​ទាល់តែសោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ទារក​នោះ បានប្រសូត​ដោយ​សុវត្ថិភាព ហើយ​បន្ត​ស្ថិតក្រោម​...
article_5274.txt
​គូ​ស្វាមីភរិយា​មួយគូ​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​។ កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងមក លោកយាយ Joan Sell Chapple បានទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោកតា Warren Chapple ក៏បាន​លាចាក​លោក​ផងដែរ​។​
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ លោកយាយ Joan មាន​ជំងឺ Alzheimer ដែលជា​ប្រភេទ​ជំងឺ​វង្វេងវង្វាន់​សម្រាប់​មនុ​ស្ស​។ បើតាម​ការផ្សាយ​របស់ Times Union លោកយាយ Joan ស្ថិតនៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជាង​៧​ឆ្នាំ ដោយ​លោកតា Warren ធ្វើដំណើរ​ទៅ​ថែរក្សា​ភរិយា​ជា​រៀងរាល់ថ្ងៃ​។​ ២​ឆ្នាំ​ចុង​ក្រោយនេះ លោកតា Warren អាយុ​៩៣​ឆ្នាំ តែ...
article_5275.txt
Unko Museum ដែល​ស្ថិតនៅ​ក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណាហ្គា​វ៉ា ចម្ងាយ​៤០​គីឡូម៉ែត្រ ភាគខាងត្បូង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ក្លាយជា​សារមន្ទីរ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នកទស្សនា​ដែល​ចង់ឃើញ​ទិដ្ឋភាព​កែច្នៃ​ផ្សេងៗ​នៃ​លាមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNN​។​
​បើ​គិត​ចាប់តាំងពី​ដំណើរ​លើកដំបូង​នៅ​ខែ​មិនា​មក សារមន្ទីរ Unko [Unko មានន័យថា លា​មកជា​ភាសា​ខ្មែរ​] ទទួល​អ្នកទស្សនា​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​រួចទៅហើយ​។ សារមន្ទីរ​នេះ នឹង​បម្រើការ​រហូតដល់​ខែកញ្ញា ខាងមុខ​។​ «​យើង​ជឿថា ការ​អង្គុយ​លើ​លាមក គឺជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត មិនមែន​លក្ខណៈ​ជាការ​ទ​ស្សាន​នៅ​សារមន្ទីរ​នោះឡើយ​»​។ នេះ​ប...
article_5276.txt
​អភិបាលខេត្ត​ឈៀង​រ៉ៃបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកក្កដា​នេះ​ថា​ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់​ដែល​បាន​រកឃើញ​មានជីវិត​បន្ទាប់ពី​បាត់​ខ្លួន​រយៈពេល ១០ថ្ងៃ​មកហើយ​នោះ​ស្ថិតក្នុង​រូងភ្នំ​នៅឡើយ​ទេ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​មិនអាច​បញ្ជូន​កុមារ​ទាំងនោះ​ចេញមកក្រៅ​បាន​ភ្លាមៗ​នោះទេ ព្រោះ​ស្ថានភាព​ទឹក​ក្នុ...
លោក​អភិបាលខេត្ត​ឈៀង​រ៉ៃ Narongsak Osottanakhorn ថា​ក្រុម​ក្មេងៗ​ដែលជា​ជនរងគ្រោះ​នោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅ​ទីទួល​ដែល​ស្ថិតក្នុង​រូងភ្នំ Tham Luang (​មានឈ្មោះ​ក្រៅផ្លូវការ​ថា ឆ្នេរ​ប៉ា​តា​យ៉ា​)​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ទាហាន​ថៃ​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​ថា មកដល់ពេលនេះ ខាង​អាជ្ញាធរ​បាន​បញ្ជូន​ចំណីអាហ...
article_5277.txt
នៅ​ដើមឆ្នាំ​២០១៩ នេះ មហាសេដ្ឋី​ពីររូប​នៅ​អាស៊ី បានទទួល​មរណភាព​ជា​បន្តបន្ទាប់​។ មហាសេដ្ឋី​ឥណ្ឌូណេស៊ី លោក Eka Tjipta Widjaja ដែល​ផ្តើម​អាជីវកម្ម​លើ​ប្រេងដូង និង​ប្រេង​ត្នោត បាន​ស្លាប់​ក្នុង​អាយុ​៩៨​ឆ្នាំ រីឯ​មហាសេដ្ឋី​ហ្វីលីពីន លោក Henry Sy អតីត​អ្នកលក់​ស្បែកជើង បាន​បាត់​បង់ជីវិត​ក្នុង​អាយុ​៩៤​ឆ្នាំ​។ អ្នក​ទាំងពីរ​បន្សល់...
​សារព័ត៌មាន Bloomberg បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែលមាន​ទឹកប្រាក់​វាល់​លា​ន ចំនួន​៥០០​នាក់​នៅលើ​ពិភពលោក​។ ក្នុង​បញ្ជី Bloomberg Billionaires Index មហាសេដ្ឋី​ម្នាក់​ក្នុងចំណោម​៥​នាក់ មាន​អាយុ​យ៉ាងតិច​៨០​ឆ្នាំ និង​២១​នាក់ មាន​អាយុ​ជាង​៩០​ឆ្នាំ​។​ ​ក្នុងចំណោម​មហាសេដ្ឋី​ដែលមាន​អាយុ​ជាង​៩០​ឆ្នាំ​នាពេល​បច្ចុប្បន្ន អា...
article_5278.txt
​ស្វី​ស​ជាប់​ជា​ប្រទេស​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក​សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ នេះ​បើតាម​ចំណាត់ថ្នាក់ World’s Best Countries ក្នុង​របាយការណ៍ U.S. News & World Report សម្រាប់​ឆ្នាំ​២០១៩ ។​
​របាយការណ៍ U.S. News & World Report https://www.usnews.com/news/best-countries/overall-rankings មានការ​ចូលរួម​ស្ទង់​មតិ​ពី​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់ ដែលជា​អ្នកដឹកនាំ អ្នកជំនួញ និង​ពលរដ្ឋ​ពី​៣៦​ប្រទេស​។ ពួកគេ​បាន​វាយតម្លៃ​លើ​ប្រទេស​ចំនួន​៨០ តាមរយៈ​ការផ្តល់​ពិន្ទុ​លើ​គុណភាព​ជីវិត ឥទ្ធិពល​សេដ្ឋកិច្ច អំណាច ការអប់រំ បរិស្ថា...
article_5279.txt
​នៅសល់​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខួប​បួន​ឆ្នាំ​នៃ​ការគ្រប់គ្រង​ប្រទេស​ថៃ​ដោយ​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា នឹង​មកដល់​ហើយ​។ ដើម្បី​ប្រារព្ធ​ខួប​នេះ​ផងដែរ របប​សឹក​ថៃ ក៏បាន​ត្រៀម​ចេញផ្សាយ​ខ្សែ​វីដេអូ និង​សៀវភៅ ដែល​និយាយ​ពី​ការខិតខំ​ប្រឹងប្រែង​បង្រួបបង្រួម និង​ដឹកនាំ​ប្រទេស​កន្លងមក...
​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Marshal Prajin Juntong នៅ​ថ្ងៃ​១០ ឧសភា បាន​ថ្លែង​ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ​កំពុងតែ​ផលិត​ខ្សែ​វីដេអូ និង សៀវភៅ​ស្តីពី​សមិទ្ធផល​នៃ​ការដឹកនាំ​រាជាណាចក្រ​ថៃ​ក្រោម​របប​សឹក​នា​រយៈពេល​បួន​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។ ​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ...
article_528.txt
អាស៊ាន និងអាម៉េរិក នឹងប្រកាសដំឡើងទំនាក់ទំនងទៅជាកម្រិតដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតមួយនៃទំនាក់ទំនងទ្វេភាគី។ នេះបើតាមការបញ្ជាក់របស់លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១២​ ខែវិច្ឆិកា។
មេដឹកនាំអាស៊ាន-អាម៉េរិក នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី១០ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ លោក គង់ ភោគ រំពឹងថា ភាគីទាំង២ នឹងប្រកាសដំឡើងទំនាក់ទំនងតាមផែនការ ហើយភាគីទាំងអស់នឹងរីករាយជាមួយនឹងការបង្កើនទំនាក់ទំនងដល់កម្រិតជ្រុងជ្រោយ។ បើតាមលោក គង់ ភោគ អាស៊ាន និងអាម៉េរិក មានសក្ដានុពលក្នុងទំនាក់ទំនងទ្វេភាគីមានវិសាលភាពធំទាំងវិស័យនយោបាយ សេ...
article_5280.txt
​របាយការណ៍​អង្គការសហប្រជាជាតិ​ស្តីពី​ភាពអត់ឃ្លាន​ពិភពលោក (Global Hunger) ដែល​ចេញផ្សាយ​ដើមខែ​កញ្ញា​បង្ហាញថា ចំនួន​ប្រជាជន​អត់ឃ្លាន​នៅលើ​ពិភពលោក​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ចាប់ពី​ឆ្នាំ ២០១៦ ដោយ​កើន​ដល់​ជាង ៨០០​លាន​នាក់​ទូទាំង​ពិភពលោក​។
​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​«​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​» ប្រចាំឆ្នាំ​របស់​អង្គការ​សហ​ប្រជា​តិ ប្រជាជន​ដែល​អត់ឃ្លាន​ទូទាំង​ពិភពលោក​បាន​កើនឡើង​ពី ៨១៥ លាន​នាក់​ក្នុង​ឆ្នាំ ២០១៦ រហូតដល់ ៨២១ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧​ឯណោះ​។ ក្នុងចំណោម​នោះ ប្រជាជន​រហូតដល់ ៥១៥ លាន​នាក់​ឯណោះ​រស់នៅ​ទ្វីបអាស៊ី​។ ​របាយការណ៍​ដដែ...
article_5281.txt
​លោក Jackie Chan ហៅ ឈិន​ឡុង តារាភាពយន្ត​កំពូលរ​បស់​ហុងកុង និង​ហូលីវូត គឺជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ​បំផុត​ក្នុង​ជីវិត​។ ឈានដល់​អាយុ​៦៤​ឆ្នាំ​ទៅហើយ កេរ្តិ៍ឈ្មោះ​របស់លោក​នៅតែ​ល្បីល្បាញ និង​គួរ​ឲ្យ​គោរព​ពី​មនុស្ស​ទូទៅ​លើ​ពិភពលោក​។​
​ផ្តើមចេញពី​តួ​រាយរង​ចាប់តាំងពី​ឆ្នាំ​១៩៦២​មក លោក ឈិន​ឡុង បាន​អះអាង​ពី​ការប្រឹងប្រែង​របស់ខ្លួន​ក្នុង​វិស័យ​ភាពយន្ត ជាពិសេស​ជំនាញ​ក្បាច់គុន​។ លោក​បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាង​៤០ ក្នុងចំណោម​ការជ្រើសតាំង​ជាង​៨០​លើក​។​ ​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្តាសារ​ព័ត៌មាន​ផ្សេងៗ លោក Jackie Chan តែងតែ​អះអាងថា ជីវិត​ជោគជ័យ​របស់ខ្លួន ក...
article_5282.txt
​អង់គ្លេស​កំពុង​ព្រួយបារម្ភ​បន្ទាប់ពី​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន​បាន​ដាក់ចេញ​វិធានការ​ថ្មី​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​សំណល់​កែច្នៃ​ពី​បរទេស​។ អង់គ្លេស​ត្រូវ​ស្វែងរក​ប្រទេស​ផ្សេងទៀត​ដែល​ចង់​ទទួល​សំណល់​កែច្នៃ​នេះ ហើយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ក្លាយជា​គោលដៅ​ចម្បង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត BBC នៅ​ដើមខែ​មករា​ឆ្ន...
