text
stringlengths
31
26.1k
summary
stringlengths
11
1.19k
រដ្ឋាភិបាលក្រុងប៉េកាំង ឥឡូវនេះ កំពុងស្វែងរកការគាំទ្រពីប្រទេសជាច្រើនថែមទៀតសម្រាប់កម្មវិធី«ខ្សែក្រវ៉ាត់និងវិថី» របស់ខ្លួន។ ស្ថាប័នថ្មីនេះ ដែលមានឈ្មោះថា សម្ព័ន្ធសាកលវិទ្យាល័យអាស៊ីហៅកាត់ថា (AUA) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្នុងទីក្រុងប៉េកាំង នៅសាកលវិទ្យាល័យ Tsinghua ដ៏ល្បីល្បាញមួយ ដែលត្រូវបានគេបោះឆ្នោតជ្រើសតាំងជាប្រធាននៃ...
ប៉េកាំង៖ សម្រាប់ប្រទេសចិន ការបង្កើតសម្ព័ន្ធសាកលវិទ្យាល័យបែបនេះ គឺដើម្បីចាប់យកតំណែងជាអ្នកដឹកនាំក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃក្នុងតំបន់អាស៊ី និងលើកតម្កើងជំហររបស់ខ្លួនលើឆាកអន្តរជាតិ។ ប្រទេសចិនក៏មានស្នាដៃជោគជ័យស្រដៀងគ្នានេះដែរលើផ្នែកប្រព័ន្ធធនាគារ ស្របពេលដែលប្រទេសនេះកំពុងដឹកនាំប្រទេសជាង៦០ ក្នុងការបង្កើតធនាគារវិនិយោគ...
ខណៈការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នៅសល់តែមួយថ្ងៃទៀត ដែលនឹងចាប់ផ្តើមហើយនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រាប់ទៅកងកម្លាំងនគរបាលជាតិកម្ពុជា ឲ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ សម្តេច ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«ចាប់ពីថ្ងៃទី២0 ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧ គឺជាយុទ្ធនានៃការឃោសនាបោះឆ្នោត និងការបោះឆ...
ភ្នំពេញ៖ អំឡុងនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ គឺជាកាលៈទេសៈដ៏ចាំបាច់ ដែលតម្រូវឲ្យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ ដើម្បីរក្សាសន្តិសុខ។ នេះ គឺជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលប្រាប់ទៅកងកម្លាំងនគរបាលជាតិកម្ពុជា។
ដំណើរការចរចានិងចងក្រងសេចក្តីព្រាងក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដែលគេទន្ទឹងរង់ចាំអស់ពេល១៥ ឆ្នាំមកនោះឈានមកដល់ទីបញ្ចប់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ទី ១៨ ឧសភានៅក្នុងជំនួបនារវាងមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិននៅទីក្រុងភាគខាងត្បូងរបស់ចិន Guiyang ។ មន្ត្រីជាន់ខ្ពស់មក ពីប្រទេសអាស៊ាននិងចិនខាងលើ ជួបពិភាក្សាគ្នា...
អាស៊ាននិងចិនឯកភាពគ្នាទទួលយកសេចក្តីព្រាងក្របខណ្ឌនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(draft framework for Code of Conduct) ក្រោយចំណាយពេលចរចានិងប្រឹក្សាយោបល់រួមគ្នាអស់ពេល១៥ឆ្នាំមកនេះ។ យ៉ាងណាមិញគេមិនទាន់បានឃើញខ្លឹមសារលម្អិតសេចក្តីព្រាងក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិនេះទេ ខណៈដែលមន្ត្រីទូតមួយចំនួននៅបារម្ភពីបទបញ្ញត្តិដែលមានចែងក្នុ...
សូមលោកអ្នកនាងស្តាប់ភាគទី១នៃបទសម្ភាសន៍នេះដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីសប្តាហ៍មុន អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានផ្តល់បទសម្ភាសន៍ដល់កញ្ញាខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃ VOA អំពីស្ថានភាពនៃការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងការលើកកម្ពស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព...
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សលោកនឹងរៀបចំអង្គមិទ្ទិញជួបជុំសមាជិក សមាជិកា និងសកម្មជន នៅតាមឃុំ-សង្កាត់នីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងសម្មិទ្ធផល ដែលរដ្ឋាភិបាលសម្រេចបានរយៈពេលជាង៣០ឆ្នាំកន្លងមក ។ ក្រៅពីនេះគណបក្សប្រជាជន ក៏នឹងមានការរៀបចំដង្ហែក្បួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេសផងដែរ ដើម្...
ភ្នំពេញ៖ គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ រៀបចំក្បួនឃោសនានយោបាយជាលក្ខណៈទ្រង់ទ្រាយធំ នៅទូទាំងប្រទេស សម្រាប់ការឃោសនារកសន្លឹកឆ្នោតនៅថ្ងៃដំបូងនេះ។ គណបក្សទាំងពីរអំពាវនាវឲ្យ សកម្មជន និងអ្នកគាំទ្ររៀងៗខ្លួន ប្រកាន់យកឥរិយាបទអហិង្សា ក្នុងការឃោសនាបោះឆ្នោតនេះ។
វិធានការទាំង៥ ដែលលោក ស៊ិក ប៊ុនហុក បានលើកឡើង ដើម្បីកុំឲ្យម្ចាស់ឆ្នោត និងអ្នកនយោបាយព្រួយបារម្ភ ពីដំណើរការបោះឆ្នោតនោះ គឺការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដល់អ្នកដែលមិនមានឬបាត់អត្តសញ្ញាណបណ្ណ, ពង្រឹងភារកិច្ចនៃលេខាធិការការិយាល័យបោះឆ្នោត, ណែនាំឲ្យលេខាធិការ គូសលើប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត, រម្លឹកដល់ភ្នាក់ងារគណបក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានពិន័យប្រាក់ចន្លោះពី១០០០ដុល្លារ ទៅ៥០០០ដុល្លារ ចំពោះជនណាដែលចូលបន្លំបោះឆ្នោតលើសពីមួយដង។ វិធានការរបស់គជប នេះគឺដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីនយោបាយ ដែលមានការព្រួយបារម្ភពីភាពត្រឹមត្រូវរបស់គជប ពាក់ព័ន្ធនឹងបញ្ហាទឹកថ្នាំខ្មៅជ្រលក់ដៃ។ 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងឃោសនាបោះឆ្នោតថ្ងៃដំបូងនៅខេត្តកំពង់ចាម។ នេះបើតាមលោក ញ៉េប ប៊ុនជិន អនុប្រធានកណបក្សហ្វ៊ុនស៊ិនប៉ិច។លោក ប៊ុនជិន មិនអាចបញ្ជាក់ពីឃុំ-សង្កាត់ដែលព្រះអង្គយាងឃោសនានោះទេ ដោយសារពេលនេះ រូបលោកកំពុងតែរៀបចំឃោសនា នៅខេត្តបាត់ដំបង។ ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង...
នៅថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដំបូងនេះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានសម្រេចរើសខេត្តកំពង់ចាម ជាខេត្តចាប់ផ្តើមដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សទាំងពីរនេះ។
  អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានបើកកិច្ចប្រជុំលើសំណើរសុំចែកខិតប័ណ្ណហើយ ឃើញថាមិនមានបញ្ហាអ្វីចោទ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នោះទេ ទើបគជប សម្រេចឲ្យគណបក្សនយោបាយអាចចែកខិតប័ណ្ណតាមសាធារណៈបែបនេះ។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា៖«បើគណបក្សណាចង់ឃោសនាចែកខិតប័ណ្ណនោះ ពួកគេគ្រ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេចអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយទាំង១២ ដើរចែកខិតប័ណ្ណតាមផ្ទះ និងតាមផ្លូវសាធារណៈបាន ក្នុងអំឡុងពេលឃោសនានេះ។
  ទំនាក់ទំនងរវាងហ្វីលីពីន និងចិន ស្អិតល្មួតខ្លាំងនារយៈពេលចុងក្រោយ ដោយមេដឹកនាំហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ មានជំហរទន់ភ្លន់ច្រើនដាក់ចិន។ ប៉ុន្តែទំនាក់ទំនងល្អនេះ នៅតែមិនអាចចៀសផុតពីការប្រទាំងប្រទើសលើបញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូងដដែល។ នៅថ្ងៃទី១៩ ខែឧសភា ម្សិលមិញ លោក ឌូទើតេ បានទម្លាយព័ត៌មានសំខាន់ក្នុងកិច្ចសន្ទនារបស់លោក និ...
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានរងការព្រមានចំៗពីសំណាក់ប្រធានាធិបតីចិន ស៊ី ជីនភីង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោក ឌូទើតេ បានរំឭកឡើងវិញពីជំនួបរវាងលោក និងប្រធានាធិបតីចិននៅទីក្រុងប៉េកាំង ហើយលោកក៏បានប្រាប់មេដឹកនាំចិនពីបំណងរបស់ហ្វីលីពីនក្នុងការបូមយកប្រេងក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជារបស់ហ្វីលីពីន។ ប៉ុន្តែលោក ...
ពាក្យ «ទីផ្សារកាបូន» Carbon market ជាប្រព័ន្ធពាណិជ្ជកម្មមួយ ដែលក្នុងនោះប្រទេសនានាអាចទិញ ឬ លក់បរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីឆ្លើយតបទៅនឹង ការកំណត់ថ្នាក់ជាតិ ស្ដីពីការបញ្ចេញឧស្ម័ននៅក្រោម ពិធីសារក្យូតូ ឬនៅក្រោមកិច្ចព្រមព្រៀងដទៃទៀត ដូចជាកិច្ចព្រមព្រៀងបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ពាក្យនេះត...
ភ្នំពេញ៖ ពាក្យ  « ទីផ្សារកាបូន» និង «ទីផ្សារកាបូនស្ម័គ្រចិត្ត» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ទោះបីជាយ៉ាងណាក៏ដោយ មានមិត្តអ្នកអានមួយចំនួនបានសួរមកខាងគេហទំព័រយើងខ្ញុំថា តើស្ត្រីមានផ្ទៃពោះអាចទទួលទានផ្លែសាវម៉ាវនេះដែរឬអត់? ចម្លើយនោះគឺថា នៅពេលញ៉ាំវាក្នុងចំនួនមួយល្មម វាពិតជាមានប្រយោជន៍ច្រើនចំពោះស្ត្រីមានផ្ទៃពោះណាស់៖ រសជាតិផ្អែមរបស់ផ្លែសាវម៉ាវអាចជួយបំបាត់ការក្អួតចង្អោ និងវិលមុខ ដែលស្ត្រីភាគច្រើនកំពុងតែប្រឈមមុខក្នុងពេលមា...
ផ្លែសាវម៉ាវ គឺជាផ្លែឈើមានឱជារសឈ្ងុយឆ្ងាញ់មួយប្រភេទ ដែលប្រជាជនខ្មែរយើងចូលចិត្ត។ ថ្វីត្បិតតែវាមានតម្លៃថ្លៃបន្តិចមែនក៏ដោយ ប៉ុន្តែវានៅតែជាទីពេញនិយមដែរ។ យ៉ាងណាមិញ និយាយចំពោះរសជាតិវាវិញ គឺស្រដៀងគ្នានឹងទំពាំងបាយជូរ និងជូរអែមតែម្តង។
យ៉ាងណាមិញ បើសិនជាប្តីអ្នកឧស្សាហ៍ និយាយឃ្លា ខាងក្រោមនេះ ចូរនិយាយត្រង់ៗប្រាប់គាត់អំពីអ្វីដែលអ្នកបារម្ភទៅ។ គាត់គួរតែយល់ និងគោរពចំពោះអារម្មណ៍ និងការយល់ឃើញរបស់អ្នកហើយ ព្រោះឃ្លានទាំងនេះ គឺជាសញ្ញាចង្អុលបង្ហាញថា ចំណងអាពាហ៍ពិពាហ៍អ្នកកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ។ បងធុញណាស់ អូនមិនដែលយល់នូវអ្វីដែលបងនិយាយទេ ឬ អូនមិនយល់អ្វីដែល...
បើសិនជាការទំនាក់ទំនង និងគោរពរវាងអ្នក និងប្តីកាន់តែតិចតួចទៅៗ អ្នកប្រហែលជាមានការបារម្ភច្រើនហើយអំពីចំណងអាពាហ៍ពិពាហ៍មួយនេះ។ ដើម្បីចំណងស្នេហ៍មួយមានរយៈពេលយូរអង្វែង និងសុភមង្គល អ្នកត្រូវតែរក្សាភាពរស់រវើកជានិច្ចលើការទំនាក់ទំនងគ្នា គោរព និងប្តេជ្ញាចិត្តចំពោះគ្នាជានិច្ច។
អតីតប្រធានអង្គការសេដាក លោក យ៉ង សាំងកុមារ បានចេញឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ នេះ។ លោក កុមារ សោមនស្សយ៉ាងខ្លាំង នៅក្នុងយុទ្ធនាការឃោសនា លើកដំបូងក្នុងជីវិតរបស់ខ្លួនពេលនេះ។ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគ...
បណ្ឌិតផ្នែកកសិកម្ម លោក យ៉ង សាំងកុមារ នៅថ្ងៃនេះ បានដឹកនាំការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ។ លោក កុមារ រំភើបយ៉ាងខ្លាំងនៅពេលដែលខ្លួនកាន់ឧគ្ឃោសនសព្ទ ប្រកាសស្វែងការគាំទ្រជូនបេក្ខជនគណបក្ស ពីព្រោះសកម្មភាពនេះជាលើកទី ១ ក្នុងជីវិតរបស់លោក។
  ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាលោក ព្រំ ប៊ុណ្ណយី បានបញ្ជាក់ថា ថ្នាក់ដឹកនាំកីឡាកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចាប់ពីឆ្នាំ២០១៧ នេះតទៅ នឹងបញ្ជូនប្រភេទកីឡានៅតាមសាលារដ្ឋចាប់ពីកម្រិតមធ្យមសិក្សា ឲ្យចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍អន្តរជាតិទាំងនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំកីឡាកម្ពុជា ក៏បាននិងកំពុងត្រៀមរ...
ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងចម្រាញ់ធនធានថ្នាលសម្រាប់ត្រៀមស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំកីឡាកម្ពុជាបានកំណត់ថា ចាប់ពីឆ្នាំ២០១៧ នេះទៅ រាល់ប្រភេទកីឡាដែលមាននៅតាមសាលាចាប់ពីកម្រិតមធ្យមសិក្សា នឹងចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍អន្តរជាតិក្របខណ្ឌសិស្សទាំងនៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះថ្នាក់ដ...
កាលពីថ្ងៃទី១៧ ខែឧសភា អ្នកស្រឡាញ់ភេទដូចគ្នា រួមមាន៖បុរសស្រឡាញ់បុរស នារីស្រឡាញ់នារី បានមកជួបជុំគ្នា ដើម្បីចូលរួមកិច្ចពិភាក្សាស្វែងរកការគាំទ្រសប្តាហ៍មោទនភាព និងទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ក្នុងរាជធានីភ្នំពេញ។   ទន្ទឹមនឹងចំនួនអ្នកស្រឡាញ់ភេទដូចគ្នា បានកើនឡើងរហូតជាង៦ព...
ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នា បានស្នើឲ្យក្រសួងយុត្តិធម៌ ជួយកែសម្រួលច្បាប់អាពាហ៍ពិពាហ៍ ដើម្បីអនុញ្ញាតឲ្យពួកគេអាចរៀបការជាមួយគ្នាបានដោយស្របច្បាប់។ ឯតំណាងក្រសួងយុត្តធម៌ បានអះអាងថា មុននឹងចេញច្បាប់នេះ គឺត្រូវមានការសិក្សាឲ្យបានលម្អិតជាមុនសិន ដើម្បីការពារកុំឲ្យមានបញ្ហាចំពោះពលរដ្ឋទូទៅ ដែលអាចកើតឡើងពីការកែប្រែច្បាប់នេះ។ 
អតីតនាយក FBI លោក Robert Mueller នឹងដឹកនាំការស៊ើបអង្កេត ទៅលើរឿងដែលអាចជាការឃុបឃិតគ្នារវាងរដ្ឋាភិបាលទីក្រុង Moscow និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមបទបញ្ជាចេញដោយលោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Rod Rosenstein កាលពីថ្ងៃពុធ។ មន្ត្រីប្រចាំសេតវិមាន ដែលមានភាពស្ងប់ស្ងាត់នៅថ្ងៃនោះ បានចេញសេច...
សេតវិមាន៖ ការសម្រេចនេះ ធ្វើឡើងក្នុងអំឡុងពេលនៃសប្ដាហ៍មួយដែលពោរពេញដោយរឿងអាស្រូវ ហ៊ុមព័ទ្ធរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ។
ការខ្សោយរបស់តម្រងនោម កើតឡើងនៅពេលដែលវាបាត់បង់សមត្ថភាពច្រោះទឹកនោម និងកាកសំណល់ចេញពីឈាម។ ការកើនឡើងនៃជាតិពុលជាច្រើន វាធ្លាប់តែត្រូវបានបានបញ្ចេញចោលដោយតម្រងនោមនោះ អាចបង្កជាគ្រោះថ្នាក់ជាច្រើនដល់សុខភាពបាន។ ក្រោយមក ការខ្សោយតម្រងនោមស្រួចស្រាវក៏អាចកើតឡើងបានយ៉ាងលឿនដែរ។ ការខ្សោះជាតិទឹកគឺជាអាការៈមួយដែលបណ្តាលមកពីការបាត់បង់ជាតិទឹកពីក្ន...
កាលណាអាកាសធាតុក្តៅ ហើយអត់សូវញ៉ាំទឹកបានច្រើនទៀត វាពិតជាងាយធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនណាស់។ ខណៈពេលការខ្សោះជាតិទឹកមានច្រើនកម្រិត ស្រួចស្រាវ ឬធ្ងន់ធ្ងរ វាសុទ្ធតែអាចបង្កជាផលវិបាកច្រើន ហើយក្នុងនោះក៏មានការខ្សោយតម្រងនោមដែរ។ តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយដែលមាននាទីច្រោះជាតិទឹកក្នុងរាងកាយ ជាពិសេសបញ្ចេញជាតិពុល និងសារធាតុគ្រោះថ...
  នៅព្រឹកថ្ងៃទី២០ខែឧសភានេះ នៅក្នុងទីធ្លាការិយាល័យគណបក្សប្រជាជនកម្ពុជានៃឃុំព្រះស្រែក៏អ៊ូអរ ដូចនៅតាមទីស្នាក់ការគណបក្សនយោបាយនានានៅទូទាំងប្រទេសដែរ។ សមាជិក និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រះស្រែប្រមាណ៣០០នាក់ដោយពាក់អាវយឺតពណ៌ស និងមួកពណ៌សដែលមានស្លាកសញ្ញាទេវតា បានអង្គុយជុំគ្នានៅក្រោមរោងធំមួយនៅពីមុខវេទិកាដែលមានផ្ទាំង...
ឧដុង្គ៖ គណបក្សប្រជាជនកម្ពុជាឃុំព្រះស្រែនៃស្រុកឧដុង្គបានបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ក្រោមវត្តមានលោក ហ៊ុន ម៉ានី។ ការរំឮក និងរំលេចសមិទ្ធផល នៅតាមភូមិឃុំ ដូចជាផ្លូវ ស្ពាន សាលារៀន និងការពង្រឹងសេវាសាធារណៈ ព្រមទាំងស្ថិរភាព និងសន្តិភាព គឺជាសារឃោសនាសំខាន់ ដែលលោក ហ៊ុន ម៉ានី ចង់ឲ្យសមាជិកគណបក្សពន្យល់ពលរដ្ឋអ្នកបោះឆ្នោត។
គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាលប្រដាល់សកល លោក អាត់ សំរិទ្ធ យល់ឃើញថា ការហ្វឹកហាត់ដោយយកចិត្តទុកដាក់តែមួយមុខ គឹមិនគ្រប់គ្រាន់នោះឡើយសម្រាប់អភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់កីឡាករឲ្យមានការរីកចម្រើន ពោលគឺត្រូវឲ្យកីឡាករឡើងសង្វៀនប្រកួតយ៉ាងតិច១ដងក្នុង១ខែទៀតទើបល្អ។ តាមបទពិសោធន៍ ការឡើងសង្វៀនប្រកួតមិនត្រឹមតែធ្វើឲ្យកីឡាករទទួលប...
ដើម្បីជួយពង្រឹងសមត្ថភាព ក៏ដូចជាបច្ចេកទេសរបស់កីឡាករឲ្យកាន់តែរីកចម្រើន ក្រៅពីការហ្វឹកហាត់ជាមួយគ្រូបង្វឹក លោក អាត់ សំរិទ្ធ គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាល និងជាអតីតកីឡាករដែលពោរពេញទៅដោយបទពិសោធន៍យល់ឃើញថា កីឡាករត្រូវឡើងសង្វៀនប្រកួតយ៉ាងតិច១ដងក្នុង១ខែបន្ថែមទៀតទើបល្អ។ លោកបញ្ជាក់ថា ការឡើងសង្វៀនប្រកួតទើបធ្វើឲ្យកីឡាករ និងគ្រូប...
លោក Issa និងសមាជិកឯទៀតៗនៃសភាតំណាងរាស្ត្រអាមេរិកាំងបានទទួលការធានារ៉ាប់រងពីលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធ៌មស.រ.អា.នៅក្នុងការនិយាយត្រួសៗបិទទ្វារមួយកាលពីថ្ងៃសុក្រនៅក្នុងវិមានកាពីតូលអំពីការដែលលោកបានតែងតាំងលោក Mueller ឱ្យដឹកនាំការស៊ើបអង្កេតនេះ។ លោក Issa បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្រោយការនិយាយត្រួសៗនេះថា៖ «អ...
លោក Darrell Issa សមាជិកសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបាននិយាយថា លោកពេញចិត្តដោយសារលោក Robert Mueller អតីតនាយកការិយាល័យ FBI នឹងមានសេរីភាពក្នុងការស៊ើបអង្កេតនៅពេលលោកដឹកនាំការស៊ើបអង្កេតឯករាជ្យមួយនៃក្រសួងយុត្តិធ៌ម ស.រ.អា.អំពីលទ្ធភាពនៃការឃុបឃិតគ្នាមួយរវាងពួកអ្នកឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ និងប្រទេសរុស្ស៊ី។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ការដាក់ឧបករណ៍ជិះកម្សាន្ត Balance Wheel នេះ ក្រោមហេតុផលទី១ គឺជួយសម្រួលដល់កងកម្លាំងសន្តិសុខ សម្រាប់ជិះត្រួតពិនិត្យសណ្ដាប់ធ្នាប់ អនាម័យនៅតំបន់វត្តភ្នំ។ រីឯហេតុផលទី២នោះ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ។ ថ្លែងប្រាប់សារព័...
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានដាក់សេវាជិះឧបករណ៍ទំនើបថ្មី ដែលមានឈ្មោះថា Balance Wheel សម្រាប់ភ្ញៀវទេសចរជិះកម្សាន្ត នៅតំបន់រមណីយដ្ឋានវត្តភ្នំ។ ឧបករណ៍ Balance Wheel ដែលបម្រើសេវាកម្មជិះកម្សាន្តនេះ ត្រូវបានសាលារាជធានី រៀបចំដាក់សាកល្បងចំនួន១០គ្រឿង។ ហើយឧបករណ៍ Balance Wheel ប្រើដោយកម្លាំងអគ្គិសនី។
សិស្សជាច្រើននៅសាលា Highgate School ប្រឈមនឹងការចោទសួរទាក់ទងនឹងអត្តសញ្ញាណរបស់ពួកគេ ដោយអ្នកខ្លះចង់ដឹងពីភេទប្រុស ឬស្រី ឆ្លើយតបនឹងបញ្ហានេះ គ្រូបង្រៀនមួយចំនួនធំ បានមូលមតិគ្នាបំផុសគំនិតឲ្យមានការស្លៀកឯកសណ្ឋានអព្យាក្រឹតក្នុងលក្ខខណ្ឌនៃការគោរពគោលការណ៍យេនឌ័រ។ លោក Adam Pettitt នាយកសាលា Highgate School បាននិយាយប្រាប់អ្នកសារព័ត៌មានថា...
សាលាឯកជន Highgate School ដ៏ល្បីល្បាញនៅភាគខាងជើងក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបើកភ្លើងខៀវដល់សិស្សប្រុសស្លៀកសំពត់ទៅសាលារៀន។ បើយោងតាមការផ្សាយរបស់ The Sunday Times ការសម្រេចនេះ គឺដើម្បីកុំឲ្យសិស្សផ្សេងទៀតប្រឈមនឹងសំណួរថា ពួកគេជាភេទប្រុស ឬស្រី។
បន្ទាប់ពីអាក់ខានមួយរយៈ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានរិះគន់រដ្ឋបាលក្រុងវ៉ាស៊ីនតោនម្ដងទៀត។ លោក ឌូទើតេ បានវាយប្រហារខ្លាំងៗលើក្រសួងការបរទេសអាមេរិក ដែលតែងចេញមុខរិះគន់យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក ដែលមានមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតនៅក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ នៅលើកនេះ ប្រធានាធិបតីហ្វីលីពីន បានប្រើពាក្...
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៩ ខែឧសភា និយាយថា អាមេរិក នឹងដួលរលំនៅថ្ងៃណាមួយមិនខាន។ ចំពោះមូលហេតុវិញ លោក ឌូទើតេ បានលើកហេតុផលថា អាមេរិកពោរពេញដោយមនុស្សគ្រប់ជាតិសាសន៍ ហើយអាចបង្កជាជម្លោះផលប្រយោជន៍ និងតម្លៃ ក្នុងចំណោមក្រុមជនជាតិទាំងនោះបាន។ លោក ឌូទើតេ ក៏ឆ្លៀតរិះគន់ក្រសួងការបរទេសអាមេរិក ដែលបន្តរិះគន់យុទ្ធនាក...
  បេសកជនរងរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែឧសភា បានហៅនយោបាយបង្កសត្រូវរបស់អាមេរិកដែលដាក់លើកូរ៉េខាងជើងរាប់ឆ្នាំជាឬសគល់នៃបញ្ហា ដែលកំពុងកើតឡើងនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើង បានប្រាប់ឲ្យអាមេរិកបញ្ចប់នយោបាយបែបនេះទៅ ទើបខ្លួនអាចចូលតុចរចាតាមការអំពាវនាវរបស់អាមេរិកបាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reute...
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បន្តឡើងកម្ដៅខ្លាំង ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់កាលពីសប្ដាហ៍មុន។ ទាំងអាមេរិក ទាំងកូរ៉េខាងជើង សុទ្ធតែបង្ហាញជំហរចរចា ដើម្បីបញ្ចប់វិបត្តិនេះ តែក៏បានដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញទៅមក មុននឹងចូលតុចរចាវិញ។ អាមេរិក បានប្រាប់ឲ្យកូរ៉េខាងជើងឈប់សាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលទៀតទៅ ទើបមានបរិយាកាសល្អសម្រាប់ជជ...
