text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការញ៉ាំស្រាបៀរក្នុងកម្រិតមធ្យម៖     ជួយថែរក្សាបេះដូងឲ្យមានសុខភាពល្អ     អាចកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម     អាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីក     កាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល     ជួយឲ្យឆ្អឹងកាន់តែរឹងមាំ     បង្ការការកើតគ្រួសក្នុងតម្រងនោម     អាចការពារពីការកើតជំងឺភ្លេចភ...
សម្រាប់ពិភពលោកដ៏ធំមួយនេះ ការបញ្ចប់ថ្ងៃចាស់ជាមួយនឹងការញ៉ាំស្រាបៀរពីរកំប៉ុងអាចជាវិធីដ៏ល្អបំផុតក្នុងការជួយឲ្យមានអារម្មណ៍ល្អបាន។ ស្រាបៀរបានក្លាយជាគ្រឿងស្រវឹងដ៏មានភាពពេញនិយមបំផុតសម្រាប់នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ គួរតែចងចាំថា ការញ៉ាំស្រាបៀរក្នុងកម្រិតមធ្យមអាចមានប្រយោជន៍ចំពោះសុខភាពច្រើន។ កម្រិតមធ្យមនេះចង់សម្តៅទៅលើបុរសអាចញ...
រំលាយជាតិខ្លាញ់ សម្រកទម្ងន់ គ្រាន់តែចំណាយពេលរត់យឺតចម្ងាយ ៨គីឡូម៉ែត្រ អ្នកនឹងអាចរំលាយជាតិខ្លាញ់ពី ២៤០ ទៅ ៣៥៥កាឡូរី ក្នុងរយៈពេលកន្លះម៉ោង។ កាលណាជាតិខ្លាញ់រលាយបែបនេះ អ្នកនឹងអាចស្រកទម្ងន់បានយ៉ាងអស្ចារ្យ ហើយបានសាច់ដុំថែមទៀត។ ពង្រឹងដល់សុខភាពបេះដូងសរសៃឈាម ការហាត់ប្រាណរបៀបនេះអាចជួយកាត់បន្ថយការកើតជំងឺស្លោកសាច់ដុំបេះដូង និងពង្រឹង...
អង្គការសុខភាពពិភពលោកបានណែនាំថា មនុស្សធំពេញវ័យអាយុចាប់ពី ១៨ ទៅ៦៤ឆ្នាំគួរតែហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។ ការរត់ហាត់ប្រាណយឺតៗគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានសុខភាព ហើយមិនបាច់ចំណាយច្រើនហាត់ក្នុងក្លិប ឬសម្ភារៈហាត់ប្រាណឡើយ។ យ៉ាងណាមិញ ការហាត់ប្រាណរបៀបនេះអាចនឹងមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នកអាចធ្វ...
លោកអួន សំអាត ជាអ្នកភូមិទួលវិហារអាយុ៥៩ឆ្នាំ បានថ្លែងប្រាប់ VOA ថា នៅពេលទម្លាក់គ្រាប់បែកនោះ លោកមានអាយុប្រហែល២១ឆ្នាំ ហើយតំបន់ដែលលោករស់នៅបច្ចុប្បន្ននេះជាកន្លែងដែលគ្រាប់បែកជាច្រើនត្រូវបានទម្លាក់នៅក្នុងសម័យលន់ នល់ ដែលគាំទ្រដោយអាមេរិក។ «គេថា វៀតកុងនៅទីហ្នឹង។ វៀតណាមខាងជើងនោះ វាមកឆ្លងកាត់នៅទីហ្នឹងទៅខាងកំពង់ចាម។ បឹង កាលណោះព្រៃ ព...
ត្បូងឃ្មុំ ៖ អ្នកភូមិទួលវិហារមួយចំនួនក្នុងខេត្តត្បូងឃ្មុំបានរំឭកពីភាពភ័យខ្លាច ដោយសារការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមក្នុងតំបន់ដែលពួកគេកំពុងរស់នៅបច្ចុប្បន្ននេះ។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅតំបន់នោះដើម្បីវាយប្រហារសត្រូវរបស់គេគឺពួកវៀតកុង។
ក្លិបបាល់ទាត់នារី FC Pollestres បានបង្ហាញឈុតសម្លៀកបំពាក់ថ្មីមួយរបស់ខ្លួនក្នុងការប្រកួតកាលពីពេលថ្មីៗកន្លងមកនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កីឡាការិនី ក៏ដូចជាក្រុមទាំងមូលបានពាក់អាវដែលឧបត្ថម្ភដោយហាងរកស៊ីផ្លូវមួយដ៏ល្បីល្បាញនៅអឺរ៉ុប គឺហាង «Club Paradise» ស្ថិតនៅក្នុងតំបន់ La Jonquere របស់អេស្ប៉ាញ និងជាប់ព្រំដែនតំបន់ Pyrenn...
ក្លិបកីឡាបាល់ទាត់នារីមួយដែលស្ថិតនៅតំបន់ Pyrennees-Orientales ប្រទេសបារាំង បានពាក់អាវដែលមាននិមិត្តសញ្ញារបស់ហាងរកស៊ីផ្លូវភេទដ៏ល្បីឈ្មោះមួយរបស់អេស្ប៉ាញ និងប្រចាំអឺរ៉ុបទាំងមូល។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបារាំង France Bleu។
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន នៅក្នុងឆ្នា២០១៦កន្លងទៅ មានជាង១.៥ពាន់លាដុល្លារ។  នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ដែលបានស្រង់សម្តី លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ពីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការនាំចេញផលិតផលម្ហូបអាហារ និងកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី៣...
នៅក្នុងឆ្នា២០១៦កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានជាង១.៥ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនេះ កើនឡើងចំនួន១៩ភាគរយ ធៀបនឹងឆ្នាំ២០១៥ ។
ក្រោយរង់ចាំអស់យូរគ្រាន់បើ គេទើបអាចដឹងច្បាស់ពីគោលនយោបាយរបស់រដ្ឋបាលលោ ដូណាល់ ត្រាំ ចំពោះសង្គ្រាមស៊ីវិលស៊ីរី។ នោះគឺក្រុងវ៉ាស៊ីនតោនឈប់ប៉ុនប៉ងទម្លាក់លោក បាសា អាល់អាសាដ ពីតំណែងទៀតហើយ។ ការប្តូរគោលនយោបាយរបស់ក្រុងវ៉ាស៊ីនតោននេះប្រៀបដូចជាសំពងក្រុមឧទ្ទាមមួយព្រនង់ដូច្នេះដែរ។ ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសតួកគី Mevl...
រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញជំហរជាក់ច្បាស់ហើយចំពោះការដោះស្រាយបញ្ហាស៊ីរីដោយខ្លួននឹងបញ្ចប់ការប៉ុនប៉ងទម្លាក់មេដឹកនាំស៊ីរី បាសា អាល់អាសាដ ពីតំណែងទៀតហើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ពេញមាត់ថា «អនាគតរបស់លោក អាសាដ»នឹងត្រូវសម្រេចដោយប្រជាជនស៊ីរី។
សមត្ថកិច្ច បាននាំលោក គឹម សុខា អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន ទៅកាន់សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីចូលរួមសវនាការ។ សវនាការនេះ គឺពាក់ព័ន្ធនឹងបណ្តឹងរបស់លោក គឹម សុខ ដែលសុំឲ្យមានការតទល់គ្នានៅក្នុងតុលាការ រវាងរូបលោក ជាចុងចោទ ជាមួយនឹងសម្តេច ហ៊ុន សែន ជាដើមបណ្តឹង។  ក...
ភ្នំពេញ៖ លោក គឹម សុខ បានឡើងសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃសុក្រនេះ ដើម្បីបកស្រាយពីបណ្តឹងរបស់ខ្លួន ដែលចង់ឲ្យសម្តេច ហ៊ុន សែន ទៅតទល់ជាមួយគ្នា នៅក្នុងតុលាការ។ សម្តេច ហ៊ុន សែន គឺជាដើមបណ្តឹង ដែលបានប្តឹងលោក គឺម សុខ។
នៅថ្ងៃទី១ ខែមេសា នេះ អត្តពលិកចំបាប់កម្ពុជាចំនួន១០រូប, គ្រូបង្វឹក២រូប, អាជ្ញាកណ្តាល៤រូប និងប្រតិភូ១រូប នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ាន(ASEAN Junior Wrestling Championship) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។ កីឡាករទាំងនោះរួមមានកីឡាករ ឆាំ ពិស៊ិន, ហេង វុទ្ធ...
ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន១០រូប គ្រូបង្វឹក២រូប និងអាជ្ញាកណ្តាល៤រូប ដើម្បីចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ាន(ASEAN Junior Wrestling Championship)នៅប្រទេសថៃ នាខែមេសា ខាងមុខនេះ។ សម្រាប់ការចូលរួមនេះ ដោយមានការឧបត្ថម្ភពី លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងតាមរយៈគោល...
តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley និយាយថា ចិន គួរតែ និងត្រូវតែធ្វើសកម្មភាពឲ្យច្រើនថែមទៀត ដើម្បីរារាំងកូរ៉េខាងជើងពីការសាកល្បងមីស៊ីល និងបន្តកម្មវិធីនុយក្លេអ៊ែរ។ នេះ ក៏ព្រោះតែចិនត្រូវបានចាត់ទុកជាបងធំរបស់កូរ៉េខាងជើង និងតែងជួយទំនុកបម្រុងរដ្ឋឯកោមួយនេះរហូតមក។ ប៉ុន្តែចិនមិនសូវជាធ្វើសកម្មភាពខ្លាំងក្លាប្រឆាំងកូរ៉េ...
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley នៅថ្ងៃទី៣០ ខែមីនា បានរិះគន់ចិន ដែលមិនសូវធ្វើអ្វីសោះក្នុងការបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង។ លោកស្រី បានស្នើឲ្យចិនធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មិនមែនបានត្រឹមនិយាយឲ្យរួចពីមាត់ តែមិនធ្វើអ្វីជាដុំកំភួនទេ។...
ថ្លែងក្រោយជំនួបពិភាក្សាជាមួយលោក Igor Morgulo អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក អ៊ុច បូរិទ្ធ បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីនឹងបន្តជួយហ្វឹកហ្វឺននិស្សិតយោធាខ្មែរថែមទៀត ក្រៅពីការជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងវិស័យសិក្សាធិការ។ បន្ថែមលើសពីនេះ លោកបានបន្តថា កម្ពុជា-រុស្ស៊ីនឹងឈានដល់ការចុះកិច្ចព្រមព្រៀងលើការសហប្រ...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធ បានឲ្យដឹងថា រុស្ស៊ីបានសន្យាជួយពង្រឹងវិស័យការពារជាតិ តបនឹងសំណើរបស់កម្ពុជា។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដើម្បីជួយសម្រួលដល់អ្នក ក្នុងការធ្វើដំណើរជាមួយនឹងការបើកបរប្រកបដោយទំនុកចិត្ត។ ការបើកបរនៅលើផ្លូវខ្សាច់ បើយោងតាមសម្ដីរបស់លោក Robert Frost ជាក់ស្ដែងការបើកបរនៅលើផ្លូវដែលកម្រមានមនុស្សឆ្លងកាត់អាចផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកបើកបរ។ ក៏ប៉ុន្តែការបើកបរនៅលើផ្លូវបែបនោះ ពិតជាមិនងាយស្រួលនោះទេ ដោយសារផ្លូវទាំង...
ដើម្បីឲ្យដំណើរផ្សងព្រេងកាន់តែអស្ចារ្យ តម្រូវឲ្យបើកបរត្រូវតែមាននូវរថយន្តដែលសាកសមមួយគ្រឿង ពីព្រោះការធ្វើដំណើរនៅលើផ្លូវដែលមានភាពស្វានភាពលំបាក និងឧបសគ្គច្រើន ដោយមិនបានយល់ច្បាស់ពីស្ថានភាពផ្លូវច្បាស់លាស់ជាមុន អាចបណ្តាលឲ្យអ្នកជួបនឹងភាពតក់ស្លុត និងគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ។
លោក មុំ រ៉ាឌី សមាជិកសភារដ្ឋ Massachusetts នៃសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចឯកជននៅក្នុងប្រទេសកម្ពុជាតាំងពីថ្ងៃ២៣ខែមីនា ដល់ថ្ងៃទី១ខែមេសានេះ ដើម្បីបង្កើតសមាគមកីឡាបាល់បោះកម្ពុជាអាមេរិក។ លោក មុំ រ៉ាឌី ដែលបានភៀសខ្លួនទៅដល់សហរដ្ឋអាមេរិកជាមួយគ្រួសារនៅឆ្នាំ១៩៨២ ទើបតែបានមកទស្សនកិច្ចប្រទេសកំណើតជាលើកទី២នៅពេលនេះ បន្ទាប់ពីលើកទីមួយដែលល...
សមាជិកសភារដ្ឋម៉ាស្សាឈូសេតដែលមានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី នឹងបញ្ចប់ទស្សនកិច្ច១០ថ្ងៃនៅក្នុងប្រទេសកំណើតនៅថ្ងៃទី១ខែមេសានេះ។ ទស្សនកិច្ចជាលក្ខណៈឯកជនពេលនេះ ជាផ្នែកមួយនៃគម្រោងបង្កើតសមាគមបាល់បោះអាមេរិកកម្ពុជា។
អាហារូបករណ៍ថ្នាក់តំបន់នេះ ផ្តល់ការឧបត្ថម្ភពេញលេញ រួមមានថ្លៃសិក្សា និងថ្លៃចំណាយផ្សេងៗ ព្រមទាំងការផ្តល់កន្លែងស្នាក់នៅ និងដំណើរកម្សាន្តមកស្រុកកំណើតផងដែរ។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់និស្សិត គឺឱកាសទទួលបានការងារ ក្នុងចំណោមប្រទេសទាំង ១៧ ដែលមានសាខារបស់ស៊ីអាយអិមប៊ី គ្រុប ក្រោយពេលបញ្ចប់ការសិក្សា។ ជាមួយគ្នានេះដែរ និ...
ដោយមានការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់យុវជន ក្នុងតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ប្រកាសផ្តល់អាហារូបករណ៍ពេញលេញ ចំនួន ២០កន្លែង ដល់និស្សិត ដែលពួកគេអាចជ្រើសរើសសាកលវិទ្យាល័យល្បីឈ្មោះណាមួយ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។ អាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអិមប៊ីឆ្នាំនេះ ឈានមកដល់ឆ្នាំទី២ហើយ ដែលបើកឲ្យដាក់ពាក្យស្នើសុំ...
 «ទេ»ក្នុងសំនៀងជាភាសាអង់គ្លេសរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានធ្វើឲ្យគ្រប់គ្នាលាន់មាត់ហ៊ោរកញ្ជៀវក្នុងវេទិកាអន្តរជាតិអាកទិកដែលរៀបចំឡើងនៅទីក្រុងរបស់រុស្ស៊ី។ បើតាមវីដេអូបង្ហោះដោយសារព័ត៌មាន RT ពាក្យថា«ទេ»នេះគឺចម្លើយដ៏ខ្លីរបស់លោកឆ្លើយតប នឹងសំណួរថាតើលោកនិងរដ្ឋាភិបាលរុស្ស៊ីពិតជាបានលូកលាន់ចូលក្នុងការបោះឆ្នោតប្រធានាធ...
ក្នុងវេទិកាអន្តរជាតិអាកទិកនៅរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អាមេរិកថា លោកជាអ្នកបញ្ជាឲ្យគេលូកលាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន។ លោកព្រមានផងដែរថា ចលនានយោបាយអាមេរិកកំពុងបង្កើតកំហុសថ្មីដោយប្រឹងរុញច្រានឲ្យទំនាក់ទំនងរុស្ស៊ីនិងអាមេរិកធ្លាក់ចូលក្នុងដានប្រវត្តិសាស្ត្រស្រដៀងគ...
ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱក...
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយ  ផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី៣០ ខែមីនា ដល់ថៃ្ងទី ០២ ខែមេសា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។
អាមេរិក និងតួកគី នៅតែខ្វែងគំនិតគ្នា ជុំវិញតួនាទីរបស់ក្រុមឧទ្ទាមឃើដស៊ីរីក្នុងយុទ្ធនាការបោសសម្អាតក្រុមរដ្ឋឥស្លាម។ អាមេរិក កំពុងរៀបចំផែនការដើម្បីវាយរំដោះទីក្រុង Raqqa ដែលត្រូវចាត់ទុកជារដ្ឋធានីរបស់ក្រុមរដ្ឋឥស្លាមនៅស៊ីរី តែនៅមិនទាន់ច្បាស់ថា ត្រូវចាប់ដៃប្រយុទ្ធជាមួយសកម្មជនឃើដស៊ីរី ឬក្រុមឧទ្ទាមគាំទ្រដោយតួកគី។ ម្យ៉ាងតួកគីចង់សហ...
រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានបញ្ចប់ទស្សនកិច្ចលើកដំបូងទៅកាន់តួកគី ក្នុងន័យពង្រឹងមិត្តភាពជាមួយសមាជិកសម្ព័ន្ធយោធាណាតូមួយនេះ។ អាមេរិក មិនសូវស្ងប់ចិត្តឡើយ ពេលឃើញតួកគីជិតស្និទ្ធខ្លាំងជាមួយរុស្ស៊ី ដែលកំពុងមិនត្រូវគ្នាជាមួយណាតូនោះ។ ក្រៅពីរឿងការទូត  ទស្សនកិច្ចរបស់លោក Tillerson ពេលនេះ ត្រូវគ្របដណ្ដប់ដោយប្រធានបទក្រ...
តាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃដែលបានចេញផ្សាយក្នុងសន្និបាតបូកសរុបការងារអន្តោប្រវេសន៍ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ នៅថ្ងៃទី៣១ ខែមីនានេះ ជនអន្តោប្រវេសន៍ទាំងនោះមាន ៥០សញ្ជាតិ ក្នុងនោះ រួមមាន ជនជាតិវៀតណាមចំនួន ១,៦៣២នាក់, ចិនចំនួន ៣៣០នាក់, តៃវ៉ាន់ចំនួន ៤៦នាក់, នីហ្សេរីយ៉ា ២៤នាក់, ឥណ្ឌា ២២នាក់, រុស្ស៊...
ភ្នំពេញ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២,៩៩៨នាក់ ក្នុងនោះ ជនអន្តោប្រវេសន៍វៀតណាមមានចំនួន ១,៦៣២នាក់ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
តាំងពីឡើងកាន់តំណែងខែមករា លោក ដូណាល់ ត្រាំ មិនដែលជួបលោក វ្ល៉ាឌីមៀ ពូទីន ផ្ទាល់សោះ ថ្វីបើលោកធ្លាប់សរសើរមិនដាច់ពីមាត់និងនិយាយទូរសព្ទជាមួយគ្នាផងក៏ដោយ។ ទាំងលោក ត្រាំ និងលោក ពូទីន សុទ្ធតែចង់ជួបមុខគ្នាផ្ទាល់និងពិភាក្សាពីការលើកស្ទួយទំនាក់ទំនងការទូតដែលល្អក់ករកអស់ពេលច្រើនឆ្នាំមកនោះ។ ថ្លែងក្នុងវេទិកាអន្តរជាតិអាកទិកដែលរៀបចំឡើងទីក្...
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថា កិច្ចប្រជុំកំពូលរដ្ឋអាកទិក នៅខែកញ្ញានៅប្រទេសហ្វាំងឡង់ អាចនឹងក្លាយជាឱកាសសមស្របបំផុតមួយសម្រាប់លោកជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ បើសិនជាមិនមានជំនួបលើកនេះ ត្រាំនិងពូទីនអាចជួបគ្នានៅកិច្ចប្រជុំប្រទេស ២០នៅអាល្លឺម៉ង់នាខែកក្កដាខាងមុខ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់សារព័ត៌មានថ្មីៗថា ប្រទេសដែលឯកឧត្តម កឹម សុខា នឹងទៅបំពេញបេសកកម្ម មានដូចជា អូស្រា្តលី នូវែលសេឡង់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា បេសកកម្មរបស់ឯកឧត្តម កឹម សុខា គឺដើម្បីជម្រាបពីអំពើស្ថានភាពនយោបាយប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រគណបក្សសង្...
ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងទៅបំពេញបេសកកម្មនៅក្រៅប្រទេស រយៈពេលពីរសប្តាហ៍។ នេះជាការអះអាងរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាមនុស្សដែលស្និទ្ធនឹងឯកឧត្តម កឹម សុខា។
ថ្ងៃ ៣០ ខែមីនាឆ្នាំ ២០១៧នេះជាខួបលើកទី ១៥០ នៃការចុះហត្ថលេខាលក់ទឹកដីអាឡាស្ការវាងអាមេរិក និងរុស្ស៊ី។ ខាងក្រោមនេះជាប្រវត្តិសង្ខេប នៃការលក់ដូរទឹកដីដ៏ធំធេងនេះ៖ ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ១៨៦៧ សហរដ្ឋអាមេរិកបានក្លាយជាកម្មសិទ្ធិករលើទឹកដីអាឡាស្កាដោយស្របច្បាប់ បន្ទាប់ពីចុះហត្ថលេខាទិញទឹកដីនេះក្នុងតម្លៃប្រមាណ ៧.២ លានដុល្លា ដែលស្មើនឹង ២ស...
ថ្ងៃ ៣០ មីនា ឆ្នាំ ១៨៦៧ អាមេរិកបានចុះហត្ថលេខាទិញទឹកដីទឹកដីអាឡាស្កាពីរុស្ស៊ីដោយទឹកដីនេះមានតម្លៃ៧.២ លានដុល្លារប៉ុណ្ណោះដែលស្មើនឹង ៤,៧៤ ដុល្លារ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ១៨៦៧  ទើបអាមេរិកកា្លយជាកម្មសិទ្ធករលើទឹកដីអាឡាស្កាដោយស្របច្បាប់។
នាព្រឹកថ្ងៃទី១ ដល់ថ្ងៃទី២ខែមេសា ខេត្តឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី ផ្ទៃមេឃមានសភាពអាប់អួខ្លាំង មានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនលាយឡំជាមួយនឹងបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់។ លុះដល់ពេលថ្ងៃ ពេលរសៀល និងពេលយប់ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ ព្រៃវែង...
បរិយាកាសនៅកម្ពុជា នៅថ្ងៃទី១ខែមេសាឆ្នាំនេះ នឹងជួបការប្រសព្វគ្នានៃបាតុភូតធម្មជាតិចំនួន៣ រួមមាន កំណួចខ្យល់ដែលបក់ពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពាធខ្ពស់ខ្សោយ និងការបំភាយកម្ដៅចេញពីសំបកផែនដី ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹ...
សូមស្តាប់ការសាកសួរខ្លីៗរបស់នាយយ៉ាន ទៅកាន់កីឡាករ ឡុង សំនៀង និង អោ សារិទ្ធ ពីទីក្រុងអ៊ីសា ប្រទេសបារ៉ែន៖ បន្ទាប់ពីបានទៅដល់ទឹកដីក្រុងអ៊ីសា ប្រទេសបារ៉ែន កាលពីថ្ងៃទី៣០ ខែមីនា ពោលគឺប្រមាណ១សប្តាហ៍មុនការប្រកួតផ្លូវការនៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ដែលមានកីឡាក...
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក Aneiros Braen កំពុងសម្របខ្លួនទៅនឹងលក្ខខណ្ឌនានានៅក្នុងទីក្រុងអ៊ីសា ប្រទេសបារ៉ែន ខណៈពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមេសា ខាងមុខនេះ។
ពាក្យទាំងនោះ មានដូចជា អភិរក្ខ ឬ អភិរក្ស, រួមរក្ខ ឬ រួមរក្ស, អារក្ខទេវតា ឬ អារក្សទេវតា, បក្ខ ឬ បក្ស, លក្ខណ៍ ឬ លក្សណ៍, ទុរ្ភិក្ខ ឬ ទុរ្ភិក្ស ។ល។ ទោះពាក្យខាងលើនេះ អាចសរសេរបានពីរយ៉ាង ពោលគឺ មួយ ដាក់ ជើង «ខ» នៅខាងចុង ហើយមួយទៀត ដាក់ជើង «ស» នៅខាងចុង ក៏ដោយ ក៏មិនមានអត្ថន័យខុសគ្នាដែរ។ ជាក់ស្តែង ពាក្យ អភិរក្ខ ឬ អភិរក្ស មានន័យថា «...
នៅក្នុងភាសាខ្មែរ ជើងអក្សរ «ខ» ដែលនៅខាងចុងនៃពាក្យមួយចំនួន អាចផ្លាស់ប្តូរទៅជាជើងអក្សរ «ស» ក៏បាន។ អត្ថន័យ មិនប្រែប្រួលឡើយ ទោះជាពាក្យនោះ បញ្ចប់ដោយជើង «ខ» ឬ ជើង «ស»។
ថ្ងៃមួយ នៅក្នុងអាស្រមមនោរម្យ ស្ថិតនៅសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្បែរវត្តកំណើតរបស់សម្តេចព្រះសង្ឃរាជផងនោះ សម្តេច ជួន ណាត បានប្រាប់ដល់សាមណេរដែលចូលគាល់ព្រះអង្គ ឲ្យដាក់ខ្លួន កុំខ្លាចនឹងសួរអ្នកចេះ ប្រសិនបើខ្លួនមិនចេះ។  សម្តេចបញ្ជាក់យ៉ាងនេះថា៖« បើមិនចេះត្រូវសួរគេ កុំមានះយកគ្រាន់បើ»។ ជាមួយគ្នា សម្តេចបានទូន្មានបែប...
កាលពីនៅមានព្រះជន្មនៅឡើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បណ្ឌិតអក្សរសាស្ត្រខ្មែរ តែងទូន្មានដាស់តឿនយុវជន ជាពិសេសភិក្ខុ និងសាមណេរ ដើម្បីឲ្យប្រតិបត្តិខ្លួនក្លាយជាមនុស្សល្អនៅក្នុងសង្គម។  
ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេល«ការអនុគ្រោះលើកលែងទោសទណ្ឌនានាក្នុងការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្តយ៉ាងតិច៣ឆ្នាំ» រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំនេះ។ ការអនុគ្រោះលើកលែងទោសទណ្ឌនេះ ត្រូវបានកំណត់នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ខែមករាឆ្នាំនេះ។ ជាមួយគ្នានេះ ការផ្ដល់របាយការណ៍សវនកម្មឯក...
ភ្នំពេញ៖ ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ ត្រូវបានពន្យាររហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ខែមីនា។
  ក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីស្វាគមន៍ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)នាវេលាម៉ោង៦ល្ងាច ក្នុងវគ្គសន្សំពិន្ទុសប្តាហ៍ទី៦នៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧។ ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះដាច់ខាតលើក្រុមប៉ូលិស ដើម្បីបង្កើនគម្លាតនៃការប្រជែងពីក្រុមក្រសួងការព...
