file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_517.txt
ប្រធានរដ្ឋសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកាប្រកាស​លាលែងពីមុខតំណែងមួយនេះ ក្រោយបក្សសាធារណរដ្ឋប្រជែងបានកៅអីនៅរដ្ឋសភាគ្រប់គ្រាន់ដើម្បីដឹកនាំសភាជាន់ទាបសម្រាប់អាណត្តិបន្ទាប់។ លោកស្រីក៏នឹងមិនដឹកនាំសមាជិកបក្សប្រជាធិបតេយ្យនៅរដ្ឋសភាទៀតដែរ តែនឹងបន្តជាសមាជិកតំណាងរដ្ឋ California។
ជាប្រធានរដ្ឋសភាស្រ្តីដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្តអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា ប្រកាសចុះចេញហើយ។ ប៉ុន្តែសមាជិករដ្ឋសភាសេរីនិយមវ័យ ៨២ ឆ្នាំរូបនេះបញ្ជាក់ថា នឹងបន្តជាសមាជិករដ្ឋសភាតំណាងទីក្រុង San Francisco បន្តទៀត ដូចដែលលោកស្រីបានធ្វើ៣៥ឆ្នាំកន្លងមកនេះ។ «ដល់ពេលសម្រាប់អ្នកជំនាន់ថ្មីដឹកនាំកិច្...
article_5170.txt
​សម្រាប់​ពលរដ្ឋ​ជប៉ុន ដែល​ស្នើសុំ​លិខិតឆ្លងដែន​ក្រោយ​ថ្ងៃទី​៤ ខែកុម្ភៈ ពួកគេ​នឹង​ទទួលបាន​លិខិតឆ្លងដែន​ដែល​អមដោយ​ផ្ទាំងគំនូរ​បុរាណ ukiyo-e របស់​វិចិត្រករ Katsushika Hokusai​។ នេះ​បើតាម​ការផ្សាយ​របស់ CNN​។​
​លិខិតឆ្លងដែន​ជប៉ុន គឺជា​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​លើ​លោក​។ នេះ​បើតាម​ចំណាត់ថ្នាក់​របស់ Henley Passport Index ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាចធ្វើ​ដំណើរ​បាន​ទៅដល់​១៩១​គោលដៅ ដោយ​នាំមុខ​សិង្ហ​បុរី កូរ៉េខាងត្បូង និង​អាល្លឺម៉ង់​។​ ​លិខិតឆ្លងដែន​ថ្មី នឹង​រូប​ទិដ្ឋភាព​៣៦​សន្លឹក​នៃ​ភ្នំ​ហ្វុ​យ​ជី (Thirty-six ...
article_5171.txt
​លោក Alberto Valente ជនជាតិ​អ៊ីតាលី​វ័យ​៧០​ឆ្នាំ បាន​ចុះឈ្មោះ​ចូលរៀន​សាកលវិទ្យាល័យ Florence កាលពី​ឆ្នាំ​១៩៦៩ ហើយ​លោក​មិនដែល​បោះបង់​នៅឡើយ​។ ៥០​ឆ្នាំ​ក្រោយមក ពោលគឺ​កាលពី​ចុងខែ​មេសា លោក​បានទទួល​បរិញ្ញាបត្រ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដូច​បំណង​។​
​រៀន​យឺត​ប្រសើរ​ជាង​បោះបង់​។ នេះ​ជា​គំនិត​របស់​លោកតា Alberto Valente ដែល​ឈានចូល​ដល់​វ័យ​៧០​ឆ្នាំ​ទៅហើយ​។ កាលពី​ឆ្នាំ​១៩៦៩ គាត់​បាន​ចុះឈ្មោះ​រៀន​មហាវិទ្យាល័យ​ជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ​នៅក្នុង​ស្រុកកំណើត​ខ្លួន ប៉ុន្តែ​ដោយសារ​គ្រួសារ​ក្រីក្រ និង​ត្រូវបំពេញ​កាតព្វកិច្ច​យោធា គាត់​មិនបាន​រៀន​ពេញលេញ​នោ...
article_5172.txt
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បានប្រកាស​ផ្ដល់ជំនួយ​ទឹកប្រាក់​ដល់​ទៅ​១០០​លាន​ដុល្លារ​ដល់​ចិន និង​ប្រទេស​នានា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​ប្រធានាធិបតី​អាមេរិក និង​ចិន និង​ក្រោយ​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប្រមុខ​ការទូត​អាមេរិក ម៉...
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៧ ខែកុម្ភៈ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក និយាយថា ការផ្ដល់​ជំនួយ​ទឹកប្រាក់​រហូតដល់​១០០​លាន​ដុល្លារ​នេះ ជាការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ឆ្លើយតប​នឹង​កូ​រ៉ូ​ណាវី​រុស​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ វិស័យ​ឯកជន​អាមេរិក ក៏បានផ្ដល់​លុយរាប់​រយ​លាន​ដុល្លារ​រួចហើយ​ស...
article_5173.txt
រដ្ឋាភិបាល​ទីក្រុង ហុងកុង បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ថា​ការដកហូត​ឋានៈ​ពិសេស​ដែល​ផ្ដល់​ឲ្យ​ដោយ​ច្បាប់​អាមេរិក​ពី​ទីក្រុង​នេះ អាចជា​កាំបិត​មុខ​ពីរ ហើយ​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ឈប់​ជ្រៀត​ជ្រៀង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ត​ទៀត​។
Relate «​រាល់​ទណ្ឌកម្ម​ទាំងឡាយ គឺជា​កាំ​បិតមុខ​ពីរ ដែល​នឹង​ពុំ​គ្រាន់តែ​ប៉ះពាល់​ផលប្រយោជន៍​ទីក្រុង ហុងកុង ប៉ុណ្ណោះ តែ​ក៏​ប៉ះពាល់​ច្រើន​ដល់​អាមេរិក​ផងដែរ​»​។ រដ្ឋាភិបាល​ទីក្រុង ហុងកុង ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ នៅ​ថ្ងៃទី​២៨ ខែឧសភា​។ ​រដ្ឋាភិបាល​ហុងកុង បញ្ជាក់ទៀតថា ចាប់ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៨ អតិរេក​ពាណិជ...
article_5174.txt
​ចំពោះ​ភ្នំភ្លើង ការបំផ្លាញ និង​ការបង្កើត កើតឡើង​ក្នុងពេល​តែមួយ​។ អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ​ដែល​ភ្នំភ្លើង​ទាំងឡាយ​នៅលើ​ភពផែនដី​បាន​កែប្រែ និង​ផ្លាស់ប្តូរ​សណ្ឋាន​ដី​ដែល​មនុស្ស​មិនទាន់​បានរស់នៅ ឬ​កំពុង​រស់នៅ​។
​ភ្នំភ្លើង​ក៏​ជា​អ្នកធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ​ពិសេស​រៀងៗ​ខ្លួន​ផងដែរ​។ ក្នុងនោះ​មានដូចជា​ប្រជុំ​កោះ​ហា​វ៉ៃ ដែលជា​តំបន់​កំពង់ផែ​នាវាចម្បាំង​សំខាន់​មួយនា​សម័យ​សង្គ្រាមលោកលើកទី​២​។ កោះ​ហា​វ៉ៃ​ក៏​ត្រូវបាន​បង្កើតឡើង​ដោយ​សកម្មភាព​ភ្នំភ្លើង​ដូចគ្នា​។ ​ដោយ​ពិនិត្យមើល​ទៅក្នុង​ផ្ទៃសមុទ្រ កោះ​ហា​វ៉ៃ​គឺ...
article_5175.txt
​ទី​១៖ «​កោះ​ទ្វីប​» ឬ «Continental Island» គឺជា​ប្រភេទ​កោះ​ដែល​ធ្លាប់​នៅជាប់​ជាមួយនឹង​សណ្ឋាន​ដី​ស្រទាប់​ខាងក្រោម​នៃ​ផ្ទាំង​ដី​ទ្វីប​ធំៗ​។ ដោយសារតែ​ផ្ទាំង​ដី​ធំៗ​មាន​ចលនា​ឥតឈប់ឈរ​យឺតៗ​ជា​រៀងរាល់ថ្ងៃ ទើប​ផ្ទាំង​ដី​មួយចំនួន​ត្រូវបាន​រំកិល​ចេញពី​គ្នា បង្កើតបានជា​កោះ​។ កោះ ម៉ា​ដា​កា​ស្កា និង​កោះ ហ្ក្រោ​អ៊ិន​ឡិន គឺជា​ឧ​ទា​ហ...
​ទី​២៖ «​កោះ​ជំនោរ​ទឹកសមុទ្រ​» ឬ «Tidal Island» ដែល​បង្ហាញ​ពី​កោះ​ទ្វីប​ម្យ៉ាង​មិនទាន់បាន​រង​សំនឹក​ទាំងស្រុង​ពី​បរិស្ថាន​ជុំវិញ​។ នៅពេលដែល​ទឹកជោរ​ខ្លាំង ផ្នែក​មួយចំនួនធំ​នៃ​កោះ​ប្រភេទ​អាចមាន​វត្ត​មាននៅ​ខាងក្រោម​កម្ពស់​ទឹកសមុទ្រ​មួយរយៈ​បាន​។ ឧ​ទា​ហរ​ណ៌​មានដូចជា​កោះ Mont Saint-Michel នៃ​ប្រទេស​បារាំង​។ ​ទី​៣៖ «​កោះ​របាំង...
article_5176.txt
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW) បង្ហាញ​ជំហរ​យ៉ាងរឹងមាំ ដើម្បី​ប្រយុទ្ធប្រឆាំង​ជា​អំពើ​អយុត្តិធម៌ ជាពិសេស​ប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស​នីមួយៗ គួរតែ​យកចិត្តទុកដាក់​មនុស្ស​គ្រប់រូប គ្រប់​ពណ៌​សម្បុរ​ស្មើៗ​គ្នា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១ ខែមិថុនា ជុ...
​ករណី​ស្លាប់​របស់លោក George Floyd នាទី​ក្រុង​Minneapolis បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​កន្លែង នៅ​ទូទាំង​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​ប្រទេស​មហាអំណាច​មួយ​នេះ ស្វែងរក​យុត្តិធម៌​សម្រាប់​លោក Floyd និង​បញ្ឈប់​ការរើសអើង​ពូជសាសន៍ និង​ពណ៌​សម្បុរ​។ បញ្ហា​នេះ បានទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រ...
article_5177.txt
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថៃ ជប៉ុន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បានប្រកាស​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថែមទៀត​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ករណី​ឆ្លង​នៅ​ថៃ​កើន​ដល់​៣២ ខណៈ​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​៧​ករណី ឯ​ជប៉ុន​កើន​ដល់​៨៩​។
​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​ប្រកាស​ពី​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ចំនួន​៧​ថែមទៀត ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​បីនាក់ និង​ជនជាតិ​បួន​នាក់​។ បូក​៧​ករណី​ចុង​ក្រោយនេះ ថៃ​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ចំនួន​៣២ ដែលជា​ចំនួន​ច្រើនជាងគេ​បន្ទាប់ពី​ចិន​។ Relate ​លោក Suwannachai Wattanayingcharoenchai អគ្គនាយក​នាយកដ...
article_5178.txt
អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព ដោយ​លើកឡើង​ពី​តួនាទី​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព (Women in Peacekeeping, A Key to Peace)​។ ក្នុង​ទិវា​នេះ លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស អគ្គលេខា​UN បាន​ថ្លែង​ការដឹងគុណ ផងដែរ​ទៅដល់​ទៅដល់​កង​រក្សា​សន្តិសុខ​...
​ក្រោម​ប្រធានបទ «​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព ជា​គន្លឹះ​ទៅកាន់​សន្តិភាព​» លោក​ហ្គូ​តែ​រ៉េ​ស ប្រមុខ​UN បាន​លើកឡើងថា ស្ត្រី​ជា​ញឹកញាប់ បាន​ចូលរួម​ច្រើន​ក្នុង​សហគមន៍​ដែល​យើង​បាន​បម្រើ ដោយ​នាំ​ឲ្យ​យើង​អាច​ពង្រឹង​ការការពារ​ដល់​ជន​ស៊ីវិល ផ្សព្វផ្សាយ​ពី​សិទ្ធមនុស្ស និង​ពង្រឹង​ការអនុវត្ត​ប្រតិបត្តិកា​រ​របស់​យើង​។ ទោះជា​ស្ត្...
article_5179.txt
​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​សត្វ​នៃ​សាកលវិទ្យាល័យ Virginia Tech នៅ​សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​របស់ខ្លួន​ប្រចាំឆ្នាំ​២០២០​តាម​អន​ឡាញ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សុនខ​មួយ​ក្បាល​ស្ថិត​ក្នុងចំណោម​ជ័យលាភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​។​
Moose អាយុ​៨​ឆ្នាំ ត្រូវបាន​ចាត់ទុកជា​សុនខ​មួយ​ក្បាល​ដែល​បានរួម​ចំណែក​ក្នុងការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល Cook Counseling Center​។ មាន​វត្ត​មាននៅ​សាកលវិទ្យាល័យ Virginia Tech ចាប់តាំងពី​ឆ្នាំ​២០១៤​មក Moose ស្ថិតក្នុង​ចំណោម​សត្វ​៤​ក្បាល ដែល​តួនាទី​ជា​ទូ​តនៃ​សុខភាព​ផ្លូវចិត្ត​ប្រចាំ​សាលា​។​ ​ជាមួយនឹង​ការចូលរួម​ក្នុងការ​ប្រកួត​ប...
article_518.txt
ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបនៅថ្ងៃទី១០ ខែវិច្ឆិកាព្រមព្រៀងជាបណ្តោះអាសន្នលើការមិនទទួលស្គាល់លិខិតឆ្លងដែនដែលរុស្ស៊ីចេញឱ្យប្រជាជននៅតំបន់ដែលខ្លួនគ្រប់គ្រងខុសច្បាប់នៅអ៊ុយក្រែន និងតំបន់ចំនួនពីរនៅហ្សកហ្ស៊ី។
បន្ទាប់ពីសមាជិកសភាអឺរ៉ុបកាលពីខែតុលាបោះឆ្នោតគាំទ្រកុំឱ្យទទួលឯកសារធ្វើដំណើរដែលរុស្ស៊ីចេញនៅតំបន់អ៊ុយក្រែន និងហ្សកហ្ស៊ីដោយខុសច្បាប់ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបនៅថ្ងៃទី១០ ខែវិច្ឆិកាបានព្រមព្រៀងគ្នាបណ្តោះអាសន្នលើសំណើច្បាប់នេះ។ «ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការឈ្លានពានយោធាដែលមិនសមហេតុផល និងបង្ករឿងរបស់រុស្ស៊ី...
article_5180.txt
​យោគី​សាសនា​ហិណ្ឌូ​ម្នាក់ ដែល​មានការ​អះអាងថា មិន​បរិភោគ និង​មិន​ផឹកទឹក​អស់​រយៈពេល​៨០​ឆ្នាំ កន្លងមកនេះ បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៦ ខែឧសភា ក្នុង​អាយុ​៩០​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​កើត​ក្នុង​ឆ្នាំ​១៩២៩ នៅ​ភូមិ Charada រដ្ឋ Gujarat លោក Prahlad Jani ដែលមាន​រហស្សនាម​ថា «Mataji» បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​៧​ឆ្នាំ ដើម្បី​ទៅ​រសនៅ​ក្នុងព្រៃ​។ ចាប់តាំងពី​អាយុ​១១​ឆ្នាំ​មក លោក​បាន​អះអាងថា មិនដែល​បរិភោគ​អាហារ និង​ផឹកទឹក​នោះឡើយ ដោយសារ​ខ្លួន ទទួល​បានការ​ទ្រទ្រង់​ពី​ទេពធីតា Amba​។​ Prahlad Jani បានក្លា...
article_5181.txt
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Mark Esper នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​ជំទាស់​ទៅនឹង​ចំណាត់ការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​បង្ក្រាប​ក្រុមបាតុករ​។ សម្រាប់​លោក Esper វា​មិនទាន់​ដល់ពេល​ឡើយ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា ពោលគឺ​ទាល់តែ​ស្ថានការណ៍​នៅក្នុង​ប្រទេស​មាន​ភាពលំបាក​បំផុ...
