file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_9163.txt
ភ្នំពេញ៖ នៅកម្ពុជាមានសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនី បានកើនឡើងជាង ៦០០ ភាគរយ ក្នុងឆ្នាំ២០២៤ ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីមានភាពងាយស្រួល ដោយចំណាយប្រចាំថ្ងៃតិច ហើយមានផាសុភាព ជាមួយកម្រិតបំពុលក្នុងបរិយាកាសទាបបំផុត។
បើតាមលោក ផន រឹម កាលពីឆ្នាំ២០២៤ មានរថយន្តអគ្គិសនី (EV) ចំនួន២,២៥៣គ្រឿង ត្រូវបានចុះបញ្ជី។ ចំនួនកើនដល់៦២០ភាគរយ បើធៀបឆ្នាំ ២០២៣ មានចំនួន​ ៣១៣ គ្រឿង។ ចំណែកត្រីចក្រយាន និងទោចក្រយានអគ្គិសនី ក៏កើនឡើងផងដែរ។ សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្ត EVនេះ លោក ផន រឹម បានឱ្យដឹងថា វាជួយកាត់បន្ថយការចំណាយ និងសន្សំសំចៃប្រាក់បានខ្លះ បើធ...
article_9164.txt
ភ្នំពេញ៖  ឆ្នាំ២០២៥ គឺជាខួបគម្រប់១០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តី ពីការប្រែប្រួលអាកាសធាតុ និងជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតជាសកល។  នេះ ក៏ជាឆ្នាំដែលកម្ពុជាចាប់ផ្តើមផ្សព្វផ្សាយពី «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ផងដែរ។  ការចាប់ផ្ត...
ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាចាប់ផ្តើម «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) នាថ្ងៃទី២៧ ខែមករា។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ការចាប់ផ្តើមជាផ្លូវការនៃដំណើរការរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុនេះ...
article_9165.txt
អង្គការ អេដ អេ អាកស្យុង (AEA) បានជួយជ្រោមជ្រែងសហគមន៍ជ្រោយស្វាយ ឱ្យប្រែ ក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ តាមរយៈគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេង​សមធម៌​សហគមន៍ (CO-SAVED) អង្គការ អេដ អេ អាកស្យុង បានគាំទ្រសហគមន៍​ជ្រោយស្វាយ លើការបណ្ដុះបណ្ដាលជំនាញអាជីវកម្ម...
សហគមន៍នេសាទជ្រោយស្វាយ ជាតំបន់អេកូទេសចរណ៍ដ៏មានសក្ដានុពលមួយ ក៏ព្រោះ​នៅទីនោះមានព្រៃកោងកាងដ៏ស្រស់ស្អាត និងឆ្នេរសមុទ្រដ៏វែង ដែលបានអន្ទងចិត្ត​ទេសចរជាតិ-អន្តរជាតិមកកម្សាន្តជាហូរហែ។ តាំងពីឆ្នាំ២០២២ សហគមន៍នេសាទ​ជ្រោយ​ស្វាយ បានពង្រីកខ្លួនលើផ្នែក​ទេសចរណ៍ ដោយបង្កើតមុខរបរ និងចំណូលដល់ពលរដ្ឋ តាមរយៈសេវាម្ហូបអាហារ ទូក​ទេសចរណ៍ ដាំកូនកោង...
article_9166.txt
ភ្នំពេញ៖ ក្នុងវ័យ២០ឆ្នាំ កញ្ញា ហ៊ុត ម៉ីឡាង ត្រូវបានជ្រើសរើសតំណាងឱ្យកម្ពុជាធ្វើទូតសុច្ឆន្ទៈពិភពលោកប្រចាំឆ្នាំ២០២៥ ក្នុងកម្មវិធី Seeds for the Future ជាមួយអ្នកតំណាង១១ប្រទេសផ្សេងទៀតនៃតំបន់ អាស៊ីប៉ាស៊ីហ្វិក។ ក្នុងតួនាទីនេះ ម៉ីឡាង មានបេសកកម្មជាតំណាងយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំនិងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណ...
ដើម្បីឈ្វេងយល់កាន់ច្បាស់លម្អិតសូមលោក-អ្នកអានបទសម្ភាសរវាង កញ្ញា ហ៊ុត ម៉ីឡាង និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ ដែលត្រូវបានជាប់ជាទូតសុច្ឆន្ទៈពិភពលោក (Global Ambassador) ប្រចាំ២០២៥ នៃតំបនអាស៊ីប៉ាស៊ីហ្វិក ក្នុងកម្មវិធី Seeds for the Future 2025 ជាមួយលោក គង់ អារុណពុទ្ធីរិទ្ធ ​អ្នកសារព័ត៌មាននៃសារព័ត៌មាន...
article_9167.txt
កម្ពុជា-ប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះលើកទី១ ដើម្បី​ស្វែងរកឱកាសវិនិយោគ ដែលនឹងជួយ​បង្កើន​កិច្ច​​សហ​ប្រតិ​បត្តិការពាណិជ្ជ​កម្ម បន្ថែម​ទៀត រវាង​ប្រទេសទាំង២។ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល និង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) គឺជាសហប្រធា...
នៅមុនកិច្ចប្រជុំនេះចាប់ផ្តើម លោក ចាំ កាម៉ាល់ ខាន់ រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន និង​ប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភ្សាការងារ ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ។ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២១ ខែមករា រដ្ឋមន្ត្រីពាណិជ្ជកម្ម​ប៉ាគី​ស្ថាន បាន...
article_9168.txt
ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៧០០ ១២៥ នាក់ កើន ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះ បាននាំមកនូវចំណូលចំនួន ៣​ ៦៣៧  លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលស្មើនឹង ៩,៤ ភាគរយ នៃផលិផលក្នុងស្រុកសរុប(GDP)ប្រចាំ ឆ្នាំ។ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទើបចេញផ្សាយនាថ្ងៃទី៣១...
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងជាង ៦,៧ លាននាក់​ ដែលមកកម្ពុជាក្នុងឆ្នាំ២០២៤ គឺមាន ២ ៣៩៦ ៩៣៧ នាក់ បានធ្វើដំណើរតាមផ្លូវអាកាសទាំង៣កន្លែងរបស់កម្ពុជា នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ រីឯ ទេសចរអន្តរជាតិ​ ៤ ៣០៣ ១៨៨ នាក់ បានធ្វើដំណើរតាមផ្លូវគោក ខណៈទេសចរដែលចូលកម្ពុជាតាមផ្លូវទឹកមានត្រឹម ៨៤ ៣៧៧ នាក់ប...
article_9169.txt
សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ថាជា​ស្ពាន​ត​ភ្ជាប់ ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វេទិកានេះ ក៏​នឹងរួមចំណែកដល់ការជំរុញកំណើនពាណិជ្ជកម្មរវាង ប្រទេសទាំងពីរផងដែរ។
ការលើកឡើងរបស់ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនៅក្នុងពេលទទួលជួប លោក​ស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ នៅថ្ងៃទី​២២ ខែមករានេះ។ តាមរយៈទំព័រហ្វេសប៊ុក សម្តេច ហ៊ុន ម៉ាណែត បានសរសេរដូច្នេះថា៖ «ការរៀបចំវេទិកា​ធុរកិច្ច​នៅ​កម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន...
article_917.txt
​ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ព្រមាន​ឱ្យ​ពិភពលោក​ភ្ញាក់ខ្លួន ដើរចេញ​វិបត្តិ​ជាច្រើន​ដូចជា ជំងឺ​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ ត្រូវ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។
​ក្នុង​សុន្ទរកថា​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ (UNGA) នៅ​ថ្ងៃទី​២១ ខែកញ្ញា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​សាមគ្គី ក្នុងពេល​ពិភពលោក កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​។​ «​ពិភពលោក ត្រូវតែ​ភ្ញាក់ខ្លួន​»​។ ប្រមុខ UN បាន​សង្កត់ធ្ងន់​បែបនេះ ដោយ...
article_9170.txt
ភ្នំពេញ៖ ការដឹកជញ្ជូនទំនិញឆ្លងកាត់តាមកំពង់ផែស្វយ័តទាំង២របស់កម្ពុជា គឺកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងភ្នំពេញ សម្រេចបានក្នុងបរិមាណជាង១៤លានតោន ដោយទទួលចំណូលបានប្រមាណ១៥៣លានដុល្លារ ក្នុងឆ្នាំ២០២៤។  តួលេខនេះ ត្រូវបានលើកឡើងដោយ លោក ប៉េង ពោធិ៍នា  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្ន...
បើតាមលោក ប៉េង ពោធិ៍នា ពេញមួយឆ្នាំ២០២៤កន្លងមកនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចលើការដឹកជញ្ជូនទំនិញនាំចូល-នាំចេញបានចំនួន ៩,៦០លានតោន។ ចំនួនដឹកជញ្ជូនទំនិញ​តាមកំពង់ផែនេះ មានទំហំទឹកប្រាក់១១០,៣៨ លានដុល្លារ កើន២៤,១២ ភាគរយ បើធៀបឆ្នាំ២០២៣ ដែលមានចំនួន៨៨,៩៤ លានដុល្លារ។ ជាមួយគ្នានេះ កំពង់ផែស្វយ័តភ្នំពេញ សម្រេចការដឹកជញ្ជូនទំនិញន...
article_9171.txt
ភ្នំពេញ៖ ក្រសួងសុខាភិបាល ទទួលកញ្ចប់ថវិកាចំនួន  ២,២២១,៩១៦ លានរៀល(ប្រមាណ៥៥០លានដុល្លារ) ពីរដ្ឋាភិបាល ដើម្បីអនុវត្តការងារប្រចាំឆ្នាំ២០២៥។​ ក្នុងចំណោមកញ្ចាប់ថវិកាទាំងនេះ  គឺមាន១,២៩៥,៣៥៨លានរៀល (ប្រមាណ៣២០លានដុល្លារ)  ខណៈ​២៦,៥៥៨លានរៀល (ប្រមាណ២៣០ លានដុល្លារ) ចំណាយទៅលើការងារបស់មន្ទីរជំនាញទាំង២៥រាជធានី-ខេត្តរបស់កម្ពុជា​។
ក្នុងនោះ មានផ្នែសុខភាពបន្តពូជ យុវវ័យ មាតា​ ទារក កុមារ​ និងអាហារូបត្ថម្ភ, ការប្រយុទ្ធជំងឺឆ្លង និងការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ, ការប្រយុទ្ធជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ បើតាមសៀវភៅសង្ខេបថវិកាប្រចាំឆ្នាំ២០៥ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកាទា...
article_9172.txt
កម្ពុជា សម្រេចសហការជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited លើការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។ កិច្ចសហការនេះផ្តោតលើការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក, ការផ្តល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងទីផ្សារឌីជីថល ...
