text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង៣៤ខ្សែនេះ គឺមានការចូលរួមពីកម្លាំងជំនាញ ដើម្បីដោះស្រាយឱ្យទាន់សភាពការណ៍ ក្នុងនោះមានកងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ ខ្សែ។ កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រ...
 ភ្នំពេញ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ លើផ្លូវសរុប ៣៤ ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ បានចាប់ផ្ដើមអនុវត្តជាបណ្ដើរៗ ក្នុងទំហំទឹកប្រាក់សរុបជាង ២០០លានដុល្លារអាមេរិក។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
  «ខ្ញុំរកឃើញថា ការធ្វើតេស្តរកកូរ៉ូណាវីរុសមានលទ្ធផលវិជ្ជមាន។» នាយករដ្ឋមន្ត្រីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទីន ប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បែបនេះក្នុងជំនួបតាមប្រព័ន្ធ Videoconference នៅថ្ងៃទី៣០ ខែមេសា។ លោក មីហ៊ូស្ទីន ក៏ប្រកាសលាលែងពីតំណែងបណ្ដោះអាសន្នសិន ដើម្បីព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យ និងដើម្បីសុវត្ថិភាពសហការ...
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីហ៊ូស្ទីន (Mikhail Mishustin) បានប្រកាសនៅថ្ងៃទី៣០ ខែមេសាថា លោកបានឆ្លងជំងឺ COVID-19 ហើយនឹងលាលែងពីតំណែងបណ្ដោះអាសន្នសិនដើម្បីព្យាបាលជំងឺនេះ។ លោក មីហ៊ូស្ទីន ជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីដំបូងគេដែលប្រកាសពីការឆ្លងជំងឺនេះ និងស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលឆ្លងកូរ៉ូណាវីរុសផងដែរ។ ប្រធានាធិបតី ...
អនុស្សារណៈយោគយល់គ្នាដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជាប្រមុខការទូតវៀតណាមលោក ផាម ប៊ិញមិញ និងប្រមុខការទូតសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់នៅថ្ងៃ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រយោជន៍យូរអង្វែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Straits Times។  កិច្ចព្រមព្រៀងនេះគ្រប់ដ...
នាសប្តាហ៍នេះសិង្ហបុរី និងវៀតណាមចុះកិច្ចព្រមព្រៀងទ្វេភាគីដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស។ ប្រាំឆ្នាំក្រោយបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងសិង្ហបុរី និងវៀតណាមកាន់តែជិតស្និទ្ធជាពិសេសចំណងពាណិជ្ជកម្ម នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការផ្សាភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ។
  ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោក  Igor Driesmans ចង់ឱ្យប្រជាជនកម្ពុជាចាត់ទុកលោកជាបុគ្គលមួយរូបដែលមានបំណងល្អ និងចង់ពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបឱ្យកាន់តែស្អិតល្មួត។ ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Cambodianess ឯកអគ្គរដ្ឋទូតសម្លឹងឃើញពីសក្តានុពលនៃការសហការជាមួយរាជរដ្ឋាភិបាល...
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី 
Tsunami waves inundated Japan's northeastern coast on March 11, 2011 after a magnitude 9.0 earthquake, ripping buildings from their foundations and triggering a nuclear disaster. Namie was under a government-mandated evacuation order, which was partially lifted last year, and encouraging residents to return has proved ...
Namie, Japan | AFP | Namie in Japan's Fukushima region remains a virtual ghost town seven years after a devastating tsunami and nuclear disaster, but officials hope a new factory recycling electric car batteries could help revitalise the area.
ក្រសួងព័ត៌មាន បានសរសេរពីប្រសាសន៍របស់លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន យ៉ាងដូច្នេះថា «រដ្ឋាភិបាល បានគិតគូរដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាបណ្ណសមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដរក៏រដ្ឋផ្តល់ជាថវិកាជូនផងដែរ»។ លោក ខៀវ កាញរីទ្ធ ថ្លែងបែ...
រដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការផ្តល់បណ្ណសមធម៌ ដល់អ្នកសុំទាន ដើម្បីឲ្យពួកគេ បានទទួលសេវាព្យាបាលជំងឺដោយមិនបង់ប្រាក់។ ក្រសួងព័ត៌មាន ផ្សាយថា គោលបំណងរបស់រដ្ឋាភិបាល គឺដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពួកគេ។
  សារីអះ ជាប្រព័ន្ធច្បាប់ក្នុងសាសនាឥស្លាមដែលកំណត់អាកប្បកិរិយា ជំនឿ ទង្វើ សម្ដីសម្ដៅ និងការរស់នៅរបស់ឥស្លាមសាសនិកទាំងអស់។ តាមភាសាអារ៉ាប់ សារីអះ មានន័យថា ផ្លូវ ។ បញ្ញត្តិក្នុងច្បាប់នេះ ដកស្រង់ចេញពីគម្ពីរកូអាន់ (Quran) ដែលជាសៀវភៅពិសិដ្ឋរបស់ឥស្លាម ការទេសនារបស់ព្យាការីមហាម៉ាត់ និងការបកស្រាយរបស់បព្វជិតឥស្លាមលើបញ្ហាជាក់លាក់ខ្ល...
ច្បាប់សារីអះ (Shariah Law)! អ្វីទៅជាច្បាប់សារីអះ? ច្បាប់នេះមានលក្ខណៈដូចគ្នា ឬខុសគ្នាដូចម្ដេចទៅនឹងច្បាប់រដ្ឋនានា? ច្បាប់នេះ ក្លាយជាចំណាប់អារម្មណ៍ជាថ្មីក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន ហើយប្រកាសដឹកនាំប្រទេសតាមច្បាប់សារីអះនេះដូចកាលពីអំឡុងការដឹកនាំចន្លោះឆ្នាំ១៩៩៦-២០០១ ដែរ។ ហេតុអ្វីបានជាគេបារម្ភពីការអនុ...
  សមាមាត្រកាន់តែខ្ពស់នៃស្ត្រីដែលប្រាប់ថាពួកគេសប្បាយចិត្តគឺ ពួកគេបានរៀបការរួច ឬមានស្នេហាពោរពេញទៅដោយភាពស្និទ្ធស្នាល។ ប៉ុន្តែ ស្ត្រីដែលរស់នៅដោយគ្មានដៃគូជីវិត និងគេងតិចជាង៧ម៉ោងក្នុងមួយយប់ទំនងជាមានភាពសកម្មខាងផ្លូវភេទ ប៉ុន្តែបែរជាមិនសូវសប្បាយចិត្តនឹងជីវិតផ្លូវភេទនេះទេ។   ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះគ្រាន់តែសួរសំណួរក្នុងពេ...
ជឿទេដែលថា កាលណាយើងគេងបានគ្រប់គ្រាន់ វានឹងជួយបង្កើនជីវិតផ្លូវភេទកាន់តែល្អសម្រាប់ស្ត្រីចាប់ពី ៥០ឆ្នាំឡើងទៅ។ អ្នកស្រាវជ្រាវអាមេរិកបានសួរទៅលើស្ត្រីច្រើនជាង ៩៣០០០នាក់ដែលមានវ័យ ៥០ ទៅ៧០ឆ្នាំ អំពីរបៀបរបបនៃការគេង ភាពពិបាកគេង សកម្មភាពផ្លូវភេទ និងភាពរីករាយនៃផ្លូវភេទរបស់គេ។ បន្ទាប់មកបានរកឃើញថា ស្ត្រីដែឡគេងចាប់ពី៥ម៉ោងចុះក្នុងមួយយប់...
  លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា គោលបំណងនៃការចុះស្រង់ទិន្នន័យគ្រួសារដែលរងផលប៉ះពាលដោយសារកូវីដ-១៩នេះ គឺដើម្បីធ្វើបណ្ណសមធម៌ សម្រាប់ទទួលបានការជួយឧបត្ថម្ភ។ លោក ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «ការស្រង់ទិន្នន័យនេះ គឺផ្ដោតលើគ្រួសារដែលប៉ះពាល់ដោយសារកូវីដ-១៩ និយាយឲ្យចំគឺអ្នកមានជីវភាពខ្វះខាតនៅទូទាំងប្រទេសន...
ភ្នំពេញ៖ ក្រសួងផែនការកំពុងសម្រុកស្រង់ទិន្នន័យគ្រួសារដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ នៅទូទាំងប្រទេស ក្នុងរយៈពេល២ខែ ចាប់ពីដើមឧសភាដល់ខែចុងមិថុនា ដើម្បីជួយដោះស្រាយការលំបាករបស់ពួកគេ។
  ក្រៅពីនេះ ពួកគាត់ក៏ទទួលបានការណែនាំលើមុខងារសំខាន់ៗ ក្នុងកម្មវិធីរបស់Grab ដែលជួយឲ្យពួកគាត់ ទទួលបានប្រាក់ចំណូលបន្ថែម។ ដៃគូបើកបរឆ្នើមជាងគេបំផុតចំនួន ៣នាក់ របស់ Grab ត្រូវបាន ផ្តល់បណ្ណចាក់ហ្គាសក្នុងចំនួនទឹកប្រាក់១៥០ដុល្លារ ១០០ដុល្លារ និង៨០ដុល្លារ ជារង្វាន់លើកទឹកចិត្តបន្ថែម។ អ្នកបើកបរផ្សេងទៀត ក៏បានឈ្នះបណ្ណចាក់ហ្គាស ក្នុងចំ...
Grab ដែលជាកម្មវិធីទូរសព្ទដ៏អស្ចារ្យ និងឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំកម្មវិធីថ្លែងអំណរគុណ ដល់ដៃគូបើកបរម៉ូតូកង់បី និងរ៉ឺម៉ក (GrabTukTuk និង GrabRemork)ឆ្នើម ចំនួន១០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ កាលពីថ្ងៃសៅរ៍ កន្លងទៅ។ ដៃគូបើកបរឆ្នើមដែលបានចូលរួមទាំងអស់ ទទួលរង្វាន់លើកទឹកចិត្ត និងឱកាសឈ្នះរង្វាន់ ពីឆ្នោតផ្សងស...
តួនាទីរបស់រ៉ូបូត ឬ Artificial Intelligence កំពុងក្លាយជាប្រធានបទជជែកគ្នារវាងម្ចាស់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាចំនួនពីរ។ ប្រធានក្រុមហ៊ុន Facebook និងប្រធានក្រុមហ៊ុន Tesla បង្ហាញគំនិតផ្ទុយគ្នាពីគ្រោះថ្នាក់នៃការប្រើប្រាស់រ៉ូបូត ដោយលោក Elon Musk នាយកក្រុមហ៊ុន Tesla និយាយថា រ៉ូបូតអាចសម្លាប់អ្នកបង្កើតវានៅថ្ងៃអនាគត ប៉ុន្តែលោ...
ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំចំនួនពីរ គឺនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerburg និងនាយកក្រុមហ៊ុន Tesla លោក Elon Musk បានឆ្លើយឆ្លងគ្នានៅលើប្រព័ន្ធអ៊ីនធឺណិត ជុំវិញគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់រ៉ូបូត ឬ Artificial Intelligence ។ លោក Musk អះអាងថា រ៉ូបូតដែលឆ្លាតវ័យអាចបង្កបញ្ហាសម្រាប់មនុស្សជាតិ បើគ្មានវ...
នៅវគ្គទីមួយ បេក្ខជន-បេក្ខនារី វគ្គផ្តាច់ព្រ័ត្រទាំង៤រូប រួមមាន គ្រី ថៃពៅ, សៀក ញញឹម, ចែម ស្រីល័ក្ខ និងឈាង សុវណ្ណាវី ត្រូវបានតម្រូវឲ្យបកស្រាយបទទោល និងបទជាគូជាមួយចៅក្រម។ បេក្ខជន គ្រី ថៃពៅ ពីខេត្តកំពង់ចាម ច្រៀងបទ «មានសង្សារដូចអត់សង្សារ» សម្រាប់វិញ្ញាសាចម្រៀងទោល បន្ទាប់មក ច្រៀងបទ «ស្នាមទឹកភ្នែកកាត់អក្សរស្នេហ៍» ជាមួយលោក ព្រ...
គ្រី ថៃពៅ អាយុ២៥ឆ្នាំ បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទីបី ដែលរៀបចំដោយទូរទស្សន៍ហង្សមាស ជាមួយនឹងប្រាក់រង្វាន់១៥០លានរៀល។ ថៃពៅ ទទួលបានសំឡេងគាំទ្រលើស សៀក ញញឹម នៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ទី៨ ខែមេសា ក្រោមវត្តមានចូលរួមរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
1.    អ្នគគួរតែញ៉ាំពពួកសណ្តែកឲ្យបានច្រើន ព្រោះនៅក្នុងនោះមានវីតាមីន ប្រូតេអ៊ីន និងសារធាតុជាច្រើនដែលអាចធ្វើឲ្យរាងអ្នកស្អាត ហើយអាចចៀសពីជំងឺមហារីកទៀតផង។ 2.    អ្នកគួរតែពិសារបន្លែ និងផ្លែឈើ៥ពណ៌ជារៀងរាល់ថ្ងៃ ដោយមានពណ៌លឿង ទឹកក្រូច ក្រហម បៃតង និងផ្ទៃមេឃ ព្រោះបន្លែ និងផ្លែឈើទាំងនេះអាចជួយការពារអ្នកពីជំងឺមហារីក ជំងឺបេះដូង ថែមទាំង...
