file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7811.txt
ស្ថាប័នកីឡាអ៊ុយក្រែន នៅថ្ងៃទី២៩ ខែមីនា​ ថ្កោលទោសចំពោះការលើកឡើងពីការផ្លាស់ប្តូរគោលជំហររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានបំណងអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុស អាចចូលរួមប្រកួត​កីឡាអន្តរជាតិនានាឡើងវិញ ដោយលក្ខខណ្ឌអព្យាក្រិត្យ។
លោក Thomas Bach ប្រធាន IOC ធ្លាប់អះអាងថា​ ការវិលចូលរួមប្រកួតឡើងវិញរបស់អត្តពលិករុស្ស៊ី-បេឡារុស កំពុងដំណើរការ បើទោះសង្រ្គាមនៅអ៊ុយក្រែនមិនទាន់បញ្ឈប់ក៏ដោយ​។ ក្រោយពេលប្រធាន IOC បាននិយាយបែបនេះ អ៊ុយក្រែនបានចេញមុខថ្កោលទោស IOC សារជាថ្មីបន្ថែមទៀត ព្រមទាំងបានចោទប្រកាន់ IOC ថាគាំទ្ររុស្ស៊ីនិងបេឡារុសលុកលុយអ៊ុយក្រែន។ ​«ក្រសួងយុវជន ន...
article_7812.txt
ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) មិនអាចទទួលយកបាន ចំពោះលក្ខខណ្ឌរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានបំណងចង់ឱ្យអត្តពលិករុស្ស៊ីនិងបេឡារុសអាចចូលរួមប្រកួតអន្តរជាតិវិញ ដោយមិនប្រើទង់ជាតិ​ និងភ្លេងជាតិ។
អត្តពលិកមកពីរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិនានា តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីទីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានវាយប្រហារលុកលុយចូលប្រទេសអ៊ុយក្រែន។ តែកាលពីពេលថ្មីនេះ ច្បាប់ថ្មីមួយបានប្រកាសនៅទីស្នាក់ការកណ្តាលរបស់ IOC មានបំណងចង់បើកផ្លូវឱ្យអត្តពលិកនៃប្រទេសទាំងពីរវិលមកប្រកួត។ នាថ្ង...
article_7813.txt
កម្មវិធីចាប់ឆ្នោតរើសពូលការប្រកួតពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ក្រោមអាយុ២០ឆ្នាំ ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយត្រូវពន្យារពេល ក្រោយមានការតវ៉ាពីអ្នកគាំទ្រឥណ្ឌូណេស៊ី ដោយសារវត្តមានរបស់ក្រុមអ៊ីស្រាអែល។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋបាលកោះបាលីក៏បដិសេធមិនទទួលក្រុមអ៊ីស្រាអែល...
បើតាមសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ការចាប់ឆ្នោតរើសពូល នឹងត្រូវធ្វើឡើងតាមកាលបរិច្ឆេទនៅថ្ងៃទី២៤ មីនា ប៉ុន្តែត្រូវបានលុបចោលវិញ។ មូលហេតុនៃការលុបចោល និងលើកពេល ព្រោះតែសហព័ន្ធបាល់ទាត់អន្តរជាតិ ​(FIFA) នៅត្រួតពិនិត្យលើការត្រៀមខ្លួនរបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ីឡើងវិញ ដ្បិតមានរឿងចម្រូងចម្រាសរវាងម្ចាស់ផ្ទះ និងក្រុមអ៊ីស្រាអែល។ ក្រុម...
article_7814.txt
រូបសំណាករបស់ Lionel Messi នឹងត្រូវយកទៅដាក់តាំងជាប់រូបសំណាក លោក Diego Maradona និងលោក Pele នៅក្នុងសារមន្ទីររបស់សហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។
កាលពីថ្ងៃទី២៧ ខែមីនា Messi បានធ្វើដំណើរទៅកាន់សារមន្ទីររបស់ CONMEBOL ក្នុងទីក្រុង Luque ប្រទេសប៉ារ៉ាហ្គាយ។ ចូលរួមពិធីដាក់បង្ហាញរូបសំណាកនោះ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានឈរកាន់ពានរង្វាន់ World Cup ដែលខ្លួនបានឈ្នះនៅកាតា ឈរក្បែររូបសំណាករបស់គេ ដែលមានកាន់ពានរង្វាន់បាល់ទាត់ពិភពលោកដូចគ្នា។​ ខ្សែប្រយុទ្ធ វ័យ ៣៥ឆ្នាំ បានដឹក...
article_7815.txt
Lionel Messi នឹងអបអរជ័យជម្នះជាមួយអ្នកគាំទ្រអាហ្សង់ទីនរាប់ម៉ឺននាក់នៅថ្ងៃទី២៣ ខែមីនា នាជំនួបអាហ្សង់ទីន-ប៉ាណាម៉ា ដែលជាការប្រកួតដំបូងរបស់ខ្លួនចាប់តាំងពីការប្រកួត World Cup 2022 រួចមក។ ការស៊ុតបាល់បញ្ចូលទីគ្រាប់ទី៨០០ ជាគោលដៅដំបូងដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នឹងធ្វើឱ្យបាន ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិតជាមួយអ្នកគាំទ្រខ្លួន។
ការប្រកួតរវាងអាហ្សង់ទីនទល់ក្រុមប៉ាណាម៉ាដែលនឹងធ្វើឡើងក្នុងកីឡដ្ឋាន Monumental ក្នុងទីក្រុង Bueno Aires នឹងមានមនុស្សចូលទស្សនាប្រមាណជាង ៨ម៉ឺននាក់។ ការប្រកួតរបស់អាហ្សង់ទីនលើកដំបូងមានអ្នកគាំទ្រប្រមាណជាង ១,៥លាននាក់ព្យាយាមទិញសំបុត្រសម្រាប់ទស្សនាការប្រកួត ដើម្បីបានឃើញម្ចាស់ជើងឯកប្រកួតលើកដំបូង។ ខណៈដែលមានមនុស្សជាច្រើនទន្ទឹងរង់ចា...
article_7816.txt
ការប្រជែងគ្នាទិញយកក្លិប Manchester United កាន់តែក្តៅគគុក ក្រោយមហាសេដ្ឋី និងជាម្ចាស់ធនាគារដ៏ធំរបស់កាតា លោក Sheikh Jassim Bin Hamad Al Thani វិលទៅចូលរួមដេញថ្លៃជាលើកទីពីរ នៅថ្ងៃទី២២ ខែមីនា។ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe ដែលធ្លាប់រិះគន់ការចំណាយលុយទិញក្លិបយក្សអង់គ្លេសនេះ ក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជាលើកទីពីរសម្រាប់ការដ...
Raine ជាធនាគារពាណិជ្ជដែលជួយដឹកនាំការដាក់លក់ដេញថ្លៃរបស់ក្លិប Man Utd បានកំណត់ថ្ងៃផុតកំណត់នៅម៉ោង៩យប់នៅអង់គ្លេស [ម៉ោង៤ព្រឹកនៅកម្ពុជា] ថ្ងៃទី២២ ខែមីនា។ ប៉ុន្តែទូរទស្សន៍ Sky Sports បានរាយការណ៍ថាកាលបរិច្ឆេទផុតកំណត់ត្រូវបានពន្យារបន្ថែមទៀត។ គ្រួសារ Glazer ដែលកាន់កាប់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហមសព្វថ្ងៃ បានដាក់ឱ្យមានការដេញថ្លៃល...
article_7817.txt
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រកបានគ្រាប់បាល់​ទី៨០០ ក្នុងអាជីពជាកីឡាករបាល់ទាត់ បន្ទាប់ពីស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងការប្រកួតជ័យជម្នះលើប៉ាណាម៉ាលទ្ធផល ២-០ ក្នុងទីក្រុង Bueno Aires ថ្ងៃទី២៤ ខែមីនា។ ចំណែក Ronaldo ដែលរកបាន២គ្រាប់ដើម្បីជួយព័រទុយហ្កាល់ឈ្នះលិចតិនស្តាញ ៤-០ ក្នុងការប្រកួតជម្រុះ Euro 2024 ក៏បំបែក...
អាហ្សង់ទីនបានយកឈ្នះលើប៉ាណាម៉ាក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍ World Cup 2022 មក។ កីឡាករ Thiago Almada ជាអ្នករកបានគ្រាប់បាល់ទី១ នៅនាទី ៧៩ ចំណែកគ្រាប់ទីពីរសម្រេចបានដោយ Messi នៅនាទី៨៩ ចុងម៉ោងទៅហើយ។ ទីបំផុតប្រធានក្រុម Messi រកបានគ្រាប់បាល់ទី ៨០០ប្រចាំអាជីព បន្ទាប់ពីការស៊ុតបាល់ពិន័យ Free ...
article_7818.txt
អត្តពលិករុស្ស៊ី និងបេឡារុស អាចដកការហាមឃាត់ពីការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លុះត្រាតែទីក្រុងម៉ូស្គូដកទ័ពចេញពីអ៊ុយក្រែន។ នេះបើតាមការលើកឡើងពីសំណាក់ប្រទេសប៉ូឡូញ, អង់គ្លេស និងបណ្តារដ្ឋបាល់ទិក បើទោះបីជាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបើកផ្លូវឱ្យពួកគេប្រកួតប្រជែងក្រោមរូបភាពអព្យាក្រិត្យក្តី។
IOC ធ្លាប់បានដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡេរុស បន្ទាប់ពីទីក្រុងម៉ូស្គូបានចូលលុកលុយប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែនៅពេលនេះ IOC បែរជាស្ទាក់ស្ទើរការដកចេញអត្តពលិកមកពីប្រទេសទាំងពីរនេះពីការប្រកួតអូឡាំពិកទីក្រុងប៉ារីស ទន្ទឹមនឹងការភ័យខ្លាចពីការធ្វើពហិការពីប្រទេសដទៃ។ កាលពីខែកុម្ភៈ គណៈកម្មាធិការអូឡាំពិកអាស៊ី ក្នុង...
article_7819.txt
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្ងៃទី៥ ខែមេសា បាននិយាយថាខ្លួននឹងប្រឆាំងចំណាត់ការរដ្ឋាភិបាលអ៊ុយក្រែនដែលចង់ដកហូតរាល់ស្ថាប័ន និងសហព័ន្ធគ្រប់គ្រងកីឡាជាតិរបស់ពួកគេចេញពីអូឡាំពិក ប្រសិនបើអត្តពលិកអ៊ុយក្រែនប្រកួតជាមួយអត្តពលិករុស្ស៊ី និងបេឡារុស។
តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ មក IOC បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបេឡារុស មិនឱ្យចូលរួមប្រកួតលើប្រភេទកីឡាអន្តរជាតិនានា បន្ទាប់ពីប្រទេស រុស្ស៊ីបានវាយលុកលុយចូលប្រទេសអ៊ុយក្រែន។ មកដល់ពេលនេះ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែបន្តយ៉ាងក្តៅកគុក។ នៅថ្ងៃទី៥ មេសា ស្ថាប័ន IOC បានឆ្លើយតបទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ដែលគំរាមនឹងដក...
article_782.txt
រដ្ឋមន្រ្តីការបរទេសអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន នៅថ្ងៃទី២៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសយ៉ាងខ្លាំងលើកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលជាច្រើនលើក បន្ទាប់ពីបរាជ័យក្នុងការដាក់ទណ្ឌកម្ម។​
ចាប់តាំងពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលជាច្រើនលើក ដោយមានទាំងមីស៊ីលបាលីស្ទិកចម្ងាយខ្លី និងចម្ងាយឆ្ងាយផង។ ដោយបារម្ភពីអសន្តិសុខនៅក្នុងតំបន់ អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោសទោសកូរ៉េខាងជើងយ៉ាងខ្លាំង។ «កូរ៉េខាងជ...
article_7820.txt
លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ផ្តាំទៅកូនក្រុមខ្លួនឱ្យទម្លាក់ចោលការខកចិត្តតាមរយៈបរាជ័យនៅវគ្គ៨ក្រុមចុងក្រោយក្នុងការប្រកួត World Cup នៅកាតា ដោយការស្វែងរកការបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងជំនួបវគ្គជម្រុះ Euro 2024 នៅទឹកដីអ៊ីតាលី នៅថ្ងៃទី២៣ ខែមីនា។
ជួបអ៊ីតាលី ជាប្រកួតដំបូងបង្អស់សម្រាប់ក្រុមតោកំណាចអង់គ្លេស ចាប់តាំងពីធ្លាក់ចេញពីការប្រកួត World Cup ក្រោយចាញ់ក្រុមជើងឯករងបារាំងវគ្គ៨ក្រុមចុងក្រោយ World Cup។ អ៊ីតាលីក៏ជាគូប្រជែងចាស់របស់អង់គ្លេស ព្រោះក្រុមទាំងពីនេះធ្លាប់ប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដោយកាលនោះអ៊ីតាលីឈ្នះជើងឯក និងអង់គ្លេសខកចិត្ត ដោយចាញ់ក្នុងការស៊ុ...
article_7821.txt
ការចាប់ឆ្នោតរើសពូលវិញ្ញាសាកីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា។ នេះបើតាមបើការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)នាថ្ងៃទី៣០ ខែមីនា។ ព្រុយណេ មិនបញ្ជូនអត្តពលិកវិញ្ញាសាបាល់ទាត់ដើម្បីប្រជែងមេដាយនៅកម្ពុជា ក្រោយអត្តវត្តមានម្តងមកហើយនៅវៀតណាមឆ្នាំ២០២១។
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តសាស្ត្រ ក្រោយរង់ចាំ៦៤ឆ្នាំ នឹងចាប់ផ្តើមការប្រកួតផ្លូវការចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា។ តាមការបង្អោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន FFC បានសរសេរដូច្នេះថា៖«ការចាប់ឆ្នោតវគ្គចែកពូលនៃការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រាប់វិញ្ញស...
article_7822.txt
អ្នកចាត់ការក្នុងក្របខណ្ឌ Premier league មកដល់ពេលនេះ បានបង្ហាញសកម្មភាពជោគជ័យ លើការដឹកនាំប្រកួត។ ចំណែកអ្នកផ្សេងទៀតក៏ប្រែក្លាយជាធ្លាក់ទៅក្នុងភាពវឹកវរ ដោយសារក្រុមរងបរាជ័យក្នុងការប្រកួតជាបន្តបន្ទាប់ និងផុងជាមួយបញ្ហាដ៏ជ្រៅ។
ឆ្លងកាត់ការប្រកួតសប្តាហ៍ទី២៧ កន្លងផុតទៅនៃ ​Premier League ត្រូវបានគេមើលឃើញថាលោក Gary O’Neil គ្រូបង្វឹកក្រុម AFC Bournemouth កំពុងស្រវេស្រវ៉ាជួយក្រុមឱ្យឡើងផុតពីចំណាត់ថ្នាក់តំបន់គ្រោះថ្នាក់ បន្ទាប់ពីយកឈ្នះលើក្រុម Liverpool លទ្ធផល ១-០ យ៉ាងភ្ញាក់ផ្អើល។ ចំណែកលោក Antonio Conte ដែលកំពុងមានបញ្ហាក្នុងក្លិប ដឹកនាំក្រុម Tottenham...
article_7823.txt
កីឡាករ Zlatan Ibrahimović បាននិយាយប្រាបថា រូបលោកមានមោទកភាពជាខ្លាំង ដែលបានជាប់ជាប្រវត្តិសាស្ដ្រ នៃក្លិប AC Milan ដោយធ្លាប់មានកីឡាករល្អៗជាច្រើន ធ្លាប់ចូលរួមក្នុងក្លិបនេះ។ អ្វីដែលមានន័យសំខាន់បំផុត សម្រាប់កីឡាករវ័យ៤១ឆ្នាំរូបនេះ គឺខ្លួនលោក បានជាប់ជាកីឡាករចាស់ជាងគេ ក្នុងក្របខណ្ឌ Italy Serie A ដែលរកគ្រាប់បាល់ ក្នុងការប្រកួតបា...
