text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ក្រុមហ៊ុនទូរសព្ទ Smart បានដាក់ចេញកម្មវិធី SmartStart: Young Innovator Program របស់ខ្លួននៅខែកុម្ភៈ ដែលមានគោលបំណងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យាដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនៃប្រទេសកម្ពុជា ។ក្រោយពេលព្រឹត្តិការណ៍ Hackathon រយៈពេលពីរថ្ងៃកាលពីខែមេសា បេក្ខជនចំនួន ១៥ ក្រុមបានជាប់ក្នុងការជម្រុះចេញពីបេក្ខជនច... | កាលពី ថ្ងៃទី ២៦ ឧសភា ២០១៧ បន្ទាប់ពីចំណាយពេលមួយខែក្នុងការរៀបចំផែនការ ការបង្វឹកពីអ្នកជំនាញ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានោះ និស្សិតដែលជម្រុះនៅសល់ទាំង ១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយអំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ចំនួន ៤ ពាន់ដុល្លារ និងការជួយជ... |
អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល មានន័យបង្គាប់បញ្ជាមកលើកងយោធពលខេមរភូមិន្ទ ដែលជាការរំលោភធ្ងន់ធ្ងរ មិនអាចទទួលយកបានឡើយ។ ហើយអ្វីដែលក្រសួងការពារជាតិ កត់សម្គាល់នោះ គឺវោហោសាសន៍ទាំងឡាយរបស់ពួកគេ មកលើតួនាទីកងយោធពលខេមរភូមិន្ទ ហាក់ដូចជាមានចេតនាអ្វីមួយទៅអនាគត។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាត... | ភ្នំពេញ៖ ក្រសួងការពារជាតិ ច្រានចោលនិងថ្កោលទោស សេចក្ដីថ្លែងការណ៍របស់ខុមហ្វ្រែល និងសមាគម អង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍សម្រាប់បោះឆ្នោត គឺមានចេតនាញុះញង់ និងលាបពណ៌មកលើកងយោធពលខេមរភូមិន្ទ និងជាការប្រមាថមាក់ងាយដល់កិត្តិយស តួនាទី ភារកិច្ចរបស់កងទ័ព។ |
សម្រាប់ការប្រកួតដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ កីឡាករ ស៊ិន កក្កដា បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្នំពេញក្រោននៅនាទីទី១៥ ក្រោមការលើកបាល់ចេញពីជ្រុងរបស់កីឡាករ កែវ សុខផេង។ ខ្សែការពារ ទូច បញ្ចរុង ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី៣០ក្រោយធ្វើឲ្យកីឡាករ ប្រាក់ ធីវ៉ា ដួលទាំងជំហរ។ ការពិន័យនេះបានធ្វើឲ្យ ទូច បញ្ចរុង ខឹ... | ក្រុមបឹងកេតបានបន្តចាញ់ក្រុមភ្នំពេញក្រោន ២-១ បន្ថែមលើការចាញ់ ៤-០ កាលពីជើងទី១ សម្រាប់ការវិលមកជួបគ្នាជាលើកទី២ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ កាលល្ងាចថ្ងៃទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។ ក្រុមបឹងកេតនឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែក ដើម្បីជួបប្រកួតជាមួយក្រុម Warriors FC ក្នុងវគ្គជម្រុះពានរង្វាន់ RHB Si... |
ចុងក្រោយបក្សសម្ព័ន្ធយោធាណាតូដែលលោក ដូណាល់ ត្រាំ ធ្លាប់ហៅថាជាអង្គការហួសសម័យនោះបានសម្រេចចិត្តចូលរួមក្នុងប្រតិបតិ្តការសឹកប្រឆាំងភេរវជនក្រុមរដ្ឋឥស្លាមដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសរបស់ប្រមុខអង្គការណាតូលោក Jens Stoltenbergនៅថ្ងៃព្រហស្បតិ៍ទៅ ២៥ ឧសភា ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនជំនួបកំពូលជាមួយលោក ដូណាល់ ត្រាំ។ យោងតាម... | អគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ នឹងចូលរួមប្រយុទ្ធប្រឆាំងភេរវជនដែស្ហ (Daesh)ឬក្រុមរដ្ឋឥស្លាមជាមួយសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក។ការប្រកាសនេះធ្វើឡើងមុនជំនួបកំពូលមេដឹកនាំសមាជិកណាតូនៅទីក្រុងព្រុចសែលដែលប្រធានាធិបតី ដូណាល់ ត្រាំ ក៏មានវត្តមានក្នុងនោះផង។ ថ្វីបើមានការសម្រេចចិត្តដូច្នេះក្តី បងធំអឺរ៉ុបមួយចំនួនបារម្ភពីការចូលរ... |
កម្មវិធីនុយក្លេអ៊ែកូរ៉េខាងជើង អាចបណ្ដាលឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ចូលក្នុងសម័យកាលរត់ប្រណាំងសព្វាវុធមិនខាន។ នេះជាការព្រួយបារម្ភរបស់មន្ត្រីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ជូលី ប៊ីស្ហប ។ ដោយសារបញ្ហានេះ ទើបអាមេរិកប្រឹងប្រែងប្រើគ្រប់វិធីទាំងអស់ ទាំងការដាក់ទណ្ឌកម្ម ទាំងកា... | តាំងពីដើមមក អាមេរិក ប្រឹងប្រែងយ៉ាងខ្លាំង និងប្រើប្រាស់ស្ទើរគ្រប់មធ្យោបាយទៅហើយក្នុងការរារាំងកូរ៉េខាងជើងពីការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ព្រោះអាចនាំឲ្យមានការប្រណាំងប្រជែងសព្វាវុធក្នុងតំបន់។ បើតាមប្រមុខការទូតអូស្ត្រាលី ជូលី ប៊ីស្ហប (Julia Bishop) អាមេរិកបារម្ភថា បើបន្តឲ្យកូរ៉េខាងជើងអភិវឌ្ឍនុយក្លេអ៊ែរ ឬមីស៊ីលទៀតនោះ ប្រទេសក្... |
ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundation បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការស្ដីពីការលើកកម្ពស់គុណភាពជីវិតនៅកម្ពុជា។ អនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ ធ្វើឡើងនៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែឧសភា រវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញា Hisae ARAI ប្រធានមូលនិធិ Thre... | ភ្នំពេញ៖ ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundation បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការស្ដីពីការលើកកម្ពស់គុណភាពជីវិតនៅកម្ពុជា។ ការចុះអនុស្សារណៈនេះ តាមរយៈកម្មវិធីអប់រំសុខភាព និងបរិស្ថាន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។ |
បន្ទាប់ពីបានកៅអី UEFA Champion League ដោយស្វ័យប្រវត្តិ ក្រោយលើកពាន UEFA Europa League តាមរយៈការឈ្នះក្រុម Ajax ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធកន្លងមក អ្នកចាត់ការទូទៅ Manchester United លោក Jose Mourinho ចង់បានកីឡាករល្អៗបីបួននាក់ថែមទៀតមកជួយក្រុមនារដូវកាលក្រោយ។ បើតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃទី២៦ ខែឧសភានេះ... | Jose Mourinho គ្រោងចំណាយលុយធំរហូតដល់ទៅ ៣០០លានផោន ប្រមាណជាង៣៨០លានដុល្លារ ដើម្បីនាំយកកីឡាករ៤រូបមកពង្រឹងក្រុមនារដូវកាលថ្មីខាងមុខនេះ។ |
ជនសង្ស័យ២នាក់នេះ មានប្រុសម្នាក់ និងស្រីម្នាក់ ត្រូវឃាត់ខ្លួននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ នេះបើតាមអគ្គស្នងការនគរបាលជាតិ ដែលបញ្ជាក់បន្តថា ពេលឃាត់ខ្លួននគរបាលដកហូតបានលិខិតឆ្លងដែនចំនួន១២ក្បាល និងឯកសារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។ យោងតាមការផ្សាយរបស់ AFP លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងក... | ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសរីរាង្គមនុស្ស(ក្រលៀន) ក្រោមរូបភាពនាំជនរងគ្រោះទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា។ |
ជំងឺអាសន្នរោគ បានចាប់ផ្តើមរាលដាលនៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែមេសា មក ដោយបានសម្លាប់មនុស្ស២៤២នាក់ ហើយករណីសង្ស័យ បានកើតឡើងទ្វេរដងពី១១ ០០០ ទៅ២៣ ៤២៥ករណី តែក្នុងអំឡុងរយៈពេល៥ថ្ងៃ។ បើតាមការផ្សាយរបស់កាសែត Le Nouvel Observateur របស់បារាំង ការឆ្លងអាចកើនរហូតដល់ទៅ២៥០ ០០០ករណី នារយៈពេល៦ខែទៅមុខ។ កាលពីថ្ងៃព្រស្បតិ៍ ទី២៥ ខែឧសភា ករណីឆ... | ជំងឺអាសន្នរោគកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការប្រកាសពីទីក្រុងហ្សឺណែវ របស់លោក Nevio Zagaria តំណាងអង្គការសុខភាពពិភពលោក (WHO)។ |
អង្គការជាតិចំនួន១៤ រួមទាំងអង្គការអន្តរជាតិនិងស្ថានទូតនានាចំនួន១៧ បានបញ្ជូនសំណើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំដាក់អ្នកសង្កេតការណ៍ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ អង្គការជាតិទាំង១៤ មានអ្នកសង្កេតការណ៍ជាង ៥.៦ ម៉ឺននាក់ ... | ភ្នំពេញ៖ រហូតមកដល់ពេលនេះ អង្គការជាតិ-អន្តរជាតិ និងស្ថានទូតនានា រួមទាំងគណបក្សនយោបាយ បានបញ្ជូនឈ្មោះអ្នកសង្កេតការបោះឆ្នោតជាង ១៥.៦ ម៉ឺននាក់ហើយ ទៅកាន់គ.ជ.ប។ |
ជាមួយគ្នានេះក៏មានពលរដ្ឋចំនួន១៩ គ្រួសារទៀត បានណាត់ពេលជួបជាមួយក្រុមការងារចុះកិច្ចសន្យាលក់-ទិញបន្ទប់ស្នាក់នៅរបស់ពួកគេផងដែរ។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា នឹងជួបពិភាក្សាជាមួយពលរដ្ឋដែលបានចុះកិច្ចសន្យាទាំង៤២៧គ្រួសារ និងពលរដ្ឋណាត់ជួប ១៩គ្រួសារ នៅថ្ងៃទី៣០ ឧសភា នៅទីស្តីការក្រសួង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។ ... | ភ្នំពេញ៖ ក្នុងចំណោមពលរដ្ឋនៅអាគារប៊ូឌីញចំនួន ៤៩៣គ្រួសារ មានពលរដ្ឋចំនួន៤២៧គ្រួសារ ឬបន្ទប់ ជិត៩០ភាគរយហើយ បានចុះកិច្ចសន្យាលក់-ទិញជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការទទួលយកសំណងពីក្រុមហ៊ុនជប៉ុន។ |
លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រាប់ទៅដល់សហគមន៍ខ្មែរឥស្លាមទាំងអស់ ថាការចូលបួសខែរ៉ម៉ាទន ត្រូវចាប់ផ្តើមពីថ្ងៃទី២៧ ឧសភា ជាកំហិត។ ខែរ៉ម៉ាទន ជាខែដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាម ហើយជារៀងរាល់ឆ្នាំពិធីនេះត្រូវបានប្រព្រឹត្តិទៅនៅទូទាំងសាកលលោកក្នុងរយៈពេលពេញមួយខែ៕ | គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសជាសាធារណៈអំពីការចូលបុណ្យ ខែរ៉ម៉ាទន។ ការចូលបួស ឬខែរ៉ម៉ាទនរបស់សាសនិកឥស្លាម គឺចាប់ពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៧ ដែលពិធីបុណ្យបែបសាសនានេះ មានរយៈពេលពេញមួយខែ។ |