កិច្ចសហការជាមួយក្រុមហ៊ុនចិន Alibaba Cloud គឺធ្វើឡើងជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៤ ខែមករា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ដក្រសួងប្រៃសណីយ៍ ដែលការណ៍នេះ គឺជាជំហានសម្រាប់ក្រសួងប្រៃណីយ៍លើការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់កម្ពុជា ក្នុងការបង្កើនសក្តានុពលសហគ្រិន និងអ្នកបច្ចេកទេ...
article_9173.txt
ភ្នំពេញ៖ ក្រោយពលរដ្ឋខេត្តបាត់ដំបង តវ៉ាបិទផ្លូវ ដោយសារតម្លៃស្រូវប្រភេទ អូអ៊ឹម (OM) ធ្លាក់ថ្លៃនោះ ស្រាប់តែមានចលនាប្រកាសទិញស្រូវពលរដ្ឋជាបន្តបន្ទាប់ ពីសំណាក់សេដ្ឋី នៅកម្ពុជា។ ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏នឹងទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាស្រូវនេះដែរ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ឧកញ៉ា តារាចម្រៀងជាច្រើនរូប បានចេញមុខប្រកាសទិញស្រូវពីប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាទីផ្សារស្រូវអង្ករ ដើម្បីសម្រាលបន្ទុករបស់ពួកគេ ក្នុងគ្រាលំបាក។ តាមរយៈបណ្ដាញហ្វេសប៊ុកក្រុមឧកញ៉ាទាំងនោះ បានប្រកាសទិញស្រូវពីប្រជាពលរដ្ឋ ក្នុងទំហំរាប់សិបតោន។ ជាក់ស្ដែងឧកញ៉ា សុខ រស្មី បានចុះទៅទិញស្រូវពីពលរដ្ឋនៅក្នុងខេត្តបា...
article_9174.txt
ភ្នំពេញ៖ ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចការសាងសង់ បានប្រមាណ ៤៥ភាគរយហើយ គិតត្រឹមទី២៥ ខែមករា។ តាមផែនការ ការសាងសង់ស្ពានអាកាស ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) គ្រោងបញ្ចប់នៅមុនខែមេសា និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនា ឆ្នាំ២០២៥។
សម្ដេច ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមករានេះថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ហើយមានធ្នឹមរាងអក្សរ I ដែលមានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ និងបណ្ដោយតួស្ពានមាន ២៨១ ម៉ែត្រ។ រីឯផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងមហាវិថីសម្តេច ហ៊ុន សែន ប្រវែង១៨០ ម៉ែត្រ ខណៈ ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងព្រលានយន្តហោះអន្តរជាត...
article_9175.txt
ភ្នំពេញ៖ កម្ពុជា​ កំពុងធ្វើសេចក្តីព្រាង«យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨»។ យុទ្ធសាស្ត្រត្រូវបានរៀបចំឡើងក្នុងគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុវកិច្ច ប្រកបដោយភាពរស់រវើក ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច និ...
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» នាថ្ងៃទី១៣ ខែមករា​។​ កិច្ចប្រជុំនេះ មានអ្នកតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធនានាប្រមាណ១០០នាក់ចូលរួម។ បើតាមក្រសួងសេដ្ឋកិច្ច សេច...
article_9176.txt
ឧបនាយករដ្ឋមន្ត្រី លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់រាជធានី-ខេត្ត ឱ្យរៀបចំផែនការគ្រប់គ្រងតម្រាយផ្លូវ និងប៉ាណូផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម នៅតាមផ្លូវសាធារណៈ ពិសេសនៅតាមទីប្រជុំជនតែម្តង។ ការណ៍នេះ គឺធ្វើឡើងក្នុងគោលដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខភាពសាធារណៈ។
« ខ្ញុំសូមអរគុណចំពោះអភិបាលរាជធានី-ខេត្តចំនួន ដែលមានឆន្ទៈខ្ពស់ក្នុងការសម្អាតប៉ាណូផ្សាយគ្រឿងស្រវឹង។ ខ្ញុំឃើញខេត្តធ្វើដោយឆន្ទៈពិតប្រាកដ »។ នេះជាការលើកឡើងរបស់លោក ស សុខា តាមរយៈវីដេអូឃ្លីបខ្លី ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមករា ដែលបន្តណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ធ្វើផែនការគ្រប់គ្រងតម្រាយ...
article_9177.txt
ភ្នំពេញ៖​ អ្នកស្រី​ ឡឹប​ ម៉ារី​ ម្ចាស់សហគ្រាស​ យូនីកា​ ដែលជាកន្លែងកែច្នៃត្រី​ ធ្វើត្រីងៀត​ ត្រី​ហ្វីឡេ​ ត្រីឆ្អើរ​ និងប្រហុក។ ម្ចាស់សហគ្រាសខ្មែរឥស្លាម​រូបនេះ​ បានពង្រីកខ្លួន​ និង​អភិវឌ្ឍន៍​សមត្ថភាពបន្ថែម​ ដើម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ​ និងមាននៅផ្សារទំនើប។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ មករានេះ បានទៅកាន់សហគ្រាសគាំទ្រដោយគម្រោង CAPFish-Capture គឺសហគ្រាស យូនីកា។ បច្ចុប្បន្ននេះ សហគ្រាសយូនីកា បានកែច្នៃផលិតផលជលផលជាច្រើនទាំងទឹកសាប និងទឹកប្រៃ ដែលដាក់លក់ក្នុងផ្សារទំនើប និងផ្សារបរិស្ថានធម្មជាតិជាច្រើន។ ក្នុងបទសម្ភាសជាមួយ...
article_9178.txt
អាជ្ញាធរពាក់ព័ន្ធ កំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ។ ផែនការនេះ ត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយខេត្តដែលមានសក្តានុពលខ្ពស់ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ឱ្យក្លាយទៅជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងភ្ញៀវទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំព...
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមករា​។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ, ថ្នាក់ដឹកនាំក្...
article_9179.txt
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់​សារព័ត៌មាន​ឌីជីថលថ្មីៗថា ករណីពុល ដែល​បណ្តាលឱ្យមានមនុស្ស២ស្លាប់ មិនពាក់ព័ន្ធនឹង ស្រា នោះទេ ប៉ុន្តែទំនង​បណ្តាល​មកពី​អាហារ ដែលពួកគេបរិភោគ។
ដំបូងឡើយ អាជ្ញាធរ បានដាក់ការសង្ស័យថា ការពុលនេះ បណ្តាលមកពី ស្រា ស ដែល​ពលរដ្ឋបានទទួលទាន ហើយភ្លាមៗ អាជ្ញាធរបានបញ្ជាឱ្យបិទទីតាំងផលិត និងចែកចាយ លក់ ស្រា ស នៅទូទាំងខេត្តបណ្តោះ​អាសន្ន ដើម្បីធានាសុវត្ថិភាពពលរដ្ឋ។ លោក ញ៉ែម សំអឿន បញ្ជាក់ដូច្នេះ ៖ «ក្រោយដឹងដំណឹងនេះ យើងបានឱ្យ​អ្នកជំនាញយក​សំ​ណាក​ទៅពិនិត្យ និង​វិនិច្ឆយ​។ ​លទ្ធផល​ពីធ...
article_918.txt
ឧត្តមសេនីយ៍ Mamady Doumbouy កាលពីថ្ងៃទី១ ខែតុលា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ហ្គីណេ បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់លោក Alpha Conde ចេញពីតំណែង។
លោក Doumbouy អាយុ៤១ឆ្នាំ ដែលធ្លាប់ធ្វើជាទាហានបារាំងនោះ ក្លាយជាមេដឹកនាំវ័យក្មេងជាងគេទីពីរនៅទ្វីបអាហ្វ្រិក បន្ទាប់មេដឹកនាំម៉ាលី លោក Assimi Goita អាយុ៣៨ឆ្នាំ ដែលបានឡើងកាន់អំណាចដោយសាររដ្ឋប្រហារយោធាដូចគ្នា។ កាលពីថ្ងៃទី៥ ខែកញ្ញា លោក Doumbouya គឺជាមេខ្លោងដឹកនាំរដ្ឋប្រហារ ដែលឈានទៅចាប់ប្រធានាធិបតី Alpha Conde ឃុំឃាំង។ លោកបានផ្អ...
article_9180.txt
ភ្នំពេញ៖ អាជីវករលក់ជ្រូកខ្វៃមួយចំនួន មិនលក់ជ្រូកនាំចូលឡើយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ដើម្បីកុំឱ្យខូចគុណភាព និងប៉ះពាល់ដល់តម្លៃហាងឆេងទីផ្សារ ។
លោក អ៊ីម ហេង បានប្រកបរបរលក់ជ្រូកខ្វៃនេះ តាំងពីឆ្នាំ២០១៨។ សម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាមនេះ លោក អ៊ីម ហេង បានត្រៀមជ្រូក ២០០ក្បាល ទៅ ៣០០ក្បាល តាមការបញ្ជាទិញរបស់អតិថិជន។ ចំពោះជ្រូកយកមកខ្វៃនេះ លោក ហេង ប្រមូលទិញពីឈ្មួញកណ្ដាល ដែលបានទិញពីអ្នកចិញ្វឹមនៅផ្ទះ និងតាមបណ្ដាខេត្តនានា។ បើតាមអាជីវករលក់ជ្រូកខ្វៃរូបនេះ ភាគច្រើនឈ្មួញ ប្រមូ...
article_9181.txt
រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចុះ ហត្ថ​លេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាល អូស្ត្រាលី បានបន្ថែ មថវិកាជំនួយ ចំនួន២លានដុល្លារអូស្ត្រាលី (ប្រមាណ១,២លានដុល្លារអាម៉េរិក) ដល់គម្រ...
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) ​​ដោយ​មាន​ការ​ចូលរួមពីលោក ​លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា, លោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​​កម្ពុជា និង​លោកស្រី អាលីហ្សា ឆាកឃឺ តំណាង​ យូអិនឌីភី ប្រចាំ​នៅ​កម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាងស្ថានទូតអូស្ត្រាលី ...
article_9182.txt
អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ប្រកាសពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន៨០ភាគរយទៅឱ្យធនាគារ SinoPac របស់តៃវ៉ាន់ នាថ្ងៃទី១៥ ខែមករា នេះ។  បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អម្រឹត បច្ចុប្បន្ន​ ធនាគារ SinoPac កំពុងកាប់​ភាគ​ហ៊ុន​ភាគ​ច្រើន​នៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ព...
ការទិញយកភាគហ៊ុនរបស់មីក្រូហិរញ្ញវត្ថុអម្រឹត ពីសំណាក់ធនាគារតៃវ៉ាន់នេះ ក្នុងគោលដៅពង្រីកបន្ថែមនូវសេវាហិរញ្ញវត្ថុទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ដោយមើលឃើញពីសក្តានុពលនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជាតួអង្គសំខាន់មួយក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដែលមានបណ្តាញសាខាចំនួន១៥០ទីតាំងនៅកម្ពុជា ជាមួយអតិថិជនជា...
article_9183.txt
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលចំនួន ៣២៩,៦៦២លានរៀល (ប្រមាណ៨១,៥លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តសកម្មភាពការងារ និងកម្មវិធីអភិវឌ្ឍនានាសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមថវិកាសង្ខេបឆ្នាំ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែមករា​។
កញ្ចប់ថវិកា៨១លានដុល្លារ ដែលក្រសួងកសិកម្ម​ទទួលបានពីរដ្ឋាភិបាលនេះ នឹងយកទៅអនុវត្តកម្មកម្មវិធីសំខាន់ចំនួន៣។ ក្នុងនោះ​មាន កម្មវិធីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មកសិកម្ម, កម្មវិធីគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងកម្មវិធីគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។​ សៀវភៅស្តីពីថវិកាសង្ខេបឆ្នាំ២០២៥​បានរៀបរាប់យ៉ាងលម្អិតថា ការអនុវត្តកម្មវិធ...
article_9184.txt
ភ្នំពេញ៖ ​ក្រសួងព័ត៌មាន បានព្រមានអនុវត្តន៍វិធានការច្បាប់ លើកក្រុមហ៊ុន ​ម្ចាស់​អាជីវកម្ម ឬភ្នាក់ងារ​នាំចូល​ ចែកចាយ​ លក់​ឧបករណ៍​ទទួល​ស៊ីញ៉ាល់​ទូរទស្សន៍​ឌីជីថល ឬSTB (Set Top-Box)​, ​ថាស​ទូរទស្សន៍​ផ្កាយ​រណប ​និងឧបករណ៍ TV Box, TV Chip ទទួលស៊ីញ៉ាល់​តាមប្រព័ន្ធអ៊ីនធឺណិត ដែលគ្មានការអនុញ្ញាត។
ក្រសួងព័ត៌មាន ព្រមាន​បែបនេះ គឺដោយសារតែសង្កេតឃើញថា បច្ចប្បន្ន​មាន​ក្រុមហ៊ុន និង​ភ្នាក់ងារអាជីវកម្មផលិតផលសោតទស្សន៍ជាច្រើន បានធ្វើពាណិជ្ជ​កម្ម​នាំចូល ចែក​ចាយ​និងលក់ឧបករណ៍ទទួលស៊ីណាល់ទូរទស្សន៍ឌីជីថល STB (Set Top-Box), ថាស​ទូរទស្សន៍ផ្កាយរណប និង ឧបករណ៍ TV Box, TV Chip ទទួលស៊ីញ៉ាល់តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ដោយគ្មានការអនុញ្ញាតពីក...
article_9185.txt
ភ្នំពេញ៖ ការអនុវត្តការងារប្រចាំ២០២៥របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលចំនួន ១៨៨,០៨៨.៧លានរៀល (ប្រមាណ៤៦,៥លានដុល្លារ)។ ក្នុងនោះ មានជាង១៥លានដុល្លារ ក្រសួងនឹងយកទៅប្រើប្រាស់ក្នុងកិច្ចការ លើកតម្កើងបេតិកភណ្ឌវប្បធម៌តំបន់រមណីយដ្ឋានអង្គរ។ នេះបើយោងតាមសៀវភៅសង្ខេបថវិកាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ...
