text
stringlengths
33
22.2k
summary
stringlengths
61
956
បន្ទាប់ពីអង្គការសម្ព័ន្ធអាត្លង់ទិចខាងជើង (NATO) បានសម្រេចចាត់តាំងឱ្យលោក Mark Rutte កាលពីថ្ងៃទី២៦ ខែមិថុនា ពេលនេះអតីតនាយករដ្ឋមន្ត្រីហូឡង់រូបនេះបានឡើងកាន់តំណែងពេញសិទ្ធិហើយ។    លោកអគ្គលេខាធិការថ្មីរបស់ NATO វ័យ៥៧ឆ្នាំ រូបនេះ បានធ្វើជានាយករដ្ឋមន្ត្រីហូឡង់អស់រយៈពេល១៤ឆ្នាំហើយ ពោលគឺតាំងពីខែតុលា ឆ្នាំ២០១០ រហូតដល់ខែ កក្កដា ឆ្នាំ២០២៤។ លោកជានាយករដ្ឋមន្រ្តីហូឡង់ ដែលកាន់តំណែងយូរជាងគេ។    ក្នុងពិធីផ្ទេរដំណែងផ្លូវការ លោក Rutte បានថ្លែងពីរឿងចំបង៣ធំៗដែលជាគោលដៅទៅមុខ ពាក់ព័ន្ធលើការរក្សានូវឥទ្ធិពលនិងកិត្យានុភាពផ្នែកកម្លាំងការពាររបស់អង្គការសម្ព័ន្ធ, ការបន្តជំហានជួយអ៊ុយក្រែនឱ្យក្លាយជាសមាជិក NATO និងការពង្រឹងទំនាក់ទំនងមិត្តភាពឱ្យមានវិសាលភាពជាងមុន។    មុនលាចេញពីតំណែង លោក Stoltenberg បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទនងសម្ព័ន្ធអាត្លង់ទិច។ «យើងរស់នៅក្នុងពិភពលោកដែលជាប់ទាក់ទងគ្នា។ បញ្ហាសន្តិសុខគឺធំ ហើយការប្រកួតប្រជែងក៏មានភាពតានតឹងផ្ដល់ផលលំបាកដល់ប្រទេសមួយក្នុងការដើរតែឯងដែរ។ ការវិនិយោគលើសម្ព័ន្ធភាពអាត្លង់ទិចគឺជា ផ្លូវឈ្នះតែមួយគត់ តទៅមុខ»។ លោក បាននិយាយបែបនេះក្នុងពិធីលាពីតំណែង និងបានបន្ថែមថា ការដោះស្រាយបញ្ហាអ៊ុយក្រែនអាចជោគជ័យតាមរយៈការចរចា។   យ៉ាងណា សង្គ្រាមអ៊ុយក្រែនហាក់បន្តភាពស្រពិចស្រពិលក្នុងការបញ្ចប់នៅលើតុចរចា ដោយសារតែជំនួយសភាវុធពីអាម៉េរិក និងអ៊ឺរ៉ុបចេះតែហូរចូលក្នុងដៃអ៊ុយក្រែនជាបន្តបន្តាប់។ ថ្វីដ្បិតតែអ៊ុយក្រែនមិនមែនជាសមាជិកខ្លួន តែសម្ព័ន្ធយោធាអ៊ឺរ៉ុបដ៏ធំមួយនេះ ហាក់ឈឺឆ្អាលពីសង្គ្រាមមិនដាច់ពីក្រសែភ្នែកឡើយ៕
លោក Mark Rutte អតីតនាយករដ្ឋមន្ត្រីហូឡង់ បានចូលកាន់ដំណែងជាអគ្គលេខាធិការរបស់អង្គការសម្ព័ន្ធអាត្លង់ទិចខាងជើង (NATO) ជាផ្លូវការ ក្នុងថ្ងៃទី១ ខែតុលា បន្ទាប់ពីលោក Jens Stoltenberg អគ្គលេខាធិការបានបញ្ចប់អាណត្តិជាមេដឹកនាំអង្គការសម្ព័ន្ធនេះ១០ឆ្នាំ។ 
សម្រាប់ក្រសួងព័តមាន ការប្រឌិតព័ត៌មានក្លែងក្លាយ និងបង្ហោះសារផ្សព្វផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗ ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។   អ្នកនាំពាក្យក្រសួង ព័ត៌មានបន្ថែមដូច្នេះ៖«បើករណីជននោះជាអ្នកសារព័ត៌មាន ការបំភ្លៃការពិត និងប្រឌិត ព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយទេ។ ទង្វើបំពានក្រៅវិជ្ជាជីវៈ សារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ទង្វើបំពានទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពនៃសារព័ត៌មានឡើយ។»។   លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងសេចក្តីថ្លែងការណ៍ដដែល អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានបញ្ជាក់ដែរថា ក្រសួង តែងប្រកាន់នូវគោលជំហរហ្នឹងម៉ាត់ លើកស្ទួយសេរីភាពខាងសារព័ត៌មាន ហើយការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ គឺជាអ្វីដែលកម្ពុជា បាន និងកំពុងអនុវត្តខ្ជាប់ខ្ជួន ដើម្បីធានាសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យ។   បើតាមក្រសួងព័ត៌មាន បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់ឈ្មោះ ម៉ិច ដារ៉ា បានហួសសុពលភាពតាំងពីចុង ឆ្នាំ២០២២មកម៉្លេះ និងមិនមានការស្នើសុំបន្តសុពលភាពជាថ្មីទេ រហូតមកដល់ពេលនេះទោះក្នុងទម្រង់ស្ថាប័ន ឬជាអ្នកសារព័ត៌មានគ្មានអង្គភាព (freelancer)ក៏ដោយ។   ជុំវិញការចាប់ខ្លួន និងចោទប្រកាន់ លោក ម៉ិច ដារ៉ានេះដែរ ធ្វើឱ្យស្ថានទូត អាម៉េរិកប្រចាំកម្ពុជានៅមិនសុខ ដោយបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីមានបទចោទរបស់តុលាការ។ ស្ថានទូតអាម៉េរិក មិនត្រឹមតែបង្ហាញការបារម្ភខ្លាំងចំពោះការចាប់ខ្លួនលោក ម៉ិច ដារ៉ា នោះទេ ប៉ុន្តែក៏បានអំពាវនាវឱ្យមានការដោះលែងលោក ម៉ិច ដារ៉ា ថែមទៀត។   សម្រាប់ស្ថានទូតអាម៉េរិក លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានដែលមានការគោរពពីអន្តរជាតិ និងជាអ្នកឈានមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ហើយធ្លាប់បានទទួលពានរង្វាន់ TIP Hero ពីក្រសួងការបរទេសអាមេរិក ឆ្នាំ២០២៣ទៀតផង។   ស្ថានទូតអាម៉េរិក បញ្ជាក់បន្ថែមដូច្នេះ «លោកជាអ្នកតស៊ូមតិជាយូរមក ចំពោះសេរីភាពក្នុងការបញ្ចេញមតិ ដែលជាសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ យើងលើកទឹកចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ច ទទួលស្តាប់នូវសំឡេង និងគំនិតចម្រុះ ព្រមទាំងជំរុញឱ្យមានសារព័ត៌មានឯករាជ្យ និងមានសេរីភាព។»។     លោក ម៉ិច ដារ៉ា ត្រូវបានតុលាការចោទពីបទញុះញង់ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។   ស្ថានទូតអូស្ត្រាលី ក៏សោកស្តាយចំពោះការចាប់ខ្លួន អ្នកកាសែត ម៉ិច ដារ៉ាដែរ។ តាមរយៈសារនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី២ ខែតុលានេះ ស្ថានទូអូស្ត្រាលី បញ្ជាក់ថា សេរីភាព និងឯករាជ្យភាព គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អភិបាលកិច្ច និងគណនេយ្យភាព ដែលជាមូលដ្ឋានគ្រឹះ នៃការរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាព។ ស្ថានទូតអូស្ត្រាលី បន្ថែមថា៖«ពលរដ្ឋកម្ពុជាគ្រប់រូប គួរតែមានសិទ្ធិបញ្ចេញមតិដោយសេរី គ្មានការភ័យខ្លាចការចាប់ខ្លួន ឬកាត់ទោសនោះទេ។»។ សម្រាប់លោក សយ សុភាព ដែលជាប្រធានសមាគមន៍អ្នកសារព័ត៌មានកម្ពុជា-ចិន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូបដែរ យល់ឃើញថា លោក ម៉ិច ដារ៉ា បានខិតខំបំពេញតួនាទីជាអ្នកសារព័ត៌មានបានយ៉ាងល្អនាពេលកន្លងមក។ ប្រធានសមាគមន៍អ្នកសារព័ត៌មានកម្ពុជា-ចិនរូបនេះ សង្ឃឹមថា លោក ម៉ិច ដារ៉ា នឹងមានសេរីភាពវិញ។ តាមរយៈហ្វេសប៊ុក លោក សយ សុភាព បានអំពាវនាវចំឈ្មោះ ទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យពិនិត្យផ្លូវច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដើម្បីឱ្យលោក ម៉ិច ដារ៉ា ដែលលោក សយ សុភាព ចាត់ទុកថា ជាសហសេវិករួមអាជីព មានសេរីភាព និងអាចប្រកបវិជ្ជាជីវៈ ដើម្បីជីវភាពឡើងវិញ។     លោក សយ សុភាព ដែលជាប្រធានសមាគមន៍អ្នកសារព័ត៌មានកម្ពុជា-ចិន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏សម្តែងការសោកស្តាយដែរ ប្រសិនបើការចាប់ និងឃុំខ្លួនលោក ម៉ិច ដារ៉ា នេះ មានពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មាន។ ទោះយ៉ាងណា លោក ពុយ គា ក៏បានតាមដានយ៉ាងម៉ត់ចត់ នូវសេចក្តីសម្រេចតុលាការ ទាកទងនឹងបទចោទលើ អ្នកកាសែត ម៉ិច ដារ៉ាដែរ និងថា ការអនុវត្តវិជ្ជាជីវៈ និងការបញ្ចេញមតិផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់សង្គម ជារឿងដោយឡែកពីគ្នា។   លោក ពុយ គា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះតាមបណ្តាញតេឡេក្រាម៖«គាត់មានការបង្ហោះជាយោបល់ផ្ទាល់ខ្លួនគាត់ទៅវិញទេ ប៉ះពាល់ហ្នឹង មិនទាក់ទងទៅនឹងការបំពេញវិជ្ជាជីវៈ នៅក្នុងការបំពេញ វិស័យសារព័ត៌មានទេ។ ប៉ុន្តែជាការបញ្ចេញមតិផ្ទាល់ខ្លួនរបស់គាត់ទៅវិញ ទៅតាមបណ្តាញសង្គម។ អ៊ីចឹង ទៅក៏មានមានបញ្ហាចាប់ខ្លួន ឃាត់ខ្លួន។»។   លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា សូមជម្រាបថា លោក ម៉ិច ដារ៉ា ដែលត្រូវត្រូវបានអះអាងថា ជាអ្នកសារព័ត៌មានឯករាជ្យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកណ្ដាល ក្រោយពីតុលាការសាកសួរកាលពីរសៀល ថ្ងៃទី១តុលា។   នៅយប់ថ្ងៃទី ១ ខែតុលា អ្នកនាំពាក្យតុលាការភ្នំពេញវបានបញ្ជាក់ថា លោក ម៉ិច ដារ៉ា ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅភ្នំពេញ និងកើតឡើងអំឡុងខែកញ្ញា។   ជុំវិញករណីនេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ រួមទាំងបណ្ដាញសង្គមស៊ីវិលជាង៤០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ថ្ងៃទី១ ខែតុលា ទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មាន ម៉ិច ដារ៉ា ជាបន្ទាន់។   សូមជម្រាបថា លោក ដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី៣០កញ្ញា អំឡុងពេលដែលលោកធ្វើដំណើរត្រឡប់ពីកម្សាន្តនៅខេត្តព្រះសីហនុទៅភ្នំពេញវិញ។ កងកម្លាំងបានចាប់ខ្លួនលោក ដារ៉ា នៅចំណុចបញ្ជរបង់លុយលើផ្លូវល្បឿនលឿនត្រង់ផ្លូវបំបែកស្រែអំបិល។   លោក ដារ៉ា ដែលត្រូវបានអះអាងថា ជាអ្នកសារព័ត៌មានឯករាជ្យ ដែលតែងតែរាយការណ៍ពីការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហារសើបមួយចំនួនទៀត នៅក្នុងកម្ពុជា។ កាលពីឆ្នាំ២០២៣ លោក ដារ៉ា ទទួលបានពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។ អតីតអ្នកសារព័ត៌មាន VOD រូបនេះ ធ្លាប់បម្រើការងារនៅ The Cambodia Daily និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ជាដើម៕
ក្រសួងព័ត៌មាន បានបញ្ជាក់ថា សំណុំរឿងចាប់ខ្លួន និងចោទប្រកាន់លើលោក ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានទេ។ តាមរយៈសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅរសៀលថ្ងៃទី២ ខែតុលា របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានប្រាប់ទៅសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួន កុំឱ្យភ្ជាប់ករណីនេះ នឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងវាយតម្លៃខុស និងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា។
បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ នឹងធ្វើឱ្យខេត្តនៅតំបន់វាលទំនាប មានដូចជាខេត្តបន្ទាយមានជ័យ វែង សាយរៀង បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៦០ ភាគរយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា។   ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាប មនាកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០ ភាគរយ។    រីឯនៅតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយមដដែល៕
កម្ពុជា អាចមានភ្លៀង ពីថ្ងៃទី២-៤ ខែតុលា ដោយសារតែឥទ្ធិពល ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជាព្យុះសង្ឃរា បានកើតនៅសមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់ លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ ទន្ទឹមនឹងសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគ កណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា។ នេះបើតាមព្រឹត្តបត្រ ព័ត៌មានស្តីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី២ ខែតុលា។
ប្រជាជននៅនេប៉ាល់ កំពុងទទួលរងគ្រោះពីភ្លៀងម៉ូសុងធ្ងន់ធ្ងរ ដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដី។ បើតាមការិយាល័យអាកាសធាតុនេប៉ាល់ ទិន្នន័យបឋម ទឹកភ្លៀងកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យកម្ពស់ទឹកហក់ដល់០,២៤ ម៉ែត្រ។    តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនេប៉ាល់ មានមនុស្សប្រហែល២១៨នាក់ហើយដែលបានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិនេះ ខណៈដែលមនុស្សចំនួន ២៧នាក់កំពុងបាត់ខ្លួន។ យ៉ាងណា មនុស្សចំនួនជាង៤០០០ នាក់ ត្រូវបានជួយសង្គ្រោះ។   ក្នុងហេតុការណ៍នេះ ប្រជាជននេប៉ាល់មួយចំនួន បានបង្ហាញការមិនពេញចិត្ត លើចំណាត់ការដ៏យឺតយ៉ាវ របស់រដ្ឋាភិបាលខ្លួន ក្នុងការដោះស្រាយបញ្ហាទឹកជំនន់។    «គ្មានផ្លូវធ្វើដំណើរទេ, ដូចនេះគ្មាននរណាមកជួយទេ។ ទោះជាគេ(អាជ្ញាធរ) មកជួយ, ក៏ការបាត់បង់ជីវិតនិងការបំផ្លិតបំផ្លាញបានកើតឡើងរួចអស់ទៅហើយ»។ នេះជាពាក្យសម្ដីបង្ហាញការហួសចិត្ត និងការសោកស្ដាយ របស់ពលរដ្ឋឈ្មោះ Mira KC ចំពោះរដ្ឋាភិបាលខ្លួន។     ស្របគ្នានេះដែរ អ្នកជំនាញមួយចំនួន ក៏បាននិយាយដែរ ថាអាជ្ញាធរមិនបានត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងគ្រោះមួយនេះទេ។ អ្នកជំនាញអាកាសធាតុឈ្មោះ Arun Bhakta Shrestha បាននិយាយថា ការទប់ស្កាត់ទឹកជំនន់ និងការការពារអាយុជីវិតប្រជាជន មិនត្រូវបានយកចិត្តទុកដាក់នោះទេ។   យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃឈ្មោះ Rishi Ram Tiwari បានអះអាងថា អាជ្ញាធរមូលដ្ឋានបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាំងពីទឹកជំនន់កើតពីដំបូងម្លេស។    ទឹកជំនន់បានហូរកាត់ក្រុង Kathmandu ដែលបង្កការលំបាកដល់ប្រជាជនក្រីក្រមួយភាគធំ ដែលរស់នៅក្បែរទន្លេ Bagmati។ គួរឱ្យកត់សម្គាល់ថា គ្រោះធម្មជាតិដែលបង្កដោយទឹកភ្លៀងបានផ្ដាច់ជីវិតប្រជាជននេប៉ាល់ជាង៣០០នាក់ហើយ ក្នុងឆ្នាំនេះ។   កាលពីខែកញ្ញា ប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម សុទ្ធតែបានឆ្លងកាត់គ្រោះធម្មជាតិ និងទឹកជំនន់ ដែលបានបង្កការខូចខាត និងការបាត់បង់ជីវិតប្រជាជន ស្រដៀងគ្នា៕
នេប៉ាល់ទទួលរងទឹកជំនន់ ដែលបានសម្លាប់ប្រជាជនប្រមាណ២១៨នាក់ និងបាត់ខ្លួន ២៧នាក់។ ប្រជាពលរដ្ឋនេប៉ាល់ ដែលរួចជីវិតពីគ្រោះធម្មជាតិនេះ បានបង្ហាញការមិនពេញចិត្ត លើរដ្ឋាភិបាលខ្លួន ដែលមិនយកចិត្តទុកដាក់ លើហេតុការណ៍ឱ្យទាន់ពេលវេលា។ នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មាន AFP ក្នុងថ្ងៃទី ១ ខែតុលា។ 
ប្រាក់ដែលរៃអង្គាសបាននៅពេលនេះ បានបំបែកកំណត់ត្រាពិភពលោក ដោយកំណត់ត្រាចាស់ មានចំនួនត្រឹម ៦៦លានផោន(៨៨,៧លានដុល្លារ) ដែលធ្វើបានក្នុងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ ស្ថិតក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលើកទី៤៤ ក្នុងទីក្រុងឡុងដ៏ដូចគ្នា ដែលកាលនោះមានអ្នករត់ចំនួន ៥៣,០០០នាក់។   បើតាមអ្នករៀបចំម៉ារ៉ាតុងទីក្រុងឡុងដ៏ របាយការណ៍ចុងក្រោយបង្អស់ ពួកគេរៃអង្គាសប្រាក់បានសរុប ៧៣,៥លានផោន(៩៨លានដុល្លារ) ក្រោយពេលព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ បានបញ្ចប់ទៅ។    «យើងសូមគោរពទៅដល់គ្រប់គ្នាទាំងអស់ ដែលបានចូលរួម ហើយនឹងអ្នកដែលបានរួមចំណែកដល់ការបំបែកកំណត់ត្រាពិភពលោកនេះ សរុប ៧៣,៥លានផោន(៩៨លានដុល្លារ) សម្រាប់អង្គការសប្បុរសធម៌រាប់ពាន់ដែលផ្តល់សេវាកម្មសំខាន់ៗដល់មនុស្សជាច្រើនលើពិភពលោក។»។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិរៀបចំការប្រកួតម៉ារ៉ាតុងទីក្រុងឡុងដ៏ លោក Hugh Brasher ក្នុងសេចក្តីថ្លែងការណ៍។   ដៃគូរៃអង្គាសប្រាក់តាមអ៊ិនធឺណិតផ្លូវការរបស់ ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៏ (London Marathon Enthuse) ក៏បានរៃអង្គាសប្រាក់បានប្រមាណ ៣០លានផោន(៤០លានដុល្លារ) នៅលើវេទិការរបស់ពួកគេបន្ថែមទៀត។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឡុងដ៏បន្ទាប់ទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥៕
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងទីក្រុងឡុងដ៏ ធ្វើបានកំណត់ត្រាថ្មីរៃអង្គាសប្រាក់បាន ៧៣,៥លានផោន(៩៨លានដុល្លារ) សម្រាប់ធ្វើសប្បុរសធម៌។ នេះបើតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី ហើយពួកគេក៏បានចាត់ទុកថាការរត់ម៉ារ៉ាតុងទីក្រុងឡុងដ៏ ជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំដ៏ធំបំផុតលើពិភពលោក។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវមួយក្នុងចក្រភពអង់គ្លេសមកពីសកលវិទ្យាល័យ Bristol Business បានចេញរបាយការណ៍ទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ នៅទូទាំងកញ្ចក់ទូរទស្សន៍របស់ប្រទេសអង់គ្លេស រួមទាំងនៅលើផ្ទាំងពាណិជ្ជកម្មក្នុងទីលានប្រកួត លើអាវក្រុមនីមួយៗ តាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ។ តាមរយៈការស្រាវជ្រាវនេះ ពួកគេរកឃើញថា ចំនួនផ្សព្វផ្សាយល្បែងភ្នាល់ កើនឡើងខ្លាំងលើសឆ្នាំមុន។   ក្រុមស្រាវជ្រាវនោះ បានរាប់ចំនួនផ្ទាំងផ្សព្វផ្សាយល្បែងភ្នាល់ទាំងនោះ មានចំនួនសារជិត៣ម៉ឺនដង នៅទូទាំងការប្រកួតរដូវកាលថ្មី។ ចំនួននេះ កើនឡើងដល់ទៅ ១៦៥ភាគរយ បើធៀបទៅរដូវកាល ២០២៣-២៤។   នៅក្នុងការប្រកួតរវាងក្រុម West Ham United ទល់ Aston Villa មានផ្ទាំងពាណិជ្ជកម្មបូកបញ្ចូលគ្នាសរុប ៦,៥០០លើក ត្រូវបានបង្ហាញនៅរាល់ ៣០នាទីម្តង។   ក្រុមអ្នករៀបរៀងរបាយការណ៍ស្រាវជ្រាវ មកពីសកលវិទ្យាល័យ Bristol Business ដែលទទួលបានមូលនិធិជំនួយពីសប្បុរសធម៌ Gamble Aware ដើម្បីធ្វើការងារលើបញ្ហានេះ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនគ្រប់គ្រងផ្សព្វផ្សាយល្បែងភ្នាល់ទាំងនោះ បានព្យាយាមបង្ហាញការផ្សព្វផ្សាយនិមិត្តសញ្ញា ទាក់ទងនឹងល្បែងពួកគេឱ្យកាន់តែច្រើន នៅក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេសអង់គ្លេស។   របាយការណ៍នោះ ក៏បានបញ្ជាក់បន្ថែមថា អ្នកគាំទ្រ និងកុមារ កំពុងស្ថិតក្នុងហានិភ័យ ព្រោះតែពួកគេកំពុងត្រូវបានរងផលប៉ះពាល់ពីការផ្សាយពាណិជ្ជកម្មល្បែងទាំងអស់នោះ នៅពេលទស្សនាការប្រកួត។   ទោះយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាគណៈកម្មការគ្រប់គ្រងទៅនឹងការភ្នាល់ល្បែង តំណាងឱ្យឧស្សាហកម្មល្បែងទាំងនោះ បានរិះគន់ចំពោះលទ្ធផលនៃការស្រាវជ្រាវថា អ្នកស្រាវជ្រាវបានយល់ច្រឡំ ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងមិនបានដឹងអំពីនីតិវិធី ដែលស្ថាប័នគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនោះ បានរឹតបណ្តឹងបែបណាឡើយ នាពេលកន្លងមក។   បច្ចុប្បន្នក្របខណ្ឌ Premier League បានធ្វើការងារជាមួយបណ្ដាក្លិបនានា លើការអនុវត្តក្រមសីលធម៌ សម្រាប់កិច្ចព្រមព្រៀងទាក់ទងនឹងការលេងល្បែងភ្នាល់ស៊ីសង ក្នុងវិស័យកីឡាបាល់ទាត់ ។   ក្លិបស្ថិតក្នុង Premier League ទាំងអស់ ក៏តម្រូវឱ្យគោរពតាមតម្រូវការច្បាប់ ដែលបានកំណត់ដោយស្ថាប័នលីគកំពូលអង់គ្លេស និងបទប្បញ្ញត្តិផ្សេងទៀត តាមរយៈគណៈកម្មការល្បែងស៊ីសង និងអាជ្ញាធរគ្រប់គ្រងលើស្តង់ដារផ្សាយពាណិជ្ជកម្មរបស់ពួកគេ។   ទោះជាបែបនេះ អតីតកីឡាបាល់ទាត់ អ្នកវិភាគមួយចំនួនក្នុងប្រទេសអង់គ្លេស បានបង្ហាញអារម្មណ៍មិនរីករាយចំពោះការផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ទាំងនេះ នៅក្នុងក្របខណ្ឌ Premier League ឡើយ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលអង់គ្លេសជួយដោះស្រាយលើបញ្ហាទាំងនេះទៀតផង៕
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ក្នុងក្របខណ្ឌលីគកំពូលបាល់ទាត់អង់គ្លេស Premier League រដូវកាលថ្មី ២០២៤-២៥ កើនឡើង ៣ ដង បើធៀបទៅនឹងរដូវកាលចាស់។
លក់ដូរជាង៤ឆ្នាំ អ្នកស្រី រដ្ឋា បានប្រាប់ថា ត្រី និងសាច់ងៀត ស្រុកស្ទោងមានភាពល្បីល្បាញ និងលក់ដាច់គួរសម តាមរយៈការចូលទិញពីអ្នកដំណើរ ឬភ្ញៀវទេសចរ ដែលបានឆ្លងកាត់ខេត្តកំពង់ធំ ទៅលេងខេត្តសៀមរាប។ អ្វីដែលសំខាន់ទៀតនោះ គឺត្រី និងសាច់ប្រឡាក់ម្ដុំនេះ មានច្រើនរសជាតិ និងឆ្ងាញ់ ទើបអ្នកដំណើរមិនសូវរំលង ហើយពួកគេបានណែនាំទៅកាន់អ្នកផ្សេងឱ្យឈានចូលទិញថែមទៀតផង៕    
កំពង់ធំ៖ ត្រីងៀត ដែលហាល និងព្យួរលក់តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្ទោងខេត្តកំពង់ធំ លក់ដាច់ចំពោះអ្នកធ្វើដំណើរឆ្លងកាត់។ នេះបើតាមការឱ្យដឹងពីអាជីវករលក់ត្រី និងសាច់ងៀត គឺអ្នកស្រី យឹង រដ្ឋា។ 
វេនទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ វត្តលក្ខណៈវង្សឈូងធំ នៅកម្ពុជាក្រោម គឺធ្វើឡើងនៅថ្ងៃ៧រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ នេះជាការលើកឡើងរបស់ ភិក្ខុ តាំង ត្រាយ គង់នៅវត្តលក្ខណៈវង្សឈូងធំ ដោយបន្តរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថា ៖ « ការណ៍ដែលវត្តអាត្មាធ្វើពិធីកាន់បិណ្ឌតែ ៧ថ្ងៃបែបនេះ គឺដើម្បីកាត់បន្ថយការខ្វះខាតរបស់ពុទ្ធបរិស័ទ និងជួយសម្រួលជីវភាពរបស់ពុទ្ធបរស័ទ។ ដូច្នេះហើយ បានយើងសម្រេចកាត់បន្ថយពេលវេលាពិធីភ្ជុំបិណ្ឌនេះនៅត្រឹម៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃ៧រោច ដល់១៥រោច ខែភទ្របទ»។   បើតាមភិក្ខុអង្គនេះ ចាប់ពីថ្ងៃ១រោច ដល់៦រោច ខែភទ្របទ ព្រះសង្ឃនៅវត្តលក្ខណៈវង្សឈូងធំ គឺនិមន្តបិណ្ឌបាតជាធម្មតា ខណៈព្រះសង្ឃនៅវត្តកម្ពុជាក្រោមនានា ក៏ដូចជាព្រះសង្ឃនៅតាមវត្តអារាមនានានៅកម្ពុជា កំពុងមមាញឹកជាមួយពិធីភ្ជុំបិណ្ឌ។  បច្ចុប្បន្ន ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តលក្ខណៈវង្សឈូងធំមានចំនួន៨៣អង្គ (ក្នុងនោះមាន២០អង្គ បានចេញទៅរៀនសូត្រនៅតាមវត្តអារាមក្នុងទឹកដីកម្ពុជាក្រោម) និងមានពុទ្ធបរិស័ទចំណុះជើងវត្តជិត៣០០០គ្រួសារ ចែកចេញជា៨ក្រុម។  ភិក្ខុ តាំង ត្រាយ បានចាត់ទុកការកាត់បន្ថយចំនួនថ្ងៃ ឬពេលវេលាប្រារព្ធពិធីភ្ជុំបិណ្ឌនេះ គឺជាការគិតគូរ និងយកចិត្តទុកដ៏ប្រពៃចំពោះព្រះចៅអធិការវត្តលក្ខណៈវង្សឈូងធំទៅដល់ពុទ្ធបរិស័ទ ហើយថែមទាំងមិនប៉ះពាល់ប្រពៃណី និងសាសនារបស់កម្ពុជា ទេ។ ភិក្ខុ ព្រះជន្ម២៤វស្សាអង្គនេះ បន្តមានសង្ឃដីកាយ៉ាងដូច្នេះ៖ « ការកាត់បន្ថយពេលវេលាបែបនេះ អត់ប៉ះពាល់អ្វីទេ។ មានតែល្អសម្រាប់ជីវភាពពុទ្ធបរិស័ទ  ព្រោះយើងធ្វើអ្វីមួយ ត្រូវគិតពីការចំណាយរួមទាំងជីវភាពពុទ្ធបរិស័ទមានសភាពយ៉ាងណា  និងព្រះសង្ឃមានសភាពយ៉ាងណា។ ព្រះសង្ឃ និងពុទ្ធបរិស័ទយើងសម្រេចដើរទន្ទឹមគ្នាក្នុងស្មារតីសាមគ្គីភាពតែមួយ។ ដូច្នេះ! ការកាត់បន្ថយពេលវេលាធ្វើបុណ្យភ្ជុំបិណ្ឌ គឺប៉ះពាល់សាសនា ប្រពៃណីអ្វីទេ។ សំខាន់ ការធ្វើបុណ្យរបស់ម្នាក់ៗ តើមានសទ្ធាជ្រះថ្លាកម្រិតណា»។   វត្តខ្មែរនៅកម្ពុជាក្រោមទាំងអស់មានចំនួន ៤៦៥វត្ត។ បើតាម លោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោម វត្តនៅកម្ពុជាក្រោមខ្លះ ដែលមានពុទ្ធបរិស័ទចំណុះជើងវត្តជាជនជាតិខ្មែរច្រើន វត្តនោះក៏សម្បូរសប្បាយ។ តែវត្តណា ដែលមិនសូវមានចំណុះជើងវត្តជាជនជាតិខ្មែរ វត្តនោះក៏មិនសូវសម្បូរសប្បាយទៅតាមហ្នឹងដែរ។    ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ៖ « ការណ៍ដែលវត្តណាមួយសម្រេចកាត់បន្ថយពេលវេលាប្រារព្ធបុណ្យភ្ជុំបិណ្ឌ គឺអាស្រ័យលើគណៈកម្មការវត្តជាមួយពុទ្ធបរិស័ទ។ ចំពោះ វត្តនៅកម្ពុជាក្រោមដែលធ្វើពិធីបុណ្យភ្ជុំបិណ្ឌ៧ថ្ងៃ គឺមានចំនួនមិនច្រើនទេ។ មានន័យថា វត្តនៅកម្ពុជាក្រោម ភាគច្រើនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌចំនួន១៥ថ្ងៃ ដូចទៅនឹងពលរដ្ឋនៅកម្ពុជា»។   សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនាធំជាងគេនៅកម្ពុជា ព្រោះពិធីបុណ្យនេះ  ត្រូវប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការចំណាយរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត វត្តលក្ខណៈវង្សឈូងធំ ក្នុងទឹកដីកម្ពុជាក្រោម ធ្វើពិធីបុណ្យភ្ជុំបិណ្ឌតែចំនួន ៧ថ្ងៃ ទេ។ បើតាមភិក្ខុបញ្ញាវិសាលោ តាំង ត្រាយ ពិធីភ្ជុំបិណ្ឌរបស់វត្តដែលស្ថិតនៅភូមិ ឈូងធំ ឃុំឡាយហ្វា ស្រុកជ្រោយញ ខេត្តឃ្លាំង មួយនេះ ធ្វើឡើងចាប់ពីថ្ងៃ៧រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ខណៈវត្តនៅកម្ពុជា ប្រារព្ធពិធីសាសនានេះចំនួន១៥ថ្ងៃ គិតចាប់ពីថ្ងៃ ១រោច តទៅ ។ 
Jhon Durán ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះ ដើម្បីជួយក្រុមអង់គ្លេស Aston Villa រកបាន៣ពិន្ទុបន្ថែមពី ក្រុមយក្សអាល្លឺម៉ង់ Bayern Munich។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Unai Emery ក្រុម Aston Villa ដែលទើបទទួលបានកៅអីអឺរ៉ុបសារជាថ្មីក្រោយបាត់មុខ៤២ឆ្នាំ បានបង្ហាញភាពលេចធ្លោរបស់ខ្លួនដោយអាចរកបានជ័យជម្នះទាំងពីរលើកដំបូងនៃវគ្គសន្សំពិន្ទុ។   អ្វីដែលពិសេស ក្រុមអង់គ្លេសមួយនេះ អាចយកឈ្នះក្រុមខ្លាំងដូចជា Bayern Munich ថែមទៀត។ Aston Villa រកបាន៦ពិន្ទុពេញ ឈរចំណាត់ថ្នាក់លេខ៦ ស្របពេលក្រុមលោក Vincent Kompany ធ្លាក់ពីចំណាត់ថ្នាក់កំពូលតារាងទៅលេខ១៥ ក្រោយឈ្នះ១ និងចាញ់១។   ក្រុមបារាំង Lille អាចដណ្តើមបាន៣ពិន្ទុ ពីម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះធ្វើបានដោយ Jonathan David។ Lille ទទួលបាន៣ពិន្ទុដំបូង ក្រោយបរាជ័យនៅជំនួបបើកឆាក និងស្ថិតនៅចំណាត់ថ្នាក់លេខ១៨ ស្របពេល ក្រុមយក្សអេស្ប៉ាញនៅលេខ១៧។   Liverpool, Juventus, Benfica, Borussia Dortmund, Bayer Leverkusen, Brest បន្តឈ្នះទាំងពីរប្រកួតដំបូង។ ហង្សក្រហមឈ្នះ Bologna ២-០ នៅជំនួបទី១ ស្របពេល Juventus ឈ្នះ RB Leipzig ៣-២, Benfica ឈ្នះ AT-Madrid ៤-០, Brest ឈ្នះ RB Salzburg ៤-០, Leverkusen ឈ្នះ Feyenoord ៤-០ និង Dortmund ឈ្នះ Clyb Brugge ៣-០។   Manchester City និង Arsenal រកបានជ័យជម្នះដំបូងរៀងខ្លួន ក្រោយស្មើនៅជំនួបបើកឆាក។   RB Leipzig, Girona, Sturm Graz, AC Milan, Crvena Zvezda, Salzburg, Slovan Bratislava និង Young Boys សុទ្ធតែបរាជ័យទាំងពីរប្រកួតដំបូងដូចគ្នា។   ចំណាត់ថ្នាក់បណ្នោះអាសន្ន Dortmund ឈរលេខ១ តាមពីក្រោយដោយ Brest, Benfica, Leverkusen, Liverpool, Aston Villa, Juventus និង Man City ដែលនៅលេខ៨។ ក្នុងទម្រង់ប្រកួតថ្មីរបស់ Champions League ក្នុងចំណោមក្រុមទាំង៣៦ ក្រុមណាដែលបញ្ចប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ ទទួលបានកៅអីវគ្គ១៦ក្រុមស្វ័យប្រវត្តិ ស្របពេលក្រុមបញ្ចប់ពីលេខ៩ ដល់លេខ២៤ នឹងត្រូវបន្តប្រកួតជម្រុះ play-off ដើម្បីយក៨ក្រុមទៅបង្គ្រប់វគ្គ១៦ក្រុម។ ក្រុមដែលបញ្ចប់ពីចំណាត់ថ្នាក់ទី២៥ ដល់៣៦ នៅវគ្គសន្សំពិន្ទុ អស់ឱកាសប្រកួតបន្ត និងមិនបានកៅអី UEFA Euopa League នោះឡើយ៕    
Aston Villa បានយកឈ្នះ Bayern Munich ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ UEFA Champions League ស្របពេល Real Madrid ចាញ់ Lille ១-០។ Liverpool, Juventus, Benfica, Borussia Dortmund, Bayer Leverkusen, Brest បន្តឈ្នះទាំងពីរប្រកួតដំបូង។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក ការវិវត្តន៍នៃព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) ទៅជាព្យុះសង្ឃរា បានកើតនៅសមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ររបស់កម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៥ តុលា។   ការព្យាករណ៍ដដែល បង្ហាញឱ្យឃើញថា ខេត្តនៅតំបន់វាលទំនាប មានដូចជា ខេត្តបន្ទាយមានជ័យ ស្វាយរៀង បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៦០ ភាគរយ។   ជាមួយគ្នានេះ បណ្តាខេត្តនៅតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥ ភាគរយ។    ចំណែកឯនៅតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ។ រលកសមុទ្រមានកម្ពស់ចាប់ពី ០,៥០-១,២៥ម៉ែត្រ៕  
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែតុលា។
របាយការណ៍ខាងលើ បញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកបរមិនគោរពសិទ្ធិគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព បើកបរដោយផឹកគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពងងុយ។ គ្រោះថ្នាក់ចរចរណ៍ទាំង២៨លើកនោះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាល ៤១នាក់ ក្នុងនោះរួមមាន ល្មើសល្បឿនចំនួន ១០លើក,មិនគោរពសិទ្ធិ៥លើក, មិនប្រកាន់ស្ដាំ ៥លើក, ប្រជែងគ្នា ៤លើក, បត់គ្រោះថ្នាក់ ៣លើក និងកត្តាយាន ១លើកផងដែរ៕   
ភ្នំពេញ៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២ ខែតុលា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន២៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាល ៤១នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចាប់តាំងពីឆ្នាំ ២០០៧-២០២៣ វីរបុរសបាល់ទាត់ព័រទុយហ្កាល់ និងកំពូលកីឡាករបាល់ទាត់អាហ្សង់ទីន Messi តែងតែបានចែកគ្នាស្ទើរតែរាល់ឆ្នាំ សម្រាប់ការប្រកួតប្រជែងដណ្តើមពាន Ballon dOr។ ជាសរុបកីឡាករទាំង ២នាក់ បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អប្រចាំពិភពលោក ដល់ទៅចំនួន ១៣លើក ដោយខ្សែប្រយុទ្ធអាហ្សង់ទីនឈ្នះ ៨ លើក។   យ៉ាងណាឆ្នាំ ២០២៤ ជាលើកដំបូងហើយ ក្នុងរយៈពេល ៣ទសវត្សរ៍ ដែលកីឡាករបាល់ទាត់កំពូលទាំង ២ មិនបានជាប់ឈ្មោះនៅក្នុងបញ្ជីបេក្ខភាព ៣០នាក់ចុងក្រោយ។ Ronaldo និង Messi ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពប្រជែង Ballon dOr ចំនួន ៣៤លើក។   នៅពេលនេះ Messi វ័យ ៣៧ឆ្នាំ បានផ្លាស់ទៅលេងក្រៅទឹកដីអឺរ៉ុប ពោលគឺក្លិប Inter Miami របស់ក្របខណ្ឌ Major League Soccer ខណៈកីឡាករវ័យ ៣៩ឆ្នាំ ទៅលេងនៅក្លិប Al Nassr លីគអារ៉ាប៊ីសាអូឌីត។ ឆ្នាំ ២០២៤ ជាពេលវេលាថ្មី ក្នុងការស្វែងរកកីឡាករជំនាន់ថ្មីមកស្នងតំណែងកីឡាករកំពូលទាំង ២ និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងបាល់ទាត់សម័យទំនើប។   Ballon dOr ឆ្នាំ ២០២៤ ត្រូវបានមនុស្សជាច្រើនរំពឹងថា នឹងធ្លាក់ទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr ក្រោយរូបគេរួមចំណែកជួយ Real Madrid ឈ្នះពានរង្វាន់ជាច្រើនកន្លងមក។   ប៉ុន្តែជាលទ្ធផល Ronaldo បានលើកឡើងពីឈ្មោះកីឡាករ ៤នាក់ ផ្សេងទៀត ថាគឺជាកីឡាករស័ក្តិសមក្នុងការស្នងតំណែងប្រជែងពាន Ballon dOr បន្ទាប់ពីរូបគេ និង Messi។ នៅក្នុងកម្មវិធីផតឃែស (Podcast) របស់អតីតមិត្តរួមក្រុមលោក Rio Ferdinand កីឡាករដែល Ronaldo បានលើកឈ្មោះទាំង ៤ រួមមាន Kylian Mbappe និង Jude Bellingham របស់ Real Madrid, Erling Haaland របស់ Man City , និង Lamine Yamal របស់ Barcelona៕  
Cristiano Ronaldo តារាបាល់ទាត់វ័យចំណាស់ មើលឃើញបេក្ខភាព៤រូប រួមមាន Kylian Mbappe, Erling Haaland, Jude Bellingham និង Lamine Yamal ដែលអាចស្នងតំណែងប្រជែងពានរង្វាន់ Ballon dOr ដូចកាលជំនាន់ខ្លួន និង Lionel Messi។
  ទេសចរអាចរកជិះឡូរីស្ទឹងអូរដំបងបាន នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ទេសចរ អាចគយគន់ទេសភាព ផ្ទះអ្នកស្រុក វាលស្រែ ដងស្ទឹងសង្កែ និងទទួលបទពិសោធថ្មីតាមរយៈផ្លូវដែក ស្រូបយកខ្យល់ដ៏បរិសុទ្ធ ៕   សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖   
បាត់ដំបង៖ លោក ហ៊ឺ ណុយ គឺជាអ្នកបើកឡូរីស្ទឹងអូរដំបង ប្រមាណ១៥ឆ្នាំមក។ លោក ណុយ ទទួលបានកម្រៃសមល្មម ពីការដឹកភ្ញៀវទេសចរ។ សហគមន៍ឡូរីស្ទឹងដំបង បានជួយជីវភាពពលរដ្ឋ ជាពិសេសអ្នកបើកឡូរី ដោយមួយជើង លោក ណុយ ទទួលបាន១ម៉ឺនរៀលពីការដឹក។ ចំពោះតម្លៃជិះឡូរីនេះ ទេសចរ ជាតិ ត្រូវចំណាយ ១ម៉ឺនរៀល ចំណែកបរទេស មានតម្លៃ ២ម៉ឺនរៀល សម្រាប់កុមារតូចៗ មិនគិតប្រាក់ឡើយ។ ឡូរី របស់បុរសវ័យ ៤៣ឆ្នាំរូបនេះ មានឡូរីចំនួន ១៥ឡូរី រីឯ ការដឹកក៏ឆ្លាស់វេនគ្នាម្តងម្នាក់ដើម្បីដឹកភ្ញៀវផងដែរ។
ចាប់ពីថ្ងៃទី១ ខែតុលា ពន្ធនាំចូល ១០០ភាគរយ ដែលកាណាដាបានដាក់លើយានជំនិះអគ្គិសនីផលិតក្នុងប្រទេសចិន រួមមានរថយន្តកូនកាត់ (សាំង-អគ្គិសនី) ឡានដឹកទំនិញ ឡានក្រុងត្រូវបានចូលជាធរមាន។ គោលនយោបាយនេះត្រូវបានប្រកាសកាលពីចុងខែសីហា កាណាដាក៏នឹងដាក់ពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកមួយចំនួននៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី២២ ខែតុលាដែរ។   ក្រសួងពាណិជ្ជកម្មចិនអះអាងថា កាណាដាបានបំពានច្បាប់នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយភាពត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការណ៍នេះ អាចរំខាន និងបង្ខូចផលិតកម្មឧស្សាហកម្មសកល ជាពិសេសច្រវាក់ផ្គត់ផ្គង់។   ទីភ្នាក់ងារនេះ ជំរុញឱ្យកាណាដាពិនិត្យឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងគោរពតាមបទប្បញ្ញត្តិរបស់ WTO ។ បើតាមក្រសួងហិរញ្ញវត្ថុចិន ប្រទេសនេះនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសក្នុងស្រុករបស់ខ្លួន។   កាលពីខែសីហា ចិនក៏បានដាក់ពាក្យបណ្តឹងទៅកាន់ WTO ដោយសារតែពន្ធនាំចូលដែលសហភាពអឺរ៉ុប (EU) ដាក់លើយានយន្តអគ្គិសនីរបស់ខ្លួន។ ទីក្រុងប៉េកាំងលើកឡើងថា ខ្លួនបានប្រើប្រាស់យន្តការដោះស្រាយវិវាទរបស់ WTO ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តអគ្គិសនី ក៏ដូចជាការពារកិច្ចសហប្រតិបត្តិការពិភពលោកក្នុងការផ្លាស់ប្តូរបៃតង។   កាលពីថ្ងៃទី១២ ខែមិថុនា សហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនពីចន្លោះ ១៧,៤-៣៧,៦ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីចិន ជំនួសឱ្យកម្រិតពន្ធទូទៅ ១០ភាគរយដូចពីមុន។ ប្លុកនេះយល់ថា រថយន្តអគ្គិសនីរបស់ចិនទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។ ទីក្រុងប៉េកាំងបញ្ជាក់ថា ការគាំទ្ររបស់ខ្លួនគឺស្របតាមបទប្បញ្ញត្តិរបស់ WTO។   នៅថ្ងៃទី២១ ខែសីហា អឺរ៉ុបបានកាត់បន្ថយពន្ធនាំចូលសម្រាប់រថយន្តអគ្គិសនី Tesla ដែលផលិតនៅចិន និងក្រុមហ៊ុនជាច្រើនដូចជា BYD, Geely និង SAIC ។ ភាគីទាំងពីរនៅតែចរចាលើគោលនយោបាយពន្ធនេះ៕  
កាលពីថ្ងៃទី២ ខែតុលា ក្រសួងពាណិជ្ជកម្មចិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដាក់ពន្ធរបស់កាណាដាលើរថយន្តអគ្គិសនី និងអាលុយមីញ៉ូម រួមទាំងដែកថែបទីក្រុងប៉េកាំង។
ក្រុមដែលបានធ្លាក់ទៅលេងនៅលីគទី២ អង់គ្លេស បានបង្ហាញគម្រោងជួសជុលកីឡដ្ឋាន ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ផ្ទុកមនុស្សបានត្រឹមតែចំនួន ៣៧,៦៧៥នាក់។ ការពង្រីកកីឡដ្ឋានទៀតសោត នឹងធ្វើឱ្យក្រុម Leeds United មានទឹកដី ដែលអាចផ្ទុកមនុស្សច្រើនលំដាប់ទី៧ ក្នុងប្រទេសអង់គ្លេស។   បើតាមការអះអាងរបស់ប្រធានក្លិប Leeds លោក Paraag Marathe ការពង្រីកកីឡដ្ឋាន ដើម្បីស្វែងរកភាពជោគជ័យរយៈពេលវែង និងការផ្តល់នូវបទពិសោធន៍បន្ថែមដល់អ្នកគាំទ្រ។   «គម្រោងពង្រីកកីឡដ្ឋានរបស់យើង យើងបានពង្រឹងការប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជោគជ័យរយៈពេលវែងរបស់ក្លិប យើងរំភើបណាស់ពេលដែលពួកគេអាចស្វាគមន៍អ្នកគាំទ្ររាប់ពាន់នាក់បន្ថែមទៀតនៅក្នុងការប្រកួត។»។ នេះបើតាមសម្តីរបស់លោក Marathe ប្រធានក្លិប Leeds។   សព្វថ្ងៃនេះ សំបុត្រទស្សនាការប្រកួតក្នុងកីឡដ្ឋាន Elland Road ត្រូវបានទិញអស់ រាល់ការប្រកួត។ តាមការអះអាងបន្ថែមរបស់ក្លិប Leeds United អ្នកគាំទ្រប្រមាណ ២៦,០០០នាក់ផ្សេងទៀត ត្រូវបានកត់ត្រាចូលក្នុងបញ្ជីរង់ចាំទិញសំបុត្រប្រចាំរដូវកាល៕  
ក្លិប Leeds United ស្ថិតក្នុងក្របខណ្ឌលីគទី២ ប្រទេសអង់គ្លេស EFL Championship នឹងជួសជុលពង្រីកកីឡដ្ឋាន Elland Road ដើម្បីអាចផ្ទុកមនុស្សបានចំនួន ៥៣,០០០នាក់។ នេះបើតាមការប្រកាសរបស់ក្លិប កាលពីពេលថ្មីៗនេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅរសៀលថ្ងៃទី៣ ខែតុលា បានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦រូប ចូលជំរុំហ្វឹកហាត់ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងឆាយន្នីសតៃប៉ិ នៅថ្ងៃទី១១ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៧យប់ និងទៅទឹកដីហុងកុង នៅថ្ងៃទី១៥ ខែតុលា។   គ្រូបង្វឹកគោព្រៃបណ្តោះអាសន្នលោក Koji Gyotoku ដែលទើបបញ្ចប់ភារកិច្ចដឹកនាំក្រុម U20 កម្ពុជា នៅ AFC U20 Asian Cup 2025 បានផ្លាស់ប្តូរសមាសភាពកីឡាករមួយចំនួនក្នុងក្រុមឈុតធំ។ គ្រូបង្វឹកជប៉ុនរូបនេះ បានកោះហៅកីឡាករឆ្នើម សៀង ចន្ធា ដែលទើបជាពីរបួស រួមជាមួយមិត្តរួមក្រុមបឹងកេត តាំង ប៊ុនឆៃ ត្រឡប់មកវិញ។ លឹម អារុណ រ៉េយមិន ឡេង ណូរ៉ា សឿត បារាំង ឃាន់ សុប៉ិន និងប្រាក់ ធីវ៉ា សុទ្ធតែមានឈ្មោះសារជាថ្មី។ កីឡាកររបស់ព្រះខ័នរាជស្វាយរៀង នៅតែមានចំនួនច្រើនដល់ទៅ ៨រូប។   កីឡាករចូលសញ្ជាតិ៣រូបរួមមាន កាន់ ម៉ូ មីហ្ស៊ូណូ ហ៊ីការ៉ុ និង យូឌៃ អូកាវ៉ា និងអ្នកចាំទី៣រូប ហ៊ុល គឹមហ៊ុយ វីរៈ ដារ៉ា និង រ៉េត លីហេង នៅតែជាតម្រូវការរបស់លោកគ្រូ Gyotoku ដូចអតីតគ្រូបង្វឹកលោក Filex Dalmaz។ ចំណែកកីឡាករដែលបាត់វត្តមាន រួមាន ប៊ីន ចន្ថាធារី ផាន សុផេន ហាវ សុខនេត្រ ស៊ិន សុផាណាត់ អ៊ុក សុវណ្ណ និង ស៊ិន សុវណ្ណមករា ជាដើម។   ការប្រកួតមិត្តភាពអន្តរជាតិ២លើកនេះ ធ្វើឡើងដើម្បីកម្តៅសាច់ដុំមុនពេលគោព្រៃកម្ពុជា ឈានដល់ប្រជែងជើងឯក ASEAN Cup ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤៕   អត្ថបទទាក់ទង   FIFA Ranking៖ កម្ពុជានៅទ្រឹង ឥណ្ឌូណេស៊ីកើន៤លេខ និង ស្រីលង្កា ឈរលេខ២០៥   
សៀង ចន្ធា ឃាន់ សុប៉ិន សឿត បារាំង តាំង ប៊ុនឆៃ និង ប្រាក់ ធីវ៉ា ត្រូវបានកោះហៅចូលក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាជាថ្មី ដើម្បី ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយឆាយន្នីសតៃប៉ិ និងហុងកុង។
  រៀបចំដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) គឺលោក Sujiro Seam តំណាងស្ថាប័ន សហភាពអឺរ៉ុប-អាស៊ាន រដ្ឋសមាជិក ធុរកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធស្តីពីប្រតិសន្ធិបៃតងរបស់អាស៊ាន និងឥទ្ធិពលផ្លាស់ប្តូរនៃយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway)។   Panelists of the EU-ASEAN Cooperation Partners_ Dialogue  ចាប់ផ្តើមដំបូងនៅឆ្នាំ ២០២១ យុទ្ធសាស្ត្រច្រកទ្វារសកល គឺជាយុទ្ធសាស្រ្តរបស់ EU ដើម្បីជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យសំខាន់ៗចំនួនប្រាំ៖ ឌីជីថលនីយកម្ម ថាមពល ការដឹកជញ្ជូន សុខភាព ក៏ដូចជាការអប់រំ និងស្រាវជ្រាវ។ យុទ្ធសាស្ត្រនេះមានគោលបំណងគាំទ្រដល់ការផ្លាស់ប្តូរជាលក្ខណៈបៃតង និងឌីជីថលនៅជុំវិញពិភពលោក ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខសុខភាពពិភពលោក ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែរឹងមាំ។   យុទ្ធសាស្ត្រច្រកទ្វារសកលមានមហិច្ឆតាប្រមូលទឹកប្រាក់ចំនួន ៣០០ ប៊ីលានអឺរ៉ូ នៅទូទាំងពិភពលោក តាមរយៈការប្តេជ្ញាចិត្តពីដៃគូក្រុមអឺរ៉ុបទាំងអស់។ សហភាពអឺរ៉ុប រដ្ឋជាសមាជិករបស់ខ្លួន និងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងពីវិស័យឯកជន។   លោក Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានលើកឡើងថា «នៅឆ្នាំនេះ យើងបានចាប់ផ្តើមគម្រោងតភ្ជាប់ថ្មីដែលមានកញ្ចប់ថវិកាតម្លៃ ៦០ លានអឺរ៉ូ ដើម្បីគាំទ្រដល់បរិយាកាសអំណោយផលចំពោះការវិនិយោគប្រកបដោយគុណភាព និងនិរន្តរភាពនៅក្នុងតំបន់។ នៅក្រោមកញ្ចប់មូលនិធិនេះ យើងមានគម្រោងថ្មីដែលត្រូវបានគ្រោងទុក ឬចាប់ផ្តើមក្នុងវិស័យដូចជា ការវិនិយោគ ពាណិជ្ជកម្ម ការអប់រំថ្នាក់ឧត្តមសិក្សា ការដឹកជញ្ជូន ការតភ្ជាប់ថាមពល និងឌីជីថលនីយកម្មដែលរួមចំណែកដល់ច្រកទ្វារសកលក្នុងអាស៊ាន»។   Opening Remarks from the Ambassador of the European Union to ASEAN, H.E. Sujiro Seam លោក Seam ដែលជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានបន្ថែមថា «សហភាពអឺរ៉ុបតែងតែទទួលស្គាល់សារៈសំខាន់នៃភាពជាដៃគូរបស់យើងជាមួយវិស័យឯកជន។ បច្ចុប្បន្ន សហភាពអឺរ៉ុប និងអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ រវាងគ្នានិងគ្នា ហើយសហភាពអឺរ៉ុបក៏ជាអ្នកផ្តល់ខាងក្រៅទី ៣ ស្តីពីការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់តំបន់អាស៊ានផងដែរ»។  Lim Chze Cheen Director of the ASEAN Connectivity Division ប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក លោក Sunita Lukkhoo បានមានប្រសាសន៍ថា «ធនាគារវិនិយោគអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ប្រតិសន្ធិបៃតងរបស់អាស៊ាន។ EIB បញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មីដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដែលជំរុញដល់ឌីជីថលនីយកម្ម ប្រសិទ្ធភាពថាមពល និងប្រព័ន្ធដឹកជញ្ជូនដែលមានភាពធន់តាមរយៈយុទ្ធសាស្ត្រច្រកទ្វារសកល»។    «ការវិនិយោគរបស់យើងត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតនៅទូទាំងតំបន់ផងដែរ។ EIB ប្តេជ្ញាកសាងអនាគតប្រកបដោយនិរន្តរភាព ការតភ្ជាប់កាន់តែច្រើន និងវិបុលភាពសម្រាប់អាស៊ានតាមរយៈការប្រើប្រាស់ជំនាញ និងធនធានហិរញ្ញវត្ថុរបស់យើង» លោកបន្ថែមដូច្នេះ។    ស្វែងរកព័ត៌មានបន្ថែមអំពីយុទ្ធសាស្ត្រច្រកទ្វារសកល និងការអនុវត្តរបស់យុទ្ធសាស្ត្រនេះនៅក្នុងអាស៊ាននៅទីនេះ  ស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបលើការតភ្ជាប់ជាមួយអាស៊ាននៅទីនេះ    អំពីសហភាពអឺរ៉ុប (EU) សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសសមាជិកចំនួន ២៧។ សហភាពអឺរ៉ុបបានបង្កើតតំបន់ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា ខណៈពេលរក្សាបាននូវភាពចម្រុះនៃវប្បធម៌ការអត់ឱន និងសេរីភាពបុគ្គល។ ក្នុងឆ្នាំ ២០១២ សហភាពអឺរ៉ុបបានទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់ការជំរុញគោលដៅសន្តិភាព ការផ្សះផ្សា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអឺរ៉ុប។   សហភាពអឺរ៉ុបគឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និងជាប្រភព ព្រមទាំងទិសដៅនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ពិភពលោក។ ជារួម សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់ច្រើនជាងពាក់កណ្តាលនៃ ODA នៅទូទាំងពិភពលោក។   ប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (តាមលំដាប់លំដោយ) គឺ៖ បែលហ្ស៊ិក ប៊ុលហ្គារី សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាត អ៊ីតាលី ស៊ីប ឡាតវី លីទុយអានី លុចសំបួ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវេនី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។   សម្រាប់ព័ត៌មានបន្ថែមអំពីសហភាពអឺរ៉ុប និងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាស៊ាន សូមចូលទៅកាន់៖ http://eeas.europa.eu/asean  តាមដានយើងខ្ញុំនៅលើ Twitter, Facebook, Instagram និង Youtube   អំពីអាស៊ាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ ហើយមានរដ្ឋសមាជិកចំនួន ១០ គឺ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ។ លេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ស្វែងយល់បន្ថែមដោយចូលទៅកាន់៖ https://asean.org   ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ [email protected] Chris Humphrey, Executive Director of EU-ASEAN Business Council EU-ASEAN Cooperation Partners_ Dialogue Head of the European Investment Bank (EIB) regional representation for Southeast Asia and Pacific Sunita Lukkhoo (Left) with the Ambassador of the European Union to ASEAN, H.E. Sujiro Seam (Right) Panel Discussion of the EU-ASEAN Cooperation Partners_ Dialogue(1) Panelists of the EU-ASEAN Cooperation Partners_ Dialogue Sunita Lukkhoo, Head of the European Investment Bank (EIB) regional representation for Southeast Asia and Pacific
ទីភ្នាក់ងារធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសហប្រតិបត្តិការបានពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃប្រតិសន្ធិបៃតងរបស់អាស៊ាននៅក្នុងវេទិកាសន្ទនាដៃគូជាមួយគណៈប្រតិភូសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាស៊ាន។
បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរចំនួន ១០៣ ៧៥៦នាក់ ទៅកម្សាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តព្រះសីហនុ។ ចំណែកឯថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ មានទេសចរទៅកម្សាន្តចំនួន ១១៦ ៧៤០នាក់ផងដែរ។     រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជាមួយគ្នានេះ ទេសចរភាគច្រើនទៅកម្សាន្តនៅ កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ច្រើនជាងគេ។ លក្ខណៈពិសេសរបស់បណ្តាកោះក្នុងខេត្តនេះ គឺឆ្នេរខ្សាច់សក្បុស អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។   សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ៕ 
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ២២០ ៤៩៦នាក់បានទៅកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងថ្ងៃទី១-២ តុលា ឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាថ្ងៃទី២តុលា។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលពីថ្ងៃទី១ដល់ថ្ងៃទី២ ខែតុលា មានទេសចរសរុប ១១១ ៤៤៧នាក់ ក្នុងនោះមានទេសចរជាតិចំនួន ១០៦ ០០០នាក់ និងអន្តរជាតិចំនួន៥ ៤៤៧នាក់។    សូមជម្រាបថា តំបន់ទេសចរណ៍ទាក់ទាញនៃខេត្តសៀមរាប សុទ្ធសឹងតែមានលក្ខណៈពិសេស ដែលធ្វើឲ្យភ្ញៀវទេសចរអាចកម្សាន្តសប្បាយ។ ខេត្តសៀមរាប មានប្រាសាទជាច្រើន ដែលប្រមូលផ្ដុំដោយវប្បធម៌ និងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានតំបន់សហគមន៍ទេសចរណ៍ដ៏សម្បូរបែបផងដែរ៕  
ភ្នំពេញ៖ ថ្ងៃឈប់សម្រាក់ភ្ជុំបិណ្ឌនារយៈពេល២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១១ម៉ឺននាក់ មកដើរកម្សាន្តក្នុងខេត្តសៀមរាប។ ទេសចរជាង១១ម៉ឺនាក់ កើនឡើងប្រមាណ ១៣ភាគរយ បើធៀបទៅឆ្នាំ២០២៣។
វត្តមាននៃគណៈកម្មាការ Guinnes World Record បានមករាប់ចំនួនរថយន្តទំនើប នៅខាងមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 កាលពីថ្ងៃទី១៧ ខែកញ្ញា ប៉ុន្តែលទ្ធផលមិនទាន់សម្រេច។ លុះនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ និងដៃគូរៀបចំនួនព្រឹត្តិការណ៍ Gumball 3000 បានផ្សព្វផ្សាយពីលមទ្ធិផលរបស់ខ្លួន ពីការបំបែកកំណត់ត្រាមួយនេះ។     គួរជម្រាបថា ការប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 បានធ្វើឡើងនៅក្នុងប្រទេសតំបន់អាស៊ាន និងបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ តាមរយៈ Gumball 3000 ដែលមិនត្រឹមតែជាការបង្ហាញពីកំពូលរថយន្តថ្លៃៗ លំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតារាល្បី អតីតកីឡាករ និងជាអ្នកផលិតមាតិកាល្បីខ្លាំងលើពិភពលោក បានលេចវត្តមានឡើងនៅក្នុងប្រទេសកម្ពុជា បង្កឱ្យមានចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន៕  
ភ្នំពេញ៖ អបអរសាទរសម្រាប់កម្ពុជា ទទួលបានកំណត់ត្រាថ្មី ដោយបានបំបែកឯកទគ្គកម្ម«ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេលើពិភពលោក» នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ ។
  តើលោកស្រី ហារីស ជានរណា? ហើយតើអ្នកនយោបាយស្រ្តីជនជាតិស្បែកខ្មៅរូបនេះ មានប្រវត្តិអស្ចារ្យបែបនេះ និងមានគោលនយោបាយអ្វីសម្រាប់ការបោះឆ្នោតខាងមុខ?    លោកស្រី ហារីស បានកើតនៅក្នុងឆ្នាំ១៩៦៤ ក្នុងនាមជាកូនស្រីច្បង ដោយមានឪពុកឈ្មោះ Donald J. Harris និងម្តាយ Shyamala Gopalan ដែលបានសិក្សានៅអាម៉េរិក។ ក្រោយពីម្តាយឪពុកបែកបាក់គ្នា លោកស្រី ហារីស នៅតែបន្តរស់នៅជាមួយម្តាយ ប៉ុន្តែលោកឪពុកតែមកមើលកូនស្រីនៅពេលចុងសប្តាហ៍។ បានន័យថា ជីវិតរបស់លោកស្រី មិនកំសត់ពេកនោះឡើយ ដ្បិតឪពុកនៅតែគិតគូរពីកូនស្រី។    នៅក្នុងឆ្នាំ១៩៨៦ ស្រ្តីមានដើមកំណើតជាអាស៊ីខាងត្បូងរូបនេះ បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Howard។ សកលវិទ្យាល័យ Howard នេះ ភាគច្រើនមាននិស្សិតជាជនជាតិស្បែកខ្មៅ។ អាម៉េរិក ជាសង្គមមួយមានការប្រកាន់ស្បែកសម្បុរ។ ហេតុនេះ ការសិក្សារបស់លោកស្រី ហារីស នៅសកលវិទ្យាល័យ Howard គឺជារឿងល្អមួយ។    ទោះជាជនជាតិស្បែកខ្មៅ ប៉ុន្តែលោកស្រី Harris បានបន្តការសិក្សាផ្នែកច្បាប់ នៅសលកវិទ្យាល័យ University of California College of the Law ដោយមុខវិជ្ជានេះ លោកស្រីបានបញ្ចប់ នៅក្នុងឆ្នាំ១៩៨៩។   បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ University of California College of the Law និស្សិតច្បាប់រូបនេះ បានចូលធ្វើការជារដ្ឋអាជ្ញារងនៅខណ្ឌមួយ ក្នុងក្រុង Oakland រដ្ឋ California។ នៅក្នុងការងារជារដ្ឋអាជ្ញា លោកស្រី ហារីស បានកាន់សំណុំរឿងយ៉ាងម៉ត់ចត់លើរឿងក្តីអំពើហិង្សាក្មេងទំនើង, ជួញដូរគ្រឿងញៀន និងការរំលោភបំពានផ្លូវភេទ។    រដ្ឋអាជ្ញានៅអាម៉េរិក ជាអ្នកអនុវត្តច្បាប់ ចាប់បង្ខំឱ្យអនុវត្តច្បាប់ និងអាចដឹកនាំសំណុំរឿង ប្រឆាំងនឹងបទល្មើសណាមួយ នៅចំពោះមុខតុលាការ ឬចំពោះមុខច្បាប់។ ព្រោះតែកាន់ការងារបានល្អ មន្រ្តីច្បាប់មានដើមកំណើតឥណ្ឌារូបនេះ បានឡើងតំណែងជារដ្ឋអាជ្ញា នៅក្នុងខណ្ឌមួយ ក្នុងរដ្ឋ California តែម្តង។   ទោះមានស្បែកខ្មៅក្តី នៅក្នុងឆ្នាំ២០១០ លោកស្រី ហារីស បានបំបែកកំណត់ត្រាថ្មីមួយ ដោយជាប់ឆ្នោតជាអគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ California តែម្តង។ នេះជាលើកដំបូង ដែលស្រ្តីកាន់តំណែងមួយនេះ ហើយជាជនជាតិអាម៉េរិកស្បែកខ្មៅ ក្នុងការកាន់តំណែងជាអគ្គរដ្ឋអាជ្ញានៅអាម៉េរិក។    អាចថាជាសំណាង នៅក្នុងការបោះឆ្នោតជ្រើសតាំងជាអគ្គរដ្ឋអាជ្ញា លោកស្រី ហារីស ឈ្នះដៃគូប្រជែងតិចជាង ១ភាគរយប៉ុណ្ណោះ។    ទោះកាន់តំណែងកាន់តែធំ អគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ California តែងរក្សាឯករាជ្យភាពនយោបាយ។ ជាក់ស្តែង លោកស្រីអគ្គរដ្ឋអាជ្ញា បានការពារឱ្យមានការរៀបការសម្រាប់ភេទដូចគ្នា បើទោះច្បាប់នៅរដ្ឋ California ហាមឃាត់ក៏ដោយ។    ជាស្ត្រីម្នាក់ដែលតែងការពារភាពស្របច្បាប់ លោកស្រីហារីស បានបង្ហាញមុខនៅសមាជជាតិបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ២០១២។ វត្តមាននៅលើឆាកដ៏ធំរបស់បក្សប្រជាធិបតេយ្យ កាន់តែលើកមុខមាត់អគ្គរដ្ឋអាជ្ញារូបនេះបន្ថែមមួយកម្រិតទៀត។ ដោយជាតារារះនៅក្នុងបក្ស អតីតនិស្សិតច្បាប់ដើមកំណើតអាស៊ីខាងត្បូង ត្រូវបានជ្រើសជាបេក្ខជនសមាជិកព្រឹទ្ធសភា ជំនួសឱ្យលោក Barbara Boxer ដែលបានចូលនិវត្តន៍។     លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ (ឆ្វេង) និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ។ រូបភាព Xinhua ក្នុងយុទ្ធនាការបោះឆ្នោតជាសមាជិកព្រឹទ្ធសភា លោកស្រីហារីស បានសន្យាផ្តោតលើបញ្ហា អន្តោប្រវេសន៍, កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធឧក្រិដ្ឋកម្ម, បង្កើនប្រាក់ឈ្មួលអប្បបរមា និងសិទ្ធិស្រ្តីក្នុងការបង្កើតកូនជាដើម។ អ្នកនយោបាយស្រ្តីរូបនេះ បានជាប់ជាសមាជិកព្រឹទ្ធសភាដោយងាយស្រួល នៅក្នុងឆ្នាំ២០១៦។ លោកស្រីហារីស ជាជនជាតិអាម៉េរិកដើមកំណើតឥណ្ឌាដំបូង និងជាជនជាតិឥណ្ឌាទីពីរ ដែលកាន់តំណែងជាសមាជិកព្រឹទ្ធសភាសម្រាប់រដ្ឋ California។    រហូតដល់ឆ្នាំ២០១៩ លោកស្រីហារីស បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងបក្សប្រជាធិបតេយ្យថែមទៀត ប៉ុន្តែត្រូវបោះបង់វិញ ក្រោយរងសម្ពាធពីសមាជិកបក្ស ដ្បិតលោកស្រីជារដ្ឋអាជ្ញា និងបំពេញយុទ្ធនាការបោះឆ្នោតមិនបានល្អ។    យ៉ាងណាក៏ដោយ រដ្ឋអាជ្ញារូបនេះ នៅតែមានកេរ្តិ៍ឈ្មោះក្នុងសង្គម ដោយសារបន្តផ្តោតលើការងារកំណែទម្រង់សង្គម និងប្រព័ន្ធយុត្តិធម៌។ ក្រោយហេតុការណ៍ករណីស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd ក្នុងពេលប៉ូលិសចាប់ខ្លួន សមាជិកបក្សប្រជាធិបតេយ្យ បានជំរុញឱ្យលោក ចូ បៃឌិន រើសយកលោកស្រី ហារីស ជាដៃគូ ក្នុងការបោះឆ្នោត និងធ្វើកំណែទម្រង់សង្គម-យុត្តិធម៌។ នៅក្នុងឆ្នាំ២០២០ លោកស្រី ហារីស បានក្លាយជាអនុប្រធានាធិបតីស្រ្តីស្បែកខ្មៅដំបូងគេ។ អនុប្រធានាធិបតីអាម៉េរិក ក៏កាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ។   ក្នុងតួនាទីជាអនុប្រធានាធិបតី ស្រ្តីដើមកំណើតអាស៊ីរូបនេះ បានផ្តោតលើការងារដូចជា ការកើនឡើងជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង, ការផ្តល់តម្លៃដល់ច្បាប់លើសិទ្ធិអ្នកបោះឆ្នោត និងការការពារសិទ្ធិស្រ្តីលើការរម្លូតកូន។    ជារឿងគួរឱ្យភ្ញាក់ផ្អើល និងជាការរបត់នយោបាយដ៏សំខាន់មួយ នៅពេលលោកប្រធានាធិបតី បៃឌិន បានដកខ្លួនចេញពីការឈរឈ្មោះបោះឆ្នោត នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ ចាប់ពីពេលនោះមក លោកស្រីហារីស បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យដ៏សំខាន់ និងបានកៀរគរលុយបានច្រើនលានដុល្លារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ ដៃគូប្រជែងតំណែងប្រធានាធិបតី គឺលោកដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ។    ក្នុងនាមជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ លោកស្រីហារីស បានសន្យាសេដ្ឋកិច្ចអាម៉េរិកបន្ត និងកាត់បន្ថយថ្លៃចំណាយថ្លៃរស់នៅ ដ្បិតលោកស្រីយល់ថា សេដ្ឋកិច្ចអាម៉េរិក ពឹងផ្អែកយ៉ាងខ្លាំងលើប្រជាជនមានឋានៈកណ្តាល។ តាមវេបសាយយុទ្ធនាការឃោសនាបោះឆ្នោត លោកស្រីហារីស បានបញ្ជាក់ពីការកាត់បន្ថយពន្ធលើការងាររហូតដល់ ១០០លានការងារ និងរៀបចំសហគ្រាសឱ្យផ្តល់ប្រាក់បៀវត្សរ៍កាន់តែច្រើន។    លោកស្រីអនុប្រធានាធិបតី បានធានានាំយកឱកាសសម្រាប់ប្រជាជនអាម៉េរិកទាំងអស់ ហើយឈរនៅចំពោះមុខប្រជាជន ដើម្បីការពារពីក្រុមឆបោក ហើយធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនអាម៉េរិកទាំងអស់៕   
ចាប់ពីឆ្នាំ២០២១ មក លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតីទី៤៩ របស់អាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។ ជាអ្នកនយោបាយក្នុងវ័យ ៥៩ឆ្នាំ លោកស្រី ហារីស បានក្លាយជាស្ត្រីដំបូង ក្នុងការកាន់តួនាទីសំខាន់ៗជាច្រើន ក្នុងនោះរួមទាំងអនុប្រធានាធិបតីអាម៉េរិកស្រ្តីផង។ ពេលនេះ លោកស្រី ហារីស កំពុងស្ថិតលើផ្លូវទៅរកការកាន់តំណែងជាប្រធានាធិបតីស្រ្តីរបស់អាម៉េរិកដំបូងថែមទៀត។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖    ជាទូទៅស្ករសិប្បនិម្មិត ភាគច្រើនគេឃើញជាកញ្ចប់តូចៗ សម្រាប់លាយជាមួយកាហ្វេ ឬភេសជ្ជៈ ប៉ុន្តែស្ករសិប្បនិម្មិត ត្រូវបានគេយកមកដាក់ក្នុងអាហារ ឬគ្រឿងបរិភោគមួយចំនួន ដែលមនុស្សមួយចំនួនមិនចាប់អារម្មណ៍នោះឡើយ។ ជាក់ស្តែងដូចជាភេសជ្ជៈមួយចំនួន ដោយមានកំណត់សម្គាល់អក្សរថា ភេសជ្ជៈមិនបណ្តាលឱ្យឡើងស្ករ ឬគ្មានកាឡូរី។ ដោយឡែកស្ករសិប្បនិមិ្មតនេះ ក៏មាននៅក្នុងថ្នាំដុលធ្មេញមួយចំនួន ដែលមានជាតិផ្អែម និងស្ថិតនៅក្នុងទឹកដោះគោជាដើម ហើយក៏មានសរសេរថា មិនឡើងជាតិស្ករ។   លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសទឹកនោមផ្អែម និងក្រពេញអរម៉ូន បញ្ជាក់ថា៖ «បើនិយាយអំពីស្ករសិប្បនិម្មិត ឬArtificial Sweeteners តាមពិតទៅប្រសិទ្ធភាពឬឥទ្ធិពលដែលធ្វើឱ្យមានភាពផ្អែម បើប្រៀបធៀបជាមួយស្ករធម្មតា គឺផ្អែមខ្លាំងជាស្ករធម្មតា។ វាផ្អែមអាស្រ័យតាមប្រភេទស្ករនីមួយៗ ស្ករខ្លះអាចផ្អែមជាងស្ករធម្មតារហូតដល់ ២០០រហូតដល់៦០០ដង។ ដូច្នេះហើយបានជាងយើងសង្កេតឃើញស្ករមានបរិមាណបន្តិច ស្ថិតនៅក្នុងកញ្ចប់ស្ករ សម្រាប់អ្នកទឹកនោមផ្អែម មានទម្ងន់ស្រាល ចំនួនតិចក៏ពិតមែន ប៉ុន្តែមួយកញ្ចប់ គឺផ្អែមខ្លាំង។»     ស្ករសិប្បនិម្មិត ជាប្រភេទស្ករសុវត្ថិភាពដែលជួយឱ្យអ្នកជំងឺទឹកនោមផ្អែម អាចរក្សាកម្រិតជាតិស្ករបានល្អ។ បន្ថែមពីនេះ អ្នកដែលស្រឡាញ់សុខភាព ក៏អាចជ្រើសរើសប្រភេទស្ករនេះ យកមកលាយជាមួយអាហារទាំងនោះ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា បើទោះស្ករសិប្បនិមិ្មត មិនបង្កឱ្យឡើងជាតិស្ករ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ច្រើន វាក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ៕  
ភ្នំពេញ៖ ស្ករសិប្បនិមិ្មត ឬArtificial Sweeteners គឺជាសារធាតុត្រូវបានចម្រាញ់ចេញមកដើម្បីបង្កើតទៅជាសារធាតុមួយដែលមានរសជាតិផ្អែម ដោយមិនបង្កឱ្យទៅជាកាឡូរី ឬថាមពលជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ យោងតាមការស្រាវជ្រាវ ការបង្កើតស្ករសិប្បនិម្មិតនេះឡើង គឺសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ចង់បរិភោគចំណីអាហារ ឬភេសជ្ជៈផ្អែមដោយគ្រាន់តែដាក់នូវសារធាតុស្ករសិប្បនិមិ្មតទាំងនោះ សម្រាប់ផ្តល់រសជាតិផ្អែម។បើតាមលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសទឹកនោមផ្អែម និងក្រពេញអរម៉ូន  ស្ករសិប្បនិមិ្មតមានជាតិផ្អែមខ្លាំងជាងស្ករធម្មតា ប៉ុន្តែស្ករទាំងនោះ គឺមានសុវត្ថិភាព មិនប៉ះពាល់ទៅលើបញ្ហសុខភាព ជាពិសេសបង្កឱ្យកើនជាតិស្ករនោះទេ។
  គណៈកម្មការនេះ មានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកថិនទានដង្ហែទៅកាន់វត្តកម្ពុជាក្រោម ឱ្យប្រឹព្រឹត្តស្របតាមប្រពៃណី ទំនៀបទម្លាប់ ព្រះសាសនា។ ជាពិសេសគណៈកម្មការនេះ ត្រូវពិនិត្យ និងដំណោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកថិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ។    អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មការរៀបចំអង្គកថិនដង្ហែទៅកាន់វត្តកម្ពុជាក្រោម បានបញ្ជាក់ថា គណៈកម្មការត្រូវធ្វើលិខិតអញ្ជើញ និងរៀបចំទទួលបដិសណ្ឋាកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវ ឱ្យមានត្រឹមត្រូវ។ គណៈកម្មការត្រូវលើកគម្រោង និងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តតាមភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាននេះ។   វត្តខ្មែរនៅកម្ពុជាក្រោមទាំងអស់មានចំនួន ៤៦៥វត្ត។ បើតាម លោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោម វត្តនៅកម្ពុជាក្រោមតែងតែរៀបចំបុណ្យកថិនទានស្របតាមប្រពៃណី ទំនៀបទម្លាប់ ព្រះសាសនា ដូចឯវត្តអារាមនានានៅកម្ពុជាផងដែរ៕     
ប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត សម្រចបង្កើតគណៈកម្មការអង្គកថិនដង្ហែទៅកាន់វត្តកម្ពុជា  ដោយមានសម្តេច  ម៉ែន សំអន ជាប្រធាន។ នេះបើយោងតាមអនុក្រឹត្យ ចុះនៅថ្ងៃទី២ ខែតុលា ដែលគណៈកម្មការ មានអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន រួមទាំងសមាជិកសរុប ២១នាក់។
  របាយការណ៍ដដែល បានបង្ហាញថា ចំនួនអ្នកទេសចរដែលមកលេងកម្សាន្តខេត្តសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានកំណើនប្រមាណ៥១ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌ កាលឆ្នាំ២០២៣។ ដោយឡែក បើធៀបតែចំនួនទេសចរបរទេសកើនឡើង ១៩,៥៥ភាគរយ។    គួរជម្រាបថា ខេត្តសៀមរាបមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រាប់ចាប់ពីទេសចរណ៍វប្បធម៌, ប្រវត្តិសាស្ត្រ, ធម្មជាតិ និងកែច្នៃ ជាដើម។ តែតំបន់ទេសចរណ៍វប្បធម៌ ជាពិសេសប្រាង្គប្រាសាទ ទាក់ទាញទេសចរទៅកម្សាន្តជារឿងរាល់ឆ្នាំ៕    ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប៕ ទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំបិណ្ឌ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប៕ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។
សៀមរាប៖ រយៈពេលបីថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១-៣ ខែតុលា មានទេសចរជាង ១៨ម៉ឺននាក់ បានទៅលេងកម្សាន្តទឹកដីអង្គរ ខេត្តសៀមរាប។ បើតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាប ក្នុងចំណោមទេសចរទាំងនេះ គឺមានភ្ញៀវជាតិជាង១៧ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិមាន ៧ ៨៩៣នាក់។
  ប្រជាជនក្នុងតំបន់អង្គរ នៅតែបន្តចូលព្រៃបេះផ្លែឈើលក់នារដូវផ្លែឈើ។ នៅតំបន់អង្គរ តែងតែមានលក់ផ្លែឈើព្រៃជានិច្ច ព្រោះរបរនេះ បានផ្ដល់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ផ្លែឈើព្រៃ មិនសូវសម្បូរច្រើនដូចមុននោះទេ ហើយដើមឈើទាំងនោះ ក៏កាន់តែខ្ពស់ជាងមុនផងដែរ។    អ្នកខ្លះលក់ផ្លែឈើជាចង្កោមៗ និងខ្លះលក់ជាគីឡូៗ។ ផ្លែសាវម៉ាវព្រៃ ផ្លែត្រៀល មួយចង្កោម មានតម្លៃ ៦ពាន់រៀល។ នាខែខ្លះ គេឃើញមានលក់ផ្លែឈើព្រៃសម្បូរ ដូចជា ផ្លែគុយ ផ្លែគូលែនព្រៃ ផ្លែផ្ញៀវជាដើម។ ក្រៅពីផ្លែឈើ អ្នកស្រុកអង្គរ ក៏តែងតែដើររកផ្សិតលក់ផងដែរ ហើយផ្សិតទាំងនោះ មានទៅតាមខែផ្សេងៗគ្នាផងដែរ៕     
សៀមរាប៖ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដមសីហមុនី (ផ្លូវកូម៉ៃ) ទៅកាន់រមណីយដ្ឋានអង្គរ អ្នកលក់ផ្លែឈើព្រៃ បានប្រមូលផ្ដុំគ្នាលក់ផ្លែឈើជិតៗគ្នា ដើម្បីងាយស្រួលដល់ទេសចរ ឈប់ទិញ។ ផ្លែឈើព្រៃទាំងនេះ ទាក់ទាញចិត្តទេសចរមកពីភ្នំពេញ និងជនបរទេស។
  តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនីកំពុងសព្វព្រះរាជហឫទ័យចូលរួមកិច្ចប្រជុំនេះ។ ឆ្នាំនេះ កិច្ចប្រជុំកំពូល មានសារសំខាន់ពិសេសសម្រាប់ប្រទេសកម្ពុជា ដោយហេតុថាក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ នឹងមានការ សម្រេចជាផ្លូវការអំពីបេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។    ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ប៉ឺឡេ   នៅក្នុងបទសម្ភាសន៍នេះ លោក ហ្សាក់ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងជម្រាបជូនអ្នកអាន អំពីប្រធានបទសំខាន់ៗដែលនឹងត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសបារាំង។ លោកក៏នឹងលើកឡើងផងដែរអំពីស្ថានភាពហ្រ្វង់កូហ្វូនីនៅកម្ពុជា ដែលព្រះបរមរតនកោដ្ឋគឺជាសមាជិក ស្ថាបនិកមួយអង្គនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។    មុននឹងចាប់ផ្តើមលើកឡើងអំពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង តើលោកឯកអគ្គរដ្ឋទូតអាចពន្យល់បានទេថាតើអ្វីទៅជាហ្វ្រង់កូហ្វូនី?  ហ្វ្រង់កូហ្វូនី (Francophonie) បានន័យថាជាបណ្តុំនៃប្រជាពលរដ្ឋស្រីប្រុសដែលប្រើប្រាស់ ភាសារួម មួយ។ អ្នកប្រើប្រាស់ភាសាបារាំងមានចំនួន៣២១លាននាក់នៅលើពិភពលោក។ ភាសាបារាំងគឺជាភាសា ដែលគេនិយាយច្រើនជាងគេទី៥នៅលើពិភពលោក ជាភាសាបរទេសទី២ ដែលគេរៀនច្រើនជាងគេ នៅលើពិភពលោក និងជាភាសាទី៤ដែលគេប្រើប្រាស់ច្រើនជាងគេបំផុតនៅបណ្តាញអ៊ីនធឺណិត! ភាពរស់រវើកនេះនឹងបន្តមាន ដោយគេប៉ាន់ប្រមាណថានៅឆ្នាំ២០៥០ នឹងមានអ្នកនិយាយភាសាបារំាង ចំនួន៧១៥លាននាក់នៅលើពិភពលោក។   ការនិយាយភាសារួមនេះគឺមានដើមចមពីអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។ ស្ថាប័ននេះដែលមានលោកស្រី ល្វី មូស៊ីគីវ៉ាបូជាអគ្គលេខាធិការ មាន៨៨ប្រទេស និងរដ្ឋាភិបាល (ដែលក្នុងនោះមានសមាជិកពេញសិទ្ធិ៥៤ សមាជិកសង្កេតការណ៍២៧ និងសមាជិកសហការីចំនួន៧)។ ទីស្នាក់ការអង្គការនេះស្ថិតនៅទីក្រុងប៉ារីស៍។ ព្រឹត្តិការណ៍សំខាន់បំផុតរបស់ស្ថាប័ននេះគឺកិច្ចប្រជុំកំពូលដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែលប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង នៅក្នុងប្រទេសណាមួយដែលជាសមាជិក។ ឆ្នាំនេះ កិច្ចប្រជុំកំពូលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ និងទី០៥ ខែតុលានៅប្រទេសបារាំង នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស៍។  សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី១៩នៅប្រទេសបារាំង តើប្រធានបទអ្វីខ្លះនឹងត្រូវលើកយកមកពិភាក្សា?  គិតពីឆ្នាំ១៩៩១មក ប្រទេសបារាំងមិនបានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ព្រឹត្តិការណ៍នេះអស់រយៈពេល៣៣ឆ្នាំមកហើយ!  កិច្ចប្រជុំកំពូលនេះស្ថិតក្នុងការបន្តផែនការសម្រាប់ភាសាបារាំង និងពហុភាសាដែលត្រូវបានផ្តួចផ្តើមដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ដើម្បីអបអរភាពជាសាកលនៃភាសាបារាំង។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះនឹងប្រព្រឹត្តទៅនៅកន្លែងនិមិត្តរូបមួយ ពោលគឺវិមាន Villers-Cotterêts ដែលស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីទីក្រុងប៉ារីស៍។ គឺនៅក្នុងវិមាននេះហើយដែលព្រះមហាក្សត្រនៃប្រទេសបារាំង François ទី១ បានឡាយព្រះហស្តលេខាលើសេចក្តីសម្រេចមួយដែលកំណត់ភាសាបារាំងជាភាសាផ្លូវការសម្រាប់លិខិតរដ្ឋបាលទាំងអស់របស់ប្រទេសបារាំង។ ពិសេសជាងនេះទៅទៀតចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វិមាននេះក៏រួមមានបុរីអន្តរជាតិភាសាបារាំង (Cité Internationale de la Langue Française) ដែលជាស្ថាប័នវប្បធម៌សំខាន់មួយសម្រាប់ភាសាបារាំងផង     ដែរ។     ស្ថាប័ននេះគឺជាលំហសម្រាប់អ្នកប្រើប្រាស់ភាសាបារាំងទាំងអស់ដែលផ្តោតលើវប្បធម៌ ការច្នៃប្រឌិត ការអប់រំ និងការបណ្តុះបណ្តាល ក៏ដូចជាការស្រាវជ្រាវ និងនវានុវត្តន៍។  លំហប្រើប្រាស់ភាសាបារាំងគឺពោរពេញដោយភាពស្រដៀងគ្នា ឱកាស សាមគ្គីភាព និងមានប្រធានបទជាច្រើនដែលនឹងត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងកិច្ចប្រជុំកំពូល។ ជាដំបូងគឺបញ្ហាភូមិសាស្រ្តនយោបាយ។ ហ្វ្រង់កូហ្វូនីគឺជាកន្លែងសន្ទនាពិសេសមួយដែលមានវត្តមាននៅលើទី្វបទាំង៥ ដោយផ្អែកលើភាសារួមមួយ។ គេត្រូវធ្វើឱ្យហ្វ្រង់កូហ្វូនីខ្លាំង។ បន្ទាប់មកគឺប្រធានបទឌីជីថល។ ក្នុងពេលដែលបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍនៅក្នុងសង្គមរបស់យើង គេត្រូវធ្វើឱ្យបញ្ញាសិប្បនិម្មិតក្លាយជាជាលក្ខណៈពិសេសមួយនៃភាសាបារាំង និងមានកន្លែងមួយនៅក្នុងភាសាបារាំង។ ជាងនេះទៅទៀត បញ្ហាសេដ្ឋកិច្ចក៏មានសារសំខាន់ផងដែរ។ គេសង្កេតឃើញថាប្រទេសដែលប្រើប្រាស់ភាសាបារាំងកំពុងធ្វើពាណិជ្ជកម្មបន្ថែមទៀត កាន់តែមានលក្ខណៈអន្តរជាតិនៅក្នុងបណ្តាប្រទេសដែលប្រើប្រាស់ភាសា និងវប្បធម៌គតិយុត្តិពួកគេ។ លំហហ្វ្រង់កូហ្វូនីតំណាងឱ្យ១៦ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក និង២០ភាគរយនៃបម្លាស់ប្តូរពិភពលោក!  ពិភពប្រើប្រាស់ភាសាបារាំងជាអ្នកនាំមកនូវទេពកោសល្យ និងឱកាស ហើយភាសាបារាំងគឺជាលក្ខណៈពិសេសសម្រាប់អ្នកប្រើប្រាស់ភាសានេះ។ ប្រទេសបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានបំណងលើកកម្ពស់ហ្វ្រង់កូហ្វូនីមួយដើម្បីបម្រើប្រជាពលរដ្ឋ បង្ហាញនូវភាពរស់រវើក និងធ្វើឱ្យហ្វ្រង់កូហ្វូនីក្លាយជាកម្លាំងចលករនៃកិច្ចពិភាក្សារវាងបញ្ញាវ័ន្ត ការច្នៃប្រឌិត និងការងារ។ ក្នុងន័យនេះហើយទើបប្រធានបទនៃកិច្ចប្រជុំកំពូលគឺ៖ «ច្នៃប្រឌិត បង្កើតថ្មី និងវិនិយោគដោយប្រើប្រាស់ភាសាបារាំង»។  គោលដៅរបស់យើងគឺបង្ហាញឱ្យឃើញថាក្នុងពិភពលោកបច្ចុប្បន្ន គេអាចបង្កើតថ្មី និងទទួលបានជោគជ័យដោយប្រើប្រាស់ភាសាបារាំង។     តើអ្វីទៅជាលទ្ធផលដែលគេចង់បានពីកិច្ចប្រជុំកំពូលនេះនៅប្រទេសបារាំង?  ជាបឋម យើងចង់ផ្តល់ឱកាសជូនប្រមុខរដ្ឋ  និងប្រមុខរដ្ឋាភិបាលនៃលំហប្រើប្រាស់ភាសាបារាំងឱ្យទទួលបានឱកាសពិភាក្សាលើប្រធានបទធំៗទំាងនេះដែលខ្ញុំបានលើកឡើងពីខាងដើម។ តួយ៉ាងដូចជាក្នុងអំឡុងកិច្ចប្រជុំកំពូល នឹងមានការពិភាក្សាអំពីពហុភាគីនិយម និងហ្រ្វង់កូហ្វូនី ដើម្បីជំរុញឱ្យមានកិច្ចសន្ទនាបន្ថែមទៀតរវាងសមាជិកនៃអង្គការហ្រ្វង់កូហ្វូនីនៅក្នុងស្ថាប័នពហុភាគីធំៗ។ កិច្ចពិភាក្សាមួយទៀតនឹងផ្តោតលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ភាសាបារាំងនៅក្នុងសករាជឌីជីថល។ ជាទីបញ្ចប់ កិច្ចប្រជុំកំពូលនឹងផ្តោតលើយុវជន ដោយមានកិច្ចពិភាក្សាមួយផ្តោតលើការច្នៃ   ប្រឌិត ការបង្កើតថ្មី និងការវិនិយោគដោយប្រើប្រាស់ភាសាបារាំង ដើម្បីការងារយុវជន»។ អត្ថបទចំនួនពីរនឹងត្រូវបានអនុម័តដើម្បីឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់សមាជិកអង្គការហ្វ្រង់កូហ្វូនីក្នុងការបំពេញការងាររួមគ្នា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។    អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក៏នឹងប្តេជ្ញាចិត្តផងដែរក្នុងវិស័យបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ ស្ត្រីដែលប្រើប្រាស់ភាសាបារាំង ការបញ្ជូននិស្សិតទៅសិក្សានៅបរទេស ឱកាសការងារនៅក្នុងលំហប្រើប្រាស់ភាសាបារាំង។ ជាទីបញ្ចប់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ ក៏នឹងមានការដាក់បញ្ចូលសមាជិកថ្មីៗក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរស់រវើកនៃអង្គការនេះ។ ក្រៅពីជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល កិច្ចប្រជុំកំពូលក៏ជាឱកាសស្តែងឱ្យឃើញនូវភាពចម្រុះផ្នែកវប្បធម៌ និងលំហប្រើប្រាស់ភាសាបារំាងផងដែរ។    នៅពេលគេនិយាយពីហ្រ្វង់កូហ្វូនី ជាទូទៅគេគិតទៅដល់ប្រទេសបារាំង និងភាសាបារាំង។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? តើអ្វីទៅជាតម្លៃរបស់ហ្វ្រង់កូហ្វូនី?  ជាការពិតណាស់ហ្វ្រង់កូហ្វូនីគឺមានអ្វីលើសពីប្រទេសបារាំង។ ជាភស្តុតាង សហស្ថាបនិកនៃអង្គការនេះ ក៏មានព្រះបរមរតនៈកោដ្ឋផងដែរ រួមជាមួយលោក Leopold Sedar Senghor ជនជាតិសេណេហ្កាល់  លោក Habib Bourguiba ជនជាតិទុយនីស៊ី និងលោក Hamani Diori ជនជាតិនីហ្សេរីយ៉ា។   បេសកកម្មរបស់ហ្វ្រង់កូហ្វូនីផ្អែកលើគុណតម្លៃ និងគោលដៅរួម ពោលគឺការលើកកម្ពស់ភាសាបារាំងនិងភាពចម្រុះផ្នែកវប្បធម៌ និងភាសា ការលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការគាំទ្រដល់ការអប់រំ ការបណ្តុះបណ្តាល និងស្រាវជ្រាវ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាព។  តួយ៉ាងមានព្រឹត្តិការណ៍ពីរដែលនឹងត្រូវបានរៀបចំឡើងក្រៅពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ហើយដែលបើកឱ្យចូលរួមដោយសេរី ហើយនឹងបង្ហាញឱ្យឃើញភាពចម្រុះនៃពិភពហ្វ្រង់កូហ្វូន។ ព្រឹត្តិការណ៍ទី១គឺ «FrancoTech» ដែលជាពិព័រណ៍ដំបូងនៃការច្នៃប្រឌិតដោយប្រើប្រាស់ភាសាបារាំង។ ពិព័រណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី០៣ និងទី០៤ ខែតុលា នៅ Station F ដែលជាថ្នាលបណ្តុះធុរកិច្ចដ៏ធំបំផុតរបស់បារាំង។ ពិព័រណ៍ខាងលើនឹងមានការដាក់បង្ហាញស្តង់ចំនួន១៥០ មកពីជាង១០០ប្រទេស។ ពិព័រណ៍ខាងលើនឹងមានការចូលរួមពីភ្ញៀវដែលជាអ្នកប្រកបអាជីពជាច្រើនពាន់នាក់។ ពិព័រណ៍នេះនឹងអនុញ្ញាតឱ្យគេពង្រឹងលំហសេដ្ឋកិច្ចដែលប្រើប្រាស់ភាសាបារំាង និងជំនួបធុរកិច្ចនានា ក៏ដូចជាបង្ហាញដំណោះស្រាយបច្ចេកទេស និងការបង្កើតថ្មីនានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗក្នុងពេលបច្ចុប្បន្ន ដូចជាការអប់រំ សន្តិសុខស្បៀងអាហារ អន្តរកាលអេកូឡូហ្ស៊ី បញ្ញាសិប្បនិម្មិត ការផ្តល់ហិរញ្ញវត្ថុដល់ការបង្កើតថ្មី ។ យើងសង្ឃឹមថាប្រធានបទទាំងនេះនឹងត្រូវបានលើកយកទៅពិភាក្សាក្នុងអំឡុងកិច្ចប្រជុំខាងមុខៗទៀត។  ព្រឹតិ្តការណ៍ទី២ គឺមហោស្រពហ្វ្រង់កូហ្វូនី ដែលត្រូវបានគេដាក់ចំណងជើងថា «Refaire le monde»។ បង្កើតឡើងចាប់ពីរដូវផ្ការីកឆ្នាំ២០២៤ ដោយមានដៃគូ៥០០នៅក្នុងប្រទេសប្រមាណ៤០។ មហោស្រពនេះឆ្លុះបញ្ចាំងឱ្យឃើញភាពបង្កើតថ្មីដ៏ឆ្នើមបំផុត  ភាពច្នៃប្រឌិត  និងភាពប៉ិនប្រសប់នៃភាសាបារាំង។ មហោស្រពនេះបង្ហាញថា ហ្រ្វង់កូហ្វូនី គឺជាកម្លាំងនៃការច្នៃប្រឌិត។ មហោស្រពនេះនឹងត្រូវបានរៀបចំឡើងពីថ្ងៃទី០២ដល់ថ្ងៃទី០៦ ខែតុលា នៅ Villers-Cotterêts និងនៅតាមកន្លែងសំខាន់ៗជាច្រើននៅទីក្រុងប៉ារីស៍ មានដូចជា Gaîté Lyrique Station F ក្រោមការគ្រប់គ្រងរបស់ Institut de France។  ខ្ញុំសូមបញ្ជាក់ថាយុវជនកម្ពុជានឹងចូលរួមក្នុងមហោស្រពនេះក្នុងនាមជាឯកអគ្គរដ្ឋទូតបៃតង។ ដោយត្រូវបានជ្រើសរើសតាមរយៈការចូលរួមក្នុងគម្រោង Refaire le monde en français ដែលត្រូវបានដឹកនាំរួមគ្នាដោយស្ថានទូតបារាំងប្រចាំកម្ពុជា ប្រចាំប្រទេសឡាវ និងប្រចាំប្រទេសវៀតណាម ពួកគេនឹងចូលរួមក្នុងការប្រកួតនិយាយជាសាធារណៈ។  នៅអាស៊ី ប្រទេសបីជាសមាជិកពេញសិទ្ធិរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ៖ កម្ពុជា ឡាវ និងវៀត   ណាម។ តើលោកយល់ឃើញយ៉ាងណាអំពីហ្វ្រង់កូហ្វូនីនៅកម្ពុជា?  ដូចអ្វីដែលខ្ញុំបានលើកឡើងអំពីឯកអគ្គរដ្ឋទូតបៃតង វត្តមាននៃប្រទេសទាំងបីដែលជាសមាជិកហ្វ្រង់កូហ្វូនីនៅក្នុងតំបន់ បង្កើតឱ្យមានការសហការគ្នា។ នេះគឺជាស្មារតីនៃហ្វ្រង់កូហ្វូនី។ ជាងនេះទៅទៀត សកម្មភាពរបស់យើងសម្រាប់ហ្វ្រង់កូហ្វូនីនៅកម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌពហុភាគី ក្នុងភាពជាដៃគូជាមួយអង្គការ OIF និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង។   ពាក់ព័ន្ធនឹងប្រទេសកម្ពុជា  ភាសាបារាំងគឺជាចំណងមួយក្នុងចំណោមចំណងដែលសំខាន់បំផុតនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ តួយ៉ាង យើងមានសោមនស្សរីករាយដែលរដ្ឋមន្រ្តីកម្ពុជាជាច្រើនរូបប្រើប្រាស់ភាសាបារាំង ហើយយើងមានកិត្តិយសណាស់ដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាជាភាសាបារាំងក្នុងអំឡុងវេទិការធុរកិច្ចបារាំងកម្ពុជា កាលពីខែកក្កដា កន្លងទៅ។     ការលើកស្ទួយភាសាបារាំងគឺជាអាទិភាពមួយរបស់ស្ថានទូតបារាំង។ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ យើងដឹកនាគម្រោងមួយស្តីពី «ការពង្រឹងគុណភាព និងភាពទាក់ទាញនៃភាសាបារាំងនៅកម្ពុជា» ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គ្រូបង្គោល គ្រូភាសាបារាំង និងអ្នករៀនភាសាបារាំងគឺជាអ្នកទទួលផលប្រយោជន៍ពីគម្រោងនេះ ដែលមានគោលដៅពង្រឹងការបណ្តុះបណ្តាលដំបូង  និងការបណ្តុះបណ្តាលបន្តនៃគ្រូភាសាបារាំង ក៏ដូចជាលើកកម្ពស់កិត្យានុភាពភាសាបារាំងទំនើប និងដែលផ្តល់ឱកាសដល់សិស្សានុសិស្ស ក្រុមគ្រួសារ និងបុគ្គលិកសិក្សា។  ក្នុងន័យនេះស្លាក «LabelFrancEducation» ត្រូវបានផ្តល់ជូនវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង និងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ ស្លាកនេះត្រូវបានផ្តល់ជូនដោយក្រសួងអឺរ៉ុប និងការបរទេសបារាំង ដែលផ្តល់រង្វាន់ដល់ថ្នាក់ពីរភាសាឆ្នើមនៅលើពិភពលោក។ វិទ្យាល័យព្រះមុនីវង្សគឺជាគ្រឹះស្ថានសិក្សាដំបូងគេដែលទទួលបានការទទួលស្គាល់នេះ!  ជាងនេះទៅទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពរស់រវើកនៃមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលការចុះឈ្មោះចូលរៀនកើនឡើង៣០%បន្ថែមទៀតកាលពីឆ្នាំ២០២៣។ ខ្ញុំសូមអញ្ជើញលោកអ្នកដែលចង់សិក្សាភាសាបារាំង ទៅសិក្សានៅវិទ្យាស្ថានបារាំងនៅកម្ពុជា!  ជាទីបញ្ចប់ យើងបន្តកិច្ចសហប្រតិបត្តិការដ៏យូរលង់ជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការបង្រៀនភាសាបារាំង ដោយមានទំនាក់ទំនងជាមួយអង្គការOIF ដល់កងមួកខៀវកម្ពុជានៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម(NPMEC) ដែលនឹងត្រូវដាក់ពង្រាយនៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងដល់សិស្សសាលានាយទាហានសកម្មត្មាតពង។ ដូចលោកឯកអគ្គរដ្ឋទូតបានជ្រាបហើយថាកម្ពុជាបានសម្រេចដាក់បេក្ខភាពដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្នុងឆ្នាំ២០២៦។ តើលោកយល់យ៉ាងណាអំពីបេក្ខភាពរបស់ប្រទេសកម្ពុជា និងចំណុចពិសេសរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ?  ប្រទេសបារាំងគាំទ្របេក្ខភាពកម្ពុជា។ លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង បានទូលថ្វាយ និងជម្រាបព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅពេលដែលព្រះអង្គ និងសម្តេចនាយករដ្ឋមន្រ្តីត្រូវបានស្វាគមន៍នៅវិមានអេលីហ្ស៊េ នាទីក្រុងប៉ារីស៍ កាលពីឆ្នាំ២០២៣ និងបន្ទាប់មកកាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។ ប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នឹងត្រូវប្រកាសនៅពេលបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៥ នៅថ្ងៃ០៥ ខែតុលា។ យើងសង្ឃឹមថា បេក្ខភាពរបស់កម្ពុជានឹងត្រូវបានទទួលយក ដែលនឹងជាពេលវេលាប្រវត្តិសាស្រ្តមួយដែលគេឃើញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីវិលត្រលប់មកតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ពោលគឺ២៩ឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៦បានប្រព្រឹត្តទៅនៅប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៧!        
នៅថ្ងៃទី៤ និងទី៥ ខែតុលា នេះ ប្រទេសបារាំងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ កិច្ចប្រជុំកំពូលនេះ ជាព្រឹត្តិការណ៍មួយសំខាន់របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដែលរួមមាន ប្រទេស និងរដ្ឋាភិបាលចំនួន៨៨ រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
ប្រាសាទក្រវ៉ាន់ ជាប្រាសាទមានកំពូលប្រាំសង់ទន្ទឹមគ្នាពីជើង ទៅត្បូង និងបែរមុខទៅទិសខាងកើត។ នៅប្រាសាទកណ្ដាល (ប្រាសាទទី៣) មានប្រាង្គធំជាងគេ ឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ «ព្រះវិស្ណុ»។ ចំណែកប្រាង្គខាងជើងបំផុត (ប្រាសាទទី៥) ឧទ្ទិសដល់ព្រះម៉ែលក្ស្មី ឬព្រះម៉ែស្រីទេវី៕   
សៀមរាប៖ នៅមិនឆ្ងាយប៉ុន្មានឡើយពីប្រាសាទអង្គរវត្ត «ប្រាសាទក្រវ៉ាន់» ជាប្រាសាទឥដ្ឋតូច និងលម្អដោយថ្មភក់ ដែលត្រូវបានកសាងឡើងនាឆ្នាំ៩២១ ដោយមន្ត្រីជាន់ខ្ពស់ម្នាក់គឺ មហិន្ទវរ្ម័ន នារាជព្រះបាទ ហសិវរ្ម័នទី១ (៩១០ ដល់៩២៣)។ 
  មានសេចក្តីរាយការណ៍ថាអ្នកនេសាទចំនួន១០នាក់ត្រូវវាយដំដោយដុំដែកហើយបានលួចប្លន់ត្រីនិងឧបករណ៍ដែលមានតម្លៃរាប់ពាន់ដុល្លារកាលពីថ្ងៃអាទិត្យនៅផ្ទៃទឹកទល់មុខប្រជុំកោះ Paracel ជាប្រជុំកោះមួយនៅក្នុងផ្លូវទឹកដែលសម្បូរដោយធនធានដែលត្រូវបានទាមទារដោយចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ីនិងប្រ៊ុយណេ។   អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Pham Thu Hang បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រើពាក្យជាភាសាវៀតណាមសម្រាប់ប្រជុំកោះ Paracel ថាវៀតណាម « តវ៉ាដាច់អហង្ការចំពោះអាកប្បកិរិយាដ៏ព្រៃផ្សៃរបស់កងកម្លាំងពង្រឹងច្បាប់ចិនប្រឆាំងនឹងអ្នកនេសាទវៀតណាម និងទូកនេសាទ ដែលប្រតិបត្តិការនៅប្រជុំកោះ Hoang Sa របស់វៀតណាម »។   សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា « សកម្មភាពខាងលើនេះរបស់កងកម្លាំងពង្រឹងច្បាប់របស់ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពលើប្រជុំកោះរបស់វៀតណាម»។   អ្នកដើរកប៉ាល់នេសាទវៀតណាមចំនួនបួននាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃចន្ទបន្ទាប់ពីបានទៅដល់កំពង់ផែ Quang Ngai ។ នេះបើតាមកាសែត Tien Phong ដែលរៀបចំចាត់ចែងដោយរដ្ឋដែលបាននិយាយថាបុរសទាំងនោះត្រូវមនុស្សប្រហែល៤០នាក់វាយប្រហារអស់រយៈពេល៣ម៉ោង។   អ្នកបើកកប៉ាល់នេសាទលោក Nguyen Thanh Bien បានត្រូវគេដកស្រង់សម្តីមកចុះផ្សាយថា«ដោយស្លៀកសំលៀកបំពាក់ចំហរឡេវ ពួកគេបានវាយតប់យើងយ៉ាងព្រៃផ្សៃដោយប្រើដុំដែក»។ លោកបានបន្ថែមទៀតថាលោកបានដួលសន្លប់ប្រហែលមួយម៉ោងបន្ទាប់ពីការវាយប្រហារនេះ។   អ្នកបើកកប៉ាល់ លោក Bien បានប្រាប់ពួគអាជ្ញាធរថាឧបករណ៍និងត្រីដែលមានតម្លៃប្រហែល២ម៉ឺនដុល្លារបានត្រូវគេលួចនៅក្នុងការវាយប្រហារនេះ៕  
ក្រសួងការបរទេសវៀតណាមបានថ្កោលទោសកាលពីថ្ងៃពុធចំពោះ «អាកប្បកិរិយាដ៏ព្រៃផ្សៃ» ក្នុងអំឡុងនៃការវាយប្រហារហិង្សាលើអ្នកនេសាទវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។
  ២០ប្រទេស ក្នុងតំបន់អាស៊ី ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Kickboxing Championshps 2024 នោះមាន អត្តពលិកមកពីប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី តៃវ៉ាន់ ហុងកុង ឥណ្ឌា ថៃ អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ហ្វីលីពីន តាជីគីស្ថាន វៀតណាម អ៊ូបេគីស្ថាន ប៉ាឡេស្ទីន អ៊ីរ៉ង ម៉ាឡេស៊ី ឡាវ ប៉ាគីស្ថាន និងកម្ពុជា ដែលជាម្ចាស់ផ្ទះ។ អត្ដពលិកកម្ពុជា មានជាង ៥០នាក់ ចំណែក អ៊ីរ៉ាក់ និងអ៊ីរ៉ង គឺមានចំនួនអត្តពលិកច្រើនជាងគេ  ក្នុងព្រឹត្តិការណ៍នេះ។   លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បានបញ្ជាក់ថា ព្រោះតែសមិទ្ធផល នៃការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដ៏ល្អ បានឱ្យក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីអាស៊ី រើសយកកម្ពុជា ធ្វើជាម្ចាសផ្ទះ ព្រឹត្តិការណ៍ Asian Kickboxing Championships 2024។   គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្រិតអាស៊ីនេះ តែងតែធ្វើរៀងរាល់២ឆ្នាំម្ដង។ រីឯ Asian Kickboxing Championships 2024 នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក  ពីថ្ងៃទី៧-១៣ ខែតុលា ឆ្នាំ២០២៤ ៕  
ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតប្រដាល់ឃីកបុកស៊ីជើងឯកអាស៊ី ឆ្នាំ២០២៤ (Asian Kickboxing Championships 2024) ពីថ្ងៃទី៧-១៣ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងព្រឹត្តិការណ៍នេះ មានអត្ដពលិក ២៥០នាក់ មកពី២០ប្រទេស ក្នុងទ្វីបអាស៊ី ចូលរួមប្រកួត។
  ស្ថិតិដដែលបានបង្ហាញថា ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានរហូតដល់ ២១៦ ១៧៩នាក់។ ក្នុងនោះ មានទេសចរអន្តរជាតិ ៦២០នាក់។ បន្ទាប់មក  សៀមរាប ទទួលបានទេសចរជាង ១៨ម៉ឺននាក់ បានទៅលេងកម្សាន្តទឹកដីអង្គរ និងរមណីយដ្ឋាននានា។ ក្នុងចំណោមទេសចរទាំងនេះ គឺមានភ្ញៀវជាតិជាង១៧ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិមានចំនួន ៧ ៨៩៣នាក់។   ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់លេខ៣ ដែលមានទេសចរជាតិដើរលេងកម្សាន្តចំនួន ១៧០ ៥១៣នាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ៤ ៩១៨នាក់។ ខេត្តកំពង់ឆ្នាំង ស្ថិតនៅលំដាប់ទី៤ ដែលមានទេសចរជាតិ ដើរកម្សាន្តចំនួន ១៥៣ ៧៩២នាក់ និងទេសចរបរទេស ១១៩នាក់។   ខេត្តកំពត ទទួលបានទេសចរជាតិ ចំនួន ១២៣,៣៣០នាក់ និងអន្តរជាតិចំនួន ៥៧៨នាក់៕    
ពលរដ្ឋកម្ពុជាចំនួន ១ ៧៤៨ ៩៨៦ នាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទាំង២៥ នៅតាមរាជធានី-ខេត្ត នាអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤។  នាឱកាសនេះ កម្ពុជាក៏ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៣,៧ម៉ឺននាក់ ផងដែរ។  នេះបើយោងតាមនាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ ចេញនាថ្ងៃទី៤ ខែតុលា នេះ។
  « សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាប ថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារ ក្នុងខេត្តកំពតមានការដំឡើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប។ សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនឹងធ្វើការត្រួតពិនិត្យជូនភ្លាមៗ » ។ រដ្ឋបាលខេត្តកំពតបានរបស់រៀបរាប់បែបនេះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី៤ ខែតុលា នេះ។    ជាមួយគ្នានេះ រដ្ឋបាលគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជាមួយនេះ ក៏បានអំពាវនាវដល់អាជីវករដែលប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅទាំងអស់ ត្រូវចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា។    ឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១ដល់ទី៣ ខែតុលា មានភ្ញៀវទេសចរចំនួន ១២៤ ០៦៩ នាក់ បានទៅលេងកម្សាន្តខេត្តកំពត។ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺមានភ្ញៀវជាតិ ១២៣ ៤៩១នាក់ និងទេសចរបរទេសមាន ៥៧៨នាក់។   ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរ ដោយបានបញ្ជាក់យ៉ាងដូច្នេះ ៖    « ចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការដំឡើងថ្លៃណាមួយមិនសមរម្យនោះឡើយ»៕    
មន្ទីរទេសចរណ៍ខេត្តកំពត បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ខណៈភ្ញៀវទេសចរតែងតែមានប្រត្តិកម្មចំពោះថ្លៃសេវាម្ហូបអាហារខ្ពស់នៅខេត្តកែប។
  P. Diddy តារាចម្រៀងរ៉េប និងជាផលិតករ ដែលបានឈ្នះពាន Grammy ទៅ៣លើក រងនូវបទចោទ ប្រកាន់ជាច្រើនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទ ដូចជាបៀតបៀនផ្លូវភេទ រំលោភសេពសន្ថវៈ ជួញដូរផ្លូវភេទ ដោយបង្ខំ និងការដឹកជញ្ជូនក្នុងគោលបំណងពេស្យាចារ ជាដើម។   ករណីចោទប្រកាន់ទាំងនេះ គឺពាក់ព័ន្ធនឹងទង្វើផ្សេងៗដែលបានកើតឡើងក្នុងពិធីជប់លៀងប្រចាំឆ្នាំបែប អភិជន «White Party» ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ នៅគេហដ្ឋានដ៏ស្កឹមស្កៃរបស់ខ្លួន។ ពិធីនេះ មានការចូលរួមពីតារាល្បីៗលំដាប់ពិភពលោក ដែលត្រូវបានតម្រូវឲ្យស្លៀកពាក់ឈុតស ហើយតែងតែត្រូវបានប្រព្រឹត្តទៅនៅសប្តាហ៍ទី៤នៃខែកក្កដា ឬថ្ងៃសម្រាកបុណ្យនាចុងសប្តាហ៍។   Beyonce, Jay-Z, Justin Bieber, Kim Kardashian, Paris Hilton, Asthon Kutcher, Chris Brown, Amber Rose, Leonardo DiCaprio, Usher និងតារាល្បីៗជាច្រើនរូបទៀត សុទ្ធតែមានប្រវត្តិចូលរួមក្នុងកម្មវិធី White Party ហើយមានអ្នកខ្លះត្រូវបានរាយការណ៍ថា ធ្លាប់ជាជនរងគ្រោះដោយសកម្មភាពបំពានផ្លូវភេទ។   តាមការផ្សាយរបស់ CNN ពាក់ព័ន្ធនឹងដើមបណ្តឹងចំនួន១២០នាក់ លោកមេធាវី Buzbee បានបញ្ជាក់ថា មានបុរសចំនួនពាក់ណ្តាល និងស្ត្រីពាក់កណ្តាល ដោយក្នុងនោះ២៥នាក់ជាអនីតិជន នាអំឡុងពេលនៃពិធីជប់លៀងនៅឡូសអែនជឺឡែស, ញូវយ៉ក និងម៉ៃអាមី។   កម្មវិធីជប់លៀងបែបអភិជននេះ ត្រូវបានរ៉ាប់រងដោយ P.Diddy ផ្ទាល់ រួមការឧបត្ថម្ភពីម៉ាកផលិតផលល្បីៗលំដាប់ពិភពលោក។ ក្រៅពីការច្រៀងរាំកម្សាន្ត និងបរិភោគអាហារលំដាប់កំពូលៗ ក៏មានសកម្មភាពមិនប្រក្រតីជាច្រើនផងដែរ។ ករណីទាំងនេះ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ក្រោយការចាប់ខ្លួន P.Diddy ដោយអ្នកខ្លះអះអាងថា ខ្លួនធ្លាប់រងគ្រោះដោយសារការបៀតបៀនផ្លូវភេទពីសំណាក់មនុស្សមិនស្គាល់គ្នា ខ្លះត្រូវបានដាក់ថ្នាំ និងប្រើប្រាស់សារធាតុញៀន ហើយសកម្មភាពរបស់ពួកគេត្រូវបានលួចថត និងរងការគំរាមកំហែង។    បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន P.Diddy ពាក្យបណ្តឹងជាង១០ទៅហើយ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ ប៉ុន្តែមិនទាន់មានការសម្រេចក្តីណាមួយឡើយ។ ស្ថិតក្រោមការឃុំខ្លួននៅញូវយ៉ក Pi.Diddy បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់លើខ្លួន ហើយក្រុមមេធាវីកំពុងទាមទារឲ្យមានការដោះលែងកូនក្តីរបស់ខ្លួន៕   
ចាប់ខ្លួនកាលពីខែកញ្ញា តារាចម្រៀងរ៉េបអាម៉េរិក Sean Combs ដែលត្រូវបានគេស្គាល់ជាទូទៅថា P.Diddy កំពុងប្រឈមបទចោទប្រកាន់ថ្មីបន្ថែមទៀត ពីដើមបណ្តឹងប្រមាណ១២០ ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទ។ នេះបើតាមការបញ្ជាក់របស់មេធារីដែលមានមូលដ្ឋាននៅរដ្ឋ Houston លោក Tony Buzbee។
  ១. អគារ Burj Khalifa  អគារ Burj Khalifa មានកម្ពស់ ៨២៨ម៉ែត្រស្ថិតនៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អគារនេះមាន ១៦៣ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ២០១០។ វាជាអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក។    ២. អគារ Merdeka 118 អគារ Merdeka 118 មានទីតាំងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ អគារនេះមានកម្ពស់ ៦៧៩ម៉ែត្រ និង១១៨ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ វាជាអគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោកដែលរចនាឡើងជារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងសន្សំសំចៃថាមពល។   ៣. អគារ Shanghai Tower អគារ Shanghai Tower មានកម្ពស់ ៦៣២ម៉ែត្រស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន។  អគារនេះបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៥ មាន១២៨ជាន់។ វាជាអគារខ្ពស់ជាងគេលំដាប់ទី៣ លើពិភពលោក ដោយមានលក្ខណៈពិសេសពណ៌បៃតងជាច្រើន រួមមានទាំងតួប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់អាគារនេះ។   ៤. អគារ Makkah Royal Clock Tower អគារ Makkah Royal Clock Tower មានកម្ពស់ ៦០១ម៉ែត្រស្ថិតនៅក្រុងម៉េកា ប្រទេសអារ៉ាប៊ីសាអូឌីត។ អគារនេះបញ្ចប់ការសាងសង់ឆ្នាំ២០១២ និងមាន ១២០ជាន់។ លក្ខណៈពិសេសរបស់អគារនេះ មានប៉មនាឡិកាខ្ពស់ជាងគេបំផុតក្នុងពិភពលោក។    ៥. មជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An  អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An មានកម្ពស់ ៥៩៩ម៉ែត្រ ស្ថិតនៅទីក្រុងស៊ិនជិន ប្រទេសចិន។ អគារនេះបញ្ចប់ការសាងសង់ឆ្នាំ ២០១៧ ដោយមាន ១១៥ជាន់។ ភាពល្បីល្បាញរបស់អគារនេះ គឺការរចនាដ៏រលោង និងបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត។   ៦. អគារ Lotte World Tower អគារ Lotte World Tower ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អគារនេះមានកម្ពស់ ៥៥៥ម៉ែត្រ និង១២៣ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។ វាជាអគារខ្ពស់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានផ្សារទំនើប សណ្ឋាគារ និងកន្លែងសង្កេតការណ៍។   ៧. អគារ One World Trade Center អគារ One World Trade Center មានកម្ពស់ ៥៤១ម៉ែត្រ ស្ថិតនៅទីក្រុងញូវយ៉ក ប្រទេសងអាម៉េរិក។ អគារនេះមាន ៩៤ជាន់ ដោយបញ្ចប់ការសាង់សង់ក្នុងឆ្នាំ ២០១៤។ វាជាអគារខ្ពស់ជាងគេនៅអឌ្ឍគោលខាងលិច ដែលសាងសង់នៅលើទីតាំងនៃអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។   ៨. អគារ Guangzhou CTF Finance Centre អគារ Guangzhou CTF Finance Centre មានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅទីក្រុងគ័ងចូវ ប្រទសចិន។ អគារនេះមាន ១១១ជាន់ ដោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៦។ វាមានលក្ខណៈពិសេសដោយមានរូបរាងប្លែក និងការអភិវឌ្ឍប្រើប្រាស់ភាពចម្រុះរួមទាំងអគារការិយាល័យ ការលក់រាយ និងអគារលំនៅដ្ឋាន៕   
អគារ Burj Khalifa មានទីតាំងនៅទីក្រុងឌូបៃ បច្ចុប្បន្នទទួលបានងារជាអគារខ្ពស់ជាងគេលើពិភពលោកដែលមានកម្ពស់ ៨២៨ ម៉ែត្រ។ យ៉ាងណាមិញ ការប្រណាំងសាងសង់អគារខ្ពស់ជាងគេលើពិភពលោកកំពុងកើតឡើងឥតឈប់ឈរ។ ខាងក្រោមនេះ សារព័ត៌មានថ្មីៗ សូមបង្ហាញអគារខ្ពស់ជាងគេបំផុតទាំង៨ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។
ការផ្ដល់សេវាកម្មទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិមិនត្រឹមតែជួយការពារធនធានធម្មជាតិ ថែមទាំងជាផ្នែកមួយ រកចំណូលបានរាប់លានដុល្លារជួយដល់សេដ្ឋកិច្ចជាតិ។ របាយការណ៍ដដែលបានបង្ហាញថា  ការផ្តល់សេវាកម្មទេសចរណ៍នានាក្នុងសហគមន៍ទេសចរណ៍ធម្មជាតិដល់ភ្ញៀវទេសចរ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ គឺមានទំហំទឹកប្រាក់ ៥២ម៉ឺនដុល្លារបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន។    បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថវិកាដែលបានមកពីទេសចរមកកម្សាន្តតំបន់ការពារធម្មជាតិ មិនបានចូលពលរដ្ឋសហគមន៍ទាំងស្រង់ឡើយ។  ពោល គឺថវិកាទាំងនោះបែងចែកទៅលើសកម្មភាពផ្សេងៗគ្នា។ លោកបញ្ជាក់ថា ថវិកាទាំងនោះ ត្រូវបានគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ និងបែងចែងទៅលើសកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូលរួមសម្រាប់ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋាចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនផងដែរ។    រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។   លោកបន្តរៀបរាប់ថា សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ។  ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែងគយគន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណថែមទៀត។   « សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌវប្បធម៌ប្រពៃណី ទាំងរូបិយ និងអរូបិយឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត»។ នេះជាការលើកឡើងបន្ថែម របស់លោក ខ្វៃ អាទិត្យា ជុំវិញការអភិរក្ស និងការពារសហគមន៍តំបន់ការពារធម្មជាតិ។  ទេសចរទាំងកម្សាន្តតំបន់ការពារធម្មជាតិ នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន៕   សម្រាប់ រដូវបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា នៃបិណ្ឌ ១  ដល់ថ្ងៃទី២ ខែតុលា នៃបិណ្ឌ១៥(ភ្ជុំបិណ្ឌធំ) មានទេសចរជាង៧ម៉ឺននាក់ បានលេងកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍នាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា តាមរយៈទេសចរទៅកម្សាន្តនៅកន្លែង បាននាំចំណូលពលរដ្ឋសហគមន៍ជាង ៣,៥ម៉ឺនដុល្លារ ផងដែរ។     ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិរបស់កម្ពុជាទាំង១៩៣សហគមន៍ សហគមន៍តំបន់ការពារទឹកធ្លាក់ច្រកល្អៀង ទទួលបានទេសចរច្រើនជាងគេ រហូតជិត២ម៉ឺននាក់ រកចំណូលបានជិត ១ម៉ឺនដុល្លារ។ សហគមន៍តំបន់ការពារទឹកធ្លាក់ច្រកល្អៀង ជាសហគមន៍មួយ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។    បន្ទាប់មកគឺ តំបន់ការពារធម្មជាតិបឹងយក្សឡោមនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោម   ក្នុងខេត្តរតនៈគីរី។ តំបន់នេះ ទទួលបានអ្នកទេសចរជាតិ-អន្តរជាតិចំនួនជាង១ម៉ឺននាក់ doyរកចំណូលបានជាង៤ពាន់ដុល្លារ។ ក្រៅពីតំបន់ទាំង២ខាងលើ ក្រសួងបរិស្ថានបញ្ជាក់ថា សហគមន៍ចំនួន៥៣ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ជាតំបន់មានសក្ដានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិផងដែរ សាកសមសម្រាប់ទេសចរ ទៅធ្វើដំណើរកម្សាន្ត៕    លោក ខ្វៃ អាទិត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ នៃក្រសួងបរិស្ថាន។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន៕
៩ខែមកនេះ មានទេសចរជាង៦៦ម៉ឺននាក់ បានដើរកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិចំនួន១៩៣ ដែលក្រសួងបរិស្ថានទទួលស្គាល់។ ក្នុងចំណោមទេសចរសរុប គឺមានទេសចរជាតិជាង ៦៥ម៉ឺននាក់ និងទេសចរអន្តរជាតិប្រមាណ១,២ម៉ឺននាក់។ នេះបើតាមរបាយការណ៍នាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។
  បន្ទាប់ពីចប់បញ្ហាកូវីដ-១៩ ឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលចំនួនអ្នកចូលរួមរត់ទិវាពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ កើនឡើងខ្លាំង។ លោកអគ្គលេខាធិការ NOCC រំពឹងថា ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ លើកទី២៩ ដែលធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ  នឹងមានអ្នកចូលរួមរត់ជាង១ម៉ឺននាក់។ ទោះជាចំនួននេះ មិនទាន់ស្មើ នឹងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិកាលពីឆ្នាំ២០១៨ ដែលមានអ្នកចូលរួមរហូតដល់ជាង១៥០០០នាក់ក្តី តែ លោក វ៉ាត់ ចំរើន ចាត់ទុកថា នេះជាចំនួនកើនឡើងខ្លាំងដែរ។ លោកបានថ្លែងបែបនេះនៅក្នុង សន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។   ដើម្បីជំរុញនូវកំណើនជនបរទេសឱ្យចូលរួមទិវារត់ម៉ារ៉ាតុននៅអង្គរនេះ  NOCC រួមទាំងគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុននៅកម្ពុជា កំពុងពិចារណាដាក់សំណើសុំរាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលចុះឈ្មោះក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុន។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ៖ «ការបន្ធូរបន្ថយ នោះ គឺអនុញ្ញាតអ្នករត់ជាជនជាតិបរទេសទាំងនោះ អាចចូលទស្សនាប្រាសាទអង្គរវត្ត ដោយមិនចាំបាច់ទិញសំបុត្រទស្សនា។ គោលបំណង នៃការធ្វើដូច្នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជំរុញឲ្យមានចំនួនអ្នករត់មានការកើនឡើងផង»។    បច្ចុប្បន្ន គណៈកម្មការម៉ារ៉ាតុន ជាពិសេសលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កំពុង ពិចារណាដាក់លក្ខខណ្ឌបន្ធូរបន្ថយនេះ ទៅកាន់រាជរដ្ឋាភិបាល ចំពោះជនបរទេសចូលរួមរត់ក្នុង ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុននេះ។    គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា មានមនុស្សជាង ៨ ៣០០នាក់ហើយ បានឈ្មោះរត់ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុន អន្ដរជាតិ ២០២៤។ ក្នុងនោះ មានជនបរទេសប្រមាណ ២ ៣០០នាក់ ភាគច្រើនមកពីអង់គ្លេស អូស្ដ្រាលី បារាំង អាម៉េរិក និងជប៉ុន។    កាលឆ្នាំ២០២២ បន្ទាប់ពីជួបបញ្ហាកូវីដ-១៩ ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិនៅសៀមរាប មានអ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ តែចំនួន៧ ៥៤៣នាក់ មកពី ៦៩ប្រទេស។ លើកទី២៨ ធ្វើឡើងក្នុងឆ្នាំ២០២៣  មានអ្នករត់ទិវានេះចំនួន ១០ ១៥៤នាក់ មកពី៧៨ប្រទេស។ ចំណែក ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ លើកទី២៩ នឹងត្រូវធ្វើនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដោយទីតាំងចាប់ផ្ដើមរត់ នៅមុខប្រាសាទអង្គរវត្ត៕  
គណៈកម្មការរៀបចំម៉ារ៉ាតុន និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងពិចារណាសុំលក្ខខណ្ឌបន្ធូរបន្ថយមួយចំនួន ពីរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យជនបរទេសចូលរួមទិវារត់ ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុន នៅសៀមរាបបានកាន់តែច្រើន។ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុន។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លក្ខខ័ណ្ឌបន្ធូរបន្ថយចំពោះជនបរទេសដែលចូលរួម ទិវារត់ប្រណាំងនោះ គឺការទស្សនាប្រាសាទអង្គរវត្តដោយសេរី ដោយមិនចាំបាច់ទិញសំបុត្រ។
  ការធ្វើដំណើរឡើងទៅកាន់គិរីរម្យ មិនលំបាកនោះទេ ដ្បិតថា ផ្លូវកៅស៊ូ នៅស្អាតល្អ។ ទេសចរ អាចជិះម៉ូតូនិងឡានឡើងបានយ៉ាងរលូន។ ជាទូទៅ ទេសចរជាតិ តែងតែយកអាហារទៅពិសារលើភ្នំធម្មជាតិមួយនេះ ដោយគ្រាន់តែរកកន្លែងចតឡាន និងអង្គុយពិសារជុំគ្នាប៉ុណ្ណោះ។    នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ទេសចរ ត្រូវចំណាយថវិកា ១ម៉ឺនរៀលក្នុងមួយរថយន្ត ដើម្បីចូលលេងកម្សាន្តលើភ្នំធម្មជាតិដ៏ធំសម្បើមក្នុងខេត្តកំពង់ស្ពឺ។ ប្រសិនបើទេសចរ ចូលកម្សាន្តកន្លែងមួយចំនួនទៀតដូចជា រមណីយដ្ឋានកែច្នៃដ៏ល្បី «រំហើយ គិរីរម្យ រីស៊ត» ទេសចរ នឹងត្រូវចំណាយ ១ម៉ឺនរៀល ប៉ុន្តែតម្លៃនេះ មិនថ្លៃនោះទេ បើធៀបនឹងការកែច្នៃកន្លែងទេសចរណ៍ និងការងារសម្អាតបរិស្ថាន។    គិរីរម្យ ស្ថិតនៅចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដី ដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា។ គិរីរម្យ ជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ។   បើតាមក្រសួងទេសចរណ៍ គីរីរម្យ មានកន្លែងកម្សាន្តដូចជា រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត, រំហើយ គិរីរម្យ រីស៊ត, បឹងចំការតែ, ភូមិដំណាក់ដំរី, ទឹកធ្លាក់ឆៃយ៉ា, បឹងប៉េសេ, ឧទ្យានបោះតង់, ទឹកធ្លាក់អូតាសេក និងកន្លែងសម្រាប់បោះតង់ជាច្រើនទៀត។    ការធ្វើដំណើរទៅកម្សាន្តនៅភ្នំគិរីរម្យ មិនចំណាយថវិកាច្រើនប៉ុន្មាននោះទេ ព្រោះទេសចរជាតិភាគច្រើន យកអាហារទៅពិសា។ ប៉ុន្តែ ទេសចរជាតិមួយចំនួន បានបន្សល់ទុកសំរាម នៅលើភ្នំដ៏ស្អាតអស្ចារ្យមួយនេះ។ អ្នកខ្លះ មិនបានសម្អាតឱ្យស្អាតនោះទេ មុននឹងចាកចេញ ខណៈខ្លះទៀតប្រមូលសំរាមដាក់ថង់ទុកនៅកន្លែងគំនរសំរាមតែម្ដង។ ការថែរក្សាបរិស្ថានទីសាធារណៈ មិនមែនជាភារកិច្ចរបស់អ្នកណានោះទេ ពោលគឺជាភារកិច្ចរបស់មនុស្សគ្រប់រូប ដែលបានដើរកម្សាន្តនៅតាមកន្លែងនោះ៕   
កំពង់ស្ពឺ៖ ទេសចរច្រើនកុះករ បានទៅកម្សាន្តនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យក្នុងខេត្តកំពង់ស្ពឺនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បោះតង់ក្នុងព្រៃ គយគន់សម្រស់ពពកនាព្រឹកព្រហាម និងទឹកធ្លាក់ ជាកន្លែងដ៏ពេញនិយមបំផុតនៅលើភ្នំគិរីរម្យ។
  វេទិកាជាតិដ៏សំខាន់នេះផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)ចំនួន៤ ។ ក្នុងនោះមាន ១. ទិដ្ឋភាពបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និង បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ២. បរិវត្តកម្មឌីជីថល និងនវានុវត្តន៍ក្នុងសេវាកម្មគណនេយ្យនិងសវនកម្ម ៣. បទពិសោធន៍នៃការចាប់យកស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ។ និងទី៤ . គឺការអភិវឌ្ឍទេពកោសល្យគណនេយ្យ និង បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អនាគត។   វេទិកានេះរៀបចំដោយ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានសហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) សមាគមគណនេយ្យករអន្តរជាតិ(ACCA)។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអធិបតីពិធីបើកនៃវេទិកាជាតិនេះ៕   
វេទិកាជាតិគណនេយ្យ ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០»។ វេទិកានេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី១៧-១៨ ខែតុលា។ ព្រឹត្តិការណ៍នេះ នឹងដើរតួរជាវេទិកាសម្រាប់ សហប្រតិបត្តិការ ការសិក្សា និងការចែករំលែកនូវចំណេះដឹងវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖    
កំពង់ធំ៖ មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីទីប្រជុំជនក្រុងស្ទឹងសែន រមណីយដ្ឋានភ្នំសន្ទុក ជាទីទេសចរណ៍វប្បធម៌ប្រចាំខេត្តកំពង់ធំ ក្នុងចំណោមតំបន់នានា។ មិនត្រឹមតែជាកន្លែងទេសចរណ៍ ប៉ុន្តែភ្នំសន្ទុក  ក៏ជាកន្លែងដែលគេគោរពសក្ការៈ និងមានជំនឿយ៉ាងខ្លាំងផងដែរ។ ពលរដ្ឋរស់នៅតំបន់នោះ ចាត់ទុកភ្នំសន្ទុកជាកន្លែងមានជំនឿសុំសេចក្ដីចម្រើនត្រឡប់ទៅវិញ។ ភ្នំសន្ទុកមានកម្ពស់១៨០ម៉ែត្រ ជណ្ដើរ៨០៩កាំ និងរូបសំណាកព្រះពុទ្ធចំនួន ៩៦អង្គ។
  ការវិវដ្តនៃស្ថានភាពនៅសមុទ្រចិនខាងត្បូងតាំងពីដើមឆ្នាំមក បានបង្ហាញថា ទីក្រុងប៉េកាំងបានបង្កើនភាពតានតឹង និងបន្តការប៉ះទង្គិចជាមួយទីក្រុងម៉ានីល ខណៈបែរជាមានភាពស្ងប់ស្ងាត់ជាមួយទីក្រុងហាណូយជុំវិញជម្លោះដែនសមុទ្ររ៉ាំរ៉ៃនេះទៅវិញ។   ជាពិសេស ឆ្មាំឆ្នេរសមុទ្រចិនបន្តយាយី និងរារាំងនាវាកងទ័ពជើងទឹកហ្វីលីពីន និងការទាមទារនូវកប៉ាល់ដែលកងទ័ពជើងទឹកហ្វីលីពីនមានចេតនាទុកឲ្យជាប់គាំងនៅតំបន់ Second Thomas Shoal ឡើងវិញ។ ការប៉ះទង្គិចគ្នាខ្លាំងមួយកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា នៅពេលដែលឆ្មាំឆ្នេរសមុទ្រចិនបានលោតពីលើនាវាផ្គត់ផ្គង់ហ្វីលីពីនដោយកាន់កាំបិតបណ្តាលឲ្យទាហានហ្វីលីពីនម្នាក់រងរបួស។   ទន្ទឹមនេះ ក្នុងរយៈពេលត្រឹមតែ៦ខែ គិតចាប់ពីខែវិច្ឆិកាឆ្នាំមុន វៀតណាមបានកសាងជំរុំមួយនៅសមុទ្រចិនខាងត្បូងជិតស្មើនឹងផ្ទៃដីដែលបានកសាងទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ រួមបញ្ចូលគ្នា។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងហាក់បីដូចជាធ្វើជាបិទភ្នែក។ នេះបើយោងតាមទិន្នន័យតាមដានពី Transparency Asia Maritime (AMTI) នៅវ៉ាស៊ីនតោន។    ហេតុអ្វីបែងចែកប្រទេស មានជម្លោះដែនសមុទ្រជាមួយចិន?   លោកបណ្ឌិត ហា ហ័ង ហិប ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ VietKnow នៅទីក្រុងហាណូយ បានប្រាប់ VOA ជាភាសាវៀតណាមថា ៖« ចិនធ្វើដូចជាមិនមានភាពតានតឹងជាមួយវៀតណាម ខណៈពេលដែលវាបង្កើនភាពតានតឹងជាមួយហ្វីលីពីន»។   ចិនធ្វើបែបនេះ ដើម្បីបែងចែកវៀតណាម និងហ្វីលីពីន។ លោកកត់សម្គាល់ថា តាមពិតទៅទីក្រុងប៉េកាំងមិនបានបញ្ចេញអ្វីដាក់វៀតណាមទេ គឺគ្រាន់តែបង្កើនភាពតានតឹងជាមួយហ្វីលីពីនប៉ុណ្ណោះ។   ការបោះឆ្នោតអាម៉េរិកដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរខែខាងមុខ អាចត្រូវបានគេមើលឃើញដោយទីក្រុងប៉េកាំងថាជាឱកាសមួយសម្រាប់ពួកគេក្នុងការដាក់សម្ពាធលើទីក្រុងម៉ានីល ព្រោះពួកគេគិតថាអាម៉េរិកកំពុងផ្តោតលើការបោះឆ្នោត។ ដូច្នេះវាអាចមិនអើពើនឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ លោក ហា បញ្ជាក់បែបនេះ។    គោលដៅរបស់ទីក្រុងប៉េកាំងគឺបង្ខំឱ្យទីក្រុងម៉ានីលដកខ្លួនចេញពីតំបន់ Second Thomas Shoal  ដែលជាកន្លែងកប៉ាល់កងទ័ពជើងទឹក Sierra Madre ត្រូវបានជាប់គាំងពីការគ្រប់គ្រងរបស់ទីក្រុងម៉ានីល ដើម្បីសម្គាល់អធិបតេយ្យភាពរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានមើលស្រាលការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ានីលក្នុងការរក្សាជំហរនៅក្នុង Second Thomas Shoal ក៏ដូចជាការប្តេជ្ញាចិត្តរបស់វ៉ាស៊ីនតោនក្នុងការគាំទ្រទីក្រុងម៉ានីលក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ អ្នកជំនាញរូបនេះ បានយល់ឃើញ។    លោក ហា យល់ថា អាម៉េរិកបានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរគាំទ្រហ្វីលីពីនក្នុងការអនុវត្តបេសកកម្មប្រគល់មកវិញនូវកប៉ាល់ដែលជាប់គាំងនៅលើ Second Thomas Shoal ប្រសិនបើចាំបាច់។ ក្នុងករណីនោះ ទីក្រុងប៉េកាំងនឹងមិនអាចយាយីបានទេ។    កន្លងមក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ធ្លាប់ព្រមានថា ទីក្រុងម៉ានីលត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាមជាមួយចិន ប្រសិនបើប្រទេសនោះធ្វើសកម្មភាពដែលនឹងសម្លាប់ទាហាន ឬជនស៊ីវិលហ្វីលីពីន។   តាមពិតទៅ បច្ចុប្បន្នចិនពិបាកក្នុងការជ្រៀតចូលទំនាក់ទំនងតឹងរឹងជាមួយហ្វីលីពីន ព្រោះប្រធានាធិបតី Ferdinand Marcos បានផ្លាស់ប្តូរគោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់លោក Rodrigo Duterte ដើម្បីងាកទៅរកអាម៉េរិក។ ផ្ទុយទៅវិញ ទីក្រុងហាណូយបានបង្រួបបង្រួមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយទីក្រុងប៉េកាំងទៅជាសហគមន៍នៃអនាគតរួមគ្នានៅចុងឆ្នាំនេះ។   តើវៀតណាមខ្លាំងជាងហ្វីលីពីន?   នៅក្នុងអត្ថបទវិភាគរួមគ្នាមួយនៅលើវេបសាយ warontherocks.com កាលពីថ្ងៃទី១៨ ខែមិថុនា អ្នកជំនាញពីររូបគឺលោក Zack Cooper អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាម៉េរិក និងលោក Greg Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងគំនិតផ្តួចផ្តើម AMTI នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (CSIS) បានបង្ហាញពីហេតុផលសំខាន់ៗចំនួន ៤ដែលទីក្រុងប៉េកាំងចាត់ទុកទីក្រុងម៉ានីល និងហាណូយខុសគ្នា រួមទាំងអ្វីដែលពួកគេយល់ថា ទីក្រុងម៉ានីលទំនងជានឹងងាយដកខ្លួនចេញពីសម្ពាធ ជាងទីក្រុងហាណូយ។   បើតាមអ្នកវិភាគទាំង២រូបនេះ ទីក្រុងម៉ានីលនឹងចុះចាញ់ប្រសិនបើទីក្រុងប៉េកាំងដាក់សម្ពាធគ្រប់គ្រាន់ ដោយផ្អែកលើរឿងរ៉ាងកន្លងមករបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅនឹងសម្ពាធរបស់ចិន ខណៈទីក្រុងហាណូយមានប្រវត្តិទទួលយកហានិភ័យ ទប់ទល់ក្រុងប៉េកាំង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិខួងប្រេង HD-981 ដែលចិនបាននាំចូលក្នុងឧបទ្វីបរបស់វៀតណាមក្នុងឆ្នាំ ២០១៤ ទីក្រុងហាណូយមានប្រតិកម្មយ៉ាងខ្លាំង។   បន្ថែមពីនេះ ទីក្រុងប៉េកាំងមិនចង់ដោះស្រាយបញ្ហាជាច្រើនក្នុងពេលតែមួយនោះទេ ដូច្នេះចិនផ្តោតតែលើហ្វីលីពីននៅពេលនេះ។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។    អ្នកជំនាញដដែលលើកឡើងថា ៖«កាលពីមុន ពេលខ្លះចិនបានជៀសវាងការបង្ខិតបង្ខំប្រទេសជិតខាងជាច្រើនក្នុងពេលតែមួយ ជាមួយនឹងបញ្ហាក្នុងស្រុក និងអន្តរជាតិធំៗជាច្រើន ប្រហែលជាទីក្រុងប៉េកាំងមិនចង់បង្កការរិះគន់បន្ថែមទៀតទេ ប្រសិនបើខ្លួនប្រើកម្លាំងក្នុងពេលដំណាលគ្នាជាមួយប្រទេសជាច្រើន។ វៀតណាមអាចនឹងទាញយកប្រយោជន៍ពីពេលវេលាដ៏ល្អឥតខ្ចោះដើម្បីធ្វើរឿងនេះ»។   តួនាទីរបស់អាម៉េរិក ក្នុងជម្លោះសមុទ្រចិនខាងត្បូង    អ្នកជំនាញទាំងពីរនេះ ក៏បានចង្អុលបង្ហាញពីទំនាក់ទំនងសម្ព័ន្ធភាពសន្ធិសញ្ញារវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។ អាម៉េរិកមានកាតព្វកិច្ចការពារសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើទីក្រុងម៉ានីលត្រូវបានវាយប្រហារ ជាហេតុផលដែលទីក្រុងប៉េកាំងកំពុងបង្កើនភាពតានតឹងជាមួយហ្វីលីពីន។   តាមរយៈអត្ថបទវិភាគរបស់អ្នកស្រាវជ្រាវ Zack Cooper និង Greg Poling មេដឹកនាំចិនអាចយល់ឃើញថា ការទាមទារកោះរបស់វៀតណាមឡើងវិញ បង្កការគំរាមកំហែងតិចជាង បើធៀបសកម្មភាពតូចតាចរបស់ហ្វីលីពីន ព្រោះវាគ្មានលទ្ធភាពដែលអាម៉េរិកទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីសកម្មភាពរបស់ទីក្រុងហាណូយធ្វើនោះឡើយ។   «តក្កវិជ្ជានៃសម្ព័ន្ធមិត្តជាមួយប្រទេសខ្លាំងជាង គឺដើម្បីរារាំងសត្រូវឱ្យមានប្រសិទ្ធភាពជាង។ ប៉ុន្តែក្នុងករណីនេះ វៀតណាមអាចមានប្រយោជន៍ជាងហ្វីលីពីន ព្រោះមិនមែនជាសម្ព័ន្ធមិត្តរបស់អាម៉េរិកទេ»។ នេះបើតាមការបញ្ជាក់នៅក្នុងអត្ថបទអ្នកវិភាគទាំង២។    យ៉ាងណាមិញ អ្នកជំនាញវៀតណាមយល់ថា ការទទួលបានការគាំទ្រពីអាម៉េរិក នឹងជួយទីក្រុងម៉ានីលមានប្រៀបលើទីក្រុងហាណូយក្នុងជម្លោះជាមួយចិន។ លោក ហា បានពន្យល់ថា ការព្រមានរបស់លោកប្រធានាធិបតី Marcos ថាទីក្រុងម៉ានីលត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមជាមួយប្រទេសចិននឹងធ្វើឱ្យទីក្រុងប៉េកាំងមិនហ៊ានឆ្លងកាត់បន្ទាត់ក្រហមនេះទេ ដោយសារតែនៅពេលដែលសង្រ្គាមផ្ទុះឡើងជាមួយហ្វីលីពីន អាម៉េរិកនឹងត្រូវឈានជើងចូលដើម្បីការពារសម្ព័ន្ធមិត្ត ផ្អែកតាមលក្ខខណ្ឌនៃសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ ១៩៥១។   ទោះបីជាវៀតណាមតែងតែអះអាងនូវគោលនយោបាយមិនចងសម្ព័ន្ធភាពជាមួយប្រទេសណាមួយតាមរយៈគោលការណ៍ «មិន៤» ក៏ដោយ លោក ហា បានចង្អុលបង្ហាញថា វៀតណាមក៏មានគោលនយោបាយ«លើកលែង១»ដែរ។ ពោលគឺក្នុងកាលៈទេសៈពិសេស ប្រសិនបើទីក្រុងហាណូយប្រឈមមុខនឹងហានិភ័យនៃតុល្យភាពសន្តិសុខ នោះពួកគេពិតជានឹងពិចារណាអំពីរបៀបមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃទៀត រួមទាំងអាម៉េរិក ជប៉ុន ឥណ្ឌា។   ទំនាក់ទំនងបណ្តាញបក្សនិងបក្ស   ទំនាក់ទំនងប៉េកាំង-ហាណូយ ក៏មានគុណសម្បត្តិមួយបើធៀបនឹងទំនាក់ទំនងប៉េកាំង-ម៉ានីល ដែលជាទំនាក់ទំនងបណ្តាញបក្សរវាងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចទាំងពីរ។ លោក ហា លើកឡើងថា តួនាទីរបស់បក្សមានប្រយោជន៍ក្នុងការគ្រប់គ្រងភាពតានតឹងរវាងប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបានជួយអ្វីច្រើនទេ។   មកដល់ពេលនេះ បក្សកុម្មុយនិស្តទាំងពីរមិនទាន់ធ្វើការយោគយល់គ្នាទៅវិញទៅមកលើបញ្ហាអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងទេ ហើយប្រសិនបើភាពតានតឹងកើតឡើងនោះ បណ្តាញបក្សនឹងមិនមានប្រសិទ្ធភាពឡើយ។   ចំណែកលោក Zack Cooper និង Greg Poling បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធរវាងបក្សកុម្មុយនិស្តទាំងពីរ ធ្វើឱ្យទីក្រុងប៉េកាំងមិនងាយស្រួលក្នុងការបង្កវិបត្តិជាមួយវៀតណាម ខណៈពួកគេស្ថិតនៅក្រោមសម្ពាធជាច្រើនពីប្រទេសប្រជាធិបតេយ្យជុំវិញពិភពលោក។   មិនដូចទីក្រុងម៉ានីលទេ ទីក្រុងហាណូយមិនចង់«ដាក់ឈ្មោះ និងបង្អាប់»អំពីសកម្មភាពរបស់ចិន ដើម្បីកុំឱ្យបាក់មុខមាត់ទីក្រុងប៉េកាំងលើឆាកអន្តរជាតិ។ ទីក្រុងហាណូយបាននិយាយដោយប្រយ័ត្នប្រយែងជាមួយទីក្រុងប៉េកាំង។ នេះនាំឱ្យមានការសន្និដ្ឋានថា ក្រុងប៉េកាំងមានប្រតិកម្មខ្លាំងចំពោះហ្វីលីពីនជាងវៀតណាម៕
ថ្មីៗនេះ ទីក្រុងប៉េកាំងចង់ទាញយកប្រយោជន៍ពីស្ថានភាពបោះឆ្នោតអាម៉េរិក ដើម្បីរកវិធីរុញហ្វីលីពីនចេញពីតំបន់ជម្លោះ Second Thomas Shoal ។ យ៉ាងណាមិញ ចិនហាក់បន្ទន់ឥរិយាបទជាមួយវៀតណាមនៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃមួយនេះ។ ហេតុអ្វីបានជាចិនព្យាយាមដាក់សម្ពាធក្រុងម៉ានីលជាងហាណូយ?
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖    ក្រៅពីនេះ ការរស់នៅបែបប្រពៃណី ដែលមានទំនៀមទម្លាប់ល្អ និងម្ហូបអាហារឆ្ងាញ់ ក៏ធ្វើឱ្យទេសចរមកម្ដងហើយចង់មកម្ដងទៀត។ លោក គឹម នូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តបាត់ដំបង បានលើកឡើងថា បើទោះបីបាត់ដំបងមិនមានប្រាសាទល្បីដូចខេត្តសៀមរាប ប៉ុន្តែមានប្រជាជន និងម្ហូបអាហារអត្តសញ្ញាណ ដែលទាក់ចិត្តទេសចរ។   លោក គឹម នូ សង្ឃឹមថា ថ្ងៃអនាគត នឹងមានភ្ញៀវទេសចេបរទេសកាន់តែច្រើនមកកម្សាន្តនៅបាត់ដំបង។ ជាមួយគ្នានេះ លោក គឹម នូ ចង់បានភ្ញៀវទេសចរមកលេងកម្ពុជា ជាភ្ញៀវដែលឈ្វេងយល់ពីវប្បធម៌ និងមានគុណភាព។  
បាត់ដំបង៖ ស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងការរស់នៅបែបប្រពៃណីរបស់ប្រជាជនខ្មែរ ក៏ជាផ្នែកមួយនៃផលិតផលទេសចរណ៍។ នេះជាការលើកឡើងរបស់លោក គឹម នូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តបាត់ដំបង។ផលិតផលទេសចរណ៍នៅកម្ពុជា មានច្រើនផ្នែក រាប់ពីប្រាសាទ រមណីយដ្ឋានធម្មជាតិ វប្បធម៌ និងសាសនា ជាពិសេសអត្តសញ្ញាណរបស់ប្រជាជននៅតាមមូលដ្ឋាន។ ប្រជាជនកម្ពុជា បានរួមចំណែកបង្កើតផលិតផលទេសចរណ៍ តាមរយៈភាពរួសរយរាក់ទាក់ ស្នាមញញឹម និងមានទឹកចិត្តល្អ។
ទឹកក្រូចដែលមានហ្គាស និងទឹកផ្លែឈើ សុទ្ធតែជាភេសជ្ជៈដែលមានសារធាតុស្ករខ្ពស់។ នៅពេលដែលអ្នកញ៉ាំច្រើន ក្រពះ និងពោះវៀនអ្នកនឹងដំណើរការមិនស្រួលឡើយ ព្រោះមិនអាចទទួលយកសារធាតុស្ករច្រើននោះទេ។ កាហ្វេ អាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអាស៊ីតក្រពះអ្នកកើនឡើង ថែមទាំងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ដូចនេះ អ្នកមិនគួរញ៉ាំកាហ្វេច្រើនឡើយ ប្រសិនជាក្រពះរបស់អ្នកតែងមិនស្រួល។ បាយដែលសល់ពីយប់ អ្នកមិនគួរយកមកកម្តៅ ហើយពិសារឡើយ ព្រោះវាធ្វើឲ្យក្រពះងាយរបួសខ្លាំងណាស់។ អាហារធម្មតាដែលអ្នកកម្តៅក្រោយ៤ម៉ោង អ្នកមិនគួរបរិភោគឡើយ ព្រោះវាអាចបំផ្លាញសុខភាពក្រពះអ្នកលឿនណាស់។ អាហារដែលផ្ទុកសារធាតុខ្លាញ់ខ្ពស់ ព្រមទាំងអាហារដែលបំពងខ្លាញ់ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយបានលឿនឡើយ ដោយអាចធ្វើឲ្យអាស៊ីតក្រពះអាចកើនឡើងបាន។ ភេសជ្ជៈដែលត្រជាក់ខ្លាំង ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះអាចធ្វើឲ្យសីតុណ្ហភាពក្រពះធ្លាក់ចុះ ដោយធ្វើឲ្យក្រពះមិនអាចរំលាយអាហារបាន ហើយក៏អាចធ្វើឲ្យអាស៊ីតក្រពះមានលក្ខណៈមិននឹងនរដែរ៕  ត្រួតពិនិត្យដោយ៖ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចបំផ្លាញក្រពះរបស់អ្នកលឿន។ តើមានអ្វីខ្លះទៅ?
  គម្រោងបង្កើតសារមន្ទីរឌីជីថលអ៊ីមមើស៊ីវអង្គរ ជាគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន អ៊ីមមើស៊ីវអង្គរ ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស និងត្រួតពិនិត្យខ្លឹមសារ ដោយអាជ្ញាធរជាតិអប្សរា។ ស្ថាប័នទាំងពីរសុទ្ធតែយល់ថា សារមន្ទីរនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី ប្លែក និងពន្យារពេលស្នាក់នៅក្នុងខេត្តសៀមរាប។    អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតសារមន្ទីរអ៊ីមមើស៊ីវអង្គរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក កែ ប៊ិនសូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីមមើស៊ីវអង្គរ។ បើតាមលោក កែ ប៊ិនសូរស្មី សារមន្ទីរនេះមានទំហំ ២០០០ ម៉ែត្រការ៉េ ដែលអាចទទួលភ្ញៀវបានរហូតដល់ ១ ៥០០នាក់ក្នុងមួយថ្ងៃ។ ក្នុងសាលដំបូងមានទំហំលាតសន្ធឹង ១ ០០០ ម៉ែត្រការ៉េ ដែលមានអេក្រង់បញ្ចាំងជាប់ជញ្ជាំងកម្ពស់ ៨ ម៉ែត្រ ដែលធានាបាននូវបទពិសោធន៍ប្លែក និងទាក់ទាញសម្រាប់អ្នកទស្សនា។ នេះជាការបញ្ជាក់ពីតំណាងក្រុមហ៊ុន លោក កែ ប៊ិនសូរស្មី។   តំណាងក្រុមហ៊ុនវិនិយោគមានជំនឿចិត្តថា សារមន្ទីរបែបឌីជីថលដំបូងគេនៅខេត្តសៀមរាបនឹង ក្លាយជាបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរ និងលើកទឹកចិត្តដល់ពួកគេបន្តស្នាក់នៅខេត្តសៀមរាបបន្ថែម។ លោក សូរស្មី បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការរៀបចំខ្លឹមសារ និងការអភិវឌ្ឍមួយចំនួន ហើយគ្រោងបើកសារមន្ទីរជាផ្លូវការនៅចុងឆ្នាំ២០២៥។ យ៉ាងណា ចំពោះទីតាំងសារមន្ទីរ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។    លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានចាត់ទុកសារមន្ទីរអ៊ីមមើស៊ីវអង្គរ ថាជាកញ្ចប់ទេសចរណីថ្មី ប្លែក សម្រាប់ទេសចរ ដែលចូលចិត្តទស្សនាលើសពីប្រាសាទ។ លោកបន្តថា សារមន្ទីរខាងលើនេះនឹងបង្កើនការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា នឹងផ្តល់ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត និងបញ្ហារសើបផ្នែកវប្បធម៌។ លោក ហង់ ពៅ បន្ថែមថា៖« ភាពជាដៃគូនេះ ស្របតាមបេសកកម្មរបស់យើង ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ ការធ្វើការជាមួយក្រុមហ៊ុនអ៊ីមមើស៊ីវអង្គរ អនុញ្ញាតឱ្យយើងធ្វើឱ្យ បទពិសោធន៍សម្រាប់អ្នកទស្សនាប្រសើរឡើង និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរជារូបតំណាងផ្នែកវប្បធម៌ពិភពលោកដ៏រឹងមាំ»។   ចំណែកអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល វិញ បានស្វាគមន៍ចំពោះគម្រោងវិនិយោគ សារមន្ទីរឌីជីថខាងលើ។ លោកយល់ថា សារមន្ទីរនេះនឹងជួយឱ្យអ្នកទស្សនាយល់ដឹងបន្ថែមទៀត ក្នុងទម្រង់ថ្មីពីរមណីយដ្ឋានអង្គរ។ «គម្រោងនេះមិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរប៉ុណ្ណោះទេ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ការស្កេនប្រាសាទទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរដំណែលរបស់ប្រាសាទសម្រាប់មនុស្សជំនាន់ក្រោយ»។   ក្នុងគម្រោងកិច្ចសហប្រតិបត្តិការបង្កើតសារមន្ទីរអ៊ីមមើស៊ីវអង្គរ នេះដែរ ក្រុមហ៊ុនជាអ្នកអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ តែនឹងផ្តល់ការបណ្ដុះបណ្ដាលដល់ក្រុមការងារអាជ្ញាធរជាតិអប្សរាអំពីបច្ចេកវិទ្យា ស្កេនថ្មីបំផុត ដែលធ្វើឱ្យការផ្ទេរចំណេះដឹងជាធាតុផ្សំដ៏សំខាន់នៃគម្រោងនេះ។ នេះជាខ្លឹមសារនៃ សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា។    គួរបញ្ជាក់ថា គម្រោងបង្កើតសារមន្ទីរឌីជីថលអំពីតំបន់រមណីយដ្ឋានអង្គរនេះ ក៏ត្រូវបានបង្ហាញនៅក្នុង កិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)  ក្នុងសម័យប្រជុំលើកទី៣០ ក្នុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមក គម្រោងនេះត្រូវបានបង្ហាញជាផ្លូវការ និងមានការគាំទ្រពីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងខែមករា ឆ្នាំ២០២៤ ដោយសម្ដេចសង្ងត់ធ្ងន់អំពីសារសំខាន់របស់គម្រោងក្នុងការពង្រីកការយល់ដឹងអំពីវប្បធម៌ និងអរិយធម៌កម្ពុជា ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ៕
សៀមរាប៖ សារមន្ទីរអ៊ីមមើស៊ីវអង្គរ (Immersive Angkor) គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តសៀមរាប និងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២៥។ សារមន្ទីរនេះនឹងផ្តល់បទពិសោធន៍ដល់ភ្ញៀវទេសចរ អាចទស្សនាប្រាសាទនានាជាទម្រង់ 3D ឬបែបឌីជីថល។
បើតាមព្រឹត្តិបត្រព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក តំបន់វាលទំនាប នឹងមានខ្យល់បក់មកពីទិសឦសាន និងបូព៌ ក្នុងល្បឿនមធ្យម៣,៥ម៉ែត្រក្នុងមួយវិនាទី ក្នុងនោះខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ  និងខ្យល់កន្រ្កាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។    រីឯ តំបន់ខ្ពង់រាប មានខ្យល់បកមកពីទិសឦសាន និងបូព៌ ក្នុងល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី  ដែលបណ្ដាលឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរិ តំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្ទរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។    ជាមួយគ្នានេះ តំបន់មាត់សមុទ្រ មានខ្យល់បក់ពីទិសឦសាន មានល្បឿនមធ្យម២,៥ម៉ែត្រក្នុងមួយវិនាទី ដោយ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ គ្រប់ដណ្ដប់លើផ្ទៃដី២០ភាគរយ៕     
ភ្នំពេញ៖ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ បានថយឥទ្ធិពល ប៉ុន្តែសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងនៅកម្ពុជា។ ស្ថានភាពបែបនេះ នាំឱ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ចាប់ពីថ្ងៃទី៥ -៧ ខែតុលា ឆ្នាំ២០២៤។
  កិច្ចប្រជុំកំពូលឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ក្នុងគោលដៅទៅជំរុញបន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន។ ជាពិសេសឆ្ពោះទៅសម្រេចចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សម្រាប់តភ្ជាប់ទំនាក់ទំនង ក៏ដូចជាភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន។    ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច ហ៊ុន ម៉ាណែត នឹងជួបជាមមួយ តំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងតំណាងយុវជនអាស៊ានជាដើម។   ដំណើរទៅរដ្ឋធានីវៀងចន្ទន៍ របស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស រួមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអមដំណើរសម្ដេចនាយករដ្ឋមន្រ្តីដែរ៕     
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី៨ដល់១១តុលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អត្ថបទទាក់ទង   អ៊ីរ៉ង់គំរាមបាញ់ប្រហារទ្រង់ទ្រាយធំ បើអ៊ីស្រាអែលហ៊ានបាញ់តដៃ  លោក ចូ បៃឌិន បានធ្វើសន្ទរកថាសង្ខេបពីសេតវិមាន នៅទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃទី៤ តុលា ស្ដីអំពីចំណាត់ការយោធារបស់អ៊ីស្រាអែល ក្នុងការឆ្លើយតបការបាញ់ប្រហាររបស់អ៊ីរ៉ង់។    ក្នុងឱកាសនេះ លោក បៃឌិន បានសង្កត់ធ្ងន់លើគោលដៅយុទ្ធសាស្រ្តយោធាអ៊ីស្រាអែល ដោយលោកមិនចង់ឃើញការបាញ់ប្រហារណាមួយ កើតឡើងលើកន្លែងស្ដុកប្រេងនានារបស់អ៊ីរ៉ង់ឡើយ។ យ៉ាងណាជម្រើសដ៏រសើបមួយនេះ ស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយទេ។    «បើសិនខ្ញុំជារដ្ឋាភិបាលអ៊ីស្រាអែល ខ្ញុំនឹងគិតរកផ្លូវដោះស្រាយដទៃទៀតជាជាងជ្រើសរើសការបាញ់លើទីតាំងប្រេង»។ ប្រធានាធិបតីអាម៉េរិក បានលើកឡើងបែបនេះ មុននឹងបន្ថែមថា ជម្រើសនេះ ធ្វើឱ្យការផ្គត់ផ្គង់ប្រេងថយចុះ ដែលនាំឱ្យតម្លៃប្រេងក្នុងទីផ្សារហក់ខ្ពស់។    គួរឱ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលជិត២០០គ្រាប់ សំដៅទីតាំងយោធាអ៊ីស្រាអែល ក្នុងថ្ងៃទី១ តុលា ដែលធ្វើឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ក្ដៅស្លឹកត្រចៀក និងគំរាមសងសឹកផងដែរ។    ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំអាម៉េរិកលោក បៃឌិន បានក្រើនរំលឹករដ្ឋាភិបាលអ៊ីស្រាអែល កុំឱ្យបាញ់ចូលទីតាំងគ្រឿងបង្គុំនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈអតីតគូបដិបក្សរបស់លោក គឺលោក ដូណាល់ ត្រាំ បានគាំទ្រលើចំណាត់ការដ៏គ្រោះថ្នាក់នេះទៅវិញ។ នេះបើតាមការផ្សាយសារព័ត៌មាន The Times of Israel។   យ៉ាងណាក្ដី គេសង្កេតឃើញថា ទឹកមាត់លោក បៃឌិន មិនសូវប្រៃ ព្រោះរាល់លើក រដ្ឋាភិបាលអ៊ីស្រាអែលមិនសូវធ្វើតាមសម្ដីលោកប៉ុន្មានទេ។ ប៉ុន្តែ មេដឹកនាំអាម៉េរិក បានច្រានចោលការយល់ឃើញមួយនេះ ដោយលើកហេតុផលថា រដ្ឋាភិបាលអ៊ីស្រាអែល នៅតែរាយការណ៍ និងទាក់ទងមករដ្ឋាភិបាលរបស់លោក ជាប្រចាំ។    ទោះបីជាលោក បៃឌិន ហាមឃាត់អ៊ីស្រាអែលមិនឱ្យប្រព្រឹត្តប្រតិបត្តិការណាមួយដែលជ្រុលជ្រួសក៏ដោយ តែមេដឹកនាំរូបនេះ នៅតែគាំទ្រលើសិទ្ធិបាញ់ការពារខ្លួនរបស់អ៊ីស្រាអែលដដែល។ មួយវិញទៀត លោកព្យាយាមធ្វើយ៉ាងណាកុំឱ្យសង្គ្រាមផ្ទុះឡើង និងកំពុងពិចារណាដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែមផងដែរ៕
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានណែនាំឱ្យរដ្ឋាភិបាលអ៊ីស្រាអែលជ្រើសរើសការឆ្លើយតបផ្សេង ក្រៅពីការបាញ់ប្រហារលើទីតាំងស្ដុកប្រេងរបស់អ៊ីរ៉ង់ ខណៈដែលស្ថានការណ៍យោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពផុយស្រួយ។
យោងតាមសេចក្ដីប្រកាសដដែល ការសម្រេចចិត្តផ្អាកអាជីវកម្មបែបនេះ  ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុក្រិតភាព នៅអំឡុងពេលប្រឡងបាក់ឌុប។ ដោយឡែក ចំពោះទីតាំងអាជីវកម្មដែលនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។    បេក្ខជនទាំងអស់ អាចផ្ញើរម៉ូតូ កង់ និងរថយន្ត ដោយឥតគិតថ្លៃឡើយ តាមមណ្ឌលប្រឡងទាំង៣២នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់សាធារណជន និងអាជីវករទាំងអស់ យោគយល់ចំពោះការផ្អាកនេះ ។ អាជីវកម្ម នឹងបើកដំណើរការធម្មតាឡើងវិញ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប។   គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺពីចាប់ពីថ្ងៃទី៨ ដល់ទី៩ តុលា ដោយមានបេក្ខជនសរុប ១៣៧ ០៤០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧ ៦៨២នាក់។ បេក្ខជន ដែលជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត នឹងប្រឡងលើមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា គណិតវិទ្យា អក្សរសាស្រ្តខ្មែរ, ភាសាបរទេស និងប្រវត្តិវិទ្យា។ រីឯថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស៕
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកអាជីវកម្មលក់សម្ភារសិក្សាគ្រប់ប្រភេទ ទីតាំងថតចម្លងឯកសារ អ៊ីនធឺណែត ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
  ចាប់តាំងពីមុនភ្ជុំបិណ្ឌមក មហាជនមានការរិះគន់ជាបន្តបន្ទាប់លើតម្លៃម្ហូបអាហារ ដែលមានតម្លៃខ្ពស់មិនអាចទទួលយកបាន ខណៈអាជ្ញាធរបានព្យាយាមដោះស្រាយ តែសាធារណជនខ្លះពុំទាន់ពេញចិត្ត។ ក្រោយបុណ្យភ្ជុំបិណ្ឌចប់ នៅថ្ងៃទី៥តុលា អភិបាលខេត្ត ក៏បានទទួលស្គាល់ពីចំណុចខ្វះខាត ពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារនៅខេត្តកែប។    លោក សោម ពិសិដ្ឋ បានសង្កត់ធ្ងន់បែបនេះ៖ «រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន»។     ទន្ទឹមនឹងនេះ លោក ប្រាប់ឱ្យពលរដ្ឋរាយការណ៍ បើជួបប្រទះនូវភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ។    លោក សោម ពិសិដ្ឋ អះអាងថា រដ្ឋបាលខេត្តបានចិត្តទុកដាក់ជាប្រចាំ លើបញ្ហាដែលពលរដ្ឋជួបប្រទះ ហើយខិតខំអភិវឌ្ឍបន្ថែម ដើម្បីឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ អភិបាលលខេត្ត បានផ្ដល់លេខទំនាក់ទំនងចំនួន៣ខ្សែ សម្រាប់ឱ្យពលរដ្ឋរាយការណ៍ បើសិនជាជួបករណីមិនប្រក្រតីណាមួយ លើការផ្ដល់សេវាកម្ម និងបញ្ហាផ្សេងៗ។ លេខទូរសព្ទ ០១២ ៨២១ ៤១១, ០៨៨ ៤៣២ ០០៣៤ និង ០៩៩ ៥៤៩ ៧៨៩។    អំឡុងពេលភ្ជុំបិណ្ឌនេះ ខេត្តកែប មានភ្ញៀវទៅទស្សនា ចំនួន៧៩,៥៣៨ នាក់ ដែលកើនឡើង ២៦,១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣៕   
ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រាប់ទៅអ្នកដំណើរដែលទៅកម្សាន្ត ឱ្យរាយការណ៍ បើជួបបញ្ហាម្ហូបអាហារមានតម្លៃខ្ពស់ ខណៈមន្ត្រីក្នុងខេត្តកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
បន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ខ្សែបម្រើ Juventus វ័យ ៣១ឆ្នាំ អាចបន្តការហ្វឹកហាត់ឡើងវិញ នៅខែមករា ឆ្នាំ២០២៥ និងមានសិទ្ធិចូលទីលានប្រកួតផ្លូវការចាប់ពីខែមីនាតទៅ។ នេះបើតាមការផ្សាយរបស់កាសែត BBC។   តុលាការជាតិប្រឆាំងសារធាតុញៀន (Nado) របស់ប្រទេសអ៊ីតាលី បានព្យួរ Pogba ពីគ្រប់ការប្រកួតកាលពីខែកុម្ភៈ រយៈពេល៤ឆ្នាំ បន្ទាប់ពីធ្វើតេស្តថ្នាំរកឃើញថាកម្រិតអ័រម៉ូន Testosterone កើនឡើង ដែលជាអរម៉ូនត្រូវបានហាមឃាត់ក្នុងកីឡា។   នៅថ្ងៃទី៤ ខែកញ្ញា លោក Matthieu Reeb ប្រធាន CAS បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បម្រាមលើអតីតខ្សែបម្រើជម្រើសជាតិបារាំង ត្រូវបានកាត់បន្ថយទោសមកត្រឹម ១៨ខែ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣។   ក្រោយឈ្នះការប្តឹងផ្តល់ និងទទួលបានការកាត់បន្ថយទោស អតីតកីឡាករ Manchester United ចាត់ទុកថាសុបិនអាក្រក់របស់ខ្លួនបានបញ្ចប់ហើយ ខណៈរូបគេអាចត្រឡប់ចូលទីលានវិញក្នុងពេលឆាប់ៗ។   «ទីបំផុតសុបិនអាក្រក់បានចប់ហើយ។ ការទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំអាចធ្វើតាមសុបិនរបស់ខ្ញុំម្តងទៀតនឹងមកដល់ឆាប់ៗ»។ នេះជាការរៀបរាប់របស់ Pogba មុនបញ្ជាក់បន្ថែមថា ខ្លួនមិនដែលបំពានបទប្បញ្ញត្តិរបស់ភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកដោយចេតនានោះទេ ស្របពេលខ្លួនបានលេបថ្នាំបំប៉នដែលវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់គេផ្តល់ឱ្យ ដែលមិនប៉ះពាល់ ឬបង្កើនសមត្ថភាពសម្រាប់អត្តពលិកនោះឡើយ។   កីឡាករដែលធ្លាប់មានតម្លៃផ្ទេថ្លៃជាងគេលើលោកកាលពីឆ្នាំ ២០២៦ អំឡុងចេញពី Juventus ទៅ Man Utd អះអាងថាខ្លួនលេងដោយគុណភាព បច្ចេកទេសផ្ទាល់ និងភាពស្មោះត្រង់ មិនប្រើថ្នាំជំនួយណាយមួយឡើយ ប៉ុន្តែរូបគេបានរងការលំបាក ដ្បិតអ្វីគ្រប់យ៉ាងដែលប្រឹងប្រែងតាមរយៈកម្លាំងកាយ និងទេពកោសល្យសុទ្ធសាត បែជារងការហាត់ឃាត់។   Pogba ដែលជួយបារាំងលើកពាន World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ទទួលរងក្តីក្តាំប្រើសារធាតុហាមឃាត់ ក្រោយពេលចាកចេញពី Old Trafford ត្រឡប់ទៅ Juventus ក្នុងកិច្ចសន្យា ៤ឆ្នាំ កាលពីខែកក្កដា ឆ្នាំ ២០២២ ដោយគ្មានតម្លៃផ្ទេ៕
«សុបិនអាក្រក់របស់ខ្ញុំបានបញ្ចប់ហើយ»។ នេះជាការអះអាងរបស់ Paul Pogba បន្ទាប់ពីបម្រាមរយៈពេល ៤ ឆ្នាំជុំវិញបទល្មើសសារធាតុញៀនរបស់គេត្រូវបានកាត់បន្ថយមកត្រឹម ១៨ខែ។
គណៈកម្មការរៀបចំការប្រកួត បានចាប់ផ្ដើមការរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដោយយកមុខសាលាខេត្តកែបជាទីតាំងចាប់ផ្ដើម។ ក្បួនភ្លើងគប់ នឹងបន្ដធ្វើដំណើរទៅខេត្តព្រះសីហនុ  ហើយបន្ដទៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែតុលា។ លុះចូលដល់ថ្ងៃទី១៩ តុលា ក្បួននេះ នឹងចេញពីខេត្តកំពង់ឆ្នាំង ទៅខេត្តស្វាយរៀង ហើយទិសដៅចុងក្រោយខេត្តកណ្ដាល។ ចំណែកថ្ងៃទី៣០ តុលា ដែលជាថ្ងៃនៃពិធីបើកព្រឹត្តិការណ៍នេះ ក្បួនរត់ភ្លើងគប់ នឹងធ្វើដំណើរពីកន្លែងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មកបញ្ជប់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។   អត្ថបទទាក់ទង   ៥រាជធានី-ខេត្ត សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២    
ពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ត្រូវបានចាប់ផ្ដើមនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅមុខសាលាខេត្តកែប។ ក្បួនរត់ភ្លើងគប់នេះ នឹងបន្ដឆ្ពោះទៅរាជធានី-ខេត្តចំនួន ៥ដែលជាទីតាំងរៀបចំការប្រកួតកីឡានានា ក្នុងនោះមាន ភ្នំពេញ, ខេត្តកែប, ព្រះសីហនុ, កំពង់ឆ្នាំង និងខេត្តស្វាយរៀង។
  ខណៈស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងតែតានតឹង ទាហានជើងទឹកនិងអាកាសអាម៉េរិកដែលមានមូលដ្ឋាននៅក្នុងតំបន់ បានបាញ់ប្រហារលើទីក្រុង និងទីតាំងមួយចំនួន ដែលសង្ស័យថាគ្រប់គ្រងដោយក្រុមហ៊ូទីស។    ទីបញ្ជាការយោធាអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា (CENTCOM) បានប្រកាសតាមបណ្ដាញសង្គម X ថាទាហានខ្លួន បានបើប្រតិបត្តិការបាញ់លើទីតាំងចំនួន១៥ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ូទីស។    «ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើង ក្នុងគោលដៅការពារសេរីភាពនាវាចរ និងធ្វើឱ្យសន្តិសុខដែនសមុទ្រអន្តរជាតិមានសុវត្ថិភាពជាងមុនសម្រាប់អាម៉េរិក មិត្តក្នុងតំបន់ និង នាវាពាណិជ្ជកម្ម»។ នេះបើតាមការអះអាងរបស់ CENTCOM។    បើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ Al Masirah យោធាអាម៉េរិកបានវាយលុកតាមជើងអាកាស និងជើងទឹក ចំនួន៤លើកទៅលើរដ្ឋធានី សាណា និង ចំនួន៧លើកទៅលើទីក្រុង ហូដាយដាហ៍។ ក្រៅពីនេះ ខេត្ត Dhamar និង Bayda ក៏ត្រូវរងការបាញ់ប្រហារនេះផងដែរ។ យ៉ាងណាក្ដី មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។    មេដឹកនាំក្រុមហ៊ូទីស លោក Hashem Sharaf al-Din បានប្រកាសតាមទូរទស្សន៍ Al Masirah ផងដែរថា យេម៉េននឹងមិនចុះញ៉មលើទង្វើបច្ចាមិត្តឡើយ ដោយសន្យាថានឹងតបតវិញទៅលើអាម៉េរិក។     មន្ទីរបញ្ចកោណអាម៉េរិកបានបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមហ៊ូទីស បានវាយឆ្មក់លើតំបន់ដែលទ័ពជើងទឹកអាម៉េរិកតាំងវត្តមាន ដោយប្រើមីស៊ីលប្រដេញ និងដ្រូន។ ប៉ុន្តែ ការបាញ់ប្រហានេះត្រូវទ័ពអាម៉េរិកគ្រប់គ្រងបាន ដោយការបាញ់ទម្លាក់។    កន្លងមក ក្រុមហ៊ូទីស បានវាយប្រហារលើនាវាជាង១០០គ្រឿង និងបានបាញ់ពន្លិចនាវា២គ្រឿងរួចមកហើយ គិតចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតដល់បច្ចុប្បន្ន។ នេះបើតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ CBS។    គួរឱ្យដឹងថា ក្រុមហ៊ូទីស មានឥទ្ធិពល ដែលគួរឱ្យបារម្ភសម្រាប់អាម៉េរិក និងបណ្ដាប្រទេសអ៊ឺរ៉ុប ក្នុងដែនសមុទ្រក្រហម ព្រោះវាជាផ្លូវទឹកដ៏សំខាន់សម្រាប់ធ្វើពាណិជ្ជកម្ម ដែលតភ្ជាប់ទ្វីបអាស៊ី និងអ៊ឺរ៉ុប៕ 
យោធាអាម៉េរិក បានបាញ់ប្រហារទីក្រុង និងទីតាំងចំនួន១៥ ក្នុងទឹកដីយេម៉ែន ក្នុងថ្ងៃទី៤ ខែតុលា។ ប្រតិបត្តិការនេះ ធ្វើក្នុងគោលបំណងកម្ទេចទីតាំងរបស់ក្រុមហ៊ូទីសដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដើម្បីធានាសន្តិសុខនាវាចរក្នុងសមុទ្រក្រហម។
ភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលមានទេសភាពស្អាត មានខ្នងភ្នំតូចធំជាច្រើន ដើមឈើធំៗ ទឹកធ្លាក់ រួមទាំងសត្វព្រៃកម្រៗជាច្រើនប្រភេទ។    ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ប្រមាណ ២៤០៣នាក់ប៉ុណ្ណោះរយៈពេល ៩ខែឆ្នាំ២០២៤នេះ។ ទិន្នន័យនេះថយចុះ បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមលោក ឈឺន ឈីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ ដែលបានបន្ថែមថា ភ្ញៀវទេសចរធ្លាក់ចុះនេះ ដោយសារក្នុងរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ពេក ។     លោក ឈឺន ឈីម លើកឡើងថា៖ «រដូវវស្សានេះយើងបារម្មណ៍យ៉ាងខ្លាំងចំពោះការបាត់បងភ្ញៀវ ព្រោះផ្លូវពិបាកធ្វើដំណើរ។ បញ្ហាដែលសហគមន៍ពិបាកជាងគេ គឺផ្លូលចូល និងសេវាទូរស័ព្ទពិបាកខ្លាំង»។    យ៉ាងណា ការថយចុះចំនួនភ្ញៀវទេសចរ បានបង្កក្ដីកង្វល់ដល់ពលរដ្ឋក្នុងសហគមន៍ ដ្បិតពួកគេត្រូវបាត់បង់ចំណូលមួយផ្នែកធំពីការងារទេសចរណ៍នេះ។ ប្រធានសហគមន៍ភ្នំឱរ៉ាល់រូបនេះ បន្តថា ខែតុលានេះ មានទេសចរចំនួន១០០នាក់ បានកក់ឡើងភ្នំឪរ៉ាល់។     រដូវវស្សានេះ ទេសចរឡើងភ្នំឪរ៉ាល់ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំជាដើម៕
ភ្នំពេញ៖ ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ប្រជាជនកម្ពុជាជាច្រើន បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងប្រទេសកម្ពុជា។ ដោយឡែកភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន៣៧នាក់ ក្នុងរយៈពេល៣ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ តុលា។
ក្រុមគោព្រៃកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរប្រកួត ដោយជំនួបដំបូងទល់នឹងឆាយន្នីសតៃប៉ិ ដែលនឹងត្រូវឡើងនៅថ្ងៃទី១១ ខែតុលា វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានអូឡាំពិក និងជំនួបទី២ ទល់ហុងកុង នៅ៤ថ្ងៃបន្ទាប់ នៅទឹកដីហុងកុង។   តាមរយៈការប្រកាសលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សំបុត្រទស្សនាជំនួបរវាងកម្ពុជា និងឆាយន្នីសតៃប៉ិ បានដាក់លក់ពីថ្ងៃទី៥ តុលាតទៅហើយ ក្នុងតម្លៃ ៣០០០០រៀល សម្រាប់សំបុត្រប្រភេទ១ (A) និង១៥០០០រៀល សម្រាប់ប្រភេទ២ (B)។   ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរប្រកួត សម្រាប់ក្រុមកម្ពុជា កម្តៅសាច់ដុំ ត្រៀមការប្រកួតប្រជែងជើងឯក ASEAN Cup ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤៕   អត្ថបទទាក់ទង   ចន្ធា សុប៉ិន បារាំង ប៊ុនឆៃ និង ធីវ៉ា ត្រឡប់ជួយជម្រើសជាតិកម្ពុជាជាថ្មី   
សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ឆាយន្នីសតៃប៉ិ នឹងចាប់ផ្តើមដាក់លក់ ចាប់ពីព្រឹកថ្ងៃទី៥ ខែតុលា តទៅ ក្នុងតម្លៃ ៣០០០០រៀល និង ១៥០០០រៀល។
  នៅក្នុងការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែតុលា ក្រុមហ៊ុនសេដ្ឋកិច្ច Jeddah (JEC) ដែលទទួលបន្ទុកអភិវឌ្ឍន៍គម្រោងនេះ បានប្រកាសថា Jeddah Tower នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ។ នេះជាលើកទីបីហើយ នៃការសន្យាបញ្ចប់គម្រោងសង់អគារកម្ពស់១០០០ម៉ែត្រ។   ក្នុងឆ្នាំ២០១៧ ឥស្សរជនសំខាន់ៗមួយចំនួនរួមទាំងប្រធានអ្នកម៉ៅការសំខាន់ៗ និងសាជីវកម្មទទួលបន្ទុកមូលនិធិសម្រាប់គម្រោងនេះ ត្រូវបានចាប់ខ្លួន ក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ។    ឥស្សរជនសំខាន់ម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងសកម្មភាពប្រឆាំងអំពើពុករលួយ គឺលោក Bakr bin Laden ជាប្រធានក្រុមហ៊ុនម៉ៅការសំខាន់របស់អគារខ្ពស់កប់ពពករបស់ Saudi Binladen Group។ មហាសេដ្ឋីសំណង់រូបនេះត្រូវបានដោះលែងនៅឆ្នាំ ២០២១ ។    ក្រុមហ៊ុនរបស់គ្រួសារលោក Bakr bin Laden បានជួលឱ្យបញ្ចប់ការសាងសង់ប៉ម Jeddah ។ កិច្ចសន្យាថ្មីរបស់ក្រុមហ៊ុន Saudi Binladen Group មានតម្លៃ ១,៩ពាន់លានដុល្លារ ដែលក្នុងនោះ ២៩០លានដុល្លារត្រូវបានបង់ប្រាក់ សម្រាប់ផ្នែកខ្លះ ដែលបានបញ្ចប់ការសាងសង់។ បច្ចុប្បន្ននេះ ៦៣ភាគរយនៃអគារកម្ពស់ ១៥៧ជាន់ ត្រូវបានសាងសង់បន្ត។   នាថ្ងៃទី២ ខែតុលា ជាការប្រកាសផ្លូវការលើកដំបូងនៃការកសាងឡើងវិញ ប៉ុន្តែរូបភាពពីផ្កាយរណបដែលថតដោយក្រុមហ៊ុនអាមេរិក Maxar Technologies កាលពី២ខែមុនបង្ហាញថា ការងារសាងសង់កំពុងអគារនេះ បន្តដំណើការរួចទៅហើយ។    កាលពីមុន អគារនេះមានឈ្មោះថា Kingdom Tower ។ គម្រោងអគារខ្ពស់កប់ពពកនេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៣ ហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ប៉មនេះ ខ្ពស់ជាងអគារ Burj Khalifa ក្នុងទីក្រុងឌូបៃ ដែលបច្ចុប្បន្នជាអគារខ្ពស់បំផុតនៅលើពិភពលោក កម្ពស់១៥២ម៉ែត្រ ។ ដោយមើលឃើញពីសមុទ្រក្រហមនៅក្នុងរដ្ឋធានីពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត ប៉ម Jeddah នឹងរួមបញ្ចូលការិយាល័យ កន្លែងលក់រាយ និងកន្លែងស្នាក់នៅ។ ផែនការដែលបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១១ បង្ហាញថា អគារ Jeddah នឹងមានសណ្ឋាគារ ផ្សារទំនើប និងកន្លែងសង្កេតការណ៍ខ្ពស់ជាងគេលើពិភពលោក៕ 
អារ៉ាប៊ីសាអូឌីត នឹងបន្តសាងសង់អគារ Jeddah Tower កម្ពស់មួយគីឡូម៉ែត្រ ដែលជាអគារខ្ពស់បំផុតនៅលើពិភពលោកឡើងវិញ ក្រោយផ្អាកជិត ៧ឆ្នាំ។
បើតាមសេចក្ដីជូនដំណឹងខាងលើ ការផ្ដល់ជូននេះ ក្រោមការឧបត្ថម្ភគាំទ្រពីលោក អ៊ី ឈាន ទេសរដ្ឋមន្រ្តី និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ បេក្ខជនដែលមានលំនៅឆ្ងាយពីមណ្ឌលប្រឡង អាចទំនាក់ទំនងតាមលេខទូរសព្ទ ០៧១ ៩៦២ ១៦ ១០ , ០៦៩ ៦១ ៩៨ ៨០, ០៩៧ ៧៥៧ ២០៤០។    គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤នេះ មានបេក្ខជនចុះឈ្មោះសរុប ១៣៧ ០៤០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧ ៦៨២នាក់។ រីឯ មណ្ឌលប្រឡង មានចំនួន ២៣០មណ្ឌល ស្មើនឹង៥៦៣៦បន្ទប់ ក្នុងចំណោមមណ្ឌលប្រឡងទាំង២៣០មណ្ឌល មាន១៥៧មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង៧៣មណ្ឌល សម្រាប់វិទ្យាសាស្រ្ត៕   
រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំកន្លែងស្នាក់នៅ អាហារ និងកន្លែងផ្ញើកង់ម៉ូតូ ដោយឥតគិតថ្លៃ ដល់សិស្សដែលនៅឆ្ងាយពីមណ្ឌលប្រឡង ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន។
បើតាមកាសែត AS របស់ព័រទុយហ្កាល់ Ronaldo មានគម្រោងវិលត្រឡប់មកកាន់ប្រទេសព័រទុយហ្កាល់ វិញជាមួយនឹងមិត្តស្រីរបស់គេ នាង Georgina Rodriguez ខណៈផ្ទះរស់នៅដ៏ធំថ្មីមួយ ស្ថិតក្នុងទីក្រុង Cascais កំពុងតែសាងសង់។ គ្រោងការវិលត្រឡប់មករស់នៅព័រទុយហ្កាល់វិញនោះហើយ បានធ្វើឱ្យតារាបាល់ទាត់វ័យ ៣៩ឆ្នាំ ជួបរឿងដែលត្រូវប្រកួតប្រជែងខ្លាំងមួយក្នុងក្រុមគ្រួសារ នោះគឺការស្វែងរកសាលារៀនសម្រាប់កូនៗទាំង ៥នាក់។   ថ្មីៗនេះ Ronaldo និង Georgina ត្រូវបានគេប្រទះឃើញលេចវត្តមាននៅសាលារៀន St. Julians ដែលជាសាលារៀនឯកជនរបស់ចក្រភពអង់គ្លេសមួយ ក្នុងចំណោមសាលារៀនកម្រិតកំពូលៗមួយក្នុងប្រទេសព័រទុយហ្កាល់។ សាលា St. Julians ជាសាលារៀនដែលប្រមូលផ្តុំទៅដោយកូនៗរបស់បុគ្គលមានឥទ្ធិពលក្នុងប្រទេសព័រទុយហ្កាល់ ហើយដែលសិស្សអាចចូលរៀនបានតម្រូវចាប់ពីអាយុ ៣-១៨ឆ្នាំ។    បើតាមរបាយការណ៍ដែលចុះផ្សាយនោះទៀតសោត គូស្នេហ៍ទាំង ២ បានទៅសាលានោះដើម្បីជជែកពិភាក្សាគ្នាក្នុងការចុះឈ្មោះកូនៗឱ្យចូលរៀន ប៉ុន្តែត្រូវបានខាងសាលាបដិសេធ។   បើតាមការផ្សាយរបស់ V+Fama សាលារៀន St. Julians នោះមិនចង់ទទួលយកកូនរបស់ Ronaldo ឱ្យចូលសាលារៀនរបស់ពួកគេ ខណៈសាលាចង់ការពារសិស្សដទៃផ្សេងទៀត ហើយនិងអះអាងថាមិនមែនជាសាលាសម្រាប់ជាទីកន្លែងធ្វើជាប្រភពព័ត៌មាននោះទេ។   បច្ចុប្បន្ន Ronaldo និងគូស្នេហ៍ រួមទាំងកូនៗទាំង ៥នាក់របស់ពួកគេ កំពុងរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាទីកន្លែងកីឡាករខ្សែប្រយុទ្ធវ័យចំណាស់កំពុងប្រកបអាជីពលេងឱ្យក្រុម Al Nassr ចាប់តាំងពីឆ្នាំ ២០២៣ មក។ តារាបាល់ទាត់ព័រទុយហ្កាល់ នៅសល់កិច្ចសន្យាជាមួយនឹងក្រុម Al Nassr រហូតដល់ឆ្នាំ ២០២៥។   ដោយឡែក ក្រៅពីផ្ទះរបស់កីឡាករម្ចាស់ពាន Ballon dOr ៥សម័យ ស្ថិតក្នុងទីក្រុង Cascais អតីតកីឡាករក្រុម Real Madrid, Man Utd, Juventus ក៏មានផ្ទះវីឡាស្ថិតក្នុងទីក្រុង Lisbon និងនៅស្រុកកំណើតរបស់គេផ្ទាល់ ទីក្រុង Funchal ថែមទៀត។ ក្រោពីផ្ទះស្ថិតក្នុងប្រទេសព័រទុយហ្កាល់ Ronaldo មានអចលនទ្រព្យផ្សេងទៀតនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលជាទីកន្លែងរូបគេធ្លាប់រស់នៅរយៈពេល ៩ឆ្នាំ៕
កីឡាករវ័យចំណាស់ Cristiano Ronaldo បានព្យាយាមចុះឈ្មោះកូនៗរបស់គេឱ្យចូលសិក្សានៅសាលារៀនឯកជនកម្រិតលំដាប់មួយឈ្មោះថា St. Julians ក្នុងប្រទេសព័រទុយហ្កាល់ ប៉ុន្តែត្រូវបានសាលាបដិសេធមិនទទួល។
  ខ្ញុំស្មានថា គាត់ជាអ្នកបើកបរទូក! តាមពិត ទោះបីជាគាត់ជួបជាមួយប្រជាពលរដ្ឋ ដែលឆ្លងទន្លេពីស្រុកកងមាស ទៅស្រុកស្រីសន្ធរ ពីព្រឹកដល់ល្ងាច លោកស្រី ឆៃ មិនដែលឡើងកាណូតនោះ ព្រោះមិនត្រូវការឆ្លងទៅត្រើយម៉ាខាងនោះ។ ប្រហែលជាថ្ងៃណាមួយ គាត់នឹងមានឱកាសឆ្លងស្រឡាង។ ក៏ប៉ុន្តែនាពេលនេះ លោកស្រី ឆៃ បន្តអង្គុយលក់គ្រឿងកំប៉ុងមិនដាច់៕   
កំពង់ចាម៖ នាយ យ៉ាន បានដើរផ្សងព្រេងទៅឯជនបទ ខេត្តកំពង់ចាម។ នាយយាន បានជួបជាមួយនារីវ័យចំណាស់មួយរូប។ ជារៀងរាល់ថ្ងៃ លោកស្រី លុយ ឆៃ លក់ទឹកសុទ្ធ កាហ្វេកំប៉ុង និងគ្រឿងកំប៉ុងគ្រប់មុខ លើគ្រែមួយ ស្ថិតនៅកំពង់ដទន្លេមេគង្គ ក្នុងភូមិសូគង ឃុំបឹងសាង ស្រុកកងមាស ខេត្តកំពង់ចាម។
  បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៤ ខែតុលា បានបោះឆ្នោតដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិន។ គណៈកម្មការអឺរ៉ុប (EC) ដែលជាស្ថាប័នទទួលបន្ទុកគ្រប់គ្រងពាណិជ្ជកម្មក្នុងនាមប្រទេសជាសមាជិកទាំង២៧ បានស្វាគមន៍ចំពោះសំឡេងគាំទ្រភាគច្រើនសម្រាប់ផែនការនេះ។   ការអនុម័តនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែតុលា លុះត្រាតែចិនផ្តល់ដំណោះស្រាយ ដើម្បីបញ្ចប់ភាពជាប់គាំង។ អត្រាពន្ធដែលបានអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺ ១៧ភាគរយសម្រាប់ BYD, ១៨,៨ភាគរយសម្រាប់រថយន្ត Geely និង ៣៥,៣ភាគរយសម្រាប់ក្រុមហ៊ុនរថយន្ត SAIC។ Geely ជាម្ចាស់ម៉ាកយីហោដូចជា Polestar និង Volvo របស់ស៊ុយអែត ខណៈ SAIC កាន់កាប់ MG របស់អង់គ្លេសជាម៉ាករថយន្តអគ្គិសនីលក់ដាច់បំផុតមួយនៅអឺរ៉ុប។   ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតនៅចិន រួមទាំងក្រុមហ៊ុនលោកខាងលិចដូចជា Volkswagen និង BMW នឹងត្រូវជាប់ពន្ធ ២០,៧ភាគរយ។ ដោយឡែកសម្រាប់រថយន្ត Tesla គណៈកម្មការអឺរ៉ុបកំណត់អត្រាពន្ធ ៧,៨ភាគរយ។   អត្រាពន្ធថ្មីទាំងនេះត្រូវបានដាក់នៅលើសពិដានអត្រាពន្ធបច្ចុប្បន្ន ១០ភាគរយ។ នេះមានន័យថានៅក្នុងការអនុវត្តជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តចិនមួយចំនួននឹងប្រឈមមុខនឹងពន្ធសរុបលើសពី ៤៥ភាគរយក្នុងពេលឆាប់ៗនេះ។   ទីក្រុងប៉េកាំងជំទាស់នឹងលទ្ធផលបោះឆ្នោតនេះយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានជំទាស់ និងប្រឆាំងដាច់ខាតចំពោះវិធានការការពារមិនយុត្តិធម៌ មិនអនុលោម និងមិនសមហេតុផលរបស់ EU ក្នុងករណីនេះ។ ចិនក៏ប្រកាសប្រឆាំងដាច់ខាតចំពោះការដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់ EU លើយានយន្តអគ្គិសនីរបស់ចិន។   ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប និងរដ្ឋាភិបាលចិននៅតែមានពេល ៤សប្តាហ៍ដើម្បីចរចារដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្និទ្ធស្នាល នៅមុនដំណាច់ខែតុលា។ អ្នកនាំពាក្យ EC លោក Olof Gill បានបញ្ជាក់ថា ដំណោះស្រាយណាមួយ ដែលស្នើឡើងដោយទីក្រុងប៉េកាំង ត្រូវតែអនុវត្តតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។    អាល្លឺម៉ង់ ជាប្រទេសមានឧស្សាហកម្មរថយន្តដ៏មានឥទ្ធិពល និងហុងគ្រី បានបោះឆ្នោតប្រឆាំងនឹងផែនការពន្ធកាលពីថ្ងៃទី៤ ខែតុលា។ សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បានឲ្យដឹងថា រដ្ឋាភិបាលបានផ្ញើសារត្រឹមត្រូវ ដោយបោះឆ្នោតប្រឆាំងនឹងការផ្លាស់ប្តូរនេះ។   ប្រធាន VDA លោកស្រី Hildegard Müller បានហៅការសម្រេចចិត្តរបស់ EC ថាជាជំហានថយក្រោយបន្ថែមទៀតពីកិច្ចសហប្រតិបត្តិការពិភពលោក។    ទន្ទឹមនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានព្រមានថា EU ប្រថុយនឹងការចាប់ផ្តើម«សង្គ្រាមត្រជាក់សេដ្ឋកិច្ច»ជាមួយចិន ហើយបានសន្យាបោះឆ្នោតប្រឆាំងនឹងវិធានការពន្ធ។ លោកអះអាងថា ៖«នេះជារឿងដ៏អាក្រក់បំផុតដែលអាចកើតឡើងចំពោះអឺរ៉ុប។ ប្រសិនបើវានៅតែបន្ត សេដ្ឋកិច្ចអឺរ៉ុបនឹងស្លាប់»។   យោងតាមរបាយការណ៍ EC ទីផ្សាររថយន្តអគ្គិសនីដែលផលិតនៅចិនបានកើនឡើងពី ៣,៩ភាគរយក្នុងឆ្នាំ២០២០ ដល់ ២៥ភាគរយក្នុងខែកញ្ញា ឆ្នាំ២០២៣ ។ កំណើននេះ ដោយសារតែការលក់បង្ខូចថ្លៃ បើប្រៀបធៀបទៅនឹងឧស្សាហកម្មសហភាពអឺរ៉ុប។ ទីក្រុងព្រុចសែលបានចោទប្រកាន់ក្រុមហ៊ុនចិន ថាលក់ថោកដោយសារការឧបត្ថម្ភធនរបស់រដ្ឋាភិបាល។   ការឧបត្ថម្ភធនទាំងនេះ រួមមានរដ្ឋាភិបាលក្នុងតំបន់ដែលផ្តល់ដីថោកសម្រាប់សាងសង់រោងចក្រ ប្រភពលីចូម និងថ្មសាក ក្រោមទីផ្សារពីសហគ្រាសរដ្ឋ និងការលើកទឹកចិត្តផ្នែកពន្ធ និងហិរញ្ញវត្ថុពីធនាគាររបស់រដ្ឋ។   កំណើនទីផ្សារយ៉ាងឆាប់រហ័ស បានបង្កើនការព្រួយបារម្ភថារថយន្តអគ្គិសនីផលិតនៅចិន គំរាមកំហែងដល់សមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការផលិតបច្ចេកវិទ្យាបៃតង ក៏ដូចជាការងាររបស់កម្មករឧស្សាហកម្មរថយន្តចំនួន ២,៥លាននាក់ និងមនុស្ស ១០,៣លាននាក់ផ្សេងទៀត មានការងារដែលពឹងផ្អែកដោយប្រយោលលើការផលិតរថយន្តអគ្គិសនី៕ 
សហភាពអឺរ៉ុបបានអនុម័តផែនការដាក់ពន្ធរហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីចិន ចាប់ពីថ្ងៃទី៣១ ខែតុលា មានរយៈពេលយ៉ាងហោចណាស់ ៥ឆ្នាំ។
  មីយ៉ាន់ម៉ា បានផុងក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងវិបត្តិមនុស្សធម៌ ចាប់តាំងពីយោធា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១។    សមាជិកអាស៊ានមួយនេះ កំពុងជួបសភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង។ ការប៉ះទង្គិចប្រដាប់អាវុធរវាងភាគីយោធា និងក្រុមប្រដាប់អាវុធអង្គការជនជាតិភាគតិច (EAO) មានសភាពធ្ងន់ធ្ងរ។ សេដ្ឋកិច្ច និងទំនាក់ទំនងជាដៃគូទាំងក្នុងនិងក្រៅតំបន់របស់មីយ៉ាន់ម៉ា  កំពុងមានភាពឯកោ។ ប្រជាជន ស្លាប់និងរបួស រងទុក្ខវេទនា ភៀសខ្លួន និងប្ដូរកន្លែងរស់នៅស្ទើរតែជាទម្លាប់។ ការដោះស្រាយតែក្នុងចំណោមភាគីពាក់ព័ន្ធក្នុងប្រទេស នៅតែមិនអាចទៅរួច។    ក្រោយរដ្ឋប្រហារយោធា មេដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានជួបជុំគ្នា នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដោយបានដាក់ចេញកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដើម្បីជួយសម្រួលលើការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។    កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចមានដូចជា ការបញ្ឈប់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា, ការដោះស្រាយជម្លោះ ដោយសន្តិវិធី, តួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា, ការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងបេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។    ការអនុវត្តកិច្ចព្រមព្រៀងខាងលើជាទូទៅ បានសម្រេច ត្រឹមតែ៣ប៉ុណ្ណោះ ខណៈគោលដៅសំខាន់២ចំណុចទៀត មិនទាន់អាចអនុវត្តបាន។    ជាក់ស្ដែង កម្ពុជាក្រោមរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំ២០២២ បានសម្រេចកិច្ចព្រមព្រៀងនេះតែ៣ចំណុច ពោលគឺ ការចាត់តាំង ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ជាបេសកជនពិសេស, ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងការធ្វើទស្សនកិច្ចបេសកជន  ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធ។    ដោយឡែក ការបញ្ឈប់អំពើហិង្សា និងការពិភាក្សារកដំណោះស្រាយរវាងភាគីរដ្ឋាភិបាលយោធា និងក្រុម EAO មិនមានលទ្ធផលឡើយ។    វាមានហេតុផលមួយចំនួន ដែលអាស៊ាន នៅតែមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន។ កន្លងមក ភាគីជម្លោះនៅមីយ៉ាន់ម៉ា មិនខ្វាយខ្វល់លើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចឡើយ ដោយការប្រយុទ្ធគ្នា បន្តកើតមាននៅតំបន់ជាច្រើនក្នុងមីយ៉ាន់ម៉ា។ កម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានដណ្តើម និងកាន់កាប់មូលដ្ឋាន និងប៉ុស្តិ៍យោធាមីយ៉ាន់ម៉ាជាច្រើន។    ចំណែកហេតុផលមួយទៀត គឺគោលការណ៍អាស៊ាន ដែលអនុវត្តការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ មាត្រា២ នៃធម្មនុញ្ញអាស៊ាន បានចែងថា រដ្ឋសមាជិកមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកដទៃ, គោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅ។ គោលការណ៍ទាំងនេះ បានរារាំងអាស៊ាន និងសមាជិក ក្នុងការលូកដៃរឿងផ្ទៃក្នុងមីយ៉ាន់ម៉ា។    ហេតុផលទាំងអស់នេះ ធ្វើឱ្យលទ្ធភាពដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលនឹងអាចលើកឡើងក្នុងកិច្ចប្រជុំអាស៊ាន ក្នុងខែតុលាខាងមុខ នៅតែមិនអាចដោះស្រាយចេញ។     កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន កន្លងមក បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាទាំងលើវិបត្តិនយោបាយ និងមនុស្សធម៌។ តួយ៉ាង កម្ពុជាបានផ្ដល់នូវជំនួយមនុស្សធម៌ដូចជា ម៉ាស ថវិកា និងគ្រឿងបរិក្ខារពេទ្យផ្សេងៗអំឡុងពេលជម្ងឺកូវីដ-១៩ រាតត្បាត។ បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានបង្កើតជំនួបទ្វេភាគីជាមួយលោក មីន អ៊ុងឡាំង ជាបន្តបន្ទាប់ ដើម្បីពិភាក្សាលើវិបត្តិ និងស្នើជួបលោកស្រីស៊ូជី៕ 
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ នឹងធ្វើឡើងចាប់ថ្ងៃទី៦ ដល់ទី១១ ខែតុលា ក្នុងទីក្រុងវៀងចន្ទន៍ ឡាវ ដោយវិបត្តិមីយ៉ាន់ម៉ា នឹងជាប្រធានបទដ៏ក្តៅ។  កិច្ចប្រជុំនេះដំណើរការដោយគ្មានវត្តមានប្រមុខយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ តើអាស៊ាន នៅតែមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន?
បើតាមកាសែតអេស្ប៉ាញ AS តារាម៉ូឌែលអាហ្សង់ទីននាង Rodgriguez បានសហការជាមួយ Netflix ដើម្បីចាក់បញ្ចាំងឯកសារជាភាគរបស់ខ្លួន។ សម្រាប់វីដេអូដំបូងនៃឯកសារ «I Am Georgina» អាចទាញចំណូលឱ្យនាង Rodgriguez ១០លានដុល្លារ ហើយចំនួនអាចនឹងកើនឡើងក្នុងវីដេអូ២ភាគបន្ទាប់។ វីដេអូឯកសារភាគទី៣ របស់ «I Am Georgina» បានចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី១៨ ខែកញ្ញា។   ក្នុងវីដេអូភាគ៣នេះ តារាម៉ូដែលវ័យ ៣០ឆ្នាំ បានបង្ហាញពីភាពស្និទ្ធស្នាលរបស់នាងជាងមុនតាមរយៈពេលវេលាជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ក៏ដូចជាជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែល Ronaldo ប្រកបអាជីពជាមួយក្លិប Al Nassr តាំងពីឆ្នាំ ២០២៣។ ក្នុងវីដេអូ២ភាគដំបូង មិនសូវមានវត្តមាន Ronaldo នោះទេ ប៉ុន្តែភាគទី៣ នឹងមានតួអង្គប្រធានក្រុមព័រទុយហ្កាល់ វ័យ៣៩ ច្រើន។   ក្រោយកើនចំណូល១០លានដុល្លារបន្ថែម គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤នេះ មិត្តស្រីតារាងបាល់ទាត់ព័រទុយហ្កាល់ Ronaldo កើនទ្រព្យសុទ្ធ ជិត២០លានដុល្លារ។ ក្រៅពីប្រាក់ចំណូលពីក្រុមហ៊ុន Netflix នាង Rodgriguez ក៏អាចរកបាន ១០០,០០០ ដុល្លារពីការផ្សព្វផ្សាយនៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដាន ៦៣ លាននាក់។   Rodriguez ដែលមានទំនាក់ទំនងស្នេហាជាមួយ Ronaldo តាំងពីឆ្នាំ ២០១៦ ក៏បានបើកគ្លីនិកប្តូរសក់រួមគ្នាជាមួយ Ronaldo ដែលរកចំណូលបាន ១០ លានដុល្លារក្នុងមួយឆ្នាំផងដែរ។ គូស្នេហ៍ទាំងពីរនេះ មានកូនពីរនាក់ជាមួយគ្នា ខណៈ Ronaldo មានកូនបីនាក់ទៀតតាមរយៈការពពោះជំនួស៕
នាង Georgina Rodgriguez មិត្តស្រីតារាបាល់ទាត់ Cristiano Ronaldo រកបាន ១០លានដុល្លារ នៅរដូវកាលដំបូងពីក្រុមហ៊ុន Netflix ដែលបញ្ចាំងវីដេអូឯកសាររបស់ខ្លួនមានចំណងជើងថា «I Am Georgina»។
  វាត្រូវបានគេហៅរបៀបនេះដោយសារតែជំងឺនេះអាចវិវត្តមានបន្តិចម្តងៗរហូតដល់មានផលវិបាកនៃការស្លាប់ដូចជា ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកអាចមាន និងនៅតែមិនអាចសម្គាល់បានអស់រយៈពេលជាច្រើនឆ្នាំ។ នេះកើតឡើងបានដោយសារតែវាមិនមានរោគសញ្ញា។   ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនដែលមានជំងឺលើសឈាមក៏អាចមានរោគសញ្ញាមួយចំនួនផងដែរដូចជា ឈឺក្បាល, វិលមុខ, ដកដង្ហើមញាប់ៗ និងខ្លីៗ និងស្រវាំងភ្នែកជាមួយនឹងសម្ពាធឈាមដែលខ្ពស់។ ការមានវត្តមាននូវរោគសញ្ញាអាចជារឿងល្អដែលរោគសញ្ញាអាចនាំអោយមនុស្សទៅជាមួយនឹងគ្រូពេទ្យសម្រាប់ធ្វើការព្យាបាល និងធ្វើអោយគាត់អោយប្រើថ្នាំបាន ។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗ, ការជួបជាមួយនឹងគ្រូពេទ្យដំបូងអាចកើតមានក្រោយពីការប៉ះពាល់ទៅលើខ្លួនប្រាណណាមួយបានកើតមានឡើង។ ក្នុងករណីជាច្រើន, មនុស្សទៅជួប ឬត្រូវបានយកទៅជួបនឹងគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ជាមួយនឹងការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺខ្សោយតម្រងនោម ឬប៉ះពាល់ទៅលើគំហើញ (ត្រូវបានបង្កឡើងដោយការខូចខាតផ្នែកខាងក្រោយនៃប្រស្រីភ្នែក)។   ការតាមដានសម្ពាធឈាមជាញឹកញាប់អាចជួយបង្ហាញពីការឡើងសម្ពាធឈាមរបស់អ្នកជំងឺមុននឹងផលវិបាកបានវិវត្តមាន។ ប្រហែលម្នាក់ក្នុងចំនោម១០០នាក់ដែលមានជំងឺលើសឈាមត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺលើសឈាមធ្ងន់ធ្ងរនៅពេលដែលជួបនឹងគ្រូពេទ្យដំបូង។ ចំពោះអ្នកជំងឺទាំងនោះ, សម្ពាធឈាមដ្យាស្តូលឡើងដល់១៤០មីលីម៉ែត្របារត។ អ្នកជំងឺជារឿយៗមានការឈឺក្បាលធ្ងន់ធ្ងរ, ចង្អោរ, មានរោគសញ្ញានៃបញ្ហាគំហើញ និងតម្រូវអោយធ្វើការព្យាបាលភ្លាមៗដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល (ការខូចខាតខួរក្បាល)៕
ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកជាធម្មតាកើតមានឡើងដោយមិនមានរោគសញ្ញា ដូចនេះជំងឺលើសឈាមត្រូវបានគេចាត់ទុកថា ជាឃាតករសម្ងាត់។
  មានមធ្យោបាយធម្មជាតិច្រើនណាស់ ដែលអាចព្យាបាលជំងឺលើសសម្ពាធឈាមបានដោយមិនចាំបាច់ប្រើថ្នាំទេ។ យ៉ាងណាមិញបើសិនជាអ្នកមិនទាន់កើតជំងឺលើសសម្ពាធឈាមទេ យកល្អគួរតែប្រើវិធីដើម្បីបង្ការវាសិនទៅដូចជា៖   ញ៉ាំអាហារផ្តល់សុខភាព ការញ៉ាំរបបអាហារសម្បូរផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារមានជាតិខ្លាញ់ទាប បន្លែ និងអាហារមានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលទាប ព្រោះវាអាចបញ្ចុះសម្ពាធឈាមបានយ៉ាងហោចណាស់ ១៤មីលីម៉ែត្របារ៉តបាន។   បន្ថយគ្រឿងស្រវឹង តាមការសិក្សាចំនួន ១៥បានរកឃើញថា ការបន្ថយគ្រឿងស្រវឹង នឹងបន្ថយសម្ពាធឈាមបានដែរ។ ការសិក្សាមួយដែលធ្វើលើស្ត្រីក្នុងមន្ទីរពេទ្យ Bostons Brigham and Womens Hospital បានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងតិចតួចត្រឹមតែមួយភាគបួនទៅកន្លះកំប៉ុងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ប្រហែលជាអាចបន្ថយសម្ពាធឈាមបានច្រើនជាងមិនបានញ៉ាំសោះ។   ហាត់ប្រាណ ឬដើរជាទៀងទាត់ ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតដែលត្រូវធ្វើដើម្បីជួយគ្រប់គ្រង និងបញ្ចុះសម្ពាធឈាម។ ការហាត់ប្រាណទៀងទាត់អាចធ្វើឲ្យបេះដូងធ្វើការកាន់តែខ្លាំង និងច្របាច់ឈាមកាន់តែល្អ ហើយក៏អាចបញ្ចុះសម្ពាធឈាមក្នុងសរសៃឈាមអាក់ទែបានដែរ។   យកល្អគួរតែហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០នាទីដូចជា ការដើរ ឬហាត់ប្រាណខ្លាំងក្លាប្រហែល៧៥នាទីដូចជា រត់កីឡា ក្នុងរយៈពេលមួយសប្តាហ៍។ រឿងនេះនឹងអាចជួយពង្រឹងដល់សុខភាពបេះដូង និងបញ្ចុះសម្ពាធឈាមបាន។   សម្រកទម្ងន់ យោងទៅតាម Mayo Clinic បានឲ្យដឹងថា សម្ពាធឈាមអ្នកច្រើនតែកើនឡើងទៅតាមការឡើងទម្ងន់។ ជាមួយគ្នានេះដែរ ការដែលឡើងទម្ងន់អាចរំខានដល់ការដកដង្ហើមខណៈពេលអ្នកកំពុងតែគេង ហើយក៏ធ្វើឲ្យលើសសម្ពាធឈាមបានដែរ។   ការសម្រកទម្ងន់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងសម្ពាធឈាម ហើយការសម្រកទម្ងន់ត្រឹមតែ ៤,៥គីឡូក្រាមក៏អាចបញ្ចុះសម្ពាធឈាមបានដែរ។ ក្រៅពីការសម្រកទម្ងន់ អ្នកគួរតែពិនិត្យទៅលើទំហំចង្កេះផង។ ការដែលធាត់នៅតំបន់ចង្កេះនេះអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺលើសសម្ពាធឈាមថែមទៀត។   បន្ថយការញ៉ាំជាតិផ្អែម ការសិក្សាជាច្រើនបានបង្ហាញនូវទំនាក់ទំនងមួយរវាងការបន្ថែមជាតិស្ករ និងលើសសម្ពាធឈាម។ ក្នុងការសិក្សាសុខភាពរបស់ Framingham Women បានឲ្យដឹងថា ស្ត្រីដែលគ្រាន់តែញ៉ាំភេសជ្ជៈមានជាតិហ្គាសមួយកំប៉ុងរាល់ថ្ងៃគឺប្រឈមខ្ពស់ជាងអ្នកដែលញ៉ាំតិចជាងមួយកំប៉ុងក្នុងមួយថ្ងៃ។   ការសិក្សាមួយផ្សេងទៀតបានឲ្យដឹងថា ការញ៉ាំភេសជ្ជៈមានជាតិផ្អែមតិចជាងមួយកំប៉ុងគឺមិនងាយលើសសម្ពាធឈាមទេ។   បន្ថយការញ៉ាំប្រៃ យោងទៅតាម Mayo Clinic បានឲ្យដឹងថា គ្រាន់តែបន្ថយជាតិប្រៃក្នុងរបបអាហារក៏អាចបន្ថយសម្ពាធឈាមពី ២ ទៅ៨មីលីម៉ែត្របារ៉តដែរ។ ខណៈពេលដែលឥទ្ធិពលនៃការញ៉ាំជាតិសូដ្យូមចំពោះសម្ពាធឈាមមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗនោះ អ្នកគួរតែកាត់បន្ថយការញ៉ាំជាតិសូដ្យូមតិចជាង ២៣០០មីលីក្រាមរាល់ថ្ងៃ ឬតិចជាងនេះ។   ឈប់ជក់បារី ហេតុផលមួយដ៏សំខាន់បំផុតក្នុងការជក់បារីនោះគឺថា វាជាទម្លាប់ដ៏អាក្រក់មួយ ហើយក៏ជាកត្តាប្រឈមនឹងជំងឺបេះដូងដ៏ខ្លាំងផងដែរ។ ការដែលជក់បារីជាប្រចាំនឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បន្តិចម្តងៗ។ សារធាតុគីមីក្នុងបារីត្រូវបានគេដឹងថា អាចបំផ្លាញសរសៃឈាមបាន។   ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមិនបានរកឃើញនូវទំនាក់ទំនងរវាងការលើសសម្ពាធឈាម និងការជក់បារីទេ។ រឿងនេះប្រហែលជាដោយសារតែអ្នកជក់បារីមានភាពស៊ាំហើយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
ជំងឺលើសសម្ពាធឈាម គឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ បើសិនជាមិនបានគ្រប់គ្រង ឬព្យាបាលវាទេ។ វាអាចនាំឲ្យមានបញ្ហាសុខភាពជាច្រើនផ្សេងៗទៀតដែរ ដូចជាខ្សោយបេះដូង ខ្វាក់ភ្នែក ជំងឺតម្រងនោម ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។
  ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅរយៈពេលចុងក្រោយ បន្ទាប់ពីបង្កើនភាពលេចធ្លោទាំងការប្រកួតក្នុងតំបន់ Asian Cup, U23 Asian Cup និងជម្រុះ FIFA World Cup 2026 តំបន់អាស៊ី។ កើនសមត្ថភាព ដោយសារក្រុមដែលមានគ្រូបង្វឹលសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong បញ្ចូលសមាសភាពកីឡាករកូនកាត់ និងចូលសញ្ជាតិដែលប្រកបអាជីពនៅក្រៅប្រទេសច្រើនរូប។   កើនសមត្ថភាពក្រុមពិតមែន ប៉ុន្តែសមាជិកក្រុមភាគតិចបំផុតដែលជាកីឡាករមានដើមកំណើតឥណ្ឌូណេស៊ី ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត និងមានការតវ៉ា។ បដានេះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X និង Instagram។   ចលនាប្រឆាំងនឹងចំនួនកីឡាករចូលសញ្ជាតិ បានក្លាយជាប្រធានបទក្តៅបន្ទាប់ពីអ្នកគាំទ្របានដាក់បដាតវ៉ានៅលើស្ពានអាកាសថ្មើរជើងមួយកន្លែងក្នុងរដ្ឋធានីហ្សាការតានៅថ្ងៃទី២៩ ខែកញ្ញា។ បដាដែលមានភ្ញាប់ស្លាកសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ផង សរសេរថា «កីឡាករចូលសញ្ជាតិមិនមែនជាជនជាតិដើម។ ពួកគេយល់ថា ចំនួនកីឡាករចូលសញ្ជាតិច្រើន នឹងធ្វើឱ្យកីឡាករសញ្ជាតិដើមក្នុងស្រុកធ្លាក់គុណផល និងជះឥទ្ធិពលអាក្រក់ដល់យុវជនថ្នាល។    គិតត្រឹមខែតុលានេះ ចំនួនកីឡាករកូនកាត់ និងចូលសញ្ជាតិក្នុងក្រុមឥណ្ឌូណេស៊ីកើនឡើងដល់ ១៣ នាក់ ក្រោយបន្ថែមកីឡាករមកពីលីគកំពូលហូឡង់ Mees Hilgers និង Eliano Reijnders។ Hilgers វ័យ២៣ឆ្នាំ ទើបបានជួយ FC Twente ប្រកួតស្មើ Manchester United ១-១ ក្នុងវគ្គសន្សំពិន្ទុ UEFA Europa League។    កីឡាករហូឡង់វ័យក្មេងផ្សេងទៀតដែលទើបទទួលបានសញ្ជាតិ និងចូលរួមជាមួយ U20 ឥណ្ឌូណេស៊ីរួមមាន Dion Markx (NEC Nijmegen), Tim Geypens (FC Emmen) និង Mauresmo Hinoke (TOP Oss)។   ចលនានេះ មិនត្រឹមតែបានរីករាលដាលតាមរយៈបដា និងប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីឥស្សរជនមានឥទ្ធិពល រួមទាំងសមាជិកសភាតំណាងឥណ្ឌូណេស៊ីទៀតផង។   លោក Hifni Hasan សមាជិកគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ីបានប្រាប់គ្រូបង្វឹក Shin Tae-yong ដោយផ្ទាល់ថា កុំព្យាយាមបញ្ចូលកីឡាករចូលសញ្ជាតិក្នុងក្រុមជម្រើសជាតិច្រើនពេក។   យ៉ាងណាក៏ដោយ គ្រូបង្វឹកកូរ៉េខាងត្បូង នៅតែការពារការដាក់បញ្ចូលកីឡាករកូនកាត់ និងចូលសញ្ជាតិ ក្នុងក្រុមរបស់ខ្លួន។ លោក Tae-yong អះអាងថា សមាសភាពកីឡាកររបស់ខ្លួន បានជួយលើកកម្ពស់ក្រុមជម្រើសជាតិ ហើយលោកសង្ឃឹមថាអ្នករិះគន់នឹងយល់ និងទទួលស្គាល់កីឡាករចូលសញ្ជាតិ មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍន៍ទេពកោសល្យកីឡាករសញ្ជាតិដើមនោះទេ។   PSSI ចាត់ទុកថាកីឡាករកូនកាត់ និងចូលសញ្ជាតិ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការបណ្តុះបណ្តាលយុវជន ការអភិវឌ្ឍន៍គ្រូបង្វឹក និងការពង្រឹងលីគក្នុងស្រុក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃកីឡាបាល់ទាត់ឥណ្ឌូណេស៊ី៕
ចលនាប្រឆាំងនឹងការដាក់បញ្ចូលកីឡាករកូនកាត់ និងចូលសញ្ជាតិក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានធ្វើឱ្យកក្រើកក្នុងពិភពបាល់ទាត់ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ចាត់ទុកថាកីឡាករកូនកាត់ និងចូលសញ្ជាតិ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍កីឡាបាល់ទាត់ឥណ្ឌូណេស៊ី។
  នៅថ្ងៃទី៤តុលានេះ អភិបាលខេត្តកណ្ដាល បានចេញលិខិតជម្រាបដំណឹងទៅ ម្ចាស់អាជីវកម្មខាងលើ ឱ្យពិនិត្យការដឹកជញ្ជូនឡើងវិញ រួមទាំងការទុកដាក់ខ្សាច់ ថ្ម ដី ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។   លោក គួច ចំរើន ប្រាប់ទៅម្ចាស់អាជីវខ្សាច់ ថ្ម ដី និងម្ចាស់រថយន្តបែបនេះ៖ «ត្រូវរៀបចំកន្លែងសម្រាប់លាងកង់រថយន្តពេលចេញពីទីតាំងដឹក និងពិនិត្យមើលរថយន្តរបស់ខ្លួន ដោយមិនមានការដឹកលើសទម្ងន់ និងមានការគ្របតង់ឱ្យបានត្រឹមត្រូវ និងលាងសម្អាតកង់រថយន្តទាំងអស់ឱ្យបានស្អាត មុនពេលចេញពីទីតាំងស្តុកខ្សាច់ ថ្ម និងអាចម៌ដី»។    ជាមួយគ្នាដែរ លោកបានណែនាំទៅកម្លាំងសមត្ថកិច្ច ពង្រឹងការត្រួតពិនិត្យរថយន្តដែលមានដឹកខ្សាច់ ថ្ម និងអាចម៌ដី ដើម្បីឱ្យពួកគេ រៀបចំការដឹកជញ្ជូនដោយមានសណ្ដាប់ធ្នាប់៕   
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល សង្កេតឃើញ បច្ចុប្បន្នមានការទុកដាក់ខ្សាច់ ថ្ម រួមទាំងការដឹកជញ្ជូន មានភាពមិនប្រក្រតីច្រើន។ ដូចនេះ លោក ស្នើឱ្យម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់រណ្ដៅដី ម្ចាស់រថយន្តដឹកជញ្ជូនជាដើម យកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
  នៅក្នុងការប្រមូលផ្តុំយុទ្ធនាការក្នុងរដ្ឋ North Carolina នាថ្ងៃទី៤ ខែតុលា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលនៅក្នុងនោះ ប្រមុខសេតវិមានមិនគាំទ្រអ៊ីស្រាអែលដែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនោះទេ។   «ដរាបណាពួកគេមិនវាយប្រហារកន្លែងនុយក្លេអ៊ែរ។ តើនោះមិនមែនជាអ្វីដែលគួរមានគោលបំណងទេ? អាវុធនុយក្លេអ៊ែរគឺជាការគំរាមកំហែងដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ គេគួរតែវាយប្រហាររោងចក្រនុយក្លេអ៊ែរជាមុនសិន ហើយក្រោយបារម្ភពីរឿងផ្សេងទៀតនៅពេលក្រោយ»។   នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នាថ្ងៃទី៣ ខែតុលា អតីតប្រធានាធិបតី ត្រាំ ក៏បានលើកឡើងថា លោកប្រធានាធិបតី បៃឌិន បានផ្តល់ចម្លើយខុសដោយព្រមានថា អ៊ីរ៉ង់នឹងមានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ហើយអាម៉េរិកនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។   លោកប្រធានាធិបតី បៃឌិន ក៏ដូចជាមន្ត្រីអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនបាននិយាយអ្វីពីការលើកឡើងរបស់លោក ត្រាំ នោះទេ។   កាលពីថ្ងៃទី៣ ខែតុលា ប្រមុខសេតវិមានបាននិយាយថា លោកកំពុងពិភាក្សា និងយល់ស្របខ្លះជាមួយអ៊ីស្រាអែល អំពីលទ្ធភាពនៃការវាយលុកប្លុកប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ ដោយបន្ថែមថា នឹងក្លាយតេហេរ៉ង់ជាភាគីចុងក្រោយដើម្បីធ្វើការសម្រេចចិត្ត។   នៅយប់ថ្ងៃទី១ ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជិត ២០០គ្រាប់នៅមូលដ្ឋានយោធាជាបន្តបន្ទាប់ក្នុងប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងសងសឹកចំពោះការស្លាប់របស់មេដឹកនាំ Hezbollah លោក Hassan Nasrallah មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh និងឧត្តមសេនីយឯកនៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC ) Abbas Nilforoushan ។   នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតាយ៉ាហ៊ូ បានព្រមានថា អ៊ីរ៉ង់បានធ្វើខុសធ្ងន់ធ្ងរ ហើយនឹងត្រូវតែបង់ថ្លៃខូចខាត។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តឆ្លើយតបយ៉ាងខ្លាំងចំពោះទីក្រុងតេហេរ៉ង់រួមទាំងផែនការវាយប្រហារទីតាំងប្រេង ប៉ុន្តែមិនទាន់បានយល់ព្រមលើវិសាលភាព និងពេលវេលានៃសកម្មភាពនៅឡើយ។   មេបញ្ជាការរង IRGC លោក Ali Fadavi បានប្រកាសកាលពីថ្ងៃទី៤ ខែតុលាថា ទីក្រុងតេហេរ៉ង់នឹងកំណត់គោលដៅថាមពល និងឧស្ម័នរបស់អ៊ីស្រាអែលទាំងអស់ ប្រសិនបើទីក្រុង Tel Aviv វាយប្រហារប្រទេសនេះ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei ក៏បានព្រមានក្រុងតេះហេរ៉ង់ ឱ្យត្រៀមខ្លួនវាយប្រហារសត្រូវម្តងទៀត។   អតីតប្រធានាធិបតី ត្រាំ មានទំនាក់ទំនងមិនល្អជាមួយអ៊ីរ៉ង់។ នៅឆ្នាំ ២០១៨ លោកបានដកអាម៉េរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។   បន្ទាប់មក ទីក្រុងតេហេរ៉ង់បានច្រានចោលការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាការឆ្លើយតប ដោយពង្រីកកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ដោយកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ផលិតអាវុធអ៊ុយរ៉ាញ៉ូមកម្រិតអាវុធគ្រប់គ្រាន់សម្រាប់គ្រាប់បែកនុយក្លេអ៊ែរទៅពីរបីសប្តាហ៍ ជំនួសមកវិញយ៉ាងហោចណាស់មួយឆ្នាំដូចកាលពីមុន។   លោក ត្រាំ ក៏បានបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ Qassem Soleimani ដែលត្រូវបានគេចាត់ទុកថាជាបុគ្គលមានអំណាចបំផុតទីពីរនៅអ៊ីរ៉ង់បន្ទាប់ពីមេដឹកនាំ Khamenei នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០២០៕
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែលគួរតែកំណត់គោលដៅទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងតេហេរ៉ង់។
  ក្រសួងការបរទេសរបស់ចិន កូរ៉េខាងត្បូង បានប្រកាសពីការជម្លៀសពលរដ្ឋខ្លួន រាប់រយនាក់ចេញពីលីបង់ ក្នុងថ្ងៃទី៥ ខែតុលា ក្រោយពេលអ៊ីស្រាអែលបើកការវាយលុកជើងគោកលើក្រុមហេសបូឡា ក្នុងទឹកដីលីបង់ភាគខាងត្បូង។    នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានចេញបញ្ជា កាលពីថ្ងៃទី២ ខែតុលា ឱ្យយន្តហោះយោធារបស់ខ្លួន ទៅនាំយកពលរដ្ឋកូរ៉េដែលជាប់ក្នុងតំបន់ប្រយុទ្ធ ជាប្រញ៉ាប់។ ប្រជាជនកូរ៉េខាងត្បូងចំនួន៩៧នាក់ ត្រូវបានរំពឹងថានឹងមកដល់ទីក្រុង សេអ៊ូល ក្នុងថ្ងៃទី៥ ខែតុលា នេះ។   ស្របពេលនេះដែរ ចិនបានប្រកាសថា ពលរដ្ឋខ្លួនជាង ២០០នាក់ បានជម្លៀសដោយសុវត្ថិភាព។ «ពលរដ្ឋទាំងអស់នេះ ត្រូវបានជម្លៀសជាពីរក្រុម ដែលក្នុងនោះ មាន៣នាក់មកពីហុងកុង និងម្នាក់មកពីតៃវ៉ាន់។ ស្ថានទូតចិននៅតែបន្តបេសកកម្មការទូតខ្លួននៅលីបង់នៅឡើយទេ និងបន្តសង្គ្រោះពលរដ្ឋចិនដែលមិនទាន់ចាកចេញអស់»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសចិន។   មិនខុសគ្នាដែរ ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី អាម៉េរិក និងអង់គ្លេស ក៏កំពុងតែប្រញ៉ាប់ប្រញ៉ាល់បញ្ជូនយន្តហោះច្រើនគ្រឿង ទៅដឹកប្រជាជនច្រើនរយនាក់ រៀងៗខ្លួន ចេញពីលីបង់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters។    ការជម្លៀសបន្ទាន់នេះ ក៏នឹងអាចនឹងធ្វើតាមផ្លូវទឹក ដូចជាតាមកប៉ាល់ ឬនាវាផងដែរ។ អូស្ត្រាលីអាចនឹងមមាញឹកជាងគេក្នុងស្ថានភាពនេះ ព្រោះពលរដ្ឋខ្លួនកំពុងរស់នៅលីបង់ច្រើន ពោលគឺប្រហែល១,៥ម៉ឺននាក់ឯណោះ៕   
ពលរដ្ឋចិនជាង២០០នាក់ និងកូរ៉េខាងត្បូង៩៧នាក់ បានចាកចេញពីលីបង់ ទៅរកទីតាំងសុវត្ថិភាព ខណៈសភាពការណ៍សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាកាន់តែធ្ងន់ធ្ងរ។ ក្រៅពីនេះ អាម៉េរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ក៏កំពុងប្រញាប់ជម្លៀសប្រជាជនខ្លួនរាប់រយនាក់ ចេញពីលីបង់ ផងដែរ។
  កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) បានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា នេះ នៅវិមាន Villers-Cotterêts ដែលស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រ ពីទីក្រុង ប៉ារីស៍ ដោយមានប្រទេស និងរដ្ឋាភិបាលចំនួន៨៨ រាប់បញ្ចូលទាំងប្រទេស កម្ពុជាផងដែរ។   អត្ថបទទាក់ទង   បទសម្ភាសន៍លោកឯកអគ្គរដ្ឋទូតបារាំងជាមួយសារព័ត៌មានថ្មីៗស្តីពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី   ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចបានយាងជាព្រះរាជាធិបតីភាពនាកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី រួមជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និង បណ្តាមេដឹកនាំ តំណាងប្រទេស និងសមាជិក OIF ជាច្រើនរូបទៀត។ «ជួបគ្នានៅកម្ពុជា ទឹកនៃព្រះបិតាស្ថាបនិក ព្រះបាទនរោត្តម សីហនុ នាកិច្ចប្រជុំកំពូលលើកទី២០ នាឆ្នាំ២០២៦»។ អង្គការអន្តរជាតិ OIF បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គម X របស់ខ្លួន នាថ្ងៃទី៥ ខែតុលា។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអះអាងផងដែរពីតួនាទីភាសាបារាំង និងរដ្ឋាភិបាលបារាំង ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជា ហើយការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលលើកទី២០ គឺជាជំហានដ៏ជោគជ័យមួយរបស់កម្ពុជា ហើយកម្ពុជាត្រៀមខ្លួនរៀបចំឲ្យបានល្អ។   កន្លងមក បេក្ខភាពរបស់កម្ពុជា តែងតែទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីសំណាក់មេដឹកនាំបារាំង និងសមាជិកដទៃទៀត។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្ត ទៅនៅខេត្តសៀមរាប វានឹងជាឱកាសដែលរដ្ឋាភិបាលកម្ពុជាឈានទៅពង្រឹងចំណងការទូត ជាមួយប្រមុខ រដ្ឋ ប្រមុខរដ្ឋាភិបាលពី ប្រទេសប្រមាណ៩០ ជាសមាជិកពេញសិទ្ធិ និងសង្កេតការណ៍នៃ បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី)។       ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ជាជំនួបរវាងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។   កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ត្រូវបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុង Djerba ប្រទេសទុយនីស៊ី។ សម្រាប់ជំនួបកំពូលលើកទី១៩ នាឆ្នាំ២០២៤ បារាំងនឹងក្លាយជាម្ចាស់ផ្ទះលើកទី៣ ខណៈក្រុងហាណូយ ប្រទេសវៀតណាម ជាម្ចាស់ផ្ទះដំបូងបំផុតពីតំបន់អាស៊ី ដែលបានរៀបចំកិច្ចកំពូលនេះ នាព្រឹត្តិការណ៍លើកទី៧ កាលពីឆ្នាំ១៩៩៧។   ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានចាប់កំណើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយបិតាស្ថាបនិកផ្សេងទៀតរួមមានដោយអតីតប្រធានាធិបតីសេណេហ្គាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីទុយនេស៊ី លោក Habib Bourguiba និងអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Hamani Diori។   តាមតួលេខរបស់ OIF រដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី មាន៨៨ (សមាជិកពេញសិទ្ធិ៥៤, មិនពេញសិទ្ធិ៧ និងសង្កេតការណ៍២៧)។ កម្ពុជាជាសមាជិកពេញសិទ្ធិចាប់តាំងពីឆ្នាំ១៩៩៣ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ។   បច្ចុប្បន្នអ្នកប្រើប្រាស់ភាសាបារាំង មាន៣២១លាននាក់នៅទូទាំងពិភពលោក និងមានអ្នករៀនប្រមាណ១៤៤លាននាក់ ហើយភាសាបារាំងជាភាសាទី៥លើពិភពលោក និងជាភាសាលំដាប់ទី៤លើបណ្តាញអ៊ីនធ័រណិត៕  
នៅឆ្នាំ២០២៦ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០។ ការសម្រេចអំពីបេក្ខភាពរបស់កម្ពុជានេះ ត្រូវបានប្រកាសនាអំឡុងកិច្ច ប្រជុំកំពូលលើកទី១៩ នៅទឹកដីបារាំង។
បេក្ខជនដែលមានលំនៅឆ្ងាយពីមណ្ឌលប្រឡង និងជីវភាពខ្វះខាត អាចស្នាក់នៅដោយឥតគិតថ្លៃ ចំនួន៤ទីតាំង រួមមាន មណ្ឌលបុរីកុមារខេត្ត , វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ, អគារស្នាក់នៅក្នុងបរិវេណនៃសារៈមន្ទីរខេត្តកំពង់ធំ និងមជ្ឈមណ្ឌលនៃមន្ទីរអប់រំយុវជន និងកីឡា។    តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ អាចទាក់ទងតាមរយៈទូរសព្ទ ០១២ ៤៣ ៤៥ ៤៣/ ០១៥ ៦៦៦ ១៥៥/ ០៩៩ ៩៩ ៨៨ ០៩/ ០៨៩ ៦២៨ ៣៣៤។    គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨-៩តុលា ២០២៤នេះ មានបេក្ខជន ចុះឈ្មោះសរុប ១៣៧ ០៤០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមាន ដល់ ៩៧ ៦៨២នាក់។ រីឯ មណ្ឌលប្រឡង មានចំនួន ២៣០មណ្ឌល ស្មើនឹង៥៦៣៦បន្ទប់ ក្នុងចំណោមមណ្ឌលប្រឡងទាំង២៣០មណ្ឌល មាន១៥៧មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង៧៣មណ្ឌល សម្រាប់វិទ្យាសាស្រ្ត៕   
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានផ្ដល់កន្លែងស្នាក់នៅ និងកន្លែងផ្ញើ កង់-ម៉ូតូ ឥតគិតថ្លៃដល់សិស្សក្រីក្រដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។
  អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី៥ ខែតុលាថា ៖« ខ្ញុំនឹងប្រជែងឆ្នោត ព្រោះអ្នកគ្រប់គ្នាបានស្នើដូច្នេះ»។    លោក ឌូទើតេ នឹងប្រជែងឆ្នោតជាមួយកូនប្រុសរបស់លោក គឺលោក Sebastian Duterte ដែលជាអភិបាលក្រុង Davao បច្ចុប្បន្ន ជាទីក្រុងធំបំផុតនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ លោកបានបន្ថែមថា៖ «យើងនឹងរត់ជាមួយគ្នា កូនប្រុសខ្ញុំនឹងធ្វើជាអភិបាលរង»។   អតីតប្រធានាធិបតីរូបនេះលើកឡើងថា លោកមិនមានគម្រោងឈរឈ្មោះសម្រាប់ប្រព័ន្ធនយោបាយជាតិ ជាពិសេសតំណែងសមាជិកព្រឹទ្ធសភានោះទេ ដោយសារតែលោកមានវ័យកាន់តែចាស់។ កន្លងមក មនុស្សជាច្រើនបានអំពាវនាវឱ្យលោកឈរឈ្មោះជាសមាជិកព្រឹទ្ធសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៥។   លោកបញ្ជាក់ថា ៖« នៅអាយុ ៧៣ឆ្នាំ ខ្ញុំមិនគិតថាខ្ញុំអាចកាន់តំណែងបែបនេះបានទេ។ យើងត្រូវតែទទួលស្គាល់ការពិត។ ខ្ញុំបានធ្វើជាអភិបាលក្រុងជាច្រើនឆ្នាំ តើអ្នកនៅតែចង់ឱ្យខ្ញុំបន្តយុទ្ធនាការបោះឆ្នោតជាតិនៅអាយុនេះទេ? ខ្ញុំនឹងហត់នឿយ»។   លោក ឌូទើតេ ជាអភិបាលក្រុង Davao សម្រាប់អាណត្តិ ១៩៨៨-១៩៩៨, ២០០១-២០១០ និង ២០១៣-២០១៦ មុនពេលក្លាយជាប្រធានាធិបតីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២។   អនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នគឺលោកស្រី សារ៉ា ឌូទើតេ ជាកូនស្រីរបស់លោក ឌូតើតេ  ដែលធ្លាប់ធ្វើជាអភិបាលក្រុង Davao ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ អំឡុងពេលឪពុកលោកស្រីកាន់តំណែងជាប្រធានាធិបតី។   លោកស្រី សារ៉ា ធ្លាប់បាននិយាយថា ឪពុករបស់នាងនឹងចូលរួមជាមួយប្អូនប្រុសរបស់នាងឈ្មោះ Paolo Duterte និងប្អូនប្រុស Sebastian Duterte ក្នុងការឈរឈ្មោះសម្រាប់ព្រឹទ្ធសភា។ ទោះជាយ៉ាងណា លោក ឌូតើតេ បានបដិសេធ ដោយអះអាងថា កូនស្រីរបស់លោកគ្រាន់តែនិយាយលេងប៉ុណ្ណោះ។   អតីតប្រធានាធិបតីរូបនេះ ក៏បានប្រកាសថា លោកគ្មានចេតនាវិលចូលឆាកនយោបាយក្នុងទីក្រុងម៉ានីលទេ ពីព្រោះលោកមិនមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ បន្ទាប់ពីអាណត្តិរបស់លោកបានបញ្ចប់៕
លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសថា លោកនឹងឈរឈ្មោះជាអភិបាលក្រុង Davao ជាមុខតំណែងដែលលោកធ្លាប់កាន់កាប់អស់ជាច្រើនឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ ២០១៦។
Diogo Jota ជាអ្នកសម្រេចទីដើម្បីជួយ Liverpool រកបានជ័យជម្នះទី៦របស់ខ្លួននៅដើមរដូវកាល ២០២៤-២៥ តាមរយៈការយកឈ្នះ Crystal Palace ១-០។ ៧ប្រកួត ហង្សក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Arne Slot ចាញ់១លើកប៉ុណ្ណោះ មិនដែលស្មើ រកបាន១៨ពិន្ទុ ឈរកំពូលតារាង EPL បណ្តោះអាសន្ន។   ក្រុមម្ចាស់ការពារតំណែងជើងឯក Man City រកបាន៣ពិន្ទុបន្ថែម ក្រោយឈ្នះ Fulham ៣-២។ Andreas Pereira រកបានគ្រាប់នាំមុខឱ្យ Fulham នៅនាទី២៦ មុនពេល Mateo Kovačić សម្រេចទី២គ្រាប់ម្នាក់ឯងនៅនាទី៣២,៤៧ និង Jérémy Doku បន្ថែមគ្រាប់ទី៣ឱ្យមេឃខៀវនៅទី៨២។ គ្រាប់ទី២របស់ Fulham សម្រេចដោយ Rodrigo Muniz នៅនាទី៨៨។   តាមរយៈជ័យជម្នះនេះ ជួយក្រុមលោក Pep Guardiola មិនទាន់ស្គាល់ចាញ់ ដោយ៧ប្រកួតឈ្នះ៥ និងស្មើ២ មាន១៧ពិន្ទុ ស្មើ Arsenal ដែលមិនទាន់ស្គាល់ចាញ់ និងកំណត់ត្រាប្រកួតដូចគ្នា។ កាំភ្លើងធំ បន្តឈ្នះ Southampton ៣-១ ដោយ៣គ្រាប់ធ្វើបានពីកីឡាករ Kai Havertz, Gabriel Martinelli និង Bukayo Saka។ Cameron Archer ធ្វើបាន១គ្រាប់ឱ្យ Southampton។    ឆ្លងកាត់ប្រកួត៧លើក មានតែ Man City និង Arsenal ប៉ុណ្ណោះមិនទាន់ស្គាល់ចាញ់ ស្របពេល៤ក្រុមរួមមាន Ipswich Town, Crystal Palace, Southampton និង Wolves មិនទាន់ស្គាល់ឈ្នះដូចគ្នា។ Ipswich ចាញ់៣ និងស្មើ៤ ឯ Crystal ចាញ់៤ ស្មើ៣ និង Southampton និង Wolves ចាញ់១ និងស្មើ៦ប្រកួតដូចគ្នា ស្ថិតនៅបាតតារាង។   លទ្ធផលគូផ្សេងទៀតប្រចាំសប្តាហ៍ទី៧  Brentford ៥៣ Wolves Leicester city ១០ Bournemouth West Ham ៤១ Ipswich Everton ០-០ Newcastle United៕
Liverpool Manchester City និង Arsenal បន្តរកបានជ័យជម្នះរៀងខ្លួនក្នុងការប្រកួត Premier League សប្តាហ៍ទី៧ ថ្ងៃទី៥ ខែតុលា។ Liverpool ឈរកំពូលតារាងមាន១៨ពិន្ទុ តាមពីក្រោយដោយម្ចាស់ការពារតំណែងជើងឯក និង Arsenal ដែលមិនទាន់ស្គាល់ចាញ់ដូចគ្នា។ Ipswich Town, Crystal Palace, Southampton និង Wolves មិនទាន់ស្គាល់ឈ្នះ។
ការបើកដំណើរការសង្វៀនប្រកួតប្រដាល់នៅបាត់ដំបងនេះឡើងវិញ គឺដើម្បីពង្រឹងឡើងវិញធនធានគុនខ្មែរនៅទីនោះ និងនៅតាមបណ្ដាលខេត្ត ដែលមានព្រំប្រទល់ជាមួយខេត្តបាត់ដំបង។ នាថ្ងៃទី៥ ខែតុលា ក្នុងសន្និសីទសារព័ត៌មានស្ដីពីការបើកដំណើរការឡើងវិញសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានសរសើរថាក្នុងខេត្តបាត់ដំបង មានធនធានកីឡាករ-កីឡាការនីច្រើន ហើយថែមទាំងមានសមត្ថភាពទៀតផង។ ដោយឡែក មុនពេលកូវីដ-១៩ ធនធានគុនខ្មែរនៅខេត្តនោះ មានការប្រកួតញឹកញាប់ នៅសង្វៀនឯកភ្នំ ដែលជាកត្តាពង្រឹងឲ្យសមត្ថភាពរបស់កីឡាករ-កីឡាការិនីប្រសើរឡើង។ ប៉ុន្ដែសង្វៀនប្រដាល់ប្រចាំខេត្តនេះ ត្រូវបានផ្អាករយៈជិត៤ឆ្នាំ ដោយសារតែបញ្ហាកូវីដ-១៩ និងមិនមានអ្នកឧបត្ថម្ភគាំទ្រច្រើន។    ប្រធានសហព័ន្ធគុនខ្មែររូបនេះ សម្លឹងឃើញសក្ដានុពល នៃការរៀបចំឲ្យមានសង្វៀនឯកភ្នំនេះឡើងវិញ ដោយសង្ឃឹមថាកីឡាករ-កីឡាការិនីនៅទីនោះ មានឱកាសបានបញ្ចេញសមត្ថភាព និងជាផ្នែកនៃការលើកទឹកចិត្តដល់ក្លិប គ្រូបង្វឹក ឲ្យពង្រឹងគុណអាវុធរបស់កីឡាករ-កីឡាការិនីខ្លួន ដើម្បីប្រកួតផងដែរ។    លោក ខូវ ឆាយ បានបន្ថែមទៀតថា សង្វៀនឯកភ្នំ មិនត្រឹមតែផ្ដល់ឱកាសប្រកួតដល់ធនធានគុនខ្មែរក្នុងខេត្តបាត់ដំបងទេ ប៉ុន្ដែក៏ផ្ដល់ឱកាសឲ្យខេត្តដែលមានព្រំប្រទល់ជាប់បាត់ដំបង និងខេត្តជាប់បឹងទន្លេសាប បាននាំយកកីឡាករ-កីឡាការិនីខ្លួន មកប្រកួតនៅទីនេះ ផងដែរ។   «យើង រៀបចំឲ្យមានកម្មវីធីប្រកួតនេះឡើងវិញ គោលបំណងដើម្បីឲ្យកីឡាករ-កីឡាការិនីនៅក្នុងខេត្តបាត់ដំបង មានឱកាសសារជាថ្មី។ ឱកាសនេះ នឹងធ្វើឲ្យពួកគាត់មាននូវការប្រកួត ដែលអាចឲ្យពួកគាត់បង្ហាញសមត្ថភាព និងគាស់រំលេចកីឡាករ-កីឡាការិនីទាំងអស់ ឲ្យចូលរួមប្រកួត។ ការរៀបចំនៅទីនេះ គឺត្រូវធ្វើជាពិសេសសម្រាប់កីឡាករ-កីឡាការិនី ក្នុងខេត្តបាត់ដំបង និងខេត្តដែលមានព្រំប្រទល់ជាមួយខេត្តបាត់ដំបង  ដូចជាសៀមរាប បន្ទាយមានជ័យ និងប៉ៃលិន។ ប្រសិនជាខេត្តទាំងនេះ មានធនធានកីឡាករ យើងនឹងឲ្យមកចូលរួមប្រកួតនៅទីនេះ។»។ ប្រធានសហព័ន្ធគុនខ្មែររូបនេះ បាននិយាយដូច្នេះ។   ដើម្បីលើកទឹកចិត្តកីឡាករ និងគ្រូបង្វឹក រួមទាំងក្លិបប្រដាល់គុនខ្មែរនៅទីនោះផង លោក ខូវ ឆាយ បញ្ជាក់ថា នឹងចម្រាញយកកីឡាករ-កីឡាការិនី ដែលមានសមត្ថភាពឲ្យមានឱកាសប្រកួតយកម៉ូតូ ឡាន និងខ្សែក្រវ៉ាត់នានា។ ប្រធានសហព័ន្ធគុនខ្មែររូបនេះ បានប្រាប់ដូច្នេះថា៖«កីឡាករណា ដែលមានសមត្ថភាព និងល្បី យើងនឹងផ្ដល់ឱកាសឲ្យប្រកួតសង្វៀនធំៗ នៅរាជធានីភ្នំពេញ ដូចជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ម៉ូតូ ឡាន។ យើង នឹងផ្ដល់ឱកាសឲ្យ។»។   គួរបញ្ជាក់ផងដែរថា សង្វៀនឯកភ្នំ នឹងត្រូវចាប់ផ្ដើមប្រកួតជារៀងរាល់ចុងសប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤៕
សង្វៀនឯកភ្នំ ប្រចាំខេត្តបាត់ដំបង ត្រូវបានខកខានរៀបចំការប្រកួតអស់រយៈពេលជិត៤ឆ្នាំ ដោយសារតែបញ្ហាកូវីដ-១៩ ដែលជាហេតុធ្វើឲ្យធនធានកីឡាករ-កីឡាការិនីនៅទីនោះ មិនសូវមានការប្រកួត ហើយធ្លាក់ចុះនូវសមត្ថភាព។ ការប្រកួតនៅសង្វៀននេះ នឹងត្រូវចាប់ដំណើរការពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបុរីរស្មីបាត់ដំបង ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
នៅក្នុងសុន្ទរកថានាឯខួបលើកទី៧៩ នៃការបង្កើតកងទ័ពជាតិឥណ្ឌូណេស៊ី (TNI) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងថា អនាគតរបស់ឥណ្ឌូណេស៊ីជាប់ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន២ ដែលនឹងកើតឡើងនាពេលខាងមុខគឺ ការផ្លាស់ប្តូរជំនាន់ថ្មីនៅថ្ងៃទី២០ ខែតុលា និងការបោះឆ្នោតក្នុងស្រុកនាខែវិច្ឆិកា។   លោកប្រធានាធិបតី វីដូដូ បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កងទ័ពជាតិឥណ្ឌូណេស៊ី (TNI) ក្នុងការធានាឱ្យមានការផ្លាស់ប្តូរអំណាច និងការបោះឆ្នោតដោយរលូន។ លោកបានស្នើឱ្យ TNI រក្សាតួនាទីអព្យាក្រឹតក្នុងការបោះឆ្នោត និងរក្សាបរិយាកាសវិជ្ជមាន។    បន្ថែមពីនេះ ប្រធានាធិបតី វីដូដូ បានអំពាវនាវឱ្យ TNI រក្សាស្ថិរភាព និងសន្តិសុខរបស់ប្រទេសតាមរយៈការពង្រឹង និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសញ្ញាណាមួយដែលអាចរំខានដល់សន្តិសុខជាតិ។   នៅខួបលើកទី៧៩ នៃការបង្កើត TNI លោក ចូកូ វីដូដូ បានអះអាងថា TNI ចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមសកលដែលកំពុងកើតមាន។ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីការពារជាតិ ដែលជាប្រធានាធិបតីជាប់ឆ្នោត ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ក្នុងការធ្វើទំនើបកម្មអាវុធ លើកកម្ពស់វិស័យការពារជាតិ ពង្រឹងការទូតការពារជាតិ និងពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ី។   អំឡុងពេលនៃការប្រារព្ធខួបនៃការបង្កើតកងកម្លាំងនៅឆ្នាំនេះ កងទ័ពជាតិឥណ្ឌូណេស៊ី (TNI) បានបង្ហាញភាពរឹងមាំរបស់ខ្លួនជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំនៅកណ្តាលទីក្រុងហ្សាការតា រួមជាមួយនឹងការបង្ហាញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ជិះឆ័ត្រយោង រួមទាំងអាវុធទំនើបៗ និងឧបករណ៍ជាច្រើនដូចជារថក្រោះ ឡានដឹកទំនិញ រថពាសដែក មីស៊ីល រ៉ាដា សុទ្ធតែត្រូវបានដាក់បង្ហាញជាសាធារណៈ៕
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នាថ្ងៃទី ៥ តុលា បានអំពាវនាវឲ្យយោធារក្សាស្ថិរភាព និងសន្តិសុខក្នុងប្រទេស មុនពេលព្រឹត្តិការណ៍ផ្លាស់ប្តូរអំណាច និងការបោះឆ្នោតក្នុងស្រុក។
  ខណៈការបោះឆ្នោតប្រធានាធិបតីអាម៉េរិកខិតជិតមកដល់ លោក ដូណាល់ ត្រាំ បានត្រឡប់ទៅកាន់ទីក្រុង Butler រដ្ឋ Pennsylvania ជាទីកន្លែងដែលលោកវិះនឹងត្រូវស្លាប់ដោយសារគេបាញ់ដែលអមដោយបេក្ខជនអនុប្រធានាធិបតី លោក JD Vance និងមហាសេដ្ឋី លោក Elon Musk។    កាលពីប៉ុន្មានថ្ងៃ មុនប្រារព្ធយុទ្ធនាការនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៅបណ្ដាញព័ត៌មាន NewsNation ថាលោក នឹងត្រឡប់ទៅទីក្រុង Butler ជាថ្មីម្ដងទៀត ដោយសារគិតថានៅមានភារកិច្ចនៅទីនោះបន្ត។    ក្នុងវេទិកា លោក ត្រាំ បានរើកកាយពីហេតុការណ៍ធ្វើឃាត ដោយបាននិយាយថា ឃាតករឈាមត្រជាក់ចង់សម្លាប់គាត់ ប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពរបស់គាត់បាន។ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ បានបន្ថែមថា លោកកំពុងតែមានសត្រូវក្នុងប្រទេសដែលគ្រោះថ្នាក់ជាងសត្រូវក្រៅប្រទេសទៅទៀត ដោយមិនបាននិយាយបង្ហាញភស្ដុតាងនោះទេ។    គួរឱ្យដឹងថា អតីតប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានខ្មាន់កាំភ្លើងវ័យ២០ឆ្នាំ ប៉ុនប៉ងធ្វើឃាតដោយបានបាញ់ចំស្លឹកត្រចៀកខាងស្ដាំ អំឡុងពេលលោក ថ្លែងសន្ទរកថាក្នុងយុទ្ធនាការ នៅទីក្រុង Butler កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។     តួអង្គសំខាន់មួយក្នុងឱកាសដ៏ឱឡារិកនេះគឺ លោក Musk។ ម្ចាស់ក្រុមហ៊ុន X និងជា CEO ក្រុមហ៊ុន Tesla រូបនេះ បាននិយាយថា លោក ត្រាំ ត្រូវតែឈ្នះការបោះឆ្នោតខាងមុខ និងបានប្រកាសក្នុងវេទិកា ឱ្យមហាជនចុះឈ្មោះបោះឆ្នោតគ្រប់គ្នាផងដែរ។    វត្តមានរបស់សេដ្ឋីប្រាក់រយពាន់លានដុល្លារូបនេះ អាចជះផលវិជ្ជមានដល់សំឡេងឆ្នោតរបស់លោក ត្រាំ ព្រោះតែឥទ្ធិពលដ៏ឈានមុខរបស់លោក ក្នុងវិស័យបច្ចេកវិទ្យា រថយន្ត និងយានអវកាសនៅទូទាំងសកល។    ក្រៅពីនោះ មានពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមក្នុងយុទ្ធនាការ និងមានមួយចំនួន បានស្រែកទន្ទេញពាក្យ «ប្រយុទ្ធ» យ៉ាងរន្ទឺទៀតផង។  គួរកត់សម្គាល់ថា ពាក្យបង្កប់ន័យហិង្សាមួយនេះ ត្រូវបានប្រើដោយ លោក ត្រាំ កាលពីគាត់ជួបហេតុការណ៍ធ្វើឃាតដំបូង។    អ្នកនាំពាក្យក្រុមកងអង្គរក្ស លោក Anthony Guglielmi បានបញ្ជាក់មុនយុទ្ធនាការផងដែរ ថាប្រព័ន្ធទំនាក់ទំនង របស់កងអង្គរក្ស និងភ្នាក់ងារសម្ងាត់ត្រូវបានធ្វើឱ្យប្រសើរជាងមុន ដើម្បីធានាសុវត្ថិភាពលោក ត្រាំ៕   
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានត្រឡប់ទៅកន្លែងដែលលោកធ្លាប់ត្រូវបានគេប៉ងបាញ់សម្លាប់ សារជាថ្មី ដើម្បីបន្តយុទ្ធនាការស្វែងរកសំឡេងគាំទ្រ ក្នុងថ្ងៃទី៥ ខែតុលា។ យុទ្ធនាការនេះ ត្រូវបានចូលរួមដោយមហាសេដ្ឋីអាម៉េរិក លោក Elon Musk ផងដែរ។
«ដោយសារពេលខ្លី និងនៅជាមួយក្រុមឈុតធំដិតដល់ ដូច្នេះជំនួបទល់ឆាយនីស តៃប៉ិ មិនប្រាកដថាលទ្ធផលបែបណានោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសុំណូមពរអ្នកគាំទ្រទាំងអស់បន្តគាំទ្រដើម្បីជួយវិស័យបាល់ទាត់កម្ពុជារីកចម្រើនទៅមុខ»។ នេះជាសំណើររបស់គ្រូបង្វឹកជនជាតិជប៉ុន Gyotoku ដែលត្រូវរ៉ាប់រងដឹកនាំក្រុមជម្រើសជាតិឈុតធំបណ្តោះអាសន្ន។   ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) អតីតគ្រូជម្រើសជាតិប៊ូតង់ ដែលទទួលការងារច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឈុតថ្នាលរហូត U16, U17 និង U20 ផងនោះ ប្តេជ្ញាចិត្តធ្វើយ៉ាងណាជួយក្រុមឱ្យទទួលបានលទ្ធផលផ្លែផ្កា។   ដោយសារការងារច្រើន និងរយៈពេលខ្លីនោះ លោក Gyotoku ដែលជំនួសតំណែងលោក Filex Dalmaz កាលពីពាក់កណ្តាលខែកញ្ញា មិនទាន់ប្រាកដថាជំនួបកម្ពុជា-ឆាយនីស តៃប៉ិ នឹងទទួលបានលទ្ធផលបែបណានោះទេ។ មិនប្រាកដ ដោយសារគ្រូវ័យ៥៩ឆ្នាំ មិនទាន់ស្គាល់ និងមានពេលដិតដល់ជាមួយកីឡាករឈុតធំ។ ប៉ុន្តែ លោក Gyotoku នឹងយកជំនួបមិត្តភាពអន្តរជាតិទាំងពីរប្រកួត ដែលជំនួបទីពីរទល់នឹងហុងកុង ដើម្បីពង្រឹង និងបំពេញចន្លោះប្រហោងរបស់ក្រុម ឆ្ពោះទៅប្រជែងជើងឯកអាស៊ាន ASEAN Cup នៅចុងឆ្នាំ ២០២៤។   ក្នុងការដឹកនាំក្រុមគោព្រៃឈុតធំលើកដំបូង អតីតគ្រូបង្វឹកជម្រើសជាតិនេប៉ាល់ សុំឱ្យអ្នកគាំទ្រកម្ពុជា បន្តគាំទ្រក្រុម បើទោះជាលទ្ធផលនៅជំនួបមិត្តភាពខាងមុខនេះបែបណាក៏ដោយ។ លោក Gyotoku ចាត់ទុកវត្តមានអ្នកគាំទ្រ ជាកម្លាំងចលករក្នុងការជួយជំរុញវិស័យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនទៅមុខ។   ក្រៅពីដឹកនាំក្រុមជម្រើសជាតិប្រកួតមិត្តភាពអន្តរជាតិពីរលើកនៅខែតុលានេះ គ្រូបង្វឹកជនជាតិវ័យ៥៩ឆ្នាំ ត្រូវទទួលភារកិច្ចដឹកនាំ U17 កម្ពុជាប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 នៅខែតុលាដដែលនេះ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕   អត្ថបទទាក់ទង   ថ្លៃសំបុត្រ ១៥០០០រៀល និង៣០០០០រៀល សម្រាប់ជំនួបមិត្តភាពកម្ពុជា-ឆាយន្នីសតៃប៉ិ   ចន្ធា សុប៉ិន បារាំង ប៊ុនឆៃ និង ធីវ៉ា ត្រឡប់ជួយជម្រើសជាតិកម្ពុជាជាថ្មី   គ្រូជប៉ុន Gyotoku ដឹកនាំឈុតធំកម្ពុជា ទទួលឆាយន្នីសតៃប៉ិ ក្នុងជំនួបមិត្តភាពអន្តរជាតិ 
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវស្វាគមន៍ឆាយនីសតៃប៉ិ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧យប់។ គ្រូបង្វឹកថ្មីលោក Koji Gyotoku សំណូមពរអ្នកគាំទ្រកម្ពុជា បន្តគ្រាំទ្រក្រុមគោព្រៃ ទោះទទួលលទ្ធផលបែបណាក៏ដោយ។
យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍ ប្រាប់ឱ្យម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ រួមទាំងម្ចាស់ផ្ទះស្នាក់ សេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូនជាដើម ត្រូវសម្រួលថ្លៃសេវាកម្មដល់អនុរក្ស និងសិស្សានុសិស្ស។    ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ ក៏ស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តឱ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗ ត្រូវសរសេរតម្លៃឱ្យបានច្បាស់លាស់ដាក់ក្នុងតារាង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និងអនុរក្ស។    គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺពីចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧ ៦៨២នាក់។ បេក្ខជន ដែលជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត នឹងប្រឡងលើមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា គណិតវិទ្យា អក្សរសាស្រ្តខ្មែរ, ភាសាបរទេស និងប្រវត្តិវិទ្យា។ រីឯថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស៕    
ភ្នំពេញ៖ ក្រសួងទេសចរណ៍ អំពាវនាវកុំឱ្យអាជីករដំឡើងថ្លៃ កន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ អំឡុងប្រឡងបាក់ឌុប ចាប់ពីថ្ងៃទី៨-៩ ខែតុលាខាងមុខ។ ការណ៍នេះ ដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស អំឡុងពេលប្រឡង។
  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota គ្រោងនឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Kentucky ក្នុងឆ្នាំ២០២៥ ជាមួយទឹកប្រាក់វិនិយោគចំនួន ១,៣ពាន់លានដុល្លារ។ យ៉ាងណាមិញ ថ្មីៗនេះក្រុមហ៊ុនបានជូនដំណឹងដល់អ្នកផ្គត់ផ្គង់ថា ការកំណត់ពេលចាប់ផ្តើមផលិតកម្ម នឹងត្រូវពន្យារពេលជាច្រើនខែ។   ក្រុមហ៊ុន Toyota អះអាងថា ការផ្លាស់ប្តូរនេះមួយផ្នែកមកពីការកែតម្រូវការរចនារថយន្ត ហើយក្រុមហ៊ុននឹងពិចារណាលើកាលបរិច្ឆេទដាក់ដំណើរការថ្មី។ ទន្ទឹមនេះ ក្រុមហ៊ុនក៏អះអាងថា ដោយសារការលក់មានកំណើនយឺត។    ក្រុមហ៊ុន Toyota គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ១០ម៉ូដែលនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២៦។ ទោះបីជារថយន្តដែលរំពឹងថានឹងផលិតនៅអាម៉េរិកខាងជើង មិនត្រូវបានប្រកាស ក៏រថយន្តប្រភេទ SUV នៅរោងចក្រ Kentucky ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមរថយន្តអគ្គិសនីបន្ទាប់ទៀត។ ជំនាន់នេះមានតួដែលបានធ្វើឱ្យប្រសើរឡើង។   ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏បានលុបចោលផែនការផលិតរថយន្ត SUV អគ្គិសនីថ្មីក្រោម ម៉ាកយីហោប្រណីត Lexus នៅអាម៉េរិកខាងជើងក្នុងឆ្នាំ២០៣០ដែរ។ ជំនួសមកវិញ ក្រុមហ៊ុននឹងផ្ទេររថយន្តពីជប៉ុនទៅកាន់ទីផ្សារនេះ។   ក្រុមហ៊ុន Toyota ធ្លាប់បានកំណត់គោលដៅផលិតរថយន្តអគ្គិសនីចំនួន ១,៥លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៦។ ប៉ុន្តែយោងតាមផែនការថ្មីដែលបានប្រកាសទៅកាន់អ្នកផ្គត់ផ្គង់ ចំនួននេះមានតែប្រហែល ១លានគ្រឿងប៉ុណ្ណោះ។   ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលការលក់រថយន្តអគ្គិសនីនៅអាម៉េរិកកំពុងធ្លាក់ចុះ។ យានជំនិះអគ្គិសនីដែលមានតម្លៃប្រកួតប្រជែងជាមួយរថយន្តប្រើចំហេះ មិនទាន់មាននៅលើទីផ្សារនៅឡើយ ហើយអ្នកប្រើប្រាស់កំពុងងាកទៅរករថយន្តកូនកាត់ (សាំង និងអគ្គិសនី) ដែលមានតម្លៃសមរម្យជាង។   ទោះជាយ៉ាងណាក៏ដោយ Toyota នៅតែរំពឹងថាទីផ្សាររថយន្តអគ្គិសនីនៅអាម៉េរិកខាងជើងនឹងកើនឡើងក្នុងរយៈពេលវែង។ ក្រុមហ៊ុនគ្រោងនឹងបន្តវិនិយោគលើវិស័យនេះក្នុងគោលបំណងបំពេញតាមបទប្បញ្ញត្តិបរិស្ថានកាន់តែតឹងរ៉ឹង។   ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត ក៏កំពុងវិនិយោគលើការផលិតរថយន្តអគ្គិសនីនៅអាម៉េរិកខាងជើងដែរ ដោយទាញយកអត្ថប្រយោជន៍ពីការលើកលែងពន្ធដែលផ្តល់ដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន។ ក្រុមហ៊ុន Honda កំពុងចំណាយប្រាក់ប្រហែល ៦,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយនៅកាណាដា ហើយនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅរោងចក្រ Ohio នៅឆ្នាំ ២០២៥៕
ក្រុមហ៊ុនជប៉ុន Toyota បានពន្យារពេលផលិតរថយន្តអគ្គិសនីនៅអាម៉េរិកខាងជើងដល់ពាក់កណ្តាលឆ្នាំ ២០២៦ ដែលមួយផ្នែកដោយសារតែការលក់យឺតនៅក្នុងទីផ្សារសំខាន់ៗ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី១៧-១៧ខែតុលា ក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បៈករខ្មែរ និងការតាំងលក់ផលិតផលក្នុងស្រុក នៅបរិវេណរៀបចំកម្មវិធីប្រណាំងទូក។ ដោយឡែក នៅថ្ងៃចុងក្រោយ នៃពិធីប្រណាំងទូកនេះ ក៏មានការបាញ់កាំជ្រួចដែរ។    សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត៕  
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធី«ប្រណាំងទូក» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា នៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងអបអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១២ វិច្ឆិកាខាងមុខន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី២៦ ខែកញ្ញា។
  ន.ទ.ក សង្កេតឃើញភាពមិនប្រក្រតីលើការភ្ជាប់គម្រោង ស្វ័យប្រវត្តិ (auto-subscription)។ ប្រតិបត្តិករទូរស័ព្ទចល័ត បានភ្ជាប់គម្រោងផ្សេង ដល់អតិថិជន ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។ ការអនុវត្តនេះ ផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក និងអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរស័ព្ទចល័ត រួមទាំងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។    បញ្ហានេះ ន.ទ.ក បានចាត់ទុកថា៖ «បានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់»។ ហេតុនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធ និងការប្រកួតប្រជែងស្របច្បាប់ រួមទាំងការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ន.ទ.ក ឱ្យអតិថិជនចូលរួមរាយការណ៍។    ដើម្បីចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតី ន.ទ.ក បានអំពាវនាវបែបនេះ៖ «សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក តាមលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈហ្វេសប៊ុក និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia ក្នុងករណីមានការភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសេវាកម្មបន្ថែម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់»។    ជាមួយគ្នាដែរ ន.ទ.ក អះអាងថា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹង តាមច្បាប់ចំពោះប្រតិបត្តិករទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕ 
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) ប្រាប់ទៅអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទទាំងអស់ ឱ្យរាយការណ៍ បើឃើញមានការភ្ជាប់គម្រោងណាមួយ ដោយគ្មានការយល់ព្រមពីអ្នក ដើម្បីក្រុមជំនាញចាត់វិធានការ លើប្រតិបត្តិករទូរស័ព្ទចល័ត។ នេះបើតាមសេចក្ដីជូនដំណឹងចេញថ្ងៃទី៤តុលា។
  ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អឺរ៉ុបបានប្រឈមមុខនឹងបញ្ហាថាមពលជាបន្តបន្ទាប់។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ទ្វីបនេះនៅតែបន្តទទួលឧស្ម័នពីទីក្រុងម៉ូស្គូ។ នោះបង្កើតជាសំណួរថា ហេតុអ្វីបានជាអឺរ៉ុបនៅតែរក្សាការពឹងផ្អែកនេះ បើទោះបីជាមានការខិតខំប្រឹងប្រែង និងការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងរុស្ស៊ី?   ការពឹងផ្អែកលើថាមពល   មុនពេលជម្លោះផ្ទុះឡើង រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៤០ភាគរយដល់អឺរ៉ុប។ ឧស្ម័នត្រូវបានដឹកជញ្ជូនតាមផ្លូវបំពង់ជាច្រើនរួមទាំង Nord Stream ក្រោមសមុទ្របាល់ទិក បេឡារុស្ស ប៉ូឡូញ អ៊ុយក្រែន និងតាមបំពង់បង្ហូរឧស្ម័ន Turk Stream របស់តួកគី។ ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះឡើង វិមានក្រឹមឡាំងបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនតាមរយៈបំពង់បង្ហូរប្រេងទាំងនេះ ជាពិសេសតាមរយៈ Nord Stream និងបេឡារុស្ស-ប៉ូឡូញ។ នោះបាននាំឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរនៅអឺរ៉ុប។   ទោះបីជាមានការដាក់ទណ្ឌកម្ម និងសកម្មភាពយោធាពីសំណាក់អ៊ុយក្រែន ក៏ឧស្ម័នរុស្ស៊ីនៅតែបន្តហូរចូលអឺរ៉ុបតាមរយៈស្ថានីយ Sudzha ដែលជាចំណុចឆ្លងកាត់ដ៏សំខាន់នៅក្នុងទីក្រុង Sudzha របស់រុស្ស៊ី។ ស្ថានីយនេះមានទីតាំងនៅលើបំពង់បង្ហូរឧស្ម័នពីស៊ីបេរីឆ្លងកាត់អ៊ុយក្រែនទៅអឺរ៉ុប។ ទោះបីជាអ៊ុយក្រែននៅតែបន្តការវាយប្រហារខ្លួនលើតំបន់ Kursk ក៏ដោយ ក៏ស្ថានីយ Sudzha នៅតែដំណើរការដដែល។    យោងតាមប្រតិបត្តិករប្រព័ន្ធបញ្ជូនឧស្ម័នរបស់អ៊ុយក្រែន បរិមាណឧស្ម័នតាមរយៈ Sudzha នៅតែមានស្ថិរភាព ជាមួយនឹងឧស្ម័នប្រហែល ៤២,៤លានម៉ែត្រគូប ដែលគ្រោងនឹងដឹកជញ្ជូនកាលពីដើមខែកញ្ញា។    មុនជម្លោះ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំក្នុងការដឹកជញ្ជូនឧស្ម័នតាមប្រព័ន្ធបំពង់បង្ហូរប្រេងរបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យរុស្ស៊ីបន្តផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបតាមរយៈអ៊ុយក្រែន ហើយក្រុងកៀវប្រមូលថ្លៃដឹកជញ្ជូន។ ទោះបីជាកិច្ចព្រមព្រៀងនេះ ហៀបនឹងផុតកំណត់នៅចុងឆ្នាំនេះក៏ដោយ ប៉ុន្តែអ៊ុយក្រែនមិនមានចេតនារារាំង ឬកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមរយៈ Sudzha នោះទេ ហេតុផលចម្បងគឺដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងរក្សាប្រាក់ចំណូលពីថ្លៃដឹកជញ្ជូន។   ភាពលំបាកក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់   អឺរ៉ុបបានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរុស្ស៊ី ដោយស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ អាល្លឺម៉ង់បានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីបង្កើតស្ថានីយអណ្តែតទឹកដើម្បីនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ហើយន័រវែស និងអាម៉េរិកបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតពីរដើម្បីបំពេញចន្លោះនេះ។ ទោះជាយ៉ាងណាក៏ដោយ ការជំនួសឧស្ម័នរុស្ស៊ីមិនមែនជាកិច្ចការសាមញ្ញទេ។   អូទ្រីស ដែលជាប្រទេសមួយពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី បានបង្កើនការនាំចូលឧស្ម័នពីរុស្ស៊ីពី ៨០ភាគរយទៅ ៩៨ភាគរយ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះ អ៊ីតាលីបានកាត់បន្ថយការនាំចូលឧស្ម័នដោយផ្ទាល់ពីរុស្ស៊ី ប៉ុន្តែនៅតែទទួលបានឧស្ម័នដែលមានប្រភពមកពីរុស្ស៊ីតាមរយៈអូទ្រីស។ អឺរ៉ុបក៏បន្តនាំចូលឧស្ម័នរាវដែរ ប៉ុន្តែបរិមាណឧស្ម័ននេះនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏ច្រើនរបស់ខ្លួន។    ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនដូចជា រ៉ូម៉ានី និងហុងគ្រី បានចុះកិច្ចសន្យាឧស្ម័នជាមួយតួកគី ដែលជាប្រទេសដែលនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។ លោកស្រី Armida van Rijd អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal Institute of International Affairs នៅទីក្រុងឡុងដ៍យល់ឃើញថា ឧស្ម័នរបស់រុស្ស៊ីកំពុងត្រូវបានដឹកជញ្ជូនយ៉ាងមមាញឹកតាមរយៈអាស៊ែបៃហ្សង់និងតួកគីដើម្បីបំពេញតម្រូវការអឺរ៉ុប។ នេះតាមបើតាមសារព័ត៌មាន Euronews នៅថ្ងៃទី១៥ ខែសីហា។     មានហេតុផលជាច្រើនដើម្បីពន្យល់ថាអឺរ៉ុបនៅតែពឹងផ្អែកលើឧស្ម័នរុស្ស៊ី។ ទីមួយ ការកាត់បន្ថយ ឬបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីអាចបង្កឱ្យមានការលំបាកផ្នែកថាមពលសម្រាប់ប្រទេសជាច្រើន ជាពិសេសក្នុងបរិបទនៃអតិផរណាខ្ពស់ និងវិបត្តិតម្លៃរស់នៅ។ ការធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសនៅពេលប្រទេសជាច្រើនប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់។   ជាងនេះទៅទៀត ប្រទេសអឺរ៉ុបមួយចំនួនមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយពឹងផ្អែកលើឧស្ម័នរុស្ស៊ីច្រើនជាងប្រទេសដទៃទៀត។ ជាឧទាហរណ៍ ហុងគ្រីបានក្លាយទៅជាកត្តារាំងស្ទះមួយសម្រាប់សហភាពអឺរ៉ុប ដោយមានភាពយឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលមួយផ្នែកដោយសារតែការពឹងផ្អែកលើថាមពលរុស្ស៊ី និងទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។   ជារួម អឺរ៉ុបនៅតែបន្តទទួលឧស្ម័នពីរុស្ស៊ី ព្រោះទីក្រុងមូស្គូជាប្រភពថាមពលដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រទេសនៅអឺរ៉ុបដែលមិនទាន់មានប្រទេសណាមួយជំនួសបាន៕
ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយពេលជាងពីរឆ្នាំ ធ្វើឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ ហើយប្រកាសបន្តគាំទ្រក្រុងកៀវយ៉ាងពេញទំហឹង។ យ៉ាងណាមិញ ប្រទេសនៅអឺរ៉ុបភាពច្រើនបានប្រឈមការនាំចូលឧស្ម័នពីរុស្ស៊ី។
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាកម្មវិធីផ្សព្វផ្សាយ និងលើកស្ទួយ វប្បធម៌ សិល្បៈកម្ពុជា និងផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប តាមរយៈទស្សនីយភាពសិល្បៈ អាហារ និងការជួបជុំ ដោយសិល្បករក្នុងប្រទេសជាដើម។ លើកទី២នេះ នឹងត្រូវប្រារព្ធឡើង ត្រូវនឹងថ្ងៃខួបទី២០ នៃការគ្រងបរមរាជ រាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបារមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ផងដែរ។    ព្រឹត្តិការណ៍នេះ ត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វាយតម្លៃថា ជាចលនានៃការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកទៅក្រៅប្រទេស ក្នុងគោលដៅទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាប្រាង្គប្រាសាទនៃប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ។  ផ្ទាំងរូបភាព អំពីកម្មវិធី ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា»លើកទី២។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប៕  ព្រឹត្តិការណ៍លើកទី២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានក្បួនដង្ហែព្រះមហាក្សត្រនាសម័យអណាចក្រខ្មែរ, ការសម្ដែងរបាំបុរាណ នៅមុខប្រាសាទអង្គរវត្ត។ នេះជាសកម្មភាព នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ ខែតុលា។    ចំណែកថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣០វិញ គឺមានការរៀបចំ ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក់អាហារដោយសេរី (សម្រាប់បរទេស), ការសម្ដែងនូវសិល្បៈប្រពៃណីខ្មែរ, ជំនួបសិល្បករកម្ពុជា, ការប្រកួតទីងមោង៕ 
សៀមរាប៖ បន្ទាប់ពីបញ្ចប់លើកដំបូង កាលពីខែសីហាកន្លងទៅ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ក្រសួងវប្បធម៌ នឹងរៀបចំជាលើកទី២ ចាប់ពីថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវចូល ប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។
  តម្លៃប្រេង Urals របស់រុស្ស៊ីកើនឡើងតាមការវិវត្តរបស់ទីផ្សារនាពេលថ្មីៗនេះ។ តម្លៃប្រេងរុស្ស៊ីលក់ចេញ ៦៥ដុល្លារក្នុងមួយប៉ារ៉ែលបច្ចុប្បន្ន គឺខ្ពស់ជាងពិដាននាំចេញដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីត្រឹមតែ ៦០ដុល្លារ។   ជម្លោះនៅមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក ធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់។ តម្លៃប្រេង Brent និង WTI នៅសប្តាហ៍នេះបានកើនឡើង ៨ភាគរយដែលជាតម្លៃខ្លាំងបំផុតក្នុងឆ្នាំនេះ។ បច្ចុប្បន្ននេះ មួយបារ៉ែល របស់ប្រេង Brent កំពុងជួញដូរនៅតម្លៃ ៧៨ដុល្លារ ខណៈប្រេង WTI មានតម្លៃ ៧៤,៣ ដុល្លារ។   ពាណិជ្ជករអះអាងថា ការបញ្ចុះតម្លៃច្រើនដើម្បីនាំចេញទៅកាន់ឥណ្ឌា និងការដំឡើងថ្លៃដឹកជញ្ជូនមួយចំនួន បាននាំឲ្យមានការកើនឡើងតម្លៃប្រេង Urals ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងតម្លៃប្រេងឆៅនឹងនៅតែជួយឱ្យរុស្ស៊ីទទួលបានប្រាក់ចំណូលកាន់តែច្រើនពីឥន្ធនៈហ្វូស៊ីល។   ការគណនា របស់ Reuters ដោយផ្អែកលើទិន្នន័យរបស់អ្នកជំនួញប្រេងបង្ហាញថា ចាប់តាំងពីដើមឆ្នាំនេះតម្លៃប្រេង Urals របស់រុស្ស៊ីភាគច្រើនគឺខ្ពស់ជាង ៦០ដុល្លារ។ នៅចុងខែសីហា តម្លៃក៏ឡើងដល់ ៦៥ដុល្លារក្នុងមួយប៉ារ៉ែល។   កាលពីចុងឆ្នាំ ២០២២ ប្រទេស G7 (អាម៉េរិក កាណាដា អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន) រួមជាមួយសហភាពអឺរ៉ុប (EU) និងអូស្ត្រាលីបានព្រមព្រៀងគ្នាកំណត់តម្លៃលក់ប្រេងរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល។ នេះគឺដើម្បីកាត់បន្ថយចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងតាមសមុទ្រ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសនេះ ដែលបង្កសង្គ្រាមនៅអ៊ុយក្រែន។ ក្រុមហ៊ុននៅក្នុងប្រទេសខាងលើមិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាកម្មដឹកជញ្ជូន ធានារ៉ាប់រង ឬឈ្មួញកណ្តាលសម្រាប់ប្រេងរុស្ស៊ីទេ ប្រសិនបើតម្លៃទិញលើសពី ៦០ ដុល្លារ។   ឥណ្ឌា ដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ីតាមសមុទ្រ មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគោរពតាមគោលនយោបាយដាក់ទណ្ឌកម្មអន្តរជាតិ រួមទាំងតម្លៃប្រេង។   តម្លៃប្រេង Urals ជារៀងរាល់ខែបានធ្លាក់ចុះក្រោម ៦០ដុល្លារ ដោយសារតម្លៃប្រេង Brent ធ្លាក់ថ្លៃ ។ យ៉ាងណាមិញ ក្រោយមកតម្លៃបានកើនឡើងម្តងទៀតនៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកើនឡើង។   កាលពីខែមុន Reuters បានដកស្រង់ឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ីដោយលើកឡើងថា ទីភ្នាក់ងារនេះបានបង្កើនការព្យាកររបស់ខ្លួនសម្រាប់ប្រាក់ចំណូលពីការនាំចេញប្រេង និងឧស្ម័ននៅឆ្នាំនេះដល់ ២៥៧,១ពាន់លានដុល្លារ។ តួលេខនេះគឺខ្ពស់ជាង ១៧,៤ ពាន់លាន USD បើធៀបការប៉ាន់ប្រមាណពីមុន៕ 
ការគណនារបស់ Reuters បង្ហាញថា តម្លៃប្រេងឆៅ Urals របស់រុស្ស៊ីនៅកំពង់ផែនាំចេញនៅសមុទ្របាល់ទិក និងសមុទ្រខ្មៅក្នុងខែតុលាបានកើនឡើងដល់លើសពី ៦៥ដុល្លារក្នុងមួយបារ៉ែល។
សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖  
បាត់ដំបង៖ លោក អាំង សុផារ៉ាត់ គឺជាម្ចាស់ភោជនីយដ្ឋាន «ផ្ទះលោកម្ចាស់» ដែលលាក់ខ្លួន នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ «ផ្ទះលោកម្ចាស់» ជាភោជនីយដ្ឋាន បង្ហាញពីអត្តសញ្ញាណ រចនាបថបែបខ្មែរ ជាពិសេសម្ហូបប្រចាំតំបន់ លក្ខណៈខ្មែរ។ បើទោះដំណើរការទើបបាន៩ខែ លោកទទួលបានអតិថិជនច្រើន ជាពិសេសភ្ញៀវជាជនជាតិខ្មែរ។ លោក អាំង សុផារ៉ាត់ បានលើកឡើងថា ដោយសារតែការស្រឡាញ់វប្បធម៌បុរាណរបស់ខ្មែរ ដូច្នេះទើបលោកចង់រក្សារអ្វីដែលជារចនាបថរបស់ខ្មែរ និងលើកស្ទួយម្ហូបដែលជាអត្តសញ្ញាណ ដូចជា ហហ្មុក ទឹកគ្រឿង និងមាន់អាំងជាដើម៕
កន្លងមកក្លិបរហស្សនាមបិសាចក្រហម បានចាត់តាំងក្រុមហ៊ុនមួយឈ្មោះថា Oxford Economics ជាក្រុមហ៊ុនប្រឹក្សាសកលកំពូលមួយលើពិភពលោក ដើម្បីវាយតម្លៃផលចំណេញ និងផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ច របស់គម្រោងមហិមារ របស់ពួកគេក្នុងការសាងសងកីឡដ្ឋានថ្មី Wembley Of the North។   តាមការវាយតម្លៃទៅគ្រោងសាងសងកីឡដ្ឋានថ្មីនេះ បង្ហាញថាវានឹងជួយជំរុញដល់សេដ្ឋកិច្ចប្រទេសអង់គ្លេសយ៉ាងខ្លាំង ប្រមាណ ៧,៣ពាន់លានផោន(១០ពាន់លានដុល្លារ) ដូចដែលក្លិប Man Utd ធ្លាប់បានអះអាងកន្លងទៅ។   គ្រោងការថ្មីក្លិបបិសាចក្រហម នឹងជួយបង្កើតឱកាសការងារសម្រាប់ពលរដ្ឋដល់ទៅ ៩២,០០០កន្លែង និងផ្ទះរស់នៅថ្មីចំនួន ១៧,០០០កន្លែងផងដែរ។ ក្នុងគម្រោងសួន Trafford ថ្មី ក៏នឹងត្រូវបានគេឃើញថានឹងមានការសាងសង់កីឡដ្ឋានថ្មី ផ្ទុកមនុស្សបាន ១០ម៉ឺននាក់ និងការអភិវឌ្ឍដទៃផ្សេងទៀតក្នុងតំបន់សហគមក្បែកីឡដ្ឋាន Old Trafford។   បើតាមបញ្ជាក់របស់ក្លិប សម្រាប់គ្រោងការអភិវឌ្ឍរយៈពេលវែងមួយនេះ លទ្ធផលពិសេសបំផុតគឺ កីឡដ្ឋានថ្មី និងការអភិវឌ្ឍតំបន់នោះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ពីតំបន់ទីក្រុង Manchester និងជុំវិញពិភពលោកទៅកម្សាន្ត។   ក្រុមបិសាចក្រហមចាប់តាំងពីស្ថិតក្រោមការដឹកនាំរបស់សហម្ចាស់ក្លិបថ្មីលោក Sir Jim Ratcliffe ជាមហាសេដ្ឋីអង់គ្លេស បានបោះទុនភាគហ៊ុនប្រមាណ ២៧ភាគរយ ស្មើនឹង ១,៧ពាន់លានផោន(២ពាន់លានដុល្លារ) ចូលក្នុងក្លិប និងប្រមាណជាង ៥០០លានដុល្លារផ្សេងទៀត ដើម្បីគ្រោងការកែលម្អកីឡដ្ឋាន Old Trafford។ គំនិតផ្តួចផ្តើមសង់កីឡដ្ឋានថ្មី ក៏ត្រូវបានលោក Jim Ratcliffe ជាអ្នកលើកឡើងដូចគ្នាផងដែរ៕ 
កីឡដ្ឋានថ្មី Wembley Of the North ដែលក្លិប Manchester United បង្ហាញគម្រោងសាងសង់ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ ១០ម៉ឺននាក់ នឹងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស ៧,៣ពាន់លានផោន(១០ពាន់លានុដល្លារ)។ របាយការណ៍ក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Oxford Economics។
  សំឡេងបក្សាបក្សី សំឡេងរៃយំ ឮលាន់កងរំពង ហាក់បីដូចកំពុងសន្ទនាគ្នាយ៉ាងសប្បាយរីករាយនៅប្រាសាទបេងមាលា។ ដើមឈើតូចធំរាប់មិនអស់ បានចាក់ឬសតោងព័ទ្ធពេនលើប្រាង្គប្រាសាទ បង្កើតបានជាទស្សនីយភាពបុរាណមួយ សម្រាប់អ្នកទស្សនា។ ពិតហើយ នៅពេលឈានជើងចូលប្រាសាទបេងមាលា ខ្ញុំ មានអារម្មណ៍ថា ខ្លួនកំពុងស្ថិតនៅក្នុងភាពយន្តមួយ ដែលរូបខ្ញុំប្រៀបដូចតួកុន បានដើរចួបប្រាសាទបុរាណមួយ នៅកណ្ដាលព្រៃព្រឹក្សា។    ក្នុងអាជីពជាអ្នកកាសែត ខ្ញុំ ទៅប្រាសាទបេងមាលា មិនមែនក្នុងគោលបំណងដើរកម្សាន្តនោះទេ ប៉ុន្តែខ្ញុំ ទៅជួបសម្ភាសបុរាណវិទូ ដើម្បីផ្សព្វផ្សាយពីប្រាសាទនេះប៉ុណ្ណោះ។ ក្នុងអត្ថបទនេះ ខ្ញុំ មិនរៀបរាប់ច្រើនពេកទេអំពីប្រវត្តិប្រាសាទ ប៉ុន្តែខ្ញុំ នឹងបង្ហាញទិដ្ឋភាពប្រាសាទដ៏កម្សត់នេះ ជូនមិត្តអ្នកអាន។ ជាប្រាសាទដ៏កម្សត់ ព្រោះថា ប្រាសាទបេងមាលា មិនទាន់ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។    ប្រាសាទបេងមាលា ប្រៀបដូចត្បូងមរកត នារដូវវស្សា  តំណក់ទឹកទាំងឡាយ ធ្លាក់ចុះមកពីអាកាស ស្រោចស្រពដើមឈើតូចធំ ដែលហ៊ុមព័ទ្ធជុំវិញប្រាសាទបេងមាលា ឱ្យប្រែពណ៌ទៅជាខៀវស្រងាត់ នាដើមរដូវវស្សា។ ក្អែលទឹក ឬហៅថា ស្លែ ចាប់ផ្ដើមដុសលើថ្មបុរាណ ដែលខ្លះនៅឈរជាទម្រង់ប្រាសាទ និងខ្លះទៀត ដួលដល់ដី។ បើយើងសម្លឹងមើលមួយភ្លែក ក្អែលទឹក ឬស្លែទាំងនោះ ហាក់ដូចជារំខានភ្នែកយើងណាស់ ។ ប៉ុន្តែពេលសម្លឹងគយគន់យូរទៅ ស្លែ និងព្រៃឈើខៀវស្រងាត់ទាំងនោះ វាជួយលើកសម្រស់ប្រាសាទបេងមាលា ដែលកំពុងចាស់ទ្រុឌទ្រោម ឱ្យមានសោភណ្ឌភាពមួយកម្រិតទៀត។  ប្រាសាទបេងមាលា ប្រៀបដូចត្បូងមរកត នារដូវវស្សា ។ បើយើងមើលបេងមាលាពីលើអាកាស យើងស្ទើរតែមិនអាចឃើញថ្មបុរាណ ដែលជារូបរាងរបស់ប្រាសាទនោះឡើយ។ ការណ៍ ដែលមើលថ្មមិនឃើញជាទ្រង់ទ្រាយប្រាសាទនេះ ដោយសារតែ បុរាណស្ថានដ៏ស្រស់ស្អាតនេះ មានមែកឈើធំៗបាំងថ្ងៃ ហាក់ដូចចង់ការពារក្រមុំរូបស្រស់ មិនឱ្យត្រូវកម្ដៅថ្ងៃខ្លាំងនោះទេ។    កម្ពោជិកទាំងឡាយ មិនគួររំលងប្រាសាទបេងមាលានារដូវវស្សានោះទេ។ បើនិយាយអំពីប្រាសាទ ដែលសម្បូរដើមឈើនៅជុំវិញ និងខាងក្នុងប្រាសាទ យើងមិនគួររំលងប្រាសាទបេងមាលា ប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្មឡើយ។ ព្រះខ័ន និងតាព្រហ្ម មានញាតិមិត្តប្រុសស្រីខ្មែរ និងបរទេសទៅទស្សនាច្រើន នៅឡើយតែបេងមាលា ដែលនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីក្រុងសៀមរាបប៉ុណ្ណោះ។   ទស្សនៈខុសៗគ្នា ពីបេងមាលា ប្រាសាទបេងមាលា ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន។ ប្រាសាទនេះ មិនមានសិលាចារិកណាមួយ បញ្ជាក់ពីការសាងសង់ដោយព្រះមហាក្សត្រអង្គណានោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវមួយចំនួន យល់ថា ប្រាសាទបេងមាលា ត្រូវបានសង់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (សូរ្យវរ្ម័នទី២)។    អ្នកស្រាវជ្រាវមួយចំនួន បានធៀបប្រាសាទបេងមាលានឹងប្រាសាទអង្គរវត្ត។ អ្នកខ្លះ អះអាងថា ប្រាសាទបេងមាលា ជាគំរូសម្រាប់សង់ប្រាសាទអង្គរវត្ត។ ខ្ញុំ ក៏បានសួរនាំបុរាណវិទូខ្លះដែរ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់។ អតីតបុរាណវិទូ និងបច្ចុប្បន្នជាមគ្គុទេសក៍ លោក ឡុង តូន យល់ថា ប្រាសាទបេងមាលា ត្រូវបានសង់ដើមសតវត្សរ៍ទី១២ ពោលគឺក្រោយការសាងសង់ប្រាសាទអង្គវត្តនោះទេ។ លោក ឡុង តូន យល់បែបនេះ ដោយផ្អែកលើចម្លាក់ដែលមានទាក់ទងនឹងព្រះពុទ្ធសាសនាតិចតួច។ ចម្លាក់នេះហើយ ដែលជាតឹកតាងសម្រាប់ឱ្យអ្នកស្រាវជ្រាវ យល់ថា ប្រាសាទនេះ សង់នៅសតវត្សរ៍ទី១២។    អ្នកស្រាវជ្រាវ យល់ថា ប្រាសាទបេងមាលា សង់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ និងអ្នកស្រាវជ្រាវផ្សេងទៀត យល់ថា បេងមាលា សង់ក្នុងរាជ្យព្រះបាទធរណីវរ្ម័នទី២ ដែលជាស្ដេចសោយរាជ្យទី១ ដែលបានកាន់ព្រះពុទ្ធសាសនា។ ព្រះបាទធរណីវរ្ម័នទី២ ជាព្រះបិតារបស់ព្រះបាទជ័យវម៌្មទី៧ (ជ័យរវ្ម័នទី៧)។    ចំណុចពិសេស ដែលគួរលើកមកនិយាយអំពីប្រាសាទបេងមាលានោះគឺ ទីប្រជុំជន និងផ្លូវបុរាណ។ បេងមាលា មិនមែនជាប្រាសាទ ដែលសង់នៅទីឆ្ងាយពីទីប្រជុំជនឡើយ។ បេងមាលា ជាចំណុចប្រសព្វនៃផ្លូវបុរាណ ដែលចេញពីតំបន់អង្គរ ឆ្ពោះមកកាន់បេងលាមា រួចបំបែកទៅកាន់ កោះកេរ រហូតដល់ ប្រាសាទវត្តភូ ដែលស្ថិតនៅប្រទេសឡាវ នាពេលបច្ចុប្បន្ន។ ផ្លូវមួយខ្សែទៀត បំបែកចេញពីប្រាសាទបេងមាលា ទៅកាន់ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលស្ថិតនៅខេត្តព្រះវិហារ។    លោក ឡុង តូន យល់ថា ប្រាសាទបេងមាលា ក៏ជាទីប្រជុំជនដ៏ធំមួយ នៅសម័យអង្គរនោះដែរ។ អ្នកជំនាញរូបនេះ យល់ថា ចាស់បុរាណ សង់ប្រាសាទនេះ មិនមែនដោយចៃដន្យនោះទេ ហើយប្រាសាទនេះ ក៏មិនមែនជាគំរូសម្រាប់សង់ប្រាសាទអង្គរវត្តនោះដែរ។    «បេងមាលា ជាប្រាសាទដ៏ធំ ហើយយើងអាចឆ្លុះបញ្ចាំងពីសហគមន៍បុរាណនៅទីនោះ គឺធំ។ ប្រាសាទនេះ អាចឱ្យយើងស្វែងយល់ពីអរិយធម៌ ឬទំនាក់ទំនងអរិយធម៌រវាងអង្គរ និងតំបន់ផ្សេងៗ គឺមិនមែនរឿងចៃដន្យទេ។ សម្រាប់ស្ថាបត្យកម្មសំណង់ យើងមើលឃើញពីទំហំថ្ម គុណភាពថ្ម គឺបេងមាលា មានស្ថាបត្យកម្មដ៏អស្ចារ្យ។ ប៉ុន្តែសម្រាប់ខ្ញុំ បច្ចេកទេសសំណង់ បេងមាលា មានបច្ចេកទេសសំណង់ខ្សោយ និងខ្វះខាតច្រើនដែរ។» លោក ឡុង តូន មានចំណាប់អារម្មណ៍អំពីប្រាសាទបេងមាលាដូច្នេះ។    បែកបាក់ និងទ្រុឌទ្រោមខ្លាំង ដូចមនុស្សចាស់គ្មានកម្លាំង ប្រាសាទបេងមាលា ហាក់បីដូចឯកាជាងប្រាសាទផ្សេងៗទៀតបន្តិច។ នៅពេលខ្មែរ ផ្លាស់ប្ដូររាជធានីចេញពីតំបន់អង្គរ ប្រាង្គប្រាសាទភាគច្រើន ត្រូវបានឫសឈើចាក់ចូលព័ទ្ធពេន ដែលធ្វើឱ្យថ្មប្រាសាទបែបបាក់យ៉ាងច្រើន។ កូនរុក្ខជាតិ បានដុសពាសពេញតោងលើប្រាង្គប្រាសាទរយៈពេលយូរឆ្នាំ ហើយលូតលាស់កាន់តែធំឡើងៗ។ ដើមឈើធំៗទាំងនេះ ក៏បានដេកដួលលើប្រាង្គប្រាសាទ ដែលធ្វើឱ្យប្រាសាទបេងមាលា បែកបាក់ខ្លាំង។    ឫសឈើទាំងនេះ ព័ទ្ធព័ន្ធលើប្រាង្គប្រាសាទ បង្កើតបានជាទិដ្ឋភាពគួរឱ្យចង់ទស្សនា។ ប៉ុន្តែ ដើមឈើទាំងនេះ ក៏ជាចំណែកមួយបំផ្លាញប្រាសាទបេងមាលាឱ្យបាត់បង់ទម្រង់ដើម។ នាពេលបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា មិនឱ្យដើមឈើបំផ្លាញប្រាសាទទៀតនោះទេ។ អាជ្ញាធរអប្សរា ថែរក្សាដើមឈើនៅជុំវិញប្រាសាទ ដែលមានតួនាទីការពារ និងរក្សាសំណើមថ្ម ព្រមទាំងទប់ទល់ខ្យល់កន្ត្រាក់មកលើប្រាសាទ។    មន្រ្តីបច្ចេកទេសនៅប្រាសាទបេងមាលា លោក សុខ វិសាល បានបញ្ជាក់ថា ធម្មជាតិ និងការបោះបង់រាជធានី ធ្វើឱ្យប្រាសាទនេះ បែកបាក់ច្រើន។ ប៉ុន្តែមនុស្ស ក៏ជាអ្នកបំផ្លាញប្រាសាទនេះ នាពេលប្ដូររាជធានី និងសម័យសង្គ្រាម។    «ចាស់ៗរស់នៅតំបន់នេះ បន្តជំនាន់ បានបញ្ជាក់ថា មនុស្ស ជឿថាក្នុងប្រាសាទមានរបស់មានតម្លៃ។ ដូច្នេះ ពួកគេជីកកកាយ ទាញ រកវត្ថុមានតម្លៃ ដែលធ្វើឱ្យប្រាង្គប្រាសាទដួលរលំ។» នេះជាការបញ្ជាក់របស់លោក សុខ វិសាល។    ប្រាសាទបេងមាលា មិនស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គនោះទេ។ ដូច្នេះ បេងមាលា មិនត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។ បើតាមអង្គការយូណេស្កូ ប្រាសាទបេងមាលា ស្ថិតនៅក្នុងបញ្ជីបណ្ដោះអាសន្នក្នុងការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលកម្ពុជា បានស្នើរៀបចំឯកសារជាផ្លូវការ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។    ខ្ញុំ មានអារម្មណ៍ថា ប្រាសាទនេះ ពិតជាកម្សត់ណាស់ ដោយសារធម្មជាតិបានឱបក្រសោបប្រាសាទឱ្យបែកបាក់ខ្លាំង។ ប៉ុន្តែទិដ្ឋភាពនេះ ក៏អស្ចារ្យខ្លាំងណាស់ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងកំពុងដើរចួបប្រាសាទនៅកណ្ដាលព្រៃព្រឹក្សា ដូចក្នុងភាពយន្ត។ សម្រាប់អ្នកអភិរក្ស គេចាត់ទុកថា ប្រាសាទនេះ កំពុងស្ថិតក្នុងហានិភ័យខ្លាំង ដែលត្រូវការថវិកាច្រើន ដើម្បីជួសជុល។ ប្រាសាទនេះ គួរតែចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់ៗ៕ 
ធ្វើដំណើរពីក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ ចូលតាមផ្លូវព្រលានយន្តហោះសៀមរាប-អង្គរថ្មី រយៈពេលជាង១ម៉ោង ខ្ញុំ ហាក់ទន់ភ្នែកបន្តិច។ ប៉ុន្តែក្រោយពេលដើរចូលដល់ប្រាសាទបេងមាលា តាមបំណងប្រាថ្នារបស់ខ្ញុំភ្លាម សត្វទាំងឡាយ ដែលកំពុងបង្ហើរសំឡេងលើដើមឈើ ក្នុងប្រាសាទបុរាណ បានដាស់ស្មារតីឱ្យស្រស់ស្រាយ។ ខ្ញុំ បានគិតថា ខ្លួនមានសំណាងណាស់ ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យបែបនេះ នៅប្រាសាទបេងមាលា។
  ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងថ្ងៃទី៥ ខែតុលា នៅបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន ប្រធានាធិបតីបារាំង បាននិយាយពាក់ព័ន្ធលើបញ្ហាបញ្ជូនអាវុធឱ្យអ៊ីស្រាអែល និងសង្គ្រាមនៅលីបង់ដែលទើបនឹងកើតឡើងថ្មីៗនេះ។    លោក ម៉ាក្រុន បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលដែលបានបញ្ជាទ័ពថ្មើរជើងខ្លួនទៅលុកលុយលីបង់ក្នុងគោលបំណងកម្ទេចក្រុមហេសបូឡា និងមិនចង់ឃើញលីបង់ក្លាយជាកាហ្សាទី២ឡើយ។ ម្យ៉ាងទៀត លោក បានបង្ហាញពីក្ដីកង្វល់ចំពោះពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់កាហ្សា ក្រោយទទូចឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពជាច្រើនដងរួចមក។    កាលពីថ្ងៃទី១ ខែតុលា ប្រធានាធិបតីបារាំងរូបនេះ បានអះអាងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញផ្សព្វផ្សាយ France Inter ថាបារាំង មិនផ្ដល់អាវុធឱ្យអ៊ីស្រាអែលឡើយ ព្រោះថាគោលដៅអាទិភាពខ្លួន គឺការដោះស្រាយបញ្ហានយោបាយឯណោះទេ។ យ៉ាងណា លោកនៅតែគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលដដែល។   ប្រសាសន៍ប្រធានាធិបតីបារាំង បានធ្វើឱ្យមេដឹកនាំអ៊ីស្រាអែល បង្ហាញក្ដីទោម្នេញជាខ្លាំង។ លោក នេតាន់យ៉ាហ៊ូ បានរអ៊ូថា លោកម៉ាក្រុង និងមេដឹកនាំលោកខាងលិច កំពុងតែគៀបសង្កត់ការនាំចេញអាវុធទៅអ៊ីស្រាអែល និងគិតថាវាជារឿងអាម៉ាស់ដែលបណ្ដាប្រទេសជឿនលឿនមិននៅខាងខ្លួនក្នុងកាលៈទេសៈនេះ។   ជាការឆ្លើយតប ខុទ្ទកាល័យបារាំង បានចេញសេចក្ដីប្រកាសថា អ៊ីស្រាអែលនៅតែជាមិត្តខ្លួនដដែល ។ ក្នុងសេចក្តីប្រកាសដដែល បានបកស្រាយវិញថា សម្ដីលោក នេតាន់យ៉ាហ៊ូ ហួសហេតុ និងអាចបង្កឱ្យទំនាក់ទនងប្រទេសទាំង២ ក្លាយជាល្អក់កករ។ ក្រៅពីនេះ បណ្ដាប្រទេស៨៨ទៀត ដែលចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី បានទទូចឱ្យមានការបញ្ឈប់ប្រតិបត្តិការយោធានៅលីបង់ជាបន្ទាន់ផងដែរ។    យ៉ាងណាក្ដី មេដឹកនាំអ៊ីស្រាអែល បានប្រកាសក្ដែងៗថា ប្រទេសខ្លួននឹងប្រយុទ្ធរហូតទាល់តែឈ្នះ បើទោះបីជាគ្មាននរណាមកជួយក៏ដោយ។ នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មាន AFP៕
ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បានទិតៀនសកម្មភាពយោធាអ៊ីស្រាអែល ដែលបានវាយលុកចូលភាគខាងត្បូងលីបង់ ។ ការរិះគន់នេះ បង្កឱ្យមានការឆ្លើយតបវិញ ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ  ថាវាជារឿងអាម៉ាស់ដែលមេដឹកនាំលោកខាងលិចមួយចំនួន កំពុងតែយកជើងរាទឹក បង្អាក់ដំណើរការខ្លួន។
  ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោគឺជាប្រភពដ៏អស្ចារ្យនៃជាតិកាលស្យូម ដែលរាងកាយត្រូវការដើម្បីជួយឲ្យឆ្អឹងរឹងមាំ និងបន្ថយការកើតជំងឺពុកឆ្អឹង។ ប៉ុន្តែផលិតផលទាំងនេះក៏អាចធ្វើឲ្យមានការរលាកដល់ជាលិកាទន់ៗរបស់សន្លាក់ដែរ។ ដូច្នេះបើសិនជាអ្នកចេះតែយល់ថាឈឺ ឬគាំងក្នុងសន្លាក់ជាប់ យកល្អគួរតែតមអាហារនេះសិន។   ញ៉ាំប្រៃ មនុស្សគ្រប់គ្នាដឹងហើយថា អាហារប្រៃមិនល្អចំពោះសុខភាពទេ ជាពិសេសបេះដូងតែម្តង ដោយសារតែវាធ្វើឲ្យលើសសម្ពាធឈាមបាន។ តែការញ៉ាំប្រៃច្រើនក៏អាចនាំឲ្យខូចសន្លាក់បានដែរ ដោយសារតែជាតិសូដ្យូមនឹងទៅកកកុញក្នុងសន្លាក់ ដែលជាហេតុនាំឲ្យសន្លាក់ងាយនឹងឈឺ ឬហើម ជាមួយនឹងការលើសសម្ពាធឈាមទៀត។   ញ៉ាំផ្អែមពេក តាមពិតទៅមិនសូវមាននរណាដឹងច្រើនអំពីការពិតរបស់ជាតិផ្អែមឡើយ ជាពិសេសវាធ្វើឲ្យមានការរលាក និងអាចបង្កជាការឈឺចាប់ដល់សន្លាក់ថែមទៀតផង។ ក្រៅពីនេះ របបអាហារដែលមានជាតិផ្អែមខ្ពស់ គឺងាយនឹងឡើងទម្ងន់ រហូតដល់ដាក់សម្ពាធដល់សន្លាក់ កែងជើង ជង្គង់ និងត្រគាក ដែលធ្វើឲ្យវាងាយនឹងរងការឈឺចាប់ណាស់។   អាហារចៀន ឬឆា យកល្អអ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារមានជាតិខ្លាញ់ច្រើនៗផង ព្រោះវាមិនស័ក្តិសមសម្រាប់អ្នកដែលកំពុងតែមានបញ្ហាសន្លាក់ទេ។ អាហារមានជាតិខ្លាញ់បែបនេះអាចធ្វើឲ្យមានការរលាកច្រើន ដោយមិនរើសមុខថាចំពោះតែសន្លាក់មួយមុខឡើយ។ យ៉ាងណាមិញ ការញ៉ាំអាហារខ្លាញ់ច្រើនក៏ងាយនឹងធ្វើឲ្យធាត់លើសទម្ងន់ដែរ។   ផលិតផលកៃឆ្នៃ យោងទៅតាមអជ្ញាធរសុខាភិបាល អ្វីៗទាំងអស់ដែលកៃឆ្នៃអាចធ្វើឲ្យសន្លាក់រងការឈឺចាប់បានទាំងអស់។ ដោយសារតែអាហារទាំងនេះផ្ទុកទោដោយសារធាតុគីមីច្រើន ដែលធ្វើឲ្យកើតជាការរលាកតែម្តង។ក្រៅពីនេះអាហារកៃឆ្នៃសម្បូរជាតិផ្អែម និងប្រៃណាស់។   គ្រឿងស្រវឹង អ្នកជំនាញនិយាយថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចផ្តល់ផលល្អចំពោះសុខភាព តែបើញ៉ាំច្រើនវិញ នឹងបង្កជាបញ្ហាដល់សុខភាពវិញ ហើយក្នុងនោះក៏មានការឈឺសន្លាក់ផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
មានអាហារច្រើនណាស់ដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារ បើសិនជាសន្លាក់អ្នកងាយនឹងឈឺច្រើន ។ ប៉ុន្តែក៏មានអាហារជាច្រើនដែលគួរតែចៀសវាងដែរបើសិនជាអ្នកចង់បំបាត់ការឈឺចាប់ក្នុងសន្លាក់នោះ។ ដូច្នេះតើអាហារអ្វីដែលអ្នកគួរតែចៀសវាងទៅបើសិនជាមិនចង់ឈឺសន្លាក់បន្ថែមទៀត?
  បញ្ជីនៃផ្លែឈើចំនួន 12 ដែលសម្បូរទៅដោយជាតិកាល់ស្យូម   ទឹកក្រូច៖ នៅក្នុងសមាសភាពអាហារូបត្ថម្ភរបស់វា ក្រូចគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិកាល់ស្យូម។ ផ្លែក្រូចមានផ្ទុកជាតិកាល់ស្យូមពី 45 ទៅ 50 មីលីក្រាមក្នុង 100 ក្រាម។ ជាមួយគ្នានេះដែរ ផ្លែក្រូចក៏ផ្តល់វីតាមីន ជាតិសរសៃ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។   ប៉េស៖ សមាសធាតុអាហារូបត្ថម្ភនៃ ប៉េស គឺជាប្រភពដ៏ល្អបំផុតនៃកាល់ស្យូម ជាពិសេស apricots ស្ងួត។ ប៉េស ជាធម្មតាមានជាតិកាល់ស្យូមប្រហែល 13 មីលីក្រាមក្នុង 100 ក្រាម។ ក្នុងពេលជាមួយគ្នានេះ ប៉េស ក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ កុំព្រងើយកន្តើយនឹងពួកវា។   ផ្លែល្វា៖ ផ្លែល្វាគឺជាប្រភពសម្បូរនៃជាតិកាល់ស្យូម ជាមួយនឹង 160mg ក្នុង 100g បម្រើ។ អ្នកអាចរួមបញ្ចូលផ្លែល្វានៅក្នុងរបបអាហាររបស់អ្នកទាំងមូល ស្ងួត ទឹកក្រឡុក និងបង្អែម។ គីវី៖ គីវីជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ សម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីនសំខាន់ៗជាច្រើនទៀត ដែលមានប្រយោជន៍សម្រាប់រាងកាយ។ ផ្លែគីវី 100 ក្រាមមានកាល់ស្យូម 30 មីលីក្រាម។   ផ្លែមង្ឃុត៖ ផ្លែបឺរីមួយពែងមានផ្ទុកជាតិកាល់ស្យូម 55mg។ ក្រៅពីផ្លែបឺរ ផ្លែបឺរីក៏មានវីតាមីន A, E, C ជាច្រើនដែលល្អសម្រាប់សុខភាព និងប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដូច្នេះហើយ អ្នកអាចបន្ថែមផ្លែឈើនេះទៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នក។   ផ្លែព្រូន៖ សមាសធាតុអាហារូបត្ថម្ភរបស់ផ្លែព្រូន មានផ្ទុកនូវវីតាមីន A, C, K ជាច្រើន ដែលល្អសម្រាប់សុខភាពរបស់អ្នក។ ជាមួយគ្នានេះដែរ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ជាមធ្យម ផ្លែព្រូន ១០០ ក្រាមមានប្រហែល ២៨ មីលីក្រាម ទឹកផ្លែព្រូនស្ងួត ១ កែវមានផ្ទុកជាតិកាល់ស្យូម ៥៥ មីលីក្រាម។   ក្រូចត្លុង៖ ក្រូចថ្លុង គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយជាតិកាល់ស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងរក្សាបេះដូងឱ្យមានសុខភាពល្អ។ ទឹកក្រូចថ្លុងមួយពែងមានផ្ទុកជាតិកាល់ស្យូម 50mg។   ៨.ក្រូចឆ្មា៖ ក្រូចឆ្មាក៏ជាផ្លែឈើសម្បូរជាតិកាល់ស្យូមផងដែរ។ ក្រូចឆ្មា ១០០ ក្រាមមានផ្ទុកកាល់ស្យូម ៣៣ មីលីក្រាម។ លើសពីនេះ ក្រូចឆ្មារក៏មានសារធាតុចិញ្ចឹមជាច្រើនទៀតដូចជា វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងជំងឺ រក្សាស្បែកភ្លឺថ្លាមានសុខភាពល្អ និងកាត់បន្ថយបញ្ហាក្រពះពោះវៀន ដូចជាទល់លាមកជាដើម។   ផ្លែល្ហុង៖ សមាសភាពនៃផ្លែល្ហុងមានកាល់ស្យូមប្រហែល 20mg ក្នុងផ្លែល្ហុង 100 ក្រាម។ ជាមួយគ្នានេះ សារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងក៏អាចការពារអ្នកពីហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងពង្រឹងសុខភាពបេះដូងផងដែរ។ ក្រៅពីនេះ ផ្លែល្ហុងក៏មានអង់ស៊ីមមួយឈ្មោះថា papain ដែលជួយកាត់បន្ថយការឈឺចាប់។   ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរីមានផ្ទុកជាតិកាល់ស្យូម 16mg ក្នុង 100g ការបម្រើ។ ផ្លែស្ត្របឺរីមានអត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀត ដូចជាជួយបង្កើនភាពស៊ាំ និងធ្វើឲ្យភ្នែកប្រសើរឡើង។ ផ្លែចេក៖ ផ្លែឈើដ៏ពេញនិយមគឺជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម។ ចេកមួយពែងផ្តល់ជាតិកាល់ស្យូមប្រហែល 8mg។   លើសពីនេះ ផ្លែចេកក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ បង្កើនភាពស៊ាំ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយការពារជំងឺសរសៃឈាមបេះដូង។ ត្រួតពិនិត្យដោយ៖ www.health.com.kh
ផ្លែឈើខាងក្រោមនេះសម្បូរទៅដោយជាតិកាល់ស្យូម ហើយល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក..កុំរំលង!
  ឥណ្ឌាបានធ្វើការបោះឆ្នោតសភា ដោយលទ្ធផលតាមមណ្ឌលនៃតំបន់ និងរដ្ឋនីមួយៗ ត្រូវបានប្រកាសបណ្ដើរៗ បន្ទាប់ពី បញ្ចប់ការបោះឆ្នោតដំណាក់កាលជាច្រើនរួចមក។ ដោយឡែក លទ្ធផលបោះឆ្នោតក្នុងរដ្ឋ Haryana នឹងត្រូវប្រកាសនៅថ្ងៃទី៨ ខែតុលា។    ប្រភពព័ត៌មានក្នុងស្រុកមួយចំនួន បានប្រកាសថា គណបក្សកាន់អំណាចរបស់លោក ម៉ូឌី កំពុងប្រឈមនឹកការបាត់បង់កៅអីពីសភា ក្នុងរដ្ឋ Haryana ខាងជើង ខណៈដែលគណបក្សសភាជាតិឥណ្ឌា កំពុងតែមានប្រៀប។    តាមការប៉ាន់ស្មានរបស់សារព័ត៌មាន Dainik Bhaskar គណបក្សសភាជាតិនឹងឈ្នះចន្លោះពី ៤៤ ទៅ ៥៤កៅអី ខណៈគណបក្សលោក ម៉ូឌី អាចឈ្នះបានចន្លោះតែ១៩ទៅ២៩កៅអីទេ ក្នុងចំណោមកៅអីសភាទាំង៩០ ដែលតំណាងឱ្យរដ្ឋ Haryana។   បើតាមការទស្សន៍ទាយរបស់សារព័ត៌មាន Dainik Bhaskar ដដែល គណបក្សសភាជាតិនឹងក្ដោបបានចន្លោះពី៣៥ទៅ៤០កៅអី ខណៈគណបក្សលោក ម៉ូឌី អាចឈ្នះបានចន្លោះ២០ទៅ២៥កៅអី ក្នុងចំណោមកៅអីសភាទាំង៩០ ដែលតំណាងឱ្យតំបន់ Jammu និង Kashmir។     គួរបញ្ជាក់ថា តំបន់ Jammu និង Kashmir ត្រូវបានបើកឱ្យមានការបោះឆ្នោតលើកដំបូងក្នុងរយៈពេល១ទស្សវត្សចុងក្រោយនេះ ដោយសារជាតំបន់ជម្លោះរបស់ឥណ្ឌាជាមួយប៉ាគីស្ថាន។ រីឯ ការបោះឆ្នោតក្នុងរដ្ឋ Maharashtra និងរដ្ឋ Jharkhand ភាគខាងជើង ត្រូវរំពឹងថានឹងចេញកាលបរិច្ឆេទប្រារព្ធ ក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការផ្សាយទីភ្នាក់ងារ Reuters។    យ៉ាងណាក្ដី ការស្រង់មតិដែលអង្គភាពឯកជន អ្នកជំនាញ និងបណ្ដាញទូរទស្សន៍មួយចំនួននៅឥណ្ឌា លើការបោះឆ្នោតនេះ បានជួបការលំបាក ដោយមិនអាចផ្ដលទិន្នន័យជាក់លាក់។ គួរឱ្យដឹងថា ឥណ្ឌាមានរដ្ឋ និងប្រជាជនច្រើន  ដែលតម្រូវឱ្យមានការបោះឆ្នោតជាដំណាក់កាល ដោយផ្អែកតាមរដ្ឋ និងកាលបរិច្ឆេទ ផ្សេងគ្នា៕
គណបក្សកាន់អំណាចឥណ្ឌា Bharatiya Janata ដែលមាន នាយករដ្ឋមន្ត្រី លោក នារិន្ទ្រា ម៉ូឌី ជាប្រធានបក្ស កំពុងតែចាញ់សំឡេងឆ្នោតនៅក្នុងរដ្ឋសំខាន់២ គឺ រដ្ឋ Haryana ខាងជើង និងតំបន់ Himalayan ទៅកាន់គូប្រជែង គឺគណបក្សសភាជាតិឥណ្ឌា និងគណបក្សចំណុះមួយចំនួនទៀត ក្នុងការបោះឆ្នោតសភា ក្នុងរដ្ឋទាំងនេះបានបញ្ចប់ក្នុងថ្ងៃទី៥ ខែតុលា។
  តាមរយៈសារជាវីដេអូ ជាង២នាទី ដែលក្រសួងអប់រំ បានបង្ហោះនៅថ្ងៃទី៧ ខែតុលានេះ លោក ហង់ជួន ណារ៉ុន បានដាស់តឿនបេក្ខជនយ៉ាងដូច្នេះ៖ «មិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវ ប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិនៃការប្រឡងឡើយ។ »។    ក្រៅពីរំឭកឱ្យបេក្ខជន គោរពប្បញ្ញត្តិទាំងឡាយនៃការប្រឡងហើយនោះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏ទទូចឱ្យបេក្ខជន យកចិត្តទុកដាក់ចំពោះសុខភាព និងអនាម័យផងដែរ ដោយត្រូវទទួលទានដំណេក  អាហារ ទឹកស្អាត ឱ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងស្មារតី និងភាពក្លៀវក្លា ក្នុងពេលប្រឡង។ ទន្ទឹមនឹងនេះ ការគោរពច្បាប់ចរាចរណ៍ ក៏ត្រូវអនុវត្តន៍ឱ្យខ្ជាប់ខ្ជួនដែរ ដើម្បីធានាសុវត្ថិភាព ទាំងពេលទៅ និងមកប្រឡង។ លោក ហង់ជួន ណារ៉ុន លើកឡើងដូច្នេះ ក្នុងសារវីដេអូដដែល។   សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចំនួន ១៣៧ ០៤០នាក់ ក្នុងនោះស្រី ៧៤ ៨៨២នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មាន៣៩ ៣៥៨នាក់ ក្នុងនោះស្រី២៣ ៧១៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៩៧ ៦៨២នាក់ ដោយស្រីមាន ៥១ ១៦៧នាក់។ មណ្ឌលប្រឡង មានចំនួន ២៣០មណ្ឌល ត្រូវជា៥ ៥៣៣ បន្ទប់ ដោយថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣មណ្ឌល ត្រូវជា ១ ៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។   ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) គឺមានចំនួន៧មុខវិជ្ជា។ សម្រាប់ថ្នាក់ វិទ្យា សាស្រ្ត មានមុខវិជ្ជាជម្រើស ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជាជម្រើស ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្រ្តខ្មែរ។ ក្រសួងអប់រំ បានសហការជាមួយក្រសួង ស្ថាប័ន ចំនួន៦ផ្សេងទៀតដែរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។   ក្រសួងអប់រំ នឹងចាប់ផ្តើមដំណើរការកំណែពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១៧ ខែតុលា។ រីឯការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី២៨ ខែតុលា។ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែតុលាពេលរសៀល និងថ្ងៃទី៣១ ខែតុលា សម្រាប់បណ្តាខេត្តផ្សេង។   សូមរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣  មានបេក្ខជនប្រឡងចំនួន ១៣៥ ០៨៤នាក់ ក្នុងនោះអ្នកប្រឡងជាប់មានចំនួន ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩ភាគរយ។ សិស្សដែលទទួលបាននិទ្ទេស A មាន ១ ៦៧៣នាក់ និទ្ទេស B មាន ៦ ៩៦៤នាក់ និទ្ទេស C មាន ១៨ ៣០៨នាក់ និទ្ទេស D មាន ៣៤ ២៤៦នាក់ និងនិទ្ទេស E មាន ៣៧ ២៦៩នាក់។ ក្នុងចំណោមអ្នកជាប់សរុបទាំង៩៨ ៤៦០នាក់នោះ មានសិស្សស្រីដល់ទៅ ៥៦ ៤៩២នាក់ ដែលស្មើ ៥៧,៣៧ភាគរយ៕   អត្ថបទទាក់ទង   បាក់ឌុប២០២៣នេះ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសនៅគ្រប់រាជធានី-ខេត្ត 
នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុប នឹងចូលមកដល់។ នៅមុនការប្រឡងចាប់ផ្តើម លោក ហង់ជួន ណារ៉ុន នៅតែបន្តផ្ញើសារក្រើនរំឭកបេក្ខជនទាំងអស់ ឱ្យគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិនៃការប្រឡង ចៀសវាងកំហុសឆ្គងដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ។
ភ្លាមៗពលរដ្ឋបានរាយការណ៍ទៅកាន់មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ នៅថ្ងៃទី៦ ខែតុលា ទើបមន្រ្តីជំនាញសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃនេះចេញពីរណ្តៅ ដើម្បីធ្វើកោសលវិច័យដោយពីមន្រ្តីជំនាញពេទ្យសត្វ។     លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា សពដំរីមានស្នាមរបួសជើងខាងមុខ ដូច្នេះ ត្រូវបានគេសន្និដ្ឋានបឋមថា ដំរីព្រៃមួយក្បាលនេះ បានជាប់ផុងប្រហែល១ទៅ២ថ្ងៃ មុននឹងបាត់បង់ជីវិត។     ដំរីឈ្មោលទម្ងន់ប្រមាណ៣តោននេះ ជាដំរីព្រៃមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ហើយវាធ្លាប់បានបង្ហាញខ្លួននៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមានេះម្តងរួចមកហើយ កាលពីខែមេសាកន្លងទៅ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការសោកស្តាយ និងចាត់ទុកការបាត់បង់ជីវិតដំរីមួយក្បាលនេះ គឺជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់។     ឆ្នាំនេះហ្វូងដំរីព្រៃ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ ការកើនប្រភេទដំរីកម្រនេះ គឺជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅបានសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។ នេះជាការអះអាងរបស់ លោក អាទិត្យា ដោយបន្ថែមថា វត្តមានដំរីព្រៃនេះ នឹងជួយធានាបានគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ រក្សាបានប្រព័ន្ធអេកូឡូស៊ីបរិស្ថាននៅតាមប្រព័ន្ធការពារធម្មជាតិ។     ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា បានជំរុញឱ្យអ្នកពាក់ព័ន្ធ និងពលរដ្ឋមូលដ្ឋាន ពង្រឹងការចូលរួមអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វាឱ្យកាន់តែប្រសើរថែមទៀត។    ក្រៅពីជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។    សូមបញ្ជាក់ថា ដំរីព្រៃឬដំរីអាស៊ី គឺជាប្រភេទសត្វ ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ទៅ ៥០ ០០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិនៅ។    ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ  និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ  ដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕    អត្ថបទទាក់ទង   ទិវាសត្វដំរីពិភពលោក! កម្ពុជាប្ដេជ្ញាការពារជម្រកកុំឱ្យរេចរឹល   ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ   វត្តមានហ្វូងដំរីព្រៃ នៅតាមតំបន់ការពារធម្មជាតិកើនឡើង
ដំរីព្រៃ ឬដំរីអាស៊ីឈ្មោលមួយក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទម្ងន់ប្រមាណ៣តោន ត្រូវបានពលរដ្ឋប្រទះឃើញងាប់ នៅក្នុងរណ្ដៅគ្រាប់បែកមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៥ ខែតុលា។
  ឡាវជាប្រធានផ្លាស់វេនអាស៊ាន នៅក្នុងឆ្នាំ២០២៤ ដោយរដ្ឋធានីវៀងចន្ទន៍ ត្រូវទទួលមេដឹកនាំមកពីបណ្តាប្រទេសជាច្រើន រួមទាំងចិន អាម៉េរិក ជប៉ុន កាណាដា និងមេដឹកនាំអាស៊ានទាំង ១០ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា។    ដើម្បីជួយសម្រួលចរាចរណ៍ និងកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុង ក្រសួងអប់រំ និងកីឡាឡាវ បានបញ្ជាឱ្យសាលារៀនចំនួន៤៩៧កន្លែង បិទបណ្តោះអាសន្ន ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។    សាលារៀនទាំងនោះ មាននៅក្នុងខណ្ឌចំនួន ៥នៃក្រុងវៀងចន្ទន៍ ក្នុងនោះដូចជា ខណ្ឌ Chanthabouly, ខណ្ឌ Sikhottabong, ខណ្ឌ Xaysettha, ខណ្ដ Sisattanak និងខណ្ឌ Xaythany។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។   បើទោះប្រកាសឱ្យបិទសាលារៀនបណ្តោះអាសន្ន ឡាវស្នើឱ្យរៀបចំម៉ោងរៀនសងនៅចុងសប្តាហ៍ ឬរៀនតាមប្រព័ន្ធអនឡាញ បើមានធនធានគ្រប់គ្រាន់។ លើសពីនេះ អាជ្ញាធរឡាវ បានលើកទឹកចិត្តឱ្យសាលារៀនរៀបចំបរិស្ថាន និងតុបតែងអគាររបស់ខ្លួន ដើម្បីលម្អបន្ថែមក្នុងពេលកិច្ចប្រជុំអាស៊ាន។    លើសពីនេះ រដ្ឋាភិបាល បានទទូចឱ្យកម្មវិធីពាក់ព័ន្ធនឹងទិវាគ្រូបង្រៀន ឬកម្មវិធីផ្សេងៗ លើកពេលទៅរៀបចំនៅពេលក្រោយ ដើម្បីធ្វើឱ្យការធ្វើដំណើររបស់អ្នកតំណាងពីបណ្តាប្រទេសផ្សេងៗ មានភាពរលូន៕   
ក្រសួងអប់រំ និងកីឡាឡាវ បានបញ្ជាឱ្យបានសាលារៀននៅក្នុងរដ្ឋធានីវៀងចន្ទន៍ ចំនួន ៤៩៧កន្លែង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ការបិទសាលានេះ គឺដើម្បីកាត់បន្ថយចរាចរណ៍នៅក្នុងទីក្រុង ដែលត្រូវទទួលមេដឹកនាំពីបណ្តាប្រទេសធំៗជាច្រើន។
ក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល ការផ្ដល់អាហារូបករណ៍នេះ នឹងជួយកាត់បន្ថយគម្លាតការចូលរួមរវាងស្ត្រី និងបុរស ក្នុងវិស័យទាំងបួនផងដែរ ដើម្បីរួមចំណែកអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០។   បើយោងតាម លោក Danny Whitehead នាយកប្រចាំប្រទេសនៃក្រុមប្រឹក្សានៃអង់គ្លេសនៅប្រទេសថៃ ឡាវ និងកម្ពុជា មានស្ត្រីត្រឹមតែ ៣៤% ប៉ុណ្ណោះមានការងារក្នុងវិស័យ STEM ខណៈបុរសដែលសិក្សាមុខវិជ្ជា STEM នៅតែមានចំនួនលើសស្ត្រីច្រើននៅឡើយ ក្នុងកម្រិតមហាវិទ្យាល័យ ។      លោក Danny Whitehead, Country Director for Thailand also overseas Laos លោក Danny Whitehead បានមានប្រសាសន៍ថា៖ «ការសិក្សាស្រាវជ្រាវរបស់ American Association of University Women (AAUW) បានបង្ហាញថា ចំនួនបុរសធ្វើការក្នុងវិស័យវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ នៅតែមានច្រើនជាងស្ត្រី ដោយក្នុងនោះ ចំនួនស្ត្រីមានត្រឹមតែ ២១% ប៉ុណ្ណោះក្នុងជំនាញវិស្វកម្ម និង១៩% ក្នុងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។»ដើម្បីកាត់បន្ថយគម្លាតយែនឌ័រនេះ ក្រុមប្រឹក្សានៃចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តក្នុងការបង្កើន  ឱកាសបង្ហាញពីសក្តានុពលរបស់ស្ត្រីកម្ពុជា ក្នុងវិស័យ STEM តាមរយៈកម្មវិធីអាហារូបករណ៍ ASEAN-UK SAGE ជាមួយនឹងកម្មវិធីអាហារូបករណ៍ផ្សេងៗទៀត ដែលត្រូវបានផ្ដល់អោយដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេស។    មានគោលបំណងដោះស្រាយបញ្ហាទាក់ទងនឹងវិសមភាពយេនឌ័រនេះ កម្មវិធីអាហារូបករណ៍សម្រាប់ស្ត្រី ASEAN-UK SAGE នឹងបង្កើនលទ្ធភាពនៃការទទួលបានការអប់រំលើជំនាញ STEM ឱ្យកាន់តែច្រើន និងពេញលេញ សម្រាប់ក្មេងស្រី និងស្ត្រីនៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត។ ក្នុងនោះ ប្រទេសកម្ពុជាក៏មានសិទ្ធិក្នុងការដាក់ពាក្យដែរ។    ក្មេងស្រីជំនាន់ក្រោយត្រូវការគំរូភាពក្នុងវិស័យ STEM  ទទួលបេសកកម្មមកប្រទេសកម្ពុជាជាង ១ឆ្នាំមកហើយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកថា ស្ត្រីកម្ពុជានៅតែមានឱកាសជាច្រើនទៀតក្នុង វិស័យ STEM បើទោះបីជាមានឧបសគ្គជាច្រើនបាន និងកំពុងរារាំងក្ដីដំណើរការដោះស្រាយវិសមភាពយែនឌ័រក្ដី។ លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា៖ «ទាំងចក្រភពអង់គ្លេស និងកម្ពុជា នៅតែមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM អោយបានពេញលេញ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើសមភាពយេនឌ័រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។ បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាឯទៀត គឺថា សិស្សស្រីមានលទ្ធភាពតិចក្នុងការបញ្ចប់ការអប់រំកម្រិតមូលដ្ឋានជាងសិស្សប្រុស ហើយកង្វះខាតក្នុងការអប់រំបែបនេះ នឹងក្លាយជាឧបសគ្គសម្រាប់ស្ត្រី ក្នុងការទទួលបានការងារប្រាក់ខែខ្ពស់ និងការអប់រំកម្រិតខ្ពស់នាថ្ងៃអនាគត ជាពិសេសក្នុងវិស័យ STEM នេះតែម្ដង។»    លោក Dominic Williams លោក Dominic Williams បានមានប្រសាសន៍បន្តថា បញ្ហាប្រឈមមួយទៀតគឺ កត្តាយេនឌ័រនៅក្នុងសង្គម ពោលគឺផ្នត់គំនិតសង្គមមួយចំនួនបានបំបាក់ទឹកចិត្តសិស្សស្រី ដែលរារាំងមិនអោយពួកគេពិចារណារៀនមុខវិជ្ជា STEM ដើម្បីជាជំនាញ និងអាជីពរបស់ពួកគេ ពីព្រោះសិស្សស្រីទាំងនោះគិតថា ជំនាញ STEM «មិនស័ក្ដិសម» សម្រាប់ក្មេងស្រីឡើយ។ ដូច្នេះហើយ ការមានស្ត្រីច្រើនប្រឡូកចូលក្នុងវិស័យ STEM ជាគំរូភាពមួយដែលដើរតួរយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតបែបនេះក្នុងចំណោមក្មេងស្រី និងសង្គមទាំងមូល។    លោកស្រី Sarah Tiffin ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ាន បានមានប្រសាសន៍ថា៖ «ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ចក្រភពអង់គ្លេសមានមោទកភាពក្នុងការគាំទ្រស្ត្រីឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគតនៅក្នុងវិស័យ STEM និងដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុង STEM នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។» លោកស្រី Sarah Tiffin អាហារូបករណ៍ទាំងនេះ ផ្តល់ឱកាសមួយដែលនឹងផ្លាស់ប្តូរជីវិតរបស់ស្ត្រី ដែលពូកែ ឆ្លាតទាំងនេះ តាមរយៈការទទួលបានការសិក្សានៅបរទេស ពោលគឺការសិក្សានៅសាកលវិទ្យាល័យល្បីៗ របស់ចក្រភពអង់គ្លេស។ ឱកាសទាំងនេះនឹងផ្តល់លទ្ធភាពឱ្យបញ្ញវន្តវ័យក្មេងដែលមានទេពកោសល្យ អាចចូលរៀនវគ្គអនុបណ្ឌិតដោយទទួលបានជំនួយហិរញ្ញវត្ថុពេញលេញ ដែលនឹងផ្ដល់នូវចំណេះដឹង ជំនាញ និងទំនុកចិត្តដល់ពួកគេ ដើម្បីបន្តអាជីព និងបង្កើនឧត្តមភាពក្នុងវិស័យដែលពួកគេបានជ្រើសរើស។   ទន្ទឹមនឹងនេះ កម្មវិធីនេះនឹងជួយពង្រឹងបណ្តាញគាំទ្រ និងបង្កើតសហគមន៍គំរូមួយសម្រាប់ស្ត្រី និងកុមារីគ្រាប់គ្នា។ លោកស្រី Sarah Tiffin បានលើកឡើងថា៖ «យើងរំពឹងថា កម្មវិធីអាហារូបករណ៍ ASEAN-UK SAGE របស់យើងនឹងជម្រុញស្ត្រីជំនាន់ក្រោយនៅតាមប្រទេសកំណើតរបស់ខ្លួន ឱ្យបន្តការសិក្សា និងចាប់យកអាជីពក្នុងវិស័យ STEM»។    ដូច្នេះហើយ កម្មវិធីអាហារូបករណ៍ទាំងនេះ នឹងជួយផ្លាស់ប្ដូរបទដ្ឋានសង្គម និងផ្នត់គំនិត ដែលថា «វិស័យ STEM គឺភាគច្រើនសម្រាប់បុរស»។ តាមរយៈសមិទ្ធិផល និងសក្ដានុពលរបស់បញ្ញាវន្ដជាស្ត្រី ក្មេងស្រី និងយុវនារីជាច្រើនរូបទៀត នឹងត្រូវបានលើកទឹកចិត្តអោយបន្តការសិក្សាមុខវិទ្យា STEM ហើយការណ៍នេះបង្ហាញថា កម្មវិធីនេះគឺមិនត្រឹមតែបើកសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបទពិសោធជាទីគាប់ចិត្តទៀតផង។    វានៅតែមានគម្លាតយេនឌ័រនៅក្នុងអាជីព STEM ទោះបីជាមានការលើកទឹកចិត្តសម្រាប់ស្ត្រីឱ្យចូលរួមក្នុងវិស័យទាំងនេះក្ដី។ លោកស្រី Sarah Tiffin បានពន្យល់បែបនេះ មុនពេលដកស្រង់ទន្នន័យពីវេទិកាសេដ្ឋកិច្ចពិភពលោកថា ចំនួនការចូលរួមរបស់ស្ត្រីមានត្រឹមតែ ២៩.២% ប៉ុណ្ណោះនៃកម្លាំងការងារសរុបក្នុងវិស័យ STEM ខណៈចំនួនស្ត្រីមានការចូលរួមស្ទើរតែពាក់កណ្តាលទៅហើយក្នុងវិស័យការងារផ្សេងទៀត ដែលមិនមែនជា STEM។   «ខ្ញុំបានឃើញថា ចំនួននៃការចូលរួមរបស់ស្រ្តីក្នុងវិស័យ STEM ក្នុងបណ្ដាប្រទេសអាស៊ានភាគច្រើន គឺតិចជាង ២០% ទៅទៀត។» លោកស្រី Sarah Tiffin បានមានប្រសាសន៍បែបនេះមុននឹងបន្តថា នេះគឺជាបញ្ហាមួយ ដោយសារតែអាជីព STEM គឺជាការងារដែលនឹងមានសក្តានុពលនាពេលអនាគត និងជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និរន្តរភាពថាមពល និងសន្តិសុខស្បៀងជាដើម។   ដូច្នេះ អាហារូបករណ៍ ASEAN-UK SAGE ត្រូវបានរៀបចំឡើងដើម្បីជួយដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យ STEM នេះតាមរយៈការផ្ដល់ឱកាស ធនធាន និងជំនួយ ដែលបញ្ញាវន្ដស្ត្រីត្រូវការដើម្បីទទួលបានជោគជ័យ និងភាពដឹកនាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ លទ្ធភាពទទួលបានការអប់រំគឺជារនាំងមួយ ប៉ុន្តែផ្នត់គំនិតរបស់សង្គមលើតួនាទីរបស់ស្ត្រី និងការបំផុសគំនិតនៃអាជីពក្នុងចំណោមក្មេងស្រីក៏ជាឧបសគ្គ ផងដែរ។    ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ានរូបនេះបានបន្ថែមថា ដោយផ្អែកលើបញ្ហាទាំងនេះហើយ ទើប ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំរបស់ស្ត្រីមានសារៈសំខាន់។ ការផ្តល់ជូនអាហារូបករណ៍នេះមានបេសកកម្មក្នុងការផ្ដល់សិទ្ធិអោយស្ត្រីទទួលបានការអប់រំស្មើនឹងបុរស បំបែករនាំងឧបសគ្គ និងផ្នត់គំនិតវិសមភាពយេនឌ័រ និងគាំទ្រអ្នកដឹកនាំស្ត្រីនាពេលអនាគត។    ការបង្កើនភាពជាតំណាងរបស់ស្ត្រីនៅក្នុងវិស័យ STEM នឹងផ្លាស់ប្ដូរផ្នត់គំនិតលើតួនាទីប្រពៃណីយេនឌ័រ បង្កើតគំរូភាពរបស់ស្ត្រី និងសមត្ថភាពបណ្ដុះបណ្ដាល ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមចំណេករបស់ស្ត្រី និងសមភាពបន្ថែមទៀតនៅកន្លែងការងារ។   ការផ្តល់ជូនអាហារូបករណ៍ ASEAN-UK SAGE របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវបានពង្រីកវិសាលភាពនៅទូទាំងសមាជិកអាស៊ានទាំងដប់ និងទីម័រខាងកើត ដោយសមស្របតាមគោលដៅអាស៊ាន ចក្រភពអង់គ្លេស និងសកលសម្រាប់សមភាពយេនឌ័រ និងការអប់រំ។    «តាមរយៈកម្មវិធី ASEAN-UK SAGE យើងកំពុងធ្វើការគាំទ្រដល់ការទទួលបានការអប់រំប្រកបដោយនិរន្តរភាព និងប្រកបដោយគុណភាពសម្រាប់ស្ត្រី។ ហើយវិធីសាស្រ្តរបស់យើងមានការស្រាវជ្រាវ ការតស៊ូមតិ និងគំនិតផ្តួចផ្តើម ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រគោលនយោបាយ និងលទ្ធផលអោយបានល្អប្រសើរក្នុងវិស័យអប់រំ និងជំនាញឌីជីថល ដែលយុវជនត្រូវការដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។» លោកស្រី Sarah Tiffin បានពន្យល់យ៉ាងដូច្នេះ។    កញ្ញា Chou Heng ជាបញ្ញាវន្ដក្នុងស្រុកមួយរូប ដែលទទួលបានអាហារូបករណ៍ពីកម្មវិធី ដើម្បីបន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យ Warwick ក្នុងប្រទេសអង់គ្លេស។ កញ្ញា បាននិយាយថា៖ «ខ្ញុំជ្រើសរើសចូលរួមកម្មវិធីនេះ ដើម្បីបង្កើតសមត្ថភាពជាអ្នកស្រាវជ្រាវម្នាក់ផ្នែក STEM តាមរយៈការរៀនជំនាញបច្ចេកទេសសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនាវានុវត្ដន៍ថ្មី ដ្បិត STEM ដើរតួរជាឧបករណ៍ដោះស្រាយបញ្ហាផ្នែកវិទ្យាសាស្ត្រក្នុងជីវិតពិតបាន។» កញ្ញា Chou Heng កញ្ញា Chou Heng ក៏សង្ឃឹមថានឹងចែករំលែកដំណើរនៃការសិក្សារបស់ខ្លួន និងបង្កើនទំនាក់ទំនងជាមួយមនុស្សជាច្រើនទៀត តាមរយៈបណ្ដាញសង្គម ក៏ដូចជាបង្កើតធនធានអប់រំដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជាក្នុងការស្រាវជ្រាវមុខវិទ្យា STEM អោយបានកាន់តែច្រើន។    វិស័យ STEM ត្រូវការការចូលរួមពេញលេញពីស្ត្រី និងក្មេងស្រី រាជរដ្ឋាភិបាលចក្រភពអង់គ្លេស មើលឃើញពីឱកាសសម្រាប់ស្ត្រីក្នុងវិស័យនេះនៅកម្ពុជា ដោយសារតែប្រទេសនេះគ្រោងនឹងក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជា ឧស្សាហកម្មផលិតរថយន្ត ឬទំនិញប្រើប្រាស់អេឡិចត្រូនិកជាដើម។    ការណ៍នេះជាមូលហេតុមួយ ដែលជម្រុញរាជរដ្ឋាភិបាលចក្រភពអង់គ្លេស អោយយកចិត្តទុកដាក់ខ្ពស់លើការគាំទ្រដល់ការអប់រំរបស់ក្មេងស្រី និងស្ត្រី ដ្បិតកង្វះខាតការចូលរួមពេញលេញរបស់ពួកគេ នឹងបង្អាក់ដំណើរប្រទេសមួយនេះក្នុងការអភិវឌ្ឍវិស័យ STEM ដើម្បីសម្រេចគោលដៅនោះ។    «ខ្ញុំបានជួបស្ត្រីពូកែជាច្រើននៅកម្ពុជា និងបានបំផុសគំនិតជាច្រើនក្នុងពេលដែលខ្ញុំនៅទីនេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាស្ត្រីកម្ពុជាគួរតែឈានមុខគេក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។» លោក Dominic Williams បានថ្លែងបន្តបែបនេះ។    ដូច្នេះហើយ ការរួមបញ្ចូលការចូលរួមពេញលេញរបស់ស្ត្រីក្នុងវិស័យ STEM ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាលក្ខខណ្ឌនានាសម្រាប់ស្ត្រី ត្រូវបានផលិតករ ឬអ្នកស្រាវជ្រាវយកមកពិចារណាក្នុងស្ថានភាព ឬផលិតកម្មផ្នែកវិស្វកម្ម ឬវិទ្យាសាស្ត្រជាដើម។ លោក Dominic Williams បានពន្យល់ថា ស្ត្រីត្រូវតែមានវត្តមានក្នុងវិស័យ STEM ដើម្បីជៀសវាងការសម្រេចចិត្តមិនល្អ និងការរចនាមិនល្អនានា ពីព្រោះនៅពេលដែលអ្នកស្រាវជ្រាវ វិស្វករ និងអ្នកវិទ្យាសាស្ត្រភាគច្រើនជាបុរស ពួកគេអាចនឹងមិនបានពិចារណាអោយគ្រប់ជ្រុងជ្រោយពីលក្ខខណ្ឌមួយចំនួន ដែលស្ត្រីខុសពីបុរសឡើយ។    លោក ព្រួយបារម្ភថា ស្ថានភាពមិនល្អអាចនឹងកើតមានឡើងប្រសិនបើស្ត្រីអវត្តមានពីការស្រាវជ្រាវក្នុងវិស័យ STEM។ ឧទាហរណ៍ ក្នុងករណី ការមិនធានានូវឧបករណ៍ការពារ ដែលមានលក្ខណៈសមស្របនឹងបុគ្គលិកពេទ្យ និងមន្ត្រីប៉ូលីសជាស្ត្រី ធ្វើឱ្យពួកគេប្រឈមមុខនឹងជំងឺ របួស ឬការស្លាប់ច្រើនជាងមិត្តរួមការងារ ដែលជាបុរស។ នេះជាការលើកឡើងរបស់ លោក Dominic Williams ។    នាយកប្រចាំប្រទេសនៃក្រុមប្រឹក្សានៃចក្រភពអង់គ្លេស លោក Danny Whitehead បានពន្យល់ថា ឱកាសអាហារូបករណ៍ទាំងនេះត្រូវបានផ្តល់ជូនសម្រាប់ស្ត្រី ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងពង្រឹងអាជីពរបស់ពួកគេក្នុងវិស័យ STEM ដើម្បីធានាបាននូវកម្លាំងពលកម្ម STEM ដ៏សម្បូរបែប និងប្រកបដោយទេពកោសល្យនៅថ្ងៃអនាគត។    «គំនិតផ្តួចផ្តើមទាំងនេះជាឧបករណ៍ចាំបាច់ និងជាជំនួយដល់ស្ត្រី ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ហើយការណ៍នេះរួមចំណែកក្នុងការបំបែករនាំងយេនឌ័រនៅក្នុងវិស័យ STEM ដែលជាវិស័យមួយមានចំនួនបុរសច្រើនជាងនៅឡើយ»។ លោក Danny Whitehead បានមានប្រសាសន៍យ៉ាងដូច្នេះ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ នាពេលថ្មីៗនេះ ចក្រភពអង់គ្លេសបានប្រកាសអ្នកទទួលអាហារូបករណ៍ដំបូងបំផុត នៃកម្មវិធីអាហារូបករណ៍ថ្មីមួយ ហៅថា ASEAN-UK Supporting the Advancement of Girls' Education ឬ ASEAN-UK SAGE ដែលទើបតែត្រូវបានបង្កើតឡើងដើមឆ្នាំនេះ ដើម្បីផ្ដល់ឱកាសដល់ស្ត្រីនៅប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត អោយទទួលការអប់រំកម្រិតខ្ពស់ឱ្យបានពេញលេញនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិវៀតណាមទាំង៤៦នាក់ មាន៤២នាក់ លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ នៅខេត្តកំពត និង ៤នាក់ លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ នៅខេត្តព្រះសីហនុ។   សូមជម្រាបថា នៅចន្លោះខែសីហា និងកញ្ញា ឆ្នាំ២០២៤ មានជនជាតិវៀតណាមសរុប ១៤៦នាក់ ដែលចូលមករស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានបណ្ដេញចេញពីកម្ពុជា។ នេះបើតាម ការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ នាពេលកន្លងមក៕
ជនជាតិវៀតណាមចំនួន ៤៦នាក់ ក្នុងនោះស្រី១៦នាក់ ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេស៍ បណ្ដេញទៅវៀតណាមវិញ។ ជនជាតិវៀតណាមទាំងនោះ ត្រូវបានបញ្ជូនចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលថ្ងៃទី៦ ខែតុលា។
  លោកស្រី Moon Da-hye ជាកូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានបើកឡាននាថ្ងៃទី៥ ខែតុលា ដោយបានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តតាក់ស៊ីនៅតំបន់ Itaewon ទីក្រុងសេអ៊ូល បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល។ ប៉ូលិស បានលើកឡើងថា កំហាប់ជាតិអាល់កុលក្នុងឈាមរបស់លោកស្រី Da-hye ពេលមានគ្រោះថ្នាក់គឺ ០,១៤ភាគរយ ខ្ពស់ជាងកម្រិតនៃការព្យួរប័ណ្ណបើកបរ ០,០៨ភាគរយ។   លោកស្រី Moon Da-hye ត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់ចរាចរណ៍ដោយការបើកបរបន្ទាប់ពីផឹកស្រា ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាលោកស្រីនឹងត្រូវដោះលែងនៅពេលណានោះទេ។   សមាជិកសភាបក្សអំណាចប្រជាជនកូរ៉េខាងត្បូង (PPP) នៅថ្ងៃទី៦ ខែតុលា បានរិះគន់លោក មូន ចេអ៊ីន ចំពោះរឿងអាស្រូវកូនស្រីលោក។ សមាជិកសភា Kim Jang-kyom បាននិយាយថា Da-hye គួរតែស្តាប់នូវអ្វីដែលឪពុកធ្លាប់និយាយអំឡុងកាន់តំណែងនៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ( Blue House)។   «អ្នកដែលនាងធ្លាប់រស់នៅជាមួយ Blue House ធ្លាប់និយាយថា ការបើកបរក្នុងស្ថានភាពស្រវឹងគឺស្មើនឹងឃាតកម្ម»។ លោក Kim អះអាងបែបនេះ ដោយចង់សំដៅលើអតីតប្រធានាធិបតី មូន ចេអ៊ីន។    អ្នកនាំពាក្យរងរបស់បក្ស PPP លោក Shin Joo-ho នៅថ្ងៃដដែលបានប្រកាសថា កូនស្រីរបស់លោក មូន ចេអ៊ីន បានប្រព្រឹត្តអំពើបំផ្លាញជីវិតអ្នកដទៃ មិនមែនជាកំហុសសាមញ្ញទេ។ លោកបានដកស្រង់សេចក្តីថ្លែងការណ៍របស់អតីតប្រធានាធិបតី មូន ចេអ៊ីន នៅពេលលោកកាន់តំណែងក្នុងឆ្នាំ ២០១៨ ដែលបានអំពាវនាវឱ្យមានវិធានការខ្លាំងជាងមុនក្នុងការទប់ស្កាត់ការបើកបរបន្ទាប់ពីការផឹកស្រា។   គណបក្សប្រជាធិបតេយ្យដែលជាគណបក្សរបស់លោក Moon Jae-in ហាក់ច្របូកច្របល់ចំពោះហេតុការណ៍នេះ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Park Chan-dae បាននិយាយថា នេះជារឿងមួយដែល «មិនគួរកើតឡើង» ហើយពួកគេមិនមានការលើកឡើងអ្វីបន្ថែមទៀតទេ។   ទន្ទឹមនេះ អតីតប្រធានាធិបតី មូន ចេអ៊ីន ក៏មិនបានធ្វើឆ្លើយតបលើព័ត៌មាននេះដែរ។   កាលពីខែតុលា ឆ្នាំ២០១៨ លោក មូន ចេអ៊ីន បានប្រាប់ទីប្រឹក្សាជាន់ខ្ពស់ថា គ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងអ្នកបើកបរស្រវឹងមិនមែនជាកំហុសទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលអាចសម្លាប់ ឬបំផ្លាញជីវិតអ្នកដទៃ។ លោកក៏បានអំពាវនាវឲ្យមានការចាត់វិធានការណ៍ឲ្យកាន់តែខ្លាំងលើឧក្រិដ្ឋកម្មនេះ។   គួរបញ្ជាក់ថា លោក មូន ចេអ៊ីន មានអាយុ ៧១ឆ្នាំ ជាប្រធានាធិបតីកូរ៉េខាងត្បូងអំឡុងឆ្នាំ ២០១៧-២០២២។ លោកនិងភរិយា Kim Jeong-suk មានកូន២នាក់ គឺកូនប្រុស Moon Joon-yong និងកូនស្រី Moon Da-hye៕ 
កូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានចាប់ខ្លួនពីបទផឹកស្រា និងបើកបរបង្កគ្រោះថ្នាក់។ កំហុសបែបនេះ បានធ្វើឱ្យលោក មូន ចេអ៊ីន ជាឪពុក រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សអំណាចប្រជាជន។
នៅចំពោះមុខ លោកស្រី Louise Mushikiwabo អគ្គលេខាធិការហ្វ្រង់កូហ្វូនី, លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជិត៩០ប្រទេស ព្រះមហាក្សត្រកម្ពុជា បានបង្ហាញពីព្រះរាជហឫទ័យប្រកបដោយមោទនភាពក្នុងការទទួលស្វាគមន៍សមាជិកគ្រួសារហ្វ្រង់កូហ្វូនី ដោយព្រះអង្គបានអញ្ជើញបណ្តាមេដឹកនាំទាំងអស់ មកកាន់កម្ពុជាដ៏ស្រស់ស្អាតតាមរយៈស្នាមញញឹមរបស់ប្រជាជន។   «នៅឆ្នាំ២០២៦ ស្នាមញញឹមរបស់កម្ពុជា នឹងក្លាយជាស្នាមញញឹមរបស់ហ្វ្រង់កូហ្វូនី»។ ព្រះករុណា ព្រះមហា ក្សត្រ បានបញ្ជាក់ទៅកាន់មេដឹកនាំទាំងអស់ឱ្យជឿជាក់លើរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នេះ ឱ្យក្លាយជាព្រឹត្តិការណ៍មួយនៃការចែករំលែកដ៏ពិសេស និងជាឱកាសនៃការប្រារព្ធពិធីដ៏អំណរមួយ ។   ក្នុងឱកាសពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នោះដែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នៅទីតាំងដ៏ស្រស់ស្អាត និងលេចធ្លោ គឺវិមាន Villers-Cotterêts និង Grand Palais  ហើយកិច្ចប្រជុំកំពូលនេះ ជាការនឹករលឹកដល់ព្រះរាជបិតារបស់ព្រះអង្គ គឺ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលជាបិតាស្ថាបនិកក្នុងចំណោមស្ថាបនិកអង្គការ OIF បីរូបផ្សេងទៀត រួមមាន  លោក Léopold Sédar Senghor នៃប្រទេសសេណេហ្គាល់ លោក Habib Bourguiba នៃប្រទេសទុយនីស៊ី និងលោក Hamani Diori នៃប្រទេសនីហ្សេ។   ព្រះអង្គបានមានព្រះរាជបន្ទូលថា៖ «ព្រះបិតា ខ្ញុំ ព្រះអង្គ សព្វព្រះរាជហឫទ័យនឹងភាសាបារាំងខ្លាំងណាស់ ។ ព្រះអង្គ មានព្រះទ័យសប្បាយរីករាយប្រើប្រាស់ពាក្យពេចន៍ និងប្រើប្រាស់ភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ។ ឥស្សរជនមួយចំនួននៅក្នុងប្រទេសរបស់ ឯកឧត្ដម និង លោកជំទាវ ក៏ដូចគ្នាដែរ» ។   ព្រះមហាក្សត្រ បានលើកឡើងពីគុណតម្លៃ និងសម្រស់នៃភាសាបារាំង ទៅតាមការយល់ឃើញរបស់អ្នកនិពន្ធ កវីនិពន្ធបរទេសនានា ហើយក្នុងឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាឆ្នាំ២០២៦ ខាងមុខ វាជាពេលដែលកម្ពុជាបញ្ជាក់សាជាថ្មីនូវក្តីស្រឡាញ់យ៉ាងជ្រោលជ្រៅជាងពេលណាៗទាំងអស់ចំពោះហ្វ្រង់កូហ្វូនី។   «នៅក្នុងពិភពលោក ដែលមានភាពប្រែប្រួល ច្របូកច្របល់ដោយអំពើហិង្សា កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគុណតម្លៃហ្រ្វង់កូហ្វូនី ចំពោះគោលការណ៍ និង ចំពោះភាពចម្រុះនៃវប្បធម៌ ព្រមទាំងភាសា ដែលជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍមនុស្សជាតិ និងពហុភាគីនិយម» ។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ។   ព្រះអង្គបានបន្ថែមថា កិច្ចប្រជុំកំពូលលើកទី២០ នៅកម្ពុជា ក៏ជាឱកាសមួយផងដែរសម្រាប់ភ្ញៀវទាំងអស់ ក្នុងការស្វែងយល់ពីសម្រស់ដ៏ទាក់ទាញនៃឧទ្យានអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ៕
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០នាឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប។ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជសុន្ទរកថានាពិធីបិទប្រជុំកំពូលលើកទី១៩ នៅវិមាន Grand Palais ក្រុងប៉ារីស កាលពីថ្ងៃទី៥ ខែតុលា ស្តេចបានមានព្រះរាជបន្ទូលថា នេះជាឱកាសដ៏កម្រមួយដែលឱ្យកម្ពុជាធ្វើការចែករំលែកជាមួយតំបន់ហ្វ្រង់កូហ្វូនដទៃទៀតនូវលក្ខណៈពិសេសៗនៃហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
  បន្ទាប់ពីបើកការវាយលុកលើលីបង់ភាគខាងត្បូងដោយប្រើទ័ពជើងគោក អុីស្រាអែល បានបញ្ជាកងទ័ពអាកាសទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដែលសន្ធាប់លើតំបន់ភាគខាងត្បូងរដ្ឋធានី បេរូត របស់លីបង់។   អុីស្រាអែល  បានបញ្ជាក់ថា ទ័ពអាកាសខ្លួនបានចេញប្រតិបត្តិការបាញ់ និងទម្លាក់គ្រាប់បែកកម្ទេចទីតាំងស្ដុកអាវុធយុទ្ធភណ្ឌមួយចំនួន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រុមហេសប៉ូឡា ក្នុងជាយក្រុងបេរូត។ ទិន្នន័យអ្នកស្លាប់ និងរបួសមិនទាន់ចេញជាផ្លូវការនៅឡើយទេ។    «ហេតុការណ៍ដែលបានកើតឡើងយប់មិញ គឺជាសកម្មភាពគួរឱ្យរន្ធត់ និងហិង្សា មិនដែលធ្លាប់ជួបដូចកាលពីយប់មុនៗឡើយ។ ការបាញ់ប្រហារកើតឡើងរាប់សិបដង ដែលធ្វើឱ្យអគាររង្គើ និងសំឡេងផ្ទុះលាន់រំពង»។ នេះជាសម្ដីរបស់ពលរដ្ឋឈ្មោះ Hanan Abdullah ដែលរស់នៅជិតទីក្រុង បេរូត។     បើតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ មនុស្ស២៣នាក់ បានស្លាប់ក្នុងការបាញ់របស់អុីស្រាអែល ក្នុងថ្ងៃទី៥ ខែតុលា។ គួរបញ្ជាក់ថា គិតចាប់តាំងពីពេលជម្លោះកាហ្សាផ្ទុះឡើង ជម្លោះអុីស្រាអែល និងក្រុមហេសបូឡា បានសម្លាប់មនុស្សជាង២០០០នាក់ ដោយភាគច្រើនទើបតែស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារថ្មីៗនេះទេ។   លោក Hashem Safieddine ដែលត្រូវបានស្គាល់ថាជាអ្នកស្នងតំណែងមេដឹកនាំក្រុមហេសប៉ូឡាបន្ទាប់ពីលោក Hassan Nasrallah ត្រូវបានសម្លាប់ ក៏កំពុងតែបាត់ការទាក់ទងផងដែរ ក្រោយអុីស្រាអែលវាយប្រហារ។ នេះបើតាមប្រភពសន្តិសុខលីបង់។    លោក Filippo Grandi ប្រធានបេសកកម្មទទួលបន្ទុកកិច្ចការអន្តោរប្រវេសន៍អង្គការសហប្រជាជាតិ បានអះអាងថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថាទង្វើអុីស្រាអែលនៅលីបង់ កំពុងរំលោភលើច្បាប់អន្តរជាតិ។ យ៉ាងណាមិញ ភាគីអុីស្រាអែល បាននិយាយថា ខ្លួនព្យាយាមជៀសវាងការបាញ់លើប្រជាជន។     បើក្រឡេកមើលតំបន់កាហ្សាវិញ អុីស្រាអែលបានបាញ់ក្រុមហាម៉ាស ដោយសំដៅអគារ និងសាលារៀន  ដែលបណ្ដាលឱ្យមនុស្ស២៦នាក់ស្លាប់ និង៩៣នាក់របួសបន្ថែមទៀត ក្នុងថ្ងៃទី៦ ខែតុលាជាមួយគ្នា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរតំបន់កាហ្សា៕
អុីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូង បេរូតរបស់លីបង់ ដោយការទម្លាក់គ្រាប់បែក ក្នុងថ្ងៃទី៦ ខែតុលា។ នេះជាព្រឹត្តិការណ៍ទម្លាប់គ្រាប់បែកដ៏ខ្លាំងមិនធ្លាប់មាន នៅជាយរដ្ឋធានីរបស់លីបង់ពីសំណាក់កងទ័ពអុីស្រាអែល។
កាលពីថ្ងៃទី៣០ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសតែងតាំងគ្រូបង្វឹកជនជាតិជប៉ុនលោក Yoshimi ជាគ្រូជំនួយរបស់លោក Kyotoku ដែលមានរយៈពេលត្រឹមដំណាច់ឆ្នាំ ២០២៤។   ដោយសារកម្មវិធីប្រកួតទាំងក្រុមជម្រើសជាតិ និង U17 មមាញឹក និងកៀកគ្នា ដូច្នេះលោក Yoshimi នៅមិនទាន់បង្ហាញវត្តមានជាមួយក្រុមគោព្រៃឈុតធំនៅឡើយទេ ក្រោយចូលកាន់តំណែងជាគ្រូជំនួយមួយសប្តាហ៍។ គ្រូជំនួយវ័យ៥០ឆ្នាំ ដែលកាន់ UEFA Pro License រូបនេះ ជាប់រវល់ខ្លាំងជាមួយក្រុម U17 ក្នុងការធ្វើតេស្តកីឡាករត្រៀមការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី AFC U17 Asian Cup 2025 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងពូល B ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់២៧ ខែតុលា។    តាមការបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Yoshimi ដែលធ្លាប់ដឹកនាំក្លិប Mito HollyHock នៅលីគទី២ជប៉ុន (J League2) ត្រូវរ៉ាប់រងដឹកនាំក្រុមគោព្រៃជំទង់ជំនួសលោក Koji ទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃរយៈពេលមួយសប្តាហ៍។ U17 កម្ពុជា នឹងចាកចេញទៅប្រទេសថៃនៅថ្ងៃទី៧ ខែតុលា។   «ដោយសារជាប់ដៃដឹកនាំក្រុមឈុតប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតទល់នឹងឆាយនីស តៃប៉ិ និងហុងកុង ក្នុងខែតុលាស្របគ្នា ដូច្នេះលោក Koji មិនអាចមើលការខុសត្រូវ U17 កម្ពុជា ទៅហ្វឹកហាត់នៅថៃផ្ទាល់ឡើយ ដោយឱ្យលោក Yoshimi ជំនួសបណ្តោះអាសន្ន»។ លោក កែវ សារ៉េត ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ មុនបន្ថែមថាលោក Koji នៅតែដឹកនាំ U17 ដដែលនៅពេលប្រកួត AFC U17 Asian Cup។   U17 កម្ពុជា ស្ថិតនៅពូល B ដោយត្រូវទទួលអាហ្វហ្កានីស្ថាន បង់ក្លាដែស ហ្វីលីពីន និងម៉ាកាវ។ ក្នុងវគ្គជម្រុះតាមពូល ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល និងលេខ២ល្អ នឹងទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំនៅអារ៉ាប៊ីសាអូឌីត ឆ្នាំ ២០២៥៕
លោក Yoshimi Hamasaki គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវទទួលភារកិច្ចជំនួសលោក Koji Kyotoku បណ្តោះអាសន្ន ដើម្បីដឹកនាំក្រុមអាយុក្រោម១៧ឆ្នាំ U17 កម្ពុជា ទៅហ្វឹកហាត់នៅប្រទេសថៃ ត្រៀមការប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 នៅខែតុលា ឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យមណ្ឌលប្រឡងចំនួន ៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រងការជន់លិច។ នាព្រឹកថ្ងៃទី៧ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា បានចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិច។   បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានដាក់រថយន្តបូមទឹក កាយប្រឡាយ ដោយគ្រប់គ្រងស្ថានភាពជន់លិចបាន១០០ភាគរយ។ ដោយឡែក វិទ្យាល័យឫស្សីកែវ មានទឹកលិចក្នុងទីធ្លា ដោយអាជ្ញាធរ និងគណៈនាយកបានច្រកបាវខ្សាច់ លើកផ្លូវ និងក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង។   រូបភាពពី MoEYS រីឯសាលាបឋមសិក្សាភ្នំពេញថ្មី ដែលស្ថិតនៅជិតសាលាខណ្ឌសែនសុខវិញ ក៏បានដាក់រថយន្តបូមទឹកប្រចាំការដើម្បីដោះស្រាយបញ្ហាជន់លិចនេះផងដែរ។ ក្រៅពីទីតាំងនេះ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី អាជ្ញាធរបានចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និងក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង។    លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា បច្ចុប្បន្ននេះ ក្រសួងកំពុងបន្តធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីតាមដាន និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។ ចំពោះស្ថានភាពទឹកលិចនេះ ក្រសួងអប់រំ អះអាងថា គណៈកម្មការរៀបចំការប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡងប្រកបដោយភាពប្រក្រតីនាថ្ងៃស្អែកនេះ៕   អត្ថបទទាក់ទង   មួយថ្ងៃមុនបាក់ឌុប! រដ្ឋមន្ត្រីអប់រំ រំឭកបេក្ខជនឱ្យគោរពបទប្បញ្ញត្តិប្រឡងឱ្យបានខ្ជាប់ខ្ជួន រូបភាពពី MoEYS
ភ្នំពេញ៖ សាលាបឋមសិក្សាភ្នំពេញថ្មី វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី វិទ្យាល័យហ៊ុនសែនជម្ពូវ័ន និងវិទ្យាល័យឫស្សីកែវ បានជួបបញ្ហាទឹកលិច ដោយសារទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃនេះ។ បើតាមក្រសួងអប់រំ រហូតមកដល់ថ្ងៃទី៧ តុលានេះ អាជ្ញាធរមូលដ្ឋានបានដាក់រថយន្តបូមទឹក និងច្រកបាវខ្សាច់ ដើម្បីឱ្យបេក្ខជនដើរឆ្លងកាត់ចូលបន្ទប់ប្រឡង។
  នៅក្នុងរដូវកាល ២០២៤-២៥ ក្រុមរហស្សនាមបិសាចក្រហម បានជួបប្រទះបញ្ហាក្នុងការ ប្រកួត ដោយក្រុមមិនអាចរកបានគ្រាប់បាល់តាមតម្រូវការ ខណៈការប្រកួត ៣លើក ចុង ក្រោយពួកគេសុទ្ធសឹងតែទទួលបានទ្ធផលស្មើគ្នា។ សម្រាប់ការប្រកួតនៅ Premier League ៣លើក ចុងក្រោយមកនេះ Man Utd នៅមិនទាន់ស៊ុតបញ្ចូលទីគូប្រកួតបាននៅ ឡើយ។   ឆ្លងកាត់ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស ៧លើករួចមក Man Utd ទើបតែស៊ុតបាល់ បញ្ចូលទី៥គ្រាប់ប៉ុណ្ណោះ ដែលនេះជាហេតុធ្វើឱ្យពួកគេជួបប្រទះកំណត់ត្រាដ៏អាក្រក់ថ្មី មួយបន្ថែមទៀត គឺការចាប់ផ្តើមរដូវកាលថ្មីមិនល្អ និងក្សត់គ្រាប់បាល់បំផុត ចាប់តាំងពីរដូវ កាល ១៩៨៩-៩០។   ទោះជាយ៉ាងណា ក្រោយពេលដឹកនាំក្រុមប្រកួតស្មើបន្តទៀត នៅចំពោះមុខថ្នាក់ដឹកនាំក្លិប ស្ថិតក្នុងកីឡដ្ឋាន Villa Park ក្នុងចំណោមនោះក៏រួមមានលោក Sir Jim Ratcliffe អង្គុយ ទស្សនាផ្ទាល់ អ្នកចាត់ការក្រុមសញ្ជាតិហូឡង់ បាននិយាយថាក្រុមកំពុងតែទទួលផល វិជ្ជមានឆ្ពោះទៅកាន់ការស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់ នៅក្នុងការប្រកួតខាងមុខ។ នៅក្នុង សន្និសីទកាសែត លោក Ten Hag ទាមទារឱ្យកូនក្រុមពង្រឹងសមត្ថភាពស៊ុតបាល់បញ្ចូលទី ។   «យើងដឹងថានៅពេលនេះ យើងកំពុងតែរអាក់រអួល ក្នុងការស្វែងរកគ្រាប់បាល់។ ស្ថិតក្នុង ស្ថានភាពបែបនោះ គឺបង្ហាញថាយើងចាប់ផ្តើមមិនបានល្អឡើយ។ អ៊ីចឹងយើងត្រូវបន្តទៅមុខទៀត ហើយទៅមុខទៀត គឺជាអ្វីដែលយើងនឹងអាចពង្រឹងសមត្ថភាពបន្ថែមទៀត។ ប៉ុន្តែយើងក៏បានរក្សាសំណាញ់ទីរបស់យើងបាន ៤ប្រកួត ដូចគ្នា ដូច្នេះវាជារឿងល្អព្រោះ យើងមានប្រព័ន្ធការពារដ៏ត្រឹមត្រូវ។»។ នេះបើតាមសម្តីរបស់ Ten Hag និយាយក្នុង សន្និសីទកាសែតក្រោយចប់ការប្រកួតទល់ Aston Villa។ អ្នកចាត់ការហូឡង់វ័យ ៥៣ឆ្នាំ បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំទៅលើកីឡាករក្នុងក្រុមថា នឹងអាចរកគ្រាប់បាល់ ជាច្រើនក្នុងពេលឆាប់ៗ។   លទ្ធផលស្មើទល់នឹង Aston Villa ធ្វើឱ្យ Man Utd ឈរនៅចំណាត់ថ្នាក់លេខ១៤ ដដែល ដោយរកបានត្រឹម៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន៧លើក ក្នុងតារាងលីគកំពូល Premier League។ ចំណែក Aston Villa រកបាន ១ពិន្ទុ បន្ថែមទៀត ឈរនៅចំណាត់ថ្នាក់លេខ៥ មាន១៤ពិន្ទុ។   ដោយឡែកការប្រកួតដទៃទៀត Chelsea ប្រកួតស្មើទល់នឹងក្រុម Nottingham Forest លទ្ធផល ១-១ ខណៈពេលដែល Brighton & Hove Albion បានយកឈ្នះលើក្រុម Tottenham Hotspur លទ្ធផល ៣-២៕
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានទាមទារឱ្យកូនក្រុមសម្លឹង ឆ្ពោះទៅការប្រកួតបន្តទៀត និងត្រូវស្វែងរកវិធីសាស្ត្រ ដើម្បីរកគ្រាប់បាល់ស៊ុតបញ្ចូលទី ឱ្យ បានច្រើនឡើងវិញ ក្រោយពេលជំនួបតទល់នឹងក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងក្របខណ្ឌ Premier League ថ្ងៃទី៦ ខែកញ្ញា បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០-០។ ក្រុមបិសាចក្រហម ទទួលបានកំណត់ត្រាអាក្រក់បំផុតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ក្រោយរកបាន៨ពិន្ទុ ពីការប្រកួត៧លើកដើមរដូវកាល។
  កឋិនមហាសាគ្គីខ្មែរនេះ រៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣វិច្ឆិកា ដោយមានសម្ដេចហ៊ុន សែន និងភរិយា ចូលរួមដោយផ្ទាល់។ តាមរយៈសំណេរលើបណ្ដាញសង្គម ប្រធានបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការហៅ «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ក៏ព្រោះតែសម្ដេចចាត់ទុក ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ហើយខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។   សម្តេច ហ៊ុន សែន បានអំពាវនាវបែបយ៉ាងដូច្នេះ៖ «បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះ បានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស»។    បំណងនៃការរៀបចំកម្មវិធីនេះ ប្រើពេលអស់១២ឆ្នាំ ដោយចាប់ពីឆ្នាំ២០១២ ដល់២០២៤។ នេះជាការអះអាងរបស់ប្រធានព្រឹទ្ធសភា ហើយសម្ដេច ក៏បង្ហាញដែលថា បំណងនេះ ជារបស់ភរិយា ដែលមានតាំងពីឪពុករបស់សម្ដេចមិនទាន់ទទួលមរណភាពម្ល៉េះ។  តាមសំណេរ របស់សម្ដេច ការអូសបន្លាយពេលយូរនេះ ព្រោះឪពុកសម្ដេច ទទួលមរណភាពនៅឆ្នាំ២០១៣។ ក្រោយមកក៏បន្តផ្អាក ដោយសារម្ដាយក្មេកសម្ដេច មានជំងឺហើយមរណភាព នៅឆ្នាំ២០២០។    សូមជម្រាបថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ដោយមានសម្ដេច ម៉ែន សំអន ជាប្រធានគណៈកម្មការរៀបចំកម្មវិធី។ ចំពោះការដង្ហែកឋិន សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន នឹងចូលរួមដង្ហែដោយផ្ទាល់ នៅថ្ងៃទី៤វិច្ឆិកា៕    អត្ថបទទាក់ទង   សម្តេច ម៉ែន សំអន ជាប្រធានគណៈកម្មការអង្គកថិនដង្ហែទៅវត្តខ្មែរក្រោម 
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យសាធារណជនគ្រប់និន្នាការនយោបាយ ចូលរួមដង្ហែកឋិនមហាសាគ្គីខ្មែរ ទៅវត្តខ្មែរក្រោមជាមួយសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន។
  ខុសពីកិច្ចប្រជុំកំពូលអាស៊ានមុនៗ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងមិនចូលរួមកិច្ចប្រជុំនៅឡាវនោះទេ ដោយប្រមុខការទូត លោក អាន់តូនី ប្លីងខិន នឹងទៅជំនួស។    ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Thai PBS World  ថា ប្រមុខការទូតអាម៉េរិក នឹងមកដល់ទីក្រុងវៀងចន្ទន៍ ក្នុងថ្ងៃទី១០ ខែតុលា ដើម្បីត្រៀមខ្លួនចូលរួមកិច្ចប្រជុំសំខាន់ៗនានា ដូចជាកិច្ចប្រជុំអាស៊ាន-អាម៉េរិក លើកទី១២ និងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៩។  កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឡាវ បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី៦ ដល់ទី១១ ខែតុលា។    លោក Derek J. Grossman អ្នកវិភាគអាម៉េរិកលើកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក បានសរសេរលើបណ្ដាញសង្គម X ថា អវត្តមានរបស់លោក បៃឌិន នៅកិច្ចប្រជុំអាស៊ាន គឺជាសញ្ញាបង្ហាញពីការធ្លាក់ចុះនូវសកម្មភាពរបស់អាម៉េរិកនៅតំបន់អាស៊ីអាគ្នេយ៍។    កន្លងមក លោក ចូ បៃឌិន បានចូលរួមកិច្ចប្រជុំអាស៊ាន នៅប៊្រុយណេ កម្ពុជា និងឥណ្ឌូណេស៊ី ដោយមិនអាក់ខានម្ដងឡើយក្នុងអាណត្តិរបស់លោក។    អវត្តមានរបស់លោក បៃឌិន នៅឡាវ អាចមកពី កត្តាអាយុ និងភាពមមាញឹកក្នុងសេតវិមាននៅចុងអាណត្តិរបស់លោកក្នុងឋានៈជាប្រធានាធិបតី ស្របពេលអាម៉េរិក ត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតី។    ម្យ៉ាងទៀត មួយរយៈចុងក្រោយនេះ លោក ប្លីងខិន កំពុងបំពេញបេសកកម្មមមាញឹកក្នុងតំបន់អាស៊ីតាមប្រទេសវៀតណាម ឡាវ និងជប៉ុនស្រាប់ ដែលអាចជាហេតុ ធ្វើឱ្យលោកជំនួសមុខលោក បៃឌិន ដើម្បីបន្តកិច្ចប្រជុំជាមួយអាស៊ាន។   គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាម៉េរិក និងអាស៊ានមានចំនួន ៣៩៥,៩ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគក្រៅប្រទេសមានទំហំ ៧៤,៤ពាន់លានដុល្លារ ដែលធ្វើឱ្យអាម៉េរិកជាដៃគូធុរកិច្ចទី២ជាមួយប្រទេសអាស៊ាន បន្ទាប់ពីចិន៕ 
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នឹងអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងចន្ទន៍ ក្នុងសប្ដាហ៍នេះ។ លោក អាន់តូនី ប្លីងខិន នឹងបង្ហាញវត្តមានជំនួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World ដោយស្រង់ប្រភពមិនបញ្ចេញឈ្មោះ ក្នុងថ្ងៃទី៦ ខែតុលា។