អត្ថបទទាក់ទង ដល់ពេល​ដែល​លោក ត្រាំ ត្រូវបញ្ជូន​ទ័ព​ទៅ​ទប់ទល់​ចលនា​បាតុកម្ម​តាម​បណ្តា​រដ្ឋ​? ​ការធ្វើ​បាតុកម្ម​នៅ​អាមេរិក កាន់​តែមាន​ទ្រង់ទ្រាយ​ធំ​ឡើង មនុស្ស​ជាច្រើន​ចាប់ផ្តើម​ចូលរួម​បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​ទាមទារ​រក​យុត្តិធម៌​ជូន​លោក George Floyd​។ បាតុកម្ម និង​កុបកម្ម បាន​កើតឡើង​ដំណា...
article_5182.txt
សភា​ប្រជាជន​ចិន នា​ថ្ងៃទី​២៨ ខែឧសភា បានអនុម័ត​លើ​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ហើយ​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ឡើង ទោះជា​មានការ​តវ៉ា​ពី​អ្នកនយោបាយ​នៃ​ហុងកុង និង​ការព្រមាន​របស់​អាមេរិក​ក្ដី​។​
អត្ថបទទាក់ទង អាមេរិក​ដកហូត «​ឋានៈ​ពិសេស​» របស់​ក្រុង​ហុងកុង សេចក្ដីស្នើច្បាប់​ភ្លេងជាតិ​ចិន ក្លាយជា​បញ្ហា​ចម្រូងចម្រាស់​ជាថ្មី​នៅលើ​ទឹកដី​ហុងកុង​ ​នា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣ នៃ​នីតិកាល​ទី​១៣ សភា​ប្រជាជន​ចិន បានសម្រេច​អនុម័ត​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ នីតិវិធី​បន្ទាប់ គណៈកម្មការ​អចិន្ត...
article_5183.txt
នៅ​តំបន់​អឺរ៉ុប ថ្ងៃទី​១ ខែមេសា បាន​ក្លាយជា​ប្រពៃណី​នៃ​ការនិយាយ​កុហក ដែល​គេ​ឲ្យ​ឈ្មោះថា « April Fools' Day» ជា​ភាសា​អង់គ្លេស ឬ «Poisson d’avril» ជា​ភាសា​បារាំង​។ សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ក៏ដូចជា​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​នៅ​លោកខាងលិច​មួយចំនួន​ក៏បាន​យក​ថ្ងៃនេះ ដើម្បី​ផ្តល់ព័ត៌មាន​កុហក និង​លេងសើច​ផងដែរ​។​
​ប្រភព​ជាច្រើន​បាន​បង្ហាញថា «​ទិវា​កុហក​១​មេសា​» បានចាប់ផ្តើម​ឡើង​នៅក្នុង​ប្រទេស​បារាំង​នា​អំឡុង​ឆ្នាំ​១៥៦៤ ប៉ុន្តែ​វា​មិនមែនជា​ពេលវេលា​ឈប់សម្រាក​ផ្លូវការ​របស់​ប្រជាជាតិ​ណាមួយ​ឡើយ​។ នៅ​សតវត្សរ៍​ទី​១៩ «April Fools' Day» មានការ​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប កាណាដា អូស្ត្រាលី ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក​។​ ​នៅ​អង់គ...
article_5184.txt
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ដំឡើង​ការវាយតម្លៃ​ហានិភ័យ​ជា​សាកល​នៃ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ដល់​កម្រិត​ខ្ពស់បំផុត ខណៈ​វីរុស​នេះ​បាន​ឆ្លង​ជិត​៦០​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៩ ខែកុម្ភៈ ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​សរុប​មាន​ជាង​៨៤០០០​នាក់​ហើយ និង​ស្លាប់​ជិត​៣​ពាន់​នាក...
«​ឥឡូវនេះ យើង​បានសម្រេច​ដំឡើង​ការវាយតម្លៃ​ហានិភ័យ​ការ​រាលដាល និង​ហានិភ័យ​ផលប៉ះពាល់​នៃ COVID-19 ដល់​កម្រិត​ខ្ពស់បំផុត នៅ​កម្រិត​សាកល​»​។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​។ ​យ៉ាងណាមិញ លោក បន្តថា​៖«​យើង​ពុំទាន់​មើលឃើញ​ភស្តុតាង​ណាមួយ​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​រឿង​ថា វីរុស​នេះ កំពុង​ផ្ទុ...
article_5185.txt
​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង បង្ក​ការរំជើបរំជួល​យ៉ាងខ្លាំង​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ ប្រទេស​ខ្លះ និង​ក្រុម​សកម្មជន​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង បានបង្ហាញ​ក្ដីបារម្ភ​ពី​ឥទ្ធិពល​របស់​សេចក្ដីព្រាង​ច្បាប់​នេះ​លើ​សិទ្ធិសេរីភាព​របស់​ហុងកុង​។ ប៉ុន្តែ​ប្រមុខ​ទីក្រុង​នេះ ...
​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ការី ឡាំ បាន​ចេញមុខ​និយាយ​ការពារ​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង​ពី​សំណាក់​រដ្ឋាភិបាល​មជ្ឈិម​។ ខណៈ​មាន​សំឡេង​ប្រឆាំង​ការបង្កើត​ច្បាប់​បែបនេះ អ្នកស្រី ឡាំ និយាយថា ហុងកុង​ត្រូវការ​ច្បាប់​បែបនេះ​ដើម្បី​ប្រយោជន៍​ធំធេង​របស់​ប្រជាជន​ក្នុង​ទីក្រុង...
article_5186.txt
បាតុកម្ម​តវ៉ា​ប្រឆាំង​ការរើសអើង កាន់តែ​រីកធំឡើង និង​បាន​រីកសាយ​ដល់​សេត​វិមាន​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​ករណី​ស្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ លោក George Floyd នៅក្នុង​ទីក្រុង Minneapolis​។ ដោយសារ​បញ្ហា​នេះ ក្រុង​ជាច្រើន បានសម្រេច​ដាក់​បម្រាម​គោចរ និង​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​ទប់ស្កាត់​បាតុ...
អត្ថបទទាក់ទង អាមេរិក​៖ ការស្លាប់​របស់​«​បុរស​ស្បែក​ខ្មៅ​ម្នាក់​» បន្ត​បញ្ឆេះ​បាតុកម្ម​និង​កុបកម្ម​ប្រឆាំង​ការរើសអើង ពូជសាសន៍​ ​បន្ទាប់ពី​ការស្លាប់​របស់លោក​George Floyd ជនជាតិ​អាមេរិក​ជាច្រើន​ដែលមាន​ប្រជាជន​ជន​ស្បែក​ខ្មៅ​រាប់សិប​ពាន់​នាក់​នៅក្នុង​ទីក្រុង Minneapolis បាន​ចេញមក​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​អាមេរិក​ស្វ...
article_5187.txt
​នៅពេលដែល​មេឃងងឹត និង​សត្វ​នានា​ត្រៀម​ចូល​ដំណេក សត្វ​ប្រចៀវ​ចាប់ផ្តើម​ងើប​ពី​កន្លែង​សម្រាក​ដើម្បី​ចេញទៅ​រកស៊ី​។ អ្នកនិពន្ធ​រឿង​ជាច្រើន​បានបង្ហាញ​ថា សត្វ​ប្រចៀវ​ជា​ភាវៈ​ដែល​រស់នៅក្នុង​កន្លែង​ងងឹត ជាពិសេស​នៅតាម​រូងភ្នំ​។ តែ​ពពួកសត្វ​ទាំងនេះ​ក៏​អាច​រស់​នៅតាម​ក្រោម​ស្ពាន និង​តាម​ដើមឈើ​មួយចំនួន​ផងដែរ​។ តែមាន​លក្ខណៈ​ប្លែក​មួ...
​ប្រចៀវ​ដេក​ដាំ​ក្បាល​ចុះក្រោម​ដោយសារតែ​មូលហេតុ​មួយចំនួន​។ គេហទំព័រ Wonderopolis បាន​ពន្យល់ថា មូលហេតុ​ដំបូង​គឺ​ទាក់ទង​ជាមួយនឹង​ការហោះហើរ​។ សត្វ​ប្រចៀវ​មិនមាន​ស្លាប​ដែល​ពោរពេញ​ទៅដោយ​រោម​ដូច​បក្សី​នោះទេ​។ ពោល ប្រចៀវ​ជា​ថនិកសត្វ​ដូច​មនុស្ស​ដែរ ដោយសារ​ពួកវា​បង្កើតកូន (​មិន​ពង​ដូច​បក្សី​) និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ ​ហេតុដ...
article_5188.txt
ចិន បានអនុញ្ញាត​ឲ្យ​អ្នកជំនាញ​សុខភាព​អាមេរិក​ចូលរួម​ក្នុង​ក្រុម​បេសកកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​គ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស ដែល​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន ហើយ​ករណី​ឆ្លង​ក៏​កាន់តែ​កើនឡើង​ផង​នោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី WHO នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ ក្រុម​បេសកកម្ម​របស់ W...
​ទោះ​មាន​ការមិន​ពេញចិត្ត​ខ្លះ​នឹង​វិធានការ​តឹងរ៉ឹង​បរស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ចិន​នៅតែ​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​អាមេរិក​មកជួយ​ខ្លួន​ក្នុង​ការរក​វិធី​ដោះស្រាយ​ការ​រាលដាល និង​ការគ្រប់គ្រង​កូ​រ៉ូ​ណាវី​រុស ដែល​មកទល់ពេលនេះ មិនមាន​សញ្ញា​ថមថយ​នៃ​ការឆ្លង​ទេនោះ​។ អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក...
article_5189.txt
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ត្រូវបាន​បណ្ដេញ​ពី​គណបក្សនយោបាយ​ដែល​លោក​ជា​សហ​ស្ថាបនិក ក្រោយ​លោក បាន​អង្គុយ​នៅ​ជួរ​បក្សប្រឆាំង អំឡុង​អង្គប្រជុំ​សភា​កាលពី​ថ្ងៃទី​១៨ ខែឧសភា​។ ទាក់ទិន​បញ្ហា​នេះ លោក​មហា​ធៀ​ច្រានចោល​សេចក្តីសម្រេច​នេះ ដោយ​ចាត់ទុក​ទង្វើ​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​លោក M...
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ២៨ ខែឧសភា គណបក្ស​ជនជាតិដើម​រួម​រួប​ម៉ាឡេស៊ី (Bersatu) សមាជិកភាព​របស់លោក មហា​ធៀ ត្រូវបាន​ដកហូត​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។ លោក​បណ្ឌិត មហា​ធៀ ត្រូវបាន​បណ្ដេញ​ពី​បក្ស​ក្រោយ​លោក​មិន​បង្ហាញ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​លោក Muhyiddin ដែលជា​ប្រធាន​បក្ស Bersatu ។​ ​លេខាធិក...
article_519.txt
សភាអឺរ៉ុប នៅថ្ងៃទី១៩ ខែតុលា ប្រគល់ពានរង្វាន់សេរីភាពខាងការគិត Sakharov ប្រចាំឆ្នាំរបស់ខ្លួនទៅប្រជាជនអ៊ុយក្រែនដើម្បីជាកិត្តិយសដល់ពលរដ្ឋអ៊ុយក្រែនដែលប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៊ីជិត៨ខែទៅហើយ។
«ពួកគេក្រោកឈរឡើងចំពោះអ្វីដែលពួកគេជឿទុកចិត្ត។ ប្រយុទ្ធគាំទ្រគុណតម្លៃរបស់យើង។​ ការពារប្រជាធិបតេយ្យ សេរីភាព និងនិតីរដ្ឋ។ ប្រថុយជីវិតរបស់ពួកគេសម្រាប់យើង»។ ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola លើកឡើងបែបនេះនៅពេលប្រកាសម្ចាស់ពានរង្វាន់ Sakharov នាថ្ងៃទី១៩ ខែតុលា។ បើតាមប្រធានសភាអឺរ៉ុប គ្មាននរណាផ្សេងដែលសមទទួលពានរង្វាន់នេះទេ។ ...
article_5190.txt
កូរ៉េខាងត្បូង​បានបញ្ជាក់​រកឃើញ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ៣៧៦​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែមីនា ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើងដល់ ៣៥២៦​ករណី​។ នេះ​គឺជា​តួលេខ​ច្រើន​បំផុត​លើ​ពិភពលោក​បន្ទាប់ពី​ចិន ខណៈ​អ្នក​ស្លាប់មាន ១៧​នាក់​ហើយ​។
Relate ​ក្នុង​សេចក្តីថ្លែងការណ៍ មជ្ឍមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង (KCDC) គូសបញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ជាង​៩០​ភាគរយ​នៃ​ករណី​ឆ្លង ស្ថិតក្នុង​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េខាងត្បូង ហើយ​និង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។​ ​តាម​...
article_5191.txt
​វីរុស​ចិន ឬ​វីរុស​វូ​ហាន ជា​ឈ្មោះ​ហៅ​សំដៅ​កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះ​ពីដំបូង​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ប៉ុន្តែ​នេះ​មិនមែន​ឈ្មោះ​ផ្លូវការ​របស់​វីរុស​នេះឡើយ ហើយ​ការហៅ​បែបនេះ ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ា​ទូលាយ​នៅលើ​បណ្ដាញ​សង្គម ក៏​បង្កើត​ទៅជា​ការរើសអើង ឬ​ស្អប់ខ្ពើម​ជនជាតិ​ចិន​ទៅទៀត​។ អង្គការ​សុខភាព​ពិភពលោក (WHO)...
«​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ 2019-nCoV» ជា​ឈ្មោះ​បណ្ដោះអាសន្ន​របស់​ជំងឺ​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស ដែលមាន​ប្រភពពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន​។ «2019» គឺ​សំដៅ​ដល់​កាលបរិច្ឆេទ​ដែល​ជំងឺ​នេះ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ។ ចំណែក «nCoV» ជា​អក្សរ​កាត់​មកពី​ពាក្យ​ភាសា​អង់គ្លេស​ថា novel ...
article_5192.txt
សត្វ​ជិត ៥០០​លាន​ក្បាល ត្រូវគេ​ជឿជាក់ថា បាត់បង់​ជីវិត​ក្នុង​ភ្លើង​ឆេះ​ព្រៃ​ដែល​បន្ត​រាលដាល​ជុំវិញ​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ គឺ​គិត​ចាប់ពី​ភ្លើង​ឆេះ​ព្រៃ​នេះ ចាប់ផ្តើម​កាលពី​ខែ កញ្ញា ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​បរិស្ថាន​អូស្ត្រាលី អះអាងថា សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) បាត់បង់​៣០​ភាគរយ​ក្នុង​ហេតុការណ៍​នេះ​។​
​ក្រុម​អ្នក​អេកូឡូស៊ី បរិស្ថាន​ប្រចាំ​សាកលវិទ្យាល័យ Sydney បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី News.com.au ដូច្នេះ​ថា តាម​ការប៉ាន់ស្មាន​ថនិកសត្វ បក្សី និង​សត្វ​ល្មូ​ន​ប្រមាណ ៤៨០ លាន​ក្បាល​បាន​ងាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​បន្ត​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ជុំវិញ​អូស្ត្រាលី ចាប់តាំងពី​កញ្ញា ឆ្នាំ​២០១៩ មក​។ យោ...
article_5193.txt
អ្នកស្រី Veronica Duque ជា​គ្រូ​ថ្នាក់​បឋម​ម្នា​ក់នៅ​អេ​ស្ប៉ា​ញ ដោយ​គាត់​បង្រៀន​មេរៀន​វិទ្យាសាស្ត្រ​ទាំង​ភាសា​អេ​ស្ប៉ា​ញ និង​អង់គ្លេស​។ នៅ​ម៉ោង​សិក្សា​ផ្នែក​កាយវិភាគសាស្ត្រ អ្នកគ្រូ​វ័យ​៤៣​ឆ្នាំ​រូបនេះ គាត់​បាន​ប្តូរ​សម្លៀកបំពាក់​ដែល​បង្ហាញ​ពី​សព៌ាង្គកាយ​ខាងក្នុង ដើម្បី​ឲ្យ​សិស្ស​ងាយ​ចងចាំ​។ ករណីនេះ ទទួល​នូវ​ការចាត់​អា...