ខ្លឹមសារក្នុងសៀវភៅដដែលបានបង្ហាញយ៉ាងលម្អិតថា កញ្ចប់ថវិកាដែលក្រសួងវប្បធម៌ ទទួលបានរដ្ឋាភិបាលទាំង៤៦,៥លានដុល្លារនេះ ក្រៅតែយកទៅប្រើប្រាស់ក្នុងកិច្ចការ លើកតម្កើងបេតិកភណ្ឌវប្បធម៌តំបន់រមណីយដ្ឋានអង្គរហើយនោះ ក៏ប្រើលើកិច្ចគាំពារនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរក្នុងទំហំទឹក ៨,០៤៥.៤លាន...
article_9186.txt
ភ្នំពេញ៖​ តាមចក្ខុវិស័យរបស់រដ្ឋាភិបាល កម្ពុជា​នឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ២០២៩​។ ទោះជាចាកចេញក្តី ប៉ុន្តែរដ្ឋាភិបាលអង់គ្លេស បានសម្រេច​ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម DTCS (Developing Countries Trading Scheme - DCTS) ឱ្យកម្ពុជា​រហូតដល់ឆ្នាំ២០៣២ ដើម្បីពង្រឹងខ្លួនក្នុងនាមជាប្រទេសចំណូលមធ្យមកម្រិតខ...
ការសម្រេចបន្តអនុវត្តប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម DTCS សម្រាប់កម្ពុជាដល់ឆ្នាំ២០៣២នេះ ត្រូវបានលើកឡើងដោយលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងជំនួបការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការងារបរទេស និងកិច្ចការសហប្រតិបត្តិការអន្តជាតិ នាថ្ងៃទី៣០ ខែមករា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក...
article_9187.txt
ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ​កាលបរិច្ឆេទនៃការប្រកាសទ្រព្យសម្បត្តិ និង​បំណុល របស់សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ​​សមាជិក​រាជរដ្ឋាភិបាល និងមន្រ្តី​សា​ធារណៈ នឹងបិទបញ្ចប់។
បើតាមក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃ អ.ប.ព. គិត​ត្រឹមម៉ោង ១២​​ថ្ងៃ​ត្រង់ ថ្ងៃទី៣០ ខែមករា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅ​ទូទាំងប្រទេស​បាន​ចំនួន ២២ ៥៩៩ នាក់ស្មើនឹង ៩៩,២២ ភាគរយ នៃចំនួនសមាសភាពដែល​ត្រូវ​ប្រកាស​សរុប ២២ ៧៧៦នាក់។ ក្នុងនោះ ក្រសួងបរិស្ថាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្ប​ទ...
article_9188.txt
ភ្នំពេញ៖ ចិនជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយទំនាក់ទំនងភាគីទ្វេនេះបានកើនឡើងជាលំដាប់ពីមួយទៅមួយឆ្នាំ។​​ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានកំណើនកាន់តែល្អប្រសើរ ដោយកើនជាង៧០០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ឡើងដល់ជាង១៥ ០០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។
ស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន៧,៣២៩លានដុល្លារ ថយចុះ៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនៃពាណិជ្ជកម្មនេះ ដោយសារតែកម្ពុជា ក៏ដូចជាប្រទេសចិន និងប្រទេសក្នុងពិភពលោកឯទៀតជួបវិបត្តិឆ្លងរាលដាលនូវជំងឺកូវីដ-១៩។ ក្នុងនោះ ការនាំចេញរបស...
article_9189.txt
ភ្នំពេញ៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ ដាក់ឱ្យដំណើរការក្នុងដំណាក់ទីមួយជាផ្លូវការបានរយៈពេល៣ថ្ងៃហើយ។ ពោលចាប់តាំងពីថ្ងៃទី២២ ខែមករា មក។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការដំណើរការប្រព័ន្ធនេះ គឺដើម្បីធានានូវការគ្រប់គ្រងដំណើរ...
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ផ្លាស់ប្តូរ វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ នេះបើយោងតាមប្រកាស ស្តីពី​ « ការដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ដែលចុះហត្ថលេខា...
article_919.txt
អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឈ្នះការបោះឆ្នោតជ្រើសរើសតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច។ លោក គីស៊ីដា ក៏នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
សមាជិកបក្សប្រជាធិបតេយ្យសេរីកំពុងកាន់អំណាចនៅជប៉ុន បានជ្រើសរើសលោក ហ្វូមីអូ គីស៊ីដា ជាប្រធានបក្សបន្តពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ។ លោក គីស៊ីដា ទទួលបានសំឡេងគាំទ្រច្រើនជាងលោក កូណូ តារ៉ូ ដែលជារដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់ជប៉ុនក្នុងការបោះឆ្នោតដ៏ប្រកៀកប្រកិតមួយ។ លោក គីស៊ីដា វ័យ៦៤ឆ្នាំ ជាអ្នកនយោបាយមានជំហរទន់ភ្លន់តាំងពី...
article_9190.txt
ភ្នំពេញ៖ ជប៉ុន នឹងផ្តល់ជំនួយឥតសំណង ចំនួន ៤៤៦ ៨០១ដុល្លារ ដល់ស្ថាប័នចំនួន៣​របស់កម្ពុជា សម្រាប់​​ស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅខេត្តតាកែវ ​កំពង់ធំ និង​ខេត្ត​សៀម​រាប។ កិច្ចសន្យាផ្តល់ជំនួយក្រោម​គ្រោងការណ៍ជំនួយឥតសំណង​សម្រាប់​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)នេះ ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ូអិណុ ...
​យោងតាមសេចក្តីប្រកាសរបស់ ស្ថានទូតជប៉ុននៅកម្ពុជា ចេញផ្សាយនៅ​ថ្ងៃទី៣០ ខែមករា ក្នុងចំណោមកញ្ចប់ថវិកាទាំងជិត ៤៥ម៉ឺនដុល្លារនោះ មានចំនួន ១៨០ ៣៩៦ដុល្លារ ផ្តល់ទៅ​មន្ទីរធនធានទឹកខេត្តតាកែវ សម្រាប់គម្រោង ស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែក។ ថវិកានេះ នឹងត្រូវប្រើប្រាស់ស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែក ដែល​ជាអាងស្តុកទឹក ដែល​មានភ...
article_9191.txt
ផលិតផលស៊ីម៉ងត៍ក្នុងស្រុក នឹងទទួលបានការលើកលែងអាករពិសេស រយៈ​ពេល​២ឆ្នាំ​ គឺ​ឆ្នាំ២០២៥ និង​ឆ្នាំ២០២៦។  ការសម្រេចលើកលែកអាករពិសេសលើ​ផលិតស៊ីម៉ងត៍ក្នុងស្រុក​​នេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាល បានប្រកាសបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ក្នុងស្រុក នៅក្នុងជំនួបជាមួយប្រតិភូ​ក្រុមប្រឹក្សា​ភិបាល​នៃសមាគ...
ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏ប្រាប់​​ក្រសួងសេដ្ឋកិច្ច ឱ្យសហការនឹង​ក្រសួងរ៉ែ និងថាមពល ដើម្បី​​សិក្សាពីវិធានការ​បន្ថែមទៀត ក្នុងគោលដៅជំរុញឧស្សាហ​កម្ម​​ស៊ីម៉ងត៍​​កាន់តែមាន​ភាពប្រកួតប្រជែង និងការរីកចម្រើន។ ​​បើតាមប្រកាសស្តីពីការលើកលែងអាករពិសេស ចុះថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ​​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ​បានបញ...
article_9192.txt
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ការប្រកាសពីភាពជាដៃគូនេះ ធ្វើឡើង នៅក្នុងក្នុង សន្និបាតស្តីពី«ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង» កាលពីថ្ងៃទី២៤...
យោងតាមសេចក្តីប្រកាសព័ត័មានរួម របស់ CMA និង CGCC កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល៣ឆ្នាំ និងមានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ តាមរយៈ MOUនេះ ស្ថាប័នទ...
article_9193.txt
ភ្នំពេញ៖ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ចិន និងវៀតណាម ជាប្រទេសដែលនាំទំនិញចូលច្រើនគេបំផុតសម្រាប់កម្ពុជា។ ពោល ពេញមួយឆ្នាំ២០២៤ ទំហំទឹកប្រាក់នៃថ្លៃទំនិញនានាដែលប្រទេសទាំង២នេះនាំចូលទីផ្សារកម្ពុជា គឺមានរហូតដល់ជាង១៤,៣៩ពាន់លានដុល្លារអាម៉េរិក។​ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​។
សម្រាប់ទីផ្សារកម្ពុជា, ចិន ជាប្រទេសធំឈរនៅលំដាប់ទី១ ដែលបាននាំទំនិញចូលជាច្រើនជាងគេមានក្នុងទំហំទឹកប្រាក់១០,៧៨៦លានដុល្លារ កើន២៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ បន្ទាប់មក គឺវៀតណាម ​បាននាំទំនិញចូលកម្ពុជាដែលមានទំហំជាង ៣,៦១២លានដុល្លារ កើន១៨,២ភាគរយ ខណៈប្រទេសថៃឈរនៅលំដាប់ទី៣ ដែលមានទំហំនាំចូលកម្ពុជា ២,៨៩៥លានដុល្លារ កើន​១៥,៥ភាគរយ។ ចំពោះ ឥណ...
article_9194.txt
ភ្នំពេញ៖ មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) សម្រេចផ្ដល់ជំនួយ៦លានអូស្រ្តាលី (ប្រមាណ៣,៦លានដុល្លារអាម៉េរិក) ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងស្រាវជ្រាវកសិកម្មចំនួន២គម្រោង។ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រឿងយន្តកសិកម្ម និងការគ្រប់គ្រងធនធានដីកសិកម្ម។
ការអនុវត្តគម្រោងស្រាវជ្រាវកសិកម្មថ្មីនេះ គឺមានការចូលរួមពីអ្នកជំនាញអូស្រ្តាលី សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្ដាមកពីគ្រឿងយន្តកសិកម្ម។ ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបញ្ហារិចរិលដី កើតចេញពីសំណឹកដីពីការបបញ្ចេញសារធាតុអាស៊ីត និងកសិកម្មគ្មានចីរភាព។ ការណ៍ដែល ACIAR សម្រេចផ្...
article_9195.txt
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ២០២៥ ពីរដ្ឋាភិបាលចំនួន៩៥,៦៩០លានរៀល(ប្រមាណ២៣,៧លានដុល្លារ) ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា​។ ក្នុងនោះ មានថវិកា៦,៨២៨.២លានរៀល(ប្រមាណ​១,៧លានដុល្លារ)​ រដ្ឋត្រៀមសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក ក្រៅប្រទេស​ និងគ្រប់គ្រងកិ្តតិនាមទេសចរណ៍កម្ពុជា​។​
បើតាមសៀវភៅសង្ខេបថវិកាប្រចាំឆ្នាំ២០២៥ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ថវិកាដែលក្រសួងទេសចរណ៍ទទួលបានជាង២៣,៧លានដុល្លារនេះ គឺមាន១៦,៨៦៤.៤លានរៀល (ប្រមាណជិត៤,២លានដុល្លារ) យកទៅគ្រប់គ្រង និងបង្កើនកិ្តតិនាមទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍។​ ក្នុងនោះ មានការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសម្រួលការធ្វើដំណើរទេសចរណ៍ប្រមា...
