text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ជំងឺថ្លើម នៅពេលអ្នកនិយាយដល់ក្រចកពណ៌លឿង រឿងដំបូងគេដែលត្រូវគិតគឺការចេញលឿងលើស្បែក ហើយវាក៏លឿងដល់ក្រចកដែរ។ ករណីបែបនេះកើតឡើងដោយសារតែកម្រិតនៃសារធាតុប៊ីលីរ៉ុយប៊ីនឡើងខ្ពស់ក្នុងឈាម។ ជំងឺតម្រងនោម រឿងនេះមិនមែនមានតែថ្លើមទេ ការដែលមានសារធាតុប៊ីលីរ៉ុយប៊ីនក្នុងឈាមច្រើនពេក ក៏អាចបណ្តាលមកពីជំងឺតម្រងនោម និងបង្កជាពណ៌លឿងដល់ក្រចកដែរ។ ដូច្នេះ ...
ក្រចកអាចជាកន្លែងដែលអាចសម្គាល់ដឹងនូវរឿងជាច្រើនអំពីសុខភាពអ្នក រួមទាំងការកង្វះជីវជាតិ និងការបង្ករោគនានាផង។ ដូច្នេះហើយ អ្នកគួរតែខ្វល់ខ្វាយផងអំពីការប្រែប្រួលនានាចំពោះក្រចក។ យ៉ាងណាមិញ មានមូលហេតុមួយចំនួនដែលអ្នកគួរតែយកចិត្តទុកដាក់ផងនៅពេលសម្គាល់ឃើញថា ក្រចកប្រែទៅជាលឿង។
ផ្នែកខាងក្រោមនៃរាងកាយហើម បើសិនជាអ្នកហើមនៅម្តុំប្រអប់ជើង វាអាចនឹងច្រាលជាតិទឹកទៅតំបន់ខាងក្រោមនៃរៀងកាយ ដូច្នេះអ្នកពិតជាចង់នោមនៅពេលដែលគេង។ បើសិនជាមានអារម្មណ៍ថា ហើមនៅតំបន់នេះមែន ចូរព្យាយាមគេងដោយការគងជើងឲ្យខ្ពស់រយៈពេលពីរម៉ោងមុនពេលគេង។ ញ៉ាំជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងមុនពេលគេង ទាំងកាហ្វេអ៊ីន និងគ្រឿងស្រវឹងសុទ្ធតែអាចបង្កើនការផល...
តើអ្នកចេះតែឧស្សាហ៍ភ្ញាក់ពីគេង ហើយរត់ទៅបន្ទប់ទឹកដើម្បីនោមជាញឹកញាប់រាល់យប់ដែរទេ? រឿងនេះគឺជាអាការៈដែលអ្នកមិនត្រូវប្រងើយកន្តើយឡើយព្រោះវាអាចជាអាការៈមួយនៃជំងឺធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជាមូលហេតុចំបងៗមួយចំនួនដែលនាំឲ្យអ្នកត្រូវងើបនោមជាញឹកញាប់នៅពេលយប់។
អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងថា បាតុភូតធម្មជាតិនេះបានកើនឡើងពី៣០ ភាគរយ ទៅ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ លោក កែវ វី បានបង្ហាញរបាយការណ៍រយៈពេលជាង៤ខែថា គិតត្រឹមថ្ងៃទី១០ ឧសភា បាតុភូតខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋ និងសាលារៀន ២៤០៧ខ្នង ដោយក្នុងនោះខូចខាតផ្ទះសម្បែងធ្ងន់ធ្ងរ៣១...
ភ្នំពេញ៖គិតត្រឹមថ្ងៃទី១០ ឧសភា បាតុភូតធម្មជាតិ ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបំផ្លាញផ្ទះពលរដ្ឋជាង២ពាន់ខ្នង និងសម្លាប់មនុស្សជិត៣០នាក់ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ។
សម្រាប់ទារកទើបនឹងកើត និងមនុស្សចាស់ទំនងជាងាយកើតជំងឺរលាកសន្លាក់បង្ករោគនេះខ្លាំងណាស់។ ជង្គង់គឺជាកន្លែងដែលប៉ះពាល់ជាញឹកញ៉ាប់ ប៉ុន្តែការរលាកសន្លាក់បែបបង្ករោគក៏អាចកើតឡើងនៅលើសន្លាក់ត្រគាក ស្មា និងសន្លាក់ផ្សេងៗទៀតបានដែរ។ ការបង្ករោគអាចកើតឡើងលឿន និងមានការខូចខាតដល់ឆ្អឹងខ្ចី និងឆ្អឹងក្នុងសន្លាក់ធ្ងន់ធ្ងរ ដែលជាហេតុត្រូវការព្យាបាលឲ្យ...
ជំងឺរលាកសន្លាក់បង្ករោគគឺជាការឈឺចាប់ដ៏ខ្លាំងក្លាបែបបង្ករោគនៅក្នុងសន្លាក់ដែលមានបញ្ហា។ ការបង្ករោគអាចកើតចេញពីមេរោគជាច្រើនដែលចរាចរណ៍ក្នុងចរន្តឈាមពីផ្នែកណាមួយនៃរាងកាយ រួចទៅបង្ករោគនៅក្នុងសន្លាក់។ ការរលាកសន្លាក់បង្ករោគក៏អាចកើតឡើងនៅពេលដែលមានរបួសដោយការមុតរបស់ស្រួច ដែលជាហេតុនាំឲ្យមេរោគចូលទៅក្នុងសន្លាក់បានដែរ។
ការហើមប្រហែលជាមានតិចតួចទេ ប៉ុន្តេវាអាបណ្តាលឲ្យគាំងសន្លាក់ ឬឈឺចាប់ធ្ងន់ធ្ងរត្រឹមតែយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ មូលហេតុធំបំផុតនោះគឺកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមមានខ្ពស់ ហើយនេះក៏ដោយសារតែការបញ្ចេញចោលមិនបានគ្រប់គ្រាន់ ឬរាងកាយបង្កើតច្រើនពេក។ អាស៊ីតអ៊ុយរិកត្រូវបានបង្កើតឡើងនៅពេលរាងកាយបំបែកសារធាតុ Purine។ Purine គឺជាសារធាតុគីមីមួយប្រភ...
ការដែលកើតជាអាស៊ីតអ៊ុយរិកគ្រីស្តាលក្នុងសន្លាក់ភាគច្រើនបណ្តាលមកពីជម្រើសរបបអាហារមិនបានត្រឹមត្រូវ។ បើសិនជាមិនមានការព្យាបាលទេ វាអាចនឹងកើតជាជំងឺរលាកសន្លាក់មួយឈ្មោះថា ហ្គោដ ដែលមានការឈឺចាប់ខ្លាំង។
អ្នកស្រី ខេមរី ឃឿន បានប្រាប់ VOA ថា នេះគឺជាមោទនភាពមួយសម្រាប់រូបអ្នកស្រី និងក្រុមគ្រួសារ ក៏ដូចជាសហគមន៍ខ្មែរនៅក្នុងតំបន់ទីក្រុង Chicago ទាំងមូល ដែលអ្នកស្រីបានក្លាយជាស្ត្រីខ្មែរអាមេរិកាំងដំបូងគេ ដែលបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្នុងសង្កាត់ ហើយបានឈ្នះការបោះឆ្នោតនេះ។ អ្នកស្រី ខេមរី បានលើកឡើងថា៖ «ខ្ញុំពិតជាមានកិត្តិយ...
វ៉ាស៊ីនតោន ៖ នៅថ្ងៃទី១៦ ខែឧសភាខាងមុខនេះ អ្នកស្រី ខេមរី ឃឿន (Khemarey Kheoun) នឹងស្បថចូលកាន់តំណែងជាសមាជិកម្នាក់នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie ឬ Skokie Park District Commissioner ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលក្នុងតំបន់ ដែលផ្តល់សេវាសាធារណៈខាងសួនឧទ្យាន និងការថែរក្សាតំបន់សួនសាធារណៈ ក្រោយពេលដែលអ្នកស្រីបា...
ក្នុងជំនួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia លោក Anthony F. Fernandees បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍លោក នឹងបើកការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ក្រុងព្រះសីហនុ ដោយការហោះហើរលើកដំបូងមានចំនួន ៤ជើងក្នុង១សប្តាហ៍។ ហើយក្រោយរយះពេល៣ខែបន្ទាប់មក នឹងមាន...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកការហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ីមកខេត្តព្រះសីហនុជាលើកដំបូង។
បច្ចុប្បន្ននេះ ហាវ៉ៃទទួលបានទេសចរជាច្រើន មកពីទ្វីបអាស៊ី ជាពិសេសកូរ៉េ ជប៉ុន និងចិន ក៏មានច្រើនដែរទេសចរមកពីអឺរ៉ុប។ ហាវ៉ៃ ក្លាយជារដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៥៩ ក្រោយបានស្ថិតនៅជាទឹកដីស្វយ័តក្រោមរបបរាជានិយម អស់រយៈពេលជាច្រើនឆ្នាំ ។ សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖
ហូណូលូលូ៖ ហាវ៉ៃ ជាតំបន់ទេសចរណ៍ធម្មជាតិ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ទេសចរដទៃទៀត នៅក្នុងពិភពលោក។ ហាវ៉ៃ ត្រូវបានគេចាត់ទុកជាឋានសួគ៌ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានអាកាសធាតុត្រូពិកថែមទៀត។  ហាវ៉ៃ ក៏ជាទីកន្លែងដ៏និយមផងដែរសម្រាប់គូស្នេហ៍ និងដំណើរកម្សាន្តលក្ខណៈគ្រួសារ។
«ការសម្លាប់ខ្លួន បានក្លាយជាបញ្ហាសកល។ ជំងឺធ្លាក់ទឹកចិត្ត និងការជួបហេតុការភ័យរន្ធត់ ដូចជា៖ ការបាត់បង់ការងារ តំណែង មនុស្សជាទីស្រឡាញ់ និងវត្ថុជាទីគាប់ចិត្តជាដើម គឺមូលហេតុនៃការសម្លាប់ខ្លួន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកឯកទេសជំងឺផ្លូវចិត្ត ដោយពន្យល់បន្តថា  ជំងឺធ្លាក់ទឹក ចិត្ត ត្រូវបានគេសន្និដ្ឋានថា នឹងក...
ភ្នំពេញ៖ ខណៈការសម្លាប់ខ្លួន ត្រូវបានគេសង្កេតឃើញថា កំពុងកើតឡើងស្ទើររៀងរាល់ថ្ងៃ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកឯកទេសជំងឺផ្លូវចិត្តមកពីអូស្ត្រាលី បានបង្ហាញពីមូលហេតុ និងអាការៈមួយចំនួន ដែលនាំឲ្យមនុស្ស នឹងធ្វើអត្តឃាតខ្លួនឯង។ មុនឈានដល់ការប៉ងធ្វើអត្តឃាត មនុស្សតែងតែមានការផ្តាំផ្ញើ ការត្អួញត្អែរពីបញ្ហារបស់ខ្លួន និងការប្រែប្រួលទម...
«ក្នុងនាមទីភា្នក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ខ្ញុំសូមសម្ដែងការចូលរួមរំលែកទុក្ខយ៉ាងធំធេង ជាមួយគណៈកម្មាធិការកងកម្លាំងរក្សាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារសពកងកម្លាំងរក្សាសន្តិភាពកម្ពុជាដ៏អង់អាចក្លាហានចំនួន៤នាក់ ដែលបានបាត់បង់ជីវិត។ ហើយនឹងសូមជូនពរឲ្យកងទ័ពដែលរងរបួសឆាប់ជាសះស្បើយ»។ នេះការសម្ដែងទុក្ខក្រៀមក្រំរបស...
ភ្នំពេញ៖ ទីភ្នាក់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខគ្រួសារសពកងទ័ពមួកខៀវកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុនៃការបំពេញបេសកកម្មនៅប្រទេសអាហ្វ្រិកកណ្ដាល ក្រោមទង់របស់អង្គការសហប្រជាជាតិ។
លោក គូ វ៉ិត ជាអតីតនិស្សិតផ្នែកបុរាណវិទ្យាជំនាន់ទី២ (ក្រោយឆ្នាំ១៩៧៩) នៃសាលាភូមិន្ទវិចិត្រសិល្បៈ។ លោកបានបន្តថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកបុរាណវិទ្យានៅប្រទេសជប៉ុន ហើយបច្ចុប្បន្នជាមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាអ្នកបុរាណវិទ្យា លោក គូ វ៉ិត មើលឃើញពីគុណសម្បត្តិដ៏អស្ចារ្យលើជំនាញមួយនេះ។ លោកថា បុរាណវិទ្យា គឺមានន័យទូ...
សៀមរាប៖  អ្នកបុរាណវិទ្យាមួយរូប បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត ទៅនឹងការធ្លាក់ចុះនៃចំនួននិស្សិតរៀនផ្នែកបុរាណវិទ្យា។ តាមរបាយការណ៍ពីសាលាភូមិន្ទវិចិត្រសិល្បៈ និស្សិតដែលសិក្សាផ្នែកបុរាណវិទ្យាពីមួយជំនាន់ទៅមួយជំនាន់ មានការធ្លាក់ចុះជាលំដាប់។ ជាក់ស្តែងក្នុងជំនាន់ទី២៥នេះ មាននិស្សិតត្រឹមតែ១៤នាក់ប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ចប់ថ្នាក់បុរ...
ទោះបីអ្នកស្រីមានវ័យចំណាស់បន្តិចក៏ដោយក្តី តែអ្នកស្រីមានឆន្ទៈមោះមុតក្នុងការបន្តការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់។ នៅទីបំផុត អ្នកស្រីទទួលបានជោគជ័យក្នុងការសិក្សា ហើយអ្នកស្រីទើបទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែក«ភូមិសាស្ត្រសង្គម»ពីប្រទេសបារាំងកាលពីចុងឆ្នាំ២០១៦កន្លងមក។ អ្នកស្រី ចៅ ស៊ុនកិរិយា គឺជានារីខ្មែរម្នាក់ដែលទើបទទួលសញ្ញបត្...
