text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ព្រឹត្តិការណ៍កសិកម្មដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន AMB សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធចុងភៅកម្ពុជា។ វេទិការស្រូវអង្ករកម្ពុជាលើកទី៦ នឹងប្រមូលផ្ដុំអ្នកធ្វើគោលនយោបាយ អ្នកនាំចេញ និងអ្នកផលិតកែច្នៃអង្ករ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបានជាឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ជុំវិញវិស័យស្រូវអង្ករ។ រីឯពិព័...
ភ្នំពេញ៖ ព្រឹត្តិការណ៍ចំនួន៤ នឹងត្រូវរៀបចំឡើងក្នុងពេលតែមួយ ដែលរួមមាន វេទិការស្រូវអង្ករកម្ពុជាលើកទី៦, ពិព័រណ៍កសិចំណីអាហារ, ពិព័រណ៍កសិបសុសត្វ និងការប្រកួតមុខម្ហូប។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ខែវិច្ឆិកាឆ្នា២០១៧ ។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ន...
ចុងក្រោយលទ្ធផលបង្ហាញថា ប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in បានទទួលសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃអង្គារនេះ។ លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃពុធ ទី ១០ ឧសភាស្អែកនេះ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ។   យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ក្នុងវ័យ ៦៤ ឆ្នាំ លោក Moon Jae-in ត្រូវបានគេ...
អ្នកនយោបាយជើងចាស់និងជាប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in ឈ្នះឆ្នោតប្រធានាធិបតីនៅថ្ងៃ អង្គារទី ៩ ឧសភានេះដោយជំនួសតំណែងលោកស្រី ប៉ាក ហ្គឺន ហេដែលកំពុងរង់ចាំការកត់ទោសដោយសារពុករលួយ។ លោក Moon Jae-in ជាអ្នកនយោបាយដែលជឿលើនយោបាយការទូត ហើយលោកចង់ប្រើភាពទន់ភ្លន់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិបត្តិផង។
អតីតអ្នកកាសែត The Cambodia Daily គឺលោក សាំង សុឥន្ទរិទ្ធ ត្រូវមកទទួលប្រាក់ឧបត្ថម្ភចំនួន២៥០០០ដុល្លារ នៅទីស្នាក់ការសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (សសសក) នៅព្រឹកថ្ងៃពុធទី១០ខែឧសភានេះ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ ប្រធានសសសក ប្រាប់សារព័ត៌មានថ្មីៗនៅយប់ថ្ងៃអង្គារនេះ ដោយលោកអះអាងថា ថវិកាសរុបដែលលោក សាំង សុឥន្ទរិទ្ធ ទទួលបាន...
នៅព្រឹកថ្ងៃពុធទី១០ឧសភានេះ អតីតអ្នកកាសែត The Cambodia Daily លោក សាំង សុឥន្ទរិទ្ធ ត្រូវទទួលជំនួយចំនួន២៥០០០ដុល្លារ ដែលជាការឧបត្ថម្ភរបស់សម្តេច ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក សុឥន្ទរិទ្ធ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយមានបន្ទុកចិញ្ចឹមកូន៣នាក់ទៀត។
Monaco ដែលកំពុងនាំមុខគេលើតារាងនៃក្របខណ្ឌ Ligue 1 របស់បារាំង រំពឹងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការវាយបក Juventus ក្រុមកំពូលតារាងនៃក្របខណ្ឌ Serie A ដែលបានបំបាក់ពួកគេ ២-០ នៅកីឡដ្ឋាន Stade Louis II កាលពីជើងទីមួយ។ គ្រាប់បាល់បញ្ចូលទីទាំងពីរគ្រាប់ រកបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain។ សេះបង្កង់ មានកំណត់ត្រាយ៉ាងល្អក...
សេះបង្កង់ Juventus បើកទ្វារកីឡដ្ឋានរបស់ខ្លួនរង់ចាំទទួល Monaco នាវេលាម៉ោង១ និង៤៥នាទី រាត្រីនេះ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៃពានរង្វាន់ UEFA Champions League ។
កីឡាការិនី ពេជ យូឈុនអ៊ី បានរកគ្រាប់បាល់បញ្ចូលទីនាំមុខ ១-០ របស់កម្ពុជានៅវគ្គទីមួយ ។ ឈានដល់នាទី៧១ ខ្សែបម្រើ U15 សិង្ហបុរី Putri Nur Syaliza បានវាយបកតាមស្មើវិញ ប៉ុន្តែកីឡាការិនី កយ មួយកញ្ញា ដែលតាមពិតទៅមានតួនាទីជាអ្នកចាំទីនោះ បានចូលលេងក្នុងតំបន់ប្រយុទ្ធនៅនាទី៧៧ ជំនួស ឆន ស្រីនីត។ ២នាទីក្រោយបង្ហាញវត្តមាននៅលើទីលាន មួយកញ្ញា បា...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ២-១ នាការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ AFF U15 Girls Championship 2017 នៅកីឡដ្ឋាន KM16 ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីល្ងាចថ្ងៃទី៩ ខែឧសភា។
យោងតាមការផ្សាយរបស់ AP អ្នកនាំពាក្យ UN មិនបានបញ្ជាក់ពីអត្ថសញ្ញាណជនរងគ្រោះឡើយ។ តែបើតាមការអះអាងរបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងទៅប្រាប់សារព័ត៌មាន Fresh News ទាហានមួកខៀវទាំងបីនាក់ដែលត្រូវបានរកឃើញសាកសពនោះ គឺជាទាហានកម្ពុជាទាំងអស់។ ទាហានទាំងនោះ មានលោក ស៊ាន នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង។ ព័ត៌មានពាក់ព័...
លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានអះអាងថា ទាហានរក្សាសន្តិសុខអង្គការសហប្រជាតិ៤នាក់ដែលបានបាត់ខ្លួន នាអំឡុងនៃការវាយប្រហាររបស់ក្រុមឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល មាន៣នាក់ បានទទួលមរណភាពហើយ។ ក្នុងចំណោមជនរងគ្រោះទាំង៤មាន ៣នាក់ជាជនជាតិកម្ពុជា និង១នាក់ជាជនជាតិម៉ារ៉ុក។
កន្លងមកក្រសួងដែនដី បានផ្ដល់តម្លៃផ្ទះជូនពលរដ្ឋដែលយល់ព្រមចាកចេញពីអគារ ប៊ូឌីញ «ស» ពីចំនួនទឹកប្រាក់១២០០ដុល្លារ ដល់១៣០០ដុល្លារ ក្នុងមួយម៉ែត្រកូរ៉េ។ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅទីនោះ មិនព្រមទទួលយកតម្លៃនេះឡើយ បើទោះជាលោក ជា សុផារ៉ា បានប្រឹងពន្យល់ពីតម្លៃទីផ្សារដីដែលក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអាចទទួលយកបានក្តី។ ពលរដ្ឋដែលរស់នៅ អគារប៊ូឌី...
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នឹងរៀបចំជំនួបពិភាក្សាជាមួយពលរដ្ឋ ក្នុងការរកដំណោះស្រាយបញ្ចប់បញ្ហា អគារប៊ូឌីញ «ស» នៅថ្ងៃទី១២ ឧសភា នាទីស្តីការក្រសួង។
គំនិតផ្តួចចិនខ្សែក្រវ៉ាត់មួយវិថីមួយនឹងក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់មួយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផ្តោតលើប្រធានបទ«អាស៊ាន» ដែលត្រូវរៀបចំឡើងនៅកម្ពុជានោះ។ តំបន់អាស៊ានទាំងមូលរំពឹងទទួលបានប្រយោជន៍ពីការចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធចិននេះ ដែលក្នុងនោះមានទាំងការបង្រួមគម្លៀតរវាងប្រទេសស្ថាបនិកអាស៊...
គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សានៃវេទិកាសេដ្ឋកិច្ចពិភពលោកផ្តោតលើ «អាស៊ាន» ដែលរៀបចំឡើងនៅកម្ពុជាពីថ្ងៃ ១០ឧសភានេះដល់ថ្ងៃ ១២ ឧសភា។ គំនិតផ្តួចផ្តើមនេះ រួមចំណែកសំខាន់ក្នុងការជួយទ្រង់ទ្រង់ការកសាងសហគមន៍រួមអាស៊ាននិងផ្តល់ប្រយោជន៍ឲ្យរដ្ឋអាស៊ានទាំងអស់ដែលចូលរួម។
សូមស្តាប់សំឡេង៖ សម្ដេច ហ៊ុន សែន ចាត់ទុកការបង្ហោះរូបភាពបែបនេះ ជាការប្រមាថមួយដល់អាយុជីវិតកងទ័ពមួកខៀវកម្ពុជា ។ ហើយសម្ដេច ក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃ តាមស្វែងរកម្ចាស់គណនីហ្វេសប៊ុកនោះ យកដាក់ទោសតាមច្បាប់ជាបន្ទាន់។ «ប៉ុន្តែអ្នកបង្ហោះរូបភាពកាត់តបែបនេះ គឺត្រូវទទួលខុសត្រូវ។ ប្រសិនជាការដកចេញនូវរូបភាពនេះ យើងអាចយោគយល់បាន។ ប៉ុន្តែបើស...
ភ្នំពេញ៖ ពីពិធីប្រារព្ធខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ឧសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍ខឹងសម្បារលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះខ្លឹមសារមិនគប្បីទាក់ទងនឹងការស្លាប់របស់កងរក្សាសន្តិភាពកម្ពុជា ដោយសារការវាយប្រហារពីសំណាក់ក្រុមពួកឧទ្ទាម នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ។
នាវេលាម៉ោង៣រសៀលនេះ ក្រុមសូទីឡូអង្គរអតីតក្រុមសៀមរាបអង្គរ ដែលបច្ចុប្បន្នដឹកនាំដោយខ្សែបម្រើជនជាតិជប៉ុន Keisuke Honda ត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ក្រុមភ្ញៀវកំពង់ឆ្នាំង ក្នុងជើងទី១ដំណាក់កាលទី៣នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧។ ក្នុងជំនួបនេះក្រុមសូទីឡូអង្គរ ហាក់ដូចមានប្រៀបជាងបន្តិច ព្រោះក្រុមនេះកំពុងលេ...
៨ក្រុមត្រូវប្រជែងគ្នាក្នុងដំណាក់កាលទី៣ជើងទី១នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នៅរសៀលនេះ ក្នុងនោះក្រុមសូទីឡូអង្គរបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ក្រុមភ្ញៀវកំពង់ឆ្នាំង  ឯក្រុមយុវជនថ្នាលសាលាបាល់ទាត់ជាតិទទួលក្រុមកំពង់ធំនៅកីឡដ្ឋានជាតិបាទី។ ចំណែកក្រុមយុវជនក្រសួងការពារជាតិ បើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមក...
សូមស្ដាប់សំឡេង៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ស្លាប់ និងរងរបួសម្នាក់ ខណៈកងកម្លាំងម៉ារ៉ុក៥នាក់របួស និងបាត់ខ្លួនម្នាក់ នៅប្រទេសអាហ្វ្រិកកណ្ដាល ក្រោយពីមានការវាយប្រហារពីក្រុមពួកឧទ្ទាម កាលពីថ្ងៃទី៨ ឧសភា។ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំង៥រូបនេះរួមមានលោក អ៊ឹម សំ មានតួនាទីជាអនុសេនីយ៍ទោល, លោក ម៉ៅ អេង អនុសេនីយ៍ឯក, ព្រ...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមបញ្ជូនកងកម្លាំងនៃក្រសួងការពារទៅត្រួតពិនិត្យលើការរៀបចំសេនាធិការរបស់អង្គការសហប្រជាជាតិ ដើម្បីរកមូលហេតុដែលបណ្ដាលឲ្យមានការវាយប្រហារមកលើក្រុមកងកម្លាំងរក្សាសន្តិភាពកម្ពុជា ពីសំណាក់ក្រុមពួកឧទ្ទាមនេះ។ ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ឧសភានេះ សម...
នៅឆ្នាំ ២០១២ ក្រុម Seleka ដែលជាក្រុមឧទ្ទាមតំណាងឲ្យប្រជាជនម៉ូស្លីមស្ថិតនៅភាគខាងជើង បានចាប់ផ្តើមចេញប្រយុទ្ធប្រឆាំងរដ្ឋាភិបាលស្របច្បាប់រដ្ឋធានី Bangui។  ក្រុម Seleka នេះមានសមាជិកភាគច្រើនជាក្រុមប្រជាជនម៉ូស្លីម និងបណ្តាក្រុមនយោបាយដែលមិនពេញចិត្តអតីតប្រធានាធិបតី Francois Bozize ដែលតំណាងឲ្យក្រុមអ្នកកាន់សាសនាគ្រឹស្តនោះ។ ក្រោយពេ...
ជម្លោះប្រដាប់អាវុធនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលជាជម្លោះស្មុគស្មាញបំផុតមួយ។ តាមពិតទៅជម្លោះសាសនាសុទ្ធសាធដែលបង្កឡើងដោយក្រុមប្រដាប់អាវុធពីរក្រុមដែលម្ខាងជាអ្នកប្រកាន់សាសនាឥស្លាម និងម្ខាងទៀតជាតំណាងក្រុមអ្នកកាន់គ្រឹស្ត។ ពួកគេបន្តសងសឹកគ្នាទៅវិញទៅមក និងព្យាយាមដណ្តើមអំណាចគ្រប់គ្រងប្រទេសរៀងៗខ្លួន។
ក្រោយពីរប្រកួតបានត្រឹមឈ្នះ១ និងចាញ់១ប្រកួត ដូច្នេះតម្រូវឲ្យក្រុមបាល់ទះក្រសួងមហាផ្ទៃយកឈ្នះក្រុមវិសាខាជាដាច់ខាតក្នុងជំនួបបញ្ចប់វគ្គសន្សំពិន្ទុពូល A នារសៀលនេះ ដើម្បីបង្កើនក្តីសង្ឃឹមក្នុងការឈានទៅកាន់វគ្គបន្ត បើពុំដូច្នេះទេក្រុមនេះនឹងអស់ឱកាសក្នុងការប្រជែងដណ្តើមពានរង្វាន់ Leo Cup International Volleyball ប្រចាំឆ្នាំ២០១៧។ តែ...