​អ្នកស្រី Veronica ស្រឡាញ់​អាជីព​ជា​គ្រូបង្រៀន​ពេញ​បេះដូង ដោយ​គាត់​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់ ងាយ​ចងចាំ​។ «​ខ្ញុំ​បានឃើញ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្លៀកបំពាក់​នេះ​នៅលើ AliExpress ហើយ​ខ្ញុំ​មើលឃើញ​ពី​ពិបាក​ក្នុង​ការពន្យល់​ណែនាំ​សិស្ស​ទាក់ទង​នឹង​សព៌ាង្គកាយ ហេតុដូច្នេះ ខ្ញុំ​ក៏​សម្រេចចិត្ត​សាកល្...
article_5194.txt
​អភិបាលក្រុង Dar es Salaam ដែល​ធំជាងគេ​នៅ​ប្រទេស​តង់​ហ្សា​នី បានប្រកាស​ពី​គម្រោង​ផ្សព្វផ្សាយ​ទិន្នន័យ​ថ្នាក់ជាតិ​ស្តីពី​អត្តសញ្ញាណ​បុរស​ដែល​រៀបការ​រួចហើយ ក្នុង​គោលបំណង​ការពារ​ស្ត្រី​កុំ​ឲ្យ​គ្រាំគ្រា​ដោយសារ​ការបោកប្រាស់​ផ្លូវចិត្ត​។​
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន The Citizen លោក Paul Makonda ដែលជា​ស្នងការ​តំបន់ (​ឬ​អភិបាលក្រុង​) បាន​អះអាងថា បញ្ជី​ឈ្មោះ​បុរស​ដែល​រៀបការ​រួច ក៏ដូចជា​រូបថត​របស់​ពួកគេ នឹងត្រូវ​ផ្សព្វផ្សាយ​នៅលើ​វ៉ិ​ប​សាយ​របស់​រដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគេ​មានឱកាស​ដើរ​បោក​នារីៗ​ដែល​នៅ​លីវ​។​ «​ខ្ញុំ​បានទទួល​បណ្តឹង​ជាច្រើន​ពី​ស្ត្រី​វ័យក្ម...
article_5195.txt
​អាជ្ញាធរ​វៀងចន្ទន៍រ​បស់​ឡាវ បាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ក្នុង​គោលដៅ​លុបបំបាត់​ការបំពុល​ដោយ​សំឡេង​នៅក្នុង​ទីក្រុង ដែល​បច្ចុប្បន្ន អាជ្ញាធរ​ទទួលបាន​ពាក្យបណ្តឹង​ជាច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Laotian Times​។​
​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ផ្តោតលើ​ការចែក​ថ្នាក់​ពាក់ព័ន្ធ​នឹង​កត្តា​បំពុល​ដោយ​សំឡេង ដែល​កំពុង​បង្កបញ្ហា​ក្នុងសង្គម ជាពិសេស​វា​ជា​ប្រភព​ដ៏​សែន​រំខាន​សម្រាប់​ប្រជាពលរដ្ឋ​នាពេល​រាត្រី​។​ ​លោកស្រី Vilayvone Chanthalaty ប្រធាន​នាយកដ្ឋាន​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ក្រុង​វៀងចន្ទន៍ បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប...
article_5196.txt
​អ្នកដំណើរ​១៧៦​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ នា​ថ្ងៃទី​៨ ខែមករា បន្ទាប់ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន Imam Khomeini នាទី​ក្រុង​តេ​ហេ​រ៉ង់ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​។
​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 737-800 ដែល​ផ្ទុក​អ្នកដំណើរ ១៧០​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ឆ្ពោះ​អាកាសយានដ្ឋាន​Boryspil នាទី​ក្រុង​កៀវ អ៊ុយ​ក្រែ​ន​។ តាមរយៈ​ឧបទ្ទវហេតុ​មួយ​នេះ គឺ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ IRNA អះអាងថា​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​។ Relat...
article_5197.txt
វីដេអូ​ដ៏​រំជួលចិត្ត​មួយ​ដែលមាន​រយៈពេល​ប្រមាណ​៤​នាទី បានបង្ហាញ​ឲ្យ​ឃើញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​សត្វ​សុនខ​ចំពោះ​កូនៗ​របស់ខ្លួន​។ រឿងរ៉ាវ​នេះ កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ឆ្កែ​ញី​មួយ​ក្បាល បាន​ស្រែកហៅ​ជំនួញ​ដើម្បី​សង្គ្រោះ​កូនៗ​របស់ខ្លួន​ពី​គំនរ​បាក់បែក​។​
​បង្ហោះ​កាលពី​ថ្ងៃទី​២៨ ខែសីហា វីដេអូ​នៅក្នុង​គណនី Youtube របស់​ក្រុម​សង្គ្រោះ​សត្វ Animal Aid Unlimited (AAU) នៅ​ឥណ្ឌា មាន​ការចូល​ទស្សនា​ជាង​៧​លាន​ដង [​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា​]​។ ភ្នាក់ងារ​សង្គ្រោះ​របស់ AAU បានឮ​សម្រែក​របស់​សុនខ​ញី​។ ពួកគេ​បាន​ទៅដល់​ទីតាំង​របស់​សុន​ខ​នោះ ដែល​កំពុង​អន្ទះអន្ទែង​យ៉ាងខ្លាំង​។​ ​ពេល​ភ...
article_5198.txt
១៖ បាក់​រលំ​អគារ​កម្ពស់​៣​ជាន់​នៅ​ខេត្ត Karachi ភាគខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២ នាក់ ។​
២៖ បាក់​រលំ​អគារ​សាលារៀន​កម្ពស់​៣​ជាន់​មួយ​ក្នុង​ទីក្រុង Lagos នៃ​ប្រទេស នី​ហ្សេ​រី​យ៉ា ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ១៣ មីនា ឆ្នាំ​២០១៩ ដែល​បានធ្វើ​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ ហើយ​ក្នុងនោះ​ភាគច្រើន គឺ​សុទ្ធតែជា​ក្មេង​។ ៣៖ បាក់​រលំ​អគារ​កម្ពស់​៤​ជាន់ ចំនួន​២ ក្នុង​ទីក្រុង Rio de Janeiro នៃ​ប្រទេស ប្រេ​ស៊ី​ល​។ ហ...
article_5199.txt
​តន្ត្រី​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ចិត្ត និង​អារម្មណ៍​របស់​មនុស្ស ប៉ុន្តែ​ពិត​ឬទេ​ដែល​ចម្រៀង​មួយ​បទ​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ធ្វើអត្តឃាត​នោះ​? បទ​ភ្លេង​នៃ «Gloomy Sunday» ឬ​ប្រែជា​ភាសា​ខ្មែរ​ថា «​ថ្ងៃអាទិត្យ​ដ៏​អាប់អួរ​» បាន​និពន្ធ​ឡើង​ដោយ​កវី​ជនជាតិ​ហុង​គ្រី​ម្នាក់ ឈ្មោះថា Rezso Seress ក្នុង​ឆ្នាំ ១៩៣២​។ ដោយ​ទ...
​ទំនុក​ចម្រៀង​ដើម​នៃ​បទ «Gloomy Sunday» បាន​តាក់តែងឡើង​ដោយ​អ្នកសរសេរ​កំណាព្យ​ជនជាតិ​ហុង​គ្រី​ម្នាក់ ឈ្មោះថា László Jávor ។ អត្ថន័យ​នៃ​ចម្រៀង​នេះ និយាយ​ពី អ្នកចម្រៀង​ម្នាក់ កំពុង​ច្រៀង​សុំ​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​ដែល​ស្លាប់​បាត់ទៅ មកជួប​លោក​នៅឯ​បុណ្យសព​ដែល​រៀបចំ​ទុក​របស់លោក​។​ អក្សរចម្រៀងនៃបទ Gloomy Sunday ​រឿងរ៉ាវ​ជុំវ...
article_52.txt
បើតាមសេចក្តីថ្លែងការណ៍របស់វិមាន Elysee កិច្ចប្រជុំកំពូលនេះបានធ្វើឡើងនៅ Grand Palais ក្នុងទីក្រុងប៉ារីស ដែលប្រទេសចំនួន៦១ រួមទាំងបារាំង ឥណ្ឌា និងចិន បានឈានដល់ការឯកភាពគ្នាលើគោលការណ៍នេះ។
យ៉ាងណាមិញ អាម៉េរិក និងអង់គ្លេសមិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់សន្និសីទនេះទេ ដោយលើកឡើងពីផលប្រយោជន៍ជាតិ និងការព្រួយបារម្ភអំពីខ្លឹមសារនៃបទប្បញ្ញត្តិមួយចំនួន។ សេចក្តីថ្លែងការណ៍រួមនេះបានសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹង AI និងថាមពលត្រូវបាន ដោះស្រាយជាលើកដំបូងនៅក្នុងបរិបទពហុភាគី។ ទន្ទឹមនេះ សេចក្តីថ្លែងការណ៍បានលើកឡើ...
article_520.txt
អាម៉េរិក នៅថ្ងៃទី១៧ ខែតុលា ថ្កោលទោសរុស្ស៊ីដែលប្រើដ្រូនវាយប្រហាររដ្ឋធានីអ៊ុយក្រែនដែលបណ្តាលឱ្យប្រជាជនស៊ីវិលយ៉ាងតិច៤នាក់ស្លាប់។ សេតវិមាន ចាត់ទុកទង្វើនោះជាឧក្រិដ្ឋកម្មសង្រ្គាមដែលក្រុងមូស្គូត្រូវទទួលខុសត្រូវ។
ត្រឹមមួយសប្តាហ៍ឱ្យគត់ រុស្ស៊ីប្រើដ្រូនវាយប្រហារលើក្រុងកៀវជាលើកទី២ ខណៈយោធារុស្ស៊ី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតំបន់ដុនបាស។ បើតាមអភិបាលក្រុងកៀវ លោក Vitali Klitschko ដ្រូនរុស្ស៊ីដែលមានផ្ទុកសារធាតុផ្ទុះចំនួន២៨ បានសំដៅទៅរដ្ឋធានីអ៊ុយក្រែននាពេលព្រឹកថ្ងៃទី១៧ ខែតុលា ប៉ុន្តែមួយចំនួនតូចប៉ុណ្ណោះដែលធ្លាក់ដល់ដីអ៊ុយក្រែន...
article_5200.txt
​រដ្ឋមន្ត្រី​ជប៉ុន លោក Shinjiro Koizumi កាលពី​ថ្ងៃ​ពុធ កន្លងមក បានប្រកាសថា លោក​នឹង​ធ្វើជា​គំរូ​គេ តាមរយៈ​ការសុំច្បាប់​លំហែរ​បិតុភាព​ដើម្បី​មើលថែទាំ​កូន​ជំនួស​ភរិយា​។ នេះ​បើតាម​ការផ្សាយ​របស់ Reuters​។​
Relate ​លោក Koizumi គឺជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi​។ លោក​បានលើកឡើង​ពី​គម្រោង​សុំច្បាប់​លំហែ​បិតុភាព​ពី​២​សប្តាហ៍ ហើយ​អាច​ឈានដល់​ទៅ​៣​ខែ ដើម្បី​មើលថែទាំ​កូន​ដំបូង​របស់ខ្លួន​។​ ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe តែងតែ​ព្យាយាម​ជំរុញ​ឲ្យ​បុរស​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន សុំច្បាប់​លំហែ​បិតុ...
article_5201.txt
​លោក Howard Kirby អាយុ​៥៤​ឆ្នាំ បាន​ទៅ​ទិញ​សា​ឡុង​មួយ​ទឹក​នៅ​ហាង​មួយ​ដែលមាន​តម្លៃ​ត្រឹមតែ ៧០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​កូនប្រសារ​ស្រី​របស់គាត់ បាន​ប្រទះឃើញ​លុយ​៤៣០០០​ដុល្លារ​អាមេរិក​ដែល​លាក់​នៅក្នុង​នោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​អាមេរិក​រូបនោះ បាន​ស្វែងរក​ម្ចាស់​លុយ ដើម្បី​ប្រគល់​ឲ្យ​ទៅ​គេ​វិញ​...
​ក្រោយ​ទិញ​សា​ឡុង​ដាក់​ផ្ទះ​ដែល​ស្ថិតនៅ​ក្រុង Ovid រដ្ឋ Michigan លោក Kirby មាន​អារម្មណ៍​ថា ទំនិញ​ជជុះ​របស់ខ្លួន ហាក់ដូចជា​ប្រហោង​ក្នុង​។ ដោយមាន​ការងឿងឆ្ងល់ កូនប្រសារ​ស្រី​របស់គាត់ បានគាស់​សា​ឡុង​នោះ ហើយ​ស្រាប់តែ​ប្រទះឃើញ​លុយ​សុទ្ធ ៤៣ ១៧០​ដុល្លារ​នៅក្នុង​នោះ​។ ​លោក Kirby មិន​ត្រេកត្រអាល​នឹង​កំណប់​អាថ៌កំបាំង​នោះឡើយ ដោយ​ល...
article_5202.txt
​ខ្យល់​ខ្លាំង​ដែល​បាន​ផ្លាស់ប្តូរ​ទិសដៅ កំពុង​បង្អាក់​កិច្ចប្រឹងប្រែង​របស់​កង​ពន្លត់​អគ្គិភ័យ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ភ្លើង​ឆេះ​ព្រៃ ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី​។​
​ការផ្លាស់ប្តូរ​ទិសដៅ​ខ្យល់​ងាក​ទៅ​ទិស​ខាងត្បូង​ជាមួយ​ល្បឿន​ខ្យល់​ដ៏​លឿន​ដល់​ទៅ ១២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​គំរាម​ដល់​ការរីក​រាលដាល​ភ្លើង​កាន់តែ​ធំ​សម្បើម ក្នុង​រដ្ឋ New South Wales ។ ចំណែក​នៅក្នុង​រដ្ឋ Victoria ឧ​ទ្ធ​ម្ភា​ចក្រ​យោធា​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ដែល​ជាប់គាំង​ដោយសារ​អណ្ដាតភ្លើង​។ ​...
article_5203.txt
​យុវតី​ជនជាតិ​ន័​រវេ​ស​អាយុ​១៨​ឆ្នាំ​ម្នាក់ រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​បង្ហោះ​រូបភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បញ្ជាក់ថា នាង​បាន​បរិភោគ​សាច់​សេះ​ប្រភេទ​ប្រណាំង​ដែល​ខ្លួន​បាន​ចិញ្ចឹម​។  នាង Pia Olden បាន​អះអាងថា នេះ​ជាការ​បង្ហាញ​ពី​ការស្រឡាញ់ និង​ឧទ្ទិស​ដល់​សេះ​សំណព្វ​របស់ខ្លួន​ដែល​បាន​បាត់បង់​ជីវិត​។​
«​នេះ​ជា​កាយវិការ​មួយ​ដែល​បង្ហាញ​ពី​ការគោរព នឹករលឹក​របស់ខ្ញុំ​»​។ យុវតី Pia បានបញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Dagbladet របស់​ន័​រវេ​ស ដោយ​ពន្យល់ថា វា​មិនល្អ​នោះឡើយ ដែល​យក​សាច់​សេះ ទៅ​កប់​ក្រោម​ដី ហើយ​ត្រូវ​ហ្វូង​ដង្កូវ​ស៊ី​។​ ​បន្ទាប់ពី​ការ​បង្ហោះ​រូបភាព​របស់ខ្លួន​ជាមួយ​សេះ​ដែល​នៅរស់ និង​រូបភាព​សា...