សៀមរាប៖ ក្រោយពីបំពេញការងារយ៉ាងយូរនៅអាជ្ញាធរអប្សរា ពោលគឺប្រមាណជា២០ឆ្នាំរួចមក អ្នកស្រី ចៅ ស៊ុនកិរិយា ដែលមានតួនាទីជាអ្នកនាំពាក្យឲ្យស្ថាប័នមួយនេះ ក៏បានបន្តការសិក្សាកម្រិតថ្នាក់បណ្ឌិតផ្នែក«ភូមិសាស្ត្រសង្គម»។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៨ ឧសភា អំឡុងពេលចុះត្រួតពិនិត្យនៅមន្ទីររដ្ឋបាលថ្មី បានបញ្ជាក់ថា ពិធីសម្ពោធគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ឧសភា ក្រោមវត្តមានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប។ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប មានទីតាំងស្ថិតនៅតាមបណ...
សៀមរាប៖ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ដែលប្រជុំដោយមន្ទីរទាំង២៦ គ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៤ ឧសភា ឆ្នាំ២០១៧នេះ។ អគារមន្ទីររដ្ឋបាលថ្មីនេះ គឺផ្ទេរពីមន្ទីររដ្ឋបាល ដែលកន្លងមកនៅផ្តុំគ្នាតែមួយជាមួយរដ្ឋបាលសាលាខេត្ត ដែលជាអតីតទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
  រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺបញ្ហាឧបទ្វីបកូរ៉េ។ តបនឹងសំនួររបស់អ្នកសារព័ត៌មាននៅមុខព្រះបរមរាជវាំងកាលពីថ្ងៃទី១២ ឧសភា សម្តេចក្រុមព្រះ មានបន្ទូលថា បញ្ហានេះទុកឲ្យប្រទេសមហាអំណាច ដូចចិនជាអ្នកសម្របសម្រួលជាមួយកូរ៉េខាងជើង ដើម្បីបន្ថយកម្ដៅសង្គ្រាមឧបទ្វីបកូរ៉េចុះ។ «ប្រសិនជាចិនដោះស្រាយមិនកើត គឺខ្ញុំ ដែលជាមិត្តស្និទ្ធជាមួយមេដឹកនាំកូរ...
ភ្នំពេញ៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលជាថ្មីថា ព្រះអង្គនឹងយាងទៅកូរ៉េខាងជើង នៅក្រោយពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ខាងមុខ។ ព្រះអង្គ រណឫទ្ធិ បន្តថា ទ្រង់យាងទស្សនកិច្ចនៅកូរ៉េខាងជើងនេះ គឺក្នុងក្របខណ្ឌគណបក្សនយោបាយ ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េ និងជាការរំឮកដល់អនុស្សាវរីយ៍...
លោក សាន សុក្រិត គ្រូបង្វឹកក្រុមវិសាខា មានក្តីសង្ឃឹម៨០ភាគរយ ក្នុងការគ្រងជើងឯកពានរង្វាន់ Leo Cup International Championship ប្រចាំឆ្នាំ២០១៧។ ការរំពឹងបែបនេះ ដោយសារ លោក មានការជឿជាក់ខ្ពស់លើសមត្ថភាព និងភាពស៊ីសង្វាក់របស់ក្រុម ជាពិសេសវត្តមានរបស់កីឡាករថៃដែលមានសមត្ថភាពខ្ពស់ចំនួន៣រូបក្នុងក្រុមរបស់លោក។      លោកបានអះអាងថា កីឡាករថៃទ...
ក្រោយយកឈ្នះក្រុម Vinh Long របស់វៀតណាម ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រូបង្វឹកក្រុមបាល់ទះវិសាខាហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការគ្រងជើងឯកពានរង្វាន់ Leo Cup International Championship ប្រចាំឆ្នាំ២០១៧។ ក្រុមនេះត្រូវជួបប្រកួតដណ្តើមជើងឯកជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារនារសៀលថ្ងៃទី១៣ ខែឧសភា នេះនៅវិមានពហុកី...
នាវេលាម៉ោង៦:៣០នាទីថ្ងៃទី១៣ ខែឧសភា នេះ ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមឥណ្ឌនេស៊ីនាព្រឹត្តិការណ៍ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM16 ប្រទេសឡាវ។ ក្រោយពីរប្រកួតឈ្នះ១ និងចាញ់១រួចមក  U15 នារីកម្ពុជា ត្រូវធ្វើការងារធ្ងន់បន្តិចក្នុងជំនួបចុងក្រោយនេះ គឺទាមទារធ្វើយ៉ាងណាយកឈ្នះឥណ្...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំ(U15)កម្ពុជា ក្រោយប្រកួតចាញ់ក្រុមហ្វីលីពីន ៣-០ ក្នុងជំនួបលើកទី២នៃពានរង្វាន់ AFF U15 Girl Championship 2017 កាលពីល្ងាចថ្ងៃទី១១ ខែឧសភា។ នៅល្ងាចថ្ងៃទី១៣ ឧសភា នេះ ក្រុមកម្ពុជាមួយនេះ ត្រូវតទល់ជាមួយក្រុមឥណ្ឌូនេស៊ីក្នុងជំនួបចុងក្រោយដែលត្រូវការឈ្នះជាដាច់ខាត។
កាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផងនោះ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង មូន ចេអ៊ីន បាននិយាយទូរសព្ទជាមួយដៃគូសំខាន់ៗស្ទើរទាំងអស់ទៅហើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ សុទ្ធតែបានជជែកតាមទូរសព្ទជាមួយលោក មូន ចេអ៊ីន រួចហើយទាំងអស់។ បញ្ហាធំពីរនៃការជជែកតាមទូរសព្ទនេះ គឺ...
រុស្ស៊ី ត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះជាអ្វីដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និយាយក្នុងទូរសព្ទជាមួយសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in) ដែលទើបចូលកាន់តំណែងថ្មីៗនេះ។ រុស្ស៊ី ដែលមិនពេញចិត្តវត្តមានប្រព័ន្ធការពារ THAAD នៅកូរ៉េខាងត្បូង មានជំហរដោះស្រាយនុយក្លេអ៊ែរនៅឧបទ្វ...
«យើងមិនមែនទៅអ៊ីរ៉ាក់ដើម្បីតែនាំយកប្រជាធិបតេយ្យទៅឲ្យប្រជាជនអ៊ីរ៉ាក់ឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ខុន ដូលីហ្សា រ៉ៃស៍ អតីតរដ្ឋមន្ត្រីការបរទេសនៃរដ្ឋការអតីតប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស ទៅកាន់ការជួបជុំមួយនៅឯវិទ្យាស្ថាន Brookings នៅថ្ងៃទី១១ ខែឧសភា។ លោកស្រីបន្តថា គោលដៅសំខាន់ គឺដើម្បីកម្ទេចការគំរាមកំហែងមកលើសន្តិសុខតំបន់ប៉ុ...
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋបាលប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស (George W. Bush) និយាយថា គោលដៅសំខាន់របស់អាមេរិកក្នុងការឈ្លានពានអ៊ីរ៉ាក់ គឺមិនមែនដើម្បីប្រជាធិបតេយ្យឡើយ។ លោកស្រី ខុនដូលីហ្សា រ៉ៃស៍ (Condoleezza Rice) អតីតរដ្ឋមន្ត្រីការបរទេសរបស់រដ្ឋការលោក ប៊ូស និយាយថា ទ័ពអាមេរិកវាយលុកអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ គឺដើម្បីផ្ដួលរំលំរបបដឹក...
ដោយមិនចង់វែងឆ្ងាយជាមួយនឹងអត្ថន័យក្នុងភាសាបារាំង ឬអង់គ្លេស ពលរដ្ឋខ្មែរប្រើប្រាស់ពាក្យនេះដោយសំដៅលើអត្ថន័យបីយ៉ាង។ ទីមួយ ប៉ុស្តិ៍ មានន័យថា តំណែង។ ឧទាហរណ៍ថា លោក«សុខ»មានប៉ុស្តិ៍ធំណាស់។ ទី២ ប៉ុស្តិ៍ មានន័យថា ទីកន្លែងធ្វើការ ដូចជា ប៉ុស្តិ៍នគបាលមានទីតាំងនៅឆ្ងាយណាស់ និងទី៣ ប៉ុស្តិ៍ មានន័យថា ប្រៃសណីយ៍ ដូចជា លោក«ក»ផ្ញើសំបុត្រតាមប...
តាមពិត ពាក្យ«ប៉ុស្តិ៍» គឺជាពាក្យកម្ចីមកពីភាសាបារាំង(Poste) ឬអង់គ្លេស(Post)។
ស្ថិតនៅខាងជើងប្រាសាទបាយ័ន ព្រះអង្គងោក ជាឧបោសថាគារមួយ ដែលប្រជាពលរដ្ឋតែងទៅគោរពបូជា និងស្គាល់ជាទូទៅ។ យ៉ាងណា ប្រហែលគេមិនសូវបានដឹងប្រវត្តិដើមនៃទីសក្ការនេះប៉ុន្មានទេ។ តាមពិតទៅវាជាអារាមមួយដែលកសាងឡើងដោយព្រះសង្ឃភូមា។ ព្រះអង្គងោក ជាឧបោសថាគារមួយក្នុងចំណោមទីឋានជាង១០០ទៀត ដែលបានសាងសង់នៅក្រុងអង្គរធំ។ ឧបោសថាគារ ទាំងនោះត្រូវគេដឹងថា ត្រ...
សៀមរាប៖ ឧបោសថាគារ ឬវិហារព្រះអង្គងោក ជាទីសក្ការបូជាមួយកន្លែង ស្ថិតនៅខាងជើងប្រាសាទអង្គរធំ ឬបាយ័ន។ តាមការសិក្សាស្រាវជ្រាវធ្វើឲ្យគេដឹងច្បាស់ថា សំណង់អាគារនេះសង់ឡើងតាមរចនាប័ទ្មប្រទេសភូមា។ តាមសិលាចារឹក ព្រះអង្គងោកត្រូវបានសាងសង់ដោយព្រះសង្ឃភូមា ដែលបានមកគោរពព្រះនៅតំបន់អង្គរកាលពីសម័យបុរាណ។
បើទោះជាមានការគំរាមប្រើប្រាស់កម្លាំងពីសំណាក់អាមេរិកដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងក្ដី ការដាក់សម្ពាធតាមការបង្កើនទណ្ឌកម្មនៅតែជាជម្រើសនាំមុខដដែល។ ថ្មីៗនេះ ក្រុមអ្នកជំនាញរបស់ក្រុមប្រឹក្សាសន្តិសុខបានទទូចឲ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ ពង្រឹងការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ២២៧០ និងលេខ២៣២១ ដែ...
បេសកកម្មកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវឲ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ ពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មបន្ថែមទៀតមកលើខ្លួន។ ការអំពាវនាវធ្វើឡើង ខណៈដែលសហគមន៍អន្តរជាតិកំពុងស្វះស្វែងរកលទ្ធភាពដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋកុម្មុយនីស្តមួយនេះដែលបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរហូតមក។ ឯអាមេរិកវិញ រដ្ឋសភាប្រទេសនេះ ...
ដោយសារមានការជួយអន្តរាគមន៍ និងសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅទីនោះ ពេលនេះពលករ-ពលការិនីខ្មែរ៣នាក់បានមាតុភូមិនិវត្តវិញហើយ។ ករណីពួកគេទាំងបីនាក់ គឺបានទៅដោយខុសច្បាប់ដោយខ្លួនឯង និងចាញ់បោកមេខ្យល់ ។ សេចក្ដីប្រកាសប្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដដែលបានឲ្យដឹងថាពលការិនីម្នាក់បានត្រលប់មកវិញមុនគេនៅថ្ងៃទី ០៨ ខែឧសភា ឆ្ន...
ពលករ-ពលការិនីខ្មែរ៣នាក់ ដែលបានឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសម៉ាឡេបានស្នើស្ថានឯកអគ្គរាជទូតកម្ពុជាជួយអន្តរាគមន៍ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី  ដើម្បីឲ្យពួកបានគេត្រលប់មកកម្ពុជាវិញ។
  សូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មាន របស់គេហទំព័រថ្មីៗ ដូចតទៅ៖     
ភ្នំពេញ៖ ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ចរន្តសាកលភាវូបនីយកម្ម និងកម្មវិធីតាំងពិព័រណ៌សៀវភៅប្រចាំឆ្នាំជាដើម  គឺជាមូលហេតុ ដែលអ្នកធ្វើការងារពាក់ព័ន្ធនឹងវិស័យអំណាន ថាជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឲ្យផ្នត់គំនិតពលរដ្ឋខ្មែរ ជាពិសេសយុវជន ងាកមកចាប់អារម្មណ៍ខ្លាំងលើការអានក្នុងមួយរយៈពេលចុងក្រោយនេះ។
កំពែងប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅទិសពាយព្យ (ជាប់កំពែងប្រាសាទតាព្រហ្ម) បាននិងកំពុងជួសជុលឡើងវិញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ តាមអ្នកជំនាញ កំពែងនេះមានការពុកផុយខ្លាំង ទ្រៀត និងបានដួលរលំ ដែលទាមទារឲ្យមានការសង្គ្រោះជាបន្ទាន់។ លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឲ្យដឹងថា កំពែង ឬជញ្ជាំងប្រាសាទបន...
សៀមរាប៖ ប្រាសាទបន្ទាយក្តី ជាប្រាសាទមួយស្ថិតក្នុងបរិវេណវង់តូចនៃរមណីយដ្ឋានអង្គរ។ ដូចទៅនឹងប្រាសាទផ្សេងៗទៀតដែរ បន្ទាយក្តីរងការបាក់បែកជាច្រើនកន្លែង ក្នុងនោះមានទាំងតួប្រាសាទ និងកំពែងផង។ល។ ដោយសារកំពែងនៃផ្នែកខ្លះ បានដួលរលំ និងបង្កជាហានិភ័យ បច្ចុប្បន្នវាបាននិងកំពុងជួសជុលឡើងវិញ ក្នុងបំណងលើកតម្លៃនៃសោភណ្ឌភាពឡើងវិញ។
នៅលើគណនីហ្វេសប៊ុករបស់លោក ង៉ែត ជូ បម្រើការឲ្យស្ថាប័ន Emerging Markets Consulting  លោកបានសរសេរថា ប្រសិនបើពលរដ្ឋខ្មែរចង់មានសេរីភាពហិរញ្ញវត្ថុ ក្នុងចន្លោះអាយុ៤០-៤៥ឆ្នាំ ពួកគេគួរចៀសវាងនូវសេវាហិរញ្ញវត្ថុ៣យ៉ាងដែលជា រួមមាន៖ ទី១ គឺសេវាបង់រំលោះសម្រាប់ជីវិតទាន់សម័យ ដូចជាការទិញរថយន្ត ម៉ូតូ ស្មាតហ្វូន។ល។ ការទិញដែលធ្វើឡើងសម្រាប់តែកំ...
