text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  លោក អន សុភាព បុរាណវិទូ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខាងលើប្រាប់ថា កំពង់ទឹក នៃស្ពានហាល ចាប់ផ្តើមជួសជុលពីដើមឆ្នាំ២០២២មក ក្រោយសិក្សាស្រាវជ្រាវលើរចនាសម្ពន្ធ នៅចុងឆ្នាំ២០២១។ សព្វថ្ងៃ ក្រុមការងារជួសជុល កំពុងបង្ហាប់ដីឡើងវិញ បន្ទាប់ពីការងារជួសជុលពង្រឹងគ្រឹះ និងជញ្ជាំងចាក់បេតុង ទើបរួចរាល់ថ្មីៗ។      តាមការបញ្ជាក់ពីលោក អន សុភាព ការជួសជុលនេះ តម្រូវឱ្យរុះរើថ្មចាស់ ដោយសារវាមានសភាពខូចខាតខ្លាំង។ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះ ពន្យល់ថា៖« មុនការជួសជុល គឺទទួលបានការជជែកគ្នា រវាងស្ថាប័នអប្សរា សាកលវិទ្យាល័យសូហ្វីយ៉ា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ គឺគេមានគោលការណ៍ពុំអនុញ្ញាតរុះរើជញ្ជាំង យើងបានគោរពតាមគោលការណ៍នេះ មិនរុះរើជញ្ជាំងទេ ដោយប្រើវិធីសាស្រ្ដពង្រឹង ដោយចាក់បេតុងខាងក្នុង នេះចំពោះការងារជួសជុលស្ពាន តែមកដល់កំពង់ទឹកនេះ វាមានការខូចខាតខ្លាំងពិសេសផ្នែកខាងជើង»។     តាមការសិក្សាពីអ្នកជំនាញ គ្រឹះនៃកំពង់ទឹក ខូចខាតស្រដៀងគ្នាជាមួយនឹងគ្រឹះស្ពានហាលដែរ គឺកាំទី១ ដល់ទី៤ ពុកផុយរលួយអស់ ហើយមួយទៀតជញ្ជាំងខាងជើងខូចខ្លាំង ដួលរលំស្ទើរទាំងស្រុង ខ្លះបាក់ធ្លាក់ទឹក ហើយចំហៀងខាងកើត ខាងលិច មានសភាពហែកចេញពីគ្នា តម្រូវឱ្យរុះរើជញ្ជាំងខ្លះ ពេលជួសជុលឡើងវិញ។ នេះជាការបញ្ជាក់បន្ថែមពីលោក អន សុភាព។   យ៉ាងណា ផ្នែកខ្លះនៃកំពង់ទឹកនៅមានសភាពល្អ ដោយក្រុមការងារមិនរុះរើទេ ដូចជានៅផ្នែកខាងត្បូង គ្រាន់តែជួសជុលពង្រឹងតែប៉ុណ្ណោះ។     កំពង់ទឹកស្ពានហាលអង្គរវត្តផ្នែកខាងជើងមានទំហំ ១២ម៉ែត្រ៤ជ្រុង។ ផ្នែកខាងត្បូងមានទំហំស្មើគ្នា និងបានជួសជុលរួចរាល់នៅសម័យបារាំង។  ការជួសជុលនៅពេលនេះ អ្នកជំនាញវាយតម្លៃលើទំហំការងារបានប្រមាណ ៧៥ភាគរយហើយ ដែលអាចនឹងបញ្ចប់នៅបំណាច់ឆ្នាំនេះ។    ស្ពានហាលខាងលិចប្រាសាទអង្គរ ជាគម្រោងកិច្ចសហប្រតិបត្តិការជំហានទី២ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ គម្រោងជួសជុលជំហានទី២មានប្រវែង ៩៤ម៉ែត្រ ចាប់ផ្តើមនៅអំឡុងឆ្នាំ២០១៨ ក្រោយចុះសិក្សារចនាសម្ពន្ធ និងផ្នែកបុរាណវិទ្យារយៈពេល២ឆ្នាំនៅអំឡុងឆ្នាំ២០១៦មក។ ការងារទាំងស្រុងរបស់ស្ពានហាលសម្រេចបានប្រមាណ៩០ភាគរយហើយ។ ក្នុងជំហានទី១ ពីឆ្នាំ ១៩៩៦ ដល់២០០៧ សាកលវិទ្យាល័យសូហ្វីយ៉ា បានជួយជួសជុលតួស្ពាននៅប៉ែកខាងកើតរហូតដល់កំពង់ទឹក ហើយការងារជំហានទី២នេះ គឺបន្ត ដើម្បីបញ្ចប់ការងារទាំងស្រុងរបស់ស្ពានហាល៕  
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា កំពុងជួសជុលកំពង់ទឹកស្ពានហាលអង្គរវត្ត។ តាមការបញ្ជាក់ពីក្រុមអ្នកជួសជុល ការជួសជុលកំពង់ទឹកស្ពានហាលនេះ អាចរួចរាល់ទាំងស្រុង នៅក្នុងឆ្នាំ២០២២នេះ។
  ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង កំពុងធ្វើទស្សនកិច្ចរយៈពេល៧ថ្ងៃនៅអាម៉េរិក ដែលចាប់ផ្ដើមពីថ្ងៃទី២៦ ខែមីនា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។    នៅថ្ងៃទី២៨ ខែមីនា លោក លី បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅមន្ទីរបញ្ចកោណ ដោយជជែកពីបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ជម្លោះរុស្ស៊ី-អ៊ុយក្រែន, កិច្ចសហប្រតិបត្តិការការពារ ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត។    ពាក់ព័ន្ធនឹងវិស័យយោធា ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានថ្លែងប្រាប់ប្រមុខការពារជាតិអាម៉េរិកថា សិង្ហបុរី និងក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងលើវិស័យការពារជាតិយ៉ាងល្អ ដែលនេះជាផ្នែកមួយ ដែលជួយឱ្យប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងរឹងមាំ។ បើតាមលោកលី សិង្ហបុរីយល់ថា វត្តមានអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺពិតជាសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។    «សិង្ហបុរី បន្តគាំទ្រវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ នាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ នឹងបន្តសហការរួមគ្នា ស្របពេលពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។    ចំណែកលោក អូស្ទីន វិញ បានចាត់ទុកសិង្ហបុរីជាដៃគូការពារដ៏មានតម្លៃ ហើយ ប្រាប់នាយករដ្ឋមន្រ្តីសិង្ហបុរីថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងជួយធានាសន្តិសុខនៅក្នុងតំបន់។ លោកអះអាងទៀតថា ការគាំទ្ររបស់សិង្ហបុរីចំពោះកងកម្លាំងអាម៉េរិក ជាការពង្រឹងវត្តមានអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទំនាក់ទំនងយោធាប្រទេសទាំងពីរ គឺរឹងមាំជាងពេលណាទាំងអស់ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិហ្វឹកហ្វឺនលើវិស័យផ្សេងទៀត។    ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី និងប្រមុខការពារជាតិអាម៉េរិក ក៏បានជជែកពីបញ្ហាអ៊ុយក្រែនផងដែរ។ លោក លី បានអះអាងថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សិង្ហបុរីបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីជំរុញឱ្យក្រុងមូស្គូផ្អាកប្រតិបត្តិការពិសេសលើទីក្រុងកៀវ។ ចំណាត់ការនេះ ត្រូវបានរដ្ឋមន្រ្តីការពារជាតិអាម៉េរិក សាទរយ៉ាងខ្លាំង។    ក្នុងថ្ងៃដដែលនោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានជួបជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen ផងដែរ ដើម្បីពិភាក្សាជុំវិញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សេដ្ឋកិច្ច បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការស្តារសេដ្ឋកិច្ចពីជំងឺឆ្លងសកល។   ក្នុងទស្សនកិច្ចនេះ លោក លី ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កផងដែរ   
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២៨ ខែមីនា ប្រាប់មន្រ្តីអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោនថា វត្តមានអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិតជាសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ សិង្ហបុរី នៅតែបន្តគាំទ្រវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់។
  កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន VinFast និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ត្រូវបានបង្កើតឡើងចាប់តាំងពីការប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ពេលនោះ VinFast ប្តេជ្ញាវិនិយោគ ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១ នៃគម្រោងរោងចក្រផលិតរថយន្តអគ្គិសនីដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។   គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ ក្រុមហ៊ុន VinFast នៅរដ្ឋ Tamil Nadu ត្រូវបានរំពឹងថានឹងបង្កើតការងារប្រហែល ៣០០០នាក់ទៅ ៣៥០០នាក់សម្រាប់ទីផ្សារការងារក្នុងស្រុក។   គម្រោងរោងចក្រនេះ មានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ ១៥០ពាន់គ្រឿងក្នុងមួយឆ្នាំ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ។ រោងចក្រនេះ មិនត្រឹមតែបំពេញតាមគោលដៅអភិវឌ្ឍន៍នៅក្នុងទីផ្សារឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់គោលដៅនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិកដែរ។   ក្រៅពីឥណ្ឌា ក្រុមហ៊ុន VinFast បានប្រកាសពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រីកទៅកាន់ទីផ្សារមួយចំនួនទៀតដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសមជ្ឈិមបូព៌ា។   ក្រុមហ៊ុននេះបាននិយាយថា ខ្លួននឹងវិនិយោគយ៉ាងតិច១,២ ពាន់លានដុល្លារនៅឥណ្ឌូណេស៊ី។ ជំនួសការនាំចូលរថយន្តពីវៀតណាម ក្រុមហ៊ុន VinFast នឹងវិនិយោគ ២០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ដោយរំពឹងថានឹងផលិតរថយន្តពី ៣០ពាន់គ្រឿងទៅ ៥០ពាន់គ្រឿងក្នុងមួយឆ្នាំនៅឥណ្ឌូណេស៊ី។   ក្រៅពីក្រុមហ៊ុន VinFast ក្រុមហ៊ុន GSM ដែលជាក្រុមហ៊ុនតាក់ស៊ីអគ្គិសនីរបស់មហាសេដ្ឋីវៀតណាមលោក ផាម ញឹត វឿង ក៏បានប្រកាសផែនការវិនិយោគរហូតដល់ ៩០០លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ីដែរ៕       
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast Auto បានប្រកាសពីពិធីបើកការដ្ឋានសាងសង់គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុង Thoothukudi រដ្ឋ Tamil Nadu ប្រទេសឥណ្ឌានៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន VnExpress ។
   ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។   ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមាន ក្រសួងពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និងសមាគមពាណិជ្ជកម្មជាដើម។   គួរបញ្ជាក់ថា ពិធី បើកកម្មវិធី នឹងប្រព្រឹត្តឡើង នៅថ្ងៃទី ២៦ ខែ មីនា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។   កម្មវិធីសំខាន់ៗនៃព្រឹត្តិការណ៍ថ្នាក់ជាតិនេះរួមមានការដាក់តាំងបង្ហាញ Science Caravan ដែលជា មន្ទីរពិសោធន៍ចល័តវិទ្យាសាស្រ្តដំបូងគេដែលមិនធ្លាប់មាន។ ការដាក់តាំងបង្ហាញមន្ទីរពិសោធន៍នេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ក៏ដូចជាលើកទឹកចិត្តបណ្តុះនូវអាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម (STEM) ផងដែរ។    ព្រឹត្តិការណ៍ នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញកុមារ និងអាណាព្យាបាលជាច្រើនដើម្បីណែនាំកូនរបស់ពួកគេ ឱ្យស្គាល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។   ជាមួយគ្នានេះផងដែរ កម្មវិធីថ្នាក់ជាតិមួយនេះ ក៏មានបទបង្ហាញសំខាន់ៗជាច្រើនពីសំណាក់អ្នកជំនាញ និងអ្នកស្រាវជ្រាវជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ វិស័យស្ទែមសម្រាប់កុមារ និងជាពិសេសសម្រាប់ក្មេងស្រីផងដែរ។ បន្ថែមពីនេះ ក៏មានកម្មវិធី Talk Show  ដែលជាវេទិកាមួយដើម្បីប្រមូលផ្តុំបញ្ញាវ័ន្ត សហគ្រិន និងអ្នកជំនាញរដ្ឋាភិបាល ដើម្បីធ្វើកិច្ចពិភាក្សា លើបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាការស្វែងរកដំណោះស្រាយ និងកិច្ចសហការនាពេលអនាគតក្នុងវិស័យ ទាំងពីរនេះផងដែរ។ នេះគឺជាឱកាសដ៏ពិសេសមួយ ដើម្បីលើកកម្ពស់ការរួបរួមសាមគ្គីគ្នា ហើយទទួលយក គំនិតពីមុំខុសៗគ្នា ដើម្បីឈានទៅរកការសម្រេចចិត្តកាន់តែប្រសើរឡើងនៅក្នុងស្ថាប័នរៀងៗខ្លួន។   លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ក្នុងគោលបំណង ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។»   លោកក៏បានបន្ថែមទៀតដែរថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ គឺជាឆ្អឹងខ្នងនៃការ អភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ដើម្បីជម្រុញប្រទេសកម្ពុជាឲ្យឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើកផងដែរ។»   បើតាមលោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រទេសទាំងអស់នៅលើពិភពលោក ស្ត្រីដែលសិក្សាផ្នែកស្ទែម (STEM) នៅមានភាគរយតិចតួចណាស់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងនេះដែរ មានសហគ្រិនដែលជាស្រ្តី ដែលបានចូលសិក្សាផ្នែកនេះមានចំនួន ៣០ភាគរយ ប៉ុន្តែស្ត្រីដែលបម្រើការងារផ្នែកនេះក្នុងតំណែងជាថ្នាក់ដឹកនាំប្រហែល ៨% ទៅ ១០% ប៉ុណ្ណោះ។ ដោយឡែក គោលបំណងរបស់យើងនៅក្នុងឆ្នាំ ២០៣០ គឺយើងចង់ឲ្យមានស្ត្រីរហូតដល់ទៅ ៤០ភាគ។» ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ រំពឹងទុកថានឹងទាក់ទាញអ្នកចូលរួមទស្សនារហូតជាង ៥0 000 នាក់ ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធនឹងវិទ្យាសាស្ត្របែបអន្តរកម្ម និងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់ អារម្មណ៍លើវិទ្យាសាស្ត្រក្នុងចំណោមកុមារ និងយុវជនកម្ពុជា។   សូមបញ្ជាក់ផងដែរថា ការប្រារព្ធនូវទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ មានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិត បង្កើតថ្មី និងនាវុវត្តន៍ថ្មីៗ ដើម្បីចូលរួម ចំណែកលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ផងដែរ៕    (អត្ថបទពាណិជ្ជកម្ម)
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) នឹងរៀបចំ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដំបូងគេបង្អស់ និងមិនដែលធ្លាប់មាន កន្លងមកនៅកម្ពុជា ជាមួយនឹងបេសកកម្មក្នុងការលើកកម្ពស់ការចាប់យកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដើម្បីលើកទឹកចិត្តបន្ថែមក្នុងការច្នៃប្រឌិតនៅកម្ពុជា។
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ  ៣៣៨ពាន់តោន ទៅកាន់៦៣ប្រទេស ដែលគិតជាទឹកប្រាក់ ២៤៧,៦០លានដុល្លារ។ ទន្ទឹមនោះដែរ កម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសជិតខាង ២ ៥២៨ ០១១តោន ឬស្មើ ៧២៧,៣៦លានដុល្លារ។ ការនាំចេញអង្ករ និងស្រូវនេះ បានផ្ដល់ចំណូលជាង ៩៧៤លានដុល្លារដល់កម្ពុជា។   គោលដៅសំខាន់នៃការនាំចេញអង្ករ រួមមាន ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបញ្ជាទិញ ៧៥ ៣៩៨តោន ស្មើនឹង ៤៧លានដុល្លារ , ៧ប្រទេសសមាជិកអាស៊ាន មានចំនួន ៧៤ ៥៥៤តោន ស្មើ៥១លានដុល្លារ។ ដោយឡែក  នៅ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប បានបញ្ជាទិញចំនួន ១៥ ៦៧៨៩តោន ស្មើ ១២១លានដុល្លារ និង២៧ ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈិមបូព៌ាមានចំនួន ៣១៩១៣តោន ស្មើនឹង ២៧លានដុល្លារ។   ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បង្ហាញទៀតថា អង្ករក្រអូបគ្រប់ប្រភេទ គ្របដណ្ដប់ការនាំចេញសរុបរហូតដល់៧០ភាគរយ។ ក្រៅពីនោះ មានអង្ករសធម្មតា អង្ករចំហុយ និងអង្ករសរីរាង្គ ផងដែរ៕  
កម្ពុជាទទួលបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករទៅអន្តរជាតិ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ។ នេះបើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)នៅថ្ងៃទី៩ កក្កដា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រុស្សី អាចនឹងបញ្ជូនអ្នកសង្កេតការណ៍ ឬអ្នកជំនាញមកជួយកម្ពុជាវិញ នៅពេលការបោះឆ្នោតនាពេលខាមុខ មកដល់។  លោក បញ្ជាក់បែបនេះថា៖«ពេលគេមានកិច្ចការ គេហៅយើង ឲ្យទៅជួយ ហើយដល់ពេលយើង មានកិច្ចការ យើងហៅគេ ឲ្យមកជួយវិញ»។ យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា មិនអាចបញ្ជាក់បាននោះទេ ថា រុស្សី នឹងផ្តល់ជំនួយជាថវិកា ឬសម្ភារៈ មកឲ្យកម្ពុជា យ៉ាងណា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ អ្នកនាំពាក្យរូបនេះ និយាយដូច្នេះថា៖«យើង មិនទាន់ដឹងទេថា គេ នឹងជួយអ្វីខ្លះមកឲ្យយើង។ ចាំមើលតិចទៀតសិន»។ តំណាងនៃស្ថានប័នបីពីកម្ពុជា ដែលរួមមានព្រឹទ្ធសភា រដ្ឋសភា និងគ.ជ.ប ត្រូវបានចាត់តាំងឲ្យធ្វើជាគណៈប្រតិភូ ទៅកាន់ប្រទេសរុស្សី ដើម្បីចូលរួមសង្កេតការណ៍លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២0១៨។ ជាលទ្ធផល លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបន្តជាប់ឆ្នោតធ្វើជាប្រធានាធិបតីដដែល។ គណៈប្រតិភូកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសរសើរពីការបោះឆ្នោត នៅរុស្សី ថារៀបចំបានត្រឹមត្រូវ និងមានលក្ខណៈអន្តរជាតិ។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់បែបនេះថា៖«គណប្រតិភូកម្ពុជា សូមអះអាងយ៉ាងមុតមាំថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហព័ន្ធរុស្សី គឺមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព»៕
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា និងគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតរបស់សហព័ន្ធរុស្សី បានចុះអនុស្សារណៈយោគយល់គ្នា (MOU)  នាពេលថ្មីៗនេះ ដើម្បីជួយគ្នាទៅវិញទៅមកលើការងារបោះឆ្នោត។ ការចុះអនុស្សារណៈនេះ ធ្វើឡើងនៅប្រទេសរុស្សី ពេលដែលគណៈប្រតិភូកម្ពុជា ទៅចូលរួមសង្កេតការណ៍លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សី នាអាណត្តិថ្មី ដែលទើបនឹងបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន។
  ខ្លាឃ្មុំញីមួយក្បាលទម្ងន់ប្រមាណ៧០គីឡូក្រាម មានអាយុប្រហែល១២ឆ្នាំ បានជាប់អន្ទាក់នៅ ក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះត្រូវបានជួយសង្គ្រោះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ។    លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey25ថា ខ្លាឃ្មុំញីត្រូវបានក្រុមការងារនៅក្នុងខេត្តព្រះសីហនុ ប្រទះ ឃើញជាប់អន្ទាក់ និងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនិងស្ដារនីតិសម្បទានៅក្នុងសួនសត្វភ្នំតាម៉ៅ។    លោក ទ្រី ស៊ីថេង បញ្ជាក់ដូច្នេះ៖ « សត្វនេះជាប់អន្ទាក់ នៅជើងខាងឆ្វេង ផ្នែកខាងមុខ។ ក្រៅពីនេះ យើងសង្កេតឃើញថា វាមានរបួសចាស់ ប៉ុន្ដែជាហើយ។ របូសនោះប្រហែលមកពីជាប់អន្ទាក់ កាលពីមុន ព្រោះមានស្នាមនៅជើងស្ដាំ ផ្នែកខាងក្រោយ។ ជើងរបួសចាស់នោះនៅសល់ត្រឹម ម្រាមមួយ ឯម្រាមផ្សេងទៀតដាច់អស់ហើយ»។   ប្រធានបុគ្គលិករូបនេះ បានបន្តថា ដ្បិតជើងមានរបួស តែនៅពេលមកដល់ភ្នំតាម៉ៅ ស្ថានភាពរបស់ ខ្លាឃ្មុំនេះ មានសុខភាពធម្មតា។  ចំណែកឯស្ថានភាពផ្លូវចិត្តសត្វនេះខ្លាចមនុស្សខ្លាំង ដែលបណ្ដាល ឱ្យក្រុមការងារពិបាកធ្វើការងារបន្ដិច។    បើតាមលោក ស៊ីថេង  ក្រុមលោកត្រូវការពេលព្យាបាល និងការសិក្សាពីសុខភាពរបស់សត្វនេះ បន្តមួយរយៈសិន។   ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យ សាធារណជនទាំងអស់សូមចូលរូមជួយការពារ និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងសូមឱ្យអ្នកចូលចិត្តបរិភោគសាច់សត្វព្រៃ កាត់បន្ថយ ព្រោះប្រសិនបើសកម្មភាពនៃការជួញដូរសាច់សត្វទាំងនេះនៅលើទីផ្សារនៅតែបន្តមាន នោះអ្នកបរបាញ់ក៏នៅតែធ្វើសកម្មភាពបន្ត៕
ខ្លាឃ្មុំញីមួយក្បាល ទម្ងន់៧០គីឡូក្រាម ត្រូវបានជួយសង្គ្រោះចេញពីព្រៃទៅសួនសត្វភ្នំតាម៉ៅ ក្រោយជាប់អន្ទាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះ  មានរបួសជើងឆ្វេង ផ្នែកខាងមុខ។ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានឱ្យដឹងថា ដោយសារខ្លាឃ្មុំនេះ មានរបួស គេមិនអាចលែងវាចូលព្រៃវិញទេ ទើបយកវាមកស្ដារនីតិសម្បទា នៅសួនសត្វភ្នំតាម៉ៅ។
  អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីការបើកបរហួសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ និងប្រជែងជាដើម ៕    
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១១ករណី ដែលបានបណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២០នាក់ ដោយក្នុងនោះរបួសស្រាល៩នាក់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០ វិច្ឆិកា។
អត្ថបទទាក់ទង   កូរ៉ូណាវីរុស៖ អ្នកស្លាប់មាន២៥នាក់ទៀតដែលធ្វើឲ្យចំនួនសរុបកើនដល់១៣១នាក់ ៣ករណីថ្មីនៃការឆ្លងជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយកូរ៉ូណាវីរុស  បានរកឃើញ ៣ ថ្មីទៀត ក្នុងប្រទេសម៉ាឡេស៊ី។ តួលេខថ្មីនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងវីរុសនេះក្នុងប្រទេសម៉ាឡេស៊ីកើនដល់៧នាក់។ តាមទីភ្នាក់ងារព័ត៌មាន Bernama មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលម៉ាឡេស៊ី បានអះអាងថា អ្នកឆ្លងទាំង៧នាក់គឺសុទ្ធតែជនជាតិចិន ហើយករណីថ្មី៣នេះ គឺរួមមាន ក្មេងតូចអាយុ ៤ឆ្នាំ, បុរសអាយុ ៥២ឆ្នាំម្នាក់ និងស្ត្រីជាម្តាយម្នាក់។ ចំណែក នៅប៉ែកអឺរ៉ុបវិញ មន្ត្រីសុខាភិបាលបារាំង បានអះអាងពីការរកឃើញករណីទី៤ ដែលកើតលើទេសចរចិនម្នាក់ អាយុប្រមាណ៨០ឆ្នាំ។ បើតាម France24 អ្នកជំងឺនោះ មានប្រភពខេត្ត Hubei ហើយកំពុងសម្រាកព្យាបាលក្នុងទីក្រុង ប៉ារីស។ ដោយឡែក ក្រសួងសុខាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ករណីឆ្លងកូរ៉ូណាវីរុសចំនួន៣ថ្មីទៀត ដែលបានរកឃើញក្នុងរដ្ឋ Bavaria ភាគខាងត្បូងនៃប្រទេស។ តួលេខថ្មីបង្អស់នេះ បានធ្វើឲ្យចំនួនអ្នកជំងឺសរុបក្នុងប្រទេសអាល្លឺម៉ង់ឡើងដល់ ៤នាក់ហើយ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងចំណោមអ្នកជំងឺទាំង៤នាក់នេះ (៣នាក់សុទ្ធតែជនជាតិចិន) អ្នកឆ្លងវីរុសនេះម្នាក់គឺជាជនជាតិអាល្លឺម៉ង់ អាយុ ៣៣ឆ្នាំ ដែលធ្លាក់ខ្លួនឈឺក្រោយពីបានទៅរៀនវគ្គហ្វឹកហាត់មួយជាមួយសហការីជនជាតិចិន កាលពីថ្ងៃ ២១ មករា កន្លងទៅ៕
គិតត្រឹមម៉ោង៧ព្រឹកព្រឹកថ្ងៃពុធ ២៩ ខែមករា ម៉ាឡេស៊ី បារាំង និងអាល្លឺម៉ង់ បានរកឃើញករណីឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មីរៀងៗខ្លួន។
មូលេហតុកីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត ដោយសាររូបគេ មានបញ្ហាបែកចិញ្ចើម នាអំឡុងការប្រកួតជាមួយកីឡាករ Naing Yelin របស់មីយ៉ាន់ម៉ា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយសារបញ្ហារបួសនេះហើយ ទើបធ្វើឱ្យរូបគេ មិនអាចប្រកួតបាន ហើយអាជ្ញាកណ្ដាលក៏សម្រេចឱ្យ ទិត សោភ័ណ្ឌ ឈ្នះមេដាយមាស ដោយស្វ័យប្រវត្តិ។ នេះជាមេដាយមាសទី១២ របស់កម្ពុជា នៃប្រភេទកីឡាគុនខ្មែរ។
កីឡាករប្រដាល់គុនខ្មែរ ទិត សោភ័ណ្ឌ (រឿង សោភណ្ឌ)  បានមេដាយមាស ក្រោយកីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់៧១គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅរសៀលថ្ងៃទី១១ ឧសភា ។ 
  នៅក្នុងកិច្ចប្រជុំជាមួយប្រមុខរដ្ឋាភិបាលប៉ាគីស្ថាន លោក ស៊ី ជិនភីង បានលើកឡើងថា ទីក្រុងប៉េកាំង និងអ៊ីស្លាម៉ាបាដ គួរតែគាំទ្រគ្នាទៅវិញទៅមក ហើយចិន នឹងជួយប៉ាគីស្ថានអភិវឌ្ឍប្រទេស។ បន្ថែមពីលើនេះទៅទៀត ប្រមុខរដ្ឋចិន អះអាងថា ប្រទេសទាំងពីរីករាយក្នុងនាមជាដៃគូយុទ្ធសាស្ត្រ បើទោះបីជាមានអ្វីផ្លាស់ប្តូរក៏ដោយ ក៏មិត្តភាពដ៏រឺងមាំមួយនេះ នៅតែមិនអាចបំបែកបានដដែល។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ អស់ពីទទួលប៉ាគីស្ថាន ដល់វេនប្រមុខរដ្ឋចិនហោះទៅកាន់ឥណ្ឌាវិញម្តង។ នាព្រឹកថ្ងៃ៩ ខែតុលា ក្រសួងការបរទេសឥណ្ឌា និងចិន បានប្រកាសថា ប្រធានាធិបតីស៊ី ជិនភីង និងនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី នឹងមានជំនួបក្រៅផ្លូវការរយៈពេលពីរថ្ងៃនៅរដ្ឋភាគខាងកើតនៃឥណ្ឌា។ បើសិនបើគ្មានអ្វីត្រូវប្រែប្រួលទេ លោកស៊ី នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នៅទីក្រុងមាត់សមុទ្រ  Mamallapuram នៅជិតទីក្រុងChennai ចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែតុលា។ បន្ទាប់មកនៅថ្ងៃទី១៣ ខែតុលា ប្រធានាធិបតីចិនរូបនេះ នឹងហោះឆ្ពោះទៅប្រទេសនេប៉ាល់ទៀត។ នេះបើផ្អែកទៅតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។ តាមការអះអាងរបស់អគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា លោក Sun Weidong ជំនួបមេដឹកនាំទាំងពីរ គឺជាឱកាសក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងយុទ្ធសាស្ត្រជាសកល។ ចំណែកក្រសួងការបរទេសឥណ្ឌា ក៏បានបញ្ជាក់ដែរថា ជំនួបរវាងប្រមុខដឹកនាំប្រទេសចិន និងឥណ្ឌា គឺជាឱកាសក្នុងការពិភាក្សាពីបញ្ហាទេ្វភាគី បញ្ហាតំបន់ និងបញ្ហាពិភពលោកទាំងមូល។ ជាពិសេសគឺការផ្លាស់ប្តូរចក្ខុវិស័យគ្នាឲ្យកាន់តែស៊ីជម្រៅទៅលើ ភាពជាដៃគូរអភិវឌ្ឍឲ្យកាន់តែជិតស្និតរវាងចិន និងឥណ្ឌា។ ក្រៅពីនេះ ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងជជែករឿងភ្ញៀវទេសចរ ពាណិជ្ជកម្ម និងបញ្ហាអតុល្យភាពជញ្ជីពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិនប្រមាណជា ៥៣ពាន់លានដុល្លារ។ លើសពីនេះ ប្រធានបទបច្ចេកវិទ្យាក៏អាចនឹងមាននៅក្នុងជំនួបរវាងលោក ស៊ី និងលោក ម៉ូឌី ដែរ ហើយបញ្ហានោះ គឺពាក់ព័ន្ធនឹងក្រុមហ៊ុនយក្សHuawei និងការដំឡើងបច្ចេកវិទ្យា 5G នៅក្នុងប្រទេស។ សូមបញ្ជាក់ថា ប្រទេសទាំងពីរកាន់តែមើលមុខគ្នាមិនចំ ចាប់តាំងពីកើតមានបញ្ហានៅតំបន់កាស្មៀរមក។ ពាក់ព័ន្ធនឹងបញ្ហានេះ ចិន បាននិយាយថា ការដកឋានៈស្វ័យភាពពិសេសរបស់ឥណ្ឌា គឺប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន។  ជាពិសេស គឺទីក្រុងប៉េកាំងតែងតែនៅពីក្រោយ និងគាំទ្រប៉ាគីស្ថាន។ អ្វីដែលកាន់តែធំទៀតនោះ គឺចិនជាអ្នកស្នើឲ្យមានកិច្ចពិភាក្សាមួយ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធឲ្យឥណ្ឌាផ្លាស់ប្តូរស្ថានភាពនៅតំបន់កាស្មៀរ៕
ប្រធានាធិបតីស៊ី ជិនភីង នៅថ្ងៃទី៩ ខែតុលា បានរៀបរាប់ពីចំណងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសចិន និងប៉ាគីស្ថាននាជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ នៅទីក្រុងប៉េកាំង។ ជំនួបនេះ ធ្វើឡើងមុនលោក ស៊ី ធ្វើទស្សនកិច្ចនៅទឹកដីឥណ្ឌាដើម្បីជួបជាមួយប្រមុខដឹកនាំឥណ្ឌា។ ចិន ហាក់បន្តក្រសោបប៉ាគីស្ថាន ស្របពេលពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយឥណ្ឌាដែលជាសត្រូវសួពូជរបស់ប៉ាគីស្ថាននោះ។
ជាលើកទី៣ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern បានប្រកាស ពន្យារពេលបិទទីក្រុង Auckland ម្តងទៀត ខណៈវិធានការរឹតត្បិតកម្រិត២នៅទីក្រុងនេះ នឹងអស់សុពលភាពនៅថ្ងៃទី២៦ ខែសីហាខាងមុខ។    ដោយសារករណីឆ្លងនៅតែបន្តកើនឡើង លោកស្រី Ardern នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែសីហា បានលើកឡើងថា នូវែលសេឡង់ នឹងពន្យារពេលរឹតត្បិតលើទីក្រុងAuckland ដល់ថ្ងៃទី៣០ ខែសីហាខាងមុខ។    ក្រោមវិធានរឹតត្បិតនេះ មុខជំនួញមួយចំនួន និងសាលារៀននៅតែបន្តបិទដដែល។ ចំណែកប្រជាជននូវែលសេឡង់ ដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ត្រូវបានស្នើឲ្យពាក់ម៉ាស់ ដើម្បីបង្ការករណីឆ្លង COVID-19 ។    កន្លងមក នូវែលសេឡង់ បានពង្រាយកងទ័ពប្រមាណ ១២០០នាក់ នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ COVID-19 ។ ការពង្រាយនេះ មាននៅតាមមណ្ឌលចត្តាឡីស័ក និងតាមច្រកព្រំដែនជាដើម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។    មិនត្រឹមតែប៉ុណ្ណោះ នូវែលសេឡង់ ក៏បានលើកថ្ងៃបោះឆ្នោតសភាផងដែរ។ ការបោះឆ្នោតសភា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ត្រូវលើកទៅធ្វើនៅថ្ងៃទី១៧ ខែតុលាវិញ។ ការសម្រេចពន្យារពេលបោះឆ្នោតនេះ ធ្វើឡើងដោយមានការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សជាច្រើន និងគណៈកម្មការបោះឆ្នោត។ ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រី អះអាងថា នឹងមិនលើកពេលបោះឆ្នោតជាថ្មីឡើយ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ។   សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែសីហា នូវែលសេឡង់ មានករណីឆ្លងCOVID-19 ថ្មីចំនួន ៩ករណីបន្ថែមទៀត។ តួលេខសរុបរបស់នូវែលសេឡង់ បានកើនឡើងដល់ ១៦៨៣ករណី និងអ្នកស្លាប់មានចំនួន ២២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៥៣៨នាក់៕ 
នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern នៅថ្ងៃទី២៤ ខែសីហា បានប្រកាសពន្យាររឹតត្បិតក្រុងAuckland ដល់ថ្ងៃទី៣០ ខែសីហា ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ ការពន្យារពេលបិទក្រុង Auckland នេះ គឺជាលើកទី៣ហើយ បើគិតចាប់តាំងពីមានករណីផ្ទុះCOVID-19 នៅក្នុងទីក្រុងមួយនេះមក។
  លោក ប៉ែន សុផល អគ្គលេខាធិការគណៈកម្មាធិការក្រសួងរៀបចំដែនដី បាននិយាយថា រាល់គម្រោងអភិវឌ្ឍដី ដែលក្នុងនោះមានទាំងការពុះដីឡូតិ៍លក់ ការកែសម្រួលក្បាលដី និងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍថ្មី គឺសុទ្ធតែត្រូវសុំការចុះបញ្ជីពីក្រសួង ឬពីសាលារាជធានី-ខេត្ត និងសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំឲ្យបានត្រឹមត្រូវ។   ក្រៅពីព្រមានវិធានការលើក្រុមហ៊ុនពុះដីឡូតិ៍នេះ លោក ប៉ែន សុផល ក៏បានបកស្រាយផ្លូវច្បាប់ ចំពោះម្ចាស់ដី ដែលមានដីតែមួយ ហើយលក់ឲ្យមនុស្សពីរផ្សេងគ្នាផងដែរ ក៏ត្រូវមានទោស ទាំងច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌ។ ត្រង់ចំណុចនេះលោក ប៉ែន សុផល អំពាវនាវឲ្យអ្នកដែលទៅទិញ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ លើដីទាំងនោះ តើថាមានការចុះបញ្ជីតាមច្បាប់ក្រសួងដែរឬទេ ?   សូមស្ដាប់ការលើកឡើងរបស់អគ្គលេខាធិការគណៈកម្មាធិការក្រសួងរៀបចំដែនដីរូបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្តីពីការអភិវឌ្ឍដី នៅថ្ងៃទី២៥ កញ្ញា៖     បើតាមលោក ប៉ែន សុផល ការដាក់ចេញប្រកាសស្តីពីការអភិវឌ្ឍដីនេះ ធ្វើឡើងក្នុងគោលដៅធានាដល់ការអភិវឌ្ឍដីនៅកម្ពុជា៕  
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមានវិធានការលើក្រុមហ៊ុនពុះដីឡូតិ៍ និងគម្រោងរបស់ក្រុមហ៊ុនលើដីអភិវឌ្ឍនានា ដែលមិនបានចុះបញ្ជីតាមច្បាប់។
អត្ថបទទាក់ទង   តុលាការបំភ្លឺ៖ កញ្ញា ឈឹម ស៊ីថរ ចេញក្រៅប្រទេសដោយគ្មានការអនុញ្ញាត ទើបត្រូវចាប់ខ្លួន    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ពានរង្វាន់នេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញា ស៊ីថរ គឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។   កញ្ញា ស៊ីថរ ជាអ្នកដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញាបានដឹកនាំកូដកម្ម ដោយអំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ឱ្យចូលធ្វើការវិញ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពជាង១០រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។    កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ដែលក្រោយមកត្រូវបានដោះលែងវិញ។ កាលពីខែវិច្ឆិកា មេដឹកនាំសហជីពរូបនេះ ត្រូវបានចាប់ខ្លួនសារជាថ្មី ដោយសារតែការរំលោភនូវលក្ខខណ្ឌក្រៅឃុំ ក្រោយធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមសន្និសីទមួយ។    កញ្ញា ត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីងតុន ជាមួយអ្នកទទួលពានដទៃទៀតបានឡើយ។   លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់ ។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននិងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា »៕  
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ ក្លាយជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្ស (Human Rights Defender Award) ប្រចាំឆ្នាំ២០២២។
    ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុន Changan Automobile នេះ មានរថយន្តស្វយ័តចំនួន៥៦គ្រឿង តែរថយន្តមួយគ្រឿងដែលបើកនាំផ្លូវ មិនត្រូវបានរាប់បញ្ចូលឡើយ។ ក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង រថយន្តពណ៌ក្រហមទាំង៥៥គ្រឿង បានប្រើថិរវេលា៩ម៉ោង និង៧វិនាទី លើចម្ងាយផ្លូវ៣,២គីឡូម៉ែត្រ។   ក្រោយទទួលបានកំណត់ត្រា World Guinness Records លោក Yang Guo វិស្វកររបស់ក្រុមហ៊ុន Changan បានអះអាងថា អ្នកបើកបរម្នាក់ៗដែលអង្គុយក្នុងរថយន្ត មិនមានសកម្មភាពអ្វីទាក់ទងនឹងការបញ្ជារថយន្តនោះឡើយ ដោយអ្វីទាំងអស់គឺដំណើរការដោយស្វ័យប្រវត្តិ៕  
រថយន្តស្វយ័តសរុប៥៥គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោកសម្រាប់ក្បួនរថយន្តស្វយ័តដ៏វែងជាងគេបំផុត (Largest Parade of Autonous Cars) ដែលនៅទីលាននៃតំបន់ Dianjiang ខេត្ត Chongqing ប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Eguchi Takashi ជាអគ្គនាយកក្រុមហ៊ុន Creed Asia (Cambodia)Co.,Ltd បានមានប្រសាសន៍ថា ខុនដូបូដាយជូ នេះបានទាក់ទាញអារម្មណ៍អតិថិជនយ៉ាងខ្លាំង ដោយស្ថិតនៅទីតាំងដែលមានជាង២០០យូនីត (បន្ទប់) ដោយមានយើងបានលក់ជាង៩០ភាគរយ នៃបន្ទប់ក្នុងអគារទាំង២។  លោកអគ្គនាយកក្រុមហ៊ុនថា ខុនដូបូដាយជូ ផ្តល់ជូនលោកអ្នកនូវតុល្យភាពក្របកដោយគុណភាព នៃការរស់នៅ ជាមួយនឹងទេសភាពសួនច្បារទាន់សម័យ។ ដោយកំណើននៃការអភិវឌ្ឍទីក្រុងមានភាពឆាប់រហ័ស ចាប់ពីកណ្តាលក្រុងទៅកាន់ភាពខាងលិចនៃក្រុងភ្នំពេញ ខណៈតម្រូវការលំនៅដ្ឋានសម្រាប់ប្រជាជននៅតំបន់ក្បែរខុនដូបូដាយជូ ក៏មានកំណើនទៀត៕   (អត្ថបទពាណិជ្ជកម្ម)
 ភ្នំពេញ៖ក្រុមហ៊ុនអចលនទ្រព្យជប៉ុន គ្រីដ គ្រុប នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រារព្វពិធីប្រគល់យូនីត ខុនដូបូដាយជូ រ៉េស៊ីដិនស៍ ដំណាក់លកាលទី១ ។ «ខុនដូបូដាយជូ» ជាគម្រោងទី១របស់ក្រុមហ៊ុនជប៉ុនក្នុងប្រទេសកម្ពុជា ដែលមានដៃគូសហការក្នុងស្រុកជាមួយ Triple Gem Assets Co.,Ltd. អតិថិជនចូលមើលនៅទីតាំងគម្រោងផ្ទាល់ ដោយបញ្ចប់សំណងតាមការគ្រោងទុក និងត្រួតពិនិត្យយូនីតរបស់ពួកគាត់ ហើយអតិថិជននឹងចូលស្នាក់នៅចាប់ពីខែមិនា ឆ្នាំ២០១៨នេះតទៅ។
ខាងក្រោមនេះគឺជាកត្តាប្រឈមមុខរបស់ជំងឺមហារីកក្រពេញប្រូស្តាតដែលអ្នកមិនអាចគ្រប់គ្រងបានទេ៖     អាយុ៖ ចាប់ពី ៦០ភាគរយឡើងទៅនៃជំងឺមហារីកក្រពេញប្រូស្តាតទាំងអស់គឺកើតលើបុរសអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។     ជាតិសាសន៍៖ បុរសដែលប្រឈមខ្ពស់នឹងមហារីកក្រពេញប្រូស្តាតជាងគេគឺបុរសជនជាតិអាហ្វ្រិកកាត់អាមេរិក និងអំបូរជនជាតិអាហ្វ្រិកតែម្តង។     ប្រវត្តិគ្រួសារ៖ បើសិនជាអ្នកមានសាច់ញៀតកើតជំងឺមហារីកក្រពេញប្រូស្តាត អ្នកទំនងជាអាចមានជំងឺនេះដែរហើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានកត្តាប្រឈមមុខផ្សេងៗទៀតនៃជំងឺមហារីកក្រពេញប្រូស្តាតដែលអ្នកអាចគ្រប់គ្រងបាន។ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការរស់នៅដោយគ្មានភាពសកម្មរាងកាយ អាចជាដើមហេតុដ៏ចំបងមួយនៃជំងឺជាច្រើន។ តើអ្នកមានដឹងទេថា វាក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពេញប្រូស្តាតដែរទេ? យោងទោតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា របៀបរសស់នៅបែបស៊ីដេកៗមិនត្រឹមតែជាកត្តាប្រឈមនឹងមហារីកក្រពេញប្រូស្តាតទេ ប៉ុន្តែមហារីកជាច្រើនប្រភេទផ្សេងៗទៀតក៏អាចកើតឡើងបានដែរ។ របបអាហារដែលមានជាតិខ្លាញ់ច្រើនគឺប៉ះពាល់ដល់សុខភាពណាស់។ អ្នកជំនាញខាងការងារវេជ្ជសាស្ត្របានឲ្យដឹងថា វាគឺជាដើមហេតុមួយនាំឲ្យប៉ះពាល់ដល់ក្រពេញប្រូស្តាតនៅថ្ងៃអនាគត់។ យកល្អគួរតែជំនួសអាហារទាំងនេះជាមួយនឹងបន្លែ និងផ្លែឈើឲ្យបានច្រើនវិញទើបចៀសផុតពីគ្រោះថ្នាក់លើក្រពេញប្រូស្តាត។ ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតត្រូវបានពិភាក្សាយូរមកហើយដែលវាជាបា់ក់ទងនឹងការធាត់ជ្រុល។ យកល្អអ្នកគួរតែព្យាយាមសម្រកទម្ងន់ខ្លះព្រោះការធាត់ពេកមិនគ្រាន់តែធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាតទេ តែក៏បង្កជាបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតកាន់តែច្រើនដែរ។ យោងទៅតាមការសិក្សាមួយចំនួនបានឲ្យដឹងថា ការប៉ះពាល់នឹងពន្លឺសប្បិនិមិត្តដែលចេញពីឧបករណ៍ទំនើបៗនាពេលបច្ចុប្បន្នដូចជា ទូរស័ព្ទឆ្លាតវ៉ៃ និងថាប្លេតនៅពេលគេងអាចប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាតបានដែរ។ នេះដោយសារតែវាទៅបន្ថយការផលិតសារធាតុ Melatonin ដែលយូរទៅនឹងបង្កជាមហារីកក្រពេញប្រូស្តាត។ វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលថា ការជក់បារីគឺជាទម្លាប់មួយដែលអាចបង្កើនការកើតជាជំងឺច្រើនប្រភេទ។ មានការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ការជក់បារីមិនគ្រាន់តែបង្កជាមហារីកក្រពេញប្រូស្តាតទេ តែក៏បង្កជាមហារីកផ្សេងៗទៀតជាច្រើនដែរដូចជា មហារីកមាត់ បំពង់ក និងសួត៕ ត្រួតពិនិត្យដោយ www.health.com.kh
ក្នុងចំណោមបុរសប្រាំពីរនាក់ប្រហែលជាមានម្នាក់នឹងប្រាប់ថា ពួកគេទៅជួបគ្រូពេទ្យដោយសារតែមានជំងឺមហារីកក្រពេញប្រូស្តាត។ ដូច្នេះយើងអាចនិយាយថា ជំងឺនេះមានការកើតឡើងញឹកញាប់ណាស់។ មានកត្តាប្រឈមមុខច្រើនណាស់របស់ជំងឺមហារីកក្រពេញប្រូស្តាត ដែលអ្នកគួរតែដឹង និងប្រាប់ដល់ខ្លួនឯងផង ដើម្បីអាចរកវិធីគ្រប់យ៉ាងក្នុងការបង្ការវា។
  របាយការណ៍ UN បានព្យាករថា មនុស្សប្រមាណ២.៥ប៊ីលាននាក់បន្ថែមទៀត នឹងរស់នៅតំបន់ទីក្រុងនារយៈពេល៣០ឆ្នាំខាងមុខ ដោយកំណើនទាំងនេះ មានរហូតដល់៩០ភាគរយ សម្រាប់ទ្វីបអាស៊ី និងអាហ្វ្រិក។   កំណើនមនុស្សទៅនៅទីក្រុង មាន៣៥ភាគរយនៅឥណ្ឌា ចិន និងនីហ្សីរីយ៉ា ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០៥០ ។ នេះបើតាមការលម្អិតព័ត៌មានរបស់ AFP។ បើទោះបីជាមានការធ្លាក់ចុះនៃអាត្រានគរូបនីយកម្មក៏ដោយ ប៉ុន្តែទ្វីបអាស៊ី មានចំនួន៥៤ភាគរយនៃមនុស្សដែលរស់នៅទីក្រុងជុំវិញពិភពលោក ខណៈអឺរ៉ុប និងអាហ្វ្រិក មាន១៣ភាគរយ។   បច្ចុប្បន្ន តូក្យូជាទីក្រុងដ៏ធំជាងគេនៅលើពិភពលោកដែលមានមនុស្សរស់នៅប្រមាណ៣៧លាននាក់ បន្ទាប់មកមាន ញូវដេលី ២៩លាននាក់ សៀងហៃ ២៦លាននាក់។ ទីក្រុងផ្សេងទៀតរួមមាន Sao Paulo, Mexico City, គែរ ម៉ុមបៃ ប៉េកាំង និងដាកា។   បើតាមការសិក្សារបស់ UN នៅឆ្នាំ២០២៨ ខាងមុខ ក្រុងញូវដេលី របស់ឥណ្ឌា នឹងដណ្តើមតំណែងពីក្រុងតូក្យូរបស់ជប៉ុនក្នុងនាមជាក្រុងដែលមានមនុស្សច្រើនជាងគេលើលោក។ អត្រាមនុស្សនៅតូក្យូនឹងបន្តធ្លាប់ជាលំដាប់៕  
មនុស្ស៦៨ភាគរយទូទាំងពិភពលោក នឹងប្តូរទៅរស់នៅតំបន់ទីក្រុងដោយគិតត្រឹមឆ្នាំ២០៥០ ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺកើនពី៥៥ភាគរយនាពេលបច្ចុប្បន្ន។
បុគ្គលិកផ្នែកបម្រើកម្មជូនអតិថិជនទាំងអស់ បានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាអតិថិជនគ្រប់ៗរូប នឹងទទួលបាននូវបរិយាកាសដ៏រីករាយ ក៏ដូចជាបទពិសោធន៍ដ៏ល្អ នៃការបម្រើសេវាកម្មកម្រិតខ្ពស់ ប្រកបដោយភាពថ្លៃថ្នូរបំផុត។   អគារតាំងបង្ហាញរថយន្តប្រណីតមើស៊ីឌីស-បិនស៍ភ្នំពេញ ដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់ អមដោយវត្តមាននៃរថយន្តទំនើបៗ ដែលបង្កលក្ខណៈងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើស មានទាំងរថយន្តប្រភេទទេសចរណ៍ និងរថយន្តខ្នាតខ្ពស់SUVsផងដែរ។    ចាប់ពីពេលតទៅ លោកអ្នក ចំណាយតែ១ពាន់ដុល្លារក្នុងមួយខែ នឹងទទួលបានរថយន្តប្រណីត Mercedes-Benz ក្នុងក្តីស្រមៃភ្លាម។ ក្រុមហ៊ុន ស្តាអូតូ ខេមបូឌា ដែលនាំចូល ចែកចាយ និងដាក់លក់ប្រភេទរថយន្ត មេស៊ីឌីស-បិនស៍ ប្រចាំកម្ពុជា កំពុងផ្តល់ជូនសេវាកម្មថ្មីមួយ គឺការបង់រំលស់រថយន្ត Mercedes-Benz ដើម្បីសម្រួលដល់លោកអ្នក ដែលស្រមៃក្លាយជាម្ចាស់រថយន្តប្រណីត Mercedes-Benz ។ លោកអ្នក គ្រាន់តែចំណាយចាប់ពី ១ ពាន់ដុល្លារ ដល់៣ពាន់ដុល្លារ ប្រចាំខែតែប៉ុណ្ណោះ។   សូមអញ្ជើញទៅទស្សនាអគារតាំងបង្ហាញ(Showroom) រថយន្តប្រណីតមើស៊ីឌីស-បិនស៍ភ្នំពេញ ដែលដែលមាន រថយន្តទំនើបៗជាច្រើនប្រភេទ រង់ចាំលោកអ្នកជ្រើសរើស  ជាមួយនឹងការបម្រើសេវាកម្មយ៉ាងថ្លៃថ្នូរបំផុត ពីបុគ្គលិកផ្នែកបម្រើកម្មជូនអតិថិជនរបស់ក្រុមហ៊ុន Star Auto ៕  
ក្នុងពេលដែលលោកអ្នក យករថយន្តទៅត្រួតពិនិត្យ ជួសជុល ឬអញ្ជើញទៅអគារតាំងបង្ហាញរថយន្តប្រណីតមើស៊ីឌីស-បិនស៍ភ្នំពេញ (Showroom) ស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ លោកអ្នកនឹងទទួលបានការបម្រើអាហារសម្រន់ រួមនឹងភេសជ្ជៈ យ៉ាងរួសរាយរាក់ទាក់ និងជាទីពេញចិត្តបំផុត ពីបុគ្គលិកផ្នែកបម្រើកម្មជូនអតិថិជនរបស់ក្រុមហ៊ុន Star Auto ។
  ពីទីក្រុងវ៉ាស៊ីនតោន នៅក្រៅកិច្ចប្រជុំមេដឹកនាំសម្ព័ន្ធយោធាណាតូ (NATO) ក្នុងថ្ងៃទី៩ ខែកក្កដា មេដឹកនាំអ៊ុយក្រែន បានលើកឡើងពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន និងអង្គការណាតូ ក្រោយការបោះឆ្នោត។ ទោះមិនបានជ្រើសយកមេដឹកនាំណាមួយ តែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកដូណាល់ ត្រាំ នឹងមិនចាកចេញពីអង្គការណាតូ។    ការលើកឡើងរបស់លោក ហ្សេលេនស្គី បែបនេះ ធ្វើឡើងស្របពេលលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក កំពុងតែធ្លាក់ចុះប្រជាប្រិយភាពខ្លាំង បន្ទាប់ពីជជែកដេញដោលជាមួយលោកត្រាំ នៅចុងខែមិថុនាកន្លងមក។ ទន្ទឹមនេះ សមាជិកសភាចេញពីបក្សប្រជាធិបតេ្យមួយចំនួនតូច បានជំរុញឱ្យដាក់លោកស្រី កាម៉េឡា ហារីស ជាបេក្ខជនប្រធានាធិបតី ជំនួសលោកបៃឌិន ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខថែមទៀត។    បើទោះធ្លាប់មានជំនួបលោក ត្រាំ ក្តី លោក ហ្សេលេនស្គី មិនអាចប្រមើលឃើញបានឡើយថា លោក ត្រាំ នឹងអនុវត្តគោលនយោបាយការបរទេសបែបនេះ បើជាប់ប្រធានាធិបតី។ ក្នុងអំឡុងពេលលោក ត្រាំ កំពុងកាន់តំណែងជាប្រធានាធិបតី សង្រ្គាមនៅអ៊ុយក្រែន ជាមួយរុស្ស៊ី មិនទាន់ផ្ទុះឡើងនោះទេ។    «ខ្ញុំមិនបានដឹងពីគាត់ល្អឡើយ»។ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងវេទិកាមួយក្នុងក្រុងវ៉ាស៊ីនតោន ដោយបន្តថា លោក មិនប្រាកដឡើយថា លោក ត្រាំ នឹងអនុវត្តគោលនយោបាយអ្វី ប្រសិនបើជាប់ជាប្រធានាធិបតី។    កន្លងមក លោក ត្រាំ ដែលជាអតីតប្រធានាធិបតីអាម៉េរិក ធ្លាប់រិះគន់ពីកញ្ចប់ជំនួយប្រមាណ ៦០ពាន់លានដុល្លាររបស់អាម៉េរិក ដែលផ្តល់ឱ្យអ៊ុយក្រែន។ ទន្ទឹមនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ ចំនួន ២រូប បានបង្ហាញពីផែនការបញ្ចប់ជំនួយដល់រដ្ឋាភិបាលទីក្រុងកៀវថែមទៀត លុះត្រាតែមានកិច្ចចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ទាក់ទិននឹងសមាជិកអង្គការណាតូ អតីតប្រធានាធិបតីអាម៉េរិកខាងលើ ធ្លាប់បានព្រមាន មិនបញ្ចេញទ័ពជួយសមាជិកសម្ព័ន្ធយោធាថែមទៀត ប្រសិនបើការចំណាយយោធាប្រចាំឆ្នាំ មិនដល់ចំនួនកំណត់។ អង្គការណាតូ ជាសម្ព័ន្ធយោធាមួយ ដែលបានចែងពីសន្តិសុខសមូហភាព។ បានសេចក្តីថា រាល់សមាជិកណាមួយរងការវាយប្រហារ សមាជិកដទៃទៀត នឹងបញ្ចេញទ័ពជួយច្បាំង។    ពីវេទិកាស្វាគមន៍មេដឹកនាំចូលរួមកិច្ចប្រជុំអង្គការណាតូ លោក បៃឌិន បានបង្ហាញកាយវិការយ៉ាងមាំមួន ដើម្បីបញ្ជាក់ពីជំហររបស់អាម៉េរិកលើសម្ព័ន្ធយោធាណាតូ និងបន្តការពារអ៊ុយក្រែននៅចំពោះមុខរុស្ស៊ី។ កាយវិការរបស់លោក បៃឌិន បែបនេះ ក៏អាចជាការផ្តាំទៅប្រជាជនអាម៉េរិកផងដែរថា លោកនៅតែមានកម្លាំងមាំមួន ក្នុងការកាន់តំណែងនៅអាណត្តិក្រោយ ទោះមានវ័យ ៨១ឆ្នាំក៏ដោយ៕ 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៩ ខែកក្កដា បានទទូចថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីនៅអាណត្តិថ្មី អាម៉េរិកនឹងមិនដើរចេញពីសម្ព័ន្ធយោធាណាតូ ដែលមានអាយុកាល ៧៥ឆ្នាំ។
ក្រោយគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទុកពេលឲ្យ៥ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ពាក់ព័ន្ធរឿងពិន័យលោក ហៅ សុជាតិ មិនឲ្យពាក់ព័ន្ធបាល់ទាត់រយៈពេល១ខែ និងថវិកា៥០ម៉ឺនរៀល។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេតបានបញ្ជាក់ថា លោកបានបណ្តឹងទៅកាន់គណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់រួចហើយ។ លោក បែ មករា អះអាងថា បណ្តឹងឧទ្ធរណ៍របស់ក្លិបបឹងកេត គឺក្នុងន័យសុំសម្រាលទោស មិនមែនបដិសេធសេចក្តីសម្រេចទាំងស្រុងនោះទេ។ ព្រោះមានចំណុចមួយចំនួនក្នុងបទចោទអាចទទួលយកបាន និងមួយចំនួនមិនអាចទទួលយកបាន។ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ បដិសេធទាំងស្រុងត្រង់ចំណុចថា លោក ហៅ សុជាតិ បានប្រើប្រាស់សម្តីមិនសមរម្យលើមន្ត្រីការប្រកួត។ លោកបានចាត់ទុកការពិន័យរបស់កម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលហាមលោក ហៅ សុជាតិ មិនឲ្យពាក់ព័ន្ធការប្រកួតបាល់ទាត់ ដែលរៀបចំដោយសហព័ន្ធរយៈពេល១ និងពិន័យថវិកា៥០ម៉ឺនរៀលថា ហាក់មានទម្ងន់ទោសធ្ងន់ធ្ងរពេក។ ដោយ លោក លើកជាចម្ងល់ថា រឿងកើតឡើងក្នុងពានរង្វាន់លីគ ហេតុអ្វីសហព័ន្ធពិន័យរហូតដល់ពានសម្តេច ហ៊ុន សែន? ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្លិបបឹងកេតខាងលើ ស្នើឲ្យគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញភ័ស្តុតាងពាក់ព័ន្ធនឹងបទចោទរបស់ខ្លួន។ គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការវិន័យបានចេញសេចក្តីសម្រេចពិន័យលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដែលរៀបចំដោយសហព័ន្ធរយៈពេល១ខែ និងថវិកា៥០ម៉ឺនរៀល ក្រោមបទចោទរុញ និងប្រើសម្តីមិនសមរម្យលើមន្ត្រីការប្រកួត។ ការពិន័យនេះ កើតឡើងក្នុងជំនួបបឹងកេតយកឈ្នះសូលទីឡូអង្គរ ២-១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨៕
អ្នកចាត់ការទូទៅក្លិបបឹងកេតលោក បែ មករា អះអាងថា លោកបានដាក់បណ្តឹងសុំសម្រាលទោសទៅកាន់គណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចហើយ ពាក់ព័ន្ធនឹងការរពិន័យរបស់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត។ ទន្ទឹមនឹងទទួលស្គាល់ទោសកំហុសមួយចំនួន ថ្នាក់ដឹកនាំរូបេនេះ ស្នើឲ្យគណៈកម្មការវិន័យបង្ហាញភ័ស្តុតាង ពាក់ព័ន្ធការចោទប្រកាន់។
  នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុននឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។   លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននឹងបរិច្ចាគថ្នាំមួយចំនួនរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។   ថ្លែង ក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖ ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថជាច្រើនប្រភេទដែលសុទ្ធសឹងជាផលិតផលឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើងមានសុទិដ្ឋិនិយមថាកិច្ចសហការរបស់យើងជាមួយនឹងក្រុមហ៊ុន Zuellig Pharma នឹងមានរយៈពេលយូរអង្វែង និងមានភាពរីកចម្រើន គឺមិនមែនសម្រាប់តែពួកយើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។   លោកបានគូសបញ្ជាក់ទៀតថា៖«យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផលឪសថរបស់យើង ដែលយើងបាននឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះមានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ របស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។   ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងជិតស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងពិភពលោក។   មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creatបើកដំណើការនៅឆ្នាំ ១៩៧២ ។ ការបញ្ចូលគ្នារវាង មន្ទីរពិសោធន៍ Bailly និងមន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។ ក្រុមហ៊ុនឱសថ Bailly Creatត្រូវបានគេទទួលស្គាល់លើជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូវ ថ្នាំគ្រាប់ និងអាហារបំប៉ន ។ ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថBailly Creatផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ប្រទេស។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងធ្វើទីផ្សារដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយក្នុងការតបស្នង តាមរយៈគំនិតផ្តួចផ្តើមនៃការផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តដែលនឹងជួយប្រជាជនកម្ពុជាជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន៕   សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖           Two Way Public Relations យូនីតFO-1711 (ជាន់ទី 17), Flatiron ដោយ Meridian Bldg,ផ្លូវ ១០២, ភ្នំពេញស៊ីធីសេនធ័រ ភូមិ១, សង្កាត់ស្រះចក ខណ្ឌដូនពេញ, ភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទលេខ ០២៣ ២៣៨ ៨៧៧ [email protected] www.twowaypr.com   អំពី Bailly Creat ជាមួយចំណេះដឹង និងជំនាញនៃមន្ទីរពិសោធន៍ធំៗទាំងពីរដែលមានដើមកំណើតពីមន្ទីរពិសោធន៍ Bailly Creatដែលជាមន្ទីរពិសោធន៍បារាំងដ៏ចំណាស់ជាងគេមួយ។ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ដោយសារចំណេះដឹងក្នុងការផ្សំរូបមន្ដនៃផលិតផលថ្នាំលេបគ្រាប់ និងអាហារបំប៉ន និងជាអ្នកឯកទេសខាងផលិតផលឱសថ និងអាហារបំប៉ន។ ក្រុមហ៊ុន Bailly-Creat ផលិត និងចែកចាយផលិតផលទូទៅរបស់ខ្លួនជាង៣០ប្រទេសនៅទូទាំងពិភពលោក។   អំពី Zuellig Pharma Zuellig Pharma គឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំមួយ នៅអាស៊ី។  គោលបំណងរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពទូលំទូលាយ។ យើងផ្តល់ជូននូវការចែកចាយឪសថលំដាប់ពិភពលោក និងសេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងតាំងពីរាប់រយឆ្នាំមុន និងបានរីកចម្រើនប្រែក្លាយជាអាជីវកម្មមានតម្លៃជាង១៥ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់ទីផ្សារចំនួន ១៣ និងមានបុគ្គលិកជាង ១៣ ០០០ ។ ក្រុមការងាររបស់យើងបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ដចំនួន៣៥០ ០០០ និងធ្វើការជាមួយអតិថិជនជាង ៥០០ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង ២០ នៅលើពិភពលោក៕   អត្ថបទពាណិជ្ជកម្ម    
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៖ ក្រុមហ៊ុនស្រាវជ្រាវនិងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទស្សវត្សមកហើយកំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនិងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
  មន្រ្តីជាន់ខ្ពស់មកពីប្រទេសជិត ៤០ មានដូចជាចិន អាម៉េរិក អ៊ុយក្រែន ឥណ្ឌា បានចូលរួមកិច្ចប្រជុំថ្នាក់ទីប្រឹក្សាសន្តិសុខជាតិ និងមន្រ្តីផ្សេងទៀតនៅក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដែលបានបិទបញ្ចប់នៅថ្ងៃទី៦ ខែសីហា ដើម្បីជជែកពីផែនការដោះស្រាយសន្តិភាពនៅអ៊ុយក្រែន ដែលមានសង្រ្គាមអូសបន្លាយជាច្រើនខែមកហើយ។    ជុំវិញកិច្ចប្រជុំនេះ លោក Andriy Yermak នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា កិច្ចប្រជុំនេះ ទទួលបានលទ្ធផលយ៉ាងខ្លាំង រួមទាំងបានជជែកពីការកសាងសន្តិភាពនៅអ៊ុយក្រែនឡើងវិញ។    «យើងមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាលើគោលការណ៍សំខាន់ៗ និងសន្តិភាពរយៈពេលយូរអង្វែង ត្រូវបានកសាង»។ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៦ ខែសីហា ដោយបន្តថា ប្រទេសទាំងអស់ បានបន្តបង្ហាញពីការប្តេជ្ញា ក្នុងការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងអធិបតេយ្យ រួមទាំងមិនបំពានបូរណភាពដែនដីរបស់ប្រទេសដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ទន្ទឹមនេះ លោក Yermak ក៏បានបញ្ជាក់ផងដែរថា ការខ្វែងគំនិត ក៏បានលេចឡើងនៅក្នុងកិច្ចប្រជុំផងដែរ ហើយថែមចាត់ទុកកិច្ចសន្ទនាប្រកបដោយការបើកចំហ និងស្មោះត្រង់។    ក្នុងថ្ងៃដដែលនោះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងថា កិច្ចប្រជុំនៅក្នុង Jeddah អារ៉ាប៊ីសាអូឌីត ជាការបង្ហាញពីការប៉ុនប៉ងរបស់ប្រទេសលោកខាងលិច ក្នុងការបន្តភាពបាក់បែក និងជាកិច្ចខិតខំប្រកបដោយភាពបរាជ័យ ក្នុងការប្រមូលប្រទេសកំពុងអភិវឌ្ឍឱ្យគាំទ្រជំហររបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។    មុនរៀបចំនៅក្រុង Jeddah កិច្ចចរចាស្វែងរកសន្តិភាពអ៊ុយក្រែន ក៏ត្រូវបានរៀបចំនៅក្រុងកូប៉ិនហាក ដាណឺម៉ាក នៅក្នុងខែមិថុនាផង។ ប៉ុន្តែកាលនោះ ចិន ដែលជាប្រទេសជិតស្និទ្ធមួយរបស់រុស្ស៊ី មិនបានចូលរួមកិច្ចប្រជុំឡើយ៕   
មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន នៅថ្ងៃទី៦ ខែសីហា បានហៅកិច្ចចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនក្នុងក្រុង Jeddah អារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កាយ៉ាងខ្លាំង ខណៈភាគីរុស្ស៊ីចាត់ទុកកិច្ចចរចាមួយនេះ មិនទទួលបានជោគជ័យក្នុងការគាំទ្រអ៊ុយក្រែន។
បើសិនជាចម្លើយសុទ្ធតែ មែន នោះ មានន័យថា អ្នកកំពុងតែមានបញ្ហាកង្វះជាតិស័ង្កសីក្នុងខ្លួនហើយ។ ដោយសារតែជាតិស័ង្កសី គឺជាអ្វីដែលកោសិកាទាំងអស់ក្នុងរាងកាយ ត្រូវការដើម្បីធ្វើការកាន់តែល្អនោះ ដូច្នេះកង្វះវត្តមានរបស់វា ឬមិនគ្រប់គ្រាន់អាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន។ បើសិនជាអ្នកកំពុងតែមានបញ្ហាមួយ ឬច្រើន ដូចខាងក្រោមនេះមែន វាប្រហែលជាបញ្ជាក់ថា រាងកាយមិនមានជាតិស័ង្កសីគ្រប់គ្រាន់ទេ៖     មានការរលាកលើស្បែកច្រើនប្រភេទ ជាពិសេសហើមសន្លាក់     កើតមុនលើស្បែកច្រើន     មានបញ្ហាច្រើនលើស្បែក     ជ្រុះសក់     រាករូស     គេងមិនលក់     ប្រព័ន្ធភាពស៊ាំចុះខ្សោយ ដើម្បីរាងកាយទទួលបានជាតិស័ង្កសីគ្រប់គ្រាន់ឡើងវិញ យកល្អគួរតែបញ្ចូលអាហារខាងក្រោមនេះ ក្នុងរបបអាហារអ្នកទៅ៖     អាហារសមុទ្រ     សាច់សុទ្ធ     គ្រាប់ផ្លែឈើ     ផ្សិត     សូកូឡា៕ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកហាក់បីដូចជាមានអារម្មណ៍ថា ឧស្សាហ៍មានជំងឺផ្តាសាយដែរទេ? តើអ្នកតែងចេះតែរត់ទៅបន្ទប់ទឹក ដើម្បីបន្ទោបង់រាកដែរទេ? តើអ្នកកំពុងតែសាំចិត្តនឹងបញ្ហាស្បែកមុខកើតមុនដែរទេ?
  លោកស្រី ទាង អេង ចង់ឱ្យបញ្ឈប់វប្បធម៌រើសអើង និងប្រកាន់បក្សពួករវាងស្រ្តីនិងស្រ្តីគ្នាឯង។ លោកស្រីយល់ថា ឆ្លងកាត់ការងារសង្គមជាច្រើន លោកស្រីមើលឃើញបញ្ហានេះកំពុងកើតមានសង្គម សព្វថ្ងៃ ដែលគួរមានការកែប្រែ។    ភរិយាអភិបាលខេត្តសៀមរាបរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖« គួរបញ្ឈប់ការរើសអើងស្រ្តីដូចគ្នា រួមគ្នាដើម្បីអភិវឌ្ឍន៍ក្នុងសង្គមទាំងអស់គ្នា។ មុនយើងទាមទារសិទ្ធិពីបុរស ដល់ឥឡូវយើងមានសិទ្ធិលើសកម្រិត ឥឡូវស្រ្តីប្ដូរគំនិតរើសអើងគ្នាឯង។ នៅពេលស្រ្តីពូកែ គាត់ចាប់ផ្តើមមានអំនួត គាត់លែងស្ដាប់ និងឱ្យតម្លៃមនុស្សជុំវិញ លែងឱ្យតម្លៃក្រុមគ្រួសារ ចាប់ផ្តើមចូលសង្គម ដែលគាត់យល់ថាអាចស្គាល់មនុស្សក្នុងសង្គមអភិជនជាច្រើន គោលដៅចង់តែស្គាល់អ្នកអភិជន តែស្រ្តីដែលមានសមត្ថភាព ជាអ្នកសាមញ្ញម្នាក់ បែរជាគាត់មិនយកក្រសែភ្នែកមើល»។   លោកស្រីបន្ដថា៖« «ខ្ញុំចង់ឱ្យស្រ្តីមានសមត្ថភាព ដែលមានមុខនាទី និងឋានៈក្នុងសង្គម សុំប្ដូរឥរិយាបថ និងសិល្បៈនៃការចែករំលែកចំណេះដឹងទូទៅ និងការចូលក្នុងសង្គម ឃើញអ្នកពិបាកគ្នាខ្សត់ខ្សោយ តែគ្នាគ្មានឱកាសនោះ សូមផ្តល់ឱកាសឱ្យគាត់បានមានឱកាសធ្វើការងារសង្គម ឬមុខជំនួយទូទៅផង»។   ក្នុងវេទិកាស្រ្តី រៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប នាថ្ងៃទី៥ មីនា ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ លោកស្រី ទាង អេង ដែលចូលចិត្តសកម្មភាពសង្គមនិងលើកស្ទួយស្នាដៃស្រ្តីនៅតាមជនបទ ផ្ដាំទៅស្រ្តីថា មិនត្រូវអន់ចិត្តចំពោះការមើលស្រាលពីអ្នកដទៃ ឡើយ។ ផ្ទុយទៅវិញ ប្រធានថ្នាក់កិត្តិយសសាខានារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ចង់ឃើញស្រ្តីគ្រប់រូបជឿជាក់ខ្លួនឯង ឱ្យតម្លៃខ្លួនឯង ទោះត្រឹមជាស្រ្តីសាមញ្ញម្នាក់ មិនមានប្ដីជាមន្រ្តី ឬមិនមានប្ដីជាអភិជនក៏ដោយ។   ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ បានឱ្យដឹងថា បច្ចុប្បន្នម្ចាស់អាជីវកម្ម ជាស្រ្តីនៅកម្ពុជា មានជាង៦០ភាគរយ។ លោកស្រីបន្តថា ស្រ្តីជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឱ្យវិស័យ សហគ្រិនកម្ពុជាមានភាពរីកចម្រើន ដែលក្នុងនោះក៏មានការចូលរួម និងលើកទឹកចិត្តពីបុរសផងដែរ។    អគ្គនាយកក្រុមហ៊ុន លីលីហ្វូដ រូបនេះលើកឡើងថា៖« ការដឹកនាំរវាងបុរស និងស្រ្តីក៏មានភាពខុសគ្នាខ្លះៗ បុរសមានភាពរឹង ស្រ្តីមានភាពទន់ អ៊ីចឹងទាល់តែបញ្ចូលគ្នាទើបបង្កើតអ្វីដែលអស្ចារ្យ។ ភាពអស្ចារ្យរបស់បុរស និងស្រ្តី មិនអាចខ្វះគ្នាបាន កាលណាខ្វះ មិនអាចបំពេញចន្លោះខ្វះខាតបានទេ។ បុរសក៏ជាកញ្ចក់សម្រាប់ឆ្លុះស្រ្តី ហើយស្រ្តីក៏ជាកញ្ចក់ឆ្លុះសម្រាប់បុរសដែរ»។   ក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធាន «ស្រ្តី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ» លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានថ្លែងថា វេទិកានេះ មានបំណងចែករំលែកបទពិសោធន៍ក្នុងនាមសហគ្រិន របៀបដឹកនាំ ការទទួលខុសត្រូវ និងគំនិតច្នៃប្រឌិតក្នុងនាមសហគ្រិនក្នុងសម័យឌីជីថល។ លោកស្រីបន្ថែមថាការជ្រោមជ្រែងការលើកទឹកចិត្តពីដៃគូជាស្វាមីភរិយា ក៏ជាកត្តាសំខាន់ដែរ ដែលជំរុញឱ្យអាជីវកម្មមានការរីកចម្រើនល្អ៕  
សៀមរាប៖ ស្រ្តីដែលមានសមត្ថភាព និងពូកែ មិនគួររើសអើងស្រ្តីដែលខ្សោយជាងខ្លួនឡើយ។ ពួកគេគួរជួយលើកស្ទួយស្រ្តីដែលខ្សោយជាងខ្លួន យិតយោងមនុស្សស្រីឱ្យពូកែ និងរឹងមាំឱ្យបានច្រើន។
  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងសារាចរណែនាំ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃទី៤ឧសភា ថា ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់(ការធ្វើវិចារណកម្មចំណាយថវិកា) ដោយបង្វែរថវិកាដែលសន្សំបានការបន្ថយចំណាយមិនចាំបាច់នោះ  យកមកទ្រទ្រង់ផលប៉ះពាល់ ឬសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។    បើតាមលោក អូន ព័ន្ធមុនីរ័ត្ន  ចំណាយនានាមិនចាំបាច់របស់ក្រសួងនីមួយៗដែលត្រូវកាត់បន្ថយសម្រាប់ឆ្នាំ២០២១  ឬព្យួរការចំណាយនោះ មានចំណាយលើសម្ភារការិយាល័យ,  ចំណាយលើកិច្ចប្រជុំសិក្ខាសាលា និងសន្និសីទ, ចំណាយលើសោហ៊ុយបេសកកម្មក្នុង-ក្រៅប្រទេស, ចំណាយលើការរៀបចំពិធីបុណ្យ ការថែទាំជួសជុលអគារផ្សេងៗ និងប្រាសាទ និងចំណាយលើថ្លៃប្រេងឥន្ទនៈ និងប្រេងរំអិល... ជាដើម។    ការធ្វើវិចារណកម្មចំណាយថវិកាថ្នាក់ជាតិនេះ គឺត្រូវលើកលែងចំពោះក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ឮខេត្តទាំងអស់។ នេះជាការរៀបរាប់របស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបន្តថា ក្រសួងដែលជាគោលដៅ នៃការរួមចំណែកដល់ការសន្សំធនធានថវិកា ដើម្បីបង្វែរមកដោះស្រោយបញ្ហាអាទិភាពនាបច្ចុប្បន្ន ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នោះ មានក្រសួងចំនួន៧ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ,ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំដែនដី និងនគរូបនីយកម្ម ,និងក្រសួងមហាផ្ទៃ។ ក្រសួង ស្ថាប័នផ្សេងៗ ព្រមទាំងមុខចំណាយត្រៀមបម្រុងនានា ដែលប្រើកញ្ចប់ឥណទាន មិនទាន់បែងចែកប្រចាំឆ្នាំ របស់រាជរដ្ឋាភិបាល។   ជាមួយនឹងការកាត់សន្សំខាងលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងផ្អាកការផ្តល់ធានាចំណាយសម្រាប់គម្រោងត្រៀមបម្រុង របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ផងដែរ។ លោក អូន ព័ន្ធមុនីរ័ត្ន   ដែលជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីចាំបាច់  សម្រាប់គម្រោងថ្មី និងគម្រោងទទួលបានការសម្រេចរួចហើយ ដែលមានចរិតទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចក្នុងស្រុក, គម្រោងស្តារឡើងវិញដែលខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ២០២០, គម្រោងពហុឆ្នាំដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវបានផ្តល់អាទិភាព ក្នុងការស្នើសុំការសម្រេចដោយឡែកទៅតាមករណី និងតាមលទ្ធភាពថវិកាជាក់សែ្តង។   រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ  ស្នើដល់គ្រប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈ រដ្ឋបាលដែលពាក់ព័ន្ធ និងអង្គការក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព៕           
ភ្នំពេញ៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(COVID-19)នៅកម្ពុជា ដែលឈានទៅដល់ការអនុវត្តវិធានការបិទខ្ទប់ទីតាំងភូមិសាស្ត្រមួយចំនួននោះ បានបង្ខំឱ្យរដ្ឋាភិបាល ត្រូវកាត់បន្ថយកញ្ចប់ថវិកាចំណាយ របស់ក្រសួងនីមួយៗសម្រាប់ឆ្នាំ២០២១ ដើម្បីដោះស្រោយបញ្ហាអាទិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនេះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចជាតិ។
  ចាកចេញពីរុស្ស៊ី លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែមេសា បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីពិនិត្យមើលស្ថានការណ៍ រួមទាំងទៅពិនិត្យមើលតំបន់ជាយក្រុងកៀវ Borodianka, ក្រុង Bucha និងក្រុង Irpin ទីដែលយោធារុស្ស៊ីរងការចោទថាសម្លាប់រង្គាល។ ទន្ទឹមនេះ ប្រមុខអង្គការអង្គការសហប្រជាជាតិ ក៏បានជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនផងដែរ។    បន្ទាប់ពីជំនួបជួបផ្ទាល់នៅទីក្រុងកៀវរវាងលោក ហ្គូតេរ៉េស និងលោក ហ្សេលេនស្គី រុស្ស៊ី បានបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់រដ្ឋធានីអ៊ុយក្រែន និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស។ ការវាយប្រហារនេះ ត្រូវបានប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំង។    «ការវាយប្រហារនេះ បានបង្ហាញជាច្រើន...ពីកិច្ចខិតខំរបស់រុស្ស៊ី ក្នុងការបំបាក់មុខអង្គការសហប្រជាជាតិ រួមទាំងអ្វីគ្រប់យ៉ាងដែលអង្គការមួយនេះតំណាង»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការវាយប្រហារខាងលើ ត្រូវការការប្រតិកម្មដ៏មានឥទ្ធិពលមួយ។ បើតាមលោកហ្សេលេនស្គី រុស្ស៊ីបានវាយប្រហារមីស៊ីលចំនួន ៥គ្រាប់នៅក្នុងក្រុងកៀវ។    ចំណែកលោក ហ្គូតេរ៉េស និងក្រុមការងារមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះការវាយប្រហារនោះ។ លោក Saviano Abreu អ្នកនាំពាក្យការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ បានអះអាងថា វាជាតំបន់សង្រ្គាម ប៉ុន្តែវាមានការភ័យខ្លាចយ៉ាងខ្លាំង ដោយការវាយប្រហារមីស៊ីល បានកើតឡើងនៅជិតក្រុមការងារ និងរូបលោក។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើការវាយប្រហារនោះ មានចម្ងាយប៉ុន្មានពីក្រុមការងារអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការUN។    ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរុស្ស៊ីសហការជាមួយការស៊ើបអង្កេត ដែលធ្វើឡើងដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ បើតាមលោក ហ្គូតេរ៉េស អង្គការសហប្រជាជាតិ គាំទ្រពេញទំហឹងចំពោះការស៊ើបអង្កេតរបស់តុលាការ ICC លើឧក្រិដ្ឋកម្មនៅក្រុង Bucha និងតំបន់ជុំវិញក្រុងកៀវ។    មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ក្រុមប្រឹក្សាសន្តិសុខ មិនអាចធ្វើអ្វីបានឡើយ ដើម្បីទប់ស្កាត់សង្រ្គាម ហើយនេះគឺជាការខកចិត្តយ៉ាងខ្លាំង។ លើសពីនេះ លោក ហ្គូតេរ៉េស បានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែន គឺជារឿងដ៏អាក្រក់បំផុត។     តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធារុស្ស៊ីប្រាប់អ្នកសារព័ត៌មាន កម្លាំងយោធាខ្លួនបានវាយប្រហារតាមផ្លូវអាកាសចំនួន៣៨គោលដៅ ដោយបានបំផ្លាញឃ្លាំងស្តុកអាវុធអ៊ុយក្រែនចំនួន ៧កន្លែង។ ប៉ុន្តែអ្នកនាំពាក្យយោធារុស្ស៊ី មិនបានបញ្ជាក់ពីការវាយប្រហារនៅក្នុងក្រុងកៀវ និងជុំវិញក្រុងកៀវឡើយ៕  