ក្រៅពីអ្នកព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកគួរតែបរិភោគតាមវិធីទាំងឡាយខាងក្រោមនេះ ដើម្បីរក្សារាងអ្នកឲ្យស្អាត។ តើមានអ្វីខ្លះទៅ?
ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការក្ដៅ រឹតបន្តឹងការឆ្លងកាត់ខេត្ត និងធ្វើចត្តាឡីស័កឲ្យមានត្រឹមត្រូវ។   មនុស្សទាំង៦នាក់នោះរួមមាន៖ កុមារី សឹង ម៉ារី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ បានទៅពីភ្នំពេញថ្ងៃទី៩ មេសា ២០២១។ ឈ្មោះ សឹង វិច្ចរ៉ា  ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្...
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្សចំនួន ៦នាក់ ល្មើសបម្រាមលួចឆ្លងចូលខេត្តព្រៃវែង វិជ្ជមានកូវីដ-១៩ ដែលមាន ៥នាក់មកពីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី១២ មេសា។
  ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា MUFAs អាចផ្តល់ប្រយោជន៍ដល់កម្រិតអាំងស៊ុយលីន និងការត្រួតពិនិត្យជាតិស្ករក្នុងឈាម ចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២។ ប៉ុន្តែ ខ្លាញ់ដែលនាំអោយមានសុខភាពល្អ ដូចជាប្រេងអូលីវ គឺមានកាឡូរីខ្ពស់ ដូច្នេះ ពួកវាប្រើបានតែនៅក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ។ ហើយសូមចាំថា អ្នកមិនអាចធ្វើអោយអាហារដែលមិនល្អសម្រ...
ជាតិខ្លាញ់ជាច្រើនប្រភេទដែលមាននៅក្នុងប្រេងអូលីវ ជាពពួកអាស៊ីតខ្លាញ់ MUFAs ដែលនាំអោយមានសុខភាពល្អ។ អាស៊ីតខ្លាញ់ MUFAs អាចជួយបន្ថយហានិភ័យនៃជំងឺបេះដូង។ MUFAs អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលសរុប និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ។ MUFAs ក៏អាចជួយធ្វើអោយឈាមកកបានធម្មតា។
លោក រ៉ាម ណាត កូវិន (Ram Nath Kovind) ប្រធានាធិបតីឥណ្ឌា បានថ្វាយសារដល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយព្រះអង្គ បានប្រទានសារជូនទៅលោកវិញ ដោយព្រះរាជសារ និងសារនោះ គឺជាការអបអរសាទរទៅវិញទៅមក ចំពោះការប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា។  ប្រធានាធិបតីឥណ្ឌា បានទូល...
ដោយ៖ វ៉ន ស៊ីចេន 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៣១ ខែមករា បានប្រកាសពីការសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយមធ្យមប្រភេទ Hwasong-12 ដោយបាញ់ចេញពីផ្ទៃដីទៅគោលដៅដែលនៅលើផ្ទៃដីដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធអាវុធនេះ។    KCNA ក៏បានបន្តថា ការសាកល្បងបាញ់ចំគោលដៅលើដីបែបនេះគឺដើម្បីធានាសុវត្ថិភ...
កូរ៉េខាងជើង បានបញ្ជាក់ថា មីស៊ីលដែលប្រើការបាញ់សាកល្បងថ្ងៃទី៣០ ខែមករា ជា មីស៊ីលបាលីស្ទិកចម្ងាយមធ្យម (IRBM) ប្រភេទ Hwasong-12។ នេះជាលើកទីមួយហើយដែលទីក្រុងព្យុងយ៉ាងតេស្តមីស៊ីលកម្រិតមធ្យមបែបនេះ បើគិតតាំងពីការតេស្តលើកចុងក្រោយកាលពីឆ្នាំ២០១៧ កន្លងទៅ។
ពលរដ្ឋដែលរស់នៅមូលដ្ឋានក្នុងខេត្ត Dak Nong បានរាយការណ៍ទៅសមត្ថកិច្ចទាក់ទងនឹងសកម្មភាពអាជីវកម្មផលិតកាហ្វេដ៏គួរឲ្យសង្ស័យរបស់ស្ត្រីឈ្មោះ Nguyen Thi Loan និងគ្រួសាររបស់ខ្លួន។ ក្រោយការតាមដាន សមត្ថកិច្ចបានរកឃើញថា គ្រួសារមួយនេះ បានផលិតកាហ្វេដ៏កខ្វក់ ដើម្បីលក់នៅលើទីផ្សារ។ កាសែត Tuoi Tre News បានបញ្ជាក់ថា នាប្រតិបត្តិការបង្ក្រាប អ...
ប៉ូលិសខេត្ត Dak Nong និងក្រុមអធិការកិច្ចចំណីអាហាររបស់វៀតណាម កាលពីដើមសប្តាហ៍កន្លងមក បានបង្ក្រាបផ្ទះផលិតកាហ្វេមួយកន្លែង ដែលផ្សំពីសារធាតុដ៏គ្រោះថ្នាក់។ យោងតាមការផ្សាយរបស់កាសែត Tuoi Tre News កាហ្វេនោះ ធ្វើចេញពីម្សៅខ្មៅ នៃថ្មពិលដែលប្រើប្រាស់រួច រួមកម្ទេចថ្មកខ្វក់។
  ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងសារព័ត៌មានថ្មីៗ និងអ្នកស្រី កែន បូព្រាង ប្រធាននាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថានខាងក្រោម៖    
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន នៅតាមពិធីមង្គលការ ឬជប់លៀងមួយចំនួន បានចំណាយថវិកាច្រើនក្រាសក្រែលលើការតុបតែផ្កា «កេសរកូល ឬអរគីដេ» ដែលនាំចូលពីប្រទេសថៃ និងវៀតណាម។ ដើម្បីទប់ស្កាត់លំហូរថវិកាជាតិ ក្រសួងបរិស្ថានកំពុងសិក្សាពីលទ្ធភាពបង្កាត់ពូជ«ផ្កាកេសរកូលព្រៃ» ដោយខ្លួនឯង ហើយឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងប្រទេស និងក្រៅប្រទេសថែមទៀត។ 
សូមអញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmeythmey.com ជាមួយកញ្ញា មាន សូនីតា ដូចតទៅ៖ នាល្ងាចថ្ងៃទី ១២ ខែមករានេះ ក្រុមការងារចលនា GoGoCambodia បានប្រកាសពីយុទ្ធនាការក្រមា៖«បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលនឹងក្លាយជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់មោ...
ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំយុទ្ធនាការក្រមា៖«បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលមានប្រវែងជិត១០០០ម៉ែត្រ ហើយការបំបែកឯតទគ្គកម្មនេះ នឹងក្លាយជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។ រាជនីក្រមា កញ្ញា មាន សូនីតា បានថ្លែងពេញចិត្តយ៉ាងក្រៃលែងចំពោះយុទ្ធនាការនេះ ពីព្រោះជាយុទ្ធនាការដែលស្របនឹងអ្វីដែលតារាស្រីរូបបាន និងកំពុងធ្វើ ដើម្ប...
  អាជ្ញាធរបាតសមុទ្រអន្តរជាតិ (ISA) ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២ កំពុងរៀបចំច្បាប់ ឬបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មរុករកធនធានរ៉ែនៅបាតសមុទ្រ ដែលតំបន់ក្រៅយុត្តាធិការរបស់ប្រទេសណាមួយ)។ ISA ដែលទទួលបន្ទុកការពារបាតសមុទ្រនឹងជួបប្រជុំនៅខែកក្កដា និងខែសីហាដើម្បីបន្តអភិវឌ្ឍ និងអ...
កោះប៉ាស៊ីហ្វិកមានប៉ាឡាវ ហ្វីជី និងសាម័រ នៅថ្ងៃទី២៧ ខែមិថុនា ប្រកាសជំហរប្រឆាំងចំពោះការជីករ៉ែនៅបាតសមុទ្រ ខណៈស្ថាប័នចំណុះអង្គការសហប្រជាជាតិមួយត្រៀមចេញបញ្ញតិ្តគ្រប់គ្រងអាជីវកម្មក្រោមសមុទ្រ។ បើតាមការប្រកាសរបស់ប្រធានាធិបតីប៉ាឡាវអំឡុងសន្និសីទសមុទ្ររបស់ UN ការបង្កើតសម្ព័ន្ធភាពថ្មី មានគោលដៅប្រឆាំងឧស្សាហកម្មរុករករ៉ែនៅបាតសមុទ្រ។
ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «អន្ទាក់សូន្យ» នាព្រឹកថ្ងៃទី ៣មីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ  Zoom។ យុទ្ធនាការ«អន្ទាក់សូន្យ»នេះ នឹងអនុវត្តនៅតាមបណ្តាខេត្តដែលសិ្ថតនៅខាងកើតទន្លេមេគង្គ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។    លោក នេត្រ ភក្រ្តា រដ្ឋលេខាក្រសួងបរិស្ថាន បានលើកឡើងថា យ...
ភ្នំពេញ៖ ក្រសួងបរិស្ថានធ្វើយុទ្ធនាការ«អន្ទាក់សូន្យ» នៅតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីលុបបំបាត់ការបរបាញ់សត្វការដាក់អន្ទាក់ខុសច្បាប់ និងលុបបំបាក់ការជួញដូរសាច់សត្វព្រៃ។ យុទ្ធនាការនេះមានរយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី៣ខែមីនាតទៅ។
បើតាមសេចក្ដីបំភ្លឺរបស់ក្រសួងបរិស្ថាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន   «ឧទ្យានជាតិព្រះមុនីវង្ស បូកគោ» នៅតែរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ខ្លួនដដែលដោយមិនមានការផ្លាស់ប្ដូរទៅឈ្មោះផ្សេងឡើយ។  ការបំភ្លឺរបស់ក្រសួងបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្ដូរផ្លាកសញ្ញា «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីបំភ្លឺ ជុំវិញឈ្មោះប្រវត្តិសាស្ត្ររបស់រមណីយដ្ឋានភ្នំបូកគោ មិនត្រូវបានផ្លាស់ប្ដូរឡើយ។ ក្នុងសេចក្ដីបំភ្លឺរបស់ក្រសួងបរិស្ថាន បញ្ជាក់ថា «ឧទ្យានជាតិព្រះមុនីវង្ស បូកគោ» នៅតែរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ខ្លួនដដែលដោយមិនមានការផ្លាស់ប្ដូរទៅឈ្មោះផ្សេងឡើយ។
  អង្គការការពារសេរីភាពសារព័ត៌មានដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉កនេះ បានកត់ត្រាករណីកើនឡើងនូវការប្តឹងផ្តល់ប្រភពព័ត៌មាន ករណីប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍ និងការធ្វើទុក្ខបុកម្នេញអ្នកកាសែតដែលចុះបំពេញការងារ និងនៅតាមច្រកព្រំដែនសហរដ្ឋអាមេរិក។   អង្គការនេះ ក៏បានស្រង់សម្តីដើមរបស់អ្នកកាសែតជាង៤០នាក់ អ្នកជំនាញខាងច្បាប់ស្តីពីប្រព័ន្ធផ...
វ៉ាស៊ីនតោន  ការវាយប្រហាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ មានប្រសិទ្ធភាពធ្វើឲ្យចុះខ្សោយនូវកិត្តិនាមនៃស្ថាប័ននេះ ហើយធ្វើឲ្យខ្វះឯកភាពគ្នារវាងស្ថាប័នសារព័ត៌មាននៅពេលដែលជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅតែបន្តឆក់យកជីវិតពលរដ្ឋអាមេរិកាំងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ នេះបើយោងតាមការសិក្សាថ្មីមួយដែ...
លោក Chung Mong-gyu ប្រធានសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសពីការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Klinsmann នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់សមាគមដែលធ្វើឡើងមិនដល់រយៈពេល ២៤ម៉ោងផងនោះ។    «បន្ទាប់ពីមានការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃអនុសាសន៍ យើងបានសម្រេចចំនួនផ្លាស់ប្តូរគ្រូបង្វឹកក្រុម...
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann នាថ្ងៃទី១៦ ខែកុម្ភៈ ក្រោយដឹកនាំក្រុមធ្លាក់ចេញពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពផ្ទៃក្នុងរបស់សមាជិកក្រុម។
  ដើម្បីកុំឲ្យកាដូដ៏មហាសាលប្រចាំឆ្នាំនេះ របូតចេញពីដៃលោកអ្នក សូមប្រញាប់រួសរាន់អញ្ជើញមកឥឡូវនេះ ព្រោះប្រូម៉ូសិនមានសុពលភាពត្រឹមថ្ងៃទី៣១សីហាតែប៉ុណ្ណោះនៅតាមហាងទំនើបសាមសុងដែលបានកំណត់(ស៊ុនស៊ីម៉ិចកូ,K4, AEON Mall , KM Center, KLD3 -ល-)។ នេះជាឱកាសដ៏កម្រសម្រាប់អ្នក ព្រោះការចំណាយដែលទទួលបាន ចំណេញកាន់តែច្រើន មកវិញហើយថែមទាំងនាំសោភណភា...
ចង់បានផលិតផលសាមសុងប្រើប្រាស់ គ្មានពេលណាដែលល្អដូចពេលនេះទេ! ថែមក៏ថែម រង្វាន់ក៏រង្វាន់ ហើយអាចបង់រំលស់ដោយគ្មានការប្រាក់ទៀត នៅចាំដល់ពេលណាមួយឆ្នាំមានតែម្តង!!!
  ក្នុងពិធីចុះហត្ថលេខា លើការដឹកជញ្ជូនសាច់ និងសម្ភារហ្វ្រេនឆាយ H B F ទូទាំងប្រទេសទៅកាន់តំណាងសាខាទាំងអស់នៅទូទាំងប្រទេស ដោយមានវត្តមាន លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈបុនថាំ អេចប្រេស និង លោក ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន HBF នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្រុមហ៊ុនទាំង២ បានប្រកាសនូវដំណឹងដ៏គួរឱ្យរំភើប ចិត្តសម្រាប់គ្រប់អតិថិជន...
 ភ្នំពេញ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំំ២០២១ ក្រុមហ៊ុនសាច់ចង្កាក់អាំង HBF ដែលជាប្រេនកូនខ្មែរមួយរូប បានប្រកាសនូវសមាសភាពដៃគូសហការជាមួយក្រុមហ៊ុនមួយ ដែលត្រូវបានចាត់ទុកថា ខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមហ៊ុន HBF ក្នុងចែកចាយនូវសាច់ និងសម្ភារដល់តំណាងចែកចាយ ទូទាំងប្រទេសកម្ពុជា។
ចំណែក ជីតារបស់ក្មេងប្រុសនោះ បានរងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែបានចូលទៅជួយចៅ នៅក្នុងផ្ទះ ដែលកំពុងឆាបឆេះ។ នេះបើតាមប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ។ ប្រជាពលរដ្ឋ អះអាងថា អគ្គិភ័យនេះ ឆាបឆេះផ្ទះ១៣ខ្នង ដោយ៦ខ្នង រងការខួចខាតទាំងស្រុង។ យ៉ាងណាក៏ដោយ មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវ...
ក្មេងប្រុសអាយុ១០ឆ្នាំ បានបាត់បង់ជីវិត ដោយសារអគ្គិភ័យ ឆាបឆេះ នៅតាមផ្លូវជាតិលេខ៥ ជិតវិហារអ៊ិស្លាម ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
  យោងទៅតាមភាពចាំបាច់ក្នុងការចែករំលែកពុទ្ធិ និងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រុមគ្រូឧទ្ទេសកម្រិតឧត្តមមុខវិជ្ជាសីលធម៌ពលរដ្ឋនៃវិទ្យាស្ថានជាតិអប់រំ(NIE) ចងក្រងបោះពុម្ពផ្សាយសៀវភៅ «វិធីសាស្ត្របង្រៀន» នេះឡើង។ សៀវភៅនេះ គឺអាចយកទៅប្រើប្រាស់គ្រប់ភូមិសិក្សាតាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ និងគ្រប់មុខវ...
ភ្នំពេញ៖ នៅក្នុងប្រព័ន្ធអប់រំ ទន្ទឹមនឹងមានអគារសិក្សាល្អហើយនោះមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើដំណើរឆ្ពោះទៅរកការអប់រំដ៏ប្រសើរនោះទេ ចាំបាច់ណាស់ត្រូវតែមានការបង្រៀនមួយប្រកបដោយប្រសិទ្ធភាព។ ធាតុសំខាន់ៗនៃការបង្រៀនគឺគ្រូបង្រៀន សិស្ស ថ្នាក់រៀន កម្មវិធីសិក្សា សម្ភារៈឧបទ្ទេស និងរដ្ឋបាលសិក្សា។ ប្រសិនបើមានកម្មវីធីសិក្សា(curriculum)ល្អហើ...
សម្រាប់ការប្រកួតដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ កីឡាករ ស៊ិន កក្កដា បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្នំពេញក្រោននៅនាទីទី១៥ ក្រោមការលើកបាល់ចេញពីជ្រុងរបស់កីឡាករ កែវ សុខផេង។ ខ្សែការពារ ទូច បញ្ចរុង ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី៣០ក្រោយធ្វើឲ្យកីឡាករ ប្រាក់ ធីវ៉ា ដួលទាំងជំហរ។ ការពិន័យនេះបានធ្វើឲ្យ ទូច បញ្ចរុង ខឹ...
ក្រុមបឹងកេតបានបន្តចាញ់ក្រុមភ្នំពេញក្រោន ២-១ បន្ថែមលើការចាញ់ ៤-០ កាលពីជើងទី១ សម្រាប់ការវិលមកជួបគ្នាជាលើកទី២ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ កាលល្ងាចថ្ងៃទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។ ក្រុមបឹងកេតនឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែក ដើម្បីជួបប្រកួតជាមួយក្រុម Warriors FC ក្នុងវគ្គជម្រុះពានរង្វាន់ RHB Si...
នៅក្រៅបរិវេណនៃកីឡដ្ឋាន Yokohama DeNA BayStars ដែលមនុស្សជាច្រើនប្រមូលម្តុំគ្នាដើម្បីមើលការប្រកួតបេស្បលដ៏សំខាន់ប្រចាំថ្ងៃសៅរ៍ បេក្ខជនពីររូបដែលប្រជែងតំណែងអភិបាលខេត្ត Kanagawa បានប្រឹងប្រែងឃោសនារកសំឡេងរៀងៗខ្លួន។ លោក Yuji Kuroiwa អាយុ៦៤ឆ្នាំ ដែលឡើងជាអភិបាលខេត្ត Kanagawa តាំងពីឆ្នាំ២០១១មកនោះ ព្យាយាមរក្សាតំណែងតំណែងសម្រាប់អណត្...
ថ្ងៃទី៧ ខែមេសា ជាថ្ងៃបោះឆ្នោតជ្រើសរើសអភិបាល និងសមាជិកសភា ខេត្ត ក្រុង មួយចំនួននៅប្រទេសជប៉ុន។ ក្រោមការរៀបចំរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងការបរទេសជប៉ុន ប្រតិភូកម្ពុជាដែលមានតំណាងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការខុមហ្វ្រែល និកហ្វិច និងសារព័ត៌មាន ThmeyThmey បានទៅសង្កេតការយុទ្ធ...
  ក្នុងសប្ដាហ៍នេះ សកម្មភាពរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមផ្លូវ នៅតាមបណ្ដាខេត្តមួយចំនួនបានចាប់ផ្ដើមជាបន្តបន្ទាប់។ ផ្ដើមពីខេត្តកំពង់ស្ពឺ បន្តមកតាកែវ ក្រចេះ ស្ទឹងត្រែង កណ្ដាល រហូតដល់ខេត្តបាត់ដំបង បានចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមផ្លូវ។ សកម្មភាពរុះរើជាបន្តបន្ទាប់បែបនេះ ធ្វើឡើងក...
បទបញ្ជាឱ្យរុះរើស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវ បានទទួលការសាទរពី អ្នកតាមដានបញ្ហាសង្គម និងពីសាធារណជន។ ទន្ទឹមនឹងការសាទរ អ្នកតាមដានបញ្ហាសង្គម ចង់ឱ្យកម្ពុជា មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះក្នុងពេលឆាប់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហិង្សាក្នុងគ្រួសារ និងធ្វើឱ្យសុជីវធម៌ និងសីលធម៌ក្នុងសង្គមប្រសើរ។
  កីឡាករមានបទពិសោធន៍នៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និង អន្តរជាតិ ONE Championship ខុន ស៊ីចាន់ បានបង្ហើបអំពីមហិច្ឆតារបស់ខ្លួនទៅថ្ងៃអនាគត ថាចង់បើកក្លិបបង្ហាត់គុនចម្រុះមួយដោយខ្លួនឯងនៅឯស្រុកកំណើតក្នុងករណីដែលសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬស្ថាប័នពាក់ព័ន្ធមានការរៀបព្រឹត្តិការណ៍គុនចម្រុះជាប្រចាំនៅក្នុងស្រុក។   ខុន ស៊ីចាន់ ដែ...
អត្ថបទ៖ ស៊ីធី 
អត្ថបទទាក់ទង   តុលាការសម្រេចឃុំខ្លួនជនជាតិជប៉ុន២នាក់ ដែលប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកពួក   ករណីឃាតកម្ម៖ ជនជាតិជប៉ុននៅកម្ពុជាបន្តកៀងគរគ្នាជួយដល់គ្រួសារអ្នករត់តាក់ស៊ី «ខ្ញុំពិតជាក្រៀមក្រំនៅពេលដែលបានឮដំណឹងថាអ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូបសម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួមរ...
លោក Hidehisa Haronouchi ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចេញសាររំលែកទុក្ខជាសារធារណៈដល់គ្រួសារលោក ហ៊ឹម ចាន់ អ្នករត់តាក់ស៊ី ដែលជនជាតិជប៉ុន២រូបប្លន់សម្លាប់នៅស្រុកពួក ខេត្តសៀមរាប។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្តល់ជូនអាហារូបករណ៍ដល់កម្ពុជា៥០កន្លែង សិក្សាតាមប្រព័ន្ធអនឡាញក្នុងកម្មវិធី UNWTO Online Academy។ កម្មវិធីនេះ នឹងផ្តល់ជូនមន្ត្រីទេសចរណ៍២០កន្លែង ផ្នែកឯកជន២០កន្លែង និងសិស្ស-និសិ្សត១០កន្លែង។ គោលបំណងនៃការផ្តល់ឲ្យនេះ គឺដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹង...
តាកែវ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងដល់កម្ពុជា លើការសិក្សាមុខវិជ្ជា «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍» តាមប្រព័ន្ធអនឡាញ។ ចំពោះបេក្ខជន ដែលមានបំណងដាក់ពាក្យក្នុងកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្សនៃក្រសួងទេសចរណ៍ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
  រដ្ឋសភាកម្ពុជា បានបញ្ជាក់នៅទំព័រហ្វេសប៊ុកថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏ដើម្បីបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចស...
សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល២ថ្ងៃ នៅប្រទេសថៃ។ ទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដានេះ តបតាមការអញ្ជើញរបស់ លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាថៃ។
  ចំពោះមុខមេដឹកនាំពិភពលោក លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានលើកឡើងថាប្រសិនប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ មិនត្រូវបានផ្តល់ឱកាស និងទុកដោយឡែកសម្រាប់ព្រឹត្តការណ៍ក្រោយនៃវិបត្តិរាតត្បាត Covid-19 នោះនឹងបង្កឲ្យមានភាពអយុត្តិធម៌ ដែលបញ្ហានេះ លោក បានស្នើឲ្យមានការធានាឲ្យបាននូវការទទួលវ៉ាក់សាំង Covid-19 ជាសកល។    តាមការចុះផ្...
ប្រមុខដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានទទូច និងស្នើឲ្យសហគមន៍អន្តរជាតិធានាឲ្យបានភាពស្មើគ្នា និងសមធម៌រវាងបណ្តាប្រទេសរបស់ពិភពលោកក្នុងការទទួលបានវ៉ាក់សាំងការពារវីរុស Covid-19។ សម្រាប់ប្រមុខដឹកនាំហ្វីលីពីន ប្រសិនបើពិភពលោក មិនអាចធានាបានការទទួលបានការការពារនេះទេ នឹងបង្កើតជាអយុត្តិធម៌សកល ហើយពិភពលោក ក៏គ្មានសុវត្ថិភាពដូចគ...
ប្រមុខរដ្ឋាភិបាល បានបង្កើតគណៈកម្មការមួយ ដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ ដោយសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជាអនុប្រធាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិ...
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យមើលផ្លូវ ដែលត្រូវសាងសង់ នៅទីរួមខេត្តសៀមរាប។ តាមគម្រោង ផ្លូវដែលត្រូវសាងសង់ក្នុងទីរួមខេត្តសៀមរាប មាន៣៨ខ្សែ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានប្រើពាក្យថា មហាអំណាចអាម៉េរិក ជួយផ្តល់យុទ្ធសាស្រ្តដល់លោកតាំងពីឆ្នាំ១៩៩៣មក ពីរបៀបផ្លាស់ប្តូរមេដឹកនាំ។ ពាក្យនេះហើយ ដែលធ្វើឲ្យលោក ត្រូវចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលមានន័យថា ការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បើពិនិត្យក្នុងក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះ ស្ថិ...
