text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
VOA៖ តើអាស៊ានមានទស្សនៈយ៉ាងណាទៅលើភាពមិនប្រាកដប្រជានៅក្នុងបណ្តាប្រទេសលោកខាងលិច ជាពិសេសការធ្លាក់ចុះនៃសហភាពអឺរ៉ុប? តើមានមេរៀនអ្វីខ្លះដែលអាស៊ានអាចរៀនបានពី Brexit? Le Luong Minh៖ Brexit បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភអំពីអធិបតេយ្យភាព បញ្ហាជនអន្តោប្រវេសន៍ និងការចូលរួមចំណែកមិនស្មើគ្នា ទល់នឹងផលប្រយោជន៍នៃភាពជាសមាជិកសហភាពអឺរ៉ុ... | ភ្នំពេញ ៖ កំណត់និពន្ធ៖ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកំពុងធ្វើសមាហរណកម្ម ក្នុងចំណោមបណ្ដារដ្ឋជាសមាជិករបស់ខ្លួន ដែលជំហានដំបូងត្រូវបានធ្វើឡើងក្នុងវិស័យសេដ្ឋកិច្ច ក្រោមពាក្យស្លោកថា «សហគមន៍សេដ្ឋកិច្ចអាស៊ាន» ដែលបានចាប់ផ្ដើមនៅដំណាច់ឆ្នាំ២០១៥។ ប៉ុន្តែ សមាហរណកម្មអាស៊ានកំពុងដំណើរការ ក្នុងប... |
លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ក្រោមបណ្តឹងរបស់សម្តេច ហ៊ុន សែន ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ នាពេលព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងសំណើរសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ ក្រោយសវនាការ ដែលមានរយៈពេលជាងមួយម៉ោង ត្រូវបានបញ្ចប់ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ ក... | ភ្នំពេញ៖ លោក គឹម សុខ បានឡើងសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃពុធនេះ ដើម្បីបកស្រាយពីសំណើរ ដែលលោក សុំនៅក្រៅឃុំ ជាបណ្តោះអាសន្ន។ ពេលចេញពីបន្ទប់សវនាការវិញ សមត្ថកិច្ច បាននាំលោក គឹម សុខ ចូលទៅក្នុងរថយន្តភ្លាមៗ ដោយមិនឲ្យសារព័ត៌មាន បានដឹង។ |
ការខ្សោយថ្លើម ដែលមិនបានកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា វាអាចនឹងធ្វើឲ្យអ្នកប្រឈមខ្លាំងនឹងគ្រោះថ្នាក់ដល់ជីវិត។ ប៉ុន្តែទទឹមនឹងពេលដែលថ្លើមចាប់ផ្តើមខ្សោយ គឺថាវាអាចនឹងបង្ហាញរោគសញ្ញាជាច្រើនរបស់វាដើម្បីឲ្យយើងដឹងមុន ព្រមទាំងអាចដោះស្រាយបានទាន់ពេលវេលាដែរ។ ដូច្នេះបើសិនជាអ្នកសម្គាល់ដឹងថា មានអាការៈដូចខាងក្រោមនេះមែន មានន័យថា វាអាចបញ្ជាក... | ថ្លើមគឺមិនត្រឹមតែជាសីរាង្គក្នុងពោះដែលធំជាងគេបំផុតនោះទេ តែក៏មានសារៈសំខាន់បំផុតដែរ។ វាមាននាទីស្តុកទុកថាមពល សម្រួលដល់អ័រម៉ូន ជំនួយដល់ការរំលាយអាហារ និងច្រោះឈាម។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជារបស់សំខាន់ដែលរាងកាយខ្វះមិនបាន។ |
អាការៈ និងរោគសញ្ញាញឹកញាប់របស់ជំងឺរលាកសន្លាក់គឺការធ្វើទុក្ខនៅពេលយប់ ដូចជា ហើម តឹង ឡើងក្រហម និងឈឺចាប់ដូចគេចាក់នៅម្រាមមេជើង។ អ្នកក៏អាចរងការធ្វើទុក្ខនេះនៅលើប្រអប់ជើង កែងជើង ជង្គង់ ឬសន្លាក់ផ្សេងៗទៀតដែរ។ ការធ្វើទុក្ខទាំងនេះអាចមានរយៈពេលយូរចាប់ពីបីថ្ងៃទៅច្រើនសប្តាហ៍ទើបបាត់ទៅវិញម្តង។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យទៅបើសិនជាការឈ... | ជំងឺរលាកសន្លាក់ហ្គោដអាចបណ្តាលឲ្យមានការឈឺចាប់បែបក្រហាយភ្លាមៗ គាំងសន្លាក់ និងហើមក្នុងសន្លាក់ ជាពិសេសសន្លាក់ម្រាមមេជើងតែម្តង។ ការធ្វើទុក្ខទាំងនេះអាចកើតឡើងម្តងហើយម្តងទៀតបើសិនជាមិនមានការព្យាបាលទេនោះ។ រយៈពេលយូរៗទៅ វាអាចនឹងបង្កគ្រោះថ្នាក់ដល់សន្លាក់ សរសៃចង និងជាលិកាផ្សេងៗទៀត។ ជំងឺនេះច្រើនតែកើតមានជាញឹកញាប់បំផុតលើមនុស្សប្រុស។ |
ក្រោយបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិបារាំង Michel Dussuyer ហើយនោះ លោក Marc Wilmots ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូតឌីវ័រវិញ បន្ទាប់ពីនៅទំនេរ ក្រោយបញ្ចប់ពីតំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៊ែលហ្ស៊ិកកាលពីខែកក្កដា ឆ្នាំ២១៦កន្លងទៅ។ គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិក វ័យ៤៨ឆ្នាំ ធ្លាប់ដឹកនាំបែលហ្ស៊ិកក្ន... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូតឌីវ័រ បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលោក Marc Wilmots ដើម្បីជំនួសតំណែងគ្រូចាស់លោក Michel Dussuyer។ ក្រុមដែលមានរហស្សនាមថា «ដំរី» មួយនេះ បានបញ្ជាក់ថា លោក Wilmots បានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។ |
លោកស្រី ម៉ែន សំអន បានចាត់ទុកការអប់រំបែបគំនិតច្នៃប្រឌិត បច្ចេកវិជ្ជា ជាកត្តាទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ក្នុងសម័យតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម។ ក្រៅពីជំរុញការបណ្តុះបណ្តាលផ្នែកទ្រឹស្តី លោកស្រីបានជំរុញឲ្យគ្រឹះស្ថានអប់រំទាំងនោះ ត្រូវអនុញ្ញាតឲ្យសិស្សនិស្សិតបានចុះស្រាវជ្រាវ និងទ្រឹស្តីជាក... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន បានជំរុញគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ឲ្យបង្កើនសមត្ថភាពបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យាថែមទៀត ដើម្បីលើកកម្ពស់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយរបស់កម្ពុជាក្នុងពិភពលោក។ |
លោក Rodrigo Duterte បានទៅដល់ប្រទេសថៃ នៅយប់ថ្ងៃទី២០ ខែមីនា ដើម្បីចាប់ផ្ដើមទស្សនកិច្ចបីថ្ងៃនៅទីនោះ។ លោកបានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាថៃ ប្រាយុទ្ធ ចន្ទអូចា លើប្រធានបទជាច្រើនដែលទាក់ទងនឹងការធ្វើប្រធានអាស៊ានរបស់ហ្វីលីពីនក្នុងឆ្នាំ២០១៧។ ប្រធានាធិបតីហ្វីលីពីន Duterte ទៅដល់ថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច២ថ្ងៃនៅមីយ៉ាន់ម៉ា។ ក្រោយជ... | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូ បានបង្កើតការភ្ញាក់ផ្អើលមួយសម្រាប់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលកំពុងទស្សនកិច្ចផ្លូវការនៅថៃ។ ក្នុងពិធីលាងសាយភោជន៍នៅល្ងាចថ្ងៃទី២១ ខែមីនា នាយករដ្ឋមន្ត្រីថៃ បានរៀបចំពិធីខួបកំណើតដល់ប្រធានាធិបតីហ្វីលីពីន ដែលនឹងឈានវ័យ៧២ឆ្នាំ នៅថ្ងៃទី២៨ ខែមីនាខាងមុខ។ |
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ មីនា ថា ព្រឹត្តិការណ៍១ម៉ោងដើម្បីភពផែនដី(60+ Earth Hour)នេះ គឺគ្រាន់តែនិមិត្តរូបនៃការយកចិត្តទុកដាក់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីជាផ្នែកមួយជួយថែរក្សាភពផែនដី។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រឹត្តិការណ៍នេះ គឺជាសារមួយ ដើម្បីបព្រ្ជាៀប ... | ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងក្រុមប្រឹក្សាយុវជនរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរួមគ្នា បង្កើតព្រឹត្តិការណ៍បិទចរន្តអគ្គិសនីរយៈពេល១ម៉ោង ដើម្បីជានិមិត្តរូប នៃការយកចិត្តទុកដាក់ដល់ភពផែនដី ដែលកំពុងរងការបំពុល និងការបំផ្លាញដោយឧស្ម័នពុល ដែលកើតឡើងពីថាមពលអគ្គិសនី។ |
ក្រោយទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០១៦ អតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានចាត់ទុកថា ការទទួលបាននេះវាហាក់ដូចលឿនបន្តិចសម្រាប់លោក ក៏ដូចជាសម្រាប់វិស័យកីឡាបាល់ទាត់។ ការលើកឡើងបែបនេះ ដោយសារ លោក គិតថា កីឡាបាល់ទាត់មិនទាន់បានសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិដូចប្រភេទកីឡាដទៃ។ «ខ្ញុំពិតជារីករាយ និង... | លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្លិបបឹងកេត និងជាគ្រូក្រុម Cambodia All Star បានជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំកម្មវិធីពានរង្វាន់កីឡាកម្ពុជាឆ្នាំ២០១៦ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយណាហ្គាវើល។ ក្រៅពីលោកប្រាក់ សុវណ្ណារ៉ា ព្រឹទ្ធាចារ្យល្បុក្កតោ ហុក ឈាងគីម ក៏បានឈ្នះពានរង្វាន់ព្រឹទ្ធាចារ្យកីឡាឆ្នើម នាពិ... |
រដ្ឋមន្ត្រីមហាផ្ទៃបារាំង Bruno Le Roux បានលាលែងពីតំណែងហើយដើម្បីបង្ហាញការទទួលខុសត្រូវ ជុំវិញរឿងអាស្រូវហៅកូនស្រី២នាក់មកធ្វើជំនួយការ។ ការលាលែងនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រី Bernard Cazeneuve បានហៅរដ្ឋមន្ត្រីមហាផ្ទៃ Le Roux មកជួបនិងសាកសួរជុំវិញព័ត៌មានថា លោក Le Roux ឲ្យកូនស្រី២នាក់ ដែលជាសិស្សសាលា មកធ្វើការបណ្ដោះជាមួយលោកនៅ... | រឿងរ៉ាវជួលសមាជិកគ្រួសារមកធ្វើការរបស់អ្នកនយោបាយបារាំង កំពុងក្លាយជាប្រធាបទក្ដៅ ខណៈដែលការបោះឆ្នោតប្រធានាធិបតីកាន់តែជិតមកដល់។ អស់ពីបេក្ខជនប្រធានាធិបតី Francois Fillon ដែលត្រូវរដ្ឋអាជ្ញាសាកសួរលើសំណុំរឿងនេះ នាយករដ្ឋមន្ត្រីបារាំង Bernard Cazeneuve ក៏បានហៅរដ្ឋមន្ត្រីមហាផ្ទៃ មកជួបដើម្បីសួរនាំក្រោយលេចលឺព័ត៌មានថា លោកឲ្យកូនស្រីវ័យ... |
សូមស្ដាប់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ ៖ គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការរថយន្តក្រុងចំនួន៣ ខ្សែ មានចំនួន១៦៨ចំណត។ រថយន្តក្រុងទាំង៣ខ្សែនេះ មានសេវារថយន្តខ្សែទី១ ចេញពីម្ដុំឬស្សីកែវ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩... | ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងផ្ដល់សេវារថយន្តក្រុងចំនួន៥៧គ្រឿង ជូនប្រជាពលរដ្ឋខ្មែរ ជិះកម្សាន្តដោយឥតគិតថ្លៃ នៅក្នុងថ្ងៃចូលឆ្នាំខ្មែរនេះ។ ក្រៅពីនេះក៏មានក្រុមហ៊ុនស្រាបៀ Gansberg ក៏បានចំណាយប្រាក់ជួលរថយន្ត១០០គ្រឿង ដោយចែកសំបុត្រដល់ពលរដ្ឋចំនួន៥ពាន់នាក់ ជិះដោយឥតគិតថ្លៃផងដែរ។ |
ការសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ជាអ្វីដែលភាគីពាក់ព័ន្ធមានចិននិងអាស៊ានចង់បាន។ ភាគីទាំងនេះបានចំណាយពេលវេលាប្រហែល ១៥ឆ្នាំទៅហើយដើម្បីចរចានិងចងក្រងក្រមប្រតិបត្តិដែលមានអនុភាពគតិយុត្តិនេះ។ ប៉ុន្តែដោយសារមានភាគីទីបីលូកលាន់ខ្លាំងហើយភាពតានតឹងនិងការប្រឈមមុខគ្នាមានច្រើនកន្លងមកនោះ បានធ្វើឲ្យដំណើរការនៃការពិភាក្សានិងកា... | ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានលើកឡើងថា ហ្វីលីពីនប្តេជ្ញាធ្វើយ៉ាងណា ជំរុញឲ្យក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងចេញជារូបរាងឡើងក្នុងឆ្នាំ ២០១៧នេះ ដើម្បីគ្រប់គ្រងសកម្មភាពចិននិងភាគីជម្លោះអាស៊ាននិងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា ន... |