ភ្នំពេញ៖ បើទោះបីជាអ្នកជំនួញ ពលរដ្ឋធម្មតា និងអ្នកសេដ្ឋកិច្ចខ្លះ កំពុងប្រើប្រាស់ប្រាក់កម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងគោលដៅផ្សេងៗគ្នា ក៏អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ បម្រើការឲ្យស្ថាប័ន Emerging Markets Consulting អត្ថាធិប្បាយជាទូទៅថា បំណុលមួយចំនួន ជាបំណុលដែលនាំឲ្យខាតបង់ ឬគ្រោះថ្នាក់ទៅវិញទេ។ តើអ្វីទៅជាបំណុ...
ចាប់ផ្តើមពីខែមីនាមក ក្រុមហ៊ុន Xian Jingtian Investment Consulting ដែលស្ថិតនៅខេត្ត Shaanxi ប្រទេសចិន បានបង្កើតកម្មវិធីប្រកួតប្រជែងប្រចាំខែសម្រាប់បុគ្គលិករបស់ខ្លួន ដែលចង់បញ្ចុះទម្ងន់ និងថែរក្សាសុខភាពឲ្យបានល្អ។ លោក Wang Xuebao ប្រធានក្រុមហ៊ុន បានលើកឡើងថា បុគ្គលិករបស់លោកភាគច្រើនអង្គុយក្នុងការិយាល័យ ដោយមិនសូវចល័តនោះឡើយ វាជា...
ក្រុមហ៊ុនមួយនៅចិន បានបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិករបស់ខ្លួនដែលបញ្ចុះទម្ងន់។ តាមគោលការណ៍ រាល់បុគ្គលិកដែលអាចបញ្ចុះទម្ងន់ចាប់ពី៣គីឡូក្រាម ពួកគេនឹងទទួលបានប្រាក់រង្វាន់១០០យន់ [ប្រមាណ១៤ដុល្លារអាមេរិក] ។ តាមការផ្សាយរបស់គេហទំព័រចិន CNWest ប្រាក់លើកទឹកចិត្តនេះ គិតតាមចំនួនគីឡូ ដែលស្រកចុះ។
ការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងជំរុញការផ្សាភ្ជាប់នៅក្នុងតំបន់ដែលអំណោយផលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាប្រធានបទសំខាន់ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកផ្តោតលើអាស៊ាននៅកម្ពុជាសប្តាហ៍នេះ។ គេមើលឃើញថា គំនិតផ្តួចផ្តើមរបស់ចិនរួមមាន ខ្សែក្រវ៉ាត់មួយវិថីមួយ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានតួនាទី...
ភ្នំពេញ៖ គំនិតផ្តួចផ្តើមរបស់ចិនមានទាំង «គម្រោងខ្សែក្រវ៉ាត់មួយវិថីមួយ»និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គ្របដណ្តប់ស្ទើរាល់វេទិកានៃកិច្ចពិភាក្សានៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាននៅកម្ពុជា។ វាបង្ហាញឲ្យឃើញពីការកើនឡើងនៃតួនាទីនិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ថ្វីបើមានការបារម្ភពីបញ្...
ក្រុងប៉េកាំងនឹងរៀបចំស្វាគមន៍មេដឹកនាំពិភពលោកនិងបណ្តាប្រតិភូជាន់ខ្ពស់ជាច្រើនដែលនឹងមកចូលរួមកិច្ចប្រជុំកំពូល ខ្សែក្រវ៉ាត់មួយវិថីមួយដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៥ ខែឧសភានេះ។ វេទិកាដ៏ធំនិងសំខាន់នេះនឹងបើកទ្វារឲ្យភាគីពាក់ព័ន្ធដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយជជែកពិភាក្សាផ្លាស់ប្តូ...
កិច្ចប្រជុំកំពូល «ខ្សែក្រវ៉ាត់មួយវិថីមួយដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ»ថ្ងៃ១៤ ឧសភា នឹងប្រមូលផ្តុំបណ្តាភាគីពាក់ព័ន្ធតាំងពីប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល, តំណាងស្ថាប័នហិរញ្ញវត្ថុ, អង្គការអន្តរជាតិ និងអ្នកជំនាញផងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងកំណត់យុទ្ធសាស្ត្រថ្មីៗដើម្បីអាចអនុវត្តគម្រោងអភិវឌ្ឍហេរដ្ឋាចនាសម្ព័ន្ធនេះដោយជោ...
នៅនាទី៣៥ កីឡាការិនី ភឺន ស្រីល័ក្ខ បានស៊ុតបាល់ពិន័យពីចម្ងាយ ហើយចូលទីយ៉ាងអស្ចារ្យទៅលើក្រុម U15 ឥណ្ឌូណេស៊ី។ នៅក្នុងនាទីបន្ថែម Carlo Bio Pattinasarany វាយបកមួយគ្រាប់វិញ ប៉ុន្តែគ្រាន់តែជាគ្រាប់បាល់បង្គ្រប់កិច្ចប៉ុណ្ណោះសម្រាប់ឥណ្ឌូណេស៊ី។ រីឯការប្រកួតគូដំបូង ហ្វីលីពីន បានយកឈ្នះសិង្ហបុរី ៣-០ ដែលធ្វើឲ្យពួកគេមាន៩ពិន្ទុពេញនៅក្នុង...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយ តាមរយៈការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយស្មើឥណ្ឌូណេស៊ី ១-១ នាការប្រកួតចុងក្រោយក្នុងពូល B នៃពានរង្វាន់ AFF U15 Girls Championship 2017 នាថ្ងៃទី១៣ ខែឧសភា នេះ នៅកីឡដ្ឋាន KM16 ក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
នាងបាននិយាយថា ស្ថានភាពនៃផ្កាថ្មនៅក្នុងឆកសមុទ្រនេះប៉ះពាល់ដល់ត្រីដែលហែលកាត់សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគ.ម. ហើយ៤០ ភាគរយនៃអំបូរត្រីនានានៅក្នុងសមុទ្រនេះមានប្រភពមកពីក្រុង Masinloc។ ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ ហ្វីលីពីន និងវៀតណាមបានទាមទារផ្នែកខ្លួះ ឬផ្នែកទាំងមូលនៃសមុទ្រ ដើម្បីបុព្វហេតុនេសាទ។ ផ្កាថ្មប៉ប្រះទឹកជាជម្រក...
ហ្វីលីពីន ៖ នាង Olive Ebido-Gregorio មន្ត្រីគ្រប់គ្រងធនធានតាមឆ្នេរក្នុងក្រុង Masinloc បាននិយាយថា ក្រុង Masinloc ជាក្រុងមួយដែលមានមនុស្សរស់នៅចំនួន៤៩.០០០នាក់នៅលើកោះ Luzon តាមបណ្តោយឆ្នេរសមុទ្រចិនខាងត្បូង។ ក្រុងនេះកំពុងពង្រឹងការការពារត្រី និងផ្កាថ្មនៅលើផ្ទៃឆកសមុទ្រមានទំហំ ៧.៥៦០ ហិកតា។
ការវាយប្រហារមួយក្នុងបណ្តាការវាយប្រហារដំបូងៗនិងមានភាពអាក្រក់បំផុតបានយកសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេសហៅកាត់ថា NHS ជាទីដៅ។ Ransomware ជាច្រើនបានត្រូវប្រើដើម្បីវាយប្រហារលើមន្ទីរពេទ្យរាប់សិបកន្លែងនៅទូទាំងប្រទេសអង់គ្លេសកាលពីថ្ងៃសុក្រ បណ្តាលឱ្យ NHS ប្រកាសអំពី «ឧប្បត្តិហេតុធំ» មួយ។ មន្ទីរពេទ្យខ្លះបានបង្វែរឡានពេទ្យទៅកាន់កន្...
ការវាយប្រហារតាមអ៊ិនធឺណិត ដែលភាសាអង់គ្លេសហៅថា Cyber Attack ខ្លាំងក្លាមួយកំពុងលុកលុយក្នុងក្រុមហ៊ុននិងស្ថាប័នសាធារណៈនៅទូទាំងពិភពលោក បណ្តាលឱ្យមានការបំផ្លាញអន្តរជាតិនិងនាំឱ្យសេវាកម្មជាច្រើនគាំងដំណើរការ។ ការប៉ុនប៉ងជំរិតយកប្រាក់តាមរយៈការវាយប្រហារតាម អ៊ិនធឺណិត នេះហាក់ដូចជាបានប្រើកម្មវិធីអភិវឌ្ឍដោយទីភ្នាក់ងារចារកម្មស.រ.អា.មួយដែ...
កញ្ញា សៀវឡាន បានជម្នះគំនាបនេះ រហូតដល់ទទួលបានឱកាសមករៀនថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយបានអាហារូបករណ៍ពីសាកលវិទ្យាល័យ American University of Phnom Penh និងអាហារូបករណ៍ពីមូលនិធិ Harpswell Foundation។ ថ្មីៗនេះ កញ្ញា លេន សៀវឡាន ទើបតែបញ្ចប់កម្មវិធីសិក្សាមួយឆមាសនៅសាកលវិទ្យាល័យ American University នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោ...
គំនាបនៃផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ នៅតែជាឧបសគ្គមួយក្នុងចំណោមឧបសគ្គផ្សេងៗទៀត ដែលសិស្សនិងនិស្សិតស្រីជាច្រើននាក់នៅតាមតំបន់ជនបទបន្តជួបប្រទះ។ ហើយនេះគឺជាបញ្ហាមួយដែល កញ្ញា លេន សៀវឡាន និស្សិតឆ្នាំទី៣ខាងផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ American University of Phnom Penh បានជួបប្រទះ នៅពេលដែលនាងបានសម្រេចចិត្តផ្លា...
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ។ ក្រៅពីនេះក្រុមហ៊ុន CCCCនេះ ក៏ចាប់អារម្មណ៌លើគំរោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលលើកឡើងពីជំនួបជាមួយលោក Liu Qitao ប្រធានក្រុមហ៊ុន CCCC ។ សម្តេច ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនពិនិត្យនិងពិភាក្សាជាមួ...
ភ្នំពេញ៖ ក្រុមហ៊ុន China Communications Constuction Company គ្រោងចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីវិនិយោគសាងសង់ផ្លូវល្បឿនលឿនប្រវែង១៩០គីឡូម៉ែត្រ ដែលរត់ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានអាការៈព្រមាន ៧យ៉ាងខាងក្រោមនេះ វាគួរតែដល់ពេលប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយ ព្រោះថាអ្នកកំពុងតែមានជំងឺពុកឆ្អឹង។     ធ្លាប់មានប្រវត្តិបាក់ឆ្អឹងចាប់ពីម្តងឡើងទៅកាលពីពីរឆ្នាំមុនដោយសារតែការដួលតិចតួច     ជាមនុស្សពេញវ័យ ដែលស្គមពេក     កំពុងប្រើថ្នាំសរសៃ (Corticosteroids) សម្រាប់ព្យាបាលជំងឺប្រព័ន្ធភា...
ជាធម្មតា ជំងឺពុកឆ្អឹងកើតឡើងបានដោយសារតែ កំហាប់ឆ្អឹងមានការថយចុះ ដែលជាហេតុនាំឲ្យវាកាន់តែផុយទៅៗ និងស្រួយៗទៅ រហូតដល់ប៉ះទង្គិចអ្វីបន្តិចក៏អាចនាំឲ្យឆ្អឹងនោះបាក់បានដែរ។ អ្វីដែលជារឿងគួរឲ្យបារម្ភនោះគឺថា ជំងឺពុកឆ្អឹងតែងតែមិនបង្ហាញនូវអាការៈអ្វីឲ្យដឹងឡើយ លុះត្រាតែមានគ្រោះថ្នាក់តិចតួច ហើយបាក់ឆ្អឹង និងការថតមើលកំហាប់ឆ្អឹងមើល។
«នៅស្រុកគេ បើឡើងជិះរថភ្លើង រថយន្តក្រុង នៅបារាំងជាដើម យើងឃើញថា ដៃគេដកសៀវភៅយកមកអានហើយ តែទិដ្ឋភាពហ្នឹងនៅស្រុកខ្មែរ វាអត់ឃើញ»។ នេះ គឺជាប្រសាសន៍របស់លោកបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយបន្តលើកជាសំណួរថា៖ តើវាឆ្លុះបញ្ចាំងថា មិនមានការអាននៅកម្ពុជាដែរឬទេ?  ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះ បានពន្យល់ថា  ...
ភ្នំពេញ៖ លោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ បានអះអាងថា បច្ចុប្បន្ន ប្រជាជនកម្ពុជា ចូលចិត្តអានសៀវភៅនៅបណ្ណាល័យ និងនៅផ្ទះ ច្រើនជាងទីកន្លែងសាធារណៈ។ លោកបញ្ជាក់ទៀតថា ស្ថានភាព និងបរិយាកាសក្នុងទីសាធារណៈមិនអំណោយផល និងកង្វះមធ្យោបាយធ្វើដំណើរសាធារណៈដែលមានផាសុកភាព គឺជាមូលហេតុចំបង ដែលធ្វើពលរដ្ឋខ្មែរ ងាកមកអានសៀវភៅនៅក្នុងបណ្ណាល័...
កុំឲ្យស្ងៀមស្ងាត់យូរ ក្រុងព្យុងយ៉ាងបានសម្រេចបាញ់សាកល្បងមីស៊ីលជាថ្មីទៀតនៅព្រឹកថ្ងៃអាទិត្យទី ១៤ ខែឧសភានេះ ។ ការបាញ់មីស៊ីលជាថ្មីនេះកើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរបបដឹកនាំឯកោមួយនេះ ដើម្បីជំរុញឲ្យមានការចរចានិងបញ្ឈប់សកម្មភាពបង្ករឿងផង។  យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្តីមន្ត្រ...
ថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាថ្មីទៀត ដើម្បីផ្គើនសហគមន៍អន្តរជាតិជាពិសេសអាមេរិកដែលទាមទារឲ្យមានការបន្ថែមទណ្ឌកម្មប្រឆាំងខ្លួន។ ការបាញ់សាកល្បងមីស៊ីលនេះក៏នឹងក្លាយជាវិញ្ញសារថ្មីសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងដែលមានជំហរទន់ភ្លន់ជាមួយកូរ៉េខាងជើងស្បថចូលកាន់តំណែងប៉ុន្មានថ្ងៃមុនដែរ។ ប្រធានាធិបតីថ្មីទំនង...
    លាបថ្នាំប្រឆាំងនឹងវីរុសដែលផ្ទុកទៅដោយសារធាតុ Docosanol ឬ Benzyl Alcohol     ស្អំទឹកកកដើម្បីបំបាត់ការឈឺចាប់ និងប្រើថ្នាំលេប ឬជែលបំបាត់ការឈឺចាប់     ចូរចៀសវាងការញ៉ាំអាហារមានជាតិអាស៊ីតដូចជា ផ្លែឈើជូរៗ និងប៉េងប៉ោះ។ ចំពោះអាហារហឹរ និងអាហារប្រៃក៏ត្រូវចៀសវាងដែរ     ប្រើក្រណាត់ត្រជាក់ ឬសើមទឹកតិចៗស្អំលើដំបៅដែលពងបែកនោះឲ្យបានច្...
ភាគច្រើនបំផុត ជំងឺពងបែបនៅបបូរមាត់បង្កឡើងដោយវីរុសម្យ៉ាងឈ្មោះថា Herpes Virus ដែលភាគច្រើនគឺវាបង្ករោគនៅក្នុងមាត់។ ដូច្នេះបើសិនជាអ្នកកំពុងតែមានអាការៈពងបែកមែននោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះដើម្បីបំបាត់ការឈឺចាប់ និងឆាប់ជា៖
គ្មាននរណាម្នាក់អាចទប់ការចំណាយនៅក្នុងគ្រួសារនីមួយៗបានឡើយ។ គ្រាន់តែថា គ្រួសារខ្លះ ចំណាយត្រឹមត្រូវតាមគោលការណ៍ គ្រួសារខ្លះទៀត ចំណាយមិនសូវត្រឹមត្រូវតាមក្បួនខ្នាតហិរញ្ញវត្ថុ។ ការចំណាយ ឬការប្រើប្រាស់ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចពន្យល់ថា វាគឺក្បាលម៉ាស៊ីនមួយក្នុងចំណោមក្បាលម៉ាស៊ីនដទៃទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ និយាយបែបផ្សេង ម...
ភ្នំពេញ៖ ការចំណាយ គឺជាផ្នែកមួយដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ប៉ុន្តែ ប្រសិនបើពលរដ្ឋនៃប្រទេសមួយចំណាយទិញទំនិញនាំចូលច្រើនជាងផលិតផលនៃប្រទេសខ្លួនឯង ពេលនោះ ផ្លែផ្កាសេដ្ឋកិច្ចនៃប្រទេសនោះ ក៏មិនសូវទទួលបានច្រើនដែរ។ តើអ្វីទៅជាបញ្ហាស្នូលនៃការចំណាយ?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងកញ្ញា Eva Delage ដូចតទៅ៖
ភ្នំពេញ៖ ដោយសារតែការស្រឡាញ់កីឡា និងប្រាថ្នាចង់លើកតម្កើងជាតិខ្មែរផងដែរនោះ កញ្ញា Eva Delage កូនខ្មែរកាត់បារាំង បានចូលរួមហាត់កីឡាអត្តពលកម្មនៅក្នុងប្រទេសកម្ពុជា ហើយធ្លាប់ទទួលបានជ័យលាភីជាច្រើនលើកផងដែរ។ ក្នុងនាមជាកីឡាការិនីកាយសម្ព័ន្ធ ជាអ្នករត់ចម្ងាយ និងជានារីបង្ហាញម៉ូតផងដែរនោះ កញ្ញាបានសន្យាក្នុងចិត្តហើយថា កញ្ញានឹងព្យាយាមយកជ...
និស្សិត សៀក បូរមី  គឺជាអតីតសិស្សនិទ្ទេសA ម្នាក់ ក្នុងចំណោមសិស្ស ១០៨ នាក់ ដែលទទួលបាននិទ្ទេសខ្ពស់នេះ នាឆ្នាំ២០១៥។ ក្នុងសម័យប្រឡងដែលមានការរឹតបន្តឹងគុណភាពអប់រំនោះ បូរមី ទទួលស្គាល់ថា ការប្រឡងយកលទ្ធផលល្អដែលខ្លួនចង់បាននេះ វាមិនមែនជាការងាយស្រួលដូចការគិតឡើយ ពោលគឺវាត្រូវការទាមទាឲ្យ បូរមី ត្រៀមខ្លួនឲ្យបានល្អ ដើម្បីសម្រេចភាពជោគជ័យ...
នៅសល់ប្រមាណជា៣ខែទៀតប៉ុណ្ណោះ សិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដើម្បីបញ្ចប់ថ្នាក់សិក្សាកម្រិតថ្នាក់វិទ្យាល័យ។ មុនពេលប្រឡងឈានចូលមកដល់នោះ សិស្សពូកែចំនួនពីររូបស្ម័គ្រចិត្តចូលខ្លួនចែករំលែកបទពិសោធន៍ សម្រាប់ត្រៀមខ្លួនប្រឡងយកនិទ្ទេសល្អ នៃសញ្ញាបត្រទុតិយសភូមិ ដល់សិស្សឆ្នាំសិក្សា២០១៧នេះ។
ក្រុមឈរលេខរៀងទី៣បឹងកេតត្រូវការឈ្នះប៉ូលិស ដើម្បីឡើងទៅឈរលេខរៀងទី២ក្នុងសប្តាហ៍ទី១១នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ជំនួសក្រុមទ័ព ដែលបានបរាជ័យក្រោមថ្វីជើងអគ្គិសនីកម្ពុជា ២-១ នៅលើទឹកដីរបស់ខ្លួនកាលពីម្សិលមិញ។ បឹងកេតត្រូវជួបប្រកួតជាមួយប៉ូលិស នាវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែឧសភា នៅកីឡដ្ឋានស្តាតចាស់។  ជាមួយគ...
ក្រោយក្រុមក្រសួងការពារជាតិ(ទ័ព)បរាជ័យក្រោមថ្វីជើងអគ្គិសនីកម្ពុជា ២-១ កាលពីម្សិលមិញ នាំឲ្យបឹងកេតត្រូវការឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)នារសៀលថ្ងៃអាទិត្យនេះ ដើម្បីឡើងឈរលេខរៀងទី២ក្នុងសប្តាហ៍១១នៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ នៅថ្ងៃនេះដែរ ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)ត្រូវតទល់ជាមួ...
តាមការសិក្សាស្រាវជ្រាវពីអ្នកបុរាណវិទ្យា ស្ពានទ័ពត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ស្ពាននេះសង់លើផ្លូវបុរាណពីរាជធានីអង្គរភ្ជាប់ទៅប្រាសាទភីម៉ៃប្រទេសថៃ។ ស្ពានទ័ពមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប (ស្រុកស្រីស្នំ) និងមានចម្ងាយប្រហែល៨០០ម៉ែត្រ...
សៀមរាប៖ ស្ពានទ័ពគឺជាស្ពានបុរាណមួយ ក្នុងចំណោមស្ពានបុរាណច្រើនទៀត ដែលសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ស្ពាននេះស្ថិតនៅព្រំប្រទល់ស្រុកស្រីស្នំនៃខេត្តសៀមរាប និងស្រុកចុងកាល់នៃខេត្តឧត្ដរមានជ័យ ដែលមានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
បើយោងតាមទិន្នន័យជាប្រពៃណីដែលគេតែងតែនិយាយតពីមាត់មួយទៅមាត់មួយថា ៨៥%នៃពលរដ្ឋខ្មែរសរុប គឺជាកសិករ។ តាមពិត តួលេខពិតប្រាកដបែបវិទ្យាសាស្ត្រស្ដីពីចំនួនភាគរយនៃកសិករនោះ មិនទាន់មាននៅឡើយទេ បើទោះបីជាកម្ពុជាធ្លាប់បានធ្វើជំរឿនជាបន្តបន្ទាប់ក៏ដោយ ក៏តួលេខនោះហាក់ដូចជាដើរមិនទាន់ការប្រែប្រួលនៃមុខរបររបស់ពលរដ្ឋខ្មែរ និង មិនទាន់មានភាពច្បាស់លាស...
ភ្នំពេញ៖ ការប្រកបមុខរបររបស់ពលរដ្ឋខ្មែរ តែងតែប្រែប្រួលពីសម័យមួយទៅសម័យមួយ ពីកន្លែងមួយទៅកន្លែងមួយ អាស្រ័យទៅលើតម្រូវការ ចំណង់ចំណូលចិត្ត លទ្ធភាព លក្ខខណ្ឌភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន ចំណេះដឹង បច្ចេកវិទ្យា ដើមទុន និង មូលដ្ឋានចាំបាច់មួយចំនួនទៀត។ ជាច្រើនសម័យកាលមកហើយ ពលរដ្ឋខ្មែរភាគច្រើន គឺជាកសិករ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយ...
ក្នុងជំនួបជាមួយអ្នកកាសែតពីប្រទេសអាស៊ាន នៅថ្ងៃទី១៣ ខែ ឧសភា នៅមជ្ឈមណ្ឌលជប៉ុន-អាមេរិក នៅក្រុងតូក្យូ ប្រទេសជប៉ុន លោក ជិហារ៉ូ មូរី អ្នកសរសេរវិចារណាកថាសម្រាប់កាសែតយូមីអូរិ នៃប្រទេសជប៉ុន បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ។ អ្នក...
តូក្យូ៖ អ្នកកាសែតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ អ្នកកាសែតជប៉ុន ចាត់ទុកថា រដ្ឋអាស៊ាន អាចជួយរាំងខ្ទប់បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលកំពុងបង្កការព្រួយបារម្ភសម្រាប់តំបន់ ពិសេសកូរ៉េខាងត្បូង និងជប៉ុន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យមជ្ឈដ្ឋានទូទៅបញ្ឈប់ជាបន្ទាន់រាល់ការដាក់បញ្ចូល (Upload) នូវស្នាដៃភាពយន្ត លើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ឬតាមប្រព័ន្ធយូធូប (YouTube) និងការផ្សព្វផ្សាយស្នាដៃជាសាធារណៈ ។ នៅក្នុងសេចក្ដីប្រកាសដែលចុះកាលពីថ្ងៃទី២៨ ខែមេសា ក្រសួងបានពិនិត្យឃើញដូច្នេះថា៖«សកម្មភាពនៃការដាក់បញ្ចូល (Upload...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការលើជនទាំងឡាយណា ដែលយកកម្មសិទ្ធិបញ្ញា ឬស្នាដៃអ្នកដទៃទៅប្រើប្រាស់ និងផ្សព្វផ្សាយនៅបណ្ដាញសង្គមដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម និងគ្មានទិដ្ឋាការអនុញ្ញាតពីក្រសួង នឹងត្រូវប្រឈមចំពោះមុខច្បាប់។
អភិបាលខេត្តសៀមរាប បានឡើងអានរបាយការណ៍សាងសង់នៃមណ្ឌលរដ្ឋបាលខេត្តសៀមរាប។ យោងតាមរបាយការណ៍ អាគាររដ្ឋបាលថ្មីនេះ ចាប់សាងសង់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន កាំត្រង់ស៊ីប លើផ្ទៃដីចំនួន ៦ហិកតា។ អាគារមន្ទីរជំនាញទាំង២៦នេះ គឺជាប្រភេទអគារភ្លោះចំនួន១២ និងអគារទោលចំនួន២ ហើយអគារនីមួយៗមានទំហំ ២០.៥០X ២៣.៨០ម៉ែត្រ មានចំនួន២ជាន់ ១...
សៀមរាប៖ មណ្ឌលរដ្ឋបាលខេត្តសៀមរាបថ្មី ដែលប្រមូលផ្តុំដោយមន្ទីររដ្ឋបាលជំនាញចំនួន ២៦របស់ខេត្តសៀមរាប បានដាក់សម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧។ មណ្ឌលរដ្ឋបាលប្រមូលផ្តុំថ្មីនេះ ចំណាយថវិកាសរុបជាង ៧៦ប៊ីលានរៀល។
ខាងក្រោមនេះគឺជាខ្ទង់ចំណាយរបស់គណបក្សនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ។ អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត៖« យើងគ្រាន់តែមានយុទ្ធនាការដើរចែកខិតប័ណ្ណ ស្លាកសញ្ញាគណបក្សយកបិតនៅតាមដើមឈើ និងចាក់សំឡេងតាមមេក្រូផ្សព្វផ្សាយគោលនយោបាយបក្សតាមម៉ូតូមួយគ្រឿង តាមឃុំៗនីមួយប៉ុណ្ណោះ។ ហើយបើ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី០២ មិថុនា។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ មិថុនា។ មុនយុទ្ធនាការបោះឆ្នោតមកដល់ គណបក្សនយោបាយនីមួយៗ បានត្រៀមថវិកាជាច្រើនសម្រាប់ការឃោសនាបោះឆ្នោត និងការបោះឆ្នោតទាំងមូលតែ...
ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ ឧសភា លោករដ្ឋមន្ត្រី ទៀ បាញ់ បានរម្លឹកពីវីរភាពរបស់កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងឈរជើងនៅបរទេស។ ហើយសម្រាប់លោក អ៊ឹម សំ លោក ទៀ បាញ់ បានប្រាប់អាជ្ញាធរទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មបំផុតក្នុងពិធីបុណ្យសព ដែលគ្រួសារសពគ្រោងនឹងរៀបចំ ពេលដែលសាកសពត្រូវបា...
សៀមរាប៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងទៅកាន់មន្ត្រីរបស់ខ្លួន រួមនិងអាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងពិធីបុណ្យសពអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានស្លាប់ពេលបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១៧។ លោក ទៀ បាញ់ ថ្លែងថា នេះជាការពលីជីវិតដ៏ធំធេងសម្...
