text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ប្រសិនជាអ្នកតែងតែឈ្លោះគ្នានៅដំណាក់កាលមានផ្ទៃពោះដំបូង នោះវានឹងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ដែលធ្វើឲ្យគេកើតចេញមកមានចរឹតខុសប្រក្រតី ចំណែកឯឈ្លោះគ្នានៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ នោះកូននឹងមិនសូវកម្រើកក្នុងផ្ទៃឡើយ ហើយនៅពេលដែលគេកើតចេញមកនឹងមានអារម្មណ៍មិនស្ងប់ ងាយភ័យខ្លាច យំរករឿងច្រើន មិនចូលចិត្តគេង តែងតែក្អែរទឹកដោះគោ និងមិនងាយឡើងទម្ងន់ឡើយ។ ដូចនេះអ្នកត្រូវតែរក្សាមនោសញ្ចេតនាអ្នកទាំងពីរឲ្យល្អ ទោះបីជាមានរឿងអ្វីក៏ដោយក៏មិនត្រូវខឹងច្រលោតដែរ ទើបវាមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលដែលស្ត្រីមានផ្ទៃពោះរស់នៅក្នុងផ្ទះដែលមានសុភមង្គល នោះកូនក្នុងផ្ទៃនឹងអាចលូតលាស់បានល្អ ក្រោយពេលដែលកើតចេញមកនឹងមានសុខភាពល្អ ឆ្លាត និងស្អាតទៀតផង។ ផ្ទុយទៅវិញបើអ្នកតែងតែឈ្លោះប្រកែកគ្នា នោះកូននឹងមិនអាចលូតលាស់បានល្អឡើយ។ |
សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន អ្នកកាសែតសារព័ត៌មាន thmeythmey.com និងលោកគ្រូ ភិន សុខផន ដូចតទៅ៖ | លោកគ្រូ ភិន សុខផន បានទិញម៉ូតូ HONDA CL 90 ដែលផលិតនៅអំឡុងឆ្នាំ១៩៦៨ កាលពីនៅវ័យ៣៨ឆ្នាំ។ នៅពេលនេះ លោកគ្រូអាយុ៦៥ឆ្នាំ ហើយនៅតែជិះម៉ូតូនេះដដែល។ ដូច្នេះ ម៉ូតូនេះ បានកំដរជីវិតលោក សុខផន ជាង៣០ឆ្នាំហើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន thmetythmey.com លោកសុខផន ប្រាប់ថាលោក ស្រលាញ់ម៉ូតូនេះខ្លាំងណាស់។ លោក ចាត់ទុកម៉ូតូអាយុជិត៥០ឆ្នាំរបស់ខ្លួននេះ ជាមិត្តកម្សត់កម្រ ដែលកំដរលោកទៅគ្រប់ច្រកល្ហក។ លោកមិនលក់ម៉ូតូចំណាស់នេះឡើយ បើទោះពេលលោកអស់ជីវិត មិនមានពេលថែមិត្តកម្សត់កម្រនេះទៀតក៏ដោយ។ |
មានពាក្យផ្សេងទៀតដែលអាចប្រើបានដូចគ្នា នោះគឺ មិត្ត ឬមិត្រ, សំអាង ឬសម្អាង,លំហ ឬលម្ហ ឬរំហ, បម្រាសឬ បង្រាស, បក្ស ឬបក្ខ ជាដើម៕ | មហាជនអាចប្រើពាក្យ »ប្រទូស« ក៏បាន ឬ«ប្រទូស្ត» ក៏បាន។ នេះបើតាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួនណាត «ប្រទូស ឬប្រទូស្ត» មានន័យថា បៀតបៀន, រករឿងរកហេតុនាំឲ្យអាក្រក់, ឲ្យវិនាស។ ប្រទូសប្រឆាំង ឬប្រទូសប្រទាំង។ |
«ដំណឹងក្លែងក្លាយ»ដែលសរសេរជាភាសាអង់គ្លេស Fake News ហើយសរសេរជាភាសាបារាំងថា«Fausse nouvelle»មានន័យថា សាច់រឿងមិនពិតដែលត្រូវបានគេប្រឌិត ឬកែច្នៃជាព័ត៌មានក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ និងសំឡេង ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិត ឬបណ្តោញសារព័ត៌មានផ្សេងៗ ក្នុងបំណងកេងចំណេញនយោបាយ អាជីវកម្ម និងធ្វើឲ្យជ្រួលច្របល់ក្នុងសង្គម។ «ព័ត៌មានក្លែងបន្លំ» សរសេរជាភាសាអង់គ្លេស Disinformation ហើយជាភាសាបារាំង Désinformation ដែលមានន័យថា ប្រភពព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជន ក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។ «ព័ត៌មានភាន់ច្រឡំ»សរសេរជាភាសាអង់គ្លេស Misinformation ហើយជាភាសាបារាំង Mésinformation ដែលមានន័យថា ប្រភពព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឲ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឲ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។ «ព័ត៌មានបំភ្លៃ»សរសេរជាភាសាអង់គ្លេស និងភាសាបារាំងដូចគ្នាថា Malinformation ដែលមានន័យថា ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬ ចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ៕ | ក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តឲ្យប្រើពាក្យ«ដំណឹងក្លែងក្លាយ,ព័ត៌មានក្លែងបន្លំ,ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃ»ដែលស្នើដោយក្រសួងព័ត៌មាន។ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់ពាក្យទាំងអស់នេះដូចខាងក្រោម។ |
កំពត៖ អំបិលផ្ដល់ទិន្នផលខ្ពស់ ពេលអាកាសធាតុក្ដៅ និងទឹកសមុទ្រប្រៃខ្លាំង។ ដូច្នេះហើយ រដូវប្រាំង គឺជាពេលវេលាដ៏ល្អសម្រាប់ការការងារផលិតអំបិល ព្រោះថាមិនមានភ្លៀងលាយលំធ្វើឱ្យថមថយកម្រិតជាតិប្រៃនៃទឹកសមុទ្រ។ ម្យ៉ាងទៀត អាកាសធាតុក្ដៅ ក៏ធ្វើឱ្យអំបិលដុះលឿនផងដែរ។ បើតាម លោក ឈួក ឆា អ្នកគ្រប់គ្រងស្រែអំបិលមួយកន្លែងស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ការផលិតអំបិលអាចចាប់ផ្ដើមពីខែតុលា រហូតដល់ខែឧសភា។ អំឡុងខែនោះ កសិករអាចប្រមូលទឹកសមុទ្រស្តុកទុក ដើម្បីកុំឱ្យត្រូវភ្លៀង ដែលនាំឱ្យថមថយកម្រិតជាតិប្រៃ។ តាមបច្ចេកទេស ទឹកសមុទ្រដែលយកមកផលិតអំបិល ត្រូវបានគេវាស់វែងកម្រិតជាតិប្រៃយ៉ាងជាក់លាក់ ដើម្បីធានាបានផលលឿន៕ | ដោយ៖ ហេង ស្រីលីន និងឈុំ ចន្ថា |
ទស្សនវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) លើកទី៥នេះ មានបំណងចូលរួមចំណែក ជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា សម្ភារ បរិក្ខារពេទ្យនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោក។ យើងខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាចឆ្លងផុតស្ថានភាពលំបាកនេះ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។ រួមគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩! សូមគោរពតាមលក្ខខណ្ឌ និងគោលការណ៍របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬមណ្ឌលសុខភាព នៅតាមតំបន់របស់អ្នក។ សូមរក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ច ជាមួយនឹងផលិតផលជែលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ព្រមទាំងពាក់ម៉ាសនៅពេលចាំបាច់ឲ្យបានត្រឹមត្រូវ។ ថែរក្សាខ្លួនអ្នក គឺបានន័យថា ថែរក្សាគ្រួសារជាទីស្រឡាញ់ និងសង្គមរបស់អ្នក៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០៖ ក្រុមហ៊ុន TSNR Distribution Co., Ltd ជាក្រុមហ៊ុនចែកចាយផលិតផល LION ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានរួមគ្នាបរិច្ចាគថវិកាចំនួន ៤០.០០០.០០០រៀល និងជែលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ថវិកាសប្បុរស និងផលិតលាងដៃសម្លាប់មេរោគទាំងនេះ ត្រូវបានប្រគល់ជូន នៅក្នុងកម្មវិធីសប្បុរសធម៌មួយ ឈ្មោះថា 3L (Life. Love. Laugh) លើកទី៥។ |
OHCHR អះអាងថា ថៃគួរឈប់ប្រើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ និងបទចោទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទល់នឹងបាតុករទៀត ដោយការដាក់ទោសបែបនេះ គឺជាការបំពាន់លើសេរីភាព ក្នុងការបញ្ចេញមតិ។ OHCHR ក៏កត់សម្គាល់ថា ថៃក៏បានចោទប្រកាន់បាតុករ ដោយប្រើច្បាប់បះបោរ និងបទល្មើសកុំព្យូទ័រផងដែរ។ រដ្ឋាភិបាលថៃបានផ្អាក មិនប្រើច្បាប់ដាក់ទោសដល់អ្នកប្រមាថព្រះមហាក្សត្រ តាំងតែពីឆ្នាំ២០១៨មក តបតាមព្រះរាជសំណើរបស់ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍។ បុគ្គលរូបណា ដែលរកឃើញថាព្រះមហាក្សត្រ អាចត្រូវជាប់ពន្ធាគាររហូតដល់ទៅ១៥ឆ្នាំ។ «យើងអំពាវនាវឲ្យរដ្ឋាភិបាលថៃ បញ្ឈប់ការចោទបាតុករ ដោយបទចោទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទៅលើបុគ្គលដែលអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយអហិង្សា»។ នេះជាការលើកឡើង របស់លោកស្រី Ravina Shamdasani អ្នកនាំពាក្យ OHCHR នៅទីក្រុងហ្សឺណែវ។ ដូចគ្នានេះដែរ លោកស្រី Michelle Bachelet ប្រធាន OHCHR ទទូចឲ្យរដ្ឋាភិបាលថៃ កែប្រែច្បាប់នេះ ដើម្បីឲ្យស្របតាមសេរីភាពនៃការបញ្ចេញមតិ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។ តបទៅនឹងការទាមទារនេះ លោកTanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ពុំមានគោលដៅក្នុងការរឹតបន្តឹងសេរីភាព ក្នុងការបញ្ចេញមតិឡើយ។ អ្នកនាំពាក្យដដែល អះអាងថា ច្បាប់នេះ ស្រដៀងទៅនឹងច្បាប់ស្តីពីបទបរិហាកេរ្តិ៍។ លោក Tanee Sangrat លើកឡើងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បាតុករត្រូវបានចាប់ខ្លួន មិនមែនមកពីការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំតែមួយមុខប៉ុណ្ណោះទេ។ លោកបន្តថា បាតុករត្រូវបានចាប់ខ្លួន ដោយសារបំពានទៅលើច្បាប់ថៃដទៃទៀត ហើយមួយភាគធំ ត្រូវបានដោះលែងរួចទៅហើយ។ បាតុកម្មនៅថៃ ផ្ទុះឡើងនៅខែកក្កដា ដោយក្រុមបាតុករ ទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ ចុះចេញពីតំណែង និងបង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលមានលក្ខណៈប្រជាធិបតេយ្យ ជាងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលត្រូវបានតាក់តែង ក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ ក្រុមបាតុករដែលភាគច្រើនជានិស្សិត និងយុវជន ក៏ទាមទារផងដែរ ឲ្យមានកំណែទម្រង់របបរាជានិយម។ ក្រុមបាតុករ ទាមទារឲ្យមហាក្សត្រ បោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ដែលតាមការប៉ាន់ស្មាន មានតម្លៃពី៣០ពាន់លាន ទៅ៤០ពាន់លានដុល្លារ។ បន្ថែមពីនេះ បាតុករក៏ទាមទារផងដែរ ឲ្យព្រះមហាក្សត្រ ឈប់កាន់កាប់អង្គភាពកងទ័ពខ្លះដែរ។ អង្គភាពទ័ពនោះ ត្រូវបានបាតុករអះអាងថា ធ្លាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សា ដើម្បីបំបែកការជួបជុំនយោបាយ ក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ៕ | ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃទី១៨ ធ្នូ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ កែប្រែច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។ OHCHR លើកឡើងថា ច្បាប់នេះ ត្រូវបានយកមកប្រើដើម្បីចោទប្រកាន់សកម្មជន និងបាតុករយ៉ាងហោចណាស់៣៥នាក់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃ១០ធ្នូ កន្លងទៅ បាតុករថៃ បានជួបជុំមុខការិយាល័យUN នៅទីក្រុងបាងកក ដើម្បីឲ្យស្ថាប័នអន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលថៃឲ្យលុបច្បាប់នេះចោល។ |
Southeast Asia's biggest economy expanded by 5.1 percent on-year in 2017, up from 5.0 percent growth in 2016, while fourth-quarter growth came in at 5.2 percent, beating market expectations of 5.1 percent, government figures showed. "The breakdown of the Q4 figures showed a pick-up in private consumption, government spending and investment growth, which more than offset a pullback in net exports," said Gareth Leather, senior Asia economist at research house Capital Economics. But he cautioned that Indonesia's economy was not in the clear, with prices for key commodities palm oil and coal expected to be under pressure. "We doubt the recovery has further to run," Leather said in a report after the data were released. "Credit growth remains very weak. Meanwhile, fiscal policy is unlikely to provide much of a boost to growth...Despite the promising outlook for global demand, export revenues are likely to be held back by low commodity prices," he added. Indonesian President Joko Widodo came to power in 2014 on a pledge to boost annual growth to seven percent annually but his government has struggled to rev up the commodities-driven economy. In a bid to accelerate growth the central bank repeatedly slashed rates -- including an unexpected drop to 4.5 percent from 4.75 per cent in August -- and Widodo announced a series of economic stimulus packages. In December, Fitch ratings agency raised Indonesia's sovereign rating to its second-lowest investment grade, saying economic reforms meant the country could better weather external shocks. It came after Standard & Poor's raised Indonesia's credit rating from junk status to investment grade. Leather said Indonesia's economic growth was likely to remain stuck around 5.0 percent this year and in 2019. The potential for domestic political turmoil also remains high as the country approaches elections, observers say. In January, the inflation rate eased to 3.25 percent, but a spike in rice prices has raised concerns about the cost of a dietary staple for most of Indonesia's 255 million people. | Jakarta, Indonesia: Indonesia's economic growth picked up slightly last year as the central bank repeatedly slashed interest rates, official data showed Monday, but analysts warned that there was little hope of another bump this year. |
លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា៖«អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេចនូវវឌ្ឍនភាពយ៉ាងធំធេង ក្នុងរយៈពេលពាក់កណ្ដាលសតវត្សរ៍ចុងក្រោយនេះ លើការការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ប៉ុន្តែក៏នៅមានរបៀបវារៈអភិវឌ្ឍន៍ ដែលពុំទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ។ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ ២០៣០ នេះ យើងនឹងរួមបញ្ចូលធនធានហិរញ្ញវត្ថុ ចំណេះដឹង និងភាពជាដៃគូ ដើម្បីធានានិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង សំដៅលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងពង្រីកចក្ខុវិស័យរបស់យើង ដើម្បីឈានទៅបង្កើតតំបន់មួយ ប្រកបដោយវិបុលភាព បរិយាបន្ន និងចីរភាព»។ យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈអភិវឌ្ឍន៍ ត្រូវតម្រឹមឱ្យស្របតាមកាលៈទេសៈជាក់លាក់តាមប្រទេសនីមួយៗ។ ADB នឹងពង្រឹងវិធីសាស្ត្រអនុវត្តការងារ សម្រាប់ប្រទេសនីមួយៗ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងអនុវត្តអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែលបញ្ចូលជំនាញឯកទេសពីតាមវិស័យ និងប្រធានបទផ្សេងៗជាមួយគ្នា តាមរយៈប្រតិបត្តិការវិស័យសាធារណៈ និងវិស័យឯកជនចម្រុះរួមគ្នា។ ADB នឹងបន្តផ្តល់អាទិភាពលើការគាំទ្រដល់ប្រទេសដែលក្រីក្រ និងងាយរងគ្រោះជាងគេ ក្នុងតំបន់នេះ។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅបន្តជាអាទិភាពដ៏សំខាន់មួយ។ ទន្ទឹមគ្នានេះ ADB នឹងពង្រីកប្រតិបត្តិការ ក្នុងវិស័យសង្គម ដូចជា អប់រំ សុខាភិបាល និងកិច្ចគាំពារសង្គមផងដែរ។ ការគាំទ្ររបស់ ADB នឹងផ្ដោតលើអាទិភាពប្រតិបត្តិការចំនួន៧ ដែលរួមមាន ទី១/ ការឆ្លើយតបចំពោះភាពក្រីក្រ ដែលនៅសេសសល់ និងការកាត់បន្ថយវិសមភាព ទី២/ ការពន្លឿនវឌ្ឍនភាព ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រ ទី៣/ ការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ទី៤/ ការធ្វើឱ្យទីក្រុងកាន់តែជាកន្លែងដែលអាចរស់នៅបានល្អ ទី៥/ ការលើកកម្ពស់ការអភិវឌ្ឍជនបទ និងសន្តិសុខស្បៀង ទី៦/ ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន និងទី៧/ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់។ ទោះជា ADB មិនបានប្រកាសពីទំហំទឹកប្រាក់សរុបដែលនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធសាស្ត្រថ្មីរបស់ខ្លួននេះក៏ដោយ តែធនាគារមួយនេះបានបញ្ចេញទំហំថវិកាសម្រាប់ផ្នែកអាកាសធាតុ។ ហិរញ្ញប្បទានអាកាសធាតុពីប្រភពធនធានផ្ទាល់របស់ ADB នឹងមានចំនួនរហូតដល់ ៨០ ពាន់លានដុល្លារ សម្រាប់រយៈពេលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០៕ | ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តយុទ្ធសាស្ត្ររយៈពេលវែងថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រឆ្នាំ ២០៣០ ដោយបានដាក់ចេញនូវចក្ខុវិស័យទូលំទូលាយ និងការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ស្ថាប័ននេះ ចំពោះការវិវត្តនៃតម្រូវការរបស់អាស៊ី និងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២ខែសីហា។ |
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង នោះរួមមាន៖ លោក យឹម សុវណ្ណ ,លោក យ៉ែម បុញ្ញឫទ្ធិ, លោក ផែង ហេង និងលោក លី រី ។ ចំណែកខាងក្រសួងមហាផ្ទៃដឹកនាំដោយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រីមួយចំនួនទៀត ជួបជាមួយគណបក្សសង្គ្រោះជាតិ ពិភាក្សាជុំវិញបញ្ហាសមាជគណបក្សនេះ ។ កាលពីថ្ងៃទី២២ មីនា សម្ដេច ស ខេង បានចេញលិខិតមួយទៅគណបក្សសង្គ្រោះជាតិថា សមាជគណបក្ស កាលពីថ្ងៃទី០២ មីនានោះ បានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្ស នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧ ៕ | ភ្នំពេញ៖ នៅរសៀលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៥រូប កំពុងជួបពិភាក្សាជាមួយមន្ត្រីក្រសួងក្រសួងមហា ដើម្បីបកស្រាយពីបញ្ហាសមាជបក្សខ្លួន ។ |
តើពេលព្យាយាមឡើងភ្នំខ្ពស់ជាងគេក្នុងពិភពលោកនេះ លោក ម៉ី សុធាវុធប្រឈមហានិភ័យអ្វីខ្លះ? សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ អ្នកនាង អ៊ីសា រ៉ហានី៖ ភ្នំអេវើរេស មានកម្ពស់ ៨,៨៤៨ម៉ែត្រ ស្ថិតនៅបន្ទាត់ព្រំដែនប្រទេសនេប៉ាល់ និងចិន ត្រូវបានគេចាត់ទុកថាជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ដោយសារមានកម្ពស់ខ្ពស់ និងត្រជាក់ខ្លាំង ធ្វើឱ្យអ្នកទៅដល់ជំរុំភ្នំនេះ អាចប្រឈមនឹងហានិភ័យច្រើន ដូចជាការវាយប្រហារពីសុញ្ញអាកាស ដែលខុសពីតំបន់ដែលគេរស់នៅជាដើម។ លោក ម៉ី សុធាវុធ គឺជាជនជាតិខ្មែរមួយរូប ដែលសម្រេចបំណងឡើងភ្នំអេវើរេស ដែលលោកចង់ជំនះ ស្វែងយល់ពីកម្លាំងធម្មជាតិ និងបង្ហាញសមត្ថភាពផ្ទាល់ខ្លួនរបស់លោកឱ្យដល់ពិភពលោកបានឃើញ។ ដ្បិតថា កម្រមានកូនខ្មែរបានទៅដល់ភ្នំមួយនេះ ក៏ដូចជាចង់លុបពាក្យថាតំបន់ភ្នំអេវើរេស មានគ្រោះថ្នាក់នោះ ធ្វើឱ្យលោក សុធាវុធ សម្រេចឡើងភ្នំមួយនេះ។ លោក សុធាវុធ បានឱ្យដឹងថា ឆន្ទះដែលធ្វើឱ្យលោកឡើងភ្នំអេវើរេស គឺលោកបានទទួលព័ត៌មានជាច្រើន ពីភ្នំមួយនេះ ថាជាកន្លែងដែលគ្រោះថ្នាក់មួយ ពិសេសគឺព័ត៌មានអំពីយុវជនខ្មែរមួយរូបរស់នៅខេត្តសៀមរាប ដែលគ្រោះថ្នាក់ និងស្លាប់នៅភ្នំនេះ កាលពីឆ្នាំ២០១២។ ផ្ទុយទៅវិញ សម្រាប់លោក សុធាវុធ ភ្នំអេវើរេស ជាតំបន់អច្ឆរិយៈ ឱ្យតែបានរៀបចំខ្លួនឱ្យច្បាស់លាស់ នោះគេនឹងអាចឡើងវាបាន។ មួយចំណុចទៀតនោះ គឺលោកចង់បង្ហាញក្នុងនាមជាអ្នកចូលចិត្តសមាធិ យូហ្គា និងការព្យាបាលដោយកម្លាំងធម្មជាតិ ចង់យកកម្លាំងទាំងនោះធ្វើការនៅពេលដែលប្រឈមទៅនឹងការវាយប្រហារពីសុញ្ញអាកាសនៅតំបន់នោះ។ ពិតណាស់ថា ការឈានទៅដល់តំបន់ភ្នំអេវើរេស គឺត្រូវមានការត្រៀមខ្លួនជាមុន។ ដោយសារមានបទពិសោធន៍ផ្នែកកីឡាជាច្រើន ធ្វើឱ្យលោក សុធាវុធ ត្រៀមខ្លួនត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ មុនលោកសម្រេចទៅតំបន់នោះ។ បើអ្នកមិនសូវលេងកីឡា លោកផ្តល់ដំបូន្មាន គួរត្រៀមខ្លួនឱ្យបាន២ខែ ដោយត្រូវតាមដានទាំងសុខភាព សម្ពាធ និងកម្រិតឈាមក្នុងខ្លួនជាប្រចាំ ដើម្បីឱ្យស្របទៅតាមបរិយាកាសនៅតំបន់នោះ។ ដ្បិតថា បានត្រៀមខ្លួនក្នុងការទៅតំបន់នោះក៏ពិតមែន តែក្រុមហ៊ុនមួយចំនួនបានណែនាំឱ្យលោក សុធាវុធ ទិញកញ្ចប់ធានារ៉ាប់រងសុខភាពផងដែរ។ លោក សុធាវុធ ប្រាប់ថា លោកមិនបានផ្តោតអារម្មណ៍ចំពោះបញ្ហាទាំងនោះទេ ព្រោះវាកាន់តែធ្វើឱ្យលោកមានអារម្មណ៍ភ័យ និងរងសម្ពាធកាន់តែធ្ងន់។ ជាមួយគ្នានេះ លោកក៏មានជំនឿចិត្តលើខ្លួនឯងថា ពិតជាអាចធ្វើបាន និងអាចមានជីវិតត្រឡប់មកវិញ។ «ខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំអាចធ្វើបាន ទោះបីមានបញ្ហាខ្លះៗ ការផ្លាស់ប្ដូរបរិយាកាសប្រាកដមែន...ខ្ញុំអាចមានជីវិតមកវិញ»។ នេះជាការបញ្ជាក់របស់លោក សុធាវុធ។ លោក សុធាវុធ ដែលមានវ័យ ៤៥ឆ្នាំ បានបញ្ជាក់ថា ការសមាធិ ពិតជាសំខាន់ណាស់ នៅពេលដែលឈានដល់បរិយាកាសមួយ ដែលវាខុសពីធម្មតា និងខុសប្រក្រតី។ លោកថា អំណាចនៃការសមាធិ ជួយឱ្យខ្លួនលោករស់នៅក្នុងបរិយាកាសនោះបាន។ លោកបានចំណាយពេល ១៤ថ្ងៃ ដើម្បីឡើងភ្នំអេវើរេស គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយឡើងទៅម្នាក់ឯង និងមានមគ្គុទ្ទេសក៍មួយរូប។ លោកប្រើពេលពី៤ ទៅ៦ម៉ោងក្នុងមួយថ្ងៃ ក្នុងការឡើងភ្នំដែលមានជម្រាលចោទខ្លាំងនេះ។ ក្រៅពីប្រឈមនឹងជម្រាលខ្ពស់ហើយនោះ នៅពេលឡើងដល់កម្ពស់ជិត ៤ពាន់ម៉ែត្រ លោក សុធាវុធ ចាប់ផ្តើមមានការវាយប្រហារពីបរិយាកាសកាន់តែខ្លាំង ដែលធ្វើឱ្យលោកមានអារម្មណ៍ហឹងត្រចៀក ចុកដើមទ្រូង និងពិបាកដកដង្ហើម។ លោកបានសម្រួលដង្ហើម ដោយធ្វើការសមាជិក ឬដកដង្ហើមវែងៗ ដើម្បីឱ្យលោកភ្ជាប់ទៅនឹងបរិយាកាលទៅទីតាំងនោះ។ «ពេលខ្ញុំមានអារម្មណ៍អស់កម្លាំងខ្លាំងមែនទែន ធ្វើឱ្យអារម្មណ៍យើងរវើរវាយ ដេកសុបិន នេះជាបញ្ហាគ្រោះថ្នាក់ដែលអ្នកខ្លះដេកស្លាប់ដោយមិនដឹងខ្លួន»។ លោក សុធាវុធ បានបន្ថែមលើករណីមួយនេះ។ ភ្លាមៗ ពេលកំពុងមានអារម្មណ៍បែបនោះ លោក សុធាវុធ បានទាញអារម្មណ៍របស់លោកមកវិញ និងដាស់សតិខ្លួនឯងឱ្យងាក និងព្យាយាមប្រាប់ខ្លួនឯងថា សតិមិនពាក់ព័ន្ធអ្វីនឹងរាងកាយទេ វាគ្រាន់តែធ្វើដំណើរមកមួយរយៈ ហើយបើយើងចាប់ផ្តើមបង្កើតគំនិតល្អនោះវានឹងល្អតាមនោះដែរ។ យ៉ាងណាក៏ដោយ លោក សុធាវុធ នៅព្យាយាមឡើងបន្តទៀត តែវាកាន់តែធ្វើឱ្យយល់ច្បាស់ថា លោកកំពុងវាយប្រហារកាន់តែខ្លាំង និងធ្វើឱ្យលោកមានអាការៈដូចជាពិបាកដកដង្ហើម និងចុងដៃមានពណ៌ស្វាយ។ លោកបន្តព្យាយាមសមាធិ និងបានឡើងដល់កម្ពស់៤៩១០ម៉ែត្រ និងចុងក្រោយលោកសម្រេចឱ្យឧទ្ធម្ភចក្រដឹកទៅកម្ពស់ ៥៣៦៥ តែពេលទៅដល់ លោកបានដើរដល់កម្ពស់ ៥៣៨០ម៉ែត្រ។ លោក សុធាវុធ ថាបានឈរនៅទីនោះ ប្រមាណ ២០នាទី មុននឹងសម្រេចចុះមកវិញ។ ដ្បិតមិនបានដល់កំពូលភ្នំអេវើរេសក៏ពិតមែន តែសម្រាប់នាយកមេម៉រ ស្ប៉ា នៃសណ្ឋាគារ មេម៉រផាឡេស រូបនេះ រីករាយជាខ្លាំងពេលទៅដល់ចំណុចជាង៥ពាន់ម៉ែត្រនោះ។ លោក ម៉ី សុធាវុធ បានមកដល់កម្ពុជាវិញនៅថ្ងៃទី២៧ ខែមីនា។ ក្នុងនាមជាអ្នកមានបទពិសោធន៍ឡើងភ្នំអេវើរេសមួយរូប លោកលើកទឹកចិត្តឱ្យយុវជនឡើងភ្នំដ៏ខ្ពស់មួយនេះ។ តែយ៉ាងណា លោកផ្តល់ដំបូន្មានខ្លះ មុននឹងសម្រេចចិត្តឡើងភ្នំមួយនោះ ដូចជាស្វែងយល់ពីភូមិសាស្ដ្រនៅតំបន់នោះ បន្ថយទម្ងន់ ហាត់កីឡា តាមដានសុខភាពជាប្រចាំ ពិសេសរៀនគ្រប់គ្រងសតិខ្លួនឯង ដូចជាការសមាធិដើម្បីឱ្យផ្ស៉ាំទៅនឹងបរិយាកាសនៅតំបន់ត្រជាក់នោះ៕ | សៀមរាប៖ ភ្នំអេវើរេស (Everest) ជាភ្នំដែលខ្ពស់ជាងគេបំផុតលើពិភពលោក។ កន្លងមក កម្រមានយុវជនខ្មែរ ហ៊ានឡើងភ្នំនេះណាស់ ដ្បិតថាមានហានិភ័យខ្ពស់។ លោក ម៉ី សុធាវុធ អាចចាត់ទុកថាជាពលរដ្ឋខ្មែរទី៣ហើយ ដែលសាកល្បងឡើងលើប្រជុំភ្នំអេវើរេស។ លោក សុធាវុធ គូសបញ្ជាក់ថា ការធ្វើសមាធិ និងលំហាត់ផ្នែកស្មារតី ជួយឱ្យលោកឡើងរហូតដល់កម្ពស់ ៥,៣៨០ម៉ែត្រ លើកម្ពស់សរុប ៨,៨៤៨ម៉ែត្រ។ |
ក្នុងសន្និសីទសារព័ត៌មានក្រៅសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ លោក Ren Jingdong អនុប្រធានរដ្ឋបាលថាមពលជាតិ បានថ្លែងថា ចិននឹងប្ដេជ្ញាបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក ក៏ដូចជាផលិតថាមពលសម្រាប់បម្រុងទុក ប្រើដើម្បីផលិតទំនិញសំខាន់បន្តទៀត។ ការប្ដេជ្ញានេះធ្វើឡើងស្របតាមគោលនយោបាយធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើមរបស់ចិន។ «ចិនជាប្រទេសអ្នកផលិត និងអ្នកប្រើប្រាស់ថាមពលដ៏សំខាន់។ ការធានាសន្តិសុខថាមពលតែងតែជាកិច្ចការចម្បងរបស់យើង ដើម្បីធានាបានស្ថិរភាពការផ្គត់ផ្គង់តម្រូវការក្នុងស្រុក។» លោក Ren បានប្រាប់ទីភ្នាក់ងារព័ត៌មានបែបនេះ មុនបន្ថែមថា ចិននឹងធានាសន្តិសុខថាមពល ដោយចម្រាញ់ចេញប្រភពជាច្រើនដូចជាចំហេះធ្យូងថ្ម រួមទាំងប្រេង និងឧស្ម័នផងដែរ។ ជាមួយគ្នានេះ បើតាមលោក Ren ចិននឹងពង្រឹងប្រព័ន្ធបម្រុងទុកចំពោះធនធានធ្យូងថ្ម និងប្រេង ជាពិសេសជំរុញស្តុកឧស្ម័ន។ បច្ចុប្បន្ន ស្តុកធ្យូងថ្មរបស់ចិនមានជាង ១៧០លានតោន ដែលកើនឡើងពី ១៥៩លានតោន គិតក្នុងខែឧសភា។ ចិន ក៏ដាក់គោលដៅលើកិច្ចការអភិវឌ្ឍប្រកបដោយនិរន្តភាព តាមរយៈការផលិតថាមពលស្អាតសម្រាប់ផ្គត់ផ្គង់ប្រជាជន ដែលរួមមានការផលិតថាមពលពីកម្លាំងខ្យល់ និងកម្លាំងទឹក។ ចិនមានបំណងបង្កើនសមត្ថភាពផលិតថាមពលឱ្យបានជាង៨រយលានតោននៅឆ្នាំ២០២៥ ធៀបនឹងគោលដៅឆ្នាំ២០២២ មានត្រឹមតែជាង៦រយលានតោនប៉ុណ្ណោះ។ គួរបញ្ជាក់ថា បក្សកុម្មុយនីស្តចិន បានបើកសមាជបក្សលើកទី២០ របស់ខ្លួននៅថ្ងៃទី១៦ ខែតុលា ដែលបានជជែកពីគោលនយោបាយបក្ស៥ឆ្នាំខាងមុខ និងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សសម្រាប់អាណត្តិថ្មី។ ក្នុងសន្ទរកថាបើកសមាជបក្ស លោក ស៊ី ក៏បានលើកឡើងពីការប្ដេជ្ញាអនុវត្តគោលដៅអព្យាក្រឹមកាបូនស្របតាមធនធានថាមពលដែលខ្លួនមាន៕ | ចិននឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក និងសមត្ថភាពផលិតថាមពលបម្រុងទុករបស់ខ្លួនសម្រាប់ប្រើក្នុងផលិតកម្មទំនិញសំខាន់ៗផ្សេងទៀត។ មន្ត្រីរដ្ឋាភិបាលចិនបានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែតុលា។ |
ស្ត្រីវ័យ ៥៦ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីនិស្សិតស្រីវ័យ ១៨ ឆ្នាំម្នាក់នៃសាកលវិទ្យាល័យ Indiana ត្រូវបានចាក់ចំក្បាលជាច្រើនដងនៅលើរថយន្ដក្រុងនៅក្នុងការវាយប្រហារមួយដែលសាកលវិទ្យាល័យនេះថាដោយសារតែជនរងគ្រោះគឺជាជាតិសាសន៍អាស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ ជនរងគ្រោះបានថ្លែងប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងកំពុងឈររង់ចាំឱ្យទ្វារបើកចេញនៅលើរថយន្ដក្រុង Bloomington Transit កាលពីរសៀលថ្ងៃពុធសប្ដាហ៍មុន នៅពេលដែលអ្នកដំណើរម្នាក់ទៀតបានចាប់ផ្ដើមវាយប្រហារដោយចាក់ចំក្បាលរបស់នាង។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប៉ូលិសនៅក្នុងទីក្រុង Bloomington។ វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើរថយន្ដក្រុងនោះបានបង្ហាញថា គ្មានការទាក់ទងគ្នាណាមួយរវាងស្ត្រីទាំងពីរនាក់នោះនៅមុនការវាយប្រហារកើតឡើងនោះឡើយ។ សាក្សីម្នាក់ដែលនៅពេលនោះកំពុងជិះនៅក្នុងរថយន្ដក្រុងនោះផងដែរបានតាមស្ត្រីដែលបានវាយប្រហារនិស្សិតស្រីរូបនោះ និងបានទាក់ទងទៅប៉ូលិស។ ក្រោយមក ប៉ូលិសបានចាប់ខ្លួនស្ត្រីរូបនោះដែលមានឈ្មោះ Billie R. Davis រស់នៅក្នុងទីក្រុង Bloomington។ ឯកសារពីតុលាការបានបង្ហាញថា ជនឈ្មោះ Davis នេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតនិងការវាយដំធ្ងន់ធ្ងរ។ ជនរងគ្រោះបានទទួលការព្យាបាលនៅមន្ទីរពេទ្យមួយដោយសារមុខរបួសដែលបណ្ដាលមកពីការចាក់ជាច្រើនកន្លែង។ ឈ្មោះរបស់នាងមិនត្រូវបានគេបញ្ចេញជាសាធារណៈនោះទេ។ ឯកសារពីតុលាការបង្ហាញថា ជនឈ្មោះ Davis បាននិយាយថា ខ្លួនវាយប្រហារសំដៅលើជនរងគ្រោះនោះដោយសារតែជាតិសាសន៍របស់នាង។ នេះបើយោងតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ WNDU-TV។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីកាន់តែច្រើនឡើងបានក្លាយជាគោលដៅនៃការបំពាននិងការវាយប្រហារបែបរើសអើងជាតិសាសន៍ ជាពិសេសចាប់តាំងពីមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ មក៕ | នៅក្នុងរូបថតដែលផ្ដល់ឱ្យដោយប៉ូលិសក្នុងទីក្រុង Bloomington រដ្ឋ Indiana បង្ហាញពីជនឈ្មោះ Billie Davis ដែលត្រូវបានចោទប្រកាន់ថាបានចាក់និស្សិតម្នាក់នៅលើរថយន្ដក្រុង កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។ |
Ballon d'Or ជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់ផ្តល់ជូនដល់កីឡាករបាល់ទាត់ឆ្នើមបំផុតលើលោក ក្រោយពួកគេបង្ហាញសកម្មភាពលេចធ្លោពេញមួយរដូវកាលរួចមក ហើយពានដែលផ្តួចផ្តើមឡើងដោយទស្សនាវដ្តីបារាំង France Football រៀបចំសម្រាប់កីឡាករជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥៦មក។ ឯ Ballon dOr សម្រាប់ស្ត្រីត្រូវបានផ្តល់ជូនជាលើកដំបូងនៅឆ្នាំ ២០១៨។ ជារឿងមួយគួរឲ្យសោកស្តាយបំផុតសម្រាប់រដូវកាល ២០១៩-២០ នេះ ដោយសារតែជំងឺរាតត្បាតសកលបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រកួតយ៉ាងខ្លាំងក្នុងលីគធំៗនៅតំបន់អឺរ៉ុបរហូតត្រូវផ្អាកសកម្មភាពជាង៣ខែ។ មិនត្រឹមតែកីឡាបាល់ទាត់ឡើយ សូម្បីកីឡាល្បីៗផ្សេងទៀតបានផ្អាក រួមទាំងអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ផងក៏ត្រូវពន្យាពេលដល់ឆ្នាំ២០២១ដែរ។ ដោយសារតែមូលហេតុ COVID-19 នេះហើយទើប France Football ដែលទទួលសិទ្ធិរៀបចំផ្តល់ពាន Ballon d'Or ទៅឲ្យកីឡាករសម្រាប់សមិទ្ធផលឆ្នាំ២០១៩ ត្រូវផ្អាកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ លោក Pascal Ferre និពន្ធនាយកស្សនាវដ្តីបារាំង France Football បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថាការសម្រេចចិត្តផ្អាកមិនផ្តល់ពានទៅឲ្យកីឡាករនេះដោយសារមានការពិបាកក្នុងការវិនិច្ឆ័យទៅលើសមត្ថភាពកីឡាកររូបណាមួយដែលគួរទទួលបានពានកម្រិតពិភពលោកនេះ ដ្បិតពួកគេត្រួវសម្រាកមួយរយៈពេលយូរ ហើយបើទោះការប្រកួតបានត្រឡប់វិញក្តី តែវាហាក់មិនទាន់ពេញលេញ១០០ភាគរយឡើយ។ ពាន Ballon dOr កាលពីឆ្នាំមុន ក្រោមការបោះឆ្នោតជ្រើសរើសពីសំណាក់អ្នកសារព័ត៌មានកីឡាទូទាំងពិភពលោក Lionel Messi ទទួលបានពាននេះជាលើកទី៦ ដោយនាំមុខគូប្រជែង Cristiano Ronaldo ដែលឈ្នះ៥លើក៕ | ពាន Ballon d'Or ឆ្នាំ២០២០ មិនត្រូវផ្តល់ឲ្យកីឡាករបាល់ទាត់រូបណាឡើយ ដែលនេះជាការផ្អាកលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំរបស់ខ្លួន ដោយសារតែមានការរំខានយ៉ាងខ្លាំងពីការរីករាលដាលជំងឺ COVID-19។ នេះបើតាមការប្រកាសរបស់ទស្សនាវដ្តីបារាំង France Football ដែលជាអ្នករៀបចំផ្តល់ពានពិភពលោកនេះ នៅថ្ងៃទី២០ ខែកក្កដា។ |
អ្នកគាំទ្រជាច្រើន សរសើរពីការប៉ិនប្រសប់រើសកីឡាករ របស់លោក Oleg Starynskyi។ Danilson ជនជាតិប្រស៊ីល និង Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា គឺជាកីឡាករ ២រូប ដែលបានចូលរួមជាភ្នំពេញក្រោន បានមួយរដូវកាល ហើយទទួលបានការសរសើរពីអ្នកគាំទ្រចំពោះទម្រង់លេងរបស់ពួកគេ។ Danilson ត្រូវបានគេស្គាល់ជាខ្សែបម្រើប្រយុទ្ធ ដែលមានល្បឿនលឿន ខណៈ Soe Moe Kyaw ជាខ្សែការពារដែលរឹងមាំ។ Danilson បង្ហាញខ្លួនឲ្យភ្នំពេញក្រោន បាន២៥ប្រកួត រកបាន៥គ្រាប់ ចំណែក Soe Moe Kyaw បង្ហាញខ្លួន២២លើក រកបាន៤គ្រាប់។ ចំពោះការមិនបន្ដកុងត្រា សម្រាប់កីឡាករ២រូបនេះ សារព័ត៌មានថ្មីៗ មិនបានទទួលការឆ្លើយតបពីលោក Oleg Starynskyi ដែលជាគ្រូបង្វឹកឡើយ។ យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅភ្នំពេញក្រោន លោក កែវ សុខង៉ន គ្រាន់តែអាចបញ្ជាក់ថា កីឡាករទាំង២នេះល្អ គ្រាន់តែពួកគេមិនស្ថិតក្នុងផែនការ ត្រៀមសម្រាប់រដូវកាលក្រោយប៉ុណ្ណោះ។ អ្នកចាត់ការទូទៅរូបនេះ បាននិយាយថា៖«ខ្ញុំ មិនអាចនិយាយបានទេ ព្រោះជាផែនការរបស់គ្រូបង្វឹក។ ខ្ញុំគ្រាន់តែដឹងថា ពួកគេមិនស្ថិតក្នុងផែនការសម្រាប់លីគនារដូវកាលក្រោយ។»។ ក្រោយចប់រដូវកាល កីឡាករអន្ដរជាតិមួយចំនួន បានចប់កិច្ចសន្យា ហើយនិងមិនបន្ដជាមួយក្លិបរបស់ខ្លួន។ អំឡុងខែឧសភានេះ វិសាខា មានកីឡាករបរទេស២រូប បានចែកផ្លូវគ្នា គឺ Youssef Ezzejjari និង Jonata De Oliverira Bastos។ ចំណែក ក្លិបកងយោធពលខេមរភូមិន្ទ មាន១រូប គឺ កីឡាករ CAIO DOS SANTOS VICENTE។ រីឯគីរីវង់សុខសែនជ័យ មានកីឡាករបរទេស ៤រូបគឺ៖ NOBIRAKI DEIRANSUPENSA, ELSAYED MAHMOUD ELSAYED ABDELFATTAH, Anto Okamura និង Zenivio Morientes Gostavo Concelcao Mota។ អង្គរថាយហ្គឺរ ក៏មានកីឡាករបរទេស ៣រូបចែកផ្លូវ គឺ Shodai Nishikawa, Delwinder Singh និង Riggi Alessandro៕ | ខ្សែបម្រើប្រយុទ្ធ Danilson និងខ្សែការពារ Soe Moe Kyaw បានចែកផ្លូវជាមួយក្លិបភ្នំពេញក្រោន ក្រោយកិច្ចសន្យាបញ្ចប់។ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន គ្រាន់តែអាចបញ្ជាក់ថា ការមិនបន្ដកិច្ចសន្យាចំពោះកីឡាករទាំង២នេះ ព្រោះកីឡាករទាំងពីរមិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹក លោក Oleg Starynskyi នៅរដូវកាលក្រោយ។ |
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ថា ការចាប់អ្នកគាំទ្រនៃអតីតគណបក្សប្រឆាំង «នៅតែបន្ត» បើអំពើល្មើសច្បាប់ នៅតែមាន។ លោក បកស្រាយដូច្នេះថា៖«មិនបាច់ឆ្ងល់ទេ ការប្រជុំគ្នា ដើម្បីរៀបចំផែនការទទួលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ គឺជាបទល្មើស ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះហើយ គឺចាប់អត់ខុសទេ»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានមន្ត្រីនិងសកម្មជន៦នាក់នៃអតីតគណបក្សប្រឆាំង ត្រូវចាប់ខ្លួន។ អ្នកទាំងនោះ គឺ លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន កញ្ញា យូ ចាន់ធានី លោក លី ម៉េងឃាង លោក លី លីន និង លោក ឈុន ថៃយុទ្ធ។ អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា......»។ អតីតគណបក្សប្រឆាំង ទាមទារឲ្យអាជ្ញាធរ ដោះលែងអ្នកទាំងនោះវិញ ព្រមទាំងអ្នកទោសនយោបាយផ្សេងទៀត ហើយបានស្នើទៅសហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមដដែល លោក សុខ ឥសាន ប្រាប់អ្នកកាសែតថា ការចាប់សកម្មជនទាំង៦នាក់នោះ មិនមែនជាការចាប់ចុងក្រោយឬជាចុងបញ្ចប់នោះទេ។ លោក សរសេរនៅថ្ងៃទី១៦ ខែកញ្ញា ថា៖«បើក្រីក្រហើយ កុំភ្លើតភ្លើន ដើរតាមឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់។ ក្រុមឧទ្ទាម គ្មានលទ្ធភាពអ្វីជួយដោះស្រាយទេ»។ ទន្ទឹមនេះ មានការបែកធ្លាយសំឡេងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្គាប់ទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យដាក់កម្លាំងឃ្លាំមើលអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមវត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបារម្ភថា ពួកគេ យកលេសនៃការទៅវត្ត ដើម្បីជួបជុំគ្នា ហើយលួចជជែកគ្នាពីផែនការខ្មៅងងឹត។ រដ្ឋមន្ត្រីមហាផ្ទៃ ដែលមានសិទ្ធិអំណាចមើលការខុសត្រូវលើអភិបាលរាជធានី-ខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ បានដាក់បញ្ជាថា៖«សូមនាំគ្នាចាត់ចែង»។ លោក សុខ ឥសាន បន្តនិយាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាមអំពីសំឡេងរបស់សម្តេច ស ខេង ថា មេដឹកនាំក្រុមប្រឆាំង លួចដាក់ផែនការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឲ្យសកម្មជន ធ្វើសកម្មភាពទុច្ចរិត ដែលជាហេតុឲ្យសមត្ថកិច្ច ត្រូវចាត់វិធានការទប់ស្កាត់។ លោក សង្កត់ធ្ងន់ថា៖«តួនាទីភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជារឿងធម្មតា»។ កាលពីប៉ុន្មានខែមុន មានអ្នកគាំទ្រខាងប្រឆាំងមិនតិចជាង១០០នាក់នោះទេ ដែលត្រូវបានសមត្ថកិច្ច និង តុលាការហៅទៅសួរនាំ ពាក់ព័ន្ធនឹងការជួបជុំគ្នា។ ក្រៅពីនេះ នៅមានយុវជន២នាក់ទៀត ត្រូវបានចាប់ខ្លួន គឺ យុវជន គង់ រ៉ៃយ៉ា ត្រូវបានចាប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែអំពាវនាវលក់អាវយឺត ដែលមានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី ហើយយុវជន សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន ដោយសារតែផ្សព្វផ្សាយខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ បច្ចុប្បន្ន អ្នកទាំង២ កំពុងជាប់ឃុំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សាពីរឿងវិលត្រឡប់របស់លោក សម រង្សី។ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំនេះ ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ ទាំងនៅក្រៅប្រទេសនិងនៅក្នុងស្រុក ដើម្បីអនុវត្តផែនការនៃការធ្វើមាតុភូមិនិវត្ត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អតីតគណបក្សប្រឆាំង បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស វិលត្រឡប់មកកម្ពុជាជាមួយថ្នាក់ដឹកនាំប្រឆាំង ដើម្បីរួមកម្លាំងគ្នាផ្លាស់ប្តូរ។ អតីតគណបក្សប្រឆាំង ប្រកាសថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី នឹងហោះពីបារាំង ចូលទៅតំបន់អាស៊ីសិន មុននឹងឈានជើងចូលទឹកដីកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលរួមទាំងនគរបាល យោធា និង កងរាជអាវុធហត្ថ ប្រកាសថា បានត្រៀមលក្ខណៈរួចហើយ ដើម្បីចាំចាប់លោក សម រង្សី និង បក្សពួក ដែលមានឈ្មោះក្នុងដីការចាប់ខ្លួនរបស់តុលាការ៕ | មានអ្នកគាំទ្រមួយចំនួនហើយនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនខ្លួន ហើយអ្នកផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនផងដែរ ដោយសារតែពួកគេ ប្រមូលផ្តុំគ្នានិងបង្ហាញឆន្ទៈត្រៀមទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ភាគីបក្សកាន់អំណាច ផ្ញើសារទៅអ្នកគាំទ្រខាងប្រឆាំងថា ពួកគេ នឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ឲ្យតែដឹងថា ពួកគេ ប្រមូលផ្តុំគ្នាចាំទទួលមេកើយរបស់ពួកគេ។ |
