text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  បញ្ហាសន្តិសុខ ជាបញ្ហាដ៏សំខាន់នៅក្នុងវេទិកា Shangri-La Dialogue ដែលបន្តរៀបចំនៅសិង្ហបុរី ក្នុងថ្ងៃទី២ ខែមិថុនា។ នៅចំពោះមុខអ្នកចូលរួម និងមន្រ្តីជាន់ខ្ពស់ពីបណ្តាប្រទេសផ្សេង លោក ដុង ជុន រដ្ឋមន្រ្តីការបរទេសចិន បានប្តេជ្ញាទប់ស្កាត់ឯករាជ្យភាពតៃវ៉ាន់ និងមិនឱ្យកម្លាំងផ្តាច់ខ្លួនទទួលជោគជ័យបានឡើយ។    «យើងនឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីទប់ស្កាត់ឯករាជ្យតៃវ៉ាន់ ហើយធានាថារឿងរ៉ាវបែបនេះ មិនកើតឡើងជាដាច់ខាត»។ ប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់បែបនេះ នៅសិង្ហបុរី ក្នុងថ្ងៃទី២ ខែមិថុនា ដោយមិនបានច្រានចោលចំណាត់ការយោធា។ បើតាមលោកដុង ជុង រដ្ឋាភិបាលក្រុងប៉េកាំង នៅតែប្តេជ្ញាចំពោះការបង្រួមបង្រួនដែនដីទាំងពីរប្រកបដោយសន្តិភាព។    ខណៈមេដឹកនាំតៃវ៉ាន់ បានបញ្ជាក់ពីឯករាជ្យភាពរបស់ខ្លួនពីចិនម្តងហើយម្តងទៀត រដ្ឋមន្រ្តីការពារជាតិចិន បានអះអាងថា ទស្សនៈនៃការបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយឯករាជ្យភាព កំពុងត្រូវបានបំផ្លាញដោយកម្លាំងគាំទ្រការផ្តាច់ខ្លួន និងកម្លាំងខាងក្រៅ។    ត្រង់ចំណុចនេះ មន្រ្តីចិន ទំនងសំដៅដល់អាម៉េរិក និងប្រធានាធិបតីតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន លោក William Lai ដែលក្រុងប៉េកាំង ចាត់ទុកជាកម្លាំងគាំទ្រឯករាជ្យ។    កន្លងមក ចិនតែងតែខឹងសម្បារលើអាម៉េរិក ដែលតែងលក់អាវុធឱ្យកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាវុធអាម៉េរិកមួយចំនួនថែមទៀត៕   
រដ្ឋមន្រ្តីការពារជាតិចិន លោក ដុង ជុន បានបញ្ជាក់ការប្តេជ្ញាយ៉ាងមោះមុតក្នុងការទប់ស្កាត់ឯករាជ្យភាពរបស់កោះតៃវ៉ាន់។ បើតាមប្រមុខការពារជាតិចិន ទស្សនៈនៃការបង្រួបបង្រួមដែនដីចិនប្រកបដោយសន្តិភាព កំពុងត្រូវបានបំផ្លាញដោយកម្លាំងខាងក្រៅ និងចលនាចង់ផ្តាច់ខ្លួនរបស់តៃវ៉ាន់។
ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហាញឈ្មោះ មន្រី្តយោធាកម្ពុជា ពីររូប គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលត្រូវបានសម្រេចដាក់បញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើរពុករលួយ។ អាម៉េរិកបានចោទថា មន្រី្តទាំងពីររូបនេះ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើគម្រោងសាងសង់អគារមូលដ្ឋានយោធាជើងទឹករាម។ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ។ រូបថត អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ជុំវិញការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន បានយល់ថា ជាការរើសអើង និងមាននិន្នាការនយោបាយ។ លោកចាត់ទុក ថា ជារឿងអយុត្តិធម៌ ព្រោះជាការសម្រេចដោយឯកតោភាគី។ លោកបានបញ្ជាក់ថា ភាគីកម្ពុជាមិនធ្វើការស៊ើបអង្កេត លើមន្រី្តទាំងពីររូបនេះឡើយ ព្រោះគ្មានភាពចាំបាច់ត្រូវបង្ហាញភាពស្អាតស្អំជាមួយនឹងការសម្រេចដោយឯកតោភាគី។ អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់ ThmeyThmey តាមទូរសព្ទនៅថ្ងៃទី១១ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖ «យើងអត់ទទួល ស្គាល់ [ការចោទប្រកាន់លើមន្រ្តីកម្ពុជា] ដោយឯកតោភាគីយើងពុំមានកាតព្វកិច្ចរក ឬស៊ើបអង្កេតលើវិធានការ ចោទ ប្រកាន់មន្រី្តកម្ពុជាណាមួយឡើយ ព្រោះមន្រី្តណាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ កម្ពុជា មានអង្គភាពប្រឆាំង អំពើពុករលួយ និងដែនសមត្ថកិច្ចសម្រាប់ធ្វើកិច្ចការនេះ»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ រូបថតពីហ្វេសប៊ុករបស់លោក ជាមួយគ្នាដែរ លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា ប្រសិនកម្ពុជាធ្វើការស៊ើបអង្កេតលើមន្រី្តគ្រប់រូបតាមដែលក្រុម ឬប្រទេសដទៃចោទប្រកាន់នោះ កម្ពុជាលែងមានទំនួលខុសត្រូវ រួមទាំងអធិបតេយ្យភាព។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពី លោក ទៀ វិញ តាមប្រព័ន្ធទូរសព្ទបានឡើយ ដោយសារលោកប្រាប់ថា ជាប់រវល់ប្រជុំ។ បើតាមក្រសួងរតនាគាររបស់អាម៉េរិកចេញថ្ងៃទី១០វិច្ឆិកា មន្រី្តយោធាទាំងពីររូប គឺត្រូវដាក់ទណ្ឌកម្មតាមច្បាប់ Global Magnitsky ដែលជាទោសសម្រាប់អ្នករំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើរពុករលួយធ្ងន់ធ្ងរ។ ជុំវិញករណីនេះ ក្រសួងការបរទេសអាម៉េរិក បានអះអាងពីការប្តេជ្ញារបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដើម្បីសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ ដើម្បីគាំទ្រចំពោះការប្តេជ្ញានេះ យើងប្រកាសនូវការរឹតបន្តឹងថ្មីលើផ្នែកទិដ្ឋាការចំពោះ លោក ចៅ ភិរុណ និង លោក ទៀ វិញ ដោយសារតែការប្រព្រឹត្តអំពើពុករលួយ។ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។ រូបថត កងទ័ពជើងទឹក ក្រសួងការបរទេសអាមេរិក ក៏បានលើកឡើងពីការប្តេជ្ញាចំពោះប្រជាជននៃប្រទេសកម្ពុជា ក្នុងការជំរុញនូវគណនេយ្យភាព ចំពោះសកម្មភាពបទឧក្រិដ្ឋ ការធ្វើជំនួញពុករលួយ និងការរំលោភ បំពានផ្នែកសិទ្ធិ មនុស្ស តាមរយៈកិច្ចប្រឹងប្រែងលើសកម្មភាពរួមគ្នាក្នុងរដ្ឋាភិបាល និងការធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយ វិស័យឯកជន ។ អត្ថបទទាក់ទង   កម្ពុជា ស្រងាកចិត្តខ្លាំង ដែលអាមេរិកដាក់ទណ្ឌកម្មលោកគន់ គីម និង លោកទ្រី ភាព   អាមេរិក បង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស កន្លងមកកាលពីឆ្នាំ២០១៩ លោកគន់ គីម រួមនឹងសមាជិកគ្រួសារ៣នាក់ ត្រូវបាន អាម៉េរិកនេះសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិផងផងដែរ។ ជាមួយគ្នាដែរ លោក ទ្រី ភាព ក៏ត្រូវបានដាក់ទណ្ឌកម្ម។ ការសម្រេចនេះ គឺដោយាសារអាមេរិកពិនិត្យឃើញពួកគេ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនករណី រួមមានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការទាញយកធនធានធម្មជាតិជាដើម។ នៅឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ក៏បានរងទណ្ឌកម្មរបស់អាមេរិកដែរ៕
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើមន្ត្រីជាន់ខ្ពស់យោធា ពីររូប គឺជារឿងអយុត្តិធម៌ ដែលសម្រេចឡើងដោយឯកតោភាគី ដូច្នេះគ្មានឡើយការស៊ើបអង្កេត និងការបកស្រាយត្រឡប់ទៅវិញពីភាគីកម្ពុជា។
Bellingham បានស៊ុតបាល់ដ៏ល្អជួយអង់គ្លេសតាមស្មើស្លូវ៉ាគី ១-១ នៅចុងម៉ោង។ ភ្លាមនោះខ្សែបម្រើវ័យ ២១ឆ្នាំបានរត់ទៅកន្លែងបច្ចេកទេសហើយស្រែកថា «តើអ្នកណាទៀត?» មុនពេលអបអរគ្រាប់បាល់នោះជាមួយមិត្តរួមក្រុម។ បន្ទាប់មក ខ្សែបម្រើ Real Madrid រូបនេះបានងាកទៅរកតំបន់បច្ចេកទេសរបស់ក្រុមស្លូវ៉ាគី ដោយប្រើកាយវិការមួយចំនួន។ ទោះ Bellingham ធ្វើកាយវិការលឿនៗ ប៉ុន្តែនៅតែត្រូវបានកាមេរ៉ាចាប់បាន។   បន្ទាប់ពីចប់ការប្រកួត Bellingham បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ពីសកម្មភាពរបស់ខ្លួនថា ជាកាយវិការកំប្លែងទៅកាន់មិត្តភក្តិជិតស្និទ្ធមួយចំនួន ដែលនៅក្នុងការប្រកួត និងគ្មានអ្វីក្រៅពីការគោរពចំពោះក្រុមស្លូវ៉ាគីឡើយ។   យ៉ាងណាក៏ដោយ នៅថ្ងៃទី២ ខែកក្កដា UEFA បានប្រកាសថាខ្លួននឹង បើកការស៊ើបអង្កេតលើកាយវិការរបស់ Bellingham។ បើតាមការផ្សាយរបស់កាសែត BBC ប្រសិនបើរកឃើញថាមានកំហុសក្នុងការបំពានណាមួយ នោះ Bellingham អាចនឹងត្រូវពិន័យ ឬទទួលបម្រាម។ នេះមានន័យថា ខ្សែបម្រើ Real Madrid ប្រឈមនឹងការព្យួរការប្រកួតក្នុងជំនួបអង់គ្លេស ទល់ស្វ៊ីស នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា។   តាមច្បាប់របស់ UEFA តម្រូវឱ្យកីឡាករគោរព តាមគោលការណ៍សីលធម៌ ភាពស្មោះត្រង់ សុចរិតភាព។ កីឡាកររូបណា បំពាន ឬការប្រព្រឹត្តឥរិយាបថមិនសមរម្យ នឹងត្រូវទទួលការពិន័យ។ Cristiano Ronaldo ធ្លាប់រងការពិន័យពីបទធ្វើកាយវិការស្រដៀងគ្នានេះ ប៉ុន្តែមិនរងការព្យួរនៅ ក្របខណ្ឌ UEFA Champions League ឆ្នាំ ២០១៩ នោះទេ។   ជុំវិញការស៊ើបអង្កេតនេះ ប្រសិនបើរកឃើញថា Bellingham ប្រព្រឹត្តខុសច្បាប់ UEFA ហើយត្រូវពិន័យមួយប្រកួត នោះនឹងផ្តល់ការលំបាកដល់ក្រុមតោកំណាចអង់គ្លេស ដ្បិតត្រូវជួបក្រុមកំពុងលេចធ្លោស្វ៊ីស ក្នុងការបន្តដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប ឆ្នាំ ២០២៤៕  
ខ្សែបម្រើឆ្នើម Jude Bellingham ប្រឈមរងការពិន័យមួយប្រកួតក្នុងជំនួបអង់គ្លេស ទល់ស្វ៊ីស វគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 ស្របពេលសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បើកការស៊ើបអង្កេតលើកាយវិការមិនសមរម្យរបស់គេអំឡុងប្រកួតទល់ស្លូវ៉ាគីវគ្គ១៦ក្រុម។
-    អ្នកធ្លាប់មានការស្រេកទឹកខ្លាំង, កើនឡើងនូវការឃ្លាន និងកើនឡើងនូវការនោម -    អ្នកមានស្បែក, បបូរមាត់ ឬមាត់ស្ងួតខ្លាំង -    អ្នកមានអារម្មណ៍ថាអស់កម្លាំង ឬខ្សោយផងដែរតើរោគសញ្ញាកំពុងប្រាប់អ្នកពីអ្វីខ្លះ? ការស្រេកទឹកគឺដូចទៅនឹងកុងទ័រកម្តៅនៃឡានរបស់អ្នកអញ្ចឹងដែរ។ វានឹងនៅតែបន្តកើននៅពេលដែលជាតិទឹកថយចុះ។ ជាតិទឹកទាំងនេះអាចថយចុះពីការបែកញើសខ្លាំង, ក្អួត, រាគ, គ្រុនក្តៅ, ត្រូវកម្តៅ ឬការតមអាហារ។  សូម្បីតែការអង្គុយជាច្រើនម៉ោងនៅក្នុងយន្តហោះក៏អាចធ្វើអោយបាត់បង់នូវជាតិទឹកយ៉ាងច្រើនដោយសារតែចំហាយពីស្បែក និងការដកដង្ហើមរបស់អ្នក។ ថ្នាំបញ្ចុះទឹកនោម និងថ្នាំស្តេរ៉ូអ៊ីតក៏អាចបណ្តាលអោយអ្នកបាត់បង់ជាតិទឹកពីក្នុងខ្លួនរបស់អ្នកផងដែរ។   នៅពេលដែលកម្រិតជាតិទឹកធ្លាក់ចុះ, ខ្លួនរបស់អ្នកយកទឹកពីក្រពេញទឹកមាត់, ធ្វើអោយមាត់របស់អ្នកមានអារម្មណ៍ថាស្ងួត។ ប្រសិនបើអ្នកមិនបង្គ្រប់ជាតិទឹកមកវិញទេនោះ, អ្នកនឹងចាប់ផ្តើមមានអារម្មណ៍អស់កម្លាំង, ខ្សោយ និងឈឺក្បាល។ នៅពេលដែលការបាត់បង់ជាតិទឹកបន្តមាន, អ្នកនឹងមានអារម្មណ៍វិលមុខ និងរោគសញ្ញាធ្ងន់ធ្ងរដទៃទៀត។ វាទាំងអស់នេះហាក់ដូចជារឿងធម្មតាៈ ភាពស្ងួតមាត់មានន័យថាចូរទទួលទានទឹក។   ទោះជាយ៉ាងណាក៏ដោយ, សញ្ញានៃការស្រេកទឹកមិនតែងតែដូចគ្នាជានិច្ចនោះទេ។ ប្រសិនបើអ្នកឡើងភ្នំក្នុងពេលថ្ងៃក្តៅនោះ, អ្នកអាចនឹងត្រូវបានបាត់បង់ជាតិទឹកមុននឹងមានអារម្មណ៍ថាស្រេកទឹកសូម្បីតែវាចាប់ផ្តើមមានរោគសញ្ញាបន្តិចក៏ដោយ។នេះយោងតាមវេជ្ជបណ្ឌិត ប៊ូ ហ្វ្រឺតដែលជាអ្នកស្រាវជ្រាវខាងសរីរៈវិទ្យានៅក្នុងសហរដ្ឋអាមេរិក។   ប្រភេទដទៃទៀតនៃការស្រេកទឹក, ជាការស្រេកទឹកបន្តជាប់រហូតមិនថាអ្នកផឹកទឹកប៉ុន្មានក៏ដោយដែលស្របពេលជាមួយនឹងការឃ្លានយ៉ាងខ្លាំង និងនោមច្រើន, ដែលនេះអាចជារោគសញ្ញានៃការចាប់ផ្តើមមានជំងឺទឹកនោមផ្អែមប្រភេទ២ចំពោះមនុស្សពេញវ័យ។   នេះគឺជាទម្រង់ទូទៅបំផុតនៃជំងឺ និងជាការពិត, វាសំដៅទៅលើអ្នកដែលមានអាយុលើសពី៤០ឆ្នាំឡើង។ បញ្ហាគឺថាខ្លួនរបស់អ្នកមានជាតិស្ករនៅក្នុងឈាមយ៉ាងច្រើន។ ខ្លួនរបស់អ្នកព្យាយាមលាយជាតិស្ករដែលមានឡើងនៅក្នុងចរន្តឈាមដោយយកជាតិទឹកពីកោសិកា។   ការបន្ធូរបន្ថយនូវរោគសញ្ញា វេជ្ជបណ្ឌិត ហ្វ្រឺតបាននិយាយថា ការស្រេកទឹកគឺជារោគសញ្ញាគម្រាមកំហែងដែលគួរតែប្រុងប្រយ័ត្ន។ ទាំងនេះគឺជាការណែនាំមួយចំនួន។   សូមផឹកទឹកមុននឹងអ្នកស្រេកទឹកៈ វេជ្ជបណ្ឌិត លីស អាផលហ្គេត ដែលជាអ្នកឯកទេសខាងចំណីអាហារ និងជាគ្រូបង្រៀននៅឯសាកលវិទ្យាល័យកាលីហ្វនា សហរដ្ឋអាមេរិកបាននិយាយថា អ្នកមិនអាចតែងតែពឹងផ្អែកលើការស្រេកទឹកនោះទេ។ ជាពិសេសវាជារឿងពិតដូចទៅនឹងអាយុរបស់អ្នក, ចាប់តាំងពីអ្នកទំនោរជាបន្ថយនូវអារម្មណ៍នៃការស្រេកទឹក។ គាត់ក៏បាននិយាយថា ការផឹកទឹកកន្លះពែងជារៀងរាល់ម៉ោងនឹងគ្រប់គ្រងទៅលើការបាត់បង់ជាតិទឹកកម្រិតស្រាលបាន។ ទោះជាយ៉ាងណាក៏ដោយ, អ្នកនឹងត្រូវការវាបន្ថែមប្រសិនបើអ្នកកំពុងបែកញើស ឬប្រសិនបើអាកាសធាតុក្តៅ ឬស្ងួត។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំអោយទទួលទានទឹក ២២៦មីលីលីត្រក្នុងមួយកែវ និង៨កែវក្នុងមួយថ្ងៃ។   សូមអោយការនោមជាការនាំផ្លូវដល់អ្នកៈ វេជ្ជបណ្ឌិតអេផលហ្គេតបាននិយាយថា ដើម្បីការពារប្រឆាំងទៅនឹងការបាត់បង់ជាតិទឹក, អ្នកចាំបាច់ផឹកទឹកអោយបានគ្រប់គ្រាន់ដែលទឹកនោមរបស់អ្នកថ្លាជាជាងស្លេកស្លាំង ឬលឿងដិត។ គាត់ក៏បានបន្ថែមថា ទឹកនោមថ្លាមានន័យថាអ្នកមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួនរបស់អ្នក។   សូមទុកទឹកនៅគ្រប់ទីកន្លែងៈ សូមប្រើប្រាស់ការចងចាំដោយការមើលឃើញដើម្បីជួយរំលឹកអ្នកទទួលទានទឹកអោយបានគ្រប់គ្រាន់។ ឧទាហរណ៍ សូមទុកដបពេញទៅដោយទឹកនៅក្នុងទូរទឹកកកជានិច្ច។ សូមមានទឹកនៅលើតុការងារ និងក្នុងឡានរបស់អ្នកជាដើម។   សូមផឹកទឹកមុន, អំឡុងពេល និងបន្ទាប់ពីហាត់ប្រាណរួចៈ អំឡុងពេលហាត់ប្រាណ, អ្នកអាចបាត់បង់ជាតិទឹកលើសពី១,៨១៤លីត្រមុននឹងអ្នកដឹងថាអ្នកស្រេកទឹក។ វេជ្ជបណ្ឌិត ហ៊ីនដា ហ្គ្រេនដែលជាអ្នកឯកទេសនៃខាងជំងឺទូទៅនៅនឹងគ្លីនីកហ្វ្លរីដាក្លាវើលេនបាននិយាយថា ដើម្បីសុវត្ថិភាព, អ្នកចាំបាច់ផឹកទឹកកន្លះពែង, ១៥នាទីមុននឹងធ្វើលំហាត់ប្រាណ និងបន្ទាប់មករៀងរាល់១៥នាទីម្តងនៃលំហាត់ប្រាណ(ប្រសិនបើអ្នកហាត់ប្រាណក្នុងរយៈពេល១ម៉ោង, អ្នកត្រូវទទួលទានទឹក៤ដង ក្នុងម្តងៗកន្លះពែង)។   សម្រាប់រយៈពេលយូរ, លំហាត់ប្រាណដែលអោយបែកញើសខ្លាំង, សូមសាកភេសជ្ជៈប៉ូវកម្លាំងៈ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណខ្លាំងច្រើនជាង២ម៉ោង, អ្នកនឹងបែកញើសខ្លាំងដោយចេញជាតិទឹក និងសារធាតុរ៉ែច្រើនដែលត្រូវបានគេហៅថាអេឡិចត្រូលីត្រដែលមានតួនាទីជួយបញ្ជូនសញ្ញាសរសៃវិញ្ញាណទៅកាន់សាច់ដុំ។ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា ការទទួលទានទឹកសុទ្ធមិនអាចជំនួសនូវសារធាតុទាំងនោះបានគ្រប់គ្រាន់នោះទេ។ អ្នកនឹងប្រសើរឡើងវិញជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង។ ពួកវាផ្សំឡើងដោយអំបិលដើម្បីជួយអ្នកមានជាតិទឹក, អេឡិចត្រូលីត្រដូចជាប៉ូតាស្យូម និងស្ករផងដែរ, កាបូអ៊ីដ្រាត(ជាតិស្ករ)ដែលពន្លឿននូវការស្រូបយក និងចែកចាយថាមពល។(ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺលើសឈាម ឬអ្នកនឹងលេបថ្នាំបញ្ចុះទឹកនោម, សូមសួរគ្រូពេទ្យមុននឹងទទួលទានវា)។   សូមទទួលទានទឹកដែលសំបូរទៅដោយសារធាតុរ៉ែៈ ទឹកដែលមិនសូវមានសារធាតុរ៉ែកំចាត់ចេញនូវពពួកកាល់ស្យូម, ម៉ាញ៉េស្យូម និងជំនួសវិញដោយពពួកសូដ្យូម(អំបិល)។ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា នេះអាចបណ្តាលអោយមានការស្រេកទឹក។   សូមពិនិត្យថ្នាំរបស់អ្នកៈ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា សូមអោយគ្រូពេទ្យដឹងថាអ្នកគិតអំពីថ្នាំបញ្ចុះទឹកនោម ឬថ្នាំស្តេរ៉ូអ៊ីត ដែលកំពុងធ្វើអោយអ្នកស្រេកទឹក។ បន្ថយនូវកម្រិតថ្នាំទាំងនេះអាចបន្ថយនូវរោគសញ្ញានេះបាន។   សូមទៅជួបនឹងគ្រូពេទ្យរបស់អ្នកដើម្បីធ្វើតេស្តឈាមៈ ជំងឺទឹកនោមផ្អែមគឺមិនមែនជាជំងឺដែលធ្វើការព្យាបាលដោយខ្លួនឯងនោះទេ។ វេជ្ជបណ្ឌិត រីឆាត ហ្គុតស្រ៊ីដែលជាសាស្ត្រាចារ្យនៃជំងឺកូនក្មេងនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រកាសាស និងជាប្រធាននៃមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យ St. Josephs ក្នុងទីក្រុងវីឈីតា បាននិយាយថា ប្រសិនបើឈាមរបស់អ្នកផ្សំឡើងដោយបរិមាណដ៏ច្រើននៃជាតិស្ករ, អ្នកនឹងធ្វើការជាមួយនឹងគ្រូពេទ្យដើម្បីទទួលបានការត្រួតពិនិត្យមួយយ៉ាងជាក់ច្បាស់។   ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
បើទោះមានកីឡាករមួយចំនួនអាចត្រឡប់ទៅជួយក្រុមវិញក្តី តែសមាជិកសំខាន់ៗដូចជា Edinson Cavani, Eric Bailly និង Anthony Martial ជាដើមសុទ្ធតែត្រូវអវត្តមានសម្រាប់ Man Utd នៅជំនួបដ៏សំខាន់នេះ។   កាលពីជើងទី១នៅទឹកដី Old Trafford ក្រុមលោក Ole Gunnar Solskjaer ទទួលបានលទ្ធផល ១-១ ប៉ុណ្ណោះជាមួយ AC Milan។ ដោយសាររបូតគ្រាប់បាល់ចំណេញក្រៅដី១គ្រាប់ នឹងធ្វើឱ្យក្រុមរបស់លោក Stefano Pioli មានប្រៀប សម្រាប់ជំនួបជើងទី២នៅ San Siro។   មិនត្រឹមតែមានប្រៀបលើគ្រាប់បាល់ប៉ុណ្ណោះទេ ក្រុមរបស់អ៊ីតាលីមួយនេះថែមទាំងមានដំណឹងល្អ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Ibrahimovic បានត្រឡប់ពីរបួសភ្លៅហើយចូលហ្វឹកហាត់ ដើម្បីត្រៀមចូលជួយ AC Milan តតាំងនឹងក្រុមចាស់របស់គេទៀតផង។ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ ដែលក្រុមជម្រើសជាតិស៊ុយអែតទើបកោះហៅចូលក្រុមវិញ បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយរកបានដល់ទៅ ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅក្របខណ្ឌ Serie A រដូវកាលនេះ។   យ៉ាងណាកីឡាករសំខាន់ៗមួយចំនួនរបស់ AC Milan ដូចជាប្រធានក្រុម Alessio Romagnoli, Ante Rebic, Davide Calabria និង Rafael Leao សុទ្ធតែមិនទាន់ប្រាកដថាអាចចូលលេងបាននៅឡើយ។   សម្រាប់ក្រុមបិសាចក្រហមវិញ ពួកគេអាចមានបញ្ហាខ្វះខ្សែប្រយុទ្ធ Cavani មានបញ្ហាពេលហ្វឹកហាត់មិនអាចជួយក្រុមបាន។ ស្របពេលគ្នា ខ្សែបម្រើឆ្នើម Pogba អាចមានភាគរយច្រើនក្នុងការបង្ហាញខ្លួនជាលើកដំបូងទល់នឹង AC Milan ចាប់តាំងពីរូបគេរងរបួសភ្លៅពេលលេងជាមួយ Everton នាដើមខែកុម្ភៈ។ អ្នកចាំទីដៃទី១ De Gea ក៏អាចនឹងត្រឡប់ចូលទីលានវិញផងដែរ ក្រោយច្បាប់សម្រាកទៅស្រុកកំណើតនៅអេស្ប៉ាញ៕  
Paul Pogba, Donny van de Beek និង David de Gea អាចនឹងចូលជួយ Manchester United តតាំងជាមួយ AC Milan ក្នុងការប្រកួតពានរង្វាន់ Europa League ជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី១៨ ខែមីនានេះ។ Zlatan Ibrahimovic ក៏នឹងបង្ហាញខ្លួនផងដែរដើម្បីប្រឆាំងក្រុមចាស់ ក្រោយជាពីរបួស។
  ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្តាប់ និងទស្សនា ស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយក្នុងប្រទេសបារាំង ដែលមានឈ្មោះថា Villers-Cotterêts។ កសាងឡើង ក្នុងរជ្ជកាលរបស់ស្តេចបារាំង François ទី១ ក្នុងសតវត្សរ៍ទី ១៦ ពោលគឺក្នុងសម័យ Renaissance ប្រាសាទ Villers-Cotterêts មានវាសនា ខុសប្លែកពីប្រាសាទដទៃ។ ដំបូងជាទីលាន សម្រាប់ការបរបាញ់សត្វកម្សាន្ត ប្រាសាទនេះបានប្រែក្លាយទៅជាព្រះបរមរាជវាំងអចិន្ត្រៃយ៍របស់ស្តេច François ទី១ មុននឹងឆ្លងកាត់ដំណាក់កាលជាច្រើនបន្តបន្ទាប់ រហូតក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងពេលបច្ចុបប្បន្ន។    ដូច្នេះ ដើម្បីចង់ដឹងអំពីដំណើរវិវត្តន៍ នៃប្រាសាទ Villers-Cotterêts យ៉ាងណា សូមស្តាប់ខ្លឹមសារលំអិត៖  
ដោយ៖ទុយ ដានែល/RFI ខេមរភាសា
