file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9343.txt | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ចាប់ដៃគូក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard នេះ ដើម្បីពង្រីកវិសាលភាព និងជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ Bakong Tourists App។ ភាពជាដៃគូនេះ គឺធ្វើឡើងក្នុងគោលដៅ សម្រួលប្រតិបត្តិការទូទាត់ប្រាក់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា។ | ពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុន Mastercard បានធ្វើឡើងក្រោមវត្តមាន លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ និងលោក Sapan Shah អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកដំណោះស្រាយសម្រាប់ការទទួលយកប័ណ្ណរបស់ក្រុមហ៊ុន Mastercard នៅធនាគារជាតិ នាព្រឹកថ្ងៃទី១១ ខេវិច្ឆិកា។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានបញ្ជាក... |
article_9344.txt | ភ្នំពេញ៖ រយៈពេលជាង១ឆ្នាំចុងក្រោយនេះ វិស័យ«ថ្មអារ» គឺមានភាពរីកចម្រើនខ្លាំង បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាប្រឈមរបស់វិស័យនេះ។ បើតាមប្រមុខរដ្ឋាភិបាល ការនាំចេញ«ថ្មអារ»របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្ន មានកំណើនរហូតដល់៤ដង ដែលនេះលទ្ធផលជាទីមោទនៈក្នុងការប្រែក្លាយ... | « សន្ទុះនៃការរីកចម្រើនវិស័យថ្មអារ បានប្រែពីជិតរលំទៅជាកំណើនក្នុងមួយឆ្នាំនេះ កើនដល់៤ដង»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ដែលកំណើននេះ គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤។ ការរីកចម្រើ... |
article_9345.txt | ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់នៅកម្ពុជា រំពឹងឡើងដល់ ជិត ៣ ០០០ ដុល្លារ។ ចំនួននេះ កើនជាង៤០ភាគរយ(ច្បាប់ថវិកា) បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា។ | តាមការព្យាករ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងមានកំណើន ៦,៣ភាគរយ។ ការណ៍នេះ ធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ពាន់លានរៀល សមមូលនឹង ៥១ ៣៩៨ លានដុល្លារ។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងកើនដល់ចំនួន ២ ៩២៤ដុល្លារ ដែលឆ្នាំ២០២៤ មានត្រឹម ២ ០៧១ដុល្លារ។ ល... |
article_9346.txt | ភ្នំពេញ៖ កំណើនការនាំចេញរបស់កម្ពុជា បាននាំឱ្យតម្រូវការដឹកជញ្ជូនទំនិញមានការកើនឡើង។ ចរាចរណ៍ទំនិញ ចេញ-ចូលដែលដឹកជញ្ជូនតាមកុងតឺន័របានកើនឡើងជាងរ ៥ ដង ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។ គិតត្រឹម ឆ្នាំ២០៣០ គេរំពឹងថាទំហំពាណិជ្ជកម្ម ដែលធ្វើចរាចរណ៍តាមផ្លូវជាតិ និងតាមរយៈកំពង់ផែ អាកាសយានដ្ឋាន ព្រមទាំងឃ្លាំងស្តុកទំនិញនានា នឹងកើនឡើងទ្វេ... | ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ រដ្ឋាភិបាល បានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា (CITLS) សម្រាប់ឆ្នាំ ២០២៣- ២០៣៣ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមិទ្ធិកម្ម និងប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។ ជាពិសេស គឺដើម្បីគាំទ្រដល់ការ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិ។ គម្រោងជាច្... |
article_9347.txt | ភ្នំពេញ៖ « វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នឹងត្រូវប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សាធារណជន អំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេង... | « វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» គឺជាផ្នែកមួយនៃគម្រោង « ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ដែលប្រមូលផ្តុំដោយអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា មកពីក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលបានបញ្ជាក់ថា វេទិកានេះ គឺធ្វើឡើងដើម្បីផ្សព្វផ្ស... |
article_9348.txt | បច្ចុប្បន្ន គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២ របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ផ្តល់ឥណទានបានចំនួន ៥,១១ពាន់លានដុល្លារ ដល់ប្រជាពលរដ្ឋដែលជាអតិថិជន១,៥៥លានគណនី។ ជាមួយគ្នានេះ វិស័យនេះទទួលប្រាក់បញ្ញើ ២,២១ពាន់លានដុល្លាពីអតិថិជនជិត២លានគណនី ក្នុងនោះមាន ៦៧ភាគរយ គឺជាស្ត្រី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CMA នាថ្ងៃទី... | សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនដោយជោគជ័យ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងដៃគូអន្តរជាតិ ក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ»។ សន្និសីទដែលរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤... |
article_9349.txt | ភ្នំពេញ៖ ក្រុមហ៊ុន Zhengzhou Chen’s Sun របស់ប្រទេសចិន ចាប់អាម្មណ៍ក្នុងការវិនិយោគលើដំណា ទុរេននៅកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញដោយលោកស្រី Xuemei Chen ស្ថាបនិក ក្រុមហ៊ុន Zhengzhou Chen’s Sun នៅចំពោះមុខប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត។ | សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោកស្រី Xuemei Chen ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ បេសកកម្មនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី៦-៧ ខែវិច្ឆិកា។ ក្នុងជំនួបនោះ ស្ថាបនិក ក្រុមហ៊ុនចិន Zhengzhou Chen’s Sun រូបនេះ បានលើកឡើងពី សក្ដានុពលខ្លាំងរបស់កម្ពុជាខាងវិស័យកសិកម្ម ជាពិសេ... |
article_935.txt | អាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មមួយទៀតលើក្រុមមន្រ្តីចិនដែលធ្វើការលើគោលនយោបាយហុងកុងចំពោះការធ្វើឱ្យធ្លាក់ចុះប្រជាធិបតេយ្យនៅទីក្រុងនេះ។ ទណ្ឌកម្មដែលប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ជាការទាញទីក្រុងប៉េកាំងឱ្យទទួលខុសត្រូវលើអ្វីដែលកើតឡើងនៅតំបន់រដ្ឋបាលពិសេសមួយនេះដូចជាការចាប់ចងសកម្មជនប្រជាធិបតេយ្យ និងការធ្លាក់ចុះនីតិរដ្ឋជាដើម។ | មន្រ្តីចិនចំនួន៧នាក់ដែលធ្វើនៅការិយាល័យកិច្ចការហុងកុងចំណុះក្រុមប្រឹក្សារដ្ឋចិន ត្រូវបានក្រសួងរតនាគារអាមេរិកបញ្ចូលក្នុងបញ្ជីជនបរទេសពិសេស ដែលត្រូវអនុវត្តទណ្ឌកម្ម។ អ្នកទាំង៧ដែលសុទ្ធសឹងជានាយករងការិយាល័យមានឈ្មោះឈិន តុង, ហឺ ជីង, លូ ស៊ីនីង, ឈីវ ហុង, ថាន ធៀនីវ, យ៉ាង ជៀនភីង និងយីន ចុងហ័រ។ ក្នុងសេចក្ដីថ្លែងការណ៍ដោយឡែក រដ្ឋមន្រ្តី... |
article_9350.txt | រដ្ឋាភិបាល នឹងផ្តល់កម្ចីចំនួន ៥៩០ ៤៧០លានរៀល( ប្រមាណ១៤៥លានដុល្លារអាម៉េរិក) ឱ្យស្ថាប័ន៤ ដើម្បីពង្រឹងនូវសមត្ថភាពស្ថាប័ននីមួយៗក្នុងឆ្នាំ២០២៥។ បើតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ស្ថាប័នទាំង៤ ដែលនឹងទទួលបានកម្ចីពីរដ្ឋាភិបាលនោះ មាន អគ្គិសនីកម្ពុជា, រដ្ឋាករទឹកស្វយ័តភ្នំពេញ, រដ្ឋាករទឹកស្វយ័តខេ... | សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ២០២៥) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្ហាញថា យ៉ាងច្បាស់ថា ក្នុងចំណោមថវិកាទាំងជាង១៤៥លានដុល្លារនោះ គឺមាន ២០៣ ៤៥០លានរៀល(ប្រមាណ៥០លានដុល្លារ) រដ្ឋនឹងផ្តល់ជាកម្ចីទៅឱ្យអគ្គិសនីកម្ពុជា ដើម្បី... |
article_9351.txt | ភ្នំពេញ៖ រដ្ឋ សម្រេចផ្តល់ការលើកទឹកចិត្ដដល់សហគ្រាសផលិតកម្មភាពយន្តខ្មែរ និងសហគ្រាសផលិតការសម្តែងសិល្បៈបុរាណខ្មែរសម្រាប់រយៈពេល៥ឆ្នាំ (២០២៤-២០២៨)។ នេះបើយោងតាមសេចក្តីណែនាំរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយជាសាធារណ នាថ្ងៃទី៦ ខែវិច្ឆិកា ដែលបញ្ជាក់ថា ការសម្រេចបែបនេះ ក្នុងគោល... | បើតាមសេចក្តីណែនាំ ស្តីពី «ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យសិល្បៈ» រដ្ឋមន្ត្រីសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យ អគ្គនាយកដ្ឋានពន្ធដារ ព្យួរទុកពន្ធលើប្រាក់ចំណូលជូនសហគ្រាសផលិតកម្មភាពយន្តខ្មែរ និងផលិតការសម្តែងសិល្បៈបុរាណខ្មែរគ្រប់ទម្រង់។ ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏អនុញ្ញាតឱ្យព្យួរទុកការអ... |
article_9352.txt | រយៈពេល១០ខែមកនេះ កម្ពុជា សម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូក្នុងពិភពលោកបានប្រមាណ៤៥ពាន់លានដុល្លារអាម៉េរិក កើន ១៦,៥ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២១,៥ពាន់លានដុល្លារ កើន១៦ភាគរយ ខណៈការនាំចូលកើន១៧ភាគរយ ដែលមានទំហំទឹកប្រាក់ជិត២៣,៥ពាន់លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់អ... | ស្ថិតិដដែលដែលអគ្គនាយកគយ បានចេញផ្សាយជាសាធារណៈ នាថ្ងៃទី១១ ខែវិច្ឆិកា បានបង្ហាញថា ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជាក្នុងរយៈពេល១០ខែមកនេះ ពោលពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៤ នោះគឺប្រទេសចិន មានទំហំពាណិជ្ជកម្មរួមគ្នាដល់ជាង ១២,៣ពាន់លានដុល្លារ កើនក្នុងអត្រា២៣ភាគរយ។ បន្ទាប់មក គឺសហរដ្ឋអាម៉េរិក ដែលមានទំហំពាណិជ្ជកម្មជាមួយក... |
article_9353.txt | បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅតំបន់ Silicon Valley កំពុងបង្ហាញសុច្ឆន្ទៈចំពោះលោក ដូណាល់ ត្រាំ ដោយសារក្រុមហ៊ុនទាំងនេះអាចទទួលបានអត្ថប្រយោជន៍ពីការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ក្នុងការគាំទ្រការអភិវឌ្ឍន៍បញ្ញាសប្បនិមិត្ម (AI) និងការប្រឈមមុខជាមួយចិន។ | លោក Jeff Bezos បានផ្ញើសារអបអរសាទរភ្លាមៗបន្ទាប់ពីបានឃើញជ័យជម្នះនៃការការបោះឆ្នោតកាលពីសប្តាហ៍មុនថា ៖« សូមជូនពរឱ្យលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យក្នុងការដឹកនាំ និងការបង្រួបបង្រួមអាម៉េរិកដែលយើងទាំងអស់គ្នាស្រឡាញ់»។ ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះ មិនមែនជាអ្នកដឹកនាំបច្ចេកវិទ្យាខ្នាតយក្សតែមួយរូបទេ ដែលបង្ហាញឆន្ទៈយ៉ាងក្លៀវក្លាចំព... |