តាមសេចក្តីសម្រេចដដែល សម្រាប់ស្រុកស្រីសន្ធរ មានភូមិចំនួន២ ដែលបានបិទខ្ទប់ គឺភូមិទ្រា នៃឃុំស្វាយពោធិ៍ និងភូមិកំផ្លាក់ នៃឃុំបារាយណ៍។ ចំណែកស្រុកបាធាយ គឺបានបិទខ្ទប់ភូមិ ភូមិសំបូរ នៃឃុំសំបូរ ខណៈស្រុកកងមាស គឺបិទខ្ទប់ ភូមិថ្មី(ខ) នៃឃុំរការគយ។ កន្លងមក ប្រជាពលរដ្ឋ រស់នៅក្នុងភូមិដែលត្រូវបានអាជ្ញាធរបិទខ្ទប់ទាំងនេះ បានតេស្តវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។ គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ៣១៤៨នាក់ និងស្លាប់មាន៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បានផ្តល់ព័ត៌មានលំអិត ទាក់ទងនឹងករណីស្លាប់២នាក់ចុងក្រោយនេះឡើយ៕ | ភូមិចំនួន ៤ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ បាធាយ និងកងមាស នៃខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរបិទខ្ទប់ ចាប់ពីថ្ងៃទី២៣មេសានេះ ដើម្បីដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត។ នេះយោងតាមសេចក្តីសម្រេច ចំនួន ៤ដោយឡែកពីរបស់រដ្ឋបាលខេត្តកំពង់ចាម។ |
សូមស្ដាប់សំឡេងលោកស្រី ភឿង សកុណា ប្រធានអាជ្ញាធរជាតិអប្សរា បង្ហាញអារម្មណ៍រីករាយទៅនឹងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរា ដែលទទួលបានទាក់ទងនឹងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ តែទន្ទឹមនឹងនោះ លោកស្រី ភឿង សកុណា ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបន្ដខិតខំទៀត ក្នុងស្មារតីខ្ពស់លើការងារបេតិកភណ្ឌមួយនេះ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ប្រធានអាជ្ញាធរជាតិអប្សរា បានលើកពីករណីសំណង់ខុសច្បាប់ និងការទន្ទ្រានដីក្នុងតំបន់មកនិយាយផងដែរ។ សម្រាប់លោកស្រី ភឿង សកុណា ករណីនេះអាចមានមូលហេតុច្រើន ដូចជាកង្វះការផ្សព្វផ្សាយ ការលោភលន់របស់មន្ត្រីអាជ្ញាធរជាតិអប្សរាផ្ទាល់ រួមនិងការឃុបឃិតពីមន្ត្រីមូលដ្ឋានជាដើម។ លោកស្រី ភឿង សកុណា បន្ថែមថា៖« ពេលគេធ្វើអ្វីមិនសមរម្យចំពោះអង្គរ យើងគួរមានចិត្តឈឺ ហេតុអ្វីឱ្យបរទេសមកឈឺជំនួសយើងទៅវិញ...ត្រូវមានការណែនាំ ផ្សព្វផ្សាយ ពេលខ្លះមេភូមិខ្លះឱ្យទាន់យល់ដឹង ចេះតែចុះហត្ថលេខាលក់ (ដី) ដោយមិនដឹងថា ជាតំបន់ការពារ...បច្ចុប្បន្ន អប្សរា ឈឺក្បាលរឿងនេះចង់ពិបាកជាងបញ្ហាជួសជុលប្រាសាទ ការងារស្រាវជ្រាវ រឿងនេះធ្វើឱ្យខាតពេលច្រើន»។ យ៉ាងណាលោកស្រីថា បញ្ហាខាងលើអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងធ្វើច្រើនហើយ តែភាពអវិជ្ជមាននៅតែមានចំពោះអ្នកអត់ដឹង និងអ្នកលោភលន់មួយចំនួន។ ប្រធានអាជ្ញាធរជាតិអប្សរាលើកឡើងទៀតថា ករណីនេះលោកស្រីទទួលបានព័ត៌មានច្រើន ដែលថាបុគ្គលិកអប្សរាយកលុយពីគេ ជាថ្នូរនឹងការសាងសង់ ការទិញដូរដីក្នុងតំបន់ ហើយថាករណីនេះអាចមានអ្នកក្លែងបន្លំជាមន្ដ្រីអប្សរាក៏មាន ឬវាជាការពិតក៏ថាបាន ដែលគួរមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការលុបបំបាត់។ លោកស្រី ភឿង សកុណា ក៏មិនភ្លេចរំលឹកប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុងពិធីប្រារព្ធខួប២៥ឆ្នាំ ថ្ងៃបង្កើតអាយស៊ីស៊ី-អង្គរ អំឡុងខែធ្នូ ឆ្នាំ២០១៨ ដែលថា ត្រូវបញ្ឈប់ការញុះញង់ឱ្យពលរដ្ឋរំលោភ និងកាន់កាប់ដីធ្លីក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌផ្សេងៗទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លីនៅក្នុងតំបន់ការពារនិងតំបន់មានប្រាង្គប្រាសាទតទៅទៀត។ គួររម្លឹកថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ត្រូវបានប្រកាសទទួលភារកិច្ច និងតំណែងថ្មី ដែលក្នុងនោះរួមមាន លោក ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយអាជ្ញាធរជាតិអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក យិត ចាន់ដារដ្ឋ និងលោក គឹម សុធិន ត្រូវបានតែងតាំងជាអគ្គនាយករងថ្មីអាជ្ញាធរជាតិអប្សរា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើអគ្គនាយករងសព្វថ្ងៃពីររូបទៀត គឺលោក សុខ សង្វារ និងលោក ជុំ សុភមករា៕ | សៀមរាប៖ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៦ កុម្ភៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការងារបេតិកភណ្ឌ។ ក្នុងនោះដែរ លោកស្រី ភឿង សកុណា បានរម្លឹកពីបញ្ហាមួយដែលកំពុងកើតឡើងក្នុងរមណីយដ្ឋានអង្គរ ទាំងការងារអភិរក្ស ការទន្ទ្រានដីក្នុងតំបន់ រួមនិងសំណង់ខុសច្បាប់ជាដើម។ |
អគ្គលេខាធិការ NOCC បាននិយាយក្នុងសន្និសីទថា បេសកកម្មទី១ ជាការអភិរក្ស ដែលសំដៅលើការថែរក្សា នូវក្បាច់គុននេះ ឲ្យអន្ដរជាតិស្គាល់ និងដឹងថា ក្បាច់គុនខ្មែរនេះ គឺជាអត្ដសញ្ញាណរបស់កម្ពុជា។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ ពន្យល់បន្ថែមថា បេសកកម្មទី២ គឺជាការអភិវឌ្ឍក្បាច់គុនខ្មែរ ដើរឲ្យទាន់សម័យកាល និងដើរឲ្យទាន់ទីផ្សារពិភពលោក ដោយធ្វើយ៉ាងណា ឲ្យក្បាច់គុននេះ មានប្រជាប្រិយភាព ទាំងក្នុងតំបន់ និងនៅលើពិភពលោក។ លោក បាននិយាយដូច្នេះថា៖ «យើង ធ្វើការងារ ២ដែលសំខាន់ នៃការធ្វើសកម្មភាព ដើម្បីគុនខ្មែរ។ ទី១ យើង ធ្វើសកម្មភាព ដើម្បីអភិរក្ស។ អភិរក្ស មានន័យថា ថែរក្សា នូវអ្វី ដែលដូនតាយើង បន្សល់ទុកមក។ យើង មានគុនខ្មែរ ល្បុក្កតោ យើង មានក្បាច់គុនផ្សេងៗទៀត ខ្មែរយើង មានច្រើន។ ប៉ុន្ដែ ឥឡូវនេះ យើងរុញគុនខ្មែររបស់យើង ឲ្យរៀបចំមានស្ថានភាពមួយ ដែលអាចអភិរក្សបាន។ បេសកកម្មទី២ គឺអភិវឌ្ឍ។ យើង អភិរក្សបានន័យថាយើងរក្សាអត្ដសញ្ញាណ និងកំណត់អត្ដសញ្ញាណថា នេះ គឺជារបស់ខ្មែរ» ។ «យើង អភិវឌ្ឍដើម្បី ឲ្យទាន់ទីផ្សារ ដើម្បីឲ្យតាមសម័យកាល។ អ៊ីចឹងមនុស្សសម័យនេះ គាត់ទទួលបានក្បាច់គុនមួយ ដែលមានការជឿនលឿន ភាពរឹងមាំ ក្បាច់គុន ដែលមានការអប់រំ ឲ្យវាក្លាយជាប្រព័ន្ធក្បាច់គុន ដែលមានការអប់រំ។ ក្បាច់គុន គឺជាការអប់រំ។ អប់រំចិត្ត អប់រំកាយ អប់រំចរិកលក្ខណៈរបស់យើង អប់រំសីលធម៌ ក្នុងការធ្វើសកម្មភាពក្បាច់គុនរបស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។ អគ្គលេខាធិការរូបនេះ មានសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែពេញចិត្តចំពោះការផ្សព្វផ្សាយគុនខ្មែរ ទៅបរទេស ហើយការរក្សា និងផ្សព្វផ្សាយគុនខ្មែរនេះ ត្រូវមានការគាំទ្រខ្លាំងពីពលរដ្ឋកម្ពុជា។ លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ៖«គ្មានខ្មែរណាម្នាក់បដិសេធ ក្នុងការដាក់គុនខ្មែរផ្សព្វផ្សាយ ទៅបរទេសទេ។ ចង់ ធ្វើរឿងមួយឲ្យអស្ចារ្យ និងជោគជ័យបាន លុះត្រាតែយើង រួមគ្នាធ្វើ ។ ការជោគជ័យ ក្នុងគោលដៅមួយ មិនអាចយើងធ្វើម្នាក់ឯងជោគជ័យទេ។ លុះត្រាតែធ្វើទាំងអស់គ្នា បានជោគជ័យ។ ធ្វើឯកត្តបុគ្គល មិនអាចជោគជ័យបានទេ។ ប្រជាជនកម្ពុជា គឺសកម្មជន ក្នុងការអភិរក្ស និងអភិវឌ្ឍគុនខ្មែររបស់យើង។ សូមឲ្យខ្មែរគ្រប់រូបបង្ហាញភាសាបេះដូង គាំទ្រ។»។ ជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន មានមហិច្ឆិតា ក្នុងការដាក់គុនខ្មែរឲ្យជាកីឡាអូឡាំពិក និងផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យខ្លាំងជាងនេះទៀត។ បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ មានសមាជិកជាង ៦០ប្រទេស ។ លោករំពឹងថា កីឡាប្រដាល់គុនខ្មែរ អាចនឹងជាប់ជាកីឡាអូឡាំពិក ក្នុងឆ្នាំ២០៣២។ នេះបើយើងតាមវីឌីអូសម្ភាស ដែលអគ្គលេខាធិការរូបនេះ បានផ្ដល់ជូនសារព័ត៌មានថ្មីៗ។ «យើង ឃើញថាប្រទេសជាសមាជិកគុនខ្មែរ ជំរុញយើងឲ្យឈានចូលដំណាក់កាលទី២។ ដំណាក់កាលទី២ គឺយុទ្ធសាស្ដ្រ ជំរុញឲ្យគេទទួលស្គាល់កម្រិតអាស៊ី ព្រោះយើង ត្រូវបានគេទទួលស្គាល់ ជាកម្រិតក្បាច់គុន ក្នុងការប្រកួតពហុកីឡា ដែលគេហៅថាជាហ្គេម នៅក្នុងស៊ីហ្គេម ហើយ។ អ៊ីចឹង យើង ត្រូវរុញឲ្យដល់កម្រិត Asian Games ដែលមាន ៤៥ប្រទេស។ ហើយយុទ្ធសាស្ដ្រទី៣ របស់យើង គឺរុញគុនខ្មែរឲ្យដល់អូឡាំពិកហ្គេម។»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ៕ | លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិយាយថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានបេសកកម្ម ២ គឺការភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ។ អគ្គលេខាធិការរូបនេះ ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ |
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ផ្តល់ព័ត៌មានជាក់លាក់ថា ថ្នាក់ដឹកនាំគណបក្ស នឹងយកបណ្តឹងទៅដាក់នៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីសុំជំទាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធពាក្យសុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ អ្នកនាំពាក្យគណបក្សជំទាស់រូបនេះ បង្ហាញគោលជំហរថា ការធ្វើកិច្ចការអ្វីមួយ គេតែងតែមានក្តីសង្ឃឹម។ លោក បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃ១៨ឧសភានេះយ៉ាងដូច្នេះថា៖«យើង នៅតែសង្ឃឹម ទោះបីជានៅសល់តែដង្ហើមចុងក្រោយក៏ដោយ»។ មូលហេតុចម្បងរបស់គ.ជ.ប មានតែមួយប៉ុណ្ណោះ គឺគណបក្សភ្លើងទៀន គ្មានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបមិនអាចចុះឈ្មោះឲ្យគណបក្សនេះចូលរួមប្រកួត។ ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សភ្លើងទៀន បានបាត់ទៅហើយ ដោយនៅសល់តែប្រកាសដែលជាឯកសារចម្លងប៉ុណ្ណោះ។ មុនរត់ទៅរកការពឹងពាក់នៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សភ្លើងទៀន បានតវ៉ាជាមួយគ.ជ.ប រួចមកហើយ តែនៅតែដកឈ្មោះគណបក្សនេះចេញពីបញ្ជីប្រកួតប្រជែង។ ចុងក្រោយ គណបក្សភ្លើងទៀន គ្មានផ្លូវអ្វីផ្សេង ក្រៅពីប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ៕ អត្ថបទទាក់ទង បរទេសលូកមាត់ ក្រោយគ.ជ.ប មិនឲ្យបក្សភ្លើងទៀន ឡើងសង្វៀន | ដោយ៖ ទេពញាណ |
ខណៈមើលឃើញពីផលវិបាកនៃបណ្ដាប្រទេសទាំងនេះ សមាគមអន្តរជាតិក្នុងឆ្នាំ ២០១៤ បានបង្កើតផ្លូវថ្មីមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ក្រុមប្រទេសនេះ និងដើម្បី សម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងមហាសមុទ្រក្នុងចំណោមបញ្ហាប្រឈមផ្សេងៗទៀត។ សរុប SIDS ទាំងអស់មាន ៥៧ ដែលស្ថិតនៅតំបន់ចំនួនបីដូចជា ការ៉ាប៊ីន ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ក្នុងនោះ ២០ រដ្ឋមិនស្ថិតក្នុងប្រទេស សមាជិក UN នោះឡើយ។ រដ្ឋ SDIS ដែលជាសមាជិក UN រួមមាន ហ្វីជី ប៉ាពូអាស៊ីនូវែលហ្គីណេ កោះសូឡូមុន និង ទីម័រខាងកើតជាដើម ខណៈរដ្ឋមិនមែន ជាសមាជិកមានដូចជា កោះ Cook កោះ Guam និង កោះ Montserrat ជាដើម។ តើលក្ខណៈប្រទេសនេះនាំនូវផលវិបាកអ្វីខ្លះដែលជាបញ្ហាប្រឈមជារួមដល់សេដ្ឋកិច្ច SIDS? ផ្ទៃដីតូច និងប្រជាជនតិច៖ ហេតុអ្វីផ្ទៃដីតូចជាផលវិបាកដល់សេដ្ឋកិច្ច? ភាពដែលមានផ្ទៃដីតូច ធនធានធម្មជាតិក៏មិនសូវ ជាមានច្រើនដែរដែលបង្ខំឱ្យបណ្ដារដ្ឋ SDIS មានការនាំចូលវត្ថុធាតុដើមពីប្រទេសនានាក្នុង កម្រិតខ្ពស់មួយ។ បែបនេះសេដ្ឋកិច្ចរបស់ពួកគេក៏ពឹងផ្អែកខ្លាំងលើការប្តូរប្រាក់បរទេស ឬការផ្លាស់ប្តូររូបិយប័ណ្ណ។ ដោយសារមានទំហំតូច និងប្រជាជនតិចបណ្ដារដ្ឋទាំងនេះមានវិធានការដែនកំណត់លើ លទ្ធភាពនៃការជំនួសការនាំចូល (ការទប់ស្កាត់ទំនិញនាំចូល និងគាំទ្រទំនិញក្នុងស្រុក) ដែល ធ្វើឱ្យទំហំទីផ្សារតូច ផលិតផលគុណភាពទាប តម្លៃកាន់តែខ្ពស់ដោយសារខ្វះខាតការប្រកួត ប្រជែង ហើយការធ្វើពិពិធកម្មទំនិញក៏ខ្វះខាតផងដែរ។ ជាទូទៅ SIDS មានការគ្រប់គ្រង តិចតួចលើតម្លៃនៃផលិតផលនាំចូល និងនាំចេញ (ពួកគេជាអ្នកទទួលយកតម្លៃដែលត្រូវ បានកំណត់) ដោយសារតែពួកគេមានទំហំពាណិជ្ជកម្មតិចតួចជាមួយពិភពលោក។ បន្ថែមពីនេះ សមត្ថភាព SDIS មានកំណត់ក្នុងការពង្រីកទំហំពាណិជ្ជកម្មដោយសារ ប្រជាជនតិចធ្វើឱ្យខ្វះធនធានមនុស្សក្នុងការបង្កើនកម្រិតបច្ចេកទេសផលិត ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហ្វឹកហាត់ជាដើម។ ភាពដាច់ស្រយាល៖ ភាគច្រើន SDIS ជួបនឹងបញ្ហាដឹកជញ្ជូន និងបណ្ដាញទំនាក់ទំនង។ តម្លៃនៃការដឹកជញ្ជូន មានតម្លៃថ្លៃជាងប្រទេសដទៃ ដោយសារកោះកាត់ផ្ដាច់ពីគ្នាដោយសមុទ្រ ឯការនាំចូល និងនាំ ចេញត្រូវតែដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវសមុទ្រតែប៉ុណ្ណោះ។ ប្រទេសទាំងនេះក៏ជារឿយៗត្រូវបានឃ្លាតចេញពីផ្លូវសមុទ្រ ឬផ្លូវអាកាសសំខាន់ៗ ដែលធ្វើឱ្យ ពួកគេមិនអាចរុករកបច្ចេកវិទ្យាជឿនលឿនទំនើបបាន។ ដោយសារការលំបាក ឬថ្លៃដឹកជញ្ជូន ថ្លៃ រោងចក្រស្ថិតក្នុងរដ្ឋ SDIS សម្រេចចិត្តរក្សាស្តុកធំ ក្នុងករណីមានតម្រូវការខ្ពស់ភ្លាមៗដែល តម្រូវឱ្យមានការជួលឃ្លាំង និងប្រាក់ឈ្នួលសម្រាប់អ្នករក្សាឃ្លាំងផងដែរ។ ភាពងាយរងគ្រោះដោយសារគ្រោះធម្មជាតិ៖ ព្យុះស៊ីក្លូន ការរញ្ជួយដី ការបាក់ដី និងការផ្ទុះភ្នំភ្លើង ជាដើម ត្រូវបានកើតឡើងលើរដ្ឋ SDIS ដែលធ្វើឱ្យមានការខូចខាតយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនិងប៉ះពាល់ដល់សេដ្ឋកិច្ចដែលអាស្រ័យលើវិស័យកសិកម្ម។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ SDIS ក៏រងសម្ពាធក្នុងការអភិវឌ្ឍផងដែរដោយសារពួកគេ ត្រូវការចាប់យកដីសម្រាប់កសិកម្ម និង ការប្រើប្រាស់តំបន់ឆ្នេរដើម្បីពង្រីកលំនៅដ្ឋាន ប្រជាជន និងព្រមទាំងសម្រាប់គម្រោងឧស្សាហកម្មជាដើម។ ការឡើងកំដៅផែនដី ការកើនឡើងកម្រិតទឹកសមុទ្រ សំណឹកដីក៏ជាបញ្ហាប្រឈមរបស់បណ្ដាប្រទេស៕ | រដ្ឋកំពុងអភិវឌ្ឍកោះតូច (Small Island Developing States - SIDS) ដែលខ្លះត្រូវបានស្គាល់ថា ជារដ្ឋមហាសមុទ្រគឺជា បណ្ដុំប្រទេសដែលអង្គការសហប្រជាជាតិ (UN) អំឡុងសន្និសីទ UN ស្ដីពីបរិស្ថាន និងការអភិវឌ្ឍឆ្នាំ ១៩៩២ ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ប្រេស៊ីល បានចាតទុកថា ជាបណ្ដាប្រទេសដែលមានផ្ទៃដីតូច ស្ថិតក្នុងទីតាំងដាច់ស្រយាលពីប្រទេស នានា មិនសូវមានធនធាន និងងាយនឹងរងគ្រោះដោយសារតែគ្រោះធម្មជាតិជាដើម។ |
ផ្លូវជាតិលេខ២និងលេខ២២ ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd របស់កូរ៉េខាងត្បូង ភាគច្រើននៃផ្លូវទាំងនោះ គឺមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសឡើយ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ នៅថ្ងៃទី២៣មេសា។ ផ្លូវជាតិលេខដែលក្រុមហ៊ុនHasan របស់កូរ៉េខាងត្បូង កំពុងសាងសង់។ រូបថត៖ MPWT «យើងខ្ញុំបានចុះវាយគ្រឹះសាកល្បងច្រើនកន្លែងណាស់ដោយកន្លែងខ្លះ [នៃផ្លូវ] ក៏ជាប់។ [តែ] ភាគច្រើនគឺធ្លាក់ទាំងអស់ ក្រោមស្តង់ដាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន»។ លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំបានបញ្ជាឱ្យក្រុមការងារយើងខ្ញុំ ចាប់ផ្តើមវាយ [គ្រឹះនៃផ្លូវនេះ] ឡើងវិញទាំងអស់ តាំងពីដើមទីរហូតដល់ចុងទី ដើម្បីធ្វើបទបង្ហាញជូនទៅក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក៏ដូចក្រុមហ៊ុនសាងសង់ ថាយើងខ្ញុំទទួលមិនបាននូវគុណភាពរបស់ផ្លូវ ដែលអ្នកសាងសង់មកឱ្យយើងខ្ញុំឡើយ»។ សូមស្តាប់សំឡេងរបស់លោក ស៊ុន ចាន់ថុលខាងក្រោម៖ ជាទូទៅគុណភាពនៃផ្លូវដែលមានស្តង់ដារ គឺស្ថិតនៅក្នុងកម្រិត៤៣០ ប៉ុន្តែចំពោះផ្លូវជាតិលេខ២និង២២នេះ មានកម្រិតត្រឹមពី៤២០ទៅ៣៤០ប៉ុណ្ណោះ ឬមានកម្រិតក្រោមនេះ។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវដែលធ្វើឡើងគ្មានគុណភាពតាមស្តង់ដារបែបនេះ វានឹងធ្វើឱ្យផ្លូវទាំងនោះឆាប់ខូច ដោយផ្លូវលេចចេញជារូបរាងបែបស្រកានាគ និងចេញជាផ្លូវសម្បុកមាន់...ជាដើម។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹងជញ្ជូនរូបនេះ បានអះអាងថា ៖ « បើផ្លូវនេះគ្មានគុណភាពតាមស្តង់ដារ គឺយើងខ្ញុំមិនទទួលទេ»។ ការសម្រេចចិត្តវាយគ្រឹះនៃផ្លូវជាតិលេខ២និង២២ទាំងអស់ឡើងវិញនេះ គឺដើម្បីធ្វើផ្លូវមួយឱ្យមានគុណភាព ដោយអាចឱ្យពលរដ្ឋប្រើប្រាស់ផ្លូវបានក្នុងរយៈពេលយូរអង្វែង។ ការសម្រេចធ្វើបែបនេះរបស់លោក ស៊ុន ចាន់ថុល ក៏ដើម្បីព្រមានដល់ក្រុមហ៊ុនផ្សេងៗទៀត ឱ្យសាងសង់ផ្លូវមានគុណភាពតាមស្តង់ដារដែលបានចចារជាមួយក្រសួងក្រសួងសាធារណការ ដោយកុំធ្វើឱ្យរួចតែពីដៃ។ លោក បន្តនិយាយដូច្នេះ៖ «យើងខ្ញុំចាយលុយច្រើនណាស់លើផ្លូវនេះ។ ជាង៥០លានដុល្លារអាម៉េរិក ជាថវិកាកម្ចីពីកូរ៉េឱ្យសាងសង់ផ្លូវឱ្យល្អជូនពលរដ្ឋខ្មែរអាចប្រើបាន១០ឆ្នាំទៅ១៥ឆ្នាំ ដែលជាប្រភេទផ្លូវAC។ ប៉ុន្តែមិនទាន់បានប្រើផង យើងវាយតម្លៃគឺធ្លាក់ទៅហើយ[នៃគុណភាពផ្លូវនេះ]។ លោក ស៊ុន ចាន់ថុល និងក្រុមបច្ចេកទេសកំពុងពិនិត្យកម្រិតគុណភាពផ្លូវ នាថ្ងៃទីទី២៣មេសា។ រូបថត៖ MPWT គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៧២គីឡូម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២០។ តាមផែនការ ផ្លូវនេះត្រូវបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២២ ប៉ុន្តែបច្ចុប្បន្នការធ្វើផ្លូវនេះ គឺសម្រេចបានក្នុងរង្វង់ត្រឹម ៧៦ភាគរយប៉ុណ្ណោះ។ ដើម្បីសម្រេចនូវសមិទ្ធផលនេះ លោក ស៊ុន ចាន់ថុល បានទុកពេលឱ្យក្រុមហ៊ុន៤ខែទៀត ដើម្បីបញ្ចប់ការសាងសង់របស់ខ្លួន។ «យើងមានការពន្យារឱ្យក្រុមហ៊ុន៤ខែដើម្បីបញ្ចប់ការសាងសង់ផ្លូវ។ ប៉ុន្តែយើងចាំមើលក្នុងរយៈពេល៤ខែនេះ តើ[ក្រុមហ៊ុន]ធ្វើបានឬមិនបាន? បើធ្វើបាន គឺធ្វើបានតាមស្តង់ដារ ឬធ្វើបានឱ្យរួចពីដៃ? បើធ្វើឱ្យរួចតែពីដៃ នៅខែសីហាខាងមុខនេះ យើងខ្ញុំក៏មិនទទួលបានដែរ»។ នេះជាការរៀបរាប់របស់លោក ស៊ុន ចាន់ថុល ដោយបន្ថែមថា៖ «យល់ល្អក្រុមហ៊ុនមកអង្គុយពិភាក្សាគ្នាជាមួយអ្នកបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាមួយក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ដើម្បីកែផ្លូវម្តងឱ្យហើយ កុំឱ្យកែពីរ-បីម្តងនៃផ្លូវនេះ»៕ | ខណៈការសាងសង់ផ្លូវជាតិលេខ២និង២២ សម្រេចបានជាង៧៦ភាគរយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទាមទារឱ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូង សាងសង់ ផ្លូវទាំងនោះឱ្យមានគុណភាព។ លោក បានអះអាងថា បើក្រុមហ៊ុនធ្វើផ្លូវគ្មានគុណភាពដូចអ្វីដែលចែងក្នុងកិច្ចសន្យា លោកមិនទទួលយកផ្លូវទាំងនោះឡើយ។ |
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy យល់ឃើញថា សកម្មភាពរបស់យុវជនបរិស្ថាន ដែលធ្វើការលើបញ្ហាសង្គមនេះ មិនគួររង់ការចោទប្រកាន់នោះទេ។ សម្រាប់លោកទូតអាមេរិក ការចោទប្រកាន់លើពួកគេ គឺជាការបំបិទសំឡេង។ តាមរយៈបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន លោក Patrick Murphy បានសរសេរជាភាសាអង់គ្លេសក្នុងន័យដូច្នេះ៖«ពិតជាមានកង្វល់ខ្លាំងណាស់ នៅពេលដែលឮដំណឹងពីការចាប់ខ្លួន ក្រុមសកម្មជនបរិស្ថានបន្ថែមទៀត។ ការចងក្រងឯកសារបំពុលបរិស្ថាន គឺបម្រើប្រយោជន៍សាធារណៈ ហើយវាមិនមែនជាអំពើភេរវកម្មនោះទេ។ យើងជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដោយមិនត្រូវបិទសំឡេងពួកគេនោះឡើយ»។ ដោយឡែកស្ថានទូតស៊ុយអែត ក៏បានលើកឡើងដែរថា សកម្មភាពយុវជនបរិស្ថានទាំងនេះ គួរតែទទួលបានការលើកទឹកចិត្ត ជាជាងការប្រើប្រាស់ច្បាប់មកលើពួកគេ។ «ស៊ុយអែត មានការព្រួយបារម្ភជុំវិញការប្រើប្រាស់ច្បាប់ប្រឆាំងលើយុវជនធ្វើការងារបរិស្ថាន កាលពីពេលថ្មីៗនេះ។ ទំនាក់ទំនងស៊ីវិល, ដំណើរការផ្ដល់ព័ត៌មាន , តម្លាភាព និងកិច្ចសន្ទនា គឺជាធាតុផ្សំសំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍ។ ដូច្នេះការផ្សាភ្ជាប់ជាមួយយុវជន គឺផ្នែកមួយនៃអនាគត ដែលគួរតែត្រូវលើកទឹកចិត្ត»។ នេះបើតាមសំណេរនៅហ្វេសប៊ុកស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។ កាលពីថ្ងៃទី១៦ មិថុនា អាជ្ញាធរបានឃាត់ខ្លួនសកម្មជនបរិស្ថាន៤រូប ប៉ុន្តែក្រោយមកក៏មានការដោះលែងយុវជនម្នាក់វិញ ឈ្មោះ សិដ្ឋ ឈីវលីម៉េង។ ចំណែកសកម្មជនបរិស្ថាន៣រូបទៀត ដែលកំពុងរងបទចោទប្រកាន់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ មិថុនា។ ក្នុងនោះកញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានតុលាការចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត រងការចោទប្រកាន់ពីបទរួមគំនិតក្បត់។ បទចោទពួកគេទាំងនេះ យោងតាមមាត្រា៤៣៧ និង៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល។ ជុំវិញករណីខាងលើនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា តុលាការអនុវត្តតាមនីតិវិធីច្បាប់ ស្របតាមបទល្មើសដែលបានរកឃើញ និងមានអង្គហេតុច្បាស់លាស់។ ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន បានឆ្លើយតបទៅបណ្ដាអង្គទូតនានាថា ទូតទាំងអស់នៅកម្ពុជា គួរតែបំពេញការងារការទូតរបស់ខ្លួនឲ្យបានល្អ ខណៈដែលកម្ពុជា ក៏អនុវត្តច្បាប់ ដើម្បីគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«នៅពេលដែលគេដាក់បន្ទុក តុលាការជាអ្នកចាត់ចែងនូវអង្គហេតុ។ ដូច្នេះបើគ្មានអង្គហេតុទេ គេ(តុលាការ) ក៏មិនរក្សាការឃុំខ្លួនអីទេ។ ហើយបើមានអង្គហេតុ តែអត់មានអង្គច្បាប់ ក៏គេមិនយកទៅធ្វើអីដែរ»។ ផ្ទុយពីការបកស្រាយរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែចាត់ទុកការឃាត់ និងឃុំខ្លួនសកម្មជនបរិស្ថាន ជាការបំបិទសិទ្ធិបញ្ចេញមតិ និងគំរាមកំហែង ដល់អ្នកដែលឈឺឆ្អាលលើបញ្ហាសង្គម។ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ស្នើឱ្យអន្តរជាតិ ជួយអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងសកម្មជនទាំង៣នាក់នេះ។ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា៖«រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន។ ដូច្នេះរដ្ឋាភិបាលបរទេស ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាម្ចាស់ជំនួយអន្តរជាតិទាំងអស់ គួរតែចេញអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ទម្លាក់បទចោទប្រកាន់មិនសមហេតុផលរបស់ពួកគេ ដែលប្រឆាំងនឹងសកម្មជនបរិស្ថាន និងថ្កោលទោសជាសាធារណៈ ចំពោះវិធានការជាបន្តបន្ទាប់ ដើម្បីរឹតបន្តឹងសិទ្ធិសេរីភាពរបស់ក្រុមសកម្មជននេះ»។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពន្យល់ពីហេតុផល នៃបទចោទលើសកម្មជនបរិស្ថានទាំង៣រូបនេះបានទេ។ តែយ៉ាងណារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៣រូបនេះ មិនមែនដោយសារតែពួកគេ ធ្វើការងារលើបញ្ហាបរិស្ថានទេ ប៉ុន្តែវាទាក់ទងនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ «សមត្ថកិច្ចគេ មានភស្តុតាង មានមូលដ្ឋានច្បាស់លាស់ចេញពីការស្រាវជ្រាវ ការស៊ើបអង្កេតមក។ ចំណែកឯសកម្មភាពបរិស្ថាននេះ វាគ្រាន់តែជារូបភាពទេ ក៏ប៉ុន្តែនៅពីក្រោយហ្នឹង គឺជាសកម្មភាពនៃការប្រព្រឹត្តបទល្មើស ដែលសមត្ថកិច្ចមានមូលដ្ឋានភស្តុតាងច្បាស់លាស់»។ នេះជាការបញ្ជាក់របស់លោក ជិន ម៉ាលីន។ របាយការណ៍ពីអគ្គស្នងការនគរបាលជាតិ ដែលឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៣រូបនេះ បានបញ្ជាក់ថា ក្រុមសកម្មជននេះ មានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចហ្សង់ត្រូ ហ្គន់សាឡេស ដេវីដសិន (Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ដែលត្រូវបានកម្ពុជា បណ្ដេញចេញ។ ចំពោះគ្រប់សកម្មភាពរបស់ពួកគេវិញ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើជាលេសញុះញង់ដល់សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរលំរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះក្រុមសកម្មជននេះ ធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្មផ្គត់ផ្គង់ដោយជនបរទេស។ នេះបើតាមរបាយការណ៍ដដែល។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានថ្មីយ៉ាងដូច្នេះថា៖ «មិនអាចបញ្ជាក់ឲ្យលម្អិតពីសកម្មភាពរបស់ក្រុមសកម្មជនទាំង៣នាក់នោះទេថា ដំណើរការនៃផ្លាស់ប្ដូរព័ត៌មាន ហរិញ្ញវត្ថុ ផែកការផ្សេងៗដែលជាភស្ភុតាងឡើយ មានតែខាងតុលាការទេមានសិទ្ធិដឹង។ តែយើងមានភស្តុតាងច្បាស់លាស់ពីការប្រព្រឹត្តិបទល្មើសទើបអាចឃាត់ខ្លួនពួកគេបាន ប៉ុន្តែភស្តុតាងទាំងនោះយកជាការបាន ឬមិនបានកម្រិតណា តុលាការជាអ្នកសម្រេច»។ កាលពីខែឧសភា ២០២១ នេះ តុលាការក៏បានសម្រេចផ្តន្ទាទោសសមាជិកមាតាធម្មជាតិ៣រូបដែរ ក្នុងនោះកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឱ្យជាប់ពន្ធនាគារ១៨ខែ ។ ចំណែកលោក ថុន រដ្ឋា ត្រូវជាប់ពន្ធនាគារ២០ខែ។ សមាជិកនៃចលនាមាតាធម្មជាតិទាំងនេះ ជាប់ចោទពី«បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ពួកគេទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣ កញ្ញា ២០២០ ពាក់ព័ន្ធនឹងយុទ្ធនាការគ្រោងធ្វើដំណើរពីវត្តភ្នំ ទៅកាន់ផ្ទះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរគមន៍ បញ្ឈប់ការលុបបឹងតាមោក។ គួរបញ្ជាក់បន្តិចថា អាឡិចហ្សង់ត្រូ ហ្គន់សាឡេស ដេវីដសិន ជនជាតិអេស្បាញ ជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលមានទីស្នាក់ការកណ្តាលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ អង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចោល កាលពីថ្ងៃទី១៥ កញ្ញា ២០១៧ បន្ទាប់ពីបានបណ្តេញលោក អាឡិច ចេញពីកម្ពុជា កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៥។ ការបណ្ដេញ អាឡិច ចេញនេះ ធ្វើឡើងក្រោយពីជនជាតិអេស្បាញ ដែលស្រលាញ់ធម្មជាតិរូបនេះ បានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង ក៏ដូចជាប្រឆាំងការបូមខ្សាច់នៅក្នុងខេត្តកោះកុងជាដើម ។ លើសពីនេះទៀត អាឡិច និងសកម្មជនជាច្រើន ក៏ធ្លាប់រារាំងក្បួនរថយន្តមួយ មិនឲ្យចូលទៅពិនិត្យទីតាំង ដែលគ្រោងធ្វើទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង ខេត្តកោះកុងទៀតផង។ សកម្មភាពរបស់ អាឡិច ទាំងនេះហើយ ត្រូវបានអាជ្ញាធរអះអាងថា ល្មើសច្បាប់នៅកម្ពុជា។ ចំណែកប្រមុខរដ្ឋាភិបាល ក៏មិនសប្បាយចិត្តចំពោះទង្វើនេះដែរ ទើបមានការបណ្ដេញ អាឡិច ចេញពីកម្ពុជានេះ៕ | ភ្នំពេញ៖ បណ្ដាអង្គទូតនៅកម្ពុជា និងអង្គការសង្គមស៊ីវិល ចាត់ទុកការឃាត់ និងឃុំខ្លួនសកម្មជនបរិស្ថាន៣នាក់ ជាការបំបិទសំឡេង អ្នកឈឺឆ្អាលលើបញ្ហាសង្គម ។ ពួកគេទាមទារឱ្យដោះលែងសកម្មជនទាំងនោះ។ សកម្មជនបរិស្ថាន៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ |
«នាឡិ» គឺជាសិប្បកម្ម ដែលផលិតនំខ្មែរជាច្រើនប្រភេទ ស្របតាមស្តង់ដារ។ នាឡិបានផលិត និងកែច្នែនំខ្មែរបែបបុរាណប្រមាណជាង៦០ប្រភេទ និងផលិតនំប្រមាណ៦០០០នំក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន។ ជាពិសេស នំដែលផលិតចេញពីសិប្បកម្ម«នាឡិ» កំពុងត្រូវបានប្រើប្រាស់ នៅតាមបណ្តាកម្មវិធីសំខាន់ៗនានាផងដែរ ដូចជាពិធីអាពាហ៌ពិពាហ៌ និងពិធីបុណ្យទាននានា និងមានផ្គត់ផ្គង់ទៅតាមបណ្តាហាង និងភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញផងដែរ។ មិនពិបាកក្នុងការរកនំខ្មែរ ដើម្បីរៀបចំកម្មវិធីនីមួយៗឡើយ។ «នាឡិ» មានសេវាកម្ម និងផ្គត់ផ្គង់នំជាច្រើននៅក្នុងកម្មវិធីដូចជា៖ ១. នំខ្មែរ សម្រាប់កម្មវិធីសិក្ខាសាលាឬ ប្រជុំ។ ២. នំខ្មែរសម្រាប់កម្មវិធីសែនព្រេងផ្សេងៗ ៣. នំខ្មែរ សម្រាប់ខ្ចប់ជាកាដូអនុស្សាវរីយ៍។ ៤. នំខ្មែរ សម្រាប់អាពាហ៍ពិពាហ៍។ ៥. នំខ្មែរ សម្រាប់កម្មវិធីបុណ្យទានផ្សេងៗ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរសព្ទ ០៧០ ៩៨៥៧៥៨ / ០៧៧ ២៦២៦១៥/ ០២៣ ៩៨៥៧៥៨៕ (អត្ថបទពាណិជ្ជកម្ម) | ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ សិប្បកម្ម«នាឡិ» ដែលផលិតនំប្រពៃណីជាតិខ្មែរ នឹងផ្តល់ជូនអតិថិជនទាំងអស់ នូវកម្មវិធីពិសេស ដោយលោកអ្នកគ្រាន់តែចំណាយត្រឹមតែ៤០០០០៛ រាល់ការទិញនំ ឬកម្ម៉ង់នំភ្លាម នោះនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយភ្លាម។ កម្មវិធីពិសេសមួយនេះ ចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ |
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា មន្រ្តី ក.ប.ប. ទាំង៥នាក់ បានចុះពិនិត្យទីតាំងលក់គ្រឿងសម្អាងចំនួន៣កន្លែង និងបានយកលុយពីម្ចាស់ហាង។ ចំពោះលុយដែលមន្រ្តី ក.ប.ប. បានទារពីម្ចាស់ហាងនោះចំនួន១លាន២០ម៉ឺនរៀល ប៉ុន្តែម្ចាស់ហាងបានឱ្យតែ៧០ម៉ឺនរៀលតែប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្ម បានទោសដល់មន្រ្តីទាំង៥នាក់ និងបានយកលុយឱ្យម្ចាស់ហាងលក់គ្រឿងសម្អាងវិញ។ ជាមួយគ្នានេះ មន្រ្តី ក.ប.ប. មានតួនាទីបំពេញកាតព្វកិច្ចតាមច្បាប់ ដើម្បីទប់ស្កាត់នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូចគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ដូច្នេះ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថា «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្រ្តីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ឆ្លៀតឱកាសកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ និងប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្មឡើយ។ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ពាណិជ្ជករ អាជីវករទាំងអស់ បន្តប្រកបអាជីវកម្មរបស់ខ្លួនធម្មតា ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។ ក្រៅពីនេះ ប្រសិនបើមានមន្រ្តី ឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន អាជីវករអាចដាក់ពាក្យបណ្តឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦៕ | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ទណ្ឌកម្មមន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំងចំនួន៥នាក់ ដែលបានយកលុយពីអាជីវករពេលចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨មិថុនា។ |