​តាំងពី​យូរ​មកហើយ ចក្រភព​អង់គ្លេស​តែង​ពឹង​ផ្អែកលើ​ការនាំចេញ​សំណល់​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​បច្ចុប្បន្ន ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នោះ​ក៏​កំពុងមាន​បញ្ហា​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ក្នុងស្រុក​ដែរ​។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចិន​សម្រេច​ជំរុញ​ការកម្រិត​បរិមាណ​សំណល់​នាំចូល​។ ចំណាត់ការ​ថ្មី​នេះ គឺជា​គោលការណ៍​ក្ន...
article_5283.txt
​ជាង​មួយ​ភាគបី​នៃ​ដី​ក្រោម​សមុទ្រ​ដែលជា​ទីជម្រក​របស់​ផ្កាថ្ម​និង​សត្វ​សមុទ្រ​រាប់ម៉ឺន​ប្រភេទ​លាភ​សន្ធឹង​រាប់ពាន់​គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សាយ​ចុងខែ​វិច្ឆិកា​ថា វា​មានការ​ព្រួយបារម្ភ​ទៅ​ការបាត់បង់​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​មួយ​នេះដែរ​។ ​ការប្រកាស​ពី​ការខូចខាត​នៃ​សណ្ឋាន​ដី​ក្រោម​សមុទ្រ​នេះ​ត្រូវបាន​ចេញផ្សាយ​បន្ទាប់ពី​ការសិក្សា​របស់​ភ្នាក់ងារ​បរិស្ថាន​តាម​តំបន់​ធំៗ​ចំនួន​១០៦៧ តំបន់​ដែល​គ្របដណ្តប់​លើ​កោះ​ប្រហ...
article_5284.txt
​ភោជនីយដ្ឋាន​មួយ​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ផ្តល់ឱកាស​ការងារ​ស​ម្រា​ប់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ឆ្កែ ដោយ​ផ្តល់​ប្រាក់បៀវត្ស ១០០​ដុល្លារ​អាមេរិក ក្នុង​១​ម៉ោង សម្រាប់​ការមើល​ថែទាំ​សុនខ​របស់​ភ្ញៀវ​។​
MUTTS Canine Cantina ទើប​បើក​សាខា​ថ្មី​របស់ខ្លួន​នៅ​ក្រុង Fort Worth រដ្ឋ​តិច​សាស់​។ ហាង​មួយ​នេះ ស្វាគមន៍​អតិថិជន​ដែល​នាំ​សុនខ​ទៅជា​មួយ​។ ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុង​បរិភោគ​អាហារ និង​ជជែក​គ្នា​ដោយ​គ្មាន​ការរំខាន ហាង​ថ្មី​នេះ ក៏មាន​សេវាកម្ម​មើលថែទាំ​ឆ្កែ​របស់​អតិថិជន​ទាំងនោះ​ផងដែរ​។​ ​តាមរយៈ​សេចក្តីជូនដំណឹង​នៅលើ​គណន...
article_5285.txt
​នៅ​ថ្ងៃទី​២៩ ខែមិថុនា​នេះ ក្រុម​អ្នករុករក​បាន​បន្ត​បង្ហូរទឹក​ចេញពី​រូងភ្នំ Tham Laung ដើម្បី​ងាយស្រួល​ស្វែងរក​ក្មេងប្រុស​១២​នាក់​រួមទាំង​គ្រូបង្វឹក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​អស់​រយៈពេល​៧​ថ្ងៃ​មកហើយ​នោះ​។ ប៉ុន្តែ​យ៉ាងណា កម្រិត​ទឹក​ដែល​បូម​ចេញ​ហាក់​នៅតែ​មិន​ធ្លាក់ចុះ​សោះ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មិន​ដា...
​រយៈពេល​៧​ថ្ងៃ​មកហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៣ ខែមិថុនា​មក មនុស្ស ១៣ នាក់​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ Tham Luang Nang Non ស្ថិតក្នុង​ស្រុក​មៃ​សៃ ខេត្ត​ឈៀង​រ៉ៃ នៅតែ​មិនទាន់មាន​តម្រុយ​ណាមួយ​ដែល​បង្ហាញ​សញ្ញា​វិជ្ជមាន​នៅឡើយ​ទេ ស្របពេល​អ្នករុករក​បន្ត​ស្វែងរក​ទាំងថ្ងៃទាំងយប់​។​ ​ដោយ​យល់ថា​ក្មេងៗ​ជាប់​ក្នុង​រូងភ្នំ​រយៈពេល​យ៉ូ គ...
article_5286.txt
​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា​នេះ គឺមាន​រយៈពេល ៩​ថ្ងៃ​មកហើយ​ដែល​កុមារ​ថៃ​មួយក្រុម​មាន​គ្នា ១២​នាក់​រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់ទៀត​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​Tham Luang ដ៏​អាថ៌កំបាំង​ស្ថិតក្នុង​ស្រុក​មៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។ ក្រុម​អាជ្ញាធរ រួមទាំង​អ្នកជំនាញ​រុករក​ពី​អង់គ្លេស និង​អាមេរិក ក៏​នៅ...
​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ចូលទៅក្នុង​រូងភ្នំ​ដែល​មា​ទឹក​លិច​បាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ហើយ​បើទោះជា​មាន​ភ្លៀង​ធ្លាក់​មិន​ដាច់​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​រូងភ្នំ​កើនឡើង​ដែលជា​ឧបសគ្គ​ធំ​ផុត​ក្នុងកា​រុករក​។ ប៉ុន្តែ នៅ​ទី​៣០ ខែមិថុនា​ម្សិលមិញ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ថៃ​អាច​បូមទឹក​ចេញពី​រូងភ្នំ​បាន​មួយ​ភាគ​ធំ​ដោយ​ប្រើប្...
article_5287.txt
​ពលរដ្ឋ​ឥណ្ឌា​យ៉ាងហោចណាស់​១៥​លាន​នាក់ បាននាំគ្នា​ធ្វើ​ធម្ម​យាត្រា​ទៅ​ជម្រះ​បាប​នៅក្នុង​ទន្លេ​គង្គារ (Ganges) ទន្លេ​យ៉ា​មូ​ណា (Yamuna) ទន្លេ​សា​រ៉ា​ស្វា​ទី (Sarasvati) និង​ទន្លេ​ដ៏​ពិសិដ្ឋ​មួយចំនួនទៀត​របស់​ឥណ្ឌា នាឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ Kumbh Mela ក្នុង​សាសនា​ហិណ្ឌូ​។
​ ​អាជ្ញាធរ​រំពឹងថា មនុស្ស​ប្រមាណ​១២០​លាន​នាក់ នឹងចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំ​នា​រយៈពេល​៤៩​ថ្ងៃ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដោយ​ពិធី​នេះ នាំ​ឲ្យ​អាច​ជម្រះ​បាប​របស់ខ្លួន នៅ​ទន្លេ​ដ៏​ពិសិដ្ឋ ជាពិសេស​ទន្លេ​គង្គារ​តែម្តង​។​ ​សូម​ទស្សនា​ទិដ្ឋភាព​ដែល​ផ្តិត​ដោយ AFP ដូចខាងក្រោម​៖ ​ ​សូម​ទស្សនា​ទិដ្ឋភាព​ដែល...
article_5288.txt
​ដោយសារតែ​ភរិយា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) និង មិនអាច​ធ្វើ​ម៉ូត​សក់​បាន​ដោយ​ខ្លួនឯង បុរស​អាមេរិក​ម្នាក់​ដែល​រស់នៅ​រដ្ឋ​តិច​សាស់ សុខចិត្ត​ចំណាយពេល​ទៅ​រៀន​នៅ​ហាង​មួយ ដើម្បី​ជួយ​តុបតែង​ដល់​ភរិយា​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail​។​
​លោក Andrew និង​អ្នកស្រី Theresa បាន​រៀបការ​ជាមួយគ្នា​៤៥​ឆ្នាំ​ហើយ​។ អ្វីដែល​គួរ​ឲ្យ​អាណិត​នោះ អ្នកស្រី Theresa មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke) ដែល​ត្រូវ​ឲ្យ​លោក Andrew យកចិត្តទុកដាក់​ជាប្រចាំ​នា​រយៈពេល​១៨​ឆ្នាំ​ចុងក្រោយ​។​ ​កាលពីពេល​ថ្មី​កន្លងមក គ្រួសារ​មួយ បានផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកស្រី Theresa តាមរយៈ​...
article_5289.txt
​មហិមា​ដែល​មនុស្ស​បាន​កសាងឡើង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។​
​នៅមុន​ឆ្នាំ​១៨៦៩ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ (Mediterranean sea) និង​សមុទ្រ​ក្រហម (Red sea) ត្រូវបាន​កាត់ផ្តាច់​ដោយ​សណ្ឋាន​ដី​ខ្លី​មួយ​ក្នុង​ទឹកដី​របស់​ប្រទេស​អេ​ហ្ស៊ី​ប​។ នោះ​គឺជា​របាំង​មួយ​ដែល​បង្ក​ភាពលំបាក​សម្រាប់​អ្នកធ្វើដំណើរ​តាម​នាវា​នៅ​ទ្វីបអឺរ៉ុប​។​ ​នៅពេលដែល​អ្នកជំនួញ​អឺរ៉ុប​ចង់​ធ្វើដំណើរ​តាម​កប៉ាល់​មកកាន់​ទ្វីបអា...
article_529.txt
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៩ ខែវិច្ឆិកា បានស្នើកញ្ចប់ជំនួយសម្រាប់ដោះស្រាយបញ្ហាកើតឡើងដោយសង្គ្រាមនៅអ៊ុយក្រែនមានតម្លៃរហូតដល់ជាង ១៨ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែហុងគ្រីបានបដិសេធចំពោះសំណើនេះ។
ក្រោយរុស្ស៊ីឈ្លានពាន អ៊ុយក្រែនរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ដែលត្រូវការថវិកាច្រើនដើម្បីកសាងឡើងវិញ។ ប្រទេសលោកខាងលិច ជាបង្អែកអ៊ុយក្រែនដ៏ធំដែលតែងគាំទ្រជាជំនួយសព្វាវុធ និងថវិកាកសាងជាតិផងដែរ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ​គណៈកម្មការអឺរ៉ុបនៅទីក្រុងព្រុចសែល បានស្នើឱ្យមានកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនមានតម្លៃជាង១៨ពាន់លាន...
article_5290.txt
​ព្រៃ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដែលជា​ព្រៃ​ត្រូពិច​មាន​ទំហំ​ធំជាងគេ​នៅក្នុង​ពិភពលោក​បាន​ជួបប្រទះ​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។
​ព្រៃ​ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ៧៩០០​គីឡូម៉ែត្រ​ការ៉េ​ត្រូវបាន​ឈ្មួញ​ខុសច្បាប់​លួច​កាប់បំផ្លាញ​ក្នុង​រយៈពេល​ចន្លោះ​ពី​ខែសីហា​ឆ្នាំ​២០១៧​ដល់​ខែមិថុនា​២០១៨​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​ប្រទេស​ប្រេ​ស៊ី​ល ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC ចុងខែ​វិច្ឆិកា​កន្លងទៅ​។​ ​ទិន្នន័យ​ចុងក្រោយ​របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ដែលមា...
article_5291.txt
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ «​វត្ត​ភូ​» ជា​ប្រាសាទ​វ័យ​ចំណាស់​ដ៏​ទ្រុឌទ្រោម​មួយ​នៅ​ប្រទេស​ឡាវ ដែល​មើលទៅ​គួរ​ឲ្យ​ស្រណោះ មាន​ចម្ងាយ​៤៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ចម្ប៉ា​សាក់​។ ប្រាសាទ​វត្ត​ភូ បាន​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ សម្រាប់​សំបុត្រ​ចូល​ទស្សនា​នៅក្នុង​«​ប្រាសាទ​វត្ត​ភូ​»​នេះ ភ...
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ពី​ប្រាសាទ​វត្ត​ភូ​ដូចតទៅ​៖ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ពី​ប្រាសាទ​វត្ត​ភូ​ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5292.txt
​ចំនួន​ប្រជាជន​សរុប​នៃ​រដ្ឋធានី​របស់​ចិន​ក្នុង​ឆ្នាំ​២០១៧ បាន​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ការធ្លាក់ចុះ​នេះ​គឺ​ស្ថិតក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ទប់ស្កាត់​ការកើនឡើង​នៃ​តម...