article_9196.txt
​ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធី ទូទាត់​បាគង​ទេសចរ​() ជាមួយ​ក្រុម​ហ៊ុន​បណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា(VISA) ដើម្បី​​ពង្រីក​វិសាលភាព នៃការប្រើប្រាស់ប្រ​ព័ន្ធ​ទូទាត់ជាឌីជីថលនៅ​កម្ពុជា ជាពិសេស​សម្រាប់​ភ្ញៀវទេសចរអន្តរជាតិ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមមករា។
​សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា​ ​កិច្ច​សហប្រតិ​បត្តិ​ការនេះ នឹងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិ ទទួលបានបទពិសោធន៍​ដ៏អស្ចារ្យ​ ពីប្រតិបត្តិការ​ទូទាត់​តាម​បែប​ឌីជីថល ពោលគឺពួកគេអាចជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់របស់ខ្លួន បន្ទាប់ទាញយក និងចុះឈ្មោះប្រើប្រាស់កម្មវិធី ទូទាត់បាគងទេសចរ។ ការភ្ជាប់កម្មវិធីទូទាត់...
article_9197.txt
ភ្នំពេញ៖ កម្ពុជាបានឈានមុខលើកំណែទម្រង់មីក្រូហិរញ្ញវត្ថុ ដោយធនាគារជាតិ នៃកម្ពុជា (NBC)  និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បានរំលេចពីការផ្តល់កម្ចីក្នុងវិស័យនេះប្រកបដោយការទទួលខុសត្រូវ  កិច្ចការពារអតិថិជន រួមទាំងភាពច្នៃប្រឌិតលើការធានារ៉ាប់រង​ក្នុងវិស័យកសិកម្ម​។ ទាំងនេះ ជាវឌ្ឍនភាពការងារអាទិភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ...
ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ សន្ទនាកម...
article_9198.txt
កម្ពុជា និងហ្វីលីពីន គ្រោងដាក់ឱ្យដំណើរការ ការផ្ទេរ​ប្រព័ន្ធ​ឌីជីថល ចំនួន២ គឺថ្នាល​ផ្ទៀង​ផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន នៅ​ក្នុង​ឆ្នាំ២០២៥នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​ការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមកនេះ ​គឺដើម្បី​ជំរុញល្បឿន​នៃការធ្វ...
នៅថ្ងៃទី២០ ខែមករា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ និង​លោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានហ្វីលីពីន បាន​ធ្វើ​សន្និសីទសារព័ត៌មានរួមគ្នា ស្តីពី “វឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការរវាងក្រសួង ប្រៃសណីយ៍​ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ​ហ្វ...
article_9199.txt
ភ្នំពេញ៖ រួមគ្នាប្រើប្រាស់ «ប្រាក់រៀល» ឱ្យបានទូលំទូលាយ មិនត្រឹមតែផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ហាញអំពីមោទនភាពជាតិខ្មែរ និងខ្លួនឯងចំពោះរូបិយវត្ថុ។ នេះការលើកឡើងរបស់លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមើលឃើញថា វិស័យអប់រំ គឺរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់«ប្រាក់រៀល»ឱ្យបានទូលំ...
ដើម្បីឈ្វេងយល់ពីប្រធានបទនេះកាន់តែច្បាស់សូមលោក-អ្នក ទស្សនាការចាក់ផ្សាយវីដេអូសម្ភាសរវាង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាមួយ កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានសេដ្ឋកិច្ច នៃសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នៅក្នុងកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល» ដូចតទៅ៖ គុណតម្លៃប្រាក់រៀល​ ប្រើប្រាស់«ប្រាក់រៀល» លើកតម្កើងជាតិ និងល...
article_92.txt
មេដឹកនាំសហភាពអឺរ៉ុបដែលជួបប្រជុំនៅបារាំងក្នុងថ្ងៃទី១៧ ខែកុម្ភៈ បានយល់ព្រមធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីការដោះស្រាយជម្លោះ។ ជំនួបនេះ ធ្វើឡើងក្រោយពីមេដឹកនាំអាម៉រិក បានជជែកជាមួយមេដឹកនាំរុស្ស៊ី ពាក់ព័ន្ធនឹងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
មន្ត្រីសហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈ អំពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់មេដឹកនាំនៅទីក្រុងប៉ារីសថា ៖« យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខ ជាមួយនឹងវិធីសាស្រ្តដែលត្រូវពិចារណាដោយភាគីនីមួយៗ អាស្រ័យលើកម្រិតនៃការគាំទ្រពីអាម៉េរិក»។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ា...
article_920.txt
អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីនៅឥណ្ឌា ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំង បានកើនដល់ ១២៤នាក់ហើយ នៅថ្ងៃទី២៥ ខែកក្កដា។ ចំនួននេះ អាចនឹងកើនបន្ថែមទៀត ខណៈអ្នកជួយសង្រ្គោះ កំពុងស្វែងរកអ្នកបាត់ខ្លួន។
ភូមិភាគខាងលិចរបស់ឥណ្ឌា បានរងភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក។ នាយកដ្ឋានឧតុនិយម បានព្រមានថា ភ្ញៀងធ្លាក់ខ្លាំង នឹងបន្តទៅ ៣ ឬ៤ថ្ងៃខាងមុខទៀត។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបែបនេះ វាបានធ្វើឱ្យបាក់ដី។ នៅក្នុងរដ្ឋ Maharasthra មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានស្លាប់។ ចំណែកមនុស្សប្រមាណជាង ១០នាក់ទៀត បានស្លាប់នៅភាគខាងត្ប...
article_9200.txt
ភ្នំពេញ៖ ពេញមួយខែមករា ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគសរុប ៧៤៨លានដុល្លារអាម៉េរិក ពីគម្រោងវិនិយោគចំនួន៦៨ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័ត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នាថ្ងៃទី៥ ខែមករា គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋមូលដ្ឋានបានរហូតដល់៤,៦ម៉ឺនកន្លែង។​
CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨នេះ គឺមាន​៣៩ គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ រីឯ ២៩គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគដែល CDC បានអនុម័តក្នុងខែមករា ឆ្នាំ២០២៥ គឺកើនឡើង៣៦គម្រោង ខណៈទុនវិនិយោគ កើនបានប្រមាណ៥៦១លានដុល្លារ ស្មើនឹង៣០០ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៤។ បើតាមCDC គម្រោងវិនិយោគ...
article_9201.txt
ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជា២០២៥ ត្រូវបានរំពឹងមានកំណើនល្អប្រសើរជាងល្អ។ ប៉ុន្តែ ការងើបឡើងវិញនៃវិស័យនេះ គឺនៅតែយឺត ព្រោះតែរងរបួសខ្លាំងពីវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម បញ្ហាសេដ្ឋកិច្ចសកល ក៏ដូចជាការឹតបន្តឹងរបស់វិស័យធនាគារ...ជាដើម។ នេះបើតាមការលើកឡើងរបស់លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា។
« ការងើបឡើងវិញនៃវិស័យអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ គឺកើនឡើងតែចំពោះបរិមាណលក់ចេញនៃអចលនទ្រព្យមួយចំនួនប៉ុណ្ណោះ ប៉ុន្តែចំពោះតម្លៃមិនប្រាកដទទួលបានខ្ពស់ដូចកាលមុនឆ្នាំផ្ទុះឡើងនូវជំងឺកូវីដ-១៩ឡើយ»។ លោក ហុង វណ្ណៈ បានថ្លែងបែបនេះប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ដែលមើលឃើញពីការដាក់ចេញយន្តការលើកទឹកចិត្តមួយចំនួនក្នុងវិស័យនេះរបស់រដ...
article_9202.txt
សៀមរាប៖ បន្ទាប់ពីអភិវឌ្ឍន៍ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានជោគជ័យ និងត្រូវបានប្រើប្រាស់ទាំងវិស័យរដ្ឋ និងឯកជន ក្នុងប្រទេសហើយនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបង្ហាញមហិច្ឆតាធ្វើឱ្យថ្នាលមួយនេះ ត្រូវបានប្រើប្រាស់ពេញតំបន់អាស៊ាន។ កម្ពុជា ក៏បើកទូលាយ រង់ចាំទទួលប្រទេសទាំងនោះផងដែរ។
ការបង្ហាញជំហរបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងនាសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។ សន្និសីទពេលនោះ ជាសន្និសីទស្ដីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហ្វីលីពីន»។ ភាគីហ្វីលីពីន គឺមានវត្តមានលោក Ivan Jonh E.U...
article_9203.txt
គម្រោងវិនិយោគចំនួន៤២ទៀតដែលមានទុន៥៦៤លានដុល្លារ​ នៅក្នុងខេត្តព្រះសីហនុ ទទួលបានការលើកចិត្តពិសេសពីរដ្ឋាភិបាល។ ទាំងនេះជាគម្រោងស្ថិតក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»  ដែលរដ្ឋាភិបាលសម្រេចបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងវិនិយោគទាំង៤២តម្លៃសរុប៥៦៤លានដុល្លារនេះ ត្រូវបានអនុម័តក្នុងអង្គប្រជុំពិនិត្យគម្រោងវិនិយោគ ធុរកិច្ច ដែលបានស្នើសុំការលើកទឹកចិត្ត អនុគ្រោះ និងការសម្រួលនីតិវិធី ក្រោមវត្តមាន ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានការងារជំរុញការវិ...
article_9204.txt
ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាធារណៈនានានៅក្នុងប្រទេសរបស់ខ្លួន។ ការណ៍នេះ ត្រូវបានប្រកាសឡើងក្រោមកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។ រវាងក្រសួងប្រៃសណីយ៍ និង ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃប្រទេសទីម័រឡេស្តេ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល» រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ប្រទេសទីម័រ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណ...
article_9205.txt
បច្ចុប្បន្ន​ គម្រោងអភិវឌ្ឍន៍ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ប្រវែង១៤៨ គីឡូម៉ែត្រ សម្រេចការស្ថាបនាបាន៧៨ភាគរយហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិតម្លៃ​៧៨លានដុល្លារនេះ នឹងត្រូវបញ្ចប់ការស្ថាបនា​នៅចុងរដូវប្រាំង​ ឆ្នាំ២០២៥។
ផ្លូវជាតិលេខ៤៨ ជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមឆ្នាំ២០២៥។ បើតាមក្រសួងសាធារណការ គិតត្រឹមដើមខែមករានេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨...
article_9206.txt
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤​កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់ចំនួន ១លានTEUs (Twenty-foot Equivalent Unit)។​ លទ្ធផលជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីតួនាទី នៃការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
ប្រតិបត្តិការលើកដាក់កុងតឺន័រដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រេច ១ ០០០ ០០០ TEUs នេះ គិតចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រហូតមកដល់ចុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះជាការបញ្ជាក់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រដ្ឋាភិបាលជប៉ុន ដែលជាដៃគូយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជានេះ បានចូលរួមសាទរនឹងសមិទ្ធផលនេះផ...
article_9207.txt
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ប្រកាសលក់មូលបត្ររដ្ឋ ​ទំហំ៥០០ប៊ីលានរៀល ឬ​ប្រហែល​នឹង​១២៣​លានដុល្លារ​ សម្រាប់ឆ្នាំ២០២៥ តាមរយៈការដេញថ្លៃ​ នៅលើថ្នាលរបស់​ធនា​គារ​ជាតិ​នៃ​​កម្ពុជា(NBCP)។ ​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែមករា។
​ បើតាមក្រសួងសេដ្ឋកិច្ច ប្រភេទមូលបត្រ ដែល​គ្រោងបោះផ្សាយ មាន៦ប្រភេទ គឺប្រភេទ ឥណប្រតិទាន១ឆ្នាំ, ឥណប្រតិទាន២ឆ្នាំ, ឥណប្រតិទាន៣ឆ្នាំ, ឥណប្រតិទាន៥ឆ្នាំ, ឥណ​ប្រ​តិ​ទាន១០ឆ្នាំ និងឥណប្រតិទាន១៥ឆ្នាំ។ ប្រភេទមូលបត្រនីមួយៗ នឹងត្រូវបោះផ្សាយ២ដង ក្នុងនោះប្រភេទឥណប្រតិទាន១ឆ្នាំ ក្រសួងសេដ្ឋកិច្ចគ្រោងបោះផ្សាយក្នុងទំហំ ១៦០-២០០ ប៊ីលានរៀល ដ...
article_9208.txt
ភ្នំពេញ៖ ឆ្នាំ២០២៤ កម្ពុជាបានសម្រេចពាណិជ្ឋកម្មជាមួយដៃគូនានា ជំវិញពិភពលោកសរុប ៥៤,៧ពាន់លានដុល្លារ ដែលកើន ១៦,៩ភាគរយ បើធៀប ឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញមានតម្លៃ​ ២៦,១៩ ពាន់លានដុល្លារ កើន​ឡើង ១៥,៧ភាគរយ ខណៈការនាំចូល សរុប ២៨,៥៤ពាន់លានដុល្លារ កើន​ ១៨ភាគរយ។​​ នេះបើតាមស្ថិតិពាណិជ្ជកម្ម​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រ...