ក្រោយសម្រាកអស់រយៈពេលមួយសប្តាហ៍ដោយសារកីឡាករសំខាន់ៗនៅតាមក្លិបនីមួយៗជាប់បំពេញបេសកកម្មក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup 2019។ ពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាបានបន្តការប្រកួតរបស់ខ្លួន ដោយនៅថ្ងៃទី១ ខែមេសា នេះ មានការប្រកួតចំនួន៣គូ ដែលធ្វើនៅលើទីលាន៣ផ្សេងៗគ្នា។ 
អត្ថបទខាងក្រោមនេះ គឺជាការដកស្រង់ពីកំណត់ហេតុជីវតាក្វាន់អំពីមនុស្សព្រៃសម័យចេនឡា៖   មនុស្សព្រៃមានពីរបែប។ ទីមួយ៖ ពួកចេះនិយាយភាសាអ្នកស្រុកស្តាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង។ ទីពីរ៖ ពួកមនុស្សព្រៃដែលនិយាយស្តាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការរីកចម្រើននោះទេ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ។ ពួកគេតែងតែនាំគ្នា...
ភ្នំពេញ៖ កំណត់ហេតុរបស់ជីវតាក្វាន់អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បានពិពណ៌នាថា អ្នកស្រុកនេះ មានមនុស្សព្រៃពីរប្រភេទ គឺពួកចេះនិយាយនិងស្តាប់ភាសាអ្នកស្រុកបាន ហើយលក់ខ្លួនជាទាសៈបម្រើគេ និងពួកមនុស្សព្រៃដែលស្តាប់ភាសាអ្នកស្រុកនេះមិនបាន ហើយរស់នៅតាមព្រៃភ្នំ។  
បើផ្អែកតាមការបកស្រាយរបស់ ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និង លោក ប៊ុន ហុន អនុរដ្ឋលេខាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែ មីនា មានចំណុច គួរឲ្យកត់សម្គាល់មួយចំនួយ ដើម្បីឲ្យងាយយល់នូវទឡ្ហីករណ៍របស់ក្រសួងមហាផ្ទៃ ដែលចោទថា គណបក្សសង្គ្រោះជាតិបំពានលក្ខន្តិកៈគណបក្សខ្លួនឯង។ ចំណុចទាំងនោះ មានដូចតទៅ៖ ជាដំបូង អានហើយប្រៀបធៀបភាពដូច...
ប្រជាពលរដ្ឋខ្មែរដែលតាមដានស្ថានការណ៍នយោបាយខ្លះ នៅតែមិនទាន់យស់ច្បាស់នូវចំណុច ដែលក្រសួងមហាផ្ទៃអះអាងថា គណបក្សសង្គ្រោះជាតិ ធ្វើបំពានលក្ខន្តិកៈគណបក្សគណបក្សខ្លួន។ ចំណុចដែលគេនៅមានចម្ងល់សំខាន់នោះ នៅត្រង់ថា ក្រសួងមហាផ្ទៃចាត់ទុក សមាជវិសាមញ្ញរបស់បក្សសង្គ្រោះជាតិ កាលពីដើមខែមីនា កន្លងទៅ ស្របតាមលក្ខន្តិកៈហើយ តែក្រសួងនេះ ក៏ចោទគណបក្សនេ...
  សូមស្តាប់ប្រសាសន៍របស់លោក មុំ រ៉ាឌី    នៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះ លោក មុំ រ៉ាឌី បានរំឮកទាំងអស់សំណើចថា លោកបានគិតថាលោកមិនចង់ធ្វើដំណើរទៅខេត្តសៀមរាបទៀតឡើយ ពីព្រោះកាលពីជាង២ឆ្នាំមុន លោកបានចំណាយពេលជាង៨ម៉ោងដើម្បីធ្វើដំណើរពីភ្នំពេញទៅខេត្តទេសចរណ៍វប្បធម៌របស់ប្រទេសកំណើតមួយនេះ។   កាលពីឆ្នាំ២០១៤ បន្ទាប់ពីលោកបានជាប់ជាសម...
លោក មុំ រ៉ាឌី ដែលជាសមាជិកសភារដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក និងមានដើមកំណើតខ្មែរអ្នកខេត្តតាកែវ បានបង្ហាញភាពភ្ញាក់ផ្អើលខ្លាំងជាវិជ្ជមាននៅចំពោះមុខអ្នកកាសែត អំពីផ្លូវថ្នល់ល្អស្អាត ក្រោយពីលោកបានបញ្ចប់ការធ្វើដំណើរជុំវិញខេត្តទាំង៥ជុំវិញបឹងទន្លេសាប។
ពាក្យទាំងនោះ មានដូចជា ទេវី ឬ ទេពី, ទេវតា ឬ ទេពតា, វង្ស ឬ ពង្ស, វានរ ឬ ពានរ, វានរី ឬ ពានរី, វិធី ឬ ពិធី, វិធុរ ឬ ពិធុរ, វិន័យ ឬ ពិន័យ, វិឃាត ឬ ពិឃាត, វិចិត្រ ឬ ពិចិត្រ, វិជ័យ ឬ ពិជ័យ, វិសាខ ឬ ពិសាខ, វិសាល ឬ ពិសាល, វិរុទ្ធ ឬ ពិរុទ្ធ, វិសុទ្ធិ ឬ ពិសុទ្ធិ, វិសិដ្ឋ ឬ ពិសិដ្ឋ, វិសេស ឬ ពិសេស, វិស្ណុ ឬ ពិស្ណុ, វិរោធ ឬ ពិរោធ ។ល...
នៅក្នុងភាសាខ្មែរ ពេលខ្លះ អក្សរ «វ» អាចផ្លាស់ប្តូរទៅជា អក្សរ «ព» បាន។ ពាក្យនោះ នៅមានអត្ថន័យដើម ដដែល ទោះបំលែងអក្សរ «វ» ទៅជាអក្សរ «ព» ក៏ដោយ។
  នាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋានខេត្តស្វាយរៀងកីឡាករ ទិត្យ ឌីណា បានទាត់បាល់ពិន័យ(Free Kick) ឲ្យខ្សែបម្រើអាហ្វ្រិកខាងត្បូង Shane Petersen តែតបាល់បញ្ចូលទីនាំមុខ ១-០ ឲ្យអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)នៅនាទី៥៤។ ការប្រកួតដំណើរការបាន៥នាទីខ្សែប្រយុទ្ធកាមរ៉ូន Baldwin Ngwa បានទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះស្វាយរៀង១គ្រាប់បន្ថែម ដ...
 ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមប៉ូលិសយ៉ាងប្រផិតប្រផើយ ៣-២ កាលពីម្សិលមិញនៅលើទឹកដីរបស់ខ្លួន។ ក្រុមក្រសួងការពារជាតិ(ទ័ព)បានលត់ក្រុមស៊ីម៉ាក់ ៦-១ នៅកីឡដ្ឋានស្តាតចាស់ រីឯក្រុមបឹងកេត បានយកឈ្នះម្ចាស់ផ្ទះគីរីវង្ស ៣-០ ខណៈ...
  នៅដើមខែមេសា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាច្រើនជាង ២លាននាក់ដែលស្តិតនៅរដ្ឋនិងតំបន់ចំនួន៨ ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសតំណាងរបស់ខ្លួនថ្នាក់ជាតិនិងថ្នាក់តំបន់ដែលនៅសល់ចំនួន ១៩។ ការបោះឆ្នោតបំពេញអាសនៈនៅសល់នេះ ជាការបោះឆ្នោតលើកដំបូងចាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាន់អំណាច។   ១.ការបោះឆ្នោតគ្មានឥទ្ធ...
កាលពីដើមខែមេសា មីយ៉ាន់ម៉ារៀបចំការបោះឆ្នោតដើម្បីបំពេញអាសនៈសភាជាតិនិងសភាតំបន់ដែលនៅសល់ចំនួន ១៩ ។ វាជាការបោះឆ្នោតលើដំបូងក្នុងចាប់ពីពេលដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដីចុងឆ្នាំ ២០១៥មកនោះ។ ការបោះឆ្នោត កើតឡើងស្របពេលដែលប្រជាជនមីយ៉ាន់ម៉ាបន្តសំឡឹងមើលលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលកំពុង ដឹកនាំនា...
«សុ» អាចប្រែបានច្រើនយ៉ាង ដូចជា ល្អ, ប្រពៃ, ត្រឹមត្រូវ, ប្រសើរ, ក្រអូប, ស្អាត, ពីរោះ, ស្រួល និង ស្រណុក ជាដើម។  ពាក្យដែលមាន «សុ» នៅខាងដើម មានដូចជា សុក្រឹតភាព (ភាពនៃវត្ថុដែលគេធ្វើហើយដោយប្រពៃ), សុគតិ (ដំណើរដ៏ល្អ), សុគន្ធ (ក្លិនក្រអួប), សុចរិត (ការប្រព្រឹត្តល្អ), សុច្ឆន្ទៈ (បំណងល្អ, ឆន្ទៈល្អ), សុជីវធម៌ (ការរស់នៅដោយល្អ), សុទ...
ភ្នំពេញ៖ «សុ» គឺជានិបាតសព្ទ ដែលត្រូវបានប្រើប្រាស់នៅខាងដើមនៃពាក្យណាមួយ។ ជាទូទៅ ពាក្យណា ដែលផ្សំដោយ «សុ» នៅខាងដើម ពាក្យនោះ តែងមានអត្ថន័យល្អ ឬសេចក្តីបែបវិជ្ជមាន។
លោក គឹម ឆៃហៀង បន្ថែមថា គម្រោងសង់ស្ពានចំនួន៣កាត់ស្ទឹងសៀមរាប ដោយប្រើប្រាស់ថវិកាជាង១លានដុល្លារនេះ បង្ខំឲ្យអាជ្ញាធរសម្រេចបិទទឹក មិនឲ្យហូរចូលស្ទឹងសៀមរាប ធ្វើឲ្យស្ទឹងមួយនេះបាត់សោភ័ណភាព។ ស្ទឹងសៀមរាប ជាចំណែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសប្រជាពលរដ្ឋតែងទៅអង្គុយលេង និងរត់ហាត់ប្រាណតាមបណ្តោយស្ទឹងមួយនេះ។ យ៉ាងណាក្តី លោកអភិបាលរងខ...
សៀមរាប៖  ក្នុងរយៈពេលប៉ុន្មានខែឆ្នាំ២០១៧នេះ គេសង្កេតឃើញថា ស្ទឹងសៀមរាប បានគោកគ្មានទឹក ស្មៅដុះគ្របជិតស្ទើរតែក្លាយជាវាយស្រែទៅហើយ។ បញ្ហានេះ អភិបាលរងខេត្តសៀមរាបបានពន្យល់ថា មិនមែនស្ទឹងសៀមរាបខ្វះទឹកទេ តែដោយសារមានការដ្ឋានសង់ស្ពានកាត់ស្ទឹង ទើបអាជ្ញាធរបញ្ជៀសទឹកមិនឲ្យហូរចូល ដើម្បីបង្កភាពងាយស្រួលក្នុងការងារសាងសង់ស្ពានឲ្យបានឆាប់។
សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖«ពេលខ្លះមានតម្រូវការរបស់វា ឧទាហរណ៍ ព្រលានយន្តហោះនៅឯពោធិចិនតុងវាមានបញ្ហាដែលមិនអាចចុះចតបាន យន្តហោះគេអាចធ្វើដំណើរវិលត្រឡប់ទៅចុះចតនៅសៀមរាប ទៅចុះចតនៅឯទីក្រុងហូជីមិញ ឬក៏មានអ្នកខ្លះ(យន្តហោះ)សល់សាំងច្រើនអាចទៅចុះចតនៅបាងកក។ រីយន្តហោះដែលមានសាំងតិច មិនអាចធ្វើដំណើរទៅសៀមរាប, ហូជីមិញ និងទីក្រុងបាងកក ជ...
ភ្នំពេញ៖ ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រនៅព្រឹកថ្ងៃទី៣ មេសានេះ សម្ដេចនាយកដ្ឋមន្ត្រី ហ៊ុន សែន បានបង្គាប់ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ សិក្សារៀបចំផ្លូវ៦០ម៉ែត្រនេះ ជាទីកន្លែងសម្រាប់ចុះចតយន្តហោះ ដើម្បីសម្រួលដល់ជើងហោះហើរគ្រប់ប្រភេទនៅគ្រាមានអាសន្ន ក្នុងការបញ្ចៀសគ...
របៀបវារៈមួយចំនួន នឹងដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីអនុម័តជាផ្លូវការ។ របៀបវារៈទាំងនោះមានដូចជា របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាកន្លងមក និងសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ ជាដើម។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកនេះ ក៏មានតំណាងរាស្ត្រពី...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ។ គណៈកម្មាធិការអចិន្ត្រៃយ៍ បានកំណត់ ថា នឹងបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៨ នីតិកាលទី៥ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។
មហាវិថីសម្តេចតេជោហ៊ុនសែន ដែលធំជាងគេនៅរាជធានីភ្នំពេញនេះមានប្រវែង ៩១៦០ម៉ែត្រ, ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង។ មហាវិថី ដែលតភ្ជាប់ផ្លូវ ២៧១ និងផ្លូវជាតិលេខ២នេះ កាត់តំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING Holding លើទីតាំងបឹងទំពន់ និងបឹងជើងឯក។ មហាវិថីនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១១ ដោយក្រុមហ...
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ខែមេសាឆ្នាំនេះ បានសម្ពោធជាផ្លូវការនូវមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលតភ្ជាប់ពីផ្លូវ ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស។
ក្រុមបឹងកេតរបស់កម្ពុជា ត្រូវជួបក្រុម Magwe FC របស់មីយ៉ាន់ម៉ា នៅថ្ងៃពុធទី៥ មេសាខាងមុខនេះ នៅកីឡដ្ឋាន Youth Training Centre ទីក្រុងយ៉ាំងហ្គោន វេលាម៉ោង៤:០០ រសៀល [ម៉ោងនៅកម្ពុជា] ដើម្បីប្រកួតជម្រុះជើងទី២ ពានរង្វាន់ AFC Cup ឆ្នាំ២០១៧។ កាលពីជើងទី១ បឹងកេតបានយកឈ្នះ Magwe FC ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ មីនាកន្លងទៅ...
ក្រុមកីឡាបាល់ទាត់ បឹងកេត បានចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមប្រកួតជាមួយនឹងក្រុម Magwe FC ជើងទី២ ក្នុងពូល F នៃវគ្គជម្រុះពាន AFC Cup ២០១៧។
លោកស្រី Eva Nguyen-Binh ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌នៃស្ថានទូតបារាំងប្រចាំប្រទេសវៀតណាម ស្ថិតក្នុងចំណោមអ្នកការទូតចំនួន២៨នាក់ដែលត្រូវបានរដ្ឋាភិបាលជិតផុតអាណត្តិរបស់លោក ហ្វ្រង់ស្វ័រ ហូឡង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសនានា។ Le Petit Journal បានលើកឡើងថា ក្រៅពីការជ្រើសរើសលោកស្រី Eva ...
លោកស្រី Eva Nguyen-Binh ដែលមានឪពុកជាជនជាតិវៀតណាម និងម្តាយជាជនជាតិបារាំង ទំនងក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា បន្តពីលោក Jean-Claude Poimboeuf ដែលត្រូវផុតអណត្តិនៅចុងខែឧសភា ខាងមុខ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអនឡាញជាភាសាបារាំង Le Petit Journal។
លោកឯកអគ្គរដ្ឋទូតបានថ្លែងបែបនេះ ខណៈលោកបានទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រនេះ។ នៅក្នុងសន្និសីទកាសែតមួយ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីនោះ លោក William A. Heidt បានថ្លែងថា ការរាវរកមីន និងការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាគឺជាអាទិភាពចម្បងរបស់រដ្ឋ...
កំពង់ឆ្នាំង ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt បានថ្លែងថា អាមេរិកបានដាក់បញ្ហាបោសសម្អាតមីននៅកម្ពុជាជាអាទិភាពចម្បង បើទោះជាគម្រោងថវិកាជួយដោះមីននៅកម្ពុជាមិនទាន់ច្បាស់នៅឡើយ ខណៈប្រទេសមហាអំណាចមួយនេះទើបតែមានការផ្លាស់ប្តូររដ្ឋបាលថ្មី។
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាដែលឈរលេខរៀងទី៦ក្នុងសប្តាហ៍ទី៥ បានឡើងមកឈរលេខរៀងទី៥ក្នុងសប្តាហ៍ទី៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ដោយមាន១០ពិន្ទុនៅក្នុងដៃ។ ការឡើងចំណាត់ថ្នាក់មួយកម្រិតនេះ បន្ទាប់ពីក្រុមឡើងមកពីលីកលំដាប់ទី២មួយនេះ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ នៅលើទឹកដីស្តាតចាស់ កាលពីម្សិលមិញ។ ចំណែក ការប្រកួតនៅ...
ក្រុមឡើងមកពីលីកលំដាប់ទី២អគ្គិសនីកម្ពុជាបានឡើងចំណាត់ថ្នាក់១កម្រិតទៀតក្នុងសប្តាហ៍ទី៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ កាលពីម្សិលមិញ។ ចំណែក ការប្រកួតនៅកីឡដ្ឋាន RSN ម្ចាសផ្ទះភ្នំពេញក្រោនបានត្រឹមស្មើ ២-២ ជាមួយក្រុមខេមបូឌានថាយហ្គឺរ។
របបអាហារទាំងនោះមានដូចជា ៖ ១. អាហារសំបូរប្រូតេអ៊ីន ២. ផ្តោតសំខាន់ទៅលើអាហារធម្មជាតិ ៣. កាត់បន្ថយខ្លាញ់អាក្រក់។ អាហារសំបូរប្រូតេអ៊ីន បានដល់សាច់សត្វ បន្លែ និងផ្លែឈើខ្លះៗផងដែរ។ ត្រូវចងចាំថា រាងកាយទាំងមូលរបស់អ្នក ត្រូវការខ្លាញ់ល្អៗ ដូចជាផ្លែប័រ គ្រាប់ធញ្ញជាតិ និងខ្លាញ់ត្រីជាដើម៕ ត្រួតពិនិត្យដោយ www.health.com.kh
មានរបបអាហារ ៣ យ៉ាងដែលក្រុមគ្រូពេទ្យជំនាញបានណែនាំឲ្យអ្នកទទួលទានជាពិសេស សម្រាប់អ្នកដែលមានបញ្ហាថ្លើម។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៣ ខែមេសា ថា អាមេរិក, កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្ដើមសមយុទ្ធជើងទឹក៣ថ្ងៃ ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ កងទ័ពច្រើនជាង៨០០នាក់ ចូលរួមក្នុងសមយុទ្ធរួមគ្នានេះ ដែលធ្វើឡើងនៅសមុទ្រចន្លោះកូរ៉េខាងត្បូង និងជប៉ុន ហើយក៏មានការពង្រាយនាវាពិឃាត ព្រមទាំងឧទ្ធម្ភាគចក្រជាច្រើន...
កងទ័ពជើងទឹកមកពីបីប្រទេសមាន គឺអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធជើងទឹករួមគ្នាមួយដើម្បីត្រៀមទប់ទល់ការគំរាមកំហែងពីសំណាក់នាវាមុជទឹកកូរ៉េខាងជើង ដែលកើនឡើងខ្លាំងនារយៈពេលចុងក្រោយ។ សមយុទ្ធនេះ នឹងផ្ដោតសំខាន់លើការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទល់នឹងការគំរាមរបស់ក្រុងព្យុងយ៉ាង ដែលប្រឹងប្រែងអភិវឌ្ឍកម្លាំងយោធារបស់ខ្លួនយ៉ាងខ្ល...
    ស្អំទឹកកកនៅលើជើងដែលមានរបួសនោះដើម្បីបន្ថយការហើម     ព្យាយាមលើកជើងឲ្យខ្ពស់ជាងបេះដូង     ចូរចៀសវាងការដាក់ទម្ងន់លើប្រអប់ជើងខ្លាំងពេក     ប្រើប្រាស់បង់រុំដែលទន់រុំលើជើងដែលមានរបួសនោះ៕ ត្រួតពិនិត្យដោយ www.health.com.kh
បើសិនជាអ្នកជឿថា អ្នកទំនងជាមានបញ្ហាបាក់ឆ្អឹងនៅប្រអប់ជើង យកល្អគួរតែទៅជួបពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ យ៉ាងណាមិញ បើសិនជាមានពេលមុនពេលជួបពេទ្យ អ្នកក៏គួរតែធ្វើរឿងទាំងអស់នេះឲ្យហើយសិនដែរដើម្បីបំបាត់ការឈឺចាប់ ឬមិនស្រួលក្នុងខ្លួន៖
កម្មវិធី RAVEGROUND 2.0 ទទួលបានការចាប់អារម្មណ៍ច្រើនបំផុតពីអ្នកចូលរួមកម្មវិធី ដែលទទួលបានការកម្សាន្តសប្បាយរីករាយពីការសម្តែងពិសេសពី RXTHY ជាឌីជេ/ផលិតករឆ្នើមវ័យក្មេងមកពីខេត្តសៀមរាប DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្ត្រី    Vutha x Yoku ដែលជាក្រុមឌីជេវ័យក្មេងពីរនាក់ដ៏ឆ្នើម ជាពិសេស...
រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកបានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀង RAVEGROUND 2.0 នៅអគារ G   ក្រុងកោះពេជ្រកាលពីថ្ងៃសៅរ៍ទី 1  ខែមេសា ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដោយមានអ្នកគាំទ្រស្រាបៀរ Heineken ដែលបានចូលរួមយ៉ាងច្រើនកុះករដែលធ្វើ...
ខាងក្រោមនេះ គឺជាការពិតមួយចំនួន ដែលអ្នកគួរតែស្វែងយល់ ៖ ១. ជំងឺមហារីក ក្នុងករណីខ្លះ វាមិនធ្ងន់ធ្ងរ ដូចជាអ្នកគិតនោះទេ រីឯការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយឱកាសជាសះស្បើយ ក៏មានច្រើនដែរ។ ២. ជំងឺមហារីក អាចការពារបាន ប្រសិនបើអ្នកដឹង និងធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញ ៣. ផ្លែឈើ និងបន្លែ មិនអាចព្យាបាលជំងឺមហារីកឲ្យជាសះស្បើយនោះទេ ...
ឲ្យតែនឹកដល់ជំងឺមហារីក មនុស្សគ្រប់គ្នាតែងតែខ្លាចរអា មានការរើសអើង ហើយក៏មានការយល់ច្រឡំជាច្រើន ជុំវិញបញ្ហានេះផងដែរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានកំណត់យកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទនៃការបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ជា វ៉ាន់ដេត ឲ្យធ្វើជាតំណាងរាស្ត្រជំនួស សម្តេច សុខ អាន។ លោក...
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលស្គាល់លោក ជា វ៉ាន់ដេត ជាបេក្ខជនតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន ដែលទើបទទួលមរណភាព កាលពីខែមីនា ឆ្នាំ២០១៧។
កម្មវិធីបញ្ញើមានសំណាង នេះមានរយៈពេល០៦ខែចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះអតិថិជនត្រូវដាក់ទឹកប្រាក់បន្ថែមទៅក្នុងគណនីទើបបង្កើតថ្មី ឬគណនីដែលមានស្រាប់(គណនីសំច័យ ឬគណនីចរន្ត) ជាមធ្យមប្រចាំខែនីមួយៗយ៉ាងតិច៥០០ដុល្លារអាមេរិក។រាល់ចំនួនទឹកប្រាក់៥០០ដុល្លារអាមេរិកស្មើនឹងចំនួនឱកាសផ្សងសំ...
ធនាគារ កាណាឌីយ៉ា ជាធនាគារឈានមុខ និងរឹងមាំជាងគេក្នុងប្រទេសកម្ពុជា បានប្រកាសផ្តល់រង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសល្បីៗនិងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតជូនដល់អតិថិជនរបស់ខ្លួនដែលមានឈ្មោះថាកម្មវិធីបញ្ញើមានសំណាង។គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺ ដើម្បីលើកទឹកចិត្តដល់អតិថិជនទាំងចាស់និងថ្មីទាំងអស់ដែលបានជឿទុកចិត្តដាក់ប្រាក់បញ្ញ...
សូមស្តាប់នាយ យ៉ាន សម្ភាស អ្នកស្រី រី ម្ចាស់បឹងឈូកភ្នំក្រោម
អ្នកស្រី រី បានជួលដីបឹង៤ហិកតានៅក្បែរភ្នំក្រោមក្នុងខេត្តសៀមរាប។ នៅលើដីបឹងនេះ អ្នកស្រី រី បានដាំឈូកលក់ផង និងធ្វើស្រែផង។ ផ្កាឈូក ត្រូវបានលក់ឲ្យអតិថិជនប្រចាំដែលនាំយកទៅលក់បន្តនៅទីសក្ការៈព្រះអង្គចេក ព្រះអង្គចម។ ផ្លែឈូកវិញត្រូវបានលក់ទៅឲ្យអតិថិជនដែលនាំយកទៅលក់បន្តនៅតាមខេត្ត។ នៅសល់ដើម និងស្លឹក ដែលគ្មានទីផ្សារ ហើយត្រូវបោះបង់ចោល។
អាជ្ញាធរខេត្តសៀមរាបបានត្រៀមរួចរាល់ដើម្បីបង្ការបញ្ហាខ្វះទឹកនៅរដូវប្រាំងឆ្នាំនេះ។ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា អាជ្ញាធរបានស្តារប្រព័ន្ធធារាសាស្ត្រ រៀបចំទប់ទឹកបារាយណ៍ទឹកថ្លា ទប់ទឹកនៅផ្ទៃខាងក្រោមបឹងទន្លេសាប និងឲ្យប្រជាពលរដ្ឋជីកស្រះ ធ្វើយ៉ាងណាធានាថា ឆ្នាំនេះមិនមានបញ្ហាខ្វះទឹកប្រើប្រាស់ដូចឆ្នាំមុន។ ឆ្នាំ២០១៦...
សៀមរាប៖ កាលពីឆ្នាំ២០១៦កន្លង បណ្តាខេត្តមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា បានជួបបញ្ហាខ្វះទឹក។ នៅក្នុងនោះ ខេត្តសៀមរាបក៏បានជួបបញ្ហានេះដូចគ្នា ហើយតំបន់មួយចំនួនដែលធ្លាប់មានទឹកមិនដែលរីងនោះ បែរជាស្ងួតហួតហែង ទាំងទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏មិនចង់មានផង។
ក្រុមកីឡាបាល់ទាត់នៃលីកកំពូល Scottish Premiership របស់ស្កុតឡែន Celtic បានគ្រងតំណែងជើងឯកពានកំពូលនេះ ៦រដូវកាលជាប់គ្នាបើគិតទាំងឆ្នាំនេះទៀត ក្រោយលត់ក្រុម Hearts ៥-០ នាការប្រកួតកាលពីថ្ងៃទី២ មេសានេះ។ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅ Liverpool លោក Brendan Rodgers បាននាំ Celtic ឈរកំពូលតារាង Scottish Premiership ដោយមាន ៨៦ពិ...
Celtic បានឈ្នះជើងឯកលីកលំដាប់កំពូលស្កុតឡែន រដូវកាល២០១៦-២០១៧៧ នេះហើយ ទាំងនៅសល់ការប្រកួត៨ដងទៀត និងជាការឈ្នះលើកទី៦ជាប់គ្នាផងដែរ។
តាមរបាយការណ៍សន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ចំនួនពលរដ្ឋខ្មែរចេញ ទៅក្រៅប្រទេសក្នុងឆ្នាំ២០១៦ កើនឡើងក្នុងអត្រា ២៤,៦៥ភាគរយ ធៀបនឹងចំនួន ១ ១២៤ ២៤០ នាក់ ក្នុងឆ្នាំ២០១៥ ។ ក្រៅពីការធ្វើដំណើរក្រៅប្រទេស ពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ព្រំដែនមានចំនួនកើនឡើងដែរ។ នគរបាល បានផ្សាយរបាយការណ៍ឲ្យដឹងថា ពលរដ្ឋខ្មែរចំន...
ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ១ ៤០១ ៤៣៩នាក់ បានធ្វើដំណើរទៅក្រៅប្រទេសកាលពីឆ្នាំ ២០១៦កន្លងទៅ។ នេះបើតាមរបាយការណ៍ស្តីពី សកម្មភាពការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ។
ប្រសិនបើគ្មានការគាំទ្រពីអ្នកអាន និងពីអ្នកឧបត្ថម្ភទេនោះ សារព័ត៌មាន Thmeythmey.com ក៏មិនអាចមានវត្តមាននៅលើទីផ្សាររហូតមកដល់ថ្ងៃនេះដែរ។ ស្របពេលជាមួយគ្នា សារព័ត៌មានអេឡិចត្រូនិក Thmeythmey.com សូមជូនពរអ្នកអាន និងអ្នកឧបត្ថម្ភឲ្យជួបតែសេចក្តីសុខ និងរកស៊ីទទួលបានជោគជ័យនៅឆ្នាំថ្មីខាងមុខៗតរៀងទៅ។  សម្រាប់ការងារនៅឆ្នាំខាងមុខទៀតនេះ ក...
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៧ខាងមុខនេះ សារព័ត៌មានអេឡិចត្រូនិកថ្មីៗសូមថ្លែងអំណរគុណអ្នកអាន និងអ្នកឧបត្ថម្ភដែលបានគាំទ្រតាំងពីដំបូង រហូតមកដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួងបានទទួលឯកសារលក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលបានសម្រេចកាលពីថ្ងៃទី២ មេសា ដាក់តម្កល់នៅក្រសួងម្ដងទៀតហើយ។ លោកថា ការសម្រេចមិនកែប្រែនេះ គឺជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។ លោក ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ បានដាក់ឯកសារមកក្រសួងមហាផ្ទៃហើយ ទាក់ទងន...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានសម្រេចលុបចោលពាក្យស្លោក«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ហើយ ក្រោយពីក្រសួងមហាផ្ទៃ ស្នើឲ្យបញ្ឈប់ការប្រើប្រាស់សារនយោបាយបែបនេះ ដែលខុសពីច្បាប់ស្តីពីគណបក្សនយោបាយ។ តែចំពោះសមាភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សវិញ គណបក្សសង្គ្រោះជាតិ មិនមានការផ្លាស់ប្ដូរនោះទេ បើទោះជាក្រសួងមហាផ្ទៃ អះអាងថា ខុសលក្ខន្ត...
ថ្លែងក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រនៅព្រឹកថ្ងៃទី០៣ មេសា ប្រមុខរដ្ឋាភិបាល បានលើកឡើងដូច្នេះថា៖«ខ្ញុំនៅតេបន្តអំពាវនាវឲ្យម្ចាស់រថយន្តដឹកអ្នកដំណើរទាំងឡាយ មេត្តាកុំដំឡើងថ្លៃហួសហេតុ។ ប្រសិនមានការដំឡើងថ្លៃណាមួយ គួរតែមានការដំឡើងក្នុងកម្រិតសមល្មម។ ខ្ញុំបានអំពាវនាវស្ទើជារៀងរាល់ឆ្នា...
ភ្នំពេញ៖ មិនខុសពីឆ្នាំមុនៗឡើយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់រថយន្តឈ្នួល និងក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរទាំងអស់ កុំដំឡើងថ្លៃឈ្នួលរថយន្ត នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ សម្ដេច ហ៊ុន សែន ស្នើឲ្យម្ចាស់រថយន្តទាំងនោះ យកថ្លៃឈ្នួលសម្រាប់ដឹកអ្នកដំណើរក្នុងតម្លៃសមរម្យ ដែលជាការសម្រួលដល់ការចំណាយរបស់ប្រជា...
របបសឹកថៃ នៅថ្ងៃទី៣ ខែមេសា បានចាប់ផ្ដើមទទួលចុះឈ្មោះប្រជាជនដែលជាអ្នករកចំណូលទាបលើកទី២ ក្រោយយុទ្ធនាការលើកទី១ ឆ្នាំ២០១៦ ត្រូវបានបញ្ចប់។ គេរំពឹងថា ប្រជាជនថៃប្រមាណ១៥លាននាក់ នឹងមកចុះឈ្មោះជាអ្នករកចំណូលទាបក្នុងការចុះឈ្មោះលើកនេះ ខណៈកាលពីលើកទី១ មានប្រជាជនថៃប្រមាណ៨លាននាក់បានចុះឈ្មោះ។ ការចុះឈ្មោះលើកទី២នេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលប៉ា...
ប្រជាជនថៃប្រមាណ១៥លាននាក់ រំពឹងថានឹងនាំគ្នាទៅចុះឈ្មោះជាអ្នករកចំណូលទាប ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដែលផ្ដល់ដោយរដ្ឋាភិបាល។ នេះជាលើកទី២ ដែលរដ្ឋាភិបាលថៃទទួលចុះឈ្មោះអ្នករកចំណូលទាប បន្ទាប់ការចុះឈ្មោះលើកទី១ ចាប់ផ្ដើមកាលពីឆ្នាំ២០១៦ ។ មានតែប្រជាជនថៃដែលត្រូវបានទទួលស្គាល់ជាអ្នករកចំណូលទាបប៉ុណ្ណោះ ទើបមានសិទ្ធិទទួលបានអត្ថប្រយោជន៍...
តាមអនុក្រឹត្យចុះថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារមានតម្លៃលើសពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅនឹងត្រូវបានមេដាយស្ថាបនាជាតិថ្នាក់លេខ១ និងត្រូវបានរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ព្រះមហាក្សត្រដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា»។ ប៉ុន្តែកាលពីថ្ងៃទី២០ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេ...
គោរមងារ «ឧកញ៉ា»  បានឡើងថ្លៃពី១០ម៉ឺនដុល្លារអាមេរិក ទៅ៥០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧កន្លងមក។
ក្រោយប្រកាសលែងលះជាមួយសហភាពអឺរ៉ុបជាផ្លូវការមិនបានប៉ុន្មានស្រួលបួលផង អង់គ្លេស និងអេស្ប៉ាញចាប់ផ្តើប្រកាសទាមទារយកកោះជាប់ជម្លោះ Gibraltar រៀងៗខ្លួន ហើយវាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។ គេឆ្ងល់ថា ហេតុអ្វីបានជាជម្លោះនេះចាប់ផ្តើមក្តៅឡើងនៅពេលនេះ ហើយម៉េចបានជាភាគីទាំងពីរមិនឡើងតុលាការដោះស្រាយបញ្ហានេះឲ្យដាច់ស្រឡះតាំងពីយូរទៅ? ១....
ជម្លោះកោះ Gibraltar រវាងអង់គ្លេសនិងអេស្ប៉ាញកម្រើកខ្លាំងជាថ្មី បន្ទាប់ពីអង់គ្លេសអនុវត្តមាត្រា ៥០នៃសន្ធិសញ្ញាក្រុង Lisbon ដើម្បីចាកចេញពីសហភាពអឺរ៉ុបនោះ។ បច្ចុប្បន្ន អេស្ប៉ាញ និងអង់គ្លេសស្ថិតក្នុងស្ថានភាពប្រឈមមុខគ្នា និងទាមទាររៀងខ្លួនថាកោះGibraltar ស្ថិតក្រោមអធិបតេយភាពរបស់ខ្លួនផង។  អ្វីដែលគួរឲ្យចាប់អារម្មណ៍ សហភាពអឺរ៉ុបដូចជ...
អ្នកនយោបាយស្ដាំនិយមជ្រុល Marine Le Pen ថ្លែងសារនយោបាយប្រឆាំងការប្រើប្រាស់លុយអឺរ៉ុប ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ខាងមុខ។ អ្នកនយោបាយមានគំនិតជាតិនិយមជ្រុល, ស្អប់ខ្ពើមអឺរ៉ុប និងប្រឆាំងលំហូរជនអន្តោប្រវេសន៍រូបនេះ ក៏បានហៅលុយអឺរ៉ូជាកាំបិត ដែលរៀបតែនឹងកាប់ចិញ្ច្រាំបារាំង ហើយអាចបង្ខំបារាំងឲ...
បេក្ខជនប្រធានាធិបតីបារាំង Marine Le Pen បានបន្តរិះគន់ប្រាក់អឺរ៉ូ (Euro) ដែលជារូបិយវត្ថុរួមរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបភាគច្រើន។ លោកស្រី Le Pen សន្យាហើយថា លោកស្រីនឹងឈប់ប្រើប្រាស់លុយអឺរ៉ូ បើលោកស្រីឈ្នះឆ្នោតប្រធានាធិបតី។ ថ្លែងក្នុងការជួបជុំនយោបាយមួយនៅថ្ងៃទី២ ខែមេសា បេក្ខជនស្ដាំនិយមជ្រុលរូបនេះ ចាត់ទុកលុយអឺរ៉ូ ជាកាំបិតដែលសហភ...
បើតាមតារាងកម្មវិធីប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ម្ចាស់ជើងឯកពីរជំនាន់ជាប់គ្នាប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឈាវ បូរ៉ា ត្រូវជួបប្រកួតជាមួយជើងខ្លាំងចំណាត់ថ្នាក់លេខ៤ឆ្នាំ២០១៦ រស់ រិទ្ធីយ៉ា ក្នុងថ្ងៃបើកឆាកវគ្គ៨នាក់ចុងក្រោយនៃដំណាក់កាលផ្តាច់ព្រ័ត្រ។ បើតាមប្រវត្តិនៃការប្រកួតនា...
ជើងឯកកីឡាអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ និង២០១៥ ឈាវ បូរ៉ា ត្រូវតទល់ជាមួយជើងខ្លាំងដែលគ្រងចំណាត់ថ្នាក់លេខ៤កាលពីឆ្នាំ២០១៦ រស់ រិទ្ធីយ៉ា ក្នុងវគ្គ៨នាក់នៃដំណាក់កាលផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅលើទឹកដីអង្គរខេត្តសៀមរាប។ ក្រៅពីគូនេះ ក៏មានការប្រកួតរវាងជើងខ្លាំង និងជើងខ្លាំង៣គូផ្សេ...
អ្នកភូមិប្រមាណ៤០០នាក់នៅ Aire-sur-la-Lys តំបន់ Pas-de-Calais ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងមក បាននាំគ្នាជួបជុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធកុមារា Yanis Courbot-Inglard ដែលបានស្លាប់ដ៏កម្សត់បំផុត ដោយរូបគេត្រូវបានឪពុកចុងពិន័យឲ្យរត់រាប់សិបគីឡូម៉ែត្រនៅពេលយប់ បន្ទាប់ពីរូបគេបាននោមដាក់លើគ្រែ។ បើតាមលទ្ធផលនៃការស៊ើបអង្កេតបឋម កុមា...
បារាំង៖ កាលពីខែកុម្ភៈ កុមារាម្នាក់ឈ្មោះ Yanis ត្រូវបានគេរកឃើញសាកសពនៅក្នុងបឹងមួយនៅតំបន់ Pas-de-Calais បន្ទាប់ពីរូបគេបានរងការពិន័យពីឪពុកចុង ដោយសារតែរូបគេបាននោមដាក់លើគ្រែគេង។
លោក ស៊ិន ដារ៉ាវុធ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោក បានចំណាយពេលប្រមាណកន្លះឆ្នាំ ស្រាវជ្រាវរូបមន្តធ្វើនំប៉ាវប្រភេទថ្មីនេះ។  ក្រៅពីនំប៉ាវធ្យូង នំប៉ាវស្រូវសាលី នំប៉ាវតែបៃតង នំប៉ាវស្នូលពងទាប្រៃ និងនំប៉ាវស្នូលសូកូឡា។ នំប៉ាវធ្យូង នឹងមានលក់នៅក្នុងហាងតែបៃតង Koi សាខាផ្សារទំនើប TK ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាម អតីតគ្រូបង្...
នំប៉ាវធ្យូង ឬ Charcoal Bun ជាប្រភេទនំប៉ាវប្រភេទថ្មី ដែលច្នៃដោយយុវជនខ្មែរ ដែលស្ថិតក្នុងគ្រួសារជាអ្នកធ្វើនំប៉ាវ។ ដោយសារស្រឡាញ់ការធ្វើជំនួញ និងចង់រក្សាមុខរបររបស់ឪពុកម្តាយផង លោក ស៊ិន ដារ៉ាវុធ សម្រេចចិត្តបោះបង់អាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនៅមហាវិទ្យាល័យ មួយរយៈសិន មកមើលថែមុខជំនួញមួយនេះ។
បើបកស្រាយពីន័យត្រង់ គឺងាយយល់ណាស់ចំពោះសុភាសិតនេះ។ ជាន័យត្រង់ «ហុតទឹក សម្លឹងកាក» ចង់សំដៅដល់អ្នកបរិភោគបាយ ដោយធ្វើជាហុតទឹកសម្ល តែភ្នែក បែរជារំពៃសម្លឹងមើលសាច់ទៅវិញ។ លុះពេលហុតទឹកសម្លរួចហើយ គេ នឹងចាប់យកដុំសាច់នោះមកទទួលទានបន្ដ។ ជាន័យប្រៀបធៀប «ហុតទឹក សម្លឹកកាក» គឺចង់សំដៅដល់បុគ្គលណាម្នាក់ ដែលបានចាប់ធ្វើអ្វីមួយ ដោយមានចិត្ដ រំពឹងគ...
ភ្នំពេញ៖ «ហុតទឹកសម្លឹងកាក» គឺជាសុភាសិតមួយរបស់ខ្មែរ ដែលបានបង្កប់ទាំងន័យត្រង់ និងន័យប្រៀបធៀប។ សុភាសិតនេះ គឺចង់រិះគន់បុគ្គលណាមួយ ដែលលាក់ពុតត្បុត ដើម្បីកេងចំណេញផលប្រយោជន៍ពីអ្នកដទៃ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយថវិកាសរុបជាង ៧លានដុល្លារសម្រាប់ឧបត្ថមមន្ត្រីរាជការ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ រដ្ឋាភិបាលបានបង្កើនប្រាក់ឧបត្ថមនេះពី ៤ម៉ឺនរៀលកាលពីឆ្នាំ២០១៦ ឡើងដល់ ៥ម៉ឺនរៀលនៅឆ្នាំនេះ។ ក្នុងឱកាសនេះដែរ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសថា មន្ត្រីរាជការទាំងអស់ត្រូវទទួលបានប្រាក់ខែសម្រាប់ខែមេសា...
ភ្នំពេញ៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធម្នាក់ៗ ត្រូវទទួលបានប្រាក់ឧបត្ថមចំនួន ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការថ្លែងឲ្យដឹងដោយប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នាឱកាសសម្ដេចចូលរួមសម្ពោធមហាវិថីសម្ដេចតេជោហ៊ុនសែន នៅថ្ងៃទី៣ខែមេសានេះ។
ការបោះឆ្នោតបំពេញអាសនៈនៅសល់ ១៩ ក្នុងសភាថ្នាក់ជាតិនិងថ្នាក់តំបន់របស់មីយ៉ាន់ម៉ា បានបញ្ចប់ទៅដោយរលូន។ ការបោះឆ្នោតជាលើកដំបូងក្នុងពេលប្រហែលមួយឆ្នាំក្រោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរៀបចំក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះ មានប្រជាជនដែលគ្រប់អាយុបោះឆ្នោតប្រហែលជាង ២លាននាក់ចូលរួម ហើយលទ្ធផលបង្ហាញថា គណបក្សកាន់អំណាចនេះបានអាសនៈភាគច្រ...
លទ្ធផលបោះឆ្នោតបំពេញអាសនៈនៅថ្ងៃសៅរ៍បង្ហាញថា គណបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលអាសនៈច្រើនក្នុងចំណោមអាសនៈនៅសល់ ១៩ (សភាថ្នាក់ជាតិនិងថ្នាក់តំបន់)។ យ៉ាងណាមិញបក្សលោកស្រីមិនឈ្នះនៅតំបន់ជនជាតិភាគតិចរស់នៅឡើយ ដែលនេះវាជាសញ្ញាមួយបង្ហាញ ពួកគេលែងពេញចិត្តនិងបាត់បង់ជំនឿចិត្តចំពោះការដឹកនាំរបស់...
យុទ្ធនាការប្រឆាំងការនេសាទខុសច្បាប់របស់ប្រធានាធិបតី ឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ដែលត្រូវបានដាក់ចេញពីឆ្នាំ ២០១៤ នោះបានទទួលលទ្ធផលប្រសើរច្រើនក្នុងការបង្ក្រាបរាល់ទូកនេសាទបរទេសដែលឆ្លងចូលដែនទឹកឥណ្ឌូណេស៊ី។ គ្រាន់តែចុងសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ីបានដុតកម្ទេចទូកនេសាទដែលភាគច្រើនជាទូកនេសាទបរទេសមានទាំងហ្វីលីពីនផងនោះជាច្រើនគ្រឿងផង។ យ...
គ្រាន់តែចុងសប្តាហ៍នេះ ឥណ្ឌូណេស៊ីបានកម្ទេចទូកនេសាទប្រហែល ៨១គ្រឿងភាគច្រើនជាទូកនេសាទបរទេសមានទាំងហ្វីលីពីនផងដែលលបហ៊ានចូលដែនទឹកខ្លួនខុសច្បាប់ដើម្បីនេសាទត្រី។ ដូច្នេះហើយ ចាប់ពីលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ឡើងកាន់អំណាចមកដល់បច្ចុប្បន្ន ទូកដែលត្រូវឥណ្ឌូណេស៊ីកម្ទេចចោលមានរហូតដល់ជាង ៣០០ គ្រឿងហើយ។
សម្រាប់ការប្រកួតវិញ្ញាសាឯកត្តជនគូទីមួយ កីឡាករខ្មែរ-អាមេរិក ម៉ម ផល្គុណ បានយកឈ្នះកីឡាករ Tin Myo Wai របស់មីយ៉ាន់ម៉ា ទាំង២សិត។ នាការប្រកួតសិតទីមួយ កីឡាករមីយ៉ាន់ម៉ា ធ្វើមិនបានល្អនោះឡើយដែលធ្វើឲ្យផល្គុណ ឈ្នះ ៦-១ ប៉ុន្តែ Myo Wai បានស្តារស្ថានភាពវិញនៅសិតទីពីរ ដោយតាមពីក្រោយផល្គុណ យ៉ាងប្រកៀក។ ទោះបីយ៉ាងណាក៏ដោយ ផល្គុណ បានទប់ស្កាត់ម...
ក្រុងអ៊ីសា-ប្រទេសបារ៉ែន៖ ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា បានទទួលជ័យជម្នះ ៣-០ លើគូប្រជែងមីយ៉ាន់ម៉ានាការប្រកួតបើកឆាកពូល A នៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន នាថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧ ។
«ពាក្យ» មានដូចជា កន្ទក់កន្ទេញ, កន្ត្រេកកន្ត្រាក, ក្រឡេចក្រឡុច, ក្រអឺតក្រទម, គគ្រឹកគគ្រេង, គន្លិកគន្លាក់, គ្រមិងគ្រមាំង, ចចាមអារ៉ាម, ច្រងេងច្រងាង, ឧដុង្គឧត្តម, អំពិលអំពែក ។ល។ ពាក្យទាំងនេះ គឺសុទ្ទតែមានបួនព្យាង្គ ឬនិយាយត្រឡប់មកវិញ សំឡេងបួនៗម៉ាត់ មាននៅក្នុងពាក្យទាំងនេះ។ ជាក់ស្តែង ដូចជា ពាក្យ កន្ទក់កន្ទេញ មានបួនព្យាង្គ គឺ ក...
ភ្នំពេញ៖ «ពាក្យ» គឺជាភាសា ឬ សម្តី ដែលមានអត្ថន័យគ្រប់គ្រាន់ ចំពោះសភាវៈ ឬ វត្ថុអ្វីមួយ។ ចំណែកឯ ព្យាង្គ គឺជាសំឡេងមួយម៉ាត់ៗ ដែលមាននៅក្នុងពាក្យណាមួយ។
អាគារអាងហែលទឹកលំដាប់អន្តជាតិ និងអគារមណ្ឌលកីឡាក្នុងសាល និងក្រៅសាលដែលជាដំណាក់កាលសាងសង់ទី១នៃពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែមីនា កន្លងទៅ។ អគារទាំងនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី៤ ខែមេសា ក្រោមវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ នៅថ្ងៃនោះដែរសម្តេច ហ៊ុនសែន នឹងប...
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម្ពោធអាងហែលទឹក និងអគារមណ្ឌលកីឡាដែលជាដំណាក់កាលសាងសង់ទី១នៃពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំ NOCC អះអាងថា អគារដែលសម្តេចចូលរួមសម្ពោធនេះមានតម្លៃប្រមាណជាជាង៣០លានដុល្លារ។
លោក ជា សុផារ៉ា បានប្រកាសជាថ្មីដល់ពលរដ្ឋឲ្យលើកពីបំណងប្រាថ្នារបស់ពួកគេប្រាប់លោក នៅពេលលោកចុះពិនិត្យអគារដែលក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍជាថ្មី ក្នុងទំហំថវិកាពី ៧០លានដុល្លារទៅ ៨០លានដុល្លារដោយផ្ទាល់នាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ គ្រោងនឹងជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីង នៅថ្ងៃទី៧ មេសា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានឲ្យដឹងថា លោកនឹងចុះស្តាប់យោបល់ពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីងស នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧ម្តងទៀត ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៍អគារដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ។
Vorayuth Yoovidhaya ជាចៅប្រុសរបស់មហាសេដ្ឋីវាល់លានជនជាតិថៃ ដែលជាម្ចាស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Red Bull ដ៏ល្បីឈ្មោះនៅក្នុងពិភពលោកធ្លាប់បើករថយន្តបុកប៉ូលិសអូសជាង១០០ម៉ែត្រស្លាប់នៅនឹងកន្លែង។ ទាក់ទងករណីនេះ Vorayuth ត្រូវបានរាជអាជ្ញានៃទីក្រុងបាងកកកោះហៅឲ្យចូលខ្លួនមកដោះស្រាយជាច្រើនដងផងដែរ ប៉ុន្តែអ្នកស្នងមរតកដ៏មហាសាលនេះមិនដែលច...
ទាំងភាពមិនប្រក្រតី និងភាពអយុត្តិធម៌ បានកើតមានឡើងនៅក្នុងសង្គមថៃ ខណៈអ្នកមានលុយនិងអំណាចអាចធ្វើអ្វីបានតាមអំពើចិត្ត ដោយគ្មានអ្នកណាអាចប៉ះពាល់បានឡើយ ទោះបីបុគ្គលនោះប្រព្រឹត្តខុស ឬមានទោសជាប់នឹងខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។
សម្រាប់ការប្រកួតជាមួយកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃនេះ  ម៉ម ផល្គុណ នឹងបង្ហាញខ្លួនម្តងទៀតលើវិញ្ញាសាឯកត្តជន បន្ទាប់ពីកីឡាករខ្មែរ-អាមេរិករូបនេះ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Tin Myo Wai ៦-១, ៧-៥ កាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះផងដែរ កីឡាករ អោ សារិទ្ធ ទទួលបានឱកាសលើកដំបូងបំផុតក្នុងអាជីពរបស់ខ្លួន ក្នុងការប្រកួតលើវិញ្ញាសាឯកត្តជនក្នុងព្រឹត្តិកា...
ក្រុងអ៊ីសា-ប្រទេសបារ៉ែន៖ នៅរសៀលថ្ងៃអង្គារ ទី៤ ខែមេសា នេះ ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ត្រូវប៉ះកៀហ្ស៊ីស្ថាន សម្រាប់ការប្រកួតលើកទីពីររបស់ខ្លួនក្នុងក្នុងពូល A នៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន បន្ទាប់ពីពួកគេបានបើកឆាកជាមួយនឹងជ័យជម្នះ ៣-០ លើមីយ៉ាន់ម៉ា។
លោក ឈឹម ផល្លា បានប្រាប់ថា ពួកគេកំពុងព្យាយាមសាងសង់ផ្លូវជាតិលេខមួយពីរង្វង់មូលស្ពានព្រះមុនីវង្ស ដល់ក្តីតាកុយ ដើម្បីសម្រួលចរាចរណ៍ចេញចូលរាជធានីភ្នំពេញ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់មុនពលរដ្ឋអាចធ្វើដំណើរលើផ្លូវទាំងពីរគន្លងនៅថ្ងៃទី៩ មេសាខាងមុខដូច្នេះថា៖«យើងគ្រាន់តែសម្អាតកម្ទេចថ្ម បេតុងលើថ្នល់ និងនៅតែតម្លើងប្រព័ន្ធខ្សែភ្លើង បង្គ...
ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការទទួលបន្ទុកការជួសជុលផ្លូវជាតិលេខមួយលោក ឈឹម ផល្លា បានឲ្យដឹងថា ក្រុមការងារក្រសួងសាធារណការ និងភាគីជប៉ុន បាន និងកំពុងសម្រុកសង់ផ្លូវជាតិលេខមួយម្តុំច្បារអំពៅដែលកកស្ទះចរាចរណ៍ខ្លាំងឲ្យរួចរាល់នៅត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃទី៤ ខែមេសា ថា រដ្ឋមន្ត្រីមហាផ្ទៃ Ismael Sueno ត្រូវបានលោក Rodrigo Duterte បណ្ដេញចេញពីតំណែងហើយ។ លោក Sueno ដែលជួយលោក Duterte ក្នុងយុទ្ធនាការបោះឆ្នោតកន្លងមក ក្លាយជាសមាជិកជាន់ខ្ពស់រដ្ឋាភិបាលដំបូងគេ ដែលអស់តំណែងដោយសាររឿងពុករលួយនេះ។ លោក Ernesto Abella ជាអ្នកនាំពាក្យនិយាយថា លោក ...
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ Ismael Sueno ចេញពីតំណែង ជុំវិញករណីពាក់ព័ន្ធអំពើពុករលួយ និងការបាត់ទំនុកចិត្ត។ Ismael Sueno ជាមន្ត្រីជាន់ខ្ពស់ទី១ ដែលត្រូវបណ្ដេញចេញក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក Duterte ខណៈរយៈពេលជាង១០ខែនៃការកាន់អំណាចមកនេះ លោកក៏បានបញ្ឈប់តំណែងមន្ត្រីរដ្ឋាភិបាលជាច្...
យុវជនឆ្នើមប្រមាណ ១០ក្រុមដែលមានសមាជិកប្រមាណបីនាក់ក្នុងមួយក្រុមៗតំណាងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១១គ្រឹះស្ថាន បានចូលរួមប្រកួតប្រជែងផ្នែកតស៊ូមតិលើកទី៧ រីឯ សិស្សនិស្សិតតំណាងគ្រឹះស្ថានសិក្សា និងបេក្ខជនឯករាជ្យជាង១០រូបទៀត បានប្រកួតប្រជែងវោស័ព្ទជសាធារណៈក្នុងឆ្នាំទី៤ របស់ JCI ពាក់ព័ន្ធនឹងប្រធានបទគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់...
ភ្នំពេញ៖ សិស្សវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (AII) បានទទួលជ័យលាភីលេខមួយផ្នែកវោហាស័ព្ទជាសាធារណៈ និងក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានទទួលពានរង្វាន់ការតស៊ូមតិឆ្នើមប្រចាំឆ្នាំ២០១៧នេះ ក្រោយពីពួកគេបានឆ្លងកាត់ការប្រកួតប្រជែងជាមួយយុវជនឆ្នើមៗដទៃទៀតចាប់ពីវគ្គជម្រុះ រហូតដល់វគ្គផ្តា...
លោក យ៉ុង ចេះចម្រាញ់ប្រេងប្រចាក់នេះពីជនជាតិវៀតណាមតាំងពីទស្សវត្សរ៍១៩៨០ មកម្លេះ។ បើតាមការរៀបរាប់របស់លោក យ៉ុង លោកអាចរកចំណូលបានជាង២០០ដុល្លារដែរក្នុងមួយខែពីរបរនេះ។ ហើយបើអ្នកខ្លះប្រឹងប្រែងខ្លាំង ក៏ពួកគេកាន់តែទទួលបានចំណូលច្រើនដែរ។ ប្រេងប្រចាក់ត្រូវបានលក់ឲ្យឈ្មួញវៀតណាមទាំងអស់ ដែលមកប្រមូលទិញពីអ្នកភូមិក្នុងខេត្តជាប់ព្រំដែននោះ។ ប៉...
ស្វាយរៀង៖ នាយ យ៉ាន បានជួបលោក អ៊ុក យ៉ុង អ្នកស្រុកនៃឃុំប្រសូត្រស្រុកស្វាយទាបក្នុងខេត្តស្វាយរៀង។ លោក យ៉ុង វ័យជិតចូល៦០ឆ្នាំកំពុងដុតចម្រាញ់យកប្រេងប្រចាក់ ពីស្លឹក និងផ្លែប្រចាក់។ ប្រេង «ប្រចាក់» ប្រើដូចប្រេងកូឡា ប្រេងខ្យល់ សម្រាប់រឹតការឈឺចាប់សាច់ដុំ និងថ្លោះ គ្រេច ជាដើម។
តាមរយៈបទចម្រៀង និងក្បាច់រាំដ៏រស់រវើក ពីវត្តមានកំពូលតារាចម្រៀង សម្លេងស្រែកហ៊ោកងរំពងបានលាន់លឺពេញទីតាំងប្រគុំតន្ត្រីដែលមានទស្សនិកជនកុះកររាប់ពាន់នាក់ ។ រឹតតែពិសេសសម្រាប់សប្តាហ៍នេះ Eragold Concert 2017 នឹងឈានចូលមកដល់ក្រុងតាខ្មៅ ជាមួយវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា ឳក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ជី ដេវីដ លោក...
ខេត្តសៀមរាប ៖ នាថ្ងៃសៅរ៍ សប្តាហ៍មុន ព្រឹត្តការណ៍តន្ត្រីដ៏ធំមួយ បានឈានចូលមកដល់ទីរួមខេត្តសៀមរាប ។ ព្រឹត្តការណ៍ដ៏អស្ចារ្យ និងរំភើបនេះ មានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា លោក ណុប បាយ៉ារិទ្ធ លោក ឃី សុឃុន កញ្ញា លាង សុផាឡែន និង កញ្ញា រ៉េត ស៊ូសាណា ហើយការប្រគុំតន្ត្រីនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង...
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID)បានផ្ដល់សាច់ប្រាក់ចំនួន៩,៨លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ដែលសាច់ប្រាក់នេះនឹងកើនឡើងដល់ប្រមាណ២០លានដុល្លារក្នុងរយៈពេល២០ឆ្នាំខាងមុខ តាមរយៈការទទួលការប្រាក់ពីធនាគារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះ នាយកមជ...
ភ្នំពេញ ៖ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្ដល់ជំនួយជាសាច់ប្រាក់៥លាន៨សែនដុល្លារបន្ថែមលើជំនួយ៤លានដុល្លារអាមេរិកដែលមានស្រាប់ ជូនដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC Cam) ដើម្បីឲ្យស្ថាប័នស្រាវជ្រាវអំពីរបបខ្មែរក្រហមមួយនេះ អាចបន្តការងាររបស់ខ្លួន សម្រាប់រយៈពេល២០ឆ្នាំទៅមុខទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យអ្នកភ្លេងត្រៀមលេងបទឆ្កែរត់បុកប៉ោត, រាំអ៊ីចេះ និងបទរាំញីកែងជើងក្នុងពិធីជួបជុំពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជានាល្ងាចថ្ងៃទី៤ ខែមេសា នៅសាលមហោស្រពកោះពេជ្រ។ ការប្រាប់ឲ្យត្រៀមលេងបទទាំងបីនេះ ព្រោះសម្តេច និងភរិយា នឹងឡើងរាំកម្សាន្តជាមួយមហាគ្រួសារកីឡាប្រមាណជាជាង៣ពាន់នាក់ក្នុង...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជូបជុំពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណជាជាង៣ពាន់នាក់នាល្ងាចថ្ងៃទី៤ ខែមេសា នេះ នៅសាលមហោស្រពកោះពេជ្រ។ ក្នុងពិធីជួបជុំនេះដែរ ក្រៅពីការពិសារអាហារសាមគ្គី សម្តេច ហ៊ុន សែន បានប្រាប់ឲ្យអ្នកលេងភ្លេងត្រៀមលេងបទឆ្កែរត់បុកប៉ោត, រាំអ៊ីចេះ និងបទរាំញីកែងជើង ដើម្បីរាំកម្សាន្តនៅល្ងាចនេះ...
សូមទស្សនាវីដេអូដូចតទៅ៖ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ដំណើរការសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់អ្នកមានចំណូលទាប និងមធ្យម។ កញ្ចប់សេវាទាំងនេះ មានតម្លៃចាប់ពី ៥ដុល្លារក្នុងមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ធានា ២៥០០ដុល្លារ ឡើងទៅ។
ទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី St Petersburg រងការវាយប្រហារដោយសារការបំផ្ទុះគ្រឿងផ្ទុះច្នៃមួយនាថ្ងៃ ៣ខែមេសា ដោយសម្លាប់មនុស្ស ១១នាក់និងបង្កឲ្យមនុស្សច្រើននាក់ផ្សេងទៀតរងរបួសផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលបានស្រង់សម្តីសាក្សីដែលស្ថិតនៅក្នុងកន្លែងកើតហេតុ រថភ្លើងនេះធ្វើដំណើរពី Sennaya Ploshchad ទៅកាន់ ស្ថានីយ៍T...
ការបំផ្ទុះគ្រាប់បែកនៅក្នុងរថភ្លើងនាក្រុង St Petersburg បានសម្លាប់មនុស្ស១១នាក់និងបង្កឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលផង។ ការស៊ើបអង្កេតកំពុងបន្តទៅមុខ តែគេវាយតម្លៃថាការវាយប្រហារនេះពាក់ព័ន្ធករណីភេរវកម្មច្រើនជាហេតុផលផ្សេង។ យ៉ាងណាក៏ដោយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីយល់ថា ករណីនេះអាចទាក់ទងនឹងវត្តមានរបស់លោក វ៉្លាឌីមៀ...
មានសាច់ដុំក្បាលពោះ ស្ថិតក្នុងចំណុចនេះអ្នកមិនចាំបាត់ត្រូវការសាច់ដុំ ៦កង់ឡើយ។ កាលណាអ្នកមិនមានខ្លាញ់ដុះខ្លាំងនៅក្បាលពោះទេ នោះមានន័យថាមេជីវិតឈ្មោលកំពុងតែពេញសុខភាពល្អហើយ។ ការសិក្សាបានរកឃើញថា កាលណាបុរសមានខ្លាញ់ដុះនៅក្បាលពោះច្រើនពេក អាចរំខានដល់ការបញ្ចេញអ័រម៉ូនភេទ និងការផលិតមេជីវិតឈ្មោលបាន។ អ្នកញ៉ាំត្រីច្រើន ការសិក្សាមួយដែលចុះ...
ខណៈពេលដលែអ្នកមិនអាចមើលឃើញគុណភាពរបស់មេជីវិតឈ្មោលនឹងភ្នែកទទេបាន តែមានអាការមួយចំនួនអាចបញ្ជាក់បានថា កងទ័ពរតូចៗទាំងអស់នោះកំពុងតែមានសុខភាពល្អដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារពាក់ព័ន្ធនឹងល្ខោនខោល ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិមនុស្សជាតិ ទៅកាន់អង្គការយូណេស្កូ តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា អង្គការយូណេស្កូ ក៏បានឆ្លើយតបវិញថា បានទទួលឯកសារទាំងអស់នេះហើយ នៅថ្ងៃដដ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ រួចហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។ បើតាមក្រសួងវប្បធម៌ អង្គការយូណេស្កូនឹងចំណាយពេលជិត២ឆ្នាំ ពិនិត្យ វាយតម្លៃ មុននឹងសម្រេចថាដាក់បញ្ជូលល្ខោនខោលខ្មែរជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ ឬក...
នេះជាលើកទី២ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិត នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ គួរបញ្ជាក់ផងដែរក្នុងឆ្នាំ ២០១៦ និស្សិត ១១១៥នាក់នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដោយឡែកនៅឆ្នាំ...
កាលពីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥១៧ នាក់ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការរង គណៈគ្រប់គ្រង សាស្ត្រាចារ្យ និង...
ពិធីថ្វាយព្រះភ្លើង ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ឬស្ដេចរាមាទី៩ នឹងត្រូវធ្វើឡើងយ៉ាងអធិកអធមនៅឯព្រះមេរុ ដែលកំពុងសាងសង់ក្នុងរាជធានីបាងកក។ ជាមួយគ្នានេះ អាជ្ញាធរថៃក៏កំពុងរៀបចំសម្ភារចាំបាច់ជាច្រើន ដូចជាឆាក និងឧបករណ៍សម្ដែង សម្រាប់ការសម្ដែងល្ខោនខូន ក្នុងពិធីថ្វាយព្រះភ្លើងនេះដែរ។ បើតាមសារព័ត៌មានថៃ The Nation មូលនិធិសម្រាប់ការលើកស្ទ...
អាជ្ញាធរថៃ កំពុងមមាញឹករៀបចំព្រះមេរុសម្រាប់ពិធីបុណ្យថ្វាយព្រះភ្លើងសពអតីតមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលចូលទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ ការតុបតែងនានាកំពុងធ្វើឡើងនៅទីលាន Sanam Luang ក្បែររាជវាំង។ ពិធីថ្វាយព្រះភ្លើងដែលគ្រោងធ្វើនៅដំណាច់ឆ្នាំនេះ ក៏នឹងមានការសម្ដែងល្ខោនខូន ឬរបាំល្ខោនស្បែកមុខ ដែលមានទម្រង់ដូចល្ខោនខោលរបស់ខ្មែរ ...
ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរណាមិនខ្វល់មិនខ្វាយពេលមានជំងឺផ្តាសាយរ៉ាំរ៉ៃឡើយ៖ រលាកប្រហោងឆ្អឹងនៅមុខរ៉ាំរ៉ៃ មែនហើយ នៅពេលអ្នកមានជំងឺផ្តាសាយ មានឱកាសច្រើនណាស់ដែលប្រហោងឆ្អឹងនៅមុខរង់ការស្ទះ ឬមានការបង្ករោគ។ បើសិនជាមិនបានព្យាបាលទេ វានឹងបង្កជាជំងឺរលាកប្រហោងឆ្អឹងនៅមុខរ៉ាំរ៉ៃបាន។ ការបង្ករោគ មូលហេតុមួយដែលនាំឲ្យអ្នកត្រូវការព្យាប...
មនុស្សយើងភាគច្រើនតែងតែបន្ទោសទៅលើការប្រែប្រួលរបស់អាកាសធាតុភ្លាមៗដោយសារតែវាធ្វើឲ្យមានជំងឺផ្តាសាយ និងក្អករយៈពេលយូរ ហើយក៏បានព្យាយាមប្រើវិធីព្យាបាលតាមបែបធម្មជាតិជាច្រើនដើម្បីដោះស្រាយដែរ។ យ៉ាងណាមិញ បើសិនជាអ្នកឧស្សាហ៍ផ្តាសាយ ឬផ្តាសាយរ៉ាំរ៉ៃវិញ នោះវាអាចបញ្ជាក់ថា មានបញ្ហាអ្វីមួយនៅពីក្រោយហើយ ដែលត្រូវការព្យាបាលភ្លាម។
១.ចូលរួមលើក កម្ពស់សុខភាពមាត់ធ្មេញដល់ក្រុមអ្នកធាក់ស៊ីក្លូកម្ពុជា ២.កាត់បន្ថយការចំណាយលើសេវាព្យាបាលធ្មេញរបស់ក្រុមអ្នកធាក់ស៊ីក្លូ ៣.រួមចំណែកកាត់បន្ថយភាពក្រីក្រ និង ៤.ផ្តល់ស្នាមញញឹមដល់ពួកគាត់ជាថ្មី កម្មវិធីសប្បុរសធម៍នេះមិនមែន មានតែថ្ងៃទី ៣ ខែមេសា ប៉ុណ្ណោះទេ ពោលគឺពេញមួយឆ្នាំ ២០១៧ តែម្តង។ គ្រប់ពេលដែលក្រុមស៊ីក្លូកម្ពុជា មានបញ្...
ក្រោមកិច្ចសហការ ជាមួយក្រុមទន្តបណ្ឌិតជប៉ុន Denrich Asia និងថវិកាសប្បុរស របស់និស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ  គ្លីនីកទន្តសាស្ត្រពុទ្ធិសាស្ត្របានរៀបចំកម្មវិធី សប្បុរសធម៌ដែលមានឈ្មោះថា ទិវាសប្បុរសធម៌ដល់ក្រុមអ្នកធាក់ស៊ីក្លូនៅគ្លីនីកទន្តសាស្ត្រពុទ្ធិសាស្ត្រ គោលបំណងនៃកម្មវិធីនេះគឺ៖
ក្រោយកម្ពុជាបានអាក់ខានក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមជាច្រើនលើកក្នុងទស្សវត្សរ៍៦០, ៩០ និងឆ្នាំ២០០០ កន្លងមក ថ្នាក់ដឹកនាំកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមសារជាថ្មីនាឆ្នាំ២០២៣ ខាងមុខនេះ។ ការពន្យាពេលរហូតដល់ឆ្នាំ២០២៣ នេះ បានធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសុំទោសជាសាធារណៈនៅចំព...
ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំទោសជាសាធារណៈនៅមុខកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា ចំពោះការពន្យាពេលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមរហូតដល់ឆ្នាំ២០២៣។ ការសុំទោសនេះ បន្ទាប់ពីកម្ពុ...
ប្រមុខរដ្ឋអេហ្ស៊ីបអតីតឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អែលស៊ីស៊ី ត្រូវបានសមភាគីអាមេរិក ដូណាល់ ត្រាំ ទទួលយ៉ាងកក់ក្ដៅនៅឯសេតវិមាន ក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់អាមេរិក។ លោក ត្រាំ បានសរសើរការដឹកនាំរបស់លោក ស៊ីស៊ី ក្នុងន័យស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីធ្លាក់ចុះដោយសារការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅអេហ្ស៊ីបដូចជាកា...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah el-Sisi) នៅឯសេតវិមាននៅថ្ងៃទី៣ ខែមេសា។ លោក ត្រាំ បានទុកស្ថានភាពសិទ្ធិមនុស្សនៅអេហ្ស៊ីបដែលធ្លាក់ចុះដោយឡែក និងបានសរសើរប្រធានាធិបតីស៊ីស៊ី ដែលបំពេញការងារបានយ៉ាងអស្ចារ្យក្នុងគ្រាលំបាកនៃការដឹកនាំប្រទេស។ បន្ថែមពីលើការប្ដេជ្ញា...
ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» នឹងរៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ នៅទីលានបាល់ទាត់ ទល់មុខសាលាបឋមសិក្សាហ៊ុនសែនឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ «សង្ក្រាន្តព្រៃវែង» ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង សហការជាមួយអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនានា។ លោក ខៀវ ភារិ...
ព្រៃវែង៖ នៅថ្ងៃទី០៥ ដល់ ០៩ ខែមេសានេះ ក្នុងខេត្តព្រៃវែង នឹងមានការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងស្រុកបាភ្នំ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ «សង្ក្រាន្តព្រៃវែង» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង រួមទាំងអភិបាលខេត្តព្រៃ...
គណបក្សសង្គ្រោះជាតិយល់ថា បញ្ហាដែលខ្លួនកំពុងប្រឈមជាមួយក្រសួងមហាផ្ទៃ អាចនឹងចប់ ពីព្រោះអ្វី ដែលខ្លួនបានធ្វើ គឺត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់គណបក្ស។ គណបក្សប្រឆាំងដ៏ធំមួយនេះនៅតែប្រកាន់ជំហរថា ការជ្រើសរើសឯកឧត្តម កឹម សុខា ឲ្យធ្វើជាប្រធាន ព្រមទាំងលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាអនុប្រធាន គឺមិនប្រាសចាកពីលក្ខន្ត...
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានបញ្ជូនលិខិត ទៅកាន់ក្រសួងមហាផ្ទៃម្តងទៀត ដើម្បីបញ្ជាក់ថា ឯកឧត្តម កឹម សុខា នៅតែជាប្រធាន ហើយលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ នៅតែជាអនុប្រធាន ដដែល។
កាលពីអញ្ជើញទៅទស្សនកិច្ចតួកគី រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានលើកឡើងថា រាល់តួនាទីរបស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ នឹងត្រូវសម្រេចដោយប្រជាជនស៊ីរីដោយផ្ទាល់មិនមែនអ្នកក្រៅឡើយ ។ សម្តីនេះមានន័យថាល្មមអាចយល់ថា អាសាដ អាចជាប់ឆ្នោតឬមិនជាប់ឆ្នោតដើម្បីដឹកនាំប្រទេសទៀតអាស្រ័យលើប្រជាជនស៊ីរីប៉ុណ្ណោះ។ ប៉ុន្តែសម្តីនេះ ត្រូវ...
ទោះបីជាទម្លាក់លោក បាសា អាល់អាសាដ មិនមែនជាអ្វីដែលអាមេរិកចង់បានក៏ដោយ ប្រមុខការទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិជឿជាក់ថា ប្រជាជនស៊ីរីលែងចង់បានមេដឹកនាំបច្ចុប្បន្នទៀតហើយ។ អាមេរិកលែងតាមទម្លាក់អាសាដ មិនមែនមានន័យថា អាមេរិកព្រមទទួលយកវត្តមានរបស់ អាសាដ ក្នុងការបោះឆ្នោតខាងមុខឡើយ ហើយអាមេរិកចង់នាំ អាសាដមកកាត់ទោសផង។ វាប្រៀបដូចជាអាមេ...
DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុងបានមានប្រសាសន៍ថា៖ ទូរសព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អតិថិជនជុំវិញពិភពលោក។ Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃ ប្រព័ន្ធស្កេនប្រស្រី...
ក្រុមហ៊ុនសាមសុងបានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយនឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើនផ្សេងទៀតដែលមានអត្ថប្រយោជន៍រាប់មិនអស់ផងដែរ។
ថ្ងៃ ៤ខែមេសា យន្តហោះចម្បាំងដែលមិនអាចកំណត់អត្តសញ្ញាណបាននោះបានវាយប្រហារលើទីក្រុង Khan Sheikhun ស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម ដោយប្រើប្រាស់ឧស្ម័នពុល។ ការវាយប្រហារនេះបានឆក់យកជីវិតមនុស្សជាច្រើននាក់ក្នុងនោះមានក្មេងច្រើនផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្តីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សដែលស្លាប់ម...
មនុស្សយ៉ាងហោច៥៨ នាក់ស្លាប់និងច្រើននាក់ផ្សេងទៀតរបួសដោយសារការវាយប្រហារដោយប្រើប្រាស់ឧស្ម័នគីមីនៅក្រុង Khan Sheikhun ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាមក្នុងខេត្ត Idlib។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានប្រាប់សារព័ត៌មានថា អាវុធគីមីត្រូវបានគេទម្លាក់ចេញពីយន្តហោះចម្បាំងប៉ុន្តែគេមិនអាចកំណត់អត្តសញ្ញាណបាននោះឡើយថា យន្តហោះនោះជ...
លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់សិទ្ធិជូនមេធាវី ឲ្យដាក់បណ្តឹងសាទុក្ខចំនួនពីរ ទៅកាន់តុលាការកំពូល ដើម្បីតវ៉ានឹងការសម្រេចរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍ កន្លងមក។ លោក ជូង ជូងី មេធាវីរបស់លោកគឹម សុខ បានប្រាប់សារព័ត៌មានថ្...
ភ្នំពេញ៖ ក្រោយមិនបានទទួលលទ្ធផលជាវិជ្ជមាន នៅតុលាការជាន់ទាប មេធាវីរបស់លោក គឹម សុខ ក៏បន្តយកសំណុំរឿងទៅតវ៉ានៅតុលាការកំពូល។ មេធាវី បានដាក់បណ្តឹងសាទុក្ខចំនួនពីរ នៅតុលាការកំពូល ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប។
លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីដូណាល់ ត្រាំ បានអញ្ជើញទៅប្រទេសអ៊ីរ៉ាក់ នៅដើមសប្តាហ៍នេះ។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួន លោក Kushner ដែលជាកូនប្រសារប្រធានាធិបតីដូណាល់ ត្រាំ មានអមដំណើរដោយនាយសេនាធិការចម្រុះកងទ័ពលោក Joseph Dunford ថែមទៀតផង។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វត្តមានលោក Kushner ដែល...
កូនប្រសារដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ ដោយមាននាយសេនាធិការចម្រុះកងទ័ពលោកអមដំណើរជាមួយគ្នាដែរ។ វត្តមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កើតឡើងស្របពេលដែលរដ្ឋបាលនេះកំពុងកំណត់យុទ្ធសាស្ត្រពង្រឹងយុទ្ធនាការប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមរបស់សម្ព័ន្ធអន្តរជាតិផង។
ដោយសារអត្រាអ្នកកើតជំងឺធ្លាក់ទឹកចិត្តនោះលើពិភពលោក កើតឡើងកាន់តែច្រើន ទើបអង្គការចលនាដើម្បីសុខភាពកម្ពុជា សហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្តនិងបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល រៀបចំជាវេទិកាសារព័ត៌មាន ស្ដីពី «ជំងឺធ្លាក់ទឹកចិត្ត»ដើម្បីផ្ដល់នូវព័ត៌មានអប់រំដល់ប្រជាពលរដ្ឋកម្ពុជាអំពីជំងឺធ្លាក់ទឹកចិត្ត និងដំណោះស្រាយ នៅថ្ងៃទី ៥ ខែមេ...
ជំងឺធ្លាក់ទឹកចិត្តជាបញ្ហាសុខភាពសាធារណៈមួយ ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរជីវិតរបស់ពលរដ្ឋប្រមាណ ៣០០ លាននាក់នៅជុំវិញពិភពលោក។ ហើយនិន្នាការនៃការកើតជំងឺនេះនឹងមានការកើនឡើង។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពី ឆ្នាំ ២០១៥ ដែលផ្សព្វផ្សាយបន្តដោយអង្គការចលដើម្បីសុខភាពកម្ពុជា ។
លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃអង្គារនេះថា ប្រទេសដែលឯកឧត្តម កឹម សុខា នឹងទៅបំពេញបេសកកម្ម មានដូចជា នូវែលសេឡង់ អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម។ លោក បន្តថា បេសកកម្មរបស់ឯកឧត្តម កឹម សុខា គឺដើម្បីជម្រាបពីស្ថានភាពប្រទេសជាតិនាពេលបច្ចប្បន្ន ទៅដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាត...
ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទៅបំពេញបេសកកម្មនៅឯបរទេស ចំនួនពីរសប្តាហ៍។ នេះជាការអះអាងរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយនៅថ្ងៃទី៤ ខែមេសា ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមទិញរថក្រោះផលិតនៅចិនចំនួន១០គ្រឿង។ រដ្ឋាភិបាលយោធាថៃ បានបញ្ជាទិញរថក្រោះពីចិនចំនួន២៨គ្រឿងកាលពីឆ្នាំមុន ដើម្បីប្រើជំនួសរថក្រោះរបស់អាមេរិក ដែលចូលបម្រើក្នុងវិស័យការពារជាតិអស់ពេលជាច្រើនឆ្នាំមកហើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Sansern Kaewkamnerd ជា...
ផលិតផលយោធារបស់ចិន កំពុងមានទីផ្សារខ្លាំងក្នុងចំណោមអតិថិជននៅតំបន់អាស៊ាន។ ក្រោយសម្រេចចិត្តទិញនាវាមុជទឹក ពេលនេះរដ្ឋាភិបាលថៃ ក៏អនុម័តគម្រោងទិញរថក្រោះចំនួន១០គ្រឿងដែលផលិតដោយចិន ដើម្បីប្រើជំនួសរថក្រោះអាមេរិកដែលចាស់ និងមានទំហំតូច។ គម្រោងទិញរថក្រោះទាំង១០គ្រឿងនេះ ជាជំហានទី២នៃគម្រោងទិញរថក្រោះចំនួន៤៩គ្រឿងរបស់របបសឹកថៃ ដើម្បីការពារសន...
ព្រះរាជវាំងថៃ បានប្រកាសថា មហាក្សត្រ Maha Vajiralongkorn នឹងចូលរួមជាអធិបតីក្នុងពិធីឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី៦ ខែមេសា។ នេះជាជំហានថ្មីមួយទៀតនៃដំណើរវិលទៅប្រជាធិបតេយ្យ ដែលរបបយោធាថៃសន្យាស្ដារឡើងវិញ ក្រោយធ្វើរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ ។ ការចូលធរមាននៃរដ្ឋធម្មនុញ្ញថ្មី ក៏បើកផ្លូវដល់ការបោះឆ្នោតឡើងវិញដែរ ក្រោយត្រ...
មហាក្សត្រថៃ Maha Vajiralongkorn នឹងឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅសប្ដាហ៍នេះ ហើយវានឹងបើកផ្លូវឲ្យមានការបោះឆ្នោតទូទៅមួយ។ ការឡាយព្រះហស្តលេខានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តក្នុងប្រជាមតិខែសីហា ឆ្នាំ២០១៦ ហើយក៏បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើករួចមកដែរ។