text
stringlengths
31
26.1k
summary
stringlengths
11
1.19k
បន្ទាប់ពីស្ងៀមស្ងាត់អស់ពេលច្រើនឆ្នាំ អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញមុខរិះគន់របបដឹកនាំយោធាដែលកំពុងកាន់អំណាចនៅថៃ។ តាមរយៈបណ្ដាញ Twitter លោក ថាក់ស៊ីន បានរិះគន់របបសឹកដែលប្រើប្រាស់ប្រព័ន្ធតុលាការរឹតត្បិតសេរីភាព និងដាក់ទោសប្អូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលរត់ទៅក្រៅប្រទេ...
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី៣០ ខែសីហា បានបង្ហោះសារតាមបណ្ដាញសង្គម Twitter ដោយបានរិះគន់ប្រព័ន្ធយុត្តិធម៌ថៃក្រោមរបបដឹកនាំយោធា។ ការបង្ហោះសាររិះគន់នេះ ធ្វើឡើង ចំពេលដែលប្អូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ កំពុងរត់គេចខ្លួនពីការកាត់ទោសរបស់តុលាការកំពូលថៃជុំវិញករណីធ្វេសប្រហែសក្នុងកម្មវិ...
ក្រុមថៃ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ប៉ុន្តែតិចជាងម្ចាស់ផ្ទះពាក់កណ្តាលសម្រាប់មេដាយមាស ។ វៀតណាម និងសិង្ហបុរី ស្ថិតនៅលេខរៀងបន្ទាប់ ដោយវៀតណាមមានចំនួនមេដាយមាសលើសសិង្ហបុរី១ ប៉ុន្តែសិង្ហបុរី មានមេដាយសរុបច្រើនជាង។ ឥណ្ឌូណេស៊ី និងហ្វីលីពីន ទទួលមេដាយមាស២ខ្ទង់ និងមេដាយសរុបលើស១០០ដូចគ្នា ខណៈ មីយ៉ាន់ម៉ា ឈរលើកម្ពុជា ដោយមានមេដាយមាស៧ ។ កម្ព...
ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី បានបញ្ចប់នៅថ្ងៃពុធ ទី៣០ ខែសីហា នេះ ដោយម្ចាស់ផ្ទះទទួលបានជោគជ័យយ៉ាងធំធេង។ ក្នុងចំណោមវិញ្ញាសាសរុប៤០៦ ម៉ាឡេស៊ីទទួលបានមេដាយមាសរហូតដល់ទៅ១៤៥ ពោលគឺស្មើ៣៧ភាគរយ និងទទួលបានមេដាយសរុបចំនួន៣២៣ ដែលស្មើ២៤ភាគរយលើចំនួនមេដាយសរុប (១៣៣៤) ។
  គម្រោង PaFF ជាគម្រោងដែលដឹកនាំដោយអង្គការ WWF ដើម្បីជួយពង្រឹងសមត្ថភាពប្រជាសហគមន៍ និងរៀបចំសហគមន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ព្រមទាំងបង្កើនចំណេះដឹង និងជំរុញឲ្យពលរដ្ឋមូលដ្ឋានចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសនេសាទ និងការបរបាញ់សត្វព្រៃជាដើម។ គម្រោងនេះ គឺជាផ្នែកមួយ ជួយបង្កើនចំណូលដល់ប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ និងពង្រ...
ភ្នំពេញ៖ ក្រោយគម្រោងដៃគូលើវិស័យព្រៃឈើ និងជលផល(PaFF)ដំណាក់កាលទីមួយ ទទួលបានជោគជ័យ អង្គការអភិរក្សសត្វព្រៃ (WWF)កំពុងបន្តគម្រោងនេះ ទៅខេត្តកំពង់ធំ និងព្រះវិហារ ដែលជាខេត្តមានសក្តានុពលផ្នែកធនធានធម្មជាតិ។
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅសប្តាហ៍មុន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ បានធ្វើដំណើរទៅកាន់ទីក្រុង Dubai ដែលជាកន្លែងបងប្រុសបង្កើតរបស់លោកស្រី គឺជាលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនណាវ៉ាត់រស់នៅ ដោយសុវត្ថិភាព ។ ដំណឹងនេះ ត្រូវបានលេចឡើង ក្រោយពីអវត្តមានរបស់លោកស្រី នៅថ្ងៃដែលតុលាការកំពូលថៃ ត្រូវប្រកាសរ...
ក្រោយនៃការទទួលបានដំណឹងថាលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរត់គេចខ្លួនទៅបរទេសហើយនោះ រដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថា ខ្លួនមិនទាន់មានផែនការណាមួយក្នុងការមោឃភាពលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រានោះទេ។
នៅថ្ងៃអង្គារទី ២៩ ខែសីហា រដ្ឋមន្ត្រីការបរទេសអូស្ដ្រាលីអ្នកស្រី Julie Bishop បានរម្លឹកថា លោកស្រីធ្លាប់ប្រាប់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ពីបំណងរបស់អូស្រា្តលីក្នុងការជួយបំពាក់បំប៉នសមត្ថភាពទ័ពហ្វីលីពីនដើម្បីឈានទៅកម្ចាត់ក្រុមភេរវជនមានស្វាមីភក្តិចំពោះក្រុមដែស្ហ។ អ្នកស្រីJulie Bishop បាននិយាយដូច្នេះថា៖«វត្តមាន...
អូស្ដ្រាលីបានត្រៀមលក្ខណៈដើម្បីជួយបង្វឹកកងទ័ពហ្វីលីពីនដើម្បីកម្ចាត់ក្រុមភេរវជននានាជាបណ្តាញក្រុមភេរវជនរដ្ឋឥស្លាមឬដែស្ហ ព្រោះអូស្ត្រាលីចាត់ទុកថា វត្តមានភេរវជនទាំងនោះជាការគំរាមកំហែងដ៏ធំសម្រាប់តំបន់។ កន្លងមក អូស្ដ្រាលីក៏បានផ្ដល់ជំនួយជាច្រើនដល់ហ្វីលីពីនដែរដើម្បីកម្ចាត់ក្រុមភេរវជននៅក្រុងម៉ារ៉ាវី។
គម្រោងនេះមានរយៈពេល ៥ឆ្នាំ និងចំណាយថវិកា ៦៤៧៥០០០ដុល្លារនូវែលសេឡង់ (ប្រហែល៤,៧ លានដុល្លារអាមេរិក)។ អនុស្សារណៈនៃការយោគយល់គ្នា (MOU) នៃគម្រោងនេះត្រូវចុះហត្ថលេខាដោយ លោក វេង សាខុន និង លោក Ben King ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅកម្ពុជា ឡាវ និងប្រទេសថៃ។ MOU នេះមានគោលដៅធ្វើឲ្យប្រសើរឡើងផលិតភាពកសិកម្ម បង្កើនផលិផលក្នុងស្រុក និងសុ...
ភ្នំពេញ៖ រដ្ឋាភិបាលនូវែលសេឡង់បានចុះអនុស្សារណៈមួយលើគម្រោងដែលមានគោលដៅជំរុញការផលិតបន្លែសុវត្ថិភាពនៅកម្ពុជា។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ។
រថយន្ត GLC 250 4MATIC និងGLC 250 Coupe ជាប្រភេទរថយន្តដែលរចនាឡើង ជាមួយរូបរាងដ៏ថ្មីសន្លាង និងស៊ិចស៊ីបំផុត ដែលស័ក្តិសមជាមួយជីវិតបែបស៊ីវិល័យ និងមានទំហំ មាឌស៊ីឡាំង ២.០ លីត្រ បូករួមទាំងកម្លាំងសេះរហូតដល់ ២១១ ហើយ១០០ គីឡូម៉ែត ប្រើប្រាស់សាំងត្រឹមតែ ៦,៩លីត្រតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ដើម្បីបង្កើនល្បឿនពី០ ដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉...
ម៉ាឡេស៊ី៖ ក្នុងព្រឹត្តិការណ៍ដំណើររឹងមាំ នៃរថយន្តខ្នាតខ្ពស់មែកសឺដែស នៅទីក្រុង គូតា គីណាបាលូ រដ្ឋបាសានៃប្រទេស ម៉ាឡេស៊ី ដែលមានគ្រប់តំណាងចែកចាយរថយន្ត Mercedes នៅទូទាំងអាស៊ីអាគ្នេយ៍ បានសាកល្បងជិះរថយន្តម៉ូឌែល GLC 250 4MATIC និងGLC 250 Coupe ។ ម៉ូឌែលទាំង២នេះ នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរំលងជប៉ុននាថ្ងៃអង្គារម្សិលមិញបង្កឲ្យមានការព្រួយបារម្ភខ្លាំង។  ជប៉ុន និងកូរ៉េខាងត្បូងបានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់ដើម្បីពិភាក្សាស្វែងរកវិធានការឆ្លើយតបក្រុងព្យុងយ៉ាងផងដែរ។ ចិនដែលសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងនោះបានចេញជាមុខជាថ្មីដើម្បីអំពានាវឲ្យភាគីពាក់ព័ន្ធជាពិសេសអាមេរិក និង...
ក្រុមប្រឹក្សាសន្តិសុខនាំគ្នាថ្កោលទោសរបបដឹកនាំក្រុងព្យុងយ៉ាងដែលហ៊ានបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបន្តបាញ់សាកល្បងមីស៊ីលឥតឈប់។ ក្រុងព្យុងយ៉ាងបានព្រមានបាញ់មីស៊ីលជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប៉ុន្តែអាមេរិកបានសំឡុតកូរ៉េខាងជើងជាថ្មី ដោយត្រៀមប្រើរាល់មធ្យោបាយទាំងអស់រួមទាំងប្រើកម្លាំងទ័ពផង ដើម្បីតបតបើច...
អនុសេនីយ៍ឯក សៅ សារិទ្ធ ត្រូវបានគេទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រង់ប្រសាសន៍ថា មានកម្មការិនី៧៣នាក់ បានដួលសន្លប់នៅរោងចក្រឈ្មោះ«ប៊ីរី»ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា។  បើតាមអនុសេនីយ៍ សៅ សារិទ្ធ ការដួលសន្លប់នេះ បណ្តាលមកពីកម្មការិនី ខ្វះជាតិស្ករ ខណៈពួកគេកំពុង...
ភ្នំពេញ៖ កម្មការិនីចំនួន៧៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា។ នេះបើតាមការបញ្ជាក់របស់អនុសេនីយ៍ឯក សៅ សារិទ្ធ នាយរងប៉ុស្តិ៍សង្កាត់ចោមចៅ។
នៅក្នុងសន្និសីទកាសែតមុនកិច្ចប្រជុំប្រទេសមហាអំណាចសេដ្ឋកិច្ចថ្មី BRICS រដ្ឋមន្ត្រីក្រសួងការបរទេសចិន វ៉ាង យី បាននិយាយថា ចិនសង្ឃឹមថាឥណ្ឌាអាចរៀនសូត្របានខ្លះពីការប្រឈមមុខដាក់គ្នារវាងកងទ័ពចិននិងឥណ្ឌានៅតំបន់ជម្លោះខ្ពស់រាប Doklam ដែលទើបត្រូវបានបញ្ចប់។ ចិនថែមទាំងសង្ឃឹមថា ឥណ្ឌានឹងមិនបង្កបញ្ហាបែបនេះម្ដងទៀតនោះទេ។ រដ្ឋមន្ត្រីការបរទេ...
ចិនសង្ឃឹមថាឥណ្ឌានឹងទទួលបានមេរៀនខ្លះបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងកងទ័ពឥណ្ឌានិងចិននៅតំបន់ជម្លោះខ្ពស់រាបDoklam។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន វ៉ាង យី បានអះអាងថា ចិនសង្ឃឹមថាឥណ្ឌានឹងមិនធ្វើឲ្យរឿងបែបនេះកើតឡើងម្ដងទៀតឡើយ។
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិឈិនឡូន បានចាត់ទុកការសម្រេចភ្លាមៗមិនកម្ពុជាចូលរួមលេងវិញ្ញាសាសក្តានុពលដែលខ្លួនធ្លាប់ឈ្នះមេដាយមាសកាលពីឆ្នាំ២០១៥ ជាហេតុធ្វើឲ្យកម្ពុជាមិនអាចការពារតំណែងជើងឯកសម្រាប់ការចូលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរនៅឆ្នាំនេះ។ ការហាមឃាត់នេះ បានធ្វើឲ្យឈិនឡូនកម្ពុជាទទួលបានត្រ...
គ្រូបង្វឹកក្រុមកីឡាជម្រើសជាតិឈិនឡូនកម្ពុជាបានលើកឡើងថា ការផ្តាស់ប្តូរវិញ្ញាសាប្រកួតភ្លាមៗរបស់ម្ចាស់ផ្ទះម៉ាឡេស៊ីធ្វើឲ្យកម្ពុជាបាត់បង់តំណែងជើងឯក សម្រាប់ការចូលរួមកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរឆ្នាំនេះ។ គ្រូបង្វឹក និងកីឡាករហាក់មិនពេញចិត្តចំពោះការផ្លាស់ប្តូរបែបតក់ក្រហល់នេះឡើយ តែយ៉ាងណា វាជាសិទ្ធិរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី...
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) នៅថ្ងៃទី២៩ខែសីហា ។ គណៈប្រតិភូរបស់កម្ពុជាដែលចូលរួមក្នុងពិធីនេះ ត្រូវបានដឹកនាំដោយលោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញពាណិជ្...
ភ្នំពេញ៖ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ចកម្ម។
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានថ្កោលទោសកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលបាលីស្ទិករំលងជប៉ុននៅថ្ងៃអង្គារទី២៩ខែសីហា។ អង្គការសហប្រជាជាតិបានចាត់ទុកការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាជាអំពើដែលមិនអាចទទួលយកបាន ហើយទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់មីស៊ីល  និងបោះចោលនូវកម្មវិធី និងអាវុធនុយក្លេអ៊ែរទាំងអស់។ ឯកអគ្គរដ្ឋទូតអាមេរិកប...