កម្លាំងយោធារុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា បានបាញ់មីស៊ីលដាក់ទីក្រុងកៀវជាច្រើនគ្រាប់ ដែលបង្កឱ្យអ្នករបួសយ៉ាងហោចណាស់ ១០នាក់។ ការវាយប្រហារនេះ ធ្វើឡើងស្របពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីអ៊ុយក្រែន។
«Han Kuang» គឺជាឈ្មោះសមយុទ្ធយោធាប្រចាំឆ្នាំរបស់តៃវ៉ាន់ ដែលមានវត្តមានយន្តហោះចម្បាំងប្រភេទ F-16 យន្តហោះចម្បាំងផលិតក្នុងស្រុក Ching-kuo រថពាសដែក និងទាហានប្រមាណ ៨ពាន់នាក់។ សមយុទ្ធយោធានេះ ធ្វើឡើងនៅតាមតំបន់ឆ្នេរសមុទ្រ ក្បែរទីក្រុង Taichung ដែលស្ថិតនៅភាគកណ្តាលរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    សមយុទ្ធយោធានេះ ធ្វើឡើងដើម្បីវាយតម្លៃពីការអភិវឌ្ឍនៃសកម្មភាពប្រយុទ្ធរបស់តៃវ៉ាន់។ លោកស្រីប្រធានាធិបតី Tsai Ing-wen បានបញ្ជាក់បែបនេះទៅកាន់កងទ័ពរបស់ខ្លួន ដោយបន្ថែមថា វាក៏បង្ហាញពីការប្តេជ្ញារបស់តៃវ៉ាន់ក្នុងការការពារទឹកដីរបស់ខ្លួនដែរ។    សមយុទ្ធយោធាប្រចាំឆ្នាំមួយនេះ ធ្វើឡើងស្របពេលដែលចិន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង នៅជុំវិញកោះតៃវ៉ាន់។ កន្លងមក ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង បានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ដែលជាហេតុធ្វើឲ្យតៃវ៉ាន់ បញ្ជាយន្តហោះចម្បាំងរបស់ខ្លួនឲ្យណ្តេញផងដែរ។    ទន្ទឹមនេះ លោកស្រី Tsai ក៏បានសន្យាថា លោកស្រីនឹងឈរតទល់ជាមួយចិន តាមរយៈការធ្វើទំនើបកម្មយោធា។ បើតាមលោកស្រីប្រធានាធិបតី សន្តិសុខជាតិតៃវ៉ាន់ មិនមែនបានមកដោយសារការឱនលំទោននោះទេ ប៉ុន្តែវាកើតចេញកម្លាំងការពារជាតិដ៏រឹងមាំ និងមានយោធាជាស្នូល។    សូមបញ្ជាក់ថា ក្រោមក្រសែភ្នែករបស់ចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន ដោយផ្អែកទៅតាម «គោលនយោបាយចិនតែមួយ» ប៉ុន្តែតៃវ៉ាន់ មិនគិតដូច្នេះឡើយ។ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ។ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ៕
តៃវ៉ាន់ នៅថ្ងៃទី១៦ ខែកក្កដា បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ស្របពេលដែលទំនាក់ទំនងជាមួយចិនកាន់តែមិនល្អ។ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា សមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពទប់ទល់ការឈ្លានពានពីសំណាក់បរទេស និងវាយតម្លៃពីការអភិវឌ្ឍនៃសមត្ថភាពយោធារបស់ខ្លួន។
  ថ្លែងក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Sung Yun-mo បញ្ជាក់ថា៖ «យើងចង់ប្រែក្លាយវិបត្តិឲ្យទៅកាលានុវត្តភាពសម្រាប់ឧស្សាហកម្មវត្ថុធាតុដើម ផ្នែក និងឧបករណ៍»។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កូរ៉េខាងត្បូង មានបំណងផលិតដោយខ្លួនឯងនូវឧបករណ៍ សារធាតុដើម និងផ្នែកដែលយកទៅប្រើប្រាស់ដើម្បីផលិតឈីប អេក្រង់ ថ្ម យានយន្ត និងផលិតផលផ្សេងៗទៀត។ គោលដៅ គឺដើម្បីធ្វើឲ្យការផ្គត់ផ្គង់មានលំនឹងក្នុងអំឡុងពេល ៥ ឆ្នាំទៅមុខ។    តាមរយៈសេចក្តីថ្លែងកាណ៍មួយ រដ្ឋាភិបាលក្រុង សេអ៊ូល គូសបញ្ជាក់ថា ផែនការនេះ មានគោលដៅដោះស្រាយភាពទន់ខ្សោយនៃរចនាសម្ព័ន្ធក្នុងវិស័យផលិតឧបករណ៍ ផ្នែក និងវត្ថុធាតុ ដែលពឹងផ្អែកខ្លាំងពេកលើប្រទេសជាក់លាក់មួយ។ លើសពីនេះ កូរ៉េខាងត្បូង ក៏បានដាក់ចេញនូវវិធានការចំបាច់មួយចំនួន ដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុច្រើនជាង ២ពាន់លានដុល្លារ សម្រាប់ការបង្កើតក្រុមហ៊ុននៅបរទេសជាដើម។    អត្ថបទទាក់ទង   កូរ៉េខាងត្បូង ព្រមានពីផលវិបាក បើជប៉ុនលុបឈ្មោះខ្លួនចេញពីបញ្ជីអនុគ្រោះពាណិជ្ជកម្ម   ជប៉ុន រឹតត្បិតពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងដោយសាររឿងរ៉ាវប្រវត្តិសាស្ត្រ?  ការដាក់ចេញផែនការនេះ ធ្វើឡើងក្រោយពីជប៉ុន កាលពីថ្ងៃទី២ ខែសីហា បានដកហូតកូរ៉េខាងត្បូងចេញពី «បញ្ជីស» ដែលជាបញ្ជីឈ្មោះប្រទេសទទួលបានការនាំចេញលឿនរហ័សពីជប៉ុន។ ចំណាត់ការរបស់ក្រុង តូក្យូ កើតចេញពីទំនាស់ជុំវិញការទាមទារថ្លៃសំណងពីសំណាក់កូរ៉េខាងត្បូងសម្រាប់ជនរងគ្រោះដែលត្រូវបានបង្ខំឲ្យធ្វើការធ្ងន់ៗក្នុងសម័យសង្គ្រាម។    គួររម្លឹកផងដែរថា កាលពីខែកក្កដា ជប៉ុន បានរឹតត្បិតលើការនាំចេញវត្ថុធាតុដើម ដែលយកទៅប្រើប្រាស់ក្នុងការផលិតឈីបទូរសព្ទ និងវត្ថុធាតុសំខាន់ៗនានារបស់កូរ៉េខាងត្បូង។ ការណ៍នេះ បានគំរាមកំហែងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ៕
ក្រុងសេអ៊ូល បានប្រកាសពីគម្រោងវិនិយោគប្រមាណ ៦,៨ពាន់លានដុល្លារក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់ផលិតវត្ថុធាតុដើម និងសម្ភារក្នុងស្រុក។ ផែនការ ដែលមានរយៈពេល ៧ឆ្នាំនេះ ជាកិច្ចប្រឹងប្រែងមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងគោលដៅដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសជប៉ុន។
  ក្រុមស្ថិតនៅលេខរៀងទី៥មាន៣០ពិន្ទុបឹងកេត រំពឹងប្រើភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះយកឈ្នះក្រុមអង្គរថាយហ្គឺរ ដើម្បីឡើងទៅឈរលេខរៀងទី៤បណ្តោះអាសន្ន ពេលពួកគេជួបគ្នានៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាវេលាម៉ោង៣:៣០នាទីរសៀលនេះ។ ចំណែកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ដែលស្ថិតនៅលេខរៀងទី៣មាន៣៣ពិន្ទុ ក៏ទាមទារឈ្នះ ដើម្បីឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្នផងដែរ។    សម្រាប់ការប្រកួតជើងទី១នៅកីឡដ្ឋានខេត្តសៀមរាប ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ដូច្នេះការប៉ះគ្នានៅជើងទី២ វានឹងក្លាយជាជំនួបដ៏ស្វិតស្វាយ និងមានភាពទាក់ទាញសម្រាប់ទស្សនិកជន។ បើមើលលើការប្រកួត៣លើកចុងក្រោយរបស់ពួកគេ គឺអង្គរថាយហ្គឺរទទួលបានជ័យជម្នះទាំងបីលើក ខណៈបឹងកេតឈ្នះ២ និងស្មើ១។    នៅម៉ោង៣:៣០នាទីរសៀលនេះដែរ យុវជនអាយុក្រោម១៨ឆ្នាំបាទី បើកទ្វារកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទីស្វាគមន៍អគ្គិសនីកម្ពុជា ដើម្បីជម្រះបញ្ជីចាស់ ដែលពួកគេបានចាញ់ ២-០ នៅជើងទី១។ បច្ចុប្បន្ន យុវជនបាទីស្ថិតនៅលេខរៀងទី១៣មាន៣ពិន្ទុ ខណៈអគ្គិសនីកម្ពុជាស្ថិតនៅលេខរៀងទី១២មាន១៣ពិន្ទុ។ បើស្ថិតិប្រកួត១៥លើកកន្លងមក យុវជនបាទីស្គាល់ជ័យជម្នះតែ១លើកប៉ុណ្ណោះ ក្រៅពីនេះសុទ្ធតែបរាជ័យ រីឯអគ្គិសនីឈ្នះ៤ ស្មើ១ និងចាញ់១០។    នៅម៉ោងដំណាលគ្នានេះ ក្រុមស្ថិតនៅលេខរៀងទី៨មាន២១ពិន្ទុសូលទីឡូអង្គរ ត្រូវប្រកួតសងសឹកជាមួយក្រុមអាស៊ីអឺរ៉ុប ដែលពួកគេបានចាញ់ ២-១ នៅជើងទី១ នាកីឡដ្ឋានខេត្តសៀមរាប។ អាស៊ីអឺរ៉ុបស្ថិតនៅលេខរៀងទី៨មាន១៧ពិន្ទុ៕           
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១៦ ដោយនៅថ្ងៃសៅរ៍ ទី២០ កក្កដានេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ បឹងកេត ត្រូវបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េជាលើកទី២ស្វាគមន៍អង្គរថាយហ្គឺរ ស្របពេលយុវជនអាយុក្រោម១៨ឆ្នាំបាទី និងសូលទីឡូអង្គរ ត្រូវជម្រះបញ្ជីចាស់រៀងៗខ្លួន។
  អគ្គលេខាធិការរង នៃគណៈកម្មាធិការៀបចំការបោះឆ្នោតថៃ លោក Sawaeng Boonmee បានចេញសារព្រមានដល់គណបក្សអនាគតឆ្ពោះទៅមុខ ( The Future Forward Party) ឲ្យស្វែងយល់ពីមជ្ឈដ្ឋាននយោបាយថៃឲ្យកាន់តែច្បាស់ ខណៈដែលថ្នាក់ដឹកនាំនៃគណបក្សនេះ សុទ្ធសឹងតែជាអ្នកនយោបាយខ្ចីវស្សា និងបានបំពានបំរាមរបស់របបសឹក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។   តាមប្រភពព័ត៌មានដដែលនោះ លោកអគ្គលេខាធិការរង បានលើកឡើងថា គិតចាប់ពីតាំងពីថៃត្រូវបានដឹកនាំដោយរបបសឹកមក មានតែលក្ខខណ្ឌនយោបាយមួយចំនួនប៉ុណ្ណោះត្រូវបានបន្ធូរបន្ថយ។ « ការធ្វើឃោសនាក្នុងគោលដៅកៀរគរមូលនិធិ និងចំណូលដើម្បីទ្រទ្រង់បក្ស នៅមិនទាន់អនុញ្ញាតឲ្យធ្វើនៅឡើយនោះទេ ហើយកន្លងមកថ្មីៗនេះ មានតែបក្សអនាគតឆ្ពោះទៅមុខមួយប៉ុណ្ណោះ ដែលហ៊ានបំពានបម្រាមនេះ»។ លោកបន្ថែមយ៉ាងដូច្នេះ។    អ្វីដែលគួរឲ្យកត់សម្គាល់នោះ សេចក្តីព្រមានពីអង្គភាពរៀបចំការបោះឆ្នោតថៃទៅកាន់បក្សទើបចេញពន្លកថ្មីថៃ កើតឡើងស្របពេលដែល បក្សនេះ កំពុងតែទទួលបានចូលរួមច្រើនពីសំណាក់ពលរដ្ឋ។ គ្រាន់តែថ្ងៃដំបូង គឺថ្ងៃ៦ តុលា នៃការបើកឲ្យពលរដ្ឋចុះឈ្មោះចូលជាសមាជិក បក្សអនាគតឆ្ពោះទៅមុខថៃ ទទួលបានអ្នកគាំទ្រជាង៧០០នាក់ ជាមួយនឹងមូលនិធិសរុបប្រមាណ ជិត២០លានបាត។    កាន់តែគួរឲ្យចាប់អារម្មណ៍នោះ នៅថ្ងៃ១៥ កញ្ញាកន្លងទៅសហស្ថាបនិក និងជាអគ្គលេខាធិការបក្ស លោក Thanathorn បានថែ្លងសារបែបនយោបាយថៃ ថា ពលរដ្ឋថៃ អាចជួលពួកគេតាមរយៈការបង់ប្រាក់ជាសមាជិក១០០បាតប៉ុណ្ណោះ ដើម្បីនាំប្រជាធិបតេយ្យថៃពិតប្រាកដត្រលប់មកវិញ ក៏ប៉ុន្តែ ពលរដ្ឋថៃភាគច្រើនដែលចូលរួមជីវភាពនយោបាយជាមួយនឹងបក្សនេះ បានហ៊ានបង់វិភាគចូលបក្សរហូតដល់២០០០បាតឯណោះក្នុងសមាជិកម្នាក់៕   
គណបក្សនយោបាយថៃទើបតែបង្កើតថ្មី «អនាគតឆ្ពោះទៅមុខ» ដឹកនាំដោយក្រុមអ្នកនយោបាយជំនាន់ក្រោយវ័យក្មេង កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋថៃ លើសពីអ្វីដែលបក្សនយោបាយនេះ បានរំពឹងទុក។ តែគួរឲ្យចាប់អារម្មណ៍ផងនោះ ខណៈមានសុំក្លាយជាសមាជិកជាបន្តបន្ទាប់ បក្សនយោបាយនេះផងដែរ ក៏ទទួលបានការព្រមានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។
  ការប្រកួតអង្ករល្អជាងគេនៅកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានគ្រឿង ហ្គាដិន ដែលមានការចូលរួមពីលោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករក្ពុជា និងសហប្រតិបត្តិការជាមួយសមាគមចុងភៅកម្ពុជា មានសមាសភាពគណៈកម្មការចុងភៅទាំងខ្មែរ និងបរទេស ចំនួន៩រូប រួមទាំងក្រុមហ៊ុនពិនិត្យគុណភាពអង្ករអន្តរជាតិចំនួន២ គឺក្រុមហ៊ុន OMIC និង ក្រុមហ៊ុន CCIC។   កម្មវិធីនេះ មានក្រុមហ៊ុនចំនួន៩ និងអង្គការសហគមន៍ចំនួន១ បានប្រគល់នូវផលិតផលអង្ករជាសំណាកចំនួន១៨ចំណាក ក្នុងប្រភេទអង្ករ៣ប្រភេទ ដែលក្នុងនោះ ប្រភេទអង្ករក្រអូបប្រណិតចំនួន៦សំណាក ប្រភេទអង្ករក្រអូបចំនួន៧សំណាក និងប្រភេទអង្ករសគ្រាប់វែង៥សំណាក។   ក្រោមការវិនិច្ឆ័យយ៉ាងម៉ត់ចត់ពី គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុចំនួន១៤រូប ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដើម ដូចជា សពោះ ភាពបាក់ រូបរាង ទំហំ ពណ៌ ប្រវែង ភាពភ្លឺរលោង ក្លិន និង លក្ខណសម្បត្តិក្រោយចម្អិន រួមមាន ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន និង ភាពងាយក្នុងការញ៉ាំ។   លទ្ធផលសំណាកអង្ករដែលបានពិន្ទុល្អជាងគេ ហើយទទួលបានលទ្ធផល គឺ ជ័យលាភីលើប្រភេទអង្ករក្រអូបប្រណិត (Premium Aromatice Rice) ស្ថិតនៅក្នុងម៉ាកអង្ករ «ម្លិះអង្គរ» ចំណាត់ថ្នាក់លេខ១គឺ ក្រុមហ៊ុន បេតាម៉រ, លេខ២ ក្រុមហ៊ុន ស៊ីកនេតឈ័ អហ្វអេស៊ា និង លេខ៣ ក្រុមហ៊ុន បាយ័ន សៀរាល។    ជ័យលាភីលើអង្ករក្រអូប (Fragrant Rice) ពូជសែនក្រអូប ចំណាត់ថ្នាក់លេខ១គឺ ក្រុមហ៊ុន បាត់ដំបងរ៉ាយស៍ អ៊ិនវេសមេន, លេខ២ ក្រុមហ៊ុន អេមរុ រាយស៍ និង លេខ៣ ក្រុមហ៊ុន បាយ័ន សៀរាល។    រីឯ ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice) ចំណាត់ថ្នាក់លេខ១គឺ ក្រុមហ៊ុន វង្ស ប៊ុនហេង, លេខ២ អង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា និង លេខ៣ ក្រុមហ៊ុន បេតាម៉រ។   សូមជម្រាបថា អង្ករកម្ពុជា ធ្លាប់ឈ្នះពានអង្ករល្អបំផុតដំបូង នៅឆ្នាំ២០១២ ហើយឈ្នះពីរឆ្នាំបន្តបន្ទាប់ គឺ ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និង ឆ្នាំ២០១៤ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅឆ្នាំ២០១៨ ក៏អង្ករកម្ពុជាប់លេខ១ផងដែរ៕
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីលទ្ធផលនៃការជ្រើសរើសសំណាកអង្ករល្អជាងគេរបស់កម្ពុជា យកទៅប្រកួតប្រជែងអង្ករល្អជាងគេបំផុតរបស់ពិភពលោក នៅប្រទេសហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
  ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩កក្កដា ឆ្នាំ២០២៣។   បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យទាំង៣នាក់នេះ គឺបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ដោយពួកគេដើរតួនាទីជាអ្នកបញ្ចុះបញ្ចូល និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ។ «ជារឿយៗ ភ្នាក់ងារទារប្រាក់កម្ចីអនឡាញទាំង៣នាក់នេះ តែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា»។  នេះជាការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយរកឃើញថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាត ពីធនាគារជាតិនៃកម្ពុជាឡើយ។    បច្ចុប្បន្ន ភ្នាក់ងារទារប្រាក់កម្ចីអនឡាញទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត  ខណៈអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា កំពុងបន្តចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះការផ្ដល់ឥណទានខុសច្បាប់និងផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត។   ជុំវិញករណីនេះ ធនាគារជាតិនៃកម្ពុជា បានរំលឹកដល់សាធារណជនជាថ្មីម្តងទៀតថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែង ការអនុវត្តកិច្ចសន្យាមិនសុចរិត ដែលបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេសធ្វើឱ្យអ្នកខ្ចីធា្លក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះ បានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។   ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា។ រួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ។ គ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយផ្លូវច្បាប់។   ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ស្នើយ៉ាងទទូចឱ្យសាធារណជន ចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ៕   
សមត្ថកិច្ច បញ្ជូនភ្នាក់ងារទារប្រាក់កម្ចីអនឡាញចំនួន៣នាក់ទៅតុលាការ បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា កំពុងបើកឡើងវិញបណ្តើរៗក្ដី ប៉ុន្តែ ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ។ ពិសេសហានិភ័យនៃការ ងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល។   បន្ថែមពីលើនេះ ភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកល សុទ្ធសឹងបានធ្វើឱ្យប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា។   សំណង់ និងអចលនទ្រព្យ ដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យ អាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម។ ពិសេស បន្តរក្សានិរន្តរភាពការងារដល់ប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យ។    ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលបានសម្រេច បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញា-បណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។   លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុន អភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្តីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូត ដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤។    សេចក្ដីប្រកាសដដែល លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាង គ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយអនុលោមតាមប្រកាសលេខ ធ៧.០១៧.៣៤៤ ប្រក ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន ។    បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ សម្រាប់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក ។ ចំពោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬ ក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណ- នេយ្យឱ្យបានត្រឹមត្រូវ។   ការពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្តីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅ ស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ ចេញរួច៕ 
ភ្នំពេញ៖ រដ្ឋាភិបាល បានបន្តពន្យារពេល និងលើកលែងការបង់ពន្ធមួយចំនួន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដើម្បីរក្សានិរន្តរភាពការងារដល់កម្មករ និងលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ។
អ្នកទាំងពីរ អស់តំណែង ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ពួកកាត់ កំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះវិហារ៕  អត្ថបទទាក់ទង   សមាជិកឧត្តមក្រុមប្រឹក្សាពីរនាក់ ត្រូវជាប់ឃុំ ព្រោះបំផុសពលរដ្ឋឲ្យទៅយកដីក្រុមហ៊ុន 
អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) និង លោក ច័ន្ទ ភាព ជាអនុប្រធានគណបក្ស ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការបញ្ចប់សមាជិកភាពរបស់អ្នកទាំងពីរ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
  លោក ហេង សួរ បានបញ្ជាក់ថា ស្ថានទូតខ្មែរ កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីជួយដោះស្រាយបញ្ហាពលករខ្មែរ ដែលឆ្លងជំងឺកូវីដ-១៩ នេះហើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាម នៅថ្ងៃទី៩ មករា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«រដ្ឋាភិបាលថៃទទួលបន្ទុកចំណាយ(លើពលករខ្មែរឆ្លងកូវីដ-១៩)»។   លោក ហេង សួរ ក៏បានអះអាងថា គ្មានពលករខ្មែរណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ នៅថៃដែរ។   របាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានបង្ហាញតួលេខថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ចំនួន១ម៉ឹននាក់ មានពលករខ្មែរ១៥៤នាក់ ។ ក្រៅពីនោះ ក៏មានពលករមីយ៉ាន់ម៉ា ជាង១ពាន់នាក់ ឥណ្ឌា៨៦នាក់ ថៃជាង៦ពាន់ និងសញ្ជាតិផ្សេងទៀតជាង១ពាន់នាក់។ របាយការណ៍ក្រសួងសុខាភិបាលថៃ ក៏មិនបានបញ្ជាក់ថា ពលករខ្មែរឆ្លងជំងឺកូវីដ-១៩ ពីតំបន់ណាដែរ។   ជុំវិញករណីផ្ទុះកូវីដ-១៩ នៅប្រទេសថៃនេះ នាំឲ្យពលករខ្មែរនៅទីនោះ សម្រុកមកកម្ពុជាវិញជាបន្តបន្ទាប់។ បើតាមរបាយការណ៍លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពលករខ្មែរ៤,៤១៥នាក់ហើយ បានត្រឡប់មកកម្ពុជាវិញ គិតត្រឹមថ្ងៃទី៦ មករា។ ក្រៅពីពលករខ្មែរសម្រុកមកវិញ ក៏មានពលរដ្ឋខ្មែរជិត២៤០នាក់ លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដែរ។ នេះបើតាមរបាយការណ៍ពីលោក កែវ វណ្ណថន ដដែល។   គិតត្រឹមថ្ងៃទី៩មករា ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន២២នាក់ហើយ ដែលត្រឡប់មកពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៧នាក់ ដោយក្នុងនោះ មាន៣៦៥នាក់បានជាសះស្បើយ៕  
ភ្នំពេញ៖ ពលករខ្មែរនៅថៃ កើនដល់១៥៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៩ មករា។ ចំពោះពលករខ្មែរ ដែលមានជំងឺកូវីដ-១៩ ហើយសម្រាកព្យាបាលនៅថៃ គឺមិនអស់ថ្លៃព្យាបាលឡើយ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងចំណោមសណ្ឋាគារជាង ២០០កន្លែង មានសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២០កន្លែង ស្មើនឹង ៤,០៤៦បន្ទប់ កម្រិតផ្កាយ៤ មាន២១កន្លែង ស្មើនឹង ២,៧២៥ បន្ទប់ កម្រិតផ្កាយ៣ ចំនួន៧កន្លែង ស្មើនឹង ៤៩២បន្ទប់ និងកម្រិតផ្កាយ២ មាន១កន្លែង។ ចំណែកសណ្ឋាគារបៃតងវិញ មានចំនួន ២២កន្លែង។ ដោយឡែកផ្ទះសំណាក់វិញ មានចំនួន ២៩៦កន្លែង ស្មើនឹង ៤,៨១១បន្ទប់។ ភោជនីយដ្ឋានចំនួន ១៧១កន្លែង មណ្ឌលកម្សាន្ត ១៧កន្លែង ម៉ាស្សាសុខភាព ៥០កន្លែង។ ឯទីភ្នាក់ងារទេសចរណ៍ មានចំនួន ២៩៦កន្លែង៕
សៀមរាប៖ សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប បានរីកដុះដាលខ្លាំង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាប សណ្ឋាគារសរុបទាំងអស់មានចំនួន ២២០កន្លែង គឺស្មើនឹង ១៣,៤៦០  បន្ទប់។
  «ខ្ញុំមិនជឿលើរបាយការណ៍ទាំងនោះឡើយ»។ នេះជាសម្តីរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានពេលនិយាយដល់របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយរដ្ឋបាលអាមេរិកផ្ទាល់ ក្នុងគោលដៅព្រមានពីការខាតបង់ធំធេងផ្នែកសេដ្ឋកិច្ចដោយសារការប្រែប្រួលអាកាសធាតុ។   តាមពិតទៅលោក ត្រាំ ផ្តល់យោបល់លើរបាយការណ៍របស់ទីភ្នាក់ងារជាតិទទួលបន្ទុកវាយតម្លៃអាកាសធាតុដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចំណុចស្នូលនៃរបាយការណ៍នេះគឺ ព្រមានថា អាមេរិកនឹងអាចខាតបង់រាប់រយពាន់លានដុល្លារដោយសារការប្រែប្រួលអាកាសធាតុត្រឹមចុងសតវត្សទី ២១នេះ បើសិនជាអាមេរិកមិនដាក់ចេញដំណោះស្រាយម៉ត់ចត់និងមានប្រសិទ្ធិភាពដើម្បីបន្ថយកម្រិតឧស្ម័នកាបូនិចបញ្ចេញទៅបរិយាកាសទេនោះ។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ អះអាងថា លោកបានអានរបាយការណ៍នោះរួចរាល់ហើយ។ លោកបានទទួលស្គាល់ដែរថា ផ្នែកខ្លះនៃរបាយការណ៍ខាងលើអាចទទួចយកបាន។ ប៉ុន្តែលោកនៅការពារជំហរមួយគឺ អាមេរិកមិនកាត់បន្ថយកម្រិតឧស្ម័នកាបូនិចទៅកាន់បរិយាកាសឡើយ វាលែងតែប្រទេសផ្សេងទៀតធ្វើបានសិន។     «អ្នកឯងត្រូវតែឲ្យជប៉ុន ចិន និងបណ្តាប្រទេសអាស៊ី និងប្រទេសដទៃទៀតដោះស្រាយបញ្ហាទាំងនោះសិន។ ឥឡូវនេះយើងជាប្រទេសល្អស្អាតជាងគេ។ វាជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ។ ប៉ុន្តែប្រសិនបើយើងស្អាតល្អហើយ ប៉ុន្តែអ្នកផ្សេងទៀតលើពិភពលោកនៅតែគគ្រិច វាមិនមែនជារឿងល្អទេ។ ខ្ញុំចង់មានខ្យល់អាកាសល្អស្អាត ទឹកស្អាត ហើយវាជារឿងសំខាន់មួយ»។ លោក ត្រាំ អះអាងបែបនេះ។    អាចថាវាមិនមែនជារឿងចម្លែកទេដែលប្រធានាធិបតី ត្រាំ មិនជឿថា មានការប្រែប្រួលអាកាសធាតុនេះ ដ្បិតតាំងពីឃោសនាបោះឆ្នោតឆ្នាំ ២០១៦ លោកតែងតែអះអាងថា វាជារឿងបោកប្រាស។ ក្រោយស្បថចូលកាន់តំណែងមេដឹកនាំរូបនេះថែមទាំងសម្រេចដកអាមេរិកចេញកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ធ្វើឲ្យពិភពលោកទាំងមូលថ្កោលទោសថែមទៀត។    ប៉ុន្តែវាជារឿងចម្លែកដែលលោក ទាត់ចោលរបាយការណ៍ដែលសិក្សានិងចងក្រងដោយស្ថាប័នស្ថិតក្រោមចំណុះរដ្ឋបាលរបស់លោកផ្ទាល់ផង។ របាយការណ៍ដែលមានកម្រាស់លើស ១០០០ទំព័រនេះ ត្រូវបានចងក្រងឡើងដោយអ្នកវិទ្យាសាស្ត្រច្រើនជាង ៣០០នាក់ឯណោះ៕  
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងពេញៗ មាត់នៅថ្ងៃចន្ទទី ២៦ ខែវិច្ឆិកាថា លោកមិនជឿរបាយការណ៍របស់រដ្ឋបាលលោកផ្ទាល់ដែលព្រមានពីការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុបើសិនអាមេរិកមិនព្រមកាត់បន្ថយកម្រិតឧស្ម័នកាបូនិចបញ្ចេញទៅបរិយាកាសឡើយ។
ឥទ្ធិព្យុះទី១៦ ណូរុ បោកបក់លើអាងទន្លេមេគង្គអាចបណ្ដាលឱ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ ក្នុងរយៈពេលល៣ ទៅ៥ថ្ងៃខាងមុខ។ ជាពិសេស នៅភាគខាងលើប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែង ស្ថានភាពទឹកអាចកើនដល់កម្ពស់១០,០០ម៉ែត្រ ,ខេត្តក្រចេះ ទឹកឡើងដល់ ២១,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកកើនដល់កម្ពស់ ១៤,៣០ម៉ែត្រ។ រីឯស្ថានីជលសាស្រ្តភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់៩,៤០ម៉ែត្រ។  រួបភាពពីលើ នៃភូមិពលរដ្ឋ រស់តាមបណ្ដោយទន្លេមេគង្គក្រាម   បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដដែល ស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើង នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ ប៉ុន្ដែស្ថានភាពទឹកទាំងនោះ អាចនឹងហូរលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ នឹងបន្តហូរចូលតាមបណ្ដាព្រែកបន្ថែមទៀត។    បច្ចុប្បន្ន តំបន់ភាគឦសានវិញ ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់។    តាមរយៈការជូនដំណឹងពីការប្រែប្រួលនៃស្ថានភាពកម្ពស់ទឹកនេះ ក្រសួង ក៏អំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ និងតាមតំបន់ទំនាប យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុវត្ថិភាព និងអាយុជីវិត ក្នុងអំឡុងពេលនេះ៕  រូបភាពពីលើ នៃភូមិពលរដ្ឋ រស់តាមបណ្ដោយទន្លេមេគង្គក្រាម  
 ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ កញ្ញានេះ បានឱ្យដឹងថា ឥទ្ធិពលព្យុះទី១៦ ណូរុ បានបក់កាត់លើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា អាចនឹងធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេមេគង្គឡើងខ្ពស់ខុសធម្មតា។
  តើពេលណាដែលល្អបំផុតសម្រាប់អ្នក? The American Council on Exercise  បានបង្ហាញជាអនុសាសន៍មួយចំនួនដូចជា៖ យកចិត្តទុកដាក់ទៅលើបម្រែបម្រួលអរម៉ូនក្នុងខ្លួន ហើយការធ្វើលំហាត់ប្រាណអំឡុងពេលម៉ោងក្រោយពីសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកគឺស្ថិតនៅក្តៅឧណ្ណៗបំផុត វាស់សីតុណ្ហភាពរបស់អ្នកជារៀងរាល់ថ្ងៃក្នុងរយៈពេល៥ ទៅ៦ថ្ងៃនៃរៀងរាល់២ ទៅ៣ម៉ោងម្តង។ ស្វែងយល់ពីលទ្ធផល និងរកពីពេលដែលខ្លួនរបស់អ្នកក្តៅឧណ្ណៗជាងគេបំផុត រៀបចំគម្រោងក្នុងការធ្វើលំហាត់ប្រាណនាពេលរសៀល នៅពេលដែលការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនាពេលរសៀលអាចផ្តល់ភាពប្រសើរឡើងដល់ការធ្វើលំហាត់ប្រាណ និងកម្លាំង កុំធ្វើការផ្លាស់ប្តូរកាលវិភាគនៃការធ្វើលំហាត់ប្រាណ៕   ត្រួតពិនិត្យដោយ www.health.com.kh
ជឿឬទេថា វាមានពេលដ៏សាកសមសម្រាប់ធ្វើលំហាត់ប្រាណ ហើយវាប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។
ក្រុមការពារតំណែងជើងឯកបឹងកេតអង្គរក្រោយបានត្រឹមស្មើ ១-១ ជាមួយព្រះខ័នរាជស្វាយរៀងក្នុងជំនួបបើកឆាកកាលពីថ្ងៃទី២៦ កុម្ភៈ សប្តាហ៍មុន។ ក្រុមនេះត្រូវការឈ្នះក្រសួងការពារជាតិជាចាំបាច់ ដើម្បីបាន៣ពិន្ទុក្នុងការរក្សាតុល្យភាពប្រជែងជាមួយក្រុមដទៃក្នុងតារាងពិន្ទុនៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៧។ អ្នកចាត់ការទូទៅក្លិបបឹងកេតអង្គរ លោក បែរ មករា បានបញ្ជាក់ថា៖«ក្រុមទាំងពីរសុទ្ធតែខ្លាំងដូចគ្នា ហើយត្រូវការឈ្នះដូចគ្នា ប៉ុន្តែសម្រាប់ជំនួបដ៏សំខាន់នាល្ងាចនេះបឹងកេតអង្គរត្រូវការជាចាំបាច់ដើម្បីទទួលបាន៣ពិន្ទុ ក្រោយក្រុមបឹងកេតមិនអាចយកជ័យឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀងក្នុងជំនួបដំបូង»។ លោកបានអះអាងថា ទោះបីកូនក្រុមរបស់បឹងកេតអង្គរកំពុងមានបញ្ហាកម្លាំងដោយសារប្រកួតញឹកញាប់ក៏ដោយ ប៉ុន្តែកីឡាករមិនមានរបួសនោះទេ។ ទាំងកីឡាករ និងគ្រូបង្វឹកសុទ្ធតែមានការប្តេជ្ញាខ្ពស់ក្នុងការស្វែងរកជ័យជម្នះនៅល្ងាចនេះ។ លោកទទួលស្គាល់ថា ក្រសួងការពារជាតិជាក្រុមមានសមត្ថភាពខ្លាំង និងបានត្រៀមខ្លួនយ៉ាងល្អក្នុងជំនួបនេះ ព្រោះក្រុមនេះក៏ត្រូវការឈ្នះដាច់ខាតផងដែរ។ តែយ៉ាងណា លោក បែរ មករា បានអះអាងថា៖«ខ្ញុំគិតថាការជួបជាមួយក្រសួងការពារជាតិប្រហែលជាអាចស្រួលជាងការជួបជាមួយព្រះខ័នរាជស្វាយរៀង។ តែយ៉ាងណយើងមិនអាចធ្វេសប្រហែសបានឡើយ ព្រោះក្រុមដែលចូលរួមលេងក្នុងរដូវកាលថ្មីនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នា បើយើងប្រហែសនឹងមានបញ្ហា»។ ក្រុមការពារជើងឯកបឹងកេតអង្គរ ត្រូវជួបប្រកួតជាមួយក្រុមជើងឯករងក្រសួងការពារជាតិនាវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមីនា នៅពហុកីឡដ្ឋានជាតិក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ គួររំលឹកថា ក្នុងជំនួបបើកឆាកកាលពីសប្តាហ៍មុនក្រសួងការពារជាតិបានត្រឹមស្មើ ០-០ ជាមួយខេមបូឌានថាយហ្គឺរ ខណៈបឹងកេតអង្គរស្មើ ២-២ ជាមួយព្រះខ័នរាជស្វាយរៀង៕  
ក្រុមការពារតំណែងជើងឯកបឹងកេតអង្គរត្រូវប្រជែងដណ្តើមយក៣ពិន្ទុជាមួយក្រសួងការពារជាតិក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជានាល្ងាចនេះនៅពហុកីឡដ្ឋានជាតិ។ ជំនួបនេះនឹងក្លាយជាការប្រកួតមួយដ៏ស្វិតស្វាញ និងជក់ចិត្តបំផុត ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះជាដាច់ខាតដូចគ្នា។
  លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យពុលស្រានោះ គឺព្រោះតែម្ចាស់សិប្បកម្មផលិតស្រាស និងស្រាថ្នាំ បានដាក់សារធាតុមេតាណុលហួសកម្រិតកំណត់។ លោក គួយ ប៊ុនធឿន បានពន្យល់ថា ការដាក់សារធាតុមេតាណុលហួសកម្រិតកំណត់ គឺងាយធ្វើឲ្យមនុស្សអាចពុលស្លាប់។    បើតាម លោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ហេតុការណ៍នេះបានកើតឡើងក្រោយពីមានពលរដ្ឋនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល បានជុំគ្នាផឹកស្រានៅក្នុងពិធីបុណ្យសពមួយ កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ។    លោក គួយ ប៊ុនធឿន បានអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ទិញស្រានៅតូបស្រា ឬសិប្បកម្មផលិតស្រា ដែលមានសារធាតុមេតាណុលខ្ពស់នោះ ត្រូវយកទៅចាក់ចោល ហើយពលរដ្ឋដែលបានហូបស្រាទាំងនោះ ត្រូវទៅព្យាបាលជាបន្ទាន់ ប្រសិនមានរោគសញ្ញាផ្សេងៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត។    លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា អាជ្ញាធរបានចុះទៅត្រួតពិនិត្យការផលិតស្រា និងបានដកហូតស្រាហើយ។ លើសពីនេះអាជ្ញាធរ ក៏បានសួរនាំទៅម្ចាស់ផលិតស្រា រួមទាំងបិទកន្លែងផលិត និងលក់ស្រាជាង១០កន្លែង។    បើតាមលោកស្នងការខេត្តកណ្តាល ករណីពុលស្រានេះ អាជ្ញាធរក៏កំពុងស្រាវជ្រាវ ដើម្បីរកប្រភពពិតប្រាកដជាបន្តទៀត ថាតើករណីនេះពិតជាបណ្តាលមកពីពុលស្រា ឬទាក់ទងនឹងករណីអ្វីផ្សេង៕       
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែឧសភា អ្នកស្លាប់ដោយសង្ស័យលើករណីពុលស្រាស និងស្រាថ្នាំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ឡើងដល់១១នាក់ហើយ។ នេះបើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ 
