text stringlengths 33 22.2k | summary stringlengths 61 956 |
|---|---|
ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យលើកទី៤ ឆ្នាំ ២០២៤ បានបើកការប្រកួតជាផ្លូវការ នាថ្ងៃទី១៦ ខែសីហា ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ស្ថិតក្នុងទីស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។ បើតាមលោក ហ៊ុន ម៉ានី ការប្រកួតពានរង្វាន់បាល់ទាត់នេះ បង្កើតឡើងក្នុងគោលបំណងកសាងចំណងមិត្តភាព និងការជួបគ្នាជុំរវាងវិទ្យាល័យនីមួយៗ ជាពិសេសការ... | លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចាត់ទុកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យលើកទី៤ ឆ្នាំ ២០២៤ ជាឱកាសសម្រាប់សិស្សនៃក្រុមតំណាងវិទ្យាល័យ បានបញ្ចេញនិងបង្ហាញសមត្ថភាពផ្នែកបាល់ទាត់របស់ពួកគេ ដើម្បីសម្រួចក្តីស្រមៃ ក្លាយជាកីឡាករបាល់ទាត់អាជីព។ |
ក្តីរំពឹងខ្ពស់របស់អ្នកគាំទ្រ ក្នុងកីឡដ្ឋាន Old Trafford ហាក់បីជាថមថយបន្តិចទៅវិញ ក្រោយពីពួកគេបានទស្សនាការប្រកួតដំបូង ដោយឃើញប្រព័ន្ធលេងក្រុមរហស្សនាមបិសាចក្រហម ធ្វើមិនសូវបានល្អក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់។ ជ័យជម្នះរបស់ Man Utd កើតឡើងនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៨៧ ដែលជាការស៊ុតពីសំណាក់កីឡាករ Joshua Zerkzee ដែលទើបបង្... | ជំនួបបើកឆាកស្វាគមន៍ការប្រកួតពានរង្វាន់ Premier League រដូវកាល ២០២៤-២៥ ក្រុម Manchester United ដណ្តើមបាន ៣ពិន្ទុ ដោយយកឈ្នះលើ Fulham លទ្ធផល ១-០ ប៉ុន្តែលទ្ធផលនេះ ហាក់បីធ្វើឱ្យលោក Erik ten Hag មិនទាន់ពេញចិត្ត ព្រោះកូនក្រុមធ្វើឱ្យរបូតឱកាស រកគ្រាប់បាល់ច្រើនលើក។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជា តុងហ៊ួរ ដូចតទៅ៖ សៀវភៅ ផែនទីផ្នត់គំនិត (Mind Map) និពន្ធដោយ លោក ជា តុងហ៊ួរ បានចេញដំណើរពីប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ទៅបណ្ណាល័យ នៃបណ្ដាប្រទេសនានា ចំនួន៥៣ប្រទេសហើយ គិតត្រឹមឆ្នាំ២០២៤នេះ ក្... | លោក ជា តុងហ៊ួរ ដែលជាអ្នកនិពន្ធវ័យក្មេង បាននាំយកសៀវភៅរបស់ខ្លួន ដែលមានចំណងជើង «ផែនទីផ្នត់គំនិត» ឬMind Map ជាភាសាខ្មែរ ទៅដាក់ក្នុងបណ្ណាល័យជាតិ នានាចំនួន ៥៣ ប្រទេស រួចមកហើយ។ អ្នកនិពន្ធរូបនេះ មានគោលដៅ យកសៀវភៅ ភាសាខ្មែរ និពន្ធដោយកូនខ្មែរ និងបង្ហាញពីផ្នត់គំនិតរបស់ខ្មែរមួយចំណងជើងនេះ ទៅដាក់ក្នុងបណ្ណាល័យជាតិនានា រហូតដល់១៩៥ប្រទេ... |
នៅក្នុងបទសម្ភាសន៍មួយ លោក McCaul ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បាននិយាយថា ការផលិតអាវុធទំនើបរបស់អូស្ត្រាលីបានផ្តល់ជាឧទាហរណ៍មួយអំពីរបៀបដែលការសម្រួលអាជ្ញាបណ្ណនៃបច្ចេកវិទ្យាការពារជាតិដ៏រសើបរបស់សហរដ្ឋអាមេរិកនិងការលើកលែងអាជ្ញាបណ្ណលើទំនិញ ៧០% នៃការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទ... | សមាជិករដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Michael McCaul បាននិយាយនៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលីកាលពីថ្ងៃសុក្រថា ការផលិតរួមគ្នារបស់ប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកនូវមីស៊ីលលឿនជាងសំឡេងអាចកាត់បន្ថយសម្ពាធលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិកនិងបង្កើនការកម្លារារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតា... |
ការបញ្ជាក់ជំហររបស់ចិនដោយលោក វ៉ាង យី ធ្វើឡើងនៅពេលលោកចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ ដោយមានការចូលរួមពីលោក Wang ផ្ទាល់ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស U Than Swe និងលោកស្រី Eksiri Pintaruchi លេខាធិការ... | រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានប្រាប់តំណាងប្រទេស៣ដែលមានព្រំដែនជាប់មីយ៉ាន់ម៉ា ថា វាជារឿងសំខាន់ដែលគ្មានភាគីណាមួយគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ។ ចិនក៏បន្តគាំទ្រអាស៊ានក្នុងការដោះស្រាយវិបត្តិនៅក្នុងសមាជិកមួយនេះរបស់ខ្លួនដែរ។ |
ជំងឺអុតស្វា ត្រូវបាន WHO ចាត់ថ្នាក់ជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត បន្ទាប់ពីករណីជំងឺនេះដែលបង្កកដោយវីរុស Clade 1b ដ៏គ្រោះថ្នាក់ បានកើនឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបន្តរីករាលដាលទៅក្រៅអាហ្វ្រិក។ ជាមួយក្ដីបារម្ភនេះ WHO កំពុងជំរុញការផលិតវ៉ាក់សាំង។... | អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យក្រុមហ៊ុនផលិតនានាបង្កើនការផលិតវ៉ាក់សាំងជំអឺអុតស្វា (mpox) ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏គ្រោះថ្នាក់មួយនេះ ដែលហាក់កំពុងរាលដាលជាបន្តបន្ទាប់។ |
ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានវត្តមានកីឡាករប្រដាល់ជួរមុខកម្ពុជា រួមមាន ឈឿន ល្វៃ , លន បញ្ញា និងកីឡាករ កីឡាការិនីគុនខ្មែរ និងល្បុកត្តោជាច្រើនរូបទៀត ដើម្បីសិក្សាស្វែងយល់ពីសាវតានៃក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទជាច្រើន នៅទឹកដីអង្គរ។ គោលបំណងនៃកម្មវិធីនេះ គឺចង់បំផុសស្មារតីគុនខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ កម្... | អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ នៅទឹកដីសៀមរាប នាថ្ងៃទី២៦ ដល់២៨ សីហានេះ។ |
ក្រៅពីនេះ នាយពាក់មី ក៏មិនសប្បាយចិត្តដែរ នៅពេលអាជ្ញាធរជាតិអប្សរារិតបន្ដឹងការបង្ហោះដ្រូនខ្លាំងពេក និងតម្រូវឱ្យសុំច្បាប់ជាមុន ដែលការណ៍នេះខុសពីបណ្ដាតំបន់ទេសចរណ៍ក្រៅប្រទេសមួយចំនួន ដែលលោកធ្លាប់បានទៅ។ ចំណុចមួយទៀត លោកពាក់មី ក៏ចង់ឱ្យផ្នែកពាក់ព័ន្ធ ធ្វើទំនើបកម្មការទិញសំបុត្រចូលទស្សនាប្រាសាទផងដែរ ដោយមិនចាំបាច់ឱ្យទេសចរទៅកន្លែងទិ... | សៀមរាប៖ តារាកំប្លែង ចែន ចាន់រ៉ា ហៅពាក់មី មិនសប្បាយចិត្តទេ ដែលឃើញសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិពេលមកលេងអង្គរវត្ត ថតរូបភាពកន្លែងមិនល្អមួយចំនួនតូច ផុសផ្សាយតាមបណ្ដាញសង្គម។ សម្រាប់តារាកំប្លែងរូបនេះ ចំណុចល្អ ឬកន្លែងស្អាតៗមានច្រើនណាស់ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនតូច និយមថតកន្លែងមិនស្អាត ឬកន្លែងអសកម្មមួយចំនួនតូច ដើម្បីទាក់ទាញអ្ន... |
Nusantara ជាគម្រោងរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីដែលមានតម្លៃដល់ទៅ៣២ពាន់លានដុល្លារ ស្ថិតនៅលើកោះ Borneo ។ ពីដំបូង រដ្ឋាភិបាលលោកប្រធានាធិបតី ចូកូ វីដូដូ រំពឹងប្រកាសប្ដូររដ្ឋធានីផ្លូវការនៅថ្ងៃទី១៧ ខែសីហា ដែលជាបុណ្យឯករាជ្យជាតិ ប៉ុន្តែការពន្យារពេលសាងសង់ និងបញ្ហាថវិកាបានបង្ខំឱ្យប្រធានាធិបតី ពន្យាពេលការចុះហត្ថលេខាលើក្រឹត្យផ្លាស់ប... | ឥណ្ឌូណេស៊ី បានប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យនៅរដ្ឋធានី Nusantara នៅថ្ងៃទី១៧ ខែសីហា ខណៈដែលរដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងអនាគតរដ្ឋធានីថ្មី ដែលនឹងជំនួសរដ្ឋធានីហ្សាការតា។ |
អ្នកស្រី ស ចិន្តា នាយិការងនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានអះអាងថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ គឺជាសកម្មភាពដ៏សំខាន់ ដែលផ្សព្វផ្សាយគុណប្រយោជន៍នៃការអានសៀវភៅ នៅទូទាំងប្រទេសកម្ពុជា។ ដោយសារមើលឃើញគុណប្រយោជន៍នេះហើយ ទើបបានជាវិទ្យាស្ថានរបស់អ្នកស្រី កៀរគរសិស្សចំនួន២១០រូប ឱ្យចូលរួមស្ដាប់ពីអត្ថប្រយោជន៍ និងបទពិសោ... | ខេត្តបន្ទាយមានជ័យ៖ ការអានសៀវភៅ គឺជាស្នូលនៃការទទួលបានចំណេះដឹង និងចំណេះធ្វើ ដែលនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍលឿន។ ក្នុងដំណាក់កាលនេះ ប្រជាជនកម្ពុជា ទាមទារឱ្យមានទម្លាប់អានជាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពគិតពិចារណា និងអនុវត្តការងារផ្សេងៗ។ |
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងជាង១,០០០នាក់ ស្មើ៥០ភាគរយនៃកម្លាំងសរុប ដើម្បីត្រៀមអន្ដរាគមន៍ ។ ជាមួយគ្នានេះ លោក ជួន ណារិន្ទ ផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំមានការព្រួយបារម្ភឡើយ។ «កម្លាំងនគរបាលមានកាតព្វកិច្ចធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហើយគោលជំហរ... | អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ចេញកងកម្លាំងនគរបាលជាង ១០០០នាក់ ឱ្យឈរជើងនៅតាមគោលដៅនានា នៅថ្ងៃទី១៧ សីហា ដើម្បីទប់ស្កាត់សកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ |
សម្ដេច ស ខេង បានចេញសេចក្ដីថ្លែងការណ៍ រួមជាមួយវីដេអូផងថា មានក្រុមប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ទទួលបានការញុះញង់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម បំផុសឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល។ សម្ដេច ស ខេង បានចាត់ទុកការព្យាយាមប្រឌិតព្រឹត្តិការណ៍នានា ដូចជាបញ្ហាព្រំដែន បញ្ហាសិទ្ធិមន... | ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី១៧ សីហានេះ បានប្រកាសឱ្យអ្នកគាំទ្របក្ស និងមហាជនទាំងអស់ កុំឱ្យចាញ់ល្បិចញុះញង់ណាមួយ ដែលបង្កភាពអសន្តិសុខក្នុងសង្គម ។ |
អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកា សៀវភៅមួយសហគមន៍មួយ បានប្រាប់សារព័ត៌មានថ្មីៗថា បេសកកម្ម៥ខេត្តនេះ អ្នកស្រីទទួលបានការស្វាគមន៍ និងការយកចិត្តទុកដាក់ សម្របសម្រួលរៀបចំកម្មវិធី ។ អ្វីដែលអ្នកស្រីចាប់អារម្មណ៍ គឺការចូលរួមរបស់យុវជន ដើម្បីស្ដាប់ការធ្វើបទបង្ហាញ អំពីការប្រកួតប្រជែងអំណាន។ អ្នកស្រីថា យុវជនត្រេកអរនៅពេលបានដឹងថា មានការប្... | ភ្នំពេញ៖ បេសកកម្ម២៥ថ្ងៃ នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OB OC) បានធ្វើដំណើរឆ្ពោះទៅទិសភាគពាយ័ព្យ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ដំណើរនេះទទួលបានការស្វាគមន៍ពីម្ចាស់ស្រុក យ៉ាងកក់ក្ដៅ។ |
