text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  មកទល់នឹងបច្ចុប្បន្ន Mercedes Benz នៅតែរក្សាលំនាំដើមនៃការផលិតរថយន្តរបស់ខ្លួន ទៅតាមលោក Karl Benz ដដែល ហើយលោកក៏ទទួលបានអាជ្ញាបណ្ណផលិតរថយន្ត នៅខែមករា ឆ្នាំ១៨៨៦។ អស់រយៈពេលជាង១៣៣ឆ្នាំមកហើយ ដែល Mercedes Benz បានធ្វើឲ្យខ្លួនក្លាយជាម៉ាករថយន្តដ៏ល្បី និងឈានមុខគេក្នុងការអភិវឌ្ឍន៍ លើការផលិតរថយន្តដែលល្អប្រណិត ទាន់សម័យ មានគុណភាពខ្ពស់ រីករាយក្នុងការបើកបរ និងជាទីពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ ទាំងប្រភេទរថយន្តខ្នាតខ្ពស់ រថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញជាដើម។    តាំងពីខែមករា ឆ្នាំ២០១៥មក ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា លីមីធីត ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និងប្តូរគ្រឿងបន្លាស់ នូវគ្រប់ប្រភេទរថយន្តប្រណិតម៉ាក Mercedes Benz ប្រចាំប្រទេសកម្ពុជា។ ស្តារ អូតូ ខេមបូឌា បាននាំចូលនូវរថយន្តដែលមានការធានាច្បាស់លាស់ ស្របទៅនឹងស្តង់ដារ និងលក្ខខណ្ឌប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវគ្រឿងបន្លាស់សុទ្ធ និងសេវាកម្មជួសជុលថែទាំងដ៏ល្អបំផុតឈានមុខគេនៅក្នុងប្រទេស។   ស្តារ អូតូ ខេមបូឌា សូមគោរពអញ្ជើញលោកអ្នកមកទស្សនា អគារតាំងបង្ហាញរថយន្តដ៏ប្រណិត និងធំជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីប្រកបដោយប្រណិតភាព និងផាសុកភាពពី Mercedes Benz។ សម្រាប់ព័ត៌មានបន្ថែមសូម ទំនាក់ទំនងទូរសព្ទលេខ 017-231-488 | 023-231-488 ៕  
Mercedes-Benz គឺជាម៉ាករថយន្តដ៏ល្បីឈ្មោះ និងកំពុងពេញនិយមនៅទូទាំងពិភពលោក។ ការពិត Mercedes-Benz ជាឈ្មោះរបស់ កញ្ញា Mercedes  Jellinek កូនស្រី របស់ លោក  Emil Jellinek ជនជាតិអូទ្រីស ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តធំមួយ ឈ្មោះថា  Daimler Motoren Gesellschaft (DMG) និងលោក Karl Benz ដែលជាអ្នកបង្កើត និងផលិតបាននូវរថយន្តប្រើប្រាស់ថាមពល ចំហេះប្រេងឥន្ធនៈដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលមានឈ្មោះថា Benz Patent Motorwagen ។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ហើយសូមអ្នកដែលបានឆ្លងដែន នៅម៉ោង៥៖២០នាទី កាលម្សិលមិញ ជាតំណាងរាស្ត្រដែលរត់ចេញទៅប្រទេសថៃ គួរតែមកវិញ ព្រោះខ្លួនឯងមានបញ្ជីឈ្មោះ នៃការចែកនំបុ័ងកាលពីឆ្នាំ២០១៣។ ហើយក៏មាន(តំណាងរាស្ត្រ)មួយចំនួនចេះតែចាកចេញ និងមានខ្លះនៅក្លាហាន មានអ្នកខ្លះក៏ភ័យដែរ ព្រោះរឿងនេះវាមិនមែនរឿងតូច»។ សូមស្ដាប់សំឡេង៖
ភ្នំពេញ៖ ពីពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី ១១ កញ្ញា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់  ដែលជាប់ពាក់ព័ន្ធនឹងករណីឯកឧត្តម កឹម សុខា បានចេញពីកម្ពុជាឆ្លងដែនចូលទឹកដីថៃ។ បើតាមសម្ដេច ហ៊ុន សែន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានឆ្លងដែនទៅថៃនេះ គឺមានឈ្មោះនៅក្នុងបញ្ជីពាក់ព័ន្ធនឹងករណីប្រធានបក្សប្រឆាំង កាលពីឆ្នាំ២០១៣។
  នៅក្នុងសិតទី១ កម្ពុជា បើកការនាំមុខម្ចាស់ផ្ទះម៉ាឡេស៊ីទាំងពិន្ទុប្រផិតប្រផើយគ្នា ២៥-១៩។ ចូលដល់សិតទី២ ក្រុមម្ចាស់ផ្ទះបានវាយបកមកវិញយកឈ្នះក្រុមភ្ញៀវកម្ពុជា ដោយពិន្ទុប្រដេញគ្នា ២៥-១៨។ ការតស៊ូប្រជែងពានរង្វាន់ Tri-Nation កាន់តែក្តៅគគុករវាងក្រុមទាំងពីរ។   លុះចូលដល់សិតទី៣ ស្ថានភាពការប្រកួតកាន់តែតានតឹងរវាងក្រុមម្ចាស់ផ្ទះ និងភ្ញៀវ។ តែយ៉ាងណា ការធ្វើបានយ៉ាងល្អពីក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី (A) បានហុចផលបន្តឈ្នះភ្ញៀវកម្ពុជា ក្នុងលទ្ធផល ២៥-២១។ ចូលដល់សិតទី៣ ជាដំណាក់កាលសម្រេចក្តីរបស់ក្រុមទាំងពីរដោយម្ចាស់ផ្ទះម៉ាឡេស៊ី(A) នៅតែធ្វើបានល្អដោយបានយកឈ្នះលើក្រុមកម្ពុជា ដោយលទ្ធផល ២៥-២៣។   គួបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ Tri-Nation មានប្រទេសចំនួន៣ ចូលរួមប្រកួតប្រជែងមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕  
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានត្រឹមទទួលតំណែងជើងឯករងនៃពានរង្វាន់ Tri-Nation បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី (A) ក្នុងលទ្ធផល ៣-១សិត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
  កិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងរៀបចំឡើងនៅឥណ្ឌូណេស៊ី ដោយប្រធានបទមីយ៉ាន់ម៉ា បន្តជាប្រធានបទដ៏សំខាន់សម្រាប់ជជែកពិភាក្សា។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានលើកឡើងជាថ្មីពីការរួបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។    «អាស៊ាន នឹងអាចបន្តទៅមុខ ដោយកម្លាំងពេញលេញ ប្រសិនបើយើងអាចធានាសន្តិភាព និងដំណោះស្រាយរយៈពេលយូរលើបញ្ហាមីយ៉ាន់ម៉ា»។ លោកស្រី Marsudi បានសង្កត់ធ្ងន់នេះ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៤ ខែកញ្ញា មុនកិច្ចប្រជុំមេដឹកនាំ។    បើតាមប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ ដោយមានការណែនាំពីមេដឹកនាំអាស៊ាន រដ្ឋមន្រ្តីការបរទេស បានដឹកនាំការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយឡើងវិញ លើការអនុវត្តការឯកភាព ៥ចំណុច រួមទាំងត្រៀមការផ្តល់អនុសាសន៍ដល់មេដឹកនាំអាស៊ានផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Antara News។    ការពិនិត្យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមិនមានការវិវដ្ដដ៏សំខាន់ណាមួយ ក្នុងការអនុវត្តការឯកភាព ៥ចំណុច ពីសំណាក់មីយ៉ាន់ម៉ា។ ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា នៅតែបន្តមានអំពើហិង្សា ខណៈប្រេសិតពិសេស មិនទាន់បានជួបលោកស្រីអ៊ុនសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាឡើយ។    កន្លងមក អតីតរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai បានបញ្ជាក់ថា លោកបានជួបជាមួយលោកស្រី ស៊ូជី ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ក្នុងខែកក្កដា។   សូមបញ្ជាក់ថា ក្នុងពេលធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២៣ ឥណ្ឌូណេស៊ី បានជួបជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាចំនួន ១១០លើក ដោយក្នុងនោះមានរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ឬរដ្ឋាភិបាលស្រមោល, ភាគីយោធា, សង្គមស៊ីវិល និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចជាដើម។    ក្នុងកិច្ចប្រជុំលើកនេះ អាស៊ាននៅតែបន្តមិនអញ្ជើញតំណាងយោធាមកចូលរួម ដោយត្រឹមអញ្ជើញតំណាងភាគីមិនមែននយោបាយមីយ៉ាន់ម៉ាទៅចូលរួមប៉ុណ្ណោះ។ យ៉ាងណាមិញ រដ្ឋាភិបាលយោធា ទំនងមិនបញ្ជូនតំណាងនោះទៅឡើយ៕   
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី៤ ខែកញ្ញា បានបញ្ជាក់ជាថ្មីថា ឥណ្ឌូណេស៊ី កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីធានាពីការបង្រួបបង្រួមរបស់អាស៊ានលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ វិបត្តិមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏សំខាន់ ក្នុងចំណោមប្រធានបទផ្សេងទៀត ដែលនឹងត្រូវជជែកនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣។
  ក្នុងនាមជាអ្នកឧបត្ថម្ភការរៀបចំសិក្ខាសាលនេះ បេប៊ី អោតឡេត នឹងផ្តល់ឱកាសដល់បងប្អូនស្ត្រីដែលចាប់ផ្តើមមានគភ៌ រហូតដល់សម្រាលចំនួន ១០នាក់ ឲ្យចូលរួមសិក្ខាសាលា ដើម្បីទទួលបានចំណេះដឹងបែបថ្មី ស្តីពីរបៀប ថែទាំ សុខភាពរបស់មាតា និងទារក។ នេះជាការរួមចំណែកលើកកម្ពស់ការយល់ដឹងពីការថែរក្សាគភ៌ របស់ហាងលក់ទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាមួយនេះ។    ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចផ្ញើលេខទូរសព្ទ និងឈ្មោះ មកកាន់ប្រអប់សាររបស់ទំព័រហ្វេស ប៊ុក baby outlet ។ ក្រុមការងាររបស់ហាងបេប៊ី អោតឡេត នឹងទាក់ទង ឲ្យមកទទួលសំបុត្រដោយឥតគិតថ្លៃ។ សំបុត្រមួយសន្លឹក មានតម្លៃស្មើ ៣០ដុល្លារ។    ព័ត៌មានបន្ថែម សូមអាននៅនៅក្នុងរូបភាពខាងក្រោម ឬទាក់ទងតាមលេខទូរសព្ទ ០៧៧ ៦០ ៦០ ៩៦ ៕     (អត្ថបទពាណិជ្ជកម្ម) 
តើអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការសម្រាលបុត្រ? មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សូមគោរពអញ្ជើញបណ្តាស្ត្រីមានគភ៌ រហូតដល់សម្រាលទាំងអស់ មកចូលរួមសិក្ខាសាលា ដើម្បីទទួលបានចំណេះបែបថ្មី ស្តីពីរបៀបថែទាំសុខភាពរបស់មាតា និងទារក។ សិក្ខាសាលានេះ នឹងរៀបចំ នៅថ្ងៃទី២០ ខែមេសានេះ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការបញ្ចប់តំណែងនេះទេ។ លោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់ល្បីឈ្មោះម្តងកាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ ពេលដែលលោកតវ៉ា ជំទាស់នឹងការស្ថាបនាផ្លូវកាត់វិហារឥស្លាមអាល់សើកាល់ បឹងកក់។ បញ្ហានេះ ក៏បង្កឲ្យមានជម្លោះជាពាក្យសំដីរវាងលោក និងថ្នាក់ដឹកនាំខ្មែរឥស្លាមម្នាក់ គឺលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី។ គួររម្លឹកថា លោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅអាណត្តិទី២ ពីឆ្នាំ១៩៩៨ ដល់២០០៣ ក្នុងកូតាគណបក្ស ហ្វ៊ុនស៊ិនប៉ិច ក្រោយមកលោក ចូលទៅរួមរស់ជាមួយគណបក្ស សម រង្ស៊ី នៅអាណត្តិទី៣ ពីឆ្នាំ២០០៣ ដល់២០០៨ និងចុងក្រោយចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ២០០៨មក។ ក្រៅពីការងារនយោបាយ លោក យ៉ះយ៉ា ក៏ជាប្រធានសមាគមអភិវឌ្ឍន៍ខ្មែរឥស្លាមផងដែរ៕
ប្រមុខរដ្ឋស្ដីទី សម្តេច សាយ ឈុំ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ បានបញ្ចប់តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ការប្រកួតនេះ មានការចូលរួមពីប្រទេសនៅតំបន់អ៊ឺរ៉ុបជាច្រើន។ សាលី អ៊ូមើត មិនទាន់មានជំនឿចិត្តខ្ពស់ប៉ុន្មានទេ ដោយសារខកខានប្រកួតនៅតំបន់អឺរ៉ុបជាង៣ឆ្នាំ។ កីឡាករកម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា៖«ខ្ញុំ មិនអាចប៉ានស្មានសមត្ថភាពដៃគូបានទេ។ ខ្ញុំ មិនបានចូលរួមប្រកួតនៅអឺរ៉ុបចំនួន៣ឆ្នាំហើយ អ៊ីចឹងយើងមិនអាចដឹង ដៃគូប្រជែងយើងខ្លាំងដល់កម្រិតណាទេ ទាល់តែប្រកួតជុំទី១រួច ទើបខ្ញុំអាចដឹងថា កម្រិតរបស់គេបានដល់ណា។»។   ដោយឡែក ការហ្វឹកហាត់នៅប្រទេសអាឡឺម៉ង់ គឺមានរយៈ២សប្ដាហ៍ មុនពេលប្រកួត។ សាលី អ៊ូមើត បន្ថែមថា៖«កីឡាករទាំងអស់ ព្រមទាំងខ្ញុំបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីប្រកួត ជាពិសេសទៀតយើងមានការហ្វឹកហាត់ មុនថ្ងៃប្រកួតមកដល់។»។   កីឡាករ៦រូប ដែលចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ មាន៖ សាលី អ៊ូមើត, ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ សាលី អ៊ូមើត និង ម៉ីន មូសស្ដាន នឹងប្រកួត លើវិញ្ញាសា Pro Ski GP និង Pro-Am Ski Lites។   អ្វី ដែលធ្វើឲ្យការប្រកួតជុំទីមួយ នៅប្រទេសប៉ូឡូញ មានការចាប់អារម្មណ៍ច្រើននោះ គឺប្រទេសប៉ូឡូញធ្វើព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ជាលើកដំបូង ដែលមានជើងខ្លាំងតំបន់អាស៊ី ទៅជួបជុំនៅទីនោះ។ ជាមួយគ្នានេះដែរ កីឡាករថៃ Sermsuwan ជើងឯករង Pro Runabout 1100 ពីការប្រកួតនៅសហរដ្ឋអាមេរិករដូវកាលមុន ក៏បានដាក់គោលដៅខ្ពស់ ដណ្ដើមយកជើងឯកឲ្យបានសម្រាប់ជុំទី១នេះ។ នេះ បើយោងតាមការផ្សាយលើវេបផ្សាយ Jet Ski World Series។   គួររំលឹកផងដែរថា ការប្រកួតនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩-២៤ ខែកក្កដា គឺជាជុំទី១ នៃព្រឹត្តិការណ៍ World Series Season 2022 ។ ចំណែកជុំទី២ ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី៥-៩ ខែតុលា និងជុំទី៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២។    កីឡាករ៦រូប ដែលកម្ពុជាបានបញ្ជូនទៅភាគច្រើនជា ម្ចាស់ជ័យលាភីក្នុងតំបន់អាស៊ាន។ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាស វិញ្ញាសា Pro Am Ski Lites និងជាម្ចាស់ជើងឯកពិភពលោក PRO-AM SKI SUPER STOCK ឆ្នាំ២០១៩,  មីន មូស្ដាន ម្ចាស់មេដាយមាស លើវិញ្ញាសា Pro Ski Grand Prix, និង កៃ វ៉ាន់ស៊ីដែន ម្ចាស់មេដាយប្រាក់ Ski GP ក្នុងព្រឹត្តិការណ៍កម្រិតអន្ដរជាតិក្នុងតំបន់  
ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក (World Series Season 2022) ជុំទី១ នឹងធ្វើនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩-២៤ ខែកក្កដា ឆ្នាំ២០២២។ កីឡាករកម្ពុជា ៦រូប នឹងចេញទៅហ្វឹកហាត់ត្រៀមប្រកួតនៅប្រទេសអាឡឺម៉ង់ រយៈពេល២សប្ដាហ៍មុនពេលប្រកួត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ក្នុងចំណោមកីឡាករ៦រូបនេះ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក មិនទាន់សង្ឃឹមខ្ពស់ទេ ដោយប្រទេសខ្លាំងៗ នៅតំបន់អឺរ៉ុបចូលរួមជាច្រើន។
  «តើមានរឿងអ្វីកើតឡើងប្រសិនបើអ្នកក្រ ទៅរៀបការជាមួយអ្នកក្រផ្សេងទៀត?»។ លោក Muhadjir បានចោទសួរយ៉ាងដូច្នេះ នាកិច្ចប្រជុំការងារសុខាភិបាលជាតិនៅក្រុងហ្សាការតា កាលពីថ្ងៃពុធ មុននឹងផ្តល់ចម្លើយដោយខ្លួនឯងថា ពួកគេនឹងកាន់តែក្របន្ថែមទៀត ដែលនេះជាបញ្ហានៅក្នុងប្រទេសឥណ្ឌូណេស៊ី។   រដ្ឋមន្ត្រីដែលបន្ទុកការងារសម្របសម្រួលការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌រូបនេះ បានគូសបញ្ជាក់ថា ក្នុងចំណោមគ្រួសារឥណ្ឌាប្រមាណ៥៧,១លាន មាន៩,៤ភាគរយ ឬ៥លានគ្រួសារ មានស្ថានភាពក្រីក្រ ហើយបើបន្ថែមចំនួនគ្រួសារដែលនៅជិតបន្ទាត់នៃភាពក្រីក្រទៀត គឺមានប្រហែល១៦,៨ភាគរយ ឬ១៥លានគ្រួសារឯណោះ។   បើតាមលោក Muhadjir ការកើនអត្រានៃភាពក្រីក្រ ប្រៀបដូចជាស្ថានភាពជំងឺក្រិនមួយ ដូច្នេះមានការអាពាហ៍ពិពាហ៍ឆ្លងវណ្ណៈសង្គមប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបាន។ លោកបានស្នើទៅរដ្ឋមន្ត្រីកិច្ចការសាសនា ពិចារណាលើការពិគ្រោះពិភាក្សាផ្លូវច្បាប់ឥស្លាម (Fatwa) ដើម្បីឲ្យអ្នកក្រ និងអ្នកមានសម្លឹងរកគ្នាទៅវិញទៅមកសម្រាប់ចំណងអាពាហ៍ពិពាហ៍។   ជាមួយគ្នានេះ លោក Muhadjir ក៏បានស្នើផងដែរឲ្យមានការបញ្ជាក់ផងដែរលើកម្មវិធីបុរេអាពាហ៍ពិពាហ៍ (pre-wedding) ជាពិសេសសម្រាប់អ្នកដែលមានទាន់មានសេដ្ឋកិច្ចរឹងមាំ ប៉ុន្តែចង់បន្តរៀបការ ដោយពួកគេត្រូវមានបណ្ឌបញ្ជាក់ពីការងារ។ ការបញ្ជាក់ពីស្ថានភាពច្បាស់មុនរៀបការ ជាផ្នែកមួយនៃកាត់បន្ថយភាពក្រីក្រដូចដែលបានអនុវត្តកន្លងមកនៅកូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី៕ .
លោក Muhadjir Effendy រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ ឥណ្ឌូណេស៊ី បានផ្តល់យោបល់ទៅពលរដ្ឋអ្នកមាន ឲយរៀបការជាមួយគ្រួសារដែលមានចំណូលទាប ដោយលោកបានអះអាងថា ករណីនេះ នឹងជួយកាត់បន្ថយអត្រានៃភាពក្រីក្រនៅក្នុងប្រទេស។ នេះបើតាមការផ្សាយរបស់ The Jakarta Post។
  លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៅអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នេះជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា។ លោកថា ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្ម ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ ទោះជាយ៉ាងណាគេនៅពុំទាន់កំណត់បាននៅឡើយ ថានោះគឺជាឆ្អឹងសត្វអ្វី ដោយនៅរង់ចាំអ្នកជំនាញផ្នែកសត្វបុរាណវិភាគ។    លោក លឹម វណ្ណច័ន្ទ បន្តថាតាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ  មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដាយណូស័រនៅមានជីវិត។ រូបពីក្រសួងបរិស្ថាន  ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌលោក លឹម វណ្ណច័ន្ទ បញ្ជាក់បន្ថែម៖«យើងមិនទាន់យកឆ្អឹងនោះមកទេ យើងរក្សាវានៅទីនោះសិន ដោយមានកិច្ចការពារ ពីមន្ទីរបរិស្ថាននៅទីនោះ។ យើងខ្វះអ្នកបច្ចេកទេស ខាងសត្វបុរាណ ដូច្នេះយើងត្រូវរកដៃគូសហការណ៍ ជាអ្នកជំនាញនៅបរទេស។ អ្នកជំនាញក៏ពិបាកមកដែរ ព្រោះតែកូវីដ មានតែទាក់ទងគ្នាតាមអនឡាញសិន។ ខ្ញុំនឹងព្យាយាមទាក់ទងទៅប្រទេសថៃ ឬទៅខាងអ៊ឺរ៉ុប ព្រោះយើងក៏ធ្លាប់បានជជែកជាមួយខាងអាឡឺម៉ងម្ដងដែរ ក្រោយមកមានកូវីដ ក៏គាត់ថាចាំលើកក្រោយ»។   យ៉ាងណាក៏ដោយ លោក លឹម វណ្ណច័ន្ទ ថាលោកពិបាកកំណត់ថា តើត្រូវការពេលប៉ុន្មានដើម្បីអាចបញ្ចប់ការស្រាវជ្រាវផូស៊ីលឆ្អឹងសត្វនោះ។ លោក វណ្ណច័ន្ទ បន្ថែមថា បើពិនិត្យមើលតាមធរណីវិទ្យា ឆ្អឹងនោះស្ថិតនៅស្រទាប់ថ្មក្រោម បើធៀបទៅនឹងកោះ ហើយនឹងភ្នំដែលនៅជាប់នោះ គឺវានៅក្រោមប្រហែល៣០ទៅ៤០ម៉ែត្រឯណោះ។ យ៉ាងនោះក៏ពិតមែន ប៉ុន្តែដោយសារផូស៊ីលសត្វនោះ នៅជាប់នឹងមាត់ទឹក ហើយទឹកបានច្រោះស្រទាប់នោះចេញ ទើបធ្វើឱ្យគេអាចមើលឃើញផូស៊ីលសត្វនោះ។ រូបពីក្រសួងបរិស្ថាន  «ឆ្អឹងហ្នឹងវានៅជាប់ក្នុងស្រទាប់ថ្មគួសមដែរ ដូច្នេះយើងត្រូវដកថ្មមួយចំនួនចេញ ដើម្បីពិនិត្យមើល ថាតើមានឆ្អឹងនៅក្បែរហ្នឹងទៀតឬអត់? យើងក៏ត្រូវសិក្សាតំបន់នៅជុំវិញហ្នឹងដែរ។ ដូច្នេះយើងអាចប្រើពេលរាប់ខែដែរណា។ តាមពិតអ្នកនៅក្នុងតំបន់នោះ គេបានឃើញវាយូរមកហើយ ប៉ុន្តែគេមិនច្បាស់ថាវាជាអ្វី។ ពេលគេផ្ញើរូបមកយើង ទើបក្រុមការងាររបស់យើងចុះទៅស្រាវជ្រាវ»៕  
ក្រុមការងារជំនាញបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វមួយប្រភេទ ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន មានន័យថា វាអាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។ ផូស៊ីលឆ្អឹងសត្វដែលជាប់ក្នុងថ្មភក់នោះ បានប្រទះឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជាលទ្ធផលបន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង១០ មានចំណាប់អារម្មណ៍ ដោយអនុញ្ញាតឱ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន១៤ អាចដាក់តាំងលក់ផលិតផល ក្នុងផ្សារ និងម៉ាតបាន រួមមាន ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd។ នេះបើតាមលទ្ធផលប្រជុំ ដែលក្រសួងពាណិជ្ជកម្ម បានចេញផ្សាយកាលពីថ្ងៃទី១៩ កក្កដា។   សហគ្រាសគ្រាប់ស្វាយចន្ទីចំការលើ ឡឹង ម៉ានុត។ ក្រុមហ៊ុន Kamya AgnTrade Co., Ltd។ ក្រុមហ៊ុន HCST (ស្ទឹងត្រែង)។ ក្រុមហ៊ុន GLPH (កំពង់ធំ)។ សហគ្រាស 3CORECO។ សិប្បកម្មជ័យសំបូរកំពង់ធំ។ ក្រុមហ៊ុន ហេស អេហ្គ្រីខលឈ័រត្រេឌីង ខូអិលធីឌី (ភ្នំពេញ)។ ក្រុមហ៊ុន Khun Ream Agro Product Co., Ltd។ ក្រុមហ៊ុន Kirirom Food Production និងក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd។   ក្រសួងពាណិជ្ជកម្ម ក៏បានជូនដំណឹងដល់ពាណិជ្ជករ និងអ្នកធុរកិច្ច ដែលមានបំណងដាក់តាំងលក់គ្រាប់ស្វាយចន្ទី ដែលច្នៃរួចនៅតាមបណ្ដាផ្សារទំនើប និងម៉ាតខាងលើ សូមទាក់ទងទៅកាន់លេខទូរសព្ទ ផ្សារទំនើបអ៊ីអន ០១៦ ៦៨០ ១៥៨, ផ្សារទំនើបម៉ាក្រូ ០១២ ៣១៣ ៤៤២, ផ្សារទំនើបឡាក់គី ០៨១ ២២២ ៩៩៦, ផ្សារទំនើបជីបម៉ុង ០៩២ ៤៥៣ ៣៧៨, ផ្សារទំនើបថៃហួត ០៧០ ៩៦៩ ៩២២, ផ្សារទំនើបបាយ័ន ០១២ ៧០២ ២៧៧, ផ្សារទំនើបប៊ីកស៊ី ០៧០ ៧៧០ ៧៨៥។ ផ្សារទំនើប Cambodian Superstore ០៨៩ ៥៧៤ ៩៤១, តេលាម៉ាត ០១០ ២២២ ២៥៧, 7- Eleven Cambodia ០១៧ ៥៨៦ ៥៧៧។ ឬទាក់ទងទៅមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហ៊ឹង ចក់ ០១២ ៨៥១ ២៣៩, លោក ឈឹម សុភ័ក្ដ្រ ០១២ ២៥៩ ៩៩៧, អ្នកស្រី ឆន ស្រីភ័ស្ស ០១៧ ៣២២ ១១២៕  
ភ្នំពេញ៖ ដើម្បីជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផល គ្រាប់ស្វាយចន្ទីខ្មែរ ឱ្យកាន់តែទូលំទូលាយ តំណាងក្រសួងពាណិជ្ជ បានជួបប្រជុំពិភាក្សាគ្នា ជាមួយដៃគូពាក់ព័ន្ធនានា ស្ដីពី ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួច ចូលទៅកាន់ផ្សារទំនើប និងម៉ាត ។ កិច្ចពិភាក្សានេះ មានការចូលរួមពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន១០ រួមមាន ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារប៊ីកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។
  វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ពាក្យ «កៅអូវ» គឺជាពាក្យចិន ដែលមានន័យថាជា លេខធំ, លេខខ្ពស់ក្នុងល្បែងធួ, អាប៉ោង ដែលដាក់ត្រូវ១ សងជា៣ ជា៤ ជាដើម។ យោងតាមការពន្យល់ពាក្យដដែល ពាក្យ កៅឪ ក៏ត្រូវបានប្រើសម្រាប់ការធ្វើជំនួញចំណេញធំដែរ៕     
អ្នកនៅក្នុងវង់ល្បែង, អ្នករកស៊ីជំនួញជួញដូរ ឬអ្នកដែលប្រថុយប្រថានក្នុងរឿងអ្វីមួយ ដែលអាចមានថ្នូរជាមួយនឹងលាភធំ ពួកគេតែងប្រើពាក្យ«កៅអូវ» នេះណាស់។ តើពាក្យ កៅអូវ ឬ កៅឪ នេះមានប្រភពមកពីណា? និងមានន័យយ៉ាងដូចម្តេច?
  ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទឹកទន្លេនៅផ្នែកខាងក្រោមនេះ នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ហើយនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ។ ដោយឡែក ទឹកទន្លេសេសានផ្នែកខាងលើ នៅឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តេតនគិរី បានស្រកចុះវិញហើយ។   ជំនន់ទឹកភ្លៀងដែលបង្កឲ្យកម្ពស់ទឹកនៅតាមដងទន្លេសេសាន មានការកើនឡើង និងបណ្ដាលឲ្យស្រុកចំនួន៤ កំពុងលិចលង់នោះ គឺកើតឡើងដោយសារតែជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីនេះតែម្ដង៕
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកក្កដានេះ ទឹកទន្លេសេសានផ្នែកខាងក្រោម នៅឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី នៅតែបន្តកើនឡើងដល់កម្ពស់ ៩,៣៤ម៉ែត្រ ដែលលើសពីកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។
  ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំព្រឹត្តិការណ៍សមាធិរបស់លោកសាស្ត្រាចារ្យ Sadhguru ក្រោមប្រធានបទ «Mystic Musing» នៅបរិវេណប្រាសាទបាយ័ន នាល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Sadhguru ដែលជាទស្សនវិទូជនជាតិឥណ្ឌា មានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA។   បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ ក៏មានការរួមពីប្រតិភូជាន់អន្តរជាតិខ្ពស់ជាង១០០នាក់ទៀត ផងដែរ។  ប្រតិភូទាំងនោះ នឹងចូលទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ជាដើម។    « ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ប្រាសាទអង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិ និងបង្កប់ទៅដោយភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែក ធ្វើឱ្យកម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ជំនឿសាសនាលំដាប់អន្តរជាតិ»។ ក្រសួងទេសចរណ៍បានរៀបរាប់យ៉ាងដូច្នេះ។   លោកសាស្ត្រចារ្យ Sadhguru បានដល់ខេត្តសៀមរាបនារសៀលថ្ងៃទី២៦មេសា ដោយទទួលបានបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។    គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)»។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត«សហគមន៍ជោគវាសនារួម កម្ពុជា-ចិន»។   លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេសការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត៕ 
ទស្សនវិទូឥណ្ឌា Sadhguru ដឹកនាំប្រតិភូអន្តរជាតិប្រមាណ១៣០នាក់មកកម្ពុជា ដើម្បីសមាធិ (Mystic Musing)នៅលើទឹកដីអង្គរ ពីថ្ងៃទី២៧-២៩មេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
  ជាក់ស្តែងដ្បិតតែតម្លៃនៃរថយន្ត SUV មានភាពធូរថ្លៃជាងមុនក៏ពិតមែន ប៉ុន្តែការជ្រើសរើសរថយន្ត SUV យកមកប្រើប្រាស់ឲ្យស័ក្តិសមនឹងតម្លៃ ក៏ដូចជាតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក គឺពិតជាសំខាន់ណាស់ ។ ដូច្នេះអតិថិជនទាំងអស់ មុននឹងសម្រេចទិញរថយន្ត SUV យកមកប្រើប្រាស់ គួរគប្បីយល់ឲ្យច្បាស់ ពីតម្រូវការរបស់ខ្លួន និងស្វែងយល់អំពីសមត្ថភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែននៃការបើកបរបានទាំងផ្លូវក្រុង និងផ្លូវ Off-Road និងភាពធន់រឹងមាំ អាចជម្នះនូវឧបសគ្គផ្សេងៗជាដើម។    ដោយឡែកថ្មីៗនេះ យើងសង្កេតឃើញថា មានរថយន្ត SUV មួយប្រភេទ ដែលកំពុងទទួលបានគាំទ្រយ៉ាងពេញទំហឹង ពីសំណាកប្រជាជនកម្ពុជានោះ គឺរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្តដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដែលអាចលោកអ្នកបើកបរបាន គ្រប់ស្ថានភាពផ្លូវ។    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះជាប្រភេទ Luxury និង Off-Road SUV ដែលទទួលបានការស្វាគមន៍ ពីអតិថិជនចំពោះទំនុកចិត្ត ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសគេផងដែរ។ មានបងប្អូនមួយចំនួន បានប្រៀបធៀបរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ ទៅនឹងដៃគូប្រកួតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែល ។ ដូច្នេះហើយទើបថ្ងៃនេះ យើងខ្ញុំសូមមកណែនាំបងប្អួន ឲ្យជ្រាបកាន់តែច្បាស់ មុននឹងសម្រេចចិត្តទិញរថយន្តតម្លៃខ្ទង់ 6ម៉ឺនជាង យកទៅប្រើប្រាស់។  តោះចង់ដឹងថារថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីមានចំណុចពិសេសអ្វីខ្លះនោះ សូមតាមដានចំណុចទាំង 35 នេះ៖ 1. ចំណុចដំបូងគេនោះគឺម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះ ផលិតនូវកម្លាំងសេះ រហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm     2. ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បាន ទាំងលេខដៃ និងលេខអូតូ ធ្វើឲ្យការបើកបរចូលលេខ មានភាពរលូនជាងមុន (10-Speed Automatic)   3. សម្រាប់ការបង់ពន្ធផ្លូវ គឺត្រឹមតែ 20ម៉ឺនរៀលប៉ុណ្ណោះ 4. ទម្ងន់សរុបរបស់រថយន្ត គឺ 2,384 គីឡូក្រាម  5. តួរថយន្ត ផលិតពីដែកថែបដ៏រឹងមាំ ជាពិសេស មានបន្ថែមជូននូវដែកថែបពិសេស ចំនួន 2 ដើម នៅទា្វរទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar) 6. កាប៊ីនក្នុង មានភាពធំទូលាយ ផ្តល់ជូននូវផាសុកភាព និងមិនងាយពុលឡាន (Spacious Interior Design)  7. គម្លាតកង់មុខ និងកង់ក្រោយ 2850mm ដែលធ្វើឲ្យរថយន្តនេះ កាន់តែមានលំនឹងល្អ 8. អាចចុះទឹកជម្រៅ 800mm លើសគេ (800mm Water Wading)     9. យ៉ាន់កង់បែបស្ព័រ ទំនើបទាន់សម័យ ដែលមានទំហំរហូតដល់ 20 អ៊ីញ (20 Alloy Wheel)   10. ផ្លិតទឹកអូតូ (Rain Sensing Wipers) 11. គម្របដំបូលម៉ាស៊ីន ប្រើប្រាស់ជាប្រភេទជន្ទល់បូម ងាយស្រួលក្នុងការបើក/បិទ 12. ប្រព័ន្ធបើកឃ្លុបក្រោយ ដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate) 13. សេនស័រជុំវិញរថយន្ត រហូតដល់ទៅ 10គ្រាប់ (10 Sensors)     14. តាបឡូស្បែក ប្រណិតទាន់សម័យ បង្កប់ជាមួយថ្នេរដេរពណ៌ទឹកក្រូច ស័ក្តិសមជាមួយពណ៌ស្បែកពណ៌ការ៉ុត (Leather Dashboard and Cognac Leather Seats)   15. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera) 16. ចង្កូតបូមអេឡិចត្រូនិក ដែលមានលក្ខណៈធូរ ងាយស្រួលបើកបរ Electric Power-Assisted Steering (EPAS)   17. ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត 18. អេក្រង់ Touch Screen 8 អ៊ីញ ផ្តល់នូវរូបភាពច្បាស់ល្អ (8 Touch Screen)   19. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ (New SYNC 3 Technology) 20. ដំបូលកញ្ចក់ធំ អាចបិទ/បើកបាន (Panoramic Moonroof) 21. រន្ធសាកកម្លាំង 12V និងរន្ធសាក Laptop កម្លាំង 230V (12V Invertor / 230V Invertor)   22. អាចប្តូរភ្លើងពណ៌លំអក្នុងរថយន្ត បានរហូតដល់ 7 ពណ៌ (Ambient Lighting) 23. ចុចប៊ូតុងបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្តិ (Power Fold 3rd Row Seats) 24. ប្រព័ន្ធរ៉ាដាផ្នែកខាងមុខ ចាប់យកឧបសគ្គ 25. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)   26. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)   27. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) 28. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) 29. ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) 30. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System) 31. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert) 32. ប្រព័ន្ធគ្រប់គ្រងសម្ពាធកង់ (Tire Pressure Monitoring System)  33. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមា ពេលបើកបរ (MyKey System) 34. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control) 35. ចំណុចចុងក្រោយដែលអស្ចារ្យបំផុត សម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System)ដែលអាចលោកអ្នក ជ្រើសរើសតាម Mode ទៅតាមស្ថានផ្លូវដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល /មានក្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ។     ក្រៅពីចំណុចពិសេសទាំង 35 ដែលលើសពីដៃគូប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅមានចំណុចផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះ គ្រប់គ្រាន់អាចឲ្យរថយន្តនេះ ជាប់ឈ្មោះជា Luxury Off-Road ដែលទំនើបជាងគេ ក្នុងទីផ្សារប្រទេសកម្ពុជាយើង។ សម្រាប់តម្លៃវិញ គឺកាន់តែពិសេសមិនធ្លាប់មានពីមុនមក និងទិញភ្លាមបានភ្លាមមិនចាំបាច់កក់ទុកមុន៖   Ford Everest 2.0L Bi-Turbo 2021 តម្លៃពីមុន $71,000 ចុះមកត្រឹម $68,500 តែប៉ុណ្ណោះ   Ford Everest 2.0L Bi-Turbo 2020 តម្លៃពីមុន $71,000 ចុះមកត្រឹម $67,000 តែប៉ុណ្ណោះ   សម្រាប់ពណ៌រថយន្តនេះវិញ គឺមានរហូតទៅដល់ 7 ពណ៌ដែលមានដូចជា៖ ពណ៌ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហមស្រទន់ និងក្រហមស្រស់។    សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖ Facebook: http://facebook.com/FordCambodia  Messenger: http://m.me/FordCambodia  Telegram: https://t.me/FordCambodia   ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785 សាខាព្រះមុន្នីវង្ស: 085 557 760 សាខាទឹកថ្លា: 078 4000 66  សាខាទួលសង្កែ: 078 990 800 / 087 990 800  សាខាខេត្តសៀមរាប: 077 666 357 សាខាខេត្តកំពង់ចាម: 092 888 476   ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះ មានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូ 2នេះទាំងអស់គ្នាៈ   https://web.facebook.com/295959650502207/videos/288161362738407  https://web.facebook.com/FordCambodia/videos/900442983865677  សូមលោកអ្នកអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ (អត្ថបទពាណិជ្ជកម្ម)  
ក្រោយពីរដ្ឋាភិបាលកម្ពុជា បានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថា តម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់ ហើយសន្ទុះនៃការគាំទ្រ និងការនាំចូលរថយន្ត SUV ក៏មានការកើនឡើងជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ។
គណបក្សទាំង១២ ដែលបានចុះបញ្ជីបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ យោងតាមរបាយការណ៍បណ្តោះអាសន្នពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសុំចុះបញ្ជីនៅឃុំ សង្កាត់ទាំង១៦៤៦ នៅក្នុងប្រទេសកម្ពុជា។ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅ៨០៤ឃុំ-សង្កាត់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៧៨៧ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិ ៦២២ឃុំ-សង្កាត់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២២៣ឃុំ-សង្កាត់។ គណបក្សផ្សេងទៀតរួមមាន គណបក្សសញ្ជាតិកម្ពុជា ៥៣ឃុំ-សង្កាត់ គណបក្សអំណាចខ្មែរ ២៩ឃុំ-សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២៧ ឃុំ-សង្កាត់ គណបក្សយុវជនកម្ពុជា ១៩ឃុំ-សង្កាត់ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៨ឃុំ-សង្កាត់ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១៦ឃុំ-សង្កាត់។ ការចុះបញ្ជីបេក្ខជនខាងលើ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕
ភ្នំពេញ៖ ក្នុងចំណោមគណបក្សទាំង៧១ មានគណបក្សតែ១២ ប៉ុណ្ណោះ ដែលបានយកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ ទៅចុះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯ គណបក្ស៥៩ទៀត មិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខនោះទេ។
  ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា អ្នកនាំពាក្យទ័ពអាកាសថៃ ឧត្តមសេនីយ៍ Prapat Sonjaidee បានលើកឡើងថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយនៅពេលដែលប្រព័ន្ធរ៉ាដាចាប់បានយន្តហោះមួយគ្រឿងនៅក្នុងដែនអាកាសថៃដែលស្ថិតនៅក្បែរព្រំដែនជាមួយមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមិថុនា។   «យន្តហោះមកពីភាគីមិនស្គាល់អត្តសញ្ញាណបានបំពានដែនអាកាសលើស្រុក Phop Phra ខេត្ត Tak ខណៈវាយប្រហារក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមព្រំដែន»។ លោក Prapat បានលើកឡើងបែបនេះ រួចបន្តថា អនុព័ន្ធយោធាថៃប្រចាំទីក្រុងយ៉ាំងហ្គោនត្រូវបានបញ្ជាឱ្យចេញសារព្រមានអង្គភាពពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ហើយក៏បានស្នើឱ្យពួកគេចៀសវាងពីការបំពានបែបនេះនៅពេលខាងមុខ។   ជុំវិញបញ្ហាលុកលុយដែនអាកាសនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតប អ្វីនោះឡើយ។   គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ាបានបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមប្រដាប់អាវុធជនភាគតិចក្នុងស្រុក ក្រុមរណសិរ្សផ្សេងៗ និងរួមទាំងក្រុមសកម្មប្រយុទ្ធដែលទើបតែបង្កើតថ្មីដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល។   ក្នុងសប្ដាហ៍នេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណមនុស្សជិត ៧៦ម៉ឺន នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះនៅទូទាំងមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ។ បន្ថែមពីនេះ អាជ្ញាធរថៃបានអះអាងថា មនុស្សជិត៣០០នាក់បានភៀសខ្លួនចេញពីប្រតិបត្តិការយោធាក្នុងរដ្ឋការ៉េនរបស់មីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕    
ទ័ពអាកាសថៃ បានបញ្ជូនយន្តហោះចម្បាំង F-16  ពីរគ្រឿងទៅតាមដានព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ាបន្ទាប់ពីមានការបំពានដែនអាកាសរបស់ថៃពីសំណាក់យន្តហោះចម្បាំងមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់កងទ័ពអាកាសថៃនៅថ្ងៃទី៣០ ខែមិថុនា។ រដ្ឋាភិបាលថៃក៏បានបញ្ជាឱ្យអនុព័ន្ធយោធាខ្លួននៅមីយ៉ាន់ម៉ាចេញការព្រមានរដ្ឋាភិបាលយោធាផងដែរ។
អត្ថបទទាក់ទង   ក្រោយផ្ទុះកូវីដ-១៩នៅពន្ធនាគារ អ្នកជាប់ឃុំ១៤៦នាក់នៅព្រះសីហនុ ត្រូវផ្ទេរទៅពន្ធនាគារកំពតវិញ   កូវីដ-១៩៖ អ្នកជាប់ឃុំ គួរតែត្រូវការពារខ្ពស់បំផុត   កូវីដ-១៩ រាលដាលដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ   បើតាមលិខិតរបស់លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែ១ ចេញថ្ងៃទី២០ឧសភានេះ ក្រុមការងារនៃអង្គភាពរបស់លោក កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បីធ្វើតេស្តរកកូវីដ-១៩និងចាត់វិធានការទប់ស្កាត់បន្ថែម។    ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ចូលពន្ធនាគារព្រៃសនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីសុំការអត្ថាធិប្បាយលម្អិតជុំវិញការឆ្លងនិងស្ថានភាពអ្នកជាប់ឃុំ នៅអំឡុងពេលនេះបានឡើយ ។    កាលថ្ងៃទី៨ឧសភា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកជាប់ឃុំ៣៤នាក់ ដែលករណីឆ្លងរាលដាលដំបូងចូលពន្ធនាគារខេត្តព្រះសីហនុ។ ក្រោយផ្ទុះករណីឆ្លងនេះ មន្ត្រីពន្ធនាគារបានសម្រេចផ្ទេរអ្នកជាប់ឃុំជាស្រី្តជាង១០០នាក់ ពីពន្ធនាគារព្រះសីហនុទៅពន្ធនាគារកំពត ដើម្បីទប់ស្កាត់ការរាលដាល និងរក្សាសុវត្ថិភាពពួកគេ ៕     
ភ្នំពេញ៖ អ្នកជាប់ឃុំ១៨នាក់នៅមណ្ឌលអប់រំកែប្រែ១(ពន្ធនាគារព្រៃស) ត្រូវបានរកឃើញថា ឆ្លងកូវីដ-១៩ ។ ដោយសារបញ្ហានេះ ទើបលោក យិន គន្ធ ប្រធានពន្ធនាគារព្រៃស បានស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យផ្អាកនាំអ្នកជាប់ឃុំទៅជំនុំជម្រះ និងសាកសួរមួយរយៈពេលសិន។
សំរាមនៅតែបន្តអណ្ដែតរាយប៉ាយនៅលើលូបឹងត្របែក បើទោះបីជាទឹកបានស្រកខ្លះ បន្ទាប់ពីភ្លៀងធ្លាក់នៅយប់ថ្ងៃទី២១ ខែមីនា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ២៥ឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់នៅក្នុងរាជធានីភ្នំពេញ អាចនៅមានតំបន់ខ្លះមិនទាន់ស្រកអស់។ ទាំងនេះអាចបណ្ដាលមកពី លូហូរយឺត ឬមានសំរាមកកស្ទះជាដើម។     « ខ្ញុំមិនដឹងថា នៅតំបន់ណាខ្លះទេ ដែលមិនទាន់ស្រកអស់ ប៉ុន្ដែករណីនេះ អាចបណ្ដាលមកពីវាស្ទះហូរមិនទាន់ ព្រោះសំរាមនៅមុខលូច្រើនពេក។ កន្លងមកសំរាមយើងបានប្រមូលហើយ តែនៅមានអ្នកបោះចូលតាមលូដដែល នេះហើយដែលជាបញ្ហា»។ នេះជាការលើកឡើងរបស់ ម៉េត មាសភក្តី ដោយបន្ថែមថាធាតុពិត នៅក្នុងក្រុងភ្នំពេញមានក្រុមហ៊ុនប្រមូលសំរាមចំនួនបី ដើម្បីអាចគ្រប់គ្រងលើការប្រមូលសំរាម។    ទន្ទឹមនឹងនេះ អាជ្ញាធរកំពុងណែនាំពលរដ្ឋ និងចាត់វិធានការមួយចំនួន ទាក់ទងនឹងសំរាម ដើម្បីកាតបន្ថយបញ្ហារាយប៉ាយតាមទីសាធារណៈ និងបញ្ហាស្ទះពេលភ្លៀងម្ដង។ សូមបញ្ជាក់ថា ក្នុងមួយថ្ងៃកម្ពុជា មានសំរាមជាង១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត៤លានតោន។ ក្នុងនោះ ៧០ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក និងក្រៅពីនោះជាសំណល់រឹង៕        
ភ្នំពេញ៖ ក្រោយភ្លៀង សំរាមនៅតែអណ្ដែតរាយប៉ាយ ស្របពេលទឹកនៅបន្តលិចផ្នែកខ្លះ នៅតាមបណ្ដោយលូបឹងត្របែក ក្នុងខណ្ខចំការមនរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា បញ្ហានេះ បណ្ដាលមកពីសំរាមនៅស្ទះមាត់លូទើបធ្វើឱ្យទឹកស្រកយឺត។
អត្ថប្រយោជន៍៖ ១. បង្កើនជំនាញបកប្រែភាសា ២. ចេះពាក្យជ្រៅៗ និងអាចវិភាគវេយ្យាករណ៍ពិបាកៗក្នុងអត្ថបទ ៣. ពង្រឹងជំនាញអាន ៤. តាមដានព័ត៌មានទាន់ហេតុការណ៍ជុំវិញពិភពលោក រៀនបកប្រែភាសាអង់គ្លេស-ខ្មែរ និងខ្មែរ-អង់គ្លេស នឹងចាប់ផ្តើមនៅក្នុងថ្ងៃទី៨ ខែកញ្ញា នាពេលខាងមុខនេះ។ វគ្គសិក្សានេះ រៀនតែនៅថ្ងៃសៅរ៍ រយៈពេល ៣ម៉ោង គឺនៅវេលាម៉ោង៖ ៨ ដល់ម៉ោង ១១ព្រឹក។ រយៈពេលនៃការសិក្សា ត្រឹមតែ៦ អាទិត្យ និងតម្លៃនៃការសិក្សា ៦០ ដុល្លា (60$)។ សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីវគ្គសិក្សាខ្លីនេះ សូមចូលទៅកាន់គេហទំព័រ  www.cam-asean.com ឬ តាមទំព័រហ្វេសប៊ុក  www.facebook.com/camaseaninstitute/www.facebook.com/camaseaninstitute/ ឬទំនាក់ទំនងទូរសព្ទលេខ 0២៣ ៩៧៦ ៩៩៩ / 0៩៣ ៩00 ៥៨៥។ វិទ្យាស្ថាន CAM-ASEAN មានអាសយដ្ឋាន នៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក៕ (អត្ថបទពាណិជ្ជកម្ម)
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ហៅកាត់ថា CAM-ASEAN បានបង្កើតវគ្គសិក្សាមួយពីការរៀនបកប្រែភាសាអង់គ្លេស-ខ្មែរ និងខ្មែរ-អង់គ្លេស ពីសារព័ត៌មានល្បីៗក្នុងស្រុក និងជុំវិញពិភពលោក ជាពិសេសព័ត៌មានរយៈពេលថ្មីៗចុងក្រោយនេះ។
មនុស្សចំនួន៧នាក់ត្រូវបានរងការចោទប្រកានពីបទមនុស្សឃាតដោយចេតនាលើវីរៈបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Armando Maradona។ អ្នកទាំង៧រូបសុទ្ធសឹងជាអ្នកជំនាញសុខាភិបាលដែលបានមើលថែ និងព្យាបាលលើលោក Maradona ផ្ទាល់។ វីរៈបុរសបាល់ទាត់និងជានិមិត្តរូបរបស់អាហ្ស់ងទីនលោក Diego Maradona បានទទួលមរណភាពដោយសារគាំងបេះដូងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ការស្លាប់របស់លោក ក្លាយជាប្រធានបទក្ដៅមួយ និងនាំឱ្យមានការសង្ស័យជាច្រើនលើមូលហេតុនៃការស្លាប់។ មនុស្ស៧នាក់ ត្រូវជាប់សង្ស័យលើករណីនេះ។   ជនជាប់ទាំង៧នាក់រួមមានវេជ្ជបណ្ឌិត៤នាក់ និងគិលានុបដ្ឋាយិកា៣នាក់ បានជួយលោក Maradona មុនពេលលោកស្លាប់ដោយសារគាំងបេះដូងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំមុននោះ។ ពួកគេត្រូវឡើងតុលាការចាប់ពីថ្ងៃទី៣១ ខែឧសភា ហើយប្រឈមមុខជាប់ពន្ធនាគារចន្លោះ៨ឆ្នាំ ទៅ២៥ឆ្នាំ។   នាដើមខៃឧសភាកន្លងទៅ មន្រ្តីជំនាញផ្នែកវេជ្ជសាស្រ្តបានសន្និដ្ឋានលើការស្លាប់របស់លោក Maradona ថា អ្នកជំនាញថែទាំសុខភាពដែលបានជួយលោក Maradona មានការខ្វះចន្លោះ និងមិនប្រុងប្រយ័ត្ន។     
ដោយ៖ជា យូគៀង
  នៅទីនេះយើងនឹងលើកយកមកបកស្រាយ និងបង្ហាញជូនបងប្អូនទាំងអស់ឲ្យបានយល់ស៊ីជម្រៅ និងមានការបញ្ជាក់ច្បាស់ពីប្រភេទពន្ធទាំងអស់នោះ ថាតើវាមានបរិបទខុសគ្នាត្រង់ណាខ្លះ ហើយតើវាគួរតែមានភាពច្រឡំគ្នា ឬយ៉ាងណា? ពិសេសបងប្អូនជាម្ចាស់អចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងអំពីភាពខុសគ្នា រវាងពន្ធសំខាន់ៗទាំងបួនខាងក្រោមនេះ និងស្វែងយល់ពីភាពខុសគ្នានៃពន្ធទាំងនេះដូចតទៅ។   ១) ពន្ធអចលនទ្រព្យប្រចាំឆ្នាំ (អត្រាពន្ធ =០.១% ក្នុងមួយឆ្នាំ) ២) ពន្ធប្រថាប់ត្រា ឬពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ (អត្រាពន្ធ = ៤% នៃតម្លៃអចលនទ្រព្យ) ៣) ពន្ធលើការជួល ទាំងដី ផ្ទះ ឬអគារផ្សេងៗ (អត្រាពន្ធ = ១០% នៃប្រាក់ឈ្នួលដុល) ៤) ពន្ធលើដីធ្លីមិនបានប្រើប្រាស់ (អត្រាពន្ធ = ២% ក្នុងមួយឆ្នាំ)   ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ (អត្រាពន្ធ = ០.១% ក្នុងមួយឆ្នាំ)   ពាក្យថា ពន្ធលើអចលនទ្រព្យ សំដៅទៅលើពន្ធលើ ដី ផ្ទះ អគារ និងសំណង់ទាំងឡាយណា ដែលសង់ភ្ជាប់នឹងដីនោះ។ ពន្ធនេះ គឺម្ចាស់អចលនទ្រព្យទាំងអស់ត្រូវតែបង់ជូនរដ្ឋរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍ច្បាប់ ដែលមានចែងជាធរមានស្រាប់។   ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រាពន្ធ = ០.១% (សូន្យក្បៀសមួយភាគរយ) ក្នុងមួយឆ្នាំ លើមូលដ្ឋានគិតពន្ធ។ ហើយពន្ធនេះ ត្រូវប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០0 (មួយរយលានរៀល) ហៅថា«មូលដ្ឋានគិតពន្ធ»។   ខាងក្រោមនេះ ជារូបមន្តពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យ - ១០០,០០០,០០០ រៀល ប្រាក់ពន្ធ = មូលដ្ឋានគិតពន្ធ x ០.១%   ឧទាហរណ៍៖អចលនទ្រព្យមួយដែលមានដីទំហំ ៧ម x ២៥ម និងមានផ្ទះល្វែងចំនួន ៣ ជាន់ (E0 E1 E2) ដែលមានទំហំ ៤ម x ២០ម និងមានតម្លៃទីផ្សារ ដូចខាងក្រោម ដែលកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ (គិតជាម៉ែត្រការ៉េ)៖   តម្លៃដី                      = ៥០០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២០០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ទី១(E1)     = ១៥០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ទី២(E2)    = ១១០ដុល្លារ /ម៉ែត្រការ៉េ   ការគណនាតម្លៃអចលនទ្រព្យ   តម្លៃដី                            = ៧ម x ២៥ម x ៥០០ដុល្លារ = ៨៧,៥០០ ដុល្លារ  តម្លៃផ្ទះជាន់ផ្ទាល់ដី(E0)        = ៤ម x ២០ម x ២០០ដុល្លារ = ១៦,០០០ ដុល្លារ តម្លៃផ្ទះជាន់ទី១(E1)             = ៤ម x ២០ម x ១៥០ដុល្លារ = ១២,០០០ ដុល្លារ តម្លៃផ្ទះជាន់ទី២(E2)             = ៤ម x ២០ម x ១១០ដុល្លារ = ៨,៨០០ ដុល្លារ  យើងបាន៖ តម្លៃអចលនទ្រព្យសរុប  = ១២៤,៣០០ ដុល្លារ  ឬស្មើនឹង៤៩៧,២០០,០០០ រៀល នោះការគណនាប្រាក់ពន្ធ = (តម្លៃអចលនទ្រព្យ - ១០០.០០០.០០០ រៀល) x ០.១%      = ៤៩៧.២០០.០០០ រៀល  - ១០០,០០០.០០០ រៀល x ០,១% = ៣,៩៧២,០០០ រៀល    ដូច្នេះប្រាក់ពន្ធដែលត្រូវបង់  =  ៣,៩៧២,០០០ រៀល    ពន្ធប្រថាប់ត្រា ឬពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ (អត្រាពន្ធ = ៤% នៃតម្លៃអចលនទ្រព្យ)   ពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ ឬអ្នកខ្លះនិយមហៅថា«ពន្ធប្រថាប់ត្រា» គឺជាប្រភេទពន្ធម្យ៉ាងដែលត្រូវបង់ជូនរដ្ឋ នៅពេលដែលមានការផ្ទេរសិទ្ធិអចលនទ្រព្យ បណ្តាក់ដៃគ្នាពីម្នាក់ទៅម្នាក់ តាមរយៈការលក់ អំណោយ ឬការដោះដូរ ឬការដាក់ភាគហ៊ុនជាដើម។   ឧទាហរណ៍ ៖ ពូសំ បានលក់អចលនទ្រព្យមួយកន្លែង ទៅឲ្យពូសែម ដែលមានដីទំហំ ៧ម x ២៥ម និងមានផ្ទះល្វែងចំនួន ៣ ជាន់ (E0 E1 E2) ដែលមានទំហំ ៤ម x ២០ម និងមានតម្លៃទីផ្សារ ដូចខាងក្រោម ដែលកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ (គិតជាម៉ែត្រការ៉េ)៖   តម្លៃដី                     = ៥០០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២០០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ទី១(E1)     = ១៥០ដុល្លារ /ម៉ែត្រការ៉េ តម្លៃផ្ទះជាន់ទី២(E2)    = ១១០ដុល្លារ /ម៉ែត្រការ៉េ   ការគណនាតម្លៃអចលនទ្រព្យ   តម្លៃដី                            = ៧ម x ២៥ម x ៥០០ដុល្លារ = ៨៧,៥០០ ដុល្លារ  តម្លៃផ្ទះជាន់ផ្ទាល់ដី(E0)        = ៤ម x ២០ម x ២០០ដុល្លារ = ១៦,០០០ ដុល្លារ  តម្លៃផ្ទះជាន់ទី១ (E1)            = ៤ម x ២០ម x ១៥០ដុល្លារ = ១២,០០០ ដុល្លារ  តម្លៃផ្ទះជាន់ទី១ (E2)            = ៤ម x ២០ម x ១១០ដុល្លារ = ៨,៨០០ ដុល្លារ    យើងបាន៖ តម្លៃអចលនទ្រព្យសរុប «= ១២៤,៣០០ ដុល្លារ  ឬស្មើនឹង ៤៩៧.២០០.០០០ រៀល ការគណនាប្រាក់ពន្ធ             = (តម្លៃអចលនទ្រព្យ x ៤%)                                      = ៤៩៧.២០០.០០០ រៀល x ៤% = ១៩,៨៨៨,០០០ រៀល    ដូច្នេះប្រាក់ពន្ធដែលត្រូវបង់    = ១៩,៨៨៨,០០០ រៀល    ពន្ធលើការជួល ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ (អត្រាពន្ធ = ១០% នៃប្រាក់ឈ្នួលដុល)   ពន្ធនេះត្រូវប្រមូល ឬយកពីកម្មសិទ្ធិករនៃអចលនទ្រព្យ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ នៅពេលដែលគាត់ជួលអចលនទ្រព្យណាមួយ ទៅឲ្យអ្នកជួលមានដូចជា ដី ផ្ទះ អគារ រោងចក្រ សណ្ឋាគារ ឬសំណង់ផ្សេងៗ។ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ស្មើនឹងអត្រាពន្ធ ១០% នៃប្រាក់ឈ្នួលដុល  ដែលមានចែងក្នុងកិច្ចសន្យាជួល។   អត្រាពន្ធ ១០% នេះ គឺយកប្រចាំខែ ឬប្រចាំឆ្នាំ អាស្រ័យតាមកិច្ចសន្យាជួល បើកិច្ចសន្យាជួល តម្រូវឲ្យ បង់ថ្លៃឈ្នួលប្រចាំខែ ពន្ធក៏ត្រូវបង់ប្រចាំខែដែរ។ តែបើថ្លៃឈ្នួលត្រូវបង់ប្រចាំឆ្នាំពន្ធក៏ត្រូវបង់ប្រចាំឆ្នាំដែរ។   ឧទាហរណ៍៖ ម្ចាស់ដីម្នាក់បានជួលដីមួយកន្លែង ដែលមានទំហំ ១ ហិកតា ឲ្យទៅអ្នកជួល ក្នុងតម្លៃឈ្នួលមួយខែ ៥០០ ដុល្លារ។   ដូច្នេះប្រាក់ពន្ធដែលម្ចាស់ដីនេះ ត្រូវបង់ជូនរដ្ឋ = ៥០០ដុល្លារ x ១០% = ៥០ដុល្លារ   ពន្ធលើដីធ្លីមិនបានប្រើប្រាស់ (អត្រាពន្ធ = ២% ក្នុងមួយឆ្នាំ)   ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធដែលកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ ត្រូវបង់ដោយកម្មសិទ្ធិករនៃដីធ្លីមិនបានប្រើប្រាស់។ មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយ ម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធនីមួយៗ។   ពន្ធនេះ ត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធ ដែលបានចែងក្នុងមាត្រា៣០។ កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនា ប្រាក់ពន្ធតាមគំរូលិខិតប្រកាស ផ្តល់ ដោយអង្គការពន្ធ និងត្រូវបង់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗ ជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ពន្ធនេះ ត្រូវបានអនុញ្ញាតឲ្យដកចេញ នូវផ្ទៃក្រឡា ១,២០០ ម៉ែត្រការ៉េ សម្រាប់ដីមួយកន្លែងៗ។   ឧទាហរណ៍៖ ពូសំមានដីទុកចោលមួយកន្លែង ដែលមានទំហំ ១ ហិកតា ឬស្មើនឹង ១០,០០០ ម៉ែត្រការ៉េ ហើយដីនៅទីនេះគណៈកម្មការវាយតម្លៃដីធ្លី មិនបានប្រើប្រាស់បាន កំណត់តម្លៃក្នុងមួយម៉ែត្រការ៉េ ស្មើនឹង ៣ ដុល្លារ។   របៀបគណនាពន្ធលើដីធ្លីមិនបានប្រើប្រាស់៖ ទំហំដីសរុប - ទំហំដីដែលត្រូវកាត់ចេញ = ទំហំដីដែលជាប់ពន្ធ x តម្លៃដីក្នុងមួយម៉ែត្រការ៉េ x ២% = ១០,០០០ម៉ែត្រការ៉េ - ១,២០០ម៉ែត្រការ៉េ = ៨,៨០០ ម៉ែត្រការ៉េ x ៣ដុល្លារ x ២% = ៥២៨ ដុល្លារ ដូច្នេះប្រាក់ពន្ធដែលត្រូវបង់ = ៥២៨ ដុល្លារ៕   (ប្រភព៖ https://www.realestate.com.kh/km/guides/four-types-of-property-taxes/)  
អ្នកមួយចំនួនប្រាកដជាមានចម្ងល់ជាក់ជាមិនខាន ពីប្រភេទពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យ មានពន្ធអ្វីខ្លះ និងនីតិវិធីនៃការបង់«ពន្ធ»អចលទ្រព្យ។ អ្នកមួយមួយចំនួនទៀត ក៏តែងមានការយល់ច្រលំ រវាងពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពន្ធប្រថាប់ត្រា ឬពន្ធលើផ្ទេរសិទ្ធិអចលនទ្រព្យ មិនដឹងជាមួយណា ទៅជាមួយណាជាដើម ហើយក៏មានអ្នកមួយចំនួនចូលចិត្តប្រើប្រាស់ពាក្យ«ពន្ធអចលនទ្រព្យ» ប៉ុន្តែមិនទាន់យយល់ ច្បាស់ពីពន្ធទាំងនេះនៅឡើយថា វាមានអ្វីខ្លះ? ហើយមានប្រភេទពន្ធអ្វីខ្លះ?
តាមរយៈទំព័រហ្វេសប៊ុក លោក ហេង រតនា បានសរសេរថា នារសៀលថ្ងៃទី២០កក្កដា ថា ថវិកាឥតសំណងចំនួន២,៥លានដុល្លារ ដែលរដ្ឋាភិបាលប្រទេសចិនប្រគល់ឱ្យកម្ពុជានេះ គឺដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងខេត្តចំនួន៧ ដែលនឹងអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។ លោក បញ្ជាក់ថា៖«គម្រោងបោសសម្អាតមីន ដែលស្ថិតនៅក្រោមជំនួយរបស់រដ្ឋាភិបាលចិននេះ តាមផែនការ នឹងរំដោះផ្ទៃដីចម្ការមីន-ចម្ការសំណល់ជាតិផ្ទះពីសង្រ្គាម បានជាង១,៧០០ហិកតា»។ បើតាមលោក ហេង រតនា កញ្ចប់ថវិកាដែលកម្ពុជាទទួលបានពីចិនសម្រាប់បោះសម្អាតគ្រាប់មីនក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២២ខាងមុននេះ នឹងអនុវត្តដោយកងឯកភាពកម្ចាត់មីនទី៦ មាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកម្ចាត់មីនទី៤ មានខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយមានកម្លាំងប្រតិបត្តិការសរុប ជិត៣០០នាក់។ អគ្គនាយក CMAC រូបនេះ បានរម្លឹកថា  កាលពីឆមាសទី១ ឆ្នាំ២០២១ អង្គភាព CMAC រំដោះដីចម្ការមីន និងគ្រាប់សំណល់ជាតិផ្ទុះ បានជិត១០៨៣ហិកតា និងរុករកឃើញហើយកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង៥០០០គ្រាប់ តាមជំនួយថវិការបស់ចិនប្រមាណ២លានដុល្លារ៕
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារ ដល់កម្ពុជា  សម្រាប់គាំទ្រកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
  លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា កិច្ចប្រជុំពិភាក្សាគ្នានេះ គឺផ្ដោតទៅលើបញ្ហាសំខាន់២ចំណុច ដែលទាក់ទងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ដោយក្នុងនោះរួមមាន ក្រមសីលធម៌អ្នកកាសែត និងការប្រឆាំងព័ត៌មានក្លែងក្លាយ ។    ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បញ្ជាក់ដូច្នេះថា៖«គោលបំណងធំយើងចង់ពង្រឹងក្រមសីលធម៌ និងកាតព្វអ្នកសារព័ត៌មាន ដោយយើងនឹងសុំការផ្ដល់យោបល់ ឱវាទពីប្រធានក្លិប ប្រធានសមាគមទាំងអស់ តើគួរពង្រឹងអ្វីដែលជាក្រមសីលធម៌ និងកាតព្វកិច្ចរបស់អ្នកព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថា ពលរដ្ឋខ្មែរមានកាតព្វអ្វីខ្លះ ដែលយើងត្រូវយកមកពិភាក្សាគ្នា ដើម្បីឲ្យអ្នកសារព័ត៌មានក្លាយជាកម្លាំងជាតិ ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ចំណុចទី២ យើងនាំគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ដែលបានសេចក្តីថា យើងនាំគ្នាមិនបំពង ឬឃោសនាបន្ទរ នូវព័ត៌មានណា ដែលគ្មានប្រភពត្រឹមត្រូវ ដើម្បីការពារវិស័យព័ត៌មានឲ្យក្លាយជាមរតកសម្រាប់សង្គម និងមានប្រសិទ្ធភាព»។   ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា មូលហេតុដែលរដ្ឋាភិបាលរៀបចំកិច្ចពិភាក្សានេះ គឹចង់បានកិច្ចសហការជាមួយអ្នកកាសែត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមានបំណងវាយប្រហារលើរដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺមិនមែនមានន័យថា អ្នកកាសែតនៅកម្ពុជាគ្មានក្រមសីលធម៌នោះទេ។ «អ្នកសារព័ត៌មានមួយចំនួន នៃស្ថាប័នធំៗ គាត់មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។ ប៉ុន្តែនៅក្នុងការលើកតម្កើងវិស័យព័ត៌មាន ដែលជាតម្រូវការរបស់មហាជន នៅក្នុងបរិបទសង្គមបើកចំហរ យើងចង់បានឲ្យលើសពីនេះតទៅទៀត ដើម្បីយកព័ត៌មានជាខ្លឹមសារមួយ ដើម្បីជាការពិចារណា និងការចូលរួមពីមហាជនយើង។ ហើយយើងមិនចង់បានព័ត៌មានដែលធ្វើឲ្យមហាជនមានការពិបាកចិត្តជាមួយសារព័ត៌មានទេ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ។   អ្នកដែលចូលរួមកិច្ចពិភាក្សានោះ រួមមានក្លិបអ្នកកាសែតកម្ពុជា  សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សមាគមអ្នកកាសែតកម្ពុជា-ចិន , ខាងតំណាងមកពីរាជបណ្ឌិត្យសភា និងក្រសួងព័ត៌មាន រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ក្រោយកិច្ចប្រជុំពិភាក្សាគ្នានោះ អង្គការភាពលោក នឹងធ្វើសន្និសីទកាសែត និងចេញសេចក្តីថ្លែងការណ៍ទៀតផង៕ 
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងប្រជុំពិភាក្សាជាមួយអ្នកកាសែត ដើម្បីកំណត់វិធានការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងគោលបំណងវាយប្រហារដ្ឋាភិបាល នៅថ្ងៃទី១០ កក្កដា។
  ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សកុម្មុយនិស្តចិន លោក Liu Jianchao បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចំនួន៣ថ្ងៃ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Xinhua។   ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក ដែលបញ្ចប់ទៅកាលពីថ្ងៃពុធ លោក Liu ក៏បានជួបជាមួយសមភាគីវៀតណាមរបស់លោក ហើយបានជួបជាមួយអ្នកស្រាវជ្រាវ ព្រមទាំងអ្នកសារព័ត៌មានក្នុងប្រទេសវៀតណាមផងដែរ។   ភាគីទាំងសងខាងបាននិយាយថា ពួកគេបានយល់ស្របគ្នាដើម្បីពង្រឹងការទុកចិត្តទៅវិញទៅមកខាងនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហានានា។   លោក Biden គ្រោងនឹងទៅដល់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចមួយដែលគេរំពឹងថានឹងនាំឱ្យមានការបង្កើនចំណងទាក់ទងទ្វេភាគី ហើយទាញប្រទេសវៀតណាមចេញពីរង្វង់របស់ប្រទេសចិន។   ប្រទេសចិននិងប្រទេសវៀតណាមមានចំណងទាក់ទងជិតស្និទ្ធនឹងគ្នាជាយូរមកហើយ ប៉ុន្តែប្រទេសទាំងពីរមានជម្លោះដែនទឹកជាមួយនឹងគ្នាទាក់ទិននឹងសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាមស្រាប់ហើយនោះ ក៏មិនចាញ់ចិនដែរ ដោយសារសហរដ្ឋអាមេរិកមានធនធាននិងបច្ចេកវិទ្យា ដើម្បីលើកស្ទួយសេដ្ឋកិច្ចវៀតណាម។   លោក Biden បាននិយាយថា ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម មានគោលបំណងបង្កើនចំណងទាក់ទងរបស់ប្រទេសទាំងពីរ និងធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាដៃគូធំមួយ។   លោកនឹងជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅក្នុងទស្សនកិច្ចនេះ៕  
ប្រទេសចិនបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ទៅកាន់ប្រទេសវៀតណាមដើម្បីពង្រឹង«ទំនុកចិត្តខាងនយោបាយ»រវាងប្រទេសទាំងពីរ នៅមុនទស្សនកិច្ចដែលបានគ្រោងទុកជាមុនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងការទូតរវាងរដា្ឋភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ។
បើទោះបីគំនិតនេះបង្កប់អត្ថន័យល្អយ៉ាងណាក្តី ក៏ថៅកែ និងបុគ្គលិកនៅតែគិតថា ភាគីនីមួយៗមានតម្លៃជាងជាងភាគីមួយទៀត។ ថៅកែ តែងតែគិតថា ពួកគេជាអ្នកបង្កើតការងារឲ្យបុគ្គលិក ពួកគេជាអ្នកផ្តល់ប្រាក់ខែឲ្យបុគ្គលិករស់ ដូច្នេះ ពួកគេមានតម្លៃជាង។ តែបុគ្គលិកវិញ គិតថា ពួកគេជាអ្នកធ្វើឲ្យក្រុមហ៊ុនចំណេញ ធ្វើឲ្យក្រុមហ៊ុនដំណើរការរាល់ថ្ងៃ ដូច្នេះ ពួកគេជាអ្នកមានតម្លៃជាង។ សរុបសេចក្តីមក នៅក្នុងដំណើរការក្រុមហ៊ុន បុគ្គលិក និងថៅកែ មានតម្លៃស្មើរគ្នា។ គ្មានភាគីណាមួយ, ក្រុមហ៊ុនមិនអាចដំណើរការបានឡើយ។ អ្នកមានពឹងអ្នកក្រ អ្នកក្រពឹងអ្នកមាន៕
ភ្នំពេញ៖ តាមពិត នៅក្នុងគំនិតជំនួញ ថៅកែ និងបុគ្គលិក ប្រៀបបីដូចជាសាំង និងរថយន្ត។ មានរថយន្ត អត់សាំង មិនអាចដំណើរការបានឡើយ។ មានសាំង អត់រថយន្ត ក៏មិនអាចធ្វើដំណើរបានដែរ។
  លទ្ធផលនៅឆ្នាំ២០២០ មានយុវជនអាមេរិក ៥,៦ភាគរយ ពោលគឺស្មើ១៨លាននាក់ ស្ថិតក្នុងក្រុម LGBT។ បើតាម Gallup ទិន្នន័យនេះ កើន៤,៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ខណៈចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ យុវជន LGBT នៅអាមេរិក មានតែក្នុងរង្វង់ពី៣,៥ភាគរយ ទៅ៣,៩ភាគរយប៉ុណ្ណោះ។   ទោះបីជាយ៉ាងណាក៏ដោយ Gallup ទទួលបានចម្លើយ ៨៦,៧ភាគរយពីពលរដ្ឋអាមេរិក ដែលបានអះអាងថា ពួកគេស្រឡាញ់មនុស្សដែលមានភេទផ្ទុយគ្នា ខណៈ៧,៦ភាគរយ បដិសេធក្នុងការផ្តល់ចម្លើយទាក់ទងនឹងបញ្ហាផ្លូវភេទ។ កាលពីឆ្នាំ២០១២-២០១៧ ទិន្នន័យក៏បង្ហាញផងដែរថា ពលរដ្ឋអាមេរិក៥ភាគរយ មិនផ្តល់យោបល់នោះឡើយជុំវិញបញ្ហានេះ។   ការវាយតម្លៃរបស់ Gallup ផ្អែកលើបទសម្ភាសនាអំឡុងឆ្នាំ២០២០ជាមួយពលរដ្ឋអាមេរិកជាង១៥០០០នាក់ ដែលមានអាយុ១៨ឆ្នាំ និងលើសពីនេះ។  កម្រងសំណួរ មានភាពជាក់ច្បាស់ និងតម្រូវឲ្យមានចម្លើយច្បាស់លាស់ជាងការស្ទង់មតិកាលពីឆ្នាំមុនៗ។    ជាងពាក់កណ្តាលក្នុងចំណោមយុវជន LGBT ពោលគឺ៥៤,៦ភាគរយ បានបញ្ជាក់ថា ពួកគេស្រឡាញ់ទាំងពីរភេទ ២៤,៥ភាគរយជាបុរសស្រឡាញ់បុរស ១១,៧ភាគរយជាស្ត្រីស្រឡាញ់ស្ត្រី និង១១,៣ភាគរយជាអ្នកប្តូរយេនឌ័រ៕  
ក្រុមហ៊ុនស្ទង់មតិអាមេរិក Gallup បានចេញលទ្ធផលអង្កេតរបស់ខ្លួនកាលពីឆ្នាំ២០២០ ស្តីពី LGBT ដូចជាក្រុមស្រី្តស្រឡាញ់ស្រ្តី (Lesbian), បុរសស្រឡាញ់បុរស (Gay), អ្នកស្រឡាញ់ទាំងពីរភេទ (Bisexual) អ្នកប្តូរយេនឌ័រ (Transgender)។ លទ្ធផលបានបង្ហាញថា យុវជនអាមេរិក ៥,៦ភាគរយ ត្រូវបានកំណត់ថា ជា LGBT។
  លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ Angkor Ultra Trail គឺជាព្រឹត្តិការណ៍កីឡាមួយ ដែលជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល បន្ទាប់ពីបើកដំណើរការឡើងវិញ ក្រោយពិភពលោកជួបវិបត្តិកូវីដ-១៩។   ជាក់ស្ដែង ការប្រកួតឆ្នាំនេះ មានអ្នកចូលរួមច្រើនជាង ២ដង បើធៀបទៅឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍លើកទី៥។ អ្នកចូលរួម គឺជាភ្ញៀវទេសចរណ៍មកពី ៣៧ប្រទេស។ នេះ គឺជាផ្នែកមួយដែលឲ្យភ្ញៀវទេសចរណ៍ បានស្គាល់កម្ពុជាឲ្យកាន់តែច្បាស់។  «យើង នឹងទទួលបានកំណើនទេសចរណ៍អន្ដរជាតិនៅខេត្តសៀមរាប ដែលជាគោលដៅផ្សព្វផ្សាយវិស័យទេសចរណ៍របស់យើង ឲ្យកាន់តែសកម្ម។»។ អគ្គលេខាធិការ  CAMSOC បានប្រាប់អ្នកសារព័ត៌មានដូច្នេះ។   ការថតរូបជុំគ្នារបស់ប្រតិភូ និងក្រុមហ៊ុនឧបត្ថម្ភព្រឹត្តិការណ៍ Angkor Ultra Trail គោលដៅទី២ នៃព្រឹត្តិការណ៍  Angkor Ultra Trail ជាការផ្សព្វផ្សាយគុណតម្លៃ និងគុណសម្បត្តិនៃការលេងកីឡា ទៅកាន់ប្រជាជន។ ការលេងកីឡា គឺជាផ្នែកមួយនៃការថែរក្សាសុខភាព ឲ្យរឹងមាំ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះ ក៏មានប្រជាជនកម្ពុជា បានចុះឈ្មោះផងដែរ ចំនួន១៩១នាក់ ក្នុងចំណោមអ្នកចូលរួម ៨៨១នាក់។ រីឯគោលដៅទី៣ នៃព្រឹត្តិការណ៍កីឡានេះ គឺការចូលរួមសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌។ ការចូលរួមប្រកួតតម្រូវឲ្យ អ្នកចុះឈ្មោះ បង់ប្រាក់ ហើយថវិការទាំងនោះ ក៏ត្រូវចាត់ចែងទៅលើមន្ទីរពេទ្យ កុមារកំព្រា និងសកម្មភាពជួយសង្គមផ្សេងៗ។    លោក វ៉ាត់ ចំរើន បានបញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍នេះ មិនមែនធ្វើឡើងដើម្បីប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនណាមួយឡើយ ប៉ុន្ដែដើម្បីប្រយោជន៍។»។   ការចូលរួមប្រកួតមានចំនួនច្រើនជាងឆ្នាំ២០១៩ ដល់ទៅ២ដង ដែលព្រឹត្តិការណ៍លើកទី៥ មានអ្នកចូលរួមប្រមាណ ៤០០នាក់។ ចំពោះកំណើនអ្នកចូលរួមនេះ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះថា៖«វិបត្តិ គឺជាឱកាស។»។ នោះ មានន័យថាអំឡុងពេលបិទខ្ទប់ស្ទើរតែ ២ឆ្នាំ មនុស្សមិនបានចេញទៅណា ហើយអ្នកទាំងនោះ ក៏រកនឹកថា បន្ទាប់ពីកូវីដ-១៩ ចង់ធ្វើអ្វីមួយ។ ជាពិសេស អ្នកខ្លះ ក៏ទន្ទឹងចាំព្រឹត្តិការណ៍នេះ ដូច្នេះ ក្រោយពេលមានសេរីភាព គឺជំរុញឲ្យមានការចូលរួមច្រើន។   គួរបញ្ជាក់ថា ការរត់ប្រណាំង Angkor Ultra Trail លើកទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសរុប ៨៨១នាក់ មកពី៣៧ប្រទេស។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ កម្ពុជា មានចំនួន ១៩១នាក់។ ការរត់ប្រណាំងនេះ មានវិញ្ញាសាដូចជារត់ចម្ងាយ ១០០ម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, និង៨គីឡូម៉ែត្រ៕  
ព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail លើកទី៦ ធ្វើនៅថ្ងៃទី៤ ខែកុម្ភៈ នៅខេត្តសៀមរាប ប្រព្រឹត្តទៅក្រោមគោលដៅ ៣យ៉ាង។ ទី១ ផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ទី២ ការអប់រំគុណតម្លៃនៃវិស័យកីឡា ទៅប្រជាជន ដើម្បីថែរក្សាសុខភាព និងសកម្មភាពសប្បុរសធម៌។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ (CAMSOC) បានបញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ចំនួនអ្នកកាសែតដែលជាប់ពន្ធនាគារជុំវិញពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយក្នុងឆ្នាំ ២០២២។ អ្នកសារព័ត៌មានសរុបចំនួន ៥៣៣នាក់បានជាប់ពន្ធនាគារ ដែលកើនឡើងពី៤៨៨នាក់កាលពីឆ្នាំ២០២១។ នេះបើយោងតាមតួលេខប្រចាំឆ្នាំផ្ដល់ដោយអង្គការអ្នកកាសែតគ្មានព្រំដែន (RSF)។    «ច្រើនជាងមួយភាគបួននៃអ្នកកាសែតជាប់ពន្ធនាគារបានកើនឡើងក្នុងអំឡុងឆ្នាំនេះ»។ របាយការរបស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញបែបនេះ។ អង្គការនេះដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានចេញរបាយការណ៍អំពីអ្នកកាសែតត្រូវឃុំឃាំងសរុបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥ មកម៉្លេះ។    ជាងពាក់កណ្តាលនៃអ្នកកាសែតជាប់ពន្ធនាគារត្រូវបានរាយការណ៍ពីប្រទេសចំនួនប្រាំរួមមានចិន មីយ៉ាន់ម៉ា អ៊ីរ៉ង់ វៀតណាម និងបេឡារុស។ ក្នុងចំណោមនោះ អ្នកកាសែតចិនមានចំនួនច្រើនជាងគេរហូតដល់ ១១០នាក់ តាមដោយមីយ៉ាន់ម៉ា មាន៦២នាក់ អ៊ីរ៉ង់មាន ៤៧នាក់ វៀតណាមមាន ៣៩នាក់ និងបេឡារុសមាន ៣១នាក់។    របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមអ្នកកាសែតអ៊ីរ៉ង់ដែលជាប់ពន្ធនាគារចំនួន៤៧នាក់ អ្នកកាសែត ៣៤នាក់ត្រូវបានចាប់ខ្លួនក្រោយមានការបង្ក្រាបការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងខែកញ្ញា ជុំវិញការស្លាប់របស់កញ្ញា Masha Amini ក្នុងមន្ទីរឃុំឃាំង ដែលបានចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តីដោយពាក់ក្រមាលើក្បាល (Hijab) មិនបានត្រឹមត្រូវ។ ការចាប់ខ្លួនអ្នកកាសែតអ៊ីរ៉ង់ជាង៣០នាក់ក្នុងឆ្នាំ ២០២២ បានរុញអត្រាអ្នកកាសែតជាប់ពន្ធនាគារទូទាំងពិភពលោកឱ្យឡើងដល់ចំនុចខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។   បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពន្ធនាគារនៅទូទាំងពិភពលោកភាគច្រើននៅក្នុងប្រទេសកាន់របបផ្ដាច់ការ ហើយមានតែ១ភាគ៣ ប៉ុណ្ណោះដែលឆ្លងកាត់ការកាត់ទោស ខណៈ២ភាគ៣ ដែលនៅសល់ជាប់ពន្ធនាគារដោយគ្មានការកាត់ទោស។ អ្នកខ្លះរង់ចាំការកាត់ទោសអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ នេះបើតាមរបាយការណ៍ RSF។   មិនត្រឹមប៉ុណ្ណោះ អ្នកកាសែត៥៧នាក់ត្រូវបានស្លាប់ ហើយប្រហែល៨០ភាគរយនៃការស្លាប់នេះសុទ្ធតែកើតឡើងដោយចេតនា ទាក់ទងនឹងការងារពួកគេ ឬរឿងរ៉ាវដែលពួកគេបានរាយការណ៍ ពិសេសរឿងឧក្រិដ្ឋកម្ម និងអំពើពុករលួយជាដើម។   គួរបញ្ជាក់ថា ចំនួនអ្នកកាសែតស្រីដែលបានជាប់ពន្ធនាគារក៏មានចំនួនច្រើនបំផុតដែរក្នុងឆ្នាំ ២០២២ ពោលគឺ ៧៨នាក់ ខណៈកាលពីឆ្នាំមុនមានត្រឹម៦០នាក់ប៉ុណ្ណោះ៕  
ក្នុងឆ្នាំ ២០២២ អ្នកកាសែតជាប់ពន្ធនាគារទូទាំងពិភពលោកឡើងដល់៥៣៣នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។ ការបំបែកកំណត់ត្រានេះ ជំរុញដោយការចាប់ខ្លួនអ្នកកាសែតយ៉ាងច្រើនក្នុងការបង្ក្រាបការតវ៉ានៅអ៊ីរ៉ង់ក្នុងខែកញ្ញា។
   The Fijian government on Wednesday leased an A330-200 plane called Vatulele in Nadi, Fiji's third largest city. Vatulele is named after a coral and volcanic island 32 kilometers south of Viti Levu, Fiji's largest island.    Fijian Minister for Economy Aiyaz Sayed-Khaiyum said Wednesday that the airlines to Fiji are continuing on an upward trend. Fiji Airways has successfully launched its direct flight to Japan.    Khaiyum added that the recent development at Nadi International Airport which has been rated as one of the 10 most improved airports in the world has boosted the economy.    Nadi International Airport is the main international airport for Fiji as well as an important regional hub for the South Pacific islands, located on the western side of the main island Viti Levu.    Fiji, a South Pacific island state with a population of more than 880,000, received 842,884 visitors last year, up 6.4 percent compared with 2016. Fijian Prime Minister Voreqe Bainimarama said earlier that tourism was already the largest single contributor to the island state's gross domestic product (GDP).    Tourism earnings for 2017 was around 1.7 billion Fijian dollars (about 845 million U.S. dollars) and arrivals this year is expected to rise by about 5 percent.    The Fijian government is dedicated to finding new and innovative ways to grow Fiji's tourism industry in a sustained manner, the PM said.
SUVA, July 4 (Xinhua) -- The Fijian government will bring in more brand new planes like 787s, Dreamliners and A350s in the next few years to serve its routes and boost visitor numbers to the island nation, a Fijian minister said here on Wednesday.
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៩ ខែសីហា បាននិយាយថាក្រសួងការបរទេសថៃបានប្រើប្រាស់មធ្យោបាយការទូតដើម្បីទាក់ទងជាមួយប្រទេសក្បែរខាងក្នុងអាស៊ាន និងអារ៉ាប់រួមអេមីរ៉ាតក្នុងគោលដៅតាមប្រមាញ់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលរត់ទៅក្រៅប្រទេស គេចពីការទទួលសាលដីកា។ ទោះជាមិនទាន់ដឹងថាលោកស្រី យីងឡាក់ នៅទីណាឲ្យច្បាស់ អាជ្ញាធរថៃជឿថាលោកស្រីមិនស្ថិតក្នុងប្រទេសទេ។ យោងតាមសារព័ត៌មាន The Nation ប្រមុខរដ្ឋាភិបាលយោធាថៃបានស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសទាំងនោះដើម្បីត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងការស្វែងរកអតីតនាយករដ្ឋមន្រី្តថៃ។ យ៉ាងណាក្ដី លោក ប្រាយុទ្ធ មិនទាន់ទាក់ទងអង់គ្លេសដើម្បីសុំជំនួយឡើយ ទោះជាមានការសង្ស័យថាលោកស្រី យីងឡាក់ អាចស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយពីអង់គ្លេសក្ដី។ នេះក៏ព្រោះតែលោកស្រី យីងឡាក់ គ្មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីសុំការជ្រកកោនទេ។ ដោយសារការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេ របបយោធាថៃរងការរិះគន់យ៉ាងខ្លាំង ខណៈរដ្ឋមន្ត្រីការពារជាតិ និងមេប៉ូលិសជាតិក៏រងបណ្ដឹងជុំវិញការធ្វេសប្រហែសបណ្ដាលឲ្យលោកស្រី យីងឡាក់ គេចខ្លួនបាន។ របបសឹកថៃក៏បានទាត់ចោលការរិះគន់ទាំងឡាយមកលើខ្លួន ជាពិសេសការចោទប្រកាន់ថារបបនេះបិទភ្នែកបិទច្រមុះ និងទុកឲ្យលោកស្រី យីងឡាក់ រត់ចេញពីប្រទេសដោយសុវត្ថិភាព។ នៅថ្ងៃទី២៩ ខែសីហា មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Chalermchai Sitthisat និយាយថាផែនការរត់គេចរបស់លោកស្រី យីងឡាក់ ត្រូវបានរៀបចំយ៉ាងល្អបំផុត។ លោកបញ្ជាក់ថា ការគេចខ្លួនរបស់លោកស្រី យីងឡាក់ អាចមានការរៀបចំរបស់បងប្រុសលោកស្រី គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅដោយនិរទេសនៅទីក្រុងឌូបៃ ព្រោះមនុស្សសាមញ្ញមិនអាចរៀបចំផែនការបែបនេះទេ។ អាជ្ញាធរថៃជឿថា ពេលនេះលោកស្រី យីងឡាក់ កំពុងស្ថិតទីក្រុងឌូបៃជាមួយបងប្រុសរបស់ខ្លួន បន្ទាប់ពីបានចាកចេញពីប្រទេស។ មន្ត្រីថៃប៉ាន់ស្មានថាអតីតនាយករដ្ឋមន្ត្រីដែលត្រូវយោធាទម្លាក់ពីតំណែងក្នុងឆ្នាំ២១០៤ អាចប្រើប្រាស់មធ្យោបាយផ្លូវគោក ឬផ្លូវទឹកឆ្លងកាត់កម្ពុជា រួចបន្តដំណើរទៅកាន់សិង្ហបុរី មុននឹងទៅក្រុងឌូបៃ។ ប៉ុន្តែអាជ្ញាធរកម្ពុជាអះអាងហើយថាលោកស្រី យីងឡាក់ មិនបានមកកម្ពុជាទេ៕  
របបយោធាកំពុងញាប់ដៃជើងក្នុងការស្វែងរកអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបាត់ខ្លួនមុនការប្រកាសសាលដីកាកាលពីសប្ដាហ៍មុន។ អាជ្ញាធរថៃបានទាក់ទងទៅកាន់ប្រទេសចំនួន៦មានកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី និងអារ៉ាប់រួមអេមីរ៉ាត ដើម្បីប្រមូលផ្ដុំព័ត៌មានឈានទៅដល់ការនាំខ្លួនលោកស្រី យីងឡាក់ ត្រឡប់ចូលស្រុកវិញ។ អាជ្ញាធរថៃជឿថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានឆ្លងកាត់ប្រទេសទាំងនេះដើម្បីគេចខ្លួន។
ដំបូងឡើយ សហព័ន្ធកីឡាបាល់ទាត់សេណេហ្កាល់ (SFF) បញ្ជាក់ថា Mane អាចខកខានតែជំនួបបើកឆាកពូល A ទល់ហូឡង់ប៉ុណ្ណោះ ដោយគិតថាស្ថានភាពជំងឺអាចធូរស្រាលឡើងវិញ។ ប៉ុន្តែជារឿងគួរសោកស្តាយសម្រាប់អ្នកគាំទ្រសេណេហ្កាល់ ក្រោយវិរបុរសរបស់ពួកគេត្រូវអវត្តមានពេញមួយព្រឹត្តិការណ៍ World Cup តែម្តង។   ក្រោយទទួលការស្តេន MRI លើកចុងក្រោយនៅថ្ងៃទី១៧ ខែវិច្ឆិកា Mane អតីតខ្សែប្រយុទ្ធឆ្នើម Liverpool ត្រូវបង្ខំចិត្តឱ្យទទួលការវះកាត់តែម្តង។ បើទោះបីក្លិប Bayern Munich បញ្ជាក់ថាការវះកាត់របស់កីឡាករខ្លួនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែនៅតែតម្រូវឱ្យសម្រាកព្យាបាលរហូតសះស្បើយ។   ក្លិបយក្សអាល្លឺម៉ង់បញ្ជាក់ថា Mane ត្រូវវះកាត់ភ្ជាប់សរសៃពួរជើងខាងស្តាំ ហើយត្រូវបន្តសម្រាកព្យាបាលនៅទីក្រុង Munich ប្រហែលរយៈពេលមួយសប្តាហ៍ទៅមុខទៀត។ សម្រាប់បេក្ខភាពដែលត្រូវជំនួស Mane នោះ គ្រូបង្វឹកសេណេហ្កាល់លោក Aliou Cissé នៅមិនទាន់សម្រេចថាយកណានៅឡើយទេ។   សេណេហ្កាល់ នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនដោយត្រូវលេងទល់នឹងហូឡង់សម្រាប់ជំនួបបើកឆាក នៅថ្ងៃ២១ ខែវិច្ឆិកា។ ក្រុមអាហ្រ្វិកនេះ ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកាតា និងអេក្វាទ័រ៕  
Sadio Mane នឹងអវត្តមានសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសេណេហ្កាល់ក្នុងការប្រកួត FIFA World Cup នៅកាតា ក្រោយទទួលការវះកាត់របួសជង្គង់។ Mane ដែលត្រូវរបួសជង្គង់អំឡុងលេងឱ្យ Bayern Munich ត្រូវបានគ្រូសេណេហ្គាល់បញ្ចូលឈ្មោះកីឡាករទាំង២៦រូបចុងក្រោយផងដែរ។
  លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សមាជិក ប.ស.ស មាននៅក្នុងគ្រប់វិស័យ ដោយក្នុងនោះវិស័យកាត់ដេរ និងផលិតស្បែកជើង មានជាង ៧០ម៉ឺននាក់។   លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម។ រូបភាព៖ បសស លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា៖«ចំពោះម្ចាស់សហគ្រាសមូលដ្ឋានយោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម និយោជកត្រូវមានកាព្វកិច្ចចុះបញ្ជីនិយោជិតក្នុងប.ស.ស និងរាយការណ៍ឱ្យទៀងទាត់ចំនួនកម្មករនិយោជិត ហើយបង់វិភាគទានរៀងរាល់ខែ ទៅតាមអត្រាភាគទាន និងប្រាក់ឈ្នួលមធ្យមដែលជាប់វិភាគទាន។ ក្នុងនោះផ្នែកហានិភ័យការងារបង់ ០,៨ភាគរយ ផ្នែកថែទាំសុខភាពមាន ២,៦ភាគរយ នៃប្រាក់ឈ្នួលអប្បបរិមា ២០ម៉ឺនរៀល និងអតិបរិមា ១លាន ២សែនរៀល »។    ដោយឡែក ផ្នែកប្រាក់សោធនវិញ កម្មករនិយោជិតនិងនិយោជក ត្រូវបង់រួមគ្នាគឺ ៤ភាគរយ ក្នុងនោះ និយោជិតបង់ ២ភាគរយ ហើយនិយោជកបង់ ២ភាគរយ។ ហើយចំពោះកម្មករនិយោជិត ដែលមិនធ្លាប់មានកាត ប.ស.សនោះ ថៅកែក្រុមហ៊ុន ត្រូវជំរុញឱ្យពួកគេទៅធ្វើបណ្ណ។ សម្រាប់អ្នកធ្លាប់មានកាត ប.ស.ស រួចហើយ គ្រាន់តែបង្ហាញបណ្ណទៅនិយោជកប៉ុណ្ណោះ ដើម្បីឱ្យពួកគេបំពេញកាតព្វកិច្ចបង់បន្តពីក្រុមហ៊ុនចាស់។   សូមជម្រាបថា នៅឆ្នាំ២០២២ បេឡាជាតិរបបសន្តិសុខសង្គម បានទទួលចុះបញ្ជី ប.ស.ស ជូនពលរដ្ឋចំនួន ៣៤៤សហគ្រាស ដែលមានកម្មករនិយោជិកចំនួន ២៤១ ៧៨០នាក់។   គិតត្រឹមខែមិថុនាឆ្នាំ២០២៣នេះ បេឡាជាតិសន្តិសង្គម បានចេញបណ្ណសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ ក្នុងនោះមានស្រីជាង ២ម៉ឺននាក់ និងបុគ្គលិកសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២១៤៦នាក់ ក្នុងនោះស្រី ១១២៧នាក់។ លោក ហេង សុផាន់ណារិទ្ធ បានបន្ថែម ៕   អត្ថបទទាក់ទង   រដ្ឋ នឹងរៀបចំបណ្ណសមធម៌ឱ្យអ្នកបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស   ប្រធានអង្គការមនុស្សចាស់ ចង់ឱ្យរដ្ឋាភិបាលពិចារណាផ្ដល់បណ្ណសមធម៌មនុស្សចាស់ 
៦ខែនេះ រដ្ឋាភិបាលបានផ្ដល់បណ្ណ ប.ស.ស ជូនកម្មករនិយោជិតចំនួន ៦៦៣៥០នាក់ នៅក្នុងសហគ្រាស២០០៣កន្លែង។ តួលេខនេះ នាំឱ្យសមាជិក ប.ស.ស កើនឡើង ៩,៥៥ភាគរយ បើធៀបកាលពីឆមាសទី១ ឆ្នាំ២០២២។ បច្ចុប្បន្ន សមាជិកប.ស.ស ក្នុងវិស័យឯកជនសរុប ២,៦លាននាក់ ។
កីឡាករសញ្ជាតិប្រេស៊ីល បានឈ្នះពានរង្វាន់ ក្នុងទ្វីបអាម៉េរិកខាងត្បូង CONMEBOL ដែលជាលើកដំបូង បង្អស់មួយនឹងក្លិប Fluminense ក្រោយគេបានជួយដល់ក្រុមយកឈ្នះលើក្រុម Boca Juniors របស់អាហ្សង់ទីន ដោយលទ្ធផល ២-១ អំឡុងការប្រកួតរយៈពេល ១២០នាទីនៃវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា។ ក្លិប Fluminense ជាក្លិបដែល Marcelo បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅកម្រិតខ្ពស់ដំបូង មុនពេលចាកចេញទៅកាន់ Real Madrid។   មានវ័យ ៣៥ឆ្នាំ Marcelo ធ្លាប់បានឈ្នះបានរង្វាន់ UCL ចំនួន ៥លើក ជាមួយនឹងក្រុម Real Madrid អំឡុងពេលការរួមរស់រយៈពេល ១៦ឆ្នាំ របស់គេ។ ក្រៅពីពានរង្វាន់ UCL ខ្សែការពារអន្តរជាតិប្រេស៊ីលបានជួយដល់ Real Madrid ឈ្នះពានរង្វាន់ La Liga ៦លើក, Spain Super Cup ៥លើក, Club World Cup ៤លើក, UEFA Super Cup ៣លើក និង Copa Del Rey ចំនួន ៣លើក។   សរុបពានរង្វាន់ចំនួន ១៨ អំឡុងការចំណាយពេល ២១ឆ្នាំ នៅការប្រកួតប្រជែងកម្រិតកំពូលនៃបាល់ទាត់ ដែល Marcelo បានឈ្នះ។   នៅក្នុងការប្រកួតនាថ្ងៃទី៤ ខែវិច្ឆិកា Marcelo បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រឱ្យក្រុម Fluminense នៅក្នុងវគ្គទីពីរ ហើយរួមចំណែកដល់ក្រុមឈ្នះពានរង្វាន់លំដាប់កំពូលទ្វីបអាម៉េរិកខាងត្បូង។   «Real Madrid នឹងយល់ពីរឿងនេះ ថាវាគឺជាពានរង្វាន់សំខាន់យ៉ាងណាសម្រាប់អាជីពរបស់ខ្ញុំ និងនៅកម្រិតក្លិបកំពូលៗ ព្រោះតែក្លិបដែលខ្ញុំបានលេងគឺជាក្លិបដែលបានកសាងរូបខ្ញុំ។ ខ្ញុំបានឈ្នះពានរង្វាន់ដ៏សំខាន់ក្នុងជីវិត ជាមួយក្លិបដែលខ្ញុំចូលចិត្ត ហើយដែលក្លិបបានផ្តល់គ្រប់យ៉ាងដល់ខ្ញុំសម្រាប់អាជីពដ៏អស្ចារ្យមួយនេះ [] វាពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។»។ Marcelo បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ ESPN បែបនេះ។   ការឈ្នះពានរង្វាន់ Copa Libertadores ដូចដែលរូបគេធ្លាប់បានឈ្នះពានរង្វាន់ UEFA Champions League នេះបានន័យថា Marcelo បានចូលរួមជាមួយនឹងកីឡាករចំនួន ១៥ផ្សេងទៀត ដែលរួមមានវីរបុរសប្រទេសប្រេស៊ីល Ronaldinho, Neymar ក៏ដូចជាកីឡាករអាហ្សង់ទីន Julian Alvarez ដែលជាកីឡាកររបស់ទ្វីបអាម៉េរិកខាងត្បូងបានឈ្នះពានរង្វាន់ក្លិបកំពូលទាំងពីរអំឡុងពេលប្រកបអាជីព៕    
Marcelo ខ្សែការពារជើងចាស់អតីតកីឡាករក្រុម Real Madrid និយាយថា ការឈ្នះពានរង្វាន់ក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ជាមួយនឹងក្លិប Fluminense ដែលជាក្លិបគេធ្លាប់បានលេងកាលពីនៅយុវជន ជារឿងដ៏អស្ចារ្យខ្លាំងបំផុតសម្រាប់អាជីពជាកីឡាករ។ ខ្សែការពារស្លាបឆ្វេង អះអាងទៀតថា ការឈ្នះពានក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង គឺធំជាងការឈ្នះពានរង្វាន់ UEFA Champions League ទៅទៀត។
  បន្ទាប់ពីវាយប្រហារលើអាគារស្នាក់នៅរបស់អ្នកសារព័ត៌មាន AP, Al-Jazeera និងព័ត៌មានផ្សេងទៀត អ៊ីស្រាអែល បានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់អ្នកសារព័ត៌មាន។ ការវាយប្រហារលើអាគារកម្ពស់ ១២ជាន់នោះ ត្រូវបានអ៊ីស្រាអែលការពារថា អាគារនោះ មានវត្តមានមន្រ្តីចារកិច្ចក្រុមហាម៉ាស់។    ទាក់ទិននឹងបញ្ហាខាងលើ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតលើការវាយប្រហារអាគារនោះ។ ក្នុងលិខិតដាក់ទៅអគ្គរដ្ឋអាជ្ញា ICC អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានសង្កត់ធ្ងន់ថា ខ្លួនមានហេតុផលត្រឹមត្រូវ ដោយជឿ យោធាអ៊ីស្រាអែល មានបំណងក្នុងការវាយប្រហារមកលើអង្គការសារព័ត៌មាន និងការបំផ្លាញសម្ភារប្រើប្រាស់របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានបន្តថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាចេតនាកាត់បន្ថយការផ្សាព្វផ្សាយព័ត៌មាន ឬជូនដំណឹងទៅសាធារណជន។    ក្នុងលិខិតដដែលនេះ RSF បានលើកឡើងពីការប្រហាររបស់អ៊ីស្រាអែល ទៅលើការិយាល័យរបស់អង្គការសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកចំនួន២៣ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។ ក្នុងន័យនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ដាក់បញ្ចូលការវាយប្រហារលើអាគារកម្ពស់១២ ជាន់នេះ ទៅក្នុងការស៊ើបអង្កេតរបស់ ICC លើលទ្ធភាពដែលអ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មសង្រ្គាមលើទឹកដីប៉ាឡេស្ទីន។ ការស៊ើបអង្កេត ចាប់ផ្ដើមកាលពីខែមីនា។   ក្នុងថ្ងៃដដែល លោកស្រី Sally Buzbee និពន្ធនាយកនៃទីភ្នាក់ងារ AP បានអះអាងថា អ្នកសារព័ត៌មានខ្លួន មានវត្តមាននៅក្នុងអាគារកម្ពស់ ១២ជាន់នោះ រយៈពេល ១៥ឆ្នាំហើយ ប៉ុន្តែក៏មិនដែលដឹងពីវត្តមានក្រុមហាម៉ាស់ក្នុងអាគារនោះឡើយ។ មកទល់ពេលនេះ សារព័ត៌មាន AP មិនទាន់ទទួលបានភស្តុតាងច្បាស់លាស់ណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលនៅឡើយទេ។    សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន  បានជជែកជាមួយប្រធានទីភ្នាក់ងារ AP លោក Gary Pruitt ផងដែរ។ បើតាមលោក ប្លីងខិន លោកគាំទ្រអ្នកសារព័ត៌មាននៅទូទាំងពិភពលោកទាំងអស់ និងទទួលស្គាល់ពីការងារ ដែលមិនអាចខ្វះបានរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ក្នុងតំបន់ជម្លោះ៕   
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) នៅថ្ងៃទី១៦ ខែឧសភា បានលើកឡើងយ៉ាងច្បាស់ៗថា យោធាអ៊ីស្រាអែល មានបំណងវាយប្រហារលើអង្គភាពព័ត៌មាន និងសម្ភាររបស់ពួកគេ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏បានស្នើឱ្យតុលាការអន្តរជាតិបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។
ទោះសម្ដេច ហ៊ុន សែន លែងបន្តធ្វើនាយករដ្ឋមន្រ្តីក្តី ប៉ុន្តែគ្មានន័យថា សម្ដេច ឈប់ធ្វើនយោបាយនោះទេ។ សម្ដេច ហ៊ុន សែន នឹងបន្តកាន់កិច្ចការងារជាច្រើនផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះ អះអាងថា នឹងបន្តបំពេញការងារយ៉ាងតិច១០ឆ្នាំទៀតដែរ។   តាមរយៈសំណេររបស់សម្ដេច ហ៊ុន សែន លើបណ្ដាញសង្គម Twitter នាថ្ងៃទី៧ សីហានេះ បានសរសេរដូច្នេះ៖«ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍»។   ក្រោយលាលែងចេញពីតំណែងនេះ សម្ដេច ហ៊ុន សែន នឹងបន្តកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ នៅខែមីនា ឆ្នាំ២០២៤ ។ សម្ដេច សាយ ឈុំ សុំសម្រាកពីកិច្ចការងារប្រទេសជាតិ តែនៅបន្តធ្វើជាអនុប្រធានបក្សប្រជាជន។ នេះបើតាមសម្ដេច ហ៊ុន សែន ធ្លាប់បកស្រាយកន្លងមក។   សម្ដេច ហ៊ុន សែន ចូលកាន់តំណែងនាយករដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលក្មេងជាងគេ ហើយក៏យូរជាងគេនៅក្នុងពិភពលោកដែរ។ បើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេច ហ៊ុន សែន ចាកចេញពីតំណែងនាយករដ្ឋមន្ត្រី តាមផ្លូវច្បាប់ គឺសម្ដេច បានកាន់តំណែងនេះ ចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។    «ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ»។ នេះបើតាមសម្ដេច ហ៊ុន សែន។ គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តជាផ្លូវការ៕
សល់១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលសម្ដេច ហ៊ុន សែន នឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយជំនួសដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មី នាអណត្តិទី៧នេះ។
  ក្រោយរួមរស់ជាមួយគ្នាបានជាងមួយរដូវកាល ក្លិបបាល់ទាត់វិសាខាបានដើរដល់ផ្លូវបំបែកជាមួយលោក ហុក សុជីវ័ន គ្រូបង្វឹកវិសាខា នៅថ្ងៃទី៣ កក្កដា ឆ្នាំ២០១៩នេះ។ ទោះបីមិនបញ្ជាក់ពីមូលហេតុ តែតាមរយៈលទ្ធផលមិនគាប់ប្រសើរក្នុងជើងទី១ ទំនងអាចជាមូលហេតុនៃការបញ្ចប់កិច្ចសន្យាពាក់កណ្តាលទីនេះ។ ការចាញ់៣ប្រកួតជាប់គ្នា ក្រោមថ្វីជើងក្រសួងការពារជាតិ ១-០ ព្រះខ័នរាជស្វាយរៀង ៥-៣ និងអាស៊ីអឺរ៉ុប ៣-១ ក៏អាចជាហេតុផលមួយផងដែរ។    ក្រោមការដឹកនាំរបស់លោក ហុក សុជីវ័ន វិសាខាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នក្នុងជើងទី១ ក្រោយយកឈ្នះ៨ ស្មើ១ និងចាញ់៤។ លោក ហុក សុជីវ័ន បានចូលរួមដឹកនាំក្រុមវិសាខានៅឆ្នាំ២០១៨ ដោយពេលនោះលោកបានជួយក្លិបនេះ ឲ្យបញ្ចប់ក្នុងចំណាត់លេខ៣សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់វិសាខាក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ៕ 
ក្លិបបាល់ទាត់វិសាខាបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក គឺលោក ហុក សុជីវ័ន ត្រឹមពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ។ នេះបើតាមការប្រកាសរបស់ក្លិបបាល់ទាត់់វិសាខាលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ ស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុកប្រហែលជិត១គីឡូម៉ែត្រ ទីអារាមដែលហ៊ុមព័ទ្ធដោយចម្ការស្វាយរបស់អ្នកភូមិនេះ មានព្រះសង្ឃគង់នៅ៦អង្គ និងមានយាយជី២រូប អាស្រ័យជាប្រចាំ។ នាម៉ោងប្រមាណ៨ព្រឹក មណ្ឌលវិបស្សនាធុរៈ ដែលមានផ្ទៃដីប្រមាណជា១ហិកតានេះ មានកូនអ្នកភូមិប្រមាណជា៧នាក់ កំពុងយកដំបងគប់ទៅដើមព្រីងធំមួយ ដើម្បីបានផ្លែចែកគ្នាទទួលទាន។    លម្អដោយដើមអំពិលបារាំងយ៉ាងធំស្កឹមស្កៃជាច្រើនដើម ញាំងឱ្យទីអារាមនេះ មានម្លប់គួរជាទីចង់សម្រាកលំហែ។ ខ្នុរមានផ្លែតូចធំជាច្រើនដើម ហើយមៀនផ្កាពេញដើម រួមទាំងឈើហូបផ្លែជាច្រើនប្រភេទទៀត នៅពាសពេញដី ក៏បានជួយលើកសោភ័ណភាពទីអារាមនេះមួយកម្រិតទៀត។ មិនមានដាំជាចម្ការ ឬដាំជាទ្រុងទ្រាយធំឡើយ ឈើហូបផ្លែ ក៏ដូចជាបន្លែ ដែលដាំក្នុងមណ្ឌលវិបស្សនានេះ គឺដាំនៅត្រង់នេះបន្តិចត្រង់នោះបន្តិច ដោយភាគច្រើនដាំនៅតាមព្រំដីរបស់អារាម និងនៅតាមមាត់ស្រះ។    លោកយាយ ញឹម សយ ជាដូនជីដែលមកសំណាក់ធម៌ក្នុងមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់នេះ ដែលកំពុងដើរទៅជិតដើមខ្នុរ មានផ្លែធំៗ បានប្រាប់សារព័ត៌មានថ្មីៗថា ដំណាំនៅក្នុងទីអារាមនេះ មានច្រើនប្រភេទ ប៉ុន្តែដាំក្នុងចំនួនតិចតួចប៉ុណ្ណោះ ដើម្បីធ្វើជាចង្ហាន់ព្រះសង្ឃ។ លោកយាយបន្ថែមទៀតថា ដំណាំខ្លះអាចប្រមូលផលបានច្រើន និងមានអ្នកមកទិញដែរ ហើយប្រាក់កម្រៃដែលទទួលបានគឺទុកសម្រាប់ទិញចង្ហាន់ព្រះសង្ឃ។   លោកយាយដែលមានជន្មាយុ៦៧ឆ្នាំរូបនេះ ពន្យល់ដោយភ្នែកសម្លឹងមើលទៅដំណាំផ្សេងៗដូច្នេះ៖«ដាំដំណាំទាំងនេះដើម្បីបានបន្លែធម្មជាតិខ្លះ កុំឱ្យទិញតែបន្លែគេពេក។ ដាំដំឡូងមី បានស្ងោប្រគេនព្រះសង្ឃបានច្រើនដងដែរ តែឥឡូវងាប់ជិតអស់ហើយ ព្រោះវាក្ដៅពេក នៅចាំតែដាំសារថ្មីទេ។ រមៀតបើគាស់វិញ បានប្រហែល២០០ទៅ៣០០គីឡូក្រាមដែរ ហើយ ខ្នុរ និង ចេក បានលក់ខ្លះដែរ»។     ចំណែកលោកតា គឹន ខន ដែលមានជន្មាយុ៧៧ឆ្នាំ បានមកជួយកិច្ចការមណ្ឌល ដូចជាលើកដីចាក់បំពេញការដ្ឋាន ដើម្បីសាងសង់ព្រះវិហារ និងកិច្ចការមួយចំនួនទៀត ។ ឆ្លៀតពីកិច្ចការទាំងនេះ លោកតាក៏យកពេលទំនេរខ្លះៗ ទៅដាំពោត និងដាំត្រឡាច នៅលើដី ទំនេរតាមមាត់ស្រះ ដើម្បីទុកជាសម្បត្តិមណ្ឌល ក៏ដូចជាទុកសម្រាប់ចង្ហាន់ព្រះសង្ឃ។    លោកតាបញ្ជាក់បន្ថែមដូចច្នេះ៖«ខ្ញុំចេះតែនៅមិនសុខ ឃើញដីទំនេរចេះតែចង់ដាំទុកធ្វើជាចង្ហាន់ព្រះសង្ឃ។ ខ្ញុំដាំពោតក្រហម ព្រោះរកពូជពោតសមិនបាន។ ឥឡូវនេះដាំបានត្រឡាចខ្លះដែរ។ មេឃក្ដៅពេក ដាំដំណាំមិនសូវបានផលទេ ចាំមើលពេលមានភ្លៀងធ្លាក់ ទើបខ្ញុំចាប់ដាំស្ពៃ ត្រប់ ននោង ហើយនឹងដំណាំមួយចំនួនទៀត ឱ្យបានច្រើនមុខបន្តិច បានធ្វើចង្ហាន់ព្រះសង្ឃបានច្រើន»។     ជាធម្មតានៅទីអារាមនេះ យាយជី ឬតាតាតែងតែដាំបន្លែរួមផ្សំជាច្រើនប្រភេទ ទុកសម្រាប់ចង្ហាន់ព្រះសង្ឃ។ បើនៅខែភ្លៀងវិញ ល្ហុងមានផ្លែច្រើនហើយធំៗល្អ។ ចំណែកដំណាំរួមផ្សំផ្សេងទៀតក៏ទទួលបានផលច្រើនដែរ។ ទោះជាយ៉ាងណានៅពេលបច្ចុប្បន្ននេះ មណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ នៅសល់ដីទំនេរច្រើន ព្រោះតែអាកាសធាតុក្ដៅខ្លាំង មិនទាន់សាកសមនឹងដាំដំណាំផ្សេងៗ៕   
កណ្ដាល៖ មណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ដែលស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល មានដាំដំណាំហូបផ្លែជាច្រើនប្រភេទដូចជា ដូង ស្វាយ មៀន ចេក ទៀប ល្ហុង ក្រូច ខ្នុរ ម្កាក់ ព្រីង និងពោតជាដើម។ ក្រៅពីឈើហូបផ្លែទីអារាមនេះក៏មានដាំ ត្រឡាច ម្ទេស ខ្ទឹម ជី រំដេង រមៀត ក្ដាត ដំឡូងឈើ និងមានច្រើនទៀត សម្រាប់ធ្វើជាចង្ហាន់ព្រះសង្ឃ។ 
  ក្រសួងសុខាភិបាល បានសង្កេតឃើញមានការតាំងលក់ឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉ន និងឧបករណ៍ពេទ្យ គ្មានការអនុញ្ញាតត្រឹមត្រូវ។ ដូច្នេះដើម្បីពង្រឹងការអនុញ្ញាតច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ប្រកបដោយគុណភាព និងសុវត្ថិភាព ក្រសួងបានបញ្ជាឲ្យម្ចាស់បញ្ឈប់សកម្មភាពនេះ។ បើមា្ចស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាតណាមិនគោរពតាមការបង្គាប់នេះ ក្រសួងនឹងចាត់វិធានការតឹងរឹងទៅតាមច្បាប់ ។ ចំណែកម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត ណាមួយ ដែលមានលក្ខខណ្ឌសមស្រប សម្រាប់លក់ឱសថហើយ ត្រូវទាក់ទងជាមួយមន្ទីរសុខាភិបាលតាមរាជធានីខេត្ត ឬអង្គភាពច្រកចេញចូលតែមួយសាលារាជធានីខេត្ត។ នេះបើតាមក្រសួងសុខាភិបាល៕  
ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាឲ្យម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត ឈប់លក់ឱសថ ផលិតផលបំប៉ន និងឧបករណ៍ពេទ្យ  ដែលមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីធានានូវគុណភាព និងសុវត្ថិភាពដល់ពលរដ្ឋ។
ក្នុងការរាប់សន្លឹកឆ្នោតក្រោយការបោះឆ្នោតថ្ងៃទី១ ខែកញ្ញា លោក Tharman Shanmugaratnam ទទួលបានសំឡេងគាំទ្រ៧០,៤ភាគរយនៃចំនួនសន្លឹកឆ្នោតទាំងអស់ ដោយផ្ដួលបេក្ខជន២នាក់ដែលទទួលសំឡេង១៥,៧២ភាគរយ និង១៣,៨៨ភាគរយ។   លោក Shanmugaratnam នឹងធ្វើជាប្រធានាធិបតីបន្តពីលោកស្រី Halimah Yacob ដែលអស់អាណត្តិ៦ឆ្នាំ។    ក្នុងសំណេរតាម Facebook ក្រោយការប្រកាសលទ្ធផល លោក Shanmugaratnam ចាត់ទុកការបោះឆ្នោតពេលនេះ ជាការផ្ដល់ទំនុកចិត្តមួយសម្រាប់លោក និងចំពោះសិង្ហបុរី។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះបន្តថា វាក៏ជាអនាគតដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមកដោយមិនប្រកាន់ពូជសាសន៍ និងសមិទ្ធផលនៃការអប់រំ ហើយលោកនឹងបំពេញតួនាទីជាប្រធានាធិបតីដើម្បីជួយសិង្ហបុរីឆ្ពោះទៅមុខទៀត។   តាមរដ្ឋធម្មនុញ្ញសិង្ហបុរី ប្រធានាធិបតីជាប្រមុខរដ្ឋ និងមិនដឹកនាំរដ្ឋាភិបាលឡើយ។ ប៉ុន្តែប្រធានាធិបតីមានសិទ្ធិបញ្ចេញលុយបម្រុងតាមការស្នើរបស់នាយករដ្ឋមន្រ្តី និងអាចជំទាស់ការតែងតាំងមន្រ្តីថែមទៀត។   លោក Shanmugaratnam ជាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សសកម្មភាពប្រជាជនកំពុងកាន់អំណាច និងក្នុងជួររដ្ឋាភិបាលរបស់លោក លី សៀនឡុង ផងដែរ។ លោកធ្លាប់ធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចជាដើម។    លោក លី បានអបអរលោក Shanmugaratnam ហើយរំពឹងថា ប្រធានាធិបតីថ្មីនឹងបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ ហើយរដ្ឋាភិបាលរបស់លោកត្រៀមខ្លួនសហការជាស្រេច៕    
លោក Tharman Shanmugaratnam អតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី លី សៀនឡុង បានឈ្នះការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីដោយសំឡេងភ្លូកទឹកភ្លូកដី។ លោក Shanmugaratnam នឹងក្លាយជាប្រធានាធិបតី៩ របស់សិង្ហបុរី។
ចំណែកនៅថ្ងៃទី ២៥ និងទី២៦ខែសីហា ហាងបេប៊ីអោតឡេត សាខាកម្ពុជាក្រោម ក៏មានផ្តល់ជូនកម្មវិធីពិសេសដូចគ្នានេះដែរ សម្រាប់ការជាវទំនិញ។ ដោយឡែក នៅថ្ងៃទី ៣ និងទី៤ កញ្ញា មានការលក់បញ្ចុះតម្លៃ និងប្រូម៉ូសិនលើមុខទំនិញមួយចំនួន  នៅហាងបេប៊ីអោតឡេត សាខាវិមានឯករាជ្យ។ អ្វីដែលកាន់តែពិសេសនោះ សាខាទាំង៣ របស់បេប៊ីអោតឡេត ក៏មានកម្មវិធីលក់បញ្ចុះតម្លៃជាប្រចាំផងដែរ ចំពោះសម្ភារប្រើប្រាស់ផ្សេងៗរបស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ។  ដូច្នេះកុំឲ្យឱកាសនេះ កន្លងផុតឲ្យសោះ! លោកអ្នកអាចអញ្ជើញទៅហាងបេប៊ីអោតឡេត ទាំង៣ សាខា ឬអញ្ជើញទៅសាខាណាមួយក៏បាន ដើម្បីទទួលបានការបញ្ចុះតម្លៃ និងការថែមជូនយ៉ាងពិសេស ពីហាងទំនិញកុមារធំជាងគេនៅកម្ពុជាមួយនេះ។ ព័ត៌មានបន្ថែម ទំនាក់ទំនងទូរសព្ទលេខ 017 887 746, 016 789 669៕ (អត្ថបទពាណិជ្ជកម្ម)
ហាង បេប៊ីអោតឡេត ដែលជាហាងទំនិញកុមារធំជាងគេនៅកម្ពុជា តែងតែមានកម្មវិធី ប្រម៉ូសិនជានិច្ច។ ជាក់ស្តែង នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែសីហា ហាងបេប៊ី អោតឡេត សាខាទួលគោក នឹងមានការលក់បញ្ចុះតម្លៃ និងការថែមជូនពិសេស សម្រាប់ការជាវមុខទំនិញមួយចំនួននៅហាងនេះ។
ភ្នំពេញ៖ នាឆ្នាំ២០២២កន្លងទៅ ខេត្តចំនួន៥ ហាក់មានភាពលេចធ្លោ ដោយសារមានភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់។ ខេត្តទាំងនោះមាន  ខេត្តព្រះសីហនុ កំពត សៀមរាប បាត់ដំបង និងខេត្តកំពង់ស្ពឺ។   ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្ដានុពលពីធម្មជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ   បានទាក់ទាញទេសចរទៅកម្សាន្តជាច្រើន និងជាខេត្តដែលលេចធ្លោក្នុង២០២២ផងដែរ។  ផ្លូវស្អាត  មានអាគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធតាមមាត់ឆ្នេរ និងមានទេសភាពដ៏ស្រស់ត្រកាលនេះ បានទាក់ទាញចិត្តទេសចរឱ្យភ្ញៀវទេសចរជាច្រើន សម្រុកទៅកម្សាន្តនៅខេត្តមួយនេះ។    ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ។ រូបភាព៖ គី ចំណា បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខេត្តព្រះសីហនុមានកំណើនទេសចរជាច្រើនមកកម្សាន្តក្នុងឆ្នាំ២០២២ ដោយសារចង់ឃើញមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុ និងខ្លះទៀតចង់សាកផ្លូវល្បឿនលឿនពី ភ្នំពេញ-ព្រះសីហនុផងដែរ។    ប្រជាពលរដ្ឋកម្ពុជា ទៅកម្សាន្តនៅខេត្តមួយនេះ កត់សម្គាល់ថា ទេសចរជាតិនិយមទៅកម្សាន្តនៅតាមឆ្នេរអូត្រេះ ឆ្នេរអូរឈើទាល និងមុជទឹកមើលផ្កាថ្ម។ ចំណែកឯ គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ រួមមាន ឆ្នេរឯករាជ្យ ឆ្នេរសុខា កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ជាដើម។ នេះជាការបញ្ជាក់របស់លោក គួច ចំនរើន អភិបាលខេត្តព្រះសីហនុ។    រមណីយដ្ឋានអង្គរ ជាមួយគ្នានេះ ខេត្តនៅជាប់មាត់សមុទ្រមួយទៀត ដែលមានភាពល្បីល្បាញមិនចាញ់ខេត្តព្រះសីហនុប៉ុន្មានដែរ នោះគឺខេត្តកំពត។ កំពត ជាខេត្តមួយដែលមាន សមុទ្រ ព្រែក ភ្នំ និងនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ ខេត្តជាប់សមុទ្រមួយនេះ មានកន្លែងកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ ក៏ដូចជាទេសភាពយ៉ាងស្រស់ត្រកាលទាក់ទាញទេសចរដើរកម្សាន្តផងដែរ។   ខេត្តកំពត មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនកន្លែង ក្នុងនោះមានតំបន់សមុទ្រ ទឹកធ្លាក់ ព្រៃកោងកាង និងតំបន់ព្រៃភ្នំជាដើម។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ថាដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើន អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ បានរៀបចំតំបន់គោលដៅទេសចរណ៍មួយចំនួន សម្រាប់អ្នកទេសចរ។    រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តកំពត រួមមាន តំបន់តាមមាត់ព្រែក ឧទ្យានដងព្រែក រមណីយដ្ឋានដូងទេរ រមណីយដ្ឋានទឹកឈូរ ទឹកធ្លាក់តាដា និងភ្នំបូកគោជាដើម។ បន្ថែមពីនេះទេសចរ ក៏អាចកម្សាន្តពេលរាត្រី នៅទីរួមខេត្តកំពតដូចជា ដើរកម្សាន្តក្នុងខេត្ត ផ្សាររាត្រី និងជិះទូកមើលអំពិលអំពែកជាដើម។  ភ្នំបូកគោ និងទឹកឈូ ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ ។   យ៉ាងណាមិញ កត្តាដែលធ្វើឱ្យខេត្តកំពតនៅតែមានទេសចរទៅកម្សាន្ត ព្រោះតែខេត្តកំពតសម្បូរទៅដោយធម្មជាតិ ភ្នំ មានម្ហូបអាហារ ឆ្ងាញ់ៗជាច្រើន ក៏ដូចជាខេត្តកំពតមានសណ្ឋាគារ បឹងកាឡូ និងផ្ទះសំណាក់សម្រាប់ទេសចរស្នាក់ផងដែរ។    រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តសៀមរាប ហាក់បីទេសចរចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ២០២២នេះ។  ខេត្តសៀមរាបជាខេត្តមួយដែលល្បីល្បាញ មានប្រាសាទអង្គរវត្ត ហើយសៀមរាប ជាទឹកដីមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបបំផុតនៅកម្ពុជា រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ភាគច្រើនតែងសំដៅតំបន់អង្គរមុនគេ ពេលទៅដល់ទឹកដីដ៏អច្ឆរិយមួយនេះ។    បន្ថែមពីនេះ ខេត្តសៀមរាប មានកន្លែងជាច្រើនដែលទេសចរតែងតែនិយមទៅកម្សាន្តនៅទីនោះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន សារមន្ទីរមីន សារមន្ទីរសង្គ្រាម ភូមិវប្បធម៌កម្ពុជា សារមន្ទីរជាតិអង្គរ ឧទ្យានជាតិភ្នំគូលែន រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន ផាប់ស្ទី្រត បារាយណ៍ទឹកថ្លា ពិភពទឹកអង្គរ ។    រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេ គឺជាប្រាសាទស្ថិតក្នុងរមណីយដ្ឋានអង្គរដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមនឹងប្រាសាទជាច្រើនផ្សេងទៀត។ ឆ្នាំ២០២២កន្លងទៅ ខេត្តសៀុមរាប ទទួលទេសចរច្រើនជាងឆ្នាំ២០២១ ដោយសារមានវិបត្តិកូវីដ-១៩ កំណើនទេសចរមិនសូវច្រើនដូចឆ្នាំ២០២២ឡើយ។   យ៉ាងណាមិញ ខេត្តបាត់ដំបង ក៏ទទួលបានការគាំទ្រពីភ្ញៀវទេសចរច្រើនណាស់ដែរនាឆ្នាំ២០២២ ដោយសារតែខេត្តមួយនេះ សម្បូរដោយទេសចរណ៍បែបវប្បធម៌ សំណង់បុរាណ និងទេសភាពយ៉ាងស្រស់ត្រកាលផងដែរ ។ ខេត្តបាត់ដំបង បានលេចរូបរាងនៅតំបន់ទេសចរណ៍កែច្នៃជាច្រើន ធ្វើឱ្យភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ទៅកម្សាន្ត ខេត្តមួយនេះ កាន់តែច្រើន។   ទេសចរភាគច្រើនទៅលេងខេត្តបាត់ដំបង ព្រោះចង់ទស្សនាតាមជើងភ្នំបែបធម្មជាតិ ជិះឡូរី និងជាពិសេសទេសចរនិយមថតរូបនៅតាមសួនផ្កា ដែលជាតំបន់ទេសចរណ៍កែច្នៃ។  គោលដៅសំខាន់ៗ ក្នុងខេត្តបាត់ដំបង រួមមាន  រមណីយដ្ឋានប្រាសាទបាណន់ ប្រាសាទឯកភ្នំ  ប្រាសាទស្នឹង ប្រាសាទបាសែត ភ្នំសំពៅ អាងកំពីងពួយ ល្អាង ១០០ ភ្នំប្រាំពីរ ទឹកធ្លាក់ចំការស្វាយ ចំការមៀន ទឹកធ្លាក់ថ្មដាចំការទុរេន ស្ទឹងថ្វាក ចំការទុរេនអូរតង ទឹកធ្លាក់ភ្នំកំពូល ទឹកពុះកំរៀង ទឹកធ្លាក់៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក សួនទឹកសុភមង្គល និងឡូរីជើងភ្នំបាណន់ជាដើម។    ឧទ្យានជាតិគិរីរម្យ   ខេត្តកំពង់ស្ពឺ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិផងដែរ ក្នុងឆ្នាំ២០២២។ ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលសម្បូរទៅដោយធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល។ ខេត្តនេះ ក៏មានកន្លែងជាច្រើន ដែលទេសចរភាគច្រើនមើលរំលង។ លើសពីនេះ តំបន់ទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ស្ពឺ មាន ភ្នំខ្នងផ្សា ភ្នំឱរ៉ាល់ ឧទ្យានជាតិគិរីរម្យ និងទឹកធ្លាក់ជ្រៀវ ជាដើម។  ខេត្តកំពង់ស្ពឺ ក៏បានផ្លាស់ប្ដូរមុខមាត់ថ្មីដែរក្នុងឆ្នាំ២០២២។ ភ្ញៀវទេសចរ ហាក់បីទៅកម្សាន្តនៅខេត្តកំពង់ស្ពឺច្រើនគួរឱ្យកត់សម្គាល់។ កំណើនទេសចរនេះ បានធ្វើឱ្យប្រជាជនតាមមូលដ្ឋានទេសចរណ៍ផ្ទាល់ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។    ក្រៅពីខេត្តទាំង៥នេះ ខេត្តមួយចំនួនផ្សេងទៀតក៏នៅតែមានភ្ញៀវទេសចរទៅកម្សាន្តដែរ។ តែទោះយ៉ាងណា ខេត្តមួយចំនួនភាគច្រើនមានទេសចរក្នុងខេត្តប៉ុណ្ណោះ៕    
ដោយ៖ សែម ប្រាក់ដាវ
តាមរបាយការណ៍ក្នុងសន្និសីទសុវត្ថិភាពចំណីអាហារអន្តរជាតិ របស់អង្គការសហប្រជាជាតិនៅថ្ងៃ១២ កុម្ភៈ រៀងរាល់ឆ្នាំ មានប្រជាជនពិភពលោកជាង ៦០០ លាននាក់ បានធ្លាក់ខ្លួនមានជំងឺ និង ៤២ ម៉ឺននាក់  បានស្លាប់ ដោយសារតែអាហារ ដែលផ្ទុកបាក់តេរី,វីរុស និងសារធាតុគីមី។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ។ អគ្គនាយករបស់អង្គការចំណីអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ លោក José Graziano da Silva បានមានមតិក្នុងសន្និសីទដែលមានអ្នកចូលរួមពីតំណាងប្រទេសប្រមាណ១៣០ នោះថា ការធានាពីចំណីអាហារ គឺជាការទទួលខុសត្រូវទាំងអស់គ្នា ហើយមេដឹកនាំពិភពលោក ក៏ត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើនសុវត្ថិភាពចំណីអាហារទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ លោកអគ្គនាយក បានបន្ថែមថា សន្តិសុខចំណីអាហារ នឹងមិនអាចមាននោះទេ បើចំណីអាហារគ្មានសុវត្ថិភាពនោះ។ លោក បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា ចំណីអាហារដែលគ្មានសុវត្ថិភាព បានបំផ្លាញប្រព័ន្ធថែទាំសុខភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងផលិតភាពការងារជាដើម។ នាសន្និសីទដដែលនោះ អគ្គនាយក Tedros Adhanom នៃអង្គការសុខភាពពិភពលោក ដែលជាភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិផងដែរនោះ បានអះអាង អាហារ គួរជាប្រភពនៃភាពរីករាយ មិនមែនជាប្រភពនៃជំងឺ ឬការស្លាប់នោះទេ។ ខណៈបង្ហាញពីការខកចិត្តពីការមិនសូវយកចិត្តទុករបស់មេដឹកនាំមួយចំនួនលើបញ្ហានេះ  តំណាងភ្នាក់ងារជំនាញរូបនេះ បានទទូចឲ្យមានការធានាពីការវិនិយោគលើផ្នែកនេះដោយត្រូវធ្វើឡើងឲ្យបានសមស្របតាមបទដ្ឋាន មានការពិសោធ និងតាមដានឲ្យល្អិតល្អន់៕
ភ្នាក់ងារជំនាញចំណីអាហាររបស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពចំណីអាហារ ដែលបង្កដោយអាហារផ្ទុកសារធាតុគីមី និងគ្មានអនាម័យ។ ភ្នាក់ងារជំនាញ ក៏បានទទូចឲ្យមេដឹកនាំពិភពលោកទាំងអស់បង្ហាញពីការទទួលខុសត្រូវលើបញ្ហានេះ ដោយមិនត្រូវដាក់បន្ទុកទៅអ្នកណាឡើយ។
  អត្ថបទទាក់ទង   ប្រវត្តិសាស្ត្រសម្រាប់ហ្វីលីពីន កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក    ហុងកុងត្រូវរង់ចាំជិត ៧០ ឆ្នាំដើម្បីទទួលបានមេដាយកីឡាហែលទឹកអូឡាំពិកលើកជាលើកដំបូង។ កីឡាការិនី Haughey ទទួលបានមេដាយប្រាក់ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងការប្រកួតផ្តាច់ហែលសេរី១០០ម៉ែត្រនៅថ្ងៃទី៣០ ខែកក្កដានេះ ខណៈមេដាយមាសបានទៅកីឡាការិនីអូស្ត្រាលី Emma McKeon។   នេះជាមេដាយប្រាក់ទី២របស់កីឡាការនីហុងកុងវ័យ២៣ឆ្នាំ ក្រោយ១ថ្ងៃបន្ទាប់ពីនាង ឈ្នះមេដាយប្រាក់លើវិញ្ញាសាហែលសេរី២០០ម៉ែត្រ។ Haughey បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនក្នុងនាមកីឡាការិនីហុងកុងដំបូងបំផុតដែលឈ្នះមេដាយដាយប្រាក់ដល់ទី២នៅព្រឹត្តិការណ៍អូឡាពិកតែមួយ។   ហុងកុង (កាលស្ថិតក្រោមអាណានិគមអង់គ្លេស) ធ្លាប់មានអត្តពលិកចូលរួម និងឈ្នះមេដាយអូឡាំពិកម្តងដែរនៅឆ្នាំ១៩៥២។ យ៉ាងណា មិនមានការបង្ហាញអត្តសញ្ញាកីឡាករ ឬកីឡាការិនីណារូបណាដែលបានឈ្នះនោះទេ។    កីឡាការិនី Haughey ដែលមានម្តាយហុងកុង និងឪពុកជនជាតិអៀរឡង់ នៅសល់ឱ្យកាសប្រជែងយកមេដាយជាបន្តទៀត លើវិញ្ញាហែលសេរី៥០ម៉ែត្រ ដែលនាងនឹងត្រូវប្រកួតនៅយប់ថ្ងៃទី៣០ ខែកក្កដានេះ។    មកទល់ពេលនេះ ហុងកុងរកបានមេដាយសរុប៣ហើយ ក្នុងនោះមាស១ និងប្រាក់២។ មេដាយមាសរបស់ហុងកុងរកបានដោយកីឡាករ Cheung Ka Long លើប្រភេទកីឡាចាក់សាប ក្រោយប្រជែងឈ្នះកីឡាករអ៊ីតាលី Daniele Garozzo នៅវគ្គផ្តាច់ព្រ័ត្រ៕  
កីឡាការិនីហុងកុង Siobhan Haughey ដណ្តើមបានមេដាយប្រាក់កីឡាហែលទឹកវិញ្ញាសាសេរី១០០ម៉ែត្រ និង២០០ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពីកតូក្យូ។ មេដាយប្រាក់អូឡាំពិកទាំងពីរនេះ បាននាំ Haughey ក្លាយជាអត្តពលិកហុងកុងដំបូងក្នុងប្រវត្តិសាស្ត្រ។
រឿងនេះបានមកពីការចុះផ្សាយមួយក្នុងសារព័ត៌មាន British Medical Journal ដែលធ្វើឡើងដោយក្រុមគ្រូពេទ្យមកពីសាកលវិទ្យាល័យហុងកុង។ អ្នកដឹកនាំការសិក្សានេះបាននិយាយអំពីករណី និងការផ្ទុះឡើងនៃការបង្ករោគទាំងឡាយដែលជាប់ទាក់ទងនឹងការចាក់ម្ជុរវិទ្យសាស្ត្រតាំងពីឆ្នាំ ១៩៧០ ព្រមទាំងប្រភព និងប្រភេទនៃការបង្ករោគទាំងនេះ។ ពួកគេបានធ្វើការណែនាំច្រើនហើយទៅលើការបង្ករោគដែលអាចចៀសវាងបាន។ អ្នកដែលចង់ចាក់ម្ជុរវិទ្យាសាស្ត្រក្នុងប្រទេសអង់គ្លេសគួរតែច្បាស់ថា ពួកគេបានជ្រើសរើសគ្រូពេទ្យដែលមានការពិសោធន៍ និងសញ្ញាប័ត្រត្រឹមត្រូវហើយ ព្រោះវាជារឿងដែលធ្វើឲ្យអ្នកមានសុវត្ថិភាពក្នុងពេលព្យាបាល។ ទោះបីជាយ៉ាងណាក៏ដោយ ផលរំខានការចាក់ម្ជុរវិទ្យាសាស្ត្រនេះកម្រនឹងគ្រោះថ្នាក់ណាស់នៅពេលវាត្រូវបានគេស្ងោរសម្លាប់មេរោគរួចហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍របស់ BBC News បានឲ្យដឹងថា ការបង្ករោគដែលឆ្លងតាមរយៈការចាក់ម្ជុរវិទ្យាសាស្ត្រកំពូងតែស្ថិតក្នុងការកំណត់វិនិច្ឆ័យនៅទូរទាំងពិភពលោក។ គេនិយាយថា វេជ្ជបណ្ឌិតក្នុងប្រទេសហុងកុងបានហៅវាថាជាការគ្រប់គ្រងការបង្ករោគកាន់តែតឹងរឹង និងត្រូវតែមានការសម្របសម្រួលលើការអនុវត្តវិធីចាក់ម្ជុរវិទ្យាសាស្ត្រដែរ។
  អង្គការការពារសិទ្ធិមនុស្សនានាបានឲ្យដឹងថា អាជ្ញាធរចិនបានបង្កើនការឈ្លបយកការណ៍ ការឃុំឃាំង និងការបង្ខំបែបមនោគមវិជ្ជាទៅលើជនជាតិភាគតិច Uyghurs កាហ្សាក់ស្ថាន និងជនជាតិភាគតិចដទៃទៀត ដែលភាគច្រើនកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang។   ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសកាហ្សាក់ស្ថាន ហើយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានដែលត្រួតត្រាដោយរដ្ឋ តែងតែចៀសវាងមិនរាយការណ៍អំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងតំបន់ Xinjiang នោះទេ។   ថ្លែងនៅក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅនេះ ក្នុងរដ្ឋធានី Nur-Sultan ប្រទេសកាហ្សាក់ស្ថាន លោក Pompeo បាននិយាយថា លោកបានលើកឡើងពីកង្វល់នេះនៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi។   លោក Pompeo ថ្លែងថា លោកបានពិភាក្សាអំពី«ជនជាតិភាគតិច Uighur និងកាហ្សាក់ស្ថានជាងមួយលាននាក់ ដែលគណបក្សកុម្មុយនិស្តចិនបានឃុំឃាំងនៅក្នុងតំបន់ Xinjiang ដែលស្ថិតនៅម្ខាងទៀតនៃព្រំប្រទល់ជាមួយនឹងប្រទេសកាហ្សាក់ស្ថាន៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេស កាហ្សាក់ស្ថាន ចូលរួមជាមួយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើប្រទេសចិន ចំពោះការប្រព្រឹត្តរបស់ចិនទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ប្រទេសចិន។
  បណ្តាប្រទេសអាស៊ានបានអំពាវនាវទៅកាន់បណ្តាប្រទេសជាភាគីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលកំពុងចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ឲ្យរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុជាពិសេសផ្តល់ជំនួយហិរញ្ញវត្ថុ។  While delivering ASEAN joint statement on climate change, Philippine Senator Loren B. Legarda told the @COP23: "lost and damage needs to be address and climate finance needs to be fulfilled while we are running out of time". pic.twitter.com/E5vKyWhZ0c Sao Phal Niseiy (@Niseiy) November 16, 2017   «អាស៊ានអំពានាវឲ្យប្រទេសអភិវឌ្ឍគោរព និងបំពេញតាមការប្តេជ្ញាចិត្តបន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយក្នុងនោះមានការផ្តល់ហិរញ្ញវត្ថុដែលមានទំហំ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ស្របតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលអាស៊ានត្រូវបានថ្លែងដោយសមាជិកព្រឹទ្ធសភាហ្វីលីពីនលោកស្រី Loren B.Legarda តំណាងរដ្ឋាភិបាលហ្វីលីពីននៅសម័យប្រជុំពេញអង្គនៃសន្និសីទអាកាសធាតុ។    មិនត្រឹមតែប៉ុណ្ណោះអាស៊ានក៏ទទួចឲ្យ មូលនិធិ Green Climate Fund នៃ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ឲ្យជួយសម្រួលដល់ការទទួលបានកញ្ចប់ហិរញ្ញវត្ថុរបស់ប្រទេសអាស៊ាន និងប្រទេសដទៃទៀតដែរ។    ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីស ប្រទេសជាភាគី ១៩៧ បានឯកភាពគ្នាធ្វើយ៉ាងណាកម្រិតកំណើនសីតុណ្ហភាពកុំឲ្យលើសពី ២ អង្សាសេ នៅត្រឹមឆ្នាំ ២១០០។ លើសពីនោះវាក៏មានការឯកភាពគ្នាប្រមែរប្រមូលជំនួយហិរញ្ញវត្ថុឲ្យបានក្នុងមួយឆ្នាំ ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះនៅប្រទេសកំពុងអភិវឌ្ឍដែរក្រោមគោលការណ៍បញ្ហាប្រឈមរួមគ្នា ទំនួលខុសត្រូវផ្សេងគ្នាតាមស្ថានភាពរបស់ភាគីនីមួយៗ។   ដោយឡែក អាស៊ានស្នើឲ្យប្រទេសរីកចម្រើនបន្ថែមការគាំទ្រដើម្បី និងលើកស្ទួយសេដ្ឋកិច្ចដែលបញ្ចេញឧស្ម័នកាបូនិចទាបនៅអាស៊ាន និងបង្កើនភាពធន់ទប់ទល់អាកាសធាតុនៃទីក្រុងនៅអាស៊ាន។ អង្គការតំបន់នេះក៏ទទូចឲ្យបណ្តាភាគីហត្ថលេខីបន្តគាំទ្រ និងផ្តល់មធ្យោបាយដល់អាស៊ានក្នុងការអនុវត្តដំណោះស្រាយនៃការប្រែប្រួលអាកាសធាតុផង ជាពិសេសជួយពង្រឹងសមត្ថភាពឆ្លើយតបរបស់អាស៊ានដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគ្រោះថ្នាក់ស្ថិតក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងនិងឆ្លើយតបគ្រោះមហន្តរាយ( AADMER)    សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនេះត្រូវព្រាងឡើងដោយក្រុមការងារអាស៊ានទទួលបន្ទុកប្រែប្រួលអាកាសធាតុដែលមានសិង្ហបុរីជាប្រធាន ហើយវាត្រូវបានអនុម័តជាផ្លូវការដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃ ១៤ ខែវិច្ឆិកា៕ 
Bonn៖ បណ្តាប្រទេសអាស៊ានទទូចឲ្យប្រទេសអភិវឌ្ឍគោរពការសន្យារបស់ខ្លួនក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដើម្បីអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាពិសេសផ្តល់ជំនួយហិរញ្ញវត្ថុអនុលោមតាមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីស។
    បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តី បាននិយាយឡើងវិញ ពីដំណើរទស្សនកិច្ចរបស់ខ្លួន នៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២។ ការបញ្ឈប់ការបាញ់គ្នា ការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា និង ការបើកច្រកចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា តាមរយៈបេសជនពិសេសរបស់អាស៊ាន គឺជាគោលបំណងដ៏សំខាន់ក្នុងការដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយត្រូវសម្តេច លើកយកទៅប្រាប់ដល់អគ្គលេខាធិការអាស៊ាន។    ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅមីយ៉ាន់ម៉ា របបយោធាមីយ៉ាន់ម៉ា បានបសម្រេចពន្យារបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២។ យ៉ាងណា ក្នុងការអនុវត្តជាក់ស្តែង គេ នៅតែឃើញមានការបាញ់គ្នានៅមីយ៉ាន់ម៉ាដដែល។      លោក Lim Jock Hoi សន្យានៅមុខសម្តេច ហ៊ុន សែន ថា លោក នឹងធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជាដឹកនាំ ដោយក្នុងនោះ មានទាំងបញ្ហាកូវីដ-១៩ ផងដែរ។ លោក បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តស្របនឹងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។   កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។   កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។    លោក Lim Jock Hoi បំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕           
ក្នុងជំនួបជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបង្កើតយន្តការ ដើម្បីជួយមីយ៉ាន់ម៉ាឲ្យមានដំណោះស្រាយសមស្រប។ សម្តេច បញ្ជាក់ថា យន្តការនេះ ត្រូវមានការចូលរួមពីភាគីសំខាន់ៗ គឺប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រធានអាស៊ានឆ្នាំមុន ប្រធានអាស៊ានឆ្នាំក្រោយ និង អគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការងារជាមួយគ្នា ក្នុងការជំរុញ និងការតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។
  ក្នុងឆ្នាំនេះ មហាសន្និបាតនៃក្តីសង្ឃឹមទី៣នេះ បានប្រារព្ធឡើងដើម្បីរំលឹកដល់ខួបលើកទី ៧០ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលធ្វើអោយអំណាចនៃក្តីសង្ឃឹម ក្លាយជាពន្លឺសម្រាប់ពិភពលោក។ ព្រឹត្តិការណ៍នេះ បានអំពាវនាវឱ្យប្រទេសកូរ៉េ រួបរួមគ្នាជាតែមួយ ហើយក៏មានការអំពាវនាវឱ្យមានសន្តិភាពសំរាប់ពិភពលោកទាំងមូល។ គន្លឹះដើម្បីសំរេចបាននូវចក្ខុវិស័យនៃសន្តិភាពដ៏ស្ថិតស្ថេរនេះ គឺពិភពលោកដែលមានអន្តរទំនាក់ទំនង វឌ្ឍនៈភាពរួម និងតំលៃជាសាកល។    លោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak Ja Han Moon) សហស្ថាបនិកនៃ UPF និងជាវាគ្មិនសំខាន់នៅក្នុងមហា    សន្និបាតនៃក្ដីសង្ឃឹម ទាំងបីលើក បានគូសបញ្ជាក់ពីគម្រោងថ្មីចំនួនពីរ៖ ទីមួយ ការរៀបចំស្តូបអនុស្សាវរីយ៍សង្គ្រាមកូរ៉េនៅគ្រប់ប្រទេសទាំង៦៣ ដែលបានបញ្ជូនកងទ័ព ផ្គត់ផ្គង់សំភារៈយោធា ការគាំទ្រខាងវេជ្ជសាស្ត្រ ឬ ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េនៅពេលសង្រ្គាមកាលពី៧០ឆ្នាំមុន។ លើសពីនេះទៀត លោកស្រីបណ្ឌិត មូន នឹងបង្កើតបញ្ជីឈ្មោះវីរបុរសវ័យក្មេងក្លាហានទាំងអស់ដែលបានបម្រើ ឬ ពលីកម្មអ្វីៗដើម្បីជួយប្រទេសកូរ៉េក្នុងកំឡុងពេលដ៏ងងឹតបំផុតនោះ។    គម្រោងនេះនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ គឺឆ្នាំ២០២១ ដើម្បីរំលឹកដល់ដំណើរទស្សនកិច្ចរបស់លោកឪពុក និងអ្នកម្ដាយមូន ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅទីនោះពួកគាត់បានអោបក្រសោប លោក គីម អ៊ីល ស៊ុង(Kim Il Sung) កាលពី៣០ឆ្នាំមុន។ គំរោងទី២ លោកស្រីបណ្ឌិត មូន បានប្រកាសបង្កើតសមាគមសិល្បករអន្តរជាតិដើម្បីសន្តិភាពពិភពលោក។ វានឹងត្រូវបានរចនាឡើងដើម្បីបង្កើតវប្បធម៌នៃការដឹងគុណ សន្តិភាព និងសាមគ្គីភាពដែលចាប់ផ្តើមពីការចិញ្ចឹមបីបាច់កូនប្រុសស្រីកត្តញូទាំងឡាយអោយចេះរស់នៅដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។ លោកស្រីបណ្ឌិត មូន ដែលត្រូវាបានពិភពលោក ស្គាល់ថា អ្នកម្តាយសន្តិភាព បានលើកឡើងថា ពិភពលោកកំពុងប្រឈមបញ្ហាដែលយើងមិនអាចទស្សន៍ទាយទុកជាមុន និងមិនបានរំពឹងទុក ចំពោះបញ្ហាដែលកំពុងតែផ្ទុះឡើងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សាសនា និងការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ជាដើម។ គន្លឹះសំខាន់ ដើម្បីសម្រេចបាននូវអនាគតដ៏ស្រស់ស្អាត គឺត្រូវទទួលស្គាល់ និងស្វាគមន៍ដល់ឪពុកម្តាយឋានសួគ៌ ដែលជាអ្នកបង្កើតរបស់យើងចូលក្នុងជីវិតរបស់យើង។      នៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមនេះ មានមេដឹកនាំសំខាន់ៗរួមមាន៖ ឯកឧត្តម ឆាលេស រែងចេល(Charles Rangel) សមាជិកសភានៃសហរដ្ឋអាមេរិកពីឆ្នាំ១៩៧១ដល់ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ ហ៊ីល(Christopher Hill) ឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីរ៉ាក់ និងកូរ៉េខាងត្បូង ប្រធានាធិបតី អេតូភា (Ethiopia) លោកជំទាវ សាលី វើកហ្សូឌី (Sahle-Work Zewde) អតីតនាយករដ្ឋមន្រ្តីកាណាដាឯកឧត្តម ស្ទេផេន (Stephen) ឯកឧត្តម Yves Leterme អតីតនាយករដ្ឋមន្រ្តីបែលហ្សិក ឯកឧត្តម Alcides Blanco Alvarez ប្រធានសភានៃប្រទេសកូឡុំប៊ី ឯកឧត្តម Salva Kiir Mayardit ប្រធានាធិបតីស៊ូដង់ខាងត្បូង ប្រធានសភានៃសាធារណរដ្ឋអែលសាវ៉ាឌ័រ ឯកឧត្តម Mario Ponce ឯកឧត្តម Mahinda Rajapaksa នាយករដ្ឋមន្រ្តីស្រីលង្កា និងឯកឧត្តម George Mannah Weah ប្រធានាធិបតីនៃសាធារណរដ្ឋនៃប្រទេសលីបេរីយ៉ា។ សូមបញ្ជាក់ថា UPF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយលោកបណ្ឌិត សាន់ ម៉្ញុង មូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ជាអង្គការមិនមែនរដ្ឋាភិបាល មានតួនាទីប្រឹក្សាយោបល់ទូទៅដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) ។ (អត្ថបទពាណិជ្ជកម្ម)
នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាជនជាង២០០លាននាក់ មកពី១៩៤ប្រទេស និងមានស្ថានីយ៍ទូរទស្សន៍ផ្សព្វផ្សាយចំនួន២៧០។ នៅថ្ងៃនេះ មេដឹកនាំមកពីជុំវិញពិភពលោក បានអំពាវនាវឱ្យមានសន្តិភាពក្នុងចំណោមប្រទេសទាំងអស់ និងរវាងប្រទេស។ ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺ មហាសន្និបាតនៃក្តីសង្ឃឹមសំរាប់ការសំរេចបានពិភពរួមមួយដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនង វឌ្ឍនៈភាពរួម និងតំលៃជាសាកល។ 
ភ្នំពេញ៖ ខេត្តកែប ជាខេត្តពោរពេញដោយតំបន់ទេសចរណ៍ និងតំបន់សេដ្ឋកិច្ច។ ៥ឆ្នាំមកនេះ ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរចំនួន ៦ ៧០៤ ០៣៤នាក់ ក្នុងនោះមានទេសចរជាតិ  ៦ ៥៥១ ២៣១នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៥២ ៨០៤នាក់ ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បាននិយាយថា ខេត្តកែបមានសក្ដានុពលពីធម្មជាតិ បានទាក់ទាញទេសចរជាច្រើនឱ្យទៅកម្សាន្តក្នុងខេត្តនេះ កែប គឺជាខេត្តមានសក្តានុពលយ៉ាងច្រើនសម្បូរបែបដល់ទៅ៣៨កន្លែង ដែលមានឆ្នេរកែប, តំបន់សក្តានុពលកោះ, បាតសមុទ្រ ក៏ដូចជាសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនទៀត។    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី១១ ខែឧសភា។     លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពពី៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា    លោក ពិសិដ្ឋ បានបន្ថែមថា តំបន់ទេសចរណ៍តាមឆ្នេរ និងកោះដែលមានអំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន រួមមាន ឆ្នេរលិចទឹក, កោះទន្សាយ, ឆ្នេរអង្កោល, ភ្នំវល្លិ៍,  ឧទ្យានកែប, ឆ្នេរលេងទឹក, ព្រៃកោងកាង, វាលលំហែជ្រោយដូង, ផ្សារក្តាម, ឆ្នេរអង្កោល និងកោះអាចម៍សេះជាដើម។    ទឹកដីកែបនេះ មានកូនភ្នំតូចៗ ដែលសម្បូរទៅដោយព្រៃឈើ ស្ថិតនៅដាច់ៗពីគ្នា។ លើសពីនេះ  នៅបាតសមុទ្រមានផ្កាថ្ម សារាយ និងសត្វសមុទ្រជាច្រើន។ អភិបាលខេត្តកែបរូបនេះ បានបន្ថែមថា កោះមួយចំនួនទៀតក្នុងខេត្ត កំពុងអភិវឌ្ឍន៍ ទៅជាតំបន់សក្តានុពល។    សូមជម្រាបដែរថា រដ្ឋបាលខេត្តកែប ក៏កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ខេត្តកែប មានបន្ទប់ស្នាក់នៅប្រមាណ ១៥០០បន្ទប់ផងដែរ៕  
ដោយ៖ សែម ប្រាក់ដាវ
ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៣៨នាក់ ដែលបានហាត់ការរយៈពេល២ឆ្នាំ នៅប្រទេសអ៊ីស្រាអែល បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២៧ សីហានេះ។ វត្តមាននៃការវិលត្រឡប់មកកាន់មាតុភូមិរបស់ក្រុមនិស្សិតកសិកម្មនេះ បានធ្វើឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរ និងអបអបចំពោះការខិតខំរបស់ក្រុមនិស្សិត ដែលបានទៅហាត់ការជំនាញកសិកម្មនៅអ៊ីស្រាអែល នាពេលកន្លងមក។    បើតាមទំព័រហ្វេសប៊ុករដ្ឋមន្រ្តីកសិកម្ម នៅព្រឹកថ្ងៃទី២៧ សីហានេះ ក្រុមនិស្សិតចំនួន ១៣នាក់ផ្សេងទៀត ដែលហាត់ការរយៈពេល២ឆ្នាំ នៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងនិស្សិតហាត់ការរយៈពេល១១ខែ ចំនួន ១៩៧នាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី១០ កញ្ញាខាងមុខ។    ជាមួយគ្នានេះ កម្ពុជា គ្រោងបញ្ជូនក្រុមនិស្សិតកសិកម្មចំនួន២០០នាក់បន្ថែមទៀត ដើម្បីទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនាពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុមនិស្សិតទាំងនោះកំពុងបំពេញបែបបទ។ គួរបញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨  សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ រយៈពេល១១ខែ បានចំនួន១៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់៕   
ភ្នំពេញ៖ និស្សិតចំនួន ៣៨នាក់ បានបញ្ចប់ការហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល រយៈពេល២ឆ្នាំ បានវិលត្រឡប់មកកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ សីហានេះ។ ជាមួយគ្នានេះ កម្ពុជា គ្រោងបញ្ជូននិស្សិតកសិកម្មចំនួន ២០០នាក់បន្ថែមទៀត ទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនាពេលខាងមុខ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ។
  មិនមែនជារឿងថ្មីឡើយ ដែលមន្ត្រីជំនាញ ក.ប.ប រឹបអូស និងបំផ្លាញអាល់កុលក្លែងក្លាយ ឬមេតាណុល ជាតម្រូវការប្រើប្រាស់ចំបាច់ ដើម្បីសម្លាប់មេរោគ។ អាល់កុលក្លែងក្លាយទាំងនោះ បានចរាចរលើទីផ្សារ ដោយសារមានតម្លៃទាបជាង អាល់កុលសុទ្ធនោះ។   លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25 តាមខ្សែទូរសព្ទថា ក្នុងចំណោមអាល់កុលប្រមាណ ១២៥តោន ដែលមន្ត្រីរឹបអូសបាន ក្នុងនោះអាល់កុល ប្រមាណ ៩០តោន ត្រូវបានបំផ្លាញរួចហើយ។ ក្រៅពីនេះ ចំនួនដែលនៅសេសសល់ គឺរង់ចាំការបំផ្លាញចោល នៅពេលបន្ទាប់។   ចំពោះអាល់កុលក្លែងក្លាយសេសសល់ ដែលមិនទាន់ចាត់ការបំផ្លាញចោលនោះ មួយចំនួនត្រូវបានរក្សាទុកនៅសាខា ក.ប.ប និងមួយចំនួនទៀតរក្សាទុក នៅទីតាំងដែលរកឃើញ ខណៈអ្នកប្រព្រឹត្តត្រូវបានដោះស្រាយតាមនីតិវិធីច្បាប់។ ជុំវិញបញ្ហានេះ លោក មាលី លើកឡើងថា៖ «បទល្មើសដែលយើងរកឃើញ គឺមានការពិន័យអន្តរការណ៍ ទៅតាមច្បាប់ស្ដីពីបទល្មើសការពារអ្នកប្រើប្រាស់។ ចំពោះបទល្មើសធំៗវិញនោះ យើងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យខាងតុលាការដោះស្រាយតាមនីតិវិធីបន្ទាប់»។   បច្ចុប្បន្នការជួញដូរអាល់កុលក្លែងក្លាយ អាជ្ញាធរនៅតែរកឃើញជាបន្តបន្ទាប់ លោក ហេង មាលី អះអាងថា ក.ប.ប នឹងបន្តពង្រឹងការចុះអនុវត្តបន្ថែម និងខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការចរាចរអាល់កុលក្លែងក្លាយបន្តទៀត។ លោក ក៏បានអំពាវនាវ ដល់អាជីវករទាំងអស់ ប្រកបអាជីវកម្មដោយសុចរិត ឯអ្នកប្រើប្រាស់ទៀតសោត ត្រូវប្រុងប្រយ័ត្នក្នុងការទិញអាល់កុលមកប្រើប្រាស់ គឺត្រូវជ្រើសរើសអាល់កុល ដែលមានយីហោ ទីតាំងផលិតត្រឹមត្រូវ។    សូមជម្រាបថា សារធាតុមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធិភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕            
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) សាខារាជធានីភ្នំពេញ បានរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយប្រមាណ ១២៥តោន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានដកហូតពីបណ្ដាផ្ទះអាជីវកម្មលក់ដូរ ឱសថស្ថាន និងកន្លែងស្តុកទុកជាដើម។
  ក្នុងលិខិត៦ទំព័រដែលផ្ញើទៅលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃ១៧ ធ្នូ លោក ត្រាំ និយាយថា៖«ប្រវិត្តសាស្ត្រ នឹងវិនិច្ឆយអ្នក»។ លោកប្រធានាធិបតីបានចោទលោកស្រីថា បានប្រកាសសង្គ្រាមដោយបើកចំហជាមួយលទ្ធិប្រជាធិបតេយ្យ។    បើតាមលិខិតដដែល លោក ដូណាល់ ត្រាំ បានបង្ហាញការប្រឆាំងតវ៉ា «ដ៏មានអំណាច និងខ្លាំងក្លាបំផុត» របស់លោក ចំពោះការដកហូតតំណែងដែលផ្តួចផ្តើមឡើងដោយបក្សប្រជាធិបតេយ្យក្នុងសភាតំណាងអាមេរិក។ លោក សង្កត់ធ្ងន់ថា ការដកហូតតំណែងនេះ តំណាងឲ្យការរំលោភអំណាចផ្ទុយពីរដ្ឋធម្មនុញ្ញ ពីសំណាក់សមាជិកបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំក្នុងសហរដ្ឋអាមេរិក។    ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ ប្រឈមមុខការបោះឆ្នោតដកតំណែង (impeachment) ក្នុងសភាតំណាងដែលគ្រប់គ្របដោយបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធ ១៨ ធ្នូ ជុំវិញការបទចោទប្រកាន់ថា លោកបានដាក់សម្ពាធលើប្រទេសអ៊ុយក្រែនដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ ប្រសិនបើ ការបោះឆ្នោតទទួលបានជោគជ័យមែននោះ លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវដកហូតតំណែង។ បន្ទាប់មក លោកនឹងបន្តទៅជំនុំជម្រះក្តីក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។     ប្រាប់អ្នកសារព័ត៌មាន នៅអគារ Capitol លោកស្រី ផេឡូស៊ី បាននិយាយថា លោកស្រីពុំអានលិខិតនេះទាំងស្រុងឡើយ ក៏ប៉ុន្តែបានមើលឃើញខ្លឹមសារខ្លះ ហើយលោកស្រីយល់ឃើញថាវាពិតជាអាក្រក់ណាស់។  ដោយឡែកក្នុងសេចក្តីថ្លែងការណ៍ប្រកាសការបោះឆ្នោតលើការដកហូតតំណែងនៅថ្ងៃពុធ លោកស្រី បានបញ្ជាក់ថា សភាតំណាងអាមេរិក នឹងអនុវត្តអំណាចមួយដែលរដ្ឋធម្មនុញ្ញបានប្រគល់ឲ្យពួកគេ។    អត្ថបទទាក់ទង   បក្សប្រជាធិបតេយ្យ បង្ហាញបទចោទពីរប្រឆាំងលោក ត្រាំ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់ដកហូតតំណែងចំនួនពីរ។ ការចោទប្រកាន់ទី១គឺ លោក ត្រាំ បានអនុវត្តអំណាចប្រធានាធិបតីដើម្បីបានផលចំណេញផ្ទាល់ខ្លួន ខណៈមិនខ្វាយខ្វល់ ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយដាក់សម្ពាធលើអ៊ុយក្រែនឲ្យជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ២០២០។ ការចោទប្រកាន់ទី២គឺ នៅពេលត្រូវបានចាប់កំហុសបាន, នៅពេលសភាតំណាងបានបើកការស៊ើបអង្កេត និងស៊ើបសួរក្នុងនីតិវិធីដកតំណែងប្រធានាធិបតីនោះ លោកត្រាំបានព្យាយាមរារាំងដំណើរការរបស់សភានេះ៕ 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់មេដឹកនាំរបស់បក្សប្រជាធិបតេយ្យក្នុងសភាថា ការដកហូតតំណែងលោក គឺជាការប៉ុនប៉ងធ្វើ «រដ្ឋប្រហារ» ដែលកំពុងធ្វើវិទ្ធង្សនាលើលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ 
  ថ្លែងក្នុងបទសម្ភាសមុនចេញដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កីឡាករប្រណាំងម៉ូតូត្រៃតំណាងកម្ពុជា ជា លីឃាង បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំងដែលបានទៅចូលរួមប្រកួតការប្រណាំងម៉ូតូខ្នាតអន្តរជាតិនៅកូរ៉េខាងត្បូង។   កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតនៅប្រទេសថៃ នាពេលកន្លងទៅ។ រូបពី ជា លីឃាង   លោក លីឃាង លើកឡើងថា៖«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយប្លែកដែលបានទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូងនេះ ដូចជាផ្លាស់ប្តូរបទពិសោធ។ ខ្ញុំបានត្រៀមខ្លួនរួចស្រេចហើយដើម្បីចូលរួមការប្រកួតប្រណាំងនេះ»។ ទោះបីព្រឹត្តិការណ៍ប្រណាំងម៉ូតូនេះ ជាការប្រកួតលើកដំបូងលើឆាកអន្តរជាតិសម្រាប់ខ្លួនក៏ពិតមែនប៉ុន្តែកីឡាករមានវ័យ៣០ឆ្នាំរូបនេះ បង្ហាញពីឆន្ទៈមុះមុតក្នុងការប្រជែងជ័យលាភីជូនប្រទេសកំណើតរបស់ខ្លួនដោយលោកប្រកាន់គោលជំហរជាមួយក្តីរំពឹងថានឹងធ្វើបានល្អ និងនាំទង់ជាតិកម្ពុជាបង្ហាញទៅដល់បណ្តាប្រទេសដែលចូលរួម។   ជា លីឃាង បន្តថា៖«ការចូលរួមប្រកួតនៅកូរ៉េខាងត្បូងនេះជាលើកដំបូងសម្រាប់ខ្ញុំ បទពិសោធថ្មីសម្រាប់វិញ្ញាសា Extreme Enduro។ ខ្ញុំទៅនេះគឺតំណាងជាតិហើយក៏យកទង់ជាតិទៅបង្ហាញក្នុងកម្មវិធីនេះដែរដើម្បីឱ្យប្រទេសផ្សេងបានឃើញថាប្រទេសយើងក៏មានកីឡាករប្រណាំងម៉ូតូក្រូស(Motor Super Cross)នេះដែរ។ ខ្ញុំបានហ្វឹកហាត់ជាច្រើនហើយដែរ ខ្ញុំរំពឹងថានឹងធ្វើឱ្យបានល្អ និងព្យាយាមយកជ័យជម្នះឱ្យបានពាំនាំយកមាតុភូមិប្រទេសយើងវិញ»។   គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Extreme Enduro Sanlim Husqvarna Championship 202 នឹងធ្វើឡើងចាប់ពីថ្ងៃទី៣-៦ ខែវិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រទេសចំនួន៦ចូលរួមដូចជា កម្ពុជា ជប៉ុន ថៃ រុស្ស៊ី ឆាយនីសតៃប៉ិ និងម្ចាស់ផ្ទះកូរ៉េខាងត្បូង៕  
កីឡាករប្រណាំងម៉ូតូត្រៃតំណាងកម្ពុជា ជា លីឃាង បានទៅដល់ទឹកដីកូរ៉េខាងត្បូងហើយ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងម៉ូតូអន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 2022។ ការប្រណាំងនឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៦ ខែវិច្ឆិកា។
ខណៈដែលប្រទេសខ្លះងាកទៅរកអាមេរិក ខ្លះទៀតងាកទៅរកចិន អូស្ត្រាលីឯណោះ បានសម្រេចចិត្តចាប់យកមហាអំណាចទាំង២ តែម្ដង។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull នៅថ្ងៃទី២៤ ខែមីនា និយាយថា អូស្ត្រាលី មិនជ្រើសរើសមហាអំណាចណាមួយឡើយ មិនថាចិន ឬអាមេរិកឡើយ ព្រោះអូស្ត្រាលី មានទំនាក់ទំនងល្អជាមួយមហាយក្សទាំង២ ស្រេចទៅហើយ។ លោកនិយាយបែបនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ទស្សនកិច្ចផ្លូវការនៅអូស្ត្រាលីនោះ។ ចំពោះមុខអ្នកកាសែតជាច្រើនក្នុងទីក្រុង Canberra នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយពីការឱបក្រសោបមហាអំណាចទាំង២ ថា៖ «យើងមានសម្ព័ន្ធដ៏ខ្លាំងរឹងមាំនៅក្រុងវ៉ាស៊ីនតោន និងមានមិត្តភក្តិដ៍ល្អមួយទៀតនៅក្រុងប៉េកាំង។ ដូច្នេះគំនិតដែលលើកឡើងថា អូស្ត្រាលី ត្រូវជ្រើសរើសរវាងអាមេរិក និងចិន គឺមិនត្រឹមត្រូវឡើយ»។    គំនិតមិនជ្រើសរើសអ្នកណាទាំងអស់របស់នាយករដ្ឋមន្ត្រី Turnbull ក៏ត្រូវបានប្រមុខរដ្ឋាភិបាលចិនគាំទ្រជំហរដែរ។ បើតាមសារព័ត៌មាន RT នាយករដ្ឋមន្ត្រី លី ខឺឈាំង ដែលទស្សនកិច្ចនៅអូស្ត្រាលី បញ្ជាក់ថា ចិនគោរពនយោបាយការបរទេសរបស់ប្រទេសជាមិត្ត ហើយចិនផ្ទាល់ក៏មិនចង់ឃើញអ្នកណាឈរនៅខាងភាគីណាទៀតដែរ។ នាយករដ្ឋមន្ត្រី លី គឺជាមន្ត្រីជាន់ខ្ពស់ទី១ ដែលទស្សនកិច្ចនៅអូស្ត្រាលីចាប់ទាំងពីទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង ក្នុងឆ្នាំ២០១៤ មក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អូស្ត្រាលី និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដោយរួមទាំងលើកលែងការព្យួរការនាំចូលសាច់គោអូស្ត្រាលីចូលទីផ្សារចិនដែរ។ កន្លងមក មានតែក្រុមហ៊ុនអូស្ត្រាលី១១ប៉ុណ្ណោះ ដែមានសិទ្ធិនាំចូលសាច់គោទៅកាន់ទឹកដីចិនបាន។ ងាកមកទំនាក់ទំនងការទូតវិញ អូស្ត្រាលី គឺជាមិត្តរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ហើយជារឿយៗនោះ អូស្ត្រាលីក៏មិនត្រូវគ្នាជាមួយចិន ជាពិសេសជម្លោះសមុទ្រចិនខាងត្បូងតាមការអូសទាញរបស់អាមេរិក។ ប៉ុន្តែដោយសារទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងធំជាមួយចិន អូស្ត្រាលី ហាក់នៅចំកណ្ដាលផ្លូវបំបែករវាងអាមេរិក និងចិន។ ពោល គឺខ្នងដៃក៏សាច់ បាតដៃក៏សាច់។ ប៉ុន្តែចំពេលទំនាក់ទំនងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ រអាក់រអួល អូស្ត្រាលី ក៏ចាប់ផ្ដើមពង្រឹងទំនាក់ទំនងជាមួយចិនកាន់តែខ្លាំង៕
ការប្រជែងឥទ្ធិពលគ្នារវាងអំណាចពិភពលោកអាមេរិក និងមហាយក្សចិន បានធ្វើឲ្យប្រទេសជាច្រើនពិបាកសម្រេចចិត្ត តើគួរជ្រើសរើសឈរខាងអ្នកណា។ សម្រាប់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តស្អិតល្មួតអស់ពេលយូរឆ្នាំរបស់អាមេរិក និងជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ចិន នឹងមិនជ្រើសរើសឈរនៅខាងភាគីណាមួយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និយាយថា អូស្ត្រាលីមិនចាំបាច់ត្រូវងាកទៅខាងណាឡើយ ព្រោះអូស្ត្រាលីមានទំនាក់ទំនងល្អទាំងជាមួយអាមេរិក ទាំងជាមួយចិន។
ភ្នំពេញ៖ អ្នកតាមដានសង្គម ស្នើឱ្យរដ្ឋាភិបាល ជួយសម្រួលដល់ពលករចំណាកស្រុក ឱ្យត្រឡប់មកបោះឆ្នោតជ្រើសរើសតំណាងឃុំសង្កាត់ ដែលពួកគេត្រូវការ ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលពុំទាន់មានលទ្ធភាពធ្វើបែបនោះឡើយ។   លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ហៅកាត់ សង់ត្រាល់ បានលើកឡើងថា រដ្ឋាភិបាលគួរតែសហការជាមួយអាជ្ញាធរថៃ លើកលែងជុំវិញការចាយវាយរបស់ពលករ ក្នុងការធ្វើដំណើរមកបោះឆ្នោតនៅកម្ពុជា ដើម្បីកុំឱ្យពួកគេចំណាយប្រាក់ច្រើន ព្រោះដែលនាំឱ្យជួបផលលំបាកលើកត្តាជីវភាព។    លោក ថេហូយ៉ា បានថ្លែងនៅក្នុងឱកាសអបអរទិវាពលកម្មអន្តរជាតិខួបលើកទី១៣៦ ក្រោមប្រធាន "ផ្តល់ការគាំពារ និងសិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុក" នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ថា៖ « រដ្ឋត្រូវលើកលែងលើការចំណាយ visa ចេញចូលរបស់ពលករ។ សម្របសម្រួលរយៈពេលឆោះឆ្នោតធ្វើយ៉ាងណាឱ្យពួកគាត់អាចមកបោះឆ្នោតបាន ដោយមិនចំណាយប្រាក់ច្រើន។ រដ្ឋត្រូវសហការជាមួយអាជ្ញាធរថៃ ឱ្យពួកគេសុំច្បាប់ពីកន្លែងការងារ ដើម្បីមកចូលរួមបោះឆ្នោត»។   លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា គ.ជ.ប ពុំទាន់អាចសម្របសម្រួលឱ្យខុសពីច្បាប់ចែងពីការរៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលជាមណ្ឌលបោះឆ្នោតទាំង ១៦៥២ បានឡើយ។ ព្រោះប្រសិនបើ គ.ជ.ប រៀបចំការិយាល័យខុស ពីទីតាំងនៅឃុំសង្កាត់ នោះគឺ គ.ជ.ប ខ្លួនឯងមិនគោរពច្បាប់។   លោក ពុទ្ធា បានបន្ថែមថា ជុំវិញបញ្ហាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនេះ គ.ជ.ប ក៏បានសហការជាមួយស្ថានទូតនានា ដោយប្រកាសផ្សាយឱ្យពលករ និស្សិត និងអ្នកធ្វើការ និងរស់នៅទីនោះ ដែលមានបំណងមកបោះឆ្នោត ឱ្យត្រឡប់មកក្នុងប្រទេសវិញ។   តែយ៉ាងណាលោក ឌី ថេហូយ៉ា ស្នើឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីសម្របសម្រួលឱ្យមានការបោះឆ្នោតតាមអនឡាញ តាមស្ថានទូត កុងសូល ដូចជានៅប្រទេសថៃ ម៉ាឡេ និងនៅប្រទេសកូរ៉េជាដើម។   សម្រាប់ចំណុចនេះ មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបន្តថា ការរៀបចំការបោះឆ្នោតតាមអនឡាញ តាមស្ថានទូតខ្មែរនៃប្រទេសដែលពលរដ្ឋខ្មែរ បានទៅធ្វើការ និងរស់នៅនេះ គឺគ.ជ.ប. មិនអាចរៀបចំបាននោះទេ។ ចំណែកការធ្វើវិសោធនកម្មច្បាប់ ក៏មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ គឺមានតែតំណាងរាស្រ្ត ឬអាជ្ញាធរ ដែលអាចលើកឡើងទៅរដ្ឋាភិបាល ដើម្បីធ្វើវិសោធនកម្មច្បាប់។ គ.ជ.ប រង់ចាំតែអនុវត្តប៉ុណ្ណោះ។   លោក ហង្ស ពុទ្ធា បញ្ជាក់បែបនេះ៖ « រដ្ឋាភិបាលមិនទាន់អាចធ្វើបានទេ។ ការរិយាល័យមានជាង ២ម៉ឺន ហើយឃុំសង្កាត់ ១៦៥២។ អ៊ឹចឹងបើស្ថានទូតមួយមានការិយាល័យបោះឆ្នោត សម្រាប់ឃុំសង្កាត់ ១៦៥២។ តើមានការងារអ្វីខ្លះ ដែលត្រូវធ្វើ? អ៊ឹចឹងសរុបមកច្បាប់នៅតែមិនមានចែងឱ្យរៀបចំការបោះឆ្នោតតាមអនឡាញ និងតាមសា្ថនទូតនៅក្រៅប្រទេសទេ»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាពុំទាន់មានលទ្ធភាព សម្រួលរៀបចំឱ្យពលករចំណាកស្រុក អាចមកបោះឆ្នោតបានក្នុងប្រទេស ក៏ដូចជាបោះឆ្នោតពីចម្ងាយតាមអនឡាញ ឬតាមស្ថានទូតកម្ពុជាប្រចាំប្រទេស ដែលពួកគេរស់នៅបានទេ។   លោក ផៃ ស៊ីផាន បានអះអាងថា៖ « យើងឥឡូវនេះ អត់មានលទ្ធភាពធ្វើបានទេ។ បោះឆ្នោតជ្រើសរើសអ្នកតំណាងនៅក្នុងមូលដ្ឋាន គឹដើម្បីអ្នករស់នៅក្នុងមូលដ្ឋាន។ មិនមែនជាការបោះឆ្នោត រើសប្រធានាធិបតី ឬរើសអ្វីផ្សេងទេ គឺរើសអ្នកតំណាងសម្រាប់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់អ្នកមូលដ្ឋាន ។ នេះជាសារៈសំខាន់»។   សូមជម្រាបថា ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសសរុបមានជាង ១លាន ៣សែននាក់ ក្នុងនោះធ្វើការនៅប្រទេសថៃចំនួន ១លាន ២សែននាក់, កូរ៉េខាងត្បូងជាង ៤,៥ម៉ឺននាក់,ម៉ាឡេស៊ី ២,៣ម៉ឺននាក់, ជប៉ុនជាង ១ម៉ឺននាក់, សិង្ហបុរី ៨០០នាក់, ហុងកុង ២០០នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕  
ដោយ៖ ញឹក សំអូន
កញ្ញា មឿន សុខហ័ង បានលើកឡើងការយល់ឃើញរបស់ខ្លួនមុនគេ ដោយអួតសរសើរ ទេសភាពស្រស់ត្រកាលនៃព្រៃកោងកាងកោះស្រឡៅ ដែលធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយសិន មុននឹងនិយាយដល់បញ្ហាសំរាម។ ចប់ពីនេះ កញ្ញា មឿន សុខហ័ង បានប្រែទឹកមុខ និងបន្តថា នាងស្រងាកចិត្តបន្តិច នៅពេលបានឃើញសំរាមជាច្រើននៅកោះស្រឡៅ។ យុវតីរូបនេះ បន្តទាំងមិនយល់ ពីមូលហេតុដែលនាំឲ្យ សំរាមប្លាស្ទិកយ៉ាងច្រើនចោលគ្មានសណ្ដាប់ធ្នាប់ ដូច្នេះដែរ។ នាង ថែមទាំងបានចោទសួរទៀតថា តើប្រជាជន មិនយល់ដឹងពីការចោលសំរាម ឬអាជ្ញាធរនៅទីនោះ មិនបានបញ្ជ្រាបចំណេះដឹងទៅប្រជាជន? ទោះជាគ្មានចម្លើយ នឹងសំណួរនេះក្តី តែកញ្ញា សុខហ័ង បានចែករំលែកទៅកាន់យុវជនដែលរួមដំណើរនៅក្នុងរថយន្តជាមួយគ្នាដូច្នេះ៖«ភាពស្អាតផ្ដើមចេញពីខ្លួនយើង។ សម្រាប់ខ្ញុំបើមិនមានធុងសំរាម ខ្ញុំសុខចិត្តដាក់សំរាមក្នុងកាបូបទៅផ្ទះវិញ»។   យុវជនម្នាក់ទៀត គឺលោក ញ៉ា ឆាត ក៏មិនសូវសប្បាយចិត្តនឹងបញ្ហាសំរាម នៅលើកោះស្រឡៅនេះដែរ។ លោក ញ៉ា ឆាត ដែលបថាខ្លួនធ្លាប់ធ្វើការជាមួយជនបរទេសច្រើននោះ សង្កេតឃើញថា ជនបរទេសភាគច្រើន គេកម្រប្រើប្លាស្ទិកដាក់ចំណីអាហារណាស់ គឺគេតែងមានកូនចានតូច១ ឬ២ ស្លាបព្រា និងចង្កឹះ តាមកាបូប ទុកសម្រាប់ដាក់ចំណីអាហារ។ យុវជនរូបនេះ យល់ថា នេះជាវិធីល្អមួយក្នុងការបន្ថយសំរាមប្លាស្ទិក ដូច្នេះហើយ រូបគេបានសំណូមពរថា បើមានដំណើកម្សាន្តលើកក្រោយៗ បើអាច អ្នកអ្នកចូលរួម និងអ្នករៀបចំ គួរមានចានមួយ ស្លាបព្រាមួយ រៀងៗខ្លួនតែម្តង។ លោក ញ៉ា ឆាត បញ្ជាក់ដូច្នេះថា៖« ការធ្វើបែបនេះ គឺជាវិធីមួយដ៏ល្អ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានមួយផ្នែកដែរ»។ «នៅតំបន់កោះស្រឡៅ ពិតជាមានសំរាមច្រើនមែន»។ នេះជាការលើកឡើង របស់លោក វ័ន   ចាន់លូត តំណាងក្រុមយុវជនកង់ខ្មែរដែលរៀបចំកម្មវិធីបោះជំរំកោងកាងនេះ។ សម្រាប់ ចាន់លូត គេមិនអាចបន្ទោសតែប្រជាជន ឬអាជ្ញាធរម្ខាងៗនោះឡើយ ប៉ុន្តែគេត្រូវសិក្សាពីកម្រិតចំណេះដឹងអ្នកនៅទីនោះ និងអាជ្ញាធរពាក់ព័ន្ធ ថាបានបញ្ជ្រាបចំណេះដឹង ដល់ប្រជាជនកម្រិតណាជាមុន។  លោក ចាត់លូត ក៏ឆ្លៀតលើកពីគម្រោងទិញធុងសំរាមប្រមាណ១០ធុង  ដាក់នៅលើកោះស្រឡៅ គ្រោងរៀបចំលូស៊ីម៉ងត៍ ធ្វើជាឡដុតសំរាមនៅទីនោះ ចុះទៅពន្យល់ពីការគ្រប់គ្រងសំរាម និងផលប៉ះពាល់របស់វាដល់សហគមន៍ និងការដើរដើរសំអាតបរិស្ថាន នៅក្នុងសហគមន៍កោះស្រឡៅផងប៉ុន្តែកម្មវិធីត្រូវបានកែប្រែ។ លោក ចាន់លូត បញ្ជាក់៖«នេះគម្រោងរបស់យើង តែយើងខកខានទៅវិញ ព្រោះយើងមិនបានស្នាក់នៅលើកោះ។ រឿងសំរាមនេះខ្ញុំមើលឃើញថាវាច្រើនមែនទែន នៅតាមប្រឡាយ និងមាត់ទឹក។ ដូច្នេះយុវជនយើងគ្មានលទ្ធភាពប្រមូលអស់ទេ ទាល់តែអាជ្ញាធរនៅទីនោះ យកត្រាក់ទ័រមកកាយទើបបាន»៕
កោះកុង៖ បញ្ហាសំរាម ពិសេសសំរាមប្លាស្ទិកដែលអណ្ដែតនៅលើទឹក ក្នុងសហគមន៍កោះស្រឡៅ បានក្លាយជាប្រធានបទមួយដ៏ទាក់ទាញ សម្រាប់យុវជនដែលចូលដែលចូលរួមក្នុងកម្មវិធីបោះជំរំកោងកាង។ រថយន្តក្រុង ដែលពួកគេជិះត្រឡប់មកភ្នំពេញវិញ ក៏បានក្លាយជាវេទិកា ជជែកវែកញែក ពីការបំពុលបរិស្ថានដោយសំរាមប្លាស្ទិកនេះដែរ។ ក្នុងការពិភាក្សានេះ យុវជនខ្លះថា គេមិនអាចបន្ទោសតែប្រជាជន ឬបន្ទោសតែអាជ្ញាធរបាននោះឡើយ ជុំវិញបញ្ហាសំរាមនេះ ប៉ុន្តែគេត្រូវសិក្សាពីកម្រិតចំណេះដឹងប្រជាពលរដ្ឋ និងការបញ្ជ្រាបចំណេះដឹងបរិស្ថានរបស់អាជ្ញាធរពាក់ព័ន្ធ ទៅកាន់សហគមន៍។ យុវជនខ្លះទៀតថា ដើម្បីដោះស្រាយបញ្ហាសំរាម ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះក្រុងហាណូយនៅយប់ថ្ងៃអង្គារ ដើម្បីមកចូលរួមប្រជុំពិសេសជាលើកទីពីរជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ក្នុងគោលដៅចម្បងដើម្បីរំសាយអាវុធនុយក្លេអ៊ែរកូរ៉េ។  តាមពិតទៅ លោក ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រហែលជាង ១០ ម៉ោងក្រោយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម  ជុងអ៊ុន មកដល់វៀតណាមតាមរយៈរថភ្លើងពាសដែកដែលធ្វើដំណើរពីព្យុងយ៉ាង អស់រយៈពេលប្រហែលបីយប់។  ថ្វីបើជំនួបមិនទាន់ចាប់ផ្តើមជាផ្លូវការក្តី មេដឹកនាំអាមេរិកបានបង្ហាញសុទិដ្ឋនិយមខ្ពស់ចំពោះការជួបពិភាក្សាគ្នាជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង។ មុនចាកចេញពីសហរដ្ឋអាមេរិក លោក ត្រាំ បានសរសេរបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនថា លោក រំពឹងរង់ចាំជំនួបកំពូលប្រកបដោយផ្លែផ្កាផងដែរ។ ជុំវិញដំណើរការនៃកិច្ចប្រជុំនេះដែរ មានការព្យាករជាមុនថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹងអាចឈានដល់ការឯកភាពគ្នាផងដែរដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបើកផ្លូវសម្រាប់ការស្តារចំណងការទូតថែមទៀត។ ជាថ្នូរមកវិញ ក្រុងវ៉ាស៊ីនតោនក៏ប្រហែលជានឹងឈានទៅជំរុញឲ្យអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មមួយចំនួនប្រឆាំងក្រុងព្យុងយ៉ាងដែរ ដែលវាអាចអនុញ្ញាតឲ្យរបបដឹកនាំលោក គីម អាចចាប់ផ្តើមគម្រោងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងឡើងវិញផង។  យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក រួមទាំងលោក ត្រាំ ផង បានប្រកាសពេញៗមាត់ថា គ្មានឡើយការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ការបន្ធូរបន្ថយ ឬដកទណ្ឌកម្មអាចធ្វើទៅបានដរាបណា កូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងជាអចិន្ត្រៃយ៍សិន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ថ្មីៗនេះ លោក ត្រាំ ស្រាប់តែប្រកាសថា លោក មិនប្រញាប់ឲ្យកូរ៉េខាងជើងរំសាយអាវុធពេកទេ ដរាបណាគ្មានការសាកល្បងអាវុធជាថ្មីទៀត។ ទុករឿងចរចាមួយឡែកសិន ហើយងាកទៅមើលការរៀបចំកិច្ចប្រជុំនេះវិញម្តង។ មានរឿងរញ៉េរញ៉ៃកើតឡើងខ្លះដែរ ជុំវិញការរៀបចំនេះ ដ្បិតថា វៀតណាមមានពេលវេលាត្រឹម ១០ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំគ្រប់យ៉ាងសម្រាប់កិច្ចប្រជុំពិសេសនេះ។ ទីភ្នាក់ងារព័ត៌មាន AP ផ្សាយថា បញ្ហាដែលកើតឡើងមានដូចជា អ្នកកាសែតសេតវិមានត្រូវប្តូរសណ្ឋាគារស្នាក់នៅបន្ទាន់បង្ខំបន្ទាប់ពីលោក គីម ជុងអ៊ុន អញ្ជើញមកដល់ ហាណូយ រួមជាមួយដំណើរស្សនាទីក្រុងហាណូយ របស់លោក គីម ដោយមានវត្តមានប្រជាជនវៀតណាមឈរណែនណាន់តាមដងផ្លូវដើម្បីចាំមើល និងស្វាគមន៍ផង៕ 
 ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ថ្ងៃ ២៦ ខែកុម្ភៈដើម្បីត្រៀមជួបប្រជុំជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាថ្មីនៅថ្ងៃស្អែក។ ជំនួបពិសេសជាលើកទីពីរនេះនឹងផ្តោតសំខាន់លើកិច្ចការបន្ទាប់ដើម្បីឈានទៅរំសាយអាវុធនុយក្លេអ៊ែរ។ 
