text
stringlengths
33
22.2k
summary
stringlengths
61
956
លោក Michael Goltzman អនុប្រធានជាន់ខ្ពស់នៃគោលនយោបាយសកល និងចីរភាព ដែលជាអ្នកតំណាងក្រុមហ៊ុន កូកា-កូឡា បានគូសបញ្ជាក់ពីការរួមចំណែកជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុនចំពោះកំណើនសេដ្ឋកិច្ច ការងារអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនោះ លោក Goltzman បានសង្កត់ធ្ងន់លើភាពស្របគ្នានៃគោ...
ក្រុមហ៊ុន កូកា-កូឡា បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះកិច្ចការចីរភាពរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ។ ជំនួបនេះ ធ្វើឡើងនៅក្នុងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានាទ...
  ថ្លែងនៅចំពោះមុខគណៈកម្មាការការពារជាតិ និងកិច្ចការបរទេសនៃសភាឥណ្ឌូណេស៊ីនៅថ្ងៃទី២៦ ខែកញ្ញា ប្រធានាធិបតីជាប់ឆ្នោតលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងឃើញភាពតានតឹងកើនឡើង ហើយអ្នកជំនាញផ្នែកយុទ្ធសាស្ត្រ និងការពារជាតិជាច្រើនយល់ថា ពិភពលោកកំពុងស្ថិតនៅលើគែមនៃសង្គ្រាមលោកលើកទី៣។    លោក ប្រាបូវ៉ូ ព្រមានថា ជម្លោះសក...
ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ  បានព្រមានអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និងសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសនានាមិនអនុវត្តការអត់ធ្មត់ ស្របពេលមានភាពតានតឹងពិភពលោកកើនឡើង។
  កម្មវិធីទូរទស្សន៍ «សង្គ្រាមផ្ទះបាយ» របស់ផលិតករកូរ៉េខាងត្បូងដ៏ល្បីល្បាញ Kim Hakmin និង Kim Eunji បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ជាពិសេសអ្នកដែលចូលចិត្តធ្វើម្ហូបអាហារ ដោយមានអ្នកចូលរួមប្រកួតប្រជែងចំនួន១០០នាក់។     មួយសប្តាហ៍ប៉ុណ្ណោះ ក្រោយផ្សាយវគ្គទី១ កាលពីថ្ងៃទី១៧ ខែកញ្ញា កម្មវិធីប្រកួតប្រជែងធ្វើម្ហូបមួយនេះ បានឈរចំណាត់ថ្ន...
បង្ហាញវត្តមាននៅសប្តាហ៍ដំបូងនៅលើ Netflix កម្មវិធី «សង្គ្រាមផ្ទះបាយ» (Culinary Class Wars) របស់កូរ៉េខាងត្បូង បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកម្មវិធីទូរទស្សន៍កំពូលៗទាំង១០ ដែលមិននិយាយភាសាអង់គ្លេស (Top 10 Global Non-English TV Series)។
  ទីបំផុត លោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន បានជាប់ជាប្រធានបក្សប្រជាធិបតេយ្យសេរី នៅក្នុងថ្ងៃទី២៧ ខែកញ្ញា ក្រោយការប៉ុនប៉ងសរុប៥លើក។ លោក Ishiba ទទួលបានសំឡេងគាំទ្ររហូតដល់ ២១៥នាក់ ក្នុងចំណោមសមាជិកបក្សដែលមានសិទ្ធិបោះឆ្នោត៤១៤នាក់ ដោយយកឈ្នះលោកស្រី Sanae Takaichi រដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ច ដែលទទួលបានសំឡេង ១៩៤...
អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shigeru Ishiba នៅថ្ងៃទី២៧ ខែកញ្ញា បានជាប់ឆ្នោតក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចនៅជប៉ុន។ ប្រធានបក្ស ប្រជាធិបតេយ្យសេរី ដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
Giroud និង Lloris ធ្លាប់រួមគ្នាជួយដណ្តើមពានរង្វាន់លំដាប់ពិភពលោក FIFA World Cup 2018 ដល់បារាំង ហើយនៅពេលនេះ កីឡាករទាំង ២ ក៏ដណ្តើមបានពានរង្វាន់ US Open Cup ដល់ក្រុម LAFC ដែលពួកគេកំពុងប្រកបអាជីពបាល់ទាត់ចុងក្រោយ ក្នុងទឹកដីអាម៉េរិក។   កីឡាករទាំងពីរ បានបង្ហាញអារម្មណ៍រីករាយខ្លាំង ខណៈខ្លួនមានវ័យចាស់ទៅហើយ នៅតែអាចស្វែងរកបានពានរង្...
អតីតកីឡាករបារាំងពីររូប Olivier Giroud និងអ្នកចាំទី Hugo Lloris បានជួយដល់ក្រុម Los Angeles FC លើកពានរង្វាន់ US Open Cup ក្រោយឈ្នះ Sporting Kansas City លទ្ធផល ៣-១ ក្នុងជំនួបផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកញ្ញា។
អត្ថបទទាក់ទង   លោក ហ្សេលេនស្គី ៖ រុស្សីបំផ្លាញទីតាំងផលិតថាមពលដើម្បីត្រៀមសម្រាប់រដូវវងារ  ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានលើកបញ្ហាគោលនយោបាយជំនួយអ៊ុយក្រែន។    លោកស្រី ហារីស បានរិះគន់លើនយោបាយទា...
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានទិទៀនលើគោលនយោបាយការបរទេស ឈប់ផ្ដល់ជំនួយដល់អ៊ុយក្រែន ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ក្រៅពីនេះ លោក ហ្សេលេនស្គី បានពិភាក្សាពី«ផែនការជ័យជម្នះ» ជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ផងដែរ។
  រូបភាពទាំងនេះបង្ហាញពីការសម្តែងរបាំប្រពៃណីរបស់ជនជាតិដើមភាគតិច ពូនង ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ របាំទាំងនេះ ជាការឆ្លុះពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមពូនង ដូចជា ការកាប់ឆ្ការព្រៃយកដីបង្កបង្កើនផល និងការរកបន្លែ ផ្លែឈើក្នុងព្រៃជាដើម៕  
មណ្ឌលគិរី៖ ជនជាតិដើមភាគតិច តែងមានប្រពៃណី និងអត្តសញ្ញាណមួយប្លែកពីពលរដ្ឋខ្មែរទូទៅ តាមរយៈការគោរពចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀកបំពាក់ ភាសា របាំនិងវប្បធម៌ប្រពៃណីជាច្រើន។ ក្នុងចំណោអត្តសញ្ញាណទាំងនេះ របាំ គឺជាផលិតផលទេសចរណ៍មួយដ៏សំខាន់ប្រចាំតំបន់ភាគឦសាន នៃប្រទេសកម្ពុជា។ 
  បន្ទាប់ពីបានសន្យាពីការធ្វើជំរឿនប្រជាជនក្នុងខែតុលា និងគម្រោងបោះឆ្នោតឆ្នាំ២០២៥ ថ្មីៗរួចមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក្នុងថ្ងៃទី២៦ ខែកញ្ញា បានចេញលិខិតអញ្ជើញក្រុមប្រយុទ្ធជនជាតិភាគតិចនានាដែលប្រឆាំងខ្លួន ឱ្យចូលតុចរចា។    «យើងអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច, ក្រុមបះបោរផ្សេងៗ និងក្រុមភេរក...
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមកងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែលប្រឆាំងការដឹកនាំខ្លួន ចូលមកចរចា។ ក្រុមសម្ព័ន្ធជាតិ Karen ថាខ្លួនយល់ព្រម លុះត្រាតែឆ្លងកាត់កិច្ចព្រមព្រៀងមួយចំនួនជាមុនសិន។
  ពិធីបើកបង្ហាញនេះ ប្រារព្ធធ្វើឡើងនៅអគារតាំងបង្ហាញរបស់ ក្រុមហ៊ុនអ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ដែលស្ថិតនៅលើផ្លូវជាតិលេខ 6A ជាប់មហាវិថីឈ្នះ ឈ្នះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនួញក្នុងវិស័យកសិកម្ម  អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មានជាច្រើនរូប  ហើយភ្ញៀវកិត្តិយសជាច្រើនបានចូលរួម និងរីករាយជាមួយការពិសាភោជនាហារនា...
ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម បានធ្វើពិធីបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារម៉ូឌែលថ្មីពីរ គឺម៉ូឌែល 6195M កម្លាំង195សេះ និងម៉ូដែល 8RT370 កម្លាំង 370សេះ ប្រភេទកង់ច្រវាក់ ដែលបានប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងមហិច្ឆតាជាក្រុមហ៊ុននាំមុខគេក្នុងវិស័យកសិកម្មនៅកម្ពុជា។ ត្រាក់ទ័រកម្លាំងសេះធំនេះ ទើបនាំចូលក្នុង...
  នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ទឹកដីអាម៉េរិក ក្នុងថ្ងៃទី២៧ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី និងសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បានជួបគ្នាជាថ្មី ដើម្បីជជែកគ្នាលើប្រធានបទចាស់ៗ ដែលបន្តខ្វែងគំនិតគ្នា និងមានភាពចម្រូងចម្រាស។ កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង សង្រ្គាមនៅអ៊ុយក្រែន បញ្ហ...
ពីទឹកដីអាម៉េរិក ប្រមុខការទូតចិន លោក វ៉ាង យី នៅតែបន្តលើកពីប្រធានបទចាស់ៗដូចជាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង សង្រ្គាមនៅអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្ស និងបច្ចេកវិទ្យា ទៅជជែកជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន ក្នុងថ្ងៃទី២៧ ខែកញ្ញា។ ប្រទេសមហាអំណាចទាំងពីរ បានឯកភាពបន្តបើកចំហរលើការទំនាក់ទំនង។
  យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រសួងពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤  តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្...
ភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចា...
  បើតាមលោក នួន ភីវ័ន្ត អ្នកធ្វើសំបកណែម ការធ្វើសំបកណែមនេះ គឺចេះបន្តពីដូនតា ដែលធ្លាប់ធ្វើ និងបានបន្តជារបរចិញ្ចឹមគ្រួសារនាពេលបច្ចុប្បន្ន។ ក្នុងមួយថ្ងៃក្រុមគ្រួសារលោក នួន ភីវ័ន្ត អាចធ្វើសំបកណែមបាន ២ពាន់សន្លឹក។  
បាត់ដំបង៖ បើឆ្លងកាត់ភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកដំណើរនឹងបានឃើញទិដ្ឋភាពហាលសំបកណែម លើពិនឫស្សី នៅតាមមុខផ្ទះពលរដ្ឋ។ របរធ្វើសំបកណែម បានក្លាយជារបរអត្តសញ្ញាណរបស់អ្នកភូមិដូនទាវ ដែលពលរដ្ឋក្នុងភូមិនេះភាគច្រើននាំគ្នាធ្វើសំបកណែមលក់។
  រថយន្តក្រុងដែលត្រៀមដឹកពលរដ្ឋ ក្នុងរយៈពេល៦ថ្ងៃនេះ មានចំនួន ៦៥៣គ្រឿង ក្នុងនោះ៥៦គ្រឿង សម្រាប់ខេត្តភាគឦសានមានក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី។ រថយន្តចំនួន ៤៩៧គ្រឿង សម្រាប់បណ្តាខេត្តផ្សេង ក្រៅពីខេត្តទាំង៤ខាងលើ និង១០០គ្រឿង នៅក្នុងរាជធានីភ្នំពេញ។   ចំពោះម៉ោងចេញដំណើរ គឺចាប់ផ្ដើមពីម៉ោង៦ និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីថ្...
ការដឹកជញ្ជូនពលរដ្ឋទៅ-មកស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។ រដ្ឋបាលរាជធានីភ្នំពេញ បាន ប្រកាសកែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនពលរដ្ឋតាមរថយន្តក្រុងឥតគិតថ្លៃនេះ កាល ពីល្ងាចថ្ងៃទី ២៧ ខែកញ្ញា។
  អ្នកចាំទីដៃស្អិតរបស់អាហ្សង់ទីន នឹងត្រូវខកខានការប្រកួតចំនួន ២លើក សម្រាប់ក្រុម នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ពេលដែលអាហ្សង់ទីនត្រូវប្រកួតទល់ក្រុម វេណេស៊ុយអេឡា និងបូលីវី ក្នុងខែតុលាខាងមុខ។   ការដាក់បម្រាមពី FIFA លើកីឡាករចាំទីរបស់ក្រុម Aston Villa ព្រោះតែអ្នកចាំទីរូបនេះ បានបង្ហា...
