text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទម្លាប់នៃការខាំក្រចកអាចផ្ដល់គ្រោះថ្នាក់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីផលវិបាកនៃការខាំក្រចក ៖   ១. វាអាចនាំឱ្យកើតជំងឺបង្កដោយបាក់តេរី ៖ ក្រចក ជាកន្លែងបង្កាត់ពូជ ឬជម្រកនៃពពួកបាក់តេរីច្រើនប្រភេទដូចជា salmonella និង  E.coli ដែលបង្កជំងឺរាករូស, មេរោគនៅផ្លូវទឹកមូត្រ, ជំងឺផ្លូវដង្ហើម និងរលាកសួត។ រាល់ពេលដែលអ្នកខាំក្រចកដែលមានផ្ទុកបាក់តេរីនោះវានឹងបញ្ជូនបាក់តេរីចូលទៅក្នុងមាត់ និងផ្នែកផ្សេងទៀតនៃរាងកាយបណ្ដាលឲ្យឆ្លងមេរោគ។ ជាធម្មតា ក្រចក អាចនឹងកខ្វក់ជាងម្រាមដៃដល់ទៅពីរដងឯណោះ!   ២. វាអាចបណ្ដាលឲ្យក្រចកឆ្លងមេរោគផ្សេងៗ ៖ អ្នកចូលចិត្តខាំក្រចកភាគច្រើនងាយនឹងឆ្លង ឬកើតរោគផ្សិតម្យ៉ាងហៅថា paronychia នៅជុំវិញស្បែកគល់ក្រចក។ ខណៈដែលអ្នកខាំក្រចក នោះពពួកបាក់តេរី ក៏ដូចជារោគផ្សិតនឹងឆ្លងចូលតាមកន្លែងរបកស្បែកតូចៗនាំឱ្យហើម, ឡើងក្រហម និងខ្ទុះជុំវិញក្រចក។   ៣. វាអាចកើតទៅជាឫសលើម្រាមដៃដោយសារវីវុស HPV ៖ ឫសលើម្រាមដៃដែលបណ្ដាលមកពីការឆ្លងមេរោគ HPV ជាផលប៉ះពាល់ទូទៅនៃទម្លាប់ខាំក្រចក។ អ្វីដែលគួរឲ្យបារម្ភថែមទៀតនោះ គឺជំងឺឫសទាំងនេះអាចរាលដាលទៅមាត់ និងបបូរមាត់បានយ៉ាងងាយនៅពេលអ្នកខាំក្រចក។   ៤. ឈឺសាច់គល់ក្រចក ៖ ការខាំក្រចកធ្វើឲ្យស្បែកនៅគល់ក្រចកស្ងួត, ងាយរបកស្បែក និងបណ្ដាលឲ្យមានការឈឺចាប់។   ៥. វាបណ្ដាលឲ្យក្រចកកប់ក្នុងសាច់ ឬកប់ត្រចៀកក្រាញ់ ៖ បញ្ហានេះបង្កការហើម, ឡើងក្រហម និងឈឺចាប់ខ្លាំង។   ៦. វាអាចបណ្ដាលឱ្យកើតជំងឺផ្ដាសាយ ៖ នៅរាល់ពេលអ្នកខាំក្រចក នោះអ្នកកំពុងប៉ះពាល់ផ្ទាល់ទៅនឹងមេរោគដែលបណ្ដាលឲ្យផ្ដាសាយ ឬវីរុសគ្រុនផ្ដាសាយ។ វាក៏អាចបង្កជជំងឺធ្ងន់ធ្ងរដូចជា ជំងឺរលាកថ្លើមផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការខាំក្រចក ជាទម្លាប់ទូទៅមួយដែលប៉ះពាល់ចំពោះមនុស្សសឹងតែគ្រប់វ័យ។ ភាគច្រើនការខាំក្រចកនេះចាប់ផ្ដើមតាំងពីតូច ហើយបន្តដល់ពេញវ័យ ដោយសារវាក្លាយជាទម្លាប់។ ទោះជាយ៉ាងណា ភាពតានតឹងក្នុងអារម្មណ៍ និងធុញទ្រាន់ ក៏ជាកត្តាចម្បងបំផុតមួយដែលបណ្ដាលឱ្យមនុស្សខាំក្រចកដៃរបស់ពួកគេផងដែរ។ ហើយទម្លាប់នេះក៏អាចជារោគសញ្ញាមួយនៃបញ្ហាជំងឺផ្លូវចិត្ត។
  រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី២០ បើកកិច្ចប្រជុំលើកទី៥ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ប្រមុខការទូតមកពីកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ចិន និងថៃ បានចូលរួមក្នុងប្រជុំលើកនេះ ដែលធ្វើឡើងខណៈដែលប្រទេសមេគង្គកំពុងជួបបញ្ហាខ្វះខាតទឹក ដ្បិតភាពរាំងស្ងួតបានអូសបន្លាយយូរ និងវត្តមានទំនប់វារីអគ្គិសនីកាន់តែច្រើនតាមបណ្ដោយទន្លេដ៏វែងមួយនេះ។   រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ដែលធ្វើជាសហប្រធានកិច្ចប្រជុំជាមួយសមភាគីឡាវ បាននិយាយក្នុងកិច្ចប្រជុំថា ភ្លៀងតិចតួច ជាមូលហេតុសំខាន់ដែលនាំឲ្យកើតគ្រោះរាំងស្ងួត ហើយចិនក៏រងគ្រោះដូចគ្នាដែរ មិនមែនតែប្រទេសខាងក្រោមឡើយ។ ប៉ុន្តែ លោក វ៉ាង យី អះអាងថា ចិនបានជម្នះការលំបាកនេះ ហើយត្រៀមជួយប្រទេសជិតខាងតាមបណ្ដោយទន្លេមេគង្គ។   «ចិនបានពុះពារការលំបាកដោយខ្លួនឯង និងបានបង្កើនការបញ្ចេញទឹកពីទន្លេឡានឆាងដើម្បីជួយប្រទេសមេគង្គដោះស្រាយគ្រោះរាំងស្ងួត។» នេះជាការបញ្ជាក់របស់ប្រមុខការទូតចិនចំពោះមុខសមភាគីមកពីប្រទេស៥ទៀត។ ឡានឆាង ជាឈ្មោះដែលចិនហៅសំដៅទន្លេមេគង្គដែលហូរកាត់ទឹកដីខ្លួន។ បើតាមលោក វ៉ាង ប្រទេសទាំងអស់ ក៏ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ MLC សំដៅធានាការប្រើប្រាស់ធនធានទឹកឲ្យមានចីរភាព។   បើទោះជាភ្លៀងរួមចំណែកច្រើនលើការផ្គត់ផ្គង់ទឹកក្ដី វត្តមានទំនប់វារីអគ្គិសនីជាច្រើននៅតាមបណ្ដោយទន្លេមេគង្គ កំពុងបង្កការគំរាមកំហែងខ្លាំងប្រទេសនៅខាងក្រោម។ ក្នុងការវិភាគរបស់ស្ថាប័ន Fitch Solutions Macro Research ការរស់នៅរបស់ប្រជាជនក្នុងប្រទេសមេងគ្គ នឹងត្រូវផ្លាស់ប្ដូរស្ទើរទាំងស្រុងដោយសារការសាងសង់វារីអគ្គិសនីរបស់ឡាវនៅប៉ុន្មានទសវត្សរ៍ទៅមុខ។ ការបាត់បង់ត្រី និងបញ្ហាកសិកម្ម នឹងបង្ខំឲ្យប្រទេសខ្លះនាំចូលទំនិញបន្ថែម ហើយបញ្ហាសេដ្ឋកិច្ចនឹងមានមិនខាន។   រយៈពេលបួនខែចុងក្រោយនេះ ឡាវបានបើកវារីអគ្គិសនីចំនួនបួនលើផ្ទៃទន្លេមេគង្គ ហើយឆ្នាំនេះ នឹងបើកការដ្ឋានសាងសង់ទំនប់មួយទៀតនៅក្បែរទីក្រុងហ្លួងព្រះបាង។ ដ្បិតទំនប់ទាំងនេះជួយឡាវលើវិស័យថាមពល និងសេដ្ឋកិច្ចក្ដី ផលប៉ះពាល់ខ្លាំងក្លាលើប្រព័ន្ធជីវចម្រុះទន្លេមេគង្គ នឹងប៉ះពាល់មិនតិចឡើយប្រជាជននៅផ្នែកខាងក្រោមដូចជាកម្ពុជា និងវៀតណាមជាដើម៕
ខណៈប្រទេសមេគង្គក្រោមជួបបញ្ហាខ្វះខាតទឹក ចិនបានជួយដោះស្រាយបញ្ហានេះតាមរយៈការបញ្ចេញទឹកទន្លេឲ្យបានច្រើនចេញពីមេគង្គក្នុងព្រំដែនរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ប្រកាសបែបនេះអំឡុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) នៅថ្ងៃទី២០ ខែកុម្ភៈ ដែលឡាវជាម្ចាស់ផ្ទះ។ លើសពីនោះ ចិនក៏ត្រៀមចែករំលែកព័ត៌មានពីជលសាស្ត្ររបស់ទន្លេមេគង្គទៅកាន់ប្រទេសសមាជិកឯទៀតផងដែរ។
  ការិយាល័យជំនួញរបស់អាមេរិកនៅទីក្រុងតៃប៉ិ ដែលតួជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់ បានបញ្ជាក់ថែមថា លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មប្រជាជនអាមេរិក នឹងដឹកនាំគណៈប្រតិភូក្នុងទស្សនកិច្ចកម្រិតខ្ពស់មួយនេះកោះតៃវ៉ាន់។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP។   ចំណែកឯក្រសួងការបរទេសតៃវ៉ាន់ ក៏បានបញ្ជាក់ពីទស្សនកិច្ចនេះដែរ ដោយបន្ថែមថាលោក Azar នឹងជួបជាមួយ ប្រធានាធិបតី Tsai Ing-wen រដ្ឋមន្ត្រីការបរទេស និងសុខាភិបាលតៃវ៉ាន់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់ បានចាត់ទុកលោក Azar ជាមិត្តស្មោះស្ម័គ្ររបស់តៃវ៉ាន់ជាយូរមកហើយ និងរៀបរាប់ដំណើរទស្សនកិច្ចនេះថា ជាភស្តុតាងបង្ហាញពីមូលដ្ឋានគ្រឹះយ៉ាងរឹងមាំស្តីពីការទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។   លោក Azar ក៏នឹងជួបអ្នកជំនាញជំងឺ COVID-19 ដើម្បីពិភាក្សាប្រធានបទមួយចំនួនដូចជាការឆ្លើយតបទៅនឹងជំងឺCOVID-19 សុខាភិបាលសកល ភាពជាដៃគូរវាងអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាតួនាទីតៃវ៉ាន់ដែលជាប្រទេសដ៏គួរឲ្យទុកចិត្តក្នុងការផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងសេវាប្រជាជនអាមេរិកនៅថ្ងៃទី៣ ខែសីហា។   ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានព្រមានថា ចិនប្រឆាំងការធ្វើទំនាក់ទំនងផ្លូវការរវាងអាមេរិក និងតៃវ៉ាន់។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហា លោក Wang បញ្ជាក់ថា៖ «យើងទទូចឲ្យអាមេរិកប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ បញ្ឈប់រាល់ការផ្លាស់ប្ដូរគ្រប់ទម្រង់ជាមួយតៃវ៉ាន់ និងមិនត្រូវផ្ដល់សារខុសឆ្គងដល់កម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ឡើយ។»   អាមេរិក ធ្លាប់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ មុននឹងផ្តាច់ទំនាក់ទំនងនេះនៅឆ្នាំ១៩៧៩។ បើទោះបីជាលែងមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាយ៉ាងណាក្តី អាមេរិកនៅតែបន្តជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ទៅឲ្យតៃវ៉ាន់។    តាមពិតទៅ រដ្ឋបាលអាមេរិកពីមុនៗ តែងតែប្រយ័ត្នប្រយែងក្នុងការធ្វើទស្សនកិច្ចផ្លូវការទៅតៃវ៉ាន់។ ប៉ុន្តែនៅក្រោមរដ្ឋបាលរបស់លោកត្រាំ អាមេរិកតែងតែលើកតម្កើងតៃវ៉ាន់ ដែលជាវិធីក្នុងការវាយបកទៅកាន់ចិនវិញ ជាពិសេសក្នុងបរិបទដែលចិន និងអាមេរិកកំពុងប៉ះទង្គិចគ្នាជារឿយៗ។    លោក Azar ជារដ្ឋមន្ត្រីអាមេរិកទីមួយទៅតៃវ៉ាន់តាំងពីឆ្នាំ២០០០មក។ ឆ្នាំនោះ រដ្ឋមន្ត្រីដឹកជញ្ជូន ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន បានទៅតៃវ៉ាន់។ នៅឆ្នាំ២០១៤ ក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាមេរិកបានបញ្ជូនប្រធានភ្នាក់ងារការពារបរិស្ថានដែលមានឋានៈស្មើរដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ។    
អាមេរិក នៅថ្ងៃទី៥ សីហានេះបានប្រកាសថា ខ្លួននឹងបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួនទៅកាន់តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកត្រូវបានគេចាត់ទុកថា ជាទស្សនកិច្ចកម្រិតខ្ពស់ ហើយទំនងជាអាចនឹងធ្វើឲ្យទំនាក់ទំនងជាមួយចិនកាន់តែក្ដៅដែរ។ ចិនជំទាស់គម្រោងទស្សនកិច្ចនេះ ហើយព្រមានអាមេរិកពីផលប៉ះពាល់ដល់សន្តិសុខតំបន់
  តាមរយៈអនុក្រឹត្យចុះកាលពីថ្ងៃទី៧ ខែមិថុនា លោកស្រី ខាំ សុភាព នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តក្រចេះ ឡើងជាអភិបាលរងជំនួសលោកស្រី ប៊ន សុភី ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។   រីឯ លោក ទុយ ប៊ុនសេរីរ័ត្នមុនី មុនកាន់តំណែងជាផ្លូវការជាអភិបាលរងខេត្ត លោកធ្លាប់ជានាយករដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ ហើយឡើងជានាយករដ្ឋបាលសាលខាក្រចេះ តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨មក។    ជាមួយគ្នានេះ លោក ម៉ែន វណ្ណា បានឡើងកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តក្រចេះជំនួស លោក ទុយ ប៊ុនសេរីរ័ត្នមុនី។ លោក ម៉ែន វណ្ណា ធ្លាប់កាន់តំណែងជាអភិបាលរងស្រុកស្នួល និងអភិបាលរងក្រុងក្រចេះផងដែរ។   បើនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រៅពីខេត្តក្រចេះ ខេត្តពីរផ្សេងទៀតក៏មានអភិបាលរងថ្មីបន្ថែមផងដែរ ដោយលោក សេង សិរីបុត្រ និងលោក ភូ លិ ឡើងជាអភិបាលរងខេត្តកំពត កាលពីថ្ងៃទី១១ ខែកក្កដា រីលោក យឹម សៀប និងលោកស្រី សុំ ចិន្តា ឡើងជាអភិបាលរងខេត្តបាត់ដំបងកាលពីថ្ងៃទី៣ ខែកក្កដា៕
លោកស្រី ខាំ សុភាព និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី បានឡើងកាន់តំណែងជាអភិបាលរងខេត្តក្រចេះ ក្នុងពិធីផ្លូវការមួយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ និងស្ងប់ ព្រោះនៅពេលដែលអ្នកឆេវឆាវ និងមួលម៉ៅម្តងៗ សម្ពាធឈាមនឹងឡើងខ្ពស់ណាស់។ ដូចនេះ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាទេ គឺត្រូវតែរក្សាអារម្មណ៍ឲ្យបានល្អ ទើបអាចគ្រប់គ្រងសម្ពាធឈាមបាននឹងនរ។ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ទើបអាចជួយគ្រប់គ្រងសម្ពាធឈាមឲ្យនឹងនរ និងការពារសរសៃឈាមមិនឲ្យរឹងនោះទេ។ ជាពិសេស អ្នកក៏គួរតែប្រយ័ត្នពីរបបអាហារផងដែរ ទើបសម្ពាធឈាមមិនងាយបុកឡើងខ្ពស់ខ្លាំង។ អ្នកគួរតែចូលគេងឲ្យបានពីព្រលប់ ហើយក្រោកពីព្រលឹម និងបរិភោគអាហារឲ្យបានទៀងពេល។ ការគេងបានគ្រប់គ្រាន់ និងគ្រប់ម៉ោង នឹងអាចជួយទប់សម្ពាធឈាមរបស់អ្នកមិនឲ្យឡើងខ្ពស់នោះទេ។ អ្នកដែលមានជំងឺលើសសម្ពាធឈាមគួរតែកាត់បន្ថយបរិភោគអាហារដែលហិរ មិនគួរផឹកតែ និងកាហ្វេ មិនគួរជក់បារី និងញ៉ាំស្រាទេ។ នៅពេលដែលអ្នកអាចតមអាហារទាំងនេះបាន នោះសម្ពាធឈាមនឹងមិនងាយឡើងខ្ពស់ទេ។ អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលប្រៃ ហើយប្រែមកពិសារបន្លែ និងផ្លែឈើវិញ។ ជាពិសេស អ្នកគួរតែបត់ជើងធំជារៀងរាល់ថ្ងៃ ទើបអាចគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យមានលំនឹងបាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនឲ្យសម្ពាធឈាមឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?
  មេដឹកនាំធំៗដូចជា នាយករដ្ឋមន្រ្តីអង់គ្លេស ប្រមុខអង្គការសហប្រជាជាតិ ប្រធានាធិបតីប៉ូឡូញ នាយករដ្ឋមន្រ្តីឆែក និងនាយករដ្ឋមន្រ្តីស្លូវេនីជាដើម  បានធ្វើទស្សនកិច្ចនៅក្រុងកៀវជាបន្តបន្ទាប់ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ក៏ដូចជាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។    ក្នុងថ្ងៃទី១៦ ខែមិថុនា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង, អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី បានធ្វើទស្សនកិច្ចកិច្ចរួមគ្នាជាប្រវត្តិសាស្រ្តមួយទៅក្រុងកៀវ ដោយចេញដំណើរតាំងពីព្រឹកព្រលឹម តាមរយៈខ្សែរថភ្លើងពីប៉ូឡូញ។    ពេលនេះ មេដឹកនាំប្រទេសទាំងបី បានទៅដល់ក្រុងកៀវហើយ។ នេះបើតាមរូបថត ដែលទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញ។ ក្នុងទស្សនកិច្ចលើកដំបូងទៅក្រុងកៀវ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មានថា  វត្តមាននៅក្រុងកៀវ ជាសារបង្ហាញពីការបង្រួបបង្រួមរបស់អឺរ៉ុប។    មិនតែប៉ុណ្ណោះ មេដឹកនាំបារាំង បានបន្ថែមថា ការមកដល់របស់មេដឹកនាំទាំងបី ជាការបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែនទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។ មេដឹកនាំទាំងបី នឹងត្រូវជួបជាមួយលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ផងដែរ។ ការផ្តល់ជំនួយយោធា, ជំនួយមនុស្សធម៌, ការដាក់សម្ពាធលើរុស្ស៊ី, ការចូលជាសមាជិកសហភាពអឺរ៉ុប រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិ អាចនឹងជារបៀបវារៈដ៏សំខាន់នៃជំនួបមួយនេះ។    ទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុបទាំងបី ធ្វើឡើងប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំមួយកំណត់អ៊ុយក្រែនជាបេក្ខភាពរបស់ខ្លួន។ បើសិនបើសហភាពអឺរ៉ុបអនុម័តទទួល ជានីតិវិធី អ៊ុយក្រែននឹងត្រូវចំណាយច្រើនឆ្នាំ ដើម្បីចរចា ជុំវិញបញ្ហាច្បាប់ កំណែទម្រង់សេដ្ឋកិច្ច ប្រព័ន្ធតុលាការ រដ្ឋបាល និងវិស័យផ្សេងទៀត មុននឹងចូលជាសមាជិកផ្លូវការ។ ប្រសិនបើអឺរ៉ុបពន្លឿននីតិវិធីនេះ ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន មានដំណើរការរហ័សមិនខាន។   កន្លងមក មេដឹកនាំអ៊ុយក្រែន បានអំពាវនាវជាច្រើនលើក ដើម្បីសុំជំនួយអាវុធបន្ថែម ក៏ដូចជាដាក់សម្ពាធ តាមរយៈទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី៕   
មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅថ្ងៃទី១៦ ខែមិថុនា បានទៅដល់ក្រុងកៀវហើយ ដើម្បីជួបមេដឹកនាំអ៊ុយក្រែនពិភាក្សាពីការឈ្លានពានរបស់រុស្ស៊ី និងទណ្ឌកម្ម។ ក្នុងទស្សនកិច្ចលើដំបូងនៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់អ្នកសារព័ត៌មានថា វត្តមានរបស់មេដឹកនាំទាំងបី ជាការបង្ហាញពីការបង្រួបបង្រួមរបស់អឺរ៉ុប។
សំនួរទី១៖ តើកញ្ញា អាចណែនាំខ្លួន ផ្ទាល់បានទេ? កញ្ញា ផាន សុខនី៖ សព្វថ្ងៃនាងខ្ញុំធ្វើការនៅក្រុមហ៊ុនឯកជនមួយដែលមានមុខងារជាជំនួយការផ្នែកគណនេយ្យ។ នាង ខ្ញុំក៏កំពុងសិក្សាផងដែរនៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា សញ្ញាបត្រ័កម្រិត Pearson LCCI Diploma in Accounting ។ សៀវភៅដែលខ្ញុំសិក្សាដំបូងគឺ Pearson LCCI Bookkeeping Level 1 ដែលជាសៀវភៅកម្រិតដំបូងក្នុងចំណោមសៀវភៅទាំង ១០ ក្បាលរបស់ កម្មវីធី Pearson LCCI Diploma in Accounting ។   សំនួរទី២៖ តើការសិក្សាកម្មវិធីនេះជួយការអភិវឌ្ឍន៍ចំណេះដឹងនិងចំណេះធ្វើអ្វីខ្លះដល់កញ្ញា?   កញ្ញា ផាន សុខនី៖ កម្មវិធីសិក្សានេះជួយអភិវឌ្ឍន៍ចំណេះដឹងនិងចំណេះធ្វើដល់ខ្ញុំយ៉ាងច្រើនដូចជា ទាក់ទងនិងការចុះបញ្ជីគណនេយ្យ បន្ទាប់ពីបានចូលរៀនវគ្គនេះរយៈពេលប្រហែលជា ២៤ ម៉ោង ខ្ញុំអាចមានសមត្ថយល់ដឹង ការធ្វើ Bookkeeping ធម្មតាបានយ៉ាងច្បាស់លាស់។ ម្យ៉ាងទៀត ខ្ញុំអាចធ្វើ ឯកសាររដ្ឋបាលផ្នែកគណនេយ្យទៅតាមទម្រង់នៃការអនុវត្តទូទៅនៅលើសកលលោកដូចជា សៀវភៅទិន្នានុប្បវត្តិទិញ លក់ (sales and purchase days books) របាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ ការធ្វើបញ្ជីទ្រព្យសកម្មរយៈពេលវែងជាដើម (Fixed Assets Register)។ ច្រើនជាងនេះទៅទៀត លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសិស្សនិស្សិត។ យើងតែងតែមានលំហាត់អនុវត្តន៍ជារៀងរាល់ពេលសិក្សាដូច្នេះខ្ញុំអាចធ្វើការអនុវត្តលំហាត់គ្រប់មេរៀនដែលបានរៀននៅក្នុងថ្នាក់។   សំនួរទី៣៖ អ្វីទៅលក្ខណះពិសេសរបស់វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា?   កញ្ញា ផាន សុខនី៖ ក្នុងនាមជានិស្សិតម្នាក់ដែលបានរៀននៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជាខ្ញុំអាចវាយតម្លៃថាវិទ្យាស្ថានហិរញ្ញកម្ពុជាមានចំនុចខ្លាំងដូចខាងក្រោម៖ ក. សាលាមានកម្មវិធីសិក្សាច្បាស់លាស់ដែលទទួលស្គាល់ជាលក្ខណះអន្តរជាតិ។ ខ. គ្រូបង្រៀនមានគុណភាពខ្ពស់និងរាក់ទាក់ហើយជួយសិស្សបានយ៉ាងច្រើន។ គ. មានថ្នាក់រៀនត្រឹមត្រូវដែលបំពាក់ម៉ាស៊ីនត្រជាក់ ង. សញ្ញាបត្រ័ទទួលស្គាល់ជាលក្ខណះអន្តរជាតិតាមរយៈកម្មវិធីពីចក្រភពអង់គ្លេស   សំនួរទី៤៖ តើកញ្ញាមានបំណងរៀនបញ្ចប់សញ្ញាបត្រ័ Pearson LCCI Diploma in Accounting ដែរឬទេ? កញ្ញា ផាន សុខនី៖  ពិតប្រាកដណាស់។ ខ្ញុំមានគោលបំណងយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់សញ្ញាបត្រ័ Pearson LCCI Diploma in Accounting ដែលមានបួនកម្រិតដោយសារតែមូលហេតុដូចខាងក្រោម៖ ក. សញ្ញាបត្រ័ទទួលស្គាល់ជាលក្ខណះអន្តរជាតិដូច្នេះខ្ញុំមានអត្ថិភាពការងារយ៉ាងច្រើននៅក្នុងវិសយ័ការងារ។ ខ. កម្មវិធីត្រូវសិក្សាជាភាសាអង់គ្លេសដូច្នេះខ្ញុំអាចអភិវឌ្ឍន៍ភាសាអង់គ្លេសសម្រាប់គណនេយ្យនិងហិរញ្ញវត្ថុបានយ៉ាងងាយ។ គ. ខ្ញុំអាចយកកម្មវិធីនេះទៅបន្តការសិក្សាដើម្បីក្លាយជាគណនេយ្យករជំនាញដោយសិក្សាបន្តនៅកម្មវិធីល្បីៗលំដាប់ពិភពលោកដោយងាយស្រួល ង. ពេលវេលាសិក្សាគឺតែចុងសប្តាហ៍ឬពេលយប់ ដូច្នេះខ្ញុំអារធ្វើការងារពេញម៉ោងបានដោយគ្នានបញ្ហា។ ខ្ញុំទទួលបានពត៌មានថាវគ្គថ្មីពេលយប់នឹងត្រូវចូលរៀននៅថ្ងៃទី ២៦ ខែមិនាឆ្នាំ ២០១៨។ សម្រាប់ព័ត៌មានលម្អិតនិងការចុះឈ្មោះសូមទាក់ទងមកយើងខ្ញុំឥឡូវនេះ។ អាសយដ្ឋានៈផ្ទះលេខ ៨០៧ មហាវិថីព្រះមុន្នីវង្សសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទូរស័ព្ទលេខ៖ ០២៣ ៧២៦ ៦៤២/០១៧ ៨៤៩ ៧៤៨/០៨១ ២៨៨ ៨៥៨។ អ៊ីម៉ែល: [email protected] ( អត្ថបទពាណិជ្ជកម្ម )
សូមអានបទសម្ភាសន៍កញ្ញា ផាន សុខនីដូចតទៅ៖
  រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងចំណោមករណីសរុប ៧៥នាក់ ដោយផ្អែកតាមលទ្ធផលតេស្តសំណាកនាថ្ងៃទី១៧ ខែមេសា អ្នកជំងឺមាន៧១នាក់ ជាគ្រួសារ និងអាជីវករផ្សារលើ និង៤នាក់ទៀត ជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១។    រដ្ឋបាលព្រះសីហនុ បានអំពាវនាវដល់ អាជីវករ និងពលរដ្ឋ ដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ករណីមានរោគសញ្ញាសង្ស័យ ត្រូវទំនាក់ទំនងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខ ០១២ ៧៩៤ ៨៩៦ និង០១៦ ៥២៦ ៥២០។     នៅថ្ងៃទី ១៨ ខែ មេសានេះ មានមនុស្សចំនួន៦១៨នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះភាគច្រើន នៅភ្នំពេញ ក្នុងនោះ ខេត្តព្រះសីហនុមាន១៣នាក់បន្ថែមទៀត។  កម្ពុជាមានករណីកូវីដ-១៩ សរុប ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុប ២៤៧៦ នាក់ និង៤៣នាក់ បានទទួលមរណភាព៕    
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា អាជីវករ និងក្រុមគ្រួសារ ចំនួន ៧១នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩  នៅផ្សារលើ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបានបញ្ចេញអត្តសញ្ញាណអ្នកទាំងនោះ ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងសហគមន៍។
«យើងមិនមែនធ្វើឲ្យតែល្អមើលឡើយ ហើយយើងក៏មិនព្យាយាមគេចពីបញ្ហាប្រឈមដូចគ្នា។ យើងមិនត្រឹមតែលើកឡើង ឬបង្ហាញថាវាជាបញ្ហាឡើយ យើងក៏ព្យាយាមស្វែងរកដំណោះស្រាយដែរ»។ ប្រមុខការទូតសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrisnan) ថ្លែងដូច្នេះ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Straits Times មុនកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ «បើទោះបីជាយើងមិនអាចរកដំណោះស្រាយបានពេញលេញក្តី យ៉ាងហោចណាស់យើងមិនធ្វើឲ្យវាអាក្រក់ជាងមុនដែរ។ យ៉ាងហោចណាស់ យើងព្យាយាមស្វែងរកជំហានដំបូងដែលអាចឲ្យយើងអាចធ្វើឲ្យស្ថានការប្រសើរឡើងដែរ»។ លោក បាឡាគ្រីស្នាន់ បន្ថែមដូច្នេះ។ សមុទ្រចិនខាងត្បូងនៅតែជាបញ្ហារសើបសម្រាប់អាស៊ាន ប៉ុន្តែលោក បាឡាគ្រីស្នាន់ កត់សម្គាល់ថា ស្ថានភាពជម្លោះបច្ចុប្បន្នស្ងប់ស្ងាត់ច្រើនហើយ ហើយភាគីនឹងចាប់ផ្តើមពិភាក្សាលើការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)ដែរ។ ប៉ុន្តែសម្រាប់លោក អាស៊ានមិនចាំបាច់កំណត់កាលបរិច្ឆេទចុងក្រោយសម្រាប់ការបង្កើតក្រមនេះឡើយ ព្រោះទំនាក់ទំនងរវាងអាស៊ាន និងចិនមានប្រយោជន៍ធំធេងណាស់ ហើយគេមិនគួរមើលទំនាក់ទំនងនេះតាមក្រសែរភ្នែកជម្លោះឡើយ។ ការពិភាក្សាបង្កើតក្រមប្រតិបត្តិនឹងត្រូវចាប់ផ្តើមពិភាក្សាជាផ្លូវការនៅឆ្នាំនេះ ក្រោយភាគីពាក់ព័ន្ធអាស៊ាន និងចិនបានឯកភាពគ្នាលើក្របខណ្ឌក្រមប្រតិបត្តិនេះហើយកាលពីឆ្នាំមុន។ ពាក់ព័ន្ធវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងជម្លោះនៅរដ្ឋរ៉ាក់ឃីន (Rakhine) លោក បាឡាគ្រីស្នាន់ ក៏បានផ្តល់យោបល់ថា វាត្រូវការពេលវេលាយូរដើម្បីដោះស្រាយ ហើយការប្រើឧគ្ឃោសនសព្ទនយោបាយដើម្បីទិតៀនភាគីណាមួយនោះមិនមែនជាដំណោះស្រាយឡើយ។ ក្នុងកម្រិតយុទ្ធសាស្ត្រ  ប្រមុខការទូតសិង្ហបុរីខាងអះអាងថា អាស៊ានប្រឈមបញ្ហាធំបួនក្នុងនោះមានការផ្លាស់ប្តូរតុល្យភាពអំណាច,បដិវត្តន៍បច្ចេកវិទ្យា, ពាណិជ្ជកម្មសេរី និង ការឯកភាពគ្នាក្នុងចំណោមសមាជិកអាស៊ាន។ បច្ចុប្បន្ន មហាអំណាចដូចជាអាមេរិក ឥណ្ឌា និងចិនជាដើមកំពុងប្រកួតប្រជែងគ្នាដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងតំបន់ ហើយអាស៊ានស្ថិតនៅក្នុងក្រសែរភ្នែករបស់មហាអំណាចទាំងនោះដូចគ្នា។ លោក បាឡាគ្រីស្នាន់ ផ្តល់យោបល់ថា វាជារឿងចាំបាច់ដែលអាស៊ានត្រូវពង្រឹងឯកភាពគ្នាដោយឈរលើគោលការឯកច្ឆ័ន ដើម្បីដោះស្រាយបញ្ហា រួមទាំងគ្រប់គ្រងទំនាក់ទំនងជាមួយមហាអំណាចទាំងនោះដែរ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានមិនត្រូវបានគេបង្ខំឲ្យជ្រើសរើសយកភាគីណាមួយជាខ្នងបង្អែកឡើយ៕
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី ១ ខែកុម្ភៈថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន សិង្ហបុរីនឹងព្យាយាមដើរតួនាទីជាអ្នកជួយសម្របសម្រួលដើម្បីដោះស្រាយបញ្ហាប្រឈម ហើយសិង្ហបុរីមិនព្យាយាមគេចពីបញ្ហា ហើយក៏មិនធ្វើឲ្យស្ថានការណ៍អាក្រក់ជាងមុនដែរ។
បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Chevrolet រយៈពេល៧ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥មក Man Utd បានក្លាយជាក្រុមដែលទទួបានថ្លៃឈ្នួលផ្សាយ ពាណិជ្ជកម្មលើអាវយឺតថ្លៃជាងគេ ខណៈក្រុម Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្រោយចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន Rakuten រយៈពេល៤ឆ្នាំក្នុងតម្លៃសរុប ២២៨លានដុល្លារ គិតចាប់ពីឆ្នាំ ២០០១៧ រហូតដល់ ២០២១។ ចំណែកលេខ៣ គឺក្រុមតោខៀវ Chelsea ទទួលបានពីការឧបត្ថម្ភលើអាវពីក្រុមហ៊ុនផលិតសំបកកង់រថយន្តជប៉ុន Yokohama ក្នុងតម្លៃជាង៥២លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៥ទៅ។ សម្រាប់ម្ចាស់ជើងឯក UEFA Champion League រដូវកាលមុន Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ទទួលបានការឧបត្ថម្ភលើអាវពីក្រុមហ៊ុនអាកាសចរណ៍ Fly Emirates រយៈពេល៥ឆ្នាំ ដោយក្នុង១ឆ្នាំរកបាន ២៦លានដុល្លារ។ ប៉ុន្តែកិច្ចសន្យានេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១៨ខាងមុខនេះ ហើយរំពឹងថានឹងអាចទទួលបានថ្លៃឈ្នួលលើសក្រុម Barcelona ឬ Man Utd ទៅទៀតជាមួយនឹងកិច្ចសន្យាថ្មី។ រីឯក្រុមមកពីក្របខណ្ឌ Premiere League ៤ក្រុមផ្សេងទៀតរួមមាន Arsenal ឈរនៅលេខរៀងទី៤ ទទួលបាន ៣៩លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនអាកាសចរណ៍ Fly Emirates។ Liverpool ឈរនៅចំណាត់ថ្នាក់ទី៧ បានថ្លៃឈ្នួល ២៦លានដុល្លារក្នុង១ឆ្នាំ ពីធានាអង់គ្លេស Standard Charted លេខ៨ ក្រុម Tottenhem Hotspur រកបានជិត២១លានដុល្លារក្នុង១ឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រងរបស់ចិន AIA និង Manchester City នៅលេខ៩ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍ Etihad Airways រយៈពេល១០ឆ្នាំ ដោយមួយឆ្នាំបាន ជិត១០លានដុល្លារ។ សរុបទៅក្រុមដែលមកពីក្របខណ្ឌកំពូលអង់គ្លេស English Premiere League មានរហូតដល់ទៅ ៦ក្រុម ក្នុងចំណោមក្រុមល្បីទាំង១០ដែលអាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្មលើកឯកសណ្ឋាន ក្នុងវិស័យកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ៕
Manchester United ជាក្លិបបាល់ទាត់ដែលទទួលបានថ្លៃឈ្នួលពីការផ្សាយពាណិជ្ជកម្មលើឯកសណ្ឋានថ្លៃជាងគេបំផុតក្នុងចំណោមក្លិបយក្សទាំង១០លើលោកនាពេលបច្ចុប្បន្ន រហូតដល់ ជាង៦៩លានដុល្លារក្នុងមួយឆ្នាំ តាមពីក្រោយដោយ FC Barcelona ដែលទទួលបានថ្លៃឈ្នួលជាង៦១លានដុល្លារ ខណៈ Real Madrid នៅលេខរៀងទី៦ ដោយទទួលបានជាង២៦លាដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ TotalSportek។
មេរ៉ាពី ដែលភ្នំភ្លើងកម្ពស់២៩១០ម៉ែត្រ នៅលើកោះជ្វាដែលមានប្រជាជនរស់នៅយ៉ាងខ្នាន់ខ្នាប់ បានបញ្ចេញនៅផ្សែងផេះដ៏ក្តៅ អមដោយលំហូរល្បាយថ្ម កម្អែលភ្នំភ្លើង និងឧស្ម័ន បានហូរចុះតាមជម្រាលភ្នំរហូតដល់៥គីឡូម៉ែត្រ។ ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Abdul Muhari បញ្ជាក់ថា សូរសំឡេងកម្រើកនៃការផ្ទុះភ្នំភ្លើង អាចឮបានចម្ងាយជាច្រើនគីឡូម៉ែត្រផងដែរ   លោក Muhari លើកឡើងថា មនុស្សចំនួន២៥៣នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកបណ្តោះអាសន្នក្នុងភូមិ Glagaharjo និងភូមិ Umbulharjo ដែលស្ថិតក្នុងខេត្ត Yogyakarta និងនៅស្រុក Klaten ស្រពេលមានស្រទាប់ផេះបានហូរក្បែរភ្នំនិងទីប្រជុំជន ប៉ុន្តែមិនមានអ្នកស្លាប់និងរបួស ត្រូវបានរាយការណ៍ឡើយ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AP ។   ចំណែគទីភ្នាក់ងារស្រាវជ្រាវធរណីវិទ្យានិងភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី ក៏ណែនាំឱ្យអ្នករស់នៅលើជម្រាលភ្នំ ត្រូវនៅចម្ងាយ៧គីឡូម៉ែត្រពីមាត់រណ្តៅ ហើយគួរតែប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងពីកម្អែលភ្នំភ្លើង។   ដូចដឹងស្រាប់ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៤លើពិភពលោក ជាតំបន់ដែលងាយរងគ្រោះជាងគេពីរញ្ជួយដីនិងបំផ្ទុះភ្នំភ្លើង។ ភ្នំមេរ៉ាពី ជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន១២០កន្លែងនៅឥណ្ឌូណេស៊ី។ ករណីផ្ទុះភ្នំភ្លើងមេរ៉ាពីខ្លាំងបំផុតចុងក្រោយគឺនៅឆ្នាំ២០១០ ដែលបានសម្លាប់ប្រជាជន៣៤៧នាក់ និងបណ្តាលឱ្យជម្លៀសអ្នកភូមិចំនួន២ម៉ឺននាក់៕      
ភ្នំភ្លើងមេរ៉ាពីរបស់ឥណ្ឌូណេស៊ី ផ្ទុះកម្រើកសកម្មភាពជាថ្មី ដោយបានបញ្ចេញនៅផ្សែងចំហាយក្តៅ និងកម្អែលយ៉ាងក្រាស់ហូរចុះនៅយប់ឈានចូលថ្ងៃទី១០ខែមីនា។ មនុស្សជាង២៥០នាក់ ត្រូវជម្លៀសខ្លួនចេញទាំងប្រញាប់ប្រញាល់ទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈផេះចេញពីការផ្ទុះភ្នំភ្លើងបានហូរគ្របដណ្តប់ក្បែរភ្នំ និងទីប្រជុំជន។
តែជីអង្កាម មិនខុសគ្នាប៉ុន្មានទេពីតែបៃតង ព្រោះតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន។ វាមិនត្រឹមតែជួយដោះស្រាយបញ្ហាឈឺក្រពះ និងក្រពះមិនកិនអាហារទេ តែក៏ជួយបំបាត់ការតឹងច្រមុះ ឈឺធ្មេញ និងក្តៅខ្លួនដែរ។ តែជីអង្កាមមានអង់ទីអុកស៊ីដង់ជាច្រើនដែលអាចច្រោះជាតិពុលចេញពីរាងកាយ និងជួយដល់ការរំលាយអាហារ។ វាក៏មានសារធាតុប្រឆាំងការរលាក ដែលអាចជួយបំបាត់ការឈឺពោះបានដែរ។ ជាតិប្រេង Volatile ក្នុងតែជីអង្កាមនឹងភ្ញោចដល់ថង់ទឹកប្រមាត់ ដើម្បីជួយដល់ការរំលាយអាហារ។ ដូច្នេះ ការញ៉ាំតែជីអង្កាមមួយពែកមិនត្រឹមតែជួយសម្រួលដល់រាងកាយទេ តែក៏ពង្រឹងដល់ការរំលាយអាហារផង និងបំបាត់ការឈឺក្រពះផង។ បើសិនជាអ្នកឈឺក្រពះ ចូរញ៉ាំតែជីអង្កាមស្រស់ៗ និងក្តៅទើបមានប្រសិទ្ធភាពបំបាត់អាការៈនេះ៕ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកនឹងធ្វើអ្វីទៅនៅពេលមានអាការៈឈឺក្រពះ? រឿងមួយដែលអ្នកនឹងត្រូវធ្វើ គឺទៅឱសថស្ថានដើម្បីផ្សំថ្នាំឈឺក្រពះលេបហើយ។ តើអ្នកមានគិតថា ចង់ប្រើវិធីសាស្ត្រអ្វីផ្សេងដែរទេ? បើសិនជាអ្នកធ្លាប់មានអាការៈឈឺពោះ ឬមិនស្រួលក្នុងពោះដោយសារតែក្រពះមិនកិនល្អ ខាងក្រោមនេះគឺជាវិធីព្យាបាលបែបធម្មជាតិមួយដែលអ្នកគួរតែសាកល្បងហើយ។ យ៉ាងណាមិញ ការសិក្សាពីវិធីនេះ ត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Prescribe International រួចហើយ។
  ដំណាក់ទី១ដែលបានប្រកាសបើកលក់ចំនួន ១៦៨០ យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុនផែនការកំណត់ ហើយដំណាក់កាលទី២ នេះ មានចំនួនតែ ១២៨០ យូនីត ប៉ុណ្ណោះ ។    លំនៅឋាន អារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅកណ្តាលក្រុងភ្នំពេញ។    លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានមានប្រសាសន៍ថា៖លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូររបស់ អារ៉ាខាវ៉ា ហើយទទួលបានបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្តាលទីក្រុងភ្នំពេញហ្នឹងគេដែរ ។   នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានមានប្រសាសន៍ថា៖«យើងខិតខំធ្វើយ៉ាងណាដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម» ។    លោក សុធារ៉ា បានបន្ថែមទៀតថា៖ អតិថិជនដែលទិញយូនីតក្នុងលំនៅឋាន អារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិ តកូនតចៅ ។  ។ Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថាជាលំនៅឋានស្តង់ដាជប៉ុនទីមួយនៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬ សំណង់អគារនានាដែលមានស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ ប្រព័ន្ធទឹក និងលូ និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ដើម្បីបញ្ចៀសនូវក្តីកង្វល់ ដល់ម្ចាស់ផ្ទះដែលបានទិញរួច។    Arakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញ ដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី ២៩៧ដុល្លារ ឡើងទៅ។    Arakawa Residence សាងសង់លើផ្ទៃដីជាង ១.៣ ហិកតា មានសំណង់អគារសរុបចំនួន ១៦ និងមានកម្ពស់ ២១ជាន់ ស្មើៗគ្នា។ ដំណាក់កាលទី១ ដែលមានចំនួន ១០អគារ នឹងត្រូវបញ្ចប់ជាស្ថាពរនៅខែធ្នូ ខាងមុខនេះ ហើយដំណាក់កាលទី២ ដែលមានចំនួន ៦អគារ នឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២២។ រាល់ផ្ទះទាំងអស់បែរមុខទៅទិសខាងជើង និងខាងត្បូងដើម្បីងាយស្រួលក្នុងការស្រួបយកពន្លឺនិងខ្យល់អាកាសគ្រប់រដូវកាល និងបញ្ចៀសកម្តៅដែលជួយសន្សំសំចៃដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអគ្គិសនី។     Arakawa Residence ត្រូវបានរចនាឡើង សម្រាប់ពលរដ្ឋខ្មែរដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន សាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារ ឡើងទៅអាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះ មានពីរបន្ទប់។   Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្ន លំនៅឋាន អារ៉ាខាវ៉ា បានក្លាយជាទីតាំងដ៏សំខាន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។   ក្រុមហ៊ុន អារ៉ាខាវ៉ា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាងសង់ និងដាក់ឲ្យArakawa ដំណើរការរួចមកហើយ អាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ ៕   សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖  ទូរសព្ទ៖ 016 328 999 | 012 582 999 អ៊ីមែល៖ [email protected]   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ - លំនៅឋាន អារ៉ាខាវ៉ា ស្តង់ដាជប៉ុនទីមួយ នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង និងមានតម្លៃសមរម្យបានប្រកាសចាប់ផ្តើមបើកលក់ដំណាក់ទី២ ចាប់ពីថ្ងៃនេះតទៅ ។