កោះ Triton ដែលជាផ្នែកមួយនៃប្រជុំកោះ Paracel បានក្លាយជាចំណុចដ៏ក្ដៅគគុកថ្មីចុងក្រោយបង្អស់មួយនៅក្នុងតំបន់ដែលមានជម្លោះ។ ប្រទេសចិនបានអះអាងទាមទារប្រជុំកោះ Paracel និងប្រជុំកោះ Spratly ដែលនៅក្បែរនោះថាជាដែនសមុទ្ររបស់ខ្លួន និងបានពង្រីកទីតាំងយោធារបស់ខ្លួននៅលើប្រជុំកោះទាំងនោះ។ ប្រទេសវៀតណាមនិងកោះតៃវ៉ាន់ក៏អះអាងទាមទារប្រជុំកោះ Paracel និងប្រជុំកោះ Spratlys ថាជារបស់ខ្លួនផងដែរ។ វៀតណាម តៃវ៉ាន់ និងសហរដ្ឋអាមេរិកកំពុងប្រឆាំងនឹងការពង្រីកដែនសមុទ្ររបស់ចិននៅក្នុងតំបន់នោះដែលឥឡូវនេះគេឃើញមានការសាងសង់យ៉ាងឆាប់រហ័សនូវរចនាសម្ព័ន្ធថ្មីមួយនៅលើកោះ Triton។ រូបភាពផ្កាយរណបអំពីកោះ Triton ដែលបានថតនៅខែសីហានេះដោយក្រុមហ៊ុន Planet Labs PBC ដែល VOA ផ្នែកភាសាកូរ៉េទទួលបានកាលពីពេលថ្មីៗនេះបានបង្ហាញនូវអ្វីដែលទំនងជាផ្លូវរត់ដ៏វែងសម្រាប់យន្តហោះឆ្ពោះទៅកាន់ទិសខាងកើត។ គេមិនឃើញរចនាសម្ព័ន្ធនេះនៅក្នុងរូបភាពដែលបានថតកាលពីខែមីនានោះទេ។ រចនាសម្ព័ន្ធនេះត្រូវបានទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍កាលពីពេលថ្មីៗនេះថា ជាទីសម្រាប់យន្តហោះចុះចត បន្ទាប់ពីទីភ្នាក់ងារនេះបានវិភាគលើរូបភាពផ្កាយរណបដែលខ្លួនទទួលបានពីក្រុមហ៊ុន Planet Labs PBC ដែលបានបង្ហាញអំពីទង់ជាតិពណ៌ក្រហមរបស់ចិន។ កោះ Triton នេះមានប្រវែងប្រហែល ១.២២០ ម៉ែត្រនិងទទឹងប្រវែងប្រហែល ៦១០ ម៉ែត្រ ហើយមកទល់នឹងពេលនេះគ្មានមនុស្សរស់នៅទេ។ បើយោងតាមការវិភាគរបស់លោក Bill Conroy អ្នកជំនាញជាន់ខ្ពស់ខាងដំណោះស្រាយដែនសមុទ្រនៃក្រុមហ៊ុន URSA Space ដែលជាក្រុមហ៊ុនផ្ដល់ការវិភាគផ្នែកស៊ើបការណ៍សម្ងាត់ រចនាសម្ព័ន្ធនេះគឺប្រហែលជាទំនប់ទប់រលកធំៗ ដោយសារតែរលកដែលបោកផ្ទប់នឹងកោះនេះអាចមានកម្ពស់រហូតដល់ទៅជាងមួយម៉ែត្រ។ លោក Conroy បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទថា៖ «អ្វីដែលមនុស្សគិតថាជាផ្លូវរត់របស់យន្តហោះនោះគឺជាទំនប់សម្រាប់ទប់តំបន់នោះឱ្យនៅស្ងួត ដោយការពារពីទឹកសមុទ្រ។ យើងប៉ាន់ស្មានថាផ្ទៃដីប្រហែល ៧០.០០០ ម៉ែត្រការ៉េអាចត្រូវការពារបានពីសមុទ្រ [ដោយសារទំនប់នេះ]»។ លោកបានបន្ថែមថា នៅផ្នែកខាងត្បូងនៃអ្វីដែលលោកជឿថាជាទំនប់ទប់រលកសមុទ្រនេះគឺទំនងជាមានសំណង់បន្ថែមទៀតដែលកំពុងសាងសង់ឡើង។ អ្នកវិភាគម្នាក់ទៀតនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ក៏បាននិយាយផងដែរថា រចនាសម្ព័ន្ធនេះអាចជាទំនប់ទប់រលកសមុទ្រឬក៏អាចជាផ្លូវរត់យន្តហោះដែលគេលើកឱ្យខ្ពស់។ លោក Ray Powell ប្រធានកម្មវិធី SeaLight ដែលជាកម្មវិធីវិភាគលើយុទ្ធវិធីស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមដែនសមុទ្ររបស់ចិន នៃមជ្ឈមណ្ឌល Gordian Knot សម្រាប់នវានុវត្តន៍សន្តិសុខជាតិនៃសាកលវិទ្យាល័យ Stanford បាននិយាយថា រចនាសម្ព័ន្ធថ្មីនៅលើកោះ Triton នេះអាចត្រូវប្រើសម្រាប់ជាទំនប់ទប់រលកសមុទ្រផងនិងជាផ្លូវរត់របស់យន្តហោះផងនៅពេលដែលសាងសង់ចប់រួចរាល់។ លោក Powell បានបញ្ជាក់តាមអ៊ីមែលថា រចនាសម្ព័ន្ធនេះអាច «ធ្វើឱ្យប៉ុស្តិ៍យោធាជួរមុខដ៏តូចមួយរបស់ចិននៅទីនោះកាន់តែឋិតថេរជាងមុនសម្រាប់រយៈពេលវែង»។ លោក Hoang Viet អ្នកជំនាញផ្នែកជម្លោះសមុទ្រចិនខាងត្បូងនៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (National University of Ho Chi Minh City) បានថ្លែងថា ប្រសិនបើរចនាសម្ព័ន្ធនោះជាផ្លូវរត់របស់យន្តហោះ ប្រទេសចិនអាចប្រើកោះនោះជាស្ថានីយ៍ចាក់សាំងសម្រាប់យន្តហោះរបស់ខ្លួនក្នុងអំឡុងបេសកកម្មនៅសមុទ្រចិនខាងត្បូង «ជាពិសេសសម្រាប់ការហោះហើររយៈពេលយូរពីកោះ Hainan ទៅប្រជុំកោះ Spratly»។ កោះ Triton ស្ថិតនៅចម្ងាយស្មើគ្នារវាងប្រទេសវៀតណាមនិងកោះ Hainan របស់ចិន។ វាគឺជាគម្រោងកែលម្អកោះអចិន្ត្រៃយ៍ឡើងវិញថ្មីចុងក្រោយបង្អស់មួយរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលជាការជំរុញមួយដែលបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៣។ នេះបើយោងតាមគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខសហរដ្ឋអាមេរិក-ចិន (US-China Economic and Security Review Commission) ដែលជាទីភ្នាក់ងារឯករាជ្យរបស់សហរដ្ឋអាមេរិក។ សំណង់នៃគម្រោងរបស់ចិនទាំងនេះឥឡូវនេះរួមមានរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនដូចជាជញ្ជាំងទប់ទឹកសមុទ្រ វាលយន្តហោះ និងអគារនានានៅទូទាំងកោះជាច្រើន។ បើទោះបីជាប្រទេសចិនបានអះអាងពីដំបូងថាគម្រោងសំណង់នៅលើកោះទាំងនេះសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រក៏ដោយ ក៏រូបភាពផ្កាយរណបបានបង្ហាញថាមានហេដ្ឋារចនាសម្ព័ន្ធយោធានៅលើកោះទាំងនោះ។ មិនថាចិនកំពុងសាងសង់ទីសម្រាប់យន្តហោះចុះចត ទំនប់ទប់រលកសមុទ្រ ឬក៏ផ្លូវអ្វីនោះទេ អ្នកជំនាញនានាយល់ស្របថា រចនាសម្ព័ន្ធនៅលើកោះ Triton នោះអាចជាការពង្រីកនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ចិននៅលើប្រជុំកោះ Paracel និងប្រជុំកោះ Spratly។ លោក Prashanth Parameswaran ដែលជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល Wilson និងជាស្ថាបនិកព្រឹត្តិប័ត្រប្រចាំសប្ដាហ៍ ASEAN Wonk បានប្រាប់ VOA តាមអ៊ីមែលកាលពីថ្ងៃទី ២១ ខែសីហាថា «សំណង់នីមួយៗដែលមាននៅលើកោះ Triton នឹងមានតួនាទីផ្លាស់ប្ដូរទៅតាមសមត្ថភាពរបស់សំណង់ទាំងនោះ»។ លោកបានបន្តថា៖ «ប៉ុន្តែ ទិដ្ឋភាពធំជាងនេះគឺថាសំណង់ទាំងនេះជារួមអនុញ្ញាតឱ្យប្រទេសចិនពង្រីកវត្តមាននិងសមត្ថភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងតាមរយៈវិធីផ្សេងៗដូចជាការគ្រប់គ្រង ការបង្ហាញវត្តមាន ការតាមដាន និងការបង្ខិតបង្ខំទាំងស្រុង ដោយសារមានកន្លែងចុះចតឧទ្ធម្ភាគចក្រមូលដ្ឋាននិងកន្លែងចុះចតដ៏ធំសម្រាប់យន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងនានា»។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ផ្នែកភាសាកូរ៉េកាលពីថ្ងៃទី ២១ ខែសីហាថា ខ្លួនប្រឆាំងទៅនឹងការអះអាងទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង និងបានអំពាវនាវឱ្យរដ្ឋាភិបាលចិនគោរពតាមច្បាប់អន្តរជាតិ។ ដោយសារតែភាពរសើបនៃប្រធានបទនេះ អ្នកនាំពាក្យរូបនោះបានសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ អ្នកនាំពាក្យរូបនោះបានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកច្រានចោលទាំងស្រុងនូវការអះអាងទាមទារដែនសមុទ្រដ៏ខុសច្បាប់របស់ចិននិងការជ្រៀតជ្រែកណាមួយបែបនេះ»។ អ្នកនាំពាក្យរូបនោះបានបន្តថា៖ «ការអះអាងទាមទារនិងយោធានីយកម្មរបស់ចិនលើប៉ុស្តិ៍ជួរមុខដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ឆន្ទៈរបស់ចិននៅក្នុងការប្រើការបង្ខិតបង្ខំនិងការគំរាមកំហែង រួមជាមួយនឹងវិធានការបង្កហេតុផ្សេងទៀតដែលធ្វើឡើងដើម្បីពង្រឹងការអះអាងទាមទារដែនសមុទ្រដ៏ធំនិងខុសច្បាប់របស់ចិននៅសមុទ្រចិនខាងត្បូង ធ្វើឱ្យអន្តរាយដល់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់»។ សហរដ្ឋអាមេរិកបានអនុវត្តសេរីភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូងប្រឆាំងនឹងវិធានការដ៏គឃ្លើនកើនឡើងរបស់ចិន។ ប្រតិបត្តិការរបស់នាវាទាហានជើងទឹកនិងយន្តហោះចម្បាំងសហរដ្ឋអាមេរិកគឺរៀបចំឡើងដើម្បីរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ប្រឆាំងនឹងអ្វីដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកហៅថាជា «ការអះអាងទាមទារដែនសមុទ្រជ្រុលហួសហេតុ» របស់ប្រទេសនានានៅជុំវិញពិភពលោក។ ការបន្ថែមថ្មីនៅលើកោះ Triton នេះ «នឹងទំនងជាធ្វើឱ្យវៀតណាមខឹងសម្បា»។ នេះបើតាមការបញ្ជាក់របស់លោក Powell។ កោះ Triton នេះមានចម្ងាយជិតប្រទេសវៀតណាមជាងប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសចិនបានទាមទារកាន់កាប់សមុទ្រចិនខាងត្បូងចំនួន ៩០% ដែលជាដែនទឹកមានចរាចរណ៍ដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ដោយការដឹកជញ្ជូនចំនួនមួយភាគបីនៅលើពិភពលោកឆ្លងកាត់តាមដែនទឹកមួយនេះ។ កូនកោះ ថ្មប៉ប្រះទឹក និងកោះដែលមានទឹកនៅកណ្ដាលនៅសមុទ្រចិនខាងត្បូងត្រូវបានទាមទារកាន់កាប់ដោយប្រទេសដែលនៅក្បែរនោះស្ទើរតែទាំងអស់ដូចជាប្រទេសចិន កោះតៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងវៀតណាម។ អ្នកស្រី Juo-yu Lin សាស្ត្រាចារ្យរងដេប៉ាតឺម៉ង់ការទូតនិងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់ បាននិយាយថា៖ «ប្រទេសវៀតណាម ដែលស្ថិតនៅចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រពីកោះនោះ គឺជាគោលដៅចម្បង»។ អ្នកស្រី Lin បានបញ្ជាក់បន្ថែមប្រាប់ VOA តាមអ៊ីមែលថា៖ «យោធាចិនអាចតាមដានមើលសកម្មភាពយោធារបស់វៀតណាមជាទៀងទាត់បាន»។ នៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមអ្នកស្រី Pham Thu Hang បាននិយាយថា៖ «រាល់សកម្មភាពទាំងអស់នៅប្រជុំកោះ Paracel ដែលធ្វើឡើងដោយមិនមានការអនុញ្ញាតពីវៀតណាមគឺជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម»។ អ្នកស្រីបានបន្តថា៖ «សកម្មភាពបែបនេះនឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀតនិងធ្វើឱ្យខូចប្រយោជន៍ដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរ [នៅក្នុងតំបន់]»។ ប្រទេសចិនមានយន្តហោះចម្បាំង មីស៊ីលស្វ័យនាំផ្លូវ និងប្រព័ន្ធរ៉ាដានៅលើកោះ Woody ដែលជាមូលដ្ឋានចម្បងរបស់ខ្លួននៅក្នុងប្រជុំកោះ Paracel និងមានចំណតឧទ្ធម្ភាគចក្រនៅលើកោះជួរមុខចំនួន ៥ ដូចជាកោះ Triton កោះ Money និងកោះ Pattle ដោយកោះ Duncan ដើរតួជាមូលដ្ឋានរបស់ឧទ្ធាម្ភាគចក្រ។ ប្រទេសចិនបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅលើកោះចំនួន ៣ នៅក្នុងប្រជុំកោះ Spratly ដើម្បីពង្រឹងការអះអាងទាមទារដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងដើម្បីគាំទ្រដល់មហិច្ឆតារបស់ខ្លួននៅក្នុងការសម្រេចឱ្យបាននូវ «ការបង្រួបបង្រួមឡើងវិញដោយសន្តិវិធី» ជាមួយនឹងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងដែលចិនអះអាងថាជារបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Taiwan News កាលពីថ្ងៃទី ២១ ខែសីហាថា «សិទ្ធិ» របស់តៃវ៉ាន់ «លើដែនដីនិងដែនទឹកពាក់ព័ន្ធនានានៅក្នុងតំបន់គឺពិតប្រាកដដោយមិនអាចមានការសង្ស័យណាមួយឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២១ ខែសីហាថា «ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើ «Nanhai Zhudao» [ដែលជាបណ្ដាកោះនៅសមុទ្រចិនខាងត្បូង] និង «ដែនទឹកដែលនៅក្បែរនោះ»។ ពាក្យ «Nanhai Zhudao» នេះសំដៅលើក្រុមកោះនានានៅសមុទ្រចិនខាងត្បូងដែលក្នុងនោះរួមមានទាំងកោះ Pratas ប្រជុំកោះ Paracel និងប្រជុំកោះ Spratly ផងដែរ។ លោក Wang បានបន្តថា៖ «ការសាងសង់របស់ចិននៅលើដែនដីរបស់ខ្លួននិងសកម្មភាពរបស់ឆ្មាំល្បាតសមុទ្ររបស់ចិននៅក្នុងការការពារសិទ្ធិរបស់ចិននិងជំរុញអនុវត្តច្បាប់នៅក្នុងដែនទឹកនៅក្រោមដែនសមត្ថកិច្ចរបស់ចិនគឺស្របច្បាប់និងមិនអាចរិះគន់បាន»។ កាលពីពេលថ្មីៗនេះ នាវារបស់ឆ្មាំល្បាតសមុទ្រចិនបានប្រើកាណុងទឹកបាញ់លើនាវាហ្វីលីពីនមួយគ្រឿងដែលផ្ដល់ស្បៀងអាហារដល់កងទ័ពម៉ារីនរបស់ខ្លួនដែលឈរជើងនៅលើនាវាចម្បាំង BRP Sierra Madre ដែលចតនៅស្ងៀម ដែលខ្លួនរក្សាទុកដើម្បីគាំទ្រដល់ការអះអាងទាមទាររបស់ខ្លួនលើថ្មប៉ប្រះទឹក Second Thomas នៅសមុទ្រចិនខាងត្បូង៕ | រូបភាពផ្កាយរណបនៃកោះ Triton បានបង្ហាញឱ្យឃើញនូវរចនាសម្ព័ន្ធថ្មីមួយដែលអ្នកជំនាញនានាជឿថា គឺជាផ្នែកមួយនៃការពង្រីកយោធារបស់ចិនដែលមានបំណងគាំទ្រដល់ការអះអាងទាមទារដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ រូបភាពទាំងនេះបានបង្កឱ្យមានការតវ៉ាពីសហរដ្ឋអាមេរិក វៀតណាម និងកោះតៃវ៉ាន់។ |
ក្រពះមិនកិនអាហារ តើអ្នកកំពុងតែឈឺពោះដូចគេចាក់ក្រោយពីញ៉ាំអាហារលឿនពេក ញ៉ាំអាហារហិរច្រើនពេក ឬខ្លាញ់ច្រើនពេកទេ? បើសិនជាចឹងមែន វាគ្មានអ្វីក្រៅពីក្រពះកិនអាហារមិនបានល្អឡើយ។ វាអាចនឹងកើតឡើងជាមួយនឹងការចង្អោ និងហើមពោះទៀត។ ការច្រាលអាស៊ីតក្រពះ ពេលខ្លះការឈឺពោះដូចគេចាក់ អាចដោយសារតែការច្រាលអាស៊ីតពីក្រពះមកបំពង់កបានដែរ។ រភងនេះអាចធ្វើឲ្យមានអារម្មណ៍ក្រហាយៗក្នុងទ្រូង និងក្រពះដូចមានអ្វីមួយចាក់អ៊ីចឹង។ មូលហេតុនៃការច្រាលអាស៊ីតក្រពះបែបនេះមានដូចជា ការញ៉ាំអាហារហិរៗ អាហារខ្លាញ់ គេងភ្លាមក្រោយពីញ៉ាំអាហាររួច ញ៉ាំកាហ្វេនិងគ្រឿងស្រវឹង និងកំពុងតែស្ត្រេស។ ចង្កោមរោគសញ្ញារលាកពោះវៀន វាគឺជាបញ្ហាក្រពះពោះវៀនញឹកញាប់បំផុតដែលកើតឡើងលើពោះវៀនធំ។ ក្រៅពីឈឺពោះមានលក្ខណៈចាប់ពីឈឺដូចគេចាក់ រហូតដល់អួលៗ វាក៏មានជាប់ទាក់ទងនឹងអាការៈផ្សេងទៀតដូចជា ចង្អោ ផោមច្រើន ហើមពោះ និងរាករូស។ ការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ ព្រមទាំងលេបថ្នាំអាចដោះស្រាយអាការៈនេះបាន។ រលាកក្រពះពោះវៀន រឿងនេះច្រើនតែបណ្តាលមកពីការបង្ករោគដោយវីរុសក្នុងពោះវៀន ឬហៅថាពោះវៀនផ្តាសាយ។ មិនខ្វល់ថាអ្នកហៅវាថាម៉េចទេ បើសិនជាវាកើតឡើងមែន អ្នកនឹងអាចមានអាការៈឈឺពោះដូចគេចាក់ដែរ។ ប៉ុន្តែអ្វីដែលល្អនោះគឺថា វានឹងស្រួលបួលវិញដោយខ្លួនឯង។ ដំបៅក្រពះពោះវៀន អាការៈមួយនៃជំងឺដំបៅក្រពះពោះវៀន គឺច្រើនតែត្រូវបានអ្នកជំងឺនិយាយថា មានការឈឺចាប់ដូចគេចាក់។ អាស្រ័យទៅតាមប្រភេទនៃដំបៅនោះ ការឈឺចាប់អាចកើតឡើងភ្លាមៗក្រោយពីញ៉ាំអាហាររួច ចន្លោះពេលញ៉ាំងាហារ ឬពាក់កណ្តាលយប់ក៏មានដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការដែលមានអារម្មណ៍ឈឺពោះដូចគេចាក់អាចជារឿងពិបាកទ្រាំ ។ ប៉ុន្តែពេលខ្លះវាអាចដោយសារតែបញ្ហាប្រចាំថ្ងៃរបស់យើងដែរដូចជា ក្រពះមិនកិនអាហារ ខណៈពេលដែលខ្លះទៀតអាចដោយសារតែមានជំងឺធ្ងន់ធ្ងរដែលត្រូវការទៅជួបពេទ្យឲ្យបានលឿនដែរ ។ តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងណែនាំអំពីមូលហេតុញឹកញាប់នៃការឈឺពោះដូចគេចាក់ ៖ |
អត្ថបទទាក់ទង ក្នុងការសន្ទនាដំបូង លោក ស៊ី ប្រាប់លោក បៃឌិន ឱ្យប្រយ័ត្នរឿងហុងកុង ស៊ីនជាំង និងតៃវ៉ាន់ ក្នុងអាណត្តិប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បញ្ហាសិទ្ធិមនុស្សគឺជាប្រធានបទដ៏ក្តៅគគុកមួយរវាងចិន និងអាមេរិក។ ក្រុងវ៉ាស៊ីនតោន បានលើកឡើងជាញយៗ ពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង និងហុងកុង។ មុនចប់អាណត្តិ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានចោទថាចិន បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រ នៅក្នុងតំបន់ស៊ីងជាំង។ ប៉ុន្មានថ្ងៃបន្ទាប់ពីចូលកាន់តំណែង ប្រមុខការទូតអាមេរិកថ្មី លោកអាន់តូនី ប្ល៊ីងខិន ក៏បានយល់ស្របដូចលោកប៉ុមប៉េអូដែរ។ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បានព្រមានចិនចំៗថាថា៖ «វានឹងមានផលវិបាកសម្រាប់ចិន ហើយគាត់ក៏ដឹងពីបញ្ហានេះ»។ លោក បៃឌិន បានប្រើប្រាស់ពាក្យ «គាត់» ដោយសំដៅទៅប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ បើតាមលោកបៃឌិន អាមេរិកនឹងបញ្ជាក់ពីជំហររបស់ខ្លួនជាសកលលើបញ្ហាសិទ្ធិមនុស្ស និងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យចិនគោរព និងការពារសិទ្ធិមនុស្ស។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក បៃឌិន ក៏លើកឡើងពីភាពជាអ្នកដឹកនាំពិភពលោកផងដែរអំឡុងកិច្ចសន្ទនាមួយ។ លោកថា ចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាមេដឹកនាំពិភពលោក។ បើតាមប្រធានាធិបតីអាមេរិក ដើម្បីក្លាយជាមេដឹកនាំពិភពលោកបាន ចិនត្រូវតែទាញទំនុកចិត្តពីប្រទេសដទៃ។ លោក បៃឌិន យល់ឃើញថា ផ្ទុយទៅវិញ ចិនមិនបានធ្វើបែបនោះឡើយ ព្រោះរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើខុសនឹងមូលដ្ឋានសិទ្ធិមនុស្ស។ នៅថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ លោកបៃឌិន និងលោកស៊ី បានជជែកគ្នា តាមទូរសព្ទរយៈពេល ២ម៉ោង។ ក្នុងកិច្ចសន្ទនានេះ លោកស៊ី បានប្រាប់សមភាគីខ្លួនថា ឱ្យប្រយ័ត្នប្រយែងលើបញ្ហាតៃវ៉ាន់ ហុងកុង និងស៊ីនជាំងដែលសុទ្ធតែជារឿងទាក់ទងទៅនឹងអធិបតេយ្យ និងបូរណភាពដែនដីចិន៕ | ចិន នឹងទទួលផលវិបាកលើបញ្ហារំលោភសិទ្ធិមនុស្ស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានចិនបែបនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ។ ជាមួយការព្រមាននេះ លោក បៃឌិន ទំនងផ្ដល់សញ្ញាថា បញ្ហាសិទ្ធិមនុស្សនឹងនៅតែជាបញ្ហារសើបក្រោមរដ្ឋបាការរបស់លោកដដែល។ |
ប្រេស៊ីល ជាប្រទេសដែលមានផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើធំជាងគេបន្ទាប់ពីរុស្ស៊ី ប៉ុន្តែនាប៉ុន្មានឆ្នាំនេះ ត្រូវបានរងការគំរាមកំហែងខ្លាំង ដោយសារតែសកម្មភាពទន្រ្ទានព្រៃឈើយ៉ាងគំហុក។បើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រេស៊ីល(INPE) បានបង្ហាញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ប្រទេសនេះបានកត់ត្រាការកាប់បំផ្លាញព្រៃឈើអស់ទំហំ ១៣,២៣៥គីឡូម៉ែត្រការ៉េនៅក្នុងព្រៃដ៏ធំបំផុតលើពិភពលោកដែលត្រូវបានទាញទិន្នន័យតាមរយៈផ្កាយរណប PRODES។បរិមាណនៃការបាត់បង់ព្រៃឈើនេះគឺមានទំហំធំជាង១៧ដងនៃផ្ទៃដីទីក្រុងញូវយ៉ក។ ទិន្នន័យផ្លូវការនៃការកាប់បំផ្លាញព្រៃឈើនេះ ជាការកត់ត្រាចន្លោះខែសីហាឆ្នាំ២០២០ ដល់ខែកក្កដាឆ្នាំ២០២១។ ករណីបំផ្លិចបំផ្លាញព្រៃឈើដ៏ខ្លាំងក្លានេះនៅតែបន្តកើតឡើង បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Bolsonsro លើការចាត់វិធានការការពារព្រៃឈើអាម៉ាហ្សូនយ៉ាងតឹងតែងក៏ដោយ។តំបន់ព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុកប្រៀបបានជាខែងមួយដ៏សំខាន់សម្រាប់ប្រឆាំងនឹងវិបត្តិអាកាសធាតុនិងស្រូបយកកាបូនពីបរិយាកាស។ កាលពីពេលថ្មីៗនេះ នៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅក្រុង Glasgow រដ្ឋាភិបាលប្រេស៊ីលបានសន្យាជាមួយបណ្តាប្រទេសជាង១០០ផ្សេងទៀតលើការបញ្ឈប់សកម្មភាពបំផ្លាញព្រៃឈើដោយខុសច្បាប់ត្រឹមឆ្នាំ២០២៨។ការសន្យាដ៏ម៉ត់ចត់នៅមុខបណ្តាមេដឹកនាំពិភពលោកនេះ ជាគោលដៅដែលទាមទារឱ្យមានការកាត់បន្ថយសកម្មភាពទន្រ្ទានព្រៃឈើប្រចាំឆ្នាំដ៏ខ្លាំងក្លានិងម៉ត់ចត់។ ពីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Joaquim Pereira Leite ថា៖«ចំនួននៃការកាប់បំផ្លាញព្រៃឈើនៅតែជាបញ្ហាប្រឈមសម្រាប់យើងហើយពួកយើងត្រូវតែមានចំណាត់ការរឹងបន្តឹងបន្ថែមទៀតទាក់ទងនឹងឧក្រិដ្ឋកិច្ចទាំងនេះ»។ ចាប់តាំងពីឆ្នាំ២០១៩ មេដឹកនាំប្រេស៊ីលបានដាក់បញ្ជាដោយពង្រាយក្រុមយោធានៅតាមតំបន់ព្រៃអាម៉ាស្សូនដើម្បីជាជំនួយតាមដានលើសកម្មភាពកាប់ឈើខុសច្បាប់ ប៉ុន្តែការស៊ើបអង្កេតពីទីភ្នាក់ងារ Reuters បានរកឃើញពីកំហុសយោធានិងអសមត្ថភាពរបស់ពួកគេលើការទប់សា្កត់ការខូតខាតបរិស្ថាន៕ | សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអាម៉ាហ្សូននៃទឹកដីប្រេស៊ីល ដែលជាទីកន្លែងស្តុកព្រៃធំជាងគេទី២លើពិភពលោក ត្រូវបានកក់ត្រាអត្រាកើនចំនួន២២ភាគរយ និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៦មក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលខ្លួន។ស្របពេលកម្រិតកាប់បំផ្លាញព្រៃឈើកំពុងហក់ឡើងខ្ពស់ ប្រធានាធិបតីប្រេស៊ីល Jair Bolsonsro ក៏បានធានាថាប្រទេសនេះកំពុងព្យាយាមកាត់បន្ថយ និងទប់ស្កាត់ការកាប់ឈើខុសច្បាប់។ |
លោកបន្ថែមថា ជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំទាំងពីរនោះទេ។ រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ភ្លៀងធ្លាក់នៅយប់កាលម្សិលមិញ ធ្វើឱ្យទឹកកើនដល់៧៤មីលីម៉ែត្រ នៅក្នុងឃុំស្នំក្រពើ និង ៣៦មីលីម៉ែត្រក្នុងឃុំស្រង និងជន់លិចផ្ទះរបស់ពលរដ្ឋ នៅក្នុងឃុំចំនួនពីរ ក្នុងនោះមានឃុំស្នំក្រពើរ និងឃុំស្រង។ បើតាមអភិបាលខេត្តកំពង់ស្ពឺ គិតត្រឹមម៉ោង ៣កន្លះ ថ្ងៃទី២៣ ខែវិច្ឆិកា ទឹកនៅក្នុងឃុំទាំងពីរមិនទាន់ស្រកអស់នៅឡើយទេ។ លោក វ៉ី សំណាង បានអះអាងថា ទឹកអាចនឹងស្រកអស់វិញ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។ « ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យលិចឃុំចំនួនពីរ។ លិចដោយសារជំនន់ទឹកភ្លៀង ព្រោះភ្លៀងច្រើនវាហូរមិនទាន់ តែវានឹងស្រកអស់វិញនៅពេលបន្ទាប់។ ភ្លៀងបែបនេះ វាត្រូវតែលិចហើយមិនមែនដោយសារតែការអភិវឌ្ឍអ្វីនោះទេ»។ នេះជាបញ្ជាក់របស់ វ៉ី សំណាង។ រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម លោក វី សំណាងបានបន្ថែមថា ជំនន់ទឹកភ្លៀងនៅឃុំទាំងពីរនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ផលដំណាំ និង ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំឡើយ។ បើទោះបីជា ជំនន់ទឹកភ្លៀង មិនមានផលប៉ះពាល់ធ្ងន់ធ្ងរក្តី ប៉ុន្តែអភិបាលខេត្តរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា និងក្មេងតូចៗត្រូវការពារនិងថែរក្សាសុខភាពជាចាំបាច់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕ | ភ្នំពេញ៖ ភ្លៀងធ្លាក់នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា បានធ្វើឱ្យជន់លិចឃុំស្នំក្រពើ និងឃុំស្រងខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាប្រសិនយប់នេះគ្មានភ្ញៀងធ្លាក់ ទឹកដែលលិចក្នុងឃុំទាំងពីរអាចនឹងស្រកអស់ហើយ។ |
ថ្មីៗនេះ ក្នុងបណ្ដាញសង្គម បានចែកចាយបន្តគ្នាពីករណីមន្ត្រីនគរបាលមួយក្រុមបាន បាញ់គ្រាប់កាំភ្លើងជាង២០០គ្រាប់ នៅចំណុចផ្ទះលំហែ ស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ក្នុងតំបន់រមណីយដ្ឋានគិរីរម្យ កាលពីយប់ថ្ងៃទី១១វិច្ឆិកា។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ លោក វ៉ី សំណាង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១៤ វិច្ឆិកាថា គ្រាប់កាំភ្លើងដែលបាញ់នោះ មានប្រភេទកាំភ្លើងខ្លី និងគ្រាប់AKជាដើម។ ករណីបាញ់កាំភ្លើងយ៉ាងអនាធិបតេយ្យនេះ អភិបាលខេត្ត បានឱ្យដឹងថា ក្រុមជនបង្កហេតុទាំងនោះ មានគ្នីគ្នាច្រើននាក់។ យ៉ាងណាមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ។ «យើងទុកឱ្យក្រុមការងារជំនាញធ្វើការបន្តទៀត លើជនសង្ស័យដែលបានកំណត់មុខសញ្ញា ហើយយើងសុំមិនបង្ហាញឈ្មោះ តួនាទីឡើយ ដើម្បីឱ្យក្រុមការងារងាយស្រួលធ្វើការបន្ត»។ លោក វ៉ី សំណាង លើកឡើងបែបនេះ ហើយបន្ថែមថា សមត្ថកិច្ចនឹងដោះស្រាយបញ្ហានេះ តាមនីតិវិធីនៃច្បាប់៕ | ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អះអាងថា សមត្ថកិច្ច កំណត់មុខសញ្ញាជនសង្ស័យ ដែលបាញ់កាំភ្លើងជាង២០០គ្រាប់ នៅតំបន់រមណីយដ្ឋានទេសចរណ៍ គិរីរម្យ បានហើយ ។ |
ព្រះអង្គម្ចាស់អង់គ្លេស Andrew ដែលមានព្រះជន្ម ៦១ឆ្នាំ ត្រូវបានបង្ខំឱ្យបោះបង់រាជកិច្ចសាធារណៈនៅក្នុងឆ្នាំ២០១៩ ដោយសារតែពាក់ព័ន្ធនឹងជនល្មើសរំលោភបំពានផ្លូវភេទ Jeffrey Epstein។ បន្ថែមពីនេះ សមាជិករាជវង្សអង់គ្លេស ត្រូវបានដកតំណែងនៅក្នុងរាជវង្ស និងក្នុងជួរយោធាបន្ថែមទៀត។ «ដោយមានការឯកភាព និងកិច្ចព្រមព្រៀងពីម្ចាស់ក្សត្រីយ៍ តួនាទីយោធា និងងារក្នុងរាជវង្សរបស់ Duke of York ត្រូវបានប្រគល់ឱ្យម្ចាស់ក្សត្រីវិញ»។ រាជវាំង Buckingham បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៣ ខែមករា មុនបន្ថែមថា ក្សត្រ Andrew នឹងលែងបំពេញរាជកិច្ចជាសាធារណៈណាមួយទៀត ហើយនឹងតតាំងក្ដីក្នុងនាមជាប្រជាជន។ ការដកបុណ្យសក្ដិនេះ កើតឡើងបន្ទាប់ពីមេធាវីរបស់ព្រះអង្គម្ចាស់ Andrew មិនអាចបញ្ចុះបញ្ជូលចៅក្រមអាម៉េរិកឱ្យលើកចោលបទចោទ។ លោកស្រី Virginia Giuffre ចោទបុត្រាទីពីររបស់ម្ចាស់ក្សត្រិយ៍អង់គ្លេសថា បានរំលោភបំពានផ្លូវភេទលើលោកស្រី នៅពេលមានវ័យ១៧ឆ្នាំ។ កន្លងមក ព្រះអង្គម្ចាស់អង្គនេះ បានបដិសេធការរំលោភបំពានផ្លូវភេទនោះដែលកើតមាននៅផ្ទះរបស់លោក Epstein កាលពីពីរទសវត្សរ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera។ ជាមួយគ្នាដែរ ការដកតំណែងក្នុងជួរយោធា ធ្វើឡើងបន្ទាប់ពីទាហានចូលនិវត្តន៍នៅក្នុងកងទ័ពជើងទឹក កងទ័ពអាកាស និងកងទ័ពជើងគោករបស់អង់គ្លេសច្រើនជាង ១៥០រូប បានស្នើឱ្យមហាក្សត្រី ដែលជាអគ្គមេបញ្ចាការកំពូល ដកតំណែង ក្រោមហេតុផលមិនសក្ដិសមក្នុងជួរយោធាតទៅទៀត។ បើតាមសេចក្តីស្នើនោះ កងកម្លាំងរបស់អង់គ្លេស ត្រូវតែគោរពសុចរិតភាព ភាពស្មោះត្រង់ និងទង្វើប្រកបដោយកិត្តិយស៕ | រាជវង្សអង់គ្លេស បានប្រកាសពីការដកតំណែងរបស់ព្រះអង្គម្ចាស់ Andrew និងងារនៅក្នុងរាជវង្ស ស្របពេលបុត្រទីពីរ របស់មហាក្សត្រុិយ៍អង់គ្លេសអង្គនេះ កំពុងតតាំងក្តីនៅអាម៉េរិកជុំវិញបទចោទរំលោភបំពានផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ។ យ៉ាងណាមិញ ក្សត្រ Andrew បានបដិសេធការចោទប្រកាន់នោះ។ |
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី២១មេសានេះ ទីតាំងលក់គ្រឿងឧបភោគបរិភោគក្នុងតំបន់ក្រហមទាំង៦កន្លែងនោះ មាន៖ ១. នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវេងស្រង។ នៅថ្ងៃទី ២១មេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មមានរថយន្ត៦គ្រឿង បានដឹកគ្រឿងឧបភោគបរិភោគទៅកាន់តំបន់ក្រហម ដោយមានបរិមាណទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មនុស្សក្នុងតំបន់នោះ។ ទំនិញទាំងនោះ រួមមាន៖អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងមី ជាដើម។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាការពារដែលនៅជិតៗផ្ទះ ដើម្បីសុំឲ្យជួយសម្របសម្រួលដល់ការទិញ និងជញ្ជូនដាក់ឲ្យដល់ផ្ទះ»។ កាលពីថ្ងៃទី ២០ មេសា តាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ នៃក្រសួងពាណិជ្ជកម្មបានបញ្ចេញអង្ករលក់ចំនួន ១១៣បាវ(ក្នុងមួយបាវទម្ងន់៥០គីឡូក្រាម) មី ៦៤៦កេស, ទឹកត្រី២៨៨យួរ, ទឹកស៊ីអ៊ីវ១៩០យួរ, ត្រីខ ៣១១យួរ និងទឹកសុទ្ធចំនួន ៥២ យួរ៕ | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានដំឡើងស្តង់លក់គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ៦ទីតាំងនៅតំបន់ក្រហម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់(Lockdown)។ តំបន់ក្រហមដែលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ មានស្ថិតនៅក្នុងខណ្ឌ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។ |
នៅម៉ោងប្រមាណ១០ព្រឹកសំឡេងជួងបានបន្លឺឡើង កុមារា កុមារី ជាច្រើននាក់បានចេញពីថ្នាក់ដោយដៃមានកាន់ បង្គី ចប ប៉ែល ព្រមទាំងធុង ដើរសំដៅទៅដីទួលមួយកន្លែង ដែលនៅជិតថ្នាក់រៀន។ សំណើចក្អាកក្អាយរួមជាមួយនិងសកម្មភាពការងារ បានកើតមានឡើងចំពោះកុមារតូចៗទាំងនោះ នេះគឺជាម៉ោងពលកម្ម ដែលកុមារថ្នាក់ទី៥ ទី៦ ត្រូវកាប់ដី យកទៅចាក់នៅក្នុងសួនធ្វើពីស៊ីម៉ង់ នៅមុខថ្នាក់រៀន នៃសាលាបឋមសិក្សា «សុខសែនជ័យ»។ កុមារទាំងនោះសុទ្ធសឹងតែជាកូនពលរដ្ឋដែលមករស់នៅក្នុងភូមិសម្បទានសង្គមកិច្ចនេះតែម្ដង។ កុមារាសម្បុរស្រអែមម្នាក់ ហាក់មានភាពក្លាហានជាងក្មេងដទៃ នោះគឺកុមារា ណន ប៊ុនជីន។ ក្មេងម្នាក់នេះបានឲ្យដឹងថា មុនពេលដែលគេមករស់នៅទីនេះជាមួយឪពុក ម្ដាយ គេមិនសូវបានទៅរៀនជាប់លាប់នោះទេ ហើយក៏មិនសូវមានប្រាក់ទៅរៀនផងដែរ។ បច្ចុប្បន្នកុមារាវ័យ១៤ឆ្នាំរូបនេះ កំពុងរៀនថ្នាក់ទី៦ បន្ទាប់ពីប្ដូរមករស់នៅបាន៣ឆ្នាំ ។ រៀបរាប់ទាំងភ័យផង អៀនផង ប៊ុនជីន បានឲ្យដឹងថា ពេលរៀនចប់ថ្នាក់ទី៦ គេចង់បន្តការសិក្សានៅថ្នាក់វិទ្យាល័យទៀត ហើយគេចង់ក្លាយជាអ្នកធ្វើការអង្គការ ដើម្បីបង្រៀនប្រជាពលរដ្ឋនៅតាមសហគមន៍។ កុមារា ណន ប៊ុនជីន បញ្ជាក់ថា៖ «ពេលខ្ញុំមករស់នៅទីនេះ សប្បាយជាងនៅផ្ទះចាស់ ម៉ែឲ្យលុយខ្ញុំចាយច្រើនជាងមុន ហើយសាលារៀនក៏នៅជិត។ ខ្ញុំចង់រៀនតទៀត ចង់ធ្វើការអង្គការចុះបង្រៀនពលរដ្ឋ ដូចខ្ញុំបានឃើញបងៗអង្គការធ្វើដែរ»។ នេះគឺជាលទ្ធផលនៃសាលាបឋមសិក្សាដែលមានទីតាំងនៅក្បែរជើងភ្នំ ដែលជាទីតាំងមានតែព្រៃសឹករេចរិលកន្លងមក។ លោកគ្រូ អ៊ិន ចាន់អេង មកពីទីរួមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សាលារៀននេះកាលពី៣ឆ្នាំមុន គឺមានតែព្រៃរេចរិលនៅជុំវិញប៉ុណ្ណោះ។ ពេលមកដល់ដំបូងលោកគ្រូសម្បុរស វ័យជាង២០ឆ្នាំរូបនេះ ចង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ព្រោះកាលពី ៣ឆ្នាំមុននោះតំបន់នេះមិនទាន់មានអ្វីឡើយ មានតែសាលារៀនមួយខ្នង ៥បន្ទប់ និងពលរដ្ឋដែលកំពុងចាប់ផ្ដើមកសាងជីវិតថ្មី។ លោកគ្រូ អ៊ិន ចាន់អេង បញ្ជាក់៖ «កាលខ្ញុំមកដល់ដំបូង គឺចង់ត្រឡប់ទៅផ្ទះវិញ ព្រោះឃើញសុទ្ធតែព្រៃគួរឲ្យខ្លាច។ តែក្រោយមកនៅមួយរយៈចូលចិត្តទីនេះ អាណិតក្មេងៗនៅទីនេះ ហើយចង់រស់នៅទីនេះបន្តទៀត។ ហើយសង្កេតឃើញថាពលរដ្ឋមានការអភិវឌ្ឍច្រើន»។ បើទោះជាតំបន់នេះកាលពីមុនមានតែគល់ឈើ និងព្រៃតិចតួចក៏ដោយ តែពលរដ្ឋមករស់នៅទីនេះគឺសុទ្ធតែពេញចិត្តនឹងការទទួលបានដីថ្មី ដែលដីភូមិក្នុងមួយគ្រួសារបានចំនួន ៣០គុណ៤០ម៉ែត្រ និងដីបង្កបង្កើនផលចំនួន១ហិកតា។ រៀបរាប់ទាំងអួលដើមក ស្ត្រីដែលមានស្បែកមុខជ្រៀវជ្រួញ សក់ស្កូវដុំៗ បានមានប្រសាសន៍ថា ទីនេះគឺជាពន្លឺនៃជីវិតថ្មីសម្រាប់អ្នកស្រី។ ពន្លឺថ្មីរបស់អ្នកស្រី សំ សារិ ព្រោះកាលពីនៅទីតាំងចាស់ស្ត្រីមានកូន៧នាក់ និងប្ដីជាកសិកររូបនេះ មានតែបំណុល ជំងឺ សូម្បីតែសម្លៀកបំពាក់ក៏សឹងតែមិនមានពាក់គ្រប់គ្រាន់។ អ្នកស្រី សំ សារិ បញ្ជាក់៖ «បានរដ្ឋាភិបាលផ្ដល់ដី ផ្ដល់កម្លាំងចិត្ត ជួយដល់ខ្ញុំនេះ គឺខ្ញុំត្រេកអរ ខ្លាំងមែនទែន។ មិនដូចជានៅផ្ទះចាស់ដែលសូម្បីតែសម្លៀបំពាក់គឺខ្ញុំលំបាកមែនទែន មកនៅទីនេះខ្ញុំបានសុខហើយ បានកូនៗខ្ញុំមានដី មានផ្ទះនៅហើយ ខ្ញុំសប្បាយមែនទែនរកអ្វីប្រៀបធៀបមិនបាន»។ វាជាជីវិតថ្មីមួយសម្រាប់ស្ត្រីវ័យ៦៧ឆ្នាំរូបនេះ បន្ទាប់ពីមានការយកចិត្តទុកពីរដ្ឋាភិបាល និងអង្គការជីវិតថ្លៃថ្នូរដែលជួយជ្រោមជ្រែងគ្រួសារអ្នកស្រី និងពលរដ្ឋផ្សេងទៀតឲ្យមានផ្ទះនៅ មានមុខរបរចិញ្ចឹមជីវិតបាន។ (photo 03) ចំណែកលោក យី ផេង មេឃុំពាម បានឲ្យដឹងពលរដ្ឋដែលមកភូមិថ្មីមានចំងាយ ៩០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង នៃឃុំពាមនេះ ។ ដំបូងពួកគាត់មិនមានសាច់ឈាមស្រស់ថ្លាសោះឡើយ ដែលអាចបញ្ជាក់បានថា កាលនៅតំបន់ចាស់ប្រហែលមានជីវភាពខ្វះខាតខ្លាំង។ តែក្រោយពេលមករស់នៅទីនេះមួយរយៈ លោកសង្កេតឃើញថាពលរដ្ឋហាក់មានភាពស្រស់ស្រាយ ហើយសាច់ឈាមក៏ស្រស់ថ្លាជាងមុន។ បើតាមលោក យី ផេង ភូមិសម្បទានសង្គមកិច្ចថ្មី មានការអភិវឌ្ឍបែបនេះ គឺត្រូវចំណាយពេលអស់ជិត៥ឆ្នាំហើយ។ លោកមេឃុំរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ទីនេះជាតំបន់ព្រៃរេចរិល ហើយការរៀបចំឲ្យមានស្ថានភាពបែបនេះ គឺអស់ពេល៥ឆ្នាំហើយ។ ដោយពីមុនមកមិនមានអ្នកហ៊ានមកនៅទីនេះទេ តែពេលនេះសប្បាយចិត្តណាស់ ដែលបានជួយពលរដ្ឋដែលខ្វះដីឲ្យមានដី និងមានជីវភាពល្អប្រសើរជាងមុនឆ្ងាយ»។ បន្ទាប់ពីបានផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងជំហានទី១ អនុវត្តដោយរបស់គម្រោង LASED ដែលមានការគាំទ្រពីរដ្ឋាភិបាលរួចមក នៅក្នុងគម្រោង LASED II នេះគឺជាជំហាននៃការជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមានការបង្រៀនពីការដាំដុះ ការចិញ្ចឹមសត្វ បង្រៀនអំពីការប្រើប្រាស់លុយឲ្យមានប្រសិទ្ធិភាព និងបង្រៀនអំពីការគិតផងដែរ។ កិច្ចការទាំងអស់នេះ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយខ្លួនឯងបាន នៅពេលដែលគម្រោងដកដៃចេញពីតំបន់ដីសម្បទានសង្គមកិច្ចនេះ។ នេះបើតាមការបញ្ជាក់ពីលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោង LASED II ថ្នាក់ខេត្ត។ បច្ចុប្បន្នភូមិសម្បទានសង្គមកិច្ច សុខសែនជ័យមានសាលារៀនមួយខ្នង៥បន្ទប់ ផ្ទះស្នាក់គ្រូបង្រៀនមួយខ្នងមាន២បន្ទប់ ប៉ុស្តិ៍សុខភាព ដែលមានគ្រូពេទ្យមកពិនិត្យមួយសប្ដាហ៍ម្ដង និងមានអណ្ដូងទឹករួមចំនួន១០គ្រួសារមួយកន្លែង។ តាមគម្រោងក្នុងឆ្នាំ២០១៨នេះ គម្រោង LASED II នឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធពីផ្លូវដីស ទៅជាផ្លូវលំក្រាលក្រួសក្រហម ទាំង១២ខ្សែរដែលមានប្រវែងប្រមាណ៤០គីឡូម៉េត្រ៕ | កំពង់ឆ្នាំង៖ តំបន់ព្រៃសឹករេចរិលមួយកន្លែងក្នុងឃុំពាម ដែលកន្លងទៅប្រជាពលរដ្ឋតែងតែខ្លាចរអាមិនហ៊ានចូលទៅជិតនោះ បច្ចុប្បន្នបានប្រែក្លាយជាដីសម្បទានសង្គមកិច្ច ដែលមានការអភិវឌ្ឍ មានសាលារៀន ប៉ុស្តិ៍សុខភាព ផ្លូវ ថ្នល់ និងប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត។ បច្ចុប្បន្នតំបន់នេះ បានប្រែក្លាយជាភូមិថ្មីមួយដែលមានឈ្មោះថា ភូមិសុខសែនជ័យ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយមានប្រជាពលរដ្ឋរស់នៅ ២៣៣គ្រួសារ និងមានផ្ទៃដីសរុបចំនួន ៤៦៨,៧៨ហិកតា។ |
របាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៤លាននាក់នោះ មានភ្ញៀវទេសចរដែលចូលតាមផ្លូវអាកាសមានចំនួន ៣,១០,៤៨៩នាក់, តាមផ្លូវគោកមានចំនួន ១,១៦០,៧៤៦ នាក់ និងតាមផ្លូវទឹកមានចំនួន ៩៥,១៦២នាក់។ បើតាមតាមរបាយការណ៍ដដែល ទីក្រុងភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ គឺចំនួន ២,៨០៨,៥៦១ នាក់ កើនឡើង ២៧.៤ ភាគរយ តាមពីក្រោយដោយខេត្តសៀមរាម ដោយទទួលបានទេសចរបរទេស ចំនួន១,៥៥១,៨៣៦នាក់ ថយចុះ១១.១ ភាគរយ។ ចំណែកតំបន់ឆ្នេរសមុទ្រឈរនៅលេខរៀងទី៣ ដោយទទួលបានភ្ញៀវទេសចរចំនួន ៨០៤,៥៣៧នាក់ កើនឡើង ៣៦.៥ ភាគរយ។ រីឯតំបន់អេកូទេសចរណ៍ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥៦,៧២៣នាក់ កើនឡើងដល់ ៩.១ ភាគរយឮ។ ចំណែកឯតំបន់ប្រាសាទព្រះវិហារវិញ ទទួលបានភ្ញៀវទេសចរចំនួន ៣៦,៩៥៧នាក់ ថយចុះ ៣.៣ ភាគរយ។ របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាដែលចេញទៅកម្សាន្ត នៅក្រៅប្រទេស មានចំនួន ១,៣៤៧,០៦០នាក់ កើនឡើង ៤.៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨៕ | ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៤លាននាក់ ដែលមកកម្សាន្តលេងនៅប្រទេសកម្ពុជា កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ តាមរបាយការណ៍ដដែល ក្នុងរយៈពេល៨ខែនេះដែរ មានពលរដ្ឋកម្ពុជាជាង១លាននាក់ បានធ្វើដំណើរទៅកម្សាន្តទៅក្រៅប្រទេស។ |
នាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែឧសភា លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានលើកឡើងថា ក្នុងមួយឆ្នាំ២០១៩ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរបរទេសជាង ១សែននាក់ ហើយចំនួនភ្ញៀវទេសចរសរុបកើនឡើងជាង៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨។ លោកមានប្រសាសន៍ដូច្នេះថា៖«ពីមុនភ្ញៀវទេសចរមាននិន្នាការថា ចេញពីភ្នំពេញ ទៅលេងតំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ឬសៀមរាប ប៉ុន្តែបច្ចុប្បន្ននេះ ស្ទើរគ្មានអ្នករំលងខេត្តបាត់ដំបងទេ ព្រោះគេចេញពីភ្នំពេញ-សៀមរាប អាចចូលមកបាត់ដំបង ឬមកពីបណ្ដាខេត្តផ្សេងៗក៏មកស្នាក់នៅខេត្តបាត់ដំបងដែរ»។ ប្រធានមន្ទីរទេសចរណ៍បាត់ដំបងរូបនេះ បានបន្ថែមថា សម្រាប់ភ្ញៀវទេសចរបរទេសនិយមទៅកម្សាន្តតាមរមណីយដ្ឋានបែបប្រវត្ថិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម។ រីឯ ភ្ញៀវជាតិ និយមទៅកម្សាន្តកន្លែងទេសចរណ៍បែបធម្មជាតិ កន្លែងលេងទឹក និងឡូរីបាត់ដំបង។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានពង្រឹងសេវាកម្មតំបន់ទេសចរណ៍ទាំងអស់ តាមបណ្ដាស្រុក ជាពិសេសស្រុកបាណន់ និងស្រុកសំឡូត ដើម្បីធ្វើឲ្យភ្ញៀវទេសចរស្នាក់នៅខេត្តបាត់ដំបងរយៈពេលយូរផងដែរ៕ | ភ្នំពេញ៖ ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរដោយសក្ដានុពលទេសចរណ៍បែបធម្មជាតិ កែច្នៃ និងបែបវប្បធម៌ ដោយមានតំបន់ទេសចរណ៍ចំនួន៥៤កន្លែង ក្នុងនោះរាប់បញ្ចូលវត្តគំរូចំនួន១០ផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ |
រដូវកាលមុនក្លិប Al-Ahli និង Al-Hazm ជាក្រុមស្ថិតក្នុងក្របខណ្ឌទីពីរ ក្លិបទាំងពីរដែលបានឡើងមកកាន់លីគកំពូលវិញ នឹងត្រូវចាប់ផ្តើមជំនួបថ្ងៃបើកឆាករដូវកាលថ្មី ស្របពេលដែលអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំមើលការវិវត្តិនៃបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្លិប Al-Ahli ក៏ជាក្លិបស្ថិតក្រោមគម្រោងនៃមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត ដូចទៅនឹងក្លិបម្ចាស់ជើងឯក Al-Ittihad, Al-Hilal និង Al-Nassr។ មុនពេលបើករដូវកាលថ្មីក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro league បានចំណាយប្រាក់ប្រមាណជាង ៥០០លានដុល្លារ នាំយកកីឡាករល្បីៗពីតំបន់អឺរ៉ុបជាង ២០រូប មកចូលរួម ហើយដោយភាគច្រើនជាកីឡាករដែលមកពីក្លិបស្ថិតក្នុងក្របខណ្ឌ Premier League។ លីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាទីកន្លែងចាប់អារម្មណ៍ពីសំណាក់កីឡាករតំបន់អឺរ៉ុបក្រោយខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់មកតាំងពីខែមករា ដើមឆ្នាំ ២០២៣ នឹងទទួលបានតម្លៃពលកម្មច្រើនលើសលុបខុសពីតំបន់អឺរ៉ុប។ ភាគច្រើននៃកីឡាករមកពីក្របខណ្ឌ Premier League ដែលផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតគឺចេញពីក្លិបខ្លាំងៗដូចជា Liverpool, Chelsea, Wolver និង Manchester City ដូចជាកីឡាករ Riyad Mahrez។ កាលពីពេលថ្មីៗនេះក្លិប Al-Nassr យកបានខ្សែប្រយុទ្ធ Sadio Mane ពីក្រុម Bayern Munich។ ចាប់តាំងពី Ronaldo បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត បាល់នៃប្រទេសកំពុងតែអភិវឌ្ឍនៃវិស័យកីឡាមួយនេះ បានដំឡើងនូវចំនួនក្រុមសម្រាប់ការប្រកួតរដូវកាលថ្មីពីចំនួន ១៦ក្រុម ដល់ ១៨ក្រុម។ រដូវកាលមុនក្លិប Al-Nassr របស់ Ronaldo បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ ពីក្រោមក្លិប Al-Ittihad ដែលទើបនាំយកខ្សែប្រយុទ្ធ Karim Benzema, NGolo Kante, Fabinho និង Jota មកចូលរួមក្រុម។ សម្រាប់ក្រុម Al-Ittihad ម្ចាស់ការពារតំណែងជើង នឹងត្រូវជួបការប្រកួតប្រជែងខ្លាំងបន្ថែមទៀតសម្រាប់ពានរង្វាន់រដូវកាលថ្មី ខណៈក្រុមដូចជា Al-Nassr និង Al-Hilal កំពុងតែប្រជែងខ្លាំងដូចគ្នាលើកីឡាករ និងទម្រង់លេងរបស់ក្រុម។ ការប្រកួតសម្រាប់ជំនួបបើកឆាក់នៃក្របខណ្ឌ Saudi Pro league ក្រុម Ah-Ahli ត្រូវស្វាគមន៍ក្រុម Al-Hazm វេលាម៉ោង ១យប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី១២ ខែសីហា មុនក្រុម Al-Taee ទទួលក្រុម Damac FC នាថ្ងៃទី១២ វេលាម៉ោង ១០យប់៕ | ក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ នេះជាការបើកទំព័រថ្មីនៃវិស័យបាល់ទាត់នៅក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍មួយនេះ ក្រោយចំណាយប្រាក់ជាងកន្លះពាន់លានដុល្លារ ប្រមូលកីឡាករខ្លាំងៗ និងគ្រូបង្វឹកពីតំបន់អឺរ៉ុប ទៅពង្រឹងក្រុម។ |