  ក្រុមហ៊ុន Ford មានកម្មវិធីទទួលទិញរថយន្ត Ford គ្រប់ម៉ូដែលទាំងអស់ ដែលមានដូចជារថយន្ត Ford Ranger, Everest, Explorer, Escape, Taurus, Fiesta, Ecosport, Focus និង Mustang ជាដើម។ ក្រុមហ៊ុននឹងទទួលទិញរាល់រថយន្ត Ford ពីអតិថិជនសមស្របទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន ម្យ៉ាងទៀត នីតិវិធីនៃការដោះដូរក៏ដូចជាការប្រឹក្សា និងការវាយតម្លៃក៏មានភាពបត់បែនប្រកបទៅដោយភាពងាយស្រួលឆាប់រហ័សផងដែរ។ សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទាំងបីរបស់ Fordដែលរួមមាន៖     ទីតាំងទី១: អគារលេខ ៤៤៤ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរសព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤     ទីតាំងទី២: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង ទូរសព្ទទំនាក់ទំនង ០២៣ ៨៩០ ៨៨០     ទីតាំងទី៣: អគារលេខ ៥៩៣ ផ្លូវជាតិលេខ៦ ខេត្តសៀមរាម ទូរសព្ទទំនាក់ទំនង ០៦៣ ៧៦៦ ៦៦១ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១២ ៣៣៣ ៩៧៥ ( អត្ថបទពាណិជ្ជកម្ម )
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជាបានផ្ដល់នូវកម្មវិធីពិសេសដល់អតិថិជន Ford គ្រប់រូបនូវឱកាសដ៏ពិសេសកម្រមាន សម្រាប់អតិថិជនដែលមានបំណងចង់ប្តូរយក រថយន្តថ្មី ស៊េរី ២០១៧។
  តាមការចុះផ្សាយរបស់ទីភ្នាក់ងារដ្ឋរុស្ស៊ី Tass ដោយដកស្រង់សម្តីមន្ត្រីរុស្ស៊ី ហេតុការណ៍ភ្លើងឆេះនេះ បានផ្ទុះឡើងក្នុងបន្ទប់សង្គ្រោះបន្ទាន់មួយ (ICU) ហើយត្រូវបានពន្លត់ដោយជោគជ័យត្រឹម៣០នាទី។ ប្រភពព័ត៌មានក្នុងស្រុករុស្ស៊ីដដែល អះអាងថា ឧបទ្ទវហេតុនេះ អាចបង្កឡើងដោយសារកំហុសបច្ចេកទេសនៃឧបករណ៍ជំនួយដកដង្ហើមមួយ។    ប៉ូលិសក្នុងទីក្រុង St. Petersburg ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសរុស្ស៊ី បានបើលការស៊ើបអង្កេតក្នុងហេតុការណ៍ឆាបឆេះនេះ។ មែនទែនទៅ នេះពុំមែនជាករណីភ្លើងឆេះដែលបង្កឲ្យមានមនុស្សស្លាប់លើកទី១ក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺCOVID-19ក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី៩ ខែឧសភា ករណីភ្លើងឆេះមួយបានផ្ទុះឡើងក្នុងមន្ទីរពេទ្យ Spasokukotsky ក្នុងទីក្រុង មូស្គូ ដែលសម្លាប់អ្នកជំងឺម្នាក់។    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ប្រទេសរុស្ស៊ី មានករណីឆ្លងCOVID-19សរុបជាង ២៣ម៉ឺនករណី ក្នុងនោះករណីថ្មីជាង១ម៉ឺននាក់ (២៤ម៉ោង) និងអ្នកស្លាប់ ២១១៦នាក់។ បើតាមវេបសាយ worldometers  អ្នកជាសះស្បើយមាន ៤៣ ៥១២នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន២៣០០ករណី៕ 
អគ្គិភ័យមួយ បានកើតឡើងកនៅមន្ទីរពេទ្យ St. George ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃទី១២ ខែឧសភា។ ហេតុការណ៍នេះបានសម្លាប់អ្នកជំងឺ COVID-19 ចំនួន៥នាក់ ដែលបានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម។
សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីគុណវិប្បត្តិ ដែលរដ្ឋាភិបាលកម្ពុជា ផ្តើមការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ស្ថាប័នអន្តរជាតិមួយនេះ យល់ឃើញថា បន្ទាប់ពីការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើសោធនកម្មលើរដ្ឋធម្មនុញ្ញ គឺជាក្តីបារម្ភថ្មីបន្ថែមទៀត ដែលនឹងជំរុញឲ្យកម្ពុជា ឈានទៅរកប្រព័ន្ធឯកបក្ស ហើយប្រជាធិបតេយ្យ នឹងកាន់តែថមថយ។ ដោយសារតែក្តីបារម្ភបែបនេះ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ក៏បានស្នើឲ្យសភាកម្ពុជា ច្រានចោលការធ្វើវិសោធនកម្មនេះ។ លោក Charles Santiago សមាជិកសភាម៉ាឡេស៊ី និងជាប្រធានសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានអះអាងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖«ប្រសិនបើអនុម័តមែននោះ វិសោធនកម្មនេះ នឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ស្ថាប័នជាតិ ហើយក៏នឹងប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជាផងដែរ»។ លោក បញ្ជាក់ទៀតថា៖«ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនៃប្រទេសណាមួយ មិនគួរត្រូវបានធ្វើឡើងដោយប្រញាប់ញាល់និងលាក់បាំងនោះទេ។ វា គឺជាដំណើរការមួយ ដែលតម្រូវឲ្យមានតម្លាភាពខ្ពស់បំផុត និងមានការពិគ្រោះយោបល់យ៉ាងត្រឹមត្រូវ ជាមួយអ្នកពាក់ព័ន្ធទាំងអស់»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា ប្រទេសដទៃ រួមទាំងសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សផងដែរ មិនមានសិទ្ធិរិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនិងច្បាប់នានា នៅកម្ពុជានោះទេ។ លោក បានសរសេរសារទៅកាន់អ្នកកាសែត តាមបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«មតិរបស់សមាជិកសភាអាស៊ាននេះ គឺជាការរំលោភធម្មនុញ្ញអាស៊ាន ដែលហាមមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសជាសមាជិកអាស៊ាន»។ បើតាមការបកស្រាយរបស់អ្នកនាំពាក្យបក្សកាន់អំណាច មានតែក្រុមប្រឹក្សាធម្មនុញ្ញប៉ុណ្ណោះ ដែលមានសមត្ថកិច្ច ក្នុងការសន្និដ្ឋានថា ការធ្វើវិសោធនកម្មណាមួយ ស្របតាមរដ្ឋធម្មនុញ្ញ ឬមិនស្រប។ ម្យ៉ាងទៀតថា លោក ក៏បានបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ គឺជារឿងធម្មតា នៅគ្រប់ប្រទេសលើពិភពលោក ពីព្រោះវា ជាតម្រូវការនិងជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងនោះ។ មាត្រា ក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្ម រួមមាន មាត្រា៣៤ មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨។ មិនមែនមានតែរដ្ឋធម្មនុញ្ញនោះទេ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ក៏ត្រូវបានធ្វើវិសោធនកម្មផងដែរ។ មកដល់ពេលនេះ សេចក្តីព្រាង ស្តីពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ នៅក្នុងដៃរដ្ឋាភិបាល នៅឡើយទេ។ ឯសេចក្តីព្រាង ស្តីពីការធ្វើវិសោធនកម្មលើក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភារួចហើយ ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ៕ អត្ថបទទាក់ទង   ច្បាប់ថ្មីផ្តល់សិទ្ធិផ្តាច់មុខទៅមហាផ្ទៃ បើចង់បដិសេធការចុះបញ្ជីបក្សនយោបាយ   វិសោធនកម្មរដ្ឋធម្មនុញ្ញ៖«គណបក្សនិងពលរដ្ឋ មិនត្រូវធ្វើសកម្មភាព ដែលប៉ះពាល់ប្រយោជន៍ជាតិឡើយ»   អ្នកប្រមាថព្រះមហាក្សត្រ នឹងត្រូវជាប់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ
ភ្នំពេញ៖ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស រិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដោយយល់ថា នឹងប៉ះពាល់កាន់តែខ្លាំងដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។  មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ប្រាប់ថា សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស គ្មានសិទ្ធិរិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនៅកម្ពុជាឡើយ។
អាមេរិក ដែលបានចេញមុខរិះគន់មុនគេ ចំពោះការបោះឆ្នោតនៅកម្ពុជានោះ នៅមិនទាន់អស់ចិត្តឡើយ ដែលឃើញលទ្ធផលឆ្នោតផ្លូវការ បានទៅលើគណបក្សប្រជាជនកម្ពុជា ទាំង១២៥អាសនៈ ដោយសារតែអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ។ ដោយសារតែមិនពេញចិត្តនេះ អាមេរិក ដែលចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជា គ្មានសុក្រឹត្យភាពនោះ បានប្រកាសពង្រីកការរឹតបន្តឹងទិដ្ឋាការ លើមនុស្សមួយចំនួន ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បន្ថែមទៀត ដើម្បីជាសម្ពាធមួយ ឆ្លើយតបនឹងការបោះឆ្នោតនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានលើកឡើងពីយន្តការអាមេរិក លើរដ្ឋាភិបាលកម្ពុជា ជុំវិញការបោះឆ្នោតយ៉ាងដូច្នេះថា៖«ការរឹតបន្តឹងទិដ្ឋាការបន្ថែម នឹងអនុវត្តទៅលើបុគ្គលមួយចំនួន ដែលធ្វើការនៅក្នុងជួររដ្ឋាភិបាលផង និងអ្នកក្រៅជួររដ្ឋាភិបាលផង ដែលទទួលខុសត្រូវលើការងារមួយចំនួន ដែលគួរឲ្យកត់សម្គាល់ថា ជាសកម្មភាពប្រឆាំងលទ្ធិប្រជាធិបតេយ្យ ក្នុងរៀបចំដំណើរការបោះឆ្នោតដែលមិនពេញលេញ កាលពីថ្ងៃទី២៩ កក្កដាកន្លងមក»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈជាក់ស្ដែងនេះ ការរឹតបន្ដឹងទិដ្ឋាការនឹងអាចដាក់ភ្លាមៗផងដែរ ទៅលើបុគ្គលទាំងនោះ ចំពោះការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះនេះ។ តែយ៉ាងណាលោកស្រី Heather Nauert មិនទាន់អាចបញ្ជាក់ពី ចំនួនមនុស្ស និងឈ្មោះបុគ្គល ដែលអាមេរិកកំណត់រឹតបន្ដឹងទិដ្ឋាការបន្ថែមទៀតនោះទេ។ អត្ថបទទាក់ទង   រដ្ឋសភាអាមេរិក ស្នើឲ្យលោកត្រាំ ដាក់ទណ្ឌកម្មលើមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់១៧រូប   អាមេរិក បង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមក អាមេរិក បានចាប់ផ្ដើមរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិលើមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ដែលពាក់ព័ន្ធករណីសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ដោយក្នុងនោះរួមមានលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស។ ជាមួយគ្នានេះរដ្ឋសភាអាមេរិក (House of Representatives) បានអនុម័តច្បាប់មួយដែលស្នើឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មមេដឹកនាំកម្ពុជា រួមមានសម្ដេច ហ៊ុន សែន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់ជាង១០រូបទៀត។ យ៉ាងណាក៏ដោយ សំណើនេះនឹងត្រូវឆ្លងកាត់ការសម្រេចពីព្រឹទ្ធសភាទៀត មុននឹងទៅដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ «ច្បាប់ប្រជាធិបតេយ្យកម្ពុជា» ដែលត្រូវបានស្នើឡើងដោយគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ផ្តោតសំខាន់ទៅលើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ , បញ្ហានយោបាយ និងសិទ្ធិមនុស្ស ។ តែយ៉ាងណាអ្នកនាំពាក្យទីស្តីការណៈរដ្ឋមន្ត្រី ចាត់ទុកទង្វើរបស់អាមេរិកនេះ ថាជាសកម្មភាពឈ្លានពានអធិបតេយ្យភាពកម្ពុជា ។ លោក ផៃ ស៊ីផាន ចំអកវិញថា ការប្រកាសរឹតបន្តឹងនេះ គ្រាន់តែជាការបិទបាំងភាពបរាជ័យរបស់អាមេរិក ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា៖«ក្រៅពីអាមេរិក និងសមាជិកសហភាពអឺរ៉ុបមួយក្ដាប់តូច យើងឃើញមានអន្តរជាតិជាច្រើនទៀត គាំទ្រដល់ការបោះឆ្នោតប្រទេសកម្ពុជា។ ដូច្នេះវាគ្មានបញ្ហាដល់កម្ពុជា ចំពោះការរឹតបន្តឹងទិដ្ឋាការនេះឡើយ ព្រោះកម្ពុជាមិនមែនជាអាយ៉ងអាមេរិក ដែលត្រូវធ្វើអ្វីតាមអាមេរិកទេ»។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ដោយមានទាំងការគាំទ្រ និងការមិនគាំទ្រ។ អន្តរជាតិ ដែលមិនពេញចំពោះការបោះឆ្នោតនៅកម្ពុជា ចាត់ទុកការបោះឆ្នោតនេះ គឺមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសមេដឹកនាំរបស់ពួកគេ ព្រោះតែអវត្តមានបក្សប្រឆាំងដ៏ធំ។ អន្តរជាតិទាំងនោះ ស្នើឲ្យមានការសម្របសម្រួលនយោបាយ ក្រោយការបោះឆ្នោតផងដែរ ដោយរួមទាំងការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាដើម៕
ភ្នំពេញ៖ អាមេរិក ប្រកាសពង្រីកការរឹតបន្តឹងទិដ្ឋាការលើមនុស្សមួយចំនួន ពាក់ព័ន្ធរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតកម្ពុជា ដែលអាមេរិក ចាត់ទុកថា គ្មានភាពសុក្រឹត្យ។ អ្នកនាំពាក្យរដ្ឋាភិបាល ចំអកវិញថា អាមេរិកកំពុងបរាជ័យ ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ទើបប្រឹងគាបសង្កត់មកលើរដ្ឋាភិបាលបែបនេះ។
ធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦មិថុនានេះ ប្រធានគណបក្សកាន់អំណាច សង្កត់ធ្ងន់ថា «កុំយកការនិយាយរបស់ខ្ញុំ ទៅវិភាគអ្វីផ្សេង ក្រៅពីរឿងហូបនំបញ្ចុក ព្រោះអ្នកខ្លះ គិតថា វា ជាជំហានទៅដល់ការចរចានយោបាយ សុំកុំភាន់ច្រឡំ។ ជារឿងនំបញ្ចុកសុទ្ធសាធ ជាសាមគ្គីជាតិ ជាឯកភាពជាតិ តាមរយៈការហូបនំបញ្ចុកនេះ»។ អត្ថបទទាក់ទង   នាយករដ្ឋមន្រ្តី ប្រាប់ថា ប្រយ័ត្ន «ពុល» នំបញ្ចុក នៅថ្ងៃ៩មិថុនា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សកាន់អំណាច បានបំភ្លឺថា ការប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងគ្រប់និន្នាការនយោបាយ ចូលរួមហូបនំបញ្ចុកនៅថ្ងៃទី៩មិថុនា គឺដើម្បីជំរុញការប្រើប្រាស់និងទិញផលិតផលក្នុងស្រុក ហើយក៏អាចទុកថា ជាការបង្រួបបង្រួមប្រជាជនផងដែរ។ ប៉ុន្តែ នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការហូបនំបញ្ចុកនេះ មិនមែនដើម្បីឈានទៅដល់ការចរចារវាងគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំងឡើយ។ 
១. ធ្វើឱ្យចរន្តឈាមរត់កាន់តែមានលក្ខណៈប្រសើរឡើង   អ្នកគួរដឹងថាទឹកត្រជាក់អាចបង្កើនលំហូរឈាមក្នុងរាងកាយដោយបូមឈាមកាន់តែច្រើនទៅក្នុងសរីរាង្គចាំបាច់សំខាន់ៗដែលមានអត្ថប្រយោជន៍ណាស់សម្រាប់ប្រព័ន្ធសសៃឈាមបេះដូង និងអាចជួយបញ្ចុះសម្ពាធឈាម ទប់ស្កាត់ការឡើងរឹងនៃសសៃឈាម និងការលេចឡើងនូវសសៃវ៉ែន។   ២. ទឹកត្រជាក់ល្អសម្រាប់ទប់ទល់អាការៈនៃជំងឺធ្លាក់ទឹកចិត្ត   នៅពេលអ្នកងូតទឹកត្រជាក់អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុនដោយរំញោចបញ្ជូនចេញពីសរសៃប្រសាទរបស់អ្នកទៅខួរក្បាល។   ៣. ទឹកត្រជាក់ពិតជាល្អសម្រាប់សក់និងស្បែក   ទោះបីជាការងូតទឹកក្ដៅជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងស្រួលខ្លួន ប៉ុន្តែវាអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកបានយ៉ាងងាយប្រសិនបើអ្នកងូតទឹកក្ដៅខ្លាំង ហើយជាពិសេសចំណាយពេលងូតទឹកយូរៗ។ នេះក៏ព្រោះតែវាបំផ្លាញស្រទាប់ការពារនៃស្បែកបណ្ដាលឱ្យស្បែកងាយនឹងស្ងួតរលាក។ ការងូតទឹកក្ដៅក៏មិនល្អសម្រាប់សក់ផងដែរដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក! ដូច្នេះដើម្បីជាការប្រសើរចូរឧស្សាហ៍ងូតទឹកត្រជាក់ និងលាងសម្អាតសក់ ព្រមទាំងស្បែកក្បាលជាមួយទឹកត្រជាក់។   ៤. បង្កើតអត្រាដុតរំលាយអាហារក្នុងរាងកាយ   ពិតណាស់ការងូតទឹកត្រជាក់អាចជួយបង្កើនអត្រានៃការដុតរំលាយអាហារក្នុងរាងកាយដែលជម្រុញសមត្ថភាពរាងកាយក្នុងការដុតបំផ្លាញកាឡូរី។   ៥. ផ្ដល់ភាពធូរស្បើយដល់សាច់ដុំ   ការងូតទឹកត្រជាក់អាចផ្ដល់ភាពធូរស្បើយដល់សាច់ដុំដោយអាចបំបាត់អាការៈឈឺចាប់ក្រោយពេលអ្នកធ្វើលំហាត់ប្រាណ ឬសកម្មភាពខ្លាំងក្លាណាមួយទៀតផង៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ការងូតទឹកត្រជាក់អាចផ្ដល់ផលល្អៗចំពោះសុខភាព។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការងូតទឹកត្រជាក់ចំពោះសុខភាព ៖
  ក្រសួងការពារជាតិចិនបានប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនមួយចំនួនបានធ្វើលំហាត់ចុះចតនៅកោះដែលចិនត្រួតត្រានៅសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មានអូស្រាលី news.com.au ផ្សាយនៅថ្ងៃទី១៩ ខែឧសភា លំហាត់ផ្លូវអាកាសនេះមានគោលដៅប្រឆាំងការវាយលុករបស់យោធាជើងទឹកសត្រូវ។ វាជាសញ្ញាបង្ហាញថា ការទាមទាររបស់ចិនជាម្ចាស់កម្មសិទ្ធិសមុទ្រចិនខាងត្បូងជារឿងមិនអាចតវ៉ាបានឡើយ។   ក្នុងទំព័រ Twitter របស់កាសែតរដ្ឋចិន Peoples Daily គេឃើញមានវីដេអូមួយបង្ហាញពីការចុះចតយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6K ផងដែរ។ នេះជាវត្តមានលើកទីមួយរបស់យន្តហោះប្រភេទនេះនៅតំបន់មូលដ្ឋានយោធាចិននៅសមុទ្រចិនខាងត្បូង។ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រមួយនេះហោះហើរយ៉ាងតិចហោចណាស់ពីរពាន់គីឡូម៉ែត្រពីមូលដ្ឋានរបស់ខ្លួនក្នុងដំណើរទៅកាន់កោះនៅតំបន់មានជម្លោះនេះ។ Chinese bombers including the H-6K conduct takeoff and landing training on an island reef at a southern sea area pic.twitter.com/ASY9tGhfAU People's Daily,China (@PDChina) May 18, 2018 ខណៈដែលអាជ្ញាធរចិនមិនបានបង្ហាញទីតាំងនៃមូលដ្ឋានយោធាជាក់លាក់នោះ Mike Yeo អ្នកជំនាញម្នាក់បានវិភាគវីដេអូការចុះចត និងជឿថា មូលដ្ឋានយោធារបស់ចិននេះស្ថិតលើកោះ Woody នៃប្រជុំកោះប៉ារ៉ាសែល។ មូលដ្ឋាននៅលើកោះ Woody ជាបន្ទាយយោធាធំជាងគេរបស់ចិននៅតំបន់ប៉ារ៉ាសែល និងធ្លាប់ជាទីកន្លែងធ្វើសមយុទ្ធជាច្រើនដែលចូលរួមមីស៊ីលបាញ់ពីទៅអាកាស និងមីស៊ីលបាញ់ពីដីទៅសមុទ្រផង។   ជាមួយនឹងវត្តមាននៅកោះ Woody ពេលនេះ ក្រុងប៉េកាំងទំនងសំឡឹងឃើញការពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួននៅប្រជុំកោះ Spratlys នៅថ្ងៃអនាគតផងដែរ។ នៅប្រជុំកោះ Spratlys ចិនបានស្ថាបនាមូលដ្ឋានយោធានៅលើកោះចំនួនបី ដែលមានសមត្ថភាពអាចឲ្យយន្តហោះចម្បាំងសឹងគ្រប់ប្រភេទចុះចតបាន។ បន្ទាយយោធាទាំងបីកន្លែងនេះអាចចាត់ទុកជានាវាដឹកយន្តហោះមិនចេះលិច ព្រោះអាចផ្ទុកយន្តហោះចម្បាំងដល់ទៅ៧០គ្រឿងឯណោះ។   ដោយសារតែមានសមត្ថភាពហោះបានចម្ងាយឆ្ងាយនោះ យន្តហោះ H-6K អាចវាយប្រហារគោលដៅសឹងតែទូទាំងតំបន់អាស៊ីគ្នេយ៍ទៅហើយ។ ក្នុងករណីមានការពង្រាយយន្តហោះនៅមូលដ្ឋាននៅសមុទ្រចិនខាងត្បូងនោះ ត្រឹមយន្តហោះមានបច្ចេកវិទ្យាទាបរបស់ចិនក៏អាចវាយប្រហារគោលដៅនៅឥណ្ឌូណេស៊ី ឬសិង្ហបុរីបានដែរ ខណៈ H-6K អាចធ្វើដំណើរទៅដល់ភាគខាងជើងអូស្ត្រាលី ឬមូលដ្ឋានអាមេរិកនៅកោះហ្គាមផង៕
យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់យោធាចិនបានធ្វើលំហាត់ចុះចត និងហោះឡើងនៅមូលដ្ឋាលយោធាមួយកន្លែងនៅសមុទ្រចិនខាងត្បូង។ យន្តហោះទម្លាក់គ្រាប់បែក H-6K ក៏បានចូលរួមក្នុងលំហាត់នេះដែរ ហើយនេះជាលើកដំបូងដែលយន្តហោះទម្លាក់គ្រាប់បែកចុះចតលើកោះដែលចិនកំពុងគ្រប់គ្រងក្នុងសមុទ្រចិនខាងត្បូង។ តំបន់អាស៊ីអាគ្នេយ៍ស្ទើរទាំងមូលស្ថិតក្នុងរង្វង់ដែលយន្តហោះចម្បាំងប្រភេទនេះអាចទៅដល់។
  គម្រោងនេះម្ចាស់ផ្ទះជប៉ុនបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧មកម្លេះ ដោយពួកគេដើរប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិកឲ្យគ្រប់តាមតម្រូវការ រួមមានទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រយួរដៃចាស់ៗដែលគេបោះចោលដើម្បីយកទៅរំលាយ។   ជប៉ុនដាក់គោលដៅប្រមូលមាសឲ្យបាន ៣០,៣គីឡូក្រាម ពីការរំលាយកាកសំណល់នេះ រួមទាំងប្រាក់ ៤១០០គីឡូក្រាម និងសំរិទ្ធ ២៧០០គីឡូក្រាម។ បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីកីឡាអូឡាំពិក ពួកគេរំពឹងថានឹងរួចរាល់នៅក្នុងខែមីនាឆ្នាំ២០១៩នេះ។   គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ពួកគេប្រមួលបានគ្រឿងអេឡិចត្រូនិកដូចជាទូរសព្ទដែលប្រជាជនជប៉ុន៥លាននាក់បោះចោល និងប្រមូលតាមតំបន់អាជីវកម្មនិងឧស្សាហកម្មផ្សេងៗ បានចំនួន ៤៧៤៨៨តោនរួចមកហើយ។   ប្រសិនបើការប្រមួលវត្តុធាតុដើមខាងលើទាន់ពេល ជប៉ុននឹងចាប់ផ្តើមរចនាមេដាយទាំង៣ប្រភេទរបស់ពួកគេនៅចុងឆ្នាំនេះតែម្តង។   ព្រឹត្តិការណ៍កីឡាអូឡាំពិក លើកទី២៩ ដែលជប៉ុនបានសិទ្ធិដឹកនាំធ្វើម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ដែលគេជឿជាក់ថាមានអត្តពលិកចូលរួមប្រមាណ ១១០៩១រូប មកពី ២០៦ប្រទេស។   កាលពីអូឡាំពិកឆ្នាំ ២០១៦ ក្នុងក្រុងរីយ៉ូ ប្រទេសប្រេស៊ីល មេដាយប្រាក់ និងសំរិទ្ធប្រមាណ៣០ភាគរយ គឺច្នៃចេញពីកាកសំណល់អេឡិចត្រូនិកផងដែរ៕
ទូរសព្ទ កុំព្យូទ័រយួរដៃ និងសំណល់អេឡិចត្រូនិកចាស់ៗនឹងត្រូវយកទៅកែច្នៃធ្វើជាមេដាយសម្រាប់ផ្តល់ជូនអត្តពលិកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២០ ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីទទួលបន្ទុករៀបចំកម្មវិធី។
  គីសខ្លាញ់មិនមែនជាមហារីកទេ ហើយក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ ជាទូទៅ វាមិនត្រូវការការព្យាបាលអ្វីទេ ប៉ុន្តែបើសិនជាដុំគីសនេះរំខានអ្នកដូចជា ឈឺចាប់ខ្លាំង ឬលូតលាស់ធំទៅៗ អ្នកប្រហែលជាដល់ពេលយកវាចេញហើយ។   ចំពោះមូលហេតុរបស់វាវិញគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគីសនេះគឺកើតជាលក្ខណៈគ្រួសារតែម្តង ដូច្នេះកត្តាហ្សែនទំនងជាដើរតួនាទីជាមូលហេតុរបស់វាហើយ។   ដើម្បីកំណត់រោគវិនិច្ឆ័យកាន់តែច្បាស់ថាជាគីសខ្លាញ់ គ្រូពេទ្យប្រហែលជាត្រូវធ្វើការងារដូចខាងក្រោមនេះ៖ ពិនិត្យរាងកាយ ច្រឹបសាច់គីសនោះទៅវិភាគ ថតអេកូ ឬថតរូបភាពវេជ្ជសាស្ត្រផ្សេងៗទៀតដូចជា MRI ឬ CT Scan ក្នុងករណីដែលគីសនោះធំ មានសណ្ឋានមិនធម្មតា ឬនៅជ្រៅជាងស្រទាប់ជាលិកាខ្លាញ់។ សំណាងដែរ គីសប្រភេទខ្លាញ់បែបនេះមានឱកាសតិចតួចណាស់ដែលអាចក្លាយទៅជាមហារីកបាន។ គីសខ្លាញ់មហារីកវិញគឺជាដុំសាច់ដែលលូតលាស់យ៉ាងលឿន មិនស្ថិតនៅក្រោមស្បែកទេ តែមានការឈឺចាប់ខ្លាំង។ ការច្រឹបសាច់ទៅវិភាគ ការថត MRI ឬ CT Scan ច្រើនតែត្រូវធ្វើបើសិនជាគ្រូពេទ្យសង្ស័យថាជាមហារីក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
គីសខ្លាញ់គឺជាប្រភេទដុំសាច់ខ្លាញ់មួយប្រភេទដែលលូតលាស់យឺត និងច្រើនតែនៅខាងក្រោមស្បែក និង។ គីសខ្លាញ់ច្រើនតែមិនឈឺ ហើយមានចលនាពេលសង្កត់។ គីសប្រភេទនេះតែងរកឃើញនៅវ័យកណ្តាល ហើយអាចកើតមានលើសពីមួយ។
នាវេលាម៉ោង៦:៣០នាទីថ្ងៃទី៩ ខែឧសភា នេះ ក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំសិង្ហបុរី នៅលើទឹកដីនៃកីឡដ្ឋាន KM១៦ ក្នុងប្រទេសឡាវ។ នេះជាជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន AFF U15 Girl Championship 2017 របស់ក្រុម U15 កម្ពុជា មុនជួបជាបន្តបន្ទាប់ជាមួយហ្វីលីពីន នៅថ្ងៃទី១១ ខែឧសភា និងឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែឧសភា ដែលជាជំនួបចុងក្រោយនៃវគ្គសន្សំពិន្ទុពូល B។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំហ្វីលីពីន ត្រូវតទល់ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៥ឥណ្ឌូនេស៊ី នាវេលាម៉ោង៤រសៀលនេះ ក្នុងវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM១៦ នេះផងដែរ។ គួរបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុពូល A កាលពីម្សិលមិញ ក្រុមមីយ៉ាន់ម៉ាបានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ២-១ ខណៈក្រុមថៃ បានយកឈ្នះក្រុមវៀតណាមក្នុងលទ្ធផល ១-០៕   
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម១៥ឆ្នាំកម្ពុជា(U15)ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរីក្នុងវគ្គសន្សំពូល B នៃពានរង្វាន់ AFF U15 Girl Championship 2017 នៅកីឡដ្ឋាន KM១៦ ក្នុងប្រទេសឡាវ នាល្ងាចនេះ។
លោក ពុំ វិទ្យា ពុំបានលម្អិតចំនួនជាក់លាក់នៃជនជាតិនីមួយៗ ដែលត្រូវបានបណ្តេញចេញពីកម្ពុជានោះទេ។ ប៉ុន្តែ ព្រឹត្តិបត្រប្រចាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បង្ហាញថា ជនបរទេសទាំង៣៥៩៤នាក់ ដែលត្រូវបានបណ្តេញចេញ គឺជនជាតិថៃ២៨៩៩នាក់ ជនជាតិចិន២៦៦នាក់ ជនជាតិវៀតណាម១៩៤នាក់ ជនជាតិនីហ្សេរីយ៉ា១០១នាក់ ជនជាតិឥណ្ឌូណេស៊ី១៩នាក់ ជនជាតិហ្វីលីពីន១៦នាក់ ជនជាតិម៉ាឡេស៊ី៧នាក់ និងជនជាតិដទៃទៀត។ ផ្អែកលើព្រឹត្តិបត្រនេះ គិតចាប់តាំងឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសខុសច្បាប់សរុបជាង២ម៉ឺននាក់ (១០៧សញ្ជាតិ)។    ក្រៅពីការបណ្តេញជនបរទេស របាយការណ៍របស់លោក ពុំ វិទ្យា បានបង្ហាញពីជនបរទេស ដែលរស់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់លោក ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា រកឃើញជនបរទេសសរុប២៧៤៩នាក់ (១១សញ្ជាតិ) ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។    របាយការណ៍ បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង២៧៤៩នោះ ជនជាតិថៃ មានច្រើនជាងគេ គឺមានដល់ទៅ២៦៣៦នាក់ ជនជាតិវៀតណាម មានត្រឹម៤៤នាក់ ជនជាតិចិន មានត្រឹម៣១នាក់ និង ជនជាតិផ្សេងៗទៀត។ របាយការណ៍ បានឲ្យដឹងទៀតថា ជនបរទេសទាំង២៧៤៩នាក់នោះ ត្រូវបានសមត្ថកិច្ច រកឃើញនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា រួមមាន កំពង់ចាម ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង មណ្ឌលគិរី។    សារព័ត៌មានថ្មីៗ បានចោទសួរទៅកាន់លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបណ្តាញតេឡេក្រាម ថា តើជនជាតិវៀតណាម ដែលធ្វើការ និងស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២១ មានត្រឹម៤៤នាក់ពិតមែន ឬយ៉ាងណា? ប៉ុន្តែលោក ពុំទាន់ឆ្លើយតប។    របាយការណ៍របស់លោក ពុំ វិទ្យា ក៏បង្ហាញពីករណីជនបរទេស លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាផងដែរ។ របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា រកឃើញជនបរទេស១០២៣នាក់ (៧សញ្ជាតិ) ដែលលួចឆ្លងដែនចូលមកកម្ពុជាខុសច្បាប់ ដោយក្នុងនោះ ជនជាតិថៃ មាន៥៧៨នាក់ (ច្រើនជាងគេ) ជនជាតិវៀតណាម មាន៣០៥នាក់ ជនជាតិចិន មាន១៣៣នាក់ និងជនជាតិដទៃទៀត។    លោកឧត្តមសេនីយ៍ឯក ពុំ វិទ្យា ថ្លែងតាមរយៈការអានរបាយការណ៍ ដូច្នេះថា៖«ទោះបីយើង បានពង្រឹងវិធានការ លើកកម្ពស់ការត្រួតពិនិត្យ ផ្តល់ទិដ្ឋាការចូល និងផ្តល់ការអនុញ្ញាតបន្តការស្នាក់នៅ ក៏ដូចជាការត្រួតពិនិត្យ ការធ្វើដំណើរចូលតាមច្រកទ្វារយ៉ាងហ្មត់ចត់ក៏ដោយ ប៉ុន្តែ នៅតែលេចឡើងគួរឲ្យកត់សម្គាល់នូវការលួចជ្រៀតចូលដោយខុសច្បាប់ ការស្នាក់នៅគ្មានលិខិតឆ្លងដែន ស្នាក់នៅហួសពេលកំណត់ ព្រមទាំងធ្វើសកម្មភាពល្មើសច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា»។     ដើម្បីធានាថា វត្តមានរបស់ជនបរទេស មានផលវិជ្ជមានសម្រាប់ការអភិវឌ្ឍជាតិ សន្តិសុខ សុវត្ថិភាពសង្គម ស្ថាប័នមានសមត្ថកិច្ច បានប្រមូលផ្តុំវិធានការ ប្រមែលប្រមូលព័ត៌មាន ស្រាវជ្រាវ និង ស៊ើបអង្កេតជាប្រចាំ ក្នុងការស្វែងរកជនបរទេស ដែលល្មើសច្បាប់។ នេះជាការបញ្ជាក់របស់លោក ពុំ វិទ្យា៕   
របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសសរុប៣៥៩៤នាក់ (៤៣សញ្ជាតិ) ដែលបានប្រព្រឹត្តិបទល្មើសផ្សេងៗនៅកម្ពុជា ដោយក្នុងនោះ ជនជាតិដែលច្រើនជាងគេ គឺថៃ ចិន និង វៀតណាម។ របាយការណ៍នេះ អានដោយលោកឧត្តមសេនីយ៍ឯក ពុំ វិទ្យា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
  «យើង (ហ្វីលីពីន) កំពុងតែប្រារព្ធ និងសាទរពិធីបុណ្យចូលឆ្នាំចិន ហើយចាត់ទុកពិធីនេះ ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីមេត្រីភាពដ៏រឹងមាំ និងមិនអាចបំបែកបាន រវាងទំនាក់ទំនងហ្វីលីពីន និងចិន ដែលបានកសាងឡើងអស់រយៈច្រើនសវត្សរ៍ហើយនោះ»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ឌូទើតេ ក្នុងឱកាសចូលឆ្នាំចិន។    តាមការចុះផ្សាយរបស់សារព័ត៌មាន CNN Philippines តាមរយៈសារដដែលនោះ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា ស្របពេលដែល ហ្វីលីពីន-ចិន បើកទំព័រថ្មី នៃប្រវត្តិសាស្ត្ររួមនេះ ហ្វីលីពីន មានក្តីសង្ឃឹមមុតមាំ ថា ចំណងមិត្តភាពរបស់ភាគីទាំងពីរ នឹងកាន់តែរឹងមាំថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការ វិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងចំណងប្រជាជននិងប្រជាជន។    សេចក្តីថ្លែងការណ៍ឆ្ពោះទៅកាន់ក្រុងប៉េកាំង ធ្វើឡើងស្របពេល ក្រុងម៉ានីល កំពុងតែមានរឿងថ្នាំងថ្នាក់ក្នុងកម្រិតមួយគួរព្រួយបារម្ភជាមួយនឹងអតីតសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក្រុងវ៉ាស៊ីនតោន។ រឿងថ្នាំងថ្នាក់នោះគឺ ចុងក្រោយនេះ ក្រុងម៉ានីល បានចេញគោលនយោបាយការបរទេសកាន់តែតឹងរឹងជាមួយនឹងក្រុងវ៉ាស៊ីនតោន រាប់បញ្ជូនទាំងការរឹតបណ្តឹងលើការផ្តល់ទិដ្ឋការដល់ពលរដ្ឋអាមេរិក និងការបដិសេធចូលរួមកិច្ចប្រជុំពិសេសមួយរវាងអាមេរិក-អាស៊ានដែលអញ្ជើញដោយប្រធានាធិបតីអាមេរិក។    គួរឲ្យកត់សម្គាល់ផងដែរនោះ សេចក្តីថ្លែងការណ៍ពង្រឹង និងពង្រីកសម្ព័ន្ធមេត្រីភាពនេះដែរ ក៏ត្រូវបានធ្វើឡើងស្របពេលដែល ប្រទេសចិន កំពុងតែជួបគ្រោះធំ ដោយសារតែការរីករាលនៃវីរុសថ្មី ដែលបាន     បណ្តាលប្រជាជនជាច្រើននាក់ ឆ្លងជំងឺ និងស្លាប់ជាបន្តបន្ទាប់។ ក៏ដោយសារតែវីរុសថ្មីនេះដែល ត្រូវបង្ខំឲ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសលុបចោលការប្រារព្ធពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួននៅក្នុងរដ្ឋធានីប៉េកាំង៕   
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃ២៥ មករា បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីជាសារអបអរសារទរពិធីបុណ្យចូលឆ្នាំចិនទៅកាន់រដ្ឋាភិបាលចិន។ តាមរយៈសេចក្តីថ្លែងការណ៍នេះ លោក ឌូទើតេ បានបង្ហាញពីជំនឿចិត្តថា សម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងស៊ីជម្រៅ ក្នុងទំព័រប្រវត្តិសាស្ត្រថ្មី។
  ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការបន្ថែមត្រសក់ប៉ុន្មានចំណិតក្នុងទឹកធម្មតា ហើយទទួលទានជាប្រចាំ ៖   ១. បញ្ចុះសម្ពាធឈាម   សម្ពាធឈាមឡើងខ្ពស់បង្កហានិភ័យនៃជំងឺគួរឲ្យព្រួយបារម្ភជាច្រើន។ ប៉ុន្តែកុំបារម្ភ! ទឹកត្រសក់ មានផ្ទុកសម្បូរទៅដោយជាតិសរសៃ, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ២. បង្កើនសុខភាពសាច់ដុំ   ត្រសក់ មានផ្ទុកសារធាតុ silica ជួយរក្សាសុខភាពល្អប្រសើរនៃជាលិកាភ្ជាប់ ឬសាច់ដុំរឹងមាំ ជាពិសេសនៅពេលទទួលទានជាប្រចាំ។   ៣. បង្កើនការរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់   តាមរយៈការទទួលត្រសក់ជាប្រចាំ អ្នកនឹងអាចបង្កើននូវសុខភាពរាងកាយទាំងមូលឲ្យមានលក្ខណៈកាន់តែល្អប្រសើរ។ ត្រសក់អាចជម្រុញប្រព័ន្ធរំលាយអាហារ ហើយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញ។   ៤. កម្ចាត់ជាតិពុលចេញពីរាងកាយ   ទឹកត្រសក់ ក៏មានផ្ទុកសារធាតុ beta-carotene និងវីតាមីន C ដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីប្រព័ន្ធរាងកាយបានយ៉ាងប្រសើរ។   ៥. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ   អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ត្រសក់ គឺមានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩៥ ភាគរយឯណោះ។ នេះមានន័យថា ការទទួលទានទឹកត្រសក់ គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។   ៦. ជួយបំពេញបន្ថែមនូវវីតាមីនដែលរាងកាយត្រូវការប្រចាំថ្ងៃ    ត្រសក់ ក៏ជាប្រភពដ៏ប្រសើរនៃបណ្តាវីតាមីនដែលរាងកាយត្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុងនោះមានដូចជា វីតាមីន A , B , C, កាល់ស្យូម និងម៉ាញ៉េស្យូម។ វីតាមីនទាំងនេះជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ ធ្វើឱ្យអ្នកស្រស់ស្រាយ និងពោរពេញដោយថាមពល៕   ត្រួតពិនិត្យដោយ www.health.com.kh
ទឹក គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយល្អប្រសើរ ប៉ុន្តែពេលខ្លះរសជាតិរបស់វាអាចគួរឲ្យធុញលឿន។ ដូច្នេះអ្នកអាចកែច្នៃបន្ថែមរសជាតិ ឧទាហរណ៍ដូចជាទឹកក្រូចឆ្មារ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា អ្នកក៏អាចប្រើប្រាស់បន្លែដើម្បីបង្កើនឱជារស និងបង្កើតជាភេសជ្ជៈដ៏មានសុខភាពល្អក្នុងពេលជាមួយគ្នាបានដែរ? ប្រសិនបើអ្នកមិនដឹងថាគួរប្រើប្រាស់បន្លែអ្វីទើបប្រសើរនោះ ចូរសាកល្បងផ្លែត្រសក់។