ស៊ុត ជាអាហារដ៏មានសុខភាពល្អបំផុត ដែលអ្នកគួរទទួលទានជាប្រចាំថ្ងៃ។ ស៊ុត អាចផ្តល់សារធាតុចិញ្ចឹម និងវីតាមីន ដែលរាងកាយរបស់អ្នកត្រូវការ។ កាឡូរីក្នុងស៊ុតមួយគ្រាប់ អាស្រ័យទៅតាមវិធីសាស្ត្រចម្អិន និងការញ៉ាំរបស់អ្នក ដូចជា ៖ ១ ស៊ុតមួយគ្រាប់ៗ អាចមានកាឡូរីខុសគ្នាៗ អាស្រ័យទៅលើទំហំ និងគុណភាពនៃស៊ុត (ចំណីអាហារដែលមាន់ ឬទាស៊ីក្នុងមួយថ្ងៃ)។ ... | ជម្រើសដ៏ល្អបំផុត សម្រាប់អាហារពេលព្រឹករបស់អ្នក គឺជាស៊ុត ដែលអាចជាស៊ុតស្ងោរ ឬស៊ុតចៀនជាដើម។ ប៉ុន្តែ ប្រសិនបើអ្នកព្រួយបារម្ភអំពីការឡើងទម្ងន់ ឬឆ្ងល់ថាតើក្នុងស៊ុតមួយគ្រាប់ មានប៉ុន្មានកាឡូរី អ្នកគួរតែអានអត្ថបទនេះហើយ។ |
ឧទានសញ្ញា ឬ វិម្ហយសញ្ញា គឺជាគ្រឿងសម្គាល់របស់ឧទាន ឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប ( ! ) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា ឱ! ពុទ្ធោ ពុទ្ធោ!, ឱ! រូបអើយរូប ! លំបាកអ្វីម្ល៉េះទេ ! , អុញន៏ ! ខូចអស់រលីង!, ទៅៗ ! ។ ម្យ៉ាងទៀត ឧទានសញ្ញា « ! » នេះ គឺប្រើនៅពេលបញ្ចេញសំឡេងឮខ្លាំ... | សាធារណជនភាគច្រើនប្រើឧទានសញ្ញា « ! » នេះ ដោយមិនដឹងត្រូវប្រើក្នុងន័យបញ្ជាក់ ឬសម្គាល់ថាជាអ្វីឡើយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ថា ឧទានសញ្ញា « ! » គឺជាវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប ( ! ) ដែលខ្មែរកំពុងតែប្រើនៅក្នុងការសរសេរភាសាខ្មែរ ដូចខាងក្រោម៖ |
ក្នុងករណីពិសេសសម្រាប់មនុស្សពូកែ, អ្នកពូកែ ឬបុគ្គលឆ្នើម អាចទទួលបានប្រាក់ខែច្រើន តែធ្វើការងារតិចតួចបំផុត។ ទាក់ទងនឹងបញ្ហានេះ យុវជនមួយចំនួននៅបន្តគិតខុសដោយចង់ធ្វើការងារតិចតួច តែចង់បានប្រាក់ខែច្រើនដោយចំណេះដឹងជំនាញខ្លួនឯងទៅខ្សោយនៅឡើយ។ ករណីចុងក្រោយនេះមិនអាចទៅរួចឡើយ៕ | ភ្នំពេញ៖ ទស្សនផ្ទុយគ្នាតែងតែកើតមានឡើងរវាងអ្នកផ្តល់ការងារ និងអ្នកស្វែងរកការងារធ្វើ។ អ្នកស្វែងរកការងារចង់បានការងារដែលល្អ ទទួលបានប្រាក់ខែច្រើន តែធ្វើការតិចតួច។ រីឯ អ្នកផ្តល់ការងារវិញ ភាគច្រើន ពួកគេចង់ផ្តល់ប្រាក់ខែតិច តែឲ្យធ្វើការងារច្រើន។ តើមានដែរឬទេ ការងារទទួលបានប្រាក់ខែច្រើន ហើយធ្វើការងារតិចតួច? បើនិយាយជារួម វាមិនសូវជា... |
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខ។ ការអំពាវនាវរបស់គ.ជ.បនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ស្របតាមច្បាប់ស្តីពីការបោះឆ្នោត៕ | គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅតាមឃុំ-សង្កាត់ ដែលពួកគេបានចុះឈ្មោះ។ |
កូនឈើព្រៃ និងឈើហូបផ្លែ សរុបចំនួន៥ម៉ឺនដើម ត្រូវបានដាំនៅលើផ្ទៃដីជាង១៦ហិកតា ក្នុងទីតាំងចំនួន៤ នៃឃុំត្បែង ស្រុកបន្ទាយស្រី និងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ជាផ្នែកមួយនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។ ការដាំកូនឈើនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុង... | កូនឈើព្រៃ និងឈើហូបផ្លែចំនួន ៥ម៉ឺនដើម ទៅដាំ លើផ្ទៃដីជាង ១៦ហិកតា នៅលើឧទ្យានជាតិ ភ្នំគូលែន ដើម្បីអបអរទិវាជីវៈចម្រុះអន្តរជាតិ ថ្ងៃទី២២ ខែឧសភា។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បញ្ជាក់ថា ការដាំកូនឈើនេះ គឺក្នុងបំណងដាំស្ដារព្រៃឈើដែលបាត់បង់ និងបង្កើតធនធានជីវៈចម្រុះដែលមានក្នុងតំបន់ភ្នំគូលែន។ |
តើបុណ្យខែរ៉ម៉ាឌនមានអត្ថន័យបែបណា? តើសាសនិកឥស្លាមនឹងទទួលបានអ្វីខ្លះពីបុណ្យ មួយនេះ? សូមអានបទសម្ភាសខ្លី រវាងអ្នកសារព័ត៌មានថ្មីៗ និងលោកគ្រូ ម៉ូហាម៉ាត់ អាប៊ូបាកើត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសាសនាវិទ្យានៃសាកលវិទ្យាល័យអន្តរជាតិ ឥស្លាមម៉ាឌីណះ ប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីសា រ៉ហានី៖ ជាដំបូងចង់ឲ្យលោកគ្រូ ជួយពន្យល់ឲ្យពិសា្ដរអំ... | សៀមរាប៖ បុណ្យរ៉ម៉ាឌន ជាពិធីបុណ្យមួយក្នុងសាសនាឥស្លាម។ ពិធីនេះត្រូវបានប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំ ហើយដែលត្រូវបានសាសនិកឥស្លាមទូទាំងពិភពលោកអនុវត្តន៍។ ខែរ៉ម៉ាឌន ឬខ្មែរយើងនិយមហៅ «បួស» មានអត្ថន័យជ្រៅជ្រះនៅក្នុងសហគមន៍ឥស្លាម ព្រោះគេជឿលើ រាល់ផលបុណ្យក្នុងខែនេះ គឺទទួលបានទ្វេដងជាងផលបុណ្យក្នុង ដែលសាសនិកឥស្លាមធ្វើនៅក្នុងខែផ្សេងៗ។ |
ហាង បេប៊ី អោតឡេត ជាហាងឯកទេសលក់សម្ភារគ្រឿងបរិភោគសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះ។ ហាង បេប៊ី អោតឡេត មានលក់ទំនិញជាង១ម៉ឺន២ពាន់មុខ។ ហាងដ៏ល្បីល្បាញមួយនេះ មានលក់ទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ផលិតផលនាំចូល ត្រូវបាននាំចូលមកពីជាង៤០ប្រទេសនៅលើពិភពលោក។ ម្ចាស់ហាងបានបញ្ជាក់ប្រាប់ថា៖«នៅទីនេះ ទំនិញត្រូវបានលក់រាយក្នុង... | ភ្នំពេញ៖ ហាង បេប៊ី អោតឡេត (Baby Outlet)(BBO) គឺជាហាងជំនាញឯកទេសតែមួយគត់នៅទីក្រុងភ្នំពេញដែលលក់ទំនិញជាង១ម៉ឺនមុខសម្រាប់កុមារទើបកើតរហូតដល់កុមារអាយុ១០ឆ្នាំ។ ហាង បេប៊ី អោតឡេត (BBO) មានសាខាទី១នៅទល់មុខសាលាបឋមសិក្សាទួលគោក និងសាខាទី២នៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រីនៅលើដងផ្លូវកម្ពុជាក្រោម។ |
ខេតធឺរីន យល់ដឹងពីបញ្ហាសុខភាពទាំងនេះ តាមរយៈការសិក្សាស្រាវជ្រាវ ការអានសៀវភៅ និងការធ្វើការជាមួយអង្គការផ្សេងៗ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កញ្ញា ខេតធឺរីន លើកឡើងថា៖ «ខ្ញុំចង់ឲ្យសារដែលខ្ញុំបានបង្ហាញទៅដល់មនុស្សកាន់តែច្រើន»។ ខេតធឺរីន បញ្ជាក់ទៀតថា៖ «ដោយសារបញ្ហាទាំងអស់នេះ មិនសូវមានអ្នកនិយាយ នៅក្នុងប្រទេសខ្មែរយើង។ ខ្ញុំចង... | កញ្ញា ខេតធឺរីន ហេរី (Catherine Harry)ជាអ្នកសរសេរប្លុក និងជានិស្សិតឆ្នាំទី៣ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ មានវ័យ ២២ឆ្នាំ និស្សិតស្រីរូបនេះបានបង្កើតវីដេអូឃ្លីបណែនាំ និងចែករំលែកចំណេះដឹងជាច្រើននៅលើទំព័រហ្វេសប៊ុក A Dose of Cath។ សារដែលបានបង្ហោះទាំងអស់នោះ ជាទូទៅទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ សិទ្ធិស្មើភ... |
នាអំឡុងនៃកិច្ចប្រជុំថ្នាក់ដឹកនាំរដ្ឋដែលជាសមាជិកសម្ព័ន្ធយោធាណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Xavier Betell បាននាំស្វាមីរបស់ខ្លួន គឺលោក Gauthier Destenay ទៅជាមួយ។ នាឱកាសនោះ លោក Gauthier Destenay ក៏បានចូលរួមក្នុងកម្មវិធីផ្សេងៗជាមួយស្ត្រីទីមួយ និងដៃគូរបស់ថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេសអាហារពេលល្ងាចនៅ Royal Castle of... | លោក Gauthier Destenay ជាស្វាមីរបស់លោកនាយករដ្ឋមន្ត្រីលុចសំបួរ លោក Xavier Betell ។ បុរសដែលស្រឡាញ់ភេទដូចគ្នាទាំងពីររូបនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីខែឧសភា ឆ្នាំ២០១៥ ក្រោយមានទំនាក់ទំនងស្នេហាអស់រយៈពេល៥ឆ្នាំ។ បច្ចុប្បន្ន លោក Bettel ជាថ្នាក់ដឹកនាំពិភពលោកតែម្នាក់គត់ដែលបើកចំហរស្នេហាភេទដូចគ្នា។ |
ពលរដ្ឋខ្មែរចំនួន ៨នាក់ ត្រូវបានទាហានឈុតខ្មែរថៃចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងក្បែរផ្សាររោងក្លឿ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី កាលពីថ្ងៃទី២៥ ឧសភា។ ក្រោយពីទទួលដំណឹងខាងលើ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ ដើម្បីសុំការដោះលែង... | ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨នាក់ ដែលត្រូវបានទាហានឈុតខ្មែរឃាត់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ |
ចំពោះចំនួនពិតប្រាកដនៃការគេងវិញនោះគឺអាស្រ័យទៅតាមមនុស្សម្នាក់ៗ ហើយក៏អាចប្រែប្រួលទៅតាមអាយុផងដែរ។ សម្រាប់ក្មេងទើបចូលសាលារៀនអាចត្រូវការគេងប្រហែល ១០ម៉ោងក្នុងមួយថ្ងៃ យុវវ័យ ៩ម៉ោង និងមនុស្សធំប្រហែល ៧ ទៅ៨ម៉ោង។ តាមការស្រាវជ្រាវបានឲ្យដឹងថា មនុស្សធំមានប្រមាណ ៣០ភាគរយដែលគេងបាន ៦ម៉ោងចុះក្រោម និងសិស្សសាលាវិទ្យាល័យមាន ៣០ភាគរយដែលគេងបានត... | ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជារឿងដ៏សំខាន់មួយសម្រាប់ជួយឲ្យមានសុខភាព និងអាចមានជីវិតច្រើនជាងការញ៉ាំអាហារ? សម្រាប់មនុស្សដែលអត់ឃ្លានរហូតដល់ស្លាប់មានរយៈពេល ១៤ថ្ងៃ ខណៈពេលដែលអាចស្លាប់ដោយសារការគេងមិនគ្រប់គ្រាន់តែ ១... |
ខាងក្រោមនេះ គឺជាអ្វីដែលអាចនឹងកើតឡើង ប្រសិនបើអ្នកមិនបានរួមភេទ៖ អ្នកអាចនឹងយល់សប្តឈានដល់ចំណុច ឬរឿងលើគ្រែកំពូលញឹកញាប់ រាងកាយនឹងចុះខ្សោយ ដោយសារប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ បញ្ហាស្ត្រេស និងភាពតានតឹង អាចនឹងកើនឡើងខ្ពស់ ដោយសារតែមិនអាចបញ្ចេញអ័រម៉ូនរីករាយ ក្នុងពេលឈានដល់ចំណុចកំពូលបាន អ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្... | តើអ្នកខានរួមភេទយូរហើយមែនទេ? ប្រសិនបើអ្នកនៅលីវ ឬគ្មានពេលក្នុងការរួមភេទ ហើយអ្នកសង្កេតឃើញសញ្ញាផ្លាស់ប្តូរអារម្មណ៍ និងរាងកាយដូចខាងក្រោមនេះ វាប្រហែលជាដល់ពេលដែលអ្នក ត្រូវរួមភេទហើយ។ |
បាក់ទឹកចិត្ត ការសិក្សាមួយបានរកឃើញថា សម្រាប់អ្នកដែលធ្លាប់តែមានសកម្មភាពផ្លូវភេទតាមរយៈមើលវីដេអូសិច ឃើញថាមានអាការៈជំងឺបាក់ទឹកចិត្តខ្ពស់ជាងអ្នកដែលមិនមើលវីដេអូសិច។ ក្នុងករណីដែល ជំងឺបាក់ទឹកចិត្ត និងការញៀនមើលវីដេអូសិចមិនបានរកឃើញទេនោះ អ្នកជំងឺអាចនឹងមានបញ្ហាចំពោះសុខភាពកាន់តែខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានបញ្ហាលើរឿងផ្ទាល់ខ្... | មិនខ្វល់ថាអ្នកជឿឬអត់ទេថា ដោយយោងទៅតាមសមាគមន៍ជំងឺចិត្តសាស្ត្រអាមេរិកបានឲ្យដឹងថា ការមើលវីដេអូសិចចំពោះមនុស្សស្រីមានការកើនឡើងរហូតដល់ ៣០ភាគរយ និងបុរសចាប់ពី ៥០ភាគរយឡើងទៅ។ ប៉ុន្តែបើសិនជារឿងនេះប្រែក្លាយទៅជាភាពញៀនវិញ អ្នកប្រហែលជាអាចមានបញ្ហាច្រើនដូចជា៖ |
ក្រោយរងការបរាជ័យ ៣-២ ក្រោមថ្វីជើងវេស្ទើនភ្នំពេញនៅលើទឹកដីរបស់ខ្លួនកាលពីជើងទី១កន្លងទៅ ក្រុមទ័ព នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ ដើម្បីបើកការសងសឹកក្រុមវេស្ទើនភ្នំពេញ សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែឧសភា នេះ។ ចំណែក ក្រុមឈរកំពូលតារាងស្វាយរៀង ត... | ក្រោយរងការបរាជ័យកាលពីជើងទី១ ក្រុមក្រសួងការពារជាតិ(ទ័ព)នឹងបើកការសងសឹកក្រុមវេស្ទើនភ្នំពេញ សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាល្ងាចថ្ងៃទី២៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)ត្រូវវិលជួបក្រុមខេមបូឌានថាយហ្គឺរ ដែលជាគូប្រជែងបានយកស្មើខ្លួនកា... |
យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៦ ឧសភានេះ គិតចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ ២៦ ខែឧសភា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២១៩ លើក នៅទូទាំងប្រទេស។ គ្រោះថ្នាក់ចរាចរណ៍ទាំង២១៩ លើកនេះ បានបណ្ដាលឲ្យមនុស្សចំនួន ៩៨នាក់ស្លាប់ និងរងរបួសសរុប ៣៤៥នាក់ ក្នុងនោះ រ... | ភ្នំពេញ៖ មនុស្សចំនួន ៩៨នាក់ស្លាប់ និងរបួស ៣៤៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៩លើក នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ឧសភា ដល់ ២៦ ឧសភា។ នេះបើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
ប្រជាជនម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ស្ថិតក្នុងក្រុមភេរវជនដែលប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលហ្វីលីពីននៅក្រុង Marawi នៅកោះមិនដាណាវនៅពីថ្ងៃអង្គារទី ២៣ ឧសភា។ នេះជាការបញ្ជាក់របស់អគ្គរដ្ឋអាជ្ញាហ្វីលីពីន ដែលប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រទី ២៦ ឧសភា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ជនជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ីស្ថិតក្នុងចំណោមភេរវជន... | អគ្គរដ្ឋអាជ្ញាហ្វីលីពីនបានបញ្ជាក់ថា ជនជាតិឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីស្ថិតក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាតដែលកំពុងប្រយុទ្ធប្រឆាំងកងកម្លាំងហ្វីលីពីននៅលើកោះមិនដាណាវ។ វាបញ្ជាក់ឲ្យឃើញច្បាស់ថា ការវាយប្រហារភេរវកម្មនេះធ្វើឡើងដោយមានការសហការគ្នារវាងក្រុមភេរវជនបរទេស និងក្រុមភេរវជនក្នុងស្រុកថែមទៀត។ |
សូមចុចលើតំណភ្ជាប់នេះដើម្បីស្វែងយល់បន្ថែម៖ | ពាក្យ កាតព្វកិច្ច (Eng. Obligation, Fr. Obligation) ក្នុងន័យច្បាប់បានន័យថា ជាចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា «កូនបំណុល» មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថា «ម្ចាស់បំណុល» ៕ |
ចាប់ពីថ្ងៃទី២៨ ខែឧសភា នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែមិថុនា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។ តម្លៃសំបុត្រសម្រាប់កន្លែងអង្គុយមានដំបូល(ប្រភេទទី១)មានតម្លៃ១ម៉ឺនរៀល និងសំបុត្រសម្រាប់កន្លែងគ្មានដំ... | សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់លក់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៨ ខែឧសភា នេះ។ សំបុត្រចូលរួមទស្សនាមានពីរប្រភេទក្នុងនោះប្រភេទទី១មានតម្លៃ១ម៉ឺនរៀល និងប្រភេទទី២មានតម្លៃ៥ពាន់រៀល។ អ្នកគាំទ្រអាចទិញសំបុត្រទាំងនេះ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ។ |
ក្រុមកាំភ្លើងធំ Arsenal នៅមានភារកិច្ចសំខាន់មួយប្រកួតទៀតជាមួយតោខៀវ Chelsea នាការប្រកួតដណ្តើមពាន FA Cup ដែលជាពានលំដាប់ទី២ បន្ទាប់ពី Premier League នាថ្ងៃសៅរ៍ទី២៧ នេះ នៅកីឡដ្ឋាន Wembley វេលាម៉ោង១១:៣០នាទី [ម៉ោងនៅកម្ពុជា]។ បណ្តាញព័ត៌មានជាច្រើនបានដាក់សម្ពាធថា នេះអាចជាការប្រកួតលើកចុងក្រោយរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំង វ័យ៦៧... | លោក Arsene Wenger មិនទាន់ប្រាកដពីអនាគតរបស់លោក នៅក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ថាជាការប្រកួតចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅក្រុម Arsenal ឬយ៉ាងណានោះទេ។ |
លោក ភែន ភារុន និស្សិតឆ្នាំទី៤ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ បានប្រាប់សារព័ត៌មានថ្មីៗថា វីដេអូ៣នាទី ដែលផ្តោតលើប្រធានបទ ជំនាញវិស្វករ គឺធ្វើឡើងដើម្បីជំរុញឲ្យសិស្សដែលត្រៀមខ្លួនជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ឲ្យជ្រើសរើសយកជំនាញនេះ ពីព្រោះជំនាញវិស្វករ កំពុងតែខ្វះខាត ដែល... | ភ្នំពេញ៖ និស្សិតមកពីចម្រុះសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ បានយកវីដេអូដែលជាស្នាដៃផលិតរបស់ខ្លួន មកប្រកួតប្រជែងគ្នា ដែលរៀបចំដោយអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា (Asia foundation)។ ក្នុងចំណោមវីដេអូអប់រំស្តីពី«អាជីពការងារ»ទាំង១៥ មានវីដេអូចំនួន៣ បានទទួលជ័យលាភី។ |
ល្អាង Cocaliere ដែលស្ថិតក្នុងឧទ្យានជាតិ Cevennes ចន្លោះតំបន់ Gard និង Ardeche គឺជាល្អាងដ៏ស្រស់ស្អាតជាងគេនៅក្នុងប្រទេសបារាំងទាំងមូល។ ល្អាងប្រវត្តិសាស្ត្រ និងធម្មជាតិនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវរូងភ្នំ និងបុរេប្រវត្តិប្រចាំតំបន់ Gard-Ardèche (SSPGA) ដោយចាប់ពីឆ្នាំ១៩៥២ មក លោក Christian Bouquet ក្រោមកិច្ចសហការជា... | ដើម្បីអបអរខួប៥០ឆ្នាំនៃការបើកជាសាធារណៈ ល្អាង Cocaliere របស់បារាំង ដែលមានប្រវត្តិសាស្ត្រប្រមាណ៣៥លានឆ្នាំ ផ្តល់សេវាកម្មស្នាក់នៅដ៏ពិសេសរហូតដល់ខែវិច្ឆិកា។ បើតាមការផ្សាយរបស់ Le Figaro ការស្នាក់នៅក្នុងល្អាងក្រោមដីជម្រៅ៦០ម៉ែត្រនេះ មានតម្លៃ១២០០អឺរ៉ូ (ជាង១៣០០ដុល្លារអាមេរិក) ក្នុង១យប់សម្រាប់មនុស្ស២នាក់។ |
នៅចំពោះអ្នកគាំទ្រជាច្រើនរយនាក់ ក្នុងវេទិកានៃការឃោសនារកសំឡេងឆ្នោត នៅខេត្តកំពង់ធំ នាពេលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២0១៧នេះ ឯកឧត្តម កឹម សុខា បាននិយាយម្តងទៀត ទាក់ទងនឹង «ការគ្មានសង្គ្រាម ពេលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត»។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះថា៖«ពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស គ្មានទេសង្គ្រ... | ភ្នំពេញ៖ ពីខេត្តមួយ ទៅខេត្តមួយ ក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោតថ្នាក់ឃុំ-សង្កាត់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនដែលភ្លេចនិយាយថា ប្រទេសកម្ពុជា នឹងមិនមានសង្គ្រាមនោះទេ ពេលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត។ ឯកឧត្តម កឹម សុខា តែងលើកឡើងស្ទើរគ្រប់វេទិកាថា ពេលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត គឺជាជោគជ័យរបស... |
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអណ្តែតទឹក នៅព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការអប់រំ ប្រៀនប្រដៅពីការសម្អាតបរិស្ថាន មានទាំងចារលើសិលាចារឹតផង។ ការថែរក្សាបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរអប្សរាទេ តែជាក... | សៀមរាប៖ ក្នុងសន្ទរកថាជាលើកដំបូងក្នុងនាមជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា មិនភ្លេចពីការថ្លែងសារក្នុងន័យលើកតម្លៃបេតិកភណ្ឌឡើយ។ លោកស្រី បានអំពាវនាវឲ្យមានការថែរក្សាសម្បត្តិបេតិកភណ្ឌនានាដែលបុព្វបុរសខ្មែរបន្សល់ទុកឲ្យ ចៀសវាងពីការបំផ្លិចបំផ្លាញ។ ក្នុងន័យដូចគ្នានេះ លោកស្រី សកុណា ក៏បានបញ្ជាក់ដែរថា ប្រាសាទក្នុងរមណីយដ្ឋា... |
«ម៉ាក់! ខ្ញុំតែងតែប្រាប់ម៉ាក់ថា ខ្ញុំនឹងត្រឡប់ទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard វិញ»។ នេះជាពាក្យសម្តីរបស់លោក Mark Zuckerberg ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថ្ងៃ ២៥ឧសភា ភ្ជាប់ជាមួយរូបភាពមួយសន្លឹកជាមួយឪពុកម្តាយលោក ក្រោយទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាកលវិទ្យាល័យ Harvard។ តាមពិតទៅ លោក Mark Zuckerberg បានទទួលសញ្... | ស្ថាបនិកប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក Mark Zuckerberg បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាកលវិទ្យាល័យ Harvard ក្រោយលោកបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញនេះអស់រយៈពេល១៣ឆ្នាំទៅហើយនោះ។ |
កំណាព្យបទ ពំនោល មេឃុំដែលរាស្ត្រប្រាថ្នា ទោះជាប់បក្សណា សន្យាហើយធ្វើឲ្យបាន។ រឿងរាស្ត្រខ្វល់ទាំងប៉ុន្មាន ស្មេររៀបរាប់បាន មិនស្មានមានច្រើនបញ្ហា។ មានខ្លះព្រួយព្រោះហិង្សា ព្រោះហេតុតែស្រា ខ្លះថាព្រោះគ្រឿងញៀនល្បែង។ ឆក់ប្លន់សម្លាប់មានស្តែង មានច្រើនកន្លែង ខ្ញុំថ្លែងមិនបំផ្លើសអី។ មានទាំងរឿងរំលោភស្ត្រី ... | មេឃុំថ្មី កុំភ្លេចបំពេញតម្រូវការរាស្ត្រតាមមូលដ្ឋាន! |
បន្ទាប់ពីបានប្រកាសច្បាប់អាជ្ញាសឹកហើយនោះ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៦ ខែឧសភា បានទៅផ្ដល់កម្លាំងចិត្តដោយចំពោះទាហានហ្វីលីពីនដែលចូលរួមប្រតិបត្តិការបោសសម្អាតក្រុមប្រដាប់អាវុធនៅទីក្រុងម៉ារ៉ាវី កោះមិនដាណាវ។ លោក ឌូទើតេ បានក្រុមទាហានរបស់លោកឲ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អាជ្ញាសឹក និងមិនចាំបាច់ខ្វល់ខ្វាយអ្... | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងតំបន់មិនដាណាវ ក្រោយមានការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធនៅទីក្រុងម៉ារ៉ាវី (Marawi)ខណៈលោកកំពុងទស្សនកិច្ចនៅរុស្ស៊ី។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឲ្យមានការបារម្ភថានឹងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដ្បិតទាហាននឹងមានសិទ្ធិអំណាចខ្លាំងអាចចាប់ចងប្រ... |
នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់សារព័ត៌មានថ្មី ឲ្យដឹងថា៖ «រយៈពេល៥ខែដើមឆ្នាំនេះ បាតុភូតធម្មជាតិខ្យល់កន្ត្រាក់បានសម្លាប់មនុស្សចំនួន ២នាក់ និងរបួសចំនួន ៣៥នាក់។ ម្យ៉ាងទៀត បាតុភូតរន្ទះបាញ់វិញ បានសម្លាប់មនុស្សចំនួន ៤១នាក់ និងរបួស ៤៤នាក់ រួមទាំងងាប់គោក្របី ៤៦ក្បាល»។ លោក កែវ វី បានបញ្... | ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ មានមនុស្សចំនួន ៤១ នាក់ បានស្លាប់ និង ៤៤ នាក់ រងបួស ដោយសាររន្ទះបាញ់។ នេះបើតាមការបញ្ជាក់របស់នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី។ |
ក្លិបបឹងកេតនាថ្ងៃសៅរ៍ ទី២៧ ខែឧសភា នេះ បានចេញសេចក្តីថ្លែងការណ៍អំពីការដាក់ទណ្ឌកម្មលើខ្សែការពារ ទូច បញ្ចរ៉ុង ដែលក្លិបបានកត់សម្គាល់ថា គេធ្វើគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុម។ បឹងកេត ដែលប្រកាន់គោលការណ៍វិជ្ជាជីវះ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ បានប្រកាសកាត់ប្រាក់ខែមួយផ្នែក និងព្រមានកីឡាករមិនឲ្យមានសកម្មភាពខុសឆ្គងទៀតនាពេ... | ខ្សែការពារបឹងកេត ទូច បញ្ចរ៉ុង បានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលយកការពិន័យរបស់ក្លិបដោយសុទ្ធចិត្ត។ បញ្ចរ៉ុងបានសរសេរនៅហ្វេសប៊ុករបស់ខ្លួន តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីបឹងកេតចេញសេចក្តីថ្លែងការណ៍ដាក់ទណ្ឌកម្មខ្លួន ទាក់ទងនឹងការបង្ហាញអាកប្បកិរិយាមិនសមរម្យនាអំឡុងនៃការប្រកួតជាមួយភ្នំពេញក្រោនក្នុងក្របខណ្ឌខេមបូឌានលីក... |
ឆ្លៀតពេលចូលរួមកិច្ចប្រជុំមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) នៅអ៊ីតាលី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានជួបពិភាក្សាទ្វេភាគីលើបញ្ហាមួយចំនួនរាប់ទាំងវិបត្តិនុយក្លេអ៊ែកូរ៉េខាងជើងផង។ នេះជាលើកទីពីរ ដែលមេដឹកនាំជប៉ុន និងអាមេរិក ជួបគ្នា បន្ទាប់ពីបានជួបគ្នាម្ដងហើយនៅអាមេរិកកាលពីដើមឆ្នាំនេះ។ ទាំងអ... | ប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានឯកភាពគ្នាបង្កើនការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែលបន្តកម្មវិធីនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលជាបន្តបន្ទាប់។ ក្នុងជំនួបថ្ងៃទី២៦ ខែឧសភា លោក ត្រាំ ដែលចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅតែចាត់ទុកបញ្ហានុយក្លេអ៊ែកូរ៉េខាងជើង ជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ប៉ុ... |
លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងនោះ នឹងត្រូវប្រើប្រាស់ក្នុងកាលៈទេសៈសំខាន់ ជាពិសេសការដឹកជញ្ជូនសម្ភារផ្សេងៗ បម្រើឲ្យការបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោត ស្ថិតក្នុងតំបន់ដាច់ស្រយាល ដែលរថយន្ត ពិបាកនឹងដឹកទៅដល់។ លោក និយាយដូច្នេះថា៖«យើង បានជួលឧទ្ធម្ភាគចក្រ២គ្រឿង ទុកបម្រុង ដើម្បីប្រើពេលណាដែលចំបា... | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួលឧទ្ធម្ភាគចក្រ២គ្រឿង ពីក្រុមហ៊ុនមួយ ដើម្បីដឹកជញ្ជូនសម្ភារផ្សេងៗ ទៅកាន់ការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងតំបន់ដាច់ស្រយាល។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ |
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៍ថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាប។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា តទៅ ខ្យល់មូសុងនិរតី និងបង្កើនឥទ្ធិពលមកលើកម្ពុជា។ យោងតាមការព្យាករអាកាសធាតុខាងលើ ស្ថានភាពបែបនេះ ធ្វើឲ្យអាកាសធាតុនៅតំបន់មាត់សមុទ្រ តំប... | ភ្នំពេញ៖ ការព្យាករអាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៨-៣១ ឧសភា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបនប់ជួរភ្នំក្រវាញ។ |
ពាក្យ «ការរេចរឹលបរិស្ថាន» Environmental degradation ជាការខូចខាតបរិស្ថានតាមរយៈការថយចុះធនធាននានា ដូចជា ទឹក ខ្យល់ ដីជាដើម ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងការផុតពូជនៃរុក្ខជាតិ និងសត្វព្រៃ។ រីឯពាក្យ «ការរេចរឹលព្រៃឈើ» Forest degradation ស្ថានភាពព្រៃឈើដែលបានថយចុះរហូតដល់ក្រោមសមត្ថភាពធម្មជាតិរបស់ព្រៃឈើ ប៉ុន្តែការថយចុះនោះតិចជាង ... | ភ្នំពេញ៖ ពាក្យ «ការរេចរឹលបរិស្ថាន» និង «ការរេចរឹលព្រៃឈើ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។ |
៤នាទីដំបូង Alexis Sanchez បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ Arsenal។ Chelsea ដែលមានជាម្ចាស់ជើងឯក Premier League បានបាត់បង់សមាជិកម្នាក់នៅនាទី៦៨ ដោយ Victor Moses ទទួលបានកាតលឿងជាលើកទីពីរ។ ទោះបីជាយ៉ាងណាក៏ដោយ Diego Costa បានវាយបកស្មើ ១-១ សម្រាប់តោខៀវនៅនាទី៧៦ ប៉ុន្តែការរីករាយមិនដល់៤នាទីផង Aaron Ramsey បានតែតបាល់បញ្ចូលទីយ៉ាងល... | Arsenal បានក្លាយជាក្លិបដែលជោគជ័យជាងគេក្នុងពានរង្វាន់ Emirates FA Cup ដោយទទួលបានពាននេះជាលើកទី១៣ ក្រោយយកឈ្នះ Chelsea ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembly។ |
ពាក្យ «កក» ជាកិរិយាសព្ទ មានន័យថា ប្រែពីរាវទៅជាខន់ "កកតែនៅទន់" ។ ឧទាហរណ៍ថា ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ជាដើម។ ប្រសិនបើជា «កិរិយាវិសេសន៍» ឬជា «គុណសព្ទ» វិញ គឺ កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា, បានសេចក្តីថា មើលទៅឃើញមនុស្សកក, ឈរកក ជាដើម។ ពាក្យ «កករ» ជានាមសព្ទ មានន័យថា ផង់ ឬកំទេចល្អិត ដែលនៅក្នុងសភាវៈ រាវ មានទឹក, សុរា... | នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ និងបញ្ជាក់ពីភាពខុសគ្នានៃពាក្យ «កក» និង «កករ» នេះ យ៉ាងដូច្នេះថា៖ |
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនមានវត្តមានក្នុងពិធីដង្ហែក្បួនឃោសនានេះឡើយ។ ខណៈនេះ ឯកឧត្តម កឹម សុខា កំពុងតែឃោសនារកសំឡេងឆ្នោត នៅក្នុងខេត្តព្រៃវែង ឯណោះ។ ក្នុងកម្មវិធីរបស់ខ្លួន ឯកឧត្តម កឹម សុខា ត្រូវចុះឲ្យដល់ ២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីឃោសនារកសំឡេងឆ្នោត។ ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិលើកចុងក្រោយ... | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២0១៧នេះ គណបក្សសង្គ្រោះជាតិ បានដង្ហែក្បួនឃោសនាធំម្តងទៀត នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកគាំទ្រនិងសកម្មជនជាច្រើនពាន់នាក់ បានចូលរួម ។ |
ការកើនឡើងនូវចំនួនមនុស្សនៅរាជធានីភ្នំពេញ ជំរុញឲ្យកើតមានបញ្ហាមួយចំនួន ដូចជា៖ សំរាម ស្ទះលូ និងស្ទះចរាចរណ៍ជាដើម។ ក្រៅពីនេះ អសន្តិសុខសង្គម ដូចជា៖ ចោរកម្ម និងគ្រឿងញៀន បានបង្កឲ្យពលរដ្ឋ រស់នៅជាមួយការភ័យខ្លាច និងគ្មានសុវត្ថិភាព។ ពលរដ្ឋនៅភ្នំពេញចំនួន៥សង្កាត់ បានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេនឹងបោះឆ្នោតជូនចៅសង្កាត់រូបណា ដែលមានស... | ភ្នំពេញ៖ ថ្ងៃទី០៤ មិថុនា ដែលជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ ពលរដ្ឋនៅរាជធានីភ្នំពេញ មកពី៥សង្កាត់ផ្សេងៗគ្នា ចង់ឃើញចៅសង្កាត់អាណត្តិថ្មីរបស់ខ្លួន ដោះស្រាយបញ្ហាអសន្តិសុខនៅមូលដ្ឋាន ដូចជា៖ ចោរឆក់ និងគ្រឿងញៀនជាដើម។ ក្រៅពីនេះ បញ្ហាទឹកលិចផ្ទះ ដែលកំពុងរំខានដល់ការរស់នៅរបស់ខ្លួន ខណៈរដូវភ្លៀងបានចូលមកដល់នោះ ក៏... |
Arsenal បានឈ្នះពាន FA Cup ជាលើកទី១៣ ក្រោយឈ្នះChelsea ២-១ នៅកីឡដ្ឋាន Wembly។ វាក៏ជាការឈ្នះពានលើកទី៧ផងដែររបស់អ្នកចាត់ការទូទៅលោក Arsene Wenger។ គ្រាប់បាល់បញ្ចូលទីរបស់កាំភ្លើង ធ្វើសម្រេចបានដោយ Alexis Sanchez និង Aaron Ramsey ខណៈ១គ្រាប់របស់ Chelsea ដែលមានគ្នាត្រឹម១០នាក់ រកបានដោយ Diego Costa។ នៅក្នុងក្របខណ្ឌ Premier League ត... | កាលពីរាត្រីថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ក្លិប Arsenal, Barcelona, Borussia Dortmund និង Paris Saint-German បានឈ្នះ Cup ប្រចាំប្រទេសរៀងៗខ្លួន បន្ទាប់ពួកគេសុទ្ធតែខកចិត្តក្នុងការប្រកួតប្រជែងក្របខណ្ឌកំពូល។ សម្រាប់ Arsenal នេះជាពានរង្វាន់លួងចិត្តក្រុមអ្នកគាំទ្រ បន្ទាប់ពីពួកគេជាប់ត្រឹមចំណាត់ថ្នាក់លេខ៥ក្នុង Premier League ខណៈ B... |
យោងតាមលិខិតនោះ លោក យឹម សុវណ្ណ សុំឲ្យលោក ស៊ិក ប៊ុនហុក ក្នុងនាមជាប្រធានគ.ជ.ប ស្នើទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-កម្មការិនី និងបុគ្គលិក បានទៅបោះឆ្នោត។ លោក យឹម សុវណ្ណ បញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖«ខ្ញុំសូមជម្រាបឯកឧត្តមប្រធាន គ.ជ.ប ថា មានបងប្អូន កម្មករ-កម្មការិនី និយោជិកមួយចំន... | ភ្នំពេញ៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យជួយដល់កម្មករ-កម្មការិនី និងបុគ្គលិកទាំងអស់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែ... |
សូមចុចលើតំណភ្ជាប់នេះដើម្បីស្វែងយល់បន្ថែមនៅក្នុងគេហទំព័រសាលាត្រាជូ | ពាក្យ «ករណីយកិច្ចផ្ដាច់មុខ» ( Eng. exclusive duty, Fr. devoir exclusif ) ក្នុងន័យច្បាប់បានន័យថា ករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយដែលមិនអាចត្រូវបាន ផ្ទេរតាមរយៈសន្តតិកម្ម។ ឧ.កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្ដាយនៅពេលដែលឪពុកម្ដាយ ចាស់ជរា។នៅពេលដែលកូននេះស្លាប់ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូន... |
គ្រាប់រ៉ុក្កែតនាំផ្លូវត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីប្រឆាំងក្រុមបណ្តាញភេរវជនដែ្ហឬក្រុមរដ្ឋឥស្លាមនៅក្រុង Marawi កោះមិនដាណាវនៅសប្តាហ៍នេះ។ វាជាការប្រើប្រាស់កម្លាំងទ័ពទ្រង់ទ្រាយធំជាលើកដំបូងបំផុត ដើម្បីឆ្លើយតបក្រុមភេរវជននៅក្នុងប្រទេសនេះ។ មេបញ្ជាការទ័ពប្រចាំកោះមិនដាណាវឧត្តមសេនីយ៍ Carlito Galvez បានថ្លែងប្រាប់ទីភ្នាក់ង... | យោធាហ្វីលីពីនបានសម្រេចប្រើប្រាស់រ៉ុក្កែតនាំផ្លូវបាញ់ចេញពីឧទ្ធម្ភាគចក្រ ដើម្បីវាយប្រហារលើទីតាំងក្រុមភេរវជននៅក្រុង Marawi នាកោះមិនដាណាវ ជាលើកដំបូងបំផុត។ ការសម្រេចប្រើប្រាស់កម្លាំងទ័ពទ្រង់ទ្រាយធំនេះកើតឡើងក្រោយប្រធានាធិបតីប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅលើកោះទាំងមូលកាលពីថ្ងៃអង្គារ។ |
ខាងក្រោមនេះគឺជាអាការ៦យ៉ាង ដែលបញ្ជាក់ថាបេះដូងកំពុងតែមានបញ្ហាហើយ៖ ១. ពិបាកធ្វើការងារប្រចាំថ្ងៃ នេះគឺជាអាការរួមមួយ ដែលបញ្ជាក់ថា របត់ឈាមទៅចិញ្ចឹមរាងកាយកំពុងតែខ្វះខាត. វាក៏ដោយសារតែសរសៃឈាមរួមតូច ជាហេតុនាំឲ្យលំហូរឈាមទៅខួរក្បាល និងរាងកាយទាំងមូលមិនបានគ្រប់គ្រាប់។ ដូច្នេះអ្នកពិតជាមានអារម្មណ៍ថា មិនអាចធ្វើអ្វីៗបានដូចធម្មតាឡើយ។ ២. ... | យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា បេះដូងគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយ ហើយរាល់ជំងឺបេះដូងទាំងអស់សុទ្ធតែមិនមែនបង្ហាញអាការឲ្យយើងដឹងឡើយ។ បញ្ហាបេះដូងមួយចំនួន ក៏មិនមានធ្វើអ្វីឲ្យដឹងនៅតំបន់ទ្រូងដែរ។ ដូច្នេះវាអាស្រ័យលើអ្នកផ្ទាល់ទេ ដែលត្រូវតាមដានបញ្ហាទាំងនេះ និងប្រាកដថាអ្វីៗមានសុវត្ថិភាព ឬនៅ។ យ៉ាងណាមិញ អ្នកគួរតែយកចិត្តទុកដាក់... |
អព្ភន្តរ នាមសព្ទ មានន័យថា ខាងក្នុង, ប៉ែកខាងក្នុង, ចន្លោះឬរវាងខាងក្នុង; កណ្ដាល, ទីចំពាក់កណ្ដាល ។ អព្ភន្តរសញ្ញា ជាពាក្យសន្មតហៅវណ្ណយុត្ត ដែលពួកវេយ្យាករណបណ្ឌិតក្នុងប្រទេសអឺរ៉ុបបង្កើតឡើង សម្រាប់ប្រើរាំងពាក្យ ឬសេចក្ដីនីមួយៗ, មានរូបសណ្ឋានពីរបែបគឺ " " ឬ << >> សម័យសព្វថ្ងៃនេះខ្មែរក៏ប្រើដែរ ។ សព្ទក្នុងអព្ភន្តរសញ្ញា គឺពាក្យដែលនៅក... | សាធារណជភាគច្រើនប្រើអពភន្តរសញ្ញា " " ឬ « » នេះ ដោយមិនដឹងថា ត្រូវប្រើនៅក្នុងការសរសេរភាសាខ្មែរ ឬសម្គាល់ថាជាសញ្ញាអ្វីឡើយ។ ខាងក្រោមនេះ ជាការពន្យល់ពីរបៀបប្រើអពភន្តរសញ្ញានេះ តាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ៖ |
ភាពយន្តឯកសារ «អង្គរសង្ក្រាន្តមរតកនៃវប្បធម៌ខ្មែរ» ត្រូវបានសម្ពោធ និងចាក់បញ្ចាំងលើកដំបូងកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប Aeon។ ភាពយន្តដែលបង្ហាញពីសកម្មភាពនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាំងពីឆ្នាំ២០១៣មកនេះ មានរយៈពេល១ម៉ោង និង៣៣នាទី ដោយឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ ជំនឿ សា... | ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចាប់កំណើតឡើងនៅឆ្នាំ២០១៣ ក្រោមការផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ៥ឆ្នាំកន្លងមកនេះ «អង្គរសង្ក្រាន្ត» បានជោគជ័យយ៉ាងធំធេង និងមានការទទួលស្គាល់ពីអន្តរជាតិ។ សមិទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវចងក្រងជាភាពយន្តឯកសារមួយដែលមានចំណងជើងថា «អង្គរសង្ក្រាន្តមរតកនៃវប្បធម៌ខ្មែរ»។ |
«នីវ៉ូទឹកសមុទ្រធៀប» Relative sea level ជានីវ៉ូផ្ទៃទឹកសមុទ្រដែលត្រូវបានកំណត់ដោយឧបករណ៍វាស់ទឹកជោរនាច ដោយធៀបទៅនឹងដី ដែលនីវ៉ូផ្ទៃទឹកសមុទ្រនោះតាំងនៅ។ ចំណែកឯ «នីវ៉ូទឹកសមុទ្រមធ្យម» Mean sea level ជានីវ៉ូនៃផ្ទៃទឹកសមុទ្រនៅត្រង់ចំណុចជាក់លាក់មួយគិតជាមធ្យម ក្នុងអំឡុងពេលវែងមួយ ដូចជា មួយខែឬមួយឆ្នាំ។ ជាញឹកញាប់ នីវ៉ូទឹកសមុទ្រមធ្យមត្រូវ... | ភ្នំពេញ៖ ពាក្យ «នីវ៉ូទឹកសមុទ្រធៀប» និង «នីវ៉ូទឹកសមុទ្រមធ្យម» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។ |
ការហ្វឹកហាត់មិនសូវបានបញ្ចេញសមត្ថភាពអាចជាកត្តាមួយធ្វើឲ្យធនធានកីឡាករក្នុងវិស័យកីឡាប្រដាល់សកលមានការថយចុះមួយកម្រិត។ តែអ្វីដែលសំខាន់ គឺការមិនបានឡើងសង្វៀនប្រកួតនៅតាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ ឬខែ ហើយការមិនសូវមានសកម្មភាពចេញទៅប្រកួតនៅក្រៅប្រទេសជាកត្តាមួយដ៏ធំ ដែលធ្វើឲ្យខ្សត់ធនធានកីឡាករក្នុងកីឡាមួយនេះ។ ការខ្សត់ធនធាននេះដែរ ដោ... | ស្របពេលវិស័យកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើននាពេលបច្ចុប្បន្នទាំងបរិមាណ និងគុណភាព។ គេសង្កេតឃើញវិស័យកីឡាប្រដាល់សកល ហាក់មានការថមថយទាំងសកម្មភាព និងបរិមាណកីឡាករ។ ការថយចុះនេះ អាចបណ្តាលមកពីកីឡាករប្រដាល់សកលមួយចំនួនបានផ្លាស់ប្តូរទៅហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ ហើយមួយចំនួនបានលាឈប់ពីអាជីបនេះតែម្តង។ តើបញ្ហាទាំងនេះអាចបណ្តាលមកពីមូល... |
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានត្រឡប់ទៅកាន់អាមេរិកវិញហើយ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចក្រៅប្រទេសរយៈពេល៩ថ្ងៃនៅមជ្ឈិមបូព៌ា និងអឺរ៉ុប។ នៅមជ្ឈិមបូព៌ា លោក ត្រាំ បានបង្ហាញជំហរទន់ភ្លន់ដាក់សម្ព័ន្ធមិត្តរបស់ខ្លួន ដោយមិនបានលើកឡើងអ្វីសោះទាក់ទងបញ្ហាសិទ្ធិមនុស្ស តែលោកទំនងជាពេញចិត្តនឹងបដិសណ្ឋារកិច្ចដ៏អធិកធមដែលមហាក្សត្រអារ៉ាប៊ីសា... | ពីអារ៉ាប៊ីសាអូឌីត ទៅអ៊ីស្រាអែល បន្ទាប់មកទៅប៉ាឡេស្ទីន រួចបន្តដំណើរទៅកាន់បុរីវា់ទីកង់ បែលហ្ស៊ិក និងចុងក្រោយអ៊ីតាលី ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់ទស្សនកិច្ចក្រៅប្រទេសលើកទីមួយដោយក្ដីរីករាយផង និងក្ដីទោមនស្សផង។ លោក ត្រាំ ចាប់ផ្ដើមទស្សនកិច្ចរយៈពេលវែងដោយការសម្រេចបានកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារនៅមជ្ឈិមបូព៌ា ប៉ុន្តែនៅអ... |
នៅអាយុប្រហែល១០ឆ្នាំ កុមារា ពេជ្ជ ដេវីដ បានឮគេនិយាយគ្នាពី«អ៊ីនធឺណិត»។ ពាក្យនេះ បានក្លាយជា ចម្ងល់មួយ ដែលតម្រូវឲ្យកុមារា ដេវីដ ស្វែងរកចម្លើយដោយខ្លួនឯង។ ពេជ្ជ ដេវីដ មានឱកាសប្រើប្រាស់សេវាអ៊ីនធឺណិតលើកដំបូងបំផុត ក៏នៅអាយុប្រហែល១០ឆ្នាំនោះដែរ គឺនៅក្នុងវិហារគ្រឹស្តមួយ ក្បែរសាលារៀននៅស្រុកកំណើត ក្នុងខេត្តកំពង់ឆ្នាំង។ តែនៅពេលនោះ ... | តូក្យូ៖ ពេជ្ជ ដេវីដ គឺជាយុវជនខ្មែរម្នាក់ដែលជក់ចិត្តនឹងបច្ចេកវិទ្យាតាំងពីកុមារភាព។ ដេវីដ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ជោគជ័យក្នុងជីវិតសិក្សារបស់គេ ៦០ភាគរយ បានមកពីបច្ចេកវិទ្យានេះឯង ហើយយុវជនវ័យ២១ឆ្នាំរូបនេះ ក៏ជឿជាក់ដែរថា បច្ចេកវិទ្យា អាចរុញច្រានកម្ពុជាឲ្យអភិវឌ្ឍន៍បានលឿន។ ដ្បិតតែកំពុងសិក្សាជំនាញវិស្វកម្មព័ត៌មានវិទ្យានៅប... |
«ប្រទេសសមាជិកបក្សសម្ព័ន្ធណាតូជាច្រើនបានយល់ពេលបង្កើនការចំណាយរបស់ខ្លួន តាមដែលពួកគេគួរធ្វើ។ លុយចាប់ផ្តើមហូរចេញមកហើយ។ ណាតូណានឹងកាន់តែខ្លាំងជាងមុននៅពេលខាងមុខ»។ នេះជាសាររបស់លោក ដូណាល់ ត្រាំ បង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ខ្លួននៅថ្ងៃសៅរ៍ក្រោយមានជំនួបដ៏តានតឹងមួយជាមួយមេដឹកនាំណាតូនៅព្រុចសែល។ កាលពីថ្ងៃព្រហស្បតិ៍ ប្រ... | ក្រោយជួបពិភាក្សាជាមួយមេដឹកនាំណាតូនៅព្រុចសែល ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា សមាជិកណាតូសម្រេចចិត្តបង្កើនការចំណាយលើវិស័យការពារជាតិផ្ទាល់ខ្លួនតាមការចង់បានរបស់អាមេរិកហើយ។ តាំងពីយូរមកហើយ ដូណាល់ ត្រាំ តែងតែត្អូញត្អែរជុំវិញការចំណាយមិនគ្រប់ចំនួនកំណត់របស់សមាជិកណាតូ ព្រោះបន្ទុកធ្ងន់វាស្ថិតនៅលើអាមេរិក។ |
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។ ដើម្បីឲ្យការបោះឆ្នោតមានភាពរលូន និងភាពត្រឹមត្រូវយុត្តិធម៌ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ បានចុះហត្ថលេខាលើសេចក្តីណែនាំរួមមួយជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះ... | គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំរួមមួយស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។ |
ក្នុងជំនួបទ្វេភាគី លោក Emmanuel Macron និងលោក Justin Trudeau បានពិភាក្សាគ្នាលើបញ្ហាភេរវកម្ម អាកាសធាតុ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកាណាដា។ លោក Macron បានសរសេរនៅលើ Twitter របស់ខ្លួនថា៖ «មិត្តភាពបារាំង-កាណាដា មានមុខមាត់ថ្មីមួយ។ Justin Trudeau នេះជាពេលដែលយើងដោះស្រាយការប្រឈមនានានៅក្នុងជំនាន់របស់យើង»... | ប្រធានាធិបតីថ្មីរបស់បារាំងលោក Emmanuel Macron និងលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានជួបគ្នាជាលើកដំបូងបំផុតនាអំឡុងកិច្ចប្រជុំក្រុមមេដឹកនាំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ (G7) នៅកោះ Sicily ប្រទេសអ៊ីតាលី។ ភាពស្រស់សង្ហារ និងការជ្រើសរើសទីតាំងនៃជំនួបរវាងមេដឹកនាំទាំងពីរ បានទាក់ទាញអ្នកលេងអ៊ិនធ័រណិតយ៉ាងច្រើន ជាពិសេសអ្នកប... |
នៅក្នុងលិខិតនោះ លោក គឹម សុខ បញ្ជាក់ថា ការដែលលោកដាក់ទណ្ឌកម្មខ្លួនឯង ដោយអត់បរិភោគអាហាររយៈពេល៧ថ្ងៃ គឺដើម្បីអង្វរឲ្យប្រជាពលរដ្ឋកម្ពុជាជិត៨លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ លោក គឹម សុខ បានសរសេរក្នុងលិខិតយ៉ាងដូច្នេះ៖«ការបោ... | ភ្នំពេញ៖ លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ដែលកំពុងតែជាប់ពន្ធនាគារ ក្រោមបណ្តឹងនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា លោកនឹងបង្អត់អាហារខ្លួនឯងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ នេះបើតាមលិខិតរបស់លោក គឹម សុខ ដែលសរសេរឲ្យលោកមេធាវី ជូង ជូងី ហើយត្រូវបានលោកមេធាវី ជូង ជូងី យកទៅបង្ហោះលើបណ្តាញសង្... |
ពីដែនកោះស៊ីស៊ីលរបស់អ៊ីតាលី ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដែលក្នុងនោះក៏មាននិយាយដល់បញ្ហានៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងដែរ។ សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិក G7 មានបារាំង, អាល្លឺម៉ង់, អាមេរិក, អ៊ីតាលី, អង់គ្លេស, ជប៉ុន និងកាណាដា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍នៅតំបន់សមុទ... | ចិន បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងពាក់ព័ន្ធសេចក្ដីថ្លែងការណ៍របស់កិច្ចប្រជុំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ (G7) ដែលមានបញ្ចូលជម្លោះនៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង។ ចិន ក៏បានប្រាប់ឲ្យសមាជិក G7 ទាំងអស់ ត្រូវឈប់ធ្វើសេចក្ដីថ្លែងការណ៍ដែលគ្មានការទទួលខុសត្រូវជុំវិញជម្លោះដែនសមុទ្រទាំងពីរនេះ។ នេះបើយោងតាមសេចក្ដីថ្លែងកា... |
១- សត្ថវណិជ្ជា ជួញ «គ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ» គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ ។ ២- សត្តវណិជ្ជា ជួញ «មនុស្ស» គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធ... | ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាកមិនគួរប្រព្រឹត្តមានដូចខាងក្រោម៖ |
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំ ស្ដីអំពី ការផ្អាកមិនឲ្យលក់គ្រឿងស្រវឹង និងពិសាគ្រឿងស្រវឹង ពីរថ្ងៃ គឺមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។ ដោយសារកន្លងទៅ រដ្ឋាភិបាលបានឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាច បណ្ដាលឲ្យបាត... | ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤កាន់តែកៀកជិតមកដល់ ប្រមុខរដ្ឋាភិបាលបានចេញសេចក្ដីណែនាំ ផ្អាកមិនឲ្យលក់ដូរ និងផឹកគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត (ថ្ងៃទី៣ និងទី៤ ខែមិថុនា)។ |
ផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៧ ឧសភា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទនៅល្ងាចថ្ងៃទី២៨ ខែឧសភានេះ លោក ចាន់ យុត្ថា បានឲ្យដឹងថា៖ «កាលពីម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន ៣៦ខ្នង។ ក្រោយពីមានស្ថ... | ភ្នំពេញ៖ ភ្លៀងធ្លាក់ក្នុងបរិមាណ ៤៥មីល្លីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង ប្រជាពលរដ្ឋចំនួន ៣៦ខ្នង ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ |
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា ពលករ-ពលការិនីទាំង៨១នាក់ ដែលទទួលបានការជួយជ្រោមជ្រែងឲ្យមកកម្ពុជាវិញនោះ ត្រូវបានក្រសួង និងស្ថានទូតខ្មែរ ធ្វើអន្តរាគមន៍ពីប្រទេសចំនួន៣ ដោយក្នុងនោះរួមមាន ម៉ាឡេស៊ី ២៥នាក់, ថៃ ៥៣នាក់ និងវៀតណាម ៣នាក់។ បើផ្អែកលើសេចក្តីប្រកាសនោះ មុខរបរ ដែលពលករ-ពលករិនី ទទួលបានពេលទៅដល់បរទេស មានដូចជា ការងា... | ភ្នំពេញ៖ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ពលករ-ពលការិនីខ្មែរ ចំនួន៨១ នាក់ ដែលរងគ្រោះនៅតាមបណ្តាប្រទេសផ្សេងៗ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងរៀបចំបញ្ជូនមកកម្ពុជាវិញ។ នេះបើតាម ការបូកបញ្ចូលគ្នានូវតួលេខនីមួយៗ ក្នុងសេចក្តីប្រកាសព័ត៌មានចំនួន ១២ ដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអ... |
ក្នុងពិធីសម្ពោធខ្សែភាពយន្តឯកសារ «អង្គរសង្ក្រាន្តមរតកនៃវប្បធម៌ខ្មែរ» កាលពីល្ងាចថ្ងៃទី២៧ ឧសភា នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon មានការចូលរួមពីសំណាក់ផលិតករ ក្រុមការងារអង្គរសង្ក្រាន្ត និងសិល្បករជាច្រើនរូប។ ខ្សែភាពយន្តឯកសារដែលមានរយៈពេល ១ម៉ោង៣៣នាទីនេះ បានបង្ហាញពីរូបភាព នៅពីក្រោយខ្នងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ... | ភ្នំពេញ៖ កញ្ញា មាន សូនីតា និងកញ្ញា ណាក់ ស្រីណា ជាតួឯកនៅក្នុងស្ពតផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ តារាសម្ដែងស្រស់ស្អាតទាំងពីររូបនេះ បានអំពាវនាវឲ្យទស្សនិកជន ចូលទស្សនាភាពយន្តឯកសារ «អង្គរសង្ក្រាន្តមរតកនៃវប្បធម៌ខ្មែរ» ដែលរំលេចនូវវប្បធម៌ ជំនឿ សាសនា និងប្រពៃណី ពិសេសថវិកាដែលបានពីការលក់សំបុត្រមើលភាពយន្តឯកសារមួយនេះ នឹងយក... |
សូមចុចលើតំណភ្ជាប់នេះដើម្បីស្វែងយល់បន្ថែម https://salatraju.com/lexique | ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (Democratic Development) សំដៅទៅលើការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណៈ (១) ភាពជាតំណាងសាធារណៈ (២) ស្វ័យភាពរបស់មូលដ្ឋាន (៣) ការពិគ្រោះយោបល់ និងការចូលរួម (៤) ការឆ្លើយតប និងគណនេយ្យភាព (៥) ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន (៦) ការលើកស្ទួយសមធម៌ (៧) តម្លាភាព និងសុចរិតភាព និង (៨) វិធ... |
ប៉ុន្តែវាលែងជាបញ្ហាទៀតហើយ សាកល្បងនៅវិធីដូចខាងក្រោមនេះ អ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត៖ ការញ៉ាំភេសជ្ជៈនេះ ត្រឹមតែមួយយប់ អ្នកនឹងមានអារម្មណ៍ថាប្លែកក្នុងខ្លួន ហើយបើញ៉ាំបានមួយអាទិត្យ នោះអ្នកនឹងអាចស្រកបានយ៉ាងតិចបីទៅបួនគីឡូក្រាម ហើយមិនប៉ះពាល់សុខភាពទៀតផង។ គ្រឿងផ្សំ៖ ឃិនឆាយ ១ មើម ត្រសក់ ១ ផ្លែ ជីវ៉ាន់ស៊ុយ ១ ស... | ធាត់ គឺជាបញ្ហមួយដែលមនុស្សទូទៅតែងតែមិនចង់ជួបប្រទះឡើយ ប៉ុន្តែវានៅតែកើតមានឡើង ដោយសារការបរិភោគ និងកង្វះការហាត់ប្រាណ ទើបបណ្តាលឲ្យជាតិខ្លាញ់នៅក្នុងខ្លួនកើនឡើងយ៉ាងរហ័សបំផុត។ |
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសរសេរថា៖« ក្នុងនាមខ្ញុំ និង ភរិយា ខ្ញុំសូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោកផងដែរ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលបានចាប់ផ្ដើម នៅថ្ងៃសៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវនឹង ឆ្នាំ ១៤៣៨ មូហាំម៉ាត់ សករាជ សូមអោយបងប្អូនសាសនិកឥស្លាមទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះ... | ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ឧសភា បានផ្ញើសារជូនពរ ខ្មែរឥស្លាមតាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងឳកាសដែលពលរដ្ឋខ្មែរឥស្លាមទូទាំង ប្រទេសកំពុងប្រតិបត្តិបួសក្នុងខែរ៉ម៉ាឌន។ |
អ្នកស្រុកនេះ នៅពេលបើកបរ មិនចង់ឲ្យអ្នកណានៅបាំងផ្លូវរបស់ខ្លួនទេ។ ទាំងអ្នកបើកបររថយន្ត និងទាំងអ្នកបើកបរម៉ូតូ ពួកគេចុចស៊ីផ្លេបង្ខំឲ្យយានយន្តនៅខាងមុខជៀសចេញពីផ្លូវពួកគេ។ នៅពេលខ្លះ បើទោះជាចរាចរណ៍កកស្ទះណែនតាន់តាប់យ៉ាងណាក៏ដោយ ពួកគេត្រូវចុចស៊ីផ្លេដាក់គ្នា។ នៅស្រុកនេះ ភាគច្រើនគន្លងសម្រាប់រថយន្តមានតែ២គន្លងទេ។ ប៉ុន្តែជាទូទៅ គេឃើញតែង... | អ្នកបើកបរជាច្រើននៅជម្ពូទ្វីប មិនសូវគោរពច្បាប់ចរាចរណ៍ទេ។ អ្នកស្រុកនេះ ពេលនៅលើទ្រូងផ្លូវ តែងតែបង្ហាញអាកប្បកិរិយាដ៏សកម្ម និងរស់រវើកតែក្នុងទិដ្ឋភាពអវិជ្ជមាន ហើយពួកគេគិតតែពីខ្លួនឯង។ |
ជាមួយនឹងវត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះមិនត្រឹមតែផ្តល់នូវដំណោះស្រាយផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់នោះទេ ថែមទាំងផ្តល់ឱកាសការងារ និងការអភិវឌ្ឍជំនាញទាក់ទងនឹងវេជ្ជសាស្ត្រសម្រាប់កម្ពុជាទៀតផង។ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជាអ្នកស្រី ដាវ ធុង៉ា (Dao Thu Nga)មានប្រសាសន៍ថា៖ក្នុងវត្តមានជាង២០ឆ្នាំនៅក្នុងប្រទេសកម្ព... | ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាសម្ព័ន្ធមួយនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោក បានបោះជំហានវិនិយោគរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ដោយមានថ្នាំបង្ការជាង ២០មុខនិងផលិតផលឱសថជាង៨០មុខ ក្រុមហ៊ុនសាណូហ្វីកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឱសថឈានមុខគេក្នុងចំណោមក្រុមហ៊ុនឱសថធំៗនៅក្នុងប្រទេសកម្ពុជា។ |
នាពិធីប្រកាសឈ្មោះកីឡាករនៅថ្ងៃចន្ទ ទី២៩ ខែឧសភា នេះ លោក Vitorino បានអះអាងថា លោកចង់ប្រើកីឡាករយុវជនឲ្យបានច្រើន ហើយកីឡាករខ្លះអាចបង្ហាញខ្លួនសារជាថ្មី។ លោកបានមើលឃើញពីសក្តានុពលរបស់ពួកគេ បន្ទាប់ពីលោកបានមើលឃើញការប្រកួតនានាក្នុងលីកជាង២០ប្រកួត៖ កីឡាករ២៥រូបមាន៖ -អ្នកចាំទី៖ ស៊ូ យ៉ាទី (បឹងកេត), ហ៊ុល គឹមហ៊ុយ (សាលាបាល់ទាត់ជាតិ), អ៊ុំ ... | គ្រូបង្វឹកជនជាតិប្រេស៊ីល លោក Leonardo Vitorino បានបង្ហាញឈ្មោះកីឡាករជម្រើសជាតិកម្ពុជាសម្រាប់ជាមួយឥណ្ឌូណេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាវេលាម៉ោង ៦ និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ និងជំនួបផ្លូវការជាមួយអាហ្វហ្គានីស្ថាន។ |
ជុំវិញគម្រោងពង្រីកសាខា៥បន្ថែមទៀតនោះ ត្រូវបានលោកឧកញ៉ាសម្ដែងមោទនភាពថា ដ្បិតបច្ចុប្បន្ន នេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានសាខាធំៗរហូតដល់ទៅ៣សាខាហើយក៏ដោយក្ដី ក៏ប៉ុន្តែដោយសារមើលឃើញពីវិសាលភាពនៃសាលារៀនឯកជនកូនកាត់មួយនេះពោរពេញដោយថាមពល មានភាពរីកចម្រើន និងវិវឌ្ឍឥតឈប់ឈរ កំណើនសិស្សចេះតែកើនឡើងជាលំដាប់ពីមួយឆ្នាំសិក្ស... | ដោយមានចក្ខុវិស័យ រចនាសម្ព័ន្ធក្រុមហ៊ុនច្បាស់លាស់និងប្រាកដប្រជា ព្រមទាំងមានគណៈគ្រប់គ្រង និងបុគ្គលិកពោរពេញដោយសមត្ថភាព រួមផ្សំនឹងការរីកចម្រើនផ្នែកហិរញ្ញវត្ថុ ស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដែលត្រូវមហាជនប្រសិទ្ធនាមថាជាសេដ្ឋីចិត្តធម៌ និងជាធុរកិច្ចជនឆ្នើមផ្នែកវិស័យអប់រំឯកជន ដែលកំពុងមានប្រជាប្រិយភាព និ... |
សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះ គ.ជ.ប ក៏នឹងបូកសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោត ផងដែរ។ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំនោះ៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំមួយភ្លាម នៅម៉ោង៤រសៀល នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧ ដើម្បីប្រកាសពីលទ្ធផលបឋម ក្រោយការបោះឆ្នោតឃុំ-សង្កាត់ នាអាណត្តិទី៤ បានចប់សព្វគ្រប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។ |
ពិភពសួនទឹកកម្សាន្តដ៏អស្ចារ្យ (Fantastic Water World) គឺជាសួនទឹកដំណើរការពេញលេញដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលនេះវាមានដូចខាងក្រោម៖ - គម្រោងនេះអភិវឌ្ឍលើទំហំផ្ទៃដីប្រមាណ ១២,០០០ ម៉ែត្រការ៉េ - ចំណតរថយន្តធំទូលាយសម្រាប់ភ្ញៀវមកលេង - ឧបករណ៍សម្រាប់លេងកម្សាន្តមានប្រាំ (៥) ប្រភេទធំៗគឺ ឧបករណ៍ទឹករអិលធន់យក្ស ឧបករណ៍ទឹករអ... | «សូមស្វាគមន៍» អ្នកទាំងអស់គ្នាអញ្ចើញចូលរួមមកកាន់ក្រុងរណបហ្គ្រេនភ្នំពេញ អ៊ីធើណេសិនណល ស៊ីធី -គម្រោងអភិវឌ្ឍន៍លើទំហំផ្ទៃដីប្រមាណ ២៦០ ហិកតា ដែលជាកន្លែងដែលយើងបានកសាងជាច្រើនគ្រាន់តែជាផ្ទះទីក្រុងណបប៉ុន្តែក៏ជាកន្លែងសម្រាប់កីឡាវាយកូនគោលកិត្យានុភាពដែលត្រូវបានរចនាមួយដោយក្រុមហ៊ុនរចនាពីអាមេរិក Nicklaus Design ដែលជាកន្លែមានបឹងធំ ទេសភា... |
លោក អ៊ីសា អូស្មាន ជាប្រធានចលនាខ្មែរឥស្លាមគណបក្សសង្គ្រោះជាតិយល់ថា គ្រប់ គណបក្សនយោបាយទាំងអស់ សុទ្ធសឹងត្រូវការ ការចូលរួមពីសហគមន៍ខ្មែរឥស្លាម ដើម្បី ទទួលបានការគាំទ្រដ៏ធំមួយ។ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច មានកម្លាំងគាំទ្រយ៉ាងផុសផុលពីសហគមន៍ខ្មែរឥស្លាម ដូចមានតំណាងទូទាំងប្រទេស ហើយគណបក្សសង្គ្រោះជាតិរំពឹងផងដែរថា ពួកគេអាចទទួលប... | សហគមន៍ខ្មែរឥស្លាម ចូលរួមយ៉ាងផុសផុលក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ នាអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ សហគមន៍ខ្មែរឥស្លាមបានចូលរួមដ៏គួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសក្នុងចលនារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ |
សម្រាប់មនុស្សចាស់គួរតែហាត់ប្រាណខួរក្បាលដូចខាងក្រោមនេះ៖ លេងហ្គេមអនឡាញដែលត្រូវបានបង្កើតឡើងដើម្បីសម្រួចដល់ការចងចាំ លេងហ្គេមប្រភេទដោះស្រាយបញ្ហាដូចជា Puzzles ឬ Crosswords ជាដើម បង្កើតការចងចាំ ឬសរសៃនូវប៉ារ៉ូបទចម្រៀងណាមួយដែលខ្លួនចូលចិត្តស្តាប់ ចូរគូផែនទីផ្លូវដែលអ្នកធ្លាប់ធ្វើដំណើរជាញឹកញាប់ អានសៀវភៅ ធ្វ... | ការដែលប្រើខួរក្បាលដោះស្រាយបញ្ហា និងការលំបាក អាចជួយឲ្យខួរក្បាលមានភាពឆ្លាតវៃ និងរក្សាការចងចាំបានកាន់តែល្អមិនខ្វល់ថាអ្នកអាយុច្រើនប៉ុណ្ណាឡើយ។ ដូច្នេះ គ្រាន់តែហាត់ប្រាណរាងកាយមិនទាន់គ្រប់គ្រាន់ទេ គួរតែចំណាយពេលហាត់ប្រាណដល់ខួរក្បាលផង។ |
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក ជួន មុំធុច ដូចតទៅ៖ | ភ្នំពេញ៖ «ម្ចាស់យានយន្ត គួរតែ Check រថយន្ត ឲ្យបានពីរឬបីថ្ងៃ មុនថ្ងៃចេញដំណើរទៅផ្លូវឆ្ងាយ»។ នេះ គឺជាការបញ្ជាក់របស់លោក ជួន មុំធុច ម្ចាស់យានដ្ឋាននៅភ្នំពេញ។ លោកពន្យល់ថា ការត្រួតពិនិត្យយានយន្តមុនចេញដំណើរផ្លូវឆ្ងាយ គឺជារឿងចំបាច់បំផុត ពីព្រោះ វាជួយការពារកុំឲ្យឡានខូចតាមផ្លូវ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែមានបញ្ហានៅពេលបើកបរ។ លោកបន... |
Warriors FC ជាក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ក្របខណ្ឌលីកកំពូល S.League របស់សិង្ហបុរី ក្រោយឆ្លងកាត់៩ប្រកួតឈ្នះ៥ ស្មើ២ និងចាញ់២។ Warriors ដែលពីមុនមានឈ្មោះថា Singapore Armed Forces FC (SAFFC) បានជើងឯក Singapore Cup ចំនួន៤លើក (ឆ្នាំ១៩៩៩, ២០០៧, ២០០៨ និង២០១២) ។ ក្រុមនេះ ក៏ធ្លាប់ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមដ... | នាយប់ថ្ងៃទី២៩ ខែឧសភា នេះ ក្រុមបឹងកេតអង្គរត្រូវតទល់ជាមួយក្រុម Warriors FC របស់សិង្ហបុរី នាវគ្គជម្រុះពានរង្វាន់ Singapore Cup 2017 នៅកីឡដ្ឋាន Chao Chu Kang Stadium ក្នុងទឹកដីប្រទេសសិង្ហបុរី នាវេលាម៉ោង៧ និង៣០នាទីយប់នេះ។ |
លោកស្រី ស៊ុឆាដា អីធីចារូគូល អគ្គនាយកក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន បានមានប្រសាសន៍ថា៖ ព្រឹក្តិការណ៍នេះគឺជាសេចក្តីសោមនស្ស និងកិត្តិយសសម្រាប់យើងខ្ញុំដែលមានឧកាសបើកសាខាដំបូងរបស់ម៉ាក្រូនៅរាជធានីភ្នំពេញ។ ក្នុងរយះពេលជិត៣០ឆ្នាំមកនេះ ម៉ាក្រូបាននិងកំពុងបន្តផ្តល់ជូនអតិថិជនថៃជាច្រើន នូវផលិតផលច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ ហើ... | ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ម៉ាក្រូដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ បានរៀបចំជាផ្លូវការនូវពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការផ្សារម៉ាក្រូកម្ពុជាសាខាដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងផ្តល់ជូនផលិតផលច្រើនប្រភេទ និងច្រើនជម្រើសទៅដល់សមាជិកអាជីពរបស់ខ្លួន ព... |
ទំនាក់ទំនងប្រពៃណីរវាងអាមេរិក និងអឺរ៉ុប ទំនងដើរមកដល់ដំណាក់កាលថ្មីមួយទៀត ក្រោយសម្ព័ន្ធមិត្តទាំងពីរទាស់ទែងខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។ រដ្ឋបាលអាមេរិកក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឲ្យអឺរ៉ុបស្រឡាំងកាំងខ្លាំង ដោយសារគោលនយោបាយមិនច្បាស់លាស់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ លោក ត្រាំ នៅតែប្រកាន់យកគំនិត American Firs... | អធិការបតីអាល្លឺម៉ង់ លោកស្រី អែនជេឡា មឹហ្គែល (Angela Merkel) និយាយថា អឺរ៉ុបមិនអាចពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួនបានដូចមុនទៀតឡើយ តែអឺរ៉ុបត្រូវឈរដោយខ្លួនឯង និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតឡើង។ លោកស្រី មឺហ្គែល ថ្លែងដូចនេះតែមួយថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចប្រជុំមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) បានបញ្ចប់ដោយសោះកក្រោះ ... |
បន្ទាប់ពីឆ្លងកាត់ការផ្ដល់ដំបូន្មានពីអ្នកជំនាញមកពីក្រុមហ៊ុន Smart និងពីវិស័យអាជីវកម្មរួចមក បេក្ខជន ១៥ ក្រុមដែលបានជម្រុះសល់ពីវគ្គទីមួយនៃគម្រោងនេះ បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួនដល់គណៈកម្មការវាយតម្លៃ ដែលក្នុងនោះរួមមានលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Kanishka Wickrama នាយកផ្នែកហិរញ្ញវត្ថុរបស់ក្... | ជ័យលាភីចំនួនប្រាំក្រុម កាលពីម្សិលមិញបានឈ្នះទឹកប្រាក់ ៤០០០ ដុល្លារ ក្នុងមួយក្រុមៗ និងការជួយជ្រោមជ្រែងគាំទ្រដល់អាជីវកម្មថ្មីរបស់ខ្លួនរយៈពេល ៦ ខែ បន្ទាប់ពីបទបង្ហាញគំនិតអាជីវកម្មបែបឌីជីថលរបស់ពួកគេ ត្រូវបានចាត់ទុកថាអាចមានលទ្ធភាពទទួលបានជោគជ័យបំផុត នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី SmartStart របស់ក្រុមហ៊ុន Smart ។ |
នេះជាលើកទីបី ហើយដែល ធនាគារ អ អេច ប៊ី បានបង្កើតកម្មវិធីនេះឡើង បើគិតចាប់តាំងពីឆ្នាំ ២០១៥ មក ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅ Phnom Penh City Center និងមានកុមារចូលរួមសរុប ជាង ៣២០នាក់ មកពីសាលាចំនួន ៤០ មកពីរាជធានីភ្នំពេញ និង តាមបណ្តាខេត្តនានាផងដែរ បើធៀបទៅនិងឆ្នាំ ២០១៦ គឺមានការកើនឡើងរហូតដល់ ៣៦ ភាគរយ។ សម្ព័ន្ធធនាគារ អ ... | កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ធនាគារ អ អេច ប៊ី បានរៀបចំកម្មវិធីកីឡាបាល់ទាត់កុមារ RHB Cambodia Junior Football Cub 2017 ដោយមានការចូលរួមយ៉ាងច្រើនរហូតដល់ ៤០ក្រុម សម្រាប់ឆ្នាំនេះ ដោយក្នុងនោះមាន ក្រុមកុមារាចំនួន ៣២ក្រុម និងក្រុមកុមារី ចំនួន ៨ ក្រុម ដែលបានចូលរួមប្រកួតលើកដំបូងផងដែរ ។ |
ព្រឹត្តិការណ៍ Concours of Elegance 2017 ដែលប្រព្រឹត្តទៅនៅ Hampton Court Palace ប្រទេសអង់គ្លេស នាខែធ្នូខាងមុខនេះ នឹងមានការបង្ហាញម៉ូតរថយន្តចំណាស់ៗជាច្រើនដែលត្រូវបានផលិតមុនឆ្នាំ១៩០៥ ។ ក្នុងចំណោមនោះ រថយន្តម៉ាក Arnold Benz Motor Carriage ផលិតឆ្នាំ១៨៩៦ ដែលល្បីឈ្មោះថា ជារថយន្តទទួលបណ្ណពិន័យពីការបើកលើសល្បឿនកំណត់មុនគេលើពិភពលោកនោ... | រថយន្តម៉ាក Arnold Benz Motor Carriage ដែលផលិតនៅឆ្នាំ១៨៩៦ ត្រូវបានចាត់ទុកថា ជារថយន្តដំបូងបំផុតនៅលើលោក ដែលរងការផាកពិន័យ ដោយសារតែអ្នកបើកបរបើកលើសល្បឿនកំណត់ពោលគឺ៤ដងលឿនជាងល្បឿនដែលបានកំណត់នៅក្នុងប្រទេសអង់គ្លេសកាលពីពេលនោះ។ |
ជាក់ស្តែងនៅទីក្រុង ភាគច្រើនយើងសង្កេតឃើញមានតែរថយន្តក្រុមគ្រួសារប្រភេទ សេឌែន (Sedan) តែប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ ។ វាមិនសូវមានច្រើនពេកទេ ដែលអ្នកបើកបរ ចូលចិត្តយករថយន្តប្រភេទនេះ ទៅបើកបរនៅតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំជាដើម ព្រោះរថយន្តសេឌែន វាមានលក្ខណៈតូច និងទាប និងមិនអាចបើកបរបានលឿន ឬមានភាពទំនុកចិត្តខ្លាំងដូ... | ភាគច្រើននៃអ្នកបើបរ និងអ្នកមានរថយន្តគ្រប់រូប បានស្គាល់ច្បាស់អំពីប្រភេទរថយន្ត ដែលពួក គាត់កំពុងប្រើ ដូចជារថយន្តសម្រាប់ក្រុមគ្រួសារ រថយន្តសម្រាប់ដឹកអ្នកដំណើរ រថយន្តសម្រាប់ដឹកទំនិញ រថយន្តភីកអាប់ រថយន្តខ្នាតតូចសេឌែន រថយន្តខ្នាតខ្ពស់អេសយូវី ជាដើម។ |
Mercedes SL500 ដែលកុងទ័ររបស់វាទើបរត់បានក្នុងរយៈចម្ងាយ១២៩គីឡូម៉ែត្រនោះ លក់ចេញដោយក្រុមហ៊ុនដេញថ្លៃអន្តរជាតិ Coys ក្នុងតម្លៃ៥៦,៦៤០ផោន (ប្រមាណ៧ ៣០០០ដុល្លារអាមេរិក) ដោយមានបណ្ណធានា។ វាជារថយន្តដែលផលិតនៅឆ្នាំ១៩៩៦ ។ តាមពិតរថយន្តប្រភេទ Sport នេះ មិនមានតម្លៃដ៏ខ្ពស់បែបនេះឡើយ ប៉ុន្តែប្រវត្តិរបស់វា មានការទាក់ទាញយ៉ាងខ្លាំង។ ម្ចាស់រ... | រថយន្ត Mercedes SL500 មួយគ្រឿងទើបតែត្រូវបានដាក់លក់ដេញថ្លៃ បន្ទាប់ពីម្ចាស់ទុកចោលអស់រយៈពេល២១ឆ្នាំ។ យោងតាមការផ្សាយរបស់ Offaly Express ម្ចាស់រថយន្តនេះ បានបាត់សោរ ហើយគាត់សម្រេចចិត្តទុកវាចោលនៅក្នុងយានដ្ឋានមួយនៅតំបន់ Knightsbridge ភាគខាងលិចក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ |
ទោះបីស្វាយរៀងមិនអាចប្រើពហុកីឡដ្ឋានជាតិយកឈ្នះខេមបូឌានថាយហ្គឺរក្នុងជើងទី២ក៏ដោយ ប៉ុន្តែលទ្ធផលស្មើ ២-២ បានជួយឲ្យក្រុមនេះបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី១២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ដោយមាន២៥ពិន្ទុ។ តែយ៉ាងណា លទ្ធផលនេះអាចធ្វើឲ្យការឈរកំពូលតារាងរបស់ស្វាយរៀងមានភាពរង្គោះរង្គើ ដោយសារគូប្រជែង ទ័ព និងណាហ្... | ក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)បន្តឈរកំពូលតារាងប្រចាំសប្តាហ៍ទី១២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ក្រោយស្មើ ២-២ ជាមួយខេមបូឌានថាយហ្គឺរកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ ចំណែកក្រុមបឹងកេតបានធ្លាក់ចេញពីតំបន់ Top 4 ក្រោយចាញ់ក្រុមភ្នំពេញក្រោន ២-១ នាជំនួបជើងទី២ ខណៈក្រសួងការពារជាតិ(ទ័ព) និងណាហ្គាវើលបន្តរក្សាទីត... |
សូមស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងលោក ម៉េង សុវណ្ណរ៉ុង ដូចតទៅ៖ | មនុស្សជាច្រើនអាចស្គាល់ត្រឹមអាជីពជាស្ថាបត្យករ ប៉ុន្តែនៅក្នុងជំនាញស្ថាបត្យកម្មនេះ ក៏មានជំនាញតុបតែងលម្អដែរ។ ពលរដ្ឋខ្មែរហៅជំនាញចុងក្រោយនេះដោយប្រើពាក្យបារាំងតែម្តងគឺ អ្នកដេគ័រ (décor)។ ជំនាញតុបតែងនៃស្ថាបត្យកម្មកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយវិស័យសំណង់កំពុងលូតលាស់។ នាយ យ៉ាន បានជួបអ្នកតែងលម្អវ័យ... |
ដោយមានបំណងចង់ចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសាធារណជនទូទៅឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរឡើងជាងនេះបន្ថែមទៀតនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ បានវិវឌ្ឍខ្លួនទៅជាអង្គការហិរញ្ញវត្ថុមួយ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០១៣។ ជាសក្ខីភាព លុះក្រោយពេលធ្វើសកម្មភាពឥណទានមានការរីកចម្រ... | ប្រសិទ្ធភាព ហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិមិនរកប្រាក់ចំណេញ ពិសេសនោះគឺធ្វើការងារជួយសង្គមស្ទើរលើគ្រប់វិស័យ ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផងដែរ។ ប្រសិទ្ធភាព ហ្វាយនែន បានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងនាមជាអង្គការស៊ីកា (CICAH) ក្នុងគោលបំណងផ្តល... |
ជាក់ស្តែង យានដ្ឋានជួសជុលរថយន្តមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលនាយយ៉ាន បានទៅដល់ មានតែដំបូល និងមិនសូវមានគ្រឿងបន្លាស់រថយន្តថ្មីនោះទេ។ ទ្រុងរយន្តធំៗដែលត្រូវជួសជុលខ្លះ ត្រូវទុកចោលរាយប៉ាយក្នុងយានដ្ឋាន និងខ្លះទុកចោលរហូតដល់មានស្មៅដុះផង។ នាយ យ៉ាន បានជួបសម្ភាសន៍ជាមួយ លោក មិញ តង់ ជាងជួសជុលរថយន្តនៅយានដ្ឋាននេះ។ ជាងជួសជុលរូបនេះ បញ្ជាក់ថា... | យានដ្ឋានជួសជុលរថយន្តនៅទីក្រុងភាគច្រើន អាចបើកដំណើរការបានដោយអាស្រ័យលើប្រសិទ្ធភាពនៃការជួលជុល ទីតាំងមានល្អសមរម្យ មានឧបករណ៍ និងគ្រឿងបន្លាស់រថយន្តគ្រប់គ្រាន់។ ប៉ុន្តែបើនិយាយពីយានដ្ឋានជួសជុលរថយន្តនៅតាមខេត្តវិញ មិនដូច្នេះឡើយ ពោលគឺរឹតតែនៅឆ្ងាយពីពាក្យស្តង់ដារទៅទៀត។ |
លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៤ម៉ឺននាក់ អ្នកខ្លះបានទទួលអត្តសញ្ញាណប័ណ្ណពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុវិញហើយ។ យ៉ាងណាលោក មិនបានបញ្ជាក់ពីចំនួនប្រជាពលរដ្ឋ ដែលបានទទួលអត្តសញ្ញាណបណ្ណពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ឡើយ។ អ្នកនាំពាក្យគ.ជ.ប រូបនេះ និយាយយ៉ាងដូច្នេះ៖«គ.ជ.ប មិនមានចំណាត់ការ ទៅទ... | ភ្នំពេញ៖ ខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋប្រមាណជា ៤ម៉ឺនាក់ ដែលបានចុះឈ្មោះបោះឆ្នោត បានយកអត្តសញ្ញាណបណ្ណ ទៅប្រគល់ឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីធ្វើជាវត្ថុបញ្ចាំក្នុងការខ្ចីប្រាក់។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ |
Ronaldo Luís Nazário de Lima បានចាត់ទុកអ្នកទាំងពីរ Messi និង Ronaldo ថាសុទ្ធិតែជាខ្សែប្រយុទ្ធអស្ចារ្យជាងគេលើលោកនាពេលបច្ចុប្បន្ននេះ។ តែទោះបីយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធ Real Madrid វ័យ៤០ឆ្នាំរូបនេះមើលឃើញថាឱកាសនៃការឈ្នះពាន Ballon d'Or ឆ្នាំនេះមិនមែនខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ក្រុម Barcelona នោះទេ តែជាខ្សែប្រយុទ្ធអន... | អតីតវីរបុរសកីឡាបាល់ទាត់ក្រុមជម្រើសជាតិប្រេស៊ីល Ronaldo កំពុងស្ទង់មើលកីឡាករពីររូបគឺ Cristiano Ronaldo និង Lionel Messi ថា តើម្នាក់ណាដែលស័ក្កិសមនឹងទទួលបានពាន Ballon d'Or ប្រចាំឆ្នាំ២០១៧នេះ។ |
ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាលនិងក្រុមភេរវជន Maute បណ្តាញក្រុមដែស្ហ ឬក្រុមរដ្ឋឥស្លាមចាប់ពីថ្ងៃអង្គារសប្តាហ៍មុននោះកើនឡើងដល់ ៩៧នាក់ហើយ។ ប្រជាពលរដ្ឋក្នុងក្រុង Marawi រាប់ពាន់បានបាត់បង់ជម្រក ហើយអ្វីដែលធ្ងន់ធ្ងរនោះប្រជាជនប្រហែល ពីរពាន់នាក់ផ្សេងទៀតបន្តជាប់គាំងក្នុងតំបន់ក្រុមប្រដាប់អាវុធកំពុងកាន់កាប... | ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធដែលជាបណ្តាក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមបានបណ្តាលឲ្យមនុស្សស្លាប់សរុបជិត ១០០នាក់ហើយក្នុងរយៈពេលជិតមួយសប្តាហ៍នេះ។ ប្រជាជនប្រហែល ពីរពាន់នាក់នៅជាប់គាំងក្នុងទីក្រុង Marawi នៅឡើយ ខណៈកងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធដោយប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាសផង, ប្រើកាំភ្លើ... |
លោក ស៊ិក ប៊ុនហុក បានចេញសេចក្តីណែនាំនេះ ទៅដល់មន្ត្រីរៀបចំការបោះឆ្នោតទាំងអស់ ដែលបម្រើការក្នុងគណៈកម្មការទាំងបី នៅថ្នាក់ក្រោមជាតិ គឺគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត។ សេចក្តីណែនាំរបស់លោក ស៊ិក ប៊ុនហុក បានសរសេរយ៉ាងដូច្នេះ៖«ក្នុងគោលបំណងឲ្យកម្មករ-កម្... | ភ្នំពេញ៖ កម្មករ-កម្មការិនី និង និយោជិកទាំងអស់ ទទួលបានអាទិភាពមុនគេ ក្នុងការចូលទៅក្នុងការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីណែនាំរបស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )។ |
នៅថ្ងៃចន្ទទី ២៩ ខែឧសភានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អញ្ជើញទៅទស្សនកិច្ចប្រទេសបារាំងនិងជួបពិភាក្សាទ្វេភាគីជាលើកដំបូងជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ។ ជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរនេះ អាចនឹងជួយត្រួសត្រាយផ្លូវសម្រាប់ការស្តារចំណងទំនាក់ទំនងដែលធ្លាក់ចុះខ្លាំងផងក៏មិនដឹង។ ប៉ុន្តែប្រធានាធិបតីបារាំង... | ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទទី ២៩ឧសភានេះ។ ក្នុងជំនួបលើកដំបូងនេះ លោក ម៉ាក្រុង សន្យាថា លោកនឹងប្រកាន់គោលជំហររឹងត្អឹងចំពោះរុស្ស៊ីដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមនានាក្នុងក្របខណ្ឌអន្តរជាតិដូចជាជម្លោះស៊ីរី និងបញ្ហាអ៊ុយក្រែនតែម្តង។ ទំនាក់ទំនងបារាំ... |
បញ្ហាគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ,បញ្ហាថវិកាឃុំ-សង្កាត់ និងបញ្ហាការបោះឆ្នោត និងសង្គ្រាម បានក្លាយជាប្រធានសំខាន់ ដែលរាជបណ្ឌិត្យសភា បានលើកយកទៅពិភាក្សាក្នុងវេទិកាតុមូល ស្តីពីគោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅថ្ងៃទី២៩ ឧសភានេះ។ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្... | ភ្នំពេញ៖ មន្ត្រីរាជបណ្ឌិត្យសភា រិះគន់គណបក្សសង្គ្រោះជាតិថា បង្កើតគោលនយោបាយផ្តល់ថវិកាដល់ថ្នាក់មូលដ្ឋាន មក ដើម្បីបំប៉ោងសមត្ថភាពខ្លួន ក្នុងការស្វែងរកសន្លឹកឆ្នោតពីពលរដ្ឋប៉ុណ្ណោះ។ មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រាប់រាជបណ្ឌិតសភាវិញថា កុំមានការព្រួយបារម្ភច្រើនពេក ព្រោះគណបក្សខ្លួនបានសិក្សាច្បាស់ហើយ ទើបហ៊ានសន្យាជាមួយពលរដ្ឋ។ |
ដើម្បីឆ្លើយតបទៅនឹងការរិះគន់មួយចំនួនរបស់មហាជនពាក់ព័ន្ធទៅនឹងការជ្រើសរើសកីឡាករឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា និងក្រុម Cambodian All Star លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ពីគោលបំណងថា លោកមកទីនេះ គឺដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន។ លោកបន្តថា ការជ្រើសរើសកីឡ... | នាសន្និសីទសារព័ត៌មានបង្ហាញឈ្មោះក្រុមកីឡាករជម្រើសជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា នៅវិមានពហុកីឡដ្ឋានជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានបញ្ជាក់ពីគោលបំណងការមកកាន់កម្ពុជាថា លោកទីនេះ គឺដើម្បីធ្វើការឲ្យកម្ពុជា មិនមែនធ្វើការដើម្បីប្រទេសរបស់ខ្លួន ឬប្រទេសដទៃនោះឡើយ។ ការអះអាងបែបនេះ គឺដើម្បីឆ្លើយតមទៅ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.