file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7631.txt
សិង្ហបុរី ទទួលសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអូឡាំពិក Olympic Esports Week ជាលើកដំបូង​ នាថ្ងៃទី២២ ខែមិថុនា។ នេះជាការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំដំបូងគេបង្អស់មិនធ្លាប់មានពីមុនមក ដែលស្ថិតក្រោមឈ្មោះរបស់អូឡាំពិក។
ព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិកអូឡាំពិក រៀបចំឡើងក្រោមការសហការរវាងក្រសួងវប្បធម៌ សមាគម និងយុវជនសិង្ហបុរី ព្រមទាំងស្ថាប័នគណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC)។ Olympic Esports Week ចាប់ផ្តើមប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ដោយសមស្របទៅតាមបច្ចេកវិទ្យា និងការផ្សព្វផ្សាយពីកីឡាអេឡិចត្រូនិក។ ការប្រកួត Olympic Esports Week មាន...
article_7632.txt
ក្រុម Celtic បានតែងតាំងលោក Brendan Rodgers ជាអ្នកចាត់ការទូទៅជាថ្មី ដោយចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងលីគកំពូលស្កុតឡែន Scottish Premiership នាថ្ងៃទី១៩ ខែមិថុនា។
លោក Rodgers ដែលត្រូវបានក្លិប Leicester City បញ្ចប់តំណែងអ្នកាត់ការកាលពីរដូវកាលមុន ធ្លាប់បានដឹកនាំក្រុម Celtic នេះម្តងរួចមកហើយពីឆ្នាំ ២០១៦​ ដល់ឆ្នាំ ២០១៩។ អ្នកចាត់ការសញ្ជាតិអៀរឡង់រូបនេះ បានជួយក្រុមខ្លាំងរបស់ស្កុតឡែនលើពានរង្វាន់ Scottish Premiership, Scottish Cup និង ​Scottish League Cup។ វិលទៅកាន់ទ្រនំចាស់សារជាថ្មី លោក R...
article_7633.txt
ខ្សែប្រយុទ្ធស្លាបនៅក្នុងកីឡាបាល់ទាត់សម័យទំនើប ជាតួនាទីមួយដ៏សំខាន់ក្នុងការបង្កើតកម្លាំងថាមពល និងឱ្យកាសសម្រាប់ក្រុម។​​ កីឡាករស្ថិតក្នុងតួនាទីនេះ តែងមានបច្ចេកទេស ទេពកោសល្យ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងបាល់ នឹងការស្វែងរកជ័យជម្នះសម្រាប់ក្រុម។
ដើម្បីអាចធ្វើជាខ្សែប្រយុទ្ធស្លាបមួយដ៏ល្អពូកែ ទាមទារកីឡាករត្រូវមានល្បឿនលឿន និងការញ៉ាក់បាល់ដើម្បីបំបាក់ខ្សែការពារដ៏រឹងមាំជាគូប្រជែងរបស់ពួកគេនៅលើទីលាន។ ជាខ្សែប្រយុទ្ធស្លាប ភាគច្រើនក្រៅពីការស្វែងរកគ្រាប់បាល់ តួនាទីដ៏សំខាន់បំផុតជាងនេះ នោះគឺការបង្កើតឱកាសទៅកាន់មិត្តរួមក្រុមដើម្បីសម្រេចគ្រាប់បាល់។ លើសពីតួនាទីខ្សែប្រយុទ្ធស្លាប ...
article_7634.txt
ខ្សែបម្រើ​ ​​​N’Golo Kante នឹងចាកចេញពី Chelsea ដោយគ្មានតម្លៃផ្ទេរ ដើម្បីទៅចូលរួមក្រុម Al-Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើតាមសម្តីរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League ថ្ងៃទី២០ ខែមិថុនា។
បន្ទាប់ពីរួមរស់នៅទឹកដីតោខៀវរយៈពេល៧ឆ្នាំ ក្រោយផ្លាស់ពីក្រុម Leicester City កាលពីឆ្នាំ ២០១៦ Kante នឹងត្រូវចូលរួមក្លិបនៅទឹកដីមជ្ឈឹមបូពា៍ Al-Ittihad ដែលមានម្ចាស់ពានរង្វាន់ Ballon d’Or ១សម័យ Karim Benzema នៅទីនោះដែរ។ តាមរយៈការបង្ហោះវីដេអូរបស់ក្លិប Al-Ittihad នៅលើបណ្តាញសង្គម
article_7635.txt
អាជ្ញាធរគ្រប់គ្រងកីឡាប៊ីយ៉ាស្នូកឃ័រចិន ដាក់បម្រាមកីឡាករចិន២រូប មិនឱ្យពាក់ព័ន្ធកីឡានេះពេញមួយជីវិត ចំពោះការរៀបចំលទ្ធផលការប្រកួតទុកមុន។ ចំណោមកីឡាករ៨នាក់ផ្សេងទៀត មាន៥នាក់ ជាប់បម្រាមពីការប្រកួតកីឡាប៊ីយ៉ាស្នូកឃ័រនានា រយៈពេល៧ឆ្នាំកន្លះ និង៣រូបជាប់ទោសស្រាល។
សមាគមកីឡាប៊ីយ៉ាស្នូកឃ័រចិន (CBSA) កាលពីថ្ងៃទី២១ ខែមិថុនា បានឱ្យដឹងថា កីឡាករជើងឯកកីឡាប៊ីយ៉ាឆ្នាំ ២០២១ ឈ្មោះ Yan Bingtao ត្រូវបានដាក់បម្រាមរយៈពេល ៥ឆ្នាំពីសំណាក់ សមាគមកីឡាប៊ីយ៉ាស្នូកឃ័រអាជីពពិភពលោក (WPBSA) កាលពីដើមខែមិថុនានេះម្តងរួចមកហើយ។ ពេលនេះរូបគេត្រូវបានទទួលការដាក់ពិន័យបន្ថែមទៀតមិនឱ្យចូលរួមការប្រកួតនានា ក៏ដូចជាសកម្មភា...
article_7636.txt
​កីឡាយុទ្ធគុនចម្រុះ (MMA) និងកីឡាអេឡិចត្រូនិក (E-Sports) នឹងត្រូវដាក់បញ្ចូលទៅក្នុងប្រភេទកីឡាសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រជាជាតិអាហ្រ្វិក ឆ្នាំ២០២៣ (African Games) នៅក្នុងប្រទេសហ្គាណា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នករៀបចំកម្មវិធីនាថ្ងៃទី២៦ ខែមិថុនា។
ព្រឹត្តិការណ៍ African Games នឹងធ្វើឡើងនៅក្នុងប្រទេសហ្គាណា នៅក្នុងខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែវាត្រូវបានផ្អាក និងលើកពេលវេលាទៅកាន់ខែមីនា ឆ្នាំ ២០២៤ វិញ ដោយមូលហេតុនៃបញ្ហាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ។ មិនត្រឹមមានតែប្រភេទយុទ្ធគុនចម្រុះ និងកីឡា E-sports ឡើយដែលដាក់បញ្ចូលទៅក្នុងការប្រកួត ក្នុងនោះក៏រួមមានប្រភេទកីឡាបន...
article_7637.txt
Lionel Messi ឈប់ផ្តោតលើការបំបែកកំណត់ត្រារបស់កីឡាករគូប្រជែង Cristiano Ronaldo ស្របពេលរូបគេឈានដល់វ័យកាន់តែច្រើន និងកៀកនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ប្រាប់ទូរទស្សន៍ BeIN Sports ដូច្នេះ។
នាកិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ BeIN Sports កាលពីពេលថ្មីៗនេះ កីឡាករវ័យ ៣៦ឆ្នាំ ត្រូវបានគេសួរនាំអំពីការបំបែកកំណត់ត្រារបស់ Cristiano Ronaldo ប៉ុន្តែអ្វីដែលកីឡាសញ្ជាតិអាហ្សង់ទីនបានឆ្លើយប្រាប់នោះគឺ គេមិនបានផ្តោតអារម្មណ៍លើការអបអរសាទរផ្ទាល់ខ្លួន ក៏ដូចជាកំណត់ត្រាទាំងអស់នោះទៀតឡើយ។ Messi និយាយថា ៖ «ទេ! វាមានតែបន្តិចបន្តួចប៉ុណ...
article_7638.txt
សហរដ្ឋអាម៉េរិក នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួត FIFA Club World Cup បុរស ដែលកើនក្រុមចូលរួមដល់ ៣២ ជាលើកដំបូងនៅឆ្នាំ ២០២៥។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ប្រធាន FIFA លោក Gianni Infantino នៅថ្ងៃទី២៤ ខែមិថុនា លើកឡើងថាការប្រកួត Club World Cup ទម្រង់ថ្មីដែលគ្រោងធ្វើលើកទី១នៅទឹកដីអាម៉េរិក នឹងក្លាយជាចំណុចប្រកួតប្រជែងកម្រិតកំពូលក្នុងវិស័យបាល់ទាត់សម័យទំនើប។ កាលពីខែមីនាកន្លងទៅ FIFA បានបញ្ជាក់ហើយថា Club World Cup ទម្រង់ថ្មីនឹងប្រកួតរៀងរាល់៤ឆ្នាំម្តង ចាប់ពីខែមិថុនា ឆ្នាំ២០២៥តទៅ ដោយ...
article_7639.txt
លោក Steven Gerrard មិនព្រមទទួលយកសំណើរទៅដឹកនាំក្រុមស្ថិតនៅក្នុងលីគកីឡាបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត  Saudi Pro League បន្ទាប់ពីមានរបាយការណ៍ថាអតីតប្រធានក្រុម Liverpool និងគ្រូ Aston Villa រូបនេះកំពុងពិចារណាទៅដឹកនាំក្រុម Al-Ettifaq។
អ្នកចាត់ការទូទៅអង់គ្លេស វ័យ៤៣ឆ្នាំ ធ្លាប់បានដឹកនាំក្រុម Rangers ក្នុងអាជីពជាលើកដំបូង នឹងបានជួយក្រុមឈ្នះពានរង្វាន់លីគកំពូលស្កុតឡែនលើកដំបូងក្រោយខកខានរយៈពេល ១០ឆ្នាំ នៅក្នុងឆ្នាំ ២០២១ មុនពេលចាកចេញទៅដឹកនាំក្រុម Aston Villa។ យ៉ាងណាលោក Gerrard ត្រូវបានក្លិប Aston Villa បណ្តេញចេញកាលពីខែកញ្ញាឆ្នាំ ២០២២ ដោសារដឹកនាំក្រុមមិនគាប់ប្...
article_764.txt
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវេលីងតោន នៅថ្ងៃទី៣០ ខែមិថុនា បានបដិសេធការលើកឡើង​របស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ​ដែលចោទថា ចិនព្យាយាមកែច្បាប់ និងបទដ្ឋានអន្តរជាតិ។​ អ្នកនាំពាក្យដដែល​ចាត់ទុកការលើកឡើង​បែប​នេះជាការនាំទៅផ្លូវខុស។
អំឡុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូនៅទីក្រុងម៉ាឌ្រីដនៅថ្ងៃទី២៩ ខែមិថុនា នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ចាស៊ីនដា អាឌើន បានរិះគន់ក្រុងប៉េកាំងចំៗថា បានបង្កើនកម្លាំងទ័ពរបស់ខ្លួន និង​ប៉ុនប៉ងកែប្រែច្បាប់ និងបទដ្ឋានអន្តរជាតិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មិនទុកយូរឡើយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវេលីងតោនបានចេញសេចក្ដីថ្លែងការណ៍ម...
article_7640.txt
Ronnie Foden កូនប្រុសរបស់កីឡាករ ​Phil Foden ខ្សែបម្រើ Manchester City ទទួលបានចំនួននាក់ចុចតាមដាន ឬ Follower ចំនួន ១លាននាក់នៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបង្កើតគណនីបានរយៈពេលត្រឹមតែ ២៤ម៉ោង។ គណនីកូនប្រុសរបស់ Foden បានបង្ហោះរូបភាពដែលរូបគេបានឈរកាន់ពានរង្វាន់ Champions League ជាមួយឪពុក។
Ronnie ត្រូវបានគេឃើញអបអរជ័យជម្នះជាមួយនឹងកីឡាករ Rico Lewis របស់ក្រុម Manchester City បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ UEFA Champions League ក្រោយយកឈ្នះលើក្រុម Inter Milan និងជោគជ័យឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ អ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងលើសកម្មភាពរបស់កូនប្រុសរបស់ Fode...
article_7641.txt
ក្លិបកីឡាបាល់ទាត់អង់គ្លេស Premier League នៅថ្ងៃទី១៤ ខែមិថុនា បានយល់ព្រមជាឯកច្ឆ័ននូវវិធានការថ្មី ដើម្បីដាក់ទោសអ្នកគាំទ្រប្រើអាកប្បកិរិយាមិនសមរម្យ ក៏ដូចជាការស្រែកច្រៀងទាក់ទង់នឹងសោកនាដកម្ម អំឡុងការប្រកួត និងបំពាននៅលើអ៊ិនធឺណិតជាដើម។
ក្លិបដែលមានវត្តមានប្រកួតក្នុងក្របខណ្ឌ Premier League បានសម្រេចនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ពួកគេ ដើម្បីអនុម័តវិធានការផ្តោតលើការកាត់ទោស បរិយាកាសបទប្បញ្ញាតិ្ត ការអនុវត្តច្បាប់ ការអប់រំផ្សេងៗទាក់ទងទៅនឹងបញ្ហាដែលធ្លាប់បានកើតឡើងកន្លងមក។ ក្រុមការងារមួយ ដែលនឹងត្រូវបានហៅឈ្មោះថា អន្តរកីឡាបាល់ទាត់ នឹងត្រូវបានបង្កើតឡើងនៅក្...