​ចំនួន​ប្រជាជន​ចិន​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ប៉េកាំង​មាន​ចំនួន​២១,៧​លាន​នាក់ កាលពី​ឆ្នាំ​ ២០១៧ ដែល​ចំនួន​ធ្លាក់ចុះ​ប្រមាណ ២២០០០ នាក់​ធៀប​នឹង​ឆ្នាំ ២០១៦​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ដកស្រង់​ទិន្នន័យ​របស់​សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​ថា ការធ្លាក់ចុះ​នេះ​គឺ​ស្មើនឹង ៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ​មូលហេត...
article_5293.txt
ផ្តោតលើ​សូ​ចនករ​សំខាន់ៗ​ចំនួន​៦ គឺ​ការស្ទង់មតិ​ទូទៅ​នៅ​ផ្ទៃក្នុង ការវាស់ស្ទង់​កម្រិត​ប​ង្រៀ​ន ការស្រាវជ្រាវ ទីផ្សារការងារ ការវាយតម្លៃ​របស់​និស្សិត​អន្តរជាតិ និង​បុគ្គលិក​អន្តរជាតិ​។​
​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ សហរដ្ឋអាមេរិក​មាន​សកល​វិទ្យាល័យ​ដល់​ទៅ​៤ ដែល​ឈរលើ​កំពូល​តារាង​ក្នុងចំណោម​សកល​វិទ្យាល័យ​កំពូលៗ​ចំនួន​១០០០​នៅ​ទូទាំង​ពិភពលោក​។ Masschusetts Institue of Technologie (MIT) ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ Stanford University, Havard Universtiy និង California Institute of Technology​។ អង់គ្ល...
article_5294.txt
​កុមារ​ស្បែ​កស​ប្រមាណ​១៥​នាក់​អង្គុយ​នៅ​ជុំវិញ​តុ​ធំ​មួយ ចំណែក​កុមារ​ស្បែក​ខ្មៅ​៤​នាក់​ត្រូវ​បានដាក់​ឲ្យ​អង្គុយ​នៅ​ឆ្ងាយ​ពី​នោះ​បន្តិច​។ រូបថត​នេះ ត្រូវបាន​នៅ​ថ្ងៃ​បវេសនកាល​នៅ​សាលារៀន Schweizer-Reneke នៅ​ខេត្ត​ដាច់ស្រយាល​មួយ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​អាហ្វ្រិក​ខាងត្បូង Times LIVE អ្នកគ្រូ​ម្នាក់ បាន​ផ្ញើ​រូបនេះ ចូលក្នុង​ក្រុម WhatsApp ទៅកាន់​ឪពុកម្តាយ​សិស្ស ដើម្បី​ប្រាប់ថា ការបង្រៀន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី​៩ ខែមករា​។ ភ្លាមៗ​នោះ រូបថត​ត្រូវ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ដោយ​ក្រុម​អាណាព្យាបាល​បាន​ប្តឹងទៅ​សាលារៀន ទាក់ទង​នឹង​ការរើសអើង​ក្ន...
article_5295.txt
​អ្នកស្រី Susie Martin ជនជាតិ​អាមេរិក ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ជំនាញ​អាកាសធាតុ Praedictix Weather កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​ស្ពាយ​កូនប្រុស​អាយុ​១​ឆ្នាំ​នៅ​ពីក្រោយ​ខ្នង នៅពេលដែល​គាត់​កំពុង​រាយការណ៍​ព័ត៌មាន​ស្តីពី​អាកាសធាតុ​។ អ្នកជំនាញ​រូបនេះ ចង់បង្ហាញ​គំរូ​ដល់​ឪពុកម្តាយ​ទូទៅ​ថា គ្មានអ្វី​ឧបសគ្គ​នោះឡើយ ពេល​បំពេញការ...
«​ខ្ញុំ​ចង់​បង្ហាញថា ស្ត្រី​អាចបំពេញ​តួនាទី​ជា​ម្តាយ​បាន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​ការរំខាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Martin ដែល​ត្រូវបាន​ដកស្រង់​ដោយ ABC News ដោយ​រូបភាព និង​វីដេអូ​របស់​អ្នកស្រី មាន​ការចូល​ទស្សនា​រាប់លាន​ដង អម​ជាមួយ​សារ​គាំទ្រ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្ន...
article_5296.txt
​ទស្សនា​វ​ដ្តី Forbes កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មនុស្ស​ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​លើ​លោក (The World's Most Powerful People) ប្រចាំឆ្នាំ​២០១៨ ។ មេដឹកនាំ​ប្រទេស​៤​រូប​ឈរ​នៅលើ​កំពូល​តារាង ហើយ​មហាសេដ្ឋី​៣​រូប​ស្ថិត​ក្នុងចំណោម Top 10​។​
​ខាងក្រោម​នេះ​ជា​ឈ្មោះ​មនុស្ស​ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​លើ​លោក​ទាំង​៧៥​នាក់​៖ ១. Xi Jinping - ប្រធានាធិបតី​ចិន​ ២. Vladimir Putin - ប្រធានាធិបតី​រុស្ស៊ី​ ៣. Donald Trump - ប្រធានាធិបតី​អាមេរិក​ ៤. Angela Merkel - អធិការបតី​អាល្លឺម៉ង់​ ៥. Jeff Bezos - ស្ថាបនិក​ក្រុមហ៊ុន Amazon ៦. Pope Francis - សម្តេច​សង្ឃ​កាតូលិក​ ៧. ...
article_5297.txt
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​បក្ស​ភឿ​ថៃ​ដែល​ធ្លាប់ជារ​របស់​ត្រកូល​ស៊ីណា​វ៉ា​ត់ ដែល​បាន​បន្ទោស​ថា របប​សឹក​មិនបាន​បំពេញការងារ​តាម​សន្យា​របស់ខ្លួន​។ រដ្ឋាភិបាលយោធា​ថៃ​ក៏បាន​ព្រមាន​ចាត់​វិធាន​ផ្នែក​ច្បាប់​ប្រឆាំង​បក្សនយោបាយ​នេះ​ដោយ​អះអាងថា បក្សនយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​បំ...
​មន្ត្រី​ផ្នែក​ច្បាប់​របស់​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ (NCPO) នៅ​ថ្ងៃ​១៧ ឧសភា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ​បានរៀបចំ​បណ្តឹង​ប្រឆាំងនឹង​បក្ស​ភឿ​ថៃ​ពាក់ព័ន្ធ​នឹង​ការប្រមូលផ្តុំ​នយោបាយ ហើយ​បាន​ថ្លែងការណ៍​បន្ទោស​របប​សឹក​ថា អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ប្រទេស​រយៈពេល បួន​ឆ្នាំ​មកនេះ ។ ​តាម​ការចុះផ្...
article_5298.txt
​មនុស្ស​ម្នាក់ៗ​តែង​ចង់បាន​សត្វ​ចិញ្ចឹម​នៅក្នុង​គ្រួសារ ដើម្បី​ប្រឡែង​លេង កំដរ​ការ​អផ្សុក ឬ​ដើម្បី​ចាំផ្ទះ​ជាដើម​។ មុន​ចាប់ផ្តើម​មាន​សត្វ​ចិញ្ចឹម វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ស្វែងយល់​ជាមុន តើ​ខ្លះ​ខ្លួន​យើង​មានលទ្ធភាព ឬ​ត្រៀមខ្លួន​ហើយ​ឬ​នៅ​។
​បច្ចុប្បន្ននេះ​ការទិញ​សត្វ​ឆ្កែ​ប្រភេទ Husky ដែលមាន​រោម​វែងៗ​កំពុង​ពេញនិយម​បន្តិច​ម្តងៗ​នៅក្នុង​សង្គម​ខ្មែរ​យើង​។ ចំណែកឯ​អ្នក​ខ្លះទៀត​អាច​ចាប់អារម្មណ៍​លើ​ការចិញ្ចឹម​ឆ្មា បក្សី ឬ​ថនិកសត្វ​ផ្សេងៗ​។​ ប៉ុន្តែ​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​ទាំងអស់នេះ​មិនមែន​ទិញ​មក​សម្រាប់តែ​ចិញ្ចឹម​មួយ​ភ្លែត​ដើម្បី​កែ​អារម្មណ៍​អផ្សុក​នោះទេ​។ អ្...
article_5299.txt
​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានចេញ​វិធាន​ការមិន​ឲ្យ​ប្រើប្រាស់ និង​ផលិត​ថង់​ប្លា​ស្ទិ​ក​ដែល​មិន​រលាយ​នៅតាម​ផ្សារ​ទំនើប និង​កន្លែង​លក់ដូរ និង​ក្រុមហ៊ុន​ផលិត​ទាំងអស់​ក្នុងប្រទេស ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​គ្រប់គ្រង​កាកសំណល់​កែច្នៃ​ឡើងវិញ​។
​ការ​សែត Strait Times បាន​ផ្សាយ​ថា មាន​ផ្សារ​ទំនើប​ចំនួន ២០០០ កន្លែង និង ហាង​ចំនួន ១១ ០០០ កន្លែង​ត្រូវបាន​ហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ កន្លែង​លក់ដូរ​ទាំងអស់​ត្រូវតែ​ផ្ដល់​ថង់​ដែល​អាច​ប្រើរ​ឡើងវិញ​បាន ដូចជា ថង់​ក្រណាត់ និង​ថង់​ក្រដាស ហើយ​ថង់​ប្លា​ស្ទិ​ក​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះតែ​ទំនិញ​សើម ដូចជា​សាច់ ឬ​ត្រី​ជាដើម​...
article_53.txt
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានលើកឡើងថា លោក ដូណាល់ ត្រាំ ចង់បញ្ចូលកាណាដា ជារដ្ឋទី៥១របស់អាម៉េរិក ដើម្បីគ្រប់គ្រងធនធានរ៉ែ។ បើតាមលោក ទ្រូដូ   នេះជាចេតនាដ៏ធ្ងន់ធ្ងររបស់ប្រធានាធិបតីអាម៉េរិកមកលើកាណាដា។
នៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចកាណាដា-អាម៉េរិកនៅទីក្រុងតូរ៉ុនតូ កាលពីថ្ងៃទី៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ បានប្រាប់ពាណិជ្ជករថា បំណងប្រាថ្នារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចូលកាណាដា ទៅក្រោមការគ្រប់គ្រងរបស់អាម៉េរិក «គឺពិតប្រាកដ» ដើម្បីទទួលបានទុនបម្រុងរ៉ែដ៏មានតម្លៃរបស់កាណាដា។ «លោក ត្រាំ គិតថាមធ្យោបាយងាយស...
article_530.txt
ថ្លែង​ទៅកាន់​អ្នកកាសែត​ពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ថា​សប្បាយ​ចិត្តនឹង​លទ្ធផល​ជាបឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អាម៉េរិក​ទី​១១៨ បន្ទាប់ពី​បក្ស​ប្រជាធិបតេយ្យ​តំណាងឱ្យ​រដ្ឋ Nevada ត្រូវបាន​ព្យាករ​ប្រជែង​ឈ្នះ​បេក្ខភាព​បក្ស​សាធារណរដ្ឋ លោក Adam Laxalt ។​
​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ លោកស្រី Catherine Cortez ត្រូវបាន​ព្យាករ​ថា​ដណ្តើមបាន​កៅអី​នៅ​ព្រឹទ្ធសភា​ម្តងទៀត​តំណាងឱ្យ​រដ្ឋ Nevada ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន​លើកឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ថា លោក​ពិតជា​រីករាយ​ចំពោះ​លទ្ធផល​បោះឆ្នោត​សភា​ពេលនេះ ហើយ​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​បេក្ខ...
article_5300.txt
​ភោជនីយដ្ឋាន​តែមួយគត់​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង សម្រាប់​អតិថិជន «​ស្រាត​» ត្រូវ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ខាងមុខនេះ​។ បើតាម​ការផ្សាយ​របស់ Le Parisien ម្ចាស់​ភោជនីយដ្ឋាន​ត្អូញត្អែ​ថា មិនសូវមាន​អតិថិជន​ឡើយ​។​
​បើកទ្វារ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ភោជនីយដ្ឋាន O’naturel ដែល​បម្រើ​អាហារ​សម្រាប់​អតិថិជន​គ្មាន​សម្លៀកបំពាក់ ត្រូវ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។ Mike និង Stephane Saada បងប្អូន​ភ្លោះ ដែលជា​សហ​ស្ថា​និក​ភោជនីយដ្ឋាន បាន​លើក​ហេតុផល​ថា បណ្តាលមកពី​បញ្ហា​សេដ្ឋកិច្ច​។​ ​ក្រៅពី​អាហារ​សម្បូរបែប O’naturel ម...
article_5301.txt
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ ការដាំ​ដំណាំ​តាមបែប​«​ក​សិ​-​រុក្ខកម្ម​» គឺជា​ការដាំដុះ​ដែលមាន​ដំណាំ​ចម្រុះ​ទាំង​ឈើ​ហូប​ផ្លែ​, បន្លែ និង​ដំណាំ​គម្រប​ដី នៅក្នុង​ចម្ការ​តែមួយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ប្រទេស​ឡាវ លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​អង្គការ​សេ​ដាក បាន​បញ្ជាក់ថា ក...
​ការដាំ​ដំណាំ​ត្រូវការ​បច្ចេកទេស រួមផ្សំ​នឹង​ការថែទាំ ទើប​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បានល្អ​។ ម្យ៉ាងវិញទៀត សម្រាប់​ដំណាំ​កាហ្វេ និង​ដំណាំ​មួយចំនួនទៀត ក្រៅពី​ប្រើប្រាស់​ជីធម្មជាតិ​ដែល​ជួយ​គុណភាព​ដី​រួចហើយ ប្រជាកសិករ​គួរស្វែងយល់​ពី​ការដាំដុះ​ដំណាំ​ចម្រុះ​«​ក​សិ​-​រុក្ខកម្ម​»​។ បើតាម​លោក គា​ម មករា​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្...
article_5302.txt
​ស្ត្រី​ម្នាក់​ដែល​មិនបាន​បង្ហាញ​ឈ្មោះ និង​សញ្ជាតិ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Reddit ដោយ​ត្អូញត្អែរថា នាង និង​គូ​ដណ្តឹង​ចំណាយលុយ​ជាច្រើន​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ ប៉ុន្តែ​ភ្ញៀវ​ដែល​បាន​ចូលរួម គ្រាន់តែ​ឲ្យ​កាដូ​តិចតួច​ប៉ុណ្ណោះ មិនមាន​អ្នកណាម្នាក់​ឲ្យ​លុយ​ឡើយ​។ ខណៈដែល​ថ្ងៃ​អាពាហ៍ពិពាហ៍​នឹង​ឈាន​មក នាង​និង​គូ​ដណ្តឹង សម្រេចចិត្ត...