ស្ថិតិដដែលនេះ បានបង្ហាញថា ឆ្នាំ២០២៤ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលមានពាណិជ្ជកម្មរួម តម្លៃ ១៥,១៨ពាន់លានដុល្លារ កើន ២៣,៨ភាគរយ។ សហរដ្ឋអាមេរិក ស្ថិតនៅលេខ២ ដែលមានទំហំពាណិជ្ជកម្ម ១០,១៨ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ។​ ស្ថិតនៅលេខ៣ គឺវៀតណាមសម្រេចបាន ៧,៧៥ពាន់លានដុល្លារ កើន១៨,២ភាគរយ។ បន្ទាប់មក ថៃ​​ មានទំហំពាណិ...
article_9209.txt
ភ្នំពេញ៖ បច្ចុប្បន្ន មានសិស្ស-និស្សិតមកពីសាធារណៈជាង៩០០០នាក់ មកពីគ្រឹះស្ថានសិក្សារដ្ឋនានា​បានសិក្សាស្វែងយល់ពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) ក្រោមកម្មវិធីលើកកម្ពស់ការយល់ដឹងផ្នែកសេដ្ឋកិច្ច។ កម្មវិធីនេះ  ត្រូវបានអនុវត្តតាំងពីខែមីនា ឆ្នាំ២...
សេចក្តីប្រកាសព័ត៌មានរបស់សារមន្ទីរ ស.ស.រ បានបញ្ជាក់ថា សិស្សដែលបានស្វែងយល់ពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា គឺមានទាំងសិស្សនៅរាជធានីភ្នំពេញ និងតំបន់ជាយក្រុង។ បច្ចុប្បន្នកម្មវិធី នេះត្រូវបានពង្រីកយ៉ាងជោគជ័យដល់សាលារដ្ឋនៅខេត្តកំពង់ធំ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់​សារមន្ទីរ ស.ស.រ កម្មវិធីនេះនឹងអនុវត្តសម្រាប់ឆ្នាំ...
article_921.txt
​វៀតណាម នៅ​ថ្ងៃទី​៥ ខែសីហា បានស្នើ​ឱ្យ​ចិន​បញ្ឈប់​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដោយ​អះអាងថា សកម្មភាព​បែប​នោះ ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម និង​មិន​គោរព​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC)​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ក្រុង​ហាណូយ តវ៉ា​ជាមួយ​ក្រុង​ប៉េកាំង ទាក់...
​រដ្ឋបាល​សន្តិសុខ​ដែនសមុទ្រ​ខេត្ត​ហៃ​ណាន​ចិន នៅ​ថ្ងៃទី​៥ ខែសីហា បានប្រកាសថា កងទ័ព​ចិន នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង​តំបន់​ភាគ​អាគ្នេយ៍​នៃ​កោះ​ហៃ​ណាន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែសីហា​។ ​ជាការ​ឆ្លើយតប ក្រសួងការបរទេស​វៀ​ត​ណា​ម បានដាក់​ការតវ៉ា និង​ទាមទារ​ឱ្យ​ចិន បញ្ឈប់​សមយុទ្ធ​យោធា​។ «​សមយុទ្ធ​យោធ...
article_9210.txt
ភ្នំពេញ៖ ស្រូវ គឺជាដំណាំយុទ្ធសាស្ត្រយូរ​អង្វែងរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុង​បន្ត ការ​ផ្តល់អាទិភាព ក៏ដូចជាដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និង​ធានាបាននូវភាពប្រកួតប្រជែង របស់វិស័យស្រូវអង្ករ។ នេះបើតាមប្រសាសន៍របស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយប្រតិភូសហសព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី៨ ខែមករា។
​បើតាមសម្តេចនាយករដ្ឋមន្ត្រី កិច្ចការដែលរដ្ឋាភិបាលបានធ្វើ ដើម្បីគាំទ្រដល់វិស័យ​ស្រូវ​អង្ករ មានជាអាទិ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការ​កាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការ​លើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និង​ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅចំពោះមុខប្រតិភូសហព័ន្ធស្រូវអង្ករ ប...
article_9211.txt
កម្ពុជា -ឥណ្ឌូណេស៊ី មានបំណងបង្កើន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បី​បង្កើនពាណិជ្ជ​កម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការក្នុង​ឧស្សាហកម្មអាហារហាឡាល់ នៅ​ក្នុងឆ្នាំថ្មី​នេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម រវាង លោក ប្រាក់ ​សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Santo Darm...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះ ភាគីទាំង​សុទ្ធ​តែមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភា​គីនៃប្រទេសទាំង២ នឹង​មាន​វិសាល​ភាព​កាន់​តែធំ នៅក្នុងឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់ ស្របពេល ដែល​ទំហំ​ពាណិជ្ជទ្វេភាគី បានកើន​លើស ១ ពាន់លានដុល្លាររួចទៅហើយ នៅក្នុងឆ្នាំ២០២៣។ ក្រសួងការបរទេសកម្ពុជា សរសេរ...
article_9212.txt
ភ្នំពេញ៖ ក្រសួងសាធារណការ ​និងដឹកជញ្ជូន ប្រកាសឱ្យម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ត្រូវមកដាក់លិខិតសុំធ្វើអាជីវកម្ម ឱ្យបានមុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។ នេះជាការក្រើនរលឹករបស់ក្រសួងសាធារណការ បន្ទាប់ពីឃើញ យានដ្ឋានមួយចំនួន ពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្...
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនាថ្ងៃទី៨​ ខែមករា ចំពោះយានដ្ឋានកែច្នៃដំឡើងរថយន្តទាំងឡាយណា ដែលមិនអនុវត្តតាមការកំណត់របស់ក្រសួងនេះ នឹងប្រឈមការបិទទ្វារ។ ក្រសួងបានបញ្ជាក់ថា ៖ «ផុតឱសានវាទ (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥) ក្រសួង នឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំចុះបញ្ជីយានដ្ឋាន កែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុ...
article_9213.txt
ភ្នំពេញ៖ ​ ចក្ខុវិស័យរបស់រដ្ឋាភិបាល គឺនាំកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា  ជឿជាក់ថា កម្ពុជា​ពិតជាសម្រេចបាននូវគោលដៅនេះបានយ៉ាងរឹងមាំ។​
«យើងពិតជាសម្រេចនូវគោលដៅនេះ ព្រោះថា៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង»​។ អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីមីទ្ទីងរំឭកខួបលើកទៅ៤៦ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកនេះ ដែលឈរលើមូលដ្ឋានជ័យជម្នះ ៧មករា​​ បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ត្រូវដើរថយក្រោយរាប់សិ...
article_9214.txt
ភ្នំពេញ៖ ​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បាន​លើកឡើងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលី និង​កម្ពុជា​ បានប្រែក្លាយពី «ម្ចាស់ជំនួយ» ទៅជា «ដៃគូអភិវឌ្ឍន៍»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល​ស្រង់សម្ដីលោក ប្រាក់ សុខុន នា​ជំនួប​ជាមួយ​លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី​​ ប្រាក់ សុខុន ចាត់ទុក​អូស្ត្រាលី ជា​ផ្នែក​មួយ​ដ៏សំខាន់ ក្នុង​ការជួយ​ដល់​ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ក៏ជួយ​ជំរុញ​កំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ជាពិសេសបង្កើនការគាំទ្រដល់ផលិតផលកសិកម្មរបស់កម្ពុជានៅអូស្ត្រាលី ដូចជាអង្ករ និងត្រី ជាដើម។ ក្នុង...
article_9215.txt
មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកសំណាកសត្វក្រពើមួយចំនួននៅខេត្តសៀមរាប ដើម្បីវិភាគរកជំងឺ មុននឹងនាំក្រពើរស់ ទៅកាន់ទីផ្សារប្រទេសចិន​។​ បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជាគឺទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិនហើយ ប៉ុន្តែត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដានិងអនុសញ្ញាសាយតេសជាមុនសិន។
ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តសៀមរាប បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់ប្រទេសចិន។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃទី១១ ខែមករា ដែលកា...
article_9216.txt
ខេត្តកំពង់ចាម​ យ៉ាងហោចណាស់ទទួលបានទេសចរជាង១០ម៉ឺននាក់មកកម្សាន្ត​ នាថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៥។ នេះជាការអះអាងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលនៅក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន១០៤,០១៥នាក់ និងអន្តរជាតិ ១៧០នាក់ បានចូលរួមកម្សាន្តនៅក្នុងរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ គឺសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានយ៉ាងល្អ។ ការណ៍នេះ ធ្វើឱ្យភ្ញៀវទេសចរមានភាពសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ភ្ញៀវទេសនាំគ្នារាំលេងកម្សាន្តនារាត្រីឆ្លងឆ្នាំសកល។ រូបថត៖ រដ្ឋបាលខេត្តកំពង...
article_9217.txt
ចំណេះដឹងហិរញ្ញវត្ថុ ជាបំណិនជីវិតមួយយ៉ាងសំខាន់ សម្រាប់ការបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ។  ជាពិសេសនៅក្នុងសម័យកាលឌីជីថលនេះ ពលរដ្ឋត្រូវតែមានចំណេះដឹងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រង ឬបែងចែកហិរញ្ញវត្ថុរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងបង្ការខ្លួនហានិភ័យផ្សេងនានា។
លោកស្រី តេង រ៉ានី ប្រធានអង្គការ ឃូហ្វា បានបញ្ជាក់ថា ចំណេះដឹងហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ដោយទាមទារឱ្យពលរដ្ឋទាំងអស់គ្នាត្រូវយល់ដឹងពីរបៀប នៃការគ្រប់គ្រងចំណូល និងចំណាយ។ « បើអ្នកទាំងអស់គ្នាគ្រប់គ្រងចំណូលចំណាយបានត្រឹមត្រូវ បានន័យថា អ្នកទាំងអស់គ្នាមានចំណេះដឹងហិរញ្ញវត្ថុហើយ»។ នេះជាការលើកឡើងរបស់លោកស្រី តេង រ៉ានី ដែលបានពន្យល់...
article_9218.txt
ភ្នំពេញ៖ កម្ពុជាត្រូវការហិរញ្ញវត្ថុចំនួន៨០០០លានដុល្លាអាម៉េរិក ដើម្បីសម្រេចនូវគោលដៅសេដ្ឋកិច្ចបៃតង។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ដែលទំហំទឹកប្រាក់នេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសប្បុរសជននានា។
លោកស្រី ជា សិរី ​ បានដឹកនាំកិច្ចប្រជុំកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតង។ កិច្ចប្រជុំលើកទី១នេះ ធ្វើឡើងនៅធនាគារជាតិ នៃកម្ពុជា​ នាថ្ងៃទី៨ ខែមករា ដែលមានការចូលរួមពីទេសាភិបាលរង រដ្ឋលេខាធិក...
