text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ១) ការមានទ្រព្យធន ដោយមិនចាំបាច់ធ្វើការងារ(ទ្រព្យបានមកពីអំពើខុសច្បាប់ទាំងឡាយ)   ២) ការសប្បាយដោយគ្មានមនសិការ ៣) ការមានចំណេះវិជ្ជា តែគ្មានចរិយាល្អ ៤) ជំនួញគ្មានសីលធម៌ ៥) វិទ្យាសាស្ត្រដែលគ្មានមនុស្សធម៌ ៦) ការធ្វើនយោបាយ ដោយគ្មានគោលការណ៍ ៧) ការជឿសាសនា តែមិនមានការគោរពបូជា        ប្រភព៖ «តម្រាគតិបណ្ឌិត» រៀបរៀងដោយ ស៊ិន សុវ...
ភ្នំពេញ៖ លោក មហាត្មៈគន្ធី (Mahatma Gandhi) គឺជាមេដឹកនាំមនោគមវិជ្ជាអហិង្សាដ៏មានប្រជាប្រិយភាពរបស់ឥណ្ឌាក្នុងសតវត្សទី១៩ ។ លោក គឺជាវីរបុរសរបស់ឥណ្ឌា ក្នុងបុព្វហេតុទាមទារឯករាជ្យឲ្យប្រជាជន និងប្រទេសឥណ្ឌា ឲ្យរួចផុតការគ្រប់គ្រងរបស់អាណានិគមចក្រភពអង់គ្លេស ដោយប្រើប្រាស់គោលការណ៍អហិង្សា។ ក្នុងចំណោមទ្រឹស្តីជាច្រើន ដែលលោកបានបន្សល់ទុក ម...
បើតាមការយល់ឃើញរបស់ឯកឧត្តម កឹម សុខា ប្រជាពលរដ្ឋ នឹងមានការភាន់ច្រឡំ ប្រសិនបើមិនបញ្ឈប់ការហៅលេខ៧ ថាជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ នោះទេ។ ប្រធានបក្សប្រឆាំងរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ មីនានេះថា៖«សូមបញ្ឈប់ទម្លាប់ជាទូទៅថា គណបក្សសង្គ្រោះជាតិលេខ៧ទៀតទៅ នាំឲ្យមានការភាន់ច្រឡំ ព្រោះលេខរៀងគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះ...
ភ្នំពេញ៖ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក ឯកឧត្តម កឹម សុខា បានស្នើឲ្យមន្ត្រីរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋខ្មែរ កុំចាត់ទុកលេខ៧ ថាជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ តទៅទៀត។ ឯកឧត្តម កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លេខរៀង ដែលតំណាងឲ្យគណបក្សនីមួយៗ តែងតែត្រូវបានផ្លាស់ប្តូរ ពីមួយអាណត្តិ ទៅមួយអាណត្តិ។
យុវជនដែលបោះបង់ចោលការសិក្សាប្រមាណ៥០នាក់  កំពុងទទួលបានការអប់រំពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើត បន្ថែមលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈភូមិភាគតេជោសែន ក្នុងខេត្តសៀមរាប។ គម្រោងនេះគាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា។ ការផ្តល់ការអប់រំបន្ថែម ស្តីពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើត...
សៀមរាប៖ យុវជនបោះបង់ចោលការសិក្សានៅកម្ពុជា មានឱកាសតិចតួចណាស់ ក្នុងការទទួលបានការបណ្តុះបណ្តាល ពីសុខភាពបន្តពូជ និងការពន្យារកំណើត។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ការបណ្តុះបណ្តាលពីបញ្ហានេះ ទៅដល់យុវជនដែលបោះបង់ចោលការសិក្សាមួយចំនួន នៅក្នុងខេត្តសៀមរាប។ 
ក្រសួងការបរទេសមីយ៉ាន់ម៉ា ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជារដ្ឋមន្ត្រី បានប្រកាសថា ខ្លូនមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតស្វែងរកការពិតរបស់អង្គការសហប្រជាជាតិលើការធ្វើទុក្ខបុកម្នេញលើជនមូស្លីមរ៉ូហ៊ីងយ៉ា ក្រោមស្នាដៃរបស់កម្លាំងសមត្ថកិច្ចមីយ៉ាន់ម៉ាឡើយ។ មីយ៉ាន់ម៉ា និយាយថា ការស៊ើបអង្កេត នឹងធ្វើឲ្យបញ្ហាកាន់ធ្ងន់ធ្ងរ ហើយមួយទៀតនោះ ខ្លួន...
មីយ៉ាន់ម៉ា បានទាត់ចោលការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងការបើកការស៊ើបអង្កេតស្វែងរកការពិតលើករណីរំលោភបំពានសិទ្ធិមនុស្ស និងអំពើហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីទាហានមីយ៉ាន់ម៉ានៅរដ្ឋ Rakhine ។ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៥ ខែមីនា ក្រសួងការបរទេសមីយ៉ាន់ម៉ានិយាយការពារជំហររបស់ខ្លួនថា ការស៊ើបអង...
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតសំណួរតេស្តសាកល្បងជាមួយសិស្សចំនួន ១២០០នាក់ ដើម្បីទទួលបានទំនុកចិត្ត និងសុពលភាពច្បាស់លាស់ ជាមូលដ្ឋាន មុននឹងយកទៅធ្វើតេស្តវាយតម្លៃទូទាំងប្រទេស។ តេស្តវាយតម្លៃនេះ បង្កើតឡើងដោយកិច្ចសហការរវាងនាយកដ្ឋានធានាគុណភាពអប់រំ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានបឋមសិក្សា និងប្រធានក្រុមបច្ចេកទេសថ្នាក...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលតេស្តវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ថ្នាក់ទី៦ ឆ្នាំ២០១៦ ថា សិស្សនៅទីប្រជុំជន រៀនពូកែជាងសិស្សនៅជនបទ។ តេស្តនេះ វាយតម្លៃតាមលទ្ធផលសិក្សា និងវឌ្ឍនភាពរបស់សិស្សលើ អំណាន សំណេរ និងគណិតវិទ្យា ចំនួន ៥៩៣៩នាក់ ដោយជ្រើសរើសចេញពីសាលាចំនួន ២១០សាលា តំណាងឲ្យទូទាំងប្រទេសកម្ពុជា។
លោក Philip Cullen អាយុ៥៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទចាប់ និងសម្លាប់សត្វមេអំបៅ Large Blues (មហាខៀវ) ចំនួនពីរក្បាល។ មេអំបៅប្រភេទនេះ សំបូរច្រើនបំផុតនៅសម័យព្រះមហាក្សត្រីយ៍ Victoria (១៨៣៧-១៩០១) ប៉ុន្តែបច្ចុប្បន្ន កំពុងប្រឈមនឹងការផុតពូជ។ លោក Kevin Withey ដែលព្រះរាជអាជ្ញា បានអះអាងថា នេះជាករណីលើកដំបូងបំផុតដែលមានមនុស្សរងការចោទប...
បុរសអង់គ្លេសម្នាក់ត្រូវបានតុលាការនៅក្រុង Bristol ចោទប្រកាន់ពីបទសម្លាប់សត្វមេអំបៅពីរក្បាល ប្រភេទ Maculinea Arion (ឬ Large Blues) ដែលកំពុងប្រឈមផុតពូជ និងកម្របំផុតនៅចក្រភពអង់គ្លេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
និពន្ធដោយប៉ាកកាខ្មៅ នេះថ្លែងពីរឿងម្ចាស់ឆ្កែ    ខ្លះមិនមើលថែ    ឃើញតែបណ្តោយ។ ទោះយប់ឬថ្ងៃក៏ដោយ    ច្រកទ្វារមុខក្រោយ    ខ្លះលែងមិនខ្វល់។ ខ្លះដេញខាំគេតាមថ្នល់    ចុះអាចម៍បែកវ៉ល់    កែងថ្នល់សួនច្បារ។ ម្ចាស់ខ្លះគេប្រាប់ស្តីថា    ស្រាប់តែឡូឡា    ជេរថាគេឯង។ មានខ្លះមិនចេះគិតក្រែង    ឆ្កែខាំគេស្តែង        ធ្វើឯងមិនដឹង។ ម្ចាស់ឆ្ក...
កំណាព្យបទ ភុជង្គលីលា
អភិបាលរងខេត្តសៀមរាបទទួលបន្ទុកផ្នែកការងារបរិស្ថាន លោក គឹម ឆៃហៀង បានប្រាប់សារព័ត៌មានថ្មីៗថា ទីលានចាក់សំរាមថ្មីមានចំងាយពីរដ្ឋបាលខេត្តសៀមរាបប្រមាណ ៤០គីឡូម៉ែត្រ គឺឆ្ងាយជាងទីតាំងចាស់១០គីឡូម៉ែត្រ។ យ៉ាងណា បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងស្វែងរកដៃគូសហការក្នុងគម្រោងរៀបចំទីលានចាក់សំរាមថ្មីនេះ ដោយត្រូវរៀបចំជាទីលានស្តង់ដាមួយ។ ទីលានចាក...
សៀមរាប៖ បច្ចុប្បន្នខេត្តសៀមរាបមានទីលានចាក់សំរាមតែមួយប៉ុណ្ណោះ គឺស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ដោយសារទីលានចាក់សំរាមបានពេញទៅហើយ ហើយបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងស្វែងរកទីតាំងថ្មី ដើម្បីជំនួសទីតាំងចាស់។ ក្នុងគម្រោងទីលានចាក់សំរាមថ្មី អាចនៅក្នុងស្រុកបន្ទាយស្រី ហើយទីលានថ្មីនេះអាជ្ញាធរខេត្តគ្រោងនឹងរៀបចំឲ្យទៅជាទីលានចាក់ស...
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាមួយ លោក កេត មុន្នីវឌ្ឍនា ដូចតទៅ៖    
ភ្នំពេញ៖ លោក កេត មុន្នីវឌ្ឍនា គឺជាប្រធានក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា(AYC)ជំនាន់ទី៣ ដែលបានផុតអាណត្តិក្នុងខែនេះ បានអះអាងថា លោក និងក្រុមយុវជនខ្មែរ២៥នាក់ទៀត ទទួលបានបទពិសោធន៍ពីការងារស្ម័គ្រចិត្តនេះយ៉ាងច្រើន។ លោកបន្តថា ក្រៅពីផ្តល់ប្រយោជន៍ដល់បុគ្គល  ការងារនេះ ក៏បានជួយដោះស្រាយបញ្ហាអប់រំ ការងារ និងបរិ...
ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលមួយថ្ងៃកន្លះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់មិត្តភាពនគរបាលជាតិ ដើម្បីអបអរបុណ្យទន្លេនៅខេត្តស្ទឺងត្រែងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ ខែមីនា នេះ។ ក្នុងនោះក្រុមម្ចាស់ផ្ទះខេត្តស្ទឺងត្រែងឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣។ រីឯក្រុមក្រសួងមហាផ្ទៃឈ្នះមេដាយមាស១ និងប្រាក់១ ចំណែកខេត្តរតនៈគីរី...
ខេត្តស្ទឹងត្រែង៖ ក្រុមកីឡាវាយសីខេត្តស្ទឹងត្រែងឈ្នះមេដាយមាសច្រើនជាងគេ នាការប្រកួតកីឡាវាយសីមិត្តភាពនគរបាលជាតិ ដើម្បីអបអរបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង។ រីឯក្រុមក្រសួងមហាផ្ទៃឈរលេខរៀងទី២ ខណៈខេត្តរតនគីរីឈរលេខរៀងបន្ទាប់។
លោក កែវ សុភគ៌ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រោយជួយសង្គ្រោះរួច ដំរីទាំងនោះ ត្រូវបានដោះលែង ឲ្យចូលទៅក្នុងព្រៃវិញ។ លោក និយាយដូច្នេះថា៖«មានខាងឧទ្យានុរក្ស និងខាងមន្ទីរខ្ញុំ រួមទាំងប្រជាពលរដ្ឋខ្លះទៀត មកជួយ។ ឥឡូវហ្នឹង យើងជួយបានហើយ។ យើងដោះលែងពួកវាឲ្យចូលទៅក្នុងព្រៃវិញ»។ បើតាមលោក កែវ សុភគ៌ រណ្តៅនោះ  គឺស្ថិតនៅក្នុងព្រៃ ដ...
ភ្នំពេញ៖ អ្នកបច្ចេកទេស រួមទាំងប្រជាពលរដ្ឋមួយចំនួន បានចំណាយពេលជាច្រើនម៉ោង ដើម្បីជួយស្រង់ដំរី១១ក្បាល ដែលដើរធ្លាក់ចូលទៅក្នុងរណ្តៅជម្រៅ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។ នេះជាការបញ្ជាក់របស់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី។
ប្រធានាធិបតី ដូណាល់ ត្រាំ មិនមានលទ្ធភាពលុបចោលបញ្ញត្តិសុខាភិបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើយ ព្រោះក្រុមសាធារណរដ្ឋមិនមានសំឡេងគ្រប់គ្រាន់ទេ។ សំណើច្បាប់ថ្មីរបស់លោក ត្រាំ ត្រូវបានដកចេញវិញ នៅមុនការបោះឆ្នោតក្នុងសភា ខណៈដែលសមាជិកសភាបក្សសាធារណរដ្ឋជាច្រើន ជំទាស់មហិច្ឆតាលុបចោលមរតកសុខាភិបាលលោក អូបាម៉ា ។ នេះជាបរាជ័យដ៏ធំសម...
គម្រោងនិរាករណ៍ច្បាប់សុខាភិបាល Obamacare ពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ បានរងបរាជ័យយ៉ាងអាម៉ាស់ ក្រោយរដ្ឋសភាអាមេរិក សម្រេចចិត្តដកសំណើច្បាប់ថ្មីដែលលើកឡើងដោយរដ្ឋបាលលោក ត្រាំ ផ្ទាល់។ សមាជិកជាច្រើនរបស់បក្សសាធារណរដ្ឋ បានជំទាស់សំណើច្បាប់ថ្មី បើទោះជាលោក ត្រាំ គំរាមពួកគេឲ្យគាំទ្រលើគម្រោងនិរាករណ៍បទបញ្ញត្តិសុខាភិបាលនេះក្ដី។ សមា...
ខណៈដែលប្រទេសខ្លះងាកទៅរកអាមេរិក ខ្លះទៀតងាកទៅរកចិន អូស្ត្រាលីឯណោះ បានសម្រេចចិត្តចាប់យកមហាអំណាចទាំង២ តែម្ដង។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull នៅថ្ងៃទី២៤ ខែមីនា និយាយថា អូស្ត្រាលី មិនជ្រើសរើសមហាអំណាចណាមួយឡើយ មិនថាចិន ឬអាមេរិកឡើយ ព្រោះអូស្ត្រាលី មានទំនាក់ទំនងល្អជាមួយមហាយក្សទាំង២ ស្រេចទៅហើយ។ លោកនិយាយបែបនេះ ស្របពេលដ...
ការប្រជែងឥទ្ធិពលគ្នារវាងអំណាចពិភពលោកអាមេរិក និងមហាយក្សចិន បានធ្វើឲ្យប្រទេសជាច្រើនពិបាកសម្រេចចិត្ត តើគួរជ្រើសរើសឈរខាងអ្នកណា។ សម្រាប់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តស្អិតល្មួតអស់ពេលយូរឆ្នាំរបស់អាមេរិក និងជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ចិន នឹងមិនជ្រើសរើសឈរនៅខាងភាគីណាមួយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និយាយថា អូស្ត្...
លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានទៅដល់ខេត្តកោះកុង ជាលើកដំបូងកាលពីសប្តាហ៍មុន។ កោះកុង ជាខេត្តចុងក្រោយគេក្នុងចំណោមខេត្តក្រុងទាំងអស់របស់កម្ពុជា  ដែលលោកបានទៅ ចាប់តាំងពីបានមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៥ ។ លោក Heidt  បានរៀបរាប់ពីដំណើរទស្សនកិច្ចនោះ នៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រ...
លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងសរសើរពីការវិវត្តន៍នៃតំបន់អេកូទេសចរណ៍ជីផាត ខេត្តកោះកុង របស់ប្រទេសកម្ពុជា។ លោក Heidt បានធ្វើដំណើរទៅកាន់ខេត្តកោះកុង ជាលើកដំបូង កាលពីសប្តាហ៍មុន និងជាខេត្តចុងក្រោយគេ ក្នុងចំណោមខេត្តក្រុងទាំង២៥  ដែលលោកបានទៅ បន្ទាប់ពីមកដល់កម្ពុជា នៅចុងឆ្នាំ២០១៥ ។
ដើម្បីបញ្ជៀសការដួលសន្លប់ ដែលបណ្ដាលមកពីការកើនឡើងកម្ដៅនារដូងប្រាំង ក្រសួងមានវិធានការ៩ចំនុច សម្រាប់ម្ចាស់សហគ្រាស និងគ្រឹះស្ថានអនុវត្តឲ្យបានហ្មត់ចត់។ ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវមើលថែទាំ និងត្រួតពិនិត្យជាប្រចាំ និងបើកឲ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ជូលខ្យល់នៅតាមអាគារផលិតកម្មទាំងអស់។ ជាពិសេស ត្រូវដាក់ឲ្យមានឧបករណ៍វាស់ស្...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្ដីពីការបញ្ជៀសការដួលសន្លប់ជាយថហេតុ ដែលបណ្ដាលមកពីការកើនឡើងកម្ដៅ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសសហគ្រាស កាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    []អវជាតបុត្រ            ខូចបំផុតតាំងពីក្មេង ប្រព្រឹត្តព្រើលផ្សេងៗ         បើលេងអ្វីស្តីមិនស្តាប់។ មិនស្តាយជាតិកំណើត         ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ ត្រឹមត្រូវមិនសូវស្តាប់         ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។ ម៉ែឪមានគុណណាស់         មិនសំពះខ្មាសអៀនដៃ បើអ្នកក្រៅដទៃ             វិស័យសោះសំពះបាន។ ឆ្លើយបាទ ចាស ចាំខ្ញ...
ភ្នំពេញ៖ ច្បាប់កេរ្តិ៍កាលថ្មីដែលជាស្នាដៃរបស់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ បានបែងចែកកូនជា៣ប្រភេទ គឺអវជាតបុត្រ អនុជាតបុត្រ និងអតិជាតបុត្រ។ អនុជាតបុត្រ គឺមានន័យថា កូនល្អ កូនចេះស្តាប់បង្គាប់ឪពុកម្តាយ។ អតិជាតបុត្រ គឺកូនល្អវិសេសវិសាល។ ចំណែក អវជាតបុត្រ គឺជាកូនមិនល្អ។ ក្រៅពីបំផ្លាញ ឬធ្វើឲ្យឪពុកម្តាយពិបាកចិត្ត អវជាតបុត្រ ក៏អៀនខ្មាស...
ទារកនឹងលេបទឹកភ្លោះនេះជាទៀងទាត់ និងបញ្ចេញវាចេញតាមរយៈទឹកនោម។ ដូច្នេះក្នុងចំណោមទឹកទាំងអស់ក្នុងថង់ទឹកភ្លោះជាធម្មតាគឺកើនឡើង និងថយចុះជារៀងរាល់ថ្ងៃ។ កាលណាទឹកភ្លោះមានចំនួនតិចខ្លាំង គេហៅវាថា Oligohydramnios។ ដូច្នេះគ្រូពេទ្យច្រើនតែរំពឹងថា កូនក្នុងផ្ទៃអាចនឹងតូចជាងធម្មតាកាលណាទឹកភ្លោះមានចំនួនតិចបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីដឹង...
ដូចបងប្អូនធ្លាប់ដឹងរួចមកហើយថា ទឹកភ្លោះគឺជាសារធាតុដែលសំខាន់មួយសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់ទារក។ យ៉ាងណាមិញ បើសិនជា ចំនួនទឹកភ្លោះក្នុងស្បូនមានចំនួនតិចពេក វាអាចនឹងមានផលវិបាកច្រើន។
ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែហៅជនជាតិខ្មែរដូចគ្នា ដែលធ្លាប់ទៅរស់នៅឯបរទេសថាជា «អាណិកជន» ដដែល ខណៈជនជាតិខ្មែរូបនោះ កំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។ ឧទាហរណ៍ថា៖«ដានី បានរៀបការជាមួយបុរសខ្មែរម្នាក់ ជាអាណិកជន ដែលធ្លាប់ទៅរស់នៅឯសហរដ្ឋអាមេរិក។ ឥឡូវ ពួកគេទាំងពីរនាក់ កំពុងរស់នៅក្នុងរាជធានីភ្នំពេញ»។ ការបន្តហៅបុរសនោះថា «អាណិកជន» ខ...
ភ្នំពេញ៖ ប្រសិនបើជនជាតិខ្មែរណាម្នាក់ កំពុងរស់នៅនិងធ្វើការក្នុងប្រទេសដទៃ ជនជាតិខ្មែររូបនោះ អាចមានឈ្មោះថា «អាណិកជន»។ ប៉ុន្តែ ប្រសិនបើត្រឡប់មកដល់កម្ពុជាវិញ ជនជាតិខ្មែររូបនោះ លែងមានឈ្មោះថា «អាណិកជន» ទៀតហើយ ទោះបីជាធ្លាប់រស់នៅឯបរទេសក៏ដោយ។
ជំនួបនេះ ធ្វើឡើងក្នុងដំណើរដោយទូតតាមដងទន្លេមេគង្គ និងទន្លេសាប កាលពីល្ងាចថ្ងៃទី២០ ខែមីនាកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា William Heidt បានបញ្ជាក់នាដំណើរដោយទូកនេះថា លោករីករាយដែលបានចូលរួមជាមួយ លោក Zeb Hogan ជាពិសេសគឺបានស្វែងយល់ពីសារៈសំខាន់របស់ទន្លេនៅកម្ពុជា។  លោក Zeb Hogan ដែលមានបទពិសោធន៍ជិត២០ឆ្នាំរស់នៅ និងធ...
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Zeb Hogan ម្ចាស់គម្រោង «អច្ឆរិយទន្លេមេគង្គ» និងក្រុមយុវជន នៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត(AYC) និងអេកូយុវទូត បានជួបជុំគ្នា ស្វែងយល់ពីសារៈសំខាន់នៃវត្តមានប្រភេទត្រីធំៗ នៅក្នុងទន្លេ និងភាពប្រយោជន៍របស់ទន្លេនេះសម្រាប់ពលរដ្ឋកម្ពុជា។
ក្រោយក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានដឹកនាំមន្ត្រីជាន់ខ្ពស់មួយចំនួន ចុះទៅតាមបណ្តាខេត្តនានា ដើម្បីពន្យល់ពីគោលនយោបាយអាទិភាពទាំង៥ចំណុច ទៅដល់សកម្មជន បេក្ខជនឃុំ-សង្កាត់ និងមន្ត្រីថា្នក់មូលដ្ឋាន។ ឯកឧត្តម កឹម សុខា មិនទាន់អនុញ្ញាតឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកគោលនយោបាយទាំងនេះ ទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ...
ភ្នំពេញ៖ បក្សប្រឆាំង បានបង្កើតគោលនយោបាយ៥ចំណុច ដើម្បីយកទៅឃោសនាក្នុងការបោះឆ្នោតថា្នក់ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ គោលនយោបាយទាំងនេះ ត្រូវផ្សព្វផ្សាយ នៅក្នុងក្របខ័ណ្ឌគណបក្សជាមុនសិន មុននឹងយកទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទៅ។
ពួកមន្ត្រីនៃប្រទេសនេះនៅអាស៊ីអាគ្នេយ៍ដែលមានឆ្នេរសមុទ្រលាតសន្ធឹងពីសមុទ្រ Sulu ទៅខាងលិចទៅដល់មហាសមុទ្រឥណ្ឌា បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេនឹងទិញនាវាចម្បាំងធុន Littoral ផលិតក្នុងប្រទេសចិនចំនួនបួនគ្រឿង។ ពួកអ្នកវិភាគនិយាយថា នាវាទាំងនេះនឹងជំនួសនាវា៥០គ្រឿងនៃកងនាវីនៃប្រទេសម៉ាឡេស៊ី ដើម្បីការពារដែនទឹកពីការគំរាមកំហែងមួយចំនួន។ នៅក្...
កិច្ចព្រមព្រៀងរបស់ប្រទេសម៉ាឡេស៊ីក្នុងការទិញកងនាវាចម្បាំងផលិតក្នុងប្រទេសចិន និងការបង្កើនការយាមល្បាតប្រឆាំងនឹងការជ្រៀតចូលដោយចិនបានគូសបញ្ជាក់ភាពសាំញ៉ាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ និងជាសញ្ញាបង្ហាញកំណើនកង្វល់អំពីការការពារជាតិ។
កីឡាចំបាប់ និងក្បាច់គុនល្បុក្កតោបានទាក់ទាញទឹកចិត្តកុមារ និងយុវជន ព្រមទាំងមហាជនឲ្យចូលរួមប្រកួត និងទស្សនាយ៉ាងច្រើនកុះករ។ កីឡាទាំងពីរ ត្រូវបានដាក់ឲ្យប្រកួត និងសម្តែងក្នុងថ្ងៃទី២នៃពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ ពិធីបុណ្យទន្លេដែលធ្វើឡើងក្រោមប្រធានបទ«ទន្លេផ្សារភ្ជាប់ប្រជាជន វប្បធម៌ និងបរ...
ខេត្តស្ទឹងត្រែង៖ ចំបាប់បុរាណ និងក្បាច់គុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្វបុរសខ្មែរ ត្រូវបានក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដាក់ឲ្យប្រកួត និងសម្តែងក្នុងព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តស្ទឺងត្រែង។ តាមរយៈការបង្ហាញខ្លួននេះ កីឡាទាំងពីរទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនដែលបានមកចូលរួមពិធីបុណ្យទន្លេនេ...
«គ្រោះថ្នាក់ដែលបង្ករឡើងដោយរថយន្តគ្មានមនុស្សបើក របស់ក្រុមហ៊ុនមួយ មិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ»។ នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន Uber ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន NBC News។ ក្រុមហ៊ុន Uber បានដាក់កម្មវិធីសាកល្បងលើដំណើរការរថយន្តដោយគ្មានមនុស្សបើកនៅ Arizona, Pittsurgh និង San Francisco។ អ្នកនាំពាក្យ Uber បានប...
ក្រុមហ៊ុនបណ្តាញសេវាកម្មដឹកជញ្ជូន Uber Technologies Inc. របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាកកម្មវិធីសាកល្បងរបស់ខ្លួនទាក់ទងនឹងដំណើរការ «រថយន្តដោយគ្មានមនុស្សបើក» (Self-Driving Car) បន្ទាប់ពីមានការគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្នុងរដ្ឋ Arizona កាលពីថ្ងៃសៅរ កន្លងមក។
ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ ក្នុងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ មក លេខ៤ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា ហើយលេខ៧ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ អ្នកនយោបាយ រួមទាំងអ្នកគាំទ្រ បានចាត់ទុកលេខរៀងខាងលើ ថាជាលេខដ៏ល្អ និងនាំសំណាងឲ្យគណបក្សរបស់ពួកគេ។ លើសពីនេះ ពួកគេ បានយកលេខ៤ និងលេខ៧ មកនិយាយឌឺដងនិងបង្អាប់គ្នាទៅវិញទៅមក ផងដែរ។ ពេលខ្លះ អ្នកគ...
ភ្នំពេញ៖ លេខរៀងពីមុន ដែលតំណាងឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង នឹងត្រូវផ្លាស់ប្តូរ នៅពេលការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ ឈានមកដល់។ ដូច្នេះ លេខ៤ និងលេខ៧ គ្មានន័យអ្វី សម្រាប់បក្សធំៗទាំងពីរនេះ ទៀតទេ។
ក្រសួងបរិស្ថាន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហោះរូបភាពវីដេអូ ពីសកម្មភាពជួយសង្គ្រោះសត្វដំរីទាំង១១ក្បាល។ តាមសំឡេងក្នុងវីដេអូនោះ សត្វដំរីដែលនៅប្រមូលផ្តុំគ្នាក្នុងស្ថានភាពដ៏កម្សត់ ហាក់ដូចជាស្រែកសុំជំនួយពីមនុស្ស។ ការស្រែកដង្ហោយរបស់សត្វដំរី មិនបានធ្វើឲ្យមនុស្សដែលមានបេះដូងនៅស្ងៀមឡើយ។ អាជ្ញាធរ ប្រជាពលរដ្ឋ រួមទាំងអ្នកជំនាញ បា...
ដំរីព្រៃមួយហ្វូងទាំងមេ និងកូន១១ក្បាល បានរួចផុតជីវិតពីរណ្តៅភក់ជម្រៅ៣ម៉ែត្រ ក្រោយការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ អ្នកជំនាញ និងពលរដ្ឋនៅខេត្តមណ្ឌលគិរី។ អ្នកជួយសង្គ្រោះបានប្រើពេលប្រមាណ៥ម៉ោង កាលពីថ្ងៃទី២៥ ខែមីនា ដើម្បីឲ្យដំរីទាំងនោះ អាចឡើងគោក និងរត់ចូលព្រៃវិញ។ សេចក្តីរាយការណ៍មួយចំនួន បានអះអាងថា ពួកវា បានធ្លា...
អតីតប្រមុខរងក្រុងហុងកុង លោកស្រី Carrie Lam បានជាប់ឆ្នោតជាប្រមុខថ្មីរបស់ទីក្រុងហិរញ្ញវត្ថុមួយនេះក្នុងការបោះឆ្នោតមិនផ្ទាល់ថ្ងៃទី២៦ ខែមីនា។ លោកស្រី Lam បានផ្ដួលគូប្រជែង២នាក់ទៀត គឺអតីតប្រមុខហិរញ្ញវត្ថុលោក John Tsang និងអតីតចៅក្រមលោក Woo Kwok-hing ដើម្បីក្លាយជាស្ត្រីទី១ ដឹកនាំតំបន់រដ្ឋបាលពិសេសនេះ។ បើតាមសារព័ត៌មាន South Chi...
លោកស្រី Carrie Lam ត្រូវបានជ្រើសរើសជាប្រមុខប្រតិបត្តិរបស់រដ្ឋបាលក្រុងហុងកុង ក្នុងការបោះឆ្នោតដោយប្រតិភូនៅថ្ងៃទី២៦ ខែមីនា។ លោកស្រី Carrie Lam ដែលជាបេក្ខជនដែលជិតស្និទ្ធរដ្ឋាភិបាលក្រុងប៉េកាំង បានផ្ដួលបេក្ខជនពីរនាក់ទៀត ហើយលោកស្រីនឹងត្រូវដឹកនាំទីក្រុងហិរញ្ញវត្ថុដ៏ធំនេះ ជំនួសលោក Leung Chun-ying ។ ការបោះឆ្នោតលើកនេះ ពោរពេញដោយកា...
បន្លែ និងផ្លែឈើមានសារធាតុចិញ្ចឹម វីតាមីន និងជាតិសរសៃខ្ពស់។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានយ៉ាងហោចណាស់ ៥ មុខក្នុងមួយថ្ងៃ ឬច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ របបអាហារមួយចំនួន ដែលអ្នកគួរព្យាយាមទទួលទាន ៖     អាហារពេលព្រឹក ៖ ស្ពៃស្ពីណាច ប៉េងប៉ោះ ផ្សិត ចេក បឺរីខៀវ និងរបបអាហារធម្មតារបស់អ្នក។     អាហារពេលថ្...
ការទទួលទានរបបអាហារសំបូរបន្លែ និងផ្លែឈើ ជួយឲ្យអ្នកមានសុខភាពល្អ និងសម្រកទម្ងន់បានដោយប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ទៀតផង។
សារធាតុសរសៃមានច្រើននៅក្នុងសាច់ផ្លែឈើ ដូច្នេះ ការញ៉ាំតែទឹករបស់វា នឹងធ្វើឲ្យអ្នកបាត់បង់ជាតិសរសៃមួយកម្រិតផងដែរ។ ក្រៅពីនេះ អ្នកប្រហែលជាត្រូវថែមស្ករ ឬគ្រឿងផ្សំផ្សេងទៀត នៅក្នុងទឹកផ្លែឈើរបស់អ្នក ដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ ដូច្នេះ វាក៏អាចធ្វើឲ្យអ្នក ប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
មនុស្សមួយចំនួនគិតថា ការញ៉ាំទឹកផ្លែឈើ មានសារៈប្រយោជន៍ និងផ្តល់សារធាតុចិញ្ចឹម ដូចគ្នាទៅនឹងការញ៉ាំផ្លែឈើផងដែរ ប៉ុន្តែ ការគិតបែបនេះ មិនត្រឹមត្រូវនោះទេ ពីព្រោះសារធាតុចិញ្ចឹម និងវីតាមីនមួយចំនួន ត្រូវបានកាត់បន្ថយ។
សូមអញ្ជើញទស្សនាទិដ្ឋភាពមួយចំនួន នៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិម្មិត នៃប្រទេសកម្ពុជា ខាងក្រោមនេះ៖
ព្រះវិហារ៖ ទឹកជ្រោះព្រះនិម្មិត ជារមណីយដ្ឋានធម្មជាតិមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាជារៀងរាល់ថ្ងៃ។  មានទីតាំងស្ថិតនៅក្នុងសហគមន៍ព្រៃឈើព្រះលាន ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់កម្ពុជា-ឡាវ ភ្លៀវទេសចរអាចលំហែអារម្មណ៍នឹងសំឡេងទឹកហូរកាត់ផ្ទាំងថ្ម តូចធំ អមដោយព្រៃឈើខៀវស្រងាត់ ងូតទឹកល...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្នកិច្ច និងហិរញ្ញវត្ថុ បានសម្រចដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទឆ្លាតវៃនៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ក្នុង App Store និង Play Store។ កម្មវិធីទូរសព្ទឆ្លាតវៃនោះ មានឈ្មោះថា Cambodia Customs Tariff 2017 ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រព័ន្ធ  App Store និង Play Store ដោយគ្រាន់ត...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្នកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងស្ដីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទឆ្លាតវៃនៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ក្នុង App Store និង Play Store។ ការដាក់ឲ្យប្រើប្រាស់នេះ គឺធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកលេខកូដទំនិញ និងអត្រាពន្ធអាករគយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវក...
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រៅពីប្រាក់រង្វាន់របស់គណៈកម្មការក្រោមកិច្ចសហការរវាង NOCC និងក្រុមហ៊ុនគៃគូឯកជន ដែលផ្តល់ជូនម្ចាស់ជ័យលាភី១២លានរៀល, លេខពីរ ៨លានរៀល, លេខបី ៤លានរៀល និងលេខបួន ៣លានរៀល។ ម្ចាស់ជ័យលាភីទាំងនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្តេចនាយករដ្ឋមន្ត...
ដើម្បីលើកទឹកចិត្ត និងបង្កើនការប្រកួតកីឡាអុកចត្រង្គក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រចាំឆ្នាំ២០១៧ ឲ្យកាន់តែមានភាពស្វិតស្វាញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រៀមថវិកាចំនួន៥២លានរៀល ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករដែលបានចូលរួមប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ...
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់ឲ្យពិន័យចំពោះអ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០ ០០០ (បួនសែន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៨០០ ០០០ (ប្រាំបីសែន)រៀល។ បន្ថែមលើសពីនេះ មាត្រា១០ នៃអនុក្រឹត្យនេះបានចែងបញ្ជាក់ទៀតថា សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ក...
ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ៤សែនដល់ ៨សែនរៀល ប្រសិនបើពួកគេបើកបរយានយន្តគ្មានបណ្ណបើកបរក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃ។ នេះបើតាមមាត្រា១០ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
១) សិទ្ធិបញ្ចេញមតិដោយសេរី រួមទាំងសេរីភាពសារព័ត៌មានផង ដរាបណាមិនប៉ះពាល់អ្នកដទៃ ២) សិទ្ធិចូលរួមប្រជុំដោយសេរី ៣) សិទ្ធិបង្កើតសមាគមដោយសេរី ៤) សិទ្ធិបោះឆ្នោត ៥) សិទ្ធិចូលរួមក្នុងឆាកនយោបាយ ៦) សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់ ៧) សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ ប្រភព៖ «វិទ្យាសាស្ត្រនយោបាយ» រៀបរៀងដោយ សាស្ត្រាចារ្យ...
ភ្នំពេញ៖ សិទ្ធិនយោបាយ មានចំនួន៧ ដូចខាងក្រោម៖
កំណាព្យបទ ពាក្យ៩ -ខ្លះជំនាញ ជាញចំណាប់ យ៉ាប់ទីផ្សារ ចាញ់អ្នកថា ឆ្កាដៃជើង ពើងពេញលាភ ខ្លះចេះខ្លាំង តាំងធ្វើការ បានតូចទាប ត្រូវគេគាប រាបដល់បាត ខាតប្រយោជន៍។ -ខ្លះពូកែ បែរជាខ្សោយ ក្នុងភ្នែកមេ ចាញ់ក្រុមគេ ដែលពូកែ ខាងប៉ប៉ោច មិនចេះទ្រ ច្បាស់វឹកវរ ដល់ហិនហោច អ្នកប៉ោចៗ បានប្រយោជន៍ ដេកអេះពោះ។ -អ្នកអែបអប សមប្រកប គ្រប់កិច្ចការ អ្នកអែ...
និពន្ធដោយប៉ាកកាខ្មៅ!
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់ឲ្យពិន័យចំពោះអ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០ ០០០ (បួនសែន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៨០០ ០០០ (ប្រាំបីសែន)រៀល។ បន្ថែមលើសពីនេះ មាត្រា១២នៃអនុក្រឹត្យនេះបានចែងបញ្ជាក់ទៀតថា សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនជនល្មើសទៅអយ្យការអមសាលាដ...
ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ៤សែនដល់ ៨សែនរៀល ប្រសិនបើពួកគេបើកបរយានយន្តគ្មានបណ្ណសម្គាល់យានយន្ត ឬគ្មានស្លាកលេខ។ នេះបើតាមមាត្រា១២ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
ខេត្តមណ្ឌលគិរី ដែលស្ថិតនៅប៉ែកឦសានប្រទេស មានរមណីយដ្ឋានធម្មជាតិជាច្រើន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្ត។ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត ក៏ស្ថិតក្នុងចំណោមរមណីយដ្ឋានទាំងនោះដែរ។ អ្នកលក់ដូរចំណីអាហារ អ្នកថតរូប អ្នកតែងសម្លៀកបំពាក់ជនជាតិភាគតិច អ្នកលក់សម្លៀក...
មណ្ឌលគិរី៖ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានភាពស្រស់បំព្រង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ មិនត្រឹមតែ ផ្តល់ការកម្សាន្តសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែរមណីយដ្ឋានធម្មជាតិមួយ កំពុងទំនុកបម្រុងដល់ជីវភាពអ្នកស្រុក ដែលប្រកបរបបរកស៊ីនៅទីនេះ  ដែរ។
ការកម្ចាត់គ្រឿងញៀន និងការបោសសម្អាតអំពើពុករលួយ ជាគោលនយោបាយសំខាន់២របស់លោក Rodrigo Duterte តាំងពីលោកធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោតមកម្ល៉េះ។ ជាប់ឆ្នោតភា្លម លោក Duterte ក៏បានអនុវត្តនយោបាយអាទិភាពរបស់លោកភ្លាមដែរ។ លោក បានប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀន ដោយបានសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនជាច្រើនពាន់នាក់ ហើយមន្ត្រីជាច្រើនក៏ត្រូវអស់តំ...
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា លោកបានបណ្ដេញមន្ត្រីរដ្ឋាភិបាល៩២នាក់មកពីស្ថាប័នខុសៗគ្នាក្នុងខែមីនានេះ ដោយសារពួកគេទាំងនោះប្រព្រឹត្តអំពើពុករលួយ។ លោក Duterte ដែលចាត់ទុកការបោសសម្អាតគ្រឿងញៀនជាអាទិភាពនៃរដ្ឋាភិបាល បានបណ្ដេញមន្ត្រីជាច្រើននាក់ពីតំណែងរួចហើយដែរ។ សូម្បីក្រុមគ្រួសារលោក ក៏មានការលើកលែងដែរ ហើយបើក្នុងករ...
ក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំ វេទិកា«ស្វែងយល់អំពីទិដ្ឋភាព នៃព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧» នៅថ្ងៃទី ២៥ មីនា នាមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ  ក្នុងគោលបំណងបង្ហាញជាសាធារណ:នូវតួអង្គព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខ្លោងទ្វារ និងរចនាប័ទ្មផ្សេងៗដែលនឹងត្រូវដាក់តែងលម្អក្នុងព្រឹត្តិការណ៍អង្គរសង...
ភ្នំពេញ៖  ក្រុមការងារព្រឹត្តិការណ៏អង្គរសង្ក្រាន្ត រួមជាមួយនឹងសាស្ត្រាចារ្យ ប្រវត្តិវិទូ និងសិល្បករជំនាញៗ បានបង្ហាញ ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំទី៥។ ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ បានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានជាខ្មែរ និងត្រូវរក្សាបាននូវតុល្យភាពនៃការអភិរក្ស និងការអភិវឌ្ឍ។
ត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ការប្រកួត និងសម្ដែងលើ១១ប្រភេទកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានវាយតម្លៃថា អ្នកចូលរួមទស្សនា និងគាំទ្រការប្រក...
ខេត្តស្ទឹងត្រែង៖ កីឡា១១ប្រភេទដែលបានដាក់ឲ្យប្រកួត និងសម្តែង ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង បានបញ្ចប់ជាស្ថាពរនៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ។ ប៉ុន្តែការតាំងពិព័រណ៍ផលិតផល ការសម្ដែងសិល្បៈ និងការប្រគំតន្ត្រីមិនទាន់បញ្ចប់នោះទេគឺនៅបន្តរហូតដល់យប់ជ្រៅ។
មេទ័ពអ៊ីរ៉ង់ បានប្រតិកម្មទៅនឹងការលើកឡើងរបស់មេទ័ពជើងទឹកអាមេរិក ដែលបានចោទអ៊ីរ៉ង់ថាបានបញ្ជូនកម្លាំងទូកល្បឿនរបស់ខ្លួន ទៅក្បែរនាវាដឹកយន្តហោះអាមេរិកដែលឆ្លងកាត់តំបន់សមុទ្រ Hormuz ។ ឧត្តមសេនីយ៍ Masoud Jazayeri នាយរងសេនាធិការចម្រុះកងទ័ពអ៊ីរ៉ង់និយាយថា ព័ត៌មាននៃការប្រឈមមុខគ្នារវាងនាវាអាមេរិក និងទូកលឿនរបស់អ៊ីរ៉ង់ ជារឿងគ្នាមូលដ្ឋាន...
កាលពីថ្ងៃទី២១ ខែមីនា នាវាដឹកយន្តហោះរបស់អាមេរិក បានប្រឈមមុខគ្នាជាមួយទូកល្បឿនលឿនរបស់ទ័ពជើងទឹកអ៊ីរ៉ង់ក្នុងតំបន់សមុទ្រ Hormuz ខណៈនាវាអាមេរិកធ្វើដំណើឆ្លងកាត់ទីនោះឆ្ពោះសំដៅឈូងសមុទ្រអារ៉ាប់ក្នុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាម។ អាមេរិកនិយាយថា ទូកយោធាអ៊ីរ៉ង់ដែលប្រដាប់ឲ្យអាវុធ បានមកកៀកនាវាដឹកយន្តហោះ USS George H.W. Bush ។ ប៉ុ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ទាំងបីខេត្ត លើជំនួយប្រមាណ ៣១ម៉ឺនដុល្លារ សម្រាប់សាងសង់អគារសិក្សានៅសាលារៀនចំនួន៤។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយចំនួន ៣១៩,៤០៩ ដុល្លារដល់កម្ពុជា។ ជំនួយទាំងនេះ សម្រាប់សាងសង់អគារសិក្សានៅសាលាចំនួន ៤ ស្ថិតនៅខេត្តកណ្ដាល កំពង់ស្ពឺ និងរតនគិរី។
រឿងគំនូសជីវចល Up ដ៏ល្បីល្បាញរបស់សមិទ្ធករអាមេរិក Pete Docter ទាក់អារម្មណ៍លោក Daniel Boria យ៉ាងខ្លាំង។ បុរសវ័យ២៧ឆ្នាំរូបនេះ បានផុសគំនិតធ្វើតាមសាច់រឿងដែលគេបានមើល ជាពិសេសការដំណើរផ្សងព្រេងដោយអង្គុយលើកៅអីដែលចងភ្ជាប់ជាមួយប៉េងប៉ោងហោះ។ ហេតុអ្វីបានជាគេអាចឡើងខ្ពស់ជាងភ្នំ? ហេតុអ្វីបានជាគេអាចឆ្លងកាត់មហាសមុទ្រអាត្លង់ទិចបានកាលពី៨៥ឆ្ន...
កាណដា៖ កាលពីខែកក្កដា ឆ្នាំ២០១៥ លោក Daniel Boria នៅក្រុង Calgary ប្រទេសកាណាដា មានគំនិតដ៏ប្លែកមួយ ដោយលោកបានអង្គុយលើកៅអីដ៏វែងមួយដែលចងភ្ជាប់ជាមួយប៉េងប៉ោងជាង១០០ ហើយបង្ហោះវាទៅលើអាកាស។ ទង្វើនេះ ត្រូវបានតុលាការចាត់ទុកថា ខុសឆ្គង ហើយបានសម្រេចពិន័យកាលពីខែធ្នូ កន្លងមក ក្នុងទឹកប្រាក់ចំនួន២៦ ៥០០ដុល្លាកាណាដា (ជិត២ម៉ឺនដុល្លារអាមេរិក)។
លោក យង់ សំរឹទ្ធិ គឺជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៅសាលាបច្ចេកទេស Ecole Polytech'Lille ប្រទេសបារាំង។ លោក យង់ សំរឹទ្ធិ បានទៅសិក្សានៅបារាំង តាមរយៈកម្មវិធី«Bourses d'Excellence Eiffel» របស់រដ្ឋាភិបាលបារាំង នៅឆ្នាំ២០១៥ ដែលជាអាហារូបករណ៍ស្ថិតក្រោមកិច្ចសហការរវាងសាលាតិចណូ (ITC) និងស...
លោក យង់ សំរឹទ្ធិ កំពុងស្រវាស្រទេញក្រេបយកវិជ្ជា ផ្នែកវិស្វកម្មសំណង់ស៊ីវិល លើជំនាញគ្រប់គ្រងសំណល់ថាមពលនុយក្លេអ៊ែក្រោមដី នៅសាលាបច្ចេកទេស Ecole Polytech'Lille ប្រទេសបារាំង។ យុវជនវ័យ២៣ឆ្នាំ រូបនេះ ចង់ក្លាយជាសាស្ត្រាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិល បន្ទាប់ពីបញ្ចប់ការសិក្សា។ គោលដៅមួយទៀតរបស់ សំរឺទ្ធិ គឺអ្នកឯកទេសគ្រប់គ្រងសំណល់ថាមព...
អូស្ត្រាលី ដែលនៅក្បែរអាស៊ីអាគ្នេយ៍ បានត្រៀមខ្លួនដើម្បីក្រុមរដ្ឋឥស្លាមដែលទំនងជាបង្កើតរដ្ឋថ្មីរបស់ខ្លួននៅភាគខាងត្បូងហ្វីលីពីន ខណៈក្រុមនេះរងបរាជ័យបន្តបន្ទាប់នៅតំបន់មជ្ឈិមបូព៌ា។ សម្ព័ន្ធមិត្តលោកខាងលិចដឹកមុខដោយអាមេរិក កំពុងបើកប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋឥស្លាមនៅអ៊ីរ៉ាក់ ខណៈដែលយុទ្ធនាការមួយទៀតដឹកនាំដោយរុស្ស៊ី កំពុងកម្ទេចស...
អាស៊ីអាគ្នេយ៍ គឺជាគោលដៅបោះជំរំរបស់ក្រុមរដ្ឋឥស្លាម បើពួកគេបរាជ័យក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។ ក្រុមជ្រុលនិយមនេះ ក៏មានបណ្ដាញសាខារបស់ខ្លួនក្នុងតំបន់រួចស្រេចហើយដូចជាក្រុមឧទ្ទាម Abu Sayyaf នៅភាគខាងត្បូងហ្វីលីពីនជាដើម។ ប្រទេសជាច្រើននៅក្បែរហ្វីលីពីន ក៏បានត្រៀមខ្លួនជាបណ្ដើរៗដើម្បីទប់ទល់វត្តមានសកម្មជនរបស់ក្រុមជ្រុលនិយមនេះ ដែលអាចគ...
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចេញសេចក្ដីសម្រេចមួយ ស្ដីពី ការបង្កើតក្រុមជំនួយការផ្នែកច្បាប់ ដែលមានលោក ថៃ នរៈសត្យា ជាប្រធាន លោក ចំរើន វ៉ាន់ថា ជាអនុប្រធានអចិន្ត្រៃយ៍ លោក យិច សមិទ្ធិ និងលោក កុក រស់ ជាអនុប្រធាន។ ក្រុមការងារនេះ មានសមាជិក៨នាក់ផ្សេងទៀត។ ក្រុមជំនួយការផ្នែកច្បាប់របស់ក្រសួងវប្បធម៌...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមជំនួយការផ្នែកច្បាប់ ។ នៅក្នុងសេចក្ដីសម្រេចនោះ មានប្រធាន អនុប្រធាន និងសមាជិកសរុបចំនួន ១២នាក់ ដោយលោក ថៃ នរៈសត្យា ជាប្រធានក្រុមជំនួយការផ្នែកច្បាប់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានកំណត់រយៈពេលមួយខែ ដើម្បីចុះទៅឲ្យគ្រប់២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ឯកឧត្តម កឹម សុខា គឺដើម្បីពន្យល់ពីនយោបាយអាទិភាពទាំង ៥ចំណុច ទៅដល់សកម្មជន បេក្ខជនឃុំ-សង្កាត់ និងមន្ត្រីនៅតាមមូលដ្ឋាន។  លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្ម...
ភ្នំពេញ៖ រយៈពេលជិត១ខែ ឯកឧត្តម កឹម សុខា បានទៅដល់២១ រាជធានី-ខេត្ត ដើម្បីពន្យល់ពីគោលនយោបាយថ្នាក់ឃុំ-សង្កាត់ ដល់មន្ត្រីនៅតាមមូលដ្ឋាន។ យ៉ាងយូរ នៅបំណាច់ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម កឹម សុខា នឹងទៅដល់គ្រប់ ២៥ រាជធានី-ខេត្ត តាមការកំណត់។
ព្រឹត្តិការណ៍នេះរួមមាន៖     ការបង្ហាញខ្លួននិងណែនាំយុវទូតរបស់សែលកាត     ការប្រកាសពីកម្មវិធីប្រកួត Cellcard Super Data Race     ការបង្ហាញជាលើកដំបូងនូវកម្មវិធី Cellcard Youth Pledge និងការប្រគំតន្ត្រី គំនិតផ្ដួចផ្ដើមទាំងបីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដើម្បីបង្ហាញថាសែលកាតយកចិត្តទុកដាក់ខ្លាំងបំ...
ភ្នំពេញ៖សែលកាតបានសម្ពោធគំនិតផ្ដួចផ្ដើមថ្មីរបស់ខ្លួនជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលផ្តោតសំខាន់លើយុវជន។
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា «បណ្ឌិត» គឺជាជនអ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ។ ដូច្នេះ បើនិយាយពីបុគ្គលណាម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬក៏បានរៀនដល់ថ្នាក់បណ្ឌិត គឺយើងសរសេរថា «បណ្ឌិត»។ ឧទាហរណ៍ថា៖«បងប្រុសខ្ញុំ គឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ»។ ចំណែក ពាក្យ «បណ្ឌិត្យ» វិញ គឺមិនសំដៅទៅលើមនុស្ស ដែលមាន...
ភ្នំពេញ៖ «បណ្ឌិត» សំដៅទៅលើ មនុស្ស។ រីឯ «បណ្ឌិត្យ» សំដៅទៅលើ ភាវៈ ឬទីកន្លែង។
ក្រៅពីគោលបំណងប្រកួតរកយុវជនឆ្នើមថ្នាក់ជាតិទៅចូលរួមប្រកួតក្នុងថ្នាក់តំបន់អាស៊ី វេទិការនេះ ក៏បំផុសគំនិតយុវជន ឲ្យហ៊ានបញ្ចេញមតិយោបល់រកដំណោះស្រាយអភិវឌ្ឍខ្លួនពួកគេ និងប្រទេសជាតិ ប្រកបដោយនិរន្តរភាពផង។ យុវជនឆ្នើមចំនួន ៨ក្រុមដែលមានសមាជិកប្រមាណបីនាក់ក្នុងមួយក្រុមៗតំណាងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១១គ្រឹះស្ថាន នឹងចូលរួមប្រកួតប...
ភ្នំពេញ៖ សភាយុវជពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា នឹងរៀបចំវេទិកាប្រកួតប្រជែងពានរង្វាន់ វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ ២០១៧ ដើម្បីជ្រើសរើសបេក្ខជនទៅចូលរួមប្រកួតថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៅខែមិថុនា ឆ្នាំ ២០១៧នេះ ក្នុងប្រទេសម៉ុងហ្គោលី។ វេទិកានេះ នឹងប្រព្រឹត្តឡើង ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥រសៀល នៅ...
ពិធីក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនាថ្មី នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែមសា ឆ្នាំ២០១៧ខាងមុខ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តូរទីតាំងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ នៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩ កា...
សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនាថ្មី នឹងប្រារព្ធធ្វើនៅថ្ងៃទី២ ខែមសា ឆ្នាំ២០១៧ខាងមុខ។ រដ្ឋាភិបាល គ្រោងចំណាយទឹកប្រាក់ប្រមាណ១២លានដុល្លារ សង់សាលារចនាថ្មីនេះ  នៅតំបន់ជ្រោយចង្វារ ខណៈទីតាំងសាលារចនាចាស់ដែលមានចំណាស់១០០ឆ្នាំ ត្រូវពង្រីកជាសារមន្ទីរជាតិ។
លោក សេ៖ អា បេ! ផ្ទះឯងធំណាស់ វិមានមិនស្មើទេ។ ចុះឯងរកស៊ីអី្វ បានលុយមកពីណា? លោក បេ៖ ឯងឃើញថ្នល់ក្នុងខេត្តអញអត់? លោក សេ៖ ឃើញតើ! ស្អាត រលោងល្អ។ លោក បេ៖ តែអញចាក់ស្តើង ស៊ីក្រាស់។ មួយខែក្រោយមក លោក សេ ហៅលោក បេ ទៅលេងផ្ទះម្តង។ លោក បេ៖ ពួកម៉ាក! ផ្ទះឯងធំជាងផ្ទះអញ ២ដង។ ឯងបានលុយមកពីណា? លោក សេ៖ ឯង ឃើញផ្លូវក្នុងខេត្តអញអត់? លោក បេ៖ ឃើញហើ...
កាលពីយូរលង់ណាស់មកហើយ លោក បេ និង លោក សេ គឺជាមន្ត្រីមន្ទីរផ្លូវថ្នល់ដែលនៅខេត្តផ្សេងគ្នា ហើយពួកគេក៏ជាមិត្តភក្កិជិតស្និទ្ធនឹងគ្នាដែរ។ ថ្ងៃមួយលោក បេ បានអញ្ជើញលោក សេ មកលេងផ្ទះ។ លោក សេ ភ្ញាក់ផ្អើល និងបើកភ្នែកធំៗ នៅពេលដែលគាត់ឃើញភូមិគ្រឹះ និងទ្រព្យសម្បត្តិរបស់លោក បេ។
លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ ស៊ីអាយអិមប៊ី បានមានប្រសាសន៍ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលធនាគារ ស៊ីអាយអិមប៊ី រៀបចំឡើងនេះ គឺជាផ្នែកមួយនៃការងារសប្បុរសធម៌ជាច្រើនរបស់ ស៊ីអាយអិមប៊ី ។ លោកស្រីបន្ថែមយ៉ាងដូច្នេះទៀតថា៖«ការស្ម័គ្រចិត្តរបស់យើងនាថ្ងៃនេះ គឺជាផ្នែកមួយ ដែលយើងអាចចូលរួមស្រោចស្រង់អាយុជីវិតជនរ...
ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) នៅថ្ងៃទី២៤ខែមីនា បានរៀបចំកម្មវិធីស្ម័គ្រចិត្តផ្ដល់បរិច្ចាគ ជាលើកទី២របស់ខ្លួន ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារមួយនេះ បានលើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានផុសផលពីសំណាក់ពលរដ្ឋក្នុងសង្គម ខណៈកង្វះខាតឈាមជួយជនរងគ្រោះមានទំហំរហូតដល់ ៦...
ខណៈដែលសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើឡើងនោះ កូរ៉េខាងជើងឯណោះនៅមិនសុខឡើយដោយបានគំរាមវាយបកវិញ បើសមយុទ្ធរួមគ្នាអាមេរិក និងកូរ៉េខាងត្បូង ហ៊ានបំពានអធិបតេយ្យរបស់ខ្លួនតែបន្តិច។ កូរ៉េខាងជើង ក៏ព្រមានវាយប្រហារដោយមិនប្រាប់មុនលើអាមេរិក និងកូរ៉េខាងត្បូងផងដែរ។ នេះក៏ព្រោះតែសមយុទ្ធរួមគ្នាលើកនេះ ក៏មានវត្តមានកម្លា...
កងទ័ពកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមីនា បានប្រកាសជាសាធារណៈថា ខ្លួននឹងបើកការវាយប្រហារដោយមិនចាំបាច់ប្រាប់មុន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈប្រទេសទាំងពីរនេះកំពុងអនុវត្តលំហាត់កម្ទេចក្បាលម៉ាស៊ីនដឹកនាំកូរ៉េខាងជើងក្នុងសមយុទ្ធរួមគ្នាមួយ។ សមយុទ្ធដ៏ធំនេះ ចូលរួមដោយកម្លាំងពិសេសអាមេរិកជាច្រើនក្រុម ដែលហ្វឹកហាត់វាយប្រហារលើថ្នាក់ដឹកន...
អស់តំណែងមិនទាន់មួយខែស្រួលបួលផង លោកស្រី ប៉ាក ហ្គឺនហេ កំពុងប្រឈមមុខការចាប់ខ្លួន ខណៈដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលបានសួរចម្លើយលោកស្រីរាប់ម៉ោងកាលពីសប្ដាហ៍មុន ស្វែងរកដីកាចាប់ខ្លួនពីតុលាការនៅថ្ងៃទី២៧ ខែមីនា។ បើតុលាការចេញដីកាមែន លោកស្រី ប៉ាក ដែលរួមរឹតដោយអំពើពុករលួយ នឹងក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ហើយដែលត្រូវអាជ្ញាធ...
រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើសុំដីកាចាប់ខ្លួនអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ដែលរងការចោទប្រកាន់ករណីពុករលួយរហូតអស់តំណែង។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងលើកឡើងថា វាជាស្មើភាពដែលគួរឃាត់ខ្លួនលោកស្រី ប៉ាក ស្របពេលជនសង្ស័យផ្សេងទៀតត្រូវបានចាប់ខ្លួន និងកំពុងដំណើរការកាត់ទោសទៅហើយ។ ម្យ៉ាងទៀត រដ្ឋអាជ្ញា ចង់ចាប់ខ្លួនប្រធានាធិបតីស្ត្រីរូបនេះ ...
ការ៉េម និងសូកូឡា ជាតិស្ករក្នុងអាហារពីរមុខនេះអាចធ្វើឲ្យអ័រម៉ូនស្ត្រេសកើនឡើងកាន់តែខ្លាំង។ ជាតិស្ករក្នុងឈាម និងអាំស៊ុយលីនឡើងខ្ពស់ ដែលបណ្តាលមកពីការញ៉ាំជាតិស្ករសិប្បនិមិត្តច្រើនក៏អាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវ និងញ៉ាំអាហារកាន់តែច្រើនផងដែរ។ កាហ្វេ កាហ្វេផ្អែមដូចជា ឡាតេ និងម៉ូកា ដែលត្រូវបានធ្វើឡើងដោយជាតិសេរ៉ូ និងអេចប្រេសូអាចធ្វើ...
អ្វីដែលអ្នកញ៉ាំអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបាន។ ខណៈពេលដែលអាហារជាច្រើនអាចជួយឲ្យមានអារម្មណ៍ល្អ តែក៏មានមួយចំនួនតូចធ្វើឲ្យមានអារម្មណ៍ពិបាកកាន់តែធ្ងន់ធ្ងរ ឬមានប្រតិកម្មក្នុងខ្លួនមិនល្អដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែព្យាយាមចៀសវាងនៅពេលមានអាការៈបាក់ទឹកចិត្ត៖
មូលហេតុ ១. ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា ឬប្រើហួសកម្រិត ដូចជាថ្នាំបំបាត់ការឈឺចាប់ និងបំបាត់ការរលាក ដូចជា aspirin, naproxen (Aleve, Anaprox, Naprosyn), ibuprofen (Motrin, Advil, Midol, and others) ២. ជាតិអាស៊ីតច្រើនពេកនៅក្នុងក្រពះ ៣. ផឹកស្រាជ្រុលខ្លាំង ៤. ជក់បារី ៥. មានជំងឺរ៉ាំរ៉ៃណាមួយ ៦. ការព្យាបាលដោយវិធ្យុសកម្ម...
ដំបៅក្រពះ គឺជាអាការៈដែលអ្នកជំងឺឈឺ នៅតាមជញ្ជាំងក្រពះ ឬផ្នែកណាមួយនៃក្រពះ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយ ក៏ដូចជាការពារអ្នកពីជំងឺមហារីកនានា ៖ ១. កុំជក់បារីជាដាច់ខាត ២. ស្រា អាចញ៉ាំបានតិចតួច ៣. ញ៉ាំអាហារមានសុខភាពល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រី ។ល។) ៤. រក្សាទម្ងន់ឲ្យបានល្អ ៥. ធ្វើខ្លួនឲ្យសកម្ម ៦. ការពាររាងកាយពីពន្លឺថ្ងៃ ៧. ចាក់វ៉ាក់សាំងការពារ តាមការណ...
តើអ្នកកំពុងព្រួយបារម្ភ អំពីជំងឺមហារីកមែនទេ? ចូរទទួលទានអាហារមានសុខភាព និងធ្វើតេស្តសុខភាពជាប្រចាំ។
FILMART គឺជាព្រឹត្តិការណ៍ធំមួយសម្រាប់វិស័យភាពយន្តនិងកម្មវិធីទូរទស្សន៍នៅតំបន់អាស៊ី ដែលមានការដាក់តាំងបង្ហាញភាពយន្ត ៨០០ មកពីប្រទេសចំនួន៣៥ ចូលរួមនៅក្នុងឆ្នាំ២០១៧នេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីពាក់កណ្ដាលខែមីនានេះ មានអ្នកចូលរួមជាង៨០០០ នាក់ ក្រុមផលិតករមានក្ដីសង្ឃឹមខ្ពស់ សម្រាប់ការដាក់បង្ហាញភាពយន្តរបស់ខ្លួន ទៅកាន់អ្នកចែក...
ហុងកុង ៖ នៅក្នុងទីក្រុងដែលមានភាពរស់រវើកនិងសម្បូរបែបរបស់ហុងកុង ផលិតករខ្សែភាពយន្តកម្ពុជាបានមករួមគ្នា នៅក្នុងទីផ្សារភាពយន្តធំមួយរបស់អាស៊ី។ ពួកគេមានបេសកកម្មរួមគ្នាមួយ គឺ បង្ហាញភាពយន្តកម្ពុជានៅលើឆាកអន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិធីទទួលវិញ្ញាបនបត្រចុះបញ្ជីម៉ាក ត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងក្នុងប្រទេសថៃ ក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតបារាំង លោក ហ្គីលេស ហ្គារ៉ាចុន (Gilles Garachon), លោក ជេស មីហ្គឹល សាន់ (Jesus Miguel SANZ) ឯកអគ្គរដ្ឋទូតអឺរ៉ុប និងលោកស្រី អាភីរាឌី តាន់ត្រាផន (Apiradi Tantraporn) រដ្ឋមន្ត្រីក្រសួងពា...
ភ្នំពេញ៖ ផលិតផលកសិកម្ម គឺ «ម្រេចកំពត» និងស្ករត្នោតកំពង់ស្ពឺ» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រហើយ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតកម្ពុជា ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន។ អាហារូបករណ៍នេះ ត្រូវបានផ្ដល់ដោយមន្ទីរអប់រំខេត្តក្វាងស៊ីនៃប្រទេសចិន ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាមួយគ្នានេះ មុខជំនាញសិក្សា គឺសាមីខ្លួនជាអ្នកជ្រើសរើស ដោយស្របទៅតាមកម្មវិធីរបស់សាកលវិទ្យាល័យនី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់និស្សិតកម្ពុជា ស្ដីពីការប្រកួតយកអាហារូបករណ៍ទៅសិក្សានៅប្រទេស។ អាហារូបករណ៍នេះ បានផ្ដល់ឱកាសដល់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិនសម្រាប់ឆ្នាំ២០១៧-២០១៨។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក Abubakar បានទទួលមរណភាពដោយសារជំងឺក្នុងរយៈពេលដ៏ខ្លីមួយនៅផ្ទះរបស់លោកក្នុងតំបន់ Bida រដ្ឋ Niger ប្រទេសនីហ្សេរីយ៉ា។ នេះបើតាមការអះអាងរបស់លោក Mutairu Salawudeen Bello ជំនួយការផ្ទាល់របស់លោក Abubakar ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាននីហ្សេរីយ៉ា NAN។ កាលពីប្រមាណពីរឆ្នាំមុន លោក Abubakar បានប្រកាសថា លោកមិនទាន់អស់ចំណង់ស្ន...
លោក Mohammed Bello Abubakar មេដឹកនាំសាសនាជនជាតិនីហ្សេរីយ៉ា ដែលមានប្រពន្ធ១៣០នាក់ និងកូនជាង២០០នាក់ បានទទួលមរណភាពកាលពីចុងខែមករាកន្លងមក ក្នុងអាយុ៩៣ឆ្នាំ ក្រោយធ្លាក់ខ្លួនឈឺក្នុងរយៈពេលដ៏ខ្លីមួយ។ បើតាមការផ្សាយរបស់ AFP ភរិយាជាង៨០នាក់បាននៅកំដរគាត់រហូតដល់ដង្ហើមចុងក្រោយ។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាមសុងក្នុងការងារសង្គម អ្នកឆ្លើយសំណួរ៣នាក់ក្នុងចំណោម១០នាក់ (២៩%) បានទទួលស្គាល់ថាក្រុមហ៊ុនសាមសុងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច។ ក្នុងចំណោមក្រុមហ៊ុនក្នុងដែលមានឈ្មោះក្នុងបញ្ជីទាំងក្រុមហ៊ុ...
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាមសុងនៅប្រទេសសិង្ហបុរី កាលថ្ងៃទី ២០ មីនា ឆ្នាំ ២០១៧ អ្នកប្រើប្រាស់ជឿជាក់ថាសកម្មភាពចូលរួមក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗគឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គម។ ទាំងនេះជាការរកឃើញពីការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង៩ទូទាំងតំបន់...
ក្រុមចំណូលថ្មីវិសាខាបានបង្ហាញភាពខ្លាំង សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ក្របខណ្ឌខេមបូឌានលីក២ឆ្នាំ២០១៧ ដោយក្រុមនេះបានលត់ក្រុមកំពង់ស្ពឺ ១៧-០ ក្នុងថ្ងៃប្រកួតបើករដូវកាលពីរសៀលថ្ងៃទី២៦ ខែមីនា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ ជ័យជម្នះដ៏អស្ចារ្យនេះ នាំឲ្យក្រុមវិសាខាឈរកំពូលតារាងជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី១ ដ...
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌលីកលំដាប់ទី២កម្ពុជាប្រចាំឆ្នាំ២០១៧ (Cambodian Second League 2017)បានបើករដូវកាលថ្មីរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ម្សិលមិញ។ នាការប្រកួតបើកឆាកនៅកីឡដ្ឋានស្តាតចាស់ក្រុមវិសាខាបានលត់ក្រុមកំពង់ស្ពឺក្នុងលទ្ធផល ១៧-០។ រីឯក្រុមយុវជនក្រសួងការពារជាតិបានយកឈ្នះក្រុមកំពង់ឆ្នាំង ៣-០ ខណៈស្វាយរៀងបា...
ការប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 បានចាប់ផ្តើមការប្រកួតបើកឆាកជើងទី១របស់ខ្លួន នៅក្នុងទីក្រុងមែលប៊នប្រទេសអូស្ត្រាលី។ កីឡាកររបស់ចក្រភពអង់គ្លេស Lewis Hamilton ដែលបើកបរឲ្យក្រុម MERCEDES ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈ Sebastian Vettel អ្នកប្រណាំងរថយន្តសញ្ជាតិអាល្លឺម៉ង់ ដែលបើកបរឲ្យក្រុម FERRARI បានទទួលចំណាត់ថ្នាក់លេខ១ នៅថ្...
Lewis Hamilton អ្នកប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 ឬ F1 ជឿជាក់ថាខ្លួនអាចផ្តួលកីឡាករ Sebastian Vettel ដើម្បីគ្រងតំណែងជើងឯកនៃការប្រណាំងរថយន្តលំដាប់ពិភពលោក F1 នៅឆ្នាំនេះ បើទោះបីជាបរាជ័យវគ្គប្រកួតបើកឆាកនៅទីលាន Australian Grand Prix នៅប្រទេសអូស្ត្រាលីក៏ដោយ។
មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ។ បើតាមលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី  ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស ឃាត់ខ្លួន នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនានេះ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉...
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ នៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ពីបទឆ្លងដែនចូលកាប់ឈើដោយខុសច្បាប់។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនល្មើសទាំង៤នាក់នេះកំពុងស្ថិតនៅមន្ទីរបរិស្ថានខេត្ត រង់ចាំការសួរចម្លើយ មុនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ហ្ស៊កដានី មានប្រវត្តិជួបជាមួយក្រុមនៅតំបន់អាស៊ាន ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFC Asian Cup ប៉ុន្តែក្រុមមកពីតំបន់អាស៊ីខាងលិចមួយនេះ នឹងត្រូវស្វាគមន៍កម្ពុជាជាលើកដំបូងក្នុងកំណត់ត្រាប្រកួតជាលក្ខណៈអន្តរជាតិរបស់ខ្លួន។ នៅក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFC Asian Cup នេះ ក្រុមពីតំបន់អាស៊ីខាងលិចចំនួន២ ដែលកម្...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ AFC Asian Cup ជាលើក ដំបូងនៅឆ្នាំ១៩៥៦ និងជាការប្រកួតឆាកអន្តរជាតិលើកដំបូងបំផុតផងដែរ។ កាលណោះ កម្ពុជាបានប៉ះជាមួយម៉ាឡាយូ (បច្ចុប្បន្នម៉ាឡេស៊ី) ក្នុងវគ្គជម្រុះ ដោយចាញ់ ៩-២ នៅក្រុងគូឡាឡាំពួរក្នុងជើងទីមួយ ហើយយកឈ្នះ ៣-២ វិញ នៅជើងទីពីរក្នុងរាជធានីភ្នំពេញ។ បន្ទ...
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ចិន បានតវ៉ាជុំវិញទស្សនកិច្ច របស់អនុរដ្ឋមន្ត្រីកិច្ចការមហាផ្ទៃ និងទំនាក់ទំនងលោក Jiro Akama ទៅកាន់កោះតៃវ៉ាន់កាលពីចុងសប្ដាហ៍កន្លងទៅ។ ចិន មិនសប្បាយចិត្តនឹងទស្សនកិច្ចរបស់លោក Akama ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ជប៉ុនដំបូង ធ្វើដំណើរទៅកាន់កោះនេះ ចាប់តាំងពីជប៉ុនផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ...
ក្រុងប៉េកាំង បានបង្ហាញការមិនពេញចិត្តរបស់ខ្លួនជុំវិញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ទៅកាន់កោះតៃវ៉ាន់ ដែលជាចិនចាត់ទុកជាអាណាខេត្តរបស់ខ្លួន។ ចិន ចាត់ទុកទស្សនកិច្ចរបស់មន្ត្រីជប៉ុន ជាការនិយាយផ្សេង ធ្វើផ្សឹង ដ្បិតជប៉ុនសន្យាមិនធ្វើទំនាក់ទំនងថ្នាក់រដ្ឋាភិបាលជាមួយតៃវ៉ាន់ឡើយ។ ចិន ក៏ព្រមានដែរថា ទស្សនកិច្ចរបស់មន្ត្រីជ...
លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានហិរញ្ញវត្ថុ អេអឹមខេ បានឲ្យដឹងពីការសម្រេចបង្កើតសេវាធានារ៉ាប់រងនេះយ៉ាងដូច្នេះថា៖«អ្វីដែលយើងជួបប្រទះគឺថា នៅពេលដែលក្រុមគ្រួសារមួយបាត់បង់សមាជិក ជាពិសេសអ្នកបង្គោលក្នុងគ្រួសារ ជួបគ្រោះថ្នាក់ផ្សេងៗ នោះគ្រួសាររបស់គាត់នឹងមានបញ្ហាប្រឈមខ្លាំងផ្នែកហិរញ្ញវត្ថុ។ លោកបន្តថា៖«ដោយមើលឃ...
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (Forte Insurance) ដើម្បីបើកឲ្យដំណើរការសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់អ្នកមានចំណូលទាប និងមធ្យម។ កញ្ចប់សេវាទាំងនេះ មានតម្លៃចាប់ពី ៥ដុល្លារក្នុងមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ធានា ២៥០០ដុល្លារ ឡើងទៅ។
«គ្មានផ្សោត គឺគ្មានទេសចរណ៍» នេះ គឺជាពាក្យស្លោកដែលត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងពិធីបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែង កាលពីចុងសប្តាហ៍មុននេះ។ លោកបញ្ជាក់ថា សត្វផ្សោតទឹកសាបនៅលើពិភពលោក បានបាត់បង់អស់ហើយ គឺមានតែកម្ពុជាមួយគត់ ដែលមានសត្វផ្សោតទន្លេ។ លោកបន្តថា សត្វកម្រ និងជាផលិតផលទ...
 ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា បច្ចុប្បន្ននេះ សត្វផ្សោតកម្ពុជា មានចំនួនជាង១០០ក្បាល និង៩អន្លង់។ ផលិតទេសចរណ៍កម្ពុជាដែលគ្មានពីរលើលោកមួយនេះ ត្រូវបានប្រមុខក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា កំពុងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបាននាំចំណូលជូនប្រជាជននៅក្នុងមូលដ្ឋានបានយ...
ប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតាំងកូនប្រសារ Jared Kushner ជាប្រធានការិយាល័យសេតវិមានសម្រាប់ការច្នៃប្រឌិត (White House Office of Innovation) ដែលត្រូវទទួលបន្ទុកប្រមូលគំនិតដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ លោក Kushner ទទួលអំណាចច្រើនក្នុងការកែប្រែរបៀបធ្វើការរដ្ឋ និងអនុវត្តការសន្យារបស់ឪពុកក្មេកលោកដូចជា ការកែទម្រង់ប្រព័...
ទីប្រឹក្សាជាន់ខ្ពស់ Jared Kushner ជាកូនប្រសារប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលបានមុខតំណែងថ្មីមួយនៅសេតវិមាន បន្ថែមពីការងារបច្ចុប្បន្ន។ លោក Kushner នឹងត្រូវដឹកនាំការិយាល័យថ្មីមួយទើបបង្កើត ដែលទទួលបន្ទុកលើការងាររុះរើប្រព័ន្ធការិយាធិបតេយ្យ និងប្រមូលគំនិតពីស្ថាប័នជំនួញធំៗដើម្បីជួយរដ្ឋបាលថ្មី ក្នុងការអនុវត្តគោលនយោបាយដែលលោក ត្...
អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏ដូចជាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តដទៃទៀត សុទ្ធតែត្រូវបានទទួលធ្វើអធិការកិច្ច ពីសំណាក់ព្រះរាជអាជ្ញាអម សាលាដំបូងរាជធានី ខេត្តក៏ដូចជាអង្គភាពមានសមត្ថភាពពាក់ព័ន្ធរួមមានយន្តការទប់ស្កាត់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បដិសេធថា មិនមានការធ្វើទារុញលើអ្នកទោសក្នុងពន្ធនាគារឡើយ។ ការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារបែបនេះ ឆ្លើយតបនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលទាក់ទងនឹង «អ្នកជាប់ឃុំចោទមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យថា ធ្វើទារុណកម្មលើអ្នកទោសបុរស»។
ការវាយប្រហារគ្នាដោយវោហារសាស្ត្រ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត អាចនាំឲ្យមានផលមិនល្អដល់ប្រទេសជាតិ។ នេះជាការយល់ឃើញរបស់មេដឹកនាំនៃគណបក្សធំៗទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់អគារសិក្សាក្រុងក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្...
ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងឯកឧត្តម កឹម សុខា សុទ្ធតែមិនគាំទ្រការប្រហារពាក្យសំដីគ្នា  ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា សាទរនៅពេលដែលអ្នកនយោបាយ ប្រកាន់គោលជំហរ បែបនេះ។
ប្រមុខរដ្ឋបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនជាលើកចុងក្រោយមកកាន់តំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃអាទិត្យទី ២៦ មីនា។ ប្រទេសចំនួន ៣ ដែលមេដឹកនាំបារាំងមកបំពេញទស្សនកិច្ចនេះមានសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីបារាំង ដែលជិតផុតអាណត្តិបានជួបពិភាក្សាជាមួយប្រធានាធ...
ប្រធានាធិបតីជិតផុតអាណត្តិរបស់បារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី មុនបន្តដំណើរទៅកាន់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីទៀត។ ទស្សនកិច្ចចុងក្រោយក្នុងនាមជាប្រមុខរដ្ឋ ប្រធានបទសំខាន់របស់លោក ហូឡង់ ដែលត្រូវយកមកជជែកជាមួយមេដឹកនាំក្នុងតំបន់គឺ ពាណិជ្ជ និង ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។ ក្នុងទស្សនកិច...
និស្សិតឆ្នាំទី៤ផ្នែកទេសចរណ៍នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កញ្ញា ផុន មករា ជាស្ត្រីលើកដំបូងបំផុត ដែលចូលរួមប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ មូលហេតុដែលធ្វើឲ្យ កញ្ញា សម្រេចចិត្តចូលរួមប្រកួត ដោយសារចង់ចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាវប្បធម៌របស់ខ្មែរ។ ម្យ៉ាងទៀត ដោយសារការស្រលាញ់ និងមានការជំរុញ...
ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ បានចាប់ផ្តើមប្រកួតវគ្គជម្រុះបឋមកាលពីព្រឹកថ្ងៃទី២៧ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កីឡាករចូលរួមប្រកួតនៅឆ្នាំនេះមានចំនួន១៥៣នាក់(ស្រី១នាក់)។ លោក ឈាវ បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់ថា នេះជា...
បាតុកម្មទ្រង់ទ្រាយធំបំផុតដើម្បីប្រឆាំងរដ្ឋាភិបាលត្រូវបានរៀបចំឡើងនៅទីក្រុងជាច្រើននិងនៅកណ្តាលរដ្ឋធានីម៉ូស្គូ នៅចុងសប្តាហ៍កន្លងទៅ។ ឆ្លើយតបចំពោះចលនាបាតុកម្មនេះ កងកម្លាំងបង្ក្រាបបាតុកម្មរុស្ស៊ីបានបំបែកក្រុមបាតុករនិងចាប់ឃុំខ្លួនបាតុករជាច្រើនរយនាក់ផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្រុមបាតុករដែលត្រូវអាជ្ញាធររុស្ស៊ីច...
បាតុករប្រឆាំងតវ៉ាសំណុំរឿងពុករលួយរបស់ប្រមុខរដ្ឋាភិបាលរុស្ស៊ីជាច្រើនរយនាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅចុងសប្តាហ៍កន្លងទៅ។ សារព័ត៌មានរដ្ឋរុស្ស៊ីផ្សាយថា បាតុករដែលត្រូវឃុំខ្លួននោះមានត្រឹម ៥០០នាក់ប៉ុណ្ណោះ តែខាងក្រុមឃ្លាំមើលបានវាយតម្លៃថា អ្នកត្រូវឃុំនោះមានយ៉ាងតិច ៨៥០ នាក់។ មេដឹកនាំក្រុមប្រឆាំង Alexei Navalny ស្ថិតក្នុងចំណោមប...
លោក Louis van Gaal បានចាកចេញពីក្រុមជម្រើសជាតិហូឡង់ ទៅដឹកនាំបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៤។ លោកធ្លាប់ដឹកនាំហូឡង់បានឡើងទៅលេងពានអឺរ៉ុប Euro 2012 ដែលប៉ូឡូញ និងអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះ និងជួយឲ្យក្រុមមច្ចុរាជទឹកក្រូចបានចំណាត់ថ្នាក់លេខ៣ពានពិភពលោក World Cup នៅប្រេស៊ីលផងដែរ។ ហូឡង់កំពុងធ្លាក់ជើងយ៉ាងខ្លាំង និងប្រកួត...
បន្ទាប់ពីបញ្ចប់តំណែងលោក Danny Blind ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ កាលពីថ្ងៃទី ២៦ មីនាម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់ហូឡង់ ចង់បានអតីតអ្នកចាត់ការទូទៅ Man Utd លោក Louis van Gaal ត្រឡប់មកដឹកនាំវិញ។
ក្រោយពីមានជនខិលខូច បានប្រើឧបាយកលគ្រប់ប្រភេទបោកបញ្ជោតប្រជាពលរដ្ឋ ជាអ្នកជាប់ពន្ធ ដើម្បីជំរិតទារប្រាក់ ក្រោមរូបភាពចុះធ្វើសវនកម្ម ឬចុះត្រួតពិនិត្យផ្សេងៗ អគ្គនាយកដ្ឋានពន្ធ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ដល់អ្នកជាប់ពន្ធទាំងអស់ផងដែរ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ដល់អ្នកជាប់ពន្ធទាំងអស់ថា៖ «អគ្គ...
 ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋជាអ្នកជាប់ពន្ធ ពីករណីជនខិលខូចមួយចំនួនតូច ដែលអាចជាមន្ត្រីពន្ធដារ ឬអ្នករត់ការ បានប្រើឧបាយកលបោកបញ្ឆោតគ្រប់រូបភាព។ អគ្គនាយកដ្ឋានពន្ធដារ អះអាងថា ពុំធ្លាប់មានគោលការណ៍ចុះធ្វើសវនកម្ម ឬចុះត្រួតពិនិត្យលើប្រជាពលរដ្ឋប្រកបអាជីវកម្មតូ...
កិច្ចប្រជុំនេះ នឹងផ្ដោតសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ក្នុងការរក្សាសន្ដិភាព ស្ថេរភាព កិច្ចសហប្រតិបត្ដិការ ការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន។ កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនេះ  ដឹកនាំដោយ លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា សហប្រធានគណៈកម្មាធិការ...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
  «ប្រមាទ» មានន័យថា  ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស។ បើជាកិរិយាសព្ទ គឺ ភ្លេច, ធ្វេស, ប្រហែស ស្មារតី។ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។     ពាក្យផ្ទុយនឹងប្រមាទ គឺ «អប្បមាទ» ឬ «អប្រមាទ»។ «អប្បមាទ» ឬ «អប្រមាទ» គឺ សេចក្ដីមិនធ្វ...
យើងអាចមានកំហុសដោយសារការសរសេរច្រឡូកច្រឡំគ្នារវាងពាក្យ «ប្រមាទ» និង «ប្រមាថ»។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យពីរនេះ មានអត្ថន័យខុសគ្នាទាំងស្រុង។
សូមទស្សនាវីដេអូ (អត្ថបទពាណិជ្ជកម្ម)
វាពិតជាមានសារសំខាន់ខ្លាំង! ការដែលមិនមានបង្គន់ប្រើប្រាស់នឹងធ្វើអោយមានការរីករាលដាលមេរោគដែលធ្វើអោយមនុស្សឆាប់ឈឺ។សព្វថ្ងៃនេះបងប្អូនយើងនៅតាមទីជនបទប្រហែល១៦ភាគរយទេដែលមានបង្គន់អនាម័យប្រើប្រាស់នោះ មានន័យថាមិត្តភក្តិរបស់អ្នក ប្រហែលជា ៤ ទៅ ៥នាក់ប៉ុណ្ណោះដែលមានបង្គន់អនាម័យប្រើប្រាស់។ពិតជាគួរអោយបារម្ភមែនទែន សូមចែករំលែក និង like វីដេអ...
កិច្ចពិភាក្សាមួយជាមួយក្រុមគាំទ្រអ៊ីស្រាអែលពាក់ព័ន្ធការឈានទៅប្តូរទីតាំងស្ថានទូតអាមេរិកពីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសេឡិមចាប់ផ្តើមឡើងវិញនៅថ្ងៃអាទិត្យទី ២៦ មីនា។ វាជាជំហានថ្មីមួយក្នុងការឈានទៅទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជាកម្មសិទ្ធិស្របច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកអនុប្រធានាធ...
អាមេរិកចាប់ផ្តើមជជែកពិភាក្សាឡើងវិញហើយពីគម្រោងផ្លាស់ប្តូរទីតាំងស្ថានទូតពីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម តាមការសន្យារបស់លោក ដូណាល់ ត្រាំ។ អនុប្រធានាធិបតីអាមេរិក Mike Pence ជាអ្នកដឹកនាំក្រុមពិភាក្សាជាមួយអ៊ីស្រាអែលពាក់ព័ន្ធគម្រោងនេះ។ បើសិនជាមានការសម្រេចមែន វាបញ្ជាក់ថាអាមេរិកទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានី...
១.ការចំអិនស៊ុតនិងបន្ថែមជាមួយបន្លែខ្លះ(Veggies with roasted egg) បរិភោគជាមួយអាហារមួយនេះអ្នកនឹងចូលចិត ប៉ុន្តែគឺជាការល្អឥតខ្ចោះសម្រាប់ពេលព្រឹក ។ បន្ថែមស៊ុតបន្លែ និងក្នុងពេលជាមួយកាហ្វេបន្ថែម ។ ២.ត្រសក់ស្រូវ និងទឹកដោះគោជូរ(Cantaloupe and yoghurt ) ទឹកដោះគោជូរ គឺជាអាហារដែលមានសុខភាពល្អ និងមានប្រូតេអ៊ីនច្រើន ដូច្នេះការរំលងប្រភ...
អាហារពេលព្រឹកគឺជាអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងការសម្រក ទម្ងន់ផងដែរ។ យើងមាន ១៦គំនិតសម្រាប់អាហារពេលព្រឹកដែលមានសរសៃ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ទាំងអស់ការបង្កើនសុខភាព និងស្រក់ទម្ងន់បានល្អ ។
សង្គមស៊ីវិល ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាន មានដូចជា គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា (COMFREL), សម្ព័ន្ធខ្មែរជំរឿននិងការការពារសិទ្ធិមនុស្ស (LICADHO), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL), អង្គការកម្មវិធីអភិវឌ្ឍន៍ ធនធានយុវជន (YRDP) និងអង្គការសីលការ ជាដើម។  កាលពីប៉ុន្មាន...
ភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាគ្នាពីដំណើរការនូវបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត សំដៅទៅលើបណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលនានា ដែលរួមគ្នាបណ្តុះបណ្តាលអ្នកសង្កេតការណ៍ ហើយដាក់អ្នកសង្កេតការណ៍ទាំងនោះ ឲ្យតាមដានន...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ក្រសួងមានយុទ្ធសាស្ត្រជំរុញ និងសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន តាមរយៈជើងហោះហើរផ្ទាល់ ពីទីក្រុងធំៗនៃប្រទេសចិន ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ និងវិនិយោគិន ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរ។ ក្រៅពីនេះក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតមជ្ឈមណ្ឌលព...
ភ្នំពេញ៖ កម្ពុជា-ចិន បានប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧នេះ។
ដោយប៉ាកកាខ្មៅ -បុករះ រះបុកថ្លុកឈាមហូរ ស្រែកថ្ងូរ ថ្ងូរស្រែកជ្រែកតាមផ្លូវ យប់ថ្ងៃ ថ្ងៃយប់គ្រប់រដូវ គ្រោះផ្លូវ ផ្លូវគ្រោះហួសនឹងថ្លែង។ -អ្នកគ្រោះ គ្រោះអ្នកជាក់តាមច្បាប់ មានស្លាប់ ស្លាប់មានឃើញជាក់ស្តែង ជនល្មើស ល្មើសជនធន់មិនក្រែង អាងឯង ឯងអាងកាងខ្នងក្រាស់។ -គេចបើក បើកគេចភ្លេចបំពាន ពិតហ៊ាន ហ៊ានពិតមឹតមាំណាស់ ច្បាប់មាន មានច្បាប...
កំណាព្យបទ សត្វកាងស្លាប
អ្នកនាំពាក្យសហភាពអឺរ៉ុប បាននិយាយថា ការិយាល័យកិច្ចការបរទេសអឺរ៉ុប បានកោះហៅភារធារីហ្វីលីពីនប្រចាំព្រុចសែលលោក Alan Deniega មកបកស្រាយសម្ដីរិះគន់របស់ប្រធានាធិបតី Rodrigo Duterte ។ សហភាពអឺរ៉ុប ចង់ឲ្យហ្វីលីពីនពន្យល់ការអធិប្បាយរបស់លោក Duterte ដែលប្រើពាក្យមិនសមរម្យដាក់មន្ត្រីអឺរ៉ុបដូចជាការគំរាមចងកជាដើម ព្រោះអឺរ៉ុបចង់ឲ្យលោកលុបចោល...
សហភាពអឺរ៉ុប នៅថ្ងៃទី២៧ ខែមីនា បានកោះហៅតំណាងហ្វីលីពីនប្រចាំក្រុងព្រុចសែល មកសួរនាំ និងពន្យល់សម្ដីរបស់ប្រធានាធិបតី Rodrigo Duterte ដែលប្រើពាក្យមិនសមរម្យដាក់អឺរ៉ុប ដោយសារជំទាស់បំណងរបស់លោកក្នុងអនុវត្តទោសប្រហារជីវិតឡើងវិញ។ លោក Duterte ថែមទាំងគំរាមព្យួរកមន្ត្រីអឺរ៉ុប ដែលប្រឆាំងគំនិតរបស់ទៀតផង ដែលរឿងនេះធ្វើឲ្យសហភាពអឺរ៉ុបមិនពេញច...
ម្ចាស់ជើងឯកកីឡាអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ហូយ សូណា ទោះបីឆ្លងផុតពីរវគ្គនាការប្រកួតជម្រុះក្នុងវគ្គដំបូងក៏ដោយ ប៉ុន្តែកត្តាធនធានមានសមត្ថភាពចូលរួមច្រើន ជាពិសេសការចូលរួមរបស់ក្រុមយុវជនថ្មីៗ បានធ្វើឲ្យម្ចាស់ការពារតំណែងជើងឯករូបនេះ ហាក់មានក្តីរំពឹងទាបក្នុងការការពារតំណែងជើងឯកនៅឆ្នាំនេះ។ ក្នុងបទសម្ភាសន៍ជ...
ភ្នំពេញ៖ កីឡាករ ហូយ សូណា ម្ចាស់ជើងឯកកីឡាអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ហាក់មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការគ្រងតំណែងជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ២០១៧ នេះឡើយ។ អ្វីដែលធ្វើឲ្យម្ចាស់ការពារតំណែងជើងឯករូបនេះមិនហ៊ានរំពឹងខ្ពស់ដូច្នេះ ដោយសារឆ្នាំនេះ មានកីឡាករដែលមានសត្ថភាពចូលរួមប្រកួតច្រើន...
«ហ្ស៊កដានីនឹងបើកការវាយលុកដោយពួកគេជាម្ចាស់ផ្ទះ ហើយវាជាជំនួបលើកដំបូងនៅក្នុងពូល។ យើងនឹងយកចិត្តទុកដាក់បំផុតនៅតំបន់ការពារ ប៉ុន្តែយើងមិនលេងតែការពារនោះឡើយ។ យើងមកទីនេះដើម្បីលេងបាល់ទាត់។ យើងនឹងព្យាយាមលេងឲ្យបានល្អ នៅពេលដែលយើងមានបាល់លេង»។ នេះជាការអះអាងប្រកបដោយជំនឿចិត្តរបស់លោក Leonardo Vitorino នាសន្និសីទសារព័ត៌មានមួយថ្ងៃមុនជំនួប។...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះហ្ស៊កដានីនាវេលាម៉ោង១១យប់នេះ [ម៉ោងនៅកម្ពុជា] នៅកីឡដ្ឋាន King Abdullah II ក្រុងអាម៉ាន់ សម្រាប់ជំនួបបើកឆាកពូល C នៃការប្រកួតជម្រុះ ពានរង្វាន់ AFC Asian Cup 2019។ គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino ទទួលស្គាល់ភាពខ្លាំងរបស់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែលោករំពឹងថា កម្ពុជាក្រោ...
ដើម្បីការពារអាការៈពុលឡាន ពុលទឹករលក ឬពុលយន្តហោះ សូមអ្នកធ្វើតាមការណែនាំខាងក្រោមនេះ ៖ -    លេបថ្នាំពុលឡានឲ្យបាន ៣០ នាទី មុននឹងធ្វើដំណើរ (មួយ ឬពីរគ្រាប់ទៅតាមភាពជាក់ស្តែង) -    ទទួលទានអាហារមានក្នុងពោះ មុនពេលឡើងជិះឡាន ដើម្បីឲ្យរាងកាយមានដំណើរការល្អ -    ការជិះខាងមុខ មិនសូវជាពុលដូចការជិះខាងក្រោយឡើយ -    មើលទេសភាពខាងមុខ ឬគេង - ...
មនុស្សមួយចំនួន ឲ្យតែនឹកដល់ឡាន គឺចង់ខ្យល់គរ ពីព្រោះពួកគេពិតជាខ្លាច ការពុលឡានខ្លាំងណាស់ បើអ៊ីចឹង គួរធ្វើបែបណាទៅទើបល្អ?
    ត្រដុសភ្នែក     អង្អែលត្រចៀក     យំ     សម្លឹងមើលទៅលើ ហើយភ្នែកចាប់ផ្តើមបិទបើកៗ     ស្ងាប     ពត់ខ្លួន     នៅស្ងៀម ហើយមិនចាប់អារម្មណ៍នឹងអ្វីទាំងអស់។ នៅពេលកូនមានអាយុប៉ុននេះ គេប្រហែលជាអាចងងុយ និងងាយស្រួលគេងដោយខ្លួនឯង ប៉ុន្តែ វាក៏មិនប្រាកដមួយរយភាគរយដែរ។ ដូច្នេះ ដើម្បីបង្កើតទម្លាប់ល្អ និងជួយឲ្យកូនរបស់អ្នកឆាប់គេងលក់ អ្នក...
សញ្ញាដែលបញ្ជាក់ថា កូនរបស់អ្នកងងុយគេងហើយ ៖
ក្រោយពីបានដាក់ឱ្យដំណើរការនូវម៉ាស៊ីនត្រជាក់ Sky Series របស់Panasonic មក យើងទទួលបានការគាំទ្រជាទីពេញចិត្តពីអតិថិជន ដោយសារតែក្រុមហ៊ុនបានស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ដើម្បីបំពេញបំពេញតម្រូវការរបស់អតិថិជនជាបន្តទៀត។ ដោយឡែកម៉ាស៊ីនត្រជាក់ប្រភេទ SKY Series នាំឱ្យមានការបោះជំហានទៅមុខយ៉ាងខ្លាំងខាងផ្នែករចនាម៉ូដ និងផាសុ...
ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី AERO series របស់ Panasonic មានសមត្ថភាពខ្ពស់ក្នុងការផ្តល់ខ្យល់ត្រជាក់ស្រស់ថ្លា តាមបែបធម្មជាតិពិតៗជូនលោកអ្នកបានជាមួយបច្ចេកវិទ្យាថ្មី AEROWINGS ដែលមានក្នុងម៉ូដែលថ្មី AERO Series របស់ Panasonic។
ចេញពីសិង្ហបុរី ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ ក៏បន្តដំណើរទៅកាន់ម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែមីនា។ ប្រធានាធិបតីបារាំង ក៏ឆ្លៀតសាកសួរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរឿងទិញយន្តហោះចម្បាំងថ្មី ព្រោះដឹងថាម៉ាឡេស៊ីកំពុងត្រូវការយន្តហោះចម្បាំងថ្មីបន្ថែមទៀត។ យ៉ាងណាក្ដី លោក ហូឡង់ ទំនងជាខកចិត្តបន្តិចហើយ ដ្បិតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ប្...
ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) បានទៅដល់ម៉ាឡេស៊ីហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរី។ នេះជាទស្សនកិច្ចលើកទី១ របស់ប្រមុខរដ្ឋបារាំងទៅកាន់ម៉ាឡេស៊ីក្នុងពេលច្រើនជាង១ទសវត្សរ៍មកនេះ។ ជាមួយគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី ប្រធានបទទិញ-លក់យន្តហោះចម្បាំងបារាំង Rafale ក៏ត្រូវលើកឡើងដែរ ប៉ុន្តែនៅមិនទាន់ការសម្រេច...
សូមលោកអ្នកស្តាប់អំពីប្រវត្តិរបស់យុវជន ដេរេក លម្អិតនៅក្នុងបទសម្ភាសជាភាសាបារាំងខាងក្រោមនេះ៖
នាយ យ៉ាន ជួបជនជាតិបារាំងម្នាក់ទៀតហើយដែលនិយាយភាសាខ្មែរដែរ។ ប៊ីដូ ដេរេក (BIDAUT Derek) ដើមឡើយជាអ្នកហាត់គុនកុងហ្វូនៅប្រទេសបារាំងដែលជាប្រទេសកំណើត។ បន្ទាប់ពីបានឃើញកីឡាករប្រដាល់ខ្មែរ គឺលោក បឺតខាំ បានបង្ហាញគុនប្រដាល់សេរីនៅក្នុងស្រុកបារាំង យុវជន ដេរេក បានចាប់ចិត្តស្រឡាញ់ក្បាច់ប្រដាល់សេរីរបស់ខ្មែរ រហូតដល់លោកវេចបង្វិចចាកចេញពីប្រ...
ដឹកនាំក្រុមហ៊ុនឲ្យជោគជ័យ? ដឹកនាំស្ថាប័នរដ្ឋឲ្យជោគជ័យ? ដឹកនាំអង្គការឲ្យជោគជ័យ? ដឹកនាំគ្រួសារឲ្យជោគជ័យ? ដឹកនាំសហគមន៍ឲ្យជោគជ័យ? ទាំងអស់នេះ មិនមែនជារឿងសាមញ្ញឡើយ។ អ្នកខ្លះថា ឲ្យតែមានលុយ និងមានធនធានមនុស្សមានសមត្ថភាព-ចំណេះដឹង ពេលនោះ ស្ថាប័ននោះនឹងរីកចម្រើនភ្លាម។ អ្នកខ្លះទៀតថា មិនចាំបាច់ត្រូវការប្រាក់ និងធនធនមនុស្សខ្ពស់ប៉ុន្មាន...
ភ្នំពេញ៖ ការដឹកនាំស្ថាប័នមួយ មិនថា នៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន ឬក្នុងស្ថាប័នអង្គការទេ មិនមែនជារឿងងាយស្រួលឡើយ ព្រោះ ការយល់ឃើញរបស់មនុស្សខុសគ្នា ចំណេះដឹងខុសគ្នា ភាពស្មោះត្រង់ខុសគ្នា ការតាំងចិត្តខុសគ្នា។ល។ តើគេត្រូវការមន្ត្រីស្មោះត្រង់ ឬមន្ត្រីមានចំណេះដើម្បីដឹកនាំស្ថាប័នឲ្យជោគជ័យ?
ចៅក្រមអន្តោប្រវេសន៍នៃរដ្ឋាភិបាលសហព័ន្ធម្នាក់បានផ្តល់សេចក្តីសម្រេចលើកលែងដ៏កម្រមួយដល់បុរសដែលមានសញ្ជាតិខ្មែរម្នាក់ ឲ្យរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា ដោយសារតែមានប្រវត្តិប្រព្រឹត្តបទល្មើសកាលពីមុន។ បុរសរូបនេះត្រូវបានរដ្ឋាភិបាលអាមេរិកអនុញ្ញាតឲ្យមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់នៅឆ្នាំ១៩៨៦ តាំងពីលោកនៅជាកុមារ ដោយបានរត់ភៀ...
វ៉ាស៊ីនតោន ៖ សហគមន៍អាស៊ីអាមេរិកាំងនៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក បាននាំគ្នាអបអរសាទរនៅពេលដែលបុរសម្នាក់ដែលមានសញ្ជាតិជាខ្មែរ ត្រូវបានចៅក្រមតុលាការអន្តោប្រវេសន៍ចេញសេចក្តីសម្រេចមួយ ដែលជួយឲ្យបុរសនោះបានរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា ហើយបានជួបជុំគ្រួសារវិញ។ ក៏ប៉ុន្តែ គ្រួសារខ្មែរដទៃទៀតដែលមានសមាជិកគ្រួសារកំពុងជ...
ក្នុងរយៈពេលមួយសប្តាហ៍នេះ សារព័ត៌មានថ្មីៗនឹងធ្វើសេចក្តីរាយការណ៍ជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីទីក្រុងសៀមរាប។ អ្នកសារព័ត៌មានថ្មីៗនឹងធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីកន្លែងព្រឹត្តិការណ៍តែម្តង។ ក្រៅពីធ្វើសេចក្តីរាយការណ៍រឿងអង្គរសង្ក្រាន សារព័ត៌មានថ្មីៗ នឹងលម្អិតព័ត៌មានផ្សេងៗច្រើនទៀតទាក់ទងទៅនឹងប្រវត្តិបុណ្យចូលឆ្នាំខ...
ភ្នំពេញ៖ សារព័ត៌មានថ្មីៗនឹងធ្វើការផ្សព្វផ្សាយព័ត៌មានពិសេសទាក់ទងទៅនឹងពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១០ទៅដល់ថ្ងៃទី១៦ខែមេសាខាងមុខនេះ។ ក្នុងរយៈពេល១សប្តាហ៍នេះ សារព័ត៌មានថ្មីៗនឹងបង្កើតប្លុកកម្មវិធីពិសេសដាច់ដោយឡែកពីព័ត៌មានទូទៅដើម្បីទាក់ទាញអ្នកអានឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ប្រភេទល្បែងឈូង គេចែកជាពីរប្រភេទ៖           ១.ឈូងច្រៀងរាំ៖ មុនដំបូង ពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពួកខាងស្រីចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឲ្យខាងប្រុសវិញ។ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ។ បើចោលខុស គេចាត់ជាស្អុយ រួចគេ...
ភ្នំពេញ៖ ល្បែងឈូង ជាល្បែងម្យ៉ាងរបស់កំលោះក្រមុំ មនុស្សចាស់ប្រុសស្រី ដែលគេតែងលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មីខ្មែរ(ខែចេត្រ -ពិសាខ)នៅទូទាំងប្រទេសកម្ពុជា។ គេចែកជា២ពួក ដោយមានប្រុស១ពួក ស្រីមួយពួក។ ១ពួកមានមនុស្ស១០ឬ២០នាក់ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ឬ១០ម៉ែត្រ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យ...
នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរ បានសម្រួលការធ្វើដំណើរ ទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ រួមមាន រថយន្តនិងម៉ូតូ យានយន្តដឹកជញ្ជូនផ្សេងទៀត ក៏បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។ ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករដ៏ធំមួយ ទ...
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅទូទាំងសកលលោក មនុស្សប្រមាណ ១.២៥ លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុចម្បងទីមួយនៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី ១៥ ទៅ ២៩ឆ្នាំ ។
ក្រុមហ៊ុន Ambrosia ដែលមានមូលដ្ឋាននៅរដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើមដំណើការ នាំចេញទឹកដោះមនុស្ស ទៅលក់នៅទីផ្សារអាមេរិកដំបូងគេបង្អស់ សម្រាប់មាតាដែលត្រូវការទឹកដោះ ជំនួសរបបអាហាររបស់កូនពួកគេ ជាពិសេសស្ត្រីដែលខ្វះទឹកដោះ។ ក្រុមហ៊ុននេះ បានដើរប្រមូលទិញទឹកដោះនៅក្នុងប្រទេសកម្ពុជា ជាងមួយឆ្នាំហើយ ដោយយកទៅក្លាស្សេឲ្យបានល្អ មុននឹងនាំ...
ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចបញ្ឈប់ដំណើការរបស់ក្រុមហ៊ុន «គុណមាតា» ដែលជាសាខាក្រុមហ៊ុន Ambrosia របស់អាមេរិក ដែលបានទិញទឹកដោះស្ត្រីខ្មែរ យកទៅផលិតជាទឹកដោះគោ ឬជារបបអាហារសម្រាប់កុមារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
តាមរយៈការសហការបង្កើតជាមួយសាកលវិទ្យាល័យវិស្វកម្មបង់ក្លាដែស (BUET) និងចែកចាយដោយក្រុមហ៊ុន edotco បង់ក្លាដែស ការប្រើប្រាស់គួរឱ្យកត់សម្គាល់នៃធនធានកកើត ឡើងវិញនេះ បានរក្សាចង្វាក់ជីពចរនៃការបង្កើតថ្មីដែលមាននៅក្នុង DNA របស់ក្រុមហ៊ុន edotco ឲ្យរស់ឡើងវិញ។ ព្រឹត្តិការណ៍នេះ បានពង្រឹងតួនាទីចាស់របស់ edotco ឲ្យនៅតែឈានមុខគេក្នុងវិស័យវិស...
កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន edotco Group បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បង្គោលអង់តែនទូរស័ព្ទដំបូងគេ ដែលប្រើប្រាស់ដើមឫស្សីសម្រាប់សង់បង្គោលអង់តែនទូរគមនាគមន៍ ដែលត្រូវបានដំឡើងនៅលើដំបូលផ្ទះក្នុងតំបន់ អ៊ុតតារ៉ា នៃក្រុងដាក្កា ប្រទេសបង់ក្លាដែស។