text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ហាក់មិនមានប្រសិទ្ធភាពអ្វីលើកូរ៉េខាងជើងឡើយ។ បើតាមធនាគារកូរ៉េខាងត្បូង ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើង បានកើនឡើងជិតបួនភាគរយក្នុងឆ្នាំ២០១៦ ។ នេះ គឺជាការកើនខ្ពស់ជាងគេសម្រាប់ GDP កូរ៉េខាងជើង បើគិតពីឆ្នាំ១៩៩៩ មក ទោះជាកូរ៉េខាងជើង ប្រឈមមុខរាំងស្ងួត និងការធ្លាក់ចុះតម្លៃទំនិញក៏ដោយ។ ប៉ុ...
ធនាគារកណ្ដាលកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកក្កដា បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថា សេដ្ឋកិច្ចកូរ៉េខាងជើងមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ ដែលអត្រាខ្ពស់ជាងគេក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ។ កំណើនសេដ្ឋកិច្ចកូរ៉េខាងជើងកើនខ្ពស់ ទោះជារដ្ឋកុម្មុយនីស្តមួយនេះកំពុងរុំព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិអស់ពេលជាច្រើនឆ្នាំដោយសារតែមហិច្ឆតានុយ...
លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ខណៈពេលនេះក្រុមហ៊ុនកំពុងស្ថាបនាផ្លូវរថភ្លើង ដែលតភ្ជាប់ពីផ្លូវដែកមានស្រាប់ ចូលមកព្រលានយន្តហោះភ្នំពេញ ដែលមានចម្ងាយ ១,៥គីឡូម៉ែត្រ។ លោកបន្ថែមថា ក្រុមហ៊ុន Royal Railways បានបញ្ជាទិញរួចហើយនូវរថភ្លើងចំនួន ៤គ្រឿងពីប្រទេសម៉ិចស៊ីកូ ក្នុងតម្លៃចន្លោះពី ១លាន ទៅ២លានដុល្លារ ដែលគ្រោងនឹងដាក់ឲ្យដំណើរនៅក្នុងអំឡុង...
ភ្នំពេញ៖ ក្រុមហ៊ុន Royal Railways គ្រោងដាក់ឲ្យដំណើរការរថភ្លើងធនស្រាលចំនួន៤គ្រឿង ដែលធ្វើចរាចរទៅមករវាងស្ថានីយរថភ្លើង(នៅកណ្ដាលទីក្រុង) និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅក្នុងអំឡុងខែមេសាឆ្នាំ២០១៨ ។ នេះបើតាមការឲ្យដឹងដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្រោយពិធីប្រគល់និងទទួលសម្ភារគ្រឿងចក្រពីក្រុមហ...
បើសិនជាទារកកើតពីម្តាយដែលកង្វះគ្រាប់ឈាម គេក៏នឹងកង្វះគ្រាប់ឈាមក្នុងខ្លួនដែរ។ បើសិនជាអ្នកមិនចង់មានបញ្ហាកង្វះគ្រាប់ឈាមទេ យកល្អគួរតែបញ្ចូលរបបអាហារខាងក្រោមញ៉ាំរាល់ថ្ងៃទៅ៖ បង្កើនការទទួលទានជាតិដែក ស្ត្រីមានផ្ទៃពោះត្រូវការជាតិដែក ៣៨មីលីក្រាមក្នុងមួយថ្ងៃ។ ប្រភពបន្លែសម្បូរជាតិដែកបំផុតមានដូចជា ដូង គ្រាប់ល្ពៅ បន្លែពណ៌បៃតង។ ចំពោះសាច...
ក្នុងពេលមានផ្ទៃពោះ គឺពិតជាងាយកង្វះគ្រាប់ឈាមណាស់ ព្រោះតែរាងកាយត្រូវការជាតិដែកកាន់តែច្រើន។ ដូច្នេះអ្នកក៏ត្រូវតែបង្កើនការទទួលទានអាហារសម្បូរជាតិដែកក្នុងពេលមានផ្ទៃពោះដែរ ដើម្បីបំពេញតម្រូវការរបស់ទារកក្នុងផ្ទៃ និងការលូតលាស់របស់គេ។ ការអស់កម្លាំង ពិបាកដកដង្ហើម ឈឺក្បាល និងត្រជាក់ដៃជើង គឺជាអាការៈមួយចំនួននៃការចុះទាបរបស់ជាតិដែកក្នុ...
1.    លែងមានការសម្តែងនូវកាយវិការ ឬលក្ខណៈបញ្ជាក់អំពីសេចក្តីស្រឡាញ់ដាក់គ្នា 2.    ចូលចិត្តតែផ្តោតសំខាន់លើអ្វីផ្សេងៗទោះបីជានៅជាមួយគ្នាក៏ដោយ 3.    អ្នកតែងតែជាផ្ទាំងស៊ីបសម្រាប់ការស្តីបន្ទោសជានិច្ច 4.    មិនសូវមានការជជែកគ្នាដូចមុន 5.    អ្នកតែងតែរវល់ជាប់ ហើយក៏លែងមើលឃើញពេលវេលាចង់នៅជាមួយគ្នាទៀតដែរ 6.    ខ្វះការគាំទ្រ 7.    លែង...
ទំនាក់ទំនងស្នេហាគឺជារឿងដ៏ពិសេសមួយដោយសារតែយើងជ្រើសរើសវាដោយខ្លួនឯង ដើម្បីបង្កើតជាសុភមង្គលមួយដែលមានមនុស្សពីរនាក់ចូលរួម។ ប៉ុន្តែសម្រាប់អត្ថបទនេះគឺចង់បង្ហាញថា ទំនាក់ទំនងស្នេហាអាចនឹងមានការផ្លាស់ប្តូរ ដោយសារតែវាចាប់ផ្តើមបាត់បង់ភាពរឹងមាំ ហើយបើសិនជាវាកើតឡើងមែននោះ វានឹងបង្ហាញនូវអាការៈមួយចំនួនដូចខាងក្រោមនេះ ដែលបញ្ជាក់ថា អ្នកលែងជា...
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាននេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។  អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋក...
ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះ សារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«កម្ពុជា និងសម័យកាល Digital»។ សៀវភៅនេះដែលមានកម្រាសប្រមាណជា១៦០ទំព័រ នឹងត្រូវចេញផ្សាយនៅខែសីហាខាងមុនេះ។
ក្នុងចំណោមកម្មករសំណង់ចំនួន១០១០នាក់(ស្ត្រី៣៣%) នៅរាជធានីភ្នំពេញ  ៨៧ភាគរយ មិនទទួលបានការបណ្តុះបណ្តាលជំនាញឡើយ។ នេះបើយោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក្រោយការរៀបចំថវិកាដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)។     លោក សុខ គីន អនុប្រធាន BWTUC បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២០ ខែកក្កដាថ...
ភ្នំពេញ៖ កម្មករសំណង់នៅរាជធានីភ្នំពេញ ៨៧ភាគរយមិនបានទទួលបានការបណ្តុះបណ្តាលជំនាញ។ នេះបើតាមការស្ទង់មតិមួយរបស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)។ 
អស់ពេល៥ថ្ងៃមកហើយដែលកូរ៉េខាងត្បូងដាក់សំណើផ្លូវការទៅកាន់កូរ៉េខាងជើងដើម្បីរៀបចំជំនួបយោធា និងកាកបាទក្រហមរវាងកូរ៉េខាងទាំងពីរ។ ប៉ុន្តែគេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់កូរ៉េខាងជើងនៅឡើយទេនៅថ្ងៃទី២១ ខែកក្កដានេះ។ កូរ៉េខាងត្បូង ដែលរង់ចាំចម្លើយទាំងអន្ទះអន្ទែងនោះ ហាក់អស់សង្ឃឹមនឹងទទួលចម្លើយពីកូរ៉េខាងជើង តែបានអះអាងថា ការមិនអើពើរ...
កូរ៉េខាងត្បូងមិនទាន់ទទួលបានចម្លើយពីកូរ៉េខាងជើងលើសំណើសុំចរចាយោធា និងកាកបាទក្រហមនៅឡើយទេ។ ប៉ុន្តែកូរ៉េខាងត្បូងសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបក្នុងពេលឆាប់ៗខាងមុខមិនខាន។ ក្រុងសេអ៊ូលក៏ប្រកាសដែរថា បើទោះជាព្យុងយ៉ាងនៅតែធ្វើមិនដឹងមិនលឺក៏ដោយ ក៏ខ្លួននៅបន្តជំរុញទំនាក់ទំនងអន្តរកូរ៉េដដែល ជាមួយនឹងគោលដៅរក្សាស្ថិរភាព និងបញ្ចប់វិបត្តិឧបទ្...
ខណៈការប្រកួតដណើ្តមពានរង្វាន់ AFF U15 Championship 2017 ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ កក្កដា ខ្សែប្រយុទ្ធ សៀង ចន្ធា របស់កម្ពុជាកំពុងក្តោបក្តាប់ពានរង្វាន់ស្បែកជើងមាសក្រោយរកគ្រាប់បាល់បានច្រើនជាងគេ៥គ្រាប់ម្នាក់ឯង ដែលតាមពីក្រោយដោយកីឡាករថៃ Suphanat Mueanta រកបាន៤គ្រាប់។ ចន្ធា រកបាន១គ្រាប់ក្នុងជំនួបចាញ់វៀតណាម ២-១ មុន...
ទោះបីក្រុម U15 កម្ពុជាបានបាត់បង់ឱកាសប្រជែងដណ្តើមជើងឯកពានរង្វាន់យុវជនអាស៊ាន AFF U15 Championship 2017 តែកីឡាករ សៀង ចន្ធា របស់កម្ពុជាដែលរកបាន៥គ្រាប់ម្នាក់ឯងកំពុងរក្សាឱកាសក្តោបក្តាប់ពានរង្វាន់ Top Scorer ខណៈការប្រកួតត្រូវបញ្ចប់នៅថ្ងៃទី២២ កក្កដា នេះ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ៖
ភ្នំពេញ៖ ការជ្រើសរើសទីតាំង គឺជាកត្តាសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទិញដី ដើម្បីសាងសង់លំនៅដ្ឋាន។ នេះបើតាម លោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group ។ លោក ចាន់ថន បានផ្តល់យោបល់ថា មុននឹងទិញដីធ្វើលំនៅដ្ឋានប្រជាពលរដ្ឋត្រូវមើលលើ ៣ចំណុច ក្នុងនោះមានកម្មសិទ្ធិ ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ, លូ) និងមូលដ្ឋានជុំវិញ៕
តំណាងអចិន្ត្រៃយ៍របស់ហ្វីលីពីនប្រចាំអង្គការសហប្រជាជាតិលោក  Teodoro L. Locsin Jr.បានដាក់ស្នើអនុម័តសេចក្តព្រាងដំណោះស្រាយលើកដំបូងមួយស្តីពីការរម្លឹកខួបនៃការបង្កើតអាស៊ានក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃពុធទី ១៩ ខែកក្កដា ។ បើតាមទីភ្នាក់ងារព័ត៌មានហ្វីលីពីន ដំណោះស្រាយដែលមានឈ្មោះថា ការរម្លឹកខួប ៥០ឆ្នាំនៃការបង្កើតសមាគមន៍ប...
មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចអនុម័តដំណោះស្រាយរម្លឹកខួប ៥០ឆ្នាំនៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ានកាលពីថ្ងៃ ១៩ ខែកក្កដាកន្លងទៅ។ ការអនុម័តដំណោះស្រាយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីអង្គការថ្នាក់តំបន់មួយនេះដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់កន្លងមក...
ការប្រឆាំងភេរវកម្មនឹងក្លាយជាប្រធានបទអាទិភាពគ្របដណ្តប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានខែក្រោយ ដែលវានឹងត្រួសត្រាសផ្លូវសម្រាប់ការពង្រឹងកិច្ចសហការប្រឆាំងភេរវកម្មនេះ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno LP Marsudi ក្នុងវេទិកាកិច្ចសន្ទនាអាស៊ាននាក្រុងហ្សាការតានាថ្ងៃពុធ ទី ១៩ ខែកក្កដា។  យោងតាមសារ...
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានខែសីហានៅហ្វីលីពីននឹងផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់។ តំណាងអាស៊ាននឹងផ្លាស់ប្តូរមតិយោបល់គ្នាដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ស្របពេលដែលតំបន់ទាំងមូលរងគ្រោះកាន់តែខ្លាំងដោយសារចលនាភេរវកម្មផងនោះ។
ក្នុងវីដេអូ ដែលបង្ហោះក្នុងហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងជាអ្នកដឹកនាំកម្លាំងចុះរុះរើ បានឲ្យដឹងថា ផ្ទះដែលសង់ខុសច្បាប់ទាំងនោះមានចំនួន ១៩ខ្នង។ លោកបន្តថា សំណង់ទាំងនេះ គឺត្រូវបានប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ដោយខុសច្បាប់ អំឡុងពេលយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤កន្លងទៅ ទោះម...
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដែលមានការចូលរួមពីកងកម្លាំងចម្រុះ បានចុះរុះរើសំណង់ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ឬនៅខាងមុខសណ្ឋាគារសុខា សៀមរាប។ ការចុះរុះរើនេះ គឺមានការសហការបានយ៉ាងល្អពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ក្រោយអាជ្ញាធរបានពន្យល់ពីភាពមិនស្របច្បាប់របស់ពួកគេ។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២១ កក្កដានេះ វិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួន  ២ មុខវិជ្ជា គឺ ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី-បរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ជាមួយគ្នានេះ វិញ្ញាសាប្រឡង សម្រា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកវិញ្ញាសាប្រឡងនៃមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៧នេះ មានចំនួន ២ មុខវិជ្ជា គឺ ប្រវត្តិវិទ្យា និងផែនដី-បរិស្ថានវិទ្យា។
នៅក្នុងការប្រកួតវគ្គទីមួយ U23 ជប៉ុនដែលជាម្ចាស់ការពារតំណែងជើងឯក បានបើកការវាយលុកយ៉ាងខ្លាំង បន្ទាប់ពី ច្រឹង ពលរដ្ឋ មានឱកាសទាត់បាល់ពិន័យពីចម្ងាយមួយគ្រាប់នៅពីរដំបូងនៃការប្រកួត។ អ្នកចាំទី អ៊ុំ សេរីរ័ត្នន៍ បានង្គ្រោះបាល់ដែលជាការតែត និងស៊ុតជាបន្តបន្ទាប់របស់ខ្សែប្រយុទ្ធជប៉ុន Tagawa Kyosuke ខ្សែការពារ Yanagi Takahiro ជាដើម។ ភ្លៀ...