article_9354.txt | ភ្នំពេញ៖ កម្ពុជា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ជលផល» ដែលកិច្ចប្រជុំពិភាក្សាចុងក្រោយធ្វើឡើងក្រោមវត្តមាន លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្តីគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែវិច្ឆិកា។ បើតាមការប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សេចក្តីព... | សេចក្តីព្រាងច្បាប់ស្តីពី«ជលផល»នេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ស្របតាមសភាពការណ៍វិវត្តឈានឡើងនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ដូចជា៖ ការគ្រប់គ្រង ការពារ អភិរក្ស និងអ... |
article_9355.txt | ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ( គ.អ.ទ.ស.) កំពុងជំរុញភាគីពាក់ព័ន្ធក្នុងការរៀបចំវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ឆ្នាំ២០២២៥ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨។ ការជំរុញ គឺដើម្បីបង្កើតផែនការទាក់ទាញទេសចរមកលេងកម្សាន្តខេត្តសៀមរាប ឱ្យបានទាំងក្នុងរដូលកាលភ្ញៀវទេសចរ... | លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ( គ.អ.ទ.ស.) បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើសេចក្តីព្រោង ស្តីពី វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប-អង្គរ ឆ្នាំ២០២២៥ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨ នៅទីស្តីកា... |
article_9356.txt | ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំទឹកប្រាក់ ៧៥លានដុល្លារអាម៉េរិក នារយៈពេល១០ខែមកនេះ។ ពោលទំហំនេះ បានកើនក្នុងអត្រា៧ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA) បានចូលជ... | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងចំណោមទំហំពាណិជ្ជកម្មកម្មទាំង៧៥លានដុល្លារ គឺមានប្រមាណ៥៥លានដុល្លារ ជាតម្លៃទំនិញដែលកម្ពុជានាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ខណៈនាំចូលវិញមានក្នុងទំហំទឹកប្រាក់ប្រមាណ២០លានដុល្លារ។ ការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា នេះ បានរៀបរាប់ថា ទំនិញសំខាន់ៗ ដែលកម្ព... |
article_9357.txt | ភ្នំពេញ៖ ក្រសួងសាធារណការ និងអ្នកជំនាញកំពុងសិក្សា គម្រោងសង់ផ្លូវរថភ្លើងធន់ស្រាល១ ខ្សែទៀត នៅក្នុងក្រុងសៀមរាប ភ្ជាប់ពីចំណុចផ្លូវឃ្យុងយូ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។ សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកានេះ។ | សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «(ខ្សែ) ទី១ បានសិក្សាហើយផ្លូវរទេះភ្លើងធន់ស្រាល Monorail) ពីព្រលានយន្តហោះទៅក្រុង។ តែខ្ញុំឱ្យសិក្សា ១ខ្សែទៀតខ្លី តពីផ្លូវឃ្យ៉ុងយូ ដែលស្រាប់ តែធ្វើថ្មី តែ១៣គីឡូ(ម៉ែត្រ)គត់។ តពីផ្លូវដែលមានស្រាប់ បុកពីកន្លែងផ្លូវកាច់ហ្នឹងឡើងទៅបន្ទាយស្រី។ បុក១៣គីឡូ(ម៉ែត្រ) ឡើងទៅព្រលានយន្តហោ... |
article_9358.txt | ភ្នំពេញ៖ ធុរជន រួមទាំងភ្ញៀវទេសចរកម្ពុជា និងចិន អាចប្តូររូបិយបណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន ពីពេលនេះតទៅ។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជាក្រុមហ៊ុនប្តូរប្រាក់បរទេសឈានមុខគេ ចាប់ផ្តើមជួញដូរប្រាក់រៀលរបស់កម្ពុជាក្នុងបរិវេណព្រលានយ... | ធនាគារជាតិ នៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលនូវ«ប្រាក់រៀល»នៅក្នុងតារាងជួញដូររូបិយបណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា (NBC) ដែលកិច្ចសហកា... |
article_9359.txt | ភ្នំពេញ៖ សមាគមជប៉ុនប្រចាំនៅកម្ពុជា ក្នុងដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា ដែលមានក្រុមហ៊ុនជប៉ុនចំនួន ២៦ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ១៧ ជាក្រុមហ៊ុនថ្មី មិនដែលមកកម្ពុជាសោះ ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យមួយចំនួន ពោលគី វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ នៅវិស័យវារីវប្បកម្ម នៅកម្ពុជា។ | នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបរវាង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង លោកតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា រយៈពេលកន្លងមកសមាគម ជប៉ុន បានខិតខំផ្សព្វផ្សាយតាមគ្រប់រូបភាព តាមទូរទស្សន៍ជប៉ុនអំពីសក្ដានុពលរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមទៀត ពិសេសក្រុមហ៊ុ... |
article_936.txt | សេតវិមាន — រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ បានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃគណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ាក់រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងនៅថ្ងៃសុក្រជាមួយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។ | នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេភាសាឃឺដ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein បានពិភាក្សាអំពីលក្ខណៈកិច្ចសហប្រតិបត្តិការ ដែលស្នើឡើងរវាងប្រទេសលោក និងកងកម្លាំងសហរដ្ឋអាមេរិក នៅពេលមានកិច្ចព្រមព្រៀង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកប្រាប់វីអូអេថា «... |
article_9360.txt | ភ្នំពេញ៖ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៨,២៣ពាន់ដុល្លារ នារយៈពេល១០ខែមកនេះ។ ប្រទេសមហាអំណាចពិភពលោកមួយនេះ គឺនៅតែជាទីផ្សារធំលំដាប់ទី១របស់កម្ពុជា ខណៈចិនស្ថិតនៅលំដាប់លេខ៣ បន្ទាប់ពីប្រទេសវៀតណាម។ | ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរវាងកម្ពុជា ជាមួយប្រទេសសំខាន់ៗក្នុងពិភពលោក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៤ កម្ពុជា នាំទំនិញទៅទីផ្សារសហរដ្ឋអាម៉េរិកសម្រេចបានទំហំ៨,២៣ពាន់ដុល្លារ កើន ៩,៨ភាគរយ ខណៈនាំចូលទំនិញពីប្រទេសមហាអំណាចពិភពលោកនេះវិញមានត្រឹ... |
article_9361.txt | ភ្នំពេញ៖ ការប្រើយុទ្ធសាស្ត្រលក់ទំនិញថែមទំនិញ ឬបានជារង្វាន់នានា តាមរយៈក្រវិលកំប៉ុង គម្របដប ឬវិធីផ្សេងទៀតឱ្យអតិថិជន, ក្រុមហ៊ុន ឬសហគ្រាសទាំងនោះ ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ និងអាករបន្ថែមឱ្យរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឱ្យមាន... | បើតាមលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុន ឬសហគ្រាស ដែលប្រើយុទ្ធសាស្ត្រជំរុញការលក់ទំនិញរបស់ខ្លួនបែបនេះ គឺត្រូវជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ ចំពោះការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញផលិតក្នុងស្រុក ដែលជាប់អាករពិសេសផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈ... |
article_9362.txt | ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្លឹងឃើញតំបន់ខេត្តជាប់សមុទ្រ ពោរពេញដោយសក្តានុពលផ្នែកសេដ្ឋកិច្ច ពិសេសវិស័យភស្តុភារកម្ម និងឧស្សាកម្ម។ ប្រមុខរដ្ឋាភិបាលក៏បានដាក់គោលដៅ ជំរុញឱ្យអភិវឌ្ឍវិស័យទាំងនេះ ក្នុងឆ្នាំ២០២៥។ | នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញពីផែនការ ដែលកំពុងរៀបចំខេត្តចំនួន៤ ជាប់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញការ វិនិយោគ។ ខេត្តជាប់ឆ្នេរសមុទ្រនេះ សម្ដេចផ្ដើមជំរុញវិស័យឧស្សាហកម្ម នៅខេត្តព្រះសីហនុមុនគេ។ ទោះបីខេត្តព្រះសីហនុ ត្រូវបានមហាជនចាត់ទុកជាខេត... |
article_9363.txt | និងកម្មវិធី បញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា «SARIKA» គឺជាថ្នាល និងកម្មវិធីឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិវឌ្ឍន៍ឡើង ដើម្បីជំរុញការផ្តល់សេវាសាធារណៈ និងបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។ នេះបើយោងសេចក្តីប្រកាស ស្តីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products ... | សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ បានបញ្ជាក់ GO.GOV.KH ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង-ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មាន ឬ ឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។ ចំពោះ FORM.GOV.KH គឺជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បី... |
article_9364.txt | ក្រុមហ៊ុនកែច្នៃផលិតផលកៅស៊ូ Sailun Group របស់ចិន ចង់ពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់។ ការណ៍នេះត្រូវបានលើកឡើងដោយលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun ក្នុងជំនួបការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។ | ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ពីថ្ងៃទី៦-៧ ខែវិច្ឆិកា។ នាឱកាសនោះ សម្តេចបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគរបស់ចិនជាច្រើន ក្នុងនោះ ក៏មានវត្តមាន ក្រុមហ៊ុន Sailun Group ដែលកំពុងដំណើរការនូវរោងចក្រកែច្នៃផលិតផលកៅស៊ូនៅកម្ពុជាផងដែរ។ នេ... |