  លោក ស៊ុន ចាន់ថុល បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ នៅរង្វង់មូលស្វាយអន្ទរ រង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង និងចំណុចផ្លូវជាតិលេខ២និង២២ ឃើញថាផ្លូវជាតិលេខ២និង២២ មានការសាងសង់យឺតយ៉ាវ ដោយសារតែមានការដ្ឋានសាងសង់តែពីរកន្លែងប៉ុណ្ណោះ។ បើតាមលោក ស៊ុន ចាន់ថុល មូលហេតុនាំឱ្យការសាងសង់យឺតយ៉ាវនេះ ដោយសារគ្រឿងចក្រជាប់គាំងនៅប្រទេសវៀតណាម មិនទាន់មកកម្ពុជា។ លោក ស៊ុន ចាន់ថុល បញ្ជាឲ្យក្រុមហ៊ុនដែលទទួលសាងសង់ រកដំណោះស្រាយផ្សេងទៀត ដើម្បីពន្លឿនការស្ថាបនាផ្លូវនេះ។     ថ្លែងនៅក្នុងដំណើរត្រួតពិនិត្យផ្លូវ នៅថ្ងៃទី៤ ឧសភា រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ផ្លូវពីភ្នំពេញ-តាកែវ ឃើញគ្រឿងចក្រ២គ្រឿង ។ គ្រឿងចក្រតែ២ គ្មានអ្នកណាធ្វើការទាំងអស់លើផ្លូវលេខ២និង២២នេះ។ បើ(ខ្ញុំ)មិនចុះមើល ធ្វើម៉េចដឹង !ទាល់ពេល(ខ្ញុំ)សួរដេញដោល ថាគ្រឿងចក្រជាប់នៅវៀតណាមមកមិនរួចទេ។ ហើយបើគ្មាន (ក្រុមហ៊ុន)ម៉េចមិនជួលគ្រឿងចក្រនៅស្រុកខ្មែរធ្វើឲ្យទាន់ពេលវេលាទៅ»។    តែយ៉ាងណាលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅសល់ពេលច្រើនទៀត ដែលក្រុមហ៊ុនអាចសាងសង់ផ្លូវជាតិលេខ២និង២២ ទាន់ពេលវេលា ។ប៉ុន្តែបើដល់ពេលកំណត់ហើយ ក្រុមហ៊ុនសាងសង់មិនទាន់រួចរាល់នោះ ក្រុមហ៊ុននឹងរងការពិន័យជាមិនខាន។ បន្ទាប់ពីពិនិត្យឃើញមានភាពយឺតយ៉ាវ លោក ស៊ុន ចាន់ថុល អះអាងថា លោកនឹងចេញលិខិតព្រមាន ដល់ក្រុមហ៊ុន Hanshin ឲ្យរកដំណោះស្រាយ ឬត្រូវប្ដូរអ្នកសាងសង់ នៅថ្ងៃទី៥ ឧសភា។    គោលបំណងដែលលោក ស៊ុន ចាន់ថុល ចុះពិនិត្យមើលើផ្លូវជាតិលេខ២ និងលេខ២២នេះ គឺដើម្បីមើលចំណុចខ្វះខាត ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួល បំពេញបន្ថែមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។    សូមបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាប្រមាណ ៥៦.១លានដុល្លារអាមេរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។  ផ្លូវនេះទទួលបានសិទ្ធិសាងសង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេស សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture៕ 
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឱ្យក្រុមហ៊ុន ដែលសាងសង់ផ្លូវជាតិលេខ២និងលេខ២២ មានភាពយឺតយ៉ាវ រកដំណោះស្រាយឱ្យទាន់ពេលវេលា។ បើមិនដូច្នោះទេ ក្រុមហ៊ុននេះ នឹងរងការផាកពិន័យ។
អត្ថបទទាក់ទង   រជ្ជទាយាទ ណារ៉ូហ៊ីតុ ឡើងជាអធិរាជជប៉ុនទី១២៦ ក្រោយការដាក់រាជ្យរបស់បិតា   អធិរាជជប៉ុន អាគីហ៊ីតុ ដាក់រាជ្យផ្លូវការហើយ ខាងក្រោមនេះជាសាររបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានផ្ញើសារជូនពលរដ្ឋកម្ពុជា៖ ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា និងជប៉ុន បានចាប់ផ្តើមកំឡុងពេលព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុននៅឆ្នាំ១៩៥៣។ បន្ទាប់មក ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ បានយាងបន្តផ្លាស់ប្តូរទំនាក់ទំនងជាញឹកញាប់។ នៅឆ្នាំ២០១០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន។ នៅខែមិថុនា ឆ្នាំ២០១២ នៅពេលព្រះករុណា ណារូហ៊ីតូ នៅជាព្រះអង្គម្ចាស់រាជទាយាទ ព្រះអង្គក៏បានយាងព្រះរាជទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ណារូហ៊ីតូ បានយាងគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានយាងជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងបានយាងសំណេះសំណាលជាមួយនិស្សិតដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រះករុណា ណារូហ៊ីតូ ក៏បានយាងព្រះរាជទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដែលជាអច្ឆរិយប្រាសាទរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ពិភពលោក។ ថ្ងៃនេះ រជ្ជកាលថ្មី Reiwa នឹងចាប់ផ្តើម។ ពាក្យ Reiwa មានន័យថា វប្បធម៌នឹងត្រូវបានរីកលូតលាស់ឡើង នៅពេលដែលដួងចិត្តរបស់ប្រជាជនរួមគ្នាជាធ្លុងមួយប្រកបដោយសុខុដុមរមនា។ ខ្ញុំសង្ឃឹមថា នៅរជ្ជកាល Reiwa ប្រជាជនជប៉ុន និងកម្ពុជា បន្តលើកស្ទួយមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។ សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះចៅអធិរាជ និងព្រះអធិរាជនី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជវង្សានុវង្ស សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ។ សូមជូនពរប្រជាជនកម្ពុជាទាំងអស់ មានសុខភាពល្អ អាយុវែង និងសុភមង្គល សូមឲ្យចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា នឹងកាន់តែជិតស្និទ្ធក្នុងរជ្ជកាលថ្មីនេះ៕
នាឱកាសនៃការឡើងគ្រងរាជ្យរបស់ព្រះករុណា ណារូហ៊ីតូ ជាព្រះចៅអធិរាជថ្មីរបស់ជប៉ុន នៅថ្ងៃទី១ ខែឧសភា នេះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានផ្ញើសារជូនពលរដ្ឋកម្ពុជា ដោយអះអាងពីទំនាក់ទំនងកាន់តែស្អិតរមួតរវាងពលរដ្ឋបន្តពីរជ្ជកាល Heisei ដល់ Reiwa។ លោកឯកអគ្គរាជទូត ក៏បានរំលឹកពីព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរផងដែរ។
អត្តពលិកយូដូកម្ពុជា ដណ្តើមបាន មេដាយប្រាក់២ និង សំរិទ្ធ១ មានដូចជា៖   - កីឡាករ នុត សេរីរដ្ឋា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាទម្ងន់ ៦៦គីឡូក្រាម  អាយុ ៣០ឆ្នាំឡើង  - កីឡាករ នុត ឧត្តម ទទួលបានមេដាយប្រាក់ លើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង  - កីឡាករ កេត ពុទ្ធារិទ្ធ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាទម្ងន់ ៧៣គីឡូក្រាម  អាយុ៣០ឆ្នាំឡើង។   ចំណែកមេដាយប្រាក់ ១ទៀត អត្ដពលិកកីឡាបាល់ទះឆ្នេរ ដណ្ដើមបានមេដាយប្រាក់។   កីឡាចំបាប់ ដណ្ដើមបាន ១២មេដាយ៖ មាស៣, ប្រាក់៨ និងសំរិទ្ធ១។  កីឡាបាល់ទះក្នុងសាល ឈ្នះមេដាយមាស១។ កីឡាហែលទឹក ទទួលបាន ១៥មេដាយ៖ មាស៦, ប្រាក់៦ និងសំរិទ្ធ៣។ កីឡាវាយកូនឃ្លីលើតុ ៥មេដាយ៖ មាស២ និងប្រាក់៣។ ការ៉ាតេ ៨មេដាយ៖ មាស៣, ប្រាក់៣ និងសំរិទ្ធ២។ កីឡាលើកទម្ងន់ Bench Press ឈ្នះមេដាយមាស ២។ យូដូ ៥មេដាយ៖ ប្រាក់៤ និង សំរិទ្ធ១។ បាល់ទះឆ្នេរខ្សាច់ មេដាយប្រាក់១។ កីឡាចំបាប់កាច់ដៃ ១១មេដាយ៖ មាស៧, ប្រាក់២ និងសំរិទ្ធ២។   គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣ប្រភេទនោះ រួមមាន៖ វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, Bench Press និង Push Pull Lifting ។     ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០៕  
អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយបណ្តោះអាសន្ន ចំនួន៦០ ក្នុងមេដាយមាស២៤ ប្រាក់២៧ និងសំរិទ្ធ៩ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ (World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ លទ្ធផលនេះ គិតត្រឹមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ ក្នុងថ្ងៃទី៤ ខែសីហានេះ អត្ដពលិកកីឡាយូដូ និងអត្ដពលិកបាល់ទះលើឆ្នេខ្សាច់កម្ពុជា រកបាន ៤មេដាយ បន្ថែមបាន ៦០មេដាយ (បណ្ដោះអាសន្ន)។
សូមអញ្ជើញទស្សនារូបភាពអាហារបម្រុងមួយចំនួនដែលពលរដ្ឋខ្មែរបាន និងកំពុងត្រៀម!   
ភ្នំពេញ៖ នេះប្រហែលជាលើកទី១ហើយដែលពលរដ្ឋខ្មែរត្រៀមអាហារបម្រុងច្រើនដោយសារការភ័យខ្លាចរឿង កូវីដ១៩។ ជារឿងធម្មតាទេដែលពលរដ្ឋបារម្ភយ៉ាងដូច្នេះ ព្រោះ កូវីដ ១៩នេះ គឺជាជំងឺឆ្លងដ៏កាចសាហាវ។ ពលរដ្ឋនៅលើពិភពលោក និងពលរដ្ឋខ្មែរសុទ្ធតែបានត្រៀមអាហារបម្រុងរៀងៗខ្លួន។ នៅក្នុងប្រទេសមួយចំនួន, រដ្ឋាភិបាលបានចេញបញ្ជាឲ្យពួកគេឃុំខ្លួនឯងនៅក្នុងគេហដ្ឋានដើម្បីកាត់បន្ថយការឆ្លងជំងឺ កូវីដ ១៩។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៣,៣០៣,៧០០ដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានថ្នាលនិងយុវជនក្នុងឆ្នាំ២០១៨។ ថវិកាទាំងនេះ FFC គ្រោងចំណាយលើការសាងសង់ទីលានសាលាតម្រង់ទិសកីឡាបាល់ទាត់២៥ខេត្ត-រាជធានី ប្រមាណ ២,៨៨០,០០០ដុល្លារ ដែលការចំណាយនេះ មានចំនួនច្រើនជាងគេក្នុងគម្រោងចំណាយទាំង៧។ នេះបើយោងតាមរបាយការណ៍ផែនការសកម្មភាពការងារ និងថវិកាសម្រាប់ឆ្នាំ២០១៨។ របាយការណ៍ខាងលើបានបង្ហាញទៀតថា FFC គ្រោងចំណាយប្រមាណ ៣៦៥,៧០០ដុល្លារ សម្រាប់ប្រាក់ខែគ្រូ     យុវជនសាលាតម្រង់ទិសកីឡាបាល់ទាត់២៥ខេត្ត-រាជធានី។ ក្រៅពីគម្រោងចំណាយធំៗទាំងពីរខាងលើ សហព័ន្ធ ក៏មានគម្រោងចំណាយ៥ផ្សេងទៀតផងដែរ។ ក្នុងនោះចំណាយលើសម្ភារ និងអធិការកិច្ចប្រមាណ១៥,០០០ដុល្លារ, សិក្ខាសាលាគ្រូ និងកីឡាករយុវជន(១) ៦,៥០០ដុល្លារ, សិក្ខាសាលាគ្រូ និងកីឡាករយុវជន(២) ៦,៥០០ដុល្លារ, វគ្គបាល់ទាត់ថ្នាល FIFA ៧,៥០០ដុល្លារ និងវគ្គបាល់ទាត់ថ្នាល FFC (៣) ប្រមាណ ២២,៥០០ដុល្លារ៕  
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) គ្រោងចំណាយថវិកាប្រមាណជាង៣,៣លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងយុវជនក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ផែនការសកម្មភាពការងារ និងថវិកាឆ្នាំ២០១៨ ដែលបានបង្ហាញក្នុងមហាសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០១៧ និងដាក់ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសាងសង់ផ្លូវក្រោមដីនេះកំពុងតែស្ថិតនៅក្រោមការសិក្សាពីអ្នកជំនាញលើតំបន់ណាដែលប្រឈមនឹងការកកស្ទះខ្លាំង និងផលប៉ះពាល់នៃគម្រោង ជាពិសេសតំបន់ដែលមានគ្រឹះស្ថានសិក្សា មានសិស្ស និស្សិត។ លោក សាំ ពិសិដ្ឋ បញ្ជាក់ដូច្នេះថា៖«យើងបានសិក្សាមើលលទ្ធភាពលើតំបន់និស្សិតនារយៈពេលខ្លី និងរយៈពេលវែង។ យើងបានសិក្សាលើចំណុចណាដែលកកស្ទះដើម្បីរកមធ្យោបាយដោះស្រាយ»។ ក្រសួងព័ត៌មានបានដកស្រង់សំដីរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដូច្នេះថា ការសាងសង់ផ្លូវក្រោមដីនេះ គឺសម្រាប់ផ្តល់ផលប្រយោជន៍ដល់និស្សិត និងពលរដ្ឋ។ ទន្ទឹមនឹងបង្កើតគម្រោងនេះ លោកបញ្ជាក់ថា សាលារាជធានីភ្នំពេញ ក៏គ្រោងរៀបចំចិញ្ចើមផ្លូវឲ្យមានសណ្តាប់ធ្នាប់រៀបរយ ទាំងការធ្វើដំណើរ និងការចតយានយន្តនៅតាមដងផ្លូវ។ សូមបញ្ជាក់ថា ផ្លូវក្រោមដីនៅភ្នំពេញដែលកំពុងចរាចរសព្វថ្ងៃនេះ រួមមានផ្លូវក្រោមដីត្រង់ចំណុចសាលាតិចណូ ផ្លូវក្រោមដីស្ទឹងមានជ័យ។ សាលាក្រុងភ្នំពេញក៏កំពុងតែសាងសង់ផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅផងដែរ៕
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កំពុងតែសិក្សាលើគម្រោងបង្កើតផ្លូវក្រោមដីចំនូន២ខ្សែ ដែលខ្សែទី១ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្សី ម្តុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងខ្សែទី២ ត្រង់ចំណុចក្តាន់២ ដែលជាគោលដៅប្រឈមនឹងការកកស្ទះខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ គម្រោងសាងសង់ផ្លូវក្រោមដីចំនួន២ខ្សែនេះ ត្រូវបានសាលារាជធានីភ្នំពេញលើកឡើងនៅក្នុងកិច្ចប្រជុំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅថ្ងៃទី១៧ ខែតុលា។
  «ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបម្រើជាតិ មាតុភូមិ»។ ព្រះមហាក្សត្របានចេញព្រះរាជសារលិខិតបែបនេះ ទៅកាន់ លោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ដែលជាឪពុកម្តាយរបស់សព។    កាលពីម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានហៅទូរសព្ទ ជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត។ សម្តេច បានរៀបរាប់ដូច្នេះ៖ «ការបាត់បង់លោក ចាន់ ឧត្តម ជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មសិក្សាបង្កើនសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យើង»។    ជាមួយនឹងការសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា សម្តេច ហ៊ុន ម៉ាណែត សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់ ផងដែរ៕ 
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ត្រូវជាឪពុកម្តាយសពនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភាព ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧តុលា។ ព្រះអង្គ បានចាត់ទុកការស្លាប់របស់យុវជនវ័យ២៤ឆ្នាំរូបនេះ ជាការបាត់បង់ធនធាននិស្សិតផ្នែកកសិកម្មរបស់កម្ពុជាមួយរូប។
  លោកប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានអួតសរសើរពីភាពឧស្សាហ៍របស់ពលរដ្ឋនៅក្នុងខេត្តនេះដូច្នេះ៖« ស្របពេលដំណាំស្រូវវស្សា របស់កសិករ ក្នុងខេត្តបន្ទាយមានជ័យ កំពុងមានការលូតលាស់ កសិករ មិនទុកពេលទំនេរចោល នោះទេ ក៏ឆ្លៀតដាំបន្លែ បង្ការ គ្រប់ប្រភេទ ដូចជាប្រភេទបន្លែស្លឹក និងបន្លែមើម ជាដើម ដើម្បីផ្គត់ផ្គត់សេដ្ឋកិច្ចគ្រួសារ»។   មិនត្រឹមមានភាពឧស្សាហ៍នោះទេ ប្រជាកសិករ មានភាពឆ្លាតវៃនៅក្នុងការដាំដុះដែរ ដើម្បីឲ្យមានបន្លែចម្រុះនៅលើទីផ្សារ និងរក្សាបានស្ថិរភាពតម្លៃផងដែរ។ នេះបើតាមលោក ប៉ាង វណ្ណាសេដ្ឋ។ ប្រធានមន្ទីរកសិកម្មរូបនេះ គូសបញ្ជាក់បន្តថា៖« គាត់មិនដាំដំណាំដដែលៗនោះទេ គាត់តែង ប្ដូរការដាំជានិច្ច ដូច្នេះរឿងទីផ្សារ មិនសូវមានបញ្ហាទេ។ ម្យ៉ាងក្នុងខេត្តបន្ទាយមានជ័យ មានការចងក្រងបណ្ដុំអាជីវម្ម។ ពេលប្រមូលផល តែងមានអ្នកទិញ ដោយកំណត់តម្លៃត្រឹមត្រូវ»។  ដំណាំស្រូវរបស់កសិករ ដែលស្ដារឡើងវិញ   លោក ប៉ាវ វណ្ណាសេដ្ឋ បន្តអះអាងថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មិនមានការនាំចូលបន្លែពីប្រទេសជិតខាងនោះទេ ប៉ុន្តែក៏នៅមានកសិករ មិនបានសិក្សាពីផ្សារ ហើយបន្លែដាំតាមគ្នាផងដែរ។ ការណ៍នេះ បានធ្វើឲ្យបន្លែរបស់គាត់លើសការផ្គត់ផ្គង់ និងមានតម្លៃទាប។ លោក ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកបញ្ហា ជាក់ស្តែងថា បច្ចុប្បន្នបន្លែស្ពៃដែលកំពុងសម្បូរហូរហៀរ លក់បានតែ ១ ០០០រៀល ទៅ ១ ២០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈម្ទេសឡើងថ្លៃ ១០ ០០០រៀល ក្នុង១គីឡូក្រាម ព្រោះមិនសូវមានអ្នកដាំ។     ដោយឡេក លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នាឱកាសចុះ ពិនិត្យស្ថានភាព ដំណាំស្រូវដែលស្ដារឡើងវិញ នាថ្ងៃទី១៨ ខែធ្នូ ក៏បានក្រើនរំលឹក ឲ្យអាជ្ញាធរ និងពលរដ្ឋ ឲ្យប្រើប្រាស់ដោយសន្សំសំចៃផងដែរ ដើម្បីកុំឲ្យមានការខ្វះខាតទឹកប្រើ ក្នុងវិស័យកសិកម្ម នាពេលខាងមុខ៕  
បន្ទាប់ពីបញ្ចប់ការងារស្ដារដំណាំស្រូវដែលខូចខាត ដោយទឹកជំនន់ កសិករ ក្នុងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកនឹងការដាំដំណាំរួមផ្សំវិញម្តង។ នេះបើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដែលបានប្រាប់សារព័ត៌មានThmeyThmey25 បន្តថា ដំណាំបង្ការទាំងនោះ មានដូចជាស្ពៃ សាឡាដ ខាត់ណា ប៉េងបោះ ម្ទេស ការ៉ុត ឆៃថាវ និងបន្លែជាច្រើនទៀត។
  លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ឆ្នាំនេះដំឡូងមីហាក់ មានតម្លៃកើនជាងឆ្នាំមុន ប៉ុន្តែទិន្នផលបែរជាថយចុះបន្តិច។    លោក លៀង សេង ពន្យល់យ៉ាងដូច្នេះ៖«ដ្បិតឆ្នាំនេះ តម្លៃដំឡូងមីកើនបន្តិចមែន តែទិន្នផលមានការថយចុះ ព្រោះឆ្នាំនេះ ដំណាំដំឡូងមី មានបញ្ហាជំងឺដង្កូវស៊ីស្លឹក។ មួយផ្នែកទៀត កន្លងមកទឹកជំនន់ ក៏បានវាយប្រហារ ដំណាំដំឡូងមីយើងខ្លះដែរ»។    ប្រធានមន្ទីរកសិកម្មរូបនេះ បន្តថា តម្លៃដំឡូងមីស្រស់ ឆ្នាំនេះ កើនជាងឆ្នាំមុន ពលរដ្ឋភាគច្រើនចូលចិត្ត លក់ដំឡូងមីស្រស់ ជាងដំឡូងមីស្ងួត ដែលមានតម្លៃប្រមាណ ៧០០រៀល ក្នុងមួយគីឡូក្រាម។   ប្រទេសវៀតណាម ជាទីផ្សារធំ ក្នុងការនាំចេញដំឡូងមី ចេញពីខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ទូទាំងខេត្តស្ទឹងត្រែង មានផ្ទៃដីដាំដំណាំដំឡូងមី ប្រមាណ ១ម៉ឺនហិកតា ជាប្រភេទដំណាំដែល កសិករនិយមដាំ បន្ទាប់ពីដំណាំស្រូវ និងប្រភេទបន្លែ ជាច្រើនមុខផ្សេងទៀត។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង៕
រដូវប្រមូលផលដំឡូងមី បានមកដល់ (វិច្ឆិកា-មករា) កសិករ ក្នុងខេត្តស្ទឹងត្រែង ក៏កំពុងមមាញឹក ប្រមូលផលដូចគ្នា។ ជាក់ស្ដែងឆ្នាំនេះ តម្លៃដំឡូងមីស្រស់ អាចលក់បានក្នុងតម្លៃ ៣២០រៀលទៅ ៤០០រៀល ក្នុងមួយគីឡូ ខណៈឆ្នាំមុនដំឡូងមីស្រស់ តម្លៃមិនបាន ៣០០រៀល។ បើតាមលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជាមធ្យមកសិករទទួលបានទិន្នផលដំឡូងមីចំនួន ២០តោន ក្នុងមួយហិកតា។
  អត្ថបទទាក់ទង   Nations League៖ Ronaldo ស៊ុត៣គ្រាប់ជួយព័រទុយហ្គាល់ឈ្នះស្វីស ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ    ខ្សែប្រយុទ្ធ Marcus Rashford រ៉ាប់រងការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទី៣២ តង់ទី១ ដើម្បីជួយអង់គ្លេសនាំមុខហូឡង់១គ្រាប់មុន។ ឈានដល់តង់ទី២នាទី៧៣ទៅហើយទើបខ្សែការពារឆ្នើម Matthijs de Ligt ហក់តែតមួយក្បាលយ៉ាងល្អដើម្បីបំប៉ោងសំណេញទីអង់គ្លេសដែលជាគ្រាប់តាមស្មើរបស់ហូឡង់។ ក្រុមទាំងពីបញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទីដោយលទ្ធផល១-១។   ដ្បិតត្រូវយកលទ្ធផលឈ្នះចាញ់ ក្រុមទាំងពីរត្រូវលេងក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្នុងម៉ោងបន្ថែម១៥នាទីដំបូង អង់គ្លេសដែលជាក្រុមមានឱកាសច្រើនក្នុងជំនួបនេះបានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Kyle Walker នៅនាទី៩៧ មុនពេលខ្សែប្រយុទ្ធ Quincy Promes បន្ថែមគ្រាប់បាល់ទី៣ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Memphis Depay នៅនាទី១១៤ ក្នុងម៉ោងបន្ថែម១៥នាទីលើកទី២។ ដូច្នេះគិតទាំងម៉ោងផ្លូវការនិងម៉ោងបន្ថែមចំនួន៣០នាទី ហូឡង់បានយកឈ្នះអង់គ្លេស ៣-១ ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយព័រទុយហ្គាល់ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។   ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Nations League នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមិនថុនា វេលាម៉ោង ១:៤៥នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា] ពោលគឺក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្វ៊ីសនិងអង់គ្លេសត្រូវប្រកួតដណ្តើមយកលេខ៣ នៅវេលាម៉ោង៨យប់៕ 
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់បានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់ UEFA Nations League ជាមួយព័រទុយហ្គាល់ បន្ទាប់ពីពួកគេវាយបកយកឈ្នះអង់គ្លេសដោយលទ្ធផល ៣-១ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៦ ខែមិថុនា។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ទោះសម្តេចមិនកាន់ទ័ពផ្ទាល់ តែសម្តេចអាចបញ្ជាបានកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងតួនាទីជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ។ «កុំបង្ខំឲ្យគេវាយដែកគោលទៅក្តារមឈូសអ្នកឯងថែមទៀត»។ នេះជាការព្រមានរបស់សម្តេច។ សូមស្តាប់ប្រសាសន៍សម្តេចទាំងអស់លើករណីនេះ៖ អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន៖ «គ្មាននរណាផ្ដួលហ៊ុន សែន បានក្រៅពី ហ៊ុន សែន បានទេ»
ដោយមិនបាននិយាយចំៗ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា  ការបង្កើតចលនាអ្វីមួយនោះ មិនបានប្រយោជន៍អ្វីឡើយ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ សម្តេចបានលើកឡើងថា ក្នុងករណីមានអបគមន៍ ទោះបីអាវុធ BM21 ក៏គេហ៊ានវាយចូលផងដែរ។