article_5204.txt
​អ្នកស្រី Alexis និង​លោក David Brett ទើប​ក្លាយជា​ឪពុកម្តាយ​នៃ​កូន​ទី​១១​។ វា​ជា​ក្តី​សុបិន​ដែល​បានសម្រេច​សម្រាប់​ប្តី​ប្រពន្ធ​ជនជាតិ​ស្កុ​តឡែ​ន​មួយគូ​នេះ ដោយ​ពួកគាត់​កើត​បាន​កូនស្រី​លើកដំបូង ក្រោយ​មានកូន​ប្រុស​បន្តបន្ទាប់​រហូតដល់​ទៅ​១០​នាក់​។​
​គ្រួសារ​ត្រកូល Brett កូនប្រុស​រហូតដល់​ទៅ​១០​នាក់ ដែល​ក្នុងនោះ​មាន Campbell, Harrison, Corey, Lachlan, Brodie, Brahn, Hunter, Mack, Blacke និង Rothagaidh​។ David អាយុ​៤៤​ឆ្នាំ និង Alexis ដែល​ភរិយា វ័យ​៣៩​ឆ្នាំ ចង់បាន​កូនស្រី​យ៉ាងខ្លាំង ហើយ​ទីបំផុត ទារិកា Cameron ត្រូវបាន​ប្រសូត ដោយ​ផ្តល់​ភាព​រីករាយ​យ៉ាងខ្លាំង​ដល់​គ្រួស...
article_5205.txt
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​រកឃើញ​ករណី​ទី​១៦ នៅក្នុង​ទឹកដី​របស់ខ្លួន​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ស្ត្រី​រូបនេះ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រឡប់​មកពី​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​។
​ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែលមាន​វ័យ ៤២​ឆ្នាំ ត្រូវបាន​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ រកឃើញថា គឺជា​ការរកឃើញ​កូ​រ៉ូ​ណាវី​រុស​ក្នុងករណី​ទី​១៦​។ បើតាម​មជ្ឈមណ្ឌល​មួយ​នេះ ជនរងគ្រោះ​ទី​១៦ បាន​ត្រលប់​មកពី​ថៃ​តាំងពី​ថ្ងៃទី​១៩ ខែមករា​មក​ម្លេះ​។ រហូតដល់​ថ្ងៃទី​២៥ ខែមករា​ប៉ុណ្ណោះ ទើប​ស្ត្រី​រូបនេះ ចេញ​រោគសញ្ញា​គ្រុ...
article_5206.txt
​ប្តី​ប្រពន្ធ​អាមេរិក​វ័យ​ចំណាស់​ជាងគេ​លើ​លោក​ដែល​កំពុង​រស់រានមានជីវិត ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី​៨០ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នេះ នៅ​សហគមន៍​ក្នុង​ក្រុង Austin រដ្ឋ​តិច​សាស់​។ ពួកគាត់​សុទ្ធតែ​កើត​នា​អំឡុង​ឆ្នាំ​១៩២០ ដោយ​លោកតា John Henderson ដែលជា​ស្វាមី មាន​អាយុ​១០៦​ឆ្នាំ រីឯ​លោកយាយ Charlotte មាន​អាយុ​១០៥​ឆ្ន...
​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​លោកតា Jonh និង​លោកយាយ Charlotte បាននាំគ្នា​រៀបចំ​ពិធី​យ៉ាង​អធិកអធម​នៅ​សហគមន៍ Longhorn តាំងពី​ថ្ងៃទី​១១ ខែធ្នូ ខណៈ​គូស្នេហ៍​ដ៏​ចំណាស់​នេះ មាន​អាយុ​បូក​បញ្ចូល​គ្នា​ដល់​ទៅ​២១១​ឆ្នាំ និង​១៧៥​ថ្ងៃ​។ ជាមួយនឹង​ការតុបតែង​ផ្កា​យ៉ាង​ស្រស់ស្អាត ក្រុម​អ្នករៀបចំ​កម្មវិធី ក៏បាន​រៀបចំ​ជា slideshow តា...
article_5207.txt
​ប្រសិនបើ​សកម្មភាព​របស់​មនុស្ស​ចាប់ផ្តើម​កែលម្អ​ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ​២០៣០ ពិភពលោក​នឹងមាន​ការផ្លាស់ប្តូរ​យ៉ាង​ធំធេង​មួយ​។ នៅក្នុង​ឆ្នាំ​នោះ ពិភពលោក នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក សាច់​នៅលើ​តុ​ញាំ​អាហារ នឹងមាន​បន្តិចបន្តួច ទឹក​ដែល​មនុស្ស​បរិភោគ និង​ខ្យល់​សម្រាប់​មនុស្ស​ដកដង្ហើម នឹង​កាន់តែ​ស្អាត និង​ល្អ​ជាង...
​បើទោះបីជា​ពេលនេះ​មនុស្ស​នៅ​ទូទាំង​សកលលោក កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ក៏ពិតមែន ប៉ុន្តែ​សាក​ស្រមៃ​មើលថា នៅពេល​មនុស្ស​អាច​ជម្នះ​ការ​បម្រែបម្រួល​អាកាសធាតុ​បាន តើ​នឹងមាន​អ្វី​កើតឡើង​សម្រាប់​ភពផែនដី​មួយ​នេះ​? ១ .​ចេញពីផ្ទះ អ្នក​មិន​ទទួលរង​ភាពស្មុគស្មាញ​ពី​បរិ​កាស​ជុំវិញខ្លួន​ ​ប្រសិនបើ មនុស្ស​អាច​ជម្នះ​...
article_5208.txt
​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​មួយ​បាន​ព្រមាន​ថា ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ការកើនឡើង​ឧស្ម័ន​កាបូ​និ​ច និង​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស បាន​បង្កឱ្យមាន​ផលវិបាក​ជាច្រើន​ដូចជា​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។ នេះ​បើ​យោងតាម​សេចក្តីព្រាង​នៃ​របាយការណ៍​ពិសេស ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ទទួលបាន​ដោយ AFP​។​
​មហាសមុទ្រ​បាន​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ផលិត​ដោយ​មនុស្ស​មួយ​ភាគ​បួន និង​៩៣%​នៃ​កំដៅ​បន្ថែម​ដែល​ឧស្ម័ន​នេះ​បង្កើត​ក្នុង​បរិយាកាស​។ ជា​លទ្ធផល​សមុទ្រ​នៅលើ​ពិភពលោក​កាន់តែ​ក្តៅ មាន​ជាតិ​អាស៊ីត និង​មិនសូវមាន​ជាតិ​ប្រៃ​។ ការផ្គត់ផ្គង់​ស្បៀង​ពី​ទឹក​ត្រូ​ពិ​ករាក់អាច​នឹង​ថយចុះ ៤០​ភាគរយ​នៅ​ឆ្នាំ ២១០០ ដោយសារ​ការឡើង​កំដៅ​និង​...
article_5209.txt
​វត្តមាន​របស់​អ្នក​ម្តាយ ជា​រឿង​ដ៏​សំខាន់​សម្រាប់​ជំរុញ​កូន​ឲ្យ​ប្រឹងរៀន​។ តារាភាពយន្ត​ជនជាតិ​អាមេរិក លោកស្រី Angelina Jolie បាន​ជូន​កូនប្រុស Maddox ដែលមាន​ដើមកំណើត​ខ្មែរ ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​។
​ក្នុង​វីដេអូ​មួយ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា បង្ហាញថា កំពូល​តារា​សម្តែង​ដែល​ឈ្នះ​ពានរង្វាន់ Oscar លោកស្រី Jolie បានបង្ហាញ​ខ្លួន​នៅ​សាកលវិទ្យាល័យ Yonsei ក្នុង​ទីក្រុង សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ជាមួយនឹង​កូនប្រុស Maddox ។ វត្ត​មាន​របស់​លោកស្រី Jolia គឺ​ដើ​ម្បី​ជូន​យុវជន Maddox ដែល​បច្ចុប្...
article_521.txt
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ប្រកាសថានឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤ បើទោះប្រឈមនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនក្ដី។
មួយសប្តាហ៍ក្រោយបោះឆ្នោតសភាអាម៉េរិក ពីភូមិគ្រឹះ Mar-a-Lago នៅរដ្ឋ Florida លោក ដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកជាលើកទីបី។ ក្នុងសុន្ទរកថាផ្សាយផ្ទាល់លើទូរទស្សន៍អាម៉េរិកទៅកាន់អ្នកគាំទ្ររាប់រយនាក់ លោក ត្រាំ បញ្ជាក់ថា លោកឈរឈ្មោះម្តងទៀតនេះ ​ដោយសារពិភពលោកមិនទាន់ឃើញពីភាពអស្ចារ្យពិតប្រាកដនៃប្រទេសជាតិនេះនៅឡើយទេ។ «ដ...
article_5210.txt
​ផ្តួចផ្តើមឡើង​កាលពី​ថ្ងៃទី​៣១ ខែកក្កដា យុទ្ធនាការ #FillTheBottle (​ដែល​មានន័យថា បំពេញ​ដប​) កំពុង​មានការ​ផុសផុល​យ៉ាងខ្លាំង​ក្នុងចំណោម​យុវជន​បារាំង និង​យុវជន​ផ្សេងទៀត​នៅលើ​ពិភពលោក​ដែល​ស្រឡាញ់​បរិស្ថាន និង​លុបបំបាត់​ការជក់បារី​។ យុទ្ធនាការ​នេះ តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ប្រមូល​កន្ទុយបារី ដាក់​ឲ្យ​ពេញ​ដប ហើយ​បង្ហោះ​នៅល...
​យុវជន​បារាំង​ម្នាក់​ឈ្មោះ Amel Talha បានចាប់ផ្តើម​យុទ្ធនាការ #FillTheBottle ដោយ​ផ្ញើ​រូបថត​ដប​ពេញ​ដោយ​កន្ទុយបារី ទៅកាន់​មិត្តភក្តិ​ម្នាក់​ឈ្មោះ Jason Prince​។ បន្ទាប់មក​មានការ​អនុវត្ត​តៗ​គ្នា តាមរយៈ​បណ្តាញ​សង្គម
article_5211.txt
​ទោះ​ស្ថិតក្នុង​វ័យ​៩០​ប្លាយ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ អាច​ជិះ​កង់​បាន​រហូតដល់ ១១​គីឡូម៉ែត្រ​ឯណោះ​។ ទង្វើ​របស់​មេដឹកនាំ​ចាស់វស្សា​រូបនេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង និង​ថែមទាំង​លាន់មាត់​សរសើរ​ពី​សុខភាព​លោក​ផងដែរ​។
​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១៧ ខែសីហា លោក មហា​ធៀ បញ្ជាក់ថា​៖«​ព្រឹក​នេះ យើង​មានឱកាស​ធាក់​កង់​ចម្ងាយ​ជិត ១១​គីឡូម៉ែត្រ​។ អរគុណ​ព្រះ​ជា​ម្ចាស់ វា​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល​»​។ ​សំណេរ​របស់​មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូបនេះ ក៏មាន​អមដោយ​វីដេអូ​រយៈពេល ២៣​វិនាទី​មួយ​ផងដែរ​។ ក្នុង​វីដេអូ​នេះ បង្ហាញ​ពី​ទិដ្ឋ...
article_5212.txt
​នារី​ន័​រវេ​ស​ឈ្មោះ Ayla Kirstine កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត  តាមរយៈ​សកម្មភាព​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ឲ្យ​ឃើញថា នាង​មាន​សមត្ថភាព​ជំនាញ​ខាង​រត់ និង​លោត​ដូចជា​សត្វ​យ៉ាង​ដូច្នោះ​ដែរ​។
«​នៅពេលដែល​ខ្ញុំ​មាន​អាយុ​៤​ឆ្នាំ ខ្ញុំ​ស្រឡាញ់​ឆ្កែ ហើយ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ក៏​ចង់​ក្លាយជា​សត្វ​ឆ្កែ​ផងដែរ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ទើបតែ​ដឹងខ្លួន​ចូលចិត្ត​សេះ​ផងដែរ​»​។ Kirstine បាន​អះអាង​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន INSIDER​។​ ​ស្ត្រី​រូបនេះ អាច​លោត និង​រត់​បាន​យ៉ាង​លឿន​ដូច​សត្វ ទាំង​ឆ្លង​របា និង​ឧបសគ្គ​ផ្សេងៗ​។ ពេល...
article_5213.txt
​ស្ត្រី​ម្នា​ក់នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​ចោទប្រកាន់ថា បានធ្វើ​ពុត​ជា​ឈឺ ដើម្បី​ទទួលបាន​កន្លែង​អង្គុយ​ទូលាយ​នៅក្នុង​យន្តហោះ​។ បើតាម​ការផ្សាយ​របស់ CNN ករណីនេះ បាន​បង្ខំ​ឲ្យ​យន្តហោះ​បក​ក្រោយ​ចុះចត​នៅ​អាកាសយានដ្ឋាន​វិញ​។​
​កាលពីដើម​ខែធ្នូ កន្លងមក យន្តហោះ​របស់​ក្រុមហ៊ុន American Eagle ស្ថិតក្នុង​ដំណើរ​ពី​ក្រុង Pensacola ទៅ​ក្រុង Miami សហរដ្ឋអាមេរិក​។ អង្គុយ​ក្បែរ​បង្អួច ថ្លង់​សំឡេង​ក្មេង​យំ និង​មនុស្ស​និយាយ​គ្នាច្រើន បាន​បង្ខំ​ឲ្យ​អ្នកដំណើរ​ស្ត្រី​ម្នាក់ ធ្វើ​រឿង​មួយ​ដែល​មិន​នឹង​ស្មាន​ដល់​។ ​យោងតាម CNN ស្ត្រី​រូបនោះ បាន​ត្អូញត្អែរថា ខ្លួ...
article_5214.txt
​លោក Mia Khan ពលរដ្ឋ​រស់នៅ​ស្រុក Sharana ខេត្ត Paktika ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ទទួលបាន​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​លោក​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​១២​គីឡូម៉ែត្រ​ដើម្បី​ដឹក​ម៉ូតូ​ជូន​កូនស្រី​បីនាក់​ទៅ​សាលារៀន​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​ស៊ុយអែត​សម្រ...
Nooraniya School ជា​សាលារៀន​ដែល​ដំណើរការ​ដោយ​ណៈ​កម្ម​ការ​ស៊ុយអែត​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​របស់លោក Mia Khan​។ ជា​រៀងរាល់ថ្ងៃ បុរស​វ័យ​ប្រមាណ​៦០​ឆ្នាំ​រូបនេះ តែងតែ​ចំណាយពេល​ដឹក​កូនស្រី​ទាំង​បីនាក់​របស់ខ្លួន​ទៅ​សាលារៀន លើ​ចម្ងាយ​ផ្លូវ​១២​គីឡូម៉ែត្រ ហើយ​លោក​បន្ត​រង់ចាំ​នៅ​ខាងក្រៅ​ជាច្រើ...
article_5215.txt
​ពី​៥០​ភាគរយ ទៅដល់​៨០​ភាគរយ​នៃ​បរិមាណ​លាមក​មនុស្ស (​បើ​ដក​បរិ​មាណទឹក​ចេញ​) មាន​ផ្ទុក​នូវ​បាក់តេរី​ជាច្រើន​ប្រភេទ​ដែលជា​អ្នក​ជួយ​ជំរុញ​ការរំលាយ​អាហារ​។ បាក់តេរី​ខ្លះ​នៅមាន​ជីវិត ចំណែកឯ​ខ្លះទៀត​បាន​ងាប់​ទៅហើយ​។ វា​ក៏បាន​ផ្ទុក​នូវ​សរសៃ​សែលុយឡូស​ដែល​ទទួល​បានមកពី​ការបរិភោគ​បន្លែ​ផ្លែឈើ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កោសិកា​ពោ...