អ្នកចាំទីអាហ្សង់ទីន Emiliano Martinez ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់ពិន័យចំនួន ២ប្រកួត ចំពោះការបង្ហាញអាកប្បកិរិយាមិនសមរម្យ អំឡុងពេលអបអរការឈ្នះពានរង្វាន់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីននាពេលកន្លងមក។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ថ្ងៃទី២៨ ខែកញ្ញា។
  កញ្ញា អ៊ឹម រចនា បានបណ្ដាញអ្នកសារព័ត៌មាន ក្នុងក្រុមតេឡេក្រាមថា មកដល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវមានចំនួន១២ ០០៨ហិកតា។ ចំណែក ដំណាំស្បៀងរួមផ្សំ លើផ្ទៃដី៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន៨២២ហិកតា  ក៏រងផលប៉ះពាល់ដោយសារទឹកជំនន់ដែរ។ ដំណាំទាំងនេះ គឺស្ថិតក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុ...
ជំនន់ទឹកភ្លៀង បានបណ្ដាឱ្យស្រូវជាង១ម៉ឺនហិកតា រងផលប៉ះពាល់។ នេះបើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបន្ថែមថា ផលដំណាំដែលរងផលប៉ះពាល់នេះ ស្ថិតនៅក្នុងខេត្តចំនួន៧។
  វត្តព្រះសុមេរុ ឬវត្តព្រះសុម៉ែ មានទីតាំងស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។  ព្រះតេជគុណ វ៉ាត ចំរើន គ្រូសូត្រនៃវត្តព្រះសុមេរុ មានសង្ឃដីកាថា ចាប់តាំងពីថ្ងៃដាក់បិណ្ឌ១ ដល់ថ្ងៃបិណ្ឌ៨ ពុំសូវមានពុទ្ធបរិស័ទមកវត្តឡើយ។ មូលហេតុដែលពុំសូវមានពុទ្ធបរិស័ទ ព្រោះវត្តព្រះសុមេរុ នៅដាច់ឆ្ងាយពីភូមិអ្នកស្រុក និងផ្...
ភ្ជុំបិណ្ឌជាពិធីបុណ្យ ដែលពលរដ្ឋខ្មែរចាត់ទុកថាជាបុណ្យធំជាងគេ ក្នុងចំណោមពិធីសាសនាផ្សេងៗ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ។ រដូវភ្ជុំបិណ្ឌមកដល់ តាមទីវត្តអារាម មានសភាពអ៊ូអរដោយសារពុទ្ធបរិស័ទ ទៅធ្វើបុណ្យ ដើម្បីឧទ្ធិសកុសលជូនដល់ញាតិកាល ដែលបានចែកឋាន។ ខុសពីវត្តផ្សេងៗ វត្តព្រះសុមេរុ ដែលស្ថិតនៅខេត្តព្រះសីហនុ មិនមានពុទ្ធបរិស័ទច្រើននៅពិធ...
  តាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang លោក Bui Quoc Thai ៩៨ភាគរយនៃភ្ញៀវទេសចរសរុបមកកម្សាន្តនៅខេត្តរបស់ខ្លួន គឺជាភ្ញៀវទេសចរអន្តរជាតិ។    ត្រឹមរយៈពេល ៩ខែ ភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅកោះ Phu Quoc មានចំនួន ៧២៤០០០ ពោលគឺកើនឡើង ៥៦,៥ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌...
កោះ Phu Quoc ដែលជាកោះធំជាងគេរបស់វៀតណាម បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៧២៤០០០នាក់ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤។ ចំនួននេះ គឺកើនឡើង ៥៦,៥ភាគរយ បើធៀបនឹងឆ្នាំមុន។
  ជុំវិញបញ្ហានេះ លោក ចាន់ សេរី អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់យោបល់ឱ្យសាធារណជនទាំងអស់ ត្រូវយល់ដឹងឱ្យបានទូលំទូលាយ ពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានត្រឹមត្រូវ  ឬ ទប់ស្កាត់ការធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលច្រើនលើសលុប។    ដើម្បីស្វែងយល់កាន់ច្បាស់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ សូមលោក-អ្នក...
ភ្នំពេញ៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានផ្តល់តម្លៃលើចំណេះដឹងហិរញ្ញវត្ថុ ដែលសំខាន់ខ្លាំងសម្រាប់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។ សំខាន់ត្រង់ថា ភាពស៊ីវិល័យនៃសម្ភារៈនិយម បានធ្វើឱ្យប្រជាពលរដ្ឋ ឬក្រុមគ្រួសារមួយចំនួនខ្ចីលុយពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ខ្លួនទាំងគ្មានភាពចាំបាច់ នៅក្នុងជីវភាពរស់នៅប្រច...
  Angkor Wild and Aquarium ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីភាពងាយស្រួល សម្រាប់សាធារណជនទៅទស្សនាទីតាំងនេះ លោកអ្នកនាងអាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it ៕   ...
សៀមរាប៖ ពីត្រីទឹកសាបក្នុងប្រទេសកម្ពុជា, ត្រីទឹកសាបពីព្រៃអាម៉ាហ្សូន, ត្រីសមុត្រ, សត្វល្មូន និងសត្វព្រៃដទៃទៀត មានវត្តមាននៅទីតាំងតែមួយគឺ Angkor Wildlife and Aquarium ខេត្តសៀមរាប។ លើសពីការទស្សនា សាធាណជនអាចសិក្សាស្វែងយល់ពីរឿងរ៉ាវ សត្វទាំងនោះ ដែលត្រូវបានគេសង្គ្រោះពីការជាប់អន្ទាក់ និងជួញដូរជាដើម។
  កាលពីថ្ងៃទី២៦ ខែកញ្ញា អភិបាលខេត្តកំពង់ធំ បានជួបពិភាក្សាជាមួយក្រុមហ៊ុន MIRATH ដែលកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី មានរោងចក្រនៅក្នុងខេត្តកំពង់ធំ។ លោក នួន ផារ័ត្ន  បញ្ជាក់ដូច្នេះថា៖ «នៅខែក្រោយ គ្រាប់ចន្ទីខេត្តកំពង់ធំ នឹងឈានជើងជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុប ជាមួយនឹងកិច្ចសន្យាទិញដំបូងចំនួន ២០០ត...
ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី MIRATH Agri-Tech របស់ជប៉ុន ចាប់ផ្តើមនាំគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំ ចូលទៅទីផ្សារសហគមន៍អឺរ៉ុប ពីខែតុលា តទៅ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ដូច្នេះនៅលើទំព័រហ្វេសប៊ុក។
  បើតាមរយៈអនុក្រឹតដដែល មានតែខេត្តសៀមរាបប៉ុណ្ណោះ ដែលមិនមានការតែងតាំង ប្រធានមន្ទីរ ទេសចរណ៍ថ្មី ខណៈ លោក សោម ចិន្តា ដែលត្រូវបានតែងតាំង ជាប្រធាន មន្ទីរទេសចរណ៍ខេត្តកែប នៅក្នុងអនុក្រឹតខាងលើនេះ បានទទួលមរណភាព កាល ពីថ្ងៃទី២៧ ខែកញ្ញា។    បើតាមអនុក្រឹត លោក សយ ស៊ីណា ត្រូវបានតែងតាំងឱ្យបន្តធ្វើជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខណៈលោក តា...
សម្តេច ហ៊ុន ម៉ាណែត បានតែងតែងតាំងប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្តចំនួន ២៤ រូប កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងនោះមានសមាសភាពប្រធានមន្ទីរជាស្ត្រីតែម្នាក់គត់ គឺអ្នកស្រី ធិននី មុនីរស្មី ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ អ្នកស្រី ធិននី មុនីរស្មី គឺជាស្ត្រី តែម្នាក់គត់ក្នុងចំណោមប្រធានមន្ទីរទេសចរណ៍បណ្តា រាជធ...
  ជិត១ឆ្នាំហើយ ជម្លោះរវាងអុីស្រាអែល និងហាម៉ាស នៅតែបន្ត ដោយយោធាអុីស្រាអែល បន្តមានវត្តមាននៅតំបន់កាហ្សា។ ទន្ទឹមនេះ ជម្លោះបានរីកសាយដល់លីបង់ថែមទៀត ដ្បិតអុីស្រាអែល វាយប្រហារលើក្រុមហេប៉ូឡា ដែលបានបាញ់រ៉ុក្កែតទៅតំបន់ភាគខាងជើង។    ពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រា...
នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៧ ខែកញ្ញា បានប្តេជ្ញាបន្តប្រតិបត្តិការនៅតំបន់កាហ្សារហូតទាល់តែកម្ទេចក្រុមហាម៉ាសអស់។ ការប្រកាសបែបនេះ កាន់តែធ្វើឱ្យបទឈប់បាញ់ដែលសម្របសម្រួលដោយអាម៉េរិក កាតា និងអេហ្ស៊ីប កាន់តែគ្មានច្រកចេញ។
  កម្មវិធីដ៏ធំនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។    ក្នុងឱកាសដ៏ពិសេសវិសាលនេះ លោក Ronnayut Manasatian បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អតិថិជនទា...
រាជធានីភ្នំពេញ-ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤-  អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីគឺ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយ បច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះទាក់ទងនឹងផ្នែកដំបូលអគារ និងលំន...
  នៅការប្រកួតដើមរដូវកាលថ្មី ២០២៤-២៥ ខ្សែបម្រើព័រទុយហ្កាល់ បានបង្កើតឱកាសបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១គ្រាប់ប៉ុណ្ណោះ ខណៈមិនទាន់អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើគូប្រកួតនៅឡើយ។ ការប្រកួត ២លើកចុងក្រោយ ពេលដែលក្រុមរហស្សនាមបិសាចក្រហមធ្វើបានត្រឹមលទ្ធផលស្មើ Crystal Palace និង Twente Enschede កីឡាករ Fernandes  ធ្លាក់ទម្រង់លេងខ្...
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានចេញមុខការពារ Bruno Fernandes ដែលបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងការប្រកួតដើមរដូវកាលថ្មី និងជឿជាក់ ប្រធានក្រុមខ្លួននឹងត្រឡប់ទៅទម្រង់ល្អឡើងវិញ។
  ទុរេនបាននាំចំណូលចូលប្រទេសវៀតណាមជាង ២.២ ពាន់លានដុល្លារ ដែលកើនឡើង ៥ ដង បើប្រៀបនឹងឆ្នាំមុន។   តាមសមាគមបន្លែ និងផ្លែឈើ Vinafruit វៀតណាមពង្រីកទំហំដីដែលប្រើប្រាស់សម្រាប់ដាំផ្លែឈើបានច្រើន។ ក្នុងឆ្នាំ ២០២៣ ទំហំសរុបដីដាំទុរេនមានប្រមាណជា ១.២៥ លានហិកតា ដែលកើនឡើង ១.៦ ដង បើប្រៀបនឹងកាលពី ១០ ឆ្នាំមុន។   នេះបង្ហាញពីវៀតណាមកំពុងតែមានក...
ការនាំចេញផ្លែឈើរបស់វៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយនាំចេញទុរេនច្រើនជាង ទីផ្សារផ្លែស្រកានាគ និងកំណត់បានជាផ្លែឈើដែលអាចរកចំណូលបានច្រើនជាងគេពីបរទេស។ សមាគមបន្លែ និងផ្លែឈើវៀតណាម (Vinafruit) នៅខេត្ត An Giang បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែកញ្ញា។ 
  គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងវិនិយោគវិស័យអគ្គិសនីកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៩ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។    ក្នុងចំណោមគម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង២៣នេះ គឺមានគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន១២គម្រោង។ គម្រោងថាមពល...
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី បានអនុម័តលើគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ចំនួន២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩។ គម្រោង២៣គម្រោងនេះ មានទុនវិនិយោគសរុបទៅដល់ ៥ ៧៩០ លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកញ្ញា។
  រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែកញ្ញា បានបោះឆ្នោតអនុម័តច្បាប់ស្តីពីឧក្រិដ្ឋកម្មនៃការទិញ លក់ រក្សាទុក ឬមើលរូបភាព និងវីដេអូអាសអាភាសកាត់តមិនពិត ដែលមានការផ្តន្ទាទោសដាក់ពន្ធនាគារដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០លានវ៉ុន (២២៦០០ដុល្លារ)។   ច្បាប់នេះត្រូវតែចុះហត្ថលេខាដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល នឹងចូលជាធរមាន។...
រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ដាក់ទោសទណ្ឌចំពោះទង្វើកាន់កាប់ ឬមើលរឿងអាសអាភាសកាត់តក្លែងក្លាយ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
  ទីម័រខាងកើត ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ទើបទទួលឯករាជ្យពេញលេញពីឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០២។ ខណៈការអភិវឌ្ឍនៅមានកម្រិតទាប ប្រទេសមានបំណងចង់ក្លាយជាសមាជិកមួយរបស់អាស៊ានដែលជាសហមាគមន៍តំបន់ដ៏ធំមួយនៅអាស៊ីជាងមួយទស្សវត្សមកហើយ។ យ៉ាងណាក្ដី អាស៊ាន មិនទាន់ទទួលសមាជិកភាពនៃប្រទេសណាមួយនៅឡើយ តាំងពីឆ្នាំ១៩៩៩មក។    ជាវិថីសម្រាប់ទីម័រខាងកើតក្ន...
ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ត្រូវបានរារាំងដោយបញ្ហាប្រឈមជាច្រើនដោយរាប់ចាប់ពីសេដ្ឋកិច្ច សង្គម និងរបបគ្រប់គ្រងនយោបាយក្នុងប្រទេស រហូតដល់កម្រិតទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់។ យ៉ាងណាក៏ដោយ អនាគតជាសមាជិកអាស៊ាន នៅតែអាចទៅរួចសម្រាប់ប្រទេសមួយនេះ ក្រោយត្រូវបានអាស៊ានអនុញ្ញាតឱ្យក្លាយជាប្រទេសសង្កេតការណ៍។
  អ្នកជំនាញផ្នែកខាងរបួស ក៏បានបង្ហាញទស្សនវិស័យលើបញ្ហា របួសកីឡាករ សញ្ជាតិ អេស្ប៉ាញទៀតថា គេនឹងមិនអាចលេងបានល្អដូចមុនទៀតឡើយ នៅពេលវិលត្រឡប់មក ទីលានវិញ។   ខ្សែបម្រើដែលទើបជួយអេស្ប៉ាញឈ្នះពាន Euro 2024 បានជួបបញ្ហារបួសដាច់សរសៃ ពួរជង្គង់ធ្ងន់ធ្ងរ អំឡុងការប្រកួតស្មើ ២-២ រវាងក្រុម Man City ទល់នឹង Arsenal កាលពី សប្តាហ៍មុន។ កន្លងមកលោក...
លោក Pep Guardiola អ្នកចាត់ការក្រុម បាននិយាយថា តារាបាល់ទាត់ Rodri ខ្សែបម្រើ ក្រុម Manchester City នឹងមិនអាចបន្តលេងឱ្យក្រុមទៀតបានឡើយ រហូតដល់ចប់រដូវ កាល ព្រោះតែបញ្ហារបួសដាច់សរសៃពួរជង្គង់។
នេះជាផលិតផលទេសចរណ៍មួយ ដែលសណ្ឋាគារ «ផ្ទះវត្តគរ» (Maisons Wat Kor) ផ្ដល់ជូនភ្ញៀវជាតិ និងបរទេស។ Maisons Wat Kor មានទីតាំងស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។  
បាត់ដំបង៖ ទស្សនាថ្ងៃលិច នៅកណ្តាលវាលស្រែ ក្បែរជើងភ្នំសំពៅ បានបន្ថែមបទពិសោធដល់ទេសចរមួយកម្រិតទៀត។ ទេសចរ អាចលំហែកាយ ពិសាអាហារសម្រន់ ស្រូបក្លិនស្រូវ និងគយគន់ភ្នំជាច្រើននៅជុំវិញខ្លួន។
  យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកញ្ញា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រមុខរដ្ឋស្តីទី។ ព្រះករុណា បញ្ជាក់ព្រះរាជបន្ទូលថា៖«នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះប...
ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហមុនី នឹងអវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១-៦ ខែតុលា ដើម្បីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង។
  កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Al Hilal បានខកខានជួយក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមស្ថិតក្នុងលីគអារ៉ាប៊ីសាអូឌីត រយៈពេល ១រដូវកាល រួចមកហើយ ព្រោះតែមានបញ្ហារបួសដាច់សរសៃពួរជង្គង់ នៅត្រង់ជង្គង់ខាងឆ្នេងរបស់គេ។ Neymar Jr ក៏ខកខានបង្ហាញខ្លួនលេងឱ្យប្រេស៊ីល នៅការប្រកួតពានរង្វាន់ Copa America 2024 ទើបតែបញ្ចប់ទៅ។   ស្ថិតក្នុងសន្និសីទ...
លោក Dorival Jr គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល និយាយថាលោកចង់ឱ្យ Neymar Jr វិលត្រឡប់មកជួយក្រុមប្រេស៊ីលវិញ ប៉ុន្តែទាមទារឱ្យខ្សែរប្រយុទ្ធវ័យ ៣២ឆ្នាំ ជាសះស្បើយពីរបួសពេញលេញ ១០០ភាគរយ ជាមុនសិន។ បន្ទាប់ពីបង្ហាញអារម្មណ៍ចង់បាន Neymar Jr មកជួយក្រុមវិញ ប៉ុន្តែការប្រកាសបញ្ជីឈ្មោះកីឡាករប្រេស៊ីល សម្រាប់ការប្រកួតវគ្គជម្រុះ World Cup...
  «កំពង់សោម» បានក្លាយជាក្រុងថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ តាមរយៈអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែសីហា។ ក្រុងថ្មីនេះ ឃុំចំនួន៥ ដែលស្ថិតនៅស្រុកព្រៃនប់។ តាមពិតទៅ ឈ្មោះនេះ មិនមែនថ្មីប្លែកនោះឡើយ ខណៈពលរដ្ឋខេត្តនិយមហៅ «កំពង់សោម» ពេលសំដៅដល់ខេត្តព្រះសីហនុទាំងមូល។   ជាដែនរដ្ឋបាលទី៦ នៃខេ...
រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ។ បើតាមសេចក្តីសម្រចរបស់រដ្ឋាភិបាល នាថ្ងៃទី២៧ ខែកញ្ញា នេះគឺជាការបោះឆ្នោតលើកទី១ នៃការជ្រើសរើសក្រុមប្រឹក្សារបស់ក្រុងដែលទើបបង្កើតឡើងមួយនេះ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីកាពន្យល់របស់ព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះសង្ឃគង់នៅវត្តបទុមវតី ដូចតទៅ៖   «រឿងបោះបាយបិណ្ឌនេះ វាកើតឡើងចេញមកពីកំណើតប្រេត អមនុស្ស ដែលបានស្លាប់ទៅហើយ ហើយកើតជាប្រេត មិនទាន់អាចកើតមកជាមនុស្សវិញបាន»។ នេះជាសង្ឃដីការបស់ព្រះវិជ្ជាកោវិទ សាន ភារ៉េត គង់នៅវត្តបទុមវតី ដែលបា...
ភ្នំពេញ៖ បោះបាយបិណ្ឌ ជាទំនៀមទម្លាប់ប្រពៃណីសាសនាមួយរបស់ខ្មែរ ដែលគេនិយមធ្វើអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ប្រពៃណីបោះបាយបិណ្ឌ ធ្វើឡើងនៅវេលាម៉ោង៤-៥ទៀបភ្លឺ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ហេតុអ្វីត្រូវមានពិធីបោះបាយបិណ្ឌ?
  តាមទិន្នន័យរបស់ក្រសួងអប់រំដាក់ទៅកាន់សមាជិកសភា លោក Kim Dai-sik នៅថ្ងៃទី១៨ ខែកញ្ញា និស្សិតជាច្រើន  បោះបង់ការសិក្សាក្នុងអំឡុង៥ឆ្នាំ នៅតាមជនបទ។ ការបោះបង់នេះកើនឡើងលើសពីរដង បើប្រៀបនឹងទីក្រុង។   ក្នុងចំណោមសាកលវិទ្យាល័យជាតិចំនួន ៣៧ នៅទូទាំងប្រទេស ក្នុងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលមាន ៥ សាកលវិទ្យាល័យជាតិ ពោលគឺមានសិស្សបោ...
នៅចន្លោះឆ្នាំ២០១៩ ដល់២០២៣ ចំនួននិស្សិតកូរ៉េខាងត្បូង ដែលបោះបង់ការសិក្សា បានកើនដល់ ៩ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី ២១ ខែ សីហា។
  ខ្សែប្រយុទ្ធក្រុម Manchester City រូបនេះ កំពុងស្ថិតក្នុងទម្រង់លេងមួយដ៏ខ្លាំងក្លា ក្នុងដើមរដូវកាលថ្មីនេះ ហើយតែងតែស៊ុតបាល់បញ្ចូលទី ស្ទើរគ្រប់ប្រកួត។ កំណត់ត្រាជាច្រើនដែលមិនងាយនឹងបំបែកក្នុងក្របខណ្ឌ Premier League មួយចំនួន Haaland ក៏ធ្លាប់ធ្វើបានសម្រេចផងដែរ។   ស្របពេលដែល Haaland កំពុងតែកើនសមត្ថភាពខ្លាំងឡើងវិញ ក្នុងរដូវក...
មនុស្សគ្រប់គ្នាលើពិភពលោក បានដឹកស្រាប់ហើយថា Cristiano Ronaldo ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់មួយរូប ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុងសម័យបាល់ទាត់ទំនើប ប៉ុន្តែ Erling Haaland ខ្សែប្រយុទ្ធជំនាន់ថ្មី ក៏ជាកីឡាករម្នាក់ ដែលកំពុងធ្វើដំណើរទៅបំបែកកំណត់ត្រា របស់តារាបាល់ទាត់វ័យ ៣៩ឆ្នាំ។
   ដើម្បីជ្រាបកាន់តែច្បាស់អញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖    «សាដក» ប្រែថា សំពត់ងូតរបស់ព្រះសង្ស។ ចំណែក «ទេយ្យទាន» ជាឈ្មោះវត្ថុដែលគេត្រូវឲ្យជាទាន រួមទាំងបច្ច័យទាំង ៤ មានចីវរប្បច្ច័យជាដើម។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ សម្ភារៈប្រើប្រាស់ទាំងនេះ ត្រូវបានពុទ្ធសាសនិកនាំយកជាសង្សទាន ក្នុងព...
ភ្នំពេញ៖ ភ្ជុំបិណ្ឌ ជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ចាប់ពីថ្ងៃដាក់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ពលរដ្ឋដែលជាពុទ្ធសាសនិក តែងតែនាំងយកនូវចង្ហាន់បិណ្ឌបាត សាដក ទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្សនៅតាមទីអ...
  ទីតាំងកីឡដ្ឋាន St James Park របស់ក្រុម Newcastle United នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួត ជាមួយនឹងក្រុមការពារតំណែងជើងឯក Manchester City នៅវេលាម៉ោង ៦:៣០នាទី (ម៉ោងនៅកម្ពុជា)។ បច្ចុប្បន្ន Man City កំពុងឈរកំពូលតារាង មានចំនួន ១៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៥លើក និងដោយមានពិន្ទុនាំមុខក្រុម Newcastle ស្ថិតនៅចំណាត់ថ្នាក...
ការប្រកួតក្របខណ្ឌ Premier League បានបន្តចូលការប្រកួតសប្តាហ៍ថ្មី ដោយក្រុម Newcastle United នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ជើងខ្លាំង Manchester City នៅវេលាម៉ោង ៦:៣០នាទី មុនការប្រកួតគូដទៃផ្សេងទៀត នឹងត្រូវធ្វើឡើងដំណាល់គ្នានៅវេលាម៉ោង ៩យប់។ ចំណែកមួយគូចុងក្រោយ នឹងត្រូវលេងនៅវេលាម៉ោង ១១:៣០យប់ គឺជំនួបរវាង Wolverhampton Wanderers ទល...
  ពីចំណតរថយន្តក្រុងនៅសួនច្បារឫស្សីកែវ លោក ឃួង ស្រេង បញ្ជាក់ថា រថយន្តក្រុងដែលដាក់ឱ្យពលរដ្ឋជិះនេះ មិនត្រឹមតែជួយកាត់បន្ថយចំណាយរបស់ពលរដ្ឋនោះទេ ប៉ុន្តែក៏ជាការចូលរួមដោយប្រយោល ទប់ស្កាត់កុំឱ្យវិស័យឯកជន និងអ្នកប្រកបរបរបើករថយន្តឈ្នួល ឆ្លៀតឱកាសដំឡើងថ្លៃសំបុត្ររថយន្ត នៅក្នុងឱកាសបុណ្យទាន។ មិនតែប៉ុណ្ណោះ រថយន្តក្រុងសាធារណៈក៏រួមចំណែកដ...
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មានពលរដ្ឋ កាន់តែច្រើនឡើង ពីមួយឆ្នាំទៅឆ្នាំ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងពេលបុណ្យទាន។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿងឯណោះ ដើម្បីដឹកពលរដ្ឋ រយៈពេល៦ថ្ងៃ គឺពីថ្ងៃទីខែកញ្ញា ដល់ទី៤ ខែតុលា។ ក្...