គឺជាវាគ្មិនមួយរូប ក្នុងបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង លោក ជា តុងហ៊ួរ បានចូលរួមយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងស្មារតី ព្រមទាំងឧបត្ថម្ភជាថវិកាផងដែរ។ លោកថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ គឺជាយុទ្ធនាការដ៏មានសារសំខាន់ ក្នុងការជំរុញការអាននៅកម្ពុជា ដែលអាចជួយឱ្យយុវជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់អារម្មណ៍ និងងាកមកស្រឡាញ់កា... | ភ្នំពេញ៖ លោក ជា តុងហ៊ួរ គឺជាអ្នកនិពន្ធវ័យក្មេង និងជាសហគ្រិនវ័យក្មេងផងនោះ បានចូលរួមយ៉ាងសកម្ម ជាមួយយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ជាពិសេសបេសកកម្ម២៥ថ្ងៃ២៥ខេត្តក្រុង។ លោកលើកទឹកចិត្តដល់សហគ្រិនដទៃទៀត ដែលមានអាជីវកម្ម ទោះតូចក្ដីធំក្ដី ចូលរួមជាមួយយុទ្ធនាការនេះ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងទូទាំងប្រទេស។ |
បច្ចុប្បន្ន «ភូមិរុស្សី» កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយក្នុងចំណោម ទីតាំងទេសចរណ៍ផ្សេងទៀត ក្នុងខេត្ត Heilongjiang។ ទេសចរភាគច្រើន ជាជនជាតិចិនដែលបានចូលមកទស្សនា។ លើសពីនេះ ទេសចរ ក៏អាចស្នាក់នៅ និងភ្លក្សរសជាតិអាហារបែបរុស្សី ព្រមទាំងស្វែងយល់ពីវប្បធម៌ជាដើមផងដែរ។ នារដូវរងា ភូមិរុស្សី គ្របដណ្តប់ដោយព្រិលទឹកកកសក្បុស គ្រ... | ចិន៖ «ភូមិរុស្សី» ជាសំណង់ស្ថាបត្យកម្មមានរចនាបថរុស្សី ដែលមានអាយុកាលរាប់រយឆ្នាំណាស់មកហើយ។ ភូមិនេះ មានទីតាំងស្ថិតនៅខេត្ត Heilongjiang ប្រទេសចិន ដែលជាខេត្តជាប់នឹងព្រំប្រទល់ប្រទេសរុស្សី។ ភូមិរុស្សី មានផ្ទៃដី ៦៦ហិកតា ក្នុងនោះសំណង់អគារបុរាណ ជាច្រើនដូចជា ព្រះវិហារ លំនៅដ្ឋានបែបរុស្សី ភោជនីយដ្ឋានរុស្សី រោងមហោស្រព និងសំណង់ដ៏ស្រស់... |
ក្រុមអ្នកតវ៉ា គ្រោងប្រមូលផ្ដុំគ្នា នៅថ្ងៃទី១៨ សីហា ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រវាងកម្ពុជា វៀតណាម និងឡាវ។ នេះបើតាមរដ្ឋាភិបាល ដែលបានអះអាងថា ក្ដាប់បានព័ត៌មានពីការប្រមូលផ្ដុំតវ៉ានេះ។ | លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា កងកម្លាំងរាជធានីភ្នំពេញ បានត្រៀមរួចហើយ ក្នុងការអនុវត្តច្បាប់លើក្រុមណា ដែលបង្កភាពវឹកវរក្នុងសង្គម ដើម្បីការការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋ។ ការពង្រឹងសន្តិសុខនេះ ធ្វើឡើងដោយសារមានក្រុមនៅប្រឆាំងនៅក្រៅប្រទេសមួយចំនួនតូច បានបំផុសព័ត៌មានចោទប... |
នៅយប់ថ្ងៃទី១៧សីហា ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញផ្សាយលើទំព័រហ្វេសប៊ុកថា យុវជនម្នាក់ចេញអំពាវនាវឱ្យយុវជនដទៃទៀត ចូលរួមគាំទ្របាតុកម្មប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាល។ ជនសង្ស័យរូបនេះ ទាមទារឱ្យរាជរដ្ឋាភិបាលលុបគម្រោង CLV-DTA ហើយឱ្យអ្នកប្រឆាំងនៅក្រៅប្រទេស ត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី១៨សីហាផងដែរ។ «យុវជនដែលញុះញង់ឱ្យមាន... | ភ្នំពេញ៖ សិស្សវិទ្យាល័យម្នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ ដោយសារអំពាវនាវឱ្យមហាជនចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងរឿងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ |
គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងជំរុញប្រសិទ្ធភាពការសិក្សារៀនសូត្រ និង ការស្រាវជ្រាវរបស់និស្សិត NUBB បង្កើនសមត្ថភាពនិស្សិតក្នុងការបំពេញការងារ ឬសិក្សាបន្តរ។ លោក ម៉ៅ ស្រេង អគ្គនាយក IDP Education និងជានាយកសាលា ACE នៅកម្ពុជាអបអរសាទរចំពោះ NUBB ក្នុងការក្លាយជាដៃគូសម្ព័ន្ធនៃមជ្ឈមណ្ឌលតេស្ត IELTS ដោយលើកឡើងថា៖ <<ការចុះ... | នាព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ លោក ម៉ៅ ស្រេង អគ្គនាយក IDP Education និងជានាយកសាលា ACE នៅកម្ពុជានិង ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចុះហត្ថលេខាលើអនុស្សរណៈដែលអនុញ្ញាតិឱ្យសិស្ស និស្សិតអាចចុះឈ្មោះប្រលង IELTS និងប្រឹក្សាយោបល់លើការសិក្សានៅបរទេសក្នុងការិយាល័យនៃសាកលវិទ្យាល័យផ្ទាល់។ |
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ពានដ៏ខ្ពស់មួយនេះនឹងបម្រើជាប្រយោជន៍ប្រជាជនបានច្រើន ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន។ សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្... | ពោធិ៍សាត់៖ ស្ពានអាតៃ នឹងក្លាយជាស្ពានជាងគេនៅកម្ពុជា ដែលតភ្ជាប់រវាងខេត្តពោធិ៍សាត់និងកោះកុង។ ស្ពាននេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ស្ពានអាតៃ មានកម្ពស់ ៩០ម៉ែត្រ បើរាប់ចាប់ពីបាតស្ទឹងមក និងមានប្រវែងជាង៥០០ម៉ែត្រ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ |
«ជាប្រមុខស្ថាប័ននីតិប្រតិបត្តិ ខ្ញុំនឹងបំពេញកាត្វកិច្ចជាមួយសមាជិកដោយការបើកបេះដូង។» លោកស្រី Paetongtarn Shinawatra និយាយបែបនេះក្នុងពិធីតែងតាំងផ្លូវការ។ នាយករដ្ឋមន្រ្តីថៃ ក៏សន្យាស្ដាប់យោបល់នានាដើម្បីនាំប្រទេសទៅមុខជាមួយស្ថិរភាព។ ការយល់ព្រមរបស់ព្រះមហាក្សត្រ ដែលជាទម្រង់បែបបទមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត Apa... | ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៨ សីហា ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រីជាប្រមុខរដ្ឋាភិបាលថ្មីជំនួសលោក សេដ្ឋា ថាវីស៊ីន។ គណៈរដ្ឋមន្ត្រីថ្មី នឹងលេចជារូបរាងនៅប៉ុន្មានសប្តាហ៍ខាងមុខ។ |
សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦-១៨ សីហា ឆ្នាំ២០២៤ ៕ | ពោធិ៍សាត់៖ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញីមួយកន្លែងក្នុងឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់។ ម្ចាស់កសិដ្ឋានរូបនេះ បាននាំយកពូជខ្ញីពីប្រទេសចិន មកដាំលើផ្ទៃដី១៣ហិកតា ដោយគ្រោងនាំចេញទៅអាម៉េរិក។ លោក ហ៊ុល សុធា បានលើកឡើងថា មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោមធ្វើកសិកម្ម ដោយសារនៅទីនេះ អំណោយផលលើការដាំដុះប្រភេទដំណាំមើមទាំងដី និ... |
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតា ខណៈតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានការប្រមូលផ្ដុំ ឬបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ «លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្... | គ្មានការប្រមូលតវ៉ានឹងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV(DTA) ឡើយ នៅថ្ងៃទី១៨ សីហា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកស្ថានភាពស្ងប់ស្ងាត់នេះ ជាការបរាជ័យយ៉ាងអាម៉ាស់របស់ក្រុមប្រឆាំងរដ្ឋាភិបាល។ |
សភាពការណ៍នៅមជ្ឈិមបូព៌ា នៅតែមិនស្រួលខ្លាំង ក្រោយការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នៅអ៊ីរ៉ង់កាលពីខែមុន។ អ៊ីរ៉ង់ ក៏គំរាមសងសឹកចំពោះទង្វើបែបនេះ បើទោះជាមិនទាន់មានការប្រកាសរបស់ក្រុមណាមួយ សូម្បីអ៊ីស្រាអែល។ ជាមួយស្ថានការណ៍បែបនេះ ថៃក៏ព្រមានប្រជាជនខ្លួនដែលចង់ទៅធ្វើការនៅអ៊ីស្រាអែល និងលីបង់។ លោក Somchai Morakotsriwa... | ក្រសួងការងារថៃ បានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនដែលចង់ទៅធ្វើការនៅអ៊ីស្រាអែល ឬលីបង់ឱ្យផ្អាកគម្រោងវិញសិន ដោយសារស្ថានការណ៍នៅមជ្ឈិមបូព៌ានៅអស្ថិរភាពខ្លាំងនៅឡើយ។ |
ក្នុងថ្ងៃប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន នៅបឋមសិក្សា កាលពីរសៀលថ្ងៃទី១៧សីហា លោក ហ៊ុន ម៉ានី បានអះអាងថា លោកបានយកចិត្តដាក់ និងតាមដានការបញ្ចេញមតិមហាជន នៅតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងប្រឡងនេះ។ ជាក់ស្ដែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កេតឃើញមតិសាធារណជនជាច្រើន បានជជែកលើវិញ្ញាសាគណិតវិទ្យា លើចំណុចលំហាត់ទី១ ទី២ និង... | ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ប្រាប់ទៅបេក្ខជន ដែលមានបំណងចង់ពិនិត្យសន្លឹកកិច្ចការប្រឡង អាចដាក់ពាក្យស្នើសុំពិនិត្យបាន ក្នុងករណីមានមន្ទិលសង្ស័យ។ |
ចិន ជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក តូ ឡិម ចាប់តាំងពីក្លាយជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅដើមខែសីហា។ លោក តូ ឡិម ឈប់សំចតនៅខេត្តគ័ងតុងសិន មុនបន្តដំណើរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីជួបសមភាគី ស៊ី ជិនភីង ក្នុងគម្រោងទស្សនកិច្ច៣ថ្ងៃ។ នាជំនួបជាមួយប្រធានាធិបតីចិន ស៊ី មេដឹកនាំទាំង២ នឹងស្វែងរកទីផ្សារសម្រាប់ផលិតផលកសិ... | ប្រធានាធិបតីវៀតណាម តូ ឡិម ធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចិននៅថ្ងៃទី១៨ ខែសីហា ជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់ផ្លូវដែកស្ថិតនៅក្នុងរបៀបវារៈនៃទស្សនកិច្ចនេះ។ |
សហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បានបង្ហាញពីការត្រៀមរៀបចំការប្រកួតពានរង្វាន់ធំៗចំនួន ៣ ក្នុងឆ្នាំ ២០២៤ រហូតនៅដើមឆ្នាំ ២០២៥ ដែលកំពុងស្ថិតក្នុងកម្មវិធីចុះអនុស្សារណៈជាមួយនឹងក្រុមហ៊ុនឯកជនមួយ ដែលជាដៃគូសហការឧបត្ថម្ភរៀបចំការប្រកួត។ ការបង្កើតពានរង្វាន់ធំៗច្រើនបន្តបន្ទាប់នេះ បានបង្ហាញពីសន្ទុះងើបឡើងខ្លាំង នៃវិស័យកីឡាបាល់ទះកម្ពុជា ... | លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) បាននិយាយថា ការបង្កើតការប្រកួតពានរង្វាន់បាល់ទះច្រើន លាយឡំជាមួយនឹងប្រាក់រង្វាន់ខ្ពស់ បានធ្វើឱ្យក្រុមកីឡាករ និងបណ្តាក្លិបបាល់ទះ ងាកមកសម្លឹងការចូលរួមប្រកួតប្រជែងកាន់តែផុសផុលច្រើន។ |
រយៈពេលចុងក្រោយនេះ មានក្រុមមួយចំនួនផ្សាយព័ត៌មានប្រៀបធៀប លោក ស សុខា ជាមួយសម្ដេច ហ៊ុន ម៉ាណែត។ លោក ស សុខា ចាត់ទុកការចុះផ្សាយរបស់ក្រុមនោះ មានចេតនាឱ្យសាធារណជន យល់ច្រឡំ លើគោលជំហររបស់លោក និងសាមគ្គីភាពផ្ទៃក្នុងរបស់CPP។ សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យលោក ស សុខា ចេញថ្ងៃទី១៨សីហា បានបកស្រាយដូច្នេះថា៖ «ឯកឧត្តមអភិសន្តិបណ្ឌិត ... | ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា(CPP) បង្ហាញជំហរ គោរពការសម្រេចចិត្តប្រធានបក្ស និងគោរពឋានានុក្រមការងារ ក្នុងជួររដ្ឋាភិបាលផងដែរ។ |
សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតយុទ្ធនាការប្រកួតរចនាឡូហ្គោ«កម្ពុជាក្នុងបេះដូងខ្ញុំ» ក្នុងគោលដៅបង្ហាញក្ដីស្រឡាញ់ និងទុកប្រទេសជាតិក្នុងបេះដូងរបស់ពលរដ្ឋគ្រប់រូប។ យុវជន វិសិដ្ឋ វិសាល ម្ចាស់ជ័យលាភីលេខ១ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ថា យុទ្ធនាការនេះ ចង់ឃើញគ្រប់គ្នាដាក់កម្ពុជាក្នុងបេះដូង... | ភ្នំពេញ៖ យុទ្ធនាការ «កម្ពុជាក្នុងបេះដូងខ្ញុំ» ជាយុទ្ធនាការវិវឌ្ឍន៍ពី BeyondTheGames ។ យុទ្ធនាការ «កម្ពុជាក្នុងបេះដូងខ្ញុំ» ធ្វើឡើងក្នុងគោលបំណងបង្ហាញភាសាបេះដូង និងក្ដីស្រលាញ់ចំពោះជាតិ។ សម្រាប់យុទ្ធនាការនេះ ក៏មានការប្រកួតស្នាដៃរចនាឡូហ្គោ«កម្ពុជាក្នុងបេះដូងខ្ញុំ»ផងដែរ។ សម្រាប់អ្នកឈ្នះក្នុងការប្រកួតរចនាឡូហ្គោនេះ ទទួលបា... |
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា លោក កែវ រតនៈ បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ជាទីទាក់ទាញដល់ប្រភេទឧស្សាហកម្មប្រើដោយចំណេះវិជ្ជា។ ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត រោងចក្រផលិតខ្សែកាបអគ្គិសនី... | ពោធិ៍សាត់៖ តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទំហំ១៤០ហិកតា បានទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋ។ |
យោងតាមការផ្សាយរបស់កាសែត The Mirror ក្លិបរហស្សនាមមេឃខៀវ កំពុងតែជជែកពីគម្រោង បង្កើនប្រាក់ឈ្នួលសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបន្ថែមទៀត ទោះបីជានៅដើមរដូវកាលប្រាក់ឈ្នួលរបស់គេ បានកើនដល់ ៤៨ម៉ឺនដុល្លារហើយក្តី។ ចំណែកខ្សែបម្រើ Rodri ក៏ត្រូវបានគេរាយការណ៍ថា បានកើនឡើងប្រាក់ឈ្នួល ២ដងផងដែរ ហើយប្រហាក់ប្រហែលទៅនឹង Haaland។ ទាំង Ha... | ក្រុម Manchester City បានបង្កើនប្រាក់ឈ្នួលសម្រាប់ខ្សែប្រយុទ្ធ Erling Haaland ដល់ទៅចំនួន ៣៧,៥ម៉ឺនផោន (៤៨ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ ដើម្បីទប់ទល់ឥទ្ធិពលទឹកប្រាក់ពីក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញចំណាប់អារម្មណ៍លើរូបគេ។ ខ្សែបម្រើម្ចាស់ពាន Euro ឆ្នាំ ២០២៤ Rodri ក៏ត្រូវបានបង្កើនប្រាក់ឈ្នួលច្រើនដូចគ្នា។ |
ស្ថិតក្នុងវ័យ៥៦ឆ្នាំ លោក ឈុត ឈឿម លែងប្រើកម្លាំងបោសសម្អាតប្រាសាទដូចមុនទៀតហើយ ។ បច្ចុប្បន្នបុរសរូបនេះ កាន់ក្រដាសគូសសម្រង់ប្លង់តាមការដ្ឋានមួយចំនួន ដែលកំពុងត្រូវបានជួសជុលឡើងវិញ។ នៅកំពែងក្រុងអង្គរធំ នៃខ្លោងទ្វារខាងជើង ឬខ្លោងទ្វារដីឆ្នាំង លោក ឈឿម ជាប្រធានក្រុមមើលការខុសត្រូវទូទៅ និងមានភារកិច្ចចាត់ចែងក្រុមការងារ ទៅតាមការដ្ឋា... | ជាង២០ឆ្នាំមកហើយ ដែលលោក ឈុត ឈឿម អ្នកភូមិនគរក្រៅ រួមចំណែកថែរក្សាប្រាសាទបុរាណ នៅតំបន់អង្គរ។ បម្រើដោយក្តីស្រឡាញ់អស់ពីចិត្ត បុរសម្នាក់នេះប្រឹងប្រែងវិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាអ្នកគូសប្លង់នៅការដ្ឋានជួសជុលប្រាសាទ។ សេចក្ដីស្រឡាញ់ និងភាពអំណត់ ជាកម្លាំងចិត្តជំរុញឱ្យលោក ឈឿម ប្រឹងប្រែងអភិរក្សប្រាសាទបុរាណខ្មែរ។ |
បើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល គោលការណ៍ស្តីពីកិច្ចសហប្រតិបត្តិការត្រីភាគីដែលដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៣ នៅតែជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី។ «យើងបន្តប្រកាន់យកការប្តេជ្ញាចិត្តរបស់យើងក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈមក្នុងតំបន់... | មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី១៨ ខែសីហា ដើម្បីរំលឹកខួបនៃកិច្ចប្រជុំកំពូលត្រីភាគីនៅទឹកដីអាម៉េរិក ជាមួយការអះអាងជាថ្មីនូវការសន្យាដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ |
លោក សុខ ឡាក់ ថាការដាក់សៀវភៅក្នុងហាងកាហ្វេ មិនត្រឹមតែអាចផ្សព្វផ្សាយហាងកាហ្វេរបស់ខ្លួន ក្នុងផេកយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏លើកកម្ពស់ការអាននៅកម្ពុជាផងដែរ។ | លោក សុខ ឡាក់ សហស្ថាបនិកយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ OBOC ជំរុញលើកទឹកចិត្តម្ចាស់ហាងកាហ្វេទូទាំងប្រទេស ចូលរួមជាមួយយុទ្ធនាការជំរុញការអាន ដោយការដាក់សៀវភៅក្នុងហាងរបស់ខ្លួន ឱ្យភ្ញៀវអាន។ |
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ខ្សែភ្លើងរញ៉េរញ៉ៃក្នុងក្រុងនាពេលបច្ចុប្បន្ន ភាគច្រើនកើតឡើងពីខ្សែអ៊ិនអើណេត ឬខ្សែកាបទូរទស្សន៍ ពុំមែនជាខ្សែអគ្គិសនីទាំងស្រុងនោះទេ។ ជុំវិញបញ្ហានេះ លោកក៏សុំការយោគយល់ពីសាធារណជន ហើយរដ្... | ពោធិ៍សាត់៖ ខ្សែភ្លើង ខ្សែកាប និងខ្សែបណ្ដាញផ្សេងៗ បានធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាពទីក្រុង។ |
Arshad Nadeem ដណ្តើមបានមេដាយមាសលើប្រភេទកីឡាចោលស្ន និងជាមេដាយមាសលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩២ សម្រាប់ប៉ាគីស្ថាន ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨៩,៧ម៉ឺនដុល្លារ សម្រាប់ការឈ្នះមេដាយមាសរបស់គេនៅអូឡាំពិកប៉ារីស។ ប្រាក់ឧបត្ថម្ភទាំងនោះ ទទួលបានពីរដ្ឋាភិបាលប៉ាគីស្ថានចំនួន ៥៣,៨ម៉ឺនដុល្លារ និងចំនួន ៣៥,៩ម៉ឺនដុល្លារទៀត ទទួល... | កីឡាករកីឡាចោលស្នសញ្ជាតិប៉ាគីស្ថាន Arshad Nadeem ,កីឡាករកីឡាកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo កីឡាការិនីតេក្វាន់ដូថៃ Panipak Wongpattanakit សុទ្ធសឹងតែស្ថិតក្នុងចំណោមអត្តពលិក ដែលទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តច្រើនលើសលុប ក្រោយពីបានប្រជែងឈ្នះមេដាយមាស លើប្រភេទកីឡារៀងៗខ្លួន នាការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ... |
ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកបុរសចំណាស់ពីររូប និងបុរសវ័យកណ្ដាលមួយរូប ដែលជាអ្នកជំនាញថ្ម ដោយម្នាក់បម្រើការជាង២០ឆ្នាំ និងម្នាក់ទៀតបម្រើការងារជាង១០ឆ្នាំ។ ជីវិតភាគច្រើនរបស់ពួកគេ សឹងតែនៅជាមួយថ្មប្រាសាទ និងមានក្តីប្រាថ្នាបម្រើ អភិរក្ស និងជួសជុលប្រាសាទរហូតដល់វិនាទីចុងក្រោយនៃជីវិត។ ខ្ញុំបានជួបបុរស៣នាក់ នៅកំពែងក្រុងអង្គរធំប៉... | សៀមរាប៖ កន្លងមក ខ្ញុំធ្លាប់បានសរសេរ និងបង្ហាញពីជីវិតអ្នកធ្វើការនៅប្រាសាទច្រើននាក់មកហើយ រាប់ទាំងបុរាណវិទូ ជាងចម្លាក់ ឆ្មាំប្រាសាទ អ្នកសម្អាតប្រាសាទជាដើម។ ពេលនេះក៏ដូចគ្នា គឺខ្ញុំមិនបានទៅណាឆ្ងាយពីអ្នកកំពុងបំពេញការងារថែរក្សាមរកតដូនតាខ្មែរឡើយ នោះគឺផ្នែកដាប់ ចាំង និងរៀបចំថ្មជួសជុលប្រាសាទ។ |
«សម្រាប់ការវិលត្រឡប់មកវិញលើកនេះ គឺខ្ញុំមិនបានមកយូរប៉ុន្មាននោះទេ មានន័យថាក្រោយចប់ព្រឹត្តិការណ៍ការប្រកួត Sea V League នេះខ្ញុំនឹងត្រឡប់ទៅកាន់តៃវ៉ាន់វិញ ព្រោះតែខ្ញុំមានកម្មវិធីមួយចំនួនត្រូវចូលរួមការប្រកួតនៅក្នុងខែកញ្ញា។»។ នេះបើតាមសម្តីរបស់កីឡាករ វឿន វាសនា ប្រាប់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។ កន្លងមក កីឡាករ ... | កីឡាករបាល់ទះដ៏ល្បីរបស់កម្ពុជា វឿន វាសនា និយាយថា ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិ ប្រជែងពានរង្វាន់សម្តេចធិបតី Sea V League Challenge ឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត។ |
បើតាម លោក ប៉ែន បូណា អ្នកកាន់កាប់បណ្ណទាំងនេះ អាចទទួលបានការព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមបណ្តាទីតាំងសុខាភិបាលរបស់រដ្ឋ និងដៃគូ ប.ស.ស។ ក្នុងចំណោមអ្នកកាន់បណ្ណធានារ៉ាបរង់សុខភាពទាំងជាង ៧,៥លាននាក់នោះ មាន ជាង៥លាននាក់ បណ្ណសមធម៌សុខាភិបាល មានចំនួន ស្មើនឹងជាង ២៩ភាគរយនៃប្រជាជនសរុប។ ចំណែក អ្នកកាន់បណ្ណ ប.ស.ស ផ្នែកថែទាំសុខភាពមានជាង... | គិតមកទល់ពេលនេះ មានពលរដ្ឋកម្ពុជា សរុបជាង ៧លាន ៥សែននាក់ កំពុងកាន់កាប់ និងប្រើប្រាស់បណ្ណសមធម៌សុខាភិបាល និងបណ្ណ របបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាព។ នេះបើតាម លោកលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋ... |
មន្រ្តីនគរបាល ប៉ុស្តិ៍ឃុំអូរឧកញ៉ាហេង ចំនួន២នាក់ ត្រូវបានរងរបួសធ្ងន់ធ្ងរ ដោយសារជនបង្កកាប់ពីក្រោយខ្នង។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ មន្រ្តីនគរបាលទាំង២នាក់នេះ បានចុះទៅសម្របសម្រួលជម្លោះហិង្សាក្នុងគ្រួសារមួយ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ សីហា។ «ក្រោយពេលសម្របសម្រួលរួច មន្រ្តីនគរបាលទាំង២ ព្រមទាំងប្រជាការពារក៏បា... | មន្រ្តីនគរបាលនៃខេត្តព្រះសីហនុ ២នាក់ បានរងរបួសធ្ងន់ធ្ងរ ក្រោយពីចុះទៅសម្របសម្រួលជម្លោះហិង្សាក្នុងគ្រួសារមួយ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្នប៉ូលិសទាំង២នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។ |