​លាមក​មាន​ពណ៌​ក្រ​ម៉ៅ​ពី​ព្រោះតែ​សារធាតុ Stercobilin និង​សារ​ធាតុទឹក​រំលាយ​អាហារ​ដូចជា​ទឹក​ប្រ​ម៉ាត់​ជាដើម​។ Stercobilin កើតឡើង​ពី​កាកសំណល់​នៃ​ឈាមក្រហម​ដែល​បាន​ងាប់​ទៅ​។ បើ​វា​គ្មាន​សារធាតុ Stercobilin នោះទេ លាមក​របស់​មនុ​ស្សនឹង​មាន​ពណ៌​ប្រផេះ ឬ​ពណ៌​ក្បែរ ស​។ ​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់​រវាង​បុរស និង​ស្ត្រី​ក៏បាន​លក្ខណៈ​...
article_5216.txt
លោក ជេ​ក ម៉ា បុរស​មាន​ដាច់​គេ​ប្រចាំ​ប្រទេស​ចិន បាន​យក​ថ្ងៃ​ខួបកំណើត ៥៥​ឆ្នាំ​របស់លោក កាលពី​ថ្ងៃទី​១០ កញ្ញា ដើម្បី​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា​។ វា គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) ដែល​លោក​បាន​បង្កើត​ដោយ​ផ្ទាល់ដៃ​កាលពី​២០​ឆ្នាំមុន នៅផ្ទះ​ដ៏​តូចចង្អៀត​មួយ​របស់លោក​ក្នុងប្រទេស​ចិន​។ លោក...
អត្ថបទទាក់ទង ជេ​ក ម៉ា ដើរ​ចេញពី​តំណែង​ប្រធាន Alibaba ចំ​ថ្ងៃ​ខួបកំណើត​៥៥​ឆ្នាំ​ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ចំនួន ៣ ដ៏​មាន​អត្ថន័យ​របស់លោក ជេ​ក ម៉ា ដែល​អាចជួយ​ឲ្យ​ជីវិត​អ្នក​កាន់តែ​ល្អប្រសើរ​៖ «​ការងារ​ដំបូង​របស់​អ្នក គឺ​សំខាន់បំផុត​» ​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្នុង​ទីក្រុង Davos នៃ​ប្រទេស​ស្វី​ស កាលពី​ឆ្នាំ​២០១៨ លោក ...
article_5217.txt
​គេហទំព័រ healthline.com ពន្យល់ថា ប្រតិកម្ម​នៃ​ខ្លួនប្រាណ​មនុស្ស​មួយ​នេះ​ត្រូវបាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «Alcohol Flush Reaction» ។ ភាគច្រើន​ប្រតិ​កម្មនេះ​កើតឡើង​ដោយសារ​ខ្លួនប្រាណ​របស់​អ្នក​មិនសូវ​ចម្រាញ់​សារធាតុ​អាល់កុល​ក្នុង​គ្រឿង​ស្រវឹង​បាន​ទាន់ពេលវេលា​។​
អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែល​ងាយ​ទទួលរង​ប្រតិកម្ម​មួយ​នេះ​គឺ​ដោយសារ​ភាពមិនប្រក្រតី​នៃ​កំណាត់​សែន​មួយ​ដែល​គេ​ហៅថា Aldehyde Dehydrogenase 2 ឬ​ហៅ​កាត់​ថា ALDH2 ។ ALDH2 គឺជា​អង់ស៊ីម​មួយ​នៅក្នុង​ខ្លួន​ដែលមាន​នាទី​ក្នុងការ​ចម្រាញ់​សារធាតុ​មួយ​ក្នុង​អាល់កុល​ដែលមាន​ឈ្មោះថា Acetaldehyde ។​ នៅពេលដែល Acetaldehyde មាន​បរិ...
article_5218.txt
​អ្នកស្រី Erramatti Mangayamma បាន​ក្លាយជា​មាតា​ដំបូង​នៅលើ​ពិភពលោក​ដែលមាន​វ័យ​ដល់​ទៅ​៧៤​ឆ្នាំ ហើយ​ទើប​ប្រសូត​បានកូន​ភ្លោះ​ស្រី តាមរយៈ​បច្ចេកទេស​បង្ក​កំណើត​ក្រៅ​ស្បូន (IVF)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Hindustan Times កាលពី​ថ្ងៃទី​៥ ខែកញ្ញា​។​
​រស់នៅ​ក្រុង Guntur រដ្ឋ Andhra Pradesh អ្នកស្រី Mangayamma វ័យ​៧៤​ឆ្នាំ ទើប​ប្រសូត​បានកូន​ភ្លោះ​ស្រី​មួយគូ ដែលមាន​សុខភាព​ល្អប្រសើរ និង​ទម្ងន់​ប្រមាណ​២​គីឡូក្រាម​។ នេះ​ជា​សុបិន​ក្លាយជា​ការពិត​មួយ​សម្រាប់​គាត់ និង Rajarao អាយុ​៨០​ឆ្នាំ ជា​ស្វាមី ដែល​បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៦២​មក ប៉ុន្តែ​មិនមាន​កូន​សោះ​។​ ​ក្រុមគ្រូពេទ...
article_5219.txt
​ឧស្សាហកម្ម​ទេសចរណ៍​សកលលោក ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំណូល​រហូតដល់​៨,៨​ទ្រី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​មានតែ​ក្រុម​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ទាញយក​ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​បាន​។ Global Destination Cities Index ក្នុង​ឆ្នាំ​២០១៩ ដែល​ផ្តោត​ការស្រាវជ្រាវ​របស់ខ្លួន​លើ​ភ្ញៀវទេសចរ និង​ការចំណាយ​របស...
​នេះ​គឺជា​ទីក្រុង​ទាំង​៥ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើនជាងគេ​៖ ៥. សិង្ហ​បុរី ​ក្នុង​ឆ្នាំ​២០១៨ រដ្ឋ​បុរី​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ជាង ១៤​លាន​នាក់​។ បន្ថែម​ពីលើ​នេះ ដោយសារតែ​ប្រជាជន​ចាយលុយ​ប្រមាណ​ជា ១៦,៥៦​ពាន់​លាន​ដុល្លារ​លើ​ការសម្រាកលំហែ​កាយ វា​បាន​រុញ​សិង្ហ​បុរី​ទៅ​ឈរ​នៅ​លំដាប់ថ្នាក់​ទី​៤ នៃ​ក្រុម​ទ...
article_522.txt
​ប្រធានាធិបតីអ៊ុយក្រែន ​វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី៨ ខែវិច្ឆិកាលើកឡើងថា កងកម្លាំងអ៊ុយក្រែន​នឹងមិន​បោះបង់ទឹកដីនៅតំបន់ Donetsk ភាគខាងកើតប្រទេសទៅឱ្យរុស្ស៊ីសូម្បីតែមួយសង់ទីម៉ែត្រ​។ ការលើកឡើងនេះធ្វើឡើង ខណៈក្រុមមន្ត្រីរុស្ស៊ីដែលគ្រប់គ្រងនៅតំបន់នេះរាយការណ៍ថា កងកម្លាំងអ៊ុយ​ក្រែន​កំពុងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងត្បូងមួយជ...
កន្លងមក ចំណុចស្នូលនៃជម្លោះនៅក្នុងតំបន់ឧស្សាហកម្ម Donetsk គឺនៅជុំវិញទីក្រុង Bakhmut, Soledar និង Avdiivka ដែលជាកន្លែងប្រយុទ្ធគ្នាខ្លាំងបំផុតនៅក្នុងប្រទេសចាប់តាំងពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។ ក្នុងសារជាវីដេអូមួយចេញនៅយប់ថ្ងៃទីទី៨ ខែវិច្ឆិកា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា សកម្មភាពរបស់រុស្ស៊...
article_5220.txt
ក្រសួង​វប្បធម៌​ថៃ បានសម្រេច​ចិត្ត​ជ្រើស​យក​ពិធីបុណ្យ «​សង្ក្រាន្ត​» ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​កេរ្តិ៍មរតក​អរូបី​របស់​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។ បន្ថែម​ពី​បុណ្យប្រពៃណី​ថៃ​នេះ អាហារ​ថៃ​មួយ​ប្រភេទ​ទៀត គឺ​ស៊ុប​តុម​យ៉ាំ ក៏​ត្រៀម​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​យូណេស្កូ​នេះ​ផងដែរ​។
​ក្រសួង​វប្បធម៌​ថៃ កំពុង​រៀបចំ​ឯកសារ​ដើម្បី​សុំ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី​នា​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ដើម្បី​សុំ​ចុះបញ្ជី​បុណ្យចូលឆ្នាំ​ប្រពៃណី​ថៃ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា បុណ្យ​ចូល​សង្ក្រាន្ត ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុ​ស្ត៍ ដោយ​ដកស្រង់​សម្តី​រ...
article_5221.txt
​មន្ត្រីប៉ូលិស​ម្នាក់​នៅ​ក្រុង Herington រដ្ឋ​កាន់​សាស់ សហរដ្ឋអាមេរិក កាលពីដើម​សប្តាហ៍​កន្លងមក បាន​លាលែង​ពី​តំណែង​របស់ខ្លួន ក្រោយ​សរសេរ​ពាក្យ​បែប​លេងសើច​មិន​គ​ម្បី​នៅលើ​កំប៉ុង​កាហ្វេ​។
​លោក Brian Hornaday នាយប៉ូលិស​ប្រចាំ​ក្រុង Herington បាន​ថ្លែង​ឲ្យ​ដឹង មន្ត្រី​របស់ខ្លួន​ម្នាក់​បាន​ចូលទៅ​ទិញ​កាហ្វេ​នៅ​ហាង McDonald​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន KSNT មន្ត្រីប៉ូលិស​រូបនោះ បាន​សរសេរ​ពាក្យ «F- - -ing Pig» នៅលើ​កំប៉ុង​កាហ្វេ ក្នុង​ចេតនា​ឲ្យ​គេ​យល់​ច្រ​លំ​ថា ជា​ទង្វើ​របស់​បុគ្គលិក​ហាង McDonald​។​ ​ក្...
article_5222.txt
​ក្រុម Arachnid មិនមែន​សំដៅ​ទៅលើ​ពីងពាង​ទាំងអស់​នោះទេ​។ Arachnid ជា​ក្រុម​សត្វល្អិត​ដែលមាន​ជើង​បួន​គូ និង​មិនមាន​ប្រមោយ​នៅ​ពីមុខ​។ ពពួក​ពីងពាង​ដែលមាន​ភ្នែក​៨​គ្រាប់​ភាគច្រើន​ជា​ក្រុម​ពីងពាង​លោត ឬ ជា​ភាសា​អង់គ្លេស​ត្រូវបាន​គេ​ហៅថា Jumping Spiders ។ ក្រុម​មួយ​នេះ​ភាគច្រើន​ចេញ​ទៅរក​ចំណី ជៀស​ជាង​ការចាប់​ចំណី​នៅតាម​សំណាញ់​រ...
​ពពួក​ពីងពាង​លោត​មាន​ប្រមាណ​ជា​៥០០០​ប្រភេទ​នៅក្នុង​ធម្មជាតិ​។ តាម​ការបកស្រាយ​រប​ស់​គេហទំព័រ livescience.com ភ្នែក​ចម្បង​របស់​វា​មាន​ចំនួន​ពីរ មាន​ទំហំ​ធំៗ​នៅ​ចំ​កណ្តាល​ក្បាល​។ ភ្នែក​នេះ​មាន​នាទី មើល​រូបភាព​ក្នុង​កម្រិត​មួយ​ច្បាស់លាស់ និង​មិន​លំអៀង​។ វា​ប្រើប្រាស់​ភ្នែក​ទាំងពីរ​នេះ​សម្រាប់​ស្ទង់​មើល​ពី​បរិស្ថាន​ជុំវិញ​។...
article_5223.txt
​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ជាពិសេស​អាស៊ី​-​អាគ្នេយ៍ បាន​ក្លាយជា​គោលដៅ​នៃ​ការបញ្ជូន​សំរាម​ចេញ​របស់​ប្រទេស​អ្នកមាន ពោលគឺ​ក្រោយ​ពេលដែល​មហាអំណាច​ចិន ប្រកាស​ឈប់​នាំចូល​សំរាម​ប្លា​ស្ទិ​ក​កែច្នៃ​។
​ក្រុម​ប្រទេស​ទាំងនោះ រួមមាន ចិន ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ស្រីលង្ការ និង​កម្ពុជា ផងដែរ​នោះ បាន​បញ្ជូន និង​ប្រកាស​បញ្ជូន​សំរាម​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​ ​ចិន​៖ ​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ចិន​ប្រកា​សបិទ​ការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក និង​ប្រទេស​ផ្សេងទៀត ក្នុង​គោលបំណង​ពង្រឹង​ការការពារ​បរិស្ថាន និង​គុណភ...
article_5224.txt
​ស្ត្រី​អាមេរិក​ម្នាក់ បានធ្វើ​ដំណើរ​ជាមួយ​កូន​សេះមួយ​ក្បាល​នៅលើ​ជើងហោះហើរ American Airlines​។ បើតាម​ការផ្សាយ​របស់ TODAY អាជ្ញាធរ បានអនុញ្ញាត​ឲ្យ​មាន​ករណី​ពិសេស​បែបនេះ ក្រោម​ហេតុផល​ជំនួយ​គាំទ្រ​ផ្នែក​អារម្មណ៍​។​
​ក្នុង​ដំណើរ​ចេញពី​អាកាសយានដ្ឋាន​ក្រុង Chicago ឆ្ពោះទៅ​ក្រុង Omaha នាង Abrea Hensley បាន​យក​កូន​សេះ​ឈ្មោះ Flirty ទៅតាម​ខ្លួន​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ មានប្រតិកម្ម​ជាមួយ​សត្វ​ឆ្កែ ហើយ​ថែម​កើត​ស្ត្រេ​ស ក្រោយ​ការប៉ះទង្គិច​ផ្លូវចិត្ត​។ នា​រយៈពេល​ចុងក្រោយ​នេះ កូន​សេះ Flirty បាន​ក្លាយជា​ភ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​រប...
article_5225.txt
​ដង់ស៊ីតេ (Density) គឺជា​ចំនួន​ប្រជាជន​សរុប​ជា​មធ្យម ដែល​រស់នៅក្នុង​ទំហំ​ដី​មួយ​គីឡូម៉ែត្រ​ការ៉េ​។ គេហទំព័រ worldatlas.com បានបញ្ជាក់​ជា​ទិន្នន័យ​ថា ទីក្រុង​ម៉ា​កាវ គឺជា​តំបន់​ដែលមាន​ចំនួន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ជាងគេ ពោលគឺ ១៨ ៥៣៤​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​។​
ប៉ុន្តែ​ដោយសារ​ទីក្រុង​ម៉ា​កាវ​មិនមែនជា​ប្រទេស តែ​ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិន លេខ​រៀង​ទីមួយ​ត្រូវបាន​គេ​កំណ​ត់ទៅ​ឲ្យ​ប្រទេស​ម៉ូ​ណា​កូ នៅ​ទ្វីបអឺរ៉ុប​។ ម៉ូ​ណា​កូ​មាន​ដង់ស៊ីតេ​ប្រជាជន​ទៅដល់ ១៦ ៩២៣​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។ នេះ​គឺ​ដោយសារតែ​ម៉ូ​ណា​កូ​ជា​ប្រទេស​នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​ផ្ទៃដី...
article_5226.txt
​ដើម​រុក្ខជាតិ​បៃតង​តូច​មួយ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​«Venus Fly Trap»​។ បើតាម​ការបកស្រាយរ​បស់​គេហទំព័រ livescience.com រុក្ខជាតិ​នេះ​ត្រូវបាន​ជីវ​វិទូ​ដ៏​ល្បីល្បាញ​ជនជាតិ​អង់គ្លេស​ម្នាក់ លោក Charles Darwin កត់ត្រា​ទុក​ក្នុង​សៀវភៅ​បោះ​ពុ​ម្ភ​របស់លោក​តាំងពី​ឆ្នាំ​១៨៧៥​។ ភាគច្រើន​វា​រស់​នៅតាម​តំបន់​ក្នុង​រដ្ឋ Carolina ...