  ជីកំប៉ុស និងជីសរីរាង្គ ជាជម្រើសល្អជំនួសជីគីមី    ជីកំប៉ុស ជាជម្រើសមួយជំនួសឱ្យជីគីមីដើម្បីដីមានជីជាតិប្រសើរឡើង ប៉ុន្តែមិនត្រូវបានប្រើប្រាស់ទូលំទូលាយនៅកម្ពុជាទេ។    អង្គការអប់រំបរិស្ថាន និងការកែច្នៃឡើងវិញ (COMPOSTED) មានទីតាំងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអង្គការក្នុងស្រុកមួយដែលផលិតជីកំប៉ុស។ លោក សម ផល្លា នាយកអង្គការ COMPOSTED និយាយថា អង្គការរបស់លោកយកកាកសំណល់ពីទីផ្សារ និងបំបែកកាកសំណល់សរីរាង្គចេញពីប្លាស្ទិក។ កិច្ចការនេះ បានចាប់ផ្តើមក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០០៩ បន្ទាប់ពីអង្គការរបស់លោកមើលឃើញថា កាកសំណល់សរីរាង្គទាំងនោះ ជាឱកាសមួយ។    លោកផល្លាបន្តថា៖ «កាកសំណល់ចម្រុះនេះ ត្រូវប្រមូលតាមទីផ្សារដោយក្រុមហ៊ុនប្រមូលសំរាម។ ប៉ុន្តែកម្មកររបស់យើង ត្រូវញែកកាកសំណល់សរីរាង្គចេញពីសំណល់ប្លាស្ទិក មុននឹងអាចប្រែក្លាយទៅជាជីកំប៉ុសបាន»។   ដោយទទួលបានជំនួយពីអាល្លឺម៉ង់ អង្គការរបស់លោក ផល្លា អាចលក់ជីកំប៉ុសទៅឱ្យកសិករក្នុងតម្លៃថោកជាងមុន ជាមួយនឹងគោលដៅចម្បងក្នុងការជួយកសិករផ្លាស់ប្តូរទៅរកកសិកម្មសរីរាង្គវិញ។   «ជីកំប៉ុសនេះអាចប្រើបានលើដំណាំគ្រប់ប្រភេទ ហើយមានតម្លៃត្រឹមតែ១២០ដុល្លារក្នុងមួយតោន ដែលថោកជាងថ្លៃដើមផលិតរបស់យើង ដូច្នេះយើងចង់ធ្វើឱ្យកសិករអាចប្រើវាកាន់តែច្រើន»។ ប្រធានអង្គការដដែលលើកបែបនេះ រួចបន្ថែមថា អង្គការរបស់លោកអាចផលិតជីកំប៉ុសពី៦០ទៅ៨០តោនក្នុងមួយឆ្នាំ។ នៅពេលសួរថាអាចបង្កើនបរិមាណការផលិតកម្មជីកំប៉ុសឬទេ លោក ផល្លា យល់ស្របថា វាអាចទៅរួចតាមរយៈការកំណត់តំបន់ដែលមានបរិមាណសំរាមច្រើន ដោយលោកមើលឃើញទីក្រុងភ្នំពេញជាទីតាំងល្អបំផុតមួយ ព្រោះមានកាកសំណល់ច្រើនជាង៣០០០តោនក្នុងមួយថ្ងៃ។   ប៉ុន្តែការកើនឡើងការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ផល្លា ក្នុងការដោះស្រាយបញ្ហាសំរាមនេះ។ លោកថ្លែងថា៖ «កាលពីមុន ពេលយើងទើបចាប់ផ្តើមគម្រោង កាកសំណល់សរីរាង្គមានរហូតដល់៧៥ភាគរយនៃកាកសំណល់ដែលយើងទទួលបានពីផ្សារ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរពេលនេះ ដោយកាកសំណល់សរីរាង្គបានធ្លាក់ចុះមកនៅត្រឹម៥០ ភាគរយ ខណៈប្លាស្ទិកមានកាន់ច្រើន។ ដូចនេះ ការញែកកាកសំណល់ ជាចំណុចគន្លឹះនៅពេលឥឡូវនេះ»។  ទិតាំងដុតសំរាមនៅបាត់ដំបង។ រូបថត AFP ក្រៅពីគម្រោងខាងលើ គំនិតផ្តួចផ្តើមមួយទៀតគឺជន្លេន ដែលជាអាជីវកម្មមានគោលបំណងផលិតកាកសំណល់ជន្លេន ដើម្បីជាជម្រើសមួយផ្សេងទៀតជំនួសជីគីមី។ ដំណើរការដោយសហគ្រិនវ័យ២៨ ឆ្នាំឈ្មោះ សុខ សុធារ័ត្ន គម្រោងជន្លេន បានចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ជាមួយនឹងការផលិតជីនៅសហគមន៍ជនបទក្នុងខេត្តកំពង់ឆ្នាំង។   បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកក្សេត្រសាស្រ្ត សុធារ័ត្ន និយាយថា គោលដៅចម្បងរបស់ខ្លួន គឺណែនាំកសិករឱ្យស្គាល់ពីមធ្យោបាយច្នៃប្រឌិតបន្ថែមទៀតក្នុងការលើកកម្ពស់គុណភាពដីស្រែរបស់ពួកគេ។   «ជន្លេន ផ្តល់ឱ្យកសិករក្នុងស្រុកនូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ឧបករណ៍ និងការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួន។ តាមរយៈគម្រោងនេះ កសិករយល់ព្រមចិញ្ចឹមជន្លេន និងផលិតអាចន៍ជន្លេន ហើយខ្ញុំជួយពួកគេស្វែងរកទីផ្សារ»។ សុធារ័ត្ន និយាយបែបនេះ ដោយបន្ថែមទៀតថា អាជីវកម្មរបស់ខ្លួនអនុវត្តលើសហគមន៍ដែលមាន៥គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ដែលប្រមូលអាចន៍ជន្លេនបានប្រហែល១០តោនរៀងរាល់ខែ។   «ខ្ញុំក៏បានព្យាយាមអនុវត្តគម្រោងនេះនៅក្នុងតំបន់ផ្សេងទៀតដែរ ប៉ុន្តែមិនទាន់បានប្រែទៅជាគម្រោងដបែបសហគមន៍នៅឡើយទេ។ នៅពេលដែលវាក្លាយជាគម្រោងបែបសហគមន៍ កសិករអាចប្រើប្រាស់ធនធានរួមគ្នាដោយស្រួល ប្រមូលសំរាមសរីរាង្គរួមគ្នា និងចែករំលែកគំនិតគ្នាទៅវិញទៅមកក្នុងសហគមន៍ពួកគាត់»។ យុវតីខាងលើអះអាងបែបនេះ។   «នេះជាអ្វីដែលខ្ញុំចង់បាន ព្រោះវាជាគំនិតស្នូលនៃអាជីវកម្មប្រកបដោយនិរន្តរភាព ដែលកាត់បន្ថយការចំណាយ និងថ្លៃដើមផលិតកម្ម»។ យុវតីវ័យ២៨ឆ្នាំ បន្តបែបនេះ ដោយទទួលស្គាល់ដែរថា កសិករតិចតួចប៉ុណ្ណោះដែលចាប់អារម្មណ៍អាជីវកម្មរបស់ខ្លួន ហើយភាគច្រើនបន្តប្រើប្រាស់វិធីសាស្រ្តចាស់ និងមិនចង់សម្របខ្លួនទៅនឹងបរិយាកាសថ្មីឡើយ។   «នៅពេលខ្ញុំជួបជាមួយកសិករដែលចូលចិត្តគំនិតរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំក្លាហានដើម្បីបន្ត។ នោះហើយជាមូលហេតុដែលខ្ញុំបានព្យាយាមផ្តល់ចំណេះដឹងដល់ពួកគាត់ ក៏ដូចជាជួយពួកគាត់បង្កើនប្រាក់ចំណូល»។ សុធារ័ត្នបន្តពន្យល់ដូច្នេះ។   សម្រាប់កសិករដែលមិនតែចង់ផ្លាស់ប្តូរ ទំនងជាត្រូវទុកចោល នៅពេលដែលពិភពលោកជុំវិញពួកគេ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយជួនកាលជាការផ្លាស់ប្ដូរទាំងបង្ខំ។ បម្រែបម្រួលអាកាសធាតុដែលកាន់តែមិនអាចទាយទុកជាមុនបាន បូករួមគម្រោងអភិវឌ្ឍន៍ដែលមិនបានគិតគូរឱ្យត្រឹមត្រូវ ហើយជះឥទ្ធិពលដល់ប្រព័ន្ធធារាសាស្ត្រ និងចុងក្រោយជះផលមិនល្អដល់កសិករទៀតនោះ ជាសញ្ញាបង្ហាញថា ការធ្វើកសិកម្ម លែងដូចពីមុនទៀតហើយ។ ការសម្របខ្លួន និងភាពធន់ ជាអ្វីដែលអ្នកពាក់ព័ន្ធកំពុងជំរុញ។   ការគិតឡើងវិញពីច្រវាក់ផលិតកម្មជាមួយនឹងដំណោះស្រាយរយៈពេលវែង   ការឡើងថ្លៃរបស់ជីគីមី អាចជាកម្លាំងចលករថ្មីមួយសម្រាប់ការផ្លាស់ប្តូរទៅការធ្វើកសិកម្មប្រកបដោយចីរភាពជាងមុន ខណៈដែលការកើនឡើងផលិតកម្មជីដែលអាចប្រើជំនួសជីគីមីកសិកម្មត្រូវមើលឃើញថាល្អប្រសើរដែរ។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការពឹងផ្អែកខ្លាំងលើជីគីមី នឹងមិនចប់ឡើយ ប្រសិនបើបញ្ហាជាប្រព័ន្ធនៅក្នុងច្រវាក់ផលិតកម្មកសិកម្មរបស់កម្ពុជា មិនត្រូវបានដោះស្រាយទេនោះ។   «កសិករយើងចូលចិត្តអ្វីស្រួលៗ។ ពួកគាត់នឹងវិលទៅរកទម្លាប់ចាស់ដោយប្រើប្រាស់ជីគីមីវិញនៅពេលដែលតម្លៃជីធ្លាក់ដល់កម្រិតមុនការផ្ទុះជំងឺកូវីដ-១៩នោះ»។ លោក វីរ៉ា អះអាងបែបនេះ។   ជាដំណោះស្រាយលើបញ្ហានេះ បន្ថែមលើការជួយកសិករធ្វើជីសរីរាង្គដោយខ្លួនឯង លោក វីរា លើកឡើងថា ការស្ដារប្រព័ន្ធអេកូឡូស៊ីកសិកម្ម គួរជារឿងដែលត្រូវផ្ដោតលើ។   «ដំបូងគឺការផ្តោតលើការស្ដារទេសភាពតំបន់ទាំងនោះឡើងវិញ។ កសិករគួរដាំដើមឈើ ព្រោះវាអាចការពារពីខ្យល់ និងភ្លៀង ព្រមទាំងផ្តល់ជម្រកដល់សត្វស្លាបទៀតផង។ ជាងនេះទៅទៀត ពួកគាត់អាចដាំដំណាំតាមរដូវ ដើម្បីរក្សាទេសភាព»។ នេះជាការបញ្ជាក់របស់លោក វីរា ដោយបន្ថែមថា កសិករ ក៏ត្រូវដាំដំណាំក្នុងរដូវប្រាំងដែរដើម្បីជាគម្របដីអាចផលិតជីវម៉ាស និងផ្តល់ជីវជាតិដល់ដី។   «ហើយពួកគេត្រូវរក្សាជីវម៉ាស ដោយមិនត្រូវដុតដំណាំទាំងនោះក្រោយប្រមូលផលនៅរាល់ឆ្នាំឡើយ។ កសិកររបស់យើងចូលចិត្តដុតអ្វីដែលនៅសេសសល់លើដីស្រែរបស់ពួកគាតបន្ទាប់ពីច្រូតកាត់ ប៉ុន្តែវាដូចជាដុតលុយខ្លួនឯងអ៊ីចឹង»។ មន្រ្តីបច្ចេកទេសដដែលបន្តបែបនេះ។   ដោយសារមានការផ្លាស់ប្តូរកម្លាំងពលកម្មក្នុងវិស័យកសិកម្ម កសិករលែងស្ទូងស្រូវដែលជាវិធីសាស្ត្រមានចីរភាព ហើយជ្រើសរើសការព្រោះវិញ ដោយសារវាលឿនជាងមុន និងត្រូវការកម្លាំងពលកម្មតិច។ ត្រង់នេះ លោក វីរ៉ា ចង្អុលបង្ហាញថា៖ «ការធ្វើបែបនេះធ្វើឱ្យស្មៅដុះជាមួយ ឬប្រជែងរស់ជាមួយដំណាំរបស់ពួកគាត់។ នេះជាហេតុផលដែលបង្ខំឱ្យកសិករបន្តប្រើថ្នាំសម្លាប់ស្មៅ»។   បច្ចុប្បន្ន កសិករកម្ពុជាមួយចំនួនធំពឹងផ្អែកលើគ្រឿងចក្រ ដូចជាត្រាក់ទ័រ ដោយសារវាជួយកាត់បន្ថយថ្លៃដើម។ ប៉ុន្តែការណ៍នេះក៏បង្កើតបាតុភូតដែលគេស្គាល់ថាដីហាប់ផងដែរ។  គំនរសំរាមនៅឯកភ្នំ ត្រូវបានប្រមូលដើម្បីធ្វើជី។ រូបថតដោយ សៅ ផលនិស្ស័យ «ដូច្នេះ ការបន្ថយចំនួនដងនៃការភ្ជួររាស់ ត្រូវការជាចាំបាច់។ ជំនួសមកវិញ ពួកគាត់គ្រាន់តែជ្រោយដីវិញ។ ការធ្វើបែបនេះអាចឱ្យដីអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើនមិនថាប្រើជីណាឡើយ»។ លោក វីរ៉ា ពន្យល់បែបនេះ។ បើតាមអ្នកជំនាញដដែល កសិករដែលប្រកបរបរចិញ្ចឹមជីវិតដោយពឹងអាស្រ័យលើស្រែចម្ការមួយចំនួនតូចប៉ុណ្ណោះ បានដឹងពីបញ្ហាទាំងនេះ ឬដំណោះស្រាយតែម្ដង។    «ហេតុនេះហើយ បានជាយើងចាំបាច់ពន្យល់ពួកគាត់ឱ្យយល់ ឬរកច្រកចេញ»។ លោក វីរ៉ា បន្ថែម។   បើមើលតាមជ្រុងសេដ្ឋកិច្ច មន្រ្តីអគ្គនាយកដ្ឋានកសិកម្មរូបនេះ យល់ស្របដែរថា កសិករត្រូវតែមានការលើកទឹកចិត្តបន្ថែមទៀត បើចង់ឱ្យពួកគាត់បោះបង់ការអនុវត្តដែលមិនមាននិរន្តរភាពនោះ។ លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើពួកគាត់បោះបង់ជីគីមី តែបានចំណេញប្រហាក់ប្រហែលនឹងអ្នកដែលប្រើជីគីមីដែរ ហេតុអ្វីពួកគាត់ត្រូវខ្វល់ខ្វាយ ហើយផ្លាស់ប្ដូរនោះ?»   អ្វីដែលសំខាន់ មិនមែនជាដំណោះស្រាយទេ ប៉ុន្តែការរួមបញ្ចូលដំណោះស្រាយដែលត្រូវលើកឡើងដើម្បីប្តូរច្រវាក់ផលិតកម្មទាំងមូល ដែលរួមមានកសិករ អ្នកផលិត អ្នកលក់ អ្នកប្រើប្រាស់ និងអ្នកបង្កើតគោលនយោបាយជាដើម។   «ការផ្លាស់ប្តូរ ត្រូវតែមានចាប់ពីនៅស្រែចម្ការ រហូតដល់គោលនយោបាយ។ វិធីសាស្រ្តប្រកបដោយការច្នៃប្រឌិត ជាជំហានសំខាន់ដើម្បីឱ្យរឿងនេះកើតឡើងបាន។ ប្រសិនបើការផ្លាស់ប្តូរមិនមានលើអ្នករាល់គ្នាទេ វាក៏មិនមាន [ការកាត់បន្ថយការប្រើជីគីមី] នោះដែរ»។ លោក វីរ៉ា អះអាងដូច្នេះ។   ការផ្លាស់ប្តូរផ្នត់គំនិតនេះ ត្រូវបានគាំទ្រដោយប្រធានគម្រោងជន្លេនដែរ។ សុធារ័ត្ន បានបន្ថែមថាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងយូរអ្វែងក្នុងការធ្វើកសិកម្ម ជារឿយៗត្រូវបានកសិករបដិសេធ។ សុធារ័ត្ន កត់សម្គាល់ដែរថា កសិករដែលខ្លួនធ្វើការជាមួយ ប្រើតែអាចន៍ជន្លេនសម្រាប់ដាំបន្លែប៉ុណ្ណោះ ដោយមិនប្រើលើដំណាំទាំងអស់ឡើយ។   សុធារ័ត្នបកស្រាយថា៖ «ពួកគាត់ធ្វើបែបនេះ ព្រោះគិតតែចង់បានទិន្នផលខ្ពស់តែមួយមុខ។ ដូចដឹងស្រាប់ហើយ ពួកគាត់អាចធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះ បញ្ហាដែលខ្ញុំឃើញ គឺការមិនពេញចិត្តរបស់ពួកគាត់ក្នុងការទទួលយកវិធីសាស្រ្តធ្វើកសិកម្មថ្មី និងសម្របខ្លួនទៅនឹងការប្រើប្រាស់ជីសរីរាង្គឱ្យកាន់តែទូលំទូលាយ»។   មិនខុសគ្នាពីអ្នកជំនាញទាំងពីរខាងលើ លោក ថាណូ បានយល់ស្របថា ការផ្លាស់ប្តូរការយល់ឃើញ ជាដំណោះស្រាយយូរអង្វែងតែមួយគត់ ប៉ុន្តែលោកទទួលស្គាល់ថា វាត្រូវការពេលវេលាដែរ។   «ចំណេះដឹងរបស់អ្នកប្រើប្រាស់លើបន្លែសុវត្ថិភាពមានសារសំខាន់ណាស់។ នៅពេលដែលពួកគាត់ចាប់ផ្តើមប្រើប្រាស់បន្លែសុវត្ថិភាពកាន់តែច្រើន វាក៏បង្កើតទីផ្សារធំជាងមុនសម្រាប់កសិកម្មសុវត្ថិភាព ហើយទីបំផុតទៅ នឹងក្លាយជាការលើកទឹកចិត្តកសិករឱ្យផ្លាស់ប្តូររបៀបធ្វើស្រែចម្ការរបស់ពួកគាត់មិនខាន»។ នាយកកម្មវិធីរបស់អង្គការទស្សនៈពិភពលោកដដែលបញ្ជាក់បែបនេះ។ វាជាមូលហេតុចម្បងដែលគម្រោងរបស់លោក ថាណូ ផ្តោតខ្លាំងលើការជួយកសិករឱ្យទទួលបានទីផ្សារ ហើយមានប្រាក់ចំណូលសមរម្យ។   ទោះបីជាតម្លៃជីគីមីកើនឡើងដែលនឹងក្លាយជាបន្ទុកដល់កសិករក៏ដោយ វាក៏មិនបានផ្លាស់ប្តូរអ្វីដែរក្នុងការអនុវត្តកិច្ចការងារកសិកម្មជាទូទៅរបស់កសិករ។ ប៉ុន្តែវាបង្ហាញថា វាមានតែវិធីសាស្រ្តរួម និងការផ្លាស់ប្តូរជាប្រព័ន្ធដែលធ្វើឡើងដោយភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជាប៉ុណ្ណោះដែលជួយទប់ស្កាត់កសិករមិនឱ្យជួបប្រឈមបញ្ហាច្រើននៅពេលអនាគត៕   លោក តន ចាន់រិទ្ធារ៉ា រួមចំណែកក្នុងអត្ថបទនេះ។    
កសិករដែលរស់នៅជុំវិញបឹងទន្លេសាប កំពុងប្រឈមមុខកាន់តែខ្លាំងឡើងនឹងខ្វះខាតទឹក និងការសឹករេចរឹលដី ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ពួកគេ។ ការថយចុះគុណភាពដីកសិកម្ម មានន័យថា កសិករត្រូវពឹងផ្អែកកាន់តែខ្លាំងលើជីគីមីដើម្បីបង្កើនទិន្នផល ដែលតម្រូវឱ្យចំណាយលុយច្រើន ស្របពេលពួកគាត់ជួបការលំបាកជាច្រើនស្រាប់ហើយនោះ។
  ជាទូទៅខ្មែរយើងហៅម្យ៉ាងទៀតថា ស្រាបៀរ Beer ដែលជាភាសាអង់គ្លេស ដែលសំដៅលើឈ្មោះមេរ័យមួយប្រភេទដែលមានប្រភពពីបរទេស៕   
ពាក្យ«ប៊ីយែរ»ដែលពលរដ្ឋកំពុងតែពេញនិយមនិយាយថា ថ្មើរហ្នឹងហើយអត់ផឹកប៊ីយែរទេ? នោះគឺជាពាក្យកម្ចីពីបារាំងថា Bière។ ខ្មែរយើងនិយមហៅម្យ៉ាងទៀតថា ឡាប់យេរ ឬឡាប់យ៉េរ ដែលក្លាយសំឡេងមកពីភាសាបារាំងថា La bière។
  ពាណិជ្ជកម្មលក់អចនទ្រព្យមួយ មានការចែករំលែករាប់ម៉ឺនដងតាមរយៈបណ្តាញសង្គម ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ តាមការផ្សាយរបស់ HuffPost ជាភាសាបារាំង ភាពល្បីល្បាញនោះ បានធ្វើឲ្យម្ចាស់ពាណិជ្ជកម្ម មានការសោកស្តាយ ជាជាងការសប្បាយចិត្ត។   លោកបានបញ្ជាក់ថា៖ «ខ្ញុំសោកស្តាយ និងខ្មាសអៀនយ៉ាងខ្លាំងដោយច្រឡំបង្ហោះរូបថតបែបនេះ វាជាកំហុសអចេតនា»។  គាត់បានពន្យល់ថា ដើម្បីផ្សព្វផ្សាយដំណឹងលក់ផ្ទះនៅលើគេហទំព័រអចលនទ្រព្យ www.pap.fr គាត់បានថតរូបជាច្រើនជុំវិញ និងនៅក្នុងផ្ទះ ហើយក្នុងនោះ បានថតលេងសើចជាមួយភរិយា នៅពេលដែលគាត់ស្ថិតក្នុងបន្ទប់ទឹក។   ដោយមិនបានប្រុងប្រយ័ត្ន ម្ចាស់ផ្ទះរូបនោះ បានបញ្ជូនរូបថតអាក្រាតរបស់ភរិយាចូលទៅក្នុងដំណឹងលក់ផ្ទះកាលពីថ្ងៃទី៨ ខែឧសភា ហើយលោកក៏មិនបានចាប់អារម្មណ៍ភ្លាមៗនោះដែរ។ មួយថ្ងៃក្រោយមក លោកបានទទួលអ៊ីម៉ែលពីមនុស្សពីរនាក់។ គាត់បានបញ្ជាក់ថា៖ «អ្នកដែលទាក់ទងមក មិននិយាយសំដៅលើផ្ទះដែលខ្ញុំដាក់លក់នោះឡើយ...»។   តំណាងរបស់គេហទំព័រ PAP បានអះអាងថា នេះជាករណីលើកដំបូងបំផុតដែលមានការបង្ហោះច្រឡំរូបថត។ ក្រុមហ៊ុនបានលុបពាណិជ្ជកម្មនេះចេញ ក្រោយវាស្ថិតនៅលើសេចក្តីប្រកាសអស់រយៈពេលជាង១៩ម៉ោង។   ទោះបីជាពាណិជ្ជកម្មនោះត្រូវបានលុបចេញក៏ដោយ ប៉ុន្តែម្ចាស់ផ្ទះបានអះអាងថា តម្លៃផ្ទះរបស់ខ្លួនបានថ្លៃរហូតដល់១ម៉ឺនអឺរ៉ូ បន្ថែមលើតម្លៃដើមចំនួន ៤៤៥ ០០០អឺរ៉ូ។ គាត់បានបញ្ជាក់ថា ការឡើងថ្លៃនេះ មិនជាប់ពាក់ព័ន្ធនឹងរូបថតនោះឡើយ៕  
ម្ចាស់ផ្ទះម្នាក់ដែលរស់នៅដេប៉ាតឺម៉ង់ Yvelines ប្រទេសបារាំង បានធ្វើកំហុសបច្ចេកទេសមួយដោយមិននឹកស្មានដល់។ គាត់បានប្រកាសលក់អចនទ្រព្យនៅលើគេហទំព័រ www.pap.fr ។ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការប្រកាសដំណឹងរបស់លោកមានអ្នកចាប់អារម្មណ៍ច្រើន។ មិនមែនផ្ទះដែលលោកចង់លក់នោះឡើយ ប៉ុន្តែមនុស្សជាច្រើនចាប់អារម្មណ៍លើរូបអាក្រាតរបស់ភរិយាលោកនៅក្នុងពាណិជ្ជកម្មនោះ។
  កំពត៖ ជិតកន្លះឆ្នាំហើយដែលសាលារដ្ឋ និងឯកជនទាំងអស់បានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ការសិក្សារបស់សិស្ស ត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ដ្បិតតែបច្ចេកវិទ្យា អាចឱ្យសិស្សនៅតែអាចបន្តការសិក្សារបស់ពួកគេបានមែន ប៉ុន្តែសិស្សានុសិស្សមួយចំនួនអះអាងថា កម្រិតចំណេះដឹងរបស់ពួកគេមិនល្អ ដូចរៀនផ្ទាល់ជាមួយគ្រូនោះទេ។ ម្យ៉ាងទៀតបញ្ហាអ៊ីនធឺណិត កង្វះសម្ភារ ក៏បានរំខានដល់ការសិក្សារបស់ពួកគេផងដែរ។   យុវតី រិន វិច្ឆិកា ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត។ មិនខុសពីសិស្សានុសិស្សផ្សេងទៀតនៅទូទាំងប្រទេសនោះទេ យុវសិស្ស រិន វិច្ឆិកា បានសិក្សាតាមប្រព័ន្ធអនឡាញជិតកន្លះឆ្នាំហើយ បន្ទាប់ពីសាលារៀនបានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ វិច្ឆិកា តែងចំណាយពេលមួយថ្ងៃ៥ម៉ោង នៅមុខអេក្រង់ទូរសព្ទ ដើម្បីរៀនមុខវិជ្ជាខុសៗគ្នា តាមកាលវិភាគប្រចាំថ្ងៃ។       យុវសិស្សរូបនេះ អះអាងថា ក្នុងអំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញជាង៥ខែមកនេះ ការសិក្សារបស់ខ្លួនហាក់ធ្លាក់ចុះ បើធៀបនឹងការរៀនផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់។ ការណ៍នេះបានធ្វើឱ្យវិច្ឆិកា ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះជាឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់ខ្លួនផងដែរ។ យុវសិស្ស រៀបរាប់ថា៖ «ក្រោយសាលាត្រូវបានផ្អាកដោយសារតែកូវីដ-១៩ ការសិក្សាខ្ញុំ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ទៅនឹងការរៀនផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ គឺនៅពេលខ្លះដែលយើងដោះស្រាយលំហាត់ មិនចេញ ឬមួយក៏មានចម្ងល់ត្រង់ណា គឺពិតជាមានការលំបាក ក្នុងការទំនាក់ទំនងទៅកាន់លោកគ្រូ អ្នកគ្រូ ព្រោះថាពួកគាត់ អាចនឹងមានពេលវេលារវល់ច្រើន ក្នុងការបង្រៀនសិស្ស តាមប្រព័ន្ធអនឡាញដែរ»។    តែយ៉ាងណាសិស្សថ្នាក់ទី៩រូបនេះ ក៏ព្យាយាមរៀបចំកាលវិភាគ សម្រាប់ការស្វ័យសិក្សាជាក់លាក់សម្រាប់ខ្លួន ព្រមទាំងការហ្វឹកហាត់ការដោះស្រាយលំហាត់ដែលខ្លួនមិនទាន់ច្បាស់ឡើងវិញ និងការអានមេរៀនបន្ថែមដែរ។    យុវសិស្ស ទូច ស្រីពេជ្រ ដែលកំពុងសិក្សាថ្នាក់ទី១១ នៃវិទ្យាល័យចំណេះដឹងទូទៅឯកជនឧត្ដមវិជ្ជា ក្នុងខេត្តកំពត ក៏យល់ស្របដែរថាចំណេះដឹងពីការសិក្សាតាមប្រព័ន្ធអនឡាញ គឺពិតជាមិនបានល្អ ដូចដែលសិក្សាផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូនោះទេ។ យុវសិស្ស ទូច ស្រីពេជ្រ អះអាងទៀតថា បញ្ហាប្រព័ន្ធអ៊ីនធឺណិតរអាក់រអួល ក៏បានរួមចំណែករំខានដល់ការសិក្សារបស់ខ្លួន ខណៈដែលការចំណាយលើថ្លៃកាតទូសព្ទ ក៏អស់ពី៨-១០ដុល្លារដែរក្នុងមួយខែៗ។    សម្រាប់ស្រីពេជ្រ ដើម្បីឱ្យការសិក្សារបស់ខ្លួនមានភាពល្អប្រសើរ ដូចសិក្សាជាមួយគ្រូនោះ គឺនាងត្រូវប្រឹងប្រែងខ្លាំងជាងមុន ហើយក៏ចំណាយពេលច្រើនក្នុងការសិក្សាផងដែរ។ ស្រីពេជ្រ ដែលអះអាងថា ខ្លួនបានចំណាយប្រមាណ១០ម៉ោង ក្នុងមួយថ្ងៃៗនៅមុខកញ្ចក់ទូរសព្ទ ដើម្បីរៀនតាមប្រព័ន្ធអនឡាញជាមួយគ្រូផង ស្វែងរកលំហាត់អនុវត្តបន្ថែមផង ក៏ដូចជាចូលរួមក្លិបសិក្សាជាមួយមិត្តភក្តិដទៃថែមទៀត។«ខ្ញុំគិតថាទោះបីជាយើងសិក្សាតាមរយៈអនឡាញក្ដី ឬមួយក៏យើងសិក្សាជាមួយលោកគ្រូ អ្នកគ្រូក្ដី គឺវាមិនអាស្រ័យលើការបង្រៀនដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ ខ្ញុំគិតថា វាគឺអាស្រ័យលើខ្លួនយើងផ្ទាល់។ ប្រសិនបើយើងដាក់ចិត្ត ក្នុងការរៀនសូត្រ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់នូវរាល់ចំណេះដឹង ដែលលោកគ្រូអ្នកគ្រូ បានចែករំលែក និងស្វែងយល់បន្ថែម នោះយើងនឹងទទួលបាននូវចំណេះដឹងមួយដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ដូចនៅសាលាផ្ទាល់ដែរ»។ នេះជាការរៀបរាប់រាប់របស់យុវតី ទូច ស្រីពេជ្រ។   ដ្បិតបានបន្ស៊ាំខ្លួនបន្តិចម្តងៗ ទៅនឹងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនៅក្នុងការសិក្សា ប៉ុន្តែយុវតីរូបនេះ ក៏បានដាក់ការស្នើសុំឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននានា ផ្តល់ការជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សបន្ថែមដែរ ជាពិសេសសិស្សពូកែ ដូចជាការផ្ដល់នូវសម្ភារសិក្សា ឬការផ្គត់ផ្គង់លើកញ្ចប់ប្រើប្រាស់អ៊ីនធឺណិត  ដើម្បីឱ្យពួកគេនៅតែបន្តប្រឹងប្រែងក្នុងការសិក្សា។   ជុំវិញកម្រិតចំណេះដឹងរបស់សិស្ស ក្នុងអំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញនេះ នាយកអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល  លោក ញាន មន ទទួលស្គាល់ថាចំណេះដឹងពួកគេមិនល្អ ដូចរៀនផ្ទាល់ជាមួយគ្រូនោះទេ។ អ្វីដែលធ្វើឱ្យ លោក ញាន មន កាន់តែបារម្ភនោះ គឺចំពោះសិស្សដែលរៀនខ្សោយស្រាប់ ហើយក្នុងអំឡុងពេលសិក្សាអនឡាញនេះ គឺពួកគេមិនសកម្មតែម្តង។ លោកនាយកអនុវិទ្យាល័យហ៊ុន សែន ជុំគ្រៀល បញ្ជាក់ថា៖«មិនដូចរៀនផ្ទាល់នៅសាលាទេ។ សិស្សដែលរៀនយឺត (ខ្សោយ) ពេលដែលរៀនតាមអនឡាញ សិស្សខ្លះមិនចូលរៀនផង។ សូម្បីតែលោកគ្រូ អ្នកគ្រូ ដាក់កិច្ចការសំណួរ ឬលំហាត់ឲ្យធ្វើ ក៏ពួកគាត់មិនធ្វើដែរ។ នេះហើយបញ្ហាប្រឈម»។     ទោះយ៉ាងណា ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោក ញាន មន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីតាមដានការសិក្សារបស់សិស្ស។ វិធានការទាំងនោះមានដូចជាឱ្យគ្រូពិនិត្យវត្តមានសិស្សក្នុងម៉ោងនីមួយៗ ហើយក្នុងពេលបង្រៀន គឺតម្រូវឱ្យសិស្សទាំងបើកកាមេរ៉ា ដើម្បីងាយស្រួលក្នុងការតាមដានសិស្ស។ ចំណែកឯសិស្សដែលមិនមានស្មានហ្វូន ឬឧបករណ៍អេឡិចត្រូនិកសម្រាប់រៀន គឺឱ្យពួកគេទាក់ទងទៅមិត្តភក្តិដែលមានស្មានហ្វូន ដើម្បីរៀនជុំគ្នាដែលការរៀនជាមួយនេះ មិនឱ្យលើសពី៣នាក់នោះទេ។  នេះជាការរៀបរាប់ របស់លោក ញាន មន ដោយលោកនាយកបានបន្តទៀតថា គ្រូទទួលបន្ទុកថ្នាក់នីមួយៗត្រូវ ស្រង់ឈ្មោះអ្នកមិនបានចូលរៀន ដើម្បីឱ្យគណៈគ្រប់គ្រងសាលា អន្តរាគមន៍ទៅកាន់អាណាព្យាបាលសិស្សផ្ទាល់។   លោក ញាន មន ក៏សុំអភ័យទោស និងសុំការយោគយល់ពីសិស្សានុស្សមួយចំនួន ដែល ទទួលបានការឆ្លើយតបមិនសំណួរ ឬលំហាត់យឺតយ៉ាវពីលោកគ្រូ អ្នកគ្រូរបស់ពួកគេ។ នាយកអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល បន្តថា ភាពឆកល្វែងនេះ កើតឡើងដោយសារតែលោកគ្រូ អ្នកគ្រូ ក៏មមាញឹកក្នុងការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញនៅថ្នាក់ផ្សេង និងរវល់កិច្ចការផ្សេងៗទៀត៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)៕        
ដោយ៖ ណែម សុជាតា
"I'm not a racist. I am the least racist person you have ever interviewed," Trump told reporters at the Trump International Golf Club in West Palm Beach, Florida, where he was having dinner with Republican House Majority Leader Kevin McCarthy. Trump appeared to give up for dead an immigration deal, coming back on the issue in a pair of early morning tweets three days after reportedly referring to African and Haitian immigrants as coming from "shithole countries," triggering global condemnation. "DACA is probably dead because the Democrats don't really want it," Trump tweeted, referring to the Deferred Action for Childhood Arrivals program at the heart of the immigration impasse. Hundreds of thousands of immigrants brought to the country illegally as children -- so-called "Dreamers" -- face deportation unless a compromise can be reached that would grant them rights to stay. A bipartisan deal to resolve the Dreamers issue in return for changes demanded by Republicans in the way visas are allocated collapsed in acrimony Thursday over Trump's remarks, which were widely denounced as racist. "I think this man, this president, is taking us back to another place," John Lewis, a Georgia congressman who was on the front lines of the 1960s civil rights movement, said Sunday on ABC's "This Week." "I think he is a racist." - 'Defend the indefensible' - Senator David Purdue, a Republican from Georgia, called charges that Trump is racist "ridiculous" and his reported remarks a "gross misrepresentation" of the White House meeting on immigration. But other Republicans, pained by the turn of events, spoke out against the president as debate over the slur spilled into Sunday television talk shows. "I can't defend the indefensible," said Mia Love, a Haitian-American congresswoman from Utah who campaigned on Trump's behalf in the country's Haitian community. "I still think that he should apologize," she said on CNN's "State of the Union." "I think that there are people that are looking for an apology. And I think that that would show real leadership." Trump's "shithole countries" remarks were confirmed by Senator Dick Durbin, a Democrat who attended the White House meeting, after it was reported by The Washington Post and other media. But Trump has stuck with a vague denial that he used such language, and so far has made no move to apologize, hurting prospects for a deal on DACA and making life uncomfortable for Republicans as they look ahead to midterm elections this year. The president sought to shift from the defensive by portraying Democrats as not truly interested in an immigration deal. "They just want to talk and take desperately needed money away from our Military," he tweeted. "I, as President, want people coming into our Country who are going to help us become strong and great again, people coming in through a system based on MERIT. No more Lotteries! #AMERICA FIRST." In Florida, Trump added: "I don't think Democrats want to make a deal. The folks from DACA should know the Democrats are the ones that aren't going to make a deal." He insisted the White House was "ready, willing and able to make a deal on DACA." - 'A deal to be had' - But Senator Jeff Flake, a Republican who has been critical of Trump, said Democrats were serious about a bipartisan deal on immigration. He said the compromise presented to the White House Thursday would end a visa lottery system and so-called chain migration under which legal immigrants can bring in family members. The Dreamers would be allowed to stay but not become US citizens, according to Flake. The senator from Arizona said Trump's remarks came in reaction to an element of the deal that would reallocate the visas given out in a lottery to immigrants who are currently in a protected status, like Haitians and the Dreamers. "I believe there is a deal to be had," he said. Trump announced in September he was scrapping the DACA program but delayed enforcement to give Congress six months -- until March -- to craft a lasting solution. On Tuesday, however, a federal judge ordered the government to keep DACA going pending resolution of court challenges to the president's decision. Unless the order is overturned by a higher court, DACA recipients will now be eligible to submit renewal applications and the government will be required to "post reasonable public notice" that the program is once again active. Meanwhile, dimming prospects for a 2018 spending agreement means lawmakers will have to resort to a temporary funding extension to avert a government shutdown on January 19.
Washington, United States | US President Donald Trump vehemently denied Sunday that he was a racist, after his vulgar disparagement of African countries and Haiti complicated a bipartisan deal on immigration.
  បច្ចុប្បន្ន ប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់កម្ពុជា។ ត្រឹមដំណាច់ខែតុលា ការនាំចេញទំនិញពីវៀតណាមមកកាន់កម្ពុជាមានប្រមាណ ៤,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៦ភាគរយ។ ក្រុមទំនិញដែលកម្ពុជានាំចូលពីវៀតណាម មានចំណូលច្រើនចាប់ពី ១០០ លានដុល្លារឡើងទៅ។ ដូចជា ដែកថែប និងដែក វាយនភណ្ឌ ប្រេងឥន្ធនៈ ជី ក្រដាស និងផលិតផលក្រដាស...។ ជាពិសេសការនាំចេញប្រេងសាំងដែលមានតម្លៃ ៥៥៦លានដុល្លារ។ តម្លៃនេះ កើនឡើង២៤៥លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែក និងដែកថែបបាននាំមុខគេក្នុងការនាំចូលមកកម្ពុជាគិតជាតម្លៃ ៨២៧លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។    ចំណែកទំនិញដែលកម្ពុជានាំចូលវៀតណាមវិញសម្រេចបាន៤,១៣ ពាន់លានដុល្លារ កើនត្រឹម ៤,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទំហំនេះបានធ្វើឱ្យវៀតណាមមានអតិរេកពាណិជ្ជកម្មប្រមាណ៨១០លានដុល្លារ។ មុខទំនិញកម្ពុជាដែលនាំទៅវៀតណាមធំជាងគេ គឺកៅស៊ូ និងគ្រាប់ស្វាយចន្ទី។    ក្នុងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២ នាយប់ថ្ងៃទី៨វិច្ឆិកា សម្តេច ហ៊ុន សែន បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថា កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទីមួយរបស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម។  ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះក៏បានលើកឡើងពីចក្ខុវិស័យក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ។ ជាក់ស្តែង ដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន និងទៅកាន់គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរ ដើម្បីសម្រួលនិងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរ។    ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៨,៤៥ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។   
វៀតណាមជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់កម្ពុជា បន្ទាប់ពីចិន និងអាម៉េរិក ហើយឈរនៅលំដាប់ទីមួយបើធៀបជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ការព្យាករបង្ហាញថា ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា នឹងកើនដល់ ១០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២២។
  ក្នុងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ឡយ អូស្ទីន បានជជែកតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ស្ហយហ្គូ ជាលើកដំបូងចាប់តាំងពីចុងខែកុម្ភៈមក ហើយស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់។ បើតាមក្រសួងការពារជាតិរុស្ស៊ី លោក អូស្ទីន ជាអ្នកស្នើជជែក។   ចាប់តាំងរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ប្រមុខការពារជាតិអាម៉េរិក ព្យាយាមស្វែងរកការជជែកជាមួយលោក ស្ហយហ្គូ ជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ដោយមន្ត្រីអាម៉េរិកអះអាងថា ភាគីរុស្ស៊ីមិនចាប់អារម្មណ៍។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក និយាយក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែឧសភា ថា លោក អូស្ទីន សង្កត់ធ្ងន់ទៅកាន់សមភាគីរុស្ស៊ីរបស់លោកពីសារសំខាន់ក្នុងការបន្តបណ្ដាញទំនាក់ទំនង។    ឯក្រសួងការពាររុស្ស៊ីវិញ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លើកឡើងថា ប្រធានបទនៃសន្តិសុខអន្តរជាតិ ត្រូវបានពិភាក្សា រាប់ទាំងស្ថានការណ៍នៅអ៊ុយក្រែនផង។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។   ប្រមុខការពារជាតិទាំងពីរ ជជែកគ្នាដោយប្រើបណ្ដាញពិសេស ដែលត្រូវបានបង្កើតក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ខ្សែទំនាក់ទំនងពិសេសនេះ មានគោលដៅបញ្ចៀសការគណនាស្ថានការណ៍ខុស និងការរាលដាលជម្លោះ។    អាម៉េរិក បានផ្ដល់ជំនួយយោធាជាង៣,៨ពាន់ដុល្លារដល់អ៊ុយក្រែនដើម្បីការពារខ្លួន។ នៅដើមសប្ដាហ៍នេះ សភាតំណាង ក៏អនុម័តកញ្ចប់លុយប្រមាណ៤០លានដុល្លារទៀតដល់អ៊ុយក្រែន តែត្រូវឆ្លងព្រឹទ្ធសភាសិន។ ឯរុស្ស៊ីវិញ ក៏ព្យាយាមវាយលុកភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្ដាច់ខ្លួនពីរកំពុងប្រយុទ្ធនឹងកម្លាំងអ៊ុយក្រែន៕          
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងរុស្ស៊ី បានជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃទី១៣ ខែឧសភា ដែលជាលើកដំបូងចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។ បញ្ហាអ៊ុយក្រែន ក៏ត្រូវបានពិភាក្សាដែរ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ ខណៈប្រមុខការពារជាតិអាម៉េរិកកត់សម្គាល់ពីសារសំខាន់នៃការបន្តការទាក់ទងគ្នាដើម្បីបញ្ចៀសការគណនាខុសផ្នែកយុទ្ធសាស្រ្តណាមួយ។
  ប៉ុន្តែប្រសិនបើអ្នកមានផ្កាក្រចកនៅគ្រប់ម្រាមឬមានច្រើនលើម្រាមតែមួយនោះ វាអាចជាសញ្ញានៃបង្វះជាតិស័ង្កសី, ប្រូតេអ៊ីន, ឬកាល់ស្យូម។ ពេលខ្លះវាគឺជារោគសញ្ញានៃជំងឺក្រិនថ្លើម (cirrhosis) ប៉ុន្តែវាកម្រជាសញ្ញាដំបូងនៃជំងឺនេះណាស់ ហើយវាច្រើនតែលេចចេញនៅពេលរោគសញ្ញាសំខាន់ៗកើតឡើងរួចហើយ។   ត្រួតពិនិត្យដោយ www.health.com.kh
ផ្កាក្រចកគឺជាចំណុចសៗនៅលើក្រចកដៃរបស់អ្នក។ វាឧស្សាហ៍កើតមានឡើងណាស់តែមិនមានបង្ករគ្រោះថ្នាក់នោះទេ។ ជាទូទៅវាកើតឡើងដោយសារការក្រចកមានរបួស ដូចជាការបុកទង្គិចត្រូវអ្វីមួយដោយអ្នកមិនចាប់អារម្មណ៍។ការបួសស្បែកគល់ក្រចកក៏អាចបង្ករឱ្យមានផ្កាក្រចកពេលដែលក្រចកដុះចេញមកក្រៅបានដែរ។ ដោយសារតែក្រចកធម្មតាត្រូវការរយៈពេលជាច្រើនសប្តាហ៍ក្នុងការលូតលាស់ អ្នកនឹងមិនឃើញផ្កាក្រចករហូតទាល់តែរយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ ចាប់តាំងពីអ្នកធ្វើឱ្យក្រចករបួសដោយមិនចាប់អាម្មណ៏។
  សារាចរ ដែលចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង-ស្ថាប័នមួយចំនួន បានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយរួចហើយ ប៉ុន្តែមួយចំនួនទៀត នៅមិនទាន់បានបង្កើតនោះទេ។ សម្តេច ប្រាប់ក្រសួង-ស្ថាប័នទាំងអស់ ឲ្យបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបំពេញមុខងារជាសេនាធិការដល់មន្រី្ត ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។    ជាមួយគ្នាដែរ ប្រមុខរដ្ឋាភិបាល ណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័ន ចាត់ចែងឲ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួលនិងទាក់ទងជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល បានចេញសារាចរមួយ ដោយបង្គាប់ឲ្យក្រសួងស្ថាប័នទាំងអស់ បង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុ។
  ក្រុមអ្នកវិទ្យាសាស្ត្រខិតខំស្វែងរកវិធីព្យាបាលជំងឺអេដស៍រយៈពេល៤០ឆ្នាំមកហើយ។ នាយកទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍នៃអង្គការសហប្រជាជាតិហៅកាត់ថា UNAIDS បានចាត់ទុកព័ត៌មានអំពីបុរសម្នាក់នៅទីក្រុងឡុងដ៏ដែលបានជាសះស្បើយពីជំងឺអេដស៍ថាជាការរកឃើញយ៉ាងសំខាន់មួយ។   លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា «ការរកឃើញនេះផ្តល់ឲ្យយើងនូវក្តីសង្ឃឹមសម្រាប់អនាគត ប៉ុន្តែវាក៏ធ្វើឲ្យយើងដឹងផងដែរថា យើងនៅឆ្ងាយកម្រិតណាពីការឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍តាមរយៈវិទ្យាសាស្ត្រ ព្រមទាំងសារៈសំខាន់នៃការបន្តផ្តោតលើការទប់ស្កាត់ការរីករាលដាលមេរោគ HIV និងការព្យាបាល»។   បុរសម្នាក់នៅទីក្រុងឡុងដ៏បានជាសះស្បើយពីមេរោគ HIV បន្ទាប់ពីទទួលបានការព្យាបាលតាមរយៈការផ្សាំកោសិកាបានមកពីអ្នកផ្តល់ឲ្យដែលមានប្រភេទហ្សែនបង្កឲ្យកើតជំងឺមហារីកដ៏កម្រមួយដែលធ្វើឲ្យអ្នកជំងឺនោះមានភាពស៊ាំនឹងមេរោគអេដស៍។ ហើយមេរោគមហារីករបស់អ្នកជំងឺនោះក៏បានជាសះស្បើយផងដែរ។   សាស្ត្រាចារ្យ Ravindra Gupta នៅឯសាកលវិទ្យាល័យ London បានថ្លែងថា អ្នកជំងឺអេដស៍ម្នាក់នោះឥឡូវនេះបានឈប់ប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺអេដស៍ហើយ។ លោកសាស្ត្រាចារ្យ Ravindra Gupta បានថ្លែងថា «យើងបានរង់ចាំរយៈពេល១៦ខែ មុននឹងឲ្យអ្នកជំងឺនោះឈប់ប្រើថ្នាំនៅអំឡុងពេលក្រោយការផ្សាំកោសិកានេះ ដើម្បីធ្វើឲ្យប្រាកដថា មេរោគមហារីកបានជាសះស្បើយ ហើយអ្នកជំងឺមានសុខភាពល្អ ហើយវិធីព្យាបាលនេះមានប្រសិទ្ធភាពដោយបង្ហាញឲ្យឃើញថាអ្នកជំងឺអេដស៍គ្មានផ្ទុកមេរោគ HIV តទៅ»។   លោកសាស្ត្រាចារ្យនៅមិនគិតថាការព្យាបាលនេះធ្វើឲ្យអ្នកជំងឺជាសះស្បើយនៅឡើយទេ ប៉ុន្តែនេះគឺជាអ្នកជំងឺអេដស៍ទីពីរហើយ ដែលបានទទួលការព្យាបាលដោយការផ្សាំកោសិកានេះ និងបង្ហាញលទ្ធផលថាគ្មានសញ្ញាផ្ទុកមេរោគ HIV តទៅទៀត។ អ្នកជំងឺទីមួយគឺជាជនជាតិអាមេរិកាំងម្នាក់បានទទួលការព្យាបាលនៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់កាលពី១២ឆ្នាំមុន។   វេជ្ជបណ្ឌិត Rowena Johnston នាយកការស្រាវជ្រាវនៅឯមូលនិធិ amfAR ដែលជាមូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍បានថ្លែងថាជោគជ័យទីពីរនេះគឺជាជោគជ័យដ៏សំខាន់មួយ។ វេជ្ជបណ្ឌិតបានថ្លែងថា «ឥឡូវនេះយើងមានហេតុផលដែលត្រូវជឿថា អ្នកជំងឺនៅទីក្រុងប៊ែរឡាំងមិនមែនជាអ្នកជំងឺដែលជាសះស្បើយពីមេរោគតែម្នាក់នោះទេ។ លទ្ធផលនេះគឺជាការបង្ហាញថាយើងជិតឈានដល់ការលុបបំបាត់មេរោគ HIV បានទាំងស្រុងពីអ្នកជំងឺអេដស៍ហើយ»។   លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា ដូចទៅនឹងអ្នកជំងឺនៅទីក្រុងប៊ែរឡាំងដែរ អ្នកជំងឺជនជាតិអង់គ្លេសដែលត្រូវបានគេហៅថាអ្នកជំងឺនៅទីក្រុងឡុងដ៍ ក៏បានទទួលកោសិកាផ្សាំពីអ្នកផ្តល់ឲ្យដែលមានហ្សែនមហារីកដ៏កម្រឈ្មោះថា CCR5 ផងដែរ។   លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា «ប្រសិនបើអ្នកដាក់កោសិកាទាំងនេះចូលក្នុងខ្លួនអ្នកណាម្នាក់ដែលមានផ្ទុកមេរោគ HIV នោះអ្នកប្រហែលជាអាចការពារកោសិកាថ្មីទាំងនោះពីការឆ្លងបាន»។ មានអ្នកផ្ទុកមេរោគ HIV ប្រមាណ៣៧លាននាក់នៅទូទាំងសកលលោក។ ប៉ុន្តែការព្យាបាលដោយការផ្សាំកោសិកាមិនមែនជាការព្យាបាលដែលអាចអនុវត្តបានងាយៗទេ។ ជាដំបូងគេត្រូវរកអ្នកដែលមានកោសិកាត្រូវគ្នា ហើយបន្ថែមលើនេះ អ្នកផ្តល់ឲ្យនោះត្រូវមានហ្សែនមហារីកដែលកម្រ។ ហើយបន្ទាប់មកទៀតអ្នកជំងឺត្រូវឆ្លងកាត់ដំណាក់កាលព្យាបាល ដែលមានការឈឺចាប់និងប្រថុយប្រថានខ្លាំង។   វេជ្ជបណ្ឌិត Sarah Fidler គឺសាស្ត្រាចារ្យផ្នែកឱសថសាស្ត្រមេរោគ HIV នៅឯមហាវិទ្យាល័យ Imperial College London។ លោកស្រីបានថ្លែងថាការប្តូរខួរឆ្អឹងខ្នងអាចមានគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺដែលមានសុខភាពល្អ និងត្រូវលេបថ្នាំព្យាបាលមេរោគអេដស៍រៀងរាល់ថ្ងៃ។ លោកស្រីសាស្ត្រាចារ្យបានថ្លែងថា «ដំណើរការដូរខួរឆ្អឹងខ្នងមានលក្ខណៈស្មុគស្មាញ។ វាតម្រូវឲ្យគេយកកោសិកាថ្មីទាំងអស់ដាក់ចូលទៅក្នុងខ្លួនអ្នកជំងឺដែលកំពុងទទួលការព្យាបាល ហើយដំណើរការនេះតម្រូវឲ្យដាក់បង្កប់កោសិកាទាំងនោះទៅក្នុងខ្លួនអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ និងអាចបណ្តាលឲ្យបាត់បង់ជីវិត»។   អ្នកជំងឺទាំងពីរនាក់ត្រូវបានព្យាបាលជំងឺមហារីក និងគ្មានជម្រើសអ្វីទេ ប៉ុន្តែត្រូវសាកល្បងព្យាបាលតាមវិធីសាស្ត្រថ្មីដែលមានហានិភ័យនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តស្រាវជ្រាវរកវិធីព្យាបាលផ្សេងៗទៀតដើម្បីព្យាបាលមេរោគ HIV ប៉ុន្តែឥឡូវនេះពួកគេដឹងថា មេរោគអេដស៍អាចព្យាបាលបាន៕     សូមចុចទៅប្រភពដើម VOA ត្រង់នេះ
បុរសផ្ទុកមេរោគ HIV ម្នាក់នៅចក្រភពអង់គ្លេសបានក្លាយជាមនុស្សទីពីរនៅក្នុងពិភពលោកដែលបានជាសះស្បើយពីជំងឺអេដស៍។ នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Seattle សហរដ្ឋអាមេរិក ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលដឹកនាំកិច្ចប្រឹងប្រែងសកលលោកដើម្បីបញ្ចប់ជំងឺអេដស៍បានប្រកាសថា ទីភ្នាក់ងារសារទរយ៉ាងខ្លាំងចំពោះការរកឃើញវិធីព្យាបាលជំងឺអេដស៍លើបុរសម្នាក់នេះ ប៉ុន្តែគេនៅត្រូវការពេលវេលាយូរទៀត។
  «ទង្វើដែលមិនគួរឲ្យកើតមាន!»។ លោក ហ៊ុន ម៉ានី មិនគាំទ្រឱ្យពលរដ្ឋកម្ពុជា ធ្វើទង្វើបែបនេះឡើយ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាម្ចាស់ផ្ទះនោះ ពលរដ្ឋកម្ពុជា ត្រូវដើរតួនាទីជាអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ និងអត្តពលិកទាំងអស់ ដោយមិនត្រូវប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់មុខមាត់ជាតិឡើយ។   «ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ជើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាសំណេររបស់ប្រធាន ស.ស.យ.ក អមជាមួយសញ្ញាមិនគាំទ្រចំពោះវីដេអូ ដែលបង្ហាញពីទង្វើរបស់អ្នកគាំទ្រ ទៅកាន់អត្តពលិកបរទេស។    បើតាមលោក ម៉ានី សកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជាបែបនេះ ជាចំណុចសំខាន់ ដែលពលរដ្ឋទាំងអស់គួរតែជៀសវាងឱ្យបានជាដាច់ខាត មិនថាការចូលរួមដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។    តំណាងរាស្ត្រកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»។    លោក បន្ថែមថា កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ «ដូច្នេះយើងម្នាក់ៗដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។ លោក ម៉ានី បន្ថែម៕  
តំណាងរាស្ត្រមណ្ឌកំពង់ស្ពឺ និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវនាវដល់អ្នកគាំទ្រកម្ពុជា កុំធ្វើទង្វើមិនគប្បីទៅកាន់ប្រតិភូ និងអត្តពលិកបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក បានឃើញវីដែអូអ្នកគាំទ្រស្រែកហ៊ោបែបឌឺដងទៅកាន់អត្តពលិកបរទេស ដោយពាក្យជាភាសាអង់គ្លេស«Go Home» មានន័យថា «ទៅផ្ទះវិញ»។
លោក អ៊ិន សុង នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់សារសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២២ ខែឧសភាថា គ្រឿងញៀនដែលរឹបអូសបាននោះ មានទម្ងន់ប្រហែល១៥០គីឡូក្រាម។ លោក បន្តថា កម្លាំងសមត្ថកិច្ច កំពុងរៀបចំថ្លឹង ដើម្បីដឹងពីទម្ងន់ជាក់លាក់ និងកំពុងពិនិត្យមើល ដើម្បីដឹងថា គ្រឿងញៀនទាំងនោះ ជាប្រភេទអ្វីខ្លះ។    លោកនាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន អះអាងថា កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មេខ្លោងនិងអ្នកផ្សេងទៀត។ លោក បញ្ជាក់ដូច្នេះថា៖«[មេខ្លោង] ត្រូវតែមាន រចនាសម្ព័ន្ធ មិនអត់ទេ»។    យ៉ាងណា លោក អ៊ិន សុង ពុំទាន់អាចផ្តល់ព័ត៌មានថា ស្រ្តីទាំង៣នាក់ ដែលត្រូវចាប់បាននោះ គឺជាមេខ្លោង ជាអ្នកជួញដូរ ឬគ្រាន់តែជាអ្នកដែលត្រូវគេប្រើក្នុងការជួញដូរគ្រឿងញៀន។ លោក សំអាងហេតុផលថា ដំណាល់កាលនេះ ជាដំណាក់កាលបឋម ដូច្នេះលោក មិនទាន់អាចផ្តល់ព័ត៌មានលម្អិតឲ្យលើសពីនេះបានឡើយ៕   