នៅក្នុងយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា បានបេក្ខជននៅឃុំ-សង្កាត់ចំនួន៨៤៤ ក្នុងចំណោម ១៦៤៦ ឃុំសង្កាត់ នៅទូទាំងប្រទេស។ «ដូច្នេះដើម្បីចូលរួមចំណែកពង្រីកបន្ថែមនូវការផ្សព្វផ្សាយ គណបក្សបានរចនា រូបភាពទាក់ទងការឃោសនាបោះឆ្នោតឃុំសង្កាត់ជា Profile និង Cover Facebook ដើម្បី...
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានរចនារូបភាពទាក់ទងនឹងការឃោសនាបោះឆ្នោត-ឃុំ សង្កាត់ ដើម្បីឲ្យសកម្មជនរបស់ដាក់ Profile និង Cover នៅលើហ្វេសប៊ុក។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ LDP។
តើឪពុកមានតួនាទី ឬសារៈសំខាន់អ្វីខ្លះនៅក្នុងគ្រួសារ? មានច្រើនណាស់ ៖ 1.    ស្រឡាញ់ម្តាយរបស់គេ និងថែទាំគ្រួសារទាំងមូល 2.    ឪពុកម្តាយបានផ្តល់ភាពកក់ក្តៅ និងភាពរីករាយដល់គ្រួសារ 3.    ឪពុកជាមនុស្សដែលធ្វើឲ្យគ្រួសារ មានសុវត្ថិភាព និងអាចការពារសមាជិកក្នុងគ្រួសារនេះបាន 4.    ឪពុកភាគច្រើនយល់ចិត្តកូន ហើយបំពេញចិត្តកូនស្រីជាងម្តាយរបស់...
កូនក្មេងនឹងរៀនពីអ្វី ដែលគេឆ្លងកាត់ប្រចាំថ្ងៃ ហើយអ្នកប្រហែលជាគិតថា ម្តាយ ដើរតួនាទីសំខាន់ និងមានទំនាក់ទំនងជិតស្និទ្ធជាងឪពុក ជាពិសេស គឺកូនស្រីតែម្តង។ វាអាចត្រឹមត្រូវ ប៉ុន្តែ តាមពិតទៅ កូនស្រីរបស់អ្នក ក៏ត្រូវការឪពុកគេខ្លាំងណាស់ដែរ។
ពេលថ្លើមរបស់អ្នកសំបូរជាតិពុលបែបនេះ ថ្លើមរបស់អ្នកមិនអាចធ្វើបានដូចធម្មតា ហើយរោគសញ្ញាជាច្រើន ចាប់ផ្តើមលេចចេញ។  រោគសញ្ញាព្រមាន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកមានជាតិពុលច្រើន ៖ ១ ហើម ឬប៉ោងក្នុងពោះ ២ ចេះតែអស់កម្លាំងដោយគ្មានមូលហេតុ ៣ ឈឺក្នុងតំបន់ថ្លើម ៤ ឈឺក្រពះ ៥ បែកញើសស្អិតច្រើន ៦ ស្បែកឡើងស្រអាប់ ឬលឿង ៧ ស្រកទម្ងន់។ល។ ប្រសិនបើអ្នក...
ថ្លើម ដើរតួនាទីជាអ្នកច្រោះជាតិពុល ចេញពីក្នុងរាងកាយរបស់អ្នក ប៉ុន្តែ ប្រសិបើជាតិពុលច្រើន ឬថ្លើមមានសុខភាពមិនល្អ ថ្លើមរបស់អ្នកក៏ងាយនឹងពុល ដោយសារជាតិពុលទាំងនោះដែរ។
នៅម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២១ខែឧសភា សម្តេច ហ៊ុន សែន នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាច្រកទ្វារ VIP។ នេះបើតាមយោងតាមកម្មវិធីស្តីពីការទទួលសាកសពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទាំង៤ ដែលបង្ហាញថា នឹងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីរាជការ និងផែនកងទ័ពទៀតផង។ សម្តេចនាយករដ្ឋមន្ត្រីនឹងជួបសំណេះសំណាលជាមួយគ្រួសារសពទា...
 សាកសពកងទ័ពរក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់កម្ពុជានឹងត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់ថ្ងៃអាទិត្យទី២១ខែឧសភានេះ។ ពិធីទទួលសពទាហានមួកខៀវកម្ពុជាទាំង៤ដែលបានពលីនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងត្រូវរៀបចំ ក្រោមវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន បានយាងឃោសនាបោះឆ្នោតថ្ងៃដំបូង នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម។ នេះបើតាមលោក ញ៉េប ប៊ុនជិន អនុប្រធានកណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក ប៊ុនជិន ប្រាប់សារព័ត៌មានថ្មីៗថា ការឃោសនានៅអាណត្តិនេះ គណបក្សរាជានិយមមួយនេះ មិនមានគោលការណ៍ឲ្យអ្នកគាំទ្រ ហែក្បួនធំដុំនោះទេ តែលោកថា បើ...
នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ នេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើពិធីហែក្បួនឃោសនាធំជាងគណបក្សទាំង ១០ ផ្សេងទៀត ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត។ តើគណបក្សទាំង ១០ ផ្សេងទៀតនោះ បានធ្វើសកម្មភាពអ្វីខ្លះនៅថ្ងៃឃោសនាដំបូងនេះ?
  នៅថ្ងៃទី២0 ខែឧសភា ឆ្នាំ២0១៧នេះ គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមដង្ហែក្បួនឃោសនា ពីកម្មវិធីនយោបាយ និងគោលនយោបាយ តាមការគ្រោងទុក។ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានស្ថិតនៅក្នុងពិធីដង្ហែក្បួនឃោសនា ជាមួយសកម្មជននិងអ្នកគាំទ្រ។ តាមការប៉ាន់ស្មាន សកម្មជននិងអ្នកគាំទ្រនៃគណបក្សសង្គ្រោះជាតិ...
ភ្នំពេញ៖ នៅថ្ងៃសៅរ៍នេះ គណបក្សសង្គ្រោះជាតិ បានចំណាយពេលវេលាពេញមួយថ្ងៃតែម្តង ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងរាជធានីភ្នំពេញ។ ក្បួនឃោសនា របស់គណបក្សសង្គ្រោះជាតិ ដំណើរការទៅដោយរលូន។ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់ចប់ គេ មិនឃើញមានការកើតអំពើហិង្សា ឬក៏ការប៉ះគង្គិចគ្នារវាងក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ជាមួ...
និពន្ធដោយ ប៉ាកកាខ្មៅ! -តាំងចិត្ត ចិត្តតាំងច្បាំងដូចគ្នា      គរកៀរ កៀរគរឈរយកឈ្នះ ផ្ញើសារ សារផ្ញើដើរតាមផ្ទះ              ចង់ឈ្នះ ឈ្នះចង់ៗគ្រប់បក្ស។ -លកលៃ លៃលកយករាស្ត្រធំ          កួនគុំ គុំកួនខ្លួនកុំដាក់ អួតខ្លួន ខ្លួនអួតព្រួតកាប់ចាក់        ផ្សាយបក្ស បក្សផ្សាយម្តាយហាមជេរ។ -ប្រាប់រាស្ត្រ រាស្ត្រប្រាប់ស្តាប់ឲ្យបាន      ...
កំណាព្យបទ សត្វកាងស្លាប
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីនេះ គឺការជួញដូរគ្រឿងញៀនឆ្លងដែន និងមានការចាត់តាំងដោយមានការរៀបចំបណ្តាញខ្សែរយៈ៤ទៅ៥ខែរួចហើយ។ ហើយជនល្មើសទាំងនោះបានរៀបចំផែនការរក្សាទុកយ៉ាងល្អ សម្រាប់ជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន មុននឹងសមត្ថកិច្ចចុះបង្ក្រាបបាននេះ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បញ្ជាក់ថា៖«ឥឡ...
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ កម្លាំងរបស់ខ្លួនបានចាប់ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនចំនួន៦៧គីឡូក្រាម។ 
បើនិស្សិតចង់ធ្វើការងារក្នុងវិស័យឯកជន គួរណាស់ចំណាយពេលវេលាធ្វើការងារស្ម័គ្រចិត្តឲ្យត្រូវតាមជំនាញ និងសមស្របតាមគោលដៅជីវិតឲ្យបានច្រើន ព្រោះថាក្នុងវិស័យនេះ ទាមទារបទពិសោធន៍ការងារ ហើយការចូលធ្វើការងារក្នុងវិស័យនេះ តាមរយៈការដាក់ពាក្យ និងសម្ភាសន៍។ តែពេលធ្វើការងារស្ម័គ្រចិត្ត និស្សិតមិនត្រូវ ភ្លេចសិក្សាជំនាញខ្លួនដែលកំពុងសិក្សា ពោល...
ក្នុងពេលកំពុងសិក្សា និស្សិត គួរសង្វាតធ្វើកិច្ចការងារស្ម័គ្រចិត្តបម្រើសង្គមឲ្យបានច្រើន ដើម្បីទុកជាទុនសម្រាប់ធ្វើការនៅក្នុងវិស័យឯកជន នាពេលអនាគត ឬក្រោយពេលបញ្ចប់ការសិក្សា។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពេញចិត្តនឹងបរិយាកាសល្អប្រសើរនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី២០ឧសភា។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី២១នេះថា គ.ជ.ប នឹងបន្តតាមដានយុទ្ធនាការនេះយ៉ាងម៉ត់ចត់ថែមទៀត។ បើតាមការពន្យល់របស់លោក ហង្ស ពុទ្ធា ដែ...
អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប បានអំពាវពាវដល់គណបក្សប្រកួតប្រជែងទាំង១២ ឲ្យពួកគេបន្តគោរពនីតិវិធី ក្រមសីលធម៌ និងមានការអធ្យាស្រ័យខ្ពស់សម្រាប់រយៈពេលឃោសនាដែលនៅសល់ច្រើនថ្ងៃទៀត។
ចុងក្រោយ លទ្ធផលផ្លូវការបង្ហាញថា ប្រធានាធិបតី ហាសាន រ៉ូហានី បានទទួលបានសំឡេងគាំទ្រជាង ៥៧ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃសុក្រទី ១៩ ឧសភា។ ក្នុងពេលថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ប្រកាសជ័យជម្នះ អ្នកនយោបាយកែទម្រង់និយមរូបនេះ បានប្តេជ្ញាបន្តកែប្រែមុខមាត់អ៊ីរ៉ង់ ក្នុងការបង្កើតចំណងមិត្តភាពជាមួយប្រទេសក្រៅនិងចែករម្ល...
ក្រោយជាប់ឆ្នោតជាថ្មីប្រធានាធិបតី ហាសាន រ៉ូហានី (Hassan Rouhani) បានប្រកាសប្តេជ្ញាបើកចំហអ៊ីរ៉ង់ទៅកាន់ពិភពលោក និងធ្វើយ៉ាងណាបន្តកែទម្រង់ផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ។ លោកក៏បានប្រកាសគាំទ្រអ្នកកែទម្រង់និយម ដែលបានតស៊ូរយៈពេលជាច្រើនឆ្នាំ ដើម្បីកែប្រែអ៊ីរ៉ង់ និងភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅផងដែរ។
  តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំសន្និសីទស្តីពីការរំសាយអាវុធ Robert Wood  ក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យភាគីនៃសន្ធិសញ្ញាហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដើមសប្តាហ៍នេះ លើកឡើងថា អាមេរិកបន្តប្តេជ្ញាគាំទ្រការអនុវត្តកិច្ចព្រមព្រៀង NPT ឲ្យបានពេញលេញ ដែលវាជាយន្តការជំរុញឲ្យពិភពលោកក្លាយជាតំបន់គ្មានអាវុធនុយក្លេអ...
សហរដ្ឋអាមេរិកប្តេជ្ញាបន្តជំរុញឲ្យភាគីពាក់ព័ន្ធគាំទ្រសន្ធិសញ្ញាហាមឃាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដើម្បីទប់ស្កាត់ប្រទេសផ្សេងទៀតដែលមានមហិច្ឆតាបន្តផលិតអាវុធនុយក្លេអ៊ែរ និងរក្សាសន្តិសុខពិភពលោកផង ស្របពេលដែលខួបគម្រប់ទី ៥០នៃការបង្កើតសន្ធិសញ្ញានេះមកដល់ឆ្នាំ២០២០។ ក្រុងវ៉ាស៊ីនតោនក៏នឹងបន្តសិក្សាពីលទ្ធភាពនៃការផ្តល់សច្ចាប័...
មន្ត្រីសេដ្ឋវិមានអាមេរិកបានបញ្ជាក់នៅថ្ងៃសៅរ៍ទី ២០ ឧសភាថា អាមេរិកនិងអារ៉ាប៊ីសាអូឌីតសម្រេចចុះកិច្ចព្រមព្រៀងទិញលក់សព្វាវុធរួមគ្នាក្នុងទំហំទឹកប្រាក់ជិត ១១០ពាន់លានដុល្លារអាមេរិក។ ការសម្រេចបង្កើតកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ទៅទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិកជាល...
អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកសម្រេចចុះកិច្ចព្រមព្រៀងទិញលក់អាវុធមានទំហំជិត១១០ពាន់លានដុល្លារអាមេរិកក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់រដ្ឋសេដ្ឋីប្រេងចុងសប្តាហ៍នេះ។ ការព្រមព្រៀងលក់អាវុធនេះកើតឡើង ស្របពេលដែលក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោនឈប់លក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ព្រោះប្រទេសនេះរំលោភស...
លោក ម៉ៅ សុខនី មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងជាអ្នកមើលការខុសត្រូវក្នុងការដ្ឋានជួសជុលត្របកផ្កាឈូក បានឲ្យដឹងថា ការជួសជុលដោយសារអ្នកជំនាញមើលឃើញពីហានិភ័យរបស់វា ដែលនឹងអាចខូចខាតខ្លាំងប្រសិនមិនបានយកចិត្តទុកដាក់។ លោកបន្ថែមថា នៅពាក់កណ្តាលឆ្នាំ២០១៥ ក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកហូរច្រោះគ្រឹះ ន...
សៀមរាប៖ ចម្លាក់ផ្កាឈូកមួយដ៏ធំ ដែលមានទីតាំងនៅលើរានហាលលានជល់ដំរីផ្នែកខាងជើង កំពុងត្រូវបានជួសជុលដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ តាមអ្នកជំនាញ ចម្លាក់នេះត្រូវបានសាងសង់ឡើងនៅសម័យក្រោយបាយ័ន ហើយដែលមានកម្ពស់១ម៉ែត្រកន្លះ និងអង្កត់ផ្ចិត៣ម៉ែត្រកន្លះ ដោយផ្គុំឡើងពីថ្មភក់តូចៗចំនួន៦៩ដុំ និងមានជើងទម្រជាថ្មបាយក្រៀម។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក ឈឹម សុធារ៉ា ប្រធានកម្មវិធីសុខភាពផ្លូវចិត្ត(TPO) ដូចតទៅ៖      
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ប្រធានកម្មវិធីសុខភាពផ្លូវចិត្ត (TPO) បានមានប្រសាសន៍ថា អាកប្បកិរិយាខុសប្រក្រតី ដូចជា ការនិយាយប្លែកៗ និយាយច្រើនជាងពេលធម្មតា សួរសំណួរចំឡែក និងឥរិយាបថមួយចំនួន គឺសុទ្ធសឹងជាអាការៈដែលអាចសម្គាល់ថា មនុស្សនោះ អាចចាប់ផ្តើមមានជំងឺផ្លូវចិត្ត ហើយនឹងវិវត្តន៍ក្លាយជាមនុស្សឆ្កួតនៅពេលខាងមុខ។ បណ្ឌិតឯកទេ...
នៅឆ្នាំ ២០១៣ បន្ទាប់ពីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ យុវជន តន់ រតនា បានចាកចេញពីខេត្តស្វាយរៀង មកបន្តការសិក្សានៅរាជធានីភ្នំពេញ។ រតនា បានជិះរថយន្តឈ្នួលមកភ្នំពេញ ជាមួយនឹងកង់ចាស់របស់ខ្លួន ដែលជិះទៅរៀនកាលនៅវិទ្យាល័យ ដើម្បីយកមកធ្វើជាយានជំនិះដឹកខ្លួនទៅរៀននៅមហាវិទ្យាល័យបន្តទៀត។ មានដើមកំណើតនៅជិតព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំ...
ជិត ៦ ឆ្នាំមកហើយ ដែលយុវជន តន់ រតនា ជិះកង់មួយតម្លៃ ៦០ ដុល្លារ ដើម្បីទៅសាលារៀន។ រតនា ជិះកង់ចាស់នោះ តាំងពីរៀននៅវិទ្យាល័យ រហូតដល់បច្ចុប្បន្នរៀននៅមហាវិទ្យាល័យឆ្នាំទី ៤ ។ និស្សិតរូបនេះ ជិះកង់ចាស់ ដោយសារគ្មានថវិកាទិញកង់ថ្មី ឬទិញម៉ូតូជិះ។ ប៉ុន្តែថ្វីបើក្រីក្រក្តី និស្សិតមកពីតំបន់ជិតព្រំដែនកម្ពុជា-វៀតណាមរូបនេះ បានខិតខំប្រឹងរៀនរ...
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ អ្នកស្រី យុន ម៉ាណេ ដូចតទៅ៖        
ភ្នំពេញ៖ អ្នកស្រី យុន ម៉ាណេ ម្ចាស់ហាងឈ្មោះ«ផ្ទះបាយជនជាតិដើម» មានប្រសាសន៍ថា ហាងនេះ បានសម្រិតសម្រាំងម្ហូបបែបធម្មជាតិ ដែលជនជាតិដើមភាគតិចនៅភាគឦសានប្រទេសកម្ពុជា តែងតែបរិភោគជាប្រចាំថ្ងៃ ដោយយកចុងភៅជាជនជាតិដើមភាគតិច យកបន្លែព្រៃ និងសាច់ធម្មជាតិ ដើម្បីចម្រាញ់ជាម្ហូប ដែលអាចជួយដល់សុខភាពអតិថិជន។ ក្នុងវ័យ៣៥ឆ្នាំ អ្នកស្រី បន្តទៀតថា  ...
តាមរយៈសេចក្តីប្រកាសមួយចុះថ្ងៃទី១៧ ខែឧសភា លោក Christophe Dietrich មេឃុំ Laignevillois បានណែនាំយ៉ាងមុតមាំថា៖ «ហាមដាច់ខាតមិនឲ្យពលរដ្ឋនៅ Laignevillois ទទួលមរណភាពនៅក្នុងផ្ទះរបស់ខ្លួន»។ មេឃុំនៅមូលដ្ឋានដែលមានពលរដ្ឋប្រមាណ៥០០០នាក់រូបនេះ បានលើកហេតុផលសំខាន់ៗពីរចំណុចទាក់ទងនឹងការហាមប្រាមរបស់ខ្លួន។ ចំណុចទីមួយ លោកលើកឡើងពីកង្វះគ្រូពេទ...
មេឃុំនៅឃុំដ៏តូចមួយក្នុងដេប៉ាតឺម៉ង់ Oise ប្រទេសបារាំង បានចេញសេចក្តីប្រកាសដោយហាមប្រាមពលរដ្ឋស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន France 3 ដោយបង្ហាញនូវហេតុផលសំខាន់ៗពីរចំណុចរបស់លោកមេឃុំ។
ការកម្សាន្តដោយការជិះកង់ កំពុងពេញនិយមក្នុងខេត្តសៀមរាប។ គេសង្កេតឃើញមានក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងដំណើរការនៃកញ្ចប់ទេសចរណ៍ ដោយការនាំភ្ញៀវជិះកង់នេះ។ ទេសចរណ៍ប្រភេទនេះចំណេញទាំងថវិកា ទាំងសុខភាព ពិសេសមិនប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនខេមបូឌាសាយឃ្លីង គឺជាក្រុមហ៊ុនទេសចរណ៍មួយ ដែលមានរៀបចំកញ្ចប់ទេសចរណ៍ដោយការជិះកង់។ ម្ចាស់ក្រុមហ៊ុនបា...
សៀមរាប៖ ភ្ញៀវទេសចរនឹងប្លែកអារម្មណ៍ ពេលដែលពួកគេធ្វើដំណើរដោយការជិះកង់ ទស្សនារមណីយដ្ឋានអង្គរ មានដើមឈើស្កឹមស្កៃ វាលស្រែ ចម្ការឈូក ទេសភាពជនបទ-ល- នៅក្នុងខេត្តសៀមរាប។ ខុសពីកញ្ចប់ទេសចរណ៍ ដែលរៀបចំដោយការជិះរថយន្ត នៅពេលនេះសេវាកញ្ចប់ទេសចរណ៍ដោយការជិះកង់កំពុងទាក់ទាញខ្លាំងដល់ភ្លៀវទេសចរ ព្រោះថាសេវានេះ អាចឲ្យពួកគេមានលទ្ធភាពទូលំទូលាយគយគ...
«មណ្ឌលអាកាសរចល់» Troposphere ជាស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដី មានកម្រាស់ពី៦ ទៅ ៨គ.ម នៅតំបន់ប៉ូល ៩គ.ម នៅកន្លែងដែលមានរយៈកម្ពស់ខ្ពស់ ១៦គ.ម នៅតំបន់ត្រូពិក និងពី ១៦ ដល់ ១៧គ.ម នៅតំបន់អេក្វាទ័រ។ មណ្ឌលនេះ មានលក្ខណៈសម្គាល់ដោយសីតុណ្ហភាព និងសម្ពាធបរិយាកាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ ហើយជាមណ្ឌលដែលកើតមានបាតុភូត ឧតុភូតច្រើនបំផ...
ភ្នំពេញ៖ «មណ្ឌលអាកាសរចល់» និង «មណ្ឌលអាកាសស្ងប់» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
យ៉ង សាំងកុមារ បញ្ជាក់ទៀតថា លោក អាចអភិវឌ្ឍន៍វិស័យកសិកម្មនេះបាន ប៉ុន្តែលោក ត្រូវការពេលវេលាប្រមាណ១០ឆ្នាំ ឬលឿនជាងនេះ អាស្រ័យលើកំណើនធនធានមនុស្សក្នុងវិស័យនេះ។ យ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក កុមារ ក៏លើកឡើងពីបញ្ហាប្រឈម មួយចំនួន ក្នុងការកែខៃវិស័យកសិកម្មនេះដែរ។ ដើម្បីជ្រាបលម្អិត សូមអញ្ជើញទស្សនាកិច្ចសម្ភា...
ក្នុងក្រសែភ្នែករបស់ លោក យ៉ង សាំងកុមារ វិស័យអាទិភាពពីរ ដែលអាចជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត ចៀសមិនផុតពីការធ្វើកសិកម្មនោះទេ។ សម្រាប់បណ្ឌិតផ្នែកកសិកម្មរូបនេះ ដើម្បីឲ្យវិស័យកសិកម្មកម្ពុជា រីកចម្រើនដូចទៅនឹងប្រទេសជិតខាង គឺត្រូវធ្វើឡើងជា៣ជំហ៊ាន និងត្រូវការធនធានមនុស្សប្រហែល១ម៉ឺននាក់។ 
ញ៉ាំអាហារដែលមានជាតិប្រៃច្រើនពេក និងមានជាតិប៉ូតាស្យូមតិច មិនមានសកម្មភាពរាងកាយគ្រប់គ្រាន់ ជាពិសេសការហាត់ប្រាណ កំពុងតែធាត់ជ្រុល ដែលនេះក៏ប្រឈមខ្ពស់នឹងការលើសកូឡេស្តេរ៉ុល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ ការញ៉ាំគ្រឿងស្រវឹងច្រើនៗពេក។ ដូច្នេះសម្រាប់ស្ត្រីគួរតែកាត់បន្ថយមកត្រឹមតែម្តងក្នុងមួយថ្ងៃ និងបុរសអាចពីរដងក្នុងមួយថ្ងៃបានហ...
បើសិនជាអ្នករកឃើញថា សម្ពាធឈាមចេះតែឡើងខ្ពស់ទៅៗរហូត អ្នកគួរតែប្រុងប្រយ័ត្នខ្ពស់អំពីរបៀបរស់នៅខ្លួនឯងផង។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួន ដែលអ្នកគួរតែផ្លាស់ប្តូរហើយដើម្បីការពារសុខភាព ជាពិសេសសម្ពាធឈាមកុំឲ្យឡើងខ្ពស់ទៀត៖
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាឪពុកម្តាយឆ្លាតវៃ គួរតែមានដែនកំណត់មួយសម្រាប់កូនខ្លួនប្រើប្រាស់ឧបករណ៍ទាំងអស់នោះ ដោយផ្អែកលើហេតុផលដូចខាងក្រោមនេះ៖ ក្មេងប្រហែលជាពិបាកគេងលក់ដោយសារតែពួកគេជក់លេងពេក ក្មេងអាចនឹងមានបញ្ហាលើការនិយាយ ការយកចិត្តទុកដាក់ ការគិត និងជំនាញសង្គម ដោយសារតែពួកគេមិនចេះមានទំនាក់ទំនងច្រើនជាមួយនឹងមនុស្សជុំវិញខ្លួន ក្...
កុមារតូចៗ ត្រូវបានទាក់ទាញយ៉ាងខ្លាំងក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចប្រភេទមានកញ្ចក់អេក្រង់អាចបញ្ជាដោយ Touch បាន ហើយឪពុកម្តាយក៏តែងតែផ្តល់ឧបករណ៍ទាំងនេះសម្រាប់ពួកគេប្រើប្រាស់ច្រើនដែរ។
ឆ្នាំនេះជាឆ្នាំទី៥ សម្រាប់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដែលរៀបចំយុទ្ធនាការអ្នកដឹកនាំសាងសង់លំនៅដ្ឋានវ័យក្មេង។  យុទ្ធនាការអ្នកដឹកនាំសាងសង់លំនៅដ្ឋានវ័យក្មេងឆ្នាំនេះ បានចុះទៅសហគមន៍ទួលសំបូរ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីជួសជុលលំនៅដ្ឋាន ជួសជុលផ្លូវថ្នល់ សម្អាតសហគមន៍ និងលាបជញ្ជាំង និងរបងសាលារៀនផ្សេងៗ។ យុទ្ធនាការនេ...
ភ្នំពេញ៖ យុទ្ធនាការអ្នកដឹកនាំសាងសង់លំនៅដ្ឋានវ័យក្មេង បានដឹកនាំយុវជនចំនួន ១៣០០នាក់ មកពីគ្រឹះស្ថានអប់រំ បុគ្គលិកក្រុមហ៊ុនមួយចំនួន ចុះសាងសង់លំនៅដ្ឋានក្នុងសហគមន៍ទួលសំបូរកាលពីថ្ងៃទី២០ ឧសភា។ ក្នុងយុទ្ធនាការនេះ យុវជនទាំងអស់ បានរួមគ្នាសាងសង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋចំនួន ១០បង្គន់ និងសម្អាតបរិស្ថាន រួមទាំងលាបរបងសាលា ជញ្ជាំងសាល...
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ រដូវកាលទី២ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខនេះ នៅបរិវេណវាលបែកចាន ទីលានបាល់ទាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាពិព័រណ៍ដែលរៀបចំឡើងក្រោមយុទ្ធនាការ «ទិញផលិតផលខ្មែរ»។ យោងតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីរួមចំណែកជួយប...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែររដូវកាលទី២ នៅខេត្តបាត់ដំបង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខ។  ។ ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង រួមចំណែក និងបំផុសឱ្យខ្មែរ ងាកមកប្រើប្រាស់ផលិតផលខ្មែរ។
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែឧសភា បានផ្តន្ទាទោសជនល្មើស៣នាក់ ដាក់ពន្ធនាគារបទលក់ពលរដ្ឋកម្ពុជា៦នាក់ ឲ្យធ្វើជាទាសករនៅលើទូកនេសាទថៃ។ ក្នុងចំណោមពិរុទ្ធជនទាំង៣នាក់នេះ មាន២នាក់ត្រូវជាប់ពន្ធនាគារ៩ឆ្នាំ និងម្នាក់ទៀតជាប់ពន្ធនាគារ៨ឆ្នាំ តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ មាត្រា...
ភ្នំពេញ៖ ជនល្មើស២នាក់ ត្រូវតុលាការខេត្តសៀមរាប ផ្តន្ទាទោសទោសដាក់ពន្ធនាគារចំនួន៩ឆ្នាំ និងម្នាក់ទៀត៨ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ អង្គការពាក់ព័ន្ធបានសាទរចំពោះចំណាត់ការនេះ និងបានលើកឡើងថាការកាត់ទោសនេះ ជាការព្រមាន ដល់ជនដែលចង់កេងចំណេញពីអំពើជួញដូរមនុស្ស។
ក្នុងចំណោមពលរដ្ឋនៅអាគារប៊ូឌីញចំនួន ៤៩៣គ្រួសារ មានពលរដ្ឋចំនួន៤០៩គ្រួសារ ឬបន្ទប់ ស្មើនឹង៨៣ភាគរយ បានមកចុះកិច្ចសន្យាលក់ទិញ ដើម្បីទទួលបានសំណងពីក្រុមហ៊ុន។ សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ទៀតថា មានពលរដ្ឋចំនួន២៧បន្ទប់ទៀត បានណាត់ពេលជួបជាមួយក្រុមការងារចុះកិច្ចសន្យាលក់ទិញ។ ចំនួនបន្ថែមនេះ ធ្វើឲ្...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែឧសភា មានពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» ចំនួន៤០៩គ្រួសារហើយបានចុះកិច្ចសន្យាលក់ទិញបន្ទប់ជាផ្លូវការ។ ចំនួននេះ ស្មើនឹង៨៣ភាគរយ នៃពលរដ្ឋសរុបដែលកំពុងរស់នៅអគារប៊ូឌីញ។ ជាមួយគ្នានេះ មានពលរដ្ឋចំនួន២៧គ្រួសារទៀត បានណាត់ពេលជួបជាមួយក្រុមការងារចុះកិច្ចសន្យាលក់ទិញ ដែលចំនួនបន្ថែមនេះ ធ្វើឲ្យមានកំណើនពលរដ្ឋព្រមទទួលសំណ...
លោក ខៀវ កាញារិទ្ធិ បានសរសរនៅគណនីហ្វេសប៊ុករបស់លោក ដូច្នេះថា៖«នៅវេលាល្ងាចនេះ(២១ ឧសភា ២០១៧) ពេលទទួលសពកងទាហានមួកខៀវ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមានធ្វើសន្និសីទកាសែតនៅពោធិ៍ចិនតុងតែម្តង»។ ទូរទស្សន៍បាយ័ននឹងផ្សាយផ្ទាល់ពីព្រឹត្តការណ៍នេះខណៈទូរទស្សន៍ជាតិកម្ពុជា(ទទក) នឹងផ្អាកការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្...
សម្តេច ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត ពេលទទួលសពកងទ័ពមួកខៀវកម្ពុជា ដែលត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភានេះ។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វាជារឿងសំខាន់ណាស់ ដែលអ្នកគួរយកកូនទៅមន្ទីរពេទ្យ ប្រសិនបើកូនរបស់អ្នកយំមិនបាត់នោះទេ ពីព្រោះ គ្រូពេទ្យអាចនឹងរកមូលហេតុ ដែលនាំគេយំមិនបាត់ដូចជា ចុកពោះជាដើម។ អាការៈចុកពោះ ជាបញ្ហាដែលកើតញឹកញាប់លើកុមារតូច ជាពិសេស ពេលក្រពះពោះវៀនរបស់គេ ធ្វើការមិនទាន់បានល្អ ឬគេញ៉ាំរបស់មិនល្អជាដើម។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរចេះ ដើម្បីធ្វើឲ្យកូនបា...
ទារកទើបនឹងកើត ឬកូនក្មេងមិនទាន់ចេះនិយាយ ពិតជាពិបាកក្នុងការមើលថែទាំខ្លាំងណាស់ ពីព្រោះ ពួកគេមិនអាចប្រាប់យើងបានទេថា តើគេឈឺអ្វី?គេចង់បានអ្វីជាដើម?
ក្រោយបំពេញបេសកកម្មអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ២០១៧ នៅលើទឹកដីឡាវ ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាបានមកដល់មាតុប្រទេសវិញហើយកាលពីម្សិលមិញ។ ក្រុមកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ៣-១ នៅវគ្គផ្តាត់ព្រ័ត្រក្នុងជំនួបដណ្តើមចំណាត់ថ្នាក់លេខ...
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ថៃ បានគ្រងតំណែងជើងឯកពានរង្វាន់ AFF U15 Girl Championship ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមហ្វីលីពីន ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២០ ខែឧសភា នៅកីឡដ្ឋាន KM16។ ចំណែកក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ៣-១។
ថ្លែងក្នុងពិធីទទួលសពកងទ័ពកម្ពុជា៤រូប កាលពីថ្ងៃទី២១ ឧសភា លោក សែម សុវណ្ណនី បានឲ្យដឹងថា ក្រៅពីជួបជាមួយតំណាងUN និងភាគីអាហ្វ្រិកកណ្ដាលនេះ លោកក៏នឹងជួបជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសទាំងអស់ ដែលមានកងទ័ពមួកខៀវកម្ពុជាឈរជើង ដើម្បីពង្រឹងសុវត្ថិភាពដល់ពួកគេផងដែរ។ គម្រោងនៃការរកដំណោះស្រាយជាមួយអង្គការសហប្រជាតិ នៅក្រោយពេលដំណើរការរៀបចំពិធីប...
ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក សែម សុវណ្ណនី នឹងដឹកនាំក្រុមមន្ត្រីជំនាញ ទៅជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្ដាល ដើម្បីរកដំណោះស្រាយនិងចាត់វិធានការការពារកងទ័ពមួកខៀវកម្ពុជា។
នៅ Premier League តោខៀវ Chelsea ទទួលបានពិន្ទុសរុប៩៣ ដោយមានគន្លាត៧ពិន្ទុពីក្រុមលេខ២ Tottenham Hotspurs។ Manchester City ស្ថិតនៅលេខ៣ ខណៈ Liverpool ទទួលបានកៅអីនៅវគ្គជម្រុះ Champions League ។ Arsenal រងនូវការខកចិត្តដោយធ្លាក់ចេញទៅលេង Europa League ជាលើកដំបូងនារយៈពេល២០ឆ្នាំចុងក្រោយក្នុងនាមជាក្រុមលេខ៥ ។ Manchester United ស្ថិ...
ក្លិប Chelsea, Bayern Munich, Real Madrid, Juventus និង Monaco បានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌកំពូលក្នុងប្រទេសរៀងៗខ្លួនសម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧ នេះ។
ថ្ងៃចន្ទនេះ គឺថ្ងៃទីបីហើយ ដែលគណបក្សនយោបាយនានា ចេញធ្វើយុទ្ធនាការនៃការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤។ ការឃោសនាក្នុងរយៈពេលពី-បីថ្ងៃនេះ ដំណើរទៅដោយមិនមានអំពើហិង្សាឬជម្លោះធំដុំ រវាងគណបក្សនយោបាយនិងគណបក្សនយោបាយ នោះទេ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញ អ្នកគាំទ្រនិងសកម្មជននៃគណបក្សនយោបាយ នៅតាមតំបន់ខ្លះ បានទាស់...
ភ្នំពេញ៖ ការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងរយៈពេលពីរ-បីថ្ងៃនេះ ដំណើរទៅដោយការយោគយល់និងការអធ្យាស្រ័យឲ្យគ្នា ពីសំណាក់អ្នកគាំទ្រនៃគណបក្សនយោបាយនានា។ គ.ជ.ប និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សាទរចំពោះអ្នកគាំទ្រនៃគណបក្សនយោបាយទាំងនោះ ដែលបានបង្ហាញភាពចាស់ទុំដាក់គ្នា ក្នុងការឃោសនា។
«កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយនៃកម្មវិធី Samsung Love & Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។ ជាក់ស្តែងសកម្មភាពស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ បុគ្គលិកសាមសុងថ្ងៃនេះគឺមានគោលដៅតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសំខាន់នៃការផ្គត់ផ្គង់...
កាលពីថ្មីៗនេះ បុគ្គលិកមកពីក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងនៅថ្ងៃទី ១៩ ខែ ឧសភា។
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែឧសភា បានប្រកាសពីជោគជ័យនៃការសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មី Pukguksong-2 ដែលត្រូវបានបាញ់នៅថ្ងៃទី២១ ខែឧសភា ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំ គីម ជុងអ៊ុន ។ នេះ ជាលើកទីពីរក្នុងខែឧសភានេះ ដែលកូរ៉េខាងជើងធ្វើតេស្តមីស៊ីលរបស់ខ្លួន ដោយមិនបានអើពើការអំពាវនាវរបស់សហគមន៍អន្តរជាតិឲ្យបញ្ឈប់...
មេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ដល់ភ្លើងខៀវឲ្យមានការពង្រាយមីស៊ីលបាលីស្ទិកប្រភេទថ្មី Pukguksong-2 ដែលជាមីស៊ីលរយៈចម្ងាយមធ្យម។ មីស៊ីលប្រភេទថ្មីនេះ ត្រូវបានបាញ់សាកល្បងចំនួនពីរដងក្នុងឆ្នាំ ២០១៧ នេះ ដោយលើកទីមួយក្នុងខែកុម្ភៈ និងលើកទីពីរនៅថ្ងៃទី២១ ខែឧសភា ម្សិលមិញ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា ការបាញ់សាកល...
លោក Ulf គឺជាជនជាតិអាឡឺម៉ង់ ដែលរស់នៅប្រទេសអូស្ដ្រាលី ហើយលោកបានចូលរួមជាមួយនឹងក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាមួយបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យរថយន្ដបែបទំនើប។ លោក Ulf បាននិយាយប្រាប់អ្នកកាសែតថា តាំងនាមជានាយកគ្រប់គ្រងទូទៅនៃ Jaguar Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ខ្ញុំមានសេចក្តីរីករាយយ៉ា...
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានប្រកាសជាផ្លូវការនូវនាយកគ្រប់គ្រងថ្មីរបស់រថយន្ដម៉ាក Jaguar Land Rover គឺលោក Ulf Sebecke ជាអ្នកបន្ដដឹកនាំម៉ាករថយន្ដទាំងពីរ សម្រាប់ទីផ្សាររថយន្ដនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។
គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យ  Phramongkutklao បង្កឲ្យមានមនុស្ស ២៤នាក់រងរបួសនាថ្ងៃទី ២២ ខែ ឧសភា ។ គេដឹងថា Phramongkutklao ជាមន្ទីរពេទ្យយោធាដែលសម្បូរដោយមន្ត្រីយោធាចូលនិវត្តន៍ចូលព្យាបាលផងដែរ។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានក្រុមប៉ូលិសជំនាញគ្រឿងផ្ទុះលោក Kamthorn Aucharoenបានថ្លែងថា៖ «វាជាគ្រាប់បែក។...
មនុស្ស ២៤ នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ  Phramongkutklao នៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែឧសភានេះ។ ការបំផ្ទុះគ្រាប់នេះកើតឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅខេត្តភាគខាងត្បូងប្រទេសថៃ ហើយវាក៏ចំខួបបីឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រីយីង ឡាក់ ស៊ីណាវ៉ាត់ ដែរ។
កូនៗលោកអ្នកអាចចូលរួមកម្មវិធីសប្បាយៗ ថែមទាំងទទួលបានកាដូជាច្រើនត្រលប់ទៅផ្ទះវិញ ផងដែរ ក្រៅពីនេះថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើន និងរង្វាន់ធំដែលមានទឹកប្រាក់ ៥០០ ដុល្លារ អាមេរិក ។ ពិតជាអស្ចារ្យខ្លាំងណាស់កម្មវិធី «សម្រេចក្តីសុបិន»  រដូវកាលទី ៣ របស់ ធនាគារ ហុង លីអុង បានត្រលប់មកវិញទៀតហើយដែលកម្មវិធីនេះ មានកម្មវិធីពិសេសៗជាច្រើនស...
ថ្ងៃទិវាកុមារអន្តរជាតិកាន់តែជិតមកដល់ហើយ ! តើលោកអ្នកមានគម្រោងសម្រាប់កូនៗលោក អ្នកហើយ ឬ នៅ ? ធនាគារ ហុង លីអុង សូមអញ្ជើញលោកអ្នក និង បុត្រធីតារបស់លោកអ្នកមកចូលរួម ដោយសេរីក្នុងកម្មវិធី «សម្រេចក្តីសុបិន» រដូវកាលទី ៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះនៅរោងភាពយន្ត Major Cineplex by Cellcard ។
  សូមអានបទសម្ភាសរវាងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ម សូណង់ដូ ខាងក្រោម៖ លោក ជា ធីរិទ្ធ៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ចំនួន ២៥០ ឃុំ-សង្កាត់។ តើគណបក្សលោក បានកំណត់នូវលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីសម្រេចជ្រើសរើសបេក្ខជនទាំងនោះ ឲ្យឈរឈ្មោះ? លោក ម៉ម សូណង់ដ...
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ចំនួន ២៥០ ក្នុងចំណោមឃុំ សង្កាត់ទូទាំងប្រទេសចំនួន ១៦៤៦ ។ ប្រធានគណបក្សលោក ម៉ម សូណង់ដូ បានថ្លែងថា គណបក្សលោកមានគោលនយោបាយសំខាន់ចំនួន ៥ យ៉ាង ដើម្បីអភិវឌ្ឍឃុំ សង្កាត់ នៅពេលដែលបេក្ខជនគណបក្សលោកជាប់ឆ្នោត។ ការបង្កើតក្លិបកីឡា ដើម្បីហាត់ប្រាណ ក៏ស្ថិតន...
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៤ ឆ្នាំ២០១៥ បានឲ្យនិយមន័យ ផ្លូវទាំងនោះ ដូចខាងក្រោម៖ ផ្លូវថ្នល់ គឺសំដៅដល់ទំហំទាំងមូលរួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឫចិញ្ចឹមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់។ ផ្លូវជាតិ សំដៅដល់ផ្លូវដែលចរាចរណ៍ច្រើន ពោលគឺទី ១ ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅ...
ប្រជាជនខ្មែរមួយចំនួន ដែលកំពុងតែធ្វើចរាចរណ៍ឬធ្វើដំណើរនៅលើដងវិថី និងផ្លូវគ្រប់ប្រភេទនៅទីសាធារណៈ ក្នុងទីក្រុង ទីប្រជុំជន តាមខេត្ត និងជនបទ មិនទាន់បានដឹងនិយមន័យច្បាស់ទេថា ផ្លូវថ្នល់ ផ្លូវជនបទ ផ្លូវខេត្ត និងផ្លូវជាតិ ខុសគ្នាយ៉ាងដូចម្តេច?
ក្នុងចំណោមយុវជនអាមេរិក ដែល The Harris Poll  ធ្វើការស្ទង់មតិ ភាគច្រើនបំផុតចាប់អារម្មណ៍លើរថយន្តប្រណីតៗ បើទោះបីជាពួកគេមួយចំនួនមិនទាន់មានភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុក៏ដោយ។ បើតាមការផ្សាយរបស់វែបសាយ Motor 1 ចំណង់ចំណូលចិត្តរបស់យុវជនមួយចំនួន ត្រូវបានឪពុកម្តាយរារាំង។ សម្រាប់ប្រភេទរថយន្តប្រណីត Luxury Automotive Brand of the Year ...
លទ្ធផលនៃការសិក្សាមួយរបស់ទីភ្នាក់ងារស្ទង់មតិ The Harris Poll ដែលមានទីស្នាក់ការនៅក្រុងញូវយ៉ក បានបង្ហាញថា យុវជនអាមេរិកភាគច្រើននិយមរថយន្ត Mercedes ជាងរថយន្តម៉ូដែលផ្សេងៗទៀត។ ការសិក្សានេះ ផ្អែកលើអ្នកប្រើប្រាស់ប្រមាណ១០ម៉ឺននាក់ដែលកើតក្នុងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ២០០១ ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក ជួន មុំធុច ម្ចាស់យាន្តដ្ឋានជុសជុលរថយន្ត ដូចតទៅ៖   
ភ្នំពេញ៖ លោក ជួន មុំធុច ជាងជួសជុលរថយន្តនៅរាជធានីភ្នំពេញ បានពន្យល់ថា នៅពេលផ្លូវលិចទឹក ដែលបណ្តាលមកពីមានភ្លៀងខ្លាំងនោះ គឺតែងតែធ្វើរថយន្តមួយចំនួនខូចខាត ដោយសារតែទឹកបានចូលដល់គ្រឿងម៉ាស៊ីន។ លោកបន្ថែមថា ប្រសិនបើ ក្នុងអំឡុងពេលទឹកចូលម៉ាស៊ីនរថយន្ត អ្នកបើកបរ គួរតែរកកន្លែងចតដែលមានទីទួលខ្ពស់ ចៀសវាងបើកបន្ត ដែលធ្វើទឹកចូលទៅបំផ្លាញប្រព័ន...
ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ មក កោះតៃវ៉ាន់ មិនមានវត្តមានក្នុងកិច្ចរបស់អង្គការសុខភាពពិភពលោក (WHO) ឡើយ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ចាប់ផ្ដើមនៅថ្ងៃទី២២ ខែឧសភា នៅឯប្រទេសស្វ៊ីស ហើយតៃវ៉ាន់តែងទទួលបានការអញ្ជើញឲ្យចូលរួមជាអ្នកសង្កេតការពិសេសអស់រយៈពេល៨ឆ្នាំមកហើយ។ ប៉ុន្តែឆ្នាំនេះ កោះតៃវ៉ាន់មិនទទួលបានការអញ្ជើញឡើយ ហើយបើតាមដឹង គឺបណ្ដា...
កោះតៃវ៉ាន់ បានខកចិត្តយ៉ាងខ្លាំង ក្រោយខ្លួនមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ។ តៃវ៉ាន់ មិនអាចចូលរួមប្រជុំបាន ដ្បិតចិនដីគោកបានរារាំងដោយសារមិនពេញចិត្តនឹងមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នដែលមានទំនោរងាកទៅរកការប្រកាសឯករាជ្យ។ ដោយសារគ្មានសិទ្ធិចូលរួមប្រជុំ តៃវ៉ាន់ ក៏ស្នើឲ្យមា...
ស្បែកមុខ និងរាងកាយរបស់អ្នក អាចខុសគ្នានឹងស្បែករបស់អ្នកដទៃ ដូច្នេះ បើអ្នកគិតថា ឃើញគេប្រើផលិតផលនោះជោគជ័យ ឬស្អាតបាត ហើយអ្នកចង់ប្រើតាមនោះ អ្នកគិតខុសហើយ។ ដំបូន្មានរបស់អ្នកជំនាញយើងក្នុងថ្ងៃនេះ គឺថា អ្នកត្រូវប្រើផលិតផលមានគុណភាព និងត្រូវនឹងស្បែករបស់អ្នក។ បើអ៊ីចឹង តើធ្វើដូចម្តេច ទើបអាចដឹងថា ស្បែករបស់អ្នកស្ថិតក្នុងប្រភេទណា ហើយគួរ...
របស់ថ្លៃ មិនប្រាកដថាល្អ របស់ល្អ មិនប្រាកដថាថ្លៃ ប៉ុន្តែ ភាគច្រើន របស់ថ្លៃ សុទ្ធមានគុណភាព និងអាចជឿទុកចិត្តបាន។
សម្រាប់ពាណិជ្ជករ និយោជិក និយោជកនៃក្រុមហ៊ុន ស្ថាប័ន និងសហគ្រាសគ្រប់ធន់គ្រប់ប្រភេទ ការយល់ដឹងអំពីផ្នែកច្បាប់ពាណិជ្ជកម្ម និងច្បាប់ពន្ធដារនៃប្រទេសដែលពួកគេកំពុងធ្វើជំនួញ ឬបម្រើការងារគឺមានសារសំខាន់ខ្លាំងណាស់។ ហេតុអ្វីបានជាច្បាប់ពាណិជ្ជកម្មដើរតួនាទីសំខាន់នៅក្នុងជីវភាពរស់នៅ ការធ្វើការងារ និងការធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករ និយោជ...
ភ្នំពេញ៖វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្មកំពុងតែមានការវិឌ្ឍន៍ និងរីកដុះដាលយ៉ាងខ្លាំងនៅលើសកលលោក។ ជាមួយគ្នានេះដែរ វិស័យច្បាប់ដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្របសម្រួល ព្រមទាំងរក្សាស្ថិរភាពនូវវិស័យនានានៅក្នុងប្រទេសនីមួយៗ។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Mercedes-Benz ដូចតទៅ៖
ភ្នំពេញ៖ បើនិយាយពីក្របខ័ណ្ឌនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Mercedes-Benz ទទួលបានលេខ ១ «ពានរង្វាន់មាស»ផ្នែកបរិស្ថាន(អគារបរិស្ថាន)។ នៅក្នុងក្របខ័ណ្ឌពិភពលោក អគារក្រុមហ៊ុន Mercedes-Benz នៅកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦។ ពានរង្វាន់នេះត្រូវបានផ្តល់ឲ្យដោយក្រុមប្រឹក្សាវាយតម្លៃអគារបរិស្ថានរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៧។ តើលក្ខខណ្ឌ...
ចាប់តាំងពីរាជធានីភ្នំពេញ រហូតដល់បណ្តាខេត្តនានា ឯកឧត្តម កឹម សុខា បានបរិយាយយ៉ាងច្រើនអំពីគោលនយោបាយអាទិភាពទាំង៥ចំណុច ដែលគណបក្សសង្គ្រោះជាតិ បានបង្កើតឡើង សម្រាប់ការឃោសនានេះ។ គោលនយោបាយទាំង៥ចំណុចនោះ គឺការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍លើវិស័យនានា, ការពង្រឹកគុណភាពនៃការផ្តល់សេវាសាធារណៈ, ក...
ភ្នំពេញ៖  តាមការកំណត់នៅក្នុងកម្មវិធីរបស់ខ្លួន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងចុះទៅឲ្យគ្រប់២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ នេះ។ រយៈពេលពីរ-បីថ្ងៃនេះ ឯកឧត្តម កឹម សុខា បានចុះទៅឃោសនា ដល់រាជធានី-ខេត្ត មួយចំនួនហើយ ដែលរួមម...
បច្ចុប្បន្ននេះ របស់របរកាន់តែចាស់ដែលនៅមានគុណភាពល្អ មានតម្លៃកាន់តែខ្ពស់។ លោក ផល ពៅ ចូលចិត្តប្រមូលវត្ថុបុរាណដូចជា៖ នាឡិកាសម័យបារាំង កង់ធម្មតា កង់ម៉ាស៊ីន ម៉ូតូ រថយន្ត។ល។ លោកបានទិញរបស់របរទាំងនោះដើម្បីជួសជុល រួចលក់ចេញវិញ។ ទោចក្រយាន និងឡានបុរាណ ដែលមានអាយុពី ៣០ ទៅ ៦០ឆ្នាំ មានវត្តមាននៅហាង PCH car care។ តាំងពីកុមារភាពលោកចូលចិត្ត...
ភ្នំពេញ៖ កាលពីដើមឡើយ ពលរដ្ឋខ្មែរមិនយល់ដឹង ហើយក៏មិនដែលឲ្យតម្លៃទៅលើរបស់របរចាស់ៗដែរ។ តែក្រោយមក ពួកគេចាប់ផ្តើមចេះស្រឡាញ់របស់របរចាស់ៗ។
ក្រោមការដឹកនាំក្នុងរដូវកាលដំបូងរបស់ Mourinho ក្រុមបិសាចក្រហម Manchester United អាចមានឱកាសច្រើនដើម្បីឈ្នះពានពីរ ប្រសិនបើអាចផ្តួលក្រុម Ajax ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League បានបន្ទាប់ពីឈ្នះពាន EFL Cup មួយរួចទៅហើយកាលពីពាក់កណ្តាលរដូវកាល។ បើទោះបីជា Man Utd បញ្ចប់ទៅក្នុងចំណាត់ទី៦ក្នុងក្របខណ្ឌ Premier League រដូវកាលនេះក៏ដ...
លោក Jose Mourinho ជឿជាក់ថាលោកនឹងមិនធ្វើឱ្យមានកំហុសនៅក្នុងរដូវកាលទីពីររបស់លោកនៅ Manchester United ទៀតឡើយ ពីព្រោះអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានយល់ច្បាស់ពីកូនក្រុមរបស់លោក បន្ទាប់ពីឡើងកាន់តំណែងអស់រយៈពេលមួយរដូវកាលមក។
ក្នុងអាយុ៤៥ឆ្នាំ លោក Gary Hong គឺជាអ្នកលក់រថយន្តទំនើបៗ ម្នាក់នៅក្នុងប្រទេសសិង្ហបុរី។ ថ្ងៃមួយលោកបាននាំកូនប្រុសអាយុ៤ឆ្នាំទៅទិញកូនរថយន្តដែលជាឧបករណ៍លេងរបស់ក្មេងៗ បន្ទាប់មកលោកបានសម្រេចចិត្តអនុវត្តតាមគំនិតសម្រាប់របរជំនួញលក់រថយន្តរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ AFP។ រថយន្តទំនើបជាច្រើន ដូចជា Ferrari, Maserati, Lamborghini... ត...
ដូចជាទិញស្ករគ្រាប់ សូកូឡា ភេសជ្ជៈយ៉ាងដូច្នោះដែរ ប្រសិនបើលោកអ្នកស្រឡាញ់ទំនិញមួយណា លោកអ្នកអាចដាក់លុយ ហើយចុចទិញបាន។ លោក Gary Hong ជនជាតិសិង្ហបុរី បានយកគំនិតនេះ ដើម្បីអនុវត្តលើការដាក់លក់យន្តទំនើបៗរបស់ខ្លួន។
ទោះជារឿងពិតនេះបានកើតឡើងច្រើនទសវត្សរ៍កន្លងទៅហើយក៏ដោយ ក៏បទចម្រៀងមនោសញ្ចេតនានេះ នៅតែបំពេរអារម្មណ៍មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់សម័យកាល ប៉ុន្តែកត្តាប្រែប្រួលជីវភាពសង្គម និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូររហូតអាចឲ្យយើងមានលទ្ធភាពធ្វើដំណើរទៅមក ដើម្បីទស្សនាកម្សាន្តដែនដីព្រៃភ្នំពោរពេញដោយសម្រស់ធម្មជាតិនៅឯស្រុកកោះញ...
«ឱស្រុកកោះញែក ខ្ញុំស្រែកផ្តែផ្តាំ ឃ្លាតគ្នាយូរឆ្នាំទម្រាំជួបម្តង ឃើញមុខពេលណាអូនពោលផ្តោះផ្តង...»។ នេះគឺជាឃ្លានៃបទចម្រៀងរបស់លោក តូច តេង ស្រែកច្រៀងផ្តោះផ្តងស្នេហាដ៏ពិរោះលន្លង់លន្លោចចំពោះគូស្នេហ៍របស់គាត់ដែលរស់នៅសែនឆ្ងាយពីគ្នាកម្រនឹងបានទៅជួបភ័ក្តក្នុងនាមកម្លោះអ្នកទីក្រុងភ្នំពេញ និងក្រមុំស្រុកកោះញែក នៅកណ្តាលដែនដីព្រៃភ្នំ នៃខ...
ការលើកឡើងបែបនេះ ពីព្រោះលោក ធ្លាប់មានអ្នកប្រាប់លោកថា កុំឲ្យប្រាប់អ្នកស្រុកខ្មែរថា រូបលោកបើកឡានតាក់ស៊ី  ព្រោះគេមើលងាយ។ បុរសខ្មែរអាមេកាំងរូបនេះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថារបរនេះ ចំពោះអ្នកនៅហាវ៉ៃ ឬអ្នកនៅអាមេរិក ខ្ញុំគិតថាថ្លៃថ្នូរ។ ប៉ុន្តែខ្ញុំឮថានៅស្រុកខ្មែរ បើគេដឹងថាយើងបើកឡានតាក់ស៊ី គេថាអត់ថ្លៃថ្នូរ គេថាកុំឲ្យប្រាប់អ្នក...
ហូណូលូលូ៖ លោក ថម ថាន់ធី គឺជាពលរដ្ឋខ្មែរ ដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីក្រោយរបប ប៉ុល ពត។ បច្ចុប្បន្ន លោក ថាន់ធី កំពុងរស់នៅក្រុងហូណូលូលូ រដ្ឋហាវ៉ៃ និងប្រកបរបរបើកតាក់ស៊ី។សម្រាប់បុរសខ្មែរអាមេរិកាំងវ័យ៤៧ឆ្នាំរូបនេះ របររត់តាក់ស៊ី គឺជារបរមួយដែលថ្លៃថ្នូរ និងអាចរកប្រាក់ចំណូលបានច្រើន។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ជាខួបទី៣ឆ្នាំនៃការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមមួយដើម្បីទម្លាក់រដ្ឋាភិបាលស៊ីវិល។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រុមឧត្តមសេនីយ៍ដឹកនាំដោយមេទ័ពជើងគោក ប្រាយុទ្ធ ចន្ទអូចា បានដណ្ដើមពីរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ហើយក៏បានដឹកនាំប្រទេសដោយប្រើកណ្ដាប់ដែក និងបិទសិទ្ធិប្រជាជនយ៉ាងខ្លាំង។ ដោយឡែក ការបោះឆ្នោ...
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានស្នើឲ្យរបបយោធារក្សាពាក្យសម្ដីរបស់ខ្លួន ដែលបានសន្យាពេលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីកាលពីបីឆ្នាំមុន។ បើតាមលោកស្រី យីងឡាក់ ក្រុមយោធាថៃបានសន្យាដោះស្រាយវិបត្តិនយោបាយ និងការបែកបាក់នៅក្នុងសង្គម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចប្រទេសផង។ ប៉ុន្តែមកទល់ពេល...
ថ្លែងក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំងលោក Jean claude Bimboeuf ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការងារ និងសុំជួបជម្រាបលានោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«នាពេលខាងមុខ សម្តេចនឹងរៀបចំតំបន់ព្រំដែនឲ្យបានចប់សព្វគ្រប់ ក្នុងអំឡុងពេលដែល សម្តេចជានាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយមានបញ្ហាព្រំដែនតទៅទៀត»។ កន្លងមកបារាំង ...
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថា សម្ដេចនឹងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឲ្យបានចប់សព្វគ្រប់នៅក្នុងអំឡុងពេលដែលសម្ដេច កាន់តួនាទីជានាយករដ្ឋមន្ត្រីនេះ។
ក្រោយស្បថចូលកាន់តំណែងចុងខែមករា លោក ដូណាល់ ត្រាំ ចេញក្រឹត្យបញ្ចប់សមាជិកភាពអាមេរិកក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលជាមរតកបន្សល់ទុកពីជំនាន់លោក បារ៉ាក់ អូបាម៉ា ដោយអនុវត្តតាមគោលនយោបាយ«ដម្កល់ប្រយោជន៍អាមេរិកជាធំ»របស់លោកនោះ។ ការចាកចេញរបស់អាមេរិកដែលជាសមាជិកស្នូលនោះ ធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដាមាសដែលមិនទ...
ចុងសប្តាហ៍នេះ បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលនៅសល់ទាំង ១១ យកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅវៀតណាមដើម្បីជជែកពិភាក្សាថាគួរបន្តកិច្ចព្រមព្រៀងនេះទៅមុខដោយរបៀបណាដោយគ្មានអាមេរិក។ ប្រទេសទាំងនោះនៅតែប្តេជ្ញាចិត្តរិះរកវិធីសាសស្ត្រនានាដែលអាចឲ្យគេអាចបន្តកិច្ចព្រមព្រៀ...
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិលើកទី៧ទទួលបានអត្តពលិកចូលរួមប្រមាណជាជិត៥០០នាក់ហើយ ដែលអត្តពលិកទាំងនេះមកពីជាង២០ប្រទេសទូទាំងពិភពលោក។ ក្នុងនោះអត្តពលិកបរទេសមានប្រមាណជាជិត២០០នាក់ និងអត្តពលិកកម្ពុ...
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មានអត្តពលិកជិត៥០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិប្រចាំឆ្នាំ២០១៧។ ព្រឹត្តិការណ៍ដែលរៀបចំនៅថ្ងៃទី១៨ ខែមិថុនា មួយនេះ មិនត្រឹមតែដើម្បីមនុស្សធម៌ និងបរិសា្ថនប៉ុណ្ណោះទេ លើសពីនេះវាជាការរត់ប្រណាំង ដើម្បីអបអរបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជ...
ថ្ងៃអាទិត្យទី ២១ ឧសភា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការរដ្ឋអារ៉ាប់អាមេរិក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសស្នើសុំឲ្យបណ្តាមេដឹកនាំប្រទេសម៉ូស្លីមទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីទប់ទល់នឹងមនោគមន៍វិជ្ជាជ្រុលនិយមនិងរាល់ការប្រើប្រាស់ហិង្សាដែលយកសាសនាជាខែលផងដែរ។ ថ្លែងទៅកាន់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលរដ្ឋម៉ូស្លី...
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានអំពាវនាវឲ្យបណ្តាប្រទេសម៉ូស្លីមទាំងអស់ចូលរួមកម្លាំងគ្នាប្រឆាំងចលនាជ្រុលនិយម និងក្រុមប្រើប្រាស់អំពើហិង្សាជ្រកក្រោមស្លាកសាសនាផងដែរ។ នៅចំពោះមុខមេដឹកនាំប្រទេសម៉ូស្លីមនាទីក្រុងរីយ៉ាត ប្រធានាធិបតី អាមេរិក បានសង្កត់ធ្ងន់ថា ការកម្ចាត់ ចលនាជ្រុលនិយមជាសង្គ្រាមរវាងសភាវៈល្អ និងសភាវៈអាក្រក់ មិនម...
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕
តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២២ខែឧសភា ដល់ថ្ងៃទី១ខែមិថុនា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៧០០ រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាឡើងថ្លៃមួយរយរៀល គឺ ៣៦៥០ រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៣៣០០រៀលក្នុង១លីត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៍ថា ជ្រលងសម្ពាធទាប បាន និងកំពុងបង្កើនឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់រ៉ាយប៉ាយពីមធ្យមទៅច្រើន ហើយក្នុងនោះ តាមបណ្ដារាជធានី-ខេត្តមួយចំនួន រួមមាន រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយ...
ភ្នំពេញ៖ ការព្យាករអាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៤-២៧ នៅតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ផ្ទៃមេឃនឹងមានសភាពអួអាប់ មានភ្លៀង និងខ្យល់បក់បោកខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ពានអណ្តែតទឹកដែលកាត់កសិន្ធុអង្គរវត្ត នឹងដាក់សម្ពោធជាផ្លូវការ ក្រោមវត្តមានប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា នៅព្រឹកថ្ងៃទី២៥ ឧសភា។ ពិធីសម្ពោធនេះធ្វើឡើង ក្រោយស្ពានអណ្តែតទឹកបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៦មក។ ស្ពានអណ្តែតទឹក គឺសង់ឡើងពីពោងទឹក ដែលជាបច្ចេក...
សៀមរាប៖ ស្ពានអណ្តែតទឹក ដែលសង់ជំនួសចរាចរណ៍នៅស្ពានហាលប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧។ ស្ពាននេះ សង់ឡើងដើម្បីបញ្ជៀសចរាចរណ៍ ពេលដែលស្ពានហាលនឹងបិទការដ្ឋានជួសជុលនាពេលដ៏ខ្លីខាងមុខ។
ជំងឺមហារីកដែលកើតច្រើនជាងគេ នៅតែជាជំងឺមហារីកដោះ។ ខាងក្រោមនេះ គឺជាអត្រានៃជំងឺមហារីកថ្មីៗ និងអត្រាមរណៈ សម្រាប់ជំងឺមហារីកនីមួយៗ ៖ ជំងឺមហារីក  ករណីថ្មី (ការប៉ាន់ប្រមាណអ្នកស្លាប់) ជំងឺមហារីកដោះ 252,710 - 2,470 (40,610 - 460) ជំងឺមហារីកសួត 222,500 (155,870) ជំងឺមហារីកប្រូស្តាត 161,360 (26,730) ជំងឺមហារីកពោះវៀនធំ 135,430 (50,2...
ជំងឺមហារីក កំពុងលុកលុយ និងធ្វើឲ្យប្រជាពលរដ្ឋទូទៅ ព្រួយបារម្ភខ្លាំង ជាពិសេសដោយសារតែកត្តាចំណីអាហារមានជាតិគីមី ការប្រែប្រួលអាកាសធាតុ និងការរស់នៅសុខស្រួលខ្លាំងពេកជាដើម។ តាមរបាយការណ៍ពីសមាគមន៍ជំងឺមហារីកសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧នេះ ជំងឺមហារីកបានកើតឡើងច្រើនជាង ៤ម៉ឺនករណី។
មួយវិញទៀត មានន័យថា ដែលពីមុនមានច្រើន លុះតមកកាន់តែរលោះនៅមានបន្តិចបន្តួចរង្វើលៗ។ ឧទាហរណ៍៖ ផ្លែស្វាយនៅមានរបោយៗ, មនុស្សមកកាន់តែល្បោយហើយ
មនុស្សភាគច្រើន សរសេរពាក្យនេះជា «ល្បោយ» មិនដែលសរសេរជា «របោយ» ទេ។ តាមពិតនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះត្រឹមត្រូវទាំងពីរ គឺអាចសរសេរជា «របោយ» ឬ «ល្បោយ» ក៏បានដែរ។ ពាក្យនេះមានន័យថា គ្រឿងអន្លក់ស្រស់ឆៅ ឬឆ្អិន សម្រាប់ប្រើបរិភោគផ្សំជាមួយនឹងអាហារឆ្អាប។ ឧទាហរណ៍៖ របោយនំបញ្ចុក។
ប៉ូលិសចក្រភពអង់គ្លេសនិយាយថា ពួកគេបានទទួលការរាយការណ៍ពីហេតុការណ៍ផ្ទុះចេញពីកន្លែងប្រគំតន្ត្រី Manchester Arena ដែលអាចផ្ទុកទស្សនិកជនដល់ទៅជាងពីរម៉ឺននាក់។ ប៉ុន្តែមូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយ បើទោះជាប៉ូលិសសន្និដ្ឋានថាអាចជាសកម្មភាពភេរវកម្មក្ដី។ គេដឹងថា ការផ្ទុះនេះកើតឡើងក្រោយការបញ្ចប់ការប្រគំតន្ត្រីរបស់តារាចម្រៀង Ariana G...
មនុស្សយ៉ាងតិច១៩នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរបួសក្នុងការផ្ទុះមួយកន្លែងប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិក Ariana Grande ក្នុងទីក្រុង Manchester របសអង់គ្លេសនៅរាត្រីថ្ងៃទី២២ ខែឧសភា។ ប៉ូលិសអង់គ្លេស ចាត់ទុកការផ្ទុះនេះជាហេតុការណ៍ភេរវកម្ម ហើយជនសង្ស័យម្នាក់កំពុងរត់គេចខ្លួន។
លោក David Moyes បានប្រាប់ប្រធានក្លិប Suderland ពីការសម្រេចចិត្តចាកចេញរបស់ខ្លួន នាជំនួបមួយនៅទីក្រុងឡុងដ៍ កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា។ ក្នុងកិច្ចប្រជុំនោះអតីតអ្នកចាត់ការក្រុម Manchester United ក៏បានជូនពរក្រុមទាំងមូលផងដែរ៖«ខ្ញុំជូនដល់កីឡាករទាំងអស់ និងអ្នកដែលត្រូវមកជំនួសតំណែងខ្ញុំឲ្យពួកគេមានឱកាសឡើងមកលេងនៅក្របខណ្ឌ Premie...
David Moyes បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុម Sunderland បន្ទាប់ពីក្រុមដែលមានរហស្សនាមថាឆ្មាខ្មៅ ធ្លាក់ទៅក្របខណ្ឌ Championship នារដូវកាលក្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប Sunderland ។
លោក លាង ដឺលុច៖ លោកឯកអគ្គរដ្ឋទូត តើមានសមិទ្ធផលអ្វីខ្លះ ដែលលោកសម្រេចបានក្នុងពេលលោកបំពេញបេសកកម្មនៅប្រទេសកម្ពុជា? លោក Jean-Claude Poimboeuf៖ ក្នុងអំឡុងនៃអាណត្តិការងាររបស់ខ្ញុំនៅកម្ពុជា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរត្រូវបានកត់សម្គាល់ដោយទស្សនកិច្ចកម្រិតខ្ពស់ជាច្រើន ដូចជា៖ ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុ...
បន្ទាប់ពីបានបំពេញបេសកកម្មការទូត៣ឆ្នាំនៅប្រទេសកម្ពុជា លោកឯកអគ្គរដ្ឋទូតបារាំង ហ្សង់-ក្លូដ ពាំបឺស (Jean-Claude Poimboeuf) នឹងបញ្ចប់អាណត្តិនៅចុងខែឧសភានេះ។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអេឡិកត្រូនិចថ្មីៗ លោកឯកអគ្គរដ្ឋទូតបានរម្លឹកពីសមិទ្ធផលធំៗដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។ នៅក្នុងប្រធានបទកម្ពុជាវិញ បើទោះបីជ...
Leang Delux : M. lAmbassadeur! Pourriez-vous décrire les réalisations que vous avez accomplies durant votre mission au Cambodge? M. Jean-Claude Poimboeuf : Plusieurs visites de haut niveau ont rythmé les relations entre nos deux pays. Je retiendrai les principales : - Le Premier ministre Hun Sen a effectué une visite ...
LAmbassadeur de France, M. Jean-Claude Poimboeuf, achèvera à la fin du mois sa mission de trois ans au Cambodge. Dans une interview avec le journal en ligne Thmey Thmey, il revient sur les moments forts de la relation franco-cambodgienne durant ces trois années. Malgré certains moments politiques frustrants, les problè...
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ មានភាពវិជ្ជមានច្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែក៏មានបញ្ហាខ្លះកើតឡើងរវាងឃោសនិកនៃគណបក្សនយោបាយផងដែរ។ បើតាមលោក ហង្ស ពុទ្ធា បញ្ហានៃការឃោសនាបោះឆ្នោតនោះ ភាគច្រើនដោយសារក្បួនឃោសនាចំពេលវេលាគ្នា និងនៅលើផ្លូវតែមួយ គួបផ្សំនិងការឃោ...
ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងមួយករណី ពីបេក្ខជនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនិងការរារាំងផ្លូវឃោសនា និងជេរប្រមាថគ្នា។
ដើម្បីកាត់បន្ថយការប្រឈមនឹងការកើតឬសនៅលើប្រអប់ជើង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖     កុំដើរដោយជើងទទេ     ចូរលាងសម្អាតស្រោមជើង និងផ្លាស់ប្តូរស្បែកជើងជារៀងរាល់ថ្ងៃ     លាងជើងជាទៀងទាត់ និងសម្ងួតវាឲ្យស្អាតល្អ     ចូរមើល និងពិនិត្យជើងរបស់កូនជាទៀងទាត់     បើសិនជានរណាម្នាក់មានឬសបែបនេះហើយ ចូរចៀសវាងការប៉ះពាល់វាដោយស្បែក និងស្បែក   ...
ពាក្យថាឬសគឺជាជំងឺម្យ៉ាងដែលបណ្តាលមកពីវីរុស ហើយមានការឆ្លងខ្លាំងទៀត។ វាមានលក្ខណៈដូចដុំតូចៗអញ្ចឹង។
ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ ហើយគេងលក់បានស្រួលថែមទៀត។ ពេលឈឺក្បាល ចូរគេងផ្ងាឲ្យត្រង់ខ្លួន ហើយកើយខ្នើយឲ្យចំកណ្តាលខ្នើយ ដើម្បីកុំឲ្យក្បាលងាកទៅឆ្វេងស្តាំបានក្នុងពេលគេង។ វិធីសាស្ត្រនេះក៏អាចជួយឲ្យគេងលក់បានកាន់តែស្រួលផងដែរ។ ឈឺចាប់ពេលមករដូវ ចូរគេងផ្ងា ហើយដាក់ខ្នើយនៅខាងក្រោមកែងជើងដើម្បីបំប...
មុនពេលអ្នកលេបថ្នាំដើម្បីបំបាត់ការឈឺចាប់ ចូរចាំថា របៀបដែលអ្នកគេងក៏ជាវិធីជួយបំបាត់ការឈឺ បន្ថយការរលាក និងធ្វើឲ្យមានអារម្មណ៍ល្អដែរ។ ប៉ុន្តែក្នុងពេលជាមួយគ្នាដែលអ្នកកំពុងតែឈឺចាប់ដូចជា ឈឺក្បាលខ្ទកៗ ឬឈឺចាប់ពេលមករដូវ វាក៏អាចពិបាកធ្វើឲ្យអ្នកគេងលក់បានដែរ។ តាមពិតទៅ នៅពេលអ្នកមិនអាចគេងបែបនេះ ការឈឺចាប់កាន់តែខ្លាំងឡើងៗទៅវិញទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគ្រាប់ផ្កាឈូករ័ត្នអាចធ្វើបានចំពោះសុខភាពមនុស្សយើងមានដូចជា៖     ប្រភពនៃជាតិខ្លាញ់ដ៏ល្អ និងសារធាតុ Phytosterols របស់គ្រាប់ផ្កាឈូករ័ត្នអាចជួយបញ្ចុះកូឡេស្តេរ៉ុល និងគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ កាលណាកូឡេស្តេរ៉ុលអាក្រក់ថយចុះ វានឹងល្អចំពោះសុខភាពបេះដូង។     សារធាតុមួយឈ្មោះ Tryptophan ក្នុងគ្រាប់ផ្កាឈូ...
ជីវជាតិដែលមានក្នុងគ្រាប់ផ្កាឈូករ័ត្នល្អបំផុតសម្រាប់សុខភាពសក់ និងបេះដូង។ វាក៏ជួយពង្រឹងដល់ការគេង អារម្មណ៍ល្អ និងភាពអាចមានកូនបានរបស់បុរសដែរ។ អ្វីដែលកាន់តែល្អនោះគឺថា គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេចាត់ទុកជាអាហារសម្រន់ដ៏អស្ចារ្យ និងគួរឲ្យឆ្ងាញ់ណាស់។ គ្រាប់ធញ្ញជាតិដ៏ឆ្ងាញ់នេះជាប្រភពដ៏ល្អនៃជាតិខ្លាញ់ល្អចំពោះសុខភាព វីតាមីន E វីតា...
មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃចែងថាជនណាដែលប្រមាថមហាក្សត្រ រជ្ជទាយាទ សមាជិករាជវង្ស និងរាជានុសិទ្ធិ នឹងជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំសម្រាប់មួយករណី។ មាត្រានេះ ត្រូវបានយកមកអនុវត្តជាហូរហែរ ហើយមនុស្សជាច្រើននាក់ត្រូវបានកាត់ទោសឲ្យជាប់គុកជាហូរហែរដូចគ្នាដែរ។ អាជ្ញាធរថៃ ក៏បានចាត់វិធានការបោសសម្អាតព័ត៌មានដែលមានន័យប្រមាថរាជានិយម ហើយត្រូវប...
មហាក្សត្រ និងសមាជិករាជវង្សថៃ ត្រូវបានការពារយ៉ាងតឹងតែងដោយច្បាប់ស្ដីពីការការពារមហាក្សត្រ ដែលដាក់ទោសអ្នកបំពានយ៉ាងធ្ងន់ធ្ងរ។ របបសឹកថៃ បានពង្រឹងការតាមដានលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយការបង្ហោះ ឬការចែករំលែកព័ត៌មានលើប្រព័ន្ធអនឡាញដែលមានន័យប្រមាថមហាក្សត្រ ប្រាកដជាត្រូវជាប់ទោសយ៉ាងធ្ងន់ធ្ងរមិនខាន។ ពេលនេះ របបយោធាថៃកំពុងពិចា...
  - អាហារដែលសម្បូរជាតិកាល់ស្យូម៖ តាមគេហទំព័រការលូតលាស់របស់យុវវ័យបានឲ្យដឹងថាក្នុងអំឡុងពេល ៣០ឆ្នាំ ដំបូងនៃជីវិតឆ្អឹងរបស់មនុស្សយើងធ្វើការសាងសង់ឆ្អឹងបន្ថែមទៀតហើយនិងរក្សាទុកជាតិកាល់ស្យូម។ ជាតិកាល់ស្យូមមានសារសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យឆ្អឹងរឹងមាំហើយវាល្អបំផុតប្រសិនបើធ្វើលំហាត់បន្ថែម។ អាហារដែលសម្បូរជាតិកាល់ស្យូមមានដូចជាទឹក...
កម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែនសុខភាពនិងបរិស្ថានជុំវិញខ្លួន។ ការលូតលាស់នឹងធ្លាក់ចុះក្រោយពេលមនុស្សពេញវ័យ។ ប៉ុន្តែយើងអាចជួយការលូតលាស់នេះបានដោយការទទួលទានអាហារដែលត្រឹមត្រូវ។
  តាមរយៈហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរដូច្នេះថា៖«សូមសមាជិកបក្សយើងរាប់លាននាក់ នៅគ្រប់ ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ នៅទូទាំងប្រទេសចាត់ទុកថាខ្ញុំបានចូលរួមជាមួយបងប្អួននៅគ្រប់ទីកន្លែង»។   យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ដោយគជប អនុញ្ញាតឲ្យគណបក្សនយោបាយ អាចដង្...
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន នឹងចូលរួមដង្ហែរក្បួនឃោសនាបោះឆ្នោត នៅថ្ងៃបិទបញ្ចប់យុទ្ធនាការបោះឆ្នោតនៅថ្ងៃទី២ មិថុនា ដើម្បីសាមគ្គីភាព និងគាំទ្រដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនទូទាំងប្រទេស។
បច្ចុប្បន្ន សិស្សានុសិស្សចំនួន ៥០០នាក់ នៅឯមជ្ឈមណ្ឌល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងមានលទ្ធភាព អភិវឌ្ឍជំនាញ IT របស់ខ្លួន នៅក្នុងបន្ទប់ដែល        បំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន។ នេះ បើតាមការឲ្យដឹងពីលោក  ឪពុក រ៉ូអែលសូតូ ដែលអ្នកតំណាងរបស់ដុនបូស្កូប្រចាំប្រទេសកម្ពុជា ។ លោក ឪពុក រ៉ូអែលសូតូ បានមានប្រសាសន៍ថា ៖ ថ្ងៃនេះ ...
ភ្នំពេញ ថ្ងៃទី ២២ ឧសភា៖ មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃនេះ បានបើក ដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រដែលទើបនឹងជួសជុលថ្មី នៅឯមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន  ភ្នំពេញស៊ីធីសេនធ័រ (PPCC) ។
សេះប្រណាំងឈ្មោះ Cambodia មានប្រភពចេញពីកសិដ្ឋាន Winter Quarter Farm ក្នុងរដ្ឋ Kentucky និងហ្វឹកហាត់នៅ Fair Hill Training Center  ក្នុងរដ្ឋ Maryland។ សេះនេះ មានអ្នកជិះឈ្មោះ Florent Geroux ជនជាតិបារាំងវ័យ៣១ឆ្នាំ និងលោកThom Proctor  ជនជាតិអាមេរិកវ័យ៦១ឆ្នាំ ជាគ្រូបង្វឹក។ ជ័យជម្នះក្នុង Grade III Gallorette Stake ដែលជាព្រឹត្ត...
Cambodia ជាឈ្មោះសេះប្រណាំងមួយនៅសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែឧសភា Cambodia បានឈ្នះការប្រណាំងក្នុងព្រឹត្តិការណ៍ Grade III Gallorette Stake នៅទីលាន Pimlico Race Course ក្នុងក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក។
ក្រោយពីលេចលឺពាក្យចរចាមអារាមពីការផ្ទេរកីឡាករ Antoine Griezmann ពី Atletico ទៅ Man Utd នោះ ឥឡូវនេះខ្សែប្រយុទ្ធកំពុងឡើងជើងសញ្ជាតិបារាំងរូបនេះបានចេញមុខប្រាប់ទូរទ្សន៍បារាំង French TV ក្នុងកម្មវិធី Quotidien ផ្ទាល់តែម្តងថារូបគេអាចផ្លាស់ទៅកាន់ទឹកដី Old Trafford នារដូវក្តៅខាងមុខនេះជាមួយនឹងភាគរយ ៦លើ១០។ Antoine Griezmann à Manc...
Antoine Griezmann ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Atletico Madrid និយាយថា រូបគេអាចមានឱកាសដល់ទៅ ៦លើ១០ ដែលអាចនឹងផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវកាលថ្មីខាងមុខនេះ។