អត្ថបទទាក់ទង   លោក វីដូដូ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរក្សាអព្យាក្រឹតក្នុងការបោះឆ្នោត   តើនរណានឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោកចូកូ វីដូដូ?  ឥណ្ឌូណេស៊ី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយប្រជាជនចំនួនលើសពី២០០លាននាក់ នឹងចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីលោកចូកូ វីដូដូ។ ក្នុងចំនួននេះ ក្រុមយុវជនក្រោមវ័យ ៤០ឆ្នាំ មានរហូតដល់៥៦ភាគរយ។ នេះបើតាមទិន្នន័យរបស់គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ី។    តាមតួលេខនេះ យុវជនវ័យក្រោម៤០ឆ្នាំដើរតួនាទីដ៏សំខាន់ ក្នុងការរើសប្រធានាធិបតីថ្មី។   «យុវជន បានបង្ហាញក្តីបារម្ភជាច្រើនលើបញ្ហាជីវភាពរស់នៅ, គុណភាពនៃជីវិត, ការងារ, ការទទួលបានការថែរក្សាសុខភាព និងការអប់រំជាដើម»។ លោកស្រី Abigail Limuria សហស្ថាបនិកកម្មវិធីមួយនៅឥណ្ឌូណេស៊ី Bijak Memilih បានបញ្ជាក់បែបនេះទៅកាន់សារព័ត៌មាន CNN ដែលចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ។    បន្ថែមពីបញ្ហាខាងលើ យុវជនបានបង្ហាញក្តីកង្វល់ជុំវិញអំពើពុករលួយ ការសហការរបស់ស្ថាប័នរដ្ឋ បរិស្ថាន សេដ្ឋកិច្ច ការកាត់បន្ថយការចំណាយថ្លៃរស់នៅ និងសុខមាលភាពសង្គមជាដើម។    កន្លងមក លោក  Prabowo Subianto បេក្ខជនប្រធានាធិបតីធ្លាប់សន្យាថា ដោះស្រាយបញ្ហាអំពើពុករលួយក្នុងស្ថាប័នរដ្ឋ, ឱកាសការងារ និងបម្រែបម្រួលអាកាសធាតុជាដើម។    ខណៈការបោះឆ្នោតខិតជិតចូលមកដល់ ក្រុមនិស្សិតសកលវិទ្យាល័យ និងសកម្មជន បានរៀបចំផែនការតវ៉ា នៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមហេតុផលលោកប្រធានាធិបតី ចូកូ វីដូដូ បានបំពានអំណាច តាមរយៈការបង្ហាញការគាំទ្រលើបេក្ខជនប្រធានាធិបតី លោក Subianto និងកូនប្រុសរបស់ខ្លួន។ កន្លងមក លោកវីដូដូ បានអះអាងថា លោកនឹងមិនបង្ហាញការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីរូបណាឡើយ។  នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ មានបេក្ខជនប្រធានាធិបតីចំនួន ៣រូប ដោយក្នុងនោះមានដូចជា លោក Prabowo Subianto ដែលជារដ្ឋមន្រ្តីការពារជាតិ និងជាអតីតកូនប្រសាររបស់លោក Suharto, លោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា។ លោក Subianto ជាបេក្ខជនប្រធានាធិបតីមានសំឡេងនាំមុខគេ។    តាមការស្រង់មតិរបស់ Lembaga Survei Indonesia នៅចន្លោះថ្ងៃទី២៩ ខែមករា និងថ្ងៃទី៥ ខែកុម្ភៈ លោក Subianto បានទទួលសំឡេងគាំទ្រ៥១,៩ភាគរយ ខណៈលោក Baswedan ទទួលបាន២៣,៣ភាគរយ និងលោក Pranowo ទទួលបាន ២០,៣ភាគរយ។    បេក្ខជនប្រធានាធិបតីដែលទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយនៃការលទ្ធផលបោះឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយ នៅថ្នាក់ខេត្តនីមួយៗ នឹងឈ្នះការបោះឆ្នោត។    ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Al Jazeera លោក Subianto បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ីក្នុងពេលបច្ចុប្បន្ន បានបង្ហាញក្តីជឿជាក់ថា លោកនឹងឈ្នះការបោះឆ្នោតត្រឹមជុំដំបូងប៉ុណ្ណោះ ដោយមិនអាចបន្តដល់ជុំចុងក្រោយឡើយ។ ក្នុងកិច្ចសម្ភាន៍ដដែលនោះ អតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះ បានចាត់ទុកក្រុមយុវជនមានភាពឆ្លាតវៃ និងសំខាន់ក្នុងប្រទេសរបស់ខ្លួន៕
លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ឆ្នាំ២០២៤ ស្ថិតនៅក្នុងដៃយុវជនក្រោមវ័យ៤០ឆ្នាំ ដែលមានរហូតដល់៥៦ភាគរយនៃចំនួនប្រជាជនបោះឆ្នោតសរុប។ គុណភាពនៃជីវិត, អំពើពុករលួយ, បរិស្ថាន, ការងារ និងជីវភាពរស់នៅជាដើម ជាក្ដីបារម្ភរបស់ក្រុមប្រជាជនមួយនេះ ដែលតម្រូវឱ្យមេដឹកនាំថ្មីដោះស្រាយ។
James បានមករួមរស់ជាមួយ Real Madrid រយៈពេល៣រដូវកាល ក្រោយផ្លាស់ចេញពី Monaco កាលពីឆ្នាំ២០១៤។ រដូវកាលដំបូងខ្សែបម្រើអន្តរជាតិកូឡុំប៊ីរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅលើទឹកដីអេស្ប៉ាញ Santiago Bernabeu និងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៤។ ប៉ុន្តែក្រោយលោក Zinedine Zidane ចូលមកកាន់តំណែងពីឆ្នាំ២០១៦មក ម្ចាស់ស្បែកជើងមាស World Cup នៅប្រេស៊ីលរូបនេះ មិនស្ថិតក្នុងក្រសែភ្នែកគ្រូបារាំង និងមិនសូវបានបង្ហាញខ្លួននោះទេ ទើបសម្រេចទៅចូលរួមជាមួយ Bayern Munich នៅដើមរដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីជើង២រដូវកាល។ នៅទឹកដីអាល្លឺម៉ង់ James មានឱកាសបង្ហាញខ្លួនបានច្រើនប្រកួត និងជួយក្រុមមានមូលដ្ឋានក្នុងក្រុងមុយនិចលើកពាន Bundesliga រដូវកាល ២០១៧-២០១៨ ទៀតផង។  James បានប្រាប់កាសែតអេស្ប៉ាញ AS មុនពេលការប្រកួតជើងទី១ នៅកីឡដ្ឋាន Allianz Arena ថា៖«ការប្រកួតរវាងក្រុមទាំងពីរនឹងមានលក្ខណៈពិសេសសម្រាប់ខ្ញុំ។ ខ្ញុំនៅ Real រយៈពេល៣ឆ្នាំមកហើយ ខ្ញុំមានមិត្តភក្តិនៅទីនោះនិងការចងចាំដ៏ល្អ។ ប៉ុន្តែពេលនេះ ខ្ញុំគិតតែពីក្រុមរបស់ខ្ញុំ ថាត្រូវធ្វើរបៀបណាទើបអាចយកឈ្នះ Real បាន»។ អតីតសមាជិកក្រុម FC Porto វ័យ២៦ឆ្នាំរូបនេះ អាចមានសិទ្ធិចូលលេងឲ្យ Bayern ទល់នឹង Real Madrid ដែលជាក្រុមអាណាព្យាបាលខ្លួន បើទោះស្ថិតនៅជាកីឡាករខ្ចីជើងក៏ដោយ ព្រោះច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចែងដូច្នេះ៕
ក្រោយពីស្តារភាពខ្លាំងឡើងវិញជាមួយ Bayern Munich កីឡាករ James Rodriguez មានឱកាសបង្ហាញឲ្យ Real Madrid ឃើញនូវអ្វីដែលពួកគេកំពុងតែបាត់បង់ នៅពេលក្រុមទាំងពីរត្រូវជួបគ្នាក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី២៥ ខែមេសា វេលាម៉ោង ១:៤៥នាទី [ម៉ោងនៅកម្ពុជា]។ នេះបើតាមការចុះផ្សាយរបស់កាសែត The National។
លោកស្រី នូ ម៉ាណែល បន្ថែមថា ការវិនិយោគលើផលិតផលនេះ អតិថិជនទទួលបានអត្ថប្រយោជន៍ ដូចជា អត្រាការប្រាក់ ២ភាគរយក្នុងមួយឆ្នាំ, ប្រាក់បន្ថែម ៥ភាគរយ និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលដែលមានតម្លៃធានាដល់ ៣០០ភាគរយនៃប្រាក់សន្សំ។ សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោកស្រី នូ ម៉ាណែល ខាងក្រោមនេះ៖
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី (AMK) កំពុងសាកល្បងដំណើរការផលិតផលថ្មីរបស់ខ្លួន ដែលជា គណនីសោធននិវត្តន៍ ឬ សន្សំសោធននិវត្តន៍។  លោកស្រី នូ ម៉ាណែល នាយិការងប្រតិបត្តិប្រាក់សន្សំ និងសេវាកម្មធនាគាររបស់គ្រឹស្ថានមួយនេះបានឲ្យដឹងថា ការបង្ហាញផលិតផលនេះលើទីផ្សារនឹងទទួលការចាប់អារម្មណ៍ ពិសេសពីបុគ្គលិកក្រុមហ៊ុនឯកជន  ព្រោះសេវាកម្មនេះឆ្លើយតបនឹងតម្រូវការធ្វើផែនការហិរញ្ញវត្ថុគ្រួសារ ហើយម្យ៉ាងទៀតផលិតផលនេះមានការប្រកួតប្រជែងតិចតួចនៅឡើយនៅកម្ពុជា។
ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) ស្រង់សម្តីរបស់សម្តេចរដ្ឋមន្ត្រី ដែលថ្លែងទៅកាន់អ្នកកាសែត នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ទៅចុះផ្សាយថា៖«ទំហំទឹកប្រាក់ ដែលមហាមិត្តចិនបង្កើននេះ គឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ សម្តេច ទៀ បាញ់ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា។ សម្តេច បានចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅចិន និងចូលរួមវេទិកាផ្សេងទៀត។ ក្រៅពីនេះ សម្តេច បានជួបលោក ស៊ី ជិនពីង ប្រធានាធិបតីចិន និង លោក វ៉េ ហ្វ៊ុងហឺ រដ្ឋមន្ត្រីការពារជាតិចិន។ ក្នុងជំនួបរវាង សម្តេច ទៀ បាញ់ និង លោក វ៉េ ហ្វ៊ុងហឺ ភាគីកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ លោក វ៉េ ហ្វ៊ុងហឺ លើកឡើងថា ចិន នៅតែបន្តផ្តល់ជំនួយនិងគាំទ្រ ដល់ការកសាងកងទ័ពនិងការអភិវឌ្ឍវិស័យការពារជាតិកម្ពុជា។ ក្រសួងការពារជាតិកម្ពុជា បានសរសេរពីសម្តីរបស់លោក វ៉េ ហ្វ៊ុងហឺ យ៉ាងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជិតស្និទ្ធ និងទទួលបានសមិទ្ធផលធំធេងជាច្រើន ហើយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ បានក្លាយទៅជាយន្តការមួយ ដែលបានជួយជំរុញដល់ការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា-ចិន»៕
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ អះអាងថា ចិន បានផ្តល់ជំនួយឥតសំណងប្រមាណ៨៤លានដុល្លារបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជា។ ការអះអាងនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្រោយពីសម្តេច ត្រឡប់មកពីបំពេញទស្សនកិច្ចនៅចិន។
ក្នុងវេទិកានេះ កម្ពុជាក៏បានជំរុញការផ្សព្វផ្សាយយុទ្ធនាការ«ទស្សនាកម្ពុជាឆ្នាំ២០២៣ ដែលនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នាពេលខាងមុខ។ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ្តការអន្តរជាតិ នៃក្រសួងទេសចរណ៍ ដែលតំណាងកម្ពុជាចូលរួមកិច្ចក្នុងកិច្ចប្រជុំនេះ បានផ្ដល់បទសម្ភាសដល់សារព័ត៌មានThmeyThmey25ថា វេទិកានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងសមិទ្ធផលនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខេត្តក្រុងគោលដៅ ។ ជាមួយគ្នានេះ លោករំពឹងថា ការរៀបចំនេះ នឹងទាក់ទាញភ្ញៀវបរទេសឱ្យមកកម្ពុជាកាន់តែច្រើន។    ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖           
វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ ត្រូវបានធ្វើឡើងនៅទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម នៅថ្ងៃទី១២-១៣ ខែតុលា ក្រោមប្រធានបទ«កសាងទេសចរណ៍ឡើងវិញ ងើបឡើងវិញដោយភាពធន់»។
  បុរសដែលមានសំណាងខាងលើនេះ មានឈ្មោះ ស៊ុ ឌីណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ស៊ុ  ឌីណា បានថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀល ដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះថា៖«ស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីហត់នឿយ និងអស់កម្លាំងលោក តែងតែទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ»។   លោក ស៊ុ  ឌីណា រៀបរាប់ទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទិញភេសជ្ជៈ ខារ៉ាបាវ ពីអ្នកលក់ដែលស្ថិតនៅជិតផ្ទះចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ លោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់អ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។    លោកបានបន្តទៀតថា៖«ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារៈសំខាន់ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀល ពី          ភេសជ្ជៈ ខារ៉ាបាវ លោកនឹងយកមួយចំនួន ជួយដល់គ្រួសារដែលឪពុកកំពុងមានជំងឺ ហើយទុកមួយចំនួនទៀតសម្រាប់សង់ផ្ទះ  និងបង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ៖សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕   https://www.facebook.com/1179164168771625/posts/2469935203027842?s=100001461395299&sfns=xmwa (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖នៅក្នុងរដូវកាលថ្មី នៃការបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់១០០រង្វាន់ បុរសម្នាក់ដែលបម្រើការងារជានាយទាហាន មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល។
លោក សុះ មុះសិន ក្រុមការងាររៀបចំពិធីអាហារស្រាយរវាងរាជរដ្ឋាភិបាល និងសាសនិកឥស្លាមទូទាំងប្រទេស បានប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកនៅថ្ងៃទី២៤ ឧសភាថា ក្រុមការងារបានសម្រេចយកថ្ងៃទី២៩ ឧសភា សម្រាប់ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយសាសនិកឥស្លាម ដើម្បីទទួលទានអាហារស្រាយបួសរួមគ្នាក្នុងខែរ៉ម៉ាទន។ លោកបន្ថែមថា តាមគម្រោងអាចនឹងមានសាសនិកឥស្លាមប្រមាណជិត៥០០០នាក់ គឺប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ។ គួរបញ្ជាក់ថា នេះជាឆ្នាំទី៥ហើយ ដែលប្រមុខរាជរដ្ឋាភិបាលបានរៀបចំពិធីពិសារអាហារស្រាយបួសរួមគ្នាជាមួយសាសនិកឥស្លាមកម្ពុជា។ នៅក្នុងពិធីនោះ មានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ភ្ញៀវទូត ភ្ញៀវអន្ដរជាតិ សមាគម ក្រុមហ៊ុន ព្រមទាំងសាសនឥស្លាមមកពីបណ្ដាខេត្តក្រុងនានានៅកម្ពុជា៕
ដូចរាល់ឆ្នាំ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីការរៀបចំកម្មវិធីពិសារអាហារស្រាយបួសជាមួយសាសនិកឥស្លាម។ នៅឆ្នាំនេះ កម្មវិធីនឹងត្រូវរៀបចំនៅថ្ងៃទី២៩ ឧសភា នៅសាលមហោស្រពកោះពេជ្រ ជាទីដែលធ្លាប់រៀបចំពិធីនេះរយៈពេល៤ឆ្នាំកន្លងមក។
     The shutdown, the fourth in the past 25 years, is another product of the political battle between the Republicans and Democrats.      What's so ironic is that it came on the first anniversary of Donald Trump's presidency on Saturday, a slap in the face for the leadership in Washington.      With the election of Trump and the continued control of both houses of Congress by Republicans, the GOP seemed to have finally got revenge for eight years of a Democratic White House. Their most recent victory was the highly controversial tax reform package introducing tax cuts that critics claimed would make the rich richer.      The Trump administration has backtracked on almost every notable policy Trump's predecessor Barack Obama had put in place, including the Trans-Pacific Partnership trade deal and the Paris climate accord.        If there was any legacy that has survived the transfer of power, it was  the spirit of noncooperation across party lines.      The U.S. federal government was shut down when the Obama administration and the Republicans in Congress were locked in a battle on Obama's healthcare plan in 2013.        Now that another lockdown is underway again, the two major political parties are as usual busy accusing each other of not doing their job.      Thanks to their unrelenting rivalry, many of America's long-standing problems remain unresolved.      Last year, gun crimes became more rampant,the wealth gap continued to widen, and the politics grew unprecedentedly polarized.      The Western democratic system is hailed by the developed world as near perfect and the most superior political system to run a country.        However, what's happening in the United States today will make more people worldwide reflect on the viability and legitimacy of such a chaotic political system.      After all, for most people, the most important criterion for an effective political system is how it helps to resolve their problems, not telling them whom to blame.    
         BEIJING: Washington loves to brand itself as a "shining city on the hill", yet the latest government shutdown in the heart of Western democracy has once again exposed its chronic flaws.
  ការលើកលែងការអនុញ្ញាតិចំពោះប្រទេស ៨រួមមាន ប្រទេសនាំប្រេងអ៊ីរ៉ង់ចូលសំខាន់ៗមាន ចិន ឥណ្ឌា ជប៉ុន តួកគី និងកូរ៉េខាងត្បូង មានកំណត់ពេលផុតកំណត់នៅថ្ងៃទី២ ខែឧសភា។   ធនាគារ RBC Capital Markets ដែលជាធនាគារវិនិយោគទុនសាកលលោក បានប្រាប់អតិថិជនថា ខ្លួនរំពឹងនឹងបាត់បង់ប្រេងពី ៧សែនទៅ៨សែនធុងក្នុងមួយថ្ងៃពីទីផ្សារ ជាផលវិបាកនៃការហាមឃាត់នេះ។   ការណ៍នេះនឹងរឹតបន្តឹងការផ្គត់ផ្គង់នៅពេលដែលរដូវត្រូវការប្រេងចាប់ផ្តើមនៅក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានបង្ខំឲ្យប្រទេសនាំប្រេងចូលស្វះស្វែងរកការផ្គត់ផ្គង់កន្លែងផ្សេងទៀត ការស្វែងរកបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង ដោយផលិតផលប្រេងធ្លាក់ចុះក្នុងប្រទេសវ៉េណេស៊ុយអេឡានិងលីប៊ី ពីព្រោះតែភាពចលាចលនិងជម្លោះក្នុងប្រទេស។   ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានបន្តធ្វើឡើងលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំទៅនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អ្នកកាន់ដំណែងមុនលោក ដែលក្នុងនោះរដ្ឋាភិបាលក្រុងតេរ៉ង់ បានយល់ព្រមបញ្ឈប់ការផលិតអាវុធនុយក្លែអ៊ែរ ដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ម្លៃប្រេងបានឡើងថ្លៃខ្ពស់ក្នុងរយៈពេល ៦ខែកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសថា ខ្លួន នឹងលែងឲ្យប្រទេសនានារួចខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងនោះបន្តទិញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលនេះជាចំណាត់ការមួយមានគោលបំណងដាក់ទណ្ឌកម្មប្រេងទាំងស្រុងលើប្រទេសអ៊ីរ៉ង់។
  ក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ភាគីទាំង២ បានសម្រេចរួមគ្នាក្នុងការជំរុញវិស័យកាត់ដេរ ដើម្បីឲ្យដំណើរការផលិតនិងការនាំចេញកាន់តែរីកចម្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មលើទំព័រហ្វេសប៊ុក។    ក្នុងជំនួបនេះ លោក គង់ សាង បានបង្ហាញថា ក្នុងត្រីមានទី១ អត្រានៃការនាំចេញផលិតផលកាត់ដេរមានការកើនឡើង គួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង២៥ភាគរយ។ ជាមួយគ្នាដែរ ទំហំទឹកប្រាប់ក្នុងការនាំចេញមាន៣១៥៥លានដុល្លារ។ លោក គង់ សាង លើកឡើងថា ក្នុងទំហំជាង៣ពាន់លានដុល្លារនេះ មានខាងសម្លៀកបំពាក់២១៣៧លានដុល្លារ មានកំណើន២០ភាគរយបើធៀបនឹងត្រីមាសទី១នៃឆ្នាំមុន (២០២១), ផលិតផលស្បែកជើងមានចំនួន៤២១លានដុល្លារ មានកំណើន៣៣ភាគរយ ហើយផលិតផលធ្វើដំណើរនិងកាបូបមាន៤៦៨លានដុល្លារ មានកំណើន៤៦ភាគរយ។ ក្រៅពីនេះ ផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ មានកំណើន១១ភាគរយ។   ក្នុងកិច្ចពិភាក្សា រវាង GMAC និងក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុក GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។ លោកបន្តថា GMAC ក៏ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លើសពីនេះ គឺប្រែក្លាយវិស័យកាត់ដេរ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។   រដ្ឋមន្រី្តលើកឡើងថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាកជាដើម។ ទន្ទឹមនឹងនេះ ក្រសួងបានដឹកនាំចរចាបើកទីផ្សារបន្ថែមទៀត រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ។ល។     ដើម្បីឲ្យវិស័យកាត់ដេរនេះ កាន់តែរីកចម្រើន រដ្ឋមន្រី្តនិងប្រធាន GMAC បានប្តេជ្ញាចិត្ត បន្តកិច្ចសហការចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌឲ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)»៕  
ភ្នំពេញ៖ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង៣១៥០លានដុល្លារ ពីវិស័យកាត់ដេរ ក្នុងនោះនាំចេញសម្លៀកបំពាក់ជាង២១០០លានដុល្លារ ហើយស្បែងជើងនិងផលិតធ្វើដំណើរមានជាង៨០០លានដុល្លារ។
  ប្រាក់រូប្លិ៍បន្តធ្លាក់ចុះទាបជាង ៤ភាគរយបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់ចុះនៃការនាំចេញ និងការស្ទុះងើបឡើងវិញនៃការនាំចូល គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះ។   នៅថ្ងៃទី៧ ខែសីហា ប្រាក់រូប្លិ៍បានធ្លាក់ថ្លៃ ០,៣ភាគរយធៀបនឹងប្រាក់ដុល្លារមកនៅត្រឹម ៩៦,០១រូប្លិសម្រាប់១ ដុល្លារ។ មុននេះ ប្រាក់រូប្លិ៍បានឡើងដល់ ៩៦,៣៦៧៥រូប្លិ៍ក្នុង ១ដុល្លារ ហើយជាកម្រិតទាបបំផុតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។    អ្នកវិនិយោគជាច្រើនយល់ឃើញថា ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីរុស្ស៊ី តម្រូវការរូបិយប័ណ្ណបរទេសកើនឡើង ដែលបង្កើនការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណ។   ទន្ទឹមនេះ តម្រូវការរូបិយប័ណ្ណបរទេសនឹងថយចុះ ដោយសារអ្នកនាំចូលអាចបាត់បង់ទំនុកចិត្តលើលទ្ធភាពលក់រូបិយបណ្ណក្នុងស្រុង ដើម្បីទទួលបានតម្លៃខ្ពស់៕  
ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ ជាមួយនឹង អត្រាប្តូរប្រាក់ប្រមាណ ៩៦រូប្លិក្នុង១ដុល្លារនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី៧ ខែសីហា។
  ការឈឺខ្នងរយៈពេលខ្លីមានរយៈពេលមិនលើសពីប្រាំមួយសប្តាហ៍ ហើយអាចនឹងបង្កភាពមិនស្រួលបន្ថែម ប្រសិនបើអ្នកមិនបានទទួលការព្យាបាល។ ដើម្បីព្យាបាលការឈឺឆ្អឹងខ្នងក្នុងរយៈពេលខ្លី វិទ្យាស្ថានសុខភាពជាតិបានណែនាំថា ៖   ចូរប្រើកញ្ចប់ក្តៅ ឬត្រជាក់ ដើម្បីធ្វើឲ្យបាត់ឈឺខ្នង ចូរព្យាយាមធ្វើលំហាត់បន្ថែម ដូចការហាត់ទាញ ឬហាត់អាអេរ៉ូប៊ិក ប៉ុន្តែត្រូវពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន រួមបញ្ចូលការលាតសន្ធឹងទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក រួមបញ្ចូលកាល់ស្យូម និងវីតាមីន D នៅក្នុងរបបអាហាររបស់អ្នក ដើម្បីជួយឲ្យឆ្អឹងខ្នងរបស់អ្នករឹងមាំ លេបថ្នាំអាសេតាមីណូហ្វេន អាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វេន ដើម្បីបំបាត់ការឈឺចាប់៕  
វិទ្យាស្ថានសុខភាពជាតិនិយាយថា ការឈឺឆ្អឹងខ្នង គឺជាបញ្ហាវេជ្ជសាស្ត្រទូទៅមួយនៅសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី ដែលធ្លាប់ធ្វើជាប្រធានអតីតគណបក្សសង្គ្រោះជាតិមុនលោក កឹម សុខា បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា លោក ចង់ឡើងតុលាការជំនួសលោក កឹម សុខា។ ការប្រកាសរបស់លោក សម រង្ស៊ី ធ្វើឡើងស្របពេលដែលតុលាការភ្នំពេញ ជិតនឹងបើកសវនាការសាជាថ្មី ដើម្បីជំនុំជម្រះសេចក្តីលើលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។    អមជាមួយសារអំពីការប្រកាសជំហរចង់ឡើងតុលាការជំនួសលោក កឹម សុខា លោក សម រង្ស៊ី បានយកវីដេអូឃ្លីប ដែលលោក ធ្លាប់ផ្តល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរីនាពេលកន្លងមក មកបង្ហោះឡើងវិញ។ ការបង្ហោះវីដេអូចាស់ឡើងវិញ លោក ចង់បញ្ជាក់ថា អ្វី ដែលលោក បាននិយាយទៅកាន់រដ្ឋាភិបាល និងតុលាការកម្ពុជាកាលពីលើកមុន ក៏ជាអ្វី ដែលលោក ចង់និយាយនាពេលនេះដែរ។    តាមរយៈវីដេអូចាស់នោះ លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានទាមទារឲ្យតុលាការ យកលោក ទៅកាត់ទោសវិញ ហើយលើកលែងឲ្យលោក កឹម សុខា។ លោក បន្តថា កាលពីដំបូង លោក គឺជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ឯលោក កឹម សុខា នៅជាអនុប្រធាននៅឡើយ ហើយលោក ថែមទាំងមានទំនាក់ទំនងជាមួយបរទេស ច្រើនជាងលោក កឹម សុខា ទៅទៀត ដូច្នេះ បើចង់ចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺសមតែជារូបលោក ជាមេខ្លោង ដែលគួររងបទចោទនេះ មិនមែនលោក កឹម សុខា នោះទេ។ លោក បន្ថែមថា ក្នុងឋានៈលោក ជាប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺលោក ត្រូវមានការទទួលខុសត្រូវច្រើនជាងលោក កឹម សុខា ជាអនុប្រធាន។    លោក បញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជា មិនហាមក្រុមហ៊ុនអាកាសចរណ៍ក្នុងការដឹកលោក និងមិនស្នើដល់រដ្ឋាភិបាលថៃកុំឲ្យលោកឆ្លងកាត់ថៃ ដើម្បីមកកម្ពុជាតាមផ្លូវគោក លោក នឹងធ្វើដំណើរមកកម្ពុជាវិញ។ លោក សន្យាថា បើលោក បានចូលកម្ពុជា ដើម្បីឡើងតុលាការជំនួសលោក កឹម សុខា លោក នឹងមិនអំពាវនាវឲ្យប្រជាពលរដ្ឋ ងើបប៉ះពាល់ឡើយ។ លើសពីនេះ ដើម្បីកុំឲ្យតុលាការ ពិបាករកភស្តុតាង លោក នឹងប្រមូលភស្តុតាង ជូនដល់តុលាការថែមទៀត សម្រាប់ដាក់បន្ទុកលើលោក។    លោក ថ្លែងដូច្នេះថា៖«ខ្ញុំ ទៅដល់ទីក្រុងភ្នំពេញស្អែក ខានស្អែកហ្នឹងទៅដល់ភ្លាម ខ្ញុំ យកភស្តុតាង ខ្ញុំ ផ្ញើភស្តុតាង និងបញ្ជូនទៅដល់មុនហ្នឹងទៀតក៏បានដែរ ហើយកាត់ទោសខ្ញុំទៅ ឲ្យលោក កឹម សុខា រួចខ្លួនទៅ។... ខ្ញុំ រង់ចាំងចម្លើយលោក ហ៊ុន សែន ឬតុលាការ»។    ពេលឃើញលោក សម រង្ស៊ី ចង់ចូលខ្លួនទទួលទោស និងឡើងតុលាការជំនួសលោក កឹម សុខា លោក មុត ចន្ថា ជាជំនួយការរបស់លោក កឹម សុខា ក៏ហៅលោក សម រង្ស៊ី ថាជាអ្នកក្លាហានអណ្តើកក្នុងស្នូក។ មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ បានសរសេរលើគណនីហ្វេសប៊ុកថា៖«គួរឲ្យហួសចិត្ត និងអស់សំណើចបំផុត ដែលលោក សម រង្ស៉ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជាគង់ហ៊ាន ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត»។   កាលពីដើមឆ្នាំ២០១៧ លោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា ជាអនុប្រធាន ក៏ឡើងកាន់តំណែងជាប្រធាន។ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ក៏ត្រូវចាប់ខ្លួន ក្រោមបទចោទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចទៅពឹងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដោយសំអាងថា ប្រធាន និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំរដ្ឋាភិបាល ដែលជាអំពើក្បត់ជាតិ តុលាការកំពូល ក៏រំលាយអតីតគណបក្សប្រឆាំងធំជាងគេនេះចោល នៅខែវិច្ឆិកា ឆ្នាំ២០១៧។    ចំណែក លោក កឹម សុខា ត្រូវជាប់ក្តីក្តាំនៅតុលាការរហូតមកដល់បច្ចុប្បន្ន។ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើកដំបូង ដើម្បីជំនុំជម្រះក្តីលើលោក។ សវនាការនេះ ដំណើរការបានត្រឹមតែ៣-៤លើក ក៏ត្រូវតុលាការផ្អាកទៅវិញ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ ជិត២ឆ្នាំក្រោយ តុលាការ ក៏សម្រេចបើកសវនាការនេះឡើងវិញ គឺនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។   តុលាការ ចោទលោក កឹម សុខា នៅពេលឃើញវីដេអូឃ្លីមួយ ដែលលោក ជួបជុំជាមួយអ្នកគាំទ្រនៅប្រទេសអូស្រ្តាលី តាំងពីឆ្នាំ២០១៣។ ក្នុងវីដេអូឃ្លីបនោះ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ទម្លាយប្រាប់អ្នកគាំទ្រថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយរៀបចំផែការឲ្យលោក ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ សម្រាប់រដ្ឋាភិបាល និងតុលាការ អ្វីដែលលោក និយាយនៅអូស្រ្តាលី គឺជាគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមការជួយជ្រោមជ្រែងរបស់បរទេស៕ 
មនុស្សជំនិតរបស់លោក កឹម សុខា ចំអកឲ្យលោក សម រង្ស៊ី ថាជា «គង់ហ៊ាន»។
តំណាងស្ថាប័នសារព័ត៌មានជាង ២៦០ មកពីប្រទេស ១២៦ ទូទាំងពិភពលោកចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយនៃ«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»ដែលត្រូវរៀបចំឡើងដោយសារព័ត៌មានចិន Peoples Daily នៅក្រុង Dunhuang ប្រទេសចិនពីថ្ងៃ ១៩ ដល់ថ្ងៃ ២០ ខែកញ្ញានេះ។ សារព័ត៌មានថ្មីៗក៏ស្ថិតក្នុងចំណោមសារព័ត៌មានច្រើនជាង ២៦០ ដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំនេះដែរ។ ក្រៅពីតំណាងប្រព័ន្ធផ្សព្វផ្សាយតំបន់ វេទិកានៃកិច្ចប្រជុំក៏មានការចូលរួមពីបណ្តាអ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកនយោបាយជាន់ខ្ពស់ រួមជាមួយបណ្តាសហគ្រិនល្បីៗក្នុងប្រទេសផងដែរ។ កិច្ចប្រជុំនេះមានគោលដៅចម្បងជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការនានារវាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសសមាជិកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ។ ថ្លែងបើកកិច្ចប្រជុំនៅថ្ងៃអង្គារទី ១៩ ខែកញ្ញា នាទីក្រុង Dunhuang អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនលោក Zhang Ping បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមាននាទីសំខាន់ក្នុងការផលិត និងចែកចាយព័ត៌មានពាក់ព័ន្ធគំនិតផ្តួចផ្តើមវិថីសូត្រដើម្បីសម្រេចជោគជ័យរួមគ្នា។ «ប្រព័ន្ធផ្សព្វផ្សាយជាបេសកជនការទូតនៃវប្បធម៌ និងមិត្តភាពដែលរួមចំណែកបន្ថយគម្លៀតនៃផ្នត់គំនិតរបស់ប្រជាជន។ ប្រព័ន្ធផ្សព្វផ្សាយគួរតែដើរតួនាទីជាអ្នកចែកចាយព័ត៌មានពាក់ព័ន្ធគំនិតផ្តួចផ្តើមវិថីសូត្រ បកស្រាយគោលនយោបាយ និងចូលរូមគាំទ្រស្មារតីនៃគំនិតផ្តួចផ្តើមនេះផងដែរ»។ លោក Ping បានបន្តដូច្នេះថា៖ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយមានគោលដៅសំខាន់រួមចំណែកកសាងសហគមន៍រួម បង្កើតសន្តិភាព,វិបុលភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ។ ដូច្នេះហើយ បច្ចុប្បន្ននេះគំនិតផ្តួចផ្តើមនេះទទួលបានការចូលរួមពីបណ្តាប្រទេសនានាចំនួន ៦៩ និងអង្គការអន្តរជាតិជាច្រើនផង»។        ចំណែកប្រធានសារព័ត៌មានចិន Peoples Daily លោក Yang Zhenwu បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយនេះ បានចូលរួមយ៉ាងសំខាន់ដើម្បីបង្កើតទម្រង់ថ្មីនៃអភិបាលកិច្ចសកល។ ប៉ុន្តែភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះពឹងផ្អែកលើគ្រប់ភាគីជាពិសេសប្រព័ន្ធផ្សព្វផ្សាយតែម្តង។ ក្នុងនាមជាតំណាងស្ថាប័នផ្តួចផ្តើមវេទិកានេះ លោក Yang បានលើកឡើងគំនិតយោបល់បីយ៉ាងដែលអាចឲ្យប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបានកាន់តែធំក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ។ «ទីមួយយើងត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដើម្បីស្វែងយល់ពីគ្នាឲ្យមានប្រសិទ្ធភាព។ ទីពីរ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីជំរុញការផ្តល់មតិយោបល់មានទស្សនវិស័យវែងឆ្ងាយ និងប្រកបដោយការស្ថាបនា។ ទីបី យើងចាំបាច់រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមគ្នាក្រោមក្របខណ្ឌខ្សែក្រវ៉ាត់មួយវិថីមួយ ដែលវានឹងរួមចំណែកជួយដោះស្រាយបញ្ហាប្រឈមថ្មីនៅពេលខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ជាងគេបង្អស់ក្នុងការផ្សព្វផ្សាយផ្តល់ដំណឹងដល់ប្រជាជនពលរដ្ឋ ក៏ដូចជាអ្នករៀបចំនិងអនុវត្តគោលនយោបាយរួមទាំងបណ្តាអ្នកជំនួញឲ្យបានជ្រាបច្បាស់ពីព័ត៌មានពាក់ព័ន្ធការអនុវត្តគំនិតផ្តួចផ្តើមរបស់ចិននេះ។ ជាពិសេសនេះ វានឹងផ្តោតសំខាន់លើកិច្ចពិភាក្សាស៊ីជម្រៅលើប្រធានបទស្នូលមានដូចជាកិច្ចសហប្រតិបតិ្តការឧស្សាហកម្ម ការច្នៃប្រឌិតនិងសម្របសម្រួលហិរញ្ញវត្ថុ រួមជាមួយកិច្ចសហប្រតិបត្តិការទេសចរណ៍។ សូមបញ្ជាក់ថា សារព័ត៌មានចិន Peoples Daily ធ្លាប់រៀបចំវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយផ្តោតលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ វេទិកានេះក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរកន្លងមកក្នុងការលើកស្ទួយ និងការផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមពិសេសរបស់ចិននេះឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់៕
(Dunhuang)៖ វេទិកាកិច្ចសហប្រតិបត្តិនៃប្រព័ន្ធផ្សព្វផ្សាយក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ» ចាប់ផ្តើមឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញានេះ នៅក្រុងបុរាណ Dunhuang នាខេត្ត Gansu។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយនេះ។