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំជប៉ុនកម្ពុជា បានចាញ់ U23 ជប៉ុន ២-០ សម្រាប់ការប្រកួតជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយមានអ្នកទស្សនាផ្ទាល់ជាង១៥០០០នាក់។
«តំណាល» មានន័យថា និយាយបូរបាច់, ប្រាប់, ថ្លែង, ពោល ពណ៌នា នូវរឿង, ហេតុ, ដំណើរ អ្វីមួយ ដែលកន្លងហួសទៅយូរហើយ ឲ្យគេស្ដាប់។ ឧទាហរណ៍៖  ជីតាខ្ញុំបានតំណាលថា កាលជំនាន់គាត់ពីក្មេង ក្នុងប្រទេសខ្មែរយើង ស្រូវ ៨០ ថាំងរាយថ្លៃមួយណែន (១៦រៀល), ប៉ុន្តែកាលក្នុងជំនាន់នោះក្រប្រាក់ណាស់, ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់ ។ ពាក្យ «តំណាល» ដដែ...
ដោយមិនបានចាប់អារម្មណ៍ មនុស្សមួយចំនួនបានសរសេរពាក្យ «តំណាល» និង «ដំណាល» ច្របូកច្របល់គ្នាទៅវិញទៅមក។ តែបើតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរ មានន័យខុសគ្នា។
វាគឺជាវគ្គបណ្តុះបណ្តាលបង់ថ្លៃដែលមានរយៈពេល១២០ម៉ោង ដោយផ្តល់ការសិក្សារៀងរាល់ថ្ងៃសៅរ៍។ រយៈពេលនៃការសិក្សាចំនួន១២០ម៉ោងនេះ អ្នកសិក្សាត្រូវបង់ថ្លៃចំនួន៧៥ដុល្លារ។ ប៉ុន្តែសមាជិកក្លិបអ្នកកាសែតកម្ពុជា នឹងទទួលបានការចុះថ្លៃចំនួន២០ដុល្លារ ហើយសម្រាប់អ្នកចុះឈ្មោះជាក្រុមចាប់ពី៣នាក់ឡើងទៅ ពួកគេនឹងទទួលបានចុះថ្លៃ១៥ដុល្លារ។ សម្រាប់មនុស្សម្នា...
ក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) នឹងបន្តបើកវគ្គបណ្តុះបណ្តាលថ្មីទៀតដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ខែសីហាខាងមុខនេះ សម្រាប់អ្នកដែលចង់យល់ពីការងាររបស់អ្នកកាសែត និងអ្នកដែលចង់ក្លាយជាអ្នកកាសែតអាជីព។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រល្បីៗនៅជុំវិញពិភពលោកបានឲ្យដឹងថា ទូរស័ព្ទដៃត្រកូល Galaxy Note នឹងមានអេក្រធំជាង៦.២អ៊ីង របស់សាមសុង Galaxy S8+ មានកម្មវិធីស្កែនប្រស្រីភ្នែក ព្រមទាំងប៊ិច S-pen កាន់តែទំនើបជាងមុន។ សម្រាប់ប្រជាជនកម្ពុជា លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់តាមរយៈ http://news.samsung.com, www.samsung.com  ( អត្ថបទពា...
ក្រុមហ៊ុនសាមសុងនឹងដាក់បង្ហាញនូវទូរស័ព្ទដៃត្រកូល Galaxy ស៊េរីថ្មី នៅទីក្រុងញ៉ូយក នាថ្ងៃទី២៣ សីហា ឆ្នាំ២០១៧នេះ ដោយនាំមកនូវមុខងារថ្មីៗ ដែលជួយឲ្យលោកអ្នកធ្វើការងារបានច្រើនជាងមុន។
SOYO គឺជាកម្មវិធីកម្សាន្តអនឡាញដែលប្រមូលផ្តុំនូវខ្សែភាពយន្ត និង កម្មវិធីទូរទស្សន៍កម្ពុជា និងអន្តរជាតិល្បីៗ។ SOYO ត្រូវបាននាំមកជូនដោយក្រុមហ៊ុន Sabay Digital Corporation កម្មវិធីSOYO អាចដំណើរការលើវេបសាយ ឬប្រព័ន្ធទូរស័ព្ទ Android ឬ iOS ដែលនឹងមានក្នុងពេលខាងមុខ។  លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ SOYO បានឲ្យដឹ...
ខណៈពេលដែលវិស័យភាពយន្តខ្មែរចាប់ផ្តើមមានការផលិតឡើងកាន់តែច្រើនឡើយ វត្តមានកម្មវិធី SOYO ថ្មីនេះ នឹងជំរុញឲ្យមានការគាំទ្របន្ថែមទៀតតាមរយៈការសហការណ៍ជាមួយផលិតករក្នុងស្រុក និងការទិញសិទ្ធិផ្សព្វផ្សាយខ្សែភាពយន្តខ្មែរនៅលើកម្មវីធី SOYO។
ពាក្យ «ដំណើរកម្តៅរួស» (Sensible heat flux) ដំណើរកម្តៅភាយចេញពីផ្ទៃផែនដីទៅក្នុងបរិយាកាស ដោយមិនពាក់ព័ន្ធនឹងការប្រែប្រួលសភាពទឹក ហើយជាសមាសភាគនៃថាមពលសរុបលើផ្ទៃដី។    ចំណែកឯ «ដំណើរកម្ដៅឡាតង់» (Latent heat flux) ជាដំណើរកម្តៅភាយចេញពីផ្ទៃផែនដីទៅក្នុងបរិយាកាស ដោយពាក់ព័ន្ធនឹងរំហួតឬកំណកចំហាយទឹក នៅលើផ្ទៃដី ដែលជាសមាសភាគមួយនៃថាមពលសរុ...
ភ្នំពេញ៖ ពាក្យ «ដំណើរកម្ដៅរួស» និង «ដំណើរកម្ដៅឡាតង់» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា ការជ្រើសរើសមន្ត្រីថ្មីទាំង៥ពាន់នាក់នេះ គឺដើម្បីបម្រើការងារផ្នែកការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ទាំង១៦៤៦ នៅទូទាំងប្រទេស។ លោក បន្តថា ឃុំ-សង្កាត់នីមួយៗ ត្រូវការមន្ត្រីផ្នែកការចុះឈ្មោះបោះឆ្នោតចំនួន៣រូប ដោយក្នុងនោះរួមមាន ប្រធានក្រុមការងារ១រូប អនុប្រធានក្រុមការ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្ត្រីជិត៥ពាន់នាក់ ដើម្បីបម្រើការងារផ្នែកការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាអាណត្តិទី៦ ក្នុងឆ្នាំ២0១៨ ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២0១៧ តទៅ គ.ជ.ប នឹងចាប់ផ្តើមរៀបចំចុះឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល៧0ថ្ងៃ។
ជាមួយនិងការឌីហ្សាញយ៉ាងល្អប្រណីតរួមផ្សំជាមួយនិងសមត្ថភាពដ៏អស្ចារ្យ ស្មាតហ្វូន Huawei Y7 Prime គឺត្រូវបានរចនាឡើង ជាឯករាជ្យ និង បំពេញចិត្តអ្នកប្រើប្រាស់ ដែលចង់បានឲ្យស្មាតហ្វូន មានសមត្ថភាព ដ៏អស្ចារ្យ។ បង្កើតដោយសហគ្រាស ឌីហ្សាញល្អជាងគេ Huawei Y7 Prime មានថាមពលថ្មរហូតដល់ទៅ ៤០០០ mAh ជាមួយ បច្ចេកវិទ្យាសន្សំថ្មពិសេស។ ចំណែកឯ កាមេរ...
ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បាន ប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរី ទាន់សម័យសម្រាប់យុវវ័យ គឺ Huawei Y7 Prime ដែលជា ស៊េរីចុងក្រោយបំផុតនៃស្មាតហ្វូនត្រកូលY តម្លៃត្រឹមតែ ២២៩ ដុល្លារ ប៉ុណ្ណោះ។
ជនជាតិរ៉ូហ៊ីងយ៉ាច្រើននាក់នៅតែត្រូវមេខ្យល់នាំឆ្លងដែនចូលមកម៉ាឡេស៊ីតាមច្រកព្រំដែនថៃរៀងរាល់ថ្ងៃដើម្បីស្វែងរកការងារ និងរកចំណូលផ្គត់ផ្គង់គ្រួសារ ទោះបីជាអាជ្ញាធរម៉ាឡេស៊ីបន្តចុះបង្ក្រាបពលករខុសច្បាប់ទ្រង់ទ្រាយធំក៏ដោយ។ ក្រៅពីម៉ាឡេស៊ី ថៃក៏បានចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការជួញដូរមនុស្សដូចគ្នា។ ទូរទស្សន៍សិង្ហបុរី Channel News Asi...
ទោះជាមានការការបង្ក្រាបពលករខុសច្បាប់នៅថៃ និងម៉ាឡេស៊ីក្នុងគោលដៅប្រឆាំងការជួញដូរមនុស្សក៏ដោយ មិនបានធ្វើឲ្យការរត់ពន្ធមនុស្សខុសច្បាប់ថមថយនោះទេ។ ជាក់ស្ដែង ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាជាដើមនោះនៅតែត្រូវមេខ្យល់នាំឆ្លងដែនចូលមកម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើដដែល។
ពិធីសម្ពោធស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលមានតម្លៃជាង ៦៣ ម៉ឺនដុល្លារនៅខេត្តព្រះសីហនុ នេះ ធ្វើឡើងចំខួបលើកទី ៥០ ឆ្នាំ នៃទំនាក់ទំនងការទួតកម្ពុជា-វៀតណាម។ អំឡុងខួប ៥០ ឆ្នាំ នេះ លោក លោក ង្វៀន ហ្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជា ៣ ថ្ងៃ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា។ តាមរយៈលោក ហ្វូជុង...
នៅថ្ងៃទី ២២ ខែកក្កដា ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សកិច្ចរបស់ខ្លួននៅកម្ពុជា លោក ង្វៀន ហ្វូជុង ( Nhuyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានធ្វើដំណើរទៅសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ។ រីឯកគណៈអធិបតីរបស់កម្ពុជា ដែលចូលរួមសម្ពោធស្តូបនេះជាមួយលោក ង្វៀន ហ្វូជុង ដឹកនាំដោយសម្តេច សាយ ឈុំ ប្...
ដោយ ប៉ាកកាខ្មៅ -គិតរឿងដើមទុនកាលមុនលំបាក គិតមិនស្រាន្តស្រាកថាបានពីណា ឃើញគេរកស៊ីកបកើតផ្លែផ្កា ខ្លះសួរខ្លួនថាធ្វើម៉េចដូចគេ? -មុនខ្លះត្រឹមគិតស៊ូនៅទំនេរ មិនងាយស្រួលទេរកប្រភពទុន ឥឡូវឥណទានមានមិនដូចមុន អាចខ្ចីធ្វើទុនរកស៊ីគ្រប់ស្រុក។ -មានផែនការច្បាស់ៗជាស្រណុក គ្មានឡើយស្មាញស្មុគរឿងប្រាក់កម្ចី តូចពង្រីកធំឬបង្កើតថ្មី មិនបាច់លក់ដីដ...
កំណាព្យបទ បថ្យាវត្ត
មិនខុសឆ្នាំកន្លងទៅទេ ក្រសួងអប់រំ នៅតែបន្តបន្តឹងការប្រឡងបាក់ឌុប។  ក្រសួងអប់រំ ក៏បានរៀបចំបទប្បញ្ញត្តិ និងកម្រិតវិន័យទោសទណ្ឌមួយចំនួន ចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គងក្នុងពេលប្រឡងផងដែរ។ បើតាមបទប្បញ្ញត្តិ និងកម្រិតវិន័យដែលផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ បេក្ខជនណា ដែលប្រព្រឹត្តខុសឆ្គង ក្នុងពេលប្រឡងអាចបានពិន្ទុសូន្យ អាចក...
ក្រសួងអប់រំ យុវជន និងកីឡា បានចេញបទប្បញ្ញត្តិ និងកម្រិតវិន័យមួយចំនួន ចំពោះបេក្ខជនណាដែលប្រព្រឹត្តខុសឆ្គងនៅពេលប្រឡង។ បេក្ខជនដែលប្រព្រឹត្តខុសឆ្គង នៅពេលប្រឡង ត្រូវបានកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ  ឬផ្អាកមិនឲ្យប្រឡងពី១ឆ្នាំ ទៅ២ឆ្នាំ។  បើតាមក្រសួងអប់រំ សកម្មភាពដែលចាត់ទុកជាកំហុសឆ្គង មានដូចជា មិនព្រមប្រគល់សម្ភារហាមឃាត់ផ្សេងៗឲ្...
    សណ្តែក៖ សម្បូរជាតិដែក ដែលអាចបង្កើនសុខភាពមេជីវិតញីកាន់តែល្អ     ផ្លែចេក៖ មានវីតាមីន B6 ដែលអាចជួយពង្រឹងដល់សុខភាពភ្នាសនៅកម្រាលស្បូន និងបន្ថយឱកាសនៃការរលូតកូនផង     ស៊ុត៖ មានប្រូតេអ៊ីនខ្ពស់សម្រាប់ជំរុញដល់ឱកាសនៃការមានផ្ទៃពោះ ព្រមទាំងមានវីតាមីន D សម្រាប់រក្សាការមករដូវឲ្យទៀងទាត់     ត្រី៖ ត្រីប្រភេទសាលម៉ុង ធូណា និងសាឌីនមាន...