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង លោក ជា យូ គៀង នៃសារព័ត៌មានជីឌីថលថ្មីៗ និងអ្នកស្រី យិន ដូចតទៅ៖   
ភ្នំពេញ៖ អ្នកស្រី យិន បានធ្វើដំណើរតាមរយៈរថយន្តក្រុងដឹកអ្នកដំណើរឥតគិតថ្លៃ ជា លើកដំបូង ព្រោះដើម្បីសន្សំថវិកាទុកទៅធ្វើបុណ្យនៅស្រុកកំណើត។ ចេញដំណើរពីចំណតសួនច្បារឫស្សីកែវ ឆ្ពោះទៅខេត្តបាត់ដំបង អ្នកស្រី យិន ថ្លែងប្រាប់សារព័ត៌មានដូច្នេះ៖«បានជិះរថយន្តអត់អស់លុយ យើងអាចសល់លុយទៅលេងស្រុក ធ្វើបុណ្យ ធ្វើទាន។»។
  ក្រោយពីសម្លាប់មេបញ្ចាការជាច្រើននាក់ ពេលនេះ អុីស្រាអែល បានសម្លាប់មេដឹកនាំក្រុមហេសប៉ូឡា ដែលមានមូលដ្ឋាននៅលីបង់តែម្តង។ ហេសប៉ូឡា និងលីបង់ បានផ្តោះប្តូរការបាញ់គ្រាប់រ៉ុក្កែតជាញឹកញាប់ ចាប់តាំងពីជម្លោះរវាងអុីស្រាអែល និងហាម៉ាស ផ្ទុះឡើងនៅឆ្នាំ២០២៣។    តាមការបញ្ជាក់របស់យោធាអុីស្រាអែល ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាក...
លោក Hassan Nasralla មេដឹកនាំក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អុីស្រាអែល នៅភាគខាងត្បូងក្រុងបេរូត។ លោក Hassan Nasralla ក៏ជាសហស្ថាបនិកក្រុមហេសប៉ូឡាម្នាក់ផងដែរ។
  បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា  ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយ មានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ត្បូងឃ្មុំ ព្រៃវែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀង ធ្លាក់ជាមួយ...
ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅ សមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ។ ជាមួយគ្នានេះ សម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើកម្ពុជា។
  ពីមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក សុខ ចិន្តាសោភា បានលើកឡើងពីស្ថានភាពពិភពលោក ដែលមានជម្លោះជាច្រើន និងទទូចឱ្យគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។    «រូបភាពពិភពលោក ក្នុងពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់»។ ប្រមុខការទូតកម្ពុជា បានថ្លែងបែបនេះ នៅចំពោះ...
ប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា នៅថ្ងៃទី២៨ ខែកញ្ញា បានលើកឡើងថា ជម្លោះបានកើតឡើងស្ទើរគ្រប់ទីកន្លែងលើពិភពលោក ដោយមានចាប់ពីអ៊ុយក្រែន, កាហ្សា, មីយ៉ាន់ម៉ា និងតំបន់ផ្សេងទៀត។ ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី បានព្រមានថា រាល់ការយល់ច្រឡំណាមួយ អាចបង្កឱ្យមានជម្លោះក្នុងតំបន់ និងពិភពលោក ស្របពេលមានភាពតានតឹងភូមិសាស្រ្តនយោបាយ។
  នាថ្ងៃទី២៨ ខែកញ្ញា នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ រួមជាមួយប្រជាពលរដ្ឋ នាំគ្នាដាំកូនត្នោតបង្ហើយចំនួន៧០០០ដើមទៀត នៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក...
មកទល់បច្ចុប្បន្ន ក្រសួងបរិស្ថានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ កូនត្នោតដែលត្រូវបានដាំនោះ គឺមានចំនួន ២២ ០០០ដើម។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
  អត្តពលិករត់ម៉ារ៉ាតុនសញ្ជាតិកេនយ៉ា វ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករបំបែកកំណត់ត្រា ពិភពលោក រត់លឿនជាងគេក្នុងប្រវត្តិសាស្ត្រ ដោយប្រើថេរវេលា ២ម៉ោង និង៣៥វិនាទី នៅ ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុន Windy City។ ប៉ុន្តែកីឡាករ Kiptum បានស្លាប់បាត់បង់ជីវិតនៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពី៤ខែមុន ហើយបានបញ្ចប់អាជីពដ៏ជោគជ័យរបស់គេ ទាំងវ័យក្មេង...
អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទីក្រុង Chicago បានបង្ហាញគម្រៀងរៀបចំកម្មវិធី ដើម្បីផ្តល់ការគោរព ដល់កីឡាករម្ចាស់កំណត់ត្រារត់ម៉ារ៉ាតុនទីក្រុង Windy City និងជាអត្តពលិករត់លឿនជាងគេលើពិភពលោក កីឡាករ Kelvin Kiptum ដែលបាន ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅការប្រកួតក្នុង ខែតុលាខាងមុខ។
  សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីកាបកស្រាយអត្ថន័យ បទបរា ភវសូត្ររបស់ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះសង្ឃគង់នៅវត្តបទុមវតី ដូចតទៅ៖   ព្រះវិជ្ជាកោវិទ សាន ភារ៉េត មានសង្ឃដីកាថា បរាភវសូត្រ ជាធម៌អប់រំពុទ្ធបរិស័ទដែលព្រះពុទ្ធសម្ដែងរៀបរាប់ពីសេចក្ដីវិនាសទាំង១២ ឱ្យមនុស្សជៀសវាងប្រព្រឹត្ត។ សេចក្ដីវិនាស ទាំង១២ប្រការនោះមានដ...
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ឱ្យដល់ពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងឮព្រះសង្ឃ អាចារ្យ ឬឧបាសក ឧបាសិកា ដែលកាន់ព្រះពុទ្ធសាសនា សូត្របទ«បរាភវសូត្រ» តាមវត្តរាម នៅវេលាទៀបភ្លឺ។ អត្ថន័យបទបរាភវសូត្រ ជាធម៌អប់រំដែលព្រះពុទ្ធសម្ដែងអំពីសេចក្ដីវិនាសទាំង១២។
  ពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសចិន បានថ្លែងការពារជាថ្មីពីជំហររបស់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន ពោលគឺបន្តរក្សាអព្យាក្រឹតរបស់ខ្លួន។   «ចិន ប្តេជ្ញាក្នុងការដើរតួនាទីប្រកបដោយការស្ថាបនា ដើរតួនាទីជាអ្នកសម្របសម្រួល និងផ្តល់តម្លៃលើកិច្ចចរចាសន្តិភាព មិនចាក់ប្រេងលើភ្លើង ឬស្វែងរកផលប្រយោជន៍...
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៨ ខែកញ្ញា បានប្តេជ្ញាស្វែងរកសន្តិភាព និងដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជាងចាក់ប្រេងលើភ្លើង។ ការអះអាងរបស់រដ្ឋមន្រ្តីការបរទេសចិនបែបនេះ ធ្វើឡើងក្រោយអាម៉េរិកបន្តចោទជាថ្មីថា ក្រុងប៉េកាំង នៅតែផ្តល់ជំនួយទៅក្រុងមូស្គូ។
  លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CGNEI បានមកពិភាក្សាការងារជាមួយលោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៥ ខែកញ្ញា។ សេចក្តីប្រកាសព័ត៌មានរបស់លោក CDC បានបញ្ជាក់ គោលបំណងនៃជំនួបការងារនេះ គឺក្រុមហ៊ុនចង់ស្វែងយល់អំពីក...
ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ក្នុងស្វែងយល់ពីឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ CGNEI ជាក្រុមហ៊ុនថាមពលធំមួយរបស់ចិនដែលមានគម្រោងថាមពលអគ្គិសនីបៃតងនៅក្នុងប្រទេសចំនួន១៦ នៅលើពិភពលោក។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង កញ្ញា ហេង ស្រីលីន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ស៊ីវ័ន្ត អ្នកធ្វើ និងលក់សំបកណែម នៅក្នុងភូមិដូនទាវ ស្រុកឯកភ្នំ ដូចតទៅ៖     
បាត់ដំបង៖ អ្នកស្រី សុខ ស៊ីវ័ន្ត ជាអ្នកធ្វើសំបកណែម បន្តជាច្រើនជំនាន់ ពីគ្រួសារ ដែលរស់នៅក្នុងភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សំបកណែម អាចយកទៅធ្វើជា ណែមបំពង បាញ់ត្រាងជាដើម។ ដើម្បីជាការទាក់ទាញអតិថិជន អ្នកស្រី ស៊ីវ័ន្ត ក៏បានច្នៃជាអាហារសម្រន់មួយទៀតគឺ សំបកណែមអំបិលម្ទេស ដោយមានអំបិលប្រមាណ១០មុខ ដាក់តម្រៀបគ្នា។ ក្រៅពីភ្ញៀវខ្...
  បច្ចុប្បន្ន Henry មានអាយុ ១២៣ឆ្នាំ ជាក្រពើដែលគេស្គាល់ថាមានចំណាស់ជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងអាយុដ៏ច្រើនរបស់វា Henry ក៏មានទំហំធំដែរ។ ក្រពើដ៏ធំនេះមានប្រវែងជាង ៥ម៉ែត្រពីច្រមុះដល់កន្ទុយ និងមានទម្ងន់ ៧០០គីឡូក្រាម។ នេះបើយោងតាមសារព័ត៌មាន IFL Science ។    តាមមជ្ឈមណ្ឌលអភិរក្ស Crocworld នៅអាហ្រ្វិកខាងត្បូង Henry កើតនៅឆ្នាំ ...
សត្វក្រពើដែលមានឈ្មោះ Henry កំពុងរស់នៅឯមជ្ឈមណ្ឌលអភិរក្ស Crocworld អាហ្វ្រិកខាងត្បូង នឹងមានអាយុ ១២៤ឆ្នាំនៅចុងឆ្នាំនេះ។ វាបានបង្កើតកូនជាង ១ម៉ឺនក្បាលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
  លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាល៣កន្លែង ដែលពេញនិយមសម្រាប់ទេសចរដើរកម្សាន្តនាបុណ្យភ្ជុំបិណ្ឌនេះ រួមមានទឹកធ្លាក់ស្រែអំពិល, ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ។ លោក នូ ផល្គុន ក៏រំពឹងដែរថាតំបន់ទេសចរណ៍ទាំងនេះ នឹងនាំឱ្យខេត្តដ...
ទឹកធ្លាក់ថ្មក្រាល អន្លង់ស្វាយ និងស្រែអំបិល គឺជាតំបន់ទេសចរណ៍ដែលទាក់ទាញ ស្ថិត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ទីតាំងទេសចរណ៍ទាំង៣ នេះ ត្រូវបានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ណែនាំថាជាកន្លែងដ៏ស័ក្តិសមសម្រាប់ការលម្ហែកម្សាន្ត នៅក្នុងថ្ងៃសម្រាក ភ្ជុំបិណ្ឌនេះ។
  ជាការប្រកួតដែលនឹងមានចំនួនក្រុមកើនឡើង ពីចំនួនជាង ១០ក្រុម រហូតដល់ ៣២ក្រុម FIFA Club World Cup ក្នុងឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្នុងប្រទេសអាម៉េរិក។ កីឡដ្ឋាន New Jersey ដែលបើកដំណើរការដំបូងតាំងពីឆ្នាំ ២០១០ និងផ្ទុកមនុស្សបាន ៨២,៥០០នាក់ និងជាកន្លែងកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំ២០២៥។   កីឡដ្ឋាន New...
ការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup 2025 នឹងត្រូវធ្វើឡើង ដែលមានក្រុមចូលរួមប្រកួត កើនឡើងដល់៣២ក្រុម លើកដំបូង នឹងត្រូវរៀបចំឡើងក្នុងកីឡដ្ឋាន New Jersey ជាទឹកដីរបស់ក្រុមកីឡាវាយកូនបាល់បេសស្បល់លីគ NFL ក្រុម New York Giants និង New York Jets។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)...
ក្រុមហ៊ុននឹងចាត់វិធានការផែ្នកច្បាប់យ៉ាងតឹងរ៉ឹងចំពោះ ការនាំចូល និងចែកចាយរថយន្តម៉ាក Land Rover ពីសំណាក់ ក្រុមហ៊ុន ឬបុគ្គលដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់៕  
ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា ទទួលស្គាល់ដោយ ក្រសួងពាណិជ្ជកម្ម។ 
  បើតាមប្រសាសន៍របស់ប្រធានស.ស.យ.ក កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។ ប៉ុន្តែលោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា កម្មវិធីថ្មីនេះ នឹងលេចរូបរាងឡើង អមជាមួយវប្បធម៌ប្...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានបង្ហើបប្រាប់អ្នកសារព័ត៌មាន អំពីគម្រោងរៀបចំកម្មវិធីបង្ហាញអំពីប្រពៃណីវប្បធម៌ខ្មែរថ្មីមួយ រៀបចំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ពោលគឺចំថ្ងៃនៃកម្មវិធីឆ្លងឆ្នាំសកល ស្ថិតនៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
  ថ្លែងនៅក្នុងលិខិតផ្លូវការ ក្រុមហ៊ុន CPL នឹងចាត់វិធានការច្បាប់ ទៅលើភាគីពាក់ព័ន្ធចំពោះបុគ្គលដែលបានបង្កអាកប្បកិរិយាបំពានស្ថិតក្នុងហេតុការណ៍ ដែលបានកើតឡើង ក្នុងការប្រកួតរវាង វិសាខា និងកងយោធពលខេមរភូមិន្ទ។   នៅក្នុងការប្រកួតជំនួបពានរង្វាន់ CPL រដូវកាល ២០២៤-២៥ រវាងក្រុមវិសាខា និងខេមរភូមិន្ទ បញ្ហាចម្រូងចម្រាសមួយបានកើតឡើង នៅពេ...