«​គ្មាន​អ្នកណាម្នាក់​ឲ្យ​លុយ​យើង ជា​កាដូ​នោះឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ត្រី​អនាមិក​នៅលើ​បណ្តាញ​សង្គម Reddit ដោយ​បញ្ជាក់ថា ខ្លួន​ឈឺចាប់ ខ្មាសអៀន ខឹង និង​ខកចិត្ត នូវ​អ្វីដែល​បានកើត​ឡើង​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​របស់ខ្លួន​។ ​នាង​បាន​លើកឡើងថា ខ្លួន និង​គូ​ដណ្តឹង មាន​បំណុល​គរ​ដូច​ភ្នំ ដូច្នេះ​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ នាង​បានស្នើ​...
article_5303.txt
​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​ម្នាក់ទៀត​នោះ​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព និង​ចំណីអាហារ​ប៉ូវ​កម្លាំង ក្រោយ​ពេលដែល​ក្រុង​សង្គ្រោះ​រកឃើញ​ពួកគេ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី ២ ខែកក្កដា​។ ក្រៅពី​ទទួល​អាហារ​បំប៉ន ក្មេងៗ​ទាំងនោះ​ក៏​គេ​បាន​បង្រៀន​ឲ្យ​មុជទឹក​ជ្រៅ​ដើម្បី​អាច​ហែល​ឆ្លង​ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​ផងដែរ...
​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ទាហាន​ថៃ​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​ថា ចំណីអាហារ​ប៉ូវ​កម្លាំង​រួមទាំង​ជែ​ល​សម្រាប់​បរិភោគ​ដែលមាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ផង​នោះ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ទៅ​ក្មេងៗ​ទាំង ១២ និង​គ្រូបង្វឹក​។ ​បញ្ហា​ស្មុគស្មាញ​នៅពេលនេះ​គឺ​ជួយ​ជម្លៀស​ក្មេងៗ​ទាំងនោះ​ចេញ​។ ជារួម វា​ចាំបាច់...
article_5304.txt
គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ដ៏​មហន្តរាយ បាន​វាយប្រហារ​កោះ​ស៊ូ​ឡា​វេ​ស៊ី​របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ដែល​សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់ និង​ច្រើនជាង​មួយ​ម៉ឺន​នាក់​ទៀត​របួស​។ ក្នុង​ស្មារតី​សាមគ្គីភាព​ក្នុង​តំបន់ ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​បានផ្ដល់​ជំនួយ​ចាំបាច់​ភ្លាមៗ​ទាំង​ថវិកា និង​សម្ភារ​ទៅ​ឲ្យ​ឥណ្ឌូ...
​គិត​ត្រឹម​ថ្ងៃទី​១០ ខែតុលា ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៨ បាន​សន្យា​ផ្ដល់ ឬ​ផ្ដល់​រួចហើយ​នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ទៅ​ឲ្យ​ឥណ្ឌូណេស៊ី លើកលែងតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ដែល​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ជំនួយ​មនុស្សធម៌​អាស៊ាន (AHA Center) ។ ឡាវ បាន​សន្យា​ផ្ដល់​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ឯ​វៀតណាម​វិញ​បាន​សន្យ...
article_5305.txt
ពិធី​អភិសេក​ព្រះអង្គម្ចាស់ ហារី (Harry) និង​នាង Meghan Markle បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ ខែឧសភា​។ ក្រោយ​ពិធី​អភិសេក​នេះ Meghan ជា​អតីត​តារាភាពយន្ត​អាមេរិក បាន​ក្លាយជា​ព្រះ​នាង Duchess of Sussex ចំណែក​ព្រះអង្គម្ចាស់ ហារី ជា Duke of Sussex នៃ​ចក្រភព​អង់គ្លេស​។​
​ក្រៅពី Meghan ក្នុងនាម​ជានា​រី​សាមញ្ញ​ម្នាក់ ដែល​បាន​ក្លាយខ្លួនជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស មាន​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅលើ​ពិភពលោក ដែល​បានប្រែក្លាយ​ជីវិត​ដូចគ្នា​ផងដែរ​។ ស្ត្រី​១៨​រូប​ផ្សេងទៀត​រួមមាន​៖ ១. Grace Kelly — ម្ចាស់​ក្សត្រិយ៍​ម៉ូ​ណា​កូ​ ​តារា​សម្តែង​អាមេរិក Grace Kelly បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្...
article_5306.txt
​លោក Alfonso Mendoza ជា​ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​បាន​ទៅ​រស់នៅ​ទឹកដី​កូ​ឡុំ​ប៊ី​។ គាត់​កើតមក​ដោយ​គ្មាន​ជើង និង​ត្រូវបាន​ឪពុកម្តាយ​បោះបង់ចោល ប៉ុន្តែ​ក្នុង​ជីវិត​លោក​មិនដែល​បោះបង់​ខ្លួនឯង​នោះ ដោយ​តែងតែ​លើកឡើងថា «​ជឿជាក់​លើ​ខ្លួនឯង​»​។​
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ AFP លោក Mendoza ដែល​ចង់​ឲ្យ​គេ​ហៅ​រហស្សនាម​លោក​ថា « Alca» បានលើកឡើង​ពី​ដំណើរ​ផ្សងព្រេង​ដ៏​សែន​គ្រោះថ្នាក់​ពី​វេ​ណេ​ស៊ុយ​អេ​ឡា ទៅកាន់​ទឹកដី​កូ​ឡុំ​ប៊ី​ជាមួយ​ភរិយា​របស់ខ្លួន ដោយ​លោក​ជិះ​ក្តារបន្ទះ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​រីករាយ​ក្នុង​ដំណើរ​ជីវិត​របស់ខ្លួន​។​ «​ព្រះ​ជា​ម្ចាស់​មិនបាន​ប្រទាន​ជើង...
article_5307.txt
ប្រទេស​ចិន​ជា​ប្រទេសមួយ​ដែលមាន​អរិយធម៌ និង​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ​។ អាយុកាល​របស់​ប្រទេស​ចិន អាច​ត្រូវបាន​គេ​ប្រៀបធៀប​ជាមួយ​ប្រវត្តិសាស្ត្រ​នៃ​ក្រិ​ក ឥណ្ឌា ឬ​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល​ជាដើម ពោលគឺ​ជិត ៣០០០  ឆ្នាំ​។
​ក្នុង​រយៈពេល​ដ៏​យូរលង់​នេះ ប្រទេស​ចិន​បាន​បង្កើត​វត្ថុ​មួយចំនួន​ដែល​នៅតែមាន​ឥទ្ធិពល​សម្រាប់​មនុស្ស​ក្នុងពេល​សព្វថ្ងៃ​។ ដកស្រង់​ចេញពី​គេហទំព័រ​មានឈ្មោះ​ថា​ science.howstuffswork.com ខាងក្រោម​នេះ​ជា​របស់​ដែល​បង្កើតឡើង​ដោយ​ការច្នៃប្រឌិត​របស់​ចិន​ពី បុរាណកាល​។ ​ទី​១៖ ម្សៅ​រំសេវ​ សារធាតុ​នេះ​ត្រូវបាន​ប្រទេស​ជុំវិញ​ពិភពលោក​...
article_5308.txt
​តុលាការ​កំពូល Uttarakhand របស់​ឥណ្ឌា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានប្រកាស​បិទ​វ៉ិ​ប​សាយ​អាសអាភាស​ចំនួន​៨៥៧ ប៉ុន្តែ​ក្នុងនោះ ក្រសួង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា រកឃើញថា វ៉ិ​ប​សាយ​ចំនួន​៣០ មិនមាន​ភ្ជាប់​ខ្លឹមសារ​អាសអាភាស​នោះឡើយ ដូច្នេះ មានតែ​៨២៧​ប៉ុណ្ណោះ​ដែល​ពាក់ព័ន្ធ​។​
​វ៉ិ​ប​សាយ​អាសអាភាស​សរុប​ចំនួន​៨២៧ ត្រូវបាន​នាយកដ្ឋាន​ទូរគមនាគមន៍​ឥណ្ឌា (DoT) បិទ​ចោទ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល Uttarakhand​។ ការបិទ​នេះ ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បណ្តាញ Jio ជាពិសេស​ប្រព័ន្ធ​ទូរ​សព្ទ Airtle និង Vodafone ប៉ុន្តែ​បើតាម​ការផ្សាយ​របស់ Business Insider ប្រចាំ​ប្រទេស​ឥណ្ឌា មនុស្ស​នៅតែ​អាច​ចូល​មើល​វ៉...
article_5309.txt
​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​បណ្តេញ​អតីត​អ្នកគ្រប់គ្រង​សេវា​ភាសា​ចិន​កុក​ងឺ​ពី​ការងារ និង​បាន​ព្យួរការងារ​អ្នកគ្រប់គ្រង​ម្នាក់ទៀត​នៅ​សេវា​ចិន​កុក​ងឺ បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល​ជាង​មួយឆ្នាំ​អំពី​ការបញ្ឈប់​ការផ្សាយ​ផ្ទាល់​នៃ​បទសម្ភាសន៍​ជាមួយ​អ្នក​រិះគន់​រដ្ឋាភិបាល​ចិន​ដ៏​លេចធ្លោ​ម្នាក់​។​
​ទីភ្នាក់ងារ​នេះ​ក៏បាន​ប្រកាសថា ក្រុម​អ្នកស៊ើប​អង្កេត​ឯករាជ្យ​មិនបាន​រកឃើញ​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់ថា ទីភ្នាក់ងារ​របស់​រដ្ឋា​ភិ​បាល​អាមេរិក​មួយ​នេះ​ទទួលរង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ការ​ជ្រៀតចូល​របស់​ចារកម្ម​ចិន​នោះទេ​។​ ​នាយិការ​របស់ VOA លោកស្រី Amanda Bennett បានប្រកាស​អំពី​ការបណ្តេញ​ចេញពី​ការងារ និង​ការព...
article_531.txt
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Sergei Shoigu នៅថ្ងៃទី៩ ខែវិច្ឆិកាបញ្ជាដកទ័ពចេញពីទីក្រុង Kherson របស់អ៊ុយក្រែនដែលនៅភាគខាងលិចនៃទន្លេ Dnipro ទៅភាគខាងកើតទន្លេវិញ។ ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវសង្ស័យថា នេះអាចជាការប្រមូលកងកម្លាំងឡើងវិញដើម្បីក្តោបទីក្រុង Kherson ក្រោយប៉ុន្មានសប្តាហ៍នេះទ័ពអ៊ុយក្រែនកំពុងតែរុលទៅមុខដើម្បីរំដោះទីក្រុងមក...
ដោយសារអ៊ុយក្រែនព្យាយាមវាយប្រហារផ្លូវសំខាន់ៗឆ្លងកាត់ទន្លេ Dnipro ពីច្រាំងខាងកើតទៅខាងលិច រុស្ស៊ីនៅថ្ងៃទី៩ ខែវិច្ឆិកាបញ្ជាដកទ័ពចេញពីទីក្រុង Kherson ដោយអះអាងថា មិនអាចបន្តផ្គត់ផ្គង់អាវុធដល់ទ័ពខ្លួនបាន។ Kherson ជាទីក្រុងរដ្ឋបាលរបស់តំបន់ Kherson ដែលរុស្ស៊ីលេបយកដោយខុសច្បាប់កាលពីខែកញ្ញា ហើយទីក្រុងនេះស្ថិតនៅភាគខាងលិចនៃទន្លេ Dnip...
article_5310.txt
​លោក Koo Bon-moo ជនជាតិ​កូរ៉េខាងត្បូង ដែលជា​ប្រធាន​ក្រុមហ៊ុន LG Group ដ៏​ល្បីល្បាញ បានទទួល​មរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ​។ ក្រុមហ៊ុន​បានប្រកាស​ពី​ដំណឹង​នៃ​មរណភាព​នេះ​នៅ​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា​។​
​លោក Koo បាន​ដឹកនាំ​ក្រុមហ៊ុន LG Group អស់​រយៈពេល​ជាង​២០​ឆ្នាំ ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក និង​ផលិតផល​ជាច្រើន​ទៀត ត្រូវបាន​បង្កើត​ដោយ​ជីតា​របស់លោក​នៅ​ឆ្នាំ​១៩៤៧ ។​ ​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាលពី​សប្តាហ៍​មុន ក្រោយ​ការវះកាត់​ផ្នែក​ខួរក្បាល​។ តាម​ព័ត៌មាន​នានា​របស់​កូរ៉េខាងត្បូង លោក Koo Kwang-mo ដែលជា​កូនប្រ...
article_5311.txt
ប្រទេស​ចិន​គឺជា​ប្រទេស​កុម្មុយនីស្ត ដែលមាន​ផ្ទៃដី​ធំ​បំផុត​មួយ និង​មាន​ចំនួន​ប្រជាជន​ច្រើន​លើសគេ​បំផុត​លើ​ពិភពលោក​យើង​ស្ថិតនៅ​ទ្វីបអាស៊ី។ គួរអោយ​ដឹង​ដែរ​ថា ប្រទេស​ចិន​បាន​ប្រែក្លាយជា​ប្រទេស​សង្គមនិយម នៅក្នុង ថ្ងៃ ទី ១ តុលា ឆ្នាំ ១៩៤៩ ក្រោយ​ពេលដែល​លោក ម៉ៅ សេទុង  បាន​កាន់កាប់​ប្រទេស​ចិន និង​ប្រកាស​ឈ្មោះ​ប្រទេស​ជា​ផ្លូវកា...