វចនានុក្រម  សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ក្នុងចំណោមពាក្យ«ហ៊ុំព័ទ្ធ»និង«ហ៊ុមព័ទ្ធ»មានតែពាក្យតែមួយទេដែលត្រឹមត្រូវ គឺ «ហ៊ុមព័ទ្ធ»  ដែលមានន័យថា បាំងព័ទ្ធជុំវិញ, ឈរ ឬអង្គុយព័ទ្ធជុំជិត។ ឧទាហរណ៍៖ ឈរហ៊ុមជិត មើលអីក៏មិនឃើញ៕      
 សាធារណជនមិនដឹងច្បាស់ឡើយថាពាក្យមួយណាត្រូវ ឬពាក្យមួយណាខុសនៅឡើយទេ។
  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ទ្រី សុភក្តិ បានជំរុញដល់ប្រជាពលរដ្ឋបង្កើនការចិញ្ចឹមសត្វ និងការដាំបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់នៅក្នុងខេត្ត។ មន្ទីរកសិកម្មខេត្តក្រចេះ ក៏បានបង្កើតតូបបន្លែសុវត្ថិភាពក្បែរផ្សារក្រចេះ ដែលអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ៤០ម៉ឺននាក់ផងដែរ។   បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បន្លែសុវត្ថិភាពនេះ មានបណ្ដុំអាជីវកម្ម ២២៥ បណ្ដុំ ដោយមានប្រជាពលរដ្ឋ ៦៥៧២ គ្រួសារ។ បន្ថែសុវត្ថិភាពនៅក្នុងខេត្តក្រចេះ មានដូចជា ស្ពៃ តាសក់ ត្រឡាច ពោត ម្រះ ដំឡូងបារាំង និងបន្លែបន្ទាប់បន្សំមួយចំនួនទៀត។    ព័ត៌មានពិស្តារសូមចូលទៅកាន់៖ www.thmeythmey25.com    
ដោយ៖ ខន ណារី
  លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចូលទៅជួបពិភាក្សាជាមួយលោក ស្ទេហ្វាន ម៉េសឺរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជាកម្ពុជា។ ជំនួបនេះ ប្រព្រឹត្តទៅក្នុងស្ថានទូតអាល្លឺម៉ង់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។   ស្ថានទូតអាល្លឺម៉ង់ បានបង្ហោះរូបអំពីជំនួបនេះលើបណ្តាញធ្វីតធឺ តែពុំបានបង្ហាញខ្លឹមសារនៃជំនួបនោះទេ។ ឯលោក កឹម សុខា សរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា៖«សហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសដែលគាំទ្រគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាសមាជិកសហភាពអឺរ៉ុប និងជាពិសេសគឺជាមិត្តរបស់កម្ពុជា»។   គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ទូតនៃប្រទេសធំៗ បានចាប់ផ្តើមជួបលោក កឹម សុខា ឡើងវិញ ដូចជា ទូតអាម៉េរិក ទូតបារាំង និងទូតអឺរ៉ុប ជាដើម។ ទូតបរទេសទាំងនេះ ជួបលោក កឹម សុខា ក្រោយពីតុលាការភ្នំពេញ សម្រេចបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តុលាការ នឹងបន្តបើកសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ៕       
 ដោយ៖ ទេពញាណ 
  អូស្ត្រាលី បិទព្រំដែនរបស់ខ្លួនតាំងពីខែមីនា ឆ្នាំ២០២០ មក ដោយមិនអនុញ្ញាតឱ្យប្រទេសអ្នកដំណើរមិនមែជាជនជាតិអូស្ត្រាលី និងបុគ្គលដែលមិនមែនជាអ្នករស់នៅក្នុងអូស្ត្រាលីចូលឡើយ។ វិធានការនេះ បូកផ្សំនឹងការបិទតំបន់ដែលមានផ្ទុះករណីឆ្លង ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធរហ័ស និងការចូលរួមរបស់ប្រជាជន ជួយឱ្យអូស្ត្រាលីអាចគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ បានល្អ ជាមួយករណីឆ្លងសរុបជាង២៩០០០នាក់ និងស្លាប់៩១០នាក់។   ខណៈស្ថានភាពក្នុងប្រទេសស្ទើរតែគ្មានជំងឺនេះទៅហើយនោះ នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បញ្ជាក់ថា អូស្ត្រាលីនឹងបន្តបិទព្រំដែនរបស់ខ្លួនទៀតសិន។ លោកបន្តថា ការសម្រេចចិត្តណាមួយលើការព្យួរការរឹតត្បិតនេះ នឹងធ្វើឡើងដោយម៉ត់ចត់បំផុត។   «អូស្ត្រាលី មិនប្រញាប់បើកព្រំដែនឡើយ។ ខ្ញុំធានាឱ្យអ្នក។» ប្រមុខរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃទី១៨ ខែមេសា មុនសង្កត់ធ្ងន់ថា លោកមិនយកស្ថានភាពរស់នៅសព្វថ្ងៃនៅអូស្ត្រាលីដែលល្អប្រសើរជាងផ្នែកឯទៀតរបស់ពិភពលោកទៅប្រថុយឡើយ។    ជាច្រើនខែមកហើយ ប្រជាជនអូស្ត្រាលី អាចរស់នៅក្នុងលក្ខខណ្ឌល្អប្រសើរដោយអាចចេញទៅក្រៅ ដោយមិនចាំបាច់ពាក់ម៉ាស់ និងអាចជួបជុំមនុស្សច្រើនផងដែរ លើកលែងតែក្នុងករណីខ្លះពេលរកឃើញករណីឆ្លងដែលរដ្ឋត្រូវបិទតំបន់ណាមួយនោះ។ លើសពីនោះ ប្រជាជនអូស្ត្រាលី ក៏អាចធ្វើដំណើរក្នុងប្រទេសផងដែរ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ពួកគេ ក៏អាចធ្វើដំណើរទៅនូវែលសេឡង់ក្បែរខាង ដោយមិនចាំបាច់សុំការលើកលែង ឬត្រូវធ្វើចត្តាឡីស័កដែរ។   ពីទីក្រុង Adelaide លោក ម៉ូរីសុន ក៏ស្នើឱ្យប្រជាជនទូទៅ និងអ្នកដែលមានអាយុចាប់៥០ឆ្នាំឡើង ត្រូវទទួលវ៉ាក់សាំងផងដែរ នៅពេលដល់វេនពួកគេ។ នៅថ្ងៃទី១៨ ខែមេសា គណៈរដ្ឋមន្រ្តីអូស្ត្រាលី នឹងជជែកពីកម្មវិធីចាក់វ៉ាក់សាំងឡើងវិញ ក្រោយមានអនុសាសន៍ឱ្យផ្ដល់វ៉ាក់សាំង Pfizer ឱ្យក្រុមប្រជាជនមានអាយុក្រោម៥០ឆ្នាំ ជំនួសវ៉ាក់សាំងរបស់ AstraZeneca ដែលមានព័ត៌មានទាក់ទងកំណកឈាម៕        
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៨ ខែមេសា ប្រកាសថា អូស្ត្រាលី នឹងមិនទាន់បើកព្រំដែនទទួលអ្នកដំណើរទូទៅឡើយ។ លោក ម៉ូរីសុន អះអាងថា លោកមិនឱ្យអូស្ត្រាលីដែលមានស្ថានភាពជំងឺកូវីដ-១៩ ខុសពីផ្នែកឯទៀតរបស់ពិភពលោក ប្រឈមមុខហានិភ័យដូចដែលប្រទេសផ្សេងជួបឡើយ។ លោកក៏អំពាវនាវឱ្យប្រជាជនទៅទទួលវ៉ាក់សាំងផងដែរ។
តំណាងពិសេសរបស់អាម៉េរិក Sung Kim ចាប់ផ្ដើមទស្សនកិច្ច៥ថ្ងៃនៅកូរ៉េខាងត្បូង ស្របពេលដែលកូរ៉េខាងជើងត្រូវមើលឃើញថា ចាប់ផ្ដើមបាញ់មីស៊ីលឡើងវិញនៅក្នុងឆ្នាំ២០២២ នេះ។ ការមកដល់របស់មន្រ្តីអាម៉េរិកនេះ ក៏ស្របគ្នានឹងការចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាដែរ។ ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះ យោធាកូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែមេសាលើកឡើងថា សមយុទ្ធនេះ ជាការហ្វឹកហ្វឺនលើការការពារដោយប្រើប្រាស់កុំព្យូទ័រ មិនពាក់ព័ន្ធការប្រើកងទ័ពនោះទេ។   មុនការទៅដល់របស់មន្រ្តីអាម៉េរិក នៅចុងសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មីក្នុងគោលបំណងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការសាកល្បងអាវុធថ្មីនេះ ក៏មានការចូលរួមពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនផងដែរ។    បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Kim បានជួបជាមួយសមភាគីកូរ៉េខាងត្បូង Noh Kyu-duk ពាក់ព័ន្ធការសាកល្បងប្រព័ន្ធអាវុធខាងលើ និងការបាញ់មីស៊ីលបាលីស្ទិកកន្លងមក។ មន្រ្តីអាម៉េរិករូបនេះប្រាប់សមភាគីកូរ៉េខាងត្បូងក្នុងជំនួបថា អាម៉េរិកក៏មានក្ដីបារម្ភចំពោះសកម្មភាពរបស់កូរ៉េខាងជើងដែរ ហើយនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីឆ្លើយតបឱ្យដាច់ខាត និងទទួលខុសត្រូវទៅនឹងទង្វើនេះ។   មុនជួបលោក Noh លោក Kim ប្រាប់អ្នកកាសែតថា លោកស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើស្ថានការណ៍របស់កូរ៉េខាងជើង។ លោក ក៏បានបន្តថា លោកបើកចំហរក្នុងការចរចាជាមួយកូរ៉េខាងជើងគ្រប់ទីកន្លែងនិងពេលវេលា និងដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងបានបដិសេធសំណើរបស់ភាគីអាម៉េរិក និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា រក្សាគោលនយោបាយអរិភាពដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធាជាដើម។   ក្រៅពីជួបមន្រ្តីផ្នែកទទួលបន្ទុកចរចានុយក្លេអ៊ែរកូរ៉េខាងត្បូង លោក Kim ក៏ត្រូវនឹងជួបជាមួយក្រុមមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោត យូន សុកយ៉ល ដែលចូលកាន់តំណែងនៅខែឧសភាផងដែរ៕  
ប្រេសិតអាម៉េរិកសម្រាប់បញ្ហាកូរ៉េខាងជើង Sung Kim នៅថ្ងៃទី១៨ ខែមេសា បានទៅដល់ទីក្រុងសេអ៊ូលដើម្បីជួបជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងជុំវិញការឆ្លើយតបទៅនឹងការបាញ់មីស៊ីល និងកង្វល់ជុំវិញការសាកល្បងឡើងវិញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Sung អះអាងថា អាម៉េរិក និងកូរ៉េខាងត្បូង នឹងឆ្លើយតបទៅតាមសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។
  តាមអាជ្ញាធរស្ថិតិអូស្ត្រាលី គិតត្រឹមខែសីហា ឆ្នាំ២០២៣ បុគ្គលិកចំនួន ៣៧ភាគរយនៅអូស្រ្តាលី ដែលស្មើនឹង ២,២លាននាក់បានធ្វើការជាប្រចាំពីផ្ទះ។ ចំនួននេះកើនឡើង ៥ភាគរយបើធៀបទៅនឹងរយៈពេលមុនជំងឺកូវីដកូវីដ-១៩ផ្ទុះឡើង ប៉ុន្តែនៅតែទាបជាងឆ្នាំ២០២២ ។ ការរាលដាលជំងឺកូវីដ-១៩ បានបង្កើតឱកាសមួយសម្រាប់ការងារពីផ្ទះដែលមានការពេញនិយមខ្លាំង ប៉ុន្តែថាតើត្រូវបន្តរក្សាទម្រង់បែបបទនេះ ឬយ៉ាងណា វាអាស្រ័យលើភាគីជាច្រើនរួមទាំងកម្មករ និងនិយោជិត។   របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចអូស្ត្រាលីនៅថ្ងៃទី ២២ ខែកុម្ភៈ បង្ហាញថា ការងារពីផ្ទះបានជួយគ្រួសារដែលមានកូនតូច ជនពិការ និងមនុស្សដែលមានស្ថានភាពសុខភាពខ្សោយ ឱ្យចូលរួមកម្លាំងពលកម្ម។ ការធ្វើការពីផ្ទះជួយសន្សំសំចៃពេលធ្វើដំណើរបានច្រើន ហើយធ្វើឱ្យកម្មករជាច្រើនមានអារម្មណ៍សប្បាយរីករាយ។ ជាពិសេស អ្នកដែលធ្វើការនៅផ្ទះនៅអូស្ត្រាលី មានប្រាក់បៀវត្សរ៍ដូចគ្នានឹងអ្នកធ្វើការក្នុងការិយាល័យ ដែលធ្វើឱ្យកម្មករជាច្រើនមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរទម្រង់ការងារនេះ។   យ៉ាងណាមិញ មិនមែនការងារទាំងអស់សុទ្ធតែអាចធ្វើនៅផ្ទះបានទេ ហើយការងារពីផ្ទះមិនតែងតែមានប្រយោជន៍សម្រាប់បុគ្គលិក ឬផលល្អសម្រាប់ក្រុមហ៊ុននោះទេ។   កាលពីខែមុន អាជ្ញាធរការងារយុត្តិធម៌អូស្ត្រាលីបាននិយាយថា ការធ្វើការពីផ្ទះបានកើតជាបញ្ហាច្រើនដែលនិយោជកត្រូវដោះស្រាយ ពិភាក្សា ណែនាំ និងសម្របសម្រួលរវាងបុគ្គលិកក្នុងក្រុមហ៊ុនដែលមានភាពកាន់តែលំបាកឡើង។ ទន្ទឹមនេះ ការងារពីផ្ទះក៏ធ្វើឱ្យព្រំដែនរវាងការងារ និងពេលមិនធ្វើការកាន់តែមានភាពស្រពិចស្រពិល។ ហេតុនេះ វាអាចប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តរបស់កម្មករ។   មិនទាន់ច្បាស់នៅឡើយ ថាតើអូស្ត្រាលីនឹងសម្រេចបែបណាចំពោះបញ្ហានេះ ប៉ុន្តែទោះគាំទ្រឬមិនគាំទ្រ ការសម្រេចនេះនឹងប៉ះពាល់ដល់កម្មកររាប់លាននាក់៕ 
ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ផ្ទុះឡើង ការងារពីផ្ទះបានក្លាយជានិន្នាការនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងអូស្ត្រាលី។ ការធ្វើការពីផ្ទះមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមច្រើនសម្រាប់ក្រុមហ៊ុន។ ជុំវិញបញ្ហានេះ អូស្ត្រាលីចាប់ផ្តើមសិក្សាស្រាវជ្រាវពីគ្រប់ភាគីមុននឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ។
  ភូមិ Ouatagouna ភូមិ Karou និងភូមិ Deouteguef ត្រូវរងការវាយប្រហារព្រមៗគ្នាកាលពីថ្ងៃអាទិត្យវេលាម៉ោង៦លា្ងច។ នេះបើយោងតាមលិខិតរបស់មន្ត្រីរដ្ឋបាលស្រុក Asongo ផ្ញើឲ្យអភិបាលតំបន់ Gao ប្រទេសម៉ាលី។   លិខិត ដែលទីភ្នាក់ងារព័ត៌មាន Reuters បានឃើញ សរសេរថា ផ្ទះអ្នកភូមិត្រូវបានក្រុមជីវពលអ៊ីស្លាមចូលរើកកាយនិងដុតឆេះ ហើយសត្វពាហនៈរបស់អ្នកភូមិត្រូវបានក្រុមនេះនាំយកទៅជាមួយ។ តួលេខបណ្តោះអាសន្នបង្ហាញថា មនុស្សសរុបប្រមាណ៥១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។   នៅពុំមានក្រុមណាមួយប្រកាសទទួលខុសត្រូវពីការវាយប្រហារក្នុងតំបន់នោះ ទីដែលកងទ័ពម៉ាលី កងទ័ពបារាំង កងទ័ពសហភាពអឺរ៉ុប និងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកំពុងច្បាំងជាមួយក្រុមបះបោរ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់ខៃដា។   អ្នកនាំពាក្យកងទ័ពម៉ាលីលោកអនុសេនីយ៍ឯក Souleymane Dembele បានបញ្ជាក់ថា មានការវាយប្រហារមែន តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។   ប្រភពផ្សេងៗក្នុងស្រុកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមជីវពលទាំងនោះបានមកបោះទីតាំងនៅផ្លូវចូលទៅកាន់ទីប្រជុំជនទាំងនោះ ហើយបាញ់ប្រហារដោយមិនរើសមុខទៅលើជនស៊ីវិល។   មន្ត្រីរដ្ឋបាលបាននិយាយថា កងទ័ពម៉ាលីកំពុងបោសសម្អាតតំបន់នោះ។ យោងតាមលិខិតនោះ លោកក៏បានស្នើសុំឱ្យក្រុមយោធាជួយការពារពិធី«បុណ្យសពធានាដល់ប្រជាជននិងចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា អ្នកភូមិយ៉ាងហោចណាស់ចំនួន៥១នាក់ត្រូវបានសម្លាប់នៅពេលក្រុមជីវពលអ៊ីស្លាមបានវាយឆ្មក់ចូលភូមិអ្នកស្រុកចំនួន៣ នៅភាគកណ្តាលប្រទេសម៉ាលីជិតព្រំដែនជាមួយប្រទេសនីហ្សេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលស្រុកម្នាក់កាលពីថ្ងៃច័ន្ទ។
  ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចតទៅ៖   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនាថ្ងៃទី១៦ ខែកញ្ញា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី ប្រាប់ថា ប្រឡាយទឹកស្អុយក្នុងសង្កាត់ស្វាយដង្គំនេះ កន្លងមកបានប៉ះពាល់ដល់សុខុមាលភាពសង្គមជាខ្លាំង ដូច្នេះហើយទើបក្រសួងមានគំនិតដើម្បីកែលម្អទៅជាផ្លូវ និងជាផលិតផលទេសចរណ៍ថ្មីសម្រាប់ក្រុងសៀមរាប។ លោកបន្ថែមថា អតីតប្រឡាយទឹកស្អុយនេះមានទំហំ ៥x៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ (មុខសណ្ឋាគារសុខាអង្គរ) ដល់វិថីព្រះសង្ឃរាជទេពវង្ស ដែលជាប្រជុំជនសំខាន់ក្នុងក្រុងសៀមរាប។   «ការកែប្រែពីកន្លែងដែលមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថានទៅជាកន្លែងដែលមានបរិស្ថានល្អ គឺជាការគិតគូរដល់សុខុមាលភាពនគរូបនីយកម្មក្រុង ក៏ត្រូវតែមានសុខភាពល្អដែរ ដើម្បីធានាបានដល់អ្នករស់នៅក្រុងសៀមរាប មានភាពល្អប្រសើរ អាចទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ធ្វើដំណើរកម្សាន្តលើផ្លូវជាតិលេខ៦ ឆ្ពោះទៅផ្សាររាត្រី...»។ នេះជាការលើកឡើងរបស់លោក លី រស្មី។   តាមការបញ្ជាក់ពីលោក លី រស្មី នេះជាគម្រោងដំបូងគេដែលក្រសួងបានរៀបចំកែលម្អប្រឡាយទឹកស្អុយ ទៅជាផ្លូវទេសចរដើរកម្សាន្តបាន។ រដ្ឋលេខាធិការរូបនេះពន្យល់ថា បានឃើញការអភិវឌ្ឍនៅប្រទេសជប៉ុន ហើយជាអ្វីដែលកម្ពុជាអាចរៀនសូត្រ និងអភិវឌ្ឍន៍ក្រុងដូចប្រទេសជឿនលឿនទាំងនោះបាន។ លោករំពឹងថា ទៅថ្ងៃក្រោយនឹងមានការរៀបចំនៅតំបន់ដទៃទៀត ដែលមានស្ថានភាពដូចគ្នានេះ។   រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ពេលដឹកនាំក្រុមការងារពិនិត្យការដ្ឋានកែលម្អប្រឡាយលូទឹកស្អុយ នាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២២។ លោក លី រស្មី ពន្យល់បន្ថែមថា៖«បើគិតពីនគរូបនីយកម្មក្រុង គឺមានភាពរីកចម្រើនសមស្របទៅតាមកំណើនសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែនៅសល់ចំណុចមួយចំនួនដែលខ្ញុំគិតថាគួរធ្វើការកែលម្អទីក្រុងឱ្យមានភាពសមស្រប ដូចជាកន្លែងទឹកកខ្វក់ជាដើម ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនៅក្នុងទីក្រុង»។   ផ្លូវថ្មើរជើងថ្មីនេះ មានឈ្មោះថា កោងកាងសាងស្នេហ៍។ លោក លី រស្មី ពន្យល់ថា តាមគំនិតរបស់រដ្ឋមន្រ្តី ជា សុផារ៉ា លោកចង់ឱ្យយកដើមកោងកាងទឹកសាបមកដាំក្នុងប្រឡាយទឹកនេះ ហើយក្រុមការងារនឹងរៀបចំដាំក្រោយការស្ថាបនារួចរាល់។ បច្ចុប្បន្នះនេះ ការងារសម្រេចបាន៩០ភាគរយហើយ ក្រោយស្ថាបនាកែលម្អពីខែ មីនា ឆ្នាំ២០២២មក។  ប្រឡាយលូទឹកស្អុយ មុនកែលម្អ ថតនៅខែ តុលា ឆ្នាំ២០២០ ពលរដ្ឋរស់នៅក្បែរផ្លូវថ្មីដែលជាអតីប្រឡាយទឹកស្អុយ លោក ទួន សុមេធា បានបង្ហាញអារម្មណ៍ត្រេកអរចំពោះសមិទ្ធផលថ្មីមួយនេះ។ លោក សុមេធា រៀបរាប់ថា កូនៗរបស់លោកអាចរត់លេងបានស្រួល និងមានសុខភាពល្អ ដែលខុសពីមុន ពេលអត់មានគម្របលូគឺមានក្លិនជះមិនល្អចេញពិសេសក្នុងរដូវប្រាំង ហើយបន្ទប់ជួលរបស់លោក ក៏មិនសូវមានអ្នកជួលដែរ៕          
សៀមរាប៖ ធ្លាប់ជាប្រឡាយលូទឹកស្អុយដែលផ្តល់ក្លិនមិនល្អដល់ពលរដ្ឋរស់នៅក្បែរ សព្វថ្ងៃទីតាំងនេះ បានកែប្រែមុខមាត់ថ្មី មានសួនច្បារ អាងទឹក ពិសេសជាផ្លូវថ្មើរជើងដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្ត។ នេះជាការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក លី រស្មី ជាអ្នកកាន់គម្រោង។
  «លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែកុម្ភៈឆ្នាំ២០២០ ដល់ខែមករាឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ»។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីថ្លែងសារជូនប្រជាជនកម្ពុជាពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។   ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ លើសពីនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋដែលមានលទ្ធភាព ទិញផ្ទះក្នុងឱកាសនេះ ដោយមិនយកពន្ធ។    ពាក់ព័ន្ធនឹងសហគ្រាសធនតូច និងមធ្យម សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានសក្ដានុពលខាងសហគ្រាសធនតូច និងមធ្យមច្រើន តាមរយៈការតាំងពិព័រណ៍កន្លងមក។ ការពង្រឹងវិស័យសហគ្រាសធនតូចនិងមធ្យមនេះ គឺជាបង្កើនផលិតភាពការងារ និងប្រែក្លាយវិស័យសហគ្រាសធនតូចនិងមធ្យម ឲ្យក្លាយឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។    សម្តេច មានប្រសាសន៍ថា៖«បើយើងទៅមើលការតាំងពិព័រណ៍ផលិតផលក្នុងស្រុក គឺពិតជាមានច្រើន ហើយផលិតផលទាំងអស់ គឺមានលទ្ធភាពដើម្បីពង្រីកកាន់តែធំ។ ហើយផលិតផលទាំងនោះ មួយផ្នែកជំនួសឲ្យការនាំចូល ហើយមួយផ្នែកទៀតក៏សម្រាប់ការនាំចេញដែរ ដោយយើងមិនពឹងពាក់តែវិស័យកាត់ដេរ ដែលនាំទៅដល់ការដែលគេរឹតបន្តឹងលើបញ្ហានេះ បញ្ហានោះ។ សេដ្ឋកិច្ចកម្ពុជាត្រូវតែសម្បូរបែប អ៊ីចឹងបញ្ហាដែលត្រូវធ្វើ គឺលើកទឹកចិត្តឲ្យសហគ្រាសធនតូចនិងមធ្យម ដើរតួនាទី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសរបស់យើង»៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនយកពន្ធប្រថាប់ត្រាពីអ្នកទិញលំនៅដ្ឋានតម្លៃក្រោម៧ម៉ឺនដុល្លារ។ វិធានការនេះ គឺក្នុងចំណោមវិធានការមួយចំនួន ដែលសម្ដេច បានដាក់ចេញ ដើម្បីលើកកម្ពស់វិស័យសហគ្រាសធនតូចនិងមធ្យម សម្រាប់ពង្រឹងសេដ្ឋកិច្ចជាតិ ខណៈកម្ពុជាប្រឈមនឹងបញ្ហា EBA និងជំងឺ COVID-19។
ក្នុងចំណោមគណបក្សទាំង១៧ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ មានបេក្ខជននៅទូទាំង២៥រាជធានី-ខេត្ត ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះនៅ២៤រាជធានី-ខេត្ត និងគណបក្សសញ្ជាតិកម្ពុជា មាននៅ២០រាជធានី-ខេត្ត។ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សយុវជនកម្ពុជា ឈរឈ្មោះនៅ១៨រាជធានី-ខេត្ត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅ១៥រាជធានី-ខេត្ត គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ១០រាជធានី-ខេត្ត។ បណ្តាគណបក្សដែលឈរឈ្មោះក្រោម១០រាជធានី-ខេត្ត រួមមាន គណបក្សខ្មែរតែមួយ (៩), គណបក្សឯកភាពជាតិខ្មែរ (៤), គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (៣)។ បេក្ខជនសរុបទាំងអស់មាន ៨៦ ០៩២នាក់ (ស្រ្តី២៧ ៨១៣នាក់)។ គណបក្សប្រជាជនកម្ពុជា មានបេក្ខនារីច្រើនជាងគេ ដែលមានជាង៧០០០នាក់ បន្ទាប់មកគណបក្សភ្លើងទៀន (ជាង៥៥០០នាក់), គណបក្សខ្មែររួមរួបជាតិ (ជាង៤០០០នាក់) និងគណបក្សហ៊្វុនស៊ិនប៉ិច (ជិត៣៩០០នាក់)។ បើតាមគ.ជ.ប. ដំណាក់កាលនៃការចុះបញ្ជីបេក្ខជន បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីឃុំសង្កាត់ទាំង១៦៥២ សម្រេចនូវបញ្ជីបេក្ខជនផ្លូវការ និងបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតសម្រាប់ឃុំសង្កាត់នីមួយៗ៕
គណបក្សនយោបាយចំនួន១៧ ដែលមានបេក្ខជនសរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាថ្ងៃទី២៩ ខែមេសា។
ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវកត្តាជាច្រើនដែលប៉ះពាល់ដល់ភាពឆ្អែតរបស់ក្រពះ៖   ភាពញឹកញាប់ដែលអ្នកបានញ៉ាំអាហារ ចំនួនអាហារដែលអ្នកបានញ៉ាំ ប្រភេទអាហារដែលអ្នក៉ាំដូចជា អាហារមានជាតិសរសៃខ្ពស់ អាចជួយឲ្យអ្នកឆ្អែតលឿន និងយូរជាងមុន ការបញ្ជូនសញ្ញារបស់ខួរក្បាលទៅរាងកាយថា អ្នកបានញ៉ាំគ្រប់គ្រាន់ហើយ៕   ត្រួតពិនិត្យដោយ www.health.com.kh  
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាពេលខ្លះ អ្នកមានអារម្មណ៍ឆ្អែតជាងរាល់ដង ទោះបីជាអ្នកមិនបានញ៉ាំអ្វីច្រើនក៏ដោយ?
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង អ្នកស្រី ញឹក ស្រីល័ក្ខ នៃសារព័ត៌មានថ្មីៗ និងយុវជន សឿង ភីរុន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ ដូចតទៅ៖  
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្តើមនៅថ្ងៃទី៦-៧ ខែវិច្ឆិកាដើមសប្តាហ៍ក្រោយ។ យុវជន សឿង ភីរុន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ បានប្រាប់គន្លឹះសន្សំពិន្ទុឱ្យបានខ្ពស់នៅថ្ងៃប្រឡងដល់បេក្ខជន នោះគឺការធ្វើលំហាត់ណា ដែលចេះមុន និងបានពិន្ទុតិចមុន។ សម្រាប់ ភីរុន ការធ្វើបែបនេះ ជួយឱ្យបេក្ខជនមានលទ្ធភាពបានពិន្ទុច្រើន និងចំណេញពេលវេលា ក្នុងករណីបេក្ខជនធ្វើលំហាត់ពិបាកមុន ហើយដោះស្រាយមិនចេញ នឹងនាំឱ្យបាត់បង់ពិន្ទុ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះជាង ១៣ម៉ឺននាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត មានជាង៤ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មានជាង ៩ម៉ឺននាក់។
  ភ្នំពេញ៖ លោក មឿន ចន្ទ្រា គឺជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដ៏ចំណាស់ជាងគេនៅកម្ពុជា។ ការខិតខំប្រឹងប្រែងសន្សំបទសពិសោធន៍ ទាំងការងារស្ម័គ្រចិត្ត និងការងារទាក់ទងនឹងបំណិនជីវិតផ្សេងៗ ព្រមទាំងបន្តរៀនសូត្រឥតឈប់ឈរ គឺជាដើមទុនដល់អតីតនិស្សិតក្រីក្រ លោក មឿន ចន្រ្ទា ឱ្យក្លាយជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រធានដេប៉ាតឺម៉ង់ថ្មោងថ្មីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា លោកមានសុទិដ្ឋិនិយមក្នុងការងារថ្មីថ្មោងនេះ ដោយឈរមូលដ្ឋាននៃការបណ្តុះស្មារតីក្រុមការងារ ឱ្យអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមនានា ដោយគិតប្រយោជន៍រួមរបស់ដេប៉ាតឺម៉ង់ និងប្រយោជន៍របស់សិស្ស-និស្សិតខ្លួន។ លោក មឿន  ចន្រ្ទា  ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត ក្នុងបទសម្ភាស ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រូបភាពរបស់សារព័ត៌មានថ្មីៗ   ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ និងលោក មឿន ចន្រ្ទា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូចតទៅ៖   លោក មឿន ចន្ទ្រា គឺជាប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដ៏ចំណាស់ជាងគេនៅកម្ពុជា។ បើតាមលោក មឿន ចន្ទ្រា ការអប់រំពេញមួយជីវិត គឺជាការបណ្តុះទម្លាប់នៃការរៀនឥតឈប់ឈរ ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ។ គោលដៅនៃការអប់រំពេញមួយជីវិត គឺដើម្បីឱ្យយុវជន និងសិស្សនិស្សិត ទទួលបានវិជ្ជាសម្បទា បំនិនសម្បទា ដែលរស់នៅជាមួយគ្នាបានដោយភាពសុខដុមរមនា និងសុភមង្គល។ លោក មឿន ចន្ទ្រា បន្ថែមដូច្នេះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ។   លោក មឿន  ចន្រ្ទា  ប្រធានដេប៉ាតឺម៉ង់ អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ   រូបភាពរបស់សារព័ត៌មានថ្មីៗ   តាមពិតទៅ លោក ចន្ទ្រា ជាអ្នកដឹកនាំដែលមានវ័យក្មេងជាងគេ នៅក្នុងចំណោមប្រធា នដេប៉ាតឺម៉ង់ផ្សេងៗនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែដោយសារធ្លាប់មានបទពិសោធន៍ដឹកនាំការងារទាំងតូច និងធំជាមួយយុវជន ជិត១០ឆ្នាំដែរនោះ ទើបលោកមានគំនិតសុទិដ្ឋិនិយម នៅក្នុងមុខតំណែងថ្មីរបស់ខ្លួន។ សម្រាប់ប្រធានដេប៉ាតឺម៉ង់រូបនេះ គ្រប់កិច្ចការងារតែងតែឧបសគ្គ និងបញ្ហាប្រឈមខុសៗគ្នា ប៉ុន្តែលោកប្រកាន់ខ្ជាប់នូវគោលការណ៍ ដោះស្រាយបញ្ហាដោយឈរលើប្រយោជន៍រួម។ លោក មឿន ចន្ទ្រា បន្ថែម៖«ការងារដឹកនាំមិនមែនជារឿងងាយស្រួលពេកទេ តែយើងត្រូវហ៊ានសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ខ្ញុំក៏កំពុងតែរៀនតថ្នាក់បណ្ឌិតដែរ ដើម្បីសម្រួលចំណេះដឹងខ្ញុំឱ្យល្អប្រសើរ។ ហើយសំខាន់ យើងជាក្រុមការងារតែមួយ ទោះបីយើងកម្រិតណាក៏ដោយ ហើយមកពីប្រទេសណាក៏ដោយ តែយើងមានគោលដៅតែមួយគត់ គឺធ្វើការ ដើម្បីដេប៉ាតឺម៉ង់របស់យើង និងនិស្សិតរបស់យើង មានសមត្ថភាពគ្រប់គ្រាន់ ហើយឆ្លើយតបជាមួយទីផ្សារការងារ»។    នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានដេប៉ាតឺម៉ង់រូបនេះ ក៏នឹងបន្តឆន្ទៈនៅក្នុងការរៀបចំកម្មវិធីសិក្សាឱ្យកាន់តែល្អប្រសើរ ដើម្បីធានាថានិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពពេញលេញសម្រាប់ក្រសោបឱកាសការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ លើសពីនេះទៀត លោក មឿន ចន្ទ្រា ក៏បានរៀបចំឱ្យនិស្សិតចុះកម្មសិក្សា នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការជាតិ ក៏ដូចជាអន្តរជាតិដៃគូប្រមាណ៥០ស្ថាប័ន៕       
ដោយ៖ សុង សុធាវី
  មួយថ្ងៃក្រោយរងការរិះគន់ពីរុស្ស៊ីពាក់ព័ន្ធការមិនខ្វល់ខ្វាយលើករណីអាមេរិកពន្យារពេលផ្ដល់ទិដ្ឋាការ អង្គការសហប្រជាជាតិ ក៏ចេញមុខឆ្លើយវិញភ្លាម។ ដើមហេតុ គឺរុស្ស៊ីចោទអាមេរិកថា ចំណាយពេលយូរខែក្នុងការផ្ដល់ទិដ្ឋាការឲ្យមន្ត្រីខ្លួនធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរូមការប្រជុំរបស់អង្គការសហប្រជាជាតិ។ នៅថ្ងៃទី២៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីក៏រិះគន់អគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថា មិនយកភ្នែកមើលសកម្មភាពរបស់អាមេរិក។   លោក Stephane Dujarric អ្នកនាំពាក្យ UN និយាយក្នុសេចក្ដីថ្លែងការណ៍ថ្ងៃទី២៦ ខែធ្នូ ថា លោក ហ្គូតេរ៉េស តែងបានបង្ហាញក្ដីបារម្ភរបស់លោកទៅកាន់អាមេរិកលើបញ្ហាពន្យារពេលផ្ដល់ទិដ្ឋាការនេះ ដែលបញ្ហាមិនមែនកើតលើមន្ត្រីរុស្ស៊ីតែឯងឡើយ។ លោកបន្តថា ជាច្រើនមកនេះ លោកអគ្គលេខាធិការ និងក្រុមប្រឹក្សាច្បាប់ UN បានបញ្ចេញការព្រួយបារម្ភ និងជំហរផ្នែកច្បាប់របស់ខ្លួនទៅកាន់តំណាងជាន់ខ្ពស់របស់អាមេរិកដែលជាម្ចាស់ផ្ទះ។   លោក ហ្គូតេរ៉េស និងក្រុមការងាររបស់លោក បន្តតាមដានរឿងជាប់ជានិច្ច។ នេះជាការបញ្ជាក់របស់លោក Dujarric ។    ក្នុងរបាយការណ៍ចុងក្រោយរបស់គណៈកម្មាធិការទទួលបន្ទុកទំនាក់ទំនងជាមួយអាមេរិករបស់ UN ប្រទេសមួយចំនួនទៀតមានចិន កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី និងគុយបា ក៏តវ៉ារឿងពន្យារពេលទទួលបានទិដ្ឋាការនេះដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាមេរិក ក៏ទទួលស្គាល់ពីទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះរបស់ UN ដែរ ប៉ុន្តែខ្លួនក៏រក្សាសិទ្ធិក្នុងការត្រួតពិនិត្យលើការស្នើសុំទិដ្ឋាការពីប្រទេសនានាផងដែរ។   បើតាមរបាយការណ៍ដដែល ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិក្នុងការមិនទទួលយកបុគ្គលខ្លះក្នុងករណីជាក់លាក់មួយចំនួនដែលមានភស្តុតាងច្បាស់ថា គោលដៅនៃការធ្វើដំណើររបស់ពួកគេចូលអាមេរិក គឺនៅក្រៅកិច្ចការរបស់ UN ហើយប៉ះពាល់សន្តិសុខជាតិរបស់ម្ចាស់ផ្ទះ។ ក្រោមហេតុផលនេះ គេឃើញមានករណីមួយចំនួនដែលមន្ត្រីទូតប្រទេសខ្លះ ត្រូវអាមេរិកហាមចូលទឹកដីខ្លួន ឬក៏កំណត់ដីឲ្យដើរទៀតផង៕ 
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៦ ខែធ្នូ បានច្រានចោលការរិះគន់របស់រុស្ស៊ីពាក់ព័ន្ធការអូសបន្លាយរាប់ខែរបស់អាមេរិកក្នុងការផ្ដល់ទិដ្ឋាការ។ អ្នកនាំពាក្យអង្គការពិភពលោកមួយនេះ អះអាងថា លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស មិនបានមិនអើពើលើបញ្ហានេះទេ តែក៏បានសួរនាំអាមេរិកពីរឿងនេះផងដែរ។ បើតាមមន្ត្រីអង្គការសហប្រជាជាតិ មិនមែនតែរុស្ស៊ីឡើយ សូម្បីប្រទេសមួយចំនួនក៏ប្រទះបញ្ហាដូចនេះដែរ។
វ័យ២៧ឆ្នាំ យុវជនម្នាក់គិតថា ខ្លួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីចំណាស់ដែលមានអាយុជាង៧០ឆ្នាំទៅហើយ។ នៅមុនពិធីបុណ្យណូអែលឆ្នាំ២០១៣ យុវជនរូបនោះ និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាឆក់កាបូបស្ត្រីម្នាក់ដែលវ័យជាង៧០ឆ្នាំ។ នាពេលនោះ ជនរងគ្រោះមិនមានរបួសស្នាមអ្វីឡើយ ប៉ុន្តែគាត់មានបញ្ហាផ្លូវចិត្ត។ កាលពីខែមិនា កន្លងមក ស្ត្រីរងគ្រោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយភ្ញាក់ឡើង បានឃើញកន្ត្រកផ្កាយ៉ាងធំនៅមុខផ្ទះ និងគ្មានការសរសេរអ្វីមួយម៉ាត់សោះ។ ពីរបីថ្ងៃក្រោយមក បុរសម្នាក់បានយកបាច់ផ្តាមួយទៀតទៅជូនគាត់ រួមទាំងសំបុត្រដែលខ្ចប់ប្រាក់ចំនួន២ម៉ឺនអឺរ៉ូ។ ស្ត្រីចំណាស់ និងកូនស្រីរបស់ខ្លួនមានការភ្ញាក់ផ្អើល ហើយក៏សម្រេចរាយការណ៍ទៅប៉ូលិស។ ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ូលីសរកឃើញភិនភាគយុវជននោះ ហើយក៏ជាមនុស្សដែលស្ថិតក្នុងបញ្ជីខ្មៅរបស់ប៉ូលិស។ នៅក្នុងសវនាការកាលពីថ្ងៃទី២២ ខែឧសភា យុវជននោះសារភាពថា ខ្លួនពិតជាបានឆក់ស្ត្រីចំណាស់កាលពីឆ្នាំ២០១៣មែន ប៉ុន្តែគេមិនបានបង្ហើបពីគូរកនរបស់ខ្លួននោះឡើយ។ យុវជននោះអះអាងថា គេមិនមានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសរបស់ខ្លួន។ តុលាការបានដោះលែងយុវជននោះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយរង់ចាំការកោះហៅលើកក្រោយទៀត៕