ក្រោយមានភាពចម្រូងចម្រាស នៅក្នុងការប្រកួតដែលក្រុមបាល់ទាត់វិសាខា យកឈ្នះលើក្រុមកងយោធពលខេមភូមិន្ទ ដោយលទ្ធផល ៣-១ ក្នុងកីឡដ្ឋានស្តាតចាស់ នារសៀលថ្ងៃទី២៨ ខែកញ្ញា ក្រុមហ៊ុនលីគកំពូលបាល់ទាត់កម្ពុជា Cambodia Premier League បានចេញសេចក្តីប្រកាសថា នឹងដោះស្រាយបញ្ហាកើតឡើងដោយម៉ត់ចត់បំផុត។
  បើតាមលោក ស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សម្ភារបម្រើឱ្យសកម្មភាពល្មើសព្រៃឈើទាំងនេះដែលមន្ត្រីឧទ្យានុរក្សរឹបអូសបានចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នោះ  គឺមានឡាន និងគោយន្តប្រមាណ៣០គ្រឿង រណាយន្តអារឈើមានប្រមាណ២៥០គ្រឿង និងឧបរណ៍នានានៃសកម្មភាពព្រៃឈើមានប្រមាណ២៥០គឿងទៀត។  លោកបញ្ជាក់ថា តាមគោលការណ៍ សម្ភា...
មណ្ឌលគិរី៖ ជិត២ឆ្នាំចុងក្រោយនេះ ពោលចាប់ពីដើមឆ្នាំ២០២៣មក មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយរឹបអូសឡាន គោយន្ត ម៉ូតូ និងរណាយន្តអារឈើ ពីជនល្មើសបានជាង៥០០គ្រឿង។   បច្ចុប្បន្ន សម្ភារទាំងនេះ ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
  លោក Netanyahu បានថ្លែងនៅក្នុងមហាសន្និបាតនោះថា៖ «ប្រទេសខ្ញុំកំពុងមានសង្គ្រាមដោយប្រយុទ្ធដើម្បីរស់។ យើងត្រូវតែការពារខ្លួន ទប់ទល់នឹងឃាតករដ៏ឃោរឃៅទាំងនេះ។ សត្រូវរបស់យើង មិនត្រឹមតែចង់បំផ្លាញយើងប៉ុណ្ណោះទេ ពួកគេថែមទាំងចង់បំផ្លាញអរិយធម៌រួមរបស់យើងផងដែរ ហើយចង់ឱ្យពួកយើង ធ្លាក់ចូលជាថ្មី ទៅក្នុងយុគសម័យខ្មៅងងឹត នៃអំពើកំណាចឃោរឃៅ។»។  ...
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល ចង់បានសន្តិភាព ប៉ុន្តែកំពុងប្រយុទ្ធដើម្បីរស់នៅចំពោះមុខ «សត្រូវឃោរឃៅ» ដែលចង់ឱ្យអ៊ីស្រាអែលសាបសូន្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
  ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកស្រី សាង ចាន់សាល អ្នកដាំផ្លាម្លិះម្នាក់ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ផ្កាម្លិះមានតម្លៃរហូតដល់ ៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ធៀបនឹងថ្ងៃធម្មតាបានត្រឹមតែ ១ទៅ ២ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ តម្លៃផ្កាឡើងថ្...
នារដូវភ្ជុំបិណ្ឌនេះ «ផ្កាម្លិះ» មានតម្លៃរហូតដល់ ៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ការឡើង ថ្លៃបែបនេះ ដោយសារតែផ្កាប្រភេទនេះមិនសូវសម្បូរ ខណៈតម្រូវការរបស់ពលរដ្ឋខ្មែរ ទិញយកទៅថ្វាយព្រះ ឬបូជា ក្នុងពិធីបុណ្យប្រពៃណីនេះ មានការកើនឡើង។
កីឡដ្ឋាន San Siro ដែលជាទឹកដីរួមរបស់ក្លិប AC និង Inter Milan ធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL កាលពីឆ្នាំ ២០១៦ ហើយជាពេលដែល Real Madrid យកឈ្នះលើក្រុម Atletico Madrid ក្រោយការស៊ុតបាល់កាត់សេចក្តី ១១ម៉េត្រ។   កាលពីខែឧសភា UEFA បានប្រកាសថា កីឡដ្ឋាន San Siro នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ...
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបើកការដេញថ្លៃជាថ្មីសម្រាប់កីឡដ្ឋានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នៅក្នុងឆ្នាំ ២០២៧ ក្រោយពីកីឡដ្ឋាន San Siro របស់ក្លិប AC Milan និង Inter Milan ដកខ្លួន។
  ក្រោយខកខានមួយរយៈដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ STC បានចាប់ផ្តើមរៀបចំកម្មវិធីជំនួបប្រតិបត្តិករទេសចរណ៍ឡើងវិញ ដែលពិធីនេះជាឱកាសសម្រាប់ប្រតិបត្តិករ ឬម្ចាស់អាជីវកម្មនានា អាចចែករំលែកពីបច្ចុប្បន្នភាពនៃអាជីវកម្មរបស់ពួកគេទៅវិញទៅមក។ ជំនួបដែលគ្រោងរៀបចំនៅថ្ងៃទី៣០ ខែកញ្ញា នៅសណ្ឋាគារមេម៉រ ផាឡេស និងរីសត ធ្វើឡើងក្រោមប្រធានបទ «រតនសម្ប...
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) នឹងរៀបចំរាត្រីជួបជុំប្រតិបត្តិករទេសចរណ៍ ដើម្បីចែករំលែកបទពិសោធន៍អាជីវកម្ម ក៏ដូចបង្កើនទំនាក់ទំនងគ្នា ជុំវិញអាជីវកម្មនានាក្នុងខេត្តសៀមរាប។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីកាពន្យល់របស់ព្រះតេជគុណ សាន ភារ៉េត ខាងក្រោមដូចតទៅ៖     ព្រះតេជគុណ សាន ភារ៉េត ដែលគង់នៅវត្តបទុមវតី សង្ឃដីកាថា ពិធីបុណ្យភ្ជុំបិណ្ឌ មានលក្ខណៈជា បុណ្យប្រពៃណីជាតិខ្មែរផង ជាបុណ្យក្នុងពុទ្ធសាសនាផង និងជាការអប់រំនូវធម៌កតញ្ញូ ដល់មនុស្ស។ ចាប់ពីថ្ងៃ១រោច ដល់១៤រោច គេហៅថា ជាថ្...
ពលរដ្ឋខ្មែរបានបដិបត្តិ និងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បន្តពីមួយជំនាន់ ទៅមួយជំនាន់ ជាច្រើនសតវត្សរ៍ហើយ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវប្រារព្ធឡើង ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងអំឡុងប្រារព្ធពិធីបុណ្យនេះ ពុទ្ធបរិស័ទ នាំគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមវត្តអារាម និងឪពុកម្ដាយជាដើម។
បើតាមការកត់ត្រារបស់គេហទំព័រ Capology ដែលបានស្រង់ទិន្នន័យអំពីប្រាក់ខែរបស់កីឡាករ និងហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់ បច្ចុប្បន្នកីឡាករក្លិប Barca និង Real Madrid ទទួលបានប្រាក់ថ្លៃពលកម្មថ្លៃជាងគេក្នុងតំបន់អឺរ៉ុប នារដូវកាល ២០២៤-២៥។   ខាងក្រោមនេះជាកីឡាករទាំង ១០រូប ក្នុងតំបន់អឺរ៉ុប ដែលទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ជាងគេ៖ ១. Franki...
តារាបាល់ទាត់ល្បីៗមកពីក្រុមខ្លាំងៗដូចជា Barcelona, Real Madrid និងManchester United ជាដើម ស្ថិតក្នុងចំណោមជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងរដូវកាល ២០២៤-២៥។
  សូមអញ្ជើញលោកអ្នកនាងទស្សនា និងស្ដាប់សង្ឃដីការបស់ព្រះវិជ្ជាកោវិទ សាន ភារ៉េត ដូចតទៅ៖   ព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះសង្ឃគង់នៅវត្តបទុមវតី មានសង្ឃដីកាថា មុនពេលព្រះពុទ្ធចូលបរិនិព្វាន ព្រះអង្គបានដាក់រូបតំណាងទ្រង់ចំនួន៥ ហើយក៏ត្រូវបានពុទ្ធបរិស័ទគោរព និងថ្វាយបង្គំ ក្នុងជំនឿពុទ្ធសាសនាផងដែរ។    «វត្ថុទាំង៥នោះ មានដូចជា ចេតិយ មួ...
ភ្នំខ្សាច់ ភ្នំអង្ករ ភ្នំស្រូវ គឺធ្វើឡើងដើម្បីតំណាងឱ្យព្រះចូឡាមណីចេតិយ។ ព្រះចូឡាមណីចេតិយ គឺជាកន្លែងសម្រាប់តម្កល់ព្រះកេសា និងព្រះចង្កោមកែវព្រះពុទ្ធ នៅឋានតាវត្តិង្ស។ 
Nominal GDP ជាវិធីសាស្រ្តនៃការគណនា GDP ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៃផលិតផល និងសេវាកម្ម។ វាត្រូវបានគេប្រើប្រាស់ដើម្បីវាស់ស្ទង់តម្លៃទំនិញ និងសេវាកម្មដែលលក់នៅលើទីផ្សារ។ នៅពេលគណនា Nominal GDP តម្លៃផលិតផល និងសេវាកម្មដែលប្រើគឺជាតម្លៃទីផ្សារបច្ចុប្បន្ន ដោយមិនមានការកែតម្រូវណាមួយឡើយ។   យ៉ាងណាមិញ Nominal GDP មិនឆ្លុះបញ្ចាំ...
ផលិតផលក្នុងស្រុកសរុប (GDP) ជាគោលគំនិតដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់តម្លៃសរុបនៃផលិតផល និងសេវាកម្មចុងក្រោយដែលផលិតនៅក្នុងប្រទេសមួយក្នុងអំឡុងពេលដែលបានកំណត់។ ដើម្បីយល់កាន់តែច្បាស់អំពីសុខភាពនៃសេដ្ឋកិច្ចមួយ គេត្រូវសិក្សាអំពីសូចនាករសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDD) និងផលិតផលក្នុងស្...
អ្នកស្រី វ៉ាន់ថា ណា ជាកម្មកររោងចក្រយីដា ក្នុងស្រុកកៀងស្វាយ ខេត្តកណ្ដាល បានខ្ចីប្រាក់ឯកជន១០០ដុល្លារ សម្រាប់ចំណាយអំឡុងពេលបុណ្យភ្ជុំបិណ្ឌ បន្ថែមពីលើប្រាក់ខែ។ ស្ត្រីមេម៉ាយកូនពីររូបនេះ ប្រាប់សារព័ត៌មានថ្មីៗពីការចំណាយប្រចាំថ្ងៃ លើការហូបចុកត្រឹម៤០០០រៀលប៉ុណ្ណោះ ក្នុងអាហារមួយពេល។    នៅក្នុងរៀបចំវេទិការប្រចាំឆ្នាំថ្នាក់តំបន់ ពាក...
ភ្នំពេញ៖ កម្មការិនីនៅខេត្តកណ្ដាល ត្អូញត្អែរពីភាពខ្វះខាតអំឡុងពេលភ្ជុំបិណ្ឌ រហូតខ្ចីបំណុលឯកជនបន្ថែម។ ហេតុនេះ ពួកគេចង់ឱ្យមានការឧបត្ថម្ភបន្ថែម សម្រាប់កម្មករអំឡុងពេលមានបុណ្យទានធំៗ ដើម្បីជួយសម្រួលជីវភាព។ 
សម្រាប់ការប្រកួតទល់នឹងក្រុមឆាយនីតាយប៉ិ ក្រុម U20 កម្ពុជា អាចរកបានគ្រាប់បាល់តាមពីក្រោយត្រឡប់មកវិញ នៅនាទី៣៦ សម្រេចបានដោយកីឡាករ អ៊ាវ សុវណ្ណារ៉ា បន្ទាប់ពីកីឡាករ Kuan Lin របស់ឆាយនីតាយប៉ិ ស៊ុតបើកការនាំមុខនៅនាទី១០ មក។   U20 កម្ពុជា ស្ថិតក្នុងពូល B នៃវគ្គជម្រុះ AFC U20 Asian Cup 2025 ជាមួយក្រុមអ៊ូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និ...
ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំ កម្ពុជា មិនអាចបន្តដំណើរឆ្លងទៅកាន់ការប្រកួតជុំចុងក្រោយនៃពានរង្វាន់ AFC U20 Asian Cup 2025 ឡើយ ក្រោយបញ្ចប់លទ្ធផល ១-១ ទល់នឹងក្រុមឆាយនីតាយប៉ិ នៅការប្រកួតចុងក្រោយ ថ្ងៃទី២៩ ខែកញ្ញា។ បញ្ចប់បេសកកម្មការប្រកួត រកបាន ៧ពិន្ទុ ពីការប្រកួតក្នុងពូលB។
  ការបោះបាយបិណ្ឌមិនមែនមានន័យថាជាការឥតប្រយោជន៍ ឬនាំឱ្យខាតបង់នោះទេ។ ប៉ុន្តែតាមរយៈការសិក្សាគម្ពីរដីកាផ្សេងៗ ពិសេសគម្ពីរព្រះត្រៃបិដក ទាក់ទងនឹងការដឹងគុណចំពោះញាតិដែលបានទំលុះកាយរំលាយខន្ធទៅកាន់បរលោកនោះ គឺត្រូវធ្វើបុណ្យទក្ខិណានុប្បទានដើម្បីឧទ្ទិសកុសលទៅពួកគាត់។ ប្រសិនបើ ញាតិទាំងនោះទៅកើតជាប្រេតពិតមែន ហើយបានអនុមោទនាបុណ្យដែលកូនចៅឧទ...
សៀមរាប៖ ជាទូទៅប្រជាជនខ្មែរតែងយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបោះជូនញាតិការដែលបានចាប់កំណើតជាប្រេត ដែលស្រេកឃ្លានអាហាររង់ចាំកូនចៅបោះជូន។ ដូច្នេះ ទើបបណ្តាវត្តអារាមភាគច្រើនតែងរៀបចំបោះបាយបិណ្ឌរាល់ព្រឹក អំឡុងពេលបុណ្យភ្ជុំបិណ្ឌ១៥ថ្ងៃ។ ប៉ុន្តែ វត្តមួយចំនួនមិនបានរៀបចំការបោះបាយបិណ្ឌនោះទេ តួយ៉ាងវត្តដំណាក់ជាដើម។ តើមូលហេតុអ្វីបានជាវត្ត...
  ធនាគារកណ្តាលអាម៉េរិក(Fed) កាលពីថ្ងៃទី១៨ ខែកញ្ញា បានទម្លាក់អត្រាការប្រាក់ ០,៥ភាគរយ ដោយនាំឱ្យអត្រាការប្រាក់មូលដ្ឋាននៅអាម៉េរិក មានចន្លោះ ៤,៧៥-៥ភាគរយ។ ការផ្លាស់ប្តូរជំហររបស់ Fed ត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលខ្លី រួមទាំងបំណុលសាធារណៈរបស់អាម៉េរិកផងដែរ។   នៅពេលអត្រាការប្រាក់សហព័ន្ធធ្លាក់ចុះ អត្រាការប...
អាម៉េរិកត្រូវបានព្យាករថាមានបំណុលសាធារណៈធៀបបំណុលសាធារណៈក្នុងអត្រា ១៣៣,៩ភាគរយ ខណៈជប៉ុនមានរហូតដល់ ២៥១,៧ភាគរយនៅរយៈពេល ៥ឆ្នាំខាងមុខ។ សេដ្ឋកិច្ចនៅទ្រឹង ប្រជាជនវ័យចំណាស់ និងគ្រោះធម្មជាតិជាច្រើន ជាកត្តាដែលនាំឱ្យរដ្ឋាភិបាលជប៉ុនត្រូវការប្រាក់កម្ចីយ៉ាងច្រើន។
ក្រុម Spurs ដឹកនាំដោយលោក Ange Postecoglou បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៨ រកបាន ១០ពិន្ទុ ខណៈក្រុម Man Utd រក្សាតំណែងលេខ ១២ របស់ខ្លួនដដែល មានត្រឹម ៧ពិន្ទុ ដោយឆ្លងកាត់ការប្រកួតចំនួន ៦លើក។ ក្នុងការប្រកួតនោះ កីឡាករប្រធានក្រុម Bruno Fernandes ទទួលបានកាតក្រហម នៅក្នុងនាទី៤២ វគ្គទីមួយ បង្កឱ្យក្រុមម្ចាស់ផ្ទះជួបបញ្ហាទម្រង់លេង។   ច...
ក្រុម Manchester United បានប្រកួតចាញ់ក្រុម Tottenham Hotspur ជាថ្មីបន្តទៀត ក្រោយពេលកីឡាករ Brennan Johnson, Dejan Kulusevski និង Dominic Solanke ចែកគ្នាស៊ុតបាល់ម្នាក់ ១គ្រាប់ ទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះ ដែលមានគ្នាត្រឹម ១០នាក់ ក្នុងកីឡដ្ឋាន Old Trafford។ ចាញ់ការប្រកួតក្នុងទឹកដី បានធ្វើឱ្យតំណែងអ្នកចាត់ការរបស់លោក Erik te...
លទ្ធផល១០-០នេះ រកបានដោយកីឡាករ Andres Nieto ៤គ្រាប់ (នាទី១៧,៣៦, ៩០+៣,៩០+៥), កីឡាករ Yudai Ogawa ១គ្រាប់ នាទី៤៥, Gayoso Javier Augustine ១គ្រាប់នាទី៤៦, OFUFU ១គ្រាប់នាទី៥៦, និងកីឡាករ Jelle Joost Goselink ២គ្រាប់ (នាទី៦៤,៦៧)។   ក្នុងសប្ដាហ៍ទី៧ ដដែលនេះ នាថ្ងៃទី២៨ ខែកញ្ញា វិសាខា ឈ្នះកងយោធពលខេមរភូមិន្ទ លទ្ធផល៣-១ នៅកីឡដ្ឋានស្ដា...
ភ្នំពេញក្រោន ឈ្នះ ៦ប្រកួតជាប់គ្នា គិតត្រឹមសប្ដាហ៍ទី៧។ ក្រុមនេះ បានលុតក្រុមឡាហ្វ៍អេហ្វស៊ី ដែលមានទីតាំងនៅខេត្តព្រះសីហនុ លទ្ធផល១០-០ កាលពីថ្ងៃទី២៩ ខែកញ្ញា នៅកីឡដ្ឋាន Smart RSN។ ១០គ្រាប់នោះ ខ្សែបម្រើប្រយុទ្ធ Andres Nieto របស់ភ្នំពេញក្រោន រកបាន៤គ្រាប់។
  ការធ្លាក់ចុះអត្រាការប្រាក់ និងការកើនឡើងប្រាក់ឈ្នួល នឹងជួយឱ្យសេដ្ឋកិច្ចពិភពលោកបង្កើនល្បឿនបន្តិចនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ទន្ទឹមនេះ ការធ្លាក់ចុះនៃតម្លៃប្រេងនាពេលថ្មីៗនេះ នឹងគាំទ្រដល់ការប្រឆាំងអតិផរណាឲ្យនៅកម្រិតទាបបំផុត។ នេះបើតាមរបាយការណ៍រប់សអង្គការ OECD។    យ៉ាងណាមិញ អង្គការស្រាវជ្រាវដែលមានទីតាំងនៅទីក្រុងប៉ារីសមួយនេះបា...
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD) បានព្យាករថា ទិន្នផលសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ ហើយនឹងមានកំណើនដូចគ្នានៅឆ្នាំ២០២៥។ កំណើននេះ ដោយសារសមិទ្ធផលរបស់ប្រទេសនានាជុំវិញពិភពលោកព្យាយាមទប់ស្កាត់អតិផរណានាឆ្នាំកន្លងមក។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖  អំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនៅឆ្នាំ២០២០  លោក ភិន រតនា បានសម្រេចចិត្តបើកហាងតូចល្មមនៅខាងមុខផ្ទះ ដោយមាននំអន្សម និងនំខ្មែរប្រមាណ ១០មុខផ្សេងទៀត ។ ក្នុងនោះ រួមមាននំអន្សមជ្រូក អន្សមពងទា អន្សមចេក អន្សមខ្នុរ អន្សមត្នោត អន្សមផ្អែម  នំល្ពៅ នំចេកបុក នំបត់ នំគម នំសណ្...
ភ្នំពេញ៖ លោក ភិន រតនា គឺជាវិស្វករមួយរូប ហើយក៏ជាម្ចាស់ហាងនំអន្សមខ្មែរ ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មិនមែនជារឿងចៃដន្យនោះឡើយ ដែលលោកបើកហាងលក់នំអន្សមខ្មែរ ក៏ព្រោះរបរនេះ ជារបរបន្តវេនពីគ្រួសាររបស់ខ្លួន ដោយបានដំណើរការអស់៣០ឆ្នាំមកហើយ។ ការបន្តអាជីវកម្មលក់នំអន្សមនេះ ក៏ព្រោះលោក រតនា  ចង់រក្សាប្រពៃណីនៃការវេននំខ្ម...
សូមអញ្ជើញលោក-អ្នកនាងស្ដាប់ការសម្ដែង «បរាភវសូត្រ» របស់ព្រះសង្ឃគង់នៅវត្តបទុមវតី ដូចតទៅ៖            
ភ្នំពេញ៖ «បរាភវសូត្រ» មិនមែនជាកំណាព្យនោះទេ ប៉ុន្តែជាការសម្តែងធម៌អប់រំរបស់ព្រះពុទ្ធជាពាក្យរាយធម្មតា។ នៅក្នុងឆ្នាំ១៩៤៣ ព្រះវិន័យធម៌ ឯក ញឹម បានប្រែរៀបរៀងបរាភវសូត្រ ទៅជាកំណាព្យ ទម្រង់បទបដ្ឋ្យាវត (កាព្យពាក្យ៨ ដំបូងបំផុត) ហើយក៏បានសរសេរជាមួយនឹងសៀវភៅផ្សេងៗទៀត ទៅជាកំណាព្យផងដែរ។ នៅពេលដែលឃើញស្នាដៃរបស់ព្រះអង្គល្អ ក៏មានអ្នកផ្ញើស្នា...
ក្រុម CFU Gaming កាន់តំណែងកំពូលតារាង លើក្រុមចំនួន ៥ ផ្សេងទៀត រួមានក្រុម PRO Esports, Flash Kh, Galaxy Legends, Duck Rice Esports និងក្រុមការពារជើងឯក See You Soon។ ២ក្រុម ដែលបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ Regular Season រួមមានក្រុម Team MAX និង Team SV ដូចរដូវកាលទី៦ ដែរ។    ឆ្ឆងកាត់ការប្រកួតចំនួន ៧លើក CFU Gaming រកបាន...
ការប្រកួតកីឡាអេឡិចត្រូនិច លីគអាជីព MPL Cambodia រដូវកាលទី៧ បានបិទបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ Regular Season នៅថ្ងៃទី២៩ ខែកញ្ញា ដោយរកឃើញក្រុមចំនួន ៦ ត្រូវបន្តដំណើរទៅកាន់វគ្គប្រជែងពានរង្វាន់ Playoffs។ ក្រុម CFU Gaming នៅតែខ្លាំង សម្រាប់រដូវកាលទី៤ ដោយតែងតែប្រជែងឈរកំពូលតារាង ក្នុងវគ្គសន្សំពិន្ទុ។
ឆ្នាំនេះ ដាយ អុិឈិ ឡាយហ្វ៍ កំពុងតែអបអរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា ហើយក្រុមហ៊ុននៅតែបន្តលើកកម្ពស់សុខុមាលភាព និងឱកាសអភិវឌ្ឍខ្លួនសម្រាប់បុគ្គលិក។ វប្បធម៌ការងារបែបនេះ បានចាក់ឬសគល់យ៉ាងជ្រៅ ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការជាង១២២ឆ្នាំ នៅប្រទេសជប៉ុន ដែលក្រុមហ៊ុន តែងជំរុញផ្តល់ឱកាសឱ្យក្រុមការងារ បង្កើតដំណោះស្រាយហិរញ្ញវត្ថុ និងសេវាក...
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានកិត្តិយសទទួលបានពានរង្វាន់ចំនួន២គឺ «ពានរង្វាន់ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤ ពី HR Asia។ HR Asia ជាស្ថាប័នបោះពុម្ពផ្សាយប្រចាំតំបន់អាស៊ី ដែលទទួលស្គាល់បណ្តាក្រុមហ៊ុន ដែលមានវប្បធម៌ការងារឈានមុខគេនៅ...