២.ប្រទេស​គុយបា ប្រទេស​គុយបា មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណៈរដ្ឋ គុយបា ដែលជា​ប្រទេស​ដី​កោះ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​អាមេរិក​ខាងជើង។ ប្រទេស​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាន ១០៩៨៨៤ គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​ប្រជាជន​សរុប ១១១១៦៣២៥នាក់។ ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រកាន់យក​ប្រព័ន្ធ​នយោបាយ​កុ​ម្មុនី​ស្ត​នៅ ក្នុង​ឆ្នាំ ១៦៦១...
article_5312.txt
លោកតា Anthony Mancinelli បានចាប់ផ្តើម​អាជីព​ជាជាង​កាត់សក់​តាំងពី​ឆ្នាំ​១៩២២​មកម្ល៉េះ​។ បច្ចុប្បន្ន​បុរស​ចំណាស់​អាមេរិក​រូបនេះ មាន​វ័យ​ដល់​ទៅ​១០៧​ឆ្នាំ ប៉ុន្តែ​គាត់​មិនដែល​បោះបង់រ​បរកាន់​កន្ត្រៃ​ចោល​ឡើយ​។​
​មាន​ដើមកំណើត​អ៊ីតាលី លោក Anthony បានចាប់ផ្តើម​រៀន​យក​អាជីព​ជាជាង​កាត់សក់​នៅ​អាមេរិក តាំងពី​អាយុ​១១​ឆ្នាំ​។ ៩៦​ឆ្នាំក្រោយ លោក​នៅតែ​បំពេញការងារ​ដដែល​នេះ នៅក្នុង​ហាង​មួយ​តាម​បណ្តោយ​ផ្លូវ​មួយ​នៃ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​ ​កើត​ក្នុង​គ្រួសារ​ដែលមាន​កូន​៨​នាក់ លោក Anthony បាន​រៀន​យក​អាជីព​កាត់សក់​តាំងពីក្មេង​ក្នុង​គោលបំណ...
article_5313.txt
​បុរស​វ័យក្មេង​ជា​អ្នកត្រួតពិនិត្យ​មើល​ការហោះហើរ​នៅ​ព្រលានយន្តហោះ​មួយកន្លែង​នាទី​ក្រុង Palu បាន​ស្លាប់​ដោយសារ​គេ​ព្យាយាម​ជួយ​ឲ្យ​យន្តហោះ​មួយ​គ្រឿង​ហោះ​ឡើង​សុវត្ថិ​ភាពស្រប​ពេលដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ​កើតឡើង​នៅ​ថ្ងៃ​សុក្រទី ២៨ ខែកញ្ញា។
​បុរស​ដែល​បាន​លះបង់​ជីវិត​ខ្លួន​ដើម្បី​ជួយ​ឲ្យ​យន្តហោះ​មួយគ្រឿង​ហោះ​ឡើង​ដោយ​សុវត្ថិភាព​នោះ​មានឈ្មោះ Anthonius Gunawan Agung ហើយ​គេ​ទើប​មាន​អាយុ ២១​ឆ្នាំ​ប៉ុណ្ណោះ​។ Agung បាន​បំពេញការងារ​ដូច​សព្វដង​ជា​អ្នកពិនិត្យមើល​ការហោះហើរ​នៅ​ព្រលានយន្តហោះ Mutiara Sis Al Jufri​។ ​នៅ​ថ្ងៃ​សុក្រ ពេលដែល​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដ៏​មហិមា​...
article_5314.txt
​ស្ត្រី​អាមេរិក​វ័យ​៩២​ឆ្នាំ​ម្នាក់ បាន​បាញ់សម្លាប់​កូនប្រុស​វ័យ​៧២​ឆ្នាំ​របស់ខ្លួន ព្រោះ​គាត់​មិន​ចង់ទៅ​រស់នៅ​មណ្ឌល​ចាស់ជរា​ទៅតាម​គម្រោង​រៀបចំ​របស់​កូនប្រុស​រូបនោះ​ឡើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​តំបន់​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន BBC​។​
​លោកយាយ Anna Mae Blessing បាន​ជាប់ចោទ​ពីបទ​មនុស្សឃាត ដោយសារ​ខឹង​កូនប្រុស​បង្កើត​ខ្លួន ដែលមាន​គម្រោង​បញ្ជូន​គាត់​ឲ្យ​ទៅ​រស់នៅក្នុង​មណ្ឌល​ចាស់ជរា​ជាច្រើន​ថ្ងៃ​។ «​ឯង​[​សំដៅលើ​កូនប្រុស​] បាន​បំផ្លាញ​ជីវិត​យើង ដូច្នេះ​យើង​ត្រូវ​បំផ្លាញ​ជីវិត​ឯង​មុន​»​។ ស្ត្រី​វ័យ​៩២​ឆ្នាំ បាន​ស្រែក​យ៉ាង​ដូច្នេះ នៅពេលដែល​ប៉ូលិស​ចាប់​ក្រៀក​គ...
article_5315.txt
​មាន​ពូ​ម្នាក់​ស្តាប់​ការ​ត្អូញត្អែរ និង​ជួយផ្តល់​ដំបូន្មាន មិនមែនជា​រឿង​អាក្រក់​នោះឡើយ​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក បុរស​ជប៉ុន​ឈ្មោះ Rakanobu Nishimoto បាន​បើក​សេវាកម្ម «Ossan Rental» សម្រាប់​អតិថិជន​ដែល​ត្រូវការ​បុរស​វ័យ​កណ្តាល​ស្តាប់​ការ​ត្អូញត្អែរ និង​ផ្តល់​ដំបូន្មាន រួមទាំង​ការជួយ​សម្រួល​កិច្ចការ​ផ្ទះ​។​
១០០០​យ៉េន (​ប្រហែល​៩​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ម៉ោង ជា​តម្លៃ​ដែល​អតិថិជន​ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន Ossan Rental សម្រាប់​សេវាកម្ម​ជួល​បុរស​វ័យ​កណ្តាល សម្រាប់​ការ​ត្អូញត្អែរ និង​ផ្តល់​ប្រឹក្សា​យោបល់​។ តាម​ការដកស្រង់​រប​ស់​សារព័ត៌មាន Japan Times លោក Nishimoto សម្រេច​បង្កើត​សេវា​កម្មនេះ ដើម្បី​លើក​តម្លៃ​របស់​ក្រុម​បុរស​វ័យ...
article_5316.txt
វៀតណាម​៖ ផ្ទះ​សរសរ​ខ្ពស់​របស់លោក ហូ ជី​មិញ ដែលជា​ប្រភេទ​ផ្ទះ​ធ្វើ​ពី​ឈើ និង​ជាម​រតក​ប្រវត្តិសាស្ត្រ​មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ហាណូយ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃ​។ ផ្ទះ​ដ៏​សាមញ្ញ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​យក​គំរូ​តាម​ប្រភេទ​ផ្ទះ​ប្រជាជន​ភាគតិច​ម៉ុង​តា​ញ៉ា ដែល​រស់នៅ​ភាគ​ខ...
​ ផ្ទះ​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ការិយាល័យ​សម្រាប់ធ្វើ​កា​រងារ និង​ជា​និ​វេស​ដ្ឋា​ន​របស់​ប្រធាន​បក្ស​ក​ម្មុយ​នី​ស្ត​លោក ហូ ជី​មិញ ក្នុងសម័យ​តស៊ូ​ប្រឆាំង​ម្ចាស់​អាណានិគម​បារាំង និង​ក្រោយមក​អាមេរិក មុនពេល​ដែល​លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៩ ។​ សូម​អញ្ជើញ​ទស្សនា​ផ្ទះ​ដ៏​សាមញ្ញ​របស់​ប្រធាន​បក្ស​ក​ម្មុយ​នី​ស្ត​លោក ហូ ជី​មិញ ក្នុង...
article_5317.txt
ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គ Harry និង Meghan Markle កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា កន្លងមក ត្រូវបាន​ចំណាយ​ក្នុង​ខ្ទង់​៤៥​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​សារព័ត៌មាន CBS​។ ការចំណាយ​នេះ មាន​ចំនួន​ច្រើនជាង​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់ William និង Kate Middleton កាលពី​ឆ្នាំ​២០១១ ។​
​ពិធី​ដ៏​ធំ​របស់​ព្រះអង្គម្ចាស់ Harry បុត្រា​ពៅ​របស់​ព្រះអង្គ Charles និង​ជា​ចៅ​របស់​ព្រះមហា​ក្សត្រិយ៍​ចក្រភព​អង់គ្លេស អេ​លីហ្សា​បែ​តទី​២ ជាមួយ​អតីត​តារាភាពយន្ត​អាមេរិក Meghan Markle ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​បណ្តា​មនុស្ស​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ទាក់ទង​នឹង​ការចំណាយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​ ​វិមាន Kensington Pal...
article_5318.txt
Jasmine នារី​បារាំង អាយុ​២០​ឆ្នាំ បាន​អះអាងថា បាន​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​ដើម្បី​ប្រកា​សលក់​ព្រហ្មចារី​របស់ខ្លួន ទៅ​ឲ្យ​មន្ត្រី​ធនាគារ​ម្នា​ក់នៅ Wall Street សហរដ្ឋអាមេរិក​ក្នុងតម្លៃ​ជាង​១.២​លាន​ដុល្លារ​អាមេរិក​។
អត្ថបទទាក់ទង តើ​ព្រហ្មចារី​ជា​រឿង​ចាំបាច់​ទៀត​ឬទេ? នារី​អាមេរិក​ម្នា​ក់ថា អ្នកជំនួញ​អារ៉ាប់ ដេញថ្លៃ​បាន​ព្រហ្មចារី​នាង​ក្នុងតម្លៃ​៣​លាន​ដុល្លារ «​ខ្ញុំ​មិនមាន​ការសោកស្តាយ​អ្វី​នោះឡើយ​»​។ Jasmine បាន​អះអាង​យ៉ាង​ដូច្នេះ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន The Mirror​។ នារី​បារាំង​វ័យ​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា ការសម្រេ...
article_5319.txt
​ហៃ​ណាន​៖ ចិន​បាន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​ចម្ងាយ​ជា​មធ្យម​ជាង ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ជុំវិញ​កោះ​ហៃ​ណាន​ដែលមាន​ទំហំ​ជាង ៣ម៉ឺុនគីឡូ​ម៉ែត្រក្រឡា ភាគខាងត្បូង​ប្រទេស​ចិន​។ តាមរយៈ​ខ្សែ​រថភ្លើង​នេះ​ភ្ញៀវទេសចរ​អាច​ជិះ​កម្សាន្ត​គយគន់​ទេសភាព​កោះ​ហៃ​ណាន​ដ៏​ស្រស់ស្អាត​យ៉ាង​សប្បាយរីករាយ​។​
​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ ​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_532.txt
រដ្ឋសភាឡាវ នៅថ្ងៃទី២០ ខែមីនា បានអនុម័តជាឯកច្ឆន្ទ លើការច្របាច់ក្រសួងចំនួន ៤ ជាមួយនាយកដ្ឋានផ្សេង និងបង្រួមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពការងារសាធារណៈ។ ការបង្រួមក្រសួងអាចរួចរាល់ នៅត្រឹមខែឧសភាខាងមុខ។
តាមសំណើរបស់ប្រមុខរដ្ឋាភិបាលឡាវ លោក សុនសៃ ស៊ីផានដន ក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញលើកទីពីរ សមាជិករដ្ឋសភាប្រមាណ ១៥៦អាសនៈ បានបោះឆ្នោតជាឯកច្ឆន្ទ គាំទ្រលើការកាត់បន្ថយក្រសួង និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពការងារ។ «សមាជិករដ្ឋសភាទាំងអស់ គាំទ្រការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដោយអះអាងថា វាពិតជាសំខាន់ ដើម្បីរៀបចំ...
article_5320.txt
​សេ​អ៊ូ​ល​៖ អ្នកកាសែត​មកពី​៥០​ប្រទេស​សុទ្ធតែ​យល់ស្រប​គ្នា​ថា សារព័ត៌មាន​គឺជា​មធ្យោបាយ​ដែល​ជំរុញ​ឲ្យ​បងប្អូន​កូរ៉េ​ទាំងពីរ ងាក​មករក​ការស្រុះស្រួល​គ្នា​វិញ ហើយ​និង​កាត់បន្ថយ​ស្ថានភាព​គំរាមកំហែង​គ្នា​ទៀតផង​។ ទោះ​យ៉ាងនេះ​ក្តី ពួកគេ​យល់ថា ដើម្បី​សម្រេច​គោលដៅ​នេះ ការអនុវត្ត​សីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​ការលុបបំប...
​តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សារព័ត៌មាន​តួនាទី​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក ពិសេស​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​? សម្រាប់​អ្នកកាសែត​មកពី​ប្រទេស​ប៉ូឡូញ គឺ​កញ្ញា Natalia Szewczak អ្នកកាសែត​ត្រូវ​អនុត្ត​គោលការណ៍​៤​យ៉ាង​គឺ ផ្តល់ព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុកចិត្ត ផ្តល់ព័ត៌មាន​ពិត លម្អិត និង​មិន​លំអៀង​។ នៅក្នុង​វេទិកា​ពិភាក្សា​កញ្ញា​ប...
article_5321.txt
​ថ្ងៃ ១៧ ខែកុម្ភៈ​ឆ្នាំ ២០១៨ ជា​ខួប​គម្រប់ ១០​ឆ្នាំ​នៃ​ការប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​របស់​ទឹកដី​កូ​សូ​វ៉ូ​។ គេ​ឃើញ​មានការ​រៀបចំ​ពិធី​អបអរសាទរ​រម្លឹក​ខួប​នេះដែរ ប៉ុន្តែ​ផ្លូវ​ឆ្ពោះទៅរក​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ​របស់​កូ​សូ​វ៉ូ ហាក់​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ឡើយ​។
​ ​ប្រជាជន​កូ​សូ​វ៉ូ​ទូទាំងប្រទេស​នាំគ្នា​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០ នៃ​ការប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែកុម្ភៈ​។ ទោះ​បានប្រកាស​ឯករាជ្យ​រយៈ​ពេល​ដប់ឆ្នាំ​ទៅហើយ​ក្តី ការទទួលបាន​អធិបតេយ្យ​ពេញលេញ​របស់​រដ្ឋ​មួយ​នេះ​នៅ​ប្រឈម​នឹង​ការប្រឆាំង​ពី​ប្រទេស​ស៊ែ​ប​ដដែល​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​កូ...
article_5322.txt
សមាជិកសភា​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​តួ​ក​គី នៅ​ថ្ងៃទី០២ ខែមេសា​កន្លងទៅ បាន​ប្រវាយប្រតប់ គ្នា​ពេញ​សភា ខណៈពេល​ខណៈ​ក​ម្មា​ធិ​ការ​របស់​សភា កំពុងតែ​ជជែក និង​អនុម័ត​ទទួលយក​សំណើ នៃ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការដក​អភ័យ ឯកសិទ្ធិ​របស់​សមាជិក​សភា។ ការផ្ទុះ​ហិង្សា​នេះ បាន​បង្ក ឲ្យ​សមាជិកសភា​មួយចំនួន​រងរបួស​ផងដែរ។
កណ្តាប់ដៃ ការ​លោត​ផ្លោះ​តុ រួមជាមួយ​នឹង​ការ​គប់​ដប​ទឹក​សុទ្ធ​ជាច្រើន បាន​បង្ក​ឲ្យ​សភា​តួ​ក​គី​ទាំងមូល ត្រូវ​បាត់បង់​សណ្តាប់ធ្នាប់ ក្រោយពី​គណៈកម្មាធិការ​នៃ​សភា​តួ​ក​គី បានអនុម័ត​ទទួលយក​សំណើ​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់អំណាច​ក្នុង​ការដក​អភ័យ​សិទ្ធិ​សមាជិកសភា​ដើម្បី​អាច​កាត់ទោស​បាន។ បើតាម​សំណើ​របស់​បក្ស​កាន់អំណាច​តួ​ក​គ...
article_5323.txt
​ហៃ​ណាន​៖ ចិន​បាន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​ចម្ងាយ​ជា​មធ្យម​ជាង ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ជុំវិញ​កោះ​ហៃ​ណាន​ដែលមាន​ទំហំ​ជាង ៣ម៉ឺុនគីឡូ​ម៉ែត្រក្រឡា ភាគខាងត្បូង​ប្រទេស​ចិន​។ តាមរយៈ​ខ្សែ​រថភ្លើង​នេះ​ភ្ញៀវទេសចរ​អាច​ជិះ​កម្សាន្ត​គយគន់​ទេសភាព​កោះ​ហៃ​ណាន​ដ៏​ស្រស់ស្អាត​យ៉ាង​សប្បាយរីករាយ​។​
​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ ​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5324.txt
នៅ​ឆ្នាំ​២០១៦ ជនជាតិ​ជប៉ុន​ប្រមាណ​៣២០០០​នាក់ បាន​ប្រារព្ធ​ខួបកំណើត​អាយុ​១០០​ឆ្នាំ​របស់ខ្លួន​។ យោង​ស្ថិតិ​របស់​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន ចំនួន​ថ្មី​នេះ បាន​នាំ​ឲ្យ​តួលេខ​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ កើន​ដល់​ជាង​៦៥០០០​នាក់ នាពេល​បច្ចុប្បន្ន​។​
​ជប៉ុន​បាន​កាន់កាប់​កំណត់ត្រា​ពិភពលោក​៤៦​ឆ្នាំ​ជាប់ៗ​គ្នា ក្នុងនាម​ជា​ប្រទេស​ដែលមាន​មនុស្ស​ចាស់​ឈានដល់​វ័យ​១០០​ឆ្នាំ​ច្រើនជាងគេ​។ បច្ចុប្បន្ន ជប៉ុន​បាន​បំបែក​កំណត់ត្រា​ខ្លួនឯង ជាមួយនឹង​កំណើន​រហូតដល់​ទៅជា​ង​៦៥០០០​នាក់ បន្ទាប់ពី​មនុស្ស​ប្រមាណ​៣២០០០​នាក់ បាន​ប្រារព្ធ​ខួបកំណើត​ឈានដល់​វ័យ​១០០​ឆ្នាំ​នៅ​ឆ្នាំ​២០១៦​នេះ​។​ ​ស្ថ...
article_5325.txt
​ហាណូយ​-​វៀតណាម​៖ ចាប់តាំងពី​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​១០​យប់ ផ្សារ​រាត្រី​នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម នៅតែ​មមាញឹក​។ ខុសពី​ផ្សារ​ធម្មតា ដែលមាន​អាគារ​ត្រឹមត្រូវ​នោះ ផ្សារ​រាត្រី​នេះ មាន​ស្តង់​លក់​នៅ​ចំ​កណ្តាលផ្លូវ​តែម្តង ហើយ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​តែ​ថ្មើរជើង​ប៉ុណ្ណោះ ដែល​អា​ចរាចរណ៍​បាន​។ ក្រៅពី​ការទិញ​ទំនិញ​ជាច្រើន​...
​សូម​ទស្សនា​ផ្សារ​រាត្រី​ក្នុង​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម តាមរយៈ​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ ​ ​សូម​ទស្សនា​ផ្សារ​រាត្រី​ក្នុង​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម តាមរយៈ​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5326.txt
​កុមារី​ខ្មែរ​ម្នាក់ មាន​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​រង​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​ម្ដាយចិញ្ចឹម​ជនជាតិ​ថៃ​។ មន្ត្រីប៉ូលិស​ថៃ កំពុងបើក​ការស៊ើបអង្កេត​លើ​ការដាក់​ទារុណកម្ម​លើ​កុមារី​ខ្មែរ​នេះ​។​
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រង់​ព័ត៌មាន​ពី​ភាគី​ថៃ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ មេសា កុមារី​ខ្មែរ​រងគ្រោះ​រូបនេះ បាន​រត់​ចេញពីផ្ទះ​ស្ត្រី​ជា​ម្ដាយចិញ្ចឹម​ជនជាតិ​ថៃ​នោះ ទាំង​ការ​ស្រែកយំ ហើយ​ត្រូវបាន​ជិតខាង​ក្បែរ​នោះ រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ​។​ ​ក្រោយពី​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​...
article_5327.txt
​តុលាការ​ថៃ បានសម្រេច​កាត់ទោស​ប្រហារជីវិត​បុរស​៦​នាក់​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែមីនា លើ​សំណុំរឿង​ឃាតកម្ម​លើ​មេភូមិ និង​សមាជិកគ្រួសារ​៧​នាក់​ទៀត​របស់គាត់ ដោយសារ​ករណី​ទំនាស់​ដីធ្លី​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​
​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ករណី​ឃាតកម្ម​ដ៏​ឃោ​ឃៅ​មួយ​បានកើត​ឡើង​នៅ​ភាគខាងត្បូង​នៃ​ខេត្ត Krabi ប្រទេស​ថៃ​។ លោក Worayuth Sanlang ដែលជា​មេភូមិ និង​សមាជិកគ្រួសារ​របស់គាត់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បិទមុខ​ជិត​។​ ​ក្រោយ​ការចាប់​អស់​រយៈពេល​ច្រើន​ម៉ោង ក្រុម​ជនល្មើស​បាន​បាញ់សម្លាប់​លោក​មេភូមិ និង​សម...
article_5328.txt
​សម្រាប់​ម្តាយ កូន​អាយុ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ជា​ក្មេង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​។ លោក Tom Keating អាយុ​៨០​ឆ្នាំ បាន​ទៅ​រស់នៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា Moss View ក្នុង​តំបន់ Huyton ក្រុង​លី​វើ​ភូ​ល ដោយ លោ ក​ត្រូវការ​ជំនួយ និង​ការថែទាំ​បន្ថែម​។ មួយឆ្នាំ​ក្រោយមក លោកយាយ Ada ដែលមាន​វ័យ​៩៨​ឆ្នាំ បានសម្រេច​ប្តូរ ទីលំ...
​លោកយាយ Ada Keating និង​កូនប្រុស Tom Keating មាន​គម្លាត​អាយុ​គ្នា​១៨​ឆ្នាំ​។ លោក Tom ត្រូវបាន​ចាត់ទុកជា​កូនប្រុស​ម្នាក់​ដ៏​មហា​សំណាង ពីព្រោះ​នៅតែ​ទទួល​បានការ​ថ្នាក់ថ្នម​ដោយផ្ទាល់​ពី​ម្តាយ បើទោះបីជា​ខ្លួន​មាន​អាយុ​៨០​ឆ្នាំ​ទៅហើយ​ក្តី​។ ដោយ​មិន​ចង់ឃើញ​កូន​លំបាក លោកយាយ Ada អាយុ​៩៨​ឆ្នាំ បាន​ប្តូរ​លំនៅដ្ឋាន​ពី​តំបន់ Wavert...
article_5329.txt
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ថៅកែ​ជនជាតិ​ថៃ ដោយសារតែ​រឿង​គំនុំ និង​បំណង​ប្លន់​យក​ទ្រព្យសម្បត្តិ​។
​ ​ករណី​ដែល​ពលករ​ខ្មែរ សម្លាប់​ថៅកែ​ស្រី​ជនជាតិ​ថៃ​នេះ បាន​កើតឡើង​នៅក្នុង​ស្រុក​ខ្លង​ហ្លួង ខេត្ត​ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ ។ ក្រោយ​ករណី​ឃាត​កម្មនេះ អាជ្ញាធរ​ថៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដែលមាន​ឈ្មោះ ធី គឺជា​កម្មករ​នៅក្នុង​កន្លែង​ថៅកែ​ស្រី​ជនជាតិ​ថៃ​នោះ ។​ ​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ដែ...
article_533.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំមេដឹកនាំមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នាកោះបាលី របស់ឥណ្ឌូណេស៊ី ដោយផ្ទាល់នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃទី១០ ខែវិច្ឆិកា។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅក្នុងបទសម្ភាសមួយជាមួយកាសែត Financial Times កាលពីខែមេសា បាននិយាយថា រុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ហើយលោក វ្ល៉ាឌីមៀ ពូទីន ក៏អះអាងពីការចូលរួមដែរ។ យ៉ាងណាមិញ ព័ត៌មានច្បាស់លាស់មិនទាន់សម្រេចឡើយ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា មន...
article_5330.txt
ប្រទេស​នាំចេញ​ប្រេង​ភាគច្រើន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​អ្នកមាន ឬ​ប្រទេស​ដែល​ប្រជាជន​ម្នាក់ៗ​អាច​រកបាន​ប្រាក់ចំណូល​ខ្ពស់​។
​ខាងក្រោម​នេះ​ជា​ប្រទេស​ដែលមាន​ជាងគេ​ចំនួន​១១នៅលើ​ពិភពលោក​៖ ១.​កាតា​: កាតា​ជា​ប្រទេស​មាន​ជាងគេ​ក្នុងចំណោម​ប្រទេស​អ្នកមាន​ទាំង​ដប់​នៅលើ​ពិភពលោក​។​ឧស្សាហកម្ម​រុករក​ប្រេង​ដើរតួ​យ៉ាងសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​កាតា ព្រោះ​៧០​ភាគរយ​នៃ​ចំណូល​ជាតិ​បានមកពី​ប្រេង​និង​ឧស្ម័ន​។ ជា​មធ្យម ប្រជាជន​ម្នាក់​អាច​រកប្រាក់​ចំណូល​បាន ១២៧,៥...