គ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដ៏ជោគជ័យ របស់ AC Milan ក្នុងជំនួបជាមួយ Udinese ដែលរ៉ាប់រងដោយ Zlatan Ibrahimovic នៅនាទី៤៥+៤ នាតង់ទី១ បានធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ ជាប់ជាកីឡាករវ័យចាស់រកបាល់បាន។ កីឡាករវ័យ ៤១ឆ្នាំ រូបនេះ បានប្រាប់ទៅកាន់ទូរទស្សន៍ Sky Sport Italia បន្ទាប់ពីចប់ការប្រកួតដូច្នេះថា៖ «ខ្ញុំមានមោទកភាព ដែលបានចូលប្រវតិ្តសាស...
article_7824.txt
សភាលីទុយអានី ថ្ងៃទី១០ ខែមីនា បានអំពាវនាវទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងស្ថាប័នកីឡាធំៗលើពិភពលោកឱ្យបន្តហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុសពីការប្រកួតកីឡាអន្តរជាតិនានា រហូតសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបញ្ចប់សិន។
សភាលីទុយអានីបានបង្ហាញចលនាប្រឆាំងរបស់ខ្លួន ដោយបាននិយាយថា ប្រសិនបើជ័យជម្នះណាមួយដោយអត្តពលិករុស្ស៊ី និងបេឡារុសទទួលបាននៅកីឡាអូឡាំពិក និងនៅព្រឹត្តិការណ៍កីឡាផ្សេងទៀត ប្រៀបបានជាការគេងចំណេញលើការឃោសនាពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុង Minsk។ ដើមឆ្នាំ ២០២៣ អ៊ុយក្រែនក៏បានអំពាវនាវឱ្យមានការហាមឃាត់លើអត្តពលិកពីរុស្ស៊ី និងបេឡារ...
article_7825.txt
ឈ្នះការប្រកួត និងឈ្នះពានរង្វាន់ជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់ក្រុមបាល់ទាត់នីមួយៗ​។ កីឡាបាល់ទាត់ក្លាយជាកីឡាពេញនិយមបំផុតលើពិភពលោក ហើយពានរង្វាន់នៃប្រភេទកីឡានេះសុទ្ធសឹងតែមានតម្លៃថ្លៃៗផងដែរ ដើម្បីតំណាងឱ្យកេរ្តិ៍ឈ្មោះ និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជុំវិញពិភពលោក។
គ្មានអ្វីក្រៅពីអារម្មណ៍ដ៏ល្អបំផុតនៃការឈ្នះបានពានរង្វាន់ហើយវិលត្រលប់មកកាន់ទឹកដីខ្លួនវិញស្រាប់ក្រុមបាល់ទាត់នីមួយៗលើពិភពលោក និងកីឡាករនោះទេ។ កីឡាបាល់ទាត់ជាកីឡាដ៏មានប្រជាប្រិយបំផុតមួយនៅលើពិភពលោក​ មិនតែប៉ុណ្ណោះរូបរាងនៃពានរង្វាន់របស់កីឡាមួយនេះដ៏ទាក់ទាញភ្នែកសម្រាប់ទស្សនិកជន។ ពានរង្វាន់ទាំងនោះមិនត្រឹមតែមានរូបរាងទាក់ទាញឡើយ ហើយវា...
article_7826.txt
ទីបំផុត Wout Weghorst អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងឱ្យក្រុម Manchester United នៅ​ Old Trafford ក្នុងជ័យជម្នះលើក្រុម Real Betis ៤-១ ក្នុងការប្រកួត UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។ ​Arsenal បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់ Sporting CP ជើងទី១។
នៅជំនួបជើងទី១នៅ Old Trafford ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតយ៉ាងល្អដើម្បីជួយ Man Utd នាំមុននៅ៦នាទីដំបូងនៃវគ្គទី១។ នៅនាទី៣២ Ayoze Perez តាមស្មើឱ្យ Real Betis ដោយបញ្ចប់នៅតង់ទីមួយ ១-១។ ចូលដល់វគ្គទី២ ក្រោយដំណើរការប្រកួតបាន៧នាទី Antony បានសម្រេចគ្រាប់បាល់ដ៏ល្អរបស់ខ្លួនដើម្បីជួយបិសាចក្រហមនាំមុខសារជាថ្មី។ Bruno Fernandes និ...
article_7827.txt
កីឡាបាល់ទាត់អាជីពជាធម្មតាត្រូវឆ្លងកាត់វ័យអភិវឌ្ឍដ៏សំខាន់បំផុតអំឡុងអាយុត្រឹម ២០ឆ្នាំ ទៅ២៥ឆ្នាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វ័យនេះ សំខាន់សម្រាប់កីឡាករអភិវឌ្ឈន៍ និងពង្រឹងបច្ចេកទេសជំនាញរបស់ពួកគេនៅលើទីលាន។
ការកសាងកម្លាំងជារឿងសំខាន់ខ្លាំងបំផុត​​ រួមទាំងការស៊ូទ្រាំនានា ដើម្បីកីឡាករទាំងនោះអាចសម្រេចបាននូវក្តីស្រមៃរបស់ពួកគេនៅក្នុងបាល់ទាត់កម្រិតខ្ពស់។ ជំនួយបន្ថែមពីការពង្រឹងសមត្ថភាពដោយខ្លួនឯង កីឡាករក៏ទទួលបានការបង្វឹកណែនាំពីសំណាក់គ្រូបង្វឹក នៅក្នុងការហ្វឹកហាត់តាមក្លិប ខណៈកីឡាករទាំងនោះត្រូវត្រួសត្រាយផ្លូវប្រកួតប្រជែងនៅកម្រិតពិភពល...
article_7828.txt
សម្រាប់ការដឹកនាំក្រុម Man City លោក Guardiola លើកពានរង្វាន់ Premier League ចំនួន ៤លើក, FA Cup ១លើក, League Cup ៤លើក ប៉ុន្តែក្រុមខ្លាំងប្រចាំអង់គ្លេសនាពេលបច្ចុប្បន្នមួយនេះ មិនជោគជ័យក្នុងការប្រជែងពានអឺរ៉ុបឡើយ ខណៈដែលមានអ្នកចាត់ការធ្លាប់ដឹកនាំ Barcelona ឈ្នះ Champions league នេះដល់ទៅ ២លើក។ កាលពីឆ្នាំ ២០២១ Man City បានត្រឹមជ...
នៅពេលអ្នកកាសែតសាកសួរថា ប្រសិនបើឈ្នះពានរង្វាន់ជាមួយ Man City អាចក្លាយជាការបង្ហាញភាពជោគជ័យរបស់លោក ក្នុងក្រសែភ្នែកសាធារណៈជនឬយ៉ាងណា? លោក Guardiola ឆ្លើយប្រាប់អ្នកកាសែតដូច្នេះថា៖«បាទពិត! នោះក៏មិនមានន័យថាខ្ញុំយល់ស្របទាំងស្រុងលើរឿងនេះទេ ប៉ុន្តែជាដាច់ខាត យើងនឹងត្រូវបានវិនិច្ឆ័យសម្រាប់ការប្រកួតប្រជែងនោះ។»។ អ្នកចាត់ការវ័យ ៥២ឆ្នា...
article_7829.txt
តុលាការឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែមីនា កាត់ទោសមន្ត្រីរៀបចំការប្រកួតកីឡាបាល់ទាត់ចំនួន ២នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ បន្ទាប់ពីរកឃើញថាមានការធ្វេសប្រហែសបណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានរហូតបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុត១៣៥នាក់។
កាលពីខែតុលា ឆ្នាំ ២០២២​ នាការប្រកួតក្រុមរវាងក្រុម ​Arema FC និង Persebaya Sarabaya នៃលីគកីឡាបាល់ទាត់កំពូលឥណ្ឌូណេស៊ី បានបញ្ចប់ទៅក្នុងភាពវឹងវរជាមួយមនុស្សចំនួន ១៣៥នាក់បានស្លាប់ដោយការរត់ជាន់គ្នា។ ហេតុការណ៍រត់ជាន់គ្នានោះ បានកើតឡើងដោយមនុស្សជាច្រើនបានជាប់គាំងនៅច្រកទ្វារចេញចូលកីឡដ្ឋាន បន្ទាប់ពីព្យាយាមសម្រុករត់ចេញពីកីឡដ្ឋាន ក្រ...
article_783.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_7830.txt
បើ Tottenham Hotspus នារដូវកាលនេះ អាចបញ្ចប់ចំណាត់ថ្នាក់លេខ៤ នៅ Premeir League ប្រៀបដូចជាការឈ្នះពានរង្វាន់អ៊ីចឹង។ លោក Antonio Conte បាននិយាយបែបនេះនាថ្ងៃទី១១ ខែមីនា បន្ទាប់ពីក្រុមបានយកឈ្នះលើការប្រកួតទល់ Nottingham Forest ៣-១ ។
ជ័យជម្នះ ៣-១ របស់ Spurs រកបានដោយខ្សែប្រយុទ្ធ Harry Kane ស៊ុត ២គ្រាប់នៅវគ្គទីមួយ មុនពេល Son Heung-Min បន្ថែមគ្រាប់ទី៣ នៅវគ្គទី២ ជួយក្រុមលុបបំបាត់ការឈឺចាប់ ក្រោយធ្លាក់ចេញពីការប្រកួត Champions League នឹងជួយបន្ថយកំដៅតំណែងលោក Conte។ នេះជាជ័យជម្នះដំបូងក្នុង ៤ប្រកួតចុងក្រោយក្នុងរយៈពេល ១០ថ្ងៃ សម្រាប់ Spurs បន្ទាប់ពីក្រុមបានធ្ល...
article_7831.txt
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ជាអ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្រដែលមានកីឡាករ ២រូបក្រោមការដឹកនាំលោក បានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួត នាពានរង្វាន់ UEFA Champions League។
ជំនួប វគ្គ១៦ក្រុម ​Man City លត់ RB Leipzig ៧-០ នៃជើងទីពីរ ខ្សែប្រយុទ្ធមុតស្រួចប្រចាំក្រុម Erling Haaland ស៊ុតបាន ៥គ្រាប់ក្នុងមួយប្រកួត និងជាលើកដំបូងសម្រាប់រូបគេនៅព្រឹត្តិការណ៍ Champions League។ មានកីឡាករដ៏ល្អជាកូនក្រុមព្រមទាំងស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងការប្រកួតនេះ ជួយបង្កើនកិត្តិនាមដល់លោក Pep បន្ថែមទៀត។ នេះជាលើកទីពី...
article_7832.txt
ប្រធានក្រុម Manchester United ខ្សែបម្រើ Bruno Fernandez ត្រូវតែរៀនគ្រប់គ្រងអារម្មណ៍របស់គេ ពេលប្រកួតឱ្យបានត្រឹមត្រូវ។ លោក Ten Hag និយាយថ្ងៃទី១០ ខែមីនា។
ខ្សែបម្រើ Fernandez រងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញទម្រង់លេង និងអកប្បកិរិយាមិនសមរម្យក្នុងការប្រកួតចាញ់ក្រុម Liverpool លទ្ធផល ៧-០ ក្នុងកីឡដ្ឋាន Anfield ដែលជាពេលដែលក្រុមបិសាចក្រហមរងភាពអាម៉ាស់បរាជ័យដ៏ធំបំផុតមិនធ្លាប់មានជិត ១០០ឆ្នាំនៃប្រវត្តិសាស្ត្រខ្លួន។ តែយ៉ាងណាខ្សែបម្រើព័រទុយយហ្កាល់ បែរជាបង្ហាញភាពខ្លាំងឡើងវិញអំឡុងកា...
article_7833.txt
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ពិន័យក្លិប Bayern Munich ជាប្រាក់ ៤៧,១៩៣ដុល្លារ បន្ទាប់ពីអ្នកគាំទ្រពួកគេបានប្រើប្រាស់ផ្ទាំងបដាបែបប្រមាថទៅលើក្រុមគូប្រជែង Paris Saint Germain និងបង្កការរំខានអំឡុងការប្រកួតពានរង្វាន់ UEFA Champions league កាលពីជំនួបជើងទី១។
Bayern Munich ដណ្តើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ​ Champions League ក្រោយយកឈ្នះ PSG ក្នុងលទ្ធផល ២-០ ជំនួបជើងទីពីរនាកីឡដ្ឋាន Allianz Arena រាត្រីថ្ងៃទី៨ ឈានចូលទី៩ ខែមីនា។ កាលពីជើងទីមួយនៅទឹកដីបារាំង​ Bayern បានយកឈ្នះដោយលទ្ធផល ១-០ ម្តងរួចមកហើយ ដែលកាលនោះអ្នកគាំទ្រក្លិបមកពីអាល្លឺម៉ង់ក៏បានលើកផ្ទាំងបដា​ ដែលពន្យល់ពីការតវ៉ាប្រឆាំង...