មហាក្សត្រថៃ បានតែងតាំង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តីថៃទី៣១ ជាផ្លូវការ នៅថ្ងៃទី១៨ ខែសីហា។ ក្នុងវ័យ៣៧ឆ្នាំ លោកស្រី ផែថងថាន បានក្លាយជាបុគ្គលទី៣ ក្នុងគ្រួសារត្រកូល «ស៊ីណាវ៉ាត់» ដែលបានក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីលោកឪពុក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងម្តាយមីង យីងឡាក់ ស៊ីណាវ៉ាត់។ មេដឹកនាំត្រកូល «ស៊ីណាវ៉ាត់» ពីរន... | នាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នៅថ្ងៃទី១៨ ខែសីហា បានប្តេជ្ញាធ្វើនយោបាយ ដោយមិនឱ្យជាន់ដានចាស់លោកឪពុក និងម្តាយមីង ដែលបានរបូតតំណែងនាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធា។ បើតាមនាយករដ្ឋមន្រ្តីថៃដែលមានវ័យក្មេងជាងគេរូបនេះ ខ្លួនប្តេជ្ញាខិតខំធ្វើការឱ្យបានខ្លាំងបំផុត។ |
ជំនួបបើកឆាកដំបូងគេបង្អស់ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសធ្វើឡើងរវាង Man Utd ទល់នឹង Fulham ក្នុងកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃទី១៦ ខែសីហា។ ខ្សែប្រយុទ្ធចំណូលថ្មី Joshua Zirkzee ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យក្រុមលោក Erik ten Hag។ Zirkzee ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ ដែលលោក Ten Hag ទិញពី Bologna នៅដើមរដូវកាលនេះ។ ... | ម្ចាស់ការពារតំណែងជើងឯក Manchester City, Manchester United, Liverpool និង Arsenal រកបាន៣ពិន្ទុរៀងខ្លួននៅជំនួបបើកឆាក Premier League រដូវកាលថ្មី ២០២៤-២៥។ Man City ឈ្នះ Chelsea ២-០, Man Utd ឈ្នះ Fulham ១-០, Liverpool ឈ្នះ Ipswich Town ២-០ និង Arsenal ឈ្នះ Wolves ២-០។ |
អំពីលោក អាឡាំង ដឺលុច លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង ចាត់ទុកដូចជា «វិមានបារាំង» រីឯមេដឹកនាំស្តាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន ថា ជា «វីរបុរស» ខណៈមេដឹកនាំបក្សសាធារណរដ្ឋ លោក Eric Ciotti លើកកម្កើងថា ជា «បុរសបារាំងដ៏មហិមាមួយរូប»។ «លន្លង់លន្លោច ប្រជាប្រិយ និងភាពសម្ងាត់ គាត់មិនមែនត្រឹមតែជាតារាភាពយន្តម្នាក់នោះឡើយ ពោ... | អ្នកនយោបាយគ្រប់និន្នការនៅបារាំង ទាំងស្តាំនិយម ស្តាំនិយមជ្រុល រួមទាំងឆ្វេងនិយម សុទ្ធតែបង្ហាញពីការសោកស្តាយចំពោះមរណភាពតារាភាពយន្តដ៏ល្បីល្បាញ លោក អាឡាំង ដឺឡុង (Alain Delon) ក្នុងអាយុ៨៨ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា។ |
លោកស្រី ផែថងថាន ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋថៃទី៣១ នៅថ្ងៃទី១៨ ខែសីហា។ ក្នុងនាមជាប្រទេសជិតខាងដែលមានទំនាក់ទំនងគ្នាជិតស្និទ្ធ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ទើបកាន់តំណែងជិត១ឆ្នាំ បានផ្ញើសារអបអរសាទរ លោកស្រី ផែថងថាន ដំបូងគេក្នុងចំណោមមេដឹកនាំប្រទេសនានា។ ក្នុងសារលិខិតអបអរសាទរ សម្តេច ហ៊ុន ម៉ាណែត ... | នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានផ្ញើរសារជូនពររូបខ្លួន។ |
កីឡាករ វង្ស គឹមហួត សោកស្ដាយដោយមិនទទួលបានជោគជ័យ ពីការប្រកួតប្រណាំងឡានឧបសគ្គ ក្នុងព្រឹត្តិការណ៍ Asia Cross Country Rally។ ប៉ុន្ដែកីឡាកររូបនេះ ក៏មានសុទិដ្ឋនិយមថា កីឡាករកម្ពុជា មានសុវត្ថិភាពក្នុងការប្រកួត ហើយក្រុមការងារបច្ចេកទេសក៏ទទួលបានបទពិសោធន៍ថ្មី ពីការចូលរួមព្រឹត្តិការណ៍អន្ដរជាតិកម្រិតអាស៊ី។ ក្រុម VKH Racing របស់កម្ព... | ប្រតិភូកីឡាយានយន្ដកម្ពុជា ១១នាក់ចូលរួមព្រឹត្តិការណ៍ Asia Cross Country Rally នៅខេត្តសូរ៉ាតថានី នៃប្រទេសថៃ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១១-១៧ ខែសីហា ឆ្នាំ២០២៤។ វង្ស គឹមហួត កីឡាករប្រណាំងឡានឧបសគ្គក្រុម VKH Racing សោកស្តាយ ដែលមិនអាចទទួលបានលទ្ធផលល្អ ដែលខ្លួនរំពឹង ដោយលើកហេតុផលថាខ្លួនខ្វះសំណាង និងមានបញ្ហាម៉ាស៊ីន។ |
ហ្គ្រេប ជាកម្មវិធីទំនើបផ្តល់នូវដំណោះស្រាយជាបណ្ដុំសម្រាប់តម្រូវការប្រចាំថ្ងៃជាច្រើន។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ហ្គ្រេប ក្នុងការផ្តល់នូវបទពិសោធធ្វើដំណើរយ៉ាងរលូននៅកម្ពុជា។ លើសពីការហៅជិះ អ្នកប្រើប្រាស់នៅកម្ពុជាអាចទទួលបានការដឹកជញ្ជូនអាហារ ការទូទាត់បែបឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងរលូនតាមរយៈកម្មវិធីហ្គ្រេប ... | ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤៖ ហ្គ្រេប ដែលជាកម្មវិធីទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្មីៗនេះបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អាយ.អេ.អេ.ស៊ី (ខេមបូឌា) ដែលជាដៃគូផ្សាយពាណិជ្ជកម្មផ្តាច់មុខសម្រាប់អាកាសយានដ្ឋានកម្ពុជា ដើម្បីដាក់ឱ្យដំណើរការតំបន់ទទួល និងដឹកភ្ញៀវតាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេបង្អស់របស់ប្រទេសនៅអាកាសយ... |
ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាព្រឹកថ្ងៃទី១៩សីហានេះ លោក ប៉ែន បូណា ប្រាប់សារព័ត៌មានថ្មីៗថា លោកបានប្រាប់ពីគម្រោងនាំពលរដ្ឋ ចុះទៅពិនិត្យពីភាពរីកចម្រើននៅតំបន់ CLV-DTA ទៅថ្នាក់ដឹកនាំហើយ។ គម្រោងនេះ នឹងរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងគណៈកម្មការកិច្... | ភ្នំពេញ៖ លោក ប៉ែន លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលនឹងរៀបចំ ឱ្យពលរដ្ឋ ពិសេសយុវជន និងក្រុមអ្នកសារព័ត៌មាន ទៅសិក្សាឈ្វេងយល់នៅព្រំដែន ក្នុងតំបន់នៃគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីឈ្វេងយល់ពីការរីកចម្រើន និងគម្រោងនានា។ |
ការប្រកួតមិត្តភាពរបស់រុស្សីជាមួយវៀតណាម និងថៃ ដែលគ្រោងធ្វើឡើងនៅក្នុងខែកញ្ញា ទទួលបានប្រតិកម្មជាច្រើនពីសហគមន៍ និងអ្នកគាំទ្របាល់ទាត់រុស្ស៊ី ដោយសារពួកគេគិតថាចំណាត់ថ្នាក់របស់រុស្ស៊ី (FIFA Ranking) ដែលជាក្រុមខ្លាំងមួយនៅអឺរ៉ុប ខ្ពស់ដាច់ឆ្ងាយពេកបើធៀបនឹងក្រុមអាស៊ីអាគ្នេយ៍ទាំងពីរនេះ។ រុស្ស៊ី ឈរលេខ៣៣ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងមានការប្រកួតមិត្តភាព ជាមួយវៀតណាម និងថៃ នៅលើទឹកដីវៀតណាម។ អ្នកគាំទ្ររុស្ស៊ី ចាត់ទុកជំនួបមិត្តភាពទាំងពីរប្រកួត មិនចំណេញអ្វីសោះដល់ក្រុមរុស្ស៊ី ខណៈដែលរុស្ស៊ីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអឺរ៉ុប (UEFA)។ |
កុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើមពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្... | ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ «ឥឡូវនេះ ប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន» ដែលផ្តោតលើការចែករំលែកភាពរីករាយក្នុងការហោះហើរទៅកាន់អ្នកដែលមិនធ្លាប់មានឱកាសក្នុងការហោះហើរពីមុនមក។ ជាផ្នែកមួយនៃការប្តេជ្ញា... |
ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២៣ មានបេក្ខជនមានសិទ្ធិប្រឡងចំនួន ៧២៩នាក់ ក្នុងនោះស្រីចំនួន ១៨៨នាក់។ ដ្បិតការជ្រើសរើសតិចត្រឹម ៦នាក់ ប៉ុន្តែចំនួនបេក្ខជនចាប់អារម្មណ៍មានច្រើនលើសលប់។ ជុំវិញចំនួនបេក្ខជនមានសិទ្ធិចូលប្រឡងច្រើន លោកស្រី ដារ៉េត រ៉ូ... | ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ សីហាខាងមុខនេះ។ បេក្ខជនចូលរួមប្រឡងនេះ មានចំនួន ៧២៩នាក់ ខណៈក្រសួងសម្រាំងជ្រើសរើសយកតែ ៦នាក់ប៉ុណ្ណោះ។ |
តារាបាល់ទាត់បារាំងវ័យ ២៥ឆ្នាំ បានក្លាយជាកីឡាករចុងក្រោយ ដែលក្លិប Real Madrid នាំយកមករួមក្រុមក្នុងរដូវកាល ២០២៤-២៥ បន្ទាប់ពីរូបគេបានបញ្ចប់កិច្ចសន្យាជាមួយនឹងក្លិប Paris Saint Germain។ កាលពីសប្តាហ៍មុន Mbappe បានបង្ហាញខ្លួនលេងលើកដំបូងបំផុតឱ្យក្លិបយក្សអេស្ប៉ាញ និងស៊ុតបាល់មួយគ្រាប់ រួមចំណែកជួយក្រុមដណ្តើមបានពាន UEFA Super Cup ព... | លោក Carlo Ancelotti មិនពេញចិត្តចំពោះលទ្ធផលការប្រកួតបើកឆាក La Liga ដែល Real Madrid បានត្រឹមស្មើ ១-១ ទល់នឹង Mallorca និងបន្ទោសប្រព័ន្ធការពាររបស់កូនក្រុម។ ការប្រកួតនោះ ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe ក៏ធ្វើមិនបានល្អ សម្រាប់ការបង្ហាញខ្លួនដំបូងក្នុងលីគកំពូលប្រទេសអេស្ប៉ាញ។ |
ឈ្នះ Chelsea ២-០ មានការរួចចំណែករកគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិន័រវែសនាទី១៨ ក្នុងវគ្គទីមួយ មុនពេល Mateo Kovasic ស៊ុតបញ្ចូលទីគ្រាប់ទី២ នៅចុងម៉ោងនាទី៨៤។ Haaland វ័យ ២៤ឆ្នាំ រកបាន ១គ្រាប់ដំបូងនៅដើមរដូវកាលថ្មី បានក្លាយជាគ្រាប់បាល់ទី៩១ របស់គេជាមួយក្លិប Man City នៅក្នុងក្របខណ្ឌ Premier League។ ក្រោយពេលឃើញតារាខ្សែប្រយុទ្... | លោក Pep Guardiola បានប្រៀបធៀបខ្សែប្រយុទ្ធ Erling Haaland ដូចទៅនឹងតារាបាល់ទាត់ឆ្នើមកំពូលលំដាប់ពិភពលោក Lionel Messi និង Cristiano Ronaldo ក្រោយពេលកីឡាករសញ្ជាតិន័រវែសស៊ុតគ្រាប់បាល់ទី៩១ របស់គេជាមួយក្លិប Manchester City ក្នុងជ័យជម្នះ ២-០ លើ Chelsea ក្នុងចំនួបបើករដូវកាល Premier League។ |