article_9219.txt
ភ្នំពេញ៖   ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក គឺមានប្រមាណ ២៤,៣៤៩លានដុល្លារ ក្នុងរយៈពេល១១ខែនេះ។ ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗ​របស់កម្ពុជា សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) សុំលើកយកផលិតផលកសិកម្មចំនួន១០ប្រភេទ ដែលត្រូវបាន​នាំចេញច្រើនជាងគេសម្រាប់ឆ្នាំ២០២៤។
ផ្អែកតាមរបាយការណ៍​របស់បូកសរុបលទ្ធផលការងារពាណិជ្ជកម្មប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិកម្មរបស់កម្ពុជាទាំង១០ ដែលត្រូវបាននាំចេញទៅទីផ្សារពិភពលោក​ច្រើនជាងគេ នា១១ខែនេះ មានដូចខាងក្រោម៖ ១. ស្រូវ៖ កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវក្នុងរយៈពេល១១ខែ គឺសម្រេចបានក្នុងទំហំទឹកប្រាក់ ១,២៧១.៩៧លានដុល្លារ កើន១៦,៤២ភាគរយ ធៀបនឹងគ្រ...
article_922.txt
រដ្ឋាភិបាលអង់គ្លេស សន្យាថា ខ្លួននឹងទទួលស្វាគមន៍ជនភៀសខ្លួនអាហ្វហ្កានីស្ថាន២ម៉ឺននាក់ដែលនឹងត្រូវតាំងទីលំនៅថ្មីនៅអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទីក្រុងកាប៊ុលនាពេលថ្មីៗនេះ។
ក្រោមគម្រោងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងឆ្នាំដំបូង អង់គ្លេសនឹងផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនចំនួន៥ពាន់នាក់ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងអ្នកដទៃទៀតដែលត្រូវការចាំបាច់ជាមុន។ រដ្ឋមន្រ្តីមហាផ្ទៃ Priti Patel បានជំរុញឱ្យប្រទេសដទៃទៀតជួយទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានផងដែរ។ «យើងមិនអាចធ្...
article_9220.txt
)។ ប្រកាសនេះ មានវិសាលភាពតែចំពោះធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់​ រួមទាំងនីតិបុគ្គល ដែលមានបំណងផ្តល់នូវប្រភេទសេវាទ្រព្យសកម្ម​គ្រីបតូមួយចំនួនដែលមានហានិភ័យទាបប៉ុណ្ណោះ។ ពោល ប្រកាសនេះមិនអនុញ្ញាតឱ្យធនាគារពាណិជ្ជកាន់កាប់ទ្រព្យសកម្មគ្រីមតូ​ ដែលគ្មានការធានា (Unbacked Crytoassets) និងមានហានិភ័យខ្ពស់ ដូចជា ប៊ីតខ័...
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា​ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិ ដែលមានបំណងកាន់កាប់ អិចស្កូស៊ីទ្រព្យសកម្មគ្រីបតូ និង/ឬ មានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។​...
article_9221.txt
ភ្នំពេញ៖ បច្ចុប្បន្ន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចបានជិត៨០ភាគរយ។ តាមផែនការស្ពាននេះ នឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ។ ក្នុងនោះ ក្រុមហ៊ុន​ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំ...
article_9222.txt
ភ្នំពេញ៖ កម្ពុជា មានផែនការរសាងសង់ស្ពានឆ្លងព្រំដែនរវាងទន្លេរពៅ និងទន្លេសេឡាំផ្សៅ(ឡាវ)  រួមទាំងផ្លូវតភ្ជាប់រវាខេត្តព្រះវិហារ​ និងខេត្តចម្ប៉ាសាក់ នៃប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។​
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ ជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំប្រជុំក្របខណ្ឌអន្តរក្រសួង ស្ដីពី ការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ និង ខេត្តចម្ប៉ាសាក់) សម្រាប់ត្រៀមចរចាជាមួយក្រុមក...
article_9223.txt
ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងទំហំប្រាក់ជាង ១៣,៧ ពាន់លានដុល្លារអាម៉េរិក នារយៈពេលជិតមួយឆ្នាំ២០២៤។ ក្នុងនោះ​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកមួយនេះ មានត្រឹម ១ ៦០៨ លានដុល្លារប៉ុណ្ណោះ។ នេះយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។​
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានក្នុងចំនួន ១៣ ៧៦២ លានដុល្លារ កើន២៤,២៣ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ចិនបាននាំទំនិញចូលទីផ្សារកម្ពុជាមានតម្លៃរហូតដល់ ១២ ១៥៥លានដុល្លារ កើន ២៤,៤៩ភាគរយ។ រីឯ ការនាំចេញរបស់កម្ពុជា ទៅប្រទេសសេដ្ឋកិច្ចពិភពល...
article_9224.txt
សៀមរាប៖ ច្រើនឆ្នាំមកហើយដែលអ្នកភូមិរកា ឃុំល្វា ស្រុកពួក ប្រកបរបរដាល់អំបុក។ របរនេះ ជារបរគោលទី២បន្ទាប់ពីធ្វើស្រែ ហើយវាបានចិញ្ចឹមអ្នកភូមិឱ្យមានជីវភាពសមរម្យ និងមិនចាំបាច់​ចំណាកស្រុ​ក​​​ទៅធ្វើការឆ្ងាយ។
អំបុក មានប្រវត្តិយូរលង់មកហើយនៅក្នុងសង្គម និងទំនៀមទម្លាប់ខ្មែរ។ ខ្មែរនិយមបរិភោគ​ជាអាហារសម្រន់ និងច្នៃជានំផ្សេងៗ។ អំបុកមានពីរប្រភេទ គឺអំបុកដំណើប និងអំបុកខ្សាយ។ អ្នកភូមិរកា ឃុំល្វា ស្រុកពួក ត្រូវបានគេស្គាល់ជាយូរមកហើយ ថាជាសហគមន៍​ផលិតអំបុក​ដ៏សំខាន់សម្រាប់ចែកចាកក្នុងទីផ្សារខេត្តសៀមរាប និងតំបន់ជុំវិញ។ តាមផ្ទះរបស់អ្នកភូមិ​ភាគច...
article_9225.txt
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ជាង ២៤,៣៤ ប៊ីលានដុល្លារ កើនឡើងដល់ ១៤,៣៦ ភាគរយ ។ ទំនិញទាំងនោះ មានដូចជា សម្លៀកបំពាក់, ស្បែកជើង, ស្រូវ, គ្រឿងអេឡិចត្រូនិក, សំបកកងរថយន្ត និងផលិតផលផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍សន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ និងទិសដៅពាណិជ្ជកម្ម ឆ្នាំ២០២៥...
តាមរយៈរបាយការណ៍ដដែលនេះ កម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ទៅកាន់ប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន៖ លំដាប់លេខ១ ប្រទេសប្រទេសចិន៖ កម្ពុជាសម្រេចបានការនាំចេញផលិតផល ១ ៦០៧ លានដុល្លារ ដោយក្នុងនោះមានទំហំពាណិជ្ជកម្មសម្រេចបាន ១៣ ៧៦២ លានដុល្លារ កើនឡើង ២៤,២៣ ភាគរយ។ លំដាប់លេខ២ ប្រទេសជប៉ុន៖​ កម្ពុជាសម្រេចបាន ១ ២៧២ លានដុល...
article_9226.txt
ភ្នំពេញ៖ ដើម្បីពង្រីកការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា​ ក្រុមហ៊ុន Royal Railway បានបញ្ជាទិញ​រថភ្លើងដឹកទំនិញថ្មីជាង​ ២០០គ្រឿង ពីប្រទេសចិន ដែលត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះ មានរថភ្លើងដឹកទំនិញចំនួន៣៦គ្រឿងទៀត ត្រូវបានដឹកមកដល់ និងដាក់ឱ្យដំណើរការភ្លាមៗបន្ទាប់ពីធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ...
រថភ្លើងដឹកទំនិញថ្មីទាំង៣៦គ្រឿងនេះ ត្រូវបានដឹកមកដល់ និងលើកដាក់ចុះពីនាវាបានដោយជោគជ័យនៅយប់ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Railway ដែលរថភ្លើងទាំងនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងនៅកម្ពុជា​ ប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន Royal Railway បានបញ្ជាក់ថា ៖ «...
article_9227.txt
ភ្នំពេញ៖ ផ្លូវជាតិលេខ៤១ ដែលប្រវែងសរុប៩៥,២៧ គីឡូម៉ែត្រ ចាប់ពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត ត្រូវបានសាងសង់រួចរាល់១០០ភាគរយ។​ ផ្លូវមួយខែ្សនេះមានតម្លៃ​៦៧លានដុល្លារ ដែលកម្ពុជាទទួលបានកម្ចីសម្បទានពីប្រទេសចិនសម្រាប់សាងសង់ឡើង។
លោកស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បានចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដល់ក្រុមហ៊ុនសាងសង់ នាថ្ងៃទី២៣ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណកា...
article_9228.txt
ភ្នំពេញ៖ ក្រុមហ៊ុន WANLI Tire របស់ចិន សម្រេចបោះទុនប្រមាណ៥០០លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជា​ សម្រាប់នាំចេញទីផ្សារអន្តរជាតិ។ រោងចក្ររបស់ក្រុមហ៊ុនមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់​នៅលើផ្ទៃដីប្រមាណ៣២ហិកតា ក្នុងទឹកដីខេត្តស្វាយរៀង ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល  អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)​ន...
បើតាមសេចក្តីប្រកាសព័ត៌មានរបសCDC វត្តមាននៃរោងចក្រផលិតកង់ឡានតម្លៃ ៥០០លានដុល្លារនៅកម្ពុជានាពេលនេះ គឺបានពីកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ CDC បានបញ្ជាក់ថា ក្នុងដំណាក់កាលទី១-២ រោងចក្រផលិតកង់ឡានមួយនេះ អាច...
article_9229.txt
ជប៉ុនកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីជារៀងរាល់ឆ្នាំ។ វិនិយោគជប៉ុននៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានចូលរួមយ៉ាងវិជ្ជមានដល់ដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ផងដែរ។ ដើម្បីទាក់ទាញនិងបំពេញតម្រូវការវិនិយោគិនជប៉ុន បច្ចុប្បន្នកម្ព...
លោក Katsunobu Kato រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសជប៉ុន បានជួបពិភាក្សាជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែ​មករា។ ជំនួបទ្វេភាគីនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរយោបល់កិច្ចការងារមួយចំនួន ពាក់ព័ន្ធនឹងវឌ្ឍនភាពសម្រេចបានក្រោមកិច្ចសហប្រតិបត្តិកា...
article_923.txt
លោក​ស្រីអនុប្រធានាធិបតីអាមេរិក​ Kamala D. Harris នា​ថ្ងៃនេះ បានសម្ពោធការិយាល័យប្រចាំតំបន់អាស៊ី​អាគ្នេយ៍ នៃ​មជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅក្រុងហាណូយ ប្រទេសវៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន១១។
ការិយាល័យ​ថ្មី CDC ប្រចាំអាស៊ីអាគ្នេយ៍ ជាចំណែកមួយ​នៃការពង្រឹង​សមត្ថភាព​​​របស់ CDC អាមេរិក ក្នុងការបំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការការពារ​ជនជាតិ​អាមេរិក​ និង​ប្រជាជន​​នៅក្នុងតំបន់ ដោយ​ធ្វើការ​ឆ្លើយ​តប​បាន​ឆាប់​រហ័ស​ទៅ​នឹងការគំរាម​កំហែង​ផ្នែក​សុខភាព​។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​ដែល​ផ្តល់ដោយស្ថានទូតអាមេរិក​ប្រចាំនៅ...
article_9230.txt
រដ្ឋាភិបាលសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និងផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលមានតម្លៃក្រោម ឬមានតម្លៃ​ស្មើនឹង ២១ម៉ឺនដុល្លារអាម៉េរិក។ ​ការលើកលែងពន្ធនេះ​ ត្រូវអនុវត្តចាប់ថ្ងៃទី១ ខែមករា រហូតដល់ដំណាច់ឆ្នាំ២០២៥។
សេចក្តីជូ​នដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ នៅក្នុងឆ្នាំ២០២៥​ ឬមុននេះ ហើយផ្ទេរសិទ្ធិ ឬសិទ្ធិកាប់កាន់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ គឺត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្ម សម្រាប់អ្នកទិញលំនៅឋាន និងផ្ទេរកម្មសិទ្ធិជាលើ...
article_9231.txt
ភ្នំពេញ៖ កសិករជាច្រើនបានត្អូញត្អែរ ចំពោះតម្លៃស្រូវប្រភេទអូអឹម (OM) និងអ៊ីអ៊ែ (ER) ​ ដែលកំពុងដាំក្បាលចុះ និងមិនមាន​ឈ្មួញ​ចុះទិញ នា​ប៉ុន្មានថ្ងៃ​​​មក​នេះ។ ពួកគេ តម្អូញ​ថា​បានខាតប្រាក់កាស បង់កម្លាំង មិន​បាន​ចំណេញអ្វីសោះ​ពី​ផលស្រូវ​របស់​ខ្លួន។​ កសិករខ្លះ បាន​ដង្ហោយរកការអន្តរាគមន៍ ពី​រាជ​រដ្ឋាភិបាល ទប់ស្កាត់តម្លៃកុំឱ្យធ្លាក...