article_7642.txt
ការប្រកួតប្រជែងពានរង្វាន់កីឡាអេឡិចត្រូនិក Mobile Legends Bang Bang Southeast Asia Cup 2023 រកឃើញក្រុមចំនួន ២ ដែលត្រូវប្រជែងដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្ររវាងក្រុមកីឡាអេឡិចត្រូនិក Blacklist International របស់ហ្វីលីពីនទល់នឹងក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី នាថ្ងៃទី១៨ ខែមិថុនា។
Blacklist International ជាក្រុមដែលស្វែងរកការឈ្នះពានរង្វាន់ MSC 2023 លើកដំបូងរបស់ខ្លួន ខណៈក្រុម ONIC Esports របស់ឥណ្ឌូណេស៊ីជាការស្វែងរកការគ្រងជើងឯកលើកទីពីរក្នុងប្រវត្តិសាស្ត្រខ្លួន។ ក្រុម ONIC Esports របស់ឥណ្ឌូណេស៊ីធ្លាប់ជាឈ្នះជើងឯក MSC 2019។ Blacklist International ឆ្លងកាត់ការប្រកួតតាំងពីវគ្គសន្សំពិន្ទុក្នុងពូលមក ដោយបា...
article_7643.txt
អ្នកស្រី Sarai Bareman ប្រធានប្រតិបត្តិសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បារម្ភពីការលក់សំបុត្រទស្សនាការប្រកួត FIFA World Cup 2023 ផ្នែកនារី នៅក្នុងប្រទេសនូវែលសេឡង់។ បារម្ភ ដ្បិតសហម្ចាស់ផ្ទះមួយនេះ មិនសូវមានការបញ្ជាទិញសំបុត្រច្រើនដូចអូស្ត្រាលី ដែលជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ភពលោកនារីឆ្នាំ២០២៣។
សម្រាប់សហម្ចាស់ផ្ទះអូស្រ្តាលីវិញ អ្នកស្រី Bareman ដែលជានាយកប្រតិបត្តិផ្នែកបាល់ទាត់ស្រ្តីរបស់ FIFA ក៏បាននិយាយថា អ្នកស្រីមានការព្រួយបារម្ភតិចតួចបំផុតចំពោះអូស្ត្រាលី ដែលថាអ្នកគាំទ្រប្រមាណច្រើនជាង ៤០,០០​០ នឹងអាចចូលទស្សនាការប្រកួត កម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិនារីបារាំង នៅថ្ងៃទី១៤ ខែកក្កដា។ «ខ្ញុំអាចនិយាយបានថា ការផ្តោតក...
article_7644.txt
ក្លិប Inter Miami ដែលជាក្លិបថ្មីរបស់កីឡាករឆ្នើម Lionel Messi បានយល់ព្រមចុះកិច្ចសន្យានាំយកអតីតអ្នកចាត់ការក្រុម Barcelona លោក Gerardo Martino ធ្វើជាអ្នកចាត់ការក្រុមថ្មីរបស់ខ្លួន។ លោក Martino នឹងជំនួសតំណែងលោក Phil Neville អតីតកីឡាករ Manchester United ដែលទើបត្រូវបានបញ្ចប់តំណែងកាលពីដើមខែមិថុនានេះ។
បើតាមរយៈរបាយការណ៍មួយ ពីសំណាក់អ្នកកាសែតមួយរូបឈ្មោះ Cesar Luis Merlo ក្លិប Inter Miami ត្រូវការផ្លាស់ប្តូរនូវប្រព័ន្ធគ្រប់គ្រង ដើម្បីស្វែងរកទម្រង់លេងរបស់ក្រុមដ៏គួរឱ្យចាប់អារម្មណមួយ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត។ រដូវកាល ២០២២-២៣ Inter Miami ស្ថិតក្នុងក្របខណ្ឌ Major League Soccer ឆ្លងកាត់ការប្រកួតចំនួន ១៧លើកពួ...
article_7645.txt
IShowSpeed ដែលជាអ្នកបង្កើតមាតិការ និងជាតារានៅលើបណ្តាញសង្គម Youtube មួយរូប ទទួលបានចំនួនអ្នកចុចចូលចិត្ត ឬ Like នៅលើរូបភាពមួយសន្លឹកបង្ហោះនៅលើបណ្តាញសង្គម Instagram ដែលរូបគេបានថតជាមួយនឹងប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo។ រូបភាពនោះវ៉ាដាច់ការបង្ហោះរបស់កីឡាករនិមិត្តរូបរបស់គេកីឡាករសញ្ជាតិព័រទុយហ្កាល់វ័យ ៣៨ឆ្នា...
IShowSpeed ជារហ័សនាមនៅលើ Youtube ដោយបុរស់ជនជាតិអាម៉េរិក វ័យ ១៨ឆ្នាំរូបនេះមានឈ្មោះដើមថា Darren Watkins Jr និងជាតារាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ិនធឺណិត និង Youtube ផ្ទាល់។ IShowSpeed មានចំនួនអ្នកតាមដានរូបគេនៅលើ Youtube ប្រមាណជាង ១៧លាននាក់គិតដល់ពេលនេះ។ ភាពល្បីល្បាញរបស់គេគឺការផ្សាយផ្ទាល់នូវមាតិកាក្នុងក...
article_7646.txt
លោក Nusret Gokce ដែលគេស្គាល់ថា Salt Bae ជាចុងភៅដ៏ល្បីឈ្មោះ លើបណ្តាញសង្គម បានប្រាប់រឿងហេតុអំពីការចូលទៅក្នុងទីលានប្រកួត និងអបអរជ័យជម្នះជាមួយនឹងកីឡាករ Lionel Messi រួមទាំងក្រុមអាហ្សង់ទីនដទៃផ្សេងទៀត កាលពីខែធ្នូ ឆ្នាំ ២០២២ នៃព្រឹត្តិការណ៍ FIFA World Cup ក្នុងប្រទេសកាតា។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ជាពេលដែលអាហ្សង់ទីនគ្រងជើងឯក World Cup លើកទីបីក្នុងប្រវត្តិសាស្ត្រ អំឡុងពេលក្រុមអបអរជ័យជម្នះ លោក Salt Bae បានក្លាយជាសត្រូវទីមួយ សម្រាប់ការបង្ហោះជាសាធារណៈលើបណ្តាញសង្គមនានា ចំពោះការចូលក្នុងទីលានប្រកួតនាកីឡដ្ឋាន Lusail។ ទង្វើររបស់ Salt Bae ត្រូវបានមហាជនដែលប្រើប្រាស់បណ្តាញសង្គមរិះគន់យ៉ាងខ្លាំ...
article_7647.txt
Cristiano Ronaldo រកបានគ្រាប់បាល់ជ័យជម្នះឱ្យព័រទុយហ្កាល់យកឈ្នះអ៊ីស្លង់លទ្ធផល ១-០ ក្នុងវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ UEFA Euro 2024 ថ្ងៃទី២០ ខែមិថុនា។ បង្ហាញខ្លួនទី២០០ប្រកួត Ronaldo ក្លាយជាកីឡាករដំបូងគេលេងឱ្យជម្រើសជាតិច្រើនជាងគេលើលោក ក្នុងវ័យ៣៨ឆ្នាំ។
Ronaldo ក្លាយជាកីឡាករដំបូងបង្អស់នៅលើពិភពលោកដែលបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិចំនួន ២០០ប្រកួត។ កីឡាករខ្សែប្រយុទ្ធក្រុម Al-Nassr រូបនេះ បានគ្រប់គ្រងកំណត់ត្រាបង្ហាញខ្លួនលេងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់នេះ នៅពេលរូបគេបានបំបែកកំណត់ត្រារបស់លោក Al-Mutawa សញ្ជាតិគូវែត ដែលបង្ហាញខ្លួនលេងនៅជម្រើសជាតិចំនួន ១៩៦ប្រកួត។ Ronaldo បានបំ...
article_7648.txt
ការប្រកួតពានរង្វាន់ ​FIFA Club World Cup ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី២៦ ខែមិថុនា។
«យើងពិតជារីករាយដែលទីក្រុង Jeddah ដ៏ទំនើប និងកេរ្តិ៍ឈ្មោះនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៣។»។ នេះជាការសរសើររបស់ FIFA ទៅកាន់ប្រទេសម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តជ្រើសរើសយកទីក្រុងស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឡើងបន្ទាប់ពីប្រតិភូ FIFA បានធ្វើដំណើរទៅកាន់ទីក្រុង Jeddah ដើម្បីត...
article_7649.txt
លោក Jose Mourinho អ្នកចាត់ការទូទៅ AS Roma ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដាក់បម្រាមមិនឱ្យឈរបញ្ជាកូនក្រុមចំនួន៤ប្រកួតក្នុងការប្រកួតពានរង្វាន់ ​Europa League រដូវកាលក្រោយ។  ការដាក់ពិន័យនេះធ្វើឡើង បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ប្រើជេរប្រមាថលើអាជ្ញាកណ្តាលលោក Anthony Taylor អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Eur...
ក្រោយជំនួបប្រកួតដែល Roma ចាញ់ Sevilla វគ្គផ្តាច់ព្រ័ត្រ Europa League លោក Mourinho បានរិះគន់អាជ្ញាកណ្តាលកាត់ក្តីលម្អៀង។ លោក Taylor ដែលជាអាជ្ញាកណ្តាលការប្រកួតនឹងក្រុមគ្រួសារ ក៏ត្រូវបានរងការរំលោភបំពាននៅក្នុងព្រលានយន្តហោះទីក្រុង ​Budapest ពីសំណាក់អ្នកគាំទ្ររបស់ក្រុមអ៊ីតាលីផងដែរ។ ចំពោះហេតុការណ៍នោះក្លិប Roma បានរងពិន័យជាប្រ...
article_765.txt
​មិនមែន​សរសេរ​«​កេរ្តិ៍ខ្មាស​» ដូចនេះ​ទេ គឺ​ត្រូវ​សរសេរ​ជា​«​កេរ​ខ្មាស​» បែបនេះ វិញ​ទើប​ត្រឹមត្រូវ​​។ ចំណែក​ពាក្យ​«​កេរ្តិ៍ឈ្មោះ​»​សរសេរ​បែបនេះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​បើ​យោងតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បកស្រាយ​នៅក្នុង​វចនានុក្រម​ខ្មែរ​។
​រចនា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «​កេរ​»​និង​«​កេរ្តិ៍​» គឺ​មានន័យ​ខុសគ្នា ។ «​កេរ​» សំដៅ​ដោយ​ដំណែល ឬ​ជា​មរតក​របស់​ដូនតា ឬ​មាតាបិតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​ជាក់ស្តែង​៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​,​ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។​ ​គេ​ច្រើន​ប្រើពាក្...
article_7650.txt
ខ្សែប្រយុទ្ធ Lionel Messi នឹងចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងឱុ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅលីគកំពូលអាម៉េរិក Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup។ នេះបើតាមប្រធានក្លិប Inter Miami លោក Jorge Mas ប្រាប់កាសែត Miami H...
ការប្រកួតពានរង្វាន់ Leagues Cup ជាការប្រជែងដណ្តើមពានរង្វាន់រវាងក្លិបស្ថិតនៅក្របខណ្ឌ MLS និងក្លិបស្ថិតនៅក្របខណ្ឌ Liga MX របស់ប្រទេសម៉ិកស៊ិក។ សម្រាប់ Messi នឹង ​Inter Miami ភាគីទាំង ២ បានយល់ព្រមចុះកិច្ចសន្យារវាងគ្នា ហើយមកដលពេលនេះ Messi ត្រូវរង់ចាំតែការធ្វើលិខិតការងារក៏ដូចជាទិដ្ឋការឆ្លងដែនផ្សេងៗ រួចរាល់តែប៉ុណ្ណោះ ដើម្បីអា...
article_7651.txt
Christian Roberto Lopez Rodriguez បានបំបែកកំណត់ត្រារត់ចម្ងាយ ១០០ម៉ែត្របានល្បឿនលឿនបំផុតដោយការរត់ពាក់ស្បែកជើងកែង ធ្វើបានថេរវេលា ១២,៨២វិនាទី នាថ្ងៃទី២៧ ខែមិថុនា។ Rodriguez បំបែកកំណត់ត្រាចាស់របស់បុរសសញ្ជាតិអាល្លឺម៉ង់ Andre Ortolf ដែលធ្វើបាន ក្នុងរយៈពេល ១៤,០២វិនាទី។
ជំនួសឱ្យការពាក់ស្បែកជើងរត់ប្រណាំងធម្មតា បុរសវ័យ ៣៤ឆ្នាំ បានពាក់ស្បែកជើងកែងចោត ដើម្បីររត់ចម្ងាយ ១០០ម៉ែត្រ។ ទីបំផុងលោក Rodriguez សញ្ជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រារត់ចម្ងាយ ១០០ម៉ែត្រ ដោយពាក់ស្បែកជើងកែងចោតនេះ។ តាមរយៈវីដេអូឃ្លីបរបស់ Rodriguez ដែលរត់ដោយពាក់ស្បែកជើងកែងចោតពណ៍ខ្មៅមានកម្ពស់យ៉ាងហោច ៧សង់ទីម៉ែត្រ និងទទឹងមិនលើកពី​ ១...
article_7652.txt
Lionel Messi រកបានគ្រាប់បាល់លឿនបំផុតសម្រាប់អាជីពនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិដែលអាហ្សង់ទីនយកឈ្នះអូស្ត្រាលីក្នុងលទ្ធផល ២-០ នាថ្ងៃទី១៥ ខែមិថុនា ក្នុងកីឡដ្ឋាន Worker’s ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ពីរគ្រាប់របស់អាហ្សង់ទីនធ្វើបានដោយខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Lionel Messi នៅត្រឹម​ ២នាទីដំបូងនៃវគ្គទី១ណ្ណោះ ដែលនេះបានធ្វើប្រធានក្រុម វ័យ៣៦ឆ្នាំ រកបានគ្រាប់បាល់ដ៏លឿនបំផុតនៅក្នុងអាជីពជាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន។​ គ្រាប់បាល់ទីពីរកើតឡើងនៅនាទី ៦៨ ដែលធ្វើបានដោយកីឡាករ German Pezzella។ គ្រាប់បាល់ដ៏លឿនបំផុតរបស់ Messi បានធ្វើឱ...