ជំនួបទ្វេភាគីរវាងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បញ្ចប់ទៅដោយផ្លែផ្កាច្រើន ហើយកិច្ចព្រមព្រៀងជាច្រើនត្រូវបានភាគីទាំងពីរចុះរួមគ្នាផងដែរ។ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងថៃនិងហ្វីលីពីដើម្បីរក្សាសន្តិសុខក្លាយជារឿងអាទិភាពបំផុតមួយ។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ក្នុងជ... | ប្រធានបទជាច្រើនត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងលោកRodrigo Duterte និងលោកប្រាយុទ្ធ ចន្ទអូចា នាថ្ងៃអង្គារទី ២១ មីនា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងចំណងនិងកិច្ចសហប្រតិបត្តិការយោធាដើម្បីរក្សាសន្តិសុខប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំនៃគណៈកម្មការរួមលើកិច្ចសហប្រហតិបត្តិក... |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ... | ដើម្បីអបអរសាទរខួប១ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាម៉ៅសេទុង សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែមីនា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅ ផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រួសារ មិត្តភ័ក្ត ឬបងប្អូនជាដើម កាន់តែពិសេសជាមួយនឹងការសម្តែងក្បាច់... |
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា គ.ជ.ប បានទទួលសំណើរ ពីគណបក្សប្រជាជនកម្ពុជារួចហើយ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងបន្តបញ្ជូនសំណើរនេះ ទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ជា វ៉ាន់ដេត មុខនឹងក្លាយជាតំណាងរាស្ត្រជាផ្លូវការ។ អ្នកនាំពាក្យគ.ជ.ប រូ... | ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបញ្ជូនសំណើរទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យដាក់លោក ជា វ៉ាន់ដេត ជាបេក្ខជនតំណាងរាស្ត្រ ក្នុងមណ្ឌលខេត្តតាកែវ ជំនួសសម្តេច សុខ អាន ដែលទើបតែទទួលមរណភាព កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧។ |
ជនសង្ស័យដែលស្នងការខេត្តសៀមរាបចាប់ខ្លួន មានឈ្មោះ ឈឿន ឆើត ភេទប្រុស អាយុ៣៤ឆ្នាំ។ ជនសង្ស័យមានទីលំនៅនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា ខ្លួនពិតជាបានវាយរូបហង្សនៅទីសក្ការៈយាយទេពមែន។ តាមការបញ្ជាក់ពីមន្ត្រីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទំនងមានជំងឺផ្លូវចិត្ត ដោយសារមានបញ្ហានៅក្ន... | សៀមរាប៖ ទីសក្ការៈលោកយាយទេព ដែលជាទីគោរពរបស់ពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាប ត្រូវបានទទួលការវាយកម្ទេចជាលើកទី២។ ភ្លាមៗ ក្រោយកើតហេតុ អាជ្ញាធរខេត្តសៀមរាប បានចុះស្រាវជ្រាវ និងចុងក្រោយបានឃាត់ខ្លួនបុរសម្នាក់ ដែលពាក់ព័ន្ធនឹងករណីនេះ។ |
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្លាប់បានដាក់លិខិតស្នើទៅតុលាការអាមេរិក ដើម្បីស្នើឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់កម្មសិទ្ធិប្រេងសាំងម៉ាក Caltex បញ្ចេញវីដេអូដែលបានថតពីកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធឃាតកម្មលើលោក កែម ឡី នៅស្ថានីយ៍ Caltex ក្នុងទីក្រុងភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦កន្លងទៅ។ លោក សម រង្ស៊ី ដែលកំពុងរងបទចោ... | ភ្នំពេញ៖ ក្រុមហ៊ុន CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX នឹងផ្ដល់វីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី៣១ មីនា ខាងមុខនេះ។ |
Shi Changmiao បច្ចុប្បន្ន អាយុ៥២ឆ្នាំ បានក្លាយជាដូនជីក្នុងព្រះសាសនាតាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ។ គាត់ស្នាក់នៅវត្ត Hailian តំបន់ Ningdu County ខេត្ត Jiangxi តាំងពីខែមីនា ឆ្នាំ១៩៩៣មក។ ក្រៅពីកិច្ចការបម្រើព្រះធម៌ ដូនជី Changmiao ខិតខំយ៉ាងខ្លាំងដើម្បីស្វែងរកថវិកាសម្រាប់ក្មេងស្រីជាង៣០នាក់ដែលគាត់បានយកទៅចិញ្ចឹមជាបន្តបន្ទាប់នារយៈព... | ចិន៖ ដូនជីម្នាក់ដែលរស់នៅខេត្ត Jiangxi ប្រទេសចិន បានយកក្មេងស្រីចិញ្ចឹមបីបាច់រហូតដល់ជាង៣០នាក់ នារយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ដោយក្មេងស្រីភាគច្រើនត្រូវបានឪពុកម្តាយបោះបង់ចោល។ នេះបើតាមការផ្សាយរបស់កាសែត Shanghai Daily។ |
យោងតាម វចនានុក្រមសម្តេច ជួន ណាត មោទកភាព មានន័យថា ភាវៈនៃសេចក្ដីត្រេកអរចំពោះអ្វីមួយ។ ឧទាហរណ៍ថា៖«ខ្ញុំ ពិតជាមានមោទកភាពណាស់ ដែលបានកើតជាខ្មែរ»។ ប្រជាពលរដ្ឋខ្មែរ បាននិយមប្រើប្រាស់ពាក្យ «មោទនភាព» នៅទូទាំងប្រទេស និងអស់រយៈពេលជាច្រើនសម័យកាលមកហើយ បើទោះបីជាពាក្យនេះ មិនមាននៅក្នុងវចនានុក្រមក៏ដោយ។ ប៉ុន្តែ គប្បីចងចាំថា ពាក្យដែលត្រឹមត្... | ភ្នំពេញ៖ វចនានុក្រមសម្ដេច ជួន ណាត មានតែពាក្យថា «មោទកភាព» ។ ចំណែកឯ ពាក្យថា «មោទនភាព» មិនមាននៅក្នុងវចនានុក្រម សម្តេច ជួន ណាត នោះទេ។ |
នៅពេលយើងអាយុកាន់តែច្រើន ស្បែកនឹងមានការផ្លាស់ប្តូរ ជាពិសេសស្រទាប់កូឡាជែនសម្រាប់ទ្រទ្រង់ដល់រចនាសម្ព័ន្ធរបស់ស្បែកទៅជារមួល ហើយក៏ជាអ្នកធ្វើឲ្យមានស្នាមជ្រីវជ្រួញដែរ។ យ៉ាងណាមិញ មានទម្លាប់អាក្រក់មួយចំនួនដែលអ្នកទំនងជាធ្វើវាជារៀងរាល់ថ្ងៃ ហើយក៏បណ្តាលឲ្យស្បែកឆាប់ចាស់ដោយមិនដឹងខ្លួនដែរដូចជា៖ ប្រើវិធីជម្រះកោសិកាងាប់ៗលើស្បែកច្រើនជ... | ស្បែកមនុស្សយើងគឺជាសរីរាង្គដំបូងគេនៃរាងកាយដែលបង្ហាញឲ្យមនុស្សជុំវិញឃើញអំពីអាការៈនៃភាពចាស់។ ដូច្នេះ កាលណាអ្នកថែរក្សាស្បែក និងសុខភាពទាំងមូលកាន់តែច្រើន អ្នកនឹងអាចទប់ស្កាត់ភាពចាស់របស់ស្បែកបាន។ |
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានកំណត់ពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២៥០០០ (ពីរម៉ឺនប្រាំពាន់)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៥០០០០ (ប្រាំម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ១០០ ០០០ (មួយសែន) រៀល។ ក្រៅពីការបើកបរយានយន្តល្មើសច្បាប់ច... | ភ្នំពេញ៖ អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬបើកបរបញ្ចៀសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវនឹងរងការពិន័យប្រាក់ពីចំនួន ២ម៉ឺន៥ពាន់រៀល ដល់ ១សែនរៀល។ នេះបើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ |
Business Insider ដែលដកស្រង់របាយការណ៍ផ្ទាល់ បង្ហាញឲ្យឃើញថា ក្រុមហ៊ុនជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងនោះ Google ជាដើម មិនមានឈ្មោះក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនដែលផ្តល់បៀវត្សខ្ពស់ជាងគេនៅក្នុងប្រទេសបារាំងនោះឡើយ។ បៀវត្សប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុនចំនួន១២សម្រាប់និយោជិតនៅបារាំង ដែល Glassdoor បានចាត់ចំណាត់ថ្នាក់រួមមាន៖ ១. ... | ចន្លោះពីខែមីនា ឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនវាយតម្លៃសហគ្រាស Glassdoor បានសិក្សាលើតារាងប្រាក់បៀវត្សដែលខ្ពស់ជាងគេនៅក្នុងប្រទេសបារាំងទាំងមូល។ Glassdoor បានលើកឡើងពីបញ្ជីឈ្មោះក្រុមហ៊ុនចំនួន១២ ដែលផ្តល់ប្រាក់ខែខ្ពស់ជាងគេនៅបារាំង។ |
ទម្រង់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានការខុសប្លែកយ៉ាងខ្លាំងនារយៈពេល៤៥នាទីដំបូង តាមរយៈការបញ្ជូនបាល់ខ្លីៗ និងការព្យាយាមទាញកម្លាំងកីឡាករឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ នៅនាទី៣៥ ខ្សែបម្រើ Eugeneson Lyngdoh ទាត់បាល់ចេញពីជ្រុង ហើយអ្នកចាំទី អ៊ុំ សេរីរ័ត្ន ចាប់បាល់ផ្លាតទៅធ្លាក់ចំជើងខ្សែប្រយុទ្ធ Sunil Chhetri ដែលនាំឲ្យក្រុម... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ ៣-២ ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយឥណ្ឌានៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២២ ខែមីនា នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្រជាង៤ម៉ឺននាក់ដែលបានទស្សនាផ្ទាល់... |
ប៉ូលិសអង់គ្លេសបានសម្រេចបាញ់បុរសម្នាក់ដែលមានកាំបិត បន្ទាប់ពីជននោះឆ្លងចូលក្នុងសភា ហើយវាយប្រហារលើមន្ត្រីប៉ូលីសម្នាក់ផងដែរ។ ឧបទ្ទវហេតុនេះបានបង្ខំឲ្យសភាអង់គ្លេសផ្អាកកិច្ចប្រជុំ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក៏ត្រូវបានគេជម្លៀសចេញពីសភាតាមឡានផងដែរបន្ទាប់ពីករណីនេះ។ សភាទាំងមូលត្រូវបានបិទនិងស្ថិតក្រោមការហ៊ុមព័ទ្ធ... | បុរសកាន់កាំបិតត្រូវបានប៉ូលិសបាញ់ បន្ទាប់ពីជននេះលួចឆ្លងចូលសភាអង់គ្លេស Westminster និងវាយប្រហារលើប៉ូលិសម្នាក់ផង។ អាគារសភាទាំងមូលត្រូវបានបិទ កិច្ចប្រជុំត្រូវបានផ្អាកសិន ហើយនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានគេជម្លៀសចេញពីសភាផងដែរ។ នៅក្បែរគ្នានោះមានករណីបើករថយន្តបុករះអ្នកដំណើរលើស្ពាន Wesminster ដោយបង្កឲ្យមនុស្សយ៉ាងហោចណាស់១០នាក... |
ការកម្រិតនេះ គឺជាការប្រែបទបញ្ញត្តិថ្មីចំពោះការនាំចូលអង្ករទៅទីផ្សារសហភាពអឺរ៉ុប ខណៈមានការបារម្ភលើផលប៉ះពាល់សុខភាព ដោយការទទួលទានអង្ករមានសារធាតុ Tricyclazole នេះ។Tricyclazole គឺជាថ្នាំគីមីកសិកម្មម្យ៉ាង ដែលគេប្រើប្រាស់លើដំណាំស្រូវ ដើម្បីការពារជំងឺផ្សិត។ ព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)... | ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ឈ្មួញកុំឲ្យនាំចេញអង្ករដែលមានជាតិថ្នាំគីមីទ្រីហ្ស៊ីក្លាហ្សូល ចូលទៅទីផ្សារសហភាពអឺរ៉ុប (EU)។ ការណែនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបែបនេះ ស្របពេលដែលសហភាពអឺរ៉ុប គ្រោងហាមការនាំចូលអង្ករពីបណ្ដាប្រទេសនានាទៅទីផ្សារខ្លួន ចំពោះអង្ករដែលមានកាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) ... |
