text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
លោកសាស្ត្រាចារ្យមហាបរិញ្ញា សារ៉ាក់ ផល្លី វេជ្ជបណ្ឌិតឯកទេសបេះដូង បានឲ្យដឹងថា អាការដែលមានគ្រោះថ្នាក់ជាងគេ គឺចុកដើមទ្រូងនៅផ្នែកកណ្ដាល នឹងកើតឡើងលើមនុស្សចាស់។ អាការនេះទាមទារឲ្យមានការជួយសង្គ្រោះភ្លាមៗ ខណៈដែលអាការចុកដើមទ្រូងនៅផ្នែកខាងឆ្វេង និងខាងស្ដាំ អាចរង់ចាំការព្យាបាលដោយឱសថបាន។ ដើម្បីជ្រាបព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់ និងសញ្ញាណនៃការចុកដើមទ្រូងខុសគ្នាយ៉ាងណាខ្លះនោះ សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកសាស្ត្រាចារ្យមហាបរិញ្ញា សារ៉ាក់ ផល្លី ដូចតទៅ៖ កិច្ចសម្ភាសនេះ មានការចូលរួមឧបត្ថម្ភពី គ្លីនិកវឌ្ឍនៈវិជ្ជា មានទីតាំងនៅ ផ្ទះលេខ R24-26 ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ ខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទូរសព្ទទៅកាន់លេខ៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕ | ភ្នំពេញ៖ អាការចុកដើមទ្រូង មានច្រើនទម្រង់ និងកន្លែងខុសៗ នៅពេលខ្លះប្រជាពលរដ្ឋអាចចុកដើមទ្រូងនៅផ្នែកខាងឆ្វេង ឬផ្នែកខាងស្ដាំ ឬអាចនៅផ្នែកកណ្ដាលក៏មាន។ ប្រជាពលរដ្ឋមួយចំនួនតែងតែចុកដើមទ្រូងនៅពេលយប់ ឬបន្ទាប់ពីបានចូលសម្រាក១ម៉ោង និងបន្ទាប់ពីធ្វើការហត់ជាដើម។ |
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពសិទ្ធិកម្មករឱ្យបានគ្រប់ពេល ពុំមែនតែមួយថ្ងៃនៃទិវាពលកម្មអន្តរជាតិឡើយ។ លើសពីនេះ នៅពេលមានបញ្ហា ត្រូវព្យាយាមដោះស្រាយ ដោយសន្តិវិធី។ ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន សង្កេតឃើញ កម្មករនិងសហជីព មួយចំនួនបាននាំគ្នាស៊ីឈ្នួលធ្វើបាតុកម្ម អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។ «ខ្ញុំសូមស្នើឱ្យមិត្តភក្តិបរទេសខ្លះ ដែលបានឧបត្ថម្ភប្រាក់កាក់ ធ្វើអន្តរជាតិតូបនីយកម្ម លើបញ្ហាបាតុកម្មមនុស្សជាង១០០នាក់ដែលធ្វើបាតុកម្មជាតិ២ឆ្នាំរួចមកហើយ។ សូមមិត្តភក្តិបរទេសដែលផ្ដល់លុយបែបនេះ ដកខ្លួនចេញហើយកុំធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មក្នុងប្រទេសកម្ពុជា»។ នាយករដ្ឋមន្ត្រីលើកឡើងបែបនេះ។ នៅថ្ងៃទិវាពលកម្មអន្តរជាតិនេះដែរ កម្មករនិងសហជីពប្រមាណ២០០នាក់ បាននាំគ្នាប្រមូលម្ដុំគ្នានៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិ សុំអន្តរាគមន៍។ ពួកគេស្នើឱ្យមានការគោលសិទ្ធិការងារ ពិសេសកម្មករ និងសិទ្ធិបង្កើតសហជីព។ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមស្នើទៅកាន់រដ្ឋាភិបាល ឱ្យចាត់វិធានការលើម្ចាស់រោងចក្រ ចៅកែ ដែលរត់ចោលកម្មករ មិនទូទាត់ប្រាក់សំណង។ លើសពីនេះ គឺបញ្ឈប់ការចោទប្រកាន់លើកម្មករនិងសហជីពដែលទាមទារសិទ្ធិរបស់ពួកគេ។ «សូមឱ្យមានការយកចិត្តទុកដាក់លើកម្មករនិយោជិតពិតប្រាកដ! ព្រោះយើងត្រូវការយុត្តិធម៌ មិនមែនយើងធ្វើការលើកកម្ពស់កម្មករ ហើយត្រូវគេចោទប្រកាន់នោះទេ»។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ស្រែកខ្លាំងៗបែបនេះ នៅមុខរដ្ឋសភា ។ កម្មករមិនចង់ក្លាយជាអ្នកមានបានហួសហេតុនោះទេ គឹសុំត្រឹមការគោរពសិទ្ធិ។ ហើយបើមានការរំលោភសិទ្ធិ គឺកម្មករនិងសហជីព ចាំបាច់ត្រូវតែក្រោកឈរ ដើម្បីទាមទារ។ នេះបើតាមការលើកឡើងរបស់ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ដែលបានចូលរួមការប្រមូលផ្ដុំដាក់ញត្តិនៅរដ្ឋសភា ដើម្បីចង់បានសិទ្ធិបង្កើតសហជីព។ ចំណែក ញត្តិរបស់ពួកគេ គឺទាមទារឱ្យមានការគោរពសញ្ញាអង្គការអន្តរជាតិការងារ (ILO) ស្តីពី «ការការពារមាតុភាព» និង «ការងារសមរម្យសម្រាប់អ្នកធ្វើការងារផ្ទះ»។ ទាក់ទិននឹងការដងហែក្បួនដាក់ញត្តិនេះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងដែរថា ថ្ងៃទិវាពលកម្មអន្តរជាតិ បើក្រុមកម្មករនិងសហជីពមួយក្រុមតូច ដែលតែងចេញតវ៉ាអស់រយៈពេល២ឆ្នាំមកនេះ មិននាំគ្នាហែក្បួនហើយដាក់ញត្តិទេនោះ ម្ចាស់ជំនួយបរទេស នឹងបញ្ឈប់ការផ្ដល់ជំនួយ។ ជាមួយគ្នាដែរ សម្ដេច អះអាងថា បក្ខពួករបស់ក្រុមអ្នកតវ៉ាទាំងនោះ ជាអ្នករាយការណ៍ប្រាប់ពីរឿងរ៉ាវផ្ទៃប្រាប់សម្ដេច ។ សម្ដេចសង្កត់ធ្ងន់បែបនេះ៖ «សហជីពនៅកម្ពុជាមួយចំនួន គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស»៕ | ភ្នំពេញ៖ នៅថ្ងៃទី១ ឧសភា ទិវាសិទ្ធិពលកម្មអន្តរជាតិ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅក្រុមបរទេសឱ្យបញ្ឈប់ការផ្ដល់ថវិកាបន្តទៀត ដល់កម្មករនិងសហជីពមួយចំនួន ដែលចាំស៊ីឈ្នួលធ្វើតវ៉ា។ ថ្ងៃនេះដែរ ខាងកម្មករនិងសហជីពប្រមាណ២០០ក៏ស្នើឱ្យរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ពួកគេពេញលេញតាមច្បាប់ ដើម្បីតវ៉ានិងបង្កើតសហជីព។ |
បើតាមវេបសាយ Worldometer ករណី COVID-19 សរុបនៅជុំវិញពិភពលោក បានកើនដល់ ១០១៤៤៩៩ករណី។ ក្នុងអត្រាដ៏ច្រើនបែបនេះ អ្នកស្លាប់មាន ៥៣១៥៩ករណី និងអ្នកសះស្បើយ២១២០១៨ករណី។ ប្រទេសដែលមានអ្នកឆ្លងកូរ៉ូណាវីរុសច្រើនជាងគេ គឺអាមេរិក ដែលមានករណីសរុបរហូតដល់ជាង ២៤ម៉ឺនករណី និងអ្នកស្លាប់ជាង ៦ពាន់ករណី។ គ្រាន់តែថ្ងៃទី២ ខែមេសា អាមេរិករកឃើញអ្នកឆ្លងរហូតដល់ជិត ៣ម៉ឺនករណី និងអ្នកស្លាប់ជិត ១ពាន់ករណីឯណោះ។ ចំណែកអ៊ីតាលី និងអេស្ប៉ាញឈរនៅលំដាប់បន្ទាប់ ដែលមានតួលេខCOVID-19 សរុបជាង១០ម៉ឺនករណី និងមានអ្នកស្លាប់ជាង ១ម៉ឺនដូចគ្នា។ ឈរនៅលំដាប់ទី៤ អាល្លឺម៉ង់ ក៏កំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 ដែរ ដោយមានករណី COVID-19 សរុបរហូតដល់ ៨៤០០០ករណី និងអ្នកស្លាប់ជាង ១ពាន់ករណី។ សម្រាប់បារាំងវិញអ្នកឆ្លងមានជិត ៦ម៉ឺនករណីប៉ុណ្ណោះ ប៉ុន្តែអ្នកស្លាប់មានច្រើនករណីរហូតដល់ជាង ៥ពាន់នាក់។ ដោយឡែកនៅប្រទេសចិនវិញ ហាក់ដូចជាធូរស្បើយបន្តិចព្រោះមានករណីសរុប ជាង៨ម៉ឺនករណីពិតមែន ប៉ុន្តែអ្នកស្លាប់មានតែជាង ៣ពាន់ករណីប៉ុណ្ណោះ អ្នកជាសះស្បើយវិញមានរហូតដល់ ៧៦០០០ករណី។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) COVID-19 បានរីកសាយភាយទៅប្រទេស និងដែនដីចំនួន ២០៥ គិតមកត្រឹមថ្ងៃទី២ ខែមេសានេះ៕ | គិតត្រឹមថ្ងៃទី២ ខែមេសា ករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានកើនឡើងរហូតដល់ជាង ១លានករណីនៅទូទាំងពិភពលោក។ ប្រទេស ដែលមានករណីឆ្លងច្រើនជាងគេ គឺអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ខណៈចិនហាក់ធូរស្បើយបានបន្តិច។ |
កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលចាប់ផ្ដើមហ្វឹកហាត់គុនខ្មែរនៅក្លិបប្រដាល់តាឡីដំរីមានរិទ្ធតាំងពីឆ្នាំ ២០១៤ បានថ្លែងប្រាប់ថា៖«ខ្ញុំមិនខ្លាចគូប្រកួតណាទាំងអស់នៅសង្វៀន One Championship ឲ្យតែត្រូវគីឡូ ហើយខ្ញុំបន់ឲ្យតែគេចាប់គូឲ្យវ៉ៃ។ ព្រោះអី នៅកម្ពុជា ឥឡូវនេះ ពិបាករកកីឡាការិនីវ៉ៃជាមួយខ្ញុំ។ ដូច្នេះបើសួរខ្ញុំ ចង់ប្រកួតទៀតអត់ ...ខ្ញុំត្រូវតែឆ្លើយថា ចង់ប្រកួត ហើយជាមួយអ្នកណាក៏បាន»។ ការថ្លែងអំពីការតាំងចិត្តបែបនេះ បន្ទាប់ពី ស្រីពៅ មិនទាន់ចាញ់នៅឡើយក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ៣ លើក ជាពិសេសជ័យជម្នះលើកីឡាការិនីមានបទពិសោធន៍ច្រើនម្ចាស់ផ្ទះថៃ Rika Ishige ដោយពិន្ទុកាលពាក់កណ្ដាលខែ កុម្ភៈកន្លងទៅក្នុងកម្មវិធី One Championship: Clash of Legends នាទីក្រុងបាងកក។ ទោះជាអន្ទះសាចង់ប្រកួតប្រកួតយ៉ាងណាក្ដី ប៉ុន្តែ កីឡាការិនីដែលមានវ័យ ២៤ ឆ្នាំរូបនេះរៀបថា គេត្រូវប្រឹងប្រែងហ្វឹកហាត់ប្រដាល់សាកលជាមួយលោកគ្រូ វ៉ែន សុផល នៅពហុកីឡដ្ឋានជាតិ ទាំងព្រឹក និង ល្ងាច ក្រោយពីការកោះហៅរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីត្រៀមចេញទៅប្រកួតនៅស៊ីហ្គេម ចុងឆ្នាំនេះ ដែលរៀបចំនៅប្រទេសហ្វីលីពីន។ ប្អូនស្រីបង្កើតរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា បញ្ជាក់ថា ៖«ខ្ញុំរវល់ហ្វឹកហាត់ប្រដាល់សកលជាងមួយខែហើយតាំងពីឈ្នះកីឡាការិនីថៃ។ ខ្ញុំផ្ដោតលើការហាត់ប្រដាល់សកលដើម្បីចេញវ៉ៃតំណាងឲ្យកម្ពុជា។ ខ្ញុំផ្អាក ហាត់ប្រដាល់សេរី សិន។» កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ាក្រោយឈ្នះ Shwe Sin Min កាលខែកុម្ភៈ រូបនេះបានយកចិត្តទុកដាក់ហ្វឹកហាត់ខ្លាំងក្លាដើម្បីដាក់គោលដៅយកមេដាយជូនកម្ពុជាក្នុងការបង្ហាញខ្លួនស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ។ ម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦៣,៥ គីឡូក្រាមរូបនេះសង្កត់ធ្ងន់ថា៖«ឥឡូវជាប់ហាត់ប្រដាល់នៅជម្រើសជាតិអីចឹងប្រហែលមិនទាន់អាចចេញទៅប្រកួតខាងក្រៅទេ ព្រោះក្រសួងប្រមូលផ្ដុំជម្រើសជាតិ។ តែពេលចប់ភារកិច្ចស៊ីហ្គេម ខ្ញុំស្វាគមន៍ប៉ះអ្នកណាក៏បាន។បើយើងចាញ់ យើងត្រូវប្រឹងបន្តទៀត។ ប៉ុន្តែ ចាញ់ ឬ ឈ្នះ ខ្ញុំវ៉ៃច្បាស់ជាល្អមើល។» គួរដឹងដែរថា នៅ ស្រីពៅ ដែលមានដើមកំណើតនៅចំការដូងរាជធានីភ្នំពេញ បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ ជាមួយបងប្រុសបង្កើត ឈ្មោះ នៅ ស៊ីថា។ ប៉ុន្តែ ឥឡូវបងប្រុសបង្កើតបានបញ្ចប់អាជីពហើយដោយទៅប្រកបរបររកស៊ីវិញ។ គ្រូបង្វឹករបស់ ស្រីពៅ ដំបូងគឺ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ ប៉ុន្តែ មុនពេលទៅប្រកួតក្នុងកម្មវិធី MMA ឬ One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team៕ | ដោយ៖ ស៊ីធី |
ក្រោយការសិក្សាបច្ចេកទេសផ្សេងៗ ទាក់ទងនឹងការបញ្ជាការបើកបរទាំងលើផ្លូវថ្នល់ និងអាកាស ក្រុមហ៊ុន Pal-V https://thmeythmey.com/?page=detail&id=49999 បានចាប់ផ្តើមផលិតរថយន្តកង់បី ដែលអាចដឹកនាំមនុស្ស២នាក់ ហើយអាចហោះហើរទៅលើអាកាសបាន។ «វាជាក្តីសុបិនដែលកើតមានប្រមាណ១០០ឆ្នាំមកហើយ។ នៅពេលដែលរថយន្តដំបូងត្រូវបានដាក់ឲ្យដំណើរការ គេតែងតែនាំគ្នាគិតថា ពេលណាមួយដែលវាអាចបើកបរនៅលើផ្លូវថ្នល់បាន?»។ នេះជាការលើកឡើងទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP របស់លោក Markus Hess ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Pal-V។ រថយន្តហោះទាំងពីរប្រភេទគឺ Liberty Pioneer និង Liberty Sport មិនទាន់ចេញជារូបរាងផ្លូវការឡើយ ប៉ុន្តែក្រុមហ៊ុន Pal-V រំពឹងថា វានឹងត្រូវបានដំឡើងរួចរាល់នៅខែតុលា មុននឹងធ្លាក់ទៅដល់ដៃអតិថិជនយ៉ាងយូរចុងឆ្នាំ២០១៨ ។ បច្ចុប្បន្នក្រុមហ៊ុនប្រឹងប្រែងយ៉ាងខ្លាំងលើការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងផលិតផលរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញវត្តមានរថយន្តហោះដំបូងនេះ ត្រូវជួបបញ្ហាជាច្រើន ដូចជាចំណេះដឹងនៃការបើកបរ ទីតាំងចំណត បញ្ហាសុវត្ថិភាពផ្សេងៗ រួមទាំងលក្ខខណ្ឌដែលត្រូវទទួលបណ្ណបើកបរ (ផ្លូវគោក ផ្លូវអាកាស) ផងដែរ។ រថយន្តហោះម៉ាក Liberty Pioneer អាចមានតម្លៃ៤៩៩ ០០០អឺរ៉ូ (ជាង៥២ម៉ឺនដុល្លារអាមេរិក) និងរថយន្តហោះ Liberty Sport មានតម្លៃប្រមាណ ២៩៩ ០០០អឺរ៉ូ (ជាង៣១ម៉ឺនដុល្លារអាមេរិក)។ ការផលិតចាប់ដំណើរការនៅឆ្នាំ២០១៧នេះ ហើយប្រសិនបើគ្មានអ្វីរាំងស្ទះទេនោះ វានឹងលេចចេញជារូបរាងផ្លូវការនៅចុងឆ្នាំ២០១៨ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Pal-V រំពឹងថា ខ្លួននឹងពង្រីកការផលិតពី៥០ទៅ១០០គ្រឿងក្នុងឆ្នាំ២០១៩ ហើយបង្កើនដល់ពី២០០ ទៅ៣០០គ្រឿងក្នុងឆ្នាំ២០២០ ៕ | ក្រុមហ៊ុនផលិតរថយន្ត Pal-V (Personal Air and Land Vehicle) របស់ហូឡង់កំពុងបោះជំហានទៅមុខក្នុងការបង្ហាញវត្តមានលើទីផ្សារនូវប្រភេទរថយន្តដែលអាចហោះបានជាលើកដំបូង។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Raamsdonsksveer មួយនេះ បានអះអាងថា អតិថិជន អាចជាវផលិតផលថ្មីរបស់ខ្លួនយ៉ាងហោចណាស់មុនដំណាច់ឆ្នាំ២០១៨ ។ |
Trump has been given the red carpet treatment on his three-day state visit, beginning with a tour of the ancient imperial palace where he sipped tea with Xi and showed the Chinese leader a video of his granddaughter singing in Mandarin. Chinese media were quick to give the footage airtime, with the official Xinhua news agency broadcasting it on its Twitter account, though the platform is blocked in China. The pomp and circumstance may be intended to allay some of Trump's fervour on sticky issues such as China's vast trade surplus with the US and continued relationship with its rogue neighbour, North Korea. History was not expected to be on the list of talking points -- at least until Trump mentioned he had heard that Chinese history went back 5,000 years and Xi stepped in to tell him more, according to state broadcaster CCTV. "We have 3,000 years with a written language," Xi said through a translator as they moseyed through the Forbidden City's immense cobblestoned courtyards. "I guess the older culture, they say, is Egypt with 8,000," Trump retorted. China is famously proud of its heritage, with schoolchildren learning early on that the country is one of the four great ancient civilisations. "Egypt is a bit more ancient," Xi admitted. "But the only continuous civilisation to continue onwards is China." "We people are the original people, black hair, yellow skin, inherited onwards," Xi laughed. "We call ourselves the descendents of the dragon." "That's great," Trump said. It is not the first history rundown Xi has given the real estate mogul. During the leaders' first meeting at Trump's Mar-a-Lago resort in Florida, Xi gave him a quick lesson on past Sino-Korean relations, which Trump told the Wall Street Journal changed his thinking on the issue. Xi disabused him of his earlier opinion that Beijing could easily dispatch the North Korean threat, he said, stating: "After listening for ten minutes, I realised its not so easy." Though Trump generally does not take well to being lectured, he appears not to mind Xi's words of wisdom, repeatedly referring to the statesman as a "friend." | Beijing, China: As President Xi Jinping led his US counterpart Donald Trump around Beijing's Forbidden City on Wednesday, he made time to teach the American billionaire a bit of Chinese history. |
ក្រុមទាំងពីរមានការប្រកួតគ្នាយ៉ាងស្វិតស្វាញប៉ុន្តែនៅក្នុងវគ្គទីមួយក្រុមម្ចាស់ផ្ទះតោខៀវមានប្រៀបវាយសម្រុកលើ Spurs រហូតបើកការនាំមុខ១គ្រាប់នៅនាទី១៩ ដោយខ្សែការពារ Kalidou Koulibalyការប្រកួតបន្តគ្មានការប្រែប្រួសលទ្ធផលឡើងរហូតចប់វគ្គ។ ឈានដល់វគ្គទីពីរ Spurs បានដាក់សម្ពាធវិញលើក្រុមម្ចាស់ផ្ទះវិញរហូតអាចស្វែងរកគ្រាប់តាមស្មើ១-១ នៅនាទី៦៨ ដោយខ្សែបម្រើ Pierre Hojbjerg ក្រោយត្រូវគូប្រជែងតាមស្មើChelsea ដល់នាទី៧៧ Reece James បានស៊ុតនាំមុខជាថ្មីលើSpurs ជ័យជម្នះ៣ពិន្ទុហៀបនឹងធ្លាក់ទៅក្នុងដៃក្រុមម្ចាស់ផ្ទះប៉ុន្តែក្រុមមាន់ខ្នាយមាសមិនបណ្តោយឱ្យរបូត៣ពិន្ទុដាច់ខាតរហូតដល់នាទី៩០+៦ HarryKane អាចរកគ្រាប់តាមស្មើនៃការប្រកួតហៀបបញ្ចប់។ រឿងរ៉ាវដែលបណ្តាល់ឱ្យឈ្លោះប្រកែកគ្នារវាងគ្រូបង្វឹកក្រុមទាំងពីរកើតឡើងតាំងពីនាទី៦៧ពេលដែលកីឡាករ Kai Havertz ត្រូវបានកីឡាករក្រុម Spurs ទាក់ជើងឱ្យដួលប៉ុន្តែមិនត្រូវបាន លោក Anthony Taylor ជាអាជ្ញាកណ្តាលការប្រកួតពិន័យឡើយ រហូតធ្វើឱ្យ Hojbjerg អាស៊ុតគ្រាប់តាមស្មើ ១-១។ ខណៈកំពុងតវ៉ាជាមួយមន្ត្រីអាជ្ញាកណ្តាលទី៤ការប្រកួតលោក Tuchel និងលោក Conte បានប៉ះទង្គិចគ្នាទាំងកាយវិការ និងពាក្យសម្តីតវ៉ាលើរឿងកីឡាករប៉ះគ្នាតែអាជ្ញាកណ្តាលមិនពិន័យ។ គ្រូបង្វឹកក្រុមទាំងពីរនៅនាទី៧០ ទទួលបានកាតលឿងម្នាក់មួយ។ មុនត្រូវបានអាជ្ញាកណ្តាលផ្តល់កាត់ក្រហមដល់គ្រូបង្វឹកទាំងពីរដោយសារតែក្រោយបញ្ចប់ការប្រកួតភ្លាមគ្រូបង្វឹកទាំងពីរហាក់មិនថមថយនៅកម្តៅរាងខ្លួនដោយបានចាប់ដៃគ្នាប៉ុន្តែនៅតែមានការប៉ះទង្គិចពាក្យសម្តីគ្នាបន្ថែមរហូតត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតផ្តល់កាតក្រហមឱ្យគ្រូបង្វឹកទាំងសងខាងតែម្តង។ទោះជាបែនេះក្តីលោក Tuchel គ្រូបង្វឹកក្រុម Chelsea បានពន្យល់ពីមូលហេតុដែលនាំឱ្យឈានដល់ការទទួលបានកាតក្រហមដោយបាននិយាយថាលោក Conte បានដើរដោយមិនបានមើលចំមុខខ្លួនប្រៀបដូចជាការមិនគោរពដល់ខ្លួន។ «នៅពេលយើងចាប់ដៃ ខ្ញុំគិតថាយើងនឹងមើលចំមុខគ្នាហើយនិយាយអរគុណឬលាគ្នា ប៉ុន្តែ Antonio មានទស្សនៈខុសពីគ្រូដទៃវាគឺជាអារម្មណ៍ពិបាកទទួលយកមួយ។នេះជារឿងដែលអាចកើតមានសម្រាប់គូប្រជែងទាំងសងខាងគ្មានអ្វីអាក្រក់កើតឡើងឡើយ»។ លោក Tuchel និយាយបែបនេះ។ មិនខុសពីលោក Tuchel ឡើយគ្រូSpurs លោក Conte ក៏បានបង្ហាញអារម្មណ៍ខ្លួនក្រោយពេលមានរឿងហេតុរហូតទទួលបានកាតក្រហមដោយលោកនិយាយថា៖«ពិតណាស់ថាខ្ញុំមិនសូវជាបង្ហាញអារម្មណ៍ខ្លាំងអំឡុងការប្រកួតប្រសិនបើខ្ញុំឃើញមានការប្រកែកគ្នាឬភាពចម្រូងចម្រាស់នោះចម្លើយរបស់ខ្ញុំគឺដោយភាពចម្រូងចម្រាស់ដូចគ្នាប៉ុន្តែខ្ញុំសូមផ្តាំថានេះមិនមែនជាបញ្ហាឡើយ។»៕ | ក្រុមតោខៀវ Chelsea បានត្រឹមខកចិត្តដ្បិតស្មើជាមួយក្រុមTottenham Hotspur លទ្ធផល ២-២ ក្នុងជំនួបទីក្រុងឡុងដ៍ ឬ LondonDerby គ្រូបង្វឹកគឺលោក Thomas Tuchel និងលោកAntonio Conte ត្រូវពិន័យកាតក្រហមទាំងពីរនាក់ នាថ្ងៃទី១៤ខែសីហា។ |
នាឱកាសវេទិកាសំណួរ-ចម្លើយប្រចាំឆ្នាំ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទទួលសំណួរជាច្រើនទាក់ទងទាំងបញ្ហាក្នុងស្រុក ទាំងបញ្ហាក្រៅស្រុក។ ទំនាក់ទំនងរុស្ស៊ី និងអាមេរិក គឺជាប្រធានបទសំខាន់ដែលប្រជាជនរុស្ស៊ីសួរលោក ពូទីន ជាពិសេសសំណុំរឿងបោះឆ្នោតឆ្នាំ២០១៦ ដែលរុស្ស៊ីត្រូវបានចោទថាលូកលាន់កិច្ចការបោះឆ្នោតអាមេរិក។ លោក ពូទីន ក៏និយាយដល់លោក ជេមស៍ ខូមី ដែលអស់តំណែងដោយសារការស៊ើបអង្កេតរឿងនេះ។ ក្នុងការផ្ដល់សក្ខីកម្មដល់សភាកាលពីខែមុន លោក ខូមី ដែលត្រូវប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់តំណែងជាប្រធាន FBI បានប្រាប់សមាជិកព្រឹទ្ធសភាថា លោក ត្រាំ បានប្រាប់លោកឲ្យបញ្ចប់ការស៊ើបអង្កេតលើការទាក់ទងរវាងសមាជិកក្រុមឃោសនារបស់លោក និងមន្ត្រីរុស្ស៊ី។ យ៉ាងណាក្ដី លោកប្រធានាធិបតី ត្រាំ បានចោទលោក ខូមី វិញថាបាននិយាយកុហកទៅវិញ ហើយលោកក៏មិនបានទាក់ទងជាមួយរុស្ស៊ីដែរ។ ជុំវិញបញ្ហានេះ លោក ពូទីន និយាយថា បើលោក ខូមី រងការកាត់ទោសណាមួយដោយសារតែការខ្វែងគំនិតគ្នាជាមួយលោក ត្រាំ នោះរុស្ស៊ីអាចផ្ដល់សិទ្ធិជ្រកកោនឲ្យលោកបាន ហើយលោក ខូមី ផ្ទាល់ក៏គួរដឹងពីរឿងនេះដែរ។ ប្រធានាធិបតីរុស្ស៊ីឆ្ងល់ដែរថា ហេតុអ្វីបានជាលោក ខូមី ដែលកំពុងកាន់តំណែងជាប្រធាន FBI ហ៊ានប្រគល់ខ្សែអាត់កិច្ចសន្ទនារវាងលោក និងលោក ត្រាំ ឲ្យប្រព័ន្ធផ្សព្វផ្សាយតាមរយៈមិត្តភក្តិទៅវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ជាមួយគ្នានោះ ដោយសំដៅដល់ការផ្ដល់សក្ខីកម្មរបស់លោក ខូមី ក្នុងកិច្ចប្រជុំព្រឹទ្ធសភា លោក ពូទីន អះអាងថា គ្មានភស្តុតាងបង្ហាញពីការលូកដៃរបស់រុស្ស៊ីក្នុងការងារបោះឆ្នោតរបស់អាមេរិកតាមការចោទប្រកាន់អ្វីឡើយ។ លោកបន្តថា៖ «អ្វីដែលទាក់ចិត្តខ្ញុំដំបូង គឺអតីតប្រធាន FBI រូបនេះ ជឿថារុស្ស៊ីកកូរកកាយដំណើរការបោះឆ្នោតអាមេរិក ប៉ុន្តែនៅចំពោះមុខព្រឹទ្ធសភា លោកមិនបានផ្ដល់ភស្តុតាងបញ្ជាក់ឡើយ»។ ទន្ទឹមនឹងការផ្ដល់សិទ្ធិជ្រកកោនឲ្យលោក ខូមី ប្រធានាធិបតីរុស្ស៊ីក៏មិនភ្លេចរិះគន់អាមេរិកដែលលូកលាន់កិច្ចការបោះឆ្នោតប្រទេសផ្សេងដូចជារុស្ស៊ីជាដើម។ លោក ពូទីន បកស្រាយថា បើនិយាយដល់ពិភពលោក គេឃើញអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាច្រើន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកថា លោកដឹងរឿងនេះពេលលោកនិយាយជាមួយមេដឹកនាំប្រទេសផ្សេង ប៉ុន្តែលោកមិនចង់បញ្ចេញ ព្រោះមិនចង់ធ្វើឲ្យទំនាក់ទំនងជាមួយអាមេរិកល្អកកករ៕ | រុស្ស៊ី ត្រៀមរួចរាល់ហើយក្នុងការផ្ដល់សិទ្ធិជ្រកកោនឲ្យអតីតប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក ជេមស៍ ខូមី (James Comey) បើមិនចង់រងការកាត់ទោសនៅអាមេរិកជុំវិញការស៊ើបអង្កេតលើករណីរុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ទេនោះ។ នេះជាការប្រកាសប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែមិថុនា ហើយលោកក៏អះអាងម្ដងទៀតថា រុស្ស៊ីមិនបានធ្វើអ្វីដូចការចោទប្រកាន់ឡើយ។ |
បើតាមរដ្ឋបាលខេត្តតាកែវ អ្នកជំងឺ៣នាក់ដែលស្លាប់ដោយសារកូវីដ-១៩នោះ មានបុរសវ័យ៥៨ឆ្នាំម្នាក់ឈ្មោះតាំង សម្បត្តិ មានស្រុកកំណើតនៅភូមិអន្លងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បុរសម្នាក់នេះបានបាត់បង់ជីវិតនៅម៉ោង៥កន្លះ នាថ្ងៃទី១៦មិថុនា ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ១៩។ ដោយឡែក បុរសវ័យ៤០ឆ្នាំម្នាក់ពឈ្មោះ សែម ពៅ អាយុ៤០ឆ្នាំ ដែលបានស្លាប់ដោយសារតែជំងឺកូវីដ-១៩ដែរនោះ គឺមានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី១២មិថុនា ឆ្នាំ២០២១។ ព្រោះតែស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ បានតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះបាន រហូតដល់ម៉ោង៥ព្រឹកនាថ្ងៃទី១៧មិថុនា បុរសរូបនេះក៏បានបាត់បង់ជីវិតតែម្តង។ ចំពោះករណីស្លាប់ដោយសារកូវីដ-១៩ លើស្ត្រីវ័យ៣០ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ក៏មានលក្ខណៈមិនខុសគ្នាពីអ្នកស្លាប់ខាងលើប៉ុន្មានដែរ។ ស្ត្រីដែលស្លាប់ដោយសារកូវីដ-១៩នេះ មាន ឈ្មោះ ប្រាក់ សារី។ ស្ត្រីរូបនេះ ត្រូវបានគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤មិថុនា ហើយបានបាត់បង់ជីវិត នៅម៉ោង២យប់ ចូលថ្ងៃទី១៧មិថុនានេះ។ សម្រាប់ថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញមនុស្ស៦២៥នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺ១២នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩។ បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលការរកឃើញថ្មីនេះ បានធ្វើឱ្យកម្ពុជា មានជំងឺកូវីដ-១៩កើនដល់៤០,៧៨២នាក់ ដោយនៅក្នុងនោះ មាន៣៨០នាក់ បានស្លាប់ដោយសារតែជំងឺនេះ៕ | នារសៀលថ្ងៃទី១៧មិថុនានេះ រដ្ឋបាលខេត្តតាកែវ ប្រកាសរកឃើញ ថា មានមនុស្ស៣នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩(COVID-19) ដោយ២នាក់បានស្លាប់នៅថ្ងៃទី១៦ មិថុនា និង១នាក់ទៀត បានស្លាប់នៅថ្ងៃទី១៧មិថុនានេះ។ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់នោះ មានស្ត្រីម្នាក់ ដែលមានអាស័យដ្ឋាននៅស្រុកសំរោង។ |
«កន្លាស់»សំដៅដោយ ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់។ ស្លឹកសម្រាប់ប្រក, សម្រាប់បាំងដែលដេរ, ក្លាស់ដោយកន្លាស់។ ឧទាហរណ៍៖ អាវរហែក កន្លាស់ម្ជុលខ្ទាស់, ក្លាស់កន្លាស់ក។ «គន្លាស់» ប្រែមកថា ពាក្យដែលនិយាយជាភាសាផ្ទុយ។ ពាក្យគន្លាស់ ,សម្តីគន្លាស់។ ចាស់ទុំខ្មែរ ហាមមិនឱ្យនិយាយគន្លាស់ពាក្យដែលពុំគួរសម ឬលើពាក្យអាសគ្រាម ព្រោះនាំឱ្យគេរង្កៀល ឱ្យគេវិះគន់និន្ទាថាប្រហើន។ ឧទាហរណ៍៖ ទៅណា(គន្លាស់ទៅជា តានៅ), មកពីណា(គន្លាស់ទៅជា ម៉ាពីនក), ស៊ីបាយ(គន្លាស់ទៅជា សាយប៊ី) ជាដើម។ ចំណែកឯ «កន្លះ »មានន័យថា ដែលមិនពេញ នៅរវាងពាក់កណ្តាល។ ឧទាហរណ៍៖ ទឹកតែកន្លះពែង , ទឹកកាហ្វេកន្លះកែវ៕ | ក្នុងការប្រើប្រាស់ពាក្យទាំងអស់នេះ សាធារណជននៅមានការសរសេរច្របូកច្របល់គ្នានៅឡើយ ដោយមិនដឹងប្រើក្នុងន័យណាមួយឱ្យប្រាកដឡើយ។ |
ចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ត្រូវមើលឃើញថា ជាតួអង្គសំខាន់មួយក្នុងការស្វែងរកសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន។ កន្លងមក ចិនបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឡើយ តែប្រកាន់ជំហរដោយផ្ដោតលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ បច្ចុប្បន្ន អ៊ុយក្រែន កំពុងកៀរគរមេដឹកនាំនានាសម្រាប់កិច្ចប្រជុំកំពូលមួយសំដៅស្វែងរកសន្តិភាព។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សលេនស្គី លោក Ihor Zhovkva បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសមួយនៅសប្តាហ៍នេះថា អ៊ុយក្រែនពិតជាអញ្ជើញចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ជាកម្រិតខ្ពស់បំផុតនៅថ្នាក់ប្រធានាធិបតី។ «ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ យើងកំពុងធ្វើការជាមួយភាគីចិន។ យើងចូលរួមជាមួយដៃគូរបស់យើងនៅក្នុងពិភពលោកដើម្បីឱ្យពួកគេបង្ហាញដល់ភាគីចិនថា តើវាមានសារៈសំខាន់យ៉ាងណាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលបែបនេះ។» មន្ត្រីអ៊ុយក្រែនបញ្ជាក់បែបនេះ។ ច្បាស់ណាស់ថា អ៊ុយក្រែនដឹងពីឥទ្ធិពលរបស់ចិនក្នុងទំនាក់ទំនងជាមួយចិន។ ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសភាពជាដៃគូគ្មានដែនកំណត់នាជំនួបនៅទីក្រុងប៉េកាំងត្រឹមតែបីសប្តាហ៍មុនពេលការឈ្លានពានរបស់រុស្ស៊ី។ តាំងពីពេលនោះមក ទំនាក់ទំនងនេះកាន់តែស្អិតល្មួត ហើយចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងខ្លាំង។ ស្វីសដែលជារដ្ឋអព្យាក្រឹត បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពស្តីពីអ៊ុយក្រែនតាមសំណើរបស់លោក ហ្សេលេនស្គី ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទ ឬទីកន្លែងជាក់លាក់នោះទេ។ លោក Zhovkva បាននិយាយថា ក្រុមការងារកំពុងធ្វើការលើព័ត៌មានលម្អិត។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខនៃប្រទេសចំនួន៨២ បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងខែនេះនៅទីក្រុង Davos ដែលផ្តោតលើផែនការសន្តិភាព១០ចំណុចរបស់អ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលដែលបានគ្រោងទុកនោះទេ។ កន្លងមក ទីក្រុងមូស្គូអះអាងថា ផែនការ១០ចំណុចរបស់អ៊ុយក្រែននឹងមិនមានផលអ្វីឡើយ។ ផែនការរបស់អ៊ុយក្រែន រួមបញ្ចូលការស្ដារឡើងវិញបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ីទាំងអស់ ការការពារការផ្គត់ផ្គង់អាហារ និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងអ្នកទោសសង្គ្រាមទាំងអស់៕ | អ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិន ស៊ី ជិនភីង ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងធ្វើនៅស្វីស។ នេះបើតាមទីប្រឹក្សាការប្រធានាធិបតីអ៊ុយក្រែន។ |
សម្រាប់តំណែងក្រុមប្រឹក្សាក្រុង ស្រុក ទាំង១១ទូទាំងខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបាន២១៥អាសនៈ (ស្រី៤៤នាក់) ខណៈហ្វ៊ុនស៊ិនប៉ិច បាន៦អាសនៈ ដោយ២នៅស្រុកលើកដែក និង៥ទៀតនៅស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកអង្គស្នួល និងក្រុងតាខ្មៅ។ https://www.necelect.org.kh | ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ បានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី១២ ខែមិថុនា ក្នុងពិធីផ្លូវការមួយក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ទមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក នួន ផា នៃគណបក្សប្រជាជនកម្ពុជា បន្តតំណែងជាប្រធានក្រុមប្រឹក្សាអាណត្តិថ្មី ហើយក្នុងចំណោមសមាជិក២៦នាក់របស់លោក មានស្រី៥នាក់។ លោក ឯម សំអឿន ជាសមាជិកតែម្នាក់គត់ពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងតំណែងក្រុមប្រឹក្សាខេត្តកណ្តាល។ |
ប្រធាន STC លោក ហ្វីលីព សែត កៅ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់នៃពិធីបុណ្យអង្ករ គឺដើម្បីផ្សព្វផ្សាយសក្កានុពលវិស័យស្រូវអង្ករខ្មែរ ដែលកន្លងទៅថ្មីៗនេះទើបឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» របស់ពិភពលោក ក្នុងឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំនៅប្រទេសថៃ នៅថ្ងៃទី១៧ វិច្ឆិកា។ ក្រៅពីនេះ បុណ្យអង្ករ មានបំណងបង្ហាញពីសក្កានុពល ទេសចរណ៍ថ្មីៗក្នុងខេត្តទៅកាន់ទេសចរក្នុង និងក្រៅស្រុកផងដែរ។ តាមការបញ្ជាក់ពីលោក ហ្វីលីព សែត កៅ បុណ្យអង្ករ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មករា នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ បុណ្យនេះ នឹងប្រមូលផ្តុំនូវផលិតច្នៃកែពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាស ទុកសម្រាប់ភ្ញៀវទេសចរថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញា Miss Planet International ជាដើម។ នេះជាការលើកឡើងរបស់លោក ហ្វីលីព ដោយលោករំពឹងថា បុណ្យថ្មីនេះ នឹងក្លាយជាផ្នែកមួយជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបថែមមួយកម្រិតទៀត។ «យើងកំពុងជជែកដើម្បីឱ្យមានព្រឹត្តិការណ៍ពេញមួយឆ្នាំ២០២៣តែម្ដង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តសៀមរាបយើង សឹងថាមួយខែ វាអាចមានព្រឹត្តិការណ៍២ព្រឹត្តិការណ៍ដើម្បីអាចចេញជាសារទៅទេសចរជាតិ ទៅទេសចរអន្ដរជាតិ ឱ្យឃើញមានភាពមមាញឹក ឱ្យមានភាពទាក់ទាញ ឱ្យចាំមកវិញថា ធ្លាប់បានមកលេងខេត្តសៀមរាបកាលពីមុនៗ តែឥឡូវចង់ត្រឡប់មកវិញ»។ លោក ហ្វីលីព និយាយដូច្នេះ ដោយបន្តថា ព្រឹត្តិការណ៍នេះដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ។ ខេត្តសៀមរាបបានរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩រយៈពេលជាង៣ឆ្នាំមកនេះ។ ដ្បិតថា វិស័យនេះបានងើបឡើងវិញបន្ដិចក្ដី តែសណ្ឋាគារ និងអាជីវកម្មទេសចរណ៍ធំៗ បន្តបិទទ្វារនៅឡើយ។ នេះជាកង្វល់របស់សមាគមទេសចរណ៍នៅសៀមរាប ដែលកំពុងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ពិចារណាបើកអាជីវកម្មខ្លួនឡើងវិញ ពិសេសក្នុងឆ្នាំ ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម ហើយនឹងមានព្រឹត្តិការណ៍កម្មវិធីជាច្រើនទៀត។ បែបនេះក្ដី ក្នុងនាមជាប្រតិបត្តិករទេសចរណ៍មួយរូបផងនោះ លោក ហ្វីលីព ពន្យល់ថា៖« ការចូលរួមរបស់គាត់សំខាន់។ តែយើងយល់ច្បាស់ដែរ ក្នុងនាមអ្នករកស៊ី ការចង់បើកអាជីវកម្មឡើងវិញ ទាល់តែយើងមានភាពជឿជាក់ថា វានឹងមិនខាត ព្រោះយើងខាត៣ឆ្នាំមកហើយ ខាតច្រើនហើយ»៕ | សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC គ្រោងនឹងរៀបចំ «បុណ្យអង្ករ» ក្នុងបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃអង្ករខ្មែរ ក៏ដូចជាបង្កើតព្រឹត្តិការណ៍ផ្សព្វផ្សាយគោលដៅ ទេសចរណ៍ខេត្តសៀមរាបទៅកាន់ពិភពលោក។ |