article_7653.txt
Cristiano Ronaldo នឹងមិនរាថយក្នុងការបន្តលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើយ ខណៈរូបគេកំពុងតែត្រៀមខ្លួនក្នុងការស្វែងរកកំណត់ត្រាទី ២០០ សម្រាប់ការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធក្រុម Al-Nassr សង្ឃឹមថានឹងបង្ហាញខ្លួនឱ្យព័រទុយហ្កាល់ ប្រកួតទល់អ៊ីស្លង់ វគ្គជម្រុះពានរង្វាន់ Euro 2024។
កីឡាករវ័យ ៣៨ឆ្នាំ ធ្លាប់ធ្វើបានកំណត់ត្រាថ្មីនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅពេលដែលរូបគេបានបង្ហាញខ្លួនលេងឱ្យព័រទុយហ្កាល់ចំនួន ១៩៧លើក កាលពីខែមីនា។ ខណៈពេលដែលក្រុមព័រទុយហ្កាល់កំពុងស្ថិតក្នុងទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ត្រៀមខ្លួនសម្រាប់ការប្រកួត Ronaldo បាននិយាយប្រាប់ទៅកាន់អ្នកសែតថា រូបគេមិនរាថយក្នុងការលេងឱ្យក្រុមជ...
article_7654.txt
លោក ​Pep Guardiola បានបង្ហើបថា Kevin De Bruyne, Jack Grealish និង Ruben Dias កំពុងតែជួបបញ្ហា របួសកើតឡើង មុនពេលដែលក្រុម Manchester City ត្រូវប្រជែងពានរង្វាន់ FA Cup ទល់នឹងក្រុម Manchester United។
ការប្រកួតរវាង Man City តទល់ជាមួយនឹងក្រុម Brentford ដែលជាជំនួបចុងក្រោយនៃរដូវកាលសម្រាប់ក្របខណ្ឌ Premier League បានបញ្ចប់ទៅចាញ់ក្នុងលទ្ធផល ១-០។ តែការប្រកួតនោះក្រុមរហ័សនាមមេឃខៀវ មិនមានវត្តមានកីឡាករខ្សែបម្រើ Kevin de Bruyne ,ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Jack Grealish និងខ្សែការពាររបស់ព័រទុយហ្កាល់ Ruben Dias ឡើយ។ ក្រោយពី...
article_7655.txt
Aston Villa បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្រោយពេលលោក Unai Emery បានចូលមកដឹកនាំ និងបានជួយនាំក្រុមស្ថិតនៅលីគអង់គ្លេស វិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុបឡើងវិញលើកដំបូង ក្រោយរង់ចាំរយៈពេលជាង ១៣ឆ្នាំ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានកែប្រែភាពរអាក់រអួលដែលកើតមានក្នុងក្រុមបន្ទាប់ពីការដឹកនាំរបស់លោក Steven Gerrard...
Aston ​Villa បញ្ចប់ការប្រកួតចុងក្រោយដោយបានយកឈ្នះលើ Brighton & Hove Albion លទ្ធផល ២-១ ដើម្បីអាចរកបានពិន្ទុដណ្តើមបានកៅអីលេងក្នុងពាន Europa Conference League។ Aston Villa បញ្ចប់ដំណើររបស់ Tottenham hotspur ដែលកំពុងជួបបញ្ហានៃក្បាលម៉ាស៊ីនដឹកនាំក្រុមចេញពីការប្រជែងពានរង្វាន់អឺរ៉ុប​ ដោយឈរនៅចំណាត់ថ្នាក់លេខ ៨ រកបាន ៦០ពិន្ទុ ពីក្រ...
article_7656.txt
ក្រុម Girondins de Bordeaux បាត់បង់ក្តីស្រម៉ៃវិលត្រលប់ទៅកាន់ក្របខណ្ឌ Ligue 1 បារាំង ក្រោយពេលដែលអ្នកគាំទ្ររបស់ពួកគេបានបង្កហិង្សាលើកីឡាករក្រុម Rodez។ ការប្រកួតដ៏សំខាប់របស់ Bordeaux ដើម្បីដណ្តើមកៅអីទៅលីគកំពូលបារាំង ត្រូវបានស្ថាប័ន Ligue de Football Professional (LFP) សម្រេចផ្តល់ជ័យជម្នះដល់ក្រុម Rodez តែម្តង។
នៅក្នុងការប្រកួតកាលពីថ្ងៃទី២ ខែមិថុនា ក្រុម Bordeaux ត្រូវការឈ្នះការប្រកួតទល់នឹង Rodez ដើម្បីប្រជែងពិន្ទុយកចំណាត់ថ្នាក់ទី២ នៅក្របខណ្ឌ Ligue 2 ជាមួយនឹងក្រុម Metz ដើម្បីឈ្នះកៅអីឡើងទៅកាន់ក្របខណ្ឌ Ligue 1​ វិញ។ ប៉ុន្តែក្រុមម្ចាស់ពានរង្វាន់ Ligue 1 ៦សម័យខកខានឱកាសទៅវិញដោយសារអ្នកគ្រទ្រពួកគេបង្កហិង្សា។ ការប្រកួតនោះកីឡាករក្រុម ...
article_7657.txt
លោក Jurgen Klopp បានសន្យាថាក្លិប Liverpool នឹងវិលត្រលប់ទៅកាន់ការប្រកួតប្រជែងសម្រាប់ពានរង្វាន់ Premier League វិញនៅរដូវកាលក្រោយ បន្ទាប់ពីការប្រកួតចុងក្រោយដ៏ខកចិត្តនៃការបញ្ចប់រដូវកាល ត្រឹមស្មើក្រុម Southampton លទ្ធផល ៤-៤ ថ្ងៃទី២៨ ខែឧសភា។ ក្រុម Southampton ត្រូវបានកាត់ចោលទៅកាន់លីគលំដាប់ទីពីរ។
ការប្រកួតចុងក្រោយ Liverpool រកបានត្រឹមតែ ១ពិន្ទុពីការប្រកួត ហើយបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ហើយក្រុមរហ័សនាមហង្សក្រហម បានខកខានតំណែងក្នុងក្រុមលំដាប់កំពូលទាំង ៤ លើកដំបូងចាប់តាំងពីរដូវកាល ២០១៥-១៦។ ​ទោះយ៉ាងណា Liverpool រដូវកាលនេះ បានបញ្ចប់ទៅដោយគ្មានការឈ្នះពានរង្វាន់ណាមួយទាល់តែសោះ ហើយរដូវកាលក្រោយពួកគេនឹងត្រូវធ្លាក់ទៅលេងនៅក្ន...
article_7658.txt
ក្រុម ONIC Esports មកពីឥណ្ឌូណេស៊ីនៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល A បានប្រកួតយកឈ្នះលើក្រុម Burn X Flash តំណាងឱ្យកម្ពុជាលើកដំបូងនៃការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ MSC 2023 ដោយលទ្ធផល ២-០ នាថ្ងៃទី១០ ខែមិថុនា។
ក្រុម Burn X Flash នឹងត្រូវបន្តការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ដដែលទល់ក្រុម OUTPLAY មកពីអាម៉េរិក បន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃក្រុមមកពីឥណ្ឌូណេស៊ី ONIC Esports។ នៅក្នុងការប្រកួតទីមួយទល់ Burn X Flash ក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី បានបញ្ចប់ការប្រកួតដោយពិន្ទុ ១៤-១៥ ពីការវាយបកយកឈ្នះឡើងវិញ ពីការវាយសម្រុករបស់ក្រុមតំណាងក...
article_7659.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងត្រូវប្រកួតមិត្តភាពទល់ក្រុមអេស្ប៉ាញនៅក្នុងកីឡដ្ឋាន ​Santiago Bernabeu របស់ក្រុម Real Madrid នៅខែមីនាឆ្នាំក្រោយ ដើម្បីចូលរួមយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ និងបង្ហាញការគាំទ្រចំពោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr។ នេះបើតាមសម្តីប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis...
លោក Rubiales និងដៃគូសហការលោក ​Ednaldo Rodrigues ដែលជាប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានជួបពិភាក្សាគ្នាក្នុងទីក្រុង ​Madrid ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមដំណើរយុទ្ធនាការប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ ក្រោមពាក្យស្លោក «One skin»។ ការព្រមព្រៀងគ្នារវាងសហព័ន្ធបាល់ទាត់ទាំង ២ ធ្វើឡើងក្រោយពេលដែលកីឡាករប្រេស៊ីល Vinicius វ័យ ២២ឆ...
article_766.txt
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ បានយល់ឃើញថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនអាចដោះស្រាយបញ្ហាបានទេ។ បើតាមលោកគង់ ភោគ អាស៊ានមិនចង់ឃើញ សង្រ្គាមនុយក្លេអ៊ែរកើតឡើងឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែសីហា បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយមានវត្តមានរបស់លោក លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងសន្និសីទសារព័ត៌មាននេះ លោក គង់ ភោគ បានអ...
article_7660.txt
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United រីករាយដែលមានកូនក្រុមដូច Harry Maguire ប៉ុន្តែយ៉ាងណាខ្សែការពារ និងជាប្រធានក្រុមរូបនេះនឹងត្រូវសម្រេចចិត្តអំពីអនាគតរបស់ខ្លួនថានៅ ឬក៏ទៅ បន្ទាប់ពីបាត់បង់តំណែងជម្រើស១១នាក់ដំបូង។
Maguire បានធ្លាក់ចំណាប់អារម្មណ៍ និងបានបាត់តំណែងរបស់ខ្លួននៅក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ក្រុម Man Utd ចាប់តាំងពីខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez មកចូលរួមក្រុម និងទទួលបានការពេញចិត្តពីសំណាក់លោក Ten Hag និងអ្នកគាំទ្រ។ ទោះបីក្នុងនាមជាប្រធានក្រុមតែ Maguire ក៏ពិបាកក្នុងការប្រជែងតំណែងពីកីឡាករ Raphael Varane, Vict...
article_7661.txt
ក្លិប Everton នៅតែអាចបន្តលេងនៅក្នុងក្របខណ្ឌ Premier League និងជាពេលវេលាដ៏វែងបំផុតរបស់ពួកគេនៅលីគកំពូលអង់គ្លេសរយៈពេល ៦៩ឆ្នាំ បន្ទាប់បានប្រកួតយកឈ្នះលើ AFC Bournemouth ១-០ យ៉ាងតានតឹង។ Leicester City ធ្លាក់ចេញពី EPL បន្ទាប់ពីចំណាយពេលលេងបាន ៧រដូវកាល និង Leeds United ធ្លាក់ក្រោយត្រូវ Tottenham Hotspur លត់ ៤-១។
ការប្រកួតដ៏តានតឹង និងជាក្តីសង្ឃឹមសម្រាប់ក្រុមស្ថិតនៅក្បែតំបន់កាត់ចោល Everton បានយកឈ្នះការប្រកួតទាំងលំបាកទៅលើ AFC Bournemouth ដោយ ១គ្រាប់ដែលរកបាន ដោយកីឡាករ Abdoulaye Doucoure ខ្សែបម្រើសញ្ជាតិបារាំង​ធ្វើបាននៅនាទី៥៧។ Everton បានប្រជែងដើម្បីបន្តដំណើរខ្លួនក្នុង Premier League ដោយការគេចចេញពីតំបន់កាត់ចោលចំនួន ២រដូវកាលជាប់គ្នា...
article_7662.txt
ក្រុម Manchester City ក្លាយជាក្រុមជើងឯកតំបន់អឺរ៉ុប UEFA Champions League ក្រោយប្រកួតយកឈ្នះលើក្រុមជើងខ្លាំងមកពីអ៊ីតាលី Inter Milan ដោយលទ្ធផល ១-០ នាការប្រកួតនាទីកីឡដ្ឋាន Ataturk Olympic នាប្រទេសតួកគីថ្ងៃទី១០ ខែមិថុនា។ Man City ក្លាយជាក្រុមអង់គ្លេសទី២ ប្រចាំអង់គ្លេសដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។
គ្រាប់បាល់ជ័យជម្នះរបស់ Man City រកបានដោយកីឡាករខ្សែបម្រើ Rodrigo នៅនាទី៦៨ ដែលធ្វើឱ្យវាសនាក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់អឺរ៉ុបលើកដំបូងបំផុត និងក្រសោបពានរង្វាន់ធំមួយនេះពីដៃក្រុមម្ចាស់ជើងឯក ៣សម័យកាល Inter Milan។ Inter នាការប្រកួតចុងវគ្គ ពួកគេហៀបនឹងរកបានគ្រាប់បាល់តាមស្មើដែលហៀបនឹងធ្វើឱ្យក្រុម Man...
article_7663.txt
លោក Roberto De Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថាក្រុមត្រូវការចំណាយប្រាក់ច្រើននៅរដូវកាលក្រោយ ដើម្បីប្រជែងពានរង្វាន់អឺរ៉ុប EUFA Europa League ជាលើកដំបូង។
Brighton ដណ្តើមបានកៅអីពានរង្វាន់លំដាប់អឺរ៉ុប លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងក្របខណ្ឌ Premier league រដូវកាល ២០២២-២៣។ ក្រុមដឹកនាំដោយលោក De Zerbi កាលពីប្រកួតជំនួបចុងក្រោយកាលពីថ្ងៃទី២៨ ខែឧសភា ពួកគេបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Aston Villa ក្នុងលទ្ធផល ២-១ ប៉ុន្តែទោះជាយ៉ាងត...
article_7664.txt
កីឡាករប្រកួតអេឡិចត្រូនិកមកពីក្រុមល្បីៗក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរដល់ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតពានរង្វាន់ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) ព្រមទាំងសរសើរពីការយកចិត្តទុកដាក់នៃការទទួលបដិសណ្ឋារកិច្ច។
ការប្រកួតពានរង្វាន់ MSC 2023 ចាប់ផ្តើមឡើងក្រោយប្រទេសកម្ពុជាបានបញ្ចប់ដោយជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ MSC 2023 ជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗចំនួន ១២មកពីប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងមកពីត...
article_7665.txt
របស់កម្ពុជាផង ឡើងទៅវគ្គខ្វែង ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា។
អំឡុងការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុមកីឡាអេឡិចត្រូនិក ONIC Esports ដ៏ល្បីមកពីឥណ្ឌូណេស៊ី និង RSG Slate របស់សិង្ហបុរី បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងនាមជាក្រុមដែលមានសមត្ថភាពខ្ពស់ក្នុងការយកឈ្នះលើក្រុមដទៃ។ សមត្ថភាពនៃការប្រកួត ការរួមចិត្តជាក្រុម បច្ចេកទេសនៃការលេង ក្រុមទាំងពីរនេះបានបញ្ចប់ចំណាត់លេខ ១ នៅតាមពូលរបស់ពួកគេនីមួ...
article_7666.txt
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic ប្រកាសចូលនិវត្តពីវិស័យបាល់ទាត់។ ការប្រកាសរបស់ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ ធ្វើឡើងនាការប្រកួតរវាងក្រុម AC Milan ដែលយកឈ្នះលើក្រុម Hellas Verona ដោយលទ្ធផល៣-១ នាទឹកដី San Siro ក្នុងទីក្រុង Milan នៅថ្ងៃទី៥ មិថុនា។
«ការចងចាំ និងអនុស្សារីយ៍ រួមទាំងក្តីរំភើប រំជួលចិត្តជាច្រើន នៅក្នុងពហុកីឡដ្ឋាននេះ។ នៅពេលខ្ញុំមកកាន់ទីនេះលើកទី១ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីសប្បាយរីករាយ មកឱ្យរូបខ្ញុំ។ នៅពេលខ្ញុំ មកកាន់ទីនេះ ជាលើកទី២ អ្នកទាំងអស់គ្នា បានផ្ដល់ក្តីស្រលាញ់មកឱ្យខ្ញុំ»។ Zlatan Ibrahimovic បានថ្លែងបែបនេះ ទៅកាន់ប្រធានក្លិប ក្រុមការងារ មិត្តរួមក...
article_7667.txt
Bayern Munich បាន​ឈ្នះពានក្របខណ្ឌកំពូល Bundesliga អាល្លឺម៉ង់ ១១លើកជាប់គ្នា ក្រោយ​ឈ្នះម្ចាស់ផ្ទះ Cologne ២-១ ស្របពេលដែល Borussia Dortmund ខក​ចិត្តជាមួយនឹងការបាត់បង់​ឱកាសមាស​របស់ខ្លួន ក្រោយ​តាមត្រឹមស្មើភ្ញៀវ Mainz ២-២ នាជំនួប​ចុងក្រោយ​ប្រចាំរដូវកាល។
តាមពិតទៅ Dortmund មានប្រៀបជាង Bayern ដើម្បីលើកពានជាលើកដំបូងបើគិតចាប់តាំងពីរដូវកាល ២០១១-១២ ប៉ុន្តែពួកគេ​មាន​ការចាប់ផ្តើមមិនល្អ ដោយនៅតង់ទីមួយ ត្រូវបាន​ម្ចាស់ផ្ទះ Mainz នាំមុខ​ដល់ទៅ២គ្រាប់ត្រឹម២៤នាទី ដែលសម្រេចបាន​ដោយ Anreas Hanche-Olsen និង Karim Onisiwo។ ស្របពេលដែល Dormund យ៉ាប់យ៉ឺន Bayern នាំមុខម្ចាស់ផ្ទះ Cologne ១-០ ដែ...
article_7668.txt
អ្នកគាំទ្រក្រុម Luton Town រាប់ពាន់នាក់ រួមទាំងកីឡាករផង ដង្ហែក្បូនអបអរ ក្រោយក្រុមបានកៅអីឡើងទៅក្របខណ្ឌ Premier League រដូវកាលក្រោយ ក្រោយអវត្តមាន៣១ឆ្នាំ។
ក្រុម Luton Town បានឈ្នះសំបុត្រឡើងទៅប្រកួតប្រជែងនៅក្នុងលីគកំពូលអង់គ្លេសលើកដំបូងគិតចាប់ពីឆ្នាំ១៩៩២ បន្ទាប់ពីឈ្នះក្រុម Coventry City នៅក្នុងការប្រកួតវគ្គ Play-Off កាលពីថ្ងៃទី២៧ ខែឧសភា។ Luton Town ឡើងមកកាន់ Premier League រយៈពេល ៩ឆ្នាំក្រោយពួកគេបានចាប់ផ្តើមលេងនៅក្នុងក្របខណ្ឌលីគលំដាប់ទី៥អង់គ្លេស Nation League មក។ Luton Tow...
article_7669.txt
Kylian Mbappe បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ថាបាននិយាយកុហក ជុំវិញការចាកចេញរបស់ខ្លួនពីក្រុម Paris Saint Germain ដើម្បីទៅចូលរួម Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ ខ្សែប្រយុទ្ធឆ្នើមបារាំង​រូបនេះ ថាទាំងនេះសុទ្ធតែជាការផ្សាយមិនពិត។
កាលពីពេញថ្មីៗកន្លងទៅកាសែតល្បីៗរបស់បារាំងជាច្រើនបានចុះផ្សាយអំពីកីឡាករ Mbappe ថារូបគេចង់ចាកចេញពីក្លិប PSG ដោយមិនព្រមបន្តកិច្ចសន្យាថ្មីបន្តជាមួយក្រុមទៀតឡើយ។ តាមរយៈរបាយការណ៍ដទៃផ្សេងទៀតបានផ្សាយថា ​Mbappe កំពុងសម្លឹងមើលការជំនួសតំណែង Benzema នៅក្នុងក្រុមអធិរាជស Real Madrid ឱ្យបានឆាប់រហ័ស។ យ៉ាងណាមិញកីឡាករវ័យ ២៤ឆ្នាំ បានចេញមុខអ...
article_767.txt
ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងសាមគ្គី​ភាព និងការសម្របសម្រួល។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី១៥ ខែសីហា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រេសិតនៃបណ្តា​ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងអាហ្រ្វិក រួមនិងការិយាល័យអង្គការសហប្រជា​ជាតិ (UN) នៅទ...
ក្នុងជំនួបមួយតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៥ ខែសីហា ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានលើកឡើងថា ចិនបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសហប្រតិបត្តិការរួម​គ្នាជាមួយបណ្ដា​ប្រទេសកំពុងអភិវឌ្ឍជុំវិញពិភពលោកប្រកបដោយសាមគ្គីភាព និងការសម្រប​សម្រួល។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ផងដែរថា វត្តមាន និងសំឡេងរបស់បណ្ដ...
article_7670.txt
ក្លិបកីឡាបាល់ទាត់អ៊ីតាលីចំនួន៣ Inter Milan, AS Roma និង Fiorentina សុទ្ធតែរងបរាជ័យរៀងខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបទាំង៣កម្រិត UEFA Champions League, UEFA Europa League និង UEFA Europa Conference League។ មិនត្រឹមក្លិបឡើយ ក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោម២០ឆ្នាំ ក៏ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន World Cup ...
យុគ្គសម័យមាសរបស់ក្រុមបាល់ទាត់អ៊ីតាលីនៅឆ្នាំ២០២៣ បានរបូតពីដៃទៅវិញ បន្ទាប់ពីក្រុម៤របស់អឺរ៉ុបមួយនេះ សុទ្ធតែរងការខកចិត្តព្រមគ្នានៅជំនួបវគ្គផ្តាច់ព្រ័ត្រ។ Inter Milan ដែលមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាថ្មីក្នុងរយៈពេល១៣ឆ្នាំ បានរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ១-០។ លទ្ធផល ១-០ បានជួ...
article_7671.txt
លោក Pep Guardiola ត្រូវបានជាប់ឈ្មោះជាអ្នកចាត់ការល្អប្រចាំរដូវកាល ២០២២-២៣ របស់សមាគមន៍អ្នកចាត់ការ (LMA) និងជាប់ជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំនៅ Premier Leagu។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Guardiola បានជួយ Manchester City ការពារជើងឯកលីគកំពូលអង់គ្លេស៣សម័យជាប់គ្នា និងជាលើកទី៥ ក្រោមការដឹកនាំរបស់ខ្លួនរយៈពេល៦ឆ្នាំ។
លោក Guardiola បានមកដឹកនាំក្រុមរហ័សនាមមេឃខៀវ រយៈពេល ៦រដូវកាល ហើយបានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន ៥លើក។ ក្រៅពីលើកពានលីគរដូវកាលនេះរួច Man City នឹងត្រូវជួបតទល់ជាមួយក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នៅជំនួបផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនា និងជួប Inter Milan នៅ Champions League ថ្ងៃទី១០ ខែមិថ...
article_7672.txt
Neymar Jr ខ្សែប្រយុទ្ធ Paris Saint Germain ជឿជាក់ថា Lionel Messi នឹងជួយឱ្យក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអាម៉េរិក Major League Soccer កាន់តែល្បី និងទាក់ទាញ នៅពេលរូបគេទៅចូលរួមក្រុម Inter Miami។
Messi វ័យ ៣៥ឆ្នាំ កាលពីថ្ងៃទី៧ ខែមិថុនា បានប្រកាសអំពីគម្រោងដែលរូបគេនឹងធ្វើដំណើរទៅកាន់ទឹកដីអាម៉េរិក បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្រុមជើងខ្លាំងប្រចាំបារាំង និងម្ចាស់ពាន Ligue 1 បានផុតកំណត់នៅចុងខែមិថុនានេះ។ Neymar បាននិយាយដូច្នេះថា៖«​ខ្ញុំបានដឹងរួចហើយ Messi គឺជាមិត្តល្អមួយរូបរបស់ខ្ញុំ វាពិតជាអំណោយដ៏ល្អបំផុតដែលបាល់ទាត់បា...
article_7673.txt
អ្នកចាត់ការក្រុម ​​AS Roma លោក Jose Mourinho ត្រូវបានគេមើលឃើញថាបានបើកទ្វារសម្រាប់ឱកាសក្នុងការវិលត្រលប់ទៅកាន់ការងារនៅក្លិប Real Madrid ឡើងវិញ។
លោក Mourinho កាលពីរដូវកាលមុនបានដឹកនាំ Roma គ្រងជើងឯកពានរង្វាន់ Europa Conference League ដែលទើបបង្កើតឡើងលើកដំបូងក្នុងរដូវកាល ២០២១-២២។ ប៉ុន្តែរដូវកាលនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ មិនអាចជួយក្រុមអ៊ីតាលីបន្តឈ្នះ Europa League ឡើយ បន្ទាប់ពីចាញ់ Sevilla នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី ៤-១។ យ៉ាងណា អតីតគ្រូបង្វឹកក្លិបអ...
article_7674.txt
ក្រុមអ្នកលួចបន្លំសិទ្ធិទូរទស្សន៍ផ្សាយការប្រកួតក្របខណ្ឌ Premier League ដោយខុសច្បាប់ ដែលមានការចុះថ្លៃដល់អ្នកទស្សនា ៥០,០០០នាក់ ដែលបានទិញការផ្សាយ ដើម្បីទស្សនាការប្រកួត​ ត្រូវបានចាប់ដាក់គុក។
បើតាម​ Premier League បុរសចំនួន ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទសមគំនិតក្នុងការបន្លំ ការលាងលុយកខ្វក់ និងមើលងាយដល់តុលាការ បន្ទាប់ពីបានលួចលាក់បង្កើតលុយបានជាង ៧លានផោន(៨,៦លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ បុរសម្នាក់មានឈ្មោះ Mark Gould មកពីទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍ថា ជាមនុស្សម្នាក់ដែលបានគ្រប់គ្រងដំណើរប្រតិបត្តិការ ត...
article_7675.txt
ខ្សែបម្រើ Rodri ដែលស៊ុតមួយគ្រាប់ជួយ ​Manchester City លើកពាន UEFA Championsl League ជាប់ជាកីឡាករល្អប្រចាំរដូវកាលក្នុងក្របខណ្ឌអឺរ៉ុបរដូវកាលនេះ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ខណៈកីឡាករ Man City ៦រូបផ្សេងទៀតជាប់ឈ្មោះជាក្រុមកីឡាករល្អប្រចាំឆ្នាំ​។
Rodri ស៊ុតបាល់ជ័យជម្នះសម្រាប់មេឃខៀវនៅនាទី៦៨ លើក្រុម Inter Milan ជួយឱ្យក្រុមជើងខ្លាំងមកពីអង់គ្លេសគ្រងជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅទឹកដីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នាកីឡដ្ឋាន Ataturk Olympic។ Man City ក្លាយជាក្រុមទីពីរប្រចាំអង់គ្លេសឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំ នៅថ្ងៃទ...
article_7676.txt
Novak Djokovic បានក្លាយជាម្ចាស់ជើងឯក French Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគ្រូប្រជែង Casper Ruud​​ វគ្គផ្តាច់ព្រ័ត្រ​ ក្នុងលទ្ធផល ៧-៦(១), ៦-៣ និង ៧-៥​នៅថ្ងៃទី១​១​ ខែមិថុនា។ តាមរយៈជ័យជម្នះនេះ​ បានជួយកំពូលកីឡាករវាយកូនបាល់ស៊ែប៊ីឈ្នះ Grand Slam​​ ច្រើនជាងគេជាកំណត់ត្រាចំនួន២៣លើក។
កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក វ័យ៣៦ឆ្នាំ បានស្មើកំណត់ត្រារបស់ Rafa Nadal ដែលគ្រង Grand Slam បន្ទាប់ពីឈ្នះ Australian Open កាលពីថ្ងៃទី២២​ ខែមករា។ ៥ខែក្រោយ Djokovic បានបំបែកកំណត់ត្រារបស់ Nadal​ ដែលជា King of Clay ដោយដណ្តើមបានពានរង្វាន់ Roland Garros នៅទឹកដីបារាំងជាលើកទី៣ (២០១៦,២០២១​ និង២០២៣)។ «ការប្រកួតដ៏ធំបំផុតទាំងបួ...
article_7677.txt
Lionel Messi បានស៊តុបាល់បញ្ចូលទី១គ្រាប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Strasbourg ដែលជាលទ្ធផលគ្រប់គ្រាន់សម្រាប់ Paris St-Germain ក្នុងការលើកពាន Ligue 1 ជាលើកទី១១​របស់ខ្លួន។ នេះ​ក៏ជាកំណត់ត្រាពិសេសផងដែរ សម្រាប់ខ្សែ ប្រយុទ្ធអាហ្សង់ទីន ដោយរកបានគ្រាប់បាល់បញ្ចូលទីទី៤៩៦ ពោលគឺឈរពីលើ Cristiano Ronaldo (៤៩៥) សម្រាប់ការស៊ុតបញ្ចូលទីច្រើ...
PSG លើកពាន​ជាមួយនឹងការសម្រេចបាន​៨៥ពិន្ទុ ដោយនៅសល់មួយប្រកួតក្នុងដៃ ខណៈ Lens ដែលជាគូប្រជែង មាន​៨១ពិន្ទុ។ Marseille ក៏បានកក់កៅអីរួចហើយដែរសម្រាប់ Champions League។ Toulouse ដែលឈ្នះពាន Coupe de France ទទួលបានកៅអី Europa, Troyes, Ajaccio និង Angers ធ្លាក់ទៅលេង Ligue 2 រីឯក្រុមផ្សេងទៀត ត្រូវរង់ចាំរហូតដល់ការប្រកួត​មួយលើកចុងក្រ...
article_7678.txt
ក្លិប​ Tottenham Hotspurs រយៈពេលជាង ២ខែរួចមកហើយចាប់តាំងពីលោក Antonio Conte បានចែកផ្លូវជាមួយ ហើយការស្វែងរកបេក្ខភាពដ៏សក្ក័សមក្នុងការមកដឹកនាំក្រុមបន្តនៅតែមិនទាន់រកឃើញនៅឡើយ។
ការស្វែករកអ្នកចាត់ការថ្មីសម្រាប់ Spurs កំពុងតែបន្ត ខណៈពេលវេលានៃការស្វែងរកនេះ ត្រូវបានគេរំពឹងថានឹងអាចលើសពីចំនួន ៧២ថ្ងៃ ដែលជាចំនួនពេលវេលាក្រុមរហ័សនាមមាន់ក្នាយមាស រកបានអ្នកគ្រប់គ្រងថ្មី ដូចក្នុងការរកអ្នកជំនួសតំណែងលោក Jose Mourinho កាលពីឆ្នាំ ២០២១។ Spurs នៅតែស្វែងរកបេក្ខភាពដ៏ស័ក្កសម ខាងក្រោមនេះជាគ្រូបង្វឹកចំនួន ៥ ដែលជាបេក្...
article_7679.txt
អាជ្ញាធរចិនព្រមានអំពីការឆបោកដែលអាចកើតមាន​ ចំពោះការធ្វើដំណើរទស្សនកិច្ចរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ទៅកាន់ទីក្រុងប៉េកាំង។
កីឡាករដែលជួយអាហ្សង់ទីនលើកពានរង្វាន់ World Cup 2022 នឹងបង្ហាញវត្តមាននៅក្នុងប្រទេសចិន សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមអូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២៣។ វត្តមានរបស់កីឡាករវ័យ ៣៦ឆ្នាំ កំពុងក្លាយជាទីចាប់អារម្មណ៍របស់ជនបោកប្រាស់ ដើម្បីទាញផលប្រយោជន៍។ មន្ត្រីប៉ូលិសស្ថិតនៅក្នុងទីក្រុងប៉េកាំងផ្ទាល់ បានព្រមាន និងប្រឆាំង...
article_768.txt
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,...
article_7680.txt
អ្នកចាត់ការក្រុម Inter Milan លោក Simone Inzaghi បានបង្ហាញចំណាប់អារម្មណ៍ចំពោះកូនក្រុមថាលោកមានមោទកភាព នូវអ្វីដែលក្រុមបានបង្ហាញក្នុងការប្រកួតទល់ Manchester City បើទោះបីជាលទ្ធផលចាញ់ដោយលទ្ធផល ១-០ ក្តី នាថ្ងៃទី១០ ខែមិថុនា។
ក្រុមដឹកនាំដោយលោក Inzaghi រងបរាជ័យលទ្ធផល ១-០​ ដែលជាគ្រាប់បាល់ស៊ុតពីសំណាក់ Rodrigo នៅនាទី៦៨។ ប៉ុន្តែគ្រូបង្វឹកវ័យ ៤៧ឆ្នាំ មិនបានបន្ទោសកូនក្រុមចំពោះការបរាជ័យឡើយ។ Inter Milan ឆ្លងកាត់រដូវកាលដ៏តានតឹងរបស់ខ្លួន តែយ៉ាងណាពួកគេនៅតែអាចសម្រេចបានពានរង្វាន់ចំនួន ២ ក្នុងនោះរួមមាន Italian Cup និង Italian Super Cup។ នាសន្និសីទកាសែតក្រ...
article_7681.txt
ខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ទៅកាន់ក្លិប Paris Saint Germain ថារូបគេនឹងចាកចេញពីក្រុមម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 របស់បារាំងបន្ទាប់ពីកិច្ចសន្យាបានបញ្ចប់នៅចុងរដូវកាលក្រោយ។ នេះបើតាមការផ្សាយរបស់កាសែត L’Equipe ដ៏ល្បីរបស់បារាំងនាថ្ងៃទី១២ ខែមិថុនា។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងមិនបន្តកិច្ចសន្យាអ្វីបន្ថែមទៀតឡើយជាមួយនឹងក្រុម បើទោះបីជារូបគេមានជម្រើសបន្តកិច្ចសន្យា ១ឆ្នាំបន្តទៀតក្តី ហើយរូបគេក៏នឹងអាចត្រូវបានក្លិបលក់ចេញ ខណៈ PSG នឹងមិនឱ្យខ្សែប្រយុទញ្ធបារាំងចាកចេញដោយគ្មានតម្លៃខ្លួនឡើយ។ មកដល់ពេលនេះ Mbappe កំពុងតែស្ថិតក្នុងកាលៈទេសៈដូចកាលពីឆ្នាំមុននៅពេលដែលរូបគេត្រូវបានមានពាក្...
article_7682.txt
លោក Luciano Spalletti អ្នកចាត់ការទូទៅក្រុម ​SSC Napoli ស្នើសុំម្ចាស់ក្លិបសម្រាកពីការងារ១ឆ្នាំ ក្រោយជួយក្រុមឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ នេះបើតាមសម្តីលោក Spalletti នៅថ្ងៃទី២៩ ខែឧសភា។
លោក Spalletti បានជួយក្រុម SSC Napoli គ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ដែលជាពានរង្វាន់លើកដំបូងសម្រាប់ពួកគេ ចាប់តាំងពីឆ្នាំ ១៩៩០ មក ប៉ុន្តែទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនៅតែត្រូវបានគេរំពឹងថានឹងមិនបន្តដឹកនាំក្រុមនេះទេនៅរដូវកាលក្រោយ។ កាលពីថ្ងៃទី២៨ ខែឧសភា ម្ចាស់ក្លិប Napoli លោក Aurelio De Laurentiis បាននិយាយថា គ្រូបង្វឹកសញ្...
article_7683.txt
លោក Claudio Ranieri បានដឹកនាំ Cagliari ត្រឡប់ទៅកាន់លីគកំពូលអ៊ីតាលី Serie A វិញ បន្ទាប់ពីឈ្នះ Bari ក្នុងការប្រកួតវគ្គ Playoff នៅថ្ងៃទី១២ ខែមិថុនា។ កាលពីឆ្នាំ១៩៩១ អតីតអ្នកចាត់ការ Leicester City រូបនេះ ក៏ធ្លាប់ជួយ Cagliari ឡើងពី Serie C បន្តទៅ Serie A ម្តងរួចមកហើយ។
Ranieri អ្នកចាត់ការទូទៅដ៏មានបទពិសោធន៍សញ្ជាតិអ៊ីតាលី មិនអាចទប់ទឹកភ្នែកបានឡើយ បន្ទាប់ពីជួយ Cagliari ឡើងទៅកាន់ក្របខណ្ឌ Serie A យ៉ាងលំបាក។ Cagliari បានយកឈ្នះ Bari ក្នុងលទ្ធផលទាំងពីរជើង ២-១ ដោយជើងទីមួយបញ្ចប់លទ្ធផល ១-១។ ជ័យជម្នះ ១-០ នៅជំនួបជើងទី២របស់ Cagliari ធ្វើបានដោយ Leonardo Pavoletti ដែលស៊ុតបញ្ចូលទីនាទី៩៤ លើក្រុមម្ចាស់ផ...
article_7684.txt
ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar Jr នឹងអាចផ្លាស់ទៅ Manchester United ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញដោយអ្នកជំនួញកាតា លោកSheikh Jassim។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រកីឡាដ៏ល្បីរបស់បារាំង Mercato Le10sport.com ថ្ងៃទី៣០ ខែឧសភា។​ ទាំងកីឡាករ និងក្លិបកំពុងតែស្វែងរកឱកាសដូចគ្នានៅចុងបញ្ចប់រដូវកាល ២០២២-២៣។
បើតាមរបាយការណ៍ដែលបានផ្សាយដដែលនោះ ក្លិប PSG នាពេលបច្ចុប្បន្នហាក់បីមានភាពមិនសប្បាយចិត្តជាមួយ Neymar Jr ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលកំពុងតែរងរបួស។ ជាពិសេសអាកប្បកិរិយារបស់ Neymar Jr បានធ្វើឱ្យក្លិបមិនសូវទទួលបានការសរសើរពីសំណាក់អនុប្រធានក្លិបឡើយ។ ខណៈភាពមិនសប្បាយចិត្តនេះ កំពុងតែកើតឡើង កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេដឹងថាបានទៅ...
article_7685.txt
ក្លិប Real Sociedad រងបរាជ័យក្នុងជំនួបទល់ Atletico Madrid ក្នុងក្របខណ្ឌ La Liga នារាត្រីថ្ងៃទី២៨ ខែឧសភា ប៉ុន្តែពួកគេនៅតែរក្សាបានតំណែងលេខ ៤ក្នុងលីគ និងកក់កៅអីទៅលេងនៅ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពី Villarreal ខកឱកាសព្រោះចាញ់ Rayo Vallecano ២-១។
បើទោះនៅសល់ ១ប្រកួតបង្គ្រប់ចុងក្រោយ Real Sociedad ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ រកបានចំនួន ៦៨ពិន្ទុ និងនាំមុខលើ Villarreal ចំនួន ៥ពិន្ទុ ដែលឈរលេខ ៥។ Real Sociedad នឹងចូលរួមជាមួយក្រុម Atletico Madrid, Real Madrid, និងម្ចាស់ជើងឯក La Liga ក្រុម Barcelona ក្នុងពានរង្វាន់កំពូលតំបន់អឺរ៉ុប UEFA Champions League រដូវកាលបន្ទាប...
article_7686.txt
Manchester United បានកើនឡើងភាគហ៊ុនប្រមាណជាង ២០ភាគរយនៅលើការជួញដូរទីផ្សារមុន ថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីមានរបាយការណ៍ថាលោក Sheikh Jassim bin Hamad al-Thani នឹងទទួលបានជោគជ័យជាមួយនឹងការទិញយកក្លិបយក្សអង់គ្លេសមួយនេះ។
បើតាមកាសែតរបស់កាតា Al-Watan បានរាយការណ៍ពីថ្ងៃទី១៣ ខែមិថុនា ថាលោក Sheikh Jassim ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីប្រទេសកាតា បានប្រកាសពីការទិញយកក្លិបបិសាចក្រហមរបស់ក្របខណ្ឌ Premier League ឆាប់ៗនេះ។ ​កាសែត UK’s Daily Mail កាលពីសប្តាហ៍មុនក៏បានបញ្ជាក់ដែរថាលោក Sheikh Jassim បានដាក់ការដេញថ្លៃលើកទី៥ និងជាជុំផ្តាច់ព្រ័ត្រ ដោយ...
article_7687.txt
សិង្ហបុរី បានដកខ្លួនចេញពីការប្រកួតពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ ដើម្បីជួយកីឡាករបានធូរស្បើយផ្លូវចិត្តឡើងវិញ បន្ទាប់ពីមានទម្រង់លេងមិនល្អក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
លោក Bernard Tan ប្រធានស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) អះអាងថាកីឡាករអាយុក្រោម២២ឆ្នាំរបស់ខ្លួនមានអារម្មណ៍ខូចចិត្ត បន្ទាប់ពីធ្វើមិនបានល្អសោះនៅព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ដែលបញ្ចប់ទៅថ្មីៗនេះ។ ហើយនេះជាមូលហេតុដែលសិង្ហបុរីដកខ្លួនចេញពី AFF Cup ឆ្នាំ ២០២៣។ លោក Tan បានប្រាប់កាសែតក្នុងស្រុក Mothership ថា៖«កីឡាករ...