តើអ្នកធ្លាប់ព្យាយាមយកកូន ហើយមិនបានសម្រេចដែរទេ? ការញ៉ាំអាហារសម្បូរជីវជាតិអាចជួយអ្នកបាន ជាពិសេសប្រព័ន្ធប្រដាប់បន្តពូជឲ្យកាន់តែមានសុខភាពល្អ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលពោរពេញទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗ ដែលត្រូវបានគេរកឃើញថា ជួយបង្កើនសុខភាពមេជីវិតញី និងឱកាសនៃការមានផ្ទៃពោះផងដែរ៖
នៅថ្ងៃទី២២ ខែកក្កដានេះ សម្តេច ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់គ្រួសារលោក កែម ឡី ដើម្បីសាងសង់ចេតិយ តម្កល់ធាតុលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សម្តេច ហ៊ុន សែន បានប្រកាសតាមរយៈអង្គភាពព័ត៌មាន Fresh news ថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន...
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ដើម្បីសាងសង់ចេតិយតម្កល់ធាតុលោក កែម ឡី។ កាលពីពេលកន្លងទៅ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានចូលបុណ្យ ១ ម៉ឺនដុល្លារ ដើម្បីឲ្យគ្រួសារលោកសពចាត់ចែង ក្នុងពិធីរម្លឹកខួបមួយឆ្នាំនៃមរណភាពលោក កែម ឡី ផងដែរ។
  លើសពីនេះទៀតក៏មានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណរបស់កូនកំលោះ ក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងការតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ ព្រមទាំងការសម្តែងកម្មវិធីសំខាន់មួយចំនួនក្នុងពិធីរៀបមង្គលការដូចជា៖ ពិធីចូលម្លប់ ពិធីបុកល័ក្ខ របាំអប្សរា របាំពិណ្យអង្គរ និងការប្រគុំភ្លេងបែបប្រពៃណីផងដែរ...
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ មានការចូលរួមតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គង់សម្ភារៈអាពាហ៍ពិពាហ៍ប្រមាណជាង៥០ក្រុមហ៊ុនដូចជា៖ ភេសជ្ជៈ សេវាកម្មថតរូប វីដេអូមុនថ្ងៃអាពាហ៍ពិពាហ៍ Live Video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមតាំងរូបថតទំនើបៗ សម្អាងការ រៀបចំពិធីការ ផ្កា ហាងនំខេក សម្លៀកបំពាក់មង្គលការ សណ...
លោក ប៊ីន យ៉ាន ជនជាតិដើមភាគតិចគួយនៅខេត្តស្ទឹងត្រែង ដែលទើបតែបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច បានបង្កើតជំនួញជាច្រើន ដូចជា៖ ក្រុមហ៊ុនអចលនទ្រព្យSMB ផ្សារលក់ទំនិញខ្នាតតូចនៅសង្កាត់ផ្សារទួលទំពូង និងចម្ការស្វាយចន្ទីនៅស្រុកកំណើត។  លើសពីនេះ យ៉ាន បានបោះពុម្ភសៀវភៅជាភាសាអង់គ្លេស ដែលជាស្នាដៃលើកដំបូងរបស់ខ្លួន ដើម្បីដាក់លក់នៅលើទីផ្សារផ...
ភ្នំពេញ៖ លោក ប៊ីន យ៉ាន ជាជនជាតិដើមភាគតិចគួយនៅខេត្តស្ទឹងត្រែង។ យុវជនវ័យ២៦ឆ្នាំរូបនេះ មានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីពិភពលោកដូចលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដែរ។ បច្ចុប្បន្ន និស្សិតទើបបញ្ចប់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចរូបនេះ មានក្រុមហ៊ុនអចលនទ្រព្យ ផ្សារលក់ទំនិញខ្នាតតូច និងមានចម្ការស្វាយចន្ទីផងដែរ។    
នាជំនួប U23 កម្ពុជាចាញ់ជប៉ុន ២-០ ក្នុងវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ គឺមានអ្នកមើលច្រើនជាងគេក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង៩ពូល។ បើតាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ការប៉ះគ្នារវាង U23 កម្ពុជា ជាមួយជប៉ុន មានអ្នកគាំទ្រចំនួន១៥,៨២៥នាក់ ខណៈជំនួបម្ចាស់ផ្ទះកូរ៉េ...
កម្ពុជាឈរចំណាត់ថ្នាក់លេខ១មានអ្នកមើលច្រើនជាងគេសម្រាប់ការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship 2018 ក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង៩ពូល ដែលរៀបចំការប្រកួតកាលពីម្សិលមិញ ខណៈក្រុងព្យុងយ៉ាង និងមីយ៉ាន់ម៉ា ឈរលេខរៀងបន្តបន្ទាប់ពីកម្ពុជា។
កើតមកជាមនុសស្រី ប៉ុន្តែ Trystan Reese បានសម្រេចប្តូរភេទទៅជាប្រុស ហើយរូបរាង និងសំឡេង ជាមនុស្សប្រុសពេញលក្ខណៈ។ ទោះបីជាយ៉ាងណាក៏ដោយ Trystan បានសម្រេចរក្សាស្បូនរបស់ខ្លួន ដែលជាហេតុធ្វើឲ្យគេអាចមានលទ្ធភាពបង្កើតកូន ក្រោយរស់នៅជាមួយដៃគូ Biff Chaplow ដែលជាមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នា (Gay)។ ទារក Leo បានចាប់កំណើតកាលពីចុងសប្តាហ៍ក...
Trystan Reese ជនជាតិអាមេរិកអាយុ៣៤ឆ្នាំ មានកំណើតជាស្ត្រី ហើយកែភេទរបស់ខ្លួនទៅជាប្រុស ដោយរស់នៅជាមួយដៃគូប្រុស Gay ម្នាក់ឈ្មោះ Biff Chaplow។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក Trystan ទើបប្រសូតបានកូនប្រុសម្នាក់ ដោយគូស្នេហ៍ទាំងពីរបានបង្ហោះពីសកម្មភាពនានាតាមរយៈហ្វេសប៊ុកអស់រយៈពេលជាច្រើនខែ។
តែប្រសិនបើយើងពិនិត្យមើលឲ្យស៊ីជម្រៅទៅលើកីឡាករ ៣០ រូបដែលមានតំលៃថ្លៃបំផុតនោះ អ្នកអាចមើលឃើញថា Real Madrid ជាក្រុមដែលហ៊ានចំណាយប្រាក់ដើម្បីនាំយកកីឡាករថ្លៃៗច្រើនជាងគេចាប់តាំងពីឆ្នាំ២០០០មក រហូតដល់ឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះក្រៅពីក្រុមស្តេចសរ ក៏មានក្រុមផ្សេងទៀតដូចជា Barcelona, Manchester United, Chelsea និង Manch...
Paul Pogba ទៅ Manchester United កាលពីឆ្នាំ២០១៦ គឺជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលមានតម្លៃ ៨៩ លានផោន ប្រហែលជាង ១១៥លានដុល្លារ និងបានបំបែកកំណត់ត្រាចាស់នៃការផ្ទេររបស់កីឡាករ Gareth Bale ទៅកាន់ក្រុម Real Madrid កាលពីឆ្នាំ ២០១៣។
ភាពយន្តខ្មែររឿងមួយម៉ឺនអាល័យ បុប្ផាអង្គរ នាងចន្ទគ្រឿហ្វា បំណុល គូកម្មទេបង និងរឿងបិសាចតណ្ហា  នឹងត្រូវចាក់បញ្ចាំងរយៈពេល៣ថ្ងៃ ក្នុងកម្មវិធីមួយម៉ឺនអាល័យ ដែលនឹងរៀបចំពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែសីហា នៅសាលសន្និសីទចុតមុខ។ លោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា និងជាអ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានថ្មីៗថា ការចាក់បញ្ចាំងភាពយន្តខ្មែ...
ភ្នំពេញ៖ ភាពយន្តខ្មែរជំនាន់ដើមក្នុងសម័យសង្គមរាស្ត្រនិយម និងក្រោយសម័យខ្មែរក្រហម ចំនួន ៦រឿង នឹងចាក់បញ្ចាំងឡើងវិញក្នុងកម្មវិធី«មួយម៉ឺនអាល័យ»។ កម្មវិធី«មួយម៉ឺនអាល័យ»ដែលនឹងរៀបចំ ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែសីហា នៅសាលសន្និសីទចុតមុខ។  ការចាក់បញ្ចាំងនេះ ដើម្បីផ្សព្វផ្សាយភាពយន្តចាស់ៗផង ប្រមូលថវិកាជូនសិល្បករចាស់ៗ និងប្រើប្រាស់សម្រាប...
រដ្ឋាភិបាលវៀតណាមបានថ្វាយ រថយន្តសង្គ្រោះបន្ទាន់ចំនួន ២ គ្រឿងដល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។ ការថ្វាយរថយន្តសង្គ្រោះបន្ទាន់ទាំង២គ្រឿងនេះ គឺបន្ទាប់ពីលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូរបស់ខ្លួន ជួបធ...
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចរបស់ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម មកកម្ពុជា រដ្ឋាភិបាលវៀតណាម បានថ្វាយរថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងដល់ ព្រះមហាក្សត្រកម្ពុជា។   
បើតាមស្ថិតិរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា រហូតដល់ខែមិថុនា ប្រជាពលរដ្ឋចំនួន ៤៣២,៨៥១នាក់ បានមកទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្រោមឱវាទមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ ដែលមកទទួលសេវាថែទាំទាំងនោះ រួមមាន ស្ដ្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ អ្នកជំងឺសម្រាកព្យាបាល  កុមា...
ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧នេះ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញ បានផ្ដល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋ និងកុមារ ចំនួន ៤៣២,៨៥១នាក់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បន្ទាប់ពីក្រសួងបំពាក់ RQ Code នៅលើស្លាកលេខរថយន្តរួចរាល់ ស្លាកលេខម៉ូតូ ក៏នឹងត្រូវបំពាក់ QR Code ដូចឡានដែរ។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានម៉ាស៊ីនអ៊ុត QR Code មួយគ្រឿង ហើយពីរគ្រឿងទៀត បានដឹកមកដល់កំពង់ផែកម្ពុជាហើយ ដើម្បីធ្វើការងារនេះ។ លោករដ្ឋមន្ត្រីបញ្...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហាតទៅ ម៉ូតូទាំងអស់ នឹងត្រូវបំពាក់ QR Code នៅលើស្លាកលេខ ដូចដែលក្រសួងកំពុងបំពាក់ QR Code លើស្លាកលេខរថយន្តដូច្នេះដែរ។
រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានឆ្លើយតបជាមួយអ្នកសារព័ត៌មាន ពេលដែលគេសាកសួរពាក់ព័ន្ធសមាជិកសភាអាមេរិកត្រៀមបាតុកម្ម ប្រឆាំងទស្សនកិច្ចលោកនៅសហរដ្ឋអាមេរិកថា លោកមិនខ្ចីយកជើងជាន់ដីអាមេរិកឡើយ។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតី ឌូទើតេ ឲ្យទៅបំពេញទស្សនកិច្ចនៅអាមេរិកក្នុងពេលមេដឹកនាំទាំងពីរជជែកពិភាក្សាគ្នាតា...
ប្រធានាធិបតីហ្វីលីពីនបានអះអាងថា អាមេរិកជាប្រទេសដែលអាក្រក់គួរឲ្យខ្ពើម ហើយលោកប្រកាសថា លោកមិនទៅទស្សនកិច្ចអាមេរិកជាដាច់ខាតក្នុងអាណត្តិជាប្រធានាធិបតី។វាជាការឆ្លើយតបសមាជិកសភាអាមេរិកដែលព្រមានបាតុកម្មប្រឆាំងលោក បើសិនលោកអញ្ជើញទៅទស្សនកិច្ចនៅអាមេរិកតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំផង។
ក្រោយមានបញ្ហាចម្រូងចម្រាសមួយរយៈ អ្នកនាំពាក្យសេតវិមានលោក  Sean Spicer បានប្រកាសលាលែងពីតំណែងជាផ្លូវការនៅថ្ងៃសុក្រទី ២១ កក្កដា។ ការប្រកាសលាលែងពីតំណែងនេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងអ្នកគាំទ្រខ្លួនលោក Scaramucci ឲ្យធ្វើជានាយកទទួលបន្ទុកផ្នែកទំនាក់ទំនងប្រចាំសេតវិមាន(White House Communicatio...
អ្នកនាំពាក្យសេតវិមានលោក Sean Spicer ប្រកាសចុះចេញពីតំណែងនៅថ្ងៃសុក្រ ក្រោយទាស់ទែងខ្វែងគំនិតជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការតែងតាំងជំនួយការផ្ទាល់ទទួលបន្ទុកកិច្ចការទំនាក់ទំនង។ លោកស្រី Sarah Sanders អ្នកនាំពាក្យរងត្រូវតែងតាំងឲ្យជំនួសតំណែងលោក Spicer។
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យ «ឡុងចុង» គឺជាកិរិយាវិសេសន៍ ឬគុណសព្ទ ដែលខ្ចីពីភាសាចិនមកប្រើ។ ពាក្យនេះមានន័យថា ទាំងអស់ដែលខាតបង់ ឬខូចខាតទាំងអស់។ ខាតឡុងចុង; មិនកើតការទេ ឡុងចុងអស់ទៅហើយ! ។ ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឱ្យឃ្វាង ដូចកាលមុនទៀត ៕
ពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអាជីវកដែលប្រកបរបរជួញដូរ តែងតែនិយាយពេញៗមាត់ថា រកស៊ី«ឡុងចុង»អស់ហើយ។ ក្នុងន័យនេះ ពួកគេចង់សំដៅលើការប្រកបរបររកស៊ីមិនចំណេញ ឬខាតដើម។ ប៉ុន្តែ ពួកគេមិនបានដឹងថាពាក្យនេះជាពាក្យកម្ចីមកពីភាសាបរទេសឡើយ។ តើពាក្យ «ឡុងចុង» មានប្រភពមកពីប្រទេសណា?