  កម្មវិធីសប្បុរសធម៌នេះ ធ្វើក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ នៅក្នុងកម្មវិធីនោះដែរ គ្រឹះស្ថានក៏បានចូលរួមដាំដើមឈើនៅក្នុងបរិវេណសាលាចំនួន ២០០ដើម ដែលស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់គុណតម្លៃ និងតួនាទីដ៏សំខាន់រ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្ស ដែលស្ថិតនៅសាលាបឋមសិក្សាក្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អុិនវេសមេន និ...
This program was collaborated with Laksmi Prime Investment and 121 Shoppe Co., Ltd. The main objective of this charity program was to provide learning materials to support the student's studies and help them reach their full potential. As part of the event, the institutions also planted 200 trees on the school campus. ...
KAMPONG CHHNANG - Bamboo Finance Plc. organized a charity program on September 24th to donate school materials to Kralanh Primary School in Kralanh Village, Orussey Commune, Kampong Tralach District, Kampong Chhnang Province.
ក្នុងវីដេអូឃ្លីបជាង២នាទី លោក ឃឹម ហ្វីណង់ បានបង្ហាញតារាងតម្លៃស្រូវខែកញ្ញា ឆ្នាំ២០២៤ គឺស្រូវ OM5451 តម្លៃ១០០០រៀល,ប្រភេទស្រូវស្រង៉ែ តម្លៃ១១០០រៀល និងស្រូវសែនក្រអូបតម្លៃ១៣៧៥រៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាមន្រ្តីកសិកម្មរូបនេះ អះអាងថា ឆ្នាំនេះ តម្លៃស្រូវលាក់បន្តិច ប៉ុន្តែក៏នៅតែជាតម្លៃសមរម្យ សម្រាប់កសិករអាចទទួលបានផលចំណេញ។   លោក ហ...
ភ្នំពេញ៖ តម្លៃស្រូវក្នុងខែកញ្ញា ឆ្នាំ២០២៤ បានធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។  នេះជាការអះអាងរបស់លោក ឃីម ហ្វីណង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានថា តម្លៃស្រូវធ្លាក់ចុះខ្លាំង នៅឆ្នាំនេះ។
ក្លិប Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖«នេះគឺជារឿងមិនអាចទទួលយកបានដោយការប្រមាថយ៉ាងខ្លាំង ។ ក្លិបនឹងសហការយ៉ាងជិតស្និតជាមួយមន្ត្រីប៉ូលិស និងកងការពារសន្តិសុខ ដើម្បីកំណត់អត្តសញ្ញាណរកជន ដែលបានចូលរួមចំណែក ឬចូលរួមស្រែកច្រៀងដោយប្រើពាក្យប្រមាថក្នុងការប្រកួត។ យើងនឹងចាត់វិធានការខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ដោយអន...
ក្លិប Tottenham Hotspur បានសហការជាមួយនឹងក្រុមមន្ត្រីប៉ូលិសទីក្រុង Manchester និងកងការពារសន្តិសុខក្នុងកីឡដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណ អ្នកគាំទ្រដែលបានស្រែកជេរមកលើកីឡាករ នាពេលក្រុមយកឈ្នះលើម្ចាស់ផ្ទះ Manchester United លទ្ធផល ៣-0 ក្នុងកីឡដ្ឋាន Old Trafford។
អ្នកចាត់ការសញ្ជាតិអ៊ីតាលី និយាយថា Real Madrid សមតែទទួលបានសំណាងល្អជាងនេះ ក្រោយពីក្រុមបានបង្ហាញទម្រង់លេងល្អគ្របដណ្តប់លើដៃគូ តែនៅចុងក្រោយបែរជាទទួលបានត្រឹមតែ ១ពិន្ទុ ទៅវិញ។ កាលពីរដូវកាលមុន Real Madrid ស្ថិតក្នុងកីឡដ្ឋាន Wanda Metropolitano ធ្លាប់រងបរាជ័យទាំង ២ប្រកួត ក្រោមថ្វីជើង At Madrid។   លោក Carlo Ancelotti បាននិយាយក្ន...
អ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti បានបង្ហាញអារម្មណ៍ខកចិត្តខ្លាំង ក្រោយពេលកូនក្រុមធ្វើមិនបានល្អប្រកួតស្មើក្នុងលទ្ធផល ១-១ ទល់នឹងក្រុម Atletico Madrid ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី២៩ ខែកញ្ញា។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា មានអ្នកចុះឈ្មោះជាង ៨៣០០នាក់ហើយ ក្នុងនោះ មានជនបរទេស ២៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុន ។ បរទេស ដែលបានចុះឈ្មោះច្រើនជាងគេ មកពីអង់គ្លេស អូស្ដ្រាលី បារាំង អាមេរិក និងជប៉ុន។ លោក វ៉ាត់ ចំរើន រំពឹងថា អ្នកចូលរួមនឹងឈានដល់ ១ម៉ឺននាក់។   តាមការបញ្ជាក់ពីអគ្គលេខាធិការរូបនេះ សម្...
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ-អង្គរ លើកទី២៩ លើចម្ងាយ ៥គីឡូម៉ែត្រ។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអ...
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសដូចតទៅ៖   ចាប់ពីខ្លោងទ្វារ ទៅដល់បរិវេណវត្ត មានបុរសនិងស្ត្រីជាច្រើននាក់  កាន់ក្រដាសប្រាក់៥០០រៀល និង១០០រៀលជាច្រើនដុំនៅក្នុងដៃ សម្រាប់ទុកដូរឱ្យអ្នកដែលចង់ទទួលសេវានេះ។ មុខរបរប្ដូរប្រាក់ បានលេចឡើងនៅតាមទីវត្តអារាម នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំជារៀងរាល់ឆ្នាំ។    អ្នកស...
ភ្នំពេញ៖ មុខរបរដូរលុយ ជារបរបន្ទាប់បន្សំពេញនិយម ដែលអាចរកប្រាក់ចំណូលបានគួរសម។ រយៈពេល១៥ថ្ងៃក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ជាឱកាសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ រកប្រាក់ចំណូលបន្ថែម តាមរយៈរបរដូរលុយនេះ។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសដូចតទៅ៖   នៅខ្លោងទ្វារក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ អ្នកលក់ផ្កាឈូកជាច្រើនរូប បានដាក់ផ្ការបស់ខ្លួនក្នុងធុងទឹកតម្រៀបគ្នាជាជួរ ដែលមានផ្កាពណ៌ស ពណ៌ក្រហម និងពណ៌ផ្កាឈូក។ អ្នកលក់ភាគច្រើនបានរត់តាមម៉ូតូ ឡាន និងម៉ូតូកង់បី ដើម្បីហៅភ្ញៀវឱ្យទិញផ្ការបស់ខ្លួន តាំងពីយានជំ...
ភ្នំពេញ៖ ពិធីភ្ជុំបិណ្ឌឆ្នាំនេះ អ្នកលក់ផ្កាឈូកមិនកាក់កបដូចរាល់ឆ្នាំឡើយ។ អាជីវករលក់ផ្កាឈូក នៅតាមវត្ត បានរអ៊ូរទាំថាលក់មិនសូវដាច់ បើធៀបទៅឆ្នាំមុនៗ។  លក់មិនដាច់ ដោយសារតែពុទ្ធបរិស័ទមួយចំនួនយកផ្កាពីផ្ទះស្រាប់ ហើយអ្នកខ្លះទៀត ក៏មិនសូវទិញ។
លោក ស្រ៊ុន ពៅ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៥ កញ្ញាថា បច្ចុប្បន្ន សាច់បង្កកបានចរាចរណ៍ពាសពេញផ្សារ ហើយវាបានទាញទម្លាក់តម្លៃ និងដណ្ដើមទីផ្សារអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនចេះចប់មិនចេះហើយ។ សាច់បង្កក ដែលកំពុងដាក់លក់ថោកៗ និងគ្មានច្បាប់ទម្លាប់នោះ គឺភាគច្រើនហូរចូលតាមច្រកព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។  ប្រធានសមាគមអ្ន...
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអះអាងថា តម្រូវការ និងតម្លៃ សាច់ជ្រូកក្នុងស្រុក នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មិនកើនឡើងនោះទេ។ លោក ស្រ៊ុន ពៅ បានអះអាងថា តម្លៃសាច់ជ្រូកនៅថេរបែបនេះ ដោយសារតែលំហូរសាច់បង្កកចូលទីផ្សារកម្ពុជាច្រើនលើសលុបទោះបី រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចផ្អាករយៈពេល៦ខែ ថែមទៀតក៏ដោយ។...
  នំគម អន្សមចេក អន្សមជ្រូក ត្រូវបានរៀបចំដាក់ក្នុងកន្រ្តកយ៉ាងស្រស់ស្អាម អមជាមួយបូរំលេចដោយផ្ការំដួល រួមទាំងសារអនុមោទនាភ្ជុំបិណ្ឌ។ កន្រ្តកនំខ្មែរនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រៀបចំជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់នៃក្រសួងមុខងារសាធារណៈ។   រូបភាពពីក្រសួងមុខងារសាធារណៈ ...
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ  លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាមរៀបចំពិធីពិសាអាហារ និងជូននំអន្សម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់នៃក្រសួងមុខងារសាធារណៈ។ ពិធីពិសាអាហារ និងជូននំអន្សមនេះ បានរៀបចំនៅថ្ងៃទី៣០ កញ្ញា។
នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១ ខែតុលា យោធាអុីស្រាអែល បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺមានការគាំទ្រដោយកងកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយផ្តោតលើក្រុមហេសប៉ូឡា នៅក្នុងភូមិក្បែរព្រំដែនរបស់ខ្លួន។    ក្នុងប្រតិបត្តិការនេះ អុីស្រាអែល បានចាត់ទុកជាសង្រ្គាមមានកម្រិត និងផ្តោតលើក្រុមហាសប៉ូឡាប៉ុណ្ណោះ ពោលគឺផ្ទុយពីប្រ...
យោធាអុីស្រាអែល នៅថ្ងៃទី១ ខែតុលា បានប្រកាសថា ខ្លួន បានបើកការវាយប្រហារផ្លូវគោកនៅតំបន់ភាគខាងត្បូងលីបង់ ដើម្បីតាមប្រមាញ់ក្រុមហេសប៉ូឡា ដែលបានបាញ់គ្រាប់រ៉ុក្កែតមកភាគខាងជើងអុីស្រាអែលជាញឹកញាប់។
អគ្គនាយកដា្ឋនគយ និងរដ្ឋាករកម្ពុជា មានបំណងពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ ហេតុនេះ លោក គុណ ញឹម បានប្រាប់មន្ត្រីគយ និងរដ្ឋាករ រួមទាំងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ឱ្យត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវម៉ោងរដ្ឋបាលបំពេញការងារ។    ជាមួយគ្នាដែរ លោកសង្កត់ធ្ងន់បែបនេះ៖ «ចំពោះមាត់ច្រកសំខាន់ៗ ដែលមានសកម្មភាព ទំនិញនាំចេញ នាំចូលត្រូ...
ភ្នំពេញ៖ លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ណែនាំឱ្យមន្ត្រីគយតាមចែកវេនគ្នាប្រចាំការជាប្រចាំ នៅតាមច្រកសំខាន់ ដែលនាំទំនិញចេញចូល ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ នេះបើតាមសេចក្ដីណែនាំ ស្ដីពីការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
ក្នុងកិច្ចពិភាក្សាជាមួយ លោក អ៊ឹម ស៊ីថុល ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែសីហា លោក Chairoj Tiwatmuncharoen ប្រធានក្រុមហ៊ុនCP ALL Cambodia បានលើកឡើងថា បច្ចុប្បន្ន មានផលិតផលខ្មែរប្រមាណ១១ភាគរយ ត្រូវបានដាក់លក់នៅលើធ្នើរក្នុងផ្សារទំនើប 7-Eleven។ ទំនិញទាំងនោះ មានដូចជា៖ ស្វាយចន្ទ...
ផ្សារទំនើបអន្តរជាតិដ៏ល្បី 7-Eleven កំពុងព្យាយាមកាត់បន្ថយការនាំចូលទំនិញពីប្រទេសថៃ ដោយជំនួសមកវិញនូវផលិតផលក្នុងស្រុកដែលមានគុណភាព និងស្ដង់ដា។ ការធ្វើបែបនេះ ព្រោះ 7-Eleven ចង់រួមចំណែកជួយឱ្យផលិតផលខ្មែរមានទីផ្សារកាន់តែធំទូលាយ ជាពិសេសត្រូវបានទទួលស្គាល់ និងទិញដោយប្រជាជនខ្លួនឯង។
កីឡាករឆ្នើមវ័យ ៣២ឆ្នាំ បានបាត់មុខពីការប្រកួតរយៈពេល ១១ខែ ក្រោយជួបបញ្ហារបួសជង្គង់ និងដាច់សរសៃពួរជើងខាងឆ្វេង អំឡុងពេលបង្ហាញខ្លួនលេងឱ្យជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 កាលពីខែតុលា ឆ្នាំ ២០២៣។ ការព្យាបាលរបួសលើកនេះ ក៏ជាការប្រើប្រាស់ពេលវេលាយូបំផុតសម្រាប់រូបគេ បើធៀបទៅនឹងបញ្ហារបួសមុន ដែលរូបគេធ្លាប់ជួបប...
តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានវិលត្រឡប់ចូលទីលានហ្វឹកហាត់ជាមួយនឹងក្រុម Al Hilal ឡើងវិញ ក្រោយពីបាត់មុខពីវិស័យបាល់ទាត់រយៈពេលជិត ១ឆ្នាំ ព្រោះតែបញ្ហារបួសដាច់សរសៃពួរ និងរបួសជង្គង់ធ្ងន់ធ្ងរ។
តើវីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាពតែមួយគត់នៅក្នុងប្រទេសកម្ពុជា?   ឥណទានខ្ពស់បំផុតមិនធ្លាប់មាន មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ...
 កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាតប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅបែបអភិជនភាព។ 
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Google ដែលស្រង់ការសិក្សាមួយនៃគម្រោងរបស់ក្រុមហ៊ុន Deloitte ការវិនិយោគរបស់ក្រុមហ៊ុន Google លើមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ នឹងបង្កើតការងារបាន ១៤០០០កន្លែង នៅត្រឹមឆ្នាំ២០២៩។    «ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Google នៅក្រុងបាងកក និងឈុនបុរី នឹងជួយឱ្យគ្រប់តម្រូវការសមត្ថភ...
ក្រុមហ៊ុន Google នៅថ្ងៃទី៣០ ខែកញ្ញា បានប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ នៅថៃ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ ការប្រកាសបែបនេះ គឺធ្វើឱ្យត្រូវនឹងតម្រូវការទីផ្សារ និងការអនុវត្តបញ្ញាសិប្បនិម្មិតនៅតំបន់អាស៊ីអាគ្នេយ៍។
ទោះយ៉ាងណា ក្រុមហ៊ុន Netflix នៅទាន់បានបង្ហាញទិន្នន័យផ្លូវការណាមួយនៅឡើយ ទៅលើប្រាក់ចំណូលដែល Georgina អាចរកបាន ខណៈការផ្សាយខ្សែភាពយន្តឯកសាររដូវកាលទី៣ របស់នាង ត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ។   សម្រាប់ការផ្សាយភាពយន្តឯកសាររបស់នាង Georgina Rodriguez លើ Netflix សម្រាប់រដូវកាលទី៣ នេះវិញ ភាគច្រើនសាច់រឿងរៀបរាប់អំពីជី...
នាង Georgina Rodriguez រកបានប្រាក់ចំណូលជាង ១០លានដុល្លារ ពីការថតខ្សែភាពយន្តឯកសារ នៅក្នុងរដូវកាលដំបូង ជាមួយនឹងក្រុមហ៊ុនសេវាកម្មភាពយន្ត ឬកម្មវិធីទូរទស្សន៍ ឈ្មោះថា Netflix។ ខ្សែភាពយន្តឯកសារដែលមិត្តស្រីតារាបាល់ទាត់ Cristiano Ronaldo ថតនោះ មានចំណងជើងថា I Am Georgina។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រទេសអេស្ប៉ាញ។
រថយន្តមួយគ្រឿង បានឆាបឆេះនៅក្នុងខេត្ត Pathum Thani ក្បែរក្រុងបាងកក។ រថយន្តមួយគ្រឿងនោះ បានដឹកសិស្ស និងគ្រូបង្រៀនចំនួន ៤៤នាក់។    តាមការបញ្ជាក់របស់លោក Suriya Juangroongruangkit រដ្ឋមន្រ្តីដឹកជញ្ជូន សិស្ស និងគ្រូចំនួន ១៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។    បើទោះប៉ូលិសមិនទាន់បញ្ជាក់ពីចំនួនអ្នកស្លាប់ ប៉ុន្តែរដ្ឋមន្រ្តីមហាផ្ទ...
រថយន្តដឹកសិស្សសាលាមួយគ្រឿង បានឆាបឆេះ ដោយមនុស្សចំនួន ២៥នាក់ ត្រូវបានបារម្ភថាអាចបាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីថៃ នៅថ្ងៃទី១ ខែតុលា។
អត្ថបទទាក់ទង   អតីតរដ្ឋមន្រ្តីការពារជាតិ Shigeru Ishiba នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី    ទើបតែក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) នៅចុងខែកញ្ញា ចាប់ពីថ្ងៃទី១ ខែកញ្ញា លោក Ishiba Shigeru បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី បន្តពីលោក ហ្វូមីអូ គីស៊ីដា។ សភាទាំងពីរថ្នាក់ បានគាំទ្រលោក Ishiba Shigeru ជានាយករដ្ឋមន្រ្តីទ...
លោក Ishiba Shigeru ដែលទើបតែជាប់ឆ្នោតប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី១ ខែតុលា ត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសជានាយករដ្ឋមន្រ្តីរបស់ប្រទេសទី១០២។ ចំណែកបញ្ជីគណៈរដ្ឋមន្រ្តីថ្មី នឹងបញ្ចេញក្នុងពេលឆាប់ៗ។
រៀងរាល់ឆ្នាំ ខេត្តតាកែវ តែងប្រារព្ធពីធីប្រណាំងទូក ដើម្បីអបអរព្រះរាជពីបុណ្យអុំទូក ក៏ដូចជារួមចំណែក ក្នុងការថែរក្សា ទំនៀមទម្លាប់ ប្រពៃណី និងបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំនេះ ការប្រណាំងទូក នឹងរៀបចំនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ដែលមានការប្រណាំងទូកង និងតាំងពិព័រណ៍ម្អូបអាហារ ភូមិមូយផលិតផលមួយ រួមទាំងការប្រគំ...
រដ្ឋបាលខេត្តតាកែវ នឹងរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី០២-0៣ ខែវិច្ឆិកា នៅក្រុងដូនកែវ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុក ២០២៤ ។
  នៅយប់ថ្ងៃទី១តុលា អ្នកនាំពាក្យតុលាការភ្នំពេញបានបញ្ជាក់ថា លោក ម៉ិច ដារ៉ា ត្រូវបានចោទប្រកាន់ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅភ្នំពេញ និងកើតឡើងអំឡុងខែកញ្ញា។ អ្នកនាំពាក្យបានបង្ហាញអង្គហេតុបែបនេះ៖ «លោក ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន មានលក្ខណៈញុះញង់ និងយករូបភាព កាត់តរមណីយដ្ឋានបាភ្នំ ត្រូវ...
ភ្នំពេញ៖ លោក ម៉ិច ដារ៉ា ដែលត្រូវបានអះអាងថា ជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល ក្រោយពីតុលាការបានសាកសួរកាលពីរសៀលថ្ងៃទី១តុលា។ សង្គមស៊ីវិលជាង៤០ស្ថាប័ន បានទាមទារឱ្យដោះលែកអ្នកសារព័ត៌មានរូបនេះ ជាបន្ទាន់។
បន្ទាប់ពីបាញ់មីស៊ីលចូលក្នុងអ៊ីស្រាអែល ក្រុមទាហានអ៊ីរ៉ង់ បានគំរាមពីការបន្តបាញ់ប្រហារ ក្នុងករណីដែលអ៊ីស្រាអែលបាញ់តដៃមកលើខ្លួនវិញ។ ការវាយប្រហារបានធ្វើឡើង ខណៈដែលអ៊ីស្រាអែល កំពុងផុងក្នុងសង្គ្រាម ជាមួយហេសបូឡា ជាប់ព្រំដែនលីបង់។    «ប្រសិនបើរបបរដ្ឋជ្វីហ្វនិយម (Zionism) ឆ្លើយតបនឹងប្រតិបត្តិការរបស់ពួកយើង វានឹងប្រឈមមុខ នឹងការបាញ់ប...
អ៊ីរ៉ង់ បានព្រមានពីការបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ីស្រាអែល ក្នុងករណីអ៊ីស្រាអែលបាញ់តបតមកលើខ្លួនវិញ។ មេដឹកនាំអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានប្រកាសបាញ់តដៃវិញ លើសត្រូវខណៈដែលអាម៉េរិក ចូលដៃជួយប្រទេសមួយនេះ ។ នេះបើតាមផ្សាយរបស់ទីភ្នាក់ងារ AFP ក្នុងថ្ងៃទី២ ខែតុលា។  
ខ្មែរកម្ពុជាក្រាមជាង១០០០គ្រួសារ ជាចំណុះជើងវត្តស្វាយសៀមចាស់ ស្ថិតនៅក្នុងទឹកកម្ពុជាក្រោម បានដាក់វេនគ្នាមកធ្វើឬរៀបចំចង្ហាន់នានា សម្រាប់ប្រគេនព្រះសង្ឃជាប្រចាំនៃពិធីបុណ្យភ្ជុំបិណ្ឌ។  នេះបើតាមសង្ឃដីកាព្រះតេជគុណ ថាច់ ង៉ុកញ៉ឹង ដែលជាភិក្ខុគង់នៅវត្តស្វាយសៀមចាស់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលស្ថិតនៅប្រទេសវៀតណាម។ ព្រះតេជគុណបានបញ្...
ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៣នៃបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលជាចំណុះជើងវត្តនីមួយៗ បានដាក់វេនជាក្រុមតាមថ្ងៃនីមួយៗក្នុងការធ្វើចង្ហាន់នៅទីវត្តអារាមផ្ទាល់តែម្តង ដើម្បីប្រគេនព្រះសង្ឃ។ ការជួបជុំគ្នាធ្វើចង្ហាន់នៅវត្តនេះ ជាការផ្តល់ឱកាសឱ្យពុទ្ធបរិស័ទ ធ្វើបុណ្យរួមគ្នា បង្កើនភាពស្និទ្ធស្នាលគ្នា រួមទាំងប...
«មូលហេតុដែលធ្វើបុណ្យនៅវត្តគឺ ធ្វើជូនសម្រាប់សាច់ញាតិដែលបានចែកឋានទៅ មានដូចជាឪពុកម្តាយ យាយតា បងប្អូនជាដើម»។ នេះជាសង្ឃដីការបស់ព្រះតេជគុណ សាន ភារ៉េត ដែលបន្ថែមថា ពលរដ្ឋដែលបានធ្វើបុណ្យជាមួយឪពុកម្តាយរួចហើយ ក៏បានទៅធ្វើបុណ្យនៅវត្តបន្ថែមទៀតដើម្បីទទួលបានបុណ្យកុសលកាន់តែច្រើន។ សូមអញ្ជើញលោក-អ្នកនាងទស្សនា និងស្ដាប់សង្ឃដីការបស់ព្រះវិជ្...
ភ្នំពេញ៖ ការធ្វើសេចក្ដីល្អ ប្រព្រឹត្តអំពើល្អចេញពីចិត្តជ្រះថ្លា ជាការធ្វើបុណ្យ។ ព្រះវិជ្ជា កោវិទ សាន ភារ៉េត ព្រះសង្ឃគង់នៅវត្តបទុមវតី មានសង្ឃដីកាពន្យល់ថា រឿងដែល អប់រំសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា គឺសេចក្ដីល្អ ជាពិសេសការគោរពដឹងគុណ ធ្វើបុណ្យប្រព្រឹត្តល្អជាមួយម្តាយឪពុក។ ព្រះតេជគុណ មានសង្ឃដីកាបន្ថែមថា ការធ្វើបុណ្យ មិនមែនទាល...
នៅក្នុងការថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ដែលចូលរួមនៅក្នុងការប្រារព្ធពិធីអបអរខួបទី ៧៥ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi បានអំពាវនាវឱ្យមានការប្រឆាំងទៅនឹង «សកម្មភាពផ្ដាច់ខ្លួន» របស់ក្រុមគាំទ្រឯករាជ្យភាពតៃវ៉ាន់។   លោក Xi បាននិយាយថា៖ «ការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញទាំងស្រុងគឺជាក្ដីប្រាថ្នារួមរបស់ប្រជាជនចិន»។   ក...
ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់លោកឱ្យប្រទេសចិន «បង្រួបបង្រួមឡើងវិញ» ជាមួយតៃវ៉ាន់ ក្នុងអំឡុងលោកថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទមុនការប្រារព្ធថ្ងៃឈប់សម្រាកបុណ្យជាតិចូលមកដល់នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។