article_7688.txt
Sevilla កើនកំណត់ត្រាក្លាយជាជើងឯក UEFA Europa League ជាលើកទី៧ ក្នុងប្រវត្តិសាស្ត្រ តាមរយៈការយកឈ្នះ AS Roma នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-១។ Roma នៅតែមិនអាចស្គាល់ជាតិពានលំដាប់ទី២អឺរ៉ុប ស្របពេល Jose Mourinho បរាជ័យវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកដំបូងក្នុងអាជីពដឹកនាំ។
នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី៣១ ខែឧសភា នាកីឡដ្ឋាន Puskas Arena ក្នុងក្រុង Budapest ប្រទេសហុងគ្រី ខ្សែបម្រើឆ្នើម Paulo Dybala ជាអ្នករកគ្រាប់បាល់នាំមុខឱ្យ Roma មុននៅនាទី៣៥ មុនពេលខ្សែការពារ Gianluca Mancini ធ្វើឱ្យបាលចូលទីខ្លួនឯងនៅនាទី៥៥ ដើម្បីជូយ Sevilla តាមបានគ្រាប់ស្មើវិញ។ លទ្ធផល ១-១ បានបន្តរហូតបញ្ចប់វគ្គបន្ថ...
article_7689.txt
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola និយាយថាការឈ្នះពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុបមានភាពលំបាកខ្លាំង ទម្រាំឈ្នះពានរង្វាន់លំដាប់កំពូលមួយនេះ មានភាពនឿយហត់ខ្លាំង ត្រូវការភាពអត់ធ្មត់ខ្ពស់ និងការលះបង់យ៉ាងធំ។
អ្នកចាត់ការវ័យ ៥២ឆ្នាំ បានបំពេញភាពជោគជ័យរបស់ខ្លួននៅក្រុម Man City ក្នុងការឈ្នះពានរង្វាន់ ​Champions League ដែលលោកបានតាមប្រម៉ាញ់អស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមជើងខ្លាំងនៅអង់គ្លេសនេះ។ ជ័យជម្នះ ១-០ ដែលជាគ្រាប់ធ្វើបានដោយ Rodrigo នៅនាទី៦៨ សម្រេចក្តីស្រមៃរបស់លោក Guardiola ម្តងទៀតផងដែរ។ មកដល់ពេលនេះលោក Guardiola បានតាមស្មើកំណ...
article_769.txt
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto នៅថ្ងៃទី១២ ខែសីហា បានទទួលសំណើរបស់បក្ស ក្នុងការតែងតាំងជាបេក្ខជនប្រជែងយកតំណែងប្រធានាធិបតី។ នេះជាការឈរឈ្មោះលើកទីបី របស់លោក Prabowo។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់បក្សGerindra នៅថ្ងៃទី១២ ខែសីហា លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងធ្លាប់ជាកូនប្រសាររបស់លោកស៊ូហារតូ អតីតប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា លោកនឹងទទួលសំណើឈរឈ្មោះជាប្រធានាធិបតី បន្ទាប់ពីមានការគាំទ្រដ៏ច្រើនពីសំណាក់សមាជិកបក្ស។ «ខ្ញុំសូមប្រកាសជាមួយការទទួលខុសត្រូវដោយពេញលេញ ...
article_7690.txt
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ស្ថិតនៅក្នុងគោលដៅរបស់ក្លិបអធិរាជ ស Real Madrid ក្នុងយកមកជំនួសតំណែងខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នារដូវកាលក្រោយនេះ។
Benzema បានចាកចេញពី Real Madrid ក្រោយរួបរស់អស់រយៈពេល១៤ឆ្នាំ បន្ទាប់ពីផ្ទេរពីក្លិប Lyon កាលពីឆ្នាំ២០០៩។ មុនចាកចេញពី Real Madrid នេះ Benzema រកបាន១គ្រាប់ឱ្យក្រុមតាមស្មើ ជាមួយក្រុម​ Athletic Bilbao ក្នុងលទ្ធផល១-១ នាទឹកដី Santiago Bernabeu នៅថ្ងៃទី៥ មិថុនា។ ក្រោយការចាកចេញនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយថា Benzema នឹងទៅចូ...
article_7691.txt
West Ham បានយកឈ្នះ Fiorentina ២-១ ដើម្បីលើកពាន Europa Conference League នៅក្រុងប្រាក សាធារណរដ្ឋឆេក។ វាជាពានតំបន់អឺរ៉ុបលំដាប់ទីបី និងជាពានដ៏សំខាន់សម្រាប់ក្រុមញញួរធំមួយនេះ ក្រោយពួកគេខកខានមិនដែលបានឈ្នះពានណាមួយសោះនារយៈពេល៤៣ឆ្នាំចុងក្រោយ។
Said Benrahma បានទាត់ប៉េណាល់ទីនាំមុខសម្រាប់ West Ham នៅនាទី៦២ ប៉ុន្តែ Giacomo Bonaventura បានតាមយកស្មើ ១-១ សម្រាប់ Fiorentina នារយៈពេល៥នាទីបន្ទាប់។ នៅនាទីចុងក្រោយមុននាទីបន្ថែម Jarrod Bowen បានស៊ុតបាល់នាំជ័យជម្នះ ២-១ សម្រាប់ញញួរធំ។ ប្រធានក្រុម Declan Rice ដែលអាចជាការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្លិប ត្រូវបានចាត់ទុកជាវ...
article_7692.txt
ក្រុម Sevilla ដាក់គោលដៅបន្តកំណត់ត្រាឈ្នះពានរង្វាន់ Europa League ជាលើកទី៧ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១ ខែមិថុនា ទល់នឹងក្រុម AS Roma ដែលដឹកនាំដោយលោក Jose Mourinho។
លោក Mourinho ជាគ្រូបង្វឹកមួយរូប​ដែលឈ្នះពានរង្វាន់អឺរ៉ុបចំនួន ៥លើក​ក្នុងអាជីពដឹកនាំ ដោយក្នុងនោះកាលពីរដូវកាលមុនលោកបានជួយ Roma ឈ្នះ Europa Conference League។ ​ក្រុម Sevilla ដែលដឹកនាំដោយលោក ឬក៏ Mourinho សុទ្ធសឹងតែមិនធ្លាប់រងបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដោយក្រុមមកពីលីគកំពូលអេស្ប៉ាញដែលដឹកនាំដោយលោក ...
article_7693.txt
ក្លិប Chelsea នៅថ្ងៃទី២៩​ ខែឧសភា តែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅថ្មី។ Pochettino ជាអ្នកចាត់ការតោខៀវទី៣ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីលោក Todd Boehly ត្រឹមរដូវកាលដំបូង។
បើតាមការផ្សាយរបស់ក្លិប Chelsea លោក Pochettino អតីតអ្នកចាត់ការ Tottenham Hotspur និង Paris St Germain​ បានយល់ព្រមចុះហត្ថលេខាដឹកនាំក្រុមតោខៀវរយៈពេល២ឆ្នាំ ព្រមទាំងលក្ខខណ្ឌបន្ត១ឆ្នាំបន្ថែមទៀត។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៥១ឆ្នាំរូបនេះ នឹងចូលកាន់តំណែងជំនួសលោក Frank Lampard ដែលជាគ្រូបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្...
article_7694.txt
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ចុះកិច្ចព្រមព្រៀងលេងឱ្យក្លិប Al Ittihad ក្របខណ្ឌ Pro League ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពីក្លិបអធិរាជ ស Real Madrid ។
Benzema ចុះកិច្ចសន្យាលេងឱ្យក្លិប Al Ittihad នេះ រយៈពេល៣ឆ្នាំ ជាមួយប្រាក់បៀវត្ស ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងទទួលបានជាង១០០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។ សម្រាប់ការលេងឱ្យក្លិប Al Ittihad នេះ Benzema ចាត់ទុកថា ជាបទពិសោធន៍ថ្មីមួយទៀត របស់ខ្លួន។ «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទ...
article_7695.txt
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃទី១៣ ខែមិថុនា បានបញ្ជាក់ថារូបគេមិនបានគិតឡើយថានឹងអាចលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជាថ្មីម្តងទៀត។ ខ្សែប្រយុទ្ធ Paris Saint Germain ដែលជួយអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ២០២២ នៅកាតា បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយប្រពន្ធផ្សព្វផ្សាយរបស់ចិន។
«ខ្ញុំបាននិយាយជាច្រើនលើករួចមកហើយកាលពីមុនថា ​World Cup ឆ្នាំ២០២២ ជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងមើលពីរបៀបដែលអ្វីៗជាដំណើរការ ប៉ុន្តែតាមទ្រឹស្តីជាក់ស្តែង ខ្ញុំមិនគិតឡើយថាខ្ញុំនឹងអាចមានវត្តមានសម្រាប់ World Cup លើកក្រោយនេះ។»។​ នេះបើតាមសម្តីរបស់ Messi បាននិយាយក្នុងវីដេអូដែលបានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម Kuaishou។ ម...
article_7696.txt
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានផ្តាំផ្ញើទៅកាន់ប្រតិភូកីឡាថៃ ដែលមកប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ឱ្យរក្សាជំហរឆ្ងាយពីនយោបាយ។ បើតាមការផ្សាយរបស់កាសែត Bangkok Post ថ្ងៃទី២៧ ខែមេសា។
លោក ប្រាយុទ្ធ កាលពីថ្ងៃទី២៦ ខែមេសា បានរៀបចំពិធីស្វាគមន៍អត្តពលិក និងមន្រ្តីកីឡារបស់ថៃ នៅវិមានរដ្ឋាភិបាល មុនពេលក្រុមអត្តពលិក និងមន្រ្តីកីឡាទាំងនោះ ធ្វើដំណើរមកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។ «កុំរួមបញ្ចូលកីឡាទៅនឹងរឿងនយោបាយឱ្យសោះ។ យើងកំពុងតែរៀបចំការបោះឆ្នោត ដូច្នេះយើងមិនអាចរិះគ...
article_7697.txt
ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ត្រៀមបំបែកកំណត់ត្រា ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្របខណ្ឌ Premier League ក្រោយជួយឱ្យ Manchester City យកឈ្នះលើ West Ham ដោយលទ្ធផល៣-០ នៅថ្ងៃទី៤ ឧសភា។
គ្រាប់បាល់ទាំង៣គ្រាប់នេះ សម្រេចបានដោយខ្សែការពារ N. Ake នៅនាទី៥០ តាមរយៈការបញ្ចូនបាល់យ៉ាងល្អពីសំណាក់កីឡាករ R. Mahrez ។ ២០នាទីក្រោយមក ខ្សែប្រយុទ្ធ Haaland ថែមមួយគ្រាប់ទៀត នៅនាទី៧០ ក្រោយពីការបញ្ជូនបាល់ពី J. Grealish មុននឹងខ្សែបម្រើស្លាប P. Foden បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៨៥ មុនចប់ការប្រកួត។ មួយគ្រាប់របស់ Haaland បានជួយឱ្យ...
article_7698.txt
ក្រុម Manchester United បានយកឈ្នះ Brighton & Hove Albion នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៧-៦ នៅ Wembley ថ្ងៃទី២៣ ខែមេសា។ Man United នឹងត្រូវជួប Manchester City វគ្គផ្តាច់ព្រ័ត្រ FA Cup ដែលជាការប៉ះគ្នាផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ការប្រកួតប្រជែងគ្នាយ៉ាងស្ថិតស្វាញរវាងក្រុមបិសាចក្រហមតទល់ជាមួយនឹង Brighton ក្នុងរយៈពេល ១២០នាទី ក្រុមទាំងពីរបានព្យាយាមស៊ុតបាល់ដើម្បីស្វែករកគ្រាប់រៀងៗខ្លួន ពីការដាក់សម្ពាធ និងវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានការស៊ុតបាល់បំប៉ោងសំណាញ់ទីលើគ្នាឡើយ។ ឈានដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ គ្រាប់បាល់ទី៧​ នៃបាល់កាត់សេចក្តី ពីសំណា...
article_7699.txt
ក្លិប Manchester United បានអនុញ្ញាតឱ្យខ្លួនឯងបាត់ការគ្រប់គ្រងលើការប្រកួត នៃជំនួបក្របខណ្ឌ Premier League ទល់ក្លិប Tottenham Hotspur ដែលបញ្ចប់លទ្ធផលការប្រកួតទៅត្រឹមលទ្ធផលស្មើ ២-២។ នេះជាការយល់ឃើញរបស់ Christian Eriksen ក្រុម Man Utd បន្ទាប់ពីបញ្ចប់ការប្រកួតថ្ងៃទី២៧ ខែមេសា។
ការប្រកួតដ៏ជក់ចិត្ត ក្រុម Man United រកបានគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ ដោយកីឡាករ Jadon Sancho និង Marcus Rashford នៅវគ្គទី១។ ព្រោះតែភាពរអាក់រអួលនៃទម្រង់លេង និងខ្វះខាតការគ្រប់គ្រងលើគូប្រកួតរបស់ក្រុមបិសាចក្រហម បានផ្តល់ឱកាសដល់កីឡាករ Pedro Porro និង Son Heung-Min អាចស្វែករកគ្រាប់បាល់ ២គ្រាប់មកវិញ ជួយសង្គ្រោះ ​​​Spurs គេ...
article_77.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_770.txt
ក្រសួងការពារជាតិ​ចិន កំពុងស្ថិត​ក្នុងស្ថានភាព​ប្រុង​ជើងការ​កម្រិត​ខ្ពស់ ហើយនឹង​បើក​ប្រតិបត្តិការ​យោធា​តាម​ការកំណត់​គោលដៅ​មួយចំនួន ដើម្បី​ជា​ចំណាត់ការ​ឆ្លើយតប និង​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បានបញ្ជាក់​បែបនេះ នៅ​យប់ថ្ងៃទី​២ ខែសីហា​ ស្របពេលប្រធានសភា​តំណាង​អាម៉េរ...