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានចាត់ទុកថា មជ្ឈមណ្ឌលនេះ ពិតជាមានសារៈសំខាន់ ក្នុងការបណ្តុះធនធានមនុស្សជំនាន់ក្រោយ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវផ្នែកអាកាសចរ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ក្រៅពីការបំពាក់ឧបករណ៍សម្ភារបរិក្ខារបណ្តុះបណ្តាល និងផែនការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអាកាសចរស៊ីវិល លោក វណ្ណាល់ បានបន្... | ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល បានបើកសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល (CATC) តម្លៃជាង ១០លាន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២២ ខែមីនា។ មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ |
ខ្សែបម្រើ Angel Di Maria ដែលលោក Van Gaal ទិញពី Real Madrid ក្នុងតម្លៃឯកត្តកម្ម ៥៩.៧លានផោន ជាង៧៤លានដុល្លារកាលពីឆ្នាំ២០១៤ មិនបានជួយអ្វីជាដុំកំភួនដល់ Man Utd ឡើយ ហើយការនាំយកកីឡាករអន្តរជាតិអាហ្សង់ទីនកមកាន់ទឹកដី Old Trafford ត្រូវបានគេមើលឃើញថាជាបរាជ័យធំជាងគេក្នុងចំណោមកីឡាករល្បីៗផ្សេងទៀតដែល Van Gaal នាំចូលមកនោះ។ ខាងក្រោមនេះជ... | ក្នុងសម័យកាលលោក Louis Van Gaal ចូលមកដឹកនាំក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៤ មានកីឡាករចំណូលថ្មីសរុប១៣រូប ត្រូវបានអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះនាំចូលមកដើម្បីពង្រឹងក្រុម នៅពេលដែលក្លិបមានមូលដ្ឋាននៅអង់គ្លេសមួយនេះធ្លាក់ទម្រង់លេងយ៉ាងគំហុគនោះ។ តែទោះជាយ៉ាងណាក៏ដោយ ការចំណាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ២៥០លានផ... |
ការទទួលបានពានរង្វាន់លំដាប់អន្តរជាតិផ្នែកគុណភាពសេវាកម្មនេះ គឺជាជោគជ័យថ្មីមួយទៀតសម្រាប់ ប្រៃសណីយ៍ កម្ពុជានៅឆ្នាំ២០១៧ ជាលទ្ធផលនៃការចូលរួមពីនិយជិតគ្រប់លំដាប់ថ្នាក់ក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អតិថិជន ក្រោមការដឹកនាំរបស់ឯកឧត្តម អោក បូរ៉ា បន្ទាប់ពីរាជរដ្ឋាភិបាលតែងតាំងឲ្យមកដឹកនាំកែទំរង់ស្ថាប័នប្រៃសណីយ៍កម្ពុជា ដែលប្រែ... | ប្រៃសណីយ៍កម្ពុជា បន្ទាប់ពីមានភាពលេចធ្លោលើការកែទំរង់ស្ថាប័នសាធារណៈសេវាប្រៃសណីយ៍ជាតិ ក្នុងរយៈកាលជាង៦ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានប្រកាស់ជាប់ជាម្ចាស់ពានរង្វាន់ផ្នែកគុណភាពល្អលំដាប់អន្តរជាតិ International Award for Quality 2017 ដែលរៀបចំឡើង... |
លោក យុង ផានិត ក្នុងនាមជាមេធាវី មានការសោកស្តាយ ដែលចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិតបែបនេះ។ លោក សង្កត់ធ្ងន់ថា ចៅក្រម គួរតែសម្រាលទោសកំហុសដល់លោក ជួប សម្លាប់ខ្លះ។ លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«កន្លងមក ខ្ញុំ ក៏ធ្លាប់ស្នើសុំដែរ ព្រោះបើយើង មើលទៅ គាត់ (ជួប សម្លាប់) គួ... | ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយឲ្យលោក អឿត អាង ហៅជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី។ លោក ជួប សម្លាប់ ត្រូវបានចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់»។ នេះជាការបញ្ជាក់របស់លោក យុង ផានិត មេធាវីរបស់លោក ជួប សម្លាប់ ដែលបានប្រ... |
បុរី ឌឹ ផ្លរ៉ា នឹងបើកសម្ពោធការិយាល័យលក់ និងបើកលក់ជាផ្លូវការ នូវប្រភេទផ្ទះល្វែងអាជីវកម្មថ្មី ហ្សប ហោស៍-អេ (SH-A) របស់ខ្លួន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅផ្ទះលេខ១៣ ផ្លូវ២៦០ សង្កាត់វាលវង់ខណ្ឌ៧មករា (ទល់មុខស្ថានទូតបារាំង)។ បុរី ឌឹ ផ្លរ៉ា (Borey The Flora) គឺជាសំណង់ផ្ទះ បុរី ដ៏ទំនើបមួយ ... | សំណង់ផ្ទះបែបស៊ីវីល័យ ត្រូវបានគេសង្កេតឃើញថាមានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ខណៈដែលតម្រូវការរបស់ប្រជាជនកាន់តែខ្ពស់ និិងស្របពេលដែលក្រុងភ្នំពេញ កាន់តែចង្អៀត។ វិនិយោគិនសំណង់គេហដ្ឋាន ចាប់ផ្តើមពង្រីកទីផ្សារសាងសង់ ផ្ទះល្វែង និងវីឡាទំនើបៗ នៅតាមជាយក្រុង ឬក៏ទីក្រុងរណប ដើម្បីជួយកាត់បន្ថយការកកស្ទះ នៅក្នុងទីក្រុង។ ម្យ៉ាងទៀតសំណ... |
លិខិតរបស់សម្តេច ស ខេង ចុះថ្ងៃទី២២ ខែមីនា បានកត់សម្គាល់ថា សមាជវិសាមញ្ញរបស់ CNRP ដែលបានបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់ មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែ... | សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺជាការអនុវត្តផ្ទុយនឹងលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើទៅកាន់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ CNRP។ |
សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បាននិយាយនៅថ្ងៃទី២២ ខែមីនា ថា អាជ្ញាធរចិន បានសម្រេចចិត្តពង្រាយប៉ូលិស១ម៉ឺននាក់នៅក្នុងកីឡដ្ឋាន Helong ខេត្តហឺណាន ជាទីដែលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិចិនត្រូវប្រកួតជាមួយអ្នកជិតខាងកូរ៉េខាងត្បូងនៅថ្ងៃទី២៣ ខែមីនា។ កូរ៉េខាងត្បូង និងចិន ស្ថិតក្នុងពូល A នៃវគ្គជម្រុះ World Cup 2018 ជាមួយក្រុម៤... | អាជ្ញាធរចិន បានត្រៀមប៉ូលិសដល់ទៅ១ម៉ឺននាក់ ដើម្បីថែរក្សាសន្តិសុខ អំឡុងពេលការប្រកួតវគ្គជម្រុះ World Cup រវាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងជម្រើសជាតិកូរ៉េខាងត្បូង។ ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន Helong ក្នុងខេត្តហឺណាន ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង ល្អក់កករខ្លាំងដោយសារការពង្រាយប្រព័ន្ធការពារ THAAD នៅកូរ... |
ការវាយប្រហារនៅកណ្តាលទីក្រុងឡុងដ៍ របស់អង់គ្លេស បានធ្វើឲ្យតក់ស្លុត និងភ្ងាក់ផ្អើលខ្លាំង។ មេដឹកនាំប្រទេសជាច្រើន បាននាំគ្នាថ្កោលទោសករណី «ភេរវកម្ម»នេះ ហើយក៏បង្ហាញជំហរគាំទ្រ និងការសាមគ្គី ជាមួយប្រជាជនអង់គ្លេសផងដែរ។ សូមឆ្លៀតរៀបរាប់បន្តិចឡើងវិញ ពីករណីវាយប្រហារនេះ។ បុរសដែលជាឧក្រិដ្ឋជននោះ បានបើកឡានបុករះមនុស្សលើស្ពាន Westminster ... | មេដឹកនាំពិភពលោកបានបញ្ចេញសារថ្កោលទោស ករណីវាយប្រហារនៅទីក្រុងឡុងដ៍ នាថ្ងៃ ២២ មីនាម្សិលមិញ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោច ៤នាក់ និងជាង ៤០នាក់ផ្សេងរងរបួសផងដែរនោះ។ ពួកគេក៏ប្រកាសឈរនៅជាមួយប្រជាជន និងរដ្ឋាភិបាលអង់គ្លេស ដើម្បីប្រឈម និងប្រឆាំងចលនាភេរវកម្មអន្តរជាតិនេះ រួមគ្នាផងដែរ។ |
កាលណាមានសម្ពាធឈមឡើងខ្ពស់ អ្នកគួរតែធ្វើយ៉ាងណាជ្រើសរើសរបបអាហារណាដែលមានជាតិសូដ្យូមទាប និងខ្លាញ់ទាប តែត្រូវតមអាហារដូចខាងក្រោមនេះផង៖ របស់ផ្អាប ឬត្រាំ របស់ដែលផ្អែមៗច្រើន មីកញ្ចប់ សាច់កៃឆ្នៃ កាហ្វេ៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅសហរដ្ឋអាមេរិក ក្នុងចំណោមមនុស្សពេញវ័យ ៣នាក់ មានម្នាក់ហើយមានបញ្ហាលើសសម្ពាធឈាម។ ការដែលមិនបានញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់អាចបណ្តាលឲ្យមានការញ៉ាំអាហារសម្បូរជាតិសូដ្យូមខ្ពស់ និងប៉ូតាស្យូមទាបបាន។ នេះហើយអាចជាមូលហេតុនាំឲ្យសម្ពាធឈាមឡើងខ្ពស់។ |
ដូច្នេះខ្ញុំសូមណែនាំនូវគន្លឹះងាយៗដែលអាចលាងជម្រះថ្នាំសម្លាប់សត្វល្អលើចំណីអាហារ ដើម្បីឲ្យការទទួលទានកាន់តែមានសុវត្ថិភាព ដូចជា៖ ចូរលាងសម្អាតអាហារទាំងនោះជាមួយនឹងទឹកក្តៅឧណ្ហៗមុននឹងទទួលទាន ជ្រលួកត្រាំបន្លែ និងផ្លែឈើទាំងអស់ក្នុងទឹកអំបិលដែលមានអំបិលកន្លះស្លាបព្រាកាហ្វេ និងទឹកមួយចានគោមធំ ទឹកដែលលាងសម្អាតបន្លែ និងផ្លែឈើ... | ភាគច្រើន បន្លែ និងផ្លែឈើដែលអ្នកទិញពីទីផ្សា តែងពោរពេញទៅដោយថ្នាំសម្លាប់សត្វល្អិត។ យ៉ាងណាមិញ យើងក៏មិនបានដឹងថាមានវត្តមានរបស់វាដែរ ហើយក៏បានញ៉ាំដោយមិនដឹងខ្លួនទៀត។ |
បើសិនជាចម្លើយសុទ្ធតែ មែន នោះ មានន័យថា អ្នកកំពុងតែមានបញ្ហាកង្វះជាតិស័ង្កសីក្នុងខ្លួនហើយ។ ដោយសារតែជាតិស័ង្កសី គឺជាអ្វីដែលកោសិកាទាំងអស់ក្នុងរាងកាយ ត្រូវការដើម្បីធ្វើការកាន់តែល្អនោះ ដូច្នេះកង្វះវត្តមានរបស់វា ឬមិនគ្រប់គ្រាន់អាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន។ បើសិនជាអ្នកកំពុងតែមានបញ្ហាមួយ ឬច្រើន ដូចខាងក្រោមនេះមែន វាប្រហែលជាប... | តើអ្នកហាក់បីដូចជាមានអារម្មណ៍ថា ឧស្សាហ៍មានជំងឺផ្តាសាយដែរទេ? តើអ្នកតែងចេះតែរត់ទៅបន្ទប់ទឹក ដើម្បីបន្ទោបង់រាកដែរទេ? តើអ្នកកំពុងតែសាំចិត្តនឹងបញ្ហាស្បែកមុខកើតមុនដែរទេ? |
នៅមុនចេញដំណើរ គ្រូបង្វឹកប្រេស៊ីល បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ជាពិសេសការផ្តល់កម្លាំងចិត្ត នាការប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌា កាលពីល្ងាចថ្ងៃទី២២ ខែមីនា ដោយក្រុមភ្ញៀវបាន យកឈ្នះ ៣-២ ។ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Leonardo បាននិយាយទៅកាន់អ្នកគាំទ្រថា ជំនួបជាមួយហ្សកដានី គឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែក្រុមរបស់លោកនឹ... | គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Leonardo Vitorino កំពុងដឹកនាំកីឡាករឆ្ពោះទៅកាន់ទីក្រុង Amman នាព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមជួបម្ចាស់ផ្ទះហ្សកដានី សម្រាប់ការប្រកួតពូល C នៃវគ្គជម្រុះ AFC Asian Cup ឆ្នាំ២០១៩ ដោយក្រុមទាំងពីរត្រូវប៉ះគ្នានៅថ្ងៃទី២៨ ខែមីនា ខាងមុខ។ |