ការប្រកួតបាល់ទះអន្តរជាតិដណ្តើមពានរង្វាន់ Leo Cup International Volleyball 2017 បានឈានដល់ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុតាមពូលទាំងពីរហើយនៅថ្ងៃនេះ ដោយពូល A ក្រុមវិសាខា តទល់ជាមួយក្រុមក្រសួងមហាផ្ទៃ ខណៈពូល B ក្រុមកំពុងចាមស្វាគមន៍ក្រុម Kasetsart របស់ថៃ មុនកងពលតូចលេខ៩ ប៉ះ Vinh Long របស់វៀតណាម។
បន្ទាប់ពីជាប់ឆ្នោតភ្លាម លោក មូន ចេអ៊ីន ក៏ស្បថចូលកាន់តំណែងភ្លាមដែរ ដើម្បីបំពេញចន្លោះប្រហោងអំណាចដែលបន្សល់ទុកដោយការទម្លាក់លោកស្រី ប៉ាក ហ្គឺនហេ ។ លោក មូន ចេអ៊ីន ជា អ្នកនយោបាយដែលជឿលើនយោបាយការទូត ហើយលោកចង់ប្រើភាពទន់ភ្លន់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិបត្តិផង ដូច្នេះហើយបានថ្ងៃស្បថចូលកាន់តំណែង ទើបលោក...
លោក មូន ចេអ៊ីន (Moon Jae-in) ដែលទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភា បានស្បថចូលកាន់តំណែងហើយនៅវិមានរដ្ឋសភា។ ក្នុងពិធីស្បថចូលកាន់តំណែងថ្ងៃទី១០ ខែឧសភា ដែលរៀបចំឡើងមិនធំដុំអ្វីនោះ លោក មូន ចេអ៊ីន បានសន្យាអនុវត្តតួនាទីឲ្យបានត្រឹមត្រូវបំផុត។ លោកក៏ប្រកាសដែរថា លោក អាចធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយចំនួ...
សមាសធាតុផ្សេងទៀតដែលមានក្នុងផ្លែម្រះនេះដែរមានដូចជា Charantin ដែលជួយបញ្ចុះជាតិស្ករក្នុងឈាម។ ដូច្នេះវានឹងល្អចំពោះអ្នកជំងឺទឹកនោមផ្អែម។ ម្រះក៏មានសារធាតុ Anthelmintic ដែរត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺក្រពះពោះវៀន។ ការញ៉ាំទឹកម្រះនឹងជួយសម្លាប់ព្រូនដែលមានក្នុងពោះវៀន។ វាក៏មានសារធាតុប្រឆាំងការរលាក និងមហារីកផងដែរ។ សារធាតុពី...
ផ្លែម្រះគឺជាបន្លែមួយប្រភេទល្វីងមែន តែមានកាឡូរីទាបបំផុត។ ក្រៅពីនេះវាផ្ទុកទៅដោយវីតាមីនជាច្រើនដូចជា B1, B2, B3, C, ម៉ាញ៉េស្យូម Folate ស័ង្គសី ផូស្វ័រ ជាតិដែក ម៉ងហ្គាណេស និងជាតិសរសៃខ្ពស់។
នៅពេលដែលអ្នកមិនក្តៅខ្លួនចំនួន៥ឆ្នាំ នោះមានន័យថា ប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយខ្លាំងហើយ។ នោះវានឹងគ្មានប្រតិកម្មចំពោះជំងឺទៀតទេ។ ម្យ៉ាងទៀត បើអ្នកតែងតែគេងមិនលក់ចាប់ពីម៉ោង១ ដល់ម៉ោង៣ អ្នកគួរតែប្រយ័ត្នចំពោះជំងឺមហារីកថ្លើម។ បើអ្នកតែងតែក្រោក ហើយគេងមិនលក់ចាប់ពីម៉ោង៣ ដល់ម៉ោង៥ អ្នកគួរតែប្រយ័ត្នចំពោះជំងឺមហារីកសួត៕ ត្រួតពិនិត្យដោ...
រោគសញ្ញានៃជំងឺមួយចំនួន អាចប្រាប់អ្នកតាមរយៈទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញា២ដែលអាចប្រាប់អ្នកបានថា អ្នកប្រហែលជាមានជំងឺមហារីកសួត ឬថ្លើមហើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យនៅពេលដែលអ្នកកើតមានរោគសញ្ញានេះ។ តើមានអ្វីខ្លះទៅ?
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនពីទីក្រុងប៉ារីស លោក Chancel Sekode Ndeugbayi អ្នកនាំពាក្យបក្ស M.L.P.C បានលើកឡើងថា ការវាយប្រហារដែលបណ្តាលឲ្យទាហានមួកខៀវ៤នាក់ស្លាប់ [កម្ពុជាទាំងអស់] ១នាក់បាត់ខ្លួន [ម៉ារ៉ុក] និងរងរបួសជាច្រើននាក់ ជាទង្វើឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន។ នារយៈពេលចុងក្រោយនេះ M.L.P.C បានកត់សម្គាល់ឃើញថា កងទ័ពថែរក្...
គណបក្សចលនាសេរីភាពប្រជាជនអាហ្វ្រិកកណ្តាល (M.L.P.C) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក Martin Ziguélé បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរប្រឆាំងក្រុមឧទ្ទាម Anti-Balaka  ដែលបានវាយប្រហារលើកងម្លាំងថែរក្សាសន្តិភាព MINUSCA នៅភូមិ Rafai តំបន់ Mbomou កាលពីថ្ងៃទី៩ ខែឧសភា។
ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី១០ នៃអតីតយុទ្ធជន នៅថ្ងៃទី១០ ឧសភានេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា រដ្ឋាភិបាលកំពុងត្រៀមបញ្ជូនកងទ័ពមួកខៀវផ្លាស់វេនបេសកកម្មនៅក្រៅប្រទេសជាធម្មតាដដែល ដោយមិនមានការរាលថយអ្វីឡើយ។ សូមស្ដាប់សំឡេង៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ស្លាប់ និងរងរបួសម្នាក់ ខណៈកងកម្លាំងម៉ារ៉ុក៥នាក់របួស និងបា...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនបញ្ឈប់សកម្មភាពប្រតិបត្តិការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិឡើយ បើទោះជាកងទ័ពមួកខៀវកម្ពុជា បានរងគ្រោះបាត់បង់ជីវិតដោយសារការវាយពីពួកក្រុមឧទ្ទាមក្តី។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេច ហ៊ុន សែន ចាត់ទុកការបាត់បង់ជីវិតរបស់កងទ័ពកម្ពុជានេះ គឺជាការពលីដ៏អង់អាច និ...
ការប្រកួតវគ្គជម្រុះជុំទី៣ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០១៩ រវាក្រុមបាល់ទាត់កូរ៉េខាងជើង និងម៉ាឡេស៊ី នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នាកីឡាដ្ឋាន Rungrado May Day Stadium ក្នុងរដ្ឋធានីព្យូងយ៉ាង។ ជុំវិញឃាតកម្មលើលោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈកន្...
សហព័ន្ធកីឡាបាល់ទាត់ទ្វីអាស៊ី(AFC) បានប្រកាសថាក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង និងទទួលស្វាគមន៍ក្រុមម៉ាឡេស៊ីនៅរដ្ឋធានីព្យូងយ៉ាងក្នុងការប្រកួតវគ្គជម្រុះជុំទី៣ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup។ នៅមុននេះ ជំនួបខាងលើត្រូវរំពឹងថានឹងត្រូវធ្វើនៅទឹកដីកណ្តាលដោយសារម៉ាឡេស៊ីមានបញ្ហាការទូតជាមួយកូរ៉េខាងជើងជុំវិញករណីឃាតកម្ម...
អ្នកជំនាញមកពីជប៉ុន និងអាល្លឺម៉ង់ចំនួនពីររូប បានចែករំលែកបទពិសោធន៍ និងគន្លឹសំខាន់ៗក្នុងការអភិវឌ្ឍអត្តពលិកថ្នាល និងជំនាញនៃរបៀបធ្វើការងារជាក្រុមដល់មន្ត្រីសហព័ន្ធកីឡាជាតិប្រមាណជាជាង៧០នាក់។ អ្នកជំនាញអាល្លឺម៉ង់ Joerg Teichmann ដែលជំនាញខាងផ្នែកបណ្តុះបណ្តាលធនធានកីឡាករ នឹងធ្វើការចែករំលែកពីការអភិវឌ្ឍអត្តពលិកថ្នាល ចំណែកអ្នកជំនាញជប...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានររៀបចំសិក្ខាស្តីពី«ការអភិវឌ្ឍអត្តពលិកថ្នាល និងការធ្វើការងារជាក្រុម» ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាគន្លឺះសំខាន់ៗដល់មន្ត្រី គ្រូបង្វឹករបស់សហព័នកីឡាជាតិប្រមាណជាជាង៧០នាក់ ក្រោមបទឧទ្ទេសអ្នកជំនាញមកពីជប៉ុន និងអាល្លឺម៉ង់។ លោក ថោង ខុន បានចាត់ទុកវគ្គនេះ ជាចំណេះដឹងថ្មីមួយទៀតសម្រាប់វិស័យកី...
«ពេលឮភ្លាម ខ្ញុំធ្វើអ៊ីអត់កើតទេ អង្គុយនឹកឃើញតែមុខប្តី...និយាយគ្នារាល់តែថ្ងៃ ទើបតែអត់ថ្ងៃចន្ទគាត់ប្រាប់ថា អត់បាននិយាយទេ គាត់ត្រូវផ្លាស់ទៅការដ្ឋានថ្មី ហើយថាបើមានសេវា ចាំគាត់តេមក...និយាយរាល់ថ្ងៃមើលមុខកូនរាល់ថ្ងៃ»។ នេះជាសំដីរបស់អ្នកស្រី តាន់ ភារ័ត្ន ភរិយារបស់លោក អ៊ឹម សំ ដែលនិយាយទាំងអួលដើមក និងហូរទឹកភ្នែករហាម។ អ្នកស្រី តាន់...
សៀមរាប៖ ក្រោយឮដំណឹងពីការបាត់បង់ជីវិតប្តី ភរិយា និងក្រុមគ្រួសារសពលោក អ៊ឹម សំ  មានអារម្មណ៍សោកសៅ និងស្ទើរមិនជឿ។ យ៉ាងណាក្តី រហូតមកដល់ព្រឹកថ្ងៃទី១០ ឧសភា គេសង្កេតឃើញថាមិនទាន់មានការរៀបចំពិធីសាសនាអ្វីនៅឡើយ ដោយក្រុមគ្រួសារសព រង់ចាំសពមកដល់ផ្ទះសិន។ ភរិយាលោក អ៊ឹម សំ ទទូចសុំឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណា យកសាកសពប្តីរបស់ខ្លួនមកទាំងមូល ដ...
លោក TAKESHI IZUKU ប្រធានក្រុមហ៊ុន Vkirirum Resort បានជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោក ប៉ាន សូរស័ក្ដិ នៅថ្ងៃទី៩ខែឧសភា ដើម្បីពិភាក្សាលើសំណើសុំអភិវឌ្ឍន៍រមណីយដ្ឋានអេកូទេសចរណ៍នៅឧទ្យានជាតិគិរិរម្យ។ ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានស្វាគមន៍លើគម្រោងរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។ លោកឲ្យដឹងថា ឧទ្យានជាតិគិរីរម្យនេះ ត្រូវបានសព្វព...
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Vkirirum Resort បានចាប់អារម្មណ៍អភិវឌ្ឍតំបន់អេកូទេសចរណ៍នៅឧទ្យានជាតិគិរីរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរជនជាតិជប៉ុន ដែលចូលនិវត្តន៍ឲ្យមកកម្សាន្តក្នុងរយៈពេលវែងនៅរមណីដ្ឋាននេះ។ នេះបើតាមព័ត៌មានដែលផ្សពផ្សាយលើទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
កាលពីជើងទី១ក្រុមស្តេចសបានយកឈ្នះក្រុម Atletico Madrid ដែលស្ថិតក្នុងទីក្រុង Madrid ដូចគ្នាក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Santiago Bernabeu ដែលគ្រាប់បាល់បញ្ចូលទីទាំង៣គ្រាប់ធ្វើបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo។ បើតាមស្ថិតិប្រកួតរវាងក្រុមទាំងពីរកន្លងមក Real Madrid ធ្លាប់ឈ្នះច្រើនដងជាង ខណៈការជួបគ្នា២លើកចុងក្រោយវគ្គផ្តាច...
Real Madrid នឹងធ្វើដំណើរទៅជួប Atletico Madrid ក្នុងកីឡដ្ឋាន Vicente Calderon នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៃពានរង្វាន់ UEFA Champions League នាវេលាម៉ោង១ និង៤៥នាទី រាត្រីនេះ។
សមាជិក Global Shapers Community (GSC) មកពីជុំវិញពិភពលោក បានជួបជុំគ្នាក្នុងទីក្រុងភ្នំពេញ ដើម្បីចូលរួមបង្កើតបណ្ដាញរបស់ខ្លួនប្រចាំកម្ពុជា។ ការជួបជុំគ្នាត្រូវបានរៀបចំនៅឯអគារ Raintree។ GSC គឺជាគំនិតផ្ដួចផ្ដើមរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានសមាជិកវ័យក្មេងមានអាយុចាប់ពី២០ឆ្នាំ ដល់២៩ឆ្នាំប៉ុណ្ណោះ។ ក្រុមយុវជនវ័យក្មេងប្រកបដោយស...
Global Shapers Community (GSC) ដែលជាបណ្ដាញយុវជនវ័យក្មេងមកពីជុំវិញពិភពលោក និងជាផ្នែកមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្ពោធសាខារបស់ខ្លួននៅកម្ពុជានៅថ្ងៃទី៩ ខែឧសភា។ ការដំណើរការ Global Shapers Community (GSC) នៅភ្នំពេញ គឺស្របពេលដែលកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានដែលចាប់ផ្ដើមពីថ្ងៃទី១០ ...
«អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងដាច់អហង្កាការវាយប្រហារដ៏ឃោរឃៅដែលបង្កឡើងដោយក្រុម Anti-Balaka លើក្បួនរថយន្តរបស់កងកម្លាំងថែរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល»។ នេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រ https://minusca.unmissions.or...
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់ឧទ្ទាម Anti-Balaka មកលើកងទ័ពមួកខៀវកាលពីយប់ថ្ងៃទី៨ឧសភា ដោយចាត់ទុកអំពើនេះថា សកម្មភាពមួយនៃឧក្រិដ្ឋកម្មសង្គ្រាម។
ជាថ្មីម្ដងទៀត កូរ៉េខាងជើងបានបង្ហាញបំណងសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន ចំពេលដែល កូរ៉េខាងត្បូងកំពុងផ្លាស់ប្ដូរអ្នកដឹកនាំដែរនោះ។ ស្របពេលលោក មូន ចេអ៊ីន ក្លាយជាប្រធានាធិបតីទី១៩ របស់កូរ៉េខាងត្បូង ប្រេសិតកូរ៉េខាងជើងប្រចាំងចក្រភពអង់គ្លេស Choe Il បានរំឮកម្ដងទៀតពីផែនការសាកល្បងនុយក្លេអ៊ែរនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមការចង...
កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែឧសភា បានព្រមានកូរ៉េខាងជើង ដែលចង់សាកល្បងនុយក្លេអ៊ែរនៅកាលៈទេសៈបច្ចុប្បន្ន ខណៈដែលលោក មូន ចេអ៊ីន (Moon Jae-in) ទើបស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីកូរ៉េខាងត្បូងនោះ។ កូរ៉េខាងត្បូងប្រាប់កូរ៉េខាងជើងកុំឲ្យធ្វើអំពើឆ្កួតឡប់របៀបនេះទៀតឡើយ ព្រោះកូរ៉េខាងត្បូងនឹងត្រូវបង្ខំចិត្តផ្អាករាល់ការសន្ទនាទាំងអស់ជាមួយក...
បើតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧត្តុនិយម ស្តង់ពិព័ណ៌ដែលត្រូវបានខ្យល់កន្ត្រាក់វាយដួលរលំរងការខូចខាតទាំងស្រុងអស់មួយចំនួនធំ ។ ចំណែកស្ដង់មួយចំនួនទៀត នៅរក្សាទ្រង់ទ្រាយធម្មតា។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងរដ្ឋបាលខេត្តព្រៃវែង ដើម្បីសុំការអត្ថាធិប្បាយជុំវិញការខូចខាតស្ដង់ពិព័ណ៌បាននៅឡើយទេ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្ន...
ភ្នំពេញ៖ ស្ដង់តាំងពិព័ណ៌ ដែលបានរៀបចំសម្រាប់ដាក់បង្ហាញពីសមិទ្ធផលរបស់ក្រសួង និងស្ថាប័ននានា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤ ឧសភា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ត្រូវបានរងការខូចខាតដោយសារភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់វាយបោកបក់ដួលរលំ នារសៀលថ្ងៃទី១០ ឧសភានេះ។
កម្មវិធីពានរង្វាន់បញ្ញាវន្តពិភពលោកបានបង្កើតឡើងឆ្នាំ២០០៧ហើយបានប្រមូលផ្តុំសិស្សនុសិស្សជាង២០០០០នាក់មកពី៥០ប្រទេសជារៀងរាល់ឆ្នាំ។ គោលបំណងនៃកម្មវិធីនេះគឺជំរុញមកពីគ្រប់មជ្ឈដ្ឋានឲ្យ ស្រលាញ់កាសិក្សា ជឿជាក់លើ់ជំនាញផ្ទាល់ខ្លួន និងទទួលស្គាល់ករណីកិច្ចក្នុងនាមជាពលរដ្ឋសកល។ ដោយមានការសហការជាមួយអង្គការស្ទឹមកម្ពុជា កម្មវិធីពាន់រង្វាន់ពិភ...
អង្គការស្ទឹមកម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកក្រោមប្រធានបទ «ពិភពអស្ចារ្យ»ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភានៅរាជធានីភ្នំពេញ។ សិស្សានុសិស្សនឹងចូលរួមប្រកួតជាក្រុម លើប្រភេទវិញ្ញាសា ដូចជា ការប្រកួតជជែកពិភាក្សា ការសរសេរដោយការសហការគ្នា ការប្រកួតប្រជែងបញ្ញា និងការប្រកួតឆ្លើយសំណួរ។
ពងសត្វអណ្តើកហ្លួងចំនួន១សំបុក មានពងចំនួន១៤គ្រាប់ ត្រូវបានអ្នកភូមិប្រទះឃើញតាមបណ្តោយឆ្នេរព្រែកក្អោង ដែលជាទីជម្រកតែមួយគត់នៅប្រទេសកម្ពុជា កាលពីខែកុម្ភះ ឆ្នាំ២០១៧ ។ ក្រោយពីប្រទះឃើញប្រភេទសត្វដ៏កម្រនេះ ក្រុមអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ WCS  បានចុះពិនិត្យដល់ទីតាំង និងបានធ្វើរបងព័ទ្ធជុំវិញទីតាំងសំបុកអណ្តើកហ្លួងនេះ ដោយទុកឲ្យអ្...
ក្រុមអភិរក្សរបស់រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាំយកកូនអណើ្តកហ្លួងចំនួន០៩ក្បាលដែលទើបញាស់ ទៅចិញ្ចឹមនៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង ដើម្បីថែរក្សា និងបង្កាត់ពូជសត្វដ៏កម្រនេះ  ។
ទាហានមួកខៀវកម្ពុជាទាំង៤រូបខាងលើ ដែលត្រូវពួកឧទ្ទាម Anti-Balaka នៅអាហ្វ្រិកកណ្តាល សម្លាប់ គឺលោកអនុសេនីយ៍ទោ អ៊ឹម សំ លោកអនុសេនីយ៍ឯង ម៉ៅ អេង លោកព្រឹន្ទបាលទោ មុំ តុលា និងលោកព្រឹន្ទបាលទោ ស៊ាង នរិន្ទ។  កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ពួកឧទ្ទាម បានពួនស្ទាក់ ហើយវាយប្រហារទៅលើក្បួនកងកម្លាំងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅអាហ្វ្...
ភ្នំពេញ៖ ទាហានមួកខៀវកម្ពុជាទាំង៤រូប ដែលជាកងកម្លាំងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រចាំអាហ្វ្រិកកណ្តាល បានបាត់បង់ជីវិត ដោយសារការវាយប្រហារពីពួកឧទ្ទាម Anti-Balaka  ។
នៅក្នុងពិធីរម្លឹកខួបទី ៧២ នៃជ័យជម្នះសង្គ្រាមលោកលើកទី២ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវទៅកាន់បណ្តាមេដឹកនាំពិភពលោកឲ្យយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដើម្បីចៀសវាងបង្កើតកំហុសដដែលនៅថ្ងៃមុខ។ លោកយល់ថា ការមិនឯកភាពគ្នារវាងប្រទេសមហាអំណាចនេះហើយ ជាហេតុផលដែលបង្កឲ្យសង្គ្រាមកើតឡើង។ យោងតាមសារព័ត៌មានរុស្ស៊ី RT ...
លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថាសង្គ្រាមលោកលើកទី២ អាចកើតឡើងកន្លងមកដោយសារតែគ្មានការការឯកភាពគ្នាក្នុងចំណោមបណ្តាប្រទេសធំៗជាមេដឹកនាំពិភពលោក។ លោកអំពាវនាវឲ្យបណ្តាមេដឹកនាំប្រទេសនានាលើកពិភពលោកយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រនិងរួបរួមសាមគ្គីគ្នាដើម្បីបញ្ចៀសសង្គ្រាមទៅថ្ងៃមុខ។
បើតាមការចុះផ្សាយរបស់ការសែតTheGuardian ថ្ងៃទី៩ ខែឧសភានេះ FIFA បើកការស៊ើបអង្កេតនេះបន្ទាប់ពីមានឯកសារបែកធ្លាយថាភ្នាក់ងារផ្ទាល់កីឡាករលោក Mino Raiola បានទទួលចំណែកប្រមាណ៤១លានផោន ប្រហែល៥៣លានដុល្លារពីការផ្ទេររបស់ខ្សែបម្រើសញ្ជាតិបារាំង ទៅកាន់ទឹកដី Old Trafford កាលពីឆ្នាំមុន។ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ បានសរសេរលិខិ...
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានបើកការស៊ើបអង្កេតករណីផ្ទេរខ្សែបម្រើ Paul Pogba ពី Juventus ទៅ Manchester United កាលពីឆ្នាំមុន ក្នុងតម្លៃឯកត្តកម្ម ៨៩.៣លានផោន ប្រហែលជាង១១៥លានដុល្លារ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៖«ជនជាតិកម្ពុជា ដែលធ្វើសកម្មភាពក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងគោលដៅមនុស្សធម៌ បានពលីជីវិត ដោយកិត្តិយស និងសេចក្តីក្លាហាន នៅលើទឹកដីនៃអាហ្វ្រិកកណ្តាល។ [..] នេះ ជាការបាត់បង់មួយសម្រាប់កងទ័ព និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមប្រធានអតីតយុទ្ធជន ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំ...
ភ្នំពេញ៖ មេដឹកនាំ និងអ្នកនយោបាយខ្មែរ រួមទាំងស្ថានទូតនានា និងអង្គការអន្តរជាតិផ្សេងទៀត ដែលមានទីតាំងនៅលើដីកម្ពុជា បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតទាហានមួកខៀវកម្ពុជា៤រូប ដែលបម្រើការជាកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកណ្តាល ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាម នៅថ្ងៃទី...
  តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលបានទទួលដំណឹងពីពលករខ្មែរថា ពួកគេពិបាកសុំអនុញ្ញាតច្បាប់ពីថៅកែថៃ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ហើយអាជ្ញាធរតាមច្រកព្រំដែនក៏បង្កការលំបាកយឺតយ៉ាវដល់ពលករឲ្យខកខានក្នុងការចូលរួមបោះឆ្នោតផងដែរ។    នៅក្នុងលិខិតអន្តរាគមន៍តាមរយៈប្រធានរដ្ឋសភា ដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានស្នើ...
ក្រុមសភាតំណាងរាស្ត្របក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សុំជួយអន្តរាគមន៍ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ អាចមានឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ការបង្កើតសមាគមនេះគឺធ្វើឡើងតាមរយៈ ការបោះឆ្នោតពីសិស្សានុសិស្សនៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ក្នុងគោលបំណងដើម្បីជួយដល់ការសិក្សារបស់សិស្សិនិស្សិតឲ្យប្រកបទៅដោយប្រសិទ្ធភាព និងជួយដល់ សហគមក្រីក្រមួយចំនួនក្នុងប្រទេសកម្ពុជា។ និស្សិត ជា សុដ្ឋារិទ្ធិ ដែលជាប្រធានទើបតែជាប់ឆ្នោតយល់ឃើញថា ការបោះឆ្នោតនេះបាន ប្រព្រឹត្តទៅដោយតម្លាភាព ...
ភ្នំពេញ៖កាលពីថ្មីៗ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានបានរៀបចំបង្កើតសមាគមនិស្សិតកម្ពុជា-អាស៊ាន ដែលហៅជាភាសាអង់គ្លេសថា CAM-ASEAN Student Union(CASUដែលក្នុងសមាគមនិស្សិតនេះមានកម្មវិធីធំៗចំនួនពីរ គឺកម្មវិធី អភិវឌ្ឍសម្ថភាពនិស្សិត និងកម្មវិធីអភិវឌ្ឍសហគមន៏។ កម្មវិធីទាំងពីនេះគឺជាកម្មវិធី ដែលនឹងត្រូវដឹកនាំដោយក្រុមសិស្ស CAM-ASEASN...
សិស្សនិស្សិត មេដឹកនាំ អ្នកជំនាញនិងភាគីពាក់ព័ន្ធរហូតដល់ជាង ២ពាន់នាក់បានចូលរួមក្នុងវេទិកាបើកចំហរមួយស្តីពី «សុបិនអាស៊ាន»ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាថ្ងៃពុធទី ១០ឧសភា។   វាគ្មិនដែលចូលរួមក្នុងវេទិកា« សុបិនអាស៊ាន»មានដូចជា នាយកប្រតិបត្តិក្រុមហ៊ុន AirAsia លោក Anthony F. Fernandes រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន...
ភ្នំពេញ៖ ក្នុងវេទិកាបើកចំហរស្តីពីសុបិន្តអាស៊ានក្នុងក្របខណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃ ១០ ខែឧសភា វាគ្មិនដែលចូលរួមជជែកពិភាក្សាបានលើកឡើងពីសុបិន្តផ្សេងគ្នាសម្រាប់អាស៊ានពេលអនាគត។ ខ្លះលើកឡើងថា ពួកគេចង់ឃើញអាស៊ានខ្វាយខ្វល់រឿងសិទ្ធិមនុស្ស ហើយមេដឹកនាំអាស៊ានគួរបើកចំហរទទួលយកការរិះគន់ដើម្...
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស្ថិតក្នុងស្ថានភាពរង្គោះរង្គើខ្លាំង ដោយសារការបញ្ចប់តំណែងលោក James Comey ជានាយកការិយាល័យនេះ។ បុគ្គលិក FBI ពិតជាភ្ញាក់ផ្អើលខ្លាំងដោយសាររឿងនេះ ដ្បិតលោក ដូណាល់ ត្រាំ សម្រេចចិត្តបណ្ដេញលោក Comey ដោយភ្លាមៗពេក។ ចំណែកឯក្រុមប្រជាធិបតេយ្យ ក៏បានរិះគន់ខ្លាំងៗលើការសម្រេចចិត្តនេះដែរ។   បើទោះជាក្...
នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែង ដែលជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត។ មិនមានមូលហេតុច្បាស់លាស់នេះការបញ្ចប់តំណែងលោក Comey ត្រូវបានបញ្ចេញឡើយ ប៉ុន្តែអាចទាក់ទងនឹងការស៊ើបអង្កេតការលូកលាន់កិច្ចការបោះឆ្នោតពីសំណាក់រុស្ស៊ី។ គេក៏មិនទាន់ដឹងថាលោក ត្រាំ ជ្រើសរើសនរណាជាន...
ក្នុងជំនួបទ្វេរភាគីនោះលោក ថងលួន ស៊ីសូលីត (Thongloun SISOULITH) បាននិយាយថា កម្ពុជា និងឡាវបានសហការគ្នាយ៉ាងល្អ ដោយគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ កំពុងតែជួបជុំពិភាក្សាការងារជាមួយគ្នា។ ហើយថ្នាក់ដឹកនាំភាគីទាំងពីរ ក៏កំពុងតែព្រមព្រៀងគ្នា ជំរុញការងារព្រំដែនដែលនៅសេសសល់នោះ រៀបចំធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ។ ជាពិសេសពន...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឡាវ បានអះអាងប្រាប់សម្ដេច ហ៊ុន សែន ថា ព័ត៌មាននៃការប៉ះទង្គិចគ្នា រវាងទាហានកម្ពុជា-ឡាវ នៅតាមព្រំដែនកន្លងមក គឺជាព័ត៌មានមិនពិតឡើយ ហើយវាគ្រាន់តែជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ។
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្...
ថ្លែងក្នុងវេទិកាស្តីអំពី «វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា» កាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ លោក Tom Moyes ជាប្រធានគម្រោង  Mekong Business Initiative នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ពេលនេះគឺជាពេលវេលាដ៏ឥតខ្ចោះមួយដែលទាមទារឲ្យមានការអភិវឌ្ឍលើវិស័យ Fintech នៅកម្ពុជា។ លោកបញ្ជាក់ថា នេះគឺដោយសារតែវាជាឱកាសធំមួយអាចឲ្យកម...
ភ្នំពេញ ៖ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ ហៅកាត់ជាភាសាអង់គ្លេសថាFintech គឺជាការប្រើប្រាស់កម្មវិធីកុំព្យូរទ័រ និងគ្រឿងបច្ចេកវិទ្យាផ្សេងៗ ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការសម្រួលដល់ការផ្តល់ និងទទួលសេវាកម្មហិរញ្ញវត្ថុ ការទូទាត់ប្រាក់ និងសេវាកម្មផ្សេងៗក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានពន្យល់ប្របាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១១ឧសភានេះយ៉ាងដូច្នេះថា៖«គេត្រូវធ្វើកោសល្យវិច្ច័យលើសាកសពដើម្បីបញ្ជាក់អំពីមូលហេតុនៃការស្លាប់ បន្ទាប់មកគេត្រូវរៀបចំពិធីគោរពវិញ្ញាណក្ខន្ធពីកំលាំងUNទាំងអស់ទីនោះទៀត មុននឹងយើងដឹកបញ្ជូនសាកសពមកកម្ពុជា»។ វាជារយៈពេលនៃការអនុវត្តនីតិវិធីរបស់អង្គការសហប្រជាជា...
យ៉ាងឆាប់ក៏២សប្តាហ៍ទៀតដែរ ទើបសាកសពកងទ័ពមួកខៀវកម្ពុជាទាំង៤រូបត្រូវដឹកបញ្ជូនមកដល់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ។
នាវេលាម៉ោង៦:៣០នាទីល្ងាចនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជាប្រើប្រាស់កីឡដ្ឋាន KM16 Stadium របស់ឡាវស្វាគមន៍ក្រុមហ្វីលីពីន នាការប្រកួតលើកទី២ក្នុងវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់ AFF U15 Girl Championship ឆ្នាំ២០១៧។ ការប្រកួតនេះ នឹងក្លាយជាជំនួបមួយដ៏តានតឹង និងជក់ចិត្តបំផុត ព្រោះក្រុមទាំងពីរសុទ្ធសឹងជាក្រុមខ្លាំងដ...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំ(U15)កម្ពុជា ក្រោយយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងថ្ងៃបើកឆាកត្រូវប្រកួតលើកទី២ជាមួយក្រុមហ្វីលីពីន ក្នុងវគ្គសន្សំពិន្ទុពូល B នៃព្រឹត្តិការណ៍ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM16 Stadium ល្ងាចនេះ។ ជាមួយគ្នានេះ ក្រុមឥណ្ឌូនេស៊ីត្រូវតទល់ជាមួយក្រុមសិង្ហបុរីនៅកីឡដ្ឋាននេះផងដែរ។ 
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសថា នាយសេធិការកងទ័ពហ្វីលីពីនឧត្តមសេនីយ៍ អេឌូអាដូ អាញ៉ូ នឹងត្រូវមកគ្រប់គ្រងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីឧត្តមសេនីយ៍រូបនេះបញ្ចប់ការងារយោធារបស់ខ្លួននៅខែតុលា។ លោក ឌូទើតេ ប្រកាសបែបនេះ នៅឯសន្និសីទកាសែតថ្ងៃទី១០ ខែឧសភា នៅព្រលានយន្តហោះក្រុងម៉ានីល មុននឹងចាកចេញមកកាន...
ប្រមុខកងទ័ពហ្វីលីពីនឧត្តមសេនីយ៍ អេឌូអាដូ អាញ៉ូ (Eduardo Año) នឹងក្លាយជារដ្ឋមន្ត្រីមហាផ្ទៃ ដែលទទួលខុសត្រូវគ្រប់គ្រងស្ថាប័នប៉ូលិស។ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) និយាយថា លោកត្រូវការឧត្តមសេនីយ៍ អាញ៉ូ មកដឹកនាំក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យប៉ូលិស ដែលកំពុងមានបញ្ហាពុករលួយយ៉ាងខ្លាំង។ លោក អាញ៉ូ ក្លាយជាឧត្តមស...
ពិតណាស់ ការទទួលប្រាក់កម្ចីពិតជាស្រួល ដូចជាខ្ចីធ្វើអាជីវកម្ម ទិញផ្ទះ ទិញដី ទិញរថយន្ត ទិញទូរសព្ទ ឬដើម្បីផ្តត់ផ្គង់ការសិក្សានៅមហាវិទ្យាល័យ ជាដើម ប៉ុន្តែ AMK ចង់ក្រើនរំលឹកថា ការខ្ចីប្រាក់ពីស្ថាប័នផ្តល់ប្រាក់កម្ចី គប្បីត្រូវមានការពិចារណាឲ្យច្បាស់លាស់ ពីព្រោះកម្ចីមិនមែនជាអំណោយនោះទេ។ «ត្រូវតែចេះប្រើប្រាស់វាឲ្យតាមគោលបំណងរបស់លោ...
«ប្រាក់កម្ចីមិនមែនជាអំណោយនោះទេ»។ នេះសារណែនាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) តាមរយៈឃ្លីបវីដេអូមួយ។
-ស្រុកយើងបានសុខសាន្ត    តែមិនបានភ្លេចមិត្តណា ចូលរួមជួយរក្សា    ក្តីសុខាជូនសកល។ -ពីមុនធ្លាប់គេជួយ    ខ្មែរផុតព្រួយចាប់ជួយដល់ ដោះស្រាយទុក្ខកង្វល់    ដែលបន្សល់ព្រោះសង្គ្រាម។ -សកម្មក្នុងUN        ទ័ពខ្មែរប៉ិនមិននៅស្ងៀម ចំណេះមិនលាក់លៀម    ថែមមិនទាមទារសគុណ។ -ឈឺថ្កាត់ក៏តស៊ូ    មិនរអ៊ូរងារគ្រុន ការងារធន់គ្រប់ធុន    សែងរែកពុនមិ...
កំណាព្យបទ ព្រហ្មគីតិ
ក្រុមបាល់ទះវិសាខា កងពលធំលេខ៣ កំពង់ចាម និងក្រុម Vinh Long របស់វៀតណាម ត្រូវប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនាការប្រកួតបាល់ទះអន្តរជាតិដណ្តើមពានរង្វាន់លីអូប្រចាំឆ្នាំ២០១៧ បន្ទាប់ពីក្រុមទាំង៤មានពិន្ទុខ្ពស់ជាងគេប្រចាំពូលនីមួយៗក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ។ ក្រុមឈរលេខ១ពូល A វិសាខា ...
ភ្នំពេញ៖ ការប្រកួតបាល់ទះអន្តរជាតិដណើ្តមពានរង្វាន់លីអូប្រចាំឆ្នាំ២០១៧(Leo Cup International Championship 2017) បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗកាលពីម្សិលមិញ ហើយបានរកឃើញក្រុមខ្លាំងចំនួន៤ក្នុងចំណោម៨ក្រុម ដើម្បីឡើងទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្ររបស់ខ្លួនផងដែរ។
យ៉ាងណាមិញ បើសិនជាសក់អ្នកស្រាប់តែស្តើងទៅៗរហូតដល់ឃើញស្បែកក្បាលហើយនោះ មានន័យថាអ្នកប្រហែលជាមានជំងឺជ្រុះសក់ហើយ។ រឿងនេះអាចបណ្តាលមកពីកត្តាច្រើនណាស់ដូចជា៖     មានបញ្ហានៃការញ៉ាំអាហារ     ការបង្ករោគធ្ងន់ធ្ងរ     ការវះកាត់     ដំណរពូជ     ស្ត្រេស     មានជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី     កង្វះជាតិដែក     ការប្រើផលិតផលសម្រា...
ការជ្រុះសក់គឺជារឿងធម្មជាតិរបស់មនុស្សគ្រប់រូប ហើយនរណាក៏មិនអាចចៀសផុតដែរ។ ដូច្នេះ អ្នកក៏មិនបាច់បារម្ភអ្វីដែរបើសិនជាសម្គាល់ឃើញ សក់ខ្លួនឯងកំពុងតែជ្រុះដែរនោះ។
វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ជាប្រធានបទក្ដៅក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតីចិន ស៊ី ជីនភីង និងប្រធានាធិបតីថ្មីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១១ ខែឧសភា។ មេដឹកនាំប្រទេសក្បែរខាងទាំង២ បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាឧបទ្វីបកូរ៉េ ក៏ដូចជាទំនាក់ទំនងទ្វេភាគីដែលកំពុងជូរចត់នារយៈពេលចុងក្រោយផងដែរ។ នេះជាលើកទី១ ដែលមេដឹកនាំ...
ប្រធានាធិបតីចិន ស៊ីន ជីនភីង បានទូរសព្ទដោយផ្ទាល់ទៅកាន់សមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in) ដែលទើបចូលកាន់តំណែង។ ក្រៅពីការសាទរលោក មូន ចេអ៊ីន ដែឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ប្រធានាធិបតីចិន និងដៃគូពិភាក្សាថ្មីរបស់ខ្លួន ក៏បានជជែកលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលជាបញ្ហាក្ដៅ និងបានសន្យាពង្រឹងទំនាក់ទំនង...
ក្នុងសន្និសីទសារព័ត៌មានស្តីពីកម្ពុជានៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)  សម្តេច ហ៊ុន សែន បានកត់សម្គាល់ថា អាស៊ានមានភាពចាស់ទុំ អាចរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ហើយមានភាពរឹងមាំក្នុងការដោះស្រាយបញ្ហាប្រឈមធំៗបាន។ សម្តេចបានបញ្ជាក់ដូច្នេះថា ៖«ភាពជោគជ័យរួមគ្នា បាននិងកំពុងបង្កើតភាពអំណោយផលដល់ការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ ២០...
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា អាស៊ាននឹងបន្តអភិវឌ្ឍខ្លួនទៅមុខនិងពុះពារធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមធំៗ មានទាំងចលនាប្រឆាំងសកលភាវូបនីយកម្ម និងការគាំពារនិយមជាដើម។ បើតាមសម្ដេច ហ៊ុន សែន ការចាប់យកឱកាសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ និងការបង្កើតគោលនយោបាយសមរម្យ ដើម្បីដោះស្រាយបញ្ហានិងទាញយកប...
ជាការពិត ពណ៌ទឹកនោម អាចនឹងប្រែប្រួលរាល់ថ្ងៃ អាស្រ័យទៅលើការញ៉ាំទឹក និងសុខភាពរស់អ្នក ប៉ុន្តែ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ទឹកនោមរបស់អ្នកមានពណ៌លឿងចាស់ញឹកញាប់ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុរបស់វា។ ខាងក្រោមនេះ គឺជាមួលហេតុដែលឲ្យទឹកនោមមានពណ៌លឿងចាស់ ៖ ១ ការញ៉ាំទឹកមិនបានគ្រប់គ្រាន់ ឬធ្វើការលើសកម្រិត (បើអ្នកញ...
ទឹកនោមពណ៌លឿងចាស់ អាចបញ្ជាក់ថា ក្នុងរាងកាយរបស់អ្នក មានដំណើរមិនសូវល្អនោះទេ។ ទឹកនោមពណ៌លឿងចាស់ អាចបញ្ជាក់ថា អ្នកកំពុងតែមានជំងឺរលាកផ្លូវទឹកនោម គ្រួសក្នុងតម្រងនោម ការខ្វះជាតិទឹក ឬបញ្ហាថ្លើមជាដើម។
យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការ MINUSCA ទស្សនកិច្ចរបស់លោក Peter Thomson មានគោលបំណងបង្ហាញពីជំហរដ៏រឹងមាំរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រអាជ្ញាធរ និងពលរដ្ឋអាហ្វ្រិកកណ្តាល រួមទាំងកងកម្លាំងកងទ័ពមួកខៀវដែលរងការវាយប្រហាវពីសំណាក់ពួកឧទ្ទាម។ ការវាយឆ្នក់កាលពីថ្ងៃទី៨ ខែឧសភា នៅភូមិ Yogofongo ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុង Ba...
ពីរថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាម Anti-Balaka ទៅលើកងកម្លាំងរក្សាសន្តិភាពប្រចាំសាធារណអាហ្វ្រិកកណ្តាល (MINUSCA) លោក Peter Thomson  ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានទៅដល់ទីក្រុង Bangui កាលពីថ្ងៃទី១០ ខែឧសភា។
សហព័ន្ធកីឡាបាល់ទាត់ទ្វីអាស៊ី(AFC) បានប្រកាសថាក្រុមជម្រើសជាតិកូរ៉េខាងជើងនឹងទទួលស្វាគមន៍ក្រុមម៉ាឡេស៊ីក្នុងការប្រកួតវគ្គជម្រុះពាន AFC Asian Cup ឆ្នាំ២០១៩ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នាកីឡាដ្ឋាន Rungrado May Day នៅរដ្ឋធានីព្យុងយ៉ាង។ ការសម្រេសនេះសមាគមន៍កីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានសម្តែងការមិនពេញចិត្ត និងបានប្តឹងទៅនឹងការស...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានប្តឹងជំទាស់នឹងការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដោយឲ្យខ្លួនលេងជាមួយកូរ៉េខាងជើងក្នុងរដ្ឋធានីព្យុងយ៉ាងសម្រាប់ការប្រកួតវគ្គជម្រុះជុំទី៣នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០១៩។
ប្រជាពលរដ្ឋ ដែលមានឆែបមាត់ ឆែបក្រអូមមាត់ ធ្មេញ និងពិការមុខមាត់ផ្សេងៗ អាចបញ្ជូន ទៅវះកាត់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សម្រាប់ព័ត៌មានពិនិត្យ និងចុះឈ្មោះបន្ថែម សាធារណជនអាចទំនាក់ទំនងទូរសព្ទលេខ ០២៣ ២១១ ៨០៥/ ០១២ ៦៥៥ ៧៨៦/ ០៩៦ ៤៤ ៦៦ ៩៩១ និង ០៩៧ ៣០ ២៦១ ៦២៕
ភ្នំពេញ៖ អង្គការស្នាមញញឹមកម្ពុជារួមជាមួយគ្រូពេទ្យឯកទេសវះកាត់ SMILE ASIA មកពីប្រទេសសិង្ហបុរី សហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន នឹងវះកាត់ ឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ផ្សេង។
ចំណាយពេលអស់ប្រមាណ៦ឆ្នាំ ទើបលោក Guirec Daniel បានធ្វើឲ្យសុបិនរបស់ខ្លួនក្លាយជាការពិត។ វិស្វករដែលមានកំណើតពីតំបន់ Perros-Guirec, Cotes-dArmor ប្រទេសបែលហ្ស៊ិកនេះ ទើបបង្ហាញស្នាដៃខ្លួន។ នាវាដែលលោកដាក់ឈ្មោះថា Tringa ស្តែងឲ្យឃើញនូវការវិវត្តថ្មីមួយទៀត ដោយវាអាចបើកលើគោកបានដូចរថយន្ត។ សម្រាប់ស្នាដៃច្នៃប្រឌិតបច្ចេកវិទ្យាថ្មីនេះ ក្រុម...
Tringa ជានាវាមួយដែលអាចបើកបរលើដីដូចជារថយន្ត។ លោក Guirec Daniel ដែលជាអ្នកច្នៃប្រឌិត ទើបទទួលបានការអនុញ្ញាតឲ្យចរាចរណ៍យានយន្តថ្មីនេះនៅលើផ្លូវថ្នល់ ហើយវាក៏ជាការបើកផ្លូវឲ្យពង្រីកការផលិតរបស់ខ្លួនផងដែរ។
ក្រុមសូទីឡូអង្គរបានប្រើភាពមានប្រៀបក្នុងមានជាម្ចាស់ផ្ទះលត់ក្រុមកំពង់ឆ្នាំងយ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ នាជំនួបបើកឆាករបស់ខ្លូនក្នុងជើងទី១ដំណាក់កាលទី៣នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ កាលពីម្សិលមិញ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមសូទីឡូអង្គរ មានភាគរយ ក៏ដូចជាកី្តសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់ដំណាក់បន្តនៃពានរង្វាន់នេះ ពោលគ...
អតីតក្រុមសៀមរាបអង្គរ«សូទីឡូអង្គរ»បានលត់ក្រុមកំពង់ឆ្នាំងយ៉ាងចាស់ដៃក្នុងលទ្ធផល ៧-១ ក្នុងជំនួបលើកដំបូងក្នុងជើងទី១ដំណាក់កាលទី៣នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧កាលពីម្សិលមិញ។ ជាមួយគ្នានេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបានយកឈ្នះក្រុមកំពង់ធំ ៣-0 រីឯក្រុមកំពត ស៊ី យុវជនក្រសួងការពារជាតិ ១-០ មុនក្រុមអាស៊ីអឺរ៉ុបទម្លុះសំណាញ់ទ...
នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ក្នុងវេទិកាស្តីពីអាស៊ានក្នុងវ័យ៥០ឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ថា ដើម្បីឈានទៅសម្រេចបាននូវសហគមន៍មានសមារណកម្មស៊ីជម្រៅស្របតាមគោលដៅរបស់ខ្លួននោះ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកសាងទំនុកចិត្តជាមួយភាគីពាក់ព័ន្ធដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្រៅពីន...
សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ានបន្តលើកស្ទួយភាពជាស្នូលរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់និងពិភពលោកនៅពេលអនាគត។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ សម្ដេច ហ៊ុន សែន ជំរុញឲ្យអាស៊ានផ្ដោតលើការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែល...
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខលើកឡើងថា សមាជិកក្រុមប្រឹក្សាទាំងអស់ មានការសោកស្ដាយយ៉ាងខ្លាំង និងសូមចូលរួមមរណទុក្ខចំពោះគ្រួសារជនរងគ្រោះ ក៏ដូចជាចំពោះក្រុមគ្រួសារជនរងគ្រោះពីការវាយប្រហារលើក្បួនរថយន្តរបស់កងទ័ពមួកខៀវប្រចាំសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ក្រុមប្រឹក្សាសន្តិសុខ ក៏ស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្ដ...
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែឧសភា បានចេញមកថ្កោលទោសការវាយប្រហារលើក្បួនរថយន្តបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលបណ្ដាលឲ្យកងទ័ពមួកខៀវចំនួន៤នាក់បាត់បង់ជីវិត និង១នាក់ទៀតរងរបួស។ ក្រៅពីការថ្កោលទោស សមាជិកទាំង១៥ប្រទេស ក៏បានរំឮកដែរថា សកម្មភាពបែបនេះ អាចត្រូវបានចាត់ទ...
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៥៤ឆ្នាំរូបនេះ បញ្ជាក់ថាលោកចង់បានកៅអីនៅ Champions League រដូវកាលក្រោយខ្លាំងណាស់ ដូច្នេះ Man Utd ត្រូវឈ្នះពាន Europa League ឲ្យបានដាច់ខាត ប្រសើរជាងដណ្តើមចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ បិសាចក្រហមអស់ឱកាសទៅហើយដើម្បីបាន Top 4 ក្រោយចាញ់ Arsenal កាលពីសប្តាហ៍មុនដែលធ្វើឲ...
អ្នកចាត់ការទូទៅលោក Jose Mourinho និយាយថា Manchester United ផ្តោតខ្លាំងលើពាន UEFA Europa League ជាងចំណាត់ថ្នាក់លេខ៤នៅ Premier League គឺជារឿងធម្មតា ព្រោះយើងត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានលំដាប់២របស់អឺរ៉ុបនេះ ហើយបានកៅអី Champions League រដូវកាលក្រោយតែម្តង។
«ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងជាមួយនឹងគំនិតផ្ដួតផ្ដើមរបស់ចិន ហើយនិងសកម្មភាពពិតប្រាកដរបស់ចិន»។ នេះជាលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មុននឹងសម្ដេចនិយាយពីគំនិតផ្ដួតផ្ដើមរបស់ចិន សម្ដេចបានលើកឡើងពីសេដ្ឋកិច្ចរបស់ចិន ដែលបានជួយដល់សេដ្ឋកិច្ចសកល ក្នុងគ្រាដែលពិភពលោកជួបវ...
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងសរសើរគំនិតផ្ដួតផ្ដើមនានារបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្ដេចបានចាត់ទុកគំនិតផ្ដួចផ្ដើមរបស់ចិន ដូចជា ខ្សែក្រវ៉ាត់មួយ វិថីមួយ និងវិថីសូត្រសមុទ្រ ក៏ដូចជាការបង្កើតធនាគារ AIIB និងធនាគារ BRICS ថាបានជួយដល់ប្រទេសផ្សេងទៀតដែលជាប់ពាក់ព័ន...
សិស្សឈ្មោះ Bradley Howard អាយុ១៧ឆ្នាំ ដែលរៀននៅវិទ្យាល័យមួយក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ត្រូវបានខាងសាលារាយការណ៍ទៅអាណាព្យាបាលថា រូបគេជាសិស្សដែលចូលចិត្តនិយាយឡូឡាច្រើននៅម៉ោងសិក្សាថ្នាក់រូបវិទ្យា។ ឪពុក Bradley បានរៀបរាប់ថា៖ «ខ្ញុំសម្រេចចិត្តទៅអង្គុយជាមួយ Bradley នៅក្នុងថ្នាក់រៀន ដោយសារតែគេចូលចិត្តបង្កបញ្ហានៅក្នុងថ្នាក់ ជាព...
ឪពុករបស់សិស្សកម្រិតវិទ្យាល័យម្នាក់ បានចំណាយពេលអង្គុយក្នុងថ្នាក់រៀនជាមួយកូន ដើម្បីឲ្យរក្សាភាពស្ងៀមស្ងាប់ ជៀសវាងការនិយាយច្រើនឥតប្រយោជន៍។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BuzzFeed News។
ថ្លែងក្នុងពិធីបញ្ចុះបឋមសីមាសាងសង់អគារពន្ធនាគារថ្មីនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ាវ ហមផាន បានឲ្យថា ពន្ធនាគារបង់ថ្លៃសេវានេះ គឺជាផ្នែកមួយនៃការលើកកម្ពស់មុខងារអប់រំកែប្រែរបស់មណ្ឌលអប់រំកែប្រែទី១ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រកំណែទម្រង់នៃការគ្រប់គ្រងពន្ធនាគាររបស់រាជរដ្ឋាភិបាល។ បើតាមលោក ប៉ាវ ហមផាន បន្ថែមថា អគារពន្ធនាគារថ...
ភ្នំពេញ៖ រដ្ឋាភិបាល បានសហការជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ដែលបានវិនិយោគលើការសាងសង់អគារស្នាក់នៅ និងអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន ដោយមានផ្ដល់សេវាថែទាំសុខភាព សម្រាប់ជនជាប់ទោសទាំងឡាយណា ដែលមានលទ្ធភាពបង់ថ្លៃសេវាដោយស្ម័គ្រចិត្ត។
ក្នុងវេទិកាជជែកពិភាក្សាផ្តោតលើប្រធានបទ « South-East Asia and The Big Picture» នៅថ្ងៃ១១ ឧសភាក្នុងក្របខណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ។ ពេលសួរថា តើប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា និងមីយ៉ាន់ម៉ា អាចទាញបានប្រយោជន៍អ្វីខ្លះពីបច្ចេកវិទ្យា លោក George Yeo អតីតរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មសិង្ហបុរីបានលើកយកកា...
(ភ្នំពេញ) អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងជាអនុប្រធានក្រុមហ៊ុន Kerry Group លោក George Yeo បានលើកសរសើរការទាញយកប្រយោជន៍ពីបច្ចេកវិទ្យារបស់កម្ពុជា ដោយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួននិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៍ថា សម្ពាធទាបលើផ្ទៃដី បាននឹងកំពុងបន្តគ្របដណ្ដប់លើប្រទេសកម្ពុជា។ ម្យ៉ាងទៀត នៅថ្ងៃទី១៤ ខែឧសភានេះ ជ្រលងសម្ពាធទាបមកពីសមុទ្រឥណ្ឌា នឹងលាតសន្ធឹងអូសបន្លាយលើប្រទេសកម្ពុជា។ យោងតាមការព្យាករខាងលើ ភ្លៀងអាចនឹងបន្ដធ្លាក់រ៉ាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតព...
ភ្នំពេញ៖ បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក  និងឧតុនិយម បានពិនិត្យឃើញថា ចាប់ពីថ្ងៃទី១៤ ដល់២១ ខែឧសភានេះ ភ្លៀងនឹងកាន់តែបង្កើនការធ្លាក់រ៉ាយប៉ាយពីបង្គួរទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។
វេទិកាជជែកពិភាក្សាពីការគិតគូររឡើងវិញពីពាណិជ្ជកម្មតំបន់ ឬ«Rethinking Regional Trade» ត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោកផ្តោតលើអាស៊ាននៅកម្ពុជាថ្ងៃ ១១ឧសភានេះ ស្របពេលដែលមានការកើនឡើងនៃការគាំពារនិយមពាណិជ្ជកម្ម និងការប្រឆាំងចរន្តសាកលភាវូបនីយកម្ម រួមទាំងការបរាជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី TPP ។    វាគ្ម...