article_5331.txt
​សប្បុរសធម៌​មិន​គិតពី​អាយុ​នោះឡើយ​។ កុមារា​អូស្ត្រាលី​ម្នាក់ បាន​ក្លាយជា​គំរូ​របស់​មនុស្ស​ទូទៅ​។ ត្រឹម​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ Campbell Remess បាន​ដេរ និង​ច្នៃ​ជា​សត្វ​ខ្លាឃ្មុំ​ជាង​៨០០ ដើម្បី​ធ្វើជា​កាដូ​ដល់​កុមារ​ផ្សេងទៀត​ដែលមាន​ជំងឺ​។​
​រយៈពេល​៣​ឆ្នាំ​មកហើយ Campbell Remess បាន​ចាប់​ដេរ និង​ច្នៃ​ជា​សត្វ​ខ្លាឃ្មុំ​ដើម្បី​ចែក​ដល់​កុមារ​ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Essential Kids របស់​អូស្ត្រាលី Campbell ដែលមាន​រហស្សនាម​ថា «Bumble» តែងតែ​ចំណាយ​ប្រាក់​ខ្លួនឯង​ដើម្បី​ទិញ​សម្ភារ ដូចជា​សំឡី រោម និង​ក្រណាត់ ហើយ​បង្កើ...
article_5332.txt
​សិង្ហ​បុរី ដែលមាន​ផ្ទៃដី​តែ​ជាង ៧០០​គីឡូម៉ែត្រ​ការ៉េ​នោះ គឺជា​ប្រទេស​រីកចម្រើន និង​ផុសផុល​បំផុត​លើ​គុណភាព​វិស័យ​អប់រំ​។ ក្នុង​បញ្ជី Best Global Universities ដែល​ចាត់ថ្នាក់​ដោយ​ភ្នាក់ងារ U.S.News កាលពីពេល​ថ្មីៗ​កន្លងមកនេះ សិង្ហ​បុរី មាន​សាកលវិទ្យាល័យ​ស្តង់ដារ​កំពូល​ចំនួន​២​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូលៗ​ចំនួន​១០០០​នៅល...
​ ​យោង Indicator Rankings របស់ U.S.News ប្រចាំឆ្នាំ​២០១៧ សាកលវិទ្យាល័យ National University of Singapore (NUS) មាន​ចំណាត់​លេខ​៥០​លើ​ពិភពលោក​ក្នុងចំណោម​សកលវិទ្យា​ល័យ​ស្តង់ដា​កំពូលៗ​ចំនួន​១០០០​។​ ​នៅ​តំបន់​អាស៊ី NUS ជាប់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី University of Tokyo របស់​ជប៉ុន​។ សាកលវិទ្យាល័យ NUS មាន​កម្រិត​ខ្ពស់​លើ​កា...
article_5333.txt
ហៃ​ណាន​៖  រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ីអ៊ី​ម ឬ​ព្រះ​នៃ​សេចក្ដី​មេ​ត្ដា​ករុណា (Quan Yin) ជា​កន្លែង​បន់​ស្រស់​តាម​ពុទ្ធសាសនា​មហាយាន និង​ជា​តំបន់​ទេសចរណ៍​ចំណាត់ថ្នាក់​លេខ​មួយ ក្នុងចំណោមតំបន់​ទេសចរណ៍​ជាង ១០០​កន្លែង ក្នុង​ខេត្ត​ហៃ​ណាន ភាគខាងត្បូង​ប្រទេស​ចិន​។ បច្ចុប្បន្ន ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ ទទួល​បានអត្ថប្រយោជន៍​យ៉ាងច្រើន...
សូមទស្សនាទិដ្ឋភាពនៅរម្មណីយដ្ឋានរូបសំណាកព្រះ​ម៉ែ​គង់​ស៊ីអ៊ី​ម ពីកម្មវិធី ថ្មីៗ៣នាទី ដោយមេត្រី៖ ​ សូមទស្សនាទិដ្ឋភាពនៅរម្មណីយដ្ឋានរូបសំណាកព្រះ​ម៉ែ​គង់​ស៊ីអ៊ី​ម ពីកម្មវិធី ថ្មីៗ៣នាទី ដោយមេត្រី៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5334.txt
​ប៉ូលិស​ជាតិ​ថៃ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស​ជាច្រើន​នាក់ ដែល​បាន​ចូលទៅក្នុង​ប្រទេស​ថៃ​ខុសច្បាប់ ជាពិសេស​នោះ​នាឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​ទើបតែ​កន្លងផុតទៅ​ថ្មីៗ​នេះ ។ តាម​របាយការណ៍​រប​ស់​ប៉ូលិស​ថៃ ក្នុងចំណោម​ពលរដ្ឋ​បរទេស​ទាំងនោះ ក៏មាន​ពលរដ្ឋ​វៀតណាម​ផងដែរ ដោយ​ពួកគេ ជាប់ចោទ​ពីបទ​ចូល​បន្លំ​លួច​របស...
​ប៉ូលិស​ទទួលបន្ទុក​ពាក់​ព័ន្ធ​ផ្នែក​អន្តោប្រវេសន៍​ថៃ នៅ​ថ្ងៃ​១៩ មេសា បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមមួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្កឡើង​ដោយ​ជនបរទេស ដែល​បាន​កើតឡើង​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ។ តាម​សន្និសីទ​នោះ ប៉ូលិស​ជាតិ​ថៃ​បាន​អះអាងថា ពួកគេ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស ៦០ នាក់ ពាក់ព័ន្ធ​បទល្មើស​ស្នាក់នៅ​លើស​ពេល​កំណត់​ក្នុង...
article_5335.txt
​កម្ពុជា​ជា​សមាជិក​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​។ ប៉ុន្តែ​ប្រទេស​នេះ​នៅ​មិនទាន់បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅឡើយ​ដោយសារ​មិនទាន់​បានផ្តល់​សច្ចាប័ន​នៅឡើយ​។
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានទទួល​ជួប​លោក Krasae Chana Wongse ប្រធាន​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី (Asian Disaster Preparedness Center –ADPC) ដើម្បី​និយាយ​អំពី​កា​រព​ន្លឿ​ន​ការផ្តល់​សច្ចាប័ន ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​មជ្ឈមណ្ឌល​នេះ​។​ ​នៅក្នុង​ជំនួប​ដែល​ត្រូវបាន​រៀបចំឡើង​នៅ...
article_5336.txt
​ហៃ​ណាន​៖ ចិន​មាន​មន្ទីរពិសោធន៍​គជ់ខ្យង ឬ​ពែ​ក្ស (pearl) តាមបែប​ធម្មជាតិ ក្នុង​ខ្លួន​សត្វ​ងាវ​ទាំង​ទឹកសាប និង​ទឹកប្រៃ សម្រាប​ផលិត​ជា​គ្រឿងអលង្ការ​ដ៏​មានតម្លៃ ក្នុង​ខេត្ត​ហៃ​ណាន​។ ក្រៅពី​ជាក​ន្លៃ​ង​ផលិត និង​ពិសោធន៍​គជ់ មន្ទីរពិសោធន៍​នេះ​ក៏​ជាទី​តាំង​លក់​គ្រឿងអលង្ការ​ធ្វើ​ពី​គជ់​ដ៏​ល្បី ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រ...
​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ ​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5337.txt
បើសិន​ទៅលេង​កម្សាន្ត​នៅ​កោះ​បាលី កុំ​ភ្លេច​ទៅ​ទស្សនា​កោះ ឡុំ​បុក (Lombok) ។ ឡុំ​បុក ជា​ឈ្មោះ​កោះ​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ស្ថិតនៅ​ភាគ​ខាងកើត និង​មាន​ចម្ងាយ​ប្រហែល ១៧០ គីឡូម៉ែត្រ​ពី​កោះ​បាលី និង​ស្ថិតនៅ​ភាគ​ខាងលិច​សមុទ្រ Sumbawa​។ ថ្វីបើ ឡុំ​បុក មិនសូវមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ដូច​កោះ​បាលី​ក្តី កោះ​នេះ​ត្រូវបាន​គេ​ចា...
​បើ​អ្នក​ចង់​ធ្វើដំណើរ​ពី​កោះ​បាលី​ដើម្បី​ទៅ​កម្សាន្ត​នៅ​កោះ​ឡុំ​បុក លោកអ្នក​អាចធ្វើ​ដំណើ​តាម ស្រឡាង​សាធារណៈ​ក៏បាន​ដោយ​ចំណាយ​តិច ឬក៏​អាចធ្វើ​ដំណើរ​តាម​យន្តហោះ​ក៏បាន​។ ជា​មធ្យម​តាម​ស្រឡាង គេ​ត្រូវ​ចំណាយពេល​ប្រហែល​ត្រឹម ៤​ទៅ ៥​ម៉ោង​។ ប៉ុន្តែ​បើ​ធ្វើដំណើរ​តាម​យន្តហោះ​វិញ គេ​ចំណាយ​ពេលវេលា​ត្រឹម ៤៥ នាទី​ប៉ុណ្ណោះ​។ ​អ្នកទេសច...
article_5338.txt
​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ដាក់​កំណត់ពេល​វេលា​ឲ្យ​រាល់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចង់​ចូល​ទស្សនា​ប្រាសាទ Taj Mahal ដើម្បី​ធ្វើយ៉ាងណា​ការពារ​សុវត្ថិភាព​ប្រាសាទ​។ ភ្ញៀវទេសចរ​ម្នាក់ៗ​អាច​ចូលទៅ​ទស្សនា​ប្រាសាទ​នេះ​បាន​ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ​។​
. ​រាល់​អ្នកទេសចរ​ទាំង​អស់​អាចមាន​ពេលវេលា​ច្រើន​បំផុត​ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ បើសិនជា​គេច​ង់​ចូលទៅ​ទស្សនា​ប្រាសាទ Taj Mahal របស់​ឥណ្ឌា​។ នេះ​ជាការ​សម្រេច​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​កាលពី​ខែមីនា​កន្លងទៅ​។ ​បើតាម​ការបញ្ជា​ក់រប​ស់​ស្ថាប័ន​ស្ទង់​មតិ​បុរាណវិទ្យា​ឥណ្ឌា (ASI) ការសម្រេច​កំណត់ពេល​សម្រាប់​អ្នកទស្សនា​នេះ​ដោយសារ​រដ្ឋា...
article_5339.txt
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ថៅកែ​ជនជាតិ​ថៃ ដោយសារតែ​រឿង​គំនុំ និង​បំណង​ប្លន់​យក​ទ្រព្យសម្បត្តិ​។
. ​ ​ករណី​ដែល​ពលករ​ខ្មែរ សម្លាប់​ថៅកែ​ស្រី​ជនជាតិ​ថៃ​នេះ បាន​កើតឡើង​នៅក្នុង​ស្រុក​ខ្លង​ហ្លួង ខេត្ត​ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ ។ ក្រោយ​ករណី​ឃាត​កម្មនេះ អាជ្ញាធរ​ថៃ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ដែលមាន​ឈ្មោះ ធី គឺជា​កម្មករ​នៅក្នុង​កន្លែង​ថៅកែ​ស្រី​ជនជាតិ​ថៃ​នោះ ។​ ​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ...
article_534.txt
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស រំពឹងថា ឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៣ អាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដួចផ្ដើមថ្មី លើសពីអ្វីដែលមានបច្ចុប្បន្ន។
សម្រាប់លោក ហ្គូតេរ៉េស កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច សម្រាប់ដាក់ឱ្យមីយ៉ាន់ម៉ាអនុវត្តនេះ គឺសុទ្ធតែសំខាន់ ដែលលោកគាំទ្រឱ្យបន្តអនុវត្តបែបនេះទៅមុខថែមទៀត។ «ហើយខ្ញុំជឿជាក់ថា នៅពេលឥណ្ឌូណេស៊ី ជាប្រធានអាស៊ានឆ្នាំក្រោយនោះ អាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្រោមគំនិតផ្ដើមផ្ដើមថ្មី តាមអ្វីដែលខ្ញុំបានលើកឡើង(ក្នុងជំនួបកំពូលអាស៊ាន) ដើម្បីរកដំ...
