text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
សូមស្តាប់សំឡេង៖ ថ្លែងក្នុងពិធីសម្ពោធព្រះវិហារឥស្លាម នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី បាននិយាយដោយសម្ដីធ្ងន់ៗថា រដ្ឋាភិបាលនឹងមិនឲ្យជនបរទេសណា ប្រើប្រាស់ដៃខ្មែរ ដើម្បីវាយប្រហារខ្មែរគ្នានោះទេ។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏ប្រកាសអនុវត្តតាមផ្លូវតុលាការស្រាវជ្រាវរកជនបរទេស ដែលនៅពីក្រោយខ្នងប្រធានគណ... | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ដែលបង្ហាញពីភាពសោកស្ដាយចំពោះការចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សម្ដេច ចាត់ទុកក្តីព្រួយបារម្ភរបស់អាមេរិកនេះ គឺជាការការពារ«អាយ៉ងខ្លួន» ដែលទំនងសំដៅលើឯកឧត្តម កឹម សុខា។ |
កូរ៉េខាងត្បូបានរៀបចំសមយុទ្ធចម្រុះដ៏ប្រញាប់ប្រញាល់មួយនៅថ្ងៃទី៤ ខែកញ្ញា ដោយមានទាំងការបាញ់មីស៊ីលបាលីស្ទិក និងមានការចូលរួមពីកងកម្លាំងអាកាសផង។ សមយុទ្ធនេះត្រូវគេមើលឃើញថាជាការឆ្លើយតបនឹងកូរ៉េខាងជើងដែលទើបសាកល្បងគ្រាប់បែកអ៊ីដ្រូសែនកាលពីម្សិលមិញ។ នេះគឺជាការសាកល្បងគ្រាប់បរមាណូលើកទី៦ ពីសំណាក់កូរ៉េខាងជើង ហើយត្រូវបានអះអាងថា មានអានុភា... | យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែកញ្ញានេះ បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិត ដើម្បីជាការឆ្លើយតបនឹងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា ដែលជាប្រភេទគ្រាប់បែកផលិតនៅក្នុងស្រុក។ ការសាកល្បងនេះ គឺជាផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែ... |
ឌីស្សាញ និងអភិវឌ្ឍវេបសាយៈ ឆ្លើយតបទៅលើរាល់ឧបករណ៍ទាំងអស់។ ប្រព័ន្ធគ្រប់គ្រងមាតិកា: ការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រព័ន្ធអ៊ីនធឺណែត ប្រព័ន្ធ ELearning E-commerce និងអភិវឌ្ឍន៍ Shopping Cart ការរចនាប្លង់ជំនាញវិជ្ជាជីវៈ រួមបញ្ចូលទាំង Domain Name និង Hosting Server ល្អឥតខ្ចោះសម្រាប់អាជីវកម្មខ... | បណ្ដាញនៃអ្នកជំនាញមានបំណងគឺដើម្បីជួយអ្នកឲ្យសម្រេចបាននូវគោលដៅ ជាមួយនឹងគំនឹតច្នៃប្រឌិតរាប់លាន។ Maxbit គឺជាក្រុមដែលមានអ្នកជំនាញនឹងជួយអ្នកក្នុងការជំរុញអតិថិជនរបស់អ្នកនៅក្នុងសេវាកម្មទាំងអស់របស់យើង៖ |
កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងព... | បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ 2017 នៅថ្ងៃទី6 និងទី7 នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។ |
ចំពោះការកម្ម៉ុងទិញទុកមុននូវកំពូលទូរស័ព្ទដៃ Samsung Galaxy Note 8 ពណ៌ខ្មៅ ឬពណ៌មាស ចំនួនមួយគ្រឿង អតិថិជននឹងទទួលបានការថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ ជាមួយនឹងគម្រោងស្មាតធំហ្មង ព្រមទាំងលេខពិសេស (Silver Number) ចំនួន១ផងដែរ តម្លៃរបល់ទូរស័ព្ទនៅក្នុងពេល Pre-order គឺ៩១៩ ដុល្លារ។ កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូ... | ក្រោយពីបានបញ្ចេញរូបរាងពិតប្រាកដនូវកំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ជាផ្លូវការទើបតែបានរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ពេលនេះក្រុមហ៊ុនសាមសុងបានប្រកាសកម្មវិធីកម្ម៉ង់ទិញទុកជាមុន(Pre-Order) នូវកំពូលទូរស័ព្ទដៃ Galaxy NOTE 8 នៅប្រទេសកម្ពុជាហើយ។ |
បែលហ្ស៊ិក ជាក្រុមដំបូងគេនៅអឺរ៉ុបដែលអាចឈានទៅ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីមុនគេ បន្ទាប់ពីយកឈ្នះក្រិក ២-១ ក្នុងវគ្គជម្រុះពូល H នៅថ្ងៃទី ៣ ខែកញ្ញានេះ។ ៨ប្រកួតចុងក្រោយក្រុមរហស្សនាមបិសាចក្រហមអាចរកបាន ២២ពិន្ទុនាំមុខក្រុមលេខ៣ ក្រិក ៩ពិន្ទុ ខណៈនៅសល់តែ២ប្រកួតប៉ុណ្ណោះ។ ចំណែកក្រុមមកពីទ្វីបអាស៊ីពីរ គឺអ៊ីរ៉ង់ និងជប៉ុន ក៏បានឈានទៅវគ្... | ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ម៉ិកស៊ិក អ៊ីរ៉ង់ និងជប៉ុនបានចាប់ដៃគ្នា កក់កៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយ ជាមួយប្រេស៊ីលហើយ បន្ទាប់ពីរកពិន្ទុបានច្រើនដាច់គេពីការប្រកួតជម្រុះក្នុងពូលតាមទ្វីបរៀងៗខ្លួន។ |
ថ្វីបើការឈឺចាប់នៅកណ្តៀតក្អមច្រើនតែជាអាការៈមួយនៃបញ្ហាតម្រងនោម តែវាក៏អាចបណ្តាលមកពីជំងឺណាផ្សេងដែរបើសិនជាកើតឡើងជាមួយអាការៈណាផ្សេងទៀតបន្ថែម។ យកល្អគួរតែទៅជួបគ្រូពេទ្យបើសិនជាអ្នកមានការឈឺចាប់នៅកណ្តៀតក្អមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ជាពិសេសពេលមានអាការៈណាផ្សេងថែមទៀត។ មូលហេតុនៃការឈឺនៅកណ្តៀតក្អមដែលកើតមានញឹកញាប់៖ ការបង្ករោគនៅតម្រងនោម ... | មនុស្សភាគច្រើនជួបប្រទះការឈឺចាប់នៅកណ្តៀតក្អមនេះយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត ហើយវាគ្រាន់តែជាការមិនមានផាសុកភាពបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែ ការដែលឈឺចាប់ជាប់ ឬឈឺធ្ងន់ធ្ងរ អាចបញ្ជាក់ថាជាជំងឺធ្ងន់ធ្ងរបានដូចជា ការខ្សោះជាតិទឹក ឬការបង្ករោគនៅផ្លូវទឹកម៉ូត្រជាដើម។ សម្រាប់គ្រួសក្នុងតម្រងនោម ឬបញ្ហាតម្រងនោមផ្សេងៗទៀតក៏អាចបណ្តាលឲ្យឈឺចា... |
មានកត្តាផ្សេងៗច្រើនណាស់ដែលអាចធ្វើឲ្យហើមបែបនេះដូចជា ជំងឺតម្រងនោម និងខ្សោយបេះដូងជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការហើមតិចតួចក៏អាចកើតឡើងដោយសារតែ បម្រែបម្រួលអ័រម៉ូន ការមិនមានភាពសកម្មរយៈពេលយូរ ឬធ្វើដំណើរផ្លូវឆ្ងាយដែលមិនបានកំរើករាងកាយសោះ។ យ៉ាងណាមិញ សម្រាប់ការហើមតិចតួច ដែលវាមិនបង្កឡើងដោយជំងឺធ្ងន់ធ្ងរ អ្នកអាចដោះស្រាយបានជាមួយនឹងការញ៉... | សារធាតុបញ្ចុះទឹកនោម នឹងជួយជំរុញដល់រាងកាយក្នុងការផលិតទឹកនោមកាន់តែច្រើនដើម្បីបញ្ចេញមកខាងក្រៅ ហើយការផលិតទឹកនោមនេះដែរ នឹងជួយបញ្ចេញកាកសំណល់ និងជាតិទឹកដែលមានច្រើនៗក្នុងខ្លួនមកខាងក្រៅបានដែរ ជាពិសេសក្នុងករណីហើមខ្លួនតែម្តង ដែលកើតឡើងនៅជើង កែងជើង ប្រអប់ដៃ និងប្រអប់ជើង។ |
លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមានប្រសាសន៍ថា៖ «យើងចង់ឲ្យប្រជាជនកម្ពុជាបានស្គាល់កាន់តែច្បាស់ក៏ដូចជាធ្វើ ជាសាក្សីនូវគុណភាពដ៏រឹងមាំនៃស៊ីម៉ងត៍ដែលផលិតនៅក្នុងទឹកដីកម្ពុជា ស៊ីម៉ងត៍របស់យើងមានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេសដែរ។ វាជាស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុកដែលជាទីមោទនភាពរប... | ចាប់ពីខែវិចិ្ឆកានេះតទៅ ប្រជាជនកម្ពុជាអាចចូលរួមធ្វើជាសាក្សីនៃគុណភាពដ៏រឹងមាំរបស់ស៊ីម៉ងត៍ដែលផលិតក្នុងស្រុកបានហើយ។ ក្រុមការងាររបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញនិងតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤ខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០១៧ ដើម្បីឲ្យអ្នកប្រើប្រាស់... |
ក្រោយហ្វឹកហាត់ពង្រឹងសមត្ថភាពរួមគ្នាក្នុងក្រុមជម្រើសជាតិអស់រយៈពេលជិត១ខែកន្លងមក ធ្វើឲ្យខ្សែប្រយុទ្ធ កែវ សុខផេង មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការតទល់ជាមួយក្រុមជម្រើសជាតិវៀតណាម នាការប្រកួតវគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៥ កញ្ញា នៅពហុកីឡដ្ឋានជាតិ។ បន្ទាប់ពីប្តេ... | ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង ហាក់បង្ហាញក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពេលប៉ះជាមួយក្រុមវៀតណាមក្នុងវគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា។ សុខផេង ប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះផ្គាប់ចិត្តអ្... |
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស និងមហាជនទាំងអស់អោយបានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ថែរក្សានូវអនាម័យ និងចូលរួមលើកកម្ពស់ការរស់នៅប្រកបដោយផាសុខភាព។ ការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យទីក្រុងរបស់យើងមានបរិស្ថានស្អាត ក៏ដូចជាចូលរួមថែរក្សាធន... | រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់បណ្តុះបណ្តាល(ACE) និងក្រុមការងារសង្គម IDP ACE បានរៀបចំកម្មវិធីរត់ប្រណាំងដើម្បីបរិស្ថាន ដែលមានមនុស្សជាង២០០០នាក់ បានចូលរួមរត់ប្រណាំង នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនេះជាលទ្ធិ... |
រដ្ឋមន្ត្រីក្រសួងអប់រំ និងបុគ្គលជោគជ័យសំខាន់ៗ ៦រូប នឹងរួចូលមចែករំលែកបទពិសោធន៍ ចំណេះដឹង ដើម្បីជួយឲ្យសិស្ស ដែលទើបប្រឡងបាក់ឌុប មានពុទ្ធិក្នុងការជ្រើសរើសយកជំនាញសិក្សានៅមហាវិទ្យាល័យ ឲ្យត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន។ វាគ្មិនទាំងប្រាំមួយរួមមាន ១. លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យហ្សាម៉ាន... | ភ្នំពេញ៖សិក្ខាសាលាដ៏ធំប្រចាំឆ្នាំសម្រាប់សិស្សដែលប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងនៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៧:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធាន បទមុខជំនាញ និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា និងអាស៊ាន។ |
ការប្រកាសជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា បានបង្ហាញពីការរីកចម្រើនជឿនលឿនក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងជាសញ្ញាប្រាប់ថា កូរ៉េខាងជើងនឹងមិនបោះបង់មហិច្ឆតាអភិវឌ្ឍអាវុធប្រល័យលោករបស់ខ្លួនទេ។ កូរ៉េខាងត្បូង និងអាមេរិកឯណេះ ក៏ប្រឹងប្រែងរកវិធីទប់ស្កាត់ និងបង្ហាញឥទ្ធិពលយោធាតបតវិញក្នុងន័យបង្ខំឲ្យក... | សម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងនឹងស្វែងរកលទ្ធភាពក្នុងការពង្រាយនាវាដឹកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ។ គោលដៅនៃការពង្រាយនេះ គឺ ដើម្បីឆ្លើយការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ ទង្វើក្បាលរឹងរបស់កូរ៉េខាងជើង បង្កជាការព្រួយបារម្ភជាខ្លាំងពីសំណាក់កូរ៉េខាងត្បូង និងអាមេរិក ទោះជាអាមេរិក... |