article_9365.txt | ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជី«ផលិតផលស្វាយចន្ទីកម្ពុជា»ជាម៉ាកសមូហភាព ដើម្បីជំរុញភាពប្រកួតប្រជែងក្នុងទីផ្សារ និងឆ្ពោះទៅសម្រេចមហិច្ឆតា ក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។ | ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំស្តីពី«ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា» ដែលមានការចូលរួម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ប្រធានសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងសមាគមស្វាយចន្ទីកម្ពុជាជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង... |
article_9366.txt | ភ្នំពេញ៖ មកទល់បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញវត្ថុជាង៥០០០លានដុល្លារអាម៉េរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ហិរញ្ញវត្ថុទាំងនេះ គឺមានជំនួយឥតសំណង កម្ចីសម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានពីវិស័យឯកជននានា។ | ទំហំថវិកាជាង៥០០០លានដុល្លារ ដែល ADB បានជួយកម្ពុជាតាមរយៈគម្រោងអភិវឌ្ឍន៍នានាមកទល់សព្វថ្ងៃនេះ ត្រូវបានលើកឡើងដោយ លោក ANTHONY GILL តំណាងធនាគាអភិវឌ្ឍន៍អាស៊ីនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ « វិថីតេជោសន្តិភាពឆ្នេរអង្គោល» ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។ បើតាមលោក ANTHONY GILL បច្ចុប្បន្ន ADB កំពុងអនុវត្តគម្... |
article_9367.txt | ផ្អែលលើទិន្នន័យ Statista Infographic ខាងក្រោមរួមបញ្ចូលប្រទេសទាំង១០ ដែលមានធនធានធម្មជាតិច្រើនជាងគេលើពិភពលោក ដែលប្រទេសនីមួយៗមានទុនបម្រុងដ៏ធំនៃធនធានសំខាន់ៗសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មជាច្រើន។ | រុស្សីនាំមុខគេដោយមានតម្លៃប៉ាន់ស្មានសរុបនៃធនធានធម្មជាតិចំនួន ៧៥ ទ្រីលានដុល្លារ ដែលភាគច្រើនរួមមានធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេង និងរ៉ែកម្រ។ នៅចុងឆ្នាំ ២០១៨ ក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី បានវាយតម្លៃទុនបម្រុងរ៉ែរបស់ប្រទេសនេះប្រហែល ១,៤៤ទ្រីលានដុល្លារ។ បើនិយាយពីចំណែកទីផ្សារពិភពលោក រុស្ស៊ីជាប្រទេសដែលមានស្តុក... |
article_9368.txt | ភ្នំពេញ៖ ក្រុមកីឡាអេឡិចត្រូនិក CFU Gaming លើវិញ្ញាសា MLBB នឹងតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ M6 World Championship 2024 ដែលមានតម្លៃប្រាក់រង្វាន់បែងចែកសរុប ១ លានដុល្លារ នៅថ្ងៃទី២១ ខែវិច្ឆិកា នៅប្រទេសម៉ាឡេស៊ី។ កន្លងមក See You Soon ជាក្រុមតំណាងកម្ពុជាមួយផងនោះ ធ្លាប់បានបង្ហាញខ្លួនប្រកួតប្រជែងនៅក្នុងព្រ... | ក្រុមជើងឯកការប្រកួតជាតិ MPL KH ថ្មីរដូវកាលទី៧ CFU Gaming និងតំណាងកម្ពុជាប្រកួតកីឡាអេឡិចត្រូនិក លើវិញ្ញាសា MLBB លំដាប់ពិភពលោក M6 World Championship 2024 នៅប្រទេសម៉ាឡេស៊ី ហើយដែលការប្រកួតមានតម្លៃប្រាក់រង្វាន់បែងចែក សរុប១លានដុល្លារ។ ការប្រកួត M6 នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ។ កាលពីដើមឆ្នាំ២... |
article_9369.txt | ភ្នំពេញ៖ ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀល) នៅតាមសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ក៏ដូចជាក្នុងវិស័យផ្សេងៗទៀត ទាំងឯកជននិងសាធារណៈ មិនត្រឹមតែបង្ហាញពីមោទកភាពនិងសាមគ្គីភាពជាតិនោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសម្រាប់បច្ចុប្បន្ន និង ដំណើរឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ថែមទៀត។ មន្ត្រីជំនាញន... | ប្រសិនបើពលរដ្ឋប្រើប្រាស់ «ប្រាក់រៀល» កាន់តែច្រើន នោះធនាគារជាតិ នៃកម្ពុជា កាន់តែពង្រឹងបានប្រសិទ្ធភាពនយោបាយរូបិយវត្ថុ។ នេះជាការលើកឡើងរបស់លោក ឃូ វុឍ្ឍី អគ្គនាយកគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិ នៃកម្ពុជា ដែលមើលឃើញថា បើប្រាក់រៀលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នោះឧបករណ៍នយោបាយរូបិយវត្ថុ ដូចជា LPCO និង NC... |
article_937.txt | របាយការណ៍ថ្មីមួយអំពីឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងរោងចក្រដែលនាំចេញបន្ទះថាមពលព្រះអាទិត្យទៅកាន់ពិភពលោក។ | របាយការណ៍នេះបានចោទប្រកាន់ថា រដ្ឋាភិបាលចិន បានបង្ខំជាតិសាសន៍ភាគតិចអ៊ុយហ្គ័រ (Uyghur) និងពលរដ្ឋកាហ្សាក់ស្ថានឲ្យធ្វើការនៅក្នុងរោងចក្រដែលផលិតបន្ទះថាមពលព្រះអាទិត្យ និងផលិតផលផ្សេងៗទៀត។ ដោយយោងលើស្ថិតិរបស់រដ្ឋាភិបាលចិន អ្នកស្រាវជ្រាវបាននិយាយថា មនុស្សប្រហែល ២លាន ៦សែននាក់ ត្រូវបានដាក់ឲ្យ... |
article_9370.txt | ភ្នំពេញ៖ កម្ពុជាអាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង(ថៃ វៀតណាម) និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Ba... | របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ដែលមានចំណងជើងថា « ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors)» ត្រូវបានចេញផ្សាយជាសាធារណៈ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍នេះបានកំណត់នូវប... |
article_9371.txt | វាមិនមែនជារឿងងាយទេសម្រាប់ចិនក្នុងការបំពេញអាផាតមិនទំនេរចំនួន ៨១ លានល្វែង ឬអាផាតមិនដែលមិនមានម្ចាស់ ព្រោះទំនុកចិត្តទីផ្សារនៅតែមានកម្រិតទាប ហើយអ្នកស្រុកមិនចាប់អារម្មណ៍ក្នុងការទិញវាមកវិញទេ។ | ប្រសិនបើមិនមានការសាងសង់ថ្មី និងការលក់បន្តក្នុងអត្រាបច្ចុប្បន្នទេ វានឹងចំណាយពេល ៨ឆ្នាំទៀត ដើម្បីលក់អាផាតមិនទំនេរទាំងអស់នៅជុំវិញទីក្រុង Luoyang ដែលជាកន្លែងមានមនុស្ស ៧លាននាក់នៅកណ្តាលប្រទេសចិន។ តំបន់នេះ ជាទីតាំងដ៏ក្តៅគគុកនៃវិបត្តិអចលនទ្រព្យ ដែលការសាងសង់ច្រើនឆ្នាំបានប្រែក្លាយទៅជាទីកន្លែងស្ងាត់ជ្រងំ។ វិសាលភាពនៃការសាងសង់ល... |
article_9372.txt | ដើម្បីក្លាយជាពលរដ្ឋមាននូវចំណេះដឹងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង ឬប្រើប្រាស់ប្រាក់ប្រកបដោយគុណភាពសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងសង្គមជាតិ លោក-អ្នក ត្រូវមានទម្លាប់សន្សំសំចៃប្រាក់ដោយកាត់បន្ថយនូវចំណាយណាមិនចាំបាច់ ពីពេលនេះទៅ។ លោក កុក ថា ដែលជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក... | «ប្រជាពលរដ្ឋ ត្រូវផ្តោតសំខាន់លើការសន្សំសំចៃប្រាក់ ដែលជាកិច្ចការអទិភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់ លោក កុក ថា ដោយបានបញ្ជាក់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងកម្មវិធីចំណេះហិរញ្ញវត្ថុ ថា បើពលរដ្ឋមានស្ថានភាពលំបាកខ្លាំង ឬខ្វះខាតខ្លាំង គឺត្រូវមានទម្លាប់សន្សំប្រាក់យ៉ាងតិចបំផុត៥... |
article_9373.txt | ក្រុមហ៊ុនដេហាន (DAEHAN) របស់កូរ៉េ មានគម្រោងបង្កើតរោងចក្រកែឆ្នៃសំណល់ប្លាស្ទិក នៅទីលានចាក់សំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅជាប្រេងឥន្ទនៈ ដែលអាចប្រើប្រាស់បាន។ | បំណងវិនិយោគនេះ ត្រូវបានលោក Kim Jung Hwan នាយកប្រតិបត្តិក្រុមហ៊ុន DAEHAN Corporation លើកឡើងក្នុងជំនួបជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា។ លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៤ ខែតុលានេះថា ខេត្តព្រះសីហនុ តែងតែបើកជំហចំពោះបណ្ដាក្រុមហ៊ុន ឬវិស័យឯកជននានា ដែលមានសមត្ថភាពអាចកែច្នៃ... |
article_9374.txt | ក្រុមហ៊ុនចិនចំនួន៦ បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការវិនិយោគលើវិស័យថាមពលសូឡា នៅកម្ពុជា។ បំណងនេះត្រូវបានបង្ហាញឡើងក្នុងជំនួបការងារ រវាងគណៈប្រតិភូក្រុមហ៊ុន និងសភាពាណិ្ជកម្ម ដឹកនាំដោយលោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd ជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិ... | សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំង៦នោះ គឺមកពីក្រុង Xinyang ខេត្ត Henan ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល ឧស្សាហកម្ម វិស្វកម្ម សំណង់ និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC កាលពីថ្ងៃទី១១ ខែតុលា ដែលបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះមានបំណងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការវិនិយោគក្... |
article_9375.txt | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសេវានាំចេញ (Export Service Center-ESC) ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកានេះតទៅ។ ការដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលនេះ គឺដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមការច... | ពិធីប្រកាសដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលសេវានាំចេញនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញនេះ គឺម... |
article_9376.txt | រោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ (LNG) តម្លៃប្រមាណ១ ៣៥០លានដុល្លារ ត្រូវបានសាងសង់ឡើងនៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង។ រោងចក្រថាមពលអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មួយនេះ មនអានុភាពថាមពលចំនួន ៩០០មេហ្គាវ៉ាត់។ | រោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ គឺជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ បើតាមលោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គម្រោងវិនិយោគតម្លៃ ១ ៣៥០លានដុល្លារនេះ នឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិដោយបង្កើតការងាររាប់រយកន្លែងដល់ប្រជ... |