មេធាវីរបស់លោក កឹម សុខា បកស្រាយថា អង្គហេតុ ដែលកើតមុនច្បាប់ គឺមិនមានទោស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបថា តុលាការ យកអង្គហេតុ ដែលកើតក្រោយច្បាប់ មកចោទប្រកាន់លោក កឹម សុខា មិនមែនយកអង្គហេតុ ដែលកើតមុនច្បាប់ មកចោទប្រកាន់នោះទេ។ 
  រាហ៊ូមាស ឈុត សិរីវ៉ាន់ថង មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគេបានវាយឱ្យកីឡាករ សៀវ ង៉ុយ បោះបង់ការប្រកួតត្រឹមទឹកទី១។ ចំណែក សូត្រ វាសនា បក្សាស្លាបដែក មុននឹងឈានមកដល់វគ្គនេះប្រកួតចុងក្រោយរបស់គេវាយរន្ទះជើងដំរីជាន់ខ្លា គង់ ហូវ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២។ ប្រកួតចុងក្រោយរវាងអ្នកទាំងពីរ សិរីវ៉ាន់ថង ឈ្នះពិន្ទុ វាសនា...
អ្នកប្រដាល់គុនខ្មែរ ឈុត សិរីវ៉ាន់ថង ត្រូវជួបប្រកួតជាមួយ សូត្រ វាសនា ចំណែកកីឡាករឃុន បូរ៉ា ត្រូវតតាំងជាមួយកីឡាករ វ៉ាន់ វឿន លើប្រភេទទម្ងន់៦០ គីឡូក្រាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ខ្សែក្រវាត់សម្តេច ទៀ បាញ់ ដែលមានតម្លៃស្មើផ្ទះវីឡាមួយខ្នង។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា នាសង្វៀនប៉ុស្តិ៍លេខ៥ វេលាម៉ោង៦ល្ងាចតទ...
  ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ជាថ្ងៃអង់គ្លេសប្រគល់ដែនដីហុងកុងមកចិនវិញ បន្ទាប់ពីដាក់អាណានិគមជាច្រើនឆ្នាំ។ ថ្ងៃទី១ ខែកក្កដាខាងមុខ ចិននឹងប្រារព្ធខួបលើកទី២៥ នៃការទទួលបានហុងកុងពីអង់គ្លេសវិញ។ ស្របគ្នានេះ ហុងកុងក៏រៀបចំពិធីឡើងកាន់តំណែងរបស់លោក ចន លី ជាប្រធានប្រតិបត្តិថ្មី បន្ទាប់ពីលោកស្រីការី ឡាំផងដែរ។    លោក ស៊ី ជិនភីង ប្រធានាធ...
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចទៅហុងកុង ដើម្បីចូលរួមក្នុងខួបលើកទី២៥ នៃការទទួលបានហុងកុងពីអង់គ្លេសវិញ ក៏ដូចជាពិធីឡើងកាន់តំណែងរបស់លោកចន លី ជាប្រធានប្រតិបត្តិហុងកុងថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែមិថុនា។
  សមុទ្រចិនខាងត្បូង ជាតំបន់នៃភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ អាម៉េរិក តែងចោទចិនថាបានធ្វើសកម្មភាពអុងអាត់ និងកសាងមូលដ្ឋានយោធានៅក្នុងសមុទ្រមួយនេះ។ ចំណែកចិនវិញ បានវាយបកវិញថា វត្តមាននាវាយោធាអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់។    ជុំវិញបញ្ហានេះ អំឡុងទស្សនកិច្ចនៅសិង្ហបុរី ប្រមុខក...
ប្រមុខការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរីនៅថ្ងៃទី១០ ខែមិថុនា បានទទូចឱ្យចិន និងអាម៉េរិក ស្តាប់សម្ដីរបស់អាស៊ានផងក្នុងការដោះស្រាយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានព្រមានថា បញ្ហាដែលកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង នឹងប៉ះពាល់ដល់ប្រទេសទាំងអស់ ដោយសារផែនដីកាន់...
GMAC មានការប្ដេជ្ញាចិត្តបែបនេះ បន្ទាប់ពីសមាគមមួយនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សូឡា Cleantech Solar ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៤ខែឧសភា។ កិច្ចសហការរវាង GMAC និងក្រុមហ៊ុន Cleantech តាមរយៈកិច្ចព្រមព្រៀងនេះមានរយៈពេលរហូតដល់ ១០ឆ្នាំ។ មុននឹងណែនាំសម្រាប់រោងចក្រសមាជិករបស់ខ្លួន GMAC នឹងសាកល្...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា  (GMAC) នឹងជំរុញបណ្ដារោងចក្រកាត់ដេរដែលជាសមាជិករបស់ខ្លួន ឲ្យងាកមកប្រើប្រាស់ប្រព័ន្ធសូឡា ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការចំណាយ ខណៈដែលប្រទេសអភិវឌ្ឍបានងាកមកប្រើប្រាស់ថាមពលនេះ។
  យ៉ាងណាមិញ ការសិក្សាចុងក្រោយមួយ ដោយក្រុមអ្នកស្រាវជ្រាវ Brigham បានរកឃើញពីទំនាក់ទំនងនៃរោគសញ្ញាគេងមិនលក់ និងការលើសសម្ពាធឈាមចំពោះស្ត្រី។ ជាក់ស្តែង លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកគេងមិនបានគ្រប់គ្រាន់ អាចមានហានិភ័យខ្ពស់នៃការលើសសម្ពាធឈាម។   ហេតុអ្វីបានជាការគេងមិនគ្រប់គ្រាន់មានហានិភ័យខ្ពស់នៃការលើសសម្ពាធឈាម?   ពិតណាស់ បច្ចុ...
ការគេងលក់ស្កប់ស្កល់ពេញមួយយប់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ផ្ទុយទៅវិញ មានកត្តាផ្សេងៗ ដែលធ្វើឲ្យគ្នាយើងពិបាកគេង ដែលបញ្ហានេះ អាចមានទំនាក់ទំនងទៅនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើន រួមមានការលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺតម្រងនោម ទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ឡើងទម្ងន់ ហឺត និងបាក់ទឹកចិត្ត ជាដើម។
  ១.«លិច»ជាកិរិយាសព្ទ មានន័យថា លិបចុះបាត់ទៅ,ចូលកប់បាត់ទៅ ក្នុងទឹកជាដើម។ ឧទាហរណ៍៖ ទូកលិច,សម្ទូងលិចទឹក។ «លិច»ក៏សំដៅក្នុងន័យ វិនាស ខូច អន្តរាយ បាត់ឈ្មោះ។ ឧទាហរណ៍៖ លិចខ្លួន, វិនាសរើខ្លួនលែងរួច។ ពាក្យនេះបើដើរតួជាគុណសព្ទមានន័យថា ដែលធ្ងន់មិនអណ្តែតទឹក។ ឈើមួយកំណាត់នេះលិចទឹក។ លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិ។    ម្យ៉ា...
ពាក្យ«លិច» និង«លេច»  ក៏ដូចជា ពាក្យ«លង់»និង«លុង សុទ្ធតែមាននៅក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែមានន័យន័យខុសគ្នា។
Honda អាយុ៣២ឆ្នាំ ជាខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន ដែលទើបតែចុះហត្ថលេខាលេងឲ្យក្លិប Melbourne Victory របស់អូស្ត្រាលី។ លោកដឹកនាំក្រុមកម្ពុជាដោយស្ម័គ្រចិត្ត ពោលគឺមិនត្រូវការប្រាក់កម្រៃនោះឡើយ។ មែនទែនទៅ លោក Honda មិនអាចបង្ហាញវត្តមានគ្រប់ពេលជាមួយក្រុមជម្រើសជាតិកម្ពុជាឡើយ ប៉ុន្តែលោក មានកាលវិភាគដ៏ត្រ...
លោក Keisuke Honda ក្លាយជាអ្នកចាត់ការទូទៅថ្មីនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។ លោកបានបង្ហាញវត្តមាននាពិធីផ្លូវការមួយដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសណ្ឋាគារ Le Royal នាព្រឹកថ្ងៃទី១២ ខែសីហា នេះ។
  ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីទាំង៤រូបនេះ បានសារភាពកំហុស ដែលបានឃាត់រថយន្តពលរដ្ឋបើកបរត្រឹមត្រូវ ហើយផាកពិន័យ ដោយមិនចេញវិក្កយបត្រពិតមែន។    «ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះ មកបញ្ឈរជើងរយៈពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅ...
 មន្ត្រីចរាចរណ៍៤រូប ត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក ដោយសារប្រព្រឹត្តកំហុស លើករណីផាកពិន័យពលរដ្ឋ ដោយមិនត្រឹមត្រូវ។ មន្ត្រីទាំង៤រូប បានប្រព្រឹត្តខុស នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កាលពីថ្ងៃទី២១ តុលា។
លោក គង់ គាំ និងកូនប្រុសពៅរបស់លោក គឺ លោក គង់ មុនីកា បានសម្រេចចិត្តដឹកនាំគណបក្សឆន្ទៈខ្មែរ ទៅចុះចូលជាមួយគណបក្សភ្លើងទៀន ដើម្បីបង្កើតជាកម្លាំងធំ១ ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច នៅឆ្នាំ២០២៣។ ការសម្រេចចិត្តទៅរួមកម្លាំងជាមួយគណបក្សភ្លើងទៀននេះ កើតឡើងបន្ទាប់ពីឪពុកកូនទាំង២រូប បានឆ្លងកាត់ការពិភាក្សា...
គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាបង្អែក សម្រេចរួបរួមជាមួយគណបក្សភ្លើងទៀន ដែលមានដើមកំណើតចេញពីលោក សម រង្ស៊ី។ មួយរយៈមុន លោក សម រង្ស៊ី រងការវាយប្រហារយ៉ាងដំណំពីលោក គង់ គាំ។
  ខាងក្រោមនេះ គឺជាដំបូន្មានមួយចំនួន ដែលគ្រូពេទ្យបានណែនាំ មុននឹងអ្នកសម្រកទម្ងន់ ៖   ១. កុំតមអាហារទាំងបីពេលឲ្យសោះ មានន័យថា អ្នកត្រូវតែញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងទៀងពេល   ២. កុំប្រើប្រាស់ថ្នាំសម្រកទម្ងន់ ដោយមិនបានប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ   ៣. មុននឹងប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន ត្រូវសិក្សាពីផលិតផលទាំងនោះឲ្យបានច្ប...
សព្វថ្ងៃនេះ មានផលិតផល ក៏ដូចជាការផ្សព្វផ្សាយជាច្រើន អំពីវិធីសាស្ត្រនានា ក្នុងការសម្រកទម្ងន់។ យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្ន និងសិក្សាឲ្យបានច្បាស់លាស់ មុននឹងទៅរកសេវាកម្មទាំងនោះ។
ការចិញ្ចឹមសត្វដើម្បីលក់ ជាមុខរបររបស់ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន បន្ទាប់ពីការងារធ្វើស្រែចម្ការ។ មានវ័យ ៥៨ឆ្នាំ អ្នកស្រី សាម សេរី បានងាកមកចិញ្ចឹមមាន់ បន្ទាប់ពីអ្នកស្រីចិញ្ចឹមសត្វជ្រូក ដែលគ្មានទីផ្សារ ថែមទាំងមានតម្លៃទាប។    មុខរបរចិញ្ចឹមមាន់ បានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រីធូរធាជាងមុន។ អ្នកស្រី សាម សេរី បញ្ជាក់យ៉ាងដូច្នេ...
ស្វាយរៀង៖ នៅក្នុងបឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ប្រជាពលរដ្ឋភាគច្រើន ជាកសិករធ្វើស្រែចម្ការ និងខ្លះទៀត ចិញ្ចឹមសត្វមាន់ ជ្រូក និងគោជាដើម។ អ្នកស្រី សាម សេរី បានចាប់យករបរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាព ដោយអាចរកប្រាក់ចំណូលបាន ៥០ម៉ឺនរៀល ក្នុងមួយខែ។ របរចិញ្ចឹមមាន់លក់នេះ អាស្រ័យលើទីផ្សារ បើមានទីផ្សារ គឺស្រួលល...
មហាសេដ្ឋីវ័យ ៧១ឆ្នាំ បានកាន់កាប់ភាគហ៊ុន ២៥ភាគ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) នៅក្នុងក្លិបរហស្សនាមបិសាចក្រហមប្រចាំប្រទេសអង់គ្លេស ហើយម្ចាស់ក្រុមហ៊ុន INEOS ក៏នឹងវិនិយោគប្រាក់ប្រមាណ ៣០០លានដុល្លារ ក្នុងការអភិវឌ្ឈន៍អនាគតរបស់កីឡដ្ឋាន Old Trafford។    ក្រុម Man United បានឈ្នះពានរង្វាន់ Premier League លើកច...