ទំនាក់ទំនងរវាងកម្ពុជាកាន់តែជិតស្និទ្ធ និងរីកលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) កាលពីខែតុលាឆ្នាំ២០១៦ កន្លងទៅ។ ទំនាក់ទំនងស្និទ្ធសា្នលនេះនឹងកាន់តែវិវត្តទៅមុខទៀតដោយការចូលរួមរបស់កម្ពុជាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយរបស់ចិន (OBOR)។ ពាក់ព័ន្ធបញ្ហ...
ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយរបស់ចិនពេញទំហឹង គំនិតផ្តួចផ្តើមជួយជ្រោមជ្រែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបង្កើនការផ្សាភ្ជាប់នេះជួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន។ ហើយអ្វីដែលសំខាន់គំនិតផ្តួចផ្តើមនេះបានចូលរួមជ...
សេចក្ដីណែនាំរបស់គជប បានបញ្ជាក់ថា ការលើកស្លាកសញ្ញាគណបក្សនយោបាយនៅទីកន្លែងសាធារណៈ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ត្រូវមានការសម្របសម្រួលជាមួយអាជ្ញាធរដែនដី ។ ហើយការលើកស្លាកសញ្ញាគណបក្សនយោបាយនៅលំនៅឋានឯកជន ឫកន្លែងឯកជន ត្រូវមានការយល់ព្រមពីម្ចាស់កន្លែងនោះ។ ក្រោយពីបញ្ចប់ការឃោសនាបោះឆ្នោត ស្លាកសញ្ញាគណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់១០០...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឲ្យបណ្ដាគណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការលើកស្លាកសញ្ញាគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយឈរលើគោលការណ៍ស្មើភាព និងលំដាប់មុនក្រោយ។
ដោយយល់ពីតម្រូវការរបស់កុមារដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលកំពុងសិក្សា ជាពិសេសតាមរយៈបទពិសោធន៍របស់ខ្លួនដែលធ្លាប់ទទួលបានការឧបត្ថម្ភពីអ្នកដទៃក្នុងគ្រាខ្វះខាតបានជំរុញឲ្យលោក ឯម ស៊ីដា អ្នកទំនាក់នង និងពង្រីកការហោះហើររបស់ Cambodia Airports បានផ្តូចផ្តើមបង្កើតក្រុមការងារនិស្ស័យ ដើម្បីប្រមូលមូលនិធិជួយកុមាក្រីក្រនៅតាមជន។ ក្រុមការង...
បន្ទាប់ពីធ្លាប់ឆ្លងកាត់ការលំបាកកាលពីកុមារភាពលោក ឯម ស៊ីដា រួមជាមួយសមាជិកប្រមាណជាង២០នាក់ផ្សេងទៀតបានផ្តួចផ្តើមបង្កើតក្រុមការងារសប្បុរសធម៌មួយដែលមានឈ្មោះថា«និស្ស័យ» សម្រាប់រៀបចំ ក៏ដូចជាបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីប្រមូលថវិកាជួយដល់កុមារក្រីក្រនៅតាមជនបទ។ ជាក់ស្តែងនៅថ្ងៃអាទិត្យទី១៤ ខែឧសភា នេះ ក្រុមការងារនិស្ស័យបាននាំយកសម្ភ...
សូមអញ្ជើញទស្សនារូបភាពមួយចំនួននៅមុខព្រះបរមរាជវាំងដូចតទៅ៖
ភ្នំពេញ៖  ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម  ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋជាច្រើន សម្រាកពីការងារ ឬ ការប្រកបរបរផ្សេងៗ បានមកដើរកម្សាន្តនៅមុខព្រះបរមរាជវាំង។ មានទាំងកុមារ យុវវ័យ និងមនុស្សចាស់  មានខ្លះដើរ ខ្លះអង្គុយ និងខ្លះទៀតថតរូបកម្សាន្តទុកជាអនុស្...
ទី១ ពាក្យ «បម្រាស» មានន័យថា ធ្វើឲ្យប្រាស ឲ្យឃ្លាតចេញ។ ឧទាហរណ៍៖ អ្នករឹតទឹកដោះគោ ទាក់កកូនគោ ចងបម្រាសឲ្យឃ្លាតចេញពីមេវា...។ ទី២ ពាក្យ «បម្រាស់» ជាពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ បម្រើ ថា «បម្រើបម្រាស់» គឺមានន័យថា ទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ។ ឧទាហរណ៍៖ ក្មួយឯងជាអ្...
សាធារណជនភាគច្រើនសរសេរពាក្យទាំងនេះ ដោយមិនដឹងថា ពាក្យមួយណាខុស ឬត្រូវឡើយ ហើយក៏មិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយនោះដែរ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «បម្រាស» និង «បម្រាស់» គឺប្រើក្នុងន័យខុសគ្នា។ រីឯពាក្យ «បម្រះ» និង «បង្រះ» គឺប្រើក្នុងន័យតែមួយ។
លោក គង់ ភោគ ដែលបច្ចុប្បន្នជាអ្នកស្រាវជ្រាវ និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (Cambodian Institute for Strategic Studies) រំពឹងផងដែរថា ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងចូលរួមចំណែកផ្សព្វផ្សាយពីការវិវត្តនានាពាក់ព័ន្ធ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយវិថីមួយ» ក្នុងកិច្ចប្រជុំកំពូលនេះ។ សូមស្តាប់ការ...
ភ្នំពេញ៖ កិច្ចប្រជុំកំពូល «ខ្សែក្រវ៉ាត់មួយវិថីមួយដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ» ចាប់ផ្តើមបើកនៅថ្ងៃ ១៤ ឧសភានៅក្រុងប៉េកាំងនេះ ដោយមានមេដឹកនាំកម្រិតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជិត៣០ និងមានតំណាងរដ្ឋាភិបាល ស្ថាប័នអន្តរជាតិនិងអ្នកជំនាញជាច្រើនទៀត។  កិច្ចប្រជុំដ៏ធំនៅក្រុងប៉េកាំងនេះ នឹងក្លាយពេលវេលាដ៏ល្អសម្រាប់មេដឹកនាំកំពូល ន...
ក្រោយបើកវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នាទីក្រុងប៉េកាំងនោះ នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក អ៊ីដិនេបាត ចាហ្គាធុលហ្គា (Erdenebat Jargaltulga) បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងលើទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន ដែលតម្រូវឲ្យលោកចង់រៀនសូត្រពីរបៀបរៀបចំតំបន់ពាណិជ្ជកម្មពីសម្ដេច ហ៊ុន សែន។ បើតាមហ្វ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ម៉ុងហ្គោលី សុំឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបង្រៀនពីរបៀបរៀបចំទីផ្សារសេរី និងតំបន់ពាណិជ្ជកម្ម ដែលកម្ពុជាធ្លាប់អនុវត្តជាមួយចិនកន្លងមក។
ប៉ូលិស បានទម្លាក់បឹងកេតពីលេខរៀងទី៣ឲ្យមកឈរលេខទី៤ក្នុងសប្តាហ៍ទី១១ បន្ទាប់ពីក្រុមនេះបានប្រើកីឡដ្ឋានស្តាតចាស់យកឈ្នះបឹងកេត ២-១ ក្នុងជំនួបបញ្ចប់ជើងទី១នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។ ប៉ុន្តែជ័យជម្នះនេះ មិនបានជួយប៉ូលិសឲ្យរំកិលចំណាត់ថ្នាក់នោះទេ គឺបន្តឈរលេខរៀងទី៧ ដោយមាន...
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ បានប្រកួតបញ្ចប់ជើងទី១កាលពីម្សិលមិញ ដោយក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)បានប្រើកីឡដ្ឋានស្តាតទម្លាក់ក្រុមបឹងកេតពីលេខរៀងទី៣ រីឯណាហ្គាវើលប្រើទីលានគីរីវង់យកឈ្នះម្ចាស់ផ្ទះ ដើម្បីតម្លើងចំណាត់ថ្នាក់របស់ខ្លួន។ ចំណែកក្រុមឈរលេខរៀងទី៥ភ្នំពេញក្រោន បានត្រ...
អ្នកចាស់ចេញ អ្នកថ្មីចូល។ អ្នកនយោបាយគ្មានបក្ស អេម៉ានុយអែល ម៉ាក្រុង បានក្លាយជាប្រធានាធិបតីបារាំងផ្លូវការ ជំនួសលោក ហ្វ្រង់ស្វ័រ ហូឡង់ ដែលចប់អាណត្តិ។ ពិធីស្បថចូលកាន់តំណែង បានធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី Elysee និងនៅទីតាំងសំខាន់មួយចំនួនទៀតក្នុងរដ្ឋធានីប៉ារីស។ ជាប្រធានាធិបតីទី៨ នៃសាធារណរដ្ឋបារាំងទី៥ លោក ម៉ាក្រុង នឹងត...
អ្នកនយោបាយកណ្ដាលនិយម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំងថ្មីនៅថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ក្នុងការបោះឆ្នោតជុំចុងក្រោយ។ ជាប្រធានាធិបតីបារាំងក្មេងជាងគេ លោក ម៉ាក្រុង សន្យាស្ដារមុខមាត់បារាំងឡើងវិញទាំងនៅអឺរ៉ុប និងលើពិភពលោក។ លោក ម៉ាក្រុង ក៏នឹង...
អតីតកំពូលកីឡាករវាយកូបបាល់លេខ១ពិភពលោកវ័យ៣០ឆ្នាំរូបនេះ បានប្រើថេរវេលា ១ម៉ោង និង១៨នាទីដើម្បីយកឈ្នះកីឡាករសញ្ជាតិអូទ្រីស Dominic Thiem ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Madrid Open ដែលការប្រកួតនេះធ្វើឡើងក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ នេះជាពានទី៣ហើយដែល Nadal ទទួលបាននៅក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះ Monte Carlo Masters លើកទី១០ កាលពី...
Rafael Nadal ឈ្នះជើងឯកវាយកូនបាល់ Madrid Open ជាលើកទី៥ ក្រោយផ្តួលកីឡាករ Dominic Thiem ក្នុងលទ្ធផល២សិតជាប់គ្នា ៧-៦(១០-៨) និង៦-៤ ក្នុងទីលានដីក្រហមកាលពីថ្ងអាទិត្យ។ ជ័យជម្នះនេះបានធ្វើឲ្យកំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញឡើងទៅឈរចំណាត់ថ្នាក់លេខ៤ពិភពលោកវិញ។
សំណាងដែរ ខ្ញុំមានវិធីបញ្ចុះកម្តៅមួយចំនួនដែលអាចជួយកូនអ្នកដែលកំពុងតែក្តៅខ្លួនបានយ៉ាងលឿន៖ ទឹកត្រជាក់ ចូរយកក្រណាត់ស្អាតមួយជ្រលួកនឹងទឹកចេញពីក្បាលរ៉ូមីណេ ហើយពូតវាឲ្យស្ងួត។ បន្ទាប់មក អ្នកអាចយកវាទៅស្អំនៅក្រោមគ្លៀក ប្រអប់ដៃ ប្រអប់ជើង និងគ្រលានដើម្បីបញ្ចុះកម្តៅបានហើយ។ អ្នកក៏អាចស្អំនៅលើថ្ងាសរបស់ក្មេងបានដែរ។ កុំភ្លេចប្តូរកន្សែងនេះ...
ជាតិជាឪពុកម្តាយគេហើយ តែងតែមានអារម្មណ៍ភ័យខ្លាចតិចតួចហើយនៅពេលកូនតូចៗក្តៅខ្លួន។ ថ្វីបើរឿងនេះច្រើនតែជារឿងធម្មតាសម្រាប់ក្មេងជាពិសេសពេលឆ្លងជំងឺបង្កដោយវីរុស ក៏ដោយ តែបើសិនជាកម្តៅឡើងដល់ ៣៧,៥អង្សា វាពិតជារឿងដែលត្រូវបារម្ភហើយ។ យ៉ាងណាមិញ វាក៏មានថ្នាំបញ្ចុះកម្តៅជាច្រើនដែលអាចប្រើប្រាស់បានដែរ ប៉ុន្តែការដែលពឹងពាក់លើថ្នាំនេះច្រើនពេក អា...
ខាងក្រោមនេះគឺជារបៀបនៃការគេងជួយសម្រួលដល់ការចងចាំរបស់អ្នក៖     ការគេងនឹងជួយរាងកាយនឹកឃើញ ឬទាញយកព័ត៌មានផ្សេងៗដែលអ្នកបានរៀនចេះដឹងរួច     ការគេងជួយជំរុញដល់ការទំនាក់ទំនងសរសៃប្រសាទថ្មីៗដើម្បីបំលែងទៅជាបទពិសោធន៍ប្រចាំថ្ងៃក្លាយទៅជាការចងចាំរយៈពេលយូរ     ការគេងជួយធ្វើឲ្យអ្នកផ្ចង់អារម្មណ៍បានល្អខណៈពេលដែលអ្នកកំពុងតែសិក្សានូវអ្វីដែលមិន...
តើអ្នកចង់បង្កើនការចងចាំរបស់ខ្លយនដែរទេ? បើសិនជាអញ្ចឹងមែន ចូរចាប់ផ្តើមទម្លាប់មួយគេងឲ្យបានគ្រប់គ្រាន់ទៅ ព្រោះវានឹងផ្តល់ពេលវេលាច្រើនសម្រាប់ខួរក្បាលសាកថ្ម។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានជ្រើសរើស លោក អ៊ឹម សួស្តី អតីតប្រធានគ.ជ.ប ឲ្យឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ តាមរយៈកិច្ចប្រជុំកន្លងមក។ លោក បញ្ជាក់ថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោត...
ភ្នំពេញ៖ លោក អ៊ឹម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យទៅកាន់រដ្ឋសភា ដើម្បីសុំធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសាន ដែលទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ។
ផ្តល់ជាអង់ទីអុកស៊ីដង់យ៉ាងច្រើន មើមឈូកក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដូចគ្រាប់ និងផ្កាឈូកដែរ។ សារធាតុ methanol ដែលយកចិត្តពីមឺើមឈូកគឺមានសកម្មភាពខ្លាំងបំផុតសម្រាប់សុខភាពរាងកាយ ប៉ុន្តែបើញ៉ាំធម្មតាក៏ទទួលបានជីវជាតិមួយនេះដែរ។ ក្នុងរាងកាយយើង អង់ទីអុកស៊ីដង់នឹងជួយការពារកោសិកាពីការមានរបួសនានា។ វាក៏នឹងជួយជំរុញដល់សុខភាពរបស់ឈាម ការព...
កាលពីអត្ថបទមុនៗ ខ្ញុំបាននិយាយអំពីប្រយោជន៍ច្រើនមកហើយអំពីគ្រាប់ឈូក។ យ៉ាងណាមិញ សម្រាប់រុក្ខជាតិក្នុងសែស្រឡាយជាមួយគ្នាទៀតនោះគឺ មឺើមឈូកនេះឯង។ វាគឺជារុក្ខជាតិប្រភេទមឺើមមែន តែមានប្រយោជន៍ច្រើនមិនចាញ់គ្រាប់ឈូកប៉ុន្មានទេ ជាពិសេសម្បូរទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការតែម្តង។
«អគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលម៉ារ៉ុក»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stepane Dujarric។ ការវាយប្រហារថ្មីនេះ ស្របពេលដែល UN និង MINUSCA រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ ទាហានមួកខៀវ MINUSCA ៥នាក់ (កម្ពុជា៤នាក...
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលការវាយប្រហារថ្មីមួយទៀតរបស់ក្រុមឧទ្ទាម anti-Balaka ទៅលើជនស៊ីវិល និងកងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (MINUSCA) កាលពីថ្ងៃទី១២ និង១៣ ខែឧសភា នៅទីក្រុង Bangassou ប្រទេសអាហ្វ្រិកកណ្តាល។ ការវាយប្រហារនេះ បានធ្វើឲ្យមានការជម្លៀសជ...
សូមអានបទសម្ភាសន៍រវាងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ជាមួយលោក ពេជ្រ ស្រស់ខាងក្រោម៖ លោក ជា ធីរិទ្ធ៖ គណបក្សលោក បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ចំនួន ១៩ ឃុំ-សង្កាត់។ តើគណបក្សលោក បានកំណត់នូវលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីសម្រេចជ្រើសរើសបេក្ខជនទាំងនោះឲ្យឈរឈ្មោះ? ហើយហេតុអ្វីគណបក្សយុវជនកម្ពុជា មានបេក្ខជនឈរឈ្...
គណបក្សយុវជនកម្ពុជា បានបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១៩ ក្នុងចំណោមឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១៦៤៦ ។ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា គណបក្សលោក បានកំណត់លក្ខខណ្ឌបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺត្រូវមានចិត្តដូចជាផែនដី និងមានចិត្តស្ម...
នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ អតីតកីឡាករជើងខ្លាំងរបស់កម្ពុជាជង្គង់ហោះកែងឆេះ អេ ភូថង នឹងឡើងសង្វៀនប្រកួតរបស់ ភីអិនអិន ដើម្បីយកថវិកាដែលបានមកពីការឡើងសង្វៀនធ្វើជាមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្រាប់ការឡើងសង្វៀនលើកនេះ អេ ភូថង ត្រូវជួបប្រកួតបីទឹកលើប្រភេទទម្ងន់១០០គីឡូក្រាម តែមិនទាន់ដឹងជួបជាមួយកីឡាកររូបណានោះទេ គ...
ក្រោយបាត់មុខនៅលើសង្វៀនប្រកួតអស់រយៈពេលជិត១០ឆ្នាំអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា អេ ភូថង នឹងឡើងសង្វៀនប្រកួតម្តងទៀតនាដើមខែមិថុនា ខាងមុខនេះ នៅលើសង្វៀន ភីអិនអិន។ សម្រាប់ការឡើងសង្វៀនលើកនេះគ្រូប្រដាល់វ័យ៤៣ឆ្នាំរូបនេះ ត្រូវជួបប្រកួត៣ទឹកជាមួយគ្រូបង្វឹកប្រដាល់ថៃ [ដែលមិនទាន់បង្ហើបឈ្មោះ] លើប្រភេទទម្ងន់១០០គីឡូក្រាម។ លោក អេ ភូថង នឹងយ...
ចម្រៀង Moscow Windows និង The City Over the Free Neva គឺជាបទចម្រៀងចំនួន២ ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ប្រគំលេងដោយប្រើព្យ៉ាណូ ពេលលោកកំពុងរង់ចាំជួបសមភាគីចិន ស៊ី ជីនភីង ក្នុងរដ្ឋធានីប៉េកាំង។ លោក ពូទីន កំពុងស្ថិតនៅចិន ដើម្បីចូលរួមវេទិកាអន្តរជាតិស្ដីពីខ្សែក្រវ៉ាត់មួយ វិថីមួយ ដែលចិនជាម្ចាស់ផ្ទះ។ បើតាមទីភ្នាក់ងារព័ត៌មាន T...
មិនត្រឹមតែជាមេដឹកនាំប្រទេសមហាអំណាចនិងមានសមត្ថភាពកីឡាឡើយ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏មានសមត្ថភាពពិសេសខាងសិល្បៈដែរ។ នៅថ្ងៃទី១៤ ខែឧសភា ខណៈកំពុងរង់ចាំជួបប្រធានាធិបតីចិន ស៊ី ជីនភីង ដែលជាម្ចាស់ផ្ទះវេទិកា «ខ្សែក្រវ៉ាត់មួយ វិថីមួយ» លោក ពូទីន ក៏បានលេងឧបករណ៍ភ្លេងព្យ៉ាណូសិន ព្រោះលោក ស៊ី ជីនភីង កំពុងរវល់ជួបជជែកជាមួយមេដឹក...
ក្រុមកីឡាការិនី U15 កម្ពុជា ដែលស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក មាស សំអឿន ទទួលចំណាត់ថ្នាក់លេខ២ពូល B ក្រោយឈ្នះសិង្ហបុរី ២-១ ចាញ់ហ្វីលីពីន ៣-០ និងស្មើឥណ្ឌូណេស៊ី ១-១ ។ រីឯក្រុមថៃទើបបញ្ចប់ការប្រកួតចុងក្រោយរបស់ខ្លួននៅក្នុងពូល A ដោយឈ្នះទាំង៤ប្រកួតក្នុងលទ្ធផលជាបន្តបន្ទាប់លើ វៀតណាម ១-០ មីយ៉ាន់ម៉ា ១-០ ម៉ាឡេស៊ី ៧-០ និងម្ចាស់ផ្ទះ...
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ នឹងត្រូវប្រកួតតទល់ជាមួយក្រុមកីឡាការិនីថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U16 Girls Championship នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
មេដឹកនាំចិនលោក ស៊ី ជិនភីង ស្វាគមន៍ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនជិត៣០ នៅថ្ងៃ ១៤ឧសភា ក្នុងពេលបើកវេទិកាកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់មួយវិថីមួយនៅក្រុងប៉េកាំង។តំណាងរដ្ឋអាស៊ីខាងត្បូងមានស្រីលង្កា, បង់ក្លាដែស ប៉ាគីស្ថានជាដើមសុទ្ធតែបង្ហាញមុខនៅក្នុងកិច្ចប្រជុំ តែវាចម្លែកត្រង់ មេដឹកនាំ«ឥណ្ឌា»មិនបានទៅចូលរួមក្នុងវេទិកានេះឡ...
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (Narendra Modi) មិនទៅចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់មួយវិថីមួយនៅប្រទេសចិន។អ្វីរឹតតែពិសេសនោះ រដ្ឋាភិបាលនេះក៏មិនបានបញ្ជូនប្រតិភូតំណាងឲ្យទៅចូលរួមដូចគ្នា។ តាមពិតឥណ្ឌាទំនងជាខឹងចិនដែលនៅតែបន្តគម្រោងសាងសង់ច្រករបៀងសេដ្ឋកិច្ចឆ្លងកាត់ទឹកដីជម្លោះកាស្មៀរ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិ...
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ត្រីខ្មែររងគ្រោះទាំង៣នាក់នេះ ត្រូវបានមេខ្យល់នាំឆ្លងចូលប្រទេសវៀតណាម កាលពីថ្ងៃទី ២៨ ខែ មេសាកន្លងមក ហើយបន្តធ្វើដំណើរតាមច្រកព្រំដែនវៀតណាម-ចិន បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន ជាថ្នូរនឹងទឹកប្រាក់ចន្លោះពី ១៥០០ដុល្លារ ទៅ ២០០០ដុល្លារអាមេរិក។ ក្រោយពីទទួលបានដំណឹងនេះ ស្ថានទូ...
នារីខ្មែររងគ្រោះបីនាក់បាន ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសវៀតណាមជួយអន្តរាគមន៍ បន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំឆ្លងចូលទៅវៀតណាម ដើម្បីរៀបការជាមួយបុរសជនជាតិចិន។
អ្នកប្រណាំងរថយន្តលំដាប់ពិភពលោក F1 របស់ចក្រភពអង់គ្លេសដែលបើកបរឲ្យក្រុម Mercedes កីឡាករ Lewis Hamilton បានយកឈ្នះអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Sebastian Vettel នៃការប្រណាំងនៅទីលាន Spanish Grand Prix  ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យម្សិលមិញ។ Hamilton ធ្វើបានក្នុងថេរវេលា ១ម៉ោង ៣៥នាទី និង៥៦,៤៩៧វិនាទី។ Vettel ដែលបើកបរឲ្យក្រុម Fe...
Lewis Hamilton ឈ្នះការប្រណាំងរថយន្ត Formula One (F1) នៅទីលានប្រទេសអេស្ប៉ាញ Spanish Grand Prix ដោយប្រើថេរវេលាតិចជាងគេ។ នេះជាជ័យជម្នះទី២របស់ Hamilton នាការប្រកួតក្នុងទីលានទី៥នៅរដូវកាលនេះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅចុងខែឧសភានេះក្នុងទីក្រុងព្រុចសែល។ ឆ្លៀតពេលនោះ លោក ត្រាំ នឹងជួបពិភាក្សាអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីបារាំងថ្មី អេម៉ានុយអែល ម៉ាក្រុង សំដៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក ព្រោះនយោបាយរបស់លោក ត្រាំ ខុសគ្នាស្ទើរទាំងស្រុងនឹងនយោបាយរ...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីថ្មីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងជួបគ្នានៅទីក្រុងព្រុចសែល ដើម្បីស្គាល់ចិត្តគ្នាទៅវិញទៅមក ព្រោះទាំងលោក ត្រាំ ទាំងលោក ម៉ាក្រុង ទើបក្លាយជាមេដឹកនាំប្រទេសក្នុងរយៈពេលខ្លីដូចគ្នា។ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឯលោក ម៉ាក្រុង ទើបស្បថនៅថ្ងៃទី១៤ ខែឧសភាប៉ុណ្...
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា អ្វីៗ គឺគណបក្សសង្គ្រោះជាតិ បានគិតគូររួចហើយ សម្រាប់ការឃោសនាបោះឆ្នោត។ លោក លើកឡើងដូច្នេះថា៖«ថវិកា ធនធានមនុស្ស សារនយោបាយ និងបទចម្រៀង គឺយើងរៀបចំអស់ហើយ»។ បើតាមលោក យឹម សុវណ្ណ គណបក្សសង្គ្រោះជាតិ បានត្រៀមថវិកាប្រមាណជា ២លានដុល្លារ សម្រាប់ការឃោសនាបោះឆ្នោត។ ល...
ភ្នំពេញ៖ រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានរៀបចំលក្ខណៈរួចរាល់អស់ហើយ ដើម្បីធ្វើយុទ្ធនាការនៃការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
យុទ្ធនាការអ្នកដឹកនាំសាងសង់លំនៅដ្ឋានវ័យក្មេង (Habitat YLB) ឆ្នាំ២០១៧នេះ នឹងឈានដល់ការសាងសង់សហគមន៍ នៅក្នុងសហគមន៍ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យុទ្ធនាការនេះ នឹងកៀរគរអ្នកស្ម័គ្រចំនួន ១៥០០នាក់ ជាសិស្សនិស្សិត និងបុគ្គលិកនៅតាមស្ថាប័នផ្សេងៗ ក្នុងការសាងសង់សហគមន៍ខាងលើ នៅថ្ងៃទី២០ ឧសភាខាងមុខ។ ក្នុងយុទ្ធនាការនេះ ...
ភ្នំពេញ៖  យុទ្ធនាការអ្នកដឹកនាំសាងសង់លំនៅដ្ឋានវ័យក្មេងឆ្នាំ២០១៧នេះ នឹងចាប់ផ្ដើមការសាងសង់លំនៅដ្ឋាន  សម្អាតសហគមន៍ និងជួសជុលផ្លូវថ្នល់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ យុទ្ធនាការនេះ នឹងមានការជួបជុំគ្នារវាងយុវជនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៦ប្រទេស ដើម្បីគាំទ្រគ្រួសារដែលត្រូវការលំនៅដ្ឋានសមរម្យ នៅក្នុងសហគមន៍ទួលសំបូរ។ យុទ្ធនាកា...
ប្រសាសន៍របស់លោកនរវិទូ អាំង ជូលាន៖ លោក អាំង ជូលាន សាស្ត្រាចារ្យនរវិទ្យាមិនជឿលើការស្លាប់ហើយ កើតមកវិញនោះទេ។ ដូច្នេះនៅពេលមានជីវិតក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យយល់ឃើញថា មនុស្សទាំងអស់មិនត្រូវរស់នៅ គ្រាន់តែរង់ចាំតែស្លាប់ដែលចៀសមិនផុតនោះឡើយ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្នុងពេលកន្លងមកទាក់ទងនឹងបញ្ហាសង្គម លោកនរវិទ...
នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន យល់ឃើញថា មនុស្សម្នាក់ៗត្រូវតែធ្វើកិច្ចការល្អៗ ដើម្បីតបស្នងសងគុណដល់ប្រទេសជាតិវិញ ដ្បិតមនុស្សម្នាក់ៗ សម្រាប់លោក សុទ្ធតែជំពាក់ប្រទេសកំណើតរបស់ខ្លួន។ លោកសាស្ត្រាចារ្យនិយាយសង្កត់ធ្ងន់ថា «អ្នកណាៗអាចស្លាប់បាន តែប្រទេសជាតិមិនអាចស្លាប់បានទេ»។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់នរវិទូ អាំង ជូលាន ដែលធ្ល...
ក្រោយចូលកាន់តំណែងជាគ្រូបង្គោលក្លិបខេមបូឌានថាយហ្គឺរតាំងពីថ្ងៃទី១៨ ខែមេសា លោក Oiriol Mehedano ដឹកនាំក្លិបមួយនេះមិនឲ្យស្គាល់ពាក្យបរាជ័យនោះទេក្នុងចំណោម៤ប្រកួតក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីរូបនេះ ក្នុងជំនួបដំបូងខេមបូឌានថាយហ្គឹរយកឈ្នះក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល ៦-...
ចាប់តាំងពីការតែងតាំង លោក Oriol Mehedano ជាគ្រូបង្គោលជំនួស លោក Kenichi Yatsuhashi ក្លិបខេមបូឌានថាយហ្គឺរមិនដែលស្គាល់ពាក្យថា បរាជ័យនោះឡើយក្នុងចំណោម៤ប្រកួតនាពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ លើសពីនេះលោក Oriol បានជួយឲ្យក្លិបនេះឡើងចំណាត់ថ្នាក់៣កម្រិតនៅក្នុងតារាងពិន្ទុថែមទៀតផង។
កញ្ចប់លុយ ៨៥៥ ពាន់លានយន់ដែលស្មើជាង ១២៤ ពាន់លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បីចូលរួមគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយរបស់ចិន (OBOR) នៅពេលខាងមុខ។ នេះជាការប្រកាសរបស់ប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង នៅចំពោះមុខបណ្តាមេដឹកនាំពិភពលោក និងតំណាងអង្គការស្ថាប័នអន្តរជាតិ និងភាគីពាក់ព័ន្ធរាប់រយនាក់នៅវេទិកាខ្សែក្រវ៉ាត់មួយវ...
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសបន្ថែមថវិកាជាង ១២៤ពាន់លានដុល្លារទៀតដើម្បីគាំទ្រគម្រោង«ខ្សែក្រវ៉ាត់មួយវិថីមួយ» ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំវេទិកាដ៏ធំដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជិត ៣០ចូលរួមនៅថ្ងៃ ១៤ ឧសភា។ កញ្ចប់ហិរញ្ញវត្ថុបន្ថែមនេះនឹងរួមចំណែកសំខាន់ក្នុងការពន្លឿននិងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍហេដ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករពីវិស័យធំៗទាំងបី ដែលជាមូលដ្ឋានសម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ។ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច វិស័យកសិកម្មអាចនឹងសម្រេចបានកំណើនប្រមាណ ១,៩៦ ភាគរយនៅឆ្នាំ២០១៧ និង ១,៩៩ ភាគរយនៅឆ្នាំ២០១៨  ដោយសារកត្តាអាកាសធាតុអំណោយផល និងការបង្កើនចំណាយរបស់រដ្ឋាភិបាលលើវិស័យនេះ...
ភ្នំពេញ៖ កម្ពុជាអាចនឹងទទួលបានកំណើនផលិតផលក្នុងស្រុកសរុប (GDP)  ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ដែលជាកំណើនរឹងមាំដូចបណ្ដាឆ្នាំមុនៗដែរ។ នេះបើតាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីសប្ដាហ៍មុន។
គណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសអនុប្រធានគណបក្សសាជាថ្មី។ ការបើកកិច្ចប្រជុំក្នុងគណៈកម្មាធិការនាយក គឺធ្វើឡើងក្រោយពីឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បញ្ចប់បេសកកម្មនៅឯសហរដ្ឋអាមេរិក ហើយត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ នេះបើតាមលោក យឹ...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ មិនទាន់មានអនុប្រធាន ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នោះទេ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ ចាំបាច់ត្រូវតែជ្រើសរើសអនុប្រធានសាជាថ្មី នៅពេលឯកឧត្តម កឹម សុខា វិលមកពីបរទេសវិញ។
នៅពេលរើផ្ទះដើម្បីជុសជួល ឪពុក និងកូនស្រីម្នាក់ដែលរស់ក្រុង Wesfield រដ្ឋ New Jersey សហរដ្ឋអាមេរិក បានប្រទះឃើញលិខិតចំណាស់មួយ ដែលសំណេរលើស្រោមសំបុត្រចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៤៥ ។ ម្ចាស់លិខិតឈ្មោះ Virginia បានផ្ញើទៅកាន់ស្វាមីរបស់ខ្លួនឈ្មោះ Rolf Christoffersen។ ម្ចាស់ផ្ទះដែលបានរកឃើញសំបុត្រនោះ បានអះអាងប្រាប់ CNN ថា លិខិតរបស់ស្...
« Rolf, អូនស្រឡាញ់បង... បងស្ថិតនៅក្នុងជីវិតរបស់អូន»។ នេះជាសម្រង់នៃខ្លឹមសារសំបុត្រស្នេហាមួយ កាលពីឆ្នាំ១៩៤៥ ដែលម្ចាស់លិខិតឈ្មោះ Virginia សរសេរទៅលោក Rolf ដែលជាស្វាមីរបស់ខ្លួន។ សំបុត្រមិនដែលបានធ្លាក់ទៅដល់ដៃលោក Rolf ឡើយ ហើយ៧២ឆ្នាំក្រោយ នៅពេលដែលអតីតយុទ្ធជនសង្គ្រាមលោកលើកទីពីររូបនេះឈានដល់វ័យ៩៦ឆ្នាំ ទើបលោកមានវាសនាបានអានវា។
ក្រោយពីផ្អាកដំណើរការបញ្ជូនពលករខ្មែរទៅបម្រើការងារនៅម៉ាឡេស៊ីជាង៥ឆ្នាំមកនោះ កម្ពុជា និងម៉ាឡេស៊ី ក៏បានព្រមព្រៀងគ្នាជាថ្មី លើអនុស្សរណៈយោគយល់នៃការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងរដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ី លោក Datos Sri Richa...
ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី កំពុងបន្តការព្រមព្រៀងគ្នា បញ្ជូននិងទទួលយកពលករខ្មែរ ទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីវិញ។
សូមស្តាប់សម្ភាសន៍លម្អិតរវាងលោក សៅ ផលនិស្ស័យ ជាមួយលោកស្រី  នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) ៖ លោកស្រី Arancha Gonzalez មើលឃើញការអភិវឌ្ឍនៅកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធ សំណង់,សម្ភារៈប្រើប្រាស់ដូចជារថយន្តដែលគេប្រើប្រាស់ និងតាមរយៈការហូបចុក និងការស្លៀកពាក់របស់ប្រជាជនកម្ពុជាជាដើម។ ...
២០ឆ្នាំមុនលោកស្រី Arancha Gonzalez នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) មានទីស្នាក់ការនៅទីក្រុងហ្សឺណែវ បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាអ្នកទេសចរ ។  ក្រោយត្រឡប់មកកម្ពុជា ២០ ឆ្នាំក្រោយក្នុងនាមជាប្រតិភូចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា លោកស្រីបង្ហាញអារម្មណ៍ភ្ងាក់ផ្អើលខ្លា...
លោក Jean Pierre Lacroix ដែលទទួលបានការតែងតែជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញពីការគោរពចំពោះកងទ័ពមួកខៀវកម្ពុជា៤នាក់ និងម៉ារ៉ុក១នាក់ ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្តាល។ ថ្លែងទៅកាន់សារព័ត៌មាន ដែលមានវត្តមាននាយករដ្ឋមន...
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាព បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចសហការជាមួយអាហ្វ្រិកកណ្តាលក្នុងដំណើរការពង្រឹងសន្តិភាពនៅក្នុងប្រទេសមួយនេះ។ លោក Jean Pierre Lacroix បានទៅដល់ក្រុង Bangui កាលពីថ្ងៃទី១២ ខែឧសភា ក្នុងដំណើរទស្សនកិច្ចរយៈពេល២៤ម៉ោង ដើម្បីគោរពវិញ...
លោក Édouard Philippe អាយុ៤៦ឆ្នាំ ជាអភិបាលក្រុង Havre និងជាតំណាងរាស្ត្រប្រចាំមណ្ឌលទី៧នៃតំបន់ Seine-Maritime ក្នុងកូតាសម្ព័ន្ធចលនាប្រជាជន (UMP) ដែលក្រោយមកប្តូរទៅគណបក្សសាធារណរដ្ឋ។ នាយុទ្ធនាការបោះឆ្នោត លោក Philippe ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក Alain Juppe។ នេះជាលើកដំបូងដែលលោកប្រធានាធិបតី តែងតាំងមន្ត្រីមកពីបក្សផ្សេងធ្...
ប្រធានាធិបតីបារាំងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង នាថ្ងៃទី១៥ ខែឧសភានេះ បានតែងតាំងលោក Édouard Philippe មកពីគណបក្សសាធារណរដ្ឋ ជានាយករដ្ឋមន្ត្រី។
បើតាមលោក ឡេង ប៉េងឡុង បេក្ខជន ដែលបានដាក់ពាក្យទៅកាន់រដ្ឋសភា មានចំនួន៣រូប។ ប៉ុន្តែ លោក អះអាងថា ក្នុងចំណោមបេក្ខជនទាំង៣រូបនោះ គឺមានតែលោក អ៊ឹម សួស្តី តែម្នាក់ប៉ុណ្ណោះ ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកនាំពាក្យរដ្ឋសភារូបនេះ និយាយដូច្នេះថា៖«មានតែឯកឧត្តម អ៊ឹម សួស្តីទេ ដែលបានបំពេញគ្រប់លក...
លោក អ៊ឹម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសាន ដែលទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ។ លោក អ៊ឹម សួស្ដី ទទួលបានសំឡេងគាំទ្រ៦៦ លើ១៦ តាមរយៈការបោះឆ្នោត ក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២0១៧នេះ។
លំហាត់១៖   - ឥរិយាបថអង្គុយលើកម្រាល ដៃឆ្វេងដាក់លើភ្លៅជើងស្ដាំ ដៃស្ដាំលើកឡើងខ្ពស់ផុតក្បាលហើយឆ្លងមកខាងឆ្វេងជាមួយនឹងការដកដង្ហើមចូលជ្រៅ។ - សន្សឹមៗដកដង្ហើមចេញ ហើយវិលមកឥរិយាបថខាងដើម។ អនុវត្តលំហាត់នេះ៥ដងជាមួយនឹងការដកដង្ហើមចេញចូលហើយប្ដូរភាគីម្ខាងទៀត។ លំហាត់ ២៖   - ឥរិយាបថឈរត្រង់ ជើងទាំងពីរដាក់ចេញសងខាងធំស្មើនឹងស្មារ ដៃទាំងពីរដាក...
យោហ្គា(yoga) កំពុងតែពេញនិយមព្រោះតែមានផលប្រយោជន៍ល្អដល់សុខភាពនិងអាចហាត់បានគ្រប់វ័យ។ សម្រាប់មនុស្សពេញវ័យ យោហ្គាមិនត្រឹមតែជួយឲ្យអ្នកមានសុខភាពមាំមួន រូបរាងស្រលូនស្អាត ថែមទាំងជួយការលូតលាស់កម្ពស់បានល្អទៀតផង។ ពិគ្រោះបណ្ដាលំហាត់ខាងក្រោនេះដើម្បីមានរូបរាងស្រស់ស្អាតទាំងអស់គ្នា។
ពាក្យ «ជីវឥន្ធនៈ» Biofuel ជាឥន្ធនៈរាវផលិតចេញពីសារធាតុសរីរាង្គ ឬប្រេងរុក្ខជាតិដែលអាចដុតឆេះបាន។ ឧទាហរណ៍៖ ជីវឥន្ធនៈមានដូចជា អាល់កុល (ជីវអេតាណុល) ជ័រខ្មៅម្យ៉ាងបានពីដំណើរការផលិតក្រដាស ប្រេង សណ្ដែកសៀង....។ ពាក្យ «ជីវឧស្ម័ន» Biogas ជាល្បាយ ឧស្ម័នមេតាន ឧស្ម័នកាបូនិក និងឧស្ម័នកម្រ ផ្សេងៗទៀត ដែលបានមកពីការបំបែកសារធាតុសរីរាង្គ ដូច...
ភ្នំពេញ៖ ពាក្យ  «ជីវឥន្ធនៈ» និង «ជីវឧស្ម័ន» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមរយៈពេលពីរថ្ងៃ នៃការចុះកិច្ចសន្យាព្រមព្រៀងគ្នានេះ គឺមានប្រជាពលរដ្ឋ២៦០គ្រួសារដែលស្មើ៥០ភាគរយ ក្នុងចំណោម៤៩៣គ្រួសារ បានយល់ព្រមទទួលយកសំណងនិងចាកចេញពីអគាប៊ូឌីញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បង្ហាញក្តីជឿជាក់ដូច្នេះថា៖« ពួកគាត់ទាំ...
ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញ«ស» ២៦០គ្រួសារក្នុងចំណោម៤៩៣គ្រួសារ យល់ព្រមចុះកិច្ចសន្យាទទួលយកសំណង និងចាកចេញពីទីតាំងអាគារប៊ូឌីញសហើយ តាមរយៈដំណោះស្រាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៧។
នៅកម្ពុជា ការរងផលប៉ះពាល់ផ្នែកសុខភាពពីធាតុវិទ្យុសកម្មដែលកើតចេញពីរលកធាតុអាកាសនៅតែជាបញ្ហាមិនច្បាស់លាស់៕ សូមស្តាប់សំឡេង៖
ក្នុងអាយុ៨០ឆ្នាំ លោកតា ដូង ឌឿន អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារតាមរយៈការជួលដីលំនៅឋានរបស់គាត់ឲ្យក្រុមហ៊ុនទូរសព្ទដើម្បីដាក់បង្គោលអង់តែនទូរសព្ទ។ នាយ យ៉ាន មិនចង់សួរលោកតា ឌឿន អំពីចំណូលប្រចាំខែនោះទេ។ ប៉ុន្តែក្រៅពីជួលទីតាំងដាក់អង់តែន លោកតាក៏ត្រូវបានក្រុមហ៊ុនបណ្តុះបណ្តាលឲ្យថែទាំម៉ាស៊ីននៅក្រោមអង់តែននោះដែរ។ អាចថាជាសំណាងល្អមួយដែលលោ...
ខាងក្រោមនេះ គឺជាបទសម្ភាសន៍ជាសំឡេង និងខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុង ដែលត្រូវបានបកប្រែជាភាសាខ្មែរ៖ VOA៖ បើមានធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ជាដើម កំពុងបំពេញប្រតិបត្តិការផ្ដល់កម្ចី និងធនធានដល់ការអភិវឌ្ឍនៅសព្វទិសទីទៅហើយ ហេតុអ្វីចាំបាច់មានការបង្កើតឱ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ថែមទៀត? លោក Joachim von Am...
ភ្នំពេញ ៖ អស់រយៈពេលជាងមួយឆ្នាំហើយ ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលជាគំនិតផ្ដួចផ្ដើមនៃការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ នាំមុខដោយចិនប៉េកាំង បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។ ការផ្ដោត និងវិសាលភាពការងារស្រដៀងគ្នានឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីដែរ ក៏ប៉ុន្តែ ធនាគារAIIB មានរប...
កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី ៥០ ក្នុងចំណោមប្រទេសទាំងអស់ ១៧៨ ក្នុង របាយការណ៍វាយម្លៃស្តីពីសន្ទស្សន៍រដ្ឋផុយស្រួយប្រចាំឆ្នាំ ២០១៧ដែលរៀបចំឡើងដោយស្ថាប័នស្រាវជ្រាវអាមេរិក Fund for Peace ។ បើប្រៀបធៀបជាមួយឆ្នាំ ២០១៦ សន្ទស្សន៍កម្ពុជាកើនឡើង ១,៧ ដែលធ្វើឲ្យកម្ពុជាកើនពីលេខរៀងទី ៤៦ មកដល់លេខរៀងទី ៥០។ យោងតាមការវាយតម្លៃនេះ ប្រ...
របាយការណ៍ស្តីពីសន្ទស្សន៍រដ្ឋដែលមានស្ថានភាពផុយស្រួយ (Fragile State Index) ប្រចាំឆ្នាំ ២០១៦ បង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ៥០ កើនឡើង៤ថ្នាក់ប្រសើរជាងឆ្នាំ២០១៦។ ប៉ុន្តែចំណាត់ថ្នាក់នេះនៅតែបង្ហាញថា កម្ពុជាសូវមិនរឹងមាំទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមនៅឡើយ។ នៅក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាស្ថិតនៅនៅតែប្រទេសមីយ៉ាន់ម៉ាប...
ក្រុមកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ នៅតែមិនអាចបំបែកកំណត់ត្រារបស់ខ្លួន បន្ទាប់ពីក្រុមនេះបន្តចាញ់ក្រុមវិសាខាក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់ Leo Cup International Volleyball ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី១៣ ខែឧសភា នៅវិមានពហុកីឡដ្ឋានជាតិ។ ជ័យជម្នះបានជួយឲ្យក្រុមវិសាខាបន្តគ្រងតំណងជើងឯក ខណៈកងពលធំលេខ៣បន្តគ្រងតំណែង...
ទោះបីក្រុមកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ បានបរាជ័យក្រោមថ្វីដៃរបស់ក្រុមវិសាខាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Leo Cup International Volleyball ប្រចាំឆ្នាំ២០១៧។ ប៉ុន្តែ លោក សេត ស៊ីនណារ៉ា គ្រូបង្វឹកកងពលធំលេខ៣មិនមានការសោកស្តាយនោះទេ ថែមទាំងទទួលស្គាល់ដោយក្តីត្រេកអរទៀតផង ព្រោះលោកចាត់ទុកថា ការចាញ់នេះមិនមែនចាញ់ក្រុមកម្ពុជ...
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា គណបក្សសង្គ្រោះជាតិ ស្នើឲ្យគ.ជ.ប ពិភាក្សាជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យលុបចោលវិញ ចំពោះបម្រាម ដែលមិនឲ្យមានការដង្ហែក្បួនឃោសនាបោះឆ្នោត លើកំណាត់ផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ និយា...
ភ្នំពេញ៖ មន្ត្រីគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ជុំវិញការហាមឃាត់មិនឲ្យដង្ហែក្បួនឃោសនាបោះឆ្នោត លើកំណាត់ផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
បើអ៊ីចឹង តើអ្នកគួរធ្វើបែបណាខ្លះ ដើម្បីការពារការឈឺក្បាល ដោយសាររលកកម្តៅបែបនេះ? 1.    ញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការខ្វះជាតិទឹក ដែលជាមូលហេតុធ្វើឲ្យអ្នឈឺក្បាល 2.    កុំញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឬមានជាតិផ្អែមច្រើនពេក ដូចជា កាហ្វេ និងទឹកក្រូច ពីព្រោះ វានឹងធ្វើឲ្យអ្នករឹតតែបាត់បង់ជាតិទឹកទៅវិញនោះទេ 3.    នៅក្រោមម្លប់ កុំឲ្យត្រ...
រដូវក្តៅ នឹងធ្វើឲ្យមនុស្សមួយចំនួនមានជំងឺ ជាពិសេស កូនក្មេងតូចៗ និងមនុស្សចាស់។ អាការៈឈឺក្បាល ត្រូវបានគេរកឃើញថា ជាសញ្ញាគ្រោះថ្នាក់ ហើយឧស្សាហ៍កើតញឹកញាប់ជាទីបំផុត ក្នុងរដូវកាលបែបនេះ។
អ្នកធាត់ ចង់ស្គម រីឯអ្នកស្គម ចង់ធាត់។ គិតទៅ ពិតជាពិបាកផ្គាប់ចិត្តមនុស្សមែន។ អ្នកធាត់ ឃើញអី ក៏ឃ្លាន ហើយញ៉ាំតែបន្តិចសោះ ក៏ឡើងគីឡូដែរ រីឯស្គម ឃើញអី ក៏ឆ្អែត ហើយទោះបីញ៉ាំច្រើន ក៏មិនឡើងគីឡូ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជម្រុញឲ្យអ្នកញ៉ាំអាហារ ឲ្យបានច្រើនជាងមុន ៖ ១ ហាត់ប្រាណរាល់ថ្ងៃ ដើម្បីបញ្ចេញញើស...
តើអ្នកមិនសូវញ៉ាំបាយមែនទេ? តើអ្នកចេះតែមានអារម្មណ៍ថាឆ្អែតមែនទេ?
ជំងឺរលាកសន្លាក់ឆ្អឹង ច្រើនកើតលើមនុស្សចាស់ ជាពិសេស ស្ត្រីដែលអស់រដូវហើយ។ សព្វថ្ងៃនេះ មិនទាន់មានការព្យាបាលណា ដែលមានប្រសិទ្ធភាពខ្ពស់ ឬអាចព្យាបាលវាឲ្យជាសះស្បើយបានឡើយ គឺមានតែថ្នាំទប់ស្កាត់ និងបំបាត់រោគសញ្ញា និងការឈឺចាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ ដើម្បីការពារជំងឺមួយនេះ អ្នកគួរតែ ៖     ទទួលទានរបបអាហារ ដែលមានសុខភាពល្អ     កាត់បន្ថយការ...
ការផ្លាស់ប្តូរការរស់នៅរបស់អ្នក តាមការណែនាំរបស់គ្រូពេទ្យជំនាញ អាចបង្កជំងឺពុកឆ្អឹងបានគួរឲ្យកត់សម្គាល់។ គ្រូពេទ្យភាគច្រើនបាននិយាយថា ការញ៉ាំអាហារមានសុខភាពល្អ និងការបញ្ចេញកម្លាំងឲ្យបានច្រើនបន្តិច អាចការពារជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ទៅដល់ហ្វីលីពីនវិញហើយ បន្ទាប់បានចូលរួមវេទិកាខ្សែក្រវ៉ាត់ និងវិថី ដែលចិនជាម្ចាស់ផ្ទះ។ ក្រៅពីចូលរួមវេទិកាដ៏ធំនេះ លោក ឌូទើតេ ក៏បានជួបជាមួយមេដឹកនាំចិនមានប្រធានាធិបតី ស៊ី ជីនភីង និង នាយករដ្ឋមន្ត្រី លី ខឺឈាំង ព្រមទាំងធ្វើជាសាក្សីក្នុងការកិច្ចព្រមព្រៀងកម្ចីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្...
បន្ទាប់ពីត្រឡប់ពីទស្សនកិច្ចនៅចិនភ្លាមៗ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានធានាចំពោះប្រជាជនហ្វីលីពីនថា ចិនមិនមានគំនិតវៀចវេរឡើយក្នុងការផ្ដល់កម្ចីរាប់លានដុល្លារសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក្នុងប្រទេស។ លោក ឌូទើតេ ធានាដូចនេះ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភជុំវិញប្រាក់កម្ចីសន្ធឹកសន្ធាប់របស់ចិនដែលហូរចូលហ្វីល...
សិក្ខាកាមដែលមានអាយុចន្លោះពី៣២ឆ្នាំ ទៅ៧១ឆ្នាំ ចំនួន៣០នាក់ បានឆ្លងកាត់វគ្គការសិក្សាប្រកបដោយជោគជ័យ ដែលក្នុងនោះស្ត្រី១៦នាក់នៅថ្នាក់អក្ខរកម្ម និងស្ត្រី១០នាក់ និងបុរស៤នាក់ ថ្នាក់កុំព្យូទ័រកម្រិតមូលដ្ឋាន។ បើតាមលោកលោក ហូយ លាងហ័ន  ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការ CCF កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២៨ ខែមេ...
ក្រោមកម្មវិធីរយៈពេល៤ខែ ដែលចាប់ផ្តើមពីដើមឆ្នាំ២០១៧មក ពលរដ្ឋនៅតាមសហគមន៍ ជាពិសេសស្ត្រីវ័យចំណាស់ ទទួលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់អក្ខរកម្ម និងថ្នាក់កុំព្យូទ័រពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ។ ក្នុងចំណោមនោះ អ្នកដែលបញ្ចប់វគ្គសិក្សាដោយជោគជ័យ មានជិត៦០ភាគរយ។
កីឡាទាញព្រ័ត្រក្រោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំជើងឯកជាតិប្រចាំឆ្នាំ២០១៧ ដើម្បីបង្ហាញសក្តានុពលថា ខ្លួនមានធនធាន និងបច្ចេកទេសគ្រប់គ្រាន់។ ការធ្វើបែបនេះ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសរបស់កីឡាករ គ្រូបង្វឹក និងមន្ត្រីរបស់សហព័ន្ធឲ្យកាន់តែមានការរីកចម្រើនថែមទៀត។   ម្យ៉ាងទៀត ដើម្បីឲ្យថ្នាក់ដឹកនាំកី...
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានឹងរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ជាលើកដំបូង ដើម្បីបង្ហាញពីសក្តានុពលរបស់សហព័ន្ធ មុនដាក់សំណើរធំៗចំនួន៣ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដោយមានក្លិប-សមាគមប្រមាណជា២០មកពី៨រាជធានី-ខេត្តចូលរួម។
អាល្លឺម៉ង់ គឺជាទិសដៅទី១ របស់ប្រធានាធិបតីបារាំងថ្មី អេម៉ានុយអែល ម៉ាក្រុង ។ លោក ម៉ាក្រុង ទៅដល់រដ្ឋធានីបែរឡាំងនៅថ្ងៃទី១៥ ខែឧសភា តែមួយថ្ងៃក្រោយលោកស្បថចូលកាន់តំណែងប្រធានាធិបតីបារាំង។ លោក ម៉ាក្រុង សម្រេចចិត្តទៅអាល្លឺម៉ង់មុនគេ ព្រោះលោកដឹងច្បាស់ថា អំណើះតទៅ មានតែបារាំង និងអាល្លឺម៉ង់ទេដែលត្រូវដឹកនាំអឺរ៉ុបទៅមុខ ក្រោយចក្រភពអង់គ្លេ...
ប្រធានាធិបតីបារាំងថ្មី អេម៉ានុយអែល ម៉ាក្រុង បានផ្ដើមទស្សនកិច្ចបរទេសលើកដំបូងទៅកាន់អាល្លឺម៉ង់ ដើម្បីជួបពិភាក្សារឿងកិច្ចការអឺរ៉ុបជាមួយអធិការបតី អែនជេឡា មឺហ្កែល ។ ទាំងលោក ម៉ាក្រុង ទាំងលោកស្រី មឺហ្កែល សុទ្ធតែយល់ស្របគ្នាថា ការកែទម្រង់អឺរ៉ុបគឺជារឿងចាំបាច់ និងបន្ទាន់។ ហើយបារាំង និងអាល្លឺម៉ង់ ក៏អាចចាប់ដៃគ្នាកសាងផែនទីចង្អុលផ្លូវ...
ដើម្បីធ្វើការងារប្រកបដោយសក្តានុពល បុគ្គលម្នាក់ៗ គួរអនុវត្តនូវចំណុចដូចខាងក្រោម៖ ទី១ យល់ដឹងពីតួនាទី និងការទំនួលខុសត្រូវការងារ។ តួនាទីកំណត់ពីភារកិច្ច និងទំនួលខុសត្រូវកំណត់អំពីការងារដែលយើងត្រូវធ្វើឲ្យបានតាមតួនាទី ដោយទទួលយកទាំងខុស និងទទួលយកទាំងត្រូវ។ ទី២ ការគោរព ការផ្តល់តម្លៃ និងទំនាក់ទំនងគ្នាល្អ មានន័យថា មនុស្សយើងត្រូវការ...
មនុស្សម្នាក់ៗកើតមកមានទេពកោសល្យផ្សេងៗគ្នា ហើយទេពកោសល្យនេះហើយ បានបង្កើតជាសក្តានុពលក្នុងការធ្វើការងារ។ ដើម្បីប្រើប្រាស់សក្តានុពលទាំងនោះ ឲ្យមានប្រសិទ្ធភាព គឺវាទាមទាឲ្យមនុស្សស្វែងយល់ខ្លួនឯង ដោយរកទេពកោសល្យនោះ ឲ្យឃើញ ហើយប្រើប្រាស់ចំណុចខ្លាំងឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែបើទោះជាយើងមានទេពកោសល្យយ៉ាងណាក្តី ប៉ុន្តែបរិយាកាសធ្វើការងារមិ...