កម្លាំងសមត្ថកិច្ចពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានធ្វើប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ១ករណីទៀតនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយចាប់បានជនសង្ស័យជាស្រ្តី៣នាក់ ជាមួយគ្រឿងញៀនលើសពី១០០គីឡូក្រាម។
  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ រៀបចំឡើងក្នុងបំណងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានេះ នឹងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗ ល្អៗ ព្រមទាំងក្រុមហ៊ុនផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា។   ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖   ១. សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។ ២. ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។ ៣. សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។ ៤. សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ និងផ្តល់ជូនជាមួយការបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗផងដែរ។   បន្ទាប់ពីទទួលបានភាគជោគជ័យដ៏អស្ចារ្យ ជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ ៣ ដងក្នុងឆ្នាំកន្លងមក ម្តងនេះពិព័រណ៍លំនៅដ្ឋានក្នុងឆ្នាំ២០១៩ របស់ Realestate.com.kh នឹងវិលត្រឡប់មកវិញ ដើម្បីផ្តល់វេទិកាទិញលក់អចលនទ្រព្យ ដ៏ងាយស្រួល សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដែលចង់ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅកម្ពុជា។ ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ជាហេតុដែលធ្វើឲ្យ ពិព័រណ៍នេះ មិនត្រឹមតែជារបៀបវារៈដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុត ទៅកាន់ពិភពលោកផងដែរ។   ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ គម្រោង ក្នុងរយៈពេល ២ ថ្ងៃ«ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩» អាចដំណើរការបានដោយមានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុនទឹកបរិសុទ្ធអាណូតា ផ្សារទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និងក្រុមហ៊ុន Tings and Associates។    គម្រោងជាច្រើន នឹងចូលរួមជាមួយកម្មវិធីនេះមានដូចជា៖  គម្រោង Prince International Plaza គម្រោង Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោងរបស់ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែនមនោរម្យ គម្រោង  V-House គម្រោង Romduol City គម្រោងបុរី ដឹ ផ្លរ៉ា គម្រោង Prince Golden Bay គម្រោង Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោងបុរី VIP គម្រោង បុរី វីឡាទួលសង្កែ គម្រោង Open House គម្រោងទីក្រុងអូឡាំព្យា គម្រោងបុរីផេនសៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោងលំនៅឋានអារ៉ាខាវ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town គម្រោង Victory Bay គម្រោងពុះដីឡូដ៍  PHMK ផ្សារបែកចាន និងផ្សារអង្គស្នួល ។    ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុនរថយន្ត Nissan ក្រុមហ៊ុនរថយន្ត Morris Garage ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ធនាគារ CIMB ធនាគារ RHB Indochina  ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុនអចលនទ្រព្យ LCJ - H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន E-Now international ក្រុមហ៊ុនអចលនទ្រព្យ Pointer Property ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan  ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុនអចលនទ្រព្យ Open House។   លើសពីនេះមានដូចជា៖ គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App  ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាងកាត់ដេរសម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA  សាលារៀនអចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP ក្រុមហ៊ុន  JIANZU PRIVATE INVEST CONSULTANT ក្រុមហ៊ុន Capital Loan ក្រុមហ៊ុនឆាយណា ឌ្យូធីហ្វ្រី (CDF) ក្រុមហ៊ុន JS Property International សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។   នៅក្នុងព្រឹត្តិការណ៍ក៏មានដៃដៃគូផ្សាយកម្មដូចជា៖ AmCham Cambodia គេហទំព័រសប្បាយ កម្មវិធី Tnaot App ការសែតខ្មែរថាមស៍ ការសែតឡារ៉ែន ការសែតកម្ពុជាថ្មី ការសែតកោះសន្តិភាព គេហទំព័រដើមអំពិល គេហទំព័រថ្មីថ្មី គេហទំព័រ Biz Khmer  គេហទំព័រ B2B គេហទំព័រ News Asia គេហទំព័រ Forward គេហទំព័រ KHB Media ទូរទស្សន៍ CTN គេហទំព័រ BritCham គេហទំព័រ EuroCham, គេហទំព័រ Propertyarea.asia និងគេហទំព័រ Singapore Chamber ។    ហាងអាហារ និងភេសជ្ជៈធំៗ ក៏នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍នេះដែរ ក្នុងនោះមាន ដូចជា៖ ហាង Bonchon ហាងការហ្វេ San Francisco Cafe ហាង De Boat និងហាង Milk Tea។ សិក្ខាសាលានេះ នឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវ នៅនឹងកន្លែង។ ក្នុងរយៈទាំង ២ថ្ងៃ នេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ។ ទីកន្លែង និងកាលបរិច្ឆេទ ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ២៦ និងទី២៧ ខែមេសា ឆ្នាំ២០១៩  នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ទាក់ទងផ្នែកលក់ និងទីផ្សារ៖   កាង នីន (ភាសាខ្មែរ/ចិន) [email protected] +855 78 637 323 / +855 93 552 305 ។ Tyler Stuart (ភាសាអង់គ្លេស) [email protected] +855 12/81 599 669 ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជារៀបចំសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី៣ ខែមេសា កន្លងទៅពីការប្រកាសរៀបចំជាផ្លូវការ «ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩»។ ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។
  អត្ថបទទាក់ទង   ៧មករា! ៤២ឆ្នាំហើយនៅតែបន្តមានមតិផ្ទុយគ្នាលើវត្តមានកងទ័ពវៀតណាម    «ខ្ញុំរីករាយ និងមានមោទកភាពដែលប្រទេសរុស្ស៊ីស្ថិតក្នុងចំណោមមិត្តដំបូងបង្អស់របស់ប្រជាជាតិនេះ ដែលក្នុងគ្រានោះហើយបានជួយកសាងសេដ្ឋកិច្ចកម្ពុជាឡើងវិញ»។ នេះជាការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។   សម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក Anatoly Borovik បានវាយតម្លៃថា ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជា។   ជាមួយនឹងសារជាអក្សរ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានភ្ជាប់នូវរូបថតឯកសារមួយសន្លឹកផងដែរ រវាងប្រតិភូកម្ពុជា និងប្រតិភូរុស្ស៊ី។ ប្រតិភូកម្ពុជា មានដូចជាសម្តេច ហេង សំរិន សម្តេច ហ៊ុន សែន និងលោក ប៉ែន សុវណ្ណ ។   កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ១៩៨៧ សម្តេច ហេង សំរិន ដែលកាលនោះជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំនៅសហភាពសូវៀត និងអបអរខួបទី៧០ឆ្នាំនៃបដិវត្តន៍ខែតុលា នៅវិមានក្រេមឡាំងផងដែរ៕  
លោក អាណាតូលីយ បូរ៉វី (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន បានផ្ញើសារអបអរសាទរខួបលើកទី៤២នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។
  «នំប៉ាក់ នំតាប៉ៃជាល និងនំលឺទ្រាំ» ត្រូវបានដាក់តាំងបង្ហាញក្នុងទិវានំប្រពៃណីចាម្ប៍ ដែលប្រារព្ធឡើងលើកដំបូងបង្អស់នៅកម្ពុជា នៅបរិវេណសារមន្ទីរខ្លែង កាលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីចាម្ប៍ ជាពិសេស «នំប៉ាក់»។ ទិវានេះ ដើម្បីបណ្ដុះស្មារតីយុវជន ជនជាតិចាម្ប៍ និងយុវជនសហគមន៍ផ្សេងៗទៀត ឱ្យមានការសហការគ្នា ទៅវិញទៅមក។   សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាពថតដោយ លោក ងាវ ច័ន្ទគ្រឹស្នា ដូចតទៅ៖   អត្ថបទទាក់ទង   ទិវានំប្រពៃណីចាម្ប៍ បង្ហាញខ្លួនលើកដំបូងបង្អស់នៅកម្ពុជា 
ដោយ៖ ស៊ុល រ៉វី និង ងាវ ច័ន្ទគ្រឹស្នា
មុនជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក គង់ សាង គឺជាអនុប្រធាន ហើយលោក វ៉ាន់ ស៊ូអៀង ជាប្រធាន។ សន្និបាតលើកទី១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។    លោក អ៊ិត សំហេង ចាត់ទុកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ថាជាវិស័យដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា។ លោក បន្តថា ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដំណើរការ២៥ហើយ និងបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ លើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការងារ។    លោក គង់ សាង បង្ហាញការប្តេជ្ញាចិត្តថា លោក នឹងប្រឹងប្រែងជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលទើបនឹងជាប់ឆ្នោត ដើម្បីដឹកនាំបេសកកម្មរបស់សមាគម ឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងដើម្បីគាំទ្រដល់វិស័យកាត់ដេរនៅកម្ពុជា។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា៕   
លោកឧកញ៉ា គង់ សាង បានជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាសមគមរោងចក្រផ្នែកវិស័យកាត់ដេរដ៏ធំនៅកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២២-២០២៣។ ការផ្តល់សេចក្តីទុកចិត្តដល់លោក គង់ សាង ធ្វើជាប្រធានសមាគមតាមរយៈសន្លឹកឆ្នោត ធ្វើឡើងក្នុងសន្និបាតលើកទី១៥របស់សមាគម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្ន ឬគិតឡើងវិញចំពោះការព្យាបាលដោយប្រើថ្នាំអាស្ពីរីនបើសិនជា៖   មានជំងឺតម្រងនោម ឬថ្លើម ញ៉ាំគ្រឿងស្រវឹងចាប់ពី ៣ដងឡើងទៅក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ មានជំងឺលើសសម្ពាធឈាមដែលមិនបានព្យាបាល ប្រើថ្នាំរំលាយកំណកឈាម មានរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល៕   ត្រួតពិនិត្យដោយ www.health.com.kh  
ការព្យាបាលដោយប្រើថ្នាំអាស្ពីរីន ប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងបាន ដោយសារតែវាជួយរំលាយកំណកឈាម និងបង្ការការកកឈាមដែរ។ ប៉ុន្តែវាមិនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ។ 
  ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ទំនងជាមានអាក់អន់ចិត្តខ្លះជាមួយនឹងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់អាស៊ាន ដែលមិនអាចសេចក្តីថ្លែងការណ៍មុតមាំមួយសម្រាប់ខ្លួនដើម្បីជាថ្នូរសម្រាប់ការចរចា និងតវ៉ាទៅលើសហភាពអឺរ៉ុប ដែលកំពុងតែដាក់គំនាបទៅលើពួកគេឲ្យពិនិត្យឡើងវិញពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន តាមរយៈការរឹតត្បិតលើការនាំចូលផលិតផលដូងប្រេងទៅកាន់ទីផ្សារអឺរ៉ុប។    គួររម្លឹកបន្តិចថា សហភាពអឺរ៉ុប នៅដើមឆ្នាំ២០១៩ បានចាប់ផ្តើមអនុវត្តបទបញ្ជាថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលកើតឡើងវិញ និងថាមពលស្អាតស្អំ  ដែលជាប្រភេទថាមពលមិនប៉ះពាល់ដល់បរិស្ថាន។ តាមរយៈបទបញ្ជាថ្មីនេះ រដ្ឋសហភាពអឺរ៉ុប តម្រូវឲ្យកាត់បន្ថយការនាំចូលផលិតផលដែលកើតចេញពីការបំផ្លាញបរិស្ថាន ជាពិសេសនោះការកាប់បំផ្លាញព្រៃឈើតែម្តង។   បទបញ្ជាថ្មីដដែលនេះ សហភាពអឺរ៉ុប មានគោលដៅឈានទៅដល់ការបិទការនាំចូលផលិតផលពាក់ព័ន្ធ ដែលរាប់បញ្ចូលទាំងផលិតផលដូរប្រេងតែម្តងនៅក្នុងឆ្នាំ២០៣០។ ចំណាត់ការនេះ បានធ្វើឲ្យប្រទេសផលិតដូរប្រេង ជាពិសេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ហើយមានទីផ្សារធំនៅអឺរ៉ុប ត្រូវរងផលប៉ះពាល់ខ្លាំងដល់ការនាំចេញ។ គិតចាប់ពីសហភាពអឺរ៉ុប ចាប់ផ្តើមមានវិធាននេះ រដ្ឋអាស៊ានទាំងពីរ បានមានទាំងការពន្យល់បកស្រាយ ផង និងតវ៉ាជាបន្តផងដើម្បីឲ្យសហភាពអឺរ៉ុប ផ្លាស់ប្តូរ និងបញ្ឈប់ការរឹតត្បិតនេះ។ រដ្ឋទាំងពីរ ថែមទាំងបានអះអាងថា នឹងបន្តប្តឹងសហភាពអឺរ៉ុបទៅកាន់អង្គការពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសុំកិច្ចការពារ និងអន្តរាគមន៍ពីអាស៊ាន ដែលអង្គការអន្តររដ្ឋាភិបាល ដូចសហភាពអឺរ៉ុបដូចគ្នាផងដែរនោះ។    ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ អាស៊ាន ពិតជាបានទទួលដឹងលឺពីករណីវិវាទពាណិជ្ជកម្មនេះ។ « យើងបានកំណត់សម្គាល់ពីក្តីបារម្ភរបស់រដ្ឋសមាជិកអាស៊ានមួយចំនួនលើបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពទីផ្សារមិនត្រឹមត្រូវ និងបញ្ហាផលិតផលដូរប្រេង។   យើង អះអាងជាថ្មីពីការគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋសមាជិកពាក់ព័ន្ធដើម្បីដោះស្រាយលើនិរន្តរភាពនៃដូងប្រេង រាប់បញ្ចូលការបន្តភ្ជាប់ផ្សារជាមួយនឹងភាគីពាក់ព័ន្ធ។» នេះ ជាជំហរដ៏ខ្លីរបស់អាស៊ានលើបញ្ហាដូងប្រេងរបស់រដ្ឋសមាជិក ដែលបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំអាស៊ានលើកទី៣៤ នៅក្នុងរដ្ឋធានីបាងកក កាលពីពេលថ្មីៗនេះ៕   
ប្រមុខដឹកនាំរបស់ប្រទេសអាស៊ាន អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលទើបតែបញ្ចប់ការពីពេលថ្មីៗនេះ បានទទួលដឹងលឺពីផលលំបាករបស់រដ្ឋសមាជិក ដែលជាអ្នកផលិតផលិតផលដូរប្រេងធំបំផុតរបស់ពិភពលោក និងកំពុងតែទទួលរងនូវការរឹតត្បិតពីសហភាពអឺរ៉ុប។ ប្រមុខដឹកនាំ បានសម្រេចទុកលទ្ធភាពឲ្យភាគីពាក់ព័ន្ធដោះស្រាយគ្នាតាមមធ្យោបាយដែលអាចទៅរួច។
លោក ជេត ភារម្យ ជាមន្ត្រីដឹកនាំអភិវឌ្ឍន៍សមាគមរបស់គម្រោង អភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST) បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតអ្នកជំនាញខាងត្រី ដោយសារមាននិស្សិតតិចណាស់ ដែលរៀននៅសាកលវិទ្យាល័យ។ ម្យ៉ាងទៀតនិស្សិតដែលបានបញ្ចប់ការសិក្សាពាក់ព័ន្ធជំនាញនេះ ពិបាករកការងារធ្វើ បណ្តាលឱ្យពួកគេទៅធ្វើការខុសជំនាញ។  លោក ជេត ភារម្យ មន្ត្រីដឹកនាំអភិវឌ្ឍន៍សមាគមរបស់គម្រោង CAST ។ រូបដោយ ThmeyThmey។   បើតាមអ្នកជំនាញរូបនេះ កង្វះខាតធនធានមនុស្សក្នុងវិស័យវារីវប្បកម្ម បានក្លាយជាក្តីបារម្ភមួយ នាពេលអនាគត ដែលនាំឱ្យមានការនាំចូលត្រីច្រើនពីប្រទេសជិតខាង។ ថ្លែងក្នុងសិក្ខាសាលាស្តីពី ពិធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគជាជំនួយឥតសំណងដល់សហគ្រាសគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី ១៣កញ្ញា លោក ភារម្យ បានបន្តថា ៖ «កាលណាយើងសម្បូរធនធាននៅក្នុងវិស័យនេះ នឹងធ្វើឱ្យផលិតភាពនៃការកែច្នៃត្រីមានការកើនឡើង ដែលជំរុញឱ្យមានទីផ្សារជាងមុន ជាជាងចិញ្ចឹមត្រីតែមួយប្រភេទហើយខ្វះបច្ចេកទេសសម្រាប់គាំទ្រអាជីវកម្មរបស់កសិករ»។   បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា (Cambodian Aquaculturist Association) បានសម្របសម្រួលគោលនយោបាយ គម្រោងនានា ក៏ដូចជាសម្របសម្រួលទីផ្សារ ប្រមូលព័ត៌មានពាក់ព័ន្ធ ព្រមទាំងបច្ចេកទេសជួយទៅដល់កសិករផងដែរ។ នេះបើតាមលោក ភារម្យ ។    ពាក់ព័ន្ធកិច្ចការបច្ចេកទេសវិញ មន្ត្រីដឹកនាំអភិវឌ្ឍន៍សមាគមរូបនេះ បានសង្កេតឃើញពីភាពខុសគ្នា រវាងកសិករខ្មែរ និងកសិករនៅប្រទេសជិតខាង ក្នុងការទទួលយក និងស្តាប់អ្នកជំនាញ ចំពោះការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗទៅដល់ពួកគេ ។ លោក ភារម្យ បន្តរៀបរាប់ថា ៖« កសិករវៀតណាមស្តាប់អ្នកជំនាញណាស់ ខណៈកសិករយើងចង់ចេះ ពេលអ្នកជំនាញទៅប្រាប់ តែអត់ធ្វើតាម»។   លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល។ រូបពី ហ្វេសប៊ុក Thay Somony ។ ជុំវិញបញ្ហានេះ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម នាថ្ងៃទី ១៥កញ្ញា ថា ក្រសួងកសិកម្ម កំពុងសហការជាមួយវិស័យឯកជន ក្នុងការជំរុញបច្ចេកទេសចិញ្ចឹមនានា និងជំនាញផ្នែកពាណិជ្ជកម្មដល់និស្សិត ជាពិសេសផ្សាភ្ជាប់វិស័យធនាគារ ដើម្បីធានាឱ្យមានដើមទុនក្នុងការធ្វើអាជីវកម្ម ។ បើតាមលោក សុមុនី ក្រសួងក៏បានបញ្ចូនមន្ត្រីវ័យក្មេងជាច្រើន ទៅបណ្តុះបណ្តាលនៅក្រៅប្រទេសលើជំនាញផលិតកូនត្រីពូជ ជំងឺត្រី ផលិតចំណីត្រី និងជំនាញបច្ចេកទេសចាំបាច់ផ្សេងៗទៀត។   «ជំនាញវារីវប្បកម្មដែលកំពុងបណ្តុះបណ្តាលនៅមហាវិទ្យាល័យជលផល អត្រាចុះឈ្មោះចូលរៀនជំនាញនេះមានកម្រិតនៅឡើយ ទើបក្រសួងខិតខំធ្វើការជាមួយដៃគូគម្រោងនានា ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបន្ថែម ដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ»។ នេះជាការលើកឡើងរបស់លោក សុមុនី។   បើតាមលោក សុមុនី រយៈពេល ៥ឆ្នាំ ទៅ១០ឆ្នាំទៀត កម្ពុជានឹងមានធនធានមនុស្សគ្រប់គ្រាន់ នៅក្នុងវិស័យវារីវប្បកម្មនេះ ទាំងបច្ចេកទេសចិញ្ចឹម និងកែច្នៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ហើយឈានទៅដល់ការនាំចេញផងដែរ។   កន្លងមកកម្ពុជាបានទទួលជំនួយជាបច្ចេកទេស និងអ្នកជំនាញពីសហភាពអឺរ៉ុប បារាំង អាម៉េរិក ដែលផ្តោតសំខាន់លើផ្នែកស្រាវជ្រាវ អប់រំបណ្តុះបណ្តាល និងអភិបាលកិច្ចក្នុងវិស័យវារីប្បកម្ម ។ លោក ថាយ សុមុនី បន្ថែម៕  
កម្ពុជាកំពុងខ្វះធនធានមនុស្សក្នុងវិស័យវារីវប្បកម្ម ទាំងផ្នែកបច្ចកទេស កែច្នៃ វេចខ្ចប់ បង្កាត់ពូជ ផលិតចំណី និងអ្នកជំនាញថែទាំត្រីជាដើម។ នេះបើតាមអ្នកជំនាញក្នុងវិស័យវារីវប្បកម្ម។
បើអ៊ីចឹង តើអ្នកគួរធ្វើបែបណាខ្លះ ដើម្បីការពារការឈឺក្បាល ដោយសាររលកកម្តៅបែបនេះ? 1.    ញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការខ្វះជាតិទឹក ដែលជាមូលហេតុធ្វើឲ្យអ្នឈឺក្បាល 2.    កុំញ៉ាំភេសជ្ជៈប៉ូវកម្លាំង ឬមានជាតិផ្អែមច្រើនពេក ដូចជា កាហ្វេ និងទឹកក្រូច ពីព្រោះ វានឹងធ្វើឲ្យអ្នករឹតតែបាត់បង់ជាតិទឹកទៅវិញនោះទេ 3.    នៅក្រោមម្លប់ កុំឲ្យត្រូវថ្ងៃច្រើនពេក ពីព្រោះ កម្តៅថ្ងៃងាយនឹងធ្វើឲ្យអ្នកអស់កម្លាំង បាត់បង់ជាតិទឹក និងឈឺក្បាលខ្លាំង 4.    ញ៉ាំអាហារមានតុល្យភាព ជាពិសេស អ្នកត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន 5.    ទឹកផ្លែឈើ និងទឹកបន្លែស្រស់ គឺជាអ្វីដែលរាងកាយរបស់អ្នកត្រូវការ 6.    ថែរក្សាកម្តៅក្នុងផ្ទះ ឬបន្ទប់របស់អ្នកឲ្យត្រជាក់ និងមានសំណើម 7.    ហាត់ប្រាណនៅពេលព្រឹក និងពេលល្ងាច ដែលមិនសូវមានពន្លឺថ្ងៃ និងត្រជាក់ស្រួល 8.    ញ៉ាំទឹកដូង ពីព្រោះ វាជាប្រភពដ៏ល្អនៃអេឡិចត្រូលីត និងជួយបង្កើនកម្លាំងតាមវិធីធម្មជាតិ៕ ត្រួតពិនិត្យដោយ www.health.com.kh
រដូវក្តៅ នឹងធ្វើឲ្យមនុស្សមួយចំនួនមានជំងឺ ជាពិសេស កូនក្មេងតូចៗ និងមនុស្សចាស់។ អាការៈឈឺក្បាល ត្រូវបានគេរកឃើញថា ជាសញ្ញាគ្រោះថ្នាក់ ហើយឧស្សាហ៍កើតញឹកញាប់ជាទីបំផុត ក្នុងរដូវកាលបែបនេះ។
សេចក្តីសម្រេចខាងលើ កំណត់ថា ក្រុមការងារពិសេសនេះ ត្រូវគ្រប់គ្រងថវិកា សម្រាប់ចំណាយលើកិច្ចការក្នុងការការពារអធិបតេយ្យ ដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ យោងតាមសេចក្តីសម្រេចដដែល ក្រុមការងារពិសេស ទំនងជាធ្វើកិច្ចការ និងយកចិត្តទុកដាក់ខ្លាំង នៅតាមព្រំដែនថៃ និងឡាវ។ ប្រការ២ នៃសេចក្តីសម្រេច បានបញ្ជាក់បែបនេះថា៖«[ថវិកាពិសេស] គឺសម្រាប់ចំណាយលើមុខសញ្ញា ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការងារអធិបតេយ្យ ជាពិសេសទិសព្រំដែនជាមួយឡាវ ថៃ និងព្រំដែនទឹក....»។ សមាសភាពនៃក្រុមការងារពិសេស ដើម្បីការពារអធិបតេយ្យកម្ពុជា មានដល់ទៅ៣១រូបឯណោះ ដោយមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធាន៨រូប ដោយក្នុងនោះ ក៏មានលោក ហ៊ីង ប៊ុនហៀង  មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺលោក  ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជារងកងទ័ពជើងគោក ផងដែរ។ ចំណែក ឥស្សរជន២២រូបទៀត គឺជាសមាជិក៕
ក្រុមការងារពិសេសមួយ ដែលសមាសភាព សុទ្ធសឹងតែជាឥស្សជន និងមេទ័ពជាន់ខ្ពស់ ត្រូវបានបង្កើតឡើង ដើម្បីការពារអធិបតេយ្យកម្ពុជា នៅតាមព្រំដែន។ ក្រុមការងារពិសេសនេះ ត្រូវបានបង្កើតឡើងកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២0១៨ តាមរយៈសេចក្តីសម្រេចមួយ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។
គ្រោះថ្នាក់នេះបានកើតមានឡើងកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលពួកកម្មករបានជួសជុលឡសម្រាប់រំលាយរ៉ែ នៅឯរោងចក្រមួយកន្លែង ដែលកាន់កាប់ដោយក្រុមហ៊ុន PT Indonesia Tsingshan Stainless Steel ឬ (ITSS) នៅក្នុងតំបន់ឧទ្យានឧស្សាហកម្ម Morowali នៅលើកោះ Sulawesi។   កោះ Sulawesi ជាមជ្ឈមណ្ឌលសម្រាប់ផលិតរ៉ែនីកែល ដែលជាលោហៈធាតុត្រូវបានប្រើប្រាស់នៅក្នុងការផលិតអាគុយរថយន្តអគ្គីសនីនិងដែកថែប ហើយការវិនិយោគដ៏ខ្លាំងរបស់ចិននៅក្នុងផ្នែកនេះបានធ្វើឱ្យមានចលាចលអំពីប្រាក់ឈ្នួល និងស្ថានភាពការងារ។   រូបភាពដែលទីភ្នាក់ងារព័ត៌មាន AFP បានឃើញបានបង្ហាញកម្មកររាប់រយនាក់បានចូលរួមនៅក្នុងការតវ៉ាប្រឆាំង នៅខាងក្រៅបរិវេណរោងចក្រនោះ។   បាតុករបានប្រគល់បញ្ជីមួយដែលមានការទាមទារចំនួន ២៣ ចំណុច ដល់អ្នកគ្រប់ គ្រងរោងចក្រ។ នេះបើតាមលិខិតមួយច្បាប់ដែលតំណាងសហជីពកម្មករបានប្រគល់ឱ្យប៉ូលិស។ ការទាមទារទាំងនោះ រួមមានការថែរក្សាឧបករណ៍រំលាយរ៉ែឱ្យបានប្រសើឡើង គ្លីនិកសុខភាពត្រូវកែលម្អដើម្បីដោះស្រាយគ្រាអាសន្ន ហើយកម្មករចិនត្រូវតម្រូវឱ្យរៀនភាសាឥណ្ឌូណេស៊ីជាដើម។   ក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងផ្ទុះនោះ មានលោក Muhammad Taufik អាយុ ៤០ឆ្នាំ ជាជាងផ្សារដែលបានបន្សល់ទុកប្រពន្ធនិងកូន ២ នាក់។   លោក Parlin Hidayat ដែលជាបងប្អូនជីដូនមួយរបស់លោក Taufik បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ក្រុមគ្រួសារកំពុងកាន់ទុក្ខ លោកជាអ្នករកស៊ីចិញ្ចឹមគ្រួសារ»។   លោកបានបន្ថែមទៀតថា ក្រុមហ៊ុន ITSS បានផ្តល់ប្រាក់សំណងចំនួន ៣៦.០២៥ ដុល្លារអាមេរិក បន្ទាប់ពីគ្រោះថ្នាក់នេះ។   មនុស្ស ៣០នា ក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យចំពោះមុខរបួសរបស់ពួកគេបន្ទាប់ពីការផ្ទុះនេះ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស៕
កម្មករឥណ្ឌូណេស៊ីរាប់រយនាក់ បានតវ៉ាប្រឆាំងនឹងស្ថានភាពនៅឯរោង ចក្រចម្រាញ់រ៉ែនីកែល ដែលផ្តល់ថវិកាដោយចិន ជាទីកន្លែងដែលការផ្ទុះបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ១៨ នាក់ និងមនុស្សរាប់សិបនាក់ទៀតបានរងរបួស កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បុរសកូឡុំប៊ី៣នាក់រួមមាន Victor Hugo Prada, Manuel Jose Bermudez និង John Alejandro Rodriguez បានអះអាងថា ពួកគេត្រូវបានទទួលស្គាល់ផ្នែកផ្លូវច្បាប់ក្នុងការកសាងគ្រួសារដ៏ទំនើបមួយ ហើយជាលើកដំបូងបំផុតនៅក្នុងប្រទេស។ Victor Hugo Prada ដែលជាតារាសម្តែង បានអះអាងតាមរយៈឃ្លីបវីដេអូមួយថា លោក និងគូស្នេហ៍ពីរនាក់ទៀត គឺលោក John Alejandro Rodriguez ដែលជាគ្រូកីឡា និងលោក Manuel Jose Bermudez ដែលជាអ្នកសារព័ត៌មាន បានចុះហត្ថលេខាលើឯកសារផ្លូវច្បាប់នៅក្រុង Medellin ក្នុងការកសាងគ្រួសាររួមគ្នាមួយ ជាមួយនឹងការទទួលបានសិទ្ធិគ្រប់គ្រងរួម។ យោងតាម AFP លោក Rincon Perfetti មេធាវីអាល្លឺម៉ង់ដែលបម្រើការឲ្យបណ្តាញអ្នកស្រឡាញ់ ភេទ ដូចគ្នា LGBTI បានអះអាងថា នេះជាករណីលើកដំបូងបំផុតដែលមានការទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្ស៣នាក់។ លោក Rincon Perfetti ថា៖ «វាជាការទទួលស្គាល់ថា គ្រួសារបែបថ្មីមួយទៀត បានកើតមានហើយ»។ កូឡុំប៊ី ជាប្រទេសទី៤នៅអាមេរិកខាងត្បូង ដែលទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីអាហ្សង់ទីន ប្រេស៊ីល និងអ៊ុយរូហ្គាយ៕
កូឡុំប៊ី បានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ចាប់តាំងពីឆ្នាំ២០១៦មក ហើយកាលពីដើមខែកន្លងមក រដ្ឋាភិបាលនៃប្រទេសនៅអាមេរិកឡាទីនមួយនេះ បានទទួលស្គាល់ផ្លូវច្បាប់ចំពោះគ្រួសារមួយដែលមានបុរស៣នាក់។
  ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា គម្រោងនេះត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ រហូតដល់ខែមិថុនា ឆ្នាំ២០២១។ គម្រោងនេះ នឹងធ្វើឲ្យពលរដ្ឋជាង១ពាន់គ្រួសារ ដែលប៉ះពាល់សេដ្ឋកិច្ចដោយសារវិបត្តកូវីដ-១៩ មានចំណូលតាមរយៈការដាំកូនឈើ និងជាចំណែកស្តារប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជាឲ្យមានភាពពណ៌បៃតង។    កន្លងមកមានពលរដ្ឋខ្មែរដែលចំណាកស្រុកប្រមាណ១០ម៉ឺននាក់ បានវិលត្រឡប់មកប្រទេសខ្មែរវិញដោយសារគ្មានការងារការធ្វើ ក្រោយពីប្រទេសដែលពួកគេធ្វើការបានរងវិបត្តិកូវីដ-១៩។ បញ្ហានេះហើយ ជាហេតុជំរុញឲ្យពលរដ្ឋខ្លះលួចដើមព្រៃឈើ បរបាញ់សត្វ និងនេសាទខុសច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។   លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដោះស្រាយបញ្ហាសហគមន៍ ដែលរងគ្រោះដោយសារវិបត្តកូវីដ-១៩កន្លងមក។ លោកបានរៀបរាប់ដូច្នេះថា៖«កញ្ចប់ថវិកានេះ នឹងផ្ដល់ឱ្យសហគមន៍ដែលងាយរងគ្រោះ នូវឱកាសរកប្រាក់ចំណូលបានភ្លាមៗ តាមរយៈការដាំដើមឈើ ដើម្បីជួយឱ្យពួកគេអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាន។ សកម្មភាពនេះក៏នឹងរួមចំណែក ដល់ការស្ដារប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ផងដែរ»។  សកម្មភាពពលរដ្ឋខ្មែរមួយចំនួនដាំដើមឈើ រូបភាពពីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា  លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិយាយថា គម្រោងនេះ នឹងជួយបង្កើនគម្របព្រៃឈើក្នុងតំបន់ ដែលជាប្រភពស្រូបយកកាបូន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាផងដែរ។    «កម្មវិធីសាច់ប្រាក់ពលកម្មគឺជាការអន្តរាគមន៍ ទាន់ពេលវេលាដែលគេត្រូវការជាចាំបាច់ ដើម្បីឆ្លើយតប ភ្លាមៗចំពោះតម្រូវការបន្ទាន់របស់សហគមន៍ជនបទ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងភាពចាំបាច់ក្នុងការ ស្ដារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលកំពុងទទួលរងសម្ពាធ។ ការងារនេះនឹងជួយ បង្កើនគម្របព្រៃក្នុងតំបន់គោលដៅ ដែលជាប្រភពស្រូប យកកាបូន រួមចំណែកដល់ការបន្តប្រយុទ្ធប្រឆាំងទៅនឹង ការប្រែប្រួលអាកាសធាតុរបស់យើង»។ នេះជាការលើកឡើងរបស់លោក ទិន ពន្លក។    លោក Nick Beresford តំណាងអង្គការUNDP ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលស៊ុយអែតនិង UNDP នឹងប្តេជ្ញាផ្តល់ការគាំទ្រដល់កម្ពុជាបន្តទៀតផងដែរ៕   
ភ្នំពេញ៖ រាជរដ្ឋាភិបាលស៊ុយអែត បានផ្តល់ថវិកាជិតកន្លះលានដុល្លារដល់ពលរដ្ឋខ្មែរចំនួនជាង១ពាន់គ្រួសារ ដែលរស់នៅក្នុងខេត្តពោធិ៍សាត់ និងសៀមរាប សម្រាប់បង្កើតស្ថានីយបណ្តុះកូនឈើនៅតាមមូលដ្ឋានរបស់ពួកគេ។ គម្រោងនេះនឹងអនុវត្តក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន រួមទាំងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការUNDP។
 ពោធិ៍សាត់៖ ស្ត្រីមានផ្ទៃពោះនៅក្នុងឃុំក្បាលត្រាច ដែលទៅទទួលការពិនិត្យសុខភាពនៅមណ្ឌលសុខភាព ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីបុគ្គលិកពេទ្យ ទាំងក្នុងអំឡុងពេលពពោះ រហូតដល់សម្រាល។  នេះជាការអះអាងរបស់ប្រធានមណ្ឌលសុខភាព ក្រគរ ដែលបានបន្តថា ក្នុងមួយខែៗ មានស្ត្រីមានផ្ទៃពោះមកពិនិត្យសុខភាពចន្លោះពី២០០ ទៅ៣០០នាក់។ ក្រៅពីយកចិត្តទុកដាក់លើការសម្រាលកូន និងពិនិត្យសុខភាព គ្រូពេទ្យនៅមណ្ឌលសុខភាពនេះ ក៏ផ្ដល់ចំណេះដឹងទាក់ទងនឹងការថែទាំសុខភាពក្រោយសម្រាល និងការពិភាក្សាពីពន្យារកំណើតផងដែរ។   ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាងយុវជនឃុំក្បាលត្រាច ជាមួយ លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ ដូចតទៅ៖    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ អេង គឹមលាង(យុវជនឃុំក្បាលត្រាច)
  នាជំនួបនៅក្រុងរ៉ូម Harry Kane រកបានគ្រាប់បាល់បើកឆាកនាទី ទី៤ និង៥០  រីឯ២គ្រាប់ទៀតសម្រេចបានដោយ Harry Maguire នៅនាទី៤៦ និង Jordan Henderson នៅនាទី៦៣។ អង់គ្លេសឈានទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។   សរុប៥ប្រកួតកន្លងមក មិនទាន់មានក្រុមណាមួយស៊ុតបាល់បញ្ចូលទីលើអង់គ្លេសបាននោះឡើយ។ Star of the Match បានទៅលើ Harry Kane ដែលរកបាន២គ្រាប់។   រីឯជំនួបនៅក្រុងបាគូ Thomas Delaney រកបានគ្រាប់បាល់ដំបូងឲ្យដាណឺម៉ាកក្រោយប្រកួតបាន៥នាទី ហើយ Kasper Dolberg បន្ថែម១គ្រាប់ទៀតនៅជិតចាប់តង់ទីមួយ។ នៅដើមតង់ទីពីរ ខ្សែប្រយុទ្ធសាធារណរដ្ឋឆែក Patrik Schick វាយបកតាមពីក្រោយ១គ្រាប់ និងជាគ្រាប់បាល់ទី៥របស់គេក្នុងព្រឹត្តិការណ៍។   ទោះបីជាយ៉ាងណាក៏ដោយ ដាណឺម៉ាករក្សាលទ្ធផល ២-១ រហូតដល់បញ្ចប់ការប្រកួតដើម្បីឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro លើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩២មក។   អង់់គ្លេស និងដាណឺម៉ាក ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី៨ ខែកក្កដា នៅកីឡដ្ឋាន Wembley ខណៈអ៊ុយក្រែន និងសាធារណរដ្ឋឆែក ត្រូវហាលអាវ៕  
អង់គ្លេស បានយកឈ្នះអ៊ុយក្រែន ៤-០ បន្ទាប់ពីដាណឺម៉ាកទម្លាក់សាធារណរដ្ឋឆែក ២-១ នៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020។ អង់គ្លេស និងដាណឺម៉ាក ទៅប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលអ៊ុយក្រែន និងសាធារណរដ្ឋឆែក បានធ្លាក់ចេញពីព្រឹត្តិការណ៍។
  រយៈពេល៥ឆ្នាំហើយដែលអ្នកស្រី ទូច ស្រីរ័ត្ន ជ្រើសរើសការដាំប្រទាលកន្ទុយក្រពើ ដែលបានពូជពីប្រទេសជប៉ុនតាមរយៈមិត្តភិក្តរបស់អ្នកស្រី។ អ្នកស្រី ទូច ស្រីរ័ត្ន ប្រាប់ថា៖«ដំបូងដាំតែ១០ដើមទេហើយវាចេះតែកើតកូនជាបន្តបន្ទាប់ រហូតពេលនេះមានជាង ៥ពាន់ដើម និងគ្រោងពង្រីកដាំលើផ្ទៃដីឲ្យបាន១០ហិកតានៅពេលខាងមុខ»។   ការដាំប្រទាលកន្ទុយក្រពើ បានជួយផ្គត់ផ្គង់ដល់គ្រួសារអ្នកស្រី ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារ។ មុ្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើនេះ បន្តថា៖«ពីរឆ្នាំមុនយ៉ាងទាបអាចរកចំណូល ៥០០ដុល្លារក្នុងមួយខែ តែសព្វថ្ងៃអាចរកចំណូលជាមធ្យមពី ១ ០០០ដុល្លារទៅ ៤ ០០០ដុល្លារក្នុងមួយខែ»។   ចំពោះដំណាំប្រទាលកន្ទុយក្រពើមិនមានផលលំបាកសម្រាប់អ្នកស្រី ទូច ស្រីរ័ត្ន នោះទេ ផ្ទុយទៅវិញ វាមានទីផ្សារល្អ ដែលធ្វើឱ្យអ្នកស្រីមានបំណងពង្រីកការដាំបន្ថែម។ អ្នកសៀមរាបរូបនេះ ពន្យល់យ៉ាងដូច្នេះ៖«ប្រទាលកន្ទុយក្រពើមិនពិបាកមើលថែដូចដាំណាំផ្សេងទេ មិនចាំបាច់ប្រើប្រាស់ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត សូម្បីទឹកក៏មិនចាំបាច់ស្រោចទៀងទាត់ដែរ ហើយក៏មិនមានសត្វល្អិតចង្រៃបំផ្លាញដូចដាំណាំ ឬបន្លែដែរ។ ចំពោះទីផ្សារក៏ទូលាយពេលខ្លះកាត់សឹងមិនទាន់»។   បើតាមអ្នកស្រី ស្រីរ័ត្ន ប្រទាលកន្ទុយក្រពើដែលលក់រាល់ថ្ងៃនេះ គឺលក់ច្រើនប្រភេទដូចជា លក់កូនធម្មតា បណ្តុះដាក់ផើង និងលក់ជាធាង។ សម្រាប់កូនប្រទាលកន្ទុយក្រពើពូជធម្មតាអ្នកស្រី លក់ក្នុងតម្លៃ ៤០០០រៀលក្នុងមួយដើម។ រីឯកូនដែលបណ្តុះដាក់ក្នុងផើងលក់ក្នុងតម្លៃចាប់ពី ១៥ដុល្លារទៅ ២០ដុល្លារក្នុងមួយផើង។ ចំណែកឯធាងវិញ លក់ក្នុងតម្លៃ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។    «កាលដាំដំបូងៗក៏មិនទាន់មានទីផ្សារដែរ ព្រោះខ្ញុំមិនទាន់ចេះផ្សព្វផ្សាយដូចពេលនេះពឹងតែពេលគេមកឃើញទើបគេទិញ ប៉ុន្តែតាំងពីមានហ្វេសប៊ុកខ្ញុំចាប់ផ្ដើមបង្កើតផេកដើម្បីផ្សព្វផ្សាយ ហើយក៏មានអ្នកបញ្ជាទិញបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់អ្នកស្រី ទូច ស្រីរ័ត្ន ដោយបន្ថែមថា ក្រៅពីលក់ប្រទាលកន្ទុយក្រពើ អ្នកស្រីក៏បានកែច្នៃប្រទាលកន្ទុយក្រពើមួយផ្នែក ជាភេសជ្ជៈដើម្បីលក់ផ្ទាល់ខ្លួនផងដែរ។ អ្នកស្រី ស្រីរ័ត្ន ថាការផ្សំរូបមន្តទឹកប្រទាលកន្ទុយក្រពើជារូបមន្តប្រចាំគ្រួសារ អាចឱ្យអ្នកស្រីលក់ទឹកប្រទាលកន្ទុយក្រពើប្រមាណ ៥០ដបក្នុងមួយថ្ងៃ។ សម្រាប់ទឹកប្រទាលកន្ទុយក្រពើដែលអ្នកស្រីផលិតអាចទុកបានរយៈ ៧ថ្ងៃទៅ ១០ថ្ងៃ ដោយក្នុងមួយដបលក់ក្នុងតម្លៃ ២ ៥០០រៀល។   អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់ថា សម្រាប់រយៈពេលប្រមូលផលប្រទាលកន្ទុយក្រពើ មានរយៈពេល១០ខែ ទៅមួយឆ្នាំ។ ប្រទាលកន្ទុយក្រពើ ជាដំណាំមួយប្រភេទមានប្រយោជន៍ច្រើន ដែលភាគច្រើនអតិថិជនអាចយកទៅកែច្នៃដូចជាភេសជ្ជៈ,គ្រឿងសម្អាង,ព្យាបាលក្រពះ,ពោះវៀន,បញ្ហាសន្លាក់ជាដើម។ អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់បែបនេះ៕   រូបផ្ដល់ឲ្យដោយអ្នកស្រី ទូច ស្រីរ័ត្ន រូបភាពពីអ្នកស្រី ស្រីរ័ត្ន
អ្នកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើនៅជុំវិញផ្ទះ ដែលស្ថិតនៅភូមិខ្នារ ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ ស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ការដាំប្រទាលកន្ទុយក្រពើ អាចផ្ដល់ចំណូលជាមធ្យម ១  ០០០ ទៅ ៤ ០០០ដុល្លារក្នុងមួយខែ និងអាចជួយឱ្យគ្រួសារមានជីវភាពធូរធារ។
DUTIES: About the Role: The day to day scope is described in the two broad main responsibilities as follows: Business strategy and operations     Shape the overall product vision, road-map and strategy for your assigned product.     Act as the business owner of your assigned products and take charge of the profit and loss(P&Ls)     Ensure strong collaboration and communication across the company and serve as a primary point of contact for internal stakeholders across nearly all functions in the company - marketing, sales, operations, data science, engineering, content, customer service, payments and IT, as well as external vendors and partners.     Manage your assigned product on a daily basis, including the operations, driver/passenger issue resolution, driver qualification and on-boarding, develop and monitor driver training, procure merchandise and so on.     Grow your assigned product based on target such as demand and supply, profitability and so on.     Develop partnership strategy and form partnerships, by collaborating with Business Development and Marketing Partnership team.     Lead/Support events of your assigned product. Product launch:     Lead the product development, such as conducting market research, developing pricing strategy and USP and finding the right use cases and target audience; work with Procurement to source for vendors; work with Creatives on creative assets; work with Marketing to develop Go-to-market plans and launch events.     Build a launch plan and establish timelines, processes and success metrics to ensure that the launch is seamless, timely and efficient.     Hustle and problem solve in the face of ambiguity; prioritize and re-prioritize quickly and effectively. The Must haves:     Minimum 2 to 5 years of working experience preferably entrepreneurs, start-up experience or experience in a multi-disciplinary work environment.     Mandatory to have interest and strong operational and execution experience     Strong analytical skills, problem solving skills, critical thinking     Strong business acumen, be customer focused, team and results-oriented     Strong interest in logistics, pricing, marketplaces or supply-demand economics     Strong skills in business negotiation skills (contracts management)     Ability to navigate in fluid and dynamic environment     Passionate and interested in being part of GOGO and the team to create impact REQUIREMENTS:     Bachelors degree     Minimum 1-3 years work experience     Proficiency in MS Office, especially Excel     A track record of high performance, accustomed to working against measurable targets and OKRs     A strong team player and excellent communicator     Being flexible, and hardworking;     Honest, reliable and committed; confident and outgoing;     Willing to learn new things;     Work as team player     Excellent interpersonal skills and ability to work independent or team. Benefit:     Salary 700$ - 1,000$ Interested candidates should submit their CV with 3 references to The GOGO Online Booking Co.,LTD Company via email address: [email protected] by 30 October 2019 and require to work as soon as possible Mobile    098|099 87 22 44 Email    : [email protected] Address: Building H Silver (6 Floor and Room 1), St. 271, Sangkat Tumnup Tek, Khan Chamkamorn, Phnom Penh, Cambodia
The GOGO Online Booking Co.,LTD is a brand new start-up company to focus on taxi booking platform to help all Indian and Khmer Tuk Tuk, Motorbikes, Car Taxi to increase their sale volumes through latest technology in Mobile Apps and website in which convenience to all customers, taxi owners, delivery mechanism and ensure more sustainable service to maximize customers and taxi owner satisfactions on product, stuervice and other benefits that they get during using our GOGO Taxi. For our start-up company in Cambodia, we are urgently seeking dynamic, talented, motivated, pro-active, qualified and daring Cambodian candidates for One Business Development Manager based in Phnom Penh. GOGO Taxi encourages female to apply.