​​ជុំវិញតម្លៃស្រូវថោកនេះ ត្រូវបានអ្នកជំនួញក្នុងវិស័យស្រូវ-អង្ករក្នុងប្រទេស បញ្ជាក់ថា ការ​ធ្លាក់​ថ្លៃស្រូវនៅពេលនេះ គឺមកពីឈ្មួញវៀតណាម កាត់បន្ថយការបញ្ជាទិញ ក្នុងពេលដែល​កសិករ​ខ្មែរ ចាប់ផ្ដើមប្រមូលផល។ លោក ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថ...
article_9232.txt
ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ៦,៩ពាន់លានដុល្លារអាម៉េរិក។ ចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន ២៦៥គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ១៥០គម្រោងទៀត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី១៣ ខែមករា​។
ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការ អនុម័តគម្រោងវិនិយោគសរុប៤១៤គម្រោង ដែលក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុប៦,៩ពាន់លានដុល្លារ ដោយអាចបង្កើតការងារបានជិត ៣២ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ CDC បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ...
article_9233.txt
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក  KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន​ ពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន ដើម្បីលើកកម្ពស់នៃទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែខ្លាំង។ ក្នុងនោះភាគីទាំងពីរបានផ្តោតសំខាន់​វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល,​​ ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ...
កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងក្នុងជំនួបការងារ​ នៅវិមានសន្ដិភាព។ នាព្រឹកថ្ងៃទី១០ ខែ​មករា។ ក្នុងជំនួបនេះ លោក​ KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន​ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា។ លោកបានបញ្ជាក់នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត ថា ៖ « កម្ពុជា ជាដៃគូដ៏សំខា...
article_9234.txt
ភ្នំពេញ៖ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភពចំណូលថ្នាក់ក្រោមជាតិ ដែលសាខាពន្ធដាររាជធានី-ខេត្តជាអ្នកអនុវត្តលើការប្រមូលពន្ធប្រភេទនេះគ្រប់រូបភាពទាំងចល័ត និងអចល័តនៅទូទាំងប្រទេស។​ បើតាមលោក ឈៀង គីមសាយ​ អនុប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានពន្ធដារ​  ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពចល័ត សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មដែលដា...
លោក ឈៀង គីមសាយ​ ​ បានបញ្ជាក់ថា ក្នុងលក្ខខណ្ឌបន្ថែមបើការផ្សព្វផ្សាយមានអក្សរបរទេស គឺត្រូវគិតបន្ថែមក្នុងអក្សរមួយតួ និងក្នុងកម្ពស់មួយដេស៊ីម៉ែត្រ ឬប្រភាគ។ ក្រៅពីនេះអត្រាពន្ធក៏ត្រូវបានគិតទៅតាមប្រភេទផ្សព្វផ្សាយពាណិជ្ជកម្មនៃរូបភាពនានាផងដែរ។ ក្នុងកម្មវិធីរៀន អំពីពន្ធដារតាមអនឡាញ លើប្រធានបទ ស្តីពី៖«ពន្ធលើផ្ទាំងផ្សព្វផ្សាយ» កាលពីថ...
article_9235.txt
ខេត្ត​សៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ចូលរួមកម្សាន្ត​ នៅថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ចំនួន ​៣៣៣ ៦៦០នាក់ ​កើនឡើង ៩,៧៣ ភាគរយ​ បើប្រៀបធៀបនឹង​ឆ្នាំ២០២៣។ នេះ​បើតាម​ការចេញផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃផ្លាស់ប្តូរឆ្នាំចាស់​ ចូលឆ្នាំថ្មី ​ឆ្នាំសកល​២០២៥ តាមរយៈរដ្ឋបាលខេត្តសៀមរាប ទេសចរ និងពលរដ្ឋ ដែលបានដើរកម្សាន្តមានចំនួនប្រមាណ ៣៣៣​ ៦៦០ នាក់ មានការកើនឡើងប្រមាណ ៩,៧៣ ភាគរយ។​ ក្នុងចំណោមទេសចរដែលកម្សាន្តឆ្លងឆ្នាំនៅសៀមរាបនេះ មានទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ៣២៣ ៤០០ នាក់ ​កើនឡើងប្រ...
article_9236.txt
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាស​ម្រេចបង្កើត អគ្គកុងស៊ុល នៅទីក្រុងសុងខ្លា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ស្តីពី ការបង្កើតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៅបរទេស ចេញផ្សាយជាសាធារណៈនាថ្ងៃទី២៧ ខែធ្នូ នេះ។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីសម្តេច​​ ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាអំឡុង ខែកុម្ភៈ ឆ្នាំ២០២៤។ នាអំឡុងបំពេញទស្សនកិច្ចនោះ លោក សេដ្ឋា ថាវីស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ ក៏សន្យាជាមួយសម្តេច ក្នុងការបង្កើតស្ថានអគ្គកុងស៊ុលរបស់ខ្លួន នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំរបស់កម្ពុជាផងដែរ។ ​យោង​តាម​សេចក្ត...
article_9237.txt
ពេញមួយឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរបានចំនួន ២១៨ ០០០នាក់  ក្នុងនោះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរ ៩២ ១០៣នាក់ និង រមណីយដ្ឋានប្រាសាទកោះកេរ បាន ១២៥ ៩៨៧នាក់។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៩២ ១០៣នាក់​ ដែល រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ១២៥ ៩៨៧នាក់ បានទៅ លេងកម្សាន្តនៅរមណីយដ្ឋានកោះកេរនោះ គឺសុទ្ធសឹងជាភ្ញៀវទេសចរជាតិ។ ជាការគួរឱ្យកត់សម្គាល់ ខែដែលរមណីយដ្ឋានទាំងពីរ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខែមេសា ដោយបានទទួលបានទេសចរសរុប...
article_9238.txt
ភ្នំពេញ៖  ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកនៅទីផ្សារកម្ពុជា, ក្រដាសប្រាក់ក្លែងក្លាយប្រភេទនេះក៏កំពុងត្រូវបានចរាចរយ៉ាងសកម្មផងដែរ។ ដូច្នេះ សាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាម៉េរិក។​
ដើម្បីទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ​នៅទីផ្សារកម្ពុជា​ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាម៉េរិក, ធនាគារជាតិ​ នៃកម្ពុជា បានប្រាប់ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ឱ្យដកហូតក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង។ រួចហើយបញ្ជូនទៅភ្នាក់ងារសម្ងាត់អាម៉េរិក ដើម្បីភ្នាក់ងារស...
article_9239.txt
ការមកដល់របស់ភ្ញៀវទេសចរទាំងនោះ​ ពីទីក្រុងស៊ីអាន មកកាន់រាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមទាំង Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងបរិវេណអ...
បច្ចុប្បន្ន ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ ជាបន្តបន្ទាប់។​ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅលើបណ្តាញសង្គម ដោយបានបញ្ជាក់ថា ៖ « អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥,៦លាននាក់ ហើយរំពឹងថ...
article_924.txt
ប្រទេសវៀតណាម ជាប្រទេសមួយដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។ ប្រទេសនេះ មានរាងទ្រវែងសណ្តូកពីជើងទៅត្បូងតាមឆ្នេរសមុទ្រចិនជាប់ព្រំដែនកម្ពុជា និងឡាវ។ រដ្ឋធានី នៃប្រទេសវៀតណាម គឺក្រុងហាណូយដែលស្ថិតនៅភាគខាងជើងនៃប្រទេស។ មុនទទួលបានឯករាជ្យ ប្រទេសមួយនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់ចិនជា១ពាន់ឆ្នាំ។ ការណ៍នេះ ក៏បានធ្វើឲ្យការប្រើប្រា...
ជនជាតិវៀតណាម មានដើមកំណើតចេញពីកុលសម្ព័ន្ធ ដែលរស់នៅក្នុងភាគខាងជើង។ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់ចិនជាង ១ពាន់ឆ្នាំ។ នៅ សវត្សរ៍ទី១០ ពួកគេបានរំដោះខ្លួន រួចបង្កើតរដ្ឋឯករាជ្យមួយឈ្មោះថា ដាយវៀត។ បន្ទាប់មកពួកគេចាប់ផ្តើមពង្រឹកទឹកដីឆ្ពោះមកទិសខាងត្បូង។ បន្តិចម្តងៗ ពួកគេស្រូបយកប្រទេសចម៉្បា និងដែនដីកម្ពុជាក្រោម។ នេះបើតាមសៀវភៅខ្ញុ...
article_9240.txt
បដិវត្តន៍កម្មឌីជីថល! មកទល់បច្ចុប្បន្ន មានក្រសួង និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន៦៦ស្ថាប័នហើយ ដែលសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីពន្លឿនប្រសិទ្ធភាពការងារ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការនានាបានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសអ្វីឡើយ។ ថ្នាលនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រសួងប្រៃសណីយ៍ក្នុងការដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ។ ដើម្បីឆ្លើយតបទៅនឹងធ្វើបរិវត្តកម្មឌីជីថល...
article_9241.txt
ពេញមួយឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុង-ក្រៅតំបន់សេដ្ឋកិច្ចពិសេបាន៤១៤គម្រោង ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគប្រមាណ៦,៩ពាន់ដុល្លារ និងអាចបង្កើតការងារបាន៣២ម៉ឺនកន្លែង។ ក្នុងនោះ ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានទំហំច្រើនជាង៦០ភាគរយ។
លោក ​ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអះអាងថា វិស័យឧស្សាហកម្មនៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន ដែលនៅឆ្នាំ២០២៤ វិស័យនេះបានចូលរួមចំណែកដល់ទៅប្រមាណ ៦៩ភាគរយនៃទុនវិនិយោគសរុប៦,៩ពាន់លានដុល្លារ។ លោក ជា វុទ្ធី បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ក្រុមហ៊ុន ហ...
article_9242.txt
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានជួបប្រជុំជាមួយធានាគារជាតិ វិស័យឯកជន និងវិស័យអចលនទ្រព្យ ដោះស្រាយលើបញ្ហាកម្ចីអថិជនជាមួយម្ចាស់បុរីក្នុងអត្រាការប្រាក់ខ្ពស់ ផ្ទេរទៅគ្រឹះស្ថានធនាគារវិញក្នុងការប្រាក់ទាបវិញ។ ជំនួប គឺដើម្បីជួយឱ្យគម្រោងបុរីដែលជាប់គាំងដំណើរការវិញ។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណងសម្របសម្រួលឱ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរីក្នុងអត្រាការប្រាក់ខ្ពស់ អាចផ្ទេរខ្ចីជាមួយធនាគារវិញក្នុងអត្រាការប្រាក់ទាប។ ក្នុងនោះ ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឱ្យធ...
article_9243.txt
ភ្នំពេញ៖ កម្ពុជា បាននាំចេញទៅបណ្តាប្រទេសសមាជិកអាសិប (RCEP) ៨,២ ពាន់លានដុល្លារ ខណៈការនាំចូលមកវិញ ២៣,១ ពាន់លានដុល្លារ​។  ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាគឺ ៣១,៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៨,០៥ ភាគរយ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ បើធៀបរយៈពេលដដែលនៅក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មចេញនៅថ្ងៃទ...