CC Double O គឺជាម៉ាកដ៏ល្បីល្បាញមួយក្នុង ចំណោមម៉ាកល្បីៗដទៃទៀតដូចជា៖ Jelly Bunny, Lyn និង Lynn Around ដែលត្រូវបានផលិតឡើងពីផលិតផលវាយណភណ្ឌរបស់ប្រទេសថៃ និងស្ថិតនៅក្រោមការដឹកនាំនៃសម្ព័ន្ធ ក្រុមហ៊ុនផលិតសម្លៀកបំពាក់លំដាប់អន្តរជាតិ Jaspal Group ។ ជាមួយគ្នានេះផងដែរ CC Double O គឺជានិមិត្តសញ្ញាដែលតំណាងឲ្យ ភាពរស់រវើក ភាពស្រស់ស្... | រាជធានីភ្នំពេញ៖ CC Double O ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់មួយដ៏ធំជាងគេនៅក្នងប្រទេសថៃ មានក្តីរំភើប និងសូមប្រកាសយ៉ាងឱឡារិកអំពីការបើកដំណើរការជាផ្លូវការ ហាងទី១ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងផ្សារទំនើប AEON Mall Phnom Penh ។ |
ថ្វីដ្បិតការិយាល័យរបស់ខ្លួន បានបិទហើយក៏ពិតមែន តែកាសែត ខេមបូឌា ដេលី មិនទាន់រួចផុតពីកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋនោះទេ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច នៅតែទាមទារឲ្យលោកស្រី Deborath Krisher Steele អភិបាលសហគ្រាសនៃកាសែត ខេមបូឌា ដេលី ដោយមានលោក Douglas Eric Steele ជាអ្នកចាត់ការទូទៅ ត្រូវបង់ពន្ធជូនរដ្ឋជ... | ភ្នំពេញ៖ ព្រោះមិនទាន់បង់ពន្ធជូនរដ្ឋ អ្នកគ្រប់គ្រងពីររូប របស់កាសែត ខេមបូឌា ដេលី ត្រូវបានរារាំងមិនឲ្យចាកចេញពីកម្ពុជាឡើយ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច សុំឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ជួយសហការក្នុងចំណាត់ការលើអ្នកទាំងពីរនោះ។ |
លោក ដូណាល់ ត្រាំ គឺជាអ្នកគាំទ្រ Rolls-Royce ម្នាក់ ដោយលោកមានរថយន្តម៉ាកនេះលើសពីមួយ។ លោក Stephen Goldasz អ្នកយកព័ត៌មានរបស់ Car Keys បានបញ្ជាក់ថា Rolls-Royce Silver Cloud ដែលផលិតនៅឆ្នាំ១៩៥៦ ជារថយន្តដំបូងរបស់លោកត្រាំ ដែលគាត់នៅតែពេញចិត្តរហូតដល់បច្ចុប្បន្ន។ បើតាមតម្លៃលើទីផ្សា រថយន្តប្រភេទអាចលក់បានចន្លោះពី២៥០០០ដុល្លារអាមេរិក... | លោក ដូណាល់ ត្រាំ មហាសេដ្ឋីអចនទ្រព្យ ដែលក្លាយជាប្រធានាធិបតីអាមេរិក ក៏ជាអ្នកចូលចិត្តរថយន្តម្នាក់ផងដែរ ដោយលោកបានចំណាយលុយមួយផ្នែកលើការទិញរថយន្តដែលខ្លួនចូលចិត្ត។ បើតាមការផ្សាយសារព័ត៌មា នយានយន្ត Car Keys លោកត្រាំ មានរថយន្តចម្រុះជាច្រើនប្រភេទ មានទាំងរថយន្តសម័យទំនើប និងរថយន្តដែលអាយុកាលច្រើនទសវត្សរ៍។ |
មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា ជនណាដែលបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្ដីចរាចរណ៍ផ្លូវគោក បណ្ដាលឲ្យអ្នកដទៃមានរបួស ហើយអ្នករងគ្រោះអសមត្ថភាពធ្វើការ ស្មើ ឬលើសពី៨ថ្ងៃគិតពីថ្ងៃកើតហេតុ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ មាត្រា ដដែល... | ជនណាដែលបើកបរធ្វេសប្រហែស ខ្ជីខ្ជា ឬមិនប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកដទៃមានរបួស ហើយជនរងគ្រោះ អសមត្ថភាពធ្វើការ ស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ នេះបើតាមមាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ មាត្រាដដែល ឲ្យដឹងទៀតថា ជនប្រព្រឹត្តនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារព... |
សូមអញ្ជើញទស្សនារូបភាពប្រភេទរថយន្តបុរាណខាងក្រោមនេះ៖ | ប្រទេសបារាំង៖ នាយ យ៉ាន បានចូលហ្គារ៉ាសមួយ ដែលទទួលផ្ញើ និងរក្សារថយន្ដរយៈពេលយូរ។ ហ្គារ៉ាសនេះស្ថិតនៅភូមិ Rillieux-la-Pape ស្រុក Rhône ខេត្ត Auvergne-Rhône-Alpes ឡានទាំងអស់នោះសុទ្ធតែម៉ាករថយន្តបុរាណរបស់អាមេរិក ដែលម្ចាស់ជិះប្រមាណមួយឆ្នាំ បីបួនដង ពីព្រោះវាថ្លៃ និងក្រមាន ជាពិសេសនៅទ្វីបអឺរ៉ុប។ នៅទីនោះមានរថយន្ដចម្លែកដូច CHEVROLET... |
សេចក្ដីប្រកាសព័ត៌មាននេះឲ្យដឹងថា នៅពេលថ្មីៗនេះមានជនខិលខូចមួយចំនួនតួចបានឆ្លៀតឱកាសយកចំណេញពីគម្រោងពិសេសរបស់រដ្ឋាភិបាល ដោយទារកម្រៃពីបណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបន្ថែមថា ការទារកម្រៃនេះ គឺជាសកម្មភាពមិនស្របច្បាប់ ហើយធ្វើឲ្យភាន់ច្រឡំ... | ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានប្រកាសដល់បណ្ដារោងម៉ាស៊ីនកិនឲ្យទំនាក់ទំនងមក RDB ដោយផ្ទាល់ក្នុងការរកកម្ចី ដើម្បីចៀសវាងការកេងយកចំណេញពីភាគីទីបី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារនេះ នៅថ្ងៃទី១ខែកញ្ញា។ |
ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារខ្លួន និងសម្ព័ន្ធមិត្តទៅតាមសមត្ថភាពដែលខ្លួនមាន។ លោក ត្រាំ បញ្ជាក់ដូចនេះ អំឡុងពេលការជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី៣ ខែកញ្ញា ។ លោ... | សេតវិមាន នៅថ្ងៃទី៣ ខែកញ្ញា បានព្រមានថា ក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តទាំងឡាយពីការគំរាមកំហែងរបស់កូរ៉េខាងជើង។ ជាមួយការកើនឡើងកាន់តែខ្លាំងនៃការគំរាមរបស់ព្យុងយ៉ាង និងការសាកល្បងគ្រាប់បែកប្រល័យលោកលើកទី៦ ក្រុងវ៉ាស៊ីនតោនបានគំរាមប្រើកម្លាំងយោធាដើម្បីដោះស្រាយវិបត្តិនេះ ... |
ដោយសំអាងលើអភ័យឯកសិទ្ធិសភា ឯកឧត្តម កឹម សុខា គួរតែត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ។ នេះជាការរំពឹងរបស់សហភាពអឺរ៉ុប ក្នុងសេចក្តីថ្លែងការណ៍ស្តីពីការវិវត្តន៍ទាក់ទងនឹងការរឹតត្បិតលំហនយោបាយនៅកម្ពុជា។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន សហភាពអឺរ៉ុបបានសរសេរថា៖ «ដោយសំអាងលើអភ័យឯកសិទ្ធិសភា យើងរំពឹងថា អាជ្ញាធរនឹងដោះលែងឯកឧត្តម កឹម សុខា ជាបន្... | ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញការចាប់ខ្លួន ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សហភាពអឺរ៉ុប បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភាបែបនេះ គឺបង្ហាញឲ្យឃើញថា ស្ថានភាពនយោបាយនៅកម្ពុជា រឹតតែមានគ្រោះថ្នាក់ជាមុន។ |
កំពូលអ្នកប្រដាល់ហ្វីលីពីន Pacquiao បាននិយាយកាលពីថ្ងៃអាទិត្យទី ៣ ខែកញ្ញា ថារូបគេនៅតែចង់ប្រកួតសងសឹកជាមួយ Horn ដរដែលក្រោយរូបគេប្រកាសដកខ្លួនចេញពីការប្រកួតលើកទី២រវាងអ្នកទាំងពីរ ដែលនឹងត្រូវឡើងក្នុងប្រទេសអូស្ត្រាលីម្តងទៀតនៅចុងឆ្នាំនេះ។ អ្នកប្រដាល់វ័យ ៣៨ឆ្នាំ បានប្រាប់ស្ថានីយ៍វិទ្យុ DZBB ថា៖«វានឹងមិនអាចកើតឡើងម្តងទៀតនៅអូស្ត្រាល... | Manny Pacquiao ចង់ឡើងសង្វៀនដើម្បីសងសឹកជាមួយ Jeff Horn ក្នុងការប្រកួតលើកទី២ ប៉ុន្តែត្រូវធ្វើឡើងក្នុងទឹកដីប្រទេសហ្វីលីពីនវិញម្តង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Rupper។ |
នៅថ្ងៃអាទិត្យទី៣ខែកញ្ញា ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនជនសង្ស័យប្រាំពីរនាក់ក្នុងនោះអាចជាសមាជិកនិងមេដឹកនាំក្រុមអាប៊ូសាយ៉ាវ ដែលជាបណ្ដាញក្រុមភេរវជនដែស្ហ (Daesh)។ក្នុងចំណោមជនសង្ស័យទាំងនេះ ប្រាំនាក់ជាជនជាតិម៉ាឡេស៊ី និងពីរនាក់ទៀតជាហ្វីលីពីន ហើយពួកគេត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបជាច្រើនថ្ងៃនៅក្រុងគឡាឡាំពួ។ បើតាមទីភ្នា... | ម៉ាឡេស៊ីបានចាប់ខ្លួនជនសង្ស័យជាមេដឹកនាំ និងសមាជិកក្រុមជ្រុលនិយមអាប៊ូសាយ៉ាវ (Abu Sayyaf) ចំនួន ប្រាំពីរនាក់ក្នុងប្រតិបត្តិការបង្ក្រាបមួយនៅទីក្រុងគូឡាឡាំពួ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងចំណោមជនសង្ស័យទាំងនេះអ្នកខ្លះជាកងសន្តិសុខ ចំណែកឯអ្នកខ្លះទៀតជាសមាជិកអង្គភាពស៊ីវិលស្ម័គ្រចិត្ត។ |
ដោយមានការគាំទ្រពីសំណាក់អតិថិជន ក្នុងការផ្តល់ជូនកម្មវិធី សម្រាប់ថ្ងៃសែនក្បាលទឹក និងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៦កន្លងមក ដឹ ភីហ្សា ខមផេនី បានបន្តជូនកម្មវិធីដ៏ពិសេសនេះ ទិញភីហ្សា ២ ថែម១ ជូនដល់អតិថិជនទាំងអស់ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១០: ០០នាទីព្រឹក ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ គ្រប់សាខាទាំងអស់ ... | រាជធានីភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលប្រជាជនខ្មែរ តែងតែយកចង្ហាន់ទៅវត្តប្រគេនដល់ព្រះសង្ឃ ពិធីនេះជាពិធីដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលប្រជាជនចងចាំ និងតែងតែនាំយកចង្ហាន់ទៅវត្តជារឿយៗ សម្រាប់ឧទិ្ទសកុសលផលបុណ្យដល់ញាត្តិការ ដែលបានចែកឋានទៅ ក៏ដូចជាវិញាណក្ខន្ធ ដែលឥតមានញាត្តិសន្តានឧទ្ទិសផលបុណ្យឲ្យជាដើម។ |
ក្រៅពីសោកស្តាយ ក្លិបអ្នកកាសែតកម្ពុជា ក៏អំពាវនាវដល់ម្ចាស់កាសែត ខេមបូឌាដេលី ឲ្យរកវិធីសម្របសម្រួល ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរកដំណោះស្រាយសមស្របណាមួយ ដែលអាចអនុញ្ញាតឲ្យកាសែតនេះ ដំណើរការឡើងវិញបាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ៤ ខែកញ្ញា លើកឡើងទៀតយ៉ាងនេះថា៖«ការប្រកាសបិទទ្វារដោយខ្លួនឯង របស់កាសែតខេ... | ក្លិបអ្នកកាសែតកម្ពុជា សម្តែងការសោកស្តាយដែលកាសែត ខេមបូឌាដេលី ប្រកាសបិទទ្វារឈប់ដំណើរការផ្សាយចាប់ពីពេលនេះតទៅ។ ក្លិបអ្នកកាសែត ចាត់ទុកការបិទកាសែត ខេមបូឌា ដេលី នេះ គឺជាការបាត់បង់ប្រភពព័ត៌មានមួយសម្រាប់អ្នកអានរបស់កាសែតមួយនេះ។ |
រោងជាងជួសជុលរថយន្តក្រុមហ៊ុន Star Auto ដែលស្ថិតនៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ មិនត្រឹមតែមានសមត្ថភាពជួសជុល ប្រភេទរថយន្ត Mercedes-Benzនោះទេ ប៉ុន្តែអាចជួសជុល បានគ្រប់ប្រភេទរថយន្តទាំងអស់ ទាំងផ្នែកមេកានិក ឬការខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍តូច-ធំ ផ្សេងៗ។ នេះជាការបញ្ជាក់របស់ លោក ឃុន ចាន់ថា នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារក្រុមហ៊ុនមើស... | រោងជាងជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia មិនមែនអាចជួសជុលបានតែប្រភេទរថយន្ត Mercedes-Benz ក្រុមហ៊ុននេះទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនោះឡើយ ប៉ុន្តែអាចជួសជុលបានគ្រប់ប្រភេទរថយន្តទាំងអស់។ មានអ្នកឯកទេស ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញពីរោងចក្រដើម។ |
រថយន្តដឹកទំនិញចាប់ពី៣គ្រឿងឡើងទៅ បើកបរជាក្បួន ដោយភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈបច្ចេកវិទ្យាគ្មានខ្សែ Wireless ។ ក្នុងដំណើរការសាកល្បង រថយន្តនាំមុខគេមានអ្នកបើកបរដែលត្រូវគ្រប់គ្រងលើល្បឿន ការជាន់ហ្វ្រាំង និងទិសដៅរបស់យានយន្ត រីឯរថយន្តបន្តបន្ទាប់ ក៏មានអ្នកបើកបរផងដែរ ប៉ុន្តែពួកគេត្រៀមខ្លួនតែក្នុងករណីមានតម្រូវការចាំបាច់ប៉ុណ្ណោះ។ មន... | នាយកដ្ឋានដឹកជញ្ជូន និងផ្លូវហាយវេរបស់អង់គ្លេស បានផ្តល់ភ្លើងខៀវចំពោះប្រតិបត្តិការសាកល្បងលើកដំបូងនូវរថយន្តដឹកទំនិញដែលគ្មានមនុស្សបើក លើបណ្តាផ្លូវនានារបស់ចក្រភពអង់គ្លេសទាំងមូល។ នេះបើតាមការផ្សាយរបស់ The Guardian។ |
ថ្លែងក្នុងពិធីសម្ពោធព្រះវិហារឥស្លាម នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យអាមេរិកគោរពអធិបតេយ្យភាពកម្ពុជា ដោយមិនត្រូវប្រើវិធីផ្ដួលរំលំកម្ពុជា តាមរយៈការបដិវត្តព័ណ៌ឡើយ។ សូមស្ដាប់សំឡេង៖ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ដែលបង្ហាញពីភាពសោកស្ដាយចំពោះការចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាជាការការពារ«អាយ៉ងខ្លួន» ។ |
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបណ្តាប្រទេសដែលមានជំនួញជាមួយកូរ៉េខាងជើងឲ្យដកខ្លួនឲ្យឆ្ងាយឈប់រកស៊ីជាមួយប្រទេសនេះ បើមិនចង់ខាតបង់ប្រយោជន៍។ លោកបានសង្កត់ធ្ងន់ថា ការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងស្រុងជាមួយប្រទេសហ៊ានរកស៊ីជាមួយកូរ៉េខាងជើងជាចំណាត់ការអាមេរិកកំពុងពិចារណា។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងគណនី Twit... | ក្រោយកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកពិចារណាផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋទាំងឡាយដែលធ្វើជំនួញជាមួយកូរ៉េខាងជើង។ វាជាវិធានការថ្មីដែលអាមេរិកចង់ប្រើដើម្បីដាក់សម្ពាធលើក្រុងព្យុងយ៉ាងព្រោះវានឹងផ្តាច់ចរន្តលុយគាំទ្ររបបដឹកនាំរដ្ឋឯកោនេះ។ |
ព្រឹកថ្ងៃទី៤ខែកញ្ញានេះ មនុស្សជាច្រើនដែលស្ពាយម៉ាស៊ីនថតរូបធំៗ យួរកាមេរ៉ាវីដេអូ ឡើងទៅការិយាល័យនៃកាសែត ខេមបូឌា ដេលី គឺមិនមែនជាអ្នកកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី ដែលឡើងទៅការិយាល័យដូចសព្វដងនោះឡើយ។ ពួកគេជាអ្នកកាសែតមកពីអង្គភាពផ្សេងៗ ដែលត្រូវមកផ្តិតរូបភាព និងយកព័ត៌មានអំពីការបិទការិយាល័យរបស់កាសែតដ៏មានឥទ្ធិពលអាយុ២៤ឆ្នាំ ដែលផ្តើមច... | គ្មានទៀតឡើយទិនានុប្បវត្តិជាភាសាអង់គ្លេសនិងភាសាខ្មែរ The Cambodia Daily។ អ្នកគ្រប់គ្រងសារព័ត៌មាននេះបានប្រកាសបិទទ្វារខ្លួនឯង មួយថ្ងៃមុនឱសានវាទនៃការកំណត់បង់ពន្ធដោយអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៤ខែកញ្ញានេះ។ អ្នកគាំទ្របានសំដែងការសោកស្តាយចំពោះការបាត់បង់សារព័ត៌មានវ័យ២៤ឆ្នាំមួយនេះ។ |
មហាយក្សចិនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសមហាអំណាចសេដ្ឋកិច្ចថ្មី BRICS ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ ប៉ុន្តែកិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលគ្រប់គ្នាផ្តោតអារម្មណ៍ខ្លាំងលើឧបទ្វីបកូរ៉េ បន្ទាប់ពីរដ្ឋឯកោសង្គមនិយមនោះបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទីប្រាំមួយចុងសប្តាហ៍កន្លងទៅនេះ។ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា សមាជិក... | កិច្ចប្រជុំប្រទេសមហាអំណាចសេដ្ឋកិច្ចថ្មី BRICS ចាប់ផ្តើមនៅថ្ងៃចន្ទទី ៤ ខែកញ្ញានេះនៅក្នុងទីក្រុង Xiamen ប្រទេសចិន។ កិច្ចប្រជុំចាប់ផ្តើមឡើងដោយហ៊ុមព័ទ្ធដោយបញ្ហាក្តៅតំបន់ពោលគឺការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយរបស់កូរ៉េខាងជើងតែម្តង ហើយម្យ៉ាងសមាជិកក្រុមនេះមកដល់បច្ចុប្បន្នសុទ្ធតែប្រឈមបញ្ហារៀងខ្លួនទៀត។ |
បើតាមទូរទស្សន៍បាយ័ន សមយុទ្ធទ្រង់ទ្រាយធំនេះ នឹងមានបាញ់អាវុធគ្រាប់ពិត B៤០ ,B៤១ , រថក្រោះ, រថពាសដែក និងគ្រាប់ទម្លាក់ពីលើអាកាស រួមជាមួយយុទ្ធភណ្ឌមួយចំនួនទៀត។ សមយុទ្ធនេះ នឹងមានកងទ័ពពីគ្រប់តំបន់ភូមិភាគ និងគ្រប់កងពលចូលរួមជាង១០០០នាក់៕ | ភ្នំពេញ៖ កម្ពុជានឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាននៅក្នុងខេត្តកំពត នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងកិច្ចការពារបូរណភាពទឹកដី។ |
ជម្លោះប្រដាប់អាវុធនៅរដ្ឋ Rakhine កាន់ធ្ងន់ធ្ងរឡើងចាប់ពីថ្ងៃ ២៥ ខែសីហាឆ្នាំ ២០១៧ នៅពេលដែលក្រុមសកម្មប្រយុទ្ធ ទាហានរំដោះរ៉ូហ៊ីយ៉ានៅរដ្ឋ Arakan (The Arakan Rohingya Salvation Army) វាយប្រហារលើក្រុមទាហានរដ្ឋាភិបាលនោះ។ រដ្ឋាភិបាលមានលេសបង្ក្រាបចលនាបះបោរនេះដោយបន្តប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំឥតឈប់ឈរ។ អ្វីដែលគួរឲ្យសង្វេគនោ... | ស្ថានភាពជម្លោះប្រដាប់អាវុធនៅរដ្ឋ Rahine ប្រទេសមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ ដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបន្តប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាដែលបះបោរ។ ប្រជាជនជាង ៨ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួន ខណៈដែលមនុស្សប្រហែលជាង ៤០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានេះផង។ សហគមន៍អន្តរជាតិបន្តដាក់សម្ពាធលើរដ... |
នៅថ្ងៃទី៤ ខែកញ្ញា នេះដែរ ព្រះអង្គម្ចាស់ Zeid Raad Al Hussein បានលើកឡើងពីសេចក្តីថ្លែងការណ៍ជាសាធារណផ្សេងៗរបស់សម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្រឆាំងឯកឧត្តម កឹម សុខា ដែលប៉ះពាល់ដល់ដំណើរការកាត់ក្តីដោយយុត្តិធម៌តាមច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ។ ក្រៅពីលើកឡើងពីករណីឯកឧត្តម កឹម សុខា ដែលត្រូវបានចា... | ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ព្រះអង្គម្ចាស់ Zeid Raad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភជុំវិញការចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សប្រឆាំង ដោយព្រះអង្គលើកឡើងថា គ្មានការគោរពអភ័យឯកសិទ្ធិសភា។ |
ក្រសួងបរិស្ថាន កំពុងសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិចំនួន២កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៦៤,២៥០ហិកតា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី៤ ខែកញ្ញា តំបន់ការពារធម្មជាតិទាំង២នោះ គឺ«ដែនជម្រកសត្វព្រៃពាមក្រសោម» ស្ថិតក្នុងភូមិសា... | គម្រោងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិលើកដំបូង នឹងត្រូវអនុត្តន៍ដោយក្រសួងបរិស្ថានក្នុងពេលឆាប់ខាងមុខ នៅតំបន់ការពារធម្មជាតិ«ដែនជម្រកសត្វព្រៃពាមក្រសោម» និង«ដែនជម្រសត្វព្រៃភ្នំព្រច» ដែលគ្របដណ្តប់លើផ្ទៃជាង២៦ម៉ឺនហិកតា។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចុះបញ្ចីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ ជាយុទ្ធសាស្ត្រថ្មីមួយដើម្បីព... |
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានលើកឡើងថា ការជួបគ្នាជាមួយក្រុមវៀតណាមនៅល្ងាចនេះ នឹងក្លាយជាជំនួបមួយដ៏តានតឹងបំផុតសម្រាប់កម្ពុជា ព្រោះក្រុមទាំងពីរសុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតនេះ។ ទោះបីយ៉ាងនេះក្តី លោក Leonardo បានបង្ហាញការជឿជាក់ថា កម្ពុជានឹងទទួលបាន៣ពិន្ទុនៅលើទឹកដីរបស់ខ្លួន។ ការរំពឹងបែប... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាជួបប្រកួតជាមួយក្រុមវៀតណាមក្នុងវគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៥ ខែសីហា នេះនៅពហុកីឡដ្ឋានជាតិ។ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានចាត់ទុកការប៉ះវៀតណាមជាជំនួបមួយដ៏តានតឹងសម្រាប់កម្ពុជា តែលោកនៅតែរំពឹងបាន៣... |
ក្រុមអង្គការអភិរក្សសត្វព្រៃនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយថា សត្វត្មាតនៅកម្ពុជាកំពុងប្រឈមនឹងការវិនាសផុតពូជខ្លាំង ខណៈចំនួនរបស់វាមានការធ្លាក់ចុះ៥០ភាគរយ គិតចាប់តាំងពីឆ្នាំ២០០០មក។ សេចក្តីប្រកាសព័ត៌មាន បន្តថា តាមរយៈការជំរឿននៅឆ្នាំ២០១៧នេះ សត្វត្មាតនៅសល់តែចំនួន១២១ក្បាលប៉ុណ្ណោះ ដែលជាតួលេខទាបបំផុត នៅក្នុងកំណត់ត្រាចាប... | ភ្នំពេញ៖ សត្វត្មាត ដែលជាប្រភេទសត្វកំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់ មាននៅសល់ចំនួនជាង១០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកអភិរក្សសត្វព្រៃនៅកម្ពុជា ព្រួយបារម្ភចំពោះការបាត់បង់សត្វត្មាតពីប្រទេសកម្ពុជា។ |
រោងជាងជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia មានផ្នែកតោន និងបាញ់ថ្នាំដ៏ទំនើបបំផុតពីអឺរ៉ុប និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ នៅរោងជាងជួសជុល មានកន្លែងតោន ខាត់ សម្អាត លាយថ្នាំ និងបាញ់ថ្នាំ ចំនួន៤ទូ ផ្សេងៗគ្នា ដើម្បីធានាឲ្យបាន ការតោន និងបាញ់ថ្នាំរថយន្តប្រកបដោយគុណភាពខ្ពស់បំផុត និងមិនប៉ះពាល់ដល់បរិស្ថាន ព្រ... | រោងជាងរបស់ក្រុមហ៊ុនស្តាអូតូ មានទាំងផ្នែកតោន និងបាញ់ថ្នាំដ៏ទំនើបបំផុត និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយដំណើរដោយបច្ចេកវិទ្យាដ៏ទំនើបពីអឺរ៉ុប។ |
ថ្ងៃចន្ទទី ៤ ខែកញ្ញានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ផ្តើមបើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជុំវិញការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ កិច្ចប្រជុំបន្ទាន់នេះត្រូវបានស្នើឡើងដោយអាមេរិក កូរ៉េខាងត្បូង បារាំង ជប៉ុន និងអង់គ្លេស។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្ដីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក... | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំពិភាក្សាដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលនេះ និងហៅសកម្មភាពនេះថា ជាការបង្កអស្ថេរភាពដល់ តំបន់។ |
នាមសព្ទនេះ មានន័យថា គ្រឿងសម្គាល់, លក្ខណៈជាគ្រឿងសម្គាល់, រូបរាង, ទ្រង់ទ្រាយ, បែបបទ, ឬកពា, សភាព។ ល។ ឧទាហរណ៍៖ អាការរោគ, ចេញអាការឲ្យដឹងថាល្អឬអាក្រក់។ ល៕ | មនុស្សស្ទើរគ្រប់គ្នាច្រើនតែសរសេរពាក្យនេះ ដោយមានសញ្ញាយុគលពិន្ទុ (ចំណុចពីរទន្ទឹមគ្នា) គឺសរសេរជា «អាការៈ» ដែលជាពាក្យខុស។ ពាក្យដែលត្រឹមត្រូវតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត គឺសរសេរជា «អាការ» ដែលមិនមានសញ្ញាយុគលពិន្ទុឡើយ។ |
U18 កម្ពុជាបានរងការខកចិត្តសម្រាប់ការប្រកួតបើកឆាករបស់ខ្លួនដោយចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ៥-៣ នាប្រកួតវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017។ សម្រាប់ការប្រកួតនៅកីឡដ្ឋាន Thuwunna Stadium ល្ងាចថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា កីឡាករ ស៊ិន កក្កដា បានរកគ្រាប់បាល់នាំមុខឲ្យកម្ពុជានៅនាទីទី... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាបានប្រកួតចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ៥-៣ នាការប្រកួតបើកឆាកពូល A នៃពានរង្វាន់ AFF U18 Championship 2017 កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា នៅកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា។ |
ជាមួយគ្នានេះដែរ ដើម្បីផ្សារភ្ជាប់ទៅនឹងប្រធានបទនៃកម្មវិធីសប្បុរសធម៌នេះ គណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកដែលបានចូលរួម បានចែករំលែកនូវចំណេះដឹង ដែលទាក់ទងទៅនឹងការសិក្សារៀនសូត្រនិងអនាម័យក្នុងការរស់នៅទៅកាន់កុមារតូចៗ និងប្រជាជនដែលនៅតំបន់នោះ ក្នុងគោលបំណងជួយលើកកម្ពស់ការអប់រំក៏ដូចជា បំផុសស្មារតីប្រជាពលរដ្ឋឲ្យរស់នៅមានអនាម័យល្អ។ លើសពីនេ... | រាជធានីភ្នំពេញ៖ ដើម្បីចូលរួមសកម្មភាពសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានខេមអេដ បានរៀបចំកម្មវិធីសប្បុរសធម៌មួយទៅកាន់ អង្គការអប់រំដល់កុមារ និងស្ត្រី ដែលស្ថិតក្នុងភូមិអូរធំ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីការអប់រំ។ |
សូមស្ដាប់ប្រសាសន៍ លោក សួន ពិសី ខាងក្រោមនេះ៖ បើតាម លោក សួន ពិសី ដែលថ្លែងនៅក្នុងឱកាសពិធីសម្ពោធកម្ចីទិញម៉ូតូរបស់គ្រឹះស្ថាន AMK នៅថ្ងៃទី១ខែកញ្ញា គិតត្រឹមខែសីហាឆ្នាំនេះ AMK មានផលបត្រឥណទានចំនួន ១៩០លានដុល្លារ។ បើតាមរបាយការណ៍របស់គ្រឹះស្ថានមួយនេះ AMK ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៦,៦លានដុល្លារនៅឆ្នាំ២០១៦ កន្លងទៅ៕ | ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី (AMK) អនុវត្តគោលនយោបាយលុបបំណុលចោលនៅពេលអតិថិជនជួបគ្រោះថ្នាក់បាត់បង់អាយុជីវិត ដើម្បីសម្រាលបន្ទុកគ្រួសារអតិថិជនដែលជួបបញ្ហាដូចនោះ។ លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មរបស់គ្រឹះស្ថានមួយនេះ បានឲ្យដឹងថា គ្រឹះស្ថាន AMK លុបបំណុលក្នុងមួយខែប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។ |
ដូចគ្នានេះដែរ សាកលវិទ្យាល័យហ្សាម៉ាន់ដែលជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាបាននិងកំពុងខិងខំពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយសាកលវិទ្យាល័យដៃគូផ្សេងៗនៅជុំវិញពិភពលោក។ ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ មហាវិទ្យាល័យធុរកិច្ចអន្តរជាតិ Solbridge (Solbridge International School of Business) នៃសាកលវិទ្យ... | នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា សាកលវិទ្យាល័យធំៗនិងឈានមុខគេតែងតែផ្ដល់ឱកាសច្រើនដល់និស្សិត ក្នុងការចេញទៅសិក្សាជាលក្ខណៈផ្លាស់ប្ដូររយៈពេលមួយឆមាសឬមួយឆ្នាំ (exchange program) នៅតាមបណ្ដាសាកលវិទ្យាល័យដៃគូនានារបស់ខ្លួន។ ស្រដៀងគ្នានេះដែរ សាកលវិទ្យាល័យខ្លះទៀតក៏បានចាប់ដៃគូដើម្បីបង្កើតឱកាសឱ្យនិស្សិតរបស់ខ្លួនអាចសិក្សាជាលក្ខណៈ «សញ្... |
ពីទីក្រុងប៉េកាំង ថ្ងៃចន្ទទី ៤ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងថា ចិនគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិសុខ ស្ថិរភាពនិងសន្តិភាពក្នុងប្រទេស។ អ្នកនាំពាក្យឆ្លើយបែបនេះក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ពេលអ្នកកាសែតចោទសួរពីជំហររបស់ចិន ជុំវិញការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា ក... | រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញជំហរខ្លួនគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសន្តិសុខ និងស្ថិរភាពដោយចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកន្លងមកពាក់ព័ន្ធទោសក្បត់ជាតិ។ ចិនក៏បញ្ជាក់ឡើងវិញថាខ្លួនគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងស្រុករបស់ខ្លួន។ |
ការគេងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ហេតុផលជាច្រើននៃមុខងារាងកាយ។ នៅពេលអ្នកគេង ខួរក្បាលនឹងបញ្ជូនសញ្ញាឲ្យរាងកាយបញ្ចេញអ័រម៉ូន និងសារធាតុជាច្រើនដើម្បីជួយ៖ បន្ថយការប្រឈមនឹងបញ្ហាសុខភាព គ្រប់គ្រងកម្រិតនៃការឃ្លានអាហារ រក្សាមុខងារប្រព័ន្ធភាពស៊ាំ រក្សាការចងចាំ តាមពិតទៅបើសិនជាអ្នកគេងច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃជាប់វិញ ក... | តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីៗបានបង្ហាញថា ការដែលគេងមិនបានគ្រប់គ្រាន់អាចបណ្តាលឲ្យមានការប្រែប្រួលសំខាន់ៗជាច្រើនក្នុងរាងកាយ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនថែមទៀតដូចជា ការធាត់ជ្រុល មានជំងឺ និងឆាប់ស្លាប់។ |
តើកូនអ្នកមានចង្អុលអ្វីដែរទេ? ការចង្អុលទៅរបស់លេងដែលគេចង់បាន ឬរូបភាពក្នុងសៀវភៅគឺមានន័យថាគេជិតចាប់ផ្តើមចេះនិយាយហើយ។ តើគេហាក់បីដូចជាយល់នូវអ្វីដែលអ្នកនិយាយទេ? តើគេមានប្រតិកម្មអ្វីដែរទេនៅពេលអ្នកហៅឈ្មោះគេពេលគេមិនបានឃើញអ្នក? សមត្ថភាពក្នុងការយល់ដឹងភាសានឹងរីកចម្រើនរហូតដល់និយាយចេញ។ បើសិនជាកូនហាក់បីដូចជាយល់ច្បាស់នូវអ្វីដែលអ្នកដទៃក... | ថ្វីបើវាមិនមែនជារឿងធម្មតាមែន តែកូនអាយុត្រឹម២ឆ្នាំហើយមិនព្រមនិយាយ ក៏មិនមែនជាមូលហេតុសំខាន់ដែលអ្នកត្រូវបារម្ភខ្លាំងដែរ។ អ្វីដែលគួរប្រុងប្រយ័ត្នមួយចំនួន និងរងចាំមើលថាតើអ្វីដែលគេស្តាប់លឺ និងយល់នោះ អាចជំរុញដល់ការនិយាយរបស់គេប៉ុណ្ណា។ យកល្អគួរតែសង្កេតមើលអាការៈនៃការអានរបស់គេដូចខាងក្រោមនេះ៖ |
បទ សន្ទិដ្ឋិភាពជាមួយបរទេស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៤៣ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ។ លោក លី សុផាណា បានប្រាប់អ្នកកាសែតតាមរយៈ Telagram យ៉ាងនេះថា៖« បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថា មាន មូ... | នៅទីបំផុតតុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យតុលាការដំបូងរាជធានីភ្នំពេញ។ |
លោកអ្នកដែលចង់អោយអាជីវកម្មរីកចម្រើន ពិសេសអតិថិជនលោកអ្នកដឹងកាន់តែច្បាស់នូវពត៌មានផ្សេងៗ ដែលផ្សារភ្ជាប់ដល់អតិថិជនលោកអ្នក ដូច្នេះអត្ថបទពាណិជ្ជកម្មលោកអ្នកដែលចុះផ្សព្វផ្សាយក្នុងសារព័ត៌មានអេឡិចត្រូនិចថ្មីៗគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការផ្សាយពាណិជ្ជកម្មអោយបានកាន់តែទូលំទូលាយ។ ការផ្សព្វផ្សាយធ្វើឡើងតាមលក្ខណៈការសរសេរអត្ថបទ(PR) និ... | រាជធានីភ្នំពេញ៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គេហទំព័រសារព័ត៌មានអេឡិចត្រូនិចថ្មីៗ នឹងមានការបញ្ចុះតម្លៃពិសេស ៥០% រាល់អត្ថបទពាណិជ្ជកម្ម(PR) និងវីដេអូទាំងអស់ ដែលចុះផ្សព្វផ្សាយចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ។ |
ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនពីសំណាក់កូរ៉េខាងជើងនៅចុងសប្ដាហ៍មុន ធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅខ្លាំង។ អាមេរិកព្រមានចាត់វិធានការណ៍យោធាប្រឆាំងកូរ៉េខាងជើង ព្រមគ្នានឹងការរិះរកទណ្ឌកម្មថ្មីបន្ថែមទៀតដើម្បីដាក់បន្ទុកលើកូរ៉េខាងជើង។ ឯការចរចាវិញហាក់គ្មានពន្លឺអ្វីសោះ ដោយសារភាគីទាំងសងខាងសុទ្ធតែគ្មានជំហរជាក់លាក់ក្នុងក... | ប្រធានាធិបតីស្វ៊ីស លោកស្រី Doris Leuthard នៅថ្ងៃទី៤ ខែកញ្ញា បាននិយាយថា ប្រទេសលោកស្រីត្រៀមខ្លួនរួចហើយដើម្បីដើរតួជាអ្នកសម្របសម្រួលបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលកំពុងកើនកម្ដៅខ្លាំង។ លោកស្រីប្រធានាធិបតីនិយាយទៀតថា ស្វ៊ីសជាប្រទេសអព្យាក្រឹតដែលគេឯងទទួលស្គាល់ ដូចនេះស្វ៊ីសអាចជាកន្លែងសក្តិសមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីរវាងអាមេរ... |
ជីវជាតិសំខាន់ៗ ដែលក្មេងគ្រប់រូបត្រូវការនោះមានដូចជា៖ កាលស្យូម៖ មាននាទីជួយបង្កើនភាពរឹងមាំរបស់ឆ្អឹង និងធ្មេញ ជំរុញដល់មុខងារសរសៃប្រសាទ និងសាច់ដុំប្រកបដោយសុខភាពល្អ ជំរុញដល់ការកករបស់ឈាម និងជួយបំលែងអាហារទៅជាថាមពល។ អាស៊ីតខ្លាញ់សំខាន់៖ ជួយបង្កើតកោសិកា សម្រួលដល់ប្រព័ន្ធសរសៃប្រសាទ ពង្រឹងដល់ប្រព័ន្ធបេះដូងសរសៃឈាម បង្កើនមុខងារប្រព័ន... | មនុស្សយើងមិនអាចខ្វះបានឡើយនូវជីវជាតិគ្រប់ប្រភេទដើម្បីមានសុខភាពល្អ និងលូតលាស់។ យ៉ាងណាមិញ សម្រាប់ក្មេងតូចៗ ជីវជាតិគឺជារឿងកាន់តែសំខាន់ជាងអ្វីៗទាំងអស់ ព្រោះវានឹងជួយជំរុញដល់ការលូតលាស់ និងធំធាត់របស់គេបានយ៉ាងពេញលេញ និងចៀសផុតពីជំងឺផ្សេងៗទៀតបាន។ |
វត្ថុ ឬគ្រឿងលើកទឹកចិត្តដែលផ្តល់ដោយស្ថាប័នរដ្ឋ។ https://salatraju.com/lexique/ | Eng. Medal |
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មាធិការចំពោះកិច្ចគណបក្សលោកបានឯកភាពគ្នាហើយ ក្នុងការដករូបសម្ដេចក្រុមព្រះ ចេញពីស្លាកសញ្ញាគណបក្ស ។ ប៉ុន្តែនៅរក្សាទម្រង់សម្គាល់ជាង៨០ភាគរយ។ បើតាមលោក ញ៉េប ប៊ុនជិន ស្លាកសញ្ញាគណបក្សថ្មី នឹងលេចចេញរូបរាងជាផ្លូវការនៅក្នុងសមាជគណបក្ស នាថ្ងៃទី២០ កញ្ញាខ... | ភ្នំពេញ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងដករូបសម្ដេចនរោត្តម រណឫទ្ធិ ចេញពីស្លាកសញ្ញាគណបក្ស តាមបទបញ្ជាររបស់ក្រសួងមហាផ្ទៃ។ |
BBC បានផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ១៨ឆ្នាំ បានសរសេរសារមួយទៅកាន់ក្រុមអ្នកគាំទ្រ Monaco ដែលបានរិះគន់ខ្លួនក្នុងអំឡុងពេលរូបគេបានផ្លាស់ចេញទៅកាន់ក្រុម Paris St-Germain ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងតម្លៃកំណត់ត្រាក្លិបទីពីរ ១៦៦លានផោន ប្រហែលជាង ២១៤លានដុល្លារ ក្នុងលក្ខខណ្ឌខ្ចីជើង១ឆ្នាំ ដោយរង់ចាំដល់ឆ្នាំបន្ទាប់ទើបយកទៅដាច់... | ថ្ងៃចូលជុំរំហ្វឹកហាត់លើកដំបូងជាមួយ Paris Saint-Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានសរសេរសារដ៏ផ្អែមល្ហែមមួយទៅកាន់អ្នកគាំទ្ររបស់ក្លិបចាស់ Monaco ថា «អ្នកខឹងខ្ញុំ ប៉ុន្តែខ្ញុំស្រលាញ់អ្នក»។ |
គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការបញ្ចប់តំណែងនេះទេ។ លោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់ល្បីឈ្មោះម្តងកាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ ពេលដែលលោកតវ៉ា ជំទាស់នឹងការស្ថាបនាផ្លូវកាត់វិហារឥស្លាមអាល់សើកាល់ បឹងកក់។ បញ្ហានេះ ក៏បង្កឲ្យមានជម្លោះជាពាក្យសំដីរវាងលោក និងថ្នាក់ដឹកនាំខ្មែរឥស្លាមម្នាក់ គឺលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមប្រតិភូនា... | ប្រមុខរដ្ឋស្ដីទី សម្តេច សាយ ឈុំ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ បានបញ្ចប់តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ |
ក្នុងដំណើរឆ្ពោះទៅកាន់មន្ទីរឃុំឃាំង Santa Rosa ក្នុងខេត្ត Pampa សត្វព្រាបដែលអ្នកកាសែតអាហ្សង់ទីនដាក់ឈ្មោះថា «ព្រាបថ្នាំញៀន» (Narcopigeon) បានរងការបាញ់ប្រហារពីប៉ូលិស រហូតដល់ងាប់។ របាយការណ៍បានបង្ហាញថា ព្រាបនោះ បានហើរនាំយកកញ្ឆា ៧.៥ក្រាម ថ្នាំ Rivrotril និង Clonazepam ៤៤គ្រាប់ រួមទាំង USB មួយ។ ប៉ូលិសដែលប្រចាំការនៅពន្ធនាគារ ប... | សត្វព្រាបមួយក្បាលត្រូវបានបាញ់សម្លាប់កាលពីពេលថ្មីៗកន្លងមកនេះ បន្ទាប់ពីប៉ូលិសអាហ្សង់ទីន ពិនិត្យឃើញថា វាបាននាំគ្រឿងញៀនចូលទៅក្នុងពន្ធនាគារមួយក្នុងខេត្ត Pampa ចំកណ្តាលនៃប្រទេសអាហ្សង់ទីន។ នេះបើតាមការសផ្សាយរបស់សារព័ត៌មាន Clarin.com ។ |
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២0១៧នេះ តុលាការ បានបញ្ជូនរបាយការណ៍ពាក់ព័ន្ធនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់រដ្ឋសភា។ ការបញ្ជូនរបាយការណ៍នេះ ទៅកាន់រដ្ឋសភា គឺធ្វើឡើងភ្លាមៗក្រោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឯកឧត្តម កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលបទល្មើសនេះ គឺស្ថិតក្នុងអ... | ភ្នំពេញ៖ រដ្ឋសភា នឹងប្រជុំពីករណីរបស់ឯកឧត្តម កឹម សុខា។ គម្រោងនៃការប្រជុំ គឺធ្វើឡើងក្រោយរដ្ឋសភា ទទួលបានរបាយការណ៍ពីតុលាការ ពាក់ព័ន្ធនឹងករណីចាប់ខ្លួននិងចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។ |
ដោយមានការឯកភាពជាមួយប្រមុខបេសកកម្មការទូតរបស់សហភាពអឺរ៉ុបនៅកម្ពុជា ប្រតិភូសហភាពអឺរ៉ុប បានសម្រេចចេញសេចក្តីថ្លែងការណ៍ស្តីពី ការបិទសារព័ត៌មាន The Cambodia Daily។ «ការបិទដោយបង្ខំនូវសារព័ត៌មាន The Cambodia Daily គឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពចម្រុះនៃបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសកម្ពុជា»។ នេះជាសេចក្តីថ្លែងការណ៍របស់សហភាពអឺ... | នៅថ្ងៃទី ៥ ខែកញ្ញា នេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពី ការបិទសារព័ត៌មាន The Cambodia Daily។ ស្ថាប័ននេះ យល់ថា ការបិទដោយបង្ខំនូវកាសែតមួយនេះ ជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពចម្រុះនៃបណ្តាញព័ត៌មាននៅកម្ពុជា។ |
លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះដោយសង្កត់ធ្ងន់ថា កន្លងមក សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ ប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើបានទេ។ ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទ... | កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧ ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន ១៥គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់អំណោយនេះក្រោមអធិបតីភាពលោក Dato' Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អា... |
«ខ្ញុំសង្កេតឃើញអ្នកគាំទ្រនៅតែមានចំនួនច្រើនកុះករ ក៏ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាតិចតួច។ អាស្រ័យហេតុនេះ ខ្ញុំសុំស្នើដល់ពួកគាត់មកគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា ហើយកុំឲ្យមានការប៉ះទង្គិចដូចលើកមុនៗ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងជះឥទ្ធិពលអាក្រក់ដល់បាល់ទាត់កម្ពុជា»។ នេះជាការស្នើសុំចិត្តអ្នកគាំទ្ររបស់កីឡាក... | ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង កែវ សុខផេង ស្នើឲ្យអ្នកគាំទ្រត្រូវរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ឲ្យបានល្អក្នុងអំឡុងពេលមកទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមវៀតណាមក្នុងវគ្គជម្រុះប្រចាំពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា នេះនៅពហុកីឡដ្ឋានជាតិ។ ទន្ទឹមនឹងនេះ កីឡាករទ... |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់មួយដើម្បីរិះរកចំណាត់ការឆ្លើយតបការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ កិច្ចប្រជុំបន្ទាន់នេះត្រូវបានស្នើឡើងដោយអាមេរិក កូរ៉េខាងត្បូង បារាំង ជប៉ុន និងអង់គ្លេស។ អគ្គរដ្ឋទូតអាមេរិក Nikki Haley បានស្នើឲ្យសមាជិកទាំងអស់អនុម័តទណ្ឌកម្មដ៏ខ្លាំងបំផុតមិនធ្លាប់លើកូរ៉េខា... | អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយ កូរ៉េខាងជើងកំពុងអង្វរចង់បានសង្គ្រាមហើយ ព្រោះហ៊ានសាកល្បងគ្រាប់បែកអ៊ីដ្រូសែន បំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ចំពោះមុខកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខថ្ងៃទី៤ ខែកញ្ញា លោកស្រី Haley បានស្នើឲ្យមានការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ហ... |
លោក Bernard Krisher បានចាប់ផ្តើមការងារជាអ្នកកាសែតដំបូងនៅអង្គភាព New York Herald Tribune។ បន្ទាប់មក ក្រោយពីបានចូលសិក្សាផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យ Columbia នៅញូយ៉ក លោកក៏បានចូលធ្វើការនៅកាសែត Newsweek នៅដើមទស្សវត្សរ៍ ១៩៦០។ បន្ទាប់ពីបានចូលមកដល់កម្ពុជា នៅដើមទស្សវត្សរ៍១៩៦០នោះដែរ លោក Krisher បានមានឱកាសសរសេរអត្ថបទអំពីប្រទេស... | លោក Bernard Krisher (Bernie) កើតនៅក្នុងខែកញ្ញាឆ្នាំ១៩៣០ នៅក្នុងទីក្រុង Frankfurt នៃប្រទេសអាល្លឺម៉ង់ក្នុងគ្រួសារដើមកំណើតជ្វីវមកពីប្រទេសប៉ូឡូញ។ នៅក្នុងឆ្នាំ១៩៣៧ ដោយសារតែចលនារបស់ពួកណាស៊ីប្រឆាំងពួកជ្វីវបានកើនឡើងខ្លាំង លោក Krisher និងគ្រួសារបានភៀសខ្លួនទៅប្រទេសហូឡង់ បន្ទាប់មកទៅទីក្រុងបារីសរហូតដល់យោធាអាល្លឺម៉ង់ចូលឈ្លានពានដល់ទ... |
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Dato Sri Jamil Khi រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនារបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ខែកញ្ញា សម្ដេច ហ៊ុន សែន បានស្នើលោករដ្ឋមន្ត្រីម៉ាឡេស៊ីជួយជំរុញលើការបណ្ដុះបណ្ដាលវិស័យហាឡាល់ និងការវិនិយោគពីប្រទេសម៉ាឡេស៊ីលើផ្នែកនេះនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រ... | ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានស្នើរដ្ឋាភិបាលម៉ាឡេស៊ីជួយជំរុញការរៀបចំ និងវិនិយោគលើវិស័យម្ហូបហាឡាល់នៅកម្ពុជា។ |
ប្រធានាធិបតីចិន ស៊ី ជិនភីង បានទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅ ទីក្រុង Xiamen នៅក្រៅកិច្ចប្រជុំប្រទេស BRICS ដែលបញ្ចប់នៅថ្ងៃទី៥ ខែកញ្ញា។ គេរំពឹងថា ការជួបគ្នារវាងមេដឹកនាំចិន និងឥណ្ឌា នឹងធ្វើឡើងដោយសោះកក្រោះ ព្រោះទើបមានជម្លោះព្រំដែន។ ផ្ទុយទៅវិញ លោក ស៊ី ជិនភីង និងលោក ម៉ូឌី បែរជាបានចាប់ដៃគ្នាដោយទឹ... | ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៥ ខែកញ្ញា បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ថា អ្នកជិតខាងទាំងពីរគួរតែជ្រើសរើសទំនាក់ទំនងដែលល្អប្រសើរ ហើយចិនត្រៀមខ្លួនដើម្បីរឹតចំណងមិត្តភាពជាជាងការប្រឈមមុខខាងយោធា។ លោក ស៊ី ជិនភីង និយាយបែបនេះ ក្រោយមានការប៉ះទង្គិចគ្នានៅព្រំដែន ដែលទើបបានធូរស្រាលក្នុងខែសីហា បន្ទាប់ពីមានការចរចាច... |
«វាគឺជាការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំ។ Alvarez គឺជាម្ចាស់ជើងឯកដ៏ធំបំផុត និងមានឈ្មោះនៅទីនោះ [Las Vegas]។ នេះជាការលើកឡើងរបស់អ្នកប្រដាល់មិនដែលស្គាល់ចាញ់សញ្ជាតិកាហ្សាក់ស្ថាន Golovkin។ Gennady Gennadyevich Golovkin នឹងត្រូវជួបអ្នកប្រដាល់ម៉ិកស៊ិក វ័យ២៦ឆ្នាំ Canelo Alvarez នៅសង្វៀន T-Mobile Arena ក្នុងទីក្រុង Las Vegas... | Gennady Golovkin និយាយថាការការពារខ្សែក្រវាត់ពិភពលោករបស់គេពីការដណ្តើមរបស់ Canelo Alvarez នៅក្នុងការប្រកួតលើកដំបូងនៅ Las Vegas អាចជាការប្រកួតដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ Ruppler។ |
សេចក្ដីជូនដំណឹងដដែលនេះបញ្ជាក់ថា ការកំណត់ថ្ងៃឈប់សម្រាកក្នុងឱកាសភ្ជុំបិណ្ឌនេះ គឺក្រសួងអនុវត្តដោយយោងតាមច្បាប់ស្ដីពីការងារ និងប្រកាសរបស់ក្រសួងចុះថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦ ស្ដីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៧។ សេចក្ដីជូនដំណឹងបន្ថែមថា រោងចក្រ សហគ្រាស ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករនិយោជិតឲ្យបានមុនថ្ងៃប... | ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ឲ្យបណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី៥ខែកញ្ញា។ |
ក្រោយចាញ់សិង្ហបុរី ៥-៣ នាការប្រកួតបើកឆាក ក្រុម U18 កម្ពុជា ត្រូវជួបប្រកួតជាមួយទីម័រខាងកើតដែលរងការខកចិត្តក្រោមស្នាដៃថៃ ៣-០ ក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា នេះនៅកីឡដ្ឋាន Thuwnna Stadium។ បើតាមប្រវត្តិក្រុមទាំងពីរធ្លាប់ជួបគ្នាម្តងកាលពីឆ្នាំ២០១៣ នៅលើទឹកដី... | ក្រោយរងការខកចិត្តក្នុងជំនួបបើកឆាកជាមួយសិង្ហបុរី ក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាជួបប្រកួតលើកទី២ជាមួយទីម័រខាងកើតក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា នេះ នៅកីឡដ្ឋាន Thuwunna Stadium ខណៈម៉ាឡេស៊ីប៉ះសិង្ហបុរីនៅកីឡដ្ឋាន Aung San Stadium។ ជំនួបទាំងពីរនេះ ធ្... |
ក្រុមតន្ត្រី Royal Philharmonic Concert Orchestra ដែលជាក្រុមតន្ត្រីល្បីរន្ទឺនៅចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់លោក Anothony Weeden និងលោក David Juritz នឹងមកប្រគំតន្ត្រីមួយដែលមានឈ្មោះថា«តូយ៉ូតាក្លាស់ស៊ិក»ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២១ ខែតុលា ខាងមុខនេះ នៅរោងមហោស្រពចតុមុខ។ ក្រៅពីការសម្តែងរបស់សិល្បករ... | ក្រុមតន្ត្រីវប្បធម៌កុមារបាសាក់របស់សិល្បករជើងចាស់លោក អៀង ស៊ីថុល សហការជាមួយក្រុមតន្ត្រី Royal Philharmonic Concert Orchestra ដែលជាក្រុមតន្ត្រីដ៏ល្បីល្បាញនៅចក្រភពអង់គ្លេសរៀបចំប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំមួយមានឈ្មោះថា«តូយ៉ូតាក្លាស់ស៊ិក»នាថ្ងៃទី២១ ខែតុលា ខាងមុខនេះនៅរោងមហោស្រពចតុមុខ។ |
ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បាច់រាំ ការបង្វិលកងសំណាង និងកម្មវិធីកំសាន្តនានាក្នុងឱកាសដ៏ពិសេសនេះ។ លើសពីនេះ សាខានេះមានទីតាំងធំទួលាយធ្វើអោយលោកអ្នកកាន់តែងាយស្រួល នៅក្នុងការចតរថយន្ត។ ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន... | រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរខួប ៤ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាស្ទឹងមានជ័យ សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម១ ចាប់ពីថ្ងៃទី4 ដល់ 10ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ |
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីយ៉ាន់ម៉ា Irrawaddy នៅថ្ងៃទី០៤ កញ្ញា មកទល់ពេលនេះ មានជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាប្រមាណ ប្រាំបួនម៉ឺននាក់ហើយ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស ដោយសារតែការប៉ះទង្គិចគ្នាប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ា់ន់ម៉ា និងក្រុមសកម្មប្រយុទ្ធ ។ ស្ថាប័នអន្តរជាតិ ជាពិសេសពិសេសអង្គការសិ... | ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យក្មេងជាងគេ Malala Yousafzai បានទទូចឲ្យមដឹកនាំកំពូលមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាពដូចគ្នានោះ ចូលរួមចេញថ្លែងការណ៍ថ្កោលទោសប្រឆាំងហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។ Malala បានផ្ញើសារទៅកាន់លោកស្រី ស៊ូជី ថា ពិភពលោក កំពុងតែរង់ចាំ ការបង្ហាញជំហររបស់លោកស្រីលើវិបត្តិ ... |
ការចាប់ខ្លួននិងការចោទប្រកាន់លើឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យសហគមន៍អន្តរជាតិមួយចំនួន ព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា។ សហគមន៍អន្តរជាតិទាំងនោះ យល់ថាស្ថានភាពនយោបាយបច្ចុប្បន្ន អាចនាំឲ្យប៉ះពាល់ដល់ការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២0១៨។ យ៉ាងណាដោយចុះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកការយល... | ភ្នំពេញ៖ សម្រាប់គ.ជ.ប ការចាប់ខ្លួនឯកឧត្តម កឹម សុខា មិនប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតថ្នាក់ជាតិ នោះទេ។ គ.ជ.ប អះអាងថា បច្ចេកទេស និងនីតិវិធីផ្សេងៗ ទាក់ទងនឹងការងារបោះឆ្នោត នៅតែដំណើរការជាធម្មតា។ |
ក្នុងចំណោមប្រទេសទាំង១០ដែលមានក្រុមអ្នកគាំទ្រមកទស្សនាការប្រកួតកីឡាបាល់ទាត់ច្រើនជាងគេបំផុត គឺអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ១។ កីឡដ្ឋាន Wembley នៅតែនាំមុនគេដែលអាចទទួលបានអ្នកគាំទ្រច្រើនបំផុត នាការប្រកួតវគ្គជម្រុះ World Cup ដើម្បីឈានទៅកាន់ប្រទេសរុស្ស៊ី ឆ្នាំ២០១៨ រហូតដល់ ៨២.២៤៣ នាក់។ ចំណែកចំណាត់ថ្នាក... | អង់គ្លេសជាប់ចំណាត់ថ្នាក់កំពូលដែលមានអ្នកគាំទ្របាល់ទាត់ចូលរួមទស្សនាក្នុងដីខ្លួនឯងច្រើនបំផុតសម្រាប់ការប្រកួតជម្រុះ World Cup តាមពីក្រោយដោយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ DailyMail។ |
បន្ទាប់ពីក្រុងព្យុយ៉ាងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទីប្រាំមួយកាលពីចុងសប្តាហ៍មុននិងប្រកាសពីជោគជ័យក្នុងការបំពាក់ក្បាលគ្រាប់អ៊ីដ្រូសែនលើមីស៊ីលឆ្លងទ្វីប កូរ៉េខាងត្បូងចាប់ផ្តើមខ្វល់ខ្វាយលើការពង្រឹងសន្តិសុខនិងអំណាចយោធាខ្លួន។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានទូរសព្ទទៅជជែកពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង... | ភាពតានតឹងនៅឧបទ្វីបកូរ៉េ ជំរុញឲ្យកូរ៉េខាងត្បូងស្វះស្វែងនាំអាវុធចូលពីអាមេរិកបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពទប់ទល់ការគំរាមកំហែងពីខាងក្រៅ ហើយប្រព័ន្ធផ្សព្វផ្សាយកូរ៉េមួយចំនួនចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនផង។ រដ្ឋបាលលោក ដូណាល់ ត្រាំ ឯណោះវិញក៏ត្រៀមខ្លួនរួចជាស្រេចទៅហើយដើម្បីអនុញ្ញាតឲ្យមានការលក់អាវុធឲ្យកូរ៉េខា... |
ស្ពានជ្រោយចង្វារទី១ នឹងត្រូវចាប់ផ្ដើមដាក់ឲ្យជួសជុលឡើងវិញ ចាប់ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ រហូតដល់ខែកក្កដាឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីឲ្យការជួសជុលស្ពាននេះដំណើរការទៅដោយរលូន និងបញ្ចៀសការកកស្ទះចរាចរណ៍ អាជ្ញាធរសូមប្រកាសផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពា... | ភ្នំពេញ៖ អាជ្ញាធរក្រុងភ្នំពេញប្រកាសផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១ ឬស្ពានជ្រោយចង្វារចាស់) ចាប់ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំនេះ តទៅ ដើម្បីបើកការដ្ឋានជួសជុលស្ពានមួយនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ខែកញ្ញា។ |
ពីក្រុងប៉េកាំង នាថ្ងៃអង្គានេះ ប្រមុខរដ្ឋរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន បានផ្តល់យោបល់មួយចំនួនពាក់ព័ន្ធភាពតានតឹងដែលកើតមានឡើងនៅឧបទ្វីបកូរ៉េក្នុងសន្និសីទសារព័ត៌មានមួយក្រៅកិច្ចប្រជុំប្រទេស BRICS នៅចិន។ លោកផ្តល់យោបល់ថា ទណ្ឌកម្ម ឬការគំរាមដោយប្រើកម្លាំងគ្មានប្រសិទ្ធិភាពក្នុងការបង្ខំឲ្យកូរ៉េខាងជើងលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ... | ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា ទោះដាក់ទណ្ឌកម្មធ្ងន់យ៉ាងណាក៏ដោយ ក៏មិនអាចបង្ខមឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។ មេដឹកនាំរូបនេះពន្យល់ថា បញ្ហានៅអ៊ីរ៉ាក់ និងលីប៊ីជាហេតុធ្វើឲ្យកូរ៉េខាងជើងជឿថា អាវុធនុយក្លេអ៊ែរវាសំខាន់សម្រាប់សន្តិសុខរបស់ខ្លួន។ |
នៅ៤នាទីដំបូង ប្រធានក្រុម Nguyen Van Quyet បានស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់ និងជាឱកាសលើកដំបូងបំផុតក្នុងការវាយលុកលើកម្ពុជា។ ឈានដល់នាទី ទី១០ ឃួន ឡាបូរ៉ាវី និងកែវ សុខផេង សហការគ្នាយ៉ាងល្អ បន្ទាប់មក ទិត្យ ឌីម៉ា មានឱកាសគ្រប់គ្រងបាល់ ហើយបញ្ជូនទៅ ចាន់ វឌ្ឍនាកា ដើម្បីស៊ុតបាល់បញ្ចូលទីដោយប្រើជើងឆ្វេង វាយបកតាមស្មើ ១-១ សម្រាប់កម្ព... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់វៀតណាម ២-១ នាការប្រកួតវគ្គជម្រុះពូល C ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃអង្គារ ទី៥ ខែកញ្ញា នេះ។ |
នាមសព្ទនេះមានន័យថា ទីអង្គុយ, អង្គុយ, កម្រាលឬប្រដាប់សម្រាប់អង្គុយ។ ឧទាហរណ៍៖ អង្គុយលើអាសនៈស្មើគ្នា, ភិក្ខុដើមអាសន៍ ភិក្ខុអ្នកអង្គុយលើអាសនៈខាងដើមគេបំផុត៕ | ពលរដ្ឋភាគច្រើនតែងតែសរសេរពាក្យនេះជា «អាសនៈ» មិនសូវឃើញមានអ្នកសរសេរជា «អាសន៍» នោះឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះត្រឹមត្រូវទាំងពីរ គឺអាចសរសេរជា «អាសនៈ» ឬ «អាសន៍» ក៏បានដែរ។ |
ក្នុងនាមជាមាតាបិតា ឫជាអាណាព្យាបាលគ្រប់រូបតែងតែគិតគូរ យ៉ាងយកចិត្តទុកដាក់ដល់ការកាពារ និងការថែរក្សានូវសុខភាព ព្រមទាំងការរស់នៅរបស់កូនៗ។ ហើយពេលខ្លះទៀតពិតជាមានការលំបាក ក្នុងការស្វែងរកនូវទំនិញ និងសម្ភារផ្សេងៗដល់បុត្រធីតារបស់ពួកគេណាស់ ព្រោះថាទំនិញជាច្រើនដែលបានធ្វើការចរាចរនៅលើទីផ្សារសព្វថ្ងៃ មិនដឹងថាអាចធានាបាននូវគុណភាព និងសុវ... | រាជធានីភ្នំពេញ៖ តើលោកអ្នកដែលជាអាណាព្យាបាល និងជាឪពុកម្តាយកំពុងស្វែងរកនូវផលិតផល ឬទំនិញដែលមានគុណភាពល្អសម្រាប់បុត្រធីតាតូចៗមែនទេ? លែងពិបាកទៀតហើយ ហាង បេប៊ី អោតឡេត ជាជម្រើសដ៏ល្អដែលលោកអ្នកអាចជឿទុកចិត្តបានទាំងគុណភាព និងតម្លៃ។ |
បច្ចុប្បន្នកម្មកររោងចក្រទូទាំងប្រទេស ទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។ ប្រាក់ខែកម្មករ ១៥៣ដុល្លារនេះ បង្ហាញថា កម្មករកម្ពុជាមានលទ្ធភាពទទួលប្រាក់បៀវត្សខ្ពស់ជាងកម្មករនៅប្រទេសមីយ៉ាន់ម៉ា (៧៩ដុល្លារ) ឡាវ (១១០ដុល្លារ) បង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្ការ (៦៧ដុល្លារ) ឥណ្ឌា (៧៧ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ខណៈដែលកម្មកររោងចក្រនៅប្រ... | ភ្នំពេញ៖ រដ្ឋាភិបាល នឹងដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រជាង១៦០ដុល្លារ នៅក្នុងឆ្នាំ២០១៨ខាងមុខ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៦ កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ គឺស្ថិតនៅក្នុងកម្រិតមួយ ដែលរដ្ឋាភិបាលអាចមានលទ្ធភាពផ្ដល់ជូនក... |
សូមទស្សនាវីដេអូខាងក្រោម៖ បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ពិស្ដារពីខ្សែជីវិត និងមូលហេតុដែលលោក Trent Walker ចូលចិត្តសិក្សាធម៌ស្មូត... | ភ្នំពេញ៖ លោក Trent Walker សិក្សាធម៌ស្មូត និងធម៌បទ នៅកម្ពុជា តាំងពីឆ្នាំ ២០០៥។ ជនជាតិអាមេរិក វ័យ៣០ឆ្នាំរូបនេះ អាចស្មូតជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក Walker បានស្មូតទំនួញប្រេត ជាភាសាខ្មែរ។ |
សន្និសីទ និងកិច្ចប្រជុំពិសេស រៀបចំក្នងគោលបំណងពិភាក្សាលើវឌ្ឍភាព និងការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករ និយោជិក ក្នុងតំបន់អាស៊ាន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកាងារ នៅថ្ងៃទី៤ កញ្ញា ២០១៧។ រដ្ឋមន្ត្រីនៃវិស័យការងារសមាជិកអាស៊ាន បានប្តេជ្ញាចិត្ត... | ក្រសួងការងារកម្ពុជា បានស្នើសុំឲ្យសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ បន្តខិតខំជួយគ្នា ដើម្បីឲ្យសម្រេចបាននូវភាពជោគជ័យ ទៅតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតក្នុងតំបន់អាស៊ាន។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទលើកទី២១ ស្ដីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វ... |
ទាហានចំនួន២៨៥០០នាក់ស្ថិតនៅកូរ៉េខាងត្បូង ដើម្បីជួយការពារប្រទេសនេះពីការវាយប្រហារឬគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ ចាប់ពីឆ្នាំ១៩៧៤ មក កូរ៉េខាងត្បូងបានចុះសន្ធិសញ្ញាជាមួយអាមេរិកដោយព្រមលះបង់សិទ្ធិផលិតអាវុធនុយក្លេអ៊ែរ ហើយទទួលយកការការពារពីអាមេរិកវិញ។ ទោះជាយ៉ាងនេះក្ដី ដោយសារការបន្តគំរាមកំហែងដោយសារអាវុធនុយក្លេអ៊ែរក្រុងព្យុងយ៉ាង ស... | ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានស្នើឲ្យរដ្ឋាភិបាលផលិតអាវុធនុយក្លេអ៊ែរខ្លួន ក្នុងពេលដែលប្រទេសនេះកំពុងស្ថិតក្រោមការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះក៏ដោយសារកូរ៉េខាងត្បូងមិនអាចពឹងផ្អែកលើសន្តិសុខផ្តល់ឲ្យដោយអាមេរិកគ្រប់ពេលឡើយ។ |
រដ្ឋាភិបាលកំពុងរៀបចំថវិកាជាតិសម្រាប់ជួយទ្រទ្រង់ដល់កម្មការិនីដែលកំពុងមានផ្ទៃពោះនេះ។ បើតាមសម្ដេច ហ៊ុន សែន ថវិកាសម្រាប់ទ្រទ្រង់កម្មការិនីមានផ្ទៃពោះនេះ នឹងចំណាយ១០លានដុល្លារក្នុងមួយឆ្នាំ។ គោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់គាំពារស្រ្តីមានផ្ទៃពោះនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ | ភ្នំពេញ៖ រដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ដែលសម្រាលកូន ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៦ កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា កម្មការិនីដែលសម្រាលកូនម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល , សម្រាលបានកូនភ្លោះនឹងទទួលបាន៨០រៀល និងបានកូនភ្លោះបីន... |
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ទទួលបាន១ពិន្ទុបន្ថែមទៀត ក្រោយស្មើ ០-០ ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន សម្រាប់ការប្រកួតនៅក្នុងពូល A ដើម្បីទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី រួមជាមួយអ៊ីរ៉ង់ ដែលជាក្រុមកំពូលតារាង។ កាលពីថ្ងៃទី១២ ខែមិថុនា អ៊ីរ៉ង់ មានឈ្មោះឡើងដោយស្វ័យប្រវត្តិរួចហើយក្នុងនាមជាក្រុមកំព... | ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត បានបញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងពូលរៀងៗខ្លួន ដើម្បីទទួលបានកៅអី២បន្ថែមទៀតក្នុងកូតាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ពិភពលោក (World Cup) ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ ស៊ីរី និងអ៊ីរ៉ង់ បញ្ចប់ចំណាត់ថ្នាក់លេខ៣ ត្រូវប្រជែងគ្នាពីរជើងសម្រាប់ការប្រកួត Playo... |
មន្ត្រីការទូតកូរ៉េខាងជើង Han Tae Song នៅថ្ងៃទី៥ ខែកញ្ញា បានប្រកាសពីការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា ដែលជាការធ្វើតេស្តលើកទី៦ និងមានអានុភាពខ្លាំងជាងគ្រាប់បែកលើកមុនៗ។ លោក Han Tae Song និយាយថា ការសាកល្បងនេះ គឺជាវិធានការការពារខ្លួនរបស់កូរ៉េខាងជើង និងក៏ជាកាដូអនុស្សាវរីយ៍សម្រាប់អាមេរិកផងដែរ។ ការប្រកាសបែបនេះ ធ្វើ... | កូរ៉េខាងជើងហាក់មិនខ្វល់ខ្វាយការថ្កោលទោស និងការគំរាមដាក់ទណ្ឌកម្មរបស់អន្តរជាតិជុំវិញការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់ខ្លួនឡើយ។ ខណៈដែលមហាអំណាចកំពុងពិភាក្សាគ្នាយ៉ាងតឹងសសៃកដើម្បីរកទណ្ឌកម្មថ្មីប្រឆាំងខ្លួននោះ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងបានប្រកាសក្ដែងៗថា ខ្លួនមានកាដូអនុស្សាវរីយ៍ច្រើនទៀតសម្រាប់អាមេរិក បើនៅតែបន្តអនុវត្តនយ... |
ថ្នាំបំបាត់ការតឹងច្រមុះភាគច្រើនត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពសម្រាប់ស្ត្រីបំបៅដោះកូន ហើយលទ្ធភាពជ្រាប់ចូលទៅក្នុងទឹកដោះបានមានមិនដល់មួយភាគរយផង។ ការសិក្សាមួយបានណែនាំថា ថ្នាំព្យាបាលការតឹងច្រមុះ Pseudoephedrine អាចបន្ថយការផលិតទឹកដោះ ដោយសារតែវាធ្វើឲ្យសរសៃឈាមរួមតូច ដូច្នេះវាក៏បន្ថយលំហូរឈាមដល់កន្លែងផលិតទឹកដោះដែរ។ សម្រាប់ថ្នាំ... | មែនហើយ មានថ្នាំព្យាបាលជំងឺផ្តាសាយច្រើនណាស់ដែលមានសុវត្ថិភាពសម្រាប់ស្ត្រីកំពុងតែបំបៅដោះកូន។ អ្នកគ្រាន់តែប្រុងប្រយ័ត្នបន្ថែមត្រង់ថា ថ្នាំព្យាបាលជំងឺផ្តាសាយច្រើនតែផ្សំដោយថ្នាំជាច្រើនចូលគ្នា។ ដូច្នេះដើម្បីកាត់បន្ថយការប៉ះពាល់ដល់ទារក ចូរចៀសវាងផលិតផលថ្នាំណាដែលអាចព្យាបាលជំងឺច្រើនមុខ ឬមានធាតុផ្សំថ្នាំច្រើនចូលគ្នា។ |
អ្នកក៏គួរតែដឹងអំពីគន្លឹះរបស់វាបន្ថែមទៀតដែរ។ ក្រោយពីអ្នកចាប់ផ្តើម ឬបញ្ចប់ការបំបៅកូន ចូរស្វែងរកសញ្ញាដូចជា ចេះតែបន្តយំជាប់ ឬនៅមិនសុខ។ កូនអ្នកអាចនឹងរញ៉ាំរញ៉ូវខ្លាំង ឬឈឺក្នុងពោះ។ គេអាចនឹងមានការឡើងជារង្វង់ក្រហមៗនៅរន្ធគូថ ឬលាមកជុះមកមិនធម្មតា ឬរាកខ្លាំង រាកសុទ្ធតែទឹក និងមានក្លិនស្អុយខ្លាំង។ ទារកអាចនឹងក្អែលទឹកដោះគោចេញច្រើនជាងធម... | ការប្រតិកម្មនឹងទឹកដោះគោដែលកើតឡើងជាញឹកញាប់បំផុតនោះគឺ ជាប្រូតេអ៊ីនទឹកដោះគោតែម្តង ដែលជាភាគច្រើនមាននៅក្នុងម្សៅទឹកដោះគោកូនក្មេងបៅ។ យ៉ាងណាមិញ អាការៈជាក់ស្តែកបំផុតនៃការមានប្រតិកម្មអាឡែហ្ស៊ីនឹងម្សៅទឹកដោះគោមានដូចជា ការឡើងកន្ទួលរមាស់ ផ្តាសាយ ឡើងតាអកលើស្បែក (ស្បែកប្រេះហុយៗនិងស្ងួត ជាពិសេសនៅជុំវិញថ្ងាសតែម្តង) និងក្អួត។ |
ទឹកផ្លែក្រូចច្របាច់ និងទឹកធម្មតា ក្នុងករណីក្អកខ្លាំង អ្នគជំងឺគួរតែស្វែងរកការទទួលទានទឹកផ្លែក្រូចច្របាច់ និងទឹកធម្មតាញ៉ាំឲ្យបានលឿនរហូតដល់ភាពធ្ងន់ធ្ងរនេះថយចុះវិញ។ យកល្អទឹកក្រូចច្របាច់នោះគួរតែលាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយពែង និងញ៉ាំវាជារៀងរាល់ពីរម៉ោងម្តង ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ ផ្លែឈើគ្រប់ប្រភេទ ក្រោយពីញ៉ាំទឹកផ្លែឈើ អ្នកជ... | ការក្អកមិនមែនតែងតែជាជំងឺនោះទេថ្វីបើការក្អកអាចបញ្ជាក់ថាក្នុងខ្លួនមានជំងឺ ឬការបង្ករោគណាមួយក៏ដោយ។ ការក្អកគ្រាន់តែជារោគសញ្ញាមួយប៉ុណ្ណោះដែលវាអាចជាភាពរ៉េផ្លិចធម្មតាៗរបស់រាងកាយដោយសារតែមានអ្វីខុសធម្មតាចូលក្នុងបំពង់ខ្យល់។ យ៉ាងណាមិញបើសិនជាអ្នកគ្រាន់តែក្អកធម្មតា ហើយក៏មិនមានជំងឺអ្វីក្នុងខ្លួននោះ យកល្អគួរតែជ្រើសរើសរបបអាហារដែលត្រឹមត... |
ព្រះតេជគុណ មានសង្ឃដីកា ថា ដើម្បីបង្ក្រាបកំហឹងបាន ទាមទារឲ្យមនុស្សត្រូវទទួលស្គាល់កំហឹង ថាមិនល្អសិនជាមុនសិន តាំងចិត្តក្នុងការទប់កំហឹង អានអត្ថបទ ឬសៀវភៅទាក់ទងនឹងការអប់រំចិត្តឲ្យបានច្រើន សេពគប់មនុស្សពូកែអត់ធ្មត់ គិតថាជីវិតមិនមែនសម្រេចអ្វីទាំងអស់ដូចចិត្តនោះទេ ត្រូវអត់ឱនឲ្យអ្នកដទៃ និងត្រូវមានបញ្ញាជាដើម។ តើកំហឹងបណ្តាលមក... | ភ្នំពេញ៖ កំហឹង បានជះឥទ្ធិពលអាក្រក់ណាស់ ចំពោះទង្វើរបស់មនុស្ស។ កំហឹងអាចធ្វើឲ្យមនុស្សសម្លាប់ខ្លួនឯង ឬអ្នកដទៃ ឬសម្រេចិត្តធ្វើទង្វើខុសឆ្គងទាំងឡាយ។ ហេតុនេះហើយទើប ព្រះតេជគុណ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានណែនាំនូវវិធី៧យ៉ាង ដើម្បីបង្ក្រាបកំហឹង។ |
តំណាងរាស្ត្រមកពីប្រទេសវៀតណាម, ប្រទេសឡាវ, ប្រទេសកម្ពុជា និងតំណាងស្ថាប័ននិយាយភាសាបារាំងដទៃទៀតប្រមាណជា ៤០នាក់បាននឹងកំពុងជជែកគ្នា ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០១៥-២០៣០ស្តីពីវិស័យសុខាភិបាល និងសមភាពរវាងស្ត្រី និងបុរស។ នៅចំពោះមុខតំណាងរាស្ត្រ នៃសភានិយាយភាសាបារាំង លោក ប៉ែន បញ្ញា បានលើកឡើងថា៖ «យើងត្រូវការពលរដ្ឋដែល... | ក្រុងព្រះសីហនុ៖ តំណាងរាស្ត្រលោក ប៉ែន បញ្ញា ថា សុខភាពពលរដ្ឋមិនល្អធ្វើឱ្យសង្គមអសកម្ម និងខ្វះផលិតភាព។ ការអត្ថាធិប្បាយរបស់លោក ប៉ែន បញ្ញា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៨នៅក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ |
បើនិយាយពីបញ្ហាឯកឧត្តម កឹម សុខា ទំនងនឹងមានជោគវាសនាដូចលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែរ បើបញ្ហាក្តីក្ដាំនេះអូសបន្លាយរហូតដល់ឆ្នាំ២០១៨នោះ ។ នេះជាទិដ្ឋភាពខាងក្រៅមួយផ្នែកនៅក្នុងនយោបាយ ដែលត្រូវបានលើកឡើងដោយលោក មាស នី អ្នកវិភាគនយោបាយ។ លោក មាស នី ដែលចាត់ទុកករណីឯកឧត្តម កឹម សុខា ជារឿងនយោបាយនេះ បាននិយាយថា ការចាប់ខ្លួនប្រធានគ... | ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយជនបរទេស។ បទចោទនេះអាចធ្វើឲ្យឯកឧត្តម កឹម សុខា ប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ តើឯកឧត្តម កឹម សុខា អាចប្រឈមនឹងការបាត់បង់តំណែងប្រធានបក្សប្រឆាំងដូចលោក សម រង្ស៊ី ដែរទេ? ហើយតើគណបក្សប្រឆាំងមួយនេះ នឹងចុះខ្សោយដែរទេ? |
អ្នកគ្រប់គ្រងបីរូបនៃកាសែត ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្តឹងទៅតុលាការ ទាក់ទងនឹងការមិនបង់ពន្ធជាង ៦លានដុលា្លរ ជូនរដ្ឋ។ បើតាមបណ្តឹង ដែលដាក់ជូនតុលាការ អ្នកគ្រប់គ្រងនៃកាសែត ខេមបូឌា ដេលី ទាំងបីរូបនោះគឺ លោកស្រី Deborah Krisher Steele មានតួនាទីជាកម្មសិទ្ធិករ... | ភ្នំពេញ៖ មន្ត្រីពន្ធដារ បានប្តឹងអ្នកគ្រប់គ្រងនៃកាសែត ខេមបូឌា ដេលី ទៅកាន់តុលាការ ពាក់ព័ន្ធនឹងការមិនបង់ពន្ធជាង ៦លានដុល្លារ ជូនរដ្ឋ។ ពួកគេ ក៏មិនអាចចាកចេញពីកម្ពុជាដែរ បើមិនទាន់ទូទាន់បំណុលពន្ធឲ្យរួចរាល់ ជាមួយរដ្ឋ ជាមុន។ |
លក្ខណៈពិសេសនៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង FlexWash គឺជាម៉ាស៊ីនដែលអាចបោកសម្អាតសម្លៀកបំពាក់ និងស្ងួតក្នុងពេលតែមួយ ។ FlexWash មានទ្វារចំនួនបីផ្សេងគ្នាដែលអាចឲ្យលោកអ្នកបោកគក់បានពីរដងក្នុងពេលតែមួយ ទៅតាមប្រភេទផ្សេងៗរបស់សម្លៀកបំពាក់ នេះមានន័យថាអ្នកអាច បោកប្រភេទខោដោយខោ អាវដោយអាវ ឬទៅតាមពណ៌របស់សម្លៀបំពាក់បានទៅតាមការបែងចែកខោអាវដែល... | ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកាន់តែខិតជិតចូលមកដល់ ប្រជាជនកម្ពុជាភាគច្រើនកំពុងតែមមាញឹកក្នុងការរៀបចំខ្លួនក៏ដូចជាគេហដ្ឋានសម្រាប់អបអរសាទរពិធីបុណ្យប្រពៃណីជាតិនេះផងដែល ហើយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបោកសម្លៀកបំពាក់ឲ្យបានស្អាត និងស្ងួតល្អ ដោយសារតែមានភ្លៀងធ្លាក់មិនទៀងទាត់។ ដូច្នេះយើងសូមណែនាំជំនួយការដ៏ពិសេសគឺម៉ាស៊ីនបោក សម... |
លោក Vivan Tan មន្ត្រីសាព័ត៌មានប្រចាំតំបន់អាស៊ីរបស់ស្នងការទទួលបន្ទុកជន ភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់ VOA ផ្សាយជាភាសាមីយ៉ាន់ម៉ាថា «ពួកគេបានរស់នៅរាយប៉ាយនៅក្នុងភូមិនានា ជំរំជនភៀសខ្លួនក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ ពួកគេភាគច្រើនកំពុងទៅដល់តំបន់នោះក្នុងស្ថានភាពអាក្រក់បំផុត។ ពួកគេនិយាយថា ពួកគេបានដើ... | អង្គការសហប្រជាជាតិប៉ាន់ស្មានថា ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង១សែន២ម៉ឺននាក់បានឆ្លងកាត់ព្រំដែនពីរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាចូលក្នុងប្រទេសបង់ក្លាដែសនៅក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ |
ក្រោយឃើញប្អូនប្រុសរបស់ខ្លួនស្ថិតក្នុងស្ថានភាពដ៏គួរគ្រោះថ្នាក់ក្នុងអាងទឹក កុមារាអាមេរិក Jacob OConnor បាននឹកឃើញភ្លាមសកម្មភាពរបស់តារាភាពយន្ត Dwayne Johnson ហៅ The Rock ក្នុងរឿង San Andreas។ Jacob បានពន្យល់ថា គេបានឃើញតួអង្គក្នុងរឿង San Andreas សង្គ្រោះក្មេងស្រីម្នាក់ដែលលង់ទឹក ដោយសាររញ្ជួយផែនដី និងស៊ូណាមី តាមរយៈការធ្វើម៉ាស... | កុមារាអាយុ១០ឆ្នាំម្នាក់ បានសង្គ្រោះអាយុជីវិតប្អូនប្រុសរបស់ខ្លួន ដែលបានលង់ទឹកនៅក្នុងអាងរបស់ជីដូន តាមរយៈការ ម៉ាស្សាបេះដូង ដូចជាកាយវិការសង្គ្រោះរបស់តួអង្គ Dwayne Johnson ហៅ The Rock ក្នុងរឿង San Andreas។ នេះបើតាមការអះអាងរបស់វីរបុរសតូច ប្រាប់ទៅទូរទស្សន៍ Detroit WXYZ 7 News។ |
KNIF Globe ជាពានដែលគេបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករដែលបានបាត់បង់ឱកាសឡើងទៅប្រជែងដណ្តើមពានរង្វាន់ Homeless World Cup 2017 ពោលគឺសម្រាប់ក្រុមចំណាត់ថ្នាក់ពីលេខ៣៣ដល់៤០។ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់នេះ កម្ពុជាក្រោយចាញ់អាល្លឺម៉ង់ ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រទទួលតំណែងជាជើងឯករងប្រចាំពាននេះ។ មុនធ្លាក់មកលេងក្នុងពាន KNIF ... | ក្រុមកីឡាបាល់ទាត់គ្មានផ្ទះសម្បែងកម្ពុជាទទួលបានចំណាត់លេខ២ពីការប្រកួតដណ្តើមពានរង្វាន់ KNIF Globe នៃព្រឹត្តិការណ៍ Homeless World Cup 2017 ក្រោយចាញ់អាល្លឺម៉ង់ក្នុងលទ្ធផល ៥-៣ នាការប្រកួតផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងអូស្លូ ប្រទេសន័រវែស។ |
លោកស្រី Low Beng Choo អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM) បានលើកឡើងថា៖«យើងមានការសោកស្តាយណាស់ ពីព្រោះយើងចង់ឲ្យព្រឹត្តិការណ៍ SEA Games លើកនេះ មិនមានការប្រើប្រាស់សារធាតុហាមឃាត់»។ លោកស្រី Low Beng Choo អគ្គលេខាធិការក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM) ការលើកឡើងរបស់អ្នកស្រី Beng Choo បែបនេះបន្ទាប់ពីរកឃើញថាមានអត្... | អត្តពលិកដែលឈ្នះមេដាយរបស់មេឡេស៊ី មិនត្រូវបានរកឃើញថាបានប្រើប្រាស់សារធាតុញៀន ឬប៉ូវកំលាំងក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងគូឡាឡាំពួឡើយ ប៉ុន្តែរកឃើញមានលើអត្តពលិកឈ្នះមេដាយរបស់ប្រទេសផ្សេង។ នេះបើតាមការចុះផ្សាយរបស់ Asian Correspondent។ |
លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា យ៉ាងហោចណាស់មានសំរាមប្រមាណ ៩០០តោន ដែលស្ទះក្នុងក្រុង ក្រោយពេលឡានដឹកសំរាមរបស់ក្រុមហ៊ុន ហ្គាអ៊ីយ៉ា (Gaea) មិនបានចូលដឹកចេញពីក្នុងក្រុង ចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី៣ កញ្ញា។ តាមលោកអភិបាលក្រុង ការប្រមូលសំរាមបានវិលទៅរកសភាពដើមវិញហើយនៅថ្ងៃទី៦ កញ្ញា ក្រោយពេលដែលអាជ្ញាធរបានសម្របសម្រួល ន... | សៀមរាប៖ យ៉ាងហោចណាស់មានសំរាមប្រមាណ ៩០០តោន ដែលត្រូវបានស្ទះក្នុងក្រុងសៀមរាប ដោយសារការខកខានមិនបានប្រមូលកាលពីដើមខែ កញ្ញា នេះ។ អភិបាលក្រុងសៀមរាបបានបញ្ជាក់ថា ការប្រមូលសំរាមនៅក្នុងក្រុងបានវិលរកសភាពដើមវិញ បន្ទាប់ពីរកដំណោះស្រាយរួមគ្នារួចមក។ |
កូរ៉េខាងជើងកំពុងដើរលើផ្លូវខុសហើយ។ នេះគឺជាសម្ដីព្រមានរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ចំពោះមេដឹកនាំកូរ៉េខាងជើង ដែលនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លអ៊ែរទាំងងងើល ផ្ទុយពីបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជប៉ុនព្រួយបារម្ភជាខ្លាំងនឹងទង្វើផ្គើនជាបន្តបន្ទាប់របស់កូរ៉េខាងជើង ជាពិសេសការបាញ់មីស៊ីលរំលងដែនអាកាសរបស់ខ្លួន និងការសាកល្... | នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី៦ ខែកញ្ញា បានប្រាប់ឲ្យមេដឹកនាំកូរ៉េខាងជើងមើលអនាគតឲ្យបានវែងឆ្ងាយ ព្រោះផ្លូវដើរបច្ចុប្បន្នរបស់កូរ៉េខាងជើងគ្មាននាំអ្វីល្អដល់ខ្លួនទេ។ លោក អាបេ ក៏បានប្រាប់ឲ្យកូរ៉េខាងជើងផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនដែរ។ លោក អាបេ និយាយបែបនេះ បន្ទាប់ពីកូរ៉េខាងជើងទើបសាកល្បងគ្រាប់អ៊ីដ្រូសែន ដែលគេជឿថាមា... |
បើតាមលោក លី សុផាណា ការសម្រេចឃុំខ្លួនឯកឧត្តម កឹម សុខា នេះ ធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរបញ្ចប់ការពិភាក្សាដេញដោល និងសួរចម្លើយឯកឧត្តម កឹម សុខា នៅរសៀលនេះ។ ការពីថ្ងៃទី ៥ ខែកញ្ញា អយ្យការអមតុលាការកំពូល បានចោទឯកឧត្តម កឹម សុខា ទាក់ទងនឹងអំពើក្បត់ជាតិ នៅក្នុងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រមទណ្ឌ។ បទចោទនេះ ត្រូ... | ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបណ្តោះអាសន្ន។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យតុលាការដំបូងរាជធានីភ្នំពេញ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.