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ប្រភេទកូនត្រីចម្រុះ ដែលត្រូវបានលែងចូលក្នុងបឹងនោះ មានត្រីរ៉ស់ ១ម៉ឺន៥ពាន់ក្បាល, ត្រីអណ្តែង ២ម៉ឺនក្បាល និងត្រីក្រាញ់ ១ម៉ឺន៥ពាន់ក្បាល។ ក្រសួងកសិកម្ម ក៏បញ្ជាក់បន្ថែមដែរថា ជម្រើសលែងត្រីក្នុងបឹងនេះ ក៏ដោយសារតែសង្កេតឃើញថាពលរដ្ឋក្នុងភូមិឃុំជាំក្រវៀន រួមគ្នាការពារធនធានជលផលបានល្អ។ តាមរយៈការលែងត្... | រដ្ឋបាលជលផលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានលែង កូនត្រី៥ម៉ឺន ក្បាលចូលក្នុងបឹងត្រពាំងក្រម ដែលស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កូនត្រីទាំងនេះ គឺសម្រាប់ការប្រារព្ធពិធីចាប់ត្រីសាមគ្គី របស់ពលរដ្ឋឃុំជាំក្រវៀន ដែលរៀបចំ រៀងរាល់ខែកុម្ភៈ។ ពិធីចាប់ត្រីដោយប្រើឧបករណ៍នេសាទបុរាណនេះ គឺជាទំ... |
ទីក្រុងឌូបៃមា នប្រវត្តិសាស្ត្រយូរអង្វែងនៃការអភិវឌ្ឍសេដ្ឋកិច្ចល្អ អំឡុងពេលមានវិបត្តិពីខាងក្រៅ។ ស្របពេលអ្នកមានព្រួយបារម្ភអំពីភាពចលាចល ទីក្រុងនេះផ្តល់នូវស្ថិរភាព អត្រាពន្ធទាប និងប្រព័ន្ធទិដ្ឋាការដ៏គួរអោយទាក់ទាញ។ ថ្មីៗនេះ បន្ទាប់ពីរលកនៃអ្នកមានធ្វើអន្តោប្រវេសន៍ដោយសារជំងឺរាលដាលកូវីដ-១៩ និងជម្លោះអ៊ុយក្រែន ទីក្រុងនេះជាទិសដ... | ទីក្រុងឌូបៃបានឃើញនូវរលកថ្មីដែលអ្នកមានសម្រុកទៅជ្រកកោនគេចពីជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីរលកនៃការធ្វើចំណាកស្រុក២លើកដោយសារតែជំងឺកូវីដ-១៩ និងសង្រ្គាមនៅអ៊ុយក្រែន។ |
ការជំរុញ និងផ្សព្វផ្សាយទេសចរណ៍ ជាភារកិច្ចរបស់ពលរដ្ឋម្នាក់ៗ ទៅតាមរូបភាពផ្សេងៗ ។ ជាក់ស្ដែងនិស្សិតអាហារូបករណ៍អូស្ត្រាលី ដែលទើបបញ្ចប់ការសិក្សានៅវិលត្រឡប់មកកម្ពុជាវិញ បានជ្រើសរើសប្រាសាទអង្គរវត្ត សម្រាប់ថតរូបបញ្ចប់ការសិក្សា ជាពិសេសចង់ ចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ក្រោមពន្លឺព្រះអាទិត្យដ៏ចែងចាំង និស្សិត៧រូប បានស្លៀកឯកស... | និសិ្សតអាហារូបករណ៍អូស្ត្រាលីចំនួន៧នាក់ បានវេចសញ្ញាបត្របញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីថតរូបនៅប្រាសាទអង្គរវត្ត ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីកម្ពុជា។ ក្រុមនិស្សិតទាំងនោះ ចាត់ទុកសកម្មភាពថតរូបបញ្ចប់ការសិក្សារបស់ពួកគេ ជា«ការថតរូបបញ្ចប់ការ សិក្សាដើម្បីផ្សព្វផ្សាយព្រះរាជាណាចក្រអច្ឆរិយ»។ |
អតីតឧបនាយករដ្ឋមន្រ្តីក្នុងរដ្ឋាភិបាល លោក ប្រាយុទ្ធ ចន្ទអូចា លោក Prawit Wongsuwon នៅថ្ងៃទី១៦ សីហា បានទះក្បាលអ្នកសារព័ត៌មានស្រ្តីម្នាក់ចំនួន ២លើក ក្រោយសួរសំណួរពាក់ព័ន្ធនឹងរូបលោក។ កាយវិការរបស់លោក Prawit បែបនេះ បានរងការរិះគន់យ៉ាងខ្លាំង។ សមាគមអ្នកសារព័ត៌មានចំនួន ២គឺ សមាគម The Thai Broadcast Journalists Association និងស... | លោក Prawit Wongsuwon មេដឹកនាំបក្ស Palang Pracharath (PPRP) បានស្ថិតក្រោមការរិះគន់យ៉ាងខ្លាំង ក្រោយទះក្បាលអ្នកសារព័ត៌មានស្រ្តីចំនួន ២លើក នៅថ្ងៃទី១៦ ខែសីហា។ ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមសារព័ត៌មានចំនួនពីរ នឹងបើកការស៊ើបអង្កេតលើទង្វើរបស់លោក Prawit។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៧ ខែសីហា។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូកិច្ចសម្ភាសខ្លីខាងក្រោមនេះ៖ ដោយចង់លើកកម្ពស់ការអាន និងចង់ឱ្យយុវជន ចាប់អារម្មណ៍លើការអាន លោក ធី ភារម្យ ម្ចាស់ហាងកាហ្វេ ធី ភី អ កាហ្វេ ធ្លាប់បានផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះនៃការអាន រួមទាំងការជ្រើសរើសសៀវភៅ ឱ្យត្រូវនឹងចំណូលចិត្ត និងគោលបំណងនៅលើបណ្ដាញសង្គមជា រឿយៗ។ បន្ថែមពីនោះ លោ... | បន្ទាយមានជ័យ៖ លោក ធី ភារម្យ ជាម្ចាស់ម្ចាស់ហាងកាហ្វេធី ភី អ កាហ្វេ ដែលបើកដំណើរការប្រមាណ ១០ឆ្នាំហើយ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ សហគ្រិនវ័យក្មេងរូបនេះ បានធ្វើផ្ទះសៀវភៅ ដោយមានសៀវភៅជាច្រើនចំណងជើង និងចម្រុះរសជាតិ ដាក់ក្នុងហាងកាហ្វេរបស់ខ្លួន ដែលបើកហាងដំបូងមកម្ល៉េះ ដើម្បីឱ្យអតិថិជនរបស់ខ្លួនបានអាន។ លោក ភារម្យ ចាត់ទុកផ្ទះសៀវភៅន... |
អ្វីដែលពិសេស នៅអូរសោម មានកន្លែងកម្សាន្តជាច្រើន ដូចជា ទឹកធ្លាក់ឆាយប្រុយ ឆាយរការ ឆាយខ្ពស់, ស្ទឹងអាតៃ, ស្ទឹងតាសុខ, អាងក្រពើភ្នំ, ភ្នំខ្នងព្រះអង្គ, ភ្នំសំកុស ព្រមទាំងដំណាំ បន្លែផ្លែឈើ ដែលជាកន្លែងកសិ-ទេសចរណ៍ រួមមាន ទុរេន ប៊ឺ ខ្ញី និងម្រេចជាដើម។ ពីមួយទៅមួយឆ្នាំ តំបន់ដ៏ស្រយាលមួយនេះ កាន់តែមានភាពរីកចម្រើនទាំង ហេដ្ឋារចនាសម... | ឃុំ«អូរសោម» ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាតំបន់ទេសចរណ៍ធម្មជាតិល្អឯកទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីភ្នំ១៥០០ ឬផ្លូវអន្ទង់អាំង។ នៅទីនោះ មានអាកាសធាតុល្អ ខ្យល់បរិសុទ្ធ និងផ្លូវងាយធ្វើដំណើរ។ |
ភ្នំពេញក្រោន រកបាន៦ពិន្ទុពេញ ខណៈកងយោធពលខេមរភូមិន្ទ ចាញ់២សប្ដាហ៍ផ្ទួនៗ។ ទោះជាបរាជ័យ លោក Oleg Starynskyi នៅតែសម្លឹងឃើញពីទម្រង់លេងដ៏ល្អរបស់ក្រុមទ័ព។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ និយាយថាក្រុមភ្នំពេញក្រោន ពិបាករកគ្រាប់បាល់ណាស់ ក្នុងជំនួបជាមួយក្រុមទ័ព្ធ ហើយក៏ប្រយ័ត្នប្រយែងខ្លាំងចំពោះការវាយបកមកវិញផងដែរ។ «ខ្ញុំបានរំពឹងទុ... | ភ្នំពេញក្រោន ឈ្នះក្រុមកងយោធពលខេមរភូមិន្ទ លទ្ធផល២-១ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី២ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានស្ដាតចាស់។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន សរសើរពីទម្រង់ក្រុមទ័ព្ធ ពូកែការពារ និងវាយបកមានប្រសិទ្ធភាព។ |
ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះជាប់គ្នា២ប្រកួតក្នុងលីគកំពូលកម្ពុជា CPL ដោយរកបាន៦ពិន្ទុពេញពីក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល៧-០ និងឈ្នះអាយ អេស អាយ ដង្កោសែនជ័យលទ្ធផល ៤-១ នៅជំនួបបើកឆាក។ ដោយឡែក ក្រុមនេះ ក៏នឹងមានការប្រកួតសំខាន់ទាំងជាតិ និងអន្ដរជាតិ ដូចជាពានរង្វាន់លីគ ពានសម្ដេច ហ៊ុន សែន ពានរង្វាន់ AFC Challenge Cup និងពានរង... | លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង នឹងពង្រឹងតំបន់ការពារឲ្យខ្លាំង នៅពេលតទល់ជាមួយ Terengganu FC ក្នុងការប្រកួតបើកឆាកពូល A ពានរង្វាន់ក្លិបជើងឯកអាស៊ាន (Asean Club Championship Shopee Cup) នាថ្ងៃពុធ ទី២១ ខែសីហា នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៩:០០យប់។ |
ក្របខណ្ឌ Premier League បានឆ្លងកាត់ការប្រកួតសប្តាហ៍បើកឆាក ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ហើយក្លិបធំៗរួមមាន Manchester United, Liverpool, Arsenal និង Manchester City សុទ្ធសឹងតែរកបានជ័យជម្នះក្នុងការប្រកួតថ្ងៃបើកឆាករៀងៗខ្លួន។ សម្រាប់ការប្រកួតប្រជែងនៅដើមរដូវកាលថ្មីនេះ ការប្រជែងពិន្ទុគឺពិតជារឿងសំខាន់ ប៉ុន្តែក្លិបមួយចំនួន... | ក្លិបបាល់ទាត់ Leicester City ដែលទើបវិលត្រឡប់ឡើងមកកាន់ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មីនេះ កំពុងប្រឈមមុខនឹងកាត់ដាក់ទណ្ឌកម្ម ឬក៏ការកាត់ពិន្ទុចំនួន ២ពិន្ទុ ចំពោះការបំពានច្បាប់ចំណាយ (Financial Fair Play) របស់ក្របខណ្ឌ Premier League។ |
«គ្មានការកាត់ខេត្តឱ្យភាគីណាមួយឡើយ»។ លោក គង់ បូរ៉ា ឆ្លើយតបបែបនេះ ទៅនឹងសំនួរអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នាវិមានរដ្ឋសភា នៅរសៀលថ្ងៃទី១៩ សីហា។ លោក គង់ បូរ៉ា បានបកស្រាយបន្ថែមថា លោក ធ្លាប់បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដែលរៀបចំនៅប្រទេសឡាវ ដើម្បីជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន... | កម្ពុជា មិនបាត់បង់ទឹកដី ដោយសារគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ឡើយ។ នេះជាការអះអាងរបស់លោក គង់ បូរ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ |
ក្នុងអនុក្រឹត្យ បញ្ជាក់ថា «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ»នៅកម្ពុជានេះ ក៏ជាការរំឭកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលទទួលបានព្រះរាជបរមងារកិត្តិយស «ព្រះស្រីលោកធម្មិករាជ»។ បើតាមអនុក្រឹត្យដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យក្រសួងធម្មកា... | សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចកំណត់យកថ្ងៃទី៨ ខែមេសា ជារៀងរាល់ឆ្នាំ ជា«ទិវាព្រះពុទ្ធសាសនាអន្តរជាតិ»នៅកម្ពុជា ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា និងផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា។ នេះបើយោងតាមអនុក្រឹត្យដែលសម្តេចចុះហត្ថលេខានៅថ្ងៃទី១៦ សីហា។ |
១. តំបន់ត្រីកោណអភិវឌ្ឍន៍ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) កិច្ចសហប្រតិបត្តិការត្រីកោណកំណើនឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៣។ តំបន់ IMT-GT មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងកំណើនសេដ្... | តំបន់ត្រីកោណអភិវឌ្ឃន៍ជារួមត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៣ ដែលមានព្រំដែនជាប់គ្នាក្នុងគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរពាណិជ្ជកម្ម លើកកម្ពស់ការអប់រំ និងសុខាភិបាលជាដើម។ ខាងក្រោមនេះ សារព័ត៌មានឌីជីថលថ្មីៗ សូមចែករំលែកតំបន់ត្រីកោណអភិវឌ្ឍន៍ចំនួន ៤នៅអាស៊ីអាគ្នេយ៍។ |
តំបន់ទេសចរណ៍ធម្មជាតិមួយនេះ ក៏សម្បូរទៅដោយប្រភេទឈើមានតម្លៃ និងកម្រច្រើនប្រភេទ ដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក និងគគីរ។ ក្រៅពីនោះ ក៏នៅមានសត្វព្រៃមួយចំនួនផងដែរ ដូចជា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។ ទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត... | ពោធិ៍សាត់៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានទឹកធ្លាក់ថ្លាត្រជាក់ ព្រៃភ្នំព័ទ្ធជុំវិញ កំពុងទាញចាប់អារម្មណ៍របស់ភ្ញៀវទេសចរឱ្យមកសម្រាកលំហែកាយលក្ខណៈគ្រួសារ ឬគូស្នេហ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្ងប់ស្ងាត់។ |
តើត្រី បៀមបារតពុលដោយរបៀបណា? ទោះជាយ៉ាងណាក៏ដោយ ត្រីប្រភេទខ្លះមានផ្ទុកជាតិបារតខ្ពស់ខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់។ បារតជាក្រុមនៃលោហធាតុធ្ងន់ដែលមានក្នុងធម្មជាតិដូចជា៖ ខ្យល់ ទឹក និងដី។ លោហធាតុនេះនឹងត្រូវបានបញ្ចេញទៅក្នុងបរិស្ថានតាមវិធីផ្សេងៗជាច្រើនដូចជា៖ ការដុតធ្យូងថ្ម ការផ្ទុះភ្នំភ្លើង ពីទ... | បារតជាជាតិពុលដែលគ្រោះថ្នាក់ដល់សុខភាព ខាងក្រោមនេះគឺជាត្រី៥ប្រភេទដែលមានហានិភ័យខ្ពស់ក្នុងការផ្ទុកសារធាតុបារត ឬជាតិពុលផ្សេងៗ។ |
ផ្លែស្រកានាគ ដែលមានរសជាតិស្រស់ និងផ្អែម មិនត្រឹមតែជាផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ ដោយសារតម្លៃអាហារូបត្ថម្ភដ៏សម្បូរបែបរបស់វា។ យោងតាមព័ត៌មានពីរដ្ឋបាលកសិកម្ម និងចំណីអាហាររបស់ប្រទេសចិន រដូវផ្លែស្រកានាគជាធម្មតាប្រព្រឹត្តទៅចាប់ពីខែមិថុនាដល់ខែវិច្ឆិកា ផ្លែឈើនេះសម្បូរទៅដោយជាតិទឹក... | ផ្លែស្រកានាគ គឺជាផ្លែឈើដែលមនុស្សជាច្រើនចូលចិត្ត ដោយសារតែវាមានរសជាតិផ្អែម និងរូបរាងប្លែក។ យ៉ាងណាមិញ តើអ្នកដឹងទេថា ស្រកានាគសាច់ក្រហម និងសាច់ស មានឥទ្ធិពលខុសគ្នាដូចម្តេច? |
ការដោះដូរកីឡានៅដើមរដូវកាលនេះហើយ ដែលបង្ហាញពីតម្រូវការចាំបាច់ ក៏ដូចជាកម្លាំងបន្ថែម ដើម្បីបំពេញបង្គ្រប់ចំណុចខ្វះខាតរបស់ក្លិបទាំងនោះ។ ការចំណាយប្រាក់ លើការផ្ទេរកីឡាបាល់ទាត់ ក៏មានទំហំខុសៗគ្នា អាស្រ័យលើសមត្ថភាពកីឡាករ និងកម្រិតការប្រកួតតាមតំបន់។ ថ្ងៃទី៣០ ខែសីហា ជាកាលបរិច្ឆេទបិទបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ សម្រាប់លីគបាល... | ការប្រកួតលីគធំៗលើពិភពលោក បានចាប់ផ្តើមក្នុងខែសីហានេះ។ ការទិញលក់កីឡាករ បានក្លាយជារឿងដ៏សំខាន់សម្រាប់ក្រុមនីមួយៗ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដើមរដូវកាល។ ក្លិបធំៗទាំងអស់ ត្រូវការដោះដូរសមាសភាពកីឡាករ ដើម្បីពង្រឹងក្រុម ប្រកួតប្រជែងដណ្តើមពាន នៅតាមលីគរៀងៗខ្លួន។ |
ប្រព័ន្ធសំខាន់ៗទាំង ៥ ដែលបានផ្តល់ជូនអតិថិជនរួមមាន៖ ១. ប្រព័ន្ធទឹកស្អាត៖ ការងារទុយយោទឹកស្អាត បុរី មេគង្គ លែន បានប្រើប្រាស់ទុយយោ PPR ដែលមានភាពធន់ក្នុងការប្រើប្រាស់ និងមានអាយុកាលវែងផងដែរ រួមជាមួយគ្នាដែលនោះគឺវាមិនមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។ ២. ប្រព័ន្ធទឹកកខ្វក់៖ ការងារទុយយោទឹកកខ្វក់ គឺបានប្រើប្រាស់នៅទុ... | (ភ្នំពេញ)៖ ដោយផ្អែកលើគោលជំហរទស្សនវិស័យដ៏វែងឆ្ងាយក្នុងការសាងសង់គេហដ្ឋាន ដែលមានគុណភាពខ្ពស់ និងជាផ្ទះមរតកសម្រាប់កូនចៅជំនាន់ក្រោយ បុរី មេគង្គ លែន បានបំពាក់នូវប្រព័ន្ធបច្ចេកទេសសំខាន់ៗ ៥ ធ្វើឱ្យ មេគង្គ លែន មានភាពលេចធ្លោជាខ្លាំងទៅលើផ្នែកគុណភាពលំនៅឋាន ភាពរឹងមាំយូរអង្វែង និងទំនុកចិត្តខ្ពស់ពីអតិថិជន។ |
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព សំខាន់ៗ ដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ JCBC លើកទី៤ នៅទីក្រុងហ្សារកាតា។ តាមរយៈកិច្ច ប្រជុំលើកទី៥នេះ កម្ពុជា និងឥណ្ឌូណេស៊ី នឹងកំណត់ទិសដៅអនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ រួមទាំងពង្រីកកិច្ចសហប្រតិបត... | កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលចាប់ផ្តើមនៅថ្ងៃទី២០-២១ ខែសីហា។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រី ក្រសួងការបរទេសឥណ្ឌូណេស៊ី គឺជាសហប្រធានកិច... |
ចាប់តាំងពីថ្ងៃទី១៨ ខែសីហាមក លោក តូ ឡិម បានបំពេញទស្សនកិច្ចនៅចិនជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម។ ក្នុងជំនួបជាមួយមេដឹកនាំចិន នៅទីក្រុងប៉េកាំង មេដឹកនាំវៀតណាម បានលើកឡើងពីការពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងការដំឡើងទំនាក់ទំនងទៅកម្រិតថ្មីមួយទៀត។ ពីទីក្រុងប៉េ... | វៀតណាម ជាប្រទេសដៃគូអាទិភាពមួយក្នុងគោលនយោបាយការបរទេសចិន។ អគ្គលេខាធិកាបក្សកុម្មុយនីស្តចិន លោកស៊ី ជិនភីង បានប្រាប់សមភាគីវៀតណាម លោក តូ ឡិម បែបនេះ នៅថ្ងៃទី១៩ ខែសីហា។ ជាការឆ្លើយតប មេដឹកនាំវៀតណាម បានទទូចចិនឱ្យរួមគ្នា ក្នុងការអភិវឌ្ឍភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទ្វេភាគី។ |
ក្រសួងព្រះបរមរាជវាំង បានប្រកាសថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ«ព្រះបរមរាជវាំង Royal Palace of Cambodia» និង«យុវជនក្រោមម្លប់ព្រះមហាក្សត្រ»។ តាមរយៈការបង្ហោះនេះ ក្រសួងព្រះបរមរាជវាំង លើកឡើងថា ធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្... | ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍ ជុំវិញការបង្កើតទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះ «ព្រះបរមរាជវាំង Royal Palace of Cambodia» និង«យុវជនក្រោមម្លប់ព្រះមហាក្សត្រ»។ ក្រសួងព្រះបរមរាជវាំង អះអាងថាបណ្តាញទំនាក់ទំនងសង្គមខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងឡើយ។ |
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រេចប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី Bakong Tourists នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែសីហា។ លោកស្រីបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី គឺដើម្បីលើកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យ ទេសចរណ៍ តាមរយៈការជួយសម្រួលនូវការទូទាត់ប្រាក់ជាឌីជីថល លើ... | កម្មវិធីទូរសព្ទដៃ Bakong Tourists (បាគងទេសចរ) ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការដើម្បីសម្រួលការចរាចរប្រាក់របស់ទេសចរអន្តរជាតិនៅលើទីផ្សារកម្ពុជា។ មិនត្រឹមជួយសម្រួលការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះជួយជំរុញនូវការប្រើប្រាស់ «ប្រាក់រៀល» ឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយលើកស្ទួយវិស័យទេ... |
ស្ថានិកក្រុមហ៊ុនរថយន្ត Tesla លោក អេឡុន ម៉ាសក៍ តែងតែសរសើរនូវគោលនយោបាយបក្សសាធារណរដ្ឋ និងបង្ហាញជំហរគាំទ្រលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីអាម៉េរិកសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកយកព័ត៌មាន Reuters បានសួរអតីតប្រធានាធិបតី ត្រាំ ក្នុងបទសម្ភាសមួយនៅថ្ងៃទី ១៩ ខែសីហាថា ៖« តើអ្នកពិចារណាឱ្យ អេឡុន ម៉ាសក៍ កាន់តំណែងក្ន... | បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានអះអាងថា ប្រសិនបើជាប់ឆ្នោត លោកអាចនឹងអនុញ្ញាតឱ្យមហាសេដ្ឋី អេឡុន ម៉ាសក៍ ចូលរួមក្នុងរដ្ឋបាលខ្លួន ឬធ្វើជាទីប្រឹក្សានៅសេតវិមាន។ |
ចំណុចដ៏សំខាន់បំផុតមួយនៃការបើកបរក្នុងរដូវភ្លៀងគឺសុវត្ថិភាព ហើយរថយន្តថ្មីៗដូចជាម៉ូឌែល MG RX5 ក៏ស្ថិតក្នុងជម្រើសការបើកបរក្នុងរដូវវស្សានេះដែរ។ ការបំពាក់ដោយមុខងារសុវត្ថិភាពជាច្រើនដូចជា៖ ប្រព័ន្ធហ្វ្រាំង (ABS), ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច, ប្រព័ន្ធហ្វ្រាំង (EBD), ប្រព័ន្ធគ្រប់គ្រងពេលបើកបរចាគគន្លងផ្លូវ (TCS) និងប្រព័ន្ធជ... | នៅពេលឈានដល់រដូវវស្សា ជារដូវកាលមួយដែលមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យការជ្រើសរើសរថយន្តប្រើប្រាស់ឱ្យបានត្រឹមត្រូវគឺអាចបង្កើតឱ្យមានផាសុកភាពខ្ពស់ និងមិនព្រួយបារម្ភទោះបីជាបើកបរឆ្លងកាត់ទឹកដ៏ដោយ។ មិនថាអ្នកមានគ្រួសារតូចធំ ឬធ្វើដំណើរតែម្នាក់ឯងទេ ក៏រថយន្តថ្មី MG RX5 អាចផ្ដល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់គ្រប់លក្ខខណ្ឌអាកាសធាតុ និងផ... |
និមន្តចេញពីខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២០ ខែសីហា ព្រះអង្គ ចន្ទ មុនី និងពុទ្ធបរិស័ទដែលមានជំនឿលើព្រះអង្គ ត្រូវឆ្លងកាត់ខេត្តកំពង់ចាម ហើយបន្តទៅកាន់ខេត្តក្រចេះ ដើម្បីជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ព្រំដែន។ ព្រះវត្តមានរបស់ព្រះអង្គ ចន្ទ មុនី នៅតាមបណ្តាខេត្តនីមួយៗ សុទ្ធតែមានការសម្រួលពីអាជ្ញាធរខេត្ត តាមការណែនាំរបស់សម្តេច ហ៊ុន សែន។ ... | សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅបណ្តាអភិបាលខេត្ត ជួយសម្រួលដល់ការនិមន្តរបស់ព្រះអង្គ ចន្ទ មុនី ចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ទៅកាន់ខ្សែបន្ទាត់ព្រំដែននៃតំបន់គម្រោងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។ |
កាលពីថ្ងៃទី៧ ខែសីហា កូនត្នោត១ម៉ឺនដើម ត្រូវបានអាជ្ញាធរ និងពលរដ្ឋ ដាំដុះនៅ តាមព្រំ ដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅខែកញ្ញាខាងមុខ ក្រ សួងបរិស្ថាន ក៏បានផ្តល់កូនត្នោតជាង ៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលមានប្រវែង១២០គីឡូម៉ែត្រ។ ទន្ទឹមនេះ ក្រ... | «គ្រប់ខេត្ត គ្រប់ផ្លូវទាំងអស់តាមព្រំដែន ត្រូវតែដាំដើមត្នោត»។ នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅ ទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្ដុះផ្នត់គំនិត ពន្លកបៃតង» កាលពីថ្ងៃទី១៧ ខែ សីហា។ លោកបានបន្ថែមថា ការបំផុសគំនិតដាំដើមត្នោតតាមព្រំដែននៅពេលនេះ គឺធ្វើ ឡើង... |
អាហ្សង់ទីន នឹងត្រូវប្រកួតប្រជែងជម្រុះ World Cup 2026 ទល់នឹងក្រុមស៊ីលី និងកូឡុំប៊ី។ តារាបាល់ទាត់វ័យ ៣៧ឆ្នាំ មិនស្ថិតក្នុងចំណោមកីឡាករចំនួន ២៨រូប របស់អាហ្សង់ទីន ឡើយលើកនេះ ក្រោយពីរូបគេ ជួបបញ្ហារបួសដាច់សរសៃពួរកជើង អំឡុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រពានរង្វាន់ Copa America នៅសហរដ្ឋអាម៉េរិក កាលពីខែកក្កដាកន្លងទៅ។ បច្ចុប្បន្នខ... | ខ្សែប្រយុទ្ធ Lionel Messi មិនមានឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup 2026។ នេះបើតាមបញ្ជីឈ្មោះដែល សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាសនៅថ្ងៃទី១៩ ខែសីហា។ |
គោលបំណងនៃកម្មវិធីនេះ គឺចង់បំផុសស្មារតីគុនខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ កម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់អគ្គនាយកដ្ឋានកីឡា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍ខេត្តសៀមរាប។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ធិន វិចិត្រ មន្ត្រីជាន់ខ្... | អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ នៅទឹកដីសៀមរាប នាថ្ងៃទី២៧ ដល់២៩ សីហានេះ។ លោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ។ |
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល រងការរិះគន់យ៉ាងចាស់សម្តី ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកមិនមានគុណភាពរបស់ប្រតិបត្តិករ នៅតំបន់ ទាំង២នេះ ។ នេះបើតាមលិខិតព្រមាន ចុះថ្ងៃទី២០ ខែសីហានេះ។ លោក គួច ចំរើន បញ្ជាក់ក្នុងលិខិតដដែលថា៖«ខេត្តបានរងការរិះគន់ពីពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាពស្រ... | លោក គួច ចំរើន បានទុកពេល ១ ខែ ឱ្យម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង កែលម្អបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាព និងភាពអសកម្មរបស់ខ្លួន។ ពុំដូច្នោះទេ រដ្ឋបាលខេត្តនឹងព្រមានចាត់វិធានការតាមច្បាប់។ |
បើតាតាមការផ្សាយរបស់ OCA កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ AIMAG មិនអាចបំពេញតាមលក្ខណៈវិនិច្ឆ័យ ដែលកំណត់ដោយ OCA នោះទេ។ លក្ខណៈវិនិច្ឆ័យនោះ គឺសំដៅលើកិច្ចសន្យាមួយ ដែលបង្ហាញពីវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍នេះ ក្នុងមហាសន្និបាត OCA លើកទី៤៣ កាលពីអំឡុងខែឧសភានៅបាងកក។ កាលនោះ ម្ចាស់ផ្ទះថៃ បានសន្យាថា នឹងរៀបចំខ... | ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia ឬ OCA) បានសម្រេចលុបចោល ការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ីលើកទី៦ (6th Asian Indoor and Martial Arts Games ឬ AIMAG) ដែលគ្រោងរៀបចំពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងបាងកក និងខេត្តឈុនបុរី ប្រទេសថៃ។ ការលុបចោលនេះ គឺដោយសារគណៈកម្មាធិការរៀបចំ AIMAG មិនបានបំពេញតាមលក... |
សម្ដេច ស ខេង ច្រានចោលការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកនេះ។ ឆ្លើយតបការលើកឡើងនេះ ខុទ្ទកាល័យសម្ដេច ស ខេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២០ សីហាថា សម្ដេច គ្មានបំណងចង់ក្លាយជានាយករដ្ឋមន្រ្តីឡើយ។ «ឆ្លងកាត់អាជីពនយោបាយ អស់រយៈពេលជាង៥០ឆ្នាំ ក្នុងការចូលរួមបម្រើកិច្ចការឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្ដេ... | អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ស ខេង បានចេញបកស្រាយតាមរយៈសេចក្តីប្រកាសព័ត៌មានថា សម្ដេច គ្មានមហិច្ឆតាបន្តិចសោះឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី នាពេលខាងមុខ។សម្ដេច ស ខេង ប្រកាសជំហរជាសាធារណៈបែបនេះ ដើម្បីឆ្លើយតបទៅការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ BongBunna Chaiheng ដែលបានសរសេរថា «សម្ដេច ស ខេង ជាបេក្ខភាពនាយករដ្ឋមន្រ... |
ទោះការប្រឡងគ្រូបង្រៀនអនុវិទ្យាល័យបានបញ្ចប់ តែលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅតែតាមជួបសំណេះសំណាលជាមួយគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងជាប់។ ក្នុងដំណើរបេសកកម្មនាខេត្តសៀមរាប លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានជួបជាមួយគរុសិស្ស គរុនិស្សិត ចំនួន ៦២នាក់ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង... | លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើដំណើរទៅជួបគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងជាប់ជាគ្រូបង្រៀនអនុវិទ្យាល័យ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប។ ក្នុងពិធីសំណេះសំណាល លោក ហ៊ុន ម៉ានី បានផ្ដល់ឱកាសឱ្យគរុសិស្ស គរុនិស្សិតចូលរួមមតិយោបល់ និងចែករំលែកបទពិសោធ នៃការចូលរួមប្រឡងប្រជែងកន្លងមក។ |
ថ្ងៃទី១៨ ខែសីហា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មេដឹកនាំបក្សភឿថៃ និងជាកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតមេដឹកនាំដ៏មានឥទ្ធិពលក្នុងសង្គមថៃ ត្រូវបានមហាក្សត្រតែងតាំងជាផ្លូវការ។ ក្រោយលោកស្រី ផែថងថានក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទីពីរ និងក្មេងជាងគេក្នុងប្រវត្តិសាស្រ្តថៃ អតីតនាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានណែនាំក្មួ... | អតីតនាយករដ្ឋមន្រ្តីស្រ្តីទីមួយថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅថ្ងៃ២០ ខែសីហា បានជូនពរក្មួយស្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ឱ្យដឹកនាំរដ្ឋាភិបាលថ្មីបានល្អ និងអាចឆ្លងកាត់បញ្ហាធំៗបាន។ អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងភៀសខ្លួននៅបរទេស បានណែនាំឱ្យក្មួយស្រី បើកគំនិត និងយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សជុំវិញខ្លួន។ |
ពីសមាជជាតិបក្សប្រជាធិបតេយ្យ (DNC) ក្រុង Chicago នៅថ្ងៃទី២០ ខែសីហា លោកប្រធានាធិបតី ចូ បៃឌិន បានថ្លែងសុន្ទរកថាជាលើកចុងក្រោយ មុនបញ្ចប់អាណត្តិ ដោយអំពាវនាវឱ្យបោះឆ្នោតគាំទ្រ លោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីអាម៉េរិក និងលោក Tim Walz បេក្ខជនអនុប្រធានាធិបតីរបស់បក្ស។ នៅចំពោះមុខអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ លោកបៃឌិន បាន... | លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិកជិតបញ្ចប់អាណត្តិ នៅថ្ងៃទី២០ ខែសីហា បានហៅច្បាស់ៗ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ជា «អ្នកចាញ់» និង «ឧក្រិដ្ឋជន»។ ទន្ទឹមនេះ មេដឹកនាំវ័យ ៨១ឆ្នាំ បានអំពាវនាវឱ្យប្រជាជនបោះឆ្នោតគាំទ្រ លោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតី ដើម្បីការពារសេរីភាព និងប្រជាធិបតេយ្យ។ |
Gundogan ដែលចូលរួមជាមួយ Barcelona ក្រោយផ្ទេរចេញពីក្រោម Manchester City កាលពីឆ្នាំ ២០២៣ បង្ហាញខ្លួនលើកដំបូង ឱ្យជម្រើសជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០១១។ ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ខ្សែបម្រើវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១៩គ្រាប់ និងបានបង្ហាញខ្លួនសរុប ៨២លើក។ «ក្រោយពេលឆ្លងកាត់ការពិចារណាច្រើនសប្តាហ៍ ខ្ញុំបានឈានដល់ក... | កីឡាករខ្សែបម្រើ Ilkay Gundogan បានប្រកាសចូលនិវត្តន៍ពីការប្រកួតបាល់ទាត់ឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅត្រឹមវ័យ ៣៣ឆ្នាំ និងក្រោយពេលជួយក្រុមអាល្លឺម៉ង់ប្រកួតប្រជែងក្នុងពានរង្វាន់ Euro 2024 ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ |
លោក Blinken បានបញ្ជាក់កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសអ៊ីស្រាអែលថា៖ «នេះជាដំណាក់កាលផ្ដាច់ព្រ័ត្រ ប្រហែលជាឱកាសល្អបំផុត និងចុងក្រោយក្នុងការឱ្យមានការដោះលែងចំណាប់ខ្មាំង ឱ្យមានបទឈប់បាញ់ និងធ្វើឱ្យភាគីទាំងអស់ ស្ថិតនៅលើមាគ៌ាដ៏ប្រសើរឆ្ពោះទៅរកសន្តិភាពនិងសន្តិសុខ»។ លោក Blinken បានជួបកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Iss... | រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា កិច្ចព្រមព្រៀងបទ ឈប់បាញ់ថ្មីចុងក្រោយបង្អស់ សម្រាប់តំបន់ហ្កាហ្សា អាចជាឱកាសចុងក្រោយ ដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្គ្រាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ |
សណ្ឋាគារ Caravan Hotel by EHM ក៏មាន Business Center ដែលមានកុំព្យូទ័រចំនួនពីរគ្រឿង ភ្ជាប់ដោយ សេវាអ៊ីនធឺណេតល្បឿនលឿន អាចឲ្យលោកអ្នកប្រើប្រាស់សម្រាប់ការបំពេញការងារ ឬ កិច្ចប្រជុំអនឡាញផ្សេងៗ ក្នុងអំឡុងពេលស្នាក់នៅ។ សណ្ឋាគារ Caravan មានចំនួន ៩៤បន្ទប់ ផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ត្រកាល នៃទីក្រុងភ្នំពេញ ដែលបន្ទប់នីមួយៗ មានការត... | ភ្នំពេញ សីហា ២០២៤ ក្រុមហ៊ុន Elite Hospitality & Management (EHM) មានសេចក្តីរំភើប សូមប្រកាសបើកដំណើរការ សណ្ឋាគារ Caravan Hotel by EHM ដែលជាប្រភេទសណ្ឋាគារលំដាប់ ផ្កាយ ៤ ស្ថិតនៅចំកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានរហូតដល់ ១៥ ជាន់ តុបតែងយ៉ាងល្អប្រណិត ជាមួយនឹង សេវាកម្មល្អឥតខ្ចោះ សក្តិសមសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិគ្រប់រូប មិនថ... |
ចាប់តាំងពីលោក Park Hang Seo បានចែកផ្លូវជាមួយនឹងក្រុមជម្រើសជាតិវៀតណាម កាលពីដើមឆ្នាំ ២០២៣ បុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មិនទាន់មានក្លិប ឬក្រុម ជម្រើសជាតិណាផ្សេងឡើយ ក្នុងការបន្តអាជីពរបស់លោក។ ស្នាដៃរបស់លោក Park ស្ថិតក្នុងជម្រើសជាតិវៀតណាម បានធ្វើឱ្យលោកក្លាយជាទីចាប់អារម្មណ៍ សម្រាប់ក្រុម ជម្រើសជាតិមួយចំនួន ក្នុងតំបន់អាស៊ីអ... | អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang Seo កំពុងតែជ្រើសរើសក្រុ មថ្មី និងជាក្រុមចុងក្រោយ ដើម្បីទៅដឹកនាំមុនពេលលោកសម្រេចចិត្ត ចូលនិវត្តន៍ពីអាជីព គ្រូបង្វឹក ដោយប្រុងប្រយ័ត្នបំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូ រ៉េខាងត្បូង Yonhap ហើយក្នុងរបាយការណ៍នោះទៀតសោត ក៏បានបង្ហាញពីសហព័ន្ធ បាល់ទាត់កម្ពុជា (FF... |
ការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា និងពិធីបិទ ថ្ងៃទី៨ ខែកញ្ញា ដោយមាន២២ប្រភេទកីឡា លើ៥៤៩វិញ្ញាសា។ ចំពោះអត្តពលិកកម្ពុជា វ៉ាន វ៉ុន នឹងត្រូវប្រកួតវគ្គជម្រុះក្នុង Heat នៅថ្ងៃទី៤ ខែកញ្ញា វេលាម៉ោង ៣រសៀល [ម៉ោងនៅកម្ពុជា] លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ។ វ័យ៣... | វ៉ាន វ៉ុន ជាអត្តពលិកមានពិការភាពរបស់កម្ពុជាតែម្នាក់ប៉ុណ្ណោះ នឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងប៉ារីស ក្រោមលក្ខខណ្ឌសិទ្ធិអនុគ្រោះ។ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកជាលើកទី៣ជាប់គ្នា វ៉ាន វ៉ុន នឹងចូលរួមប្រជែងមេដាយលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ។ |
ស្ថិតនៅទីតាំងដាំស្ដារព្រៃឈើ លោក នួន ផារ័ត្ន បានវាយតម្លៃថា ដ្បិតការដាំដើមឈើនៅពេលនេះ មានចំនួនតិចតួច មិនស្មើនឹងព្រៃឈើដែលបានកាប់បំផ្លាញនាពេលកន្លងមក ប៉ុន្តែវាបានបង្ហាញពីតម្លៃនៃព្រៃឈើ។ លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ផ្ទៃដីដែលបានដាំកូនឈើ១ម៉ឺនដើមនាពេលនេះ គឺជាផ្ទៃដីដកហូត ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ និងទីជម្រកសម្... | ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានព្រមានដល់អ្នកពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ទាំងតំបន់វាលក្រោម និងតំបន់វាលលើ ឱ្យដកខ្លួនចេញជាបន្ទាន់ មុននឹងអាជ្ញាធរខេត្តអនុវត្តវិធានការតាមផ្លូវច្បាប់។ ការព្រមានរបស់លោកអភិបាលខេត្តកំពង់ធំបានធ្វើឡើងនៅក្នុងពិធីដាំស្ដារព្រៃឈើចំនួន ១ម៉ឺនដើម នាថ្ងៃទី១៩ ខែសីហា។ |
តំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតក្នុងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅទីនេះទេសចរនាំគ្នាបោះតង់សម្រាកលម្ហែកាយ ថតរូប និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅរដូវវស្សា៕ | កំពង់ស្ពឺ៖ នៅពេលរដូវវស្សាចូលមកដល់ រុក្ខជាតិ ព្រៃព្រឹក្សាអ្នកតាវល្លិ៍ នៅតំបន់ទេសចរណ៍«ខ្នងផ្សារ» បានបង្អួតសម្រស់គ្នា ដើម្បីទាក់បេះដូងអ្នកចូលចិត្តដើរព្រៃបោះតង់ សូម្បីអ្នកមិនមានពិសោធបោះតង់ ក៏ចង់ទៅឱ្យបានម្តងក្នុងមួយជីវិត។ អ្នកទេសចរ តែងនឹកឃើញនាពេលដើរឡើងភ្នំ រសជាតិបោះតង់ក្រោមទឹកសន្សឹម ដើរឆ្លងកាត់ស្មៅពណ៌ខៀវស្រងាត់លាយឡំអព្ភយ៉ាង... |
នាវាឆ្មាំការពារមួយគ្រឿងរបស់វៀតណាម បានទៅដល់រដ្ឋធានីម៉ានីល កាលពីថ្ងៃទី៥ ខែសីហា ដើម្បីបំពេញទស្សនកិច្ចសុឆន្ទៈល្អ ដែលមានរយៈពេល៤ថ្ងៃ ហើយនឹងដើម្បីធ្វើសមយុទ្ធរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។ ថ្វីបើប្រទេសទាំង២ មានជម្លោះទឹកដីផ្ទាល់ខ្លួនក៏ដោយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលផ្លូវពាណិជ្ជកម្ម និងផ្លូវសន្តិសុខដ៏សំខាន់មួយ វាស្ថិតនៅក្ន... | សមយុទ្ធរួមគ្នារបស់រដ្ឋាភិបាលក្រុងហាណូយ ជាមួយប្រទេសហ្វីលីពីន នៅក្នុងសមុទ្រខាងត្បូង ហើយនឹងការខំប្រឹងប្រែង ដើម្បីកំណត់និងពង្រឹងព្រំដែនទឹកដី ជាមួយប្រទេសជិតខាងនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាការខំប្រឹងប្រែងដើម្បីទប់ទល់ភាពគឃ្លើន របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក។ នេះបើតាមពួកអ្នកវិភាគ។ |
ក្រសួងសុខាភិបាល បន្ថែមដូច្នេះ៖ «ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ តែដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ កុមារីបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។»។ បើតាមក្រសួងសុខាភិបាល ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិរប... | កុមារីអាយុ១៥ឆ្នាំ ១នាក់ទៀត បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ប្រភេទH5N1។ កុមារី រូបនេះ មានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ក្រសួងសុ ខាភិបាល បានចេញប្រកាសព័ត៌មានអំពីដំណឹងដ៏គួរសោកស្តាយនេះ នៅយប់ថ្ងៃទី២០ ខែ សីហា។ |
កាហ្វេ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាសារធាតុរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលមានសមត្ថភាពប្រឆាំងនឹងភាពអស់កម្លាំង និងបង្កើនកម្រិតថាមពល។ ការផឹកកាហ្វេក្នុងកម្រិតមធ្យមកាត់បន្ថយហានិភ័យរយៈពេលវែងនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ លើសពីនេះ ភេសជ្ជៈនេះក៏ផ្លាស់ប្តូរការស្តុកទុកខ្លាញ់ និងជួយដល់សុខភាពពោះវៀន ដែលទាំងពីរ... | ភេសជ្ជៈខាងក្រោមមិនគួរទទួលទាននៅពេលយប់ ដើម្បីជៀសវាងបង្កជំងឺ ខ្សោយថ្លើម ឬខូចតម្រងនោម។ |
១. វីតាមីន E វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលការពាររាល់កោសិកានៃសសៃប្រសាទមិនឱ្យទទួលរងការបំផ្លាញនិងការពារខួរក្បាល។ របបអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E អាចជួយពន្យឺតដំណើរវិវត្តន៍នៃជំងឺវង្វេង Alzheimers និងទប់ស្កាត់ហានិភ័យនៃជំងឺនេះផងដែរ។ ដំឡូងផ្អែម ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើមសុទ្ធតែមានផ... | កង្វះថាមពលខួរក្បាលអាចបណ្ដាលមកពីរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វាអាចទៅរួចដែលអ្នកប្រហែលជាមិនទទួលបានវីតាមីនចាំបាច់គ្រប់គ្រាន់សម្រាប់ខួរក្បាលនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងអាហាររាល់ថ្ងៃឡើយ។ ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីវីតាមីនដែលចាំបាច់សម្រាប់បង្កើនថាមពលខួរក្បាល ៖ |
ក្រៅពីបង្ហាញជំហពង្រឹងទំនាក់ទំនងទ្វេភាគី លោក Jang Yun Gon ក៏មិនភ្លេចរំឭក ពីទំនាក់ ទំនងដ៏យូរអង្វែង រវាងកូរ៉េខាងជើង និងកម្ពុជា ដែលបានពូនជ្រុំដោយ លោក គីម អ៊ីលស៊ុង និងអតីតព្រះមហាក្សត្រ សម្តេចព្រះមរបនាថ នរោត្ដម សីហនុ ព្រះបរមរតកោដ្ឋ ផងដែរ។ ទន្ទឹមនឹងលោក ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានបន្តកោតសរសើរ ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស ... | កូរ៉េខាងជើង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ស្របពេលដែល ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាបែបនេះ ត្រូវបានលើកឡើងដោយ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយក... |
កាលពីថ្ងៃទី១ ខែកក្កដា នៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកករបស់ថៃ អ្នកគាំទ្របានតម្រង់ជួរដ៏វែង និងពាក់អាវយឺតពណ៌សបោះពុម្ពជាមួយរូបភាពរបស់ Labubu រង់ចាំយ៉ាងអន្ទះសារ និងរំភើបចិត្តចំពោះការបង្ហាញ តុក្កតា Labubu សម្រាប់ដាក់លក់នៅទីផ្សារថៃ។ កញ្ញា Toffie អាយុ ៣៥ឆ្នាំដែលស្ថិតក្នុងចំណោមជនជាតិថៃនៅឯអាកាសយានដ្ឋានបានបង្ហើបថានាង... | តុក្កតា Labubu កំពុងពេញនិយមខ្លាំងសម្រាប់យុវវ័យក្មេងៗនៅអាស៊ីអាគ្នេយ៍។ ប្រជាប្រិយភាពរបស់តុក្កតាប្រភេទនេះចាប់ផ្តើមមានសន្ទុះទីផ្សារ នៅពេលតារាចម្រៀង Lisa របសក្រុម BlackPink បានថតរូបដ៏គួរឲ្យស្រឡាញ់បង្ហោះលើ Instagram ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង។ |
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាញសង្គមជាច្រើន បានផ្សព្វផ្សាយព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយដាក់ព្រះនាមរបស់ព្រះអង្គនៅលើបណ្តាញសង្គម។ ជាក់ស្តែងម្ចាស់គណនី TikTok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស បានអះអាងថា ខ្លួនជាអនុជរបស់ព្រះមហាក្សត្រ។ ក្រសួ... | ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង តាមរយៈសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២១ ខែសីហា នេះ បានអះអាងបញ្ជាក់ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេ មិនមានបណ្តាញសង្គមផ្លូវការណាមួយ ក្រៅពីវ៉ិបសាយផ្ទាល់របស់ព្រះអង្គឡើយ។ |
អត្ថបទទាក់ទង ហេតុអ្វីអ៊ុយក្រែនវាយបកចូលទឹកដីរុស្ស៊ី? ការវាយលុករបស់អ៊ុយក្រែននៅតំបន់ភាគខាងលិច Kursk បានធ្វើឱ្យប្រមុខវិមានក្រេមឡាំង លោក វ្ល៉ាឌីមៀ ពូទីន នៅមិនសុខឡើយ ដ្បិតវាជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក។ តាមការបញ្ជាក់របស់លោក លោក Oleksandr Syrskyi អគ្គមេបញ្ជាការទ័ពជើងគោកអ៊ុយក្រែន យោធាខ្លួនបានរុលចូល... | ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែសីហា ដែលអមដំណើរដោយមេដឹកនាំតំបន់ Chechen លោក Ramzan Kadyrov បានចុះទៅពិនិត្យទ័ពដោយផ្ទាល់ ដើម្បីលើកទឹកចិត្តក្នុងប្រតិបត្តិការប្រយុទ្ធជាមួយអ៊ុយក្រែន។ បើតាមលោកពូទីន ទ័ព Chechen សុទ្ធតែខ្លាំង និងមិនងាយបំបែកបាន។ |
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មាន ឌីជីថលថ្មីៗ នាព្រឹកថ្ងៃទី២១ ខែសីហានេះថា ជនល្មើស គឺជាមុខសញ្ញាចាស់ ដែលសកម្មក្នុងការប្រព្រឹត្តិបទល្មើស និងមានបណ្ដាញច្រើន ហើយធ្លាប់គំរាមឆ្មាំទន្លេ និងសហគមន៍ នេសាទថែមទៀត។ បច្ចុប្បន្នរូបគេត្រូវបានតុលាការខេត្ត ស្ទឹងត្រែង សម្រេចឃុំ ខ្លួន បណ្ដោះអាសន្ន។ ល... | បុរសវ័យ ៣២ឆ្នាំម្នាក់ ប្រឈមជាប់ពន្ធនាគារពី ៣ទៅ៥ឆ្នាំ ដោយសារប្រើប្រាស់ឧបករណ៍ឆក់ ក្នុងតំបន់អភិរក្សសត្វផ្សោត ស្ថិតនៅចំណុចក្បាលកោះត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែសីហា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.