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ភ្នំពេញ៖ វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅរាជធានីភ្នំពេញ។ វត្តនេះ មានអាយុកាលជាង៦០០ឆ្នាំមកហើយ  គឺតាំងពីមុនរជ្ជកាលព្រះបាទចៅពញាយ៉ាតទៅទៀត។ ជាពិសេស ក្នុងវត្តឧណ្ណាលោម មានចេតិយចំណាស់មួយផងដែរ។ តើវត្តនេះ មានប្រវត្តិដូចម្ដេច ?
គណៈកម្មការត្រួតពិនិត្យស្តង់ដាអាហារហាឡាលកម្ពុជា បានព្រមានពីការខាតបង់ និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអាហារដ្ឋានមួយចំនួន នៅតែបំពានដាក់ស្លាកហាឡាល ដែលគ្មានស្តង់ដាបញ្ជាក់ត្រឹមត្រូវ។  លោក អូស្មាន ហាស្សាន់ បញ្ជាក់ថា នឹងចាត់វិធានការតាមច្បាប់ ដោយធ្វើការដកស្លាកសញ្ញាហាឡាល ដែលគ្មានការបញ្ជាក់ត្រឹមត្រូវ គណៈកម្មការត្រួតពិនិត្យស...
ភ្នំពេញ៖ ស្លាកសញ្ញា ហាឡាល (Halal) ជាច្រើន ត្រូវបានម្ចាស់អាហារដ្ឋានមួយចំនួន បានដាក់ តាំង និងភ្ជួរនៅមុខហាងរបស់ពួកគេ ក្នុងបំណងដើម្បីបញ្ជាក់ថា ហាងទាំងនោះជារបស់ ឥស្លាម គ្មានសាច់ជ្រូក ដែលសាសនិកឥស្លាមអាចចូលហូបបាន ដោយគ្មានការភ័យព្រួយ។ តែអ្វីដែលចម្លែកនោះ នៅក្នុងហាងទាំងនោះ គេឃើញមានដាក់លក់គ្រឿងស្រវឹង ដែលផ្ទុយស្រឡះពីនិយមន័យនៃពាក្យ...
នាពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានរៀបចំកម្មវិធី Asean media bloggers tourism hunt ២០១៧ ដើម្បីលើកស្ទួយតំបន់ទេសចរណ៍របស់ខ្លួន។ អ្នកយកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ដែលបានចូលរួមក្នុងកម្មវិធីនេះដែរបានផ្ដិតយករូបភាពនៃតំបន់ទេសចរណ៍ខ្លះៗរបស់ប្រទេសនេះ។ សូមទស្សនារូបភាពខាងក្រោមនេះ៖ ១/ អគារកេរដំណែលតុលាការនៅ Merdeka Squre ក្នុងទីក...
ម៉ាឡេស៊ីជាប្រទេសលេចធ្លោមួយក្នុងតំបន់អាស៊ានលើវិស័យទេសចរណ៍។ ប្រទេសនេះបានស្រូបយកភ្ញៀវទេសចរប្រមាណ ២៨លាននាក់កាលពីឆ្នាំ២០១៦ ក្នុងនោះអ្នកទេសចរ ៧០ភាគរយមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។
បន្ទាប់ពីមានក្រុមហ៊ុន ឬក្រុមជនខិលខូចមួយចំនួន បានជួលម៉ោងវិទ្យុ ដើម្បីផ្សព្វផ្សាយស្ដីពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេស  ដោយបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ក្រសួងព័ត៌មាន សម្រេចបញ្ឈប់ការជួលម៉ោងផ្សាយឲ្យក្រុមហ៊ុនទាំងអស់នោះ។ ការបញ្ឈប់ការជួលម៉ោងនេះ ផ្ដោតទៅលើក្រុមហ៊ុនណា ដែលគ្មានការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសម្រេចបញ្ឈប់ការជួលម៉ោងផ្សាយនៅតាមស្ថានីយវិទ្យុ ស្ដីពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេស។ ការបញ្ឈប់ការជួលម៉ោងនេះ  គឺចំពោះក្រុមហ៊ុនណា ដែលគ្មានការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
«ផលតបពពក» (Cloud feedback) ផលតបអាកាសធាតុពាក់ព័ន្ធនឹងការប្រែប្រួលផ្នែកខ្លះនៃគុណភាពពពកដែលឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាសផ្សេងៗ។ ការស្វែងយល់អំពីផលតបពពក និងការកំណត់ទំហំនិងសញ្ញារបស់វា ទាមទារឱ្យមានការយល់ដឹង ថាតើការប្រែប្រួលអាកាសធាតុប្រហែលប៉ះពាល់ដល់វិសាលគមន៍នៃប្រភេទពពក បំណែក និងកម្ពស់គុណភាពនៃចំណាំង រស្មីរបស់វា ហើយការប៉ាន់ប្រ...
ពាក្យ «ផលតបពពក» និង «ផលតបអាកាសធាតុ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
កីឡាករហែលទឹកជម្រើសជាតិកម្ពុជា លឹម កែវឧត្តម មានជំនឿយ៉ាងមុតមាំថា រូបគេនឹងអាចឈានដល់ Record របស់កីឡាករកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា ដែលហែលលឿនជាងខ្លួន ត្រឹមរយៈពេល១ខែ។ ការរំពឹងបែបនេះ បន្ទាប់ពី កែវឧត្តម អះអាងថា សមត្ថភាពគេមានការរីកចម្រើនជាងមុនក្រោយហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិជប៉ុន Saki Ikuyama មួយរយៈនេះ។ ការហ្វឹកហាត់ក្រោ...
កីឡាករហែលទឹកជម្រើសជាតិ លឹម កែវឧត្តម រំពឹងអាចឈានដល់កំណត់ត្រាកីឡាករកូនខ្មែរ-អាមេរិក ពូ សុវិជ្ជា ក្នុងរយៈពេលមួយខែខាងមុខនេះ។ លើសពីនេះ រូបគេ ថែមទាំងដាក់គោលដៅចង់បំបែកកំណត់ត្រា ពូ សុវិជ្ជា ទៀតផង។ តែយ៉ាងណា កែវឧត្តម មិនបានបញ្ជាក់ពីពេលវេលាដែលអាចឈានដល់ការបំបែកកំណត់ត្រានេះឡើយ។ កែវឧត្តម បាននិងកំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយគ្រូជនជាតិជ...
គម្រោងដាក់សំណើរបង្កើតគណៈកម្មការអន្តរក្រសួងនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានរដ្ឋមន្ដ្រីក្រសួង៣ចូលរួមគឺ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងបរិស្...
រដ្ឋមន្ត្រីនៃក្រសួងចំនួនបី បានបើកការពិភាក្សាស្តីបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍សំដៅប្រែក្លាយតំបន់សហគមន៍នៅទូទាំងប្រទេសកម្ពុជាជាង២ពាន់កន្លែង។ គោលបំណងគឺដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកំសាន្តក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
សកម្មជនការពារសត្វនៅលើពិភពលោក ច្បាស់ជារីករាយនឹងដំណឹងនៃការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើអ្នកប្រព្រឹត្តអំពើបាបលើសត្វ។ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក បុរសឈ្មោះ Robert Farmer សារភាពនៅតុលាការ Santa Clara Superior Court ថា រូបគេពិតជាបានសម្លាប់ និងធ្វើបាបឆ្មា២១ក្បាលមែន កាលពីអំឡុងឆ្នាំ២០១៥ ។ កាលពីខែកញ្ញាឆ្នាំ២០១៥ ពលរដ្ឋដែលរស់នៅសង្កាត់ ...
Robert Farmer អាយុ២៦ឆ្នាំ ដែលរស់នៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ១៦ឆ្នាំ ពីបទសម្លាប់ និងវាយធ្វើបាបឆ្មាចំនួន២១ក្បាល នៅក្នុងឆ្នាំ២០១៥ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CBS San Francisco។
ក្រសួងអប់រំ បានប្រកាសប្រាប់ទៅមន្ទីរអប់រំតាមខេត្ត និងរាជធានីទាំងអស់ ឲ្យផ្សព្វផ្សាយជាសាធារណៈ ដល់បណ្ដាសាលារៀន ឲ្យមានការប្រុងប្រយ័ត្នផងដែរលើករណី ចាប់សិស្សសាលានេះ។ ការប្រកាសរបស់ក្រសួងអប់រំនៅពេលនេះ គឺបន្ទាប់ពីមានការលេចឮព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុក ថា មានករណីចាប់ក្មេងសិស្សសាលាបឋមសិក្សានៅពេលពួកគេចេញពីសាលាទៅផ្ទះ។  ឆ្លើយតបនិ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ សហការជាមួយសមត្ថកិច្ច ប្រសិនបើសង្ស័យថា មានករណីចាប់សិស្សសាលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៨ ខែកក្កដា ។
«មានបញ្ហាពីរ ទីមួយ ការឃើញអ្វីមួយ ហើយយកមកបកស្រាយថា ជាខ្មោច។ ទីពីរ គឺការទទួលយកអារម្មណ៍ខុស ដូចជាគាត់មើលឃើញខ្មោច តែគ្មាននរណាមើលឃើញទេ»។ នេះជាប្រសាសន៍ វេជ្ជបណ្ឌិតព្យាបាលជំងឺផ្លូវចិត្ត លោក ឈឹម សុធារ៉ា ដោយបន្តពន្យល់ថា ការឃើញខ្មោច គឺបណ្តាលមកពីអារម្មណ៍មនុស្ស ដែលមកស្រាយតាមបទពិសោធរបស់ខ្លួន ដូចជាធ្លាប់ឮ ឬធ្លាប់ឃើញជាដើម។     ដើម្បី...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ប្រធានកម្មវិធីសុខភាពផ្លូវចិត្ត(TPO) មានប្រសាសន៍ថា ការបកស្រាយពីអារម្មណ៍របស់មនុស្ស ទៅតាមបទពិសោធរបស់ខ្លួន ដែលធ្លាប់ឮ មានជំនឿ ឬតាមវប្បធម៌របស់ខ្លួន ដោយយល់ថា ពិតជាមានខ្មោច បានបណ្តាលឲ្យមនុស្សភ័យខ្លាច ឬស្រមើលស្រមៃឃើញខ្មោច។ លោកបញ្ជាក់ថា អារម្មណ៍រវើរវាយបែបនេះ ក៏បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស...
តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Pharmacy & BioAllied Sciences កាលពីឆ្នាំ២០១១ អ្នកស្រាវជ្រាវបានរកឃើញថា កណ្តុរដែលមានជំងឺទឹកនោមផ្អែមត្រូវបានគេឲ្យស៊ីពោតបារាំងគ្រាម សម្បកពោតបារាំង និងគ្រាប់ពោតបារាំង បន្ទាប់មកគេក៏រកឃើញថា កម្រិតជាតិស្ករក្នុងឈាមគេក៏ថយចុះ ខណៈពេលដែលកម្រិតជាតិស្ករមានការថយចុះយឺតៗទៀតក្រោយពីឲ្យក...
ពោតបារាំងកំពុងតែមានភាពពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយក៏ត្រូវបានគេស្គាល់ថា ជាអាហារដ៏អស្ចារ្យសម្រាប់អ្នកមានការប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម។ តាមការសិក្សាជាច្រើនបានរកបញ្ជាក់យ៉ាងច្បាស់ថា ពោតបារាំងមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងអាចបញ្ចុះជាតិស្ករក្នុងឈាមបានថែមទៀត។
ក្រោយពីចេញពីមន្ទីរពេទ្យរួច រឿងទីពីរដែលម្តាយតែងតែចង់ធ្វើនោះគឺ សម្រាក និងគេងឲ្យបានឆ្អែត។ ប៉ុន្តែរឿងដំបូងគេវិញគឺចង់ងូតទឹកក្តៅដើម្បីលាងសម្អាតខ្លួន និងបំបាត់ស្ត្រេស។ ប៉ុន្តែ ការងូតទឹកក្រោយពីវះកាត់រួចប្រហែលមិនមែនជារឿងត្រូវធ្វើភ្លាមឡើយ។ ករណីនេះភាគច្រើន គ្រូពេទ្យនឹងណែនាំឲ្យអ្នកពន្យាពេលងូតទឹកយូរបំផុត ១០ថ្ងៃ ឬរហូតដល់របួសជាសិន ព្...
ការត្រឡប់ទៅផ្ទះវិញជាមួយកូនដែលសម្រាលរួចតាមរយៈការវះកាត់ គឺជារឿងដែលសប្បាយចិត្តបំផុត។ រយៈពេលនៃការពរពោះ និងសម្រាលកូនត្រូវបានបញ្ចប់ ហើយអ្នកក៏ត្រៀមខ្លួនសម្រាប់ចាប់ផ្តើមជីវិតជាម្តាយគេដែរ។ យ៉ាងណាមិញ ភាពមិនស្រួលក្នុងខ្លួនដោយសារតែវះកាត់នៅតែមានរហូតដល់របួសជាទាំងស្រុង។
ទោះបីក្រុមយុវជន U15 កម្ពុជាបានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U15 Championship 2017 ត្រឹមវគ្គជម្រុះតាមពូលក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា បានសាងកំណត់ត្រាល្អមួយសម្រាប់កម្ពុជាតាមរយៈជាប់ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍។ ជ័យជម្នះដ៏អស្ចារ្យនេះ បន្ទាប់ពី ចន្ធា រកបាន៥គ្រាប់ក្នុងចំណោម៥ប្រកួតរបស់គេ ដែលតាមព...
ខ្សែប្រយុទ្ធ U15 កម្ពុជា សៀង ចន្ធា បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ AFF U15 Championship 2017 នៅប្រទេសថៃ ក្រោយរកបាន៥គ្រាប់ម្នាក់ឯង។ ក្រុម U15 វៀតណាមបានយកឈ្នះម្ចាស់ផ្ទះ ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី ដើម្បីគ្រងតំណែងជើងឯក ខណៈ U15 អូស្ត្រាលីបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះម៉ាឡេស៊ី ...