បុរសម្នាក់ដែលរស់នៅទីក្រុង Marseille ប្រទេសបារាំង មានវិប្បដិសារីយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនកាលពីមុនពិធីបុណ្យណូអែលឆ្នាំ២០១៣ ។ បីឆ្នាំក្រោយមក គេសម្រេចចិត្តយកលុយ២ម៉ឺនអឺរ៉ូ (ជិត២៣០០០ដុល្លារអាមេរិក) ដែលឆក់សងត្រឡប់ទៅជនរងគ្រោះវិញ។ នេះបើតាមការផ្សាយរបស់កាសែត La Provence។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និយាយថា នេះគឺសារយ៉ាងច្បាស់មួយ។ លោកពន្យល់ថា៖ «ការបាញ់ពន្លិចនាវានានា ជាទម្រង់មួយនៃការអនុវត្តច្បាប់ដែលបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីមិនបានព្រងើយកន្តើយនឹងការនេសាទត្រីខុសច្បាប់ ឬការលួចចាប់ត្រីនោះទេ។ មិនមានការលេងសើចជាមួយទេ។ វាជារឿងគួរឲ្យខ្លាចបំផុត ហើយការបាញ់ពន្លិចនាវានេះ ជាឥទ្ធិពលបង្អាក់មួយ»។ អ្នកស្រាវជ្រាវចង់ដឹងថា តើឥទ្ធិពលបង្អាក់នេះមានប្រសិទ្ធភាពកម្រិតណា។ ពួកគេបានធ្វើការសិក្សាលើការចុះបញ្ជីរបស់រដ្ឋាភិបាល ទិន្នន័យតាមដាននាវា និងរូបភាពពីផ្កាយរណបលើដែនទឹកឥណ្ឌូណេស៊ី។ លោក Ren Cabral សហនិពន្ធនៃរបាយការណ៍សិក្សាស្រាវជ្រាវខាងលើនៅសាកលវិទ្យាល័យ California, Santa Barbara បានឲ្យដឹងថា ពួកគេបានរកឃើញថា ឥទ្ធិពលបង្អាក់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីពិតជាមានប្រសិទ្ធភាពខ្លាំង។ លោក Cabral បាននិយាយថា៖ «ការសិក្សារបស់យើងបានបង្ហាញថា កងនាវានេសាទបរទេសបានថយចុះ ហើយពេលនេះ គឺស្ទើរតែគ្មានតែម្តង»។ រយៈពេលដែលនាវាបរទេសចតក្នុងដែនទឹកឥណ្ឌូណេស៊ី បានថយចុះជាង៩០ភាគរយ ហើយសកម្មភាពផ្សេងៗនៃនាវាទាំងអស់នោះ ថយចុះយ៉ាងហោចណាស់២៥ភាគរយ។ លោក Boris Worm បាននិយាយថា៖ «អ្នកមានផលប្រយោជន៍យ៉ាងធំមួយ ប៉ុន្តែការខាតបង់សម្រាប់ពលរដ្ឋក្នុងស្រុកគឺមិនមាននោះទេ។ មានតែផលប្រយោជន៍ប៉ុណ្ណោះ»។ លោក Boris Worm គឺជាអ្នកជំនាញក្នុងវិស័យនេសាទនៅសាកលវិទ្យាល័យ Dalhousie។ លោកមិនបានចូលរួមក្នុងការស្រាវជ្រាវនេះទេ។ លោក Worm និយាយថា ការដាក់ចេញគោលការណ៍កាត់បន្ថយការនេសាទហួសកម្រិត គឺដូចជាការរឹតត្បិតដែលគេមិនពេញចិត្ត ដល់អ្នកនេសាទក្នុងស្រុក។ ប៉ុន្តែប្រទេសឥណ្ឌូណេស៊ី ទទួលបានលទ្ធផលច្រើនទៅហើយ ដោយគ្រាន់តែបង្ក្រាបការនេសាទខុសច្បាប់។ «ខ្ញុំគិតថា ការស្រាវជ្រាវនេះលើកឡើងយ៉ាងសមហេតុផល ដែលថានេះជាចំណាត់ការដំបូង ដែលអ្នកគួរធ្វើប្រសិនបើអ្នកចង់ដោះស្រាយបញ្ហានៃការនេសាទនៅក្នុងប្រទេសរបស់អ្នក។ ដំបូង ត្រូវបណ្ដេញអ្នកនេសាទណាដែលមិនមានសិទ្ធិនេសាទនៅទីនោះ»។ លោក Cabral បាននិយាយថា នៅពេលដែលទូកនេសាទបរទេសត្រូវបានគេបណ្ដេញចេញ អ្នកនេសាទក្នុងស្រុកនឹងអាចបង្កើនការនេសាទរបស់គេ។ យ៉ាងណាក៏ដោយ ប្រសិនបើមិនគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ អ្នកនេសាទក្នុងស្រុកអាចនឹងធ្វើឲ្យផលប្រយោជន៍ពីការកាត់បន្ថយការនេសាទបរទេសខុសច្បាប់ ក្លាយជាអសារបង់។ «ជំហានបន្ទាប់គឺជាការគ្រប់គ្រងរបស់ប្រទេសឥណ្ឌូណេស៊ី ទៅលើការនេសាទក្នុងស្រុករបស់ពួកគេ ហើយប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេពិតជាអាចទទួលបានផលប្រយោជន៍ពីគោលនយោបាយដែលពួកគេរៀបចំ»។ ការសិក្សាស្រាវជ្រាវនេះបង្ហាញថា អ្នកនេសាទឥណ្ឌូណេស៊ីអាចរកប្រាក់ចំណេញច្រើនជាងមុន ១២ភាគរយនៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើពួកគេអាចគ្រប់គ្រងការនេសាទក្នុងស្រុកឲ្យមានចីរភាព។ ប៉ុន្តែប្រសិនបើពួកគេមិនអាចគ្រប់គ្រងបានទេ ផលប្រយោជន៍អាចនឹងធ្លាក់ចុះពាក់កណ្ដាលវិញ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ការនេសាទខុសច្បាប់ត្រូវបានគេចាត់វិធានការយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសនេះបានហាមឃាត់នាវានេសាទបរទេសនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក នាវាជាង៣០០ដែលត្រូវគេចាប់បានថាបំពានលើបំរាមនេះ ត្រូវបានគេជម្លៀសចេញនិងបាញ់ពន្លិច។
  យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត គឺបានបើកឱ្យមានការចេញ-ចូលឡើងវិញនូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត បរិវេញជុំវិញផ្សារកណ្ដាល និងទីតាំង ផ្ទះ អាជីវកម្មដ្ឋានចំនួន៩ទៀត ចាប់ពីថ្ងៃទី១៤ តទៅ។ ករណីខាងលើនេះ គឺធ្លាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន ឈ្មោះ រិទ្ធ គន្ធី ឈ្មោះ ហួត រតនៈវត្ថុ និងក្រុមគ្រួសារ ឈ្មោះ ស៊ុយ វិល ដែលរកឃើញវិជ្ជមានកាលពីចុងខែ មេសាកន្លងទៅ។   ការសម្រេចបើកឡើងវិញនេះ គឺដោយសារក្រុមការងាររបស់រដ្ឋបាលខេត្ត បានគ្រប់គ្រងស្ថានការណ៍្យវិលត្រឡប់មករកសភាពដើម។ យ៉ាងណា រដ្ឋបាលខេត្តសៀមរាប នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបង្ការពីជំងឺកូវីដ១៩ក្នុងសហគមន៍។ ក្នុងនោះត្រូវអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ។    គួរបញ្ជាក់ថា ក្រៅពីតំបន់ខាងលើនេះ នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តក៏បានសម្រេចឱ្យបើកការចេញ-ចូលឡើងវិញ ផ្សារកន្រ្ដក នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង បន្ទាប់ពីស្ងប់ស្ងាត់ និងការគ្រប់គ្រងករណីរីករាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព៕            
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ឧសភា បានសម្រេចបើកការចេញ-ចូលឡើងវិញ នូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ផ្សារកណ្ដាល និងទីតាំងមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានជំងឺកូវីដ១៩នាពេលកន្លងមក។
  ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនចិន លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកយកទីតាំងភូមិសាស្ត្រ និងសក្តានុពលខេត្ត ប្រាប់ទៅក្រុមហ៊ុនចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក ជាវ តាយ បានបញ្ជាក់ថា ទីតាំងនៃផ្លូវរថភ្លើងល្បឿនលឿន ដែលគ្រោងនឹងសាងសង់មាន៣ជម្រើសរួមមាន ទី១ សាង់សង់ផ្លូវរថភ្លើងថ្មីល្បឿនលឿន និងសិក្សាអំពីតម្លៃក្នុងការសាងសង់ ។ ទី២ សាងសង់លើផ្លូវរថភ្លើងចាស់ ពីភ្នំពេញ-កំពត ដែលនឹងមានការពិភាក្សាគ្នាជាមួយខាងក្រុមហ៊ុន Rolal Railway Cambodia ជាក្រុមហ៊ុនផ្លូវរថភ្លើងនៅកម្ពុជា និងចុងក្រោយ  នៅពេលធ្វើការសាងសង់ដំណើរការផ្លូវរថភ្លើងរួច ប្រគល់ឲ្យខាងក្រុមហ៊ុនវិនិយោចិនអ្នកគ្រប់គ្រងវិញ។ «នេះគ្រាន់តែជាកិច្ចពិភាក្សាលើដំបូង ដែលគ្រាន់តែសិក្សា និងពិគ្រោះយោបល់គ្នាតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្តកំពត។   ចំពោះផលប៉ះពាល់ ដែលជាកត្តាចម្បងសម្រាប់សិក្សាការសាងសង់គម្រោងនេះ  គឺសិក្សាលើផលប៉ះពាល់ទ្រព្យសម្បត្តិប្រជាជន សាធារណៈ និងធនធានធម្មជាតិផងដែរ។ នេះបើតាមជំនួយការរបស់អភិបាលខេត្តកំពតលោក ឡាយ ទេពពិទូ ។   ជំនួយការអភិបាលខេត្តរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«គោលបំណងដែលក្រុមហ៊ុនវិនិយោគចិនឈ្មោះ STM(Sino Tram Manufacturing Co.,Ltd) ចង់មកវិយោគផ្លូវរថភ្លើងល្បឿនលឿននៅខេត្តកំពត គឺដោយសារខេត្តកំពតជាទីតាំងតំបន់ទេសចរណ៍មានមនុស្សកើនឡើងច្រើន បរិយាកាសល្អ ភ្ញៀវទេសចរក៏កើនឡើងច្រើន និងសម្បូរទីតាំងតំបន់ទេសចរណ៍ ជាពិសេសខេត្តកំពតគ្រោងបង្កើតឆ្នេរកម្សាន្ដថ្មីមួយនាពេលខាងមុខនេះ។ ដូច្នេះគេជឿរថានឹងមានមនុស្សជាច្រើនចូលចិត្តតំបន់ថ្មីនេះ។ កត្តាមួយទៀតគឺ កត្តាសេដ្ឋកិច្ចនៅខេត្តកំពត មានសក្ដានុពលកើនឡើង ហើយតាមការសង្កេតមើលដីនៅខេត្តកំពត ក៏មានការតម្លៃកើនឡើងផងដែរ។ ហេតុនេះគេជឿថា មនុស្សគ្រប់គ្នាប្រាកដជាចូលចិត្ត កន្លែងថ្មី បរិយាកាសថ្មី នឹងមកទីតាំងខេត្តកំពតកាន់តែច្រើន»។   ចំណែកក្រុមហ៊ុនចិន បានលើកឡើងពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅលើផ្លូវជាតិចំកណ្ដាលទ្រូងផ្លូវ ដូចនៅប្រទេសចិន ដែលក្រុមហ៊ុនបានអះអាង ការសាងសង់បែបនេះ វាមិនបង្កឲ្យមានផលប៉ះពាល់នោះទេ។ គម្រោងសាងសង់រថភ្លើងល្បឿនលឿននេះ គឺក្រុមហ៊ុនចិនកំពុងសិក្សាពីរយៈចម្ងាយ និងទីតាំងផ្លូវពីរគឺ លើផ្លូវរថភ្លើងចាស់ និងផ្លូវជាតិលេខ៣។ នេះបើតាមលោក ឡាយ ទេពពិទូ៕  
ភ្នំពេញ៖ ក្រុមហ៊ុនចិន គ្រោងវិនិយោគលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅខេត្តកំពត ដោយប្រើពន្លឺព្រះអាទិត្យ។
  អត្ថបទទាក់ទង   Parchment ទាន់ការប្រកួតហើយឈ្នះមេដាយមាសអូឡាំពិក ដោយសារបុគ្គលិកស្ម័គ្រចិត្តម្នាក់ជួយបង់ថ្លៃតាក់ស៊ី  កាលពីពេលថ្មីៗកន្លងមកនេះ អ្នកស្រី Shorna-Kay M.Richards បានរៀបចំពិធីផ្លូវការមួយទទួលស្វាគមន៍បុគ្គលិកស្ម័គ្រចិត្តអូឡាំពិកដែលមានឈ្មោះពេញថា Tijana Kawashima Stojkovic ទៅស្ថានទូត ព្រមទាំងផ្ទល់វត្ថុអនុស្សាវរីយ៍មួយចំនួន ហើយថែមទាំងអញ្ជើញនាងទៅលេងហ្សាម៉ៃអ៊ីកផងដែរ។   It was an absolute pleasure to host todays ceremony to honour Tijana Kawashima Stojkovic, the @Tokyo2020 staff whose act of kindness toward @ParchmentHansle has inspired and the. Thanks to @TourismJa for ensuring that Tijanas golden deed received an equally golden reward. pic.twitter.com/fIXMs8xB7Q Shorna-Kay Richards (@ShornaKayR) August 19, 2021   Tijana បានក្លាយជាវីរនារីសម្រាប់ពលរដ្ឋ និងរដ្ឋាភិបាលក្រុង Kingston ដោយសារតែនាងក្លាយជាចំណែកនាំឲ្យ Parchment ឈ្នះមេដាយមាសអូឡាំពិក។ កាលពីថ្ងៃទី៥ ខែសីហា Parchment ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ១១០ម៉ែត្រ។ គេស្ទើរតែខកបង្ហាញវត្តមានក្នុងការប្រកួត ដោយបានឡើងជិះរថយន្តខុស និងមានផ្លូវផ្ទុយពីទីតាំងប្រកួត។   តាមរយៈវីដេអូមួយ Parchment បានបង្ហាញពីទង្វើដ៏ល្អរបស់ Tijana ដែលបានបង់ថ្លៃតាក់ស៊ីជំនួសខ្លួន ដែលធ្វើឲ្យគេទៅប្រកួតទាន់ពេលវេលា។ ក្រោយទទួលបានមេដាយមាស Parchment បានវិលទៅរក Tiana ដើម្បីអរគុណ និងបង្ហាញមេដាយនាង។ ក្រៅពីយកប្រាក់សងវិញ អត្តពលិករូបនេះ ក៏បានផ្តល់អាវយឺតជាអនុស្សាវរីយ៍ផងដែរ។    នៅឯហ្សាម៉ៃអ៊ីកឯណោះវិញ  សារព័ត៌មាន The Japan News ផ្សាយឲ្យដឹងថា សណ្ឋាគារយ៉ាងហោចណាស់៥ប្រជែងគ្នា ត្រៀមស្វាគមន៍ Tijana នៅប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។ បន្ទប់ប្រធានាធិបតី នៅសណ្ឋាគារ Royalton Negril, បន្ទប់ថ្លៃបំផុតនៅ Half Moon, Iberostar និង Moon Palace Ocho Rios ជាដើម សុទ្ធតែជម្រើសដែល Tijana ជ្រើសបានគ្រប់ពេលនាអំឡុងវត្តមាននៅហ្សាម៉ៃអ៊ីក។   រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្សាម៉ៃអ៊ីក ដែលបានផ្ញើលិខិតអញ្ជើញផ្លូវការ បានអះអាងពីការរាប់រងរាល់ការចំណាយទាំងអស់សម្រាប់ Tijana ទាំងការស្នាក់នៅ ការស្វែងយល់តន្ត្រី ម្ហូបអាហារ និងរមណីយដ្ឋាននានា។ នាងត្រូវបានចាត់ទុកជា «អ្នកស្ម័គ្រចិត្តប្រចាំឆ្នាំ» របស់ហ្សាម៉ៃអ៊ីក។   Tijana អាយុ២៥ឆ្នាំ បង្ហាញពីក្តីរំភើបចំពោះការផ្តល់តម្លៃពីសំណាក់រដ្ឋាភិបាលហ្សាម៉ៃអ៊ីក ក្នុងនោះរួមទាំងលោកប្រធានាធិបតី Andrew Holness ដែលចង់ជួបនាងដោយផ្ទាល់។ «កាយវិការនេះ បានបង្ហាញពីផ្លូវដ៏វិជ្ជមាននៃទំនាក់ទំនងមិត្តភាព និងគុណតម្លៃនៃសាមគ្គីភាព»។ នាងបានលើកយ៉ាងដូច្នេះ ដោយអះអាងពីការទទួលយកការរៀបចំរបស់ហ្សាម៉ៃអ៊ីកសម្រាប់វិស្សមកាល៧ថ្ងៃរបស់នាងទៅកាន់ទីនោះ៕  
រដ្ឋាភិបាលហ្សាម៉ៃអ៊ីក បានអញ្ជើញនារីឈ្មោះ Tijana Kawashima ទៅទស្សនាប្រទេសខ្លួនដែលជាកាយវិការដើម្បីថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តនាព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូរូបនេះ ដែលបានជួយបង់ថ្លៃតាក់ស៊ី ដល់អត្តពលិក Hansle Parchment រហូតដល់គេទៅទាន់ការប្រកួត ហើយឈ្នះមេដាយមាសលើវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ១១០ម៉ែត្រ។
លោក អំ សំអាន នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមអង្គការសង្គមស៊ីវិល ទើបតែទទួលបានសេចក្តីជូនដំណឹងពីសាលារាជធានីភ្នំពេញ ដូច្នេះ មិនទាន់អាចសម្រេចថា នឹងត្រូវរៀបចំពិធីប្រារព្ធទិវាសិទ្ធិមនុស្ស ដោយរបៀបណាឡើយ។ ប៉ុន្តែ លោក បញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលជាង៥០ស្ថាប័ន នៅតែរក្សាជំហរប្រាព្ធទិវាសិទ្ធិមនុស្ស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា ការជួបគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយតូច ជាដើម។    លោក បន្តថា ក្រុមអង្គការសង្គមស៊ីវិល នឹងជជែកគ្នាពីការរៀបចំពិធីប្រារព្ធទិវាសិទ្ធិមនុស្សនេះ។ លោក មានប្រសាសន៍ថា «រៀបចំនៅកន្លែងណា? អ្នកចូលរួម មានប៉ុន្មាននាក់?» នឹងស្ថិតក្នុងការពិភាក្សាគ្នារបស់ក្រុមអង្គការសង្គមស៊ីវិល។ យ៉ាងណា លោក អះអាងថា ក្រុមអង្គការសង្គមស៊ីវិល នឹងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល។    គម្រោងលើកដំបូង គឺអង្គការសង្គមស៊ីវិលជាង៥០ស្ថាប័ន គ្រោងជួបជុំគ្នាប្រមាណ១៥០០នាក់ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដូចរាល់ឆ្នាំ ហើយពួកគេ ថែមទាំងគ្រោងនាំគ្នាដើរពីទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សកែវ (ខាងជើងស្ពានជ្រោយចង្វារ) ទៅកាន់រដ្ឋសភា ដើម្បីផ្សព្វផ្សាយពីសិទ្ធិមនុស្ស។ ដោយសារមិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធទិវាសិទ្ធិមនុស្សទ្រង់ទ្រាយធំ ក្រុមអង្គការសង្គមស៊ីវិល បានងាកមកជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយតូច នៅថ្ងៃទី១០ ខែធ្នូ ដោយរៀបចំវេទិកា ដែលមានអ្នកចូលរួមតិច ដើម្បីបញ្ចេញមតិយោបល់ និងសួរដេញដោលគ្នាពីបញ្ហាសិទ្ធិមនុស្ស ហើយក្រុមអង្គការសង្គមស៊ីវិលខ្លះទៀត បានប្រារព្ធទិវាសិទ្ធិមនុស្ស តាមអនឡាញ៕ 
សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងម្តងទៀត ទៅកាន់ក្រុមអង្គការសង្គមស៊ីវិល ដើម្បីប្រាប់ឲ្យពន្យារពេលនៃការជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧២ ខណៈក្រុមអង្គការសង្គមស៊ីវិល មានបំណងចង់ជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីគម្រោង ដែលចង់ប្រារព្ធនៅថ្ងៃទី១០ ខែធ្នូ ត្រូវបានហាមឃាត់។ ហេតុផលរបស់អាជ្ញាធរ ដែលប្រាប់ឲ្យក្រុមអង្គការសង្គមស៊ីវិល ពន្យារពេលម្តងហើយម្តងទៀតបែបនេះ គឺដោយសារនៅបារម្ភពីការរាលជំងឺកូវីដ-១៩ ដ្បិតព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បញ្ចប់។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ចំណីអាហារដែលហួសកាលកំណត់ ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម មានកាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូ ចាហួយ នំដូណាត់ នំផ្អែម រួមទាំងគ្រឿងស្រវឹង និងថ្នាំជក់ផងដែរនោះ ត្រូវបានហាមឃាត់លក់ក្នុងបរិវេណសាលារៀនគ្រប់កម្រិត។ ចំណាត់ការណ៍នេះមានការគាំទ្រខ្លាំងពីគណៈគ្រប់គ្រងសាលានិងអាណាព្យាបាលសិស្ស ប៉ុន្តែគេនៅតែព្រួយបារម្ភចំពោះការលក់នៅក្រៅរបងសាលា។       នៅវេលាព្រឹកខ្ញុំបានចូលទៅក្នុងសាលាវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ដើម្បីសាកសួរថ្នាក់ដឹកនាំក្នុងសាលានេះពីសេចក្ដីជូនដំណឹងរបស់ក្រសួងទាក់ទងនឹងបញ្ហាខាងលើ។ ខ្ញុំបានសង្កេតយ៉ាងហ្មត់ចត់ ក្នុងបរិវេណសាលានេះមិនមានសំរាមប្លាស្ទិក ឬប្រអប់ស្នោឡើយ។ នៅទីនេះខ្ញុំក៏មិនបានឃើញធុងសំរាមដែរ។ ខ្ញុំបានបន្តដំណើរទៅរកអគារទីចាត់ការ ជាការិយាល័យគ្រូនាយកធ្វើការ ដែលជាអ្នកមានអំណាចធំជាងគេក្នុងសាលា។ លោក ខាត់ ពែក នាយកវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ កំពុងអង្គុយពិនិត្យឈ្មោះសិស្សដែលអវត្តមាន និងហៅទូរស័ព្ទទៅអាណាព្យាបាលសិស្ស ដើម្បីសួរពីមូលហេតុដែលកូនរបស់ពួកគេមិនបានមករៀន។   ផ្អាកការងារសាលាបន្តិចដើម្បីផ្ដល់ចម្លើយដល់ខ្ញុំពីសេចក្ដីប្រកាសរបស់ក្រសួង លោក ខាត់ ពែក ថាតាំងពីឆ្នាំ២០១០ ពោលតាំងពីឡើងកាន់តំណែងជានាយកសាលានេះដំបូង លោកបានណែនាំដល់អ្នកលក់ស្ដីពីការលក់ចំណីអាហារនិងភេសជ្ជៈដែលក្រសួងធ្លាប់បានហាមឃាត់កាលពីពេលកន្លងទៅនោះ ជារៀងរាល់ឆ្នាំនិងខែ។ លោកបន្ថែម ៖«ការណែនាំរបស់ក្រសួងនេះ ខ្ញុំទើបតែបានផ្សព្វផ្សាយទៅគាត់ជាចំហ តែមិនទាន់បានហៅពួកគាត់មកផ្ទាល់ទេ។ ប៉ុន្តែរៀងរាល់ឆ្នាំនៅដើមឆ្នាំសិក្សា ខ្ញុំតែងតែហៅអ្នកលក់មកធ្វើកិច្ចសន្យាចំពោះការលក់ដូរចំណីអាហារនិងភេសជ្ជៈដែលមានការហាមឃាត់»។       ខ្ញុំព្យាយាមសួរអ្នកលក់មួយចំនួនដែលមានតូបនៅក្នុងបរិវេណសាលាផ្សារដើមថ្កូវនេះ ប៉ុន្តែពួកគេហាក់ដូចជាមិនស្វាគមន៍ខ្ញុំឡើយ ដោយអ្នកខ្លះថារវល់មិនមានពេលឆ្លើយ ហើយអ្នកខ្លះទៀតឆ្លើយចុងមាត់ចុងករ ដោយគ្រាន់តែឆ្លើយថាគាត់លក់ដូចអ្វីដែលមើលឃើញនោះ។ ចេញពីអ្នកលក់ទាំងនោះខ្ញុំបានជួបអ្នកមីងម្នាក់ដែលជាអ្នកលក់ភេសជ្ជៈកំប៉ុង។ ភេសជ្ជៈនៅទីនេះក៏មានផលិតផលដែលក្រសួងបានហាមឃាត់ដែរ។ សុំមិនបញ្ចេញឈ្មោះ តែអនុញ្ញាតឱ្យសរសេរថា ម៉ាក់ស្រីមុំ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ រួសរាយ និងសម្ដីពីរោះ។       ឈរនៅជិតទីតាំងលក់របស់ខ្លួន ក្រោមរោងប្រក់ស័ង្កសីលាតសន្ធឹងយ៉ាងធំ ដែលការពារកម្ដៅថ្ងៃនិងភ្លៀងសម្រាប់អ្នកលក់ច្រើនគ្នានោះ ស្ត្រីរូបនេះអះអាងថាខ្លួនមិនបានដឹងពីសេចក្ដីប្រកាសរបស់ក្រសួងដែលបានហាមឃាត់ការលក់ចំណីអាហារ និងភេសជ្ជៈមួយចំនួនឡើយ។ ដោយអ្នកស្រីបញ្ជាក់ថា ៖«ខ្ញុំបានដឹងតែរឿងមិនឱ្យប្រើកែវជ័រ តែរឿងហាមលក់ភេសជ្ជៈខ្ញុំមិនទាន់ដឹងទេ។ បើគេមិនឱ្យលក់ខ្ញុំក៏មិនហ៊ានលក់ដែរ»។   ទោះជាយ៉ាងណាក៏ដោយ លោកនាយកសាលា ខាត់ ពែក ថាអ្នកលក់មួយចំនួនតែងតែបំពានទៅនឹងអ្វីដែលសាលាបានណែនាំ។ អ្នកគ្រប់គ្រងសាលារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គិតចាប់ពីពេលនេះទៅមុខ សាលារបស់លោកនឹងអនុវត្តវិធានការតឹងរឹងចំពោះអាជីវករណាដែលមិនគោរពតាមបទបញ្ជា៖«អ្នកលក់មិនទាន់អនុវត្តបានមួយរយភាគរយទេ ព្រោះពួកគាត់ខ្លះជាញាតិរបស់អ្នកធ្វើការនៅទីនេះ ដូច្នេះយើងចេះតែមានមនោសញ្ចេតនា។ ប៉ុន្តែពីពេលនេះទៅមុខ បើគាត់នៅតែល្មើសយើងត្រូវតែបញ្ឈប់គាត់ជាដាច់ខាង ព្រោះបើមិនដូចនោះក្រសួងដាក់ទោសថ្នាក់ដឹកនាំ»។       កន្លងមកវិទ្យាល័យផ្សារដើមថ្កូវមិនត្រឹមតែបានហាមឃាត់ការលក់អាហារដែលមិនមានគុណភាព និងភេសជ្ជៈដែលបណ្ដាលឱ្យប៉ះពាល់សុខភាពកុមារឡើយ តែសាលាថែមទាំងបានកំណត់ឱ្យសិស្សត្រូវតែមានប្រអប់ដាក់បាយដែលអាចរក្សាអនាម័យអាហារ និងអាចប្រើបានច្រើនលើក រួមទាំងត្រូវមានដបទឹក ដែលមិនមែនជាដបជ័រថែមទៀតផង។ លោក ខាត់ ពែក ថាការធ្វើបែបនេះដើម្បីថែរក្សាអនាម័យ រក្សាសុវត្ថិភាព និងការពារបរិស្ថាននោះឯង៖« សាលាធ្វើបែបនេះព្រោះបើគាត់ចេញទៅក្រៅវាអាចមានគ្រោះថ្នាក់ច្រើន ដូចជាគ្រោះថ្នាក់ចរាចរ អាចគេវាយ ឬគេល្បួងទៅដើរលេង។ កន្លងមកខ្ញុំបានហាមទាំងអស់ ទាំងប្លាស្ទិក ដបទឹកសុទ្ធ និងកែវជ័រជាដើម»។     ជាសិស្សមួយរូបក្នុងសាលាខាងលើកញ្ញា សាន ណារី ដែលរៀនថ្នាក់ទី៩ គាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សាលាក្នុងការការពារបរិស្ថាននេះ។ ទើបតែដើរចេញពីយកទឹក ពីម៉ាស៊ីទឹកក្ដៅទឹកត្រជាក់ ដែលសាលាបានដាក់នៅក្នុងអគារទីចាត់ការ ណារី និយាយដោយកាន់ដបទឹកនៅក្នុងដៃ៖«គាត់ឱ្យយកប្រអប់បាយមកពីផ្ទះ ដើម្បីកុំឱ្យប្រើស្នោ។ ខ្ញុំយល់ថាល្អ ព្រោះវាជួយការពារបរិស្ថាន។ ការទទួលទានភេសជ្ជៈផ្អែមច្រើនធ្វើឱ្យខូចសុខភាព និងធ្វើឱ្យមានជំងឺទឹកនោមផ្អែម»។   ចំណាត់ការរបស់ក្រសួងអប់រំចំពោះការលក់ចំណីអាហារខូចគុណនិងភេសជ្ជៈមួយចំនួននៅក្នុងបរិវេណសាលា ត្រូវបានលោក ខាត់ ពែក គាំទ្រទាំងស្រុង ប៉ុន្តែអ្វីដែលជាកង្វល់របស់នាយកសាលារូបនេះ គឺការលក់ប្រភេទផលិតផលទាំងនោះនៅក្រៅរបងសាលា ដែលនាំឱ្យសិស្សលួយលាក់ទិញបាន។ បុរសមុខមាំរូបនេះនៅតែទទូចដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ចំពោះអ្នកលក់ដូរនៅជាប់របងសាលាឱ្យបាមតឹងរឹងបន្ថែមទៀត៖«នៅមានការលំបាកចំពោះអ្នកលក់នៅជុំវិញរបងសាលា ហើយសិស្សចេះតែយកអាហារដែលមិនមានគុណភាព និងប្រភពច្បាស់លាស់ចូលក្នុងសាលា។ ខ្ញុំមានតែសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យគាត់ជួយអន្តរាគមន៍ ដើម្បីកុំឱ្យមានអ្នកលក់នៅតាមរបងសាលាទៀត។ កន្លងមកខ្ញុំបានធ្វើលិខិតស្នើសុំអន្តរាគមន៍ ហើយលើកមុននោះគាត់បានធ្វើហើយ តែពេលនេះពេញដដែល»។   ជាអ្នកលក់ទឹកអំពៅ និងភេសជ្ជៈកំប៉ុងដែលមានសារជាតិផ្អែមមួយចំនួនផងនោះ ស្ត្រីម្ដាយនិងកូន២រូបបានអះអាងថាខ្លួនលក់នៅជិតរបងសាលាវត្តទួលទំពូងនេះ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សុំមិនបញ្ចេញឈ្មោះ ស្ត្រីជាកូនអះអាងថាខ្លួនលក់ភេសជ្ជៈនេះដាច់ច្រើនបានតែចំពោះអ្នកដំណើរតែប៉ុណ្ណោះ។ ឆ្លើយបន្ទរពីខាងក្រោយខ្នងកូន ស្ត្រីជាម្ដាយថាបើចង់ឱ្យការហាមប្រាមនោះមានប្រសិទ្ធភាពទាល់តែរឹតបណ្តឹងចំពោះអ្នកដែលចែកចាយបន្តក្នុងស្រុក ៖«ភាគច្រើនខ្ញុំមិនលក់ឱ្យសិស្សទេ ព្រោះពួកគេទិញតែ១០០០រៀល ហើយខ្ញុំលក់ជាកំប៉ុង។ បើខាងគេហាមខ្ញុំប្រហែលជាកាត់បន្ថយ»។ ម្ដាយអ្នកលក់និយាយហាក់ដូចជាខឹង ៖«ហាមឃាត់អ្នកលក់ម៉េចបាន ហាមអ្នកនាំចូលមកស្រុកខ្មែរបានត្រូវ»។    ជាមួយគ្នានោះដែរអ្នកស្រី ឃឹម ផៃ ដែលមានអាយុជាង៣០ឆ្នាំ និងមានកូនស្រីរៀនថ្នាក់ទី២នៅសាលាបឋមសិក្សាវត្តទួលទំពូង ក៏បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចគួរតែបិទការចរាចរផលិតផលណាដែលមិនមានគុណភាព និងធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះតែម្ដង ទើបអាចធានាសុវត្ថិភាពបាន។ ស្ត្រីដែលកម្រឱ្យកូនទទួលទានភេសជ្ជៈ និងអាហារខាងក្រៅរូបនេះ ពន្យល់ទាំងដែលកំពុងអង្គុយលើម៉ូតូ៖«គួរតែហាមលក់ទាំងក្នុងនិងក្រៅសាលា។ បើផលិតផលនោះមិនល្អ គេគួរតែបិទវាចចោលតែម្ដងទៅ»។       មិនខុសគ្នាពីសាលាផ្សារដើមថ្កូវប៉ុន្មានទេលោក ហេង ប៊ុនធឿន នាយកសាលាបឋមសិក្សាវត្តទួលទំពូង ក៏ធ្លាប់បានណែនាំដល់អ្នកលក់នៅក្នុងបរិវេណសាលាដែរ។ លោក ប៊ុនធឿន បញ្ជាក់៖«ខ្ញុំបានប្រជុំជាមួយគ្រូនៅក្នុងសាលាហើយ តែមិនទាន់បានប្រជុំជាមួយអ្នកលក់ទេ។ ពីមុនយើងធ្លាប់ប្រជុំដែរ។ មកដល់ពេលនេះសិស្សបានកាត់បន្ថយទទួលទានភេសជ្ជៈនិងចំណីទាំងនោះបានប្រហែលពី១០ទៅ២០ភាគរយហើយ»។       ទើបតែចេញពីប្រជុំជាមួយព្រះសង្ឃនៅក្នុងវត្តទួលទំពូងដែលនៅជាប់សាលា នាម៉ោងជាង១១ថ្ងៃត្រង់  លោក ប៊ុនធៀន ថាការងារទប់ស្កាត់ការលក់ចំណីអាហារនិងភេសជ្ជៈមួយចំនួនដែលក្រសួងហាមឃាត់នោះ គឺត្រូវការពេលវេលា ៖«យើងមិនទាន់អាចកុំណត់បានថានឹងអាចអនុវត្តបានកម្រិតណាទេ តែយើងនឹងព្យាយាម។ អ្វីក៏ដោយទាល់តែមានវិន័យ ទើបមនុស្សធ្វើតាម»។ ពាក់អាវពណ៌សអង្គុយក្នុងបន្ទប់ការងារ នាយកសាលាដែលមានអាយុប្រមាណជា៤០ឆ្នាំរូបនេះ ថាទាល់តែមានការកាត់បន្ថយការនាំចូលផលិតផលទាំងនោះ៖«យើងតែងតែសំណូមពរដល់អាណាព្យាបាល នៅពេលគោរពទង់ជាតិ ថាបើអាចឱ្យកូនឈប់ទទួលទានអាហារទាំងនោះបានកាន់តែល្អ។ ភេសជ្ជៈទាំងនោះវាប៉ះពាល់ដល់សុខភាព ដូច្នេះអាជ្ញាធរ បើអាចកាត់បន្ថយការនាំចូលគឺល្អ។   ចំណែកលោក ខាត់ ពែក ក៏បានសំណូមពរថា ៖«ខ្ញុំសំណូមពរទៅអាជ្ញាធរ អាណាព្យាបាលសិស្ស ក្រសួងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឱ្យគាត់ចូលរួមផ្សព្វផ្សាយចំណេះដឹង ស្ដីពីការទទួលទានរបស់កូន។ ជាពិសេសពេលមករៀន គាត់គួរតែមានប្រអប់បាយ និងដបដាក់ទឹក ដើម្បីធានាសុវត្ថិភាពចំណីអាហារ»។    សូមបញ្ជាក់ថាកន្លងមកក្រសួងអប់រំយុវជននិងកីឡា ធ្លាប់បានផ្សព្វផ្សាយពីការហាមលក់ចំណីអាហារនិងភេសជ្ជៈមួយចំនួនក្នុងបរិវេណសាលារួចមកហើយ ហើយទើបតែថ្មីៗនេះក្រសួងបានប្រកាសជាថ្មីម្ដងទៀតក្នុងការហាមឃាត់ការលក់អាហារទាំងនោះ។ ជាមួយគ្នានោះក្រសួងអប់រំក៏បានបញ្ជាក់ដែរថា គណៈគ្រប់គ្រងតាមគ្រឹះស្ថានអប់រំ និងសាលាគ្រប់កម្រិត ត្រូវពិនិត្យ និងតាមដានឱ្យបានដិតដល់ចំពោះការលក់ចំណីអាហារ និងភេសជ្ជៈដែលបានហាមឃាត់ បើពុំដូចនោះទេក្រសួងសាមីនឹងដាក់ពិន័យរដ្ឋបាល នៅតាមសាលាដែលល្មើស៕ រូប១១            
ភ្នំពេញ៖ ការហាមខាត់លក់ភេសេជ្ជៈមួយចំនួនដែលមានសារជាតិផ្អែម និងចំណីអាហារខូចគុណភាព  បណ្ដាលឱ្យខូចសុខភាពកុមារ នៅក្នុងសាលាគឺជារឿងដែលអាចធ្វើទៅរួច។ ប៉ុន្តែអ្វីដែលសំខាន់សិស្សនៅតែអាចទិញផលិតផលទាំងនោះពីខាងក្រៅសាលាបានដដែល។ នេះគឺជាកង្វល់របស់នាយកសាលាមួយចំនួន។ ចំណែកអ្នកលក់ភេសជ្ជៈនៅជាប់របងសាលា ថាចំណាត់ការទាំងនេះគួរតែរឹតបន្តឹងចំពោះអ្នកចែកចាយ។ រីឯអាណាព្យាបាលសិស្សវិញ យល់ថាគួរតែកាត់បន្ថយការផលិតនិងការនាំចូលផលិតផលទាំងនោះ។
  លោក ខៀវ កាញារីទ្ធ ដែលបានកត់សម្គាល់ពីការយល់ដឹងផ្នែកព័ត៌មានរបស់ប្រជាពលរដ្ឋនោះ បាននិយាយថា កាលណាប្រភពព័ត៌មានសម្បូរបែបនោះ វាសមតែជាជម្រើសដ៏ល្អរបស់ប្រជាពលរដ្ឋ ក្នុងការតាមដាន និងយល់ដឹងពីបញ្ហាសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែជាក់ស្ដែងវាមិនដូច្នោះទេ។   ត្រង់ចំណុចនេះលោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជា មិនទាន់ចេះពិចារណា និងថ្លឹងថ្លែងបញ្ហាសង្គមតាមរយៈព័ត៌មានឡើយ ពោលគឺពួកគេចូលចិត្តស្ដាប់ និងតាមដានប្រភពព័ត៌មានណា ដែលរិះគន់ និងបន្ដុះបង្អាប់រដ្ឋាភិបាលប៉ុណ្ណោះ។   ថ្លែងក្នុងសិក្ខាសាលាស្ដីពី តួនាទីរបស់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១ មិថុនា ក្នុងខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បាននិយាយដូច្នេះថា៖«ពីដើមយើងគិតថា កាលណាប្រភពព័ត៌មានច្រើនមនុស្សអាចធ្វើការជ្រើសរើសបាន មនុស្សអាចបែងចែកខុសនិងត្រូវវាបាន។ ពីដើមយើងដើររកព័ត៌មាន ប៉ុន្តែឥឡូវនេះព័ត៌មានដើរមករកយើងដល់ក្នុងមុង បើកមុងចូលមករកយើងហ្មង។ ប៉ុន្តែយើងគិតថា បើសិនជាព័ត៌មានច្រើន មនុស្សអាចដឹងថា អាមួយនេះ មួយនោះខុស។ តាមពិតមិនមែនទេ។ ព័ត៌មានកាន់តែច្រើនកាលណា មនុស្សរើសតែអាមួយណា ដែលគាត់ពេញចិត្ត បានន័យថា បើគាត់ចូលចិត្តជូរ គាត់រើសតែម្ហូបជូរមក ចូលចិត្តហិរ គាត់រើសតែអាហិរមក។ អ៊ីចឹងព័ត៌មានច្រើនកាលណា គាត់រើស បើសិនជាគាត់ស្អប់រដ្ឋាភិបាល ស្អប់ចៅហ្វាយស្រុកហ្នឹង គាត់រើសតែព័ត៌មានណាដែលនិយាយអាក្រក់ពីចៅហ្វាយស្រុកហ្នឹង អា(ចំណុច)ល្អ គាត់បោះចោលហ្មង»។   លោក ខៀវ កាញារីទ្ធ ស្នើឲ្យពលរដ្ឋ ដែលចេះប្រើប្រាស់ស្មាតហ្វូន និងបច្ចេកវិទ្យា តាមទាន់សភាពការណ៍បច្ចុប្បន្ន នាំគ្នាគិត និងវិភាគពីបញ្ហាសង្គម តាមរយៈការតាមដានប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុនវាយតម្លៃលើស្ថានការណ៍ជាក់ស្ដែង។ អត្ថបទទាក់ទង   រដ្ឋមន្ត្រីព័ត៌មាន ស្នើឲ្យអ្នកនាំពាក្យតាមអង្គភាពទាំងអស់ ផ្ដល់ព័ត៌មានពិតដល់អ្នកកាសែត ប្រសើរជាងកុហក    ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ ក៏ស្នើឲ្យអង្គភាព និងរដ្ឋបាលខេត្តនីមួយៗ មានមន្ត្រីអ្នកនាំពាក្យ ដែលមានទំនាក់ទំនងជាមួយអ្នកកាសែត ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ តាមរយៈការបង្ហាញភស្តុតាង និងតួលេខពិតប្រាកដ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ទទួលបានព័ត៌មានពិត សម្រាប់ចុះផ្សាយដល់សាធារណជន។ ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការចុះផ្សាយខុសការពិត ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់រដ្ឋាភិបាល៕
ភ្នំពេញ៖ ខណៈដែលប្រភពព័ត៌មាននៅកម្ពុជាកាន់តែច្រើន និងសម្បូរបែបនោះ បែរជាប្រជាពលរដ្ឋនៅមិនទាន់ចេះតាមដានព័ត៌មាន ដើម្បីយកទៅពិចារណាថ្លឹងថ្លែង ឲ្យទាន់សភាពការណ៍នៅឡើយ។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បើយោងតាមទិន្នន័យជាប្រពៃណីដែលគេតែងតែនិយាយតពីមាត់មួយទៅមាត់មួយថា ៨៥%នៃពលរដ្ឋខ្មែរសរុប គឺជាកសិករ។ តាមពិត តួលេខពិតប្រាកដបែបវិទ្យាសាស្ត្រស្ដីពីចំនួនភាគរយនៃកសិករនោះ មិនទាន់មាននៅឡើយទេ បើទោះបីជាកម្ពុជាធ្លាប់បានធ្វើជំរឿនជាបន្តបន្ទាប់ក៏ដោយ ក៏តួលេខនោះហាក់ដូចជាដើរមិនទាន់ការប្រែប្រួលនៃមុខរបររបស់ពលរដ្ឋខ្មែរ និង មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ផ្ទុយទៅវិញ ក្នុងរយៈពេលថ្មីៗនេះ បើយោងទៅតាមការសង្កេតជាក់ស្ដែង គេបានមើលឃើញថា ប្រជាជនខ្មែរមួយចំនួនមិនសូវចង់ធ្វើស្រែ ចម្ការទេ។ ការផ្លាស់ប្ដូរទម្លាប់និងការសម្រេចចិត្តពាក់ព័ន្ធនឹងការថយចុះនូវមុខរបរកសិកម្មនេះ ត្រូវបានគេពិចារណាថា អាចបណ្ដាលមកពីមូលហេតុចម្បងៗមួយចំនួនដូចខាងក្រោម។ បច្ចុប្បន្ន សង្គមខ្មែរចាប់ផ្ដើមប្រែប្រួលរបត់ពីការប្រកបរបរកសិកម្មស្ទើរតែទាំងស្រុង ទៅរកការប្រកបរបរសិប្បកម្ម និង ឧស្សាហកម្មលាយឡំគ្នា។ លើសពីនេះទៀត វាក៏ឈានដល់ដំណាក់កាល ដែលសង្គមខ្មែរចាប់ផ្ដើមផ្លាស់ប្ដូរទៅរកការរស់នៅបែបទំនើបនិងបែបជឿនលឿនដែរ បើទោះបីជាជីវភាពរបស់ពួកគេមួយចំនួនមិនទាន់ធូរធារក៏ដោយ។ ជាទូទៅ ការរស់នៅបែបទំនើបនេះ បើទោះបីជាមនុស្សត្រូវការសម្ភារៈច្រើនក៏ដោយ ក៏មនុស្សមិនចង់ធ្វើការងារណាដែលប្រើកម្លាំងច្រើន ឬ ការងារធ្ងន់ទេ។  ម្យ៉ាងទៀត ដោយសារតែការស្រូបយកកម្លាំងពលកម្មពីតំបន់ទីក្រុងនៅក្នុងប្រទេសនិងក្រៅប្រទេស សម្រាប់ទៅបំពេញតម្រូវការខាងសិប្បកម្ម ឧស្សហកម្ម រោងច្រក...បានជំរុញឱកសិករខ្មែរមួយចំនួន ធ្វើចំណាកស្រុក ទៅកាន់តំបន់ទាំងនោះ ដើម្បីស្វែងរកកាងារធ្វើ ក្នុងបំណងលើកកម្ពស់ជីវភាពរបស់ខ្លួនឱ្យធូរធារ។ បើគេពិនិត្យឱ្យលម្អិតបន្តិច គេនឹងរកឃើញថា កសិករខ្មែរមួយចំនួន មានដីស្រែតិចតួចពេក ឯការធ្វើស្រែ ចម្ការ ក៏ចំណាយកម្លាំងច្រើន ពេលច្រើន ទុនច្រើន ឯផលដែលពួកគេទទួលបានវិញ មានចំនួនតិចពេកមិនសមាមាត្រនឹងការចំណាយដើមទុន កម្លាំងកាយ និង ពេលវេលា។ ចំណែកឯទីផ្សារកសិផលវិញ ក៏គ្មានលំនឹង និង គ្មានភាពច្បាស់លាស់ដែរ តម្លៃឡើងចុះ តាមទំនើងចិត្តរបស់ឈ្មួញ។ លើសពីនេះទៀត កង្វះប្រព័ន្ធធារាសាស្ត្រដែលចាប់បង្ខំឱ្យប្រជាកសិករខ្មែរធ្វើស្រែពឹងមេឃ បែបយថាផល, កង្វះបច្ចេកទេសកសិកម្មបែបទំនើប, កង្វះការយកចិត្តទុកដាក់ពីរដ្ឋ និង កង្វះការឱ្យតម្លៃពីសង្គម ក៏រួមចំណែកធ្វើឱ្យចំនួនកសិករ ឬ របរកសិកម្មរថយចុះដែរ។ របស់ថ្មីបំផុតដែលធ្វើឱ្យកសិករ ឬ របរកសិកម្មថយចុះដែរ គឺយុវជនជំនាន់ថ្មីដែលទទួលបានចំណេះដឹងខ្ពស់ ពួកគេមិនចង់វិលទៅធ្វើស្រែ ចម្ការនៅឯជនបទវិញដែរ។ ពួកគេតែងតែស្វែងរកការងារនៅទីក្រុង ដូចជា ការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន និង ការងារក្នុងស្ថាប័នសង្គមស៊ីវិល ជាដើម។ ក្រៅពីប្រាក់ចំណូលខ្ពស់ យុវជនជំនាន់ថ្មី មិនចង់ឃើញខោ និងអាវរបស់ខ្លួនជាប់ប្រឡាក់ទៅដោយភក់ជ្រាំទៀតឡើយ។ ពេលខ្លះ ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុន ស្ថាប័នរដ្ឋ ឬអង្គការអាចតិចជាងប្រាក់ចំណូលពីរបរកសិកម្មផង។ តែវាជាកន្លែងដែលអនុញ្ញាតឲ្យបុគ្គលិកអាចស្លៀកសំលៀកបំពាក់បានស្អាត។ តើវានឹងមានអ្វីកើតឡើង ប្រសិនបើចំនួនកសិករថយចុះ? ប្រសិនបើចំនួនកសិករថយចុះមែននោះ វាមិនមែនជារឿងធម្មតាឡើយ។ មើលតួលេខភ្លាម គេអាចឃើញថា កម្ពុជាទាំងមូលនៅពឹងផ្អែកលើវិស័យកសិកម្មដើម្បីរស់ មានន័យថា ពលរដ្ឋខ្មែរ ភាគច្រើន ទោះបីស្ថិតនៅក្នុងស្ថានភាពក្រីក្រក៏ដោយ តែពួកគេអាចនៅរស់បានដោយសារផលពីកសិកម្ម។ ចុះបើវិស័យកសិកម្មចុះទន់ខ្សោយនៅពេលអនាគត ជាការពិត កម្ពុជាអាចនឹងប្រឈមនឹងបញ្ហាច្រើនជាក់ជាពុំខាន។ បញ្ហាទាំងនោះ អាចថា កម្ពុជានឹងនាំចូលទំនិញកសិកម្មពីប្រទេសដទៃកាន់តែច្រើនឡើង។ នេះ គឺជាការខាតបង់របស់កម្ពុជាបន្ថែមទៀត។ បើផ្អែកលើតថៈភាពជាក់ស្តែង គេពិតជាមិនអាចទប់ចរន្តចំណាកស្រុកពីជនបទបានឡើយ។ តែអ្វីដែលរដ្ឋាភិបាលគួរពិចារណានៅពេលនេះ គឺថា តើរដ្ឋាភិបាលគួរចាប់ផ្តើមគិតគូរកំណត់ចំនួនដីធ្លីសម្រាប់វិស័យកសិកម្មហើយឬនៅ? តើកម្លាំងពលកម្មនៅក្នុងវិស័យនេះគួរតែស្ថិតក្នុងចំនួនប៉ុន្មាន? លើសប៉ុន្មាន ខ្វះប៉ុន្មាន គួររុញទៅក្នុងវិស័យណាខ្លះ?។ និយាយជារួម រដ្ឋាភិបាលគួរមានយុទ្ធសាស្ត្របែងចែកកម្លាំងពលកម្មនៅក្នុងវិស័យនីមួយៗឲ្យបានប្រហាក់ប្រហែលគ្នា ពោល គឺចៀសវាងកុំឲ្យកម្លាំងពលកម្មទៅគរនៅក្នុងវិស័យណាមួយច្រើនពេក។ ងាកមកវិស័យកសិកម្មវិញ ប្រទេសណាក៏ដោយ រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងនោះ គិតគូរច្បាស់លាស់ពីការផលិតដើម្បីផ្គត់ផ្គង់ប្រទេសរបស់គេ ឬក៏អាចនាំចេញទៅក្រៅប្រទេសទៀតផង ពីព្រោះអាហារ គឺជារឿងស្លាប់រស់របស់ប្រទេសនីមួយៗ។ សុភាសិតខ្មែរ ក៏បានលើកឡើងដែរថា«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»៕
ភ្នំពេញ៖ ការប្រកបមុខរបររបស់ពលរដ្ឋខ្មែរ តែងតែប្រែប្រួលពីសម័យមួយទៅសម័យមួយ ពីកន្លែងមួយទៅកន្លែងមួយ អាស្រ័យទៅលើតម្រូវការ ចំណង់ចំណូលចិត្ត លទ្ធភាព លក្ខខណ្ឌភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន ចំណេះដឹង បច្ចេកវិទ្យា ដើមទុន និង មូលដ្ឋានចាំបាច់មួយចំនួនទៀត។ ជាច្រើនសម័យកាលមកហើយ ពលរដ្ឋខ្មែរភាគច្រើន គឺជាកសិករ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិករបែរជាថយចុះជាលំដាប់។ តើមានមូលហេតុអ្វីខ្លះ បានជាចំនួនកសិករឬរបរកសិកម្មថយចុះដូច្នេះ?
ថ្លែងទៅកាន់សភានូវែលសេឡង់តាមវីដេអូអនឡាញពីអ៊ុយក្រែន ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមរបស់រុស្ស៊ីទៅលើបរិស្ថានអ៊ុយក្រែន ក៏ដូចជាពិភពលោកទាំងមូល។ លោក ហ្សេលេនស្គី អះអាងថា ការឈ្លានពានរបស់រុស្ស៊ីបានបំពុលដែនសមុទ្រ និងបំផ្លាញព្រៃឈើ៣លានហិកតា ព្រមទាំងប៉ះពាល់ដល់កន្លែងមានសារធាតុគីមីមួយចំនួនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វ។   «ទន្លេជាច្រើនត្រូវបានបំពុល អណ្តូងរ៉ែធ្យូងថ្មរាប់រយត្រូវបានជន់លិច សហគ្រាសរាប់សិបកន្លែងរួមទាំងរោងចក្រផ្ទុកសារធាតុគីមីត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ ទាំងអស់នេះនឹងមានឥទ្ធិពលផ្ទាល់ទៅលើមនុស្សរាប់លាននាក់»។ មេដឹកនាំអ៊ុយក្រែនលើកឡើងបែបនេះដោយសំដៅទៅលើការលេចធ្លាយសារធាតុគីមី ការបំផ្ទុះគ្រាប់បែក និងមីនជាដើមដែលសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។    លោក ហ្សេលេនស្គី អះអាងទៀតថា ធម្មជាតិដែលបានបំផ្លាញហើយ មិនអាចកសាងឡើងវិញបានទេ ដូចជីវិតដែលត្រូវបានសម្លាប់ហើយមិនអាចស្រោចស្រង់បានដែរ។  ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែន បានជំរុញនូវែលហ្សេឡង់ឱ្យជួយដឹកនាំកិច្ចការនៅអង្គការសហប្រជាជាតិ និងនៅស្ថានប័នដទៃទៀតដើម្បីស្ដារសន្តិសុខបរិស្ថានរបស់ទីក្រុងកៀវ និងជួយក្នុងកិច្ចការបោសសម្អាតមីនជាដើម។    ជាការឆ្លើយតប នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ជិត២លានដុល្លារទៅឱ្យអ៊ុយក្រែន ហើយបានប្រាប់ លោក ហ្សេលេនស្គី ថា សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមដែលត្រូវបំភ្លេចចោលឡើយ។    លោកស្រី អាឌើន ក៏បានអះអាងថា រដ្ឋាភិបាលទីក្រុងវែលីងតោនមិនមែនគាំទ្រទីក្រុងកៀវដោយសារបញ្ហាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ឬទំនាក់ទំនងការទូតឡើយ តែវាដោយសារការពិចារណាហើយយល់ពីផលលំបាករបស់អ៊ុយក្រែន។    ចាប់តាំងពីសង្រ្គាមរុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ នូវែលសេឡង់ បានគាំទ្រអ៊ុយក្រែនពេញទំហឹង ដោយចូលរួមដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីពាក់ព័ន្ធសង្គ្រាមសរុបជាង១២០០ ហើយបានផ្តល់ជំនួយទៅឱ្យអ៊ុយក្រែនសរុបជិត៤០លានដុល្លារមកហើយ។   គួរបញ្ជាក់ថា វត្តមានប្រធានាធិបតីអ៊ុយក្រែនក្នុងសភានូវែលសេឡង់ ជារឿងកម្រមួយ។ អតីតមេដឹកនាំអូស្ត្រាលី លោកស្រី Julia Gillard ជាឥស្សរជនចុងក្រោយដែលថ្លែងទៅកាន់សភានូវែលសេឡង់កាលពីឆ្នាំ២០១១។ លោក ហ្សេលេស្គី ក៏បានថ្លែងទៅកាន់សភាអង់គ្លេស អាម៉េរិក និងអឺរ៉ុបផងដែរ ដើម្បីស្នើសុំជំនួយផ្សេងៗប្រឆាំងរុស្ស៊ី ក៏ដូចជាស្នើឱ្យមានតុលាការពិសេសកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី និងទាមទារសំណងជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕   
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែធ្នូ  លើកឡើងថា ការខូចខាតបរិស្ថានបណ្ដាលមកពីសង្គ្រាមរបស់រុស្ស៊ី នឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ពិសេសប្រជាជនអ៊ុយក្រែនក្នុងពេលជាច្រើនឆ្នាំទៀត។ ថ្លែងទៅកាន់សភានូវែលសេឡង់ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានជំរុញឱ្យនូវែលសេឡង់ជួយដឹកនាំកិច្ចការនានាដើម្បីដោះស្រាយការខូចខាតបរិស្ថាន។
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង (Li Ke Qiang) បានព្រមានថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ អាចក្លាយជាជម្លោះប្រដាប់អាវុធ ដែលភាគីទាំងអស់នឹងត្រូវរងផលប៉ះពាល់មិនខាន។ ក្នុងសន្និសីទកាសែតនៅថ្ងៃទី១៥ ខែមីនា នាយករដ្ឋមន្ត្រីចិន បញ្ជាក់ថា ចិនមិនចង់ឃើញជម្លោះផ្ទុះឡើងនៅមុខទ្វារផ្ទះរបស់ខ្លួនឡើយ ហើយមានតែការសន្ទនាប៉ុណ្ណោះ ជាផ្លូវអាចដោះស្រាយបញ្ហា និងបន្ធូរបន្ថយកម្ដៅនៃភាពតានតឹងរវាងកូរ៉េខាងជើង និងអាមេរិក ព្រមទាំងកូរ៉េខាងត្បូងនោះ។ ប្រមុខរដ្ឋាភិបាលចិន ថ្លែងបែបនេះនៅចំពោះមុខអ្នកកាសែតជាច្រើននៅវិមានប្រជាជនចិន នាឱកាសបិទបញ្ចប់កិច្ចប្រជុំប្រចាំសភាប្រជាជនចិន។ លោក លី ខឺឈាំង ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដែលបានអនុវត្តយ៉ាងដឹតដល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលើសំណុំរឿងកូរ៉េខាងជើង។ ចិននៅតែប្រកាន់ខ្ជាប់ការចរចាដើម្បីដោះស្រាយភាពតានតឹងនេះ ហើយធ្វើយ៉ាងណាលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េឲ្យបាន។ ទង្វើព្រហើនចុងក្រោយរបស់របបក្រុងព្យុងយ៉ាងតាមរយៈបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់កាលពីដើមខែមីនាកន្លងទៅ ពិតជាធ្វើឲ្យអាមេរិក កូរ៉េខាងត្បូង ជប៉ុន រួមទាំងចិនជាសម្ព័ន្ធមិត្តផងនោះ ព្រួយបារម្ភខ្លាំង។ ការបាញ់សាកល្បងមីស៊ីលនេះជាការគំរាមនិងឆ្លើយតបចំពោះសកម្មភាពសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនិងអាមេរិកផងដែរ ហើយរបបដឹកនាំក្រុងព្យុងយ៉ាងក៏មើលឃើញថា វាជាការត្រៀមលក្ខណៈធ្វើសង្គ្រាមប្រឆាំងខ្លួននោះ។ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបញ្ជូនខែលការពារមីស៊ីល THAAD ទៅកាន់កូរ៉េខាងត្បូង ហើយលោកក៏បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅសម្ញែងកម្លាំងទ័ពនៅឧបទ្វីបកូរ៉េទៀត។ មហាយក្សចិនដែលនៅពីក្រោយកូរ៉េខាងជើងរហូតមក ខឹងសម្បារជាខ្លាំង ពេលដែលខែលការពារមីស៊ីលអាមេរិកត្រូវបានដំឡើងនៅកូរ៉េខាងត្បូងដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនរបស់ខ្លួននោះ។ បើទោះជាមិនពេញចិត្តទង្វើរបស់កូរ៉េខាងជើង ចិនមិនស្ងប់ចិត្តដែលអាវុធរបស់អាមេរិកត្រូវបានពង្រាយច្រូងច្រាងក្បែរផ្ទះរបស់ខ្លួននោះ។ ចិន ក៏បានព្រមានកូរ៉េខាងត្បូងពីផលវិបាកនានា ប្រសិនបើនៅតែជម្នះពង្រាយខែលការពារ THAAD ទៀតនោះ។ មួយវិញទៀត ចិនក៏មិនស្ដាប់ការបកស្រាយរបស់អាមេរិក ដែលអះអាងម្ដងហើយម្ដងទៀតថា ខែលការពារនេះ ជាវិធានការការពារសុទ្ទសាធ និងនិយាយវិញថា THAAD គំរាមកំហែងសន្តិសុខចិន និងអាចបង្កអស្ថិរភាពក្នុងតំបន់បានដែរ៕
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនកម្ដៅខ្លាំងនាពេលចុងក្រោយនេះ។ កូរ៉េខាងជើង បានគំរាមវាយបកលើអាមេរិក និងកូរ៉េខាងជើង ដែលកំពុងធ្វើសមយុទ្ធយោធារួមគ្នា បើសមយុទ្ធនោះប៉ះពាល់អធិបតេយ្យរបស់ខ្លួនតែបន្តិច។ ចំណែកឯចិន ដែលជាមានទ្វារផ្ទះទល់មុខឧបទ្វីបកូរ៉េ ពិតជាមិនចង់ឃើញបញ្ហាកើតឡើងឡើយ។ ជារឿយៗ ចិន បានប្រាប់ទាំងកូរ៉េខាងជើង និងអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ឲ្យបញ្ឈប់សកម្មភាពទាំងឡាយដែលបង្កជាបញ្ហា និងងាកចូលតុចរចាវិញ។
  ការពិនិត្យលើសុខភាពកម្មករទាំងនោះ ដើម្បីទប់ស្កាត់ជំងឺCOVID-19 ក្រោយពីពួកគេត្រឡប់ពីស្រុកកំណើតវិញ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។ កម្មករទាំងនោះ នឹងត្រូវដាក់ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូលបម្រើការងារវិញ។ ការដាក់ឱ្យនៅដោយឡែកនេះ ពួកគេមិនទទួលបានប្រាក់ឈ្នួលនោះទេ លើកលែងតែកម្មករដែលមានការអនុញ្ញាតទៅស្រុកកំណើតត្រឹមត្រូវ ពីថៅកែ និងនិយោជិត ទើបអាចទទួលបានប្រាក់ឈ្នួលធម្មតា។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។   សូមលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖     ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីជំនាញសុខាភិបាល បានធ្វើតេស្តលើកម្មកររោងចក្រចំនួន១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដោយរកឃើញកម្មករ២នាក់ ចេញរោគសង្ស័យជំវិញករណីកូវីដ១៩នេះ។ បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ សំណាករបស់កម្មករទាំងពីរនេះ ត្រូវបានយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រហើយ។ ប៉ុន្តែកន្លែងស្នាក់នៅរបស់ពួកគេនៅទីណានោះ លោក ហេង សួរ មិនអាចបញ្ជាក់បានឡើយ ដោយទុកជាការសម្ងាត់។   ក្រសួងការងារ ក៏បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង ដោយរាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ។មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពី១នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២,៥០០នាក់។ ចំណែកអគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ។   មណ្ឌលចត្តាឡីស័កទាំង១០ទីតាំងនោះ មាននៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងវិទ្យាល័យឫស្សីកែវ៕
ភ្នំពេញ៖ កម្មករជារាប់ពាន់នាក់ ត្រូវបានមន្ត្រីជំនាញសុខាភិបាល ពិនិត្យធ្វើតេស្តរកមេរោគកូរ៉ូណា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ មេសានេះ។
ការទាមទារទាំង១៣ចំណុចរបស់រដ្ឋអារ៉ាប់ចំនួន៤ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ត្រូវបានទាត់ចោលដោយកាតា ដោយចាត់ទុកជាការទាមទារគ្មានហេតុផលអ្វីសោះ។ អារ៉ាប៊ីសាអូឌីត បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអេហ្ស៊ីប បានដាក់លក្ខខណ្ឌទាំង១៣ចំណុចឲ្យកាតាដើម្បីស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីត្រូវកាត់ផ្ដាច់កាលពីដើមខែមិថុនានេះ។ តួកគី អ៊ីរ៉ង់ និងអាមេរិក សុទ្ធតែបានបង្ហាញជំហរមិនពេញចិត្តលក្ខខណ្ឌរបស់រដ្ឋអារ៉ាប់ ព្រោះការទាមទារនេះខ្ពស់ពេក។ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានជជែកតាមទូរសព្ទជាមួយស្ដេចកាតា Sheikh Tamim Bin Hamad Al Thani នៅថ្ងៃទី២៥ ខែមិថុនា ហើយលោកក៏បានប្រាប់ពីជំហររបស់អ៊ីរ៉ង់ក្នុងការបន្តគាំទ្រកាតាទល់នឹងទណ្ឌកម្មរបស់រដ្ឋអារ៉ាប់ផ្សេងទៀត។ អ៊ីរ៉ង់ ក៏បន្តបើកចំហផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសរបស់ខ្លួនសម្រាប់កាតាប្រើប្រាស់ផងដែរ ខណៈអ៊ីរ៉ង់កំពុងផ្គត់ផ្គង់ទំនិញចាំបាច់ជាច្រើនរយតោនឲ្យកាតាស្រេចហើយនោះ។ ជាមួយគ្នានេះ តួកគី ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកាតាក្រោយរងសម្ពាធពីរដ្ឋអារ៉ាប់ផ្សេងទៀត បានហៅការទាមទារទាំង១៣ចំណុច ជាទង្វើប្រឆាំងច្បាប់អន្តរជាតិ។ ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានស្វាគមន៍ជំហររបស់កាតាដែលទាត់ចោលការទាមទារនេះ។ ការបញ្ឈប់ការទទួលយកទាហានតួកគីក៏ស្ថិតក្នុងការទាមទារខាងលើដែរ ដូច្នេះទើបតួកគីគាំទ្រការពារកាតាដែលនាំឲ្យទាហានរបស់ខ្លួនអាចបន្តពង្រាយនៅរដ្ឋឈូងសមុទ្រពែរ្សនេះបាន។ ចំណែកអាមេរិកឯណោះវិញ ដែលម្ដងគាំទ្ររដ្ឋអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ម្ដងគាំទ្រកាតា បានចាត់ទុកការទាមទាររបស់ប្រទេសទាំង៤ ថាជាលក្ខខណ្ឌដែលពិបាកសម្រេចបាន។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទសអាមេរិក Rex Tillerson ក៏បានស្នើឲ្យមានការបន្ថយសង្គ្រាមពាក្យសម្ដី ហើយអាមេរិកបន្តគាំទ្រតួនាទីសម្របសម្រួលរបស់គុយវ៉ែតក្នុងការបញ្ចប់ជម្លោះការទូតរវាងរដ្ឋអារ៉ាប់ទាំងបួន និងកាតា។ ចាប់តាំងពីជម្លោះការទូតមកនោះ អាមេរិក តួកគី អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀត បានស្នើសម្រុះសម្រួលស្ថានការណ៍នេះ។ ប៉ុន្តែស្ថានការណ៍នៅមិនទាន់ធូរស្រាលនៅឡើយ ខណៈកាតាបានទាត់ចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយកាតាក៏មិនធ្វើតាមការទាមទាររបស់អារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ផ្សេងទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ តួកគី និងអ៊ីរ៉ង់ក្លាយជាមិត្តក្នុងគ្រាអាសន្នរបស់កាតាដែលលេចមុខជាងគេ និងបានជួយផ្គត់ផ្គង់ស្បៀងអាហារឲ្យកាតារាល់ថ្ងៃ៕ 
 អាមេរិក តួកគី និងអ៊ីរ៉ង់ បានរិះគន់រដ្ឋអារ៉ាប់ចំនួនបួនមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត អេហ្ស៊ីប និងបារ៉ែន ដែលបានដាក់លក្ខខណ្ឌ១៣ចំណុចឲ្យកាតាបំពេញតាមឲ្យត្រឹមត្រូវបើចង់ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ លក្ខខណទាំង១៣ចំណុចរួមមានការទាមទារឲ្យកាតាផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទ Al Jazeera និងឈប់ទទួលទ័ពតួកគីជាដើម។ តួកគី និងអ៊ីរ៉ង់ចាត់ទុកការទាមទារនេះជារឿងហួសហេតុ ផ្ទុយពីច្បាប់អន្តរជាតិ ឯអាមេរិកថា ការទាមទារនេះគឺជារឿងលំបាកធ្វើបាន។
  ១. ខ្ទឹមស   មិនត្រឹមតែល្អសម្រាប់គាំទ្រដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានខ្ទឹមសក៏ជួយធ្វើឱ្យកម្រិតនៃអុកស៊ីសែនក្នុងឈាមមានសភាពប្រសើរឡើងផងដែរ។ អ្នកចាំបាច់គួរទទួលទានខ្ទឹមសយ៉ាងហោចណាស់មួយកំពឹសរាល់ថ្ងៃជាមួយអាហារដទៃទៀត ឬញ៊ាំវាឆៅតែឯងក៏បាន។ ចំពោះអ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងនឹងឈាមកក ចូរចៀសវាងទទួលទានខ្ទឹមស។   ២. មើមឆៃថាវក្រហម   មានផ្ទុកសារធាតុនីទ្រីកអុកស៊ីតដែលជួយពង្រីកសសៃឈាម និងធ្វើឱ្យលំហូរឈាមអុកស៊ីសែនមានភាពងាយស្រួលក្នុងការហូរទៅជាលិកាផ្សេងៗ។ អ្នកអាចទទួលទានមើមឆៃថាវក្រហមម្ខាង ឬ១កំណាត់រាល់ថ្ងៃដោយបន្ថែមក្នុងអាហារផ្សេងៗ ឬធ្វើជាភេសជ្ជៈក៏បាន។   ៣. ការ៉ុត   មានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, សារធាតុ choline, ប៉ូតាស្យូម, ជាតិដែក, ស័ង្កសី និងទង់ដែង។ វាក៏ជាប្រភពនៃសារធាតុ phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់បន្សាបជាតិពុលក្នុងរាងកាយ ហើយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅរាល់ជាលិកាផងដែរ។ អ្នកអាចទទួលទានការ៉ុតជាអាហារសម្រន់ ឬធ្វើជាភេសជ្ជៈ។   ៤. ស្ពៃពួយឡេង   បន្លែបៃតងនេះមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនផ្សេងទៀតដែលល្អណាស់សម្រាប់បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម។   ៥. ស៊ុត   ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន, ជាតិដែក, ស័ង្កសី, ប៉ូតាស្យូម, សេលេញ៉ូម, វីតាមីន A, វីតាមីន D, វីតាមីន B5, វីតាមីន B6, វីតាមីន B12, វីតាមីន E, វីតាមីន K, សារធាតុ folate និងសារធាតុ beta-carotene ដែលល្អសម្រាប់បង្កើនកម្រិតនៃអុកស៊ីសែនក្នុងឈាម។ អ្នកអាចទទួលទានស៊ុតពី ៣ ទៅ ៥ គ្រាប់ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរចៀសវាង ឬកម្រិតទទួលទានផ្នែកពណ៌នៃស៊ុត។   កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕   ត្រួតពិនិត្យដោយ www.health.com.kh
អុកស៊ីសែន គឺចាំបាច់ណាស់សម្រាប់ទ្រទ្រង់អាយុជីវិត, ការលូតលាស់ និងដំណើរការមុខងារប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ។ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការញ៊ាំអាហារមួយចំនួនអាចជួយបង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយបាន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់បង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយ ៖
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ, លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា  និងលោក អ៊ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលផងដែរ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ នៅកណ្តាលក្រុងក្រចេះតែម្តង។  ពិធីបើកសម្ពោធសាខាថ្មីនេះមានន័យថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ   ខេត្តសៀមរាប  ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។  ក្រុមហ៊ុន ក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀតនាពេលអនាគតផងដែរ។ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៣ ដែលមានសាខាចំនួន ១៥៦ ទូទាំងប្រទេស។ លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទកភាពដែលក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលអតិថិជនមានជំនឿទុកចិត្តបំផុត។ យើងប្តេជ្ញាបម្រើសេចក្តីត្រូវការលើការការពារដល់ប្រជាពលរដ្ឋខ្មែរ និងជួយពួកគាត់ឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ តាមរយៈការផ្តល់ជូននូវសេវាកម្មជំនាញ និងដំណោះស្រាយដ៏ល្អបំផុតរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «ការបើកសម្ពោធសាខាថ្មីរបស់យើងនៅខេត្តក្រចេះនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្ដល់ដំណោះស្រាយលើការការពារសុខភាព និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទាំងអស់ មិនថាពួកគាត់មានទីលំនៅនៅកណ្តាលទីក្រុងធំៗ  រាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តដ៏ស្រស់ស្អាត ដូចជាខេត្តក្រចេះក៏ដោយ។ ដោយមានការប្តេជ្ញាចិត្ត និងការលះបង់ពីទីប្រឹក្សាហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់យើង  ក្រុមហ៊ុនយើងអាចឆ្ពោះទៅមុខ និងបម្រើសេវាដល់អតិថិជនរបស់យើង ឱ្យបានកាន់តែប្រសើរឡើង  តាមរយៈការស្ថិតនៅជិតពួកគាត់ និងស្វែងយល់ពីតម្រូវការរបស់ពួកគាត់»។ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះការជ្រើសរើសខេត្តក្រចេះ ក្នុងការបើកសាខាថ្មីរបស់ខ្លួន និងចំពោះការជឿជាក់របស់ក្រុមហ៊ុន លើការអភិវឌ្ឍរបស់ខេត្តក្រចេះនាពេលអនាគត។ ការបើកសម្ពោធសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុនពូដិនសល ចំពោះខេត្តក្រចេះ ដោយក្រុមហ៊ុននឹងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះ។ ខ្ញុំរួមទាំងមន្ត្រីរដ្ឋាភិបាលរបស់ខ្ញុំ នឹងចូលរួមសហការជាមួយនឹងព្រូដិនសល និងជួយផ្សព្វផ្សាយការយល់ដឹងពីសេវាធានារ៉ាប់រង ដើម្បីបង្ហាញថា ទស្សនវិស័យរបស់ក្រុមហ៊ុន គឺការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសន្សំសំចៃប្រាក់ សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់នាពេលអនាគត»។ នាពេលថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយ  ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានលក់បណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។ ថ្លែងក្នុងពិធីសម្ពោធនេះ លោក អ៊ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តផ្តោតលើការងាររបស់ខ្លួនក្នុងប្រទេសនេះ។ លោកមានប្រសាសន៍ថា៖«ទោះបី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ទើបតែបានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសនេះក្នុងឆ្នាំ២០១៣ក៏ដោយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុងតែនាំមុខគេក្នុងទីផ្សារនេះ។ ខ្ញុំចង់សង្កត់ធ្ងន់ថា សន្តិសុខហិរញ្ញវត្ថុ ពិតជាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ហើយក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់ជូនសេវាកម្មដ៏មានអត្ថប្រយោជន៍ជាច្រើន។ វិស័យធានារ៉ាប់រង មានសមាសធាតុ២សំខាន់ៗ គឺការផ្តល់ការសន្សំសំចៃប្រាក់ និងការការពារ ដែលខុសពីវិស័យផ្សេងទៀត។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រឹងទំនុកចិត្ត និងការជឿជាក់សម្រាប់អតិថិជនរបស់ខ្លួន និងសូមជូនពរឱ្យព្រូដិនសល ជួបការជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន»។ កាលពីខែមករា ឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO របស់ខ្លួន ដើម្បីណែនាំនូវទំព័រនៃការផ្សព្វផ្សាយថ្មី និងរស់រវើកនៃកិត្តិនាមដែលជាទីទុកចិត្តបំផុតរបស់ក្រុមហ៊ុន។  យុទ្ធនាការនេះផ្តោតទៅលើមូលបទមួយចំនួនដូចជា ការច្នៃប្រឌិតថ្មី  ការការពារហិរញ្ញវត្ថុ  និងការថែទាំសុខភាពរាងកាយ  ហើយមូលបទទាំងនេះបានបង្កើតនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព  និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕ (អត្ថបទពាណិជ្ជកម្ម)
ក្រុងក្រចេះ  ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩៖  ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។  ការបង្កើតសាខាថ្មីមួយនេះ  ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរ លើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្ត ដល់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨ ណាហ្គាវើលបានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ដែលក្រសួងការពារជាតិទើបបញ្ចប់កិច្ចសន្យាកាលពីពេលថ្មីៗ ដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំង សម្រាប់ការប្រកួតជើងទី២ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានៅសប្តាហ៍នេះ។ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់លេងឲ្យក្លិបលំដាប់ទី២កូរ៉េខាងត្បូង Buncheon FC ទៀតផង។ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ត្រូវបានក្លិបបាល់ទាត់ក្រសួងការពារជាតិ សម្រេចបញ្ចប់កិច្ចសន្យាមុនពេលវេលាកំណត់ ក្រោយបង្កហិង្សាក្នុងការប៉ះទង្គិចគ្នារវាងកីឡាករក្រសួងការពារជាតិជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨៕
ក្លិបកីឡាបាល់ទាត់ណាហ្គាវើលបាននាំចូលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-hoon ដើម្បីត្រៀមប្រកួតប្រជែងក្នុងជើងទី២នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាឆ្នាំ២០១៨ ដែលចាប់ផ្តើមប្រកួតនៅសប្តាហ៍នេះ។ ខ្សែប្រយុទ្ធរូបនេះ ជាអតីតកីឡាកររបស់ក្រសួងការពារជាតិ ដែលត្រូវបានក្លិបនេះបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីពេលថ្មីៗ។
  ព័ត៌មានពិស្ដារ សូមទស្សនាបទសម្ភាសជាវីដេអូ រវាងអ្នកសារព័ត៌មានថ្មីៗជាមួយលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី នឹងលម្អិតពីកម្មវិធីទាំងមូលនៃការប្រារព្ធទិវាខាងលើដូចតទៅ     ទិវាបុណ្យទន្លេសាបរដូវទឹកសម្រកនៅឆ្នាំនេះ គឺធ្វើដំណាលគ្នាជាមួយទិវាអនាម័យជាតិ ២៣ វិច្ឆិកា ដែលផ្តោតជាសំខាន់លើបញ្ហាអនាម័យ ក្រោមប្រធានបទ «យើងស្អាត សហគមន៍យើងស្អាត ទន្លសាបស្អាត ដោយគ្មានប្លាស្ទិក»។ កម្មវិធីនៅឆ្នាំនេះ នឹងធ្វើនៅតាមសហគមន៍ជាប់បឹងទន្លេសាប គឺចាប់ពីកំពង់ឃ្លាំង (ស្រុកសូទ្រនិគម) កំពង់ភ្លុក (ស្រុកប្រាសាទបាគង) ចុងឃ្នៀស ស្ទឹងសៀមរាប (ក្រុងសៀមរាប) និងតំបន់មេជ្រៃ (ស្រុកពួក)។ សហគមន៍នីមួយៗ នឹងរៀបចំអបអរពិធីដោយឡែកពីគ្នា និងមានប្រជាពលរដ្ឋ អាជ្ញាធរចូលរួមរើសសំរាម ដោយអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនាអំឡុងជំងឺកូវីដ១៩នេះ។   ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល ឱ្យដឹងថា កម្មវិធីធំនៅឆ្នាំនេះធ្វើឡើងនៅឃុំកំពង់ឃ្លាំង ដោយសារទីនោះមានសហគមន៍ធំជាងគេ បន្ទាប់មកនឹងធ្វើជាបន្តបន្ទាប់រហូតដល់តំបន់មេជ្រៃ។ លោកបន្តថា នេះជាកម្មវិធីប្រចាំឆ្នាំរបស់អង្គការលោកដែលសហការជាមួយអាជ្ញាធរខេត្ត បំណងអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាសំរាម ក៏ដូចជាស្វែងរកដំណោះស្រាយនានាក្នុងការគ្រប់គ្រងសំរាម។   លើសពីនេះ បើតាមការបញ្ជាក់ពីលោក ស៊ា សុផល ក្នុងបំណងដូចគ្នានេះដែរ អង្គការរបស់លោកបានបង្កើតគម្រោងដាច់ដោយឡែកមួយទៀតឈ្មោះថា Rice for Plastic។  គឺជាគម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅតំបន់បឹងទន្លេសាប។  ក្រុមយុវជនស្ម័គ្រចិត្តនឹងចុះអប់រំប្រជាពលរដ្ឋស្ថិតនៅតំបន់គោលដៅ ណែនាំពួកគេឱ្យទុកដាក់សំរាមក្នុងការ៉ុងប្លាស្ទិកដែលអង្គការរៀបចំ ប្រសិនណាពិនិត្យឃើញថា គ្រួសារណាប្រមូលសំរាមប្លាស្ទិកដាក់ក្នុងការ៉ុងបានត្រឹមត្រូវ ពួកគេនឹងទទួលបានការលើកទឹកចិត្តជាអង្ករ ៥គីឡូក្រាម។ តាមការបញ្ជាក់ពីលោក ស៊ា សុផល គ្រួសារនីមួយៗ នឹងទទួលបានអង្ករ ៥គីឡូក្រាមទៀតជារៀងរាល់ខែបន្ថែមទៀត ប្រសិនបើពួកគេប្រមូលសំរាមបរិស្ថាន (សំរាមក្រៅពីការប្រើប្រាស់ក្នុងផ្ទះ ដែលអណ្ដែតលើទឹក) និងទទួលបានថវិកា ១ម៉ឺនរៀល ប្រសិនបើគ្រួសារណាចេះកែច្នៃសម្ភារវេចខ្ជប់ប្លាស្ទិក ដូចជាស្បៃមោងជាដើម៕    
សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី ក្រោមកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប គ្រោងរៀបចំពិធីអបអរទិវាបុណ្យទន្លេសាបរដូវទឹកសម្រកឆ្នាំទី៣ នៅតាមសហគមន៍បឹងទន្លេសាប ដែលទិវានេះគ្រោងមានអ្នកចូលរួមប្រមាណ២ពាន់នាក់។ ទិវានេះ ធ្វើឡើងដើម្បីបំផុសឱ្យសហគមន៍យល់ដឹងកាន់តែខ្លាំងលើបញ្ហាអនាម័យ ពិសេសចេះគ្រប់គ្រងសំរាម និងផលប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាការបំផ្លាញប្រព័ន្ធជីវចម្រុះ ដែលបណ្ដាលមកពីការចោលសំរាមក្នុងទឹកបឹងទន្លេសាប។
  ថ្លែងក្នុងឱកាសនេះ លោក ងន សាំង អគ្គនាយក្រុមហ៊ុន អ អិម អេ បានមានប្រសាសន៍ថា ទិវាបៃតង របស់ក្រុមហ៊ុនយើង ប្រារព្ធឡើងដើម្បីជួយបណ្តុះគំនិតស្រលាញ់ធម្មជាតិ ការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ។    លោកបានបញ្ជាក់ថា ដើមឈើដែលក្រុមហ៊ុនបានដាំក្នុងថ្ងៃនេះរួមមាន៖ ដើមក្ងោក ដើមលឿងរាជ ដើមត្របែកព្រៃ និងដើមផ្កាច្រើនប្រភេទទៀត ។លោកសង្ឃឹមថា ដើមឈើទាំងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងសោភ័ណភាពសម្រាប់លំអទីធ្លាសាធារណៈ និងការជួយលើកស្ទួយបរិស្ថានក្នុងសង្គមផងដែរ។   ជាក់ស្ដែងកន្លងមក ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនផ្សេងទៀត រួមមាន៖ ការសាងសង់សាលារៀន-វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ ការដាំកូនឈើ ការជីកអណ្ដូងទឹក ការបរិច្ចាកឈាមជួយដល់កុមារ ការចែកធុងសំរាម និងកិច្ចការសប្បុរសធម៌ជាច្រើនទៀត។   គួររំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាកល្បីៗដូចជា FORD JAGUAR និង LAND ROVER, គ្រឿងចក្រកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រធុនធ្ងន់ម៉ាក JCB, ម៉ូតូកង់បីអ៊ីតាលីម៉ាក PIAGGIO ម្ហូបអាហារ និងសេវាកម្មផ្សេងៗមួយចំនួនទៀត៕    (អត្ថពាណិជ្ជកម្ម)                
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានប្រារព្ធពិធីដាំដើមឈើ ក្រោមពាក្យស្លោក មនុស្សម្នាក់ ដើមឈើ១០ដើម នៅតាមបណ្ដោយផ្លូវលំប្រវែង ០៦ គ.មសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ២ត្រង់ផ្សារថ្នល់ទទឹង ទៅដល់ទីរួមស្រុកសំរោង ខេត្តតាកែវ។
  ស្នាមជ្រួញ ជាសញ្ញានៃភាពចាស់ ទោះបីជាអ្នកមានអាយុតិចក្តី ហើយវាពិតជារំខាន និងធ្វើមនុស្សស្រីស្ត្រេស ហើយពិបាកចិត្តខ្លាំងណាស់។ ហេតុដូច្នេះហើយ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកអំពីម៉ាសបិទមុខបែបងាយៗបំផុត ដែលអ្នកអាចធ្វើដោយខ្លួនឯង ដើម្បីបំបាត់ស្នាមជ្រីជ្រួញនៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។   ម៉ាសបិទមុខនេះ ងាយស្រួលធ្វើ ហើយចំណាយលុយអស់តិចទៀតផង។   គ្រឿងផ្សំ មានតែពីរមុខទេ គឺ ៖   ១. ទឹកដោះគោ ២ ស្លាបព្រាបាយ ២. ទឹកឃ្មុំ ១ ស្លាបព្រាបាយ។   ទឹកឃ្មុំ អាចផ្តល់សំណើម និងធ្វើឲ្យស្បែកតឹងណែន។ ទឹកឃ្មុំ អាចសម្លាប់មេរោគ និងបាក់តេរី ដែលមាននៅលើផ្ទៃមុខ។   ទឹកដោះគោ ជាគ្រឿងខាតស្បែកធម្មជាតិ ដែលសាកសមបំផុត សម្រាប់អ្នកចង់បានស្បែកស ហើយម៉ត់រលោង។   វិធីធ្វើ ១. លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា រួចយកទៅលាបលើមុខ ២. ម៉ាស្សាមុខ ជារាងរង្វង់ ក្នុងរយៈពេល ៥ ទៅ ១០ នាទី ៣. ទុកវាចោល ២០ ទៅ ២៥ នាទី ៤. យកក្រណាត់ស្អាតជ្រលក់ទឹក រួចជូតសម្អាតមុខចេញឲ្យស្អាត ៥. លាងមុខថ្នម ដោយមិនប្រើសាប៊ូ។   បងប្អូនអាចធ្វើបែបនេះ ពីរដងក្នុងមួយអាទិត្យ ធានា ស្បែកបងប្អូននឹងស ហើយក្មេងជាធម្មតាជាមិនខានឡើយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការចាស់តាមអាយុ ជាអ្វីដែលមនុស្សយើងមិនអាចចៀសផុតនោះទេ ប៉ុន្តែប្រសិនបើអ្នកដឹងក្បួន ហើយចេះការពារ វាមិនងាយមករកអ្នកនោះទេ ទោះបីជាអ្នកអាយុ ៦០ ហើយក៏ដោយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឃាង ភារម្យ បានបន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុងតែមមាញឹក ស្វែងរកជនរងគ្រោះតាមផែនការដែលបានគ្រោងទុក  និងរង់ចាំសុនខជំនាញដែលបញ្ជូនពីរាជធានីភ្នំពេញ ដើម្បីជ្រោមជ្រែងក្នុងប្រតិបត្តិការនេះ។ ទន្ទឹមនឹងនេះ  អាជ្ញាធរខេត្តព្រះស៊ីហនុ ក៏បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចខេត្តកោះកុង ដើម្បីពង្រីកដែនស្វែងរកជនរងគ្រោះផងដែរ។ លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«យើងបានទំនាក់ទំនងស្នើសុំសុនខជំនាញពីរាជធានីភ្នំពេញ ហើយគេកំពុងរៀបចំតាមការស្នើ។ យើងសង្ឃឹមថា សុនខនឹងមកដល់លឿន»។ ដ្បិតតែគ្មានពន្លឺជនរងគ្រោះនៅឡើយ ប៉ុន្តែអាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ប្តេជ្ញារកជនរងគ្រោះឲ្យទាល់តែឃើញ។ នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ។ អត្ថបទទាក់ទង   អាជ្ញាធរ កំពុងស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុងសន្លឹម សូមជម្រាបថា  ប្រតិបត្តិការស្វែងរកជនរងគ្រោះបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែតុលា ដោយការស្វែងរកតាមផ្លូវទឹក ក្នុងព្រៃ និងនៅតាមផ្ទះប្រជាជននៅតំបន់នោះ។  ជនរងគ្រោះ ត្រូវបានប្រទះឃើញចុងក្រោយ នៅម៉ោងប្រមាណ ៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ក្នុងកម្មវិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុងសន្លឹម។ ក្រោយកើតហេតុ សមត្ថកិច្ច រកឃើញកាបូប និងសម្ភារមួយចំនួន នៅលើផ្ទាំងថ្មក្បែរកន្លែងជប់លៀងនោះ៕
នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង នៅមិនទាន់រកឃើញនៅឡើយ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែតុលានេះ។ នេះបើតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលបានអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី២៩ តុលា។
  អត្ថបទទាក់ទង   លោក ហ៊ុន ម៉ានី ឃ្នើសចិត្តនឹងលោក លី សៀនឡុង    តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣១ ខែឧសភា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសរសេររំលែកមរណទុក្ខ និងបង្ហាញការស្ងើចសរសើរភាពជាអ្នកដឹកនាំរបស់លោក ព្រេម ទីនស៊ូឡានុនដា អតីតនាយករដ្ឋមន្ត្រីថៃក្នុងទសវត្សរ៍១៩៨០ និងជាអតីតទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រថៃ ដែលទើបបានទទួលមរណភាពកាលពីថ្ងៃទី២៦ខែឧសភា។ ប៉ុន្តែលោក លី ក៏បាននិយាយព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលកើតឡើងនៅកម្ពុជាតែពាក់ព័ន្ធវៀតណាម។     «ក្នុងអំឡុងពេលដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង៥នៅពេលនោះ បានប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសរបបខ្មែរក្រហម។ ប្រទេសថៃបានប្រឈមនឹងកងទ័ពវៀតណាមនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការជាមួយដៃគូក្នុងអាស៊ានដើម្បីប្រឆាំងវៀតណាមនៅតាមវេទិកាអន្តរជាតិនានា»។ នេះជាសំណេររបស់លោក លី ។  #MoFASpoz: #VietNam regretted that some contents in the remarks of #Singapores PM @leehsienloong at the 18th #ShangriLaDialogue and on his Facebook page did not objectively reflect the historical truth, causing negative impacts on public opinions pic.twitter.com/aq7A2XTa4z MoFAVietNam Spokesperson (@PressDept_MoFA) June 4, 2019 សំណេរខាងលើនេះ បន្ថែមពីលើការនិយាយលើបញ្ហាដូចគ្នាអំឡុងពេលកិច្ចសន្ទនា Shangri-La កាលពីសប្ដាហ៍មុន ធ្វើឲ្យវៀតណាមចេញមកប្រតិកម្ម។ អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសរសេរលើបណ្ដាញសង្គម Twitter ថា៖ «វៀតណាមមានការសោកស្ដាយចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នាកិច្ចប្រជុំShangri-La និងនៅលើហ្វេសប៊ុក ដែលមិនបានឆ្លុះបញ្ចាំងពីសច្ចភាពប្រវត្តិសាស្ត្រ ហើយបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានក្នុងចំណោមសាធារណមតិ។»   មន្ត្រីក្រសួងការបរទេសវៀតណាមដដែលបន្តថា ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាម បាន និងបន្តធ្វើការជាមួយសមាជិកដទៃទៀតដើម្បីកសាងសហគមន៍អាស៊ានដ៏រឹងមាំប្រកបដោយការរួបរួម និងសាមគ្គីភាព ហើយដើរតួនាទីស្នូលនៅក្នុងតំបន់៕ 
ការលើកឡើងថាវៀតណាមឈ្លានពានកម្ពុជាពីសំណាក់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ធ្វើឲ្យទីក្រុងហាណូយខកចិត្តយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៤ ខែមិថុនា បានបង្ហាញការសោកស្ដាយចំពោះការលើកឡើងរបស់មេដឹកនាំសិង្ហបុរីដែលធ្វើឡើងអំឡុងពេលកិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។ វៀតណាម ចាត់ទុកសម្ដីលោក លី ថា មិនបានឆ្លុះបញ្ចាំងការពិត។
  ពេលវេលាដ៏ល្អបំផុតសម្រាប់ការដុសសម្អាតធ្មេញ មនុស្សភាគច្រើនកំណត់ពេលវេលាជាក់លាក់មួយដើម្បីដុសសម្អាតធ្មេញរាល់ថ្ងៃដោយប្រកាន់ខ្ជាប់ជាទម្លាប់។ ហើយជាធម្មតាពួកគេតែងដុសសម្អាតធ្មេញនៅរាល់ព្រឹកក្រោយភ្ញាក់ពីគេង និងរាល់យប់មុនពេលចូលគេង។ ប៉ុន្តែថាតើការដុសសម្អាតធ្មេញនៅព្រឹកគួរដុសមុន ឬក្រោយពេលញ៊ាំអាហារពេលព្រឹក? អ្នកជំនាញបានអះអាងថា អ្នកគួរតែងតែដុសសម្អាតធ្មេញនៅមុនពេលញ៊ាំអាហារពេលព្រឹកទើបប្រសើរ។   អត្ថប្រយោជន៌នៃការដុសសម្អាតធ្មេញមុនញ៊ាំអាហារពេលព្រឹក នៅពេលគេងបាក់តេរីក្នុងមាត់នឹងកើនឡើង។ ហើយបាក់តេរីនេះ គឺទទួលខុសត្រូវលើការបង្កជាកំណកកំបោរជាប់ធ្មេញដែលជាមូលហេតុធ្វើឱ្យអ្នកតែងក្រោកមកមានក្លិនខ្យល់ដង្ហើមមិនល្អ ព្រមជាមួយរសជាតិអាក្រក់ក្នុងមាត់។ ប្រសិនបើអ្នកដុសសម្អាតធ្មេញភ្លាមៗក្រោយពេលក្រោកពីគេង ធ្មេញរបស់អ្នកនឹងទទួលបាននូវរបាំងការពារពីសារធាតុ fluoride មុនពេលទទួលទានអាហារ។ សារធាតុ fluoride ជួយកម្ចាត់ ក៏ដូចជាទប់ស្កាត់កំណកកំបោរ និងបាក់តេរី។   ថាតើគួរដុសធ្មេញភ្លាមៗក្រោយញ៊ាំអាហារល្អឬអត់? ការដុសសម្អាតធ្មេញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានក្រោយទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ គឺពិតជាល្អ។ ការធ្វើបែបនេះនឹងជួយកម្ចាត់ជាតិស្ករមុនពេលបាក់តេរីបង្កការបំផ្លាញដល់ធ្មេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរដុសសម្អាតធ្មេញភ្លាមៗក្រោយទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិអាស៊ីតឡើយ។ ដើម្បីជាការប្រសើរអ្នកគួររងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ នាទីសិន សឹមដុសសម្អាតធ្មេញក្រោយពេលទើបទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិអាស៊ីត ដូចជាកាហ្វេ និងទឹកក្រូចស្រស់។ ការដុសសម្អាតធ្មេញភ្លាមៗក្រោយពេលទទួលទានអាហារនិងភេសជ្ជៈប្រភេទនេះអាចជះផលប៉ះពាល់ដល់កាចាធ្មេញ។   គន្លឹះសម្រាប់អ្នកដែលនៅតែចង់ដុសសម្អាតធ្មេញក្រោយញ៊ាំអាហារពេលព្រឹក និងគន្លឹះបន្សាបជាតិអាស៊ីតក្នុងមាត់ក្រោយទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុក ១. រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ នាទី ក្រោយទទួលទានអាហារ។   ២. ដើម្បីសម្អាតធ្មេញនិងរសជាតិអាក្រក់ក្នុងមាត់ ចូរទទួលទានទឹកធម្មតា ១កែវ ឬទំពារស្ករកៅស៊ូគ្មានជាតិស្ករ។   ៣. ប្រយ័ត្នក្នុងការទទួលទានអាហារនិងភេសជ្ជៈមួយចំនួនមានផ្ទុកជាតិអាស៊ីតរួមបញ្ចូលទាំងនំប័ុង ផ្លែឈើក្រៀម ផ្លែឈើប្រភេទ citrus និងទឹកក្រូចស្រស់។ ប្រសិនបើទទួលទានកំឡុងពេលអាហារពេលព្រឹក ចូរប្រាកដថាអ្នកបានរងចាំយូរបន្តិចទើបដុសសម្អាតធ្មេញ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការដុសសម្អាតធ្មេញយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ គឺពិតជាចាំបាច់ណាស់ដើម្បីរក្សាអនាម័យមាត់ធ្មេញ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាតើគួរដុសសម្អាតធ្មេញមុន ឬក្រោយពេលទទួលទានអាហារពេលព្រឹកទើបប្រសើរ។ ហើយថាតើគួរដុសធ្មេញភ្លាមៗក្រោយញ៊ាំអាហារ ឬយ៉ាងណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបកស្រាយចម្ងល់របស់លោកអ្នក ៖
លោកអ្នកគ្រាន់តែនាំបុត្រធីតាតូចៗ មកកាន់ហាង Baby Outlet សាខាណាក៏បាន ដើម្បីមកទទួលយកកាដូ Free Free សម្រាប់ក្មេងៗ ជាមួយនឹងកម្មវិធីសប្បាយៗផ្សេងៗទៀត។ កាន់តែពិសេសជាងនេះទៀត លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយសម្រាប់បុត្រធីតាតូចៗផង។  ប្រសិនបើចំណាយចាប់ពី ៥០ ដុល្លារឡើងទៅ លោកអ្នកក៏នឹងមានឱកាស ទទួលបានរង្វាន់ជាច្រើន ពីហាងបេប៊ីអោតឡេតផងដែរ។ អត្ថបទទាក់ទង   អបអរទិវាសិទ្ធិកុមារ! បេប៊ីអោតឡេត លក់បញ្ចុះតម្លៃលើទំនិញជាច្រើនមុខ ពី៥%-១៥% កាន់តែពិសេសទៀតនោះ ហាង Baby Outlet  មានកម្មវិធីលក់បញ្ចុះតម្លៃ ចាប់ពី១០% ដល់ទៅ១៥% លើសម្លៀកបំពាក់, ស្បែកជើង, និងតុក្តា និង មានការបញ្ចុះតម្លៃពី ៥% ដល់ ១០% សម្រាប់សម្ភារបន្ទប់គេង Hikosen CARA ។ លើសពីនេះ គ្រាន់តែចុច Like Page BabyOutlet  និង Check in  លោកអ្នកនឹងទទួលបានកាដូអនុស្សាវរីយដូចគ្នា។ បេប៊ីអោតឡេត ជាហាងលក់ផលិតផលសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះ ដ៏ធំជាគេបង្អស់នៅក្នុងកម្ពុជា។ Baby Outlet មាន ៣ សាខា ដែលសាខាទី១ ទួលគោក ស្ថិតនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ កម្ពុជាក្រោម មានទីតាំងនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថីកម្ពុជាក្រោម និងសាខាទី៣ វិមានឯករាជ្យ ស្ថិតនៅខាងត្បូងវិមានឯករាជ្យ ជាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មហាវិថីព្រះនរោត្តម។ ទំនាក់ទំនងសេវាកម្មអនឡាញ: 017 887 746, 016 789 669 ។ BabyOutlet ក៏មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។ Baby Outlet ហាងដ៏ធំសម្រាប់កុមារតូចៗ!
ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារ ថ្ងៃទី ១ ខែមិថុនានេះ ហាងបេប៊ីអោតឡេត (Baby Outlet)ទាំង៣សាខា បានរៀបចំកម្មវិធីពិសេសៗជាច្រើនជូនដល់អតិថិជន និងកម្មវិធីសប្បាយជាច្រើនដល់បុត្រធីតាតូចៗរបស់លោកអ្នក។
  ចំនួនភ្ញៀវទេសចរនាចុងសប្ដាហ៍ទី១ នៃខែតុលា មានកំណើនលើសពីចុងសប្ដាហ៍កន្លងទៅ។ តួលេខរបស់ក្រសួងទេសចរណ៍ បង្ហាញថា ចាប់ពីថ្ងៃទី២-៣ តុលា មានភ្ញៀវទេសចរផ្ទៃក្នុងដើរកម្សាន្តចំនួន ១១៦,៨១៩ នាក់ ក្នុងនោះរាជធានីភ្នំពេញមានទេសចរច្រើនជាងគេ។ ជាមួយគ្នានេះ ខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកំពត មានភ្ញៀវទេសចរចំនួន ២៤,៧៣២ នាក់។ ដោយឡែកខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ ៣ មានចំនួន ១៥,១៧២ នាក់ ខណៈខេត្តកែប ឈរចំណាត់ថ្នាក់លេខ៤ មានទេសចរ ៩,២៦៦ នាក់។   ក្រៅពីរាជធានីភ្នំពេញ និងតំបន់មាត់សមុទ្រ ខេត្តបាត់ដំបងឯណោះវិញ ក៏មានទេសចរទៅកម្សាន្តចំនួន ៦,៧៥២ នាក់។ បើតាមតួលេខខាងលើ ខេត្តកណ្ដាល មានភ្ញៀវទេសចរ ៤,៦១៦នាក់, ខេត្តពោធិ៍សាត់ មានទេសចរ ៤,៥៧៩ នាក់ និងខេត្តមណ្ឌលគិរី មានភ្ញៀវ ៤,២៤៩នាក់។   ការកើនឡើងចំនួនភ្ញៀវទេសចរនាចុងសប្ដាហ៍ទី១ រួមទាំងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរណែនាំ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេលឈប់សម្រាកភ្ជុំបិណ្ឌផងដែរ។ សារាចរដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន បញ្ជាក់ថា ត្រូវរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមាសម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។   សូមបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី ២៥ កញ្ញា សម្ដេច ហ៊ុន សែន ក៏បានលើកទឹកចិត្ត ទេសចរឱ្យដើរលេងនៅតំបន់ធម្មជាតិ អំឡុងសម្រាកភ្ជុំបិណ្ឌផងដែរ៕   
ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ នៃខែតុលា ចាប់ពីថ្ងៃទី២-៣ តុលា មានភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ១១៦,៨១៩ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិផ្ទៃក្នុង ចំនួន ២,៩៦៣នាក់។បើតាមស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងរបស់ក្រសួងទេសចរណ៍ តំបន់មាត់សមុទ្រមានភ្ញៀវទេសចរទៅកម្សាន្តច្រើន។
តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខដោយស្របច្បាប់ ក្នុងការនាំចូល  និងចែកចាយផលិតផលដែលមានម៉ាកសញ្ញាខាងលើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៩  ខែមិថុនា ឆ្នាំ២០២២ នេះ។   តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី០៩  ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។   និយាយជារួម មានតែក្រុមហ៊ុនកូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយភេសជ្ជៈរបស់ក្រុមហ៊ុន The Coca-Cola និងក្រុមហ៊ុន DP Beverages ដែលមានពាក់ម៉ាក់ខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។   ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន  Monster Energy ក្នុងការផលិត ផ្គត់ផ្គង់  និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។   ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨ ០០០កន្លែងនៅក្នុងច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន  ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។ ទំនាក់ទំនង៖   សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល .kh ៕   (អត្ថបទពាណិជ្ជកម្ម)      
កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក COCA-COLA, FANTA, SPRITE និងពីក្រុមហ៊ុន DP Beverages លើផលិតផលភេសជ្ជៈម៉ាក FUZE TEA នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១៦៣៤ ព.ណ កសប និង ១៦៣៥ ព.ណ កសប ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មាននោះ បានបង្ហាញថា កិច្ចប្រជុំរបស់គណៈកម្មាធិការអឺរ៉ុប អាចនឹងឈានទៅដល់ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្ន ពីកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោជិតកម្មករ»។ ក្នុងរយៈពេល១៨ខែកន្លងមកនេះ សហភាពអឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការធ្លាក់ចុះខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ នេះជាសម្តីរបស់អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។  យ៉ាងណាក៏ដោយ អ្នកស្រី បានសរសើរថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានធ្វើរឿងវិជ្ជមានមួយចំនួន ដូចជា ការដោះលែងអ្នកនយោបាយ សកម្មជនសង្គមស៊ីវិល និងអ្នកកាសែត ជាដើម។ លើសពីនេះ អ្នកស្រី បានអះអាងថា សហភាពអឺរ៉ុប នៅតែប្តេជ្ញាចិត្តធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការផ្តល់ប្រយោជន៍ឲ្យប្រជាជនកម្ពុជា។ ប៉ុន្តែ អ្នកស្រី សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្សនៅកម្ពុជា គឺជាបេះដូងនៃភាពជាដៃគូនេះ។ ជាមួយគ្នានេះ អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប បានលើកឡើងថា អឺរ៉ុបពិតជាចង់ធ្វើជាទីផ្សារបើកចំហរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយអ្នកជឿថា រដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហាអវិជ្ជមានដើម្បីបន្តទទួលបានសិទ្ធិពិសេសរបស់ខ្លួននៅទីផ្សារអឺរ៉ុប។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា សេចក្តីសម្រេចពីកិច្ចពិភាក្សានេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ។ ជាការពិត កិច្ចពិភាក្សានេះ គឺជានីតិវិធីទៅមុខបន្តិចម្តងៗ នៃការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ប៉ុន្តែ ក្នុងដំណាក់កាលនេះ សហភាពអឺរ៉ុប មិនទាន់អាចឈានទៅដល់ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី ដែលត្រូវសម្រេចថាព្យួរឬមិនព្យួរ គឺមានរយៈពេលដល់ទៅមួយឆ្នាំឯណោះ ហើយមកដល់ពេលនេះ នីតិវិធីនេះ ទើបតែបានជិតកន្លះឆ្នាំទេ។ សហភាពអឺរ៉ុប បានប្រកាសពីដំណើរការនៃនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ឆ្នាំ២0១៨មក៕  
គណៈកម្មាធិការអឺរ៉ុប បានបើកកិច្ចប្រជុំនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២0១៩នេះ ដើម្បីពិភាក្សាពីដំណើរការនៃព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដែលហៅភាសាអង់គ្លេស EBA (Everything but Arms ) ចេញពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប។
  តាមរយៈសេចក្តីណែនាំ ក្រសួងសាធារណការ បានហាមអ្នកបើកបរទាំងអស់ មិនឲ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសបច្ចេកទេសឡើយ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ក្រសួង ក៏បានដាស់តឿនអ្នកបើកបរផងដែរ ឲ្យគោរពច្បាប់ចរាចរណ៍និងយោគយល់គ្នា។ លើសពីនេះ ក្រសួង បានប្រាប់អ្នកបើកបរឲ្យរក្សាតម្លៃធម្មតាក្នុងការដឹកអ្នកដំណើរ។  ក្រសួង បានចាត់ទុកការចេញសេចក្តីណែនាំនេះថា ជាការអនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃ។     ទន្ទឹមនេះ រដ្ឋាភិបាល បានបញ្ចេញរថយន្តរដ្ឋដល់ទៅ១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយមិនយកប្រាក់ ក្នុងឱកាសបុណ្យចូលឆ្នាំ។ រថយន្តទាំងនោះ នឹងត្រូវបញ្ចេញនៅថ្ងៃទី១២ រហូដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ (រយៈពេល៧ថ្ងៃ)។  ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏អាចជិះរថភ្លើងដោយមិនបង់ប្រាក់ផងដែរ ក្នុងរដូវបុណ្យចូលឆ្នាំ៕   
ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានលោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី បានចេញសេចក្តីណែនាំមួយ ជូនទៅសមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ដើម្បីណែនាំពីការដឹកអ្នកដំណើរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
  ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរីចំនួន ២០ខ្នង និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យចំនួន ១២ខ្នង រួមទាំងសាលាឆាន់១ខ្នង កាលពីល្ងាចថ្ងៃទី ២៣ មីនា។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្ដីនគរបាលនៅតំបន់នោះថា៖ «ខ្យល់បោកបក់យ៉ាងខ្លាំងលាយឡំ និងទឹកភ្លៀងបន្តិចបន្តួច បានបង្កឲ្យផ្ទះពលរដ្ឋនៅភូមិអូរអណ្តូងកណ្តាល និងភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ចំនួន២០ខ្នងរបើកដំបូល និងផ្ទះ៧ខ្នងផ្សេងទៀតខូចខាតទាំងស្រុង»។    នៅថ្ងៃដដែល មេឃភ្លៀងលាយនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងផ្សេងទៀត និងសាលាឆាន់វត្តថ្មីចំនួន១ខ្នង ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របើកដំបូលដែរ។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ៕  
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣២ខ្នង និងសាលាឆាន់១ខ្នង ក្នុងស្រុកមង្គលបូរី និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ២៣ មីនា។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
កុមារីទាំងពីររូបនេះ មិនបានជាប់ក្នុងចំណោម ១២ក្រុមចុងក្រោយនោះទេ ប៉ុន្តែពួកគេបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាអ្នកចូលរួម។ ត្រឹមតែជាអ្នកចូលរួមក្នុងកម្មវិធីនេះក៏ពិតមែន ប៉ុន្តែក្មេងស្រីដ៏ឆ្លាតទាំងពីរនាក់នេះ បានធ្វើបទបង្ហាញពីកម្មវិធី App (Legendary Helpers) របស់ពួកគេ ទៅដល់អ្នកចូលរួមនៅ Silicon valley ទីក្រុង San Francisco នាសហរដ្ឋអាមេរិក។ ក្រុមរបស់កុមារីកម្ពុជា បានបង្កើត App មួយ ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃ ទាក់ទងនឹងបញ្ហាសុខភាពរបស់កុមារ។   សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយកុមារី និងគ្រូបង្វឹកនៃកម្មវិធី Technovation ដូចតទៅ៖     សូមបញ្ជាក់ថា កម្មវិធី Technovation មានការគាំទ្រពីគម្រោង Development Innovations របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ កម្មវិធី Technovation ជាកម្មវិធីបង្រៀនសហគ្រិនភាពសង្គម និងបច្ចេកវិទ្យាសម្រាប់កុមារីអាយុពី១០ ទៅ ១៨ឆ្នាំ៕
ភ្នំពេញ៖ កុមារី អ៊ឹង ពេជ្រជតា និងកុមារី មេច សុភារតនៈ ជាបេក្ខជនដែលបានចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី Technovation Cambodia។ កាលពីពេលថ្មីៗនេះ កុមារីទាំងពីររូប បានចូលរួមកម្មវិធី Technovation វគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក ក្នុងនាមអ្នកចូលរួម (Peoples Choice Award)។ ទោះបីជាកុមារីទាំងពីររូប មិនទទួលបានពានរង្វាន់នេះក៏ដោយ ក៏ពួកគេសប្បាយចិត្តដែលបានចូលរួមកម្មវិធី Technovation នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។ ម្យ៉ាងទៀត កុមារីកម្ពុជាទាំងពីររូបនេះ ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមពីកម្មវិធីនេះ។ នេះជាការបញ្ជាក់របស់កុមារីទាំងពីរ។
  តាមសេចក្តីប្រកាសរួមរបស់អ៊ីតាលី ជប៉ុន និងអង់គ្លេស កិច្ចព្រមព្រៀងត្រីភាគីមានបំណងដាក់ឱ្យយន្តហោះចម្បាំងជួរមុខដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យធ្វើប្រតិបត្តិការត្រឹមឆ្នាំ២០៣៥ ដោយរួមបញ្ចូលគម្រោងប្រព័ន្ធប្រយុទ្ធដែនអាកាសអនាគតរបស់អង់គ្លេសដែលស្គាល់ថាជា Tempest ជាមួយកម្មវិធី F-X របស់ជប៉ុន។   កិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានហៅថា កម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល (Global Combat Air Programme)។ បើតាមក្រសួងការពារជាតិជប៉ុន ក្រុមហ៊ុនអ៊ីតាលី Leonardo ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុន BAE Systems របស់អង់គ្លេសនឹងដឹកនាំការរចនាយន្តហោះដែលនឹងមានសមត្ថភាពឌីជីថលកម្រិតខ្ពស់ក្នុងបញ្ហាសិប្បនិមិត្ត និងសង្រ្គាមតាមប្រព័ន្ធអ៊ីនធឺណិត។    «យើងប្តេជ្ញារក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ សេរី និងបើកចំហដែលសំខាន់ជាងពេលណាៗទាំងអស់ នៅពេលគោលការណ៍ទាំងនេះកំពុងប្រឈមបញ្ហា និងរងការគំរាម ហើយការឈ្លានពានកំពុងកើនឡើង»។ មេដឹកនាំប្រទេសទាំងបីបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី៩ ខែធ្នូ។   ទោះជាយ៉ាងនេះ ប្រទេសទាំងបីមិនទាន់ធ្វើការលើសេចក្តីលម្អិតពីដំណើរការគម្រោងនេះទេ។ អង់គ្លេសវិញប្រកាសថា ប្រទេសផ្សេងទៀតក៏អាចចូលរួមក្នុងគម្រោងនេះបានដែរ។    ទាក់ទងគម្រោងនេះ អាម៉េរិកដែលប្តេជ្ញាការពារប្រទេសទាំងបីតាមរយៈសមាជិកភាពណាតូ និងកិច្ចព្រមព្រៀងសន្តិសុខដាច់ដោយឡែកជាមួយជប៉ុន ក៏បានស្វាគមន៍កិច្ចព្រមព្រៀងប្រទេសតំបន់អឺរ៉ុប និងជប៉ុននេះដែរ។    «អាម៉េរិកគាំទ្រកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរបស់ជប៉ុនជាមួយដៃគូ និងសម្ព័ន្ធមិត្តដែលមានចិត្តដូចគ្នារួមមានអង់គ្លេស និងអ៊ីតាលី»។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិកក្នុងសេចក្តីថ្លែងការណ៍រួមជាមួយក្រសួងការពារជាតិជប៉ុន។   កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីធ្វើឡើង ស្របពេលនយោបាយភូមិសាស្រ្តនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែតានតឹងដែលរាប់ចាប់ពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េជាដើម៕        
អ៊ីតាលី ជប៉ុន និងអង់គ្លេស ប្រកាសពីគម្រោងសហការគ្នាអភិវឌ្ឍយន្តហោះចម្បាំងថ្មីឱ្យចេញប្រតិបត្តិការបានត្រឹមឆ្នាំ២០៣៥។ នេះជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ជប៉ុនក្រៅពីដៃគូជាមួយអាម៉េរិកលើកដំបូងហើយតាំងពីសង្រ្គាមលោកលើកទីពីរ ស្របពេលភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
  តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Vietnam Plus ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់នៅថ្ងៃ២ កុម្ភៈ ថា អ្នកជំងឺរូបនេះ កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង ហូជីមិញ ប្រទេសវៀតណាម។    បុរសជនជាតិអាមេរិកវ័យ៧៣រូបនេះ បានស្ថិតនៅលើជើងហោះហើរលេខ 660 មួយរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern ដែលធ្វើដំណើរចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃ១៤ ខែមករា។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃ១៥ មករា បុរសរូបនេះ បានប្តូរយន្តហោះ (transit) នៅព្រលានយន្តហោះមួយ ក្នុងក្រុង វូហាន នៃប្រទេសចិន ដែលជាកន្លែងផ្ទុះវីរុសនេះ រយៈពេល២ម៉ោង។    តាមប្រភពព័ត៌មានដដែល នៅថ្ងៃទី ១៦ ខែមករា លោកបានទៅដល់ព្រលានយន្តហោះ Tan Son Nhat នៃក្រុង ហូជីមិញ ហើយបានធ្វើដំណើរទៅកាន់សណ្ឋាគារមួយដើម្បីសម្រាក។ ក្រោយមក បុរសរូបនេះ បានចេញរោគសញ្ញានៃជំងឺ កាលពីថ្ងៃ២៦ មករា ហើយបានបញ្ជូនទៅមន្ទីរពេទ្យ នៅថ្ងៃ ៣១ ខែមករា។ លទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថា លោកមានផ្ទុកណូវែលកូរ៉ូណាវីរុស។    សូមបញ្ជាក់ថា ករណីចំនួន៦នៃការឆ្លងជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី ក្នុងប្រទេសវៀតណាមកន្លងទៅ គឺរួមមាន ជនជាតិចិន ចំនួន ២នាក់ (ឪពុក និងកូនប្រុស ដែលមនុស្សបានជាសះស្បើយ), ជនជាតិវៀតណាមចំនួន៣នាក់ដែលត្រលប់មកពីក្រុង វូហាន ហើយស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារមួយដែលបានប៉ះពាល់ជាមួយជនជាតិចិន។    គិតត្រឹមព្រឹកថ្ងៃ ២ កុម្ភៈ កូរ៉ូណាវីរុស បានរាយការណ៍ថា ឆ្លងដល់ប្រទេសចំនួន ២៦ ហើយ ជាមួយករណីឆ្លង ១៤៥០០ ត្រូវបានរកឃើញ ហើយក្នុងនោះ ៣០៥នាក់បានស្លាប់ (ក្នុងនោះម្នាក់ ស្ថិតក្នុងប្រទេសហ្វីលីពីន)៕
ជនជាតិអាមេរិកម្នាក់ បានឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ដែលធ្វើឲ្យករណីឆ្លងនៅប្រទេសវៀតណាមឡើងដល់ ៧នាក់ហើយ។
Lorient ជាក្រុមដែលឈរលេខ១៩ ក្នុង Ligue 1 នាំមុខក្រុមភ្ញៀវ PSG នៅនាទី៤០ ដោយកីឡាករ Thomas Monconduit ។ ចំណែកគ្រាប់តាមស្មើរបស់ PSG រកបានដោយកីឡាករខ្សែប្រយុទ្ធ Mauro Icardi នៅនាទី៩០+១ ចុងវគ្គទីពីរ។   នៅនាទី៨១ ខ្សែការពារ Ramos បានបង្កកំហុស ហើយទទួលបានកាតលឿង។ ក្រោយមិនបាន៤នាទីផងនោះរូបគេត្រូវបានអាជ្ញាកណ្តាលផ្តល់កាតលឿងជាលើកទី២ ក្រោយ Ramos បានយកខ្លួនទៅពាំងកីឡកររបស់ Lorient ពេលកំពុងរត់។ នេះមានន័យថា Ramos ទទួលកាតក្រហមក្រោយលេង Lique 1 តែពីរប្រកួតប៉ុណ្ណោះ។   នេះជាកាតក្រហមទី២៧ ហើយក្នុងអាជីពរបស់អតីតខ្សែការពាររបស់ក្លិបអធិរាជស Real Madrid ។ កាតក្រហម២០ កើតឡើងនៅក្នុងលីគកំពូលអេស្ប៉ាញ La Liga។  ក្រោយផ្ទេរមកបារាំង ខ្សែការពារវ័យ៣៥ឆ្នាំនេះ លេងត្រឹមតែ ១៣០នាទីប៉ុណ្ណោះឱ្យក្លិបបារាំងមួយនេះ៕  
ក្រុមអ្នកមានបារាំង Paris Saint Germain បានត្រឹមចែកគ្នាម្នាក់១ពិន្ទុតែប៉ុណ្ណោះជាមួយក្រុមស្ថិតនៅតំបន់បាតតារាង Lorient ក្រោយប្រកួតស្មើ១-១ នាថ្ងៃទី២៣ខែធ្នូ។ ក្នុងការប្រកួតនោះខ្សែការពារ Sergio Ramos ទទួលបានកាតក្រហមលើកដំបូងនៅ Ligue 1 ដែរ។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។   លោក Rob Flaherty អនុប្រធានគ្រប់គ្រងយុទ្ធនាការសម្រាប់អាណត្តិទី២របស់លោក Biden នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្ហាញខ្លួនជាលើកដំបូងនៅលើ TikTok របស់លោកប្រធានាធិបតីកាលពីយប់មិញ ដោយមានការមើលច្រើនជាង ៥ លានដង ហើយចំនួននៃការមើលនឹងកើនឡើងទៀតនោះ គឺជាភស្តុតាងវិជ្ជមាននៃការប្តេជ្ញាចិត្ត និងភាពជោគជ័យរបស់យើងក្នុងការស្វែងរកវិធីច្នៃប្រឌិតថ្មី ដើម្បីឈោងទៅដល់អ្នកបោះឆ្នោតនៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានការវិវត្ត ការបែងចែកជាច្រើន និងមានលក្ខណៈផ្ទាល់ខ្លួនកាន់តែខ្លាំងឡើង»។   ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក៏ដោយ នៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា៖ «នៅតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិអំពីការប្រើប្រាស់ TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល ហើយមិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយរបស់យើងដែលមិនអនុញ្ញាតឱ្យប្រើនោះទេ»។   លោក Kirby បានបង្វែរសំណួរភាគច្រើនអំពីការប្រើប្រាស់ TikTok ទៅកាន់យុទ្ធនាការ របស់លោក Biden ជាអ្នកឆ្លើយ ហើយជៀសវាងមិនឆ្លើយសំណួរទូទៅមួយអំពីថាតើការប្រើកម្មវិធីនេះ ជារឿងវៃឆ្លាតដែរឬទេ។ លោកបាននិយាយថា បញ្ហាសុវត្ថិភាពដែលអាចកើតមាន«គឺពាក់ព័ន្ធទៅនឹងការបារម្ភអំពីការរក្សាទុកទិន្នន័យ និងការប្រើប្រាស់ទិន្នន័យនិងព័ត៌មានឯកជនភាពមិនត្រឹមត្រូវដោយជនបរទេស»។   ទាំងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និង គណៈកម្មការគមនាគមន៍សហព័ន្ធបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់ TikTok អាចចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ ដូចជាប្រវត្តិរុករក ទីតាំង និងអត្តសញ្ញាណជីវមាត្រ (biometrics) ជាមួយរដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសនោះ។ នៅក្នុងឆ្នាំ២០២២ លោក Biden បានចុះហត្ថលេខាលើច្បាប់ហាមឃាត់បុគ្គលិកជិត៤ លាននាក់របស់រដ្ឋាភិបាលសហព័ន្ធមិនឱ្យប្រើប្រាស់ TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយភ្នាក់ងាររបស់ខ្លួន ដោយមានការលើកលែងមានកំណត់សម្រាប់ការអនុវត្តច្បាប់ ក្នុងគោលបំណងស្រាវជ្រាវផ្នែកសន្តិសុខ និងសន្តិសុខជាតិ។   ដោយឡែក គណៈកម្មាធិការសម្ងាត់ និងដ៏មានឥទ្ធិពលលើការវិនិយោគបរទេសនៅសហរដ្ឋអាមេរិកបាននិងកំពុងពិនិត្យមើល TikTok នេះអស់ពេលជាច្រើនឆ្នាំមកហើយ ខណៈដែលព្យាយាមមិនបានជោគជ័យក្នុងការបង្ខំឱ្យម្ចាស់ TikTok ដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ខ្លួន។ សេតវិមានបាននិយាយនៅថ្ងៃទី១២ ខែកុម្ភៈ ថា ការត្រួតពិនិត្យឡើងវិញនេះកំពុងបន្តធ្វើ។   ដោយមានអ្នកប្រើប្រាស់ចំនួន១៥០លាននាក់នៅសហរដ្ឋអាមេរិក TikTok ត្រូវបានគេស្គាល់ថាជាវីដេអូខ្លីៗដែលបង្ហាញពីក្បាច់រាំដែលមានប្រជាប្រិយភាព។ ក៏ប៉ុន្តែ លោក Josh Hawley សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Missouri ខាងគណបក្សសាធារណរដ្ឋបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យុទ្ធនាការរបស់លោក Biden គឺ«អួតអំពីការប្រើប្រាស់កម្មវិធី app ចារកម្មរបស់ចិន ទោះបីជាលោក Biden ខ្លួនឯង បានចុះហត្ថលេខាលើច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់វានៅលើឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធទាំងអស់ក៏ដោយ»។   យុទ្ធនាការរបស់លោក Biden បាននិយាយថា ខ្លួនបានគិតគូរចង់បង្កើតគណនី TikTok ជាច្រើនខែមកហើយ ហើយទីបំផុតក៏បានបង្កើតវាឡើងតាមការជំរុញរបស់សកម្មជនដែលជាយុវជន និងអង្គការនានា ដែលបានអះអាងថា កម្មវិធីនេះ គឺជាគន្លឹះក្នុងការឈោងទៅដល់អ្នកបោះឆ្នោតវ័យក្មេង។   យុទ្ធនាការរបស់លោក Biden បាននិយាយថា ខ្លួនកំពុងប្រើប្រាស់ទូរសព្ទដៃដាច់ដោយឡែកមួយដើម្បីប្រើ TikTok ដើម្បីមិនឱ្យវាពាក់ព័ន្ធនឹងការងារ និងទំនាក់ទំនងផ្សេងទៀត រួមទាំងអ៊ីមែលផងដែរ។ យុទ្ធនាការនេះបាននិយាយទៀតថា ខ្លួនបានចាត់វិធានការបន្ថែម ប៉ុន្តែបដិសេធមិនបញ្ចេញឱ្យដឹងពីវិធានការទាំងនោះ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ។   អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre និយាយថា អ្នកស្រីមិនបានទាក់ទងជាមួយយុទ្ធនាការនេះទេ ហើយមិនមានការប្រាប់ឱ្យដឹងជាមុនថា គណនី TikTok របស់យុទ្ធនាការរបស់លោក Bidenនឹងចាប់ផ្តើមដំណើរការនោះទេ៕   ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី២របស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ បានការពារគណនីបណ្តាញសង្គមទិកតុក (TikTok) ថ្មីរបស់ខ្លួនថា វាជាមធ្យោបាយសំខាន់ក្នុងការជំរុញការទាក់ទាញរបស់ខ្លួនដល់អ្នកបោះឆ្នោតវ័យក្មេង ទោះបីជារដ្ឋបាលរបស់លោកបានបន្តលើកឡើងអំពីការព្រួយបារម្ភអំពីសុវត្ថិភាពដែលថា តើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនេះអាចចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលកុម្មុយនិស្តចិនដែរឬទេ។
  តាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកក្កដា ក្រុមហ៊ុនបច្ចេកវិទ្យា Fortem Technologiesបញ្ជាក់ថា ខ្លួនចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកាតា ក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដើម្បីការពារនិងប្រឆាំង ការវាយប្រហារដែលអាចកើតមានពីសំណាក់ការប្រើដ្រូននៅតាមកីឡដ្ឋានរៀបចំការប្រកួត។   ដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយនេះ មានលទ្ធភាពស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនតូចៗផ្សេងទៀតដោយការប្រើសំណាញ់ ហើយវាមានរ៉ាដាដើម្បីកំណត់ទីតាំងដោយផ្ទាល់លើអាកាសមុនពេលតាមចាប់ហើយបាញ់ទម្លាក់។   The Fortem Drone ជាច្រើន នឹងដាក់ពង្រាយនៅក្បែកីឡដ្ឋានទាំង៨ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។    «កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីសក្តានុពលនៃការវាយប្រហារពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលកើតឡើងជាទូទៅ។» Fortem Technologies លើកឡើងបែបនេះ។   The Fortem Drone ពេលបច្ចុប្បន្ន ក៏កំពុងមានការប្រើប្រាស់នៅតាមអាកាសយានដ្ឋានជាច្រើននៅក្នុងប្រទេសអង់គ្លេសផងដែរ៕      
កាតានឹងប្រើយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន (Drone) ដើម្បីជួយការពារសុវត្ថិភាពនៅតាមកីឡដ្ឋានប្រកួតនីមួយៗក្នុងព្រឹត្តិការណ៍ World Cup នាចុងឆ្នាំ ២០២២ ។ នេះបើតាមការផ្សាយរបស់កាសែត BBC Sports ថ្ងៃទី២៣ ខែកក្កដា។
បន្ទាប់ពីកិច្ចប្រជុំមេដឹកនាំណាតូបញ្ចប់ទៅនៅព្រុចសែលថ្ងៃព្រហស្បតិ៍ទី ១២ ខែកក្កដា ប្រធានបក្សសម្ព័ន្ធយោធានេះគឺលោក Jens Stoltenberg បានប្រកាសថា ទ្វារចំហរង់ចាំជានិច្ចចំពោះសមាជិកថ្មី។ ស្ថាប័នលោកក៏បានអញ្ជើញរដ្ឋាភិបាលក្រុងស្កុបជេឲ្យចាប់ផ្តើមពិភាក្សាលើសមាជិកភាពរបស់ខ្លួនក្នុងបក្សសម្ព័ន្ធយោធានេះដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP៖«ទ្វារណាតូនៅបើកចំហបច្ចុប្បន្ន និងពេលអនាគតផងក្នុងការស្វាគមន៍សមាជិកថ្មី។ យើងឯកភាពគ្នាអញ្ជើញរដ្ឋាភិបាលម៉ាសេដ្វានខាងជើងឲ្យចាប់ផ្តើមពិភាក្សាគ្នាលើការចូលរួមជាសមាជិកថ្មីនេះ»។ លោកបានបន្តដូច្នេះ៖«កាលណាបើរាល់នីតិវិធីថ្នាក់ជាតិរបស់ម៉ាសេដ្វានខាងជើងត្រូវបំពេញរួចរាល់តាមកិច្ចព្រមព្រៀងប្តូរឈ្មោះនោះ ពេលនោះប្រទេសនេះនឹងចូលរួមជាមួយណាតូបានដោយក្លាយជាសមាជិកទី ៣០»។ ភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងលោក លោក សូរាន សាអេវ (Zoran Zaev)បានថ្លែងស្វាគមន៍គោលជំហររបស់អង្គការណាតូ និងអះអាងថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជននៃអតីតរដ្ឋយូហ្គោស្លាវីមួយនេះដែរ ។ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រនិងអស្ចារ្យណាស់សម្រាប់សាធារណរដ្ឋម៉ាសេដ្វាន។ ខ្ញុំសន្យាថា យើងនឹងនាំដំណឹងល្អកាន់តែច្រើននៅពេលខាងមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង និងប្រទេសរបស់យើង។ ទ្វារដែលឆ្ពោះទៅក្លាយជាសមាជិកណាតូកំពុងបើករង់ចាំយើងហើយ»។ លោក សាអេវ បានប្រកាសដូច្នេះ។ ការចូលជាសមាជិកនៃគ្រួសារណាតូ ជាក្តីស្រមៃរបស់ម៉ាសេដ្វានខាងជើងយូរមកហើយ។ ប៉ុន្តែជម្លោះរឿងឈ្មោះដ៏ចម្រូចម្រាសរវាងប្រទេសនេះ និងប្រទេសជិតខាងរបស់ខ្លួនគឺក្រិកនោះបានក្លាយជាឧបសគ្គរារាំងម៉ាសេដ្វានខាងជើងរហូតមកដល់ពេលនេះ។ ប៉ុន្តែកាលពីខែមិថុនា រដ្ឋាភិបាលក្រុងស្កុបជេ បានឯកភាពជាមួយរដ្ឋាភិបាលក្រុងអាតែន ក្នុងការចុះកិច្ចព្រមព្រៀងមួយដើម្បីឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃជិតបីទសវត្សរ៍រឿងឈ្មោះប្រទេសនេះ។ តាមកិច្ចព្រមព្រៀងនេះប្រទេសម៉ាសេដ្វាន (Macedonia) ឯកភាពប្តូរឈ្មោះទៅជា ម៉ាសេដ្វានខាងជើង (North Macedonia) ដើម្បីកុំឲ្យច្រឡំនឹងទឹកដីមួយរបស់ក្រិកដែលមានឈ្មោះថា ម៉ាសេដ្វានដែរនោះ។ ជម្លោះរឿងឈ្មោះនេះផ្ទុះឡើងខ្លាំងក្នុងឆ្នាំ ១៩៩៤។ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាខ្លាំងនាឆ្នាំនោះ រដ្ឋាភិបាលក្រុងអាថែន បានសម្រេចដាក់ការហ៊ុមព័ទ្ធពាណិជ្ជកម្មប្រឆាំងក្រុងស្កូបជេ និងប្រកាសថា គោលនយោបាយរបស់រដ្ឋស្លាវ (Slavic State) មួយនេះកំពុងបង្កើតគ្រោះថ្នាក់ធំដល់ប្រទេសក្រិកផង។ ចាប់ពីពេលនោះមកប្រទេសជិតខាងទាំងពីរមើលមុខគ្នាមិនចំឡើយដោយសារតែឈ្មោះនេះ ហើយក្រិចតែងជំទាស់ការចរចាចូលជាសមាជិកបក្សសម្ព័ន្ធណាតូ និងសហភាពអឺរ៉ុបរបស់ម៉ាសេដ្វានជានិច្ច។ -រុស្ស៊ីក្រពុលមុខ ខណៈម៉ាសេដ្វានខាងជើងកាន់តែកៀកនឹងទ្វារចូលណាតូ វាច្បាស់ណាស់ថា ម៉ាសេដ្វានខាងជើងអាចនឹងក្លាយជាសមាជិកថ្មីរបស់ណាតូនៅពេលខាងមុខ ខណៈដែលទំនាក់ទំនងទេ្វភាគីជាមួយក្រិកចាប់ផ្តើមល្អប្រសើរនោះតាមរយៈការបញ្ចប់ជម្លោះរៀងឈ្មោះ។ ប៉ុន្តែរុស្ស៊ីឯណោះកំពុងក្រពុលមុខ ព្រោះមហាអំណាចអាស៊ី-អឺរ៉ុបនេះចាត់ទុកការពង្រីកទឹកដីរបស់ណាតូនៅតាមព្រំដែនខ្លួនតាមរយៈការទទួលសមាជិកថ្មីនោះជារឿងគ្រោះថ្នាក់ខ្លាំងសម្រាប់ខ្លួន។ ឆ្លើយតបនឹងការប្រកាសស្វាគមន៍ម៉ាសេដ្វានខាងជើងរបស់ណាតូនេះ ក្រសួងការបរទេសរុស្ស៊ីបានត្អូញត្អែរ ហើយអះអាងថា ជំហរណាតូនឹងធ្វើឲ្យមានការបែកខ្ញែកគ្នា និងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅអឺរ៉ុបថែមទៀត។ យ៉ាងណាក៏ដោយចុះ ក្រិក និងម៉ាសេដ្វាខាងជើងតាំងពីដើមសប្តាហ៍នេះបានចោទប្រកាន់ដោយចំហរថា រុស្ស៊ីបានព្យាយាមលូកដៃចូលរារាំងការចរចាដោះស្រាយជម្លោះរឿងឈ្មោះរវាងប្រទេសទាំងពីរកន្លងមក។ ដើម្បីព្រមានរុស្ស៊ី រដ្ឋាភិបាលក្រិកប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់ និងដាក់បម្រាមមន្ត្រីទូតរុស្ស៊ីពីរនាក់ផ្សេងទៀតចូលទឹកដីខ្លួនដែរ។ បើតាមសារព័ត៌មាន The Guardian កាលពីថ្ងៃ ៦ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយក្រិកបានទម្លាយថា គេរកឃើញភ័ស្តុតាងដែលបង្ហាញថា រុស្ស៊ីជំរុញឲ្យមាននចលនាប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀងប្តូរឈ្មោះ ក្នុងនោះមានការផ្តល់លុយកាក់ដល់អ្នកដែលចេញមុខប្រឆាំងផងដែរ។ ថ្ងៃបន្ទាប់ នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងលោក សូរាន សាអេវ វិញបានថ្លែងទៅកាន់អង្គប្រជុំមេដឹកនាំណាតូថា លោកផ្ទាល់បានដឹងថា រុស្ស៊ីពិតជានៅពីក្រោយចលនាតវ៉ាខ្លះមែននៅក្នុងប្រទេសលោក។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទោះជាបែបណាក្តី រដ្ឋម៉ាសេដ្វខាងជើងមិនស្វែងរកជម្លោះជាមួយអ្នកណាឡើយ។ តាមពិតទៅរុស្ស៊ីលួចគាំទ្រក្រុមនយោបាយនៅក្រិក និងម៉ាសេដ្វានខាងជើងឲ្យបន្តបាតុកម្មតវ៉ាប្រឆាំងនឹងការបង្កើតកិច្ចព្រមព្រៀងដោះស្រាយជម្លោះនោះវាមិនមែនជារឿងចម្លែកឡើយ។ វាជាយុទ្ធសាស្ត្ររារាំង ម៉ាសេដ្វានខាងជើង មិនឲ្យក្លាយជាសមាជិកថ្មីរបស់ណាតូ។  រុស្ស៊ីមិនដែលត្រេកអរឡើយពេលបណ្តាអតីតរដ្ឋសហភាពសូវៀត និងរដ្ឋផ្សេងទៀតដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលផ្តាច់មុខរបស់ខ្លួនងាកទៅជ្រកក្រោមស្លាកណាតូឡើយ។ រុស្ស៊ីបច្ចុប្បន្នកំពុងព្យាយាមទប់ទល់នឹងការកសាងកម្លាំងរបស់ណាតូ ដោយការបង្កើនវត្តមានខាងទ័ព និងសព្វាវុធរបស់ខ្លួននៅតាមព្រំដែន និងរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់នោះ។ ចលនានេះកើតឡើងឥតមានឈប់ឈរចាប់ពីពេលដែលរុស្ស៊ីឈ្លានពានហ្សកហ្ស៊ីក្នុងឆ្នាំ ២០០៨ និងឈ្លានពានអ៊ុយក្រែនរួមទាំងត្របាក់យកគ្រីមៀក្នុងឆ្នាំ ២០១៤ នោះ៕
បក្សសម្ព័ន្ធយោធាណាតូប្រកាសស្វាគមន៍សាធារណរដ្ឋម៉ាសេដ្វាន ឬ ម៉ាសេដ្វានខាងជើង (North Macedonia) ឲ្យចាប់ផ្តើមចរចាចូលរួមជាសមាជិកអង្គការសន្តិសុខតំបន់នេះ បន្ទាប់ពីបញ្ចប់រាល់នីតិវិធីនានាពាក់ព័ន្ធនឹងការប្តូរឈ្មោះខ្លួននោះ។ ប៉ុន្តែខ្លាឃ្មុំរុស្ស៊ីមិនចង់ឲ្យអតីតរដ្ឋយោហ្គោស្លាវីដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលផ្តាច់មុខរបស់ខ្លួននោះចូលទៅរួមរស់ជាមួយណាតូឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា យល់ឃើញថា សំណើរបស់សាលារាជធានីភ្នំពេញ ដែលហាមគណបក្សនយោបាយដង្ហែក្បួនឃោសនាបោះឆ្នោតនៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុងនេះ គឺវាមិនមានអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពឃោសនារបស់អ្នកនយោបាយឡើយ។ លោក ហង្ស ពុទ្ធា ដែលបានតាមដានព័ត៌មាននេះ អះអាងថា ការហាមឃាត់របស់អាជ្ញាធររាជធានី ទំនងជាពួកគេចង់បញ្ចៀសមិនឲ្យមានការកកស្ទះចរាចរតែប៉ុណ្ណោះ។ អ្នកនាំពាក្យគ.ជ.ប រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា បើនៅក្នុងសង្កាត់មួយ អាជ្ញាធរ មិនឲ្យដង្ហែក្បួនគ្រប់ផ្លូវតែម្តង វា ប្រាកដជាប៉ះពាល់ហើយ។ តែបើគ្រាន់តែហាមផ្លូវខ្លះ ហើយផ្លូវខ្លះទៀត អាចដង្ហែបាន គឺមិនប៉ះពាល់អ្វីទេ»។ សាលារាជធានីភ្នំពេញ បានដាក់សំណើទៅកាន់ «លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ» ដើម្បីសុំមិនឲ្យគណបក្សនយោបាយទាំងអស់ ដង្ហែក្បួនឃោសនាបោះឆ្នោត នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ។  បើតាមលោក ម៉េត មាសភក្តី ការហាមឃាត់នេះ គឺដើម្បីធានាសណ្តាប់ធ្លាប់ និងសម្រួលចរាចរ ក្នុងអំឡុងនៃការដង្ហែក្បួនឃោសនាបោះឆ្នោត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានពន្យល់ដូច្នេះថា ៖ «ការពិត ការហាមឃាត់នេះ មិនមែនប៉ះពាល់ដល់ការឃោសនាបោះឆ្នោតទេ។ យើងគួរនិយាយបញ្ច្រាសមកវិញថា យើង គិតគូរពីគណបក្សនយោបាយ បានត្រឹមត្រូវ ពីព្រោះ បើយើង មិនហាមឃាត់នៅតាមកំណាត់ផ្លូវទាំងនោះទេ ក្បួនដង្ហែរបស់គណបក្សនយោបាយ ក៏យឺតយ៉ាវ ហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏យឺតយ៉ាងដែរ ពេលកកស្ទះចរាចរ ដោយសារតែការដង្ហែក្បួនិងការធ្វើដំណើរជួបគ្នា។ ដូចនេះយើងចង់ឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូត បានជាយើង ហាមឃាត់មិនឲ្យដង្ហែក្បួន តាមកំណាត់ផ្លូវទាំងនោះ»។ កំណាត់ផ្លូវ ដែលនឹងត្រូវហាមឃាត់ក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោត មានដូចជា កំណាត់ផ្លូវនរោត្តម កំណាត់ផ្លូវម៉ៅ សេទុង និងកំណាត់ផ្លូវកម្ពុជាក្រោម ជាដើម។ ចំណែកឯ ផ្លូវសហព័ន្ធរុស្ស៊ី នឹងត្រូវហាមឃាត់មិនឲ្យដង្ហែក្បួនឃោសនាបោះឆ្នោត ទាំងស្រុងតែម្តង។ លើសពីនេះ នៅទីប្រជុំជន ឬទីផ្សារមួយចំនួនទៀត ក៏ត្រូវហាមមិនឲ្យដង្ហែក្បួនឃោសនាបោះឆ្នោតផងដែរ ដូចជា ផ្សារថ្មី ផ្សារអូឡាំពិច និងផ្សារដើមគ ជាដើម។ ទាំងនេះ គឺជាការលើកឡើងរបស់លោក ម៉េត មាសភក្តី ដដែល។ ប៉ុន្តែសម្រាប់លោក សំ គន្ធាមី  នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(និចហ្វិច) មើលឃើញថា ការហាមមិនឲ្យដង្ហែក្បួន ក្នុងថ្ងៃឃោសនាបោះឆ្នោតនៅទីប្រជុំជនបែបនេះ គឺជារឿងមិនត្រឹមត្រូវឡើយ ព្រោះវាអាចប៉ះពាល់ដល់លទ្ធភាពគណបក្សនយោបាយនីមួយៗ ដែលតែងតែចង់ដង្ហែក្បួនឃោសនាពីគោលនយោបាយ នៅកន្លែងដែលមានមនុស្សច្រើន ដើម្បីសន្លឹកឆ្នោតសម្រាប់គណបក្សរបស់ពួកគេ។ នាយកប្រតិបត្តិអង្គការនិចហ្វិចរូបនេះ និយាយដូច្នេះថា៖«ចំពោះខ្ញុំសូមមិនឲ្យហាមឃាត់ទេ ព្រោះអាចប៉ះពាល់ការឃោសនាបោះឆ្នោត។ អាណត្តិនេះ គេឲ្យឃោសនាតែ១៤ថ្ងៃ ហើយក្នុង១៤ហ្នឹង គឺគណបក្សនយបោបាយ អាចដង្ហែក្បួនបានតែ២ថ្ងៃទៀត។ គណបក្សនយោបាយ មានរយៈពេលតិចណាស់។ ដូច្នេះ អាជ្ញាធរ គួរតែផ្តល់លទ្ធភាពដល់គណបក្សនយោបាយ ដើម្បីបានឃោសនាដោយសេរី។ អាជ្ញាធរ គួរតែសម្រួលឡើងវិញ ពីបញ្ហានេះ»។ បើតាមលោក សំ គន្ធាមី អាជ្ញាធរគួរតែអនុញ្ញាតឲ្យគណបក្សនយោបាយ អាចដង្ហែក្បួនក្នុងថ្ងៃឃោសនាបោះឆ្នោតនៅតាមដងផ្លូវ និងទីប្រជុំជនជាធម្មតាវិញ ។ប៉ុន្តែត្រូវមានកម្លាំងសមត្ថកិច្ចចាំជួយសម្រួលចរាចរ និងសណ្តាប់ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ តទៅ។ គ.ជ.ប បានផ្តល់រយៈពេលត្រឹមតែ១៤ថ្ងៃ ឲ្យគណបក្សនយោបាយ ឃោសនាពីគោលនយោបាយ។ ហើយ ក្នុងរយៈពេល១៤ថ្ងៃនោះ គណបក្សនយោបាយ មានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោត។ ម្យ៉ាងទៀត ក្បួនឃោសនាបោះឆ្នោតក្នុងឃុំ សង្កាត់មួយ មិនអាចដង្ហែឆ្លងទៅកាន់ឃុំ សង្កាត់មួយផ្សេងទៀត នោះទេ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនជំទាស់និងសំណើរបស់សាលារាជធានីភ្នំពេញ ដែលបានដាក់បម្រាមមិនអនុញ្ញាតឲ្យមានការហែក្បួនឃោសនាបោះឆ្នោត នៅតាមផ្លូវក្នុងរាជធានីភ្នំពេញឡើយ ។ សង្គមស៊ីវិល ចាត់ទុកការហាមឃាត់គណបក្សនយោបាយ ដង្ហែក្បួនឃោសនាបោះឆ្នោតនេះ ជារឿងមិនត្រឹមត្រូវនោះទេ ព្រោះវាអាចប៉ះពាល់ដល់លទ្ធភាពឃោសនារកសន្លឹកឆ្នោតរបស់គណបក្សនយោបាយ។
  រថយន្ត GLC 250 4MATIC មានទំហំស៊ីឡាំងម៉ាស៊ីន ២.០ កម្លាំងខ្លាំងស្ទុះលឿន បើកបរបានគ្រប់កាលៈទេសៈក្នុងចម្ងាយរាប់រយរាប់ពាន់ និងរាប់ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែស៊ីប្រេងសាំងត្រឹមតែ៦.៥លីត្រតែប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។    ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-benz ប្រចាំប្រទេសកម្ពុជា។   សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Mercedes-benz នៅក្រុមហ៊ុនស្តារ អូតូ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដើម្បីទស្សនារូបរាងដ៏ស៊ីចស៊ី ប្រណិត របស់រថយន្ត GLC 250 4MATIC 2019 និងស្វែងយល់កាន់តែលម្អិតពីលក្ខណៈពិសេសរបស់រថយន្តនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺស្តារ អូតូ ផ្តល់តម្លៃពិសេសបំផុតសម្រាប់ម៉ូឌែលមួយនេះផងដែរ។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ 017 231488 និងលេខ 023 231 488៕  
រថយន្ត GLC 250 Coupe 4MATIC 2019 គឺរថយន្តខ្នាតខ្ពស់ បន្ទាប់ពីរថយន្ត GLE និង GLS ដែលការការរចនាផ្នែកខាងក្រៅនៃ រថយន្ត GLC 250 Coupe 4MATIC 2019 នេះគឺមានភាពប្រណិតល្អ រឹងមាំ និងស៊ិចស៊ី។ ចំណែកឯផ្នែកខាងក្នុង ត្រូវបានរចនាឡើងឲ្យមានមានភាពធំទូលាយ មានផាសុកភាព ប្រណីតភាព និងត្រូវបានផលិតឡើងដោយការផ្ចិតផ្ចង់បំផុត សម្រាប់បុគ្គលជោគជ័យ ឬអ្នកមានគ្រួសារដែលមានសមាជិកសរុបត្រឹម៥នាក់។
  ចិនបានក្លាយជាមុខសញ្ញាថ្មីមួយទៀតសម្រាប់អាមេរិកវាយប្រហារជុំវិញការលូកលាន់ការបោះឆ្នោតរបស់ខ្លួន។ ខណៈការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនឹងធ្វើឡើងនៅខែក្រោយ ហើយដែលជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ នោះ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានចេញមុខចោទចិនចំៗថា បានជ្រៀតជ្រែកគ្រប់វិធីសាស្ត្រក្នុងការបោះឆ្នោតនៅអាមេរិក សំដៅធ្វើឲ្យអន្តរាយដល់លោក ត្រាំ ។   ថ្លែងទៅកាន់អង្គការមួយក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៤ ខែតុលា លោក ផេន និយាយម៉ាត់ៗថា ការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងហុចផល ឯចិនចង់បានប្រធានាធិបតីផ្សេង។ នេះជារឿងមិនអាចប្រកែកបានដែលចិនកកូរកកាយប្រជាធិបតេយ្យអាមេរិក។ លោក ផេន ទំនងចង់សំដៅដល់ចំណាត់ការដំឡើងពន្ធរបស់លោក ត្រាំ លើផលិតផលចិនដើម្បីកាត់បន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម និងបង្ខំឲ្យចិនអនុវត្តក្បួនរកស៊ីដែលយុត្តិធម៌វិញ។   សម្ដីចោទប្រកាន់របស់អនុប្រធានាធិបតីអាមេរិក ក៏ទទួលបានការឆ្លើយតបពីក្រុងប៉េកាំងវិញភ្លាមដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានហៅការចោទរបស់លោក ផេន ជារឿងគួរឲ្យអស់សំណើច គ្មានមូលដ្ឋាន និងបានបង្ខូចបង្កាច់មុខមាត់ចិន។ អ្នកនាំពាក្យរូបនេះចាត់ទុកសម្ដីលោក ផេន ធ្វើឡើងតាមការនិយាយតគ្នា ច្រឡំខុសជាត្រូវ និងបង្កើតរឿងឡើង ហើយចិនប្រឆាំងទង្វើនេះដាច់ខាត។   «ចិនតែងតែអនុវត្តតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេង ហើយក៏គ្មានចំណាប់អារម្មណ៍នឹងកកូរកកាយការងារផ្ទៃក្នុង និងការបោះឆ្នោតរបស់អាមេរិកដែរ។» នេះជាការលើកឡើងរបស់លោកស្រី Hua ជុំវិញគោលនយោបាយការបរទេសរបស់ចិន និងបានទទូចឲ្យអាមេរិកកែប្រែកំហុសឆ្គងរបស់ខ្លួន ឈប់ចោទចិនដោយគ្មានមូលដ្ឋាន ដែលប៉ះពាល់ផលប្រយោជន៍ចិន ក៏ដូចជាទំនាក់ទំនងចិន-អាមេរិកផង។   ការបោះឆ្នោតខែវិច្ឆិកាខាងមុខ ជាចំណុចរបត់ដ៏សំខាន់សម្រាប់លោក ត្រាំ និងបក្សសាធារណរដ្ឋផង។ ក្នុងករណីបក្សសាធារណរដ្ឋបាត់បង់សំឡេងភាគច្រើនរបស់ខ្លួននៅសភាទៅឲ្យបក្សប្រជាធិបតេយ្យ គោលនយោបាយរបស់លោក ត្រាំ ដែលចម្រូងចម្រាស់ខ្លាំងដូចជាបញ្ហាអន្តោប្រវេសន៍ និងការសាងសង់ជញ្ជាំងព្រំដែន ប្រាកដជារាំងស្ទះមិនខាន។ កាន់តែធ្ងន់ធ្ងរទៅទៀតនោះ លោក ត្រាំ ក៏អាចប្រឈមមុខនឹងការទម្លាក់ពីតំណែងផងដែរ៕  
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នៅថ្ងៃទី៤ ខែតុលា បានចោទប្រកាន់ចិនជាចំហចំពោះសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង ការលួចកម្មសិទ្ធិបញ្ញាផ្នែកពាណិជ្ជកម្ម និងការកើនឡើងការបំពានសិទ្ធិមនុស្សក្នុងទឹកដីចិន។ លោក ផេន ក៏ចោទចិនថា ប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីបំភ័ន្តសាធារណមតិនៅអាមេរិកមុនការបោះឆ្នោតពាក់សភានៅខែក្រោយ និងចង់ប្ដូរលោក ដូណាល់ ត្រាំ ផង។ ប៉ុន្តែចិនបានបដិសេធដាច់ណាត់។
Mohammed bin Abdulrahman Al-Thani also rebuked Qatar's foes for "imaginary victories" against the small Gulf state, the target of a Saudi-led boycott. "One year on and Qatar and its people are stronger," Al-Thani, one of the most prominent voices in the region's worst diplomatic crisis for years, wrote on Twitter. "(There's) a lot of talk about imaginary victories and isolating Qatar, but after one year, the reality proved the opposite as Qatar emerged as an international partner that can be trusted." On June 5, 2017, a Saudi-led alliance including the United Arab Emirates, Bahrain and Egypt abruptly severed ties with Qatar, accusing it of supporting terrorism and Iran. Qatar soon found its only land border closed by Saudi Arabia, its state-owned airline barred from using neighbours' airspace, and residents expelled from the quartet's countries. Despite hopes that the rancorous rift between the former allies -- which include some of the richest countries on earth -- would be resolved quickly, the crisis has endured. Qatar claims the dispute is an attack on its sovereignty and punishment for pursuing an independent foreign policy. Diplomatic efforts led by Kuwait and the United States have so far stalled though there are tentative plans for talks in September. Al-Thani said the "door is still open for dialogue" between the Gulf rivals. However, he also told Qatar state-funded broadcaster Al Jazeera on Tuesday that Doha would continue with its purchase of the Russian S-400 air defence missile system. Saudi leaders have asked French President Emmanuel Macron to intervene to prevent the deal going ahead, raising fears of military action in the dispute. Raising the military stakes yet further, Qatar's defence minister Khalid bin Mohamed Al-Attiyah, said Tuesday that Doha wanted to join NATO. "The ambition is full membership if our partnership with NATO develops and our vision is clear," he told the official magazine of the Qatari defence ministry, Altalaya. - 'Smear campaign' - Despite the impact of the crisis, many in Qatar view the past year's events as a victory for Doha. Qatari papers were jubilant on Tuesday, with headlines such as "Triumphant Qatar stays united" and "Qatar shines as smear campaign against it fails". Taxi companies offered customers free rides and some in Qatar have even called for June 5 to be made a national holiday. Meanwhile, Qatar's National Human Rights Committee (NHRC) released a report claiming more than 4,000 human rights abuses had been committed against Qataris by the Saudi-led alliance in the past year. Qataris have been exposed to arbitrary arrest and routinely denied freedom of movement, according to the report by the government-appointed body detailing alleged abuses including one case of forced disappearance. "From the beginning, all the blockading countries have tried to use the people to achieve their political goals," NHRC chairman Ali bin Smaikh al-Marri said. There was no immediate reaction from the Saudi-led bloc. In August, Saudi Arabia will welcome millions of Muslim faithful for the hajj pilgrimage to Mecca, the holiest city in Islam. The Saudi government on Tuesday confirmed Qataris wishing to undertake the umrah pilgrimage to Mecca were welcome, but accused the Qatari authorities of a "negative attitude". Since the start of the crisis, Qatar has accused Saudi Arabia of politicising religious pilgrimages to Mecca, including the hajj, one of Islam's five pillars, which every able-bodied Muslim who can afford the journey is obliged to undertake at least once.
Doha, Qatar | On the first anniversary of a bitter Gulf diplomatic rift, Qatar's foreign minister on Tuesday declared his country stronger than ever and said it was open to dialogue with its regional rivals.
រដ្ឋមន្ត្រីវ័យក្មេង នេះគឺលោក Syed Saddiq Syed Abdul Rahman។ លោក Syed Saddiq កើតនៅរដ្ឋ Johor នៅថ្ងៃ ៦ ខែធ្នូឆ្នាំ ១៩៩២ ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីទាំង ១៣ រូបដែលទើបស្បថចូលកាន់តំណែងនៅថ្ងៃចន្ទទី ២ ខែកក្កដា នេះរួមជាមួយអនុរដ្ឋមន្ត្រី ២៣ រូបផ្សេងទៀត។ បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama លោក Syed Saddiq ជារដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ អតីតរដ្ឋមន្ត្រីយុវជន Khairy Jamaluddin ដែលបានឡើងកាន់តំណែងក្នុងឆ្នាំ ២០១៣នោះជារដ្ឋមន្ត្រីវ័យក្មេងលេខរៀងទីពីរដោយកាលនោះលោកមានអាយុ ៣៧ឆ្នាំ។  ជុំវិញចំណេះដឹងនិងការសិក្សា រដ្ឋមន្ត្រីរូបនេះទទួលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់នៃសាកលវិទ្យាល័យម៉ាឡេស៊ី ឥស្លាមអន្តរជាតិ (IIUM) និងមានបទពិសោធន៍ស្រាវជ្រាវផ្នែកប្រៀបធៀបសាសនា និងសិល្បៈនៃសាកលវិទ្យាល័យ Philadelphia នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិកផង។ លោកបានបដិសេធអាហារូបករណ៍ផ្នែកគោលនយោបាយសាធារណៈជាលើកទីពីរនៅសាលា Oxford ចក្រភពអង់គ្លេសផងដែរកន្លងមក។ ពាក់ព័ន្ធបទពិសោធន៍និងតួនាទីនយោបាយវិញនោះ លោក Syed Saddiq ស្ថិតក្នុងចំណោមអ្នកនយោបាយដែលចូលរួមបង្កើតគណបក្សរួបរួមជនជាតិដើមម៉ាឡេស៊ី ដែលជារបស់លោក មហាធៀ មហាម៉ាត់ និងជាប្រធានក្រុមយុវជនបក្សផងដែរ។ បក្សនេះជាសមាជិកសម្ព័ន្ធបក្សកាន់អំណាច Pakatan Harapan។ មុនទទួលបានតំណែងនេះ រដ្ឋមន្ត្រីវ័យក្មេងរូបនេះក៏ត្រូវបានគេស្គាល់ និងមានការគាំទ្រពីក្រុមយុវជនខ្លាំងផងដែរ។ លោក Syed Saddiq មានឈ្មោះបោះសំឡេងខ្លាំងដោយសារលោកពូកែខាងវោហាសព្ទ  និង ជាម្ចាស់ពានរង្វាន់តស៊ូមតិថ្នាក់តំបន់ និងឆាកអន្តរជាតិផងដែរ។ សូមបញ្ជាក់ សម្ព័ន្ធបក្ស Pakatan Harapan ដែលមានលោក មហាធៀ មហាម៉ាត់ ជាមេដឹកនាំនោះឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសាកលលើកទី ១៤កាលពីខែឧសភាកន្លងទៅ ដោយផ្តួលសម្ព័ន្ធបក្សកាន់អំណាច Barisan Nasional ដែលកាន់អំណាចរាប់ទសវត្សរ៍មកហើយនោះ។ ក្រោយជាប់ឆ្នោតរដ្ឋាភិបាលថ្មីបានសម្រេចបើកការស៊ើបអង្កេតករណីកិបកេងមូលនិធិរដ្ឋ 1MDB ឡើងវិញដែលមានពាក់ព័ន្ធនឹងលោក ណាជីបរ៉ាហ្សាក់ផង។ ហើយរដ្ឋាភិបាលនេះក៏ព្យាយាមដោះស្រាយបញ្ហាផ្សេងទៀតដូចជាពន្ធលើការប្រើប្រាស់និងការឧបត្ថម្ភធនផងដែរ៕
រដ្ឋាភិបាលម៉ាឡេស៊ីថ្មីរបស់លោក មហាធៀ មហាម៉ាត់ មានរដ្ឋមន្ត្រីជាសមាជិកសរុប ២៦ រូប និងអនុរដ្ឋមន្ត្រី ២៣ រូបផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ រដ្ឋមន្ត្រីយុវជន និងកីឡា ដែលមានវ័យទើប ២៥ ឆ្នាំប៉ុណ្ណោះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា បានបញ្ជាក់ដូច្នេះថា៖ ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាសគ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ ត្រូវសម្រួលជាមួយកម្មករនិយោជិតរបស់ខ្លួន ឲ្យមានការស្ម័គ្រចិត្ត ហើយបែងចែកពេលសម្រាកឲ្យបានសមស្រប។ កម្មករនិយោជិតដែលធ្វើការនៅថ្ងៃចូលឆ្នាំ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំណូលស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា»។ បន្ថែមពីនេះក្រសួងការងារ ក៏អំពាវនាវឲ្យម្ចាស់ ឬនាយកសហគ្រាស និងគ្រឹះស្ថាន គួរចាត់តាំងឲ្យមានការលេងល្បែងប្រជាប្រិយ ដើម្បីលើកទឹកចិត្តដល់កម្មករនិយោជិតរបស់ខ្លួន និងអបអរសាទរពិធីបុណ្យពិធីបុណ្យចូលឆ្នាំផង៕
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យកម្មករ-និយោជិត អាចឈប់សម្រាកការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៧មេសា សម្រាប់ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ការឈប់សម្រាក៤ថ្ងៃនេះ ដោយសារក្រសួងការងារ បន្ថែមថ្ងៃឈប់មួយថ្ងៃទៀត ជំនួសឲ្យថ្ងៃអាទិត្យទី១៥ មេសា ។
  FATF ដែលជាអង្គការអន្តររដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលហ្វីលីពីនទៅក្នុងបញ្ជីប្រផេះកាលពីខែមិថុនា ឆ្នាំ២០២១ ដោយលើកហេតុផលមួយចំនួនជុំវិញហានិភ័យនៃការលាងលុយពីកាស៊ីណូ និងកង្វះការកាត់ទោសចំពោះករណីផ្តល់មូលនិធិភេរវកម្ម។   លោក Matthew David នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់ ហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានពីវិមានប្រធានាធិបតីថា ហ្វីលីពីនមិនទាន់បានដោះស្រាយបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយFATF នៅឡើយទេ។   «សកម្មភាពដែលពិបាកបំផុតគឺការកាត់ទោសជុំវិញហិរញ្ញប្បទានភេរវកម្ម។ យើងត្រូវដាក់សំណុំរឿងហិរញ្ញប្បទានភេរវកម្មបន្ថែមទៀត»។ លោក David បានថ្លែងបែបនេះ ដោយបញ្ជាក់ថា កាលណាហ្វីលីពីនស្ថិតក្នុងបញ្ជីប្រផេះ គឺមានហានិភ័យកាន់តែខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅ។   ការជាប់ក្នុងបញ្ជីខ្មៅរបស់អង្គការ FATF អាចធ្វើឱ្យមានរឹតត្បិតជាងមុនលើការចំណាយថ្លៃប្រតិបត្តិការខ្ពស់សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅបរទេសដែលចង់ផ្ញើប្រាក់រាប់ពាន់លានដុល្លារទៅហ្វីលីពីន៕
ហ្វីលីពីនរំពឹងនឹងត្រូវដកចេញពីបញ្ជីប្រផះនៃការរលាងលុយកខ្វក់របស់អង្គការអន្តររដ្ឋាភិបាលដែលស៊ើបអង្កេតហិរញ្ញវត្ថុ (FATF)នៅឆ្នាំនេះ។ នេះបើតាមក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ហ្វីលីពីននៅថ្ងៃទី២ ខែធ្នូ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់បង្កប់នៅក្នុងព្រៃ តាមតំបន់ ការពារធម្មជាតិ៣ រួមមាន ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ថតបានសត្វមួយចំនួន។ ទន្ទឹមនឹងនេះ ក្រុមជំនាញក្រសួងបរិស្ថាន បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃ ដូចជា សត្វដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀតជាបន្តបន្ទាប់។ នេះបើគិតត្រឹមថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។    រូបភាពដោយក្រសួងបរិស្ថាន តាមការបង្ហាញរបស់ក្រសួងបរិស្ថាន ម៉ាស៊ីនថតស្វ័យប្រវត្តិសរុបទាំងអស់ មានចំនួន៥៣គ្រឿង ត្រូវបានដាក់នៅទីតាំងចំនួន៥២ ក្នុងខេត្តចំនួន៣ ។ ក្នុងនោះ រួមមាន ភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានចំនួន១០គ្រឿង ភូមិសាស្រ្តខេត្តពោធិ៍សាត់ មានចំនួន២០គ្រឿង និងភូមិសាស្រ្តខេត្តកោះកុងចំនួន ២៣គ្រឿង។    ក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេល៤ខែ ចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២២ វត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែង មានចំនួនសរុប១០ប្រភេទ។ សត្វទាំងនោះ រួមមាន សត្វដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស។  ជាមួយគ្នានេះ ក្រៅពីសត្វទាំង១០ប្រភេទនោះ ក៏មានប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតត្រូវបានថតជាប់ផងដែរ។   រូបភាពដោយក្រសួងបរិស្ថាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនោះ ទទួលការគាំទ្រដោយគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថានទាំង៣ខេត្តខាងលើ។ ជាមួយគ្នានេះ ការចុះសិក្សា និងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឲ្យមានប្រសិទ្ធភាព។   ជាមួយគ្នានេះ ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះ នឹងត្រូវដកចេញពីព្រៃធម្មជាតិវិញនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាន៕   រូបភាពដោយក្រសួងបរិស្ថាន  រូបភាពដោយក្រសួងបរិស្ថាន  
ភ្នំពេញ៖ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៥៣គ្រឿង ដែលត្រូវបានដាក់តាមតំបន់ការពារធម្មជាតិ៥២ទីតាំង ក្នុងខេត្តចំនួន៣នៃប្រទេសកម្ពុជា បានថតជាប់សត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទកំពុងរងគ្រោះថ្នាក់ និងប្រភេទរងគំរាមកំហែងចំនួន១០ប្រភេទ។ នេះជាសញ្ញាបង្ហាញថា ព្រៃទាំងនោះ នៅតែជាជម្រករបស់ពួកវា នាពេលបច្ចុប្បន្ន។
  ស្របគ្នានឹងទស្សកិច្ចរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅហ្វីលីពីន រដ្ឋាភិបាលទីក្រុងម៉ានីល ក៏ប្រកាសបើកសិទ្ធិឱ្យយោធាអាម៉េរិកប្រាស់ទីតាំងមូលដ្ឋានយោធារបស់ខ្លួនចំនួន៤បន្ថែមទៀតក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤។ បន្ថែមពីនេះ អាមេរិកបានបែងចែកថវិកាច្រើនជាង៨២លានដុល្លារសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងចំនួនប្រាំដែលស្ថិតក្រោមកិច្ចព្រមព្រៀង EDCA នេះដែរ។    ទន្ទឹមនេះក្រោមកិច្ចព្រមព្រៀង EDCA យោធាអាមេរិកអាចចូលប្រើប្រាស់មូលដ្ឋានទ័ពនៅហ្វីលីពីនសម្រាប់ការហ្វឹកហាត់ ការកំណត់ទីតាំងគ្រឿងបរិក្ខារជាមុន ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវហោះហើរ កន្លែងផ្ទុកប្រេងឥន្ធនៈ និងសម្ភារយោធា ប៉ុន្តែនឹងមិនមានវត្តមានអចិន្ត្រៃយ៍នោះទេ។   នៅហ្វីលីពីន លោក អូស្ទីន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន  Carlito Galvez ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រីកជម្រើសសន្តិសុខរបស់ខ្លួនដែលជាផ្នែកនៃកិច្ចខិតខំដើម្បីរារាំងរាល់ទង្វើរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ និងក្នុងជម្លោះសមុទ្រចិនខាងត្បូងផងដែរ។   យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ប្រទេសទាំង២ មិនបានបញ្ជាក់ទីតាំងថ្មីឡើយ។ កន្លងមក អាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋាននៅលើដីភាគខាងជើងនៃកោះ Luzon ដែលជាផ្នែកជិតបំផុតរបស់ហ្វីលីពីនទៅកោះតៃវ៉ាន់ និងនៅលើកោះ Palawan ដែលប្រឈមមុខនឹងប្រជុំកោះ Spratly នៅក្នុងសមុទ្រចិនខាងត្បូង៕    
ហ្វីលីពីន សម្រេចឱ្យយោធាអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនច្រើនជាងមុន ស្របពេលដែល អាមេរិក និងសម្ព័ន្ធមិត្តកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនកម្លាំងចិនតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។
  រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមីនា ថា ស្ត្រីជនជាតិវៀតណាមទាំង៣នាក់នេះ បានជួលបន្ទប់ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ក្រោយពីអាជ្ញាធរវៀតណាម បានផ្តល់ដំណឹងថា ស្រ្តីជនជាតិវៀតណាមទាំង៣នាក់នោះ ឆ្លងជំងឺកូវីដ-១៩មកកម្ពុជា អាជ្ញាធរខេត្តស្វាយរៀង បានចុះស្រាវជ្រាវនៅផ្ទះជួលរបស់ស្ត្រីជនជាតិវៀតណាមទាំងនេះ ដោយរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៣៣នាក់ ក្នុងនោះស្ត្រី១៥នាក់ ។ បច្ចុប្បន្នពួកគេកំពុងធ្វើចត្តាឡីស័ក។    រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់អ្នកប៉ះពាល់ទាំងនោះ ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៤ថ្ងៃ ហើយបើមានចេញរោគសញ្ញាជំងឺកូវីដ-១៩ គឺត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់។    បច្ចុប្បន្នស្វាយរៀងមានអ្នកជំងឺកូវីដ-១៩ ចំនួន២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រុំ។    គិតមកដល់ពេលនេះនៅកម្ពុជាឡើងដល់២៣៧៧នាក់ ដែលក្នុងនោះ១៨៥១នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១១៧៦នាក់ អ្នកស្លាប់មាន១១នាក់ រីឯ៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩៕   
ភ្នំពេញ៖ ស្រ្តីជនជាតិវៀតណាមចំនួន៣នាក់ ដែលមានមុខរបរបើកហាងសំអាងតីធី នៅមណ្ឌលកម្សាន្តអន្តរជាតិបាំងថុង នៅផ្សាររាត្រី ក្រុងបាវិត ខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩។ ស្រ្តីជនជាតិវៀតណាមទាំង៣នាក់នោះត្រូវបានតេស្តឃើញនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែមីនា។ អាជ្ញាធរស្វាយរៀង រកឃើញមនុស្ស៣៣នាក់ នៅខេត្តស្វាយរៀង ប៉ះពាល់ជាមួយស្ត្រីវៀតណាម៣នាក់ ដែលមានកូវីដ-១៩នេះ។
លោកស្រី សាន ស្រីកន្និដ្ឋា នាយិកាសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី បានមានប្រសាសន៍ថា ឆ្នាំនេះសាលាលោកស្រីពិតជាមានសំណាងខ្លាំងណាស់ ដែលត្រូវបានក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា ជ្រើសរើសសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ២០១៩ នេះ។ លោកស្រី សាន ស្រីកន្និដ្ឋា បន្តថា៖«យើងពិតជារំភើបក្រៃលែង ពេលដែលឭដំណឹងថា សាលារបស់យើង នឹងទទួលបាន «ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់»។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្សរបស់យើង ក្នុងការទទួលបានសុខុមាលភាព គ្រប់ពេលវេលា បើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ»។ គួរបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារសិក្សាចំនួន ៤០០ ឈុតទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នង ក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរ ពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។ លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោក ក្នុងការធ្វើឱ្យជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើង តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែលកាន់តែពិសេសបំផុតនោះ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុត ក្នុងពិភពលោកតែមួយគត់ ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាព ក្នុងការរស់នៅជូនដល់ពលរដ្ឋទាំងអស់គ្នា។ លោក ស៊ឹងហូ ឆយ បានបន្ថែមទៀតថា៖«ផលិតផលសាមសុង បានផ្សារភ្ជាប់ទំនាក់ទំន ងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើង ក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតល្មួត ជាមួយសកម្មភាពមនុស្សធម៌  សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយ ជាទំពាំស្នងឫស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយនឹងចក្ខុវិស័យបែបនេះ យើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបាន ដើម្បីជំរុញលើកទឹកចិត្តពួកគាត់  និងឱ្យពួកគាត់ អាចធ្វើការអភិវឌ្ឍន៍ពិភពលោក ដែលពួកគេកំពុងរស់នៅនេះ?»។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផល សាមសុង ផងដែរ។ កញ្ញា សូនីតា បានស័គ្ម្រចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមាន ដល់សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា៖«នាងខ្ញុំពិតជារីករាយក្រៃលែង ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះ គឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំ ដែលបានមកចូលរួម និងចែកសម្ភារសិស្សា ជូនដល់ប្អូនៗកុមារទាំងអស់ នាព្រឹកនេះ។ ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាព ក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង»។ គួរបញ្ជាក់ផងដែរថា កម្មវិធី «Samsung Employee Volunteer» គឺជាសកម្មភាពស្ម័គ្រចិត្តជា សកលមួយ ប្រចាំឆ្នាំ របស់ក្រុមហ៊ុន សាមសុង។ សម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន ៥០ នាក់ មកពីសាមសុង ប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា។ ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ត្រូវបានបញ្ចប់ ហើយកុមារនិងបុគ្គលិកស្ម័គ្រចិត្ត របស់សាមសុង បានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយ ដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩៖ រយៈពេល ៤ ឆ្នាំជាប់ៗគ្នាហើយ ដែលកម្មវិធី«Samsung Employee Volunteer» បានបង្កើតឡើង។ នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានបរិច្ចាគ «ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់» ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណ ១,០០០ នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។
We have all heard that being outside in the fresh air has amazing health benefits. We have also heard that planting flowers or vegetables can be therapeutic. But did you know that gardening has amazing developmental benefits for kids? Engages All The Senses Kids learn best when engaging all their senses. With gardening, kids can touch and feel the dirt, seeds and flowers, see the vibrant colors and varied sizes of the plants, hear the sound of the vegetable when it is taken from the plant and smell the amazing scents of the flowers. Allowing all the senses to be involved helps kids understand and grasp the concept of gardening along with all the math and scientific concepts that go along with it. Encourages Healthy Eating Eating healthy food is vital for brain and body development but it can be hard at times to get kids to eat those fruits and veggies. By having them grow their own string beans, carrots and lettuce, they will have a sense of pride in eating what they have created. This, in turn, will emphasize the importance of healthy eating. Kids will soon learn to love eating vegetables even fruits! Gardening encourages kids to eat fruits and vegetables which leads to a healthy lifestyle.   Enhances Fine Motor Development Scooping up the dirt, placing the seeds in the pots and pouring the water all take fine motor control and strength. As kids garden, they develop important motor skills that will help them improve their academic skills such as writing, cutting and typing. Introduces Kids To Scientific Concepts    Gardening is a wonderful introduction into the world of science especially botany, biology and chemistry. When kids plant their first seeds they become curious about what will happen next. They make their own hypothesis and monitor the progress each day. Without even realizing it, kids are learning the basic steps of the scientific process. As kids get older, they learn about the impact of sunlight and water on the growth of a plant. They learn which plants need more sunlight, which need less water and how long they take to grow. Gardening offers wonderful science lessons right at home. Planting vegetables is a fun gardening activity that is also a wonderful scientific experiment. Fosters Family Bonding I have so many friends that love to garden with their parents. In fact, it is often a spring tradition that carries well into adulthood. This shows what a wonderful bonding effect gardening can have. Kids and parents can work together to decide what flowers and vegetables to plant and where to plant them. Families can then work together to make meals using the vegetables they have grown. Teaches Responsibility Gardening is a great way to teach kids about responsibility. Kids learn that they have to take care of their seeds each day in order for them to become healthy plants. To help, you can make a checklist that kids can use to make sure they care for their plant every day. Gardening teaches kids to be responsible for their plants by caring for them every day!   Develops Math Skills    There are so many teachable math moments when gardening from measuring the soil depth to counting the seeds. You can also embed math lessons into the gardening experience. For example, your child can measure the growth of the plant and then create a graph. Kids can also measure and compare the sizes of the vegetables as well the number of petals on the flowers. Another fun lesson is to identify all the different shapes that can be found in the garden. This is a great introduction to Geometry.   Teaches Patience As I begin the gardening process with my children, it has become abundantly clear how important it is to have patience. Kids are used to immediate gratification; however, gardening is often a slow process. Kids have to learn to be patient when waiting for their flowers and vegetables to grow. The waiting actually makes the moment the flower or vegetable sprouts even more exciting! When gardening, kids have to patiently wait for their seeds to grow!   Enhances The Ability To Plan And Organize For those that garden regularly, you understand that planning and organizing a garden can be time consuming and somewhat of an art form. You have to know what flowers bloom during what time of year, how long it takes a seed to actually turn into a vegetable and when is the best time to plant your seeds. Involving kids in this process helps increase their planning and problem solving skills. It also enhances their organizational strategies which can be carried over to every facet of life! អត្ថបទទាក់ទង   What has been your most memorable lesson of the Personal Project at Green Apple International School? (Sponsored)
At Green Apple International School, we are always looking for opportunities for kids to grow, and we love finding teachable moments. Gardening offers wonderful and amazing opportunities for kids to play, learn, care and grow together!