លោក Sir Jim Ratcliffe មហាសេដ្ឋីអង់គ្លេស បានស្នើដល់អ្នកគាំទ្ររបស់ក្រុម Manchester United សម្រាប់ពេលវេលា និងភាពអត់ធ្មត់ សម្រាប់ផ្តល់ឱកាសដល់ក្រុមម្ចាស់ជើងឯក ២០សម័យ Premier League វិលត្រឡប់ទៅកាន់ភាពអស្ចារ្យរបស់ខ្លួន ដូចកាលពីមុនឡើងវិញ ។ លោក Ratcliffe បានសម្រេចទិញភាគហ៊ុន ២៥ភាគរយរបស់ក្លិបបិសាចក្រហម។
កំពត៖ លោក ម៉ាត់ រ៉លី នាយកសាលាបឋមសិក្សាកំពង់កែស ព្រួយបារម្ភចំពោះការហូរចូលបារីអេឡិចត្រូនិកចូលក្នុងសាលា។ ដើម្បីទប់ស្កាត់បញ្ហានេះ លោកនាយកសាលា បានដាក់វិធានយ៉ាងតឹងរ៉ឹងដល់សិស្ស។ លោកនាយក ម៉ាត់ រ៉លី បានលើកឡើងថា សព្វថ្ងៃសាលាកំពង់កែស គ្មានសិស្សប្រើប្រាស់បារីអេឡិចត្រូនិកឡើយ ព្រោះពួកគេនៅកម្រិតបឋមសិក្សា។ តែយ៉ាងណានាយកសាលារូបនេះ នៅតែ...
ដោយ៖ ម៉ើត អៃនី (យុវជនឃុំត្រពាំងសង្កែ) 
  បន្ទាប់ពីចរចារយៈពេលជាច្រើនថ្ងៃ សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មកញ្ចប់ទី៦ លើ រុស្ស៊ីនៅថ្ងៃទី៣ ខែមិថុនា។ ទណ្ឌកម្មនេះ នឹងរឹតត្បិតនាំចូលប្រេងឆៅពីរុស្ស៊ីឱ្យបានច្រើនបំផុតក្នុងរយៈពេល ៦ខែ និងហាមឃាត់ការនាំចូលប្រេង ដែលចម្រាញ់រួចពីរុស្ស៊ីទាំងស្រុង ក្នុងរយៈពេល ៨ខែ។ នៅក្នុងឆ្នាំ២០២១ សហភាពអឺរ៉ុបនាំចូលប្រេងឆៅចំនួន ៥១,៥ពាន់លានដុល្លា...
សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមិថុនា បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី៦ លើរុស្ស៊ីជាផ្លូវការ ដោយសម្ពាធចុងក្រោយនេះ អឺរ៉ុបផ្តោតលើការហាមឃាត់ប្រេងច្រើនជាង ២ភាគ៣ ពីរុស្ស៊ី រួមទាំងដកធនាគាររបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ផង។
បុគ្គលណាម្នាក់បានតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ទៅមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះ នឹងត្រូវរងការនូវការពិន័យប្រាក់។ លើសពីនេះទៅទៀត បុគ្គលនោះ គឺអាចនឹងប្រឈមការជាប់ពន្ធនាគារ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានដល់ពលរដ្ឋដែលធ្វើតេស្តរហ័ស(Rapid Test) ឃើញវិជ្ជមានកូវីដ-១៩ ហើយមិនព្រមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន នឹងរងការពិន័យប្រាក់ ហើយឈានទៅដល់ការជាប់ពន្ធនាគារ ថែមទៀត។  ការព្រមានរបស់សារជាថ្មីរបស់អភិបាលរាជធានីភ្នំពេញរូបនេះ គឺធ្វើឡើងកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ...
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងត្រូវកន្លងផុតទៅ នៅក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជា នឹងមានការបោះឆ្នោត១បន្តទៀត គឺការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។  សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ (ដែលជានីតិកាលថ្មី) នឹងប្រព្រឹត្តទៅ ...
ដោយ៖ ទេពញាណ 
  ស្របពេលការប្រឈមមុខជាមួយអាមេរិកកាន់តែតានតឹងខ្លាំង អ៊ីរ៉ង់ បានប្រកាសកញ្ចប់វិធានការដើម្បីឆ្លើយតបនឹងទណ្ឌកម្មឯកតោភាគីដែលដាក់ចេញដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ការចេញវវិធានការរបស់អ៊ីរ៉ង់ ធ្វើឡើងចំពេលខួបមួយឆ្នាំនៃការដើរចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨ កន្លងទៅ ហើយស្របគ្នានឹងកាលៈទេសៈដែលអ...
មួយឆ្នាំក្រោយការចាកចេញរបស់អាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អ៊ីរ៉ង់នៅថ្ងៃទី៨ ខែឧសភា បានប្រកាសថា ខ្លួននឹងលែងអនុវត្តលក្ខខណ្ឌខ្លះនៃកិច្ចព្រមព្រៀងនេះ ដើម្បីឲ្យស្មើភាពជាមួយអាមេរិកដែលដាក់ទណ្ឌកម្មលើខ្លួន។ អ៊ីរ៉ង់ ក៏បានប្រាប់ឲ្យប្រទេសសមាជិកនៃកិច្ចព្រមព្រៀងចំនួនប្រាំទៀត ឲ្យចាត់វិធានការតបនឹងសកម្មភាពឯកតោភាគីរបស់អាមេរិក ...
សម្ដេច ហ៊ុន សែន បានអះអាងថា កូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ជាមនុស្សមានសមត្ថភាព ដែលអាចបន្តវេនជានាយករដ្ឋមន្រ្តី ជំនួសសម្ដេចបាន។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា បើសិន ហ៊ុន ម៉ាណែត អសមត្ថភាពវិញនោះ សម្ដេចក៏មិនដាក់មកជាបេក្ខជនបន្តវេន ដែលនាំឱ្យបំផ្លាញគណបក្សប្រជាជន ដែលសម្ដេច ក៏ដូចជាថ្នាក់ដឹកនាំបក្សគ្រប់ជំនាន់ ខំកសាង...
ភ្នំពេញ៖ «បើកូនខ្ញុំមិនសាកសម ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត ក៏មិនសម្រេចតែងតាំងឱ្យធ្វើជាបេក្ខជនបន្តវេននោះដែរ»។ នេះជាការបកស្រាយរបស់សម្ដេច ហ៊ុន សែន ឆ្លើយតបនឹងសំនួរអំពី សមាសភាពលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃទី២៧ ឧសភា។
បុរសម្នាក់បានលួចចូលក្នុងផ្ទះស្ត្រីចំណាស់ម្នាក់នៅសង្កាត់ Espaly-Saint-Marcel តំបន់ Haute-Loire ប្រទេសបារាំង ទាំងព្រឹកព្រលឹម កាលពីចុងសប្តាហ៍កន្លងមក។ នៅពេលដែលស្ត្រីម្ចាស់ផ្ទះ ចូលក្នុងផ្ទះបាយដើម្បីរៀបចំអាហារពេលព្រឹករបស់ខ្លួន ស្រាប់តែឃើញបុរសម្នាក់មានវត្តមាននៅទីនោះ និងបានរត់គេចភ្លាមៗ ។ ការិយាល័យប៉ូលិសប្រចាំតំបន់ Haute-Loire ...
ក្នុងគេហដ្ឋានមួយនៅសង្កាត់ Espaly-Saint-Marcel តំបន់ Haute-Loire ប្រទេសបារាំង ស្ត្រីវ័យប្រមាណ៧០ឆ្នាំម្នាក់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញបុរសម្នាក់ កំពុងបរិភោគពងទាចៀនបណ្តើរ និងបន្តចៀនបណ្តើរនៅក្នុងផ្ទះបាយរបស់ខ្លួន។ ក្រោយឃើញម្ចាស់ផ្ទះភ្លាម ជននោះបានរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន France Info ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសហ្វី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ដ្រី ប្រកាសខ្លាំងៗដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ជាឱឡារិក មិនថា [កងទ័ព] ចិន ឬ អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ»។ អត្ថបទទាក់ទង   អាមេរិក សង្ស័យថា កម្ពុជាអនុញ្ញាតឲ្យចិនសង់មូលដ្ឋានទ័ពនៅសមុទ្ររ...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខផ្ទាល់ ច្រានចោលព័ត៌មានចាស់ ដែលទើបនឹងលេចឮជាថ្មីថា កម្ពុជា បើកដៃឲ្យចិន កសាងមូលដ្ឋានកងទ័ពនៅកំពង់ផែសមុទ្ររាម ឬ តំបន់ទេសចរណ៍តារាសាគរ។
  អត្ថបទទាក់ទង   ជម្រុះ World Cup៖ ជំនួបកម្ពុជា-អ៊ីរ៉ង់ ទំនងជាត្រូវលើកពេល ដោយសារ COVID-19  នាយកប្រតិបត្តិ UEFA បានជួបប្រជុំគ្នានៅថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាជុំវិញករណីរាលដាលជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) ខណៈដែលគេមើលឃើញថាព្រឹត្តិការណ៍កីឡានៅទូទាំងពិភពលោកទំនងនឹងត្រូវលុបចោលទាំងអស់។   COVID-19 បានបង្ខំឲ...
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ថាការសម្រេចចិត្តលុបចោលការប្រកួតរួមជម្រុះ (play-off) និងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ លើបញ្ហាកូរ៉ូណាវីរុស (COVID-19) ស្ថិតលើរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាល មិនមែនជាដែលសមត្ថកិច្ចរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទៀតឡើយ។
  តៃវ៉ាន់ នៅថ្ងៃទី២២ វិច្ឆិកា បានប្រកាសទទួលស្វាគមន៍ មន្ត្រីអាមេរិកម្នាក់ ដែលមិនបានបញ្ចេញព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះឡើយ ដោយផ្អែកលើទំនុកចិត្តទៅវិញទៅមក។ មន្ត្រីតៃវ៉ាន់ដែលស្និទ្ធនឹងព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរបស់ឧត្តមនាវីទោ Michael Studeman ដែលជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់យោធាអាមេរិកប្រ...
ចិន នឹងឆ្លើយតបឲ្យសាកសមបំផុត និងស្របច្បាប់ លើទស្សនកិច្ចរបស់មន្ត្រីអាមេរិកនៅតៃវ៉ាន់។ នេះបើតាមការបញ្ជាក់ថារបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែវិច្ឆិកា។ បើតាមប្រភពដែលស្និទ្ធនឹងព្រឹត្តិការណ៍នេះ មន្ត្រីអាមេរិកនោះ ជាឧត្តមនាវីទោ Michael Studeman ដែលជាមេបញ្ជាការកងកម្លាំងចារកិច្ចរបស់យោធាអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-បាស៊ី...
ដោយមិនបញ្ជាក់ពីអត្តសញ្ញាណ លោក ហេង រតនា បានសំដែងការហួសចិត្តថា៖« គំនិតច្នៃប្រឌិតយកគ្រាប់មកច្នៃបែបនេះ គ្រោះថ្នាក់ណាស់! ចេះស្អីមិនចេះទេ អារឿងចេះបំផ្លាញអាយុជីវិតខ្លួន និងក្រុមគ្រួសារមិត្តភក្តិនេះ ត្រូវតែចៀសវាងឲ្យឆ្ងាយ»។
អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា តាមរយៈហ្វេសប៊ុករបស់ខ្លួន បានចែករំលែករូបភាពមួយដោយបង្ហាញការហួសចិត្តរបស់ខ្លួនចំពោះពលរដ្ឋម្នាក់ដែលបានយកគ្រាប់យុទ្ធភណ្ឌទៅច្នៃជាបំពង់ស៊ីម៉ាំងម៉ូតូ។
  រយៈពេលជាង ៣ឆ្នាំហើយ មីយ៉ាន់ម៉ា នៅតែបន្តស្ថិតនៅក្នុងស្ថានភាពអាសន្ន ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។ ក្រោមការឯកភាព ៥ចំណុចរបស់មេដឹកនាំអាស៊ាន ប្រេសិតពិសេសប្រធានផ្លាស់វេនអាស៊ាន ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាព និងទទូចឱ្យរៀបចំការបោះឆ្នោតឡើងវិញ។    អមដោយវត្តមានអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន លោក Alounkeo...
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី១៥ ខែឧសភា បានជួបជាមួយប្រេសិតពិសេសរបស់ប្រធានផ្លាស់វេនអាស៊ាន លោក Alounkeo Kittikhoun និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ ប្រេសិតពិសេសអាស៊ាន និងរបបសឹកមីយ៉ាន់ម៉ា បានជជែកពីការបោះឆ្នោត និងការចូលរួមរបស់យោធាមីយ៉ាន់ម៉ានៅកិច្ចប្រជុំអាស៊ាន នៅពេលខាងមុខ។
លោក Ma Zhanwei នាយកប្រតិបត្តិរងក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា ការបើកជើងហោះហើរត្រង់មកខេត្តព្រះសីហនុនេះ ដោយសារក្រុមហ៊ុនបានឃើញពីកំណើនឥតឈប់ឈរភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ហើយខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយក្នុងការទាក់ទាញទេសចរចិនទាំងនោះ។ លោក Ma Zhanwei ត្រូវបានស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៦ខែម...
ព្រះសីហនុ៖ ក្រុមហ៊ុនអាកាសចរចិន Ruili Airlines ចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីខេត្តគុនមីង មកខេត្តព្រះសីហនុ ខណៈភ្ញៀវចិនកាន់តែច្រើនមកកម្សាន្តតំបន់ឆេ្នររបស់កម្ពុជា។
បន្ទាប់ពីបានទិញសាំងវិចពីហាង Paul ដែលស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយនៅតំបន់ Creteil នាង Lena អាយុ២៥ឆ្នាំ បានហែកញ៉ាំ ដោយនៅពេលនោះ នាងបានឃើញដុំខ្មៅមួយដុំ។ ដំបូងឡើយនាងគិតថា ជាកំទេចសូកូឡា ប៉ុន្តែនៅពេលពិនិត្យម៉ត់ហ្មត់ជាមួយមិត្តភក្តិទើបដឹងច្បាស់ថា វាជាអាចម៌កណ្តុរ។ Lena បានត្រឡប់ទៅហាង Paul វិញ ដោយបុគ្គលិកនៅទីនោះ ចង់ឲ្យសាំងវ...
បុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅតំបន់ Creteil ប្រទេសបារាំង បានប្រទះឃើញអាចម៌កណ្តុរមួយដុំនៅក្នុងសាំងវិចរបស់ខ្លួនដែលបានទិញពីហាង «Paul» ។ ដោយសារមានអាការៈក្អួតជាច្រើនលើក រួមទាំងកើតជំងឺសើស្បែកបន្ថែមទៀត ស្ត្រីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯហាង «Paul» ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ នេះបើតាមក...
  «វិវដ្ត»  ន. ១)  ការវិលត្រឡប់; ការត្រឡប់ធ្វើជាថ្មីទៀត។ ២) ការរួចស្រឡះចាកដំណើរវិលកើតវិលស្លាប់ (ព្រះនិញ្វន)។ ៣)  ឈ្មោះចំណែកផ្ទៃចីពរ (ឧត្តរាសង្គៈ) ឬសង្ឃាដីត្រង់ផ្ទាំងកណ្ដាល :  ខណ្ឌវិវដ្ដឬ ផ្ទាំងវិវដ្ដ (សរសេរជា វិវដ្ដៈ [វិ-វ័ត-ដៈ]  ក៏បាន)។    «វិវឌ្ឍន៍» ន. សេចក្ដីចម្រើន (ដូចគ្នានឹង វឌ្ឍន ឬ វឌ្ឍនៈដែរ)។  «វិវឌ្ឍនៈ» ក៏មានន័...
សទិសសព្ទនឹងពាក្យ «វិវដ្ត» [សូរអាន វិ-វ័ត] មាន «វិវឌ្ឍន៍, វិវត្ត, វិវត្តន៍»។ សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យទាំងនេះ មកពន្យល់ដូចខាងក្រោម៖
  បើតាមកសិកររូបនេះ បច្ចុប្បន្នពុំមានឈ្មួញបញ្ជាទិញបន្លែរបស់ខ្លួនឡើយ ខណៈដំណាំទាំង៣មុខរបស់ខ្លួន ត្រូវប្រមូលផលបន្តបន្ទាប់គ្នានោះ។ ទោះជាយ៉ាងនេះក្តី អ្នកស្រី ទុយ អៀង នៅតែចិញ្ចឹមក្តីសង្ឃឹមថា នឹងមានអ្នកបញ្ជាទិញបន្លែរបស់ខ្លួន ក៏ដូចជាផលដំណាំរបស់កសិករក្នុងភូមិដទៃទៀតនៅក្នុងពេលឆាប់ៗ។    មកទល់ពេលនេះ មិនទាន់មានឈ្មួញកណ្តាល មកបញ្ជាទិញទ...
កំពង់ធំ៖ អ្នកស្រី ទុយ អៀង ជាកសិករដាំដុះតាសក់ទ្រើង សណ្តែកកួរ និងប៉េងប៉ោះ នៅលើផ្ទៃដីជាង ៣ហិកតា នៅក្នុងភូមិស្នោ  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កសិកររូបនេះ កំពុងប្រឈមនឹងកង្វះទីផ្សារលក់ផលដំណាំរបស់ខ្លួន។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ក្រូអាស៊ីគឺបណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ហើយនៅក្នុងវិស័យទេសចរណ៍បានរួមចំណែក ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ដែលសេវាកម្មភាគច្រើនបម្រើឱ្យភ្ញៀវទេសចរមកពីអឺរ៉ុប។ អ្នកជំនាញមួយចំនួនជឿថា ការប្រើប្រាស់ប្រាក់អឺរ៉ូជាផ្លូវការនៅក្នុងប្រទេសក្រូអាស៊ីនឹងបង្កើនចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអឺរ៉ុប ដោយសារតែកា...
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្រូអាស៊ីនឹងក្លាយជាសមាជិកទី២០ នៃតំបន់ចាយប្រាក់អឺរ៉ូ។ ដូច្នេះ ប្រាក់អឺរ៉ូ នឹងត្រូវបានក្លាយជារូបិយប័ណ្ណផ្លូវការនៅក្នុងប្រទេសមួយនេះ។ ដោយសារតែខ្វះការជឿទុកចិត្តលើរូបិយប័ណ្ណក្នុងស្រុក ជនជាតិក្រូអាស៊ីបានវាយតម្លៃនូវបណ្តាអចលទ្រព្យ ដូចជារថយន្តនិងផ្ទះជាប្រាក់អឺរ៉ូ ហើយប្រមាណ ៨០ភាគរយនៃប្រាក់បញ្ញើរបស់ធ...
  ដើម្បីចិញ្ចឹមមាន់ឲ្យបានផលល្អ កសិករគួរសង់ទ្រុងដោយបែងចែកដូចជា ទ្រុងសម្រាប់មាន់ដេក , សម្រាប់មាន់ពង និងទ្រុងសម្រាប់កូនមាន់។ ទ្រុងសម្រាប់មាន់ដេក ត្រូវមានបណ្ដោយ ៥ម៉ែត្រ និងទទឹង៣ម៉ែត្រ ហើយសម្រាប់មាន់ពង ត្រូវមានបណ្ដោយ៥ម៉ែត្រ និងទទឹង២,៥ម៉ែត្រ។ ចំណែកឯទ្រុងកូនមាន់ ត្រូវមានបណ្ដោយ២ម៉ែត្រ និងទទឹង១ម៉ែត្រ។   ក្រៅពីសង់ទ្រុងឲ្យបានត្រឹ...
ភ្នំពេញ៖ ដើម្បីចិញ្ចឹមមាន់ឲ្យបានផលច្រើន កសិករគួរយល់ដឹងពីរបៀបការចិញ្ចឹមឲ្យបានត្រឹមត្រូវ។ ការចិញ្ចឹមមាន់ឲ្យបានផលច្រើន មានបច្ចេកទេសសំខាន់ចំនួន ៥ គឺការសង់ទ្រុង, ការជ្រើសរើស និងបង្កាត់ពូជ, ការផ្សំចំណី, ការផ្ដល់ទឹក និងការថែទាំ។
  ១.ស្ករ ស្ករកែច្នៃ អាចបញ្ចេញសារធាតុម្យ៉ាងឈ្មោះថា cytokines ដែលដើរតួរជាភ្នាក់ងារបង្កការរលាកក្នុងរាងកាយ។ ស្ករកែច្នៃដែលគេដាក់ក្នុងភេសជ្ជៈផ្អែម មានដូចជាទឹកក្រូច តែផ្អែម កាហ្វេបន្ថែមរសជាតិ និងទឹកផ្លែឈើកំប៉ុង ជាដើម ដែលរបស់ទាំងអស់នេះទំនងជាធ្វើឲ្យសភាពរលាកកាន់តែអាក្រក់។   ២. ខ្លាញ់ឆ្អែត អាហារមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាភីហ្សា...
គ្នាយើងដឹងទេ បើយើងកំពុងមានជំងឺរលាកសន្លាក់ យើងគួរគិតគូរដល់អាហារមួយចំនួន ដែលយើងមិនគួរញ៉ាំ ឬញ៉ាំក្នុងកម្រិតតិចតួចបានហើយ។ បើយើងមានជំងឺរលាកសន្លាក់ រាងកាយរបស់យើងគឺស្ថិតក្នុងសភាពរលាក។ អ៊ីចឹងហើយបានជាយើងត្រូវប្រយ័ត្នចំពោះអាហារមួយចំនួន ដោយហេតុថាអាហារទាំងនោះមានផ្ទុកសារធាតុខ្លះធ្វើឲ្យសភាពរលាកកាន់តែអាក្រក់ ដូចនេះហើយបានជាយើងគួរចៀសវា...
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដូចតទៅ៖   
ភ្នំពេញ៖ ឡើងកាន់តំណែងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាស្របពេលដែលមេរោគកូវីដ-១៩ កំពុងគំរាមកំហែងជំនួញជារួមនោះ លោក ស៊ាង សុបញ្ញា ដែលជាស្ថាបនិក Cambodia Asean International Institute ដែរនោះ បានមានប្រសាសន៍ថា លោក និងសមាជិករបស់លោកកំពុងស្វះស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីក្នុងសម័យកូវីដនេះ។ តែទោះជាយ៉ាងនេះក្...
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖  
កីឡាករ ណាង សុវណ្ណ ម្ចាស់មេដាយមាសគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ មិនរំពឹងខ្ពស់ពេកក្នុងការត្រៀមប្រកួតជាមួយ កីឡាករ Pham Van Giang អ្នកលេងគុនល្បុក្កតោមកពីវៀតណាម លើទម្ងន់ ៥១គីឡូក្រាមឡើយ ព្រោះមិនទាន់ច្បាស់ពីសមត្ថភាព និងបច្ចេកទេសគូប្រកួត។ ទោះយ៉ាងនេះក្តី សុវណ្ណ បញ្ជាក់ថា ខ្លួននឹងប្រឹងប្រែងប្រកួតឲ្យល្អ ព្រោះបានហ្វឹកហាត់...
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីតែដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺធ្មេញដូចថ្នាំបំបាត់ការឈឺចាប់ ៖   ១. តែបៃតង   នេះក៏ព្រោះតែតែបៃតងមានផ្ទុកសារធាតុ tannins។ ទោះជាយ៉ាងណាត្រូវប្រាកដថានៅពេលទទួលទានតែបៃតង អ្នកអនុញ្ញាតឱ្យវាប៉ះត្រូវធ្មេញដែលកំពុងឈឺ។   ២. តែខ្មៅ   មនុស្សមួយចំនួនជួបប្រទះអាការៈរាគក្រោយពេលទទួលទានតែបៃតង ប៉ុន្តែនេះមិន...
កំពុងមានបញ្ហាឈឺធ្មេញមែនទេ? អញ្ចឹងឆាប់ទៅឆុងតែមួយពែង ហើយទុកឱ្យចុះត្រជាក់បន្តិចសឹមទទួលទានភ្លាមទៅ! អ្នកក៏អាចខ្ពុរមាត់ជាមួយតែប៉ុន្មានប្រភេទខាងក្រោមនេះដើម្បីបំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័សផងដែរ។
រដ្ឋមន្រី្តក្រសួងកសិកម្មលោក វេង សាខុន បានចេញផ្សាយរបាយការណ៍នៅហ្វេសប៊ុកខ្លួនថា ក្នុងចំណោមកសិផលជាង៣លានតោន គឺមានអង្ករនាំចេញជាផ្លូវការ ជាង៤សែនតោន។ អង្ករទាំងនេះ បាននាំចេញទៅប្រទេសចិន ជិត១៦ម៉ឺនតោន, អឺរ៉ុបជាង១៣ម៉ឺនតោន, អាស៊ានជាង៥ម៉ឺនតោន និងនាំចេញទៅទិសដៅផ្សេងទៀតជាង៥ម៉ឺនតោន។ ក្រៅពីអង្ករនាំចេញផ្លូវការនេះ ក៏មានអង្ករនាំចេញក្រៅច្រកច...
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលជាង៣លានតោន រួមទាំងអង្ករនាំចេញក្រៅផ្លូវការជាង១,៦លានតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
  យោងតាមសន្ទស្សន៍តម្លៃផ្ទះអាម៉េរិករបស់ S&P CoreLogic Case-Shiller បានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញា បានបង្ហាញពីការកើន ០,៦ភាគរយនៅខែកក្កដាធៀបនឹងខែមុន បើធៀបទៅនឹងគ្រាដូចគ្នាឆ្នាំមុនសន្ទស្សន៍បានកើនដល់ ១ភាគរយ។   តម្លៃផ្ទះនៅអាម៉េរិកមានការធ្លាក់ចុះ ៧ខែជាប់គ្នា ដែលថយចុះ ៥ភាគរយគិតត្រឹមចុងខែមករាឆ្នាំនេះ ដោយសារតែអត្រាការប្រាក់ខ្ពស...