    ដើម្បីជ្រាបលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖   រូបភាពដុតបំផ្លាញឱសថក្លែងក្លាយ ឬគ្មានច្បាប់អនុញ្ញាត ត្រូវបានអាជ្ញាធរកម្ពុជារៀបចំជាច្រើនលើកច្រើនសារមកហើយ ដើម្បីបញ្ជាក់ពីលទ្ធផល ដែលខ្លួនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លា លើបញ្ហាដ៏រស៊ើបនេះ។ ជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាមានការផលិតឱសថក្នុងស្រុកបានមួយផ្នែកតូចប៉ុណ្ណោះ ហើយពឹងផ្អែកស្ទើរតែទាំងស្រុង លើឱសថនាំចូលពីបរទេស។ មូលហេតុដូច្នេះហើយ ទើបកម្ពុជាក្លាយជាគោលដៅមួយ សម្រាប់ក្រុមឈ្មួញខិលខូច ប្រើប្រាស់កម្ពុជា ជាទីតាំងនាំចូល និងចែកចាយឱសថក្លែងក្លាយ ឬអន់គុណភាព។ ឱសថក្លែងក្លាយ ឬអន់គុណភាពនេះ មិនបានជួយព្យាបាលជំងឺប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ វាបង្កជាគ្រោះថ្នាក់ដល់សុខភាព ក៏ដូចជាខាតបង់ចំណូល ដ៏ច្រើនសន្ធឹក។   កាលពីដើមខែកក្កដា ឆ្នាំ២០១៩ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំថ្នាក់អាស៊ាន ស្ដីពីការទប់ស្កាត់ឱសថក្លែងក្លាយ ដែលរៀបចំនៅខេត្តសៀមរាប។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានទទួលស្គាល់ថា មានការចរាចរណ៍ឱសថក្លែងក្លាយនៅកម្ពុជា ប៉ុន្តែមន្ត្រីដដែល បានការពារខ្លួនភ្លាមថា បញ្ហានេះ ក៏កើតមានដូចគ្នានៅប្រទេសសមាជិកអាស៊ានដទៃទៀតដែរ។   លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា បញ្ហាឱសថក្លែងក្លាយនេះ មិនមែនជាកង្វល់សម្រាប់តែកម្ពុជានោះទេ តែជាកង្វល់រួមសម្រាប់ប្រទេសអាស៊ានទាំងមូល និងប្រទេស៣ទៀតមានចិន កូរ៉េ និងជប៉ុនផងដែរ។ លោកស្រីបន្តថា បំណងសំខាន់នៃជំនួបនេះ គឺដើម្បីចែករំលែកបទពិសោធន៍ ការជជែកគ្នា ស្វែងរកចំណុចរួមសំខាន់ៗ ដើម្បីលើកជាសេចក្ដីថ្លែងការណ៍រួម ដាក់ទៅអង្គប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើបញ្ហាឱសថក្លែងក្លាយនេះ ដែលកិច្ចប្រជុំគ្រោងធ្វើនៅចុងខែ សីហា ខាងមុខ ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ នឹងរិះរកគំនិតរួមមួយ ដើម្បីធ្វើការជាមួយអង្គការសុខភាពពិភពលោក លើការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះផងដែរ។   សម្រាប់ការងារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះ តាមការបញ្ជាក់ ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល មន្ត្រីពាក់ព័ន្ធបានធ្វើការយ៉ាងសកម្ម និងដុតដៃដុតជើង ហើយជាលទ្ធផលក្រសួង បានចុះបញ្ជីកា នូវឱសថប្រើប្រាស់ជាង ២ម៉ឺនមុខ និងប្រភេទគ្រឿងសំអាង ជាង១ម៉ឺនមុខ រួមនឹងសម្ភារ បរិក្ខារជាច្រើនទៀត។ ដ្បិតថា ការងារនេះ ទទួលបានលទ្ធផលច្រើនយ៉ាងណាក៏ដោយ ក្នុងនោះក៏នៅមានជនខិលខូចមួយចំនួន លួចលាក់ចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាពនេះនៅកម្ពុជា។ យ៉ាងណាក៏ដោយ តាមរយៈគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកស្រី ឱ វណ្ណឌីន  ជឿជាក់ថា នឹងជួយទប់ស្កាត់ការចរាចរណ៍នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។   លោកស្រី ឱ វណ្ណឌីន លើកឡើងថាការងារទប់ស្កាត់បញ្ហាឱសថក្លែងក្លាយ ជាកិច្ចការមួយដែលពិបាក ព្រោះតម្រូវឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធច្រើន ទាំងផ្នែកច្បាប់ តម្រូវការនៃការអនុវត្តនៃនីតិវិធីច្បាប់ ពង្រឹងការយល់ដឹងនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីអ្វីទៅជាឱសថក្លែងក្លាយនិងអន់គុណភាព។ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់បំផុត។ ការផ្សព្វផ្សាយផលិតផលតាមប្រព័ន្ធអនឡាញ ក៏រិតតែពិបាកទៀតសម្រាប់អ្នកអនុវត្តន៍ច្បាប់ ព្រោះវាមានភាពសុំាញុំា និងពិបាករកប្រភពរបស់វា។ លោកស្រី ឱ វណ្ណឌីន  គាំទ្រចំពោះច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជា ព្រោះច្បាប់នេះ អាចឱ្យរឹតបន្ដឹងការផ្សព្វផ្សាយនេះបាន។   មានវត្តមានក្នុងកិច្ចប្រជុំនៅខេត្តសៀមរាបដែរ តំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច លោកស្រី សូកូរ៉ូ អេស្ដាលេនតេ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ លោកស្រីថា ការនាំគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ជារឿងដ៏ត្រឹមត្រូវមួយ ព្រោះឱសថទាំងនេះ បង្កជាមហន្តរាយធ្ងន់ធ្ងរ ដល់មនុស្សជាតិ។ ក្រៅពីមិនជួយព្យាបាលជំងឺហើយ ឱសថប្រភេទនេះ ប៉ះពាល់ទាំងសុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ហើយធ្វើឲ្យខាតបង់ថវិកាជាច្រើនផងដែរ។    ក្នុងការងារជួយប្រទេសជាសមាជិកអាស៊ាន ប្រយុទ្ធប្រឆាំងនឹងការងារទាំងនេះ អង្គការសុខភាពពិភពលោក បានបង្កើតយន្តការរួមមួយ ក្នុងនោះ ប្រទេសទាំងអស់ ត្រូវរាយការណ៍ពីវត្តមាន ឬការសង្ស័យណាមួយ ទៅលើឱសថក្លែងក្លាយ។ បន្ទាប់មកអង្គការនេះ នឹងរាយការណ៍តាមប្រព័ន្ធអនឡាញមួយ ទៅកាន់បណ្ដាប្រទេសនានាជុំវិញពិភពលោក។ តាមការបញ្ជាក់ពីលោកស្រី សូកូរ៉ អេស្ដាលេនតេ អង្គការសុខភាពពិភពលោក នឹងបន្តជួយប្រទេសអាស៊ាន ក្នុងការរៀបចំនីតិវិធីច្បាប់ដើម្បីអនុវត្តន៍ឱ្យខ្លាំងក្លា ប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះ។ បច្ចុប្បន្ន មានប្រទេសមួយចំនួនបានដំណើរការច្ចាប់ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះជាបណ្ដើរៗហើយដែរ។   ដើម្បីទប់ស្កាត់ការប្រើប្រាស់ឱសថក្លែងក្លាយឱ្យមានប្រសិទ្ធភាព អ្នកនាំពាក្យក្រសួងសុខាភិបាល យល់ថា មានតែប្រជាពលរដ្ឋទេដែលចាំបាច់ត្រូវចូលរួម ដូចជាប្រឆាំងក្នុងការប្រើប្រាស់ឱសថទាំងនោះជាដើម។ ចំណែកជនខិលខូច ដែលកំពុងចរាចរណ៍លក់ឱសថទាំងនេះ មន្ត្រីក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យទៅចុះបញ្ជីកាត្រឹមត្រូវស្របតាមផ្លូវច្បាប់ ជៀសវាងមានការដាក់ទណ្ឌកម្មណាមួយ៕  
សៀមរាប៖ ប្រទេសកម្ពុជា កំពុងប្រឈមនឹងការចរាចរណ៍ឱសថអន់គុណភាព ឬឱសថក្លែងក្លាយ។ បញ្ហានេះ ក៏កើតមាន នៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ។ កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយស្ដីពី ការទប់ស្កាត់ឱសថក្លែងក្លាយ ក្នុងកម្រិតថ្នាក់តំបន់អាស៊ាន។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ ការគ្រប់គ្រង និងវិធានការដោះស្រាយ ក្នុងការចរាចរណ៍ឱសថក្លែងក្លាយ ពីបណ្ដាប្រទេសជាសមាជិក។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា អះអាងថា ការងារប្រយុទ្ធប្រឆាំងការប្រើប្រាស់ឱសថក្លែងក្លាយឬឱសថអន់គុណភាព នេះ ត្រូវការការចូលរួមជាចាំបាច់ ពីប្រជាពលរដ្ឋ។
  ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹតនេះ នៅក្រោយមួយថ្ងៃ ដែលសម្តេចប្រកាសថា មន្ត្រីរាជការសាធារណៈ កងកម្លាំងយោធា និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ មានកាតព្វកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។    អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន៖ វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងមន្ត្រីកិច្ចសន្យា  យោងតាមមាត្រា៣ នៃអនុក្រឹតនេះ កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ និងពលរដ្ឋទទួលអាណត្តសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ ក៏ជាប់កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ដែរ។    ក្រៅពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរ ចំពោះបុគ្គលមួយចំនួន ផ្អែកលើស្ថានភាពការងារ ឬមុខរបរ តាមការកំណត់របស់ក្រសួងសុខាភិបាល។ យ៉ាងណាក៏ដោយ កាតព្វកិច្ចនេះ មិនអនុវត្តលើបុគ្គលដែលមិនអាចចាក់វ៉ាក់សាំងបានដោយសារមូលហេតុសុខភាព ដែលមានលិខិបញ្ជាក់ពីមន្ត្រីសុខាភិបាលនោះទេ។     សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៩នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ៤ ២៣៨នាក់។ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៣៧០៥នាក់  ក្នុងនោះអ្នកជំងឺ ១ ០៦៤ នាក់ កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕   
មន្ត្រីរាជការសាធារណៈ និងកងកម្លាំងយោធា ដែលគេចវេះពីកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  នឹងត្រូវរងការព្រមាន និងណែនាំដោយស្ថាប័នសាមី ហើយបើនៅគេចវេះ នឹងឈានដល់ការដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។  នេះយោងតាមមាត្រា ៥ នៃអនុក្រឹតស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ដែលចុះហត្ថលេខាដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ មេសានេះ។
  ជាមួយធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម ក្រុមហ៊ុនគ្រប់ធុន និងគ្រប់ប្រភេទ អាចទទួលបានមធ្យោបាយកាន់តែល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន 24/7 ដោយងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុទំលំទូលាយ ដូចជា៖   ការត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងនូវសមតុល្យគណនី ការបើកប្រាក់ខែ ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ការដំណើរការប្រតិបត្តិការច្រើនក្នុងពេលដំណាលគ្នា ការទូទាត់វិក្កយបត្រ ការផ្តល់សញ្ញា និងសារជូនដំណឹង វិធាននៃការអនុញ្ញាតរបស់ក្រុមហ៊ុន ការដាក់បញ្ចូលគ្នាដោយងាយស្រួលជាមួយនឹងប្រព័ន្ធ ERP និងប្រព័ន្ធផ្សេងៗជាច្រើនទៀត   ការចូលប្រើប្រាស់ប្រព័ន្ធនេះ ត្រូវបានការពារដោយការផ្ទៀងផ្ទាត់ពីរកត្តា ហើយការចូលប្រើប្រាស់ផ្នែករដ្ឋបាល អាចកំណត់ឲ្យអ្នកប្រើប្រាស់ ពាក់ព័ន្ធស្របតាមកម្រិតសិទ្ធិរបស់ពួកគេ។ សេវានេះមាន 24/7 ដូច្នេះ ការអនុញ្ញាតប្រតិបត្តិការ អាចធ្វើឡើងនៅក្នុងតំបន់ពេលវេលាផ្សេងៗគ្នា ឬអំឡុងពេលការធ្វើដំណើរធ្វើអាជីវកម្មបាន។ ការប្រើប្រាស់ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម គឺមិនគិតថ្លៃសេវាទេ។   លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្មនៃធនាគារ ABA មានប្រសាសន៍ទាក់ទងនឹងការដំឡើងសមត្ថភាពប្រព័ន្ធនេះថា៖«ការផ្តល់ជូននូវសេវាធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ទំនើបរបស់យើងជាភាសាចិន ពិតជាសេវាកម្មបន្ថែមលើគុណតម្លៃ ក្នុងការឆ្លើយតបនឹងកំណើន នៃចំណងទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន ព្រមទាំងការបន្តកំណើននូវចំនួនសហគ្រិនជនជាតិចិន និងក្រុមហ៊ុនធំៗ ដែលបានវិនិយោគប្រកបដោយទំនុកចិត្ត នៅព្រះរាជាណាចក្រកម្ពុជា»។   លោក ឈន ម៉ង់ឌី មានប្រសាសន៍បន្ថែមទៀតថា៖«ដើម្បីគាំទ្រអតិថិជន ធនាគារនឹងរៀបចំសិក្ខាសាលាតាមអ៊ីនធឺណិតអំពីស៊េរី របៀបប្រើប្រាស់ ជាភាសាចិន ដើម្បីឲ្យការប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម មានភាពល្អឥតខ្ចោះ និងងាយស្រួលសម្រាប់វិនិយោគិនជនជាតិចិន»។   សម្រាប់ព័ត៌មានបន្ថែម អំពីធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម សូមចូលទៅកាន់ទីនេះ https://www.ababank.com/km/ibanking-for-business/ និងអាចទាក់ទងផ្នែកទំនាក់ទំនងអតិថិជនតាមរយៈ 023 925 333 ឬផ្ញើសារមកកាន់ធនាគារតាមអ៊ីមែល[email protected]៕   (អត្ថបទពាណិជ្ជកម្ម)
ធនាគារ ABA ដាក់ដំណើរការជាភាសាចិន នូវធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ពេញនិយមរបស់ខ្លួន (IBB) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង នៅក្នុងចំណែកទីផ្សារមួយនេះ។ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធនេះ ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម មានជា៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន។
  លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានចោទប្រកាន់ប្រទេសមួយចំនួនថា ដើម្បីផលប្រយោជន៍អាត្មានិយមរបស់ក្រុមខ្លួន ពួកគេបង្កជម្លោះគ្រប់ទីកន្លែង ។ ការអះអាងបែបនេះធ្វើឡើងនៅក្នុងវេទិកាការពារជាតិ Xiangshan ក្នុងចំណោមម្រមុខយោធាប្រទេសមួយចំនួន ក្នុងនោះក៏មានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Soigu។   វេទិកា Xiangshan ទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍ការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ចិន បានចាប់ផ្តើមដោយគ្មានរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសខ្លួន ដែលជាធម្មតាធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះ។   កាលពីថ្ងៃទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li Shangfu ត្រូវបានបណ្តេញចេញពីការងារដោយមិនបានផ្តល់ការពន្យល់ណាមួយឡើយ។ លោកមិនបានបង្ហាញខ្លួនជាសាធារណៈតាំងពីចុងខែសីហា ឆ្នាំ២០២៣។   ឧត្តមសេនីយ Zhang Youxia ដែលជាមេទ័ពកំពូលទី២ របស់ចិនមិនបានបង្ហាញឈ្មោះប្រទេសណាមួយទេ ដោយលោក គ្រាន់តែសង្កត់ធ្ងន់ថា៖ «ពួកគេបង្កើតជម្លោះភូមិសាស្ត្រនយោបាយក្លែងក្លាយជាច្រើន បន្ទាប់មកអធិប្បាយយុត្តិធម៌ ខណៈដែលការពិតត្រូវបានទំលាក់ទៅម្ខាងដែលធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ និងពិបាកដោះស្រាយ »។   មេទ័ពរូបនេះបន្តថា នៅពីក្រោយឆាក ក្រុមនេះតែងកាន់កាំបិត និងមិនខ្វល់ពីការញុះញង់មនុស្សឱ្យចូលរួមក្នុងសង្គ្រាម ដរាបណាពួកគេជាអ្នកទទួលបានផលប្រយោជន៍ពីភាពវឹកវរ ។  លោក Zhang Youxia ថែមទាំងព្រមានថា ប្រទេសនានាមិនគួរមានចេតនាបង្ករឿងដល់ប្រទេសផ្សេងទៀត លើបញ្ហាធំ និងរសើបដូចជាតៃវ៉ាន់ ដែលមើលទៅលោកចង់សំដៅលើអាម៉េរិក។   គំនិតផ្តួចផ្តើមសន្តិសុខពិភពលោករបស់ប្រធានាធិបតីចិន ស៊ី ជិនភីង បង្ហាញពិភពលោកនូវទិសដៅត្រឹមត្រូវសម្រាប់សន្តិសុខរួម និងសន្តិភាពយូរអង្វែង។ ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ហើយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយអាម៉េរិក។ នេះបើតាមលោក Zhang Youxia។    យោធាចិន និងអាម៉េរិក មិនមានទំនាក់ទំនងផ្ទាល់ទេ ចាប់តាំងពីទីក្រុងប៉េកាំង បានតែងតាំងលោក Li Shangfu ជាបុគ្គលម្នាក់ស្ថិតក្រោមបញ្ជីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅខែមីនា ឆ្នាំ២០២៣។    ប្រទេសលោកខាងលិចជាច្រើន មិនចាប់អារម្មណ៍លើវេទិកា Xiangshan ឬគ្រាន់តែបញ្ជូនគណៈប្រតិភូតូច និងថ្នាក់ទាបមកចូលរួមប៉ុណ្ណោះ។ ប្រទេសទាំងនេះ តែងតែចង់ពិភាក្សាអំពីបញ្ហាសន្តិសុខអន្តរជាតិ នៅឯកិច្ចសន្ទនា Shangri-La ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងប្រទេសសិង្ហបុរី៕   
នៅវេទិកាការពារជាតិ Xiangshan ឧត្តមសេនីយ៍ចិន Zhang Youxia បានរិះគន់ប្រទេសមួយចំនួន ដែលចាត់ទុកពិភពលោកជានំខេកមួយ ដើម្បីប្រកួត និងចូលរួមដើរតាមនយោបាយរបស់ខ្លួន ដែលនាំទៅរកលទ្ធិឯកតោភាគី។
  លោក ប៉ាល់ ជីវ័ន បានបញ្ជាក់ថា កញ្ញា យ៉ុន សុគន្ធកញ្ញា បានស្លាប់នៅក្នុងបន្ទប់ដោយសារថប់ផ្សែង និងកំដៅភ្លើង ក្រោយនាងព្យាយាមរកច្រកចេញ តែចេញពុំរួចដោយសារភ្លើងឆេះខ្លាំងពេក។ ឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង១រសៀលស្ថិតក្នុងភូមិភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់កីឡាការិនីរូបនេះ។    សពរបស់យុវសិស្ស យ៉ុន សុគន្ធកញ្ញា កំពុងតម្កល់ធ្វើបុណ្យនៅទីតាំងកើតហេតុខាងលើ។ បើតាមលោក ជីវ័ន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF នឹងដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF ទៅគោរពវិញ្ញាណក្ខន្ធ និងយកថវិកាមួយចំនួនរបស់ថ្នាក់ដឹកនាំទៅចូលបុណ្យសពរបស់កីឡាការិនីរូបនេះ៕ 
កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា ស្លាប់ក្នុងវ័យ១៨ឆ្នាំក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះនៅរសៀលថ្ងៃទី៥ កក្កដា ឆ្នាំ២០២០។ កីឡាការិនីរូបនេះធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិ និងបានសាងសា្នដៃជាច្រើនជូនខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមយុវជនថ្នាលកីឡាតេក្វាន់ដូ ITF។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីស្នាដៃទាំងនោះឡើយ។
  បន្ទាប់ពីមានការអំពាវនាវពីខាងភាគីប៉ាគីស្ថាន ប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានស្នើឲ្យមានជំនួបប្រជុំនេះ។   លោក Zhang Jun បេសកកជនពិសេសថ្មីរបស់រដ្ឋាភិបាលក្រុង ប៉េកាំង ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងក្រោយពីជំនួបនោះបានបញ្ចប់ថា ការសម្រេចរបស់ឥណ្ឌាបានផ្លាស់ប្ដូរស្ថានភាពនៅក្នុងតំបន់ Kashmir និងបានបង្កឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។   លោក Zhang Jun បានថ្លែងថា៖   «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ និងប្រឆាំងនូវរាល់សកម្មភាពជាលក្ខណៈឯកតោភាគីណាមួយដែលអាចធ្វើឲ្យស្ថានភាពនេះកាន់តែស្មុគស្មាញ។ យើងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់មានភាពអត់ធ្មត់ ធ្វើអ្វីមួយឲ្យប្រុងប្រយ័ត្ន និងជាពិសេសមិនត្រូវចាត់វិធានការណាដែលបង្កើនភាពតានតឹងកាន់តែខ្លាំងនោះទេ»។   ចិនក៏បានរិះគន់ឥណ្ឌាចំពោះការជំទាស់ប្រឆាំងនឹងផលប្រយោជន៍អធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុង ប៉េកាំង នៅដែលចិនកំពុងតែត្រួតត្រាតំបន់មួយនៅក្នុងតំបន់ Kashmir ដែលមានឈ្មោះថាតំបន់ Aksai Chin។   តំបន់ Kashmir បានក្លាយជាតំបន់ដែលផ្ទុះឡើងនូវអំពើឃោរឃៅអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ប្រទេសមហាអំណាចនុយក្លេអ៊ែរ ឥណ្ឌា និងប្រទេសប៉ាគីស្ថាន បានវាយប្រហារគ្នានៅក្នុងសង្គ្រាមមួយចំនួន ដោយសារតែជម្លោះដែនដី ចាប់តាំងពីប្រទេសទាំងពីរទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៧មក។   ប្រទេសឥណ្ឌាបានមើលឃើញបញ្ហានេះថាជាកិច្ចការផ្ទៃក្នុង ដែលគួរតែដោះស្រាយលក្ខណៈទ្វេភាគីជាមួយនឹងប៉ាគីស្ថាន។ ប៉ុន្តែបេសកកជនពិសេសរបស់ប៉ាគីស្ថាន លោកស្រី Maleeha Lodhi បានអះអាងថា នេះមិនមែនជាបញ្ហាផ្ទៃក្នុងនោះទេ។   លោកស្រី Maleeha Lodhi បានលើកឡើងថា៖   «ការពិតដែលថា ជំនួបនេះត្រូវបានធ្វើឡើង គឺជាការផ្ដល់សក្ខីកម្មទៅលើការពិតថា នេះគឺជាជម្លោះមួយដែលត្រូវបានអន្តរជាតិទទួលស្គាល់។ ថ្ងៃនេះ ពិភពលោកកំពុងតែពិភាក្សាគ្នាអំពីរដ្ឋដែលត្រូវបានកាន់កាប់ និងស្ថានភាពនៅទីនោះ»។    លោកស្រីបានមានប្រសាសន៍ថា ប៉ាគីស្ថានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយជម្លោះនេះដោយសន្ដិវិធី។   ចាប់តាំងពីដើមខែសីហាមក អាជ្ញាធរឥណ្ឌាបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងដូចជាទូរស័ព្ទនិងអ៊ីនធឺណិតនៅតំបន់ Kashmir បង្កើនកងកម្លាំងសន្ដិសុខ និងដាក់កម្រិតទៅលើការធ្វើចលនាដោយសេរីនានា។   ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Syed Akbaruddin បានទទួលស្គាល់ថា ការដាក់កម្រិតមួយចំនួនពិតជាមានមែន ប៉ុន្តែលោកបានថ្លែងថា ការដាក់កម្រិតទាំងនោះមានសារៈសំខាន់ក្នុងការបញ្ឈប់អ្វីដែលលោកបានហៅថា «ជាសកម្មភាពភេរវកម្ម» ប្រឆាំងនឹងប្រជាជន។   លោក Syed Akbaruddin បានថ្លែងថា៖   «ដោយគ្មានសណ្ដាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យមិនអាចអនុវត្តទៅបាននោះទេ។ ដូច្នេះហើយទើបមានការដាក់កម្រិតសមហេតុផលមួយចំនួន។ យើងទទួលស្គាល់ថា ការដាក់កម្រិតទាំងនេះពិតជាមានប្រាកដមែន។ យើងកំពុងតែធ្វើឲ្យស្ថានភាពប្រសើរឡើង»។   កាលពីខែ កុម្ភៈ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងម្នាក់នៅតំបន់ Kashmiri បានវាយប្រហារទៅលើក្បួនរថយន្តរបស់យោធាមួយ ដែលបានសម្លាប់កងកម្លាំងយោធាឥណ្ឌាអស់ជាង៤០នាក់។   ប្រទេសឥណ្ឌាបានបន្ទោសប្រទេសប៉ាគីស្ថានចំពោះការវាយប្រហារនេះ និងបានធ្វើការសងសឹកដោយការវាយប្រហារផ្លូវអាកាស ចំពោះអ្វីដែលឥណ្ឌាហៅថា ជាជំរំភេរវជននៅក្នុងប្រទេសប៉ាគីស្ថាន។   លោកឯកអគ្គរដ្ឋទូត Akbaruddin បានថ្លែងថា វាមានការចាំបាច់ណាស់សម្រាប់ប្រទេសប៉ាគីស្ថានក្នុងការ «បញ្ឈប់អំពើភេរវកម្មនិងចាប់ផ្ដើមចរចា» ជាមួយនឹងរដ្ឋាភិបាលក្រុង ញូវដេលី៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អង្គការសហប្រជាជាតិ ៖ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាជាលក្ខណៈឯកជនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីពិភាក្សាអំពីការកើនឡើងភាពតានតឹងក្នុងពេលថ្មីៗនេះ រវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ក្រោយពីការសម្រេចរបស់ឥណ្ឌាកាលពីថ្ងៃទី៥ ខែសីហា ក្នុងការដកឋានភាពពិសេសនៃតំបន់ Jammu និងតំបន់ Kashmir។