article_5340.txt
​កុមារី​ខ្មែរ​ម្នាក់ មាន​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​រង​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​ម្ដាយចិញ្ចឹម​ជនជាតិ​ថៃ​។ មន្ត្រីប៉ូលិស​ថៃ កំពុងបើក​ការស៊ើបអង្កេត​លើ​ការដាក់​ទារុណកម្ម​លើ​កុមារី​ខ្មែរ​នេះ​។​
. ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រង់​ព័ត៌មាន​ពី​ភាគី​ថៃ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ មេសា កុមារី​ខ្មែរ​រងគ្រោះ​រូបនេះ បាន​រត់​ចេញពីផ្ទះ​ស្ត្រី​ជា​ម្ដាយចិញ្ចឹម​ជនជាតិ​ថៃ​នោះ ទាំង​ការ​ស្រែកយំ ហើយ​ត្រូវបាន​ជិតខាង​ក្បែរ​នោះ រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ​។​ ​ក្រោយពី​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំ...
article_5341.txt
Jasmine នារី​បារាំង អាយុ​២០​ឆ្នាំ បាន​អះអាងថា បាន​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​ដើម្បី​ប្រកា​សលក់​ព្រហ្មចារី​របស់ខ្លួន ទៅ​ឲ្យ​មន្ត្រី​ធនាគារ​ម្នា​ក់នៅ Wall Street សហរដ្ឋអាមេរិក​ក្នុងតម្លៃ​ជាង​១.២​លាន​ដុល្លារ​អាមេរិក​។
. អត្ថបទទាក់ទង តើ​ព្រហ្មចារី​ជា​រឿង​ចាំបាច់​ទៀត​ឬទេ? នារី​អាមេរិក​ម្នា​ក់ថា អ្នកជំនួញ​អារ៉ាប់ ដេញថ្លៃ​បាន​ព្រហ្មចារី​នាង​ក្នុងតម្លៃ​៣​លាន​ដុល្លារ «​ខ្ញុំ​មិនមាន​ការសោកស្តាយ​អ្វី​នោះឡើយ​»​។ Jasmine បាន​អះអាង​យ៉ាង​ដូច្នេះ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន The Mirror​។ នារី​បារាំង​វ័យ​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា ការសម្...
article_5342.txt
​ប្រជាជន​ចិន​ត្រូវបាន​ចាត់ទុកជា​អ្នក​ដែល​ស្វាគមន៍​ជនភៀសខ្លួន​ជាងគេ ក្នុងចំណោម​ប្រទេស​ចំនួន​២៧ ជុំវិញ​ពិភពលោក​។ ចំណាត់ថ្នាក់​បន្ទាប់ពី​ចិន មាន​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ខណៈដែល​រុស្សី​ជាប់​ចំណាត់​ចុងក្រោយ​គេ ជា​ប្រទេស​ដែល​មិន​ស្វាគមន៍​ជនភៀសខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត Bangkok Post​។
. ​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែឧសភា បានចេញ​ផ្សាយ​ការរកឃើញ​របស់ខ្លួន ដែល​បង្ហាញថា ប្រជាជន​ចិន អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ជាប់​ចំណាត់​ជា​អ្នក​ដែល​ស្វាគមន៍​ជនភៀសខ្លួន​ជាងគេ​។ ប្រទេស​ចំនួន​បី​ទៀត គឺ​រុស្សី ឥណ្ឌូណេស៊ី និង​ថៃ ស្ថិតក្នុង​លំដាប់​ចុងក្រោយ​នៃ​បញ្ជី ដែលមាន​២៧​ប្រទេស​។​ ​នៅ​ប្រទេស​ចិន ដែល​ជាប់​ច...
article_5343.txt
​សេ​អ៊ូ​ល​៖ អ្នកកាសែត​មកពី​៥០​ប្រទេស​សុទ្ធតែ​យល់ស្រប​គ្នា​ថា សារព័ត៌មាន​គឺជា​មធ្យោបាយ​ដែល​ជំរុញ​ឲ្យ​បងប្អូន​កូរ៉េ​ទាំងពីរ ងាក​មករក​ការស្រុះស្រួល​គ្នា​វិញ ហើយ​និង​កាត់បន្ថយ​ស្ថានភាព​គំរាមកំហែង​គ្នា​ទៀតផង​។ ទោះ​យ៉ាងនេះ​ក្តី ពួកគេ​យល់ថា ដើម្បី​សម្រេច​គោលដៅ​នេះ ការអនុវត្ត​សីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​ការលុបបំប...
. ​តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សារព័ត៌មាន​តួនាទី​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក ពិសេស​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​? សម្រាប់​អ្នកកាសែត​មកពី​ប្រទេស​ប៉ូឡូញ គឺ​កញ្ញា Natalia Szewczak អ្នកកាសែត​ត្រូវ​អនុត្ត​គោលការណ៍​៤​យ៉ាង​គឺ ផ្តល់ព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុកចិត្ត ផ្តល់ព័ត៌មាន​ពិត លម្អិត និង​មិន​លំអៀង​។ នៅក្នុង​វេទិកា​ពិភាក្សា​កញ្ញា...
article_5344.txt
​ហៃ​ណាន​៖ ចិន​បាន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​ចម្ងាយ​ជា​មធ្យម​ជាង ២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ជុំវិញ​កោះ​ហៃ​ណាន​ដែលមាន​ទំហំ​ជាង ៣ម៉ឺុនគីឡូ​ម៉ែត្រក្រឡា ភាគខាងត្បូង​ប្រទេស​ចិន​។ តាមរយៈ​ខ្សែ​រថភ្លើង​នេះ​ភ្ញៀវទេសចរ​អាច​ជិះ​កម្សាន្ត​គយគន់​ទេសភាព​កោះ​ហៃ​ណាន​ដ៏​ស្រស់ស្អាត​យ៉ាង​សប្បាយរីករាយ​។​
. ​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ . ​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5345.txt
​ហៃ​ណាន​៖ ចិន​បានរៀបចំ​ឆ្នេរសមុទ្រ​ទីក្រុង​សាន់​យ៉ា (Sanya) មាន​ទំហំ​ផ្ទៃដី​ជាង ១​ម៉ឺន​គីឡូម៉ែត្រ គួរ​ឲ្យ​គយ​កន់​។ ទីក្រុង​ដែល​ស្ថិតនៅ​ចុង​ខាងត្បូង នៃ​ខេត្ត​ដែលមាន​ទំហំ​ផ្ទៃដី​ជាង ៣០​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ អមដោយ​សួនច្បារ​ខ្វាត់ខ្វែង ស្របតាម​មាត់សមុទ្រ​ចិន​ខាងត្បូង​។​
. ​លោក A Hai មគ្គទេសក៍​ទេសចរ​ប្រចាំ​កោះ​ហៃ​ណាន បាន​ឲ្យ​ដឹងថា ទីក្រុង​សាន​យ៉ា មានការ​អភិវឌ្ឍ​ខ្លាំង​ចាប់តាំងពី​ទសវត្សរ៍​ទី ៨០ ដោយសារ​រដ្ឋាភិបាល​ចិន​បានកំណត់​ទីក្រុង​នេះ ជា​គោលដៅ​ទេសចរណ៍​គ្មាន​ផ្សែង​ជាប់មាត់​សមុទ្រ​ចិន​។​ ​សាន់​យ៉ា មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ខុសពី​ទី​រួម​ខេត្ត​ហៃ​ណាន​ដែលមាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ឡើយ​...
article_5346.txt
​ប៉ូលិស​ជាតិ​ថៃ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស​ជាច្រើន​នាក់ ដែល​បាន​ចូលទៅក្នុង​ប្រទេស​ថៃ​ខុសច្បាប់ ជាពិសេស​នោះ​នាឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​ទើបតែ​កន្លងផុតទៅ​ថ្មីៗ​នេះ ។ តាម​របាយការណ៍​រប​ស់​ប៉ូលិស​ថៃ ក្នុងចំណោម​ពលរដ្ឋ​បរទេស​ទាំងនោះ ក៏មាន​ពលរដ្ឋ​វៀតណាម​ផងដែរ ដោយ​ពួកគេ ជាប់ចោទ​ពីបទ​ចូល​បន្លំ​លួច​របស...
. ​ប៉ូលិស​ទទួលបន្ទុក​ពាក់​ព័ន្ធ​ផ្នែក​អន្តោប្រវេសន៍​ថៃ នៅ​ថ្ងៃ​១៩ មេសា បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមមួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្កឡើង​ដោយ​ជនបរទេស ដែល​បាន​កើតឡើង​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ។ តាម​សន្និសីទ​នោះ ប៉ូលិស​ជាតិ​ថៃ​បាន​អះអាងថា ពួកគេ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស ៦០ នាក់ ពាក់ព័ន្ធ​បទល្មើស​ស្នាក់នៅ​លើស​ពេល​កំណត់​ក្ន...
article_5347.txt
​ហៃ​ណាន​៖  ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម ឬ​ព្រះ​នៃ​សេចក្ដី​មេ​ត្ដា​ករុណា (Quan Yin) ជា​កន្លែង​បន់​ស្រន់​តាម​ពុទ្ធសាសនា​មហាយាន និង​ជា​តំបន់​ទេសចរណ៍​ចំណាត់ថ្នាក់​លេខ​មួយ ចំណោម តំបន់​ទេសចរណ៍​ជាង ១០០​កន្លែង ក្នុង​ខេត្ត​ហៃ​ណាន ភាគខាងត្បូង​ប្រទេស​ចិន​។​
. ​លោក A Hai មគ្គទេសក៍​ទេសចរ​ម្នាក់​ប្រចាំខេត្ត​ហៃ​ណាន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន និង​ក្រុមហ៊ុន​ឯកជន រួមទាំង​សប្បុរសជន បាន​សហការគ្នា​សង់​រូបសំណាក់​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម (Quan Yin)​ឡើង ក្នុង​គោលបំណង​បួងសួង​ព្រះ​ម៉ែ​តាម​ជួយ​ថែរក្សា​ពលរដ្ឋ​ចិន​ឲ្យ​សុខ​ចម្រើន​។​ ​បុរស​វ័យ​ជាង ៣០​ឆ្នាំ ដែល​ធ្វើ​ការងារ​នាំ​ភ្ញៀវទេសចរ​លើ​ក...
article_5348.txt
Maria កើត​នៅក្នុង​ប្រទេស​ហ្វីលីពីន ដោយ​គ្មាន​ដៃ និង​ជើង​។ ជីវិត​ដ៏​កម្សត់​របស់​កុមារី​តូច​ម្នាក់នេះ ត្រូវបាន​កែប្រែ បន្ទាប់​នាង​ត្រូវ​គ្រួសារ​អាមេរិក​មួយ យកទៅ​ចិញ្ចឹម​បីបាច់​ដូចជា​កូនស្រី​បង្កើត​។ នេះ​បើតាម​បទ​យកការណ៍​របស់​សារព័ត៌​មានបារាំង Paris Match​។​
. ​កាលពី​៣​ឆ្នាំមុន Maria បានចាប់កំណើត​នៅក្នុង​គ្រួសារ​មួយ​។ ដោយ​នាង​គ្មាន​ដៃ និង​ជើង​ដូច​គេ ទារិកា​ម្នាក់នេះ​ត្រូវ​បញ្ជូនទៅ​មណ្ឌលកុមារ​កំព្រា​ដើម្បី​ទទួលបាន​សេវា​ថែទាំ​ពិសេស ខណៈ​នាង​មាន​អាយុ​៦​ខែ​។ រឿងរ៉ាវ​កុមារី​កម្សត់​រូបនេះ បាន​ទាក់ទាញ​អារម្មណ៍​គ្រួសារ​អាមេរិក លោក Jason Stewart និង​ភរិយា Adrianne យ៉ាងខ្លាំង​។​ ​បើទ...
article_5349.txt
បន្ទាប់ពី​ទទួល​ដំ​ណឺង​នៃ​ការ​សោយ​ទិវង្គត​នៃ​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ការប្រកាស​កាន់ទុក្ខ​មក​នោះ ប្រជាជន​ថៃ​ជាច្រើន បាន​សម្រុក​ទៅរក​ទិញ​សម្លៀកបំពាក់​ខ្មៅ​សម្រាប់​ការ​កាន់ទុក្ខ ដែល​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​អស់ពី​ស្តុក​យ៉ាង​រហ័ស​។ តម្លៃ​ស​ម្លៀ​ល​បំពាក់​ពណ៌​ខ្មៅ ក៏​ឡើងថ្លៃ​ភ្លាមៗ ដោយសារ​តម...
​ប៉ុន្មាន​ថ្ងៃមុន​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត ចូល​ទិវង្គត តម្រូវការ​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក បាន​កើនឡើង​យ៉ាងខ្លាំង ព្រោះ​ប្រជាជន​ថៃ​នាំគ្នា​ស្លៀក​សម្លៀកបំពាក់​ពណ៌​នេះ ដើម្បី​ថ្វាយព្រះពរ​ដល់​មហាក្សត្រ​ដែ​ល​មាន​ព្រះ​ឈួន​។ នៅពេលនោះ ប្រជាជន​ថៃ មិនបាន​បម្រុង​ទុក​សម្លៀកបំពាក់​ខ្មៅ​ឡើយ ប៉ុន្តែ​ក្រោយ​មហាក្សត្រ​សុគត​នោះ តម...
article_535.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...