​ទន្ទឹមនេះ មន្ត្រី​ចិន​ជាច្រើនរូប បាន​រិះគន់​ដំណើរ​ទស្សនកិច្ចប្រធានសភាអាម៉េ​រិកនេះ ដោយ​ចាត់ទុកថា ប៉ះពាល់​អធិបតេយ្យ​ចិន រួមទាំង​ផ្តល់​ការគាំទ្រ​ដល់​កម្លាំង​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​។ ​មិនតែប៉ុណ្ណោះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ចុះផ្សាយ​ថា យោធា​ចិន​នឹងធ្វើ​សមយុទ្ធ​យោធា រួមទាំង​បាញ់​គ្រាប់​ពិត​នៅ​ជុំវិញ​តៃវ៉ាន់​ផង​៕ ​...
article_7700.txt
ក្រុមមេឃខៀវ Manchester City បានទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champion League នៅថ្ងៃទី១៨ ឧសភា។ សរុបទាំងពីរជើង ក្រុម Man City បានយកឈ្នះ Real Madrid ដោយលទ្ធផល ៥-១។
នាការប្រកួតជើង២នេះ ក្រុមម្ចាស់ផ្ទះអង់គ្លេស Man City បានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Real Madrid ដោយលទ្ធផល៤-០ នាកីឡដ្ឋាន Etihad ក្នុងទីក្រុង Manchester ។ ៤គ្រាប់ ដែល Man City សម្រេចបាននេះ រកបានដោយកីឡាករ B. Silva ក្រោយការបញ្ជូនបាល់ពី K. De Bruyne នានាទី២៣ មុននឹង Silva រកបានគ្រាប់ទី២ នៅនាទី៣៧។ ឈានចូលតង់ទី២ ខ្សែការពារ M. A...
article_7701.txt
ក្លិប Manchester United នឹងវិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League វិញ នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបានប្រកួតយកឈ្នះលើក្រុម​ Chelsea ក្នុងលទ្ធផល ៤-១ នាថ្ងៃទី២៥ ខែឧសភា ដើម្បីរក្សាកៅអីក្រុមកំពូលទាំង ៤ នៅ Premier League។
គ្រាប់បាល់ទាំង ៤គ្រាប់ សម្រេចបានដោយកីឡាករ ​Casemiro, Anthony Martial, Bruno Fernandes ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ​Marcus Rashford សម្រាប់ក្រុមបិសាចក្រហម ដែលកំពុងស្រែកឃ្លានពិន្ទុ ពីការប្រកួតដែលនៅសល់ចំនួន ២ក្នុងលីគ។ Man United ធ្វើឱ្យក្រុម Liverpool ខកចិត្តដោយត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Europa League នៅរដូវកាលក្រោយ។ ម្...
article_7702.txt
បុគ្គលិកផ្នែកថែទាំសុខភាពចំនួន ៨នាក់ នឹងត្រូវបន្តកាត់ទោសទាក់ទងនឹងការស្លាប់របស់លោក Diego Maradona បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ«មនុស្សឃាតដោយការធ្វេសប្រហែស»។ ប្រព័ន្ធផ្សព្វផ្សាយ TN របស់អាហ្សង់ទីនបានផ្សាយដូច្នេះ នៅថ្ងៃទី១៩ ខែមេសា។
លោក Maradona វីរបុរសកីឡាបាល់ទាត់អាហ្សង់ទីន ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះ World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ បានស្លាប់នៅក្នុងវ័យ ៦០ឆ្នាំ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២០។ ការស្លាប់របស់លោក Maradona ដោយសារតែបេះដូងលែងដំណើរការ បន្ទាប់ពីការវះកាត់ខួរក្បាលប៉ុន្មានថ្ងៃក្រោយ។ បើតាមការរាយការណ៍របស់ទូរទស្សន៍អាហ្សង់ទីន TN...
article_7703.txt
ចំណោមក្រុមនៃលីគកីឡាបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុប Barcelona, Manchester City និង Napoli សុទ្ធតែបានក្លាយជាម្ចាស់ជើងឯកលីគកំពូលរៀងៗខ្លួននៅរដូវកាល ២០២២-២៣ ទោះនៅសល់ការប្រកួត។ ម្ចាស់ការពារតំណែងជើងឯក Bayern Munich និង Borussia Dortmund នៅប្រទាញប្រទង់គ្នាដល់ជំនួបចុងក្រោយ Bundesliga ដ្បិតមានគម្លាតត្រឹម២ពិន្ទុ។ Paris Saint-Germain ម...
Barcelona ក្រសោបយកពាន La Liga របស់អេស្ប៉ាញរដូវកាល ២០២២-២៣ តាំងពីប៉ុន្មានសប្តាហ៍មុនម្លេះ ក្រោយក្រុមរហស្សនាមអ្នកមានបុណ្យរកបានពិន្ទុនាំមុខដាច់គូប្រជែង។ គិតត្រឹមសប្តាហ៍ទី៣៥ ក្រុមលោក Xavi Hernandez រកបាន៨៥ពិន្ទុ នាំមុខ At-Madrid ១៣ពិន្ទុ និង​ Real Madrid ១៤ពិន្ទុ ស្របពេលការប្រកួតនៅសល់៣លើកទៀតនឹងចប់រដូវកាល។ Machester City គ្រ...
article_7704.txt
Cristiano Ronaldo នៅតែជាកីឡាករល្អបំផុត និងអស្ចារ្យមួយរូបនៅក្នុងវិស័យកីឡាបាល់ទាត់នាពេលបច្ចុប្បន្ន បើទោះបីរូបគេផ្លាស់ទៅលេងក្នុងទឹកដីទ្វីបអាស៊ីក្តី។ កីឡាករវ័យ ៣៨ឆ្នាំ បានផ្លាស់ទៅកាន់ក្លិប Al Nassr ជាមួយការភ្ញាក់ផ្អើលកាលពីខែមករា និងបានជ្រាបខ្លួនយ៉ាងរហ័សទៅក្នុងការប្រកួតប្រជែងក្នុងលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសអូឌីត និងតែងតែរកប...
ទោះយ៉ាងណា បើតាមរបាយការណ៍ដែលបានផ្សាយកាលពីមុនៗមក កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ នៅតែអាចនឹងសម្លឹងរកមើលការចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះជា Ronaldo កំពុងស្ថិតនៅក្នុងវ័យដែលហៀបនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបលើពិភពលោកក្តី រូបគេក៏នឹងតែអាចស្វែករកក្លិបក្នុងការបន្តអាជីពប៉ុន្មានឆ្នាំទៅមុខថែមទៀត ហើយអាចនឹ...
article_7705.txt
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែឧសភា បានអំពាវនាវឱ្យពិភពលោកបង្ការសង្រ្គាមនៅពេលអនាគត តាមរយៈការធានាថា រុស្ស៊ីនឹងក្លាយជាប្រទេសឈ្លានពានចុងក្រោយ។
អត្ថបទទាក់ទង អាម៉េរិកប្រកាសផ្តល់ជំនួយយោធាទៅអ៊ុយក្រែនជាថ្មី ខណៈរុស្ស៊ីប្រកាសដណ្តើមបានក្រុងBahkmut មេដឹកនាំអ៊ុយក្រែន អញ្ជើញឥណ្ឌាឱ្យគាំទ្រផែនការសន្តិភាពរបស់ខ្លួនក្នុងកិច្ចប្រជុំ G7 ក្នុងសន្និសីទសារព័ត៌មានមួយពីកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅក្រុង Hiroshima ក្នុងថ្ងៃទី២១ ខែឧសភា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិ...
article_7706.txt
អ្នកចាត់ការក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានអះអាងថាក្រុមមេឃខៀវ Manchester City ពិតជាសក្ក័សមឈ្នះការប្រកួត ព្រោះពួកគេជាក្រុមមួយដ៏ខ្លាំងបំផុតក្នុងការប្រកួត។ Real Madrid រងបរាជ័យក្នុងលទ្ធផល ៤-០ ក្រោមថ្វីជើង Man City នៃការប្រកួតជើងទីពីរពានរង្វាន់ Champions League ថ្ងៃទី១៨ ខែឧសភា។
ក្រុម Man City ដឹកនាំដោយលោក Pep Guardiola បានសងសឹកក្រុម Real Madrid ដែលទម្លាក់ក្រុមខ្លួន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ។ ក្រោយការខកចិត្តមួយនេះ លោក Ancelotti បាននិយាយអះអាងអំពីសមត្ថភាពរបស់ក្រុម Man City ថាជាក្រុមខ្លាំងមួយក្នុងការប្រកួត និងសក្ក័សមទទួលបានជ័យជម្នះ។ «ពួកគេលេងបានល្អខ្លាំងជាងយើង ដូច្នេះពួកគ...
article_7707.txt
លោក Erik ten Hag អ្នកចាត់ការក្លិប Manchester United រំពឹងថាក្រុមរបស់លោកនឹងជួបតទល់ជាមួយនឹងក្រុម Tottenham Hotspur ដែលពោរពេញទៅដោយកំហឹង សម្រាប់ការប្រកួត Premier League នៅថ្ងៃទី២៧ ខែមេសា ក្រោយពួកគេរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦-១ ក្រោមថ្វីជើង Newcastle United រួចមក។ លោក Ten Hag ក៏ផ្តាំកូនក្រុមឱ្យរង់ចាំទប់ទល់ទៅនឹងកំហឹងទាំ...
កាលពីសប្តាហ៍មុន Spurs ដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្នលោក ​Christian Stellini រងភាពអាម៉ាស់ខ្លាំងដោយប្រកួតចាញ់ក្រុម Newcastle និងរបូតចំណាត់ថ្នាក់ក្រុមស្ថិតក្នុងចំណោមក្រុមកំពូលតារាងទាំង៤ Top 4។ លោក Stellini វ័យ ៤៨ឆ្នាំ ក៏ត្រូវបាន Spurs បណ្តេញចេញថែមទៀត ក្រោយបានចំណាយពេលដឹកនាំក្រុមរហ័សមាន់ក្នាយមាស បន្ទាប់ពីក្លិបបានចែកផ្លូ...
article_7708.txt
លោក Erik ten Hag អ្នកចាត់ការ ​Manchester United បាននិយាយថាក្រុមត្រូវតែខិតខំបន្ថែមទៀត បើទោះរដូវកាលនេះ ក្រុមធ្វើបានល្អប្រសើរ។ Man Utd មានភាគរយខ្ពស់ដណ្តើមកៅអី Champions league នៅរដូវកាលក្រោយ។
ក្រុមបិសាចក្រហម មកដល់ពេលនេះត្រូវការត្រឹមតែ ១ពិន្ទុបន្ថែមទៀតប៉ុណ្ណោះពីការប្រកួតចចំនួន ២ដែលនៅសល់នៃការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Chelsea និង Fulham ដើម្បីក្រសោបបានកៅអីក្រុមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងការលេងនៅក្នុងពានរង្វាន់កំពូលអឺរ៉ុប Champions league រដូវកាលក្រោយ។ ការមកដឹកនាំរដូវកាលដំបូងរបស់លោក Ten...
article_7709.txt
Brighton & Hove Albion ទទួលបានកៅអី UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយប្រកួតស្មើ Manchester City ១-១ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី៣៧ នៅរាត្រីថ្ងៃទី២៤ ខែឧសភា។
ទទួលបាន១ពិន្ទុបន្ថែម តាមរយៈការបញ្ចប់ភាពឈ្នះ១២ប្រកួតជាប់គ្នារបស់ Man City ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Brighton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ បើទោះនៅសល់មួយប្រកួតចុងក្រោយ។ ១ពិន្ទុដ៏សំខាន់របស់ Brighton នេះ មានការរួមចំណែកពីខ្សែប្រយុទ្ធ Julio Cesar Enciso បន្ទាប់ពីរូបគេស៊ុតតាមស្មើវិញនៅនាទី៣៨ បន្ទាប់ពី Phil Foden រកបានគ្រាប់ន...
article_771.txt
ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិនៅថ្ងៃទី១៧ ខែសីហា បានព្រមព្រៀងគ្នាក្នុងការចាប់ផ្ដើមកិច្ចចរចា​ពាណិជ្ជកម្មក្រោមគំនិតផ្ដួចផ្ដើមថ្មី ខណៈដែលភាគីទាំងពីរចង់ទទួលបានកិច្ចព្រមព្រៀងមួយដែល​ផ្ដល់​ផលប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ច។ កិច្ចចរចានេះក៏បង្ហាញពីការបង្កើនការគាំទ្ររបស់អាម៉េរិក​សម្រាប់​កោះតៃវ៉ាន់ផង ខណៈចិនកំពុងតែបង្កើនអំណាចនៅក្នុងតំបន់...