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក គង់ គាំ បានបញ្ជាក់ថា លោកទៅបោះឆ្នោត មិនមែនដោយសារតែកូនប្រុសខ្លួនគឺលោក គង់ មុនីកា ធ្វើនយោបាយទេ ប៉ុន្តែដោយសារលោក ចង់បំពេញសិទ្ធិបោះឆ្នោត ដែលកើតឡើងរាល់៥ឆ្នាំម្ដង។ «បម្រាមមិនឲ្យធ្វើនយោបាយមែន ប៉ុន្តែខ្ញុំមានសិទ្ធិបោះឆ្នោតដូចពលរដ្ឋធម្មតា។ ច្បាស់ណាស់ការបោះឆ្នោតនេះ មិនមែនមកពីខ្ញុំទទួលសម្ពាធ ឬគំរាមកំហែង ឬដោយសារកូនខ្ញុំធ្វើនយោបាយទេ ប៉ុន្តែខ្ញុំចង់បំពេញសិទ្ធិពលរដ្ឋបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសមេដឹកនាំល្អ ដែលយើងពេញចិត្ត»។ នេះជាការបញ្ជាក់របស់លោក គង់ គាំ។ គួរបញ្ជាក់ថា លោក គង់ គាំ ត្រូវបានតុលាការសម្រេចដាក់ចូលក្នុងបញ្ជីឈ្មោះអ្នកនយោបាយ១១៨នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលហាមធ្វើនយោបាយ៥ឆ្នាំ ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមច្បាប់ ដោយឆន្ទានុសិទ្ធរបស់តុលាការកំពូល៕ | ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ដែលជាប់បម្រាមនយោបាយ៥ឆ្នាំ បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅមណ្ឌលសាលាបឋមសិក្សាសុធារស ក្នុងរាជធានីភ្នំពេញ។ |
សម្រាប់ថវិកា៤៥,៣លានដុល្លារ ដែលជប៉ុនផ្តល់ឱ្យកម្ពុជានេះ ត្រូវបានបែកចែកយ៉ាងច្បាស់ទៅតាមគម្រោងនីមួយៗ។ ក្នុងចំណោមថវិកានេះ មានប្រមាណ ១១,៨លានដុល្លារ សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីធ្វើទំនើបកម្ម ។ គម្រោងនេះមានទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល (Digital)ទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើម ទៅកាន់អ្នកគ្រប់គ្រងកំពង់ផែ។ គម្រោងនេះនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយឡែកថវិកាប្រមាណ ៣៣.៥ លានដុល្លារទៀត គឺសម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាបជំហានទី២។ គម្រោងនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មជិត ១,៣ម៉ឺនហិកតា។ បើតាមក្រសួងសេដ្ឋកិច្ច គម្រោងនេះ នឹងរៀបចំបង្កើត ពង្រឹងសហគមន៍ កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្ម នៅតាមតំបន់ជនបទចំនួន៦ ក្នុងខេត្តចំនួន៣ នៃភាគខាងលិចបឹងទន្លេសាប ដែលអនុគម្រោងលំហាច ក្នុងខេត្តកំពង់ឆ្នាំង, អនុគម្រោងដំណាក់អំពិល អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ ក្នុងខេត្តពោធិ៍សាត់, អនុគម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ ក្នុងខេត្តបាត់ដំបង។ គម្រោងនេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យសទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅតាមជនបទ កាន់តែខ្លាំង។ ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន ទាំងពីរនេះ គឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។ កាលពី២០១៨ រដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានចុះហត្ថលេខាលើឯកសារសី្តពីជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន សម្រាប់កម្ពុជា ដែលមានទឹកប្រាក់សរុប ១៤,៤៩៧ លានយ៉េន (ប្រមាណ១៣២,២៧ លានដុល្លារអាមេរិក)។ ចំនួនទឹកប្រាក់ទាំងនេះ រាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ។ ក្នុងនោះ មានជំនួយឥតសំណងប្រមាណ ១៤,៩១លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ ១១៧, ៣៦លានដុល្លារអាមេរិក។ នេះបើតាម លោក អូន ព័ន្ធមុនីរ័ត្ន៕ | ភ្នំពេញ៖ ជប៉ុននឹងផ្តល់ហិរញ្ញប្បទានចំនួន៤,៩៣៩លានយ៉េន (ប្រមាណ៤៥,៣លានដុល្លារអាមេរិក) ដល់កម្ពុជា សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី ដើម្បីធ្វើទំនើបកម្មកំពង់ផែ និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចនៅបឹងទន្លេសាប។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើឯកសារហិរញ្ញប្បទាននេះ កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩។ |
សំដៅទៅលើការប្រគល់ ឬការធ្វើប្រតិភូកម្មនូវមុខងារ ទៅឱ្យរដ្ឋបាលនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនូវធនធាន និងសមត្ថភាព។ https://salatraju.com/lexique/ | Eng. Transfer of Function |
ភ្នំពេញ៖ ខេត្តព្រះសីហនុ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ដ្បិតថាសម្រស់ឆ្នេរមានខ្សាច់សក្បុស។ ក្រៅពីតំបន់ឆ្នេរ ខេត្តនេះ ក៏មានកោះតូច-ធំ ដែលពោរពេញដោយសក្តានុពលទេសចរណ៍ចំនួន៣២ និងមានផ្ទៃក្រឡាជាង១៦២ គីឡូម៉ែត្រផងដែរ។ តំបន់កោះទាំងចំនួន៣២ រួមមាន កោះសង្សា, កោះថាស, កោះថ្មដុស, កោះថ្មី, កោះទ្រាស, កោះពស់, កោះពូឡូវៃ, កោះព្រីង, កោះព្រឺស, កោះរ៉ុង, កោះរ៉ុងសន្លឹម, កោះសំពោច, កោះសេះ, កោះស្រមោច,កោះតាកៀវ, កោះដែកគោល, កោះតាទាម, កោះចន្លុះ, កោះគុណ, កោះក្របី និងកោះកោងកាង។ ជាមួយគ្នានេះ ទេសចរភាគច្រើនទៅកម្សាន្តនៅ កោះរ៉ុងសន្លឹម កោះសង្សារ និងកោះពស់ច្រើនជាងគេ។ លក្ខណៈពិសេសរបស់បណ្តាកោះក្នុងខេត្តនេះ គឺឆ្នេរខ្សាច់សក្បុស អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។ រូបភាពពី ក្រសួងទេសចរណ៍ ចំណែកឯ តំបន់កោះទេសចរណ៍មួយចំនួនក្នុងខេត្តព្រះសីហនុ កំពុងតែមានសក្តានុពលក្នុងការអភិវឌ្ឍយ៉ាងខ្លាំង។ សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុ បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឲ្យកាន់តែមានភាពល្អប្រសើរ៕ រូបភាពពី ក្រសួងទេសចរណ៍ | ដោយ៖ សែម ប្រាក់ដាវ |
កីឡាករកីឡាការិនីកម្ពុជា ត្រូវប្រជែងជាមួយអត្តពលិកមកពី៤៩ប្រទេស ដើម្បីដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកស្ត្រី និងយុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។ ការប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ។ ដើម្បីត្រៀមទទួលប្រតិភូកីឡាអន្តរជាតិ ថ្នាក់ដឹកនាំសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា បានជួលជុលកែលម្អ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ដំបូលទីលាន ទីលានប្រកួត និងបំពាក់កៅអីអង្គុយសម្រាប់ទស្សនិកជនជាដើម។ អត្ថបទទាក់ទង កីឡាការិនី កែ ឡេង បារម្ភបញ្ហាភ្នែក ពេលប្រកួតការពារជើងឯកពិភពលោក លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសផ្សារភ្ជាប់ទំនាក់ទំនង រវាងអត្តពលិកជាតិ និងអន្តរជាតិ និងបង្ហាញពិភពលោក ឲ្យឃើញពីសមត្ថភាពក្នុងការរៀបចំរបស់កម្ពុជា។ លើសពីនេះ គឺដើម្បីផ្សព្វផ្សាយពីអរិយធម៌ និងវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងប្រតិភូ កីឡាករកីឡាការិនី ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ការផ្តល់ឱកាសឲ្យយុវជនបានកសាងបទពិសោធន៍ និងពង្រឹងសមត្ថភាពកីឡាករកីឡាការិនី និង មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម ដើម្បីឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ស្ថិតក្នុងគោលបំណងនៃព្រឹត្តិការណ៍នេះផងដែរ ។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ ជំរុញឲ្យកីឡាករខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកមេដាយជូនជាតិមាតុភូមិ ដើម្បីលើកមុខមាត់ខ្លួនឯង និងប្រទេសជាតិ។ ជាពិសេស គឺដើម្បីលើកស្ទួយវិស័យកីឡាប៉េតង់កម្ពុជា ទៅកាន់ពិភពលោក។ បើតាមលោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ការប្រកួតនេះមានអត្តពលិកចំនួន៤៤៩នាក់មកពី៥០ប្រទេស(បូកទាំងកម្ពុជា)ចូលរួម ក្នុងនោះយុវជនមាន៣០ក្រុម និងស្ត្រី៥០ក្រុម។ អត្តពលិកទាំងនេះប្រកួតប្រជែងលើ៦វិញ្ញាសា។ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាស៣ជំនាន់ និងកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក នៅប្រទេសបែលហ្ស៊ិកកាលពីឆ្នាំ២០១៧ នឹងត្រូវការពារតំណែងជើងឯកខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ៕ | នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកស្ត្រី និងយុវជន 17th Juniors & Women Petanque World Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ឈានមកដល់ ។ ការប្រកួតនេះ មានអត្តលិកជាង៤៤០នាក់ មកពី៥០ប្រទេសចូលរួម (បូកទាំងកម្ពុជា)។ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ នឹងត្រូវការពារតំណែងជើងឯក។ ក្រៅពីផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព ការដកស្រង់បច្ចេកទេសរៀបចំ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ក៏ស្ថិតក្នុងគោលបំណង នៃការធ្វើម្ចាស់ផ្ទះលើកដំបូងនេះដែរ។ |
កម្មវិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុន Apsara Media Services (AMS), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។ ពិធីសម្ពោធកម្មវិធី វិថីហិរញ្ញវត្ថុ - Financial Street នាព្រឹកនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ពី លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា, អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ព្រមទាំងអ្នកចូលរួមតំណាងមកពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបប្រមាណជិត ១០០ នាក់៕ | រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅអគារ KAMPUS លោក សុខ វឿន ប្រធាននាយកប្រតិបត្តិអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់សុន្ទរកថាស្វាគមន៍ នៅក្នុងពិធីសម្ពោធកម្មវិធី វិថីហិរញ្ញវត្ថុ - Financial Street ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា។ |
ក្នុងលិខិតរំលែកទុក្ខដែលផ្ញើទៅកាន់លោកស្រី រឿង សុផាន្នី ភរិយារបស់លោក អ៊ុល ណាវី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសំដែងការសោកស្តាយ និងចាត់ទុកការបាត់បង់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ដូចជាការបាត់បង់ឥស្សរជនមួយរូបដែលរួមចំណែកយ៉ាងសកម្មក្នុងការរំដោះពលរដ្ឋខ្មែរពីរបៀបប្រល័យពូជសាសន៍៕ | លោក អ៊ុល ណាវី មេបញ្ជាការនៃបញ្ជាការដ្ឋានការពារអាកាស នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ កាលពីថ្ងៃទី១៨ ខែកក្កដា ដោយសារជំងឺគាំងបេះដូង។ នេះបើតាមសាររំលែកទុក្ខរបស់ លោក សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ។ |
រឿងនេះអាចកើតឡើងដូចជា៖ អាកាសធាតុក្តៅឧណ្ហៗ និងមានភ្លៀងធ្លាក់ច្រើន មានន័យថា ខ្យល់អាកាសមានជាតិពុលខ្លាំងក្លា ដែលវាអាចដោយសារតែកត្តាជាច្រើនដូចជា ស្រទាប់អូហ្សូន ធូលីដី និងភ្លើងឆេះព្រៃជាដើម ចាប់តាំងពីរុក្ខជាតិជាច្រើនផលិតលម្អងកាន់តែច្រើនក្នុងអាកាសធាតុក្តៅឧណ្ហៗ ការប្រែប្រួលរបស់អាកាសធាតុអាចធ្វើឲ្យមានប្រតិកម្មអាឡែហ្ស៊ីកាន់តែច្រើន ភ្លើងចេះព្រៃអាចធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ជំងឺហឺត និងអ្នកដែលមានជំងឺបេះដូង ឬសួត៕ ត្រួតពិនិត្យដោយ www.health.com.kh | ការប្រែប្រួលរបស់អាកាសធាតុត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការគម្រាមគំហែងដល់សុខភាពរបស់មនុស្សដ៏ខ្លាំង។ |
មេដឹកនាំនៃប្លុកប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) ជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ នាយករដ្ឋមន្ត្រីជប៉ុនដែលជាប្រធាន G7 និយាយថា ខ្លួនកំពុងពិចារណាវិធានការថ្មី តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបានអំពាវនាវឱ្យមានជំហររួបរួមឆ្ពោះទៅកាន់ទីក្រុងមូស្កូ។ «រុស្ស៊ីកំពុងបដិសេធក្នុងការផ្លាស់ប្តូរជំហររឹងរូសសរបស់ពួកគេ»។ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានលើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមួយដើម្បីរំលឹកដល់ការឈ្លានពានរបស់រុស្ស៊ី។ នាយករដ្ឋមន្ត្រីជប៉ុន បន្តថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា និងបង្ហាញពីសាមគ្គីភាព និងដាក់ទណ្ឌកម្មខ្លាំងៗប្រឆាំងនឹងរុស្ស៊ី។ អង់គ្លេស និងអាមេរិកដែលជាសមាជិក G7 ដូចគ្នា បានដាក់ទណ្ឌកម្មថ្មីដោយឡែកពីគ្នាលើរុស្ស៊ី រួមទាំងការហាមឃាត់ការនាំចេញ និងពន្ធលើសម្ភារទាំងអស់ដែលប្រើប្រាស់ក្នុងសង្គ្រាម ក៏ដូចជាប្រទេសទីបីដែលគាំទ្រដល់ការបន្តសង្រ្គាមរបស់រុស្ស៊ីនៅទូទាំងអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅឯកិច្ចប្រជុំនៃក្រុមប្រទេសរីកចម្រើនទាំង២០ (G20) ដែលរៀបចំដោយឥណ្ឌា ក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ក៏ដូចជាផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន៕ | ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងតែរៀបចំការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ស្របគ្នាខួបមួយឆ្នាំបន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។ ទណ្ឌកម្មថ្មី នឹងផ្តោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី និងប្រទេស ឬអង្គការផ្សេងទៀតដែលជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។ |
ក្រៅពី Meghan ក្នុងនាមជានារីសាមញ្ញម្នាក់ ដែលបានក្លាយខ្លួនជាសមាជិកនៃគ្រួសាររាជវង្សអង់គ្លេស មានស្ត្រីជាច្រើននាក់ទៀតនៅលើពិភពលោក ដែលបានប្រែក្លាយជីវិតដូចគ្នាផងដែរ។ ស្ត្រី១៨រូបផ្សេងទៀតរួមមាន៖ ១. Grace Kelly ម្ចាស់ក្សត្រិយ៍ម៉ូណាកូ តារាសម្តែងអាមេរិក Grace Kelly បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈពិធីអភិសេកជាមួយព្រះអង្គម្ចាស់ម៉ូណាកូ Rainier III នៅខែឧសភា ឆ្នាំ១៩៥៥ ។ បើទោះបីក្លាយជាម្ចាស់ក្សត្រីម៉ូណាកូក៏ដោយ ប៉ុន្តែគាត់នៅតែបន្តអាជីពរបស់ខ្លួន។ គួរឲ្យសោកស្តាយបំផុត គាត់បានទទួលមរណភាពក្នុងអាយុ៥២ឆ្នាំ ក្នុងគ្រោះថ្នាក់រថយន្តមួយនៅឆ្នាំ១៩៨២ ។ ២. Charlene Wittstock ម្ចាស់ក្សត្រិយ៍ម៉ូណាកូ Charlene Wittstock បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Albert II ដែលជាបុត្ររបស់ Grace Kelly នៅឆ្នាំ២០១១ ។ មុនក្លាយជាម្ចាស់ក្សត្រី ស្ត្រីដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ ជាអតីតកីឡាការិនីហែលទឹកអូឡាំពិកម្នាក់។ ៣. Letizia Ortiz មហាក្សត្រិយ៍អេស្ប៉ាញ Ortiz ជាអតីតអ្នកកាសែត និងជាអ្នកអានព័ត៌មាននៅអេស្ប៉ាញ និងធ្លាប់យកការណ៍ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០០ផងដែរ។ គាត់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Felipe នៅឆ្នាំ២០០៤ ហើយ១០ឆ្នាំក្រោយមក បានក្លាយជាព្រះមហាក្សត្រិយ៍ ក្រោយព្រះស្វាមីឡើងគ្រងរាជជាព្រះមហាក្សត្រ។ ៤. Rania Al-Yassin ព្រះមហាក្សត្រិយ៍ហ្ស៊កដានី មុនជំនួបជាមួយព្រះអង្គម្ចាស់ Abdullah II bin Al-Hussein ក្នុងឆ្នាំ១៩៩២ Al-Yassin បានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យអាមេរិក នៅក្រុងគែរ ប្រទេសអេហ្ស៊ីប។ ពួកគាត់បានរៀបអភិសេកជាមួយគ្នានៅឆ្នាំ១៩៩៣។ ចាប់ពីឆ្នាំ១៩៩៩ Al-Yassin ក្លាយជាម្ចាស់ក្សត្រិយ៍ ក្រោយស្វាមី គ្រោងរាជសម្បត្តិ។ ៥. Hope Cooke អតីតមហេសី (Queen Consort) របស់ស្តេចរដ្ឋ Sokkim ជាអ្នកធ្វើការងារសង្គម Hope Cooke បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ហើយបានជួបស្តេច Palden Thondup Namgyal នៃរដ្ឋ Sikkim និងបានរៀបអភិសេកនៅឆ្នាំ១៩៦៣។ ក្រោយមក ឥណ្ឌាបានគ្រប់គ្រងទាំងស្រុង។ Cook បាននាំកូនទាំងបីទៅរស់នៅសហរដ្ឋអាមេរិក និងបានលែងលះនៅឆ្នាំ១៩៨០ ។ ៦. Jetsun Pema ព្រះមហាក្សត្រិយ៍ប៊ូតង់ នៅឆ្នាំ១៩៩៧ ពោលនៅពេលមានអាយុ៧ឆ្នាំ Jetsun Pema បានជួបស្តេច Jigme Khesar Namgyel Wangchuck។ ពិធីអភិសេកតាមប្រពៃណី ត្រូវបានរៀបចំនៅឆ្នាំ២០១១។ ព្រះនាង Jetsun ក៏ជាអ្នកអភិរក្សបរិស្ថានផងដែរ។ ៨. Kate Middleton ព្រះនាង Duchess Of Cambridge នៃចក្រភពអង់គ្លេស Kate បានជួបព្រះអង្គម្ចាស់ William នៅឆ្នាំ២០០១ នៅសាកលវិទ្យាល័យ St. Andrews University ក្នុងប្រទេសស្កុតឡេន។ នៅខែមេសា ឆ្នាំដដែល ពិធីរៀបអភិសេកដ៏អធិកអធម ត្រូវបានរៀបចំឡើង។ បច្ចុប្បន្ន ព្រះនាង និងស្វាមី មានបុត្រ៣អង្គ។ ៨. Mary Elizabeth Donaldson អ្នកម្នាងនៃរជ្ជទាយាទដាណឺម៉ាក ដំណើរទៅកាន់អូឡាំពិកក្រុងស៊ីដនីនៅឆ្នាំ២០០០ បានកែប្រែជីវិតរបស់ Donaldson ដោយនៅទីនោះ គាត់បានជួបព្រះអង្គម្ចាស់ដាណឺម៉ាក Frederik។ ទីបំផុតនៅឆ្នាំ២០០៤ អតីតបុគ្គលិកក្រុមហ៊ុន Microsoft រូបនេះ បានរៀបការជាមួយព្រះអង្គដែលត្រូវស្នងតំណែងព្រះមហាក្សត្រ។ ៩. Sofia Hellqvist ម្ចាស់ក្សត្រិយ៍ស៊ុយអែត ឬ Duchess Of Värmland ព្រះនាងអង្គនេះ ជាអតីតតារាបង្ហាញម៉ូដ និងជាតារាទូរទស្សន៍ មុនពិធីអភិសេកជាមួយព្រះអង្គម្ចាស់ Carl Philip នៃប្រទេសស៊ុយអែត កាលពីឆ្នាំ២០១៥។ ព្រះអង្គទាំងទ្វេ បច្ចុប្បន្ន មានបុត្រពីរអង្គគឺ ព្រះអង្គម្ចាស់ Alexander និង ព្រះអង្គម្ចាស់ Gabriel។ ១០. Marie Agathe Odile Cavallier ម្ចាស់ក្សត្រិយ៍ដាណឺម៉ាក ជាអ្នកជំនាញផ្នែកទីផ្សារនៅក្រុងប៉ារីស មុនពេលជួបព្រះអង្គម្ចាស់ដាណឺម៉ាក Joachim នាពិធីជប់លៀងរបស់មិត្តភក្តិម្នាក់។ ព្រះអង្គទាំងពីរមានបុត្រសរុប៤អង្គ ដែលក្នុងនោះ ២អង្គជាបុត្ររបស់ព្រះអង្គ Joachim ជាមួយព្រះនាងមុន។ ១១. Sonja Haraldsen មហាក្សត្រិយ៍ន័រវេស Haraldsen និងព្រះអង្គ Harald បានជួបគ្នានៅឆ្នាំ១៩៥៩ ប៉ុន្តែត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៦៨ ទើបពិធីអភិសេកដំណើរការទៅបាន ដោយសារតែមានការខ្វែងយោបល់មួយចំនួន។ នៅឆ្នាំ១៩៩១ Haraldsen បានក្លាយជាមហាក្សត្រិយ៍ ក្រោយព្រះអង្គ Harald ឡើងគ្រោងរាជ្យបន្តពីស្តេច Olav។ ១២. Mette-Marit Tjessem Høiby ព្រះនាងនៃរជ្ជទាយាទន័រវេស ដូចជាព្រះមាតាក្មេក មហាក្សត្រិយ៍ Sonja ផងដែរ ព្រះនាង Mette-Marit ជាអតីតពលរដ្ឋសាមញ្ញម្នាក់ដែលបានជួបព្រះអង្គ Haakon នាពិធីប្រគំតន្ត្រីមួយ។ ពិធីអភិសេកបានប្រព្រឹត្តទៅនៅឆ្នាំ២០០១ ហើយបច្ចុប្បន្នព្រះអង្គទាំងពីរមានបុត្រ៣អង្គ។ ១៣. Silvia Sommerlath មហាក្សត្រិយ៍ស៊ុយអែត Silvia បានចូលរួមក្នុងកម្មវិធីអូឡាំពិករដូវក្តៅកាលពីឆ្នាំ១៩៧២ក្នុងនាមជាអ្នកបកប្រែម្នាក់។ នៅទីនោះ គាត់បានជួបស្តេច Carl XVI Gustaf នៃប្រទេសស៊ុយអែត មុននឹងឈានដល់ព្រះរាជពិធីអភិសេកនៅខែមិថុនា ឆ្នាំ១៩៧៦ ។ ១៤. Tatiana Blatnik ម្ចាស់ក្សត្រិយ៍ក្រិក និងដាណឺម៉ាក Blatnik មានដើមកំណើតនៅវេណេស៊ុយអេឡា ដែលជាអតីតអ្នករៀបចំព្រឹត្តិការណ៍ និងជាអ្នកច្នៃម៉ូត។ គាត់បានរៀបការជាមួយព្រះអង្គម្ចាស់ដាណឺម៉ាក Nikolaos។ ហេតុអ្វីបានគាត់ជាប់ឈ្មោះជាម្ចាស់ក្សត្រិយ៍ក្រិកផង និងដាណឺម៉ាកផង? ពីព្រោះថា ព្រះស្វាមីរបស់ព្រះនាង ជាកូនរបស់ស្តេច Constatine II ដែលជាអតីតស្តេចក្រិករហូតដល់ឆ្នាំ១៩៧៣ រីឯមាតា ព្រះនាម Anne-Marie ជាបុត្រីរបស់ស្តេចដាណឺម៉ាក Frederick IX។ ១៥. Máxima Zorreguieta ព្រះមហាក្សត្រិយ៍ហូឡង់ ស្ត្រីរូបនេះ ជាអតីតអនុប្រធានផ្នែកលក់នៅធនាគារមួយនៅញូវយ៉ក ដោយគាត់មានដើមកំណើតអាហ្សង់ទីន។ គាត់បានជួបបុរសម្នាក់ឈ្មោះ Alexander នៅឆ្នាំ១៩៩៩ ដោយមិនបានបញ្ជាក់អត្តសញ្ញាណពិតប្រាកដ។ ក្រោយស្រឡាញ់យល់ចិត្តគ្នា ទើបដឹងថា ជាព្រះអង្គម្ចាស់ Willem-Alexander នៃប្រទេសហូឡង់។ ពិធីអភិសេកបានប្រព្រឹត្តនៅឆ្នាំ២០០២ ។ ១៦. Masako Owada ព្រះនាងនៃរជ្ជទាយាទជប៉ុន Owada ជាអ្នកជំនាញសេដ្ឋកិច្ចម្នាក់ដែលរៀនចប់នៅ Harvard និងបន្តការសិក្សាច្បាប់នៅជប៉ុន។ នាពិធីមួយនៅឆ្នាំ១៩៨៦ គាត់បានជួបរជ្ជទាយាទ Naruhito។ ពិធីអភិសេកត្រូវបានរៀបចំឡើងកាលពីឆ្នាំ១៩៩៣ ។ ១៧. Michiko ព្រះចៅអធិរាជិនីជប៉ុន ជាស្ត្រីដំបូងបំផុតដែលបានរៀបការនៅក្នុងរាជវង្សានុវង្សនៃអធិរាជជប៉ុន។ ទោះបីជាមានរនាំងយ៉ាងក៏ដោយ ព្រះអង្គ Akihito បច្ចុប្បន្នជាព្រះចៅអធិរាជ និង Michiko បានរៀបអភិសេកនៅឆ្នាំ១៩៥៩ ពោលគឺប្រមាណ២ឆ្នាំ ក្រោយជំនួបនាការប្រកួតកីឡាវាយសីមួយ។ ១៨. Daniel Westling ម្ចាស់ក្សត្រិយ៍ស៊ុយអែត ជាអតីតម្ចាស់ហាងកាយសម្ព័ន្ធមួយ Daniel Westling បានជួបព្រះម្ចាស់ស៊ុយអែត Daniel ឬ Duke of Vastergotland នៅឆ្នាំ២០០១ ក្នុងនាមជាគ្រូបង្វឹកផ្ទាល់ខ្លួន។ ក្រោយពិធីរៀបអភិសេកនៅឆ្នាំ២០១០ Westling មានព្រះនាមថា Princess Victoria ហើយបុត្រពីព្រះអង្គ គឺបុត្រី Estelle និងបុត្រា Oscar៕ | ពិធីអភិសេកព្រះអង្គម្ចាស់ ហារី (Harry) និងនាង Meghan Markle បានប្រព្រឹត្តទៅយ៉ាងអធិកអធម កាលពីថ្ងៃសៅរ៍ទី១៩ ខែឧសភា។ ក្រោយពិធីអភិសេកនេះ Meghan ជាអតីតតារាភាពយន្តអាមេរិក បានក្លាយជាព្រះនាង Duchess of Sussex ចំណែកព្រះអង្គម្ចាស់ ហារី ជា Duke of Sussex នៃចក្រភពអង់គ្លេស។ |
លោក Al-Khelaifi និង Leonardo បានទៅចូលរួមទស្សនាការប្រកួតរវាងម្ចាស់ផ្ទះ Real Madrid និង PSG។ ក្រុមយក្សអេស្ប៉ាញបានទម្លាក់ក្រុមយក្សបារាំងដោយគ្រាប់បាល់វាយបក ៣-១ ក្នុងការប្រកួតជើងទីពីរ ដោយសរុបទាំងពីរជើង Real Madrid ឈ្នះ ៣-២។ ក្រោយបញ្ចប់ការប្រកួតនេះ អ្នកចាត់ការ PSG លោក Mauricio Pochettino លើកឡើងថា គ្រាប់ទីមួយរបស់ Real Madrid ដែលបានកើតឡើងនៅនាទីទី៦១ ជាគ្រាប់បាល់អយុត្តិធម៌។ ទាំងប្រធានក្លិប និងនាយកកីឡា PSG ទាំងពីររូប ក៏បានបង្ហាញការមិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាលលោក Danny Makkelie ផងដែរ។ បើតាមការផ្សាយរបស់កាសែត BBC អាជ្ញាកណ្តាលសញ្ជាតិហូឡង់បានសរសេរនៅក្នុងរបាយការណ៍មួយថា លោក Al-Khelaifi និង Leonardo បានដើរចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់លោក ហើយទាញទ្វារបិទ។ ជុំវិញករណីនេះ UEFA បានបើកការស៊ើបអង្កេតភ្លាមៗតែម្តង។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងពិចារណាលើ គោលការណ៍ទូទៅនៃការប្រព្រឹត្ត ក៏ដូចជាអាកប្បកិរិយាមិនត្រឹមត្រូវរបស់កីឡាករ និងមន្ត្រីរបស់ PSG ទៅលើលោក Makkelie វ័យ៣៩ឆ្នាំ៕ | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតលើប្រធានក្លិប Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ក្នុងបទចោទអ្នកទាំងពីរប្រើឥរិយាបថមិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពីក្រុមធ្លាក់ចេញពី Champions League វគ្គ១៦ក្រុម ក្រោមថ្វៃជើង Real Madrid។ |
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ក្នុងសេចក្តីសម្រេចថា ក្នុងអំឡុងបិទខ្ទប់ភូមិសាស្ត្រស្ទឹងត្រែង អាជ្ញាធរនឹងបែងចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងអំឡុងបិទខ្ទប់នេះ ការធ្វើដំណើរចេញចូលក្នុងតំបន់បិទខ្ទប់របស់ពលរដ្ឋត្រូវបានហាមឃាត់ ក៏ដូចជាហាមការជួបជុំប្រមូលផ្តុំ ផ្អាកប្រកបមុខរបរ ឬអាជីវកម្មក្លិបកម្សាន្ត ហាងលក់គ្រឿងស្រវឹង ក្លិបហាត់ប្រាណ អាជីវកម្មម៉ាស្សា។ នេះបើតាមសេចក្តីសម្រេចដដែល។ យ៉ាងណាក៏ដោយ ក៏មានសកម្មភាពមួយចំនួន ដែលត្រូវលើកលែងដែរ រួមមានបុគ្គលដែលមានភារកិច្ចចំាបាច់ បុគ្គលដែលមានបញ្ហាសុខភាព និងមន្ត្រីរាជការ និងមន្ត្រីសុខាភិបាលដែលត្រូវយកសំណាកអ្នកពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីសម្រេចដដែល លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធដែលមានព្រំប្រទល់ជាប់នឹងក្រុងស្ទឹងត្រែង បង្កើនកិច្ចសហប្រតិបត្តិ ត្រួតពិនិត្យការធ្វើដំណើរចេញចូល ឲ្យបានតឹងរ៉ឹង ដើម្បីបង្ការ និងបញ្ចៀសជំងឺកូវីដ-១៩។ បច្ចុប្បន្នខេត្តស្ទឹងត្រែងមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៦៥នាក់ ក្នុងនោះឆ្លងជំងឺបំប្លែងថ្មី«ដែលតា»ចំនួន៩នាក់ អ្នកជាសះស្បើយ៤៩៥នាក់ និងស្លាប់៦នាក់៕ | រដ្ឋបាលខេត្តស្ទឹងត្រែង បានបិទខ្ទប់ក្រុងស្ទឹងត្រែង រយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧-២៤ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃករណីកូវីដ-១៩ បំប្លែងថ្មី«ដែលតា»។ |
កាលពីសប្តាហ៍មុន តុលាការក្នុងស្រុកមួយដែលមានទំនាក់ទំនងជាមួយ INDES បានសម្រេចព្យួរតួនាទីរបស់មន្ត្រីសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ៧រូប ដោយរួមមានប្រធានសហព័ន្ធមួយរូប ដោយចោទប្រកាន់ថាមិនព្រមកែប្រែច្បាប់តាមលក្ខន្តិកៈថ្មីដែលរដ្ឋាភិបាលអែលសាល់វ៉ាឌ័រតម្រូវ។ INDES ទទួលបានសិទ្ធិអនុញ្ញាតពីតុលាការនោះ ឱ្យតែងតាំងគណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មីដើម្បីរៀបចំការងារកែតម្រូវច្បាប់ថ្មីនេះ។ យ៉ាងណាមិញ FIFA ចោទថា អ្វីដែលកើតឡើង មានការលូកដៃពីរដ្ឋាភិបាលខ្លាំងពេក និងជាការរំលោភបំពានកាតព្វកិច្ចដែលសហព័ន្ធបាល់ពិភពលោកមួយនេះបានដាក់លើ FESFUT។ កាលពីថ្ងៃទី២០ ខែកក្កដា FIFA បានព្រមានបញ្ជូនករណីនេះទៅក្រុមប្រឹក្សា FIFA ឱ្យសម្រេចដាក់ទណ្ឌកម្ម បើមិនបញ្ឈប់ទង្វើទាំងអស់នេះនៅត្រឹមថ្ងៃទី២៥ ខែកក្កដា។ បន្ទាប់ពីរងការព្រមាន ហើយខិតជិតដល់ថ្ងៃដែល FIFA បានកំណត់ INDES ក៏បានសម្រេចផ្អាកការតែងតាំងនោះ ស្របទៅតាមការស្នើសុំពីសំណាក់ក្រុមកីឡាករ អាជ្ញាកណ្តាល និងក្លិបនៅក្នុងស្រុក។ ក្រុមកីឡាករ អាជ្ញាកណ្តាលនិងក្លិបទាំងនោះក៏ស្នើឱ្យមានការរៀបចំធ្វើសមាជពិសេសមួយដើម្បីជ្រើសរើស គណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មីឱ្យស្របតាមច្បាប់ដែល FIFA កំណត់៕ | វិទ្យាស្ថានបាល់ទាត់ជាតិរបស់អែលសាល់វ៉ាឌ័រ (INDES) ថ្ងៃទី២៣ ខែកក្កដា បានផ្អាកការតែងតាំងគណៈកម្មាធិការ និងប្រធានសហព័ន្ធបាល់ទាត់ថ្មី ដែលទំនងជាការបញ្ចៀសទំនាស់ជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលព្រមានដាក់ទណ្ឌកម្ម។ |
លោកបណ្ឌិតប្រវត្តិសាស្ត្រខ្មែរ ស៊ន សំណាង បានបញ្ជាក់ណោថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះថា សារព័ត៌មានជាភាសាបារាំងទាំងពីរនេះ ដឹកនាំដោយជនជាតិបារាំងដោយមានការចូលរួមពីអ្នកសារព័ត៌មានខ្មែរ។ បើយោងតាមលោក សំណាង, សារព័ត៌មាន Lavenir du Cambodge et Lécho du Cambodge បានបង្កើតឡើងនៅមុនឆ្នាំ១៩២៥ ព្រោះ សារព័ត៌មានទាំងពីរនេះ បានសរសេរពីប្រវត្តិនៃការសម្លាប់លោករ៉េស៊ីដង់ បាដែស (ជនជាតិបារាំង) នៅក្នុងខេត្តកំពង់ឆ្នាំនៅឆ្នាំ១៩២៥ ដោយសាររដ្ឋបាលបារាំងជំនាន់នោះដំឡើងពន្ធដារ។ លោក បាដែស មានតួនាទីដូចជាចៅហ្វាយខេត្ត ឬជាចៅហ្វាយតំបន់នាសម័យនោះ(ជំនាន់បារាំង)។ តែត្រង់ថា កាសែត Lavenir du Cambodge និង Lécho du Cambodge បង្កើតនៅឆ្នាំណាឲ្យពិតប្រាកដនោះ គ្មាននរណាអាចបញ្ជាក់បានឡើយ។ រូបភាពផ្តល់ឲ្យដោយលោកបណ្ឌិតប្រវត្តិសាស្ត្រខ្មែរ ស៊ន សំណាង សូមបញ្ជាក់ថា មុនមានវត្តមានសារព័ត៌មានជាភាសាខ្មែរជាផ្លូវការនៅឆ្នាំ១៩៣៦ និងឆ្នាំ១៩៤៦ បទបញ្ជាផ្សេងៗពីរដ្ឋាភិបាលត្រូវបានគេផ្សព្វផ្សាយតាមរយៈសេវារដ្ឋបាលរបស់រដ្ឋឬជាភាសាបារាំងនៅក្នុងកាសែតជាភាសាបារាំង៕ រូបភាពផ្តល់ឲ្យដោយលោកបណ្ឌិតប្រវត្តិសាស្ត្រខ្មែរ ស៊ន សំណាង | ភ្នំពេញ៖ សារព័ត៌មាន«នគរវត្ត»ចាប់ផ្តើមចេញផ្សាយនៅឆ្នាំ១៩៣៦ រីឯ សារព័ត៌មាន«កម្ពុជា» ចេញផ្សាយនៅឆ្នាំ១៩៤៦។ មុនឆ្នាំ១៩៣៦ ឬអាចថា មុនឆ្នាំ១៩២៥ ប្រទេសកម្ពុជាមានកាសែតជាភាសាបារាំងចំនួនពីរដែលមានឈ្មោះថា Lavenir du Cambodge និង Lécho du Cambodge។ Lavenir du Cambodge មានន័យថា អនាគតកម្ពុជា រីឯ Lécho du Cambodge មានន័យថា ការចាំងត្រឡប់។ |
នៅក្នុងកិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៧ ឧត្តមសេនីយ៍ឯក Pham Ngoc Hung ប្រធាននាយកដ្ឋានចារកិច្ចយោធានៃក្រសួងការពារជាតិវៀតណាម បានលើកឡើងថា សហគមន៍ចារកិច្ចយោធាអាស៊ាន នឹងជួយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពចារកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយមន្ត្រីចារកិច្ចមកពីប្រទេសអាស៊ានផ្សេងទៀត លោក Pham បានបន្តទៀតថា សហគមន៍ចារកិច្ចយោធាអាស៊ាន នឹងដើរតួរជាទីប្រឹក្សារសម្រាប់រដ្ឋាភិបាល និងក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់ ជាពិសេសសហគមន៍នេះ នឹងជួយស្ថាបនាសហគមន៍អាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។ ក្នុងវេទិកាដដែលនេះ វៀតណាម ក៏បានលើកឡើងពីបញ្ហាផ្សេងទៀតផងដែរ ដូចជា COVID-19, សន្តិសុខទឹកតាមដងទន្លេមេគង្គ និងស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា សមុទ្រខាងកើត។ លើសពីនេះ កិច្ចប្រជុំចារកិច្ចខាងលើ ក៏បានផ្តោតលើបញ្ហាសន្តិសុខក្នុងតំបន់ និងធ្វើសេចក្តីព្រាងលើដំណោះស្រាយកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមទាំងនោះទៀតផង។ កិច្ចប្រជុំនេះ ក៏បានពិនិត្យមើលលើឯកសារគម្រោងសហគមន៍ចារកិច្ចយោធាអាស៊ាន និងបញ្ចប់សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមគ្នាលើកិច្ចប្រជុំប្រមុខកម្លាំងការពារជាតិអាស៊ានលើកទី១៧ ដែរ។ ចុងបញ្ចប់កិច្ចប្រជុំ ឧត្តមសេនីយ៍ Pham បានប្រគល់តំណែងប្រធានកិច្ចប្រជុំចារកិច្ចអាស៊ានឲ្យព្រុយណេ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ៕ | វៀតណាម នៅថ្ងៃទី២២ ខែកញ្ញា បានស្នើឲ្យបង្កើតសហគមន៍ចារកិច្ចយោធាអាស៊ាន (AMIC) នាកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM) លើកទី១៧។ ការបង្កើតសហគមន៍នេះ ធ្វើឡើងក្នុងគោលបំណងជាទីប្រឹក្សាសម្រាប់រដ្ឋាភិបាល និងក្រសួងការពារជាតិរបស់បណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ។ |
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Michael R. Pompeo តាមរយៈសន្និសីទសារព័ត៌មានថ្ងៃ១៥ មីនា បានព្រមានចាត់វិធានការតឹងរឹងមួយទៅលើមន្ត្រីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលហ៊ានបើកការស៊ើបអង្កេតលើពលរដ្ឋអាមេរិកពាក់ព័ន្ធនឹងបទចោទឧក្រិដ្ឋកម្មសង្គ្រាម។ លោករដ្ឋមន្ត្រី អះអាងថា នឹងមានការរឹតត្បិត ឬហាមផ្តល់ទិដ្ឋការលើមន្ត្រីតុលាការ ដែលប៉ុនប៉ងចូលក្នុងទឹកដីខ្លួនដើម្បីស៊ើបអង្កេតនោះ។ នាវេទិកាដដែលនោះ លោករដ្ឋមន្ត្រី បានប្រកាសជំហរមិនប្រែប្រួលក្នុងការការពារពលរដ្ឋ និងអធិបតេយ្យរបស់អាមេរិក ដោយមិនអនុញ្ញាតឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិរំខានបានឡើយ។ ប្រមុខការទូតរូបនេះ ថែមទាំងបានដាស់តឿនឲ្យអង្គភាពយុត្តិធម៌អន្តរជាតិមួយនេះ កែប្រែរបៀបរបបធ្វើការរបស់ខ្លួន ដើម្បីធានាឲ្យថា មិនមានកត្តាជំរុញនយោបាយណាមួយពីក្រោយនៃចំណាត់ការរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានលើកឡើងជាថ្មីថា ការណ៍ដែលអាមេរិក បានបដិសេធចូលជាភាគីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិតាំងពីឆ្នាំ១៩៩៨មក ដោយសារតែអាមេរិក មើលឃើញថា តុលាការ មានលក្ខណៈទូលាយពេក និងពិសេសនោះ គំរាមកំហែងដល់អធិបតេយ្យអាមេរិកតែម្តង។ អាមេរិក ក៏ខ្លាចក្រែងថា តុលាការ បំពេញការងារដោយសារកត្តាជំរុញនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យអាមេរិក។ មួយថ្ងៃក្រោយ នៃការប្រកាសជំហររឹងត្អឹងរបស់អាមេរិក ប្រធានមហាសន្និបាតតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក O-Gon Kwon បានអះអាងជាថ្មីដូចគ្នាផងដែរថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មានការគាំទ្រយ៉ាងរឹងមាំពីភាគី ឬសមាជិក របស់លក្ខន្តិកៈក្រុងរ៉ូម។ ប្រមុខរូបមហាសន្និបាតរូបនេះ សង្កត់ធ្ងន់ថា ភាគីទាំង១២៣ប្រទេសនៃលក្ខន្តិកៈក្រុងរ៉ូម បានប្រកាសគាំទ្រយ៉ាងមុតមាំក្នុងការឲ្យតុលាការបំពេញបេសកកម្មឯករាជ្យ និងតម្លាភាព ក៏ដូចជា ប្តេជ្ញាបន្ត និងការពារគោលការណ៍ តម្លៃ និងកិត្យានុភាពរបស់ខ្លួនពីការគំរាមកំហែង និងប្រឆាំងពីខាងក្រៅ។ លោក បានគូសបញ្ជាក់ថាតុលាការ បំពេញការងារដោយមិនជាប់ពាក់ព័ន្ធកត្តានយោបាយឡើយ ហើយចំណាត់ការទាំងអស់របស់តុលាការធ្វើឡើងក្នុងរង្វង់ច្បាប់នៃលក្ខន្តិកៈក្រុងរ៉ូមប៉ុណ្ណោះ៕ | ប្រធានមហាសន្និបាតតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC បានចេញសេចក្តីថ្លែងការណ៍មួយតបទៅនឹងការព្រមាន របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការប៉ុនប៉ងបើកការស៊ើបអង្កេតមួយលើករណីឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយទាហានអាមេរិកនៅអាហ្កានីស្ថាន។ មហាសន្និបាត ICC បានអះអាងជាថ្មីថា អង្គភាពរបស់ខ្លួន មិនចំណុះ ឬក្រោមការបង្គាប់បញ្ជារបស់អ្នកណាឡើយ។ |
ដើម្បីដឹងពីជីវិតរបស់តន្ត្រីករ ណូន សុខ យ៉ាងណានោះ សូមស្ដាប់ជីវព័ត៌មានដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ ៖ ឧបករណ៍គែន ស្នែងតូច អង្គួច ភ្លយ ប៉ីពក ខ្លុយ រនាតឯង រនាតធុង គងវង់តូច គងវង់ធំ ស្គរ សម្ភោរ ស្រឡៃ ទ្រអ៊ូ ទ្រសោ និងចាប៉ី ជាឧបករណ៍ភ្លេងទាំង១៦ប្រភេទ ដែលលោក ណូន សុខ ចេះចាំស្ទាត់។ ខ្ញុំសូមរំឭកទៅក្រោយបន្តិចពីដំណើររឿងនាំឱ្យតន្ត្រីករវ័យ៣៦ឆ្នាំរូបនេះចេះឧបករណ៍ភ្លេង។ ខ្លុយជាឧបករណ៍ភ្លេងដំបូងគេដែលលោកចេះ។ តាមការរៀបរាប់ពីគ្រូភ្លេងពិការភ្នែករូបនេះ លោកបានសុំឧបករណ៍ខ្លុយពីក្មេងម្នាក់ ខណៈពេលដែលគាត់កំពុងសូមទានគេកាលនៅកុមារ។ លោករំឭក ៖«ឧបករណ៍ដែលចេះមុនគេគឺខ្លុយ។ ខ្ញុំទៅសូមទានអង្ករគេ ក៏ឮគេផ្លុំខ្លុយនៅតូបលក់ទឹកកកឈូស ខ្ញុំក៏សុំគេ។ គេមិនចង់ឱ្យទេ តែអ្នកលក់ទឹកកកឈូសជួយអង្វរក្មេងនោះជំនួសខ្ញុំ។ គាត់ថាឱ្យគ្នាទៅ គ្នាយកទៅផ្លុំសូមទានចិញ្ចឹមឪពុកម្ដាយ»។ លោករំឭកប្រាប់ខ្ញុំបន្ត ៖«ខ្ញុំពឹងអ៊ំប្រុសលក់អេតចាយ ដែលផ្ទះគាត់នៅជិតផ្ទះខ្ញុំ ឱ្យជួយបង្រៀនដល់ខ្ញុំ។ គាត់ចេះបទតិចតួច។ គាត់ចាប់ម្រាមដៃខ្ញុំដាក់នៅលើរន្ធសំនៀងខ្លុយ ហើយខ្ញុំចេះតែបើកបិទៗគ្រប់រន្ធ។ ក្រោយមកខ្ញុំខំស្ដាប់ការសែតស្រាវជ្រាវខ្លួនឯងបន្ថែម ក៏ចេះបទស្វាយចន្ទី»។ អាចនិយាយបានថាបុណ្យមកដល់ សម្រាប់កុមារាពិការភ្នែកពីកំណើររូបនេះ។ ថ្ងៃមួយក្នុងពេលកំពុងអង្គុយសូមទានគេនៅមុខប្រាសាទអង្គវត្ត កុមារ សុខ បានជួបជាមួយលោក ប៊ីណ័រ ប៊ីស្យាទ័រ អាម៉ាំងស្យុង អគ្គស្ថាបនឹកអង្គការគ្រួសារថ្មី ដែលជាជនជាតិបារាំង រួមទាំងលោកឆាំ ដែលជាអ្នកបកប្រែ ក្នុងពេលដែលពួកគាត់ទៅទស្សនាអង្គរ។ មិនដឹងអ្នកណាជាអ្នកណាឡើយ ឱ្យតែឮសំឡេងដឹងតែពីហាមាត់សុំប្រាក់ កុមារ សុខ បានក្ដីអាណិតពីអគ្គស្ថាបនឹកអង្គការគ្រួសារថ្មី ដើម្បីយកមករៀននៅភ្នំពេញ។ ព្រោះតែភ្នែកមើលមិនឃើញ កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រតោកយ៉ាក មិនមានទាំងការអប់រំផងនោះ មិនអាចស្រមៃបានឡើយ ថាតើអ្នកពិការត្រូវរៀនដោយរបៀបណា។ ក្រោយពីម្ដាយអនុញ្ញាតឱ្យមកភ្នំពេញ បុរសមានដើមកំណើតក្នុងស្រុកសៀមរាប ខេត្តសៀមរាបរូបនេះ ក៏បានមករៀនអក្សរស្ទាប ឬ (អក្សរប្រេល) សម្រាប់អ្នកពិការភ្នែក និងរៀនឧបករណ៍ភ្លេង នៅក្នុងអង្គការគ្រួសារថ្មី។ កុមារ សុខ មានឧបនិស្ស័យខាងភ្លេងច្រើន តែបែរជាខ្សោយផ្នែកចំណេះដឹងទូទៅ ទៅវិញ។ «បើរៀនភ្លេងមិនសូវពិបាកទេ តែរៀនអក្សរខ្ញុំមិនសូវចាំ។ ជួនកាលសរសេរត្រូវហើយ តែស្ទាបមិនត្រូវ ដល់តែលោកគ្រូគាត់ចាប់ម្រាមដៃឱ្យស្ទាបអក្សរនៅលើក្រដាសហ្នឹង។ ហើយខ្ញុំចេះស្ទាបតាំងពីពេលនោះ។ បន្ទាប់មកទៅថ្នាក់បន្តៗទៀត ពិបាកជាងគេគឺគណិតវិទ្យា»។ នេះជាការបញ្ជាក់បន្ថែមរបស់តន្ត្រីករ ណូន សុខ។ ធុញថប់នឹងការរៀនគណិតវិទ្យាខ្លាំងពេក ស្របពេលមើលមិនឃើញពីប្រយោជន៍នៃការរៀនមុខវិទ្យាមួយនេះផង កុមារចំណាកស្រុករូបនេះ បានសុំគ្រូឈប់រៀននៅថ្នាក់ទី៣ ៖«ខ្ញុំចាំបានកាលនៅថ្នាក់ទី៣ ខ្ញុំធ្លាប់ទៅសុំអ្នកគ្រូនាយិកាឈប់រៀនអក្សរ ខ្ញុំចង់រៀនតែភ្លេងទេ។ ពេលនោះខ្ញុំមានអារម្មណ៍មួយបន្ទោស។ ហេតុអ្វីបានជាឱ្យរៀនមុខវិទ្យាដែលគេមិនចេះ? តែអ្នកគ្រូគាត់ពន្យល់ថា មនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានការអប់រំ។ គាត់ថារៀនឱ្យដឹង មិនមែនរៀនមួយថ្ងៃចេះទេ គឺត្រូវការពេលយូរណាស់»។ ទោះជាគ្រូបានពន្យល់យ៉ាងណាក៏ដោយ តែការរៀនគ្មានគោលដៅ នឹងរៀនដោយមិនពេញចិត្ត បានបង្ខំឱ្យលោក សុខ សុំគ្រូឈប់ជាលើកទី២នៅថ្នាក់ទី៨ ៖«ដល់ថ្នាក់ទី៨ខ្ញុំសុំអ្នកគ្រូឈប់មែនទែនហើយ ខ្ញុំចង់ទៅផ្ទះវិញ។ អ្នកគ្រូថា ចង់ទៅផ្ទះហ្នឹងទៅស៊ីស្លឹកអម្ពិលឬ? ចង់ទៅសូមទានគេទៀតឬអី? ម៉ែក្រតើអី? ឥឡូវកុំទាន់ចង់ឈប់ រៀនឱ្យចប់ថ្នាក់ទី៨សិនទៅ។ ឆ្នាំក្រោយឱ្យទៅបង្រៀនសាកល្បងនៅកំពង់ចាម៣ខែ បើបង្រៀនគេកើតនៅតទៀត តែបើបង្រៀនគេមិនកើតទេ មករៀនវិញមិនឱ្យទៅផ្ទះទេ។ គេយកមកហ្នឹង ដើម្បីបណ្ដុះដាំឱ្យកើតជាសសរទ្រូងរបស់ជាតិ»។ ទោះជាយ៉ាងណាលោកទ្រាំរៀនរហូតចប់ថ្នាក់ទី៨។ ពេលមួយលោក សុខ មានឱកាសមកលេងស្រុកកំណើត។ មន្ត្រីនៃអង្គការគ្រួសារថ្មី បានគំរាមរួចជាស្រេច ថាមិនឱ្យលោកទៅសូមទានគេជាថ្មីឡើយ។ លោកបញ្ជាក់ដូច្នេះ ៖«គាត់មិនឱ្យសូមទានគេទៀតទេ។ គាត់ថាបើដើរទៅឃើញ គឺមានរឿងហើយ។ ខ្ញុំធ្លាប់សូមទានគេនៅអង្គរវត្ត។ អ្នកភ្នែកភ្លឺគេរត់ចេញអស់ទៅ អ្នកពិការដៃ ពិការជើងគេកកិលចេញទៅអស់ទៅ គេមិនប្រាប់ខ្ញុំផងថាសមត្ថកិច្ចដើរកាត់។ ខ្ញុំឮសំឡេងដើរមកជិតខ្ញុំ ហើយគេក៏ឈូសចំភ្លៅខ្ញុំ។ ពេលគេដើរទៅបាត់ ក៏មានអ្នកសូមទានដូចគ្នាឡើងមក។ គេសួរថា តើខ្ញុំដឹងថាអ្នកណាឈូសខ្ញុំអម្បាញ់មិញទេ? ខ្ញុំថាមិនដឹងទេ។ គេថាជាសមត្ថកិច្ច»។ លោក សុខ បន្ថែមទាំងអស់សំណើចពីអារម្មណ៍ភ័យខ្លាចរបស់ខ្លួននៅពេលនោះ ៖«ដូច្នេះខ្ញុំចាំបានពាក្យថារករឿងហ្នឹង ប្រហែលជាខ្ញុំកំពុងតែអង្គុយសូមទាន ហើយគេមកឈូសខ្ញុំដូចពេលមុនទៀតក៏មិនដឹង? ខ្ញុំសុំម្ដាយថាកុំឱ្យខ្ញុំទៅសូមទានគេទៀតអី។ ម្ដាយខ្ញុំថាខ្ញុំហ្នឹងមិនអាណិតបងប្អូនទេ។ គាត់ថាខ្ញុំមកពីភ្នំពេញមិនបានប្រាក់ច្រើនទេ។ ខ្ញុំប្រាប់គាត់ថាខ្ញុំអាណិត តែខ្ញុំខ្លាចគេរករឿង»។ ទ្រឹស្ដីមួយតែងលើកទឹកចិត្តមនុស្សគ្រប់រូប ថាមនុស្សរស់នៅត្រូវមានក្ដីស្រមៃទៅថ្ងៃអនាគត់ តែកុមារាដែលមានបងប្អូន៥នាក់រូបនេះ មិនដឹងថាក្ដីស្រមៃនោះជាអ្វីផង។ ដ្បិតតែពិបាកក្នុងការហាមាត់សុំប្រាក់គេ តែក្នុងចិត្តគំនិតរបស់ក្មេងប្រុសដែលខ្វះការលើកទឹកចិត្តពីគ្រួសារ រួមទាំងរស់ក្នុងអំពើរហឹង្សាផងនោះ គឹតតែម្យ៉ាងថា ជនពិការមិនអាចធ្វើអ្វីបានក្រៅពីការងារនេះឡើយ។ លោកបញ្ជាក់ពីការគិតរបស់ខ្លួន៖«ខ្ញុំចេះតែគិតថា ពេលធំឡើងប្រហែលជាខ្ញុំត្រូវសូមទានគេទៀតហើយមើលទៅ? ចុះដល់ពេលខ្ញុំធំទៅ តើគេឱ្យខ្ញុំទៀតឬអត់? ដល់ពេលមករៀននៅអង្គការគ្រួសារថ្មីនេះហើយ ខ្ញុំរៀនភ្លេងពូកែជាងគេ រហូតដល់លោកគ្រូចំណេះដឹងទូទៅក៏សរសើរ លោកគ្រូភ្លេងក៏សរសើរ។ ពេលនោះខ្ញុំចាប់ផ្ដើមចង់ធ្វើជាគ្រូភ្លេង»។ ត្រឡប់មកបច្ចុប្បន្នភាពវិញ។ មានជំនាញពេញខ្លួនហើយក៏ពិតមែន តែបុរសសម្បុរសរូបនេះនៅតែមានឧបសគ្គ ពេលទៅលេងភ្លេងម្ដងៗ ព្រោះតែពិការភាពរបស់ខ្លួន ៖«ជួនកាលពេលខ្ញុំទៅលេងភ្លេងនៅកន្លែងឆ្ងាយ ខ្ញុំចង់ចូលបន្ទប់ទឹកយប់អី ដាស់កូនសិស្ស គេមិនងើបជូនខ្ញុំទៅទេ។ ដាស់គេយ៉ាងណាក៏គេមិនក្រោក ខ្ញុំបានត្រឹមតែតូចចិត្តខ្លួនឯង ហើយកកិលចុះទៅខ្លួនឯងទៅ។ ប៉ុន្តែមកដល់ពេលនេះគេមិនថាអ្វីទេ បន្តែពិបាកកន្លែងសម្រាក។ បើទៅលេងឆ្ងាយ តែគេមិនអាចជូនមកវត្តឧណ្ណាលោមវិញ ខ្ញុំមិនទៅទេ»។ អង្គុយលើកៅអីក្នុងកុដិលេខ៧នាវត្តឧណ្ណាលោម គ្រូបង្រៀនឧបករណ៍ភ្លេងខ្មែរ ដែលមិនគិតប្រាក់ពីសិស្ស តែទទួលតែសិស្សណាដែលលោកបានឃើញថា ជាអ្នកប្រឹងប្រែងរៀនពិតប្រាកដរូបនេះ អាចនិយាយបានថាជាមនុស្សមិនសូវទទួលបានការស្វាគមន៍។ គេមិនសូវចូលចិត្តក៏ព្រោះតែការមិនសម្របតាមសង្គមនៅចំណុចខ្លះ។ លោករៀបរាប់ទាំងហួសចិត្ត ៖«ខ្ញុំធ្លាប់ទៅបុណ្យនៅផ្ទះរបស់លោកពូម្នាក់ដែលស្គាល់គ្នា។ ប៉ុន្តែពេលធ្វើបុណ្យហ្នឹង គាត់មិនបានមករកភ្លេងខ្ញុំផ្ទាល់ទេ គាត់ពឹងអ្នកផ្សេង។ ភ្លេងលេងមួយព្រឹករហូតដល់ថ្ងៃត្រង់ខ្ញុំយកតែ ៧៥ដុល្លារទេ។ ប៉ុន្តែអ្នកនោះទៅប្រាប់ម្ចាស់បុណ្យថា ១៥០ដុល្លារ។ ពេលហូបបាយថ្ងៃត្រង់ខ្ញុំសួរម្ចាស់បុណ្យ។ តើគេប្រាប់លោកពូថាយកថ្លៃភ្លេងប៉ុន្មាន? គាត់ថា១៥០ដុល្លារ។ ខ្ញុំប្រាប់គាត់វិញ ថាខ្ញុំប្រាប់គេតែ៧៥ដុល្លារទេ។ គាត់ថានេះស៊ីលើគ្នាគុណនឹង២។ បែបនេះហើយ ទើបខ្ញុំស្អប់»។ របរជាអ្នកភ្លេងចំណូលមិនទៀតឡើយ។ សម្រាប់លោក សុខ ដែលមិនទទួលលេងភ្លេង ក្នុងកម្មវិធីណាដែលលោកបានមើលឃើញថាមានអំពើកឹបកេងទៀតនោះ ប្រាក់ចំណូលរិតតែខើចទៅទៀតហើយ ៖«របរនេះមិនទៀងតែម្ដង។ មួយរយៈកាលចុងក្រោយ គឺនៅខែ៤ខែ៥នេះ ខាងលេងភ្លេងមិនសូវបានប្រាក់ទេ។ ច្រើនតែបានប្រាក់ខាងចាប៉ី និងស្មូត។ បើច្រៀងតែចាប៉ី បាន២០ម៉ឺន ឬ៣០ម៉ឺន ជួនកាលក៏បាន១០ម៉ឺនដែរ។ តែខ្ញុំមិនដែលដាក់តម្លៃទេ»។ ដ្បិតតែពិការភ្នែកមែនពិតតែលោក សុខ នាពេលបច្ចុប្បន្ននេះ បានព្យាយាមសិក្សារៀនសូត្រតាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាវិទ្យុ ទូរទស្សន៍ យូធូប ហ្វេសប៊ុក និងតាមរយៈឯកសារជាសំឡេងផ្សេងៗទៀត ដែលកូនសិស្សទាញយកឱ្យ។ ទោះបីមិនមានការស្រាវជ្រាវច្បាស់លាស់យ៉ាងណាក្ដី តែគេក៏អានសន្និដ្ឋានបានថា មកដល់ពេលបច្ចុប្បន្ននេះ ជនមានពិការភាពមួយចំនួនមានចំណេះដឹង និងជំនាញអាចចិញ្ចឹមជីវិតខ្លួនឯងបាន និងចិញ្ចឹមគ្រួសារ រស់ដោយសមរម្យ។ ពួកគេជាធន់ធានមនុស្សពេញសមត្ថភាព សម្រាប់សង្គមជាតិ ដែលមិនអាចប្រកែកបាន៕ | ភ្នំពេញ៖ លោក ណូន សុខ ដែលបច្ចុប្បន្នជាតន្ត្រីករ និងជាគ្រូភ្លេងបុរាណខ្មែរ កាលពីអតីត ជាកុមារសូមទាននៅអង្គរវត្តនាខេត្តសៀមរាប។ ចេះឧបករណ៍ភ្លេងបុរាណខ្មែរ១៦ប្រភេទ ចេះស្មូត ចេះច្រៀងភ្លេងការ ព្រមទាំងច្រៀងមហោរីក្នុងពិធីបុណ្យផង តន្ត្រីកររូបនេះ បានគេចផុតពីការសូមទានគេ ក្រោយមករៀននៅអង្គការគ្រួសារថ្មី។ គ្រួសារថ្មី ជាអង្គការដែលផ្ដល់ការអប់រំទាំងចំណេះដឹងទូទៅ និងចំណេះជំនាញ ជាពិសេសឧបករណ៍ភ្លេងដល់ជនមានពិការភាព។ |
ការរួញរឹងសាច់ដុំរបស់ទ្វារមាស។ នេះគឺជាស្ថានភាពទូទៅមួយ ដែលសាច់ដុំនៅក្នុងទ្វារមាស ត្រូវបានកន្ត្រាក់រួញរឹងភ្លាមៗ វាកើតមានភាគច្រើនដោយសារតែអារម្មណ៍នៃការភ័យខ្លាច នូវភាព ឈឺចាប់។ មានការបង្ករោគនៅក្នុងទ្វារមាស។ ស្ថានភាពទាំងនេះ គឺមានលក្ខណៈជាទូទៅ និង រួមមានផង ដែរនូវ ការចម្លងរោគនៃពពួកមេរោគផ្សិត។ បញ្ហាជាមួយនឹងមាត់ស្បូន ។ នៅក្នុងករណីនេះ គឺលិង្គអាចចូលទៅក្នុងមាត់ស្បូនបាន នៅក្នុង កម្រិតមួយដ៏ជ្រៅ ដូច្នេះបញ្ហាជាមួយនឹងមាត់ស្បូន (មានដូចជាការបង្ករោគ) គឺអាចធ្វើអោយស្ត្រី មានការឈឺចាប់ ក្នុងអំឡុងពេលនៃការដាក់បញ្ចូលលិង្គយ៉ាងជ្រៅ ទៅក្នុងទ្វារមាសរបស់នាង។ បញ្ហាជាមួយនឹងស្បូន។ បញ្ហាទាំងនេះ អាចរួមមានដូចជា ដុំសាច់នៅក្នុងស្បូន ដែលវាក៏អាច ធ្វើអោយការរួមភេទ មានការឈឺចាប់ខ្លាំងបានផងដែរ។ ជំងឺស្រទាប់ខាងក្នុងនៃស្បូន(endometriosis) ។ នៅក្នុងស្ថានភាពនៃជំងឺនេះ គឺជាលិកានៃស្រទាប់ ខាងក្នុង នៃស្បូន បានរីកដុះដាលនៅស្រទាប់ខាងក្រៅនៃស្បូន។ បញ្ហាជាមួយនឹងអូវែ។ បញ្ហាទាំងអស់នោះ ប្រហែលជាអាចរួមមាននូវ គីសនៅលើអូវែ។ ជំងឺរលាកឆ្អឹងអាងត្រគាក។ ជាលិកាដែលនៅខាងក្នុង ត្រូវបានរលាកជាខ្លាំង ហើយសម្ពាធដែល កើតមានពីការរួមភេទ គឺអាចធ្វើអោយវាមានការឈឺចាប់កាន់តែខ្លាំងឡើង។ កូនក្រៅស្បូន។ វាគឺជាស្ថានភាពមួយ ដែលស៊ុតបង្កកំណើត ធ្វើការរីកលូតលាស់នៅ ខាងក្រៅស្បូន ។ ស្ថានភាពនៃវ័យអស់រដូវ។ ក្នុងដំណាក់កាលនេះ ស្រទាប់ខាងក្នុងនៃស្បូន អាចនឹងបាត់បង់នូវ លក្ខណៈសំណើមជាធម្មតារបស់វា ហើយវាបានប្រែក្លាយជាស្ងួតវិញ។ ការរួមភេទក្នុងរយៈពេលឆាប់ពេក បន្ទាប់ពីមានការវះកាត់ ឬ សម្រាលកូនរួច។ ជំងឺដែលឆ្លងតាមការរួមភេទ។ ការមានរបួសនៅត្រង់ ទ្វារមាស ឬ រន្ធយោនី។ ការរងរបួសទាំងនេះ អាចបណ្តាលមកពី ការដាច់ រហែកដោយសារការសម្រាលកូន ឬ ដោយសារកាត់ពង្រីកទ្វារមាសដើម្បីអោយទារកចេញមក បានស្រួល ក្នុងអំឡុងពេលនៃការឈឺពោះឆ្លងទន្លេ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការកើតមាននូវអារម្មណ៍នៃការឈឺចាប់ ក្នុងពេលកំពុងរួមភេទ គឺអាចធ្វើអោយទំនាក់ទំនងផ្លូវភេទ របស់ដៃគូអ្នក និង អ្នក មានបញ្ហា។ បន្ថែមពីការឈឺចាប់ផ្នែករូបរាងកាយនៃការរួមភេទ វាក៏អាចកើតមាន ផងដែរនូវឥទ្ធិពលនៃអារម្មណ៍ជាអវិជ្ជមាន ដូច្នេះរាល់បញ្ហាទាំងនេះ គួរត្រូវបានធ្វើការតាមដាន ដើម្បី សិក្សាអោយដឹងពីមូលហេតុពិតប្រាកដរបស់វា។នៅក្នុងករណីភាគច្រើន មានស្ត្រីម្នាក់អាចធ្លាប់មានបទពិសោធន៍នូវការឈឺចាប់ ក្នុងពេលរួមភេទ ប្រសិនបើទ្វារមាសរបស់នាង មិនមានទឹករំអិលគ្រប់គ្រាន់នោះទេ។ នៅពេលដែលបញ្ហានេះកើតមាន ការឈឺចាប់នេះ នឹងអាចធ្វើការដោះស្រាយបាន ប្រសិនបើនាង ព្យាយាមធ្វើការបន្ធូរអារម្មណ៍ ដើម្បីអោយទ្វារមាសរបស់នាង បង្កើតទឹករំអិលបានច្រើនជាងមុន ឬ ក៏ពួកគេអាចប្រើទឹករំអិលជាជំនួយ បន្ថែម ។នៅក្នុងករណីមួយចំនួនទៀត ស្ត្រីអាចនឹងមានការឈឺចាប់ ក្នុងពេលនៃការរួមភេទ ប្រសិនបើ មានស្ថានភាពណាមួយដូចខាងក្រោមនេះ ត្រូវបានកើតឡើង៖ |
ភ្នំពេញ៖ កម្មករ និយោជិត ដែលព្យួរការងារក្នុងវិស័យទេសចរណ៍ កន្លងមក លែងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ ពីរដ្ឋាភិបាលទៀតហើយ។ នេះជាការសម្រេចរបស់រដ្ឋាភិបាល តាមរយៈលិខិតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ មិថុនា។ នាអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅកម្ពុជានោះ រដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ដល់កម្មករនិយោជិត ដែលព្យួរការងារក្នុងវិស័យទេសចរណ៍ ដើម្បីជួយសម្រួល និងដោះស្រាយជីវភាពរបស់ពួកគេ។ ប៉ុន្តែពេលនេះ រដ្ឋាភិបាល សម្រេចបញ្ចប់វិធានការផ្ដល់ប្រាក់៤០ដុល្លារ ដល់កម្មករ និយោជិត ក្នុងវិស័យទេសចរណ៍នេះហើយ ចាប់ពីថ្ងៃទី១៤ មិថុនា តទៅ លើកលែងតែកម្មករ និយោជិត បម្រើការងារផ្នែកសណ្ខាគារ នៅខេត្តសៀមរាប ដែលអាចបន្តទទួលបានប្រាក់ឧបត្ថម្ភនេះ។ បើតាមក្រសួងការងារ មូលហេតុរដ្ឋ បញ្ចប់វិធានការនេះ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថមថយ ខណៈបណ្ដារោងចក្រ និងសហគ្រាសនានា មានការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺកាចសាហាវនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជា សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសរណ៍ នៅក្នុងរាជធានីខេត្ត ក៏បានបើកដំណើរការជាបណ្ដើរៗឡើងវិញ។ ដោយឡែកម្ចាស់ ឬនាយកសហគ្រាស គប្បីអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមការព្រមព្រៀងគ្នារវាងនិយោជិត ឲ្យបានខ្ជាប់ខ្ជួនតាមការកំណត់របស់ក្រសួងការងារ៕ | ដោយ៖ វ៉ន ស៊ីចេន |
ក្រោយទទួលជ័យជម្នះ និងឡើងទៅកាន់វគ្គ១/៤ នៃពានរង្វាន់ Champions League លោក Ancelotti សរសើរខ្សែប្រយុទ្ធសញ្ជាតិបារាំងថាជាកីឡាករដ៏អស្ចារ្យនិងដឹកនាំក្រុមបានយ៉ាងល្អ។ «Karim Benzema គឺជាមេដឹកនាំក្រុមដ៏អស្ចារ្យ ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងជាមួយអ្វីដែលគាត់បានធ្វើឡើងក្នុងរាត្រីនេះ។ PSG គឺជាក្រុមដ៏ខ្លាំងមួយ ជាមួយកីឡាករខ្លាំងៗ គ្រប់យ៉ាងក្នុងបាល់ទាត់គឺអាចប្រែប្រួលបានគ្រប់យ៉ាង។»លោក Ancelotti និយាយប្រាប់អ្នកកាសែតបែបនេះ។ Karim Benzema បន្ទាប់ពីរកបាន Hat-Trick ទល់ PSG ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានក្លាយជាកីឡាករដែលវ័យចាស់ជាងគេដែលអាចស៊ុត Hat-Trick ក្នុងប្រវត្តិសាស្រ្តពានរង្វាន់ Champions League ក្នុងវ័យ ៣៤ឆ្នាំនិង៨០ថ្ងៃ។ កំណត់ត្រានេះត្រូវបានគ្រប់គ្រងដោយកីឡា Olivier Giroud ដោយធ្វើបាននៅឆ្នាំ ២០២០ ពេលការប្រកួត Chelsea ទល់ Sevilla៕ | លោក Carlo Ancelotti គ្រូបង្វឹកក្រុមអធិរាជស Real Madrid សរសើរខ្សែប្រយុទ្ធ Karim Benzema ថាជាមេក្រុមដ៏អស្ចារ្យ។ Benzema ស៊ុតបាល់ Hat-Trick ទម្លាក់ក្រុម Paris Saint Germain ក្នុងលទ្ធផល ៣-១ ជំនួបជើងទីពីរ Champions League ថ្ងៃទី១០ ខែមីនា។ |
៤ឆ្នាំក្រោយលោក Oleg Starynskyi ដែលធ្លាប់ដឹកនាំក្រុមភ្នំពេញក្រោនកាលពីឆ្នាំ២០១៦ បានវិលត្រឡប់មកដឹកនាំក្រុមភ្នំពេញក្រោនសាជាថ្មី។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ ត្រូវដឹកនាំភ្នំពេញក្រោនប្រជែងជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានសម្តេច ហ៊ុន សែន សម្រាប់រដូវកាលឆ្នាំ២០២១-២០២២។ គ្រូបង្វឹករូបនេះ ធ្លាប់ដឹកនាំក្រុមភ្នំពេញក្រោនលេងក្នុងវគ្គជម្រុះ Playoff នៃពានរង្វាន់ AFC Cup 2016។ លោក Oleg បានក្លាយជាគ្រូបង្វឹកកម្រិតយុវជននៅវ័យ២៥ឆ្នាំ ដោយចូលរួមជាមួយក្លិប Arsenal របស់អ៊ុយក្រែន។ នៅឆ្នាំ២០១៥ លោកជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំរបស់ម៉ាឡេស៊ី។ ក្រោយមកនៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកទេស Destiny Football Development Centre របស់ម៉ាឡេស៊ី។ ចន្លោះពីឆ្នាំ២០១៩-២០២០ លោកជាគ្រូជំនួយរបស់លោក Andreas Carrasco និងជាអ្នកវិភាគប្រចាំក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លិប Shakhatar Donetsk របស់អ៊ុយក្រែន៕ | លោក Oleg Starynskyi ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្លិបភ្នពេញក្រោនជំនួសលោក ស៊ុំ វណ្ណា ដែលឡើងកាន់តួនាទីជានាយកបច្ចេកទេស។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបភ្នំពេញក្រោន។ |
ហើយនេះ គឺជាកំហុសដ៏ធំមួយ! ថ្ងៃនេះយើង នឹងបង្ហាញអោយដឹងពីសញ្ញាគួរអោយព្រួយបារម្ភមួយចំនួនដែលរាងកាយអាចបញ្ជូនមក ហើយអ្នកគួរយកចិត្តទុកដាក់យ៉ាងដិតដល់បំផុត ៖ ១. ស្នាមរង្វង់ខ្មៅក្រោមភ្នែក បញ្ហានេះអាចកើតឡើង ប្រសិនបើអ្នកគេងមិនបានគ្របគ្រាន់។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំអោយអ្នកគេងមិនតិចជាង ៧ ទៅ ៨ ម៉ោងរាល់យប់។ ទោះជាយ៉ាងណាស្នាមរង្វង់ខ្មៅក្រោមភ្នែកអាចជាលទ្ធផលនៃអ្វីមួយមិនប្រក្រតីគួរអោយព្រួយបារម្ភ ដូចជាជំងឺខ្វះគ្រាប់ឈាមក្រហម។ បញ្ហានេះកើតឡើងនៅពេលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមដែលបណ្ដាលឲ្យស្បែកក្រោមភ្នែកប្រែជាខ្មៅ។ ២. ភាពប្រែប្រួលនៃពណ៌ម្រាមដៃ ប្រសិនបើអ្នកសម្គាល់ឃើញថា ម្រាមដៃផ្លាស់ប្ដូរពណ៌ជាញឹកញយ នោះវាអាចជារោគសញ្ញាមួយនៃជំងឺ Reynauds Syndrome។ ៣. មើលលែងសូវច្បាស់ ប្រសិនបើភ្នែករបស់អ្នកឆាប់នឿយហត់ និងឧស្សាហ៍ព្រិលភ្នែក ឬចាប់ផ្ដើមមើលឃើញអ្វីលែងសូវច្បាស់ បើទោះជាស្ថិតក្នុងចម្ងាយធម្មតាសោះ នោះអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាភ្នែកហើយ។ ដូច្នេះមុននឹងយឺតពេល អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងបញ្ហាភ្នែក។ ៤. សំឡេងក្នុងពោះ សំឡេង ឬសូរលាន់ឮក្នុងពោះ គឺអាចបណ្ដាលមកពីដំណើរការមុខងារនៃពោះវៀន។ ប្រសិនបើបញ្ហានេះកើតឡើងយូរៗម្ដងនោះវាគ្មានអ្វីគួរឲ្យព្រួយបារម្ភឡើយ ប៉ុន្តែប្រសិនបើពោះរបស់អ្នកបង្កើតសំឡេង ឬសូរណាមួយជាប្រចាំដោយមានអមមកជាមួយនូវការឈឺចាប់ទៀតនោះអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ៥. របកស្បែក ការរបកស្បែក គឺអាចជាការចង្អុលបង្ហាញមួយពាក់ព័ន្ធនឹងកង្វះវីតាមីនក្នុងរាងកាយ។ របបអាហារមានតុល្យភាពអាចកែប្រែស្ថានភាពនៃស្បែកឲ្យប្រក្រតីវិញបានយ៉ាងលឿន។ ប៉ុន្តែប្រសិនបើការរបកអមមកជាមួយនូវការរមាស់ នោះអ្នកមិនគួរស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។ បញ្ហានេះអាចបណ្ដាលមកការឆ្លងមេរោគផ្សិត។ ៦. លែងដឹងក្លិន ជាធម្មតាចំពោះមនុស្សចាស់ បញ្ហានេះអាចបណ្ដាលមកពីការខូចខាតនៃប្រព័ន្ធសរសៃប្រសាទ។ ប៉ុន្តែប្រសិនបើអ្នកនៅវ័យក្មេងសោះ ក៏ជួបប្រទះនឹងបញ្ហាបាត់បង់សមត្ថភាពនៃការដឹងក្លិនដែរនោះអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ បញ្ហានេះអាចជាលទ្ធផលនៃរោគឆ្លងណាមួយ ឬផ្ដាសាយធំ។ ៧. សំឡេងក្នុងត្រចៀក អាការៈហឹងត្រចៀក គឺជាអារម្មណ៍នៃការលឺសំឡេងរំខានក្នុងត្រចៀក។ មនុស្សភាគច្រើនព្យាយាមមិនចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ខ្វាយខ្វល់ចំពោះបញ្ហានេះឡើយ ដោយជឿជាក់ថាវាមិនអាចជះឥទ្ធិពលគំរាមកំហែងអ្វីដល់សុខភាព។ ប៉ុន្តែទោះជាយ៉ាងណាអាការៈហឹងត្រចៀកដែលកើតមានជាប្រចាំមិនបាត់សោះ គឺអាចបណ្ដាលមកពីជំងឺណាមួយហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | រាងកាយរបស់មនុស្ស គឺប្រៀបបាននឹងម៉ាស៊ីនដ៏ស្មុគស្មាញបំផុតមួយ។ ជាធម្មតារាងកាយក៏តែងតែបញ្ជូននូវរាល់ព័ត៌មានដែលទាក់ទងនឹងភាពមិនប្រក្រតីនៃប្រព័ន្ធសរីរាង្គ រួមទាំងប្រព័ន្ធសរីរាង្គឲ្យយើងបានដឹងតាមរយៈការបញ្ចេញអាការៈ ឬសញ្ញាផ្សេងៗ។ ទោះជាយ៉ាងណា ភាគច្រើននៃពួកយើង គឺតែងតែមើលរំលងមិនអើពើឡើយជាមួយអ្វីដែលរាងកាយព្យាយាមប្រាប់។ |
អត្ថបទទាក់ទង ថៃ បញ្ចុះតម្លៃអគ្គិសនីឲ្យអ្នកប្រើ២២លាននាក់ដើម្បីសម្រួលការលំបាកអំឡុងពេល COVID-19 កម្មករក្រៅប្រព័ន្ធថៃប្រមាណ២៧លាននាក់ ដែលបាត់បង់ការងារពួកគេក្នុងវិស័យទេសចរណ៍ កម្សាន្ត សេវាកម្ម និងភោជនីយដ្ឋាន បានដាក់ពាក្យសម្រាប់ការចែកប្រាក់ប្រចាំខែពីរដ្ឋាភិបាលថៃ។ យ៉ាងណាមិញ ត្រឹមពាក់កណ្ដាលនៃសំណើប៉ុណ្ណោះ ទទួលបានការយល់ព្រមសំណើនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ទាក់ទិនរឿងចែកប្រាក់ជូនពលរដ្ឋរងគ្រោះ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា រដ្ឋាភិបាលលោកមានលទ្ធភាពផ្ដល់ប្រាក់ជូនពួកគេត្រឹម៥០០០បាត (១៥៤ដុល្លារ) មួយខែប៉ុណ្ណោះ។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលថៃ ក៏យល់ព្រមបញ្ចុះតម្លៃអគ្គិសនីពីខែមីនា ដល់ឧសភា ហើយនឹងអនុវត្តនៅទូទាំងប្រទេស ដែលអាចកាត់រហូតដល់៥០ភាគរយ។ ទោះមានការយឺតយ៉ាវ និងចន្លោះប្រហោងពីសំណាក់រដ្ឋាភិបាលបែបនេះ ស្មារតីស្មោះចិត្តនិយមរបស់ពលរដ្ឋថៃ បានចូលមកបំពេញ។ នោះគឺការចែកម្ហូបអាហារជូនដល់អ្នកខ្វះខាតទ័លក្រ។ «រដ្ឋាភិបាលពុំបានជួយអ្វីខ្ញុំឡើយ»។ បុរសថៃវ័យ៤៦ឆ្នាំម្នាក់ ឈ្មោះ Chare Kunwong ដែលអ្នកចម្អិនម្ហូបអាហារដល់អ្នកទេសចរ ហើយចំណូលលោកត្រូវរីងស្ងួតដោយសារ COVID-19 សម្លាប់វិស័យទេសចរណ៍ថៃ។ បុរសរូបនេះបានឈរតម្រង់ជួរក្រោយមនុស្សរាប់រយនាក់ កាលពីថ្ងៃពុធ ទី២២ ខែមេសា នៅក្រុងបាងកក រង់ចាំទទួលអាហារដែលគេបរិច្ឆាគ ដូចជា អង្ករ មី និងទឹកដោះគោជាដើម។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រសិនលោករង់ចាំជំនួយរបស់រដ្ឋាភិបាល ម្ល៉ោះពេលនេះ លោកដាច់ពោះស្លាប់បាត់ហើយ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ មេសា ប្រទេសថៃ មានករណីឆ្លងCOVID-19សរុប២៨៣៩ករណី ក្នុងនោះអ្នកជំងឺ២៤៣០នាក់ជាសះស្បើយ ខណៈអ្នកស្លាប់មាន៥០នាក់។ នេះបើតាមទិន្នន័យរបស់វេបសាយ worldometers.info ដែលតាមដានតួលេខCOVID-19 ទូទាំងពិភពលោក៕ សូមទស្សនាវីដេអូរបស់ទីភ្នាក់ងារព័ត៌មាន AFP៖ | ពលរដ្ឋថៃដែលបាត់បង់ការងារធ្វើដោយសារCOVID-19 នៅថ្ងៃទី២២ ខែមេសា បាននាំគ្នាតម្រង់ជួរយ៉ាងវែងអន្លាយដើម្បីទទួលយកម្ហូបអាហារមិនគិតលុយ នៅទូទាំងទីក្រុងបាងកក ។ ពួកគេសង្ឃឹមទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដើម្បីដោះទ័លមួយគ្រាសិន ខណៈជំងឺរាតត្បាតCOVID-19 ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលធ្វើឲ្យរដ្ឋាភិបាលពិបាកចាត់ចំណាត់ការឆ្លើយតប។ |
ឈរនៅលើរថយន្ត ដែលហ៊ុមព័ទ្ធដោយអ្នកគាំទ្រនិងសកម្មជន ដែលមានចំនួនមិនតិចជាងស្ទង់ម៉ឺននាក់ ឯកឧត្តម កឹម សុខា បាននិយាយតាមឧគ្ឃោសនសព្ទថា គណបក្សសង្គ្រោះជាតិ ពិតជាអាចអនុវត្តបាន ចំពោះគោលនយោបាយនៃការទម្លាក់ថវិកា ៥០ម៉ឺនដុលា្លរ ទៅឲ្យឃុំ-សង្កាត់នីមួយៗ។ ឯកឧត្តម កឹម សុខា ឆ្លៀតចំអកឲ្យបណ្ឌិតមួយចំនួន ដែលបានរិះគន់គោលនយោបាយខាងលើ ថា ប្រសិនបើបណ្ឌិតទាំងនោះ មិនអាចធ្វើ អ៊ីចឹងទុកឲ្យបណ្ឌិតនៅក្នុងគណបក្សសង្គ្រោះជាតិ ជាអ្នកធ្វើ។ មេបក្សប្រឆាំងរូបនេះ បានលើកឡើងយ៉ាងដូច្នេះ៖«កន្លះលានដុល្លារ មិនមែនលុយ កឹម សុខា មិនមែនលុយគណបក្សសង្គ្រោះជាតិ ហើយក៏មិនមែនលុយឧកញ្ញ៉ាណាដែរ គឺថវិកាជាតិ ថវិការបស់ប្រជាពលរដ្ឋខ្មែរហ្នឹងឯង។ បើគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស យើងគ្រាន់តែកាន់បន្ថយការចាយខ្ជះខ្ជាយនៅថ្នាក់ជាតិ យើងនឹងសល់លុយ ដើម្បីចែកចាយឲ្យគ្រប់ឃុំ-សង្កាត់ទាំងអស់ ដើម្បីអភិវឌ្ឍដោយខ្លួនឯង។ [ .] យើងបានសិក្សាល្អិតល្អន់ណាស់។ យើងមានអ្នកបច្ចេកទេស អ្នកជំនាញ យើងមានបណ្ឌិតស្នេហាជាតិសិក្សាឲ្យយើង។ បើគណបក្សណា បណ្ឌិតណា ថាធ្វើមិនកើត បណ្ឌិតគណបក្សសង្គ្រោះជាតិ ធានាធ្វើបានជូនជាតិ ជូនប្រជាពលរដ្ឋ»។ ក្រៅពីគោលនយោបាយថវិកា៥០ដុល្លារ ឯកឧត្តម កឹម សុខា ក៏បានបរិយាយពីគោលនយោបាយសំខាន់ទាំងបួនចំណុចទៀតដែរ គឺការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍, ការផ្ដល់សេវាសាធារណៈ, ការពង្រឹងសន្ដិសុខ។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានទៅជួបជុំគ្នានៅមុខវត្តពោធិយារាម ហៅវត្តចាស់ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដើម្បីរៀបចំការដង្ហែក្បួនឃោស នាធំជាលើកចុងក្រោយ។ នៅពេលព្រឹកគណបក្សសង្គ្រោះជាតិ មិនបានដង្ហែក្បួនឃោសនានោះទេ ពោលគឺអ្នកគាំទ្រនិងសកម្មជន គ្រាន់តែទៅជួបជុំគ្នានៅមុខវត្តចាស់ ដើម្បីស្តាប់សារនយោបាយពីរបស់មេដឹកនាំ ប៉ុណ្ណោះ។ គណបក្សសង្គ្រោះជាតិ ទើបតែចាប់ផ្តើមដដ្ហែក្បួនឃោសនា នៅម៉ោង២រសៀល។ តាមការគ្រោងទុក ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នឹងទៅឈប់នៅលើផ្លូវ៦០ម៉ែត្រ ហើយនឹងរំសាយនៅទីនោះតែម្តង៕ | ភ្នំពេញ៖ ការទម្លាក់ថវិកា ៥០ម៉ឺនដុល្លារ ទៅឲ្យឃុំ-សង្កាត់នីមួយៗ នៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍដោយខ្លួនឯង គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានយកទៅឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ នៅថ្ងៃឃោសនាចុងក្រោយនេះ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែបន្តយកគោលនយោបាយខាងលើ ទៅនិយាយ ដដែល។ |
ស្របពេលមានអ្នកប្រឆាំងការកំហិតសិទ្ធិសេរីភាពស្រ្តីពីសំណាក់ក្រុមតាលីបង់នោះ គេក៏ឃើញមានការគាំទ្រវិញដែរ។ នៅថ្ងៃទី១១ ខែកញ្ញា ស្រ្តីអាហ្វហ្កានីស្ថានប្រមាណ៣០០នាក់ដែលស្លៀកពាក់ជិតខ្លួនតាមការកំណត់របស់ក្រុមតាលីបង់ក្នុងវិស័យអប់រំ បានប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យអប់រំ Shaheed Rabbani ក្នុងទីក្រុងកាប៊ុល បង្ហាញការគាំទ្ររបស់ពួកគេចំពោះការកំណត់របស់ក្រុមតាលីបង់ ខណៈវាគ្មិនក្នុងកម្មវិធីរិះគន់លោកខាងលិចមិនដាច់ពីមាត់។ ទង់របស់ក្រុមតាលីបង់ ត្រូវបានអ្នកចូលរួមគ្រវីទៅមក ស្របពេលវាគ្មិនចាប់ផ្ដើមរិះគន់ស្រ្តីដែលតវ៉ាតាមផ្លូវដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP វាគ្មិនទាំងនោះ ក៏និយាយការពាររដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីដែលប្រកាសដោយក្រុមតាលីបង់ បើទោះមិនមានសមាជិកជាស្រ្តីណាម្នាក់ក្ដី។ «យើងប្រឆាំងស្រ្តីដែលតវ៉ាតាមផ្លូវ ដោយអះអាងថា ពួកគេតំណាងឱ្យស្រ្តីទាំងអស់» វាគ្មិនស្រ្តីម្នាក់ដែលគ្របខ្លួនជិតតាំងពីក្បាលដល់ចុងជើងនិយាយបែបនេះ មុនចោទជាសំណួរថា តើរដ្ឋាភិបាលមុនមានសេរីភាពបែបនេះដែរទេ? តាមពិតទៅ ក្នុងការឡើងកាន់អំណាចលើកនេះ ក្រុមតាលីបង់ហាក់បន្ធូរការរឹតត្បិតខ្លះទៅលើស្រ្តី ពិសេសក្នុងវិស័យអប់រំ។ ស្រ្តីអាចចូលរៀននៅសាកលវិទ្យាល័យបាន តែក្នុងថ្នាក់រៀននីមួយៗត្រូវបែងចែកតាមភេទ ឬត្រូវដាក់វាំងននខណ្ឌចែកសិស្សប្រុសស្រី។ សិស្សជានារីក៏ត្រូវប្រើសម្លៀកបំពាក់ abaya ឬ hiqab ដែលបិទខ្លួនជុំជិតផងដែរ។ រឿងនេះ ក៏កំពុងត្រូវអនុវត្តទៅហើយដែរនៅអាហ្វហ្កានីស្ថានហើយដែរ៕ | ស្រ្តីអាហ្វហ្កានីស្ថានដែលស្លៀកពាក់ជិតខ្លួន បានជួបជុំគ្នានៅសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីកាប៊ុលនៅថ្ងៃទី១១ ខែកញ្ញា ដើម្បីបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់ក្រុមតាលីបង់ដែលទើបឡើងកាន់អំណាចថ្មីៗ។ វាហាក់បញ្ច្រាសទៅនឹងអ្វីដែលកើតឡើងនៅតាមដងផ្លូវដែលស្រ្តីជាច្រើននាំគ្នាតវ៉ាប្រឆាំងគោលនយោបាយរបស់ក្រុមនេះលើការគោរពសិទ្ធិស្រ្តីនៅអាហ្វហ្កានីស្ថាន។ |
សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ បានកើនឡើងលឿនជាងការរំពឹងទុក ដែលបង្ហាញថាការងើបឡើងវិញនាពេលថ្មីៗនេះអាចបង្កើតសន្ទុះគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល។ ទិន្នន័យពីនាយកដ្ឋានស្ថិតិជាតិចិន (NBS) បង្ហាញថា GDP របស់ចិននៅត្រីមាសទី៣ ឆ្នាំនេះបានកើនឡើង ៤,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករចំនួន ៤,៤ភាគរយរបស់អ្នកវិភាគនៅ Reuters ។ បើប្រៀបធៀបទៅនឹងត្រីមាសមុន ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ បានកើនឡើង ១,៣ភាគរយ។ កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនត្រូវបានគេព្យាករថានឹងឈានដល់ ៤,៩ភាគរយនៅក្នុងត្រីមាសទី៤ ហើយរដ្ឋាភិបាលចិនបានកំណត់ទិសដៅកំណើនប្រចាំឆ្នាំនេះឲ្យបាន ៥ភាគរយ។ កាលពីមុន សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកបានធ្លាក់ចុះក្នុងត្រីមាសទី២ ដោយសារការងើបឡើងវិញពីជំងឺកូវីដ-១៩ បានបាត់បង់សន្ទុះស្របពេលអស្ថិរភាពក្នុងវិស័យអចលនទ្រព្យ និងគំនរបំណុលធំៗ បន្ទាប់ពីការវិនិយោគយ៉ាងគឃ្លើនជាច្រើនឆ្នាំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃការចំណាយសាធារណៈ ការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យអចលនទ្រព្យ និងគោលនយោបាយផ្សេងៗទៀត ដើម្បីលើកកម្ពស់វិស័យឯកជន។ ទោះបីជាតួលេខថ្មីៗបង្ហាញថាសេដ្ឋកិច្ចរបស់ចិនកាន់តែមានស្ថិរភាពបន្ទាប់ពីមានវិធានការគាំទ្រជាបន្តបន្ទាប់ក៏ដោយ អ្នកជំនាញជឿថារដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀតដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។ វិបត្តិក្នុងវិស័យអចលនទ្រព្យ ភាពមិនប្រាកដប្រជាក្នុងទីផ្សារការងារ ប្រាក់ចំណូលគ្រួសារទន់ខ្សោយ និងទំនុកចិត្តទាបនៃវិស័យឯកជនអាចជះឥទ្ធិពលដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចចិន។ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងត្រឹមតែ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារបទប្បញ្ញត្តិរឹតបន្តឹងដើម្បីការពារការរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋាភិបាលចិនអាចនឹងបង្កើនវិធានការជំរុញសារពើពន្ធ ទោះបីជាអ្នកវិភាគជឿថាវានឹងចាយពេលរហូតដល់ឆ្នាំ ២០២៤ សម្រាប់វិធានការទាំងនេះឲ្យមានប្រសិទ្ធភាពក៏ដោយ។ នៅក្នុងការស្ទង់មតិមួយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា ធនាគារប្រជាជនចិន (PBoC) នឹងរក្សាសមាមាត្រទុនបម្រុងដែលត្រូវការ (RRR) និងអត្រាការប្រាក់កម្ចីស្តង់ដារមិនផ្លាស់ប្តូរនៅក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ។ កាលពីខែកញ្ញាឆ្នាំមុន PBoC បានកាត់បន្ថយ RRR ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះជាការកាត់បន្ថយ RRR លើកទីពីរក្នុងឆ្នាំនេះ៕ | ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននៅត្រីមាសទី៣ បានកើនឡើង ៤,៩ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករ ៤,៤ភាគរយ។ |
សភាតួកគី បានអនុម័តសេចក្ដីព្រាងច្បាប់ដែលអនុញ្ញាតឲ្យមានការពង្រាយកងទ័ពតួកគីនៅមូលដ្ឋានក្នុងរដ្ឋកាតា ដែលកំពុងរងសម្ពាធការទូតខ្លាំងពីសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន។ អារ៉ាប៊ីសាអូឌីត ប៉ារ៉ែន និងអារ៉ាប់រួមអេមីរ៉ាត ដែលបានបិទព្រំដែនរបស់ខ្លួនជាមួយកាតាទាំងព្រំដែនទឹក អាកាស និងដីគោក ខណៈប្រទេសក្នុងតំបន់មួយចំនួនទៀតក៏បានផ្ដាច់ទំនាក់ទំនងការទូតដែរដូចជាអេហ្ស៊ីប យេម៉ែន និងហ្ស៊កដានីជាដើម ដោយចោទកាតាថាបានគាំទ្រក្រុមភេរវកម្ម។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភាចំនួន២៤០ សំឡេង ហើយវានឹងបើកផ្លូវឲ្យមានការបញ្ជូនទ័ពទៅកាន់កាតាក្នុងពេលឆាប់ៗនេះ ស្របតាមកិច្ចព្រមព្រៀងរវាងតួកគី និងកាតាក្នុងឆ្នាំ២០១៤ ។ គេមិនទាន់ដឹងច្បាស់ថាហេតុអ្វីតួកគីបែរជាពន្លឿនការពង្រាយកងទ័ពនៅពេលនេះឡើយ។ ប៉ុន្តែនេះទំនងជាវិធានការត្រៀមទុកមុនរបស់តួកគីសម្រាប់ការពារកាតាដែលជាមិត្តរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ (Tayyip Erdogan) ដែលបានអំពាវនាវឲ្យមានការស្ងៀមស្ងាត់ដើម្បីបន្ថយកម្ដៅជម្លោះនោះ ក៏បាននិយាយរិះគន់បណ្ដារដ្ឋអារ៉ាប់ដែលគាបសង្កត់កាតា ទោះបីជាកាតាទាត់ចោលការចោទប្រកាន់ទាំងអស់ក្ដី។ លោក អ៊ែរដូហ្កាន់ បញ្ជាក់ថា ការធ្វើឲ្យកាតាឯកោ ក៏ដូចជាការដាក់ទណ្ឌកម្មជាដើម មិនអាចដោះស្រាយបញ្ហាបានឡើយ តែតួកគីនឹងជួយដោះស្រាយបញ្ហានេះតាមតែអាចធ្វើបាន។ ប្រធានាធិបតីតួកគី ក៏បានសរសើររដ្ឋកាតា ដែលមិនឆេវឆាវ និងមិនធ្វើអ្វីទទឹងទិស ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់រដ្ឋឈូងសមុទ្រផ្សេងទៀត ទោះខ្លួនកំពុងរងផលប៉ះពាល់ខ្លាំងក៏ដោយ។ លោក អ៊ែរដូហ្កាន់ ក៏យល់ឃើញថា ទណ្ឌកកម្មលើកាតាក៏មិនមែនជាត្រឹមត្រូវដែរ ហើយដំណោះស្រាយសមស្របសម្រាប់រកច្រកចេញជម្លោះផ្ទៃក្នុងរវាងសមាជិករដ្ឋឈូងសមុទ្រពែរ្សដូចគ្នានេះ គឺមានតែផ្លូវចរចាគ្នាប៉ុណ្ណោះ។ តាមពិតទៅ វាក៏មិនមែនជាចម្លែកអ្វីដែរ ដែលតួកគីគាំទ្រកាតានោះ។ ទាំងតួកគី ទាំងកាតា សុទ្ធតែគាំទ្រក្រុមភាតរភាពបងប្អូននៅអេហ្ស៊ីប ខណៈក្រុមនេះត្រូវបានអាជ្ញាធរអេហ្ស៊ីប និងរដ្ឋឈូងសមុទ្រផ្សេងទៀត ចាត់ទុកជាក្រុមភេរវកម្មទៅហើយ។ តួកគី និងកាតា ក៏មានជំហរស្របគ្នានៅក្នុងការបណ្ដេញប្រធានាធិបតីស៊ីរីចេញពីតំណែងដែរ។ ជុំវិញការពង្រាយទ័ពវិញ តួកគីអាចបញ្ជូនទាហានរបស់ខ្លួនចំនួនបីពាន់នាក់ទៅកាន់កាតា ស្របពេលទាហាន១៥០នាក់បានពង្រាយរួចស្រេចហើយ៕ | ខណៈដែលជម្លោះការទូតរវាងកាតា និងបណ្ដារដ្ឋអារ៉ាប់នៅមជ្ឈិមបូព៌ា នៅមិនទាន់មានសញ្ញាស្រាកស្រាន្ត តួកគីដែលជារដ្ឋក្រៅតំបន់ឈូងសមុទ្រពែរ្ស បានប្រកាន់ជំហរកាន់ជើងកាតាដែលកំពុងឯកោខ្លាំង។ តួកគីដែលមានឥទ្ធិពលគួរសមនៅក្នុងតំបន់ដែរនោះ បានពន្លឿនការពង្រាយកងទ័ពរបស់ខ្លួននៅកាតា ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៤ ។ ចំណែកប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ក៏បានរិះគន់រដ្ឋឈូងសមុទ្រពែរ្សដែលបានបែរខ្នងដាក់កាតា និងបានសន្យាជួយដោះស្រាយជម្លោះនេះដែរ។ |
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក ប្រទេសវៀតណាមបានពន្លឿនការពង្រីកទីតាំងនៅប្រជុំកោះ Spratly។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែមិថុនានេះដោយគម្រោងAsia Maritime Transparency Initiative (AMTI) នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។ យោងតាមរបាយការណ៍នោះ វៀតណាមបានសាងសង់លើផ្ទៃដីសរុបចំនួន ២៨០ ហិកតានៅទូទាំង ទីតាំងចំនួន ១០ ដែលខ្លួនគ្រប់គ្រងនៅក្នុងប្រជុំកោះក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធៀបនឹងផ្ទៃដីសរុបចំនួន ៣០១ ហិកតា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ និងផ្ទៃដីសរុបនៃឆ្នាំ ២០២២។ ទីក្រុងប៉េកាំងនៅតែគ្រប់គ្រងប៉ុស្តិ៍ធំជាងគេចំនួនបីនៅក្នុងប្រជុំកោះ Spratly ប៉ុន្តែដោយសារការបូមខ្សាច់ និងការចាក់បំពេញដីនាពេលថ្មីៗនេះ ទីក្រុងហាណូយបានគ្រប់គ្រងទីតាំងធំបំផុតចំនួនបួនបន្ទាប់ទៀត។ កោះធំជាងគេក្រោមការគ្រប់គ្រងរបស់ហ្វីលីពីននៅក្នុងប្រជុំកោះនេះគឺកោះ Thitu មានទំហំធំទីប្រាំបួន៕ | រដ្ឋធានីវ៉ាស៊ីនតោន ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសវៀតណាមបានបង្កើនការកសាងកោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដើម្បីពង្រឹងទីតាំងរបស់ខ្លួនទាក់ទងនឹងប្រទេសចិន ប៉ុន្តែមិនបង្កការគំរាមកំហែងណាមួយដល់ប្រទេសទាមទារសំខាន់ផ្សេងទៀតនៅក្នុងតំបន់នោះគឺហ្វីលីពីននោះទេ។ |