អាជ្ញាធរបានដាក់រនាំងត្រួតពិនិត្យ ការចេញ-ចូល ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលជាគោលដៅទៅចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅតាមគោលដៅនេះ អាជ្ញាធរ ក៏ហាមការលក់ដូរ មិនឱ្យមានដូចមុន គ្រាដែលពលរដ្ឋសម្រុកទៅចម្ការមេបក្សនេះដែរ។     ចំណែកនៅឯទីតាំងចម្ការលោក ខឹម វាសនា វិញ គេសង្កេតឃើញពលរដ្ឋ និងអ្នកគាំទ្រ ដែលសម្រុកទៅជួបជុំ និងសម្រាកជិត១សប្ដាហ៍ តាមការឃោសនានោះ ក៏បានរំសាយចេញជាបន្តបន្ទាប់ដែរ តាមរយៈមធ្យោបាយម៉ូតូ រថយន្ត និងម៉ូតូសណ្ដោងរ៉ម៉កជាដើម។ ដោយឡែកពលរដ្ឋខ្លះទៀត ក៏មិនទាន់ចាកចេញពីចម្ការលោក ខឹម វាសនា នៅឡើយ។   កាលពីថ្ងៃទី២៧ ខែសីហា អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោក តេង ច័ន្ទណាត ស្នងការខេត្ត រួមទាំងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្ស ប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក។    អត្ថបទទាក់ទង   លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា ប្រាប់ឲ្យលោក ខឹម វាសនា ឈប់បំផុសបំផុល និងរំសាយការជួបជុំ    អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះនៅត្រឹមថ្ងៃទី២៨ សីហា។ លោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា។ អភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏បានយល់ព្រមតាមសំណើលោក ខឹម វាសនា ហើយកំណត់ការរំសាយនេះ ជាកំហិត។    គួរបញ្ជាក់ថា អាជ្ញាធរ បានឱ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕  
សៀមរាប៖ ដូចការគ្រោងទុក! ពលរដ្ឋ និងអ្នកគាំទ្រលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននាំគ្នារំសាយការជួបជុំគ្នា នៅក្នុងចម្ការរបស់ប្រធានបក្សនេះហើយ នៅព្រឹកថ្ងៃទី៣០ សីហា។ ការរំសាយនេះ ធ្វើឡើងតាមសេចក្តីណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ។
  ក្នុងដំណើរការចុះសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅការិយាល័យសាលាបឋមសិក្សាទួលគោក លោក ប្រាជ្ញ ចន្ទ បានថ្លែងប្រាប់ក្រុមសារព័ត៌មានថា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៦ឧសភា គ្រប់ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការ។    «មកដល់ម៉ោងនេះ ការិយាល័យមួយចំនួនបានបោះរួចហើយ ដូចនៅភ្នំពេញ៣ហើយបានបោះរួច ហើយខេត្តមួយចំនួនក៏បានរួចហើយខ្លះៗដែរ»។ ប្រធាន គ.ជ.ប  បាននិយាយបែបនេះ ដោយបានវាយតម្លៃថា ដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ចាប់តាំងពីដំណើរការរហូតមក។    ដំណើរការបោះឆ្នោត នឹងបញ្ចប់នៅម៉ោង៣រសៀល ហើយម៉ោង៥រសៀល គ.ជ.ប នឹងមានសន្និសីទប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីដំណើរការបោះឆ្នោត រួមទាំងមានការប្រកាសលទ្ធផលបឋម ផងដែរ។    នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន១៤ ក្នុងនោះមានអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៨៩៩នាក់។    ដំណើរការបោះឆ្នោតក្រុមប្រឹក្សានេះ គណបក្ស៥ចូលប្រកួតប្រជែង គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានអ្នកបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕  
ភ្នំពេញ៖ ត្រឹមម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៦ឧសភា ការិយាល័យបោះឆ្នោតចំនួន៣ហើយនៅរាជធានី បានបិទដំណើរការបោះឆ្នោត ខណៈការិយាល័យផ្សេងទៀត កំពុងដំណើរការជាធម្មតា។ នេះបើតាមការអះអាងរបស់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
  ក្រោយបញ្ចប់កុងត្រានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទុកឱកាសអាទិភាពដល់ក្រុមហ៊ុនផលិតសម្ភារក្នុងស្រុក ដែលមានបំណងចង់ផ្គត់ផ្គង់សម្ភារដល់ក្រុមជម្រើសជាតិប្រើប្រាស់។ ទន្ទឹមនឹងការស្វែងរកដៃគូក្នុងស្រុកសហការគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រើប្រាស់ឯកសណ្ឋានរបស់ក្រុមហ៊ុន FBT រហូតដល់មានឯកសណ្ឋានថ្មីចេញជាផ្លូវការនៅពេលខាងមុខ។   «យើងបានសិក្សារួចរាល់ និងកំពុងដំណើរការ ការរៀបចំផលិតឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា ។ ប៉ុន្តែដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយជាងមួយឆ្នាំកន្លងមកនេះ ការងាររៀបចំផលិតសម្ភារត្រូវរងផលប៉ះពាល់នឹងត្រូវបានពន្យាពេល»។ នេះជាការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រាប់ឱ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ រង់ចាំអ៊ុតមើលឯកសណ្ឋានថ្មីរបស់ជម្រើសជាតិ ដែលជាផលិតផលរបស់ខ្មែរ។   ក្រុមហ៊ុន FBT ដែលជាក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ធំមួយនៅក្នុងប្រទេសថៃ បានក្លាយជាដៃគូផ្គត់ផ្គង់ឯកសណ្ឋាន និងសម្ភារដល់ជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០១២មក។ បច្ចុប្បន្ន FBT កំពុងមានសកម្មភាពយ៉ាងផុលផុសក្នុងការឧបត្ថម្ភព្រឹត្តិការណ៍កីឡានានានៅក្នុងប្រទេសថៃផងដែរ៕
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)ប្រកាសរកដៃគូក្នុងស្រុក ដើម្បីសហការផ្គត់ផ្គង់ឯកសណ្ឋាននិងសម្ភារកីឡារបស់ក្រុមជម្រើសជាតិ ។ ការប្រកាសនេះ ធ្វើឡើងក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Football Thai Factory Sporting Goods Co.,Ltd (FBT) ដែលផ្គត់ផ្គង់សម្ភារកីឡារបស់ថៃ។
Bayern Munich ជាក្រុមដែលមានកំណត់ត្រាឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ១០លើកជាប់ៗគ្នា ចាប់ពីរដូវកាល ២០១២ ដល់២០២២។ ក្លិបយក្សអាល្លឹម៉ង់នាថ្ងៃទី២២ ខែមិថុនា បានព្រមព្រៀងជាមួយក្រុម Liverpool ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ៣០ឆ្នាំ ក្នុងតម្លៃផ្ទេរ ៤០លានអឺរ៉ូ (៤២.៥លានដុល្លារ) រួមជាមួយប្រាក់បូកបន្ថែម ឬ (Add-ons)។ តាមពិតទៅ Mane នៅសល់កិច្ចសន្យារបស់ខ្លួនជាមួយ Liverpool រយៈពេល១រដូវកាលបន្ថែមទៀត។   មុនពេលចុះកិច្ចសន្យាជាមួយ Bayern Munich ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ បានទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់តាំងពីថ្ងៃទី២១ ខែមិថុនា ដើម្បីត្រួតពិនិត្យសុខភាពហើយ Mane បានពាក់អាវក្រុម Bayern Munich ចេញពីកន្លែងគ្លីនិកនោះយ៉ាងភ្ញាក់ផ្អើល។    ទោះបែបនេះក្តី Mane បាននិយាយប្រាប់ទៅកាសែត Bild ថា ជីវិតរបស់គេគឺពោរពេញទៅដោយការប្រកួតប្រជែង ហើយរូបគេចាប់អារម្មណ៍លើការផ្ទេរមួយនេះតែម្តង។   «ជីវិតរបស់ខ្ញុំពោរពេញដោយការប្រកួតប្រជែង នៅពេលដែលអ្នកផ្តល់យោបល់ខ្ញុំបានប្រាប់អំពីការចាប់អារម្មណ៍របស់ Bayern លើកដំបូងខ្ញុំពិតជាមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង។ [] សម្រាប់ខ្ញុំអារម្មណ៍ពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវនៅពេល Bayern បានបង្ហាញពីគម្រោងការរបស់ពួកគេ។ ខ្ញុំឃើញអនាគតនៅក្នុងគម្រោងនោះ ជាជាងក្លិបណាទាំងអស់។»។ Mane និយាយបែបនេះ។   Mane ចាកចេញពីទឹកដី Anfield ក្រោយពេលបង្ហាញខ្លួនចំនួន ២៦៩ប្រកួត ដោយរកបាន១២០គ្រប់ឱ្យ Liverpool។ កីឡាករសេណេហ្គាល់បានជួយហង្សក្រហមឈ្នះពាន Premier league ១លើក , Champions League ១លើក ,EFL Cup ១លើក , FA Cup ១លើក ,UEFA Super Cup ១លើក និង FIFA Club World Cup ១លើក៕    
ខ្សែប្រយុទ្ធ Sadio Mane ថ្ងៃទី២២ ខែមិថុនា និយាយថា ការផ្ទេរមកកាន់ក្លិប Bayern Munich ពីក្រុម Liverpool គឺជាពេលវេលានិងការសម្រេចចិត្តដ៏ត្រឹមត្រូវ។ Mane អះអាងថា ក្លិបជើងឯកអាល្លឺម៉ង់បានផ្តល់គម្រោងដ៏ល្អដល់រូបគេ។
នៅជិតថ្ងៃគម្រប់ខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែន រួមមានលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រធានអង្គការណាតូលោក Jens Stoltenberg និងប្រមុខនៃបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនបានចូលរួមកិច្ចប្រជុំមួយនៅរដ្ឋធានីប៉ូឡូញដើម្បីបញ្ជាក់ពីការគាំទ្រជាថ្មីដល់ទីក្រុងកៀវ។    មេដឹកនាំប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី បានចូលរួមកិច្ចពិភាក្សានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំទាំងអស់បានប្តេជ្ញាពង្រឹងការការពារ និងប្រកាន់ជំហរបន្ថែមទៀតពីការគំរាមនានា។   «យើងមិនអាចអនុញ្ញាតឱ្យរុស្ស៊ីបន្តធ្វើឱ្យខូចសន្តិសុខនៅអឺរ៉ុបបានទេ»។ ប្រធានអង្គការណាតូលោក Jens Stoltenberg បានលើកឡើងបែបនេះ។   យ៉ាងណាមិញ នៅទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមការជួបជុំអ្នកស្នេហាជាតិ។ លោក ពូទីន បានប្រាប់មនុស្សរាប់ម៉ឺននាក់ថា រុស្ស៊ីកំពុងប្រយុទ្ធដើម្បីទឹកដីប្រវត្តិសាស្ត្រ និងប្រជាជនរបស់រុស្ស៊ីផ្ទាល់។    មុនកិច្ចប្រជុំរបស់លោកខាងលិច លោក ពូទីន ក៏បានជួបពិភាក្សាជាមួយមន្ត្រីការទូតចិន លោក វ៉ាង យី ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូបង្ហាញព្រួយបារម្ភចិនអាចនឹងរៀបចំផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។   បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក វ៉ាង បានលើកឡើងថាចិនមានឆន្ទៈក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយនិងពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្តជាមួយប្រទេសរុស្ស៊ី៕  
មេដឹកនាំអាម៉េរិក ណាតូ និងមេដឹកនាំប្រទេសនៅអឺរ៉ុបក្នុងកិច្ចជំនួបនៅទីក្រុងវ៉ាសូវីថ្ងៃទី២២ ខែកុម្ភៈ បានប្តេជ្ញាពង្រឹងការការពារអ៊ុយក្រែន ខណៈរុស្ស៊ីព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាងមុនជាមួយចិន។
  លោក មាស សារី នាយករងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន  បានប្រាប់ដល់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការរឹតបន្តឹងគុណភាពអប់រំនេះ ដោយសារសង្កេតឃើញសិស្សប្រើប្រាស់ទូរសព្ទដៃ មិនមានលក្ខណៈត្រឹមត្រូវតាមក្បួនរបស់កម្មវិធីសិក្សាច្រើន ទើបគណៈគ្រប់គ្រងសាលាចេញវិធានការបែបនេះ។បើតាមលោក មាស សារី គោលបំណងនៃការហាមសិស្សប្រើប្រាស់ទូរសព្ទដៃនេះ គឺចង់ឲ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាជាជាងការប្រើប្រាស់ទូរសព្ទដៃដែលនាំឲ្យភ្លេចការសិក្សា។    លោក មាស សារី បានបញ្ជាក់ដូច្នេះថា៖«តាមការតាមដានកន្លងមក យើងឃើញថាសិស្សានុសិស្សមានការប្រើប្រាស់ទូរសព្ទដើម្បីតែលេងហ្គេមផ្តេសផ្តាស ឬលេងហ្វេសប៊ុក ឬមើលឆាតឆ្លងឆ្លើយគ្នា ដែលពួកគេមិនមែនប្រើប្រាស់វាដើម្បីស្រាវជ្រាវរកឯកសារមេរៀននោះទេ។ ហេតុដូច្នេះហើយ ទើបខាងសាលាយើងអនុវត្តបទបញ្ជាថ្មីដោយដកហូតទូរសព្ទសិស្សមិនឲ្យប្រើនៅពេលម៉ោងរៀន ឬនៅបរិវេណសាលារៀន ដើម្បីឲ្យពួកគេខិតខំរៀនសូត្រឡើងវិញ។ សម្រាប់សិស្សដែលមានករណីចាំបាច់ជាមួយអាណាព្យាបាល ខាងសាលាអាចអនុញ្ញាតឲ្យអាណាព្យាបាលសិស្សទាក់ទងមកខាងសាលាផ្ទាល់តែប៉ុណ្ណោះ»។   នាយករងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនរូបនេះ បានសង្ឃឹមថា ការអនុវត្តបទបញ្ជានេះនឹងមានប្រសិទ្ធភាព ដែលអាចឲ្យសិស្សផ្តោតលើការសិក្សាកាន់តែល្អប្រសើរ។ ការហាមប្រាមថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោក ខាំ យ៉ារិន ដែលជានាយកសាលា កាលពីថ្ងៃទី២៦ ខែមេសា ក្នុងគោលបំណងជំរុញសិស្សឲ្យផ្តោតលើការសិក្សាឲ្យកាន់តែខ្លាំងឡើងៗ។ ជាមួយគ្នាផងដែរ សាលានឹងបំពាក់កុំព្យូទ័រទំនើបៗជាច្រើនគ្រឿង សម្រាប់ឲ្យសិស្សស្រាវជ្រាវមេរៀនផងដែរ។ នេះជាការបញ្ជាក់របស់លោក មាស សារី៕   
ភ្នំពេញ៖ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នៅខេត្តប៉ៃលិន បានអនុវត្តវិធានការរឹតបន្តឹងការអប់រំ ដោយហាមឃាត់សិស្សមិនឲ្យប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀន ឬម៉ោងចេញលេង ក្រោយពីមានការបង្គាប់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
  អត្ថបទទាក់ទង   លទ្ធផលជំរឿន៖ កម្ពុជាមានពលរដ្ឋជាង១៥លាននាក់ ដោយស្រីច្រើនជាងប្រុស    លទ្ធផលនៃជំរឿន បង្ហាញថា ប្រជាជនកម្ពុជាទាំងពីរភេទ ភាគច្រើនបានប្រើប្រាស់អ៊ីនធឺណិត។ ៤៥.៤ភាគរយនៃគ្រួសារនៅកម្ពុជា មានអ៊ីនធឺណិតនៅផ្ទះ និង២៨.២ភាគរយ ប្រើប្រាស់នៅទីសាធារណៈ។ ភាគរយនៃគ្រួសារនៅតំបន់ទីប្រជុំជន ប្រើប្រាស់អ៊ីនធឺណិតនៅផ្ទះ ឬទីសាធារណៈខ្ពស់ជាងអ្នកនៅតំបន់ជនបទ។   ក្នុងចំណោមគ្រួសារប្រើប្រាស់អ៊ីនធឺណិតនៅផ្ទះ មាន៥៦.៤ភាគរយ នៅទីប្រជុំជន និង៣៨.៨ភាគរយនៅជនបទ រីឯការប្រើប្រាស់អ៊ីនធឺណិតនៅក្រៅផ្ទះ មាន៣៩.៩ភាគរយសម្រាប់អ្នករស់នៅទីប្រជុំជន និង២១.២ភាគរយ សម្រាប់អ្នករស់នៅជនបទ។   ការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានកំណើនដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តផងដែរ ហើយបើតាមលទ្ធផលជំរឿន ប្រមាណ៩១.៩ភាគរយនៃគ្រួសារមានទូរសព្ទនៅទូទាំងប្រទេស ក្នុងនោះ៩៤.៨ភាគរយនៅទីប្រជុំជន និង៩០.២ភាគរយនៅជនបទ។  
ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានការកើនឡើង ដោយសារតែពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសទូរសព្ទចល័តដែលអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតបាន។ នេះបើតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩។
  ទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេប៉ាន់ស្មានថា នឹងមានការរីកចម្រើនជាលំដាប់ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ដែលនេះជាកត្តាដ៏ចម្បង ជំរុញឲ្យមានការរីកលូតលាស់លើវិស័យស្ថាបត្យកម្ម ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសំណង់អគារថ្មីៗ អគារខ្ពស់ៗ ផ្សារទំនើប កាស៊ីណូ បុរី និងខុនដូរទំនើបៗសម្រាប់អ្នកមានស្តុកស្តម្ភ រស់នៅក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ។ គម្រោងទីក្រុងរណបទាំងប្រាំពីរ នឹងសាងសង់រួចរាល់ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ ទៅ១៥ឆ្នាំ ខាងមុខ លើផ្ទៃដីសរុបជិត ៨,០០០ ហិកតា ឬស្មើនឹង១២% នៃផ្ទៃដីសរុបរបស់រាជធានីភ្នំពេញ។   កម្ពុជា ជាទឹកដីដ៏អច្ឆរិយ ដែលផ្តល់ជូនអ្នកទេសចរនូវអារម្មណ៍ដ៏ស្រស់ស្រាយ។ ទីក្រុងនេះមានអគារដែលមានអាយុកាលជាង៥០ឆ្នាំជាច្រើន ដូចជាអគារសាលាក្រុងភ្នំពេញ អគារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគារវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជារូបភាពមួយជំរុញឲ្យមានការអភិរក្សលើអគារដែលមានវប្បធម៌ និងវ័យចំណាស់ៗដទៃទៀតនៅទូទាំងប្រទេស។   លោក បណ្ឌិត Vasu Poshyanandana ប្រធានគណៈកម្មាធិការ Architect20 បានលើកឡើងថា ការរៀបចំពិព័រណ៍ Architect20 ក្រោមប្រធានបទ«ការផ្តោតជាថ្មីលើបេតិកភណ្ឌ»មានគោលបំណងបង្ហាញជូនសាធារណជន ឲ្យស្វែងយល់ និងស្គាល់អំពីទស្សនទាននានានៃបេតិកភណ្ឌ ក្រោមរូបភាពខុសៗគ្នា។ មនុស្សភាគច្រើនប្រហែលជាយល់ថា ការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌ គឺជាទំនួសខុសត្រូវរបស់មន្ត្រីរាជការ ឬមន្ត្រីអភិរក្ស ហេតុនេះការងារអភិរក្ស មិនមែនជាទំនួលខុសត្រូវរបស់ពួកគេឡើយ។ ប៉ុន្តែផ្ទុយទៅវិញសម្បត្តិបេតិកភណ្ឌ ផ្សារភ្ជាប់នឹងការរស់នៅប្រចាំថ្ងៃរបស់យើងរាល់គ្នា ហើយទាមទារឲ្យមានការអភិរក្សពីមនុស្សគ្រប់រូប ដោយមិនប្រកាន់ឋានៈ ឬតួនាទីអ្វីឡើយ។    ឧទាហរណ៍ ម្ចាស់ផ្ទះដ៏ចំណាស់មួយខ្នង ដែលត្រូវការការជួសជុល ប្រាកដជាចង់បាននូវព័ត៌មាន ពាក់ព័ន្ធនឹងរបៀបនៃការប្រើប្រាស់សម្ភារ និងវិធីសាស្ត្រសាងសង់ឱ្យបានត្រឹមត្រូវ  ក៏ដូចជាតម្លៃផងដែរ។ ដូចគ្នានេះដែរ វិធីជួសជុលអគារចំណាស់មួយដ៏ត្រឹមត្រូវ នឹងជួយបង្កើតឱកាសអាជីវកម្មថ្មី ព្រមទាំងបន្ថែមតម្លៃសម្រាប់សហគមន៍ និងសង្គមជាតិផងដែរ ។ ដូចដែលយើងបានឃើញសហគមន៍ ដែលត្រូវបានច្នៃប្រឌិតចេញពីតំបន់ដែលមានអាយុកាលចំណាស់ៗ នៅទូទាំងប្រទេស។   ពិព័រណ៍ដែលរៀបចំដោយ ASA គ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥,០០០ ម៉ែត្រក្រឡា ដែលបង្កភាពងាយស្រួល ឲ្យអ្នកចូលរួមអាចទស្សនានូវពិព័ណ៍ផ្សេងៗ រួមមាន៖ ពិព័រណ៍ស្នាដៃ និងសម្បត្តិបេតិកភណ្ឌ ដែលបង្ហាញពីការប្រើប្រាស់សម្ភារបុរាណៗដ៏កម្រ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសាងសង់។ ចំណេះដឹងផ្នែកស្ថាបត្យកម្មដ៏អាថ៌កំបាំងកាលពីសតវត្សមុនៗ ក៏ត្រូវដាក់បង្ហាញនៅក្នុងពិព័រណ៍នេះផងដែរ។ លោកអ្នកអាចចូលមើលកន្លែងថតភាពយន្ត ដើម្បីទស្សនាភាពយន្តខ្លីៗ ស្តីពីបេតិកភណ្ឌ ចំនួន ៦៣រឿង ដែលត្រូវបានធ្វើឡើង តាមរយៈការធ្វើបទសម្ភាសន៍ លើបុគ្គលចំនួន ៦៣រូប ក្រោមប្រធានបទ ការអភិរក្សតំបន់បេតិកភណ្ឌ។ ពិព័រណ៍តាមប្រព័ន្ធអនឡាញ ស្តីពីវិបត្តិបេតិកភណ្ឌ ដែលពិភាក្សាលើប្រធានបទសំខាន់ៗ តាមរយៈប្រព័ន្ធបណ្តាញសង្គមរួមមាន៖ ការរុះរើតំបន់បេតិកភណ្ឌ និងការជួសជុលកែ លម្អប្រាសាទបុរាណដោយមិនបានជូនដំណឹងជាមុនជាដើម។ ការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មប្រចាំឆ្នាំ នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកតម្កើងការប្រកួតប្រជែងស្ថាបត្យកម្មជាតិ ក្រោមប្រធានបទ«បេតិកភណ្ឌប្រចាំថ្ងៃ»។ ពិព័រណ៍ផ្សេងៗរួមមាន៖ ពិព័រណ៍ពានរង្វាន់របស់ ASA ប្រចាំឆ្នាំ២០២០ ដែលស្នាដៃរបស់ជ័យលាភី នៃពានរង្វាន់របស់ ASA ត្រូវបានដាក់បង្ហាញ, ពិព័រណ៍ពានរង្វាន់ការអភិរក្សសិល្បៈ និងស្ថាបត្យកម្ម ដែលការវិនិច្ឆ័យក្នុងឆ្នាំនេះ ត្រូវបានទទួលស្គាល់ថាអនុលោមតាមគោលការណ៍ នៃពានរង្វាន់អង្គការយូណេស្កូអាស៊ីប៉ាស៊ីហ្វិក, និងពិព័រណ៍ ស្តីពីសម្បត្តិបេតិកភណ្ឌដែលកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដែលនិស្សិផ្នែកស្ថាបត្យកម្ម ត្រូវបានផ្តល់ឱកាសឲ្យបង្ហាញនូវគោលគំនិត ស្តីពីការស្តារឡើងវិញ និងការថែរក្សាអគារបេតិកភណ្ឌដែលមានស្រាប់ ដែលស្ថិតនៅតំបន់ជុំវិញសាលារៀនរបស់ពួកគេ។   សកម្មភាពផ្សេងៗទៀត រួមមាន ASA Clinic (Mobaan Asia) ដែលមានអ្នកជំនាញរង់ចាំផ្តល់ការប្រឹក្សាយោបល់ ទាក់ទងនឹងការរចនា និងសាងសង់។ ASA Place គឺជាទីតាំងដែលពោរពេញទៅដោយសកម្មភាពនានា សម្រាប់បង្ហាញជូនសាធារណជនទស្សនាបណ្តើរ និងពិភាក្សាគ្នាបណ្តើរ ក្នុងរយៈពេលចំនួន៦ថ្ងៃ។ ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយសម្រាប់ការងារអភិរក្សរួមមាន ការប្រើប្រាស់ឧបករណ៍រុករកប្រភេទ 3D ក៏ត្រូវបានដាក់បង្ហាញផងដែរ។ អ្នកចូលរួមទស្សនា ពិសេសស្ថាបត្យករ អាចចូលរួមបញ្ចេញមតិ ក្នុងវេទិកា ASA ដើម្បីពិភាក្សាស្តីពីព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើងពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មអន្តរជាតិ។   ប្រធានបទ ការផ្តោតជាថ្មីលើបេតិកភណ្ឌ មានបំណងទាក់ទាញចំណាប់អារម្មណ៍សាធារណជន ឲ្យក្រឡេកមកមើលសម្បត្តិបេតិកភណ្ឌ ក៏ដូចជាបញ្ជ្រាបចក្ខុវិស័យ និងការយល់ដឹងរបស់យើង ទៅក្នុងប្រធានបទ។ ប្រធានបទនេះក៏ចង់បង្ហាញពីភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យមានសហត្ថិភាព រវាងសហគមន៍ និងតំបន់បេតិកភណ្ឌនានា ដើម្បីចូលរួមថែរក្សាការពារ នូវគុណតម្លៃនៃអគារចាស់ៗ និងដើម្បីជំរុញឲ្យមានភាពស្របគំនិតគ្នា រវាងអ្នកមានគោលគំនិតផ្ទុយគ្នា លើការងារអភិរក្សនេះ។ ពិព័រណ៍នេះ មានបំណងពង្រីកនូវការយកចិត្តទុកដាក់របស់សាធារណជន លើវិស័យស្ថាបត្យកម្ម និងបញ្ជ្រាបចំណេះដឹងដល់អ្នកចូលរួមទស្សនាគ្រប់រូប ដោយមិនគិតពីអាយុ និងឋានៈ ដើម្បីលើកទឹកចិត្តឲ្យពួកគេធ្វើការពិចារណាឡើងវិញ ពីភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ លើសម្បត្តិបេតិកភណ្ឌ។ ពិព័រណ៍នេះ ក៏មានបំណងកៀងគរ ការចែករំលែករបស់សាធារណជន លើការងារអភិរក្ស និង កេរដំណែលនៃសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ សម្រាប់ថ្ងៃអនាគត ដោយលោកបណ្ឌិត Vasu។   លោក Sakchai Pattarapreechakul នាយកក្រុមហ៊ុនពិព័រណ៍ NEO និងជាសមាជិកមួយរូបនៃគណៈកម្មាធិការ Architect20 បានបង្ហាញអំពីវឌ្ឍនភាពចុងក្រោយ នៃព្រឹត្តិការណ៍ ដោយបានលើកឡើងថា៖ «ឆ្នាំនេះ ក្រុមហ៊ុន NEO បានដាក់ផែនការផ្សព្វផ្សាយជាយុទ្ធសាស្ត្រ នូវព្រឹត្តិការណ៍ជាមួយនិមិត្តរូប នៃការតាំងពិព័រណ៍ស្តីពីស្ថាបត្យកម្ម សម្ភារ និង       បច្ចេកវិទ្យាសាងសង់ជាលក្ខណៈអន្តរជាតិ។ យើងនឹងរៀបចំការតាំងពិព័រណ៍ លើផ្ទៃដីប្រ មាណជិត ៧៥,០០០ម៉ែត្រក្រឡា។ ថ្មីៗនេះ យើងបានកែលម្អការធានារបស់យើង និងដំណោះស្រាយអ៊ីនធឺណិត សម្រាប់គ្រប់កិច្ចការដើម្បីគាំទ្រដល់អ្នកតាំងពិព័ណ៍ជាតិ និងអន្តរជាតិ។ យើងមានអ្នកតាំងពិព័រណ៍មកពីអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្សី កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ឥណ្ឌា ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានចំនួនសរុបប្រមាណជា ៨៥០ ក្រុមហ៊ុន។ គិតមកទល់ពេលបច្ចុប្បន្ន ៩០% នៃទីតាំងពិព័រណ៍របស់យើងត្រូវកក់ទុកដោយក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមមាន៖ AT EAST DESIGN, BANGKOK ROAD LIGHTING, CERAMIQUE, CHAMPACA, CNP PLASTIC INDUSTRIES, CRISTINA VRH, COTTO, DP CERAMIC, DELTA, DOS, DURAGRES, EDL, EE&C, EPSON, FORMICA, HAFELE, HI-KOOL, HP, LAMINA FILMS, JORAKAY, KOHLER, LAMPTITUDE (PEMCO), LED ON HOME, LEOWOOD, LIGMAN LIGHTING, MITSUBISHI ELECTRIC KANG YONG WATANA, OPPLE, PANASONIC, POLYMER MASTER, SATS, SCG, SEACON HOME, SIAM YAMATO STEEL, TAK, TPI POLENE, TS-TEAK, UTTHAYAN, WATTANA, WDC ជាដើម»។   ព្រឹត្តិការណ៍នេះ ក៏រួមបញ្ចូលនូវកម្មវិធី Inno-Talk ដែលផ្តោតលើការជជែកវែកញែក នៃរបកគំហើញថ្មីៗ ដែលតុនៃកិច្ចពិភាក្សាសុទ្ធតែជាគ្រូ សាស្ត្រាចារ្យល្បីៗ នឹងបង្ហាញអំពីគំនិតយោបល់ លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ក្នុងការងារស្ថាបត្យកម្ម និងសំណង់។ អ្នកទស្សនាក៏អាចចូលរួមក្នុង កម្មវិធីអ្នកទិញ រួចជួបជជែកជាមួយ និងអ្នកតាំងពិព័រណ៍ដើម្បីទទួលបាននូវឱកាសអាជីវកម្ម និងក្លាយខ្លួនជាតំណាងចែកចាយក្នុងតំបន់សម្រាប់ការងារផ្គត់ផ្គង់ជាអន្តរជាតិ មកក្នុងទីផ្សារអាស៊ី។ បន្ថែមលើសពីនេះទៀត ពិព័រណ៍នេះក៏មានបង្ហាញផងដែរ ពីការដាក់ឲ្យដំណើរការជាលើកដំបូង នូវផ្ទះឆ្លាតវៃ ដោយមានការធ្វើបទបង្ហាញ អំពីផ្ទះគំរូដែលមានសណ្ឋានជាផ្ទះឆ្លាតវៃ សម្រាប់ការរស់នៅឆ្លាតវៃ ដើម្បីបំពេញនូវតម្រូវការ នៃរបៀបរស់នៅនាពេលបច្ចុប្បន្ន។   សូមចូលរួមពិព័រណ៍ Architect20 ដើម្បីស្វែងយល់បន្ថែម អំពីស្ថាបត្យកម្មបេតិកភណ្ឌនៅទូទាំងសកលលោក ដោយប្រើប្រាស់បច្ចេកវិទ្យា និងរបកគំហើញចុងក្រោយបង្អស់ ក្នុងការសាងសង់ និងសម្ភារសំណង់ ក៏ដូចជាដើម្បីទស្សនានូវសកម្មភាពនានា ដ៏គួរឲ្យចាប់អារម្មណ៍នៃព្រត្តិការណ៍ប្រចាំឆ្នាំនេះ គោរពអញ្ជើញដោយ លោក Sakchai។   សម្រាប់ព័ត៌មានបន្ថែម ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. ទូរសព្ទលេខ៖ +៦៦ ២ ២០៣ ៤២៧៩ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.architectexpoasia.com ទំព័រហ្វេកប៊ុក៖ ASA EXPO ៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០៖ សមាគមស្ថាបត្យករថៃ គាំទ្រដោយមូលនិធិមហាក្សត្រ (ASA) និងក្រុមហ៊ុនរៀបចំពិព័រណ៍ (NEO) បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ឈ្មោះថា «Architect20 ក្រោមប្រធានបទ៖ការផ្តោតជាថ្មីលើបេតិកភណ្ឌ»ដែលផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សស្ថាបត្យកម្មទាំងនោះ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅសាលឆាលេនជឺ (Chanllenger Hall) ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក (IMPACT Exhibition Center) ដែលស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។
វិទ្យាស្ថានបេះដូង, សួត និងឈាមជាតិបានបង្ហាញពីរោគសញ្ញាគម្រាមកំហែងនៃការគេងមិនដកដង្ហើមដែលមាន៖ គេងស្រម៉ុករ៉ាំរ៉ៃ និងលឺដែលអាចត្រូវបានរំខានដោយការឈប់ដកដង្ហើម មានអារម្មណ៍ងុយគេងខ្លាំងអំឡុងពេលថ្ងៃ ឬគេងលក់អំឡុងពេលធ្វើការងារ ឬកំពុងបើកបរ មានការឈឺក្បាល, ឈឺក ឬស្ងួតមាត់នៅពេលព្រឹក តស៊ូជាមួយនឹងការសិក្សា, ការប្រមូលផ្តុំអារម្មណ៍ ឬការចងចាំ សម្គាល់ឃើញថាមានការប្រែប្រួលអារម្មណ៍ ឬមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឆាប់ខឹង ភ្ញាក់ទៅនោមជារឿយៗអំឡុងពេលយប់៕   ត្រួតពិនិត្យដោយ www.health.com.kh  
ការគេងមិនដកដង្ហើមគឺជាបញ្ហាមួយដែលការដកដង្ហើមអំឡុងពេលគេងត្រូវបានរំខាន ហើយវាអាចកើតមានឡើងជាច្រើនដងក្នុងមួយយប់ៗ។
  សេចក្តីផ្តើមនៃគោលនយោបាយជាតិភាសាខ្មែរ បានសរសេរថា នាពេលបច្ចុប្បន្ន ការប្រើភាសាខ្មែរ ដូចជា សំណេរ ការបន្លឺសូរភាសា និង ក្បួនវេយ្យាករណ៍ ជាដើម «ពុំទាន់មានលក្ខណៈស្ដង់ដាគ្រប់គ្រាន់នៅឡើយទេ» ទោះជាកម្ពុជា បានយកវចនានុក្រមខ្មែរ បោះពុម្ពលើកទី៥ កាលពីឆ្នាំ១៩៦៧-១៩៦៨ ធ្វើជាគោលក៏ដោយ។    ម្យ៉ាងទៀត អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ វចនានុក្រមខ្មែរ មិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាព ឲ្យស្របទៅនឹងសេចក្ដីត្រូវការក្នុងការប្រើភាសាខ្មែរនោះទេ។ លើសពីនេះ ការប្រើភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ វិទ្យុ បណ្ដាញសង្គម បណ្ដាញសារព័ត៌មាន ប្រព័ន្ធអ៊ីនធឺណិត និងលើរូបសញ្ញា ឈ្មោះស្ថាប័ន ឈ្មោះប្រទេស ឈ្មោះទីកន្លែង «នៅមានកំហុសឆ្គងនិងមិនទាន់ឯកភាពគ្នា»។   ក្រៅពីចង់ឲ្យមានការឯកភាពគ្នាលើការប្រើភាសាខ្មែរ គោលនយោបាយជាតិភាសាខ្មែរ នៅមាន គោលដៅផ្សេងទៀត ដូចជា បង្កើនការប្រើភាសាខ្មែរជាភាសាយាន, ជំរុញនិងលើកកម្ពស់ការប្រើពាក្យនិងបច្ចេកសព្ទជាភាសាខ្មែរ, ជំរុញការប្រើពាក្យនិងបច្ចេកសព្ទកម្ចីឲ្យស្របតាមគោលការណ៍ភាសាជាតិ, ជំរុញនិងលើកកម្ពស់ការប្រើភាសាខ្មែរឲ្យបានទូលំទូលាយនិងត្រឹមត្រូវ, ជំរុញនិងលើកកម្ពស់ការស្រាវជ្រាវ ការប្រមូល ការចងក្រង ការថែរក្សា និង ផ្សព្វផ្សាយឯកសារទាក់ទងនឹងភាសាខ្មែរ ។ល។   ចំណែក ចក្ខុវិស័យនៃគោលនយោបាយនេះ គឺដើម្បី «លើកកម្ពស់កិត្យានុភាពភាសាខ្មែរ» ឯគោលបំណង គឺដើម្បី «អភិរក្សនិងអភិវឌ្ឍភាសាខ្មែរ»។    ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើនេះ គោលនយោបាយជាតិភាសាខ្មែរ បានកំណត់យុទ្ធសាស្ត្រមួយចំនួន គឺ រៀបរៀងវេយ្យាករណ៍ខ្មែរឲ្យមានស្ដង់ដា, ធ្វើបច្ចុប្បន្នភាពវចនានុក្រមភាសាខ្មែរនិងសទ្ទានុក្រមបច្ចេកសព្ទ, អភិវឌ្ឍនិងបង្កើតពាក្យថ្មីៗនៅក្នុងជំនាញនិងវិស័យផ្សេងៗ, ត្រួតពិនិត្យនិងកែតម្រូវការប្រើភាសានិងអក្សរខ្មែរ, កំណត់គោលការណ៍ឲ្យមានការឯកភាពក្នុងការប្រើភាសាខ្មែរ, បណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិរក្សនិងអភិវឌ្ឍភាសាខ្មែរ, កំណត់ឲ្យមានកម្មវិធីរៀនភាសាខ្មែរនៅគ្រឹះស្ថានសិក្សាឯកជន, លើកទឹកចិត្ដការបកប្រែសៀវភៅនិងឯកសារនានាពីភាសាបរទេសមកជាភាសាខ្មែរ, យកចិត្ដទុកដាក់លើការប្រើភាសាខ្មែរក្នុងផ្នែកបច្ចេកវិទ្យា, កំណត់គោលការណ៍អំពីការកត់សូរភាសាបរទេសជាអក្សរខ្មែរនិងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ ។ល។   សេចក្ដីសន្និដ្ឋាននៃគោលនយោបាយជាតិភាសាខ្មែរ បញ្ជាក់ដូច្នេះថា៖«គោលនយោបាយជាតិស្ដីពីភាសាខ្មែរ ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ឧត្តមភាពភាសាជាតិនិងជំរុញឲ្យមានការឯកភាពគ្នាក្នុងការប្រើភាសាជាតិ ដូចជា សំណេរ អំណាន ការបង្កើតពាក្យ និង ពាក្យកម្ចី ជាដើម។ ក្នុងការអនុវត្តគោលនយោបាយនេះឲ្យបានជោគជ័យ រដ្ឋាភិបាលសង្ឃឹមយ៉ាងម៉ុតមាំថា នឹងមានការចូលរួមគាំទ្រពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងធនធានមនុស្ស ទាំងសម្ភារនិងហិរញ្ញវត្ថុ»។   សេចក្តីព្រាងស្តីពីគោលនយោបាយជាតិភាសាខ្មែរ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩៕  
រដ្ឋាភិបាល បានបង្កើតនយោបាយជាតិភាសាខ្មែរ ដែលមានគោលដៅចម្បងមួយ គឺដើម្បី «កំណត់និងពិនិត្យឲ្យមានឯកភាពក្នុងការប្រើភាសាខ្មែរ»។
ពលរដ្ឋហុងកុងចំនួន៧៧នាក់ ត្រូវបានចាប់ខ្លួនដោយសារបំពានច្បាប់ថ្មីដែលហាមការពាក់ម៉ាស់។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសហុងកុងនៅថ្ងៃទី៨ ខែតុលា។   ប្រមុខប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ការី ឡាំ (Carrie Lam) បានប្រកាសប្រើច្បាប់សម័យអាណានិគមអង់គ្លេស ដើម្បីចេញច្បាប់ហាមពាក់ម៉ាស់។ លោកស្រី ការី ឡាំ មានគោលបំណងបង្អាក់ក្រុមបាតុករដែលតែងតែបង្កអំពើហិង្សាតាមដងផ្លូវនិងក្នុងទីក្រុង។ ប៉ុន្តែ ក្រុមបាតុករហុងកុងខ្លះនៅតែហ៊ានបំពានច្បាប់នេះ។ ចាប់តាំងពីចេញច្បាប់ថ្មីហាមមិនអោយពាក់ម៉ាសគ្រប់ប្រភេទរួមទាំងការគូរមុខផង មនុស្ស៧៧នាក់ហើយត្រូវបានចាប់ខ្លួន ដោយក្នុងនេះមានការចាប់ខ្លួនក្មេងអាយុ១២ឆ្នាំផងដែរ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែតុលា ប៉ូលិសហុងកុងបានប្រាប់ថា មនុស្ស៧៤ត្រូវបានចាប់ខ្លួនពីបទពាក់ម៉ាសនិង៣នាក់ទៀតរងការចោទប្រកាន់ពីបទមិនសហការជាមួយប៉ូលីស។ មន្ត្រីប៉ូលិសបាននិយាយថា ជានិច្ចជាកាលក្រុមអ្នកបាតុករតែងបំផ្លាញរបស់របបផ្សេងៗដូចជា ការដុតអគារ និងយកដបសាំងគប់មកលើប៉ូលីសនៅចុងសប្តាហ៍ ហើយបាតុករខ្លះទៀតបានវាយប្រហារលើប្រជាជនទូទៅដែលមានទស្សនផ្ទុយពីពួកគេទៀតផង។     លោក Kwok Yam-yung អធិការប៉ូលិសហុងកុងមួយរួបបញ្ជាក់ថា ទង្វើបំពាននិងគ្មានការពិចារណានេះ បានរុញច្រានឲ្យច្បាប់នៅហុងកុងប្រឈមនឹងការដួលរំទាំងស្រុង ខណៈអំពើហិង្សាលើប្រជាជនដែលមិនមែនជាបាតុករ បានកើនឡើងយ៉ាងរហ័ស។ ជនរងគ្រោះទាំងនោះ ត្រូវបានរងរបួសធ្ងន់ធ្ងរនិងខ្លះជិតនឹងបាត់បង់ជីវិតផងដែរ។ លោក Kwok បានបន្ថែមថា ក្រុមបាតុករថែមទាំងបានបង្ហាញចេញនូវគោលបំណងសម្លាប់ប៉ូលីសទៀតផង។ គួររំលឹកថា ភ្លើងស្តុបជាង៨០នៅតាមដងវិថី និងនៅស្ថានីយ៍រថភ្លើងរងការបំផ្លាញនៅចុងសប្តាហ៍នេះ។ កត្តានេះបានធ្វើអោយបណ្តាញរថភ្លើងទាំងអស់ផ្អាកធ្វើដំណើរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរាយការណ៍ពីករណីបំផ្លាញទ្រព្យសម្បត្តិសាធារណជាង២០០ករណីមកហើយ។ កន្លងមកលោកស្រី ការី ឡាំ និយាយថា ហុងកុងអាចដោះស្រាយវិបត្តិនេះបានដោយខ្លួនឯងដោយមិនចាំបាច់សុំជំនួយពីនរណាឡើយ។ ប៉ុន្តែលោកស្រីក៏បានបញ្ជាក់ទៀតដែលថាលោកស្រីនឹងមិនបដិសេធជំនួយពីប្រទេសចិនទេក្នុងករណីចាំចាច់ណាមួយកើតឡើង៕
ដោយ៖ ងួន សុភាវត្តី
    ការខិតខំប្រឹងប្រែងហ្វឹកហាត់និងមានការផ្តល់កម្លាំងចិត្តពីគ្រួសារជួយឲ្យកីឡាករ ជឿម ពិសិដ្ឋ ដែលមានទម្ងន់ត្រឹម៨០គីឡូក្រាម អាចលើកដុំដែកទម្ងន់រហូត១១០គីឡូក្រាម និងអាចយកឈ្នះកីឡាករ ហេង វុទ្ធី ដែលមានទម្ងន់លើសខ្លួនជាង១០គីឡូក្រាម។ ការណ៍នេះ ជួយកីឡាករវ័យ១៩ឆ្នាំរូបនេះ ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាលើកទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលរៀបចំនៅក្នុងពិធីបុណ្យសមុទ្រលើកទី៨នៅខេត្តកំពត ដែលទើបបញ្ចប់កាលពីពេលថ្មីៗ។   កីឡាករមកពីខេត្តបាត់ដំបូងរូបនេះ ទំនងជាអាចក្លាយជាកីឡាករជម្រើសជាតិ ប្រចាំសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។ ដ្បិតការប្រកួតជើងឯកថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកកីឡាករមានសមត្ថភាព និងទេពកោសល្យសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០២០ ខាងមុខ។    ជាកូនទី៤ក្នុងគ្រួសារមានបងប្អូន៥នាក់(ស្រី៣នាក់) ពិសិដ្ឋ ដែលចូលប្រឡូកជាមួយកីឡាលើកទម្ងន់បានកន្លះឆ្នាំ ចង់តំណាងឲ្យកម្ពុជាក្នុងការប្រកួតអន្តរជាតិអន្តរជាតិនានា ពិសេសកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កត្តាដែលជំរុញឲ្យ រូបគេ ចូលរួមជាមួយកីឡាលើកទម្ងន់ដោយសារវាជាចំណង់ចំណូលចិត្ត ជាពិសេសវាជាប្រភេទកីឡាថ្មីរបស់កម្ពុជា។    ពិសិដ្ឋ ចាត់ទុកការអាចលើកបានទម្ងន់១១០គីឡូក្រាមនៅពេលនេះ គឺជាការយកឈ្នះលើការហ្វឹកហាត់ ដ្បិតក្នុងអំឡុងពេលហ្វឹកហាត់កន្លងមករូបគេអាចលើកបានតែ១០៧គីឡូក្រាមតែប៉ុណ្ណោះ។ «ខ្ញុំមានមោទកភាពលើខ្លួនឯងមែនទែន ដែលអាចយកឈ្នះលើការហ្វឹកហាត់។ កត្តា ដែលជួយឲ្យខ្ញុំអាចលើករហូត១១០គីឡូក្រាមនៅពេលនេះ គឺដោយសារមានការជំរុញទឹកចិត្តពីគ្រួសារ និងលោកគ្រូអ្នកគ្រូ។ ម្យ៉ាងវិញទៀត ការប្រកួតជើងឯកថ្នាក់ជាតិនេះ បើអ្នកឈ្នះនឹងត្រូវប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដែលជាហេតុធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត»។ នេះជាការលើកឡើងរបស់កីឡាករ ជឿម ពិសិដ្ឋ៕  
មានវ័យ១៩ឆ្នាំ តែកីឡាករ ជឿម ពិសិដ្ឋ អាចលើកដុំដែកទម្ងន់រហូត១១០គីឡូក្រាម ដែលជួយឲ្យរូបគេក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាលើកទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩។ ជ័យជម្នះនេះ ទំនងជួយឲ្យកីឡាករមកពីខេត្តបាត់ដំបងរូបនេះ ក្លាយជាកីឡាករជម្រើសជាតិ ដ្បិតសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា គ្រោងប្រមូលផ្តុំក្រុមជម្រើសជាតិនៅឆ្នាំ២០២០។ ជាកូនទី៤ក្នុងគ្រួសារមានបងប្អូន៥នាក់ ពិសិដ្ឋ ចង់តំណាងឲ្យកម្ពុជាក្នុងការប្រកួតអន្តរជាតិនានា ពិសេសកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ការសង្គ្រោះគ្រាប់បាល់ពីការស៊ុតរបស់ក្រុមថៃ បានសម្រេចរបស់អ្នកចាំទី Sunny ធ្វើឱ្យថៃអស់ឱកាសឡើងទៅកាន់ការប្រកួតជម្រុះ World Cup 2026 ជុំទី៣ បើទោះមានពិន្ទុ និងគ្រាប់បាល់ស្មើនឹងក្រុមចិនក៏ដោយ។   ក្រុមជម្រើសជាតិចិន ឈ្នះកៅអីទៅកាន់ការប្រកួតជុំទី៣ ជម្រុះ World Cup 2026 តំបន់អាស៊ី ទាំងប្រផិតប្រផើយ ខណៈថៃចិញ្ចឹមចិត្តចង់ឈ្នះក្រុមសិង្ហបុរីច្រើនគ្រាប់ ដើម្បីមានលទ្ធភាពទៅវគ្គបន្ត។ ទោះបែបណា អ្នកចាំទី Sunny ធ្វើឱ្យ ក្រុមថៃ បានត្រឹមខកចិត្ត និងបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងពូល C។    ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាក្រុមឈរកំពូលតារាងពូល C រកបាន ១៦ពិន្ទុ ចិនស្ថិតនៅលេខ ២ និងសិង្ហបុរី ស្ថិតនៅបាតតារាងមានត្រឹមតែ ១ពិន្ទុ ប៉ុណ្ណោះ។   បើតាមការចុះផ្សាយរបស់កាសែតចិន Shanghai Daily អ្នកគាំទ្រក្រុមចិនជាច្រើននាក់ បានបរិច្ចាគប្រាក់ទៅកាន់ហាងលក់អាហា របស់កីឡាករចាំទីរបស់ក្រុមសិង្ហបុរី បន្ទាប់ពីការប្រកួតចប់ទៅ ដើម្បីបង្ហាញការអរគុណចំពោះការសង្គ្រោះបាល់ចំនួន ១១លើក និងទប់លទ្ធផល ថៃឈ្នះការប្រកួត ៣-១ ជួយក្រុមចិនឡើងវគ្គបន្ត នៃការប្រកួតជម្រុះជុំទី៣ FIFA World Cup 2026។    ហាងលក់អាហារបស់អ្នកចាំទី Sunny ទៀតសោតមានឈ្មោះថា Coconut Rice Dapur Hassan ដែលជា ហាងអាហារផ្តោតខ្លាំងទៅលើម្ហូបសម្រាប់ជនជាតិម៉ូស្លីម ស្ថិតក្នុងប្រទេសសិង្ហបុរី៕  
អ្នកគាំទ្របាល់ទាត់ចិន ជាច្រើនអ្នកបរិច្ចាគប្រាក់ ទៅអ្នកចាំទីក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី Hassan Sunny ដើម្បីជាការអរគុណ ក្រោយរូបគេជួយសង្គ្រោះការស៊ុតពីក្រុមថៃ ១១លើក ក្នុងបរាជ័យ ៣-១ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី២ តំបន់អាស៊ី ថ្ងៃទី១២ ខែមិថុនា។ សង្គ្រោះគ្រាប់បាល់១១លើកនេះ បានជួយចិន បន្តទៅវគ្គជម្រុះជុំទី៣ ស្របពេល ថៃ ហាលអាវ។
  បញ្ហានេះប៉ះពាល់ដល់មុខងារធម្មតារបស់ពោះវៀនធំ ដែលយើងអាចសម្គាល់ដឹងតាមរយៈអាការៈដូចជា ឈឺពោះបែបរមួលៗ ហើមពោះ ទល់លាមក និងរាករូស។ អាការៈទាំងនេះអាចធ្ងន់ធ្ងរទៅៗតាមរយៈការញ៉ាំអាហារច្រើនៗ ហើមពោះដោយសារខ្យល់ក្នុងពោះវៀនច្រើន ការប្រើថ្នាំ ឬការញ៉ាំអាហារដូចជា សូកូឡា ទឹកដោះគោ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹង។    ស្ត្រេសដែលជារឿងកាន់តែពិបាកគ្រប់គ្រង ក៏អាចជាមូលហេតុមួយផងដែរ។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីសាស្ត្រខ្លះៗក្នុងការគ្រប់គ្រងស្ត្រេស៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)   ចូរប្រើប្រាស់វិធីរំងាប់អារម្មណ៍ដូចជា ការតាំងសមាធិ ចូរស្វែងរកការពិគ្រោះសុខភាពបែបឯកជន  ចូរហាត់ប្រាណឲ្យបានទៀងទាត់ដូចជា ការដើរ ឬហាត់យូហ្គា ចូរផ្លាស់ប្តូរស្ថានភាពដែលតានតឹងក្នុងអារម្មណ៍ចេញវិញ ចូរគេងឲ្យបានគ្រប់គ្រាន់៕   ត្រួតពិនិត្យដោយ www.health.com.kh
បើសិនជាអ្នកកំពុងតែមានបញ្ហាចង្កោមរោគសញ្ញារលាកពោះវៀន ឬហៅថា Irritable Bowel Syndrome (IBS) អ្នកពិតជាដឹងថា វាមិនមានផាសុកភាពខ្លាំងប៉ុណ្ណាហើយ។ពេលខ្លះ វាអាចធ្វើទុក្ខរហូតដល់មិនអាចធ្វើការបាន ចូលរួមក្នុងការងារសង្គម ឬត្រូវការទៅណាមកណាបានផង។
ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០២១-២២ រវាង Liverpool និង Real Madrid បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។ បើតាមលោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានអះអាងក្រោយពេលចប់ការប្រកួតថា សំបុត្រស្ថិតក្នុងដៃអ្នកគាំទ្រចន្លោះពី ៣ម៉ឺនទៅ៤ម៉ឺនសំបុត្រ គឺជាសំបុត្រក្លែងក្លាយ។ នេះជាមូលហេតុនៃបញ្ហាដែលក្រុមមន្ត្រីប៉ូលីសបានរារាំងអ្នកគាំទ្រនៅខាងក្រៅទីលាន។   ការប្រកួតបានពន្យាពេលជាង១ម៉ោង ដោយសារតែបញ្ហាអ្នកគាំទ្រច្រើនអ្នកចូលក្នុងទីលានប្រកួតយឺតយ៉ាវ ដោយសារការកកស្ទះនៅក្រៅកីឡដ្ឋាន Stade des France នាទីក្រុងប៉ារីស។  ទោះយ៉ាងនេះក្តី លោក Martin Kallen ប្រធានផ្នែករៀបចំព្រឺត្តិការណ៍ UEFA បានប្រាប់តុលាការបារាំងថា បញ្ហាសំបុត្រក្លែងក្លាយដែល UEFA កំពុងស៊ើបអង្កេត មានតួរលេខ ទាបជាងការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង។   «យើងរកឃើញថាសំបុត្រត្រឹមតែ ២,៦០០សំបុត្រដែលត្រូវបានរកឃើញថាជាសំបុត្រក្លែងបន្លំ។ [] យើងមិនជឿលើតួរលេខដែលបានលើកឡើងពីសំណាក់បារាំងឡើយ ដែលពួកគេបានអះអាងថាជាង ៣ម៉ឺនទៅ៤ម៉ឺនសំបុត្រ។»។ លោក Martin Kallen និយាយបែបនេះ។   UEFA កាលពីចុងខែឧសភា ធ្លាប់បានប្រកាសរួចហើយថា បានបើកការស៊ើបអង្កេតលើបញ្ហាជំនួបផ្តាច់ព្រ័ត្រនៅប្រទេសបារាំង ដោយមានអតីតរដ្ឋមន្ត្រីកីឡានិងផ្នែកអប់រំរបស់ព័រទុយហ្គាល់ជាអ្នកគ្រប់គ្រង ។ ការស៊ើបអង្កេតនេះនឹងចេញលទ្ធផលក្នុងរយៈពេលចន្លោះ ២ឬ៣ខែទៀត។   គួររំលឹកថា Real Madrid យកឈ្នះលើក្រុមហង្សក្រហម Liverpool លទ្ធផល ១-០ ដោយកីឡាករ Vinicius JR ជាអ្នកស៊ុតរកគ្រាប់បាន ធ្វើឱ្យក្រុមអធិរាជស ក្លាយជាជើងឯក Champions League ចំនួន១៤លើកក្នុងប្រវត្តិសាស្ត្រ លើសក្រុមណាទាំងអស់នៅតំបន់អឺរ៉ុប៕    
តំណាងជាន់ខ្ពស់មួយរូបរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២១ ខែមិថុនា និយាយថា ខ្លួនជឿសម្តីលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលនិយាយពីតួលេខដ៏ច្រើនអំពីការក្លែងបន្លំសំបុត្រចូលទស្សនាព្រឹត្តិការណ៍ជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២១-២២។
  Pacquiao បានបញ្ជាក់ថា ខ្លួននឹងពិចារណាលើការប្រកួតជាមួយ Ugas ម្ដងទៀត នាខែមករា ឆ្នាំ២០២២ ដែលមុនពេលការបោះឆ្នោតនៅហ្វីលីពីន មកដល់នាខែឧសភា ខាងមុខ។ Pacquiao ដែលជាសមាជិកព្រឹទ្ធសភាផងនោះ ក៏កំពុងពិចារណាលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនេះដែរ។   ស្ដេចប្រដាល់ហ្វីលីពីន វ័យ៤២រូបនេះ បាននិយាយប្រាប់វេបសាយ អត្តពលិកមួយថា ៖«ខ្ញុំអាចត្រឡប់មកប្រកួតវិញ នៅខែមករាម្ដងទៀត។ ខ្ញុំនឹងពិចារណាអំពីការប្រកួតនេះ។ ខ្ញុំដឹងថា ខ្ញុំអាចនៅបន្តការប្រកួតជាមួយគាត់ម្ដងទៀត បើសិនជាខ្ញុំចង់ប្រកួត។ វាគ្មានបញ្ហាអ្វីនោះទេ»។    តាមពិតទៅ Pacquiao ក៏ចង់ចូលនិវត្តន៍ពីការប្រដាល់នេះដែរ ក្រោយចាញ់ជាលើកទី៨ ក្នុងអាជីពប្រដាល់២៦ឆ្នាំរបស់ខ្លួន ក្រោមថ្វីដៃ Ugas នេះ។ ប៉ុន្តែកីឡាករបទពិសោធន៍ចាស់វស្សារូបនេះ ហាក់មិនអស់ចិត្តចំពោះបរាជ័យនេះសោះ ដោយសាររូបគេ គិតថា Ugas ជាគូប្រកួតងាយស្រួលសម្រាប់ខ្លួនផ្ដួលយកជ័យជម្នះវិញ។    តែយ៉ាងណា Pacquiao ក៏ទទួលស្គាល់ថា មូលហេតុដែលនាំឱ្យរូបគេចាញ់ Ugas នោះ ដោយសារបញ្ហាជើងរបស់ខ្លួន ធ្វើចលនាមិនសូវរហ័សដូចមុន។ «ខ្ញុំនឹងនៅតែគិតអំពីការប្រកួត ព្រោះខ្ញុំមិនជឿសោះថា (Ugas) ជាគូប្រកួតងាយស្រួលម្នាក់ ក្នុងចំណោមគូប្រកួតផ្សេងទៀត ដែលខ្ញុំធ្លាប់ជួបប្រទះ(អាចយកឈ្នះខ្ញុំទេ)។ (Ugas) មានស្ទីលវាយសម្រុកតែមួយរបៀបទេ ដែលអាចឱ្យខ្ញុំអាចធ្វើចលនាគេចផុតយ៉ាងងាយ ដូចអ្នកគ្រប់គ្នាធ្លាប់បានឃើញពីបច្ចេកទេសបម្លាស់ទីរបស់ខ្ញុំ នៅក្នុងការប្រកួតលើកមុនៗហើយ។ ប៉ុន្តែសម្រាប់ការប្រកួតនេះ ខ្ញុំមិនអាចធ្វើចលនាបម្លាស់ទីបាន ដោយសារជើងរបស់ខ្ញុំ ចេះតែចង់ឈប់(មិនរហ័ស)»។   កីឡាករ Ugas ឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ ១១៥-១១៣ , ១១៦-១១២ និង១១៦-១១២។ ក្រោយទទួលបានជ័យជម្នះ កីឡាករគុយបា Ugas បានអះអាងថា ខ្លួនបានដឹងពីបច្ចេកទេសវាយឈ្នះលើ Pacquiao។ កីឡាករវ័យ៣៥ឆ្នាំរូបនេះ បាននិយាយថា រូបគេបានសម្រេចវាយពីចម្ងាយ ដើម្បីយកពិន្ទុឈ្នះ ដោយមិនចូលទៅកៀក Pacquiao ឡើយ ព្រោះស្ដេចប្រដាល់ហ្វីលីពីនរូបនេះ ពូកែវាយកៀកជាងឆ្ងាយ។   អត្ថបទទាក់ទង   Ugas បានយកឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ  សម្រាប់ការប្រកួតនេះ វាជាជ័យជម្នះលើកទី២៧ របស់កីឡាករ Yordenis Ugas ក្នុងការប្រកួត៣១លើក។ ដោយឡែកប្រកួត ៣០លើកកន្លងមក កីឡាករគុយបារូបនេះ ធ្លាប់ចាញ់៤ដងប៉ុណ្ណោះ និងផ្តួលដៃគូឱ្យសន្លប់១២លើក។ អ្នកប្រដាល់វ័យ៣៥ឆ្នាំ ដែលជាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ប្រកួតចាញ់មួយលើកប៉ុណ្ណោះក្នុងចំនួន១៣លើកចុងក្រោយនេះ។   ជំនួបលើកនេះ បានផ្ដល់ភាពបរាជ័យលើកទី៨ ដល់Pacquiao នៅក្នុងអាជីពប្រដាល់ខ្លួន ២៦ឆ្នាំមកនេះ។ ស្ដេចប្រដាល់ហ្វីលីពីន ដែលកំពុងមមាញឹកនឹងរឿងនយោបាយក្នុងស្រុកផងនោះ មានប្រវត្តិប្រកួត ៧១ដងកន្លងមក ដោយឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក៕
ភ្នំពេញ៖ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងពិចារណាលើការជួបសងសឹកម្ចាស់ខ្សែក្រវ៉ាត់ WBA កីឡាករ Yordenis Ugas ម្ដងទៀតនៅដើមឆ្នាំក្រោយ។ Ugas បានឈ្នះ Pacquiao ដោយពិន្ទុឯកច្ឆ័ន្ទ នៅសង្វៀន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលថ្ងៃទី២២ សីហា។
សម្តេចរដ្ឋមន្រ្តី ពញ្ញាក់ស្មារតីដល់មន្រ្តីនិងអាជ្ញាធរថា រាល់ទំនាស់របស់ប្រជាជន ដូចជា ទំនាស់ដីធ្លីជាដើម បើមិនដោះស្រាយទេ វា នឹងអាចក្លាយទៅជារឿងធំ ហើយអ្នកប្រឆាំង អាចឆ្លៀតឱកាសពង្រីកទំនាស់នោះ ឲ្យកាន់តែធំថែមទៀត និងអាចប្រមូលកម្លាំងប្រជាជនបានច្រើន ដែលអាចមានលទ្ធភាពធ្វើសកម្មភាពអ្វីមួយបាន។ សម្តេច បន្ថែមថា ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាល ខិតខំដោះស្រាយទំនាស់ផ្សេងៗ ដោយយុត្តិធម៌ និងខិតខំកសាងសង្គមមួយ ដែលមានយុត្តិធម៌ ពីលើដល់ក្រោម។    សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«នេះគឺជាភារកិច្ចដ៏សំខាន់របស់យើង ហើយខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើសកម្មភាពអ្វីដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ មិនត្រូវរំលោភបំពានទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ»។ សម្តេច មានទស្សនៈថា៖«រដ្ឋាភិបាលមួយខ្លាំងបាន គឺរដ្ឋាភិបាលនោះ អាស្រ័យដោយប្រជាជនគាំទ្រ។ បើរដ្ឋាភិបាលគ្មានប្រជាជនគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ»។   រដ្ឋមន្រ្តីមហាផ្ទៃ បរិយាយទៀតថា ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺគេ ត្រូវដណ្តើមសមានចិត្តរបស់ប្រជាជន ដើម្បីគាំទ្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សខ្លួន។ សម្តេច បន្តថា ដើម្បីដណ្តើមបានសមានចិត្តរបស់ប្រជាជន កិច្ចការដ៏ចម្បង គឺត្រូវកសាងអំពើល្អ និងជួយដោះស្រាយបញ្ហារបស់ប្រជាជន ឬក៏អាចនិយាយថា ការកសាងប្រព័ន្ធយុត្តិធម៌តាំងពីលើដល់ក្រោម គឺជាគ្រឹះដ៏សំខាន់ ដើម្បីធ្វើឲ្យប្រទេសជាតិ មានស្ថិរភាពយូរអង្វែង។ សម្តេច បញ្ជាក់ថា៖...ពិសោធនៅលើសាកលោក វា អ៊ីចឹង មិនថាតែកម្ពុជាទេ អាឈ្លោះបាក់បែកគ្នាក្លាយជាសង្គ្រាម វាទៅពីរឿងអ៊ីចឹង [រឿងអយុត្តិធម៌]។ អ៊ីចឹងហើយ យើងមិនត្រូវមើលស្រាលទេ»។    លើសពីនេះ រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ឲ្យចាប់អារម្មណ៍លើបញ្ហារបស់ប្រជាជន ហើយត្រូវចាប់ផ្តើមដោះស្រាយបញ្ហាពីតូចទៅ កុំឲ្យវារីកធំទាន់។ បន្ថែមពីនេះ សម្តេចរដ្ឋមន្រ្តី ដាស់តឿនរាល់អាជ្ញាធរ ឲ្យដោះស្រាយបញ្ហាទាំងនោះ ដោយយុត្តិធម៌  ដោយមិនត្រូវអាងអំណាច អាងសាច់ញាតិ ឬយោគយល់ព្រោះមនោសញ្ចេតនាឡើយ។ សម្តេច ជូនសារទៅមន្រ្តីថា៖«អាហ្នឹងជាបញ្ហាគន្លឹះធំណាស់ ដែលនាំឲ្យកសាងសង្គមរបស់យើង មានស្ថិរភាព»៕  
ថ្លែងចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែក១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា២ខ្នង ក្នុងសាលាបឋមសិក្សាស្វាយព្រៃ និង អនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរម្លឹកជាថ្មីដល់បណ្តាអស់មន្រ្តី ជាពិសេសថ្នាក់មូលដ្ឋាន កុំឲ្យមើលរំលងឲ្យសោះ ពីបញ្ហារបស់ប្រជាជន មិនថាបញ្ហានោះតូចតាចយ៉ាងណានោះទេ។
Both aim to provide a broad overview of local and international laws and regulations that govern international businesses and engage students on the use and regulations of digital technologies.   The university says its graduates will be equipped with knowledge and skills that are highly valued in the global market.    Courses cover laws, regulations and policies in Cambodia and in other prominent common and civil law jurisdictions.    Students will learn to analyze complex legal issues that arise in international business, the fast-growing developments of digital technologies, and how these developments have affected the application of laws and different approaches to their solutions.   Courses include international business transactions, e-commerce law, and emerging technologies and the law.    The LL.M. program is tailored for those who have a background in law while the MLS is designed for professionals who do not have a background in law. The LL.M. and MLS are two-year, part-time, programs consisting of 45 units. Applications are open now.    To ensure success, the universityprovides an English course for masters studies todevelop the confidence and soft skills that are needed to succeed in their studies. The English course starts on Oct. 3.    The university is hosting an open house and information session on Sept. 17 from 9:30am to 10:30am at the university campus. This event will provide an opportunity to learn more about the university, the benefits of the programs, the admission process and scholarships. Registration: https://forms.office.com/r/pWC5zCV69q        
PHNOM PENH The American University of Phnom Penh  is to run two new Masters programs, Master of Laws (LL.M.) and the Master of Legal Studies (MLS). 
  ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២០ ធ្នូនេះថា មិនមានករណីឆ្លងថ្មី ហើយក៏មិនទាន់មានអ្នកជាសះស្បើយជំងឺកូវីដ-១៩ បន្ថែមទៀតដែរ។  សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ធ្នូ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប ៣៦២ករណី ក្នុងនោះបានជាសះស្បើយចំនួន ៣៤៥នាក់ហើយ។ ក្នុងចំណោមអ្នកជំងឺ ១៧នាក់ ដែលកំពុងសម្រាកព្យាបាល មាន១៣នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង២នាក់ទៀត នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕  
ភ្នំពេញ៖ រយៈ៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ។ ស្របពេលដែលបច្ចុប្បន្ន អ្នកជំងឺដែលកំពុងសម្រាកព្យាបាល សល់តែ១៧នាក់ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយរៀងរាល់ព្រឹក។
«វចនានុក្រមខ្មែរ» ថ្មីនេះ ជាការផ្សាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា  បោះពុម្ពនៅឆ្នាំ២០២២ ដោយមានការបញ្ចូលពាក្យថ្មីៗជាច្រើន។ ក្រៅពីបោះពុម្ពជាសៀវភៅ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ក៏មានទម្រង់ជាឌីជីថល ដោយអ្នកប្រើប្រាស់អាចទាញយកពីកម្មវិធី Windows App, iOS និង Android។ លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) ជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរថ្មីនេះ ដោយមានលោក សន ពៅ និងលោក ជួរ គារី ជាអនុប្រធាន។ បញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចជាដើម ស្ថិតក្នុងសមាសភាពជាឧត្តមទីប្រឹក្សា ទីប្រឹក្សា និងសមាជិក ជាង៦០នាក់ ដែលរួមគ្នារៀបចំធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម ចាប់តាំងពីឆ្នាំ២០១៨មក។ វចនានុក្រមខ្មែរជាផ្លូវការត្រូវបានបោះពុម្ពចំនួន៥គ្រារួចមកហើយ ក្នុងនោះបោះពុម្ពគ្រាទី១ ឆ្នាំ១៩៣៨(ភាគ១)និងឆ្នាំ១៩៤៣(ភាគ២), បោះពុម្ពគ្រាទី២ ឆ្នាំ១៩៥២(ភាគ២), បោះពុម្ពគ្រាទី៣ ឆ្នាំ១៩៥៨(ភាគ១) និងឆ្នាំ១៩៦២(ភាគ២), បោះពុម្ពគ្រាទី៤ ឆ្នាំ១៩៦២(ភាគ១) និងបោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧(ភាគ១)និងឆ្នាំ១៩៦៨(ភាគ២)។ គណៈកម្មាធិការជាតិរៀបរៀងវចនានុក្រមខ្មែរ បានកំណត់គោលការណ៍បច្ចេកទេសក្នុងការធ្វើបច្ចុប្បន្នកម្ម ដោយរក្សាទុកទម្រង់ដើមនៃវចនានុក្រមខ្មែរ ដោយបានធ្វើការកែសម្រួលចំណុចមួយចំនួន។ បន្ថែមពាក្យដែលកំពុងប្រើប្រាស់ ហើយដែលមិនទាន់មាននៅក្នុងវចនានុក្រមខ្មែរ។ បណ្ឌិត ហ៊ាន សុខុម បានលើកឡើងក្នុងនិវេទនកថា ក្នុងវចនានុក្រមថា កិច្ចការនេះធ្វើឡើងដោយឈរលើស្មារតីអភិរក្ស អភិវឌ្ឍភាសា អក្សរខ្មែរ និងបំពេញបន្ថែមន័យនៃពាក្យដែលនៅខ្វះចន្លោះរួមទាំងបន្ថែមពាក្យថ្មីៗទៀត ព្រមទាំងរក្សានូវទម្រង់វចនានុក្រមខ្មែរដែលរៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយដោយ ពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ជាគោល។ «ភាសាតែងតែមានការវិវត្តជានិច្ច ហេតុដូចនេះ ការធ្វើបច្ចុប្បន្នកម្មវចនានុក្រម ត្រូវធ្វើឡើងដោយគ្មានទីបញ្ចប់នោះទេ»។ នេះជាការលើកឡើងរបស់លោក ហ៊ាន សុខុម ហើយគូសបញ្ជាក់ថា ក.ជ.ភ.ខ. បានទទួលការឧបត្ថម្ភគាំទ្រទាំងស្រុងពីរដ្ឋាភិបាលនូវគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនេះ ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យអក្សរសាស្ត្រជាតិ បន្ទាប់ពីការបង្កើតវចនានុក្រមខ្មែរលើកដំបូងនាឆ្នាំ១៩១៥ ដើមសតវត្សទី២០។ ទោះជាមានការខិតខំប្រឹងប្រែងយ៉ាងណា ក៏គណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ យល់ឃើញថា វចនានុ ក្រមនេះ ពិតជានៅមិនទាន់បំពេញបានតាមតម្រូវការប្រើប្រាស់ទាំងស្រុងនៅឡើយ។ គណៈកម្មាធិការរង់ចាំទទួលមតិស្ថាបនាកែលម្អពីគ្រប់មជ្ឈដ្ឋាន។ «រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តធ្វើការងារនេះជាបន្តទៀត ហើយឆ្នាំក្រោយ រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ចប់ការរៀបចំវចនានុក្រមខ្មែរបុរាណដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត»។ នេះជាការអះអាងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាទីប្រឹក្សាមួយរូបនៃគណៈកម្មាធិការរៀបចំវចនានុក្រម។ នាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការវចនានុក្រមខ្មែរឆ្នាំ២០២២ ក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ផងដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកស្នាដៃវណ្ណកម្មភាសា និងអក្សរសាស្ត្រខ្មែរនេះ មានតម្លៃជាប្រវត្តិសាស្ត្រ និងជាការរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ។ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានលើកទឹកចិត្ត ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងគណៈកម្មាធិការជំនាញរបស់ខ្លួន ត្រូវបន្ដចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ និងជំរុញការចូលរួមពីគ្រឹះស្ថានអប់រំទាំងអស់ ក៏ដូចជាសាធារណជន ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការប្រើប្រាស់ ការគាំទ្រ ក៏ដូចជាការផ្តល់មតិស្ថាបនា និងធាតុចូលជាប្រចាំដើម្បីឱ្យវចនានុក្រមកាន់តែមានសុក្រឹត្យភាព៕
រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា បានប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ដែលបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល។ ពិធីត្រូវបានរៀបចំក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ នេះជាវចនានុក្រមផ្លូវការដែលត្រូវបានធ្វើបច្ចុប្បន្នកម្មលើកដំបូង បើគិតចាប់តាំងពីការបោះពុម្ពវចនានុក្រមខ្មែរ «សម្តេចព្រះសង្ឃរាជ ជួន ណាត» គ្រាទី៥ក្នុងឆ្នាំ១៩៦៧។
អត្ថបទទាក់ទង   មួយឃ្លា «ស្ត្រីនិយាយច្រើន» ធ្វើឱ្យប្រធានរៀបចំអូឡាំពិកតូក្យូអស់តំណែង   Hashimoto ដែលសព្វថ្ងៃមានអាយុ៥៦ឆ្នាំ ធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដល់ទៅ៧លើក ក្នុងនោះអូឡាំពិករដូវរងារ៤លើក និងអូឡាំពិករដូវក្តៅ៣លើក។ នេះជាការបង្ហាញខ្លួនច្រើនជាងគេបំផុតរបស់អ្នកស្រីចំណោមអត្តពលិកជុំវិញពិភពលោកសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ។   ក្រៅពីកីឡាអូឡាំពិក អ្នកស្រី Hashimoto ជោគជ័យខ្លាំងបំផុតនៅព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាដោយទទួលបានមេដាយមាសសរុបពីកីឡាជិះស្គីដល់ទៅ៦ និងសំរឹទ្ធ១ផងដែរ។     អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៅទៀតនោះ ម្ចាស់មេដាយសំរិទ្ធិអូឡាំពិកវិញ្ញាសាជិះស្គីចង្ងាយ១៥០០ម៉ែត្ររូបនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីទៀតក្នុងប្រទេសជប៉ុន ក្នុងនាមស្ត្រីដ៏កម្រដែលមានមុខតំណែងទាំងក្នុងក្រុមប្រឹក្សាភិបាលកីឡា និងនយោបាយ។ អ្នកស្រីក៏ជារដ្ឋមន្ត្រីអូឡាំពិករបស់ជប៉ុនផងដែរ។   បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ្នកស្រី Hashimoto ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ។ អ្នកស្រី ជាអ្នកជំនួសលោក Mori អាយុ៨៣ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបង្ខំឱ្យលាឈប់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីលោកនិយាយទៅកាន់សមាជិកក្រុមប្រឹក្សាភិបាលស្ត្រីថា«និយាយច្រើននិងរំខាន» នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC)។   ការឡើងតំណែងជាប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូនេះ មានន័យថាអ្នកស្រី Hashimoto នឹងត្រូវដឹកនាំធ្វើការងារដែលមានរយៈត្រឹម៥ខែប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវពន្យារទៅរៀបចំនៅឆ្នាំ២០២១ចូលមកដល់។ បើមិនប្រែប្រួលអ្វីទៀតទេនោះ អូឡាំពិករដូវក្តៅនឹងចាប់ផ្តើពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា៕  
អ្នកស្រី Seiko Hashimoto រដ្ឋមន្ត្រីក្រសួងអូឡាំពិកជប៉ុន នៅថ្ងៃទី១៨ ខែកុម្ភៈ បានក្លាយជាប្រធានគណៈកម្មកាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ជំនួសលោក Yoshiro Mori ដែលចុះចេញពីតំណែងដោយសារពាក់ព័ន្ធនឹងការ «រើសអើងភេទ»។
  ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីល របស់កូរ៉េខាងជើង ពេលថ្មីៗនេះ។ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះ បង្ហាញពីកំណើននៃភាពតានតឹងលើឧបទ្វីបកូរ៉េ ហើយដែលនឹងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោក។   តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១០មិថុនា រដ្ឋមន្ត្រីការបរទេសអាស៊ាន ជំរុញឱ្យកូរ៉េខាងជើង អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។   ក្នុងសេចក្តីថ្លែងការណ៍ដដែល រដ្ឋមន្ត្រីការបរទេសអាស៊ាន បានរំឭកឡើងវិញពីការអំពាវនាវរបស់អាស៊ានឱ្យកូរ៉េខាងជើង អនុវត្តបានពេញលេញនូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដែលឱ្យប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ សម្រាប់អាស៊ាន កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព។   យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី។   ក្នុងសេចក្ដីថ្លែងការណ៍ដដែលរដ្ឋមន្រ្តីការបរទអាស៊ាន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព នឹងមានសារប្រយោជន៍ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់កូរ៉េខាងជើង ព្រមទាំងក្នុងតំបន់ទាំងមូល៕   អត្ថបទទាក់ទង   កូរ៉េខាងជើង បាញ់មីស៊ីល៨គ្រាប់ មួយថ្ងៃក្រោយអាម៉េរិក និងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធរួមគ្នា 
ដោយ៖ ញឹក សំអូន
ពិធីដ៏ធំរបស់ព្រះអង្គម្ចាស់ Harry បុត្រាពៅរបស់ព្រះអង្គ Charles និងជាចៅរបស់ព្រះមហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបែតទី២ ជាមួយអតីតតារាភាពយន្តអាមេរិក Meghan Markle  ទទួលបាននូវការចាប់អារម្មណ៍ពីបណ្តាមនុស្សនៅទូទាំងពិភពលោក ជាពិសេសទាក់ទងនឹងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់។ វិមាន Kensington Palace ប្រកាសកន្លងមកថា ដូចជាពិធីរបស់ព្រះអង្គម្ចាស់ William និង Kate ផងដែរ រាជវង្សានុវង្សជាអ្នករ៉ាប់រងនៅរាល់ការចំណាយទាំងអស់ដែលត្រូវបានរៀបចំនៅ St George's Chapel, Windsor Castle កាលពីថ្ងៃទី១៩ ខែឧសភា។ តាមការផ្សាយរបស់ CBS ពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Harry និង Meghan Markel ដែលបានក្លាយជា Duke និង Duchess of Sussex ត្រូវបានចំណាយក្នុងខ្ទង់៤៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៤ភាគរយ ចំណាយទៅលើផ្នែកសន្តិសុខ។ បើទោះបីជាការចំណាយសរុបមិនបានស្មើនឹងពិធីរវាងព្រះអង្គម្ចាស់ Charles និងម្ចាស់ក្សត្រី Diana ដែលជាព្រះបិតា ព្រះមាតា កាលពីឆ្នាំ១៩៨១ ក៏ដោយ ប៉ុន្តែពិធីរវាងព្រះអង្គម្ចាស់ Harry និង Maghan ចំណាយលើសពិធីរបស់ព្រះអង្គម្ចាស់ផ្ទះ William និង Kate កាលពីឆ្នាំ២០១១ ។ បើតាម CNBC ជាមួយនឹងការលៃតម្រូវសម្រាប់អតិផរណា រាជពិធីរវាងព្រះអង្គម្ចាស់ Charles ឬ Prince of Wales ជាមួយម្ចាស់ក្សត្រិយ៍ Diana (ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ១៩៩៧) បានចំណាយក្នុងខ្ទង់១១០លានដុល្លារអាមេរិក ខណៈពិធីរវាងព្រះអង្គម្ចាស់ William (Duke of Cambridge) និង Kate ឬ Catherine Middleton (Duchess of Cambrigde) កាលពីឆ្នាំ២០១១ ចំណាយអស់ប្រហែល៣៤លានដុល្លារអាមេរិក។ ក្នុងពិធីមង្គលការរវាងព្រះអង្គម្ចាស់ Harry និង Maghan ៩៤ភាគរយនៃចំណាយសរុប ពោលគឺក្នុងខ្ទង់៤០លានដុល្លារអាមេរិក ត្រូវប្រើប្រាស់សម្រាប់សេវាកម្មសន្តិសុខ ដើម្បីធានាភាពរលូននៃកម្មវិធី ក៏ភាពស្រស់ស្អាត និងសណ្តាប់ធ្នាប់នៅបរិវេណនៃពិធី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពិធីអាពាហ៍ពិពាហ៍របស់ William និង Kate កាលពីឆ្នាំ២០១១ បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការតុបតែងផ្កា ដែលមានរហូតដល់ទៅ៥៦៣ ០០០ផោន (ជាង៧៦០ ០០០ដុល្លារអាមេរិក)។ ពិធីអាពាហ៍ពិពាហ៍ William និង Kate ឆ្នាំ២០១១៖ -សម្លៀកបំពាក់អាពាហ៍ពិពាហ៍៖ ២៥០ ០០០ផោន -ផ្កា៖ ៥៦៣ ០០០ផោន -ចិញ្ចៀនអាពាហ៍ពិពាហ៍៖ ១១៥ ០០០ ផោន -នំអាពាហ៍ពិពាហ៍៖ ៥៦ ០០០ផោន -សន្តិសុខ៖ ២២លានផោន ពិធីអាពាហ៍ពិពាហ៍ Harry និង Meghan ឆ្នាំ២០១៨៖ -សម្លៀកបំពាក់អាពាហ៍ពិពាហ៍៖ ៣៨៧ ០០០ផោន -ផ្កា៖ ១១០ ០០០ផោន -ចិញ្ចៀនអាពាហ៍ពិពាហ៍៖ ២៥០ ០០០ផោន -នំអាពាហ៍ពិពាហ៍៖ ៥០ ០០០ផោន -សន្តិសុខ៖ ៣០លានផោន ក្រៅពីការចំណាយផ្សេងៗទៀតរួមមាន ទីតាំង ម្ហូបអាហារ រូបថតសន្លឹក និងវីដេអូ តន្ត្រី ព្រះវិហារ និងសេវាកម្មជាច្រើនទៀតសម្រាប់ភ្ញៀវដែលបានចូលរួម៕
ពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គ Harry និង Meghan Markle កាលពីថ្ងៃសៅរ៍ ទី១៩ ខែឧសភា កន្លងមក ត្រូវបានចំណាយក្នុងខ្ទង់៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមការវាយតម្លៃរបស់សារព័ត៌មាន CBS។ ការចំណាយនេះ មានចំនួនច្រើនជាងពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ William និង Kate Middleton កាលពីឆ្នាំ២០១១ ។
លោក ស សុខា បានបញ្ជាក់ថា ឪពុកខ្លួន ទៅពិនិត្យសុខភាពនៅបារាំង រយៈពេល ២សប្តាហ៍ ដោយចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា ហើយពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ។   តាមរយៈហ្វេសប៊ុកផ្លូវការខ្លួន រដ្ឋលេខាក្រសួងអប់រំ និងជាកូនរដ្ឋមន្រ្តីមហាផ្ទៃរូបនេះ បាននិយាយដូច្នេះថា៖«ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជនបានធ្វើ និងមើលឃើញជាក់ស្តែង»។   លោក ស សុខា ចាត់ទុកពាក្យចចាមអារ៉ាមថា ឪពុកខ្លួនទៅជួបលោក សម រង្ស៊ី នៅបារាំងនេះ ជាការមូលបង្កាច់ និងបំផ្លើសការពិត ក្នុងគោលបំណងចង់បំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។«ទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដើម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើសម្តេច ស ខេង ផងដែរ»។ នេះជាការបកស្រាយរបស់លោក សុខា ដែលស្នើឱ្យពលរដ្ឋកុំជឿលើពាក្យចចាមអារ៉ាមទាំងនេះ។   កាលពីថ្ងៃទី២៩ សីហា លោក សម រង្ស៊ី អតីតចលនាប្រឆាំងនៅក្រៅប្រទេស បានបង្ហោះរូបភាពចាស់នៃការជួបសម្ដេច ស ខេង មួយសន្លឹក ដោយភ្ជាប់ឃ្លាថា «ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយ ដ៏ត្រឹមត្រូវ»។   ក្រៅពីនេះក៏មានសកម្មភាពចែកចាយព័ត៌មានថា សម្ដេច ស ខេង ទៅជួបលោក សម រង្ស៊ី ដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ទាំងអ្នកនៅក្រៅប្រទេស និងក្នុងស្រុកផងដែរ។   លោក ខៀវ សុភ័គ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនអ្នកដែលបង្កើតព័ត៌មានមិនពិត ដោយភ្ជាប់ជាមួយរូបភាពចាស់រវាងសម្ដេច ស ខេង និងលោក សម រង្ស៊ី ថាព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន។ ការបង្កើតព័ត៌មានមិនពិតនេះ លោកចាត់ទុកជា បទល្មើសជាក់ស្ដែង គឺជាការញុះញង់បង្កចលាចល។    «សម្ដេច ស ខេង បញ្ជាក់ហើយការទៅប្រទេសបារាំងគឺមានធុរៈផ្ទាល់ខ្លួន ហើយទៅបង្កើតព័ត៌មានថា បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន, វាខុស គឺជាបទល្មើសជាក់ស្ដែង ញុះញង់បង្កភាពចលាចលដល់សង្គម។ រឿងនេះ (អ្នកបង្កើតព័ត៌មានមិនពិត) ទុកឲ្យសមត្ថកិច្ចដោះស្រាយ យើងចាត់ការតាមច្បាប់»។  នេះបើតាមលោក ខៀ សុភ័គ ដោយអះអាងថា អ្នកប្រើប្រាស់បណ្ដាលសង្គមសព្វថ្ងៃ ក៏មានចំណេះដឹងរីកចម្រើនថា ព័ត៌មានពិតឬមិនដែរ ។ ពាក់ព័ន្ធករណីខាងលើនេះ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូលើកឡើងថា សេរីភាពនៃការបញ្ចេញមតិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ដូច្នេះ ការបញ្ចេញមតិទាំងឡាយណា ដើម្បីធ្វើការរិះគន់ ស្ថាបនា កង្វល់ សំណូមពរ ដើម្បីបង្ហាញទិដ្ឋភាពនិងព្រឹត្រ្តិការណ៍ផ្សេងៗ គឺជាសេរីភាពរបស់ពលរដ្ឋ។    តែយ៉ាងណាក៏ដោយ លោក សង្កត់ធ្ងន់ថា៖ «ពលរដ្ឋទាំងឡាយ គួរតែគិតគូរនិងពិនិត្យ ឲ្យបានច្បាស់លាស់ដែរ ព័ត៌មានណាពិតឬមិនពិត ដើម្បីការបញ្ចេញមតិទៅ វាពិត ក្នុងន័យរិះគន់ដើម្បីស្ថាបនា។ អ៊ីចឹង បញ្ហាភាគច្រើនខ្ញុំមើលឃើញថា ពលរដ្ឋចេះប្រើប្រាស់បណ្ដាញសង្គមច្រើន ប៉ុន្តែមិនសូវចេះពិតព័ត៌មានពិតឬមិនពិត»។ បើតាមលោក អំ សំអាត ពលរដ្ឋគ្រប់រូបមានសេរីភាពបញ្ចេញមតិ ជាមួយរឿងរ៉ាវពិតស្របតាមច្បាប់៕  
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅពិនិត្យសុខភាពនៅបារាំងប៉ុណ្ណោះ ដោយគ្មានគម្រោងជួបអ្នកនយោបាយណាឡើយ។ នេះជាការលើកឡើងរបស់លោក ស សុខា កូនប្រុសសម្ដេច ស ខេង ដែលឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថា សម្ដេចទៅជួបលោក សម រង្ស៊ី មេដឹកនាំចលនាប្រឆាំងនៅក្រៅប្រទេស។
  យុវជនដែលបន្តការសិក្សា និងធ្វើការនៅឆ្ងាយពីផ្ទះ តែងរងចាំពិធីបុណ្យទាននានា ដែលខ្លួនអាចមានពេលឈប់សម្រាក ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើត។ ប៉ុន្តែ ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មិនអាចត្រឡប់ទៅជួបគ្រួសារនៅស្រុកកំណើត។ ដ្បិតមានចិត្តនឹករលឹកគ្រួសារយ៉ាងខ្លាំង ប៉ុន្តែយុវជនមួយចំនួនសម្រេចចិត្តមិនទៅស្រុកកំណើតក្នុងបរិបទកូវីដ-១៩ ដើម្បីសុវត្ថិភាពគ្រួសារ។   កញ្ញា ប៊ូ សុភា កញ្ញា ប៊ូ សុភា និស្សិតឆ្នាំទី៤ មានស្រុកកំណើតនៅខេត្តតាកែវ បានរៀបរាប់ថា ដោយសារការរាលដាលជំងឺកូវីដ-១៩ កញ្ញាមិនបានទៅចូលឆ្នាំជាមួយអ្នកផ្ទះចំនួន២ឆ្នាំមកហើយ។  យុវតីវ័យ២១ឆ្នាំរូបនេះ និយាយថាថា៖«ខ្ញុំខានទៅចូលឆ្នាំជាមួយគ្រួសារ ២ឆ្នាំហើយតាំងពីមានកូវីដមក។ សម្រាប់ខ្ញុំមិនសូវសប្បាយចិត្តទេ ដោយសារចូលឆ្នាំជាបុណ្យប្រពៃណីជាតិយើង ហើយយើងឈប់បានច្រើនថ្ងៃ ដែលអាចឱ្យយើងបានជួបជុំគ្រួសារ និងមិត្តភក្តិបានយូរ ដែលជាពេលវេលាដ៏កក់ក្ដៅបំផុត។ គ្រាន់តែដឹងថាមិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំជាមួយគ្រួសារ គឺចង់យំតែ »។   មិនខុសគ្នាប៉ុន្មាន យុវជន ហុងពិន ឌីម៉ង់ ដែលមកពីខេត្តកោះកុង បន្តការសិក្សានៅភ្នំពេញ រយៈពេលជិត៤ឆ្នាំមកហើយនោះ បានបង្ហាញក្ដីនឹករលឹកដល់គ្រួសារយ៉ាងខ្លាំង។ យុវជនរូបនេះ ប្រាប់ថា នេះជាលើទី១ហើយ ដែលមិនបានជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ។  ឌីម៉ង់ រៀបរាប់ថា៖«ពេលអត់បានទៅចូលឆ្នាំនៅផ្ទះអ៊ីចឹង ខ្ញុំមានអារម្មណ៍ថានឹកពួកគាត់ ធ្លាប់តែសែនជុំគ្នា ជួយរៀបចំផ្ទះ ធ្លាប់តែជួបជុំបងប្អូន ញ៉ាំបាយជុំគ្នា។ នឹកពេលជួយធ្វើម្ហូបម៉ាក់ ទៅវត្តជាមួយគ្រួសារ និងទៅលេងផ្ទះតាយាយ »។  លោក ហុង ពិន ឌីម៉ង់   ចំពោះកញ្ញា ឈឿង ប៉ូលីណា វិញ ទើបមកបន្តការសិក្សានៅភ្នំពេញរយៈពេលជិត២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ លើកឡើងថា នេះជាលើកទីមួយ ដែលយុវតីរូបនេះមិនបានចូលឆ្នាំជាមួយគ្រួសារ។ យុវតីរូបនេះ បង្ហាញពីអារម្មណ៍ថា៖« មានអារម្មណ៍ថាឯកាព្រោះនៅឆ្ងាយពីគ្រួសារ ហើយនៅជាមួយមិត្តរួមបន្ទប់តែបីនាក់មិនដូចកាលដែលមិនមានកូវីដ យើងអាចជួបជុំគ្រួសារ បានចំណាយពេលជាមួយគ្រួសារបង្កើនភាពរីករាយ តែផ្ទុយទៅវិញគឺត្រូវរក្សាគម្លាតពីគ្រួសារ និងអ្នកស្គាល់គ្នាគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង »។    ទោះមានអារម្មណ៍នឹករលឹកគ្រួសារ និងស្រុកកំណើត ប៉ុន្តែយុវជនទាំង៣ យល់ថា ការមិនជួបជុំគ្រួសារ ក្នុងបរិបទកូវីដ-១៩ គឺជារឿងល្អ ព្រោះខ្លួនបានរក្សាសុវត្ថិភាពគ្រួសារ និងរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាលផងដែរ។   លោក ហុង ពិន ឌីម៉ង់ និងគ្រួសារ និស្សិត ហុងពិន ឌីមង់ បង្ហាញការយល់ឃើញថា៖«ចំពោះការមិនទៅស្រុកកំណើតក្នុងពេលកូវីដ-១៩នេះ គឺខ្ញុំបានរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រោះបើយើងទៅផ្ទះ យើងអត់ដឹងថាយើងបានផ្ទុកកូវីដ-១៩ ឬក៏អត់ទេ។ បើសិនជាទៅ យើងអាចឆ្លងអ្នកផ្ទះ ឬអ្នកផ្ទះឆ្លងយើង ដែលនេះមិនមែនជារឿងល្អទេ អ៊ីចឹងសុខចិត្តនៅភ្នំពេញសិន ពេលកូវីដ-១៩ ចប់ខ្ញុំអាចទៅផ្ទះបាន។ ចូលឆ្នាំមិនមែនតែម្ដងទេ អ៊ីចឹងខ្ញុំអាចទៅផ្ទះឆ្នាំក្រោយបាន »។    សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែ ដោយមានការីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាល បានបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ដែលមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើតបាន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕   កញ្ញា ឈឿង ប៉ូលីណា
ឆ្នាំនេះ ជាឆ្នាំទី២ហើយ ដែលប្រជាជនខ្មែរជាច្រើនមិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើត ដោយសារជំងឺកូវីដ-១៩។ យុវជនមួយចំនួនយល់ថា ការមិនទៅស្រុកកំណើតក្នុងដំណាក់កាលនេះ គឺជារឿងល្អ ព្រោះខ្លួនមិនចាំបាច់បារម្ភពីការនាំជំងឺទៅអ្នកផ្ទះ ហើយពួកគេក៏អាចជួបជុំបងប្អូនវិញនៅឆ្នាំក្រោយៗទៀត ពេលជំងឺកូវីដ-១៩ បានធូរស្រាល។
  Nightbirde មានឈ្មោះល្បីល្បាញ បន្ទាប់ពីនាងបានចូលប្រឡងចម្រៀងក្នុងកម្មវិធី Americas Got Talent ឆ្នាំ២០២១។ នាងបានច្រៀងបទ«Its OK» ដែលនិពន្ធដោយខ្លួនឯង។ បទនេះ បានបង្ហាញជំនឿជាក់ក្នុងជីវិតរបស់ខ្លួន ជាពិសេសជីវិតរបស់នាងផ្ទាល់ដែលញាំញីដោយសារជំងឺមហារីក។   «២ភាគរយ មិនមានសូន្យភាគរយឡើយ»។ នេះជាការលើកឡើងរបស់ Nightbirde បានអះអាងថា ខ្លួនមិនមានបញ្ហាអ្វីនោះឡើយ។ នាងបានបញ្ជាក់ថា៖ «អ្នកមិនអាចរងចាំជីវិតធូរស្រាល ដើម្បីសម្រេចចិត្តស្វែងរកភាពរីករាយនោះទេ»។   សំដីរបស់មុតមាំរបស់ Nightbirde ធ្វើឲ្យគណកម្មការរំជួលចិត្តយ៉ាងខ្លាំង រហូតដល់ឲ្យលោក Simon Cowell ចុចប៊ូតុងមាស ឲ្យនាងទៅកាន់វគ្គបន្ត។ ប៉ុន្តែឈានដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Nightbirde មិនអាចប្រឡងបាននោះឡើយ ដោយសារស្ថានភាពមហារីកកាន់តែធ្ងន់ធ្ងរ ហើយការបង្ហាញវត្តមានតាមរយៈវីដេអូផងដែរ ដើម្បីរៀបរាប់ពីស្ថានភាពរបស់ខ្លួន៕  
Nightbirde ឈ្មោះដើម Jane Marcewski បានទទួលមរណភាពក្នុងអាយុ៣១ឆ្នាំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយសារជំងឺមហារីក។
  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) បានបញ្ចេញរបាយការណ៍មួយ ស្តីពីការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា។ «អ្នករងការវាយប្រហារដោយទឹកអាស៊ីដ មានអារម្មណ៍ថា ដូចជារស់នៅក្នុងឋាននរក» គឺជាចំណងជើងនៃរបាយការណ៍នេះ ដែលមានកម្រាស់រហូតដល់ទៅ៤២ទំព័រ និងត្រូវបានចងក្រងឡើងតាំងពីឆ្នាំ២០១៣មក។    មានចំណុចសំខាន់ៗមួយចំនួន ដែលត្រូវបង្ហាញក្នុងរបាយការណ៍នេះ ដូចជា ជនរងគ្រោះដែលភាគច្រើនជាស្ត្រី នៅតែលំបាកក្នុងការទទួលបានសេវាព្យាបាល, មិនងាយនឹងទទួលបានយុត្តិធម៌, ខូចរូបសម្ផស្សនិងអវយវៈ មាន ភ្នែក ច្រមុះ មាត់ ចង្កា, និងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតប៉ងធ្វើអត្តឃាត ជាដើម។ ចំណុចសំខាន់មួយទៀតនៃរបាយការណ៍ គឺបង្ហាញថា អ្នកប្រព្រឹត្តបទល្មើសដោយការយកទឹកអាស៊ីដទៅជះលើជនរងគ្រោះ មិនសូវជាត្រូវបានចាប់ខ្លួនយកទៅកាត់ទោសឡើយ។    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សរសេរក្នុងរបាយការណ៍ថា៖«ស្លាកស្នាមដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីអំពើវាយប្រហារដោយទឹកអាស៊ីដ ប្រែកា្លយជាតឹកតាងតំណាងឲ្យបាបកម្ម របស់ពួកគេជារៀងរហូត ដែលមិនអាចលុបលាងជ្រះ ដោយធ្វើឲ្យជនរងគ្រោះជាច្រើនមានអារម្មណ៍កាន់តែឃ្លាតឆ្លាយពីសង្គម»។   «ឥឡូវ ខ្ញុំស្គាល់ហើយរសជាតិរស់នៅក្នុងឋាននរក»។ នេះគឺជាសម្តីរបស់ស្ត្រីម្នាក់ឈ្មោះ ស្រីមុំ ដែលរងគ្រោះដោយការជះទឹកអាស៊ីដ ហើយជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត ដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានជួបសម្ភាសផ្ទាល់។ អ្នកស្រី បានរៀបរាប់ថា មិនត្រឹមតែរងការឈឺចាប់ផ្លូវកាយប៉ុណ្ណោះទេ តែអ្នកស្រី ថែមទាំងឈឺចាប់ផ្លូវចិត្តថែមទៀត ដោយត្រូវរស់ក្នុងការបាក់ទឹកចិត្ត ភាពភ័យខ្លាច និងភាពអស់សង្ឃឹមក្នុងការប្រឈមមុខនឹងប្រព័ន្ធច្បាប់ពុករលួយ និង ពោរពេញដោយបញ្ហា ដែលមិនអាចស្វែងរកមុខជនល្មើសយកទៅទទួលខុសត្រូវចំពោះមុខច្បាប់បាន។    បើគេបានអានរបាយការណ៍នេះ គេនឹងដឹងថា ខ្លឹមសារភាគច្រើន គឺជាការរិះគន់និងជាការបង្ហាញពីចំណុចវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ចំពោះដំណោះស្រាយសម្រាប់ជនរងគ្រោះ ដោយអាស៊ីដ។ ចំណុចរិះគន់ខ្លាំងជាងគេរបស់អង្គការនេះ គឺជនរងគ្រោះ កម្រនឹងទទួលបានយុត្តិធម៌ ហើយថែមទាំងត្រូវបង់ថ្លៃសម្រាប់ការព្យាបាល ទោះជាច្បាប់ចែងថា មិនបង់ថ្លៃក៏ដោយ។   ផ្ទុយពីរបាយការណ៍នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការតែងច្បាប់ ការអនុវត្តច្បាប់ ការផ្សព្វផ្សាយច្បាប់ និងវិធានការផ្សេងទៀត ដើម្បីទប់ស្កាត់និងប្រឆាំងទៅនឹងការវាយប្រហារដោយទឹកអាស៊ីដ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងឃើញថា សកម្មភាពនៃការប្រើប្រាស់ទឹកអាស៊ីដក្នុងការវាយប្រហារទៅលើរូបវន្តបុគ្គល ត្រូវបានកាត់បន្ថយ ស្ទើរតែអត់មានទេក្នុងឆ្នាំនេះ»។    ចំណែក ករណីជះទឹកអាស៊ីដនាពេលកន្លងមក លោក ផៃ ស៊ីផាន បកស្រាយថា អាស្រ័យលើ តុលាការ និងសាមីខ្លួន ដែលត្រូវសហការជាមួយតុលាការ ក្នុងការស្វែងរកយុត្តិធម៌ ដោយមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ។ លោក បានដកទំនួលខុសត្រូវនេះចេញពីរដ្ឋាភិបាល ហើយរុញទៅឲ្យតុលាការវិញ ដោយលោក ពន្យល់ថា រដ្ឋាភិបាលនិងតុលាការ មានអំណាចដាច់ដោយឡែកពីគ្នា ហើយការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ គឺជាដែនសមត្ថកិច្ចនិងជាអំណាចរបស់តុលាការ។    បន្ទាប់មក លោក ក៏ថ្លែងការពារប្រព័ន្ធសុខាភិបាលវិញម្តង។ លោក អធិប្បាយថា ទិសដៅនិងលទ្ធភាពរបស់រដ្ឋាភិបាល គឺបានត្រឹមតែជួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះ បន្ទាប់ពីជនរងគ្រោះ រងការជះទឹកអាស៊ីដភ្លាមៗ។ លោក បន្ថែមថា កម្ពុជា ពុំមានច្បាប់ឬផែនការណាមួយ ដែលបង្គាប់និងបង្ខំឲ្យរដ្ឋាភិបាល ត្រូវសង្គ្រោះជនជរងគ្រោះទាំងស្រុងឬមួយជីវិតនោះទេ។    អ្នកនាំពាក្យរូបនេះ បរិយាយយ៉ាងដូច្នេះថា៖«របួស ដែលកើតចេញពីទឹកអាស៊ីដហ្នឹង ត្រូវថែរក្សាច្រើន ពាក់ព័ន្ធនឹងការកសាងនិងការកែសម្ផស្សឡើងវិញ យើងត្រូវការលុយច្រើនណាស់។ ដូច្នេះយើង អត់ទាន់មានច្បាប់ណា សម្រាប់ជួយអ៊ីចឹងទេ ក្រៅតែពីការជួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះ»។   សារចុងក្រោយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គឺជាការរិះគន់ទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិវិញ។ លោក បានវាយបកថា អង្គការនេះ ពុំបានបញ្ជាក់ឲ្យស៊ីជម្រៅឡើយ ហើយរបាយការណ៍ ក៏មិនឆ្លើយតបនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មនៃការប្រើប្រាស់ទឹកអាស៊ីដដែរ។ លោក បន្តថា របាយការណ៍នេះ គ្រាន់តែជាការបង្ហាញពីនិន្នាការនយោបាយ ក្នុងការបន្ទុះបង្អាប់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ លោក សង្កត់ធ្ងន់បែបនេះថា៖«យើងមិនអាចទទួលយកបានទេ ចំពោះរបាយការណ៍ហ្នឹង។ វា អត់មានអីជួយមកកម្ពុជាទេ»។   សារព័ត៌មានថ្មីៗ ពុំបានសុំការបំភ្លឺពីលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ជុំវិញការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែលោក មិនលើកទូរសព្ទ។ យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អះអាងថា ក្រុមការងារខ្លួន បានចុះស្រាវជ្រាវផ្ទាល់ក្នុងប្រទេសកម្ពុជា ចាប់ពីខែធ្នូ ឆ្នាំ២០១៣ ដល់ ខែឧសភាឆ្នាំ២០១៧ បូករួមទាំងកិច្ចសម្ភាសតាមទូរសព្ទ និងការស្រាវជ្រាវតាមរយៈឯកសារផ្សេងៗ នៅខែមិថុនា ឆ្នាំ២០១៨  ដោយរកឃើញថា រយៈពេល៦ឆ្នាំមកនេះ មានអំពើវាយប្រហារដោយអាស៊ីដ១៧ករណី ហើយភាគច្រើនជាប្រភេទអាស៊ីដនីទ្រិក ឬស៊ុលហ្វួរិក។     អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សង្កេតឃើញថា ទោះបីជារដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដើម្បីទប់ស្កាត់ការប្រើអាស៊ីដក្នុងអំពើវាយប្រហារប្រភេទនេះ និងដើម្បីផ្ដល់សេវាថែទាំសុខភាព ព្រមទាំងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះរួចហើយក៏ដោយ ក៏ជនល្មើស កម្រត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារណាស់។ រីឯជនរងគ្រោះទៀតសោត ក៏កម្រទទួលបានការព្យាបាល និងថែទាំសុខភាពឲ្យបានគ្រប់គ្រាន់ ឬក៏ទទួលបានសំណងសមរម្យណាស់។    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ វាយតម្លៃថា ភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ឬផ្ដល់ដំណោះស្រាយដល់ជនរងគ្រោះ ធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែអាក្រក់ ដោយត្រូវទ្រាំរស់នៅក្នុងសភាពបែបនេះអស់មួយជីវិត។   អង្គការអន្តរជាតិ ដែលមិនសូវសរសើររដ្ឋាភិបាលកម្ពុជាមួយនេះ បានសរសេរក្នុងរបាយការណ៍ថា កាលពីឆ្នាំ២០១២ កម្ពុជាបានអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដែលតម្រូវឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ផ្ដល់ការសង្គ្រោះ និងព្យាបាលដោយមិនគិតថ្លៃដល់អ្នករស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្ដែង ច្បាប់នេះ ហាក់បីដូចជាមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។    អង្គការធ្វើការផ្នែកសិទ្ធិមនុស្សដដែល លើកឡើងថា មន្ត្រីរបស់ខ្លួន បានសម្ភាសផ្ទាល់ជាមួយបុគ្គលិកមន្ទីរពេទ្យ  ហើយបុគ្គលិកមន្ទីរពេទ្យ បានផ្តល់ចម្លើយថា ជនរងគ្រោះដោយសារការជះទឹកអាស៊ីដ នៅតែត្រូវបង់ថ្លៃព្យាបាល។ អង្គការនេះ បន្តថា  ក្នុងចំណោមបុគ្គលិកមន្ទីរពេទ្យទាំងនោះ គ្មាននរណាម្នាក់បង្ហាញថា ខ្លួនបានដឹងពីបទប្បញ្ញត្តិក្នុងច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងឡើយ។    អង្គការខាងលើ បានលើកឡើងថា មន្ត្រីរបស់ខ្លួន ក៏បានសម្ភាសជនរងគ្រោះផងដែរ។ ជាលទ្ធផល ក្នុងចំណោមជនរងគ្រោះ គ្មាននរណាម្នាក់ ទទួលបានការព្យាបាលដោយមិនគិតថ្លៃពីមន្ទីរពេទ្យរដ្ឋឡើយ។ ផ្ទុយទៅវិញ ជនរស់រានមានជីវិតពីការជះទឹកអាស៊ីដ បែរជាត្រូវប្រឈមនឹងបញ្ហាគ្រប់ជំពូកដូចពលរដ្ឋទូទៅដទៃទៀតនៅកម្ពុជា ដូចជាការបដិសេធមិនផ្ដល់ការព្យាបាលឲ្យ ដោយសារគ្មានអ្នករ៉ាប់រងបង់ថ្លៃព្យាបាលឲ្យ ឬក៏គ្មានលទ្ធភាពទូទាត់ថ្លៃព្យាបាលដោយខ្លួនឯងបាន ជាដើម។   ជនរងគ្រោះ ត្រូវការការវះកាត់ជាច្រើនដង ក្នុងពេលជាច្រើនឆ្នាំ ក្រោយរងការវាយប្រហារដោយអាស៊ីដ។ របួសពីការរលាកអាស៊ីដ អាចត្រូវការពេលជាច្រើនឆ្នាំ ដើម្បីជាសះស្បើយ ហើយប្រសិនបើមិនទទួលបានការថែទាំតាមបែបវេជ្ជសាស្ត្រឲ្យបានគ្រប់គ្រាន់ទេ នោះជនរងគ្រោះ នឹងមានស្លាកស្នាមយ៉ាងក្រាស់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរលើរាងកាយរបស់ពួកគេអស់មួយជីវិត ដោយបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើចលនាប្រចាំថ្ងៃ។ ទាំងនេះ គឺជាការពន្យល់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។   តាមរយៈរបាយការណ៍ជាភាសាអង់គ្លេស និងត្រូវបានបកប្រែមកជាភាសាខ្មែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានសរសេរយ៉ាងដូច្នេះថា៖«អ្នករស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដមួយចំនួន ដែលយើងបានជួបសម្ភាសនៅកម្ពុជា បាននិយាយថា ផលប៉ះពាល់លើផ្លូវចិត្តរបស់ពួកគេ ជាផលប៉ះពាល់ខ្លាំងជាងគេ។ ជនរងគ្រោះជាច្រើននាក់ធ្លាប់មានគំនិតចង់ធ្វើអត្តឃាត ទោះបីការវាយប្រហារមកលើពួកគេបានកន្លងផុតទៅអស់ជាច្រើនឆ្នាំហើយក៏ដោយ។ អ្នកខ្លះបានឲ្យដឹងថា ពួកគេមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដែលធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេកាន់តែចុះខ្សោយទៅៗ»។    អង្គការនេះ សរសេរក្នុងរបាយការណ៍ទៀតថា៖«ក្រុមស្ថាប័នដែលធ្លាប់បានធ្វើការយ៉ាងជិតសិ្នទ្ធជាមួយនឹងជនរស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដបានលើកឡើងថា ការធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត និងការធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ គឺជាបញ្ហាដែលគេសង្កេតឃើញជាទូទៅក្នុងចំណោមជនរងគ្រោះទាំងនោះ។ រដ្ឋាភិបាលមិនធ្លាប់ផ្ដល់សេវាសុខភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដទាំងនោះទេ»។   អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បន្តថា ក្ដីសង្ឃឹមរបស់ជនរងគ្រោះ ក្នុងការទទួលបានយុត្តិធម៌ពីតុលាការមានតិចតួចណាស់។ អង្គការនេះ រៀបរាប់បែបនេះថា៖«នៅកម្ពុជា ជនរងគ្រោះក្នុងបទល្មើសទាំងឡាយ ជាធម្មតា មិនទទួលបានការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ពីអាជ្ញាធរមានសមត្ថកិច្ច ព្រះរាជអាជ្ញា ឬ ចៅក្រមនោះទេ ប្រសិនបើពួកគេមិនមានប្រាក់កាសសូកប៉ាន់ ឬ មិនមានឥទ្ធិពលគ្របដណ្ដប់លើមន្ត្រីទាំងនោះ។ បើជនល្មើសក្នុងអំពើវាយប្រហារដោយអាស៊ីដជាបុគ្គលមានតំណែងខ្ពង់ខ្ពស់ ឱកាសសម្រាប់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ក៏កាន់តែតិចតួចទៅទៀត ហើយការដាក់ពាក្យបណ្ដឹងអាចនឹងកាន់តែបង្កគ្រោះថ្នាក់ដល់ពួកគេថែមទៀត»។   អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការជះអាស៊ីដលើអ្នកស្រី តាត ម៉ារីណា ក្នុងឆ្នាំ១៩៩៩ ដែលកាលណោះអ្នកស្រី ទើបតែមានវ័យ១៦ឆ្នាំ ថាប្រហែលជាករណីល្បីខ្ទរខ្ទារបំផុតនៅកម្ពុជា។  អង្គការនេះ រម្លឹកថា រហូតមកដល់ពេលនេះ គ្មានបុគ្គលណាម្នាក់ ត្រូវបានតុលាការយកទៅកាត់ទោសឡើយ ហើយអ្នកស្រី តាត ម៉ារីណា ក៏មិនទទួលបានសំណងជំងឺចិត្តដែរ។    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មើលឃើញថា និទណ្ឌភាពនេះ មិនមែនកើតឡើងតែក្នុងករណីរបស់អ្នកស្រី តាត ម៉ារីណាទេ ពោលគឺ វាបានគ្របដណ្ដប់លើករណីជាច្រើនទៀតរបស់ជនរងគ្រោះ ដោយជនរងគ្រោះមួយចំនួន បានលើកឡើងពីការទទួលរងសម្ពាធពីមន្ត្រីរដ្ឋាភិបាល ក្នុងការទទួលយកសំណងមិនសមរម្យក្រៅប្រព័ន្ធតុលាការ ហើយក្នុងចំណោមករណីមួយចំនួនតូច ដែលបានប្ដឹងទៅតុលាការ មានករណីតិចតួចប៉ុណ្ណោះ ដែលបានឈានដល់ដំណាក់កាលតុលាការផ្ដន្ទាទោសជនល្មើស ហើយកាន់តែតិចតួចទៅទៀត ដែលបានឈានដល់ដំណាក់កាលជនល្មើសអនុវត្តទោស។     អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បញ្ជាក់បែបនេះថា៖«គិតត្រឹមពេលចងក្រងរបាយការណ៍នេះ គ្មានជនរងគ្រោះណាម្នាក់ ដែលយើងបានសម្ភាស ទទួលបានសំណងណាមួយតាមរយៈប្រព័ន្ធតុលាការឡើយ ទោះបីជាច្បាប់រដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌនៅកម្ពុជាបានធានានូវសិទ្ធិរបស់ជនរងគ្រោះ ក្នុងការទទួលបានដំណោះស្រាយ រួមទាំងសំណងជំងឺចិត្តក៏ដោយ»៕  
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់តុលាការនិងរដ្ឋាភិបាលកម្ពុជាថា នៅតែមិនអាចស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដោយទឹកអាស៊ីដ ហើយការផ្តល់សេវាព្យាបាល សម្រាប់ពួកគេ ក៏នៅតែយ៉ាប់យ៉ឺន។ មន្ត្រីជាន់ខ្ពស់ មិនអាចទទួលយកបាននោះទេ ហើយតបទៅវិញថា អង្គការនេះ ពុំបានសិក្សាឲ្យស៊ីជម្រៅពីបញ្ហានេះឡើយ ដោយគ្រាន់តែចង់បន្តុះបង្អាប់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ 
ម្ដងជាពីរដង តៃវ៉ាន់ តែងបានត្អូញត្អែរពីវត្តមានកងកម្លាំងទ័ពអាកាសចិនដែលតែងតែហោះចូលដែនការពារអាកាសរបស់ខ្លួន (ADIZ) ក្បែរកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។ នៅថ្ងៃទី២៨ ខែវិច្ឆិកា យន្តហោះចម្បាំងចិន បានហោះចូលដែនការពារអាកាសនេះជាថ្មី ដែលនាំឱ្យតៃវ៉ាន់បញ្ចេញកងទ័ពអាកាសខ្លួនចេញប្រតិបត្តិភ្លាមៗដើម្បីព្រមានយន្តហោះចិនឱ្យចាកចេញ។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា តៃវ៉ាន់ក៏បានដាក់ពង្រាយប្រព័ន្ធមីស៊ីលដើម្បីតាមដានពួកគេដែរ។   ក្នុងបេសកកម្មចុងក្រោយនេះ កងទ័ពអាកាសចិនមានយន្តហោះចម្បាំង១៨គ្រឿង យន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ចំនួន៥គ្រឿងដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរ និងប្រភេទយន្តហោះ Y-20 ដែលមានសមត្ថភាពខ្លាំងផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។   កាលពីដើមខែខែតុលា នៅពេលចិនប្រារព្ធទិវាជាតិរបស់ខ្លួន តៃវ៉ាន់បានរាយការណ៍ថា យន្តហោះរបស់កងទ័ពអាកាសចិនជាង១៥០គ្រឿងបានហោះចូលទៅក្នុងតំបន់ ADIZ ដដែលនេះ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់និយាយអ្វីឡើយ។ ប៉ុន្តែកន្លងមកចិនបានបញ្ជាក់ថាសកម្មភាពបែបនេះ ជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសប៉ុណ្ណោះ៕
កងទ័ពអាកាសតៃវ៉ាន់បានចេញប្រតិបត្តិការនៅថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីឃ្លាំមើលយន្តហោះចិនចំនួន២៧គ្រឿងដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសខ្លួន។ នេះជាស្ថានការវិវត្តន៍ចុងក្រោយមួយទៀតនៅច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានភាពតានតឹងខ្លាំង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយការប្រកួត ប៉ាល់ ជីវ័ន បានសម្តែងក្តីរំភើប ដែលខ្លួនក្លាយជាកីឡាករដែលរកបានកំណត់ត្រាមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រតេក្វាន់ដូ ITF កម្ពុជា។ «ខ្ញុំជូនមេដាយមាសពិភពលោកជូនជាតិកម្ពុជាទាំងមូល»។ នេះជាការបង្ហាញនូវអារម្មណ៍ដ៏រំភើបរបស់ម្ចាស់មេដាយមាសរូបនេះ បន្ទាប់ពីគេបានឈ្នះមេដាយប្រាក់កន្លងមកនៅកូរ៉េខាងជើង។ ប៉ាល់ ជីវ័ន បានយកឈ្នះកីឡាករអាហ្សង់ទីន Dorado Gabriel ហើយបន្តទម្លាក់កីឡាករជម្រើសបារាំងដើមកំណើតវៀតណាម  Nguyen Truc នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងក្លាយជាម្ចាស់មេដាយមាស ក្រោយជ័យជម្នះលើកីឡាករឆ្នើមព័រតូរីកូ Datiz Luis។ សម្រាប់វិញ្ញាសានេះ កីឡាករ ប៉ាល់ ជីវ័ន ក្លាយជាកីឡាករដំបូងដែលដណ្តើមបានមេដាយមាសសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ ITF Taekwondo World Championship កីឡាករព័រតូរីកូ Datiz Luis បានមេដាយប្រាក់ រីឯកីឡាករបារាំង Nguyen Truc និងកីឡាករស៊ីប Zachos Grigoris បានមេដាយសំរឹទ្ធស្ទួន។ កីឡាករឆ្នើមៗផ្សេងទៀតដែលបានធ្លាក់ចេញរួមមាន កីឡាករអេស្ប៉ាញ Jimenez Espana Dario Franciso កីឡាករអាហ្សង់ទីន Dorado Gabriel កីឡាករហ្គ្រោអង់ឡង់ Tittussen Angutinnguaq កីឡាករអាហ្សង់ទីន Rios Olivero Matias កីឡាករអូស្ត្រាលី Low Justin និងកីឡាករអាហ្វហ្គានីស្ថាន Shirzai Noor Mohammad។ ចំពោះលទ្ធផលកាលពីថ្ងៃទី២៦ ខែសីហា ផងដែរ៖ -វិញ្ញាសា Junior Male 1 Degree៖ សុភ័ក្ត្រ ចាន់ឧត្តម បានយកឈ្នះកីឡាករឆែក Zachrdla Jan ប៉ុន្តែបានចាញ់កីឡាករតាហ្សីគីស្ថាន Asadullozoda Oyatullo។ ចំណែកឯ បួន ចាន់ ថារ៉ាត់ បានចាញ់កីឡាករអ៊ុយក្រែន Kliuchka Danylo។ -វិញ្ញាសា Junior Female 1 Degree ៖ កីឡាការិនី ម៉ី រុក្ខនាថ បានចាញ់កីឡាការិនីឆែក Rozboudova Veronika ។ -វិញ្ញាសា Adult Male 1 Degree៖ កីឡាករ ឃឿន ប៊ុនលាង បានយកឈ្នះកីឡាករកាណាដា Abrahamlingam Aran ប៉ុន្តែចាញ់កីឡាករតាហ្ស៊ីគីស្ថាន Davlatshoev Muhammadjon។ រីឯកីឡាករ ហ៊ វិចិត្រ បានយកឈ្នះកីឡាករមូសំប៊ិក Munhai Izidro ឈ្នះកីឡាករបេឡារុស Ipatau Maksim ប៉ុន្តែចាញ់កីឡាករក្រិក MARINIS STYLIANOS។ -វិញ្ញាសា Adult Male 3 Degree៖ កីឡាករ តាំង សៀស៊ុង បានចាញ់កីឡាករបេឡារុស Shestakov Denis។ -វិញ្ញសា Silver Veteran Male V Degree៖ កីឡាករ ហ៊ឹម រីដា ចាញ់កីឡាករអៀរឡង់ McSherry Leon។ ព្រឹត្តិការណ៍ ITF Taekwondo World Championships លើកទី២១ ដែលរៀបចំនៅ៧សង្វៀនផ្សេងគ្នាក្នុងបរិវេណមជ្ឈមណ្ឌលកីឡា Kolordum ក្រុង Plovdiv ប្រទេសប៊ុលហ្គារី មានការចូលរួមពីអត្តពលិកប្រមាណ១៥០០នាក់ មកពី៨៤ប្រទេសផ្សេងៗគ្នា៕ (រាយការណ៍បន្ថែមដោយ អ៊ឹង ចំរើន) សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)។ 
ប៊ុលហ្គារី៖ កីឡាករ ប៉ាល់ ជីវ័ន បានក្លាយកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ២៥ឆ្នាំនៃតេក្វាន់ដូ ITF កម្ពុជា បើគិតចាប់តាំងពីបង្កើតមក ដោយកីឡាករឆ្នើមរូបនេះ បានយកឈ្នះមេដាយមាសលើវិញ្ញាសាសម្តែងមេគុនខ្សែក្រវាត់ខ្មៅ៥ដាន់ (Adult Male V Degree) ពីព្រឹត្តិការណ៍ ITF Taekwondo World Championship នៅមជ្ឈមណ្ឌលកីឡា Kolodrum ក្រុង Plovdiv ប្រទេសប៊ុលហ្គារី។
  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅតំបន់អង្គរ ក្នុងទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១។ បើតាមសេចក្តីជូនដំណឹងរបស់NOCC  ការសម្រេចប្រារព្ធពិធីរត់ប្រណាំងឡើងវិញ  ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្រាល ខណៈរដ្ឋាភិបាល កំពុងបើកសង្គម-សេដ្ឋកិច្ចជាបណ្តើរៗ តាមរយៈការប្រកាសទទួលទេសចរវ៉ាក់សាំងផងដែរ។     ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ NOCC បានកំណត់យកពលរដ្ឋជាតិ និងអន្តរជាតិ (អត្តពលិករត់ប្រណាំង)ត្រឹម ២ ៥០០នាក់ប៉ុណ្ណោះ ហើយអ្នកដែលចូលរួមត្រូវគោរពតាមវិធានការសុខាភិបាល ក្នុងការទប់ស្កាត់នឹងឆ្លងរាលជំងឺកូវីដ-១៩។ NOCC បានបញ្ជាក់ថា អត្តពលិកដែលចង់ចូលរួមទិវារត់ប្រណាំងនេះ ជាអ្នកចាក់វ៉ាក់សាំងនូវដូសមូលដ្ឋាន(ដូសទី១) រួចរាល់។   អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានលើកឡើងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ  គឺអនុញ្ញាតឱ្យតែពលរដ្ឋនៅក្នុងស្រុកចូលរួមប៉ុណ្ណោះ។ លោកបានប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ « អ្នក[ចូលរត់]ហ្នឹង គឺយើងបើឱ្យចូលរួមតែអ្នកនៅក្នុងប្រទេសទេ ដោយមានទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅ[កម្ពុជា]អចិន្ត្រៃយ៍»។    បើតាមលោក វ៉ាត់ ចំរើន ការប្រារព្ធទិវានេះឡើង គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ឈានទៅដល់ការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃNOCCរូបនេះ បានបញ្ជាក់ថា៖ «យើងធ្វើព្រឹត្តិការណ៍ហ្នឹងមួយឱ្យវាស៊ីចង្វាក់គ្នាទៅនឹងការត្រៀមបើកទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាបហ្នឹងតែម្តង ហើយយើងនឹងថ្លឹងថ្លែងវាទៅតាមហ្នឹងក្រោយបញ្ចប់ព្រឹត្តិការណ៍»។    ក្រៅពីនេះ គណៈកម្មការរៀបចំព្រឹត្តិការនេះ នឹងរៀបចំកន្លែងធ្វើតេស្តរហ័ស មុនចូលទីលានរត់ប្រណាំង(ធ្វើតេស្តលើបុគ្គលដែលសង្ស័យមានអាការៈកូវីដ-១៩ប៉ុណ្ណោះ។ រក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា ដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរត្រូវពាក់ម៉ាសរហូតដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងបំផុត ផងដែរ។   ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦នេះ ត្រូវបានNOCC ផ្តល់អាទិភាពដល់ពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០២០ សូមមកចុះឈ្មោះម្តងទៀត ចាប់ពីថ្ងៃទី៤-២២វិច្ឆិកា។ សម្រាប់អ្នកចុះឈ្មោះថ្មី គឺអាចចុះឈ្មោះបានចាប់ពីថ្ងៃទី២៣វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CEo ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ ឬតាមគេហទំព័រ www.cambododia-event.org ។    សូមរម្លឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង កាលពីថ្ងៃទី៤សីហា ឆ្នាំ២១៩  គឺមានអ្នកចូលរួម សរុប៣ ៥០០នាក់។  ក្នុងនោះជនបរទេសមាន ១ ៧៥៨នាក់ មកពី៥០ប្រទេស ហើយជនបរទេសដែលចូលរួមរត់ច្រើន ជាងគេ មានជនជាតិចិន, វៀតណាម និងម៉ាឡេស៊ី៕ 
ភ្នំពេញ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅតំបន់អង្គរនៃខេត្តសៀមរាប នឹងធ្វើឡើង នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១ ក្រោយខកខានអស់មួយឆ្នាំ ព្រោះតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក វ៉ាត់ ចំរើន  ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការប្រារព្ធទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះវិញ គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ក្នុងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប។
  ចំនួនទឹកប្រាក់នេះ បានមកពីការរៃអង្គាសប្រាក់របស់យុទ្ធនាការ Anti-COVID-19 ដែលបានដំណើរការ កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០២០។ ផែនការដំបូងនៃគម្រោង គ្រោងរៃអង្គាសប្រាក់ 5,000ដុល្លារ ដោយធនាគារបង្គ្រប់ពាក់កណ្ដាលទៀត ឲ្យបានចំនួន 10,000ដុល្លារ។ ដោយសារតែទឹកចិត្តសប្បុរសធម៌របស់អតិថិជន ធនាគារ ABA ចំនួនទឹកប្រាក់រៃអង្គាសបាន លើសពីចំនួនគោលដៅកំណត់ ក្នុរយៈពេលដ៏ខ្លី ហើយបន្ទាប់ពីអតិថិជនរបស់ធនាគារ ABA រាប់រយនាក់ បានបរិច្ចាគបានចំនួន 9,000ដុល្លារ។ ហើយធនាគារ ABA នៅតែសម្រេចបន្ថែមចំណែករបស់ខ្លួន ស្មើនឹងចំនួនដែលអតិថិជនបានចូលរួម ដែលធ្វើឲ្យចំនួនសរុបកើនដល់ 18,000 ដុល្លារ និងយកប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីចាត់ចែងផ្នែកវេជ្ជសាស្ត្រ ក្នុងគោលដៅកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។   ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែបន្ត ហើយអតិថិជនរបស់ធនាគារ ABA នៅតែអាចធ្វើការបរិច្ចាគបាន តាមកម្មវិធី ABA Mobile ដើម្បីជួយដល់ក្រសួងសុខាភិបាល (MOH)៖   1. បើក ABA Mobile ហើយចុចលើប៊ូតុង ទូទាត់ប្រាក់ 2. ចូលទៅកាន់ សប្បុរសធម៌ & ការបរិច្ចាគ ហើយចុចលើ ABA ANTI-COVID-19 3. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់ 4. ចុច បង់ឥឡូវ ហើយបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA Mobile របស់អ្នក   ធនាគារ ABA នឹងប្រគល់ប្រាក់ដែលទទួលបានជូនក្រសួងសុខាភិបាល ជារៀងរាល់ខែដោយជូនដំណឹងលោកអ្នក អំពីចំនួនទឹកប្រាក់ដែលទទួលបាន តាមរយៈផេក Facebook របស់ធនាគារ ABA ៕   (អត្ថបទពាណិជ្ជកម្ម)      
ធនាគារ ABA ជាធនាគារពាណិជ្ជធំទី៣ និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បានប្រគល់មូលប្បទានប័ត្រ ដែលមានទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH) សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។