​រុក្ខជាតិ​នេះ​មាន​កម្ពស់​ប្រមាណ​ជា​១៣​សង់ទីម៉ែត្រ​ពី​ដី ហើយ​មាន​ផ្នែក​មួយ​ដែលមាន​រាងដូចជា​ប្រអប់មាត់​នៅ​ខាងលើ​នៃ​ដើម​។ ប្រអប់មាត់​នេះ​មាន​ទំហំ​ប្រហែលជា​៣​សង់ទីម៉ែត្រ និង​មាន​បន្លា​វែងៗ​ស្រួលៗ​នៅ​សងខាង ដែល​គេ​ហៅថា​«​ធ្មេញ​»​។ វា​ចូលចិត្ត​រស់នៅ​កន្លែង​ក្តៅ ហើយ​មាន​សំណើម​អាកាស​ខ្ពស់​។ ប្រអប់មាត់​នេះឯង​ដែលជា​កន្លែង​ដែល​ធ្...
article_5227.txt
​យុវជន​ស្កុ​តឡែ​ន​ម្នាក់​ដែលមាន​វ័យ​២៨​ឆ្នាំ កាលពីពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ជាង​២​ឆ្នាំ ពីបទ​លួច​សៀវភៅ​៧០០០​នាក់​ពី​បណ្ណាល័យ​នៅតាម​សាកលវិទ្យាល័យ យកទៅលក់​បន្ត​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Edinburgh Evening News​។​
​ចន្លោះ​ពី​ខែតុលា ឆ្នាំ​២០១៧ ដល់​ខែសីហា ឆ្នាំ​២០១៨ Darren Barr បាន​ចូល​តាម​បណ្ណាល័យ​ជាច្រើន​នៅក្នុង​ក្រុង Edinburgh ហើយ​លួចបាន​សៀវភៅ​សរុប​ជាង​៧០០០​ក្បាល​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ស្កុ​តឡែ​ន យុវជន​រូបនោះ បានដាក់​លក់​សៀវភៅ​នៅតាម​អ៊ី​ន​ធ័​រ​ណិ​ត ហើយ​ទទួលបាន​ចំណូល​ជាង​៤៥០០០​ផោន (​ជាង​៥៦០០០​ដុល្លារ​អាមេរិក​)​។...
article_5228.txt
ក្រោយ​រដ្ឋាភិបាល​ថៃ បានដាក់​បម្រាម​លើ​ការប្រើ​ថង់​ប្លា​ស្ទិ​ក នៅ​ហាង​ទំនិញ​ធំៗ​ក្នុងប្រទេស ប្រជាជន​ថៃ បានយូរ​កន្ត្រក​, ធុង​ទឹក​, បាវ និង​សម្បី​តែ រ​ទះ​រុញ ដើម្បី​ដាក់​អីវ៉ាន់​ពួកគេ​។ អ្នកខ្លះ​ថែមទាំង​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់អារម្មណ៍​ជាខ្លាំង​។
អត្ថបទទាក់ទង ថៃ ចាប់ផ្ដើម​ឆ្នាំ ២០២០ ដោយ​ហាម​ការប្រើ​ថង់​ប្លា​ស្ទិ​ក ​ការហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក ដែល​ដាក់ចេញ​នៅ​ដើមឆ្នាំ​២០២០ ដោយ​រដ្ឋាភិបាល​ថៃ និង​ហាង​ទំនិញ​ធំៗ​ជាច្រើន​ក្នុងប្រទេស​ថៃ គឺជា​ជោគជ័យ​មួយ​សម្រាប់​សកម្មជន​ប​រិ​ស្ថាន​។ ហាង​ទំនិញ​ធំៗ ចំនួន ៧៥​កន្លែង និង​បណ្ដា​ហាង​ទំនិញ​តូច និង​មធ្យម​ជាង ២៤ ៥០០ ទីតាំង​ផ្សេងទៀ...
article_5229.txt
​អ្នក​កាន់សាសនា​ឥស្លាម​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​របស់ខ្លួន «Eid al-Adha» ដែល​បានចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា​។  Eid al-Adha មានន័យថា «​ពិធីបុណ្យ​នៃ​ការលះបង់​» ។
​ជា​រៀងរាល់ឆ្នាំ អ្នក​កាន់សាសនា​ឥស្លាម បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ឱកាស​បុណ្យ​សាសនា​នេះ ដើម្បី​ដឹងគុណ​ដល់​ចេតនា​របស់​ព្យា​ការី Ibrahim ក្នុង​ការលះបង់​កូនប្រុស​ខ្លួន Ismail តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​។ ប៉ុន្តែ​មុននឹង Abraham អាច​លះបង់​កូនប្រុស ព្រះ​ជា​ម្ចាស់ បានចេញ​បញ្ជា​ឲ្យ Ibrahim លះបង់​សាច់​ចៀម​ជំនួស​វិញ​។ ​ជាធម្...
article_523.txt
សមាជិកសភាអន្តរជាតិមួយក្រុមនៅថ្ងៃទី២ ខែវិច្ឆិកា បានចេញរបាយការណ៍មួយស្ដីអំពីការគាំទ្ររបស់ ចិន រុស្ស៊ី និងឥណ្ឌាដែលបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាអាចបន្តការកាន់អំណាច ហើយបន្តប្រើ​អំពើ​ហិង្សា និងបំពានលើសិទ្ធិមនុស្ស ទោះបីជារបបមួយនេះបរាជ័យក្នុងការបង្រួបបង្រួមប្រទេស​ក្រោយ​ការ​ដណ្ដើមកាន់កាប់អំណាចកាលពីឆ្នាំមុន។
របាយការណ៍របស់សមាជិកសភាអន្តរជាតិដែលទទួលបានការគាំទ្រពីសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា អះអាងថា ការគាំទ្រដែលមិនគួរ​មាន​របស់​ក្រុងប៉េកាំង និងក្រុងមូស្គូសម្រាប់យោធាមីយ៉ាន់មាចំពេលដែលរបបមួយនេះមិនបានធ្វើតាមផែនការសន្តិភាពដែលអាស៊ានបានដាក់ស្នើនោះឡើយ។ «ការជួយជ្រោមជ្រែង និងការផ្ដល់ជំនួយដោយរដ្ឋាភ...
article_5230.txt
​មហា​យក្ស​ចិន នឹង​អនុវត្ត​បម្រាម​លើ​ការប្រើប្រាស់​គម្រប​ប្លា​ស្ទិ​កលើ​សៀវភៅ​របស់​សិស្ស​តូចៗ​។ នេះ​បើតាម​លិខិត​កត់សម្គាល់​មួយ​របស់​ក្រសួង​អប់រំ​ចិន​នៅ​ថ្ងៃទី​១០ ខែតុលា​កន្លងទៅ​។ បើតាម​ក្រសួង​អប់រំ​ចិន បម្រាម​នេះ នឹង​ជួយ​ការពារ​បរិស្ថាន​តាមរ​យៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការកាត់បន្ថយ​គ្រោះ​ថ្នាក់លើ​សុខភាព...
​ក្នុង​លិខិត​របស់​ក្រសួង​អប់រំ​ចិន នៅ​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ សិស្ស​ទាំងអស់​មិនត្រូវ​ប្រើប្រាស់​គម្រប​ប្លា​ស្ទិ​កលើ​សៀវភៅ​នោះទេ​។ វិធានការ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​គ្មាន​បា​ស្ទិ​ក​ចាប់ផ្ដើម​ពី​សាលារៀន ដែល​ស្របតាម​គោលនយោបាយ​របស់​ចិន​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ​ទាក់ទិន​នឹង​បម្រាម​នេះ ក្...
article_5231.txt
​សារព័ត៌មាន​អាមេរិក U.S. News បានបង្ហាញ​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ល្អ​ចំនួន​៥០​សម្រាប់​ឆ្នាំ​២០២០ (The 50 Best Global Universities)​។ ការវាយតម្លៃ​ផ្អែកលើ​គុណភាព​នៃ​ការស្រាវជ្រាវ និង​គុណ​តម្លៃ​ផ្សេងៗ​របស់​សាលា និង​សិស្ស​ដែល​បញ្ចប់​ការសិក្សា​។​
​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​៥០​សម្រាប់​ឆ្នាំ​២០២០ សារព័ត៌មាន U.S. News រកឃើញថា ៣២​សាកលវិទ្យាល័យ​ស្ថិតនៅ​អាមេរិក​ខាងជើង ១២​ស្ថិតនៅ​អឺរ៉ុប ៣​នៅ​អាស៊ី និង​៣​ទៀត​នៅ​អូស្ត្រាលី ដោយ​រួមមាន​ទាំង​សាលា​រដ្ឋ និង​ឯកជន​។​ ​នៅ​អាមេរិក​ខាងជើង សាកលវិទ្យាល័យ​ភាគច្រើន​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក ដោយ​គ្រឹះស្ថាន​ឯកជន​ដូចជា Harvar...
article_5232.txt
​កាលពី​ចុងខែ​ធ្នូ កន្លងមក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​បញ្ជី​ឈ្មោះ​សៀវភៅ ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ ក៏ដូចជា​បទ​ចម្រៀង​ដែល​ពេញចិត្ត​បំផុត​នៅ​ឆ្នាំ​២០១៩​។ នេះ​ជា​ទម្លាប់​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ក្នុង​គោលបំណង​លើកកម្ពស់​ដល់​ស្នាដៃ​អ្នកនិពន្ធ និង​សិល្បករ​ទូទាំង​ពិភពលោក​។​
​លោក​បាន​លើកឡើងថា​៖«​យើង​គ្រប់គ្នា​សុទ្ធតែ​មានការ​មមាញឹក ក្នុង​ការងារ និង​ជីវិត​គ្រួសារ​។ កិច្ចការ​សង្គម ការងារ​ស្ម័គ្រចិត្ត ក៏ដូចជា​អក្សរសាស្ត្រ និង​សិល្បៈ អាច​សាង​ភ្ជាប់​បទពិសោធន៍​របស់​យើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​»​។​ ​សៀវភៅ​១៩​ក្បាល​លោក​អូ​បា​ម៉ា​ចូលចិត្ត​បំផុត ហើយពីរ​ក្បាល​ចុងក្រោយ​សម្រាប់​អ្នកគាំទ្រ​កីឡា​៖ ១. “The Age...
article_5233.txt
​ក្រុមហ៊ុន​អាកាសចរណ៍ Qantas ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ នៃ​តារាង​អាកាសចរណ៍​ដែលមាន​សុវត្ថិភាព​ជាងគេ​បំផុត​លើ​លោក (2020 Safest Airlines) តាមរយៈ​ការវាយតម្លៃ​របស់ AirlineRatings.com​។ ជាមួយគ្នានេះ Singapore Airlines ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦​។
AirlineRatings ផ្តល់​ពិន្ទុ​ដោយ​ទៅលើ​កត្តា​ជាច្រើន ជាពិសេស​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​កំណត់ត្រា​ផ្សេងៗ ទាក់ទង​ករណី​គ្រោះថ្នាក់ វិធានការ​ផ្នែក​សុវត្ថិភាព ក៏ដូចជា​អាយុកាល​នៃ​ការហោះហើរ​។​ ​ជើងហោះហើរ​ដែលមាន​សុវត្ថិភាព​បំផុត​លើ​លោក​ទាំង​២០ (World’s safest airlines 2020)៖ ១. ...
article_5234.txt
​អ្នកស្រី MacKenzie Bezos បានប្រកាស​ពី​គម្រោង​របស់ខ្លួន​ក្នុង​ការយក​ទ្រព្យសម្បត្តិ​ពាក់កណ្តាល​របស់ខ្លួន​ដែល​ទទួលបាន​ក្រោយ​ការលែង​លះ​ពី​លោក Jeff Bezos ទៅ​បរិច្ចាគ​ក្នុង​មូលនិធិ​សប្បុរសធម៌ តាមរយៈ​គម្រោង​ដែល​ផ្តួចផ្តើម​ដោយ​មហាសេដ្ឋី​ផ្សេងទៀត ដូចជា​លោក Warren Buffett និង​លោក Bill Gates ជាដើម​។​
អត្ថបទទាក់ទង ជន​ល្បីៗ មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មហាសាល តែ​បែកបាក់​អាពាហ៍ពិពាហ៍​ ​មហាសេដ្ឋី​លេខ​១​ពិភពលោក Jeff Bezos និង​ភរិយា ប្រកាស​លែងលះគ្នា​ ​កាលពី​ខែមករា​កន្លងមក លោក Jeff Bezos ដែលជា​មហាសេដ្ឋី​លំដាប់​ទីមួយ​លើ​លោក និង​លោកស្រី MacKenzie បានប្រកាស​ពី​ការ​លែងលះ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​២៥​ឆ្នាំ​។ ការ​លែងលះ​ផ្...
article_5235.txt
​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បើកឱកាស​ពិសេស​ដល់​តារា Youtube ទាំងឡាយ​ឲ្យ​ចូលរៀន​នៅ​សាលា​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​
​សាកលវិទ្យាល័យ National Development University Veteran Jakarta (UPNVJ) បានផ្តល់​កន្លែង​ដល់​ម្ចាស់​គណនី Youtube ឬ YouTuber ដែលមាន​អ្នក​ជាវ (Subscribers) យ៉ាងហោចណាស់​១០ ០០០ ហើយ​ខ្លឹមសារ​ដែល​បង្កើត​ថ្មី (Original Content) មាន​ការចូល​ទស្សនា​ជាង ១០០ ០០០​ដង​។ ទាំងនេះ​ជា​លក្ខខណ្ឌ​។​ ​អ្នក​ដែលមាន​បំណង​ចូលរៀន​នៅ UPNVJ ក៏​នឹងត្រ...
article_5236.txt
​ការកើនឡើង​នៃ​កម្តៅ​ផែនដី បង្ក​ឲ្យ​មានការ​រលាយ​ផ្ទាំង​ទឹកកក​នៅឯ​តំបន់​ប៉ូល និង​ជំរុញ​ឲ្យ​កម្ពស់​ទឹកសមុទ្រ​កំពុង​កើន​ឡើងជា​លំដាប់​។ វា​ជា​គ្រោះថ្នាក់​សម្រាប់​បណ្តា​ប្រទេស​កោះ​នានា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដ្បិត​វា​នឹង​អាច​លិចលង់​ក្រោម​ទឹក​ទាំងស្រុង បើ​កម្រិត​ទឹកសមុទ្រ​បន្ត​កើន​។​
​អតីត​ប្រធានាធិបតី​កោះ Marshall នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក លោក Christopher Loeak ធ្លាប់​លើកឡើង​ក្នុងពេល​កិច្ចប្រជុំ​ជំនួប​អន្តរជាតិ​អំពី​ការប្រែប្រួល​អាកាសធាតុ​កាលពី​ឆ្នាំ​២០១៣​ថា កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​កំពុងតែ​ប្រយុទ្ធ​នឹង​ការប្រែប្រួល​បរិយាកាស​ដើម្បី​បន្តជីវិត​រស់នៅ​របស់​ខ្លួន​។ ​បណ្តុំ​កោះ Marshall ដែលជា​ប្រជុំ​...
article_5237.txt
​រស់នៅ​ក្រុង Wisconsin លោក Steve Ruppel បាន​ទៅ​មើល​រឿង​វីរនារី​ក្លាហាន «Captain Marvel» ដដែលៗ​រហូតដល់​ទៅ​១១៦​លើក​នៅ​រោងភាពយន្ត​។ បើតាម​ការផ្សាយ​របស់ WSAW បុរស​អាមេរិក​រូបនេះ ចង់​មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក (Guinness World Records)​។​
​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៧ ខែ​មិនា លោក Steve Ruppel បាន​កំហិត​ខ្លួនឯង ដោយ​ត្រូវ​មើល​រឿង «Captain Marvel» ជាប់ៗ​គ្នា ក្នុង​រយៈពេល​១​ខែ​កន្លះ​។ សម្រាប់​ការមើល​រហូតដល់​១១៦​លើក មានន័យថា គាត់​បាន​ចំណាយពេល ១៤ ២៦៨​នាទី នៅក្នុង​រោងកុន ដើម្បី​ទស្សនា​រឿង​វីរ​នាទី​អាមេរិក​មួយ​នេះ​។​ ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន លោក Steve ក៏​ដាក...
article_5238.txt
​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​ជប៉ុន តម្រូវ​ឲ្យ​បុគ្គលិក​នារី «​ពាក់​ស្បែកជើង​ចោត​»​។ ស្ត្រី​ជប៉ុន​ចាប់ផ្តើម​នាំគ្នា​ប្រឆាំង​លក្ខខណ្ឌ​នេះ តាមរយៈ​យុទ្ធនាការ #KuToo ។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ ញត្តិ​ដែលមាន​អ្នកចូលរួម​ជាង​២៥,០០០​នាក់ ត្រូវបាន​ដាក់​ទៅ​ក្រសួង    សុខាភិបាល ការងារ និង​សង្គមកិច្ច​។​
#KuToo ដែល​យក​លំនាំ​តាម​យុទ្ធនាការ #MeToo នោះ ធ្វើឡើង​ក្នុង​បំណង​ប្រឆាំង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​បុគ្គលិក​នារី ពាក់​ស្បែកជើងកែងចោត ដោយ «Kutsu» មានន័យថា «​ស្បែកជើង​» រីឯ «Kutsuu» ប្រែ​ថា «​ការឈឺចាប់​»​។ ញត្តិ​ដែល​ផ្តួចផ្តើម​ដោយ​តារា​សំដែង និង​ជា​អ្នកនិពន្ធ ឈ្មោះ Yumi Ishikawa បានលើកឡើង​ពី​ការរើសអើង​ផ្លូវភេទ ដែល​តម្រូវ​ឲ្យ​រ...
article_5239.txt
នៅក្នុង​ពេលវេលា​មួយ​ដែល​ពិភពលោក​កំពុងតែជួបប្រទះ​នូវ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឡើងក​ម្តៅ​ផែនដី​ប្រទេស​កោះ​មួយ ដែលមាន​ទីតាំងនៅ​ខាងជើង​ទ្វីបអឺរ៉ុប អាចជា​ប្រទេស​គំរូ​មួយ​យ៉ាង​ល្អ​សម្រាប់​ឆាក​អន្តរជាតិ ក្នុង​ការឱ្យ​តម្លៃ​និង​ខិតខំ​ស្ថាបនា​វិស័យ​ថាមពលបៃតង​។ ក្នុងពេល​បច្ចុប្បន្ន ប្រទេស អ៊ី​ស្លង់ បាន​ប្រើប្រាស់​ថាម...