U23 កម្ពុជាបានខកឱកាសក្នុងការក្តោបក្តាប់ចំណាត់ថ្នាក់លេខ១ពូល J បន្ទាប់ពីពួកគេបានចាញ់ជប៉ុន ២-០ កាលពីថ្ងៃសុក្រ។ បច្ចុប្បន្ន កម្ពុជា មាន១ពិន្ទុដោយស្មើចិន ០-០ និងចាញ់ជប៉ុន ២-០ ខណៈហ្វីលីពីន បានហាលអាវដោយស្វ័យប្រវត្តិ ក្រោយរងបរាជ័យទាំងពីរប្រកួតក្នុងជំនួបជាបន្តបន្ទាប់ជាមួយ ជប៉ុន និងចិន។ នៅក្នុងពូល J នេះ U23 ជប៉ុន គឺជាក្រុមដែលមាន...
ក្តីរំពឹងរបស់កម្ពុជាក្នុងការឈានទៅជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC U23 Championship 2018 ហាក់ដូចជាបាត់បង់ទៅហើយ ប៉ុន្តែមិនទាន់បាត់បង់ទាំងស្រុងនោះឡើយ ដោយផ្អែកលើការខំប្រឹងខ្លួន និងលទ្ធផលនៃការប្រកួតគូផ្សេងទៀត។ នាល្ងាចនេះនៅពហុកីឡដ្ឋានជាតិ U23 កម្ពុជា បិទបញ្ចប់ការប្រកួតពូល J ដោយត្រូវស្វាគមន៍ U23 ហ្វីលីពីន បន្ទាប់ពី U23 ជប៉ុន ប៉...
បន្ទាប់ពីមានសារមិនគាំទ្រ ទៅលើគោលការណ៍ចង់ដូរឈ្មោះវិទ្យាល័យអង្គររួចមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរក្សាឈ្មោះវិទ្យាល័យដ៏ចំណាស់មួយនេះដដែល៕
សៀមរាប៖ វិទ្យាល័យអង្គរមិនបានដូរឈ្មោះទេ។ ក្លោងទ្វាថ្មីនៃវិទ្យាល័យនេះ នៅតែឆ្លាក់ឈ្មោះថា "វិទ្យាល័យអង្គរ" ដោយមិនមែនឈ្មោះថ្មីដែលថ្នាក់ដឹកនាំសាលាចង់ផ្លាស់ប្តូរ "វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ" នោះទេ។
ក្នុងអំឡុងខែមេសានិងមិថុនា ចំនួនទឹកភ្លៀងក្នុងតំបន់ផលិតស្បៀងសំខាន់ៗរបស់កូរ៉េខាងជើងធ្លាក់ចុះជាងចំនួនទឹកភ្លៀងជាមធ្យមដែលវាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណាំសំខាន់ៗដូចជាស្រូវ ដំឡូង ពោតនិងសណ្ដែកជាដើម។ ការបង្កបង្កើនផលកសិកម្មមិនបានសមប្រកបតាមការគម្រោងនេះធ្វើឲ្យរដ្ឋឯកោនេះរងគ្រោះកាន់តែខ្លាំង។ យោងតាមសេចក្ដីរាយកាណ៍ពីអង្គការកសិកម្មនិងម...
កូរ៉េខាងជើងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈជាងមួយទសវត្សរ៍កន្លមកនេះ។ គ្រោះរាំងស្ងួតនេះ ធ្វើឲ្យខូចខាតដល់ដំណាំសំខាន់ៗ រួមទាំងបង្កឲ្យការផ្គត់ផ្គង់អាហារដល់ប្រជាជនធ្លាក់ចុះផង ហើយកុមារនិងមនុស្សចាស់ក្លាយជារងគ្រោះខ្លាំងជាងគេដោយសារការកង្វះអាហារនេះ។
សប្តាហ៍នេះ ធនាគារអភិវឌ្ឍន៍តំបន់អាស៊ីចេញរបាយការណ៍ព្យាករណ៍មួយស្តីពីការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់៤៥ប្រទេស។ កំណើនសេដ្ឋកិច្ចតំបន់អាស៊ីកើនដល់៥,៨ឆ្នាំ២០១៧ និង ៥,៩ នៅឆ្នាំ២០១៨ ដែលវាកើនឡើងពីកម្រិត៥,៧ ភាគរយដែលជាភាគរយដែលគេព្យាករកាលពីខែមេសា។ ការរីកចម្រើននៃតំបន់អាស៊ី ឆ្លុះបញ្ចាំងពីសក្ដានុពលនាំចេញផល...
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា ប្រទេសតំបន់អាស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់លើសពីការរំពឹងទុកសម្រាប់ឆ្នាំ២០១៧ និង ២០១៨។ ការរីកចម្រើនសេដ្ឋកិច្ចតំបន់យ៉ាងរហ័សនេះ ក៏ដោយសារអាស៊ីមានសក្ដានុពលក្នុងការនាំចេញផលិតផលជាច្រើនតាំងពីទូរស័ព្ទ រថយន្ត និងរបស់ប្រើប្រាស់ផ្សេងៗទៀត ហើយវាក៏បង្ហាញឲ្យឃើញពីការកើនឡើងនៃតម្រូវការពិភពលោកដែរ។
សូមលោកអ្នកអានបទសម្ភាសរវាងលោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ និងលោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅនៃអាជីវកម្ម សេង ហុកហេង៖ លោក លាង ដឺលុច៖ តើលោក រដ្ឋាអាចដឹងទេថា នៅក្នុងរាជធានីភ្នំពេញនេះ មានអាជីវកម្មចុងភៅ ប្រហែលប៉ុន្មាន? លោក ទូច រដ្ឋា៖ ជាដំបូងខ្ញុំចង់បញ្ជាក់ថា ជាទូទៅអាជីវកម្មរបស់ពួកយើងបានផ្តល់សេវាលើសពីចុងភៅ។ បានន័យថា វាម...
វិស័យផ្តត់ផ្គង់សេវាសម្រាប់អាពាហ៍ពិពាហ៍ ជាពិសេសផ្នែកម្ហូបអាហារ (ចុងភៅ) កាន់តែមមាញឹកឡើង នៅពេលដែលកម្ពុជាត្រូវបានមើលឃើញថា មានកំណើនប្រជាសាស្ត្រ និងកំណើននៃកម្មវិធីជាច្រើន។ ក្រៅពីពិធីអាពាហ៍ពិពាហ៍ វាក៏នៅមានកម្មវិធីបុណ្យជាប្រពៃណីជាច្រើនផ្សេងទៀតដែលតម្រូវឲ្យសេវាកម្មផ្គត់ផ្គង់អាហារកាន់តែមានទំហំធំ។ តើអ្វីខ្លះជាចំនុចប្រកួតប្រជែងនៅក្...
ធ្លាប់តែឮប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចេញបញ្ជាឲ្យសម្លាប់អ្នករត់ពន្ធគ្រឿងញៀន នៅពេលនេះប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏បានចេញបញ្ជាដូចគ្នានេះដើម្បីបោសសម្អាតឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបរទេសចូលមកឥណ្ឌូណេស៊ី។ ជាបញ្ជាដែលគ្មានក្ដីមេត្តា លោក វីដូដូ បានបញ្ជាឲ្យប៉ូលិស និងកងទ័ពបាញ់សម្លាប់ពួកឈ្មួញគ្រឿងញៀនបរទេស ដែលមិនចុះ...
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) បានចេញម៉ឺងម៉ាត់មួយឲ្យមន្ត្រីអនុវត្តច្បាប់គ្រប់ប្រភេទបោសសម្អាតឈ្មួញរត់ពន្ធគ្រឿងញៀនដោយមិនមានការលើកលែងអ្វីទាំងអស់។ លោក វីដូដូ បានបើកសិទ្ធិឲ្យប៉ូលិសបាញ់សម្លាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅនឹងកន្លែងតែម្ដង បើពួកគេហ៊ានតដៃ ឬក៏មិនចូលខ្លួនឲ្យប៉ូលិសតាមសម្រួលទេនោះ។ ប្រធានាធិបតីឥណ្ឌូណេស...
អាណត្តិប្រធានាធិបតី៦ឆ្នាំរបស់លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។ លោក ពូទីន កាន់តំណែងប្រធានាធិបតីនេះបន្តពីលោក ឌីមីទ្រី ម៉េដវ៉េដេវ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១២ ។ ខណៈដែលអាណត្តិ៦ឆ្នាំកាន់តែជិតមកដល់ លោក ពូទីន មិនទាន់បង្ហាញចេតនាក្នុងការប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងឆ្នាំ២០១៨ ឡើយ ប៉ុ...
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅតែបន្តលាក់បាំងជំហររបស់លោកក្នុងការចូលរួមការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨ ខណៈអាណត្តិសព្វថ្ងៃរបស់លោកនឹងត្រូវចប់នៅពេលខាងមុខនេះ។ ថ្លែងក្នុងកម្មវិធីទូរទស្សន៍មួយនៅថ្ងៃទី២១ ខែកក្កដា លោក ពូទីន បានឆ្លៀតបង្ហើបថា មានអ្នកជំរុញឲ្យលោកកែរដ្ឋធម្មនុញ្ញដែលកំណត់អាណត្តិប្រធានាធិបតី ប៉ុន្តែលោកមិនបានឯក...
នៅពេលក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ វាអាចបង្កជាបញ្ហាសុខភាពច្រើនណាស់ ហេតុដូច្នេះហើយគួរតែធ្វើការកត់សម្គាល់អាការៈរបស់វាឲ្យបានល្អផងដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ១, ផ្លាស់ប្តូរទម្លាប់នៃការបន្ទោបង់៖ ការទល់លាមកញឹកញាប់គឺជាអាការៈមួយដែលបញ្ជាក់ថា ក្រពេញទីរ៉ូអ៊ីតធ្វើការមិនគ្រប់ ខណៈពេលដែលរាកញឹកញាប់ ដោយសារតែក្រពេញនេះធ្វើការច្...
ក្រពេញទីរ៉ូអ៊ីត គឺជាក្រពេញមួយដែលមានរាងដូចមេអំបៅ ស្ថិតនៅក្នុងបំពង់ករ ដែលមាននាទីផលិតអ័រម៉ូនដ៏សំខាន់ក្នុងការរំលាយអាហារ និងសកម្មភាពរបស់ខួរក្បាល។ អាការៈនៃបញ្ហាក្រពេញមួយនេះច្រើនតែមិនមានបង្ហាញអ្វីច្បាស់លាស់ទេ ប៉ុន្តែបើសិនជាអ្នកសម្គាល់ឃើញមានអាការៈដូចខាងក្រោមនេះកើតឡើងជាប់រហូត ឬមានច្រើនជាងមួយ យកល្អគួរតែយករឿងនេះពិគ្រោះជាមួយគ្រូពេ...
លទ្ធផលនេះ បាននាំឲ្យចិនទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ហើយជប៉ុនដែលបានយកឈ្នះកម្ពុជា និងហ្វីលីពីន មានភាគរយខ្ពស់ឈានឡើងទៅវគ្គចុងក្រោយក្នុងចំណោមក្រុមលេខ២ឆ្នើម (Best Runners-Up)។ សម្រាប់ជំនួបជាមួយហ្វីលីពីន ក្រុម U23 កម្ពុជា ត្រូវការឈ្នះដើម្បីក្រុមអ្នកគាំទ្រខ្លួនប៉ុណ្ណោះ ពីព្រោះក្តីសុបិនទៅកាន់វគ្គបន្តបានបញ្ចប់ ដោយពួកគេមានតែ១ពិ...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំចិន បានយកឈ្នះ U23 ជប៉ុន ២-១ នាការប្រកួតចុងក្រោយពូល J នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិកល្ងាចថ្ងៃអាទិត្យនេះ។
សម្រាប់ការប្រកួតចុងក្រោយនេះ គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino បានផ្លាស់ប្តូរជម្រើសដំបូងចំនួន៥នាក់ បើប្រៀបធៀបទៅនឹងជម្រើសនាជំនួបជាមួយជប៉ុនកាលពីថ្ងៃសុក្រ។ សំអឿន ពិដោរ, សឿត បារាំង, ស៊ិន កក្កដា និងសុក សំណាង មានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូង ខណៈ ប្រាក់ ធីវ៉ា លេងក្នុងទីតាំងចាស់របស់ខ្លួនវិញជំនួស សារី ម៉ាត់ណូរ៉ូទីន។ U23...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship ជាមួយនឹងជ័យជម្នះ ១-0 លើហ្វីលីពីន តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ សុក សំណាង នៅវគ្គទីពីរ។ ជោគជ័យនេះ ជាកាដូដ៏រីករាយសម្រាប់ក្រុមអ្នកគាំទ្រ បន្ទាប់ពីកៅអីទៅកាន់វគ្គបន្តបានបាត់បង់ ក្រោយចិនឈ្នះជប៉ុន ២-១ ន...
បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ដែលបានបកស្រាយដោយអ្នកនាង អ៊ែល ណា ដែលជាអគ្គនាយិការងនៃក្រុមហ៊ុន T-shop។ សូមទស្សនាវីដេអូដូចតទៅ៖
ភ្នំពេញ៖ការបង្ហាញកាតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ីទៅលើបណ្ដាញដៃគូរពាណិជ្ជកម្ម អេ អឹម ខេ ដូចជាហាង ធី សប (T Shop)អតិថិជនទាំងអស់និងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០ភាគរយ។
លោកអ្នកដែលមានបំណងទិញរថយន្តប្រណីត Mercedes-Benz  មិនចាំបាច់បារម្ភពីការចំណាយច្រើន ដើម្បីទទួលបានរថយន្ត Mercedes ទៀតនោះទេ។ ក្រុមហ៊ុន ស្តាអូតូ ខេមបូឌា ដែលនាំចូល ចែកចាយ និងដាក់លក់ប្រភេទរថយន្ត មេស៊ីឌីស-បិនស៍ ប្រចាំកម្ពុជា កំពុងផ្តល់ជូនសេវាកម្មថ្មីមួយ គឺការបង់រំលស់រថយន្ត Mercedes-Benz ដើម្បីសម្រួលដល់លោកអ្នក ដែលស្រមៃក្លាយជាម្ចា...