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០៧នេះ ឲ្យលោក អឿត អាង ហៅជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ។ លោក ជួប សម្លាប់ បានរងពីបទចោទ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់»។ ក្រោយប្រកាសទោសកំហុស... | ភ្នំពេញ៖ ក្រៅពីលោក ជួប សម្លាប់ តុលាការ កំពុងស្វែងរកបុគ្គលពីរនាក់ផ្សេងទៀត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើ លោក កែម ឡី។ បុគ្គលទាំងពីរនាក់នោះ គឺអ្នក លក់កាំភ្លើងឲ្យលោក ជួប សម្លាប់ និងអ្នកនាំលោក ជួប សម្លាប់ ឲ្យស្គាល់លោក កែម ឡី។ |
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងប្រចាំសប្តាហ៍ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនានេះថា កម្រិតសម្ពាធទាបបន្តគ្របដណ្តប់លើប្រទេសកម្ពុជា។ ដោយឡែកនៅតំបន់ឥណ្ឌូចិនភាគខាងត្បូង (ចាប់ពីរយៈកម្ពស់៥០០ម៉ែត្រទៅលើ) សម្ពាធទាប និងសម្ពាធខ្ពស់កំពុងប្រទាញប្រទង់គ្នា។ យោងតាមការព្យាករនេះ នៅថ្ងៃទី២៣ និងទី២៤ ខែមីនា អាចនឹងមានភ្លៀ... | នៅថ្ងៃទី២៣ និងទី២៤ ខែមីនា អាចនឹងមានភ្លៀងកក់ខែ បន្តធ្លាក់តិចតួចនៅតាមខេត្តមួយចំនួន។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធាន បានបញ្ជាក់ទៀតថា ភ្លៀងកក់ខែអាច នឹងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស ក្នុងកម្រិតមធ្យមទៅច្រើន ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា។ |
ដំរីព្រៃឈ្មោលមួយក្បាល ដែលបានស្លាប់ដោយសារខ្សែភ្លើងឆក់ កាលពីយប់ថ្ងៃទី២១ ខែមីនា ត្រូវបានអាជ្ញាធរយកទៅកប់ នៅឧទ្យាន សួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាព្រឹកថ្ងៃទី ២៣ មីនា ឆ្នាំ២០១៧នេះ។ អាជ្ញាធរ ក៏បានរៀបចំពិធីតាមបែបសាសនា នៅពេលកប់សពដំរីព្រៃ ដែលមានទម្ងន់ប្រមាណ៥តោននេះដែរ។ លោក យ៉ង់ ភារម្យ អនុប្រធាននាយកដ្ឋានអភិរក្សត... | ដំរីព្រៃមួយក្បាលដែលខ្សែភ្លើងឆក់ស្លាប់ ត្រូវបានអាជ្ញាធរយកទៅកប់នៅតំបន់ភ្នំតាម៉ៅ និងរៀបចំពិធីតាមបែបសាសនាផង។ សពដំរីឈ្មោលនេះ គ្រោងបញ្ចុះតែមួយរយៈប៉ុណ្ណោះ ពោលអាជ្ញាធរអាចគាស់ផ្នូរដំរីនេះ នៅ២ ឬ៣ ឆ្នាំក្រោយ ដើម្បីយកឆ្អឹងដាក់តាំងពិព័រណ៌ នៅសារមន្ទីរ ឬដើម្បីបម្រើដល់ការសិក្សាស្រាវជ្រាវ។ |
លោក Douglas Feagin ជាអនុប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុន Ant Financial បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ ដែលបានធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងប្រទេសម៉ាឡេស៊ី និងតំបន់អាស៊ាន ដើម្បីនាំយកភាពងាយស្រួលរបស់សេវាទូទាត់ប្រាក់ Alipay ទៅកាន់អ្នកប្រើប្រាស់របស់យើង នៅគ្រប់ពេល និងគ្រប់ទីកន្លែង ដែលពួកគេត្រូវការ។ យើងយល់ច្ប... | កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ ស៊ីអាយអិមប៊ី គ្រុប (CIMB) និងក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនមេរបស់ Alipay និងជាក្រុមហ៊ុនសេវាទូទាត់ប្រាក់ចល័ត និងអនឡាញធំបំផុតក្នុងពិភពលោក បានប្រកាសនូវកិច្ចសហការជាដៃគូ ដើម្បីដំណើរការសេវាទូទាត់ប្រាក់ Alipay ក្នុងប្រទេសម៉ាឡេស៊ី ដែលជាការទូទាត់ប្រាក់ដោយមិនចាំបាច់មានសាច់ប្រាក់ សម្រាប់ភ្ញៀ... |
លិខិតរបស់សម្តេច ស ខេង ចុះថ្ងៃទី២២ ខែមីនា បានកត់សម្គាល់ថា សមាជគណបក្សសង្គ្រោះជាតិ បានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់ មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ជុំវិញលិខិតរបស់ក្រសួងមហាផ្ទៃនេះ អ្នកនាំពាក្យគណបក្សស... | ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ (CNRP) ដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំជួបសម្ដេច ស ខេង ពិភាក្សា និងបកស្រាយ ជុំវិញការធ្វើសមាជបក្សខ្លួនកាលពីថ្ងៃទី ២ មីនា កន្លងមក។ |
បន្ថែមពីលើទណ្ឌកម្មរាប់មិនអស់ដែលដាក់លើកូរ៉េខាងជើងនាពេលកន្លងមក ចិន ក៏បានបញ្ចេញគំនិតថ្មីមួយទៀត គឺ «Suspension for Suspension»។ មានន័យថា ចិនស្នើឲ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ហើយជាថ្នូរមកវិញ ចិនទទូចឲ្យអាមេរិក និងកូរ៉េខាងត្បូង ឈប់ធ្វើសកម្មភាពយោធារួមគ្នា ដែលកូរ៉េខាងជើងគិតថា ជាការត្រៀម... | កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់នៅថ្ងៃទី២៣ ខែមីនា។ ការបាញ់នេះ ត្រូវគេមើលឃើញថា កូរ៉េខាងជើង មិនបានស្ដាប់សម្ដីរបស់ចិន ដែលជាបងធំរបស់ខ្លួនដូចមុនទៀតឡើយ ទោះចិនធ្លាប់អំពាវនាវឲ្យកូរ៉េខាងជើង ឈប់ធ្វើសកម្មភាពបង្ករឿង និងបានប្រាប់អាមរិក និងកូរ៉េខាងត្បូងឲ្យឈប់ធ្វើសមយុទ្ធដូចគ្នាដែរ។ ខណៈដែលភាពតានតឹងកាន់តែឡើងកម្ដៅ ចិនបន្តស្នើឲ្... |
និស្សិតវ័យ២២ឆ្នាំរូបនេះ បច្ចុប្បន្នសិក្សានៅសាកលវិទ្យាល័យ Bowdoin College សហរដ្ឋអាមេរិក ក្រោមកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល១ឆ្នាំ លើជំនាញភាពជាអ្នកដឹកនាំនិងសេដ្ឋកិច្ច។ កញ្ញា ម៉ាលីន ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានទទួលអាហារូបករណ៍ Harpswell តាំងពីកញ្ញាសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជាផ្នែកហិរញ្ញវត្ថុនិងធនាគារម្ល... | កំណត់និពន្ធ៖ ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលយុវជនមួយចំនួនយល់ថា ជាការងារឥតប្រយោជន៍និងខាតបង់ពេលវេលា។ ប៉ុន្តែសម្រាប់និស្សិតក្រោមអាហារូបករណ៍ Harpswell អៀង ម៉ាលីន ការងារស្ម័គ្រចិត្តផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែដល់ខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងដល់សង្គមជាតិទាំងមូលថែមទៀតផង។ |
«យើងអាចបង្កើតឱកាសបានច្រើន ទោះយើងធ្វើមិនបានសម្រេច ប៉ុន្តែក្នុងទម្រង់លេងនេះខ្ញុំអាចសន្យាបានថា យើង [ក្រុមជម្រើសជាតិកម្ពុជា] នឹងរីកចម្រើនជាងនេះទៀតនាថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino នាសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត។ អតីតគ្រូបង្វឹកក្លិប Lanexang United ឈ្នះពាន L... | នាជំនួបមិត្តភាពអន្តរជាតិដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌាក្នុងលទ្ធផល ៣-២ កាលពីល្ងាចម្សិលមិញនៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ ទម្រង់លេងថ្មីរបស់ កម្ពុជា ប្រែប្រួលច្រើន ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្ររាប់ម៉ឺននាក់។ ការផ្តល់កម្លាំងចិត្តបែបនេះ បានជំរុញឲ្យលោក Leonardo Vitorino សន្យាប្រឹងប្រែងកាន់តែខ្លាំងដើម្ប... |
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jan Stoltenberg បានឯកភាពជាមួយគំនិតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ក្នុងការស្វែងរកកាលបរិច្ឆេទថ្មីនៃកិច្ចប្រជុំរដ្ឋមន្ត្រីណាតូ ដែលគ្រោងធ្វើនៅថ្ងៃទី៥ និងទី៦ ខែមេសានោះ។ រដ្ឋសមាជិកណាតូ មិនសប្បាយចិត្តឡើយ ពេលលឺថា លោក Tillerson មិនមកប្រជុំជាមួយសម្ព័ន្ធមិត្តតំបន់អឺរ៉ុបនោះ ដ្បិតនេះក៏ជាក... | កាលបរិច្ឆេទនៃកិច្ចប្រជុំរដ្ឋមន្ត្រីសម្ព័ន្ធយោធាណាតូ ដែលគ្រោងធ្វើនៅដើមខែមេសា ទំនងជាត្រូវផ្លាស់ប្ដូរហើយ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំនេះដើម្បីរង់ចាំទទួលទស្សនកិច្ចប្រធានាធិបតីចិន ស៊ី ជីនភីង វិញ។ ប្រមុខសម្ព័ន្ធយោធាណាតូ បានសម្រេចចិត្តយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្លាស់ប្ដ... |
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរសព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។ កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។ 1. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ សូមអញ្ជ... | ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។ |
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ បានចាត់ទុកបញ្ហាសិទ្ធមនុស្សនៅកម្ពុជាបច្ចុប្បន្ននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នស្នូលរបស់លទ្ធិប្រជាធិបតេយ្យកម្ពុជា បើសិនជាគ្មានកិច្ចអន្តរគមន៍ពីអន្តរជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានហៅការរបាយការណ៍របស់អង្គការខាងលើនេះថាជា ការវាយតម្លៃខ្មៅងងឹត ដែលមិនអាចជឿជាក់បានឡើយ ... | ភ្នំពេញ៖ កម្ពុជា រំឮកប្រាប់ទៅសមាជិកសភានៃប្រទេសម៉ាឡេស៊ីម្នាក់ ដែលជាប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHP) ឲ្យគោរពចំពោះគោលការណ៍របស់អាស៊ានឲ្យបានត្រឹមត្រូវ។ ប្រតិកម្មរបស់កម្ពុជាបែបនេះ ក្រោយពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានវាយតម្លៃទាបចំពោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា។ |
រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មីឲ្យពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ១៥០០០ (មួយម៉ឺនប្រាំពាន់)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ២៥០០០ (ពីរម៉ឺនប្រាំពាន់) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៥ ០០០០ (ប្រាំម៉ឺន) រៀ... | ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ១ម៉ឺន៥ពាន់ ដល់៥ម៉ឺនរៀល ប្រសិនបើពួកគេមិនបានមិនពាក់មួក ឬខ្សែក្រវ៉ាត់សុវត្ថិភាព និងប្រើប្រាស់ទូរសព្ទគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង នៅពេលបើកបរយានយន្ត។ នេះបើតាមមាត្រា៦ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ |
កាលពីខែកញ្ញា ក្រុមហ៊ុន Hyatt Hotels Corporation ប្រកាសថាខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chip Mong Group បង្កើតសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងតម្លៃវង្វង់ ១០០លានដុល្លារ និងបើកដំណើរការនៅឆ្នាំ ២០២០ ។ សណ្ឋាគារនេះ មានកម្ពស់ ១៤ជាន់ និង២៥០បន្ទប់ ត្រូវបានស្ថាបនាលើផ្ទៃដីសរុបជាង ៧ពាន់ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត... | ភ្នំពេញ៖ ក្រុមហ៊ុនសណ្ឋាគារ Hyatt ពីសហរដ្ឋអាមេរិក បើកការដ្ឋានសាងសង់សណ្ឋាគារផ្កាយ ៥ Hyatt Regency Phnom Penh នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែមីនាកន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ |
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់ឲ្យពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២០០ ០០០ (ពីរសែន)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០ ០០០ (បួនសែន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៨០០ ០០០ (ប្រាំបីសែន) រៀល។ មាត្រា១១ ន... | ភ្នំពេញ៖ អ្នកបើកបរស្រវឹងមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវរងពិន័យប្រាក់ចំនួនពី ២សែនដល់ ៨សែនរៀល។ នេះបើតាមមាត្រា១១ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ |
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បន្តប្រើប្រាស់ពាក្យសម្តីទិតៀន និងប្រមាថមេដឹកនាំប្រទេសអឺរ៉ុបចំនួនពីរ មានហូឡង់និងអាល្លឺម៉ង់ ដែលវាកាន់តែរុញច្រានឲ្យទំនាស់ការទូតនេះធ្លាក់កាន់តែជ្រៅក្នុងស្ថានភាពពិបាកស្តារឡើងវិញ។ អ្វីដែលធ្ងន់ធ្ងរជាងនេះ មេដឹកនាំតួកគីខាងលើបានព្រមានអឺរ៉ុបចំៗថា ប្រជាជនអឺរ៉ុបនឹងមិនអាចសូម្បីតែដើរតាមថ្នល់ដ... | ជម្លោះការទូតរវាងតួកគីនិងរដ្ឋអឺរ៉ុបចំនួនពីរមានអាល្លឺម៉ង់និងហូឡង់នោះកាន់តែដុនដាបទៅហើយ។ មេដឹកនាំតួកគីមិនបានអត់ធ្មត់បញ្ចប់ការវាយប្រហារដោយពាក្យសម្តីលើប្រទេសអឺរ៉ុបទាំងនេះឡើយ ហើយសម្តីដែលតួកគីប្រើប្រាស់នោះកាន់តែធ្ងន់ធ្ងរជាមុនទៀត។ ប្រធានាធិបតី Recep Tayyip Erdogan បានព្រលយពាក្យនៅថ្ងៃពុធទី ២២ មីនាថា «ប្រជាជនអឺរ៉ុបមិនអាចដើរលើផ្លូ... |
តបនឹងការចេញសេចក្តីប្រកាសនេះ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកោះហៅសមាជិក(ជាង ៨០ស្ថានប័ន) មកប្រជុំជាបន្ទាន់ ដើម្បីពិនិត្យលទ្ធភាព និងផលប៉ះពាល់នៃសេចក្តីប្រកាសនេះ ដល់ សមាជិករបស់ខ្លួន។ ជាលទ្ធផល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន សំយោគជាសំណើមួយ ជូនដល់ធនាគារជាតិ ដែលជានិយ័តកររបស់ខ្លួន អោយសម្របសម្រួល ចំនួនទី២ចំណុច។ ទី១ គ... | កាលពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៧ កន្លងមកនេះ ធនាគាជាតិ បានចេញសេចក្តីប្រកាសស្តីពីការកម្រិតការប្រាក់អតិបរមាត្រឹម ១៨%។ ការប្រកាសនេះ ទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជារាស្ត្រ។ ផ្ទុយទៅវិញ អ្នកជំនាញក្នុងវិស័យនេះ រួមទាំងខ្ញុំដែរ បារម្ភថា ការដាក់កម្រិតអត្រាការប្រាក់អតិបរមានេះ នឹងបង្កអរិភាពក្នុងវិស័យនេះ ទាំងផ្នែកប្រ... |
សារព័ត៌មានថៃបាងកកប៉ុស្តិ៍បានចុះផ្សាយព័ត៌មានថ្មី មួយទៀតពាក់ព័ន្ធគម្រោងធ្វើឃាតលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា ក្រោយការរឹបអូសបានអាវុធជាច្រើននៅផ្ទះមួយស្ថិតនៅខេត្ត Pathum Thani ដែលជារបស់មេដឹកនាំក្រុមអាវក្រហមលោក Wuthipong Kochathamakun កាលពីសប្តាហ៍នោះ។ សារព័ត៌មាននេះបានស្រង់សម្តីស្នងការរងប៉ូលិសជាតិថៃលោក Srivara Ransibrahma... | ស្ថាប័នប៉ូលិសថៃបានប្រកាសថា ក្រុមការងារលោកកំពុងស្វែងរកចាប់ខ្លួនមនុស្ស៦ នាក់ក្នុងនោះមានទាំងលោក Wuthipong Kochathamakun ដែលបានរត់គេចខ្លួនតាំងពីឆ្នាំ ២០១៤នោះពាក់ព័ន្ធគម្រោងធ្វើឃាតលោកនាយករដ្ឋមន្ត្រីថៃ។ លើកនេះសារព័ត៌មានថៃបាងកកប៉ុស្តិ៍ ស្រង់សម្តីមេប៉ូលិសជាតិថៃរង និងបកស្រាយខុសពីមុនដោយបញ្ជាក់ថាមេដឹកនាំក្រុមអាវក្រហមខាងលើទទួលបានស... |
ការប្រកួតពានរង្វាន់ AFF Suzuki Cup ដែលជាការប្រកួតដណ្តើមពានដ៏ពេញនិយមជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងបង្កើនចំនួនក្រុមពី៨ ទៅ១០ក្រុម នៅឆ្នាំ២០១៨ ជាមួយនឹងការផ្លាស់ប្តូរទម្រង់ការប្រកួតមួយចំនួន ខុសពីការប្រកួតមុនៗ។ នេះជាការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានដែលដកស្រង់ដោយសារព័ត៌មាន ESPN។ ទម្រង់ថ្មីសម្រាប់១០ក្រុមនេះ នឹងចែកចេញ... | សហព័ន្ធកីឡាបាល់ទាត់អាស៊ានហៅកាត់ថា (AFF) បានប្រកាសបន្ថែមចំនួនក្រុម ២ក្រុមទៀតរហូតដល់១០ក្រុម លើកូតាចាស់ដែលមានត្រឹម៨ក្រុម ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ និងផ្លាស់ប្តូរលក្ខន្តិកៈនៃការប្រកួតមួយចំនួន ដើម្បីបំពេញចិត្តអ្នកគាំទ្រនៃប្រទេសនីមួយៗ។ |
«ការបន់ស្រន់តែមួយគត់របស់ខ្ញុំ គឺសូមឲ្យព្រះប្រទានកម្លាំង និងពេលវេលាមកឲ្យខ្ញុំឲ្យបានច្រើន ដើម្បីបំពេញការងារដ៏សន្ធឹកសន្ធាប់ ហើយខ្ញុំពិតជាត្រូវបានកម្លាំងខ្លាំងមែន»។ នេះជាបំណងប្រាថ្នាតែមួយគត់របស់ប្រធានាធិបតី Rodrigo Duterte នាឱកាសថ្ងៃខួបកំណើតឈានចូលអាយុ៧២ឆ្នាំ នៅពេលខាងមុខ។ លោក Duterte ក៏មិនត្រូវបានវត្ថុអនុស្សាវរីយ៍មានតម្លៃអ្... | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងឈានដល់វ័យ៧២ឆ្នាំនៅថ្ងៃទី២៨ ខែមីនាខាងមុខ។ កាលពីថ្ងៃទី២១ ខែមីនា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ក៏ទើបរៀបចំពិធីខួបកំណើតឲ្យលោក Duterte ដែរ អំឡុងពេលទស្សនកិច្ចនៅថៃ។ យ៉ាងណាក្ដី ក្នុងថ្ងៃខួបកំណើតលើកនេះ លោក Duterte មិនចង់បានអ្វីឡើយ ក្រៅពីមានកម្លាំងកាន់តែខ្លាំង និងពេលវេលាកាន់តែច្រើន ... |
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចឲ្យពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២០០០០ (ពីរម៉ឺន)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០០០ (បួនម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៧៥ ០០០ (ប្រាំពីរម៉ឺនប្រាំពាន់) រៀល។ ក្រៅពីករណីល្មើស... | ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ២ម៉ឺន ដល់៧ម៉ឺនប្រាំពាន់រៀល ប្រសិនបើពួកគេមិនបានប្រើសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹង នៅពេលយានយន្តខូចដែលមិនអាចរំកិលចេញពីទ្រូងផ្លូវ។ នេះបើតាមមាត្រា៧ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ |
ក្រុងប៉េកាំងបានស្នើឲ្យក្រុងវ៉ាស៊ីនតោនគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ចិន ក្រោយមានការចុះផ្សាយថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក B-1 ហោះហើររំលោភចូលដែនអាកាសខាងលើនៅសមុទ្រចិនខាងកើតកាលពីចុងសប្តាហ៍កន្លងទៅ។ តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិននៅសមុទ្រចិនខាងកើត ត្រូវបានប្រកាសជាលក្ខណៈឯកតោភាគីកាលពីឆ្នាំ ... | មហាយក្សចិនបានស្នើឲ្យអាមេរិកគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ) នៅសមុទ្រចិនខាងកើតដែលខ្លូនប្រកាសជាឯកតោភាគីកាលពីឆ្នាំ ២០១៣។ ការទាមទារនេះធ្វើឡើង ក្រោយមានរបាយការណ៍ថា អាមេរិកបង្ហោះយន្តហោះទម្លាក់គ្រាប់បែក B-1 នៅក្បែរព្រំដែនកូរ៉េខាងត្បូងនិងបំពានចូលដែន ADIZ របស់ចិននៅចុងសប្តាហ៍មុន។ |
អង្គការ UNICEF បានបញ្ជាក់ថា ទឹកដោះគឺជាតម្រូវការសំខាន់ពិតមែន សម្រាប់ស្ត្រីដែលមិនអាចផ្ដល់ទឹកដោះគ្រប់គ្រាន់ដល់កូនរបស់ពួកគេ នៅក្នុងសហអាមេរិក ។ ប៉ុន្តែតម្រូវការរបស់ស្ត្រីទាំងនោះ គឺវាមិនបានផ្តល់ប្រយោជន៍ដល់ស្ត្រីដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក្នុងការបូមទឹកដោះលក់ដើម្បីចំណូលបន្តិចបន្តួចសម្រាប់ចិញ្ចឹមកូនរបស់ពួកគាត់នោះទេ។ ផ្ទុយ... | មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានរិះគន់ខ្លាំងៗចំពោះក្រុមហ៊ុនអាមេរិក Ambrosia ដែលប្រមូលទិញទឹកដោះស្ត្រីខ្មែរ យកទៅផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សានៅអាមេរិក ។ UNICEF ចាត់ទុកថា ជំនួញបែបនេះ គឺជាការបឺតជញ្ជក់ញើសឈាមរបស់ស្ត្រីក្រីក្រ ដើម្បីផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ The Guardian។ |
ឧទ្ធរណ៍ មានន័យថា ការរើឡើង, ការសើរើ, ការរើធ្វើជាថ្មីទៀត។ យើងប្រើពាក្យនេះ ជាឈ្មោះសាលតុលាការទីពីរ ដែលហៅថា «សាលាឧទ្ធរណ៍»។ នេះបើតាមការពន្យល់នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ដដែល។ សាលាឧទ្ធរណ៍ អាចសើរើ ហើយជំនុំជម្រះឡើងវិញ ចំពោះរឿងក្តីណា ដែលភាគីម្ខាង មិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមនៃសាលាដំបូង។ ឧទាហរណ៍ថា៖«ខ្ញុំ មិនអាចទទួលយកបា... | ភ្នំពេញ៖ វចនានុក្រមសម្តេច ជួន ណាត បានប្រាប់របៀបអានពាក្យ «ឧទ្ធរណ៍» ថា «អ៊ុត-ធ»។ ចំណែកឯ ការអានថា «អ៊ុត-ទ» វិញ គឺមិនត្រឹមត្រូវ ឡើយ។ |
លោក សំ សុគង់ បានប្រាប់សារព័ត៌មានថ្មីៗថា ការបើកសវនាការនេះ គឺពាក់ព័ន្ធនឹងសំណើរសុំឲ្យដោះលែងលោក នី ចរិយា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ លោក សំ សុគង់ បន្ថែមថា លោក នឹងចូលរួមក្នុងសវនាការខាងលើ ដើម្បីការពារក្តីឲ្យលោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ទាក់ទងនឹ... | ភ្នំពេញ៖ តុលាការកំពូល នឹងបើកសវនាការ លើសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពេលព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា។ |
សម្តេច ហ៊ុន សែន បានសរសេរថា៖ «សម្រាប់ខ្ញុំការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន មិនគ្រាន់តែបាត់បង់អ្នកធ្វើការជាមួយគ្នាប៉ុណ្ណោះទេ តែជាការបាត់បង់នូវដន្លងដែលត្រូវទទួលខុសត្រូវរួមគ្នាលើចៅចំនួន៤នាក់ [កូនរបស់លោក សុខ ពុទ្ធិវុធ និងអ្នកស្រី ហ៊ុន ម៉ាលី]។ សម្តេចបានបន្ថែមថា៖ «ពិតជាសង្វេគនៅពេលខ្ញុំសួរចៅខ្ញុំថាបាត់សក់ក្បាលទៅណា?ចៅខ្ញុំឆ្ល... | សម្តេច ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហោះរូបថតជាមួយចៅម្នាក់ក្នុងចំណោម៤នាក់ដែលជាសាច់ឈាមរបស់សម្តេចរួមជាមួយសម្តេច សុខ អាន ជាដន្លង។ សម្តេចនាយករដ្ឋមន្ត្រី បានសរសេរជាមួយអត្ថន័យដ៏សង្វេគចំពោះចៅៗ បន្ទាប់ពីពួកគេបានបាត់បង់សម្តេច សុខ អាន ដែលជាជីតាខាងឪពុក។ |
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២៣ខែមីនានេះបានធ្វើសន្និសីទកាសែតជុំវិញការកំណត់អត្រាប្រាក់របស់រដ្ឋាភិបាលក្នុងពេលថ្មីៗនេះ ដែលនឹងចាប់អនុវត្តចាប់ពីខែមេសាឆ្នាំនេះតទៅ។ លោក ហួត អៀងតុង ប្រធានសមាគម CMA និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ថ្លែងក្នុងសន្និសីទនេះថា បន្ទាប់ពីដាក់ពិដាននេះ ប្រាក់ចំណូលរបស់... | ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា ការកំណត់អត្រាការប្រាក់ ១៨ភាគរយក្នុង១ឆ្នាំ នៅតែធ្វើឲ្យវិស័យនេះដំណើរការទៅបាន ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងព្យាយាមបន្ថយថ្លៃប្រតិបត្តិការ និងប្រាក់ចំណេញរបស់ខ្លួន រួមទាំងមានសញ្ញាពីការជួយសម្រួលពីរដ្ឋាភិបាល។ ប៉ុន្តែទំហំកម្ចី ដែលមីក្រូហិរញ្ញវត្ថុអាចបញ្ចេញទៅបានក... |
សូមស្តាប់កិច្ចសម្ភាសន៍តាមទូរស័ព្ទរបស់លោក សុខ ខេមរា នៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោនជាមួយលោក ខេង សុភ័ក្ត ដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ពលរដ្ឋខ្មែរនៅក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឧទ្យាន «អេល ដូរ៉ាដូ» (El Dorado Park) ដោយមានល្បែងកម្សាន្តប្រពៃណី ហើយនឹងកម្មវិធីប្លែកៗជាច្រើនទៀត។ លោក ខេង សុភ័ក្ត ប្រធានអង្គការ «សភាសង្គមខ្មែរ» ដែលជាអ្នករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ... |
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្រាប់វិញ្ញាសារត់ប្រណាំងកម្សាន្តដែលជាវិញ្ញាសាដំបូងនៃពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ មានអត្តពលិកចូលរួមប្រមាណជា១,២០០នាក់។ ក្នុងចំណោមអត្តពលិកទាំងនេះ ប្រកួតលើវិញ្ញាសា៥គីឡូម៉ែត្រប្រមាណជា៥០០នាក់ និង៣គីឡូម៉... | អត្តពលិកប្រមាណជា១,២០០នាក់ចូលរួមរត់ប្រណាំងថ្ងៃទី១នៃពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងដែលចាប់ដំណើរការនាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា នេះ។ អត្តពលិកទាំងនេះប្រកួតប្រជែងលើប្រភេទវិញ្ញាសា៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ |
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យដឹងថា ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មនេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុកនៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ ដោយបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងដល់ឧស្សាហកម្មក្នុងស្រុក។ អ្នកនាំពាក្យរូបនេះបានសរសេរពន្យល់នៅល... | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ មីនានេះ រដ្ឋាភិបាល ពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម សម្រាប់ការពារដល់ផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីផលប៉ះពាល់នៃការលក់បន្ទាបតម្លៃខុសប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា។ |
សមត្ថកិច្ច បានដឹកលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកំពុងជាប់ពន្ធនាគារ ដោយសាររឿងអាស្រូរបស់ស្រីមុំ ទៅកាន់តុលាការកំពូល នៅពេលព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីចូលរួមសវនាការ។ សវនាការនេះ គឺពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក នី ចរិយា។ ក្រោយចាកចេញពីសវនាការ ដែលមានរយៈពេលប្រហែលមួយ... | ភ្នំពេញ៖ តុលាការកំពូល បានបើកសវនាការ លើសំណើសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅព្រឹកថ្ងៃសុក្រនេះ។ បន្ទាប់ពីបញ្ចប់សវនាការ តុលាការកំពូល មិនបានប្រកាសសាលដីកាភ្លាមៗនោះទេ ដោយពន្យារពេលប្រកាស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឯណោះវិញ។ |
ខ្ញុំបាទបានសង្កេតឃើញករណីនេះកើតឡើងច្រើនណាស់នៅតាមក្រសួងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ពេលខ្ញុំលឺ និងដឹងរឿងនេះ ខ្ញុំអាណិតរដ្ឋាភិបាលខ្លាំងណាស់ ព្រោះ រដ្ឋាភិបាលប្រឹងរកលុយ មកដំឡើងប្រាក់ខែជូនមន្ត្រី តែមន្ត្រីបែរជាមិនសូវធ្វើការជូនរដ្ឋវិញសោះ។ ប្រសិនបើជានៅក្នុងក្រុមហ៊ុនវិញ មន្ត្រីប្រភេទនេះ ត្រូវបានគេដេញចេញបាត់ហើយ។ នៅក្នុងរឿង... | រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែមន្ត្រីខ្លះ មិនជួយអាណិតរាជរដ្ឋាភិបាលទេ បែរជាពួកគេបន្តបើកប្រាក់ខែរបស់រដ្ឋ ហើយមិនសូវទៅធ្វើការទៅវិញ។ |
កាលពីថ្ងៃទី២២ មីនា សម្ដេច ស ខេង បានចេញលិខិតមួយទៅគណបក្សសង្គ្រោះជាតិថា សមាជគណបក្ស កាលពីថ្ងៃទី០២ មីនានោះ បានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្ស នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧។ ដោយសារតែក្រសួងមហាផ្ទៃ មិនទាន់ទទួលស... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេចឲ្យលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រីមួយចំនួនទៀត ជួបជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ មីនា ដើម្បីពិភាក្សាជុំវិញបញ្ហាសមាជគណបក្សនេះ ។ |
ក្រោមភ្នែក ការដែលមានថ្នក់ពាក់កណ្តាលព្រះច័ន្ទនៅក្រោមភ្នែកគឺជាទំនាក់ទំនងមួយនៃតម្រងនោម និងថ្លើម។ ការដែលមើលឃើញពណ៌ខៀវព្រឿងៗក្រោមភ្នែក មានន័យថា ក្នុងខ្លួនកំពុងតែខ្វះជាតិទឹកហើយ។ រឿងនេះអាចដោយសារតែអ្នកធ្វើការច្រើនពេក និងញ៉ាំកាហ្វេច្រើនពេក។ បើសិនជាវាមានពណ៌ត្នោតវិញ បញ្ជាក់ថា ថ្លើមធ្វើការច្រើនពេកដោយសារតែញ៉ាំគ្រឿងស្រវឹង ឬញ៉ាំអាហារម... | ផ្ទៃមុខរបស់យើងអាចបង្ហាញអំពីអារម្មណ៍ ប៉ុន្តែមិនទាំងអស់នោះទេ។ យ៉ាងណាមិញ គ្រាន់តែយើងសម្លឹងមើលទឹកមុខក៏អាចបញ្ជាក់អំពីសុខភាពបានដែរ។ ខាងក្រោមនេះគឺជាកន្លែងលើផ្ទៃមុខ ដែលអាចបញ្ជាក់យ៉ាងច្បាស់អំពីសុខភាពអ្នកបាន៖ |
អាមេរិកនិងអង់គ្លេសរងការថ្កោលទោសខ្លាំងពីសំណាក់សហគមន៍អន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារមហាអំណាចទាំងពីររងការចោទប្រកាន់ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែនដែលបង្កដោយអារ៉ាប៊ីសាអូឌីតនិងរដ្ឋអាមេរិកផ្សេងទៀត។ មហាអំណាចទាំងពីរជាប់ឈ្មោះដោយសារតែគេមិនអើពើរឿងបំពានសិទ្ធិមនុស្ស ហើយបន្តលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតទ... | អង្គការលើកលែងទោសអន្តរជាតិបានបកអាក្រាត អាមេរិកនិងអង់គ្លេស ដែលបន្តទាញយកប្រយោជន៍ពីការលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតដើម្បីដឹកនាំទ័ពបង្កើតចលាចលនិងគ្រោះមហន្តរាយមនុស្សជាតិនៅក្នុងទឹកដីយេម៉ែនប៉ុន្មានឆ្នាំមកនេះ។ អាមេរិកនិងអង់គ្លេសរកចំណូលបានយ៉ាងតិច ៥ពាន់លានដុល្លារអាមេរិកពីការលក់អាវុធឲ្យរដ្ឋអារ៉ាប់នេះ ហើយវាជារឿងអាម៉ាសបំផុតដែលទាំងអាមេរ... |
ប៉ុន្តែនៅពេលវាធ្វើដំណើរ ឬអណ្តែតចេញពីបំពង់តម្រងនោម ឬផ្លូវទឹកម៉ូត្រ (បំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម បង្ហួរនោម) ចលនាមួយនេះអាចបង្កជាអាការៈ៖ គ្មានអាការៈអ្វីទាំងអស់បើសិនជាគ្រួសនេះតូច ឈឺចាប់ខ្លាំងក្លា និងភ្លាមៗ ដែលការឈឺចាប់នេះដូចទឹករលក គ្រួសប្រហែលជាបង្កជាការឈឺចាប់ខ្លាំងនៅខ្នង ក្រោមឆ្អឹងជំនី ពោះផ្នែកខាងក្រោម... | ពាក្យថាគ្រួសក្នុងតម្រងនោមគឺវាអាចស្ថិតក្នុងកន្លែងណាមួយនៃតម្រងនោមរបស់យើង ហើយក៏មិនប្រាកដថាបង្កជាការឈឺចាប់អ្វីដែរ។ |
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង បានឲ្យដឹងថា ខេត្តសៀមរាបទទួលបានជំនួយម៉ាស៊ីនផលិតទឹកស្អាតពីប្រទេសជប៉ុនតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការផលិតទឹកស្អាតពី៨ទៅ១០ម៉ឺនម៉ែត្រគូប មិនអាចបំពេញទំហំកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់...នៅក្នុងខេត្តនេះនៅឡើយ។ បញ្ហាមួយទៀតដែលលោក គឹម ឆៃហៀង ថាជាហេតុផលផងនោះ គឺអាជ្ញាធរមិនអនុញ្ញាតឲ្យជីកអណ... | សៀមរាប៖ ខេត្តសៀមរាបជាខេត្តទេសចរណ៍លេខមួយក្នុងប្រទេសកម្ពុជា។ កំណើនទេសចរពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន...កើនឡើងជាលំដាប់។ ដោយសារកត្តានេះ ធ្វើឲ្យខេត្តមួយនេះជួបបញ្ហាកង្វះទឹកស្អាតផង។ បច្ចុប្បន្នខេត្តមួយនេះ ផលិតទឹកស្អាតបានចន្លោះពី ៨ម៉ឺនទៅ ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ |
ទាំងលោក ប៉ុល ហំម និងទាំងលោក អេង ឆៃអ៊ាង អ្នកទាំងពីរបានបដិសេធថា លោក នេត ណាត មិនមែនជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិឡើយ។ ក្រោយពីក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់លទ្ធផលនៃសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលសម្រេចឲ្យឯកឧត្តម កឹម សុខា ឡើងធ្វើជាប្រធានគណបក្ស និងជ្រើសតាំងអនុប្រធាន៣រូបទៀតនោះ ស្រាប់តែមានលិខិតចំហរបស់ឈ្... | ភ្នំពេញ៖ សារព័ត៌មាន Fresh News បានផ្សាយលិខិតចំហមួយដែលមានហត្ថលេខាឈ្មោះ នេត ណាត ហើយអះអាងថាជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ។ លោក នេត ណាត បានទាមទារឲ្យឯកឧត្តម កឹម សុខា ចុះចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា លោក នេត ណាត មិនមែនជាសមាជិកគណៈកម្មាធិការនាយកឡើយ។ |
មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង លោក ម៉ុយ សាលឹត បានឲ្យដឹងថា ពលករខ្មែរឆ្លងដែនទាំង៩.៩៨៥នាក់ បានលបចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ហើយត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកាន់កម្ពុជា ដោយសារតែពួកគេមិនមានលិខិតឆ្លងដែនត្រឹមត្រូវ។ លោក ម៉ុយ សាលឹត បានបញ្ជាក់ថា អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ទាំងនោះ... | ភ្នំពេញ៖ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរខុសច្បាប់ ជិត១ម៉ឺននាក់ មកកម្ពុជាវិញ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ។ ការបញ្ជូនពលករខ្មែរមកវិញនេះ ត្រូវបានអាជ្ញាធរថៃ អះអាងថា រឹតបន្តឹងច្បាប់ជនអន្តោប្រវេសន៍ក្នុងប្រទេសថៃ។ |
មេទ័ពកំពូលណាតូ ឧត្តមសេនីយ៍ Curtis M. Scaparrotti ស្នើឲ្យមានការបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុប ដើម្បីឆ្លើយតបសកម្មភាពយោធារបស់រុស្ស៊ី នៅតាមបណ្ដោយព្រំដែនជាមួយអឺរ៉ុប។ លោក Scaparrotti បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី២៣ ខែមីនា ថា បំណងរបស់រុស្ស៊ីដែលពង្រាយទ័ពតាមព្រំដែនជាមួយរដ្ឋអឺរ៉ុប គឺចង់បំបែកបំបាក់សម្ព័ន្ធយោធណាតូ ដែលចា... | នារយៈពេលចុងក្រោយ សម្ព័ន្ធយោធាណាតូ បានពង្រាយកងទ័ព និងអាវុធយុទ្ធភណ្ឌជាច្រើនទៅកាន់រដ្ឋជាប់ព្រំដែនរុស្ស៊ី ជាការឆ្លើយតបសកម្មភាពគំរាមកំហែងរបស់រុស្ស៊ី ដែលបានពង្រាយយោធាជាច្រើនដូចគ្នា។ យ៉ាងណាក្ដី មេបញ្ជាការជាន់ខ្ពស់កងកម្លាំងសម្ព័ន្ធយោធាណាតូ ឧត្តមសេនីយ៍ Curtis M. Scaparrotti ស្នើឲ្យបង្កើនវត្តមានទ័ព និងសព្វាវុធគ្រប់ប្រភេទឲ្យបានច្... |
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Victoria (CARBC) បានសិក្សាលើប្រធានបទសុរា និងភេសជ្ជៈប៉ូវកម្លាំង ដោយផ្អែកលើឯកសារដែលចុះផ្សាយចន្លោះពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១៦ ។ ក្នុងចំណោម១៣ករណីដែលយកមកវិភាគ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ១០ករណី បង្ហាញពីការប្រឈមគ្រោះថ្នាក់ពាក់ព័ន្ធនឹងការលាយសុរាជាមួយភេសជ្ជៈប៉ូវកម្លាំង (Alcoh... | អ្នកដែលចូលចិត្តលាយភេសជ្ជៈប៉ូវកម្លាំង ជាមួយសុរា ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ នេះបើតាមការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវកាណាដា ដែលផ្សាយក្នុងព្រឹត្តិបត្រ Journal of Studies on Alcohol and Drugs សម្រាប់ខែមីនា។ |
ក្រុមប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបន្តបញ្ចុះបញ្ចូលផង និងគំរាមផង ដើម្បីអូសទាញក្រុមអ្នកសាធារណរដ្ឋដែលជំទាស់គម្រោងនិរាករណ៍បទបញ្ញត្តិសុខាភិបាល Obamacare ដែលជាមរតករបស់លោក បារ៉ាក់ អូម៉ា នោះ។ ដោយសារមិនទាន់មានសញ្ញាវិជ្ជមានកើតឡើងនៅឡើយទេ ព្រោះសមាជិកបក្សសាធារណរដ្ឋច្រើននាក់នៅបន្តជំទាស់មហិច្ឆតារបស់លោក ដូណាល់ ត្រាំ។ ដូច្នេះហើយការបោ... | ការបោះឆ្នោតលុបចោលប្រព័ន្ធសុខាភិបាល Obamacare ត្រូវបានពន្យារកាលព្រឹកថ្ងៃព្រហស្បតិ៍ ដោយសារក្រុម ដូណាល់ ត្រាំ មិនទាន់បញ្ចុះបញ្ចូលនិងអូសទាញតំណាងរាស្ត្រក្នុងបក្សខ្លួនបានគ្រប់ចំនួនដើម្បីដំណើរការបោះឆ្នោត។ ប៉ុន្តែសេតវិមានអាមេរិកបានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ មីនាវិញ។ បើសិនជាការបោះឆ្នោតដើម្បីនិរាករណ៍ច្បា... |
លោកស្រី Anne Lemaistre តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធនានា បានពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាននេះជាង ៥០ដងហើយ ប៉ុន្តែពួកគេពុំបញ្ចប់ការពិភាក្សាមាត្រាទាំងជាង ៣០ នៃច្បាប់នេះទាំងស្រុង នៅឡើយ។ ត្រង់ចំណុចនេះ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលក្រុម... | ភ្នំពេញ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូ (UNESCO)ប្រចាំកម្ពុជា បានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តជជែកគ្នាថែមទៀតអំពី ព័ត៌មានសម្ងាត់ ដែលមានចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាននៅកម្ពុជា ជាលើកដំបូង។ |
«ហេតុអ្វីអាមេរិកមិនស្ដីឲ្យចិន? ហេតុអ្វីអាមេរិកបញ្ជូននាវាដឹកយន្តហោះ៥គ្រឿងមក? ហើយចាំបាច់អ្វីត្រូវរង់ចាំរហូតដល់បញ្ហានេះ ក្លាយជាបញ្ហាអន្តរជាតិជាប់ពាក់ព័ន្ធប្រទេសជាច្រើននោះ»។ នេះជាសម្ដីបន្ទោសអាមេរិករបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលចោទថា អាមេរិកមិនព្រមទប់កុំឲ្យចិនសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង តែបណ្តែតប... | ចិនសាងសង់កោះសិប្បនិម្មិតច្រើននៅតំបន់សមុទ្រចិនខាងត្បូង ដែលបង្កជាការតានតឹងខ្លាំងក្នុងតំបន់ជម្លោះអធិបតេយ្យនេះ។ ប៉ុន្តែប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលងាកទៅជិតស្និទ្ធជាមួយចិន ហើយមិនបានបន្ទោសចិនលើរឿងបង្កការក្ដៅក្រហាយនេះឡើយ តែបែរជាទម្លាក់កំហុសលើអាមេរិកទៅវិញ។ លោក Duterte បន្ទោសអាមេរិកថា មិនធ្វើអ្វីសោះទាំងដឹងថាចិនធ្វើ... |
មាឌល្អិត សម្បុរស្រអែម លី ម៉េង ដើរលក់វត្ថុអនុស្សាវរីយ៍នៅអង្គររយៈពេល៧ឆ្នាំមកហើយ។ រៀងរាល់ព្រឹកព្រលឹម លី ម៉េង តែងស្ពាយកន្ត្រង ឫកាបូបតូចជាប់ខ្លួន ដែលផ្ទុកសម្ភារ ដើរសំដៅរកភ្ញៀវឲ្យជួយទិញ។ ជាក្មេងរួសរាយម្នាក់ លី ម៉េង អាចប្រើភាសាបរទេសបានប្រមាណ ៥ទៅ៦ភាសា។ យ៉ាងណា ភាសាដែល លី ម៉េង ប្រើសម្រាប់ដោះដូរការលក់ដូររបស់គេ តែបន្តិចបន្តួចប៉ុណ្... | សៀមរាប៖ លី ម៉េង គឺជាកុមារាម្នាក់ក្នុងចំណោមកុមារច្រើនទៀត ដែលដើរលក់វត្ថុអនុស្សាវរីយ៍ក្នុងប្រាសាទអង្គរវត្ត។ រៀងរាល់ព្រឹក លី ម៉េង តែងក្រោកពីព្រលឹមស្រាងៗ ដើម្បីដើរលក់វត្ថុអនុស្សាវរីយ៍។ ដោយសារភ្ញៀវទេសចរមានច្រើនជនជាតិ ដូច្នេះ លី ម៉េង ក៏ត្រូវតែចេះភាសាទាំងនោះ ដើម្បីងាយស្រួលទំនាក់ទំនងផងដែរ។ លី ម៉េង ចេះភាសាដូចជា ចិន អង់គ្លេស បារ... |
ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅអូស្ត្រាលី ប្រមុខរដ្ឋាភិបាលចិនលោក Li Keqiang បានថ្លែងថា ចិនមិនដែលបានធ្វើយោធូបនីយកម្មតំបន់ជម្លោះសមុទ្រចិនខាងត្បូងនិងវាតទីដាក់ទ័ពដើម្បីគំរាមកំហែងគេឡើយ។ យ៉ាងណាមិញ លោកទទួលស្គាល់ថា ឧបករណ៍យោធាមួយចំនួនត្រូវបានបញ្ជូនទៅកាន់កោះនៅក្នុងតំបន់ជម្លោះពិតមែន។ លោក Li Keqiang បានលើកឡើងដូច្នេះ៖« សម្ភារៈជាច... | នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ប្រកាសថា ចិនមិនបានធ្វើយោធូបនីកម្ម (militarization) នៅតំបន់សមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែលោកទទួលស្គាល់ថា ចិនពិតជាបានបញ្ជូនសម្ភារៈយោធាការពារជាតិទៅកាន់កោះជិតតំបន់ពិតមែន។ ប៉ុន្តែឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់ក្នុងក្របខណ្ឌការពារសេរីភាពនាវាចរណ៍ប៉ុណ្ណោះ។ |
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) បានពន្យល់ថា មេរោគ Machopo នេះ គឺជាវិរុសម្យ៉ាងដែលវាអាចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ទៅលើទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupo ដែលជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។ ប៉ុន្តែមេរោគ Machupo នេះមិនអាចរស់នៅក្នុងកន្លែងស្ងួត ដូចជាម្សៅស្ងួត ឫក៏... | ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបន្តបន្ទាប់ថា ថ្នាំ Paracetamol ប្រភេទ P 500 មានផ្ទុកមេរោគ Machupo ដែលអាចធ្វើឲ្យមនុស្សស្លាប់។ម្យ៉ាងទៀតក្រសួងសុខាភិបាល អះអាងថា ថ្នាំ Paracetamol ប្រភេទ P 500 នេះ ក៏មិនទាន់មានចរាចរលក់នៅលើទីផ្សារប្រទេសកម្ពុជាទេ។ |
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា «តុ» គឺជាប្រដាប់មានជើងសម្រាប់ទ្រ អ្វីមួយ។ ឧទាហរណ៍ថា តុសរសេរ។ ទោះជាពាក្យ «តុ» ជាពាក្យដែលត្រឹមត្រូវ និងមាននៅក្នុងវចនានុក្រមសម្តេច ជួន ណាត ក៏ពិតមែន ប៉ុន្តែ ពលរដ្ឋខ្មែរទូទៅ មិនសូវនិយាយនោះទេ។ ប្រជាពលរដ្ឋខ្មែរ បែរជាធ្លាប់មាត់និយាយថា «តុក» ទៅវិញ។ នៅមានពាក្យផ្សេងទៀត ដែលប្រជាពលរដ្ឋខ្មែរ និយាយ... | ភ្នំពេញ៖ ពាក្យ «តុក» មិនមាននៅក្នុងវចនានុក្រមសម្តេច ជួន ណាត នោះទេ។ ពាក្យដែលត្រឹមត្រូវ គឺ «តុ»។ |
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភា បានទទួលសំណើពីគ.ជ.ប រួចហើយ។ លោក អះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវបើកកិច្ចប្រជុំមួយ ដើម្បីទទួលស្គាល់បេក្ខភាពតំណាងរាស្ត្រ របស់លោក ជា វ៉ាន់ដេត។ លោក ឡេង ប៉េងឡុង បន្តថា ក្រោយទទួលស្គាល់រួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបញ្ជូនឈ្មោះលោក ជា... | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនឈ្មោះលោក ជា វ៉ាន់ដេត ដែលជាបេក្ខជនតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន ទៅកាន់រដ្ឋសភា កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ |
នៅខែឧសភាខាងមុខរដ្ឋាភិបាលចិននឹងរៀបចំកិច្ចប្រជុំកំពូល ខ្សែក្រវ៉ាត់មួយវិថីមួយឬ «វេទិកាខ្សែវ៉ាត់និងវិថីដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅខែឧសភាខាងមុខ។ វេទិកាអន្តរជាតិនេះនឹងត្រូវរៀបចំឡើងនៅខែក្រុងប៉េកាំង ហើយបណ្តាមេដឹកនាំពិភពលោក,តំណាងរដ្ឋាភិបាល អង្គការអន្តរជាតិនិងភាគីពាក់ព័ន្ធជាច្រើននឹងចូលរួមផងដែរ។ ក្នុងសន្និសីទសារព... | កិច្ចប្រជុំ «ខ្សែក្រវ៉ាត់មួយវិថីមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»នឹងត្រូវរៀបចំឡើងនៅខែឧសភាខាងមុខនេះនៅទីក្រុងប៉េកាំង។ គេរំពឹងថា ប្រតិភូដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងតំណាងអង្គការអន្តរជាតិប្រហែល ១២០០នាក់នឹងមានវត្តមានក្នុងវេទិកាដ៏សំខាន់នេះផងដែរ។ |
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់ឲ្យពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ៣០០០០ (បីម៉ឺន)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ១២៥ ០០០ (មួយសែនពីរម៉ឺនប្រាំពាន់) ... | ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ៣ម៉ឺន ដល់ ១សែន២ម៉ឺន៥ពាន់រៀល ប្រសិនបើពួកគេបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ឬបើកបរគ្មានបណ្ណបើកបរ ឬបើកផ្ទុកជាតិអាកុល និងប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌យានយន្តខុសពីបណ្ណសម្គាល់យានយន្ត ។ នេះបើតាមមាត្រា៩ នៃអនុក្រឹត្យស្តីពី ការពិន័យអ... |
លោកបានអះអាងថា ក្រសួងក៏គ្រោងរៀបចំបុណ្យស្រូវ និងបុណ្យដំរីបន្ថែមទៀត ដើម្បីលើកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌នៅកម្ពុជា។ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបង្ហើបថា ខេត្តបន្ទាប់ដែលជាគោលដៅនៃបុណ្យទន្លេលើកទី៤ គឺខេត្តកំពង់ឆ្នាំង ឬខេត្តកណ្តាល។ សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មាននៃគេហទំព័រថ្មីៗ ជាមួយ លោក វ៉ាត់ ចំរើន អ... | ស្ទឹងត្រែង៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអុនរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីការរៀបចំបុណ្យទន្លេនៅខេត្តស្ទឹងត្រែងលើកទី៣ ពោល គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនានេះ ក្រសួងទេសចរណ៍គ្រោងរៀបចំបុណ្យនៅតាមខេត្តជាប់ទន្លេ និងបឹងទន្លេសាប ព្រមទាំងខេត្ត... |
ការហ្វឹកហាត់រយៈពេល៥ថ្ងៃនៅខេត្តកែប គឺក្នុងគោលបំណងឲ្យកីឡាករបានផ្លាស់ប្តូរបរិយាកាស។ នេះជាការអះអាងរបស់លោក ទេព រិទ្ធីវិត ដោយលោកបានបន្ថែមថា តំបន់សមុទ្រពោរពេញទៅដោយខ្យល់បរិសុទ្ធជាងនៅរាជធានីភ្នំពេញ ជាពិសេសកីឡាវាយកូនបាល់ ជាប្រភេទកីឡាដែលតម្រូវឲ្យមានការពង្រឹងស្មារតីខ្ពស់។ ក្រៅពីការហ្វឹកហាត់ផ្នែកបច្ចេកទេសក្រោមការដឹកនាំរបស់គ្រូបង្វ... | កែប៖ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែមីនា ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា នាំគ្នាធ្វើការហ្វឹកហាត់ពង្រឹងរាងកាយ និងស្មារតីនៅខេត្តកែប ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Davis Cup នៅទីក្រុង Isa Town ប្រទេសបារ៉ែន នាខាងមុខ។ កម្ពុជាដែលមានកីឡាករ៤រូប គឺ ប៊ុន កេន្នី ម៉ម ផល្គុណ ឡុង សំនៀង និងអួរ សារិទ្ធ ដែលត្រូវប្រកួតក្នុងក្... |
ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង ដែលមានទីតាំងជាប់ដងទន្លេមេគង្គ និងមានព្រំប្រទល់ជាប់ប្រទេសឡាវ។ ភាគីឡាវបានបញ្ជូនក្រុមបាល់ទាត់ និងបាល់ទះរបស់ខេត្តចំប៉ាសាក់មកចូលរួមប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ និងបាល់ទះរបស់ខេត្តស្ទឹងត្រែង។ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីរសៀលថ្ងៃទី២៤ ខែមីនា ដែលជាថ្ងៃទី១នៃពិធីបុណ្យ... | ខេត្តស្ទឹងត្រែង៖ ក្រុមកីឡាបាល់ទាត់របស់ខេត្តស្ទឺងត្រែងបានប្រកួតចាញ់ក្រុមកីឡាបាល់ទាត់មកពីខេត្តចំប៉ាសាក់របស់ឡាវ ៣-២ នាជំនួបមិត្តភាពអបអរព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី៣នៅខេត្តស្ទឺងត្រែង។ |
ការញ៉ាំអាហារមានជាតិផ្អែមពេក អាចបណ្តាលឲ្យប្រឈមកាន់តែខ្ពស់នឹងការភ្ញាក់ពីគេងទាំងកណ្តាលអាធ្រាត។ អាចនឹងអស់កម្លាំងក្រោយពីញ៉ាំអាហារមានជាតិផ្អែមខ្ពស់ ព្រោះវាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃប៉ុណ្ណោះ។ ចូរចៀសវាងការញ៉ាំជាតិផ្អែមដែលធ្វើពីស្ករកៃឆ្នៃក្នុងបង្អែម ឬភេសជ្ជៈមានជាតិហ្គាសផ្អែមៗ៕ ត្រួតពិនិត្យដោយ www.health.com.... | ការដែលរបបអាហារមានបន្ថែមនូវជាតិផ្អែមច្រើន វាប្រហែលជាគ្រាន់តែធ្វើឲ្យអ្នកបំពេញភាពឆ្ងាញ់ប៉ុណ្ណោះ តែមិនអាចសម្រួលដល់ការគេងលក់បានស្រួលទេ។ បើយោងទៅតាមក្រុមគ្រូពេទ្យប្រចាំក្នុងគេហទំព័រ www.health.com.kh បានឲ្យដឹងថា៖ |
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤-១៦ មេសាខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ៧ចំណុច ស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍។ សារាចរនេះ ណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយសាលារាជធានី-ខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ ជូនភ្ញៀ... | ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំ ស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍។ ក្នុងសារាចរនេះ ក្រសួងបានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយសាលារាជធានី-ខេត្ត និងសមត្ថកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍។ នេះបើតាមក... |
លោក យុង ផានិត បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើលោក ជួប សម្លាប់ អនុញ្ញាត។ ផ្ទុយទៅវិញ លោក នឹងមិនប្តឹងទៅកាន់សាលាឧទ្ធរណ៍នោះទេ ប្រសិនបើកូនក្តី សុខចិត្តទទួលយកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកមេធាវីរូបនេះ បាននិយាយដូច្នេះ... | ភ្នំពេញ៖ លោក អឿត អាង ហៅជួប សម្លាប់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី នៅមិនទាន់សម្រេចិត្តថា ដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ឬយ៉ាងណានោះទេ។ លោកមេធាវី យុង ផានិត គ្រោងទៅជួបកូនក្តីរបស់ខ្លួន គឺលោក ជួប សម្លាប់ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីបណ្តឹងឧទ្ធរណ៍នេះ។ |
ពលរដ្ឋជនជាតិបារាំងម្នាក់ អាយុ៣៩ឆ្នាំ ដែលមានឈ្មោះថា Mohamed R. បានរងការចោទប្រកាន់ពីការប៉ុនប៉ងធ្វើឃាតុកម្មក្នុងរបៀបភេរវកម្ម ជាការប៉ុនប៉ងមួយដើម្បីបុកនិងធ្វើឲ្យមនុស្សរបួសតាមរបៀបភេរវកម្ម។ នេះតាមការបញ្ជាក់របស់ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធកាលពីថ្ងៃសុក្រ។ ប៉ូលិសបានរកឃើញកាំបិទនិងកាំភ្លើងនៅក្នុងរថយន្តរបស់ Mohamed។ ជននោះក៏ស្ថិតនៅក្រ... | រដ្ឋអាជ្ញាប៊ែលហ្ស៊ិក បានចោទប្រកាន់បុរសម្នាក់ដែលប៉ុនប៉ងបើករថយនុ្តក្នុងល្បឿនលឿនកាលពីថ្ងៃព្រហស្បតិ៍បុកទម្លាយមជ្ឈមណ្ឌលលក់ដូរនៅក្នុងក្រុង Antwerp ពីបទវាយប្រហារភេរវកម្ម រួមមានការប៉ុនប៉ងឃាតកម្មផងដែរ។ |
សំណុំរឿងបេក្ខជនប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង កាន់តែចម្រូងចម្រាសខ្លាំងនៅសប្តាហ៍នេះ ក្រោយប្រព័ន្ធផ្សព្វផ្សាយបារាំងមួយចំនួនចុះផ្សាយរបាយការណ៍បែកធ្លាយពាក់ព័ន្ធការស៊ើបអង្កេតរឿងអាស្រូវជួលភរិយានិងកូនជាជំនួយការ។ រឿងចម្រូងចម្រាសនោះគឺលោក ហ្វ្រង់ស័រ ហ្វីយ៉ុង បានចោទថា ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ ជាអ្នកនៅពីក្... | បេក្ខជនប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francios Fillon) ចេញមុខចោទប្រកាន់ថាប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ ជាអ្នកនៅពីក្រោយការបែកធ្លាយឯកសារស៊ើបអង្កេតរឿងអាស្រូវបង្កើតការងារក្លែងក្លាយជាជំនួយការសមាជិកសភាសម្រាប់កូននិងប្រពន្ធរបស់លោក។ លោកហាក់ព្យាយាមបង្វែរការចាប់អារម្មណ៍របស់ប្រជាជនបារាំងចំពោះរឿងអាស្រូវលោក ហើយបែរជាប... |
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានបញ្ជាក់ថា ដំរីព្រែទាំង១១ក្បាលនេះ ពិតជាធ្លាក់ក្នុងរណ្ដៅពិតមែន ដោយរណ្ដៅនោះ មានជម្រៅ ៣ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក កែវ សុភគ៌ បានបន្ថែមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា ៖ «ដំរីព្រៃមួយហ្វូង ចំនួន ១១ក្បាល ដែលចេញពី... | មណ្ឌលគិរី៖ ដំរីព្រៃមួយហ្វូងទាំងកូននិងមេ ប្រមាណ ១១ក្បាល បានធ្លាក់ក្នុងរណ្ដៅជម្រៅ ៣ម៉ែត្រ នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដំរីទាំងនេះ បានចេញព្រៃ រួចធ្លាក់ក្នុងរណ្ដៅនេះតែម្ដង។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ |
ការលើកឡើងរបស់ លោក ហួត អៀងតុង គឺធ្វើឡើងនាឱកាសលោកធ្វើជាវាគ្មិនក្នុងសន្និសីទកាសែតរបស់ CMA ស្ដីពី«ការកំណត់អត្រាការប្រាក់ ១៨ភាគរយរបស់រដ្ឋាភិបាល» នៅថ្ងៃ២៣ខែមីនា។ គិតមកដល់បច្ចុប្បន្ន ប្រជានជនចំនួន ២លានគ្រួសារ ស្មើជាង ៦០ភាគរយនៃចំនួនគ្រួសារសរុបនៅកម្ពុជា ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីសរុបប្រមាណ ៣៥០០លានដុល្លារ។ នេ... | ភ្នំពេញ៖ លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានប្រសាសន៍ថា ប្រទេសកាន់តែអភិវឌ្ឍន៍ សេដ្ឋកិច្ចកាន់តែរីកចម្រើន ប្រជាជនជំពាក់បំណុលគេកាន់តែច្រើន ជារឿងល្អទៅវិញទេ។ នេះជាការឆ្លើយតបនឹងក្ដីកង្វល់របស់សាធារណជន ក្នុងពេលកន្លងមក ជុំវិញការកើនឡើងនូវទំហំបំណុលរបស់ប្រជាជនកម្ពុជា។ លោកថែមទាំងបញ្ជាក់ថា ពលរដ្ឋដែលខ្ចីប្រាក់... |
ចូរទុកដាក់ ដបទឹកដោះគោ គ្រប់ដប ក្បាលដប និងសម្ភារៈពាក់ព័ន្ធក្នុងកន្លែងដែលស្អាត និងក្តៅ ជាពិសេសត្រូវលាងសម្អាតជាមួយទឹកសាប៊ូគ្រប់ពេលប្រើប្រាស់រួច។ ចូរប្រើច្រាស់ពិសេសសម្រាប់លាងដបទឹកដោះគោពីខាងក្នុង និងខាងក្រៅគ្រប់ដបទាំងអស់ បន្ទាប់មក ចូរប្រើទឹកលាងជម្រះឡើងវិញ។ ចូរលាងក្បាលដបជាមួយនឹងច្រាស់ពិសេស និងប្រាកដថា អ្នកបានស្រុះទឹកក្តៅសម្ល... | ជាតិជាទារកតូចៗពិតជាប្រឈមខ្ពស់ណាស់នឹងការបង្ករោគ ដូច្នេះរបៀបនៃការលាងសម្អាតកំប៉ុងទឹកដោះគោរបស់ពួកគេគួរតែធ្វើយ៉ាងណាឲ្យបានល្អ និងស្អាតផងទើបអាចចៀសវាងការបង្ករោគលើពួកគេបាន។ យកល្អគួរតែធ្វើដូចខាងក្រោមនេះនៅពេលលាងសម្អាតដបទឹកដោះគោរបស់ទារក៖ |
ខាងក្រោមនេះ គឺជារោគសញ្ញាព្រមាន នៃជំងឺរលាកពងស្វាស ដែលអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៖ - ហើមនៅពងស្វាសម្ខាង ឬទាំងសងខាង - ឈឺពងស្វាស - ពងស្វាសម្ខាង ឬទាំងសង អាចឡើងតឹងណែន - ក្តៅខ្លួន - ពិបាកបត់ជើងតូច - ឈឺពេលបត់ជើងតូច៕ ត្រួតពិនិត្យដោយ www.health.com.kh | មនុស្សប្រុសភាគច្រើន មិនបានចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពនោះទេ ដែលជាហេតុធ្វើឲ្យជំងឺពួក កាន់តែមានសភាពរ៉ាំរ៉ៃទៅ ពីមួយថ្ងៃៗ។ |
ដើម្បីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តបុណ្យទន្លេ អគ្គស្នងការនគរបាលជាតិ បានបង្ហាញលេខទូរសព្ទប៉ូលិសទាំង ៧ខ្សែ ២៤/២៤ម៉ោង រួមមាន ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤។ ពិធីបុណ្យទន្លេលើកទី៣ ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ នាខេត្តស្ទឹងត្រែង៕ | ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានដាក់លេខទូរសព្ទ ៧ខ្សែ ឲ្យប្រជាពលរដ្ឋទាក់ទង ដើម្បីរាយការណ៍មុខសញ្ញាចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ក្នុងពិធីបុណ្យទន្លេលើកទី៣ រយៈពេល៣ថ្ងៃ ក្នុងខេត្តស្ទឹងត្រែង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.