អ្នកតំណាងពាណិជ្ជកម្មរងរបស់អាម៉េរិក លោកស្រី Sarah Bianchi បានលើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយនៅថ្ងៃទី១៧ ខែសីហា ថា អាម៉េរិក និងតៃវ៉ាន់​បានឈានដល់​ការឯកភាព​គ្នា​លើ​ក្របខណ្ឌ​នៃកិច្ចចរចា ហើយរំពឹងថាកិច្ចចរចាជុំទីមួយនឹងប្រព្រឹត្តទៅនៅដើមរដូវស្លឹកឈើជ្រុះឬខែកញ្ញា។ «យើងគ្រោងនឹងបន្តកាលវិភាគដ៏មានមហិច្ឆតាសម្រាប់ការសម្រេចបានការប្តេជ...
article_7710.txt
អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Andre Iniesta នឹងចាកចេញពីក្រុម Vissel Kobe នៅពាក់កណ្តាលរដូវកាលនៃលីគកីឡាបាល់ទាត់កំពូលជប៉ុន J League រដូវកាលនេះ។ នេះបើតាមការបញ្ជាក់របស់ក្លិប Vissel Kobe នៅថ្ងៃទី២៥ ខែឧសភា។
អតីតកីឡាករក្រុម Barcelona ដែលទើបឈានចូលវ័យ ៣៩ឆ្នាំក្នុងខែឧសភានេះ បានចូលរួមក្លិប​​ ​Vissel Kobe ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានបញ្ចប់អាជីបរបស់ខ្លួនជាមួយក្រុម Barca ដែលជាទីកន្លែងរូបគេបានឈ្នះពានរង្វាន់ដល់ទៅចំនួន ៣០ក្នុងអាជីព។ Iniesta ក៏ធ្លាប់បានឈ្នះពានរង្វាន់ World Cup 2010 និងពានរង្វាន់ Euro 2012 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ...
article_7711.txt
ជើងឯក Premier League រដូវកាល២០២២-២៣ រកឃើញម្ចាស់ហើយ​ ដោយធ្លាក់ទៅលើដៃក្រុម Manchester City។ ក្រុមបាតារាង Southampton ជាក្រុមដំបូងគេដែលត្រូវកាត់ចេញទៅលីគទីពីរ Championship រដូវកាលក្រោយ។ Everton Leeds United និង Leicester City ត្រូវកាត់ក្តីនៅជំនួ​បបិទរដូវកាល ដើម្បីប្រជែងយក១ក្រុមបន្តនៅលីគកំពូល។
ឆ្លងកាត់ការប្រកួត៣៧លើករួចមក គេបានរកឃើញម្ចាស់ជើងឯក និងក្រុមអាចបន្តនៅលីគកំពូងអង់គ្លេសរដូវកាលក្រោយ និងធ្លាក់ទៅលីគទីពីរមួយចំនួន។ លើកលែងតែ Southampton ដែលនៅបាតតារាងហើយធ្លាក់ទៅ Championship រដូវកាលក្រោយដោយស្វ័យប្រវត្តិ ៣ក្រុមទៀតដែលឈរនៅចំណាត់ថ្នាក់ទី១៧ រហូតដល់១៩ នៅមិនទាន់ប្រាកដថាទៅ ឬក៏នៅនោះឡើយ។ Everton ឈរលេខ១៧ ស្ថិតនៅតំបន់សុវ...
article_7712.txt
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លោក Sheikh Salman bin Ebrahim Al-khalifa បាននិយាយថាសប្រទេសមាជិក AFC អារ៉ាប៊ីសាអូឌីតកំពុងត្រៀមរៀបចំសំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០៣០ ឬ ២០៣៤។
ទ្វីបអាស៊ីធ្លាប់បានរៀបចំព្រឹត្តិការណ៍ World Cup ចំនួន ២លើករួចមកហើយ ដោយនៅក្នុងឆ្នាំ ២០០២ ដែលជប៉ុន និងកូរ៉េខាងត្បូងធ្វើជាសហម្ចាស់ផ្ទះ និងក្នុងឆ្នាំ ២០២២ នៅប្រទេសកាតា ដែលទើបបញ្ចប់នាពេលកន្លងទៅ។ ឆ្នាំ ២០២៦ World Cup កែប្រែមុខមាត់ថ្មី ដោយមានក្រុមចំនួន ៤៨ ត្រូវមានវត្តមានប្រកួតប្រជែង ហើយក៏ជាការធ្វើជាម្ចាស់ផ្ទះក្រោមកិច្ចសហការដែ...
article_7713.txt
ក្រុម ​Inter Milan ក្លាយជាក្រុមកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាល ២០២២-២៣ ក្រោយប្រកួតយកឈ្នះក្រុមស្ថិតក្នុងទីក្រុងតែមួយ ​AC Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ ដោយលទ្ធផល ១-០ នាថ្ងៃទី១៧ ខែឧសភា។
មួយគ្រាប់ជ័យជម្នះដែលនាំឱ្យ Inter Milan ឡើងវគ្គផ្តាច់ព្រ័ត្រ UCL លើកដំបូងក្រោយខកខានរយៈពេល ១២ឆ្នាំ ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez នៅនាទី៧៤​ ដែលជាការបញ្ជូនបាល់ បានយ៉ាងល្អពីសំណាក់ Romelu Lukaku ដែលជាដៃគូតំបន់ប្រយុទ្ធយ៉ាងល្អ។ កាលពីជើងទីមួយ ​Inter Milan បានយកឈ្នះ AC Milan ដោយលទ្ធផល ២-០។ បន្ទាប...
article_7714.txt
អ្នកចាំទី Hugo Lloris បង្ហាញការសុំទោសយ៉ាងក្រៀមក្រំទៅកាន់អ្នកគាំទ្ររបស់ក្រុម Tottenham Hotspur បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ នាថ្ងៃទី២៣ ខែមេសា។
ការប្រកួតក្នុងទឹកដី St James’ Park ក្រុមភ្ញៀវ Spurs មិនដល់ ២១នាទីផង ពួកគេត្រូវបានក្រុមម្ចាស់ផ្ទះលត់ក្នុងលទ្ធផល ៥-០ រួចបាត់ទៅហើយ ខណៈក្រុមរហ័សនាមមាន់ក្នាយមាស ហាក់មានភាពរអាក់រអួលខ្លាំងក្នុងការប្រកួត។ គ្រាប់បាល់ទី ៦ របស់ Newcastle បានកើតឡើងនៅក្នុងនាទី៦៧ ក្រោយពេលដែល Spurs រកបាន ១គ្រាប់មកវិញនៅនាទី ៤៩ ដោយខ្សែប្រយុទ្ធ Harry Ka...
article_7715.txt
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City ដែលទើបឈ្នះជើងឯក Premier league រដូវកាល ២០២២-២៣ ទាមទារឱ្យមានការដោះស្រាយ ជុំវិញការចោទប្រកាន់ក្រុមខ្លួនបំពានផ្នែកហិរញ្ញវត្ថុ (Financial Fair Play) ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសឱ្យបានឆាប់។
Man City ទើបគ្រងតំណែងជើងឯកលើកទី៥ របស់ខ្លួនក្នុងរយៈពេល ៦រដូវកាលចុងក្រោយក្រោមការដឹកនាំរបស់លោក Guardiola កាលពីសប្តាហ៍មុន។ ក្លិបរហ័សនាមមេឃខៀវត្រូវបានរងការចោទប្រកាន់ពីសំណាក់ Premier League កាលពីខែកុម្ភៈ ដោយក្នុងនោះត្រូវបានរងការចោទប្រកាន់ច្រើនជាង ១០០ករណីពីការបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគនៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨។ មិនត...
article_7716.txt
លោក ​Jurgen Klopp អ្នកចាត់ការក្រុម Liverpool ត្រូវរងពិន័យមិនឱ្យចូលទីលានប្រកួតដើម្បីដឹកនាំដោយផ្ទាល់ចំនួន ២ប្រកួត និងពិន័យជាប្រាក់ចំនួន ៧៥,០០០ផោន (៩៥,០០០ដុល្លារ) បន្ទាប់ពីលោកបានរិះគន់អាជ្ញាកណ្តាលលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួត Liverpool ទល់ក្រុម ​Tottenham Hotspur កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ។ នេះបើតាមការប្រកាសរបស់សម...
ការប្រកួតកាលថ្ងៃទី៣០ ខែឧសភា Liverpool បានយកឈ្នះក្នុងលទ្ធផល ៤-៣ លើ Spurs។ លោក Klopp បានចោទប្រកាន់ទៅអាជ្ញាកណ្តាលលោក Paul Tierney ថាបានប្រើវិធីមិនសមរម្យមកលើក្រុម Liverpool។ លើបញ្ហានៃការចោទប្រកាន់ពីសំណាក់លោក Klopp ស្ថាប័នអាជ្ញាកណ្តាលបានត្រួតពិនិត្យឡើងវិញនៅសំឡេងនៃការជជែកគ្នាពេលប្រកួតរបស់លោក Tierney ហើយបានបញ្ជាក់យ៉ាងច្បាស់ថា...
article_7717.txt
ខ្សែប្រយុទ្ធវ័យក្មេង​ Bukayo Saka នាថ្ងៃទី២៣ ខែឧសភា យល់ព្រមបន្តកិច្ចសន្យារយៈពេលវែងជាក្រុមកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ២០២៧។ នេះបើតាមការប្រកាសរបស់ក្លិប Arsenal។
Saka សញ្ជាតិអង់គ្លេស មានវ័យ ២១ឆ្នាំ បានចូលរួមជាមួយនឹងក្រុមឈុតយុវជនរបស់ ​Arsenal តាំងតែអាយុ ៨ឆ្នាំ ហើយរូបគេបានក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់លោក Mikel Arteta ក្នុងរយៈពេល ២រដូវកាលចុងក្រោយ។ Saka បង្ហាញខ្លួនឱ្យ Arsenal បានចំនួន ១៧៨ប្រកួតរួចមកហើយមកដល់ពេលនេះ។ សម្រាប់រដូវកាល​ ២០២២-២៣ កីឡាករវ័យ ២១ឆ្នាំ រកបានគ្រាប់បាល់ចំន...
article_7718.txt
លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal និយាយថាក្រុមរបស់លោករងទុក្ខខ្លាំងបន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City លទ្ធផល ៤-១ នាជំនួប Premier League ថ្ងៃទី២៦ ខែមេសា។ ទោះ Arsenal បន្តឈរនៅកំពូលតារាងនៅឡើយ ប៉ុន្តែភាសាកាយវិការរបស់លោក Arteta បានបង្ហាញថាឱកាសឈ្នះពានរបស់ក្រុមកាន់តែតិច។
ការប្រកួតនោះ Arsenal រងការដាក់សម្ពាធខ្លាំងពីសំណាក់ក្រុម Man City ក្នុងការប្រជែងដណ្តើមពិន្ទុ សម្រាប់ពានរង្វាន់លីគកំពូលអង់គ្លេសរបស់ពួកគេលើកដំបូង ក្រោយរង់ចាំរយៈពេលជិត ២០ឆ្នាំ។ លទ្ធផល ៤-១ ដែលជ័យជម្នះធ្លាក់លើក្រុមរបស់លោក Pep Guardiola គ្រាប់បាល់ធ្វើបានដោយកីឡាករ Kevin De Bruyne ចំនួន ២គ្រាប់ ខ្សែការពារ John Stones ១គ្រាប់ និ...
article_7719.txt
ខ្សែបម្រើប្រៀបបានជាម៉ាស៊ីនដ៏សំខាន់បំផុត ក្នុងការបង្កើតចលនានៅក្នុងក្រុមបាល់ទាត់ ដោយជាតំបន់ស្នូលទីតាំងដ៏សំខាន់ ដើម្បីគ្រប់គ្រងការប្រកួតសម្រាប់ក្រុម តភ្ជាប់ពីខ្សែការពារទៅកាន់តំបន់ប្រយុទ្ធ។ ខ្សែបម្រើភាគច្រើន ជាអ្នកមានទំនួសខុសត្រូវខ្ពស់ សម្រាប់ការលេងបាល់ក្នុងក្រុមទាំងមូល ព្រមទាំងការបង្កើតឱកាសវាយសម្រុកលើគូប្រកួត។
ពីមួយឆ្នាំទៅមួយឆ្នាំ ខ្សែបម្រើតែងតែមានបច្ចេកទេសនៃការលេងខុសៗគ្នា ហើយបច្ចេកទេសទាំងអស់នោះ ក៏បានក្លាយទៅជាកម្លាំងជំរុញ និងថាមពលដល់ក្រុមទាំងមូល។ ខ្សែបម្រើនាពេលបច្ចុប្បន្នអាចលេងទាំងនៅតំបន់ការពារបានផងដែរ បន្ថែមពីលើតួនាទីរបស់ពួកគេ ដូចទៅនឹងភាពល្អឥតខ្ចោះនៃការគ្រប់គ្រងបាល់ និងការប៉ះបាល់របស់គេអ៊ីចឹង។ ភាគច្រើននៃក្រុមខ្លាំងៗ នៅលើពិភព...
article_772.txt
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតប្រធានអាស៊ាន លោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចលើកទី២ នៅមីយ៉ានម៉ាហើយ។ ដំណើរទស្សនកិច្ចនេះ បានជួយឱ្យលោក ប្រាក់ សុខុន បានយល់ច្បាស់មួយកម្រិតទៀត ពីស្ថានភាពនៅមីយ៉ាន់ម៉ា។
«លើកនេះ ខ្ញុំបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច»។ នេះបើតាមសំណេររបស់លោក ប្រាក់ សុខុន នៅលើហ្វេសប៊ុក មុននឹងវិលត្រឡប់មកមាតុប្រទេសវិញ។ លោក ប្រាក់ សុខុន មិនបានលម្អិតព័ត៌មានពីអ្វីដែលលោកបានដឹង...
article_7720.txt
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City នៅថ្ងៃទី១៩ ខែមេសា មើលឃើញពីការនឿយហត់របស់កូនក្រុមខ្លួន នៅមុនការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Sheffield United ក្នុងកីឡដ្ឋាន Wembley សប្តាហ៍នេះ។ ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ធ្វើឡើងបន្ទាប់ពី Man City បានទម្លាក់ Bayern Munich ដើម្បីឡ...
ក្រុម Man City ប្រកួតស្មើលទ្ធផល ១-១ ទល់ Bayern Munich ក្នុងវគ្គ ៨ក្រុងចុងក្រោយជើងទីពីរ ឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង ៤-១ ហើយបានបន្តដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជួបជាមួយនឹងក្រុមម្ចាស់ការពារតំណែងឯក Real Madrid។ Man City ត្រូវប្រជែងពានរង្វាន់ចំនួន៣ផ្សេងគ្នាក្នុងរដូវកាល ២០២២-២៣នេះ ដែលរួមមាន Premier League, C...