article_7834.txt
គណៈកម្មាធិការក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្តត្រួសត្រាយផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស ដើម្បីប្រកួតជម្រុះនៅទ្វីបអាស៊ី ស្វែងរកកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ​ទីក្រុងប៉ារីសឆ្នាំ ២០២៤។
បើតាមការបញ្ជាក់របស់ OCA ស្ថាប័នកីឡាអូឡាំពិកតំបន់អាស៊ីមួយនេះ បានសម្រេចបើកផ្លូវរួចរាល់ហើយសម្រាប់អត្តពលិករុស្ស៊ី ព្រមទាំងបេឡារុសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games ដែលធ្វើឡើងនាប្រទេសចិន ក្នុងឆ្នាំ ២០២៣ ​នេះ។ ការសម្រេចរបស់ OCA ធ្វើឡើងក្រោយទទួលបានការគាំទ្រ និងយល់ព្រមពីសំណាក់សំឡេងរបស់អត្តពលិកចំនួន ៨៨នាក់ ក្នុងកិច្...
article_7835.txt
Barcelona បានយកឈ្នះគ្រូប្រជែង Real Madrid និងជាម្ចាស់ការពារតំណែងជើងេកដោយលទ្ធផល ២-១ ក្នុងជំនួប​ El Clasico នៃពានរង្វាន់ La Liga ថ្ងៃទី១៩ ខែមីនា។ ៣ពិន្ទុបន្ថែមបានជួយ Barcelona កើនគម្លាតនាំមុខដាច់ដល់ទៅ ១២ពិន្ទុ និងជាឱកាសក្រសោបពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ។
ជ័យជម្នះរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ បានធ្វើឱ្យខូចខាតមហិច្ឆិតារបស់ Real Madrid ក្នុងការរក្សាតំណែងជើងឯកខ្លួន ហើយក្រុមមកពីតំបន់ ​Catalan កំពុងខិតជិតទៅកាន់ការឈ្នះពាន La Liga ឡើងវិញបន្ទាប់ពីពួកគេបានខកខានតាំងពីឆ្នាំ ២០១៩ មក។ នាការប្រកួតនោះ Real Madrid បានបើកការនាំមុខមុនទៅហើយលើក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Ronald Araujo ធ្វើឱ្យ...
article_7836.txt
តុលាការឥណ្ឌូណេស៊ី ថ្ងៃទី១៦ ខែមីនា បានសម្រេចលើកលែងទោសមន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន ២រូប ដែលត្រូវបាន​ចោទប្រកាន់ពីបទធ្វើការងារធ្វេសប្រហែស ជុំវិញការប៉ះទង្គិចរត់ជាន់គ្នាស្លាប់មនុស្សចំនួន ១៣៥នាក់ ក្នុងកីឡដ្ឋាននៅខេត្តច្វារខាងកើត កាលពីឆ្នាំមុន។
ការដោះលែងនេះធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ផ្ទុះកំហឹងខ្លាំង។ ក្នុងចំណោមមន្ត្រីប៉ូលិស ៣រូប មានមន្ត្រី ២នាក់ ត្រូវបានលើកលែងទោស ខណៈមន្ត្រីប៉ូលិសម្នាក់ទៀត ត្រូវបានចោទប្រកាន់នឹងសម្រេចដាក់គុករយៈពេល ១៨ខែ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ការកាត់ទោសនេះស្រាលពេក។ មន្...
article_7837.txt
Manchester United បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Europa League បន្ទាប់ពីខ្សែប្រយុទ្ធ Marcus Rashford រកបាន ១គ្រាប់នៅទឹកដីអេស្ប៉ាញឈ្នះដោយលទ្ធផល ១-០ នៃជំនួបជើងទីពីរ។ ចំណែក Arsenal របូតពានបន្ថែមទៀតក្រោយប្រកួតចាញ់ Sporting CP ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣ ។
បិសាចក្រហមជាក្រុមមកពីអង់គ្លេសតែមួយគត់ ដែលនៅបន្តដំណើរក្នុងការប្រកួតប្រជែងពានរង្វាន់ Europa League បន្ទាប់ពីបានទម្លាក់ក្រុមអេស្ប៉ាញ Real Betis សរុបលទ្ធផលពីរជើង ៥-១។ កាលនៅទឹកដី Old Trafford Man United យកឈ្នះដោយលទ្ធផល ៤-១។ មកដល់ពេលនេះ Man United ជាក្រុមស្ថិតនៅកំពូលតារាង Premier League តែមួយគត់ដែលកំពុងតែមានប្រៀបប្រជែងពានរង្...
article_7838.txt
លោក Gianni Infantino ត្រូវបានជាប់ឆ្នោតបន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ដោយគ្មានការជំទាស់ក្នុងកិច្ចប្រជុំរបស់សហព័ន្ធ នៅថ្ងៃទី១៦ ខែមីនា ក្នុងប្រទេសរវ៉ាន់ដា។
បុរសវ័យ ៥២ឆ្នាំ សញ្ជាតិស្វ៊ីសដែលធ្លាប់ធ្វើជាមេធាវី បានចូលមកកាន់កាប់តំណែង ជាប្រធានស្ថាប័នបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៦ ជំនួសលោក Sepp Blatter ដែលកាលនោះពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។ ការជាប់ឆ្នោតលើកនេះរបស់លោក Infantino ក្លាយជាអាណត្តទីបីហើយ ក្នុងការធ្វើជាប្រធាន FIFA ។ បុរសវ័យ ៥២ឆ្នាំរូបនេះ នៅតែទទួលបានការសាទរខ្លាំងពីសំ...
article_7839.txt
ក្លិប ​Liverpool នឹងដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលក្រោយ ជាលើកដំបូង ដោយសារតែការចំណាយកើនឡើងខ្លាំង។ ការស​ម្រេចចិត្តនេះ ត្រូវបានក្រុមប្រឹក្សាអ្នកគាំទ្រក្លិប បង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងថាជារឿងអយុត្តិធម៌។
តម្លៃសំបុត្រសម្រាប់ក្មេងជំទង់និងមនុស្សរស់នៅក្នុងទីក្រុងជិតតំបន់កីឡដ្ឋានរក្សាតម្លៃដដែល ដោយសំបុត្រមួយសន្លឹកតម្លៃ ១១ដុល្លារ។ ក្លិបហង្សក្រហម បានអះអាងថា តម្លៃសំបុត្រប្រចាំរដូវកាល នឹងមិនដំឡើងឱ្យលើពី ១៧ដុល្លារឡើយ។ «ការកើនឡើងជាលទ្ធផលនៃការចំណាយផ្សេងៗទូទាំងក្លិប ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយមកនេះ ការចំណាយប្រតិបត្តិការប្រចាំឆ្នាំសម...
article_784.txt
ក្រោយដំណើរទស្សនកិច្ចរបស់សមាជិកសភាអាម៉េរិកជាថ្មី នៅតៃវ៉ាន់ក្នុងថ្ងៃទី១៤ ខែសីហា ស្ថានទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន បានចោទអាម៉េរិកថា មិនចង់ឃើញមានស្ថិរភាពនៅច្រកសមុទ្រ​តៃវ៉ាន់នោះទេ ហើយក៏មិនបានប្រឹងប្រែង សម្រួលការប្រឈមមុខគ្នា រវាងចិន និងតៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ ចិន អះអាងថា អាម៉េរិក បាន​​លូកដៃចូលកិច្ចការផ្ទៃក្នុងចិនទៀតផង។
ជាថ្មីម្ដងទៀត សមាជិកសភាអាម៉េរិក ដែលមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ បានទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី១៤ ខែសីហា។ នេះជា​ទស្សកិច្ចរបស់សមាជិកសភាអាម៉េរិកលើកទី២ លើទឹកដីតៃវ៉ាន់ ក្នុងខែសីហា ក្រោយដំណើរទស្សនកិច្ច​ដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាង​អាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រឹមរយៈពេល ១២ថ្ងៃប៉ុណ្ណោះ។ ដំណើរទស្សនកិច្ចរយៈពេល២...
article_7840.txt
ប៉ូលិសអេហ្ស៊ីបថ្ងៃទី១៥ ខែមីនា និយាយថា ពួកគេបានរកឃើញមេដាយប្រាក់ ដែលត្រូវបានលួចចេញពីផ្ទះរបស់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah នឹងបានប្រគល់ត្រលប់ទៅកាន់ទីក្រុង Cairo វិញ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអេហ្ស៊ីប ហេតុការណ៍នៃការលួច កើតឡើងកាលពីថ្ងៃទី២ ខែមីនា ហើយមន្ត្រីប៉ូលិសបានរកឃើញអត្តសញ្ញាណចោរចំនួន ២នាក់ ដែលចំណោមម្នាក់ ក្នុងនោះជាអតីតសន្តិសុខបរិវេណលំនៅឋានរបស់ ​Salah ផ្ទាល់។ យ៉ាងណាទំនិញដែលត្រូវបានលួចរួមមាន ទូរទស្សន៍ ព្រមទាំងមេដាយប្រាក់របស់ Salah នៃការប្រកួត Africa Cup of Nations ត្រ...
article_7841.txt
គម្រោងនៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅសល់៥០០ថ្ងៃទៀតប៉ុណ្ណោះ។ អ្នករៀបចំកម្មវិធីប្រកួតសន្យាថានឹងធ្វើឱ្យមានភាពអស្ចារ្យខ្លាំងបំផុត ជាពិសេសកត្តាផ្នែកសន្តិសុខសុវត្ថិភាពល្អ ។
ចក្ខុវិស័យនៃកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដូចដែលលោក Emmanuel Macron ប្រធានាធិបតីបារាំង ធ្លាប់បានប្រកាសនោះគឺ ការរៀបចំយកកម្មវិធីចាកចេញពីទីតាំងដើមដែលជាទម្លាប់ធ្វើក្នុងកីឡដ្ឋានធំៗ​ មកធ្វើនៅទីតាំងខាងក្រៅកណ្តាលទីក្រុងវិញម្តង។ កម្មវិធីបើកការប្រកួត Paris 2024 នឹងធ្វើឡើងនៅតាមបណ្តោយមាត់ទន្លេ Seine ជាមួយការប្រើប្រាស់ទូកសម...
article_7842.txt
​លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង នៅថ្ងៃទី១៩ ខែមីនា ចេញមុខបដិសេធមិនឆ្លើយឆ្លងរឿងរ៉ាវទំនាស់ជាមួយខ្សែប្រយុទ្ធ Karim Benzema។ Deschamps និង  Benzema មានញ្ហាជម្លោះនឹងគ្នាបន្ទាប់ពី World Cup ឆ្នាំ២០២២នៅកាតា បានបញ្ចប់។ គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បដិសេធមិនលើកយកបញ្ហាមកបកស្រាយ ដោយចាត់ទុកជារឿង...
លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានបាត់បង់ខ្សែប្រយុទ្ធ Benzema ពីក្រុមខ្លួននៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ក្រោមហេតុផលរបួសសាច់ដុំភ្លៅអំឡុងហ្វឹកហាត់។ បន្ទាប់ពីទទួលដំណឹងពីបញ្ហារបួសម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ ក៏បានចាកចេញពីក្រុមជម្រើសជាតិមុនពេលក្រុមត្រូវធ្វើបេសកកម្មប្រជែងការពារពានរង្វាន់...
article_7843.txt
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថាទោះមានប្រៀបដល់ ៣គ្រាប់ ប៉ុន្តែក្រុមនឹងមិនបន្ធូរបន្ថយឡើយ ពេលលេងប៉ះ Real Betis ជើងទីពីរនៃជំនួប Europa League រាត្រីថ្ងៃទី១៦ ខែមីនា។
កាលពីការប្រកួតជើងទីមួយក្នុងទឹកដី Old Trafford ក្រុមបិសាចក្រហមជាម្ចាស់ផ្ទះបានលុត Real Betis មកពីអេស្ប៉ាញលទ្ធផល​ ៤-១ ដោយកីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ជាអ្នកស៊ុតបាល់បញ្ចូលទី ក្រោយ ៤ថ្ងៃ បន្ទាប់ពីរងបរាជ័យធំក្រោមថ្វីជើង Liverpool លទ្ធផល ៧-០ ក្នុង Premier League រួច។ ទោះជាមានគ្រាប់បាល់ចំណេ...
article_7844.txt
ក្រុម Manchester City, Manchester United, Brighton & Hove Albion និង Sheffield United ជាក្រុមចំនួនបួនចុងក្រោយដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្រោយប្រកួតឈ្នះរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ Erling Haaland បន្តធ្វើបាន Hat-Trick ស្របពេល Man Utd វាយបកយកឈ្នះ Fulham ដែលសល់គ្នា៩នាក់។
Man City បំបាក់ក្រុមមកពីលីគក្របខណ្ឌទីពីរ Burnley ដែលដឹកនាំដោយអតីតប្រធានក្រុម Man City លោក Vincent Company ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ នាជំនួបនៅ Etihad។ Haaland រកបាន៣គ្រាប់ម្នាក់ឯង Hat-Trick សារជាថ្មីបន្ទាប់ពីរូបគេបានស៊ុតចូលទី ៥គ្រាប់នៅក្នុងក្របខណ្ឌ Champions League នៅពេលប៉ះក្រុម Leipzig។ ៣គ្រាប់ផ្សេងទៀតរបស់ Man City ស៊ុ...
article_7845.txt
Manchester United នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ពិន័យហាម ៤ប្រកួត លើ Casemiro ឡើយ បន្ទាប់ពីកីឡាករខ្សែបម្រើរូបនេះ ទទួលបានកាតក្រហមទល់ក្រុម Southampton។
ការប្រកួតក្របខណ្ឌ Premier League នាទឹកដី Old Trafford កាលពីថ្ងៃទី១២ មីនា បន្ទាប់ពី Casemiro បានប៉ះទង្គិចលើកីឡាករ Carlos Alcaraz ក្រុម Southampton ក្រោយមក​អាជ្ញាកណ្តាលការប្រកួតបានផ្តល់កាតក្រហមដល់ Casemiro ក្រោយពីបានពិនិត្យប្រព័ន្ធ VAR រួច។ Man United បានត្រឹមប្រកួតស្មើលទ្ធផ​ល​ ០-០ ទល់ក្រុមបាតតារាង។ កាលពីខែកុម្ភៈ Casemir...
article_7846.txt
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United មិនពេញការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល Anthony Taylor​ បន្ទាប់ពីក្រុមខ្លួនបានត្រឹមស្មើ  Southampton ០-០ ក្នុងការប្រកួត Premier League នៅថ្ងៃទី១២ ខែមីនា។ អ្នកចាត់ការហូឡង់ មិនអស់ចិត្តត្រង់អាជ្ញាកណ្តាលពិន័យកាតក្រហមឱ្យ Casemiro ប៉ុន្តែមិនផ្តល់បាល់ប៉េណាល់ទីដល់ក្រុមខ្លួន ក្រោយ...