មន្ត្រីកាំកុងត្រួលខេត្ត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរ ពាណិជ្ជកម្ម និងឧស្សាហកម្ម បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយពីគុណភាពចំណីអាហារ ដល់ពលរដ្ឋនៅក្នុងខេត្តសៀមរាប។ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ ក្រុមការងារបានចុះទៅ ដល់ទីតាំងសិប្បកម្មផលិតគុយទាវនៅស្រុកពួក និងបានបិទទីតាំង២ ក្រោយរកឃើញថា បានប្រើប្រាស់សារធាតុគីមី បូរ៉ាក់។ លោក ង៉ែត ចេក ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាបបានឲ្យដឹងថា ម្ចាស់អាជីវកម្មផលិតសរសៃគុយទាវទាំង២ទីតាំងនោះ ទី១ ឈ្មោះ ប៊ុន អាំងអួ មានទីលំនៅក្នុងភូមិ គោកស្រុក ឃុំពួក និងទី២ ឈ្មោះ ឡាយ គុយ រស់នៅភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមការបញ្ជាក់ពីប្រធានកាំកុងត្រួលខេត្ត ក្រោយរកឃើញថាមានសរសៃគុយទាវកំពុងដាក់ លក់ក្នុងផ្សារពួក មន្ត្រីជំនាញក៏បានចុះដល់ទីតាំងផ្ទាល់ និងបានរកឃើញថា ម្ចាស់អាជីវកម្ម ខាងលើបានប្រើប្រាស់ម្សៅអង្ករកិនផ្ទុកសារធាតុបូរ៉ាក់ចំនួន ៧២គីឡួក្រាម អង្ករត្រាំសារធាតុ គីមីបូរ៉ាក់ ចំនួន៥០គីឡូក្រាម សារធាតុបូរ៉ាក់ជាង ១៧គីឡូក្រាម សរសៃគុយទាវមានសារធាតុ បូរ៉ាក់ជាង ១៥៤គីឡូក្រាម។ វត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញ យកទៅដុតកម្ទេចចោល និងបិទទីតាំងអាជីវកម្ម គុយទាវមានសារធាតុគីមី ក្រោយពីមានការឯកភាពពីព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប៕ | សៀមរាប៖ ទីតាំងសិប្បកម្មផលិតគុយទាវលក្ខណៈគ្រួសារចំនួន២កន្លែង ត្រូវបានបិទទ្វារ ក្រោយសមត្ថកិច្ចរកឃើញថា មានប្រើប្រាស់សារធាតុគីមី ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ |
១គ្រាប់ជ័យជម្នះចុងម៉ោងរបស់ក្រុមម៉ាសេដ្វានខាងត្បូង ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Aleksandar Trajkovski នៅនាទី៩០+២ ។ នេះជាលើកទីពីរហើយ សម្រាប់អ៊ីតាលីដែលខកខានទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ដោយកាលពីឆ្នាំ ២០១៨ អ៊ីតាលីធ្លាក់ចេញក្រោមថ្វីជើងស៊ុយអែត។ គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini បានចាត់ទុកការចាញ់ក្រោមថ្វីជើងក្រុមម៉ាសេដ្វានខាងត្បូងជារឿងដែលគួរឱ្យខកចិត្តដ៏ធំបំផុត។ «ពេលឈ្នះ Euro វាជាបទពិសោធអស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំ ក៏ប៉ុន្តែថ្ងៃនេះជារឿងដែលខ្ញុំខកចិត្តធំបំផុតមិនធ្លាប់មានពីមុនមក។ ហើយសម្រាប់អនាគតរបស់ខ្ញុំ យើងនឹងដឹកនៅពេលខាងមុខ ខ្ញុំគិតថាពេលនេះគ្រប់គ្នាកំពុងតែខកចិត្តជាខ្លាំង ហើយមិនមែនជាពេលនិយាយពីរឿងអនាគតឡើយ»។លោក Mancini និយាយក្រោយចប់ការប្រកួតបែបនេះ។ ចំណែកក្រុមព័រទុយហ្គាល់បានយកឈ្នះលើតួកគីក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Estadio do Dragao។ ៣គ្រាប់របស់ព័រទុយហ្គាល់ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Otavio, Diogo Jota និងកីឡាករ Matheus Luiz។ ចំណែក១គ្រាប់របស់តួកគីរកបានដោយកីឡាករ Burak Yilmaz។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Cristiano Ronaldo មិនអាចរកគ្រាប់បាល់បានឡើយក្នុងជំនួបយប់មិញនេះ។ ទោះគ្មានគ្រាប់បាល់ គ្រូបង្វឹកលោក Santos បានអះអាងថា Ronaldo ក៏នៅតែជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមបើទោះជាមិនអាចស៊ុតចូលទីបាន។ ខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានសរសើរទៅកាន់មិត្តរួមក្រុមនឹងឱ្យផ្តោតអារម្មណ៍បន្ថែមនៅការប្រកួតបន្ទាប់។ «នេះជាជំហានមួយយ៉ាងអស្ចារ្យសម្រាប់យើងឆ្ពោះទៅកាន់កាតានាចុងឆ្នាំ២០២២ នេះ ហើយត្រូវតែផ្តោតអារម្មណ៍ដើម្បីយកឈ្នះការប្រកួតបន្ទាប់ទៀត និងជឿជាក់លើសមត្ថភាពរបស់យើងជានិច្ច»។ Ronaldo សរសេរលើ Instagram បែបនេះ។ ព័រទុយហ្គាល់នឹងត្រូវជួបតទល់ជាមួយម៉ាសេដ្វានខាងត្បូងនៅថ្ងៃទី ៣០ខែមីនា ចំណែកប៉ូឡូញត្រូវជួបស៊ុយអែត ខណៈវែលស៍ចាំអ៊ុតការប្រកួតស្កុតឡែនទល់អ៊ុយក្រែន៕ | ក្រុមម៉ាសេដ្វានខាងជើងដែលគ្រូបង្វឹកអ៊ីតាលីគិតថាមិនមើលរំលង បានទម្លាក់ម្ចាស់ជើងឯក Euro 2020 ចេញពីការប្រកួតជម្រុះ World Cup 2022 វគ្គ Play-Off តំបន់អឺរ៉ុបក្នុងលទ្ធផល១-០ នាថ្ងៃទី២៥ ខែមីនា។ ឯព័រទុយហ្គាល់យកឈ្នះតួកគីលទ្ធផល៣-១។ ក្រុមទាំងពីរ ត្រូវជួបគ្នាដើម្បីប្រជែងកៅអីទៅកាតា។ |
ព្រះសីហនុ៖ គ្រឿងញៀនជិត ៦០គីឡូក្រាម ដែលរឹបអូសបានពីជនសង្ស័យកន្លងមក ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ« ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌» និងដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជិត ៦០គីឡូក្រាម។ វត្ថុតាងជាគ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលជិត ៦០គីឡូក្រាម ក្នុងនោះប្រមូលបាននៅក្នុងខេត្តព្រះសីហនុ មានជាង ២០គីឡូក្រាម, ខេត្តកំពង់ស្ពឺជាង ៣១ គីឡូក្រាម និងខេត្តកំពតជាង ០៥គីឡូក្រាម។ នេះបើតាមលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។ ក្នុងអង្គពិធីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា៖«រាជរដ្ឋាភិបាលកម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំរបស់អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍ សុខភាព និង មនុស្សធម៌ ជាមូលដ្ឋាន បើទោះបីស្ថិតក្នុងកាលៈទេសៈលំបាក និងប្រឈមយ៉ាងណាក្តី»។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ក៏បានថ្លែងថា គ្រឿងញៀននៅតែជាបញ្ហា ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់មន្ទីរ អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងបង្កើននូវទំនួលខុសត្រូវ ទប់ស្កាត់រាល់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕ | ដោយ៖ ញឹក សំអូន |
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដល់មគ្គុទ្ទេសក៍ និងបុគ្គលិកក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ និងសណ្ឋាគារ ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានកោតសរសើរចំពោះវគ្គនេះ ពិសេសការផ្ដល់ហិរញ្ញប្បទានគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធនានមនុស្សក្នុងវិស័យទេសចរណ៍។ សម្រាប់លោករដ្ឋមន្រ្តី ការបណ្ដុះបណ្ដាលនេះគឺចំយុទ្ធសាស្រ្ដដែលក្រសួងបានគិតគូរ ព្រោះថាវិស័យមួយនេះ ត្រូវការជាចាំបាច់សម្រាប់អ្នកដែលមានជំនាញពិតប្រាកដ។ បន្ថែមពីនេះ លោក ថោង ខុន ក៏សុំឱ្យស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងបន្ថែម និងបង្រៀនផ្នែកអក្ខរកម្មឌីជីថល ដល់អ្នកក្នុងវិស័យទេសចរណ៍ផងដែរ ដ្បិតថាជំនាញនេះសំខាន់ណាស់ ជាផ្នែកមួយនៃជីវិត និងត្រូវជាមួយស្ថានភាពក្នុងដំណាក់កាលថ្មីនេះ។ «បច្ចុប្បន្ន គេបុក(កក់) តាមអនឡាញទាំងអស់ បើយើងមិនចេះអត់កើត គួរបង្រៀនជំនាញនេះឱ្យខ្លាំង ដូចសម្ដេចថា មន្រ្តីណាមិនចេះឌីជីថល គាត់មិនតែងតាំងទេ»។ ប្រធានមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា កុកហុង គិតត្រឹមពាក់កណ្ដាលខែ សីហា ឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍ជំនាញបានដើរតួសំខាន់ក្នុងការភ្ជាប់រវាងវិស័យឯកជន និងវិស័យសាធារណ និងបានផ្ដល់ថវិកាសហហិរញ្ញប្បទានដល់ដៃគូ សហប្រតិបត្តិការពាក់ព័ន្ធ សរុបជិត៤លានដុល្លារអាមេរិក ស្មើនឹង៩៤គម្រោង ដែលមានសិក្ខាកាមសរុបជាង៧ពាន់នាក់ ក្នុងនោះស្រ្ដី៤៤ភាគរយ។ សមាគមទេសចរណ៍កម្ពុជា បានទទួលហិរញ្ញប្បទានពី SDF ក្នុងទំហំទឹកប្រាក់សរុបជិត ៥០ម៉ឺនដុល្លារ ដើម្បីបណ្ដុះបណ្ដាលពង្រឹងជំនាញផ្នែកទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច ដល់សិក្ខាកាមសរុបជាង ១,១០០នាក់។ ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងក្នុងបំណង ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញសម្រាប់បុគ្គលិកទេសចរណ៍ និងមគ្គុទ្ទេសក៍ដែលផ្អាកការងារ និងបាត់បង់ការងារដោយសារបញ្ហាកូវីដ-១៩។ លោកស្រីបន្ថែមថា ចែកជាផ្នែក៣ ដែលរួមមាន បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៧០០នាក់ ផ្នែកទីភ្នាក់ងារ និងការីទេសចរណ៍ ចំនួន១៧៥នាក់ និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន២០០នាក់។ ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូប ដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) ដើម្បីចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាម ក្នុងរយៈពេលចាប់ពី ខែសីហា ដល់ខែតុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់បន្ថែមពីប្រធានសមាគមទេសចរណ៍កម្ពុជា។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕ ពិសេសសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ក្រៅពីទទួលបានការសិក្សាហើយ សិក្ខាកាមទាំងអស់ និងទទួលការឧបត្ថម្ភកំឡុងពេលរៀនចប់ផងដែរ។ សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ចដែលមាន៨ផ្នែក ទទួលការបណ្ដុះបណ្ដាលចំនួន៨០ម៉ោង ពួកគេទទួលការឧបត្ថម្ភ៦០ម៉ឺនរៀល។ ចំណែកមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ មានរយៈពេល៣០ម៉ោង និងទទួលប្រាក់ឧបត្ថម្ភ ២៤ម៉ឺនរៀល។ គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ជាមួយសមាគមទេសចរណ៍កម្ពុជា និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសណ្ឋាគារ ស្ដារីអង្គរ៕ ក្រុមមគ្គុទ្ទេសក៍ និងជាសិក្ខាកាមចូលរួម ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕ | សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ការីទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច នៅខេត្តសៀមរាប ក្នុងបំណងរំលឹកជំនាញពួកគេឡើងវិញ ក្រោយផ្អាកសកម្មភាពដោយសារបញ្ហាជំងឺកូវីដ-១៩។ ក្នុងនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ឱ្យស្ថាប័នពាក់ព័ន្ធ គិតគូរ ពង្រឹងបន្ថែមផងដែរនូវផ្នែកអក្ខរកម្មឌីជីថល ដែលលោករដ្ឋមន្រ្តីយល់ថា វាមានសារសំខាន់សម្រាប់ជំនាញនាពេលអនាគត។ |
អ្នកនយោបាយដ៏ជិតស្និទ្ធជាមួយសម្តេចឪ នរោត្តម សីហនុ រូបនេះ បានធ្វើនាយករដ្ឋមន្ត្រីស្តីទីរបស់កម្ពុជា ចន្លោះពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦២ ហើយបានទទួលងារជាសម្តេចនៅក្នុងឆ្នាំ១៩៩៣ ។ អតីតប្រមុខរដ្ឋាភិបាល និងប្រធានសភារូបនេះ កើតនៅខេត្តមាត់ជ្រូក ទឹកដីកម្ពុជាក្រោម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩០៥ ហើយបានទទួលអនិច្ចកម្មនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៩ ពោលគឺសម្តេចមានអាយុ ១០៣ឆ្នាំ និង១៤៣ថ្ងៃ។ អាយុដ៏វែងនេះ បាននាំឲ្យលោករក្សាតំណែងជាអតីតប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ ដែលមានអាយុវែងជាងគេ។ អ្នកដែលឈរចំណាត់ថ្នាក់ទីពីរ គឺអតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីតួកគី លោក Celal Bayar ដែលបានស្លាប់ក្នុងអាយុ១០៣ឆ្នាំ និង៩៨ថ្ងៃ ខណៈអតីតនាយករដ្ឋមន្ត្រី បារាំង លោក Antoine Pinay ស្លាប់ក្នុងអាយុ១០២ឆ្នាំ និង៣៤៨ថ្ងៃ រីឯព្រះអង្គម្ចាស់ Naruhiko Higashikuni អតីតនាយករដ្ឋមន្ត្រីជប៉ុន មានអាយុ១០២ឆ្នាំ និង៤៨ថ្ងៃ។ អតីតនាយករដ្ឋមន្ត្រីកម្ពុជាមួយរូបទៀត គឺលោក ឯក យីអ៊ុន។ តាមឯកសារ លោកកើតនៅឆ្នាំ១៩១០ ហើយទទួលមរណភាពនៅឆ្នាំ២០១៣ ប៉ុន្តែមិនមានការបញ្ជាក់ថ្ងៃខែច្បាស់លាស់ឡើយ។ ដូច្នេះលោក ឯក យីអ៊ុន មានអាយុចន្លោះពី១០២ ទៅ១០៣ឆ្នាំ ខណៈលោកកាន់តំណែងនាយករដ្ឋមន្ត្រីស្តីទីតែ៦ថ្ងៃប៉ុណ្ណោះ ចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៥៨ ។ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីហូឡង់ Piet de Jong បានទទួលមរណភាពក្នុងអាយុ១០១ឆ្នាំកាលពីឆ្នាំ២០១៦ បច្ចុប្បន្ន អតីតថ្នាក់ដឹកនាំដែលអាចបំបែកកំណត់ត្រាសម្តេចចៅ សែនកុសលឈុំ បាននោះ រួមមាន អតីតនាយករដ្ឋមន្ត្រីវៀតណាម Do Muoi (កើតឆ្នាំ១៩១៧) អតីតនាយករដ្ឋមន្ត្រីស៊ូដង់ Babiker Awadalla (កើតឆ្នាំ១៩១៧) និងអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Hyun Soong-jong (កើតឆ្នាំ១៩១៩)។ លោក នួន ជា អតីតនាយករដ្ឋមន្ត្រីស្តីទីនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខែកញ្ញា ឆ្នាំ១៩៧៦ ដល់ខែមករា ឆ្នាំ១៩៧៧) ស្ថិតក្នុងចំណោមប្រមុខរដ្ឋាភិបាលដែលមានអាយុចំណាស់ជាងគេផងដែរ ដោយលោកបានកើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ ដោយបច្ចុប្បន្នមានអាយុ៩១ឆ្នាំ៕ | ថ្វីដ្បិតតែសម្តេច ចៅសែន កុសល ឈុំ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ ទៅហើយក្តី ប៉ុន្តែរហូតមកពេលនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នៅស្ថិតក្នុងកំណត់ត្រាជាមេដឹកប្រទេសដែលមានអាយុវែងជាងគេលើពិភពលោកដដែល។ |
ក្រុមហ៊ុនដែលធ្លាប់បានប្រកាសថាលក់បានប្រាក់ចំណូលប្រមាណ ១៦,៩ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ពួកគេធ្លាប់បានប្រកាសថាដកខ្លួនចេញពីទីផ្សាររុស្ស៊ីប៉ុន្មានសប្តាហ៍ក្រោយបន្ទាប់ពីមានការលុកលុយចូលប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។ បើតាមរបាយការណ៍ក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយស៊ើបអង្កេត Disclose បានឱ្យដឹងថានៅក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុមលក់សម្ភារៈចម្រុះរបស់បារាំង Decathlon បានលក់សាខារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីចំនួន ៦០កន្លែងទៅឱ្យក្រុមហ៊ុន Desport ដើម្បីបង្ហាញពីការបញ្ចប់វត្តមានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាតាមរយៈការអះអាងរបស់ Disclose ការលក់សាខាទៅឱ្យក្រុមហ៊ុន Desport គ្រាន់តែជាការបិទបាំង តែក្រុមហ៊ុនលក់សម្ភារៈ Decathlon នៅតែបន្តផ្គត់ផ្គង់សម្ភារៈមួយចំនួនដូចជាសម្ភារៈដែលមានម៉ាកយ៉េហោ Quechua,Wedze និង Kalenji។ «លើកលែងតែវាមិនមែននោះទេ ហើយនៅក្នុងប៉ុន្មានសប្តាហ៍នេះគឺយើងមិនបានដឹងខ្លួន។»។ នេះបើតាមការលើកឡើងរបស់ការស៊ើបអង្កេត Disclose។ ប្រភពដែលមិនបញ្ចេញឈ្មោះ ដែលជាអតីតអ្នកបម្រើការនៅក្នុងក្រុមហ៊ុន Decathlon ក្នុងប្រទេសរុស្ស៊ីបាននិយាយប្រាប់ទៅកាន់ការស៊ើបអង្កេត Disclose ដូច្នេះថា ៖«នេះជាប្រព័ន្ធដ៏ធំដើម្បីលាក់ការនាំចេញរបស់ខ្លួនជាផ្នែកនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយនឹង Desport។ ខ្ញុំបានសិក្សាពីវានៅរដូវក្តៅឆ្នាំ ២០២៣ ថា Decathlon ចង់បន្តលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ខ្ញុំអាចយល់ភ្លាមបានថាជាគម្រោងសម្ងាត់។»។ ប្រទេសរុស្ស៊ីត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ទាប់ពីបានវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ហើយបានធ្វើឱ្យកើតមានបញ្ហាជាច្រើនក្នុងតំបន់អឺរ៉ុប ក៏ដូចជាបញ្ហានៅលើសកលលោកផងដែរ។ មិនត្រឹមតែមានទណ្ឌកម្មផ្នែកនយោបាយ ឬការផ្គត់ផ្គង់ក៏ដូចជាប្រាក់នោះទេទៅលើផ្នែកកីឡាក៏ស្ថាប័នធំៗដូចជា FIFA, UEFA និងស្ថាប័នកីឡាដទៃទៀតបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីមិនឱ្យមានការប្រកួតលំដាប់អន្តរជាតិ ឬរៀបចំការប្រកួតអ្វីផងដែរ៕ | ក្រុមហ៊ុនលក់រាយសម្ភារៈកីឡាចម្រុះដ៏ល្បីរបស់បារាំង Decathlon ត្រូវបានគេរាយការណ៍ថាបានបន្តលក់សម្លៀកបំពាក់ដោយសម្ងាត់នៅក្នុងប្រទេសប្រទេសរុស្ស៊ីបើទោះជាក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថាមានការដកខ្លួនក្នុងការតវ៉ាចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏ដោយក្តី។ |
កម្ពុជា ទទួលបានបដិមាបុរាណចំនួន៣០ ពីសហរដ្ឋអាម៉េរិកមកវិញ។ ភាគីកម្ពុជា-អាម៉េរិក បានរៀបចំពិធីប្រគល់និងទទួលសម្បត្តិវប្បធម៌ទាំង៣០នេះ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចូលរួមក្នុងពិធីទទួលរូបបដិមាបុរាណ តាមប្រព័ន្ធវីដេអូ មានប្រសាសន៍ដូច្នេះថា៖«យើង ពិតជាមានសេចក្តីរំភើប ទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រឹលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យភាពរុងរឿងនៃចក្រភពខ្មែរ»។ ប្រសាសន៍របស់អ្នកស្រី ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌។ ពិធីប្រគល់និងទទួលរូបបដិមាទាំង៣០ ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក កែវ ឈា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងវត្តមានរបស់លោក ដាមៀន វីលៀម (Damiem William) អគ្គរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកក្នុងទីក្រុងញូយ៉ក រួមទាំងមន្រ្តីនានានៃប្រទេសទាំង២។ «ការប្រគល់សម្បត្តិវប្បធម៌ខ្មែរទាំង៣០ដុំនេះ គឺជាការប្រគល់ដួងព្រលឹង កេរមរតកវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយការធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ មានអត្ថន័យជ្រាលជ្រៅបំផុតចំពោះប្រជាជនខ្មែរ និងអ្នកសិក្សាស្រាវជ្រាវទូទាំងពិភពលោក»។ នេះជាសំណេរលើព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។ ចំណែកស្ថាទទូតអាម៉េរិកប្រចាំកម្ពុជាឯណេះវិញ សរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពិធីប្រគល់សម្បត្តិធម៌ជូនកម្ពុជានេះ បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌រវាងប្រទេសទាំង២។ ស្ថានទូតនៃប្រទេសមហាអំណាចនេះ អះអាងដូច្នេះថា៖«អស់រយៈពេលជាង២០ឆ្នាំមកនេះ សហរដ្ឋអាម៉រិក បានការពារ អភិរក្ស និងគោរពដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដោយសហការគ្នារវាងក្រសួងវប្បធម៌ និងដៃគូខាងកម្ពុជា ជាមួយអាម៉េរិក»។ ជាមួយគ្នានេះ ស្ថានទូតអាម៉េរិក លើកឡើងថា គិតចាប់តាំងពីឆ្នាំ២០២១មក អាម៉េរិក បានផ្តល់ថវិកាជាង៥លានដុល្លារ សម្រាប់ចំណាយលើការងារអភិរក្សវប្បធម៌នៅកម្ពុជា ដោយរួមទាំងថវិកាជាង៣,៥លានដុល្លារ ដែលត្រូវបានផ្តល់ជូន សម្រាប់ការងារជួសជុល និងអភិរក្សប្រសាទភ្នំបាខែង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរខាងលើ ត្រូវបានកាន់កាប់ដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរអាម៉េរិក រឹបអូសបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងចំណោមសម្បត្តិធម៌ទាំងនេះ មានបដិមាសំខាន់ៗមួយចំនួន ជាបដិមាផ្នែកព្រះពុទ្ធសាសនា និងផ្នែកព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក និងរូបចម្លាក់ព្រះគនេស ជាអាទិ៍ ត្រូវបានគេលួចចេញពីប្រាសាទកោះកេរ។ សេចក្តីប្រកាសព័ត៌មាន បន្តថា ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គម។ ក្រសួងវប្បធម៌ ជូនដំណឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ក្រសួង កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីដឹកវត្ថុទាំង៣០រូប មកកម្ពុជាក្នុងពេលខាមុខនេះ ហើយពេលវត្ថុទាំងនេះ មកដល់កម្ពុជា ក្រសួង នឹងជូនដំណឹងតាមក្រោយទៀត៕ | ដោយ៖ ញឹក សំអូន |
ដើម្បីផ្ដល់នូវចំណេះដឹងដល់កសិករដែលមានបំណងដាំដុះក្រូចឆ្មារ ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំដុះដំណាំក្រូចឆ្មារ ពីសៀវភៅបច្ចេកទេសកសិកម្មរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នូវគន្លឹះមួយចំនួនដើម្បីចែករំលែកដល់បងប្អូនកសិករ។ «ក្រូចឆ្មារ»ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទារអាកាសធាតុ ទឹក ដី សមស្របដូចជាដីស្រទាប់ទីមួយមានលក្ខណៈធូរ មានជីជាតិគ្រប់គ្រាន់ និងតំបន់មានភ្លៀងធ្លាក់ច្រើន។ សម្រាប់កម្ពុជា ក្រូចឆ្មារភាគច្រើនត្រូវបានដាំដុះនៅតាមតំបន់ដីទួលតាមដងទន្លេ និងតំបន់ខ្ពង់រាប ដូចជាខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្ដាល និងព្រៃវែង។ ការដាំក្រូចឆ្មារមានវិធីសាស្រ្ត៣យ៉ាង៖ ការបណ្ដុះគ្រាប់ ការបំបៅមែក និងការផ្សាំមែក។ ក្នុងចំណោមវិធីសាស្រ្តទាំង៣ ការដាំដោយផ្សាំមែកអាចផ្ដល់ទិន្នផលខ្ពស់ជាងគេ ហើយវិធីនេះកសិករកម្ពុជានិយមដាំជាងគេ។ ការផ្សាំមែក ឬតមែកក្រូចឆ្មារគេច្រើនធ្វើនៅរដូវវស្សា ព្រោះរដូវនេះមានភ្លៀងធ្លាក់គ្រប់គ្រាន់និងជាអំឡុងពេលរុក្ខជាតិកំពុងលូតលាស់។ សម្រាប់ការជ្រើសរើសមែកសាក ត្រូវពិនិត្យមើលលក្ខណៈចម្ការ និងដើមពូជដែលមិនមានជំងឺ ដែលមានសុខភាពល្អជាងដើមដទៃ មិនមានការបំផ្លាញពីសត្វល្អិត និងមានផ្លែច្រើន។ គួរចៀរមែកបំពង់ត្រង់ទ្រេតកុំឲ្យចុងមែកសំយ៉ុងចុះមកដី។ ត្រូវជ្រើសរើសមែកដែលមិនមានលក្ខណៈចាស់ពេក ឬខ្ចីពេក(អាយុយ៉ាងតិច១ឆ្នាំ)។ ដោយឡែកសម្ភារសម្រាប់សាកមែកមានដូចជា កាំបិតដែលមុតមិនមានមេរោគ កម្ទេចស្រកីដូង ថង់ប្លាស្ទិក និងខ្សែចង។ វិធីសាស្រ្តសាកមែកក្រូចឆ្មារ ដំបូងត្រូវជ្រើសមែកក្រូច បន្ទាប់មកត្រូវចៀរសម្បកផ្សាំ រួចចងស្បោងកម្ទេចស្រកីដូងជាមួយមែកផ្សាំ។ បន្ទាប់ពីផ្សាំមែកបាន១ខែឬសនឹងដុះ ពេលណាឃើញឬសឡើងពណ៌ត្នោតចាស់ និងមានឫសសបែកចេញក្រៅអាចកាត់យកទៅដាំបាន និងត្រូវកាត់នៅពេលល្ងាច។ ការដាំមែកសាក៖ ត្រូវភ្ជួរដីយ៉ាងតិច២ដងមុនពេលដាំ និងត្រូវជីករណ្ដៅពីកន្លះម៉ែត្រទៅ១ម៉ែត្រ។ អាចយកលាមកគោលាយជាមួយដី ដើម្បីចាក់ក្នុងរណ្ដៅសម្រាប់ដាំក្រូចឆ្មារ។ បន្ទាប់មកត្រូវយកមែកសាកក្រូចឆ្មារដាំឲ្យចំកណ្ដាលរណ្ដៅ លុបដីផ្នែកខាងលើត្រឹមមែកផ្សាំហើយសង្កត់ឲ្យណែន។ បន្ទាប់ពីដាំរួចអាចយកមែកឈើមកបាំងក្រូចឆ្មារដើម្បីកាត់បន្ថយកំដៅថ្ងៃ និងលូតលាស់បានល្អ។ ការថែទាំ៖ ដើម្បីឲ្យការដាំក្រូចឆ្មារឆាប់ទទួលបានផល ត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ ត្រូវឧស្សាហ៍បោចស្មៅ និងតាមដានសត្វល្អិតដែលបំផ្លាញដំណាំក្រូចឆ្មារ។ ត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់លើដំណាំក្រូចឆ្មារប៉ុន្តែមិនត្រូវស្រោចលើសកម្រិតនោះទេអំឡុងក្រូចឆ្មារចេញផ្កា។ ជាធម្មតាដំណាំក្រូចឆ្មារដែលដាំដោយផ្សាំមែក ក្នុងរយៈពេលជិត១ឆ្នាំអាចទទួលផលបានដោយអាស្រ័យលើពូជ។ ក្រៅពីជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ក្រូចឆ្មារក៏អាចប្រើជាឱសថសម្រាប់ព្យាបាលជំងឺឈាមជើងធ្មេញផងដែរ៕ | ក្រូចឆ្មារ ត្រូវបានចាត់ទុកជាគ្រឿងផ្សំមួយប្រភេទសម្រាប់បន្ថែមរសជាតិម្ហូបអាហារ។ វាសម្បូរដោយវីតាមីនសេ ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ហើយគេក៏អាចយកក្រូចឆ្មារទៅធ្វើជាភេសជ្ជៈទទួលទានផងដែរ។ បច្ចុប្បន្ននៅកម្ពុជាការផ្គត់ផ្គង់ក្រូចឆ្មារ ហាក់មិនទាន់សមស្របតាមតម្រូវការនៅឡើយទេ ព្រោះកសិករមួយចំនួននៅមិនទាន់យល់ច្បាស់ពីបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី ការជ្រើសពូជ ការដាំដុះ និងការថែទាំនៅឡើយ។ |
ខេត្តរតនគិរីមានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះដែលរស់នៅតំបន់ទឹកជ្រោះកាទៀង ក្នុងស្រុកលំផាត់ ក្រោមការអភិរក្សរបស់សមាគមអៃរាវត្តា ក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំសែន និងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។ ដោយឡែក ដំរីមួយក្បាលទៀតឈ្មោះ ម៉ាក់ ម៉ៃ បានងាប់ដោយសារជំងឺកាលពាក់កណ្ដាលខែឧសភាឆ្នាំ២០២០។ សមាគមនេះ មានហ្មរដំរី០៦នាក់ ដែលជាអ្នកមើលថែលើសត្វដំរី។ សមាគមអៃរាវត្តា មានដំរីស្រុក ៤ក្បាលក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំសែននិងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។រូបភាព៖ សមាគមអៃរាវត្តា បច្ចុប្បន្ន សមាគមអភិរក្សដំរីអៃរាវត្តា កំពុងខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ក៏បានរៀបចំយុទ្ធនាការ «ដំរីមួយជួយថវិការពីរពាន់រៀល» ដើម្បីស្វែងរកថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា ។ យុទ្ធនាការនេះ គឺជាចំណែកមួយ ក្នុងការអភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រមួយនេះកុំឱ្យផុតពូជ។ អ្នកស្រី ខៃ ចិន្តាប្រធានសមាគមអៃរាវត្តា បានលើកឡើងថា ការចិញ្ចឹមថែទាំដំរី និងការបង្កាត់ពូជមានលំបាកមួយចំនួនដូចជា ត្រូវការលទ្ធភាពផ្នែកហិរញ្ញវត្ថុច្រើនដោយសារដំរីស៊ីច្រើន និងត្រូវមានបច្ចេកទេសជំនាញមើលដំរីឱ្យបានច្បាស់លាស់។ ចំណែកអ្នកថែទាំក៏ត្រូវមានភាពអំណត់អត់ធ្មត់ខ្លាំង ឯការចូលរួមពីប្រជាពលរដ្ឋនៅមានកម្រិតទៀត។ កូនដំរីឈ្មោះ «ណូអែល» ជាកំណើតកូនដំរីស្រុកលើកដំបូងនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។រូបភាព៖ សមាគមអៃរាវត្តា ប្រធានសមាគមអៃរាវត្តា បញ្ជាក់ដូច្នេះ៖ «ខ្ញុំយល់ឃើញថានេះជាវិធីមួយល្អខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋបានដឹងពីស្ថានភាពដំរីនាពេលបច្ចុប្បន្ននៅកម្ពុជា។ ដំរីស្រុកអាចប្រឈមនឹងការផុតពូជប្រសិនបើយើងគ្រប់គ្នាមិនចូលរួមម្នាក់បន្តិចៗ។ យុទ្ធនារនេះ គឺជាក្តីសង្ឃឹមនៃពូជដំរីស្រុក ក៏ដូចជាចូលរួមទប់ស្កាត់ការផុតពូជ និងការបង្កាត់ពូជដំរីផងដែរ។» អ្នកស្រីបន្តទៀតថា បច្ចុប្បន្ន កូនដំរីឈ្មោះ ណូអែល មានអាយុ១ឆ្នាំកន្លះ និងមានទម្ងន់ជាង៤០០គីឡូក្រាម។ ដំរីពេញវ័យ១ក្បាលស៊ីប្រមាណ ៣៥០គីឡូក្រាមក្នុង១ថ្ងៃ។ ចំពោះ ចំណីមានដូចជាស្លឹកឈើ វល្លិ ឫសឈើ បន្លែ ផ្លែឈើ ចេក អំពៅជាដើម។ សូមជម្រាបថា សប្បុរសជន អាចចូលរួមបរិច្ចាគថវិកាដល់សមាគមតាមរយៈគណនីធនាគារ ABA (001 674 633) និងគណនីធនាគារអេស៊ីលីដា (15255639) ។ ចំពោះ ថវិកាដែលទទួលបានសមាគម នឹងយកទៅចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ៕ អ្នកស្រី ខៃ ចិន្តា ៖«យើងជាអ្នកថែទាំ ត្រូវយកចិត្តទុកដាក់ ទាំងមេទាំងកូន ជាប់រហូត។ អ្វីដែលសំខាន់គឺត្រូវ ស្វែងយល់ ពីឥរិយាបថរបស់កូនដំរីទៀត វាមានភាពស្មុគស្មាញណាស់»។ រូបភាព៖ សមាគមអៃរាវត្តា | ភ្នំពេញ៖ ៖ យុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ជាយុទ្ធនាការមួយរៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម ព្យាបាលដំរី និងទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា។ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា បានលើកឡើងថា យុទ្ធនាការនេះ ជាក្តីសង្ឃឹមនៃពូជដំរីស្រុក ក៏ដូចជាចូលរួមទប់ស្កាត់ការផុតពូជ និងការបង្កាត់ពូជដំរីផងដែរ។ |
នាយដ្ឋានព័ត៌មានវិទ្យាបានពន្យល់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឧក្រិដ្ឋជននៅក្រៅប្រទេស បានទិញសេវា International Premium Rate Number (IPRN) ពីក្រុមហ៊ុនហ៊ុនផ្ដល់សេវាទូរស័ព្ទ ធ្វើការហៅទៅអ្នកប្រើប្រាស់ទូរស័ព្ទនានាជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ បើតាមនាយដ្ឋានព័ត៌មានវិទ្យាឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់គម្រោង Money Scam ដែលមានឈ្មោះថា Callback Scam ឬ One-Ring Scam។ កម្មវិធីនេះ នឹងកាត់ប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នកប្រើប្រាស់ដែលហៅទូរស័ព្ទត្រឡប់ទៅវិញដោយស្វ័យប្រវត្តិ ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនខុសពីធម្មតា ហើយក្រុមឧក្រិដ្ឋជនវិញនឹងទទួលបានប្រាក់កម្រៃ(Commnission) ពីក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ។ ទន្ទឹមនឹងនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបង្ហាញពីល្បិចថ្មីមួយទៀត ដែលកំពុងកើតនៅកម្ពុជាផងដែរ គឺក្រុមឧក្រិដ្ឋជនទាំងនោះ និយាយភាសាខ្មែរ ហើយហៅទូរសស័ព្ទទៅជនរងគ្រោះថា ឈ្នះរង្វាន់។ បន្ទាប់មក ឲ្យជនរងគ្រោះដាក់ប្រាក់ក្នុងគណនីទូរស័ព្ទ ប្រមាណ១០ដុល្លារ ហើយតម្រូវឲ្យហៅទូរសព្ទត្រឡប់ទៅវិញជាដើម។ ជាមួយគ្នាដែរ ក្រុមឧក្រិដ្ឋជនទាំងនោះក៏បានផ្ដល់លេខទូរស័ព្ទក្នុងស្រុក ដើម្បីឲ្យជនរងគ្រោះហៅទូរស័ព្ទទៅដោយប្រើកម្មវិធី Call Fowarding ដើម្បីភ្ជាប់ទៅកាន់លេខ IPRN ក្រៅប្រទេសវិញ ក្នុងគោលបំណងកាត់ទឹកប្រាក់ដ៏ច្រើនពីទូរស័ព្ទជនរងគ្រោះ។ ពេលខ្លះក្រុមឧក្រិដ្ឋជន ក៏បានផ្ដល់ជាលេខ IPRN ផ្ទាល់ទៅជនរងគ្រោះផងដែរ។ នេះបើតាមនាយកដ្ឋានព័ត៌មានវិទ្យា។ ដើម្បីការពារករណីឆបោកខាងលើ នាយកដ្ឋានព័ត៌មានវិទ្យាណែនាំកុំឲ្យហៅទូរស័ព្ទត្រឡប់ទៅវិញ ប្រសិនបើសង្ស័យឬឃើញលេខពុំស្គាល់ហៅមកពីក្រៅប្រទេស។ នាយកដ្ឋានព័ត៌មានវិទ្យា ស្នើឲ្យពលរដ្ឋទាំងអស់ត្រូវពិចារណាអំពីសុក្រឹតភាពនៃការឈ្នះរង្វាន់ផ្សេងៗ និងព្យាយាមស្វែងរកព័ត៌មានឲ្យច្បាស់ ឬប្រឹក្សាមុនពេលធ្វើតាមការណែនាំផ្សេងៗ ពិសេសការចំណាយប្រាក់មុនពេលទទួលរង្វាន់៕ | ភ្នំពេញ៖ នាយដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃឲ្យពលរដ្ឋប្រុងប្រយ័ត្ន នឹងល្បិចឆបោកថ្មី ពីឧក្រិដ្ឋជនក្រៅប្រទេស ដែលហៅទូរស័ព្ទ(Misses Call )ទៅកាន់ពលរដ្ឋជុំវិញភពលោក ក្នុងគោលដៅអ្នកប្រើប្រាស់ទូរស័ព្ទហៅត្រឡប់ទៅវិញ។ ករណីនេះ បើអ្នកប្រើប្រាស់ទូរស័ព្ទហៅទូរស័ព្ទត្រឡប់ទៅវិញ ទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នក នឹងត្រូវកាត់ដ៏ច្រើនខុសពីធម្មតា។ |
លើសពីនេះ មេកងរាធអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានរម្លឹកទៅមន្ត្រីផងដែរថា នឹងត្រូវចាត់វិធានការដូចគ្នា បើរកឃើញថាផ្សំគំនិតឬពាក់ព័ន្ធនឹងបទល្មើសព្រៃ។ តាមរយៈបណ្តាញសង្គម លោក បានសរសេរដូច្នេះថា៖«បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបរកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបរមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់»។ ថ្មីៗនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ ដោយបានចាប់ឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រួមទាំងរថយន្តដឹកឈើដល់ទៅជាង៤០គ្រឿង។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ថា ឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នាទាំង៣នាក់នោះ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ លោក បន្តថា ទន្ទឹងនេះ កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មនុស្ស៤នាក់ផ្សេងទៀត។ យ៉ាងណា លោក មិនទាន់អាចបញ្ចេញអត្តសញ្ញាណរបស់ពួកគេឡើយ ដោយលើកហេតុផលថា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត។ ចំណែករថយន្តដែលចាប់បានទាំងនោះ ត្រូវបានកម្ទេចចោលមួយចំនួនហើយ ហើយមួយចំនួនទៀត នឹងត្រូវកម្ទេចចោលតាមក្រោយ៕ អត្ថបទទាក់ទង កម្ទេចរថយន្តដឹកឈើខុសច្បាប់៤គ្រឿង និងត្រៀមកម្ទេចជាង៤០គ្រឿងទៀត | លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដាស់តឿនអ្នកលួចរកស៊ីកាប់ឈើថា មិនថាអ្នកធំឬអ្នកតូច អ្នកមានឬអ្នកក្រនោះទេ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់។ លោក ព្រមានថា ឲ្យតែរកឃើញថាប្រព្រឹត្តបទល្មើព្រៃឈើ នឹងត្រូវបង្ក្រាបទាំងមនុស្សនិងមធ្យោបាយ។ |
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីបារម្ភចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់ក្រុងវ៉ាស៊ីតោនកាលពីដើមសប្តាហ៍កន្លងទៅ។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំទាំងពីរបានជជែកគ្នាពីបញ្ហាអ៊ីរ៉ង់នៅនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃសុក្រទី ១១ ខែឧសភា។ លោកទាំងពីរជឿជាក់ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ គឺ«ខុស» ទាំងស្រុងព្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាជោគជ័យនៃនយោបាយការទូតដែលគ្រប់គ្នាគួរថែរក្សា។ ក្រៅពីរិះគន់អាមេរិក ប្រមុខរដ្ឋតួកគី និងរុស្ស៊ីបានកត់សម្គាល់ថា ការអនុវត្តកិច្ចព្រមព្រៀងនេះជាវិធីតែមួយគត់ដើម្បីរក្សាសន្តិភាព និងសន្តិសុខពិភពលោក និងតំបន់។ លោកក៏បានប្រកាសប្តេជ្ញាចិត្តបន្តសហការគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះទៅមុខទៀតដែរ។ តួកគីកន្លងមកបានសហការជិតស្និទ្ធជាមួយរុស្ស៊ីក៏ដូចជាអ៊ីរ៉ង់ដែរក្នុងការដោះស្រាយបញ្ហាស៊ីរី ហើយសម្ព័ន្ធត្រីភាគីនេះបានរួមចំណែកសំខាន់ដែរក្នុងការជំរុញការពិភាក្សាសន្តិភាពស៊ីរី ជាពិសេសការបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលនោះ។ ខណៈមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី តួកគីលែងមានទំនាក់ទំនងស្អិតល្មួតជាមួយអាមេរិកដូចមុនហើយ។ ទំនាក់ទំនងនេះល្អក់កករខ្លាំងចាប់ពីរដ្ឋប្រហារបរាជ័យមួយឆ្នាំ ២០១៦ ហើយអាមេរិកបន្តគាំទ្រក្រុមឧទ្ទាមឃឺដនៅស៊ីរីថែមទៀតផង។ ត្រឡបមកវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានសម្រេចជាផ្លូវការក្នុងខែកក្កដាឆ្នាំ ២០១៥ ដោយមហាអំណាចប្រាំបូកអាល្លឺម៉ង់ជាមួយអ៊ីរ៉ង់។ តាមរយៈកិច្ចព្រមព្រៀងនេះអ៊ីរ៉ង់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។ ប៉ុន្តែលោក ត្រាំ ទិតៀនកិច្ចព្រមព្រៀងនេះតាំងពីពេលឃោសនាមកម្ល៉េះ។ ដូច្នេះហើយបានជាលោកសម្រេចដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះថែមទៀត ហើយលោកក៏រំពឹងស្វែងរកលទ្ធភាពដាក់គំនាបលើអ៊ីរ៉ង់តាមរយៈការបង្កើតកិច្ចព្រមព្រៀងថ្មីមួយផង។ ប៉ុន្តែវាហាក់ដូចជាពិបាកសម្រេចព្រោះសម្ព័ន្ធមិត្តអាមេរិកទាំងអស់នៅអឺរ៉ុប រួមទាំងអ៊ីរ៉ង់ផងនោះមិនយល់ស្របចំពោះការចរចាឡើងវិញឡើយ៕ | មេដឹកនាំតួកគី និងរុស្ស៊ីហៅការសម្រេចចិត្តរបស់អាមេរិកដើម្បីចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) នោះថាកំហុសឆ្គងមួយ។ មេដឹកនាំប្រទេសទាំងពីរប្តេជ្ញាចិត្តក្នុងការបន្តការពារនិងអនុវត្តកិច្ចព្រមព្រៀងនេះទៅមុខទៀតដើម្បីទប់ស្កាត់អ៊ីរ៉ង់ផលិតនុយក្លេអ៊ែរ និងរក្សាសន្តិភាពតំបន់ផង។ |
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានចូលរួមបើកវេទិកាជនភៀសខ្លួនសកល ដែលធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ នាទីក្រុងហ្សឺណែវ ស្វ៊ីសចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែធ្នូ។ ការប្រារព្ធវេទិកាមួយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តគម្រោងមួយក្នុងគោលបំណងផលជំនួយដល់ជនរងគ្រោះ។ ក្នុងវេទិកានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ពិភពលោក ជំពាក់គុណប្រទេសទាំងអស់ដែលបានទទួលជនភៀសខ្លួន ប៉ុន្តែការដឹងគុណ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ក្នុងន័យនេះ ប្រមុខអង្គការសហប្រជាជាតិ បានទទូចឲ្យសហគមន៍អន្តរជាតិ បន្ថែមការទទួលខុសត្រូវទៀត។ បើទោះបីជា ប្រទេសទាំងនោះ បានទទួលជនភៀសខ្លួនក៏ពិតមែន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះមានប្រទេសខ្លះបានទទួលយកជនភៀសយ៉ាងច្រើន ខណៈពេលប្រទេសខ្លះបានទទួលជនភៀសខ្លួនតែបន្តិចប៉ុណ្ណោះ។ តួកគី គឺជាប្រទេសមួយ ដែលទទួលជនភៀសខ្លួនយ៉ាងច្រើនជាងគេក្នុងពិភពលោក បានទាមទារឲ្យប្រទេសអ្នកមានមួយចំនួន គិតគូរពីបញ្ហានេះ។ ជាក់ស្តែង តួកគី បានទទួលជនភៀសខ្លួន ជាង ៥លានាក់។ ក្នុងនោះ មានជនភៀសខ្លួនស៊ីរីប្រមាណ ៣,៧ លាននាក់ ហើយតួកគី បានចំណាយទឹកប្រាក់ជាង ៤ពាន់លានដុល្លារ សម្រាប់ពួកគេ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក រៃស៊ីប តៃយីប អ៊ែដូហ្កាន់ ប្រធានាធិបតីតួកគី បានរិះគន់ប្រទេសអ្នកមាន ដូចជាអឺរ៉ុប ថា បានកំណត់ទទួលយកចំនួនជនភៀសខ្លួនតែបន្តិបន្តួចប៉ុណ្ណោះ។ ក្រៅពីតួកគី នៅមានប្រទេសមួយចំនួនទៀតដូចជា កូស្តារីកា ប៉ាគីស្ថាន អេត្យូពី ក៏បានទទូចឲ្យប្រជាជាតិមួយចំនួន គឺគិតគូរពីបញ្ហាជនភៀសខ្លួនផងដែរ។ ប្រធានាធិបតីកូស្តារីកា Alvarado Quesasda ប្រាប់វេទិកាខាងលើ ថា ប្រទេសលោកត្រូវការជំនួយដើម្បីបំពេញតាមកាតព្វកិច្ចរបស់ខ្លួន បើគ្មានជំនួយទេ អ្នករងគ្រោះជាងគេ នឹងកាន់តែរងគ្រោះថែម។ សូមបញ្ជាក់ថា តាមរយៈរបាយការណ៍ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR ឆ្នាំ២០១៨ មនុស្សប្រមាណជាង ៧០លាននាក់ ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះសម្បែង។ ដោយក្នុងចំនួនមួយនេះ មានជនភៀសខ្លួន ជិត៣០លាននាក់។ ប្រជាជនប្រមាណជា ៨០ភាគរយ នៃជនភៀសខ្លួន គឺរស់នៅក្នុងភាពក្រីក្រ និងក្នុងប្រទេសកំពុងអភិវឌ្ឍ ៕ | អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅថ្ងៃទី១៧ ខែធ្នូ បានទទូចឲ្យប្រទេសលើពិភពលោករួមគ្នាដោះស្រាយវិបត្តិជនភៀសខ្លួនក្នុងពិភពលោកដែលមានចំនួនដ៏ច្រើន។ ការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិបែបនេះ គឺធ្វើឡើងបន្ទាប់ពីប្រទេសទទួលយកជនៅភៀសខ្លួនខ្លះ បានចោទប្រទេសអ្នកមានថា មិនបានទទួលអម្រែកជនភៀសខ្លួនស្មើគ្នា។ |
Bale ចូលរួមជាមួយក្លិបយក្សរបស់អេស្ប៉ាញក្នុងឆ្នាំ ២០១៣ doyផ្ទេរពីក្រុម Tottenham Hotspur ក្នុងតម្លៃ ១០៦លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Spurs រូបនេះក៏បានផ្ញើសារអរគុណទៅកាន់ក្លិបក៏ដូចជាមិត្តរួមក្រុមនិងគ្រូបង្វឹក រូបគេផងដែរ។ «ខ្ញុំបានសរសេរសារដោយនិយាយអរគុណទៅកាន់មិត្តរួមក្រុមទាំងអស់ ទាំងពេលមុន និងបច្ចុប្បន្ន គ្រូបង្វឹក ក្រុមការងារទាំងអស់ ហើយជាពិសេសអ្នកគាំទ្រដែលបានគាំទ្ររួមខ្ញុំ។ លេងឱ្យ Real Madrid ជារឿងដែលមួយដែលសុបិនរបស់ខ្ញុំក្លាយជាការពិត។»។ នេះជាការលើកឡើងរបស់ Bale នៅលើបណ្តាញសង្គមរបស់ខ្លួន។ Bale នៅមិនទាន់រកក្លិបថ្មីបាននៅឡើយ ខណៈកំពុងចូលរួមជាមួយក្រុមជម្រើសជាតិវែលស៍ប្រកួតជម្រុះវគ្គផ្តាច់ព័្រត្រដណ្តើមកៅអី World Cup ទល់ក្រុមជម្រើសជាតិអ៊ុយក្រែននៅថ្ងៃទី៥ ខែមិថុនា។ វែលស៍ក៏ត្រូវបន្តការប្រកួត UEFA Nations League ទល់ហូឡង់ និងបែលហ្ស៊ិក។ ដោយឡែកខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ចាកចេញពីក្លិបបិសាចក្រហម Manchester United ជាថ្មីម្តងទៀត ខណៈពេលខ្សែបម្រើ Jessie Lingard និង Juan Mata ចាកចេញដែរ។ ក្លិបបិសាចក្រហមបានបង្ហោះនៅលើគេហទំព័រផ្លូវការ ដោយបានប្រកាសថាកីឡាករទាំងពីររូបបានចាកចេញពីក្លិបដោយមិនមានការបន្តកិច្ចសន្យាថ្មីអ្វីទៀតឡើយនាថ្ងៃទី១ ខែមិថុនា។ Pogba និង Lingard ក៏បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមអរគុណដល់ក្លិប អ្នកគាំទ្រព្រមទាំងក្រុមគ្រូបង្វឹកទាំងអស់នៅ Old Trafford ផងដែរ។ កីឡាករខ្សែបម្រើទាំងពីរ នឹងចាកចេញពីបិសាចក្រហមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ហើយអាចចូលរួមក្លិបនានាក្នុងតំបន់អឺរ៉ុបដែលពួកគេចាប់អារម្មណ៍។ សម្រាប់ Lingard នេះជាការចែកផ្លូវគ្នាពីក្លិបដែលរូបគេបានរួមរស់អស់រយៈពេល២០ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០១ ដែលគេចូលលេងក្នុងនាមជាកីឡាករក្រុមអាយុក្រោម៩ឆ្នាំ របស់ Man United រហូតចូលលេងក្រុមធំក្នុងឆ្នាំ ២០១៤។ Lingard អាចនឹងទៅចូលរួមជាមួយក្លិប West Ham United នៅរដូវកាលថ្មីខាងមុខ ខណៈ Pogba នៅមិនទាន់អាចរកក្លិបថ្មីនៅឡើយ។ ខ្សែបម្រើបារាំងរូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា អាចទៅចូលរួមជាមួយ Juventus សារជាថ្មីម្តងទៀត៕ | ខ្សែប្រយុទ្ធ Gareth Bale បានចាកចេញពីក្លិប Real Madrid ក្រោយរួមរស់រយៈពេល៩ឆ្នាំ រួមគ្នានឹងខ្សែបម្រើ Isco ។ នៅអង់គ្លេសវិញ ចំណែកឯ Paul Pogba ក៏ដើរចេញពី Manchester United ជាថ្មីម្តងទៀតដោយគ្មានតម្លៃខ្លួន ខណៈ Juan Mata និង Jesse Lingard ក៏ចាកចេញ។ |
ខណៈសង្ត្រាមរុស្ស៊ី និងអ៊ុយក្រែនជិតចូលខែទី៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបជាមួយនិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធារុស្ស៊ី ដែលបានផ្សាយតាមទូរទស្សន៍ នៅថ្ងៃទី ២១ ខែមិថុនា បានអះអាងថា រុស្ស៊ីនឹងធ្វើទំនើបយោធា ក៏ដូចជាការដាក់ពង្រាយមីស៊ីលអន្តរទ្វីប Sarmat ផងដែរ។ ប្រាប់ទៅកាន់និស្សិតទើបបញ្ចប់ការសិក្សា លោក ពូទីនថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយមីស៊ីលអន្តរទ្វីប Sarmat ចុងឆ្នាំនេះ។ មីស៊ីលអន្តរទ្វីប Sarmat នេះ ត្រូវបានអភិវឌ្ឍដោយរុស្ស៊ី និងមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ១០ ឬច្រើនជាងនេះ។ កាលពីខែមេសា កន្លងទៅ រុស្ស៊ីបានសាកល្បងមីស៊ីលអន្តរទ្វីបនេះដោយជោគជ័យ។ បើតាមលោក ពូទីន ការដាក់ពង្រាយមីស៊ីលនេះ នឹងក្លាយជាផ្នែកមួយនៃការកសាងយោធាកាន់តែធំរបស់រុស្ស៊ី។ ជាមួយគ្នានេះ លោកពូទីន បានបន្ថែមថា កងទ័ពរុស្ស៊ីកំពុងទទួលបានប្រព័ន្ធការពារដែនអាកាស S-500 ដែលមិនអាចប្រជែងបាននៅក្នុងពិភពលោក។ ប្រព័ន្ធការពារមីស៊ីលនេះ អាចស្ទាក់យន្តហោះរយៈចម្ងាយឆ្ងាយ មីស៊ីលលឿនជាងសំឡេង និង មីស៊ីលបាលីស្ទិកជាដើម។ «យើងនឹងបន្តអភិវឌ្ឍ និងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់យើង ដោយគិតគូរពីការគំរាមកំហែង និងហានិភ័យផ្នែកយោធាដែលអាចកើតមាន»។ លោក ពូទីនលើកឡើងបែបនេះ ក្រោយសរសើរកងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនថា មានភាពក្លាហាន និងមានវិជ្ជាជីវៈ ដូចវីរបុរសពិតៗ។ កន្លងមក មន្ត្រីរបស់ប្រទេសលោកខាងលិចធ្លាប់បានរំពឹងទុកថា រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីល Sarmat នៅចុងឆ្នាំនេះ។ លើសពីនេះក្រុមមន្ត្រីលោកខាងលិច ក៏បានព្រមានថាការដាក់ពង្រាយមីស៊ីល Sarmat នឹងបង្កការគំរាមគំហែងដល់ធំចំពោះសន្តិសុខពិភពលោក។ យ៉ាងណាមិញ លោក ពូទីន បានអះអាង មីស៊ីលដែលស្ថិតក្រោមការអភិវឌ្ឍអស់ជាច្រើនឆ្នាំមកនេះ នឹងជាអាវុធពិសេសដែលនឹងធានាសន្តិសុខរបស់រុស្ស៊ីពីការគំរាមកំហែងពីខាងក្រៅ៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ២១ ខែមិថុនា បានលើកឡើងថា ក្រុងមូស្គូនឹងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្ថែមទៀត បូករួមទាំងការដាក់ពង្រាយមីស៊ីលអន្តរទ្វីប Sarmat ដែលត្រូវបានសាកល្បងថ្មីៗ នៅចុងឆ្នាំ ២០២២ផង។ |
លោក សាន ណារិទ្ធ អតីតខ្សែការពារជម្រើសជាតិកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរនៅផ្ទះ ទទួលបានថវិកា១ពាន់ដុល្លារពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីជួយសម្រួលលើការចំណាយថ្លៃព្យាបាលជំងឺខ្លួន។ ថវិកាទាំងនេះ ត្រូវបានលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យកទៅប្រគល់ជូន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។ សាន ណារិទ្ធ មានវ័យ៣១ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរូបគេមានអាការៈល្ហិតល្ហៃ ក្រោយជំងឺរលាកសួតរើខ្លាំង។ ដំបូងឡើយអតីតកីឡាករជម្រើសជាតិរូបនេះ មិនបានដឹងពីជំងឺរលាតសួតនេះទេ ដោយគិតថា រូបគេមានជំងឺក្រពះធម្មតា។ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រមាណ១០ថ្ងៃ សាន ណារិទ្ធ ត្រូវបានចេញទៅសម្រាកព្យាបាលនៅផ្ទះវិញ។ ព្រោះនៅមន្ទីរពេទ្យត្រូវចំណាយយ៉ាងហោចពី៣០០ទៅ៤០០ដុល្លារក្នុងមួយថ្ងៃ។ អត្ថបទទាក់ទង អតីតខ្សែការពារជម្រើសជាតិ សាន ណារិទ្ធ ហៅ Owen មានជំងឺរលាកសួតធ្ងន់ធ្ងរ «ដំបូងឡើយ គាត់មិនបានដឹងពីស្ថានភាពជំងឺរបស់ខ្លួននោះទេ ដោយគាត់គិតថា ជាបញ្ហាក្រពះធម្មតា ហើយចេះតែផ្សំថ្នាំលេប។ ប៉ុន្តែរយៈពេលចុងក្រោយនេះ គាត់មានអាការៈល្ហិតល្ហៃ ហើយម្តាយនាំទៅពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងថា សួតគាត់រងការរលាកយ៉ាងធ្ងន់ធ្ងរ»។ នេះជាការរៀបរាប់របស់ អូម ថាវរៈ ប្រាប់សារព័ត៌មានថ្មីៗកាលពីពេលកន្លងទៅ។ ណារិទ្ធ ដែលមួយរយៈចុងក្រោយធ្វើជាគ្រូបង្វឹកក្លិបយុវជនរាជធានី ធ្លាប់លេងឲ្យក្លិបជាច្រើននៅកម្ពុជាដូចជា ខេមរាកីឡា ព្រះខ័នរាជ ភ្នំពេញក្រោន ណាហ្គាវើល Albirex Niigata Phnom Penh, អាស៊ីអឺរ៉ុបយូណាយធីត វេស្ទើនភ្នំពេញ និងពិស្ណុការ។ រូបគេជាខ្សែការពារដ៏ឆ្នើមនៅក្នុងក្រុមជម្រើសជាតិចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ផងដែរ៕ | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកថវិកាចំនួន១ពាន់ដុល្លារប្រគល់ជូនលោក សាន ណារិទ្ធ អតីតកីឡាករជម្រើសជាតិកម្ពុជា ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅផ្ទះ។ ណារិទ្ធ បានធ្លាក់ឈឺធ្ងន់ក្នុងអំឡុងខែកញ្ញា និងបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ។ |
ក្រោយម្ចាស់អាវលេខ១កីឡាករ ស៊ូ យ៉ាទី ចាកចេញទៅរួមរស់ជាមួយណាហ្គាវើលនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៨ ទីបំផុតបឹងកេតបានរកឃើញម្ចាស់អាវលេខ១ថ្មីហើយ គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់សាលាបាល់ទាត់ជាតិបាទី។ គឹមហ៊ុយ បានចុះកិច្ចលេងបឹងកេតកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ តែក្លិបនេះ មិនបានបញ្ជាក់លម្អិតពីរយៈពេលនៃកិច្ចសន្យានោះទេ។ កីឡាករ ហ៊ុល គឹមហ៊ុយ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)កាលពីពេលថ្មីៗ ជាអ្នកចាំទីដៃទី១របស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ។ រូបគេតែងតែទទួលបានឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្រិតយុវជនក្នុងព្រឹត្តិការណ៍ AFF Championship និងជំនួបមិត្តភាពជាដើម។ គឹមហ៊ុយ ត្រូវបានគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino ផ្តល់ឱកាសឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់វគ្គជម្រុះ AFC Asian Cup កាលពីពេលកន្លងទៅថែមទៀតផង។ កាលពីខែសីហាកន្លងទៅ អ្នកចាំទីវ័យក្មេងរូបនេះ រួមជាមួយមិត្តរួមក្រុមពីររូបផ្សេងទៀត គឺកីឡាករ ទៀត គឹមហេង និង សៀង ចន្ធា បានចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសជប៉ុន។ ក្រោយទទួលបានការហ្វឹកហាត់អស់រយៈពេលជាង២០ថ្ងៃនៅទីនោះ គឹមហ៊ុយ បានបញ្ជាក់ថា រូបគេមានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងកម្លាំង កាយសម្បទា និងបច្ចេកទេស៕ | អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់សាលាបាល់ទាត់ជាតិបាទីបានក្លាយជាម្ចាស់អាវលេខ១របស់ក្លិបបាល់ទាត់បឹងកេត ក្រោយរូបគេចុះកិច្ចសន្យាលេងឲ្យក្លិបនេះ សម្រាប់រដូវកាលឆ្នាំ២០១៩។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត។ |
ក្រោយបន្តចាញ់គីរីវង់សុខសែនជ័យ ២-១ នាជំនួបជើងទី២នៅលើទឹកដីខ្លួនកាលពីថ្ងៃទី២៤ ខែសីហា បានធ្វើឲ្យក្រសួងការពារជាតិក្លាយជាក្រុមទី៩ ដែលអស់ឱកាសប្រជែងដណ្តើមជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០១៩។ បច្ចុប្បន្នទ័ពធ្លាក់មកឈរលេខរៀងទី៧រក្សា៣៥ពិន្ទុដោយមានគម្លាត២០ពិន្ទុពីក្រុមកំពូលតារាង ខណៈការប្រកួតនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។ ទីតាំងលេខ៦សប្តាហ៍មុនរបស់ទ័ព ត្រូវបានជំនួសដោយក្រុមភ្នំពេញក្រោន បន្ទាប់ពីពួកគេយកឈ្នះសូលទីឡូអង្គរ ២-១ នៅលើទឹកដីខ្លួន។ ជ័យជម្នះនេះ ជួយឲ្យពួកគេអាចសងសឹកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ដែលធ្វើឲ្យពួកគេខកចិត្តជាមួយបរាជ័យ ១-០ ក្នុងជើងទី១នៅកីឡដ្ឋានខេត្តសៀមរាប។ ក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន ក៏អស់ឱកាសប្រជែងពានផងដែរ។ ទន្ទឹមនឹងទ័ពអស់ឱកាសប្រជែងយកពាន ព្រះខ័នរាជស្វាយរៀងខិតកាន់តែជិតក្នុងការគ្រងជើងឯកនៅរដូវកាលនេះ ដ្បិតពួកគេបានបានយកឈ្នះបឹងកេតនាជំនួបជើងទី២ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់គិតត្រឹមសប្តាហ៍ទី២១។ ការបរាជ័យក្នុងទឹកដីជាលើកដំបូងនេះ ធ្វើឲ្យឱកាសប្រជែងដណ្តើមពានរបស់បឹងកេត កាន់តែខើចខ្លី ដ្បិតបច្ចុប្បន្នពួកគេបានធ្លាក់មកឈរលេខរៀងទី៥រក្សា៤១ពិន្ទុ ដែលមានគម្លាតពីក្រុមកំពូលតារាង១៤ពិន្ទុ។ ក្រុមអង្គរថាយហ្គឺរបានឡើងទៅឈរលេខរៀងទី៤ ដែលជាទីតាំងចាស់របស់បឹងកេត ក្រោយពួកគេទម្លាក់ណាហ្គាវើលពីទីតាំងលេខ២ឲ្យមកឈរលេខ៣ជាមួយជ័យជម្នះយ៉ាងប្រផិតប្រផើយ ១-០។ ជ័យជម្នះនេះ ជួយឲ្យពួកគេអាចជម្រះបញ្ជីចាស់ជាមួយណាហ្គាវើលដែលពួកគេបានចាញ់យ៉ាងធ្ងន់ធ្ងរ ៤-០ នៅជើងទី១នៅកីឡដ្ឋានស្តាតចាស់។ ចំណែកទីតាំងលេខ២របស់ណាហ្គាវើល ត្រូវជំនួសដោយវិសាខា បន្ទាប់ពួកគេបានយកឈ្នះម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៧-០។ ជ័យជម្នះនេះ ជួយឲ្យក្រុមស្ថិតនៅលេខរៀងទី២មាន៤៧ពិន្ទុមួយនេះ អាចរក្សាគម្លាត៨ពិន្ទុក្នុងការប្រជែងយកពានជាមួយព្រះខ័នរាជស្វាយរៀង។ នេះជាបរាជ័យលើកទី២០របស់យុវជនបាទី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ឲ្យលេង ដើម្បីដកស្រង់បទពិសោធ សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ការប្រកួតកាលពីអាទិត្យ ក្រៅពីអង្គរថាយហ្គឺរទម្លាក់ណាហ្គាវើលពីលេខ២មកឈរលេខ៣ជាមួយជ័យជម្នះ ១-០ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ២-១។ ចំណែកក្រុមអាស៊ីអឺរ៉ុបយកឈ្នះកំពង់ចាម ២-០៕ | ក្រសួងការពារជាតិ(ទ័ព)អស់ឱកាសប្រជែងដណ្តើមជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ បន្ទាប់ពីពួកគេបន្តចាញ់គីរីវង់សុខសែនជ័យ ២-១ នាជំនួបសប្តាហ៍ទី២១នៅលើទឹកដីខ្លួនឯង។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ក្រោយធ្វើឲ្យបឹងកេតបរាជ័យ ២-១ លើទឹកដីខ្លួនឯងជាលើកដំបូង។ វិសាខាបានឡើងឈរលេខរៀងទី២បណ្តោះអាសន្ន ខណៈណាហ្គាវើលធ្លាក់មកឈរលេខរៀងទី៣ ក្រោយចាញ់ម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ១-០។ |
លោក Robert O'Brien គឺជាទីប្រឹក្សាសន្តិសុខជាតិទីបួនហើយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងឆ្នាំទីពីរនៃអំណាច។ ទីប្រឹក្សាសន្តិសុខជាតិដំបូង គឺលោក Michael Flynn ទីពីរគឺលោក HR. McMaster និងទីបីលោក ចន ប៊ូលតុន ដែលទើបត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែងប៉ុន្មានមកនេះ តែសាមីខ្លួនថា លោកសុំលាលែងដោយខ្លួនឯងប៉ុណ្ណោះ។ ការប្រកាន់ជំហរតឹងរ៉ឹងបញ្ហាអ៊ីរ៉ង់ នុយក្លេអ៊ែរកូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន ជាមូលហេតុដែលលោក ប៊ូលតុន អស់តំណែង។ ដកអ្នកកាចដាក់អ្នកស្លូត! វត្តមានលោក O'Brien ដែលជាប្រេសិតប្រធានាធិបតីទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង អាចធ្វើឲ្យគោលនយោបាយរដ្ឋបាលលោក ត្រាំ មិនសូវកាចដូចជំនាន់លោក ប៊ូលតុន ។ លោក ប៊ូលតុន ត្រូវបានគេចាត់ទុកជាមន្ត្រីដែលមាននិន្នាការប្រើធម៌ក្ដៅ ហើយគេក៏ឃើញមានភស្តុតាងច្រើនហើយដែរក្នុងគោលនយោបាយការបរទេសអាមេរិកដូចជា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងពីសន្ធិសញ្ញាហាមឃាត់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមជាមួយរុស្ស៊ីជាដើម។ លោក ត្រាំ ធ្លាប់និយាយថា លោក ប៊ូលតុន មិនត្រូវគ្នាជាមួយមន្ត្រីឯទៀតក្នុងរដ្ឋបាលរបស់លោក ហើយក៏មានជំហរខុសគេលើគោលនយោបាយអាមេរិកសព្វថ្ងៃដែរ។ ខុសពីលោក ប៊ូលតុន ដែលមិនសូវត្រូវគ្នាជាមួយមន្ត្រីក្រោមឱវាទលោក ត្រាំ ដទៃទៀត លោក O'Brien ទទួលតំណែងទីប្រឹក្សានេះ ដោយមានការគាំទ្រខ្លាំងពីសំណាក់រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និងសមាជិកធំៗបក្សសាធារណរដ្ឋដទៃទៀត។ នៅលើ Twitter របស់ខ្លួន លោក ត្រាំ និយាយថា លោកធ្លាប់ធ្វើការជាមួយលោក O'Brien ហើយគេនឹងធ្វើការដ៏អស្ចារ្យ។ បើតាមកាសែត The New York Times លោក ត្រាំ ពេញចិត្តការងាររបស់លោក O'Brien ក្នុងរយៈពេលកន្លងមក ដោយបានចរចាឲ្យមានការដោះលែងជនជាតិអាមេរិកនៅតួកគី និងកូរ៉េខាងជើងជាដើម។ កិច្ចបន្ទាន់របស់លោក O'Brien គឺបញ្ហាជាមួយអ៊ីរ៉ង់ដែលកំពុងឡើងកម្ដៅក្រោយការវាយប្រហារលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។ លោក ត្រាំ ចោទទីក្រុងតេហេរ៉ង់ថា នៅពីក្រោយហេតុការណ៍នេះ ទោះក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ប្រកាសទទួលខុសត្រូវក៏ដោយចុះ។ ការចរចារំសាយនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងដែលជាប់គាំង និងការដកទ័ពពីអាហ្វហ្កានីស្ថាន ក៏ជាសំណុំរឿងរង់ចាំដំណោះស្រាយសមស្របដែរ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែកញ្ញា បានប្រកាសតែងតាំងលោក Robert O'Brien ដែលជាប្រេសិតដោះស្រាយចំណាប់ខ្មាំង ជាទីប្រឹក្សាសន្តិសុខជាតិថ្មី។ លោក Robert O'Brien នឹងជំនួសតំណែងលោក ចន ប៊ូលតុន ដែលត្រូវបញ្ចប់តំណែងដោយមានជំហរមិនគ្នាជាមួយប្រធានាធិបតីលើបញ្ហាជាច្រើនដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។ លោក ត្រាំ រំពឹងថា ទីប្រឹក្សាសន្តិសុខជាតិថ្មីនេះ នឹងធ្វើការបានល្អ។ |
ក្រោយពីសមត្ថកិច្ច ទទួលបានបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះជាជនជាតិវៀតណាម កម្លាំងសមត្ថកិច្ចសហការជាមួយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បញ្ជាចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង នៅខណ្ឌសែនសុខ។ ប្រតិបត្តិការចុះបង្ក្រាប នៅថ្ងៃទី១៦ វិច្ឆិកា សមត្ថកិច្ច ជួយសង្គ្រោះជនរងគ្រោះ ជនជាតិវៀតណាម បាន១នាក់។ ទីតាំងសង្ស័យនោះ បានបង្ខាំងមនុស្ស និងបង្កប់លួចបើកល្បែងអនឡាញខុសច្បាប់ផងដែរ។ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញប្រាប់ព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យទាំង៤១នាក់នោះ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅដោះស្រាយតាមច្បាប់៕ | ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចភ្នំពេញ ចាប់ខ្លួនជនសង្ស័យជនជាតិចិន៣២នាក់ វៀតណាម១នាក់ និងខ្មែរ៨នាក់ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្ស និងលួចលាក់បើកល្បែងអនឡាញខុសច្បាប់។ នេះបើតាម លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។ |
ក្រុមហ៊ុននេះ មានទីស្នាក់ការ នៅអគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រសួងការងារឲ្យដឹងថាខ្លួនកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំសំណុំឯកសារប្ដឹងទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ ក្រសួងអះអាងថាមិនបានផ្ដល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតឲ្យក្រុមហ៊ុន CJ Labour Supply ដើម្បីជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ គូវ៉េត ហុងកុង ឬទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុននោះទេ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រើនរំលឹងដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់។ មុនពេលសាធារណជនសម្រេចចិត្តចុះឈ្មោះទៅធ្វើការតាមរយៈក្រុមហ៊ុនណាមួយ ត្រូវពិនិត្យលើបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ដែលអនុញ្ញាតដោយក្រសួងមួយនេះ។ ក្រសួងបញ្ជាក់ថា បើសាធារជនចង់សាកសួរព័ត៌មាន អាចទាក់ទងទៅលេខទូរសព្ទ ០២៣ ៨៨០ ៤៧៤ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត ឬក៏អាចពិនិត្យបញ្ជីឈ្មោះក្រុមហ៊ុនក្នុងគេហទំព័ររបស់ក្រសួង WWW.mlvt.gov.kh ៕ | ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ក្រុមហ៊ុន ស៊ីជេ លេប័រ សឹបផ្លាយ (CJ Labour Supply Co.,LTD) កំពុងឆបោកសាធារណជន ដោយបានក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួង ដើម្បីធ្វើជាទីភ្នាក់ងារជ្រើសរើសឯកជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី១២ខែមេសា ដែលបានអះអាងថាក្រុមហ៊ុននេះបានជ្រើសរើសពលករឲ្យទៅធ្វើការនៅហុងកុង។ |
ត្រូវគេហៅថា «ដូណាល់ ត្រាំនៅប្រេស៊ីល» ទំនងជារឿងមិនប្លែកឡើយសម្រាប់ប្រធានាធិបតីមាននិន្នាការស្ដាំនិយមជ្រុល ជែរ បុលសាណារ៉ូ ។ លោក បុលសាណារ៉ូ និងសមភាគីអាមេរិក ត្រាំ មានចំណុចដូចគ្នាជាច្រើនមិនថាគោលនយោបាយក្នុងស្រុក ជំហរលើបញ្ហាបរិស្ថាន ឬការផ្លាស់ប្ដូរស្ថានទូតនៅអ៊ីស្រាអែលឡើយ។ ដោយសារគេប្រដូចទៅនឹងលោក ត្រាំ បែបនេះ លោក បុលសាណារ៉ូ ក៏បង្ហើបថា ប្រេស៊ីលអាចទទួលកងទ័ពអាមេរិកផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ SBT នៅថ្ងៃទី៣ ខែមករា ប្រធានាធិបតីមានប្រវត្តិជាកងទ័ពរូបនេះក៏និយាយដល់វត្តមានយោធាមហាអំណាចនៅលើពិភពលោក ដោយថា អំណាចរបស់អាមេរិក សូវៀត និងចិនបានរាលដាលពេញពិភពលោក។ ដល់ត្រឹមនេះលោកបញ្ជាក់ថា៖ «ផ្អែកលើរឿងរ៉ាវដែលអាចកើតឡើងជុំវិញពិភពលោក នរណាដឹងថា យើងអាចជជែកពីប្រធានបទនេះ (ការតាំងមូលដ្ឋានទ័ពរបស់អាមេរិក) នៅថ្ងៃខាងមុខបាន។» ការលើកឡើងរបស់លោក បុលសូណារ៉ូ គឺស្របគ្នានឹងគោលនយោបាយរបស់លោកដែលងាកទៅរកអាមេរិក។ លោកបានសន្យានាំប្រេស៊ីលដើរលើផ្លូវទិសដៅថ្មី ខុសពីរដ្ឋាភិបាលឆ្វេងនិយម និងកណ្ដាលនិយមមុនៗ។ មេដឹកនាំថ្មីរបស់ប្រេស៊ីលរូបនេះបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក្នុងថ្ងៃស្បថចូលកាន់តំណែងថា ចាប់ពីពេលនេះតទៅ អាមេរិក និងប្រេស៊ីល គឺជាមិត្ត។ ក្នុងគោលនយោបាយការបរទេសនេះ ប្រធានាធិបតីប្រេស៊ីល រិះគន់ចិន វ៉េណេស៊ុយអេឡា គុយបា និងនីការ៉ាហ្កាដូចអាមេរិកដែរ។ លោក បានសន្យាប្រើប្រាស់គ្រប់វិធានការស្របច្បាប់និងតាមបែបប្រជាធិបតេយ្យដើម្បីប្រឆាំងនឹងរដ្ឋសង្គមនិយមនៅអាមេរិកឡាទីន ហើយក៏បានចាត់ទុកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ, ប្រធានាធិបតី នីហ្ការ៉ាកា Daniel Ortega និងប្រធានាធិបតីគុយបា មីហ្កែល ឌីយ៉ាខាណែល (Miguel Diaz-Canel) ជាជនផ្តាច់ដែរ។ ដើរផ្លូវដូចក្រុងវ៉ាស៊ីនតោនដែរនោះ លោក បុលសូណារ៉ូ មិនប្ដូរចិត្តឡើងរឿងរើស្ថានទូតប្រេស៊ីលប្រចាំអ៊ីស្រាអែលទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមនោះ។ លោកថា ការផ្លាស់ប្ដូរស្ថានទូតនេះ គឺចប់សព្វគ្រប់ហើយ ឯរឿងនៅសេសសល់ គឺពេលណាអនុវត្តការសម្រេចចិត្តនេះប៉ុណ្ណោះ។ ប្រធានាធិបតីប្រេស៊ីលរូបនេះមិនខ្វល់ពាក្យរិះគន់របស់ប្រទេសអារ៉ាប់ឡើយ តែចំអកវិញថា ប្រទេសដែលប្រឆាំងការរើស្ថានទូតនេះ ជាសម្ព័ន្ធមិត្តអាមេរិកទៀតផង៕ | ប្រធានាធិបតីប្រេស៊ីលទើបចូលកាន់តំណែង ជែរ បុលសូណារ៉ូ (Jair Bolsonaro) បានលើកឡើងពីលទ្ធភាពដែលអាមេរិកអាចតាំងទ័ពនៅលើទឹកដីប្រទេសអាមេរិកខាងត្បូងនេះក្នុងថ្ងៃអនាគត។ ប្រធានាធិបតីដែលត្រូវគេហៅថា «ដូណល់ ត្រាំនៅប្រេស៊ីល» នេះ មានបំណងរឹតបន្តឹងទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែខ្លាំងថែមទៀត។ ស្របគ្នាគោលដៅនេះ លោក បុលសូណារ៉ូ ក៏នឹងរើស្ថានទូតទៅហ្ស៊េរុយសាឡិមតាមអាមេរិកដែរ។ |
ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលប្រារព្ធឡើងនាវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៥ តុលានេះ លោក ហង់ ជួន ណារ៉ុន បានចែកជូនសៀវភៅកំណាព្យមួយក្បាល មានចំណងជើងថា «កំណាព្យអប់រំ សម្រាប់ទិវាគ្រូបង្រៀន ៥ តុលា ២០១៩» ទៅដល់គ្រូបង្រៀនជាច្រើននាក់។ សៀវភៅកំណាព្យនេះ ជាស្នាដៃតែងនិពន្ធកំណាព្យលើកទី១ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា សៀវភៅកំណាព្យដែលមានកម្រាស់ ៥០ទំព័រនេះ មានខ្លឹមសារពាក់ព័ន្ធនឹងការងារកំណែទម្រង់វិស័យអប់រំ។ សូមបញ្ជាក់ថា ទិវាគ្រូបង្រៀន ៥ តុលា ២០១៩នេះ រៀបចំឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល» ដែលមានការចូលរួមពីសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ រួមទាំងលោកគ្រូអ្នកគ្រូជាច្រើននាក់៕ | ភ្នំពេញ៖ ថ្ងៃនេះ ជាទិវាគ្រូបង្រៀនអន្តរជាតិ ៥ តុលា។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានចងក្រង និងបោះពុម្ពស្នាដៃតែងនិពន្ធកំណាព្យ ដើម្បីអបអរទិវាគ្រូបង្រៀនអន្តរជាតិ។ |
លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា សរសេរសារខ្លីមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖«ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោកជ្រើសរើស»។ ឆ្លើយនឹងតបនឹងសារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាមដែរនោះ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា សរសេរបែបនេះថា៖«បើមិនមានបេក្ខភាពគណបក្សនយោបាយ ឬអ្នកដឹកនាំណា ដែលជាជម្រើសពិត ពលរដ្ឋក៏មានសិទ្ធិមិនទៅជ្រើសរើសដែរ ព្រោះ [បើតាម] រដ្ឋធម្មនុញ្ញកម្ពុជា ការទៅបោះឆ្នោតឬមិនទៅបោះបោះឆ្នោត មិនមែនជាកតព្វកិច្ចរបស់ពលរដ្ឋទេ ការគោរពនិងការពារសិទ្ធិពលរដ្ឋ ទៅវិញទេ គឺជាកតព្វកិច្ច»។ មានគណបក្សក្រៅរដ្ឋាភិបាលចំនួន១៦ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ គណបក្សក្រៅរដ្ឋាភិបាលទាំង១៦នោះ គឺ គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ | មជ្ឈដ្ឋានទូទៅ នាំគ្នាចាំមើលថា តើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះដែរឬទេ? ចម្លើយ គឺ លោក សម្រេចចិត្តមិនទៅ។ |
ពីកិច្ចប្រជុំ COP27 នៅអេហ្ស៊ីប EU បានយល់ព្រមក្នុងការរៀបចំជំនួយថវិកាពិសេសមួយសម្រាប់សងការខូចខាតដោយគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅប្រទេសដែលងាយរងគ្រោះនានា។ ប៉ុន្តែ EU បញ្ជាក់ថា ថវិកាទាំងនោះគួរប្រមូលពីប្រទេសដែលបំភាយឧស្ម័នច្រើនដូចជាចិន និង អាម៉េរិកជាដើមជាជាងតែពីប្រទេសអ្នកមានដែលបានបំភាយឧស្ម័នជាយូរមកហើយ។ «អ្វីដែលយើងនឹងស្នើគឺបង្កើតមូលនិធិឆ្លើយតបការខាតបង់និងការខូចខាតសម្រាប់ប្រទេសដែលងាយរងគ្រោះបំផុត»។ ប្រធានគោលនយោបាយអាកាសធាតុរបស់សហភាពអឺរ៉ុបលោក Frans Timmermans លើកឡើងក្នុងកិច្ចប្រជុំកំពូល COP27 បែបនេះ។ EU ក៏កំណត់លក្ខខណ្ឌសម្រាប់ចូលរួមបស់ខ្លួនផងដែរដែលបញ្ជាក់ថា ប្រទេសសមាជិកយល់ព្រមលើការប្ដេចជ្ញាចិត្តដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ EU មានប្រទេសសមាជិកចំនួន២៧ និងស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនលើពិភពលោក។ ចោទសួរដោយទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងនឹងសំណើរបស់ EU អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning លើកឡើងថា ប្រទេសអភិវឌ្ឍគួរតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រទេសទាំងអស់គួរតែអនុវត្តគោលដៅអាកាសធាតុរបស់ពួកគេទៅជាសកម្មភាពជាក់ស្តែង។ ចំណែកឯអាម៉េរិក វិញមិនបានឆ្លើយតបអ្វីនោះឡើយ តែដូចរាល់ដងអាម៉េរិកតែងតែស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុនេះ។ គួរបញ្ជាក់ថា សម្ព័ន្ធនៃរដ្ឋកោះតូច និងក្រុមប្រទេសទាំង៧៧ (G77) សុទ្ធតែបានជំរុញឱ្យមានមូលនិធិថ្មីលើការឆ្លើយតបរបស់ប្រទេសទាំងនោះ និងទាមទារឱ្យប្រទេសអ្នកមានធ្វើតាមការសន្យាផ្ដល់លុយ១០០ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាអាកាសធាតុ។ បញ្ហាហិរញ្ញវត្ថុនេះ ជាចំណុចក្ដៅមួយក្នុងកិច្ចប្រជុំ COP27 ៕ | ខណៈកិច្ចព្រមព្រៀងចុងក្រោយនៃប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី២៧ (COP27) ខិតជិតមកដល់ទីបញ្ចប់ ក្រុមអ្នកចរចានៅថ្ងៃទី១៨ ខែវិច្ឆិកា បានពិចារណាសំណើរបស់សហភាពអឺរ៉ុប (EU) ដែលចង់ដោះស្រាយបញ្ហាជាប់គាំងលើការផ្តល់ហិរញ្ញប្បទានដល់ប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយអាកាសធាតុ។ យ៉ាងណាមិញ អាម៉េរិកដែលជាប្រទេសបំពុលអាកាសធាតុច្រើនដោយសារសកម្មភាពឧស្សាហកម្មកន្លងមក បែរជាស្ទាក់ស្ទើរ។ |
ប្រធានាធិបតីកាហ្សាក់ស្ថានលោក Nursultan Nazarbayev នឹងបំពេញទស្សនកិច្ចនៅអាមេរិក និងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផង នៅថ្ងៃទី ១៦ ខែមករាខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានអាមេរិកនៅថ្ងៃ ១០ ខែមករានេះ។ ប្រធានាធិបតីអាមេរិកនឹងយកឱកាសពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថានពីបញ្ហាជាច្រើនជាពិសេសសន្តិសុខអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ «ប្រធានាធិបតី ដូណាក់ ត្រាំ នឹងពិភាក្សាជាមួយមេដឹកនាំកាហ្សាក់ស្ថានពីបញ្ហាប្រឈមរបស់សហគមន៍អន្តរជាតិជាច្រើនជាពិសេសបញ្ហាអាហ្វហ្គានីស្ថានស្រពេលដែលអាមេរិកធ្វើជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានសេតវិមានដដែល។ ប្រធានាធិបតីកាហ្សាក់ស្ថាន Nazarbayev ត្រូវបានគេស្គាល់ថាជាមេដឹកនាំផ្តាច់ការដោយលោកបានកាន់កាប់តំណែងប្រមុខរដ្ឋនេះតាំងពីក្រោយសហភាពសូវៀតដួលរលំឆ្នាំ ១៩៩១ មកម្ល៉េះ។ ក្រោមការដឹកនាំរបស់លោកជាង ២០ឆ្នាំមកនេះ ក្រុមប្រឆាំងមានតិចតួចប៉ុណ្ណោះ ហើយពួកគេភាគច្រើនរងការសង្កត់សង្កិន និងធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលផងដែរ។ ការអញ្ជើញមេដឹកនាំផ្តាច់ការមកសេតវិមានអាមេរិកនេះទំនងជានឹងរងការរិះគន់ខ្លាំងពីសហគមន៍សិទ្ធិមនុស្សផងដែរ។ ប៉ុន្តែវាមិនមែនជារឿងចម្លែកឬជាលើកទីមួយឡើយ ព្រោះលោក ត្រាំ ធ្លាប់អញ្ជើញ និងបានជួបភាក្សាជាមួយមេដឹកនាំផ្តាច់ការបំពានសិទ្ធិមនុស្សជាច្រើននាក់កន្លងមកផងក្នុងនោះមានប្រធានាធិបតីហ្វីលីពីន ថៃ តួកគី និងអេហ្ស៊ីបជាដើម៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងទទួលជួបពិភាក្សាជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev នៅថ្ងៃ ១៦ ខែ មករាខាងមុខនេះដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាពិសេសបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ។ យ៉ាងណាក៏ដោយ ការអញ្ជើញលោក Nazarbayev ត្រូវបានគេស្គាល់ថា ជាមេដឹកនាំផ្តាច់ការកាហ្សាក់ស្ថាន ពីសំណាក់រដ្ឋបាលអាមេរិកទំនងជានឹងរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សផង។ |
ក្រុមប្រាសាទ Bagan មានទីតាំងក្នុងរដ្ឋ Mandalay ភាគកណ្ដាលមីយ៉ាន់ម៉ា។ តំបន់នេះមានប្រាសាទ និងទីតាំងបុរាណដែលមានសាងសង់ចន្លោះសតវត្សរ៍ទី១៣ដល់ទី១៥ ប្រមាណ៣៥០០កន្លែងលាតសន្ធឹងលើផ្ទៃដី៥០គីឡូម៉ែត្រការ៉េ។ Bagan ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៩ ។ ធ្លាប់តែជាកន្លែងទាក់ទាញទេសចរដ៏ល្បី Bagan ក៏មានវាសនាដូចទីតាំងទេសចរណ៍ឯទៀតដែរ គឺមិនមានអ្នកទៅទស្សនាទៀតឡើយ នៅពេលដែលជំងឺ COVID-19 កំពុងអុកឡុកពេញពិភពលោកនោះ។ ភាពស្ងាត់ជ្រងំនេះ ធ្វើឲ្យតំបន់ប្រាសាទដ៏មានប្រជាប្រិយមួយនេះ ក្លាយជាមុខសញ្ញារបស់ក្រុមចោរដែលចូលលួចវត្ថុបុរាណមានតម្លៃដែលកប់នៅតាមប្រាសាទនានា។ ដើម្បីទប់ស្កាត់សកម្មភាពនេះ ប៉ូលិសមីយ៉ាន់ម៉ាប្រមាណមួយរយនាក់ដែលបំពាក់អាវុធជាប់ខ្លួនផងនោះ ត្រូវបានពង្រាយដើម្បីការពារប្រាសាទ ពិសេសនៅពេលរាត្រី។ មន្ត្រីប៉ូលិសមីយ៉ាន់ម៉ាឈ្មោះ Sein Win ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កម្លាំងរបស់លោកយាមកាមប្រាសាទទាំងយប់ទាំងថ្ងៃ ហើយស្ថានការណ៍បច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងបាន ទោះមានបញ្ហាប្រឈមក្ដី។ មធ្យោបាយដែលត្រូវមានឡាន ការល្បាតថ្មើរជើង និងការជិះម៉ូតូជាដើម។ បើតាមការផ្សាយរបស់ AFP នៅថ្ងៃទី៦ ខែកក្កដា នៅដើមខែមិថុនាកន្លងទៅ ប្រាសាទចំនួន១២ ត្រូវបានជីកកកាយ ហើយរតនសម្បត្តិជាច្រើនត្រូវបានលួចយករាប់ទាំងពីរូបចម្លាក់ទង់ដែង កាក់បុរាណ និងត្បូងមានតម្លៃ។ មន្ត្រីប៉ូលិសម្នាក់ដែលយាមកាមប្រាសាទ Bagan និយាយថា វាមិនមែនជារឿងងាយស្រួលដែលត្រូវល្បាតទីតាំងធំបែបនេះឡើយ។ កាន់តែបារម្ភនោះ ប៉ូលិសក៏ត្រូវយាមតំបន់ព្រៃដែលមានពស់ពិសទៅទៀត។ នេះបើតាម AFP ។ លោក Myint Than អនុប្រធាននាយករដ្ឋបុរាណវិទ្យានៅ Bagan អះអាងថា នៅពេលដែលមានអ្នកទេសចរ ករណីលួចជីកបែបនេះ មិនមានឡើយ ហើយលោកជឿថា អ្វីដែលកើតឡើងជាស្នាដៃអ្នករស់នៅខាងក្រៅតំបន់ ព្រោះប្រជាជនក្នុងតំបន់មិនក្បត់បេតិកភណ្ឌឡើយ។ លោកបន្តថា ករណីលួចពេលនេះ ជាលើកដំបូងដែលក្រុមប្រាសាទ Bagan ក្លាយជាគោលដៅធំបែបនេះ៕ | ប៉ូលិសមីយ៉ាន់ម៉ាដែលប្រដាប់ដោយអាវុធ ត្រូវបានពង្រាយនៅឯតំបន់ប្រាសាទ Bagan ដែលជាសម្បត្តិតបេតិកភណ្ឌពិភពលោក ដើម្បីទប់ស្កាត់ការលួចជីកយកវត្ថុមានតម្លៃពីប្រាសាទ។ Bagan ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយរបស់មីយ៉ាន់ម៉ា ប្រែទៅជាស្ងាត់ជ្រងំក្រោយការផ្ទុះឡើងជំងឺ COVID-19 ដែលវាក្លាយជាឱកាសសម្រាប់ឧក្រិដ្ឋជន។ ការការពារតំបន់ប្រាសាទដ៏ធំនេះ ជាបញ្ហាប្រឈមមួយសម្រាប់ប៉ូលិស។ |
បញ្ហាដែលលោកស្រី រ៉ូណាល់ ស្មីត បានលើកទៅនិយាយជាមួយលោក កែវ រ៉េមី គឺផ្ដោតសំខាន់លើស្ថានភាពសិទ្ធិមនុស្សកម្ពុជា។ លោកស្រី ស្មីត បានស្នើឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រកផ្លូវជំរុញដំណើរការវឌ្ឍនភាព នៃសេរីភាព យុត្តិធម៌ ជាពិសេសការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានរឹងមាំ។ សម្រាប់លោកស្រី ស្មីត អ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវសហការជាមួយលោកស្រី ឲ្យបានមុតមាំនោះ គឺត្រូវការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅពេលដែលអ្នកកាសែតសួរថា តើលោកស្រី មើលឃើញដូចម្ដេច អំពីស្ថានការណ៍ប្រទេសកម្ពុជា ? លោកស្រី ស្មីត បាននិយាយថា ស្ថានភាពកម្ពុជាផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយពេលខ្លះ«ប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» ។ ថ្លែងចំពោះមុខអ្នកកាសែត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថា នៅពេលខ្ញុំមកកម្ពុជា ហើយខ្ញុំត្រឡប់ទៅវិញពី ៣ខែ ៤ខែ ឬ៥ខែ ក្រោយមក យើងឃើញថាស្ថានភាពប្រទេសកម្ពុជាមានការផ្លាស់ប្ដូរគ្រប់ពេលវេលា។ ១០ឆ្នាំកន្លងមកនេះ មានសញ្ញាឡើងចុះដោយពេលខ្លះ«ល្អប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» វាភាពប្រហាក់ប្រហែលគ្នា»។ រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញស្ថានការណ៍ប្រឈមមុខនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធវិញ លោកស្រី ស្មីត បាននិយាយថា ផ្លូវដែលរដ្ឋាភិបាលត្រូវដើរទៅមុខនោះ គឺការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្ស ហើយវាមិនមែនធ្វើបែបនេះ ដើម្បីផ្គាប់ចិត្តសហភាពអឺរ៉ុបទេ ប៉ុន្តែរដ្ឋាភិបាលត្រូវធ្វើបែបនេះ សម្រាប់ប្រទេសកម្ពុជា។ «ខ្ញុំថា វាតែងតែមានបញ្ហា ហើយតែងតែត្រូវឲ្យមានដំណោះស្រាយ។ ហើយបើអ្នក(រដ្ឋាភិបាល) ដើរលើផ្លូវមួយដ៏ល្អនោះ អ្នកនឹងមានដំណោះស្រាយពិតប្រាកដមួយសមស្រប។ សម្រាប់ខ្ញុំគិតថា បើរដ្ឋាភិបាលដោះស្រាយបញ្ហាសិទ្ធិមនុស្សបានហើយ នោះបញ្ហាEBA និងបញ្ហាផ្សេងៗ លែងកើតមានសម្រាប់កម្ពុជាទៀតហើយ»។ នេះជាការពន្យល់របស់លោកស្រី រ៉ូណាល់ ស្មីត ឆ្លើយតបនឹងសំនួរអ្នកព័ត៌មានជុំវិញបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទោះជាលើកឡើងពីបញ្ហាសិទ្ធិមនុស្សក្តី ប៉ុន្តែលោកស្រី រ៉ូណាល់ ស្មីត មិនបានលើកករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ទៅនិយាយជាមួយលោក កែវ រ៉េមី ឡើយ ។ បើតាមលោកស្រី ស្មីត មូលហេតុដែលខ្លួនមិនលើកយកករណីលោក កឹម សុខា ទៅពិភាក្សាគ្នានេះ ព្រោះបញ្ហានេះលោកស្រី ធ្លាប់អំពាវនាវជាច្រើនលើកមកហើយ។ លោកស្រី ស្មីត ក៏គ្មានគម្រោងជួបជាមួយមេធាវីលោក កឹម សុខា ផងដែរ។ នេះជាការបញ្ជាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ រូបពីហ្វេសប៊ុកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាក់ទងនឹងបញ្ហានេះលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់លោកស្រី ស្មីត ថា កម្ពុជា ជាប្រទេសគោរពសិទ្ធិមនុស្ស និងមានការយោគយល់ នៅក្នុងការអនុវត្តច្បាប់ ដោយភ្ជាប់ករណីលោក កឹម សុខា ដែលផ្ទេរពីការឃុំខ្លួននៅពន្ធនាគារ មកឃុំនៅក្នុងផ្ទះវិញ។ លោក កែវ រ៉េមី ចាត់ទុកទង្វើរបស់តុលាការមកលើលោក កឹម សុខា នេះ គឺជាការយោគយល់ផ្នែកច្បាប់មួយ និងជាការគោរពសិទ្ធិមនុស្សផងដែរ។ គួរបញ្ជាក់ថា លោកស្រី រ៉ូណាល់ ស្មីត មកទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងប្រឈមមុខបញ្ហាដក ឬមិនដកការអនុគ្រោះពន្ធវិញ ពីសហភាពអឺរ៉ុប ។ សហភាពអឺរ៉ុប ត្រូវការរយៈពេល១ឆ្នាំ ដើម្បីត្រួតពិនិត្យ និងប្រមូលព័ត៌មានស្ថានភាពប្រទេសកម្ពុជា មុននឹងសម្រេចចុងក្រោយលើប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្រោយបញ្ចប់បេសកកម្មខ្លួននេះ លោកស្រី រ៉ូណាល់ ស្មីត នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី៨ ខែវិច្ឆិកា ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចខ្លួន៕ | ភ្នំពេញ៖ ស្ថានភាពកម្ពុជាផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយពេលខ្លះ«ប្រសើរឡើង» ហើយពេលខ្លះ«មានបញ្ហា» ។ នេះជាការលើករបស់លោកស្រី រ៉ូណាល់ ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្រោយជំនួបលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ |
លោក ថៃ នរៈសត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងមិនបន្ទោសអ្នកនិពន្ធទេ តែយើងមានតែណែនាំហើយណែនាំទៀត ដើម្បីឲ្យពួកគេភ្ញាក់រលឹកឡើងវិញថាអ្វីទៅជារបស់ខ្លួនឯង និងជារបស់គេ។ គួរតែគិតពីអ្វីដែលជាឯករាជភាព មោទកភាព និងតម្លៃនៃការតែងនិពន្ធបទចម្រៀងរបស់ខ្លួនឯងផង។ បើចម្លងគួរណាស់ចម្លងពីបទចម្រៀងដើមដែលជាមរតករបស់ខ្មែរជំនាន់មុន ហើយយកមកកែច្នៃឡើងវិញ ទើបជារឿងល្អ»។ អ្នកនាំពាក្យរូបនេះ ណែនាំឲ្យអ្នកនិពន្ធបទចម្រៀងខ្មែរ ត្រូវតែយល់ដឹងពីតម្លៃនៃការតែងនិពន្ធឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរិះគន់ពីសាធារណជន ដែលធ្វើឲ្យការតែងនិពន្ធមានការធ្លាក់ចុះ ហើយអ្នកនិពន្ធក៏ត្រូវគិតពីសេចក្តីថ្លៃថ្នូររបស់ខ្លួនផងដែរ។ លោក បន្ថែមបែបនេះថា៖«ជាអ្នកនិពន្ធគួរណាស់គោរពអ្វីដែលជារបស់ខ្លួនឯងជាមុនសិន ទើបមានគេគោរព និងផ្តល់តម្លៃនូវស្នាដៃរបស់យើង»។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ខាងលើ គ្រាន់តែប្រើពាក្យណែនាំប៉ុណ្ណោះ តែពុំបានលើកឡើងពីវិធានការចំពោះបទចម្រៀងនេះទេ។ បទចម្រៀង «ឈឺណាស់» ដែលនិពន្ធដោយលោក សុខលីម រក្សា និងច្រៀងដោយកញ្ញា គ្រីប លក្ខិណា ជាបទចម្រៀងមានលំនាំដើមពីបទថៃ ដែលមានចំណងជើងថា «ថ្ងូរហៅឈ្មោះបង» ដែលបង្ក្រប់អត្ថន័យបែបស្រៀវស្រើបនេះ ក៏មានការរិះគន់ពីប្រជាជនថៃផងដែរ៕ | ភ្នំពេញ៖ ក្រោយពីបទចម្រៀងដែលមានចំណងជើងថា «ឈឺណាស់» ដែលជាលំនាំដើមពីបទថៃ កំពុងមានការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំឲ្យអ្នកនិពន្ធ ត្រូវគិតពីតម្លៃ និងកិត្តិនាមរបស់ខ្លូនឯងជាមុនសិន មុននឹងនិពន្ធបទចម្រៀងនេះឡើង។ |
ប្រឈមបមុខញ្ហាសេដ្ឋកិច្ច និងសន្តិសុខស្បៀង រួមទាំងអតិផរណា ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើផែនការថវិកាជាតិសម្រាប់ឆ្នាំ២០២៤ ទៅសភា ទំហំ ២១៦,២៤ ពាន់លានដុល្លារ។ សំណើនេះ គឺកើនឡើងប្រមាណ៦ភាគរយ បើធៀបនឹងឆ្នាំមុន។ «ផែនការថវិកាជាតិឆ្នាំ២០២៤ ត្រូវតែអាចឆ្លើយតបនឹងសេដ្ឋកិច្ច, បញ្ហាប្រឈម និងគាំទ្រការអភិវឌ្ឍ រួមទាំងសេវាសង្គម»។ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះនៅក្នុងសភានៅថ្ងៃទី១៦ ខែសីហា នៅមុនថ្ងៃខួបឯករាជ្យជាតិឥណ្ឌូណេស៊ីមួយថ្ងៃ។ បើតាមប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ ផែនការថវិកាជាតិឆ្នាំ២០២៤ នឹងជួយដោះស្រាយលើបញ្ហាសន្តិសុខស្បៀង និងថាមពល, ការកសាងឧស្សាហកម្មការពារជាតិ ប្រកបដោយលក្ខណៈប្រកួតប្រជែង ស្របពេលមានការបង្អាក់ច្រវាក់ផលិតកម្ម និងភាពតានតឹងភូមិសាស្រ្តនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ទន្ទឹមនេះ មេដឹកនាំឥណ្ឌូណេស៊ី បានរំពឹងថា កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៤ នឹងកើនឡើង៥,២ភាគរយដែលទាបជាងឆ្នាំ២០២៣ដែលមានចំនួន៥,៣ភាគរយ។ ចំណែកឱនភាពថវិកាក្នុងឆ្នាំ២០២៤ មានទំហំ២,២៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានទំហំ២,២៨ភាគរយ។ ក្នុងផែនការថវិកាជាតិឆ្នាំ២០២៤ ទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ នឹងត្រូវចំណាយលើសន្តិសុខស្បៀង, រក្សាតម្លៃទំនិញឱ្យមានស្ថិរភាព, បង្កើនទិន្នផលកសិកម្ម ក៏ដូចជាអភិវឌ្ឍកម្មវិធីសៀងអាហាររបស់រដ្ឋាភិបាល។ លើសពីនេះ ទំហំថវិកាចំនួន២៧,៥ ពាន់លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កសាងរដ្ឋធានីថ្មី នូសានតារា។ សូមបញ្ជាក់ថា នេះជាការស្នើផែនការថវិកាជាតិលើកចុងក្រោយរបស់លោកវីដូដូ មុនពេលលោកផុតអាណត្តិជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤ខាងមុខ។ ប្រធានាធិបតីឥណ្ឌូណេស៊ី កាន់តំណែងបានត្រឹម ពីរអាណត្តិប៉ុណ្ណោះ ខណៈលោក វីដូដូ កាន់តំណែងសំខាន់មួយនេះបានពីរអាណត្តិរួចហើយ៕ | ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៦ ខែសីហា បានស្នើផែនការថវិកាជាតិទំហំ២១៦,២៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីឱ្យសភាអនុម័ត។ នេះជាកញ្ចប់ថវិការជាតិចុងក្រោយរបស់លោកវីដូដូ ដែលត្រូវផុតអាណត្តិ ពីតំណែងប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។ |
តាមពិតទៅប្រទេសមួយនេះ មានឈ្មោះដូចរដ្ឋមួយនៅសហរដ្ឋអាមេរិក Georgia ក្នុងភាសាអង់គ្លេស) និង Géorgie ក្នុងភាសាបារាំងដូចគ្នា។ មិនមានការកំណត់ជាផ្លូវការឡើយ ប៉ុន្តែជាទូទៅយើងសង្កេតឃើញថា ពលរដ្ឋខ្មែរ ជាពិសេសអ្នកសារព័ត៌មាន សរសេរ «ចចជា» សម្រាប់សំដៅឈ្មោះរដ្ឋរបស់អាមេរិក។ ប្រទេសហ្សកហ្ស៊ី មានរដ្ឋធានីឈ្មោះ «ប៊ីលីស៊ី» ដោយភាសាអង់គ្លេសសរសេរថា «Tbilisi» និង «Tbilissi» សម្រាប់ភាសាបារាំង។ ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕ | «ហ្សកហ្ស៊ី» ជាប្រទេសមួយដែលស្ថិតនៅតំបន់អឺរ៉ាស៊ី (ចន្លោះអឺរ៉ុប និងអាស៊ី)។ អតីតរដ្ឋនៃសាធារណរដ្ឋសូវៀតមួយនេះ មានឈ្មោះជាភាសាអង់គ្លេសថា Georgia និងបារាំងថា Géorgie។ សទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំណត់ឲ្យសរសេរថា «ហ្សកហ្ស៊ី»។ |
បើតាមការគ្រោងទុក កិច្ចប្រជុំខួបអនុស្សាវរីយ៍លើកទី៣០ កូរ៉េខាងត្បូង-អាស៊ាន នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ខណៈពេលកិច្ចប្រជុំមួយទៀត គឺកូរ៉េខាងត្បូង-បណ្តាប្រទេសទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។ និយាយក្នុងពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅមជ្ឈមណ្ឌល Exhibition and Convention នាទីក្រុងកំពង់ផែប៊ូសាន លោកប្រធានាធិបតី មូន ចេអ៊ីន បានលើកឡើងថា ជំនួបកូរ៉េខាងត្បូង និងអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជួយលើកស្ទួយវិបុលភាពរវាងភាគីទាំងសងខាង។ ទន្ទឹមនេះលោក ម៉ូន បានបន្តថា ក្រោមការដឹកនាំរបស់លោក កូរ៉េខាងត្បូង មានការផ្លាស់ប្តូរការទូតធំៗចំនួន២ ដែលខុសពីប្រធានាធិបតីអាណត្តិមុន។ ទីមួយ គឺការដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ តាមរយៈការចរចា និងការទូត។ ចំណែកទីពីរ គឺការបោះជំហានយ៉ាងធំ នៅក្នុងទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយអាស៊ាន។ ត្រង់ចំណុចនេះ គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសេអ៊ូល នឹងមិនផ្ដោតលើតែមហាអំណាចសំខាន់ទាំងបួនមានអាមេរិក ចិន ជប៉ុន រ៉ុស្ស៊ីទៀតហើយ។ ពោល គឺលោក មូន តម្រង់គោលដៅទៅកាន់អាស៊ានក្រោមក្របខណ្ឌគោលនយោបាយសម្លឹងទៅខាងត្បូង។ យ៉ាងណាមិញ វត្តមានរបស់មេដឹកនាំ គីម ជុងអ៊ុន ត្រូវគេជឿថា អាចនឹងមានក្នុងជំនួបមួយនេះ ប៉ុន្តែមកទល់ពីនេះ វាកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ លោក មូន ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានលើកឡើងពីលោកគីម ថាតើអាចនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនាទីក្រុងប៊ូសានឬអត់ទេ។ កូរ៉េខាងត្បូង អញ្ជើញ មេដឹកនាំរូបនេះឲ្យចូលរួមកិច្ចប្រជុំក្នុងឋានៈជាអ្នកសង្កេតការណ៍។ ប៉ុន្តែការអញ្ជើញនេះ មិនទាន់ការឆ្លើយតបផ្លូវការនៅឡើយ។ ក្រៅពីបញ្ហាពាក់ព័ន្ធខាងលើ ប្រមុខរដ្ឋកូរ៉េខាងត្បូង ក៏បានលើកឡើងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ ក្នុងនោះ លោក មូន អះអាងថា RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលជួយលើកស្ទួយពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាស៊ានឲ្យកាន់តែច្រើនបន្ថែមទៀត៕ | ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១២ ខែវិច្ឆិកា បានចង្អុលបង្ហាញពីសារៈសំខាន់នៃកិច្ចប្រជុំធំៗចំនួន២ ជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ដែលនឹងប្រារព្ធឡើងក្នុងពេលឆាប់ៗខាងមុខនេះនៅទីក្រុងកំពុងផែប៊ូសាន។ ចំណែកវត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំមួយនេះ មិនទាន់ច្បាស់លាស់នៅឡើយ។ |
ការស្នើសុំរបស់អង្គការអន្តរជាតិទាំង៣៣ ធ្វើឡើង ខណៈពេលវេលា នៅសល់កាន់តែខ្លី គឺប្រមាណ៣សប្ដាហ៍ទៀតប៉ុណ្ណោះ សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែជំហរ ដើម្បីកុំឲ្យបាត់ផ្នែកណាមួយនៃ EBA។ អង្គការអន្តរជាតិទាំង៣៣ មានដូចជា International Commission of Jurists (ICJ), Global Witness, Clean Clothes Campaign, និង Human Rights Watch (HRW) ជាដើម។ តាមរយៈលិខិតចំហ នៅថ្ងៃទី២១ ខែកក្កដា អង្គការអន្តរជាតិទាំងនោះ សរសេរដូច្នេះថា៖«យើងស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំង១៣ អំពាវនាវបន្តទៅរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការនាំមកនូវការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ...»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកលិខិតចំហរបស់អង្គការអន្តរជាតិទាំង៣៣ ថាគ្រាន់តែជាវោហារសព្ទនយោបាយ។ លោក បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែល គឺមិនចរចាអ្វីជាមួយសហភាពអឺរ៉ុបទៀតឡើយ។ លោក បន្តថា កន្លងមក រដ្ឋាភិបាល បានចរចាជាមួយសហភាពរអឺរ៉ុបរួចហើយ ហើយការសម្រេចចិត្តយ៉ាងណា គឺអាស្រ័យលើសហភាពអឺរ៉ុប។ យ៉ាងណា លោក យល់ថា វា ជារឿងអយុត្តិធម៌ បើសហភាពអឺរ៉ុប សម្រេចដក EBA ២០ភាគរយពីកម្ពុជាមែន។ មិនខុសពីការអះអាងរបស់ប្រមុខរដ្ឋាភិបាល អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា រឿងសំខាន់បំផុត សម្រាប់កម្ពុជា គឺត្រូវរក្សាសន្តិភាពនិងសុខក្សេមក្សាន្តជូនប្រជាជនខ្មែរ ដោយមិនឲ្យអ្នកណាមក បំផ្លាញឡើយ។ បើបាត់ EBA ២០ភាគរយមែន គួបផ្សំវិបត្តិជំងឺកូវីដ-១៩ផង តើរដ្ឋាភិបាល បារម្ភពីសេដ្ឋកិច្ចកម្ពុជា ដែលអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរឬទេ? អ្នកនាំពាក្យ ឆ្លើយនឹងសារព័ត៌មានថ្មីៗ តាមទូរស័ព្ទយ៉ាងខ្លីថា៖«យើង ត្រៀមរួចអស់ហើយ»។ ប្រទេសទាំង១៣នោះ សុទ្ធតែប្រកាន់យករបបប្រជាធិបតេយ្យ រួមមាន អូស្ត្រាលី កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន នូវែលសេឡង់ ស៊ុយអែត ហូឡង់ កូរ៉េខាងត្បូង អង់គ្លេស និង សហរដ្ឋអាមេរិក។ ទោះបីជាកន្លងមក សមាគមក្នុងវិស័យកាត់ដេរនិងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានស្នេីទៅគណៈកម្មការអឺរ៉ុបយ៉ាងណាក៏ដោយ ក៏ភាគីរដ្ឋាភិបាល មិនអើពើនឹងរឿង EBA បន្តទៀតឡើយ។ | ភ្នំពេញ៖ អង្គការអន្តរជាតិ៣៣ បានសរសេរលិខិត ចំហរួមគ្នាមួយ ស្នើទៅប្រទេស១៣ ឲ្យចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស ដើម្បីរក្សាបានប្រព័ន្ធអនុគ្រោះពន្ធសព្វមុខលើលែងតែអាវុធ (EBA) ទាំងស្រុងដដែល មុននឹងសេចក្តីសម្រេចនៃការដក EBA ២០ភាគរយ ចូលជាធរមាន នៅទី១២ សីហា ឆ្នាំ២០២០។ |
ស្រុកបន្ទាយអំពិល, ឧត្តរមានជ័យ៖ កម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលគោកខ្ពស់ស្រុកបន្ទាយអំពិល មានតែ ៧នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនទាន់គ្រប់គ្រាន់សម្រាប់បម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំបានពេញលេញនៅឡើយ ពិសេសការការងារសន្តិសុខ សុវត្ថិភាព។ លោកវ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានបញ្ជាក់ថា កង្វះកម្លាំងសមត្ថកិច្ចបានបង្កការលំបាក ដល់ការងារយាមល្បាត របស់ប៉ុស្តិ៍នគរបាល។ បើតាម លោក វ៉ាង ម៉ាប់ សព្វថ្ងៃ កម្លាំងនគរបាល ក្នុងប៉ុស្តិ៍របស់លោក មិនទាន់គ្រប់គ្រាន់ សម្រាប់ការយាមល្បាតនោះទេ ព្រោះឃុំគោកខ្ពស់ មានផ្ទៃដីធំ ដែលពលរដ្ឋរស់នៅប្រមាណ ៦ពាន់នាក់។ ជាតំបន់ ដាច់ស្រយាល មានព្រៃច្រើន និងផ្ទះដាច់ឆ្ងាយពីគ្នា ពលរដ្ឋមួយចំនួន ហាក់ធ្វេសប្រហែស ដោយទុកម៉ូតូ ឬទ្រព្យសម្បត្តិពួកគេ ចោលពាសវាលពាសកាល ដែលនេះជាមូលហេតុ នាំឱ្យកើតមានករណីចោរកម្ម។ ចំពោះមុខ ប៉ុស្តិ៍នគរបាលគោកខ្ពស់បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ជាពិសេស ប្រជាការពារ ក្នុងការចេញល្បាតជារៀងរាល់ថ្ងៃជាពិសេស ពេលយប់។ លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះថា៖«កម្លាំងយើងមានតែ ៧នាក់ទេប៉ុន្តែយើងចែកជាពីរ ដោយល្បាតរាល់ថ្ងៃ ព្រោះយើងឃើញហើយថា ជួនកាលពលរដ្ឋ ទុកម៉ូតូចោលហើយទៅដាក់មង សន្ទូច ឬទៅស្រែ ចម្ការ។ អ៊ីចឹងយើងខ្លាចមានជនឆ្លៀតឱកាសលួច។ ម្លោះហើយនៅពេលយាមល្បាតប្រទះឃើញបែបនេះ យើងតែងតែអង្គុយចាំឱ្យពួកគាត់រហូត»។ ក្រោមការគ្រប់គ្រង របស់លោក វ៉ាង ម៉ាប់ ឃុំគោកខ្ពស់ មិនទាន់ជួបបញ្ហាប្រឈម ដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ ឬសន្តិសុខ ពលរដ្ឋនោះទេ។ ប៉ុន្តែករណីអំពើហិង្សាក្នុងគ្រួសារ និងគ្រោះចរាចរណ៍តាមដងផ្លូវ បានកើតឡើងម្ដងម្កាលដែរ ដែលភាគច្រើនកើតឡើង នៅពេលយប់។ ជាមួយគ្នានេះ ប៉ុស្តិ៍នគរបាលគោកខ្ពស់ បានលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមរាយការណ៍ រាល់ករណីអសកម្ម មកកាន់អាជ្ញាធរ។ ក្នុងនោះលោក វ៉ាង ម៉ាប់ បានផ្សព្វផ្សាយលេខទូរសព្ទរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដល់ពលរដ្ឋ ព្រោះលោកយល់ថា ពលរដ្ឋគឺជាភ្នែក និងច្រមុះ របស់អាជ្ញាធរ ដើម្បីការការពារសុខសុវត្ថិភាព ពលរដ្ឋក្នុងសហគមន៍ទាំងមូល៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់) |
អត្ថបទទាក់ទង Lewandowski ឈ្នះ Best FIFA Player ឯគ្រាប់ស៊ុតល្អបំផុតបានទៅ Son Lewandowski ខែប្រយុទ្ធ Bayern Munich ដែលទទួលបានការគាំទ្រក្នុងការបោះឆ្នោតច្រើនជាងគេតាមរយៈក្រុមគ្រូបង្វឹក ប្រធានក្រុមជម្រើសជាតិ និងអ្នកសារព័ត៌មានជុំវិញពិភពលោក បានបោះឲ្យអតីតមិត្តរួមក្រុមចាស់ Thiago Alcantara ដែលទើបផ្លាស់ទៅ Liverpool ក្នុងជម្រើសទី១ Neymar ទី២ និង Kevin De Bruyne ទី៣។ ប្រធានក្រុមជម្រើសជាតិប៉ូឡូញវ័យ៣២ឆ្នាំរូបនេះ មិនជ្រើសយកគូប្រជែង Messi និង Ronaldo ក្នុងជម្រើសរបស់ខ្លួនឡើយ។ ដោយឡែក Ronaldo ខ្សែប្រយុទ្ធ Juventus និងជាប្រធានក្រុមព័រទុយហ្គាល់បានរើសយក Lewandowski សម្រាប់ជម្រើសទី១របស់ខ្លួន ហើយយក Messi ជាជម្រើសទី២ និង Kylian Mbappe ទី៣ សម្រាប់តំណែង Best FIFA Player។ Ronaldo ម្ចាស់ពានដែលរៀបចំដោយ FIFA ពីរលើកលើសគេ នៅតែជ្រើសយកគូប្រជែងមួយទស្សវត្សរ៍របស់ខ្លួន Messi ក្នុងជម្រើសទាំង៣។ ផ្ទុយទៅវិញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុម Barcelona មិនបានជ្រើសយក Ronaldo ក្នុងជម្រើសទាំង៣របស់ខ្លួនឡើយ។ Messi ម្ចាស់ពាន Best FIFA Player ឆ្នាំមុន បោះឲ្យ Neymar ជាជម្រើសទី១ Mbappe ទី២ និង Lewandowski ទី៣។ តាមការជ្រើសរើសរបស់កីឡាករទាំង៣ខាងលើ Ronaldo បានបង្ហាញភាពយុត្តិធម៌ក្នុងការសម្រេចចិត្តខ្ពស់ជាងគេ ហើយយ៉ាងហោចណាស់ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំនេះ គួរត្រូវបានសរសើរដ្បិតរូបគេក៏យល់ស្របដូចអ្នកបោះឆ្នោតភាគច្រើនដែលគិតថា Lewandowski ជាកីឡាករល្អបំផុតនៅឆ្នាំ ២០២០នេះ៕ | Robert Lewandowski បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០២០ (Best FIFA Player of the Year) ដោយទទួលបានសំឡេងគាំទ្រលើសគូប្រជែង Lionel Messi និង Cristiano Ronaldo។ ក្នុងចំណោមអ្នកទាំង៣ សុទ្ធតែត្រូវបោះឆ្នោតជ្រើសរើសកីឡាករដែលពួកគេពេញចិត្តរៀងខ្លួន ដោយចាត់ថ្នាក់ពីលេខ១ដល់លេខ៣។ |
ក្នុងអំឡុងពេលចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃទី៨ ខែកក្កដា អគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅអង្គការសហប្រជាជាជាតិ និងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Ronaldo Costa Filho បានបង្ហាញភាពក្រៀមក្រំ និងភាពតក់ស្លុត ចំពោះឃាតកម្ម ដែលគ្មានហេតុផលលើលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ទន្ទឹមនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកក្កដា លោក Ronaldo Costa Filho បានថ្លែងសារចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់លោកអាបេ រួមទាំងប្រជាជន និងរដ្ឋាភិបាលជប៉ុនផង។ តាមការចុះផ្សាយរបស់ទូរទស្សន៍ NHK របស់ជប៉ុន អ្នកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បានក្រោកឈរ និងរក្សាភាពស្ងៀមស្ងាត់រយៈពេល ៣០វិនាទី ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពលោកអាបេ។ លោកអាបេ ក្នុងថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់ដោយជនសង្ស័យវ័យ ៤១ឆ្នាំ ដែលធ្លាប់ជាកម្លាំងស្វ័យការពារជើងទឹករយៈពេល ៣ឆ្នាំ។ បន្ទាប់បាញ់ប្រហារ ប៉ូលិសជប៉ុន បានដកហូតកាំភ្លើងច្នៃដោយដៃមួយ ដែលធ្វើឡើងពីបំពង់ទុយោដែក និងរុំដោយស្គត់។ បុរសរូបនេះ ក៏បានច្នៃកាំភ្លើង មានទុយោដែកចំនួន ៦ដើមផង ដែលរុំដោយស្គត់ដែរ។ ជនសង្ស័យបានប្រាប់ប៉ូលិសថា ដំបូងឡើយ ខ្លួនមានបំណងសម្លាប់លោកអាបេ តាមរយៈការបំផ្ទុះ។ ពេលនេះ ប៉ូលិសជប៉ុន កំពុងស្វែងរកមូលហេតុ ដែលធ្វើឱ្យជនសង្ស័យប្រើប្រាស់កាំភ្លើង ជាជាងការបំផ្ទុះជំនួយវិញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនដដែល។ សូមបញ្ជាក់ថា ជនសង្ស័យ បានបាញ់សម្លាប់លោកអាបេ ក្រោមហេតុផលលោកជឿថា អតីតនាយករដ្ឋមន្រ្តីរូបនេះ មានពាក់ព័ន្ធនឹងអង្គការសាសនាមួយ។ បុរសវ័យ ៤១ឆ្នាំ មានគំនុំជាមួយអង្គការនោះ ដោយសារម្តាយរបស់ខ្លួនបានបរិច្ចាគថវិកាជាច្រើន ដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ៕ | អ្នកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (UNSC) នៅថ្ងៃទី៨ ខែកក្កដា បានក្រោកឈរ និងរក្សាភាពស្ងៀមស្ងាត់រយៈពេល ៣០វិនាទី ដើម្បីចូលរួមរំលែកទុក្ខចំពោះលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាព ដោយសារការបាញ់ប្រហារ។ |
ព្រះរាជពិធីបុណ្យ ក្នុងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមកម្មវិធី នៅវេលាម៉ោង៤ទៀបភ្លឺ ដោយជួបជុំព្រះសង្ឃសិស្សគណ ក្រុមញាតិ និងពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល វន្ទាខមាទោសព្រះបរមសព។ ម៉ោង៤០:៣០នាទីព្រឹក សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ សម្ដេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃចំនួន១៥អង្គ (គណៈធម្មយុត្តិកនិកាយ៣អង្គ) ព្រះរាជាគណៈថ្នាក់ឯក ៣អង្គ ព្រះរាជាគណៈថ្នាក់ទោ៦អង្គ ព្រះរាជាគណៈថ្នាក់ត្រី៦អង្គ ព្រះរាជាគណៈថ្នាក់ចត្វា២០អង្គ (មានផ្លិតយស) យាង និមន្តដល់ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម បង្សុកូលថ្វាយព្រះបរមសព។ នាវេលាម៉ោង៥:០០នាទីព្រឹក ពិធីរំកិលព្រះមញ្ជូសា តម្កល់លើព្រះទីនាំងនាគរាជ។ ម៉ោង៦:០០នាទីព្រឹក ពិធីដង្ហែព្រះបរមសព ចេញពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់ទីព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។ និមន្តព្រះសង្ឃចំនួន៩៣អង្គ រង់ចាំនៅមុខវត្តភ្នំ បង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព ដឹកនាំដោយព្រះបវរមុនី ងិន ឃីម ព្រះគ្រូអនុគណខណ្ឌទួលគោក)។ និមន្តព្រះសង្ឃ៩៣អង្គ រង់ចាំបង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព នៅលើដងវិថីព្រះនរោត្តម ខាងមុខធនាគារស្ថាបនា ទិសបស្ចឹមវត្តសារាវ័នតេជោ (ដឹងនាំដោយព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះចៅអធិការវត្តសារាវ័នតេជោ)។ និមន្តព្រះសង្ឃ៩៣អង្គ បង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព នៅទិសបស្ចឹមវិមានឯករាជ្យ (ដឹកនាំដោយមន្ត្រីសង្ឃ សាលាអនុគណខណ្ឌបឹងកេងកង)។ ពិធីរំកិលព្រះមញ្ជូសា ឡើងលើព្រះមេរុ យាង និមន្តសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា (មានផ្លិតយស) គង់អមព្រះមញ្ជូសា ឡើងលើព្រះមេរុ។ ម៉ោង៨កន្លះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងដល់។ យាង និមន្ត សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា និងព្រះរាជាគណៈសរុបចំនួន៩៣អង្គ (មានផ្លិតយស) ឈរព័ទ្ធជុំវិញព្រះមេរុ វៀរលែងតែពីទិសត្បូង ចំពីមុខវេទិកាគណៈអធិបតី បង្សុកូលថ្វាយព្រះបរមសព (ព្រះសង្ឃទាំង១ពាន់អង្គ បង្សុកូលពីមហារោងទិសខាងលិច)។ ពិធីដង្ហែប្រទក្សិណព្រះបរមសព បីជុំព្រះមេរុ ជាឧត្តរាព័ត៌ ដោយញាតិនៃព្រះបរមសព(២៦អង្គ/នាក់)។ និមន្តសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ស្រះចក អានព្រះវិយោគកថា និងព្រះជីវប្រវត្តិ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ និមន្តព្រះសង្ឃមាតិកា៤អង្គ គង់ក្នុងបុស្បុក៤ទិស។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយផ្កាខ្លឹមចន្ទន៍ ចំពោះព្រះបរមសពជាកិច្ចបច្ឆាមរណៈ។ ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ប្រធានគណៈកម្មការ គ្រប់គ្រងវត្តឧណ្ណាលោម និមន្តសុំព្រះភ្លើង ពីសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី រួចនាំយកព្រះភ្លើងថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្វាយព្រះភ្លើងពីព្រះពន្លាជ័យ។ បន្ទាប់មកសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ តំណាងព្រះញាតិព្រះបរមសព ថ្លៃងអំណរព្រះគុណ និងអំណរគុណ។ ក្រោយថ្វាយព្រះភ្លើងរួច ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សំណេះសំណាលលាព្រះញាតិ ព្រះបរមសព ស្ដេចយាងនិវត្តន៍។ ក្រុមញាតិព្រះបរមសព ថ្វាយ ប្រគេន ទេយ្យទានចំពោះសម្ដេច ព្រះរាជាគណៈទាំង៩៣ព្រះអង្គ។ កម្មវិធីបន្ទាប់ គឺកម្មវិធីបំបួសនាគ៥៤រូប (សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី ជាព្រះឧបជ្ឈាយ៍)។ ប្រគេនចង្ហាន់ព្រះសង្ឃ ចំនួន១ពាន់អង្គ នៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នាពេលរសៀលម៉ោង ២:៤៥នាទី ប្រារព្ធពិធីរើសព្រះបរមអដ្ឋិ និងដង្ហែព្រះអង្គារទៅបំផ្លែងនៅក្នុងគង្គា។ ម៉ោង៤:១៥នាទី យាង និមន្ត សម្ដេចព្រះសង្ឃនាយកស្ដីទី ព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ និងព្រះអនុគណ ចំនួន៩៣អង្គ ស្វាធ្យាយព្រះបរិត្ត។ ម៉ោង៤:៣០នាទីល្ងាច និមន្តសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងសម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ប្រទានព្រះធម្មវិសេសទេសនាគ្រែ៣ ដោយមាននិមន្តព្រះមហាថេរ ៨អង្គស្មូតអានត្រៃ។ ម៉ោង៨:៣០នាទីយប់ យាង និមន្ត សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះសង្ឃ និងព្រះរាជាគណៈ ចំនួន៩៣អង្គ អភិសេកព្រះបរមអដ្ឋិ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកនិមន្តព្រះសង្ឃ៨អង្គ សូត្រយ៉ោក រហូតទល់ភ្លឺ។ កម្មវិធីនេះ ដឹកនាំដោយសម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា៕ | ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីថ្វាយព្រះភ្លើងរបស់សម្តេចសង្ឃ នឹងធ្វើនៅថ្ងៃទី៣មិថុនា ដោយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ពីព្រះពន្លាជ័យ។ |
សូមចុចទៅប្រភពដើម VOA ត្រង់នេះ | មកដល់ថ្ងៃទី៣០ខែមេសានេះ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬសមាគមអាស៊ាន បានរយៈពេល ២០ឆ្នាំហើយ។ តើកម្ពុជាបានទទួលផលប្រយោជន៍និងផលលំបាកអ្វីខ្លះពីសមាជិកភាពនៅអាស៊ាននេះ? នៅក្នុងប្រធានបទទី៥នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង បានពិភាក្សាអំពី ខួបទី២០នៃសមាជិកភាពកម្ពុជានៅអាស៊ាន ដោយផ្តោតលើសមិទ្ធផល ផលប៉ះពាល់ និងវិធានការសម្រាប់អនាគត។ |
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ ធនធានធម្មជាតិនៅកម្ពុជា ជីវៈចម្រុះដែលត្រូវអភិរក្ស ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | ព្រៃនៅជួរភ្នំក្រវាញគ្របដណ្ដប់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាដូចជាភ្នំឳរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម។ ព្រៃទាំងនេះមានទំហំជិត២ម៉ឺនគីឡូម៉ែត្រការ៉េ គឺជាទំហំព្រៃដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងចុងក្រោយបំផុតនៃតំបន់សម្បូរជីវៈចម្រុះឥណ្ឌូ-ភូមា។ ព្រៃនៅជួរភ្នំក្រវាញត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥នៅលើភពផែនដី។ |
«ភ្ញៀវ» មានន័យថា អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឲ្យគេមក។ ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ ។ ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។ ភ្ញៀវពន្លឺ ភ្ញៀវដែលមកជួយបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង ។ រីឯពាក្យ «ផ្ញៀវ» វិញ សំដៅលើ ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែកឬពីដើមជាចង្កោមៗ មានរសជូរអែមឬជូរ បរិភោគជាចំណីបាន៕ | ឃ្លានញ៉ាំផ្លែភ្លៀវ! មានផ្ញៀវមកលេង! ត្រូវប្រយ័ត្ន ពាក្យ «ភ្ញៀវ» និង «ផ្ញៀវ» មិនមានន័យដូចគ្នានោះឡើយ បើផ្អែកតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរនេះ មានន័យខុសគ្នាដាច់ស្រឡះ។ |
គណៈរដ្ឋមន្ត្រីថៃបានប្រកាសថា នឹងបិទហាងទំនិញរួចពន្ធ (duty-free shop)នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យចំណាយកាន់តែច្រើននៅហាងក្នុងស្រុក។ ការបិទហាងរួចពន្ធនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យការលក់រាយក្នុងស្រុកកើនឡើងប្រហែល ៩៦លានដុល្លារជារៀងរាល់ឆ្នាំ។ Duty-free shop ជាហាងលក់រាយដែលទំនិញត្រូវបានលើកលែងពីការបង់ពន្ធ និងអាករក្នុងស្រុក ឬថ្នាក់ជាតិមួយចំនួន សូម្បីតែទំនិញនាំចូល ដែលច្រើនមាននៅព្រលានយន្តហោះ និងទីក្រុងជាទីពេញនិយមដោយភ្ញៀវទេសចរ។ លោកស្រី Rudklao Intawong Suwankiri អ្នកនាំពាក្យរងរដ្ឋាភិបាលថៃបានលើកឡើងថា ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីបានអនុម័តគោលការណ៍ណែនាំដើម្បីលើកកម្ពស់ប្រទេសថៃជាមជ្ឈមណ្ឌលទេសចរណ៍ និងផ្សារទំនើប ដូចដែលបានស្នើឡើងដោយក្រសួងហិរញ្ញវត្ថុ។ បើតាមលោកស្រី Rudklao ក្រុមហ៊ុនទាំងបីដែលប្រតិបត្តិការអាជីវកម្មរួចពន្ធ បានយល់ព្រមផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិចំនួន៨ របស់ថៃរួមមានសុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ ភូកេត ហាតយ៉ៃ អ៊ូតាប៉ាវ សាមុយ និងក្រាប៊ី។ គំនិតផ្តួចផ្តើមនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការចំណាយនៅហាងក្នុងស្រុក។ បច្ចុប្បន្ន គេមិនទាន់ឃើញសេចក្តីប្រកាសជាផ្លូវការនៃការដាក់ឲ្យអនុវត្តនៅឡើយទេ។ យោងតាមទិន្នន័យពីអាជ្ញាធរគយថៃ ការលក់ទំនិញពីហាងរួចពន្ធនៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ មានចំនួនដល់ទៅ ៨២,៨៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ក្រសួងហិរញ្ញវត្ថុថៃប៉ាន់ប្រមាណថា ការបិទហាងមិនរួចពន្ធនៅតំបន់អាកាសយានដ្ឋានអន្តរជាតិ ជួយជំរុញការចំណាយរបស់ភ្ញៀវទេសចរបរទេសជាង ១៥ដុល្លារក្នុងម្នាក់សម្រាបការធ្វើដំណើរមួយជើង៕ | ថៃនឹងបិទហាងទំនិញរួចពន្ធនៅតំបន់អាកាសយានដ្ឋានអន្តរជាតិ ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យចំណាយច្រើននៅហាងក្នុងស្រុក។ |
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រៅពី Neymar កីឡាកររបស់ PSG ចំនួន១១រូបទៀត រួមមាន ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani រកចំណូលបាន ១.៥៤លានអឺរ៉ូក្នុងមួយខែ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ១.៥ លានអឺរ៉ូ និងខ្សែការពារប្រេស៊ីល Thiago Silva រកបាន ១.៣៣ លានអឺរ៉ូ។ បន្ទាប់មកខ្សែបម្រើអាហ្សង់ទីន Angel Di Maria និងខ្សែការពារប្រេស៊ីល Marquinhos ទទួលបានប្រាក់ឈ្នួល ១.១២ លានអឺរ៉ូក្នុង១ខែ ខ្សែបម្រើអន្តរជាតិអ៊ីតាលី Thiago Mottaat ៨៧៥.០០០ អឺរ៉ូ និង Javier Pastore ៧៧០.០០០ អឺរ៉ូ។ ខ្សែការពារប្រេស៊ីល Dani Alves ទទួលបាន ៧០០.០០០ អឺរ៉ូ ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Julian Draxler និងខ្សែបម្រើអន្តរជាតិអ៊ីតាលី Marco Verratti សុទ្ធតែរកបាន ៦០០.០០០ អឺរ៉ូក្នុង១ខែ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងម្នាក់ទៀត Hatem Ben Arfa ទទួលបានប្រាក់ឈ្នួល ៥០០.០០០ អឺរ៉ូក្នុងមួយខែ។ ក្រៅពីកីឡាករ អ្នកចាត់ការទូទៅរបស់ក្រុមដែលមានមូលដ្ឋានក្នុងក្រុងប៉ារីស លោក Unai Emery ក៏មានប្រាក់ឈ្នួលប្រចាំខែខ្ពស់ជាងគេផងដែរ ដោយទទួលបាន ៤៥០.០០០អឺរ៉ូ តាមពីក្រោយដោយអ្នកចាត់ការ Monaco លោក Leonardo Jardim ទទួលបាន ៣៥០.០០០អឺរ៉ូ និងទី៣ អ្នកចាត់ការក្រុម Nantes គឺលោក Claudio Ranieri រកបាន ៣៤០.០០០អឺរ៉ូ៕ | Paris Saint-Germain បានចំណាយប្រាក់ឈ្នួលខ្ពស់បំផុតទៅកាន់កីឡាករ១២នាក់ ក្នុងចំណោមក្រុមទាំងអស់នៃលីកបាល់ទាត់កំពូលបារាំង ដែលក្នុងនោះ Neymar ស្ថិតនៅចំណាត់ថ្នាក់ទី១ មានថ្លៃពលកម្ម ៣.០៧លានអឺរ៉ូ (៣.៨លានដុល្លារ) ក្នុងមួយខែ។ |
រោគសញ្ញានៃដុំពកជាច្រើននៅអូវែ ( Polycystic ovary syndrome) មានស្ត្រីភាគច្រើនមាន ពងទឹកនៅអូវែក្នុងកំរិតស្រាល ដែលមិនមានផលប៉ះពាល់ដល់សម្ថភាពបង្កកំណើតទេ។ប៉ុន្តែរោគសញ្ញានៃដុំពកជាច្រើននៅអូវែ អាចជ្រៀតជ្រែកដល់ការបញ្ចេញអូវុល ហើយដូច្នេះវាអាចបណ្តាលអោយមានបញ្ហាក្នុងការមានកូន។ រោគសញ្ញាដុំពកជាច្រើននៅអូវែ គឺបណ្តាលមកពី ដំណើរការមិនប្រក្រតីនៃអរម៉ូន FSH និង LH ដែលជារឿយៗទាក់ទងទៅនឹង កំរិតខ្ពស់នៃអរម៉ូនរបស់បុរស។ អូវែគឺ បំពេញដោយដុំពក ដែលធ្វើអោយផូលេគុលមិនទាន់ពេញវ័យបរាជ័យក្នុងការបង្កើតស៊ុត ។ជនរងគ្រោះ អាចមានរដូវមិនទៀងទាត់ ,ដំណើរឆ្ពោះទៅរកភាពលើសទំងន់ និងមានរោមជាច្រើន ។ ការបញ្ចេញអូវុលមិនបានសំរេច ប្រហែលជាមួយភាគបី នៃភាពមិនមានកូនរបស់ស្ត្រីគឺបណ្តាលមកពី ការបរាជ័យក្នុងការបញ្ចេញស៊ុត។ វាជាធម្មតាកើតឡើងដោយសារបញ្ហារបស់អរម៉ូន ប៉ុន្តែជួនពេលខ្លះ អូវែរបស់ស្ត្រីត្រូវបានបំផ្លាញ ឬ ក៏ជាកម្រ វាអាចអស់ស៊ុត។ បញ្ហានៃអរម៉ូន ចំពោះស្ត្រីដែលមានវដ្តអូវែធម្មតា គឺមានអរម៉ូនផលិតដោយក្រពេញ pituitary ហើយអូវែមានទំនួលខុសត្រូវចំពោះការរីកលូតលាស់ដ៏ល្អ និងតំហែទាំរបស់ស៊ុត។ ក្នុងករណីជាច្រើននៃភាពមិនអាចមានកូន គឺមានតិចបំផុតនៃអរម៉ូនមួយ ឬ ច្រើនបំផុតនៃអរម៉ូនដទៃទៀត ប្រហែលជាអាចមានវត្តមាន។ ជាឧទាហរណ៍នៅពាក់កណ្តាលនៃវដ្តរដូវ ខួរក្បាលផ្នែកខាងក្រោមគួរតែភ្ញោចក្រពេញ pituitary អោយវាបញ្ចេញluteinizing hormone(LH)និង follicle-stimulating hormone(FSH) ក្នុងចំនួនដ៏ច្រើន ដើម្បីអោយមានការបញ្ចេញអូវុល ប៉ុន្តែក្នុង២០ភាគរយនៃករណីទាំងនេះ គឺវាមិនអាចធ្វើដូចនេះបានទេ។ ទោះបីជាពេលខ្លះ វាមាន LH និង FSH ខ្លះក៏ដោយ ក៏វាមិនអាចគ្រប់គ្រាន់សំរាប់ការបញ្ចេញអូវុលបានដែរ។ ជាជំរើសផ្សេងទៀត ក្រពេញ pituitary ប្រហែលជាអាចត្រូវបានបំផ្លាញ ឬ មិនដំណើរការ ហើយថែមទាំងផលិត LH និង FSH ក្នុងចំនួនដ៏តិចបំផុត ឬ ក៏មិនមានការផលិតទាល់តែសោះ។ ឬដោយសារតែការភ្ញោចដ៏ច្រើននៃ LH និង FSHមិនគ្រប់គ្រាន់ អូវែប្រហែលជាអាចក្លាយទៅជាមានដុំពកជាច្រើន ហើយវានឹងមានភាពពិបាកកាន់តែច្រើន ក្នុងការផលិតស៊ុតពេញវ័យ។បញ្ហាដែលកើតឡើងដោយសារ កំរិតមិនប្រក្រតីរបស់អរម៉ូន ជារឿយៗត្រូវបានព្យាបាលដោយថ្នាំសំរាប់អោយមានកូន។ សំរាប់ស្ត្រី ៩០ភាគរយនៃស្ត្រីដែលមិនអាចមានកូនបានដោយសារតែវិបត្តអរម៉ូន ការព្យាបាលដោយប្រើប្រាស់ថ្នាំទំនើប អាចនាំអោយមានវដ្តរដូវទៀងទាត់ឡើងវីញបាន។ ប៉ុន្តែជាសំណាងអាក្រក់ សំរាប់ហេតុផលដែលមិនត្រូវបានគេដឹង គឺមានត្រឹមតែ ៦៥ភាគរយនៃស្ត្រីទាំងនេះ នឹងអាចមានគក៌បាន។ អតុល្យភាពនៃអរម៉ូន អរម៉ូនប្រហែលជាអាចបង្អាក់ដល់ការមានគក៌ នៅក្នុងផ្លូវផ្សេងទៀត ជាងការមានឥទិ្ធពលទៅលើការបញ្ចេញអូវុល ។ ជាឧទាហរណ៍ ស៊ុតបង្កកំណើតត្រូវការ ប្រូហ្សែសស្តេរ៉ូន ដើម្បីរស់នៅ។ ប្រសិនបើមានការផលិត ប្រូហ្សែសស្តេរ៉ូនក្នុងបរិមាណដ៏តិចបំផុតឬក៏វាផលិតក្នុងរយៈពេលដ៏ខ្លីស៊ុតនោះប្រហែលជាមិនអាចរស់នៅបានទេ។ វាត្រូវបានគេស្គាល់ថា ជាដំណាក់កាល luteal មិនគ្រប់គ្រាន់ ស្ថានភាពនេះអាចធ្វើការព្យាបាល បានដោយ ការប្រើប្រាស់ថ្នាំ ។ ការកើនឡើងនៃអរម៉ូនប្រូឡាក់ទីន ( Hyperprolactinaemia) នៅក្នុងករណីដែលតែងតែកើតមាននេះ ក្រពេញ pituitary ផលិតបរិមាណដ៏ច្រើននៃអរម៉ូនដែលទទួលខុសត្រូវ ចំពោះការផលិតទឹកដោះ។ ជារឿយៗ វាគ្មានហេតុផលច្បាស់លាស់ណា បញ្ជាក់ថាហេតុអ្វីបានជាវាកើតមាននោះទេ។ ស្ថានភាពនេះ ពេលខ្លះអាចបណ្តាលមកពី ការដុះដុំសាច់តូចក្នុងកំរិតស្រាល ដែលលូតលាស់នៅលើក្រពេញ pituitary ដែលវាត្រូវបានគេហៅថា ប្រូឡាក់ទីណូម៉ា ( prolactinoma ) ។ វាអាចនាំអោយមានកំរិតទាបនៃFH និង FSH ដែលអាចបណ្តាលអោយមាន អវត្តមាន ឬ វដ្តរដូវមិនទៀងទាត់ ចំពោះស្ត្រី និង មានការផលិតស្ពែមក្នុងកំរិតទាបចំពោះបុរស។ ដុំគីស្ត និង ភាពមានកូន គីស្តគឺជាប្រភេទដុំសាច់នៃសាច់ដុំដែលមានកំរិតស្រាល វាអាចមានទំហំពី ប៉ុនគ្រាប់សណ្តែកដី ទៅប៉ុនកូនបាល់តេនីស ដែលកកើតឡើងនៅកន្លែងណាមួយ នៃនឹងជញ្ជាំងស្បូន ។ វាមិនមានផលប៉ះពាល់ដល់ភាពមានកូននោះ ទេ ប៉ុន្តែវាអាចធ្វើអោយស្បូន ខូចរូបរាង ហើយវាអាចសង្កត់អោយបំពង់ដៃស្បូនមួយ ឬ ក៏ទាំងពីរឡើងតឹងណែន ។ ផលប៉ះពាល់ទៅលើភាពមានកូន ដុំគីស្តដែលស្ថិតនៅ ជិតផ្នែកខាងលើនៃស្រទាប់ស្បូន អាចបង្អាក់ដល់ការរីកលូតលាស់ជាធម្មតារបស់អំប្រ៊ីយូនៅក្នុងស្បូន។ ប្រសិនបើពួកវានៅជិត ទីប្រសព្វនៃតួស្បូន និងដៃស្បូន ពួកវាប្រហែលជាអាចបញ្ឈប់ស៊ុតបង្កកំណើត មិនអោយទៅដល់ស្បូននោះទេ។ ដុំគីស្តជាទូទៅតែងកើតមានចំពោះស្ត្រី ដែលមានអាយុលើសពី ៣៥ឆ្នាំ ហើយប្រហែលជា ៥០ភាគរយនៃស្ត្រីជាច្រើនវិវត្តដុំគីស្តនេះ នៅពេលដែលពួកគេមានអាយុ ៤៥ ឆ្នាំ។ ជារឿយៗ វាមិនបណ្តាលអោយមានការព្រួយបារម្ភអ្វីនោះទេ ប៉ុន្តែប្រសិនបើដុំគីស្តនេះ បណ្តាលអោយមានបញ្ហា ពួកវាអាចត្រូវបានគេយកចេញ ដោយការវះកាត់ដែលយើង ហៅថា ការវះយកដុំសាច់ដុះចេញ (myomectomy) ។ ទោះជាយ៉ាងណា ការវះកាត់នេះ មិនគួរធ្វើក្នុងកំរិតស្រាលនោះទេ តាមដែលវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់នឹង ការហូរឈាម ហើយវាក៏ប្រហែលជាត្រូវការ ការបញ្ចូលឈាម ជាច្រើន ក្នុង៥០ភាគរយនៃករណីទាំងនេះ ។ ជំងឺស្រទាប់ក្នុងនៃដៃស្បូន ( Endometriosis ) ប្រសិនបើអ្នកមានការរងគ្រោះពី ការឈឺចាប់នៅពេលមានរដូវ ឬ ធ្លាក់ស ( dysmenorrhoea) អ្នកប្រហែលជាអាចរងគ្រោះផងដែរពីជំងឺ ស្រទាប់ក្នុងនៃដៃស្បូន ហើយអ្នកចាំបាច់ត្រូវទទួលយកការពិនិត្យ ។ ជំងឺស្រទាប់ក្នុងនៃដៃស្បូន គឺជាលក្ខណៈទូទៅដែល កោសិកានៅក្នុងស្រទាប់ស្បូន រីកទៅកាន់ផ្នែកផ្សេងទៀតដូចជានៅក្នុងអូវែ, ឆ្អឹងអាងត្រគាក និងដៃស្បូន។ នេះជាលទ្ធផលនៃការផ្លាស់ប្តូរខួបរបស់អរម៉ូនអូវែ ហើយដូច្នេះវាមានការហូរឈាមផ្នែកខាងក្នុង នៅពេលអ្នកកំពុងធ្លាក់ឈាមរដូវ ដែលវាអាចបណ្តាលអោយមានការឈឺចាប់ក្នុងពោះ និង ឆ្អឹងត្រគាកយ៉ាងធ្ងន់ធ្ងរ។ ជំងឺស្រទាប់ក្នុងនៃស្បូន អាចប៉ះពាល់ដល់ការបង្កកំណើត ដូច្នេះវាអាចបណ្តាលអោយមានបញ្ហាក្នុងការមានកូន។ ពងទឹកនៅអូវែ ត្រូវបានគេស្គាល់ថា endometriomas ឬ chocolate cysts ប្រហែលជាអាចកើតមាន និងប៉ះពាល់ដល់ភាពមានកូនរបស់ស្ត្រីផងដែរ ។ បញ្ហារបស់រចនាសម្ព័ន្ធ ការបំផ្លាញរបស់បំពង់ ការធ្លាប់មានកូនក្រៅស្បូនពីមុនមក,ការវះកាត់ពីមុនមក, ការរលាកឆ្អឹងអាងត្រគាកជំងឺស្រទាប់ក្នុងនៃដៃស្បូន, ឬក៏ការចំលងរោគ ជាពិសេសគឺជំងឺស្វាយ អាចបណ្តាលអោយមានការរាំងខ្ទប់ ឬក៏អាចបំផ្លាញដល់បំពង់ ដែលនឹងអាចការពារ ការមានគក៌ពីកំណើត ។ បញ្ហាជាមួយនឹងការបង្កកំណើត ដើម្បីធ្វើដំណើរទៅកាន់ស៊ុត និងបង្កកំណើតជាមួយវា ស្ពែមត្រូវតែហែលឆ្លងកាត់ទឹករំអិលនៅក្នុងកស្បូន។ ប្រសិនបើទឹករំអិលនោះមានតិចពេក ឬ ក៏វាក្រាស់ពេក នោះស្ពែមទាំងនោះមិនអាចចូលទៅក្នុងបំពង់នៃកស្បូនបានទេ។ ប្រសិនបើទឹករំអិលនោះមាន អង្គបដិបក្ខដែលប្រឆាំងនឹងស្ពែមដោយផ្ទាល់ នោះស្ពែមនឹងមិនដែលអាចទៅជួបនឹងស៊ុតបានទេ ដូច្នេះការបង្កកំណើតក៏នឹងមានកើតមានដែរ ។ ការបំផ្លាញទៅដល់អូវែ អូវែប្រហែលជាអាចបរាជ័យ ក្នុងការផលិតស៊ុតពេញវ័យ។ ការមានសម្លាក ដែលបណ្តាលមកពី ការវះកាត់, ការចំលងរោគ ឬ ក៏ជាឥទិ្ធពលនៃការព្យាបាលដោយកាំរស្មី អាចបំផ្លាញទៅដល់អូវែ។ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់របស់ស៊ុតអាចថមថយ មុនពេលធម្មតារបស់វា។ នេះក៏ដោយសារតែ ភាពអស់រដូវមុន អាយុកាល , ការបំផ្លាញដោយការវះកាត់ ឬ ក៏ការព្យាបាលដោយប្រើកាំរស្មី។ ល័ក្ខខ័ណ្ឌរបស់ស្បូន ស្បូនប្រហែលជាអាចមានរូបរាងមិនប្រក្រតី តាំងពីកំណើត (ទោះបីជាវាមិនតែងតែបណ្តាលអោយមិនមានកូន) វាអាចមានសម្លាក, ដុំឬសដូង ឬដុំគីស្ត ឬក៏អាចមានដុំក្រពេញ (adenomyosis) ដែលស្រទាប់ក្នុងនៃស្បូនដុះរីកលូតលាស់នៅក្នុងស្រទាប់កណ្តាល និងបណ្តាលអោយមានការ ហូរឈាម និងឈឺចាប់ក្នុងពោះ ៕ ត្រួតពិនិត្យដោយ www.health.com.kh | មានការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើង នៅកំឡុងពេល ពីរ បីសតវត្សរ៍ចុងក្រោយនេះ អំពីមូលហេតុនៃភាពមិនមានកូនរបស់ស្ត្រី ។ហើយវាមានភាពជឿនលឿន នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃបញ្ហាទាំងនោះ។មូលហេតុដែលបណ្តាលអោយស្ត្រី មិនអាចមានកូនបាន ហាក់ដូចជាត្រូវបានចែកចេញជា ៤ផ្នែកសំខាន់ៗ ហើយឥលូវនេះរាល់បញ្ហាទាំងនោះ អាចធ្វើការព្យាបាលបាន ក្នុងកំរិតជោគជ័យផ្សេងៗគ្នា។ |
វគ្គបណ្ដុះបណ្ដាលនេះ សហការរៀបចំដោយ សារព័ត៌មានថ្មីៗ អង្គការតម្លាភាពអន្តរជាតិ (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។ ៤ថ្ងៃកន្លងទៅនេះ សិក្ខាកាមចំនួន៤៦នាក់ ទទួលបានចំណេះដឹងលើផ្នែកផលិតព័ត៌មានអនឡាញ , ក្រមសីលធម៌សារព័ត៌មាន , សុវត្ថិភាពលើបណ្ដាញសង្គម និងការផលិតព័ត៌មានវីដេអូតាមទូរស័ព្ទដៃ។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។ ថ្ងៃទី១និងទី២ នៃវគ្គបណ្ដុះបណ្ដាល គ្រូឧទ្ទេសលោក អ៊ឹង ចំរើន និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានបង្ហាញពីក្រមសីលធម៌សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានសហគមន៍។ លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess បានបង្រៀនមេរៀនស្នូលទាក់ទងសារព័ត៌មាន ការជ្រើសរើសមុំ របៀបសរសេរព័ត៌មាន បច្ចេកទេសសម្ភាស ការបង្កើតកម្រងសំណួរ និងដឹកនាំការធ្វើលំហាត់អនុវត្តផ្ទាល់។ ដោយឡែក ពីរថ្ងៃចុងក្រោយ លោក នួន កក្កដា ប្រធានផ្នែកបច្ចេកវិទ្យានៃសារព័ត៌មានថ្មីៗ បាន បង្ហាញពីសុវត្ថិភាពលើបណ្តាញសង្គម។ កញ្ញា ខន ចំប៉ា និពន្ធនាយករងសារព័ត៌មានថ្មីៗ និងជាអ្នកសម្របសម្រួលគម្រោង បានដឹកនាំសិក្ខាកាមស្វែងរកប្រធានបទទាក់ទងនិងសេវាសារធារណៈ។ រីឯ លោក សែម វណ្ណា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីយុទ្ធការនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមានប្រសិទ្ធភាព បច្ចេកទេសថតរូប របៀបថត និងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីរបៀបកាត់តវីដេអូតាមទូរស័ព្ទដៃសម្រាប់ការផលិតព័ត៌មាន រួមទាំងដឹកនាំសិក្ខាកាមអនុវត្តផ្ទាល់។ នាពិធីបិទវគ្គ លោក អ៊ឹង ចំរើន និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានសម្គាល់ថា សិក្ខាកាមទាំងអស់ បានយកចិត្តទុក និងសហការគ្នាបានល្អ។ លោក បន្ថែមថា ទោះវគ្គបណ្ដុះបណ្ដាលនេះ បញ្ចប់ហើយក៏ដោយ តែសារព័ត៌មានថ្មីៗ នៅតែបន្តគាំទ្រសិក្ខាកាម ធ្វើយ៉ាងណាឱ្យពួកគេអាចផលិតព័ត៌មាន និងវីដេអូព័ត៌មានតាមទូរស័ព្ទដៃបាន ។ លោក រ៉ម តឿ ប្រធានកម្មវិធី នៃអង្គការក្រុមប្រឹក្សាយុវជន(YCC) បានសង្កេតឃើញពីការយកចិត្តទុកដាក់របស់ក្រុមយុវជនក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ។ លោក បានលើកឡើងថា ៖« ខ្ញុំសប្បាយរីករាយ ដែលវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរលូន ហើយយុវជនកាន់តែយល់ដឹងពីសារព័ត៌មាន»។ ខេត្តឧត្តរមានជ័យ ជាគោលដៅទីបី នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់។ គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដោយមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់២០២៣។ ឧត្តរមានជ័យ ជាខេត្តគោលដៅទីបី នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ និងកំពត មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ពោធិ៍សាត់ និងកោះកុង។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕ អត្ថបទទាក់ទង វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតព័ត៌មានតាមទូរសព្ទដៃមកដល់ខេត្តឧត្តរមានជ័យ | ឧត្តរមានជ័យ៖ សិស្ស-និស្សិត និងយុវជននៃបណ្ដាអង្គការសហគមន៍មកពីខេត្ត ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងរតនគិរីចំនួន៤៦នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែកុម្ភៈ នៅក្រុងសំរោងខេត្តឧត្ដរមានជ័យ។ |
នាពិធីទទួលប្រាក់រង្វាន់លើកទឹកចិត្ត១,២០០ដុល្លារ ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កីឡាករ ធឿន ធារ៉ា បានប្តេជ្ញាយកឈ្នះកីឡាករ គិតិ សិស្សប្អូន សែន ស្ថាន ឲ្យបាន បើមានឱកាសជួបគ្នាម្តងទៀតនៅលើកក្រោយ។ ការប្តេជ្ញានេះ បន្ទាប់ពីរូបគេបានបរាជ័យដោយសន្លប់ក្នុងទឹកទី២ ក្រោមស្នាដៃកីឡាករថៃរូបនេះ លើសង្វៀន Max Muay Thai កាលពីថ្ងៃទី៦ ឧសភា កន្លងទៅ។ «ខ្ញុំប្តេជ្ញាថា នឹងយកឈ្នះរូបគេ(គិតិ)ឲ្យបាននៅលើកក្រោយ»។ នេះជាការប្តេជ្ញារបស់កីឡាករ ធឿន ធារ៉ា នៅចំពោះមុខលោក ពេជ្រ ស្រស់ ដែលធានារ៉ាប់រងផ្គត់ផ្គង់ការហ្វឹកហាត់ទាំងស្រុងរយៈពេល៣ខែដល់ ធារ៉ា មុនប៉ះកីឡាករថៃ គិតិ ម្តងទៀត។ កីឡារកមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះបាននិយាយថា បញ្ហាសុខភាពមិនសូវល្អ និងរបួសដៃអាចជាមូលហេតុដែលនាំឲ្យរូបគេបរាជ័យទាំងសោកស្តាយក្រោមស្នាដៃគូប្រកួត។ តែយ៉ាងណារូបគេទទួលស្គាល់ថា កីឡាករ គិតិ ដែលមានកម្ពស់ខ្ពស់ជាងខ្លួនមានសមត្ថភាពខ្លាំង និងប្រើប្រាស់ជង្គង់បានល្អ។ ទន្ទឹមនឹងសុំទោសប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់ កីឡាករ ធឿន ធារ៉ា បានអះអាងថា រូបគេមិនបានលក់ឧត្តមគតិជាតិខ្មែរនោះឡើយ។ លើសពីនេះ រូបគេបានច្រានចោលរាល់ពាក្យចចាមអារ៉ាមរបស់មហាជនមួយចំនួនដែលបានចោទប្រកាន់រូបគេ ថាបានលក់ការប្រកួតទៀតផង។ នាការប្រកួតលើសង្វៀន Max Muay Thai កាលពីថ្ងៃទី៦ ឧសភា អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ធ្វើបានយ៉ាងល្អក្នុងទឹកទី១ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនរំពឹងថា រូបគេនឹងទទួលបានជ័យជម្នះ។ តែនៅក្នុងទឹកទី២ ធារ៉ា ត្រូវបានកីឡាករថៃ Kitti ប្រើកណ្តាប់ដៃនិងជង្គង់ពេញៗរហូតអាជ្ញាកណ្តាលរាប់រូបគេម្តងនៅដើមទឹកទី២។ ក្រោយការរាប់របស់អាជ្ញាកណ្តាល ធារ៉ា បានព្យាយាមបិទពីការវាយសង្គ្រប់របស់គូប្រកួត តែត្រូវកីឡាករ គិតិ ប្រើជង្គង់ជាបន្តបន្ទាប់មកលើក្បាលពោះរហូតធ្វើឲ្យរូបគេសន្លប់នៅពាក់កណ្តាលទឹកទី២នេះតែម្តង។ ក្រោយការចាញ់របស់កីឡាករ ធឿន ធារា់ មានអ្នកគាំខ្លះបានផ្ញើសារលើកទឹកចិត្តឲ្យរូបគេបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ អ្នកខ្លះបានលើកជាចម្ងល់ថា ហេតុអ្វី ធារ៉ា ថ្ងៃនេះវាយអន់ជាងលើកមុន? តែមានអ្នកគាំទ្រមួយចំនួនតូចបានចោទរូបគេថា លក់ការប្រកួតទៀតផង៕ | អ្នកលេងគុនខ្មែរ ធឿន ធារ៉ា បានប្តេជ្ញាថា បើរូបគេមានឱកាសជួបសិស្សប្អូន សែន ស្ថាន គឺកីឡាករ គិតិ(Kitti)ម្តងទៀត នឹងមិនធ្វើអ្នកគាំទ្រខកចិត្តនោះឡើយ។ ក្រៅពីប្រាប់មូលហេតុ ដែលនាំឲ្យខ្លួនបរាជ័យ ធារ៉ា បានច្រានចោលពាក្យចចាមអារ៉ាមដែលចោទរូបគេលក់ការប្រកួតទៀតផង។ |
ភ្នំពេញ៖ សាកលវិទ្យាល័យ Ton Doc Thang របស់វៀតណាម ផ្តល់អាហារូបករណ៍ចំនួន ១៦៥កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣- ២០២៤នេះ ដល់និស្សិតកម្ពុជា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះថ្ងៃទី៥ កក្កដា អាហារូបករណ៍នេះ គឺសម្រាប់ថ្នាក់បរិញ្ញាបត្របង្រៀនជាភាសាវៀតណាម ថ្នាក់បរិញ្ញាបត្របង្រៀនជាភាសាអង់គ្លេស និងថ្នាក់ត្រៀមជាភាសាវៀតណាម។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្របង្រៀនជាភាសាវៀតណាម មានទាំងអស់ ៨៥កន្លែង ក្នុងនោះអាហារូបករណ៍ពេញលេញចំនួន ៧៥កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០កន្លែង។ រីឯ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្របង្រៀនជាភាសាអង់គ្លេស មាន៣០កន្លែង ដោយអាហារូបករណ៍ពេញលេញចំនួន ២០កន្លែង និងអាហារូបករណ៍មិនពេញលេញចំនួន ១០កន្លែង។ ចំណែកថ្នាក់ត្រៀមភាសាវៀតណាម គឺជាអាហារូបករណ៍ពេញលេញមានចំនួន ៥០កន្លែង។ សម្រាប់ព័ត៌មានទាក់ទងនឹងការដាក់ពាក្យ និងលក្ខខណ្ឌផ្សេងៗនៃអាហារូបករណ៍នេះ បេក្ខជនអាចចូលអាន និងចុះឈ្មោះ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា៕ | ដោយ៖ សុង សុធាវី |
American Council on Exercise បានបង្ហាញពីមធ្យោបាយមួយចំនួនដូចខាងក្រោម៖ សូមនិយាយទៅកាន់គ្រូពេទ្យរបស់អ្នកថាតើនៅពេលដែលអ្នកមានសុវត្ថិភាពក្នុងការធ្វើលំហាត់ប្រាណសារជាថ្មី សូមចាប់ផ្តើមធ្វើលំហាត់ប្រាណ, បង្កើនរយៈពេលនៃការធ្វើលំហាត់ប្រាណ និងកម្រិតនៃការធ្វើលំហាត់ប្រាណម្តងបន្តិចៗ ផឹកទឹកអោយបានច្រើន ហើយជៀសវាងពីការអស់កម្លាំងជ្រុល ទ្រពោះ និងសុដន់របស់អ្នកនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ ញ៉ាំអាហារដែលផ្តល់នូវសុខភាព និងមានស្ថេរភាព កំណត់គោលដៅ អោយបានច្បាស់លាស់ និង ត្រូវធ្វើកាលវិភាគនៃការធ្វើលំហាត់ប្រាណរបស់អ្នក ដោយអាស្រ័យទៅលើប្រភេទនៃការសម្រាលដែលអ្នកបានធ្វើ និង សុខភាពទូទៅរបស់អ្នក។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានេះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ស្ត្រីជាច្រើនចង់មានរាងស្អាតក្រោយពីពួកគេបានសម្រាលកូនរួច ប៉ុន្តែវាត្រូវការចំណាយពេល មួយរយៈ ដល់ខ្លួនរបស់អ្នកសម្រាប់ការត្រឡប់មកដូចដើមវិញ។ |
កាលពីសប្តាហ៍មុនបិសាចក្រហមអាចដណ្តើមបាន៣ពិន្ទុដ៏សំខាន់ពីក្រុមហស្សក្រហមដែលស្រែកឃ្លានជ័យជម្នះលើកដំបូងដូចគ្នា។ លទ្ធផល ២-១ លើ Liverpool បានរំសាយអារម្មណ៍អ្នកគាំទ្របិសាចក្រហមដែលបានព្យាយាមធ្វើបាតុកម្មប្រឆាំងតទល់នឹងគណៈគ្រប់គ្រងក្លិប ស្របពេលដែលជាថ្ងៃសា្វគមន៍ការមកដល់នៃខ្សែបម្រើការពារ Casemiro ពី Real Madrid។ ជំនួបជាមួយ Southampton ក្រុម Man United នឹងស្វះស្វែងរកជ័យជម្នះជាថ្មីផ្សេងទៀត ខណៈដែលលោក Erik ten Hag ជាគ្រូបង្វឹករំពឹងបានផលជោគជ័យ និងការធ្វើបានល្អពីសំណាក់កូនក្រុមដូចពេលប៉ះ Liverpool។ បន្ទាប់ពីការប្រកួតរបស់បិសាចក្រហមរួចទៅក្រុម Chelsea ទទួល Leicester City , Liverpool ទទួល AFC Bournemouth និង Manchester City ស្វាគមន៍ Crystal Palace ក៏ចាប់ប្រកួតដំណាលគ្នាវេលាម៉ោង ៩ យប់ រីឯកាំភ្លើងធំ Arsenal ទទួល Fulham ក្រុមនាំមុខកំពូលតារាងប្រកួតវេលាម៉ោង ១១:៣០ យប់។ ចាញ់ក្រោមថ្វីជើង Leeds United លទ្ធផល ៣-០ ជារឿងដ៏អាម៉ាស់បំផុតសម្រាប់តោខៀវ Chelsea ដែលគ្មានវត្តមានលោក Thomas Tuchel ចាំបញ្ជារផ្ទាល់ដ្បិតជាប់បម្រាមកាត់ក្រហមពេលប្រកួតរវាងក្រុម Tottenham Hotspur កាលថ្ងៃទី១៤។ ក្រោយប្រកួតនោះបញ្ចប់ Tuchel បានអំពាវនាវឱ្យក្លិបនាំចូលកីឡាករបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពក្រុមប្រកួតប្រជែងរដូវកាលថ្មី ហើយស្វាគមន៍ Leicester City យប់នេះអាចមិនមានវត្តមានលោក Tuchel ឡើយ ខណៈតោខៀវចង់ឈ្នះជាចាំបាច់។ ទន្ទឹមនឹងនេះ Liverpool ដែលទើបចាញ់ Man United រួចធ្វើឱ្យលោក Jurgen Klopp ព្រួយបារម្ភពីការប្រកួតក្រោយៗរបស់កូនក្រុម ហើយជួប AFC Bournemouth គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានផ្តាំកូនក្រុមឱ្យខិតខំរកជ័យជម្នះឡើងវិញ ខណៈក្រុមមិនទាន់ស្គាល់ជ័យជម្នះនាដើមរដូវកាលថ្មីនេះ។ នាដើមរដូវកាលនេះបញ្ហារបស់ Liverpool គឺមានកីឡាករល្អៗរបួសច្រើននាក់ ធ្វើឱ្យការចាប់ផ្តើមរដូវកាលថ្មីមានភាពរអាក់រអួសក្នុងក្រុម តែយ៉ាងណាលោក Klopp ថាលោកមិនត្រូវការនាំចូលកីឡាករអ្វីឡើយ។ Man City ខកខាននាំមុខកំពូលតារាងក្រោយប្រកួតស្មើជាមួយ Newcastle United លទ្ធផល ៣-៣ ដែលបានបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលខុសពីរដូវកាលមុន។ Man City រកបាន ៧ពិន្ទុឆ្លងកាត់ ៣ប្រកួត ហើយត្រូវស្វាគមន៍ Crystal Palace ដែលជាក្រុមមួយមានសមត្ថភាពល្អប្រសើមួយពេលបច្ចុប្បន្ន កាលសប្តាហ៍មុន Crystal ប្រកួតឈ្នះ Aston Villa ៣-១។ ជួបគ្នា ២លើកចុងក្រោយនៃ Premier League រដូវកាលមុន Man City មិនដែលយកឈ្នះលើ Crystal ឡើយ ហើយសម្រាប់ Man City អាចជាការប្រកួតដ៏លំបាកមួយ។ ចំណែក Arsenal កំពុងបន្តភាពខ្លាំងរបស់ខ្លួនជាមួយជ័យជម្នះយ៉ាងល្អ៣ប្រកួតជាប់គ្នា ដោយប្រកួតទល់ Fulham លើកនេះពួកគេរំពឹងយកជ័យជម្នះម្តងទៀត ខណៈដែលកីឡាករខ្សែប្រយុទ្ធថ្មី Gabriel Jesus រួមជាមួយ Oleksandr Zinchenko ជាកម្លាំងថ្មីបង្ហាញទម្រង់ដ៏ល្អជួយដល់ Arsenal ។ ឆ្លងកាត់៣ប្រកួតនៃ Premier League ក្រុមរហ័សនាមកាំភ្លើងធំប្រកួតឈ្នះក្រុម Crystal ២-០ ឈ្នះ Leicester ៤-២ និងឈ្នះ Bournemouth ៣-០។ ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃ Premier League សប្តាហ៍ទី៤៖ ថ្ងៃទី២៧ ខែសីហា វេលាម៉ោង ៩ យប់ Brentford ទទួល Everton និង Leeds United ជួប Brighton & hove Albion ជាក្រុមកំពុងបង្ហាញទម្រង់លេងល្អដូចគ្នា។ ថ្ងៃទី២៨ ខែសីហា វេលម៉ោង ៨ យប់ Aston Villa ទទួល West Ham United Newcastle ជួប Wolverhampton Wanderers Tottenham Hotspur ជួប Nottingham Forest វេលាម៉ោង ១០:៣០ យប់ជំនួបចុងក្រោយ៕ | ជំនួប Premier League សប្តាហ៍ទីបួននេះ Manchester United ដែលទើបស្រោចស្រង់មុខមាត់ក្រោយជ័យជម្នះលើ Liverpool ២-១សប្តាហ៍មុន ត្រូវធ្វើដំណើរប្រកួតតទល់ម្ចាស់ផ្ទះ Southampton នាថ្ងៃទី២៧ ខែសីហា និងជាជំនួបដំបូងប្រចាំសប្តាហ៍វេលាម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា)។ |
ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បាច់រាំ ការបង្វិលកងសំណាង និងកម្មវិធីកំសាន្តនានាក្នុងឱកាសដ៏ពិសេសនេះ។ លើសពីនេះ សាខានេះមានទីតាំងធំទួលាយធ្វើអោយលោកអ្នកកាន់តែងាយស្រួល នៅក្នុងការចតរថយន្ត។ ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៥ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត សាខាភ្នំពេញថ្មី និងសាខាក្រុងកំពង់ចាម។ គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទាំងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensens Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និង ហាង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza ) ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរខួប ១ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាព្រែកលៀប សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ ០១ ខែតុលា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ |
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលជាង ១៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៩៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ រយៈពេល៤ខែ មានទេសចរសរុប ២៩៨ ៩៩៨នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ បានផ្ដល់ចំណូលដល់គ្រឹះស្ថានអង្គរ ចំនួន១៤ ០៣១ ២០៦ដុល្លារ។ ចំនួនទេសចរខាងលើនេះកើនជាង ៨០០ភាគរយ ធៀបនឹងរយៈពេលក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមេសា មានចំនួនទេសចរ ចំនួន ៦២ ៦៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានចំនួន ២ ៨៩៥ ៧១៤ដុល្លារ។ ក្រៅពីនេះតំបន់អង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរបានចំនួន ៧៨ ២៧០ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៥ ២១៨នាក់ ក្នុងរយៈពេល៤ខែ។ ទន្ទឹមនឹងនេះ ក្នុងខែមេសា មានទេសចរចំនួន ៨៥៩នាក់ បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរ អាចរកចំណូលចំនួន១២ ៨៨៥ដុល្លារផងដែរ។ បន្ថែមពីនេះចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមេសា មានចំនួន ៤៦ ៥៥៨ដុល្លារ។ ជាមួយគ្នានេះ រយៈពេល៤ខែ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រទូក ចំនួន ២២៦ ៧២២ដុល្លារ។ ជាមួយគ្នានេះ រយៈពេល ៤ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៥៩៧ ៩៩៦ដុល្លារ៕ | ដោយ៖ សែម ប្រាក់ដាវ |
របៀបវារៈដ៏សំខាន់ ដែលនឹងត្រូវឲ្យអង្គសមាជវិសាមញ្ញ អនុម័ត នាព្រឹកនេះ គឺការកែសម្រួលនូវលក្ខន្តិកៈ ត្រង់ប្រការ ៤៧នេះ ដើម្បីឲ្យលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយពេញលក្ខន្តិកៈ។ គណបក្សសង្គ្រោះ សង្ឃឹមថា ការធ្វើសមាជវិសាមញ្ញ ដើម្បីកែប្រែលក្ខន្តិកៈ នឹងអាចបញ្ចប់ភាពរកាំរកួសជាមួយនឹងក្រសួងមហាផ្ទៃ ដែលមិនព្រមទទួលស្គាល់ងអនុប្រធានគណបក្សសង្គ្រោះជាតិទាំង៣រូប។ នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលធ្លាប់អះអាងកន្លងមក។ លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ម្តងរួចទៅហើយ តាមរយៈសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការនីតិវិធីនៃការជ្រើសរើសអ្នកទាំង៣ ឲ្យជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន។ ដោយសារតែក្រស្រួងមហាផ្ទៃ មិនព្រមទទួលស្គាល់ដូច្នេះហើយ ទើបគណបក្សសង្គ្រោះជាតិ បង្ខំចិត្ត ធ្វើសមាជវិសាមញ្ញនៅថ្ងៃនេះម្តងទៀត ដើម្បីសម្រួលយ៉ាង ឲ្យអ្នកទាំង៣ខាងលើ ក្លាយជាអនុប្រធានដោយពេញលក្ខណៈ និងមានការទទួលស្គាលដោយក្រសួងមហាផ្ទៃ៕ | ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញសាជាថ្មី ដើម្បីធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួន ត្រង់ប្រការ៤៧ ដែលមានចែងអំពីប្រធាននិងអនុប្រធាន។ សមាជវិសាមញ្ញនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ |
ជាមួយនឹងការដាក់ក្តីរំពឹងខ្ពស់នេះដែរកីឡាករ ម៉េត សុភត្រា បានបន្តប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីជាការត្រៀមខ្លួនឱ្យបានមុតមាំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជានេះ។ ទោះបីឈ្នះមេដាយមាស កាលពីស៊ីហ្គេមលើកទី៣១ ក្តីតែកីឡាករម្ចាស់មេដាយមាសលើប្រភេទវិញ្ញាសាសម្តែងកាំបិតធំការពារខ្លួនបុរស២នាក់ នៅតែប្រកាន់គោលជំហរយកមេដាយមាសនៅស៊ីហ្គេម២០២៣ ម្តងទៀតឱ្យបាន ប្រាប់មកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ កីឡាករ ម៉េត សុភត្រា និយាយថា៖«ខ្ញុំសង្ឃឹមមេដាយមាស ព្រោះខ្ញុំនឹងដៃគូបានសម្លឹងមើលឃើញថាការហ្វឹកហាត់កម្រិតបច្ចេកទេស កម្លាំងកាយសម្បទា និងមានទំនុកចិត្តខ្ពស់ក្នុងការប្រកួត ហើយនៅកម្ពុជាយើងស៊ាំជាមួយអាកាសធាតុ ហើយផ្តោតអារម្មណ៍ខ្លាំងលើការប្រកួតពិសេសលោកគ្រូគាត់ដាក់វិធានការហ្វឹកហាត់បានហ្មត់ចត់»។ ទោះបីដាក់ក្តីរំពឹងខ្ពស់ក្នុងការប្រជែងមេដាយក៏ពិតមែនប៉ុន្តែកីឡាករជម្រើសជាតិកម្ពុជា លើប្រភេទកីឡាវ៉ូវីណាមរូបនេះ មិនហ៊ានមើលស្រាលគូប្រកួតដែលមកពីបណ្តាប្រទេសផ្សេងទៀតដែរ ដោយរូបគេកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកម្រិតសមត្ថភាព និងតាក់ទិចនៃការប្រកួតនៅលើវិញ្ញាសាដែលត្រូវលេង។ សុភត្រា បន្តថា៖«ពេលនេះយើងកំពុងសម្លឹងមើលពីចំនុចខ្វះខាត និងបច្ចេកទេសមួយចំនួនដែលមិនទាន់មានភាពល្អគ្រប់គ្រាន់ ហើយគ្រូបង្វឹកលោកបានផ្តល់អនុសាសន៍ និងកែតម្រូវបានច្រើនសម្រាប់ឱ្យយើងបំពេញភាពខ្វះចន្លោះមុនស៊ីហ្គេម២០២៣»។ គួរបញ្ជាក់ថា កីឡករ ម៉េត សុភត្រា កំពុងហ្វឹកហាត់លើវិញ្ញាសា៧ មានដូចជា ស្នៀតគៀបករបុរស៤នាក់, ស្នៀតការពារខ្លួននារី១ បុរស៣នាក់ មានអាវុធ, មេគុនកាំបិតធំបុរស២នាក់, មេគុនកាំបិតខ្លីបុរស២នាក់, មេគុនការពារខ្លួន២នាក់គ្មានអាវុធ, ស្នៀតការពារខ្លួននារី៣នាក់ និងបុរស៣នាក់ និងស្នៀតការពារខ្លួននារី១ និងបុរស១នាក់៕ | កីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា ម៉េត សុភត្រា ដាក់ក្តីរំពឹងខ្ពស់ក្នុងការដណ្តើមមេដាយមាសជូនជាតិឱ្យបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សុភត្រា ដែលដណ្តើមបានមេដាយមាស១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បន្តប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងដើម្បីសម្រេចគោលដៅខ្លួន។ |
ជាមួយការបោះឆ្នោតគាំទ្រ៨៦សំឡេងទល់នឹងប្រឆាំង៥០សំឡេងនៅសភាជាន់ទាបអូស្រ្តាលី សំណើថ្កោលទោសអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ត្រូវបានអនុម័ត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយដែលអតីតនាយករដ្ឋមន្រ្តីត្រូវបានសភាបោះឆ្នោតរិះគន់បែបនេះ។ លោក ម៉ូរីសុន ដែលចាញ់ការបោះឆ្នោតកាលពីខែឧសភាត្រូវបានរាយការណ៍នៅខែសីហា ថាបានកាន់មុខតំណែងរដ្ឋមន្រ្តីជាសម្ងាត់ដល់ទៅប្រាំ អំឡុងជំងឺរាតត្បាតកូវីដ-១៩នៅចន្លោះឆ្នាំ២០២០ និង២០២១ ដោយរួមមានរដ្ឋមន្រ្តីសុខាភិបាល ហិរញ្ញវត្ថុ រតនាគារ ធនធាន និងមហាផ្ទៃ។ «ការពិតគឺថា ប្រជាធិបតេយ្យរបស់យើងមានតម្លៃ»។ នាយករដ្ឋមន្រ្តីអូស្រ្តាលីដែលមកពីបក្សពលករ លោក អាន់ថូនី អាល់បានីស ថ្លែងបែបនេះអំឡុងការជជែកដេញដោលនៅសភាដើម្បីបង្ហាញពីការមិនពេញចិត្តនឹងលោក ម៉ូរីសុន។ កន្លងមក លោក ម៉ូរីសុន និយាយការពារថា ការកាន់តំណែងរដ្ឋមន្រ្តីជាសម្ងាត់របស់លោកគឺស្របច្បាប់ ហើយការសម្រេចនេះពិតជាចាំបាច់ក្នុងករណីដែលរដ្ឋមន្រ្តីទាំងនោះអសមត្ថភាពអំឡុងជំងឺរាតត្បាតជាសកល។ មុនការបោះឆ្នោត អតីតនាយករដ្ឋមន្រ្តីរូបនេះក៏បានទទូចឱ្យអ្នកដែលចង់បោះឆ្នោតរិះគន់សកម្មភាពលោកគិតឡើងវិញផងដែរ។ ដោយមិនសុំទោស លោកបន្ថែមថាការបោះឆ្នោតថ្កោលទោសនេះជាការសងសឹក និងញុះញង់ផ្នែកនយោបាយ។ «សម្រាប់អ្នកដែលចង់បញ្ចេញការរិះគន់លើសកម្មភាពរបស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំគ្រាន់តែស្នើឱ្យពួកគេឈប់ ហើយពិចារណាថាតើអ្នកធ្លាប់ដោះស្រាយវិបត្តិដែលអនាគតមើលមិនឃើញទាំងស្រុង?» លោក ម៉ូរីសុន លើកឡើងបែបនេះនៅសភា។ យ៉ាងណាមិញ លោក ម៉ូរីសុន ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភាតំណាងរដ្ឋ New South Wales បានទទួលយកអនុសាសន៍ប្រាំចំណុចដែលដាក់ចេញដោយអតីតចៅក្រមតុលាការជាន់ខ្ពស់អូស្រ្តាលី លោកស្រី Virginia Bell កាលពីសប្តាហ៍មុន នោះរួមមានបង្កើតច្បាប់ដែលទាមទារឱ្យមានការផ្តល់ដំណឹងដល់សាធារណជនពីការតែងតាំងរដ្ឋមន្រ្តីណាមួយ៕ | អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី៣០ ខែវិច្ឆិកាត្រូវបានរដ្ឋសភាអូស្រ្តាលីបោះឆ្នោតរិះគន់ជុំវិញការកាន់តំណែងរដ្ឋមន្រ្តីដោយសម្ងាត់ជាច្រើនអំឡុងពេលដឹកនាំប្រទេស។ ទោះមិនចាំបាច់ត្រូវលាលែងពីតំណែង យ៉ាងហោចណាស់សមាជិកសភាក៏បានបង្ហាញពីការមិនពេញចិត្តចំពោះទង្វើលោក ម៉ូរីសុន ដែលធ្វើឱ្យបាត់បង់ការជឿទុកចិត្តលើរដ្ឋាភិបាល។ |
កន្លងមកកីឡាករ ១០នាក់ ក៏បានចេញទៅហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ រយៈពេល២ខែ ដើម្បីទៅទទួលយកនូវបទពិសោធ និងបច្ចេកទេសថ្មីពីគ្រូដែលមានសមត្ថភាព ។ ពួកគេនឹងវិលត្រលប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៦ ខែតុលា។ បើតាមគម្រោងអត្តពលិកកម្ពុជា ១៦១នាក់ លើ ១២ប្រភេទកីឡា នឹងត្រូវបញ្ជូនទៅហ្វឹកហាត់នៅចិន ជាបន្តបន្ទាប់ចាប់ពីខែសីហានេះទៅ។ អត្តពលិកទាំងនេះ រួមមាន កីឡាចំបាប់, កាយសម្ព័ន្ធ, យូដូ, វ៉ូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ(នារី)។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC)៕ កីឡាករ-កីឡាការិនី កីឡាចំបាប់ និងថ្នាក់ដឹកនាំកម្ពុជា កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ រូបពី អគ្គនយាកដ្ឋានកីឡា | សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ១៤នាក់ និងគ្រូជំនួយ ១នាក់ ចេញទៅហ្វឹកហាត់នៅចិន រយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់ពីលោក កាំងដែន ស៊ីដេត គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា។ |
សូមទស្សនាបទសម្ភាសជាមួយកញ្ញា មាស ពិសី ក្រោមការសម្របសម្រួលរបស់កញ្ញា សុង សុធាវី៖ | តើការលក់ខុនដូ នាអំឡុងនៃវិបត្តិកូវីដ-១៩ មានដំណើរការយ៉ាងណាដែរ? កម្មវិធីអាជីវកម្មជំនាន់ថ្មី ដែលសហការផលិតដោយសារព័ត៌មានថ្មីៗ និងវិទ្យុ FM102 បានអញ្ជើញកញ្ញា មាស ពិសី មន្ត្រីផ្នែកលក់ និងទីផ្សារជាន់ខ្ពស់ នៃ គម្រោង the 7 Residence ធ្វើជាវាគ្មិន ពិភាក្សាលើប្រធានបទនេះ ។ |
ក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា កងកម្លាំងអាកាសប៉ាគីស្ថានបានបើកការវាយប្រហារលើតំបន់គ្រប់គ្រងការឆ្លងកាត់ក្នុងតំបន់ជម្លោះ Kashmir ពីដែនអាកាសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។ បន្ថែមពីនេះ អ្នកនាំពាក្យយោធាប៉ាគីស្ថាន ឧត្តមសេនីយ៍ Asif Ghafoor បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាបានបើកចូលទៅក្នុងដែនដីប៉ាគីស្ថាន។ ជាការឆ្លើយតប កងកម្លាំងអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងពីរគ្រឿង ហើយអ្នកបើកយន្តហោះម្នាក់ត្រូវបានចាប់ឃាត់ខ្លួន។ សូមបញ្ជាក់ថា ការវាយប្រហាររបស់យោធាប៉ាគីស្ថានលើឥណ្ឌា គឺធ្វើឡើងក្រោយពីក្រុងញូវដេលីកាលពីថ្ងៃអង្គារទី២៦ខែកុម្ភៈ បានប្រកាសថា ខ្លួនបានបើកការវាយប្រហារដែនអាកាសមួយក្នុងទឹកដីប៉ាគីស្ថាន ហើយបានសម្លាប់មនុស្សជាច្រើននាក់ ដែលកំពុងសម្ងំនៅក្នុងជំរំហ្វឹកហាត់របស់ក្រុមបះបោរប្រឆាំងខ្លួន។ យ៉ាងណាមិញ ភាគីប៉ាគីស្ថានបានច្រានចោលព័ត៌មានដែលថាមានអ្នកស្លាប់ច្រើន ព្រមទាំងព្រមានវិញថា ខ្លួននឹងវាយបកទៅនឹងការឈ្លានពានរបស់ឥណ្ឌា។ មែនទែនទៅ ភាពតានតឹងបានចាប់ផ្តើមឡើងកម្តៅកាន់តែខ្លាំង ចាប់តាំងពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយទៅក្នុងតំបន់ Kashmir ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ហេតុការណ៍បំផ្ទុះគ្រាប់បែកដែលបានសម្លាប់មន្ត្រីប៉ូលីស និងយោធាឥណ្ឌាចំនួនយ៉ាងហោចណាស់ ៤២នាក់នេះ បង្កឡើងដោយក្រុមប្រដាប់អាវុធ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ៕ | ប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនបានបើកប្រតិបត្តិការយោធាមួយនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ក្នុងប្រតិបត្តិការនេះ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំង២គ្រឿងរបស់ឥណ្ឌាក្នុងតំបន់ដែនអាកាសរបស់ខ្លួន ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបរយន្តហោះម្នាក់របស់ឥណ្ឌាផងដែរ។ |
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន ការបណ្តុះបណ្តាលជំនាញរបស់គ្រូបង្រៀន គឺជាកិច្ចការសំខាន់ ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងវិស័យអប់រំ។ សម្តេច បានបញ្ជាក់ក្នុងពិធី ប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិតបញ្ចប់ការសិក្សាជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២០ ដូច្នេះ៖«យើងនឹងបន្តការខិតខំបន្តទៀតក្នុងវិស័យអប់រំ។ ក្នុងនោះមានទាំងការវិនិយោគក្នុងការសាងសង់ទីកន្លែងអប់រំ ទាំងវិនិយោគសម្រាប់បង្កើនជីវភាពរបស់គ្រូបង្រៀន ទាំងការវិនិយោគលើការធ្វើដំណើរ និងស្នាក់នៅរបស់គ្រូបង្រៀន ដើម្បីលើកកម្ពស់សមត្ថភាពគ្រូ ក្នុងការបង្រៀនសិស្ស»។ សូមស្តាប់ ប្រសាសន៍ របស់សម្តេច ហ៊ុន សែន៖ | ភ្នំពេញ៖ ការបណ្តុះបណ្តាលគ្រូបង្រៀន គឺនៅតែជាមូលដ្ឋានសំខាន់ ក្នុងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអប់រំ ដែលជាទិសដៅអទិភាពរបស់កម្ពុជា។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយសម្តេច បានបញ្ជាក់ថា ស្តង់ដារនៃការជ្រើសរើសគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅកម្ពុជាបច្ចុប្បន្ន គឺត្រូវមានកម្រិតចាប់ពីបរិញ្ញបត្រឡើងទៅ។ |
ទំនាក់ទំនងរវាងចិន និងលីទុយអានីកាន់តែល្អក់កករ ក្រោយលីទុយអានីអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងក្នុងប្រទេសរបស់ខ្លួន។ ទំនងជាវិធានការតបវិញ ចិនក៏សម្រេចផ្អាកសេវាកុងស៊ុលដែលរួមការផ្ដល់ទិដ្ឋាការផងនៅស្ថានទូតប្រចាំទីក្រុងវីលនីញូស។ យ៉ាងណាមិញ ការប្រកាសនេះ ត្រូវលុបចោលពីវេបសាយស្ថានទូតចិនប្រហែលកន្លះម៉ោងក្រោយការផ្សាយ។ ការផ្អាកសេវាកម្មកុងស៊ុលជាបណ្តោះអាសន្ននេះបានកើតឡើង បន្ទាប់ពីចិនបានទម្លាក់កម្រិតទំនាក់ទំនងកាទូតជាមួយលីទុយអានីនៅថ្ងៃទី២១ ខែវិច្ឆិកា មកត្រឹមថ្នាក់ភារធារី។ ចិនក៏ព្រមានពីផលវិបាកផ្សេងទៀត បើលីទុយអានីមិនព្រមផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting លើកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាថា ការសម្រេចចិត្តរបស់លីទុយអានីធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ ព្រមទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបផងដែរដែលត្រូវតែទទួលនូវផលវិបាកទាំងអស់។ លោកស្រី Shu បន្តទៀតថា ចិនជំរុញឱ្យភាគីលីទុយអានីកែប្រែចំពោះការសម្រេចចិត្តខុសនេះភ្លាមៗហើយបែរមកប្តេជ្ញាចំពោះគោលការណ៍ចិនតែមួយវិញ។ គួរបញ្ជាក់ថា លីទុយអានីមានទំនាក់ទំនងផ្លូវការជាមួយចិន មិនមែនតៃវ៉ាន់ឡើយ ប៉ុន្តែបានធ្វើឱ្យទីក្រុងប៉េកាំងខឹងជាខ្លាំង ក្រោយប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋអឺរ៉ុបមួយនេះអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅប្រទេសខ្លួនក្រោមឈ្មោះជាតៃវ៉ាន់តែម្តង។ ចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលគ្មានសិទ្ធិរួចក្លាយជារដ្ឋមួយនោះទេ ហើយថែមទាំងបង្កើនសម្ពាធដល់ប្រទេសផ្សេងសូម្បីតែរដ្ឋមិនផ្លូវការឱ្យកាត់ផ្តាច់ទំនាក់ទៅនងជាមួយតៃវ៉ាន់ទៀតផង៕ | ស្ថានទូតចិនប្រចាំលីទុយអានី ប្រកាសផ្អាកសេវាកុងស៊ុលជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងតាមក្រោយបន្ថែមក្រោមហេតុផលបច្ចេកទេស។ នេះបើតាមសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយស្ថានទូតចិននាថ្ងៃទី២៤ ខែវិច្ឆិកា។ ប៉ុន្តែភ្លាមៗ ការជូនដំណឹងនេះ ស្រាប់តែត្រូវបានលុបភ្លាមៗ។ |
ការជ្រើសរើសស្រ្តីជាអ្នករាំ គឺដើម្បីលើកទឹកចិត្តក្រុមឱ្យប្រឹងប្រែងប្រណាំង ជាពិសេសបង្កបរិយាកាសរីករាយទៅដល់អ្នកទស្សនាតាមរយៈភាពក្រមិចក្រមើម នៃចង្វាក់រាំង។ លើសពីនេះ វាក៏ស្ថិតក្នុងជំនឿងរបស់ខ្មែរតាំងពីបុរាណ្យមកដែរ។ ប្រលូកក្នុងវិស័យទូកង១៤ឆ្នាំ លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា បានលើកឡើងថា នាពេលបច្ចុប្បន្ន ពិបាករកស្រ្តីមករាំក្បាលទូកណាស់ ដោយសារតែពួកគេមានភាពខ្មាសអៀនច្រើន និងមិនសូវចេះហែលទឹក ដូចចាស់ពីដើម។ បើតាមបុរសវ័យ៥០ប្លាយរូបនេះ ចំនួនស្រ្តីរាំក្បាលទូក បានថយចុះតាំងចាប់ពីឆ្នាំ២០១៩មកម្លេះ។ ក្នុងបរិបទនេះ លោក អំពាវនាវឱ្យស្រ្តីចូលរួមឡើងវិញ ដើម្បីថែរក្សាប្រពៃណីមួយនេះឱ្យកុំឱ្យបាត់បង់៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាបទសម្ភាសរវាងសារព័ត៌មានថ្មីៗ និង លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា ខាងក្រោម៖ | ភ្នំពេញ៖ កាលពីដើម នៅក្នុងព្រះរាជពិធីបុណ្យអុំទូក គេតែងសង្កេតឃើញមាននារីជាអ្នករាំងក្បាលទូក។ ប៉ុន្តែ ក្រឡេកមកបច្ចុប្បន្នវិញ ចំនួនស្រ្តីដែលស្ម័គ្រចិត្តចិត្តរាំក្បាលទូកហាក់ថយចុះ ខណៈក្រុមទូកខ្លះបានយកបុរសជំនួស ឬមិនប្រើប្រាស់អ្នករាំតែម្ដង។ |
ទោះបីជាជំងឺដែលបង្កមកពីការប៉ះនឹងវិទ្យុសកម្ម អាចជាជំងឺធ្ងន់ធ្ងរ និងអាចធ្វើអោយស្លាប់ តែវាជាករណីកម្រណាស់។ ចាប់តាំងពីការបំផ្ទុះគ្រាប់បែកបរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី II មក ករណីភាគច្រើន នៃជំងឺមកពីការប៉ះពាល់នឹងវិទ្យុសកម្ម បានកើតឡើង បន្ទាប់ពីគ្រោះថ្នាក់ផ្ទុះរោងចក្រឧស្សាហកម្មនុយក្លេអ៊ែរ ឆ្នាំ ១៩៨៦ នៅ Chernobyl ឬការរញ្ជួយដីឆ្នាំ ២០១១ ដែលបានធ្វើអោយខូចរោងចក្រថាមពលនុយក្លេអ៊ែរ នៅលើឆ្នេរសមុទ្រ ភាគខាងកើតនៃប្រទេសជប៉ុន។ ការប៉ះពាល់នឹងជាតិវិទ្យុសកម្ម ដែលបង្កអោយមានបញ្ហាភ្លាមៗ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកឈាម ឬជំងឺមហារីក នៅពេលក្រោយក្នុងជីវិតរបស់គេ។ ការប៉ះពាល់នឹងវិទ្យុសកម្ម ក៏អាចរួមចំណែកដល់ការមានបញ្ហាទាំងរយៈពេលខ្លី និងអាចរយៈពេលវែង ចំពោះសុខភាពផ្លូវចិត្ត ដូចជា ជំងឺទុក្ខព្រួយ ការភ័យខ្លាច និងការថប់បារម្ភអំពី ៖ ការធ្លាប់ជួបគ្រោះថ្នាក់ ដោយសារវិទ្យុសកម្ម ការមានទុក្ខសោក ដោយសារតែមានមិត្តភក្តិ ឬក្រុមគ្រួសារដែលបានបាត់បង់ជីវិត ព្រួយបារម្ភអំពីហានិភ័យនៃជំងឺមហារីក ដោយសារការប៉ះពាល់កាំរស្មីវិទ្យុសកម្ម៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺដែលបង្កដោយជាតិវិទ្យុសកម្ម ត្រូវបានបង្កឡើងដោយ ការប៉ះពាល់នឹងវិទ្យុសកម្ម ឬអាចនិយាយបានថា ជាការពុលនឹងវិទ្យុសកម្ម។ ការប៉ះពាល់ទៅនឹងវិទ្យុសកម្ម ជាទូទៅ គឺក្នុងកម្រិតទាបដូចជា តាមរយៈការថតកាំរស្មី X ឬការថតស្កែន (CT) ដែលអាចនឹងមិនបង្ក ជាបញ្ហាសុខភាពធ្ងន់ធ្ងរពេកនោះទេ។ |
នេះជាការធ្លាក់ថ្លៃក្នុងចំនួនដ៏ច្រើនសន្ធឹកជាលើកដំបូង ក្រោយក្លិបទាំង៣២ បានកើនឡើងតម្លៃក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចន្លោះឆ្នាំ២០១៥ ដល់២០១៩។ ការធ្លាក់ចុះនេះ បណ្តាលមកពីការបាត់បង់ចំណូលលើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ រួមជាមួយចំណូលពីការប្រកួត ដែលកើតឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩។ តាមការសិក្សារបស់ KPMG បើទោះប្រឈមនឹងវិបត្តិកូវីដ-១៩ ចំណោមក្លិបខាងលើក្លិបយក្សអេស្ប៉ាញ Real Madrid ឈរលើកំពូលតារាងជាក្លិបថ្លៃជាងគេ ដោយគិតតាមប្រាក់ចំណេញពីសិទ្ធិផ្សាយ ប្រជាប្រិយភាពក្រុម សក្តានុពលកីឡា និងតម្លៃកីឡដ្ឋាន។ Barcelona បានយកឈ្នះ Manchester United ដើម្បីឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២វិញ។ បិសាចក្រហមដែលធ្លាក់ទៅលេខ៣ ដោយសារពួកគេថយតម្លៃក្លិបដល់ទៅ ២០ភាគរយ បើធៀបនឹងឆ្នាំ ២០២០ មុនពេលក្លិបយកអង់គ្លេសមួយនេះឈរនៅចំណាត់ថ្នាក់លេខ១ពីរឆ្នាំជាប់គ្នានៅឆ្នាំ ២០១៧ និង ២០១៨។ Bayern Munich នៅចំណាត់ថ្នាក់ទី៤ តាមពីក្រោយដោយ Liverpool, Manchester City, Chelsea, PSG, Tottenham Hotspur និង Juventus ដែលស្ថិតក្នុងចំណោមក្លិបថ្លៃទាំង១០។ Arsenal បានធ្លាក់ទៅលេខ១១ ខណៈ West Ham, Marseille, Atalanta និង Fenerbahce ស្ថិតក្នុងចំណាត់ថ្នាក់បន្តបន្ទាប់។ នៅ Premier League មានក្លិបច្រើនជាងចំនួន៨ នៅ Serie A មាន៧ ឯនៅ La Liga មាន៦ក្លិប ដែលរងការធ្លាក់ថ្លៃដោយសារកូវីដ-១៩៕ | ក្លិបកីឡាបាល់ទាត់កំពូលៗទាំង៣២នៅអឺរ៉ុប បានធ្លាក់តម្លៃរហូតដល់ ៦,១ ពាន់លានអឺរ៉ូ (៧,៤១ ពាន់លានដដុល្លារអាមេរិក) ដោយសារតែវិបត្តិជំងឺកូវីដ-១៩ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មក។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនសវនកម្ម KPMG ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ Real Madrid នៅតែរក្សាតំណែងក្លិបថ្ងៃជាងគេ តាមពីក្រោយដោយ Barcelona និង Manchester United។ |
សមាជិកក្រុមប្រឹក្សាសន្តិសុខសរុបមានចំនួន ១៥រដ្ឋ ដោយរដ្ឋចំនួន៥ ជាសមាជិកអចិន្រៃយ៍ និងរដ្ឋចំនួន ១០ ជាសមាជិកមិនអចិន្រ្តៃយ៍ ដែលអាចកាន់តំណែងបានរយៈពេល២ឆ្នាំ។ សមាជិកមិនអចិន្រ្តៃយ៍ចំនួន៥ ត្រូវផ្លាស់ប្ដូររាល់១ឆ្នាំម្តង។ សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៤ ជប៉ុន ស្វ៊ីស ម៉ូសំប៊ិក ម៉ាល់ត៍ និងអេក្វាទ័រ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជាសម្ងាត់ ឱ្យធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ចាប់ពិថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ប្រទេសទាំង ៥នេះ នឹងជំនួសប្រទេសចំនួន ៥ផ្សេងទៀតដែលត្រូវចប់អាណត្តិនៅចុងឆ្នាំ២០២២ ក្នុងនោះមាន ឥណ្ឌា ន័រវែស កេនយ៉ា ម៉ិកស៊ិក និងអៀរឡង់។ ក្នុងការបោះឆ្នោតជាសម្ងាត់នោះ ជប៉ុនបានទទួលសំឡេងគាំទ្រចំនួន១៨៤, ម៉ូសំប៊ិក បានចំនួន១៩២សំឡេង, ស៊្វីសទទួលបាន១៨៧សំឡេង, ម៉ាល់ត៍មាន១៨៥សំឡេង និងអេក្វាទ័រទទួលបាន ១៩០សំឡេង។ មុនពេលចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Odawara Kiyoshi បានបញ្ជាក់ថា ជប៉ុននឹងផ្តោតលើអាទិភាពលើបញ្ហាសន្តិសុខ ស្បៀងអាហារ និងប្រភពថាមពល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ការជាប់ឆ្នោតរបស់ជប៉ុនធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើង បានសាកល្បងមីស៊ីលប៉ាលីស្ទិកជាច្រើនលើក និងមានការបារម្ភពីការសាកល្បងនុយក្លេអ៊ែរ, សង្រ្គាមនៅអ៊ុយក្រែន, ការកើនឡើងនៃតម្លៃប្រភពថាមពល រួមទាំងវិបត្តិស្បៀងអាហារ និងជំងឺឆ្លងសកលជាដើម។ សូមបញ្ជាក់ថា កន្លងមក ជប៉ុន ជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត បានស្វះស្វែងរកការគាំទ្រធ្វើជាសមាជិកអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលមិនទាន់បានបន្ថែមសមាជិកនៅឡើយ ចាប់តាំងអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥។ ការចង់បានកៅអីជាសមាជិកអចិន្រ្តៃយ៍បែបនេះ ត្រូវបានជប៉ុនអះអាងថា ជាការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខ ដើម្បីដោះស្រាយបញ្ហាសកល៕ | ជប៉ុន ក្នុងចំណោមប្រទេសចំនួន ៥ ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៩ ខែមិថុនា សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៤។ |
NEW HONDA CLICK125i ថ្មី! រចនាបែប PARAMETRIC កាន់តែទំនើបទាន់សម័យ បង្កើនភាពទាក់ទាញជាមួយភាពលេចធ្លោដ៏អស្ចារ្យ។ អនុភាពម៉ាស៊ីន 125cc ឆ្ពោះទៅមុខដោយភាពជឿជាក់។ តែមថ្មី! រចនាបែប PARAMETRIC GRAPHIC បង្កើនភាពស្ព័ររស់រវើកសាកសមជាមួយតួម៉ូតូ ផ្តល់នូវអារម្មណ៌កាន់តែក្លៀវក្លា រំលេចជាមួយភ្លើងកន្ទុយក្រោយ LED ទំនើបផ្តល់ពន្លឺភ្លឺច្បាស់គ្រប់កាលៈទេសៈ។ កំពូលម៉ូតូអូតូបែបស្ព័រកម្លាំង 150cc អនុភាពខ្លាំងលើសលប់ ។ រចនាថ្មីរំលេចដោយ PREMIUM CONTRAST COLORS នៅដៃចង្កូតខាងមុខ ចំហៀងក្រោម និង កាងក្រោយ ធ្វើឲ្យម៉ូតូកាន់តែ SPORTY កាន់តែរស់រវើក។ FULL DIGITAL METER ទំនើបឈានមុខគេជាមួយប្រព័ន្ធវៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារដូចជា មាត្រដ្ឋានរង្វាស់ល្បឿន ភ្លើងសញ្ញា SMART KEY ភ្លើងសញ្ញាបង្ហាញពីស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាឈប់សម្រាក នាឡិកា ចំងាយចរ និងអត្រាប្រើប្រាស់ប្រេងសាំង ជាដើម។ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HONDA SMART KEY បញ្ជាដោយតេឡេ អាចបង្ហាញនូវទីតាំងរបស់ម៉ូតូ និងផ្តល់នូវសុវត្ថិភាពខ្ពស់។ កាន់តែមានទំនុកចិត្តក្នុងការធ្វើដំណើរជាមួយ HONDA CLCICK150i ដែលបំពាក់ហ្វ្រាំងប្រភេទ DISC BRAKE រចនាបន្ថែមជាមួយ CALIPER ពណ៌ក្រហម ព្រមជាមួយបច្ចេកវិទ្យា COMBINED BRAKE ដំណើរការរួមបញ្ចូលគ្នាទាំងកង់មុខនិងកង់ក្រោយសម្រួលដល់ការគ្រប់គ្រង និង បញ្ឈប់ម៉ូតូ។ HONDA CLICK ទាំងពីរស៊េរីក៏មានច្រើនពណ៌សម្រាប់ជ្រើសរើស HONDA CLICK 125i មាន៣ពណ៌គឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ខ្មៅ HONDA CLICK150i មាន៣ពណ៌គឺ ពណ៌ស ពណ៌ខៀវ និង ពណ៌ខ្មៅ សម្រាប់យុវវជនសម័យថ្មីដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូបែបស្ព័រទំនើប កម្លាំងខ្លាំង HONDA CLICK ទាំងពីរស៊េរីគឺ ពិតជាជំរើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ Honda CLICK 125i https://bit.ly/34YIghj Honda CLICK 150i https://bit.ly/2I5TBmM (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK #DUAL SPORT IDEAL ស៊េរីថ្មី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានដាក់លក់ម៉ូតូ HONDA CLICK ស៊េរីថ្មីទាំង២ស៊េរីក្នុងពេលតែ១មួយ គឺ HONDA CLICK125i & HONDA CLICK150i។ កាន់តែអស្ចារ្យ ជាមួយកំពូលម៉ូតូអូតូបែបស្ព័រទាំងពីរស៊េរី បង្ហាញនូវអនុភាពគ្មានគូប្រៀបជាមួយការរចនាកាន់តែស្ព័រ បង្កើតនូវភាពឥតខ្ចោះលើសលប់ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។ ចង់ដឹងថា HONDA CLICK ទាំង២ស៊េរីមានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷ |
គណៈកម្មាធិការពិធីការរបស់ UN បានប្រជុំគ្នាថ្ងៃទី១២ ខែធ្នូ ហើយយល់ព្រមដោយគ្មានការបោះឆ្នោតលើការពន្យារពេលពិចារណាលើលិខិតទទួលស្គាល់ប្រេសិតតំណាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានប្រចាំនៅ UN។ កិច្ចប្រជុំក៏បានព្រមព្រៀងលើកពេលពិចារណាលើលិខិតអ្នកតំណាងទាំងពីរទៅពិភាក្សាក្នុងសម័យប្រជុំទី៧៧ នាឆ្នាំក្រោយ។ នេះជាលើកទី២ ដែលបញ្ហាជុំវិញតំណាងមីយ៉ាន់ម៉ា និងអាហ្វហ្កានីស្ថានត្រូវពន្យារពេល ដោយលើកទី១ កើតនៅឆ្នាំ ២០២១។ រុស្ស៊ី ចិន និងអាម៉េរិក និងប្រទេសមួយចំនួនទៀត ជាសមាជិកគណៈកម្មាធិការនេះ។ ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២១ ប្រេសិតតំណាងអាហ្វហ្កានីស្ថាន នៅតែជាលោក Ghulam Isaczai ដែលបានតែងតាំងដោយរដ្ឋាភិបាលចាស់។ ប៉ុន្តែក្រុមតាលីបង់ដែលគ្រប់គ្រងអំណាចបានបដិសេធមិនទទួលស្គាល់លោក Isaczai ជាអ្នកតំណាងនៅ UN ឡើយ ហើយស្នើឱ្យដាក់លោក Suhail Shaheen ជាអ្នកតំណាងប្រទេសជំនួសវិញ។ ក្រោយមក លោក Isaczai បានលាលែងពីតំណែងជាប្រេសិតនៅ UN ហើយតាំងពីពេលនោះមក UN បានពន្យារពេលសម្រេចចិត្តផ្តល់កៅអីឱ្យភាគីណាមួយរហូតមក។ ចំណែករបបយោធាមីយ៉ាន់ម៉ាវិញ ក៏មិនខុសគ្នាប៉ុន្មានពីក្រុមតាលីបង់ឡើយ។ ក្រោយបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមឆ្នាំ២០២១ របបយោធាបានស្នើផ្លាស់ប្ដូរប្រេសិតតំណាងមីយ៉ាន់ម៉ាពីលោក Kyaw Moe Tun ដែលជាប្រេសិតតែងតាំងដោយរដ្ឋាភិបាលលោកស្រី ស៊ូជី មកដាក់លោក Aung Thurein វិញ។ ទោះយ៉ាងណា ឯកអគ្គរដ្ឋទូត Kyaw Moe Tun នៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាប្រចាំ UN រហូតដល់បច្ចុប្បន្ន ព្រោះលោកបដិសេធការលាលែង ហើយគណៈកម្មាធិការរបស់មហាសន្និបាត UN ក៏បដិសេធមិនទទួលសំណើតែងតាំងប្រេសិតថ្មីតំណាងរដ្ឋាភិបាលយោធាដែរ។ គួរបញ្ជាក់ថា គណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណរបស់ UN ក៏បានលើកពេលពិចារណាចំពោះការតែងតាំងប្រេសិតតំណាង លីប៊ី ប្រចាំនៅ UN ដែរ៕ | បានប្រកាសពន្យាពេលពិចារណាការទទួលស្គាល់ប្រេសិតថ្មីតំណាងប្រទេស២ដែលកំពុងមានវិវាទផ្ទៃក្នុងរួមមានអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា។ នេះជាការពន្យាពេលលើកទី២ហើយ លើការតែងតាំងតំណាងរដ្ឋបាលតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) ។ បញ្ហានេះ នឹងត្រូវលើកយកមកពិភាក្សាជាថ្មីនៅ៩ខែក្រោយ។ |
ច្បាប់ away goal ត្រូវបានប្រើតាំងពីឆ្នាំ១៩៦៥ម្ល៉េះ សម្រាប់ការប្រកួតដែលប្តូរទឹកដីគ្នាពីរជើង ដោយផ្តល់ភាពចំណេញដល់ក្រុមដែលរកបានគ្រាប់បាល់បញ្ចូលច្រើននៅជើងទី១។ ប្រសិននៅជើងទី២ មានចំនួនគ្រាប់ដូចគ្នានឹងជើងទី១ ក្រុមទាំងពីរនឹងឈានទៅរកពេលវេលាបន្ថែមម៉ោង និងរហូតដល់កាត់សេចក្តីប៉េណាំងទីរកឈ្នះចាញ់។ ក្រុមគ្រូបង្វឹក និងកីឡាករ បានទាមទារឱ្យប្តូររូបមន្តនេះចេញវិញដោយស្នើទៅ UEFA កាលពីខែឧសភាកន្លងទៅ។ ពួកគេយល់ថា រូបមន្តនេះ ធ្វើឱ្យក្រុមដែលរកបានគ្រាប់ច្រើននៅជើងទី១ ប្រើក្បួនចតឡានក្រុងនៅមុខទីនៅជំនួបជើងទី២ ដោយមិនប្រជែងយកគ្រាប់បាល់បន្ថែម ដែលនាំឱ្យការប្រកួតមិនសូវមានការប្រជែង និងមិនសូវល្អមើល។ ក្រោយការស្នើ លោក Aleksander Ceferin ប្រធាន UEFA ក៏យល់ឃើញដូច្នេះ ហើយសម្រេចប្តូរច្បាប់នេះចេញ ដោយគិតចាប់ពីរដូវកាលក្រោយ ២០២១-២២ តទៅ។ ដូច្នេះមានន័យថាការប្រកួត Champions League, Europa League, Europa Conference League និង Women's Champions League នឹងលែងប្រើច្បាប់នេះទៀតហើយ។ បើតាមលោក Aleksander Ceferin រូបមន្តថ្មី ក្រុមទាំងពីរប្រកួតប្តូរទឹកដីគ្នាទៅវិញទៅមកធម្មតា ដោយគិតតែលទ្ធផលឈ្នះចាញ់ប៉ុណ្ណោះ។ បើឈ្នះ ឬចាញ់ទាំងពីរជើងក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទី២ដង ឬកាត់សេចក្តីឈ្នះចាញ់ដោយបាល់ទាត់ប៉េណាល់ទីតែម្តង៕ | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងដករូបមន្តគ្រាប់បាល់ក្រៅដី (away goal) ចេញពីគ្រប់ការប្រកួតរបស់ខ្លួនចាប់ពីរដូវកាលក្រោយទៅ។ UEFA សម្រេចប្តូរច្បាប់ចាស់នេះ ដើម្បីក្រុមទាំងសងខាងមានការប្រកួតកាន់តែស្វិតស្វាញដោយមិនរំពឹងចំនួនគ្រាប់បាល់តិចឬច្រើន។ ការបន្ថែមម៉ោង ឬកាត់ក្តីដោយប៉េណាល់ទីនឹងត្រូវប្រើ បើក្រុមសងខាងឈ្នះឬស្មើដូចគ្នាទាំងពីរជើង។ |
ឌីស្សាញ និងអភិវឌ្ឍវេបសាយៈ ឆ្លើយតបទៅលើរាល់ឧបករណ៍ទាំងអស់។ ប្រព័ន្ធគ្រប់គ្រងមាតិកា: ការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រព័ន្ធអ៊ីនធឺណែត ប្រព័ន្ធ ELearning E-commerce និងអភិវឌ្ឍន៍ Shopping Cart ការរចនាប្លង់ជំនាញវិជ្ជាជីវៈ រួមបញ្ចូលទាំង Domain Name និង Hosting Server ល្អឥតខ្ចោះសម្រាប់អាជីវកម្មខ្នាតមធ្យម ចុះឈ្មោះ និងបង្ហោះ Domain ទទួលយក Domain ដោយឥតគិត ជាមួយនឹងការបង្ហោះបណ្តាញមួយ និងការចុះឈ្មោះ Domain ដោយឥតគិតថ្លៃជារាងរហូត បង្កើនប្រសិទ្ធិភាពលើម៉ាស៊ីនស្វែងរក (SEO) ទីផ្សារ SEO ចាប់ផ្តើមជាមួយនឹងមាតិកាអស្ចារ្យ ទីផ្សារលើអ៊ីនធើណែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅក្នុងកន្លែងដែលជាកន្លែងដែលពួកគេមានសកម្មភាព និងចូលរួមរួចទៅហើយ ផ្តោតលើសកម្មភាពរបស់អតិថិជនគោលដៅ និងដើរទីផ្សារឡើងវិញ យុទ្ធនាការអ៊ីម៉ែល បង្កើតនិងផ្តល់នូវអ៊ីម៉ែលដែលមើលទៅគួរឱ្យទាក់ទាញយ៉ាងខ្លាំងនៅលើរាល់ឧបករណ៍ទាំងអស់ រាយការណ៍សម្រាប់សារបានបើក និងតំណភ្ជាប់ដែលបានចុច។ ពិគ្រោះយោបល់បច្ចេកវិទ្យា ប្រឹក្សាយោបល់វិស្វករ ការអនុវត្តិ និងភាពទុកចិត្ដ ភាពបត់បែន និងគុណតម្លៃ រួមជាមួយនឹងភាពរួសរាយ មួយទៅការគាំទ្រមួយ យើងតាំងចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មល្អបំផុតរបស់យើងទៅអោយអ្នក។ ការពេញចិត្តរបស់អ្នកគឺសុភមង្គលរបស់យើង! សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់បណ្តាញសេវារបស់យើង: Email: .kh Website: www.maxbit.com.kh Facebook: facebook.com/MaxBITCambodia/ ( អត្ថបទពាណិជ្ជកម្ម ) | Maxbit បណ្ដាញនៃអ្នកជំនាញ! គោលដៅរបស់ Maxbit គឺដើម្បីជួយអ្នក ឲ្យសម្រេចបាននូវគោលដៅរបស់អ្នក ជាមួយនឹងគំនឹតច្នៃប្រឌិតរាប់លាន។ Maxbit គឺជាក្រុមអ្នកជំនាញដែលនឹងជួយអ្នកក្នុងការជំរុញអតិថិជនរបស់អ្នកនៅក្នុងសេវាកម្មទាំងអស់មានដូចជា៖ |
ខ្ញុំ បានស្គាល់លោក ឡុង ណារី រួចមកហើយ តាមរយៈបទសម្ភាសរបស់លោក ជាមួយលោក លាង ដឺលុច និងលោក គី សុខលីម។ ក្នុងបទសម្ភាសទាំងនោះ ខ្ញុំ បានស្ដាប់ជាច្រើនដង ដោយសារការប្រើពាក្យថា «វេជ្ជបណ្ឌិតថ្ម»។ ខ្ញុំ តែងតែមានបំណងជួបជជែក និងសម្ភាសជាមួយលោក ឡុង ណារី ឱ្យបានម្ដងក្នុងពេលខ្ញុំ កំពុងបំពេញបេសកកម្ម «អង្គរ និងលើសពីនេះ» នៅរមណីយដ្ឋានអង្គរ។ មានថ្ងៃមួយ ខ្ញុំ បានណាត់សម្ភាសលោក ឡុង ណារី ប៉ុន្តែពេលវេលាមិនសមស្រប កិច្ចសម្ភាសនោះ មិនបានកើតឡើងឡើយ។ ជាការពិត លោក ណារី មានការងារច្រើន និងរវល់ខ្លាំង តែចុងក្រោយ ខ្ញុំ ក៏បានសម្ភាសលោកនៅ ប្រាសាទបន្ទាយសំរ៉ែ ដូចបំណង។ ខ្ញុំ និងសហការី សារព័ត៌មានឌីជីថលថ្មីៗ បានដើរទៅការដ្ឋានរបស់លោកមុន និងរង់ចាំលោក ចប់កិច្ចប្រជុំ។ ប្រមាណ៣០នាទីក្រោយមក ខ្ញុំ ក៏ទទួលបានសារថា «ខ្ញុំ (ឡុង ណារី) បានមកដល់ប្រាសាទបន្ទាយសំរ៉ែហើយ។» ខ្ញុំ មានអារម្មណ៍អាណិតលោក ឡុង ណារី នៅពេលឃើញលោកដំបូង។ លោកមានបញ្ហាសុខភាព ដោយពិបាកដើរ ប៉ុន្តែលោកនៅតែមកផ្ដល់បទសម្ភាស។ ខ្ញុំ បានផ្ដើមកិច្ចសន្ទនាជាមួយលោកនៅកន្លែងការដ្ឋានផ្ទាល់តែម្ដង។ ខ្ញុំ សូមរៀបរាប់ចំណុចសំខាន់ៗមួយចំនួនប៉ុណ្ណោះ ក្នុងអាជីពជាអ្នកអភិរក្ស និងព្យាបាលថ្ម របស់លោក។ យុវសិស្សនៅកំពង់ចាម ចង់ទៅទស្សនាអង្គរវត្ត មានស្រុកកំណើតនៅខេត្តកំពង់ចាម យុវសិស្ស ឡុង ណារី តែងតែមានបំណងទស្សនា ប្រាសាទអង្គរវត្ត ផ្ទាល់ភ្នែក។ យុវជនរូបនេះ បានចាប់ចិត្តស្រឡាញ់ប្រាសាទអង្គរវត្តតាមរយៈសំណេរក្នុងសៀវភៅសិក្សាមួយ ដែលនិយាយអំពីអង្គរវត្ត។ យុវសិស្សរូបនេះ បានស្រមៃអំពីសម្រស់ប្រាង្គប្រាសាទអង្គរវត្ត និងងឿងឆ្ងល់ថា ហេតុអ្វីប្រាសាទមួយនេះ ល្បីល្បាញយ៉ាងនេះ? ដើម្បីសម្រេចបំណង រហូតដល់ឆ្នាំ១៩៨៧ យុវជន ដែលមានសេចក្ដីស្នេហាលើអង្គរវត្តរូបនេះ បានធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត លើដំបូងក្នុងឆាកជីវិត។ ដោយចិត្តតែងតែប្រតិព័ទ្ធលើប្រាង្គប្រាសាទ យុវជន ឡុង ណារី បានសម្រេចបំណងមកបំពេញការងារជាមួយអ្នកជំនាញឥណ្ឌា នៅឆ្នាំ១៩៨៨។ «ខ្ញុំ មិននឹកស្មានថា ខ្ញុំរស់នៅឆ្ងាយសោះ បានមកធ្វើការនៅប្រាសាទ រស់នៅក្នុងប្រាសាទ (សម្រាកពេលរសៀល)។ ខ្ញុំ មានមោទកភាពក្នុងជីវិតខ្លាំង ទោះបីជាកាលហ្នឹង ខ្ញុំ មិនទទួលបានប្រាក់ខែច្រើន។» នេះជាការរម្លឹកពីការបំពេញការងារដំបូងរបស់លោក ឡុង ណារី។ ពីគ្មានជំនាញ រហូតក្លាយជាអ្នកជំនាញខ្មែរ ផ្ដើមការងារដំបូងជាមួយអ្នកជំនាញឥណ្ឌា លោក ណារី បានរៀនសូត្រខ្លះៗ តាមរយៈការអនុវត្តជាក់ស្ដែង។ លោក ឡុង ណារី បានលាងស្លែនៅតាមជើងសសរប្រាសាទអង្គរវត្តជាមួយឥណ្ឌា។ ការងារដំបូងនេះ អ្នកកំពង់ចាមរូបនេះ ទទួលបានបទពិសោធន៍ច្រើន។ ពេលវេលាចេះតែទៅមុខ លោក ណារី ក៏បានបំពេញការងារជាមួយក្រុមអ្នកជំនាញបរទេសជាច្រើនទៀត។ បុរសរូបនេះ បានរៀនសូត្រច្រើនបំផុតពីអ្នកជំនាញ អាល្លឺម៉ង់។ ណារី តែងតែមានសៀវភៅមួយ ដើម្បីកត់ត្រាសេចក្ដីណែនាំអំពីការងារ។ ភាពល្អិតល្អន់ និងហ្មត់ចត់លើការងារ នាំឱ្យ ណារី ទទួលបានឳកាសកាន់តែច្រើន។ ជាអ្នកស្រឡាញ់ប្រាសាទបុរាណ ណារី បានសិក្សាជំនាញ មគ្គុទេសក៍បន្ថែម។ ចំណេះដឹងប្រវត្តិសាស្ត្រទាំងនោះ ក៏បានក្លាយជាស្ពានមួយ សម្រាប់លោកក្នុងការបំពេញការងារផងដែរ។ អ្នកជំនាញរូបនេះ បានស្វែងយល់កាន់តែច្បាស់អំពីការងារផ្នែកអភិរក្សតាមរយៈការងារនៅការដ្ឋានផ្ទាល់ និងប្រឹងប្រែងស្វែងយល់បន្ថែមអំពីអ្នកជំនាញបរទេសនានា។ ៣៦ឆ្នាំ នៃការងារនៅតាមប្រាសាទនានា បុរស ដែលមានមាឌតូច រាងកាយមាំមួន និងម៉ឺងមាត់រូបនេះ តែងតែគិតថា លោកកំពុងស្ថិតនៅក្នុងការយល់សុបិន។ អ្នកជំនាញ ដែលបានជួសជុលរូបអប្សរាប្រមាណ ១៨០០រូប នៅប្រាសាទអង្គរវត្ត តែងតែគិតថា លោកមាននិស្ស័យពីអតីតជាតិ។ ព្យាបាលថ្មប្រាសាទ ដូចព្យាបាលមនុស្សចាស់ មិនខុសពីមនុស្ស ថ្មប្រាសាទ ក៏មានជំងឺច្រើនប្រភេទផងដែរ។ ឆ្លងកាត់ពេលវេលាចាប់ពីចុងសតវត្សរ៍ទី៩ មក ប្រាសាទខ្លះ មានអាយុកាលជាង១ពាន់ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរ។ វ័យកាន់តែចាស់ ថ្មប្រាសាទ កាន់តែជរា ដែលទាមទារការថែរក្សា និងព្យាបាលជំងឺ។ បញ្ហាអាកាសធាតុ និងភាពចាស់ នៃថ្ម បណ្ដាលឱ្យកើតជំងឺសើរស្បែកជាច្រើន។ ជំងឺសើរស្បែកនេះ នឹងធ្វើឱ្យថ្មប្រាសាទពុកផុយផ្នែកខាងក្រៅបន្តិចម្ដងៗ។ អ្នកជំនាញ ត្រូវព្យាបាលថ្ម ដោយប្រើប្រាស់ថ្នាំបែបវិទ្យាសាស្រ្ត។ ដើម្បីព្យាបាលថ្មប្រាសាទបាន អ្នកជំនាញ ត្រូវដើរសង្កេតមើលថ្មជាប្រចាំ។ លោក ណារី យល់ថា ការព្យាបាលថ្ម ពិបាកជាងព្យាបាលមនុស្ស ថ្វីបើមនុស្ស ឈឺអាចរត់ទៅរកពេទ្យ។ ប៉ុន្តែថ្ម មិនអាចនិយាយ និងដើរទៅរកគ្រូពេទ្យបានទេ។ «ការព្យាបាលថ្ម ត្រូវធ្វើដោយថ្នមៗ ដូចមនុស្សចាស់។ ថ្ម កាលណាវាចាស់ និងពុកផុយទៅហើយ យើងមិនអាចប៉ះធ្ងន់ៗបានទេ។ យើងថ្នមដូចមនុស្សចាស់ចឹង។ យើង អាចទ្រាប់ថ្ម កុំឱ្យបាក់បែក ដោយប្រើកម្លាំងតិចៗ»។ នេះជាការពន្យល់របស់លោក ឡុង ណារី។ បណ្ដុះបណ្ដាល ជំនាញអភិរក្សថ្ម បន្តដល់កូនខ្មែរជំនាន់ក្រោយ ការងារអភិរក្សប្រាសាទ ជាការងារដ៏សំខាន់បំផុតមួយ ដើម្បីឱ្យប្រាសាទទាំងអស់នៅឈរបានបន្តទៅអនាគត។ កិច្ចការអភិរក្សប្រាង្គប្រាសាទ ត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញបរទេស។ អ្នកជំនាញផ្នែកអភិរក្ស កំពុងខ្វះខាត ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរា សម្រេចបណ្ដុះបណ្ដាលអ្នកជំនាញជនជាតិខ្មែរបន្ថែម។ បច្ចុប្បន្ន លោក ឡុង ណារី កំពុងបណ្ដុះបណ្ដាលសិស្សជំនាញអភិរក្សថ្ម ចំនួន២០នាក់ ដែលមានសិស្សស្រី ៦នាក់។ បើតាមគ្រូបណ្ដុះបណ្ដាលរូបនេះ ជំនាញអភិរក្សថ្ម ទើបបណ្ដុះបណ្ដាលសិស្សបាន២ជំនាន់តែប៉ុណ្ណោះ។ ចំណេះ និងជំនាញមួយនៅក្នុងការងារអភិរក្សថ្ម គឺសិស្ស ត្រូវសិក្សាពីការព្យាបាលជំងឺថ្មប្រាសាទ។ ប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ បានឆ្លងកាត់ការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់ និងកម្ដៅ អស់រយៈពេលប្រមាណ១ពាន់ឆ្នាំ។ ថ្មនៃប្រាសាទទាំងនោះ សុទ្ធតែមានបញ្ហាផ្សេងៗ ដែលត្រូវការព្យាបាល តាមបែបវិទ្យាសាស្រ្ត។ «ការងារអភិរក្ស ត្រូវការអ្នកជំនាញផ្នែក អភិរក្ស ដែលប្រៀបដូចជា ពេទ្យ និង វេជ្ជបណ្ឌិត ពីព្រោះមុនពេលយើងព្យាបាល យើងត្រូវសិក្សាជំងឺរបស់ថ្មហ្នឹង។ ថ្ម មានជំងឺច្រើន ដូច្នេះយើងត្រូវពិនិត្យ និងវាយតម្លៃ ដើម្បីរកថ្នាំព្យាបាលឱ្យត្រូវ។» នេះជាការពន្យល់របស់លោក ឡុង ណារី។ «ជាតិមុន ខ្ញុំ អាចជាអ្នកកសាងប្រាសាទ» បំពេញការងារ៣៦ឆ្នាំមកហើយ កូនខ្មែររូបនេះ បានគិតថា ខ្លួនជាចំណែកមួយក្នុងការចូលរួមកសាងប្រាសាទកាលពីអតីតជាតិ។ ជាអ្នកអភិរក្សប្រាសាទ ណារី យល់ថា ការងារនេះ ជានិស្ស័យរបស់លោកពីមុន។ បុរសរូបនេះ ចំណាយពេលនៅជាមួយប្រាសាទច្រើន ជាងផ្ទះរបស់លោករយៈពេលជិតពាក់កណ្ដាលជីវិតទៅហើយ។ «ខ្ញុំតែងតែគិតថា ប្រហែលពីជាតិមុន កាលជំនាន់ស្ដេច យើងជាមនុស្សម្នាក់នៅតាមបម្រើស្ដេច ឬខ្លួនឯង ជាចំណែកមួយ ដែលបានកសាងប្រាសាទកាលពីជាតិមុន។ ដូច្នេះ ខ្ញុំ ហាក់មាននិស្ស័យជាមួយប្រាសាទ។» លោក ឡុង ណារី ថ្លែងយ៉ាងរីករាយដូច្នេះ។ ទោះបីមានវ័យចាស់ លោក ណារី នៅតែធ្វើដំណើរមកការដ្ឋាននៅតាមប្រាសាទដដែល។ លោក កំពុងបណ្ដុះបណ្ដាលសិស្សជំនាញ អភិរក្សថ្ម នៅប្រាសាទបន្ទាយសំរ៉ែ។ អ្នកជំនាញព្យាបាលថ្មរូបនេះ ចង់បំពេញការងារជាមួយប្រាសាទរហូតដល់ពេលចូលនិវត្តន៍៕ | ប្រាសាទបន្ទាយសំរ៉ែ ខេត្តសៀមរាប៖ «វេជ្ជបណ្ឌិតថ្ម» ជាពាក្យមួយសំដៅលើអ្នកជំនាញជួសជុលថ្ម និងអភិរក្ស មួយរូបនៃអាជ្ញាធរជាតិអប្សរា។ នៅពេលនិយាយពាក្យនេះ ជាមួយសហការីនានា ដែលបានជួសជុលប្រាសាទ ភាគច្រើន គេនឹងស្គាល់ថា គឺជាលោក «ឡុង ណារី»។ |
បើតាមរបាយការណ៍ដែលបានផ្សាយដដែលនោះ ក្លិប PSG នាពេលបច្ចុប្បន្នហាក់បីមានភាពមិនសប្បាយចិត្តជាមួយ Neymar Jr ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលកំពុងតែរងរបួស។ ជាពិសេសអាកប្បកិរិយារបស់ Neymar Jr បានធ្វើឱ្យក្លិបមិនសូវទទួលបានការសរសើរពីសំណាក់អនុប្រធានក្លិបឡើយ។ ខណៈភាពមិនសប្បាយចិត្តនេះ កំពុងតែកើតឡើង កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេដឹងថាបានទៅទស្សនាការប្រកួតប្រណាំងរថយន្ត F1 នៅទីលានប្រកួត Monaco Grand Prix។ ក្រោយមកអ្នកចាត់ការ PSG លោក Christophe Galtier បានអះអាងថាតារាបាល់ទាត់ប្រេស៊ីល ក៏បានអវត្តមានអំឡុងពេលដែលការប្រកួតដណ្តើមជើងឯកទល់ Strasbourg ស្របពេលដែលរូបគេកំពុងព្យាបាលរបួសជើង។ នៅពេលដែលរដូវកាល ២០២២-២៣ កំពុងតែហៀបនឹងបញ្ចប់សម្រាប់លីគបាល់ទាត់មួយចំនួន ប៉ុន្តែនៅ Premier League បានបញ្ចប់រដូវកាលរួចរាល់ ក្លិបមួយចំនួនដូចជា Chelsea និង Newcastle United កំពុងតែបង្ហាញចំណាប់អារម្មណ៍លើ Neymar Jr។ ទោះយ៉ាងណា ការផ្ទេរមួយទៅកាន់ Manchester United អាចជារឿងដែលត្រូវបានសម្របសម្រួលដោយការទិញក្លិបបិសាចក្រហមរបស់អ្នកជំនួញកាតាលោក Sheikh Jassim។ បន្ថែមពីនេះរបាយការណ៍បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលក៏មានទំនាក់ទំនងជាមួយនឹងប្រទេសកាតា ហើយដូច្នេះទំនាក់ទំនងវិជ្ជមានអាចជំរុញការផ្ទេរទៅកាន់ទឹកដី Old Trafford មានភាគរយខ្ពស់។ Neymar ក៏ទទួលបានសំណើរក្នុងការឱ្យទៅចូលរួមលេងនៅក្នុងក្របខណ្ឌប្រទេសអារ៉ាប៊ីសាអូឌីត Saudi Pro League ផងដែរ។ បើតាមប្រភពមួយបានប្រាប់ទៅកាន់ Le10sport.com ខ្សែប្រយុទ្ធ Neymar ត្រូវបានគេផ្តល់សំណើរប្រាក់ប្រមាណជិត ៤០០លានអឺរ៉ូ (៤២៦លានដុល្លារ) ដើម្បីទៅចូលរួមនៅក្លិបក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍នេះ។ យ៉ាងណា អតីតកីឡាករ Barcelona បានប្តេជ្ញារួចហើយថារូបគេនឹងនៅតែបន្តនៅក្នុងលីគតំបន់អឺរ៉ុប៕ | ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar Jr នឹងអាចផ្លាស់ទៅ Manchester United ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញដោយអ្នកជំនួញកាតា លោកSheikh Jassim។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រកីឡាដ៏ល្បីរបស់បារាំង Mercato Le10sport.com ថ្ងៃទី៣០ ខែឧសភា។ ទាំងកីឡាករ និងក្លិបកំពុងតែស្វែងរកឱកាសដូចគ្នានៅចុងបញ្ចប់រដូវកាល ២០២២-២៣។ |
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៦ កក្កដា ព្រះមហាក្សត្របានសម្រេចផ្ដល់មុខតំណែងដល់មន្ត្រីខុទ្ទកាល័យចំនួន ៥រូប ដោយក្នុងនោះ មាន លោក តាំង រតនា ជានាយកខុទ្ទកាល័យ។ ក្រៅពីលោក តាំង រតនា មានមន្ត្រីខុទ្ទកាល័យចំនួន ៤រូបទៀតរួមមាន លោក ជិន សុភាព , លោក ឈី សំណាង និងលោក មាន សារឹម ជានាយករងខុទ្ទកាល័យ រួមទាំង លោក ម៉ៃ សុផាត ជាអនុពន្ធសភា។ ការតែងតែមន្ត្រីខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញទាំង៥រូបនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ សូមបញ្ជាក់ថា លោក តាំង រតនា ដែលត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ គឺជាសាស្ត្រាចារ្យជំនាញផ្នែកច្បាប់ដ៏ល្បីល្បាញម្នាក់៕ | ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានឡាយព្រះហស្តលេខាតែងតាំងមន្ត្រីខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៥រូប។ ក្នុងព្រះរាជក្រឹត្យ បានតែងតាំង លោក តាំង រតនា សាស្ត្រាចារ្យច្បាប់ ជានាយកខុទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ការតែងតាំងនេះ ធ្វើឡើងតាមការស្នើសុំរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ |
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បង្ហាញការបារម្ភចំពោះជំងឺកើតលើសត្វចិញ្ចឹម ខណៈដែលបច្ចុប្បន្ននេះមានភ្លៀងធ្លាក់ជោកជាំទូទៅប្រទេស។ លោកថា បាតុភូតបម្រែបម្រួលអាកាសធាតុនេះ មានភាពងាយស្រួលដល់មេរោគវាយលុកសត្វគោក្របីរបស់ពលរដ្ឋ ប្រសិនបើពុំមានការថែទាំត្រឹមត្រូវ។ ជំងឺដែលឧស្សាហ៍កើតក្នុងរដូវវស្សានេះ ច្រើនជាសារទឹក និងអុតក្ដាមជាដើម។ យ៉ាងណា លោកបញ្ជាក់ថា កន្លងមកពុំមានការឆ្លងរាលដាលច្រើនទេ ព្រោះក្រសួងមានវ៉ាក់សាំងការពាររួចហើយ។ មន្រ្តីរូបនេះពន្យល់ថា៖« ដោយសារឆ្នាំនេះមានការប្រែប្រួលអាកាសធាតុ ភ្លៀងជោកជាំដើមរដូវ បច្ចុប្បន្នក៏ភ្លៀងគ្រប់កន្លែងនៅសៀមរាប គោក្រប្រីបញ្ហារឿងចំណី បងប្អូនប្រុងប្រយ័ត្ន កាលណាសុខភាពសត្វចុះខ្សោយក៏វាបណ្ដាលកើតជំងឺជាយថាហេតុដែរ។ ក្នុងករណីនេះ សូមឱ្យប្រយ័ត្នពីបញ្ហាថែទាំសុខភាពសត្វ ទីទួលសុវត្ថិភាព កុំឱ្យសត្វជោកជាំដោយភ្លៀង ចំណីឱ្យបានគ្រប់គ្រាន់ គួបផ្សំជំរុញការចាក់ថ្នាំការពារជំងឺសត្វ»។ លោក ព្រំ វិច បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺសត្វគោក្របី ត្រូវបានផ្តល់ដោយអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្គត់ផ្គង់ជារៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋទូទៅ និងឥតគិតថ្លៃ។ ជាមួយគ្នានេះ លោក ព្រំ វិច ក៏ក្រើនរំឮកដល់អ្នកចិញ្ចឹមគោក្របីសម្រាប់កាប់លក់ផងដែរ ដោយត្រូវឱ្យសត្វទទួលបានចំណី ដេកគ្រប់គ្រាន់ ក៏ដូចជារៀបចំកន្លែងចិញ្ចឹមឱ្យទូលាយ កុំឱ្យជោកជាំដោយភក់ជ្រាំជាដើម ដែលអាចបង្កឱ្យសត្វឆាប់ស្រ្តេស ងាយឈឺផងដែរ។ លោកសំណូមពរឱ្យអ្នកចិញ្ចឹមទាំងអស់ ប្រសិនមានទឹកជន់ជោរគ្រប់ទិសទី ត្រូវរកទីទួលសុវត្ថិភាពដើម្បីដាក់សត្វ ទីជម្រកកុំឱ្យសើម បែកភក់ ផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ មានអនាម័យ ហើយក្នុងករណីសង្ស័យឬមានជំងឺ ត្រូវរាយការណ៍ដល់មន្រ្តីបសុពេទ្យដែលនៅជិត បាចកំបោរសម្លាប់មេរោគ និងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វជាដើម ដើម្បីបង្ការការខាតបង់ថវិកាពេលសត្វចិញ្ចឹមមានជំងឺ៕ លោក ព្រំ វិច កំពុងចាក់ថ្នាំបង្ការជំងឺដល់សត្វគោ។ រូបភាពផ្តល់ដោយលោក ព្រំ វិច | សៀមរាប៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ជំរុញឱ្យពលរដ្ឋនាំសត្វចិញ្ចឹមមានគោ ក្របី ជាដើម ទៅទទួលវ៉ាក់សាំងបង្ការជំងឺនារដូវវស្សា។ ក្រៅពីនេះ ក៏ស្នើទៅពលរដ្ឋថែទាំគោក្របី ពិសេសគិតពីទីសុវត្ថិភាព និងផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ អំឡុងពេលអាកាសធាតុប្រែប្រួល មានធ្លាក់ជោកជាំ ដែលងាយបង្កឱ្យសត្វចិញ្ចឹមឈឺ។ |
អាម៉េរិកជាប្រទេសដំបូងគេដែលប្រកាសមិនបញ្ជូនមន្រ្តីរដ្ឋាភិបាលខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលចិនធ្វើជាម្ចាស់ផ្ទះនាខែកុម្ភៈឆ្នាំ២០២២ ខាងមុខ។ អាម៉េរិកយោងលើបញ្ហារំលោភសិទ្ធិមនុស្សលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំងជាមូលហេតុសំខាន់នាំឱ្យមានការធ្វើពហិការនេះ។ អូស្ត្រាលី ក៏ចូលរួមមិនបញ្ជូនមន្រ្តីទៅអូឡាំពិកប៉េកាំងដែរ។ នៅថ្ងៃទី៨ ខែធ្នូ សម្ព័ន្ធមិត្តអាម៉េរិកពីរទៀតមានអង់គ្លេស និងកាណាដា ក៏ប្រកាសធ្វើពហិការដែរ បើទោះជាចិនព្រមានពីផលវិបាកក្ដី។ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ និយាយថា ក្រុងប៉េកាំងត្រូវតែដឹងអំពីក្តីបារម្ភរបស់លោកខាងលិចលើបញ្ហាសិទ្ធិមនុស្សក្នុងទឹកដីចិន។ ដូច្នោះចិនគួរភ្ញាក់ផ្អើលទេដែលកាណាដា មិនបញ្ជូនមន្រ្តីទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនោះ។ ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកាណាដា អ្នកនាំពាក្យស្ថានទូតចិនប្រចាំកាណាដា ក៏ប្រតិកម្មវិញដែរ។ «ផ្អែកលើភាពមនោគមវិជ្ជា ការកុហក និងពាក្យចចាមអារ៉ាម កាណាដានិងប្រទេសលោកខាងលិចមួយចំនួន បានចូលរួមកលល្បិចនយោបាយដោយព្យាយាមរំខានដំណើរការរលូននៃកីឡាអូឡាំពិកនិងកីឡាប៉ារ៉ាឡាំពិករដូវរងាររបស់ចិន។»អ្នកនាំពាក្យបេសកកម្មចិនសរសេរបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ ឯអង់គ្លេសវិញ លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន អះអាងថា ក៏ចូលរួមពហិការក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរដោយគ្មានមន្រ្តីណាត្រូវបានរំពឹងនឹងបញ្ជូនទៅចិនឡើយ។ ប៉ុន្តែអត្តពលិកអង់គ្លេសនឹងនៅតែចូលរួមប្រកួតប្រជែង។ ទាក់ទិននឹងរឿងនេះ ចិនថា ខ្លួនមិនបានអញ្ជើញមន្រ្តីអង់គ្លេសមកទេ៕ | កាណាដា និងអង់គ្លេស ក្លាយជាប្រទេសចុងក្រោយពីរទៀតដែលធ្វើពហិការការទូតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ បន្ទាប់ពីអាម៉េរិក និងអូស្ត្រាលី។ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនេះ បញ្ជាក់ការសម្រេចចិត្តនេះនៅថ្ងៃទី៨ ខែធ្នូ។ ចិនហៅថាការធ្វើពហិការនេះ ជាល្ខោននយោបាយ ជាយុទ្ធនាការលាបពណ៌ ខណៈខ្លួនមិនទាន់អញ្ជើញពួកគេផង។ |
បិសាចក្រហមមុនឈានជើងមកដល់ការប្រកួតជុំទី៥ នៃ FA Cup នេះ ពួកគេបានទម្លាក់ក្រុម Reading ដែលស្ថិតនៅលីគលំដាប់ទីពីរ Championship ក្នុងលទ្ធផល ៣-១។ ចំណែក West Ham United បានយកឈ្នះលើក្រុម Derby County ដែលស្ថិតនៅលីគលំដាប់ទី៣ English League 1 លទ្ធផល ២-០។ ក្រៅពីជំនួបក្រុមស្ថិតនៅក្របខណ្ឌ Premier League ទាំងពីរនេះ ក្រុម Wrexham ដែលមិនស្ថិននៅក្នុងលីគរបស់អង់គ្លេស ប៉ុន្តែជាក្រុមមកពីវែលស៍ នឹងអាចប្រឈមមុខតទល់ជាមួយក្រុមខ្លាំង Tottenham Hotspur នៅជុំទី៥ FA Cup ប្រសិនបើពួកគេអាចយកឈ្នះការប្រកួតទល់ក្រុម Sheffield United នៃលីគលំដាប់ទីពីររបស់អង់គ្លេស។ កាលពីប្រកួតសប្តាហ៍មុនក្រុម Wrexham និង Sheffield ទាំងពីរនេះបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ៣-៣ ហើយក្រុមទាំងពីរនេះក៏នឹងត្រូវជួបប្រកួតគ្នាកាត់សេចក្តីម្តងទៀតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣។ Manchester City នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Bristol City នៃក្របខណ្ឌ Championships។ ខណៈដែលមានក្រុមដទៃផ្សេងទៀតបានឆ្លងកាត់ការប្រកួតស្មើគ្នារួចមកហើយនោះ ក្រុមដែលឈ្នះការប្រកួតរវាង Grimsby Town និង Luton Town នឹងត្រូវទៅជួប Southampton។ ក្រុម Leicester City ក៏នឹងត្រូវរង់ចាំស្វាគមន៍ក្រុមដែលឈ្នះការប្រកួតរវាង Blackburn និង Birmingham City ផងដែរ។ រីឯក្រុម Brighton & Hove Albion ដែលទើបទម្លាក់ម្ចាស់ការពារជើងឯក Liverpool ត្រូវធ្វើដំណើរទៅប៉ះក្រុម Stoke City។ ចំណែក Leeds United កំពុងតែរង់ចាំក្រុមឈ្នះការប្រកួតរវាង Sunderland ទល់ Fulham។ ការប្រកួតដើម្បីស្វែករកក្រុមដែលត្រូវប្រកួតបន្តតាមការចាប់ឆ្នោតរួចនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ នៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការប្រកួតជុំទី៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈតទៅ៕ ខាងក្រោមនេះជាការចាប់ឆ្នោតក្រុមប្រកួតជុំទី៥ ៖ Southampton ជួប Luton ឬក៏ Grimsby Leicester ជួប Blackburn ឬក៏ Birmingham Stoke ជួប Brighton Wrexham ឬក៏ Sheffield United ជួប Tottenham Fulham ឬក៏ Sunderland ជួប Leeds Bristol City ជួប Manchester City Manchester United ជួប West Ham Ipswich ឬក៏ Burnley ជួប Sheffield Wednesday ឬក៏ Fleetwood | ពានរង្វាន់ FA Cup ដែលជាការប្រជែងគ្នារវាងក្រុមពីលីគកំពូលទាំង ៤របស់អង់គ្លេសបានរកឃើញក្រុមមួយចំនួនដែលត្រូវប៉ះគ្នានៅជុំទី៥។ Manchester United ត្រូវជួប West Ham United ដែលស្ថិតនៅក្របខណ្ឌ Premier League ដូចគ្នា ខណៈក្រុមផ្សេងទៀតសុទ្ធតែប៉ះគូប្រកួតមកពីកម្រិតលីគផ្សេងគ្នា។ |
ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃ៣ កក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ ។ បន្ទាប់មក នៅថ្ងៃទី៤ដល់៦ ខែកក្កដា នឹងទទួលឥទ្ធិពលមូសុងនិរតីមធ្យម និងជ្រលងសម្ពោធទាបពីចិន។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន មានភ្លៀង ផ្គររន្ទះ ពីបង្គួរ និងច្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ មិថុនានេះ ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បណ្ដាលខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់មួយអន្លើរ ចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៣ កក្កដា ។ ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចទៅបង្កួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។ រីឯបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំណែកឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងពីខ្សោយទៅមធ្យម។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី៤-៦កក្កដា៕ | ដោយៈ ប៉ូ សុភា |
ករណីជាសះស្បើយម្នាក់ គឺជាបុរសជនជាតិម៉ាឡេស៊ី ដែលធ្វើការសាសនានៅខេត្តកំពង់ចាម។ សរុបអ្នកជាសះស្បើយទាំង៥០នាក់ មានជនជាតិចិន១នាក់,អង់គ្លេស ៣នាក់, បែលហ្សិក១នាក់,ជនជាតិបារាំង១៧នាក់,ម៉ាឡេស៊ី ៤នាក់ និងខ្មែរ ២៤នាក់៕ | ភ្នំពេញ៖ កម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់បន្ថែមទៀត ខណៈមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មី ត្រូវបានរកឃើញទេ នៅ២ថ្ងៃចុងក្រោយនេះ។ សរុបករណីវិជ្ជមាននៅកម្ពុជា មានចំនួន ១១៤ករណី ហើយអ្នកជាសះស្បើយវិញ មានចំនួ៥០ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៥មេសានេះ។ |
លោក ហេង រតនា នាយកនៃអង្គភាពស៊ីម៉ាក់បានសរសេរនៅទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩ ថា ជំនួយឥតសំណងចំនួន២,៥លានដុល្លារ របស់រដ្ឋាភិបាលចិននេះ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង «ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា»។ គម្រោងនេះ គាំទ្រការពង្រាយកម្លាំងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តស្ទឹងត្រែង រួមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម លើផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ជាង១៧គីឡូម៉ែត្រក្រឡា។ គម្រោងជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជានេះ ត្រូវការកម្លាំងជំនាញជិត៣០០នាក់ ក្នុងរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១មករាដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០។ គម្រោងជំនួយឥតសំណងរដ្ឋាភិបាលចិននេះ មានរយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់២០២២ ហើយជំនួយ២.៥លានដុល្លារនេះ គឺជាឆ្នាំទី១។ សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានចុះ ផ្សព្វផ្សាយការអប់រំ ពីការយល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះ ដល់ពលរដ្ឋជាង៥៣ម៉ឺននាក់។ ជាមួយគ្នាដែរ អង្គភាពស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបជាង៣.៦ម៉ឺនគ្រាប់៕ | ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយ២លាន៥សែនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ |
តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង បានស្នើឲ្យអាជីវករផ្សារអូរឫស្សី ដែលកំពុងលក់ដូរ នៅលើឡៅតឿ ក្រោមឡៅតឿ និង នៅជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្លាស់ទៅលក់ដូរនៅក្រៅផ្សារជាបណ្តោះអាសន្នសិន ដើម្បីឲ្យក្រុមការងារបច្ចេកទេសសំណង់ ជួសជុលជាបន្ទាន់ និងឆាប់រួចរាល់។ សេចក្តីជូនដំណឹងរបស់លោកអភិបាល មិនបានបញ្ជាក់ឡើយថា អ្នកបច្ចេសទេស នឹងចាប់ផ្តើមជួសជុលនៅពេលណា ហើយនឹងត្រូវប្រើរយៈពេលយូរប៉ុនណា។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយសារតែមិនបានលើកទូរស័ព្ទ៕ | លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសថា សំណង់អគារផ្សារអូរឫស្សី នៅតែមានលក្ខណៈរឹងមាំ តែសំណង់ឡៅតឿ បានប្រេះស្រាំ ហើយអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ បើទុកយូរ មិនជួសជុល។ |
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវជនសម័យថ្មី ម៉ូតូ HONDA CLICK125i ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ FRONT COVER បែប V-ARMOR ឡូយជាងមុនព្រមទាំង STICKER អមសងខាងថ្មី កាន់តែទាក់ទាញ និងលេចធ្លោរួមជាមួយពណ៌ដ៏ទាន់សម័យ និងពេញនិយម ចំនូន ៣ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅ ដើម្បីនាំលោកអ្នកទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និងធ្វើឲ្យជីវិតពោពេញដោយភាពរីករាយ។ ម៉ូតូ HONDA CLICK125i ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា៖ - NEW V-ARMOR FRONT COVER WITH DUAL LED HEADLIGHT: ថ្មី! FRONT COVER បែប V-SHAPE បង្កើនភាពស្ព័រលើសមុន ព្រមជាមួយចង្កៀងមុខ DUAL LED ដែលជា LED ជំនាន់ចុងក្រោយ ផ្តល់នូវពន្លឺដ៏មុតស្រួច ច្បាស់ល្អ និងស្ថិតក្រោមក្រសែភ្នែករបស់អ្នកគ្រប់គ្នា។ - NEW SLEEK STICKER DESIGN: តែមថ្មី! បានរចនាបន្ថែមទៅលើតួម៉ូតូ កាន់តែស្ព័រ កាន់តែមុតស្រួច។ - FULL DIGITAL METER WITH IDLING STOP SYSTEM (ISS): កុងទ័រ FULL DIGITAL បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទី។ - SPORTY CAST WHEEL WITH COMBINED BRAKE SYSTEM (CBS): សំបកកង់បែបស្ព័រថ្មី ជាប្រភេទសំបកកង់គ្មានពោះវៀន អមជាមួយប្រព័ន្ធហ្វ្រាំង CBS ដើម្បីធ្វើឱ្យអ្នកមានទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ - LED TAIL LIGHT: ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើបផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។ - SPORTY MUFFLER: បំពង់ស៊ីម៉ាំងថ្មី! បែបស្ព័រធ្វើឱ្យការបើកបរកាន់តែរំភើប។ - SMART TECHNOLOGY: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។ - PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែលផ្តល់ អត្ថប្រយោជន៌ដូចជា៖ HIGHER PERFORMANCE: ធ្វើអោយម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។ EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។ LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពី ផលប៉ះពាល់ដល់បរិស្ថាន។ គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh ៕ | ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការដំឡើង និងចែកចាយ ម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK125i STRIKING ARRIVAL ស៊េរីថ្មី ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ។ |
អត្ថបទទាក់ទង អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី៖ លោក ពូទីន គ្រោងចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកលទ្ធភាពដករុស្ស៊ី ចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ក្រោមហេតុផលឈ្លានពានលើអ៊ុយក្រែន។ កិច្ចប្រជុំក្រុមប្រទេស G20 ឆ្នាំនេះ ត្រូវរៀបចំដោយឥណ្ឌូណេស៊ី។ ទាក់ទងជំហររបស់ចិនលើបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយរុស្ស៊ី ជាសមាជិកដ៏សំខាន់សម្រាប់ក្រុមប្រទេសមួយនេះ។ «គ្មានសមាជិកណាមួយ មានសិទ្ធិដកហូតសមាជិកភាពរបស់ប្រទេសដទៃឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដោយពិភពលោក កំពុងប្រឈមបញ្ហាជំងឺកូវីដ-១៩ និងការជួយសង្រ្គោះសេដ្ឋកិច្ចឡើងវិញ ក្រុមប្រទេស G20 គួរផ្តោតការទទួលខុសត្រូវរបស់ខ្លួន លើកិច្ចខិតខំទប់ស្កាត់ជំងឺឆ្លងសកល កែលម្អអភិបាលកិច្ចសេដ្ឋកិច្ចសកល និងស្តារសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ លោក វ៉ាង បានជំរុញឱ្យពិភពលោក ប្រកាន់យកប្រព័ន្ធពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្រួបបង្រួម, ដោះស្រាយរួមគ្នាលើបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍប្រកបដោយចីរភាព និងលើវិស័យផ្សេងទៀត។ ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានប្រកាសគាំទ្រឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសផ្លាសវេនរបស់ក្រុមប្រទេសG20 នៅក្នុងឆ្នាំ២០២២ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយផ្អែកក្រោមប្រធានបទ «ងើបឡើងរួមគ្នា ងើបឡើងកាន់តែរឹងមាំជាងមុន»។ សូមបញ្ជាក់ថា ការដករុស្ស៊ីចេញពីក្រុមសេដ្ឋកិច្ចមួយនេះ មិនមែនជារឿងងាយឡើយ ដោយសារប្រទេសមួយចំនួន ដូចជាចិន ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត អាចបដិសេធ ព្រោះការសម្រេចចិត្តរបស់ G20 ធ្វើក្រោមគោលការណ៍កុងសង់ស៊ីស៕ | អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា គ្មានសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ណាមួយ មានសិទ្ធិដកប្រទេសផ្សេងទៀតចេញពីសមាជិកឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលមានរបាយការណ៍ អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកលទ្ធភាព ដករុស្ស៊ីចេញពីក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចមួយនេះ។ |
ស្ត្រីដែលញ៉ាំត្រីសម្បូរខ្លាញ់ម្តងទៅបីដងក្នុងមួយសប្តាហ៍ គឺមិនទំនងជាប្រាប់ថា មានការថប់អារម្មណ៍ខ្ពស់ជាងអ្នកដែលមិនធ្លាប់ញ៉ាំឡើយ។ ការរកឃើញទៀតនិយាយថា ស្ត្រីដែលមានរបបអាហារដែលផ្តល់សុខភាពល្អដូចជា អាហារសម្បូរជាតិផ្លែឈើ សាឡាត គ្រាប់ធញ្ញជាតិ និងត្រី ឬអាហារបែបទំនៀមទម្លាប់ដូចជា បន្លែ សាច់ក្រហម សាច់បក្សី ទំនងជាមិនសូវប្រាប់ថា មានអាការថប់អារម្មណ៍ខ្ពស់ជាងអ្នកមិនបានញ៉ាំអាហារបែបនេះឡើយ។ ដែនកំណត់សំខាន់នៃការរកឃើញទាំងនេះគឺថា របបអាហារ និងអាការៈថប់អារម្មណ៍ត្រូវបានវាយតម្លៃក្នុងពេលតែមួយ ដូច្នេះវាមិនអាចបញ្ជាក់បានទៅលើទំនាក់ទំនង និងឥទ្ធីពលរវាងរបបអាហារ និងអារម្មណ៍មនុស្សបានឡើយ។ វាអាចបានត្រង់ថា ការដែលមានអារម្មណ៍តក់ស្លុតប្រហែលជាប៉ះពាល់ដល់ជម្រើសនៃការញ៉ាំអាហារលើស្ត្រីមួយចំនួន ឬកត្តាផ្សេងៗទៀតប៉ះពាល់ទៅលើកម្រិតនៃការថប់អារម្មណ៍ និងរបបអាហាររបស់ស្ត្រី។ ថ្វីបើការសិក្សានេះមិនអាចអះអាងដោយខ្លួនឯងថា របបអាហារមានឥទ្ធិពលដោយផ្ទាល់ទៅលើការថប់អារម្មណ៍ចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ តែការញ៉ាំអាហារមានតុល្យភាពនិងសុខភាពល្អត្រូវបានគេដឹងថាជារឿងសំខាន់សម្រាប់ម្តាយ និងកូនក្នុងពេលមានផ្ទៃពោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការញ៉ាំត្រីក្នុងពេលមានផ្ទៃពោះអាចជួយបន្ថយអារម្មណ៍នៃការថប់អារម្មណ៍បានមុនពេលសម្រាលកូន។ រឿងនេះគឺផ្អែកទៅលើការស្រាវជ្រាមួយដែលបានធ្វើទៅលើស្ត្រីមានផ្ទៃពោះប្រមាណច្រើនជាង ៩៥០០នាក់ ដែលទាក់ទងនឹងរបបអាហារ និងកម្រិតថបអារម្មណ៍របស់ពួកគេ។ |
សូមទស្សនាវីដេអូ នៃពិធីឡើងអ្នកតា នៃសហគមន៍ប្រាសាទវត្តអធ្វា ដែលធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ៣កើត ខែមាឃ៖ អ្នកភូមិរស់នៅជុំវិញប្រាសាទវត្តអធ្វា ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក៏បានរៀបចំពិធីនេះដែរ។ ប្រាសាទវត្តអធ្វា ជាគោលដៅសំខាន់ក្នុងការរៀបចំពិធីឡើងអ្នកតា របស់អ្នកភូមិនេះ។ ដូចរាល់ដង ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ចាស់ទុំក្នុងភូមិ ហាក់មមាញឹកក្នុងការរៀបចំពិធីពីដូនតាមួយនេះ។ នៅប្រាសាទវត្តអធ្វា អ្នកភូមិមានជំនឿខ្លាំង ទៅលើអ្នកតាមហារាជ្យ និងអ្នកតា មហាជម្ជូ។ អ្នកភូមិជឿថា អ្នកតាទាំងនេះ បានជួយថែរក្សា ឃុំគ្រងអ្នកភូមិឱ្យមានអាហារហូបចុកបរិបូណ៌ និងជួបតែសេចក្ដីសុខសប្បាយ និងតែងជួយពួកគេ រាល់ការបន់ស្រន់ផ្សេងៗ។ ក្នុងបរិបទជំងឺកូវីដ-១៩នេះ អ្នកភូមិបានបន់ស្រន់ដល់អ្នកតាម្ចាស់ស្រុក សូមឱ្យយកជំងឺឆ្លងរាតត្បាតនេះចេញទៅវិញឆាប់ៗ និងសុំឱ្យជួបតែសេចក្ដីសុខចម្រុងចម្រើន ពិសេសការបង្កបង្កើនផលស្រែចម្ការ ឱ្យទទួលបានភោគផលល្អ។ល៕ | សៀមរាប៖ ពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ជាពិធីប្រពៃណីដែលអ្នកស្រុកអង្គរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មិនដែលរំលងឡើយ។ អ្នកស្រុកមានជំនឿ មានទម្លាប់រៀបចំពិធីនេះ មិនហ៊ានរំលងឡើយ ដ្បិតបារម្ភនៅមិនសុខមិនស្រួល បើមិនបានរៀបចំតាមទម្លាប់ដែលធ្លាប់ធ្វើកន្លងមក។ រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់អង្គរ បានរៀបចំពិធីនេះតាមបែបបទ នៅក្នុងតំបន់រៀងៗខ្លួន ដែលខ្លះរៀបចំតូច និងខ្លះធំទៅតាមលទ្ធភាព។ |
បើទោះរុស្ស៊ី បានប្រកាសដកទ័ពមួយចំនួនចេញពីព្រំដែន ដោយសំអាងថាសមយុទ្ធយោធាបានបញ្ចប់ ប៉ុន្តែប្រទេសលោកខាងលិច នៅតែបន្តចោទថា គ្មានឡើយសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងលើវិបត្តិអ៊ុយក្រែន។ តាមរបាយការណ៍របស់មន្រ្តីអាម៉េរិក រុស្ស៊ីបានបង្កើនកម្លាំងទ័ពពីជិត ១៧ម៉ឺននាក់ ទៅ ១៩ម៉ឺននាក់នៅតំបន់ភាគខាងលិចរបស់ខ្លួន។ ការបញ្ចេញរបាយការណ៍នេះ ធ្វើឡើងស្របពេលក្រុមផ្តាច់ខ្លួន នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន បានប្រកាសកែនទ័ព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ស្របពេលភាពតឹងតានកាន់តែហក់ឡើងខ្ពស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើជួបសមភាគីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន។ «ខ្ញុំមិនដឹងពីអ្វីដែលលោកប្រធានាធិបតីរុស្ស៊ីចង់បានឡើយ។ ដូចនេះ ខ្ញុំស្នើរៀបចំកិច្ចប្រជុំមួយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសន្តិសុខក្រុងមូនិក អាល្លឺម៉ង់ ដោយបន្ថែមថា អ៊ុយក្រែននៅតែបន្តកិច្ចចរចា ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនប្រកបដោយសន្តិភាព។ យ៉ាងណាមិញ សំណើរបស់មេដឹកនាំអ៊ុយក្រែន មិនទាន់ត្រូវបានក្រុងមូស្គូឆ្លើយតបវិញឡើយ។ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហើបថា លោកចង់ឱ្យមានកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរួមមានរុស្ស៊ី អាល្លឺម៉ង់ តួកគី ដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន។ ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួយយោធាអ៊ុយក្រែនជាថ្មី។ ក្នុងករណីការប៉ះទង្គិចអាចរីកធំឡើង រុស្ស៊ី អាចបញ្ជូនកម្លាំងទ័ពចូលដីអ៊ុយក្រែនជាថ្មី ដូចកាលពីឆ្នាំ២០១៤។ សូមបញ្ជាក់ថា រុស្ស៊ីនៅថ្ងៃទី១៩ ខែកុម្ភៈ បានធ្វើសមយុទ្ធយោធាមួយ ដោយមានការសាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ លោកពូទីន ក៏បានចូលរួមពិនិត្យមើលសមយុទ្ធនេះដែរ៕ | ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែកុម្ភៈ បានស្នើជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ខណៈភាពតានតឹងនៅតំបន់ពំ្រដែន និងតំបន់ភាគខាងកើតអ៊ុយក្រែន កំពុងហក់ឡើងខ្លាំង។ ក្នុងថ្ងៃដដែលនោះ រុស្ស៊ី បានធ្វើសមយុទ្ធយោធាមួយ ដោយមានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀត។ |
សង្ក្រាន្តសៀមរាប សង្ក្រាន្តបាត់ដំបង សង្ក្រាន្តព្រៃវែង សង្ក្រាន្តកែប សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តវត្ត សង្ក្រាន្តក្រុមហ៊ុន ។ល។ ទោះបីឆ្នាំនេះ គេមិនបាននិយាយអំពី«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» ប៉ុន្តែពលរដ្ឋខ្មែរទូទៅបាននិយាយអំពី«សង្ក្រាន្តគ្រប់ទីកន្លែង»។ សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា) តាំងពីឆ្នាំដំបូង (២០១៣) រហូតដល់ឆ្នាំទី៦ (២០១៨) ទើបស្មារតីនៃអង្គរសង្ក្រាន្តបានជ្រួតជ្រាបដល់បេះដូងមនុស្សជាច្រើននៅតាមខេត្ត។ បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ វាមិនត្រឹមតែជាឱកាសនៃថ្ងៃឈប់សម្រាក និងជួបជុំគ្រួសារ ញាតិមិត្តក្នុងភូមិនៅស្រុកកំណើតនោះឡើយ ប៉ុន្តែវាត្រូវតែជាពេលវេលាដែលត្រូវរំឭកអំពីអត្តសញ្ញាណវប្បធម៌របស់ដូនតាខ្មែរដែរយ៉ាងទូលំទូលាយ។ សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា) នៅក្នុងឆ្នាំ២០១៩នេះ តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំ នៅតាមបណ្តាសាលារៀនរដ្ឋ និងឯកជន ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា និងសិស្សានុសិស្សបានរួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំ ដោយមានបាននាំយកគំនិតច្នៃប្រឌិតនានា ទាក់ទងនឹងផលិតផល និងអត្តសញ្ញាណខ្មែរ មកបង្ហាញនៅក្នុងពិធីទាំងនោះយ៉ាងរស់រវើក។ សង្រ្កាន្តអង្គលំទង ស្ថិតក្នុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបថតដោយ សែម វណ្ណា) ពុំមានពាក្យសរសើរថា ជោគជ័យ ទៅដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតមែននៅក្នុងឆ្នាំនេះ ប៉ុន្តែមានពាក្យជោគជ័យសម្រាប់ស្មារតីនៃអង្គរសង្ក្រាន្ត នៅពេលដែលសកម្មភាពដូចគ្នានឹងអង្គរសង្ក្រាន្តត្រូវបានរៀបចំនៅទូទាំងប្រទេសយ៉ាងសប្បាយរីករាយ។ ជោគជ័យនៃស្មារតីអង្គរសង្ក្រាន្តពិតជាបានផ្តល់ផលជាច្រើនដល់កម្ពុជារួមមាន៖ សង្រ្កាន្តក្រាំងស្បូវ (ភូមិ) ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រូបថតដោយ សែម វណ្ណា) ក- ផ្នែកវប្បធម៌៖ មិនថាក្នុងព្រឹត្តិការណ៍ធំ ឬតូច ឬជាលក្ខណៈឯកជននោះឡើយ យ៉ាងហោចណាស់ ស្បូវ ស្លឹតត្នោត បំពង់ទឹកត្នោត មួកស្លឹកត្នោត រទេះគោ ឬកង់រទេះគោ ត្រូវបានគេទិញយកមករៀបចំតែង បំពាក់អំពូលភ្លើងយ៉ាងស្រស់ស្អាត។ ពាងទឹក អាវយឺតបោះពុម្ពជាមួយឈ្មោះខេត្ត និងនិមិត្តសញ្ញារបស់ខេត្ត ឬស្រុកកំណើត និងវត្តុបែបអត្តសញ្ញាណខ្មែរជាច្រើនទៀត ត្រូវបានគេធ្វើលក់ និងបញ្ជាទិញ។ តាមរយៈសង្ក្រាន្តគ្រប់ទីកន្លែងនេះហើយ ដែលវត្តុវប្បធម៌ដូនតាត្រូវបានគាស់រំលើង រំឭក ថែរក្សា និងដាក់បង្ហាញបានយ៉ាងទូលំទូលាយ។ អ្នកផលិតក៏ទទួលបានចំណូល។ នេះក៏ជាពេលវេលាដែលចាស់ទុំក្នុងភូមិស្រុកនៅតាមបណ្តាខេត្ត បានបញ្ចេញចំណេះដឹងជាក់ស្តែងបង្ហាញ និងបង្រៀនកូនចៅជំនាន់ក្រោយ។ សង្ក្រាន្តវិទ្យាល័យជាស៊ីមរក្សជ័យ (រូបថតដោយ ប៉ាន់ បូនី) ខ- ផ្នែកសេដ្ឋកិច្ច៖ នៅពេលមានសង្ក្រាន្តនៅតាមបណ្តាខេត្ត ប្រជាជនមានទំនោរទៅកម្សាន្ត និងបន្តស្នាក់នៅក្នុងខេត្តកំណើតរបស់ខ្លួន ឬទៅខេត្តជិតស្រុកកំណើតរបស់ខ្លួន។ អាជ្ញាធរខេត្តជាច្រើនបានផ្សព្វផ្សាយអំពីតួលេខដ៏ច្រើននៃអ្នកទេសចរជាតិដែលបានស្នាក់នៅកម្សាន្តនៅតាមខេត្ត។ ដូច្នេះចរន្តនៃចំណាយ ត្រូវបានបែងចែកទៅតាមបណ្តាខេត្តជាច្រើន ដោយមិនបានរត់ចូលតែក្នុងទីរួមខេត្តសៀមរាបដូចឆ្នាំមុនៗ។ គ- សុខដុមរមនីយកម្មសង្គម៖ សង្ក្រាន្តតាមខេត្ត បានជំរុញឱ្យមនុស្សម្នាជាច្រើនមានឱកាសជួបជុំគ្នា។ ក្តីស្រឡាញ់ សាមគ្គីភាព ភាពសុខដុមរមនា ចាប់ពីក្នុងគ្រួសារ ក្នុងសហគមន៍ ក្នុងភូមិស្រុក ក៏កាន់តែមានវត្តមានច្រើនឡើង។ កម្ពុជាត្រូវបន្តសកម្មភាពវិជ្ជមាននេះឱ្យក្លាយទៅជាវប្បធម៌ និងទំនៀមទម្លាប់ក្នុងរដូវចូលឆ្នាំ ដែលជាពេលវេលានៃភាពសប្បាយរីករាយជាមួយនឹងសម្បត្តិវប្បធម៌ដូនតាខ្មែរសម័យអង្គរ នាឆ្នាំក្រោយៗទៀត។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តអាចមានតែមួយ តែស្មារតីអង្គរសង្ក្រាន្តត្រូវមាននៅពេញផ្ទៃមាតុភូមិកម្ពុជា៕ | ពលរដ្ឋខ្មែរបានត្រឡប់ពីស្រុកកំណើត ពីទីកម្សាន្ត និងបានចូលបំពេញការងារវិញជាប្រក្រតី ក្រោយពិធីបុណ្យចូលឆ្នាំ។ បុណ្យចូលឆ្នាំចប់មែន តែអ្វីដែលគេនៅចងចាំ គឺព្រឹត្តិការណ៍កម្សាន្តដែលមានភ្ជាប់ពាក្យ«សង្ក្រាន្ត» និងឈ្មោះទីតាំង។ |
សមាជិកអង្គការសហប្រជាជាតិចំនួន១២២ បានបោះឆ្នោតគាំទ្រដំណោះស្រាយស្ដីពីវិបត្តិរ៉ូហ៊ីងយ៉ា ដែលស្នើឡើងដោយអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។ ដំណោះស្រាយនេះបានអំពាវនាវឲ្យមីយ៉ាន់ម៉ាបញ្ចប់យុទ្ធនាការបង្ក្រាបលើក្រុមរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine ដែលត្រូវរត់ជ្រកកោននៅឯបង់ក្លាដែស។ ប្រទេសចំនួន១០ បានបោះឆ្នោតប្រឆាំងដំណោះស្រាយនេះ ខណៈ២៤ប្រទេសទៀតបោះឆ្នោតអនុប្បវាទ។ ចិន និងរុស្ស៊ី ជាមហាអំណាចដែលបានជំទាស់ដំណោះស្រាយខាងលើនេះជាមួយនឹងបេឡារុស ស៊ីរី និងស៊ីមបាវ៉េ។ ដោយឡែករដ្ឋអាស៊ានចំនួនប្រាំមានកម្ពុជា ហ្វីលីពីន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាផ្ទាល់ ក៏បានបោះឆ្នោតជំទាស់ដែរ។ សមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងនេះបានប្រកាសជំហរអស់ហើយថា វិបត្តិរ៉ូហ៊ីងយ៉ា គឺជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងទុកឲ្យមីយ៉ាន់ម៉ាជាអ្នកដោះស្រាយដោយខ្លួនឯង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ដំណោះស្រាយដែលត្រូវបានគាំទ្រដោយសមាជិកលើសលប់នេះ បានទទូចឲ្យរដ្ឋាភិបាលក្រុងណៃពិដោបើកផ្លូវឲ្យក្រុមជួយសង្គ្រោះអាចចូលតំបន់រងគ្រោះដើម្បីចែកចាយជំនួយ ធានាពីការវិលត្រឡប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងផ្ដល់សិទ្ធិជាប្រជាជនស្របច្បាប់ឲ្យពួកគេផងដែរ។ ដំណោះស្រាយខាងលើបានស្នើឲ្យលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស តែងតាំងប្រេសិតពិសេសសម្រាប់មីយ៉ាន់ម៉ាផងដែរ។ សំណើតែងតាំងប្រេសិតពិសេសប្រចាំមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី បញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍សិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ា Yanghee Lee និងបានហាមលោកស្រីចូលទឹកដីមីយ៉ាន់ម៉ាទៅទៀត។ គណៈកម្មាធិការថវិការបស់មហាសន្និបាតបានផ្ដល់ភ្លើងខៀវដល់ការបង្កើតតំណែងថ្មីនេះហើយ ដែលគេជឿថា អាចជួយដោះស្រាយវិបត្តិមនុស្សធម៌ដ៏អាក្រក់នេះ។ មកទល់ពេលនេះ ជនមូស្លីមរ៉ូហ៊ីងយ៉ាច្រើនជាង៦សែននាក់កំពុងស្នាក់នៅជំរំភៀសខ្លួននៅលើទឹកដីបង់ក្លាដែស ប៉ុន្តែស្ថានភាពរស់នៅរបស់ពួកគេមិនមានលក្ខណៈល្អប្រសើរឡើយ ខណៈដែលក្រុមមនុស្សធម៌ពិបាកបំពេញការងាររបស់ខ្លួនយ៉ាងខ្លាំង។ ដោយឡែកយោធាមីយា់ន់ម៉ាវិញនៅតែអះអាងពីភាពត្រឹមត្រូវនៃយុទ្ធនាការរបស់ខ្លួន ក្រោមហេតុផលបោសសម្អាតក្រុមឧទ្ទាមដែលវាយប្រហារលើមូលដ្ឋានយោធា៕ | មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែធ្នូ បានស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ចប់ប្រតិបត្តិការយោធាដ៏ហិង្សារបស់ខ្លួននៅឯរដ្ឋ Rakhine ដែលបណ្ដាលឲ្យជនភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់រត់ភៀសខ្លួន។ សមាជិកអង្គការសហប្រជាជាតិភាគច្រើនបានគាំទ្រដំណោះស្រាយនេះ ប៉ុន្តែចិន និងរុស្ស៊ី បានចេញមុខប្រឆាំង ខណៈរដ្ឋសមាជិកអាស៊ានចំនួនប្រាំក៏បានបោះឆ្នោតជំទាស់ដែរ។ |
កាលពីខែមករា សហគមន៍អឺរ៉ុបបានកំណត់ពន្ធរយៈពេល៣ឆ្នាំលើអង្ករពីកម្ពុជានិងភូមាក្នុងគោលបំណងការពារអ្នកផលិតអង្ករក្នុងសហគមន៍អឺរ៉ុបដូចជាអ៊ីតាលី បន្ទាប់ពីមានការកើនឡើងនៃការនាំអង្ករចូលពីប្រទេសនៅអាស៊ីទាំងពីរនេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថារយៈពេល៦ខែដំបូង បន្ទាប់ពីមានការយកពន្ធអង្ករកម្ពុជានោះ ការនាំចេញអង្ករកម្ពុជាទៅសហភាពអឺរ៉ុបបានធ្លាក់ចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺចុះមកត្រឹម៩៣.០០០តោន។ សហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការធ្លាក់ចុះនេះប៉ះពាល់ភាគច្រើនដល់ពលរដ្ឋចំនួន៥០ម៉ឺនគ្រួសារ ដែលដំណាំស្រូវផ្កាម្លិះ និងស្រូវអង្ករក្រអូបគ្រាប់វែង ទោះជាអង្ករទាំងនេះមិនមានលក្ខណៈប្រកួតប្រជែងផ្ទាល់ជាមួយផលិតផលដាំនៅសហភាពអឺរ៉ុបក៏ដោយ។ សហគមន៍អឺរ៉ុបកាលពីខែកុម្ភៈបានចាប់ផ្តើមដំណើរការត្រួតពិនិត្យរយៈពេល១៨ខែ ដែលអាចឈានដល់ការព្យួរការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ (EBA) សម្រាប់ប្រទេសកម្ពុជា ដោយសារវិបត្តិសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ការត្រួតពិនិត្យនេះគឺដាច់ដោយឡែកពីការយកពន្ធអង្ករ។ សហភាពអឺរ៉ុបជាទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាជាង១ភាគ៣ រួមមានសម្លៀកបំពាក់ ស្បែកជើងនិងកង់។ កាលពីខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់លោកនឹងជួយប្រទេសកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA ។ ប្រទេសចិនក៏បានយល់ព្រមទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុនសែន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ប្រទេសកម្ពុជាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពន្ធគយរបស់សហភាពអឺរ៉ុបទៅលើអង្កររបស់កម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់កសិករកន្លះលាននាក់ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញទៅកាន់អឺរ៉ុប ខណៈអឺរ៉ុបពិនិត្យឡើងវិញនូវការអនុគ្រោះពន្ធគយសម្រាប់ប្រទេសនេះដោយសារបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ |
គ្រាប់បាល់ទី១ របស់ម្ចាស់ផ្ទះព្រៃវែង រកបានដោយការភ្លាត់ស្នៀតរបស់អ្នកចាំទីក្រុមភ្ញៀវអគ្គិសនីកម្ពុជា កីឡាករ អេង កែវដាវីត ដែលទប់បាល់មិនល្អ ធ្វើឱ្យចូលទីខ្លួនឯង បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនឲ្យ នៅនាទី៣។ លុះចូលដល់នាទី១៣ ខ្សែប្រយុទ្ធព្រៃវែង កីឡាករ Bortu Dauda រកបាន១គ្រាប់ទៀត បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ នាំឲ្យអគ្គិសនីកម្ពុជា នាំមុខ២-០។ ឈានដល់ចុងតង់ទី១ នាទី៤៥ ហើយ ស្រាប់តែក្រុមម្ចាស់ផ្ទះ ទទួលបានបាល់ពិន័យ១១ ម៉ែត្រ ក្រោយខ្សែការពារក្រុមភ្ញៀវបង្កកំហុស នៅក្នុងតំបន់គ្រោះថ្នាក់ ហើយទទួលបានកាតក្រហម។ កីឡាករ So Omae រ៉ាប់រងបាល់ពិន័យនោះ បានសម្រេច នាំមុខអគ្គិសនីកម្ពុជា ក្នុងតង់ទី១ លទ្ធផល៣-០។ លុះចូលដល់តង់ទី២ នាទី៦៧ កីឡាករ ណា ប៊ុនណេត ខ្សែបម្រើប្រយុទ្ធព្រៃវែង បានអូសផុតអ្នកការពារ រួចក៏សម្រេចទី មុនពេលកីឡាករ គង់ រិទ្ធី ស៊ុតបន្ថែមគ្រាប់ទី៥ នៅនាទី៧១ ។ ចំណែកគ្រាប់ទី៦ ធ្វើបានដោយកីឡាករ Takeshita Masatoshi នៅនាទី៧៣ មុនពេលកីឡាករ SO Omae បន្ថែមមួយគ្រាប់ទៀត នៅនាទី៨៧។ ក្នុងថ្ងៃជាមួយគ្នានេះ វិសាខា ជោគជ័យលើជំនួបជាមួយ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន AIA KMH Sports Park រីឯក្រុមបាល់ទាត់ បឹងកេត បានយកឈ្នះ លើក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋានស្ដាតចាស់។ ជ័យជម្នះ បឹងកេតនេះ ស្របពេលកីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញខ្លួនលើកដំបូងក្នុងទីលាន បន្ទាប់ពីខកខានអស់មួយរដូវកាល។ ដោយឡែកក្រុមការពារតំណែងជើងឯក Cambodian League Cup 2022 ភ្នំពេញក្រោន បានលុតអង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងទឹកដីកីឡដ្ឋាន Smart RSN ក្នុងលទ្ធផល៨-១ កាលពីថ្ងៃទី៤ ខែមីនា។ ក្នុងចំណោម ៨គ្រាប់នោះ ប្រាក់ ធីវ៉ា ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន រកបាន៣គ្រាប់, Valerii Hryshyn ២គ្រាប់, Shimizu Shitaro ២គ្រាប់ និងសឿត បារាំង ១គ្រាប់។ ដោយឡែក ១គ្រាប់របស់អង្គរថាយហ្គឺរ គឺរកបានដោយ កីឡាករ សុខ គ្រូសូហ្វាន។ នៅក្នុងពូលB ដដែលនោះ នគរបាលជាតិ បានយកឈ្នះ លើម្ចាស់ផ្ទះ សូលទីឡូអង្គរ ក្នុងលទ្ធផល ២-០នៅកីឡដ្ឋានហនុមាន ។ ចំណែកការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និងកងយោធពលលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ បានត្រឹមតែស្មើក្នុងលទ្ធផល ០-០។ គួរបញ្ជាក់ថា ក្នុងពូល A វិសាខា ឈរនៅលេខ១ មាន៩ពិន្ទុ តាមពីក្រោយដោយក្លិបទ័ព ដែលមានពិន្ទុស្មើគ្នា ជាមួយគិរីវង់សុខសែនជ័យ ឈរចំណាត់ថ្នាក់លេខ៣។ ចំណែក ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៤ មានពិន្ទុ ស្មើជាមួយ បឹងកេត លេខ៥ និងអគ្គិសនីកម្ពុជា លេខ៦។ ដោយឡែក កោះកុង ៣ប្រកួតមិនទាន់ឈ្នះសោះ ឈរចំណាត់ថ្នាក់លេខ៧ មិនមានពិន្ទុ។ សម្រាប់ពូល B ណាហ្គាវើលដ៍ នៅតែបន្ដឈរនៅកំពូលតារាង មាន១០ពិន្ទុ ខណៈ ភ្នំពេញក្រោន ឈរលេខ២ មាន៩ពិន្ទុ។ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់លេខ៣ មាន៦ពិន្ទុ តាមពីក្រោយដោយ ព្រះខ័នរាជ ស្វាយរៀង លេខ៤ មាន៤ពិន្ទុ រីឯនគរបាលជាតិ ឈរលេខ៦ មាន៣ពិន្ទុ, លេខ៦ សូលទីឡូអង្គរ មាន១ពិន្ទុ ស្មើគ្នា និងអង្គរថាយហ្គឺរ ចំណាត់ថ្នាក់លេខ៧៕ | ភ្នំពេញក្រោន បានបំបាក់អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ ក្នុងការប្រកួតពានរង្វាន់ខាមបូឌានលីគខាប់ ២០២៣ (Cambodian League Cup 2023) កាលពីថ្ងៃទី៤ ខែមិនា នៅកីឡដ្ឋាន Smart RSN។ រីឯ អគ្គិសនីកម្ពុជា ចាញ់យ៉ាងដំណំ ក្នុងការប្រកួតជាមួយព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង ក្នុងលទ្ធផល ៧-០ នារសៀលថ្ងៃទី៥ ខែមីនា។ |
ភ្នំពេញ៖ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ មានពីរគឺកម្រិតមធ្យម និងធ្ងន់ធ្ងរ។ លោកស្រី វ៉ិត ចំរើន ប្រធានគម្រោងការថែទាំ និងព្យាបាល កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវមធ្យម និងធ្ងន់ធ្ងរនៃអង្គការHelen keller បានលើកឡើងថា កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ កម្រិតធ្ងន់ធ្ងរ នឹងធ្វើឱ្យសុខភាពចុះខ្សោយប្រឈមនឹងឆ្លងជំងឺផ្សេងៗ ដែលអាចឱ្យកុមារមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ បើតាមអ្នកជំនាញរូបនេះ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ អាចស្លាប់បាន ប្រសិនបើ កើតជំងឺរ៉ាំរ៉ៃ ខណៈឪពុកម្តាយមិនបានព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ លោកស្រី វ៉ិត ចំរើន បានណែនាំដូច្នេះ៖« អ្នកម្តាយគ្រប់រូបត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងចៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។ ប៉ុន្តែប្រសិនបើកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ អ្នកម្តាយត្រូវព្យាបាលឱ្យទាន់ពេលវេលា និងមិនឈានដល់កើតជាជំងឺរ៉ាំរ៉ៃបានឡើយ »។ លោកស្រី វ៉ិត ចំរើន បានបន្ថែមថា កុមារដែលមានកង្វះអាហារូបត្ថម្ភកម្រិតមធ្យម ឬមានរយៈពេលខ្លី គ្រូពេទ្យអាចព្យាបាលជាសះស្បើយរយៈពេល២ខែប៉ុណ្ណោះ ។ ចំណែកឯ កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ថែមទាំងឆ្លងជំងឺផ្សេងៗរ៉ាំរ៉ៃ គឺការព្យាបាល អាចចាប់ពី ៣ខែទៅ ៤ខែ៕ | ដោយ៖ អ៊ុត រស្មី & ជៃ ភានិត |
កិច្ចប្រជុំ២សប្ដាហ៍របស់សន្និសីទអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26) បានបន្តលើសគម្រោងរបស់ខ្លួន ទម្រាំសម្រេចបានកិច្ចព្រមព្រៀងនៅថ្ងៃទី១៣ ខែសីហា។ ប្រធានកិច្ចប្រជុំ Alok Sharma បានគោះញញួរប្រកាសពីកិច្ចព្រមព្រៀងមួយដែលជាលទ្ធផលនៃការចរចាជាច្រើនថ្ងៃរបស់តំណាងមកពីប្រទេសជិត២០០។ ជាមួយនឹងសុទិដ្ឋិនិយមនៃការសម្រេចបានកិច្ចព្រមព្រៀង ក្រុមអ្នកវិទ្យាសាស្ត្រមើលឃើញថា ការគំរាមដោយសារកំណើនសីតុណ្ហភាព មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ កិច្ចព្រមព្រៀង COP26 ជំរុញឱ្យប្រទេសនានាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយលុបបំបាត់ការផ្ដល់ប្រាក់ដើម្បីអនុវត្តគម្រោងធ្យូងថ្មថ្មីៗ សំដៅការបន្ថយប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលើពិភពលោកមួយនេះ។ តាមពិតទៅ ប្រទេសនានាចង់ឱ្យលុបបំបាត់ធ្យូងថ្មតែម្ដង ប៉ុន្តែចិន និងឥណ្ឌាដែលសុទ្ធសឹងជាប្រទេសបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតធំៗ ចេញមុខទាមទារឱ្យប្ដូរពាក្យលុបបំបាត់ ហើយជំនួសដោយពាក្យកាត់បន្ថយវិញ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងដដែល ក៏ទទូចឱ្យប្រទេសនានាបង្កើនល្បឿនកាត់បន្ថយការបញ្ចេញឧស្ម័នពុលតាមរយៈការដាក់ស្នើផែនការថ្នាក់ជាតិថ្មីនៅត្រឹមឆ្នាំ២០២២ ។ លើសពីនោះ កិច្ចព្រមព្រៀងដដែលនេះ មិនបានបញ្ចូលការប្ដេជ្ញាចិត្តទាក់ទងការផ្ដល់លុយសំណងខូចខាតបណ្ដាលមកពីវិបត្តិអាកាសធាតុឡើយ ព្រោះអាម៉េរិក និងសហភាពអឺរ៉ុបជំទាស់ខ្លាំង។ «ខ្ញុំសុំទោសចំពោះដំណើរការកន្លងមក។ ខ្ញុំពិតជាសុំទោស។» លោក Sharma និយាយបែបនេះជាមួយទឹកភ្នែករលីងរលោង មុនគោះញញួរអនុម័តកិច្ចព្រមព្រៀង។ ការបង្ហាញអារម្មណ៍របស់រដ្ឋមន្រ្តីអង់គ្លេសរូបនេះ ជាសញ្ញាបង្ហាញពីការលំបាកលំបិន សាំញាំ និងការខ្វែងគំនិតគ្នាក្នុងពេលចរចាជាង១០ថ្ងៃមកនេះ ខណៈប្រទេសមួយចំនួននៅតែប្រកាន់ជំហរការពារផលប្រយោជន៍របស់ខ្លួនជាជាងការគិតគូរផលប្រយោជន៍ពិភពលោក។ កិច្ចប្រជុំ COP26 នៅស្កុតឡែន មានគោលដៅសំខាន់គឺការធ្វើសកម្មភាពដើម្បីកំណត់កំណើនសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី១,៥អង្សា។ ប្រទេសដែលងាយរងគ្រោះ ក៏ទាមទារឱ្យបណ្ដាប្រទេសអ្នកមានអនុវត្តការសន្យាផ្ដល់លុយឱ្យពួកខ្លួនមានលទ្ធភាពសម្របខ្លួននឹងការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលកើតឡើងកាន់តែញឹកញាប់ និងកាន់តែគ្រោះថ្នាក់។ ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្វាគមន៍លទ្ធផលកិច្ចប្រជុំ តែលោកក៏ព្រមានថា មិនទាន់គ្រប់គ្រាន់ឡើយ។ លោក ហ្គូតេរ៉េស បានសរសេរលើ Twitter ថា ពិភពលោកនៅតែប្រឈមមុខមហន្តរាយអាកាសធាតុដដែល។ ចំណែលោក Laurence Tubiana អ្នកបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ វិញ លើកឡើងថា COP26 បរាជ័យក្នុងការផ្ដល់ជំនួយដល់ប្រទេសរងគ្រោះខ្លាំង។ សន្និសីទលើកទី២៧ (COP27) នឹងធ្វើនៅទឹកដីអេហ្ស៊ីបនៅឆ្នាំក្រោយ៕ | ទីបំផុតទៅ សន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុង Glasgow សម្រេចបានកិច្ចព្រមព្រៀងមួយដែលប្រទេសជុំវិញពិភពលោកប្ដេជ្ញាបង្កើនសកម្មភាពដើម្បីដោះស្រាយវិបត្តិអាកាសជាសាកល។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានក្រុមបរិស្ថានរិះគន់ព្រោះមិនមានការតាំងចិត្តមុតមាំបន្ថែមដែលត្រូវការដើម្បីបញ្ចៀសការគំរាមទៅថ្ងៃមុខ។ ប្រមុខអង្គការសហប្រជាជាតិថែមទាំងនិយាយថា កិច្ចព្រមព្រៀងនេះ មិនទាន់គ្រប់គ្រាន់ទៀតផង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.