ភ្នំពេញ៖ អ្នកជំនាញដែលចូលរួមវេទិកាសេដ្ឋកិច្ច (World Economic Forum) ស្តីពីអាស៊ាននៅកម្ពុជាថ្ងៃ ១១ ឧសភានេះ បានផ្តល់យោបល់ថា ការអនុវត្តគោលនយោបាយគាំពារនិយមនិងដកខ្លួនពីពាណិជ្ជកម្មសេរី ដើម្បីគេចពីបញ្ហាប្រឈមនានាបង្កឡើងដោយសារចរន្តសាកលភាវូបនីយកម្ម មិនមែនជាជម្រើសឡើយ។ ដូច្នេះ តំបន់អាស៊ានមិនអាចបោះបង់បោះបង់ពាណិជ្ជកម្មសេរីឬការធ្វើសមារ...
ការលើកស្ទួយការផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (Physical Connectivity) ត្រូវបានអាស៊ានកំណត់ជាគោលដៅស្នូលមួយក្នុងចំណោមគោលផ្សេងទៀតដំណើរការកសាងសហគមន៍រួមគ្នា។ ដើម្បីសម្រេចឲ្យបាននូវការផ្សាភ្ជាប់និងបន្ថយគម្លៀតហេដ្ឋារចនាសម្ព័ន្ធនេះ អាស៊ានត្រូវការកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវិស័យឯកជននិងវិស័យសាធារណៈ។ នាវេទិកាទិកាសេដ្ឋក...
ភ្នំពេញ៖ កិច្ចពិភាក្សាជុំ«បញ្ហាប្រឈមក្នុងការផ្សាភ្ជាប់» នាវេទិកាសេដ្ឋកិច្ចពិភពលោក( World Economic Forum) ស្តីពីអាស៊ាននៅកម្ពុជាថ្ងៃ ១១ឧសភា អ្នកជំនាញនិងភាគីពាក់ព័ន្ធយល់ឃើញថា អាស៊ានត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងវិស័យឯកជននិងសាធារណៈដើម្បីឈានទៅបន្ថយគម្លៀតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទាំងមូល។  ហើយ...
ទី១ ពាក្យ «នៅ» មានន័យថា ឋិត, ស្ថិត, មាន, ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, អស់ហើយឬនៅ?, នៅឡើយ, នៅទេ។ ទី២ ពាក្យ «នូវ» មានន័យថា ពាក្យប្រាប់ពីដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយ វាចា ចិត្ត និងបាននូវផលល្អ។ ល៕
សាធារណជនភាគច្រើន សរសេរពាក្យទាំងពីរនេះដោយច្រឡំ និងខុសពីអន្ថន័យគ្នារវាង ពាក្យ «នៅ» និង «នូវ» នេះ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យទាំងពីនេះខុសគ្នាយ៉ាងដូច្នេះ៖
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដោយសារការសង្កេតឃើញថា សិស្ស និស្សិតកម្ពុជា ជាច្រើនមានគោលបំណងទៅសិក្សានៅបរទេសប៉ុន្តែ ពួកគាត់នូវមានការទទួលព័ត៏មានមានកំរិត ក៏ដូចជាមាននូវចំងល់ និងមិនមានទំនុកចិត្តទៅលើពត៌មាននិងសេវាកម្មនៅលើទីផ្សារ។ ដូចនេះហើយ វិទ្យាស្ថានCAM-ASEAN បានសហការជាមួយ មជ្ឈមណ្ឌល សាលានិងសាកលវិទ្យាល័យជាច្រើននៅបរទេសដែលអាចបញ្ចូ...
ភ្នំពេញ៖ក្រៅពីសេវាកម្មដែលមានស្រាប់ដូចជា ថ្នាក់ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម (BEP), ថ្នាក់ភាសាអង់គ្លេសទូទៅ (GEP), ថ្នាក់ភាសាអង់គ្លេសត្រៀមប្រឡងអាហារូបករណ៍ (ESP), ថ្នាក់ភាសាអង់គ្លេសសម្រាប់ជំនាញ (EEP) និងថ្នាក់ភាសាចិន(GCP) នោះ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) បានពង្រីកបន្ថែមនៅសេវាកម្មមួយផ្សេងទៀតដោយបង្កើតគឺ ម...
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនជឿជាក់ថា ការប្រែប្រួលអាកាសធាតុជារឿងពិតឡើយ ឬប្រហែលជាលោកមានទំនាក់ទំនងស្និទ្ធស្នាលហើយជាមួយម្ចាស់រោងចក្រឧស្សាហកម្មធំៗទើបបានជាលោកយល់ឃើញបែបនេះ។ មុនជាប់ឆ្នោតលោកសន្យាឈប់គាំទ្រកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ប៉ុន្តែបច្ចុប្បន្នលោកកំពុងពិចារណាសិនថាតើលោកត្រូវបញ្ចប់សមាជិកភាពអាមេរិកក្នុងកិច...
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំប្រទេស ៧នៅប្រទេសអ៊ីតាលីចុងខែឧសភាខាងមុខ។ លោកនឹងប្រឈមការដាក់សម្ពាធពីបណ្តាប្រទេស៦ផ្សេងទៀតពាក់ព័ន្ធការបន្តគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ បច្ចុប្បន្ននេះ ត្រាំ កំពុងពិចារណាសិនថា លោកគួរនាំអាមេរិកចេញពីកិច្ចព្រមព្រៀងឬអត់។
ក្រោយធ្លាក់ខ្លួនឈឺអស់រយៈពេល២ឆ្នាំគ្រូបង្វឹកគុនខ្មែរ និងជាអាជ្ញាកណ្តាលចៅក្រមដ៏ល្បីល្បាញនៅកម្ពុជា លោក ជ័យ ប៊ុនឈឿ បានទទួលមរណៈភាពហើយ កាលពីវេលា៣ទៀបភ្លឺថ្ងៃទី១២ ខែឧសភា នេះ ដោយរោគាពាធ និងជរាពាធក្នុងជម្មាយុ៨០ឆ្នាំ។ លោក ជ័យ ប៊ុនឈឿ ជាកូនទី៣ក្នុងចំណោមបងប្អូន៦នាក់(ស្រី៤រូប) ហើយលោក ជាអតីតប្រធានក្លិបប្រដាល់ដ៏ល្បីល្បាញមួយក្នុងខេត្តបា...
លោក ជ័យ ប៊ុនឈឿ គ្រូបង្វឹកគុនខ្មែរ និងជាអាជ្ញាកណ្តាល ចៅក្រមដ៏ល្បីល្បាញនៅកម្ពុជា បានទទួលមរណកាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែឧសភា នេះ ដោយរោគាពាធក្នុងជន្មាយុ៨០ឆ្នាំ។ សពរបស់ លោក ជ័យ ប៊ុនឈឿ បានតម្កល់និងធ្វើបុណ្យនៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាម AFP អ្នកនាំពាក្យអង្គការសហប្រជាជាតិ Stephane Dujarric បាននិយាយថា សាកសពទាហានមួកខៀវម៉ារ៉ុក ដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅថ្ងៃទី១១ ខែឧសភា។ ទាហានម៉ារ៉ុកដែលស្លាប់នេះ គឺជាទាហានបេសកកម្មរក្សាសន្តិភាព Minusca ទី៥ ដែលបានពលីការវាយឆ្មក់ អំឡុងពេលបំពេញការងាររបស់ខ្លួននៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ក្រុមឧទ្ទាមគ្រិស្តសាសនា anti-Ba...
ទាហានរក្សាសន្តិភាពរបស់ម៉ារ៉ុកដែលបានបាត់ខ្លួន អំឡុងពេលវាយឆ្មក់លើក្បួនរថយន្តបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ត្រូវបានរកឃើញថាស្លាប់ហើយ។ នេះ មានន័យថាចំនួនកងទ័ពមួកខៀវដែលបាត់បង់ជីវិតក្នុងការហេតុការណ៍វាយឆ្មក់កើនឡើងដល់៥នាក់ហើយ ខណៈចំនួនអ្នករងគ្រោះមានចំនួន១០នាក់។
ទន្លេមេគង្គ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និងកម្ពុជា គឺជាខ្សែទឹកដ៏សំខាន់បំផុតមួយក្នុងពិភពលោក ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងបរិស្ថាន។ សហរដ្ឋអាមេរិកមិនទទួលបានអត្ថប្រយោជន៍អ្វីដោយផ្ទាល់ពីទន្លេមេគង្គឡើយ ក៏ប៉ុន្តែអ្នកជំនាញផ្នែកគោលនយោបាយអន្តរជាតិ លើកឡើងថា សហរដ្ឋអាមេរិកនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពទន្លេម...
វ៉ាស៊ីនតោន ៖ មូលនិធិបេតិកភណ្ឌ ឬ Heritage Foundation បានរៀបចំកិច្ចពិភាក្សាមួយស្ដី អំពី «សារៈសំខាន់នៃទន្លេមេគង្គ និងជម្រើសគោលនយោបាយសហរដ្ឋអាមេរិក» កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្នាក់ការរបស់មូលនិធិបេតិកភណ្ឌក្នុងរដ្ឋធានី Washington។ អ្នកជំនាញមកពីមជ្ឈមណ្ឌល Stimson និងមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ពន្...
គិតត្រឹមខែមេសា ឆ្នាំ២០១៧ អតិថិជន ដែលកំពុងប្រើប្រាស់ប្រាក់កម្ចីសម្រាប់កែលម្អគេហដ្ឋានមានចំនួនជាង ១ម៉ឺននាក់ ជាមួយនឹងផលបត្រឥណទាន ជាង ១៥លានដុល្លារ។ លោក យីវ ផាន់ណា នាយកប្រតិបត្តិឥណទានស្តីទី អេ អឹម ខេ បានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន នេះ អតិថិជនកាន់តែច្រើនឡើងៗ កំពុងតែប្រើប្រាស់សេវាប្រាក់កម្ចីកែលម្អគេហដ្ឋានរបស់ អេ អឹម ខេ។ ប្រ...
ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ផ្តល់កម្ចីសម្រាប់កែលម្អគេហដ្ឋានជូនប្រជាពលរដ្ឋទូទៅ ដែលចង់កែលម្អគេហដ្ឋានរបស់គាត់ឲ្យមានសោភ័ណភាព ដោយផ្តល់ជូនទំហំទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាងគេ។ អេ អឹម ខេ បង្កើតកម្ចីនេះឡើងក្នុងគោលបំណង ដើម្បីជួយដល់អ្នកដែលត្រូវការដើមទុន ដើម្បីធ្វើការកែលម្អ ជួល...
ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៣២៥០រៀលក្នុង១លីត្រ។ នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕
តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ខែឧសភា ចុះថ្លៃបន្តិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៦៥០ រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាថ្លៃ ៣៥៥០រៀលក្នុង១លីត្រ។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ ការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺជាមូលហេតុដ៏ចំបងមួយនៃការខូចថ្លើម ព្រោះវានឹងទៅកាត់បន្ថយសមត្ថភាពច្រោះជាតិពុលពីក្នុងរាងកាយ។ ដូច្នេះកាលណារាងកាយមានជាតិពុលកាន់តែច្រើន វានឹងបង្កជាការរលាក ហើយកើតជំងឺខ្លាញ់រុំថ្លើមទៀត។ នៅពេលថ្លើមបំបែក ឬច្រោះគ្រឿងស្រវឹង ប្រតិកម្មគីមីអាចនឹងបំផ្លាញកោសិកាថ្លើម ហើយរយៈពេលយូរៗទៅ ការខូចខា...
ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយ។ វាមាននាទីផលិតទឹកប្រមាត់ ច្រោះជាតិពុល បង្កើតប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិរ៉ែជាដើម។ ប៉ុន្តែ តើអ្នកមានដឹងទេថាតើខ្លួនឯងកំពុងតែថែរក្សាវាបានយ៉ាងល្អដែរទេ? ពេលខ្លះ បើអ្នកមិនមានការយល់ដឹងច្រើនទេ អ្នកក៏នឹងបង្កើតបានជាទម្លាប់ជាច្រើនដែលផ្តល់ហានិភ័យដល់សុខភាពរាងកាយដែរ។ អញ្ចឹង សូមពិន...
អស់កម្លាំងខ្លាំងក្លា បើសិនជាអ្នកមានជំងឺតាឡាសេមៀ អ្នកប្រហែលជាមានសភាពស្លេកស្លាំងដោយសារតែកង្វះអុកស៊ីសែន និងជាតិដែក។ នេះដោយសារតែ កោសិកាគ្រាប់ឈាមក្រហមមានរូបរាងមិនត្រឹមត្រូវ មិនអាចចាប់អុកស៊ីសែនបាន ទើបធ្វើឲ្យខ្សោយ អស់កម្លាំង និងនឿយហត់ខ្លាំងក្លាបែបនេះ។ សម្រាប់ក្មេងដែលកើតមកមានជំងឺតាឡាសេមៀប្រភេទ Major ច្រើនតែមានរោគសញ្ញាកង្វះគ្រា...
ទិវាជំងឺតាឡាសេមៀពិភពលោកត្រូវបានគេធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ វាគឺជាជំងឺដំណរពូជមួយប្រភេទដែលគ្រាប់ឈាមអេម៉ូគ្លូប៊ីនមិនត្រូវបានបង្កើតត្រឹមត្រូវក្នុងឈាមឡើយ ដែលជាហេតុនាំឲ្យចេញជាអាការៈជាច្រើនដូចខាងក្រោមនេះ៖
ចំពោះអាការៈរបស់វាអាចមិនទៀងទាត់ទេ ដោយមានចាប់ពីឈឺពោះខ្លាំងក្លា រហូតដល់មានឈាមក្នុងទឹកនោម។ ពេលខ្លះ គ្រួសក្នុងប្លោកនោមក៏មិនបង្កជាអាការៈអ្វីដែរ។ គ្រួសក្នុងប្លោកនោមដែលតូចៗប្រហែលជាអាចចេញមកខាងក្រៅដោយមិនបាច់ព្យាបាលអ្វីទាំងអស់ ប៉ុន្តែខ្លះទៀតគឺត្រូវការប្រើថ្នាំលេប ឬវះកាត់ផងបើសិនជាធំៗពេក។ ពេលខ្លះ គ្រួសក្នុងប្លោកនោមក៏មិនអាចបង្កជាបញ្...
គ្រួសក្នុងប្លោកនោមគឺជាដុំជាតិរ៉ែដរឹងមួយក្នុងប្លោកនោម ដែលវាកើតឡើងដោយសារកំហាប់ជាតិរ៉ែកកកុញជាប់គ្នាច្រើន និងរយៈពេលយូរ។ រឿងនេះច្រើនតែកើតឡើងនៅពេលអ្នកមិនអាចនោមឲ្យអស់ពីប្លោកនោម។
នាវេលាម៉ោង៦ល្ងាចនេះ ក្រុមឈរកំពូលតារាងស្វាយរៀង បើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងស្វាគមន៍ក្រុមភ្ញៀវអាស៊ីអឺរ៉ុប ក្នុងសប្តាហ៍ទី១១នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ សម្រាប់ការស្វាគមន៍នេះ ស្វាយរៀងរំពឹងប្រើភាពជាម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវ ដើម្បីបាន៣ពិន្ទុបន្តឈរកំពូលតារាងក្នុងសប្តាហ៍នេះ។ ម្យ៉ាងទៀត ដើម្បីសងជម្...
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧បានឈានដល់សប្តាហ៍ទី១១ ដោយនៅថ្ងៃនេះមានការប្រកួតចំនួន៣គូដែលធ្វើឡើងនៅលើទីលានផ្សេងៗគ្នា។ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)ស្វាគមន៍អាស៊ីអឺរ៉ុបនៅកីឡដ្ឋានស្វាយរៀង ខណៈក្រុមក្រសួងការពារជាតិ(ទ័ព)បើកទ្វារកីឡដ្ឋានស្តាតចាស់ទទួលអគ្គិសនីកម្ពុជា ក្រោយខ...
បើតាម លោក វង្សី វិស្សុត ចាប់តាំងពីការបង្កើតឲ្យតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសនៅទូទាំងប្រទេសចំនួន ៤៥ កន្លែង។ ក្នុងចំណោមនេះ តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កំពុងមានដំណើរការយ៉ាងសកម្ម ដែលមានក្រុមហ៊ុនជាង ២៦០ វិនិយោគក្នុងតំបន់សេដ្ឋពិសេសទាំងនេះ និងបានផ្ដល់ការងារជាង ៨,៦ម៉ឺនន...
ភ្នំពេញ៖ ទំហំទឹកប្រាក់ជួញដូរពាណិជ្ជកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានចំនួន ២,៨៣ ពាន់លានដុល្លារ កើនឡើង ១,២ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ។ នេះបើតាមរបាយការណ៍ដែលលើកឡើងដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីសម្ពោធតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលប្រ៊ីដ  នៅថ្ងៃទី៩ខែឧសភា។
ភាពក្មេងខ្ចីផ្នែកបទពិសោធន៍របស់កីឡាករ និងការបាត់បង់សមាជិកចាស់ៗមួយចំនួនបានធ្វើឲ្យលោក ឈុន សុង គ្រូបង្វឹកក្រុមកំពង់ចាមមានក្តីបារម្ភសម្រាប់ការជួបគ្នាជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣របស់ខេត្តព្រះវិហារ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីអូប្រចាំឆ្នាំ២០១៧ នារសៀលថ្ងៃទី១២ ខែឧសភា នេះ នៅវិមានពហុកីឡដ្ឋានជាតិ។ តាមរយៈបទពិសោ...
ក្រុមបាល់ទះកំពង់ចាមត្រូវជួបប្រកួតជាមួយក្រុមកងពលធំលេខ៣ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ Leo Cup International Championship 2017 នារសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា នេះ នៅវិមានពហុកីឡដ្ឋានជាតិ។ សម្រាប់ការជួបគ្នានេះដែរ គ្រូបង្វឹកកំពង់ចាម ហាក់មានក្តីរំពឹងតិចតួចក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រោះជួបក្រុមដែលធ្លាប់ឈ្នះកំពង់...
  អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពទ្ធា ទទួលស្គាល់ថា ទឹកថ្នាំខ្មៅជ្រលក់ដៃ ដែល គ.ជ.ប បានពិសោធន៍លើកដំបូងនោះ គឺពិតជាអាចលុបជ្រះបានមែន ។ នោះក៏ព្រោះតែវា គ្រាន់តែជាទឹកថ្នាំគំរូ ដែលក្រុមហ៊ុនឥណ្ឌាបានផ្ញើមកឲ្យ គ.ជ.ប ពិសោធន៍សាកល្បងមើលប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បន្ថែមថា ក្រោយពីពិសោធន៍ឃើញបញ្ហាលុបជ្រះនេះ គ.ជ.ប ក៏បានទាក់ទងទៅក្រុមហ៊ុនឥណ្ឌាវ...
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចបើកកិច្ចប្រជុំជាសាធារណៈ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពិសោធន៍លើទឹកថ្នាំខ្មៅជ្រលក់ដៃ ដើម្បីធានាភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំជាសាធារណៈនៅសប្ដាហ៍ក្រោយនេះ គឺ គ.ជ.ប ចង់ឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់សង្គមស៊ីវិល ដែលទទួលបា...
«លោក អេម៉ានុយអែល ម៉ាក្រុង មិនមានចិត្តល្អឡើយ គាត់ជាមនុស្សពិបាកខ្លាំងណាស់ [] ខ្ញុំសង្កេតឃើញ គាត់មានឥរិយាបថមិនសមរម្យ ឥរិយាបថជាខ្មែរ»។ នេះជាការលើកឡើងរបស់លោក Eric Woerth ដែលជាអតីតរដ្ឋមន្ត្រីទទួលថវិកា និងបន្ទាប់មកផ្នែកការងារក្រោមរដ្ឋាភិបាលលោក François Fillon។ លោក Eric Woerth អាយុ៦១ឆ្នាំ ដែលបច្ចុប្បន្នជាអភិបាលក្រុង Chantilly ...
ក្នុងកម្មវិធីពិភាក្សាមួយដែលរៀបចំដោយទូទស្សន៍ Europe 1 កាលពីថ្ងៃទី១០ ខែឧសភា លោក Eric Woerth អ្នកនយោបាយបារាំងមកពីគណបក្សសាធារណរដ្ឋ បាននិយាយប្រៀបធៀបលោកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក អេម៉ានុយអែល ម៉ាក្រុង ថាមានឥរិយាបថដូចជា «ខ្មែរ» ។ នេះជាការប្រៀបធៀបបែបអវិជ្ជមាន។
រូបថតចាប់ដៃគ្នារវាងប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ត្រូវបានផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS កំពុងក្លាយជាប្រធានបទបំបាក់មុខមាត់សេតវិមានយ៉ាងអាម៉ាស់។ នេះ ក៏ព្រោះមិនមានសារព័ត៌មានអាមេរិកណាមួយ អាចចូលក្នុងបន្ទប់ពងក្រពើឡើយ ពេលលោក ត្រាំ ជួបរដ្ឋមន្ត្រីរុស្ស៊ីនោះ តែបែរជាសារព័ត៌មានរដ្ឋរុស្ស៊ី មាន...
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងក្ដៅស្លឹកត្រចៀកខ្លាំងហើយ ក្រោយសារព័ត៌មានរដ្ឋរុស្ស៊ី TASS បញ្ចេញរូបថតជំនួបរវាងប្រធានាធិបតីអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅថ្ងៃទី១១ ខែឧសភា។ សេតវិមាន មិនចង់ឲ្យរូបភាពនៃជំនួបត្រូវផ្សាយជាសាធារណៈបែបនេះឡើយ ខណៈស្ថានការណ៍ផ្ទៃក្នុងមិនអំណោយផល ព្រោះទើបមានការបណ្ដេញនាយកការិយ...
ចាប់តាំងពីឆ្នាំ២០១៤មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទានប្រមាណ១០០លានអឺរ៉ូ ដល់កម្ពុជាជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប្រទេសបារាំងក្លាយជាអ្នកផ្តល់ជំនួយធំទី៤ដល់កម្ពុជា បើតាមតួលេខរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OCDE)។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផ្តោតលើវិស័យជាច្រើនដូចជា វប្បធម៌ ហេដ្ឋារចនាសម្ព...
ស្ថានទូតបារាំង វិទ្យាស្ថានបារាំងនៅកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី១១ឧសភាកន្លងទៅ បានរៀបចំសន្និសីទមួយ ដើម្បីបង្ហាញពីសមិទ្ធផលនៃភាពជាដៃគូរវាងបារាំង-កម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ សុខាភិបាល ការអភិវឌ្ឍប្រកបដោយចីរភាព នគរូបនីយកម្ម និងការលើកស្ទួយតម្លៃបេតិកភណ្ឌកម្ពុជា។ លោកហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារា...
ក្រោយឆ្លងកាត់ពីរប្រកួតឈ្នះ១ និងចាញ់១រួចមក ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវធ្វើការងារធ្ងន់បន្តិចក្នុងជំនួបលើកទី៣ដែលជាជំនួបចុងក្រោយជាមួយឥណ្ឌូនេស៊ីនាថ្ងៃទី១៣ ខែឧសភា ខាងមុខនេះ។ ក្រុម U15 នារីកម្ពុជាត្រូវការឈ្នះឥណ្ឌូនេស៊ីដាច់ខាត ដើម្បីបង្កើនក្តីសង្ឃឹមក្នុងការឈានទៅកាន់វគ្គបន្តនៃពានរង្វាន់ AFF U15 Champio...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំ(U15)កម្ពុជា ក្រោយប្រកួតចាញ់ក្រុមហ្វីលីពីន ៣-០ ក្នុងជំនួបលើកទី២នៃពានរង្វាន់ AFF U15 Girl Championship 2017 កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ម្សិលមិញ។ ក្រុមកម្ពុជាមួយនេះ ទាមទារធ្វើយ៉ាងយកឈ្នះឲ្យបានក្នុងជំចុងក្រោយជាមួយឥណ្ឌេនេស៊ី។
នៅក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះដែលត្រូវនឹងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះបរមនាថ នរោត្តម សីហមុនី ក៏ចំនឹងថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ភោជនីយដ្ឋានស៊ុបប៊ូហ្វេជប៉ុនពិតៗ ដែលជាហាងបានទទួលសិទិ្ធធ្វើអាជីវកម្មបន្ត(Master Franchise) ក្នុងប្រទេសកម្ពុជាពីម្ចាស់ដើម (ប្រទេសជប៉ុន) ជាហាងស៊ុបសាប៊ុសាប៊ុលំដាប់លេខ១នៅអាស៊ី មាន...
ភ្នំពេញ៖ក្នុងឱកាសទិវាមាតា ហាងស៊ុបជប៉ុនដែលមកពីជប៉ុនពិតៗបញ្ចុះតម្លៃ៣០ភាគរយចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ឧសភា ។
ការិយាល័យមហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះចៅ សាល់ម៉ាន បានចេញបញ្ជាឲ្យក្រសួងហិរញ្ញវត្ថុរៀបចំឲ្យស្រេចបាច់ក្នុងការទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ មហាក្សត្រ សាល់ម៉ាន បានបញ្ជាឲ្យក្រសួងនេះបញ្ចេញសាច់ប្រាក់ដល់ទៅ 257 លានរីយ៉ាល់ (Rial) ដែលស្នើនឹងជិត៦៨លានដុល្លារ ទៅឲ្យស្ថាប័នរដ្ឋនានា ដើម្បីរៀបចំទទួលលោក ត្រាំ រា...
អារ៉ាប៊ីសាអូឌីត ត្រៀមលុយដល់ទៅ៦៨លានដុល្លារ សម្រាប់រៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងខែនេះ។ ព្រះចៅសាល់ម៉ាន (Salman) ល្បីខាងចំណាយលុយច្រើនសន្ធឹកសន្ធាប់ពេលទស្សនកិច្ចក្រៅប្រទេសម្ដងៗ នឹងទទួលប្រធានាធិបតីអាមេរិក មិនឲ្យទាស់ចិត្តឡើយ។ នេះ ជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ត្រាំ ដែលគោលដៅសំខាន់ពង្...
 ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forun) ស្តីពីអាស៊ាន នៅកម្ពុជា លោក រ៉ូឌ្រីហ្កូ ឌូទើតេ (Rodrigo Duterte) បានកត់សម្គាល់ដូចមេដឹកនាំអាស៊ានផ្សេងទៀតដែរថា អាស៊ានឈានដល់វ័យ ៥០ឆ្នាំក្នុងឆ្នាំ ២០១៧នេះ បានប្រែក្លាយខ្លួនជាសហគមន៍រួមមួយនេះកាន់តែចាស់ទុំ ចេញសាមគ្គីរួបរួមគ្នាបានច្រើន។ អ្វីដែលសំខាន់ អាស៊ានអាចដើរតួនាទីបានយ៉ាង...
ភ្នំពេញ៖ យុវជនជាកម្លាំងចលករនៃការលូតលាស់របស់អាស៊ាននៅថ្ងៃអនាគតដោយសារតំបន់នេះមានយុវជនច្រើនជាង ៥០ភាគរយនៃប្រជាជនសរុប។ ដើម្បីសម្រេចបានជោគជ័យ អាស៊ានត្រូវវិនិយោគលើយុវជនតាមរយៈការអប់រំនិងបំពាក់បំប៉ន់សមត្ថភាពនិងជំនាញជាដើម។ អ្វីដែលសំខាន់អាស៊ានត្រូវធានាថា យុវជននេះមានសុវត្ថិភាពមិនក្លាយជាជនរងគ្រោះនៃគ្រឿងញៀន។ នេះជាការអនុសាសន៍របស់ប្រធា...