លោក Ten Hag លើកឡើងថា ខ្សែបម្រើ Casemiro ទទួលបានកាតក្រហមដោយអយុត្តិធម៌ បន្ទាប់ពីប្រជែងយកបាល់ពីកីឡាករ Carlos Alcaraz របស់ Southampton នៅនាទី៣៤នៃវគ្គទី១។ យ៉ាងណាក៏ដោយ អាជ្ញាកណ្តាល Taylor មិនពិន័យ Southampton ក្រោយខ្សែការ Kyle Walker-Peters បានទាក់ជើង Bruno Fernandes នៅក្នុងប្រអប់គ្រោះថ្នាក់ និងមិនពិន័យប៉េណាល់ទីដែល Armel Bel...
article_7847.txt
Paul Pogba ខ្សែបម្រើក្រុម Juventus នឹងត្រូវសម្រាកប្រមាណជាង ៣សប្តាហ៍ បន្ទាប់ពីរងរបួសភ្លៅអំឡុងពេលទាត់បាល់ពិន័យ Free-kick ក្នុងពេលហ្វឹកហាត់ត្រៀមសម្រាប់ជំនួបទល់ក្រុម Freiburg ជើងទីពីរពានរង្វាន់ Europa League។
ខ្សែបម្រើវ័យ ២៩ឆ្នាំ នឹងត្រូវអវត្តមានសម្រាប់ក្រុមសេះបង្កង់ Juventus សារជាថ្មីម្តងទៀត ។ រូបគេក៏នឹងខកខានការប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំងនៃការប្រកួតជម្រុះ ​Euro 2024។ អំឡុងការប្រកួតក្នុងពានរង្វាន់​ Europa League កាលពីសប្តាហ៍មុនទល់ក្រុម Freiburg ខ្សែបម្រើ Pogba ត្រូវបាន Juventus ដកឈ្មោះចេញពីការប្រកួតដោយលើកហេតុផលបញ្ហាផ...
article_7848.txt
ខ្សែប្រយុទ្ធ Karim Benzema បានឆ្លើយតបទៅកាន់លោក Didier Deschamps ជុំវិញបញ្ហាដែលថា រូបគេមានរបួស ហើយមិនអាចត្រៀមខ្លួន លេងក្នុងព្រឹត្តិការណ៍ World Cup ២០២២ បាន។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ អះអាងថា គ្រូបង្វឹកក្រុមបារាំងនិយាយកុហកតែប៉ុណ្ណោះ។
ខ្សែប្រយុទ្ធ Real Madrid ត្រូវបានដកចេញពីក្រុមជម្រើសជាតិបារាំង អំឡុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា ដោយសារតែរងរបួសសាច់ដុំភ្លៅខាងឆ្វេង។ ក្រោយទទួលបានការបញ្ជាក់ពីបញ្ហារបួស Benzema បានចាកចេញពីក្រុមភ្លាមៗ ដែលកំពុងហ្វឹកហាត់ត្រៀមការប្រកួត។ អំឡុង World Cup ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ១សម័យ Benzema បានវិលចូលហ្វឹកហា...
article_7849.txt
រដ្ឋអាជ្ញាសហព័ន្ធស្វ៊ីសបានបិទបញ្ចប់ការស៊ើបអង្កេតលើលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជុំវិញការប្រើប្រាស់យន្តហោះឯកជន អំឡុងឆ្នាំ ២០១៧។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA ថ្ងៃទី៩ ខែមីនា។
លោក Infantino ត្រូវទទួលការស៊ើបអង្កេត គ្រាដែលលោកបានជួលយន្តហោះឯកជនកាលពីឆ្នាំ២០១៧ ដើម្បីធ្វើដំណើរពីប្រទេសសូរីណាម ទៅកាន់ប្រទេសស្វ៊ីស។ ព្រះរាជអាជ្ញាលោក Stefan Keller បានអំពាវនាវឱ្យមានការស៊ើបអង្កេតនេះឡើង ការស៊ើបអង្កេតនោះទៀតសោតបានចាត់ចូលជាការស៊ើបអង្កេតបែបឧក្រិដ្ឋកម្ម។ បន្ទាប់ពីដំណឹងនៃការទម្លាក់ចោលការស៊ើបអង្កេតនេះ FIFA បានចេញស...
article_785.txt
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet នៅថ្ងៃទី២៨ ខែឧសភា បានការពារទស្សនកិច្ចរបស់ខ្លួននៅចិន ដែលរងបទចោទរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី Bachelet បានរងការរិះគន់យ៉ាងខ្លាំង ដោយមិនបានវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅចិន។
ទស្សនកិច្ចរយៈពេល ៦ថ្ងៃនៅចិន របស់លោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានបញ្ចប់ ដោយមានមកជាមួយពាក្យរិះគន់ជាច្រើន។ ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធ ថ្ងៃទី២៨ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃទស្សនកិច្ច លោកស្រី Bachelet បានអះអាងថា ទស្សនកិច្ចរបស់លោកស្រី នឹងបើកផ្លូវសម្រាប់សហគមន៍អន...
article_7850.txt
ក្លិប Paris Saint Germain នឹងដាក់សំណើដេញថ្លៃ សម្រាប់កីឡដ្ឋានដ៏ធំជាងគេក្នុងប្រទេសបារាំង Stade de France។ ក្លិបជើងឯកបារាំងមួយនេះ កំពុងសម្លឹងមើលការផ្លាស់ប្តូរកីឡដ្ឋានចេញពីទឹកដីចាស់ Parc des Princes។
កីឡដ្ឋានរបស់ក្រុមជម្រើសជាតិបារាំងមួយនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ ១៩៩៨ និងការប្រកួតផ្តាច់ព្រ័ត្រ Champions League ចំនួន ៣លើក ចាប់តាំងពីឆ្នាំ ២០០០ មក។ កាលពីឆ្នាំមុនកីឡដ្ឋាននេះ ជាទីកន្លែងដែល Real Madrid បានប្រកួតឈ្នះ Liverpool គ្រងជើងឯកលើកទី១៤ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ Stade de France ជាកីឡ...
article_7851.txt
ការប្រកួត World Cup 2026 នឹងមានការប្រកួតកើនឡើងដល់ទៅ ១០៤ប្រកួតលើកដំបូងខុសពីទម្រង់ការប្រកួតចាស់ ដែលមានត្រឹម ៦៤ប្រកួត ស្របតាមការកើនឡើងដល់ ៤៨ក្រុម សម្រាប់ការប្រកួតនេះ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ថ្ងៃទី១៤ ខែមីនា ក្នុងកិច្ចប្រជុំនាទីក្រុង Kigali ប្រទេសរវ៉ាន់ដា។
កំណែទម្រង់ថ្មីសម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះ អាម៉េរិក, កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការប្រកួតដំបូងក្នុងប្រវត្តិសាស្ត្រដែលមានក្រុមចូលរួមកើនឡើងដល់ ៤៨ក្រុម។ ទម្រង់ប្រកួតថ្មីនេះក៏នឹងចាប់ពូលក្រុមនីមួយៗ ដូចទៅការប្រកួតពីមុនៗមកដែរ ដោយ ១ពូល មានចំនួន ៤ក្រុមបញ្ចូលគ្នា ចែកចេញជា​ ១២ពូល។ គម្រោងដំបូងរបស់ FIFA គឺបែ...
article_7852.txt
Haaland ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលស៊ុតបាល់ ៥គ្រាប់ក្នុងមួយប្រកួត តាមស្មើកំណត់ត្រា Lionel Messi និង Luiz Adriano ។ រូបគេបានជួយក្រុម Manchester City បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ឈ្នះ RB Leipzig ៧-០។ រីឯ Inter Milan ឈ្នះ FC Porto ដោយគ្រាប់ចំណេញកាលពីជើងទីមួយ ដ្បិតជំនួបជើងទីពីរត្រឹម...
គ្រាប់បាល់ ៥គ្រាប់ ដែលជាកំណត់ត្រាថ្មីសម្រាប់ ​Haaland ក្នុងអាជីព ធ្វើបាននៅនាទី២២, ៤៤, ៤៥+២, ៥៣ និង ៥៧ ខណៈពីគ្រាប់ផ្សេងទៀត Ilkay Gundogan និង Kevin De Bruyne ជាអ្នកសម្រេចទី បញ្ចប់លទ្ធផលការប្រកួត Man City ឈ្នះ ៧-០ ក្នុងកីឡដ្ឋាន Etihad ។ ក្រោយនាំជ័យជម្នះដ៏ធំសម្រាប់ Man City ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បានក្លាយជាកីឡាករទី៣ ប្រច...
article_7853.txt
សមាគមលីគបាល់ទាត់អឺរ៉ុប (European Leagues) ថ្ងៃទី១៥ ខែមីនា រួមគ្នាបង្ហាញក្តីបារម្ភចំពោះការសម្រេចចិត្តកែទម្រង់ប្រកួតថ្មី ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA សម្រាប់ការប្រកួត World Cup 2026 ។
កាលថ្ងៃទី១៤ មីនា នាកិច្ចប្រជុំរបស់ FIFA ក្នុងទីក្រុង Kigali ប្រទេសរវ៉ាន់ដា ស្ថាប័នបាល់ទាត់ដ៏ធំប្រចាំពិភពលោក បានសម្រេចចិត្តកែទម្រង់ការប្រកួតថ្មីនៅព្រឹត្តិការណ៍ World Cup បន្ទាប់ដែលធ្វើនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតកែប្រែពី ៣២ក្រុមឡើងដល់ ៤៨ក្រុម ចែកចេញពី ១២ពូល មាន ៤ក្រុមនៃពូលនីមួយៗ ហើយការប្រកួតទាំងអស់ប្រចាំព្រឹ...
article_7854.txt
ក្លិប PSV Eindhoven នៃលីគបាល់ទាត់កំពូលហូឡង់បានដាក់បម្រាមលើអ្នកគាំទ្រខ្លួនម្នាក់មិនឱ្យចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានរយៈពេល ៤០ឆ្នាំ ក្រោយរកឃើញថាប្រព្រឹត្តិខុសដោយបានវាយអ្នកចាំទី Marko Dmitrovic របស់ Sevilla អំឡុងពេលប្រកួត Play-off ពានរង្វាន់ UEFA Europa League។
បុរសវ័យ ២០ឆ្នាំម្នាក់ ដែលរងបម្រាមពីសំណាក់ក្លិប PSV រយៈពេល៤០ឆ្នាំ ធ្លាប់រងបម្រាមមិនឱ្យចូលក្នុងកីឡដ្ឋានរបស់ក្រុមជម្រើសជាតិហូឡង់រួចមកហើយដល់ឆ្នាំ ២០២៦។ ​បើតាមការបញ្ជាក់របស់ក្លិប PSV បុរសរូបនោះបានប្រើប្រាស់សំបុត្ររបស់មិត្តភក្កិ ដើម្បីអាចចូលទស្សនាការប្រកួតរវាង PSV និង Sevilla។ ហេតុការណ៍ដែលកើតឡើងកាលពីខែកុម្ភៈនាជំនួបជើងទី១វគ្គ...
article_7855.txt
មនុស្សជាង១,៥លាននាក់ បានព្យាយាមទិញសំបុត្រ បើទោះបីតម្លៃសំបុត្រមានតម្លៃខ្ពស់យ៉ាងណាក្តី សម្រាប់ទស្សនាការប្រកួតមិត្តភាពរបស់ក្រុមអាហ្សង់ទីនលើកដំបូង ចាប់តាំងពីឈ្នះជើងឯក World Cup 2022 ។
ការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុមប៉ាណាម៉ា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires ផ្ទាល់ ជាទីក្រុងរដ្ឋធានីធំបំផុតក្នុងប្រទេសអាហ្សង់ទីន។ កីឡដ្ឋានឈ្មោះ Monumental ក្នុងប្រទេសអាហ្សង់ទីន មានសមត្ថភាពផ្ទុកចំនួនអ្នកទស្សនា បានចំនួន ៨៣,០០០នាក់។ តម្លៃសំបុត្រសម្រាប់ការប្រកួត...
article_7856.txt
លោក Carlo Ancelotti និយាយថា Real Madrid នឹងបញ្ចេញអស់សមត្ថភាពទល់ Liverpool ក្នុងជើងទីពីរសម្រាប់ជំនួបវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដោយមិនយកប្រៀបដោយមានគ្រាប់បាល់ចំណេញ ៣គ្រាប់កាលពីជើងទីមួយនោះទេ។
ក្លិបយក្សអេស្ប៉ាញនិងប្រចាំតំបន់អឺរ៉ុបកាលពីជើងទីមួយ វាយបកតាមពីក្រោយការនាំមុខរបស់ Liverpool រហូតអាចយកឈ្នះនៅទឹកដីអង់គ្លេស ៥-២ វិញកាលពីខែកុម្ភៈកន្លងទៅ។ តែលោក Ancelotti អ្នកចាត់ការក្រុមបាននិយាយថា កីឡាកររបស់លោកមិនភ្លេចខ្លួននោះទេ ចំពោះការប្រយុទ្ធវាយបករហូតយកឈ្នះវិញលើ Liverpool ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយបន្ថែមទៀ...