យោងសៀវភៅប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលបោះពុម្ពផ្សាយឆ្នាំ២០០៨ លោកសាស្ត្រាចារ្យ មៀច ប៉ុណ្ណ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានសរសេររៀបរាប់អំពីប្រវត្តិ នៃដើម ស្លា ម្លូ និងកំបោររបស់ខ្មែរ ដែលរឿងនេះ ដំណាលថា កាលពីព្រេងនាយ មានយុវជនពីរនាក់បងប្អូន ស្រលាញ់ គ្នាណាស់។ លុះក្រោយមក អ្នកទាំងពីរបាននាំគ្នាទៅរៀនមន្តអាគមន៍គាថា ពីគ្រូអាចារ្យដ៏ល្បីឈ្មោះ ម្នាក់ ប៉ុន្តែក្រោយពីហាត់រៀនចេះសព្វគ្រប់ហើយ បុរសជាបង បានរៀបការជាមួយនារី ដ៏ស្រស់ស្អាត ម្នាក់នៅទីនោះ។ ក្រោយពីរៀបការរួច បុរសជាបង មិនសូវយកចិត្តទុកដាក់នឹងប្អូនទេ ព្រោះរវល់ជាមួយ ភរិយាច្រើនជាង ធ្វើឲ្យយុវជនជាប្អូននឹកតូចចិត្ត ក៏រត់ចេញពីផ្ទះនោះទៅ។ យុវជនជាប្អូនចេះតែ ដើរគ្មានគោលដៅ រហូតដល់ទីដាច់សង្វែង គេក៏ចូលទៅអង្គុយក្រោមដើមជ្រៃ ប្របមាត់ស្ទឹងមួយ។ យុវ ជនជាប្អូន ត្រូវបានអ្នកតាថែរក្សាដើមជ្រៃនេះ វាយបាក់ក ស្លាប់ ហើយសពរបស់យុវជនប្អូនបានក្លាយជាថ្មកំបោរ នៅពេលនោះទៅ។ ចំណែក បុរសជាបង ក្រោយពីដឹងថា ប្អូនប្រុសរត់ចេញពីផ្ទះ ក៏លាប្រពន្ធទៅតាមរកប្អូន។ លុះមកដល់ត្រង់មានដើមជ្រៃប្របមាត់ស្ទឹង ដែលប្អូនស្លាប់នោះ ដោយអស់កម្លាំងពេក បុរសជាបងក៏ដើរទៅ អង្គុយក្រោមដើមជ្រៃនោះ ដើម្បីសម្រាកយកម្លាំង។ ប៉ុន្តែ បុរសជាបង ក៏ត្រូវអ្នកតាដើមជ្រៃនោះ វាយបាក់ ក ស្លាប់ទៀត។ ភ្លាមនោះ សាកសពបុរសជាងបង បានក្លាយទៅជារុក្ខជាតិមួយដើម (ដើមស្លា) ដុះក្បែរដុំថ្មកំបោរនោះ។ ចំណែកឯភរិយា របស់បុរសជាបង ក្រោយពីបាត់ដំណឹងប្តី នាងក៏ចេញពីផ្ទះ តាមមករកប្តីដែរ។ លុះមកដល់ត្រង់ដើមជ្រៃ ប្របមាត់ស្ទឹង នាងក៏ចូលទៅសម្រាកទីនោះយកកម្លាំង ហើយនាង ក៏ត្រូវអ្នកតាវាយបាក់កស្លាប់ដែរ។ សពនាងជាប្រពន្ធ បានក្លាយទៅជាដើមរុក្ខជាតិវល្លិ៍ មួយប្រភេទេ មានដើមតូច តែមានស្លឹកក្រប៉ាងធំ ស្រដៀងត្រចៀកគោ(ម្លូ) នៅក្បែរនោះ។ ដើមម្លូ បានដុះរុំ ព័ទ្ធ ដើមស្លា និងថ្មកំបោរ ដែលមើលពីចម្ងាយទៅឃើញមានសម្រស់ស្អាត គួរទាក់ទាញចិត្ត។ ចំណេរកាលក្រោយមក មានព្រះមហាក្សត្រមួយអង្គ បានយាងប្រពៀតព្រៃ ដោយឆ្លងកាត់ទីនេះ។ ក្រោយពីទតឃើញដើមរុក្ខជាតិម្លូ ដុះរុំដើមស្លា និងថ្មកំបោរយ៉ាងស្អាតចម្លែកបែបនេះ ព្រះអង្គក៏បង្គាប់ ឲ្យរកអ្នកណា ដែលអាចរឿង ឬដឹងប្រភពនៃដើមរុក្ខជាតិទាំងបីនេះមកនិទានឲ្យព្រះសណ្តាប់។ ជា មួយគ្នានោះ មានអ្នកភូមិម្នាក់ ដែលដឹងរឿងនេះ ក៏មកដំណាលរឿងនេះ ថ្វាយព្រះអង្គសណ្តាប់ ហើយ ក្រោយពីទ្រង់ជ្រាបរឿងនេះហើយ ព្រះអង្គ ក៏ឲ្យអាមាត្យបេះផ្លែស្លា បេះស្លឹកម្លូ និងយកស្រាមកត្រដុស លាង នឹងថ្មកំបោរនោះ ភ្លាមនោះ រុក្ខជាតិទាំងបី ក៏រលាយចូលគ្នាជាទឹកពណ៌ក្រហម ដូចឈាម ហូរចុះ លើព្រះធរណី។ ព្រះមហាក្សត្រ ក្រោយពីទតឃើញហេតុការណ៍ចម្លែកបែបនេះ ព្រះអង្គក៏ទ្រង់ឈ្វេងយល់ថា អ្នកទាំង បីពិតជាស្រលាញ់គ្នាណាស់ កាលនៅជាតិជាមនុស្ស ហើយចាប់ពីពេលនោះមក ដើម្បីរក្សាទុកចំណង នៃក្តីស្រលាញ់នេះ កាន់តែយូរអង្វែង ព្រះអង្គក៏បានបង្គាប់ឲ្យគេដាំដើមស្លា ម្លូ និងកំបោរសម្រាប់ប្រារព្ធពិធីមង្គលផ្សេងៗ ដូចជាពិធីបង្កក់កូន ពិធីសែនព្រេន ពិធីចូលម្លប់ ពិធីចេញម្លប់ និងពិធីមង្គលការជាដើម។ ដោយឡែកទស្សនាវដ្តីកម្ពុជសុរិយា ចេញផ្សាយខែវិច្ឆិកា ឆ្នាំ១៩៥៥ អ្នកស្រី ពេជ្រ សល់ បានរៀបរាប់ ថា តាមពង្សាវតារវៀតណាម ពិធីហុចស្លាថ្មាត់ ឬស្លាម៉ាត់នេះ មានដំណើរថា កាលពីព្រេងនាយ នៅនគរអាណ្ណាម ក្នុងរាជ្យព្រះបាទហ៊ុង យឿង មានយុវជនពីរនាក់បងប្អូន ស្រលាញ់គ្នាណាស់។ ពួកគេរស់នៅជាមួយគ្នា ដូចលលកញីឈ្មោល។ លុះក្រោយមក យុវជនជាបង មានរៀបការប្រពន្ធ ហើយដោយសារស្រលាញ់ប្រពន្ធពេក យុវជនជាបងភ្លេចនឹកបុរជាប្អូន ធ្វើឲ្យយុវជនជាប្អូននឹកតូចចិត្តថា បងលែងស្រលាញ់ខ្លួនដូចមុន ក៏សម្រេចចិត្តរត់ចេញផ្ទះទៅ។ យុវជនជាប្អូន ចេះតែដើរ ដើរទៅ ដាច់បាយ ដាច់ទឹក ហើយមិនយូរប៉ុន្មាន យុវជនជាប្អូន ក៏ស្លាប់ទៅ។ ក្រោយពីស្លាប់ យូរទៅគំនរឆ្អឹង សពយុវជនជាប្អូន ក៏ក្លាយទៅជាថ្មកំបោរ។ ក្រោយមកទៀត យុវជន ជាបង ក្រោយពីបាត់ដំណឹងប្អូនយូរ ក៏លាប្រ ពន្ធ ចេញពីផ្ទះមកតាមរកប្អូន។ ហាក់មានអ្វីមកទាក់ចិត្ត ឲ្យយុវជនជាបង ត្រូវដើរតាមផ្លូវ ដែលយុវជន ជាប្អូនបានដើរ។ បួនប្រាំថ្ងៃក្រោយមក មកដល់កន្លែង ដែលយុវជនប្អូនស្លាប់ យុវជនជាបង អស់កម្លាំង ក៏ដួលស្លាប់ នៅកន្លែងនោះដែរ។ ប៉ុន្តែ មុនពេលស្លាប់ យុវជនជាបង បានវារ ទៅរកដុំថ្មកំបោរ នៅក្បែរ នោះ។ បន្ទាប់មក ទីដែលយុវជនជាបងដួលស្លាប់នោះ បានដុះដើមដើមឈើមួយដើមសន្តាន ដើមដូង និងដើមត្នោត តែរាងតូចជាង គឺដើម ស្លា។ រីឯ នារីជាភរិយាយុវជនបង ក្រោយពីបាត់ប្តីយូរពេក នាងក៏ចាកចេញពីផ្ទះ តាមមករកប្តីទៀត។ លុះមកដល់ត្រង់កន្លែងប្តី និងប្អូនថ្លៃស្លាប់នោះ នាងក៏ដួលស្លាប់ទៅដែរ ហើយត្រង់កន្លែងនាងស្លាប់នោះ ក៏មានដុះវល្លិ៍មួយប្រភេទ មានដើមតូចតែស្លឹកធំ គេហៅថាម្លូ។ មួយឆ្នាំក្រោយមកទៀត អាកាសធាតុ មានការប្រែប្រួល គឺក្តៅខ្លាំង គ្មានភ្លៀងមួយតំណក់សោះ ប៉ុន្តែ នៅទី ដែលបងប្អូនទាំងបីស្លាប់នោះ រុក្ខជាតិទាំងនោះ គ្មានស្រពោនរញមឡើយ គឺនៅតែស្រស់បំព្រង ដដែល។ ហេតុការណ៍ ដ៏ចម្លែកនេះ បានល្បីល្បាញ សុះសាយទៅដល់ព្រះរាជាហ៊ុង យឿង។ ព្រះអង្គមានព្រះទ័យចង់ឃើញ ចង់ទត ក៏ត្រាស់បង្គាប់ឲ្យគេរៀបចំក្បួន មានគ្រែស្នែងទៅកាន់ទីនោះ។ លុះមកដល់ហើយ ព្រះអង្គទ្រង់បង្គាប់ឲ្យចាស់ៗ ដែលដឹងរឿងនិទានឲ្យស្តាប់។ ក្រោយពីជ្រាបរឿងរ៉ាវនេះហើយ ព្រះក៏ទ្រង់បង្គាប់ឲ្យគេបេះស្លឹកម្លូ ផ្លែស្លា និងថ្មកំបោរមកបុកលាយគ្នា។ រំពេចនោះ សារជាតិទាំងបីក៏ក្លាយ ជាពណ៌ក្រហមដូចឈាម។ ដោយទតឃើញច្បាស់នឹងព្រះនេត្រហើយ ព្រះអង្គក៏បង្គាប់ឲ្យអ្នកស្រុកផលិតកំបោរ ដាំដើមស្លា ម្លូ នៅគ្រប់មុខផ្ទះ ព្រោះដើមទាំងនោះ តំនាងឲ្យក្តីស្រលាញ់ ដ៏ស្ម័គ្រស្មោះ របស់អ្នកទាំងបី។ ជាពិសេស ព្រះអង្គបង្គាប់ឲ្យបណ្តាជនទាំងឡាយណា ដែលរៀបមង្គលការកូន ត្រូវឲ្យកូនប្រុស កូនស្រី(កូនក្រមុំ កូនកំឡោះ) ប្តូរស្លាម៉ាត់គ្នាទោះវិញទៅមក ដើម្បីបញ្ជាក់ពីក្តីស្រលាញ់។ ចាប់ពីពេលនោះមក ទំនៀមទម្លាប់នេះ ក៏ក្លាយទៅជាទំនៀមទម្លាប់របស់អ្នកស្រុកទៅ។ ទស្សនាវដ្តីកម្ពុជ សុរិយា ក៏បានបញ្ជាក់ផងដែរថា ទំនៀមទម្លាប់ហុចស្លាម៉ាត់របស់ជនជាតិយួននេះ ស្រដៀងគ្នា ទៅនឹងទំនៀមទម្លាប់របស់ខ្មែរដែរ ប៉ុន្តែ ក្នុងទំនៀមទម្លាប់ខ្មែរ ស្លាម៉ាត់ ឬស្លាថ្មាត់ គឺ ជារបស់បញ្ចាំចិត្ត និងតំណាងឲ្យពាក្យសត្យ (សច្ចៈ) ហើយដោយសារសម័យបច្ចុប្បន្ន បុរសខ្មែរ មិនចេះ បរិភោគស្លា ចាស់ៗ ក៏អនុញ្ញាតឲ្យយកបារីជំនួសវិញ។ រឿងរ៉ាវដោយឡែកមួយទៀត ទាក់ទងនឹងទំនៀមហុចស្លាថ្មាត់ ឬស្លាម៉ាត់ខ្មែរ មានដំណាលមកថា កាលដែលព្រះថោង (មាស) បានមកតាំងនៅលើកោះគោកធ្លក ព្រះថោងបានជួបនឹឆងស្រីម្នាក់ ដែល ជាព្រះរាជបុត្រីស្តេចភូជង្គនាគ។ នាង និងព្រះថោង ក្រោយពីបានសាកសួរគ្នា ទៅវិញទៅមករួចមក ក៏សុខចិត្តស្ម័គ្រទទួលគ្នា ជាគូជីវិត។ ប៉ុន្តែ ព្រះនាង មិនហ៊ានឆ្លង(រំលង)ប្រវេណី ព្រះនាងក៏សុំលាព្រះថោងទៅទូលព្រះបិតាវិញ។ ព្រះថោងមិនជឿជាក់លើព្រះនាង ក្រែងព្រះនាងកុហក ព្រះថោងមិនព្រម ដោះលែងឲ្យនាងត្រឡប់ទៅឋានភូជង្គនាគវិញឡើយ ទាល់តែព្រះនាងទូលព្រះងង្គថា បើព្រះអង្គមិន ជឿចិត្តខ្ញុំម្ចាស់ សូមព្រះអង្គទុកស្លាមួយម៉ាត់ជាភស្តុតាងចុះ ម្យ៉ាងទៀត សូមទ្រង់ជ្រាបថា ពួកអ្នកនគរ ខ្ញុំម្ចាស់ឯណោះ គេកាន់ពាក្យសត្យណាស់ បើពុំដូច្នេះទេ នគរនឹងត្រូវសាបសូន្យជាពុំខាន។ ក្រោយឮ ព្រះនាងមានបន្ទូលដូច្នេះ ព្រះថោង ក៏សុខព្រះទ័យ ឲ្យនាងត្រឡប់ទៅកាន់ឋាន ភូជង្គនាគទៅ៕ | ភ្នំពេញៈ ប្រពៃណី ទំនៀមទម្លាប់ នៃការស៊ីស្លា ម្លូ ឬហៅថា ស្លាថ្មាត់ ឬស្លាម៉ាត់ ដែលកាលដើមឡើយ គេជឿថា ជាប្រពៃណីខ្មែរតាំងពីបុរាណកាលមកនោះ តាមពិត មានប្រវត្តិស្រដៀងគ្នាទៅនឹងប្រពៃណី ទំនៀមទម្លាប់ ចិន និងវៀតណាមដែរ។ |
បន្ថែមពីនេះ តុលាការកំពត បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ទៀត និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួន លើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ តុលាការ ក៏បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ «សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន»។ នេះជាការអះអាងរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត។ មុនឈានដល់ការសម្រេចបែបនេះ ចៅក្រមស៊ើបសួរ និងក្រឡាបញ្ជី បានទៅស្តាប់ចម្លើយ និងធ្វើកំណត់ហេតុស្ដីពីការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី លើជនរងគ្រោះដល់មូលដ្ឋាន ទាំង ៩ក្រុង-ស្រុកនៃខេត្តកំពត និងការស្តាប់ចម្លើយរបស់ជនរងគ្រោះ ដែលនៅក្រៅខេត្តកំពត សរុប ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ «ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការត្រូវធ្វើការស៊ើបសួរទៅលើបុគ្គល ដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់»។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បន្ថែម។ លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប និងបក្ខពួក ត្រូវបានតុលាការឃុំជាបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស កាលពីខែមេសា ឆ្នាំ២០២៣៕ អត្ថបទទាក់ទង តុលាការ ចោទឧកញ៉ា ជា សារ៉ន ពីបទឆបោកពលរដ្ឋ និងបញ្ជាឲ្យយកទៅដាក់ពន្ធនាគារ សមត្ថកិច្ច កំពុងសាកសួរឧកញ៉ា ជា សារ៉ន និងបក្ខពួក ពាក់ព័ន្ធការប្រមូលលុយពីពលរដ្ឋរាប់លានដុល្លារ | តុលាការខេត្តកំពត សម្រេចបង្កកទ្រព្យរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលរួមមាន គណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៩៥គណនី និងអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ មេសា ដែលបានឱ្យទៀតថា សាលាដំបូងខេត្តកំពត ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់ និងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបានជនត្រូវចោទទាំង៩នាក់នោះនៅឡើយ។ |
អត្ថបទទាក់ទង ផ្លែត្នោតយក្ស នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» «សង្ក្រាន្តព្រៃវែង» ត្រៀមខ្លួនបម្រើភាពរីករាយ៥ថ្ងៃនាឱកាសអបអរបុណ្យចូលឆ្នាំថ្មី ខេត្តកំពង់ធំ នឹងរៀបចំ«សង្ក្រាន្តថ្មីសំបូរព្រៃគុក» នៅតំបន់ប្រាសាទសំបូរព្រៃគុក អង្គរសង្ក្រាន្ត៖ កម្ពុជា នឹងបង្កើតហនុមានយក្ស ដើម្បីបំបែកឯតទគ្គៈកម្មពិភពលោក ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» ជាព្រឹត្តិការណ៍លើកដំបូង នៅក្នុងខេត្តកោះកុង ដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងទឹកដីខេត្តកោះកុង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនេះផ្ទាល់។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើន រួមមានកម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ផលិតផលរបស់ពលរដ្ឋតាមស្រុកនានា ជាពិសេសការប្រគំតន្ត្រីផងដែរ។ «កោះកុងសង្ក្រាន្ត» នឹងមាននៅទីតាំងចំនួន ៤សំខាន់ៗ គឺទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ នេះបើតាមលោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង។ លោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រៀបចំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដែលរៀបចំនៅទីតាំង ៤ផ្សេងគ្នា។ ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុងរូបនេះ បន្តថា គ្រប់ទីតាំងនីមួយៗនៃព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាំង ពិសេសទីតាំងនីមួយៗជាតំបន់សក្ដានុពលទេសចរណ៍របស់ខេត្តផងដែរ។ លោក សៀង កក្កដា លើកឡើងថា ព្រឹត្តិការណ៍នេះ នឹងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តកោះកុង ជាពិសេសក្នុងព្រឹត្តិការណ៍នេះ ក៏ផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងនាំចំណូលសេដ្ឋកិច្ចដល់ខេត្តកោះកុងផងដែរ។ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តកោះកុងរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន ទាំងប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត និងស.ស.យ.ក. បានត្រៀមកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខផងដែរ៕ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ ៤ទីតាំង សំខាន់ៗ រួមមាន ទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ |
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖វត្តមានរបស់ អេ អឹម ខេ នៅទីនេះ បានដោយសារតែការគាំទ្ររបស់អតិថិជន។ ហេតុដូច្នេះ យើងតែងតែខិតខំវិវឌ្ឍន៍ខ្លួនជាមួយតម្រូវការអតិថិជន និងឲ្យទាន់សម័យកាល តាមរយៈ ផលិតផល និងសេវាកម្មដ៏សម្បូរបែប»។ តាមលោក គា បូរាណ សេវាបើកគណនីធនាគារដោយខ្លួនឯងនេះ នឹងផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត ជូនដល់អតិថិជន ក្នុងការចាប់ផ្តើមប្រើប្រាស់គណនីធនាគារ និងប្រតិបត្តិការ តាមបែបឌីជីថលទំនើប តាមរយៈAMK Mobile ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះ អតិថិជនដែលបើកគណនីដោយខ្លួនឯង អាចមានឱកាសទទួលប្រាក់រង្វាន់ ដែលមានរហូតដល់៤០ម៉ឺនរៀល រៀងរាល់ថ្ងៃ។ បទពិសោធន៍មួយនេះ នឹងចូលរួមពង្រីកបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា តាមទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា។ យើងជឿជាក់ថា សេវាកម្មមួយនេះ នឹងទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនមួយកម្រិតថែមទៀត ហើយយើង ក៏នឹងបន្តអភិវឌ្ឍខ្លួន ដើម្បីផ្តល់ដំណោះស្រាយល្អៗ ជូនដល់អតិថិជនប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ដើម្បីអាចបើកគណនីដោយខ្លួនឯង អតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះ ដោយចូលទៅដោនឡូតកម្មវិធី AMK Mobile នៅក្នុងAppStore PlayStore ឬ HUAWEI AppGallery តាមតំណ http://onelink.to/ss87zk... បន្ទាប់មកជ្រើសរើសយកមុខងារ Self-Account-Opening ឬបង្កើតគណនីខ្លួនឯង ហើយបំពេញព័ត៌មានខ្លីៗ ដូចជាថតរូបអត្តសញ្ញាណបណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។ អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិ បន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់។ អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លានដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្នុងអំឡុងពេល ការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមាន ដូចជាការវេរលុយ ទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឲ្យប្រព័ន្ធឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីសម្រួលតម្រូវការទាំងនោះ។ ស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលតែងតែបេ្តជ្ញា និងខិតខំ ផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេ ជូនអតិថិជន បានដាក់ឲ្យដំណើរការ មុខងារថ្មីគឺ Self-Account-Opening នៅលើAMK Mobile ដែលអនុញ្ញាតឲ្យអតិថិជន អាចបើកគណនីធនាគារដោយខ្លួនឯង បានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។ រឹតតែពិសេសទៀតនោះ គឺអតិថិជន នឹងមានឱកាសឈ្នះលុយ៤០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ |
កិច្ចប្រជុំតាមរយៈអនឡាញ(Online)រវាងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍លោក ជា វ៉ាន់ដេត និងតំណាងក្រុមហ៊ុនFacebookនេះ គឺដើម្បីស្វែងយល់ពីការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។ តាមរយៈកិច្ចពិភាក្សាគ្នានេះ ក្រសួងប្រៃសណីយ នឹងអាចស្វែងយល់កាន់តែស៊ីជម្រៅថែមទៀត អំពីវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT)។ ជាពិសេសគម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីរៀបចំឱ្យមានបណ្តុំទិន្នន័យ(Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ កន្លងមក លោក ជា វ៉ាន់ដេត បានអះអាងថា ក្រសួងប្រៃសណីយ៍នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កើនប្រាក់ចំណូលពន្ធជូនរដ្ឋ។ ជាពិសេស គឺគាំទ្រដល់ក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។ កាលពីថ្ងៃទី៤វិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរទស្សនៈកិច្ចស្វែងយល់អំពី«សមិទ្ធផលនៃកំណែទម្រង់វិស័យពន្ធដារ» លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គាំទ្រចំពោះការសហការប្រតិបត្តិការលើការកំណត់ពន្ធលើសេវាឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជានេះ ដើម្បីបង្កើនចំណូលជូនជាតិ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ និងលោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសុំអត្ថាធិប្បាយបន្ថែមលើការយកពន្ធនេះបានទេ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកលើក។ គិតចាប់ពីថ្ងៃទី១៨ វិច្ឆិកា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានជួបតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឈានមុខគេក្នុងពិភពលោក ចំនួន១៥ហើយ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការកំណត់ពន្ធលើសេវាឌីជីថល ដែលមិនចុះបញ្ជីនៅកម្ពុជា។ ក្នុងនោះមាន ក្រុមហ៊ុនFacebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ។ ជិតមួយឆ្នាំក្នុងវិបត្តិកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពីពន្ធដារ-អាករគ្រប់ប្រភេទចូលជាតិបានចំនួន២,៦៩៧លានដុល្លារ ស្មើជិត៩៥ភាគរយនៃផែនការ។ ថ្លែងចេញពីកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី១៧ ធ្នូ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានអះអាងថា អគ្គនាយកដ្ឋានពន្ធដារនឹងប្រមូលប្រាក់ពន្ធបានលើស៩៥ភាគរយឬដល់ជិត១០០ភាគរយនៅបំណាច់ឆ្នាំ២០២០៕ | ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបតំណាងក្រុមហ៊ុន Facebook កាលពីថ្ងៃទី២១ធ្នូ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស និងគោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា ។ |
វៀតណាមបានទាមទារឲ្យចិនបញ្ឈប់លំហាត់របស់យោធាខ្លួននៅតំបន់សមុទ្រចិនខាងត្បូងជាបន្ទាន់ ព្រោះវាបានបំពានបូរណភាពទឹកដីវៀតណាមយ៉ាងធ្ងន់ធ្ងរ។ ការទាមទាររបស់ក្រុងហាណូយធ្វើឡើងបន្ទាប់ពីយោធាចិនប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនជាច្រើនរាប់ទាំងយន្តហោះទម្លាក់គ្រាប់បែក H-6K ដែលបំពាក់គ្រាប់នុយក្លេអ៊ែរ បានធ្វើលំហាត់ចុះចត និងហោះឡើងនៅកោះមួយស្ថិតក្នុងបណ្ដុំកោះប៉ារ៉ាសែល ដែលចិនកំពុងកាន់កាប់ ហើយវៀតណាមជាអ្នកទាមទារធ្វើម្ចាស់កម្មសិទ្ធិ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២១ ខែឧសភា លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនិយាយថា វៀតណាមទទូចឲ្យចិនបញ្ឈប់សកម្មភាពខាងលើ បញ្ឈប់យោធូបនីយកម្ម និងគោរពអធិបតេយ្យរបស់វៀតណាមលើប្រជុំកោះ Hoang Sa ឬប៉ារ៉ាសែលឲ្យបានគត់មត់។ លោកស្រី Hang បន្តថា សកម្មភាពរបស់ចិនបានបង្កើនទំនាស់ បង្កអស្ថិរភាព និងមានប្រយោជន៍អ្វីដល់ការរក្សាសន្តិភា ស្ថិរភាព និងកិច្ចសហប្រតិបត្តិការតំបន់ឡើយ។ «ការពង្រាយយន្តហោះទម្លាក់គ្រាប់បែកដើម្បីធ្វើសមយុទ្ធ ជាការបំពានកិច្ចព្រមព្រៀងទ្វេភាគីវៀតណាម-ចិនដើម្បីដោះស្រាយជម្លោះដែនសមុទ្រ រំលោភសេចក្ដីថ្លែងការណ៍ស្ដីពីក្រមប្រតិបត្តិភាគីនៃសមុទ្រចិនខាងត្បូង (DOC) និងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យដដែលមុនបន្តថា ចិនគួរគោរពតាមកិច្ចព្រមព្រៀងទាំងនេះឲ្យខ្ជាប់ខ្ជួនដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការរក្សាសន្តិភាពតំបន់។ នៅឯរដ្ឋធានីប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បាននិយាយការពារសកម្មភាពរបស់យន្តហោះចម្បាំងចិននៅម្ដុំកោះប៉ារ៉ាសែលដូចគ្នា។ លោក Lu Kang ជាអ្នកនាំពាក្យនិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែឧសភា បានប្រាប់ឲ្យប្រទេសពាក់ព័ន្ធមិនគួរយល់លើសពីអ្វីដែលកើតឡើងឡើយ ដោយលោកចាត់ទុកវត្តមានយន្តហោះចម្បាំងនៅសមុទ្រចិនខាងត្បូងជាសកម្មភាពត្រួតពិនិត្យធម្មតាប៉ុណ្ណោះ។ សូមបញ្ជាក់ថា ប្រជុំកោះប៉ារ៉ាសែលដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនតាំងពីឆ្នាំ១៩៧៤ មក ដោយចិនបានប្រើកម្លាំងវាយដណ្ដើមពីវៀតណាមខាងត្បូង។ យ៉ាងណាក្ដី វៀតណាមនៅតែអះអាងថា ខ្លួនជាម្ចាស់ប្រជុំកោះមួយនេះ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងភស្តុតាងប្រវត្តិសាស្ត្រ។ ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួន ចិនបានបង្កើតទីក្រុងមួយនៅប៉ារ៉ាសែលដោយឲ្យឈ្មោះថា Sansha ទៀតផង៕ | ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២១ ខែឧសភា បានរិះគន់លំហាត់ចុះចត និងហោះឡើងរបស់យន្តហោះយោធាចិននៅប្រជុំកោះប៉ារ៉ាសែលនៃសមុទ្រចិនខាងត្បូង ដែលមានវត្តមានយន្តហោះទម្លាក់គ្រាប់បែក H-6K ផងនោះ។ វៀតណាមចាត់ទុកសកម្មភាពរបស់យោធាចិនជាការរំលោភអធិបតេយ្យរបស់ខ្លួន បំពានកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងជាការដុតកម្ដៅស្ថានការណ៍តំបន់ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ |
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនចម្រុះជនជាតិអាហ្រ្វ៊ិកខាងត្បូង Emmanuel Onyedikachi លើកឡើងថាខ្លួនបានមករស់នៅប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ និងបានចាប់ចិត្តជាមួយ«ក្បាច់គុនបុរាណខ្មែរ» តាំងពីពេលនោះមក។ កីឡាករ Emmanuel Onyedikachi ឬ ម៉ានូ សិល្បៈ រៀបរាប់ថា៖«ខ្ញុំហាត់គុនខ្មែរជាមួយ ចាន់ រតនា តាំងពីឆ្នាំ២០០៨ ខ្ញុំហាត់បាន៨ខែខ្ញុំសុំប្រកួត។ បន្ទាប់មកគេឱ្យខ្ញុំវាយនៅក្រៅស្រុកហើយខ្ញុំវាយតំណាងកម្ពុជា និងគុនខ្មែរតាំងពីពេលនោះមក»។ ការប្រកួតតំណាងគុនខ្មែរ និងប្រទេសកម្ពុជានេះដែរ ម៉ានូ អះអាងថាខ្លួនវាយដោយក្តីស្រលាញ់ចេញពីបេះដូងព្រោះគុនខ្មែរមានភាពវិសេសដែលធ្វើឱ្យខ្លួនចាប់អារម្មណ៍។ កីឡាករវ័យ ៣៧ឆ្នាំ បន្តថា៖«សម្រាប់វិស័យគុនខ្មែរ ខ្ញុំចូលចិត្តប្រដាល់សកល កីឡាក្នុងទ្រុង MMA ប៉ុន្តែខ្ញុំស្រលាញ់គុនខ្មែរច្រើនជាង ព្រោះគុនខ្មែរគេប្រើក្បាច់ច្រើន ប្រើកែង ជង្គងង់ ជើង ហើយអត់សូវប្រើកម្លាំងទេ តែប្រើខួរក្បាល»។ សូមបញ្ជាក់ថា កីឡាករគុនចម្រុះ Emmanuel Onyedikachi មានប្រវត្តិប្រកួតក្នុងស្រុក និងក្រៅស្រុក៥៧លើក ឈ្នះ៥០លើក និងចាញ់៧លើក ប្រកួតចុងក្រោយយកឈ្នះកីឡាកររុស្ស៊ី DARA ដោយវាយឱ្យសន្លប់ទឹកទី៣ លើប្រភេទទម្ងន់ ៨៨គីឡូក្រាម៕ | កីឡាករប្រដាល់គុនចម្រុះ Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរ ម៉ានូ សិល្បៈ ឡើងប្រកួតតំណាងប្រទេសកម្ពុជា និងតំណាងឱ្យគុនខ្មែររយៈពេល១០ឆ្នាំ ព្រោះក្តីស្រលាញ់ចេញពីបេះដូងចំពោះសិល្បៈគុនខ្មែរ។ ការសម្រេចចិត្តចូលហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរនេះដែរ ម៉ានូ បញ្ជាក់ថាព្រោះគុនខ្មែរមានភាពវិសេសត្រង់ប្រើបច្ចេកទេសពេលប្រកួតច្រើនជាងប្រើកម្លាំង។ |
ទឹកហូរ ការហូររបស់ទឹកនឹងបង្កើតបាននូវសម្លេងពោរពេញដោយភាពរីករាយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ។ ដូច្នេះ ចូរដាក់ផើងទឹកហូរមួយក្នុងផ្ទះដើម្បីជំរុញដល់ថាមពលក្នុងរាងកាយទៅ។ ផ្កាចម្រុះពណ៌ វិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការលុបបំបាត់ភាពស្ត្រេសក្នុងជីវិតគឺ ការដាក់ផ្កាចម្រុះពណ៌ក្នុងបន្ទប់គេង។ ផ្កានឹងជួយសម្រួលដល់អារម្មណ៍ និងជួយផ្តាច់នូវអារម្មណ៍តានតឹងដែលបានមកពីខាងក្រៅបាន។ ដាំដើមរុក្ខជាតិ របស់ទាំងនេះអាចជារបស់លុបបំបាត់ភាពស្ត្រេសយ៉ាងអស្ចារ្យ ព្រោះវានឹងបង្កើតបាននូវបរិយាកាសដ៏ល្អផូរផង់ក្នុងផ្ទះ។ ដូច្នេះវាអាចជាគំនិតដ៏ល្អមួយក្នុងការបញ្ចេញចោលនូវរុក្ខជាតិជ័រៗចេញពីបន្ទប់ ហើយជំនួសវិញនូវរុក្ខជាតិពិតៗវិញ។ ពន្លឺធម្មជាតិ បើសិនជាអ្នកមិនព្រមប៉ះពាល់នឹងពន្លឺព្រះអាទិត្យទេ អ្នកអាចនឹងមានភាពតានតឹងក្នុងអារម្មណ៍ច្រើន បាក់ទឹកចិត្ត និងមានបញ្ហាសុខភាពថែមទៀត។ កាលណាអ្នកជំរុញខ្លួនឯងប៉ះពាល់នឹងពន្លឺធម្មជាតិកាន់តែច្រើន អ្នកនឹងមានអារម្មណ៍កាន់តែល្អទាំងផ្លូវកាយនិងចិត្ត។ ដូច្នេះក្នុងបន្ទប់គួរតែបើកទ្វារដើម្បីអនុញ្ញាតិពន្លឺព្រះអាទិត្យចូលខ្លះហើយ។ សម្លេងធម្មជាតិ សម្លេងរបស់ធម្មជាតិអាចជួយឲ្យបេះដូងដើរធម្មតាវិញ ព្រមទាំងសម្រួលដល់សរសៃប្រសាទដែលកំពុងតែនឿយហត់បាន។ ដូច្នេះ អ្នកគ្រាន់តែប្រើពេលវេលាខ្លះលេងជាមួយសត្វបក្សី ឬទះទឹកលេងក៏បានដែរ។ ចំពោះសម្លេងទឹកភ្លៀង និងសម្លេងទឹកហូរក៏អាចជួយឲ្យធូរស្រាលក្នុងអារម្មណ៍ច្រើនដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកពិតជាយល់ព្រមហើយនៅពេលដែលអាចបានដើរនៅតាមឆ្នេរសមុទ្រ ឬតាមដងទន្លេដើម្បីបន្ធូរអារម្មណ៍។ ជាមួយគ្នានេះដែរ ការដែលទាញយករបស់ធម្មជាតិដាក់នៅក្នុងបន្ទប់គេងនឹងអាចបង្កើនថាមពលក្នុងខ្លួន ព្រមទាំងអារម្មណ៍កាន់តែល្អថែមទៀត។ ជាមួយគ្នានេះដែរ វាក៏អាចជួយបង្កើនការផលិតអ័រម៉ូន Serotonin ក្នុងខួរក្បាលដើម្បីបន្ថយស្ត្រេសផង។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវវិធីធម្មជាតិមួយចំនួនដែលអាចដាក់ក្នុងបន្ទប់របស់អ្នកដើម្បីបន្ថយភាពស្ត្រេស៖ |
យ៉ាងណាមិញ បើសិនជាប្តីអ្នកឧស្សាហ៍ និយាយឃ្លា ខាងក្រោមនេះ ចូរនិយាយត្រង់ៗប្រាប់គាត់អំពីអ្វីដែលអ្នកបារម្ភទៅ។ គាត់គួរតែយល់ និងគោរពចំពោះអារម្មណ៍ និងការយល់ឃើញរបស់អ្នកហើយ ព្រោះឃ្លានទាំងនេះ គឺជាសញ្ញាចង្អុលបង្ហាញថា ចំណងអាពាហ៍ពិពាហ៍អ្នកកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ។ បងធុញណាស់ អូនមិនដែលយល់នូវអ្វីដែលបងនិយាយទេ ឬ អូនមិនយល់អ្វីដែលបងចង់ប្រាប់ឡើយ អូនដូចជាគ្មានថ្ងៃចេះកែប្រែសោះតែម្តង ហេតុអ្វីអូនមិនអាចធ្វើដូចនារីផ្សេងអញ្ចឹង? អូនមិនមែនជាស្ត្រីដែលបងលង់ស្រឡាញ់ទៀតឡើយ អូនចង់និយាយអីក៏បានដែរ ឬ ចង់ធ្វើទៅក៏ធ្វើទៅ ព្រះអើយ បើខ្ញុំជាស្រីវិញ ក្រោយពីលឺសម្លេងនេះចេញពីមាត់គេហើយ ពិតជាគួរឲ្យក្តៅស្លឹកត្រចៀកណាស់ហើយ។ ដូច្នេះបើសិនជា អ្នកសង្កេតឃើញ គាត់ឧស្សាហ៍និយាយបែបនេះមែន ចូរប្រាប់អារម្មណ៍អ្នកឲ្យគាត់ដឹងផងទៅ។ បើសិនជាគាត់នៅតែស្រឡាញ់អ្នក គាត់នឹងកែប្រែកំហុសឆ្គងនេះហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | បើសិនជាការទំនាក់ទំនង និងគោរពរវាងអ្នក និងប្តីកាន់តែតិចតួចទៅៗ អ្នកប្រហែលជាមានការបារម្ភច្រើនហើយអំពីចំណងអាពាហ៍ពិពាហ៍មួយនេះ។ ដើម្បីចំណងស្នេហ៍មួយមានរយៈពេលយូរអង្វែង និងសុភមង្គល អ្នកត្រូវតែរក្សាភាពរស់រវើកជានិច្ចលើការទំនាក់ទំនងគ្នា គោរព និងប្តេជ្ញាចិត្តចំពោះគ្នាជានិច្ច។ |
«អ្នករៀបចំអូឡាំពិកប៉េកាំង រំពឹងថាអ្នកទស្សនាដែលខ្លួនអញ្ជើញចូលរួមនឹងគោរពចំពោះវិធានការប្រឆាំងជំងឺរាតត្បាតអំឡុងការប្រកួត ដើម្បីឱ្យកម្មវិធីដំណើរការទៅបានដោយសុវត្ថិភាព»។ គណៈកម្មាធិការរៀបចំកីឡារដូវរងា អះអាងដូច្នេះក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧ ខែមករា ខណៈព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នឹងមិនមានការលក់សំបុត្រសម្រាប់អ្នកចង់ចួលរួមទស្សនាឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារពត៌មាន AFP។ ដំបូងឡើយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អះអាងថានឹងលក់សំបុត្រសម្រាប់តែអ្នកទស្សនាដែលរស់នៅចិនដីគោកប៉ុណ្ណោះ ដើម្បីសុវត្ថិភាព។ ប៉ុន្តែក្រោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងរីករាលដានយ៉ាងលឿននៅជុំវិញពិភលោក រួមទាំងក្នុងប្រទេសចិនផង អ្នករៀបចំក៏សម្រេចមិនលក់សំបុត្រសម្រាប់អ្នកណាម្នាក់វិញ។ យ៉ាងណាក៏ដោយ អ្នកទស្សនាមួយចំនួននៅតែត្រូវបានអញ្ជើញឱ្យចូលរួមដោយផ្ទាល់ពីសំណាក់អ្នករៀបចំ។ ចំណាត់ការនេះ បានធ្វើឱ្យប្រជាជនចិនជាច្រើនមិនពេញចិត្តឡើយ។ ពួកគេបានបង្ហាញការខកចិត្តលើបណ្តាញសង្គម Weibo ដោយលើកឡើងថាអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកមិនលក់សំបុត្រដល់សាធារណជនព្រោះខ្លាចកូវីដ-១៩ ប៉ុន្តែសំបុត្រត្រូវបានផ្តល់ឱ្យអ្នកដែលពួកគេអញ្ជើញដោយខ្លួនឯងទៅវិញ។ កីឡាអូឡាំពិករដូវរងាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-២០ ខែកុម្ភៈ រ៉ាឡាំពិករដូវរងាពីថ្ងៃទី ៤-១៣ ខែមីនា មិនតម្រូវឱ្យអត្តពលិកត្រូវចាក់វ៉ាក់បង្កាជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល២១ថ្ងៃ មុនពេលពួកគេទៅដល់ក្រុងប៉េកាំង៕ | គ្មានសំបុត្រដាក់លក់សម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឡើយ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញដែលបង្កដោយជំងឺកូវីដ-១៩។ ផ្ទុយទៅវិញ អ្នករៀបចំព្រឹត្តិការណ៍នឹងអញ្ជើញអ្នកទស្សនាមួយចំនួនឱ្យចូលរួមការប្រកួតដោយខ្លួនឯង។ |
សព្វថ្ងៃ ដំឡូងមីមានទីផ្សារ និងតម្លៃល្អគួរសម។ នេះជាការលើកឡើងរបស់លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ដែលរំពឹងថា តម្លៃដំឡូងមី នឹងបន្តឡើងទៀត ខណៈឈ្មួញថៃ និងវៀតណាម កំពុងប្រជែងគ្នាទិញពីកម្ពុជា។ លោក ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖« ឆ្នាំនេះ តម្លៃដំឡូវមីអាចបានខ្ពស់ជាងឆ្នាំមុន ក៏ព្រោះតែ ឥឡូវនេះ ខ្ញុំឃើញមានឈ្មួញថៃ ចូលមកទិញដែរ»។ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំរូបនេះ បានពន្យល់ថា ៖«កាលណាមានឈ្មួញថៃមកចូលទិញ គឺជារឿងល្អ ព្រោះវាមានគូប្រជែងជាមួយវៀតណាម ដែលនាំឱ្យតម្លៃដំឡូងមីយើងមានការកើនឡើង»។ បច្ចុប្បន្ន ដំឡូងមីស្រស់អាចលក់ចេញបានប្រមាណ៣៦០រៀលក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំ២០២២ មានតម្លៃត្រឹមតែ៣២០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ យ៉ាងណា លោក តេន ទុំ ជឿថា ដំឡូងមីអាចឡើងថ្លៃដល់ជាង៤០០រៀលក្នុងមួយគីឡូក្រាម នៅខែតុលាខាងមុខ។ ក្រៅតែពីទទួលបានតម្លៃខ្ពស់ ដំឡូងមី ក៏លូតលាស់ល្អផងដែរ ដ្បិតរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត កាលពីដើមឆ្នាំក៏ដោយ។ លោក តេន ទុំ បានបញ្ជាក់ ការដាំដុះដំឡូងក្នុងឆ្នាំនេះ មិនជាបញ្ហាអ្វីនោះទេ ដោយរង់ចាំតែពេលប្រមូលផលប៉ុណ្ណោះ នាអំឡុងខែតុលា ឆ្នាំ២០២៣។ សហគមន៍កសិកម្មបៃតងគោកស្រុក មានសមាជិក៦៣គ្រួសារ ដែលដាំដំណាំ និងបន្លែចម្រុះ ក្នុងនោះមានអ្នកដាំដំឡូងមីប្រមាណ៦០ហិកតា។ ដោយឡែក ក្រៅពីសហគមន៍ ក៏មានពលរដ្ឋជុំវិញ ដាំដំឡូងមីប្រហែល៥ពាន់ហិកតា ទៀតដែរ។ អ្វីដែលលោក តេន ទុំ មើលឃើញ និងរំពឹងនោះក៏មិនខុសគ្នាពី លោក អឿន ណៃ ដែលជាកសិករដាំដំឡូងមី ៤ហិកតា នៅស្រុកជ័យសែន ខេត្តព្រះវិហារ ផងដែរ។ លោកបានលើកឡើងថា ដំឡូងមីបានឡើងថ្លៃខ្ពស់រហូតដល់៣១០រៀលក្នុងមួយគីឡូក្រាម នារយៈពេលជិតមួយខែចុងក្រោយនេះ ដែលតម្លៃនេះល្មមឱ្យ លោក អាចចំណេញបានច្រើន។ លោក អឿន ណៃ ប្រាប់ដូច្នេះថា៖«ពីមុនបានតម្លៃតែ ២៥០ ទៅ២៦០រៀលទេក្នុងមួយគីឡូក្រាម តែចូលដល់ខែសីហានេះ វាឡើងបាន៣១០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ វាអាចឡើងទៀត នៅខែកញ្ញា ឬតុលា»។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ត្រឹមឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញដំឡូងមីរបស់កម្ពុជា ទៅកាន់អន្តរជាតិមានតម្លៃជាង៣៣០លានដុល្លារ កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២៕ | ភ្នំពេញ៖ មួយរយៈចុងក្រោយ មានឈ្មួញថៃ និងវៀតណាម ប្រជែងគ្នាទិញដំឡូងមីកម្ពុជាច្រើន ជាពិសេស តាមព្រំដែន។ ការណ៍នេះធ្វើឱ្យកសិករដែលជាអ្នកដាំដុះដំឡូង សង្ឃឹមខ្ពស់ ថា ដំឡូងមីអាចបានតម្លៃខ្ពស់នៅរដូវប្រមូលផល ដែលចាប់ផ្ដើមពីខែតុលាតទៅ។ |
សម្រាប់ពានរង្វាន់ The Best FIFA Mens Player មាន២៤នាក់៖ * Pierre-Emerick Aubameyang (ហ្កាបុង - Borussia Dortmund) * Leonardo Bonucci (អ៊ីតាលី - Juventus/AC Milan) * Gianluigi Buffon (អ៊ីតាលី - Juventus) * Dani Carvajal (អេស្ប៉ាញ - Real Madrid) * Cristiano Ronaldo (ព័រទុយហ្គាល់ - Real Madrid) * Paulo Dybala (អាហ្សង់ទីន - Juventus) * Antoine Griezmann (បារាំង - Atlético Madrid) * Eden Hazard (បែលហ្ស៊ិក - Chelsea) * Zlatan Ibrahimovic (ស៊ុយអែត - Manchester United) * Andres Iniesta (អេស្ប៉ាញ - FC Barcelona) * Harry Kane (អង់គ្លេស - Tottenham Hotspur) * Ngolo Kante (បារាំង - Chelsea) * Toni Kroos (អាល្លឺម៉ង់ Real Madrid) * Robert Lewandowski (ប៉ូឡូញ - FC Bayern Munich) * Marcelo (ប្រេស៊ីល - Real Madrid) * Lionel Messi (អាហ្សង់ទីន - FC Barcelona) * Luka Modric (ក្រូអាស៊ី - Real Madrid) * Keylor Navas (កូស្តារីកា - Real Madrid) * Manuel Neuer (អាល្លឺម៉ង់ - FC Bayern Munich) * Neymar (ប្រេស៊ីល - FC Barcelona/Paris Saint-Germain) * Sergio Ramos (អេស្ប៉ាញ - Real Madrid) * Alexis Sanchez (ស៊ីលី - Arsenal) * Luis Suarez (អ៊ុយរូហ្គាយ - FC Barcelona) * Arturo Vidal (ស៊ីលី - FC Bayern Munich) សម្រាប់ពាន The Best FIFA Mens Coach មាន១២នាក់៖ * Massimiliano Allegri (អ៊ីតាលី - Juventus) * Carlo Ancelotti (អ៊ីតាលី - FC Bayern Munich) * Antonio Conte (អ៊ីតាលី - Chelsea) * Luis Enrique (អេស្ប៉ាញ - FC Barcelona) * Pep Guardiola (អេស្ប៉ាញ - Manchester City) * Leonardo Jardim (ព័រទុយហ្គាល់ - AS Monaco) * Joachim Low (អាល្លឺម៉ង់ - ជម្រើសជាតិអាល្លឺម៉ង់) * Jose Mourinho (ព័រទុយហ្គាល់ - Manchester United) * Mauricio Pochettino (អាហ្សង់ទីន - Tottenham Hotspur) * Diego Simeone (អាហ្សង់ទីន - Atlético Madrid) * Tite (ប្រេស៊ីល - ជម្រើសជាតិប្រេស៊ីល) * Zinedine Zidane (បារាំង - Real Madrid). សម្រាប់ពាន The Best FIFA Womens Player មាន១០នាក់៖ * Lucy Bronze (អង់គ្លេស - Manchester City Women) * Deyna Castellanos (វេណេស៊ុយអេឡា - Santa Clarita Blue Heat) * Pernille Harder (ដាណឺម៉ាក - Linkopings / VfL Wolfsburg (Women)) * Sam Kerr (អូស្ត្រាលី - Perth Glory / Sky Blue FC) * Carli Lloyd (អាមេរិក - Houston Dash / Manchester City Women) * Dzsenifer Marozsan (អាល្លឺម៉ង់ - Olympique Lyonnais Feminin) * Lieke Martens (ហូឡង់ - FC Barcelona Femeni) * Vivianne Miedema (ហូឡង់ - Arsenal Women) * Wendie Renard (បារាំង - Olympique Lyonnais Feminin) * Jodie Taylor (អង់គ្លេស - Arsenal Women) សម្រាប់ពាន The Best FIFA Womens Coach មាន១០នាក់៖ *Olivier Echouafni (បារាំង French national team) *Emma Hayes (អង់គ្លេស Chelsea Ladies) *Ralf Kellermann (អាល្លឺម៉ង់ VfL Wolfsburg) *Xavi Llorens (អេស្ប៉ាញ FC Barcelona Femeni) *Nils Nielsen (ដាណឺម៉ាក Danish national team) *Florence Omagbemi (នីហ្សេរីយ៉ា Nigerian national team) *Gerard Precheur (បារាំង Olympique Lyonnais Feminin) *Dominik Thalhammer (អូទ្រីស Austrian national team) *Sarina Wiegman (ហូឡង់ Netherlands national team) *Hwang Yong-Bong (កូរ៉េខាងជើង Korea DPR / Korea DPR U-20 national teams) លទ្ធផលនៃការបោះឆ្នោត ២៥ភាគរយ ផ្អែកលើការសម្រេចចិត្តរបស់ប្រធានក្រុមជម្រើសជាតិ ២៥ភាគរយពីគ្រូបង្វឹកជម្រើសជាតិ ២៥ភាគរយពីសំណាក់ក្រុមអ្នកគាំទ្រដែលបោះឆ្នោតនៅ FIFA.com និង២៥ភាគរយពីអ្នកសារព័ត៌មានអន្តរជាតិជាង២០០នាក់។ ការបោះឆ្នោត ប្រព្រឹត្តទៅពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា។ ក្រៅពីពានរង្វាន់ធំៗទាំង៤ ក៏មានការបោះឆ្នោតជ្រើសរើស FIFA Puskas Award, FIFA Fan Award និង The Best FIFA Goalkeeper Award ដែលជាពានរង្វាន់ថ្មីមួយផងដែរ៕ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រកួតប្រជែងពានរង្វាន់ The Best FIFA Football Awards ដែលនឹងរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។ សម្រាប់ពានរង្វាន់ផ្នែកបុរស ផ្តោតលើការសម្រេចបាននានាចន្លោះពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ រីឯផ្នែកនារី គិតចន្លោះពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ។ |
តាមរយៈលិខិតចុះថ្ងៃទី២២ ខែមីនា សមាគមភាពយន្តកម្ពុជា ចាត់ទុកការបញ្ចាំងភាពយន្តខ្មែរក្នុងសប្តាហ៍តែមួយនេះ ថាជារឿងមិនត្រឹមត្រូវ និងមិនស្របតាមការណែនាំរបស់នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ស្របពេលដែលផលិតកម្មភាពយន្តខ្មែរមានក្រោម៤០នៅឡើយ។ សកម្មភាពនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ភាពយន្តខ្មែរ ដែលកំពុងជួបបញ្ហាច្រើនស្រាប់ និងធ្វើឲ្យមានវិវាទផលប្រយោជន៍នៅក្នុងវិស័យភាពយន្ត ទោះជាមានកិច្ចព្រមព្រៀងពីភាគីផលិតក្នុងលក្ខខណ្ឌណាក៏ដោយ។ នេះជាខ្លឹមសារនៅក្នុងលិខិតដដែល ដោយបានបន្តខ្លីដូច្នេះថា៖«នេះជាសកម្មភាពដែលគួរចៀសវាង»។ បើទោះជាសោកស្តាយចំពោះសកម្មភាពនេះ សមាគមភាពយន្តកម្ពុជានៅតែអំពាវនាវដល់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រឹតបន្តឹងវិធានការដែលបានដាក់ចេញទាក់ទងនឹងការណែនាំការចាក់បញ្ចាំងភាពយន្តខ្មែរ និងវិធានការណ៍មួយចំនួនទៀតដើម្បីការពារវិស័យភាពយន្តខ្មែរ ក៏ដូចជាលទ្ធភាពដល់ផលិតករបន្តផលិតភាពយន្ត និងបញ្ចៀសទំនាស់ក្នុងវិស័យភាពយន្ត៕ | ភ្នំពេញ៖ សមាគមភាពយន្តកម្ពុជា បានអំពាវនាវដល់ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងវិធានការនានាដែលបានដាក់ចេញ ទាក់ទងនឹងការណែនាំការចាក់បញ្ចាំងភាពយន្តខ្មែរ និងវិធានការមួយចំនួនទៀត ដើម្បីការពារវិស័យភាពយន្តខ្មែរ និងបញ្ចៀសទំនាស់នៅក្នុងវិស័យនេះ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរោងភាពយន្ត បានអនុញ្ញាតឲ្យចាក់បញ្ចាំងភាពយន្តខ្មែរ២រឿង ក្នុងសប្តាហ៍តែមួយ។ |
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អនុប្រធាន រួមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សភ្លើងទៀន ដូចជា លោក ហុង សុខហួរ និង លោកសុន ឆ័យ ជាដើម បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ។ គណបក្សភ្លើងទៀន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«រហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ»។ សូមរម្លឹកថា នៅថ្ងៃ៣០មីនា ឆ្នាំ១៩៩៧ មានការបំផ្ទុះគ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ (បច្ចុប្បន្នជាតុលាការកំពូល) ដែលបណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់ ខណៈជនរងគ្រោះទាំងនោះ ប្រមូលផ្តុំគ្នាទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួប២៥ឆ្នាំនៃព្រឹត្តិការណ៍នេះ។ ក្រៅពីព្រឹត្តិការណ៍៣០មីនា ឆ្នាំ១៩៩៧ នៅមានព្រឹត្តិការណ៍ផ្សេងទៀត ដែលកើតឡើង ទោះបីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ហើយក៏ដោយ ដូចជាព្រឹត្តិការណ៍៥-៦កក្កដា ឆ្នាំ១៩៩៧ ជាដើម។ ព្រឹត្តិការណ៍បំផ្ទុះអាវុធនៅថ្ងៃ៥-ថ្ងៃ៦កក្កដា ឆ្នាំ១៩៩៧ ត្រូវគេអះអាងថា បង្កឡើងដោយកងទ័ពខាងគណបក្សហ៊្វុនស៊ិនប៉ិច និងកងទ័ពខាងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បង្ហាញថា មានយុទ្ធជនប្រមាណ២០០នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍នោះ រួមទាំងមន្ត្រីយ៉ាងតិច៦០នាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវបានសម្លាប់ដែរ។ ជារួម រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថា រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជា មានសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុង ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី និងតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំពោះគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល ២៩ធ្នូ ជាថ្ងៃទីដ៏សំខាន់១ សម្រាប់ប្រវត្តិសាស្ត្រ ហើយតែងប្រារព្ធពិធីរម្លឹកខួបក្នុងថ្ងៃនេះជារៀងរាល់ឆ្នាំ។ ដោយយល់ថា ២៩ធ្នូ ជាថ្ងៃមានសារសំខាន់ រដ្ឋាភិបាល បានដាក់បញ្ចូលថ្ងៃ២៩ធ្នូ ទៅក្នុងប្រតិទិន តែមិនឈប់សម្រាក៕ | គណបក្សភ្លើងទៀន បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបាតុករ ដែលបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅនឹងស្តូបវិញ្ញាណក្ខន្ធបាតុករ ក្នុងសួនច្បារមុខវត្តបទុមវត្តិ ដោយមានការបង្សុកូល និងការរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធបាតុករ។ |
«អ្នកលួចតង្វាយ ឬមិនគោរពទីសក្ការបូជា ត្រូវបានសិលាចារឹកសរសេរដាក់បណ្តាសា ដូចជា ឲ្យធ្លាក់នរកទាំង៧សន្ដានទាល់តែព្រះអាទិត្យព្រះច័ន្ទលែងរះ។ ប៉ុន្តែ បើមានការគោរពតង្វាយ និងទីសក្ការបូជា សិលាចារឹកច្រើនតែជូនពរឲ្យឡើងឋានសួគ៌ទាល់តែព្រះអាទិត្យព្រះច័ន្ទលែងរះ»។ នេះជាប្រសាសន៍របស់កញ្ញាបណ្ឌិត ឆោម គន្ធា នៅក្នុងបទបង្ហាញរបស់ខ្លួន ដោយបានបកប្រែពីភាសាសំស្ត្រឹតប្រាប់ដល់សិក្ខាកាម ដែលសុទ្ធសឹងជាកវី បណ្ឌិត អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតជាដើម។ មានសិលាចារឹកជាង៩០០ ដែលកញ្ញាបានសិក្សាស្រាវជ្រាវ ហើយក្នុងនោះ១ភាគ៣នៃសិលាចារឹកទាំងនេះ បានកត់ត្រាជាភាសាសំស្ក្រឹត និងសិលាចារឹកជាច្រើនបានសរសេរដាក់បណ្តាសាច្រើនជាងសរសេរពាក្យជូនពរ។ កញ្ញា ឆោម គន្ធា ពន្យល់ថាសិលាចារឹកមុនសតវត្សរ៍ទី១០ ភាគច្រើនត្រូវបានសរសេរជាភាសាសំស្ក្រឹត ខណៈសិលាចារឹកក្រោយសតវត្សរ៍ទី១០ ត្រូវបានសរសេរជាភាសាខ្មែរ។ ទន្ទឹមគ្នានេះ បើតាមការបញ្ជាក់របស់អ្នកជំនាញសិលាចារឹកដដែល សិលាចារឹកមួយចំនួន បានសរសេរជាពីរភាសា គឺសំស្ក្រឹត និងភាសាខ្មែរ ដោយមានន័យ តែមួយ។ កញ្ញាបណ្ឌិតបានបញ្ជាក់ឲ្យដឹងថា៖«ពលរដ្ឋខ្មែសម័យបុរាណ បានប្រើប្រាស់ភាសាសំស្ក្រឹតដើម្បីសរសេរដាក់បណ្តាសា និងជូនពរ ព្រោះ ភាសាសំស្ក្រឹតត្រូវបានគេចាត់ទុកថា ជាភាសាអ្នកប្រាជ្ញ និងប្រើប្រាស់មានប្រសិទ្ធភាព»។ កញ្ញាបន្តថា៖«មនុស្សខ្មែរសម័យដើម ក៏ចូលសរសេរសរសើរ ឬដាក់បណ្តាសាមិនត្រឹមតែបុគ្គលប៉ុណ្ណោះឡើយ ប៉ុន្តែពួកគេថែមទាំងសរសេរដោយភ្ជាប់សាច់ញាតិជាមួយបុគ្គលនោះផងដែរ»។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់ច្រើននៅសម័យបុរាណនៅបណ្តាប្រទេសមួយចំនួន ដូចជា ឥណ្ឌា ចម្ប៉ា ជ្វា និងប្រទេសនៅតំបន់អាស៊ីមួយចំនួនទៀត។ នេះបើតាមសាស្ត្រាចារ្យ ឆោម គន្ធា ដែលបានប្រាប់ឲ្យដឹងបន្ថែមថា ភាសាសំស្ក្រឹតនៅប្រទេសខ្មែរ បានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាសម័យបុរាណ៕ | ភ្នំពេញ៖ សាស្ត្រាចារ្យភាសាសំស្ក្រឹត កញ្ញា ឆោម គន្ធា ត្រូវបានពុទ្ធសាសនបណ្ឌិត្យកម្ពុជា អញ្ជើញឲ្យធ្វើបទបង្ហាញមួយស្តីពី «ការសិក្សាពីការដាក់បណ្តាសា និងការជូនពរ» ដែលជាការសិក្សាស្រាវជ្រាវរបស់លោកស្រីអស់រយៈពេលជាច្រើនឆ្នាំ។ បណ្ឌិតផ្នែកភាសាសំស្ក្រឹតរូបនេះ ពន្យល់ថាមានសិលាចារឹកខ្មែរបុរាណជាច្រើន បានសរសេរអំពីការដាក់បណ្តាសាជាមុន បន្ទាប់មក ទើបធ្វើការជូនពរតាមក្រោយ។ |
ថ្លែងនៅចំពោះមុខមន្ត្រីចំនួន ៣០០ នាក់នៅក្នុងពិធីជួបជុំប្រចាំខែមួយ លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១១ ខែកុម្ភៈ បានគូសបញ្ជាក់ថា៖«ប្រសិនបើមេដឹកនាំ ឬគណបក្សបាននាំយកសមិទ្ធិផលយ៉ាងធំធេងដល់ប្រទេសជាតិ អ្នកទាំងអស់គ្នាត្រូវតែមានភាពស្មោះត្រង់ចំពោះមេដឹកនាំនោះ។ ក៏ប៉ុន្តែ ប្រសិនបើមេដឹកនាំឬគណបក្សប្រព្រឹត្តខុសនឹងកាតព្វកិច្ចរបស់ពួកគេ យើងត្រូវបង្វែរភាពស្មោះត្រង់ចំពោះប្រទេសជាតិវិញ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី Malay mail ។ ទន្ទឹមនឹងនេះ លោក មហាធៀ ក៏បានទទូចឲ្យមន្ត្រីរាជការទាំងអស់កុំងប់ងល់ ជាមួយមេដឹកនាំឬគណបក្សដែលពួកគេធ្លាប់ស្មោះត្រង់អស់រយៈពេលជាង ៦០ ឆ្នាំហើយនោះ។ ត្រង់នេះលោកចង់សំដៅទៅសម្ព័ន្ធភាព Barisan Nasional របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលបានចាញ់ឆ្នោតកាលពីឆ្នាំមុន។ បើតាមសារព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី មហាធៀ បានពន្យល់ថា ម៉ាឡេស៊ីបានជ្រើសយកប្រព័ន្ធប្រជាធិបតេយ្យ ដែលផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នាអាចក្លាយជាមេដឹកនាំប្រទេសបាន។ មន្ត្រីរាជការមានសិទ្ធិក្នុងការគាំទ្រគណបក្សនយោបាយណាដែលពួកគេចង់ឲ្យដឹកនាំរដ្ឋាភិបាល ប៉ុន្តែភាពស្មោះត្រង់របស់ពួកគេគួរតែមានចំពោះប្រទេសជាតិធំជាងអ្វីៗទាំងអស់។ សូមបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ គឺធ្វើឡើងក្រោយពីរដ្ឋាភិបាលសម្ព័ន្ធភាព Pakatan Harapan របស់លោក កាលពីថ្មីៗនេះ បានត្អូញត្អែរពីភាពអសកម្មរបស់មន្ត្រីម៉ាឡេស៊ីមួយចំនួន ដែលនៅតែមានភាពស្មោះត្រង់ចំពោះសម្ព័ន្ធភាព Barisan Nasional របស់លោកណាជីប ដែលធ្លាប់បានដឹកនាំម៉ាឡេស៊ីអស់រយៈពេលជាង៦ទសវត្សរ៍ហើយនោះ៕ | ទោះបីក្នុងប្រព័ន្ធប្រជាធិបតេយ្យ មន្ត្រីមានសិទ្ធិគាំទ្រមេដឹកនាំ ឬបក្ស ដែលខ្លួនចង់ឲ្យដឹកនាំរដ្ឋាភិបាលក្តី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានប្រាប់ឲ្យពួកគេមានស្មោះត្រង់ចំពោះប្រទេសជាតិច្រើនជាងអ្វីៗទាំងអស់។ |
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Qian Keming បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាននិងចិន កាន់រីកចម្រើនរហ័សនិងនាំមកនូវភាពជោគជ័យច្រើនផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ លោក Qian Keming បានបកស្រាយថាចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាស៊ានអាចសម្រេចជោគជ័យបានច្រើនក៏ដោយសារទំនុកចិត្តនយោបាយរវាងអាស៊ាននិងចិន ក៏ដូចជាការរៀបចំពិព័រណ៌ពាណិជ្ជកម្មរួមគ្នាអាស៊ាន-ចិនរៀងរាល់ឆ្នាំដែរ។ «ចិនបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ហើយអាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតលេខរៀងទីបីរបស់ចិន និងលំដាប់ទី២សម្រាប់ទីផ្សារនាំចេញ និងលេខរៀងទីពីរសម្រាប់ការនាំចូលផង»។ នេះជាការបញ្ជាក់របសលោក Keming។ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានស្មើនឹង ៤៥២,២ ពាន់លានដុល្លារកាលពីឆ្នាំមុន។ គ្រាន់តែប្រាំខែដំបូងក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិន-អាស៊ានកើនលើស ១៦.២ភាគរយ ខ្ពស់ជាងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានបន្ថែមទៀតថា ភាគីទាំងពីរ គឺជាប្រភពវិនិយោគទុនសំខាន់សម្រាប់គ្នាទៅវិញទៅមក។ នៅចុងខែឧសភាឆ្នាំនេះ ទុនវិនិយោគរវាងភាគីទាំងពីរគិតបញ្ជូលគ្នាកើនលើស ១៨៣ ពាន់លានដុល្លារឯណោះ ដោយក្នុងនោះលុយ ១០៨ ពាន់លានដុល្លារជាទុនវិនិយោគរបស់ប្រទេសអាស៊ាននៅចិន។ ដូចបានលើកឡើងខាងដើម ការរៀបចំពិព័រណ៌ពាណិជ្ជកម្មរួមចិន និងអាស៊ានក៏មានសារសំខាន់ក្នុងការរឹតបន្តឹងចំណងពាណិជ្ជរួមគ្នាដែរ។ ពិព័រណ៌រួមគ្នាលើកទី១៤ នឹងត្រូវធ្វើឡើងក្នុងទីក្រុង NANNING នៅតំបន់ស្វយ័ត GUANGXI ZHUANG ជាមួយនឹងប្រធានបទ«រួមគ្នាស្ថាបនាខ្សែសូត្រសមុទ្រសតវត្សទី២១ ជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ជាមួយវិស័យទេសចរណ៍»។ លោកអភិបាលរងតំបន់ស្វ័យ GUANGXI ZHUANG បានអះអាងថា ពិព័រណ៌ពាណិជ្ជកម្មធ្វើឡើងលើផ្ទៃដី ១២២០០០គីឡូម៉ែតការ៉េដែលធំជាងការរៀបចំនៅឆ្នាំមុន១០ភាគរយ ហើយរួមទាំងមានការរៀបចំវេទិកាចំនួន៣០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៨០ទៀតផងដែរ៕ | អាស៊ាន និងចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងកាន់តែមានភាពស្អិតល្មួត។ ការរីកចម្រើននៃចំណងសេដ្ឋកិច្ចពាណិជ្ជកម្មនេះ កើតឡើងដោយសារទំនុកចិត្តផ្នែកនយោបាយរវាងអាស៊ាននិងចិន និងការរៀបចំពិព័រណ៌ផលិតផលពាណិជ្ជកម្មអាស៊ាន-ចិន ដែរ។ |
គេហទំព័រ science.howstuffswork.com បានពន្យល់យ៉ាងងាយថា គ្រប់វត្ថុនៅលើភពផែនដីតែងតែមានទម្ងន់។ ទម្ងន់គឺជាផលិតផលនៃកម្លាំងទំនាញ និងម៉ាសនៃវត្ថុនោះដែលមានផ្ទុកនៅខាងក្នុង។ យន្តហោះប្រភេទ Boeing 747-8 មានសមត្ថភាពក្នុងការចេញហោះហើរក្នុងទម្ងន់អតិបរមាត្រឹម៤៤២តោន ឬ៤៤២ ០០០គីឡូក្រាម។ ដើម្បីធ្វើដំណើរទៅលើអាកាស យន្តហោះទាមទារឲ្យមាននូវកម្លាំងដែលមានអំពីផ្ទុយជាមួយនឹងទម្ងន់។ កម្លាំងនេះជាកម្លាំងដែលរុញច្រានយន្តហោះឡើងទៅលើ ឬ ជាភាសាអង់គ្លេសហៅថា «Lift force» ។ យន្តហោះទទួលបានកម្លាំងនេះជាមួយនឹងផ្ទៃមុខកាត់ដ៏ធំរបស់ស្លាបយន្តហោះដែលមានវត្តមាននៅសងខាង។ Life force មានឥទ្ធិពលក្នុងពេលដែលស្លាបរបស់យន្តហោះមានចលនាឆ្លងកាត់មជ្ឈដ្ឋានអ្វីមួយ ដែលនៅក្នុងករណីនេះគឺមជ្ឈដ្ឋានខ្យល់។ ម្យ៉ាងវិញទៀត ស្លាបយន្តហោះត្រូវបានគេរចនាមកជាមួយនឹងរាងពិសេស មានលក្ខណៈទ្រេតបន្តិច ដែលមាននាទីក្នុងការញែកលំហូរនៃខ្យល់ដែលធ្វើដំណើរកាត់ស្លាបជាពីរតំបន់។ តំបន់ទាំងពីរនោះគឺនៅខាងក្រោមស្លាប និងនៅខាងលើស្លាប។ រូបរាងទ្រេតបន្តិចនេះធ្វើឲ្យខ្យល់ដែលនៅខាងលើស្លាបមានចលនាលឿនជាងខ្យល់ដែលនៅខាងក្រោមស្លាប។ ដោយសារតែផ្នែកខាងលើនៃស្លាបមានលក្ខណៈប៉ោងបន្តិច ខ្យល់ដែលធ្វើដំណើរនៅទីនោះកើនល្បឿន និងក្នុងពេលតែមួយមានគន្លងចលនាតូច។ វាមានលក្ខណៈដូចគ្នានៅពេលដែលអ្នកច្របាច់មាត់ទុយោទឹក។ មាត់ទុយោទឹកនឹងមានលក្ខណៈតូចជាមុន តែល្បឿននៃទឹកនឹងកើនឡើង។ បកមកនិយាយអំពីយន្តហោះវិញ បើខ្យល់នៅខាងលើស្លាបមានល្បឿនលឿន នោះសម្ពាធរបស់វានឹងថយចុះ បង្កើតទៅជាកម្លាំងលើកឡើងលើ ឬ Life force ។ ចំណែកឯនៅខាងក្រោមស្លាប ដោយសារតែវាមានលក្ខណៈផតបន្តិច ផ្ទុយគ្នាជាមួយនឹងរូបរាងខាងលើស្លាប ខ្យល់មានចលនាយឺតជាង និងមានសម្ពាធខ្លាំងជាង។ ភាពខុសគ្នារវាងខ្យល់នៅខាងលើ និងខាងក្រោមស្លាបនេះហើយដែលធ្វើយន្តហោះហោះបាននៅពេលបើកបរក្នុងល្បឿនជាក់លាក់ណាមួយ៕ | កាលពីមុនឆ្នាំ១៩០០ ការស្រមើស្រម៉ៃអំពីការហោះហើរលើអាកាសពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងរយៈពេលដ៏ខ្លីគឺជារឿងមួយដែលពិបាកនឹងទៅរួច។ ក្រោយឆ្នាំ១៩០៣ នៅពេលដែលបងប្អូនត្រកូល រ៉ែដ (The Wright Brothers) បានផលិតយន្តហោះប្រើប្រាស់ថាមពលដោយខ្លួនឯងមុនដំបូងគេមក វិស័យអាកាសចរណ៍បានរីកដុះដាលយ៉ាងឆាប់រហ័សក្នុងរយៈពេលជាង១០០ឆ្នាំចុងក្រោយនេះ។ តំបន់ដែលធ្លាប់តែត្រូវការពេលវេលាជាងច្រើនខែក្នុងការធ្វើដំណើរដោយនាវា រថភ្លើង ឬរថយន្ត ត្រូវបានកាត់បន្ថយមកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅលើយន្តហោះ។ សព្វថ្ងៃ ការធ្វើដំណើរតាមអាកាសបានក្លាយជារឿងសាមញ្ញ និងប្រចាំថ្ងៃដោយមនុស្សមួយចំនួន។ នៅពេលត្រៀមហោះហើរនៅលើផ្លូវយន្តហោះក្នុងអាកាសយានដ្ឋាន យន្តហោះគ្រាន់តែបន្ថែមល្បឿន បន្តិចក្រោយមកច្រមុះរបស់យន្តហោះត្រូវបានតម្រង់ទៅរកខាងលើ។ តើកត្តារូបវិទ្យាអ្វីដែលមានឥទ្ធិពលលើការហោះហើរទាំងនេះ? |
ប៉ូលិសសហព័ន្ធ FBI បានចាប់ខ្លួនទាហានអាមេរិកម្នាក់ ក្នុងបទចោទប្រកាន់លួចយកព័ត៌មានសម្ងាត់ការពារជាតិអាមេរិក យកទៅលក់ឲ្យចិន។ តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក នាយទាហានម្នាក់ ដែលបម្រើការជាអ្នកវិភាគព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិក ត្រូវគេចូលចាប់ខ្លួន នៅនឹងកន្លែងធ្វើការ ក្នុងមូលដ្ឋានទ័ពអាមេរិក Fort Campbell ក្នុងរដ្ឋKentucky កាលពីថ្ងៃព្រហស្បតិ៍ទី ៧ មីនា។ រដ្ឋអាជ្ញាក្នុងរដ្ឋTennesse បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី ៧មីនា ពីការចាប់ខ្លួននាយទាហានអាមេរិកម្នាក់ក្នុងបទចោទប្រកាន់ធ្វើចារកម្មឲ្យប្រទេសចិន។ តាមរដ្ឋអាជ្ញា នាយទាហានអាមេរិកឈ្មោះ Korbein Schultz ដែលបម្រើការជាអ្នកវិភាគព័ត៌មានសម្ងាត់នៅមូលដ្ឋានទ័ពអាមេរិកFort Campbell ក្នុងរដ្ឋKentucky បានលួចយកព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិកដើម្បីលក់ទៅបុគ្គលម្នាក់ ដែលឈរជើងនៅទីក្រុងហុងកុង។ រដ្ឋអាជ្ញាអាមេរិកមិនបានបញ្ចេញឈ្មោះ បុគ្គល ឬក្រុមហ៊ុនចិនដែលទិញព័ត៌មានសម្ងាត់ពីទាហានអាមេរិក ប៉ុន្តែ គ្រាន់តែបានបញ្ជាក់ថា ព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិកដែលបុគ្គលនៅហុងកុង ចាប់អារម្មណ៍ខ្លាំង ចង់បានខ្លាំងពីទាហានអាមេរិក គឺ ព័ត៌មានស្តីពីផែនការរបស់កងទ័ពអាមេរិក នៅក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។ ក្រៅពីនោះ នៅមានឯកសារផ្សេងទៀត ដែលនិយាយពីប្រព័ន្ធជើងទ្របាញ់គ្រាប់រ៉ូក្កែត Himars ព័ត៌មានទាក់ទងគ្រឿងសព្វាវុធអ៊ីពែរសូនិក ការសិក្សាស្តីពីការអភិវឌ្ឍកងទ័ពអាមេរិកនាថ្ងៃអនាគត ការស្រាវជ្រាវរបស់អាមេរិកទៅលើកងទ័ពចិន និងចុងក្រោយ គឺការរបាយការណ៍បូកសរុបស្តីពីសមយុទ្ធ និងបេសកកម្មរបស់កងទ័ពអាមេរិក។ ជាថ្នូរនឹងការលួចផ្ញើឯកសារ ព័ត៌មានសម្ងាត់របស់កងទ័ពអាមេរិកទៅឲ្យបុគ្គល នៅហុងកុង គិតចាប់តាំងពីខែឧសភាឆ្នាំ ២០២២ រហូតដល់ថ្ងៃចាប់ខ្លួន ទាហានអាមេរិក Korbein Schultz បានទទួលលុយប្រមាណ ៤២០០០ដុល្លារ។ សម្រាប់អ្នកទទួលខុសត្រូវរបស់ប៉ូលិសសហព័ន្ធFBI នាយទាហានអាមេរិក ដោយលួចផ្តល់ព័ត៌មានសម្ងាត់របស់កងទ័ព ទៅលក់ឲ្យជនបរទេស នាយទាហានអាមេរិក Korbein Schultz បានក្បត់ពាក្យសម្បថ នៅពេលចូលបម្រើកងទ័ព ដែលថា នឹងការពារជាតិអាមេរិក។ ជាជាងការពារព័ត៌មានដែលទាក់ទងនឹងការណ៍សម្ងាត់កងទ័ពអាមេរិក Korbein Schultz ផ្ទុយទៅវិញ បានសមគំនិតជាមួយជនបរទេស ដើម្បីលក់ព័ត៌មានសម្ងាត់ ដែលអាចធ្វើឲ្យសន្តិសុខជាតិអាមេរិកប្រឈមនឹងគ្រោះថ្នាក់។ នេះជាប្រសាសន៍របស់លោកស្រី Larissa Knapp ទទួលបន្ទុកផ្នែកសន្តិសុខជាតិរបស់ប៉ូលិសFBI។ ទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក Korbein Schultzរងការចោទប្រកាន់ក្នុងបទសមគំនិតដើម្បីទទួលបានព័ត៌មានសម្ងាត់របស់កងទ័ព ការលួចបញ្ចេញទិន្នន័យដោយគ្មានការអនុញ្ញាត និងការសូកប៉ាន់មន្រ្តីរដ្ឋការអាមេរិក។ នៅទីក្រុងប៉េកាំង ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ទាក់ទងនឹងការចាប់ខ្លួនយោធាអាមេរិកដែលត្រូវចាប់ខ្លួន ដោយសារលួចយកការណ៍សម្ងាត់ឲ្យចិន អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រី Mao Ning បានបដិសេធថា ចិនគ្មានជាប់ពាក់ព័ន្ធនឹងរឿងនោះទេ និងថា ចិននៅតែប្រកាន់ខ្ជាប់ ការគោរព និងការពារកម្មសិទ្ធិបញ្ញា។ ផ្ទុយទៅវិញ អ្នកនាំពាក្យចិនខាងលើបានទាមទារឲ្យអាមេរិកឈប់ប្រើលេស ការពារសន្តិសុខជាតិ ដើម្បីយាយី ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្រុមហ៊ុន និងពលរដ្ឋចិន។ Korbein Schultzជាទាហានអាមេរិកម្នាក់ទៀត ដែលប៉ូលិសFBI ចាប់ខ្លួន ក្នុងបទលួចយកការណ៍សម្ងាត់ទៅលក់សម្រាប់ប្រយោជន៍ចិន។ នៅខែមករាកន្លងទៅ តុលាការអាមេរិកទើបបានផ្តន្ទាទោសទាហានអាមេរិកដើមកំណើតចិន ម្នាក់ ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំ បន្ទាប់ពីនាយទាហានរូបនេះសារភាពថា គេបានទទួលសំណូក និងសមគំនិតជាមួយភ្នាក់ងារចារកិច្ចបរទេស៕ | ដោយ៖ឈាង បុប្ផា/ខេមរភាសា |
ប្រមុខការទូតកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា បានជជែកតាមទូរសព្ទជាមួយប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ជុំវិញបញ្ហាពាណិជ្ជកម្មជាមួយជប៉ុន។ កាលពីដើមខែកក្កដានេះ ក្រុងតូក្យូ បានប្រកាសចាត់វិធានការរឹតត្បិតការនាំចេញរូបធាតុដើមសំខាន់ៗមួយចំនួនដែលចាំបាច់ប្រើប្រាស់ក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆា្លតវៃ។ ក្រោមវិធានការថ្មី ការនាំចេញរូបធាតុទាំងនោះទៅកាន់កូរ៉េខាងត្បូង ត្រូវតែឆ្លងកាត់នីតិវិធីដល់ទៅ៩០ថ្ងៃឯណោះ។ នាកិច្ចសន្ទនាប្រមាណ១៥នាទីនៅថ្ងៃទី១០ ខែកក្កដា លោកស្រី កាង បានបង្ហាញការក្ដីបារម្ភរបស់កូរ៉េខាងត្បូងជុំវិញការររឹតត្បិតរបស់ជប៉ុនលើរូបធាតុដែលត្រូវប្រើក្នុងការផលិតកម្មសម្ភារទំនើប។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី កាង ប្រាប់លោក ប៉ុមប៉េអូ ពីផលប៉ះពាល់លើក្រុមហ៊ុនកូរ៉េខាងត្បូង និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនអាមេរិក ព្រោះសង្វាក់ផលិតកម្មត្រូវបានកាត់ផ្ដាច់។ នេះក៏ព្រោះតែក្រុមហ៊ុនកូរ៉េខាងត្បូង ត្រូវបានវត្ថុធាតុដើមពីជប៉ុនក្នុងការផលិតសម្ភារៈបច្ចេកវិទ្យាមានបន្ទះឈីបជាដើម។ បន្ទះឈីបនេះ ជាគ្រឿងចាំបាច់សម្រាប់ការផលិតគ្រឿងបរិក្ខារទំនើបៗរបស់ក្រុមហ៊ុនអាមេរិកដូចជាទូរសព្ទ និងកុំព្យូទ័រផង។ ដូចនេះ បើមានបញ្ហានៅរោងចក្រកូរ៉េខាងត្បូង ក្រុមហ៊ុនអាមេរិកក៏វីវរដូចគ្នា។ អត្ថបទទាក់ទង ជប៉ុន រឹតត្បិតពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងដោយសាររឿងរ៉ាវប្រវត្តិសាស្ត្រ? «ការរឹតត្បិតរបស់ជប៉ុន មិនមែនជារឿងល្អក្នុងទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីកូរ៉េខាងត្បូង-ជប៉ុន-អាមេរិក។» នេះជាការសង្កត់ធ្ងន់របស់លោកស្រី កាង ទៅកាន់សមភាគីអាមេរិក។ តបនឹងការលើកឡើងរបស់ប្រមុខការទូតកូរ៉េខាងត្បូង លោក ប៉ុមប៉េអូ ថា លោកយល់ពីជំហររបស់ក្រុងសេអ៊ូល។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រមុខការទូតអាមេរិក និងកូរ៉េខាងត្បូង បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងត្រីភាគីផង។ ក្រោយការប្រកាសវិធានការពីសំណាក់ក្រុងតូក្យូ ក្រុងសេអ៊ូល មិនទាន់មានវិធានការតបអ្វីនៅឡើយទេ ដោយគ្រាន់តែបន្តទទូចឲ្យតូក្យូបញ្ឈប់នូវការសម្រេចចិត្តមិនសមរម្យរបស់ខ្លួនវិញ។ នៅថ្ងៃទី១០ ខែកក្កដា លោកប្រធានាធិបតី មូន ចេអ៊ីន បានកោះប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងដែលអាចរងផលប៉ះពាល់ដោយសារការរឹតត្បិតរបស់ជប៉ុន។ លោក មូន បានស្នើឲ្យជប៉ុនគិតគូររឿងនេះម្ដងទៀត មុនដើរដល់ចំណុចបកក្រោយលែងបាន។ តាមពិតទៅ ចំណាត់ការរបស់ជប៉ុន ត្រូវគេជឿថា ជាការឆ្លើយតបនឹងសាលក្រមជាបន្តបន្ទាប់របស់តុលាការកូរ៉េខាងត្បូង ដែលបានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនដែលបានប្រើប្រាស់កម្លាំងពលកម្មប្រជាជនកូរ៉េដោយបង្ខំក្នុងអំឡុងសម័យសង្គ្រាម បង់ថ្លៃសំណងដល់ជនរងគ្រោះ។ ម្យ៉ាងទៀត លោក មូន ផ្ទាល់ហៅការរឹតត្បិតនេះជារឿងនយោបាយ ព្រោះនៅជប៉ុនកំពុងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដូចនេះបក្សកាន់អំណាចនៅជប៉ុន ត្រូវការមូលហេតុដើម្បីទាក់ទាញការគាំទ្រ៕ | ការរឹតត្បិតរបស់ជប៉ុនលើការនាំចេញវត្ថុធាតុដើមទៅកាន់កូរ៉េខាងត្បូង កំពុងក្លាយជាបញ្ហាប្រឈមក្នុងទំនាក់ទំនងត្រីភាគីអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា ប្រាប់សមភាគីអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១០ ខែកក្កដា ថា សកម្មភាពរបស់ជប៉ុន មិនមែនជារឿងល្អឡើយសម្រាប់ទំនាក់ទំនងត្រីភាគី ហើយវាប៉ះពាល់មិនតិចឡើយដល់សង្វាក់ផលិតកម្មពិភពលោក និងក្រុមហ៊ុនអាមេរិកផងដែរ។ |
សមយុទ្ធដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ពាក់ព័ន្ធនឹងអង្គភាពនៅជិតព្រំដែនដែល ស្ថិតនៅក្នុងជួរបាញ់លើរដ្ឋធានីរបស់សត្រូវ។ KCNA លើកឡើងបែបនេះ ដោយសំដៅទៅ លើរដ្ឋធានីកូរ៉េខាងត្បូង គឺទីក្រុងសេអ៊ូលដែលមានប្រជាជនជិត ១០ លាននាក់ ហើយបាន បន្ថែមថា កូរ៉េខាងជើងបំពេញបេសកកម្មយោធាសំខាន់ៗសម្រាប់ការរារាំងសង្គ្រាមផងដែរ។ ក្នុងការសាកល្បងនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) សម្គាល់ថា យោធា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងកាំភ្លើងធំបាញ់ដោយស្វ័យ ប្រវត្តិ ឆ្ពោះទៅសមុទ្រលឿង ចន្លោះម៉ោង ១១ ព្រឹកដល់ម៉ោង ៥ ល្ងាច។ JCS បន្តតាមដាន សកម្មភាពយោធារបស់កូរ៉េខាងជើង ខណៈដែលសមយុទ្ធរួមគ្នាដែលធ្វើឡើងដោយយោធា កូរ៉េខាងត្បូង និងអាម៉េរិកកំពុងដំណើរការ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានមានប្រសាសន៍ថា សមយុទ្ធរួមគ្នានៅកូរ៉េខាងត្បូង គឺជាទម្លាប់ និងមានគោលបំណងការពារ ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងជៀសវាងពី សកម្មភាពបង្កហេតុ ឬអស្ថិរភាព និងត្រឡប់ទៅរកផ្នែកការទូតវិញ។ សមយុទ្ធដែលត្រូវបាន ស្គាល់ថាជាសមយុទ្ធ Freedom Shield បានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមីនា ជាមួយនឹង ចំនួនទាហានចូលរួមទ្វេដងបើធៀបនឹងឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក JCS បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងក៏បានធ្វើការប៉ុន ប៉ងជាច្រើនដងដោយបង្ហាញពីសញ្ញា GPS នៅជិតព្រំដែនកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ដោយបន្តថា មិនមានការខូចខាតណាមួយត្រូវបានបង្កឡើងឡើយ ប៉ុន្តែព្រមានអំពី ផលវិបាក។ យោងតាម របាយការណ៍ KCNA ខាងលើ សមយុទ្ធកាំភ្លើងធំនេះ មានគោលបំណងបង្កើនការ ត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពធ្វើសង្គ្រាម។ «លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបណ្តុះបណ្តាលទាហានកាំភ្លើងធំទាំងអស់នៃកងទ័ពទាំងមូលទៅជាអ្នកជំនាញក្នុងការចូលរួមកាំភ្លើងធំ...និងបានកំណត់ភារកិច្ចសំខាន់ៗសម្រាប់ការត្រៀមរៀបចំសង្រ្គាមកាំភ្លើងធំ»។ ឯកសារប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើបានស្រង់សម្តី លោកគីមបែបនេះ។ រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល លោក Shin Won-sik បានទៅធ្វើទស្សនកិច្ចនៅទី បញ្ជាការការពាររាជធានីនៅថ្ងៃសមយុទ្ធផ្ទាល់ហើយបានបញ្ជាឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើការបង្កហេតុសំដៅទៅលើរដ្ឋធានី។ គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏ប្រកាសថា លោក គីមបានត្រួតពិនិត្យការហ្វឹកហ្វឺនកងទ័ពនៅមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងលិចនៃប្រទេស៕ | យោងតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) ចេញផ្សាយ នាថ្ងៃទី៨ ខែមីនា កងកម្លាំងយោធាបានបញ្ជាក់ថា មេដឹកនាំប្រទេស លោក គីម ជុងអ៊ុនបាន ដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំដោយកងទ័ពប្រជាជនកូរ៉េខាងជើង នៅក្បែរទីក្រុងសេអ៊ូល។ |
ធនាគារជាតិបានដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ លើក្រុមហ៊ុន ឡឺរ៉ូស៊េ ហ្វាយនែនសល លីស៊ីង ភីអិលស៊ី, រួមទាំងមោឃភាពវិញ្ញាបនប័ត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន ៥ មានដូចជា ចំរើន ចំរើន ហ្វាយនែន ម.ក, អេច អូ អ អេស ក្រេឌីត ម.ក, មិត្តភាព ហ្វាយនែន ម.ក, ហ្វ៊ែរ ឃែភីថល ម.ក, សូពន្លឺ ហ្វាយនែន ម.ក។ ជាមួយគ្នានេះធនាគារជាតិ ក៏បានដកអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ចំនួន ២ គឺ ក្រុមហ៊ុន ឃែស អ៊ិបធើណេសិនណល ឯ.ក យីយោ (ឃែស ឃិង), ក្រុមហ៊ុន អេហ្វអិនស៍ យូណាយធីត អ៊ិនវេសម៊េន ឯ.ក និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ចំនួន១ លើម្ចាសអាជីវកម្មដែលមានឈ្មោះថា សុខ ស្រីល័ក្ខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានធនាគារជាតិ៕ | ភ្នំពេញ៖ គ្រឹះស្ថានឥណទាន និងកន្លែងប្ដូរប្រាក់ចំនួន៩ ត្រូវបានធនាគារជាតិបញ្ឈប់ការធ្វើអាជីវកម្ម ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិ។ |
ការប្រកួតពានរង្វាន់លីគ២ កម្ពុជា សល់ ២សប្ដាហ៍ទៀតនឹងបញ្ចប់រដូវកាល ខណៈ៣ក្រុម អាយ អេស អាយ ដង្កោសែនជ័យ អគ្គិសនីកម្ពុជា នគរបាលជាតិ និង កោះកុងអេហ្វស៊ី បន្តប្រដេញពិន្ទុគ្នាយ៉ាងស្វិតស្វាញ។ ការប្រកួតរវាងព្រៃវែង អេហ្វស៊ី និងកោះកុងអេហ្វស៊ី រូបពី Cambodian League 2 លោក Botiba Bouyaloua Jean អ្នកចាត់ការក្រុមបអាយ អេស អាយ ដង្កោសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កូនក្រុមលោកបានប្ដេជ្ញាថា ត្រូវធ្វើឲ្យបានល្អ ចំពោះប្រកួតនៅសល់ ដើម្បីឡើងទៅក្របខណ្ឌលីគកំពូល (Cambodian Premier League)នៅរដូវកាលក្រោយ។ «បើទោះជាការបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុន CPL មានការពិបាកបន្ដិច តែយើង នឹងធ្វើឲ្យបាន។»។ លោក Botiba Jean បាននិយាយដូច្នេះ។ លក្ខណៈវិនិច្ឆ័យនោះ មាន៥យ៉ាង ដែលដូចគ្នាទៅនិងលក្ខណៈវិនិច្ឆ័យរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) រួមមាន៖ លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria), លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria), លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria), លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria) និងលក្ខណៈវិនិច្ឆ័យលើហិរេញ្ញវត្ថុ (Financial Criteria)។ ការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹក អាយ អេស អាយ ដង្កោសែនជ័យ ក៏ដូចគ្នាទៅនិងការប្ដេជ្ញាចិត្ត របស់គ្រូបង្វឹកអគ្គិសនីកម្ពុជា នគរបាលជាតិ និង កោះកុងអេហ្វស៊ី ដោយប្ដេជ្ញានឹងធ្វើឲ្យបានល្អ សម្រាប់ប្រកួតដែលនៅសល់។ ២ប្រកួតចុងក្រោយ គឺមានសារសំខាន់សម្រាប់ក្រុមទាំង៤នេះ ណាស់ប្រសិនជាបរាជ័យប្រកួតណាមួយ នឹងបាត់បងឱកាសបានជ័យលាភី ជើងឯក ជើងឯករង និងជ័យលាភីលេខ៣។ កោះកុងអេហ្វស៊ី ធ្លាក់ពីលេខ១ មកចំណាត់ថ្នាក់លេខ៤ (បណ្ដោះអាសន្ន) ក្រោយចាញ់ ព្រៃវែងអេហ្វស៊ី ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯ អាយ អេស អាយ ដង្កោសែនជ័យ បានឡើងមកលេខ១ បន្ទាប់ពីលុត បន្ទាយមានជ័យអេហ្វស៊ី ក្នុងកីឡដ្ឋាន AIA KHM Park ក្នុងលទ្ធផល ៨-០ ខណៈ អគ្គិសនីកម្ពុជា តាមពីក្រោយ អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីយកឈ្នះលើ ណិចស្ដិបអេហ្វស៊ី ក្នុងលទ្ធផល ៦-១ នៅកីឡដ្ឋាន EDC។ ក្នុងពេលទន្ទឹមគ្នានេះ នគរបាលជាតិ ទទួលជោគជ័យលើ សៀមរាបអេហ្វស៊ី នៅកីឡដ្ឋានខេត្តសៀមរាប ក្នុងលទ្ធផល ៣-០។ ក្នុងពេលជាមួយគ្នានេះ អាស៊ីអឺរ៉ុបយូណាយធីត ជោគជ័យ ក្នុងជំនួបស្វាគមន៍ជាមួយ សាលាកីឡាបាល់ទាត់ជាតិ នៅក្នុងកីឡដ្ឋាន AEU Sport Park ក្នុងលទ្ធផល ១-០ ស្របពេលដែល ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បរាជ័យ ក្នុងជំនួបជាមួយ សូលទីឡូអង្គរ នៅកីឡដ្ឋានហនុមាន ក្នុងលទ្ធផល ៥-៣។ គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ឈរចំណាត់ថ្នាក់លេខ១ មាន៤៥ពិន្ទុ តាមពីក្រោយដោយ អគ្គិសនីកម្ពុជា មាន៤៥ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ នគរបាលជាតិ។ រីឯ កោះកុង អេហ្វស៊ី ឈរលេខ៤ មាន ៤២ពិន្ទុ ចំណែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៤១ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន៣២ពិន្ទុ តាមពីក្រោយដោយ សូលទីឡូអង្គរ ឈរលេខ៧ មាន២៨ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន១៩ពិន្ទុ តាមពីក្រោយដោយ ដោយខេត្តសៀមរាប មានពិន្ទុដូចគ្នា។ ចំណែក ខេត្ត ត្បូងឃ្មុំឈរលេខ១០ មាន១៨ពិន្ទុ, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕ | អាយ អេស អាយ ដង្កោសែនជ័យ ឡើងឈរកំពូលតារាងក្របខណ្ឌកីឡាបាល់ទាត់កម្រិតទី២កម្ពុជា តាមពីក្រោយដោយ អគ្គិសនីកម្ពុជា និងនគរបាលជាតិ ជាមួយពិន្ទុ៤៥ស្មើគ្នា។ កោះកុងអេហ្វស៊ី ធ្លាក់មកលេខ៤ មាន៤២ពិន្ទុ ក្រោយចាញ់ព្រៃវែង ៣-២ ក្រោយការប្រកួតសប្ដាហ៍ទី២០ នាថ្ងៃទី១៦ ខែតុលា ។ |
តំបន់ការពារទេសភាពអន្លង់ព្រីង នៅក្នុងស្រុកកំពង់ត្រាច នៅក្នុងខេត្តកំពត ជាទីតាំងសម្រាប់ការឈប់ចតរបស់សត្វស្លាបទេសន្តរប្រវេសន៍នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ ទីតាំងខាងលើក៏ជាកន្លែងរកចំណីសម្រាប់សត្វក្រៀល នៅរដូវមិនបន្តពូជ បន្ទាប់ពីតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife &Birdlife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា គម្រោងគីមីកសិកម្មបង្កើតឡើងរយៈពេលបីឆ្នាំ ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសហគមន៍ចូលរួមគ្រប់គ្រងសំណល់គីមីកសិកម្ម ដែលពលរដ្ឋបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ មួយវិញទៀត ធុងនេះ ជាផ្នែកមួយអាចធ្វើឱ្យប្រភពទឹក នៅជិតដីស្រែនៅតំបន់ខាងលើ ចៀសផុតពីបំពុលដោយសំណល់គីមីកសិកម្ម ដែលអាចបង្កគ្រោះថ្នាក់ដល់សត្វស្លាប និងជីវចម្រុះក្នុងតំបន់។ លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife_Birdlife « យើងមានធុងខៀវធ្វើទុកនៅក្បាលស្រែ ដើម្បីទុកឱ្យកសិករអាចយកសំណល់គីមីកសិកម្មដែលប្រើប្រាស់រួចមករក្សាទុកនៅទីនេះ។ ជាមួយគ្នានេះយើងមានគណៈកម្មការដើម្បីប្រមូល យកទុកនៅកន្លែងមានសុវត្ថិភាពឱ្យបានត្រឹមត្រូវក្នុងរយៈពេលកំណត់មួយ បន្ទាប់មកទើបយកទៅរំលាយតាមបច្ចេកទេស»។ នេះជាការលើកឡើងរបស់ វរសក្ស។ ធុងដាក់សំណល់គីមីកសិកម្មត្រូវបានធ្វើឡើងពីស៊ីម៉ង់ និងមានគម្របបិទជិត ដើម្បីរក្សាសំណល់នោះមិនឱ្យលេចធ្លាយសារធាតុគីមី ទៅក្នុងស្រែ ឬប្រភពទឹក។ ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងសំណល់ប្លាស្ទិក តែងត្រួតពិនិត្យតាមទីតាំងនីមួយៗ ដើម្បីគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ។ លោក ជុំ គា ជាគណៈកម្មការប្រមូលសំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង លោក ជុំ គា ជាគណៈកម្មការប្រមូលសំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងបានលើកឡើងថា ធុងដាក់សំណល់គីមីកសិកម្មនៅក្នុងតំបន់ការពារ និងតំបន់ជុំវិញសរុបទាំងអស់មានចំនួន ២៨កន្លែងនៅក្នុងភូមិចំនួនបួន។ ចំពោះធុងអាចមានលក្ខណៈខុសគ្នា ធុងអាចខ្លះមានមួយកំណាត់ ចំណែកឯធុងខ្លះមានពីរកំណាត់ អាស្រ័យលើតំបន់ដែលមានកសិករច្រើន ឬតិច។ លោក ជុំ គា រៀបរាប់ដូច្នេះ៖ «នៅពេលដើរប្រមូលសំរាម តាមធុងខ្លះពេញ ខ្លះមិនពេញ អាស្រ័យតាមការប្រើប្រាស់របស់កសិករ។ ក្នុងចំណោមបួនភូមិមានភូមិតែមួយ ឬពីរប៉ុណ្ណោះ ដែលមានសំណល់កសិកម្មច្រើន»។ ក្រៅពីការងារប្រមូលសំណល់កសិកម្ម ក្រុមគណៈកម្មការមានការងារមួយទៀតគឺ ប្រមូលទិញអេតចាយនៅក្នុងសហគមន៍។ លោក គា ថា ការងារទិញអេតចាយ ធ្វើឡើងនៅពេលក្រុមការងារទំនេរពីការប្រមូលសំណល់តាមធុងខៀវ ទាំង២៨ទីតាំង។ ដំណើរការនៃការទទិញអេតចាយ បានជួយដល់ជីវភាពរបស់គណៈកម្មការបានមួយផ្នែក និងមួយផ្នែកទៀត អាចរក្សាទុកជាភាគរយ ដើម្បីទុកចំណាយនៅពេលអង្គការផុតគម្រោងពីតំបន់នេះ។ «ប្រាប់ចំណេញពីទិញអេតចាយ ចែកទៅនៅតិចតួច។ ប៉ុន្ដែប្រសិនបើប្រៀបធៀបទៅ អាចចំណេញផ្នែកបរិស្ថាន។ មុនមានកម្មវិធីទិញអេតចាយ សំរាម និងសម្បកកំប៉ុងរាយស្ទើរពេញផ្លូវ ពលរដ្ឋទុកដាក់គ្មានសណ្ដាប់ធ្នាប់ ប៉ុន្ដែបច្ចុប្បន្នអាចគ្រប់គ្រងបានច្រើន»។ នេះជាការអះអាងរបស់លោក គា។ លោក អ៊ុយ ងីម ជាកសិករនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ជាមួយគ្នានោះ កសិករ អ៊ុយ ងីម បានលើកឡើងថា ធុងដាក់សំណល់គីមីកសិកម្មនៅតាមស្រែពិតជាបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការគ្រប់គ្រងសំណល់ដែលកសិករបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយនេះជាផ្នែកមួយជួយកាត់បន្ថយផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ។ ជាមួយគ្នានេះ លោកងីម ក៏បានជួយណែនាំឱ្យកសិករដូចគ្នាចូលរួមប្រមូល និងគ្រប់គ្រងសំណល់គីមីនេះ ដើម្បីអាចប្រែក្លាយតំបន់នេះ ឱ្យក្លាយទៅជាទីតាំងមានសុវត្ថិភាពសម្រាប់សត្វស្លាប និងមនុស្ស៕ | កំពត៖ ធុងដាក់សារធាតុគីមីកសិកម្មនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាផ្នែកមួយដ៏សំខាន់ ក្នុងការទប់ស្កាត់មិនឱ្យសារធាតុគីមីសាយភាយក្នុងប្រភពទឹកក្នុងតំបន់ការពារ។ ក្រៅពីធុងនេះ ការបង្កើតក្រុមអ្នកទិញអេតចាយដោយអង្គការ Naturelife ក៏ជាផ្នែកមួយជួយគ្រប់គ្រងសំណល់ប្លាស្ទិកនៅក្នុងសហគមន៍ឱ្យកាន់ប្រសើរ។ |
ដើម្បីពិសាអាហារថ្ងៃត្រង់ជួបជុំគ្រួសារ។ តែនៅពេលនេះ ដោយសារតែការកកស្ទះចរាចរណ៍ខ្លាំងពេក មន្ត្រីរាជការ បុគ្គលិកអង្គការ និងក្រុមហ៊ុនស្ទើរ៩០%លែងត្រឡប់ទៅគេហដ្ឋានពេលថ្ងៃទៀតហើយ។ និន្នាការនេះអនុញ្ញាតឲ្យអ្នកធ្វើការចំណេញថវិកាពីការមិនធ្វើដំណើរ តែចរន្តនេះត្រូវបានអ្នកខ្លះគិតថា វាកំពុងកាត់ផ្តាច់ទម្លាប់គ្រួសារខ្មែរដែលតែងតែពិសាអាហាររួមគ្នា ទាំងពេលថ្ងៃ និងពេលល្ងាច។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាការកកស្ទះនេះ តើអ្នកបើកបររថយន្តអាចប្តូរពីការបើកបររថយន្តមកជិះកង់ឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ឬទេ? នៅក្នុងប្រទេសខ្លះ ដើម្បីចៀសវាងការកកស្ទះខ្លាំងពេក រដ្ឋាភិបាលបានចេញច្បាប់កំណត់ឲ្យម្ចាស់យានយន្តកុំប្រើប្រាស់រថយន្តរបស់ខ្លួនមួយថ្ងៃក្នុងមួយសប្តាហ៍៕ | ភ្នំពេញ៖ ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្នបាន និងកំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់គ្រួសារខ្មែរ។ ជាក់ស្តែង កាលពី១០ឆ្នាំមុន អ្នកធ្វើការភាគច្រើនត្រូវត្រឡប់ទៅផ្ទះវិញ |