អត្ថបទទាក់ទង   Watford បន្តកំណត់ត្រាឈ្នះ៤ប្រកួតជាប់គ្នាស្មើ Liverpool និង Chelsea  លទ្ធផលនៅ La Liga អេស្ប៉ាញ៖ ថ្ងៃអាទិត្យ -Barcelona 8 (Messi 16, 61, Pulido 24-og, Suarez 39, 90+3-pen, Dembele 48, Rakitic 52, Jordi Alba 81) Huesca 2 (Hernandez 3, Alex Gallar 42) -Levante 2 (Roger 13, 34) Valencia 2 (Cheryshev 16, Parejo 52-pen) -Alaves 2 (Borja 57, Sobrino 59) Espanyol 1 (Leo Baptistao 42-pen) -Real Betis 1 (Joaquin 80) Sevilla 0 ថ្ងៃសៅរ៍ -Real Madrid 4 (Bale 17, Benzema 48, 61, Sergio Ramos 66-pen) Leganes 1 (Guido Carillo 24-pen) -Celta Vigo 2 (M. Gomez 46, Iago Aspas 52) Atletico Madrid 0 -Rayo Vallecano v Athletic Bilbao - postponed  ថ្ងៃសុក្រ -Getafe 0 Real Valladolid 0 -Eibar 2 (M. Cardona 26, Charles 90+1) Real Sociedad 1 (Willian Jose 15-pen) -Villarreal 0 Girona 1 (C. Stuani 54) លទ្ធផលនៅ Serie A អ៊ីតាលី៖ ថ្ងៃអាទិត្យ -Fiorentina 1 (Benassi 73)  Udinese 0 -Lazio 1 (Alberto 49) Frosinone 0 -Atalanta 0 Cagliari 1 (Barella 45) -Sassuolo 5 (KP Boateng 34, Lirola 38, Babacar 41, Spolli 45+2-og, Ferrari 62) Genoa 3 (Piatek 27, 83, Pandev 70) -Chievo 0 Empoli 0 -Sampdoria 3 (Defrel 11, 32, Quagliarella 75) Napoli 0 -Torino 1 (Nkoulou 52) SPAL 0   ថ្ងៃសៅរ៍ -Bologna 0 Inter Milan 3 (Nainggolan 66, Candreva 82, Perisic 85) -Parma 1 (Gervinho 33) Juventus 2 (Mandzukic 2, Matuidi 58)   ថ្ងៃសុក្រ -AC Milan 2 (Kessie 40, Cutrone 90+5) Roma 1 (Fazio 59) លទ្ធផលនៅ Ligue 1 បារាំង៖ ថ្ងៃអាទិត្យ -Saint-Etienne 0 Amiens 0 -Rennes 2 (Andre 12, Bensebaini 16) Bordeaux 0 -Monaco 2 (Tielemans 48, Falcao 53) Marseille 3 (Mitroglu 45+1, Thauvin 74, Germain 90)   ថ្ងៃសៅរ៍ -Nimes 2 (Bobichon 63, Savanier 71-pen) Paris Saint-Germain 4 (Neymar 36, Di Maria 40, Mbappe 77, Cavani 90+2) -Angers 1 (Traore 60) Lille 0 -Dijon 0 Caen 2 (Crivelli 21, Beauvue 90+4) -Guingamp 1 (Thuram 45) Toulouse 2 (Gradel 2, Sangare 12) -Reims 0 Montpellier 1 (Oyongo 77) -Strasbourg 2 (Ajorque 22, Da Costa 81) Nantes 3 (Mitrovic 35-og, Evangelista 45+2, Sala 60) ថ្ងៃសុក្រ -Lyon 0 Nice 1 (Marcelo 51-og)។ លទ្ធផលនៅ Bundesliga អាល្លឺម៉ង់៖ ថ្ងៃអាទិត្យ -RB Leipzig 1 (Augustin 68) Fortuna Duesseldorf 1 (Zimmermann 47) -Schalke 0 Hertha Berlin 2 (Duda 15, 90+6) ថ្ងៃសៅរ៍ -VfB Stuttgart 0 Bayern Munich 3 (Goretzka 37, Lewandowski 62, Mueller 76) -Hoffenheim 3 (Szalai 50, 63, Kramaric 90+4) Freiburg 1 (Heintz 36) -Bayer Leverkusen 1 (Bailey 24) Wolfsburg 3 (Gerhardt 36, Weghorst 55, Steffen 59) -Eintracht Frankfurt 1 (Haller 54-pen) Werder Bremen 2 (Osako 22, Rashica 90+6) -Augsburg 1 (Gregoritsch 12) Borussia Moenchengladbach 1 (Plea 68)  -Nuremberg 1 (Ishak 48) Mainz 1 (Mateta 25)   ថ្ងៃសុក្រ -Hanover 96 0 Borussia Dortmund 0  
Barcelona ទទួលជ័យជម្នះ ៨-២ លើ Huesca ដើម្បីទទួលបាន៩ពិន្ទុពេញពីការប្រកួតបើកឆាក៣ប្រកួតដំបូងនៅ La Liga របស់អេស្ប៉ាញ ។ Lionel Messi និង Luis Suarez បានស៊ុតបាល់បញ្ចូលទីម្នាក់២គ្រាប់។ Real Madrid ក៏មាន១២ពិន្ទុផងដែរ ក្រោយយកឈ្នះ Leganes ៤-១ កាលពីថ្ងៃសៅរ៍។ នៅ Serie A របស់អ៊ីតាលី Juventus បនុ្តឈ្នះ៣លើកជាប់គ្នា ប៉ុន្តែ Cristiano Ronaldo នៅតែមិនទាន់មានចំណែកក្នុងការរកគ្រាប់បាល់បញ្ចូលទីឡើយ។ រីឯការប្រកួតក្នុងក្របខណ្ឌ Ligue 1 របស់បារាំងឯណោះវិញ Paris Saint Germain បន្តឈ្នះ៤ប្រកួតបើកឆាក ក្រោយបំបាក់ម្ចាស់ផ្ទះ Nimes ៤-២ ។ ជិតដល់បញ្ចប់ការប្រកួតទៅហើយនោះ Kylian Mbappe ត្រូវបានបណ្តេញចេញ ក្រោយការប៉ះទង្គិចជាមួយ Teji Savanier។ នៅអាល្លឺម៉ង់ Bundeslia ឈានដល់សប្តាហ៍ទី២ ដោយ Bayern Munich, Wofburg និង Hertha ទទួលបាន៦ពិន្ទុពេញ។
  អគ្គិភ័យមួយ បានចាប់ផ្តើមនៅជំរំ១៦ ក្នុងស្រុក Cox's Bazar ដែលស្ថិតនៅតាមព្រំដែនបង់ក្លាដែស លើផ្ទះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលធ្វើឡើងពីឫស្សី និងតង់។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក  Kamran Hossain អ្នកនាំពាក្យប៉ូលិសតំបន់ ដែលរក្សាសន្តិសុខក្នុងជំរំជនជាតិរ៉ូហ៊ីងយ៉ា ផ្ទះប្រហែល ១២០០ ខ្នងត្រូវបានដុតបំផ្លាញ។ លោកបានបន្តថា អគ្គិភ័យនេះបានធ្វើឱ្យមនុស្សជាង ៥ ពាន់នាក់គ្មានផ្ទះសម្បែង។    «ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង ៤ និង ៤០នាទីល្ងាច ហើយអាចគ្រប់គ្រងបាននៅម៉ោងប្រហែល ៦ និង៣០នាទីល្ងាច"»។ លោក Kamran Hossain បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមករា។     មន្ត្រីម្នាក់ទៀតក្នុងជួររដ្ឋាភិបាលបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួន លោក Mohammed Shamsud Douza ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរបានពន្លត់ភ្លើងរួចរាល់ហើយ។ យ៉ាងណាមិញ មូលហេតុនៃការឆាបឆេះនេះ មិនទាន់រកឃើញនៅឡើយ។   នេះមិនមែនជាអគ្គីភ័យលើកទីមួយឡើយ ដែលបានឆាបឆេះក្នុងជំរំជនភៀសខ្លួន។ កាលពីខែមីនាឆ្នាំ២០២១កន្លងទៅ មនុស្ស ១៥ នាក់បានស្លាប់ និងមនុស្សប្រហែល ៥ ម៉ឺននាក់ត្រូវបានទុកចោលដោយគ្មានផ្ទះសម្បែង បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានបំផ្លាញជំរំជនជាតិរ៉ូហ៊ីងយ៉ា។   នៅថ្ងៃទី២ ខែមករាសប្តាហ៍មុន អគ្គិភ័យមួយទៀត បានឆាបឆេះមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សម្រាប់ជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួនមួយផ្សេងទៀតនៅក្នុងស្រុក Cox's Bazar ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។   ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើទុក្ខបុកម្នេញដល់ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដោយប្រជាជនប្រមាណ ៨៥ ម៉ីននាក់ បានភៀសខ្លួនមករស់នៅក្នុងជំរំក្នុងស្រុក Cox's Bazar ស្ថិតតាមព្រំដែនបង់ក្លាដែស។ សកម្មភាពនេះ ត្រូវបានអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ចាត់ទុកថាជាការវាយប្រហារដោយមានចេតនាប្រល័យពូជសាសន៍៕ 
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ត្រូវស្ថិតក្នុងសភាពគ្មានផ្ទះសម្បែង នៅភាគអាគ្នេយ៍បង់ក្លាដែស បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះផ្នែកខ្លះនៃជំរំជនភៀសនេះ។ បើតាមអាជ្ញាធរប្រចាំតំបន់ មនុស្សជាង ៥ ពាន់បាត់បង់ផ្ទះសម្បែង ដែលភាគច្រើនធ្វើមកពីឫស្សី និងតង់។
  បើតាមការចុះផ្សាយរបស់គេហទំព័ររបស់ក្រសួងការងារ ភូមិវប្បធ៌មនេះ ជាកន្លែងជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុន ក្នុងការធ្វើពិធីបុណ្យផ្សេងៗតាមប្រពៃណី ហើយម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរ អាចទៅជួបប្រជុំនៅទីនោះ ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ។ យ៉ាងណាក៏ដោយ លោក Fumio Yamada ពុំបានប្រាប់លោក អុិត សំហេង លម្អិតនោះទេ ថាភូមិវប្បធម៌នេះ នឹងត្រូវបង្កើតឡើងនៅពេលណា។     លោក អុិត សំហេង បានឯកភាពចំពោះសំណើសុំបង្កើតភូមិវប្បធម៌នេះ ដោយលោក យល់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់ពលករ និងប្រជាជនខ្មែរទូទៅ នៅប្រទេសជប៉ុន។ គេហទំព័ររបស់ក្រសួងការងារ បានសរសេរពីសម្តីរបស់លោករដ្ឋមន្ត្រី ក្នុងជំនួបនោះ ថា ពលករខ្មែរប្រមាណ៩ពានក់ ដែលកំពុងធ្វើការនៅជប៉ុន ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការកើនចំនួនទ្វេរ។    បច្ចុប្បន្ន ក្រសួងការងារ កំពុងសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឲ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារដដែល៕ 
អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានស្នើសុំរដ្ឋាភិបាលកម្ពុជា បង្កើតភូមិវប្បធម៌ខ្មែរមួយ នៅប្រទេសជប៉ុន។ លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានលើកសំណើនេះ នៅចំពោះមុខលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងកាងារ ក្នុងជំនួប នៅថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ម្ចាស់មេដាយមាស Asian Gams ឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឆុននៃសាធារណៈរដ្ឋកូរ៉េ ស៊ន សៀវម៉ី និងជាម្ចាស់ជើងឯកវគ្គជម្រុះអូឡាំពិកនៅហ្វីលីពីនឆ្នាំ២០១៦ ត្រូវប្រជែងជាមួយកីឡាការិនីអេហ្ស៊ីប Farouk Maisoun ក្នុងព្រឹត្តិការណ៍ World Taekwondo Championship 2017 នាវេលាម៉ោង១:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៨ មិថុនា នៅសាធារណៈរដ្ឋកូរ៉េ។ កីឡាការិនីអេហ្ស៊ីប Farouk Maisoun  ជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍ African Championship 2016 បន្ទាប់ពីយកឈ្នះកីឡាការិនីកូតឌឺវ័រ KONE, Mamina ក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ។ មុនប៉ះជាកីឡាការិនី ស៊ន សៀវម៉ី ក្នុងព្រឹត្តិការណ៍ខាងលើ កីឡាការិនីអេហ្ស៊ីបរូបនេះ ទទួលបានចំណាត់ថ្នាក់លេខ២ប្រចាំព្រឹត្តិការណ៍ Egypt Open 2017 នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីចាញ់កីឡាការិនីកូតឌឺវ័រ KONE, Mamina ក្នុងលទ្ធផល ៨-១៕      
ភ្នំពេញ៖ វីរការនី ស៊ន សៀវម៉ី ត្រូវជួបប្រកួតជាកីឡាការិនីអេហ្ស៊ីប Farouk Maisoun នាការប្រកួតជើងឯកពិភពលោក World Taekwondo Championship 2017 នៅរសៀលថ្ងៃនេះ។ កីឡាការិនី Farouk Maisoun ជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍ African Championship 2016 និងជាម្ចាស់ជើងឯករង Egypt Open កាលពីពេលថ្មីៗកន្លងទៅនេះ។
  សូមស្ដាប់ប្រសាសន៍លោក ច្រឹក សុខនីម ខាងក្រោមនេះ៖      «ខ្ញុំថាអត់ប៉ះពាល់ទេ មិនមែនអគារចិនទាំងអស់មានបញ្ហាឯណា គឺមួយក្នុងចំណោមនោះ ដែលជារឿងបុគ្គល»។ នេះការលើកឡើងរបស់លោក ច្រឹក សុខនីម។    បន្ទាប់ពីវិនិយោគសាងសង់ជាបន្តបន្ទាប់ ខុនដូ និងអគារផ្សេងៗយ៉ាងច្រើនយូនីត គ្រោងនឹងត្រូវបញ្ចេញនៅលើទីផ្សារ។ តើករណីបាក់អគារ ដែលត្រូវបានអះអាងថា គ្មានបច្ចេកទេសមួយនេះ មានការរំខានដល់ទំនុកចិត្តរបស់អ្នកទិញ សម្រាប់គម្រោងផ្សេងៗដែរទេ? លោក សុខនីម ឲ្យដឹងដូច្នេះថា៖«អ្នកទិញចុងក្រោយ នឹងចាប់ផ្ដើមរកទិញ (អចលនទ្រព្យ) យីហោក្រុមហ៊ុនដែលទុកចិត្តបាន ដើម្បីធ្វើការងារដោយចីរភាព ដូចនេះក្រុមហ៊ុនត្រូវតែរៀបចំធ្វើរឿងនេះឡើង»។   លោក ច្រឹក សុខនីម បានគាំទ្រការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានប្រកាសឡើងមួយថ្ងៃក្រោយថ្ងៃបាក់អគារ។ លោកថ្លែងដូចនេះថា៖«ការបង្កើតគណៈកម្មការគឺជារឿងចាំបាច់ និងបន្ទាន់ ព្រោះរឿងបានកើតឡើងហើយជាអតីតកាល តែយើងរកយន្តការដោះស្រាយ កុំឲ្យកើតឡើងនៅពេលបច្ចុប្បន្ន និងអនាគត»។ លោកថែមទាំងគាំទ្រឲ្យកម្ទេច ឬដោះស្រាយអគារណាដែលត្រូវបានគណៈកម្មការរកឃើញអត់គុណភាព ក្នុងពេលចុះប្រតិបត្តិការ ដោយគ្មានការលាក់បាំងគម្រោងអគារ ខុសបច្ចេកទេសទាំងនោះទេ។   គួរបញ្ជាក់ថា ការបាក់រលំអគារកម្ពស់៧ជាន់ នៃគម្រោងសាងសង់សណ្ឋាគារ ដែលចិនជួលដីពលរដ្ឋខ្មែរនេះ បានកើតឡើងស្របពេលដែលគម្រោងសំណង់អគារជាច្រើន កំពុងផុសផុលនៅខេត្តព្រះសីហនុ ដែលវិនិយោគដោយចិន៕  
ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ក្នុងពេលថ្មីៗនេះ មិនបានគំរាមកំហែងដល់វិស័យអចលនទ្រព្យក្នុងខេត្តមួយនេះ ក៏ដូចនៅទូទាំងប្រទេសនោះទេ។ លោកអះអាងថា នេះជាករណីរបស់ម្ចាស់គម្រោងមួយប៉ុណ្ណោះ ពោលគឺជារឿងរបស់បុគ្គលមួយប៉ុណ្ណោះ ដែលមិនអាចឈានដល់ការប៉ះពាល់ដល់ទំនុកចិត្តក្នុងវិស័យនេះនោះទេ។
បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ឧសភា ហើយទើបប្រកាសនៅថ្ងៃទី២៦ មិថុនានេះ ឧកញ៉ាទាំង ៤រូប ដែលត្រូវបញ្ចប់គោរមងារ រួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ឌី បញ្ញា៕
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារពីឧកញ៉ា ចំនួន៤រូប តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ 
  ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានប្រកាសកាលពីខែសីហាថា ចាប់ពីថ្ងៃទី ១ ខែមករាតទៅ រដ្ឋាភិបាលអ្នកស្រី នឹងអនុញ្ញាតការនាំចូលសាច់ជ្រូកអាមេរិកដែលមានផ្ទុកថ្នាំម្យ៉ាងឈ្មោះថា ractopamine ។ ថ្នាំនេះ ជាថ្នាំជំនួយដល់ការលូតលាស់របស់ជ្រូក ហើយមានសាច់ធ្ងន់ល្អ តែអាចនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលទទួលទានសាច់។ សម្រាប់ជ្រូកដែលចិញ្ចឹមលាយជាមួយថ្នាំជំនួយប្រភេទ ractopamine សាច់វាត្រូវហាមឃាត់នាំចូលក្នុងតំបន់អឺរ៉ុប រុស្ស៊ី និងចិន។    ក្នុងសម័យប្រជុំសភាថ្មីបានចាប់ផ្ដើមក្នុងពាក់កណ្ដាលខែកញ្ញាមក បក្ស គួមីនតាង (KMT) បានតវ៉ាប្រឆាំងការសម្រេចចិត្តនាំចូលសាច់ជ្រូកពីអាមេរិក។ សមាជិកសភាបក្សនេះ បានរារាំងនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang ពីការថ្លែងរបាយការណ៍ជាប្រចាំ ក៏ដូចជារារាំងលោកកុំឲ្យឆ្លើយសំណួរតាមរយៈចូលអុកឡុកវេទិកានិយាយរបស់លោក។     ធុញទ្រាន់នឹងការអុកឡុកនេះ បក្សកាន់អំណាចតៃវ៉ាន់ បក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានសម្រេចថា ពួកគេនឹងធ្វើយ៉ាងធានាថាលោកនាយករដ្ឋមន្ត្រី Su អាចនិយាយបាននៅថ្ងៃទី២៧ ខែវិច្ឆិកា។ ពួកគេបានដាក់បារ៉ាស់ការពារជុំវិញលោក ខណៈលោកដើរទៅកាន់ទីតាំងនិយាយ ។ នៅពេលជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តបក្ស គួមីនតាង បានផ្លុំកញ្ចែ និងលើកបដា ដើម្បីរំខានលោក។   ខណៈលោក Su ចាប់ផ្ដើមនិយាយ តំណាសរាស្រ្តបក្ស គួមីនតាង បានចោលគ្រឿងក្នុងជ្រូកជាច្រើនធុងតម្រង់ទៅកន្លែងលោកកំពុងនិយាយ ហើយខ្លះទៀតលើកដៃវាយលើតំណាសរាស្ត្របក្សផ្សេងទៀតផងដែរ។ ភ្លាមៗនោះ នាយករដ្ឋមន្ត្រី Su បានដកថយ តែក្រោយមកព្យាយាមឡើងទៅវិញ ហើយព្យាយាមឆ្លើយសំណួរផងដែរ។ យ៉ាងណាមិញ សំឡេងលោក ឮមិនឈ្នះសំឡេងក្រុមបក្សប្រឆាំងតៃវ៉ាន់ឡើយ។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បក្សកាន់តំណាចតៃវ៉ាន់ បានថ្កោលទោសទង្វើនេះ ដោយបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបោះចោលគ្រឿងក្នុងជ្រូក ជាការខ្ជះខ្ជាយស្បៀងអាហារ និងគួរឲ្យខ្ពើម ព្រោះជះក្លិនអាក្រក់ក្នុងសភា។ បក្សកាន់អំណាច ក៏បានស្នើឲ្យត្រលប់ចូលតុប្រជុំសភាវិញ ដើម្បីកុំឲ្យអូសបន្លាយរឿងនេះយូរតទៅទៀត។     ក៏ប៉ុន្តែ ខាងបក្ស គួមីនតាង  អះអាងថា ការសម្រេចចិត្តនាំចូលសាច់ជ្រូកពីអាមេរិកនេះ ធ្វើឡើងដោយប្រញាប់ប្រញាល់ពេក ហើយពួកគេយល់ឃើញថា វាត្រូវការពេលវេលាច្រើនទៀតដើម្បីពិភាក្សា ដ្បិតនេះជាការគំរាមកំហែងដល់សុខភាពមនុស្ស៕   
តំណាងរាស្រ្តមកពីបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមីនតាង (KMT) បានបោះចោលគ្រឿងក្នុងជ្រូក និងវាយតបជាមួយតំណាងរាស្ត្រតៃវ៉ាន់ផ្សេងទៀតក្នុងសភា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីតវ៉ាការអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកពីអាមេរិកដែលផ្ទុកថ្នាំ ractopamine ។
  ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អ៊ូ ផាន់ណារិទ្ធ បាននិយាយថា កម្មវិធី DDoS នេះ មិនមែនជាការលួច(Hack) ចូលក្នុងគណនី ដើម្បីទាញយកទិន្នន័យអ្វីនោះទេ ប៉ុន្តែវាជាការវាយប្រហារធ្វើឲ្យអ៊ីនធឺណិតយឺត។ បើតាមលោក អ៊ូ ផាន់ណារិទ្ធ កម្មវិធី DDoS នេះ បានធ្វើឲ្យពិភពលោកមានការភ័យខ្លាចបំផុត ហើយក៏មិនទាន់មានប្រទេសណាមួយ មានយន្តការច្បាស់លាស់ ក្នុងការទប់ស្កាត់នោះដែរ។   ជាបន្តសូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជុំវិញបញ្ហាវាយប្រហាររបស់កម្មវិធី DDoS នេះ ដូចតទៅ៖   ដើម្បីដោះស្រាយ ឬបញ្ចៀសការវាយប្រហារពីកម្មវិធី DDoS នេះ ប្រតិបត្តិការលើសេវាទូរគមនាគមន៍ទាំងអស់ ត្រូវស្វែងរកឧបករណ៍ការពារ ដែលមានការលក់នៅទីផ្សារអ៊ីនធឺណិត។ នេះជាការបញ្ជាក់របស់លោក អ៊ូ ផាន់ណារិទ្ធ។   ទាក់ទងនឹងបញ្ហាវាយប្រហារនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងជួបជាមួយក្រុមហ៊ុនអ៊ីនធឺណិតនៅកម្ពុជា ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះផងដែរ៕
ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួន រងការវាយប្រហារតាមរយៈកម្មវិធីមួយ ដែលឈ្មោះថា Distributed Denial Of Service (DDoS»)។ វាជាកម្មវិធីមួយ ដែលកំពុងរំខានដល់ក្រុមហ៊ុនបម្រើការសេវាកម្មអ៊ីនធឺណិតនៅកម្ពុជា ដែលក្នុងនោះរួមមាន ក្រុមហ៊ុន EZECOM , ក្រុមហ៊ុន SI Net និងក្រុមហ៊ុនដទៃទៀត។
  ពណ៌របស់ទឹកសមុទ្រ ត្រូវបានកំណត់ដោយបាតុភូតពន្លឺម្យ៉ាង ដែលមានប្រភពមកពីព្រះអាទិត្យ។ គេហទំព័រវិទ្យាសាស្ត្រ scientificamerican.com បានពន្យល់ថា ពន្លឺដែលយើងមើលឃើញសព្វថ្ងៃគឺជាបណ្តុំពណ៌ជាច្រើន ដែលក្នុងនោះមានតាំងពីពណ៌ក្រហម បៃតង លឿង ខៀវ និងពណ៌ស្វាយ។   តែនៅពេលដែលពន្លឺពណ៌ទាំងនោះលាយចូលគ្នា យើងមើលពន្លឺទាំងមូលហាក់បីដូចជាគ្មានពណ៌ ឬមានសភាពថ្លា។ ពន្លឺពណ៌នីមួយៗ មានលក្ខណៈពិសេសបែបធម្មជាតិរបស់ខ្លួន។ នៅក្នុងតារាងអេឡិចត្រូម៉ាញេទិច ពណ៌ក្រហមត្រូវបានគេកំណត់ថាជា ពន្លឺពណ៌ដែលមានថាមពលខ្សោយ តែសម្រាប់ពណ៌ខៀវវិញ វាគឺជាពន្លឺពណ៌ដែលមានថាមពលខ្លាំង។   ជាលទ្ធផល នៅពេលដែលពន្លឺទាំងមូលចាំងចូលមកកាន់ផ្ទៃទឹក ពន្លឺដែលមានថាមពលខ្សោយ ដូចជាពណ៌ក្រហម ត្រូវបានស្រូបយកដោយម៉ូលេគុលទឹក។ តែពន្លឺដែលមានថាមពលខ្លាំង ដូចជាពណ៌ខៀវ ត្រូវបានចាំងផ្លាតចេញក្រៅដោយម៉ូលេគុលទឹកវិញ។ ដោយសារបែបនេះហើយ ទើបភ្នែកមនុស្សមើលឃើញទឹកសមុទ្រថាមានពណ៌ខៀវ។    ប៉ុន្តែសម្រាប់ទឹកទន្លេ បឹង ស្ទឹង ឬព្រែកដែលមានកំហាប់ដី ភក់ ឬផង់តូចៗដទៃទៀតច្រើន ការចាំងផ្លាតពន្លឺអាចមានលក្ខណៈខុសគ្នាពីទឹកសមុទ្រ។ ពេលខ្លះទៀត លោកអ្នកអាចឃើញថា ទឹកមានពណ៌ខៀវលាយជាមួយនឹងបៃតងបន្តិច។ នេះគឺដោយសារតែប្រភពទឹកនោះមានស្លែ ឬរុក្ខជាតិទឹកតូចៗល្អិតៗដទៃទៀត៕
បើលោកអ្នកមើលផែនទីពី Google Maps ឬពីផែនទីក្រដាសធម្មតា លោកអ្នកពិនិត្យឃើញថា ផ្នែកខាងសមុទ្រតែងមានពណ៌ខៀវ ឬពណ៌ផ្ទៃមេឃជានិច្ច។ នៅក្នុងរូបគំនូរ ពណ៌ខៀវភាគច្រើនតែងតំណាងឲ្យប្រភពទឹក។ ក៏ដូចគ្នាដែរនៅពេលដែលលោកអ្នកមើលពីលើយន្តហោះ លោកអ្នកនឹងឃើញថាសមុទ្រមានពណ៌ខៀវ។ តើវាមកពីមូលហេតុអ្វីទៅ? 
  បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម  ចាប់ពីថ្ងៃទី១០ ដល់១២ ខែកក្កដា តំបន់វាលទំនាបរបស់កម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ បាត់ដំបង  សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង  មានសីតុណ្ហាភាពមធ្យមអប្បបរមា ២៣អង្សា ទៅ៣៣អង្សា។ រាជធានី-ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី២២ភាគរយ។   ជាមួយគ្នានៅតំបន់ខ្ពង់រាប ដូចជាខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង  ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក  អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នេះ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ៕
អាកាសធាតុនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០កក្កដានេះ ចុះត្រជាក់ និងមានទាំងអព្ភផងដែរ។ មកទល់ម៉ោងប្រមាណ១០ព្រឹកនេះ គឺផ្ទៃមេឃស្រអាប់ដែលហ៊ុព័ទ្ធទៅដោយពពកពណ៌ស។ 
  លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ប្រាប់ thmeythmey25 ថាទីតាំងដែលមានទេសចរទៅលេងច្រើនជាងគេ រួមមានឆ្នេរនេសាទ ទឹកធ្លាក់តាតៃ និងសហគមន៍ពាមក្រសោប។ ប្រភពដដែលបញ្ជាក់ថា សំរាមមិនចោទជាបញ្ហាសម្រាប់ខេត្តកោះកុងនោះទេ ដោយសារការយកចិត្តទុកដាក់ពីអាជ្ញាំថរពាក់ព័ន្ធ ទន្ទឹមនឹងការយល់ដឹងពីការទុកដាក់សំរាម និងសំណល់ពីភ្ញៀវទេសចរផង៕   រូបភាពពីក្រសួងទេសចរណ៍៖
រយៈពេលសម្រាកពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ខេត្តកោះកុង ទទួលបានទេសចរចំនួន ៤៤ ៤៨៤នាក់ ក្នុងនោះទេសចរអន្តរជាតិចំនួន ៣១៨នាក់។ តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តកោះកុង ឲ្យដឹងទៀតថា តួលេខទេសចរសរុបបានកើនឡើងជិត២ពាន់នាក់ ធៀបនឹងពេលឈប់សម្រាកចូលឆ្នាំ កាលពីឆ្នាំ២០១៩ តែធ្លាក់ចុះទេសចរអន្តរជាតិជាង ១ពាន់នាក់វិញ ដោយសារវិបត្តិកូវីដ-១៩។ ចំណែកមូលហេតុដែលនាំឲ្យខេត្តជាប់សមុទ្រមួយនេះកើនឡើងគឺដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកល្អប្រសើរ អាកាសធាតុអំណោយផល និងការឈប់សម្រាកដែលមានរយៈពេលយូរ។
  សូមស្តាប់ការអត្ថាធិប្បាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖       អត្ថបទទាក់ទង   លោក បូរិទ្ធ តាំងម៉ូតូបុរាណមួយគ្រឿងក្នុងសណ្ឋាគារ ក្នុងបំណងអភិរក្ស   លោក សុខផន រំភើបពេលម៉ូតូ HONDA CLដែលកំដរជីវិតលោកជិត៣០ឆ្នាំ ត្រូវបានជួសជុល ថ្មីដូចដើម   តារាចម្រៀងរ៉ុកខេនរ៉ូល កាក់ ចន្ធី ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍   «TEMPLE» ត្រូវបានលម្អដោយទោចក្រយានយន្តបុរាណ ឲ្យសមនឹងឈ្មោះអាហារដ្ឋានដែលមានលក្ខណៈបុរាណ   លោក សុខផន ចាត់ទុកម៉ូតូចំណាស់ជិត៥០ឆ្នាំរបស់ខ្លួនជាមិត្តកម្សត់កម្រ ដែលកំដរលោកទៅគ្រប់ច្រកល្ហក   ម៉ូតូCDកញ្ចាស់ បានជួយចិញ្ចឹមគ្រួសារលោក សារិ ជាច្រើនឆ្នាំ   ម៉ូតូ ហុងដា Sport 90 (ហៅកាត់ថា S90) ពណ៌ក្រហមឈាមជ្រូក ពីទស្សវត្សរ៍១៩៦០។ ដ្បិតនៅមានគ្រឿងទាំងអស់ ក៏ប៉ុន្តែដែកវាពុកខ្លាំង។ ម៉ុតូ ហុងដា ប្រភេទS90 ត្រូវបានផលិតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៩។ លេខ 90 មានន័យថា ម៉ាស៊ីនមានកម្លាំងជិត ៩០CC។ អាចជិះល្បឿនអតិបរិមាលើសពី ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។    ម៉ូតូអូតូ PIAGGIO ប្រភេទ Vespa ម៉ូឌែល125 ដែលមានរាងមូល និងពណ៌ខៀវស្រស់ ហើយក៏ស្អាតខ្លាំងដែរ។ អ្វីដែលចម្លែក បើប្រៀបធៀបនឹងម៉ូតូអូតូសម័យឥឡូវនេះ គឺមានកង់សឺកួរនៅក្រោយ។ ពាក្យអ៊ីតាលី vespa មានន័យថា ឱម៉ាល់។ PIAGGIO បានដាក់ឈ្មោះនេះ ដោយសារសំឡេងម៉ាស៊ីនស្រដៀងសំឡេងសត្វឪម៉ាល់កំពុងហោះហើរ។ ម៉ូឌែល 125 មានកម្លាំង១២៥ CC ហើយត្រូវបានផលិតពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៨១។ ក្រុមហ៊ុនអ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៤ ហើយគឺក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូអូតូមុនគេ។    កង់ម៉ាស៊ីន MOBYLETTE ប្រភេទ AV65 ពីទស្សវត្ត១៩៦០ ពណ៌នៅចន្លោះប្រផេះ និងខៀវ។ ទោះបីជាដែកពុកខ្លះ ម្ចាស់វាបានចាក់សោរកាប ដើម្បីចៀសវាងចោរកម្ម ព្រោះគាត់ដឹងអំពីគុណតម្លៃកង់ដ៏កម្រនេះ។ មុនសង្គ្រាមម៉ាក MOBYLETTE និយមណាស់នៅប្រទេសកម្ពុជា។ មកដល់បច្ចុប្បន្ន ក៏តែមានខ្លះដែរ។ លើសពីនេះទៅទៀត មួយចំនួនអាចជិះបាន។ Mobylette ប្រភេទ AV65 ត្រូវបានផលិតពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧០។ វាស៊ីសាំងតិចមែនទែន ព្រោះវាមានទម្ងន់ ៥០គីឡូក្រាមប៉ុណ្ណោះ។ ទោះបីជាអ្នកបើកមិនធាក់ក៏ដោយ កង់ម៉ាស៊ីនកម្លាំង ៥០CC នេះ អាចជិះដល់ល្បឿនអតិបរមា ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើមដំណើរការឆ្នាំ១៩២៤ នៅប្រទេសបារាំង ហើយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានបង្កើតកង់ម៉ាស៊ីន៕  
នៅខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរ ឃុំស្វាយជ្រុំ មានអ្នកស្នេហាយានយន្ដបុរាណម្នាក់ បានប្រមូលរថយន្ត៥គ្រឿង ត្រីចក្រយានយន្ដ១គ្រឿង និងទោចក្រយានយន្ដ៣គ្រឿង ដែលផលិតនៅចន្លោះទស្សវត្សរ៍៦០ និង៧០។ យានយន្តបុរាណទាំងនេះ មិនអាចកើតនោះទេ ហើយវាត្រូវបានគេសម្រាប់តាំងក្នុងអាហារដ្ឋាន និងស្ថានីយប្រេងឥន្ធនៈប៉ុណ្ណោះ។ ទោចក្រយានទាំង៣នោះ មានដូចជា ម៉ូតូ HONDA Sport 90 ផលិតនៅទស្សវត្សរ៍១៩៦០។ ម៉ូតូអូតូ PIAGGIO ប្រភេទ Vespa ម៉ូឌែល125  និងកង់ម៉ាស៊ីន MOTOBECANE ប្រភេទ AV65 ផលិតក្នុងទស្សវត្ស១៩៦០។ 
ស្ត្រីខាងលើមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមិនា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គាត់បានទទួលមរណភាពនាវេលាម៉ោង២ និង៥៦នាទី ថ្ងៃទី៩ ខែមេសា។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ គាត់បានស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង លើជំងឺអ្នកមានទឹកនោមផ្អែម។ មកដល់ពេលនេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់៕
 ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ ខែមេសានេះ បានប្រកាសពីករណីស្លាប់ទី២៥ដោយសារកូវីដ-១៩នៅកម្ពុជា ដោយអ្នកជំងឺជាស្ត្រីខ្មែរវ័យ៥៥ឆ្នាំ រស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
  ធ្យូងថ្ម ជាផលិតផលនាំចេញដ៏ចម្បងមួយរបស់អូស្ត្រាលីទៅចិន ដោយការនាំចេញមានតម្លៃប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ខណៈទំនាក់ទំនងតែយ៉ាប់យ៉ឺន ក៏មានព័ត៌មានថា នាវាដឹកធ្យូងថ្មរបស់អូស្ត្រាលី ធ្លាប់ត្រូវបានហាមមិនឲ្យចូលចតក្នុងកំពង់ផែចិន។ កាលពីខែតុលាកន្លងទៅលោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ធ្លាប់បានទាមទារចម្លើយពីចិនម្តងហើយពីការហាមនាំចូលធ្យូងថ្មអូស្ត្រាលី។    ការដេញដោលជាថ្មីលើការហាមនាំចូលធ្យូងថ្មនេះ កើតឡើងក្រោយកាសែតរដ្ឋចិន Global Times ចុះផ្សាយនៅថ្ងៃទី១៣ ធ្នូថា ក្រុមហ៊ុនផលិតអគ្គីសនីចិនបង្វែរទៅទិញធ្យូងថ្មក្នុងស្រុក ក៏ដូចជាប្រទេសដទៃទៀតក្រៅពីអូស្ត្រាលី។    ទាក់ទងរឿងនេះ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយថា បើការចុះផ្សាយខាងលើជាការពិត នោះវាជាការហាមឃាត់ក្រៅផ្លូវការ ដែលជាការបំពានច្បាប់នៃអង្គការពាណិជ្ជកម្មអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរមាន។ លោក ម៉ូរីសុន អះអាងថា អូស្ត្រាលីកំពុងស្វែងរកការបំភ្លឺពីរដ្ឋាភិបាលចិន។    «ចិនអាចនឹងខូចកេរ្តិ៍ឈ្មោះជាដៃគូពាណិជ្ជកម្ម បើសិនជាបន្តប្រើសេដ្ឋកិច្ចដើម្បីដាក់ទោសអូស្ត្រាលី»។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់បែបនេះ មុនបន្តថា អូស្ត្រាលីធ្លាប់ព្យាយាមស្វែងរកការបញ្ជាក់ពីចិនដែរ តែទំនាក់ទំនងថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងពីរនៅនឹងថ្កល់លែងដំណើរការដោយចិនធ្វើមិនដឹងមិនលឺ។   ក្រៅតែពីធ្យូងថ្ម យ៉ាងហោចណាស់ក៏មានវិស័យចំនួន១៣ផ្សេងទៀតរបស់អូស្ត្រាលីដែលរងការដាក់ពន្ធ ឬការរំខានក្នុងការនាំទំនិញចូលទៅចិន រួមមានស្រូវសាលីបាលី ស្រូវសាលី សាច់គោ ទង់ដែង កប្បាស រោមសត្វ បង្កង ស្ករ វិស័យទេសចរណ៍ និងសាកលវិទ្យាល័យ។ ជារឿយៗ អាជ្ញាធរចិនតែងអះអាងថា ការរំខានទាំងអស់នេះបណ្តាលមកពីបច្ចេកទេស ឬបញ្ហាបរិស្ថានជាដើម។   កន្លងទៅ ចិនបានព្រមានប្រជាជនខ្លួនមិនឲ្យទៅរៀន ឬកំសាន្តនៅអូស្ត្រាលីផងដែរ ដោយអះអាងថាមានការរើសអើងពូជសាសន៍។ វិស័យអប់រំ និងទេសចរណ៍របស់អូស្ត្រាលី អាស្រ័យមួយភាគធំលើជនជាតិចិន ដែលរួមចំណែកច្រើនដល់សេដ្ឋកិច្ចអូស្ត្រាលី។ កាលពីខែវិច្ឆិកា ចិនបានប្រកាសថា នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្ត្រាលីរហូតដល់ ២១២ភាគរយ។   ចំពោះបញ្ហាធ្យូងថ្មនេះវិញ អូស្ត្រាលីអាចនឹងនាំបញ្ហានេះទៅដោះស្រាយនៅ WTO ប៉ុន្តែនីតិវិធីអាចនឹងត្រូវចំណាយពេលជាច្រើនឆ្នាំ ហើយក៏អាចប្រឈមទៅនឹងការសងសឹកពីចិនផងដែរ។ បន្ថែមពីនេះ អូស្ត្រាលីក៏ពុំទាន់ឃើញមានការគាំទ្រពីបណ្តាប្រទេសអឺរ៉ុប និងអាមេរិកក្នុងបញ្ហានេះដែរ។   អត្ថបទទាក់ទង   ចិន នឹងដំឡើងពន្ធលើស្រារបស់អូស្រ្តាលីរហូតដល់ ២១២ភាគរយ   អូស្ត្រាលី ទាមទារចម្លើយពីចិនលើការហាមនាំចូលធ្យូងថ្ម  
អូស្ត្រាលីនៅថ្ងៃទី១៥ ធ្នូ ថ្កោលទោសចិនក្រោយទទួលព័ត៌មានថា ចិនបានហាមឃាត់ការនាំចូលធ្យូងថ្មពីអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន លើកឡើងថា បើព័ត៌មាននេះជាការពិត នោះចិនរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ បញ្ហានេះ ក៏ស្ដែងពីការធ្លាក់ចុះជាថ្មីទៀតក្នុងទំនាក់ទំនងចិន-អូស្ត្រាលីធ្លាក់។
ព្រះអង្គ មាស សំណាង ព្រះចៅអធិការវត្តព្រែកអំបិល បានមានសង្ឃដីកាថា សិស្សចាប់ពីថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យ ប្រមាណជាង៥០០នាក់ បានចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ជាមួយព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិស្រុកទាំងមូល។ អត្ថបទទាក់ទង   វិសាខបូជា រម្លឹកដល់ថ្ងៃដែលព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលនិព្វាន   វិសាខបូជា៖ វត្តគល់ទទឹងបំបួសកុលបុត្រ៥៣អង្គ និងរាប់បាតព្រះសង្ឃ៧០០អង្គ ទស្សនាទិដ្ឋភាពដែលថតដោយកញ្ញា អ៊ូ សុខមាន អ្នកយកព័ត៌មានរបស់សារព័ត៌មាន ThmeyThmey ដូចខាងក្រោម៖
ពលរដ្ឋខ្មែរ ក៏ដូចជាបណ្តាពុទ្ធសាសនិកនៅលើពិភពលោក កំពុងរីករាយ និងអនុមោទនាបុណ្យវិសាខបូជា ដែលរម្លឹកដល់ការប្រសូត ការត្រាស់ដឹង និងការចូលព្រះនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។ នៅថ្ងៃទី១៨ ខែឧសភានេះ វត្តព្រែកអំបិល ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល ក៏បានរៀបចំពិធីបុណ្យ និងដង្ហែនៅតាមដងផ្លូវផងដែរ។
កិច្ចសន្ទនាសម្ងាត់ រវាងលោក ដូណាល់ ត្រាំ  ជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ កាលពីចុងខែមេសាត្រូវបានសារព័ត៌មាន New York Times ចុះផ្សាយនៅសប្តាហ៍នេះ។ ក្នុងកិច្ចសន្ទនានេះ លោក ត្រាំ បានសរសេរលោក ឌូទើតេ និងសង្គ្រាមគ្រឿងញៀនរបស់លោកផង។ អត្ថបទចម្លងនៃកិច្ចសន្ទនាដែលត្រូវបានសារព័ត៌មាន New York Times ចុះផ្សាយនេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោកត្រាំ ដែលមិនបង្ហាញអត្តសញ្ញាណទទួលស្គាល់ថា វាជាសម្តប្រធានាធិបតីក្នុងពេលសន្ទនាជាមួយលោក ឌូទើតេ មែន។ លោក ត្រាំ បានប្រាប់លោក ឌូទើតេ ដូច្នេះថា៖« ខ្ញុំគ្រាន់តែចង់សាទរលោកព្រោះខ្ញុំលឺថា ពីចំណាត់ការដែលមិនគួរឲ្យជឿរបស់លោកក្នុងការកម្ចាត់គ្រឿងញៀន។ប្រទេសជាច្រើនមានបញ្ហានេះ ហើយយើងក៏មានបញ្ហានេះដែរ។ នេះជាកិច្ចការដ៏ពិសេសមួយដែលអ្នកកំពុងធ្វើ ហើយខ្ញុំគ្រាន់តែចង់ទូរសព្ទមកប្រាប់អ្នកពីបញ្ហានេះ»។ ក្រៅពីកោតសរសើរលោក ឌូទើតេ និងសង្គ្រាមគ្រឿងញៀនលោកហើយ ត្រាំ បានបន្ទោសរដ្ឋបាលអាមេរិកមុនដែលបានទិតៀននិងថ្កោលទោសហ្វីលីពីន។ លោកព្រលយពាក្យថា រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មិនបានយល់ពីបញ្ហាប្រឈមគ្រឿងញៀនដែលហ្វីលីពីនកំពុងជួបប្រទះឡើយ។ តាមពិតទៅ សង្គ្រាមលោក ឌូទើតេ បានសម្លាប់អ្នកពាក់ព័ន្ធគ្រឿងញៀនអស់ជិត៩ពាន់នាក់ ទាំងអ្នកប្រើប្រាស់និងអ្នកជួញដូរ ហើយលោកខាងលិចជាពិសេសក្រុមសិទ្ធិមនុស្សបន្តរិះគន់និងថ្កោលទោសសង្គ្រាមនេះផងដែរ ដោយគេលើកឡើងពីការបំពារបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប៉ូលិសអះអាងថា មួយភាគបីនៃចំនួនអ្នកស្លាប់គឺត្រូវបានបាញ់សម្លាប់ព្រោះប៉ូលិសប្រើប្រាស់សិទ្វិការពារខ្លួន។ ដោយសារសង្គ្រាមគ្រឿងញៀននេះហើយ ទំនាក់ទំនងរវាងអាមេរិកនិងសម្ព័ន្ធមិត្តហ្វីលីពីនធ្លាក់ចុះខ្លាំងរយៈពេលចុងក្រោយ ហើយហ្វីលីពីនងាកខ្លាំងទៅរកចិននិងរុស្ស៊ីវិញ។ ប៉ុន្តែគេសង្ឃឹមថា គោលជំហររបស់លោក ដូណាល់ ត្រាំ នឹងជួយស្តារទំនាក់ទំនងល្អក់កករនេះបាននៅពេលខាងមុខ។   កន្លងមកលោក ឌូទើតេក៏បានសរសើរលោក ដូណាល់ ត្រាំ ផងដែរ។ ក្នុងបទសម្ភាសន៍នៅសប្តាហ៍នេះជាមួយសារព័ត៌មានរុស្ស៊ី RT លោក ឌូទើតេ បានហៅលោក ត្រាំ ថាជាអ្នកនយោបាយសាមញ្ញ និងចេះយល់សាច់ការបានល្អ។ លោកក៏រំពឹងថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមួយអាមេរិកក្រោមអាណត្តិលោក ត្រាំ នឹងប្រសើរឡើងដែរនៅពេលអនាគត។ លោក ដូណាល់ ត្រាំ បានអញ្ជើញលោក ឌូទើតេ ទៅបំពេញទស្សនកិច្ចនៅអាមេរិកដែរ ក្នុងកិច្ចសន្ទនាកន្លងមក ហើយលោក ត្រាំ ក៏នឹងមកចូលរួមប្រជុំកំពូលចំនួនពីរធំៗក្នុងក្របខណ្ឌអាស៊ាននៅខែវិច្ឆិកាខាងមុខនេះដែលនឹងរៀបចំឡើងនៅក្នុងប្រទេសហ្វីលីពីន៕
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសើរសង្គ្រាមកម្ចាត់គ្រឿងញៀនរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងកិច្ចសន្ទនាតាមទូរសព្ទកាលពីចុងខែមុន។ ត្រាំ ក៏ទទួលស្គាល់ថា ប្រធានាធិបតីអាមេរិកមុនលោក បារ៉ាក់ អូបាម៉ា មិនបានយល់ច្បាស់ពីបញ្ហាគ្រឿងញៀននៅហ្វីលីពីនឡើយ។
នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរ បានសម្រួលការធ្វើដំណើរ ទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ រួមមាន រថយន្តនិងម៉ូតូ យានយន្តដឹកជញ្ជូនផ្សេងទៀត ក៏បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។ ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករដ៏ធំមួយ ទោះមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក៏ដោយ ។ កាលពីខែមករា ឆ្នាំ២០១៥ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចូលជាធរមាននៅទូទាំងប្រទេសកម្ពុជា ។ ច្បាប់នេះចែងយ៉ាងច្បាស់ពីគ្រប់ទិដ្ឋភាពនៃការប្រើប្រាស់ផ្លូវ និងប្រការសុវត្ថិភាព ក៏ដូចជាកំណត់ទោសទណ្ឌសម្រាប់អ្នកល្មើសច្បាប់ផងដែរ ។ លក្ខខណ្ឌតម្រូវសំខាន់បំផុតមួយ ដែលលើកកម្ពស់សុវត្ថិភាពចរាចរណ៍គួរអោយកត់សម្គាល់នោះ គឺការតម្រូវអោយអ្នកដំណើរតាមទោចក្រយានទាំងអស់ពាក់មួកសុវត្ថិភាព ។ នៅប្រទេសកម្ពុជា យោងតាមអ្នកជំនាញ អ្នកបើកបរម៉ូតូ គឺជាក្រុមអ្នកប្រើប្រាស់ផ្លូវ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឈានដល់បាត់បង់ជីវិត និងរងរបួសធ្ងន់ ទោះបីអ្នកបើកបរភាគច្រើនគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក៏ដោយ ។ លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដែលនឹងចូលរួមរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខនេះ បានមានប្រសាសន៍ថា ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំនេះ យើងចង់ឆ្លុះបញ្ចាំងពីបញ្ហាកំពុងបន្តនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអប់រំប្រជាពលរដ្ឋបន្ថែមទៀតអំពីរបៀបប្រើប្រាស់ផ្លូវដោយសុវត្ថិភាព ។ យើងមានមោទនភាពមែនទែន ដោយមានកិច្ចសហការពី មូលនិធិព្រូដិនស៍ និង កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក  (Safe Steps Road Safety)ក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ ។ កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ក្រោមភាពជាដៃគូជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel និងសហព័ន្ធយានយន្តអន្តរជាតិ (FIA) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ។ រាល់សារអប់រំទាំងអស់ដែលផ្សព្វផ្សាយក្នុងកម្មវិធីនេះ ត្រូវបានអនុម័តដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ។ កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានការចាក់វីដេអូអប់រំខ្លីៗ របស់លោកស្រី Michelle Yeoh ជាតារាសម្តែងលំដាប់អន្តរជាតិ និងជាទូតសុឆន្ទៈរបស់កម្មវិធី ដោយក្នុងនោះលោកស្រីនឹងចែករំលែកគន្លឹះ និងដំបូន្មានច្បាស់លាស់ និងមានសារប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមមានដូចជា បង្កើនការប្រុងប្រយ័ត្នពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើង ពាក់ខ្សែក្រវាត់សុវត្ថិភាពអោយបានត្រឹមត្រូវ និងបើកបរតាមល្បឿនកំណត់ ។ បន្ថែមពីលើវីដេអូអប់រំទាំងនេះ ក៏មានការផ្សព្វផ្សាយតាមរយៈផ្ទាំងរូបភាព និងខិត្តប័ណ្ណផងដែរ ដើម្បីធានាថាមនុស្សច្រើនបំផុតអាចទទួលបានព័ត៌មានដ៏សំខាន់ទាំងនេះ ។ រូបភាព៖ លោកស្រី Michelle Yeoh ទូតសុឆន្ទៈនៃ កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃ មូលនិធិព្រូដិនស៍ ថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ កាលពីពេលកន្លងទៅ ។ កម្មវិធីនេះ នឹងសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ វីដេអូអប់រំរបស់ កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN និងមានការផ្សព្វផ្សាយព័ត៌មានអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើវិទ្យុ Radio One ផងដែរ ។ បន្ទាប់ពីការសម្ពោធកម្មវិធីថ្នាក់ជាតិនេះជាផ្លូវការ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងដឹកនាំក្រុមអ្នកស្ម័គ្រចិត្ត និងបុគ្គលិកក្រុមហ៊ុន ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមនៅក្នុងខេត្តមួយចំនួនទៀត ជាពិសេសតំបន់ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ។ ( អត្ថបទពាណិជ្ជកម្ម )
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅទូទាំងសកលលោក មនុស្សប្រមាណ ១.២៥ លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុចម្បងទីមួយនៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី ១៥ ទៅ ២៩ឆ្នាំ ។
ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹងចាប់ផ្ដើមចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដ ទៅលើម៉ូឌែលស្មាតហ្វូនជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឲ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់ 100% នៅឡើយទេ។ នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួនទូរសព្ទតែម្តង ដោយមិនធ្វើការបង្ហាញរូបរាងច្បាស់លាស់ ហើយថែមទាំងបានបិទបាំងកាម៉េរាខាងមុខថែមទៀតផង ហាក់មិនចង់បង្ហាញនូវអ្វីដែលជារូបរាងពិតប្រាកដនៃគម្រោងម៉ូឌែលប្រភេទថ្មីនោះដែរ នៅពេលនោះដែរក្រុមហ៊ុនបានរៀបចំជារូបភាពទូទៅបែបសិម្បនិម្មិតជាអគារ និង សកម្មភាពទូទៅរបស់មនុស្សតូចៗ ដើម្បីឲ្យអ្នកចូលរួមទាំងអស់បានសាកល្បង ប្រើប្រាស់បច្ចេកវិទ្យា10X Lossless Zoomទៅលើរូបនិម្មិតទាំងនោះ ថាវាមានគុណភាពច្បាស់កម្រិតណា ជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយនេះដែរ។  ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Oppo ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលទូរស័ព្ទនេះដាក់ចេញលក់ជាផ្លូវការនៅលើទីផ្សារនោះរូបភាពដែលថតចេញមក ក៏នៅមានគុណភាពដូចរូបភាពដែលថតចេញពីទូរសព្ទគម្រូតេស្តទាំងអស់នេះអញ្ចឹងដែរ ដោយគ្រាន់តែការការឌីហ្សាញរបស់ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្ដូរខ្លះៗតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅលើទូរស័ព្ទគម្រូតេស្តនេះ គេឃើញមានបំពាក់ដោយសេនស័រកាម៉េរាក្រោយ 3 គ្រាប់ ដោយកាម៉េរាគោលមានទំហំ 48MP ហើយបន្ទាប់មក គឺជាកាម៉េរាប្រភេទ Ultra-Wide ដែលមានទំហំ 8MP និងចុងក្រោយ ជាសេនស័រកាម៉េរាដែលពិសេសជាងគេ គឺមានទំហំ 12MP ប្រភេទ Telephoto អាចធ្វើការ Zoom បានដល់ទៅកម្រិត 10 ដងឯណោះ។ ដូច្នេះសូមលោកអ្នកមើលរូបភាពទូទៅបែបតូចៗ ចេញពីទូរស័ព្ទគម្រូតេស្តនេះទាំងអស់គ្នា ដូចខាងក្រោម៖ (ដាក់រូបភាព)។ ជាទូទៅក្រុមហ៊ុន Oppo នៅមិនទាន់ប្រាប់អំពីឈ្មោះរបស់ស្មាតហ្វូនមួយប្រភេទនេះនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អាចនឹងត្រូវបានបង្ហាញខ្លួន នៅលើទីផ្សារក្នុងចន្លោះខែមេសា និងខែមិថុនា ឆ្នាំ 2019 ខាងមុខនេះផងដែរ។ តាមរយៈរូបភាពដែលថតចេញពីទូរស័ព្ទនេះ តើលោកអ្នកយល់ឃើញដូម្តេចដែរចំពោះគុណភាពដែលថតចេញពីសេនស័រកាម៉េរាបច្ចេកវិទ្យា 10X Lossless Zoom របស់ Oppo នៅពេលនេះ?  ចាំមើលថារូបរាងទូរស័ព្ទពិតប្រាកដ ដែលផ្ទុកបច្ចេកវិទ្យាទំនើបនេះ មានរូបរាងដូម្តេចទៅ? ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page របស់ Oppo តាមរយៈ https://www.facebook.com/OPPOCAMBODIA/    (អត្ថបទពាណិជ្ជកម្ម)