article_7857.txt
Real Madrid នឹងមិនសហការជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក្នុងការសងប្រាក់ថ្លៃសំបុត្រទស្សនាការប្រកួតទៅកាន់អ្នកគាំទ្រក្រុមខ្លួនដែលរងផលប៉ះពាល់អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅប្រទេសបារាំងកាលពីឆ្នាំ​ ២០២២។ នេះបើតាមការលើកឡើងពីសំណាក់ក្លិប Real Madrid ថ្ងៃទី៩ ខែមីនា។
ចំពោះការមិនសហការគ្នានេះ ក្លិប Real Madrid បានបញ្ជាក់ថាសំណងដែលស្នើដោយស្ថាប័នគ្រប់គ្រងគឺគ្មាន​សំណើរគ្រប់គ្រាន់។ កាលពីថ្ងៃទី៧ មីនា UEFA បានប្រកាសថានឹងប្រគល់ប្រាក់ថ្លៃសំបុត្រទៅអ្នកគាំទ្រ Liverpool វិញ ក្រោយអ្នកគាំទ្រទាំងនោះជួបភាពចលាចលក្រៅកីឡដ្ឋាន រីឯអ្នកគាំទ្រ Real Madrid ដែលជួបបញ្ហាដូចគ្នាក៏នឹងទទួលបានប្រាក់សំណងថ្លៃសំបុត្រ...
article_7858.txt
លោក Marco Silva អ្នកចាត់ការទូទៅក្រុម ​Fulham និងខ្សែប្រយុទ្ធ Aleksandar Mitrovic ប្រឈមការដាក់ពិន័យយៈពេលយូបន្ថែមទៀតចំពោះអាកប្បកិរិយាមិនសមរម្យ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បាននិយាយថា ការពិន័យកាតក្រហមអំឡុងពួកគេប្រកួតចាញ់ Manchester United ៣-១ ក្នុងជំនួប FA Cup មិនគ្រប់គ្រាន់នោះទេ។
អំឡុងការប្រកួតកាលពីថ្ងៃទី១៩ ខែមីនា នៃពានរង្វាន់ FA Cup រវាង Fulham និង Manchester United ក្នុងវគ្គទីមួយក្រុមទាំងពីរបានបញ្ចប់ទៅត្រឹមលទ្ធផល ០-០ តែយ៉ាងណាក្នុងវគ្គទីពីរ Mitrovic បានស៊ុតបើកឆាកនាំមុនលើក្រុមម្ចាស់ផ្ទះ។ ឈានដល់នាទី៧២ កីឡាករ Willian ទទួលបានកាតក្រហមចំពោះការយកដៃរារាំងបាល់ពីការស៊ុតរបស់ Sancho។ មុនពេល Willian ទទួលនប...
article_7859.txt
Real Madrid នឹងកោះប្រជុំក្រុមប្រឹក្សាភិបាលខ្លួនថ្ងៃទី១២ ខែមីនា ពិភាក្សាលើការប៉ុនប៉ង់ពីសំណាក់ក្រុមគូប្រជែង Barcelona ក្នុងការសូកប៉ាន់មន្ត្រីអាជ្ញាកណ្តាលបង្វែរលទ្ធផលនៃការប្រកួត។​ ប៉ុន្តែក្លិប Barcelona ក៏បានចេញមុខបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
កាលពីពេលថ្មីៗនេះ រដ្ឋអាជ្ញាអេស្ប៉ាញបានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុម Barcelona និងអតីតប្រធានក្លិបនៅ La Liga ពីររូបផ្សេងទៀត ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងក្រុមមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់របស់អេស្ប៉ាញ ដើម្បីឱ្យជួយបង្វែរលទ្ធផលនៃការប្រកួត។ សេចក្តីថ្លែងការណ៍ចេញដោយលោក Florentino Perez ប្រធានក្...
article_786.txt
ចិន នៅថ្ងៃទី១៦ ខែសីហា បានប្រកាសដាក់ទណ្ឌកម្មលើ មន្ត្រីតៃវ៉ាន់ ចំនួន៧នាក់ ដែលបានគាំទ្រការទាមទារឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់។ ក្នុង នោះមានទាំងអ្នកតំណាងកោះតៃវ៉ាន់ប្រចាំក្រុងវ៉ាស៊ីនតោនផង។ ចំណាត់ការនេះ ធ្វើឡើងក្រោយសមាជិកសភាអាម៉េរិកមួយក្រុមបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។
ទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយពីបញ្ជីបុគ្គលដែលរងទណ្ឌកម្មរបស់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ដោយរួមមានអ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅក្រុងវ៉ាស៊ីនតោន លោកស្រី Hsiao Bi-khim, អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ លោក Wellington Koo និងអ្នកនយោបាយមួយចំនួនមកពីបក្សកាន់អំណាចគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP)។ កន្លងម...
article_7860.txt
គណៈកម្មការកីឡាអូឡាំពិកហ្វីលីពីន Philippine Olympic Committee (POC) នឹងបញ្ចូន កីឡាករ-កីឡាការិនី៩០៥នាក់ មកប្រកួតស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ។ ចំនួននេះច្រើនបើធៀបទៅនឹងអត្តពលិក ដែលបញ្ជូនទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកនៃប្រទេសហ្វីលីពីន Spin.PH ចុះថ្ងៃទី១៦ ខែមីនា...
នាការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម លើកទី៣១ កាលពីឆ្នាំ២០២២ ហ្វីលីពីន បានបញ្ជូនអត្តពលិកត្រឹមតែ ៥៧៧នាក់ប៉ុណ្ណោះ ។ កាលណោះហ្វីលីពីន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ដោយឈ្នះមេដាយសរុប២២៦ ក្នុងនោះមេដាយមាស៥២ ប្រាក់៧០ និងសំរឹទ្ធ១០៤។ សម្រាប់អត្តពលិកដែលហ្វីលីពីន គ្រោងបញ្ជូនមកកាន់កម្ពុជានេះ មានចំនួនប្រហាក់ប្រហែលគ្នាទៅនឹងគ្រាដែលហ្វីលីព...
article_7861.txt
Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain ទទួលបានជោគជ័យក្នុងការវះកាត់របួសដាច់សរសៃកជើងខាងស្តាំរបស់គេហើយ។ នេះបើតាមការប្រកាសរបស់់ក្លិបស្ថិតនៅកំពូលតារាក្របខណ្ឌ Ligue 1 នាថ្ងៃទី១០ ខែមីនា។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១១គ្រាប់រដូវកាលនេះ មិនបានបង្ហាញខ្លួនលេងឱ្យក្រុមក្រោយពីការប្រកួត PSG យកឈ្នះ Lille លទ្ធផល ៤-៣ កាលពីខែកុម្ភៈកន្លងទៅ។ មកដល់ពេលនេះ Neymar ខកខានការប្រកួតក្រុម PSG ចំនួន ៣ប្រកួតរួចហើយ។ មុនទទួលការវះកាត់ កាលពីពេលថ្មីៗនេះ Neymar បានបង្ហោះ...
article_7862.txt
ការធ្លាក់ចេញពីពានរង្វាន់ ​Europa League របស់ក្រុម Arsenal បានជួយនាំក្រុមមកនូវភាពច្បាស់លាស់ ក្នុងរដូវកាលនេះ ហើយក្រុមកីឡាករអាចផ្តោតអារម្មណ៍ក្នុងការប្រជែងពាន Premier League។ លោក Mikel Arteta អ្នកចាត់ការក្រុម និយាយថ្ងៃទី១៦ ខែមីនា។
ក្រុមរហ័សនាមកាំភ្លើងធំ និងក្រុម ​Sporting CP បញ្ចប់ទៅលទ្ធផលស្មើ ១-១ និងការប្រកួតសរុបទាំងពីរជើងលទ្ធផល ៣-៣ ហើយក្រុមមកពីព័រទុយហ្កាល់បានយកឈ្នះដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃ Europa League។ Arsenal ធ្លាក់ចេញពីការប្រជែងពានរង្វាន់ចំនួន ៣ ទាំងលើកនេះ ខណៈដែលពួកគេកំពុងស្ថិតក្នុងនាមជាក្រ...
article_7863.txt
​Marcus Rashford នឹងខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះពានរង្វាន់ ​Euro 2024 ទល់អ៊ីតាលី និងអ៊ុយក្រែននាចុងសប្តាហ៍នេះ ដោយសាររងរបួសអំឡុងការប្រកួតទល់ក្រុម Fulham ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FA Cup សប្តាហ៍មុន។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ថ្ងៃទី២០ ខែមីនា។
អំឡុង World Cup ឆ្នាំ២០២២នៅកាតា ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ​ របស់ក្រុម Manchester United ស៊ុតបាល់បញ្ចូលទីបាន ៣គ្រាប់ឱ្យក្រុមរហស្សនាមតោកំណាចអង់គ្លេស។ តាំងពីបើករដូវកាល ២០២២-២៣ គិតមកដល់ពេលនេះ Rashford រកបានគ្រាប់បាល់ចំនួន ៣០គ្រាប់ហើយទាំងនៅក្លិប និងជម្រើសជាតិ។ អ្វីដែលគួរឱ្យសោកស្តាយ Rashford មិនអាចជួយអង់គ្លេសប្រកួតជម្រុះពានរង្វ...
article_7864.txt
លោក Graham Potter អ្នកចាត់ការទូទៅ Chelsea និងក្រុមគ្រួសារបានទទួលការគំរាមសម្លាប់ពីជនអនាមិក ក្រោយដឹកនាំក្រុមទទួលលទ្ធផលមិនល្អក្នុងការប្រកួត Premier League។ លោក Potter បានប្រាប់អ្នកយកព័ត៌មានដូច្នេះ នៅថ្ងៃទី២៤​ ខែកុម្ភៈ។
ក្រុមតោខៀវ Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី១០ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបានជ័យជម្នះ ២ លើកប៉ុណ្ណោះ ក្នុងការប្រកួត១៤លើកចុងក្រោយ និងរកគ្រាប់បញ្ចូលទីបានតែ១គ្រាប់គត់ គិតចាប់តាំងពីឆ្នាំថ្មី ២០២៣មក។ Chelsea ធ្វើមិនបានល្អទេ ក្រោមការដឹកនាំរបស់លោក Potter ទោះម្ចាស់ក្លិបថ្មី បញ្ចេញខ្ទង់ចំណាយយ៉ាងច្រើន ដើម្បីទិញចូលកីឡាករទៅពង្រឹ...
article_7865.txt
Paris St Germain ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយបន្តចាញ់ Bayern Munich នៅជំនួបជើងទីពីរក្នុងលទ្ធផល ២-០។ AC Milan បានទម្លាក់ Tottenham Hotspur ឡើងទៅវគ្គ៨ក្រុម ក្រោយលទ្ធផលស្មើ ០-០ នៅជើងទី២។
Eric-Maxim Choupo-Moting អតីតកីឡាករ PSG ជាអ្នកស៊ុតគ្រាប់នាមុខឱ្យម្ចាស់ផ្ទះ Bayern Munich នៅនាទី៦១ មុនពេល Serge Gnabry ដែលប្តូរចូល Kingsley Coman សម្រេចគ្រាប់ទី២នៅនាទី៨៩។ ទាំងពីគ្រាប់របស់ក្រុមអាល្លឺម៉ង់ សុទ្ធតែកើតឡើងដោយសារកំហុសរបស់ខ្សែបម្រើ PSG កីឡាករ Marco Verratti។ ដោយជើងទី១នៅទឹកដីក្រុមបារាំង ក្រុម Bayern Munich ឈ្នះ ...
article_7866.txt
ការប្រកួតរវាងក្រុម Persebaya Surabaya និង Arema FC នាថ្ងៃទី៥ ខែមិនា ក្នុងក្របខណ្ឌលីគកំពូលឥណ្ឌូណេស៊ី Liga 1 នឹងត្រូវពន្យារពេល ព្រោះការប្រកួតជើងទីមួយនៅកីឡដ្ឋាន Kanjuruhan បានធ្វើឲ្យអ្នកគាំទ្រក្រុមទាំងពីរស្លាប់ ចំនួន១៣៥នាក់។
យោងទៅលើការផ្សាយរបស់កាសែត Channel News Asia ការប្រកួតជើងទី២ រវាង Persebaya Surabaya និង Arema FC នឹងត្រូវពន្យារពេលបន្ថែមទៀត ដោយសាររឿងដ៏តក់ស្លុតនៃការស្លាប់របស់អ្នកគាំទ្រដ៏ច្រើន នៅតែដិតដាមជាប់ក្នុងចិត្តអ្នកគាំទ្រផ្សេងទៀតរបស់ក្រុមទាំង២នៅឡើយ។ លោកស្រី Rink Hanifah កាន់រូបថតកូនប្រុសខ្លួន Agus Riansyah ដែលស្លាប់ក្នុងសោកនាដកម្ម...
article_7867.txt
ក្រុម Manchester City បន្តដំណើរទៅជុំទី៦ នៃពានរង្វាន់​ FA Cup ក្រោយយកឈ្នះក្រុម ​Bristol City មកពីក្របខណ្ឌ Championship ក្នុងលទ្ធផល ៣-០ នៃការប្រកួតជុំទី៥។ ម្ចាស់ការពារតំណែងជើងឯក Leicester City ធ្លាក់ចេញពីការប្រកួតត្រឹមជុំទី៥ ក្រោយចាញ់ Blackburn Rovers ២-១។
២គ្រាប់របស់ Phil Foden នៅនាទី៧ និង៧៤ និង១គ្រាប់របស់ Kevin de Bruyne ដែលរកបាននៅ នាទី៨៧ បានជួយ Man City បន្តដំណើរឡើងជុំទី៦ ខណៈខ្លួនបានបញ្ចប់ភាពមិនដែលចាញ់ ១២ប្រកួតជាប់គ្នារបស់ Bristol City ដែលមកពីក្របខណ្ឌលីគទី២។ ក្រុម Leicester City ម្ចាស់ជើងឯក FA Cup រដូវកាល ២០២១-២២ រងការខកចិត្តក្រោយ រងបរាជ័យក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង...
article_7868.txt
សមាគមបាល់ទះប្រទេសថៃ (Thailand Volleyball Association) ប្រកាសបញ្ជីឈ្មោះក្រុមកីឡាការិនីបាល់ទះក្នុងសាល ២៤នាក់សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សមាគមបាល់ទះក្នុងសាលប្រកាសបញ្ជីឈ្មោះកីឡាការិនី២៤នាក់ ក្នុងនោះរួមមាន៖ Atcharaphon Khongyos, Chatchuon Moksri, Pimpichaya Kokram, Thanatcha Suksot, Piyanut Phonphan Keetpratch, Darin Pinsuwan, Sutatta, Wu Lim, Kattika Kaew Pin, Nutthima Kubkaew, Waritsara, Sunitra Sriban, Kanchana Srisai Kaew, C...