តម្លៃផ្ទះនៅអាម៉េរិកបានឡើងថ្លៃ ៦ខែជាប់ៗគ្នានៅក្នុងបរិបទនៃការផ្គត់ផ្គង់លំនៅដ្ឋានបានធ្លាក់ចុះដល់កម្រិតទាបដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅអាល្លឺម៉ង់បានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុន ក្រោមសម្ពាធអត្រាការប្រាក់ខ្ពស់។
  ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖   
សៀមរាប៖ ដោយមានក្លិនពិដោរផង និងជាផ្កាតំណាងជាតិផង អ្នកស្រី ជា ចំរើន អ្នកក្រុងរុនតាឯក ខេត្តសៀមរាប ច្នៃផ្ការំដួល ជាភួងផ្កា យ៉ាងស្រស់ស្អាត។ ភួងផ្ការំដួលនេះ អាចយកទៅធ្វើជាខ្សែដៃ និងចងនឹងផ្នួងសក់ជាដើម។ ផ្ការំដួលនេះ ត្រូវបានអ្នកស្រីចម្រើនដាក់លក់ ក្នុងតម្លៃចាប់ពី៣០០០រៀលឡើងទៅ ។ តម្លៃនេះឡើងចុះទៅតាមរដូវសម្បូរ ឬខ្សត់ផ្ការំដួល តាមរដូ...
រុស្សី និងបេឡារុស ទំនាក់ទំនងយ៉ាងជិតស្និទ្ធខ្លាំង ដ្បិតបេឡារុសធ្លាប់ជារដ្ឋមួយរបស់សហភាពសូវៀត។ បើទោះបីជា សហភាពសូវៀតបានដួលរលំហើយក្តី ប៉ុន្តែរុស្សី និងបេឡារុសពីរនៅឆ្នាំ១៩៩៦ បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលមានគោលដៅចង់បង្កើតរដ្ឋសហភាពមួយ និងដើម្បីរក្សាចំណងមិត្តភាព។   កន្លងមក បេឡារុស ធ្លាប់ចាប់អារម្មណ៍បង្កើតទំនាក់ទំនងជាមួយប្រទេសលោ...
ទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍នៅថ្ងៃទី២ ខែមេសា ប្រារព្ធទិវានៃការរួបរួម ដែលរំលឹកដល់ចំណងមិត្តភាពរបស់ភាគីទាំង២តាំងពីឆ្នាំ១៩៩៦ មក នៅពេលប្រធានាធិបតីបេឡារុស Alexander Lukashenko និងអតីតប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានចុះហត្ថលេខាលើសន្ធិសញ្ញាដែលមានគោលបំណងបង្កើតរដ្ឋសហភាពនៃប្រទេសទាំង២។
    -សន្ធិប្រកាស ឆព្វណ្ណល្អន់ល្អះ ត្រចះភ្លឺផ្លេក ចាំងជះរស្មី បីបមថ្នមមេឃ ដួងចិត្តវិវេក ពន់ពេកស្លុតី។   -គន់ពីចម្ងាយ អង្គរអើតកាយ ឆើតឆាយសុស្មី ឆាយាប្រាសាទ ស្អានស្អាតឥតបី យាមវតី ប្រេមប្រិយសុលក្សណ៍។   -ទ្រើសទ្រង់អនេក ជាស្នាដៃឯក តេជខត្តិយៈ ព្រះចមក្សត្រា មហាពិទ័គ្ធ នាមាសូរ្យ វរ្ម័នទីពីរ។   -ស្អិតស្អាងប្រាង្គប្រា ក្បាច់រចនា អ...
ដើម្បីអបអរសាទរពិធី «បុណ្យរម្លឹកគុណអង្គរ» ពីថ្ងៃទី៧  ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ និងខួបលើកទី៣១នៃការដាក់បញ្ចូលរមរណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សារព័ត៌មានឌីជីថលថ្មីៗ សូមផ្សាយជូនអត្ថបទកំណាព្យមួយដែលមានចំណងជើងថា «សោភ័ណអង្គរ»។ ជាបទកាកគតិ ដែលនិពន្ធដោយលោក ម៉ុក សាខន នៅថ្ងៃទី១១ ខែធ្នូ ឆ្នា...
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០៧នេះ ឲ្យលោក អឿត អាង ហៅជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ។ លោក ជួប សម្លាប់ បានរងពីបទចោទ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់»។ ក្រោយប្រកាសទោសកំហុស...
ភ្នំពេញ៖ ក្រៅពីលោក ជួប សម្លាប់ តុលាការ កំពុងស្វែងរកបុគ្គលពីរនាក់ផ្សេងទៀត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើ លោក កែម ឡី។ បុគ្គលទាំងពីរនាក់នោះ គឺអ្នក លក់កាំភ្លើងឲ្យលោក ជួប សម្លាប់ និងអ្នកនាំលោក ជួប សម្លាប់ ឲ្យស្គាល់លោក កែម ឡី។
លោក Hassan ក៏បានបដិសេធដែរអំពីការទទួលខុសត្រូវណាមួយដល់ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា នៃមនុស្ស១៤០០នាក់ក្នុងប្រទេសអ៊ីស្រាអែលដោយបានពណ៌នាការណ៍នេះថាជាសកម្មភាព«១០០ភាគរយរបស់ប៉ាឡេស្ទីន»។ លោកក៏បាននិយាយដែរថាលោកឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវដោយផ្ទាល់អំពីសង្គ្រាមដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់បាត់បង់ជីវិត។   លោក Nasralla...
មេដឹកនាំពួក Hezbollah លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយដោយបង្ហាញថាក្រុមជ្រុលនិយមរបស់លោកជាអ្នកការពារខ្លាំងក្លាដល់ក្រុមជនសកម្មប្រយុទ្ធ Hamas ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សាដោយមិនទាញប្រទេសលោកផ្ទាល់គឺប្រទេសលីបង់ឱ្យចូលក្នុងសង្គ្រាមពេញទំហឹងជាមួយអ៊ីស្រាអែល។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវមានភាពស្មោះត្រង់ចំពោះមុខគណបក្សនយោបាយទាំងអស់។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះរាជបន្ទូលអំពាវនាវបែបនេះ ទៅកាន់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ។ «ខ្ញុំសូមថា គ.ជ.ប ត្រូវឱ្យស្មោះត្រង់ជាមួយពួកយើងទាំងអស់។ ខ្ញុំបានប្រាប់ទៅគ.ជ.ប ហើយថា ចំណុចហ្នឹង គ.ជ.ប គឺសំខាន់មែនទែន ព្រោះវាជ...
ដោយ៖ អ៊ូ សុខមាន និង ឡាយ សុភាវតី 
  ១. ប្រេងដូង   ប្រេងដូងអាចជួយផ្ដល់សំណើមដល់ស្បែកនិងបំពេញរាល់ចន្លោះរវាងកោសិកាស្ងួតៗ។ ការលាបវាក្នុងរន្ធច្រមុះអាចជួយទប់ស្កាត់និងព្យាបាលអាការៈស្ងួត ព្រមទាំងកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាមិនត្រឹមអនុវត្តលើសកម្រិតឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងសុទ្ធ ១ ឬ ២ដំណក់ក្នុងរន្ធច្រមុះសងខាង ឱ្យបានម្ដងក្ន...
បញ្ហាស្ងួតក្នុងច្រមុះមិនពិបាកដោះស្រាយឡើយ! ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈនេះឆាប់រហ័ស ៖
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេច មិនចរចានយោបាយនោះ ព្រោះវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ ដែលមានសិទ្ធិសម្រេចលើករណីជាប់ចោទរបស់អ្នកនយោបាយ។ «ខ្ញុំមិនចរចានយោបាយអ្វីឡើយ ព្រោះវាជាការសម្រេចរបស់តុលាការលើអ្នកទោសនយោបាយ និងអ្នកដែលកំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ។ នេះជាសារនយោបាយ ជាក់លាក់»។ នេះជាការបញ...
ភ្នំពេញ៖ គ្មានឡើយផ្លូវចរចានយោបាយកើតឡើង។ នេះជាការប្រកាសជាថ្មីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។
កំណាត់ផ្លូវដែលបិទចរាចរណ៍បណ្ដោះអាសន្ន មិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់កាត់ មានចំនួន១០ រួមមាន ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវជាតិលេខ៦៤ (ដំដែក-ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង)  ផ្លូវខេត្តលេខ ២៦៦C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F(ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (...
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធ្ងន់លើកំណាត់ផ្លូវសំខាន់ៗមួយចំនួន ក្រោយផ្លូវទាំងនោះជន់លិចដោយសារជំនន់ទឹកភ្លៀង។
  បុគ្គលិកជាង១ពាន់នាក់ត្រូវបានរាយការណ៍ថាបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនGoogle ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បុគ្គលិកនិងបុគ្គលិកជាប់កិច្ចសន្យារបស់ក្រុមGoogle រាប់រយនាក់ដែលភាគច្រើនគឺជាស្ត្រីក៏ត្រូវបានគេរំពឹងថានឹងដើរចេញពីការិយាល័យជាង២០កន្លែងនៅទូទាំងសកលលោកផងដែរ។   ពួកអ្នករៀបចំបាតុកម្មតវ៉ាបានថ្...
កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកក្រុមហ៊ុនGoogle រាប់រយនាក់បានដើរចេញពីការិយាល័យនានានៅទូទាំងពិភពលោកដើម្បីធ្វើបាតុកម្មប្រឆាំងទៅនឹងការដោះស្រាយរបស់ក្រុមហ៊ុនលើករណីបៀតបៀនផ្លូវភេទ និងវប្បធម៌នៅកន្លែងធ្វើការរបស់ក្រុមហ៊ុននេះ។
  លោក ថាយ សុមុនីប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការនាំចេញត្រីប្រា ទៅកាន់ទីផ្សារចិនមានភាពយឺតយ៉ាវបន្តិចដែលទំនងមកពីបញ្ហាបច្ចេកទេស និងតម្លៃមិនទាន់ត្រូវគ្នារវាងក្រុមហ៊ុននាំចេញ និងកសិករ។ទោះជាយ៉ាងណា ក្រុមហ៊ុន បានសន្យាជាមួយរដ្ឋបាលជលផល នឹងនាំចេញឱ្យបាន២៥ទៅ៣០តោនក្នុងមួយខែសិននាពេលខាងមុ...
ភ្នំពេញ៖ គម្រោងនាំចេញត្រីប្រា ទៅកាន់ទីផ្សារចិន ត្រូវពន្យារពេលដល់ខែកក្កដា ឬយូរជាងនេះ ដោយសារបញ្ហាបច្ចេកទេសនាំចេញ ខណៈក្រុមហ៊ុន និងកសិករពុំទាន់ចរចាតម្លៃត្រូវគ្នានៅឡើយ។ បច្ចុប្បន្ន មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលទទួលបានសិទ្ធនាំចេញត្រីប្រាទៅចិនប្រមាណ ២៥ ឬ៣០តោនក្នុងមួយខែ។
    សត្វរុយជាច្រើនពាន់ក្បាល ត្រូវបានគេចិញ្ចឹមនៅក្នុងកសិដ្ឋានមួយកន្លែងនាស្រុកពួក។ លោក ហេង ណាគ្រី គឺជាម្ចាស់កសិដ្ឋាន ដែលសាកល្បងចិញ្ចឹមរុយនេះ អំឡុងខែមេសា ឆ្នាំ២០២០ ហើយសព្វថ្ងៃម្ចាស់កសិដ្ឋានរូបនេះ បានក្លាយជាអ្នកចែករំលែកចំណេះដឹងការចិញ្ចឹមរុយដល់កសិកររាប់សិបនាក់តាមបណ្ដាខេត្តជុំវិញប្រទេស ដែលចាប់អារម្មណ៍ការចិញ្ចឹមសត្វមួយនេះ។   ...
សៀមរាប៖ ការចិញ្ចឹមរុយ បានក្លាយជារបរថ្មីមួយបែបទៀតសម្រាប់កសិករ។  រុយដែលពងជាដង្កូវ ក្លាយជាចំណីសត្វដ៏ពិសេសមួយ ដែលជួយឱ្យកសិករអាចផលិតចំណីសត្វដោយខ្លួនឯង កាត់បន្ថយការទិញចំណីពីខាងក្រៅមួយផ្នែកធំ។ លោក ហេង ណាគ្រី គឺជាកសិករ និងជាមនុស្សដំបូងគេនៅកម្ពុជា ដែលចាប់ផ្តើមចិញ្ចឹមរុយធ្វើចំណីសត្វ ហើយសព្វថ្ងៃរបរនេះកំពុងជោគជ័យគួរឱ្យកត់សម្គាល់។
ក្រោយមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងខែតុលានេះ។   បើតាមការអះអាងរបស់ FIFA ការប្រកួតដែលរៀបចំកាលវិភាគថ្មីឡើងវិញសម្រាប់អ៊ីស្រាអែល និងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ នៅក្នុងខែវិច្ឆិកា អំឡុងពេ...