  នាវេទិកាសេដ្ឋកិច្ច Qatar Economic Forum នៅកាតា លោកស្រី Thuy បានបញ្ជាក់ថា Vingroup អាចចាប់ផ្តើមគម្រោងសាងសង់រោងចក្ររបស់ខ្លួននៅ North Carolina ជាមួយការវិនិយោគបឋមនូវទឹកប្រាក់ចំនួន២ពាន់លានដុល្លារអាម៉េរិក។   បច្ចុប្បន្ន Vinfast ដាក់ទីតាំងកណ្តាលនៅ Los Angeles រីឯមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D Center) ស្ថិតនៅ San Francisco។ ទីតាំងរោងចក្រ EV របស់ក្រុមហ៊ុនវៀតណាមមួយនេះ គឺនៅតំបន់ Traingle Innovation Point នៃ Chatham County។   រោងចក្រនៅសហរដ្ឋអាម៉េរិក ជាទីតាំងទីពីរនៃផលិតយានយន្តអគ្គិសនីរបស់ VinFast បន្ទាប់ពីទីតាំងទីមួយនៅភាគខាងជើងនៃក្រុងកំពង់ផែហៃហ្វុង ប្រទេសវៀតណាម ផ្ទាល់ ដោយនៅទីនោះ ក្រុមហ៊ុនបានបង្កើតការងារជាង៧០០០។ ក្រុមហ៊ុនរំពឹងចាប់ផលិតផលថ្មសាករបស់ខ្លួននៅខេត្ត Ha Tinh នាចុងឆ្នាំនេះផងដែរ។   ជាមួយនឹងការពង្រីកទុនវិនិយោគបន្ថែម VinFast សំឡឹងឃើញទីផ្សារធំៗនៅលើពិភពលោកសម្រាប់ការនាំចេញ រួមមានដូចជា អាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ និងហូឡង់៕  
លោកស្រី Le Thi Thu Thuy អគ្គនាយិកានៃក្រុមហ៊ុនយានយន្តវៀតណាម VinFast បានបញ្ជាក់ពីការចាប់ផ្តើមដំណើរផលិតផលរថយន្តអគ្គិសនី (EV) នៅទឹកដីសហរដ្ឋអាម៉េរិក ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ខាងមុន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg TV។
  ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៦ ខែតុលា បានបរិហាររដ្ឋប្រហារយោធានិងអំពើហិង្សាបង្ហូរឈាមនៅមីយ៉ាន់ម៉ាអំឡុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន។ លោក បៃដិន ក៏ឆ្លៀតបានលើកឡើងពីទំនាក់ទំនងនិងភាពជាដៃគូរវាងអាម៉េរិក-អាស៊ានដែរ។   ទាក់ទិនការផ្តួលរលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងការបង្រ្កាបដ៏សាហាវលើអ្នកប្រឆាំងរបបយោធា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លោក ចូ បៃដិន បង្កាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីរដ្ឋប្រហារយោធា និងអំពើហិង្សាបង្ហូរឈាមនៅមីយ៉ាន់ម៉ា។ ប្រធានាធិបតីអាម៉េរិក អំពាវនាវឱ្យរបបសឹកមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សាជាបន្ទាន់ ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ និងស្តារមាគ៌ាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។   យ៉ាងណាមិញ ពាក្យរិះគន់របស់លោក បៃឌិន ប្រហែលមិនធ្លាក់លើត្រចៀកមេដឹកនាំមីយ៉ាន់ម៉ា ព្រោះ ប្រមុខរបបយោធា មីន អ៊ុងឡាំង ត្រូវបានអញ្ជើញមិនឱ្យចូលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ានឡើយ ខណៈតំណាងមិនពាក់ព័ន្ធនយោបាយ ក៏មិនមានវត្តមានដែរ។    ក្រៅពីរឿងមីយ៉ាន់ម៉ា លោក បៃដិន ក៏ថ្លែងសុន្ទរកថាពីតួនាទីរបស់អាស៊ាន និងវត្តមានចិនក្នុងតំបន់ដែរ។ លោក បៃដិន ហៅអាស៊ាន ជាសមាគមដែលមានសារសំខាន់ ហើយលោកក៏បញ្ជាក់ពីការប្តេជ្ញារបស់អាម៉េរិកចំពោះអព្យាក្រឹតភាពរបស់អាស៊ាន។ សម្រាប់លោក បៃឌិន អាស៊ានជាសមាសភាពដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទប់ស្កាត់ការរីកសាយឥទ្ធិពលចិនដែលកំពុងកើនឡើងដ៏ខ្លាំងក្លានៅទូទាំងអាស៊ី។   ចំពោះមុខមេដឹកនាំអាស៊ានទាំង៩ លោក បៃដិន អះអាងថា ភាពជាដៃគូរវាងអាម៉េរិកនិងអាស៊ានមានសារសំខាន់ក្នុងការថែរក្សាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ លោកសង្កត់ធ្ងន់ថា អាម៉េរិកគាំទ្រទស្សនវិស័យអាស៊ានទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕
ដោយ៖ ឡាយ ស្រីពេជ្រ
  អ្នកស្រី Celeste Ayala រស់នៅក្រុង Berisso ប្រទេសអាហ្សង់ទីន មានភារកិច្ចយាមនៅមន្ទីរពេទ្យកុមារ Sister Maria Ludovica ហើយនៅទីនោះ គាត់បានឮសំឡេងស្រែកយំរបស់ទារកម្នាក់។ បើតាមការផ្សាយរបស់ Metro ទារកនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារកង្វះអាហាររូបត្ថម្ភ ហើយម្តាយរបស់គេ ជាប់រឿងក្តីក្តាំនៅតុលាការ។   ឮសម្រែករបស់ក្មេង អ្នកស្រី Ayala ដែលកំពុងមានសរសៃខ្ចីផងដែរនោះ បានសាកសួរទៅ បុគ្គលិកមន្ទីរពេទ្យ ដើម្បីពរ និងបំបៅក្មេង។ ទារកស្ថិតក្នុងស្ថានភាពកខ្វក់ ខ្វះការថែទាំដិតដល់។ ក្រោយទទួលបានការបំបៅ ទារកស្ងាត់ស្ងៀម ឈប់ស្រែកយំ។     អ្នកស្រី Ayala បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ខ្ញុំដឹងថា ទារកនោះ ពិតជាស្រេកឃ្លានខ្លាំងណាស់ [] គួរឲ្យស្រណោះខ្លាំងណាស់ ដែលបានឃើញគេមានស្ថានភាពបែបនេះ។ សង្គមត្រូវតែគិតគូរដល់ក្មេងៗដែលរងគ្រោះដូចជាទារកម្នាក់នោះ»។     ទារកនោះ មិនទទួលបានការថែទាំត្រឹមត្រូវឡើយ ហើយបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក គេជាកូនទី៦ក្នុងគ្រួសារមួយដែលមានម្តាយជាប់ពិរុទ្ធ។ លោក Marcos Heredia បានបញ្ជាក់ថា ក្មេងមានស្ថានភាពកខ្វក់ ក្លិនមិនល្អ ប៉ុន្តែអ្នកស្រី Ayala មិនចាត់ទុកជាបញ្ហានោះឡើយ ហើយលោកក៏បានសម្រេចចិត្តថតរូបសហការីរបស់ខ្លួនយកទៅបង្ហោះនៅលើបណ្តាញសង្គម។   សាធារណជនកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើដ៏ប្រពៃរបស់អ្នកស្រី Ayala។ មនុស្សជាច្រើនបើកឡើងថា Ayala ជាគំរូសម្រាប់សមត្ថកិច្ចទាំងឡាយ ដែលអាចដោះស្រាយនូវរាល់បញ្ហានានាក្នុងសង្គម៕
ស្ត្រីដែលជាប៉ូលិសម្នាក់នៅអាហ្សង់ទីន ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងនៅទូទាំងប្រទេស។ តាមរយៈរូបថតមួយសន្លឹក ប៉ូលិសស្រីរូបនេះ បានបំបៅដោះទារកម្នាក់ដែលត្រូវបានបោះបង់ចោលម្នាក់នៅមន្ទីរពេទ្យ។ 
  អ្វីដែលកាន់តែពិសេសនោះ គឺអតិថិជនទាំងអស់ នឹងទទួលបានប្រូម៉ូសិនថែមជូន Power Bank ហ្ស៊ីនដ៏កាលីប ពីក្រុមហ៊ុន សាមសុង ដោយគ្រាន់តែទិញ តាមរយៈការ Live ផ្ទាល់ ចាប់ពីថ្ងៃទី ១៨ ខែមីនា រហូតដល់អស់ពីស្តុក តាមបណ្តាហ្វេសប៊ុកផេកផ្លូវការ របស់ ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង។   សូមបញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ដែលទើបចេញ នឹងដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា នាពេលនេះ គឺពិតជាអស្ចារ្យណាស់ ហើយអាចនិយាយបានថា ជាស្មាតហ្វូនស៊េរី A ឆ្នាំ ២០២១ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ប្រាថ្នាចង់បាន ពីក្រុមហ៊ុន សាមសុង។ នោះក៏ព្រោះតែ វាត្រូវបានបំពាក់ជាមួយ នូវបច្ចេកវិទ្យាទំនើប មានតម្លៃសមរម្យ និងមានលក្ខណៈពិសេសជាច្រើនដូចជា៖    * Samsung Galaxy A72   - អេក្រង់៖ 6.7 / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate - មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB) - ល្បឿនដំណើរការ៖ Snapdragon 720G  - កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro) - កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP - ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W) - អាវក្រោះការពារទឹក៖ IP67 - សុវត្ថិភាពដោះសោ៖ ស្កេនម្រាមដៃលើអេក្រង់ - ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ - តម្លៃ៖ $ 469  * Samsung Galaxy A52   - អេក្រង់៖ 6.5 / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate - មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB) - ល្បឿនដំណើរការ៖ Snapdragon 720G  - កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro) - កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP - ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W) - អាវក្រោះរកាពារទឹក៖ IP67 - សុវត្ថិភាពដោះសោ៖ ស្កេនម្រាមដៃលើអេក្រង់ - ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ - តម្លៃ៖ $ 369   សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មាន សម្រាប់អនាគត (Change the shape of the future) ! សាមសុង ជាទីទុកចិត្តបំផុត។   សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !   * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១៖ ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យ នៃការបង្ហាញវត្តមាន នៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង (www.samsung.com) រួចមក  ឥឡូវនេះ តារាស៊េរី A Galaxy A72 និង Galaxy A52 ទាំង២ម៉ូឌែលនេះ បានបង្ហាញខ្លួន ក្នុងទីផ្សារប្រទេសកម្ពុជាហើយ។
  អ្នកស្រី សុខ ទាង បានប្រកបមុខរបរលក់នំពពារអស់រយៈពេល ៣ឆ្នាំមកហើយ។ មិនថានៅកន្លែងតាំងពីព័រណ៌នៅតាមខេត្ត ឬនៅក្នុងទីក្រុងភ្នំពេញទេ និយាយជារួមគឺស្ទើរទូទាំងប្រទេសកម្ពុជា គឺអ្នកស្រី សុង ទាង តែងតែយកផលិតផលនំពពារខ្លួន យកទៅដាក់លក់ហើយ។ សម្រាប់នំពពារមួយអ្នកស្រីលក់ក្នុងតម្លៃ ២ពាន់រៀល ដោយក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានចន្លោះពី ៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល។ អ្នកស្រីចាប់ផ្តើមលក់ពីម៉ោង ៩ព្រឹកដល់ម៉ោង១១យប់។   ស្ត្រីវ័យ ៣៥ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖« នំពពារនេះគឺខ្ញុំ មិនបានទៅហាត់រៀនធ្វើមកពីណាទេគឺខ្ញុំឃើញគេលក់ហើយខ្ញុំក៏គិតថា បើខ្ញុំ ធ្វើនំពពារនេះលក់នៅក្នុងការតាំងពិព័រណ៍តាមបណ្តាលខេត្ត ខ្ញុំនឹងអាចរកចំណូលបន្ថែមទៀតសម្រាប់ជួយគ្រួសារ។ ខ្ញុំពិតជាសប្បាយរីករាយក្នុងការលក់នំពពារនេះណាស់ព្រោះខ្ញុំអាចយកនំខ្មែរមួយប្រភេទនេះ ឲ្យកូនខ្មែរបានស្គាល់នំដែលជារបស់ខ្មែរ»។   អ្នកស្រី សុខ ទាង អាចលក់នំពពារបានច្រើនឫតិច គឺអាស្រ័យទៅលើ អាកាសធាតុ និងចំនួននមនុស្សដែលចូលមកមើលការតាំងពិព័រណ៍ក្នុងខេត្តនីមួយៗ។ បើសិនជាអាកាសធាតុមានភ្លៀងធ្លាក់នោះ វាក៏ជាហេតុផលច្បាស់ណាស់ ដែលធ្វើឲ្យអ្នកស្រី មិនអាចលក់នំពពារដាច់ឡើយ ព្រោះមិនសូវមានអ្នកមកមើលការតាំងពិព័រណ៍។   និយាយពីគ្រឿងផ្សំនៃនំពពារវិញ អ្នកស្រី ទាង បានប្រើប្រាស់ធាតុផ្សំ មានដូចជា ម្សៅអង្ករ ស្ករទាញ ល្ងរ ដូង និងទឹកដោះគោខាប់ ។ ចំពោះស្ករទាញ និង សំបកនំពពារ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បានកម្មង់ទិញពីខាងរាជធានីភ្នំពេញ ដោយប្រាប់ឲ្យគេផ្ញើតាមឡាន មកតាមបណ្តាលខេត្ត ដែលអ្នកស្រីកំពុងលក់នំពពារនេះ៕  
កំពង់ចាម៖ អ្នកស្រី សុខ ទាង អាយុ៣៥ឆ្នាំ លក់នំពពារចល័តនៅក្នុងការតាំងពិព័រណ៍តាមបណ្តាលខេត្តនានា ដោយអាចរកចំណូលបាន១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
  ព្រឹត្តិការណ៍នេះ មានកម្មវិធីសម្ដែង ដូចជា របាំផ្សាយព្រហ្មវិហារធម៌ , របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល្ប៍, របាំកិន្នរ, ការសម្ដែងឧបករណ៍តន្រ្តីខ្មែរ,របាំគ្រុឌ , ការប្រគំព្យាណូទោលជាមួយរបាំ និងរបាំរឿង ព្រះបាទជ័យវរ្ម័នទី៧។    បើតាមក្រសួងវប្បធម៌ អ្នកចូលរួមនឹងអាចយកអារម្មណ៍ដ៏អស្ចារ្យ ដោយពិសាអាហារ ជាមួយនឹងការទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ចាប់ពីម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី ១៦ ខែធ្នូ។   សំបុត្រ  ចូលរួមមានតម្លៃ ៥០០ដុល្លារក្នុងមួយនាក់ និង៣០០០ដុល្លារក្នុងមួយ១តុ មាន ៨នាក់។ ជាមួយគ្នានេះ ថវិកាដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបានយកទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផា៕       
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានអង្គរ ក្នុងបញ្ជីបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
  ជាអធិបតីក្នុងសន្និសីទមួយនៅទីក្រុងសៀងហៃ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao បានជួបជាមួយតំណាងមកពីសភាពាណិជ្ជកម្មអាម៉េរិកនៅទីក្រុងសៀងហៃ និងបណ្ដាសហគ្រាសពាណិជ្ជកម្មដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដោយអាម៉េរិកមានក្រុមឧស្សាហកម្មឱសថ Johnson & Johnson ក្រុមហ៊ុនឧស្សាហកម្ម 3M, ក្រុមហ៊ុនសារធាតុគីមី Dow, ក្រុមហ៊ុនឱសថ Merck និង ក្រុមហ៊ុនបច្ចេកវិទ្យានិងសំណង់ Honeywell ។   លោក Wang និយាយថា នាពេលបច្ចុប្បន្ននេះ ប្រតិបត្តិការសេដ្ឋកិច្ចរបស់ចិនបានរក្សានិន្នាការវិជ្ជមាន ហើយសក្តានុពលទីផ្សាររបស់ខ្លួនបានកើនឡើងជាបន្តបន្ទាប់ដែលនោះជាឱកាសសម្រាប់អាជីវកម្មមកពីជុំវិញពិភពលោករួមទាំងសហគ្រាសអាម៉េរិក។   «ចិននឹងបន្តស្វាគមន៍សហគ្រាសដែលទទួលមូលនិធិពីអាម៉េរិកដើម្បីអភិវឌ្ឍនៅចិន និងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ មុនបន្តទៀតថា ក្រសួងពាណិជ្ជកម្មចិន នឹងបន្តផ្តល់សេវាកម្មត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់សហគ្រាស និងគម្រោងគាំទ្រដោយបរទេស ការពារសិទ្ធិ និងផលប្រយោជន៍នៃការវិនិយោគបរទេស ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចលំដាប់ទីមួយដែលស្របច្បាប់។ លើសពីនេះ ចិននឹងចែករំលែកភាគលាភនៃទីផ្សារដ៏ធំរបស់ខ្លួន និងបើកចំហជាមួយសហគ្រាសមកពីជុំវិញពិភពលោក។   បើតាមលោក Wang ទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាងចិន និងអាម៉េរិក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរដែលមាននៅលើមូលដ្ឋាននៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក មិនត្រឹមជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ៕  
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao នាថ្ងៃទី២២ ខែឧសភាបានលើកឡើងថា ចិននឹងបន្តជំរុញការបើកចំហកម្រិតខ្ពស់ដោយផ្តោតសំខាន់លើការទាក់ទាញការវិនិយោគពីបរទេស និងការពង្រីកស្ថាប័នបរទេសក្នុងប្រទេស។ ក្រុមហ៊ុនអាជីវកម្មរបស់អាម៉េរិក ក៏ស្ថិតក្នុងការស្វាគមន៍ដើម្បីរកស៊ីនៅទឹកដីចិនដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសវ័យ២១ ដែលមានកូវីដ-១៩ គឺជាករណីឆ្លងក្នុងសហគមន៍ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា)។ ក្រសួង បន្តថា បុរសវ័យ២១ឆ្នាំនេះ មានអាសយដ្ឋាននៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជាបុគ្គលិកហាង Carls Jr Burger ក្នុងខណ្ឌទួលទំពួង។ ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានទៀតថា បុរសវ័យ២១ឆ្នាំនេះ ធ្លាប់រស់នៅជាមួយបុរសជាអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតវ័យ២២ឆ្នាំ តាំងពីមុនការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ បុរសវ័យ២២ឆ្នាំនោះ ជាបុគ្គលិកហាង Pedro ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣ ខែធ្នូ។ បន្ថែម១ករណីនេះទៀត ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ មានដល់៣០ករណីហើយ ខណៈករណីឆ្លងនៅកម្ពុជាទាំងមូល ឡើងដល់៣៤៦ករណី ដោយជាសះស្បើយ៣០៦ករណី៕
បុរសជនជាតិខ្មែរម្នាក់ទៀតវ័យ២១ឆ្នាំ បានតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំពេលព្រឹករបស់ក្រសួងសុខាភិបាល។
សម្ព័ន្ធមិត្តអាមេរិកជាច្រើនបានចេញមុខរិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី ៨ខែមីនា ជុំវិញការសម្រេចដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមនោះ។ លោក ត្រាំសម្រេចដំឡើងពន្ធនាំចូល ២៥ ភាគរយសម្រាប់ដែកថែប និង១០ភាគរយសម្រាប់អាលុយមីញ៉ូម បើទោះជាមានការទទូចឲ្យលោកពិចារណាឡើងវិញទាំងក្នុង និងក្រៅស្រុងក្តី។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស Liam Fox បានទិតៀនមេដឹកនាំអាមេរិក និងបានចាត់ទុកចំណាត់ការរបស់លោក ត្រាំ ថាជារឿងខុសឆ្គងដែលមិនអាចដោះស្រាយជម្លោះពាណិជ្ជកម្មបានឡើយ។ លោកបានបញ្ជាក់ដូច្នេះ«យើងអាចដោះស្រាយបញ្ហាពាណិជ្ជកម្មនេះបានដោយផ្អែកលើការប្រឹក្សាយោបល់ជាពហុភាគី ប៉ុន្តែអ្វីដែលអាមេរិកកំពុងធ្វើគឺខុសហើយ។ ការគាំពារនិយម ដែលដំឡើងពន្ធនោះមិនមានប្រសិទ្ធភាពឡើយ »។ យ៉ាងណាមិញ មន្ត្រីជានខ្ពស់របស់អង់គ្លេសរូបនេះបានបង្ហើបថា លោកនឹងអាចធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយដើម្បីជួបជាមួយបណ្តាមន្ត្រីអាមេរិក និងស្វែងរកលទ្ធភាពដែលអាចសម្រួលបញ្ហានេះ ជាពិសេសស្នើសុំឲ្យអាមេរិកលើកលែងការដំឡើងពន្ធនេះចំពោះសម្ព័ន្ធខ្លួនផង។ ដោយឡែកកាណាដាដែលជាប្រទេសផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមឲ្យអាមេរិកដែរនោះ ក៏ខកចិត្តមិនស្ទើរដែរចំពោះចំណាត់ការគ្មានមូលដ្ឋានរបស់អាមេរិកនេះ ហើយប៉ុន្មានថ្ងៃមុននេះទាំងមន្ត្រីជាន់ខ្ពស់ រួមទាំងនាយករដ្ឋមន្ត្រីកាណាដាផងនាំគ្នាទទូចឲ្យសមាជិកសភាអាមេរិក និងរដ្ឋបាលលោក ត្រាំ ពិចារណាឡើងវិញចំពោះគម្រោងដំឡើងពន្ធនេះដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា Chrystia Freeland  បានសង្កត់ធ្ងន់ថា កាណាដា នឹងបន្តប្រឆាំងនឹងការដាក់ដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក ទោះបីជាកាណាដារួចផុតពីវិធានការដំឡើងពន្ធនេះជាមួយម៉ិកស៊ិកក៏ដោយចុះ។ «ថ្ងៃនេះវាមានជំហានទៅមុខទៀត។ វាកាន់តែលំបាកសម្រាប់ការងាររបស់យើង។ ប៉ុន្មានថ្ងៃមុនយើងបានប្រឹងប្រែងធ្វើការងារជាមួយសមភាគីអាមេរិកដើម្បីធានាថា វាមានការលើកលែងសម្រាប់កាណា។ យើងនឹងបន្តការងារទៀតរហូតដល់ ការបង្កើនពន្ធនាំចូលនេះត្រូវបានដកចេញជាផ្លូវការ និងជាអចិន្ត្រៃយ៍ដែរ»។ ក្រៅពីកាណាដា សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប បារាំងនោះ ក៏ប្រកាសថា ខ្លួនសោកស្តាយដែលអាមេរិកបន្តដំឡើងពន្ធមិនស្តាប់គេស្តាប់ឯងដែរ។  Bruno Le Maire ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង បាននិយាយដោយឥតលាក់លៀមថា ចំណាត់ការរបស់លោក ត្រាំ ជារឿងមិនអាចទទួលយកបានឡើយ ហើយគ្មានអ្នកណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំនេះដែរ។ លោកបានព្រមានបន្ថែមផងដែរថា វិធានការគាំពារនិយមរបស់អាមេរិកនេះបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសហភាពអឺរ៉ុបជាពិសេសក្រុមហ៊ុបារាំងមួយចំនួនផង។ លោកក៏ឆ្លៀតអំពាវនាវឲ្យបណ្តារដ្ឋអឺរ៉ុបចូលរួមចាប់ដៃគ្នាជាធ្លុងមួយដើម្បីឆ្លើយតបនឹងវិធានការអាមេរិក និងទាមទារឲ្យអាមេរិកលើកលែងការអនុវត្តវិធានការនេះចំពោះសហភាពអឺរ៉ុបថែមទៀតផង។ នៅអាស៊ីក្រៅពីចិន គេឃើញសម្ព័ន្ធមិត្តអាមេរិក ជប៉ុនចេញមុខទិតៀនវិធានការមេដឹកនាំអាមេរិកនៅថ្ងៃសុក្រទី ៩ ខែមីនាដែរ។  រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono បានផ្តល់យោបល់ថា ផលប៉ះពាល់ដ៏ធំលើទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោក នឹងកើតឡើងដោយសារវិធានការអាមេរិកនេះ។ មិនខុសពីមេដឹកនាំអឺរ៉ុបខាងលើដែរ មន្ត្រីការទូតជាន់ខ្ពស់រូបអះអាងថា លោកត្រៀមខ្លួនចរចាជាមួយអាមេរិកក្នុងនាមជាដៃគូជិតស្និទ្ធផ្នែកសន្តិសុខ និងពាណិជ្ជកម្មដើម្បីធានាឲ្យមានការលើកលែងចំពោះជប៉ុន៕
បណ្តាសម្ព័ន្ធនិងដៃគូអាមេរិកលើពិភពលោក បានបង្ហាញការបារម្ភ និងខកចិត្តខ្លាំងចំពោះរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលរឹងទទឹងបន្តដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីបរទេស។ គេបារម្ភថា ចំណាត់ការរបស់ត្រាំ នឹងបង្កើតសង្គ្រាមពាណិជ្ជកម្មដែលជាដើមហេតុនៃវិបត្តិសេដ្ឋកិច្ចផង។
    បន្ទាប់ពីជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ក្នុងក្រុងមូស្គូ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានហោះទៅក្រុងកៀវដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្តទៀត។ ទស្សនកិច្ចនោះ ធ្វើឡើង ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន ដែលបានអូសបន្លាយជាច្រើនខែ និងអាចឈានទៅដល់ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនគ្រប់ពេល។    នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំទីក្រុងកៀវ ក្នុងថ្ងៃទី៨ ខែកុម្ភៈ លោក ម៉ាក្រុង បានបញ្ជាក់ពីការធានារបស់លោកពូទីន មិនឱ្យមានការរីកសាយនៃវិបត្តិអ៊ុយក្រែន។   «គាត់ (ពូទីន) នឹងមិនផ្តួចផ្តើមជម្លោះឱ្យរីកធំឡើយ។ ខ្ញុំគិតថាវាជារឿងសំខាន់»។ ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោក ពូទីន ក៏បានអះអាងផងដែរលើការមិនរៀបចំមូលដ្ឋានយោធាអចិន្រៃ្តយ៍នៅបេឡារុស បន្ទាប់ពីសមយុទ្ធយោធានៅទីនោះឡើយ។    ក្នុងន័យនេះ លោក ម៉ាក្រុង បានយល់ថា វាគឺជាឱកាស ក្នុងការរៀបចំកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី និងអាចឈានទៅរកសេចក្តីសម្រេចដោះស្រាយជម្លោះ។ ស្របគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលថា លោកម៉ាក្រុង និងលោកពូទីន មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីមួយឡើយ លើវិបត្តិអ៊ុយក្រែន។   អ្នកតាមដានបញ្ហាអ៊ុយក្រែនមួយចំនួន បានបារម្ភថា យោធារុស្ស៊ីនៅបេឡារុស គឺជាផ្នែកមួយនៃគម្រោងឈ្លានពានលើអ៊ុយក្រែន ដោយសារទីក្រុងកៀវ ស្ថិតនៅតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីបេឡារុស។ ទាក់ទិននឹងការដកទ័ពនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានការពារថា ការដកទ័ពរុស្ស៊ី ចេញពីបេឡារុស សុទ្ធតែស្ថិតក្រោមគម្រោងកន្លងមក។    នៅចំពោះមុខមេដឹកនាំបារាំង លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសាទរចំពោះការធានារបស់លោកពូទីន ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហាញការមិនទុកចិត្តដែរ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោក មិនទុកចិត្តលើពាក្យសម្តីឡើយ លុះត្រាតែមានសកម្មភាពជាក់លាក់ពីរុស្ស៊ី។    ក្នុងទស្សនកិច្ចនោះដែរ លោក ម៉ាក្រុង បានលើកឡើងថា មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន បានឯកភាពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ទីក្រុងមីនស្កិ៍ ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤ ផងដែរ។ មេដឹកនាំបារាំង បានចាត់ទុកការឯកភាពនេះ ជាដំណើរការទៅរកសន្តិភាព និងដំណោះស្រាយនយោបាយប្រកបដោយចីរភាព។    បន្ទាប់ពីជំនួបនៅក្រុងកៀវ លោកម៉ាក្រុង បានបន្តទៅក្រុង បែរឡាំង ទៀត និងបានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និង និងប្រធានាធិបតីប៉ូឡូញ ក្នុងគោលបំណងជជែកពីការរួមគ្នា ក៏ដូចជាបង្ការសង្រ្គាមមិនឱ្យកើតមាននៅអឺរ៉ុបជាថ្មី។ ប្រធានាធិបតីពូទីន ក្នុងជំនួបជាមួយលោកម៉ាក្រុង នៅថ្ងៃទី ៧ ខែកុម្ភៈ បានព្រមានថា អឺរ៉ុប អាចនឹងត្រូវទាញឱ្យធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងប្រើកម្លាំងយោធាដណ្តើមយកដែនដីគ្រីមៀ ឬវាយប្រហារលើកម្លាំងផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន។    សូមបញ្ជាក់ថា ជំនួបមន្រ្តីជាន់ខ្ពស់បារាំង អ៊ុយក្រែន រុស្ស៊ី និងអាល្លឺម៉ង់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ក្រោមទម្រង់ Normandy ដើម្បីបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។ នាជំនួបនៅបារាំងក្រោមទម្រង់ Normandy កន្លងមក អ៊ុយក្រែន និងរុស្ស៊ី ក៏យល់ព្រមអនុវត្តបទឈប់បាញ់ដែលមានចាប់តាំងពីឆ្នាំ២០១៤ មក៕   
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៨ ខែកុម្ភៈ បានបញ្ជាក់ថា វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានធានាមិនឱ្យវិបត្តិអ៊ុយក្រែន រីកសាយកាន់តែធំឡើយ។ យ៉ាងណាមិញ សមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានតបវិញថា លោកមិនទុកចិត្តសម្តីមេដឹកនាំរុស្ស៊ីឡើយ ទាល់តែមានសកម្មភាពជាក់លាក់។
អត្ថបទទាក់ទង   Real បន្ថយចំណាយលើប្រាក់ឈ្នួលកីឡាករជិត៣សែនដុល្លារក្នុង១សប្តាហ៍ ក្រោយ Ronaldo ចាកចេញ   Man City នឹងចំណាយជាង៣លានដុល្លារក្នុង១សប្តាហ៍ សម្រាប់ប្រាក់ឈ្នួលកីឡាករ២២រូប   Man Utd ត្រៀមជាង៣លានដុល្លារលើប្រាក់ឈ្នួលប្រចាំសប្តាហ៍សម្រាប់កីឡាករ២៥រូប    ក្រុមរហស្សនាមតោខៀវបានបញ្ចេញខ្ទង់ចំណាយ ១២៨លានផោន (១៦៥លានដុល្លារ) ដើម្បីនាំចូលកីឡាករ២រូបរួមមាន Jorginho ពី Napoli ក្នុងតម្លៃ ៧៣លានដុល្លារ និង អ្នកចាំទី Kepa Arrizabalaga ក្នុងតម្លៃកំណត់ត្រា ៩២លានដុល្លារពី Athletic Bilbao និងបានខ្ចីជើងខ្សែបម្រើ Mateo Kovacic ពី Real Madrid និង អ្នចាំទី Rob Green ដោយគ្នានតម្លៃផ្ទេរ។ ប៉ុន្តែយ៉ាងណា ពួកគេក៏បានបញ្ចេញកីឡាករខ្លះដែរដូចជាលក់អ្នកចាំទី Thibaut Courtois ទៅឲ្យ Real និង Tiemoué Bakayoko ទៅឲ្យ AC Milan ខ្ចីជើង។   ការនាំចូលកីឡាករបន្ថែមលើកីឡាករដែលមានស្រាប់នោះ Chelsea នឹងត្រូវបង្កើនការចំណាយលើប្រាក់ឈ្នួលកីឡាករសម្រាប់រដូវកាលថ្មីនេះ។   បើតាមការវាយតម្លៃរបស់ Financial Fair Play (FFP) ក្លិបដែលមានមូលដ្ឋាននៅក្នុងឡុងដ៍នឹងចំណាយប្រាក់២២០លានផោន (២៨៤លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ថ្លៃពលកម្មកីឡាករទាំង២៥នាក់នៅរដូវកាលនេះ ដែលកើន១៣លានដុល្លារកាលពីឆ្នាំចាស់ និងស្ថិតនៅចំណាត់ថ្នាក់ទី៤បន្ទាប់ពី Manchester United, Manchester City និង Liverpool ក្នុងនាមក្លិបដែលចំណាយប្រាក់ឈ្នួលច្រើនជាងគេនៅ Premier League។   FFP ក៏បានវាយតម្លៃលើប្រាក់បៀវត្សប្រចាំសប្តាហ៍របស់កីឡាករទាំង២៥រូបផងដែរដោយក្នុងនោះ Chelsea នឹងត្រៀមចំណាយប្រមាណ ៣០៧៦០០០ដុល្លារ។    ក្នុងចំណោមកីឡាករទាំងអស់ ខ្សែបម្រើឆ្នើម Edin Hazard មានប្រាក់ឈ្នួលថ្លៃជាងគេដោយទទួលបាន ២០០០០០ផោន (២៥៨០០០ដុល្លារអាមេរិក) ក្នុង១សប្តាហ៍។   ខាងក្រោមនេះជាតារាងថ្លៃឈ្នួលកីឡាករទាំង២៥រូបរបស់ Chelsea សម្រាប់រដូវកាល ២០១៨-២០១៩នេះ៖
ក្លិប Chelsea នៅរដូវកាល ២០១៨-២០១៩ បានផ្លាស់ប្តូរអ្នកចាត់ការថ្មី Maurizio Sarri ជំនួស លោក Antonio Conte ដែលធ្វើមិនបានល្អកាលពីរដូវកាលមុន និងបានទិញចូលកីឡាករមួយចំនួនថែមទៀត បើទោះពួកគេមានសមាសភាពកីឡាករល្អៗនិងមានតម្លៃខ្លួនថ្លៃរួចស្រេចទៅហើយនោះ។
  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន GCC កម្មវិធីផ្ដល់ជូនអតិថិជននូវសេវាថែទាំនេះ គឺជាកម្មវិធីដំបូងគេនៅកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍  ទៅលើអតិថិជន សម្រាប់សេវាកម្មដ៏ល្អបំផុតរបស់ខ្លួន ។   នៅក្នុងសន្និសីទសារព័ត៌មាន  កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២១  នៅការិយាល័យលក់បុរីណាឌីផ្លូវជាតិលេខ៦អា លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរី ណាឌី GC Empire និង  GC Realty បានថ្លែង ថា  ដើម្បីសម្រួលដល់ការរស់នៅ  និងការរស់នៅប្រកបដោយគុណភាព របស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរីរបស់ខ្លួន ។  អ្នកទិញបុរីណាឌីទាំងអស់  នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរ  ព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរទាំងអស់  និងអត្រាការប្រាក់ពិសេស  នៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។ មានសេវាកម្មសរុបចំនួន ១២ ដែលត្រូវបានផ្សារភ្ជាប់  ជាមួយនឹងណាឌីឃែរ  ដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋាន  ដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ ម៉ោង  និងសេវាកម្មបន្ថែម ដូចជាសេវាថែទាំនិងជួសជុលបន្ទាន់ ២៤ ម៉ោង សេវាកម្មជួយរើចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន  សេវាកម្មគ្រូបង្ហាត់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង  និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្ត ជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និង ការជួយផ្គត់ផ្គង់គ្រឿងទេស ដល់គេហដ្ឋាន។   លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរ នឹងផ្ដល់ជូនដោយមិនគិតថ្លៃ  ជូនអតិថិជន ហើយសេវាកម្មមួយចំនួនទៀត  តម្រូវឱ្យមានការបង់ថ្លៃចំណាយ ព្រោះសេវាកម្មខ្លះ  ក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅ  ដើម្បីផ្ដល់ជូនអតិថិជនផងដែរ ហើយសេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរ នោះគឺខាងណាឌីឃែរនឹង តម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។    លោកអេរិច ឆុង បានឱ្យដឹងទៀតថា បុរីណាឌី  ត្រូវបានអភិវឌ្ឍន៍ឡើង  ដើម្បីការរស់នៅប្រកបដោយគុណភាពនៃជីវិត ដោយអតិថិជនដែលមកដល់ក្នុងបុរីរបស់យើង  នឹងទទួលបាននូវអ្វីដែលប្លែក មានខ្យល់អាកាសបរិសុទ្ធ  សម្បូរទៅដោយដើមឈើ ផ្កាចម្រុះពណ៌ និងក្លិន មានអាងហែលទឹក មានកន្លែងកម្សាន្តសម្រាប់កុមារ ។ អ្វីដែលពិសេសអ្នករស់នៅក្នុងបុរី  ចង់ទៅផ្សារទំនើបអ៊ីអន១ ក៏មានរថយន្តជូនទៅ  និងមក  ដោយមិនគិតថ្លៃសេវាទៀតផង ។    លោកបន្ថែមថា  បច្ចុប្បន្នននេះ ក្រុមហ៊ុនបាន  និងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧,៥ហិកតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិកតា នៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់  សម្បូរទៅដោយសំណង់លំនៅឋាន មានគម្រោងធំៗ ដូចជាទីក្រុងរណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោល សួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ ។    លោកបញ្ជាក់ថា បើទោះបីកម្ពុជា បានជួបនឹងវិបត្តិជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ ។ លោកថា៖« ក្នុងរដូវកាលកូវីដ១៩នេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញ  ព្រោះពួកគាត់អាចមានឱកាសក្នុងការចរចា  យកលក្ខខ័ណ្ឌដែលពួកគាត់ចង់បាន ហើយតម្លៃសមរម្យផងដែរ » ។    នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ណាឌីឃែរក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែកក់ផ្ទះភ្លាមក្នុងតម្លៃ ជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន ។ ដំណើរកម្សាន្តនេះ នឹងធ្វើឡើងបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមធ្វើដំណើរកម្សាន្តឡើងវិញ។   សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖ - Borey Nadi by GC City : https://www.facebook.com/NADIBYGCC   - លេខទូរស័ព្ទ និងតេឡេក្រាម : +85596 606 6688  
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំណាឌីឃែរ  សម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ។ កម្មវិធីនេះ  បង្កើតឡើងក្នុងឱកាសគម្រប់ខួប៥ឆ្នាំ  របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។ 
  ជាច្រើនថ្ងៃក្រោយកិច្ចចរចាផ្ទៃក្នុង សមាជិក EU ទាំង២៧ប្រទេស បានសម្រេចបង្កើតបញ្ជីឈ្មោះប្រទេសដែលស្ថានភាព COVID-19 ពួកគេ ត្រូវបានចាត់ទុកថាមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការអនុញ្ញាតឲ្យប្រជាជនពួកគេចូលប្លុកនេះបានវិញ។ សេចក្តីសម្រេចនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី៣០ ខែមិថុនា។    ក្នុងបញ្ជីចុះផ្សាយលើវេបសាយផ្លូវការរបស់សហភាពអឺរ៉ុប ប្រទេសទាំងនោះមាន អាល់ហ្សេរី អូស្ត្រាលី កាណាដា ជប៉ុន ហ្ស៊កហ្ស៊ី ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី(Serbia) កូរ៉េខាងត្បូង ថៃ ទុយនីស៊ី និងអ៊ុយរូហ្កាយ ។ ដោយឡែក អ្នកដំណើរមកពីចិន នឹងត្រូវអនុញ្ញាតឲ្យចូលទឹកដី EU ក្រោមលក្ខខណ្ឌថា រដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមបើកព្រំដែនទទួលប្រជាជន EU ដូចគ្នា។   ការដកបម្រាមលើការធ្វើដំណើរឆ្លងព្រំដែនពីខាងក្រៅនេះ នឹងត្រូវត្រួតពិនិត្យ២សប្តាហ៍ម្ដង។ ហើយការអនុម័តនេះដែរ មានគោលដៅដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍របស់ទ្វីបមួយនេះ ដែលរងគ្រោះខ្លាំងដោយបម្រាមលើការធ្វើដំណើរមិនចាំបាច់ ដែលបានដាក់ចេញតាំងពីពាក់កណ្ដាលខែមីនាមក។    ស្ថានភាព COVID-19 ក្នុងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប គឺមានលក្ខណៈល្អប្រសើរច្រើន ហើយរដ្ឋាភិបាលជាច្រើនក្នុងតំបន់នេះ ចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិត COVID-19 ក្នុងគោលដៅជួយស្រោចស្រង់សេដ្ឋកិច្ចដែលប្រឈមវិបត្តិ។    យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅតែបន្តជាចំណុចផ្ទុះរាលដាល COVID-19 ខ្លាំង ជាពិសេសក្នុងរដ្ឋភាគខាងត្បូងនិងខាងលិច។ ប្រទេសនេះ នាំមុខពិភពលោកជាមួយករណីស្លាប់១២៦ ០០០នាក់ និងករណីឆ្លង២,៥លាននាក់។    គិតត្រឹមថ្ងៃទី១ ខែកក្កដា ករណីឆ្លង COVID-19 សរុបឡើងដល់១០លានករណី និងករណីស្លាប់មាន ៥១៣ ៩១៣នាក់។ ជាមួយករណីឆ្លងនិងស្លាប់មិនថមថយបែបនេះ អង្គការសុខភាពពិភពលោក បានព្រមានថា ជំងឺ COVID-19 នៅផ្លូវវែងឆ្ងាយណាស់ពីការរលាយបាត់ពីភពផែនដី៕     