article_7869.txt
Xavi Hernandez និយាយថា​ ​Barcelona នឹងជួបក្រុមបិសាចក្រហម Manchester United ដ៏អស្ចារ្យបំផុតមួយ ដែលមិនធ្លាប់មានពីមុនម​ក សម្រាប់ការប្រកួតជើងទីពីរនៃពានរង្វាន់ Europa League វគ្គជម្រុះ ៣២ក្រុម ក្នុងទឹកដី Old Trafford។
កាលពីជំនួបជើងទីមួយនៅកីឡដ្ឋាន​ Spotify Camp Nou នោះ Barcelona បានវាយបករហូតតាមស្មើក្នុងលទ្ធផល ២-២ ទល់ Man United ដែលមកពី Premier League កាលពីសប្តាហ៍មុន។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញជឿជាក់ថា កូនក្រុមរបស់លោកនឹងត្រូវធ្វើការងារធ្ងន់បំផុត សម្រាប់ការប្រកួតជើងទីពីរ ហើយជំរុញឱ្យកូនក្រុមបង្ហាញភាពអស្ចារ្យ ដែលពួកគេមានដើម្បីប្រជែងឆ្លងទៅ...
article_787.txt
រដ្ឋាភិបាលចិន នៅថ្ងៃទី១៦ ខែសីហា បានចេញសេចក្ដីណែនាំថ្មីដើម្បីជំរុញអត្រាកំណើត​ទារក និងអត្រាស្ត្រីមានផ្ទៃពោះ ដែលបានធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមគោល​ការណ៍ថ្មី រដ្ឋាភិបាលចិន នឹងជួយសម្រួលបញ្ហាមួយចំនួន​ទាក់ទងនឹងការមានកូនដើម្បី​លើកទឹកចិត្តឱ្យ​ប្រជាជនយកកូនបន្ថែម។
អត្រាកំណើតប្រជាជនរបស់ចិន បែរជាមិនកើនឡើងឡើយ តែថយចុះទៅវិញ បើទោះជា​រដ្ឋាភិបាល​អនុញ្ញាតឱ្យប្រជាជនមានកូនបីនាក់ក្ដី។ ការថយចុះកំណើនប្រជាជន បង្កក្ដីបារម្ភ​លើ​ការថយ​ចុះ​កម្លាំង​ពលកម្មក្នុងស្រុកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅថ្ងៃទី១៦ ខែសីហា ស្ថាប័ន១៧ របស់ចិន បានចេញសេចក្ដីណែនាំថ្មីមួយ ដែលបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់...
article_7870.txt
អ្នកគាំទ្រក្រុម Besiktas បានបោះតុក្កតារាប់ម៉ឺនចូលក្នុងទីលានប្រកួតអំឡុងការប្រកួតរវាង Besiktas ទល់ Antalyaspor នៃជំនួបលីគកំពូលតួកគី ដើម្បីបង្ហាញសាមគ្គីភាព និងបរិច្ចាគទៅកាន់កុមារដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី។
នាការប្រកួតរវាង ​Besiktas និង Antalyaspor បានផ្អាកត្រឹម៤នាទី និង១៧វិនាទី ដំបូងនៃវគ្គទី១ ដែលជានាទីដំណាងឱ្យការកើតមានគ្រោះរញ្ជួយដីក្នុងប្រទេសតួកគីនៅវេលាម៉ោង ៤:១៧ នាថ្ងៃទី៦ ខែកុម្ភៈ។​ អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតបានបោះតុក្កតាក៏ដូចជាប្រដាប់ប្រដាក្មេងលេងចូលក្នុងបរិវេណទីលានប្រកួតនោះ ដើម្បីជាការបរិច្ចាគទៅកាន់កុមារក្នុងប្...
article_7871.txt
ក្លិប Tottenham Hotspur អំពាវនាវឱ្យក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនចាត់វិធានការលើជនបង្ក បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min បានក្លាយជាគោលដៅនៃការរើសអើងពូជសាសន៍តាមរយៈអ៊ិនធឺណិត។ ខ្សែប្រយុទ្ធកូរ៉េ រងការរើសអើងអំឡុងការប្រកួតដែល Spurs ឈ្នះ West Ham United  ២-០ ក្នុងក្របខណ្ឌ Premier League។​
ក្នុងការប្រកួតទល់ West Ham ​ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son បានស៊ុតគ្រាប់បាល់ទី២ ឱ្យ Spurs ក្រោយបានប្តូរចូលត្រឹមតែរយៈពេល ៤នាទី។ Spurs យកឈ្នះ West Ham លទ្ធផល ២-០ ក្នុងនោះ Emerson Royals ជាអ្នករកបានគ្រាប់បាល់ទី១។ ក្រោយរកបាន១គ្រាប់ ​Son ត្រូវបានរកឃើញមានការរើសអើសតាមប្រព័ន្ធអ៊ិនធឺណិត។ ក្រុមរហ័សនាមមាន់ក្នាយមាសបានចេញសេ...
article_7872.txt
Liverpool បានបំបាក់ក្រុម Manchester United ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៥។ Mohamed Salah ដែលរួមចំណែកស៊ុតបាន២គ្រាប់ដែរនោះ បានបំបែកកំណត់ត្រារបស់ Robbie Fowler ក្នុងនាមកីឡាករហង្សក្រហមដែលរកគ្រាប់ច្រើនជាងគេនៅលីគកំពូលអង់គ្លេស។
នាជំនួបលីគកំពូលអង់គ្លេសនៅ Anfield នាថ្ងៃទី៥ ខែមីនា ម្ចាស់ផ្ទះ Liverpool រកបានជ័យជម្នះផ្លូកទឹកផ្លូកដីលើក្រុមភ្ញៀវ Man Utd។ ទាំង៧គ្រាប់របស់ក្រុមលោក Jurgen Klopp សម្រេចបានដោយ Cody Gakpo ពីរគ្រាប់ Darwin Nunez ពីរគ្រាប់ Mohamed Salah ២គ្រាប់ និង Roberto Firmino ១គ្រាប់។ មិនត្រឹមជួយក្រុមទទួលបាន៣ពិន្ទុ និងអាចបំបាក់មុខក្រុមបិ...
article_7873.txt
២គ្រាប់ដែលធ្វើបានដោយ Raheem Sterling និង Kai Havertz គ្រប់គ្រាន់ដើម្បីជួយ Chelsea ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។ Chelsea បានយកឈ្នះ Borussia Dortmund ក្នុងលទ្ធផលទាំងពីរជើង ២-១។ កៅអីរបស់អ្នកចាត់ការតោខៀវលោក Graham Potter ហាក់ថយកម្តៅវិញ ក្រោយជ័យជម្នះនៅក្របខណ្ឌអឺរ៉ុបនេះ។
នាជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅ Stamford Bridge ខ្សែប្រយុទ្ធអង់គ្លេស Sterling ជាអ្នករកគ្រាប់បាល់នាំមុខដំបូងឱ្យតោខៀវនៅនាទី៤៣ ក្រោយការវាយសម្រុកពីម្ចាស់ផ្ទះលើក្រុមភ្ញៀវ Dortmund ជាង៤០នាទីនៃវគ្គទី១។ ចូលដល់វគ្គទី២ Chelsea នៅតែបន្តវាយសម្រុករបស់ខ្លួន រហូតទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថាប៉ះដៃនៅតំ...
article_7874.txt
Paul Pogba បង្ហាញខ្លួនលើកដំបូងឱ្យ Juventus ក្រោយអវត្តមានរយៈពេលយូរគិតចាប់តាំងពីចាកចេញពី Manchester United មក។ ចូលលេងដំបូង Pogba ក៏បានជួយសេះបង្កង់ឈ្នះ Torino ៤-២ ក្នុងការប្រកួតលីគកំពូលអ៊ីតាលី Serie A នៅថ្ងៃទី២៨ ខែកុម្ភៈ។
Juventus បានបន្តរកបានជ័យជម្នះរបស់ខ្លួនក្នុងទម្រង់ដ៏ល្អ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top4។ ជ័យជម្នះរបស់ក្រុមលោក Massimiliano Allegri ធ្វើបានដោយការវាយបកយកឈ្នះ Torino ៤-២។ នៅវគ្គទី១ ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២ បន្តែបន្ទាប់ពីអ្នកចាត់ការលោក Allegri ឱ្យ Paul Pogba ប្តូរចូលជំនួស Enzo Barre...
article_7875.txt
Tottenham Hotspur បំបាក់ Chelsea លទ្ធផល ២-០ នៃជំនួបពានរង្វាន់ ​Premier league ថ្ងៃទី២៦ ខែកុម្ភៈ។​ កីឡាករ Oliver Skipp និង Harry Kane ស៊ុតម្នាក់មួយគ្រាប់សម្រាប់ Spurs ធ្វើឱ្យកៅអីគ្រូបង្វឹករបស់លោក Graham Potter រងសម្ពាធនិងកម្តៅកើនឡើង ខណៈដឹកនាំក្រុមតោខៀវមិនបានលទ្ធផលល្អ។
អំឡុងការប្រកួតក្នុងកីឡដ្ឋាន​ Tottenham Hotspur នៅក្នុងវគ្គទីមួយក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផល ០-០ ។ ប៉ុន្តែចាប់ផ្តើមវគ្គទីពីរមិនដល់ ១នាទីផងនោះកីឡាករ Oliver Skipp អាចស៊ុតបើកឆាកនាំមុខមុនត្រឹមនាទី៤៦ មុនពេលខ្សែប្រយុទ្ធ ​Harry Kane ស៊ុតបំប៉ោងសំណាញ់ទីបន្ថែមគ្រាប់ទី២ នៅនាទី៨២។ Spurs កំពុងតែបន្តតាមប្រម៉ាញ់យកចំណាត់ថ្នាក់ក្រុម...
article_7876.txt
Sergio Ramos ខ្សែការពារ និងជាកីឡាករតែម្នាក់ ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញច្រើនជាងគេ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ថ្ងៃទី២៣ ខែកុម្ភៈ។ ការប្រកាសទាំងអាក់អន់ចិត្តបែបនេះ បន្ទាប់ពីរូបគេទទួលបានដំណឹងពីគ្រូបង្វឹកថ្មីអេស្ប៉ាញលោក Luis de la Fuente ថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះ គ្មានក្នុងគម្រោងរបស់លោកនោះទេ។
ខ្សែការពារវ័យ ៣៦ឆ្នាំ ដែលកំពុងលេងឱ្យ ​Paris Saint Germain នឹងធ្លាប់ជាកីឡាករម្នាក់ ដែលជួយអេស្ប៉ាញឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០១០ និងពានរង្វាន់ UEFA EURO ឆ្នាំ ២០១២ មិនបានចូលរួមលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ ក្រោយពេលអេស្ប៉ាញបានធ្លាក់ចេញពីព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតា ពេលនោះ ...
article_7877.txt
ក្លិបយក្សបារាំង Paris Saint Germain នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងរបស់លីគកំពូលអាល្លឺម៉ង់ Bayern Munich ក្នុងកីឡដ្ឋាន ​Allianz Arena សម្រាប់ជំនួបជើងទីពីរវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League នៅរាត្រីថ្ងៃទី៨ ខែមីនា។ Tottenham Hotspur ស្វាគមន៍ជើងខ្លាំងមកពីអ៊ីតាលី ​AC Milan។ ទាំង PSG និង Spurs សុទ្ធតែបរាជ័យនៅជើង...
កាលពីជើងទីមួយដែលធ្វើឡើងកាលពីខែកុម្ភៈ ​PSG រកបរាជ័យក្រោមថ្វីជើង ​Bayern Munich ក្នុងលទ្ធផល ១-០។ Kingsley Coman អតីតកីឡាកររបស់ PSG ដែលកំពុងលេងឱ្យ Bayern ជាអ្នកស៊ុតបំប៉ោងសំណាញ់ទីលើក្រុមចាស់របស់ខ្លួនកាលនោះ។ ជ័យជម្នះ ១-០ នៅជើងទីមួយជួយឱ្យ ​Bayern មានប្រៀបលើ PSG សម្រាប់ជំនួបនៅជើងទី២ ក្នុងការដណ្តើមកៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ...
article_7878.txt
Arsenal នៅរក្សាចំណាត់ថ្នាក់កំពូលតារាង Premier League ក្រោយយកឈ្នះ Leicester City ១-០ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City លត់ AFC Bournemouth ៤-១។ Livepool យ៉ាប់យ៉ឺនក្នុងការប្រជែងតំណែង Top4 បន្ទាបពីបានត្រឹមស្មើ Crystal Palace ០-០។
មួយគ្រាប់របស់ Gabriel Martinelli គ្រប់គ្រាន់ដើម្បីជួយក្រុមលោក Mikel Arteta ទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ការប្រកួតទល់ Leicester ក្នុងជំនួបលីគសប្តាហ៍ទី២៤ ថ្ងៃទី២៥ ខែកុម្ភៈ។ ៣ពិន្ទុបន្ថែមនេះ កាំភ្លើងធំនៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែល ដោយមាន៥៧ពិន្ទុ នាំមុខគូប្រជែង Man City ចំនួន២ពិន្ទុ។ Man City កើនដល់៥៥ពិន្ទុ ក្រោយយកឈ្នះ ...
article_7879.txt
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United អះអាងថា ក្រុមលោកអាចបំបាក់ក្រុមដទៃផ្សេងទៀតបាន ក្រោយទម្លាក់ជើងខ្លាំងមកពីអេស្ប៉ាញ Barcelona ត្រឹមវគ្គជម្រុះ ​Europa League ក្នុងទឹកដី Old Trafford ថ្ងៃទី២៣ កុម្ភៈ។
​​Man United កំពុងតែបន្តប្រកួតប្រជែងក្នុងពានរង្វាន់ ៤ផ្សេងគ្នាក្នុងរដូវកាលនេះ ក្រោយបំបាក់ Barca លទ្ធផលវាយបក ២-១ ក្នុងជ័យជម្នះវគ្គ Playoff ​ពានរង្វាន់ Europa League ជើងទីពីរ ដោយសរុបលទ្ធផលទាំងពីរជើង ៤-៣។ ការស្វាគមន៍ក្រុមកំពូលតារាងដែលមានពិន្ទុដាច់ដល់ទៅ ៨ពិន្ទុនៅ La Liga ក្រុម Man Utd បានបង្ហាញទម្រង់លេងដ៏អស្ចារ្យមិនធ្លាប់ប...