ការវាយប្រហាររបស់ក្រុមឧទ្ទាម Anti-Balaka ភូមិ Rafai តំបន់ Mbomou កាលពីថ្ងៃទី៨ ខែឧសភា បានបណ្តាលឲ្យកងទ័ពមួកខៀវ៥នាក់ស្លាប់ជាបន្តបន្ទាប់ ដែលក្នុងនោះមានកម្ពុជា៤នាក់ [លោក អ៊ឹម សំ ស៊ាន នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង] និងទាហានម៉ារ៉ុក១នាក់។ បច្ចុប្បន្នទាហាន១០នាក់កំពុងសម្រាកព្យាបាលរបួស ដែលក្នុងនោះមានម៉ារ៉ុក៩នាក់ និងខ្មែរ១នាក់...
លោកស្រី Brigitte Touadéra ភរិយារបស់លោកប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាល Faustin-Archange Touadéra កាលពីថ្ងៃទី១១ ខែឧសភា បានទៅកាន់មន្ទីរយោធារបស់កងកម្លាំងរក្សាសន្តិភាពប្រចាំអាហ្វ្រិកកណ្តាល (MINUSCA) ដើម្បីសួរសុខទុក្ខកងទ័ពមួកខៀវ១០នាក់ដែលកំពុងសម្រាកព្យាបាលរបួស ក្នុងនោះកម្ពុជា១នាក់ និងម៉ារ៉ុក៩នាក់។
អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក សែម សុវណ្ណនី បានឲ្យដឹងថា នៅពេលនេះក្រសួងការបរទេសកម្ពុជា កំពុងពិភាក្សាជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំកញ្ចប់ថវិកាឧបត្ថមដល់គ្រួសារសពកងទ័ពរក្សាសន្តិភាពកម្ពុជាហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែឧសភានេះ លោក សែម សុវណ្ណនី ថា «ប្រាក់ឧបត្ថម...
ភ្នំពេញ៖ គ្រួសារសពកងទ័ពមួកខៀវកម្ពុជា នឹងទទួលបានថវិកាឧបត្ថមពីអង្គការសហប្រជាជាតិ ចំនួន៧ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រួសារ សម្រាប់បេសកកម្ម ដែលបានពលីជីវិតនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលយកកណ្តឹងកិត្តិយសពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រទី ១២ឧសភានេះ ដោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកផ្តោតលើអាស៊ាននេះម្តងនាឆ្នាំក្រោយ។ PM Hun Sen hands over the bell to Vietnam's PM Nguyen Xuan Phuc to host 2018 World Economic Forum...
ក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅថ្ងៃសុក្រទី ១២ ឧសភានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ទេរកណ្តឹងកិតិ្តយសទៅឲ្យនាយករដ្ឋមន្ត្រីវៀតណាមដែលនឹងត្រូវរៀបចំវេទិកានេះឆ្នាំ ២០១៨ ។ សម្តេចក៏បានថ្លែងអំណរគុណដល់មេដឹកនាំ ប្រតិភូអន្តរជាតិមានទាំងអ្នកជំនួញ និងអ្នកជំនាញដែលបានផ្តល់កិត្តិយសដល់កម្ពុជាដោយអញ្ជើញមកចូលរួមវេទិក...
បើតាមការចុះផ្សាយរបស់ DailyMail ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះទទួលបានថ្លៃពលកម្មរហូតដល់៩២ម៉ឺនផោន ប្រមាណជិត១លាន២សែនដុល្លារ ពីការថតផ្សាយពាណិជ្ជកម្មកន្លះថ្ងៃឲ្យក្រុមហ៊ុនទូរគមនាគមន៍មួយរបស់ប្រទេសអារ៉ាបីសាអូឌីត។ ក្នុងតម្លៃជាង១លានដុល្លារនេះ Ronaldo គ្រាន់តែចុះកិច្ចសន្យាដើម្បីឲ្យក្រុមហ៊ុនខាងលើ អាចមានសិទ្ធិប្រើប្រាស់ ស្...
ក្រៅពីទទួលបានតម្លៃខ្លួនថ្លៃកប់ពពកពីវិស័យកីឡាបាល់ទាត់ Cristiano Ronaldo អាចរកប្រាក់បានច្រើនសន្ធឹកសន្ធាប់ទៀតពីការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនផ្សេងៗ។
MINUSCA បានសម្តែងការសោកស្តាយ បន្ទាប់ពីបានរកឃើញសាកសពទ័ពមួកខៀវម៉ារ៉ុក ដែលបានបាត់ខ្លួន ក្រោយការវាយប្រហារកាលពីថ្ងៃទី៨ ខែឧសភា នៅភូមិ ភូមិ Rafai តំបន់ Mbomou។ ចំនួននាក់ស្លាប់បានឡើងដល់៥នាក់ ដោយកងទ័ពមួកខៀវកម្ពុជា លោក អ៊ឹម សំ បានទទួលមរណភាពនៅកន្លែងកើតហេតុ មុននឹងការរកឃើញជាបន្តបន្ទាប់សាកសពទាហានខ្មែរ៤រូបទៀត គឺលោក ស៊ាន នរិន្ទ លោក មុ...
បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (MINUSCA) បានប្រកាសឲ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវ៥នាក់ដែលទទួលមរណភាពដោយការវាយឆ្មក់របស់ក្រុមឧទ្ទាម Anti-Balaka នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា នៅទីក្រុង Bangui។
មនុស្សចំនួន៤នាក់ ត្រូវបានកូរ៉េខាងជើងចោទថាបានរៀបចំផែនការសម្លាប់លោក គីម ជុងអ៊ុន ដោយប្រើសារធាតុគីមី។ កាលពីសប្ដាហ៍ កូរ៉េខាងជើងនិយាយថា ភេវរករមួយក្រុមដែលគាំទ្រដោយ CIA របស់អាមេរិក និងអង្គភាពចារកម្មរបស់កូរ៉េខាងត្បូង បានជ្រៀតចូលទឹកដីរបស់ខ្លួន ក្នុងគោលដៅធ្វើឃាតលោក គីម ជុងអ៊ុន។   ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងជើងបានប្រកាសថា ខ្លួន ន...
រដ្ឋអាជ្ញាកូរ៉េខាងជើង បានបង្ហាញឈ្មោះអ្នករៀបចំផែនការចំនួន៤នាក់ ជុំវិញការប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូលរបស់ខ្លួន លោក គីម ជុងអ៊ុន ដែលកូរ៉េខាងជើងអះអាងថា នៅពីក្រោយដោយទីភ្នាក់ងារស៊ើបអង្កេតកណ្ដាល CIA និងអង្គភាពចារកម្មកូរ៉េខាងត្បូង។ កូរ៉េខាងជើង បានស្នើឲ្យអាមេរិក និងកូរ៉េខាងត្បូង បញ្ជូនមេខ្លោងទាំង៤ មកឲ្យខ្លួនដើម្បីកាត់ទោស។
សូមស្តាប់សំឡេង៖ «កូនខ្ញុំស្លាប់ក្នុងក្របខណ្ឌបេសកកម្មមនុស្សធម៌អន្តរជាតិ។ ជាមរណភាពដែលមានកិត្តិយស។ មិនត្រឹមតែកិត្តិយសគេ (នរិន្ទ) តែជាកិត្តិយសគ្រួសារ និងប្រទេសជាតិ»។ លោក ស៊ាង សែន  អាយុ៧៥ឆ្នាំ អង្គុយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ នៅពីមុខរូបថតកូនប្រុសដែលគេដាក់ក្នុងកម្រងផ្កាសម្រាប់ពិធីបុណ្យសព។ លោកឪពុក ស៊ាង សែន បន...
បាត់បង់កូន តើឪពុកម្តាយណាមិនសោកស្តាយ? ប៉ុន្តែលោក ស៊ាង សែន ដែលជាឪពុករបស់លោក ស៊ាង នរិន្ទ ដែលជាកងរក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់កម្ពុជាម្នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារពីពួកឧទ្ទាមនៅប្រទេសអាហ្វ្រិកកណ្តាល បានផ្តល់អត្ថន័យជ្រៅដល់មរណភាពរបស់កូនទី៥របស់លោក។
សូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ដូចតទៅ៖  
ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិភាក្សាជាមួយពលរដ្ឋដែលជាម្ចាស់ផ្ទះនៅអាគារប៊ូឌីញ៤៩៣គ្រួសារ និងក្រុមហ៊ុនជប៉ុនដែលគ្រោងវិនិយោគអាគារប៊ូឌីញ នៅថ្ងៃទី១២ ខែឧសភា។ ក្រោយកិច្ចពិភាក្សា ក្រុមហ៊ុន  បានយល់ព្រមទិញផ្ទះពលរដ្ឋដោយក្នុងមួយម៉ែត្រការ៉េមានតម្លៃ១៤០០ដុល្លារ ជាថ្នូរឲ្យពលរដ្ឋចាកចេញពីអាគ...
គម្រោងបង្កើតមជ្ឈមណ្ឌលអាស៊ាន «ASEAN Hub» ត្រូវបានប្រកាសនៅក្នុងពេលដែលកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃទី ១២ ឧសភា។ មជ្ឈមណ្ឌល អាស៊ាន នេះមានគោលដៅសំខាន់គៀងគរហិរញ្ញប្បទាន (Blended Finance) សម្រាប់ការលើកស្ទួយការកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ដែលជំរុញការផ្សាភ្ជាប់។ តាមពិតទៅ មជ្ឈមណ្ឌលអាស៊ាន ជាគម្រោងស្ថិតក្រោមភាពជាភាពជាដៃគូវិន...
ភ្នំពេញ៖ ភាពជាដៃគូវិនិយោគអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDIP) ដែលជាគំនិតផ្តួចផ្តើមរួមរវាងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) និងវេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum) បានប្រកាសបង្កើត «មជ្ឈមណ្ឌលអាស៊ាន (ASEAN Hub)» ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ នៅកម្ពុជា។ គម្រោងថ្មីនេះនឹងរួមចំណែកសំខាន់ក្...
តាមរយៈលិខិតមួយផ្ញើទៅកាន់លោក Eric Woerth កាលពីថ្ងៃទី១១ ខែឧសភា លោក ចែម វីឌ្យ៉ា បានវាយតម្លៃថា ការលើកឡើងរបស់លោក Eric គ្មានអ្វីពាក់ព័ន្ធទាល់តែសោះទាក់ទងនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសបារាំង។ ឯកអគ្គរាជទូតខ្មែរ បានសម្គាល់ឃើញថា ការលើកឡើងរបស់លោក Eric Woerth មិនត្រឹមតែខុសប្រធានបទនោះទេ តែថែមទាំងគ្មានមូលដ្ឋានទៀត។ សម្រាប់លោក វាមិនគួរ...
លោក ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំងសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Eric Woerth អតីតរដ្ឋមន្ត្រីក្រសួងការងារបារាំង និងបច្ចុប្បន្នជាអភិបាលក្រុង Chantilly ដែលបានចំអកប្រធានាធិបតីជាប់ឆ្នោតថ្មី លោក អេម៉ានុយអែល ម៉ាក្រុង ថា មានឥរិយាបថមិនល្អដូចខ្មែរ។
ទី១ ពាក្យ «តំណាល» ជាកិរិយាសព្ទ មានន័យថា និយាយបូរបាច់, ប្រាប់, ពោល, ពណ៌នា, ដែលកន្លងហួសទៅ, យូរហើយ។ ល។ ឧទាហរណ៍៖ ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។ ទី២ ពាក្យ «ដំណាល» ជាគុណនាម មានន័យថា ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា។ ឧទាហរណ៍៖ អ្នក និង ខ្ញុំ កើតឆ្នាំដំណាលគ្នា, ចេញទៅក្នុងពេលដំណាលគ្នា, ជាមួយគ្នា, ទៅដំណាលគ្នា។ ល...
រវាងពាក្យ «តំណាល» និង «ដំណាល» នេះត្រូវបានសាធារណជនភាគច្រើន សរសេរខុស និងច្រឡំន័យគ្នាមិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីភាពខុសគ្នានៃការប្រើប្រាស់ទាំងពីរនេះយ៉ាងដូច្នេះ៖
ថ្លែងក្នុងសន្និសីទកាសែតក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅថ្ងៃទី១១ខែឧសភា សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖«ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំខាងមុខនេះ ហើយបន្ទាប់ទៅខ្ញុំនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន។ ពេលនោះកិច្ចព្រមព្រៀងជិត ២០ នឹងត្រូវបានចុះហត្ថលេខា បន្ទាប់ពីកិច្ចព្រមព្រៀងមួយចំនួនធំត្រូវបានចុះហត្ថលេខានៅភ្នំពេញរួចហើយ»។ ...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជិត ២០ ជាមួយរដ្ឋាភិបាលចិន បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូល«គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ វិថីមួយ» នៅទីក្រុងប៉េកាំង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងទី១៥ ខែឧសភាខាងមុខនេះ។
លោក Warren Buffett ដែលមានរហស្សនាមថា «Oracle of Omaha» គឺជាបុរសម្នាក់ដែទទួលបានការគោរពស្រឡាញ់បំផុតនៅលើពិភពលោក។ ជីវិតប្រចាំថ្ងៃរបស់ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway ដែលមានបុត្រសម្ព័ន្ធជាង៦០ក្រុមហ៊ុនទៀត រួមមាន Geico, Duracell, Dairy Queen ជាដើម នោះ ត្រូវបានបង្ហាញក្នុងវីដេអូឯកសារ «Becoming Warren Buffett» របស់ក្រុមហ៊ុន H...
លោក Warren Buffett ជាអ្នកជំនួញអាមេរិកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន មហាសេដ្ឋីវ័យ៨៦ឆ្នាំរូបនេះ ត្រូវបានគេវាយតម្លៃ មានទ្រព្យសម្បត្តិប្រមាណ៧៤ពាន់លានដុល្លារអាមេរិក។ ទោះបីជាប់ឈ្មោះជាមហាសេដ្ឋីទី២លំដាប់ពិភពលោក [Forbes ឆ្នាំ២០១៧] ក៏ដោយ តែលោក Buffett នៅតែចាយវាយដោយសន្សំសំចៃ ពោលគឺលោកមិនដែលចំណាយលើស ៣.១៧ដុល្លារអាមេ...