ការប្រកួតចំនួន ៤ ដែលមានទាំងក្រុមបុរស និងស្ត្រី របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែល នឹងត្រូវរៀបចំកាលវិភាគការប្រកួតឡើងវិញ ដោយត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី២៣ ខែតុលា។
  អ៊ីតាលីនៅដើមខែមករាបានចូលកាន់តំណែងជាប្រធានប្តូរវេននៃ G7 ដែលមានសមាជិក ដូចជា អាម៉េរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ ប្រទេសមួយនេះនឹងធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងធ្វើឡើងជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូលរបស់មេដឹក នាំនៅក្នុងខែមិថុនាផងដែរ។    នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Meloni និយាយ...
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃទី៤ ខែមករា បានលើកឡើងថា ទ្វីបអាហ្វ្រិក និងគ្រោះថ្នាក់ដែលបង្កដោយបញ្ញាសប្បនិមិ្មត (AI) ជាប្រធានបទសំខាន់ៗពីរ សម្រាប់កិច្ចប្រជុំបណ្ដាប្រទេសមានសេដកិច្ចរីកចម្រើនទាំង៧ (G7) ខណៈអ៊ីតាលីជាប្រធានផ្លាស់វេនរយៈ ពេលមួយឆ្នាំនៃប្លុកមួយនេះ។
អតីសមាជិកក្រុមជម្រើសជាតិអង់គ្លេស វ័យ៤២ឆ្នាំរូបនេះ បាននិយាយថាអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់អាចប្រៀបធៀបជាមួយស្តេចប្រដាល់អាមេរិក Mayweather បាន ដោយអ្នកទាំងពីរតែងរងការិះគន់ពីរបៀបការពារស្ទើរគ្រប់ការប្រកួតដូចគ្នាបើទោះបីជាជោគជ័យក៏ដោយ។ អតីតអ្នកចាត់ការ Chelsea វ័យ៥៤ឆ្នាំ ត្រូវបានគេរិះគន់បន្ទាប់ពីការប្រកួតស្មើ ០-០ ជាមួយ Live...
លោក Gary Neville ដែលជាអតីតខ្សែការពារ Manchester United យល់ឃើញថាលោក Jose Mourinho មានចិត្តស្រដៀងគ្នាទៅនឹងកំពូលអ្នកប្រដាល់ Floyd Mayweather Jr។ លោកលើកឡើងដូចច្នេះ ដោយលើកហេតុផលថាអ្នកទាំងពីរតែងប្រើយុទ្ធសាស្ត្រការពារក្នុងពេលប្រកួតដូចគ្នា។
  The disease has already caused a spike in pork prices in China since first emerging in August, and fuelled growing fears of a major impact on the world's largest pig producer.   "The African swine fever prevention and control situation is very serious," said a joint statement by the ministries of agriculture, transpo...
African swine fever has spread rapidly to more than half of China's provinces despite measures to contain it, the government said, warning that a situation previously described as under control had become "very serious."
  ដោយសំឡេង៤២ទល់នឹង២៦ ព្រឹទ្ធសភាអាហ្សង់ទីន បានអនុម័តសេចក្ដីស្នើច្បាប់សាមគ្គីភាព និងការចូលរួមពិសេស ឬក៏ត្រូវបានហៅថា ច្បាប់ពន្ធមហាសេដ្ឋី។ នេះជាការផ្ដល់ភ្លើងបៃតងចុងក្រោយលើសេចក្ដីស្នើច្បាប់នេះ ក្រោយរដ្ឋសភាអាហ្សង់ទីន បានយល់ព្រមរួចហើយ។    ក្រោមច្បាប់ថ្មី ប្រជាជនអាហ្សង់ទីនដែលមានទ្រព្យសម្បត្តិលើស២,៤៥លានដុល្លារ នឹងត្រូវជាប់កាត្វក...
ព្រឹទ្ធសភាអាហ្សង់ទីន នៅថ្ងៃទី៥ ខែធ្នូ បានអនុម័តសេចក្ដីស្នើច្បាប់មួយដែលនឹងបើកផ្លូវដល់ការយកពន្ធពីអ្នកមានប្រទេស ក្នុងគោលបំណងប្រមូលលុយដើម្បីជួយអ្នកក្រីក្រ និងអាជីវកម្មដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ ក្រុមបក្សប្រឆាំងបានជំទាស់ការចេញច្បាប់បែបនេះ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៊ុយណូស៊ែ ដាក់គោលដៅប្រមូលលុយឲ្យបានចំនួនជិត៤ពាន់លានដុល្លារដ...
 ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១   ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ជំងឺកូវីដ១៩ បានបង្កអសិ្ថរភាពពិភពលោក ដោយបានធ្វើឱ្យមនុស្សជាង ២,៣ លាននាក់បាត់បង់ជីវិត និងមានមនុស្សជាង ១០៧លាននាក់បានឆ្លងជំងឺ។ ជំងឺរាតត្បាតនេះ ក៏បានបង្កបញ្ហាសេដ្ឋកិច្ច និងសង្គមដ៏រ៉ាំរ៉ៃនៅទូទាំងសាកលលោកទាំងមូល។ បើគិតឱ្យវិជ្ជមានទៅ អ្នកវិទ្យាសាស្ត្រ បានបង្កើតវ៉ាក់ស...
ដោយ បណ្ឌិត អ៊ុន ឃាង
អត្ថបទទាក់ទង   Asian Cup៖ ជើងឯក៤សម័យកាល ជប៉ុន បានកៅអីទៅជួបវៀតណាមនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ អ្នកចាំទី Mat Ryan ដែលលេងឲ្យក្លិប Brighton & Hove Albion នៃក្របខណ្ឌ Premier League បានរារាំងឱកាសរបស់កីឡាករអ៊ូសបេគីស្ថាន Islom Tukhtakhujaev និង Marat Bikmaev។ ៤គ្រាប់របស់អូស្ត្រាលីសម្រេចបានដោយ Mark Milligan, Robbie Kruse, Apostolos G...
អូស្ត្រាលី ទទួលបានកៅអីទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយលទ្ធផលបាល់ប៉េណាល់ទី ៤-២ លើអ៊ូសបេគីស្ថាន បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួត១២០នាទី ដោយគ្មានការស៊ុតបាល់បញ្ចូលទី។
អេស្ប៉ាញ ជាក្រុមកំពូលតារាង ដែលបានកក់កៅទៅកាន់វគ្គ ១៦ក្រុម រួចរាល់ ក្រោយឆ្លងកាត់ ២ប្រកួត យកឈ្នះបានទាំង ២ប្រកួត។ ជំនួបចុងក្រោយ អេស្ប៉ាញ ត្រូវជួបអាល់បានី ដែលស្ថិតនៅលេខ៣ ជាក្រុមត្រូវការឈ្នះចាំបាច់ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ២ ឬលេខ៣ល្អ។ ដោយឡែកក្រូអាស៊ី បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់បាតតារាងមាន១ពិន្ទុស្មើអាល់បានី រំពៃចង់ឈ្នះការប...
ការប្រកួតពានរង្វាន់ Euro 2024 វគ្គសន្សំពិន្ទុពូល B នឹងបន្តជាមួយការប្រកួត ២គូ ក្នុងរាត្រីថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធា្រត្រស្របគ្នា ដោយក្រុមអាល់បានី មានបេសកកម្មដ៏តានតឹង ត្រូវដណ្តើម៣ពីន្ទុដាច់ខាតពីជើងខ្លាំងអេស្ប៉ាញ ខណៈក្រូអាស៊ី និងអ៊ីតាលី ត្រូវការពិន្ទុរៀងខ្លួន ក្នុងជំនួបចុងក្រោយពូល B។
  ការកែច្នៃរថយន្តមួយគ្រឿង បានចំណាយពេលវេលាយ៉ាងច្រើន ទាំងការស្វែងរកគ្រឿងបន្លាស់ និងការត្រួតពិនិត្យលើផ្នែកមេកានិកផង ដើម្បីធ្វើយ៉ាងណា ឲ្យរថយន្តនេះមានរូបរាងល្អប្រណិត ដូច Mercedes-Benz W110 ដើម រួមទាំងអាចបើកបរបានដោយគ្មានរអាក់រអួលនោះ។ នេះបើតាម លោក សាយ សុខរស់។    ដើម្បីជ្រាបច្បាស់សូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ...
សៀមរាប៖ Mercedes-Benz មិនដែលផលិតរថយន្ដប្រភេទ W110 បែប limousine (ឡានវែង) នោះទេ ប៉ុន្តែនៅសណ្ឋាគារវិរតន៍ នៅក្នុងខេត្តសៀមរាប មានរថយន្ដ Mercedes W110 limousineដ៏ល្អប្រណិតមួយគ្រឿង។ បើតាមលោក សាយ សុខរស់ អ្នកគ្រប់គ្រងសណ្ឋាគារនេះ រថយន្ដ Mercedes W110 បែប limousine នេះគឺបានពីការយករថយន្ដ Mercedes W110 (ម៉ូឌែល 230) ១គ្រឿង ទៅកាត់ជា...
  លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ លោករដ្ឋមន្ត្រី បានផ្ដាំសុំទោសបេក្ខជនប្រឡង មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីនេះ។ យើងមិនចង់ឱ្យមានបញ្ហានេះទេ។ វាកើតឡើងព្រោះបច្ចេកទេសកំព្យូទ័រ តែទោះជាយ៉ាងណា យើងបានប្រជុំ ដើម្បីម...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខសុំទោសទៅកាន់បេក្ខជន មាតាបិតា អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ ចំពោះកំហុសដែលក្រសួងអះអាងថាកើតឡើងដោយអចេតនា នៅក្នុងដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប។ ការសុំទោសនេះ ធ្វើឡើងតាមរយៈ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយលោកបញ្ជាក់បន្តថា កំហុសនេះកើតឡើងដោយអចេតន...
  សមាជបីថ្ងៃរបស់បក្សប្រជាជនបដិវត្តន៍កំពុងកាន់អំណាចនៅឡាវ ចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមករា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងរដ្ឋធានីវៀងចន្ទន៍។ កិច្ចប្រជុំដ៏ធំរបស់បក្សកាន់អំណាចតែមួយគត់របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើឡើងក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩ ដោយអាជ្ញាធរបានពង្រឹងវិធានការការពារយ៉ាងម៉ត់ចត់។ អ្នកចូលរួមសុទ្ធតែពាក់ម៉ាស់ រក្សា...
បក្សកាន់អំណាចឡាវ នៅថ្ងៃទី១៣ ខែមករា បានបើកសមាជរបស់ខ្លួនដើម្បីវាយតម្លៃការងារ៥ឆ្នាំមុន និងដាក់ទិសដៅ៥ឆ្នាំបន្ទាប់។ ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ជារបៀបវារៈសំខាន់មួយក្នុងសមាជដែលធ្វើរៀងរាល់៥ឆ្នាំម្ដងនេះ។ បក្សកុម្មុយនីស្តចិន និងវៀតណាមដែលនៅជាប់ឡាវ ក៏បានផ្ញើសារអបអរការបើកសមាជនេះដែរ។
  ពាក្យដទៃច្រើនទៀតដែលអាចសរសសេរជាព្យាង្គរាយ និងព្យាង្គតម្រួត។ ពាក្យទាំងនោះមានដូចជា សំអាត ឬសម្អាត,សំអាង ឬសម្អាង, សំអុយ ឬសម្អុយ, សំអិត ឬ សំឥត។ល។    លើកលែងតែពាក្យមួយចំនួនត្រូវសរសេរជាព្យាង្គរាយជាដាច់ខាត ដោយពាក្យនោះមានដូចជាពាក្យ ជំងឺ, សំរាម។ល។ មិនអាចសរសេរជា«ជម្ងឺ» ឬ«សម្រាម»បានឡើយ៕          
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ«រំសាយ,រំអិល,រំហួត,រំហ,រំដោះ, រំលើង,រំលឹក,រំលស់ ជាដើម អាចសរសេរជាព្យាង្គរាយដូច្នេះក៏បាន ឬសរសេរជាព្យាង្គតម្រួត«រម្សាយ,រម្អិល ឬរំឥល,រម្ហូត រម្ហ,រម្តោះ, រម្លើង, រម្លឹក ឬ រំឭក,រម្លស់ យ៉ាងនេះក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។
  នៅពេលដែលអ្នកឃ្លាន អ្នកអាចពិសារផ្លែឈើបាន ព្រោះនៅក្នុងផ្លែឈើមានសារធាតុចិញ្ចឹមជាច្រើន រួមជាមួយវីតាមីនដែលល្អចំពោះសុខភាពអ្នក។ ប៉ុន្តែអ្នកមិនអាចបរិភាគល្ហុង និងឪឡឹកច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកត្រជាក់ក្នុងខ្លាំងដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ អ្នកក៏មិនអាចពិសារធុរេន និងគូលេនច្រើនដែរ ព្រោះវាអាចធ្វើឲ្យអ្នកក្តៅក្នុង។ ថ្វីត្បិ...
នៅពេលដែលអ្នកមានផ្ទៃពោះ ហើយឃ្លាន អ្នកត្រូវតែញ៉ាំចំណីត្រូវ ទើបវាអាចធ្វើឲ្យកូនក្នុងផ្ទៃអាចមានការលូតលាស់ល្អ។ តើមានអ្វីដែលអ្នកអាចពិសារបានទៅ?