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលបាលីស្ទិករំលងជប៉ុនកាលពីថ្ងៃអង្គារទី ២៩ ខែសីហាកន្លងទៅនេះ។  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានអះអាងថា វាដល់ពេលហើយដែលកូរ៉េខាងជើងត្រូវទទួលស្គាល់រាល់គ្រោះថ្នាក់ដែលខ្លួនបានបង្កឡើងនោះ។
ថ្មីៗនេះ អាមេរិកបានសាកល្បងអាវុធនុយក្លេអ៊ែរ B61-12  របស់ខ្លួនជាថ្មីទៀត ដែលវាបង្ហាញឲ្យឃើញថា អាមេរិកមានបំណងពង្រាយអាវុធប្រភេទនេះទៅកាន់តំបន់អឺរ៉ុបក្បែរៗរុស្ស៊ីផង។ ដោយសារបញ្ហានេះ រុស្ស៊ីបានចេញមុខតវ៉ាប្រឆាំងគម្រោងពង្រាយសព្វាវុធ និងព្រមានអាមេរិកជាមុននៅសប្តាហ៍នេះ។  ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដកស្រង់សម្តីប្រធាននាយកដ្ឋានគ្រប...
រដ្ឋាភិបាលរុស្ស៊ីបានព្រមានថា បើអាមេរិកហ៊ានពង្រាយគ្រាប់បែកបរិមាណូទៅកាន់រដ្ឋមួយចំនួនសមាជិកបក្សសម្ព័ន្ធយោធាណាតូ អាមេរិកនឹងរំលោភបំពានសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដែលអាមេរិកខ្លូនឯងជាភាគីផង។  រុស្ស៊ីបារម្ភខ្លាំងព្រោះប្រទេសដូចជាអាល្លឺម៉ង់ តួកគី និងអ៊ីតាលី នឹងមានលទ្ធភាពប្រើប្រាស់អាវុធអាមេរិកនេះដូចគ្នានៅពេលខាងមុខ។
រដ្ឋមន្ត្រីចំនួន៣រូប ដែលបានពិគ្រោះយោបល់ជាមួយលោក ជា សុផារ៉ា ក្នុងការរកដំណោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះ មានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ កិច្ចប្រជុំអន្តរក្រសួងខាងលើនេះ បានសម្រេចលទ្ធផលមួយចំនួន ដែលលោក ជា ស...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នឹងដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៣ ដែលមានវិវាទជាមួយក្រុមហ៊ុនផលិតស្ករស។ ការចេញមុខដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋរបស់លោក ជា សុផារ៉ា នេះធ្វើឡើងក្រោយពីលោក បានបើកកិច្ចប្រជុំអន្តរក្រសួងជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធចំនួន៣រូប ស្តីពីការដោះ...
  សេចក្តីប្រកាសព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលបានស្រង់សម្ដីឯកឧត្តម កឹម សុខា នៅថ្ងៃទី៣០ សីហា បានសរសេរដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ មិនបានគិត មិនបានត្រៀម និងមិនបានធ្វើសកម្មភាពណាដែលជាអំពើហិង្សា ដូចដែលគេមួលបង្កាច់ លាបព័ណ៌យើងនោះឡើយ ទាំងពេលមុនបោះឆ្នោត និងក្រោយពេលបោះឆ្នោតក៏ដោយ»។   បន្ថែមពីនេះឯកឧត្តម កឹម សុខា បានវាយតម្លៃថា ស្ថាន...
ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា បានបដិសេធថា គណបក្សលោកមិនបានត្រៀមធ្វើសកម្មភាពណាមួយ ដែលបង្កហិង្សានៅក្នុងប្រទេសជាតិឡើយ។ ឯកឧត្តម កឹម សុខា ចាត់ទុកព័ត៌មានដែលចោទគណបក្សលោកថា មានគម្រោងបង្កអំពើហិង្សានេះ ជាព័ត៌មានមិនពិត ដើម្បីមួលបង្កាច់គណបក្សខ្លួន។
នាមសព្ទនេះ មានន័យថា បំណងដើម្បីដឹងឲ្យច្បាស់លាស់, ការពិសោធ, ការល្បងសាកមើលនូវរបស់អ្វីមួយ, ក្រដាសអក្សរផ្តិតពុម្ភដែលត្រូវពិនិត្យកែ។ ឧទាហរណ៍៖ ពិនិត្យវិញ្ញាសា, កែវិញ្ញាសាពុម្ព, វិញ្ញាសាសរសេរ, វិញ្ញាសាសួរផ្ទាល់មាត់។ ល៕
សាធារណជនភាគច្រើន តែងតែសរសេរពាក្យ «វិញ្ញាសារ» , «វិញ្ញាសា» នេះដោយមិនដឹងថា ពាក្យដែលត្រឹមត្រូវមានព្យញ្ជនៈ«រ» ឬអត់នោះទេ។ នៅវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «វិញ្ញាសា» ដោយមិនមានព្យញ្ជនៈ«រ»ទេ។
រវាងពាក្យ «ប្រឡូក» , «ប្រលូក» នេះត្រូវដូចគ្នា ប្រើក្នុងន័យតែមួយ គឺសរសេរជា«ប្រឡូក»ឬ«ប្រលូក»ក៏បាន។ ប៉ុន្តែ ច្រើនសរសេរជា «ប្រឡូក» ជាង។ ពាក្យនេះជាកិរិយាសព្ទ និងជាកិរិយាវិសេសន៍ មានន័យថា លូកប្រវាយប្រតប់គ្នា ច្របូកប្រចល់, ដែលលូកដៃរាវច្របូកច្របល់គ្នា។ ឧទាហរណ៍៖ ប្រឡូកប៉ូកប៉ាក់, ប្រឡូកប្រឡាក់,...៕  
សាធារណជនមួយចំនួននៅតែប្រកែកគ្នាចំពោះការពាក្យ «ប្រឡូក» និង «ប្រលូក» នេះ ដោយអ្នកខ្លះអះអាងថាពាក្យ«ប្រឡូក»ជាពាក្យត្រូវ។ ខ្លះទៀតថាសរសេរពាក្យ«ប្រលូក»ទើបជាពាក្យត្រឹមត្រូវ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់យ៉ាងដូច្នេះថា៖
ការចុះឈ្មោះប្រឡងយកអាហារូបករណ៍ និងចូលរៀន នឹងចាប់ផ្តើមពីពេលឥឡូវនេះ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ ឯការប្រឡងយកអាហារូបករណ៍ នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១១ ថ្ងៃត្រង់។ គុណសម្បត្តិ ដែលសិស្សចុះឈ្មោះចូលរៀននៅសាលាបណ្តុះបណ្តាលអេស៊ីធី សិស្ស នឹងទទួលបានជំនាញ៣ក្នុងពេលតែមួយ គឺជំនាញភាសាអង់គ្លេស ជំនា...
សាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសឯកជនកម្រិតថ្នាក់វិទ្យាល័យ (ACT) ជាសាលាដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តោតសំខាន់លើជំនាញ ៣ ក្នុងពេលតែមួយ និងការសិក្សាតាមបែបអនុវត្តន៍ផ្ទាល់។ នៅក្នុងឆ្នាំសិក្សា ២០១៧ នេះ ACT ផ្តល់អាហារូបករណ៍ ១០០ ភាគរយ , ៥០ ភាគរយ និង ២៥ភាគរយ រយៈពេល៣ឆ្នាំ ដល់សិស្សនុស្សិសដែលប្រឡងជាប់និទ្ទេសល្អ ដោយគោរពតាមលក្ខខណ្ឌសាលា។
កំហុសទាំង៤ ដែលកើតឡើងមិនគួរឲ្យជឿនោះរួមមានដូចខាងក្រោម៖ ១. បញ្ហាដាក់ទង់ជាតិឥណ្ឌូណេស៊ីបញ្ច្រាស អ្នករៀបចំការប្រកួតកីឡារបស់ម៉ាឡេស៊ីបានបោះពុម្ពសៀវភៅកីឡាប្រចាំព្រឹត្តិការណ៍នេះដោយដាក់ទង់ជាតិប្រទេសជិតខាងឥណ្ឌូណេស៊ីបញ្ច្រាសពីក្រោមទៅលើ ពីលើទៅក្រោម។ កំហុសមួយនេះបានជំរុញឲ្យអ្នករៀបចំ និងក្រសួងការបរទេសម៉ាឡេស៊ីសុំទោសភាគីខាងឥណ្ឌូណេស៊ីផងដែ...
កីឡាស៊ីហ្គេមលើកទី២៩ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ការប្រកួតគ្រប់ប្រភេទកីឡារួចរាល់អស់ហើយ ក្នុងនោះម្ចាស់ទទួលបានមេដាយមាសច្រើនជាងគេរហូតដល់ ១៤៥ តាមពីក្រោយដោយថៃ ៧២ និងវៀតណាម ៥៩។ ប៉ុន្តែមានហេតុការណ៍មួយអាក្រក់ដែលម្ចាស់ផ្ទះបានប្រព្រឹត្តិឲ្យមានកំហុស ក្នុងអំឡុងការប្រកួតកីឡានេះ។
ក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅកាន់គណបក្សចំនួន១១ ដើម្បីឲ្យបំពេញកាព្វកិច្ច ឲ្យស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ គណបក្សទាំង១១នោះ ដែលក្រសួងមហាផ្ទៃព្រមានចាត់វិធានការនោះ រួមមានគណបក្ស សម រង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរអង្គរ គណបក្សប្រជាធិបតេយ្យខ្មែរ គណបក្សសង្គមប្រជាធិប...
ភ្នំពេញ៖ គណបក្សចំនួន១១ ដែលមិនទាន់បានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវ តាមច្បាប់ស្តីពីគណបក្សនយោបាយនោះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ នេះជាការព្រមានរបស់ក្រសួងមហាផ្ទៃ ។
ដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចន្ទអូចា បាននិយាយថា ថៃកំពុងរៀបចំទទួលជនភៀសខ្លួន ដែលរត់ភៀសខ្លួនពីមីយ៉ាន់ម៉ាបន្ទាប់ពីមានការប៉ះទង្គិចរវាងក្រុមសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាកាលពីសប្ដាហ៍មុន។ ថៃនឹងបញ្ជូនពួកគេត្រឡប់ទៅវិញ ក្នុងពេលវេលាសមស្របនិងពេលដែលពួកគេត្រៀមខ្លួនត្រឡប់ទៅវិញហើយនោះ។ សារព័ត៌មាន South ...
ថៃកំពុងរៀបចំទទួលប្រជាជនដែលភៀសខ្លួនពីមីយ៉ាន់ម៉ាបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ានៅសប្ដាហ៍មុន ហើយថៃនឹងបញ្ជូនពួកគេត្រឡប់ទៅវិញក្នុងពេលណាមួយសមស្រប។ តាមពិតទៅ ថៃ មិនទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាជាជនភៀសខ្លួន និងជាពលករចំណាកស្រុកស្របច្បាប់ឡើយ។
VOA៖ សូមអរគុណកញ្ញា Thea ច្រើន ដែលបានផ្ដល់ពេលវេលាមកធ្វើបទសម្ភាសន៍ជាមួយ VOA នៅពេលនេះបាទ! ជាដំបូងតើកញ្ញាអាចប្រាប់ឈ្មោះពេញ អាយុ និងការងាររបស់កញ្ញាបានទេ? Austhea Speaks៖ ខ្ញុំឈ្មោះ Austhea Speaks។ ខ្ញុំមានអាយុ ៣៧ ឆ្នាំ ហើយសព្វថ្ងៃខ្ញុំធ្វើការនៅការិយាល័យសេវាកម្មជនអន្តោប្រវេសន៍ និងផ្ដល់សញ្ជាតិរបស់សហរដ្ឋអាមេរិក។ ខ្ញុំជួយសម្រួល...
វ៉ាស៊ីនតោន កំណត់និពន្ធ៖ កញ្ញា Austhea Speaks គឺជាស្ត្រីជនជាតិអាមេរិកាំងមួយរូប ដែលមានឱកាសទៅបំពេញការងារស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការ Peace Corps ដែលមានទីតាំងនៅរដ្ឋធានី Washington សហរដ្ឋអាមេរិក។ លោក សឿន វឌ្ឍនា បានជួបសម្ភាសន៍ ជាមួយកញ្ញា Thea ស្ដីពីការងារស្ម័គ្រចិត្តនៅកម្ពុជាជួយឲ្យកញ្ញាក្លាយជាបុគ្គលិករដ្ឋាភ...
ប្រព័ន្ធភាពស៊ាំមានសុខភាពល្អគឺជារឿងដ៏សំខាន់សម្រាប់សុខភាពទូទៅ។ ការស្រាវជ្រាវបានបង្ហាញថា ការដែលសប្បាយចិត្តកាន់តែខ្លាំង ទំនងជាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំដែរ។ វានឹងជួយបន្ថយការប្រឈមនឹងជំងឺផ្តាសាយ និងការបង្ករោគក្នុងទ្រូង។ តាមការសិក្សាមួយដែលធ្វើលើមនុស្សមានសុខភាពល្អប្រមាណ ៣០០នាក់ ដើម្បីរកមើលការប្រឈមនឹងជំងឺផ្តាសាយក្រោយព...
សុភមង្គលគឺជាពាក្យដ៏ទូលំទូលាយមួយដែលនិយាយរៀបរាប់អំពីបទពិសោធន៍នៃអារម្មណ៍វិជ្ជមានដូចជា ភាពរីករាយ និងសប្បាយចិត្ត។ តាមការស្រាវជ្រាវបានបង្ហាញថា ការដែលសប្បាយចិត្តកាន់តែច្រើន មិនគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍កាន់តេល្អទេ តែវានឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀត។
របៀបដែលជំងឺរលាកថ្លើមប្រភេទ C ឆ្លង ជំងឺរលាកថ្លើមប្រភេទ C ឆ្លងតាមរយៈការប៉ះពាល់ឈាមជាមួយនឹងអ្នកជំងឺ។ មូលហេតុញឹកញាប់បំផុតនៃជំងឺរលាកថ្លើមប្រភេទ C គឺការប្រើម្ជុរចាក់ថ្នាំរួមគ្នាជាមួយអ្នកជំងឺ។ ការបង្ករោគក៏អាចចម្លងតាមរយៈការប្រើប្រាស់ម្ជុរសាក់ខ្លួនដោយមិនបានសម្លាប់មេរោគដែរ។ ម្តាយអាចចម្លងជំងឺរលាកថ្លើមប្រភេទ C ទៅទារកក្នុងពេលកើត ប៉ុ...
ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C។ ជំងឺនេះមានលក្ខណៈពីរប្រភេទគឺប្រភេទស្រួចស្រាវ និងរ៉ាំរ៉ៃ។ ក្នុងករណីរ៉ាំរ៉ៃ គឺអាចធ្វើឲ្យថ្លើមខូច ឬទៅជាមហារីកបាន។ សម្រាប់អាការៈស្រួចស្រាវវិញ រោគសញ្ញារបស់វានឹងកើតឡើងនៅរយៈពេល៦ខែដំបូងក្រោយពីឆ្លងរួច។
លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងអំឡុងនៃការរៃអង្គាសថវិកា ក្រុមការងាររបស់លោក ត្រូវបានប្រជាពលរដ្ឋមួយចំនួន ពេបជ្រាយនិងបង្ហាញការរើសអើង ស្ទើររាល់ថ្ងៃ។ លោក និយាយដូច្នេះថា៖«គេ ថាឲ្យពួកខ្ញុំ ជាគណបក្សនេះ គណបក្សនោះ។ ខ្ញុំ គិតថា បើគណបក្សសង្គ្រោះជាតិ ធ្វើវិញ ប្រហែលជាអត់អីទេ។ ការរើសអើងបែ...
ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បានចំណាយពេលពេញមួយខែ  ដើម្បីធ្វើយុទ្ធនាការរៃអង្គាសថវិកា យកទៅកសាងចេតិយជូនលោក កែម ឡី។ យុទ្ធនាការនេះ ត្រូវបានបញ្ចប់នៅថ្ងទី៣១ ខែសីហា ឆ្នាំ២0១៧នេះ។
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មិនស៊ីសង្វាក់គ្នាឡើយចំពោះដំណោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ។ ខណៈដែលលោក ត្រាំ អស់ការអត់ធ្មត់ លែងចង់ចរចា និងចង់តែប្រើកម្លាំងយោធាបញ្ចប់បញ្ហានោះ មន្ត្រីថ្នាក់ក្រោមរបស់លោកបែរជាមានគំនិតខុសពីលោក ហើយនៅតែប្រកាន់យកជំហរចរចាជាអាទិភាពដដែល។ មិនមែនតែមន្ត្រីថ្នាក់ដែលជំទាស់គំនិតលោក ត្រាំ សូម្បីតែមហាអំណាចផ្...
ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការពារជាតិ ជេម ម៉ាធីស បានបង្ហាញជំហរផ្ទុយគ្នាជាថ្មីទៀតលើការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ ក្រោយពីកូរ៉េខាងជើងបាញ់មីស៊ីលរំលងជប៉ុនមក លោក ត្រាំ និយាយថា ការចរចាមិនអាចដោះស្រាយបញ្ហានេះបានទេ ព្រោះចរចាប៉ុន្មានឆ្នាំហើយនៅតែគ្មានបានផលអ្វិ។ យ៉ាងណាក្ដី រដ្ឋមន្ត្រីការពារជាតិរបស់លោកមិនយល់ស្...
ជំងឺរលាកសួតត្រូវបានគេចែកជាពីរគឺ បង្កឡើងដោយបាក់តេរី និងវីរុស។ ករណីដែលជំងឺនេះបង្កឡើងដោយបាក់តេរី កុមារនឹងមានអាការៈភ្លាមៗដូចជា ពិបាកដកដង្ហើម ក្តៅខ្លួនខ្លាំង និងក្អក។ កុមារអាចនឹងមិនចង់ញ៉ាំអ្វីទាំងអស់ និងឈឺធ្ងន់ធ្ងរ។ គេក៏ពិបាកនឹងដកដង្ហើម ឬដកដង្ហើមញ៉ាប់ដែរ។ ករណីខ្លះ អ្នកអាចនឹងមើលឃើញក្រចកគេឡើងពណ៌ស្វាយ និងជីពចរដើរញ៉ាប់។ ចំពោះកា...
ជំងឺរលាកសួតលើកុមារតូចៗ ជាពិសេសកុមារដែលទើបតែចេះដើរតេសតាសគឺជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យឪពុកម្តាយភាគច្រើនព្រួយបារម្ភ។ យ៉ាងណាមិញ កុមារដែលមានសុខភាពល្អច្រើនតែស្រួលបួលមកវិញតាមរយៈការព្យាបាលពីគ្រូពេទ្យ ហើយក៏គ្មានផលវិបាកនៃជំងឺនេះផងដែរ។ បើយោងទៅតាមមេរោគដែលធ្វើឲ្យកើតជាជំងឺនេះ វាអាចធ្វើឲ្យកុមារមិនមានផាសុកភាពក្នុងខ្លួនច្រើន ព្រមទាំងមាន...
ការត្រួតពិនិត្យរកភាពស្របច្បាប់ ដល់ស្ថាបត្យករជនជាតិបរទេស ដែលកំពុងបម្រើការងារនៅកម្ពុជា ពុំមែនរើសអើង ពូជសាសន៍ឡើយ ប៉ុន្តែនេះជាការអនុវត្តន៍តាមផ្លូវច្បាប់ ដើម្បីទុកឱកាសឲ្យនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងសំណង់មានទីផ្សារការងារធ្វើគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបញ្ជូនស្ថាបត្យករបរទេសណាមិនស្របច្បាប់ឲ្យចាកចេញពីប្រទេសកម្ពុជា ដោយសារតែមិនបានចុះបញ្ជី ក្នុងគណៈវិស្វករកម្ពុជា។ ដើម្បីកាត់បន្ថយជនបរទេសក្នុងផ្នែកនេះក្នុងការទុកឱកាសឲ្យនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងសំណង់មានទីផ្សារការងារគ្រប់គ្រាន់។
គ.ជ.ប បានបញ្ជាក់សាជាថ្មី ក្នុងសេចក្តីអំពាវនាវយ៉ាងដូច្នេះថា៖«បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ បងប្អូន នឹងមិនអាចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨ បានទេ»។ មិនត្រឹមតែប្រជាពលរដ្ឋនៅក្រៅប្រទេសនោះទេ ប៉ុន្តែប្រជាពលរដ្ឋក្នុងប្រទេស ក៏គួរតែរួសរាន់ទៅចុះឈ្មោះបោះឆ្នោតផងដែរ។ នេះជាការអំពាវនាវរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ....
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេស ត្រឡប់មកកម្ពុជា ដើម្បីចូលរួមចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។  តាមរយៈសេចក្តីអំពាវនាវ គ.ជ.ប បានរម្លឹកថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  គឺពិតជាសំខាន់ណាស់ ដើម្ប...
សារព័ត៌មានថ្មីៗ សូមបង្ហាញលទ្ធផលសង្ខេបដូចខាងក្រោម៖ បាល់ទាត់៖ ក្រុមកីឡាករបាល់ទាត់ U22 កម្ពុជា បញ្ចប់ការប្រកួតដោយស្ថិតនៅបាតតារាងពូល B ក្រោយចាញ់ទាំង៥ប្រកួត។ កម្ពុជាបើកឆាកចាញ់ហ្វីលីពីន ២-០ បន្តចាញ់វៀតណាម ៤-១ ចាញ់ថៃ ៣-០ ចាញ់ទីម័រខាងកើត ១-០ និងចាញ់ឥណ្ឌូណេស៊ី ២-០ ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ ថៃរក្សាតំណែងជើងឯករបស់ខ្លួនក្រោ...
កីឡាបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាបាល់ឱបកម្ពុជា សុទ្ធតែមិនមានឱកាសឈានទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ប្រជាជនស៊ីរីចំនួន២៧បានស្លាប់ក្នុងសមរភូមិ Raqqa ដែលកំពុងស្ថិតក្នុងការប្រទាញប្រទង់រវាងកម្លាំងឧទ្ទាមស៊ីរីគាំទ្រដោយអាមេរិក និងសកម្មជនក្រុមរដ្ឋឥស្លាម។ ការប្រយុទ្ធរវាងកម្លាំងឧទ្ទាមស៊ីរី និងក្រុមរដ្ឋឥស្លាម ធ្វើឲ្យប្រជាជនជាច្រើនជាប់ខ្លួនក្នុងទីក្រុង មិនអាចគេចទៅរកកន្លែងមានសុវត្ថិភាពបានឡើយ។ ក្រុ...
កងទ័ពឧទ្ទាមស៊ីរី និងក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក កំពុងធ្វើប្រតិបត្តិការរំដោះទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុមរដ្ឋឥស្លាមនៅស៊ីរី។ សកម្មជនរដ្ឋឥស្លាមបានព្យាយាមវាយបកលើកងទ័ពចម្រុះ និងបានប្រើប្រាស់ប្រជាជនស៊ីវិលធ្វើជាខែលការពារខ្លួនពីការវាយប្រហារទៀតផង។ ការវាយប្រយុទ្ធតដៃទៅវិញទៅមកធ្វើឲ្យប្រជាជនដែលជាប់ខ្លួនក្នុងទីក្រុងប...
ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបញ្ចប់ហើយកាលថ្ងៃពុធ ទី៣០ ខែសីហាម្សិលមិញ ដោយម្ចាស់ផ្ទះទទួលបានជោគជ័យយ៉ាងធំធេង។ ក្នុងចំណោមវិញ្ញាសាសរុប៤០៦ ម៉ាឡេស៊ីទទួលបានមេដាយមាស១៤៥ ពោលគឺលើសក្រុមចំណាត់ថ្នាក់លេខ២ ថៃ ដល់ទៅពាក់កណ្តាល។ បើទោះជាលទ្ធផលយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅតែការពារចំ...
នាយករដ្ឋមន្ត្រីថៃលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានការពារលទ្ធផលមេដាយមាសដ៏ច្រើនសន្ធឹកសន្ធាប់របស់ម៉ាឡេស៊ីដែលទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧នេះ។ លោកប្រាយុទ្ធលើកហេតុផលថា នេះជារឿងធម្មតាទេសម្រាប់ប្រទេសជាម្ចាស់ផ្ទះ ពីព្រោះពួកគេរៀបចំបានល្អ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama ចុះផ្សាយនៅថ្ងៃ ៣០ ខែសីហា។
យោងតាមសហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរី (FAF) ខ្សែបម្រើ Riyad Mahrez ត្រូវបានអនុញ្ញាតឲ្យសម្រាកពីក្រុមបាល់ទាត់ជម្រើសជាតិអាល់ហ្សេរី ដោយសាររឿងផ្ទាល់ខ្លួន ជុំវិញការចាកចេញពីក្រុមរហស្សនាមកញ្ជ្រោងខៀវ។ ខ្សែបម្រើស្លាបវ័យ ២៦ឆ្នាំរូបនេះកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗនៅអឺរ៉ុបដូចជា Roma, Barcelona, Manchester United និង C...
Riyad Mahrez ត្រូវអវត្តមានជាមួយក្រុមជម្រើសជាតិ ដោយសារមានធុរៈផ្ទាល់ខ្លួនពីការចាកចេញពីក្រុម Leicester City ដើម្បីទៅចូលរួមជាមួយក្លិបថ្មី។ នេះបើយោងតាមការផ្សាយរបស់ BBC។
ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃនៃអង្គការអភិរក្សសត្វព្រៃ(WCS) បានរកឃើញសត្វត្រយ៉ងយក្ស ដែលជាប្រភេទជិតផុតពូជបំផុត ចំនួន៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី៣១ ខែសីហា នេះជាការកឃើញជាលើកដំបូង សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនៅក្នុងដែនជម្រកនេះ ហើយការរកឃើញនេះ ឆ្លុះបញ្ចាំងថ...
សត្វត្រយ៉ងយក្សចំនួន៤ក្បាល ត្រូវបានប្រទះឃើញវត្តមានជាលើកដំបូងនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ «ត្រយ៉ងយក្ស» ជាសត្វស្លាបតំណាងប្រទេសកម្ពុជា ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក។ គេប៉ានស្មានថា សត្វត្រយ៉ងយក្សពេញវ័យ មានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះនៅក្នុងពិភពល...
កម្លាំងប៉ូលិសហ្វីលីពីនបានរងការរិះគន់ខ្លាំង ពេលចុះប្រតិបត្តិការបោសសម្អាតគ្រឿងញៀនម្ដងៗ ព្រោះតែងមានករណីស្លាប់ជនសង្ស័យ ឬជនស៊ីវិលគ្មានកំហុសជារឿយៗ។ ខាងប៉ូលិសហ្វីលីពីនតែងនិយាយថា ខ្លួនគ្រាន់តែបាញ់ការពារខ្លួនឯងប៉ុណ្ណោះ ព្រោះជនសង្ស័យបានតបតដោយហិង្សាដាក់ប៉ូលិសដែរ។ ការបាញ់តដៃវិញនេះ គឺជាប្រធានបទក្ដៅរវាងប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយ ...
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយគួរដឹកនាំប្រតិបត្តិការរបស់ប៉ូលិសក្នុងការបង្ក្រាបគ្រឿងញៀន ដើម្បីទទួលបានព័ត៌មានជាក់ស្ដែងដោយខ្លួនឯង។ លោក ឌូទើតេ បញ្ជាក់ថា ការធ្វើដូចនេះ គឺជាមធ្យោបាយដែលអាចឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ពិនិត្យស្ថានភាពផ្ទាល់ផងដែរ។ ការលើកឡើងរបស់លោក ឌូទើតេ ធ្វើឡើងខណៈដែលមានក...
អង់គ្លេសបានលូកដៃចូលក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដោយនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ បានប្រាប់ឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីហាមឃាត់កូរ៉េខាងជើងពីការបាញ់មីស៊ីល ឬសាកល្បងនុយក្លេអ៊ែរទៀត។ តបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកនាំពាក្យក្រសួងការបរទេសចិនចាត់ទុកសម្ដីរបស់លោកស្រី ម៉េយ៍ ជារឿងដដែល ដែលតែងតែត្រូវបានល...
នៅមុនចាប់ផ្ដើមទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ បានស្នើឲ្យចិនដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង ដែលទើបតែបាញ់មីស៊ីលរំលងជប៉ុន ដោយលោកស្រី ម៉េយ៍ ជឿថាចិនមានឥទ្ធិពលលើកូរ៉េខាងជើង។ សំណើរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានរងប្រតិកម្មខ្លាំងតបវិញពីសំណាក់ក្រសួងការបរទេសចិន ដែលអះអាងថាខ្លួនបានធ្វើការងារយ៉ាងខ្លាំងដើម្បី...
លក្ខណៈពិសេស     ទំហំប្រាក់កម្ចីរហូតដល់ ៨០ ភាគរយ នៃតម្លៃទ្រព្យធានា     អាចខ្ចីបានរហូតដល់២៥ឆ្នាំ     មិនគិតកម្រៃសេវាវាយតម្លៃអចលនទ្រព្យ លក្ខខណ្ឌ     មានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់     ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ(សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ)     ត្រូវមានទ្រព្យធានា     មានប្រភពចំណូលច្បាស់លាស់ ដើម្បី...
ជាមួយកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ និងការរក្សាបាននូវស្ថិរភាពនយោបាយ ព្រមទាំង បរិយាកាស ពាណិជ្ជកម្ម មាននិន្នាការកាន់តែប្រសើរឡើង ដែលសូចនាករទាំងនេះ វាបានឆ្លុះបញ្ចាំងពីភាពជាវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅគ្រប់រាជធានីខេត្តក្នុងប្រទេសកម្ពុជា។ សន្ទុះជាវិជ្ជមាននេះ បានធ្វើឲ្យធនាគារ កាណាឌីយ៉ា សម្រេច បង្កើតកម្មវិធីពិសេសសម្រាប់ ឥណទា...
ក្រសួងអប់រំយុវជន និងកីឡា តាមរយៈទំព័រហ្វេសប៊ុក បានឲ្យដឹងថា ដំណើរការកែកិច្ចការប្រឡងបាក់ឌុប   នៅមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ បានបញ្ចប់រួចរាល់ ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ និងការសង្កេតការណ៍ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ សន្លឹកកិច្ចការរបស់...
ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០១៧ បានបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី៣០ ខែសីហា។ គណៈកម្មការកំណែ បានចំណាយពេល៤ថ្ងៃ ដើម្បីកិច្ចការបេក្ខជនទាំងអស់។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ថែមនាពេលមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ថា កីឡាករកម្ពុជា បានបង្ហាញសមត្ថភាពពិតៗរបស់ខ្លួននៅលើសង្វៀន រហូតទទួលបានមេដាយជូនជាតិ។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានអះអាងថា ការប្រកួតកីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្...
កីឡាប្រដាល់គុនខ្មែរ ទទួលជោគជ័យយ៉ាងធំធេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី ដោយឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ ក្នុងចំណោម៥វិញ្ញាសាដែលខ្លួនចូលរួមប្រកួតជាលើកដំបូង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាប់ផ្តើមពិភាក្សាគ្នាជុំវិញការប៉ះទង្គិចរវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានៅថ្ងៃពុធទី ៣០ ខែសីហា។ ក្រោយកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាទាំង១៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សា និងអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងដែលកើតឡើងដោយសារការប៉ះទង្គិចគ្នារវាងសន...
តាមការស្នើសុំរបស់អង់គ្លេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសអំពើហិង្សាកើតឡើងក្រោយប៉ះទង្គិចរវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ា។ សមាជិកក្រុមប្រឹក្សាសន្តិសុខដែលមានឥទ្ធិពលបំផុតនេះ ក៏បានស្នើឲ្យភាគីកាត់បន្ថយភាពតានតឹង ហើយគេរំពឹងថាលោកស្រី អ៊ុងសាន ស៊ូជីនឹងមានមានដំណោះស្រាយត្រឹមត្រូវដើម្បីបញ្ចប់បញ...
រថយន្តម៉ាក Ford ឆ្នាំ២០១៦ ដែលមានផ្ទុកនូវឧបករណ៍ពិសោធន៍ដ៏ទំនើបរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែ សីហា ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ។ ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តនេះ ធ្វើឡើង បន្ទាប់ពីក្រសួងរកឃើញថា ម្ចាស់ដេប៉ូ និងស្ថានីយជាច្រើន បានកេងបន្លំអតិថិជនលើបរិមាណ និងគុណភា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ  បានបើកសម្ពោធរថយន្តដែលជាមន្ទីរពិសោធន៍ប្រេងឥន្ធនៈមួយគ្រឿង នៅថ្ងៃទី ៣១ ខែសីហានេះ សម្រាប់ពិនិត្យគុណភាពប្រេង និងបរិមាណប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។
កីឡាករគុនខ្មែរ ម៉ឺន សុភា ម្ចាស់មេដាយប្រាក់លើប្រភេទកីឡាប្រដាល់សេរីប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីបាននាំយកមេដាយប្រាក់របស់ខ្លួនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា។ ក្នុងចំណោម៣ប្រកួតក្នុងព្រឹត្តិការណ៍នេះ ម៉ឺន សុភា យល់ថាការប៉ះម្ចាស់ផ្ទះ Muhamad Samri នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាជ...
ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមលើកទី២៩ ម៉ឺន សុភា យល់ថាក្នុងចំណោម៣ប្រកួតរបស់គេ គឺការជួបជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Muhamad Samri នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាជំនួបដែលខ្លួនមានសភាពទ្រុឌទ្រោម និងឈឺខ្លួនជាងគេ។ បញ្ហានេះបណ្តាលមកពី សុភា ស្រេកឃ្លាននឹងជ័យជម្នះខ្លាំងពេក ក្រោយឃើញមិត្តរួមជាតិពីររូបបានបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះ។ ...
តាមរយៈសេចក្តីណែនាំ លោក ស៊ិក ប៊ុនហុក បានប្រាប់មន្ត្រីទាំងអស់ ដែលបម្រើការងារក្នុងលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ឲ្យសហការជាមួយគណៈអភិបាលរាជធានី-ខេត្ត ដើម្បីស្នើសុំឲ្យរៀបចំកម្លាំងនគរបាល សម្រាប់ការពារនិងរក្សាសន្តិសុខ នៅក្នុងអំឡុងនៃការចុះឈ្មោះបោះឆ្នោត។ លោក ស៊ិក ប៊ុនហុក ថែមទាំងជំរុញឲ្យមន្ត្រីទាំងអស់នោះ តាមដាននិងព...
ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំទៅកាន់មន្ត្រីខ្លួន នៅតាមរាជធានី-ខេត្ត ទាក់ទងនឹងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងនៃការចុះឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៧។   ...
នៅថ្ងៃពុធទី៣០ខែសីហា រដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការវាយប្រហារដែលបង្កឡើងដោយក្រុមប្រដាប់អាវុធរ៉ូហ៊ីងយ៉ាប្រឆាំងកងសន្តិសុខមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន។ យោងទូរទស្សន៍ Channel News Asia ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដែលមានខ្លឹមសារដូច្នេះថា៖«ពួកយើងបានអំពាវនាវដល់ភាគីទាំងអស់ដែលជាប់ពាក់ព័ន្ធ...
ម៉ាឡេស៊ីបានថ្កោលទោសការវាយប្រហាររបស់ក្រុមប្រដាប់អាវុធប្រឆាំងកងទ័ពសន្តិសុខមីយ៉ាន់ម៉ាកន្លងមកនៅរដ្ឋ Rakhine។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បានបង្ហាញក្តីបារម្ភខ្លាំងចំពោះភាពតានតឹងកាន់ដែលបន្តកើនឡើង រួមជាមួយហិង្សាប្រដាប់អាវុធដែលបង្ខំឲ្យប្រជាជនរត់ភៀសខ្លួន និងបាត់បង់ជីវិតផងនោះ។
ក្រសួងការពារជាតិចិនបានអះអាងជាថ្មីថា ខ្លួននឹងប្រឹងប្រែងធ្វើយ៉ាងណាទប់ស្កាត់សង្គ្រាម ឬភាពចលាចលនានាកុំឲ្យកើតឡើងនៅក្បែររបងផ្ទះខ្លួន ដែលសំដៅលើឧបទ្វីបកូរ៉េនោះ។ ចិនបង្ហាញពីឆន្ទៈក្នុងការដាក់សម្ពាធកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្ម ប៉ុន្តែចិនក៏តែងរិះគន់អាមេរិក និងកូរ៉េខាងត្បូងផងដែរ ព្រោះគេបន្តបង្កភាពតានតឹងដោយធ្វើសមយុទ្ធរួមគ្នារហូ...
រដ្ឋាភិបាលចិនបានបញ្ជាក់ជាថ្មីថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្លួនមិនបណ្តែតបណ្តោយឲ្យសង្គ្រាម ឬបញ្ហាចលាចលកើតមានឡើងនៅក្បែររបងផ្ទះខ្លួនឡើយ។ ការបញ្ជាក់បែបនេះ កើតឡើងស្របពេលដែល កូរ៉េខាងត្បូង និងអាមេរិកបន្តធ្វើសមយុទ្ធសម្ញែងសាច់ដុំបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលរំលងជប៉ុនដើមសប្តាហ៍កន្លងទៅ។
ខ្យល់ព្យុះ Harvey បង្កផលប៉ះពាល់ខ្លាំងដល់ប្រជាជននៅរដ្ឋតិចសាស ហើយមនុស្សយ៉ាងហោចណាស់ ៣៨ នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ ប្រទេសជិតខាងដូចជាម៉ិកស៊ិកជាដើមនោះបានសុំផ្តល់ជំនួយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋអាមេរិកផងដែរ។ ចំណែកវេណេស៊ុយអេឡាដែលមិនមានទំនាក់ទំនងល្អសោះជាមួយអាមេរិកនោះ ក៏មិនបានឈរឱបដៃមើលដែរ។ រដ្ឋាភិបាលលោក នីកូឡា ម៉ាឌុយរ៉ូ...
រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ ប្រាំលានដុល្លារដើម្បីជួយដល់ប្រជាជនអាមេរិកដែលរងគ្រោះដោយសារព្យុះ Harvey កន្លងមក។ ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា Citgo ដែលមានទីស្នាក់ការនៅអាមេរិកជាអ្នករ៉ាប់រងផ្តល់ថវិកាទាំងនោះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក Walker បានស្មូតទំនួញប្រេត ជាភាសាខ្មែរ។ សូមទស្សនាវីដេអូខាងក្រោម៖ បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley។ សារព័ត៌មានថ្មីៗ នឹងរាយកា...
ភ្នំពេញ៖ លោក Trent Walker សិក្សាធម៌ស្មូត និងធម៌បទ នៅកម្ពុជា តាំងពីឆ្នាំ ២០០៥។ ជនជាតិអាមេរិក វ័យ៣០ឆ្នាំរូបនេះ អាចស្មូតជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ។
ខ្យល់ព្យុះ Harvey ក្លាយជាគ្រោះមហន្តរាយធម្មជាតិធំបំផុតមួយដែលបង្កគ្រោះថ្នាក់ខ្លាំងដល់ប្រជាជនអាមេរិកកន្លងមកនេះ។ ព្យុះនេះបង្កឲ្យមានទឹកជន់លិចផ្ទះ ផ្លូវថ្នល់ បំផ្លិចបំផ្លាញផ្ទះសម្បែង និងឆកយកជីវិតប្រជាជនជាច្រើននាក់ផងដែរ។ ប្រជាជនជាច្រើនម៉ឺននាក់ត្រូវបានគេជម្លៀសពីលំនៅដ្ឋានទៅរកកន្លែងមានសុវត្ថិភាព។ សារព័ត៌មាន New York Times ចុះផ្...
រដ្ឋតិចសាស និងតំបន់ខ្លះទៀតនៅអាមេរិកបន្តរងគ្រោះខ្លាំងដោយសារដោយសារខ្យល់ព្យុះ Harvey។ មនុស្សយ៉ាងហោចណាស់ ៣៨ នាក់បានស្លាប់បាត់បង់ជីវិត ហើយការខូចខាតទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចជារួមកើនដល់ ៤២ ពាន់លានដុល្លារអាមេរិកឯណោះ។ អាជ្ញាធរកំពុងឆ្ការដៃឆ្ការជើងជួយសង្គ្រោះប្រជាពលរដ្ឋ ហើយគេឃើញបណ្តាប្រទេសជិតខាងអាមេរិកប្រកាសផ្តល់ជំនួយសង្គ្រោះជ...
  អ្នកស្រីណារិន ជាអាជីវករលក់ទំនិញចាប់ហួយនៅផ្ទះ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សព្វថ្ងៃនេះ អ្នកស្រីមានបន្ទុកផ្គត់ផ្គង់ការសិក្សាកូនប្រុសបីនាក់ និងក្មួយប្រុសម្នាក់។ កូនប្រុសម្នាក់ និងក្មួយប្រុស ទើបបានបញ្ចប់ថ្នាក់ទី៣ និងត្រូវចូលរៀននៅថ្នាក់ទី៤ នៅបវេសនកាលខាងមុខនេះ នៅសាលាបឋមសិក្សាមួយ ក្នុងសង្កាត់ភ្នំពេញថ...
វិធានការរឹតបន្តឹងក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដើម្បីគុណភាពអប់រំ និងលុបបំបាត់អំពើពុករលួយ គ្រាន់តែជាដំណោះស្រាយសម្រាប់បញ្ហាមួយប៉ុណ្ណោះ។ ដោយនិយាយតែពីទិដ្ឋភាពក្នុងថ្នាក់រៀន អំពើពុករលួយកំពុងបន្តកើតមានតាំងពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ។ លុប ឬបន្ថយចំនួនអវត្តមាន ដំឡើងពិន្ទុ និងបង់លុយ«គួរ»ឲ្...
ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Explorer, Ecosport, Everest និង Ford Ranger ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនអតិថិជន ឲ្យបានយល់និងជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford ម្យ៉ាងទៀតអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្ដល់ជូនពិសេសគឺកម្មវិធី Ford Truck Month ដោយអតិថិជនគ្រាន់តែទិញរ...
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី៣១ ខែសីហា ដល់ថៃ្ងទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។
កន្លងមក មានស្ថានីយ និងដេប៉ូមួយចំនួន បានកិបកេង និងបន្លំប្រេងឥន្ធនៈ ដែលក្រសួងបានចាត់វិធានអប់រំ និងផាកពិនិត្យ។  នេះបើតាម រដ្ឋមន្ត្រីក្រសួងពាណិជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងពិធីសម្ពោធរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែសីហា។  លោករដ្ឋមន្ត្រី អះអាងថា មានស្ថាន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្ញើសារដល់ពលរដ្ឋ ឬអថិតិជនទាំងអស់ ឲ្យ ផ្តល់នូវព័ត៌មានដល់ក្រសួងពាណិជ្ជកម្ម ប្រសិនបើសង្ស័យថា ដេប៉ូ ឬស្ថានីយណាមួយ ដែលបានកិបកេង ឬបន្លំប្រេងឥន្ធនៈ ដើម្បីឲ្យក្រសួងចុះត្រួតពិនិត្យ។
ប្រជាពលរដ្ឋ ដែលមិនបានទៅចុះឈ្មោះ កាលពីពេលបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កន្លងទៅ ត្រូវតែទៅចុះឈ្មោះ ដើម្បីអាចបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅនៅ «ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨»។ ប្រសិនបើមិនមានឈ្មោះក្នុងបញ្ជី ប្រជាពលរដ្ឋ នឹងមិនមានសិទ្ធិក្នុងការបោះឆ្នោតថ្នាក់ជាតិនោះទេ។ ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ពោលគឺប្រជាពលរដ្ឋ ...
ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ បានចាប់ផ្តើមហើយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២0១៧។ ការចុះឈ្មោះបោះឆ្នោតនេះ នឹងដំណើរជារៀងរាល់ថ្ងៃតែម្តង (រាប់ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ហើយនឹងត្រូវបញ្ចប់ថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២0១៧។
កម្មវិធីសិក្សា ដែលអេស៊ីធី យកមកអនុវត្តន៍ សម្រាប់សិស្សពីថ្នាក់ទី១០ ដល់ទី១២ មានភាសាខ្មែរ គណិតវិទ្យា, សេដ្ឋកិច្ច, ភូមិវិទ្យា, ប្រវត្តិវិទ្យា, សីលធម៌-ពលរដ្ឋ, វិទ្យសាស្ត្រ  និងសកម្មភាពផ្សេងៗដទៃទៀត។ ក្រៅពីនេះ សិស្សអាចជ្រើសរើសមុខវិជ្ជារៀនបន្តនៅថ្នាក់មហាវិទ្យាល័យបាន ដូចជា សេវាកម្មសណ្ឋាគារ ផ្នែកការិយាល័យជួរមុខ ឬសេវាកម្មទេសចរណ៍ផ្...
តាមកម្មវិធីសិក្សា សាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសឯកជនកម្រិតថ្នាក់វិទ្យាល័យ (ACT)  ដែលជាសាលាបច្ចេកទេស ឯកជន អនុវត្តន៍តាមកម្មវិធីសិក្សារបស់រដ្ឋដំបូងគេនៅកម្ពុជា នឹងផ្តល់ជំនាញទន់ និងចរិតលក្ខណៈ ដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សារយៈពេល៣ឆ្នាំ។ ជំនាញទន់ និងចរិតលក្ខណៈទាំងនេះ មានដូចជា ការត្រិះរិះពិចារណា, ការដោះស្រាយបញ្ហា,  ការ...
ប្រសាសន៍របស់លោក តាំង សុចិត្តវិទូ បានធ្វើឡើងនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៧ គឺចំថ្ងៃបើកសម្ពោធឱ្យប្រើប្រាស់ទីសក្ការបូជាសាសនាបាហៃ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ ខាងក្រោមនេះជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានថ្មីៗ និងលោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាមេរិក ៖  
បាត់ដំបង៖ លោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ការច្នៃប្រឌិតសាងសងសំណង់បែបសាសនា មានការលំបាកជាសំណងបែបលំនៅឋាន, បែបរដ្ឋបាល និងអាគារទំនើបៗ ព្រោះអគារបែបសាសនានេះ ត្រូវឆ្លុះបញ្ចំងពីអត្តសញ្ញាណសាសនាបាហៃ និងបង្កើតឱ្យមានសុខដុមរមនាជាមួយសាសនាដទៃ។
ក្ដីសង្ឃឹមថាទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីនឹងប្រសើរឡើងវិញក្នុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ រសាត់កាន់តែឆ្ងាយហើយ ខណៈដែលអាមេរិក និងរុស្ស៊ី កំពុងបន្តជម្លោះការទូតជាមួយមិនចេះឈប់។ ជម្លោះការទូតដែលចាប់ផ្ដើមនៅចុងអាណត្តិអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើឲ្យរដ្ឋបាលលោក ត្រាំ ពិបាកធ្វើការជាមួយរុស្ស៊ីជាខ្លាំង ទោះជាលោក ត្រាំ ...
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៣១ ខែសីហា បានបញ្ជាបិទកុងស៊ុលរុស្ស៊ីប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងអាគារពីរកន្លែងទៀតនៅទីក្រុងញូវយ៉ក និងក្រុងវ៉ាស៊ីតោន។ ការបិទកុងស៊ុលនេះ គឺជាវិធានការណ៍ដើម្បីឆ្លើយតបទង្វើរបស់រុស្ស៊ីដែលបញ្ជាឲ្យមន្ត្រីទូតអាមេរិកច្រើននាក់ចាកចេញពីទឹកដីរុស្ស៊ី។ រុស្ស៊ីមានរយៈពេលត្រឹមថ្ងៃទី២ ខែកញ្ញា ដើម្បីបិទបេ...
ជំងឺគ្រុនក្រហមនេះច្រើនតែកើតឡើងលើកុមារអាយុចាប់ពី ៥ ទៅ១៥ឆ្នាំ។ វាក៏ត្រូវបានគេឃើញជាញឹកញាប់ និងបង្កជាជំងឺធ្ងន់ធ្ងរលើកុមារភាពដែរ ប៉ុន្តែសព្វថ្ងៃនេះបែរជាកម្រឃើញទៅវិញ។ ការព្យាបាលដោយថ្នាំផ្សះ គឺអាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះ ហើយក៏បង្ការកុំឲ្យមានបញ្ហាអ្វីផ្សេងច្រើនទៀតដែរ។ អ្នកស្រាវជ្រាវក៏មិនច្បាស់ថា ហេតុអ្វីបានជាជំងឺគ្រុនក្រហម...
ជំងឺគ្រុនក្រហម ឬ Scarlet Fever គឺជាការបង្ករោគមួយប្រភេទដែលកើតឡើងលើអ្នកដែលមានជំងឺឈឺបំពង់ករបង្កឡើងដោយការបង្ករោគដោយពពួកបាក់តេរី Streptococcus។ ជំងឺនេះអាចសម្គាល់ដឹងតាមរយៈ ការឡើងជាកន្ទួលក្រហមៗស្រស់នៅលើរាងកាយ ដែលកើតឡើងជាមួយគ្នានឹងការក្តៅខ្លួនខ្លាំង និងឈឺបំពង់ករ។
ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលរួមសិក្សាស្រាវជ្រាវដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយហាត់យូហ្គារយៈពេល ៥ឆ្នាំ ឃើញថាសម្ពាធឈាម និងជីពចរពួកគេថយចុះល្អជាងអ្នកដែលមិនបានហាត់។ ការលើសសម្ពាធឈាមគឺជាមូលហេតុដ៏សំខាន់មួយនៃបញ្ហាបេះដូងដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការបញ្ចុះសម្ពាធឈាមអាចជួយបន្ថយការប្រឈមនឹងបញ្ហាទាំងនេះបាន។ ការសិ...
ចាប់តាំងពីការច្របាច់ឈាមសព្វរាងកាយរហូតដល់ផ្គត់ផ្គង់ជីវជាតិដល់ជាលិកាទាំងអស់ សុខភាពរបស់បេះដូងគឺជាសមាសធាតុដ៏សំខាន់មួយនៃសុខភាពទូទៅទាំងមូល។ តាមការសិក្សាបានបង្ហាញថា ការហាត់ក្បាច់យូហ្គាប្រហែលជាជួយពង្រឹងដល់សុខភាពបេះដូង និងបន្ថយកត្តាប្រឈមមុខជាច្រើនដែលនាំឲ្យកើតជំងឺបេះដូង។
សេចក្ដីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខាដោយ រដ្ឋលេខាធិការ លោក សាត សាមី កាលពីពេលថ្មីៗនេះ បានឲ្យដឹងបន្ថែមថា ការអនុវត្តយកតម្លៃទឹកស្អាត៨០០រៀល ក្នុងមូយម៉ែត្រគូបនេះ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។    ជុំវិញរឿងនេះដែរ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលបន្ទប់តាមប្រា...
 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្ដីសម្រេចមួយ ដោយតម្រូវឲ្យម្ចាស់ផ្ទះជួល ម្ចាស់អាគារដែលមានបន្ទប់ជួល ត្រូវលក់ទឹកស្អាតក្នុងតម្លៃ ៨ រយរៀលក្នុង១ម៉ែត្រគូប ទៅឲ្យអ្នកជួល ដែលជា សិស្ស និស្សិត កម្មករ កម្មការិនី។
រាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ(អ.ស.ប) នៅថ្ងៃទី៣១ ខែសីហា បានចុះហត្ថលេខាលើកម្មវិធីមួយឈ្មោះថា «រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» សម្រាប់រយៈពេលកិច្ចសហប្រតិបត្តិការ២ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០១៧។  កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ជាមួយទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលន...
រាជដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ បានចុះហត្ថលេខាកិច្ចសហប្រតិបត្តិការ លើកម្មវិធីរួមគ្នាឈ្មោះថា «រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ។ កិច្ចសហប្រតិបត្តិការសម្រាប់កម្មវិធីនេះ មានរយៈពេល ២ឆ្នាំ ចាប់ផ្តើមនៅឆ្នាំ២០១៧ នេះ  និងមានគោលដៅ ផ្តល់លទ្ធភាពទទួលបានការងារប្រសើរជាងមុនដល់ស្ត្រី និងបុរសវ័យក្មេងកម្...
កីឡាករគុនខ្មែរ ឃីម ឌីម៉ា បានសាងឲ្យកេរិ៍្តឈ្មោះល្បីល្បាញលើឆាកអន្តរជាតិជូនប្រទេសជាតិតាមរយៈការឈ្នះមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ក្រោយយកឈ្នះកីឡាករថៃ Chonlawit Freedasak ដោយពិន្ទុ ២៩-២៨ នៅវគ្គផ្តាច់ព្រ័ត្រលើសង្វៀន MiTEC ក្រុងគួឡាឡាំពួរកាលពីថ្ងៃទី២៩ ខែសីហា។ តាមរយៈជ័យជម្នះដ៏ធំធេងលើឆាកអន្តរជាតិជាលើក...
អ្នកលេងគុនខ្មែរ ឃីម ឌីម៉ា បានលើកឡើងថា ការឈ្នះមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ បានធ្វើឲ្យរូបគេរំភើបរហូតភ្លេចខ្លួនកំពុងឈឺ។ អ្វីដែលធ្វើឲ្យ ឌីម៉ា រំភើបកាន់តែខ្លាំង គឺការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC, លោក អ៊ុក សិទ្ធិជាតិ អគ្គនាយដ្ឋានកីឡានៃក្រសួង...
ប្រជាជនរាប់ម៉ឺននាក់ដែលរស់នៅក្នុងរដ្ឋតិចសាសបានរងគ្រោះដោយសារព្យុះ Harvey កន្លងមក។ ប្រជាជនយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ត្រូវរងការបំផ្លិចបំផ្លាញផងដែរ។  ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅបន្តទៅមុខ នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែសីហា ស្ថាប័នស្រាវអាល្លឺម៉ង់ មជ្ឈមណ្ឌលសម្រាប...
ស្ថាប័នស្រាវជ្រាវអាល្លឺម៉ង់ បានវាយតម្លៃថា ទំហំនៃការខូចខាតដែលបង្កឡើងដោយព្យុះ Harvey កើនដល់ ៥៨ ពាន់លានដុល្លារឯណោះ។ ទំហំនៃការខូតខាតនេះអាចនឹងកើនឡើងបន្ថែមទៀត ហើយព្យុះ Harvey នឹងក្លាយជាគ្រោះមហន្តរាយធម្មជាតិដែលធ្វើឲ្យខូចខាតខ្លាំងបំផុតមួយរាប់ចាប់ពីឆ្នាំ ១៩០០មក។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការស្នើឲ្យបារាំង ផ្ទេរផែនទីពីខ្នាត ១លើ១០០.០០០ មកផែនទីខ្នាត ១លើ៥០.០០០ គឺដើម្បីយកមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ឡាវ។ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖«មូលដ្ឋានដែលបារាំងផ្តល់ឲ្យ គឺផែនទីខ្នាត ១លើ១០០.០០០។ ប៉ុន្តែ ការធ្វើខ្សែព្រំដែន មិនអាចប្រើនូវខ្នាត ១លើ១០០.០០០ បានទេ ត្រូវប្រើខ្នាត១...
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានឯកភាពជាមួយគ្នា ថានឹងសរសេរលិខិត ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឲ្យជួយផ្ទេរផែនទីពីខ្នាត១លើ១០០.០០០ មកផែនទីខ្នាត ១លើ៥០.០០០។ សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅពេលធ្វើសន្និសីទសារព័ត៌មាន ជាមួយលោក ថោងលន់ ស៊ីសូ...