article_9377.txt | សៀមរាប៖ ស្លឹកគ្រៃ ដែលគ្មានតម្លៃទីផ្សារសោះកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានកសិករមួយក្រុមនៅភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កែច្នៃទៅជាប្រេងរឹតសរសៃ និងព្យាបាលរបួសដ៏មានប្រសិទ្ធភាព ក្រោមការគាំទ្រពីអង្គការអាគ្រីស៊ុត។ បច្ចុប្បន្ន ប្រេងស្លឹកគ្រៃនេះ បាននិងកំពុងចែកចាយនៅតាមបណ្ដាខេត្ត ព្រមទាំងសណ្ឋាគារ និង ហាងម៉ាស្សា... | សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_9378.txt | «ជាដុំពេជ្រមិនទាន់ច្នៃ ដែលត្រូវច្នៃឱ្យទៅជាពេជ្រច្រើនមុខ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ អំពីខេត្តព្រះសីហនុ ជាមួយនឹងជំហរបន្តចក្ខុវិស័យពីរដ្ឋាភិបាលចាស់ដើម្បីប្រែក្លាយ ខេត្តជាប់មាត់សមុទ្រនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ បញ្ហាអវិជ្ជមាននានាពិតជាមិនអាចចៀសរួច ប៉ុន្តែសម្រាប់ខេត្... | ទីតាំងនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ កន្លែងចាប់ជំរិត និងជួញដូរមនុស្ស រួមទាំងបញ្ហាមួយចំនួនទៀត។ ព័ត៌មានទាំងនេះ បន្តអណ្តែតលើបណ្តាញព័ត៌មានមួយចំនួននៅក្រៅប្រទេស ខណៈរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន អះអាងថា អ្វីៗ មិនធ្ងន់ធ្ងរ ហើយគ្របដណ្តប់លើខេត្តព្រះសីហនុទាំងមូលនោះឡើយ។ ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ។ រូប... |
article_9379.txt | ធនាគារជាតិនៃកម្ពុជា បានពង្រីកវិសាលជាលំដាប់នូវហេដ្ឋារចនាសម្ព័ន្ធការទូទាត់ប្រាក់ឆ្លងដែនតាមឌីជីថល QR Code ។ ក្នុងថ្ងៃនេះ ធនាគារជាតិ បានចាប់ដៃគូជាមួយក្រុមហ៊ុន Ant International លើដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់កូដ QR ឆ្លងដែន ដែលប្រត្តិបត្តិការនេះ ធ្វើឡើងតាមប្រព័ន្ធបាគង ជាមួយនឹង Alipay+ ដែលជាដំណោះស្រាយទូទាត់ប្រាក់តាមទូ... | ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code ) រវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International តាមរយៈ ប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ត្រូវបានធ្វើឡើង នាថ្ងៃទី១៤ ខែតុលានេះ។ បើតាមលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ភាពជាដៃគូនេះនឹងភាពងាយស្រួលដល់ប្រជាជនខ្មែរ និងភ្ញៀវ... |
article_938.txt | រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែកក្កដា បានច្រានចោលសេចក្តីសម្រេចក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការផ្សះផ្សាជាមួយក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ បើតាមយោធាមីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាការកាន់ជើងតែម្ខាងលើជនជាតិភាគតិចមួយនេះ។ | ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែកក្កដា កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យមានកិច្ចចរចា និងការបង្រួបបង្រួមប្រកបដោយសន្តិភាព និងស្ថាបនា ដោយផ្អែកទៅតាមផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា រួមទាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផង។ បញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាប្រធានមួយ ដែលនៅតែបន្តជាប់គាំង ខណៈផែនការធ្វើម... |
article_9380.txt | គម្រោងវិនិយោគចំនួន២៥ នៅក្នុងខេត្តព្រះសីហនុ ដែលមានទុនសរុប ៩១៧ លានដុល្លារ ការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងចំណោមគម្រោងទាំង២៥នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១២, គម្រោងថ្មី ចំនួន១២ និង ការពង្រីកគម្រោងចំនួន១ គម្រោងថ្មី ដែលវិនិយោគលើរោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រ... | ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា លើកទី១១ស្តីពី ការវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលរៀបចំឡើងកាលពីថ្ងៃទី២៤ ខែតុលា។ ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២... |
article_9381.txt | កាក្នុងដំណើរការបដិវត្តកម្មឌីជីថល ដើម្បីជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ និង មានប្រសិទ្ធភាព។ ការណ៍នេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដោយលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ។ | កិច្ចសហការនេះ ក្រសួងប្រៃសណីយ៍នឹងរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំខាន់នានាដល់ក្រសួងសុខាភិបាល។ ក្នុងនោះ ក្រសួង នឹងរៀបចំប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh , ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh , ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិច... |
article_9382.txt | ចិនកំពុងពិចារណាលើផែនការបោះផ្សាយមូលបត្រច្រើនជាង ១០ទ្រីលានយ័ន (១,៤ទ្រីលានដុល្លារ) ជាមូលបត្របំណុល ដើម្បីជួយដោះស្រាយតម្រូវការហិរញ្ញវត្ថុនៅតាមតំបន់មួយចំនួន។ នេះបើតាមប្រភពជិតស្និទ្ធរបស់សារព័ត៌មាន Reuters។ | កញ្ចប់ថវិកាទាំងនេះរួមមាន ៦ទ្រីលានយ័ននឹងប្រមូលបានក្នុងរយៈពេល ៣ឆ្នាំចាប់ពីឆ្នាំនេះ ដើម្បីជួយតាមតំបន់នានាដោះស្រាយបំណុលបច្ចុប្បន្នរបស់ពួកគេ។ មូលបត្របំណុលប្រហែល ៤ទ្រីលានយ័ន មានបំណងជួយដល់មូលដ្ឋានក្នុងការទិញដីទំនេរ និងអចលនទ្រព្យត្រឡប់មកវិញក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំមន្ត... |
article_9383.txt | ភ្នំពេញ៖ សេដ្ឋកិច្ចឌីជីថល រវាងចិននិងកម្ពុជា កំពុងមានភាពរីកច្រើនយ៉ាងខ្លាំងក្លា ដោយ ចិនបានរួមចំណែកកសាងប្រព័ន្ធទូរសព្ទចល័តនៅកម្ពុជា។ ជាពិសេស ចិននឹងជួយកម្ពុជាសម្រេចនូវគោលដៅគ្រប់ដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅទីក្រុងឱ្យបាន១០០ភាគរយ និងនៅជនបទឱ្យបាន៧០ភាគរយនៅត្រឹមឆ្នាំ២០២៥។ ទាំងនេះជាការអះអាងរបស់លោក វ៉ាង វិនពីន (Wang Wenbin) ... | បើតាមលោក វ៉ាង វិនពីន ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងអភិវឌ្ឍន៍ខ្លាំងលើវិស័យផ្នែកបច្ចេកវិទ្យាដោយប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត...ជាដើម។ « បច្ចេកវិទ្យាបែបថ្មីនៅគ្រប់មុខរបរ និង វិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជា ក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និ... |
article_9384.txt | សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) ចំនួន១៤ ៥៥៦ជើង និងមានអ្នកដំណើរប្រមាណ ១ ៣០០ ០៤៨នាក់ នៅក្នុងរយៈពេលជិត១ឆ្នាំ នៃការបើកដំណើរការរបស់ខ្លួន។ តួលេខនេះ ត្រូវបាន ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ អង្គរ(AIAI) ប្រកាស នៅក្នុងពិធីអបអរ សាទរគម្រប់ខួប១ឆ្នាំ នៃ ការបើកដំណើរការអា... | បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន AIAI គិតចាប់ពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) នៅព្រលាន យន្តហោះសៀមរាបថ្មីនេះ មានជាង៨២តោន។ ក្រុមហ៊ុននេះ រំពឹងថា តួលេខអ្នកដំណើរផង នឹងកើនឡើងដល់ ១,៥លាននាក់ នៅត្រឹមដំណាច់ ឆ្នាំ២០២៤នេះ។ ដោយឡែកនៅក្នុងរយៈពេល៩ខែ ឆ្នាំនេះ... |
article_9385.txt | អតិផរណាកើនលើសពីការព្យាករ បានបង្ខំឱ្យធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់យោងដល់២១ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៣។ | ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីនៅថ្ងៃទី២៥ ខែតុលា បានប្រកាសដំឡើងអត្រាការប្រាក់យោង ២ភាគរយបន្ថែម ដែលធ្វើឲ្យកើនដល់ ២១ភាគរយ។ ការកើនឡើងនេះគឺទ្វេដងនៃការព្យាកររបស់អ្នកវិភាគ ដែលនាំមកនូវអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៣។ នេះបើយោងតាមសារព័ត៌មាន Reuters ។ នៅក្នុងខែកញ្ញា ទីភ្នាក់ងារនេះបានបង្កើនអត្រាការយោងដ... |
article_9386.txt | សៀមរាប៖ ឥណទានប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនពី ៥,៩ភាគរយ ដល់៨,៧ភាគរយ ខណៈការរៀបចំឥណទានឡើងវិញកើនពី ២,០ភាគរយ ដល់ ៣,៨ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថា កំណើនអវិជ្ជមាននេះ កើតឡើងដោយសារតែវិស័យនេះ កំពុងរងសម្ពាធនៃបរិយាកាសសេដ្ឋកិច... | បើតាមលោកស្រី ឌិត នីតា កម្ចីដែលលុបចោលនៅក្នុងវិស័យនេះក៏បានកើនឡើងពី ០,៨ភាគរយ ដល់ ១,២ភាគរយ ផងដែរ ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមានកំណើនត្រឹម១ភាគរយប៉ុណ្ណោះ ដោយមានកំណើនពី ៥ ១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។ «បញ្ហាប្រឈមនេះ នឹងបង្កើតជាភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសហគមន៍ និងគ្រឹះស្ថានហិរញ្... |
article_9387.txt | ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០ លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់សិស្សទាំងអស់ និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ | បើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ADB បញ្ជាក់ថា គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន រួមទាំងថ្នាក់រៀនបន្ថែមចំនួន៤០០ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប... |
article_9388.txt | ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចរួមគ្នាបានក្នុងទំហំទឹកប្រាក់ ៩ ៨០០លានដុល្លារ ក្នុង៣ត្រីមាស (ពីខែមករា ដល់ ខែកញ្ញា) ។ ចំនួន មានកំណើន១៣,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ទំហំពាណិជ្ជកម្មនេះ ត្រូវបានលើកឡើងដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល... | ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ គឺមានមួយផ្នែកបានកិច្ចប្រឹងប្រែងធ្វើទំនើបកម្មនីតិប្រតិបត្តិការគយរបស់ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជា៖ ប្រព័ន្ធបញ្ញរជាតិតែមួយ ដែលបានចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និង ជំរុញការធ្វើពាណិជ្ជកម្មឌីជីថល ផងដែរ។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្ល... |
article_9389.txt | ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងអូសាកាកាន់សៃ ប្រទេសជប៉ុន នឹងធ្វើពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិព័រណ៍ពិភពលោកដែលមានរយៈពេល៦ខែនេះ គឺមាន១៦១ប្រទេសចូលរួម។ ក្នុងឱកាសនេះ កម្ពុជា នឹងនាំផលិតផលសំខាន់ៗរបស់ខ្លួនទាំងវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍...ជាដើម តាំងបង្ហាញនៅ... | បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម នៅក្នុងពិពិរណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅប្រទេសជប៉ុននេះ កម្ពុជាបានត្រៀមលក្ខណៈសម្បតិ្តរួចរាល់ហើយក្នុងការចូលរួម។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាពេលកន្លងមកថា កម្ពុជាទទួលបានពន្លាជាតិប្រភេទB ក្នុងទំហំ ៣០០ម៉ែត្រការ៉េដែលមានតំបន់ពាណិជ្ជកម... |
article_939.txt | ទីបំផុតទៅអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinovac របស់ចិនជាប្រភេទវ៉ាក់សាំងប្រើប្រាស់បន្ទាន់ជាផ្លូវការ នៅថ្ងៃអង្គារទី ១ខែមិថុនា។ នេះបើតាមការប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ | «ថ្ងៃនេះខ្ញុំរីករាយនឹងប្រកាសថាវ៉ាក់សាំង Coronavac របស់ក្រុមហ៊ុន Sinovac ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ជាផ្លូវការពីអង្គការ WHO បន្ទាប់ពីរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព បន្ទាប់ពីចាក់ហើយចំនួនពីរដូស»។ លោក Tedros ថ្លែងបែបនេះតាមក្នុងសន្និសីទព័ត៌មាននាថ្ងៃអង្គារនេះ។ "Today, I’m happy to... |
article_9390.txt | កម្ពុជា-កូរ៉េខាងត្បូង បានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន លើកទី១ ដើម្បីស្តាប់កង្វល់ និងរកដំណោះស្រាយជំរុញការវិនិយោគរបស់វិនិយោគិនកូរ៉េ នៅកម្ពុជា។ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៤ ខែតុលា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook... | បើតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ បើតាមឧបនាយករដ្... |
article_9391.txt | កំពង់ស្ពឺ៖ ការចាប់ផ្តើមសន្សំប្រាក់ គឺជាការបង្កើតនូវទម្លាប់ល្អ និងបំណិនជីវិតខ្លួនឯង។ ទម្លាប់ល្អនេះ នឹងធ្វើឱ្យបុគ្គលម្នាក់ៗមានលទ្ធភាព ក្នុងការគ្រប់គ្រងផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមានការសម្រេចចិត្តត្រឹមត្រូវលើការចំណាយ និងការវិនិយោគអ្វីមួយ នាពេលអនាគត។ | តែយ៉ាងណាមិញ ការសន្សំមិនមែនសុទ្ធតែកើតឡើង ដោយឯកឯងនោះទេ។ នេះជាការមើលឃើញរបស់ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដែលទាមទារឱ្យបុគ្គលម្នាក់ៗត្រូវរៀនមានទម្លាប់សន្សំ ត្រូវមានវិន័យចាយវាយ និងទុកដាក់លុយកាសឱ្យបានត្រឹមត្រូវ។ លោកស្រី បានបញ្ជាក់ថា ៖ « ទាំងអស់នេះ យើងត្រូវរៀន! រៀនកាន់តែនៅវ័យក្មេង កាន់តែល្អ។ ពីព្រោ... |
article_9392.txt | កំពង់ស្ពឺ៖ ការសន្សំប្រាក់ មិនត្រឹមអាចជួយអ្នកសន្សំប្រាក់ និងក្រុមគ្រួសារឱ្យមានភាពល្អប្រសើរនាពេល អនាគតប៉ុណ្ណោះទេ តែទម្លាប់ដ៏ល្អនេះ ជាការផ្តល់នូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុសម្រាប់លោកអ្នក។ លើសពីនេះ ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ថែមទាំងបានរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជា មានភាពរឹ... | « ការសន្សំប្រាក់ ផ្តល់ឱ្យយើងនូវសំណាញ់សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ»។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី ទិវាសន្សំអាស៊ាន លើកទី៤ ដែលធ្វើឡើងក្នុងបរិវេណទីរួមខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែតុលា។ លោក បានបញ្ជាក់ថា ប្រាក់សន្សំដែលបុគ្គលម្នាក់ៗមាន គឺជាប្រភពទុនបម្រុងដ៏សំខាន់ន... |
article_9393.txt | ភ្នំពេញ៖ កម្មវិធី«ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។ កម្មវិធីលើកទី១០នេះ ធ្វើឡើងក្រោមប្រធានបទ « គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ » ។ ធុរកិច្ចថ្មីឌីជីថល(Minister Startup of the y... | កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ សម្រាប់ពានរង្វាន់ពីកម្មវិធីនេះ គឺមានការទទួលស្គាល់ពីថ្នាក់ជាតិ ចំពោះស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្... |
article_9394.txt | ក្រដាសប្រាក់ «ពីរសែនរៀល» ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ខែតុលានេះ តទៅ។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ដែលមានភារកិច្ចបោះផ្សាយប្រាក់រៀល បានអះអាងថា ការដាក់ចេញនូវប្រភេទក្រដាសប្រាក់ថ្មីនេះ គឺមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមានចរាចរនៅក្នុងសេដ្ឋកិច... | បើតាមវីដេអូជាង៤នាទីរបស់លោកស្រី ជា សិរី ដែលផ្សាយនៅលើបណ្តាញសង្គមរបស់ធនាគារជាតិ នាព្រឹកថ្ងៃទី១៦ ខែតុលា ការបោះផ្សាយប្រភេទក្រដាសប្រាក់ ពីរសែនរៀល (២០០០០០) នេះ គឺគ្រាន់តែជំនួសនូវក្រដាសប្រាក់ចាស់ ទក់ រហែក ដែលធនាគារជាតិ បានដកចេញពីការចរាចរនៅក្នុងសេដ្ឋកិច្ច ប៉ុណ្ណោះ។ នេះ បានន័យថា កន្លងមកនៅពេលដែលធនាគារជាតិ បានដាក់ធនប័ត្រ (ក្រដាសប... |
article_9395.txt | ក្នុងមួយឆ្នាំៗ កម្ពុជាបានលក់ចេញគ្រាប់ស្វាយចន្ទីឆៅចន្លោះពី៧០ ទៅ៨០ម៉ឺនតោន ឬស្មើ៩០ភាគរយ ទៅឱ្យវៀតណាម ខណៈការកែច្នៃក្នុងស្រុកវិញមានប្រហែល១០ភាគរយប៉ុណ្ណោះ។ លំហូរគ្រាប់ឆៅទៅវៀតណាមច្រើនសន្ធឹកនេះ នឹងធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងឱកាសការងារក្នុងស្រុក។ | ជុំវិញបញ្ហានេះ លោក អួន ស៊ីឡុត បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះដល់សហគ្រាស ដើម្បីឱ្យពួកគេមានលទ្ធភាពទិញគ្រាប់ទុក។ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការលក់គ្រាប់ស្វាយចន្ទីទៅកាន់បរទេសឱ្យបាន ៧០ភាគរយ នាពេលខាងមុខ។ នៅចំពោះមុខ សមាគមមួយនេះ កំពុងកៀរគ... |
article_9396.txt | ភ្នំពេញ៖ ជើងហោះហើរត្រង់រវាងភ្នំពេញ និងហាណូយ ត្រូវបានប្រកាសដំណើរការជាផ្លូវការ ដោយក្រុមក្រុមហ៊ុនអាកាសចរ វៀតណាមអ៊ែរឡាញ (Vietnam Airline) ចាប់ពីថ្ងៃទី២៧ ខែតុលា តទៅ។ ជើងហោះហើរត្រង់នេះ គឺមាន៤ជើងក្នុងមួយសប្តាហ៍ ពោលគឺនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយយន្តហោះទំនើប Airbus A321។ | ពិធីសម្ពោធជើងហោះហើរនេះ បានធ្វើឡើងនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងភាគីពាក់ព័ន្ធនានានៅក្នុងវិស័យទេសចរណ៍។ បច្ចុប្បន្ន Vietnam Airline គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ ដែលដំណើរកា... |
article_9397.txt | ភ្នំពេញ៖ កម្ពុជាមានតម្រូវការអគ្គិសនី អានុភាព ៤ ៨០៩ មេហ្កាវ៉ាត់ ស្មើនឹងថាមពល ១៨ ៨៥៧.៣៨គីឡូវ៉ាត់ម៉ោង ដើម្បីបម្រើដល់ខ្សែច្រវាក់ផលិតកម្មនានានៅក្នុងស្រុក ក៏ដូចជាបម្រើជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់រយៈពេលមួយឆ្នាំ២០២៤ ។ ដើម្បីបំពេញតម្រូវការនេះ រដ្ឋាភិបាលមានផែនការនាំចូលអគ្គិសនីពីបណ្តាប្រទេសជិតខាងចំនួន ... | យោងតាមឯកសារ ស្តីពី វឌ្ឍនភាពនៃប្រភពអគ្គិសនី របស់ក្រសួងរ៉ែ និងថាមពល ក្នុងចំណោមអគ្គិសនីអានុភាពទាំង ៦៧២មេហ្កាវ៉ាត់ ដែលកម្ពុជានាំចូលពីបណ្តាប្រទេសជិតខាងនោះ គឺមាន ២៧៧ មេហ្កាវ៉ាត់ ស្មើនឹងថាមពល ១៨៤.៩០ គឺនាំចូលពីប្រទេសថៃ ខណៈនាំចូលពីវៀតណាមមានត្រឹម ៥៦មេហ្កាវ៉ាត់ ស្មើនឹងថាមពលចំនួន ១៣១.៤០ គីឡូវ៉ាត់ម៉ោង។ រីឯ ការនាំចូលអគ្គិសនីពីប្រទេស... |
article_9398.txt | សមាជិកធំជាងគេទាំងប្រាំរបស់សហភាពអឺរ៉ុប (EU) បានចំណាយប្រាក់ ៤៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់រថយន្តម៉ាស៊ីនចំហេះ ក្នុងទម្រង់ជារថយន្តរបស់ក្រុមហ៊ុនដែលចេញឱ្យបុគ្គលិក។ | ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមបរិស្ថាន Transport & Environment (T&E) បង្ហាញថា ប្រទេសធំៗទាំងប្រាំនៅក្នុងសហភាពអឺរ៉ុប (EU) បានចំណាយប្រាក់ចំនួន ៤៥,៦០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីឧបត្ថម្ភធនយានជំនិះសាធារណៈដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ទន្ទឹមនេះ T&E អំពាវនាវឱ្យមានការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនីដែរ។ ចំនួនរថយន្តដែលក្រុ... |
article_9399.txt | ភ្នំពេញ៖ កម្ពុជា និងកាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ជាពិសេស គឺដើម្បីផ្តល់អត្ថប្រយោជន៍ ដល់សហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក តាមរយៈកិច្ចព្រមព្រៀងនេះ។ | កិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ រវាងកម្ពុជា និងរដ្ឋកាតា ត្រូវបានធ្វើឡើងនៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ក្នុងរាជធានីដូហា រដ្ឋកាតា កាលពីថ្ងៃទី២១-២៤ ខែតុលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ ភាគីកម្ពុជា ត្រូវបានដឹកនាំដោយ លោក សេ... |
article_94.txt | ដាណឺម៉ាកបានប្រកាសពីគម្រោងទិញគ្រឿងសញ្វវុធយោធាមានតម្លៃ ២ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅកោះហ្គ្រោអង់ឡង់ (Greenland) ដែលជាកោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់កាន់កាប់។ | មន្ត្រីដាណឺម៉ាកកាលពីថ្ងៃទី២៩ ខែមករា បានប្រកាសផែនការលទ្ធកម្មតម្លៃ ២ពាន់លានដុល្លារក្នុងគោលបំណងទិញនាវាល្បាតតំបន់អាក់ទិកចំនួន ៣គ្រឿង យានជំនិះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយចំនួន ២គ្រឿង (UAVs) និងយន្តហោះល្បាតជាច្រើនគ្រឿងដើម្បីបង្កើនវត្តមានយោធានៅកោះហ្គ្រោអង់ឡង់។ កម្មវិធីនេះត្រូវបានប្រកាសនៅពេលដាណឺម៉ាកប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំ... |
article_940.txt | នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅថ្ងៃទី១៥ ខែឧសភា បានសន្យា បន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហាម៉ាស់ ស្របពេលការបាញ់ប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់ថ្ងៃទី៧។ បើតាមលោកនាយករដ្ឋមន្រ្តី ការវាយប្រហារនឹងបញ្ឈប់ ទាល់តែអ៊ីស្រាអែល អាចធានាពីសុវត្ថិភាពសម្រាប់ប្រជាជនបាន។ | អ៊ីស្រាអែល និងយុទ្ធជនប៉ាឡេស្ទីន នៅតែបន្តបាញ់គ្រាប់រ៉ុក្កែត និងវាយប្រហារតាមផ្លូវអាកាស ខណៈប្រជាជនស៊ីវិល បានបាត់បង់ជីវិតជាបន្តបន្ទាប់។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ប្រាប់ប្រជាជនខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមហាម៉ាស់នៅតំបន់កាហ្សា នឹងមិនបញ្ឈប់ឡើយ... |
article_9400.txt | ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) ប្រកាសពីក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូថ្មី សម្រាប់កម្ពុជា ដែលផ្តោតលើមូលធនមនុស្ស ដោយកែលម្អសុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។ យុទ្ធសាស្ត្រថ្មី នឹងត្រូវអនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូថ្មីនេះ ក៏នឹងផ្តោតទៅលើការកសាង គណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ, រួមទាំងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។ ឯកសារក... |
article_9401.txt | ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា ប្រកាសកម្មវិធីប្រកួតផលិតវីដេអូខ្លីមួយសម្រាប់ពលរដ្ឋរស់នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ លើប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តសៀមរាប និងតើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តបន្ទាយមានជ័យ? អ្នកបានជ័យលាភីលេខ១ គឺនឹងទទួលបានប្រ... | បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ លក្ខខណ្ឌក្នុងការចូលរួមការប្រកួតនេះ គឺងាយៗនោះទេ ដោយបេក្ខជននីមួយៗ ត្រូវថតវីដេអូដែលមានរយៈពេលចាប់ពី៤០វិនាទី - ៣នាទី។ ហើយបេក្ខជន ត្រូវថតវីដេអូនោះ នៅក្នុងទីតាំងណាដ៏ដោយឱ្យតែស្ថិតក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ បេក្ខជនក៏ត្រូវតាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជ... |
article_9402.txt | លោក ជា ចាន់តូ អតីតអគ្គទេសាភិបាល និងក្រោយមកជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ឋានៈស្មើទេសរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ ដោយរាគាពាធ នាថ្ងៃទី២៥ ខែតុលា។ លោក ជា ចាន់តូ ក៏ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំផងដែរ ហើយដំណឹងមរណភាពនេះ ក៏ត្រូវបានអះអាងដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មកដល់សារព័ត៌មានឌីជីថលថ្មីៗ ... | លោក ជា ចាន់តូ ជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ មុនពេលតំណែងនេះ ត្រូវបានជំនួសដោយលោកស្រី ជា សិរី ដែលជាកូនស្រីបង្កើតរបស់លោក សម្រាប់រដ្ឋាភិបាលនីតិកាលទី៧។ លោក ជា ចាន់តូ ត្រូវបានចាត់ទុកជាឥស្សរជនម្នាក់ដែលបានធ្វើកំណែទម្រង់ និងពង្រឹងប្រព័ន្ធធនាគាររបស់កម្ពុជា ជាពិសេសធ្វើទំនើបកម្ម និងធ្វើសមាហរណកម្មនៅក្... |
article_9403.txt | រដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការនាំកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៩ ដ្បិតការចាកចេញនេះ កម្ពុជានឹងប្រឈមផលប៉ះពាល់អវិជ្ជមានជាច្រើនយ៉ាងណាក្តី។ ការចាកចេញនេះ ធ្វើឱ្យកម្ពុជាបាត់បង់ភាពអនុគ្រោះពន្ធគយ និងវិធានដើមកំណើតទំនិញកាន់តែរឹតត្បិតជាងម... | ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ចាប់តាំងពីឆ្នាំ ២០០៤ កម្ពុជាបានទទួលផ្លែផ្កាជាច្រើនលើការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនឱ្យមានកំណើនរឹងមាំដូចពេលបច្ចុប្បន្ន។ បើតាមលោកស្រី ចម និម្មល រដ្ឋមន្រី្តពាណិជ្ជកម្ម សមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប... |
article_9404.txt | ភ្នំពេញ៖ ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យា ជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ត្រូវតែបញ្ឈប់រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ នេះជាសារព្រមានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអ្នកនៅតែប្រព្រឹត្តិសកម្មភាពអាជីវកម្មផ្តាច់មុខនេះ នឹងប្រឈមការជាប់ពន្ធន... | ការចេញសេចក្តីព្រមានរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៦ ខែតុលានេះ គឺធ្វើឡើងបន្ទាប់ពី ក្រុមការងារក្រសួងប្រៃសណីយ៍ បានរកឃើញប្រតិបត្តិករទូរគមនាគមន៍មួយចំនួន សហការ និងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅ ធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើ... |
article_9405.txt | កម្ពុជា នឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣-១៦ ខែធ្នូ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ នេះ គឺជាវេទិកាពាណិជ្ជកម្មឌីជីថលលើកដំបូងបង្អស់ដែលកម្ពុជារៀបចំឡើង និងជាកម្មវិធីអមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧។ ... | រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដដែលបន្តថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» រៀបចំឡើងក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក ក្រោមប្រធានបទ៖«ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល» ឬ«From Cambodian Made to Glo... |
article_9406.txt | ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយវិស័យឯកជន ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវអង្ករ សម្រាប់ប្រជាកសិករស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេស។ កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូ នៅទីស្តីការក្រសួង។ | ក្រសួងកសិកម្ម បានចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៣០ ខែតុលា។ បើនេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។ លោក ឌិត ទីណា បានអះអាងថា៖ « ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស... |
article_9407.txt | ព្រះសីហនុ៖ ព្រលានយន្តហោះអន្តរជាតិ កងកេង ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៤០០ នាក់មកពីប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន ។ ភ្ញៀវទាំងនេះបានធ្វើដំណើរតាមជើងហោះហើរត្រង់ ពីទីក្រុងអាស្តាណាប្រទេសកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ តាមយន្តហោះប្រភេទកូដឌី ប៊ូអ៊ីង ៧៥៧-២០០ ជាលើកដំបូង។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរ... | លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ឱ្យដឹងថាមានភ្ញៀវទេសចរកាហ្សាក់ស្ថាននិងរុស្ស៊ីប្រមាណ២២៧នាក់ បានជិះយន្តហោះជើងហោះហើរត្រង់ពីទីក្រុងអាស្តាណាមកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ខែតុលា ។ ចំណែកថ្ងៃទី២៦ខែតុលា ក៏មានភ្ញៀវទេសចរកាហ្សាក់ស្ថាននិងរុស្ស៊ី ប្រមាណ២០៨នាក់ បន្ថែមទៀតដែរ។ លោក ឡុង ឌីម៉ង់ អះអាងថា៖« ភ្ញៀវទេសចរទាំងនេះភាគច្រើន... |
article_9408.txt | ភ្នំពេញ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបានប្រកាសបិទទទួល នៅថ្ងៃទី៣១ ខែតុលា ជាមួយទំហំទឹកជិត២៧លានដុល្លារអាម៉េរិក។ ថវិកាដែលបានពីសប្បុរសជនទាំងនេះ រដ្ឋាភិបាល គឺយកទៅកសាងផ្លូវក្រវាត់ព្រំដែន ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ប្រវែងសរុប២៥០គីឡូម៉ែត្រ។ | ការដ្ឋានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅ ដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការនូវផ្លូវប្រវែង២៥០គីឡូម៉ែត្រ នៅខេត្តរតនគិរី និងមណ្ឌលគិរី ពីថ្ងៃទី១ ខែវិច្ឆិកា តទៅហើយ។ ក្នុងនោះ តាមគម្រោង រដ្ឋនឹងសាងសង់ផ្លូវនៅខេត្តមណ្ឌលគិរីក្នុងប្រវែង១៤៧,៥២គីឡូម៉ែត្រ និ... |
article_9409.txt | ក្រដាសប្រាក់ «ពីរសែនរៀល» ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ចាប់ពីថ្ងៃទី១៦ ខែតុលានេះ តទៅ។ សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចរចាប្រភេទក្រដាសប្រាក់ថ្មីនេះ គឺធ្វើឡើងទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ | ធនាគារជាតិ នៃកម្ពុជា ដែលមានភារកិច្ចបោះពុម្ពក្រដាសរៀលរបស់កម្ពុជា ក៏បានបង្ហាញជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ពីរសែនរៀលនេះ ផងដែរ។ លក្ខណៈទូទៅរបស់ក្រដាសថ្មីនេះ មានបណ្ដោយ ១៧០មម ទទឹង ៧៦មម ដោយមានពណ៌ចម្បងគឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។ ផ្ទៃខាងមុខ ផ្នែកកណ្តាលក្រដាសប្រាក់នេះ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍... |
article_941.txt | នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin នៅថ្ងៃទី២៧ ខែមិថុនា បានប្រកាសបន្តបិទប្រទេសរហូតដល់ករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះក្រោម ៤ពាន់ករណីក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។ | វិធានការបិទប្រទេសរបស់ម៉ាឡេស៊ី នឹងត្រូវផុតនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅតែបន្តហក់ឡើងហក់ឡើងលើសពី ៤ពាន់ករណី។ ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃរហូតដល់ ៥៨០៣ករណី និងអ្នកស្លាប់ចំនួន ៨១នាក់ឯណោះ។ ដោយមើលឃើញថាករណីឆ្លងជំងឺកូវីដ-១៩ នៅតែខ្ពស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ... |
article_9410.txt | ក្រុមហ៊ុន CSNC Agriculture Co.,Ltd នឹងបើកដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៥។ រោងចក្រនេះ ជាការវិនិយោគរួមគ្នារវាងជនជាតិខ្មែរ និងសិង្ហបុរី ដែលអាចនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ បានយ៉ាងហោច៤ពាន់តោន ក្នុងមួយឆ្នាំ។ | ក្រុមហ៊ុន CSNC Agriculture Co.,Ltd (CSNC) បានបោះទុនប្រមាណ១២លានដុល្លារ ក្នុងការបង្កើតរោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃ១២៥០០ម៉ែត្រការ៉េ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រោងចក្រខ្នាតមធ្យមមួយនេះ គ្រោងបញ្ចប់ការសង់សង់នៅចុងឆ្នាំ២០២៤ និងដាក់ឱ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនារដូវប្រមូលផលឆ្នាំ២០២៥។ បើតាម លោក... |
article_9411.txt | ភ្នំពេញ៖ រដ្ឋាភិបាល បានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់ ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការដាក់ទិសដៅខ្ពស់នេះ គឺគ្មានអ្វីខុសនោះទេ ដោយរដ្ឋាភិបាលព្យាយាមធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនកម្ពុជាម្នាក់ៗកាន់តែ... | « គ្មានអ្វីខុសនោះទេ ក្រៅតែពីការដាក់ទិសដៅខ្ពស់ សេចក្តីសង្ឃឹមខ្ពស់ ដើម្បីយើងព្យាយាមខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋរបស់យើង » ។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាថ្ងៃទី១៤ ខែតុលា ដោយបានពន្យល់ថា ការដាក់ទិសដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមា... |
article_9412.txt | ផលិតផលទាំងអស់ដែលមានដើមកំណើតនៅកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលការទទួលបានការអនុគ្រោះពន្ធ គឺបានតាមរយៈការអនុវត្តប្រព័ន្ធអនុគ្រោះ GSP (Generalized System of Preferences) ដែលប្រទេសន័រវេសផ្តល់ឱ្យកម្ពុជា។ | ក្រសួងពាណិជ្ជកម្ម បានធ្វើសិក្ខាសាលាស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស» ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតប្រទេសន័រវេសប្រចាំកម្ពុជា រួមទាំងភាគីពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា។ សិក្ខាសាលានេះ ធ្វើឱ្យសម្រាប់ឱកាសធុរកិច្... |
article_9413.txt | ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចលើកលែងពន្ធអាករប្រចាំខែគ្រប់ប្រភេទ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍ ការលើកលែងពន្ធនេះ ត្រូវអនុវត្តរហូតដាច់ ខែមិថុនា ឆ្នាំ២០២៥ ក៏ប៉ុន្តែចំពោះ អាករលើតម្លៃបន្ថែម និងអាករស្នាក់នៅ ត្រូវអនុវត្តជាធម្មតាដដែល។ | ម្ចាស់អាជីកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប ទទួលបានការលើកលែងពន្ធមួយចំនួនពីរដ្ឋាភិបាល។ សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលចេញផ្សាយជាសាធារណៈ នាថ្ងៃទី២៨ ខែតុលា បានបញ្ជាក់ថា អាជីវកម្មក្នុងវិស័យទេសចរណ៍គ្រប់ប្រភេទ នឹងត្រូវបានលើកលែងការបង់ពន្ធអាករប្រចាំខែ គិតចាប់ពីខែកក្... |
article_9414.txt | ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបើកគណនីធនាគារជាប្រាក់រៀលដល់អាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរួមរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចេញផ្សាយជាសាធារណៈ នាថ្ងៃទី៥ ខែវិច្ឆិកា ដែលការណ៍នេះ គឺធ្វើឡើងក្នុងគោលដៅលើកស្ទួយ ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច។ | ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ធនាគារជាតិនៃកម្ពុជា រួមទាំងក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា... |
article_9415.txt | អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត ដែលព្យាបាលអ្នកជំងឺដោយប្រើបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ត្រូវបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៦ ខែកញ្ញា។ អគារមជ្ឈមណ្ឌលនេះ គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា។ | បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការបង្កើតអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានគំនិតផ្តួចផ្តើមឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយអ្នកជំនាញការក្រុមហ៊ុន Archetype និង G.E. HealthCare PTE LTD និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ អគារ នឹងផ្តល់អត្ថប្រយោជ... |
article_9416.txt | ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ក្នុងស្វែងយល់ពីឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ CGNEI ជាក្រុមហ៊ុនថាមពលធំមួយរបស់ចិនដែលមានគម្រោងថាមពលអគ្គិសនីបៃតងនៅក្នុងប្រទេសចំនួន១៦ នៅលើពិភពលោក។ | លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CGNEI បានមកពិភាក្សាការងារជាមួយលោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៥ ខែកញ្ញា។ សេចក្តីប្រកាសព័ត៌មានរបស់លោក CDC បានបញ្ជាក់ គោលបំណងនៃជំនួបការងារនេះ គឺក្រុមហ៊ុនចង់ស្វែងយល់អំពីកាល... |
article_9417.txt | គ្មានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធនៅតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។ នេះជាការអះអាងជាថ្មីរបស់អគ្គនាយកពន្ធដារ បន្ទាប់ពីមានជនខិលខូចមួយក្រុមបានបន្លំជាមន្ត្រីពន្ធដារចុះប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានមួយចំនួន ដោយមិនមានប្រើប្រា... | សេចក្តីជូនដំណឹងដែលអគ្គនាយកដ្ឋានផ្សាយឡើងវិញនាព្រឹកថ្ងៃទី១៣ ខែកញ្ញាបញ្ជាក់ថា៖ «ការណ៍ដែលមានអ្នកចុះប្រមូលលុយពន្ធដារតាមភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោត អ្នកជាប់ពន្ធ និងពលរដ្ឋ ឱ្យភ័ន្តច្រឡំ ជាថ្នូរនឹងប្រ... |
article_9418.txt | ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRATH Agri-Tech របស់ជប៉ុន ចាប់ផ្តើមនាំគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំ ចូលទៅទីផ្សារសហគមន៍អឺរ៉ុប ពីខែតុលា តទៅ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ដូច្នេះនៅលើទំព័រហ្វេសប៊ុក។ | កាលពីថ្ងៃទី២៦ ខែកញ្ញា អភិបាលខេត្តកំពង់ធំ បានជួបពិភាក្សាជាមួយក្រុមហ៊ុន MIRATH ដែលកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី មានរោងចក្រនៅក្នុងខេត្តកំពង់ធំ។ លោក នួន ផារ័ត្ន បញ្ជាក់ដូច្នេះថា៖ «នៅខែក្រោយ គ្រាប់ចន្ទីខេត្តកំពង់ធំ នឹងឈានជើងជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុប ជាមួយនឹងកិច្ចសន្យាទិញដំបូងចំនួន ២០០តោន។... |
article_9419.txt | សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities របស់កូរ៉េ សិក្សាអំពីលទ្ធភាពវិនិយោគនៅក្នុងវិស័យមូលបត្រនៅ និងនៅក្នុងឧស្សាហកម្មកែច្នៃផលិតផលស្បៀង នៅក្នុងប្រទេសកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា ជំរុញបែបនេះក្នុងពេលដែលប្រធានក្រុមហ៊ុន SK Securities បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅកម្ពុជា ក្នុងឱកា... | យោងតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន SK Securities លោក Jung Jun-Ho បានបញ្ជាក់ក្នុងជំនួបនេះថា ក្រុមហ៊ុនរបស់ខ្លួន មិនទាន់បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជានៅឡើយ។ បើតាមលោក Jung Jun-Ho វិស័យដែលក្រុមហ៊ុន SK Securities ចង់វិនិយោគនៅកម្ពុជា មានដូចជាវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ... |
article_942.txt | រដ្ឋាភិបាលថៃ បានប្រកាសការរឹតត្បិតថ្មីមួយ ដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៥ នៅជាប់នោះ ដើម្បីទប់ស្កាត់រីកសាយនៃជំងឺកូវីដ-១៩។ នេះបើតាមឯកសារមួយ ដែលត្រូវបានចុះនៅក្នុងរាជកិច្ច នៅថ្ងៃទី២៦ ខែមិថុនា។ | ថៃ ចាប់តាំងពីថ្ងៃទី១៧ ខែមិថុនាមក បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃលើសពី ៣ពាន់ករណី។ ដោយឡែក នៅថ្ងៃទី២៧ ខែមិថុនា ថៃមានករណីឆ្លងចំនួន ៣៩៩៦ករណី និងអ្នកស្លាប់មានចំនួន ៤២នាក់។ ដោយសារករណីឆ្លងនៅតែបន្តមានច្រើនបែបនេះ ទើបរដ្ឋាភិបាលថៃ ដាក់ចេញវិធានការថ្មីមួយ ដើម្បីជំនួសឱ្យការបិទតំបន់ ឬបិទក្រុង។ វិធានការថ្មី ដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រ... |
article_9420.txt | ក្នុងឆ្នាំ២០០៤ នៅពេលចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក អ្នកស្រាវជ្រាវចិនមួយក្រុមបានចាប់ផ្តើមធ្វើការស្ទង់មតិទូទាំងប្រទេសរៀងរាល់ ៥ឆ្នាំម្តង។ នៅក្នុងការស្ទង់មតិប្រជាជនចិន ត្រូវបានគេសួរថាតើពួកគេមានភាពល្អប្រសើរខាងផ្នែកហិរញ្ញវត្ថុជាងកាលពី ៥ឆ្នាំមុនឬទេ? លទ្ធផលបានបង្ហាញចម្លើយ«បាទ/ចាស»នៅក្នុងការស្ទង់មតិប្រាំឆ្នាំក្រោយមកមានក... | ការស្ទង់មតិបង្ហាញពីការពិតថ្មីមួយគឺ សេដ្ឋកិច្ចចិនកំពុងប្រឈមនឹងវិបត្តិ។ ការងើបឡើងវិញបន្ទាប់ពីការរាលដាលកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងនាំមកនូវភាពរឹងមាំថ្មីដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ប៉ុន្តែជាលទ្ធផលបានបរាជ័យក្នុងការបំពេញតាមការរំពឹងទុក។ អ្នកប្រើប្រាស់ និងអ្នកជំនួញព្យាយាមចាយវាយដោយក្បិតក្បៀត កាលពីប៉ុន្មានឆ្នាំមុន ទីក្រុងប៉េកាំង... |
article_9421.txt | គម្រោងវិនិយោគចំនួន២៨កន្លែង ដែលមានទុនប្រមាណ៤៤៣លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ នៅក្នុងខែកញ្ញា។ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គម្រោងវិនិយោគពីប្រទេសចិន នៅឈរលំដាប់ទី១ គឺក្នុងរួមចំណែកជាង ៣៨ភាគរយ ខណៈការវិនិយោគរបស់វិនិយោគិនខ្មែរ គ្របដណ្តប់ជាង៣២ភាគរយ។ ក្រៅពីនោះ មានវិនិយោគិនពីជប៉ុន ម៉ាឡ... | យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ចេញនៅថ្ងៃទី៧ ខែតុលា គម្រោងវិនិយោគទាំង២៨នោះ អាចបង្កើតការងារបានជិត ២,៥ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងចំនួន ៧ លេចធ្លោជាងគេ គម្រោងពង្រីកផលិតកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិ... |