ជំនួបមិនផ្លូវការពីរថ្ងៃរវាងមេដឹកនាំឥណ្ឌា និងចិនកំពុងធ្វើឡើងនៅតំបន់មាត់សមុទ្រនៃរដ្ឋ Tamil Nadu របស់ឥណ្ឌា ជាមួយនឹងគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរដែលមានបញ្ហាជូរចត់មិនចេះចប់។ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលទទួលនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅវូហាន ត្រូវដល់វេនទៅឥណ្ឌាវិញម្ដង។ ជំនួបមិនផ្លូវការដែលចាប់ផ្ដើមនៅថ្ងៃទី១១ ខែតុលា គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដែលប្រេះស្រាំដោយសារបញ្ហាជាច្រើន។ លើកចុងក្រោយនេះ ក្នុងខែសីហា ឥណ្ឌាបានបង្កាត់ភ្លើងដ៏ធំមួយតាមរយៈការសម្រេចចិត្តដកឋានៈស្វ័យភាពរបស់តំបន់កាស្មៀរដែលខ្លួនកំពុងកាន់កាប់។ ការសម្រេចចិត្តនេះ ធ្វើឲ្យតំបន់ Ladakh ដែលជាផ្នែកមួយនៃតំបន់កាស្មៀរ ហើយដែលជាចិនទាមទារគ្រប់គ្រង ក្លាយជាទឹកដីរដ្ឋបាលដោយឡែករបស់ឥណ្ឌា។ ចិន ក៏ផ្លុំផ្សែងដាក់ឥណ្ឌាតាមរយៈការប្រកាសគាំទ្រប៉ាគីស្ថានដែលកាន់កាប់ចំណែកភាគច្រើននៃដែនដីកាស្មៀរ។ លើសពីនោះ ចិនក៏អូសសំណុំរឿងនេះឡើងក្រុមប្រឹក្សាសន្តិសុខទៅទៀត ទោះជាឥណ្ឌាចាត់ទុករឿងនេះជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនក្ដី។ យ៉ាងណាមិញ ក្នុងជំនួបមិនផ្លូវការលើកទីពីរនេះ មេដឹកនាំទាំងពីរត្រូវបានមើលឃើញថា រួសរាយរាក់ទាក់ដាក់គ្នាខ្លាំង និងបានទទួលស្គាល់បញ្ហាប្រឈមមួយដែលត្រូវដោះស្រាយរួមគ្នា។ មន្ត្រីជាន់ខ្ពស់ឥណ្ឌា លោក Vijay Gokhale ប្រាប់អ្នកសារព័ត៌មានថា ចិន និងឥណ្ឌាសុទ្ធតែជាប្រទេសធំ ហើយភេរវកម្មជាបញ្ហារួមមួយ ដែលតម្រូវឲ្យប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីទប់ស្កាត់ទង្វើជ្រុលនិយម និងភេរវកម្មមកបំផ្លាញក្ដីសុខប្រទេសទាំងពីរ។ ចំណែទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua វិញ មិនបានផ្ដល់ព័ត៌មានច្រើនពីជំនួបនេះទេ តែបានផ្សាយពីការស្វាគមន៍កក់ក្ដៅរបស់ភាគីឥណ្ឌា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែលនេះសរសេរ ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសិក្សា និងគោរពគ្នាទៅវិញទៅមកដើម្បីរួមគ្នាសម្រេចឲ្យបានការអភិវឌ្ឍរួម និងវិបុលភាពរួម៕ | នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១១ ខែតុលា បានស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបកំពូលមិនផ្លូវការលើកទីពីរនៅឯតំបន់បេតិកភណ្ឌពិភពលោក Mahabalipuram របស់ឥណ្ឌា។ ជំនួបនេះ ធ្វើឡើងក្រោយឥណ្ឌា និងចិនទាស់គ្នាមួយប្រាវដោយសារបញ្ហាកាស្មៀរដែលក្រុងញូវដែលីបានដកឋានៈស្វ័យភាព។ បើតាមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរ បានយល់ព្រមរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្មដែលជាបញ្ហាប្រឈមរួមគ្នា។ |
ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដូច្នេះថា៖ «ពីថ្ងៃនេះទៅ រយៈពេល១៥ថ្ងៃយ៉ាងតិច ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ឆ្លងរួច មិនរួច គឺនៅពេលហ្នឹងឯង»។ ប្រមុខរដ្ឋាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួមជាមួយរដ្ឋាភិបាល ដើម្បីយកឈ្នះនិងបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺសំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ជាភរិយារបស់មន្ត្រីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគាត់ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា បើទប់ស្កាត់ជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍នេះ មិនបានទាន់ពេលវេលាទេ វា នឹងបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិ។ សម្តច ហៅការប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងដំណាក់កាលនេះ ថាធំធេងជាងការធ្វើសង្គ្រាមនៅតាមទល់ដែនទៅទៀត។ សម្តេចប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ សម្តេច អំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ បន្តប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះជំងឺកូវីដ-១៩ ដោយត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និង ឧស្សាហ៍លាងដៃ ជាដើម។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាទៅអភិបាលរាជធានី-ខេត្ត ឬមន្ត្រីថ្នាក់មូលដ្ឋាន ឲ្យចុះទៅផ្តល់ថវិកាយ៉ាងតិច២ម៉ឺនរៀលក្នុង១ថ្ងៃ និងស្បៀងអាហារផ្សេងៗទៀត ដល់គ្រួសារក្រីក្រ ដែលមានសមាជិកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ។ សម្តេច ប្រាប់ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំង ឲ្យយកថវិកា ដែលទទួលបានពីសប្បុរសជន ទម្លាក់ទៅឲ្យអភិបាលរាជធានី-ខេត្ត សម្រាប់ចំណាយការលើការផ្តល់ជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ ដែលត្រូវធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជាង២,២ពាន់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៣នាក់ ដោយក្នុងនោះ បានជាសះស្បើវិញ៣០១នាក់។ មុនរកឃើញថាមានជំងឺកូវីដ-១៩ ស្ត្រីជាភរិយារបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនោះ បានទៅផ្សារអ៊ីអន១ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ល៉ោះហើយក្រសួងសុខាភិបាល ក៏សម្រេចបិទផ្សារនេះមួយរយៈខ្លីសិន។ ក្រសួងសុខាភិបាល ទទួលបានព័ត៌មានទៀតថា ស្ត្រីរូបនេះ ក៏បានទៅសណ្ឋាគារភ្នំពេញដែរ ដូច្នេះ សណ្ឋាគារនេះ ត្រូវបិទរយៈពេលខ្លីដូចគ្នា។ បន្ថែមពីនេះ ក្រសួងសុខាភិបាល នៅទទួលបានព័ត៌មានទៀតថា កូនប្រុសរបស់ស្ត្រីរូបនោះ រៀននៅសាលាឯកជនឈ្មោះសាលារៀនអន្តរទ្វីបអមេរិកាំង សាខាចាក់អង្រែ ដែលជាហេតុតម្រូវឲ្យក្រសួងអប់រំ ត្រូវបិទសាលារៀនអន្តរទ្វីបអមេរិកាំងសាខាចាក់អង្រែរយៈពេល២សប្តាហ៍។ ប៉ន្តែ បន្ទាប់មក ក្រសួងអប់រំ សម្រេចបិទសាលាឯកជនរយៈពេល២សប្តាហ៍ នៅទូទាំងប្រទេសតែម្តង។ ចំណែក សាលារដ្ឋវិញ ត្រូវក្រសួង សម្រេចបញ្ចប់ឆ្នាំសិក្សាចាស់ហើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅ ហើយនឹងត្រូវបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ លើកលែងតែសិស្សថ្នាក់ទី១២ប៉ុណ្ណោះ ដែលត្រូវបន្តការសិក្សាជាធម្មតា ដើម្បីត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ រីឯ ការប្រឡងឌីប្លូម នៅតែប្រព្រឹត្តទៅតាមការរៀបចំទុក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ថ្មីៗនេះ កម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍ដ៏លំបាកមួយរួចមកហើយ គឺព្រឹត្តិការណ៍៣វិច្ឆិកា ដែលសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មក លោក ក៏ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា ពេលទៅដល់ប្រទេសថៃ។ មានមនុស្ស៣-៤ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយរកឃើញមនុស្ស៤នាក់។ អ្នកទាំង៤នោះ មានជនជាតិខ្មែរ៣នាក់ គឺ តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និង អង្គរក្ស ហើយម្នាក់ទៀត គឺលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ក្នុងចំណោមអ្នកទាំង៤នាក់ មានម្នាក់ គឺតំណាងរាស្ត្រ បានជាសះស្បើយវិញហើយ៕ | រយៈពេល១៥ថ្ងៃ ដោយគិតពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះទៅ គឺជាដំណាក់កាល ដែលកម្ពុជា ត្រូវឆ្លងកាត់ការទប់ទល់នឹងជំងឺកូវីដ-១៩ កំពុងឆ្លងចូលសហគមន៍។ ប្រមុខរដ្ឋាភិបាល លើកឡើងថា កម្ពុជា អាចគ្រប់គ្រងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍នេះ បានឬមិនបាន គឺអាស្រ័យលើការប្រឹងប្រែងរបស់រដ្ឋាភិបាលនិងការចូលរួមរបស់ប្រជាជនគ្រប់រូប។ |
និស្សិតទាំង៦ក្រុម នឹងត្រូវឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅវិទ្យាស្ថានភាសាបារាំងប្រចាំកម្ពុជា (IFC) នាថ្ងៃសៅរ៍ ទី១៥ ខែធ្នូ វេលាម៉ោង៧:៣០ព្រឹកដល់ម៉ោង៤:៣០រសៀល។ កម្មវិធីប្រកួតពានរង្វាន់គីណាល់នេះ នឹងជ្រើសរើសយក៣ក្រុម ជាប់ជាម្ចាស់ជ័យលាភីពានរង្វាន់គីណាល់លើកទី៦ ឆ្នាំ២០១៨។ ក្រុមនិស្សិតទទួលបានជ័យលាភីលេខ១៖ ទទួលបានពាន១ និងទឹកប្រាក់៤លានរៀល, លេខ២៖ ទទួលបានពាន១ និងទឹកប្រាក់២លានរៀល និងលេខ៣៖ ទទួលបានពាន១ និងទឹកប្រាក់១លាន២០ម៉ឺនរៀល។ សម្រាប់ក្រុមដែលទទួលបានលេខ៤, លេខ៥ និងលេខ៦ ទទួលបានទឹកប្រាក់៤០ម៉ឺនរៀលក្នុងមួយក្រុម។ ពិធីទទួលពានរង្វាន់នេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោក មៀច សុផាន់ធា រដ្ឋលេខធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង។ សូមបញ្ជាក់ថា និស្សិតទាំង២៦ក្រុម ដែលបានចូលរួមប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណ្តើមពានរង្វាន់គីណាល់លើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី៖ «FEVER MEDICATIONS AND CARE»នេះ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខភិបាល, សកលវិទ្យាល័យពុទ្ធិសាស្ត្រ, សកលវិទ្យាល័យអន្តរជាតិ, សកលវិទ្យាល័យន័រតុន, វិទ្យាស្ថានវិទ្យាសាស្ត្រសុខភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ៕ | ភ្នំពេញ៖ និស្សិត៦ក្រុមបានជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងចំណោមនិស្សិត២៦ក្រុម ដែលបានចូលរួមប្រកួត«ស្នាដៃអត្ថបទស្រាវជ្រាវដណ្តើមពានរង្វាន់គីណាល់លើកទី៦» ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «FEVER MEDICATIONS AND CARE» ដែលឧបត្ថម្ភដោយមូលនិធិគីណាល់។ «មូលនិធិគីណាល់» បានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយលោក ហៃ លីអ៊ាង អគនាយកនៃ PPM និងស្ថាបនិករបស់ CONFIREL។ កម្មវិធីប្រកួត«ពានរង្វាន់គីណាល់» បង្កើតឡើង តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងផ្ដោតលើការសិក្សាផ្នែកឱសថសាស្ត្រស្រាវជ្រាវ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំផ្នែកសុខភិបាល។ |
អត្ថបទទាក់ទង ផលវិបាកដែលកើតចេញពីបំពង់បឺតប្លាស្ទិក មនុស្សពុំសូវចាប់អារម្មណ៍ កាលពីឆ្នាំ២០១៨ Seattle ក្រុងទី១នៅសហរដ្ឋអាមេរិក ដែលហាមឃាត់ការប្រើប្រាស់ និងលក់បំពង់បឺតប្លាស្ទិក ហើយក្រុងដទៃទៀត បានអនុវត្តតាមជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជា ក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ជាដើម។ Starbuck ជាក្រុមហ៊ុនលំដាប់ពិភពលោកដំបូងគេ ដែលប្រកាសពីការឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិក តាមរយៈការរចនាបំពង់ដែលជាប់នឹងគំរបកែវ ឬពែងភេសជ្ជៈផ្ទាល់ រួមទាំងការកែច្នៃពីសារធាតុផ្សេងទៀត។ នៅចក្រភពអង់គ្លេស McDonald បានដាក់យុទ្ធនាការប្រើប្រាស់តែសម្ភារវេចខ្ចប់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន ចាប់ពីឆ្នាំ២០២៥។ ការសិក្សាក៏បានបង្ហាញផងដែរថា បំពង់បឺត មានតែវត្តមានតែ៨ភាគរយប៉ុណ្ណោះក្នុងចំណោមសម្ភារប្លាស្ទិកដែលបំពុលបរិស្ថាន ហើយមានតែ៤ភាគរយក្នុងចំណោមប្លាស្ទិកដែលចោលក្នុងសមុទ្រ។ យោងតាម squareup.com វាជាចំនួនដ៏តិចតួចនៅឡើយ ប៉ុន្តែបំពង់បឺតប្លាស្ទិកនឹងជះឥទ្ធិពលធំ ដោយសារវាជាវត្ថុដែលមិនអាចប្រើប្រាស់ឡើងវិញបាន ហើយតម្រូវការនៃការប្រើប្រាស់ កើនឡើងជាបន្តបន្ទាប់។ ជាមធ្យម មនុស្សម្នាក់ប្រើប្រាស់បំពង់បឺត ១.៦ ជារៀងរាល់ថ្ងៃ ដែលនេះមានន័យថា បើមនុស្ស២៥០០០នាក់ឈប់ប្រើ វានឹងរួមចំណែកកាត់បន្ថយបំពង់បឺតប្លាស្ទិកប្រមាណ៥លាន។ វានឹងអាចកាត់បន្ថយការបោះចោលទៅក្នុងសមុទ្រដើម្បីការពារធនធាន និងជីវិតសត្វ។ នៅសហរដ្ឋអាមេរិក យុទ្ធនាការសម្អាតឆ្នេរនារយៈពេលជាង៥ឆ្នាំ រកឃើញវត្តមានបំពង់បឺតប្លាស្ទិកជាង៧.៥លាន។ រីឯនៅលើពិភពលោកទាំងមូល ត្រូវបានគេប៉ាន់ប្រមាណថា មានបំពង់បឺតប្លាស្ទិកក្នងុសមុទ្រចន្លោះពី៤៣៧លានទៅ ៨.៣ពាន់លាន។ ទោះបីជាយ៉ាងណាក៏ដោយ ការដាក់បម្រាមជាសកល ពិតជាពិបាកទៅរួចខ្លាំងណាស់ ព្រោះវាត្រូវប៉ះពាល់អាជីវកម្មជាច្រើន ប៉ុន្តែអ្នកជំនាញព្យាយាមទាញអារម្មណ៍អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មឲ្យយកចិត្តទុកចាប់ពីករណីតូចៗឡើងទៅក្នុងគោលបំណងទប់ស្កាត់ការបំពុលបរិស្ថានលើភពផែនដី។ នៅចិន បំពង់បឺត ស្ថិតក្នុងចំណោមរបស់ប្រើប្រាស់ដំបូងដែលត្រូវហាមឃាត់ចាប់ពីឆ្នាំ២០២០ ក្រោមគោលនយោបាយ៥ឆ្នាំរបស់បក្សកុំម្មុយនីស្ត ក្នុងយុទ្ធនាការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ ពលរដ្ឋចិនភាគច្រើនចូលចិត្តផឹកតែគជ់ ដែលត្រូវប្រើបំពង់បឺតធំៗជាងកាហ្វេធម្មតា ហើយបណ្តាហាងនានា បានជំនួសដោយបំពង់ពីក្រដាស និងអាស៊ីតប៉ូលីឡាក់ទិច (Polylactic Acid)៕ | ពេលនិយាយពីប្លាស្ទិក មនុស្សជាច្រើនគិតដល់តែថង់ និងសម្ភារផ្សេងៗ ដោយភ្លេចគិតថា បំពង់បឺតប្លាស្ទិក ដែលប្រើប្រាស់ប្រចាំថ្ងៃ ក៏ជាបញ្ហាសម្រាប់បរិស្ថានផងដែរ។ ការសិក្សាមួយកាលពីឆ្នាំ២០១៧ របស់សាកលវិទ្យាល័យ University of California Santa Cruz បង្ហាញថា ប្លាស្ទិក៩១ភាគរយ មិនត្រូវបានប្រើប្រាស់ឡើងវិញ ហើយភាគច្រើនត្រូវបានកប់នៅក្នុងដី និងក្នុងសមុទ្រ ក្នុងចំណោមនោះ មានបំពង់បឺត ឬទុយោប្លាស្ទិក។ |
ក្នុងអត្ថបទវិចារណាកថាផ្សាយលើកាសែត The Times និងកាសែត South China Morning Post នៅថ្ងៃទី២ ខែមិថុនា នាយករដ្ឋមន្ត្រី បូរីស ចនសុន សរសេរថា៖«មនុស្សច្រើនក្នុងទីក្រុងហុងកុង ភ័យខ្លាចថា សេរីភាពពួកគេ ដែលចិនសន្យាគាំទ្រ កំពុងរងគំរាមកំហែង»។ លោក សរសេរបន្តថា ប្រសិនបើចិនរឹងទទឹង ហើយបញ្ជាក់ការភ័យខ្លាចរបស់ពលរដ្ឋហុងកុងនេះជាការពិតមែននោះ ដូច្នេះរដ្ឋាភិបាលអង់គ្លេស ពុំអាចឱបដៃឈរមើល។ ត្រង់នេះ លោកសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងគោរពកាតព្វកិច្ចក្នុងនាមជាអតីតម្ចាស់អាណានិគម ហើយផ្ដល់ផ្លូវក្រោយសម្រាប់ពួកគេ។ ក្នុងអត្ថបទដដែល លោកនាយករដ្ឋមន្ត្រី ចនសុន លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋហុងកុងប្រមាណ ៣៥ម៉ឺននាក់កាន់លិខិតឆ្លងដែនសម្រាប់ពលរដ្ឋចក្រភពអង់គ្លេស ឬ British National (Overseas) ដែលអនុញ្ញាតឲ្យចូលដែនដីប្រទេសនេះដោយពុំចាំបាច់ស្នើទិដ្ឋាការ ហើយអាចស្នាក់នៅរហូតដល់ ៦ ខែ។ ចំណែក ពលរដ្ឋហុងហុង ២,៥លាននាក់ នឹងមានសិទ្ធិដាក់ស្នើសម្រាប់លិខិតឆ្លងដែននេះ។ «ប្រសិនបើ ចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្លាស់ប្តូរគោលការណ៍អន្តោប្រវេសន៍ និងបើកផ្លូវឲ្យអ្នកកាន់លិខិតឆ្លងដែនទាំងនេះពីក្រុងហុងកុងមកកាន់ចក្រភពអង់គ្លេស សម្រាប់អំឡុងពេល១២ខែដែលអាចសុំស្នើជាថ្មី ហើយផ្ដល់ឲ្យសិទ្ធិអន្តោប្រវេសន៍ច្រើនទៀត ក្នុងនោះ សិទ្ធិធ្វើការងារ ដែលអាចជាឱកាសទទួលសញ្ជាតិ»។ លោកនាយករដ្ឋមន្ត្រី ចនសុន សង្កត់ធ្ងន់បែបនេះ។ កាលពីចុងខែឧសភា សភាប្រជាជនចិន បានអនុម័តលើដំណោះស្រាយច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង ទោះជាមានការតវ៉ាពីអ្នកនយោបាយនៃហុងកុង និងការព្រមានរបស់អាមេរិកក្ដី។ ការផ្ទុះតវ៉ាប្រឆាំងធ្វើឡើងក្រោមហេតុផលថា ប្រជាជនហុងកុងជឿថាសេចក្តីស្នើច្បាប់សន្តិសុខនេះ នឹងលុបបំបាត់សិទ្ធិសេរីភាពរបស់ពួកគេ និងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសវ័យ៥៥ឆ្នាំរូបនេះ គូសបញ្ជាក់ក្នុងអត្ថបទដដែលថា ច្បាប់សន្តិសុខជាតិហុងកុងនេះ នឹងកាត់បន្ថយសេរីភាព និងបំផ្លាញស្វ័យភាពទីក្រុងនេះធំធេង។ លោកព្រមានថា ប្រសិនបើដាក់ចូលជាធរមានមែននោះ រដ្ឋាភិបាលលោក នឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តរក្សាចំណងប្រវត្តិសាស្ត្រនិងមិត្តភាពដ៏ចម្បងរបស់អង់គ្លេសជាមួយប្រជាជនហុងកុង។ ទោះជាបែបនេះក្តី លោក ចនសុន សង្ឃឹមថា រឿងហេតុអកុសលបែបនេះ នឹងពុំកើតឡើយ ហើយលោកបន្តប្រកាសជំហរថា ចក្រភពអង់គ្លេសមិនចង់រារាំងការងើបឡើងរបស់ប្រទេសចិននោះទេ។ ត្រង់ចំណុចនេះ លោកសរសេរដូច្នេះថា៖«យើងស្វាគមន៍ចិនក្លាយជាសមាជិកឈានមុខមួយនៃសហគមន៍ពិភពលោក ដែលយើងរំពឹងថាចិនគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិ»។ ការប្រកាសពីជំហររបស់រដ្ឋាភិបាលអង់គ្លេសលើសំណុំរឿងហុងកុងនេះ ធ្វើឡើងក្រោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ក៏កំពុងពិចារណាស្វាគមន៍ប្រជាជនហុងកុងមកកាន់ប្រទេសខ្លួនផងដែរ ប្រសិនបើចិនដាក់ប្រើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសនេះ។ ក្នុងសេចក្តីថ្លែងការណ៍ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងថា លោកកំពុងមើលគោលការណ៍កូតា ឬទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ពលរដ្ឋហុងកុង។ យ៉ាងណាមិញលោកពុំបញ្ជាក់ព័ត៌មានលម្អិតឡើយ៕ | ប្រមុខរដ្ឋាភិបាលចក្រភពអង់គ្លេស លោក បូរីស ចនសុន បញ្ជាក់ថា លោកនឹងផ្ដល់ទិដ្ឋាការឲ្យប្រជាជនហុងកុងរាប់លាននាក់ និងឱកាសទទួលសញ្ជាតិអង់គ្លេស ប្រសិនបើចិនបន្តនីតិវិធីជាមួយសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងរបស់ខ្លួន។ ដូចគ្នានឹងអង់គ្លេស សហរដ្ឋអាមេរិក ក៏កំពុងពិចារណាស្វាគមន៍ពលរដ្ឋហុងកុងផងដែរ តាមរយៈកែសម្រួកគោលការណ៍អន្តោប្រវេសន៍ផងដែរ។ |
នៅថ្ងៃដែលគម្រោងនេះនឹងបញ្ចប់ អ្នកដែលបានរស់នៅ និងធ្វើការស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកអស់ជិតពីរទសវត្សរ៍កន្លងមកនេះ នឹងទទួលបានឋានៈជាជនអន្តោប្រវេសន៍វិញ ប្រសិនបើឋានៈជាជនអន្តោប្រវេសន៍របស់ពួកគេនោះនៅមានសុពលភាព។ ឋានៈជាជនអន្តោប្រវេសន៍នេះជាឋានៈដែលពួកគេមានមុនពេលពួកគេទទួលបានឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ។ ពួកគេក៏មានជម្រើសក្នុងការដាក់ពាក្យដើម្បីទទួលបានផលប្រយោជន៍អន្តោប្រវេសន៍ផ្សេងទៀតផងដែរ ដូចជាទិដ្ឋាការដែលផ្អែកលើគ្រួសារ ឬក៏ផ្អែកលើការងារជាដើម។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្អាកគម្រោងនេះ នឹងស្ទើរតែធ្វើឲ្យជនជាតិអែលសាល់វាឌ័រមួយចំនួនក្លាយជាជនរស់នៅខុសច្បាប់ ដោយធ្វើឲ្យពួកគេងាយរងគ្រោះនឹងការបញ្ជូនចេញពីសហរដ្ឋអាមេរិកភ្លាមៗ។ នៅក្នុងការពិនិត្យឡើងវិញមួយដែលធ្វើជាប្រចាំទៅលើស្ថានភាពនៅក្នុងប្រទេសអែលសាល់វាឌ័រ រដ្ឋបាលរបស់លោក Trump បានកំណត់ថា ស្ថានការណ៍នៅក្នុងប្រទេសអែលសាល់វាឌ័រមានលក្ខណៈប្រសើរគ្រាន់បើឡើងវិញហើយបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិទាំងនោះបានកើតឡើងមក ដែលករណីនេះអាចអនុញ្ញាតឲ្យជនជាតិអែលសាល់វាឌ័រនៅក្នុងសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញបាន។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរួបដែលបានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាននានានៅក្នុងការឆ្លើយឆ្លងតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រឹកថ្ងៃទី ៨ ខែមករា កន្លងទៅនេះ។ ទោះបីជាមានការបន្តកាលពីលើកមុនចំពោះគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្នសម្រាប់ជនជាតិអែលសាល់វាឌ័រនេះ ដែលក្នុងនោះមានទាំងការដាក់បញ្ចូលនូវទំនាក់ទំនងរវាងគ្រោះមហន្តរាយធម្មជាតិ និងការប្រឹងប្រែងរបស់ប្រទេសអែលសាល់វាឌ័រក្នុងការដោះស្រាយជាមួយនឹងឧក្រិដ្ឋកម្មដែលរៀបចំទុកជាមុននិងអំពើហិង្សាផ្សេងៗក៏ដោយ ក៏មន្ត្រីរដ្ឋបាលរូបនោះបាននិយាយថា ក្រសួងសន្តិសុខមាតុភូមិបានធ្វើការថ្លឹងថ្លែងនៅក្នុងការវាយតម្លៃរបស់ខ្លួនតែលើ «ស្ថានការណ៍ប្រសើរឡើងវិញ» ពីគ្រោះរញ្ជួយដីតែប៉ុណ្ណោះ មិនមែនលើ «អំពើហិង្សាដែលកើតមាននៅក្នុងប្រទេស» នោះទេ។ មន្ត្រីដែលត្រៀមខ្លួនរួចរាល់ ក៏ដូចជាសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សររបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Kirstjen Nielsen បានបញ្ជាក់ថា ការពន្យារពេលរយៈពេល ១៨ ខែ ចំពោះគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្នសម្រាប់ជនជាតិអែលសាល់វាឌ័រនេះ «នឹងអនុញ្ញាតឲ្យសភាមានពេលវេលាដើម្បីបង្កើតដំណោះស្រាយផ្លូវច្បាប់មួយ»។ ប៉ុន្តែ សមាជិកសភាអាមេរិកបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់មួយចំនួនចំពោះប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហើយគេឃើញមានសញ្ញាណតិចតួចប៉ុណ្ណោះនៅឯសភាដែលបង្ហាញថា ច្បាប់ថ្មីណាមួយនឹងត្រូវអនុម័តឲ្យទាន់ពេលវេលាដើម្បីជួយសង្គ្រោះជនជាតិអែលសាល់វាឌ័រដែលរងគ្រោះដោយសារការសម្រេចរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី ៨ ខែមករាកន្លងមកនេះ។ មជ្ឈមណ្ឌលសិក្សាបញ្ហាទេសន្តរប្រវេសន៍ (Center for Migration Studies) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជនជាតិអែលសាល់វាឌ័រទាំងនេះតំណាងឲ្យក្រុមគ្រួសារចំនួន ១ សែន ៣ ម៉ឺន ៥ ពាន់ ដែលអ្នកទាំងនោះចំនួន ៨៨ ភាគរយ កំពុងបំពេញការងារផ្សេងៗនៅក្នុងសហរដ្ឋអាមេរិក។ អ្នកទាំងនោះប្រហែល ១ ភាគ ៤ រស់នៅក្នុងរដ្ឋ California និងចំនួន ១ ភាគ ៥ ទៀត រស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ ភាគច្រើននៃជនជាតិអែលសាល់វាឌ័រទាំងនោះមានកូនកើតនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឲ្យកូនៗរបស់ពួកគេមានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ ចំណែកឯពួកគេមិនអាចមានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិនោះទេ។ ជនជាតិអែលសាល់វាឌ័រភាគច្រើនបានរៀនភាសាអង់គ្លេស ហើយពួកគេប្រហែលជា ១០ ភាគរយ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងពលរដ្ឋអាមេរិកាំង។ កន្លងមក ជនជាតិអែលសាល់វាឌ័រទាំងនេះគឺជាក្រុមដ៏ធំបំផុតក្នុងចំណោមអ្នកដែលទទួលបានឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ ហើយពួកគេគឺជាក្រុមរងគ្រោះចុងក្រោយបង្អស់នៅក្នុងការសម្រេចរបស់រដ្ឋបាលលោក Trump ចំពោះគម្រោងនេះ។ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រសួងសន្តិសុខមាតុភូមិបានសម្រេចមិនបន្តគម្រោងឋានៈពិសេសនេះសម្រាប់ជនជាតិហៃទី ដែលនឹងផុតកំណត់នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ សម្រាប់ជនជាតិនីការ៉ាហ្គ័រ ដែលនឹងផុតកំណត់នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩ និងសម្រាប់ជនជាតិស៊ូដង់ ដែលនឹងផុតកំណត់នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨។ ការប្រកាសមួយចំនួនបន្ថែមទៀតសម្រាប់ប្រទេសចំនួន ៦ ទៀត ដែលនៅសេសសល់ក្រោមគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ គ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០១៨ នេះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | គម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្ន ដែលហៅជាភាសាអង់គ្លេសថា Temporary Protected Status នេះ បានការពារជនជាតិអែលសាល់វាឌ័ររាប់សែននាក់ពីការបញ្ជូនចេញពីសហរដ្ឋអាមេរិក ក្រោយពីមានគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើតឡើងនៅក្នុងប្រទេសអែលសាល់វាឌ័រកាលពីឆ្នាំ ២០០១ មក។ គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។ |
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី ៨ ខែកញ្ញា បានទទួលការតែងតាំងជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ តំណាងឱ្យគណបក្សកាន់អំណាចរបស់លោក។ លោក ឌូទើតេ រងការរិះគន់ខ្លាំងចំពោះការសម្រេចចិត្តឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតីនេះ ដោយក្រុមប្រឆាំងចាត់ទុកជាទង្វើមិនសមរម្យដើម្បីរក្សាអំណាចនយោបាយ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមានអាយុ៧៦ឆ្នាំ ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញមិនឱ្យឈឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី២ ឡើយ។ ប៉ុន្តែលោក ឌូទើតេ សម្រេចចិត្តឈរជាបេក្ខជនអនុប្រធានាធិបតីវិញក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខ។ នៅថ្ងៃទី៨ ខែកញ្ញា បក្សកាន់អំណាច PDP-Laban បានប្រកាសជ្រើសរើសលោក ឌូទើតេ ជាបេក្ខភាពអនុប្រធានាធិបតីរបស់បក្សខ្លួន ហើយលោក ឌូទើតេ ក៏ប្រកាសទទួលយកផងដែរ។ លោក ឌូទើតេ និយាយថា ការសម្រេចចិត្តរបស់លោកត្រូវបានជំរុញដោយការស្រឡាញ់ប្រទេសជាតិ។ លោកបានបន្តទៀតថា៖«វាពិតជាដោយសារតែខ្ញុំចង់ឃើញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ទោះបីខ្ញុំមិនមែនជាអ្នកចង្អុលបង្ហាញទិសដៅក៏ដោយ ខ្ញុំប្រហែលជាអាចជួយប្រទេសបាន»។ យ៉ាងណាមិញ លោក ឌូទើតេ ត្រូវបានរិះគន់ថា យកតំណែងអនុប្រធានាធិបតីដើម្បីគេចពីការស៊ើបអង្កេតផ្លូវច្បាប់លើសកម្មភាពរបស់លោកនាពេលកន្លងមក ពិសេសសង្រ្គាមគ្រឿងញៀនដែលសម្លាប់មនុស្សរាប់ពាន់នាក់ ហើយក៏ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេតទៀតផង។ អ្នកប្រឆាំងខ្លះ ថែមទាំងចោទថា លោក ឌូទើតេ សម្លឹងឃើញកៅអីប្រធានាធិបតីទៀតផងក្រោមសេណារីយោដែលប្រធានាធិបតីចុះចេញនោះ។ លោកឌូតឺតេគឺជាមេដឹកនាំឯកឆន្ទម្នាក់ដែលល្បីល្បាញលើរឿងឱបក្រសោបចិននិងការមើលងាយចំពោះសម្ព័ន្ធមិត្តអាម៉េរិក។ក្រុមអ្នកជំនាញជឿជាក់ថា ការឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោកឌូតឺតេអាចជាការលេងល្ខោនមួយដើម្បីរក្សាអំណាច ក្រោមសេណារីយ៉ូមួយដែលថាលោកនឹងឡើងកាន់តំណែងជាប្រធានាធិបតី នៅពេលអ្នកស្នងតំណែងរបស់លោកលាលែងពីតំណែង។ សម្រាប់បេក្ខភាពប្រធានាធិបតីវិញ លោកឌូទើតេ ជំរុញលោក Christopher Bong Go សមាជិកព្រឹទ្ធសភា និងជាអ្នកស្មោះត្រង់បំផុតម្នាក់របស់លោកឱ្យស្នងតំណែងពីលោក។ ប៉ុន្តែលោក Go បានបដិសេធការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់បក្ស PDP-Laban នៅថ្ងៃទី៨ ខែកញ្ញា ដោយលោកនិយាយថា បេះដូង និងចិត្តផ្តោតសំខាន់លើការបម្រើប្រជាជនជាធំ ។ ការបដិសេធរបស់លោក Go ផ្តល់លទ្ធភាពដល់កូនស្រីលោកឌូទើតេ ឈរឈ្មោះជាប្រធានាធិបតីវិញ។យ៉ាងណាមិញ លោកស្រី Sara Duterte Carpio អាយុ៤៣ឆ្នាំ ក៏ចេញមុខបដិសេធផងដែរ ព្រោះមិនចង់ឱ្យត្រកូល ឌូទើតេ ឈរឈ្មោះសម្រាប់តំណែងខ្ពស់ទាំងពីរក្នុងពេលព្រមគ្នាឡើយ៕ | ដោយ៖ទ្បាយ ស្រីពេជ្រ |
សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei ដោយនិយាយថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់មួយ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ នៅក្នុងរោងចក្រ Fordo ដែលស្ថិតក្នុងរូងភ្នំ។ ក្នុងពេលកន្លងទៅ អ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ត្រឹមកម្រិតប្រមាណ៤,៥% តែប៉ុណ្ណោះ។ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងចំនួនដ៏ច្រើននេះ បានបង្កឲ្យមានក្តីបារម្ភថាអ៊ីរ៉ង់អាចនឹងផលិតអាវុធនុយក្លេអ៊ែរ ដែលតម្រូវឲ្យមានសារធាតុអ៊ុយរ៉ាញ៉ូម ប្រមាណ៩០%។ ប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយជាច្រើនឆ្នាំមកហើយថា ខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននេះ គឺសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសផ្តោតទៅលើវិស័យផលិតប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។ ប្រធានាធិបតីជាប់ឆ្នោតថ្មីសហរដ្ឋអាមេរិក លោក Joe Biden លើកឡើងថាលោកមានបំណងនឹងចូលរួម ក្នុងកិច្ចព្រមព្រៀងនោះឡើងវិញ ប្រសិនបើអ៊ីរ៉ង់ងាកត្រឡប់មកអនុវត្តតាម៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់២០% ដែលជាជំហានចុងក្រោយរបស់ខ្លួន ផ្ទុយពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលបានកំហិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ជាថ្នូរនឹងការដកចេញទណ្ឌកម្មផ្សេងៗ។ |
Smart គឺជាក្រុមហ៊ុនដំបូងគេ របស់ក្រុមហ៊ុន Axiata Group និងជាប្រតិបត្តិករទូរគមនាគមន៍ចល័តទី១ ក្នុងប្រទេសកម្ពុជា ដែលដាក់ចេញប្រើប្រាស់សេវាមួយនេះ។ តាមរយៈការប្រើប្រាស់គម្រោងទិន្នន័យចល័ត អតិថិជន អាចគ្រប់គ្រងគម្រោងទូរស័ព្ទចល័តរបស់ពួកគេ ទទួលការជូនដំណឹងដ៏មានប្រយោជន៍ ដូចជានៅពេលពួកគេត្រូវការផ្លាស់ប្ដូរផែនការទិន្នន័យរបស់ពួកគេ ក៏ដូចជាជាវការផ្តល់ជូន ដែលទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ដោយមិនចាំបាច់ដំឡើងកម្មវិធីទេ។ លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារបស់ក្រុមហ៊ុន Smart បានពន្យល់ថាកម្មវិធីថ្មីនេះ អតិថិជន អាចជ្រើសរើសគម្រោងបច្ចុប្បន្នរបស់ខ្លួន និងបន្ថែមកញ្ចប់ទិន្នន័យចល័ត កាន់ថែមទៀត ដោយគ្មានដែនកំណត់ នៅពេលដែលត្រូវការ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ Android ក៏អាចបង្ហាញព័ត៌មានសំខាន់ៗសម្រាប់អតិថិជនផងដែរ ដូចជា ទិន្នន័យដែលនៅសល់ និងសុពលភាពរបស់គម្រោងរបស់ប្រព័ន្ធស្មាត។ លោក Stjepan បានបន្ថែមទៀតថា៖«ក្រុមហ៊ុន Smart តែងតែខិតខំព្យាយាម ធ្វើសហប្រតិបត្តិការជាមួយនឹងដៃគូនានា ដើម្បីផ្តល់ឲ្យអតិថិជនរបស់យើង នូវភាពសាមញ្ញបំផុត ងាយស្រួលបំផុត និងអត្ថប្រយោជន៍ដ៏ល្អបំផុត ទៅលើការប្រើប្រាស់ផលិតផល និងសេវារបស់យើង។ ជាមួយនឹងអត្ថប្រយោជន៍របស់កម្មវិធីគម្រោងទិន្នន័យចល័តរបស់ Google មួយនេះ អតិថិជនតែងតែអាចទទួលបាននូវតម្លាភាពពេញលេញ អំពីចំនួនសមតុល្យទិន្នន័យរបស់ខ្លួន និងរីករាយជាមួយសេវាទស្សនាភាពយន្តជាច្រើន របស់យើងដូចជា iflix, Soyo និងសេវាស្តាប់តន្ត្រីកម្សាន្តរបស់យើងឈ្មោះថា Pleng by Smart។ យើងពិតជារីករាយណាស់ ក្នុងការក្លាយជាផ្នែកមួយ នៃគំនិតច្នៃប្រឌិតថ្មីនេះ ដែលមានបំណងជួយឲ្យអតិថិជន ឲ្យទទួលបានជម្រើសគម្រោងដ៏ល្អបំផុត សម្រាប់តម្រូវការរបស់ពួកគាត់»។ សេវា Google Mobile Data Plan អាចដំណើរការសម្រាប់ទូរស័ព្ទទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធ Android OS 4.4 ឬក៏ខ្ពស់ជាងនេះ ហើយសេវានេះ អនុញ្ញាតឲ្យមានជម្រើសជាច្រើនដូចជា ភាពងាយស្រួលក្នុងការទិញទិន្នន័យបន្ថែម ពេលទស្សនាវីដេអូ ដែលវានឹងផ្តល់ឲ្យអតិថិជន នូវបទពិសោធកាន់តែល្អប្រសើរ។ ការដាក់ឲ្យកម្មវិធី Google Mobile Data Plan ប្រើប្រាស់ជាផ្លូវការ ធ្វើឡើងក្រោយពីការដាក់ឲ្យប្រើប្រាស់នូវសេវា Smart Wi-Fi Calling, eSIM និងសេវាបង់លុយដោយផ្ទាល់ របស់ក្រុមហ៊ុនប្រតិបត្តិករចល័តឈានមុខគេមួយនេះកាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះ ដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings --> Google --> Mobile Data Plan ជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន ស្មាត អាស្យាតា សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬតាមរយៈ www.smart.com.kh៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩៖ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលកំពុងតែប្រើប្រាស់ប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Google Android នៅពេលនេះអាចទទួលបានភាពរីករាយ ទៅលើជម្រើសនៃគម្រោង និងកញ្ចប់កាន់តែងាយស្រួល ក្រោយពីក្រុមហ៊ុន ដាក់ឲ្យប្រើប្រាស់កម្មវិធី Google Mobile Data គម្រោងទិន្នន័យចល័តរបស់ (Google)។ |
មេដឹកនាំប្រទេសអឺរ៉ុបប្រាំបួនរួមទាំងអាល្លឺម៉ង់និងបារាំងផងនោះនឹងជួបប្រជុំគ្នាទ្រង់ទ្រាយតូចនៅក្រុងព្រុយសែលនៅង្ងៃអាទិត្យ ទី ២៤ ខែមិថុនានេះដើម្បីឈានទៅពិភាក្សាគ្នាលើការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍អឺរ៉ុប និងកម្រិតការបម្លាស់ទីរបស់ប្រជាជនសុំសិទ្ធិជ្រកកោននៅអឺរ៉ុបផង។ កិច្ចប្រជុំនេះត្រូវរៀបចំឡើងមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះដែរ។ យ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កិច្ចប្រជុំកម្រិតតូចដែលរៀបឡើងដោយគណៈកម្មការអឺរ៉ុបនេះ(European Commission) នឹងមិនមានការចូលរួមពីសំណាក់ មេដឹកនាំប្រទេសអឺរ៉ុបកណ្តាលឡើយ។ ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងឆែក នឹងពហិកាកិច្ចប្រជុំនេះ។ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានប្រកាសរួចរាល់ ខ្លួននឹងមេដឹកនាំប្រទេសប៉ូឡូញ ស្លូវ៉ាគី និងឆែកនឹងមិនចូលរួមកិច្ចប្រជុំកម្រិតតូចនេះ។ លោកបានអះអាងថា កិច្ចប្រជុំបែបនេះគឺតែត្រូវរៀបចំឡើងដោយក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នកំពូលដែលមានអំណាចសម្រេចចិត្ត មិនមែនគណៈកម្មការអឺរ៉ុបឡើយ។ ចំណែកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki វិញបានអះអាងថា កិច្ចប្រជុំនៅថ្ងៃអាទិត្យនេះមិនមានអ្វីថ្មីឡើយ ហើយវាជារឿងមិនអាចទទួលយកបានឡើយដែលត្រូវទៅចូលរួមកិច្ចប្រជុំដែលផ្តោតលើសំណើរដដែលៗដែលប្រទេសលោកបដិសេធរួចទៅហើយនោះ។ ក្រៅពីនេះ មេដឹកនាំប្រទេសអូទ្រីសលោកអធិការបតី Sebastian Kurz ក៏បានប្រកាសពីជំហររបស់ខ្លួនប្រឆាំងជនអន្តោប្រវេសន៍ដូចប្រទេសអឺរ៉ុបកណ្តាលបួនខាងលើដែរ។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវតែជាតំបន់ដែលមានសមត្ថភាពការពារប្រទេសសមាជិកជាពិសេសត្រូវពង្រឹងការគ្រប់គ្រងព្រំដែន និងការពារប្រជាជននៅក្នុងតំបន់។ អូទ្រីស និងប្រទេសបួនខាងលើតែងមានជំហររ៉ឹងត្អឹងចំពោះបញ្ហាជនអន្តោប្រវេសន៍ ហើយក៏បន្តបដិសេធរាល់សំណើរបស់មេដឹកនាំអឺរ៉ុបក្នុងការបែងចែកបន្ទុកទទួលយកជនភៀសខ្លួនក្នុងចំណោមរដ្ឋសមាជិកសហភាអឺរ៉ុបផងដែរ។ ដោយឡែកក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបថ្ងៃ២៨ ដល់ថ្ងៃ ២៩ ខែមិថុនាខាងមុខនេះ សមាជិកសហភាពអឺរ៉ុបទាំង ២៨ នឹងពិភាក្សាគ្នាពីបញ្ហាជនអន្តោប្រវេសន៍ ជាពិសេសំណើររបស់លោកស្រី អេនជេឡា មឺហ្គែល ក្នុងការកំណត់យកគោលនយោបាយបែងចែកបន្ទុកទទួលយកជនភៀសខ្លួន និងអន្តោប្រវេសន៍នេះផង។ លោកស្រី មឺហ្គែល ដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះជាមួយបក្ស Christian Social Union (CSU) សង្ឃឹមថា រដ្ឋសមាជិកនឹងមានការប្តេជ្ញាចិត្តក្នុងការកម្រិតការធ្វើដំណើររបស់ប្រជាជនស្វែងរកសិទ្ធិជ្រកកោនក្នុងតំបន់អឺរ៉ុបផងដែរ។ លោកស្រីកំពុងរងសម្ពាធខ្លាំងផងពីនយោបាយក្នុងស្រុកក្នុងការជំរុញឲ្យមានការប្រឹងប្រែងបន្ថែមពីសមាជិកអឺរ៉ុបក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នេះ។ បក្ស CSU បានបញ្ជាក់រួចហើយថា ខ្លួននឹងហាមអាល្លឺម៉ង់ទទួលយកប្រជាជនសុំសិទ្ធិជ្រកកោនដែលទទួលបានការចុះឈ្មោះនៅរដ្ឋអឺរ៉ុបផ្សេងទៀតទេ បើសិនជាកិច្ចប្រជុំខាងមុខគ្មានការឯកភាពគ្នាចែករម្លែកបន្ទុកដ៏ធ្ងន់នេះទេ។ យ៉ាងណាក៏ដោយ គេវាយតម្លៃថា ភាគរយតិចណាស់ដែលសមាជិកសហភាពអឺរ៉ុបទាំងនេះឈានដល់ឯកភាពគ្នាទទួលសំណើរដ៏ធំមួយនេះ។ | រដ្ឋអឺរ៉ុបកណ្តាលមិនចូលរួមប្រជុំមួយជាមួយប្រទេសមេដឹកនាំអឺរ៉ុបផ្តោតលើវិបត្តិជនអន្តោប្រវេសន៍នៅក្រុងព្រុចសែលចុងសប្តាហ៍នេះទេ ដោយលើកហេតុផលថាកិច្ចប្រជុំនេះរៀបចំដោយគណៈកម្មការអឺរ៉ុបមិនមែនក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នកំពូលមានសម្រេចចិត្តទេ។ ប្រទេសទាំងនោះរួមមានហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.