កម្ពុជា បានធ្វើពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ានចំនួន ១០ ក្នុងទំហំ ១៤,៣ ពាន់លានដុល្លារ​ ដោយកើនឡើង​ ១២,៨៥ ភាគរយធៀបនឹងឆ្នាំមុន។​ សម្រាប់ឆ្នាំ២០២៤ ក្នុងចំណោមដៃគូអាសិប (RCEP) ដែលមានសមាជិកចំនួន១៥ ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មសរុប ១៣,៧៦ពាន់លានដុល្លារ ដោយនាំមុខវៀតណាមក្នុងទំហំ ៧ពាន់លានដុល្លារ។​ ...
article_9244.txt
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេស​ចរចំនួន៣៥៣,​៨២៣នាក់ នាថ្ងៃឆ្លងឆ្នាំសកល២០២៥។​ រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រមួយនេះបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសទាំងអស់នេះ គឺមាន ៣៤៩,៨១០នាក់ ជាទេសចរជាតិ ខណៈ៤,​០១៣នាក់ ជាទេសចរអន្តរជាតិ។
នារាត្រីរាប់ថយក្រោយ(Countdown)ដើម្បីឆ្លងឆ្នាំសកល២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងបាញ់កាំជ្រួចចំនួន៥ទីតាំងធំៗ។ ទីតាំងបាញ់កាំជ្រួចទាំង៥នោះ គឺនៅលើផ្ទៃសមុទ្រ ខាងកើតទីលានតេជោ ឬពយតាមូង, នៅលើផ្ទៃសមុទ្រ ទល់មុខកាស៊ីណូ ហូលីដេ ផាលេស នៅឆ្នេរឯករាជ្យ, នៅមុខសណ្ឋាគារស៊ីហ៊ូ រីហ្សត, នៅឆ្នេរអូរត្រេះ និងទី៥ នៅរមណីយដ្ឋាន Bay of Lig...
article_9245.txt
ភ្នំពេញ៖ មកទល់បច្ចុប្បន្ន ការសាងសងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅលំដាប់ 4F សម្រេចបានប្រមាណ៩២ភាគរយហើយ ដោយចំណាយថវិកាអស់ជាង១,៣០០លានដុល្លារ។ នេះបើតាមលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដែលបានបញ្ជាក់ថា ព្រលានយន្តហោះនេះ នឹងបើកដំណើរការដំណាក់កាលទីមួយ នាអំឡុងខែកក្កដា ឆ្នាំ២០២៥។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ក្រុមអ្នកជំនាញការសព្វថ្ងៃ កំពុងព្យាយាមបញ្ចប់នូវការងារសំណង់ធំៗ និងសំខាន់នានានៃអាកាសដ្ឋានយានមួយនេះ ដែលមានផ្ទៃដីសរុ២ ៦០០ហិកតា ក្នុងខេត្តកណ្តាល ចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនៅត្រឹមដំណាច់ឆ្នាំ២០២៤។ ដូចជា៖ ការកសាងនូវស្ថានីយអ្នកដំណើរ (Passenger Terminal Building), ការងារពាក់ព័ន្ធមជ្ឈមណ្ឌលផ្គ...
article_9246.txt
ភ្នំពេញ៖ លោក ផាត់ សារិន ប្រកបរបរលក់នំក្រៀបអស់រយៈពេលជាង១០ឆ្នាំហើយមក។​  ក្នុងឱកាសនៃព្រឹត្តិការណ៍«សាទរកម្ពុជា»នៅរាជធានីភ្នំពេញ លោកជាមួយភរិយាលក់នំក្រៀបបានប្រមាណ​១​៥០០នំ ដោយនំមួយមានតម្លៃ ១ ៥០០រៀល។ លោកបានមកលក់នំក្រៀបនៅក្នុងព្រឹត្តិការណ៍នេះតាំងពីថ្ងៃទី២៩-៣១​ ខែធ្នូ ឆ្នាំ២០២៤។
អ្នកលក់នំក្រៀបមកពីខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ​ ៖ « រយៈពេលបីថ្ងៃមកនេះ ខ្ញុំលក់បានចន្លោះពី ៤០០ ទៅ ៥០០នំ នៅក្នុងមួយថ្ងៃ»។ ​ពោលក្នុងរយៈពេល៣ថ្ងៃមកនេះ លោក ផាត់ សារិន រកចំណូលបានជាង២លានរៀល ពីព្រឹត្តិការណ៍សាទរកម្ពុជា៕ សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូសម្ភាសរវាងលោក ផល ធារិត អ្នកសា...
article_9247.txt
ភ្នំពេញ៖  ទឹកប្រាក់ចំនួន១៧០លានដុល្លារអាម៉េរិក ត្រូវបានចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ខណៈប្រាក់ដែលចំណាយលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយបុរាណមានត្រឹម៥០លានដុល្លារប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលចំនួនអង្គភាពសារព័ត៌មាន  បានធ្ល...
លោក នេត្រ ភក្រ្តា ធ្វើជាអធិបតី ក្នុងសន្និសីទ ស្តីពី ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៩ ខែធ្នូ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងពីការសិក្សាលើការផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា​។ ការសិក្សានោះ ប...
article_9248.txt
នៅពេលពលរដ្ឋរួមគ្នាប្រើប្រាស់«ប្រាក់រៀល»​កាន់តែច្រើន នោះនឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា​ មានលទ្ធភាពអនុវត្តគោលនបាយរូបិយវត្ថុបានកាន់តែទូលំទូលាយទៅលើអត្រាការប្រាក់​​ ដោយរក្សានូវស្ថិរភាពថ្លៃ ឬក៏បន្ថយអត្រាការប្រាក់នៅពេលដែលកម្ពុជាចាំបាច់ជំរុញការវិនិយោគ ឬការប្រើប្រាស់លើអ្វីចាំបាច់ផ្សេងៗ។​ នេះជាលើកឡើងរបស់លោក ឃូ វុឍ្ឍី អគ្គនាយកគោលន...
ក្នុងបទសម្ភាសជាមួយកម្មវិធី « ឈ្វេងយល់ពីប្រាក់រៀល » ជាមួយសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) លោក ឃូ វុឍ្ឍី បាននិយាយដូច្នេះ៖ « អ៊ីចឹង! ការរួមគ្នាប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន នឹងពង្រឹងនូវប្រសិទ្ធភាពគោលនបាយរូបិយវត្ថុ ដើម្បីជាអត្ថប្រយោជន៍ទៅដល់ប្រទេសទាំងមូល។ គឺថា រក្សាស្ថិរភាពអត្រាប្តូរប្រាក់ផង, សមត្ថភាពកាន់តែខ្ពស់ជាងមុន ...
article_9249.txt
ព្រះសីហនុ៖ ជិតមួយឆ្នាំមកនេះ គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល មានចំនួន២១២គម្រោង។ ក្នុងនោះ ក៏មាននូវអគារជាប់សាងសង់១០១គម្រោង នឹងបន្តការសាងសង់ឡើងវិញផងដែរ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅក្រុងព្រះសីហនុ នាថ្ងៃទី១៥ ខែធ្នូ ថា ក្នុងចំណោមអគារជាប់គាំង​ ទាំង១០១គម្រោងដែលទទួលគោលការណ៍លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលនេះ គឺមានជាង៤០គម្រោង កំពុងចាប់ផ្តើមបន្តការសាងសង់ ខណៈមានអគារចំនួន៧ ត្រូវបានសាងសង់រួចហើយ។ ចំពោះអគារប្រមាណជាង៥០គម្រោងទៀត នឹងត្រូវចាប់...
article_925.txt
យោធាអាម៉េរិក១៣នាក់ បានបាត់បង់ជីវិតក្នុងការហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្រៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលនៅថ្ងៃទី២៦ ខែសីហា។ ប្រជាជនអាហ្វហ្កានីស្ថានប្រមាណ៦០នាក់ ក៏បានស្លាប់ដែរ និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារដែលប្រកាសទទួលខុសត្រូវដោយសាខាក្រុមរដ្ឋឥស្លាម។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រកាសសងសឹកអ្នកនៅពីក្រោ...
ដូចការព្រមានមែន ការបំផ្ទុះចំននួន២ បានកើតឡើងនៅក្បែរអាកាសយានដ្ឋាន Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល និងនៅខាងក្រៅសណ្ឋាគារមួយក្បែរគ្នានោះ ដោយសម្លាប់យោធាអាម៉េរិកដែលកំពុងរក្សាសណ្ដាប់ធ្នាប់សម្រាប់ការជម្លៀសមនុស្ស និងប្រជាជនអាហ្វហ្កានីស្ថានដែលប្រមូលផ្ដុំដើម្បីចូលខាងក្នុងអាកាសយានដ្ឋាន។ បើតាមទីភ្នាក់ងារព័ត៌មាន AP ប្រជាជនអាហ្វហ្កាន...
article_9250.txt
ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (M’S PIN ACMC) របស់ ឧក​ញ៉ា ម៉ុង ឫទ្ធី នឹងបញ្ចេញចំណីសត្វលក់នៅលើទីផ្សារលើកដំបូងនៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក ទន់ សារតន៍ ប្រធានរោងចក្រចំណីសត្វ របស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី នាថ្ងៃទី១៨ ខែធ្នូ។
បើតាមប្រធានរោងចក្ររូបនេះ ការចែកចាយចំណីសត្វរបស់ក្រុមហ៊ុន ឧក​ញ៉ា ម៉ុង ឫទ្ធី គឺធ្វើឡើងក្នុងទិសដៅជួយកសិករចិញ្ចឹមជ្រូក ឱ្យទទួលបានផលចំណេញខ្ពស់ តាមរយៈចំណីមានគុណភាព និងតម្លៃប្រកួតប្រជែងជាមួយការនាំចូល។ ម្យ៉ាង ក្រុមហ៊ុនក្នុងស្រុកមួយនេះ ក៏ចង់រួមចំណែកផ្ដល់ការងារដល់ពលរដ្ឋខ្មែរឱ្យបានកាន់តែច្រើន តាមរយៈការជួយទិញកសិផលដែលជាវត្ថុធាតុដើម ...
article_9251.txt
ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ដែលបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញទំនិញរបស់កម្ពុជា។ ជាពិសេស មន្ទីរពិសោធន៍នេះ នឹងជួយជំរុញការផលិតផលកែច្នៃរបស់កម្ពុជា​ឱ្យបានកាន់តែប្រសើរថែមទៀត។
មន្ទីរពិសោធន៍ជាតិ វ.ប.ន ត្រូវបានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ការដាក់ឱ្យដំណើរនូវមន្ទីរពិសោធន៍នេះ គឺដើម្បីចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម...
article_9252.txt
ភ្នំពេញ៖​ ក្រុមហ៊ុន/រោងចក្រចំនួន៣៤៤ ដែលមានកម្មករដល់៤៦ ២១២នាក់ ត្រូវបានចុះបញ្ជីសុំសិទ្ធិនាំចេញទំនិញក្រោម-ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែមកនេះ។ បើតាមក្រសួងពាណិជ្ជកម្ម ចំនួនដែលក្រុមហ៊ុន/រោងចក្របានចុះបញ្ជីនេះ គឺកើន៤២,៧៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។
របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម​ឆ្នាំ២០២៤​ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុន/រោងចក្រទាំង៣៤៤​ ដែលបានចុះបញ្ជីសុំសិទ្ធិនាំចេញទំនិញក្រោម-ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនោះ គឺមាន៧៤ ជារោងចក្រសម្លៀកបំពាក់ ដែលមានកម្មករចំនួន២៦ ៤១១នាក់។ ចំនួនរោងចក្រដែលបានចុះបញ្ជីនេះ មានកំណើន២៣,៣៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក...