text
stringlengths
31
26.1k
summary
stringlengths
11
1.19k
បើតាមហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ ដែលបានស្រង់សម្តីលោក ឃួង ស្រេង បានបញ្ជាក់ដូច្នេះ៖« បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងអ៊ិនធឺណេត (Internet cafe ឬ ណេត ២៤H ) ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំង Internet ក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការស...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបគ្រប់ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។លោក ឃួង ស្រេង ចាត់ទុកទីតាំងល្បែងភ្នាល់គ្នា តាមប្រព័ន្ធអនឡាញទាំងនោះ ជាកន្លែងប្រមូលផ្ដុំជនល្មើសលួចប្លន់ និងប្រើប្រាស់គ្រឿងញៀនជាដើម។
ការចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល២ខែនៅប្រទេសម្ចាស់ដើមមីយ៉ាន់ម៉ា របស់កីឡាករទាំង៨រូបបានធ្វើឲ្យ លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាមានក្តីរំពឹងថា វិញ្ញាសាឈិនឡូនដែលឈ្នះមេដាយមាសនៅសិង្ហបុរីនាឆ្នាំ២០១៥ នឹងទទួលបានលទ្ធផលល្អម្តងទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីក្នុងខែសីហា ខាងមុខ។ ម្យ៉ាងកីឡាក...
ថ្នាក់ដឹកនាំសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា នៅតែរំពឹងទទួលបានលទ្ធផលល្អពីកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនាខែសីហា ខាងមុខ ទោះបីមិនបានចូលរួមវិញ្ញាសាដែលខ្លួនធ្លាប់ឈ្នះមេដាយមាសនៅស៊ីហ្គេមនៅសិង្ហបុរីឆ្នាំ២០១៥។ ការរំពឹងបែបនេះ ក្រោយកីឡាករទាំង៨ដែលត្រូវចូលរួម បានចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសម្ចាស់ដើមមីយ៉ាន់ម៉ារយៈពេល២ខែ...
ល្ហុង ដែលធ្លាប់តែមានតម្លៃពី ៧០០ ទៅ ៨០០ រៀល ក្នុងមួយគីឡូក្រាម កាលពីឆ្នាំកន្លងទៅ បានធ្លាក់ថ្លៃមកត្រឹមតែ ៧៥ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម នាពេលបច្ចុប្បន្ន។ លោក ហុង ណារ៉េត អ្នកដាំល្ហុងនៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ឲ្យដឹងថា បច្ចុប្បន្នតម្លៃល្ហុង បានធ្លាក់ថ្លៃហួសពីការរំពឹងទុករបស់លោក។ កសិករដែលដាំល្ហុងជាង ១៥០០ ដើមរូប...
កសិករដាំល្ហុងមួយចំនួននៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បានត្អូញត្អែរពីការលំបាករបស់ពួកគេ ដោយសារតែតម្លៃល្ហុងនៅឆ្នាំនេះធ្លាក់ថ្លៃខ្លាំង ខុសពីរាល់ឆ្នាំ។ មូលហេតុសំខាន់មួយដែលបណ្តាលឲ្យល្ហុងចុះថោកខ្លាំង ពីព្រោះតែមានការនាំចូលល្ហុងដ៏ច្រើនលើសលប់ពីប្រទសជិតខាង។
ដើមសប្តាហ៍នេះ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសថា ហ្វីលីពីនរកឃើញដៃគូអភិវឌ្ឍ រុករក និងបូមយកប្រេងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងហើយ។ ប៉ុន្តែប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ឲ្យដឹងទេថា អ្នកណាជាដៃគូហ្វីលីពីនឲ្យពិតប្រាកដនោះទេ។ ប៉ុន្តែក្រោយមកគេដឹងថា ដៃគូនោះគឺមហាយក្សចិន។ ប៉ុន្តែគេមិនទាន់អាចដឹងច្បាស់នៅឡើយទេថា ត...
ក្រោយមានការលើកឡើងពីគម្រោងបូមយកប្រេងនិងឧស្ម័នរួមគ្នានៅសមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិន រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ប្រាប់សមាជិកអាស៊ានផ្សេងទៀតថា ខ្លួននឹងបន្តពិគ្រោះយោបល់ជាមួយអាស៊ាននៅពេលខាងមុខ។ ហ្វីលីពីនបានធានាចំពោះសមាជិកអាស៊ានថា ការពិគ្រោះយោបល់ពាក់ព័ន្ធគម្រោងនេះគឺធ្វើឡើងក្នុងគោលដៅមួយដើម្បីធានាស្ថិរភាពនិងសន្តិភាពនៅក្...
«ខ្ញុំមិនទៅណាទេ»។ នេះជាសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន ឆ្លើយតបនឹងសំណួរបស់ក្រុមអ្នកសារព័ត៌មានពាក់ព័ន្ធសំណួរដែលថាលោកគ្រោងលាលែងពីតំណែង ដោយសារតែលោកមិនត្រូវរ៉ូវជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ លោក រិច ធីល័រសិន បានឆ្លើយតបអ្នកសារព័ត៌មាន ស្របពេលដែលលោកទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Ab...
ប្រមុខការទូតអាមេរិកលោក រិច ធីល័រសិន (Rex Tillerson) បានទាត់ចោលព័ត៌មានដែលថា លោកត្រៀមខ្លួនលាលែងពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកដោយសារមិនចុះសម្រុងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ លោកបានបញ្ជាក់ថា លោកនឹងបន្តកាន់តំណែង ដរាបណាប្រធានាធិបតីនៅតែទុកចិត្តនិងផ្តល់ឱកាសឲ្យលោកបន្តការងារនោះ។
អ្នកស្រី Chen អាយុ៤៥ឆ្នាំ មានអាការៈឈឺពោះអស់ពេលជាង១០ឆ្នាំ មកហើយ។ តាមពិតទៅ បន្ទាប់ពីទទួលការពិនិត្យលើកដំបូង គ្រូពេទ្យឃើញដុំថ្មតូចៗជាច្រើននៅថង់ទឹកប្រមាត់ និងថ្លើមរបស់គាត់។ គ្រូពេទ្យបានណែននាំឲ្យវះកាត់ផងដែរ ប៉ុន្តែគាត់មិនបានធ្វើតាមនោះឡើយ រហូតត្រូវបានបញ្ជូនទៅវះកាត់ជាបន្ទាន់ ក្រោយជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើងៗ ។ ក្រុមគ្រូពេទ្យប...
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Guanji ក្នុងខេត្ត Hezhou ប្រទេស បានចំណាយពេលជាង៦ម៉ោងដើម្បីវះកាត់យកដុំក្រួសតូចៗជាង២០០ដុំចេញពីថង់ទឹកប្រមាត់ និងថ្លើមរបស់អ្នកជំងឺម្នាក់។ ដុំក្រួសមួយចំនួនមានទំហំចង់ស្មើកូនស៊ុតបក្សី។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាភ្នំពេញថ្មី នៅថ្ងៃទី២៧ខែកក្កដានេះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងសាធារណការនឹងបញ្ជូនរបាយការណ៍ទៅក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចចាប់ផាកពិន័យលើរថយន្តដែលហួសសុពលភាពធ្វើឆៀក ទៅតាមផ្លូវច្បាប់។ សូមស្ដាប់ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ...
ភ្នំពេញ៖ គិតមកទល់ពេលនេះ រថយន្តចំនួន ១៥,១ ម៉ឺនគ្រឿង បានហួសសុពលភាពធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដែលនឹងត្រូវរងការផាកពិន័យ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ។
ទី១ ពាក្យ «នៃ» គឺជាអាយតនិបាតរបស់ពាក្យ «របស់» មានន័យថា សភាពនៃបណ្ឌិត គឺសភាពរបស់បណ្ឌិត។  ទី២ ពាក្យ «របស់» មានន័យច្រើន។ ពាក្យ «របស់» គឺជាអាយតនិបាតរបស់ពាក្យ «នៃ» ឧទាហរណ៍៖ ផ្ទះរបស់ខ្ញុំ, ផ្ទះនៃខ្ញុំ (ផ្ទះខ្ញុំ)។ ល។ «របស់» ជាពាក្យសម្រាប់និយាយជាជំនួសនាម ដោយមិនបាច់ចេញឈ្មោះ ឬសម្រាប់ហៅសារពើអ្វីៗ ដែលមាននៅទីចំពោះមុខ។ ឧទាហរណ៍៖ របស់...
មនុស្សភាគច្រើនតែងតែគិតថាពាក្យ «នៃ» និង «របស់» នេះមានន័យតែមួយ គឺប្រើពាក្យមួយណាក៏បានដែរ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃពាក្យទាំងពីរនេះខុសគ្នាយ៉ាងដូច្នេះថា៖
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធាន និងឧតុនិយម ទឹកជំនន់ទន្លេមេគង្គ  បានលិចលង់ចូលលំនៅដ្ឋានប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី ២៧ កក្កដា។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តទាំងអស់ ឲ្យប្រុងប្រយ័ត្ននឹងជំនន់ទន្លេមេគង្គផងដែរ។    ជាមួយគ្នានេះ ក្រសួងធនធា...
នៅល្ងាចថ្ងៃទី ២៧ កក្កដា ទឹកជំនន់ទន្លេមេគង្គ បានបន្តហក់ឡើងដល់កម្ពស់ ១០, ៤៨ ម៉ែត្រ។ ស្ថានភាពបែបនេះ ធ្វើឲ្យលិចលង់ចូលលំនៅដ្ឋាន ប្រជាពលរដ្ឋរស់នៅក្នុងអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ា់ត់ (ជាប់ព្រំប្រទល់ឡាវ)  ដោយសារទឹកជំនន់ទន្លេមេគង្គ។
  ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន   ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធី...
ដើម្បីអបអរសាទរខួប ៧ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាមាត់ទន្លេ សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២៥ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បា...
ម៉ាឡេស៊ីបានប្រកាសថា ខ្លួនសម្រេចផ្ដល់ជំនួយបន្ថែមដល់ប្រជាជនភៀសខ្លួនក្នុងតំបន់ម៉ារ៉ាវីដែលត្រូវការជំនួយចាំបាច់ ស្របពេលដែលការប្រយុទ្ធគ្នារវាងក្រុមភេរវជននិងទាហានរដ្ឋាភិបាលឈានដល់ចូលដល់ខែទៅបីហើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី Hishammuddin Hussein បានលើកឡើងកាលពីថ្ងៃអង្គារទី២៥ខែកក្កដា ប្រជាជននៅតំបន់ម៉ារ៉ាវីត្រូវការជំនួយផ្ន...
ខណៈដែលការប្រយុទ្ធគ្នានៅក្រុងម៉ារ៉ាវី (Marawi) ប្រទេសហ្វីលីពីនបានឈានចូលដល់ខែទីបី ម៉ាឡេស៊ីព្រួយបារម្ភថាប្រជាជនភៀសខ្លួននឹងនាំគ្នាចុះចូលជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ដូច្នេះហើយ ម៉ាឡេស៊ីសម្រេចបញ្ជូនជំនួយបន្ថែមជំហានទីពីរទៅហ្វីលីពីន និងជំរុញឲ្យហ្វីលីពីនពង្រឹងកិច្ចសហប្រតិបត្តិការចែកចាយបទពិសោធន៍ និងកិច្ចសហការផ្លាស់ប្ដូរព័ត...
យើងស្តាប់បទសម្ភាសរវាងនាយ យ៉ាន និង អ្នកស្រី ធីតា LABEILLE៖
កាលរស់នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល សន ធីតា គឺជាជាងកាត់ដេរ និងធ្វើតាមតាមក្រុមហ៊ុន។ តែពេលនេះ សន ធីតា ជាថៅកែស្រីវ័យក្មេងនៅហាងលក់សាច់មួយក្នុងភូមិព្រៃភ្នំមួយនៅប្រទេសបារាំង។ គឺភូមិ Saint Martin de Valamas នៃស្រុក Ardèche នៅក្នុងខេត្ត Auvergne-Rhône-Alpes។ ជាតំបន់ព្រៃភ្នំដាចស្រយាលមែន ដែលមានមនុស្សរស់នៅប្រហែល១ពាន់នាក់មែន ប៉ុន្...
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា  ត្រូវបានគេមើលឃើញថា ជាឥស្សរជនដែលមានស្នាដៃយ៉ាងធំធេងក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសនាអំឡុងពេលដែលលោកធ្វើជាអភិបាលរាជធានីភ្នំពេញ ហើយកាលពីពេលថ្មីៗកន្លងមកនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានដឹកនាំដោះស្រាយប្រកបដោយសន្តិវិធីជាមួយពលរដ្ឋនៅប៊ូឌីញ ស ។ ដូច្នេះ មិនមានបញ...
លិខិតមិត្តអ្នកអាន៖ ខ្ញុំបានឃើញសារព័ត៌មានថ្មីៗ ចុះផ្សាយជាបន្តបន្ទាប់ទាក់ទងនឹងការចតដោយរំលោភលើចិញ្ចើមផ្លូវរបស់ម្ចាស់យានយន្តមួយចំនួន។ តាមការសង្កេត និងការធ្វើដំណើរទៅមករបស់ខ្ញុំ ខ្ញុំយល់ថា ករណីចតតាមចិញ្ចើមផ្លូវនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជារឿងដែលត្រូវដោះស្រាយ។
មហាក្សត្រថៃ Maha Vajiralongkorn ដែលនឹងមានព្រះជន្ម ៦៥ ព្រះវស្សានាថ្ងៃសុក្រទី ២៨សប្ដាហ៍នេះ កំពុងបន្តប្រមូលផ្ដុំអំណាចរបស់ខ្លួនចាប់តាំងពីពេលទ្រង់ឡើងគ្រងរាជ្យកាលពីខែធ្នូឆ្នាំ២០១៦។ទ្រង់ឡើងគ្រងរាជ្យដោយស្នងអតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែលចូលទីវង្គតកាលពីខែតុលាឆ្នាំ ២០១៦។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្ដីមន្ត្រីរា...
មន្ត្រីថៃគ្រប់ជាន់ថ្នាក់នឹងត្រូវមកចូលរួមពិធីចម្រើនព្រះជន្មមហាក្សត្រថៃថ្មី Maha Vajiralongkorn  ថ្ងៃទី២៨ ខែកក្កដា ដែលជាថ្ងៃដែលប្រជាជនទូទាំងប្រទេសឈប់សម្រាកជាលើកដំបូង និងមានរៀបចំពិធីយ៉ាងអធិកអធម។ព្រះមហាក្សត្រថៃថ្មីមានបំណងប្រារព្ធពិធីចម្រើនព្រះជន្មដើម្បីប្រមូលផ្ដុំអំណាចនិងកសាងកេរិ៍្ដឈ្មោះរបស់ទ្រង់បន្តពីអតីតមហាក្សត្រ។
គិតត្រឹមថ្ងៃទី២៨ កក្កដានេះ អត្ថបទរបស់សារព័ត៌មានCNN បានចុះផ្សាយ ចំនួន៣ថ្ងៃហើយ។ តាមរយៈចំណងជើងអក្សរធំ ដែលគេសង្កេតឃើញនៅថ្ងៃនេះ សារព័ត៌មានCNNបានចុះផ្សាយជាភាសាអង់គ្លេសថា «The girls sold for sex by their mothers» ដោយមានន័យជាភាសាខ្មែរ «ក្មេងស្រីត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។ ត្រង់ចំណងជើងនេះ CNN ហាក់មិនបានបញ្ជាក់អត្ថន័យសំដៅ...
ភ្នំពេញ៖ សារព័ត៌មាន CNN របស់អាមេរិក បានកែសម្រួលអត្ថបទព័ត៌មាន ដែលចុះផ្សាយពីករណី«ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» វិញ បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ មន្ត្រីរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៨ កក្កដានេះ បានបង្ហាញពីស្ថានភាពទឹកជំនន់ អាងទឹកតាម៉ុក។ ស្ថានភាពទឹកជំនន់អាងទឹកតាម៉ុក ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានវិលមករកស្ថានភាពដើមវិញ ដោយស្រកចុះមកត្រឹមកម្ពស់ ២, ៧៥ ម៉ែត្រ។ ស្ថានភាពទឹកជំនន់ដែលបានស្រកនេះ គឺក្រោយពីមានការអន្តរាគមន៍ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ  ដោយយក...
ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រអាងទឹកតាម៉ុក ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ។ ទឹកជំនន់ក្នុងអាងទឹកតាម៉ុក បានស្រកចុះមកត្រឹមកម្ពស់ ២, ៧៥ ម៉ែត្រវិញ  ខណៈដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន គឺកម្ពស់ ២, ៩០ម៉ែត្រ។
អង់ទីគ័រ និងអង់ទីហ្សែន ឈាមត្រូវបានបង្កើតឡើងដោយកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស និងប្លាកែតក្នុងសារធាតុរាវមួយឈ្មោះថាផ្លាស្មា។ ក្រុមឈាមត្រូវបានកំណត់សម្គាល់ដោយអង់ទីគ័រ និងអង់ទីហ្សែនក្នុងឈាម។ អង់ទីគ័រគឺជាប្រូតេអ៊ីនដែលស្ថិតក្នុងផ្លាស្មាឈាម។ វាជាផ្នែកមួយនៃភ្នាក់ងារការពាររាងកាយបែបធម្មជាតិ។ វាអាចស្គាល់សារធាតុក្រៅពីក្នុងខ្ល...
ក្រុមឈាមរបស់មនុស្សយើងត្រូវបានបែកចែកជាបួនក្រុមធំៗ នោះគឺ A, B, AB និង O ដោយក្រុមឈាមនីមួយៗត្រូវបានកំណត់ដោយហ្សែនដែលអ្នកទទួលបានពីឪពុកម្តាយ។ យ៉ាងណាមិញ ក្រុមឈាមខាងលើនេះនៅមានបន្ថែម RhD ជាសញ្ញា (+) និង (-) ថែមទៀត ដូច្នេះវាមិនមែនមានតែបួនទេ គឺ ៨ ឯណោះ។
    ឈឺ     ផោមច្រើន     ភើញឹកញាប់     កូរក្នុងពោះ ការហើមពោះអាចរំខានដល់ការងារ និងសកម្មភាពប្រចាំថ្ងៃ និងការច្នៃប្រឌិតនានារបស់មនុស្សបាន។ ដោយយោងទៅតាម University of North Carolina បានឲ្យដឹងថា អ្នកដែលធ្លាប់មានអាការៈហើមពោះគឺគឺឈឺច្រើនថ្ងៃ ហើយក៏ត្រូវការជួបពេទ្យជាញឹកញាប់ និងប្រើថ្នាំច្រើនផងដែរ។ ករណីភាគច្រើន អាការៈនៃការហើមពោះនេះអ...
ការហើមពោះកើតឡើងនៅពេលដែលផ្លូវក្រពះពោះវៀនពោរពេញទៅដោយខ្យល់។ អ្នកជំងឺភាគច្រើនប្រាប់អាការៈហើមពោះនេះថា ដូចជាមានអារម្មណ៍តឹងៗ ណែនៗ ឬទល់ក្នុងពោះ។ យ៉ាងណាមិញ ការហើមពោះច្រើនតែកើតជាមួយគ្នានឹងអាការៈដូចខាងក្រោមនេះថែមទៀត៖
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ បានដឹកនាំក្រុម Manchester United  បរាជ័យលើកដំបូងនៃពាន ICC ក្រោយ Neymar ស៊ុត១គ្រាប់ជួយ Barcelona ឈ្នះ ១-០ ក្នុងការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មី។ ទោះចាញ់ការប្រកួតនេះមែន ប៉ុន្តែ Pogba បានបង្ហាញទម្រង់លេងដ៏គួឲ្យចាប់អារម្មណ៍សម្រាប់ក្រុមយក្សនៃក្របខ័ណ្ឌ Premier League មួយនេះ ដោយទទួលបានកា...
លោក Jose Mourinho បានសរសើរ Paul Pogba ថាមានកម្រិតលេងដូចគ្នានឹងកីឡាករ Lionel Messi, Cristiano Ronaldo និង Neymar ដែរនៅពេលបច្ចុប្បន្ននេះ។ លោកលើកឡើងដូចច្នេះបន្ទាប់ពីខ្សែបម្រើបារាំងរូបនេះបង្ហាញខ្លួនយ៉ាងល្អនាជំនួបរវាង Manchester United និង Barcelona នៃការប្រកួតពាន International Champions Cup នៅថ្ងៃទី២៧ ខែកក្កដា លើទឹកដីអាមេរ...
នៅថ្ងៃទី ២៨ កក្កដានេះ កម្ពស់ទឹក នៅទន្លេមេគង្គស្ទឹងត្រែង នឹងកើនឡើងខ្ពស់អាចចូលទៅដល់ទីតាំងមូលដ្ឋានមួយចំនួន នៅតាមដងទន្លេ និងដងអូរ។ ស្ថានភាពកម្ពស់ទឹកកើនឡើងនេះ  នឹងឈានដល់កម្រិតប្រកាសអាសន្ន។ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្ន។ ក្នុងសេចក្ដីជូនដំណឹងខាងលើ បានប្រាប់ឲ្យប្រជាពលរដ្ឋ...
ស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តស្ទឹងត្រែង នឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន នៅថ្ងៃទី ២៨ កក្កដានេះ។ រដ្ឋបាលខេត្តស្ទឹងត្រែង  បានប្រកាសអាសន្នដល់ប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ ពីកម្ពស់ទឹក ដែលនឹងកើនឡើងខ្ពស់អាចចូលទៅដល់ទីតាំងមូលដ្ឋាន នៅតាមដងទន្លេ និងដងអូរ។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា ការផ្តល់សេវាពន្លត់អគ្គីភ័យនៅមានភាពខ្វះខាតច្រើន ដែលចាំបាច់ត្រូវបង្កើនយន្តការជាក់លាក់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។ ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ពីករណីសមត្ថកិច្ចអគ្គីភ័យខ្វះការទទួលខុសត្រូវ ដែលបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃទើបតែបញ្ចប់សេចក្តីព្រាងអនុក្រឹត្យថ្មីមួយពាក់ព័ន្ធនឹងការបង្ការ និងពន្លត់អគ្គីភ័យ បន្ថែមពីលើច្បាប់ដែលមានស្រាប់។ ទន្ទឹមនឹងការបញ្ចប់សេចក្តីព្រាងនោះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍អំពីករណីជម្រិតទារប្រាក់ពីពលរដ្ឋក្នុងពេលកំពុងបាញ់ពន្លត់អគ្គីភ័យដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការបង្ការជំងឺឆ្លង និងគ្រោះថ្នាក់នានា ក្នុងអំឡុងពេលទឹកជំនន់។ ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ អាចបង្កឲ្យមានជំងឺឆ្លងផ្សេងៗ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋត្រូវបង្ការជំងឺដូចជា ជំងឺស្អូច ស្រឡទែន, ជំងឺរាក ជំងឺរាកមួល ជំងឺគ្រុនពោះវៀន និងអាសន្នរោគ, ជំងឺពុលចំណីអាហារ, ជ...
ភ្នំពេញ៖ នៅតាមបណ្ដាខេត្តមួយចំនួន  បានទទួលរងនូវឥទ្ធិពលព្យុះទី៨ សុនកា ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កឲ្យមានទឹកជំនន់។ ស្ថានភាពអាកាសធាតុបែបនេះ អាចបង្កឲ្យមានជំងឺឆ្លងមួយចំនួនកើតឡើង។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះសុខភាព ក្នុងអំឡុងពេលទឹកជំនន់។
«ខណៈយើងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ឆ្នាំ២០៥០ ខ្ញុំចង់ឃើញភាសាម៉ាឡេ ឬបាហាសាម៉េឡាយូ ក្លាយជាភាសាផ្លូវការ និងចម្បងនៅអាស៊ាន ក៏ដូចជាត្រូវបានប្រើប្រាស់ទូលំទូលាយលើឆាកអន្តរជាតិ។» នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ នៅថ្ងៃទី២៥ ខែកក្កដា ដែលផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star ។ លោក ណាជីប អះអាងថា ភាសាម៉ាឡេត្រូវបានប្...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានបង្ហាញបំណងចង់ឲ្យភាសាបាហាសាម៉េឡាយូ (Bahasa Melayu) ក្លាយជាភាសាផ្លូវការរបស់អាស៊ានជំនួសភាសាអង់គ្លេសនៅត្រឹមឆ្នាំ២០៥០ ។ ភាសាបាហាសាម៉េឡាយូ ឬម៉ាឡេ ជាអម្បូរភាសាមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ និងសិង្ហបុរី និងផ្នែកខ្លះនៅភាគខាងត្បូងថៃ...
លោកឧត្តមនាវី Scot Swift មេទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នៅថ្ងៃទី២៧ ខែកក្កដា បាននិយាយបែបព្រមានថា លោកមិនរួញរាក្នុងការអនុវត្តតាមបញ្ជាលោក ដូណាល់ ត្រាំ ដើម្បីវាយប្រហារចិនឡើយ។ យ៉ាងណាក្ដី នេះជាសេណារីយ៉ូ ដែលមិនងាយកើតឡើងឡើយ ទោះជាអាមេរិក និងចិន ប្រឈមមុខគ្នាខ្លាំងក្ដី ក៏មិនអាចឈានដល់ដំណាក់កាលធ្វើសង្គ្រាមបង្កមហន្តរាយឲ្យពិភ...
មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក Scott Swift និយាយថា លោកនឹងគោរពតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីវាយប្រហារដោយនុយក្លេអ៊ែរទៅលើចិន បើលោក ត្រាំ ចង់បានមែននោះ។ មេទ័ពអាមេរិកនៅប៉ាស៊ីហ្វិកនិយាយបែបនេះ បន្ទាប់ពីនាយកទីភ្នាក់ងារចារកម្មកណ្ដាល (CIA) លោក Mike Pompeo លើកឡើងថា ចិន ជាការគំរាមកំហែងធំជាងគេរបស់...
លោក ឡឹប កើ បានកត់សម្គាល់នូវចំណុចពីរ ដែលរុញឲ្យភាសាចាមនៅកម្ពុជា  ស្ថិតក្នុង កម្រិតមួយដែលគួរឲ្យបារម្ភ។ ចំណុចទាំងនោះមាន ការមិនយល់ច្បាស់ពីការប្រើប្រាស់ភាសា នៅក្នុងសហគមន៍ចាម និងការមិនឲ្យតម្លៃ ឬទម្លាក់តម្លៃនៃភាសាខ្លួនជាដើម។ ចំណែកការ សិក្សាកន្លងមក ប្រជាជននៅតាមទីប្រជុំជន ដែលមានអត្រាបោះបង់ភាសាចាមច្រើនជាងគេ។ ការយល់ឃើញរបស់អ្នកស្រា...
ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវភាសាចាមមួយរូបនៅកម្ពុជា បានដាក់ភាសាចាមក្នុងកម្រិតអាសន្ន នៅពេលដែលភាសានេះ មិនសូវមានអ្នកប្រើប្រាស់។ លោក ឡឹប កើ អ្នកស្រាវជ្រាវភាសា និងអក្សរចាម បានសង្កេតឃើញថា ភាសាចាមកំពុងត្រូវបានគេបោះបង់ និងនៅតាមសហគមន៍ចាមខ្លះ ការប្រើប្រាស់មានចំនួនតិចតួច ឬខ្លះបានបោះបង់ចោលតែម្តង  ដោយជំនួសមកវិញនូវភាសាផ្សេង ដូចជាភាស...
ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card របស់ធានាគារកាណាឌីយ៉ា កាន់តែមានភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់កាន់សាច់ប្រាក់ដោយផ្ទាល់ ដោយជំនួសមកវិញនូវការប្រើប្រាស់ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card ដោយមានការទទួលស្គាល់់ជាសកល និងតំបន់ចំនួន ១៦២។ ប័ណ្ណឥណ្ណពន្ធនេះក៏ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅក្នុងការតាមដាន និងគ្រប់គ្រងការចំណាយខណៈ...
ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀត កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ធនាគារកាណាឌីយ៉ា និង ក្រុមហ៊ុន Union Pay International ( UPI ) បានដាក់ឲ្យប្រើប្រាស់នូវ ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card នៅទូទាំងប្រទេសកម្ពុជាដើម្បីឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់ទៅមុខនូវតម្រូវការទូទាត់សាច់ប្រាក់ទំនើប ន...
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្ន មានកូនចំនួន៣នាក់ ដែលកូនប្រុសច្បងឈ្មោះ Cristiano Jr. មានអាយុ ៧ឆ្នាំ និងកូនភ្លោះពីរនាក់ Eva និង Mateo ទើបចាប់កំណើតកាលពីពេលថ្មីៗនេះដោយប្រើសេវាពពោះជំនួស។ តាមការចុះផ្សាយរបស់ DailyMail ការចង់បានកូនរហូតដល់៧នាក់នេះ តាមពិតទៅជាការចង់បានរបស់កូនប្រុសច្បង Ronaldo នោះទេ។ កីឡាករវ័យ...
Cristiano Ronaldo មានគម្រោងយកកូនចំនួន ៧នាក់ ខណៈមានកូនបីនាក់រួចហើយ និងនៅក្នុងពោះមិត្តស្រីនាង Georgina Rodriguez ម្នាក់ទៀត។ ការចង់បានកូនរហូត៧ របស់ខ្សែប្រយុទ្ធឆ្នើម Real Madrid នេះ គឺដើម្បីឲ្យដូចនឹងលេខអាវ និងស្លាកយីហោ CR7 របស់គេ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកទន្លេមេគង្គត្បូងឃ្មុំ បានធ្វើឲ្យទឹកលិចចូលដល់តំបន់មួយចំនួន ក្នុងស្រុកត្បូងឃ្មុំ ដោយលិចលំនៅដ្ឋានពលរដ្ឋរស់នៅភូមិទួលគរ ភូមិព្រែកតូច ក្នុងឃុំទន្លេបិត ប្រមាណ ៤៥ ភាគរយ នៃចំនួនផ្ទះសរុប។ ក្រៅពីនេះសាលាបឋមសិក្សាព្រែកជីក ក្នុងឃុំទន្លេបិត និងសាលាបឋមសិក្សារកាធំ ក្នុងឃុំជំរោទី១ និងផ្លូវបេ...
ទឹកជំនន់ទន្លេមេគង្គខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់ ១៣, ៨០ម៉ែត្រ។ កម្ពស់ទឹកកើនឡើងនេះ ធ្វើឲ្យតំបន់មួយចំនួន ក្នុងខេត្តត្បូងឃ្មុំរងការលិចលង់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិតម នាព្រឹកថ្ងៃទី ២៨ កក្កដានេះ។
លោក ចេង មុនីរ៉ា គឺជាអភិបាលរងខណ្ឌដង្កោ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីថ្ងៃទី២០ កក្កដា តែងតាំង ជាអភិបាលខណ្ឌច្បារអំពៅ ជំនួសលោក អ៊ាង ស៊ីផាន៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ កក្កដានេះ លោក ចេង មុនីរ៉ា ចូលកាន់តំណែងអភិបាលខណ្ឌច្បារអំពៅជាផ្លូវការ ជំនួសលោក អ៊ាង ស៊ីផាន ដែលត្រូវផ្ទេរទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ។ ពីធីប្រកាសចូលកាន់តំណែងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្លាយខ្លួនជាមនុស្សធំគឺត្រូវចូលប្រលូកក្នុងការងារ មានសមត្ថភាពធ្វើការសម្រេចចិត្ត និងមានការទទួលខុសត្រូវ។ គេត្រូវរកការងារស្របច្បាប់ធ្វើដើម្បីចឹញ្ចឹមជីវិត។ ការខ្ជិលច្រអូស ការសប្បាយហួសហេតុ ការបណ្ដែតបណ្ដោយពេលវេលាដ៏មានតម្លៃឲ្យកន្លងហួសទៅឥតប្រយោជន៍ធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលបំផ្លាញអនាគតខ្លួនឯង និងសង្គមមិនរាប់រក។ (សារព័ត៌មានអេឡិច...
ជាទូទៅ នៅរវាងចន្លោះអាយុពី២០ ទៅ២៥ឆ្នាំការលូតលាស់រាងកាយយើងថយចុះ ឬឈប់មាន។ នោះមានន័យថា យើងជាមនុស្សពេញវ័យ ឬចូលដល់វ័យកណ្ដាលហើយ។
លោកស្រី តូម៉ូមី អ៊ីណាដា បានប្រកាសលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិហើយ ដើម្បីទទួលខុសត្រូវចំពោះកំហុសលាក់បាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពមួកខៀវជប៉ុន ដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ នៅថ្ងៃទី២៨ ខែកក្កដា ។ លោកស្រី អ៊ីណាដា គឺជារដ្ឋមន្ត្រីទីមួយរបស់លោក អាបេ ដែ...
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី តូម៉ូមី អ៊ីណាដា (Tomomi Inada) បានសម្រេចលាលែងពីតំណែងហើយនៅថ្ងៃទី២៨ ខែកក្កដា។ លោកស្រី អ៊ីណាដា បានប្រព្រឹត្តកំហុសច្រើនក្នុងពេលកាន់តំណែង ដែលនាំឲ្យប្រជាប្រិយភាពរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ធ្លាក់ចុះយ៉ាងគំហុក។ ការលាលែងរបស់លោកស្រី អ៊ីណាដា ធ្វើឡើង មុនពេលលោក អាបេ រុះរើគណៈរដ្ឋមន្ត្រី...
នៅថ្ងៃទី២៥ ខែកក្កដា រដ្ឋសភាអាមេរិកបានបោះឆ្នោតគាំទ្រកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងដោយសំឡេង៤១៩ ទល់៣សំឡេង។ មកដល់ថ្ងៃទី២៧ ខែកក្កដាម្សិលមិញ ព្រឹទ្ធសភាអាមេរិកក៏បានឯកភាពលើកញ្ចប់ទណ្ឌកម្មថ្មីនេះដោយសំឡេងស្ទើរតែឯកច្ឆន្ទទៅហើយ គឺ៩៨សំឡេងទល់នឹង២សំឡេង។ ពេលនេះ ទណ្ឌកម្មថ្មីនេះអាចលេចជារូបរាងឬអត់ គឺអាស្រ័យលើប្រធាន...
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលរដ្ឋសភាដោយស្រួល ហើយព្រឹទ្ធសភាឯកភាពដោយសំឡេងលើសលប់ទៀត ពេលនេះកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង បានទៅដល់សេតវិមានហើយ។ ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ និងកូរ៉េខាងជើង មិនមែនជាស្មុគស្មាញឡើយ តែទណ្ឌកម្មលើរុស្ស៊ីឯណោះទេ ដែលធ្វើឲ្យលោក ដូណាល់ ត្រាំ ឈឺក្បាលខ្លាំង។ រុស្ស៊ី និងអឺរ៉ុប បានរិះគន់ទណ្ឌកម្មថ្...
ថ្លែងក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) សាខាបឹងស្នោរ កាលពីថ្ងៃទី២៥ខែកក្កដា លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានបង្កផលលំបាកដល់កម្មវិធីកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ សូមស្ដាប់ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងមួយឆ្នាំៗ បាននាំឲ្យរដ្ឋ និងប្រជាពលរដ្ឋបង់ខាតថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក។ ការខាតបង់នេះគិតទៅលើការព្យាបាល ខូចខាតសម្ភារ និងការបំពេញការងារជាដើម។ នេះបើតាមការឲ្យដឹងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ព្យុះទី៨ សុនកា បានថយឥទ្ធិពលមកជាសម្ពាធទាប  ខណៈជ្រលងសម្ពាធទាបខ្សោយអូសបន្លាយលើកម្ពុជា។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៦ កក្កដាកន្លងទៅ ព្យុះទី៩ នេសាទ បានកើតឡើង និងកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគឦសានប្រទេសហ្វីលីពីន។ ស្ថានភាពព្យុះនេះ បានធ្វើឲ្យកម្ពុជា ទទួល...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ៩ សីហា កម្ពុជា នឹងទទួលរងនូវកូនរដូវប្រាំង។ កត្តាដែលធ្វើឲ្យកម្ពុជាទទួលរងនូវកូនរដូវប្រាំងនេះ ដោយសារតែព្យុះទី៩ នេសាទ បានកើតឡើងនៅប្រទេសហ្វីលីពីន ដែលមានឥទ្ធិពលលើកម្ពុជា។  នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
    ថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា សមាជិកសភាអាសមេរិកបានសម្រេចបោះឆ្នោតអនុម័តកញ្ចប់ថវិកាឆ្នាំ ២០១៨ ដោយសំឡេងគាំទ្រ ២៣៥ ទល់នឹង ១៩២។ កញ្ចប់ថវិកាឆ្នាំ ២០១៨នេះ បង្កើតការចំណាយយោធារហូតដល់ ៦៨ ពាន់លានដុល្លារអាមេរិក ហើយក៏ផ្តល់ទុនសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិកដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters សេចក្តីព្រាងច្បាប់កញ្ចប់ថវិក...
សភាអាមេរិកសម្រេចបោះឆ្នោតអនុម័តកញ្ចប់ថវិកាយោធាឆ្នាំ ២០១៨ ដែលបង្កើនការចំណាច្រើនជាងឆ្នាំមុនប្រហែល ៦៨ ពាន់លានដុល្លារ។ កញ្ចប់ថវិកាថ្មីក៏ផ្តល់ហិរញ្ញវត្ថុជំហានដំបូងសម្រាប់ការសាងសង់ជញ្ជាំងនៅតាមព្រំដែនម៉ិកស៊ិកតាមការស្នើសុំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់ថា លោកមានសង្ឃឹមយ៉ាងមុខមាំថា កីឡាករទ្រីយ៉ាត្លុងកម្ពុជានឹងអាចបង្កើតកំណត់ត្រាថ្មីរបស់ខ្លួននាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា។ ការរំពឹងបែបនេះ ព្រោះកីឡាករទាំងពីររូបដែលគ្រោងបញ្ជូនឲ្យចូលរួមលើកនេះ សុទ្ធតែជ...
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានឹងបញ្ជូនកីឡាករពីររូបឲ្យចូលរួមប្រកួតប្រជែងកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ។ សម្រាប់ការចូលរួមលើកនេះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធរំពឹងថា អត្តពលិកកម្ពុជានឹងអាចបំបែកកំណត់ចាស់នៅស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីឆ្នាំ២០១៥។ ការរំពឹងបែបនេះ បន្ទាប់ពីកីឡាករទាំងនេះបានហ្វឹកហាត់ត្...
ច្បាប់ដែលផ្តល់សច្ចាប័នកិច្ចព្រមព្រៀងអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់មូលដ្ឋានទ័ពអាកាសស៊ីរីនោះ ត្រូវបានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាជាផ្លូវការនៅពុធសប្តាហ៍នេះ បន្ទាប់ពីសភារុស្ស៊ីទាំងពីរអនុម័តរួចរាល់។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានទ័ពស៊ីរីនេះ ត្រូវបានភាគីទាំងពីរចុះហត្ថលេខ...
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់សច្ចាប័នកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានការពង្រាយកងទ័ពអាកាសរុស្ស៊ីទៅកាន់មូលដ្ឋានទ័ពនៅស៊ីរីក្នុងរយៈពេល ៤៩ ឆ្នាំនៅថ្ងៃពុធទី ២៦ កក្កដា។ ក្នុងករណីចាំបាច់ រុស្ស៊ីអាចមានសិទ្ធិប្រើប្រាស់មូលដ្ឋានទ័ពស៊ីរី ២៥ឆ្នាំទៀត ក្រោយកិច្ចព្រមព្រៀងនេះផុតសុពលភាព។
កុមារនៅឥណ្ឌូណេស៊ីរងផលប៉ះពាល់ដោយសារផ្សែងអ័ព្ទគ្របដណ្ដប់ពេញអាកាសដែលបង្កឡើងដោយការកាប់ និងដុតព្រៃឈើក្នុងតំបន់មួយចំនួនដូចជាកោះSumatra និងមួយផ្នែកនៃកោះBorneo។កុមារជាច្រើននាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្ត Aceh ព្រោះពួកគេមានជំងឺផ្លូវដង្ហើម។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP សិស្សខ្លះនៅក្រុង Meulaboh នាខេត្ត Aceh នៅតែរៀនដោយពាក់...
កុមារឥណ្ឌូណេស៊ីជាច្រើននាក់ត្រូវបានបញ្ជូនទៅព្យាយាមនៅមន្ទីរពេទ្យដោយសារតែពួកគេមានបញ្ហាផ្លូវដង្ហើម ដែលបង្កមកពីការបំពុលផ្សែងក្រោយមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ។ គេឃើញមានសិស្សខ្លះទៀតនាំគ្នាពាក់ម៉ាស់ទៅរៀន និងសាលាមួយចំនួនទៀតត្រូវបិទបណ្ដោះអាសន្នដោយសារបញ្ហាប្រឈមនេះ។
ទោះអះអាងថា ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន មិនសូវអំណោយផល ដោយសារតែច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម ក៏ពិតមែន ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនភ្លេចពីការរៀបចំផែនការនិងយុទ្ធសាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នៅឆ្នាំ២0១៨ នោះទេ។ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួច គណបក្សសង្គ...
ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សសង្គ្រោះជាតិ កាត់តែខិតខំឡើងៗ ក្នុងការធ្វើកិច្ចការនយោបាយ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។ មុនការបោះឆ្នោតថ្នាក់ជាតិ ឈានមកដល់ គណបក្សសង្គ្រោះជាតិ បានរៀបចំផែនការនិងយុទ្ធសាស្ត្រថ្មី រួចជាស្រេច។ ចំណែកឯ គណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំខ្លួន និងបង្កើតយុទ្ធសាស្ត្រផ្សេងៗរ...
លោក Mohammath Abubakar សមាជិកវិហារអ៊ីស្លាមនាគមាស និយាយថា បើយោងតាមគម្ពី Quran ព្រះមិនឲ្យឈ្លោះគ្នា ជាមួយសាសនាដទៃ ឬការយល់ឃើញរបស់អ្នកដទៃនោះទេ។ «យើងអាចអនុវត្តនូវជំនឿរបស់យើង ហើយពួកគេអនុវត្តនូវជំនឿរបស់ពួកគេដែរ។ វាពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សទាំងអស់ ក្នុងការបើកបេះដូងរបស់ពួកគេ និងស្តាប់សម្តីរបស់អ្នកគោរពសាសនាដទៃ»។ នេះជាកា...
តំណាងព្រះសង្ឃព្រះពុទ្ធសាសនា និងតំណាងសាសានិកអ៊ីស្លាមនៅខេត្តសៀមរាប បានជួបពិភាក្សាគ្នា អំពីសច្ចភាពនៃទស្សនទានរបស់សាសនានីមួយៗ និងរបៀបនៃការចែករំលែកទស្សនៈទាំងនោះ នៅក្នុងការិយាល័យ HWPL WARP Office នៅខេត្តសៀមរាប លើប្រធានបទ «សច្ចភាព»។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ចាប់ពីពាក់កណ្ដាលខែកក្កដាមក ឥទ្ធិពលនៃព្យុះក្នុងតំបន់ចំនួនពីរគឺ ព្យុះទី៤  និងព្យុះទី៨ បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសាននៃកម្ពុជា។ ឥទ្ធិពលរបស់ព្យុះក្នុងរយៈពេលបីបួនថ្ងៃនេះ ធ្វើឲ្យតាមបណ្ដាខេត្តមួយចំនួនរងនូវជំនន់ទឹកភ្លៀងជន់លិច។ បន្...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង ដែលគ្របដណ្ដប់នៅតំបន់មួយចំនួននៃប្រទេសកម្ពុជា បានធ្វើឲ្យខេត្តព្រះវិហារ និងឧត្តរមានជ័យ រងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ខណៈខេត្តចំនួន៥ផ្សេងទៀត រងការប៉ះពាល់តិចតួច។ មូលហេតុដែលធ្វើឲ្យមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជារងឥទ្ធិពលព្យុះចំនួនពីរ គឺព្យុះទី៤ និងព្យុះទី៨។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្...
លោក សុខ ឥសាន បានប្រាប់សារព័ត៌មានថ្មីៗនៅយប់ថ្ងៃសុក្រនេះថា វិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវក្លាយជាច្បាប់ផ្លូវការ ហើយចូលជាធរមាន នៅក្នុងថ្ងៃ ដែលប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាតែម្តង។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា៖«ដោយសារតែច្បាប់ហ្នឹង មានលក្ខណៈជាការប្រញាប់ ដូច្នេះត្រូវដាក់ឲ្យអនុវត្តភ្ល...
ភ្នំពេញ៖ ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើសោធនកម្មជាលើកទីពីរ ដោយបន្ថែមមាត្រាថ្មីមួយចំនួន បានចូលជាធរមានហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២0១៧ នេះ តាមរយៈការចុះហត្ថលេខាការប្រកាសឲ្យប្រកាសពីសំណាក់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលតួនាទីជាប្រមុខរដ្ឋស្តីទី ខណៈព្រះមហាក្សត្រ ទ្រង់អវត្តមានពីប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។...
យ៉ាងណាមិញ តាមការស្រាវជ្រាវរកឃើញថា អ្នកគ្រាន់តែញ៉ាំផ្លែក្រូចរាល់ថ្ងៃប៉ុណ្ណោះ អត្ថប្រយោជន៍ខាងក្រោមនេះនឹងកើតឡើងចំពោះរាងកាយហើយ៖     ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដើម្បីទប់ស្កាត់នឹងជំងឺឆ្លងនានា     ជាអាហារដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម     ជួយប្រឆាំងនឹងជំងឺបេះដូង     ជួយបញ្ចុះកូឡេស្តេរ៉ុល     ថែរក្សាស្បែកឲ្យកាន់តែស្រស់ស្អា...
ផ្លែក្រូចគឺជាផ្លែឈើមួយប្រភេទដែលមានជាតិរ៉ែ និងវីតាមីនច្រើន ប៉ុន្តែតើវាអាចជួយព្យាបាលជំងឺផ្តាសាយបានដែរទេ? ថ្វីបើផ្លែឈើមួយនេះ ត្រូវបានប្រជាជនខ្មែរយើងនិយមទទួលទានក៏ដោយ ក៏ប៉ុន្តែមិនសូវមាននរណាដឹងច្រើនអំពីគុណប្រយោជន៍របស់វាប៉ុន្មានឡើយ។
របាយការណ៍មន្ទីសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែនេះ មានអ្នកជំងឺមកសម្រាលព្យាបាលចំនួន១៨៩៧៩នាក់ ក្នុងចំណោមអ្នកជំងឺទាំងនេះ មានអត្រាស្លាប់ ០,២២ ភាគរយ។ បន្ថែមពីនេះមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានព្យាបាលពលរដ្ឋក្រីក្រ តាមរយៈមូលនិធិសមធម៌របស់រដ្ឋាភិបាល និងដៃគូរអភិវឌ្ឍ ចំនួន១៤២៤ករណី ដោយក្នុងនោះលើកលែងការបង់ថ្លៃសេវា...
រយៈពេល៦ខែដើមឆ្នាំ២០១៧ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្តតាកែវ បានជួយព្យាបាលអ្នកជំងឺ ជិត២ម៉ឺននាក់។
ព្រះរាជវាំង Bang Khun Phrom មានទីតាំងស្ថិតនៅខាងកើតច្រាំងទន្លេចៅប្រាយ៉ា និងជាទីកន្លែងដែលសម្បូរទៅដោយរឿងរ៉ាវប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសិល្ប។ រាជវាំងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអាល្លឺម៉ង់ លោក Carl Sandreckzki និងស្ថាបត្យករជនជាតិអីតាលី លោក Mario Tamagno និងលោក Paolo Remedi ។ ភូមិគ្រិះ Tamnak Yai ដែលជាផ្នែកមួយ...
រៀងរាល់ព្រឹកថ្ងៃសៅរ៍ អ្នកដំណើរ និងភ្ងៀវទេសចររាប់រយនាក់ បានតម្រងជួរគ្នាចូលទៅទស្សនាព្រះរាជវាំង Bang Khun Phrom របស់ព្រះអង្គម្ចាស់ Paribatra Sukhumbhand ។ រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលមាន អាយុកាលជិតពីរសតវត្សរ៍មួយនេះបានក្លាយជាកន្លែងទេសចរណ៍ដ៏ល្បី ក្រោយពីពេលដែលរដ្ឋាភិបាលថៃបើកអោយពលរដ្ឋទូទៅចូលទស្សនា។
ដោយសារកត្តានេះហើយ ទើបធ្វើឲ្យការប្រើប្រាស់ពាក្យខ្លះនៃភាសាចាម និងម៉ាឡេ មានសូរសំឡេងដូចគ្នា ឬប្រើពាក្យតែមួយ។ ក្នុងន័យនេះ លោក ឡឹប កើ អ្នកស្រាវជ្រាវផ្នែកភាសាចាមបានពន្យល់ថា  មានភាសាផ្សេងទៀតក៏ស្ថិតក្នុងអំបូរតែមួយនេះដែរ នោះគឺភាសាជ្វា ហើយការប្រើប្រាស់ មានពាក្យខ្លះដូចគ្នាផងដែរ។ សូមស្តាប់ការពន្យល់របស់លោក ឡឹប កើ ក្នុងបឋកថាស្តីពី ស្...
ភ្នំពេញ៖ ភាសាចាម និងភាសាម៉ាឡេ ត្រូវបានគេយល់ច្រឡំថាជាភាសាតែមួយ។ តាមពិតទៅ ភាសាទាំងពីរនេះដាច់ដោយឡែកពីគ្នា មានន័យថា ភាសាចាម និងភាសាម៉ាឡេ ជាភាសាពីរផ្សេងគ្នា។ យ៉ាងណាក្តី អ្នកស្រាវជ្រាវផ្នែកភាសាបានអះអាងថា ទោះពីជាភាសាពីរផ្សេងគ្នាក្តី តែភាសាចាម និងម៉ាឡេ ស្ថិតក្នុងអំបូរអូស្តូនេស៊ី។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចពិជ័យសេនា»  ដល់លោក ទៀ បាញ់ ។ លោក ទៀ បាញ់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ យោងតាមព្រះរាជក្រឹត្យ ការផ្តល់គោរមងារជាសម្តេចពិជ័យសេនា ដល់លោក ទៀ បាញ់ គឺដោយសារព្រះមហាក្សត្រ...
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលគោរមងារជា «សម្តេច ពិជ័យសេនា» ពីព្រះមហាក្សត្រ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
យោងតាមលិខិតខាងលើ សម្ដេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ៖«សម្ដេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត អស់រយៈពេលជិត៤០ឆ្នាំមកហើយ ដោយសហការគ្នារាល់ការងារលំបាក។ ជាពិសេស សម្ដេចពិជ័យសេនា គឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ការបង្រួបប...
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតចូលរួមអបអរសាទរ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលទទួលគោរមងារជា «សម្ដេចពិជ័យសេនា»។ លោក ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជា «សម្ដេចពិជ័យសេនា» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
នាពេលបច្ចុប្បនេះ យុវជនខ្មែរ ដែលធ្វើការងារស្ម័គ្រចិត្តបានកើនឡើង គួរឲ្យកត់សម្គាល់។ អ្នកធ្វើការងារស្ម័គ្រចិត្តក្រោមហេតុផលជួយសង្គមទាំងនោះ មានបែបផែនផ្សេងៗគ្នា។ តែយ៉ាងណា គេអាចបែងចែកអ្នកស្ម័គ្រចិត្តទាំងនោះជាបីប្រភេទសំខាន់ៗដូចតទៅ៖ អ្នកស្ម័គ្រចិត្តប្រភេទទី១ គឺអ្នកស្ម័គ្រចិត្តតាមគ្នា និងដើម្បីតែសប្បាយ។ អ្នកស្ម័គ្រចិត្តប្រភេទនេះ...
បច្ចុប្បន្នយុវជនបានចាប់អារម្មរណ៍ និងចូលរួមយ៉ាងសកម្ម ទៅលើការងារស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងជួយសង្គម។ ពួកគេបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ព្រោះតែស្រលាញ់សង្គម និងយល់ពីតម្លៃនៃការចូលរួមជួយសង្គម។ ប៉ុន្តែការចូលរួមជ្រុលពេក ភ្លេចការសិក្សា និងមិនអភិវឌ្ឍនសមត្ថភាពខ្លួនឯងឲ្យប្រសើរ ដែលធ្វ...
សម្រាប់ការវិលមកប៉ះគ្នារវាងក្រុមទ័ពនិងព្រះខ័នរាជស្វាយរៀងនាល្ងាចនេះ នឹងក្លាយជាជំនួបមួយដ៏ជក់ចិត្តនិងសំខាន់បំផុតក្នុងសប្តាហ៍ទី១៤នេះ ព្រោះវាជាជំនួបដណ្តើមឈរកំពូលតារាង ខណៈការប៉ះគ្នានៅស្តាតចាស់កន្លងមកក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។ បច្ចុប្បន្នក្រុមស្វាយរៀងកំពុងឈរកំពូលតារាងដោយមាន២៨ពិន្ទុ គឺលើសក្រុមទ័ពតែ១ពិន្ទុប៉ុណ្ណោះ...
ក្រោយសម្រាកជាង១ខែ ការប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជាប្រចាំឆ្នាំ២០១៧ នឹងបន្តការប្រកួតសបា្តហ៍ទី១៤របស់ខ្លួននៅថ្ងៃសៅរ៍ទី២៩ កក្កដា នេះ។ ក្រុមក្រសួងការពារជាតិ(ទ័ព)ត្រូវប្រជែងដណ្តើមកំពូលតារាងជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាម៉ោង៦ល្ងាននេះនៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈណាហ្គាវើល ជួបសងសឹកជាមួយបឹងកេតនៅពហុកីឡដ្ឋានជាតិ។
ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្អាកការប្រកួតតាំងពីឆ្នាំ២០១២ ការប្រកួតបាល់ទាត់ហ្វុតសាលដណ្តើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដែលគេដាក់ឈ្មោះថា Clear Futsal Cup 2017 បានត្រឡប់មកវិញជាមួយបច្ចេកទេសនៃការប្រកួតស្តង់ដាអន្តរជាតិ។ នៅរសៀលថ្ងៃសៅរ៍ ទី២៩ កក្កដា នឹងមានការប្រកួតវគ្គសន្សំពិន្ទុចំនួនពីរពូល គីពូល A និង B នៅទីលាន Clear Aren...
ការប្រកួតបាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ (National Futsal Cup 2017)បានចាប់ផ្តើមការប្រកួតវគ្គជម្រុះតាមពូលនៅរសៀលថ្ងៃសៅរ៍ទី២៩ កក្កដា នេះនៅទីលាន Clear Arena ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្អាកអស់រយៈពេល៦ឆ្នាំ។ នៅឆ្នាំនេះមានក្រុមចូលរួមទាំងអស់ចំនួន២០ ដោយបែងចែកជា៤ពូល។ នៅឆ្នាំ២០១៨ សហព័ន្ធនឹងបង្កើតឲ្យមានជ...
 កូរ៉េខាងជើងនៅដើមខែកក្កដាបានបង្អួតអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយបាញ់នុយក្លេអ៊ែរបាលីស្ទិកឆ្លងទ្វីបជាលើកដំបូងដែលមានសមត្ថភាពអាចកម្ទេចរដ្ឋ Alaskaអាមេរិកមួយបាន។កន្លងមកកូរ៉េខាងជើងក៏បានព្រមានអូស្ដ្រាលីថាជាគោលដៅមួយនៃការបាញ់ប្រហារដែរ ទើបរដ្ឋមន្ដ្រីក្រសួងការបរទេសអូស្ដ្រាលីអ្នកស្រី Julie Bishopទទូចសុំចិនឲ្យព្យាយាមបន្ថែមក្នុងការទប់ស...
កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដា រដ្ឋមន្ត្រីការបរទេសអូស្ដ្រាលី បានទទូចសុំចិនឲ្យព្យាយាមបន្ថែមក្នុងការទប់ស្កាត់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលកូរ៉េខាងជើង ព្រោះកន្លងអូស្ដ្រាលីក្លាយជាគោលដៅមួយនៃការបាញ់ប្រហារមីស៊ីលរបស់កូរ៉េខាងជើង។
  គោលការណ៍៣របស់CSR គឺជាផលចំណេញ គិតជីវភាពដល់ប្រជាជននៅជុំវិញគម្រោងវិនិយោគ និងការគិតគូពីភាពយូរអង្វែងនៃភពផែនដី  ក្នុងនោះ ត្រូវផ្អែកលើទិដ្ឋភាព៤ រួមមាន សេដ្ឋកិច្ច បរិស្ថាន ទីផ្សារ និងបរិកាសការងារ។          លោក Liu Baocheng តំណាងសាកលវិទ្យាល័យមកពីប្រទេសចិន បានថ្លែងថា បច្ចុប្បន្ននេះ គេនៅយល់ច្រឡំថា CSR គឺជាទឹកចិត្តសប្បុរសធម៌រប...
ភ្នំពេញ៖ គោលការណ៍ទទួលខុសត្រូវសង្គមរបស់សាជីវកម្ម(Corporate Social Responsibility-CSR) ត្រូវបានអ្នកជំនាញចិន ក្រុមហ៊ុនចិននៅកម្ពុជា និងអង្គការសង្គមស៊ីវិល បានលើកមកពិភាក្សានៅថ្ងៃទី២៧ ខែកក្កដា នៅរាជធានីភ្នំពេញ។
វិទ្យាស្ថាន CamEd Business School  គឺជាវិទ្យាស្ថានពាណិជ្ជកម្ម    ដែលគ្រប់គ្រង និងដឹកនាំដោយជនជាតិអាមេរិក។ យើងបានផ្ដោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១.ការទទួលស្គាល់គុណភាពអប់រំ គុណភាពនៃការបណ្ដុះបណ្ដាលកម្រិតខ្ពស់បំផុត ផ្លាកទីនីម (Platinum) នៅកម្ពុជា។ ក្រោមការសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមប្រឹក្សាជាតិគណនេយ្យ (NAC) នៃក្រសួងស...
ភ្នំពេញ៖ អ្នកមានជម្រើសច្រើនសម្រាប់បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីសម្រេចក្ដីស្រមៃនៃអាជីពការងាររបស់អ្នកនាថ្ងៃអនាគត។ លោកអ្នកអាចចាប់ផ្ដើមបាន ប្រសិនបើលោកអ្នកស្រលាញ់អាជីពការងារជា គណនេយ្យករ សវនករ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកវិភាគអាជីវកម្ម មន្ត្រីពន្ធដារ ឬជាអ្...
ចំពោះមន្ត្រីប៉ូលិសអនុវត្តច្បាប់នៅក្នុងទីក្រុង New York នៅថ្ងៃទី២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ឲ្យប៉ូលិសកុំនបន្ធូរដៃឲ្យឧក្រិដ្ឋជនឲ្យសោះ។ លោកនិយាយទៀតថា នាពេលកន្លងមក ប៉ូលិសបានទន់ភ្លន់ដាក់ជនសង្ស័យខ្លាំងពេក ពេលដែលមានការចាប់ខ្លួនម្ដងៗ។ លោក ត្រាំ និយាយបែបនេះ ខណៈកំពុងតែឃោសនាពីគោលនយយោបាយអន្តោប្រវេសន៍របស់ល...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរគាំទ្រការប្រើប្រាស់អំពើហិង្សាលើជនសង្ស័យ ដោយលោកបានប្រាប់ប៉ូលិសឲ្យបញ្ចេញកាយវិការម៉ឺងម៉ាត់បំផុត។ លោក ត្រាំ បានប្រកាសថា ប៉ូលិសហាក់ដូចជាបន្ធូរដៃពេកឲ្យឧក្រិដ្ឋជននាពេលកន្លងមក និងថែមទាំងរិះគន់ច្បាប់អាមេរិកដែលការពារជនសង្ស័យ តែមិនបានការពារមន្ត្រីអនុវត្តច្បាប់ឡើយ។ លោក ត្រាំ ក៏បានគំរាម...
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាជីវជាតិ ក៏ដូចជាវីតាមីនដែលស្ត្រីត្រូវការបំផុតដើម្បីឲ្យរាងកាយទាំងមូលធ្វើការបានកាន់តែល្អ៖     វីតាមីន A សំខាន់សម្រាប់សុខភាពភ្នែក ស្បែក និងជាលិកាឆ្អឹង     វីតាមីន B1 ជួយរាងកាយក្នុងការរំលាយជាតិខ្លាញ់ និងបង្កើតជាថាមពល     វីតាមីន B2 ជាអង់ទីអុកស៊ីដង់ និងការពារកោសិកាប្រឆាំងនឹងរ៉ាឌីកាលសេរី     ...
វីតាមីនគឺជាសមាសធាតុដ៏សំខាន់មួយសម្រាប់សុខភាពទូទៅ។ ការទទួលបានកម្រិតវីតាមីនត្រឹមត្រូវអាចជារឿងមួយងាយស្រួលតាមរយៈការរក្សាតុល្យភាពរបបអាហារ និងជ្រើសរើសអាហារដែលផ្តល់សុខភាព។ ស្ត្រីភាគច្រើនអាចទទួលបានជីវជាតិសំខាន់ដែលគេត្រូវការបានតាមរយៈការជ្រើសរើសអាហារដែលឆ្លាតវៃ។ យ៉ាងណាមិញ ស្ត្រីមួយចំនួនប្រហែលជាត្រូវការថ្នាំបំប៉នវីតាមីនបន្ថែមផងដែរ។
    មានការគិត និងស្រមៃអំពីការរួមភេទជ្រាំដែលៗ ឬរ៉ាំរ៉ៃ     មានទំនាក់ទំនងស្នេហាជាមួយដៃគូច្រើននាក់ដោយរួមភេទទាំងមនុស្សចម្លែកផងដែរ     ចេះតែរកវិធីកុហកដើម្បីលាក់បាំងភាពញៀនរបស់ពួកគេ     ចេះតែចង់បានការរួមភេទ ទោះបីជាសកម្មភាពនោះរំខានដល់ជីវិតប្រចាំថ្ងៃ ការងារ ឬធ្វើអ្វីមួយផ្លូវការក៏ដោយ     មិនអាចឈប់ ឬគ្រប់គ្រងអាកប្បកិរិយាខ្លួនឯងបា...
ការញៀននឹងការរួមភេទអាចជារឿងពិបាកសម្គាល់អាការៈរបស់វានៅខាងក្រៅណាស់។ ប៉ុន្តែការញៀនភាគច្រើនអាចនឹងមើលមិនឃើញតាមរយៈអាកប្បកិរិយារបស់មនុស្សទេ ហើយក៏មិនអាចឲ្យប្តីប្រពន្ធ ឬដៃគូ និងសមាជិកគ្រួសារដឹងដែរ។ ប៉ុន្តែ ពេលខ្លះ អាការៈរបស់វាអាចនឹងសម្គាល់ដឹងបាន។ មនុស្សម្នាក់ដែលអាចគិតថាញៀននឹងការរួមភេទទំនងជាបង្ហាញអាការៈខាងក្រៅដូចខាងក្រោមនេះ៖
ក្រុមដែលមានរហស្សនាម The Red បានឈ្នះពានជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដោយទទួលបានជើងឯក Premier League ១៣ដង UEFA Champions League ២ដង ព្រមទាំងពានសំខាន់ៗជាច្រើនទៀត។ សរុបទាំង៤២ពានដែលក្រុមបិសាចក្រហមបានឈ្នះរួមមាន Premier League ២០ដង ពាន FA Cup ១២ដង League Cup ៥ដង Europa League ១ដង...
Manchester United ជាក្លិបបាល់ទាត់ក្នុងក្របខណ្ឌនៃប្រទេសអង់គ្លេសដែលទទួលបានជោគជ័យជាងគេបំផុត ជាមួយនឹងការឈ្នះពានធំៗសរុប៤២ បន្ទាប់ពីឈ្នះពាន Europa League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប រដូវកាល ២០១៦-២០១៧ តាមពីក្រោយដោយក្លិប Liverpool ដែលធ្លាប់ឈ្នះ ៤១ពាន។
  «ខ្ញុំតែងនិយាយភាសាអង់គ្លេស ទោះកំពុងជិះកង់ ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ គេថា ខ្ញុំឆ្កួត តែខ្ញុំមិនខ្វល់ទេ ខ្ញុំធ្វើបែបនេះ ដើម្បីខ្ញុំចេះភាសាអង់គ្លេស»។ នេះការបញ្ជាក់របស់លោក ប៊ីន យ៉ាន ប្រាប់ដល់យុវជនផ្សេងទៀត កុំឲ្យមានអារម្មណ៍ខ្មាសអៀន ឬខ្លាចអ្នកដទៃសើចចំអកលើការនិយាយភាសាអង់គ្លេស។ លោកពន្យល់ថា គន្លឹះនៃការចងចាំភាសាអង់គ្លេសបានល្អ គ...
ភ្នំពេញ៖ លោក ប៊ីន យ៉ាន ជាយុវជនខ្មែរម្នាក់ដែលពូកែភាសាអង់គ្លេស។ ជនជាតិដើមភាគតិចគួយមកពីខេត្តស្ទឹងត្រែងរូបនេះ អាចប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ និងមានសមត្ថភាពស្តាប់ភាសាអង់គ្លេសជាច្រើនជាតិសាសន៍ បើទោះបីជនបរទេសទាំងនោះ បញ្ចេញសំឡេងភាសាអង់គ្លេសផ្សេងៗគ្នាក៏ដោយ។
ស្រីលង្កា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ១,១ពាន់លានដុល្លារជាមួយចិនលើការគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែភាគត្បូង Hambantota ដែលជាកំពង់ផែទឹកជ្រៅ។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីត្រូវបានពន្យារជាច្រើនខែ និងដោយមានការព្រួបារម្ភពីសំណាក់ឥណ្ឌាថា ចិនអាចយកកំពង់ផែនេះធ្វើជាមូលដ្ឋានកងទ័ពនៅក្រៅប្រទេស។ ប៉ុន្តែស្រីលង្កាអះអាងថា ...
នាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe បានប្រកាសថា ប្រទេសលោកនឹងចុះកិច្ចព្រមព្រៀងលក់កំពង់ផែភាគខាងត្បូងនៅថ្ងៃទី២៩ ខែកក្កដា។ កិច្ចព្រមព្រៀងជួលកំពង់ផែ ត្រូវគេមើលឃើញថាជាការដោះបំណុលរាប់លានដុល្លារ ដែលស្រីលង្កាជំពាក់ចិន  ដ្បិតស្រីលង្កាមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសងទៅឲ្យចិនវិញ។ ឯឥណ្ឌាវិញ បារម្ភបញ្ហានេះយ៉ាងខ្លាំង ព្រោះខ្...
ស្ពានកោះប៉ែន កំពុងដំណើរការចាក់បាយអរបំពេញចន្លោះឆ្នឹមរឹងបន្ដឹងខ្សែក្រាប។ សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន នៃខេត្តកំពង់ចាម និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានកោះប៉ែន នឹងត្រូវអនុវត្តបច្ចេកទេសមួយចំនួនរបស់ក្រុមការងារសាងសង់ស្ពាន នៅពេលធ្វើដំណើរលើស្ពាននេះ។ ដើម្បីសម្រួលដល់ដំណើរការក្នុងការដ្...
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ស្ដីពីការធ្វើដំណើរឆ្លងកាត់ស្ពានកោះប៉ែន និងហាមមិនឲ្យរថយន្តគ្រប់ប្រភេទ គោយន្ត រទេះគោ-សេះ ធ្វើដំណើរនៅស្ពានកោះប៉ែនបណ្ដោះអាសន្ន។ មូលហេតុនៃការហាមមិនឲ្យធ្វើដំណើរនេះ ដោយសារការដ្ឋានសាងសង់ស្ពានកោះប៉ែន កំពុងដំណើរ...
ក្រោយរងការចោទប្រកាន់អស់រយៈពេលជាងមួយឆ្នាំពាក់ព័ន្ធបញ្ហាពុករលួយក្នុងសំណុំរឿង លេចធ្លាយឯកសារ«Panama Papers» នាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវតុលាការកំពូលប៉ាគីស្ថានដកហូតតំណែងជាផ្លូវការថ្ងៃសុក្រទី ២៨ កក្កដាកន្លងទៅនេះ។ យោងតាមសារព័ត៌មាន New York Times លោក Nawaz Sharif ការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាននេះគឺកើតឡើងក្រោយពេលដែលម...
តុលាការកំពូលប៉ាគីស្ថានសម្រេចបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រី Nawaz Sharif ដោយសារលោកជាប់ពាក់ព័ន្ធបញ្ហាពុករលួយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ តុលាការអាចបំបែកសំណុំរឿងពុករលួយនេះបានដោយសារក្រុមគ្រួសារលោកក្លែងបន្លំឯកសារដោយប្រើប្រាស់ Font អក្សរ Calibri ដើម្បីធ្វើជាភស្តុតាងបញ្ជាក់ថាខ្លួនស្អាតស្អំ។
កាលវិភាគ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានក្រសួងអប់រំ បង្ហាញនៅថ្ងៃទី ២៩ កក្កដានេះ។ កាលវិភាគសម្រាប់ការប្រឡងបាក់ឌុប បានបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ  និងវិទ្យាសាស្ត្រសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មាន ៧វិញ្ញាសា រួមមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្ម...
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញតារាងប្រព្រឹត្តទៅនៃវិញ្ញាសា (កាលវិភាគ) សម្រាប់ការប្រឡងនេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៩ កក្កដានេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Michael Fallon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា ឆ្នាំក្រោយនេះ អង់គ្លេសនឹងបញ្ជូននាវាចម្បាំងដើម្បីធ្វើសមយុទ្ធក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង បន្ទាប់ពីបានបញ្ជូនយន្តហោះចម្បាំងបួនគ្រឿងដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយជប៉ុនកាលពីឆ្នាំមុន។ «យើងនឹងបញ្ជូននាវាទៅធ្វើដឹកយន្តហោះទៅធ្វើសមយ...
អង់គ្លេសអះអាងថា ខ្លួនមានសិទិ្ធសេរីភាពនាវាចរណ៍ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយខ្លួនក៏មានគម្រោងបញ្ជូននាវាចម្បាំងទៅធ្វើលំហាត់យោធាក្នុងតំបន់ក្បែរជម្លោះដែរ។ គម្រោងនេះបង្កភាពក្ដៅក្រហាយដល់ចិនដែលដណ្តើមយកតំបន់ជម្លោះសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងផងនោះ។
ជាមួយគ្នានេះផងដែរ លោកស្រី ខ្លូត ធីតា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះ ត្រូវបានដំឡើងឋានៈ ស្មើទេសរដ្ឋមន្ត្រី៕
លោក សុខ ទូច ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ បានឡើងឋានៈពីអនុប្រធានទៅជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនួសលោកស្រី ខ្លូត ធីតា ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។
  លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការ កាត់ក្តីឲ្យក្លាយជាអ្នកទោស បានសួរក្នុងលក្ខណៈផ្ចាញ់ចំពោះមាត្រាថ្មី ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានសរសេរបន្ថែម ដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយទើបនឹងចូលជាធរមាន។ សំណួររបស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈការបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុក ពីប្រទេសបារ...
ភ្នំពេញ៖ ចំណុចមួយ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា បើគណបក្សណា ប្រើប្រាស់រូបរបស់អ្នកទោស ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ តុលាការ អាចចាត់វិធានការលើគណបក្សនោះ។ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង សួរទៅកាន់អ្នកសរសេរច្បាប់ត្រង់ចំណុចនេះថា ចុះបើបង្ហោះឬផ្សព្វផ្សាយរូបលោក ដែលថតជាមួយមេដឹកនាំបក្សកាន់អំណាច តើអាចមានទោសឬទេ? អ្នកនាំពាក្យ...
ពាក្យ «សក្តានុពលកម្ដៅសកល» Global Warming Potential (GWP) សន្ទស្សន៍មួយ(ផ្អែកលើលក្ខណៈរំភាយរស្មីនៃឧស្ម័នផ្ទះកញ្ចក់ដែលលាយចូលគ្នាសព្វល្អ) ប្រើប្រាស់ដើម្បីវាស់វែងអំណាចរំភាយរស្មីនៃម៉ាសឧស្ម័នផ្ទះកញ្ចក់មួយឯកតាដែលលាយចូលគ្នាសព្វល្អក្នុងបរិយាកាសបច្ចុប្បន្នក្នុងរយៈពេលកំណត់ធៀបនឹងឧស្ម័នកាបូនិក និងជាឥទ្ធិពលបញ្ចូលគ្នាក្នុងពេលខុសៗគ្នានៃ...
ភ្នំពេញ៖ ពាក្យ «សក្តានុពលកម្ដៅសកល» និង «សក្តានុពលកាត់បន្ថយ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ខ្លឹមសារថ្មីមួយចំនួន ដែលត្រូវបានសរសេរបន្ថែម ដើម្បីបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ បានក្លាយជាមាត្រា និងចូលជាធរមានហើយ តាមរយៈការចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ ពីសំណាក់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក្នុងពេលព្រះមហាក្សត្រ ទ្រង់យាងទៅបរទេស ដើម្បីពិនិត្យសុខភាព។ មាត្រាថ្មី ដែលទើបនឹងប...
ភ្នំពេញ៖ មានចំណុចខ្លះៗ ដែលគណបក្សមួយចំនួន ត្រូវតែផ្លាស់ប្តូរ បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មជាលើកទីពីរ បានចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២0១៧។ បើមិនកែប្រែឬផ្លាស់ប្តូរទេ គណបក្សទាំងនោះ នឹងត្រូវប្រឈមចំពោះផ្លូវច្បាប់ជាមិនខាន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមរៀបចំការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ កន្លងទៅ។ បើតាមអ្នកនាំពាក្យគ.ជ.ប ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង...
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រាសាទវត្តអធ្វាសង់នៅលើផ្ទៃរាបស្មើ មានប្រាង្គកណ្តាលអមដោយសំណង់៤  ដាក់ឲ្យបែរទៅទិសខាងលិចដូចអង្គរវត្តដែរ។ ប្រាសាទនេះ កសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទវត្តអធ្វាមានក្លោងទ្វារទី២ និងខឿនត្រឡែងកែងមួយ ដែលបន្តពីក្លោងទ្វារទី១ ទៅខាងលិចបន្តគ្នា ២៥ម៉ែត្រ និង១២២ ម៉ែត្រ បានធ្វើឲ្យវាមានប្លង់រាងទ្រវែងជា Axia...
សៀមរាប៖ ប្រាសាទវត្តអធ្វា មានភូមិសាស្ត្រស្ថិតនៅភូមិក្រសាំងរលើង ឃុំពោធិ៍បន្ទាយជ័យ ស្រុកសៀមរាប ខេត្តសៀមរាប នៅខាងលិចស្ទឹងសៀមរាប។ ពាក្យអធ្វា មកពីពាក្យសំស្ក្រឹត អធ្ធន៊ (អធ្ធ័ន) ជានាមមានន័យថា ផ្លូវ ឬដងផ្លូវ។ ប្រាសាទនេះបានបង្ហាញពីសំណង់មិនទាន់ធ្វើសម្រេច ដោយសង្កេតតាមរយៈផ្ទៃថ្មដែលមិនទាន់រំលីង និងចម្លាក់មិនទាន់ពេញលេញ ជារួមបានតែមួយ...
ដុំសាច់ក្នុងខួរក្បាល ឆ្អឹងលលាដ៏ក្បាលគឺជាឆ្អឹងដែលរឹង ហើយមាននាទីការពារខួរក្បាល ព្រមទាំងគ្មានកន្លែងសម្រាប់ផ្ទុកអ្វីផ្សេងទៀតក្រៅពីនេះដែរ។ នៅពេលដែលដុំសាច់លូតលាស់ក្នុងខួរក្បាល វានឹងទៅសង្កត់លើសាច់ខួរក្បាល ដោយសារតែវាមិនអាចទៅកន្លែងណាទៀតបាន។ ដូច្នេះហើយទើបវាប៉ះពាល់ដល់របៀបនៃការគិត មើលឃើញ ការធ្វើចលនា និងអារម្មណ៍ជាដើម។ ជាមួយនឹងដុំសា...
វាមិនខុសគ្នានឹងកន្លែងផ្សេងៗទៀតនៃរាងកាយឡើយ ខួរក្បាលរបស់មនុស្សយើងគឺអាចមានដុំសាច់មហារីកដែរ ដែលវាកើតឡើងនៅពេលកោសិកាធម្មតាលូតលាស់ខ្លាំងដោយមិនអាចគ្រប់គ្រងបាន។ ដោយសារតែខួរក្បាលមានកោសិកាច្រើនប្រភេទ ដូច្នេះវាអាចនឹងមានដុំសាច់មហារីកច្រើនប្រភេទដែរ។ ដុំសាច់ខ្លះជាមហារីក តែខ្លះទៀតមិនមែនទេ។ ដុំសាច់ខ្លះលូតលាស់លឿន ខ្លះទៀតយឺត។ ប៉ុន្តែដោយស...
លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃអាទិត្យនេះថា គណបក្ស សម រង្ស៊ី នឹងត្រូវប្តូរឈ្មោះទៅជា «គណបក្សភ្លើងទៀន» (Candle Light Party)។ លោក បកស្រាយពីមូលហេតុនៃការជ្រើសរើសឈ្មោះនេះ យ៉ាងដូច្នេះថា៖«យើង សម្រេចចិត្តដាក់ឈ្មោះថា គណបក្សភ្លើងទៀន ព្រោះប្រជាពលរដ្ឋភាគច្រើនធ្លាប់ហៅអ៊ីចឹង។...
ភ្នំពេញ៖ «គណបក្សភ្លើងទៀន» គឺជាឈ្មោះថ្មី ដែលនឹងត្រូវជំនួសឲ្យគណបក្សសម  រង្ស៊ី។ ការប្តូរឈ្មោះនេះ គឺដើម្បីជៀសវាងពីការប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមការអះអាងរបស់លោក ទាវ វណ្ណុល។
តើមានអ្វីខ្លះទៅ? 1.    បរិស្ថាននៅជុំវិញខ្លួនអ្នកពិតជាសំខាន់ណាស់ចំពោះដំណេករបស់អ្នក។ ដូចនេះ អ្នកគួរតែគេងក្នុងបន្ទប់ដែលងងឹត និងស្ងប់ស្ងាត់ ទើបអ្នកអាចគេងលក់ស្រួល។ 2.    នៅមុនពេលដែលអ្នកចូលគេង អ្នកមិនគួរលេងទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗទេ ព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់ នៅពេលដែលអ្នកលេងចាប់ពីមួយម៉ោងឡើងទៅ។ 3.    មុនគេងចំនួន...
អាការៈគេងមិនលក់នេះ មនុស្សភាគច្រើន តែងតែប្រឈមមុខ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបនៃការកែប្រែអាការៈនេះ។
អ្នកសារព័ត៌មាន និងតំណាងអង្គការដែលធ្វើការទាក់ទងនឹងការពារសិទ្ធិកុមារដូចជាអង្គការយូនីសែហ្វ អង្គការសង្គ្រោះកុមារ អង្គការមូលនិធិកុមារ និងអង្គការទស្សនៈពិភពលោក បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមួយនៅឃុំស្វាយចេក និងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមក។ នៅទីនោះ អង្គការផ្លែនអន្តរជាតិកម្ពុជា បានអ...
សៀមរាប៖ គម្រោងជួយកាត់បន្ថយភាពក្រីក្រតាមយៈការលើកកម្ពស់ការចូលរួមរបស់កុមារក្នុងនាមជាពលដ្ឋសកម្មរបស់អង្គការផ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ទទួលបានផ្លែផ្កាជាច្រើននារយៈពេលជាង៣ឆ្នាំកន្លងមកនេះ នៅឃុំចំនួន២ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានបង្...
ការអាន អាចជួយដល់ «ការស្តាប់» របស់អ្នកដោយមិនច្រឡំអត្ថន័យ។ នៅពេលដែលអ្នកអាន គឺអ្នកនឹងដឹងនូវពាក្យចាស និងពាក្យថ្មី ដែលអាចប្រើក្នុងន័យដូចគ្នាបាន, ពាក្យដូចគ្នា តែប្រើក្នុងន័យខុសគ្នា និងពាក្យផ្សេងគ្នា តែអាចប្រើបានក្នុងន័យតែមួយ។ ល។ វិធីសាស្ត្រនេះ ពិតជាអាចជួយដល់ការស្តាប់របស់អ្នកឲ្យបានកាន់តែច្បាស់ ដោយមិនច្រឡំពីអត្ថន័យ ឬខ្លឹមសារ ន...
មិនថាអ្នករៀនអក្សរសាស្ត្រខ្មែរ, អង់គ្លេស, ចិន ឬភាសាណាក៏ដោយ គឺទាមទារឲ្យអ្នកឧស្សាហ៍«អាន»។ អានកាន់តែច្រើន ដឹងកាន់តែច្រើន, អានកាន់តែច្រើន ចេះកាន់តែច្រើន។ មិនថាអ្នកអានសៀវភៅ, កាសែត, ប្រលោមលោក ឬអានអ្វីក៏ដោយ គឺសុទ្ធតែបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រទាំងអស់។ តើ «ការអាន» ពិតជាអាចធ្វើឱ្យអ្នកពូកែជំនាញ ស្តាប់, និយាយ និងសរសេរ ភាសាមែនឬ...
ក្រោយចូលលេងឲ្យក្លិបអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវជួបប្រជែងក្នុងនាមគូប្រឆាំងជាមួយមិត្តរួមក្រុមដែលធ្លាប់ជ្រកក្រោមដំបូលក្លិបតែមួយរយៈពេល៥ឆ្នាំនាល្ងាចនេះ។ ក្រុមដែល ចន្ថាប៊ីន ចូលលេងក្នុងលក្ខខណ្ឌខ្ចីជើងអគ្គិសនីកម្ពុជាត្រូវតទល់ជាមួយក្រុមភ្នំពេញក្រោននាការប្រកួតដ...
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមភ្នំពេញក្រោនក្នុងវគ្គសន្សំពិន្ទុជើងទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌាលីកឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ កក្កដា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ នេះជាឱកាសដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានជួបមិត្តរួមក្រុមដែលធ្លាប់ជ្រកក្រោមដំបូលក្លិបតែមួយរយៈពេល៥ឆ្នាំ តែការជួ...
ទើបអស់តំណែងនៅថ្ងៃទី២៨ ខែកក្កដា ដោយសាររឿងពុករលួយ លោក Nawaz Sharif បានជ្រើសរើសអ្នកបន្តវេនរបស់លោករួចហើយ។ លោក Sharif បានជ្រើសរើសប្អូនប្រុសលោក គឺ Shahbaz Sharif ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថាន។ លោក Sharif ត្រូវបានតុលាការកំពូលប៉ាគីស្ថានបញ្ចប់តំណែងដោយសារតែលោកផ្ដល់ព័ត៌មានមិនពិតទាក់ទងទ្រព្យសម្បត្តិរបស់លោក ហើយរឿងនេះលេ...
លោក Nawaz Sharif ដែលទើបត្រូវបានតុលាការកំពូលប៉ាគីស្ថានបង្ខំឲ្យលាលែងពីតំណែងនាយករដ្ឋមន្ត្រី បានជ្រើសរើសប្អូនប្រុសរបស់លោកឲ្យបន្តដឹកនាំរដ្ឋាភិបាលជំនួសលោក។ លោក Sharif អស់តំណែងដោយសារតែសំណុំរឿងពុករលួយពាក់ព័ន្ធការបែកធ្លាយឯកសារ Panama Paper ។ លោកសុខចិត្តទទួលយកការសម្រេចចិត្តរបស់តុលាការ បើទោះជាលោកបដិសេធដាច់ខាតលើការចោទប្រកាន់នេះក៏ដ...
វ័យ១២ឆ្នាំ មកពីខេត្តបាត់ដំបង  កុមារា ពេជ្រ ថៃ បានបកស្រាយបទចម្រៀងរបស់ស្តេចចម្រៀង ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា «បាត់ដំបងបណ្តូលចិត្ត»។ សំនៀងពីរោះ និងសំឡេងច្បាស់តាមតួអក្សរ បានទាក់ទាញគ្រូបង្វឹកទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា សុគន្ធ នីសា ចុចប៊ូតុង «I Want You» ជាបន្តបន្ទាប់។ ទេពកោសល្យទទួលបាននូវកា...
ត្រឹមតែជាង១៥ម៉ោងប៉ុណ្ណោះ វីដេអូស្តីពីសកម្មភាពរបស់កុមារា ពេជ្រ ថៃ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី The Voice Kids Cambodia មានការចូលទស្សនាជាង ១.៨លានដង ចែករំលែក (Shares) ជាង១៣ម៉ឺន និងការចុច Like ជាង១២ម៉ឺន។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein សប្តាហ៍នេះបានថ្លែងនៅក្នុងសភាថា ម៉ាឡេស៊ីក៏អាចរួមចំណែកក្នុងការដោះស្រាយជម្លោះរវាងកាតានិងរដ្ឋឈូងសមុទ្រដែរ។ «យើងនឹងឃ្លាំមើលយ៉ាងតឹងរឹង សម្ព័ន្ធភាពដែលយើងមានជាមួយនឹងរដ្ឋឈូងសមុទ្រជាប់ពាក់ព័ន្ធក្នុងជម្លោះអាចឲ្យម៉ាឡេស៊ីមានតួនាទីយុទ្ធសាស្ដ្រ និងកាន់តែស៊ីជម្រៅក្នុងការដោះស្...
ម៉ាឡេស៊ីជឿថាសម្ព័ន្ធភាពដែលខ្លួនមានជាមួយរដ្ឋឈូងសមុទ្រជាប់ពាក់ព័ន្ធនៅក្នុងជម្លោះអាចឲ្យម៉ាឡេស៊ីមានតួនាទីកាន់តែស៊ីជម្រៅក្នុងការដោះស្រាយជម្លោះឈូងសមុទ្រ។រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីក៏បាននិយាយដែរថា ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីជាអាជ្ញាកណ្ដាលដោះស្រាយជម្លោះនេះ ប្រសិនមានការស្នើសុំ។
ស្ត្រីរកស៊ីផ្លូវភេទប្រមាណ៣០០នាក់ទៅ៤០០នាក់ទៀត មិនទាន់ទទួលបានការព្យាបាលនៅឡើយទេ។ នេះជាការបញ្ជាក់របស់ លោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោកពន្យល់ថា ស្ត្រីរកស៊ីផ្លូវបច្ចុប្បន្ន បានប្រើប្រាស់ស្រោមអនាម័យប្រមាណ៨០ភាគរយ នៅពេលបម្រើភ្ញៀវ ប៉ុន្តែ ពួកគេ បានរួមភេទជាមួយសង្សារ ឬដៃគូរបស់ខ្លួនដោយមិនប្រើស្រោមអនាម័យប្រម...
ភ្នំពេញ៖ លោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍៧ម៉ឺននាក់។ ក្នុងនោះ៨២ភាគរយ ទទួលបានការព្យាបាល និងទទួលថ្នាំពន្យាជីវិត។ លោកបញ្ជាក់ថា មានស្ត្រីរកស៊ីភេទដែលកំពុងមានផ្ទុកមេរោគអេដស៍ពី៣០០ទៅ៤០០នាក់ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មិនទា...
ផ្ទៃដីដែលមានពណ៌ងងឹតពិបាកនឹងផ្លាតពន្លឺព្រះអាទិត្យ ជាងផ្ទៃដីដែលគ្របដណ្តប់ដោយផែនទឹកកកពណ៌ស។ វាជាកត្តាដែលធ្វើអោយកំដៅផែនដីកើនឡើងកាន់តែលឿនទៅៗ។ ផ្ទាំងទឹកកក Greenland ជាផ្ទាំងទឹកកកដែលធំជាងគេនៅអឌ្ឍគោលខាងជើង ដែលមានទំហំប្រមាណប្រាំពីរដងធំជាងចក្រភពអង់គ្លេស និងមានកម្រាស់ទឹកកករហូតដល់បីគម។ នេះមានន័យថា បើទឹកកកនៅតំបន់នេះរលាយទាំងស្រុង នោះ...
ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញព្រួយបារម្ភពីការរលាយផ្ទាំងទឹកកកនៅ Greenland ដែលបញ្ហា នេះ អាច ជំរុញអោយកម្ពស់ទឹកសមុទ្រកើនឡើងហួសពីការរំពឹងទុក។ ពួកគេនិយាយថា បើកំដៅផែនដីកើនឡើង នោះរុក្ខជាតិស្លែ (Algea) នឹងដុះកាន់តែច្រើនឡើងៗនៅ Greenland ហើយវាបង្កអោយផ្ទៃដីឡើងពណ៌ងងឹតនៅពេលដែលគ្មានវត្តមានផ្ទាំងទឹកកក។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ កន្លងមករដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ធ្លាប់បានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ ដល់ម្ចាស់សត្វចិញ្ចឹមឲ្យមើលថែ និងឃុំគ្រងឲ្យបានត្រឹមត្រូវ។ ការជូនដំណឹងនេះ គឺក្រើនរំលឹកដល់ម្ចាស់សត្វចិញ្ចឹម កុំព្រលែងឲ្យដើរយ៉ាងអនាធិបតេយ្យតាមទីសាធារណៈ ក្នុងក្រុង។ រដ្ឋបាលក្រុងព្រះសីហនុ បន្ថែមថា ទោះបី...
អភិបាលក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ លោក អ៊ី សុខឡេង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វចិញ្ចឹម (គោ-ក្របី-ពពែ) ស្ដីពីការចាត់វិធានការចំពោះសត្វចិញ្ចឹម ដែលត្រូវបានម្ចាស់ព្រលែងឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមទីសាធារណៈ។ រដ្ឋបាលក្រុងព្រះសីហនុ នឹងចាត់វិធានការចាប់សត្វចិញ្ចឹមទាំងនោះ ប្រគល់ទៅទាហានការពារព្រំដែន ប្រសិនបើម្ចាស់មិនគ...
Adobe Flash Player ត្រូវបានចាត់ទុកជាកម្មវិធីមួយដែលមិនទទួលបានជោគជ័យប៉ុន្មានឡើយសម្រាប់ក្រុមហ៊ុនអាមេរិក Adobe Systems Incorporated  ដែលមានជំនាញផ្នែករចនា និង Software ។ កម្មវិធីដែលបង្កើតឡើងកាលពីឆ្នាំ១៩៩៦ មួយនេះ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធ័រណិតជាច្រើនត្អូញត្អែរ ជាពិសេសការតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការបន្ទាន់សម័យ (Update) គ្...
បន្ទាប់ពីក្រុម Microsoft បានប្រកាសពីការបញ្ចប់កម្មវិធី ក្រោយដំណើរការអស់រយៈពេល៣២ឆ្នាំ ដល់ពេលដែលក្រុមហ៊ុន Adobe កំណត់ពេលវេលាចុងក្រោយនៃការប្រើប្រាស់កម្មវិធី Adobe Flash Player ផងដែរ។ កម្មវិធីដែលប្រើប្រាស់ដើម្បីមើលរូបភាព និងវីដេអូមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយត្រូវបញ្ចប់ជីវិតនៅឆ្នាំ២០២០ ។
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖
ភ្នំពេញ៖ ការជ្រើសរើសបុគ្គលិកមកបម្រើការក្នុងស្ថាប័ននីមួយៗ មានលក្ខណៈផ្សេងៗគ្នា។ ស្ថាប័នខ្លះ ជ្រើសរើសបុគ្គលិកមានចំណេះដឹងខ្ពស់ និងខ្លះទៀត ត្រូវការបុគ្គលិកមានចំណេះដឹងគួរសមទៅតាមស្ថាប័នរបស់គេ។ សម្រាប់លោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jets Group ជ្រើសរើសបុគ្គលិកដែលខ្សត់ខ្សោយ តែមានបេះដូង ប្រសើរជាងបុគ្គលិកមានចំណេះ តែខ្វះឆន្ទៈ ។
នៅថ្ងៃទី២៩ ខែកក្កដា ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារចំនួនពីរបន្តបន្ទាប់គ្នា ដោយមានអត្ថន័យប្រកបដោយការមិនសប្បាយចិត្តលាយឡំការខឹងសម្បារផង ជុំវិញស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ លោក ត្រាំ បានលើកឈ្មោះចិនចំៗ ព្រោះចិនមិនបានធ្វើអ្វីសោះដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលមកទល់ពេលនេះគេជឿថាកូរ៉េខាងជើងមានមីស៊ីលបាញ់ដល់គ...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារខកចិត្តតាមបណ្ដាញសង្គម Twitter បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលមួយទៀតនៅយប់ថ្ងៃទី២៨ ខែកក្កដា។ លោក ត្រាំ ខកចិត្ត ព្រោះចិនមិនបានធ្វើអ្វីសោះលើកូរ៉េខាងជើង និងទុកឲ្យរដ្ឋកុម្មុយនីស្តមួយនេះធ្វើអ្វីស្រេចតែចិត្តឯង មិនខ្លាចនរណាសោះឡើយ។ ប្រធានាធិបតីអាមេរិក ក៏គំរាមប្រើពាណិជ្ជកម្មដើម្បីដាក់សម...
«កាលវិភាគប្រកួតពិតជាតឹងតែងមិនទេ។» នេះជាការលើកឡើងរបស់លោក Austin Koledoye គ្រូបង្គោលក្រុមកីឡាបាល់បោះកម្ពុជាក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ nocc.org.kh ។ លោកបន្ថែមថា កម្ពុជាត្រូវប្រកួតជាមួយសិង្ហបុរីនៅល្ងាចថ្ងៃទី២០ មុននឹងប្រកួតប៉ះពាល់ជាមួយវៀតណាមនៅព្រឹកថ្ងៃទី២១ ពោលគឺប្រកួតទាំងពីរធ្វើឡើងមិនដល់២៤ម៉ោងផង។ កម្ពុជាក៏ត្រូវប្រកួតជាមួ...
លោក Austin Koledoye គ្រូបង្គោលក្រុមកីឡាបាល់បោះកម្ពុជា បានត្អូញត្អែរការប្រកួតដ៏មមាញឹករបស់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី។ ក្រុមកីឡាបាល់បោះកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមបួនទៀត ហើយដែលត្រូវប្រកួតបួនក្នុងរយៈពេលបួនថ្ងៃជាប់គ្នាតែម្ដងនៅកីឡដ្ឋាន MABA ។
លោក យឹម សុវណ្ណ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងពេលឆាប់ៗនេះ គណបក្សសង្គ្រោះជាតិ នឹងចេញសេចក្តីអំពាវនាវ ទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដើម្បីសុំជំនួយផ្នែកថវិកា យកទៅធ្វើស្លាក ឬក៏ហៅថាផ្ទាំងផ្សព្វផ្វាយថ្មីរបស់គណបក្ស។ បើតាមលោក យឹម សុវណ្ណ គណបក្សសង្គ្រោះជាតិ បានប៉ាន់ស្មានរួចហើយថា ការផ្លាស់ប្តូរស្លាកគណបក្សនៅទូទាំងប្រទេស គ...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ត្រូវចំណាយថវិកាប្រហែលជា កន្លះលានដុលា្លរឯណោះ ដើម្បីផ្លាស់ប្តូរស្លាកគណបក្សថ្មី នៅទូទាំងប្រទេស។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
នាយករងអង្គការ ហេឡែន ខេលល័រអន្តរជាតិប្រចាំកម្ពុជា លោក ហ៊ូ ក្រើន បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាការវិនិយោគមួយក្នុងចំណោមការវិនិយោគល្អបំផុត ដែលប្រទេសមួយអាចធ្វើបានដោយមិនគិតថាប្រទេសនោះ ជាប្រទេសអភិវឌ្ឍ ឬកំពុងអភិវឌ្ឍឡើយ។ ជាពិសេស ដើម្បីធានា ធនធានមនុស្សមានសុខភាពរឹងមាំ បញ្ញាឆ្លាតវៃ តាមរយៈការបំបៅកូនដោយទឹកដោះនេះ។ ថ្លែងក្ន...
ភ្នំពេញ៖  កម្ពុជា នឹងប្រារព្ធកម្មវិធីសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ នៅតាមបណ្ដាខេត្ត ឃុំ និងតាមសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ពីសារសំខាន់នៃការរបំបៅកូនដោយទឹកដោះម្ដាយ។
ជាទូទៅ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន តម្រូវឱ្យមានការសម្របសម្រួល/ការគាំទ្រពីតួអង្គខាងក្រៅនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើងបន្ទាប់ពីមានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន គឺនៅពេលដែលសមាជិកសហគមន៍និងអង្គការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។ ដកស្រង់ពី...
ពាក្យ «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន Local Disaster Risk Management (LDRM) គឺជាដំណើរការដែលតួអង្គនៅមូលដ្ឋាន(ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេ...
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី ២៨ កក្កដា បានសម្រេចផ្ទេរភារកិច្ច លោក សុន តារា ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។ លោក អ៊ុក ភ័ក្ត្រា ត្រូវដំឡើងឋានន្តរស័ក្តិ ពីឋានន្តរស័ក្តិអនុមន្ត្រីការបរទេស ថ្នាក់លេខ១ ទៅឋានន្តរស័ក្តិវរមន្ត្រីការបរទេស ថ្ន...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំង ដំឡើងឋានន្តរស័ក្ដិ ដល់មន្ត្រីរាជការចំនួន ៤រូប។ ដោយក្នុងនោះមន្ត្រីទាំង ៣រូបនោះ រួមមាន លោក អ៊ុក ភ័ក្ត្រា, លោក ស្រេង ហុង និងលោក សុខ សុទ្ធី ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្តកោះកុង។ អនុក្រឹត្យដដែល ក៏មានការផ្ទេរតំណែង លោក សុន តារា ពីអភិបាលរងខេត្ត ទៅបម្រើការងារន...
ទឹកជំនន់ទន្លេមេគង្គស្ទឹងត្រែង បានបន្តស្រក នៅត្រឹមកម្ពស់ ១០, ៥០ម៉ែត្រ នារសៀលថ្ងៃទី ៣០ កក្កដានេះ ដោយស្រក ០,០៣ ម៉ែត្រ បើប្រៀបធៀប នឹងម្សិលមិញ។ ជាមួយគ្នានេះ ខេត្តក្រចេះ កំពង់ចាម និង ត្បូងឃ្មុំ  ក៏ចាប់ផ្ដើមស្រកជាបន្តបន្ទាប់ ដោយស្រកក្រោយគ្នាចំនួនមួយថ្ងៃៗ។ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុន...
នៅរសៀលថ្ងៃទី ៣០ កក្កដានេះ ទឹកជំនន់ទន្លេមេគង្គស្ទឹងត្រែង បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ដោយស្រកចុះត្រឹមកម្ពស់ ១០, ៥០ម៉ែត្រ ខណៈដែលកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ។ ចំណែកស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម នឹងស្រកជាបន្តបន្ទាប់ នៅក្រោយគ្នាមួយថ្ងៃៗ ចាប់ពីថ្ងៃទី ៣១ កក្កដា-២ សីហា។
លោក Yoshiaki Ishizawaដែលជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជប៉ុន Sophia វ័យ៧៩ ឆ្នាំជាម្ចាស់ពានរង្វាន់ Magsaysay ឬហៅថាពានរង្វាន់ណូបែលអាស៊ីប្រចាំឆ្នាំ២០១៧ រួមជាមួយនឹងម្ចាស់ជ័យលាភីដទៃទៀត។ ម្ចាស់ជ័យលាភីដទៃមកពីឥណ្ឌូណេស៊ី សិង្ហបុរី ស្រីលង្កា និងហ្វីលីពីនទៀតផង។ យោងតាមសារព័ត៌មាន Bangkok Post ប្រធានមូលនិធិពានរង្វាន់ Magsaysay ...
អតីតប្រធានសាកលវិទ្យាល័យជប៉ុន Sophia លោកYoshiaki Ishizawa ក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ Ramon Magsaysay Award ដែលត្រូវបានចាត់ទុកថាជាណូបែលអាស៊ី ប្រចាំឆ្នាំ២០១៧។ លោកត្រូវទទួលបានពានដោយសារលោកបានលះបង់ និងព្យាយាមក្នុងរយៈពេល៥០ឆ្នាំនៃជីវិតរបស់លោកដើម្បីចូលរួមស្តារ និងអភិរក្សប្រាសាទអង្គរវត្តដែលជាកេរ្ដិ៍ដំណែលវប្បធម៌របស់កម្ពុជា។
១.សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អតីតប្រធានរដ្ឋសភា) ២.សម្តេចអគ្គមហាពញាចក្រី ហេង សំរិន (ប្រធានរដ្ឋសភា) ៣.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (នាយករដ្ឋមន្ត្រី) ៤.សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង) ៥.សម្តេច សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ស...
ក្រៅពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់សង្ឃ និងសែរាជវង្ស បច្ចុប្បន្នមានឥស្សរជនជាន់ខ្ពស់៩នាក់ហើយដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានគោរមងារ ជា «សម្តេច» ជាបន្តបន្ទាប់ បើគិតចាប់តាំងពីឆ្នាំ១៩៩៣មក។
ទី១ ពាក្យ «ប្រមាទ» ជានាមសព្ទមានន័យថា ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្តីប្រហែស, ការប្រហែសធ្វេស។ បើជាកិរិយាសព្ទ គឺភ្លេច, ធ្វេស, ប្រហែស ស្មារតី។ ឧទាហរណ៍៖ ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនឹងក្នុងបរលោក។ ទី២ ពាក្យ «ប្រមាថ» ជានាមសព្ទមានន័យថា ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគ...
មនុស្សភាគច្រើនមិនដែលដឹងថាពាក្យ «ប្រមាទ» និង «ប្រមាថ» នេះប្រើខុសគ្នា និងមានអត្ថន័យខុសគ្នាយ៉ាងដូចម្តេចនោះទេ។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពីអត្ថន័យ និងការប្រើប្រាស់ខុសគ្នាដូចខាងក្រោម ៖
ខុសប្លែកពីសព្វដង រដ្ឋាភិបាលចិនបានសម្រេចចិត្តប្រារព្ធពិធីខួបកំណើតលើកទី៩០ ថ្ងៃកំណើតកងទ័ពរំដោះប្រជាជនចិននៅតំបន់ Inner Mongolia ជំនួសឲ្យការរៀបចំពិធីនៅខាងមុខទីលានធានអានមេនក្នុងរដ្ឋធានីប៉េកាំង។ កងទ័ពប្រមាណ១២០០០នាក់ យន្តហោះរាប់រយគ្រឿង និងយុទ្ធោបករណ៍សង្គ្រាមជាច្រើន បានបង្ហាញខ្លួនក្នុងព្យុហយាត្រាកងទ័ពនៅមូលដ្ឋាន Zhurihe ក្រោមអធិ...
ប្រធានាធិបតី ស៊ី ជិនភីង បានស្នើឲ្យមានការបង្កើនធ្វើទំនើបភាវូបនីយកម្មកងទ័ពរំដោះប្រជាជនចិន ដើម្បីការពារទឹកដី និងបូរណភាពទឹកដីចិន។ លោក ស៊ី ជិនភីង លើកឡើងបែបនេះក្នុងខួបលើកទី៩០ ថ្ងៃកំណើតកងទ័ពរំដោះប្រជាជនចិននៅតំបន់ស្វយ័ត Inner Mongolia នៅថ្ងៃទី៣០ ខែកក្កដា។ ប្រមុខរដ្ឋចិនបានចាត់ទុកស្ថានការណ៍ពិភពលោកបច្ចុប្បន្នថាជាពេលវេលាដ៏គ្រោះថ្ន...
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ខ្លួនមនុស្សនិងសុខភាព ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ថ្ងៃទារកកើតគឺថ្ងៃដែលអ្នកម្ដាយឈឺពោះខ្លាំងដោយសារស្បូនរបស់គាត់កន្ត្រាក់ជាចង្វាក់ៗ ដើម្បីរុញច្រានកូនឲ្យចេញមកក្រៅ។ ឆ្មប ឬគ្រូពេទ្យអាចជួយឲ្យការសម្រាលកូនប្រព្រឹត្តទៅបានល្អ និងប្រកបដោយសុវត្តិភាព។ តាមធម្មតា ទារកកើតដោយចេញក្បាលមកមុន។ វាស្រែកយំ និងចាប់ផ្ដើមដកដង្ហើមដោយខ្លួនឯងក្រោយពេលដែលគ្រូពេទ្យចង និងកាត់ទងផ្ចិតរបស់វា។ សំឡេងដែលស្រែ...
ចម្លាក់ដែលបានរកឃើញនៅពេលនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៧ និងត្រូវបានធ្វើពិធីសាសនាលើកបដិមាចេញពីក្នុងដី នៅថ្ងៃទី៣០ កក្កដា។ ការរកឃើញរូបបដិមាដ៏ធំនេះ ត្រូវបានក្រុមអ្នកជំនាញចាត់ទុកជារឿងចៃដន្យមួយ ខណៈដែលគម្រោងស្វែងយល់ពីមន្ទីរពេទ្យដែលកសាងក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាកិច្ចសហប្រតិបត្តិការរវ...
សៀមរាប៖ ចម្លាក់បដិមាដែលមានកម្ពស់រហូតដល់ទៅ ១,៩០ម៉ែត្រ និងស្មាទទឹងរហូតដល់ទៅ ០,៥៨ម៉ែត្រ ត្រូវបានប្រទះឃើញនៅមន្ទីរពេទ្យទន្លេស្ងួត ខាងជើងក្រុងអង្គរធំ។ នេះជាការចៃដន្យ នៅពេលដែលក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិងកំពុងចាប់ផ្តើមលើគម្រោងសិក្សាពី មន្ទីរពេទ្យដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
លោក ម៉ៅ សុផាណា ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ បាននិយាយថា មកដល់ពេលនេះ គណបក្សខ្មែររួបរួមជាតិ បានទប់ស្កាត់ស្ថានការណ៍ឲ្យវិលមកភាពប្រក្រតីវិញហើយ ក្រោយពីមានបញ្ហាផ្ទៃក្នុងបក្ស ដោយសារតែសមាជិកមួយចំនួន បានចេញទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ និងគណបក្សដទៃទៀត។ លោក ម៉ៅ សុផាណា បានបន្ថែមថា ដើម្បីពង្រឹងផ្ទៃក្នុងបក្ស និងផ្តល់ទំនុ...
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំសមាជបក្ស នៅថ្ងៃទី១២ សីហាខាងមុខនេះ ដើម្បីពង្រឹងផ្ទៃក្នុងបក្ស និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឡើងវិញ។
  អ្នកស្រី ហាវ គឹមឡា អាយុ    ២៧ ឆ្នាំ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ធំ គឺជាអ្នកឈ្នះរង្វាន់លុយសុទ្ធដ៍សន្ធឹកសន្ធាប់ពីកម្មវិធីនេះ។ ក្រោមទឹកមុខញញឹមញញែម អ្នកស្រីបានថ្លែងពីអារម្មណ៍រំភើបរីករាយថា៖ គាត់មិននឹកស្មានដល់ ហើយក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្ដហ្វូនដែលបានរៀបចំកម្មវិធីផ្សងសំណាងនេះឡើង។ លោកស្រីបានបន្តថា៖ «ខ្ញុំរំភើបណាស់ ...
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនមិត្ដហ្វូនបានរៀបចំកម្មវិធីប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ ៨០លានរៀល ដល់អតិថិជនរបស់ខ្លួន ដែលបានចូលរួមលេង និងឈ្នះនៅក្នុងកម្មវិធីមិត្តហ្វូនលេខកូដសំណាង។
ខ្សែការពារកូនកាត់ខ្មែរ-បារាំង កុក បូរីស សម្រេចបាន៣គ្រាប់ម្នាក់ឯងឲ្យភ្នំពេញក្រោននាជំនួបជាមួយក្រុមអគ្គិសនីកម្ពុជាកាលពីម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង។ ៣គ្រាប់របស់ បូរីស នៅនាទី ទី១២, ៤០ និងទី៨៣ និង១គ្រាប់របស់ Gisung Yeon នៅនាទី១០, Shane Booysen មួយគ្រាប់នៅនាទី១៩ និងមួយរបស់ ប្រាក់ ធីវ៉ា នៅនាទី២១ មិនត្រឹមតែជួយភ្នំពេញក្រោនយក...
ក្រុមភ្នំពេញក្រោនបានឡើងឈរលេខរៀងទី៣ក្នុងសប្តាហ៍ទី១៤នាការប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ៦-៣ កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននៅកីឡដ្ឋានខេត្តស្វាយរៀង។ ចំណែកក្រុមអគ្គស្នងការនគរបាលជាតិបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយអាស៊ីអឺរ៉ុបនៅកីឡដ្ឋានស្តាតចាស់។