តាមរយៈសេចក្ដីប្រកាសរបស់មជ្ឈមណ្ឌលជាតិរញ្ជួយដីនេប៉ាល់ ការរញ្ជួយដីមានកម្រិត៦.៤រ៉ិចទ័រ ប៉ុន្តែមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានបន្ទាបកម្រិតរិចទ័រមកត្រឹមតែ៥.៧រ៉ិចទ័រ។ ដោយឡែកការស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិកវិញបានកំណត់ត្រឹម៥.៦រ៉ិចទ័រ ។   តួលេខអ្នកស្លាប់បណ្ដោះអាសន្នមានជាង១២០នាក់ តែគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនេះបានធ្វើឱ្យក្រុមមន្ត្រីបារម្ភចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារពួកគេទាន់មិនអាចទំនាក់ទំនងទៅកាន់តំបន់ភ្នំក្បែរចំណុចកណ្តាលរញ្ជួយដែលចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូស   «ចំនួនអ្នករងរបួសអាចមានរាប់រយនាក់ ហើយអ្នកស្លាប់អាចកើនឡើងផងដែរ» ។ លោក Harish Chandra Sharma មន្ត្រីស្រុក Jajarkot បាននិយាយបែបនេះ។    ផ្ទះជាច្រើនបានដួលរលំ និងជាច្រើនផ្សេងទៀតបានប្រេះស្រាំ ហើយអ្នកស្រុករាប់ពាន់នាក់បានចំណាយពេលពេញមួយយប់នៅក្នុងទីធ្លាខាងក្រៅ ដោយសារតែពួកគេភ័យខ្លាចខ្លាំងពេកក្នុងការចូលទៅក្នុងផ្ទះដែលមានភាពប្រេះស្រាំ។    លើសពីនេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីនេប៉ាល់លោក Pushpa Kamal Dahal ក៏បានប្រកាសថា លោកនាយកដ្ឋមន្ត្រីបានហោះហើរទៅកាន់តំបន់នោះនៅព្រឹកថ្ងៃទី៤ ខែវិច្ឆកា ជាមួយនឹងក្រុមគ្រូពេទ្យយោធាសរុបចំនួន១៦នាក់ ដើម្បីត្រួតពិនិត្យ ស្វែងរក និងជួយសង្គ្រោះផងដែរ។    ជាការពិត គ្រោះរញ្ជួយដីមួយនេះពិតជាខ្លាំង ដែលបណ្ដាឱ្យអង្រួនអគារនានារហូតដល់ទីក្រុងញូវដែលី ដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីតំបន់កើតហេតុ៕   
មនុស្សយ៉ាងហោចណាស់១២៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសក្នុងគ្រោះរញ្ជួយដីថ្ងៃទី៣ ខែវិច្ឆិកានៅតំបន់ភាគខាងលិច Jajarkot របស់នេប៉ាល់។ រញ្ជួយដីនេះ បានអង្រួនអគាររហូតដល់ទីក្រុងញូវដែលីរបស់ឥណ្ឌាឯណោះ។
  ក្នុងដំណើរការដោះដូរកីឡាករ ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គឺអនុញ្ញាតឱ្យក្លិបនីមួយៗ អាចផ្លាស់ប្តូរកីឡាករជាតិបាន ៣រូប និងកីឡាករអន្តរជាតិបាន ២រូបប៉ុណ្ណោះ។    បឹងកេត Abee Ndjoo Huber ក្លាយជាកីឡាកររបស់បឹងកេតជាផ្លូវការហើយ កាលពីថ្ងៃទី២៣ សីហា។ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានសម្រេចផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌរវាងក្លិប និងក្លិប។   កីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ រកគ្រាប់បាល់១០គ្រាប់ សម្រាប់ការប្រកួតជើងទី១កន្លងមកនេះ ដោយឈរពីក្រោយខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Jean Marie Privat ដែលមាន ១១ គ្រាប់ក្នុងដៃ ។   ក្រៅពីនាំចូលកីឡាករថ្មីនេះ ក្លិបបឹងកេត ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ Marko Rajkovic ។ Marko Rajkovic បានចូលរួមជាមួយបឹងកេត កាលពីដើមរដូវកាល ប៉ុន្ដែឆ្លងកាត់ប្រកួតជើងទី១ កន្លងមក ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ ហាក់ធ្វើមិនសូវបានល្អឡើយ ដោយបង្ហាញខ្លួន ៧លើក ហើយរកបាន ១គ្រាប់ប៉ុណ្ណោះ ។ ដោយសារលទ្ធផលមិនគាប់ចិត្តបែបនេះ ក៏ជាមូលហេតុដែលនាំឱ្យបឹងកេត សម្រេចចែកផ្លូវជាមួយអតីតសមាជិកក្លិប Happy Valley AA នៃលីគកំពូលហុងកុងតែម្ដង ។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយថា កីឡាកររូបនេះ នឹងទៅចូលជាមួយក្លិបណាឡើយ។   ជាមួយគ្នាក្លិបបាល់ទាត់បឹងកេត បានព្រមព្រៀងក្នុងការផ្ទេរកីឡាករខ្សែការពារ ទេស សម្បត្តិ ទៅកាន់ក្លិបវិសាខា ផងដែរ។ ទេស សម្បត្តិ បានចូលរួមជាមួយបឹងកេត កាលពីឆ្នាំ២០១៩។   វិសាខា     ក្រៅពីចុះកុងត្រាជាមួយកីឡាករ ទេស សម្បត្តិ កាលពីថ្ងៃទី២៣ សីហា ហើយ ក្លិបវិសាខា ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ ក្រោយឆ្លងកាត់១០ប្រកួតកន្លងមកនេះ ក៏បាននាំចូលកីឡាករថ្មីៗជាច្រើនរូបទៀតផងដែរ។ ក្នុងនោះ មាន កីឡាកកូរ៉េខាងត្បូង Lee Jae Gun សញ្ជាតិកូរ៉េខាងត្បូង នៅក្នុងអំឡុងពេលខែកក្កដា មុនបើករដូវកាលដោះដូរកីឡាករ២ថ្ងៃ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ បានផ្ដើមអាជីពដំបូង ជាមួយក្លិប AFC Tubize នៅក្របខណ្ឌលីគទី២ ប្រទេសប៊ែលហ្ស៊ិក ចាប់ពីឆ្នាំ២០១៧-២០១៩ មុននឹងផ្ទេរទៅក្លិប Chungnam Asan FC នៃលីគទី២ ប្រទេសកូរ៉េខាងត្បូង។     ដោយឡែកកីឡាករ Cristian Alex ក៏ជាចំណូលថ្មីរបស់វិសាខាដែរ។ កីឡាករសញ្ជាតិប្រេស៊ីលមានវ័យ ២៧ឆ្នាំវិញ មានបទពិសោធន៍លើទីលានជាង១០ឆ្នាំមកហើយ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី ពិសេសនៅអាស៊ាន។ រូបគេធ្លាប់លេងឲ្យក្លឹបជាច្រើននៅថៃ ដូចជាក្លិប Chiangmai FC , Khonkaen FC និង Songkhla FC មុនផ្ទេរមកវិសាខាពេលនេះ។     បន្ថែមពីនេះ វិសាខា ក៏បាននាំយកខែ្សការពារកណ្តាល ញឹម លីហួរ ផងដែរ ក្រោមកិច្ចព្រមព្រៀងខ្ចីជើងពីក្លិបបាល់ទាត់ខេត្តព្រៃវែង។ កីឡាកររូបនេះ ជួយឱ្យក្លិបព្រៃវែងឈ្នះពាន Hun Sen Cup ថ្នាក់ខេត្តឆ្នាំ២០២០ , ឈ្នះជើងឯក ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ និងថ្នាក់ខេត្តផ្សេងទៀតដែរ។   ទន្ទឹមនឹងការនាំកីឡាករថ្មីចូលក្លិបនោះ វិសាខា ក៏បានចែកផ្លូវជាមួយកីឡាករ Mustafa Zazai ។ ខ្សែបម្រើសញ្ជាតិអាហ្វហ្គានីស្ថាន Mustafa Zazai បានមកប្រកបអាជីពនៅកម្ពុជានៅឆ្នាំ ២០១៩ ដោយលេងឲ្យភ្នំពេញក្រោន មុនមករួមរស់ជាមួយក្លិបវិសាខានៅឆ្នាំ២០២០ ដោយបង្ហាញខ្លួនសរុប ២៧ ប្រកួតរកបាន២គ្រាប់។   ព្រៃវែង   ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានប្រកាសផ្លូវការនៃការនាំយកខ្សែប្រយុទ្ធចំណូលថ្មី ម្ចាស់អាវលេខ៣០ កីឡាករ Esoh Paul Omogba ផងដែរ ។ កីឡាកររូបនេះ បានរួមរស់ជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន១១លើក រកបាន៣គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។ ក្រោយមិនសូវទទួលបានលទ្ធផលជោគជ័យនេះ ទើបភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ Esoh Paul Omogba វិញ កាលពីខែកញ្ញា ២០២០។        ម្ចាស់អាវលេខ២៩ កីឡាករ ផាន សុផេន ក៏មកចូលរួមជាមួយក្លិបព្រៃវែង នៅជើងទី២ នៃការប្រកួតលីគកំពូលនៅកម្ពុជានេះដែរ ។ មុនមកកាន់ក្លិបថ្មីនេះ ផាន សុផេន ក៏ជាខ្សែប្រយុទ្ធឆ្នើមនៃក្លិបខេត្តបន្ទាយមានជ័យ ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ខេត្តផងដែរ។   ក្រៅពីនេះ កីឡាករខ្សែការពារ ងយ ស្រ៊ីន ក៏បានមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមលក្ខខណ្ឌខ្ចីជើង ពីក្លិបវិសាខា ទៀតផង។ ងយ ស្រ៊ីន បានផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១២ មុនផ្លាស់ទៅលេងឱ្យក្លិបណាហ្គាវើលដ៍ នៅឆ្នាំ២០១៦។ រូបគេបានរួមរស់ជាមួយវិសាខា នៅឆ្នាំ២០១៨។   ព្រះខ័នរាជស្វាយរៀង Emmanuel Junior Mbarga Mkene គឺជាកីឡាករចំណូលថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៣ សីហា។ ខ្សែបម្រើសញ្ជាតិកាម៉េរូន វ័យ២២ឆ្នាំ បានលេងឲ្យក្លិបជាច្រើននៅក្របខណ្ឌព័រទុយហ្គាល់ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ រួមមានក្លិប Condiexa ,Varzim B , Agueda មុនផ្ទេរទៅលេងឱ្យក្លិប Tours នៅប្រទេសបារាំង ហើយក៏មករួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀងនេះ។     ស្របពេលយកបានខ្សែបម្រើវ័យ២២ឆ្នាំនេះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសពីចែកផ្លូវជាមួយកីឡាករ Thiago de Jesus។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានមករួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីខៃវិច្ឆិកា ឆ្នាំ២០២០។ មុនមកលេងនៅកម្ពុជានេះ Thiago ធ្លាប់បានលេងនៅក្លិបថៃជាច្រើន ដូចជាក្លិប Samut Songkhram, Rayong និងThai Honda ចាប់ពីឆ្នាំ២០១៧ ដល់២០២០។ ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង មិនទាន់មានព័ត៌មានថា Thiago នឹងទៅលេងនៅក្លិបណាឡើយ។ កងយោធពលខេមរភូមិន្ទ ខ្សែប្រយុទ្ធ ម្ចាស់អាវលេខ១០ កីឡាករ CHAN Young Ha ក៏បានចុះកុងត្រាជាមួយក្លិបកងយោធពលខេមរភូមិន្ទហើយដែរ។ មុនផ្ទេរមកលេងនៅកម្ពុជា កីឡាករវ័យ ២០ឆ្នាំ កម្ពស់ ១.៨០ម៉ែត្ររូបនេះ បានផ្ដើមអាជីព ជាមួយក្លិប Osan U18 នៃប្រទេសកូរ៉េខាងត្បូង នឹងធ្លាប់ទៅក្លិប MFK Tatran Liptovsky Mikulas នាប្រទេសស្លូវ៉ាគីកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។ កីឡាករវ័យក្មេងរូបនេះ ក៏ធ្លាប់លេងឲ្យក្លិប FC 08 Homburg នៅក្របខណ្ឌលីគអាល្លឺម៉ង់ផងដែរ។   ជាមួយគ្នាទ័ព ក៏បាននាំយកខ្សែកីឡាករ ខ្សែប្រយុទ្ធថ្មី TIMOTHY Okereke សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ក្រោយកីឡាកររូបនេះ បានបញ្ចប់កុងត្រាជាមួយភ្នំពេញក្រោន។ Timothy Okereke បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្នុងឆ្នាំ២០១៥ ដោយលេងនៅស៊ីម៉ាក់យូណាយធីត មុនផ្លាស់ទៅខេមបូឌានថាយហ្គឺរ ឆ្នាំ២០១៧។ ក្រោយបង្ហាញខ្លួនបានមួយរដូវកាលនោះ រូបគេ ក៏បានទៅចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត ជុំទី១ រដូវកាល២០១៨ និងផ្ទេរទៅក្លិប UiTM នៅក្របខណ្ឌទី២ ម៉ាឡេស៊ី ជុំទី២ នាឆ្នាំ២០១៨ដដែល។ មួយក្រោយមក កីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ២៧នេះ បានត្រលប់មកលេងឱ្យក្លិបអង្គរថាយហ្គឺរ មុននឹងលេងឱ្យ ភ្នំពេញក្រោន នៅ២០២០។   អាស៊ីអឺរ៉ុប យូណាយធីត Adeyanju Rasheed Omokafe ក៏ក្លាយជាកីឡាករចំណូលថ្មីរបស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត សម្រាប់ការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ បានប្រកបអាជីពបាល់ទាត់នៅកម្ពុជា តាំងពីឆ្នាំ២០១៥ ដោយលេងបៀលប្រាយយូណាធីត មុនផ្លាស់ទៅលេងឱ្យណាហ្គាវើលដ៍ ដល់ឆ្នាំ២០១៧។ ក្រោយបាត់មុខមួយរយៈនោះ រូបគេ បានមកលេងឱ្យក្លិបកងយោធពលខេមរភូមិន្ទ នៅជើងទី១ នៅឆ្នាំ២០២០ ហើយលេងឱ្យគិរីវង់សុខសែនជ័យ នៅជើងទី២ នៅឆ្នាំដដែលនេះ។   ជាមួយគ្នានេះ ក្លិប ក៏បាននាំយកកីឡាករសញ្ជាតិនីហ្សេរីយ៉ាម្នាក់ទៀត គឺManuel E Johnson មកជួយពង្រឹងក្រុមបន្ថែមផងដែរ ក្រោយផ្ទេរកីឡាករឆ្នើម ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត។   ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ក៏សម្រេចចែកផ្លូវជាមួយកីឡាករចាំទី មាន គីមហុង ផងដែរ។ មិនទាន់មានព័ត៌មានថា កីឡាកររូបនេះ នឹងចូលរួមជាមួយក្លិបណាឡើយ ក្រោយចាកចេញពីអាស៊ីអារ៉ុប។   ក្លិបអគ្គិសនីកម្ពុជា ចំណែកក្លិបអគ្គិសនីកម្ពុជា ហាក់មិនមានសកម្មភាពដោះដូរកីឡាករឡើយ នៅអំឡុងពេលទីផ្សារបើកចំហររយៈពេល១ខែនេះ ។ ប៉ុន្តែក្លិបមួយនេះ ក៏ទទួលបានកីឡាករ ផុន តៃនិញ ពីក្លិបវិសាខា ក្រោមលក្ខខណ្ឌខ្ចីជើងដែរ។ កីឡាករ ផុន តៃនិញ បានលេងឱ្យវិសាខា នៅចុងឆ្នាំ២០១៨ ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី។   ចំណែកក្រុម៦ទៀត មិនឃើញមានសកម្មភាពដោះដូរកីឡាករឡើយ។ ឆ្លងកាត់ការប្រកួត១០លើក នៅជើងទី១កន្លងមក ក្លិបវិសាខា ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នោះ កំពុងឈរនៅលើកំពូលតារាងបណ្ដោះអាសន្ន ដោយមាន២២ពិន្ទុ ក្នុងដៃ ខណៈបឹងកេត តាមពីក្រោយដោយមាន២១ពិន្ទុ និងអង្គថាយហ្គឺរ មាន២០ពិន្ទុ។ ចំណែកនគរបាលជាតិ និងសូលទីឡូអង្គរ មិនទាន់ស្គាល់ពាក្យថា ឈ្នះនោះ ឈរនៅតារាង នៃការប្រកួតពានរង្វាន់មិត្តហ្វូន ២០២១នេះ៕  
ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជារដូវកាល២០២១ បានបិទបញ្ចប់ហើយ សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់មិត្តហ្វូន ។ ក្នុងនោះកីឡាករជាង១០រូប បានផ្លាស់ប្ដូរក្លិបថ្មី ។
  មានឪពុកជាអ្នករត់កង់បី និងម្តាយជាអ្នកលក់ទឹកអំពៅ យុវជន ចាយ វារៈ បានក្លាយជាបេក្ខជនទីពីរ ពីវិទ្យាល័យ ហ៊ុន សែន ស្រុកត្រពាំងប្រាសាទ ដែលជាប់បាក់ឌុបនិទ្ទេស A បន្ទាប់យុវជន កែវ ពន្លឺ ដែលសម្រេចបានកាលពីឆ្នាំ២០១៩។   យុវសិស្ស ចាយ វារៈ ម្ចាស់ជ័យលាភីជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ រូបភាព៖ ចាយ វារៈ   សម្រាប់ក្រុមគ្រួសារសិស្សនៅតំបន់ព្រំដែនខ្មែរ-ថៃ រូបនេះ ជីវភាពមិនសូវធូរធារ ប៉ុន្តែក៏មិនយ៉ាប់យ៉ឺនពេកនោះដែរ ដោយគេមានមធ្យោបាយម៉ូតូធ្វើដំណើរទៅមកសាលា លើចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រប៉ុណ្ណោះ។   ទទួលបាននិទ្ទេស A មិនមែនជារឿងចៃដន្យនោះឡើយសម្រាប់វារៈ ព្រោះគេក៏ជាអតីតសិស្សពូកែលេខ២ ថ្នាក់ទី៩ ផ្នែកគណិតវិទ្យា ទូទាំងខេត្តឧត្តរមានជ័យផងដែរ។ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់លើការរៀនសូត្រ នេះហើយជារូបមន្តគន្លឹះដែលនាំឲ្យគេទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្របាក់ឌុប។   វារៈ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រយៈពេលពេញមួយឆ្នាំកន្លងមក គេមានការបែងចែកការសិក្សាច្បាស់លាស់ ជាពិសេសការយកចិត្តទុកដាក់លើគន្លឹះសំខាន់។ ចំពោះលទ្ធផលក្នុងថ្នាក់ គេហាក់ដូចជាខ្សោយមុខវិជ្ជាគីមីបន្តិច ប៉ុន្តែក៏មិនដល់បាតថ្នាក់នោះដែរ។   ជោគជ័យដោយសារតែខ្លួនឯង? វារៈ បានឆ្លើយថា មិនមែន១០០ភាគរយនោះឡើយ អ្វីៗទាំងអស់សុទ្ធតែមានកត្តារួមផ្សំ ជាពិសេសការលើកទឹកចិត្តពីក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់។ គេក៏មិនលាក់បាំងនោះដែរ ចំពោះការតាំងចិត្តយកនិទ្ទេស A នៅមុនពេលប្រឡង ហើយវាក៏បានក្លាយជាសម្ពាធដ៏ធំមួយ។ ក្រោយប្រឡង យុវជនរូបនេះ គិតថា លទ្ធផលអាចបានត្រឹមនិទ្ទេស B ព្រោះមានការភ្លាត់ស្នៀតមួយចំនួន លើមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែមិនជាបញ្ហា។   «គ្រាន់តែឃើញឈ្មោះថាបាន A ភ្លាម! ខ្ញុំក៏រត់មកស្រែកប្រាប់ ប៉ា ពូមីង ម៉ែ ពីក្រៅផ្ទះ។ ពួកគាត់ស្មានតែកើតរឿងអី។ ខ្ញុំស្រែកផង យំផង ហើយរត់ទៅឱបប៉ាប្រាប់ថា ខ្ញុំបាន A ហើយ ពេលហ្នឹងប៉ាក៏យំ។» យុវជន ចាយ វារៈ បានរំលឹកពីអារម្មណ៍រំភើបរបស់ខ្លួន។   ចំពោះលទ្ធផលវិញ វារៈបាននិទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ឯអក្សរសាស្រ្តខ្មែរ បាននិទ្ទេស B ចំណែក មុខវិជ្ជាភាសាបរទេស ទទួលបាននិទ្ទេស D។ វាជាមោទកភាព របស់គ្រួសារ ចាយ វារៈ និងមុខមាត់ទាំងមូលនៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។   លោក ចាយ សៅឌី បានបញ្ជាក់ប្រាប់ ThmeyThmey ថា លោកតែងតែមានទំនុកចិត្តលើកូនជានិច្ច ពោលគឺតាំងពីគេនៅកុមារភាព ដោយសារតែកូនម្នាក់នេះ ជាសិស្សពូកែប្រចាំថ្នាក់ ហើយលោកតែងតែដាស់តឿនឲ្យគេខំប្រឹងប្រែង ទោះជាស្ថានភាពគ្រួសារបែបណាក៏ដោយ។ «ពេលឮកូនស្រែកថា បាននិទ្ទេស A ខ្ញុំក៏បានតបទៅវិញថា បំណងបានសម្រេចហើយ»។    លោក ចាយ សៅឌី ជាឪពុករបស់យុវសិស្ស ចាយវារៈ។ រូបភាព៖ ចាយ វារៈ បន្ទាប់ពីកូនប្រុសទទួលបានលទ្ធផលតាមបំណង លោកឪពុកវ័យ៤២ឆ្នាំរូបនេះ គ្រោងបញ្ចូនកូនសិក្សានៅភ្នំពេញបន្តទៀត ដោយលោកចង់ឲ្យក្លាយជាគ្រូបង្រៀននាពេលអនាគត។ បើទោះបីគ្រួសារជួបផលលំបាកបែបណាក្តី គ្រួសារនៅជនបទមួយនេះក៏មិនបោះបង់ឡើង ពោលនឹងស្វះស្វែងរកប្រាក់ដើម្បីផ្គត់ផ្គង់កូនៗ។   មិនខុសពី ឪពុករបស់ ចាយ វារៈឡើយ លោក ម៉ម សុខា នាយកវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ ក៏បានអបអរពីលទ្ធផលមួយនេះផងដែរ។ លោកបានបញ្ជាក់ថា នេះជាឆ្នាំទី២ សម្រាប់វិទ្យាល័យមួយនេះ ដែលមានសិស្សជាប់និទ្ទេស A។ បើទោះជាសិស្សនិទ្ទេស A មានតែមួយរូប ក៏ជាមុខមាត់សម្រាប់សាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ។   លោក ម៉ម សុខា ជានាយកសាលានៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ រូបភាព៖ លោក ម៉ម សុខា លោកនាយកបានលើកឡើងថា៖ «បើនិយាយទៅឆ្នាំនេះ ខ្ញុំមិនសូវរំពឹងពេកនោះទេ ដោយសារសន្ទុះនៃការសិក្សារបស់សិស្ស ហាក់ដូចជាមិនខ្ពស់នោះទេ។ ប៉ុន្តែនៅពេលចេញលទ្ធផលមកថា វិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ មានសិស្សជាប់និទ្ទេស A គឺនិយាយមិនចេញមានតែត្រេកអរ»។ បើតាមបញ្ជីឈ្មោះអាហារូបករណ៍ដែលប្រកាសដោយក្រសួងអប់រំ វារៈ ជាប់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃ នៅដេប៉ាតឺម៉ង់ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វារៈ អះអាងប្រាប់ថ្មីៗថា គាត់ស្រឡាញ់ជំនាញនេះ ប៉ុន្តែឪពុកចង់ឲ្យធ្វើគ្រូ ដូច្នេះក្រុមគ្រួសារនឹងមានការពិភាក្សាគ្នាសិន មុននឹងឈានដល់ការសម្រេចចិត្តជាផ្លូវការ។   នៅឆ្នាំនេះ ខេត្តឧត្តរមានជ័យ មានសិស្សចំនួន៦នាក់ ដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ដោយសិស្សស្រីមានចំនួន ៥នាក់ មកនៅវិទ្យាល័យអន្លង់វែង។ ចំណែកមួយរូបទៀត គឺមកពីវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ សិស្សស្រី ពីវិទ្យាល័យអន្លង់វែងទាំង៥នាក់ ដែលទទួលបាននិទ្ទេស A រួមមាន គ្រី កក្កដា, ជួង រូស្សា, ប៉ែត នីមល, ស៊ន សុម៉ាវត្តី និងរតនៈ សុខនាង៕    
ចាយ វារៈ ជាបេក្ខជនដែលប្រឡងជាប់និទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ក្នុងចំណោមជ័យលាភី៦នាក់នៅខេត្តឧត្តរមានជ័យ។ និទ្ទេស A ៥នាក់ទៀតសុទ្ធតែជាសិស្សស្រីនៅវិទ្យាល័យអន្លង់វែង ក្នុងស្រុកអន្លង់វែង រីឯ វារៈ ជាបេក្ខជនតែម្នាក់គត់ដែលបាននិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែលជាតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិស្ថិតនៅក្នុងចំណោមមន្រ្តីការទូតដំបូងគេដែលបានចូលរួមក្នុង«ចលនាពលរដ្ឋមិនស្តាប់បង្គាប់» ឬ Civil Disobedience Movement (CDM)។   ចលនានេះមានគោលដៅប្រឆាំងនឹងរដ្ឋាភិបាលយោធាដែលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានទម្លាក់លោកស្រី អោងសាន ស៊ូជី និងរដ្ឋាភិបាលជ្រើសតាំងតាមបែបប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីចេញពីអំណាច។   ថ្លែងមកកាន់វីអូអេភាសាភូមាកាលពីដើមខែកុម្ភៈ លោកបានរំឭកពីការគាំទ្របំណងរបស់ពលរដ្ឋមីយ៉ាន់ម៉ាថា៖ «ខ្ញុំមិនសោកស្តាយក្នុងការចូលរួមក្នុងចលនាពលរដ្ឋមិនស្តាប់បង្គាប់នោះទេ។ ហើយខ្ញុំមានមោទនភាពថែមទៀត ពីព្រោះយើងត្រូវឈរជាមួយនឹងប្រជាពលរដ្ឋ។ ខ្ញុំជាពលរដ្ឋម្នាក់ និងជាមន្រ្តីរដ្ឋម្នាក់ ដូច្នេះខ្ញុំមានមោទនភាពពីរឿងនេះ។ ជាមន្រ្តីរដ្ឋ យើងត្រូវរួបរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ។ តើប្រជាពលរដ្ឋចង់បានអ្វី? និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំប្រឆាំងយ៉ាងខ្លាំងទៅនឹងក្រុមជនដែលធ្វើដូចជាមិនដឹងថា ពលរដ្ឋចង់បានអ្វី»។   គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានតែងតាំងលោក Kyaw Moe Tun ជាតំណាងអចិន្រ្តៃយ៍របស់មីយ៉ាន់ម៉ាទៅកាន់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉កកាលពីខែតុលា ឆ្នាំ២០២០។   ចាប់តាំងពីការចូលកាន់កាប់ដោយយោធា លោកឯកអគ្គរដ្ឋទូតរូបនេះ«បានតំណាងឲ្យពលរដ្ឋមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិក្នុងនាមឲ្យរដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ដែលត្រូវបានបង្កើតឡើងដោយសមាជិកជ្រើសតាំងនៃសភាតំណាងក្រុមកុលសម្ព័ន្ធនានានិងមេដឹកនាំសង្គមស៊ីវិល»។   លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun បានប្រើប្រាស់តំណែងរបស់លោកដើម្បីពាំនាំសំឡេងពលរដ្ឋមីយ៉ាន់ម៉ាទៅកាន់សហគមន៍អន្តរជាតិ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៅក្នុងក្រុងអូស្លូ (PRIO) ដែលកាលពីថ្ងៃទី១ ខែកុម្ភៈ បានជ្រើសតាំងលោកនិងក្រុមប្រឹក្សាពិគ្រោះយោបល់សាមគ្គីជាតិមីយ៉ាន់ម៉ា (NUCC) ដែលជារដ្ឋាភិបាលប្រឆាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។   លោក Kyaw Moe Tun បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហ ប្រជាជាតិកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោកមិនបានតំណាងឱ្យរបបសឹកយោធា ហើយថា លោកថ្លែងចំពោះមុខឲ្យសមាជិកសភាដែលត្រូវបានជ្រើសតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។   លោក Kyaw Moe Tun បានអំពាវនាវឱ្យអង្គការសហប្រជាជាតិថ្កោលទោសការដឹកនាំដោយពួកយោធានៅមីយ៉ាន់ម៉ា ហើយ«ចាត់វិធានការខ្លាំងដើម្បីបញ្ឈប់សកម្មភាពហិង្សានិងអំពើឃោឃៅដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា និងបញ្ឈប់រដ្ឋប្រហារដោយយោធាជាបន្ទាន់»។   នៅក្នុងចំណោមមន្រ្តីទទួលបន្ទុកផ្នែកទំនាក់ទំនងការបរទេសចំនួន១.០០០នាក់មកពីក្រសួងការបរ ទេស មន្រ្តីការទូតជាង១០០នាក់បានចូលរួមក្នុងចលនាពលរដ្ឋមិនស្តាប់បង្គាប់នេះ។ នេះបើតាមលោក Kyaw Moe Tun។   លោកថ្លែងថា៖ «ជាពិសេសប្រសិនបើអ្នកមើលពីជ្រុងមួយនៃទំនាក់ទំនងអន្តរជាតិ ពិតណាស់ ពួកយោធាមិនអាចចេះតែធ្វើអ្វីដែលពួកគេចង់នោះទេ។ ជាឧទាហរណ៍ នៅអង្គការសហប្រជាជាតិ យោធាមិនមានសិទ្ធិក្នុងការមានតំណាងនៅទីនោះទេ»។   លោក Kyaw Swa Tun ដែលបានបម្រើការជាលេខាធិការទី៣ប្រចាំនៅស្ថានទូតមីយ៉ាន់ម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោនស្ថិតនៅក្នុងចំណោមក្រុមអ្នកផ្តាច់ខ្លួន។   លោកថ្លែងប្រាប់វីអូអេភាសាភូមាថា៖ «យើងអាចបង្ហាញដោយបើកចំហពីភាពអយុត្តិធម៌របស់យោ ធានៅក្នុងប្រទេស។ មានរឿងនានាបានកើតឡើង ដែលយើងមិនអាចពណ៌នាតាមតែយើងចង់ មុនពេលតំណាងឲ្យរបបសឹកយោធា។ ដូច្នេះ ការចូលរួមជាមួយចលនាពលរដ្ឋមិនស្តាប់ជាជោគជ័យមួយនៅក្នុងបដិវត្តន៍និទាយរដូវឆ្នាំ ២០២១»។   វីអូអេភាសាភូមាបានទាក់ទងស្ថានទូតមីយ៉ាន់ម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្វែងរកការធ្វើអត្ថា ធិប្បាយរបស់មន្រ្តីការទូតដែលតំណាងឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។   កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាបានចោទប្រកាន់លោក Kyaw Moe Tun ពីបទក្បត់ជាតិ។ ចាប់តាំងពីពេលនោះមក ក្រុមប្រឹក្សានេះបានព្យាយាមម្តងហើយម្តងទៀតក្នុងការជំនួសតំណែងលោកដោយមន្រ្តីអនុព័ន្ធយោធាគឺលោកវរសេនីយឯក Aung Thurein ជាតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។   នៅក្នុងសេចក្តីសម្រេចដំបូងក្រោយពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុវត្តសេចក្តីសម្រេចលេខ២៦៦៩ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយមានសំឡេងឆ្នោត១២ ទល់នឹងសូន្យ និងអនុបវាទដោយចិន ឥណ្ឌា និងសហព័ន្ធរុស្ស៊ី។   សេចក្តីសម្រេចនេះ«ទាមទារឲ្យមានការបញ្ចប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃអំពើហិង្សាទូទាំងប្រទេស និងជំរុញឱ្យមានការរក្សាភាពអត់ធ្មត់និងការបន្ធូរបន្ថយភាពតានតឹង។ សេចក្តីសម្រេចក៏បានជំរុញឲ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសទាំងអស់រួមមាន ប្រធានាធិបតី Win Myint និងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋលោកស្រី អោងសាន ស៊ូជី ផងដែរ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាសន្តិសុខ។   លោក Kyaw Moe Tun បាននិយាយថា «ផ្អែកលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ យើងសង្ឃឹមថា ថ្នាក់ដឹកនាំយោធាដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមនឹងត្រូវមកទទួលខុសត្រូវក្នុងពេលឆាប់ៗនេះ»៕  
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន មន្រ្តីការទូតជាង១០០នាក់ដែលតំណាងឲ្យប្រទេសនេះបានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិអំពីការប្រឆាំងរបស់ពួកគេទៅនឹងរដ្ឋាភិបាលរបបសឹកយោធា តាមរយៈការបដិសេធមិនតំណាងឲ្យរដ្ឋាភិបាលនេះ។
  បាតុករប្រមាណ៦០០នាក់ បានប្រមូលផ្ដុំខាងមុខទីបញ្ជាការកងទ័ពប្រេស៊ីលក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ក្នុងគោលបំណងទាមទារឲ្យកងទ័ពចូលអន្តរាគមន៍ប្រឆាំងនឹងបញ្ជារបស់អភិបាលរដ្ឋមួយចំនួនដែលហាមប្រជាជនចេញពីផ្ទះ។ បាតុករខ្លះ ចង់ឲ្យយោធាមានចំណាត់ដើម្បីជួយដោះស្រាយការរាលដាល COVID-19 និងឈានដល់ការព្យួរសភាទៀតផង។   អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេក៏ឃើញលោក ជែ បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីលចូលរួមក្នុងការតវ៉ាផងដែរ។ បាតុករមួយចំនួនបានលើកបដា «យោធាអន្តរាគមន៍ជាមួយលោក បុលសូណារ៉ូ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ ចំពោះមុខបាតុករ លោកប្រធានាធិបតីប្រេស៊ីលនិយាយថា លោកចូលរួមបាតុកម្មព្រោះលោកជឿជាក់លោកបាតុករ ហើយបាតុករប្រមូលផ្ដុំ ក៏ព្រោះតែពួកគេជឿលើប្រេស៊ីលដែរ។   យ៉ាងណាមិញ លោក បុលសូណារ៉ូ មិនបាននិយាយអ្វីទាក់ទងនឹងការអំពាវនាវឲ្យកងទ័ពចូលអន្តរាមន៍ ឬការបិទសភានោះឡើយ។ ប៉ុន្តែលោកបានប្រាប់ឲ្យបាតុករទាំងនោះ ប្រឹងតស៊ូដើម្បីប្រទេស និងពឹងផ្អែកលើរូបលោកជាប្រធានាធិបតីដើម្បីចាត់វិធានការចាំបាច់ សំដៅធានារបបប្រជាធិបតេយ្យ និងកាន់តែសំខាន់ គឺសេរីភាព។   គិតត្រឹមថ្ងៃទី១៩ ខែមេសា ប្រេស៊ីលមានករណីឆ្លងសរុបជិត៣ម៉ឺន៩ពាននាក់ និងស្លាប់ជិត២ពាន់៥រយនាក់។ យ៉ាងណាមិញ លោកប្រធានាធិបតី បុលសូណារ៉ូ មិនគាំទ្រវិធានការបិទទីក្រុងអ្វីទេ ព្រោះប៉ះពាល់សេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់ការងារ។ អភិបាលរដ្ឋសហព័ន្ធខ្លះដែលមានប្រជាជនច្រើនដូចជា Sao Paulo និង Rio de Janeiro បានប្រកាសបិទដោយផ្នែក និងណែនាំឲ្យប្រជាជនកុំចេញក្រៅផ្ទះឲ្យសោះ។    ដោយសាររឿងបិទប្រទេសនេះ លោក បុលសូណារ៉ូ ក៏បានបញ្ចប់តំណែងរដ្ឋមន្ត្រីសុខាភិបាល ព្រោះគាំទ្រវិធានការបិទនេះ។ ដោយសំដៅឈ្មោះលោក Luiz Henrique Mandetta ដែលជារដ្ឋមន្ត្រីសុខាភិបាល លោក បុលសូណារ៉ូ និយាយថា លោក Mandetta គិតតែពីបញ្ហាសុខាភិបាល តែលោកផ្ទាល់គិតពីជីវិតរាប់សេដ្ឋកិច្ច និងការងារផងដែរ៕ 
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) បានចូលរួមជាមួយបាតុកររាប់រយនាក់ខាងមុខអាគារបញ្ជាការកងទ័ព ដើម្បីតវ៉ានឹងការចេញបញ្ជារបស់អភិបាលរដ្ឋខ្លះដែលឲ្យប្រជាជនកុំចេញក្រៅផ្ទះដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ។ លោក បុលសូណារ៉ូ មិនពេញចិត្តទាល់តែសោះចំពោះវិធានការនេះ ដោយចាត់ទុកជាការបិទដង្ហើមសេដ្ឋកិច្ច និងធ្វើឲ្យប្រជាជនជាច្រើនអត់ការងារធ្វើ ដែលនេះជាបញ្ហាប្រឈមខ្លាំង។
ល្បែងកម្សាន្តប្រភេទនេះ គឺត្រូវការតែមនុស្សម្នាក់ជាអ្នកលេង រួមជាមួយនឹងត្រឡោកល្អៗពីរប៉ុនគ្នា ធ្វើជាឧបករណ៍ ដោយដៃម្ខាងកាន់១ និងដៃម្ខាងទៀតកាន់១ យកមកប្រជល់គ្នា តាម៧ចង្វាក់ គឺចង្វាក់ទី១ គោះលើក្បាល ទី២ គោះខាងមុខ ទី៣ គោះខាងក្រោមឃ្លៀកស្តាំ ទី៤ គោះខាងក្រោមឃ្លៀកឆ្វេង ទី៥ គោះខាងក្រោមជើងស្តាំ ទី៦ គោះខាងក្រោមជើងឆ្វេង និងចង្វាក់ទី៧ គោះខាងក្រោយខ្នង។ លុះគោះ គ្រប់ចំនួនហើយ គេចាប់ផ្តើគោះសារជាថ្មីម្តងទៀតតាមលំដាប់។ ល្បែងនេះ គេអាចគោះបែបអង្គុយក៏បាន និងបែបឈរក៏បាន។ តែជាទូទៅ គេគោះបែបឈរ គោះបណ្តើរ ដើរបណ្តើរ និងច្រៀងបណ្តើរ ទៅតាមទំនុកបទដែលគេចេះ។ ពេលហែកូន      កម្លោះទៅជូនជំនូនចូលរោងការ ឬកូនក្រមុំចុះផ្ទះចូលរោងខាងប្រុស អ្នកគោះត្រឡោកគេគោះ ឈររាំ ធ្វើជាស្ទាក់មុខកូនកម្លោះ មិនឲ្យឡើងទៅលើផ្ទះខាងស្រី ឬកូនក្រមុំ មិនឲ្យចូលរោងខាងប្រុស។ លុះដល់ឪពុក ម្តាយទ្វេភាគី អាណិតកុំឲ្យកូនឈរយូរពេក ខ្លាចហត់នឿយ ឬក៏អៀនខ្មាសគេ ម្នាក់ក្នុងចំណោមឪពុកម្តាយសងខាង បានយកស្រា និងសាច់ក្លែម ឬប្រាក់ជាដើម យកមកសូកអ្នកគោះត្រឡោកនោះ។ អ្នកគោះត្រឡោក សុខចិត្តព្រមបើកផ្លូវឲ្យទៅ ទើបអាចចូលទៅបាន៕ ដកស្រង់ចេញពីសៀវភៅ៖ «ល្បែងប្រជាប្រិយខ្មែរ» ដែលរៀបរៀងដោយ៖ លោក ចាប ពិន អ្នកស្រី ពេជ្យ សល់, លោក លី ធាមតេង និង ស្តើង ឆូរ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ(ឆ្នាំ១៩៦៤) សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
គោះត្រឡោក ជាល្បែងមួយក្នុងចំណោមល្បែងកម្សាន្តប្រជាប្រិយខ្មែរជាច្រើន។  ល្បែងនេះគេលេងក្នុងពេលណាក៏បាន ប៉ុន្តែគេច្រើនតែលេងនៅពេលលើកជំនូន-ស៊ីស្លា ក្នុងពីធីមង្គលការកូន  ពោលនៅពេលហែកូនកម្លោះ ទៅជូនជំនូនចូលរោងការខាងស្រី។ ក្នុងពេលនោះ គេតែងរកបុរសជំទង់ៗ កម្លោះៗ ឬបុរសចំណាស់ៗ ជាអ្នកគោះត្រឡោក លេងកម្សាន្ត សម្រាប់ផ្តល់ភាពរីករាយ  ជូនអ្នកទស្សនា។ បន្ថែមពីនេះ ល្បែងនេះអាច ឲ្យអ្នកលេងកើតសាច់ដុំ និងធ្វើឲ្យដៃរហ័សរហួនផងដែរ។
  ទោះបីជាដូច្នេះមែនក្តី គេហទំព័រ Business Insider បានធ្វើការពន្យល់ថា កាលពីប៉ុន្មានទសវត្សរ៍មុន ឧហ្សាកម្មផលិតយន្តហោះលើពិភពលោកត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្សេងៗដទៃទៀត។ ក្នុងនោះមានដូចជា McDonnell Douglas, BAe, Saab, Lockheed, Fokker ឬ Convair ជាដើម។ ចំពោះ Boeing ក្រុមហ៊ុនមួយនេះត្រូវបានគេស្ថាបនាឡើងតាំងពីឆ្នាំ១៩១៦មកម្ល៉េះ ដែលសព្វថ្ងៃជាក្រុមហ៊ុនឧស្សាហកម្មមហិមាមួយរបស់សហរដ្ឋអាមេរិក។ ចំណែកឯ Airbus វិញ ត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រាងរវាងប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នៅក្នុងឆ្នាំ១៩៦៧ ក្នុងការពង្រីកវិសាលភាពឧស្សាកម្មផលិតយន្តហោះនៅក្នុងតំបន់នៃទ្វីបអឺរ៉ុប។    Airbus គឺជាការចាក់បញ្ចូលគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើននៅក្នុងទ្វីបអឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅតំបន់ Toulouse ប្រទេសបារាំង។ ប្រភេទយន្តហោះដំបូង A300 របស់ Airbus ត្រូវបានចាប់ផ្តើមផលិតជាមួយនឹងបញ្ហាជាច្រើន។ ដំបូងឡើយម៉ាស៊ីនយន្តហោះ RB211 របស់ Rolls-Royce មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរថាមពលទៅកាន់យន្តហោះប្រភេទ A300 ថ្មីនេះ ជាមួយនឹងកៅអីអ្នកដំណើរចំនួន៣០០កៅអី។    ក្រោយមក Airbus ក៏បានទិញយកម៉ាស៊ីនយន្តហោះពីក្រុមហ៊ុន GE និង Pratt & Whitney រួចកាត់បន្ថយចំនួនកៅអីពី៣០០ មកកាន់២៥០វិញ។ នៅក្នុងឆ្នាំ១៩៦៨ ក្រុមហ៊ុនមួយចំនួនរបស់ចក្រភពអង់គ្លេសបានកាត់បន្ថយការវិនិយោគរបស់ខ្លួន ដោយសារតែការចំណាយមានកំណើនហួសពីការរំពឹងទុកលើការពិសោធន៍យន្តហោះប្រភេទថ្មីមួយទៀតមានឈ្មោះថា Concorde ។ នៅក្នុងឆ្នាំ១៩៧០ ហេដ្ឋារចនាសម្ព័ន្ធថ្មីនៃក្រុមហ៊ុន Airbus ត្រូវបានបង្កើតឡើងដោយមានឈ្មោះថា«Airbus Industrie»។    Airbus បានចាប់ផ្តើមផលិតយន្តហោះរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាទំនើប ទាំងខាងប្រព័ន្ធអេឡិចត្រូនិច និងលោហៈធាតុដែលគេយកមកផលិតជាគ្រោងយន្តហោះ។ ផ្នែកផ្សេងៗនៃយន្តហោះត្រូវបានផលិតឡើងនៅតាមប្រទេសនានានៃទ្វីបអឺរ៉ុប រួចដឹកជញ្ជូន និងផ្គុំសម្រេចនៅក្នុងប្រទេសបារាំង។ បារាំងមានតួរនាទីក្នុងការផលិតបន្ទប់បើកបរ ប្រព័ន្ធបញ្ជាយន្តហោះ និងផ្នែកខាងក្រោមតួរយន្តហោះ។ អាល្លឺម៉ង់ផលិតផ្នែកខាងមុខ ក្រោយ និងលើ នៃតួរយន្តហោះ។ ចក្រភពអង់គ្លេសផលិតស្លាប ចំណែកឯអេស្ប៉ាញផលិតកន្ទុយបញ្ឈរយន្តហោះខាងក្រោយ។    ដំបូងឡើយ Airbus ផលិតប្រភេទ A300 របស់ខ្លួនមិនមែនសម្រាប់ប្រកួតប្រជែងទីផ្សារជាមួយនឹង Boeing នោះទេ។  ជាមួយនឹងយន្តហោះទំហំមធ្យមដែលខ្លួនកំពុងដែលមាននេះ Airbus តម្រង់ទិសប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងប្រភេទ DC-10 និង Lockheed L-1011 ។ Airbus បានយកយន្តហោះរបស់ខ្លួនទៅបង្ហាញទៅកាន់ទីផ្សារពិភពលោក តែមិនបានទាក់ទាញទីផ្សាររបស់សហរដ្ឋអាមេរីកនោះទេ។ នៅក្នុងឆ្នាំ១៩៧៨ Airbus បានឲ្យយន្តហោះ A300 របស់ខ្លួនចំនួន៤គ្រឿងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Eastern Airline នៃសហរដ្ឋអាមេរីកសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេល៦ខែ។ ក្រោយពីការប្រើប្រាស់ដោយសាកល្បងនេះ ក្រុមហ៊ុន Eastern Airline ពេញចិត្ត និងចុះកុងត្រាកុម្ម៉ង់ទិញយក A300 ចំនួន២៣គ្រឿងពី Airbus ។    នេះជាលើកដំបូងនៃទីផ្សារ Airbus បានរីកដុះដាលទៅក្នុងសហរដ្ឋអាមេរីក។ នៅក្នុងអំឡុងពេលដដែលនេះ Boeing មិនទាន់បានផ្តោតអារម្មណ៍លើការផលិតយន្តហោះខ្នាតមធ្យមដូច Airbus នោះទេ។ រហូតមកទល់ឆ្នាំ១៩៨១ ដែលយន្តហោះធុនមធ្យមរបស់ Boeing ដែលមានឈ្មោះថា 767-200 អាចចូលបម្រើការក្នុងទីផ្សារបាន។    ជំនាន់ក្រោយៗរបស់ A300 ក្នុងនោះមានដូចជា A320 បានផ្លាស់ប្តូរមុខមាត់របស់ក្រុមហ៊ុន Airbus យ៉ាងពេញទំហឹង។ A320 នេះបានក្លាយជាគូរប្រកួតប្រជៀងជាមួយនឹង Boeing 737 ។ ក្នុងឆ្នាំ១៩៨១ ក្រុមហ៊ុន Air France បានជាវយន្តហោះប្រភេទ A320 ចំនួន២៥គ្រឿងទាំងមុនពេលដែលផលិតកម្មបានចាប់ផ្តើម។ មកទល់សព្វថ្ងៃ យន្តហោះ A320 ជាង១៤ពាន់គ្រឿងត្រូវបានក្រុមហ៊ុនអាកាសចរណ៍នានាលើពិភពលោកជាវមកប្រើប្រាស់។ A320 មានលក្ខណៈទំនើបជាមួយនឹងប្រព័ន្ធអេក្រង់អេឡិចត្រូនិច ការបើកបរជំនួញដោយប្រព័ន្ធកំព្យូទ័រ (Fly-by-Wire) ។ ក្រោយមក ប្រភេទ A330 ក៏បាននាំយកចំណូលជាច្រើនទៀតទៅកាន់ Airbus ផងដែរ។    ដោយហេតុនេះ Boeing បានចាប់ផ្តើមបាត់បង់ទីផ្សាររបស់ខ្លួនបន្តិចម្តងៗនៅក្នុងឆ្នាំ១៩៩៦។ Boeing បានចុះកុងត្រាពិសេសរវាងខ្លួន និងក្រុមហ៊ុនអាកាសចរណ៍ American Airline ជាអតិថិជនផ្តាច់មុខក្នុងរយៈពេល២០ឆ្នាំជាមួយនឹងការបន្ថយតម្លៃយន្តហោះរបស់ខ្លួន។ Boeing បានបន្តធ្វើដូច្នេះជាមួយក្រុមហ៊ុន Delta និង Continental ។ នៅក្នុងឆ្នាំ ១៩៩៧ Boeing បានទិញយក McDonnell Douglas ក្នុងតម្លៃ១៣ពាន់លានដុល្លារ។ ក្នុងពេលនេះ Lockheed ក៏បានចាប់ផ្តើមចាក់ចេញពីទីផ្សារប្រកួតប្រជែងផងដែរ បន្សល់ទុកនូវក្រុមហ៊ុនពីរធំៗគឺ Airbus និង Boeing ។    នៅក្នុងអំឡុងដើមឆ្នាំ២០១០ ក្រុមហ៊ុនអាកាសចរណ៍អាមេរីកមួយចំនួនបានចាប់ផ្តើមបន្តជាវយន្តហោះពី Airbus បន្តទៀត។ នៅចុងទសវត្សរ៍ទី៩០ Airbus បានចាប់ផ្តើមសិក្សាលើការផលិតយន្តហោះធុនធំ A380 ដើម្បីប្រកួតជាមួយនឹងយន្តហោះធុនធំ 747 របស់ Boeing ។ តែ A380 មិនបានទាក់ទាញទីផ្សាររបស់ពិភពលោកដូចដែលបានរំពឹងទុកនោះទេ។    A380 ចំនួន២៩០គ្រឿងប៉ុណ្ណោះត្រូវបានលក់ចេញទៅក្រៅ។ ជាមួយនឹងជំនាន់ថ្មីរបស់ក្រុមគ្រួសារ A300,  Airbus A320neo និង A330neo បានវាយលុកទីផ្សារអាកាសចរណ៍ម្តងទៀត ក្នុងអំឡុងពេលដែល 737 Max របស់ Boeing នៅកំពុងតែជួបបញ្ហាក្នុងការហោះហើរជាច្រើនទៀត ដោយសារតែ 737 Max បានជួបគ្រោះថ្នាក់ទ្វេដងជាប់គ្នា ក្នុងរយៈពេលដ៏ខ្លី។ ទោះបីជា Boeing 737 Max ត្រូវបានគេហាមឃាត់មិនឲ្យហោះហើរដឹកអ្នកដំណើរមែន ក៏ក្រុមហ៊ុនទាំងពីរខាងលើនេះនៅតែបន្តជាគូប្រកួតប្រជែងនឹងគ្នាមកទល់សព្វថ្ងៃ៕