article_788.txt
សព្វាវុធរបស់ទីក្រុងមូស្គូ គឺខ្លាំង និងមានបច្ចេកវិទ្យានាំមុខសព្វាវុធរបស់គូប្រជែងរុស្សីជាច្រើនឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីដាក់បង្ហាញអាវុធ នៅក្រៅក្រុងមូស្គូ ក្នុងថ្ងៃទី១៥ ខែសីហា។
វេទិកាកងទ័ពឆ្នាំ ២០២២ ជាពិព័រណ៍យោធារបស់រុស្សី ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែសីហា នៅឧទ្យាន Patriot ដោយមានការ​តាំងបង្ហាញកន្លែងហ្វឹកហាត់យោធា និងផលិតផលរបស់គម្រោង ERA technopolis រួមទាំងអាវុធផលិតដោយរុស្ស៊ីផ្សេងទៀត។ ការដាក់តាំងនេះ មានគោលបំណងបង្ហាញពីឧត្តមភាពនៃអាវុធ ដែលត្រូវបានផលិតក្នុងស្រុករបស់រុស្សី។ ក្នុងសុន្ទរកថានៅពិធីបើកវ...
article_7880.txt
លោក John Motson អ្នកអត្ថាធិប្បាយបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំ។ នេះបើតាមការប្រកាសក្នុងសេចក្តីថ្លែការណ៍មួយពីសំណាក់ក្រុមគ្រួសាររបស់លោក Motson ថ្ងៃទី២៣ ខែកុម្ភៈ។
លោក Motson ដែលត្រូវបានគេនិយមហៅឈ្មោះក្រៅលោកថា«Motty» បានចាប់ផ្តើមធ្វើការងារលើការអត្ថាធិប្បាយកីឡាបាល់ទាត់នេះ នៅកម្មវិធីកីឡាបាល់ទាត់ដ៏ល្បីមួយរបស់ទូរទស្សន៍ BBC (Flagship soccer Highlights show Match of the Day)ចាប់តាំងពីឆ្នាំ ១៩៧១ មកម៉្លេះ។ ចាប់តាំងពីចូលធ្វើការផ្នែកនេះ ​លោកបានចូលរួមអត្ថាធិប្បាយបាល់ទាត់នៅព្រឹត្តិការណ៍បាល់ទា...
article_7881.txt
គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ​និយាយថាកីឡាអូឡាំពិកមិនអាចបែងចែក និងដកចេញអត្តពលិកណាមួយបាននោះទេ ខណៈខ្លួនការពារគម្រោងក្នុងការអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុសប្រកួតជម្រុះ សម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី២២ កុម្ភៈ IOC បានលើកឡើងថា ការប្រកួតកីឡាមានតួអក្សរនៃការបង្រួបបង្រួម ដែលលើកកម្ពស់សន្តិភាព។ សេចក្តីថ្លែងការណ៍នេះ ស្របពេលរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន​ ជិតរយៈពេល១ឆ្នាំហើយ គិតតាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២។ ជាង ១ខែមកនេះស្ថាប័នអូឡាំពិកអន្តរជាតិ រងការប្រឆាំងជាច្រើនពីសំណាក់ប្រទេសតំ...
article_7882.txt
ម្ចាស់ការពារជើងឯក Real Madrid រកបាន៥គ្រាប់តាមក្រោយ ពីការនាំមុខរបស់ Liverpool ដែលរកបាន២គ្រាប់មុន ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទី១។ លោក Jürgen Klopp អ្នកចាត់ការទូទៅ Liverpool ខឹងខ្សែការពារខ្លួនដែលបណ្តោយឱ្យអធិរាជសតាមបានដល់ទៅ៥គ្រាប់។
Liverpool នៅតែមិនអាចយកឈ្នះគូប្រជែងចាស់ Real Madrid ដោយបន្តរងបរាជ័យក្នុងលទ្ធផល ៥-២ នៅជំនួបជើងទី១ នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃទី២១ ខែកុម្ភៈ។ ក្រុមម្ចាស់ផ្ទះ Liverpool រកបានគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ដែលធ្វើបានដោយ Darwin Nunez នៅនាទីទី៤ និង Mohamed Salah នាទី១៤។ យ៉ាងណាក៏ដោយ នៅវគ្គទី១ដដែល Vinicius Junior រកបាន២គ្រាប...
article_7883.txt
Lionel Messi ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២២ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA (Best FIFA Player of the Year) ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​មិត្តរួមក្រុម Kylian Mbappe និង Karim Benzema របស់ Real Madrid​។ លោក Lionel Scaloni គ្រូអាហ្សង់ទីនជាប់ជា​គ្រូ​ល្អ​បំផុត (The Best FIFA Men’s Coach) ​ឯអ្នកច...
​​ពិធី​ប្រគល់​ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​ការរៀបចំ​របស់​ FIFA​។ Messi ខ្សែប្រយុទ្ធ​ Paris St-Germain ជាប់​ជា Best FIFA Player ឆ្នាំ២០២២ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​។ ពី​កម្ពុជា...
article_7884.txt
​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងប្រគល់ប្រាក់ថ្លៃសំបុត្រទៅអ្នកគាំទ្រ ​Liverpool ដែលជួបបញ្ហាចលាចលនៅក្រៅទីលាន មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid ក្នងក្រុងប៉ារីសកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់ UEFA នៅថ្ងៃទី៧ ខែមីនា បន្ទាប់ពីមានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នកគាំទ្រហង្សក្រហមក្នុងរបាយក...
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Real Madrid និង Liverpool កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ បានពន្យាពេលរយៈពេល ៣៦នាទី បន្ទាប់ពីអ្នកគាំទ្រក្រុមហង្សក្រហមរាប់ពាន់នាក់បានជាប់គាំងនៅក្រៅកីឡដ្ឋាន Stade de France ដោយមិនអាចចូលរួមការប្រកួតទាន់ពេលវេលា។ ការប្រកួតនោះ Real Madrid បានយកឈ្នះ ​Liverpool លទ្ធផល ១-០ ដើម្បីគ្រងជើងឯក ​Champions ...
article_7885.txt
ក្លិប  Manchester United បានដំឡើងថ្លៃសំបុត្រទស្សនាប្រកួតពេញមួយរដូវកាលសម្រាប់មនុស្សពេញវ័យចំនួន ៥ភាគរាយលើសពីតម្លៃចាស់ចាប់ពីរដូវកាលក្រោយ ២០២៣-២៤ តទៅ។ នេះជាការដំឡើងថ្ងៃលក់សំបុត្រលើកដំបូង ក្រោយរក្សាតម្លៃថេរ ១១រដូវកាលរួចមក។
បើតាមក្លិបរហស្សនាមបិសាចក្រហមបានប្រកាសនៅថ្ងៃទី២០ ខែកុម្ភៈ ការដំឡើងថ្លៃសំបុត្រក៏ព្រោះការចំណាយសម្រាប់រៀបចំការប្រកួតនានាមានតម្លៃថ្លៃជាងមុន ដោយរយៈពេល ៥ឆ្នាំចុងក្រោយតម្លៃចំណាយសម្រាប់ការប្រកួតបានកើនឡើងដល់ ៤០ភាគរយ ខណៈដែលរយៈពេល ១១ខែចុងក្រោយកើនឡើងជាង ១១ភាគរយបន្ថែមទៀត។ «ការដំឡើងថ្លៃសំបុត្រតិចតួចនេះ គិតចាប់ពីរដូវកាល ២០២៣-២៤ តទៅ។ ន...
article_7886.txt
Manchester United នឹង​ត្រូវ​ប៉ះ Newcastle ក្នុង​ការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ EFL Cup នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២៦ ខែកុម្ភៈ វេលាម៉ោង ១១:៣០នាទី [ម៉ោងនៅកម្ពុជា]។ បិសាចក្រហមត្រូវបានគេមើលឃើញថាជាក្រុមមានប្រៀបជាងសារិកាព្រៃ ដោយសារពានរង្វាន់នេះ ត្រូវបានប្តូរច្បាប់ថ្មីសម្រាប់ជំនួបផ្តាច់ព្រ័ត្រ។
Man Utd ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ League Cup បន្ទាប់ពីយកឈ្នះ Nottingham Forest ទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៥-០ ស្របពេល Newcastle បាន​ទម្លាក់ Southampton ដោយលទ្ធផលទាំងពីរជើង ៣-១។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup រដូវកាល២០២២-២៣ រវាង Man Utd និង Newcastle ត្រូវបានផ្លាស់ប្តូរច្បាប់ថ្មី ដោយបន្ថែម...
article_7887.txt
វិស័យបាល់ទាត់គ្មានអ្វីដែលជាអាថ៍កំបាំងនោះទេ ភាគច្រើនក្នុងការប្រកួតបាល់ទាត់ គេតែងឃើញមានការប្រកួតប្រជែងគ្នារវាងក្រុមនីមួយៗ កីឡាករនិងកីឡាករ។ ពេលខ្លះមានការប៉ះទង្គិចគ្នាក្នុងទីលាន ដែលបង្កើតជាទស្សនិយ៍ភាពដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលជាច្រើន។
យ៉ាងណានៅក្រៅទីលានប្រកួតវិញ កីឡាករទាំងនោះបានបង្ហាញនូវសកម្មភាពផ្សេងៗ ដែលពួកគេចូលចិត្ត មិនថារាំរែក ច្រៀង ក៏ដូចជាការចម្អិនអាហារ ឬសកម្មភាពកម្សាន្តផ្សេងៗទៀត។ ទោះជាកីឡាករល្បីៗនាពេលបច្ចុប្បន្ន ពួកគេមានចុងភៅអាជីពសម្រាប់ចម្អិនអាហារដល់ពួកគេ ប៉ុន្តែពេលខ្លះកីឡាករទាំងនោះ ក៏មានសមត្ថភាពក្នុងការចម្អិនអាហារនៅក្នុងផ្ទះបាយបានដោយខ្លួនឯងដែរ...
article_7888.txt
ព្រឹត្តិការណ៍ពានរង្វាន់ក្លិបកំពូលប្រចាំអឺរ៉ុប UEFA Champions League វគ្គ១៦ ជើងទីពីរចាប់ផ្តើមការប្រកួតចំនួន ២គូក្នុងរាត្រីថ្ងៃទី៧ ខែមីនានេះ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ ក្រុម ​SL Benfica ស្វាគមន៍ក្រុម Club Brugge ខណៈដែល Chelsea កំពុងស្វែងរកកៅអីវគ្គបន្តយ៉ាងតឹងតែងដោយស្វាគមន៍ Borussia Dortmund​។
ការប្រកួតជើងទីពីរធ្វើឡើងនៅទឹកដីកីឡដ្ឋាន ​Estadio da luz ប្រទេសព័រទុយហ្កាល់វេលាម៉ោង ៣យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ កាលពីជើងទីមួយនៅទឹកដីប្រទេសបែលហ្ស៊ិក ក្រុមភ្ញៀវ Benfica បានយកឈ្នះ Club Brugge លទ្ធផល ២-០ ដែលលទ្ធផលនេះធ្វើឱ្យក្រុមមកពីព័រទុយហ្កាល់មានប្រៀបក្នុងការប្រកួតជើងទីពីរ។ មុនការប្រកួតមកដល់ Benfica ជាម្ចាស់ផ្ទះបានឆ...
article_7889.txt
មនុស្ស ២នាក់បានជិះម៉ូតូ ហើយបានបាញ់ប្រហារសំដៅទៅក្នុងផ្សារទំនើបមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជារបស់ក្រុមគ្រួសារប្រពន្ធខ្សែប្រយុទ្ធ Lionel Messi អ្នកស្រី Antonela Roccuzzo ក្នុងទីក្រុង Rosario ខេត្ត Santa Fe នៃប្រទេសអាហ្សង់ទីន។ នេះបើតាមរបាយការណ៍ពីសំណាក់អភិបាលក្រុង នាព្រឹកថ្ងៃទី២ ខែមីនា។
ជនបង្កទាំង ២នាក់នោះ បានផ្ញើសារគំរាមកំហែងទៅកាន់ Messi ប្រធានក្រុមអាហ្សង់ទីន និងជាកីឡាករឈ្នះពានកីឡាករល្អប្រចាំពិភពលោកចំនួន ៧ដង ដោយបានសរសេរអក្សរនៅលើទ្វារខាងក្រៅផ្សារទំនើបដូច្នេះថា៖«Messi យើងនឹងរង់ចាំអ្នក! (Pablo) Javkin ក៏ជាជនបំពានច្បាប់ គេមិនអាចជួយអ្វីអ្នកបាននោះទេ។»។​ ក្រោយមានហេតុការណ៍ដ៏តក់ស្លុតនេះកើតឡើង លោក Pablo Javkin...
article_789.txt
យន្តហោះ​ដឹក​ប្រធានសភា​តំណាង​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ចុះចត​នៅ​តៃវ៉ាន់​ហើយ​នៅ​យប់​ថ្ងៃទី​២ ខែសីហា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg​។ នេះ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​ដែលមាន​តំណែង​ដ៏​ខ្ពស់​មួយ ចាប់តាំងពី​ឆ្នាំ​១៩៩៧​។
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg យន្តហោះ​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​តៃវ៉ាន់​ហើយ​។ ​នេះ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​មាន​ឋានៈ​ខ្ពស់​មួយ ទៅ​តៃវ៉ាន់​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩៧​។ កាល​ឆ្នាំ​នោះ លោក Newt Gingrich ប្រធានសភា​តំណាង​អាម៉េរិក ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដែរ​។ ​...
article_7890.txt
Romelu Lukaku កីឡាករនាំសំណាងស៊ុតគ្រាប់បាល់ ១គ្រាប់ចុងម៉ោងជួយឱ្យ Inter Milan យកឈ្នះ FC ​Porto យ៉ាងលំបាកនៃជំនួបពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុមជើងទីមួយ ថ្ងៃទី២៣ ខែកុម្ភៈ។ ចំណែក Manchester City បានត្រឹមខកចិត្តត្រូវក្រុមម្ចាស់ផ្ទះ RB Leipzig តាមស្មើលទ្ធផល ១-១។
Inter Milan រកបានឱកាសវាយសម្រុកលើក្រុមភ្ញៀវ​ Porto ក្រោយកីឡាករខ្សែបម្រើ Otavio ត្រូវបានបណ្តេញចេញពីប្រកួត ដោយសារទទួលបានកាតលឿងពីរលើក ។ ប៉ុន្មាននាទីក្រោយ ពេលគូប្រកួតនៅសល់ត្រឹមកីឡាករ ១០នាក់ លើទីលាននោះ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Lukaku បានឆ្មក់ឱកាស​ស៊ុតបាន ១គ្រាប់នាទី៨៦ ជួយឱ្យក្រុមរបស់គេយកឈ្នះក្រុមជើងខ្លាំងមកពីព័រទុយហ្កាល់...