ចាប់ពីពេលតទៅ លោកអ្នក ចំណាយតែ១ពាន់ដុល្លារក្នុងមួយខែ នឹងទទួលបានរថយន្តប្រណីត Mercedes-Benz ក្នុងក្តីស្រមៃភ្លាម។ ក្រុមហ៊ុន ស្តាអូតូ ខេមបូឌា កំពុងផ្តល់សេវាកម្មបង់រំលស់រថយន្ត Mercedes-Benz ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន។
នៅក្នុងពិព័រណ៍រយៈពេល២ថ្ងៃនេះ រថយន្តប្រណីត Mercedes-Benz ជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញជូនភ្ញៀវដែលបានចូលរួម។ សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖ លោកអ្នកក៏អាចអញ្ជើញទៅទស្សនាអគារតាំងបង្ហាញ (Showroom) រថយន្តប្រណីតមើស៊ីឌីស-បិនស៍ភ្នំពេញ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាន ផងដែរ។ ក្រុមហ៊ុន ស្តារ អូត...
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ខូ អិលធីឌី (Star Auto Cambodia Co.,Ltd.) ដែលនាំចូល ចែកចាយ និងដាក់លក់ប្រភេទរថយន្ត មេស៊ីឌីស-បិនស៍ ប្រចាំកម្ពុជា គឺជាអ្នកឧបត្ថម្ភធំនៅក្នុងពិព័រណ៍អាពាហ៌ពិពាហ៌ ដែលបានរៀបចំឡើងនៅថ្ងៃទី២២ និងទី២៣ ខែកក្កដា នៅកោះពេជ្រ។
លោកអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី  ប្រហែលជាធ្លាប់បានឃើញបុរសចំណាស់ម្នាក់ ដែលប្រកបរបរប៉ះកង់ ម៉ូតូ នៅក្បែរខ្លោងទ្វារចូលវត្តបារមីរង្គដ្ឋបូរី ហៅវត្តដំរីស ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសរូបនេះ ឈ្មោះអ៊ែល សារឿន មានអាយុ៦៩ឆ្នាំហើយ។ វ័យចំណាស់នេះទៅហើយ ប៉ុន្តែ លោក សារឿន មិនទាន់ដកខ្លួនរួចពីការទទួលខុ...
ភ្នំពេញ៖ លោកតា អ៊ែល សារឿន ដែលមានវ័យចំណាស់ទៅហើយនោះ បានប្រកបរបរ ប៉ះកង់នៅភ្នំពេញជាង៣០មកហើយ ដើម្បីចិញ្ចឹមកូន៥នាក់។ កូនស្រី៤នាក់ និងប្រុសម្នាក់សុទ្ធសឹងទទួលបានការសិក្សាត្រឹមត្រូវ។ កូនស្រីច្បងរបស់លោកតា កំពុងរៀនឆ្នាំទី២ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នៅថ្ងៃទី២៤ ខែកក្កដានេះ សម្ដេច ហ៊ុន សែន បានប្រកាសដូច្នេះថា៖ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលកំពុងមានជំងឺជាទម្ងន់នេះ បានប្រកាសលាលែងពីតំណែងជាអ្នកគ្រប់គ្រងមន្ទីពេទ្យ កាលពីថ្ងៃទី២៨ មីនា កន្លងមក។ លោក ...
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាជាថ្មីថា រដ្ឋាភិបាលនឹងធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា មិនឲ្យដួលរលំឡើយ បើទោះជាអវត្តមានលោក បេអាត រិចឆ្នឺរ (Beat Richner) និងគ្មានមូលនិធីពីរដ្ឋាភិបាលស្វីសក៏ដោយ។ ការប្ដេជ្ញារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផាលោក បេអាត រិចឆ្នឺរ ...
ជម្រើសនៃផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ចាប់តាំងពីអតិថិជនដែលទើបចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ការអប់រំរបស់បុត្រធីតា រហូតដល់អតិថិជនមានវ័យចំណាស់ ដែលស្វែងរកការការពារហិរញ្ញវត្ថុសម្រាប់ពេលវេលាចូលនិវត្តន៍ជាដើម ។ លោក David ...
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជាបានប្រកាសក្នុងខែមិថុនា ២០១៧ ថា ព្រូដិនសលកម្ពុជា សម្រេចបានគោលដៅការលក់ដ៏គួរស្ញប់ស្ញែងមួយនៅកម្ពុជា គឺក្រុមហ៊ុនសម្រេចការចេញបាន ១០ម៉ឺន បណ្ណសន្យារ៉ាប់រងរួចហើយ បើគិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ មក។
កម្មវិធី The Perspectives Cambodia នេះ គឺជា វេទិកា សង្គមថ្មីមួយ ដែលអនុញ្ញាតិ ឲ្យ យុវជនខ្មែរ សម្តែងមតិប្រកបដោយការគិតគូរ និងសេចក្តីថ្លៃថ្នូរ។ ក្រុម តស៊ូមតិចំនួន៤ ក្រុមចុងក្រោយ (ក្រុម យុវគុណវុឌ្ឍិ ក្រុមយុវជនសាមគ្គី ក្រុមបញ្ញវន្តជំនាន់ថ្មី និង ក្រុមទឹកអម្រឹត) ដែលបានឆ្លងកាត់ ការប្រកួតជម្រុះ ដ៏ស្វិតស្វាញកន្លងមក នឹងឡើងមកប្រកួ...
ព្រឹត្តិការណ៍ប្រកួតតស៊ូមតិនិងវោហាសព្ទឆ្នើម The Perspectives Cambodia ថ្នាក់ជាតិ បានប្រព្រឹត្តឡើង នៅថ្ងៃ សៅរ៍ ទី២២ កក្កដា ឆ្នាំ ២០១៧ ពីម៉ោង ៨ ព្រឹក ដល់ ៦ :៣០នាទីល្ងាច នៅវិទ្យាស្ថាន បច្ចេកទេសកម្ពុជា។ ក្នុងនោះម្ចាស់ជ័យលាភី លេខ១ សម្រាប់ការតស៊ូមតិ The Perspectives Cambodia នឹងទទួលបាន មេដាយមាស, ថវិកាសរុប ១០ លានរៀល និង ស្មាតហ...
ការរីកចម្រើនក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាធ្វើឲ្យអាមេរិកបារម្ភខ្លាំង ព្រោះកូរ៉េខាងជើងមានសមត្ថភាពដែលអាចវាយប្រហារគោលដៅអាមេរិក និងសម្ព័ន្ធមិត្តនានា។ យ៉ាងណាមិញ មេទ័ពកំពូលរបស់យោធាអាមេរិកបាននិយាយថា សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងហាក់នៅមានកម្រិតនៅឡើយ ហើយអាមេរិកក៏អាចការពារខ្លួនឯង ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន...
ប្រមុខកងទ័ពអាមេរិក ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត (Joseph Dunford) បានវាយតម្លៃថា កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារមីស៊ីលដាក់គោលដៅអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបាន ប៉ុន្តែការវាយប្រហារនេះនៅមានកម្រិតនៅឡើយ។ ទោះជាមីស៊ីលកូរ៉េខាងជើងក្លាយជាការគំរាមកំហែងក្ដី ប្រមុខកងទ័ពអាមេរិករូបនេះនិយាយថា អាមេរិក និងសម្ព័ន្ធមិត្តក៏មានសមត្ថភាពអាចកា...
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ នៅព្រឹកថ្ងៃទី២៤ កក្កដានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«យើងអាចយកចំណុចនេះ(ស្ត្រីមានផ្ទៃពោះ) ជាចំណុចចេញដំណើររបស់យើងដែលងាយអនុវត្ត។ ឧទាហរណ៍ថា ស្ត្រីមានផ្ទៃពោះមួយរូប ទទួលប្រាក់បានប៉ុន្មានក្នុងមួយខែ ហើយយើងត្រូវចិញ្ចឹម ត្រូវជួយរយៈពេលប៉ុន្ម...
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើនកញ្ចប់ថវិកាថ្នាក់ជាតិឆ្នាំ២០១៨ សម្រាប់ជួយគាំពារដល់ស្ត្រីមានផ្ទៃពោះទូទាំងប្រទេស ឲ្យទទួលបានសេវាថែទាំផ្នែកសុខភាព ក្នុងវិស័យសុខាភិបាល។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា កញ្ចប់ថវិកាដែលរដ្ឋាភិបាលរៀបចំសម្រាប់វិស័យសុខាភិបាលនោះ គឺនឹងផ្ដល់ជូនស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យពួកគេយកទៅប្រើប្រាស់លើក...
នាជ័យជម្នះ ១-០ របស់ U23 កម្ពុជាលើក្រុមហ្វីលីពីក្នុងជំនួបបង្គ្រប់កិច្ចពូល J នៃពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិកាលពីល្ងាចម្សិលមិញ ច្រឹង ពលរដ្ឋ បានក្លាយជាកីឡាករល្អក្នុងក្រសែភ្នែករបស់គ្រូបង្វឹកហ្វីលីពីន លោក Marlon Maro ទោះបីរូបគេស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចក៏ដោយ។ ការចាត់ទុកបែបនេះ ដោយសារលោកមើលឃើញថា ពល...
ការលេងចល័តចុះឡើងរបស់កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើឲ្យគ្រូបង្វឹកក្រុម U23 ហ្វីលីពីនចាត់ទុករូបគេជាកីឡាករល្អ នាជំនួប U23 កម្ពុជាយកឈ្នះហ្វីលីពីន ១-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 កាលពីល្ងាចថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិ។ ដើម្បីលើកទឹកចិត្ត ក៏ដូចជាអបអរជ័យជម្នះ U23 កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧ...
ជម្លោះព្រំដែនរវាងចិន និងឥណ្ឌានៅតំបន់ Dokglam នៃរដ្ឋ Sikkim របស់ឥណ្ឌា នៅមិនទាន់បញ្ចប់នៅឡើយ ព្រោះឥណ្ឌាមិនទាន់ដកទ័ពរបស់ខ្លួនតាមការទាមទាររបស់ចិនទេ។ យក្សចិន នៅតែទាមទារឲ្យយក្សអាស៊ីខាងត្បូងឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួន ប៉ុន្តែឥណ្ឌាឯណោះក៏អះអាងថាតំបន់នោះ គឺជាទឹកដីរបស់ខ្លួន និងបានប្រាប់ឲ្យចិនបញ្ឈប់ការសាងស់ផ្លូវនៅតំបន់ទៀតផង។ កម្ដ...
ក្រសួងការពារជាតិចិន នៅថ្ងៃទី២៤ ខែកក្កដា បានចេញសេចក្ដីព្រមានមួយចំពោះឥណ្ឌា ជុំវិញជម្លោះព្រំដែននៅតំបន់ភ្នំហិមាល័យ។ ចិន បានប្រាប់ឲ្យឥណ្ឌាកុំមានក្ដីសង្ឃឹមថាអាចយកឈ្នះចិនបានឲ្យសោះ ព្រោះកងទ័ពចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទឹកដីរបស់ខ្លួនពីការឈ្លានពានណាមួយ។ ចិន ក៏បានឲ្យឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួនឲ្យបានឆាប់ មុននឹងការចរច...
ជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9 ជាប្រភេទនៃវីរុសផ្ដាសាយ។ សម្រាប់ជំងឺផ្ដាសាយបក្សី H5N1នេះ បណ្ដាលឲ្យមានការឆ្លងយ៉ាងខ្ពស់លើបសុបក្សី ហៅថាជំងឺផ្ដាសាយបក្សីលើសត្វ។ ករណីជំងឺផ្ដាសាយបក្សី H5N1 ដែលកើតឡើងជារឿយៗ គឺជាការចម្លងមកមនុស្ស ប៉ុន្តែការចម្លងនេះ មិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។ ម្យ៉ាងទៀត មនុស្សឆ្លង...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានផ្សព្វផ្សាយ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា ឲ្យប្រុងប្រយ័ត្នពីជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9។  ជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9 ជាប្រភេទនៃវីរុសផ្ដាសាយ។ ម្យ៉ាងទៀត ជំងឺនេះ បណ្ដាលឲ្យមានការឆ្លងយ៉ាងខ្ពស់លើបសុបក្សី។ ជាពិសេស ជំងឺផ្ដាស...
មិនមានមនុស្សគ្រប់គ្នាសុទ្ធតែអាចកង្វះវីតាមីន D ក្នុងខ្លួននោះទេ។ ប៉ុន្តែ មានកត្តាប្រឈមមុខមួយចំនួនតូចដែលអាចធ្វើឲ្យមនុស្សម្នាក់កង្វះវីតាមីនមួយនេះបាន។ កត្តាទាំងនោះមានដូចជា៖     ស្បែកខ្មៅ     អាយុចាប់ពី ៥០ឆ្នាំឡើងទៅ     ជាមនុស្សធាត់ ឬធាត់ជ្រុល     មិនញ៉ាំអាហារមានវីតាមីន D     រស់នៅក្នុងកន្លែងដែលមិនសូវមានពន្លឺព្រះអាទិត្យ     ...
វីតាមីន D មានតួនាទីច្រើនណាស់ក្នុងរាងកាយ ដោយភាគច្រើនគឺវាថែរក្សាសុខភាពឆ្អឹង និងធ្មេញ ទ្រទ្រង់សុខភាពប្រព័ន្ធភាពស៊ាំ ខួរក្បាល និងសរសៃប្រសាទ សម្រួលដល់ចំនួនអាំងស៊ុយលីន ទ្រទ្រង់មុខងារសួត និងបេះដូងសរសៃឈាម ព្រមទាំងកុំឲ្យកើតជំងឺមហារីកថែមទៀតផង។
កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីអធិការកិច្ចនៃក្រុងអាប៊ូដាប៊ី បានរូបអូសរថយន្តចំនួន១៤១គ្រឿងនៅតំបន់ឧស្សាហកម្ម Mussaffah និង Mafraq ដោយដាក់ពិន័យលើម្ចាស់រថយន្ត៣១នាក់ និងម្ចាស់រថយន្ត២៨៩នាក់ទៀត ត្រូវបានព្រមានឲ្យបោះបង់រថយន្តចាស់ៗរបស់ខ្លួនចោល។ វិធានការកាន់តែតឹងរឹងបន្ថែមទៀត ដោយអាជ្ញាធរក្រុង បានកំណត់ការដាក់ពិន័យអ្នកដែលជិះរថយន្តមិន...
រថយន្តរាប់រយគ្រឿង ត្រូវបានរឹបអូស និងម្ចាស់រថយន្តជាច្រើនត្រូវបានពិន័យចាប់ពី៣០០០ដាហាម (ជាង៨០០ដុល្លារអាមេរិក) ខណៈអាជ្ញាធរក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម អេមីរ៉េត បើកយុទ្ធនាការប្រឆាំងនឹងអ្នកជិះរថយន្តមិនលាងទឹក។ នេះបើតាមការផ្សាយរបស់កាសែត The National របស់អារ៉ាប់រួម អេមីរ៉េត។
Azure គឺជាកម្មវិធី Cloud Computing ដែល Microsoft នឹងបំពាក់ដល់ក្រុមហ៊ុនរុករកចិន Baidu សម្រាប់ការគ្រប់គ្រង និងប្រតិបត្តិទិន្និន័យនៅកន្លែងរួមមួយ។ តាមគម្រោងនៃកិច្ចសហប្រតិបត្តិការ Microsoft ត្រូវប្រតិបត្តិការផ្ទាល់ជាមួយកម្មវិធី «Apollo» ដែលដាក់ដាក់ដំណើរដោយ Baidu កាលពីខែមេសាកន្លងមក។ ក្រុមហ៊ុន Baidu បានដាក់ដំណើរការកម្មវិធី «A...
ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និងក្រុមហ៊ុន Baidu ដែលគេហៅជាទូទៅថា «Goolge ចិន» កាលពីពេលថ្មីៗកន្លងមកនេះ បា នប្រកាសពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើការពង្រីកបច្ចេកវិទ្យាសម្រាប់រថយន្តដែលបើកបរដោយស្វ័យប្រវត្តិនៅក្នុងប្រ ទេសចិន។
របាយការណ៍បានឲ្យដឹងថា ៦ខែក្នុងឆ្នាំ២០១៧នេះ គឺមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១,៩០៧លើក ដែលបណ្ដាលឲ្យមនុស្ស៩៣១នាក់ស្លាប់ និងរងរបួសចំនួន ៣,០០៦នាក់ ។ របាយការណ៍បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានថយចុះ៧លើក ប៉ុន្តែចំនួនមនុស្សស្លាប់ បានកើនឡើង៦នាក់ ខណៈអ្នករបួសថយចុះ១២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ របាយការណ៍ខាងលើ បានសរស...
ភ្នំពេញ៖ មនុស្សជិត១ពាន់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរយៈពេល៦ខែឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា។
បន្ទាប់ពីលេចលឺពាក្យចរាមអារ៉ាមថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល យល់ព្រមទទួលសំណើរបស់ក្លិបអ្នកមាននៃក្របខណ្ឌកំពូលបារាំង Paris Saint-Germain ជាមួយនឹងតម្លៃផ្ទេកប់ពពកប្រមាណ ២៥៣លានដុល្លារនោះ ពេលនេះ Cristiano Ronaldo បានចេញមុខរារាំង Neymar ចាកចេញពី Barcelona បើមិនអ៊ីចឹងទេរូបគេនឹងមានកំហុសដ៏ធំមួយមិនខាន។ តារាឆ្នើមរបស់ Real Madrid វ័យ៣...
Cristiano Ronaldo ណែនាំឲ្យ Neymar ទៅចូលរួមជាមួយ Manchester United កុំដោយសារតែការផ្ទេរជាកំណត់ត្រាពិភពលោកទើបចាកចេញពី Barcelona ទៅ Paris Saint-Germain ហើយបើមិនដូចឆ្នោះទេនឹងស្តាយក្រោយមិនខាន។
សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី កំពុងជះឥទ្ធិពលដល់គណបក្ស សម រង្ស៊ី និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ គណបក្សទាំងពីរនេះ កំពុងគិតគូររកច្រកចេញ ដើម្បីកុំឲ្យគណបក្សរបស់ខ្លួនមានចំណុចខ្សោយ ដែលផ្ទុយនឹងខ្លឹមសារច្បាប់ថ្មី។ ខ្លឹមសារសំខាន់នៃច្បាប់ថ្មី ដែលធ្វើឲ្យបក្ស សម រង្ស៊ី និងបក្សហ្វ៊ុនស៊ិនប៉ិច ខ្វល់ខ្វាយ គឺនៅត្រង់មាត្រា ៤៨ ថ្ម...
គណបក្ស សម រង្ស៊ី គ្រោងធ្វើសមាជដើម្បីប្តូរឈ្មោះគណបក្សចេញ ខណៈដែលខ្លឹមសារនៃសេចក្តីស្នើច្បាប់គណបក្សនយោបាយថ្មី មិនទាន់ចូលជាធរមាន។ ចំណែកឯគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឯណេះវិញ ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តឲ្យស្របតាមខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយថ្មីផងដែរ។
ប្រមុខការទូតចិន វ៉ាង យី បានទៅដល់រាជធានីបាងកកនៅថ្ងៃទី២៤ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចផ្លូវការដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីចិន-ថៃ។ ទស្សនកិច្ចនេះ ធ្វើឡើងមុនជំនួបកំពូលថ្នាក់តំបន់នៅហ្វីលីពីននៅខែសីហា ហើយក៏ចំពេលដែលចំណងមិត្តភាពទ្វេភាគីកាន់តែល្អ ដ្បិតចិនមិនសូវខ្វល់រឿងបំបិទសិទ្ធិសេរីភាពរបស់របបយោធាថៃឡើយ ហើយថែមទាំងក្លាយជាអ្នកលក់អ...
ទំនាក់ទំនងទ្វេភាគីរវាងចិន និងថៃ កាន់តែល្អូកល្អឺនខ្លាំង បន្ទាប់ពីក្រុមយោធាឡើងកាន់អំណាចនៅថៃតាមរយៈរដ្ឋប្រហារកាលពីបីឆ្នាំមុន។ ថៃ ដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំរបស់អាមេរិក បានបែរមុខទៅរកចិន ព្រោះអាមេរិករិះគន់រឿងរំលោភសិទ្ធិមនុស្សខ្លាំងពេក។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បាននិយាយលើកសរសើរទំនាក់ទំនងទ្វេភាគីថៃ-ចិន ដែលកាន់តែស្និទ្ធស្...
របាយការណ៍រយៈពេល៦ខែរបស់អគ្នស្នងការនគរបាលជាតិ បានបង្ហាញថា បទល្មើសរំលោភសេពសន្ថៈ បានកើតឡើងចំនួន១២៦លើក កើនឡើង២២លើក។  ចំណែក បទល្មើសលួច បានកើតឡើងចំនួន៥៥៥លើក កើនឡើង៦៧លើក។ ដោយឡែក អំពើហិង្សាដោយចេនា បានកើនឡើងចំនួន៤២៤ករណី កើនឡើង៥៣ករណី។  ការបំពានផ្លូវភេទដទៃទៀត បានកើតឡើងចំនួន៣៦លើក កើនឡើង១៥លើក។ នេះបើផ្អែកតាមរបាយការណ៍របស់អគ្គស្នងការដ្...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆមាសទី១ក្នុងឆ្នាំ២០១៧នេះ បទល្មើសលួច អំពើហិង្សា និងរំលោភសេពសន្ថវៈ បានកើនឡើងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៦។
ថ្ងៃ២៣ ខែឧសភា ក្រុមភេរវជន Maute ដែលមានភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហនោះបានវាយប្រហារនិងដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីស្ថិតនៅកោះមិនដាណាវ។ បើគិតមកដល់ឥឡូវនេះ សមរភូមិប្រយុទ្ធនេះមានអាយុកាលជាងពីរខែហើយ។ ប៉ុន្តែកងកម្លាំងសន្តិសុខហ្វីលីពីននៅបន្តហ៊ុមព័ទ្ធ និងប្រយុទ្ធសស្រាក់សស្រាំដើម្បីកម្ចាត់ក្រុមភេរវជននៅឡើយ។ ទាហាននៅ...
សមរភូមិប្រឆាំងក្រុមភេរវជននៅក្រុងម៉ារ៉ាវី ឈានចូលដល់ខែទីបីហើយ។ មនុស្សយ៉ាងហោចណាស់ ៥០០នាក់ស្លាប់ក្នុងចំណោមនោះមានជនស៊ីវិល៤៥នាក់ និងកងកម្លាំងប្រដាប់អាវុធ១០៥នាក់ផងដែរ។ គេរំពឹងថា ការប្រយុទ្ធគ្នានេះអាចនឹងត្រូវបន្តអូសបន្លាយជាច្រើនខែទៅមុខទៀតព្រោះប្រធានាធិបតីហ្វីលីពីនបានដាក់បទបញ្ជាឲ្យទាហានបញ្ចៀសឲ្យបានការវាយប្រហារដែលអាចគំរាមកំហែងជី...
ការប្រកួតជម្រុះដែលបានប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែកក្កដា មាន៣៩ក្រុមចូលរួម ដោយស្រីលង្កា បានដកខ្លួនចេញពីពូល A ។ ការប្រកួតនៅលើទឹកដីចំនួន១០ ខណៈកម្ពុជារៀបចំការប្រកួតពូល J ដែលមានចិន ជប៉ុន និងហ្វីលីពីនចូលរួម។ តាមពិតទៅចិន មានសិទ្ធិលេងនៅជុំចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែពួកគេចង់លេងនៅវគ្គជម្រុ...
ការប្រកួតជម្រុះពូលទាំង១០នៃព្រឹត្តិការណ៍ AFC U23 Championship 2018 បានបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ដោយក្រុមកំពូលតារាង១០ក្រុម និងក្រុមលេខ២ចំនួន៦ក្រុម ត្រូវត្រៀមខ្លួនប្រកួតជុំចុងក្រោយនៅប្រទសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ខាងមុខ។
 (សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ស្វែងយល់ពីបរិស្ថានយើង។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ឧស្សាហកម្មគឺជាមូលហេតុចម្បងមួយនៃការបំពុលបំពុលទឹក ព្រោះសារធាតុគីមីដែលបញ្ចេញចោលទៅក្នុងបឹង ទន្លេ ឬសមុទ្រ មានផ្ទុកទៅដោយអាស៊ីត អ៊ីដ្រូកាបួ លោហៈធ្ងន់(សំណ)ជាដើម។ សារធាតុទាំងនេះរាំងស្ទះដំណើរការប្រព្រឹត្តទៅតាមធម្មតារបស់ធម្មជាតិ និងបំផ្លាញសុខភាពរបស់មនុស្សគ្រប់រូប។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងយុទ្ធនាការឆមាសទី១នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៤.១៥៥ករណី ដោយក្នុងនោះចាប់ខ្លួនជនល្មើស ៩.២៩៨នាក់ (ស្រី៩២៧នាក់)។ជាមួយគ្នានេះសមត្ថកិច្ច បានរឹបអូសសារធាតុញៀនគ្រប់ប្រភេទសរុប១០៣,៨៣០គីឡីក្រាម ដើមកញ្ឆា២៦.២០៣ដើម កញ្ឆាក្រៀម២២៣,១៧គីឡូក្រាម ប្រេងម្រះព្រៅ៩៥គីឡូ...
សមត្ថកិច្ចចាប់ខ្លួនជនល្មើសជាង៩ពាន់នាក់ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ រយៈពេល៦ខែកន្លងមកនេះ។
  ក្រសួងធនធានទឹក និងឩតុនិយមបានឲ្យដឹងថា ព្យុះសុនកានេះធ្វើដំណើរចូលទៅឈូងសមុទ្រតុងកឹងនៅថ្ងៃទី២៥ កក្កដា រួចហើយនឹងបន្តដំណើរទៅដល់អាងទន្លេមេគង្គ នៅថ្ងៃទី២៦ ខែកក្កដានេះ។ ក្រសួងធនធានទឹកបន្ថែមទៀតថា ស្ថានភាពបែបនេះ និងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធម្យមទៅច្រើនទូទាំងប្រទេស។ ក្រសួងជំនាញ បានបញ្ជាក់ដូច្នេះនៅថ្ងៃទី២៥-២៧ ខែកក្កដានេះ តំ...
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុនៅថ្ងៃទី២៣ កក្កដាថា វិសម្ពាធមួយដែលកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងបានវិវត្តជាព្យុះទី៨មានឈ្មោះថា សុនកា។ វិសម្ពាធបែបនេះ ធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅទូទាំងប្រទេស។
ការធ្លាក់ចុះទម្រង់លេងរបស់ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានបង្កជាកំហុសធ្វើឲ្យគ្រូបង្វឹក U23 កម្ពុជា លោក Leonardo Vitorino ហាក់មិនសប្បាយចិត្តចំពោះជ័យជម្នះ ១-០ លើក្រុមហ្វីលីពីន។ ទោះបីក្រុម U23 កម្ពុជាហាក់មានកម្លាំងធ្លាក់ចុះដោយសារការប្រកួតជាប់ៗគ្នា តែគ្រូបង្វឹករូបនេះយល់ថា កម្ពុជាគួរអាចធ្វើបានល្អជាងនេះ។  «បើ...
គ្រូបង្វឹកក្រុមកីឡាជម្រើសជាតិអាយុក្រោម២៣កម្ពុជា លោក Leonardo Vitorino បានសម្តែងការមិនពេញចិត្តចំពោះជ័យជម្នះ ១-០ លើក្រុមហ្វីលីពីន នាការប្រកួតបង្គ្រប់កិច្ចពូល J នៃពានរង្វាន់ AFC U23 Championship 2018។ ការមិនពេញចិត្តនេះបន្ទាប់ពី លោក មើលឃើញពីចំណុចខ្វះខាតរបស់កូនក្រុមដែលបានបង្កឡើងនៅក្នុងវគ្គទី២។ តែយ៉ាងណា លោក ជំរុញឲ្យកីឡាករទាំ...
Peterhead Wind Farm ឬ Hywind មានលទ្ធភាពក្នុងការទាញយកថាមពលពីខ្យល់ និងបំភ្លឺផ្ទះប្រជាជនបានប្រមាណ២ម៉ឺនខ្នង។ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ។ ក្រុមហ៊ុនដែលផលិតតួប៊ីនខ្យល់អគ្គីសនីនេះមានឈ្មោះថា Statoil ហើយពួកគេរំពឹងថាបច្ចេកវិទ្យាថ្មីនេះនឹងមានលទ្ធភាពក្នុងការទាញយកអគ្គីសនីបានច្រើនជាងប្រភេទតួបីនជំនាន់មុនៗ។ គោលការណ៍ចំបងក្នុង...
ប្រទេសស្កុតលែន ជាប្រទេសនៅទ្វីបអឺរ៉ុបដែលមានការរីកចម្រើនក្នុងការទាញយកថាមពលបៃតងពីធម្មជាតិ។ ស្កុតលែន បានផលិតតួប៊ីនជំនាន់ថ្មីម្យ៉ាងដែលអាចដាក់អោយដំណើរការក្នុងជំរៅទឹកជ្រៅ និងអាចទាញយកថាមពល រួមទាំងទ្រាំទ្រនឹងកំហូចបានល្អជាងតួប៊ីនជំនាន់មុនៗ។
លោក ទាវ វណ្ណុល បានប្រាប់សារព័ត៌មានថ្មីៗថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស សម រង្ស៊ី បានស្នើឡើងនូវឈ្មោះថ្មីចំនួន៦ឯណោះ ដើម្បីជំនួសឲ្យឈ្មោះ«គណបក្ស សម រង្ស៊ី» ដែលនឹងត្រូវលុបចេញ។ លោក ទាវ វណ្ណុល បានប្រាប់ឈ្មោះថ្មីចំនួន៣ ក្នុងចំណោមឈ្មោះថ្មីទាំង៦ ដែលនឹងត្រូវដាក់ជំនួសឲ្យឈ្មោះគណបក្ស សម រង្ស៊ី។ ឈ្មោះទាំង៣ ដែលលោក ទាវ វណ្ណុល...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស សម រង្ស៊ី បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២0១៧នេះ ដើម្បីប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី ទៅឈ្មោះផ្សេងវិញ។ នេះជាការអះអាងរបស់លោក ទាវ វណ្ណុល ប្រធានគណបក្ស សម រង្ស៊ី។
អាជ្ញាធរប៉ាឡេស្ទីនបានសម្រេចព្យួររាល់ការទាក់ទងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នៅចុងសប្តាហ៍កន្លងទៅដើម្បីប្រឆាំងការអនុវត្តវិធានការសន្តិសុខថ្មីដូចជាបំពាក់កាមេរ៉ា និងដំឡើងម៉ាស៊ីចាប់គ្រឿងដែក (Metal Detector) នៅវិហារឥស្លាម al-Aqsa។   ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូត អាបាស (Mamoud Abbas) បានបញ្ជាក់ថា ទំនាក់ទំនងដែលត្រូវព្យួរនេះមានទាំ...
ការប្រឈមមុខគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនកាន់តែតាន់តែតានតឹង ក្រោយមានការបិទ និង ការរឹតបន្តឹងសន្តិសុខត្រួតពិនិត្យវិហារឥស្លាម al-Aqsa កាលសប្តាហ៍មុន។  រដ្ឋាភិបាលប៉ាឡេស្ទីនបានសម្រេចព្យួររាល់ទំនាក់ទំនងដែលមានជាមួយភាគីអ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីប្រឆាំងការអនុវត្តវិធានការសន្តិសុខថ្មីដែរ។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេលជាង៦នាទី ហើយត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ញឹក ប៊ុនឆៃ នោះ លោក រុណ មាត្រា បានបដិសេធពាក្យចចាមអារ៉ាម ដែលថា លោក ញឹក ប៊ុនឆៃ រួមទាំងគណបក្សខ្មែររួបរួមជាតិទាំងមូល មានបំណងទៅចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ខណៈមន្ត្រីមួយចំនួន បានទៅចុះចូលរួចទៅហើយ។ អ្នកនាំពាក្យរូបនេះ បាននិយាយក្នុងវីដេអូឃ្ល...
ភ្នំពេញ៖ លោក រុណ មាត្រា អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ តាមរយៈឃ្លីបវីដេអូមួយ បានចេញមុខបកស្រាយថា លោក ញឹក ប៊ុនឆៃ ដែលជាប្រធានខ្លួន ប្រកាសជំហរថា នឹងមិនត្រឡប់ទៅចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេច នរោត្តម រណឫទ្ធិ ជាប្រធាន នោះទេ។
ឈ្មោះនេះ ក្រោយមកបន្សល់ទុកនៅបួនទីតាំងទី១ ស្រុកស្រីសន្ធរ, ទី២ ស្រុកស៊ីធរពារាំង ដែលនៅសល់ត្រឹមឃុំស៊ីធរ វត្តស៊ីធរ, ទី៣ ស្រុកស៊ីធរកណ្តាល និងទី៤ នៅខេត្តស្រីយសោធរ នាភាគឥសានប្រទេសថៃសព្វថ្ងៃ។ តាមភស្តុតាងទាំងនេះ រាជធានីស្រីយសោធរ(បុរៈ)នៅអង្គរ មានជើងដើរតាមមនុស្សទៅប្រតិស្ថាននៅទីតាំងថ្មីពីរកន្លែងផ្សេងគ្នា គឺនៅខាងត្បូង និងខាងកើតទន្លេម...
«ស្រីសន្ធរ» មិនមែនមកពី «ស្រីសឈរ»ទេ គឺមកពី «ស្រីយសោធរ» ដែលជាឈ្មោះរាជធានីអង្គរដ៏ល្បីល្បាញ និងជាប្រពៃណីរបស់ចក្រភពកម្ពុជទេស។ អ្នកគ្រូពៅសោវរស ពន្យល់រឿងនេះថា មកពីខ្មែរមិនចេះហៅពាក្យ បីបួនព្យាង្គ ទើបហៅសង្កត់យកតែព្យាង្គដើម«ស្រី» និងចុង«ធរ» ទុក។
ការពន្យល់របស់ លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃដែលមិនមានឯកសារ ឬដែលធ្លាប់ជាពលករស្របច្បាប់ ប៉ុន្តែបានផ្លាស់ប្ដូរ ឬមិនបានបំពេញនីតិវិធីនានារបស់ភាគីថៃហើយក្លាយទៅជាពលករមិនស្របច្បាប់ ត្រូវរួសរាន់មកបំពេញនីតិវិធីតាមដំណាក់កាលដែលបានកំណត់ទុក។ ដំណាក់កាលទ...
ភ្នំពេញ៖ ដើម្បីបានភាពស្របច្បាប់ ពលករកម្ពុជានៅប្រទេសថៃត្រូវបំពេញនីតិវិធី៣ដំណាក់កាល ដែលចាប់អនុវត្តចាប់ពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៣១ខែធ្នូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា  នៅថ្ងៃទី ២៤ខែកក្កដា។
ពលករខ្មែរ១៥នាក់រួមមានបុរស៦នាក់ និងស្ដ្រី៩នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍ថៃឃុំខ្លួននៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា។ ពួកគេត្រូវបាននគរបាលឃាត់ខ្លួនក្រោយពេលឆ្លងដែនចូលថៃតាមក្រោមស្ពានមិត្តភាពខ្មែរ-ថៃក្នុងខេត្តសាកែវ (Sakaeo)។ យោងតាមសារព័ត៌មានបាងកកប៉ុស្ត៍ ពលករខ្មែរទាំង១៥ នាក់នោះមកពីខេត្តបន្ទាយមានជ័យ ហើយពួកគេមានបំណងឆ្លងដែនចូលថៃដើម្ប...
នគរបាលអន្តោប្រវេសន៍ថៃបានចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់នៅច្រកព្រំដែនខេត្តសាកែវ នាថ្ងៃអាទិត្យទី ២៣ ខែកក្កដា។ ពលករខ្មែរដែលត្រូវចាប់ខ្លួនមកខេត្តបន្ទាយមានជ័យ ហើយពួកគេមានបំណងឆ្លងដែនចូលទឹកដីថៃដើម្បីរកការងារធ្វើ។ ការចាប់ខ្លួននេះកើតឡើង ស្របពេលរដ្ឋាភិបាលថៃចាប់ផ្តើមបង្កើតមណ្ឌលចំនួន ១០១ កន្លែងទូទាំងប្រទេសដើម្បីចេញលិខិតសម្រាប់ន...
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សកម្មភាពភេរវកម្មក្នុងឆមាសទី១នេះ បានកើតឡើងចំនួន៦៣៦លើក ក្នុងបណ្ដាប្រទេស៤០ ដោយមានការថយចុះ៨២៩លើក បើធៀបនឹងឆ្នាំមុន ដែលមានករណីភេរវកម្ម ១៤៦៥លើក ក្នុងប្រទេស៤៧។ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា បើទោះជាមានការថមថយសកម្មភាពភេរវកម្មក្តី ប៉ុន្តែចរិតលក្ខណៈនៃសកម្មភាពភេរវកម្ម ដែលបា...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ សកម្មភាពភេរវកម្ម នៅជុំវិញពិភពលោក បានថយចុះជាង៨០០លើក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចរិតភេរវកម្មរបស់ពួកជ្រុលនិយម ដែលបង្កឡើងដោយចលានាក្រុមរដ្ឋឥស្លាម កាន់តែមានលក្ខណៈសាហាវជាងមុន។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតកីឡាហ្វ្រង់កូហ្វូនីមុនគេឲ្យកម្ពុជា ក្រោយនាងទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួនលើវិញ្ញាសាចំបាប់សេរីទម្ងន់៥៣គីឡូក្រាមជាមួយកីឡាការិនី Stewart Samantha ខណៈមេដាយមាសបានទៅកីឡាការិនីកាណាដា Mc Laren Kristina និងមេដាយប្រាក់បានទៅ Rasoanantenainan Elisa Emma Patrida។ ព្រឹតិ...
កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាចំបាប់សេរីទម្ងន់៥៣គីឡូក្រាមពីព្រឹត្តិការណ៍ប្រកួតកីឡាហ្វ្រង់កូហ្វូនីក្របខណ្ឌប្រទេសនិយាយបារាំងនៅទីក្រុងអាប៊ីតចាន ប្រទេសកូឌីវ័រ។ នេះជាមេដាយដំបូងគេសម្រាប់កម្ពុជា ខណៈអត្តពលិកមួយចំនួនទៀតលើវិញ្ញាសាផ្សេងៗនៅមិនទាន់បានប្រកួតនៅឡើយ។
ពលរដ្ឋដែលនាំគ្នាមកតវ៉ានេះ ជំរុញឲ្យរដ្ឋាភិបាលជួយកាត់ដីសហគមន៍ ពីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ING Holding នេះ ហើយចេញបណ្ណកម្មសិទ្ធដីធ្លីជូនពួកគេ ដើម្បីធានាដល់ការរស់នៅរបស់ពួកគាត់នៅក្នុងតំបន់នោះ។ ការទាមទារបស់ប្រជាពលរដ្ឋនៅសហគមន៍ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ ដោយសារ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ កក្កដា ពលរដ្ឋមានទំនាស់ដីធ្លីជាច្រើននាក់ បាននាំគ្នាសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ING Holding ដែលរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនវិនិយោគកាលពីឆ្នាំ២០១១កន្លងមក។
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេ រថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីឲ្យសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។ តួខាងក្រៅ ត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិត ហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយកាន់តែមានភាពទាក់ទាញ។ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ ដើម្ប...
កំពូលរថយន្ត Range Rover Autobiography Long Wheel Base (ប្រភេទតួវែង)គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសម្រាប់គាវរកិច្ចលោកអ្នកនោះ ឥលូវនេះមានតាំងលក់នៅអាគារតាំងលក់រថយន្ត Jaguar Land Rover ហើយ។
ក្រុមអាវក្រហមដែលជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ នឹងធ្វើដំណើរពីបណ្ដាខេត្តនានា ដើម្បីប្រមូលផ្ដុំគ្នានៅទីក្រុងបាងកកនៅថ្ងៃដែលតុលាការកំពូលប្រកាសសាលក្រមលើសំណុំរឿងស្រូវអង្កររបស់លោកស្រី។ របបដឹកនាំយោធាថៃ បានស្នើឲ្យអ្នកគាំទ្រលោកស្រី យីងឡាក់ រក្សាភាពស្ងៀមស្ងាត់ និងតាមដានការប្រកាសសាលក្រមនៅផ្ទះរៀងៗខ្លួន ជាជាងធ្វើ...
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានព្រមានអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ម្ដងទៀត ខណៈពួកគេមានគម្រោងជួបជុំគ្នានៅខាងមុខតុលាការកំពូលនៅខែសីហា ដែលជាពេលវេលាប្រកាសសាលក្រមលើសំណុំរឿងអង្ករ។ លោក ប្រាយុទ្ធ ព្រមានចាត់ការតាមផ្លូវច្បាប់លើពួកគេ បើហ៊ានបង្កបញ្ហាអសន្តិសុខនៅថ្ងៃនោះ។ ក្រុមអាវក្រហមច្រើនពាន់នាក់ នឹងប្រមូ...