យោងតាមសារពត៌មានបរទេសជាច្រើនបានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។  អ្វីដែលជាចំណុចដែលធ្វើឲ្យ មនុស្យជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះវាមានសមត្ថភាពអាចធ្វើការ Zoom  ឬ ពង្រីកបានដល់ទៅកម្រិត 10 ដង ដោយមិនមានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។
  កម្មវិធីភាពជាដៃគូ លើវិស័យព្រៃឈើ និងជលផលកម្ពុជា (PaFF) នៅថ្ងៃទី១៩សីហា ឆ្នាំ២០២១ បានប្រកាសពីគម្រោងដំណាក់កាលទី៣របស់ខ្លួន ក្រោយសម្រេចបានជោគជ័យលើគម្រោងពីរដំណាក់កាលមក។ ក្នុងដំណាក់កាលចុងក្រោយនៃគម្រោងនេះ ស្ថិតក្នុងទំហំទឹកប្រាក់ ៦.២លាន ដុល្លារអាមេរិក ដែលទទួលបានពីមូលនិធិពីទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida)។    កម្មវិធី PaFF ជាកម្មវិធីដែលផ្ដោតលើការកសាងសមត្ថភាព ដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាល ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព តាមរយៈយន្តការគ្រប់គ្រងធនធានធម្មជាតិ ដោយសហគមន៍ព្រៃឈើ នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។    លោកស្រី ហូ កល្យាន នាយិកាអង្គការរីខូហ្វប្រចាំកម្ពុជា បានបន្ថែមថា នៅពេលដែលសហគមន៍យល់ដឹងពីសិទ្ធិលើធនធានធម្មជាតិនោះ ពួកគេនឹងចេះគ្រប់គ្រងដោយតម្លាភាព សុក្រឹតភាព គណនេយ្យភាព និងសមធម៌ ដែលឈានទៅរកនិរន្តរភាព ហើយផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅជនបទរាប់ម៉ឺននាក់។   ជាមួយគ្នានេះ លោកស្រី Camilla M Ottosson ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា លើកឡើងថា៖ «ចំណុចខ្លាំងមួយរបស់ PaFF គឺការពង្រឹងសិទ្ធរបស់សមាជិកសហគមន៍ ដោយផ្ដោតលើជនជាតិដើមភាគតិច និងស្ត្រី ដើម្បីឱ្យពួកគេចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សាអំពីការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផែនការអភិវឌ្ឍន៍ និងគោលនយោបាយ។ ចំណុចនេះសំខាន់ និងចំបាច់ សម្រាប់ការពង្រឹងគោលនយោបាយថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធានាលើសិទ្ធិដែលសហគមន៍លើធនធានធម្មជាតិ សម្រាប់ការគ្រប់គ្រងធនធានទាំងនោះ តាមសហគមន៍ប្រកបដោយចីរភាព»។    ក្នុងដំណាក់កាលទី៣ នៃកម្មវិធីនេះ នឹងបន្តសកម្មភាពអនុវត្តន៍របស់ខ្លួនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែ កំពង់ធំ និងខេត្តព្រះវិហារ ក្រោមការសម្របសម្រួលដោយអង្គការចំនួន៤គឺ អង្គការរីខូហ្វ(RECOFTC) អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី(NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ(WWF) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌។    គម្រោងដំណាក់កាលទី៣ នេះ នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ដែលគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងដល់ព្រៃសហគមន៍ចំនួន ១១៣កន្លែង, សហគមន៍ជលផល ២៤កន្លែង និងតំបន់ការពារតាមបណ្ដាសហគមន៍ចំនួន៥ គឺស្មើនឹង ១៥៩,៧៦៧ហិកតា ដោយផ្ដល់ប្រយោជន៍ដល់ពលរដ្ឋចំនួន ៦០,៩២៦នាក់(២៤,៦៤៧គ្រួសារ) ទៅលើសិទ្ធិប្រើប្រាស់ប្រកបដោយចីរភាព។ ក្រៅពីនេះ PaFF នឹងបន្តយន្តការហរិញ្ញប្បទានដល់សហគមន៍ លើផែនការការគ្រប់គ្រង, គម្រោងឥណទានសហគមន៍ព្រៃឈើចំនួន ៣៩២,០០០ ដុល្លារអាមេរិក ដែលមានសមាជិក ១៧,០០០គ្រួសារ, បង្កើតបរធនខ្នាតតូចចំនួន ៧៦ សរុបទឹកប្រាក់ ៣៨០,០០០ ដុល្លារអាមេរិក។    កម្មវិធីនេះ ក៏បន្តគាំទ្រសហគ្រាសនៅតាមសហគមន៍ ដោយផ្ដល់ឱកាសវិនិយោគ ការធ្វើផែនការអាជីវកម្មឱ្យកាន់តែប្រសើរ និងការភ្ជាប់ទំនាក់ទំនងរវាងផលិតករ និងទីផ្សារ ព្រមទាំងសកម្មភាពបង្កើតចំណូល តាមរយៈកសិរុក្ខកម្ម(ចម្ការឈើដាំ)។ ការគាំទ្រដល់តំណាងសហគមន៍ ក្នុងការចូលរួមនឹងអាជ្ញាធរ និងពង្រឹងបន្ថែមនូវគោលនយោបាយ និងក្របខណ្ឌច្បាប់ ក្នុងការផ្ដល់បរិយាប័ន្ន សមធម៌ ដែលផ្ដល់ផលប្រយោជន៍កាន់តែប្រសើរ ពីការគ្រប់គ្រងធនធានធម្មជាតិនៅមូលដ្ឋាន។   កម្មវិធី PaFF បានសម្រេចដំណាក់កាល២រួចមកហើយ ដែលបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ដល់ខែមិថុនា ឆ្នាំ២០២១។ ក្នុងដំណាក់កាល២នោះ PaFF បានជួយដល់ជីវភាពប្រជាជនប្រមាណ ៤៤,៦០០នាក់ ដែលពឹងផ្អែកលើព្រៃឈើ និងជលផលនៅក្នុងសហគមន៍ និងជួយដល់សហគមន៍ចំនួន ៦០ ឱ្យទទួលបានសិទ្ធិលើការគ្រប់គ្រងព្រៃឈើ និងជលផលក្នុងមូលដ្ឋានដោយផ្លូវការ។ ការគាំទ្រដល់សហគមន៍ចំនួន ១៣៤ ក្នុងការអភិវឌ្ឍន៍ និងអនុវត្តន៍ផែនការគ្រប់គ្រងធនធានទាំងនោះ។ ក្រៅពីនេះកម្មវិធីនេះ ក៏បានបង្កើតនូវ បរធនខ្នាតតូចចំនួន ១៤, គម្រោងឥណទានចំនួន ៤៦, សហគ្រាសផលិតផលព្រៃឈើ ត្រី និងសេវាអេកូទេសចរណ៍ នៅតាមសហគមន៍ចំនួន ៣៥ផងដែរ។    កម្មវិធីនេះទទួលបានជោគជ័យលើការអភិរក្សមួយចំនួនដូចជា កំណត់ត្រាជាលើកដំបូងនៃការកើនឡើងចំនួនសត្វផ្សោត ១៥ភាគរយ ក្នុងឆ្នាំ២០១៧, ការកើនឡើងទ្វេដង នៃចំនួនសត្វរំពេរទន្លេ ក្នុងតំបន់ទេសភាពមេគង្គ។ កំណត់ត្រានៃការកើនឡើងចំនួនសត្វកំពុងរងគ្រោះថ្នាក់សំខាន់ៗ ដូចជាត្រយ៉ងចង្កំកស និងសត្វត្មាតទាំងបីប្រភេទ៕  
ភ្នំពេញ៖ កម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលកម្ពុជា (PaFF) បានចាប់ផ្ដើមបន្តគម្រោងដំណាក់កាលទី៣ ក្រោយបានជួយដល់ជីវភាពពលរដ្ឋ ៤៤,៦០០នាក់ ទទួលបានផលប្រយោជន៍ពីការអភិរក្សធនធានធម្មជាតិ។ ដំណាក់កាលចុងក្រោយរបស់កម្មវិធីនេះ នឹងបន្តអនុវត្តន៍នៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ក្រោមទំហំទឹកប្រាក់ ៦.២លានដុល្លារអាមេរិក។
ជំនួយដែលមានទឹកប្រាក់ ៥០០លានយេន(ស្មើ៤លានដុល្លារអាមេរិក) សម្រាប់ផ្តល់ជានាវាល្បាតគយជើងទឹក ដោយបំពាក់នូវប្រព័ន្ធ និងឧបករណ៍ទំនើបនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហរិញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកលើកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា។ ក្រៅពីជំនួយនេះ ជប៉ុនក៏ជួយបណ្តុះបណ្តាលជំនាញជូនមន្ត្រីគយនៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការគយជើងទឹក ក្នុងការបង្ការនិងបង្ក្រាបទប់ស្កាត់បទល្មើសគយតាមដែនសមុទ្រ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកសំខាន់នៃផែនការយុទ្ធសាស្ត្រ និងជាកម្មវិធីកែទម្រង់ បែបទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជប៉ុននឹងផ្ដល់នាវាល្បាតទាំង២គ្រឿងនេះ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅចុងខែតុលា ឆ្នាំ២០១៨ ៕
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន៤លានដុល្លារ សម្រាប់ផ្តល់នាវាល្បាតគយចំនួន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការកងទ័ពជើងទឹកនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ៖  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងមានគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ ដើម្បីងាយស្រួលគ្រប់គ្រងស្ថានភាពអាកាសធាតុ ហើយអាចបង្ការជាមុននូវបញ្ហាបម្រែបម្រួលអាកាសធាតុ ពិសេសសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋ។    លោករដ្ឋមន្រ្តីថា គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ នឹងអនុវត្តចាប់ពីដើមឆ្នាំ២០២៥ ហើយក្រសួងធនធានទឹក នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីឆ្លើយតបតម្រូវការដោះស្រាយបញ្ហាអាកាសធាតុ។ លោករដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា៖«ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត បញ្ហាទឹកឱ្យកាន់តែច្បាស់ ត្រូវមាន Data Center (មជ្ឈមណ្ឌលទិន្នន័យ)។ Data Center ផ្ដោតលើការគ្រប់គ្រងអំពីអាកាសធាតុជាចម្បង។ លើសពីនោះ Data Center ត្រូវមានទំនាក់ទំនងរវាងគ្រប់ស្ថាប័នទាំងអស់»។   លោករដ្ឋមន្រ្តីបានអះអាងថា ថ្ងៃអនាគតគ្រប់ស្ថាប័នទាំងអស់ត្រូវមានប្រព័ន្ធគ្រប់គ្រងទិន្នន័យពីអាកាសធាតុ ដើម្បីងាយស្រួលផ្ដល់ព័ត៌មានអាកាសធាតុតាមវិស័យនីមួយៗឱ្យបានច្បាស់លាស់ ធានាសុវត្ថិភាព និងកាត់បន្ថយបញ្ហាប្រឈមនានាបានច្រើនផងដែរ។ លោករដ្ឋមន្រ្តី បានលើកឧទាហរណ៍ពីការផ្ដល់ព័ត៌មានអាកាសធាតុលើការហោះហើរ ការធ្វើដំណើរតាមផ្លូវទឹក និងតំបន់ទេសចរណ៍ គឺសុទ្ធតែមានសារសំខាន់ដើម្បីជៀសវាងបញ្ហាផ្សេងៗ។   លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងអនុវត្តការងារប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបច្ចេកវិទ្យាឌីជីថល ហើយនឹងចាប់ផ្ដើមនាដើមឆ្នាំក្រោយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ៕  
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ នាដើមឆ្នាំ២០២៥ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យអាកាសធាតុ និងសម្រួលដល់វិស័យពាក់ព័ន្ធនានាផងដែរ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១0 ខែសីហា ឆ្នាំ២0១៧នេះ ដោយប្រកាសថា នឹងទទួលខុសត្រូវចំពោះសកម្មភាពទាំងឡាយណា ដែលបានសម្រេចជាផ្លូវការក្នុងគណបក្ស តែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមិនទទួលខុសត្រូវឡើយ ចំពោះបុគ្គលណាមួយ ដែលផ្សារភ្ជាប់សកម្មភាពរបស់អ្នកទោស ទៅនឹងគណបក្សសង្គ្រោះជាតិ ដែលជាទង្វើផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ សេចក្តីថ្លែងការណ៍ បានសរសេរយ៉ាងដូច្នេះ៖«គណបក្សសង្គ្រោះជាតិ មិនទទួលខុសត្រូវចំពោះបុគ្គលណាមួយ ដែលប្រើប្រាស់រូបភាព សារជាសំឡេង ឯកសារជាលាយលក្ខណ៍អក្សររបស់អ្នកទោស ដោយផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ក៏មិនទទួលខុសត្រូវដែរ ចំពោះបុគ្គលណាមួយ ដែលយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព [ភាពស្ងៀមស្ងាត់] ឬឃុបឃិតជាមួយអ្នកទោស ដើម្បីឲ្យធ្វើសកម្មភាព ដោយផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ»។ មាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានសរសេរបន្ថែម ហើយទើបនឹងចូលជាធរមាន នាពេលថ្មីៗនេះ មិនអនុញ្ញាតឲ្យគណបក្សណាមួយ ប្រព្រឹត្តនូវទង្វើខាងលើឡើយ។ ផ្អែកលើមាត្រាថ្មី តុលាការ អាចរំលាយគណបក្សនោះចោល ប្រសិនបើបានប្រព្រឹត្តនូវទង្វើខាងលើ។ នេះ គឺជាមូលហេតុ ដែលគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍បែបនេះ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ មិនអាចបន្តប្រើប្រាស់រូបភាព សារជាសំឡេង វីដេអូឃ្លីប និងអត្ថបទរបស់លោក សម រង្ស៊ី ដើម្បីទាញយកប្រជាប្រិយភាព ឬក៏ប្រយោជន៍ផ្នែកនយោបាយ ដូចពីមុនទៀតឡើយ។ មូលហេតុនោះ គឺថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានរងបណ្តឹងជាច្រើនពីសំណាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយក៏បានក្លាយជាអ្នកទោសដែរ ក្រោមការសម្រេចរបស់តុលាការ។ មិនមែនតែលោក សម រង្ស៊ី ទេ គណបក្សសង្គ្រោះជាតិ ក៏ត្រូវតែជៀសវាងផងដែរ ចំពោះការប្រើប្រាស់រូបភាព សារជាសំឡេង និងវីដេអូឃ្លីប របស់អ្នកទោសផ្សេងទៀត ដូចជា លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ និងលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជាដើម៕ 
ភ្នំពេញ៖ បក្សប្រឆាំង ប្រកាសមិនទទួលខុសត្រូវចំពោះបុគ្គលណាមួយ ដែលប្រើប្រាស់រូបភាព សារជាសំឡេង និងឯកសារជាលាយលក្ខណ៍អក្សររបស់អ្នកទោស។ ការប្រកាសរបស់បក្សប្រឆាំង ដូច្នេះ គឺដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់។
  ដោយហេតុនេះ សុខភាពរបស់យើងមានការទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការរបស់ថ្លើម។ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍ដល់ទេ មិនតែប៉ុណ្ណោះបានទាំងប្រកាន់យកទម្លាប់មិនល្អមួយចំនួនថែមទៀត ដែលមានការប៉ះពាល់យ៉ាងខ្លាំងទៅលើថ្លើម៖   ១- ការសេពសុរាច្រើនខ្លាំងពេក ការសេពសុរាច្រើនពេកធ្វើឱ្យមុខងារបំបាត់ជាតិពុលរបស់ថ្លើមថយចុះ ព្រោះថ្លើមបានប្រមូលកម្លាំងទាំងអស់មកលើការបន្សាបសុរា ហើយទម្លាក់មុខងារបំបាត់ជាតិពុលផ្សេងៗទៀតចោល រួចក៏រងប្រតិកម្មគីមីដែលបំផ្លាញកោសិកាខ្លួនឯង ទៅជាមានរោគក្រិនថ្លើមទៅ។   ២- ការប្រើឱសថច្រើនខ្លាំងពេក ថ្លើមមានតួនាទីរំលាយអ្វីៗទាំងអស់ដែលយើងអាស្រ័យចូលទៅ រួមទាំងឱសថផង។ បើកាលណាយើងលេបឱសថច្រើនខ្លាំងពេក បើទោះបីជាឱសថធម្មជាតិក៏ដោយ ថ្លើមក៏នឹងរងការខូចខាតដែរ។    ៣- បារី បារីមានជាតិពុលដែលប៉ះពាល់ទៅដល់កោសិកាថ្លើម ព្រោះបង្កអ្វីដែលគេហៅថា stress oxydatif ដែលធ្វើឱ្យថ្លើមមានប្រតិកម្មតបដើម្បីការពារខ្លួន ហើយមានដំណើរការខុសប្រក្រតី។   ៤- ការដេកមិនគ្រប់គ្រាន់ ការដេកមិនគ្រប់គ្រាន់ក៏អាចបង្ក stress oxydatif លើថ្លើមបានដែរ ធ្វើឱ្យមេតាបូលិសដំណើរការមិនល្អ មានការកកជាតិខ្លាញ់កាន់តែច្រើនឡើង។ ម្យ៉ាងទៀត កាលណាយើងដេកមិនគ្រប់គ្រាន់ ការជួសជុលផ្សេងៗដែលប្រព្រឹត្តទៅនៅពេលដេកលក់ ក៏មិនអាចកើតមានបានដែរ។   ៥- ការធាត់ដុះពោះ និងចំណីអាហារខ្វះសុខភាព ការធាត់ខ្លាំងពេកមានអំពើដូចជាការសេពសុរាដែរ ព្រោះធ្វើឱ្យមានការកកជាតិខ្លាញ់នៅក្នុងថ្លើម ហើយថ្លើមក៏លែងអាចត្រួតពិនិត្យជាតិស្ករនៅក្នុងឈាមបាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ថ្លើមគឺជាសរីរាង្គមួយក្នុងចំណោមសរីរាង្គសំខាន់ៗរបស់រាងកាយមនុស្សយើង។ ចំណីអាហារទាំងអស់ដែលយើងបរិភោគត្រូវឆ្លងកាត់ថ្លើមសិន មុននឹងត្រូវបានបញ្ជូនទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ថ្លើមមានមុខងារជាច្រើន ហើយដើរតួជាពិសេសនៅក្នុងដំណើរការសរីរសាស្ត្រផ្សេងៗ ដូចជាមុខងារមេតាបូលីស និងការបំបាត់ជាតិពុលក្នុងឈាម ជាដើម។
  ១. ផ្លែបឺរ   រូបមន្តនេះសាកសមណាស់សម្រាប់អ្នកមានបញ្ហាសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរដែលកិនរួច ១ ផ្លែជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៤៥ នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។   ២. ប្រទាលកន្ទុយក្រពើ   រូបមន្តប្រទាលកន្ទុយក្រពើ គឺល្អណាស់សម្រាប់ជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។   ៣. ទឹកខ្មេះផ្លែប៉ោម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ ក្រោយពេលកក់សម្អាតសក់រួច ចូរប្រើប្រាស់ទឹកល្បាយលាងសក់។ បន្ទាប់មកលាងសម្អាតចេញជាមួយទឹកធម្មតា និងប្រើប្រាស់ក្រែមបន្ទន់សក់ដូចពេលធម្មតា៕   ត្រួតពិនិត្យដោយ www.health.com.kh
សក់ខូចមិនជាបញ្ហាទៀតឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ ៖
  ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកក្សេតសាស្ត្រ នៅសាលាជាតិកសិកម្ម ខេត្តកំពង់ចាម និស្សិត បូ សិលា បានយកស្លឹកគ្រៃទៅចម្រាញ់យកប្រេងស្លឹកគ្រៃ ដើម្បីផ្សំជាមួយនឹងគ្រឿងសម្អាង។ ការផលិតប្រេងស្លឹកគ្រៃនេះ លោក បូ សិលា ប្រើឧបករណ៍ Essential oil machine ដែលជាម៉ាស៊ីនសម្រាប់ពិសោធន៍របស់សាលាជាតិកសិកម្ម ខេត្តកំពង់ចាម។ ប្រេងស្លឹកគ្រៃចម្រាញ់បាននិស្សិតវ័យ ២៤ឆ្នាំ រូបនេះ ត្រូវបន្សុទ្ធយកជាតិទឹកចេញ មុននឹងយកទៅពិសោធន៍នៅប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលនិស្សិតរស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រូបនេះ កំពុងបន្តថ្នាក់អនុបណ្ឌិតផ្នែកផលិតទឹកអប់ (Biological environment program) នៅសាលា Kangwon National University នៅខេត្ត Kangwon នៃប្រទេសកូរ៉េខាងត្បូង។   លោក សិលា បានឲ្យដឹងថា សំណាកប្រេងស្លឹកគ្រៃនេះ លោកយកទៅពិសោធន៍នៅប្រទេសកូរ៉េ ដើម្បីឲ្យដឹងថាប្រេងស្លឹកគ្រៃរបស់ខ្មែរយើង អាចយកទៅដាក់បញ្ជូលជាមួយផលិតផលដទៃទៀត ដូចជា សាប៊ូ ឬគ្រឿងសំអាង និងផលិតផលប្រើប្រាស់ជាច្រើនទៀត ដើម្បីធានាបានថា ពុំមានផលប៉ះពាល់ដល់សុខភាពអ្នកអ្នកប្រើប្រាស់។     ប្រេងស្លឹកគ្រៃដែលផ្សំជាមួយមេតាណុល ដើម្បីឲ្យក្លាយទៅជាទឹកអប់សម្រាប់ធ្វើការពិសោធនេះ ត្រូវបាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ បូ សិលា បញ្ជាក់ថា៖ «ខ្ញុំនឹងធ្វើការពិសោធជាមួយមនុស្ស ៥០នាក់ ដោយបំពាក់ឧបករណ៍ Eletroencephalogram នៅលើកក្បាលពួកគេ។ បន្ទាប់មកឲ្យអ្នកទាំងនោះ ស្រង់ក្លិនទឹកអប់ដែលបានផ្សំជាមួយប្រេងស្លឹកគ្រៃ ហើយយើងរង់ចាំមើលថា តើខួរក្បាលអ្នកទាំង៥០នាក់នោះ នឹងមានប្រតិកម្មបែបណាចំពោះក្លិនទឹកអប់ប្រេងស្លឹកគ្រៃនេះ»។ ខណៈពេលដែលអ្នកទាំងនោះកំពុងស្រង់ក្លិន ម៉ាស៊ីនដែលបំពាក់នៅលើក្បាលពួកគេ ក៏កំពុងកត់ត្រាទិន្ន័យដែលខួរក្បាលបានបញ្ចេញថា តើក្នុងចំណោមមនុស្សទាំង៥០នាក់ មានមនុស្សប៉ុន្មាននាក់ ដែលមានប្រតិកម្មជាមួយក្លិនប្រេងស្លឹកគ្រៃ?   គំនិតច្នៃប្រេងស្លឹកគ្រៃយកទៅផលិតជាទឹកអប់ និងគ្រឿងសម្អាងផ្សេងៗនេះ ដោយសារនិស្សិតបញ្ចប់ផ្នែកកសិកម្ម បូ សិលា មើលឃើញពីអត្ថប្រយោជន៍ដែលប្រជាកសិករអាចទាញយកផលពីស្លឹកគ្រៃបន្ថែម ខណៈពេលដែលពួកគាត់កាត់តែគល់យកទៅលក់ រួចបោះស្លឹកគ្រៃចោល។ សិលា ប្រាប់ ThmeyThmey 25 ថា មានស្លឹកគ្រៃជាច្រើនដែលកសិករបានបោះចោល ដូចនេះ សាលាជាតិកសិកម្មនឹងអាចផ្តល់បច្ចេកទេសនៃការផលិតប្រេងស្លឹកគ្រៃ ដើម្បីឲ្យសិករទទួលបានប្រាក់ចំណូលបន្ថែមពីលើអត្ថប្រយោជន៍ចាស់ដែលមានស្រាប់។   គំនិតច្នៃស្លឹកគ្រៃនេះក៏ដោយសារនិស្សិតកសិកម្ម បូ សិលា បានដឹងថា នៅសហគមន៍សម្បូរមានជ័យ ដែលស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងផ្គត់ផ្គង់គល់ស្លឹកគ្រៃនៅលើផ្សារជាច្រើនតោន ហើយក្រុមកសិករទាំងនោះ បានប្តេជ្ញាដាំស្លឹកគ្រៃឲ្យបាន១ពាន់តោនក្នុងឆ្នាំ២០១៩នេះ។ ចំនួននាំចេញគល់ស្លឹកគ្រៃនេះ ត្រូវបានលោក សិលា ប៉ាន់ឃើញថា នឹងមានស្លឹកគ្រៃប្រមាណ៤០០តោននឹងត្រូវបានគេបោះចោល ប្រសិនមិនមានការកែច្នៃជាប្រេងស្លឹកគ្រៃនោះទេ។     «ប្តូរពីស្លឹកដែលគេបោះចោល យកមកលក់បានប្រមាណតម្លៃ៧ដុល្លារ ក្នុងស្លឹកគ្រៃ២.៥គីឡូក្រាម ខ្ញុំគិតថា វាចំណេញហើយ»។ នេះជាការគណនាចេញជាសាច់ប្រាក់ដែលលោក សិលា បានធ្វើដោយលោកពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«ស្លឹកគ្រៃចំនួន២.៥គីឡូក្រាម អាចចម្រាញ់បានប្រេងស្លឹគ្រៃចន្លោះពី ៤.៥មីលីលីត្រ ទៅ ៩មីលីលីត្រ ដោយចំណាយពេលប្រមាណ១ម៉ោង។ សម្រាប់តម្លៃប្រេងស្លឹកគ្រៃនៅលើទីផ្សារអាចលក់បានតម្លៃ៦.៩ដុល្លារ ក្នុងចំណុះ១០មីលីលីត្រ»។   យ៉ាងណាក៏ដោយលោក បូ សិលា អតីតនិស្សិតបរិញ្ញាបត្រផ្នែក«ក្សេតសាស្ត្រ» នៅសាលាជាតិកសិកម្ម ខេត្តកំពង់ចាម ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក«ផលិតទឹកអប់» នៅប្រទេសកូរ៉េខាងត្បូង កំពុងរង់ចាំមើលលិទ្ធផលពិសោធន៍ ដែលលោកយកប្រេងស្លឹគ្រៃផលិតជាទឹកអប់នោះ អាចប្រើប្រាស់បានដោយមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឬអត់?    