article_7891.txt
ហព័ន្ធបាល់ទាត់បាល់ទាត់អង់គ្លេស (FA) ដាក់ពិន័យក្លិប ​Liverpool និង Everton ក្រោយការប៉ះទង្គិចគ្នាខ្លាំងអំឡុងការប្រកួតក្រុមទាំងពីរ ក្នុងជំនួប Merseyside Derby កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងកីឡាករក្រុមទាំងសងខាង បានកើតឡើងនៅនាទី៨៦ នៃការប្រកួត ខណៈដែលពេលនោះហង្សក្រហមបាននាំមុខមុនក្នុងលទ្ធផល ២-០ លើក្រុមភ្ញៀវក្នុងកីឡដ្ឋាន ​Anfield។ FA បានចោទប្រកាន់ថាក្លិបទាំងពីរបរាជ័យក្នុងការគ្រប់គ្រងកីឡាករចំពោះការប្រព្រឹត្តិអាកប្បកិរិយាមិនសមរម្យលើទីលាន។ «ពួកគេបានបង្កឡើងនូវភាពមិនរៀបរយ និងមិនអាចជៀសវា...
article_7892.txt
ជំនួប ២គូចុងក្រោយនៃវគ្គ ១៦ក្រុមជើងទីមួយពានរង្វាន់ UEFA Champions League រាត្រីថ្ងៃទី២២ ខែកុម្ភនេះ ជើងខ្លាំងអ៊ីតាលី Inter Milan បើកទ្វារផ្ទះស្វាគមន៍ជើងខ្លាំងមកពីព័រទុយហ្កាល់ FC Porto ខណៈដែល RB Leipzig របស់អាល្លឺម៉ង់ទទួលក្រុមជើងឯកអង់គ្លេស Manchester City។ ការប្រកួតក្រុមទាំងពីរធ្វើឡើងនៅវេលាម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី...
ការជួបគ្នារវាង Inter Milan និង Porto រាត្រីនេះនឹងក្លាយជាការប្រកួតដ៏ទាក់ទាញមួយ ស្របពេលដែលក្រុមពីរនេះកំពុងមានទម្រង់លេងដូចគ្នានៅតាមលីគរៀងៗខ្លួន។ ក្រុមទាំងពីរបានត្រៀមខ្លួនសម្រាប់ការប្រកួតយប់នេះ ដោយការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងជំនួបធ្វើឡើងនាកីឡដ្ឋាន San Siro។ សម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯងក្រុមដែលដឹកនាំដោយលោក Simone In...
article_7893.txt
ក្រុមរងជើងឯក Liverpool ត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ​ វេលាម៉ោង ៣ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ លោក Jurgen Klopp ថាហង្សក្រហមមានការប្រកួតដ៏អសច្ចារ្យពីរលើកឯណោះដើម្បីឆ្លងទៅវគ្គ៨ក្រុម។
«Liverpool ត្រូវតែលេងក្នុងការប្រកួតដ៏អស្ចារ្យចំនួនពីរ ដើម្បីឆ្លងផុតវគ្គ១៦ក្រុម ទល់ Real Madrid ដែលជាក្រុមមិនចាំបាច់លេងឱ្យអស់ពីសមត្ថភាពនោះទេ ដើម្បីឈានទៅវគ្គបន្ត»។ នេះជាការលើកឡើងបែបបន្ទាបខ្លួនលោក Klopp។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់អះអាងបែបនេះ ក្រោយ Liverpool ធ្លាក់ទម្រង់លេងខ្លាំងក្នុងការប្រកួតប៉ុន្មានសប្តាហ៍មុននៅក្របខណ្ឌ...
article_7894.txt
Manchester United រកបានពានរង្វាន់លើកដំបូង ក្រោយខកខានរយៈពេលជិត ៦ឆ្នាំ។ Man Utd គ្រងជើងឯក EFL Cup បន្ទាប់ពីយកឈ្នះលើក្រុម Newcastle United ដោយលទ្ធផល ២-០ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Wembley។
ជ័យជម្នះដ៏សំខាន់មួយនេះ ធ្វើបានដោយកីឡាករខ្សែបម្រើការពារ​ Casemiro ដែលទើបផ្លាស់មកក្នុងរដូវកាល ២០២២-២៣​ នេះ ដោយការតែតបញ្ចូលទី នៅនាទី៣២ មុនពេលដែល Marcus Rashford ដែលកំពុងមានទម្រង់លេងល្អខ្លាំងស៊ុតគ្រាប់ទីពីរនាទី៣៩ ចំជើងខ្សែការពារ ​Sven Botman ធ្វើឱ្យចូលទីខ្លួនឯង។ ឈ្នះពាន EFL Cup នេះបានជួយ Man United ក្លាយជាក្រុមដែលឈ្នះពានរង...
article_7895.txt
Manchester United កក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ FA Cup តាមរយៈការវាយបកយកឈ្នះ West Ham United ក្នុងលទ្ធផល ៣-១។ Tottenham Hotspur និង Southampton ហាលអាវត្រឹមវគ្គ១៦ក្រុម បន្ទាប់ពីចាញ់ក្រោយថ្វីជើងក្រុមនៃលីគកម្រិតទី២ និងទី៤អង់គ្លេស។
Said Benrahma រកគ្រាប់បាល់នាំមុខឱ្យ West Ham នៅនាទី៥៤ ក្រោយបញ្ចប់វគ្គទីមួយក្នុងលទ្ធផល ០-០ នាជំនួបវគ្គ១៦ក្រុមនៅកីឡដ្ឋាន Old Trafford។ នៅនាទី៧៧ Nayef Aguerd ខ្សែការពារ West Ham ធ្វើឱ្យបាល់ចូលទីខ្លួនឯង មុន Alejandro Garnacho បន្ថែមគ្រាប់ទី២ឱ្យ Man Utd នៅនាទី៩០។ ៥នាទីបន្ទាប់ ពោលគឺនាទី៩+៥ Fred បន្ថែម១គ្រាប់ទៀត ដើម្បីជួយក្រុ...
article_7896.txt
ក្លិប Blackpool ស្ថិតនៅក្របខណ្ឌទី២ Championships របស់អង់គ្លេស បានប្រកាសពីការស្លាប់របស់អ្នកគាំទ្រខ្លួនម្នាក់ ក្រោយហេតុការណ៍ជម្លោះក្នុងទីតាំងហាងបា (Bar) មួយកន្លែង បន្ទាប់ពីការប្រកួតលីគរវាង Blackpool ទល់​ Burnley  កាលពីថ្ងៃទី៤ ខែមីនា។
អ្នកគាំទ្រឈ្មោះ Toney Johnson វ័យ៥៥ឆ្នាំ ត្រូវបានរកឃើញថាស្លាប់ដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរនៅក្រៅហាងបាជាប់មាត់សមុទ្រមួយកន្លែងក្នុងទីក្រុង Blackpool។ ក្រោយទទួលបានដំណឹងអំពីការស្លាប់របស់អ្នកគាំទ្រ ក្លិប​ Blackpool បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបង្ហោះសាររំលែកទុក្ខដល់ក្រុមគ្រួសារបុរសម្នាក់នោះ។ «Blackpool FC ពិ...
article_7897.txt
លោក Just Fontaine អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង និងជាម្ចាស់កំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួត World Cup ១លើកចំនួន ១៣គ្រាប់ បានទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ។ ក្រុមគ្រួសារលោក Fontaine បានទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១ ខែមីនា។
នៅការប្រកួត World Cup ជុំផ្តាច់ព្រ័ត្រឆ្នាំ ១៩៥៨ ក្នុងប្រទេសស៊ុយអែត លោក Fontaine រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ពីការប្រកួតចំនួន ៦លើកសម្រាប់បារាំង។ បារាំងកាលនោះបានត្រឹមទទួលចំណាត់ថ្នាក់លេខ ៣ ចំណែកប្រេស៊ីល ​គឺជាម្ចាស់ឯក ហើយលើកដំបូង។ ចំពោះការស្លាប់របស់វីរបុសបាល់ទាត់បារាំងរូបនេះ ក្លិបបាល់ទាត់បារាំងជាច្រើនបានបង្ហាញក្តីសោកស្តា...
article_7898.txt
ក្រុម​​ Manchester United និង​ Crystal Palace រងពិន័យរៀងខ្លួនជាទឹកប្រាក់ ៥៥០០០អឺរ៉ូ (៦៦៥០៦ដុល្លារ) ក្រោយក្រុមទាំងពីរ ប៉ះទង្គិចគ្នាខ្លាំងក្នុងការប្រកួត Premier League ​កាលពីដើមខែកុម្ភៈ។ ​នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ថ្ងៃទី១ ខែមីនា។
ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមទាំងសងខាងបានកើតឡើងក្នុងវគ្គទីពីរ នៃជំនួបលីកកំពូលអង់គ្លេសនៅថ្ងៃទី៤ ខែកុម្ភៈ ដែលកាលនោះ​ Man United បានយកឈ្នះក្នុងលទ្ធផល ២-១។ ការប៉ះទង្គិចនោះធ្វើឱ្យខ្សែបម្រើការពារ Casemiro ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយរូបគេបានបង្ហាញកាយវិការយកដៃទៅចាប់កកីឡាករ Will Hughes ក្រោយពេលកីឡាករក្រុមទា...
article_7899.txt
កីឡាមានភាពទាក់ទាញខ្លាំង។ មិនត្រឹមតែមានការប្រកួតប្រជែងដ៏ខ្លាំងពីសំណាក់ផ្នែកបុរសនោះទេ ការប្រកួតផ្នែកកីឡាការិនី ក៏បានទាក់ទាញក្រស៊ែរភ្នែកអ្នកគាំទ្រ ក្នុងវិស័យកីឡាដែរ។ ជាពិសេសកីឡាការិនីដែលមានរូបសម្រស់ស្រស់ស្អាត ។
បច្ចុប្បន្នកីឡាការិនីដែលកំពុងតែប្រកបអាជីព រួមមាន បាល់ទាត់, កីឡាអូឡាំពិក, កីឡាវាយកូនបាល់ កីឡាចំបាប់ ឬក៏កីឡាប្រយុទ្ធដូចជា UFC ជាដើម ភាគច្រើនសម្បូរទៅដោយកីឡាការិនីរូបសម្រស់ស្រស់ស្អាតជាច្រើន។ ជាមួយភាពស្រស់ស្អាតរបស់ពួកគេ ព្រមទាំងភាពទាក់ទាញទាំងនេះ បានជួយឱ្យអត្តពលិកស្ត្រីទាំងនេះ អាចរកបានប្រាក់ចំណូលច្រើនទៀតផង ក្រៅពីការប្រកួតកីឡ...
article_79.txt
ការិយាល័យនាយករដ្ឋមន្ត្រីអុីស្រាអែល នៅថ្ងៃទី១៧​​ ខែមករា បានប្រកាសថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាគណរដ្ឋមន្ត្រីសន្តិសុខនយោបាយ​ ជួបប្រជុំ​សម្រេចលើកិច្ចព្រមព្រៀង។
អត្ថបទទាក់ទង អុីស្រាអែល និងហាម៉ាស ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់លើកដំបូង ក្រោយពីមានការប្រកាសបង្កើតកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង នៅថ្ងៃទី១៥ ខែមករា មេដឹកនាំអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រកាសបញ្ចប់កិច្ចព្រមព្រៀង ដើម្បីប្រជុំសម្រេច។ «លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ត្រូវបានផ្ដល់ដំណឹងពីក្រុមអ្នកចរចា ថាកិច្ចព្រមព្...
article_790.txt
កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែសីហា បានអំពាវនាវឱ្យមានការចរចា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ ខណៈភាពតានតឹងរវាងចិន និងអាម៉េរិកកំពុងតែកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។ លោកស្រីផេឡូស៊ី រំពឹងថានឹងទៅដល់ក្រុងសេអ៊ូលនៅយប់ថ្ងៃទី ៣ ខែសីហា ដែលជាទិសដៅមួយក្នុងបញ្ជីដំណើរទស្សន...
ការឈានជើងចូលកោះតៃវ៉ាន់របស់មន្រ្តីអាម៉េរិកដែលមានតំណែងខ្ពស់ក្នុងរយៈពេល ២៥ ឆ្នាំនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកាន់តែល្អក់កករមួយកម្រិតទៀត។ បើទោះជារងការព្រមានជាញយៗពីសំណាក់ចិន ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី អះអាងថា ទស្សនកិច្ចរបស់ខ្លួននៅតៃវ៉ាន់ជាការគាំទ្រប្រជាធិបតេយ្យ។ ដោយភាពតានតឹង...
article_7900.txt
Neymar Jr ខ្សែប្រយុទ្ធឆ្នើមក្រុម ​Paris Saint Gemmain នឹងត្រូវអវត្តមានសម្រាប់ក្រុមរហូតដល់ចប់រដូវកាលតែម្តង ដោយសាររូបគេនឹងត្រូវទទួលការវះកាត់ និងព្យាបាលរបួសដាច់សរសៃកជើង។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain ថ្ងៃទី៦ ខែមីនា។
បើតាមការអះអាងពី PSG តារាបាល់ទាត់សញ្ជាតិប្រេស៊ីលវ័យ ៣០ឆ្នាំ នឹងត្រូវការពេលវេលាជាសះស្បើយប្រមាណ ៣ខែ​ ក្រោយពីការវះកាត់រួចរាល់។ Neymar ដែល រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ១១លើក សម្រាប់ PSG រដូវកាលនេះ មិនបានបង្ហាញវត្តមានឱ្យក្រុមតាំងពីប្រកួតដែល PSG បានយកឈ្នះ Lille លទ្ធផល ៤-៣ កាលពីខែមុនមក។ Neymar អវ...