article_9422.txt | រថភ្លើង Shinkansen រំពឹងនឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលដំណើរការដោយគ្មានអ្នកបើកបរ នៅតាមស្ថានីយមួយចំនួនលើខ្សែរថភ្លើង Joetsu Shinkansen ចាប់ពីឆ្នាំ២០២៨។ | ក្រុមហ៊ុន East Japan Railway Company (JR East) នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៃរថភ្លើងល្បឿនលឿន Shinkansen ដោយគ្មានមនុស្សបើក នៅលើកំណាត់ស្ថានីយរថភ្លើងមួយចំនួនតាមខ្សែ Joetsu Shinkansen។ នេះបើទីភ្នាក់ងារសារព័ត៌មាន Kyodo នាថ្ងៃទី១១ ខែកញ្ញា។ ប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ អមជាមួយអ្នកបើកបររថភ្លើងក្នុងករណីមានស្ថានភាពអ... |
article_9423.txt | អគារ Burj Khalifa មានទីតាំងនៅទីក្រុងឌូបៃ បច្ចុប្បន្នទទួលបានងារជាអគារខ្ពស់ជាងគេលើពិភពលោកដែលមានកម្ពស់ ៨២៨ ម៉ែត្រ។ យ៉ាងណាមិញ ការប្រណាំងសាងសង់អគារខ្ពស់ជាងគេលើពិភពលោកកំពុងកើតឡើងឥតឈប់ឈរ។ ខាងក្រោមនេះ សារព័ត៌មានថ្មីៗ សូមបង្ហាញអគារខ្ពស់ជាងគេបំផុតទាំង៨ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ | ១. អគារ Burj Khalifa អគារ Burj Khalifa មានកម្ពស់ ៨២៨ម៉ែត្រស្ថិតនៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អគារនេះមាន ១៦៣ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ២០១០។ វាជាអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ ២. អគារ Merdeka 118 អគារ Merdeka 118 មានទីតាំងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ អគារនេះមានកម្ពស់ ៦៧៩ម៉ែត្រ និង១១៨ជាន់ ដោយបញ្ចប់... |
article_9424.txt | ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Worldwide PTE. Limited បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការគាំទ្រនូវដំណើរការប្រព័ន្ធបាគងសម្រាប់ទេសចរ (Bakong Tourists App) ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល។ ការគាំទ្ររបស់ក្រុមហ៊ុនទូទាត់អន្តរជាតិនេះ ត្រូវបានលើកឡើងដោយលោក Arturo Planell អនុ... | លោក Arturo Planell ដែលជាអនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa បានជួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ធនាគារនៅលើបណ្តាញសង្គម។ ក្នុងជំនួបនេះ លោក Arturo បានសាទរចំពោះ... |
article_9425.txt | ភ្នំពេញ៖ គណៈប្រតិភូចិនមកទីក្រុងចេងចូវ(Zhengzhou) ខេត្តហឺណាន មានបំណងកែច្នៃផលិតផលស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិននិងអន្តរជាតិ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅចំពោះមុខលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ | គណៈប្រតិភូចិនមកទីក្រុងចេងចូវ(Zhengzhou) ខេត្តហឺណាន បានជួបពិភាក្សាការងារជាមួយលោក ប្រាក់ ដាវីដ នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ, ការសាងសង់ឃ្លាំងស្តុកស្រូវ, ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ, ការផ្លាស់ប្តូរបច្ចេ... |
article_9426.txt | ភ្នំពេញ៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់តម្លៃលើចំណេះដឹងហិរញ្ញវត្ថុ ដែលសំខាន់ខ្លាំងសម្រាប់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។ សំខាន់ត្រង់ថា ភាពស៊ីវិល័យនៃសម្ភារៈនិយម បានធ្វើឱ្យប្រជាពលរដ្ឋ ឬក្រុមគ្រួសារមួយចំនួនខ្ចីលុយពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួនទាំងគ្មានភាពចាំបាច់ នៅក្នុងជីវភាពរស់នៅប្រច... | ជុំវិញបញ្ហានេះ លោក ចាន់ សេរី អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់យោបល់ឱ្យសាធារណជនទាំងអស់ ត្រូវយល់ដឹងឱ្យបានទូលំទូលាយ ពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ឬ ទប់ស្កាត់ការធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលច្រើនលើសលុប។ ដើម្បីស្វែងយល់កាន់ច្បាស់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ សូមលោក-អ្នកទស្សនា... |
article_9427.txt | ភ្នំពេញ៖ ពលរដ្ឋដែលមានគណនីធនាគារជា«ប្រាក់រៀល» គឺអាចប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានានៅប្រទេសម៉ាឡេស៊ីបានយ៉ាងងាយស្រួលតាមរយៈការស្កេនឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិរបស់ប្រទេសនេះ។ ប្រតិបត្តិនេះត្រូវបានប្រកាសអនុវត្តជាផ្លូវការចាប់ថ្ងៃទី១៩ ខែកញ្ញា នេះតទៅ។ | លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងប្រទេសទាំងពីរនាព្រឹកថ្ងៃទី១៩ ខែកញ្ញា។ ក្នុងដំណាក់កាលទី១នៃគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ គឺពលរដ្ឋខ្មែរ អាចប្រើប្រាស់ប្រាក់រៀលពីកម... |
article_9428.txt | បង់ក្លាដែសត្រូវបានចាត់ទុកថាជាគំរូអភិវឌ្ឍន៍សម្រាប់ការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុតមួយ ដោយបានកត់ត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមចំនួន ៦,៥ភាគរយក្នុងរយៈពេលមួយទសវត្សរ៍។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាគ្មានការងារធ្វើក្នុងចំណោមមនុស្សវ័យក្មេងនៅក្នុងប្រទេសនេះបានកើនឡើងដល់ ១៦ភាគរយ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលយ៉ាងហ... | ជាមួយគ្នានេះ ចិន និងឥណ្ឌាបានកត់ត្រាអត្រាស្រដៀងគ្នា។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី មានតួលេខអត់ការងារធ្វើដល់ ១៤ភាគរយ និង១២,៥ភាគរយរៀងគ្នា។ សរុបមក មនុស្សប្រហែល ៣០លាននាក់ដែលមានអាយុពី ១៥-២៤ឆ្នាំនៅក្នុងប្រទេសដែលមានប្រជាជនបានរៀបរាប់ខាងលើមិនអាចស្វែងរកការងារសមរម្យបានទេ ដែលស្មើនឹងជិតពាក់កណ្តាលនៃអ្នកអត់ការងារធ្វើចំនួន ៦៥លាននាក់នៅក្នុង... |
article_9429.txt | កម្ពុជាបានក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាល ពីថ្ងៃទៅ១៣ ខែតុលា ឆ្នាំ២០០៤។ ក្នុងរយៈពេល២០ឆ្នាំកន្លងមក កម្ពុជាអះអាងពីការ សម្រេចបាននូវសមិទ្ធផលធំជាក់លាក់ជាច្រើន ក៏ដូចជាការរួមចំណែកដ៏សំខាន់ជាមួយសមាជិកដទៃទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវវិធានពាណិជ្ជកម្មពហុភាគី និងគាំទ្រដល់កំណើរទម្រង់របស់អង្គការអន្តរជាតិមួយនេះ។ | ការអនុវត្តកាតព្វកិច្ចកំណែទម្រង់គោលនយោបាយ និងច្បាប់ដែលកម្ពុជា បានសន្យាក្នុងពិធីសារផ្សេងៗ, ការអនុម័តច្បាប់ និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមទាំងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីបន្តជំរុញ និងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការឆ្លើយតបទៅនឹងនិន្នាការសកល។ ទាំងនេះ គឺជាបេសកកម្មដែលរដ្ឋាភិបាលកម្ពុជ... |
article_943.txt | អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។ | រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាដែលត្រូវបានធ្វើឡើងកាលពី៤ខែមុន បានបង្កឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស ដោយមានអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ ចេញតវ៉ានៅតាមដងផ្លូវ និងធ្វើកូដកម្មដើម្បីជាការតវ៉ា។ ប៉ុន្តែជាការសងសឹក កងកម្លាំងប្រដាប់អាវុធ បានបង្ក្រាបដោយហិង្សាទៅលើក្រ... |
article_9430.txt | ពង្រីកពេលវេលាបង់ប្រាក់, មិនពង្រីកពេល តែសុំបង់តិចនៅឆ្នាំដំបូង បន្ទាប់មកបង់ច្រើននៅឆ្នាំបន្តបន្ទាប់ ឬសុំបង់តែការប្រាក់ ជាដើម។ ទាំងនេះសុទ្ធតែជាជម្រើសនៃការរៀបចំឥណទានឡើងវិញរវាងគ្រឹះស្ថានធនាគារ ជាមួយនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ដែលមានបញ្ហាក្នុងការសងប្រាក់។ បើតាមអ្នកជំនាញនៅក្នុងវិស័យធន... | ចាប់ផ្តើមប្រតិបត្តិការផ្លូវការនៅឆ្នាំ២០១២ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ជា ការិយាល័យឥណទានឯកជន ដែលផ្ទុករាល់សកម្មភាពឥណទានរវាងស្ថាប័នហិរញ្ញវត្ថុ ជាមួយពលរដ្ឋ ដែលទទួលសេវាកម្មឥណទានពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ។ ប្រព័ន្ធនេះ មានតួនាទីសំខាន់ ក្នុងការកសាងប្រវត្តិឥណទានរបស់ពលរដ្ឋ។ បើអតិថិជន... |
article_9431.txt | អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD) បានព្យាករថា ទិន្នផលសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ ហើយនឹងមានកំណើនដូចគ្នានៅឆ្នាំ២០២៥។ កំណើននេះ ដោយសារសមិទ្ធផលរបស់ប្រទេសនានាជុំវិញពិភពលោកព្យាយាមទប់ស្កាត់អតិផរណានាឆ្នាំកន្លងមក។ | ការធ្លាក់ចុះអត្រាការប្រាក់ និងការកើនឡើងប្រាក់ឈ្នួល នឹងជួយឱ្យសេដ្ឋកិច្ចពិភពលោកបង្កើនល្បឿនបន្តិចនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ទន្ទឹមនេះ ការធ្លាក់ចុះនៃតម្លៃប្រេងនាពេលថ្មីៗនេះ នឹងគាំទ្រដល់ការប្រឆាំងអតិផរណាឲ្យនៅកម្រិតទាបបំផុត។ នេះបើតាមរបាយការណ៍រប់សអង្គការ OECD។ យ៉ាងណាមិញ អង្គការស្រាវជ្រាវដែលមានទីតាំងនៅទីក្រុងប៉ារីសមួយនេះបានព្រម... |
article_9432.txt | ភ្នំពេញ៖ សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំលំដាប់ទី១របស់កម្ពុជា ដោយក្នុងរយៈពេល៨ខែមកនេះកម្ពុជានាំទំនិញកាន់ទៅប្រទេសមហាអំណាចពិភពលោកនេះមានតម្លៃជាង ៦ ៧៤៨លានដុល្លារ។ ទីផ្សារលំដាប់ទី២របស់កម្ពុជា គឺវៀតណាមដែលជាប្រទេសជិតខាងខ្លួន ខណៈចិនទីផ្សារលំដាប់ទី៣ ក្នុងរយៈពេល៨ខែមកនេះ ពោលគឺចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤។ | ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញជាមួយប្រទេសដៃគូសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា ដែលចេញផ្សាយនាថ្ងៃទី១០ ខែកញ្ញា បានបង្ហាញថា ក្នុងរយៈពេល៨ខែមកនេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក គឺមានទំហំទឹកប្រាក់ ៦ ៧៤៨លានដុល្លារ កើនបាន១០,៤ភាគរយ ធៀបនឹងគ្រាដូចគា្នកាលឆ្នាំ២០២៣។ ទីផ្សារលំដាប់ទី២របស់កម្ពុជា ជាប្រទេសវៀត... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.