កំពង់ចាម៖ យុវជន បូ សិលា បានយកស្លឹកគ្រៃដែលកសិករបោះចោលមកច្នៃជាប្រេងស្លឹកគ្រៃ ដើម្បីយកទៅផ្សំផលិតជាទឹកអប់ និងគ្រឿងក្រអូបផ្សេងៗ។ អតីតនិស្សិតកសិកម្មរស់នៅខេត្តកំពង់ចាម រូបនេះ ទទួលជោគជ័យក្នុងការផលិតបានជាប្រេងស្លឹកគ្រៃ ហើយជំហានបន្ទាប់ សិលា កំពុងយកប្រេងស្លឹកគ្រៃនោះទៅពិសោធន៍នៅប្រទេសកូរ៉េ។ ប្រសិនបើ លិទ្ធផលទទួលបានជោគជ័យលោក សិលា រំពឹងថា នឹងអាចជួយកសិករបានមួយកម្រិតទៀត ដោយលោកអះអាងថា ស្លឹកគ្រៃចំនួន២.៥គីឡូក្រាម អាចចម្រាញ់បានប្រេងស្លឹគ្រៃចន្លោះពី ៤.៥មីលីលីត្រ ទៅ ៩មីលីលីត្រ ហើយអាចលក់បានតម្លៃ៦.៩ដុល្លារ ក្នុងចំណុះ១០មីលីលីត្រ។
  Yoshihiro Akiyama រហស្សនាម  «Sexy Yama» មានជំនាញខាងក្បាច់គុនយូដូរហូតក្លាយខ្លួនជាតារាគុនចម្រុះលេចធ្លោក្នុងលោកដល់សព្វថ្ងៃ។  Akiyama ធ្លាប់ប្រកួតទល់នឹងកីឡាករល្បីៗ និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ កីឡាករជើងចាស់ជនជាតិជប៉ុនរូបនេះនឹងបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE Championship ដែលតតាំងនឹងជើងខ្លាំងម៉ាឡេស៊ី Agilan Thani ដែលមានអាយុប្អូនដល់២០ឆ្នាំ នៅ ONE: LEGENDARY QUEST នាថ្ងៃទី១៥ ខែមិថុនា ក្នុងក្រុងសៀងហៃ ប្រទេសចិន។   ក្នុងការឈានដល់ជាកីឡាករកម្រិតកំពូល Sexy Yama ត្រូវបានគេទទួលស្គាល់ថាមានកម្រិតក្បាច់គុនយូដូខ្លាំងក្លា បត់បែនក្នុងការប្រកួតលើរេញ មានការប្រកួតប្រជែងដ៏ជោគជ័យនៅក្នុងអាជីព មានរូបរាងស្អាតស្រស់សង្ហា និង មានក្រមសីលធម៌ល្អ។ «ខ្ញុំគិតថា គោលបំណង និង មនោសញ្ចេតនា នៅពីក្រោយ ONE Championship គឺផ្សារភ្ជាប់ទៅនឹងក្បាច់គុនចម្រុះ។ នេះជាស្ថាប័នដែលឲ្យតម្លៃនិង ការគោរពសម្រាប់គូប្រកួត។ ទាំងនេះជាអ្វីដែលខ្ញុំបានរៀនពី យូដូ ហើយខ្ញុំ និង ONE មានរឿងស្រដៀងគ្នាច្រើន»។ នេះជាការថ្លែងរបស់ Akiyama។    Sexy Yama បានចាប់ផ្ដើមជីវិតរៀនក្បាច់គុននៅអាយុ ៣ ឆ្នាំ ដែលមានឳពុកជាគ្រូបង្វឹក និង នាំគេទៅកន្លែងហ្វឹកហាត់រហូត។ ពេលកាន់តែធំ គេបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ជាពិសេសស្រលាញ់ក្នុងការប្រើកម្លាំង និង បច្ចេកទេសពីក្បាច់គុននេះ។ ក្បាច់គុនបានជះឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់ក្នុងជីវិតរបស់គេ។ អ្នកលេងគុនចម្រុះវ័យ ៤៣ ឆ្នាំដដែលពន្យល់ថា ៖«វាជាការពិតខ្ញុំស្រលាញ់ការប្រកួត ប៉ុន្តែ អ្វីដែលនាំឲ្យខ្ញុំចូលចិត្តក្នុងជីវិត យូដូនោះគឺពាក់ព័ន្ធនឹងវិន័យល្អ។ ខ្ញុំបានរៀនច្រើនអំពីវា ហើយវាជាទស្សនៈវិស័យរបស់កីឡាយូដូ»។    ដោយសារតែវិន័យនិងការខិតខំប្រឹងប្រែងទើបធ្វើឲ្យកីឡាករសញ្ជាតិជប៉ុនរូបនេះឈ្នះជើងឯកជាច្រើន និង មានឈ្មោះបោះសំឡេងក្នុងពិភពលោក។ នៅឆ្នាំ ២០០១  Akiyama ឈ្នះមេដាយមាស នៅក្នុងកម្មវិធី  Kodokan Cup និង ព្រឹត្តិការណ៍ប្រកួតយូដូទ្វីបអាស៊ី (Asian Judo Championships)។ នៅឆ្នាំ ២០០២ គេក៏ឈ្នះមេដាយមាស Jigoro Kano Cup, មេដាយមាសនៅ Tournoi De Paris, និង ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games។ នៅឆ្នាំ ២០០៣ កីឡាករជប៉ុនរូបនេះឈ្នះជើងឯក  All-Japan Championships បន្ទាប់ពីឈ្នះម្ចាស់មេដាយអូឡាំពិក Kenzo Nakamura, និង ទទួលបានកៅអីក្នុងក្រុមជប៉ុនទៅប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក World Judo Championships។    អ្នកលេងគុនចម្រុះរូបសង្ហាគូសបញ្ជាក់ដូច្នេះ ៖«ខ្ញុំចង់ដឹងថាខ្ញុំនៅល្អកម្រិតណា ហើយក៏ត្រូវដាក់កំហិតខ្លួនឯងដែរ តើអាចទៅរួចប៉ុណ្ណាក្នុងការប្រកួត។ ទោះខ្ញុំឈ្នះការប្រកួតជាច្រើនក្នុងពិភពកីឡាយូដូ ហើយរឿងដ៏មានន័យបំផុតក្នុងជីវិត គឺ ឈ្នះជើងឯកពិភពលោក World Judo Championships »។  រហូតដល់ឆ្នាំ ២០០៤ Sexy Yama បានផ្លាស់ប្ដូរដោយទៅហ្វឹកហាត់ធ្វើជាកីឡាករអាជីព ហើយគេធ្វើបានល្អខ្លាំងណាស់តាមរយៈទេពកោសល្យរបស់ខ្លួន។ មិនយូរប៉ុន្មាន  Sexy Yama បានក្លាយជាជើងឯក « K-1 HEROS Grand Prix Champion»។ ការប្រកួតដ៏មានជំនាញ ក្បាច់បោក និងក្បាច់សម្លាប់ បានធ្វើឲ្យរូបគេជោគជ័យ ហើយក៏ជាផ្នែកសំខាន់ក្នុងការត្រលប់មកសង្វៀនBaoshan Arena នាក្រុងសៀងហៃនាពេលខាងមុខ។    Akiyama សង្កត់ធ្ងន់ថា ៖«រឿងសំខាន់ក្នុងយូដូ ដែលក្លាយជាកីឡាករគុនចម្រុះ គឺជាភស្តុតាងតាមរយៈការទស្សនាការប្រកួតរបស់ខ្ញុំ។ បច្ចេកទេសកាច់បោក ឬ ផ្ដួលគូប្រកួតគឺជាតិចនិកសំខាន់។ ដូច្នេះខ្ញុំគិតថា យូដូ វាពិតជាចាំបាច់ណាស់សម្រាប់ការប្រកួតគុនចម្រុះ។ ក្បាច់គុន បង្ហាញភាពខ្លាំង សុភាពរាបសា និង ល្អសម្រាប់រាល់គ្នា។ នេះជាគោលការណ៍របស់ខ្ញុំ ហើយទៅថ្ងៃមុខក៏ខ្ញុំប្រកាន់គោលជំហរបែបហ្នឹង»។ យ៉ាងណាក្ដី បុរសវ័យ៤៣ឆ្នាំ ក៏មានជំនាញចាប់ ដែលធ្វើឲ្យគេក្លាយជានិមិត្តរូបកំពូលមួយក្នុងចំណោមអ្នកលេងគុនចម្រុះក្នុងលោក។    ការប្រកួតរបស់ជើងឯកយូដូលំដាប់ពិភពលោករូបនេះតែងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកពីអ្នកគាំទ្រ។ បន្ទាប់ពីសម្រាកជិត ៤ ឆ្នាំ Akiyama បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញខ្លួនក្នុងការប្រកួតលើសង្វៀនលំដាប់ពិភពលោក ONE លើកដំបូងក្នុងការស្វែងរកអ្នកគាំទ្រថ្មី។ កីឡាករគុនចម្រុះលំដាប់ពិភពលោករូបនេះសង្ឃឹមថាយុវជនជំនាន់ក្រោយចូលរួមហ្វឹកហាត់កីឡាក្បាច់គុន ដើម្បីប្រកួតតំណាងជាតិបានល្បីឈ្មោះ និង ទទួលបានការគាំទ្រដូចខ្លួន៕ 
អត្ថបទ៖ ស៊ីធី
  ប្រជាពលរដ្ឋកម្ពុជាមួយចំនួនហាក់នៅមានការយល់ច្រឡំនៅឡើយរវាងបុណ្យហាជ្ជ ឬហាជី និងការសំឡេះសត្វកូរពាន (Qurban) ដែលបងប្អូនសាសនិកឥស្លាមតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ តាមពិតទៅ ពិធីទាំងពីរនេះ គឺខុសគ្នាដាច់ស្រឡះ ដោយគ្រាន់តែប្រារព្ធក្នុងពេលស្របគ្នាតែប៉ុណ្ណោះ។   ពិធីបុណ្យហាជ្ជ ឬហាជី នៅក្នុងសាសនាឥស្លាម គឺជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាំងប្រាំរបស់សាសនា ដែលរួមមាន ការទទួលស្គាល់ថាអល់ឡោះជាម្ចាស់តែមួយគត់ ហើយព្យាការីមហាំម៉ាត់ជាអ្នកនាំសាររបស់ទ្រង់, ការថ្វាយបង្គំការអធិដ្ឋានប្រាំដងជារៀងរាល់ថ្ងៃ, ការផ្ដល់វិភាគទាន (Zakat), ការបួសតមអាហារក្នុងខែរ៉ាម៉ាដន (Ramadan), និងការធ្វើបុណ្យហាជ្ជ ឬហាជ្ជី (Hajj, Haji) នេះឯង។   រូបភាពពី Kormaroddin Ash Ary លោក មោសា អះម៉ាត់ ជាអ្នកជំនាញផ្នែកសាសនាឥស្លាមដែលបានបញ្ចប់ការសិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ ThmeyThmey ថា ពិធីបុណ្យហាជ្ជ ឬហាជី ជាពិធីបុណ្យមួយដែលសាសនិកឥស្លាមទូទាំងពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទី១២ នៃប្រតិទិនសាសនាឥស្លាម។   រូបភាពពីហ្វេសប៊ុកលោក Mosa Ahmad លោកបន្តថា  ពិធីបុណ្យមួយនេះជាកាតព្វកិច្ចចំពោះសាសនិកឥស្លាមរូបណាដែលមានលទ្ធភាពតែប៉ុណ្ណោះ ព្រោះវាតម្រូវឲ្យអ្នកដែលមានបំណងចង់ធ្វើ ត្រូវធ្វើដំណើរទៅកាន់ទីក្រុងម៉ាក្កះ (Mecca) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលតម្រូវឲ្យមានចំណាយថវិការលើសេវាកម្មមួយចំនួនដូចជា ការធ្វើដំណើរ និងការស្នាក់នៅជាដើម។    អ្នកជំនាញសាសនាឥស្លាមរូបនេះ បញ្ជាក់បន្ថែមថា ការប្រារព្ធពិធីនេះ គឺដើម្បីបង្រៀនសាសនិកឥស្លាមទាំងអស់ ឲ្យហ៊ានលះបង់ទាំងពេលវេលា និងថវិកា ហើយមានការអត់ធ្មត់ដើម្បីសម្រេចជោគជ័យអ្វីមួយ។ លើសពីនោះទៀត វាបង្ហាញថាសាសនិកឥស្លាមទាំងអស់មានតម្លៃស្មើគ្នា ដោយពួកគេត្រូវប្រតិបត្តិដូចគ្នាៗ មិនថាពួកគេមានឋានៈ បុណ្យស័ក្ក ឬទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ។ ហើយចុងក្រោយ វាបង្ហាញថាសាសនិកឥស្លាមទាំងអស់មានការរួបរួមសាមគ្គីគ្នា ដោយមានការចូលរួមពីគ្រប់ជាតិសាសន៍ ពណ៌សម្បុរ ឋានៈ បុណ្យស័ក្កទាំងអស់ ពីគ្រប់ទិសទីនៃពិភពលោក។    រីឯការសំឡេះសត្វ ឬកូរពានវិញ គឺជាការគោរពសក្ការៈទៅចំពោះអល់ឡោះមួយប្រភេទ ដែលធ្វើឡើងតាមរយៈការសំឡេះសត្វគោ ពពែ ឬអូដ្ឋ ដើម្បីយកសាច់ចែកចាយដល់អ្នកក្រីក្រ សាច់ញាតិ អ្នកជិតខាង អ្នកភូមិ និងសម្រាប់ហូបចុកខ្លួនឯង ដើម្បីឲ្យមានសុខភាពល្អ។ ព្រោះថា មនុស្សយើងត្រូវការហូបសាច់ដែលមានសារជាតិប្រូតេអ៊ីន ដើម្បីទ្រទ្រង់រាងកាយ។ នេះបើតាមការរៀបរាប់របស់លោក មោសា អះម៉ាត់។   ដូច្នេះពិធីបុណ្យទាំងពីរគឺមានលក្ខណៈខុសគ្នាដាច់ស្រឡះ ដោយពិធីបុណ្យហាជ្ជ គេធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែទី១២ នៃប្រតិទិនសាសនាឥស្លាម (ខែហ្ស៊ុលហិជ្ជះ) ហើយត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ចំណែកពិធីសំឡេះសត្វ ឬកូរពានវិញ គេប្រារព្ធឡើងក្នុងរយៈពេល ៤ថ្ងៃ ដោយគិតពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែទី១២ នៃប្រតិទិនសាសនាឥស្លាម (ខែហ្ស៊ុលហិជ្ជះ)។ សាសនិកឥស្លាមពីគ្រប់តំបន់ទូទាំងពិភពលោកដែលមានលទ្ធភាព អាចធ្វើវាបាន តាមរយៈការសំឡេះសត្វ យកសាច់ចែកជូនជនក្រីក្ររជាដើម ដោយពុំតម្រូវឲ្យពួកគេធ្វើដំណើទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដូចពិធីបុណ្យហាជ្ជនោះឡើយ។   សូមជម្រាបជូនផងដែរថា ពិធីបុណ្យហាជ្ជឆ្នាំនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ដោយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឲ្យមានការចូលរួមតែពីសាសនិកឥស្លាមដែលរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងចំនួនកំណត់មួយប៉ុណ្ណោះ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩៕  
ដោយ៖ ហ៊ីម អ៊ឹមរ៉ន 
ភ្នំពេញ៖ គ្រំជំពុះទា គឺជាប្រភេទគ្រំម្យ៉ាងដែលមានរូបរាងពណ៌ស្រស់ស្អាត និងមានរសជាតិឆ្ងាញ់ពិសាហើយភាគច្រើនមានវត្តមាននៅក្នុងសហគមន៍ពាមក្រសោប ខេត្តកោះកុង។ សព្វថ្ងៃនេះ គ្រំជំពុះទាកំពុងមានទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ក្រុមប្រជាសហគមន៍ ប្រកបរបរចិញ្ចឹម និងលក់គ្រំជំពុះទា បានបញ្ជាក់ថា គ្រំជំពុះទាបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ប្រមាណ២ពាន់តោន ចាប់ពីខែមករា ដល់ខែឧសភា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។   លោក វង្ស តារា អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើកឡើងថា៖ «ពេលនេះទីផ្សារគ្រំជំពុះទា មានភាពល្អប្រសើរច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងមួយថ្ងៃលោក លក់បានចន្លោះពី២០០-៣០០គីឡូក្រាម (គ្រំមិនទាន់បក ឬកែច្នៃ) តាមរយៈការបញ្ជាទិញយកទៅលក់បន្ដពីអតិថិជន នៅភ្នំពេញ និងតាមផ្សារជាដើម»។   សព្វថ្ងៃក្រៅពីកែច្នៃលក់ក្នុងស្រុក គ្រំជំពុះទាក៏បានលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេស ដូចជា ប្រទេសវៀតណាម និងថៃផងដែរ។ ចាប់ពីខែមករា ដល់ខែឧសភា សហគមន៍ បានលក់ទៅកាន់ទីផ្សារប្រទេសថៃ ប្រហែល២ពាន់តោន ដោយក្នុងមួយថ្ងៃ នាំចេញចន្លោះពី២០ ទៅ៥០តោន  ដោយមួយតោន មានតម្លៃ១លានរៀល។ អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា បន្តថា គ្រំដែលមិនទាន់កែច្នៃ ឬបករួចហើយ មានតម្លៃ៣ពាន់រៀល ក្នុងមួយគីឡូ ចំណែកកែច្នៃរួចហើយ១គីឡូ ៤ម៉ឺនរៀល។   ការចិញ្ចឹមគ្រំជំពុះទា ត្រូវចំណាយពេលពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះ មិនប្រើចំណីនោះទេ ពោលចិញ្ចឹមបែបធម្មជាតិនៅក្នុងទឹកសមុទ្រតែម្តង។ លោក វង្ស តារា បញ្ជាក់ថា  ការចិញ្ចឹមគ្រំជំពុះទានេះ បានធ្វើឱ្យជីវភាពរីកចម្រើន និងរួមចំណែកអភិរក្សព្រៃកោងកាង។ លើសពីនេះ ពីមួយឆ្នាំទៅមួយឆ្នាំ គ្រំជំពុះទាមានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់ សហគមន៍ពាមក្រសោប ត្រូវបានថែរក្សាការពារបាន១០០ភាគរយ គ្មានការកាប់បំផ្លាញ៕  
ដោយ៖ គិត បុប្ផា
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី១៥ខែកញ្ញា បានឱ្យដឹងថា សម្ពោធទាបមានសម្មភាពលើសមុទ្រប៉ាស៊ីហ្វិចនិងវិវត្តខ្លួនជាបន្តបន្ទាប់រហូតក្លាយជាកូនព្យុះបក់ឆ្លងកាត់ប្រទេសហ្វីលីពីន។ ព្យុះនេះនឹងបន្តដំណើររហូតដល់ឈូងសមុទ្រតុងកឹង រួចចូលទៅប្រទេសវៀតណាមភាគកណ្តាល កៀកព្រំប្រទល់ភាគខាងជើង។    ដោយប្រទេសកម្ពុជាត្រូវរងសម្ពោធទាបរបស់កូនព្យុះនេះ ប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តាលខេត្តទាំងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង។ តំបន់ផ្លូវទឹក និងជាប់ជួរភ្នំ អាចបង្កឡើយដោយសារជំនន់ទឹកភ្លៀង ជាដើម។ ចំពោះអ្នកដំណើរ និងអ្នកនេសាទតាមសមុទ្រ អាចមានភ្លៀងខ្យល់ និងរលកសមុទ្យដែលមានកម្ពស់ខ្ពស់ពិសេសចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២១ខែកញ្ញា។    នៅតំបន់វាលទំនាបកណ្តាល ស៊ីតុណ្ហភាពអប្បរមា ចាប់ពី ២៤ ២៦អង្សា និងស៊ីតុណ្ហភាពអតិបរមាពី ៣០ ៣៣ អង្សា។ នៅថ្ងៃទី១៦ ១៨ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រឹតបរិមាណពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រឹតបរិមាណពីបង្គួរទៅច្រើន។ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន ស៊ីតុណ្ហភាពអប្បរមាចាប់ពី២៤ ២៦ អង្សា និងសីតុណ្ហភាពអតិបរិមាពី២៨ ៣០អង្សា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកំរឹតពីមធ្យមទៅបង្គួរ។   នៅតំបន់មាត់សមុទ្រ ស៊ីតុណ្ហភាពអប្បរមាចាប់ពី២៥ ២៧អង្សា និងស៊ីតុណ្ហភាពអតិបរិមាពី២៨ ៣០ អង្សា នឹងអាចមានភ្លៀងធ្លាក់ពីកម្រឹតពីមធ្យមទៅច្រើន៕  
កម្ពុជានឹងរងសម្ពាធពីខ្យល់មូសុងនិរតីដែលវិវត្តជាកូនព្យុះចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។ កូនព្យុះនេះនឹងជះឥទ្ធិពលលើតំបន់តាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកណ្តាល តំបន់ជួរភ្នំដង់រែក តំបន់ខ្ពង់រាបឦសាន និងនៅតាមតំបន់មាត់សមុទ្រ ជាដើម ដែលតម្រូវឱ្យប្រជាជនយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពធ្វើដំណើរក្នុងតំបន់ទាំងនេះ។
  ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បាននិយាយថា ពីមុនកម្ពុជា មានកំណើនផលិតផលកសិកម្ម ប៉ុន្តែព្រួយបារម្ភពីបញ្ហាកែច្នៃ។ តែបច្ចុប្បន្នកម្ពុជា អាចមានលទ្ធភាពកែច្នៃផលិតផលកសិកម្ម ស្រាប់តែខ្វះលទ្ធភាពនាំចេញទៅប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងអន្តរជាតិទៅវិញ ខណៈដែលប្រទេសជិតខាងក៏សម្រុកនាំចេញផលិតផលកសិកម្មដែរ ។   ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាល ចង់សង្កត់ធ្ងន់ថា មូលហេតុដែលកម្ពុជា ពិបាកប្រកួតប្រជែងផលិតផលកសិកម្មជាមួយប្រទេសជិតខាងនោះ ដោយសារតែផលិតផលកម្ពុជា មានតម្លៃខ្ពស់ជាងគេ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានលើកយកបញ្ហាជាក់ស្ដែងមកនិយាយថា គ្រាន់តែហ្វីលីពីនបើកទីផ្សារកសិកម្មឲ្យប្រទេសក្នុងតំបន់ដេញថ្លៃនាំចូលនោះ ក៏កម្ពុជា ដេញថ្លៃមិនឈ្នះវៀតណាម និងថៃដែរ ព្រោះតម្លៃផលិតផលកសិកម្មប្រទេសទាំងពីរនេះ ថោកជាងផលិតផលកម្ពុជា។ សូមស្ដាប់ប្រសាសន៍ប្រមុខរដ្ឋាភិបាល៖   «បញ្ហាចោទឡើងគឺជាអ្វី ? បញ្ហាសំខាន់របស់យើង ! ពីមុននេះ (កសិកម្មស្រូវ) គឺប្រៀបដូចជាយើងមានមាស ខ្វះក្រដាសខ្ចប់ នៅត្រង់ថា នៅពេលដែលផលិតកម្ម ជំរុញល្បឿនផលិតកម្មកើនឡើង គឺអ្វីដែលយើងត្រូវធ្វើគឺការកែច្នៃសម្រាប់ការនាំចេញគឺនៅមានកម្រិតណាស់។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួន(ផលិតផលកសិកម្ម)នេះ អាចនឹងមានការកើនឡើង អាចនឹងឈានដល់ការដែលយើងកែច្នៃ បាន៣ទៅ៤លានតោនក្នុងពេលខាងមុខ ។ ប៉ុន្តែបញ្ហាមួយ ដែលយើងត្រូវឃើញ យើងគ្រាន់តែគិតទីផ្សារហ្វីលីពីនមួយប៉ុណ្ណោះ កម្ពុជាមិនដែលដេញថ្លៃឈ្នះវៀតណាម និងថៃនោះទេ។ គឺយើងដេញមិនឈ្នះគេតែម្ដង មូលហេតុផលិតផលកសិកម្មរបស់យើង គឺមានតម្លៃខ្ពស់ជាងតម្លៃវៀតណាម និងថៃ»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា។   ដោយសារមើលឃើញបញ្ហានេះ សម្ដេច ហ៊ុន សែន បញ្ជាឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម និងការចំណាយខ្ពស់របស់កសិករ ដើម្បីជំរុញឲ្យពួកគេមានលទ្ធភាពខ្ពស់ក្នុងការផលិត ហើយនាំចេញទៅប្រកួតប្រជែង។ ក្រៅពីនេះប្រមុខរដ្ឋាភិបាល ក៏ជំរុញឲ្យសេដ្ឋីពាន់លាន និងសេដ្ឋីរយលាន ងាកមកដាក់ទុនវិនិយោគលើវិស័យកសិកម្មនេះផងដែរ។   វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះផលិតផលស្រូវ សរុបសម្រេច បានក្នុងបរិមាណ ១០,៨៧ លានតោន កើនលើសឆ្នាំមុនប្រមាណ ៣,៣៧% និងស្រូវមានចំនួនជាង ៥,៨ លានតោន ឬ គិតជា អង្ករស្មើនឹងជាង ៣,៧ លានតោន ។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀតសម្រចបាន ១៦,៧ លានតោន កើនលើសឆ្នាំមុន ប្រមាណ ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាបម្រាញ់ និងនេសាទ៕  