​ដោយ​អ៊ី​ស្លង់ ជា​ប្រទេស​ត្រជាក់​ខ្លាំង​គួរសម​ផ្ទះ​ទាំង​៩​ក្នុងចំណោម​១០​ផ្ទះ​ក្នុង​ប្រទេសមួយ​នេះ​ប្រើប្រាស់​ខ្យល់​កម្តៅ​ចេញពី​ថាមពល​កម្តៅ​ផែនដី​ដែលជា​ផ្នែក​មួយ​នៃ​ថាមពលបៃតង​ដែរ​។ អ៊ី​ស្លង់ ជា​ប្រទេសមួយ​ដែល​គេ​ហៅថា​«​ទឹកដី​នៃ​ភ្លើង និង​ទឹកកក​» ដោយសារតែ​សណ្ឋាន​ដី​យ៉ាង​កម្រ និង​អំណោយ​របស់​វា​។ ប្រទេសមួយ​នេះ​ស្ថិតនៅ​ចំ​ពីល...
article_524.txt
អាល្លឺម៉ង់នៅថ្ងៃទី១ ខែវិច្ឆិកាប្រាប់ស៊ែប៊ីឱ្យសម្រេចចិត្តចូលរួមជាមួយសហភាពអឺរ៉ុប (EU) ឬចូលដៃ​ចូលជើងជាមួយរុស្ស៊ី។ អាល្លឺម៉ង់ ក៏គំរាមពីការខាតបង់ការគាំទ្រពីអាល្លឺម៉ង់ ប្រសិនបើដើរតាមរុស្ស៊ី។
«តម្រូវការសម្រាប់ការសម្រេចចិត្តគឺកំពុងតែឈានចូលមកដល់ដោយសារការអភិវឌ្ឍភូមិសាស្ត្រនយោបាយ»។ ទីភ្នាក់ងារព័ត៌មាន Reuter ស្រង់សម្ដីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​អាល្លឺម៉ង់​ម្នាក់​បាន​លើក​ឡើង​បែនេះ។ បើតាមមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ដដែល ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic បានដឹងយ៉ាងច្បាស់​អំពីជំហររបស់លោកផ្ទាល់ ហើយប្រសិនបើលោក Vucic​...
article_5240.txt
​បារាំង​នឹងមាន​ទម្រង់​បែបបទ​ថ្មី​មួយទៀត​សម្រាប់​ការចុះឈ្មោះ​នៅ​សាលារៀន​របស់​កុមារ​ដែល​ស្ថិតក្នុង​ក្រោម​ការ​បីបាច់​របស់​អាណាព្យាបាល​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT)​។ ជាទូទៅ គេ​ត្រូវបំពេញ​ឈ្មោះ «​ឪពុក​» និង «​ម្តាយ​» នៅលើ​សំណុំបែបបទ ប៉ុន្តែ​នាពេលខាងមុខ ពាក្យ​ទាំងនេះ នឹង​ជំនួស​ដោយ «​ឪពុកម្តាយ ១» (Parent 1) និង «​ឪពុកម្តាយ ...
​លោកស្រី Valérie Petit សមាជិកសភា​ពី​គណបក្សកាន់អំណាច LREM បាន​ផ្តើមគំនិត​លើ​សេចក្តីស្នើច្បាប់​ឲ្យ​មានការ​ពិភាក្សា​លើ​ការបំពេញ​បែបបទ​សម្រាប់​ការសិក្សា​របស់​កុមារ ត្រង់ចំណុច​ឈ្មោះ «​ឪពុក​» និង «​ម្តាយ​»​។ សម្រាប់​ឯកសារ​របស់​កុមារ​ដែល​ស្ថិតក្នុង​គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) គេ​តែងតែ​សង្កេតឃើញ​ការ​ទើសទាល់​ក្នុងកា...
article_5241.txt
The People Walker ជា​ប្រភេទ App និង​វ៉ិ​ប​សាយ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អាច​ស្វែងរក​មនុស្ស​ដើរ​កំដរ​ខ្លួន នៅពេលដែល​ពួកគេ​មាន​អារម្មណ៍​ឯកា ឬ​ភ័យខ្លាច​។ បើតាម​ការផ្សាយ​របស់ AFP សេវា​កម្មនេះ មានតម្លៃ​៣០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ោង​។​
«​ខ្ញុំ​បាន​គិតពី​ការដាក់​ដំណើរការ​សេវាកម្ម​បណ្តើរ​សត្វ​ឆ្កែ ប៉ុន្តែ​ខ្ញុំ​មិនសូវ​ឃើញ​មាន​សត្វ​ឆ្កែ​នៅក្នុង​ទីក្រុង​ឡើយ ហើយ​ម្យ៉ាងទៀត យើង​ច្បាស់​ជា​ពិបាក​ពេល​នាំ​ឆ្កែ​ទៅ​ជុះ​អាច​ម៌​»​។ លោក Chuck McCarthy បានបញ្ជាក់​យ៉ាង​ដូច្នេះ ខណៈពេល​ដើរ​ជាមួយ​អតិថិជន​របស់ខ្លួន​នៅ​តំបន់ Hollywood Hills​។​ ​ដំណើរការ​រយៈពេល​២​ឆ្នាំកន្លង...
article_5242.txt
ការបើក​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គិ​សី​សំខាន់ ២ របស់​ប្រទេស​ថៃ រួមមាន Bhumibol និង Sirikit កំពុង​ប្រព្រឹត្ត​ទៅក្នុង​ល្បឿន​លឿន​រហ័ស ក្នុង​គោលដៅ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ចំពោះ​តំបន់​ជាច្រើន​ដែល​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត និង​ជួយសង្គ្រោះ​ដំណាំ​ស្រូវ ដែល​ទើប​ត្រូវបាន​ប្រជាកសិករ​ថៃ​ដាំ កាលពីពេល​ថ្មីៗ ។ នេះ​បើតាម​ការប...
​នៅ​ថ្ងៃទី​២៤ កក្កដា អនុរដ្ឋមន្ត្រី​កសិកម្ម​ថៃ លោក Prapat Pothasuthon បាន​លើកឡើងថា ទំនប់​វា​រី​អគ្គិសនី Bhumibol ក្នុង​ខេត្ត Tak ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ កំពុង​បង្ហូរទឹក​នៅ​កម្រិត ២៥​លាន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​កើនឡើង​ពី ២៣​លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ អំឡុងពេល​វេលា​ដដែល កាលពី​ឆ្នាំមុន​។ ​តាម​ការចុះផ្សាយ​របស់​កាសែត​ថ...
article_5243.txt
​ការតស៊ូ​ព្យាយាម​គង់​បានសម្រេច​។ អស់​រយៈពេល​៤​ទសវត្សរ៍​ទៅហើយ ពោលគឺ​ក្នុង​១​ឆ្នាំ​ម្តង លោក Colin Jones បាន​សុំ​មិត្តស្រី​ខ្លួន រៀប​អាពាហ៍ពិពាហ៍ ប៉ុន្តែ​កញ្ញា Pauline Young តែងតែ​បដិសេធ​។ ទីបំផុត ចម្លើយ​យល់ព្រម​បាន​ចេញពី​មាត់​ខាង​ស្រី ខណៈដែល​ពួកគាត់​មាន​វ័យ​ជាង​៧០​ឆ្នាំ​រៀងខ្លួន​ទៅហើយ​។​
​ក្នុង​វ័យ​៧៤​ឆ្នាំ លោក Colin អះអាងថា គាត់​ត្រេកអរ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ នៅពេលដែល​សង្សា​វ័យ​៧២​ឆ្នាំ​របស់គាត់​ប្រាប់ថា យល់ព្រម​រៀបការ​ជាមួយ​ខ្លួន​។ ពួកគាត់​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ទិវា​នៃ​ក្តី​ស្រឡាញ់​កន្លងមក​នៅ​វិហារ Saint-Georges ក្រុង Telford ប្រទេស​អង់គ្លេស​។​ ​ក្រោយ​រៀបការ​រួច លោក Colin បាន​រៀបរាប់​ប្រាប់​អ្នក...
article_5244.txt
​លោក Nathan Alexander ជា​គ្រូបង្រៀន​គណិតវិទ្យា​ម្នាក់​នៅ​សាលា Morehouse College នៃ Atlanta University Center នា​ក្រុង​អា​ត្ល​ង់​តា រដ្ឋ​ចរចា សហរដ្ឋអាមេរិក​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ កូនសិស្ស​ម្នាក់​របស់លោក បាន​យក​កូន​ទៅ​ខ្លួន ដោយសារតែ​គេ​មិនអាច​រក​កន្លែង​មើលថែ​ក្មេង​ទាន់ពេលវេលា​។ លោក Nathan បាន​យក​ក្មេង​ទៅ​ពរ ដោយ​ទុក​...
​រូបថត លោក Nathan ពរ​ក្មេង​បណ្តើរ ពន្យល់​មេរៀន​គណិតវិទ្យា​បណ្តើរ ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម
article_5245.txt
​ក្រុមកីឡា​ហុក​គី​ទឹកកក​ជម្រើសជាតិ​ហ្វាំ​ង​ឡង់ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក ក្រោយ​ឈ្នះ​កា​ដា​ណា ៣-១ នៅ​ក្រុង Bratislava ប្រទេស​ស្លូ​វ៉ា​គី​។ ពលរដ្ឋ​ហ្វាំ​ង​ឡង់​នាំគ្នា​អបអរសាទរ​ចំពោះ​ជោគជ័យ​នេះ តែ​លោក Filip Saxen ដែលជា​អ្នកកាសែត ត្រូវ​លុបលាង​នូវ​អ្វីដែល​ខ្លួន​បាន​រិះគន់​មុន​ការប្រកួត តាមរយៈ​ការ​លេប​អត្ថបទ​ដែល​ខ្លួន...
​លោក Saxen ដែល​បម្រើការ​ឲ្យ​សារព័ត៌មាន​ប្រចាំថ្ងៃ Hufvudstadsbladet បាន​រិះគន់​យ៉ាងខ្លាំង​ទាក់ទង​នឹង​សមាសភាព​ក្រុមកីឡា​ហុក​គី​ទឹកកក​ជម្រើសជាតិ​ហ្វាំ​ង​ឡង់ មុន​ដំណើរ​របស់​ពួកគេ​ទៅកាន់​ក្រុង Bratiaslava​។ លោក​បាន​សរសេរ​ក្នុង​អត្ថបទ​របស់ខ្លួន​ថា ក្រុម​នេះ​ជា​ក្រុម​ដ៏​អន់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​ពិភពលោក​។ «​...
article_5247.txt
​អភិបាលក្រុង Montereau នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Loiret នៃ​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​ក្រឹត្យ​មួយ ដើម្បី​ផ្តល់​ថ្នាំ​ជំនួយ​ផ្លូវភេទ (Viagra) សម្រាប់​ស្វាមីភរិយា​ដែលមាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៤០​ឆ្នាំ​។ មូលហេតុ​អ្វី​? សាលា​នៅ​តំបន់​មួយ​នេះ ប្រឈម​បិទទ្វារ ដោយសារតែ​កង្វះ​សិស្ស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព...
​ក្រុង Montereau មាន​ពលរដ្ឋ​ប្រមាណ​តែ​៦០០​នាក់​ប៉ុណ្ណោះ ដោយ​សាលារៀន​ប្រឈម​បិទទ្វារ ព្រោះ​គ្មាន​សិស្ស​រៀន​។ តប​ទៅនឹង​បញ្ហា​នេះ លោក Jean Debouzy ដែលជា​អភិបាលក្រុង បានដាក់​គោលការណ៍​ដ៏​មិន​នឹកស្មាន​ដល់​មួយ តាមរយៈ​ផែន​ការចែក​ថ្នាំ​ជំនួយ​ផ្លូវភេទ «Viagra» ដល់​គូ​ស្វាមីភរិយា​។​ «​លោក​អភិបាលក្រុង ផ្តល់ជូន​ថ្នាំ​គ្រាប់​តូច​ពណ៌​...
article_5248.txt
Firuza Hafizova អាយុ​៣៣​ឆ្នាំ ជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ដោយ​ឃ្លី​ប Youtube របស់​នាង មាន​ការចូល​ទស្សនា​រាប់លាន​ដង​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ រដ្ឋអាជ្ញា​នៅ​ក្រុង Dushanbe បាន​អះអាងថា នាង​ត្រូវបាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥៣០​ដុល្លារ​អាមេរិក ដោយសារតែ​នាង​រៀបចំ​ពិធីជប់លៀង​ជាមួយ​មិត្តភក្...