សហភាពអឺរ៉ុប (EU) បានយល់ព្រមបើកព្រំដែនឡើងវិញជាមួយប្រទេសចំនួន១៥ ក្នុងនោះមានចិន តែគ្មានសហរដ្ឋអាមេរិក។ យ៉ាងណា រដ្ឋាភិបាលចិន ត្រូវអនុវត្តតាមលក្ខខណ្ឌជាមួយ EU ។ ចំណែក ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេស ថៃ ប៉ុណ្ណោះ ដែលស្ថិតក្នុងបញ្ជីឈ្មោះនេះ។
Raid Amazones ឈានដល់ថ្ងៃចុងក្រោយនៃការប្រកួតប្រជែង នាថ្ងៃទី២០ ខែមីនា នាទឹកដីអង្គរ។ កីឡាការិនីចំនួន ២៧៦នាក់ បានរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ១០គីឡូម៉ែត្រ បិទបញ្ចប់បេសកកម្មដ៏អស្ចារ្យ លាយឡំដោយក្តីរំភើប រីករាយ ស្រក់ទឹកភ្នែក រួមទាំងចំណេះដឹងផ្នែកវប្បធម៍ដ៏មហាសាល។   កីឡាការិនីខ្មែរ ៤រូប រួមមានអ្នកនាង កល្យាណ, ម៉ារីណា, សិន្ធារី និងកល្យាណី ចំណោមបេក្ខនារីទាំង ២៧៦ បានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ និងពន្យល់អំពីវប្បធម៍ ប្រវត្តិសាស្ត្រ ជីវភាពរស់របស់ពលរដ្ឋ ទេសភាពតំបន់អង្គរ ទៅកាន់បេក្ខនារីអឹរ៉ុប ភាគច្រើនជនជាតិដែលតែងតែមានចម្ងល់ ហើយសួរសំដៅទៅកីឡាការីនីទាំងបួនរូប។    គួរបញ្ជាក់ថា កីឡាការិនីទាំង ៤រូប ធ្វើបានសម្រេចបេសកកម្មរយៈពេល ៦ថ្ងៃ រត់ចម្ងាយ ១៥គីឡូម៉ែត្រ, ចែវទូកកានូ, ជិះកង់ និងរត់, ស្វែងរកកំណប់, ជិះកង់ភ្នំ និងរត់ចម្ងាយ ១០គីឡូម៉ែត្រ បិទបញ្ចប់នាថ្ងៃទី២០ ខែមីនា របស់កីឡាបែបទេសចរណ៍ ដកស្រង់សមត្ថភាព ស្វែងយល់ពីវប្បធម៍ Raid Amazones។    ដោយឡែកកីឡាការិនីបារាំង Marie, Isabelle, Armelle, Maryline បានសរសើរយ៉ាងខ្លាំងពីភាពស្រស់ស្អាតទេសភាពតំបន់អង្គរ របស់ប្រទេសកម្ពុជា ថែមទៀត។   កីឡាការិនីអឺរ៉ុប ភាគច្រើនជនជាតិបារាំង កោតសរសើរសម្រស់ដ៏អស្ចារ្យនៃទេសភាពក្នុងទឹកដីតំបន់អង្គរ ប្រទេសកម្ពុជា ប្រៀបបានបង្កើតឡើងដោយវេទមន្តអ្វីមួយ ធ្វើឱ្យពួកគេរំភើបទប់ចិត្តមិនរួច។     ស្នាមញញឺមប្រជាជនខ្មែរ បានក្លាយជាភាពទាក់ទាញខ្លាំងបំផុតមួយ ទន្ទឹមនឹងទេសភាពភូមិអ្នកស្រុក វាលស្រែចម្ការ គោក្របី ក្មេងចាស់ប្រុសស្រី លើកដៃបក់ទៅមកស្វាគមន៍ គួបផ្សំនឹងការស្រែហ៊ោលើកទឹកចិត្ត ដល់កីឡាការិនី Raid Amazones ទាំង ២៧៦រូប អំឡុងពេលបំពេញបសសកម្ម ធ្វើតេស្តលើសមត្ថភាព សិក្សាពីជីវភាព ស្វែងយល់ពីចំណេះដឹងនានា ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក។   ពាក្យថាប្រៀបបានទៅនឹងវេទមន្ត (Magic) ភាពស្រស់ស្អាត រួសរាយរាក់ទាក់ និងប្រាង្គប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា តែងត្រូវបានលេចឮចេញពីមាត់របស់កីឡាការិនី Raid Amazones ទាំងអស់រូបនេះ៕
សៀមរាប៖ ស្រ្តីខ្មែរ ៤រូប បានចូលរួមចំណែកយ៉ាងធំ ក្នុងការជួយពន្យល់ និងផ្សព្វផ្សាយ អំពីវប្បធម៍ ប្រវត្តិសាស្ត្រទឹកដីអង្គរ ទៅកាន់បេក្ខនារីអឺរ៉ុបរបស់កម្មវិធីកីឡាលំដាប់ពិភពលោក Raid Amazones អំឡុងការប្រកួតរយៈពេល ៦ថ្ងៃ នាតំបន់អង្គរ។
ការសិក្សារបស់ Save the Children បានបង្ហាញឲ្យឃើញថា សិង្ហបុរី និងស្លូវេនី ផ្តល់ដល់កុមារនូវសិទ្ធិជាមូលដ្ឋានក្នុងអាត្រាខ្ពស់ជាងគេ ដោយបានរហូតដល់៩៨៧ពិន្ទុ។ អឺរ៉ុបខាងលិចចំនួន៧ប្រទេសស្ថិតនៅក្នុងចំណោម Top 10 ដោយបានពិន្ទុខ្ពស់លើសេវាកម្មសុខាភិបាល វិស័យអប់រំ និងកិច្ចគាំពារកុមារ។ ប្រទេសដែលញាំញីដោយសង្គ្រាម រួមមាន នីហ្សេ ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាត និងស៊ូដង់ខាងត្បូងជាដើមនោះ មិនបានផ្តល់ភាពកក់ក្តៅសម្រាប់កុមារនោះឡើយ។ សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលមានសេដ្ឋកិច្ច កម្លាំងយោធា និងបច្ចេកវិទ្យារឹងមាំនោះ ស្ថិតនៅលេខរៀងទី៣៦ ទី៣៧ និងទី៤០ ។ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១១៩ក្នុងចំណោម១៧៥ប្រទេស ដោយកុមារមានស្ថានភាពប្រហាក់ប្រហែលនឹងប្រទេសបូលីវី រវ៉ាន់ដា កូឡុំប៊ី ហ្គាណា អែលសាវ៉ាឌ័រ និងសាធារណរដ្ឋដូមីនិក ជាដើម។ នេះបើតាមរបាយការណ៍របស់ Save the Chidren ដោយបញ្ជាក់ថា ស្ថានភាពកុមារី នៅតែរងនូវការរើសអើងពីសង្គម។ ចំណាត់ថ្នាក់ End of the Childhood Index ខ្ពស់ជាង 10៖ ១. សិង្ហបុរី ២. ស្លូវេនី ៣. ន័រវេស ៣. ស៊ុយអែត ៥. ហ្វាំងឡង់ ៦. អៀរឡង់ ៦. ហូឡង់ ៨. អ៊ីស្លង់ ៨. អ៊ីតាលី ៨. កូរ៉េខាងត្បូង ចំណាត់ថ្នាក់ End of the Childhood Index ទាបជាងគេចំនួន១០៖ ១. នីហ្សេ ២. ម៉ាលី ៣. សាធារណរដ្ឋអាហ្វ្រិកកណ្តាល ៤. ឆាត ៥. ស៊ូដង់ខាងត្បូង ៦. សូម៉ាលី ៧. នីហ្សេរីយ៉ា ៨. ហ្គីណេ ៩. សេរ៉ាឡេអូន ១០. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
អង្គការ Save the Children បានចេញរបាយការណ៍លើកទីពីររបស់ខ្លួនស្តីពីស្ថានភាពកុមារនៅប្រទេសចំនួន១៧៥លើពិភពលោក។ របាយការណ៍ដែលមានឈ្មោះថា End of the Childhood Index បានដាក់ពិន្ទុដោយផ្អែកលើសូចនាករ (Indicator) ដែលពាក់ព័ន្ធនឹងសុខភាពកុមារ ការអប់រំ ពលកម្ម អាពាហ៍ពិពាហ៍ កំណើតទារក និងអំពើហិង្សាជាដើម។
ប្រញាប់ឡើង! កម្មវិធីប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំ ផ្តល់ជូនដូចជា៖ ការបញ្ចុះតម្លៃយ៉ាងពិសេសមិនធ្លាប់មាន គឺទិញ 1 ថែម 1, ទិញទូទឹកកក ថែមម៉ាស៊ីនបោកខោអាវ, ទិញម៉ាស៊ីនបោកខោអាវ ថែមជូនម៉ាស៊ីនបូមធូលី ឬថែមជូនម៉ាស៊ីនដុតអគ្គិសនី (Microwave), ទិញទូរទស្សន៍ទទួលបានការបញ្ចុះតម្លៃ ចាប់ពី $25 រហូតដល់ $750 ភ្លាមៗ,ទិញម៉ាស៊ីនត្រជាក់ ថែមជូនសេវាដំឡើង និងជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃ។ ថែមនោះថែម! ថែមជូនអស់ស្ទះ! ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ជិតចូលមកដល់ទៀត។ ប្រសិនទិញកាដូ ជូនអ្នកមានគុណនៅស្រុកកំណើត ដឹងតែគាត់សប្បាយចិត្តតែម្តង។ អ៊ីចឹងកុំអល់អែកទៀត ព្រោះឱកាសដ៏មហាអស្ចារ្យនេះកម្រមានខ្លាំងណាស់។ មានតែម្តងគត់ក្នុង 1 ឆ្នាំ។ ដូច្នេះសូមអញ្ជើញមកទទួលយកកម្មវិធីប្រូម៉ូសិនពិសេសដ៏អស្ចារ្យប្រចាំឆ្នាំ របស់ក្រុមហ៊ុន សាមសុង សម្រាប់បរិក្ខារអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋាន ដ៏ទំនើប ទាន់សម័យ យ៉ាងច្រើនសម្បូរបែប ដោយរីករាយទាំងអស់គ្នាណា។ ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះ ក៏ដូចជាការរីករាយជួបជុំនារដូវភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន សាមសុង ក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អគ្រប់ក្រុមគ្រួសារ ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រគ្រប់ផលិតផល សាមសុង។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232 ៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៖  មហាប្រូម៉ូសិនយក្សប្រចាំឆ្នាំ ទិញភ្លាម ថែមភ្លាម  ពីសាមសុង នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះអតិថិជនទាំងអស់ កុំឱ្យឱកាសដ៏មហាអស្ចារ្យនេះ កន្លងផុតទៅឱ្យសោះ។ មិនងាយរកបានទេ ទិញ 1 ថែម 1 ចំណាយកាន់តែតិច តែចំណេញមកវិញ មហាសែនច្រើន។
  ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុង Hiroshima ជប៉ុន ដែលកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ៧ ត្រូវបានរៀបចំឡើង លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធ Bretton Woods គឺបង្ហាញពីទំនាក់ទំនងនៅក្នុងឆ្នាំ ១៩៤៥ប៉ុណ្ណោះ ហើយវាចាំបាច់ ត្រូវកែលម្អ។    ប្រព័ន្ធ Bretton Woods ជាការគ្រប់គ្រងលើហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតវិធានសម្រាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៅក្នុងចំណោមប្រទេសដូចជាអាម៉េរិក កាណាដា អឺរ៉ុបខាងលិច អូស្រ្តាលី និងជប៉ុនជាដើម។    «ប្រព័ន្ធហិរញ្ញវត្ថុសកល គឺហួសសម័យហើយ ដែលដំណើរការមិនសមស្រប និងមិនត្រឹមត្រូវ»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងពេលមានបញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធ Bretton Woods បរាជ័យក្នុងការបំពេញមុខងាររបស់ខ្លួន។    សូមបញ្ជាក់ថា រុស្ស៊ី ជាសមាជិកអចិន្រ្តៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខ និងមានសិទ្ធិវេតូលើសេចក្តីសម្រេចផ្សេងៗ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន៕   
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២១ ខែឧសភា បានលើកឡើងថា វាដល់ពេលហើយ ក្នុងការធ្វើកំណែទម្រង់លើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងប្រព័ន្ធ Bretton Woods ឱ្យស្របនឹងបរិបទក្នុងពេលបច្ចុប្បន្ន។
  ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ពិសេសស្តីពីស្ថានភាពជំងឺកូវីដ១៩ ចេញពីគេហដ្ឋានតាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ត្រឹមត្រូវហើយ! បន្ទាប់ពីការឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួសនាយករដ្ឋមន្ត្រី ចូលរួមប្រជុំអាស៊ាន ត្រូវបានសារព័ត៌មានខ្លះថា (អូន ព័ន្ធមុនីរ័ត្ន) ជាបេក្ខជននាយករដ្ឋមន្ត្រី ដ៏មានសក្ដានុពល។ អ្នកឯងនិយាយត្រឹមត្រូវ។ នៅកម្ពុជា ក្នុងគណបក្សប្រជាជន អ្នកឯងត្រូវយល់ឲ្យច្បាស់ពីរបៀបរៀបចំរបស់គេ។ គេរៀបចំ(កម្លាំងនយោបាយស្នូល)៣ខ្សែត្រៀម និង៤ខ្សែត្រៀមឯណោះ»។ សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖   សម្ដេច ហ៊ុន សែន ក៏បានលើកពីមូលហេតុដែលសម្ដេច ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន តំណាងនាយករដ្ឋមន្ត្រី ចូលប្រជុំអាស៊ាន កាលពីថ្ងៃទី១២ ដល់១៥ វិច្ឆិកា ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក និងមិនចង់ឲ្យអ្នកដទៃផ្សេងទៀត ដែលចូលប្រជុំជាមួយខ្លួន ត្រូវនៅដោយឡែកដែរ។ ម្យ៉ាងវិញទៀត សម្ដេច ក៏ទំនងមើលឃើញពីសមត្ថភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ដែរ។   បើតាមសម្ដេច ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន គឺមនុស្សម្នាក់ ដែលសម្ដេច បានបណ្ដុះបណ្ដាលជាយូរមកហើយ មុននឹងក្លាយជាឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ។ «យើងបណ្ដុះបណ្ដាល អូន ព័ន្ធមុនី តាំងពីធ្វើលេខាខ្ញុំផ្ទាល់ រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន តើនោះជាសារអ្វីទៅ? សូមជម្រាបជូនឲ្យច្បាស់នូវការរៀបចំ(កម្លាំងនយោបាយស្នូល)។កុំមួយថ្ងៃៗ (រិះគន់ខ្ញុំ) ត្រៀមតែផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។   ឆ្លើយតបនឹងការផ្ទេរអំណាចឲ្យកូនប្រុសច្បងខ្លួននេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជួរគណបក្សប្រជាជន មានបណ្ឌិត និងធនធានមនុស្សសម្បូរបែប ដែលមានសមត្ថភាពច្រើនណាស់ ដោយមិនមែនមានតែកូនប្រុសខ្លួនលោក ហ៊ុន ម៉ាណែត ឡើយ។ «អ្នកឯងនិយាយត្រូវ (អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជននាយករដ្ឋមន្ត្រី ) ខ្ញុំOkay (យល់ស្រប)ជាមួយអ្នកឯង។( អូន ព័ន្ធមុនីរ័ត្ន) ស្ថិតក្នុងមនុស្សប៉ុន្មាននាក់ ក្នុងចំណោមបេក្ខជន(នាយករដ្ឋមន្ត្រី )ផ្សេងទៀត»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ ប្រវត្តិលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖  ២០១៨ ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ២០១៦ - ២០១៨ ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ២០១៣ - បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ២០០២ - បច្ចុប្បន្នប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាន់ខ្ពស់ (SNEC) ២០០៣ - ២០១៣រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៩៩៨ - ២០១៣ទីប្រឹក្សាសេដ្ឋកិច្ចនាយករដ្ឋមន្ត្រី ១៩៩៩ - ២០១៣សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារជាតិនៃកម្ពុជា ១៩៩៩ - ២០០៣ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មានឋានៈស្មើរដ្ឋលេខាធិការ) ១៩៩៦ - ១៩៩៩ អ្នករៀបចំគោលនយោបាយនិងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៩៩៦ - ១៩៩៩ នាយកខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១៩៩៤ - ១៩៩៦ ទីប្រឹក្សាទេសរដ្ឋមន្ត្រីទទួលបន្ទុកស្តារនីតិសម្បទានិងអភិវឌ្ឍន៍និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៩៩៣ - ១៩៩៤ ជំនួយការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ការសិក្សា៖ ខែមេសា ឆ្នាំ ២០១៨ អគ្គបណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ១៩៩០-១៩៩៣ បណ្ឌិតទស្សនវិជ្ជា (បណ្ឌិត) វិទ្យាសាស្ត្រសង្គមនិងនយោបាយ នៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ ១៩៩១-១៩៩២ សញ្ញាប័ត្រផ្នែកធុរកិច្ចអន្តរជាតិសាលាពាណិជ្ជកម្មម៉ូស្គូ, បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី ១៩៨៤-១៩៩០ អនុបណ្ឌិតសិល្បៈ វិទ្យាសាស្ត្រសង្គម និងនយោបាយ នៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ    
ភ្នំពេញ៖ នៅពេលដែលមជ្ឈដ្ឋានមួយចំនួនកំពុងដាក់ការសង្ស័យថា កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត នៅថ្ងៃទី១៥ខែធ្នូនេះ សម្តេច ហ៊ុន សែន បានព្រលយឈ្មោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថែមមួយទៀត។ សម្តេច ហ៊ុន សែន បានឆ្លើយតបស្របនឹងអត្ថបទសារព័ត៌មានបរទេសមួយដែលនិយាយអំពីលទ្ធភាពនៃអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន។
  «សម្តេច ហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់ចិន ហើយកម្ពុជា និងចិន គឺជាបងប្អូននឹងគ្នា»។ នេះជាការលើកឡើងរបសលោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញទៅចូលរួមពិព័រណ៌អន្តរជាតិណាននីងលើកទី១៤។   តាមការផ្សាយពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន លោក ចាង កាវលី រីករាយចំពោះកិច្ចសហប្រតិបត្តិកន្លងមករបស់ប្រទេសទាំងពីរ ហើយលោកសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីឲ្យបានច្រើន។   ក្រៅពីការលើកឡើងពីកិច្ចសហប្រតិបត្តិការជាវិជ្ជមាននានា ភាគីចិនអះអាងថា ខ្លួនតែងតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ គ្រប់ពេលវេលា។   នាឱកាសនោះ លោក ចាង បានជម្រាប សម្តេច ហ៊ុន សែន ថាបើកម្ពុជាត្រូវការអ្វីអោយមិត្តចិនជួយ គឺសូមប្រាប់ មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ នៅឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេសកិត្តិយសក្នុងការរៀបចំពិព័រណ៍ចិនអាស៊ាន ដែលចិនត្រៀមលក្ខណៈរៀបចំឲ្យបានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយចិនគឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី៕  
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីចូលរួមពិធីតាំងពិព័រណ៌អន្តរជាតិណាននីងលើកទី១៤។ នារសៀលថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កាវលី (Zhang Gaoli) នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្តរជាតិណាននីង (NICEC)។ ភាគីចិន បានតាំងចិត្តបន្តជួយកម្ពុជាក្នុងនាមជាមិត្ត និងបងប្អូនល្អ។
  ឈ្មោះបច្ចុប្បន្នរបស់ភូមិអូទ្រីសនេះ គឺហៅថា «Fucking» ដែលអ្នកជំនាញប្រវតិ្តសាស្រ្តមួយចំនួន អះអាងថា ត្រូវបានដាក់តាំងពីសតវត្សរ៍ទី១១មកម្ល៉េះ។ ពាក្យ «Fucking» គឺជាពាក្យអាសគ្រាម ដែលចាត់ទុកជាពាក្យអសីលធម៌ មិនសមនឹងនិយាយ ឬប្រើឡើយ។   ដោយធុញទ្រាន់នឹងការចំអកលើបណ្ដាញសង្គម ភូមិដែលមានប្រជាជនប្រមាណ១០០នាក់នេះ ហើយមានទីតាំងចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានី វីយែន នេះ នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា «Fugging» ចាប់ពីខែមករាឆ្នាំ២០២១ តទៅ។    ភ្ញៀវទេសចរដែលនិយាយភាសាអង់គ្លេសកាន់តែច្រើន បានធ្វើដំណើរទៅកាន់ភូមិនេះ ដើម្បីថតរូបនៅក្បែរស្លាកឈ្មោះភូមិ «Fucking» នេះ ហើយបង្ហោះបែបចំអកលើបណ្ដាញសង្គម។ អ្នកខ្លះ ថែមទាំងលួចស្លាកឈ្មោះភូមិនេះទៀតផង ដែលក្រោយមកអាជ្ញាធរភូមិនេះ បានចាក់ស៊ីម៉ង់កាន់តែក្រាស់ដើម្បីបង្ការចោរលួច នៅពេលដាក់បង្គោលស្លាកឈ្មោះឡើងវិញ។    ទីបំផុត អ្នកភូមិភាគច្រើន បានរួមគ្នាសម្រេចថា ពួកគេឆ្អែតឆ្អន់នឹងការចំអកនេះហើយ។ «ខ្ញុំអាចបញ្ជាក់ថា ភូមិនេះត្រូវផ្លាស់ប្តូរឈ្មោះហើយ»។ អ្នកស្រី Andrea Holzner អភិបាលក្រុង Tarsdorf ដែលគ្រប់គ្រងភូមិនេះ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ មុននឹងបន្ថែមថា អ្នកស្រី អត់ចង់អ្វីច្រើនអំពីរឿងនេះទេ ហើយអ្នកស្រីក៏ធុញទ្រាន់នឹងការលេងសើចរបស់ពួកប្រព័ន្ធផ្សព្វផ្សាយផងដែរ។    សូមបញ្ជាក់ថា ភូមិអូទ្រីសមួយនេះ ចាប់ផ្ដើមមានមនុស្សរស់នៅតាំងពីឆ្នាំ១០៧០មកម្ល៉េះ តែអ្នកភូមិចាស់ទុំធ្លាប់លើកឡើងថា បុរសម្នាក់ឈ្មោហថា «Focko» គឺជាអ្នករកភូមិនេះឃើញ។ ទំនងជាយកឈ្មោះតាមបុរសដែលរកឃើញនេះ ផែនទីដែលមានអាយុកាលពីឆ្នាំ១៨២៥ បានប្រកបភូមិនេះថា«Fuking» ហើយក្លាយទៅជា «Fucking» នាពេលបច្ចុប្បន្ន៕  
ពលរដ្ឋរបស់ភូមិអូទ្រីសមួយ នឹងចាប់ផ្ដើមឆ្នាំថ្មី ជាមួយឈ្មោះថ្មី ក្រោយហត់នឿយជាមួយការយកឈ្មោះភូមិពួកគេទៅលេងសើចលើបណ្ដាញសង្គម។ ឈ្មោះថ្មីរបស់ភូមិនេះ គឺហៅថា «Fugging»។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នាពេលប្រកួត។ ថតដោយ ប៉ាន់ បូនី ក្រុមជម្រើសជាតិកម្ពុជាបានចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមជម្រើសជាតិហុងកុង បន្ទាប់ពីពួកគេបញ្ចប់លទ្ធផលស្មើ ១-១ នាជំនួបជើងទី១ក្នុងវគ្គជម្រុះ FIFA World Cup 2022 កាលពីយប់ថ្ងៃទី៥ កញ្ញា នៅពហុកីឡដ្ឋានជាតិ។ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៤៥,០០០នាក់ ខ្សែប្រយុទ្ធ កែវ សុខផេង បានរកបាល់គ្រាប់តាមស្មើសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្រោយខ្សែបម្រើ Chun Lok Tan រកគ្រាប់បាល់នាំមុខ ១-០ នៅនាទីទី១៦។ អត្ថបទទាក់ទង   ជម្រុះ World Cup៖ កម្ពុជា និង ហុងកុង បាន១ពិន្ទុ ក្រោយលទ្ធផលស្មើ ១-១ លោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង នាសន្និសីទសារព័ត៌មាន។ ថតដោយ FFC ទោះបីទទួលបាន១ពិន្ទុពីជំនួបក្រៅដីក៏ដោយ តែគ្រូបង្វឹកក្រុមហុងកុងលោក Mixu Paatelainen មិនពេញចិត្តជាមួយលទ្ធផលនេះឡើយ។ អ្វីដែលធ្វើឲ្យគ្រូបង្វឹករូបនេះមិនពេញចិត្ត ដោយសារលទ្ធផលនេះខុសពីក្តីរំពឹងរបស់លោក ដែលសង្ឃឹមទទួលបាន៣ពិន្ទុពីការប្រកួតនេះ។  គ្រូបង្វឹករូបនេះ បានបង្ហាញអារម្មណ៍បែបនេះថា៖«ពួកយើងមិនពេញចិត្តជាមួយលទ្ធផលនេះទេ ព្រោះយើងគិតថា នឹងទទួលបាន៣ពិន្ទុ។ ប៉ុន្តែយើងដឹងហើយថា បាល់ទាត់មិនងាយស្រួលដូចយើងគិតនោះទេ»។ កត្តា ដែលធ្វើឲ្យហុងកុងមិនអាចទទួលបាន៣ពិន្ទុ ដោយសារក្រុមជម្រើសជាតិកម្ពុជាសម្បូរកីឡាករមានល្បឿនលឿនច្រើន ដែលបង្កការលំបាកដល់ហុងកុងក្នុងការបង្កើតឱកាសមាស។ នេះជាការយល់ឃើញរបស់លោក Mixu Paatelainen ហើយលោកឆ្លៀតសរសើរក្រុមជម្រើសជាតិកម្ពុជាថា៖«កម្ពុជាជាក្រុម ដែលមានការអភិវឌ្ឍលឿនជាងអ្វីដែលខ្ញុំបានគិត ដែលជាហេតុធ្វើឲ្យការប្រកួតនេះមានភាពទាក់ទាញខ្លាំង»។ មិនខុសគ្នាពីគ្រូបង្វឹកហុងកុងនោះទេ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas ក៏បានបង្ហាញការមិនពេញចិត្តជាមួយលទ្ធផលនេះផងដែរ ដោយលោករំពឹងថា កម្ពុជានឹងទទួលបាន៣ពិន្ទុពីការប្រកួតជើងទី១ក្នុងដីរបស់ខ្លួន។ តែយ៉ាងណាលទ្ធផលស្មើ ១-១ ជាមួយហុងកុងលើកដំបូង វាមិនអាក្រក់សម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញ វាជាលទ្ធផលមួយដ៏ល្អ សម្រាប់វិស័យកីឡាបាល់ទាត់ និងអ្នកប្រជាពលរដ្ឋកម្ពុជា។ «យើងមិនពេញចិត្តជាមួយលទ្ធផលនេះទេ តែយើងក៏មិនខកចិត្តនោះដែរ។ យើងបានធ្វើការជាមួយកីឡាករបានមួយឆ្នាំហើយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយវាជាមូលដ្ឋានគ្រឺះដែលយើងចង់លេង»។ លោក Felix Dalmas លើកឡើងបែបនេះក្នុងសន្និទសារព័ត៌មានក្រោយការប្រកួតនៅថ្ងៃទី៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។ សម្រាប់គ្រូបង្វឹកអាហ្សង់ទីនរូបនេះ អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា គួរតែរីករាយ និងមានមោទកភាពចំពោះលទ្ធផលនេះ។ ព្រោះវាកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ ដែលបានបង្ហាញឆន្ទៈ ទំនុកចិត្ត និងលេងសហការជាក្រុមបានយ៉ាងល្អនៅលើទីលាន។ សម្រាប់ជំនួបបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាត្រូវតទល់ជាមួយក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃទី១០ កញ្ញា នាពហុកីឡដ្ឋានជាតិ៕       ក្រុមកីឡាករជម្រើសហុងកុង មុនពេលប្រកួត។ ថតដោយ ប៉ាន់ បូនី
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងហុងកុង ហាក់មិនពេញចិត្តជាមួយលទ្ធផលស្មើ ១-១ ជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបវគ្គជម្រុះ FIFA World Cup 2022 នៅពហុកីឡដ្ឋានជាតិ។ តែយ៉ាងណាគ្រូបង្វឹកហុងកុងសរសើរថា កម្ពុជាជាក្រុមមានការអភិវឌ្ឍលឿន និងសម្បូរកីឡាករមានល្បឿនលឿន។ ជាមួយគ្នានេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បង្ហាញការមិនពេញចិត្តចំពោះលទ្ធផលនេះផងដែរ។
  ជាមួយនឹងការរៀបរាប់ អំពីជំហរ និងវិធានការសំខាន់៥ចំណុច ដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្តរជាតិ រដ្ឋាភិបាល បានលើកឡើងពីដំណើរការដ៏រលូននៃការបោះឆ្នោតនីតិកាលទី៦ កាលពីខែកក្កដា កន្លងមក ដោយអ្នកចេញទៅបោះឆ្នោត ៨៣,០២ភាគរយ។   អ្វីដែលគួរឲ្យកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍បានលើកឡើងថា រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។    ក្រៅពីការបញ្ជាក់ថា ជាផ្នែកមួយនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត រដ្ឋាភិបាលអះអាងថា ខ្លួនបានបង្កើតយន្តការពិគ្រោះយោបល់ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលពហុវិស័យ ជាប្រយោជន៍ដល់ការកសាងជាតិ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមថ្នាក់ដឹកនាំ១១៨រូបរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ បច្ចុប្បន្ននៅសល់១១៧រូប ក្រោយមរណភាពរបស់លោក ជាម ច័ន្ទនី អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ។ បន្ថែមពីលើនេះ រដ្ឋាភិបាលបានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព ការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ រួមទាំងគោលនយោបាយគ្រប់គ្រងដីធ្លី ដើម្បីធានាសិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ៕  
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែធ្នូ នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ។ សេចក្តីថ្លែងការណ៍៤ទំព័រនេះ បានរៀបរាប់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការចាក់គ្រឹះប្រជាធិបតេយ្យនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ហ៊ុន សែន។
  អ្នកការទូតកំពូលៗមកពីប្រទេស៣ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានជួបគ្នាក្នុងទីក្រុងប្រ៊ុចសែលជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បន្ទាប់ពីលោកបានលុបចោលផែនការឈប់សំចតនៅក្រុងមូស្គូនៅពេលធ្វើដំណើរទៅកាន់ជំនួបមួយនៅកន្លែងលំហែកាយក្នុងប្រទេសរុស្ស៊ីជាមួយប្រធានាធិបតី Vladimir Putin និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។   ក្រសួងការបរទេសអាមេរិកប្រាប់ឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីសកម្មភាពគំរាមកំហែងកាលពីពេលថ្មីៗនេះ ហើយនឹងសេចក្តីថ្លែងការណ៍របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានព្រមានកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលក្រុង Tehran អាចបន្តការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ទៀត ប្រសិនបើពួកមហាអំណាចអឺរ៉ុប ចិន និងប្រទេសរុស្ស៊ី មិនបានធ្វើផែនការដើម្បីធ្វើមិនឲ្យសម្រេចការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើផ្នែកធនាគារ និងថាមពលរបស់អ៊ីរ៉ង់ទេនោះ។   សហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ដើម្បីទប់ស្កាត់មហិច្ឆិតានុយក្លេអ៊ែរអ៊ីរ៉ង់ បានបញ្ជូននាវាផ្ទុកយន្តហោះ USS Abrahim Lincolm និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងការឆ្លើយតបដល់ការព្រួយកង្វល់ថា អ៊ីរ៉ង់ អាចមានផែនការវាយប្រហារប្រឆាំងនឹងទីដៅអាមេរិកាំង៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ  
ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ បានសម្តែងនូវការគាំទ្រថ្មីកាលពីថ្ងៃចន្ទដល់សន្ធិសញ្ញាអន្តរជាតិដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលព្រមានសហរដ្ឋអាមេរិកពីការកើនឡើងនូវការតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែកដោយការបង្ហាញកម្លាំងយោធារបស់ខ្លួនហើយនិងការខំប្រឹងប្រែងធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លើសពីនេះទៅទៀត អតិថិជនដែលស្រឡាញ់ពេញចិត្តផលិតផលសាមសុង មិនត្រឹមតែបានរីករាយជាមួយមុខងាររបស់ទូរសព្ទប៉ុណ្ណោះទេ ប៉ុន្តែអតិថិជន ក៏បង្កើតបាននូវអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ។ បន្ថែមពីនេះទៀត អតិថិជនក៏បានចូលរួមជួយដល់កុមារៗដែលសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ កម្មវិធី«Slow-mo Challenge» បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា។ ក្រុមហ៊ុន ទទួលបានការចូលរួមចំនួន ១១0 វីដេអូ ហើយវីដេអូនីមួយៗរបស់ក្រុមហ៊ុនបរិច្ចាគ ទឹកប្រាក់ចំនួន១០,០០០រៀល ទៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមហ៊ុនក៏បានបរិច្ចាគ ទឹកប្រាក់ចំនួន ៤,000,000រៀល បន្ថែមទៀត ពីលើការបង្កើតវីដេអូនេះផងដែរ។ នេះបើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត អ្នកចូលរួមក្នុងកម្មវិធី បង្កើតវីដេអូនេះក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( ២៥៦GB) ១គ្រឿងផងដែរ។ លោក មាស កក្កដា អ្នកឈ្នះរង្វាន់ Samsung Galaxy S9+ ( ២៥៦GB) ១គ្រឿង ពីការបង្កើតវីដេអូSlow-mo បានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលលោកបានបង្កើតវីដេអូ ដើម្បីចូលួមក្នុងកម្មវិធី«Slow-mo Challenge» របស់ក្រុមហ៊ុនសាមសុង ដើម្បីចូលរួមជួយដល់កុមារកម្ពុជា ក៏ដូចជារួមចំណែកជួយដល់សង្គមជាតិផងដែរ។ លោកជឿជាក់ថា ក្រុមហ៊ុនសាមសុង នឹងមានកម្មវិធីល្អៗជាច្រើនទៀត ដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយ ក៏ ដូចជាការបំផុសទឹកចិត្តស្រលាញ់។ លោក មាស កក្កដា បន្តថា៖«កម្មវិធីនេះ បានចូលរួមចំណែកជួយដល់សង្គមជាតិ ហើយក៏សូមជូនពរក្រុមហ៊ុនសាមសុងទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗបន្តទៀត ដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន»៕ ( អត្ថបទពាណិជ្ជកម្ម )
ក្រុមហ៊ុនសាមសុង បានប្រគល់ថវិកា ចំនួន ៥លាន ១សែនរៀល ពីកម្មវិធី «Slow-mo Challenge» របស់ Galaxy S9 និងS9+ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីប្រគល់ថវិកានេះ ធ្វើឡើង កាលពី ថ្ងៃទី៥ ខែកក្កដា ដើម្បីចូលរួមចំណែកជួយកុមារកម្ពុជា និងដើម្បីផ្តល់ឱកាសដល់អតិថិជនសាមសុងទាំងអស់ បានចូលរួមចំណែកផ្តល់វិភាគទាន ជូយដល់សង្គម និងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ របស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9និងS9+។
  «យើងចង់ក្លាយជាម៉ាកសកល ហើយប្រសិនអ្នកចង់បានបែបនេះ អ្នកត្រូវតែមកកាន់សហរដ្ឋអាម៉េរិក» លោក Michael Lohscheller អគ្គនាយកសកលនៃក្រុមហ៊ុន Vinfast បានលើកឡើងយ៉ាងដូច្នេះ។     រថយន្តអគ្គិសនីទំនើបពីរគ្រឿង VF e35 និង VF e36 ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍យានយន្ត Los Angeles Auto Show កាលពីពេលថ្មីៗកន្លងមក។ រថយន្តទំនើបនេះ រចនាដោយក្រុមហ៊ុន ជំនាញអ៊ីតាលី Pininfarina ដែលជាប្រភេទរថយន្តពាក់កណ្តាលស្វ័យត។   បើតាមលោក Lohscheller ក្រុមហ៊ុន Vinfast នឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅទីផ្សារអាម៉េរិក ពីព្រោះវាជាឱកាសដែលឈានឆ្ពោះទៅជោគជ័យសម្រាប់យុគសម័យថ្មីនេះ ហើយអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនមួយចំនួនដូចជា Rivian និង Lucid ជាដើម។    Vinfast បានជ្រើសរើសបុគ្គលិកប្រតិបត្តិ និងជំនាញជាច្រើន ដូចជា វិស្វករ និងអ្នករចនាម៉ូត ពីជំវិញពិភពលោក ដើម្បីសិក្សាទីផ្សារឲ្យកាន់តែច្បាស់ជាពិសេសអាម៉េរិក និងអឺរ៉ុប ប៉ុន្តែពួកគេមិនទាន់មានគម្រោងវាយលុកទីផ្សារចិននោះឡើយ។   តាមពិតទៅ ក្រុមហ៊ុនវៀតណាមមួយនេះ បានរៀនសូត្រពីបទពិសោធន៍ជោគជ័យពីបណ្តាក្រុមហ៊ុនមួយចំនួននៅអាស៊ីដូចគ្នា ជាពិសេសក្រុមហ៊ុន Hyundai និង Kia របស់កូរ៉េខាងត្បូង ក៏ដូចជា Toyota, Honda និង Subaru របស់ជប៉ុន ជាដើម។ ក្រុមទាំងនោះ សុទ្ធតែបានជោគជ័យនៅលើទីផ្សារអាម៉េរិក នាពេលកន្លងមក ជាពិសេសតម្លៃសមរម្យ និងគុណភាពខ្ពស់។   យោងតាម CNN លោក Nguyen Van Anh អគ្គនាយក VinFast ប្រចាំសហរដ្ឋអាម៉េរិក បានអះអាងថា ក្រុមហ៊ុនចង់ផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលអាចទទួលយកបាន ប៉ុន្តែលោកទាន់បង្ហើបឲ្យដឹងពីតម្លៃពិតប្រាកដនោះឡើយ។   Vinfast មានទីស្នាក់ការកណ្តាលរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិក ដោយស្ថិតនៅ Los Angeles ហើយក៏មានគម្រោងសង់រោងចក្រនៅសហរដ្ឋអាម៉េរិក នាឆមាសទី២នៃឆ្នាំ២០២៤ ផងដែរ។ នៅទីផ្សារអាម៉េរិក ក្រុមហ៊ុនវៀតណាមមួយនេះ ចាប់ផ្តើមលក់នៅ California តាមរយៈក្រុមហ៊ុនដៃគូចំនួន៦០៕  
ក្រុមហ៊ុនយានយន្តវៀតណាម Vinfast ទើបបង្ហាញម៉ូដែលរថយន្តអគ្គិសនី SUVs ថ្មី មួយគូ កាលពីពេលថ្មីៗកន្លងមកនេះ ជាមួយនឹងមហិច្ឆតាលក់ចេញទៅកាន់ទីផ្សារអាម៉េរិក នាឆ្នាំក្រោយ។ នេះបើតាមការផ្សាយរបស់ CNN។
បន្ទាប់ពីបានធ្វើសន្និសីទតាមរយៈវីដេអូជាមួយប្រធានកីឡាបាល់ទាត់អ៊ីតាលី (FIGC) រួចមក លោក Spadafora និយាយថា គណៈកម្មាធិការបច្ចេកទេស និងវិទ្យាសាស្ត្របានព្រមព្រៀងលើពិធីសារដើម្បីត្រឡប់ទៅកាន់ការប្រកួតលីគវិញ ហើយសហព័ន្ធបានធានាជូនលោកថា ពួកគេមានផែនការ B និងផែនការ C ផងដែរ។ ដោយពិចារណាលើផែនការទាំងពីរនេះ លីគកំពូលអ៊ីតាលីអាចនឹងបន្តវិញនៅថ្ងៃទី២០ ខែមិថុនា។   លោក Gabriele Gravina ប្រធាន FIGC បានធានាដល់លោករដ្ឋមន្ត្រីក្រសួងកីឡាអ៊ីតាលីជុំវិញការចាប់ផ្ដើមលីគនេះថា នឹងមានប្រព័ន្ធលេងជម្រុះ (play-off) មួយទៀត ប្រសិនបើការប្រកួតទទួលការរំខានជាលើកទីពីដោយសារជំងឺរាតត្បាតសកលនេះ។   ក្រោយកិច្ចប្រជុំលោក Spadafora លើកឡើងថា៖« យើងមានការប្រជុំដែលមានផ្លែផ្កា។ ចាប់តាំងពីដំបូងខ្ញុំបាននិយាយថា បាល់ទាត់អាចចាប់ផ្តើមឡើងវិញនៅពេលលក្ខខណ្ឌសន្តិសុខទាំងអស់មានការឆ្លើយតបត្រឹមត្រូវ ហើយថែមទាំងមានការព្រមព្រៀងពីគណៈកម្មាធិការបច្ចេកទេស និងវិទ្យាសាស្ត្រស្តីពីការគ្រប់គ្រងផ្សេងៗផង»។   ការប្រកាសពីការបន្តលីគកំពូលអ៊ីតាលី Serie A នេះ កើតឡើងភ្លាមៗក្រោយពេល Premier League បានបញ្ជាក់ថា លីគកំពូលអង់គ្លេសមួយនេះនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា។   ក្នុងចំណោមលីគបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុប មានតែ Ligue 1 បារាំងប៉ុណ្ណោះដែលរំសាយលីគចោលតែម្តង ស្របពេល Bundesliga បានវិលទៅរកការប្រកួតវិញបាន២សប្តាហ៍ទៅហើយ។ La Liga របស់អេស្ប៉ាញនឹងវិលចូលទីលានវិញនៅថ្ងៃទី១១ មិថុនាផងដែរ៕    
រដ្ឋមន្ត្រីក្រសួងកីឡាអ៊ីតាលីលោក Vincenzo Spadafora នៅថ្ងៃទី២៨ ខែឧសភា បានអះអាងថា Serie A អាចនឹងចាប់ផ្តើមការប្រកួតឡើងវិញនៅថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីផ្អាកអស់រយៈពេលជិត៣ខែ បើទោះប្រទេសនេះរងការវាយប្រហារយ៉ាងខ្លាំងដោយសារជំងឺឆ្លង COVID-19 ក្តី។