«ខ្ញុំបានប្រាប់ទៅកន្លែងការងារថា ខ្ញុំមិនត្រឡប់ទៅធ្វើការវិញនោះឡើយ» នេះបើតាមសំដីរបស់អ្នកស្រី Mavis L.Wanczyk ក្រោយឈ្នះប្រាក់រង្វាន់ ៧៥៨.៧លានដុល្លារអាមេរិក ពីរង្វាន់ Jackpot របស់ក្រុមហ៊ុន Powerball។ យោងតាមការផ្សាយរបស់ Boston Globe ការសម្រេចចិត្តលាឈប់ពីការងារភ្លាមៗ ដោយសារតែអ្នកស្រី Wanczyk ស្តាប់តាមសម្តីរបស់អ្នកជំនាញ ដែលច...
ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Mavis L.Wanczyk ដែលរស់នៅក្រុង Chicopee រដ្ឋម៉ាសាឈូសេត បានឈ្នះឆ្នោត Powerball Jackpot ក្នុងទឹកប្រាក់៧៥៨.៧លានដុល្លាអាមេរិក។ ភ្លាមៗនោះ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ បានសម្រេចមិនទៅបម្រើការការងារនៅមន្ទីរពេទ្យ Mercy Medical Center វិញឡើយ ព្រោះទុកពេលវេលាចាត់ចែងការងារហិរញ្ញវត្ថុរបស់ខ្លួន ជាមួយនឹងទឹកប្រា...
ដំណើរកម្សាន្តតាមក្បួនរថយន្ត (Caravan Tour) នឹងពង្រីកដំណើរការនៅឆ្នាំ២០១៨ខាងមុខ ដោយចេញពីខេត្តនៅតាមព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីទាក់ទាញប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឲ្យមានឱកាសផ្លាស់ប្តូរទស្សនកិច្ចគ្នា។ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា កម្ពុជា និងវៀតណាម មានសក្ដានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែប មិនគ្រាន់ត...
ក្រសួងទេសចរណ៍កម្ពុជា និងសមភាគីវៀតណាមពង្រឹងកិច្ចសហការគ្នាដើម្បីស្រូបយកទេសចរប្រទេសទី៣ឲ្យបានច្រើន ជាពិសេសតាមរយៈដំណើរកម្សាន្តតាមក្បួនរថយន្ត Caravan Tour។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍ ដែលបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍វៀតណាម កាលពីចុងខែសីហា កន្លងមក។
អេត្យូពីបន្តរងគ្រោះដោយសារគ្រោះរាំងស្ងួតបីឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០១៥មក។ ប្រទេសនេះត្រូវការជំនួយមនុស្សធម៌បន្ថែមទៀតដើម្បីធានាពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។ ឆ្លើយតបបញ្ហាប្រឈមធំនេះ សហរដ្ឋអាមេរិកដែលជាប្រទេសម្ចាស់ជំនួយធំមួយរបស់អេត្យពីនោះ បានសម្រេចផ្តល់ជំនួន ៩១ លានដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលអ...
រដ្ឋបាលក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ៩១ លានដុល្លារបន្ថែមទៀតដល់ប្រទេសអេត្យូពី ដែលបន្តញាំញីដោយសារគ្រោះរាំងស្ងួតបីឆ្នាំជាប់គ្នាមកនេះ។ បូកទាំងជំនួយថ្មីនេះ ក្នុងឆ្នាំ ២០១៧ អាមេរិកបានផ្តល់ដល់អេត្យូពីសរុបទាំងអស់ ៤៥៤ លានដុល្លាររួចទៅហើយដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
សារព័ត៌មានថ្មីៗនិងបង្ហាញឈ្មោះកីឡាករដែលបានផ្ទេរចេញ និងចូលក្រុមថ្មីក្រោយទីផ្សាដោះដូរកីឡាករបិទទ្វាដូចខាងក្រោម៖ Kylian Mbappe វ័យ១៨ឆ្នាំ ផ្ទេរពី Monaco ទៅ Paris St-Germain ក្នុងតម្លៃ ២១៤លានដុល្លារ ក្នុងលក្ខណខ្ចីជើង១ឆ្នាំដំបូង និងរង់ចាំដល់ឆ្នាំបន្ទាប់ទើបក្រុមយកទៅដាច់ ព្រោះខ្លាចជាប់បម្រាប់របស់ UEFA បន្ទាប់ពីទិញ Neymar ក្នុង...
ការដោះដូរកីឡាករនៅតំបន់អឺរ៉ុបដ៏មមាញឹកនៅថ្ងៃចុងក្រោយត្រូវបានបញ្ចប់នៅថ្ងៃទី ១ ខែ កញ្ញានេះហើយ ដោយកីឡាករជាច្រើនត្រូវបានផ្លាស់ទៅកាន់ក្លិបថ្មីរបស់ពួកគេរៀងខ្លួន។ ការផ្ទេររបស់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពី Monaco ទៅ Paris St-Germain ជាការដោះដូរមួយគួរឲ្យភ្ញាក់ផ្ញើលបំផុតនៅថ្ងៃបិទទ្វានេះ។ ក្លិបអ្នកមានបារាំងដែលមានមួលដ្ឋាននៅក...
សាសនាបាហៃ ត្រូវបានប្រជាជនមួយចំនួន មានជំនឿថា ជាសាសនាមួយ ដែលមានទិសដៅបង្រួមបង្រួមសាសនាទាំងអស់ក្នុងពិភពលោក ក៏ដូចជាការរស់នៅរបស់ប្រជាជនផងដែរ។ គួរបញ្ជាក់ថា ទីសក្ការៈបូជាសាសនាបាហៃនេះ ត្រូវបានច្នៃប្រឌិតរូបរាងឡើងដោយលោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាមេរិក។
បាត់ដំបង៖ ទីសក្ការៈបូជាសាសនាបាហៃ បានសម្ពោធជាផ្លូវការ ក្រោមវត្តមានមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នៅក្នុងឃុំអូបាត់ដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រជាជនមួយចំនួន មកពីបណ្ដាប្រទេសទូទាំងពិភពលោក ដែលមានជំនឿលើសាសនាបាហៃនេះ ក៏បានមកនាំគ្នាទស្សនា និងចូលរួមសម្ពោធទីសក្ការៈបូជាសាសនានេះផងដែរ។
របាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួម ល្មើសល្បឿន មិនប្រកាន់ស្ដាំ បត់ឆ្វែងស្ដាំ ប្រជែង ស្រវឹងក្នុងពេលបើកបរ មិនគោរពសិទ្ធ កក្តាយានយន្ត និងងុយដេកជាដើម។ នេះបើតាមទំព័រហ្វេសប៊ុកអគ្គស្នងការការដ្ឋាននគរបាលជាតិនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ អគ្គ...
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ពេញមួយខែសីហា ក្នុងឆ្នាំ២០១៧ កើតឡើងចំនួន២៨៥ករណី ក្នុងនោះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១៣៨នាក់ ចំណែកអ្នករងរបួសមានចំនួន៤០៩នាក់។ ក្នុងចំណោមនោះអ្នករបួស ធ្ងន់មានចំនួន២៦៩ រីឯអ្នករងរបួសស្រាលមានចំនួន១៤០នាក់។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានពីគ្រោះថ្នាក់នៃវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈដែលកូរ៉េខាងជើង និងអាមេរិករួមនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានគំរាមគ្នាទៅវិញទៅមក ដែលធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េតានតឹងខ្លាំង។ លោក ពូទីន ក៏បានរិះគន់ការទាមទារឲ្យមានការសម្ពាធបន្ថែមលើកូរ៉េខាងជើង ព្រោះចំណាត់ការរបៀបនេះ ប្រៀបដូចជាផ្...
រាល់ពេលកូរ៉េខាងជើងបាញ់មីស៊ីលម្ដងៗ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន តែងស្នើឲ្យមានការដាក់សម្ពាធ ឬបន្ថែមទណ្ឌកម្មលើរដ្ឋកុម្មុយនីស្តមួយនេះដើម្បីកុំឲ្យបំពានច្បាប់អន្តរជាតិទៀត។ យ៉ាងណាក្ដី ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បែរជាយល់ឃើញខុសពីនេះ ដោយលោកចាត់ទុកការដាក់សម្ពាធលើកូរ៉េខាងជើង គឺជាការដើរលើផ្លូវខុស ហើយគ្មានបានផលអ្វីទេ។ លោក...
តំលៃខាងលើនេះរួមបញ្ចូល អត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖ ១. កញ្ចប់សេវាកម្មថែទាំជួសជុលរថយន្តដោយឥតថ្លៃរយៈ៥ឆ្នាំ ឬ ៦៥០០០គម (មានតម្លៃ ១០០០០ ដុល្លារអាមេរិក) ដែលមានការផ្តល់សេវាមួយដង ក្នុងមួយឆ្នាំ ឬ ១៣០០០គម រួមបញ្ចូលដោយឥតគិតថ្លៃលើកម្លាំងពលកម្ម គ្រឿងបន្លាស់សុទ្ធ (ភ្ជាប់ជាមួយនូវការធានាលើគ្រឿងបន្លាស់រយៈពេល១២ខែ) និងប្រេងម៉ាស៊ីន ព្រម...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលទទួលសិទ្ធនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Jaguar Land Rover (JLR) នៅព្រះរាជាណាចក្រកម្ពុជា មានមោទនភាពប្រកាសជូនសាធារណជនទាំងអស់ថា រថយន្តម៉ូដែលថ្មីស្រឡាង Range Rover Velar បានមកដល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលជាទីផ្សារដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ដ...
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាសត្រូវ ហើយលោកបន្តប្រើសម្តីវាយប្រហារប្រព័ន្ធផ្សព្វផ្សាយទាំងនោះឥតឈប់។ ការវាយប្រហារប្រព័ន្ធផ្សព្វផ្សាយ ត្រូវគេចាត់ទុកថា ជាសកម្មភាពដែលរំលោភបំពាននិងបង្កផលប៉ះពាល់សេរីភាពសារព័ត៌មានផងដែរ។  ពាក់ព័ន្ធបញ្ហានេះប្រមុខឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រ...
ប្រមុខស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានទិតៀនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខ្លាំងៗ ពាក់ព័ន្ធការប្រើសម្តីវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាននោះ។ វាជារឿងកម្រដែលមន្ត្រីអង្គការសហប្រជាជាតិរិះគន់ប្រមុខរដ្ឋប្រទេសមហាអំណាចខ្លាំងៗបែបនេះ។
លោក ពេជ ស្រស់ បានប្រាប់សារព័ត៌មានថ្មីៗថា លោក ខកចិត្តនិងសោកស្តាយយ៉ាងខ្លាំង ដែលយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា បានត្រឹមតែជាង ៧រយដុល្លារ។ លោកប្រាប់ថា លោក បានចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ ២.៣ ពាន់ដុល្លារ ទៅលើការចំណាយផ្សេងៗ ក្នុងយុទ្ធនាការ៣០ថ្ងៃនេះ។ លោក ពេជ្រ ស្រស់ មើលឃើញថា មូលហេតុ ដែលគណបក្សលោក រៃអង្គាសថវិកា បានតិចដូច្នេះ គឺ...
ភ្នំពេញ៖ ថវិកាចំនួន ៣លាន និង ២ម៉ឺនរៀល ស្មើ ៧៥៥ ដុល្លារ ដែលបានមកពីការរៃអង្គាសតាមបណ្តារាជធានី-ខេត្តនានា ត្រូវបានគណបក្សយុវជនកម្ពុជា ប្រគល់ឲ្យក្រុមគ្រួសាររបស់លោក កែម ឡី នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដើម្បីជួយចូលរួមកសាងចេតិយជូនលោក កែម ឡី។ នេះបើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ជម្លោះដែនទឹកសមុទ្រចិនខាងត្បូងបានរុញច្រានទំនាក់ទំនងទ្វេភាគីចិន និងវៀតណាមឈានដល់ដំណាក់កាលអាក្រក់បំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ចិនបានបង្កើនការប្រឹងប្រែងរបស់ខ្លួនក្នុងការទាមទារទឹកដីស្ទើរទាំងស្រុងទៅហើយ ដោយមិនខ្វល់ខ្វាយពីភាគីទាមទារផ្សេងទៀតឡើយ។ ជារឿយៗ ចិនបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់នេះ ដោយធ្វើសមយុទ្ធបង្ហាញកម្លាំងទ័...
វៀតណាមបានប្រកាសជំទាស់សមយុទ្ធយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រទាញប្រទង់រវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសវៀតណាមបានផ្ញើលិខិតវ៉ាមួយច្បាប់ទៅឲ្យស្ថានទូតចិនប្រចាំក្រុងហាណូយនៅថ្ងៃទី៣១ ខែមិថុនា ដើម្បីបញ្ជាក់ពីការប្រឆាំងរបស់ខ្លួន។ ដោយសារជម្លោះនៅសមុទ្រចិនខាងត្បូង អ្នកជិតខាងទាំងពីរនេះមិនសូវមានទំនាក់ទំនងល្អឡើយ ហើយតែងប្រទ...
ដូចការសន្យាមុនពេលចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីកន្លងទៅនៅព្រឹកថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលបានរៀបចំកម្មវិធីប្រគល់កម្មវិធីរង្វាន់លើកទឹកចិត្តដល់អត្តពលិកលើ៣ប្រភេទកីឡាដែលឈ្នះមេដាយមាស។ ក្នុងនោះមេដាយមាសរបស់កីឡាការិនី ស៊ន សៀវម៉ី ដែលយកឈ្នះកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ១៣-៦ នៅវគ្គ...
ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីបានចប់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅដោយកម្ពុជាទទួលបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២ ក្នុងចំណោមកីឡាទាំង២៤ប្រភេទដែលកម្ពុជាឲ្យចូលរួម។ តាមរយៈជ័យជម្នះនេះ ណាហ្គាវើល ត្រូវចំណាយថវិកាប្រមាណ៥០លានរៀលសម្រាប់យុទ្ធនាការឆ្ពោះទៅរកមេដាយមាស«Go For Gold Medal»របស់ខ្លួន។
នៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា កូរ៉េខាងជើងបានប្រកាសថា ខ្លួនសម្រេចកាត់ទោសប្រហារជីវិតអ្នកកាសែតពីរនាក់ និងចាហ្វាងបោះពុម្ពពីរនាក់ទៀតដែលជាជនជាតិកូរ៉េខាងត្បូងពាក់ព័ន្ធបទបង្ខូចកេរ្ដ៍ឈ្មោះនិងនិមិត្តសញ្ញាជាតិរបស់កូរ៉េខាងជើងផងដែរ។ អត្ថបទចុះផ្សាយលើកាសែតកូរ៉េខាងត្បូង Chosun Ilbo និង Dong-A Ilbo បានសរសេរបញ្ចេញយោបល់លើសៀវភៅជាភាសាកូរ៉េដែ...
អ្នកសារព័ត៌មានកូរ៉េខាងត្បូងបួននាក់ត្រូវតុលាការកូរ៉េខាងជើងកាត់ទោសប្រហារជីវិតពីបទសរសេរបញ្ចេញយោបល់លើសៀវភៅរឿងសម្ងាត់កូរ៉េខាងជើងដោយបានមួលបង្កាច់និងប្រមាថដល់កេរ្ដ៍ឈ្មោះក៏ដូចជានិមិត្តសញ្ញាជាតិរបស់កូរ៉េខាងជើងផងដែរ។ ប៉ុន្តែវាមិនមែនជាលើកដំបូងឡើយដែលកូរ៉េខាងជើងប្រកាសកាត់ទោសប្រហារជីវិតជនជាតិកូរ៉េខាងត្បូងបែបនេះ។
នាយកដ្ឋានគយថៃបានរឹបអូសសត្វពង្រូល១៣៦ក្បាល រួមទាំងស្រកាទម្ងន់៤៥០គីឡូក្រាមផងដែរដែលមានតម្លៃរហូតដល់ ៧ម៉ឺន ៥ពាន់ដុល្លារអាមេរិកឯណោះ។ ការចុះបង្ក្រាប និងរឹបអូសសត្វព្រៃនេះ ធ្វើឡើងក្រោយគេទទួលបានដំណឹងថា សត្វពង្រូលរួមទាំងស្រកាច្រើនគីឡូត្រូវបានឈ្មួញនាំចេញពីម៉ាឡេស៊ី។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្ដីប្រធាននាយកដ្ឋានពន្ធថៃលោក Ku...
ក្រោយពេលទទួលបានព័ត៌មានថាសត្វពង្រូលជាច្រើនក្បាល និងស្រកាត្រូវឈ្មួញនាំចេញពីម៉ាឡេស៊ីមកកាន់ប្រទេសថៃ អាជ្ញាធរថៃបានចុះអន្តរាគមន៍ស្ទាក់ចាប់ និងរឹបអូសបានសត្វពង្រូលចំនួន១៣៦ក្បាល និងស្រការបស់វាទម្ងន់ ៤៥០ គីឡូក្រាមនៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា។
គោលបំណងតែមួយគត់របស់លោក G-Devith គឺចង់ឃើញប្អូនៗមានសាសារៀនសម្យរម្យ ពីព្រោះសព្វថ្ងៃនេះសិស្សអនុវិទ្យាលយ័ទាំងនោះបានកំពុងខ្ចីសាលារៀន បឋមដើម្បីរៀនអស់រយៈពេលជាង៥ឆ្នាំមកហើយ។ ដោយលោកបានចុះទៅមើលស្ថានភាពសាលានោះផ្ទាល់ពិតជាមានភាពលំបាកណាស់ លោកមានក្តីអាណិតអាសូរពេកក្រៃ ទើបធ្វើអោយលោកមានគំនិតនេះឡើង។ សង្ឃឹមថាអ្នកទាំងអស់គ្នាមកគ្រាំទ្រកម្មវិធ...
តារាចម្រៀងរ៉េបល្បីក្នុងផលិតកម្មហង្សមាស លោក G-Devith បានយកថ្ងៃខួបកំណើតរបស់ខ្លូនមកធ្វើកម្មវិធីសប្បុរសធម៍មានឈ្មោះថា G FUND By G-Devith ដើម្បីរាយអង្គាសថវិកាយកទៅសាងសង់សាលារៀនមួយខ្នង គឺអនុវិទ្យាល័យព្រះពុទ្ធសេរី នៅឃុំដំបូករូង ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។ ថ្ងៃទី០៥ តុលា ២០១៧ នឹងមានការប្រគុំតន្ត្រីសប្បុរសធម៍របស់លោក G-Devith ចា...
ថ្ងៃមួយ នៅក្នុងអាស្រមមនោរម្យ ស្ថិតនៅសង្កាត់រកាកោះ ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ ក្បែរវត្តកំណើតរបស់សម្តេចព្រះសង្ឃរាជផងនោះ សម្តេច ជួន ណាត បានប្រាប់ដល់សាមណេរដែលចូលគាល់ព្រះអង្គ ឲ្យដាក់ខ្លួន កុំខ្លាចនឹងសួរអ្នកចេះ ប្រសិនបើខ្លួនមិនចេះ។ សម្តេចបញ្ជាក់យ៉ាងនេះថា៖« បើមិនចេះត្រូវសួរគេ កុំមានះយកគ្រាន់បើ»។   ជាមួយគ្នា សម្តេចបានទូន្មានប...
កាលពីនៅមានព្រះជន្មនៅឡើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បណ្ឌិតអក្សរសាស្ត្រខ្មែរ តែងទូន្មានដាស់តឿនយុវជន ជាពិសេសភិក្ខុ និងសាមណេរ ដើម្បីឲ្យប្រតិបត្តិខ្លួនក្លាយជាមនុស្សល្អនៅក្នុងសង្គម។
  សូមអានបទសម្ភាសខាងក្រោម៖ លោក ជា ធីរិទ្ធ៖ លោកស្រី បានប្រតិកម្មនឹងព្រះចៅអធិការវត្តឥន្ទ្រីសំវរៈ ឬហៅថា វត្តកំពង់ធំ នៅក្នុងទីរួមខេត្តកំពង់ធំ ដែលព្រះអង្គបានបញ្ជាឲ្យវាយកម្ទេចទាំងយប់នូវព្រះវិហារ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិ។ តើមកដល់ពេលនេះ ករណីនេះ ដោះស្រាយបែបណាហើយ?   លោកស្រី ភឿង សកុណា៖ មកដល់ពេលនេះ យើងមិនទាន់មានវិធា...
មានអ្នកសោកស្តាយជាច្រើន ក្រោយពីព្រះគ្រូចៅអធិការវត្តឥន្ទ្រីសំវរៈ ព្រះនាម សៀង សុខ ដែលជាព្រះមេគណខេត្តកំពង់ធំ បានបញ្ជាឲ្យវាយកម្ទេចព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោមហេតុផលថា ព្រះវិហារនោះទ្រុឌទ្រោមពេក ដែលអាចបាក់បង្កគ្រោះថ្នាក់ដល់ព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តាយស្រណោះ...
ដោយឡែកភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាមានចំនួន ២,៦៦លាននាក់ កើនឡើង ១២,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរចិនឈរនៅលេខរៀងទី១ ដែលមានចំនួន ៥៣ម៉ឺននាក់ កើនឡើង ៤០ភាគរយ នាំមុខទេសចរវៀតណាម និងឡាវ ។
 ភ្ញៀវទេសចរខ្មែរចេញទៅក្រៅប្រទេសមានចំនួនជាង ៨៤ម៉ឺននាក់នៅក្នុងអំឡុងពេល៦ខែដើមឆ្នាំនេះ ដែលកើនឡើង ២០,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
កម្ពុជាស្អាតផ្តើមហើយ ពលរដ្ឋយើងអើយ កុំឡើយធ្វើហី។   រួមគ្នាស្អាតទាំងប្រុសស្រី មួយនាទីក្តី កុំបីធ្វើភ្លេច។   សំរាមត្រូវច្បាមខ្ចប់វេច រួមទាំងប្លាស្ទិក ខ្ចប់វេចត្រឹមត្រូវ។   ល្មមឈប់បោះចោលតាមផ្លូវ នាំក្លិនអាស្រូវ មិនត្រូវទាំងច្បាប់។   សាសន៍ផ្សេងគេដៀលយើងយ៉ាប់ មិនគោរពច្បាប់ សណ្តាប់ធ្នាប់ចឹង។   ចង់ស្អាតត្រូវសង្វាតប្រឹង ចាប់...
បទ ភុជង្គលីលា
  អ្វីដែលអស្ចារ្យនោះ គឺសូម្បីទឹកសាប៊ូបន្ទាប់ពីបោកសម្លៀកបំពាក់ហើយក៏អាច យកទៅស្រោច ដំណាំបានដែរ ហើយដំណាំនៅតែលូតលាស់ដោយគ្មានជាតិគីមីសូម្បីបន្តិច។ លើសពីនេះទៅទៀត PiPPER STANDARD អាច  កម្ចាត់ស្នាម ប្រឡាក់ធ្ងន់ធ្ងរ លើសម្លៀកបំពាក់ដូចជា  ទឹកថ្នាំ ទឹកម្ទេស ទឹកប៊ិច ហ្វឺតលុបមិនជ្រះ លើការកកិតខ្លាំងនឹងស្មៅ ជាដើម យ៉ាងមានប្រសិទ្ធភាពដល់ទ...
ភ្នំពេញ៖ផលិតផលលាងសម្អាតសម្ភារក្នុងផ្ទះនិងសម្ភារគ្រប់ប្រភេទរបស់កុមារតូច PiPPER STANDARD ត្រូវបាន  ផ្តល់ប៉ាតង់ដោយសហរដ្ឋអាមេរិកថា ជាផលិតផលលាងសម្អាតដែលផលិតចេញពីផ្លែម្នាស់ធម្មជាតិ ១០០% រួមផ្សំនិងសណ្ដែកសៀង ពោតនិងដូង ដោយផលិតផលទាំងនេះគ្មានផលប៉ះពាល់ជាអវិជ្ជមានដល់អ្នកប្រើប្រាស់ ទាំងមុនប្រើនិងបន្ទាប់ពីប្រើ។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ឯកឧត្តម កឹម សុខា បានឃុបឃិតជាមួយបរទេស ក្នុងការរៀចំផែនការសម្ងាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ។ រដ្ឋាភិបាល អះអាងដូច្នេះ ដោយសំអាងលើសារនយោបាយរបស់ឯកឧត្តម កឹម សុខា នៅក្នុងវីដេអូឃ្លីប  ដែលត្រូវបានផ្សាយដោយបណ្តាញមួយ ឈ្មោះ CBN (Cambodian Broadcasting Network)។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភ...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយស្នើឲ្យរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីសមត្ថកិច្ច បានចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧នេះ។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បានអះអាងថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា គឺស្ថិតក្នុងបទល្មើសជាក់...
នៅមុននេះ បន្តិចកូនស្រីរបស់ឯកឧត្តម កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានអះអាងនៅលើបណ្តាញសង្គមTwitter ថា ឯកឧត្តម កឹម សុខា ត្រូវបានសមត្ថកិច្ច បញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។  យ៉ាងណា អ្នកនាំពាក្យលោកអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ  មិនអាចនិយាយបានថា ពេលនេះឯកឧត្តម កឹម សុខា កំពុងស្ថិតនៅទីណានោះដែរ។ លោកគ្រាន...
ក្រោយអាជ្ញាធរចាប់ខ្លួនលោកប្រធានគណបក្សសង្គ្រោះជាតិ កាលពីអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកញ្ញា អាជ្ញាធរបានបញ្ជូនឯកឧត្តម កឹម សុខា ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
  តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការចាប់ឯកឧត្តម កឹម សុខា នៅពាក់កណ្តាលអធ្រាត្រ ម៉ោងប្រហែល១២និង៣0នាទី នាថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ សេចក្តីថ្លែងការណ៍បានសរសេរយ៉ាងដូច្នេះថា៖«ការចាប់ខ្លួន ឯកឧត្តម កឹម សុខា ដោយតក់ក្រហល់នេះ គឺធ្វើឡើងដោយហេតុផលនយោបាយ និងជាទង្វើរំលោភបំពានរដ្...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិនានា ឲ្យជួយធ្វើអន្តរាគមន៍ ដើម្បីបានដោះលែងឯកឧត្តម កឹម សុខា ដែលជាប្រធានរបស់ខ្លួន ឲ្យមានសេរីភាពឡើងវិញ។ ក្រៅពីសហគមន៍អន្តរជាតិ គណបក្សសង្គ្រោះជាតិ ក៏បានស្នើសុំសមត្ថកិច្ចកម្ពុជា ដោះលែងឯកឧត្តម កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ 
  លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ពាក់ព័ន្ធនឹងបទសមគំនិតពីបទផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០០៧។ នៅថ្ងៃទី៦ ខែសីហា អតីតមេទ័ព និងជាឧបនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន...
បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ លោក កឹម សុខា គឺជាប្រធានគណបក្សនយោបាយទីបីដែលត្រូវបានចាប់ខ្លួននារយៈពេល២ខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយទាំងបី ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ផ្សេងៗ ដោយមិនមានអ្វីជាប់ពាក់ព័ន្ធនឹងគ្នានោះឡើយ។
  យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap យោធាកូរ៉េខាងបានចាប់សញ្ញារលករញ្ជួយនៅក្បែរមូលដ្ឋាន Punggye-ri ដែលជាទីតាំងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោធាកូរ៉េខាងត្បូងនិយាយថា ការរញ្ជួយនេះបង្កើតឡើងដោយមនុស្ស ដែលនេះមានន័យថា កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន។ យ៉ាងណាក្ដី ការវិភាគកំពុងតែធ្វើដើម្បីកំណត់ថារលក...
 កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែកញ្ញា បានចាប់បានសញ្ញានៃរញ្ជួយដីនៅឯកូរ៉េខាងជើងកម្រិត៥.៦រ៉ិចទ័រ។ កូរ៉េខាងត្បូងសង្ស័យថា ការរញ្ជួយនេះអាចបណ្ដាលមកពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងតែម្ដង។ បើសិនជាការពិតមែននោះ នេះជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ របស់របបដឹកនាំក្រុងព្យុងយ៉ាង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកើនកម្ដៅស្រាប់ផង។
តាមរយៈសារព័ត៌មានថ្មីៗ  លោក ម៉ម សូណង់ដូ បានផ្ញើសារទៅកាន់អ្នកចូលចិត្តតាមដានវិទ្យុអាស៊ីសេរី និងវីអូអេ តាមវិទ្យុរបស់លោកថា នឹងមិនមានការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកវីអូអេ នៅលើស្ថានីយវិទ្យុ ១០៥ របស់លោកទៀតទេ។ លោកថា បើលោកនៅតែផ្សាយវិទ្យុទាំងពីរនេះ ក្រសួងព័ត៌មាននឹងដកអាជ្ញាប័ណ្ណវិទ្យុរបស់លោកទាំងស្រុង។ លោក ម៉ម ស...
 ស្ថាបនិកវិទ្យុសំបុកឃ្មុំ ១០៥ លោក ម៉ម សូណង់ដូ បានប្រកាសថា វិទ្យុរបស់លោកនឹងឈប់ផ្សាយបន្តពីវិទ្យុអាស៊ីសេរី និងវិទ្យុសំបុកឃ្មុំចាប់ពីថ្ងៃនេះទៅ តាមការបញ្ជារបស់ក្រសួងព័ត៌មាន។
  រញ្ជួយដីនៅកូរ៉េខាងជើងនៅថ្ងៃទី៣ ខែកញ្ញា គឺបណ្ដាលមកពីការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដ៏មានឥទ្ធិពល។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃនេះ គឺជាជោគជ័យដ៏អស្ចារ្យ។ នៅមុនការប្រកាសនេះ យោធាកូរ៉េខាងត្បូង ចាប់សញ្ញានៃរលករញ្ជួយនៅតំបន់សាកល្បងនុយក្លេអ៊ែរនៅឯភាគឦសានប្រទេស ហើយដែលខ្លួនសង្ស័យថាជាការសាក...
 កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា។ នេះជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦ មក។ កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែអះអាងថាគ្រាប់បែកអ៊ីដ្រូសែននេះ មានអានុភាពខ្លាំងជាងគ្រាប់បែកដែលសាកល្បងលើកមុនៗ។ គ្រាប់បែកដែលសាកល្បងនេះ គឺជាគ្រាប់បែកដែលកូរ៉េខាងជើងទើបផលិតប...
  ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tilburg និង Rotterdam របស់ហូឡង់ បានធ្វើការសិក្សាលើជនជាតិហូឡង់ប្រមាណ៧៥ ០០០នាក់ នារយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ទៅលើថ្ងៃដែលពួកគាត់បានកើត រហូតដល់ថ្ងៃទទួលមរណភាព។   អ្នកស្រាវជ្រាវម្នាក់ បានរៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ជាមធ្យម យើងអាចរស់បានយូរ ប៉ុន្តែអាយុកាលដ៏វែងបំផុតមិនមានការប្រែ...
 បើទោះបីជាវិស័យវេជ្ជសាស្ត្ររីកចម្រើនក៏ដោយ ប៉ុន្តែការស្លាប់ដ៏ឆាប់រហ័សរបស់មនុស្សមិនមានការប្រែប្រួលនោះឡើយនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកស្រាវជ្រាវហូឡង់ តាមរយៈការសិក្សាមួយស្តីពីអាយុកាលរបស់មនុស្សដែលមានឈ្មោះថា «ពិដានកញ្ចក់» រកឃើញថា ជីវិតមនុស្សស្រីវែងបំផុតអាចដល់១១៥,៧ឆ្នាំ រីឯមនុស្សប្រុសដល់១១៤,១ឆ្នាំ។
    សូមស្តាប់បទសម្ភាសរបស់ នាយ យ៉ាន ខាងក្រោមនេះ     នាយ យ៉ាន បានជួបសម្ភាសលោកគ្រូ ធា សារ៉ុង និងអ្នកគ្រូ ឈឿង សុវណ្ណភារម្យ ដែលគ្រូបង្វឹកកីឡាហុកគីផង និងជាអ្នកសម្របសម្រួលសហព័ន្ធកីឡាហុកគីកម្ពុជាផង។ គ្រូបង្វឹកទាំងពីរបានប្រាប់នាយ យ៉ាន ថាពួកគេមិនបាក់ទឹកចិត្តឡើយ បើទោះជាបីជាមហាជនមិនទាន់ស្គាល់កីឡាមួយនេះច្រើនក៏ដោយ។ អ្នកទាំងពីរកំពុងត...
សហព័ន្ធកីឡាហុកគីកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ មកម្លេះ ប៉ុន្តែកីឡាហុកគីនៅតែមិនទាន់ពេញនិយមនៅឡើយក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ យ៉ាងណាក៏ដោយ ក្រុមកីឡាករ កីឡាការិនី ដែលបានជាសមាជិកនៃសហព័ន្ធនេះ ដែលមានចំនួចតិចតួចនៅឡើយ មិនអន់ចិត្តនឹងប្រជាប្រិយភាពដែលមិនទាន់ទូលំទូលាយនេះនោះទេ។
  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិចំៗថា ជាជនក្បត់ជាតិ ដែលត្រូវចាប់ខ្លួនយកមកផ្តន្ទាទោស។ «យប់មិញនេះ យើងចាប់លោក កឹម សុខា ទាំងយប់ពីទោសក្បត់ជាតិតែម្តង។ រឿងនេះវាធ្ងន់ពេក។ យើងបានស្វែករកឃើញបាទដៃទី ៣ ហើយ។ រឿងក្បត់ជាតិមានចែងក្នុងក្រមព្រហ្មទណ្ឌ។ យើងមិនត្រូវឲ្យបរទេសណាមកលូកលាន់ក្នុងកិច្...
ក្រោយពីចោទថា ឯកឧត្តម កឹម សុខា ប្រព្រឹត្តបទល្មើសក្បត់ជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានរំលាយគណបក្សសង្គ្រោះជាតិចោលដែរ ប្រសិនបើគណបក្សនេះចេញមុខការពារប្រធានគណបក្ស។
លោកនាយករដ្ឋមន្ត្រី ថៃ ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ៣០ សីហាកន្លងទៅ បានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគី។     លោកលើកឡើងដូច្នេះថា៖« ថៃ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ ។ ថៃ បានយល់ដឹងពីស្ថានភាពនៅតំបន់នោះ ដែលតម្រូវឲ្យត្រូវប្រើពេលបន្...
 រដ្ឋាភិបាលរបបសឹកថៃ បានបញ្ជាក់ទៅកាន់ប្រមុខការពារជាតិមីយ៉ាន់ម៉ា ថា របបសឹក បាននិងកំពុងតែអនុវត្តគោលការណ៍មិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។ នេះក៏រាប់បញ្ចូលទាំងរឿងហិង្សាប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដែលកំពុងតែបណ្តាលឲ្យមានប្រជាជនរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសនៅក្នុងតំបន់ ។
ហេតុផលដែលក្រសួងហាម មិនឲ្យវិទ្យុនេះ ផ្សាយវិទ្យុបរទេសទាំងពីរនេះ ដោយសារក្រសួងរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់នៅក្រសួងព័ត៌មាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ៣ ខែកញ្ញា ដែលផ្ញើជូនលោកស្រី ជា ស៊ុនដាណែត នាយិកាវិទ្យុមណ្ឌលព័ត៌មានស្រ្តី ១០២ ។ ក្រសួងព័ត៌មានបានព្រម...
ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងដល់វិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ១០២ បញ្ឈប់ការផ្សាយឡើងវិញនូវព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ចាប់ពីថ្ងៃនេះតទៅ។
  «បន្ទាប់ពីដំណើរការអស់ពេល២៤ឆ្នាំ និង១៥ថ្ងៃ រដ្ឋាភិបាលកម្ពុជាបានបំផ្លាញកាសែតខេមបូឌា ដេលី ដែលជាផ្នែកមួយពិសេសនៃសេរីភាពសារព័ត៌មានរបស់កម្ពុជា»។ នេះជាការប្រកាសរបស់កាសែតខេមបូឌា ដេលី នៅថ្ងៃទី៣ ខែកញ្ញា។ កាសែតមួយនេះបញ្ជាក់ថា ការគំរាមចាត់វិធានការផ្លូវច្បាប់ដើម្បីបិទអង្គភាពរបស់ខ្លួន ការបង្កកគណនី និងការកាត់ទោសម្ចាស់ថ្មីចំពោះទង្វើរ...
 កាសែតខេមបូឌា ដេលី បានប្រកាសថា ខ្លួននឹងឈប់បោះពុម្ភផ្សាយកាសែតរបស់ខ្លួនទៀតហើយ។ ការប្រកាសនេះ ធ្វើឡើយតែមួយថ្ងៃប៉ុណ្ណោះ មុនការកំណត់ឲ្យបង់ពន្ធជាង៦លានដុល្លារនៅថ្ងៃទី៤ ខែកញ្ញា។ នេះបើតាមការប្រកាសរបស់កាសែតខេមបូឌា ដេលី នៅថ្ងៃទី៣ ខែកញ្ញា។
ពាក្យ «អាជីវក» (វក់) ជានាមសព្ទ មានន័យថា បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្រីហៅ អាជិវិកា ( ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា ) ។ រីឯពាក្យ «អាជីវករ» (វៈក) ជានាមសព្ទ មានន័យថា ជនអ្នកប្រកបអាជីវកម្ម, អ្នកប្រកបមុខរបរចិញ្ចឹមជីវិត។ល៕
ពលរដ្ឋខ្មែរភាគច្រើនអានបញ្ចេញសំឡេងដូចគ្នារវាងពាក្យ «អាជីវក» និង «អាជីវករ» ។ អ្នកខ្លះទៀត ច្រឡំអត្ថន័យគ្នា និងអ្នកខ្លះទៀតយល់ថា ពាក្យនេះសំដៅលើការប្រកមុខរបររកស៊ី ប៉ុន្តែមិនដឹងថា មានព្យញ្ជនៈ «រ» នៅខាងចុងពាក្យ ឬក៏អត់ទេ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ «អាជីវក» និង «អាជីវករ» នេះអានបញ្ចេញសំឡេងផ្សេងគ្នា និ...
លោកវេជ្ជ. អ៊ុំ សុភាព នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៍បញ្ជាក់ថា "សេវាស្តង់ដារដែលទើបណែនាំថ្មីនេះ ពិតជាមានតំលៃទាបសមរម្យអាចឲ្យអតិថិជនឬអ្នកជំងឺកាន់តែច្រើនឡើងថែមទៀតមានលទ្ធភាពអញ្ជើញមកពិនិត្យព្យាបាល និងថែទាំសុខភាពនៅមន្ទីរពហុព្យាបាលរបស់យើង។ ឧទាហរណ៍ តំលៃពិគ្រោះជំងឺទូទៅ១០ដុល្លារ ថតទ្រូងដោយកាំរស្មីអ៊ិច ១១.៩០ដុល្លារ...
ភ្នំពេញ៖កាលពីពេលថ្មីៗនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមាបានប្រារព្ធខួប១ឆ្នាំរបស់ខ្លួន ដោយបានណែនាំ"សេវាស្តង់ដារ" ដែលជាប្រភេទសេវាថែទាំសុខភាពមានតម្លៃទាបសមរម្យសំរាប់ផ្តល់ជូនអតិថិជនទូទៅ ស្របជាមួយ"សេវាអេលីត" ដែលជាសេវាមានស្រាប់សំរាប់អតិថិជនមានជីវភាពធូរធាឬមានប្រាក់ចំណូលខ្ពស់។
លោក លី កាម៉ាល គណៈកម្មការកណ្តាលរៀបចំពិធីសម្ពោធវិហារឥស្លាម ជើមៀក បានប្រាប់សារព័ត៌មានថ្មីៗថា វិហារនេះត្រូវបានស្ថាបនាឡើងនៅលើទីតាំងវិហារចាស់ ចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០១៤មក។ ថវិកាសរុប ដែលកសាងវិហារដ៏ស្រស់ស្អាតនេះ ចំណាយអស់ប្រមាណ ៨០ម៉ឺនដុល្លារ ដែលបានមកពីសប្បុរសជនធំៗចំនួន៣ រួមមាន សប្បុរសជនប្រទេសម៉ាឡេស៊ី ព្រុយណេ និងសិង្ហបុរី។ ...
ភូមិរកា, ក្រុងកំពង់ចាម៖ វិហារឥស្លាម «ជើមៀក» ត្រូវបានគេចាត់ទុកថា ជាវិហារឥស្លាមធំជាងគេទី២នៅកម្ពុជា បន្ទាប់ពីវិហារអាល់សើកាល់ភ្នំពេញ ឬវិហារបឹងកក់ បានសម្ពោធជាផ្លូវការហើយ។ ការសម្ពោធវិហារនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧។
បើតាមប្រវត្តិ U18 កម្ពុជាធ្លាប់ជួបសិង្ហបុរីចំនួន៣លើករួចមកហើយ។ ក្នុងនោះនៅឆ្នាំ២០០៩ក្រុមសិង្ហបុរីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-១ នៅលើទឹកដីប្រទេសវៀតណាម មុនស្មើ ១-១ នៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៣ កម្ពុជាបានយកឈ្នះសិង្ហបុរីក្នុងលទ្ធផល ៣-២ ពេលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ៕     
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាជួបប្រកួតជាមួយ U18 សិង្ហបុរីក្នុងវគ្គជម្រុះពូល A នៃពានរង្វាន់ AFF U18 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៤ ខែកញ្ញា នៅកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ស្របពេល U18 ថៃ ជួបទីម័រខាងកើតនៅកីឡដ្ឋាន Thuwunna Stadium នាវេលាម៉ោង៣:៣០នាទី ក្រុម ...