​ច្បាប់​ស្តីពី​ការអបអរ​លក្ខណៈ​ឯកជន​នៅ​តា​ហ្ស៊ី​គី​ស្ថាន ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧ ដោយ​រឹតត្បិត​ការចំណាយ និង​ការអបអរសាទរ​ផ្សេងៗ នា​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេងៗ នៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ ។​ Hafizova ត្រូវបាន​រង​ការចោទប្រកាន់ថា បាន​រំលោភ​លើ​ច្បាប់​ដោយ​នាង​រំលង​ក្រុមគ្រួសារ បែរជា​ទៅ​ជប់លៀង​ជាមួយ​មិត្ត...
article_5249.txt
​លោក Xiao និង​ភរិយា ចង់​បង្ហាញថា ស្នេហា​របស់​ពួកលោក​នៅតែ​ផ្អែមល្ហែម​បើទោះបីជា​ពេលវេលា​កន្លងផុតទៅ​អស់​ជាង​កន្លះ​សតវត្ស​ទៅហើយ​ក្តី​។ គូ​ស្វាមីភរិយា​តៃវ៉ាន់​មួយគូ​នេះ បានសម្រេច​ចិត្ត​ទៅ​ថតរូប​រំលឹក​អនុស្សាវរីយ៍​ចាស់​របស់ខ្លួន ក្រោយ​ផ្លាស់​ទៅ​រស់នៅ​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​កាណាដា​។​
«​កាលពី​ឆ្នាំ​២០១៧ លោក និង​អ្នកស្រី Xiao បាន​ផ្ញើ​រូបថត​ពីរ​សន្លឹក​មក​ខ្ញុំ ដោយ​ពួកគាត់​ចង់​ថតរូប​រំលឹក​អនុស្សាវរីយ៍​រឿង​ចាស់ ដូច​កាលពី​ឆ្នាំ​១៩៦៧»​។ លោក Zhan Zhesheng ដែលជា​អ្នក​ថតរូប​អាជីព​ម្នា​ក់បាន​រៀបរាប់​រឿងរ៉ាវ​ស្វាមីភរិយា​មួយគូ​នេះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​ ​លោក Zhang បានបញ្ជាក់​ឲ្យ​ដឹងថា លោក Xiao...
article_525.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៩ ខែតុលា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន៤ ដែលទើបផ្តាច់ចេញពីអ៊ុយក្រែន។ ច្បាប់អាជ្ញាសឹកនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា។ ព្រឹទ្ធសភាអ៊ុយក្រែន ត្រូវឯកភាពលើច្បាប់មួយនេះ មុនវាប្រើប្រាស់ជាផ្លូវការ។
ក្រោយរុស្ស៊ីបានដាក់តំបន់ចំនួន៤ ដូចជា តំបន់ Donetsk, តំបន់ Luhansk, តំបន់ Zaporizhzhia និងតំបន់ Kherson កម្លាំងអ៊ុយក្រែនបានដណ្តើមដែនដីខ្លះៗជាបន្តបន្ទាប់។ ទំនងពាក់ព័ន្ធនឹងការវាយបករបស់កម្លាំងយោធាអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រើច្បាប់អាជ្ញាសឹកលើតំបន់ទាំងនោះ។ «ខ្ញុំចុះហត្ថលេខាលើក្រឹត្យ ដើម្បីប...
article_5250.txt
គ្រោះថ្នាក់​រថយន្ត​កាលពី​ឆ្នាំ​១៩៩១ អ្នកស្រី Munira Abdulla ជនជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានដឹងខ្លួន​វិញ​ហើយ ក្រោយ​ស្ថានភាព​សន្លប់​អស់​រយៈពេល​២៧​ឆ្នាំ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The National ។​
​រស់នៅក្នុង​ក្រុង​Al Ain អ្នកស្រី Abdulla បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​១៩៩១ នៅពេលដែល​គាត់​មាន​អាយុ​៣២​ឆ្នាំ​។ កាលណោះ រថយន្ត​របស់គាត់​បា​ន​ក្រឡាប់ ក្រោយ​បុក​រថយន្ត​សាលា​មួយ​។ អ្នកស្រី​បាន​របួស និង​សន្លប់ បន្ទាប់ពី​ព្យាយាម​សង្គ្រោះ​កូនប្រុស Omar Weibar អាយុ​៤​ឆ្នាំ​របស់ខ្លួន​។​ ​បច្ចុប្បន្ន មាន​វ័យ​៣២​ឆ្នាំ We...
article_5251.txt
​នារី​ជនជាតិ​ចិន​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ថា ម្ចាស់​ក្ស​ត្រី Qiaobiluo ខកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​ច្រឡំ​បង្ហាញ​មុខមាត់​ពិតប្រាកដ​របស់ខ្លួន​ដោយ​ចៃដន្យ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The Paper ។ ក្នុងសង្គម​វីដេអូ Vlog គាត់​ជានា​រី​ស៊ិ​ច​ស៊ី និង​ស្រស់ស្អាត​ម្នាក់ ប៉ុន្តែ​ធាតុពិត​គាត់​មាន​អាយុ​៥៨...
Qiaobiluo បាន​ផ្សាយ​ផ្ទាល់​ចេញពី​បណ្តាញ​សង្គម DouYu របស់ខ្លួន ដែលមាន​អ្នកតាមដាន​ប្រមាណ​១៣០ ០០០​នាក់​។ មនុស្ស​ជាច្រើន​ដឹង​មុខ​ពិត​ប្រក​ដ​របស់​នាង ព្រោះ​ដឹងថា រូប​ដែល​ពួកគេ​ឃើញ​កន្លងមក គឺ​ដោយសារ​កម្មវិធី​ប្តូរ​សម្ផស្ស (Filter)​។ ​ម្ចាស់​បណ្តាញ​សង្គម​ដ៏​ល្បីល្បាញ​រូបនោះ បានប្រកាសថា គាត់​នឹង​បង្ហាញ​មុខមាត់​ពិតប្រាកដ ប្រសិន...
article_5252.txt
​ការស្ទង់មតិ​អន​ឡាញ YouGov Poll ជា​សកល​មួយ​ត្រូវបាន​រៀបចំឡើង តាមរយៈ​ការសាកសួរ​មនុស្ស​ជាង​៤​ម៉ឺន​នាក់​នៅ​ប្រទេស​ចំនួន​៤១​លើ​ពិភពលោក​។ សំណួរ​ដ៏​ងាយស្រួល​នោះ គឺ​តើ​អ្នកណា​ដែល​គួរ​ឲ្យ​កោតសរសើរ​ជាងគេ​បំផុត​លើ​ពិភពលោក (World’s Most Admired Men and Women)​។​
​តារា​សម្តែង​ហុងកុង Jackie Chan ដែល​ពលរដ្ឋ​ខ្មែរ​និយម​ហៅថា ឈិន ឡុង ជា​មនុស្ស​ដែល​គួរ​ឲ្យ​កោតសរសើរ​ជាងគេ​នៅ​អាស៊ី និង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី​លើ​ពិភពលោក បន្ទាប់ពី​ស្ថាបនិក Microsoft លោក Bill Gates និង​អតីត​ប្រធានាធិបតី​អាមេរិក លោក Barack Obama​។​ ​បន្ទាប់ពី​ឈិន ឡុង លោក​ប្រធានាធិបតី​ចិន Xi Jinping ស្ថិតនៅ​ចំណាត់ថ្នាក...
article_5253.txt
​លោក Chad និង​អ្នកស្រី Amy Kempel ដែល​រស់នៅ Mountain House រដ្ឋ California សហរដ្ឋអាមេរិក ក្លាយជា​ឪពុកម្តាយ​ដ៏​រវល់​បំផុត ចាប់តាំងពី​ឆ្នាំ​២០១៨​មក បន្ទាប់ពី​មានកូន​ភ្លោះ​រហូតដល់​ទៅ​៥​នាក់ បន្ថែម​លើ​កូនស្រី​ពីរ​នាក់​ដែលមាន​ស្រាប់​ទៅហើយ គឺ Savannah និង Avery​។​
Lincoln, Noelle, Grayson, Preston និង Gabriella ដែលមាន​អាយុ​ជាង​១​ឆ្នាំ បានធ្វើ​ដំណើរ​ជាមួយ​បងស្រី​ទាំង​ពីររូប រួមជាមួយ​ឪពុកម្តាយ​ក្នុង​ដំណើរ​កម្សាន្ត​បែប​ម៉ារ៉ាតុន​មួយ​។ បើតាម​ការផ្សាយ​របស់ Paris Match គ្រួសារ Kempel ចង់​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុង​សៀវភៅ «Guinness Book» សម្រាប់​ដំណើរ​ម៉ារ៉ាតុន ដោយ​រុញ​រទេះ​កូន...
article_5254.txt
​ទស្សនា​វ​ដ្តី Forbes កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី (Billionaires, The Richest People in the World សម្រាប់​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​២១៥៣​នាក់​នៅលើ​ពិភពលោក​។ លោក Jeff Bezos និង​គ្រួសារ ឈរ​លំដាប់​លេខ​មួយ​ដោយ​នាំមុខ លោក Bill Gates និង​លោក Warren Buffet ខណៈ​គ្រួសារ Ambani នៅ​ឥណ្ឌា មាន​ជាងគេ​នៅ...
​ថៃ ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ​នៅ​តំបន់​អាស៊ាន ពោល​គឺមាន​រហូតដល់​ទៅ​៣១​នាក់ ជាមួយ​ទ្រព្យសម្បត្តិ​សរុប ៩៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ សិង្ហ​បុរី មាន​២២​នាក់ (​ទ្រព្យ​រួម ៧១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​), ឥណ្ឌូណេស៊ី មាន​២១​នាក់ (​ទ្រព្យ​រួម​៧៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក​), ហ្វីលីពីន​មាន​១៧​នាក់ (​ទ្រព្យ​រួម ៤៧...
article_5255.txt
បេក្ខជន​ឯករាជ្យ​ម្នាក់ បាន​រង​ការចោទប្រកាន់​កាលពី​ថ្ងៃ​ទី​១ ខែឧសភា កន្លងមក ដោយសារតែ​លោក​បាន​ជិះ​លើ​ខ្នងសត្វ​លា​ដើម្បី​ទៅ​ចុះឈ្មោះ​ប្រជែង​ការបោះឆ្នោត​ដណ្តើម​កៅអី​សភា​ប្រជាជន ឬ​សភា​ជាន់​ទាប Lok Sabha​។​
​លោក Mani Bhushan Sharma អាយុ​៤៤​ឆ្នាំ បាន​ចុះឈ្មោះ​ធ្វើជា​បេក្ខជន​ឯករាជ្យ​សម្រាប់​ប្រជែង​កៅអី​ប្រចាំ​ក្រុង Jehanabad រដ្ឋ Bihar ក្នុង​សភា​ប្រជាជន Lok Sabha នា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះបញ្ជីឈ្មោះ​បេក្ខជន​។ លោក​បាន​ខកចិត្ត​នា​ការប្រកួតប្រជែង​៤​លើក​មកហើយ ហើយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក លោក​បាន​ជិះ​លា​ទៅកាន់​ការិយាល័យ​ចុះឈ្មោះ​...
article_5256.txt
​ក្នុង​អាយុ​១៦​ឆ្នាំ ក្មេងស្រី​ម៉ាឡេស៊ី ម្នាក់​បាន​សម្រេចចិត្ត​សម្លាប់ខ្លួន ក្រោយ​ស្ទង់​មតិ​តាមរយៈ​គណនី Instagram របស់ខ្លួន​។ នាង​បាន​សួរ​មិត្ត​ភក្ត្រ (Followers) នៅលើ​បណ្តាញ​សង្គម​នេះ​ថា តើ​នាង​គួរ​បន្ត​រស់ ឬ​ស្លាប់​? មតិ​ភាគច្រើន​ជ្រើស​រើសយក​ចម្លើយ «​ស្លាប់​»​។​
«​ពិតជា​សំខាន់​ណាស់ សូម​ជ្រើសរើស​ចម្លើយ​ខ្ញុំ​រវាង D/L»​។ ក្មេងស្រី​ដែល​រស់នៅ​ក្រុង Kuching រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី បាន​ចោទ​ជា​សំណួរ​យ៉ាង​ដូច្នេះ កាលពីដើម​សប្តាហ៍​កន្លងមក​។ អក្សរ D មានន័យថា Death [​សេចក្តីស្លាប់​] រីឯ​អក្សរ L មានន័យថា Life [​បន្តជីវិត​រស់នៅ​]​។​ ​លោក Aidil Bolhassan បាន​និយាយប្រាប់ The Borneo Post...
article_5257.txt
មួយ​សប្តាហ៍​ក្រោយពី​ប្រកាស​ហាមប្រាម​ការលេង​ហ្គេម​ទូរ​សព្ទ​ដៃ​ដ៏​ពេញនិយម​ឈ្មោះថា PUBG ប៉ូលិស​ក្រុង Rajkot របស់​ឥណ្ឌា​បានសម្រេច​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ក្រោយពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​រកឃើញថា លួច​លេង​ហ្គេម PUBG ។ ក្នុងចំណោម​អ្នក​ទាំង​១០​នាក់​នោះ ៦​នាក់​គឺជា​និស្សិត​សកលវិទ្យា​ល័យ​។ ការចាប់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​កាលពី...
​ស្នងការ​ប៉ូលិស​ប្រចាំ​ក្រុង Rajkot នៃ​រដ្ឋ Gujarat លោក Manoj Agrawal ដែល​ចេញ​បញ្ជា​ហាម​ហ្គេម​នេះ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃទី​៦ ខែមីនា​កន្លងទៅ បាន​និយាយ​នៅ​ថ្ងៃទី​១៤​ខែមីនា​ថា ករណីបែបនេះ​បានកើត​ឡើង​ចំនួន​១២​ដង​ហើយ គិត​ចាប់ពី​សេចក្តីប្រកាស​បានដាក់​ចេញ​មក​។ ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​រួច តាម​និតិ​វិធី​ច្បាប់ ជនល្មើស​ទាំងនោះ ...
article_5258.txt
​នៅ​ជប៉ុន ក្រុមហ៊ុន​មួយ​បាន​ដំណើរការ​អស់​រយៈពេល​១០​ឆ្នាំ ជាមួយនឹង​ការផ្តល់​សេវាកម្ម​មនុស្ស​ឲ្យ​ធ្វើជា​សមាជិកគ្រួសារ​ក្លែងក្លាយ និង​ដើម្បី​បង្ហោះ​រូប​នៅលើ​បណ្តាញ​សង្គម​ជាមួយគ្នា​។ គំនិត​ដូចគ្នានេះ ក៏​ត្រូវបាន​យកទៅអនុវត្ត​នៅក្នុង​ក្រុង​រ៉ូម ប្រទេស​អុីតាលី ដោយ​ក្រុម​ទេសចរណ៍​មួយ​ផងដែរ​។​
អត្ថបទទាក់ទង ជប៉ុន​មាន​សេវាកម្ម​ជួល​មនុស្ស​ធ្វើ​មិត្តភក្តិ គ្រួសារ និង​ថត Selfie ជាមួយគ្នា​ ​ភ្នាក់ងារទេសចរណ៍​អុីតាលី Roma Experience បាន​បង្កើត​សេវាកម្ម​ថ្មី​បន្ថែមទៀត​សម្រាប់​ភ្ញៀវ​របស់ខ្លួន​ក្នុង​ដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​រ៉ូម​។ « Insta Boyfriend» ឬ «Instagram Boyfriend» ជា​សេវាកម្ម​ដែល​ជួយ​បំបាត់​ភាព​ឯកោ​របស់​ភ...
article_5259.txt
និយាយ​ពី​ពន្ធនាគារ ឬ​មន្ទីរឃុំឃាំង គេ​នឹកឃើញ​ទៅដល់​ទីតាំង​ដែល​គ្មាន​អនាម័យ គ្មាន​សណ្តាប់ធ្នាប់ កន្លែង​ដែល​ងងឹត បន្ទប់​ចង្អៀត គ្មាន​សំភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​គ្មាន​បរិវេណ​ល្អ​ស្អាត​។ ទាំងអស់នេះ​ត្រូវបាន​គេ​ធ្វើឡើង ដើម្បី​ឲ្យ​អ្នកទោស​មាន​ភាពភ័យខ្លាច មាន​ភាពលំបាក​វេទនា និង​ជា​ផ្នែក​មួយ​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​អ្ន...
​មនុស្ស​ភាគច្រើន​អាច​ពិបាក​ស្រមៃ​ថា ពន្ធនាគារ​ត្រូវបាន​គេ​សាងសង់ឡើង​ក្នុងការ​បង្កើន​គុណភាព​រស់នៅ​របស់​អ្នកទោស​ណាស់​។ វា​ជា​អ្វី​ដែលមាន​លក្ខណៈ​ផ្ទុយ​នឹង​គំនិត​ទូទៅ​។ ​ប៉ុន្តែ ន័​រ​វែ​ស​ដែលជា​ប្រទេសមួយ​មាន​ទីតាំងនៅ​អឺរ៉ុប​ខាងកើត​បានធ្វើ គឺ​បង្កើត​ពន្ធនាគារ​ដែលមាន​បរិវេណ​ស្រស់ស្អាត​ជាង​សណ្ឋាគារ​មួយចំនួន​ទៅទៀត​។ ពន្ធនាគារ​...
article_526.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...