 បើលោកអ្នកឧស្សាហ៍ធ្វើដំណើរតាមអាកាស ជារួមលោកអ្នកប្រាកដជាធ្លាប់ធ្វើដំណើរលើយន្តហោះរបស់ក្រុមហ៊ុនពីរផ្សេងគ្នាគឺ Airbus ឬ Boeing ។ សព្វថ្ងៃ ការប្រកួតប្រជែងរវាង Airbus និង Boeing គឺជាការប្រកួតប្រជែងទីផ្សារមួយយ៉ាងសកម្មខ្លាំងណាស់ ប្រៀបបានដូចគ្នាជាមួយនឹងការប្រកួតប្រជែងនៃវិស័យផ្សេងៗទៀតមានដូចជា Coca-Cola ជាមួយនឹង Pepsi, Ford ជាមួយនឹង GM, ឬ McDonalds ជាមួយនឹង Burger King ជាដើម។
គ្រាន់តែទៅដល់ខាងមុខខ្លោងទ្វារការិយាល័យចេញលិខិតឆ្លងដែនដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីប្រជុំជននៅភ្នំពេញ អ្នករត់ការឲ្យមន្ត្រីចេញលិខិតឆ្លងដែនបានមកស្វាគមន៍ ហើយសួរថា«មានណាត់ហើយឬនៅ» ដែលសំដៅថាតើមានអ្នកជួយរត់ការធ្វើលិខិតឆ្លងដែនហើយឬនៅ? ប្រសិនបើនៅទេ ពួកគេនឹងនាំទៅជួបមន្ត្រីចេញលិខិតឆ្លងដែន ដែលនឹងជួយសម្រួលកិច្ចការទាំងនេះ។ ពលរដ្ឋខ្លះដែលធ្លាប់ស្គាល់មន្ត្រីនៅទីនោះអាចមកជួបមន្ត្រីដោយផ្ទាល់ ហើយមន្ត្រីនោះនឹងជួយបំពេញឯកសារប្រវត្តិរូបមួយច្បាប់ ការថតចម្លងអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗ។ ទីធ្លាសម្រាប់បំពេញឯកសារ និងកន្លែងអង្គុយរង់ចាំ នៅក្នុងការិយាល័យធ្វើលិខិតឆ្លងដែន(ស៊ុន ណារិន/VOA) មន្ត្រីស្លៀកពាក់ឯកសណ្ឋានការិយាល័យចេញលិខិតឆ្លងដែននៅទីនោះបានយកតម្លៃលើសពីការកំណត់ ជាថ្នូរនឹងការជួយបំពេញឯកសារ ការជួយសម្រួលដំណើរការ និងការជូនដំណឹងពេលលិខិតឆ្លងដែនធ្វើរួចហើយ។ តម្លៃដែលមន្ត្រីទាំងនោះយកគឺអាស្រ័យលើពួកគេម្នាក់ៗ មិនដូចគ្នានោះទេ។ ប៉ុន្តែជាទូទៅ ពួកគេយកពី១០ដុល្លារទៅ២០ដុល្លារលើសតម្លៃកំណត់។ ប៉ុន្តែមានអ្នកខ្លះយករហូតទៅដល់៥០ដុល្លារ។ ការធ្វើលិខិតឆ្លងដែនមានបែងចែកជាបីសេវា គឺសេវាធម្មតាត្រូវបង់តម្លៃ១០០ដុល្លារអាមេរិក ហើយមានរយៈពេលកំណត់ធ្វើគឺ២០ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យមតម្លៃ១៥០ដុល្លារ រយៈពេលកំណត់១០ថ្ងៃនៃថ្ងៃធ្វើការ និងតម្លៃ២០០ដុល្លារសម្រាប់សេវារហ័ស រយៈពេលមួយថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីឆ្នាំ២០១៦។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសថា រយៈពេលនៃការធ្វើលិខិតឆ្លងដែន២០ថ្ងៃ ត្រូវប្តូរមក១៥ថ្ងៃវិញ។ ចំណែក១០ថ្ងៃត្រូវប្តូរមក៧ថ្ងៃវិញ ហើយតម្លៃសេវាគឺនៅដដែល។ នៅការិយាល័យចេញលិខិតឆ្លងដែន តារាងតម្លៃធ្វើលិខិតឆ្លងដែនត្រូវបានដាក់ព្យួរនៅលើជញ្ជាំងដើម្បីឲ្យប្រជាពលរដ្ឋបានដឹង។ តែនេះមិនមានន័យសម្រាប់អ្នកសុំលិខិតឆ្លងដែននោះទេ ដោយសារពួកគាត់មានអ្នកជួយរត់ការឲ្យទៅហើយ។ បុរសម្នាក់ដែលជាអ្នកនាំភ្ញៀវឲ្យមន្ត្រីចេញលិខិតឆ្លងដែនបាននិយាយដោយមិនបញ្ចេញឈ្មោះថា លោកធ្លាប់បាននាំភ្ញៀវឲ្យមន្ត្រីនៅទីនោះ ដោយទទួលបានប្រាក់ពីមន្ត្រីចាប់ពី១០០០០ទៅ១៥០០០រៀលសម្រាប់ភ្ញៀវម្នាក់។ អ្នកស្រីកុលាប អាយុ៤១ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប និងជាអ្នកលក់គ្រឿងរថយន្តម្នាក់ មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ អ្នកស្រីបានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីសុំលិខិតឆ្លងដែន ទុកគ្រាន់ធ្វើដំណើរទៅទិញសម្ភារៈរថយន្តនៅប្រទេសថៃ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានចំណាយប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែនចំនួន១១៥ដុល្លារ និងបង់ថ្លៃរូបថតចំនួន១៦០០០រៀល។ អ្នកស្រីបានបញ្ជាក់ថា ការរកជំនួយពីអ្នករត់ការដែលមានទំនាក់ទំនងជាមួយមន្ត្រីចេញលិខិតឆ្លងដែន គឺដើម្បីកុំឲ្យចំណាយពេលយូរ នៅពេលមករាជធានីភ្នំពេញ ដើម្បីបំពេញឯកសារសុំលិខិតឆ្លងដែន។ អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «កាលហ្នឹងថា យើងនៅឆ្ងាយ។ បងចង់ថា ឲ្យសេវាគេធ្វើទៅ ដើម្បីយើងចំណាយពេលទៅគេងនៅភ្នំពេញឆាប់ ដូចថា តែមួយយប់ទៅ យើងអាចធ្វើហើយ។ យើងអាចវិលមកវិញ។ ប៉ុន្តែបើយើងទៅធ្វើដោយខ្លួនឯង បងខ្លាចចំណាយពេលយូរ»។ អ្នកស្រីបន្ថែមថា ការរកឯកសារបំពេញដោយខ្លួនឯងជារឿងលំបាកមួយ។ អ្នកស្រីមានប្រសាសន៍ថា៖ «បងគិតថា ពិបាកត្រង់ថា ទៅសុំពាក្យគេហ្នឹង គេថា ក៏យ៉ាប់នឹងសុំដែរ។ បងអត់បានទៅសុំអាពាក្យដែលយើងត្រូវបំពេញហ្នឹង បងអត់បានទៅសុំទេ។ ប៉ុន្តែអ្នកដែលឈរជិតយើង គេនិយាយគ្នាគេហ្នឹងគឺគេថា អត់ស្រួលទេ។ គេថា អីចឹង»។ អ្នកសុំលិខិតឆ្លងដែនរូបនោះបានឲ្យដឹងទៀតថា អ្នកបំពេញឯកសារឲ្យអ្នកស្រី ជាអ្នកស្លៀកពាក់ស៊ីវិលធម្មតា និងជាភ្នាក់ងាររបស់មន្ត្រីនៅទីនោះ។ ទោះជាយ៉ាងណា  អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីអាចមានសមត្ថភាពបំពេញឯកសារសុំលិខិតឆ្លងដែនបានដោយខ្លួនឯង។ អ្នកស្រីបានថ្លែងថា៖ «បងបំពេញបានអីតើអូន! ព្រោះបងចេះអក្សរទេតើ! ប៉ុន្តែបងអត់ដឹង ចង់ថា ដំបូង គឺបងត្រូវការពឹងគេ ហើយវាស្រួល។ បើតាមថា បំពេញខ្លួនឯង បងធ្វើបានទេតើ»។ ប្រជាពលរដ្ឋប្រមាណ១៥នាក់ ដែល VOA បានសាកសួរនៅកន្លែងចេញលិខិតឆ្លងដែន បានអះអាងដូចៗគ្នាថា ឯកសាររបស់ពួកគេត្រូវបានបំពេញឲ្យតាមរយៈមន្ត្រីនៅទីនោះ អ្នករត់ការឲ្យមន្ត្រី ឬភ្នាក់ងារក្រុមហ៊ុនដែលផ្តល់សេវាធ្វើលិខិតឆ្លងដែន។ អ្នកសុំលិខិតឆ្លងដែនម្នាក់ក្នុងវ័យ២៤ឆ្នាំបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា មិត្តភ័ក្តិរបស់កញ្ញាបានណែនាំឲ្យស្គាល់មន្ត្រីចេញលិខិតឆ្លងដែននៅទីនោះ ហើយមន្ត្រីបានរៀបចំឯកសារឲ្យកញ្ញា។ កញ្ញាបន្តថា កញ្ញាបានចំណាយថវិកា១១០ដុល្លារសម្រាប់លិខិតឆ្លងដែនរយៈពេល២០ថ្ងៃ។ កញ្ញានិយាយថា៖ «គេសរសេរឲ្យ។ មន្ត្រីចេញលិខិតឆ្លងដែនបំពេញឲ្យ»។ ពាក្យសុំធ្វើលិខិតឆ្លងដែន ដែលមន្រ្តីជួយបំពេញឲ្យអ្នកធ្វើលិខិតឆ្លងដែន។ (ស៊ុន ណារិន/VOA) ពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះដែរ បានលើកឡើងថា អ្នកនាងបានចំណាយប្រាក់២៥០ដុល្លារសម្រាប់សុំលិខិតឆ្លងដែនរយៈពេលមួយថ្ងៃ ហើយមន្ត្រីនៅទីនោះបំពេញឯកសារឲ្យ។ ឯកសារមួយច្បាប់ដែលមន្ត្រី ឬអ្នករត់ការជួយបំពេញឲ្យនោះគឺជាពាក្យសុំចេញលិខិតឆ្លងដែនដែលបំពេញព័ត៌មានតាមអត្តសញ្ញាណប័ណ្ណ បញ្ជាក់មុខរបរ អាស័យដ្ឋានបច្ចុប្បន្ន ឈ្មោះឪពុកម្តាយ និងអាយុរបស់ពួកគាត់ និងឈ្មោះបងប្អូនសម្រាប់ទំនាក់ទំនង។ បន្ទាប់ពីបំពេញពាក្យសុំធ្វើលិខិតឆ្លងដែន មន្ត្រីនោះនឹងថតចម្លងអត្តសញ្ញាណប័ណ្ណភ្ជាប់នឹងពាក្យសុំនោះ ហើយបញ្ជូនទៅវាយត្រាថា«បានចម្លងត្រឹមត្រូវតាមច្បាប់ដើម» ដោយយកប្រាក់១ពាន់រៀលពីអ្នកសុំលិខិតឆ្លងដែន។ បន្ទាប់ពីវាយត្រារួចហើយ ដំណើរការបន្ទាប់គឺអ្នកសុំលិខិតឆ្លងដែនត្រូវធ្វើខ្លួនឯងទាំងអស់គឺត្រូវចាប់លេខរង់ចាំ ដើម្បីផ្តិតយកស្នាមខ្ចៅម្រាមដៃ ថតរូប បិទរូបថត វាស់កម្ពស់ និងសម្ភាស ដែលជាដំណាក់កាលចុងក្រោយ។ អ្នកសុំលិខិតឆ្លងដែនត្រូវចំណាយពេលយ៉ាងតិចមួយម៉ោងកន្លះ ខណៈមានប្រជាពលរដ្ឋច្រើនមកធ្វើដំណាលគ្នា។ បន្ទាប់ពីផ្តិតខ្ចៅម្រាមដៃ អ្នកសុំលិខិតឆ្លងដែនត្រូវបង់ថ្លៃថតរូបចំនួន១៦០០០រៀល។ នៅលើតុមន្ត្រីបិទរូបថតមានកាតទំនាក់ទំនងរបស់មន្ត្រីចេញលិខិតឆ្លងដែន ដែលទុកឲ្យអ្នកសុំលិខិតឆ្លងដែនយកទុកដើម្បីទាក់ទងសុំលិខិតឆ្លងដែននៅពេលក្រោយ។ បន្ទាប់ពីបំពេញដំណើរការទាំងអស់នេះ ពួកគេត្រូវយកឯកសារមួយច្បាប់នេះទៅឲ្យមន្ត្រីរត់ការរបស់ខ្លួន ហើយបង់ប្រាក់។ ការបង់ប្រាក់នោះមិនមានវិក្ក័យប័ត្រនោះទេ ហើយក៏មិនមានចុងសន្លឹកណា ដែលបញ្ជាក់ពេលវេលាមកយកលិខិតឆ្លងដែននោះដែរ។ បើតាមព័ត៌មានដែលបិទនៅលើជញ្ជាំង មន្ត្រីត្រូវចេញបង្កាន់ដៃបង់ប្រាក់ និងចុងសន្លឹកសម្រាប់មកទទួលលិខិតឆ្លងដែន តាមពេលកំណត់។ អ្នកសុំលិខិតឆ្លងដែនរង់ចាំការហៅទូរស័ព្ទពីមន្ត្រី នៅពេលលិខិតឆ្លងដែនធ្វើហើយ ឬអ្នកសុំលិខិតឆ្លងដែនត្រូវហៅទូរស័ព្ទសួរថា តើលិខិតឆ្លងដែនធ្វើហើយឬនៅ។ មន្ត្រីចេញលិខិតឆ្លងដែនម្នាក់គឺអ្នកស្រី ស៊ីម ថានី បានទទួលស្គាល់ថា អ្នកស្រីពិតជាបានជួយបំពេញឯកសារជូនដល់ប្រជាពលរដ្ឋមួយចំនួន ដែលអ្នកស្រីថា មិនអាចបំពេញឯកសារបាន។ អ្នកស្រីក៏បានទទួលស្គាល់ថា អ្នកស្រីពិតជាបានទទួលប្រាក់កម្រៃមួយចំនួនពីអ្នកមកសុំលិខិតឆ្លងដែន។ អ្នកស្រីមានប្រសាសន៍ថា៖ «ធម្មតាគាត់អីចឹងមកពីខេត្ត គាត់អត់ដឹងរបៀបរបបបំពេញឯកសារ។ ដល់ពេលអីចឹង យើងជួយបំពេញគាត់ទៅ។ យើងរត់ពីទីនេះទៅទីនោះ សព្វកន្លែងអីចឹង។ នៅហ្វូតូ នៅពិនិត្យឯកសារ ដល់ពេលអីចឹង គេរុញចុះ រុញឡើងៗ។  អីចឹងទៅ គាត់ពឹងយើងឲ្យជួយ។ ជួយថា ឲ្យបងតិចតួចទៅ បងជួយបាន»។ អ្នកស្រីបានបញ្ជាក់បន្ថែមថា៖ «ធម្មតា អ្នកខ្លះគេជូនយើងអីចឹងទៅអូន។ ដូចថា យើងខំជួយខ្នះខ្នែងឲ្យគាត់អីចឹង គាត់អាណិតយើង គាត់ឲ្យ»។ មន្ត្រីចេញលិខិតឆ្លងដែនម្នាក់ទៀត លោក វិន សុវិចិត្របានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការយកតម្លៃលើសការកំណត់នោះទេ។ លោកមានប្រសាសន៍ថា៖ «ខាងមន្ត្រីយើងខ្ញុំអត់មានយកអីចឹងទេ។ អត់មានរឿងសេវាកម្មជូនចុះ ជូនឡើងអីអីចឹងទេ។ មន្ត្រីខាងយើងខ្ញុំគឺអត់មានសេវាកម្មណាយកបន្ថែមទេ។ តម្លៃអាករ បង់ចូលរដ្ឋហ្មង»។ លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា តើសមត្ថកិច្ចមួយណាដែលយកសេវាបន្ថែមទៀតហ្នឹង បង?» លោកប្រុក ម៉ៃឧត្តម អគ្គនាយករង និងជាអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានប្រសាសន៍ថា លោកមិនបានដឹងអំពីករណីមន្ត្រីការិយាល័យចេញលិខិតឆ្លងដែន ជួយបំពេញឯកសារយកតម្លៃលើសច្បាប់កំណត់នោះទេ។ តែលោកជំរុញឲ្យប្រជាពលរដ្ឋជួបប្រទះបញ្ហានេះ ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានចេញលិខិតឆ្លងដែន ដើម្បីលោកអាចចាត់វិធានការ។ លោកបានថ្លែងប្រាប់ VOAថា៖ «ខ្ញុំមិនបានជ្រាបឡើយរឿងហ្នឹង ព្រោះវាអត់ទាន់មានបណ្តឹងណាប្តឹងមកដល់ខ្ញុំថា មន្ត្រីក មន្ត្រីខ គាត់បានប្រើប្រាស់តួនាទីគាត់ យកតម្លៃជើងសារលើស។ ចង់និយាយអីចឹងណា អាហ្នឹងទីមួយ។ ទីពីរប្រយ័ត្នគាត់ពឹងទៅក្រុមហ៊ុន គាត់ចេះតែថា មន្ត្រីខាងខ្ញុំដែរ។ អីចឹងបានថា អ្នកទាំងនោះ គាត់មានការច្រឡូកច្រឡំគ្នា»។ លោកក៏បានទទួលស្គាល់ថា មានអ្នករត់ការមួយចំនួននៅកន្លែងចេញលិខិតឆ្លងដែន ជាភ្នាក់ងាររបស់ក្រុមហ៊ុនទទួលធ្វើលិខិតឆ្លងដែន។ តែលោកថា មិនបានដឹងពិតប្រាកដថា មានអ្នកណាខ្លះទៀតនោះទេ ដោយសារក្តាប់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងយកព័ត៌មាននេះ។ ខ្ញុំនឹងឆែកជាមួយប្រធាននាយកដ្ឋានដើម្បីដឹងថា តើមានកិច្ចការហ្នឹងឬអត់? ហើយខ្ញុំសូមអញ្ចេះ កុំឲ្យប្រជាពលរដ្ឋនិយាយ សុំឲ្យគាត់ប្តឹងមក! អ្នកណា? ចង់និយាយចញ្ចេះ! ព្រោះកាលណា យើងនិយាយជាទូទៅអីចឹង ប៉ះពាល់ដល់គេច្រើន»។ មន្ត្រីរូបនោះបានឲ្យដឹងទៀតថា អ្នកសុំលិខិតឆ្លងដែននឹងទទួលបានចុងសន្លឹក ដែលមានកំណត់ថា តើអាចមកយកលិខិតឆ្លងដែននៅពេលណា។ លោកបញ្ជាក់ថា ជាធម្មតា លិខិតឆ្លងដែនត្រូវធ្វើហើយ តាមកាលកំណត់ មិនដែលយឺតយ៉ាវនោះទេ។ បើតាមលោក ប្រុក ម៉ៃឧត្តម ជាមធ្យម ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋប្រមាណ៣០០០ទៅ៤០០០នាក់ បានមកសុំលិខិតឆ្លងដែន ក្នុងនោះ១០ភាគរយប៉ុណ្ណោះ ដែលត្រូវការសេវាឆាប់រហ័ស។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានចាត់ទុកការយកលុយលើសពីការកំណត់សម្រាប់សេវាសាធារណៈគឺជាភាពមិនប្រក្រតី ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកមានប្រសាសន៍ថា៖ «ប្រសិនជាគាត់ទារលើសពីតម្លៃកំណត់ដោយច្បាប់គឺជាបទល្មើសហើយ ហើយបទល្មើសហ្នឹង វាអាចជាបទល្មើសទារប្រាក់បន្ថែមលើសចំនួនកំណត់ នៅក្នុងហ្នឹងជាបទល្មើសពុករលួយហើយ»។ លោកបន្តថា ករណីមន្ត្រីយកកម្រៃជើងសារនេះ នៅតែកើតមានឡើងនៅតាមស្ថាប័នរដ្ឋ បើទោះជាមានការធ្លាក់ចុះក៏ដោយ។ លោក ព្រាប កុល ជំរុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហានេះ និងដាក់ទោសទណ្ឌមន្ត្រីដែលប្រព្រឹត្តបែបនេះ។ លោកមានប្រសាសន៍ថា៖ «ក្រសួងដែលមានសមត្ថកិច្ច ដែលមានសិទ្ធិក្នុងការផ្តល់សេវាកម្មហ្នឹង ត្រូវពិនិត្យការអនុវត្តច្បាប់របស់មន្ត្រីក្រោមឱវាទដែលចេញលិខិតឆ្លងដែនហ្នឹង។ គាត់ត្រូវតែទប់ស្កាត់ គាត់ត្រូវតែហាមឃាត់ ហើយត្រូវតែដាក់ទោសមន្ត្រីដែលប្រព្រឹត្តខុសច្បាប់ហ្នឹង។ មិនអាចឲ្យអីចឹងតទៅទៀតទេ ត្រូវតែធ្វើការស៊ើបអង្កេត ហើយឲ្យអ្នកដែលគាត់ប្រព្រឹត្តខុសហ្នឹងឈប់ប្រព្រឹត្តហើយនិងដាក់ទោសទណ្ឌគាត់ ទៅតាមច្បាប់ កុំឲ្យមានរឿងនេះបន្តទៀត»។ VOA បានព្យាយាមសុំអត្ថាធិប្បាយពីលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែមិនទាន់អាចសុំការបាននៅឡើយទេ។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានសង្កេតឃើញមានមន្ត្រីរត់ការនៅការិយាល័យចេញលិខិតឆ្លងដែនផងដែរ។ លោកមានប្រសាសន៍ថា ការរត់ការនេះបង្ហាញរូបភាពមិនល្អដល់ការផ្តល់សេវាសាធារណៈ និងនាំឲ្យមានភាពរញ៉េរញ៉ៃ។ លោកមានប្រសាសន៍ថា៖ «ចុងក្រោយដែលយើងចង់ឲ្យមានការដោះស្រាយហ្នឹងគឺលុបបំបាត់ការរត់ការ ឬក៏ការជួយសម្រួលណាដែលជាថ្នូរនឹងលុយកាក់»។ លោកបន្តថា រដ្ឋាភិបាលអាចបង្កើតការិយាល័យសម្រាប់ពលរដ្ឋដែលមិនមានសមត្ថភាពក្នុងការបំពេញឯកសារដោយខ្លួនឯង ហើយមន្ត្រីអាចជួយបំពេញឲ្យពួកគេ។ លោកក៏បានជំរុញឲ្យមានកំណែទម្រង់មួយ ដែលអនុញ្ញាតឲ្យមានការបំពេញឯកសារ និងបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីកាត់បន្ថយការងារនៅហ្នឹងកន្លែង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ វាជារឿងចម្លែកមួយនៅពេលដែលប្រជាពលរដ្ឋទៅសុំលិខិតឆ្លងដែន ហើយចង់បំពេញឯកសារដោយខ្លួនឯង។ បើទោះជាប្រជាពលរដ្ឋចង់បំពេញដោយខ្លួនឯង តែហាក់ដូចជាមិនអាចទៅរួចនោះទេ ដោយសារមានអ្នកចាំទទួលស្វាគមន៍ក្នុងការជួយសម្រួលកិច្ចការនេះ។
  នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ពោលគឺនៅសល់តែ២សប្ដាហ៍ទៀតប៉ុណ្ណោះ Mazda នឹងចាប់រង្វាន់មាសសុទ្ធ ២គីឡូក្រាម  ដែលមានការចូលរួមពីតារាកំប្លែងល្បីឈ្មោះ នាយ គ្រឿន ជាមួយនឹងការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់ MazdaCambodia និង HGB Group Cambodia ផងដែរ។   ក្រៅពីមាសសុទ្ធទម្ងន់ ២ គីឡូក្រាម ក្រុមហ៊ុន Mazda ក៏មានចែករង្វាន់ជាច្រើនទៀត ដូចជាមាសសុទ្ធកន្លះគីឡូ, ៥ តម្លឹង , ២ តម្លឹង, ១ តម្លឹង , ៥ ជី និង ១ ជី ដែលសរុបមានចំនួនជាង ៨០០ រង្វាន់ ស្មើនឹងមាសសុទ្ធជាង ៦ គីឡូក្រាម (១៦០ តម្លឹង) ជូនអតិថិជនគ្រប់ៗគ្នា។   ប្រញាប់ឡើង! អតិថិជនដែលមិនទាន់បានជាវរថយន្ត Mazda គឺមានឱកាសដល់ត្រឹមថ្ងៃទី ៣០ ខែ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។   សូមទស្សនារូបភាព កម្មវិធីចាប់រង្វាន់ប្រ៉ូម៉ូសិនមាសសុទ្ធ១គីឡូក្រាមរដូវការទី១៖       សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅ៖   Mazda Facebook Page: https://www.facebook.com/MazdaCambodia/   Website: http://mazda.com.kh/   - Mazda Cambodia សាខាព្រះមុនីវង្ស អគារលេខ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទលេខ 095 999 599។ - Mazda Cambodia សាខា ពោធិចិនតុង អគារលេខ ២៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ទូរសព្ទលេខ 095 999 699៕   (អត្ថបទពាណិជ្ជកម្ម)   
បន្ទាប់ពីឃើញម្ចាស់មាសសុទ្ធ ១ គីឡូក្រាម រដូវកាលទីមួយរួចមក កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុនលក់រថយន្ត Mazda បានចាប់ផ្តើមកម្មវិធីឈ្នះមាសសុទ្ធ ២គីឡូក្រាម រដូវកាលទី២។ ការដាក់ចេញប្រូមូសិនថ្មីនេះ គឺដោយសារតែមានការសំណូមពរជាច្រើនពីសំណាក់អតិថិជន ។
  សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «រៀម» និង «រាម» មកពន្យល់បន្ថែមដូចខាងក្រោម៖   «រៀម» មានន័យថា បង។ ព្រះរៀម, សម្តេចព្រះរៀម។ «រៀមច្បង» សំដៅលើជនដែលជាចម្បងក្នុងត្រកូល ឬក្នុងពួកនីមួយ; ច្រើននិយាយថា ត្រកូលរៀមច្បង រៀមច្បងក្នុងត្រកូល; ចាស់ទុំរៀមច្បង  រៀមច្បងដែលជាចាស់ព្រឹទ្ធាចារ្យ; ឬថា ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង។   «មេរៀម» ដែលជាពាក្យបុរាណ មានន័យថា ធំ, ធំចម្បង។ ឈ្មោះកាំភ្លើងធំយ៉ាងធំបំផុត។ កាំភ្លើងមេរៀម ។   រីឯពាក្យ «រាម» វិញ ជានាមសព្ទមានន័យថា រនាម។ «ព្រះរាម» (រាមចន្ទ្រ) នាមរបស់ព្រះរាជឱរសអង្គមួយនៃព្រះបាទទសរថ និងនាងសុមិត្រាក្នុងរឿងរាមកេរ្ដិ៍ ៕  
«ព្រះរៀម» និង «ព្រះរាម» សុទ្ធតែមានការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។ «ព្រះរៀម» ជាភាសារាជសព្ទ ដែលមានន័យថា «បង» រីឯ «ព្រះរាម» ជាព្រះនាមនៃតួអង្គឯកក្នុងរឿងរាមកេរ្តិ៍។
  ក្នុងជំនួបក្របខណ្ឌ Bundisliga រវាង SC Paderborn 07 ទល់ Borussia Dortmund នៅយប់ថ្ងៃទី៣១ ខែឧសភា Sancho ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំ អាចរកគ្រាប់បាល់បាន៣គ្រាប់ (hat-trick) ក្នុងជ័យជម្នះ ៦-១ ។ គ្រាប់បាល់ដំបូងរបស់ខ្លួនដែលសម្រេចបាននៅនាទី៥៧ Sancho បានអបអរគ្រាប់ស៊ុតនោះដោយដោះអាវហើយបង្ហាញអក្សរមួយឃ្លា Justice For George Floyd ដើម្បីចូលរួមទាមទាររកយុត្តិធម៌ឲ្យ George បើទោះត្រូវទទួលកាតលឿងក្តី។   George Floyd បុរសស្បែកខ្មៅដែលបានស្លាប់ ក្រោយពីប៉ូលិសស្បែកសឈ្មោះ Derek Chauvin បានប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។   មិនត្រឹមតែ Sancho ឡើយ កីឡាករបាល់ទាត់ផ្សេងទៀតក៏បានបង្ហាញការសោកស្តាយ និងទាមទារឲ្យមានយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅផងដែរ។ Marcus Thuram បានលត់ជង្គង់ហើយឱនមុខចុះបន្ទាប់ពីស៊ុតបញ្ចូលទីឲ្យ Borussia Moenchengladbach ក្នុងជ័យជម្នះ ៤-១ លើក្រុម 1. FC Union Berlin នាការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់សប្តាហ៍ទី២៩។   កីឡាការិនីវាយកូនបាល់ Serena Williams, Naomi Osaka និង Coco Gauff ព្រមទាំងកំពូលអ្នកប្រណាំងរថយន្ត Formula One កីឡាករ Lewis Hamilton ស៊ុតតែបង្ហាញការមិនពេញចិត្តចំពោះទង្វើរើសអើងជាតិសាសន៍ និងបានរិះគន់ខ្លាំងៗផងលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ដោយមានភ្ជាប់ឃ្លា  #JusticeForGeorgeFloyd ។   រលកនៃការតវ៉ាទាមទាររកយុត្តិធម៌ឲ្យ George  បានរាលដាលកាន់តែខ្លាំងនៅតាមបណ្តាក្រុងនានានៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង។ ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅនិងប៉ូលិស នៅយប់ថ្ងៃទី៣០ ខែឧសភា នៅតាមបណ្តាទីក្រុងធំៗជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ថ្មីបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។    ករណីធ្វើទារុណកម្មលើ George រហូតដល់ស្លាប់ នាំឲ្យប៉ូលិស Derek និងសហការី៣នាក់ទៀតត្រូវបានបណ្តេញពីការងារហើយ Derek ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ អ្នកស្រី Kellie ភរិយារបស់ Derek ដែលមានដើមកំណើតជាជនជាតិភាគតិចម៉ុង (ឡាវ) និងជាអតីតបវរកញ្ញាក៏បាន ដាក់ប្តឹងសុំលែងលះផងដែរ៕
Jadon Sancho ខ្សែប្រយុទ្ធក្រុម Borussia Dortmund បានអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនដោយបង្ហាញការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់បានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសកាលពីសប្តាហ៍មុន។ ក្រៅពី Sancho មានកីឡាករល្បីៗដទៃទៀតក៏បានបង្ហាញការសោកស្តាយជុំវិញ ទង្វើអមនុស្សធម៌របស់អតីតមន្ត្រីប៉ូលិសរូបនោះដែរ។
លោក Jimmy Lai សេដ្ឋីហុងកុងវ័យ ៧៣ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន Next Digital។ បុរសរូបនេះ ជាមួយនឹងបុគ្គលិកប្រតិបត្តិជាន់ខ្ពស់ពីររូបទៀត ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួននៅយប់ថ្ងៃទី២ ខែធ្នូ។ នៅថ្ងៃទី៣ ខែធ្នូ តុលាការបានចោទ អ្នកទាំងបីរូប ពីបទល្មើសទាក់ទិននឹងការប្រើប្រាស់ដោយខុសច្បាប់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនដោយចេតនា ដែលមិនបានចែងក្នុងកិច្ចសន្យាជួល។   តាមការចុះផ្សាយរបស់កាសែត Apple Daily ដែលផ្នែកមួយរបស់ក្រុមហ៊ុន Next Digital និងជាកាសែតរិះខ្លាំងលើរដ្ឋាភិបាលហុងកុង ចៅក្រមដែលដឹកនាំសវនាការលើលោក Lai នេះ ជាចៅក្រមម្នាក់ ដែលលោកស្រីការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង តែងតាំងឲ្យកាន់រឿងក្តីច្បាប់សន្តិសុខជាតិហុងកុង។    ក្នុងអង្គជំនុំជម្រះនេះ បុគ្គលពីររូប ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្នសិន ខណៈសេដ្ឋីហុងកុង ត្រូវតុលាការបដិសេធឲ្យនៅក្រៅឃុំ ដោយសំអាងថា លោកអាចនឹងគេចខ្លួនពីការកាត់ទោស។    ការចោទប្រកាន់នេះ ត្រូវបានមើលឃើញថា មានលក្ខណៈនយោបាយ ដោយសារតែកន្លងមក Apple Daily ដែលកាសែតរបស់លោក Lai បានរិះគន់ខ្លាំងៗលើរដ្ឋាភិបាលហុងកុង។ ការចោទប្រកាន់នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការទើបតែកាត់ទោស សកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន ៣រូបពី ៧ខែ ដល់ជាង ១៣ខែ។ ក្នុងនោះមានដូចជា លោក Joshua Wong, កញ្ញា, កញ្ញាAgnes Chow និងលោក Ivan Lam។    កន្លងទៅ លោក Lai ក៏ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួនផងដែរពីបទគប់គិតជាមួយកម្លាំងបរទេស ដែលជាបទល្មើសមួយនៅក្នុងច្បាប់សន្តិសុខជាតិហុងកុង។ ចំណែក  ការិយាល័យកាសែត Apple Daily នៅជាយទីក្រុងហុងកុង ក៏ត្រូវបានប៉ូលិសចូលឆែកឆេរផងដែរ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក សេដ្ឋីហុងកុងរូបនេះ ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំវិញ ដោយបង់ថ្លៃចេញក្រៅឃុំប្រមាណជាង៣,៨ម៉ឺនដុល្លារ ហើយបូកទាំងប្រាក់ធានាជាង ២,៥ម៉ឺនដុល្លារបន្ថែមទៀត៕ 
សេដ្ឋីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai  នៅថ្ងៃទី៤ ខែវិច្ឆិកា ត្រូវបានតុលាការហុងកុងចោទពីបទក្លែងបន្លំ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដោយរង់ចាំការកាត់ទោសរហូតដល់ខែមេសា ឆ្នាំ២០២១។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីតុលាការហុងកុង ទើបតែកាត់ទោសសកម្មជនប្រជាធិបតេយ្យហុងកុងចំនួន ៣រូបឲ្យជាប់ពន្ធនាគារពី ៧ខែ ដល់ជាង ១៣ខែ។
កីឡាករសញ្ជាតិកូរ៉េខាងត្បូង កាលពីរដូវកាលមុនបានក្លាយជាកីឡាករឈ្នះស្បែកជើងមាសប្រចាំ Premier League ស្ទួនជាមួយ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ដែលរកបាន ២៣គ្រាប់ដូចគ្នា ស្របពេលក្រុមមាន់ក្នាយមាសបញ្ចប់ចំណាត់ថ្នាក់លេខ ៤។ តែយ៉ាងណារដូវកាលនេះ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ រកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦ប្រកួតចុងក្រោយ។   កាលពីថ្ងៃទី២៦ មីនា Spurs បានប្រកាសចែកផ្លូវជាមួយលោក Conte ត្រឹមរយៈពេល ៨ថ្ងៃក្រោយ នៃការប្រកួតស្មើលទ្ធផល ៣-៣ ជាមួយក្រុម Southampton ដែលជាក្រុមបាតតារាង ដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានស្តីបន្ទោសកីឡាករថាអត្មានិយម។ ការចែកផ្លូវរវាង Spurs និងលោក Conte ធ្វើឡើងដោយកិច្ចព្រមព្រៀងរវាងក្លិបនិងសមីខ្លួន។   ខណៈដែល Son កំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង កីឡាកររូបនេះបាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតមិត្តភាពទល់អ៊ុយរូហ្កាយថា រូបគេពិតជាសុំទោសចំពោះការធ្លាក់ទម្រង់លេងនៅ Spurs ដែលបណ្តាលឱ្យលោក Conte ចាកចេញ។   «ក្នុងនាមជាកីឡាករ ខ្ញុំពិតជាចង់សុំទោស គាត់គឺជាគ្រូបង្វឹកលំដាប់ពិភពលោក ហើយយើងធ្លាប់បានឆ្លងកាត់ដំណើរដ៏អស្ចារ្យជាមួយគ្នា។ ខ្ញុំគួរតែលេងឱ្យបានល្អ ខ្ញុំពិតជាចង់ទទួលខុសត្រូវសម្រាប់ការចាកចេញរបស់គាត់ ព្រោះតែខ្ញុំមិនបានជួយដល់ក្លិបបានច្រើន ខ្ញុំពិតជារីករាយសម្រាប់អ្វីដែលគាត់បានធ្វើ គាត់ជាគ្រូដ៏អស្ចារ្យបំផុត និងសម្បូរទៅដោយបទពិសោធន៍ ខ្ញុំនឹងនៅតែចងចាំគាត់។»។ Son បាននិយាយបែបក្រោយចប់ការប្រកួតចាញ់ក្រុមអ៊ុយរូហ្កាយ ២-០។   ការបញ្ចេញកំហឹងពីសំណាក់លោក Conte ទៅលើកូនក្រុម ដោយសារតែរដូវកាល ២០២២-២៣ នេះ Spurs បានបាត់បង់ការប្រជែងពានរង្វាន់ដល់ ៣ ដែលខ្លួនសម្លឹងមើលឃើញនោះគឺពានរង្វាន់ EFL Cup, FA Cup និង Champions League។    បច្ចុប្បន្ន Spurs កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃតារាង Premier League មាន ៤៩ពិន្ទុ ដែលជាគោលដៅដ៏ធំចុងក្រោយរបស់ពួកគេនោះគឺប្រជែងឈ្នះកៅអីលេង Champions League តែមួយមុខគត់។ ការប្រកួតបន្ទាប់របស់ពួកគេគឺជួប Everton នៅសប្តាហ៍ក្រោយ៕    
Son Heung-Min ខ្សែប្រយុទ្ធ Tottenham Hotspur នៅថ្ងៃទី២៨ ខែមីនា បង្ហាញអារម្មណ៍ថាខ្លួនមានកំហុសចំពោះលោក Antonio Conte ដែលត្រូវចែកផ្លូវជាមួយ Spurs។ កីឡាករកូរ៉េខាងត្បូងរូបនេះ បន្ទោសខ្លួនឯងថាលេងមិនល្អដូចរដូវកាលមុន និងចង់ទទួលខុសត្រូវចំពោះការចាកចេញរបស់ Conte។
  នៅថ្ងៃទី១៨ ខែកញ្ញា ធនាគារប្រជាជនចិន (PBoC) និងនិយតករប្តូរប្រាក់បរទេសចិន បានជួបជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុននានាស្របពេលដែលទីក្រុងប៉េកាំងបង្កើនការទាក់ទាញទុនវិនិយោគបរទេសដើម្បីគាំទ្រដល់ដំណើរការស្តារសេដ្ឋកិច្ច។   យោងតាមសេចក្តីថ្លែងការណ៍របស់ PBoC តំណាងអាជីវកម្មបរទេសរួមមានក្រុមហ៊ុន Morgan Stanley, HSBC, Deutsche Bank និង Tesla ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។   ចិនបានស្វែងរកការទាក់ទាញវិនិយោគពីបរទេស ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាលដាលជំងឺកូវីដ-១៩ មានការយឺតយ៉ាវ ដោយសារតែតម្រូវការនៅក្រៅប្រទេសចុះខ្សោយ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ ចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានបង្ហាញពីសញ្ញានៅភាពនឹងនរបន្តិចម្តងៗចាប់ពីខែមុន បន្ទាប់ពីមានការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល។   ទិន្នផលឧស្សាហកម្ម និងការលក់រាយរបស់ចិនបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងខែសីហា ឆ្នាំ២០២៣ ប៉ុន្តែការវិនិយោគអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ ហើយអាចអូសបន្លាយតម្រូវការ បើទោះបីជាគោលនយោបាយគាំទ្រជាបន្តបន្ទាប់មានសញ្ញាថ្មីៗក្នុងការជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពក៏ដោយ។   របាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិជាតិចិន (NBS) នៅថ្ងៃទី ១៥ ខែកញ្ញាបានបង្ហាញថា ទិន្នផលឧស្សាហកម្មក្នុងខែសីហាបានកើនឡើង ៤,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាង ៣,៥ភាគរយដែលបានកត់ត្រានៅខែកក្កដា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា។   ការលក់រាយដែលជារង្វាស់នៃសកម្មភាពអ្នកប្រើប្រាស់ក៏បានកើនឡើង ៤,៦ភាគរយនៅខែសីហា ដោយសារតែវិស្សមកាលទេសចរណ៍រដូវក្តៅ ហើយជាការកើនឡើងលឿនបំផុតចាប់តាំងពីខែឧសភា។ តួលេខខាងលើលើសពីការកើនឡើង ២,៥ភាគរយកាលពីខែកក្កដា ៕ 
ចិនបានស្វែងរកការទាក់ទាញការវិនិយោគពីបរទេស ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីការរាលដាលជំងឺកូវីដ-១៩ មានការយឺតយ៉ាវ ដោយសារតែតម្រូវការនៅក្រៅប្រទេសមានការថមថយ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។
Ramos ដែលបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០០៨ និងឆ្នាំ២០១២ មិនមានឈ្មោះក្នុងបញ្ជីនោះឡើយសម្រាប់យុទ្ធនាការ Euro 2020 ខាងមុខ ក្រោយបញ្ចប់រដូវកាលដ៏ខកចិត្តនៅ Real Madrid។ Sergio Busquets នៃក្លិប Barcelona បានក្លាយជាប្រធានក្រុមជម្រើសជាតិជំនួស។ ជាមួយគ្នានេះ Laporte ដែលកាលពីដើមខែឧសភា បានស្នើសុំប្តូរពីការលេងតំណាងជម្រើសជាតិបារាំង ទៅជម្រើសជាតិអេស្ប៉ាញ ត្រូវបានលោក Enrique កោះហៅក្នុងបញ្ជី២៤នាក់។ Laporte អាយុ៣៥ឆ្នាំ ធ្លាប់លេងឲ្យឈុតយុវជនបារាំង ប៉ុន្តែមិនដែលលេងឲ្យឈុតធំម្តងណានោះឡើយ។ លោក Enrique ដែលជាអតីតគ្រូ Barcelona ក៏បានក្លាយជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញដំបូងផងដែរ ដែលជ្រើសរើសកីឡាករសម្រាប់ព្រឹត្តិការណ៍ប្រកួតសំខាន់ ដោយគ្មានវត្តមានសមាជិក Real Madrid។ ជម្រើសជាតិអេស្ប៉ាញ៖ អ្នកចាំទី: Unai Simon, David de Gea, Robert Sanchez; ខ្សែការពារ: Jose Gaya, Jordi Alba, Pau Torres, Aymeric Laporte, Eric Garcia, Diego Llorente, Cesar Azpilicueta, Marcos Llorente; ខ្សែបម្រើ: Sergio Busquets, Rodri, Pedri, Thiago, Koke, Fabian; ខ្សែប្រយុទ្ធ: Dani Olmo, Mikel Oyarzabal, Alvaro Morata, Gerard Moreno, Ferran Torres, Adama Traore, Pablo Sarabia៕
Sergio Ramos ប្រធានក្រុម Real Madrid មិនត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro 2020 ឡើយ ខណៈ Aymeric Laporte បានស្ថិតក្នុងជម្រើស២៤នាក់របស់លោក Luis Enrique ក្រោយពីខ្សែការពារ Manchester City រូបនេះ បានប្តូរពីជម្រើសជាតិបារាំង។