ភ្នំពេញ៖ វិស័យកសិកម្មកម្ពុជា ប្រៀបដូចជាមាស ដែលខ្វះក្រដាសខ្ចប់។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់សំដៅលើបញ្ហាខ្វះលទ្ធភាព នាំចេញផលិតផលកសិកម្ម ទៅប្រកួតប្រជែងក្នុងទីផ្សារ។
  គិតត្រឹមបច្ចុប្បន្ន សង្ត្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឈានចូលជិត ៧ ខែហើយដោយគ្មានសញ្ញានៃការបញ្ចប់សង្រ្គាម។ ភាគីទាំងពីរនៅបន្តប្រឈមមុខដល់គ្នាឥតស្រាកស្រាន្តដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ។ ពីកិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅអ៊ូសបេគីស្ថាន ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាផែនការដែលគ្មានការកែតម្រូវ។    «ប្រតិបត្តិការវាយលុករបស់យើងនៅតំបន់ Donbas មិនបានបញ្ឈប់ឡើយ។ ពួកយើងកំពុងដំណើរការក្នុងល្បឿនយឺត... កងទ័ពរុស្ស៊ីកំពុងកាន់កាប់ទឹកដីថ្មី និងច្រើនជាងនេះ»។ លោក ពូទីន បានប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១៦ ខែកញ្ញា។ លោកក៏បានបន្ថែមថា ប្រតិបត្តិការយោធារបស់រុស្ស៊ីគឺគ្មានភាពប្រញាប់ប្រញាល់ និងគ្មានការផ្លាស់ប្តូរឡើយ។    បើតាមលោក ពូទីន រុស្ស៊ីមិនទាន់បានប្រើប្រាស់សមត្ថភាពពេញលេញរបស់កងទ័ពនៅឡើយ ដោយប្រតិបត្តិការនេះមានគោលដៅសំខាន់ គឺការរំដោះទឹកដីទាំងមូលនៃតំបន់ Donbas។    ទន្ទឹមនឹងនេះ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានចោទកងកម្លាំងអ៊ុយក្រែនថា បានប៉ុនប៉ងធ្វើអំពើភេរវកម្ម និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី យ៉ាងណាមិញ អំឡុងពេលនេះ រុស្ស៊ីនៅមានការអត់ធ្មត់ក្នុងការឆ្លើយតបចំពោះបញ្ហានេះនៅឡើយ។ លោកក៏បានព្រមានថា ប្រសិនបើស្ថានការណ៍បន្តវិវឌ្ឍកាន់តែអាក្រក់ នោះរុស្ស៊ីនឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរទៅកាន់អ៊ុយក្រែន៕  
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែកញ្ញា បានអះអាងថា ទីក្រុងមូស្គូគ្មានគម្រោងកែសម្រួលប្រតិបត្តិការយោធានៅអ៊ុយក្រែនឡើយ បើទោះបីជាមានការតបតវិញក្តី។ លើសពីនេះ លោកក៏សង្កត់ធ្ងន់ថា ទីក្រុងមូស្គូគ្មានការប្រញាប់ប្រញាល់ក្នុងការបញ្ចប់ប្រតិបត្តិការយោធានេះដែរ។
  ខណ្ឌ ស្រុក ក្រុងមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប  និងបណ្តាខេត្តជាប់តំបន់មាត់សមុទ្រ នៅកម្ពុជា នឹងរងឥទ្ធិពលនៃការប្រសព្វគ្នារវាង ជ្រលងសម្ពាធខ្ពស់ពីប្រទេសថៃ និងជ្រលងសម្ពាសទាបពីសមុទ្រចិនខាងត្បូង នឹងបង្កឲ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨។   ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ផងដែរនោះ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំពលរដ្ឋដែលរស់នៅភាគពាយ័ព្យ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះតំបន់ទាំងនោះអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨៕
បណ្តាខេត្តមួយចំនួននៅកម្ពុជានឹងរងឥទ្ធិពលអាកាសធាតុនៃការប្រសព្វគ្នារវាងជ្រលងសម្ពាធខ្ពស់ពីប្រទេសថៃ និងជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
វត្តមានរបស់កញ្ញា CL នៅលើទឹកដីកម្ពុជាបានសាងនូវអនុស្សាវរីដ៏មានតម្លៃជាមួយនិងអ្នកគាំទ្ររបស់ខ្លួនដោយ ដោយកញ្ញា បានជូននូវកាដូរសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់ នូវបទល្បីៗជាច្រើនដូចជា The Bad-dest Female, Doctor Pepper, Hello Bitches ព្រមទាំងបទចម្រៀងរបស់ 2NE1 គឺ Gotta be you, Fall-ing in love និង I am the Best។ ជាមួយនិងសម្លេង ហ៊ោកញ្ជ្រៀវ ដែលមានអ្នកទស្សនារាប់ម៉ឺននាក់  កញ្ញា ឌុច លីដា ដែលជាតារាសម្តែងនិងតារាបង្ហាញម៉ូតល្បឺឈ្មោះ បាននិយាយថា តន្ត្រីខ្នាតអន្តរជាតិតារាកូរ៉េCL ឆ្នាំនេះបានធ្វើឲ្យកក្រើកកោះពេជ្រ រញ្ជួញទីក្រុងភ្នំពេញ ដោយលើឆាកដ៏ធំ តារា Original Song ម្នាក់ៗ ច្រៀងលើសពី៤បទ ក្រុមរាំល្បីៗមួយក្រុមៗលើសពី ៤បទ ច្រៀងរួមគ្នាទាំងអស់ជាពិសេសកញ្ញា CL លើសពី ៥-៦បទ សុទ្ធតែបទល្បីៗញាក់ៗ រញ្ជួលចិត្តយុវវ័យអ្នកចូលរួមប្រមាណ៣០០០០-៤០០០០នាក់ ។ ម្យ៉ាងវិញទៀត កញ្ញា CL បានធ្វើឲ្យ យុវវ័យរាប់ម៉ឺននាក់ ពុះកញ្ផ្រោល ក្តៅគគុក តាមរយៈការសម្តែង ច្រៀង ជាមួយនឹងពាក្យថ្លែងអំណរគុណចំពោះក្តីស្រលាញ់ ចូលចិត្តពីសំណាក់ប្រជាជនក៏ដូចជាយុវវ័យកម្ពុជា ដោយរួមផ្សំជាមួយនិងតារាចម្រៀង Original Songs ល្បីៗមួយចំនួនទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំកាន់តែកក្រើក កាន់តែទាក់ទាញថែមទៀត ។ គួរបញ្ជក់ដែលថា ការប្រគំតន្ត្រីខ្នាតអន្តរជាតិតារាល្បីកូរ៉េ CL នេះ ក្រោមកិច្ចសហការណ៍ Huawei ឧបត្ថម្ភដល់ Smart ដែលតែងតែសហការណ៍គ្នាល្អ ក្នុងនាមជាដៃគូរពាណិជ្ជកម្មល្អ និងយូរអង្វែង ។ ក្នុងបរិវេណប្រគំតន្ត្រីខ្នាតអន្តរជាតិនេះ Huawei  ក៏បានដាក់តាំងស្មាតហ្វូនស៊េរីថ្មីៗ ដែលកំពុងពេញនិយមជាច្រើន ដូចជា Huawei Nova2i, Huawei Mate 10Pro, Huawei P10/P10Pro, Huawei Mate 9 Pro ដល់អ្នកចូលរួមនិងយុវវ័យ អាចតេស្ត ប្រើ យល់ច្បាស់អំពីបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ឈានមុខ និងសិល្បៈថតរូបច្បាស់ៗស្អាតៗកម្រិតអាជីពផងដែរ ។  Huawei ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរដែលនាពេលថ្មីៗនេះ Huawei ទទួលបានចំណាត់ទី២ក្នុងបរិមាណលក់ ។ គួរកត់សំគាល់ថា Huawei បានធ្វើអោយកក្រើកទីផ្សារស្មាតហ្វូន នៅកម្ពុជា តាមរយៈការចេញលក់ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា អាភ្នែក៤ (កាមេរ៉ា ៤) ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ Huawei nova 2i នេះ ។ លោក  Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា ប្រជាប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៏ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៏ល្បីនេះ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កម្រិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន ។ ឱកាសដ៏កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្ត្រីដែលមានតារាចម្រៀងដ៏ល្បីល្បាញ កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។ ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា  Lee Chae-rin ដែលមហាជន ស្គាល់ថា CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។ តារាចម្រៀងកូរ៉េល្បី CL វ័យ ២៦ ឆ្នាំ រូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ បទចម្រៀង និងច្រៀង រឺសម្តែងល្បី លើឆាកធំៗខ្នាតអន្តរជាតិ។  លោកបានបន្ថែមថា  ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៏ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៏ដូចជាប្រជាជន កម្ពុជាទាំងអស់។ ( អត្ថបទពាណិជ្ជកម្ម )
នៅលើឆាកតន្រី្តខ្នាតអន្តរជាតិ ដែលមានតារាចម្រៀងខ្មែរជាច្រើនរូបដូចជា កញ្ញា អេដា លោក ថេណា លោកP Sand, Bros La ក្រុម Small World, Small Band ក្រុមរាំ 4NIX  និងជាពិសេសនោះគឺមានការចូលរួមសម្តែងរបស់កំពូលតារាចម្រៀងលំដាប់អន្តរជាតិរបស់កូរ៉េ គឺកញ្ញា CL ដែលជាអតីតមេក្រុមចម្រៀងនារី 2NE1 ដ៏ល្បីឈ្មោះផងដែរ ។
ព័រទុយហ្កាល់ជួបរឿងខកចិត្តនៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជម្រើសជាតិម៉ារ៉ុកទម្លាក់ក្នុងលទ្ធផលប្រកួត ១-០ នៅក្នុងកីឡដ្ឋាន Al Thumama ថ្ងៃទី១០ ខែធ្នូ នៃការប្រកួត World Cup 2022។    តាមរយៈការបង្ហោះសារបង្ហាញពីអារម្មណ៍ដ៏ក្តុកក្តួលទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១១ ខែធ្នូ ប្រធានក្រុមព័រទុយហ្កាល់ ដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅជុំវិញការរំពឹងនៃការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់គេ ក្រោយការព្យាយាមតាមប្រម៉ាញ់ពានរង្វាន់ World Cup ជាង ១៦ឆ្នាំ និយាយថាគេព្យាយាមខ្លាំង តែនេះជាពេលត្រូវបញ្ចប់។   «ឈ្នះ World Cup សម្រាប់ព័រទុយហ្កាល់គឺជារឿងដ៏ធំបំផុតមួយនៃក្តីស្រមៃក្នុងអាជីពរបស់ខ្ញុំ គ្មានហេតុផលអ្វីដែលត្រូវបញ្ចេញប្រតិកម្មដោយកំហឹងនោះទេ [] ដូចដែលគ្រប់គ្នាបានដឹងរួចហើយថាការលះបង់របស់ខ្ញុំសម្រាប់ព័រទុយហ្កាល់មិនបានបាត់បង់ភ្លាមៗនោះទេ។ ខ្ញុំបានព្យាយាមខ្លាំងណាស់ក្នុងរយៈពេលជាង ១៦ឆ្នាំមកនេះ ជាមួយកីឡាករឆ្នើម កំពូលល្អជាច្រើន សម្រាប់ព័រទុយហ្កាល់ ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជនព័រទុយហ្កាល់រាប់លាននាក់ ខ្ញុំបានផ្តល់គ្រប់យ៉ាងដែលមានទាំងអស់នៅលើទីលាន ប៉ុន្តែសោកស្តាយខ្លាំងម្សិលមិញក្តីស្រមៃត្រូវបានបញ្ចប់។»។ Ronaldo បានសរសេរបែបនេះលើបណ្តាញ Instagram របស់ខ្លួន។   យ៉ាងណាមិញទាក់ទងទៅនឹងអនាគតជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ថាតើបន្ត ឬចូលនិវត្តន៍ ម្ចាស់ពាន Ballon dOr ៥សម័យរូបនេះមិនបានសរសេរបញ្ជាក់អ្វីឡើយ។   Cristiano Ronaldo ២ប្រកួតចុងក្រោយជាមួយក្រុមព័រទុយហ្កាល់ រូបគេតែងត្រូវបានលោក Fernando Santos សម្រេចចិត្តដាក់ឱ្យស្ថិតនៅអង្គុយកៅអីបម្រុង ដោយកាលប្រកួតឈ្នះស្វ៊ីល ៦-១ អតីតខ្សែប្រយុទ្ធ Manchester United និង Real Madriid រូបនេះត្រូវបានផ្លាស់ប្តូរឱ្យចូលលេងបានប្រហែល ១៥នាទីចុងម៉ោង និងទល់ម៉ារ៉ុក បានផ្លាស់ប្តូរចូលនៅដើមវគ្គទីពីរ។ ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 បញ្ហាដែលដាក់ឱ្យ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ស្ថិតនៅកៅអីបម្រុងក៏ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ទៅនឹងការដឹកនាំរបស់លោក Fernando Santos ផងដែរ៕        
ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ថ្ងៃទី១១ ខែធ្នូ ថាក្តីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានបញ្ចប់ហើយ ក្រោយព័រទុយហ្កាល់ហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក។
  ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូសម្ភាសខាងក្រោម៖   
ភ្នំពេញ៖ បន្ទាប់ពីបានសម្ភាស សត្វបង្កង សត្វគោ សត្វស្វា សត្វពពែ សត្វដំរី និង សត្វសេស នាយយ៉ាន បានឃើញសត្វព្រៃច្រើនប្រភេទរស់នៅក្នុងសង្កាត់ទំបន់ទឹក និងចាប់អារម្មណ៍ថាតើ ហេតុអ្វីសត្វព្រៃទាំងនោះមករស់នៅក្នុងទីក្រុង។ នៅលើដើមឈើនោះ មានសត្វ កម្រុកចំនួន ពីរក្បាល សត្វស្វា មាន១ក្បាល សត្វទោច២ក្បាល សត្វក្ងោក១ក្បាល និងសត្វ កេងកង ដែលមានច្រើនជាងគេនៅសង្កាត់ទំនប់ទឹក។ បើតាមពលរដ្ឋរស់នៅតំបន់នេះ សត្វបក្សី នោះប្រមាណ២០ក្បាល។
ស្មេរនៃសមាគមសាស្ត្រាចារ្យ បានកត់សម្គាល់ឃើញថា ក្នុងថ្នាក់រៀនដែលមានតែសិស្សប្រុស ការលេងសើចពោរពេញទៅដោយពាក្យខិលខូច កាយវិការលោតឆ្ដោប្រមាល់ អាកប្បកិរិយារឹងរូស គ្មានអធ្យាស្រ័យ។ ចំណែកឯថ្នាក់រៀន មានតែស្រីវិញ គេប្រទះញឹកញាប់នូវការខ្សឹបខ្សៀវ លាក់ពុត លាក់គំនិត នូវឫកពាម្ញិកម្ញ៉ក់ នូវទឹកមុខនៅកញ្ចប់កញ្ចូវ នូវការសម្រក់ទឹកភ្នែកចំពោះមុខគ្រូ។ «តាមទំនៀមទម្លាប់ ខ្មែរយើងតែចេញក្រៅគ្រួសារកាលណា គេចូលចិត្តបំបែកប្រុសដោយឡែក ស្រីដោយឡែក តាំងពីអង្គុយស្តាប់ធម៌ទេសនា ចូលរងទទួលទានបាយឡើងទៅ»។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្តី គ្រូបង្រៀន កាលពីជិត៦០ឆ្នាំមុន។ ប៉ុន្តែជាមួយគ្នានេះ អត្ថបទ «ចិត្ត-គរុកោសល្យ» ដដែល បានលើកឡើងថា គរុកោសល្យទំនើប មិននិយមបំបែកភេទយ៉ាងនេះទេក្នុងការអប់រំយុវជន។ នៅពេលរៀនក្នុងវិទ្យាល័យ-អនុវិទ្យាល័យ ការលូតលាស់សព៌ាង្គកាយកំពុងតែពេញសន្ទុះក្នុងយុវជន ដែលយើងហៅថា «ឡើងខ្លួន»។ កាលណាបើឃើញគ្នា ព្រឹកល្ងាច ការទាក់ទងរវាងសិស្សប្រុស និងស្រី មានលក្ខណៈធម្មតា ស្មោះត្រង់គួរសម។ បើចេះតែបង្អត់មិនឲ្យទាក់ទងគ្នា ឬបិទបាំងច្រើនពេក យុវជនរឹតតែឆ្ងល់ និងសង្ស័យ ហើយមាននិន្នាការចង់។ បាតុភាពចេញមក គឺជួនកាល ខ្មាសអៀនច្រើន គេចមុខពីគ្នា ថាជួនកាលជ្រើមពេក ឬស្រើបស្រាលរកជួបគ្នាដោយលួចលាក់ទៅវិញ។ «មិត្តយើងជាសាស្ត្រាចារ្យ ប្រហែលជាធ្លាប់ប្រទះនៅក្នុងថ្នាក់ដែលមានតែសិស្សប្រុសៗ គ្រាន់តែថា និយាយអ្វីមួយប៉ះពាល់ទៅលើរូបកាយស្ត្រី ក៏ស្រាប់តែហ៊ោកញ្ជ្រៀវឥតសមហេតុផល។ ពេលទៅសិស្សនារីប្រកួតកីឡា គេសម្គាល់ឃើញថា សិស្សប្រុសដែលធ្លាប់រៀនជាមួយស្រីៗ មានប្រតិកម្មធម្មតា ជួយទះដៃ លើកទឹកចិត្ត ប៉ុន្តែសិស្សប្រុសៗខ្លះ ដែលមកពីសាលាគ្មានស្រីៗ រៀនជាមួយ គិតតែគយគន់រាងកាយគេ ហើយមានពាក្យសំដីពុំសមរម្យ»។ នេះជាការការលើកឡើងក្នុងសំណេរ។ ក្របមុខនៃទស្សនាវដ្តី សាស្ត្រាចារ្យឆ្នាំទី៥ លេខ៨ ឆ្នាំ១៩៦២ ចាប់ពីអាយុ១៧ ទៅ២០ឆ្នាំ ការស្និទ្ធស្នាលគ្នាអាចវិវត្តទៅរកមនោសញ្ចេតនាជ្រៅ។ ចំនួនតិចទេដែលមិត្តភាពក្លាយទៅជាការប្រតិព័ទ្ធ ប៉ុន្តែការប្រតិព័ទ្ធរវាងយុវជនដែលស្គាល់គ្នាពីដើមមក មានគ្រោះថ្នាក់តិចជាង។ ករណីនេះ អ្នកអប់រំ ត្រូវចេះរកវិធីអប់រំ និងព្រមានឲ្យបានត្រឹមត្រូវ លើការដាក់កម្រិតព្រំដែននៃភាពស្និទ្ធស្នាល។ «កុំឲ្យគ្រាន់តែចាប់សំបុត្រ បានមួយ បង្អើលគ្រូ និងសិស្សមួយសាលា ព្រមទាំងគ្រួសារសាមីខ្លួនទាំងពីរ រហូតដល់នាំឲ្យគ្នាអាម៉ាសមុខ»។ ទិដ្ឋភាពបង្រៀននៅក្នុងថ្នាក់រៀនមួយ។ ថតដោយ សែម វណ្ណា «បើឪពុកម្តាយសិស្សណាចង់អប់រំបុត្រីលោកឲ្យផុតពីភេទបុរស នោះទុកឲ្យលោកយកបុត្រីលោកទៅផ្ញើឯសាលាយាយជីតែម្តងទៅ! »។ ទាំងនេះជាខ្លឹមសារនៃសំណេរ «ចិត្ត-គរុកោសល្យ» ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីសាស្ត្រាចារ្យ កាលពីឆ្នាំ១៩៦២។ សារព័ត៌មានថ្មីៗ យល់ឃើញថា ទោះបីជាសង្គមមានការផ្លាស់ប្តូរ ផ្នត់គំនិតមានការប្រែប្រួលទៅតាមការវិវត្តបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការដាក់សិស្សប្រុស និងសិស្សស្រីឲ្យនៅរៀនជាមួយគ្នានៅតែជាជម្រើសដ៏ល្អប្រសើរ៕
ទស្សនាវដ្តី សាស្ត្រាចារ្យឆ្នាំទី៥ លេខ៨ ឆ្នាំ១៩៦២ ក្នុងខ្ទង់ «ចិត្ត-គរុកោសល្យ» របស់ខ្លួន បានសរសេរពីប្រសិទ្ធភាពនៃការដាក់ឲ្យសិស្សប្រុស និងសិស្សស្រី រៀនក្នុងថ្នាក់ជាមួយគ្នា ដោយលើកឡើងថា វិន័យមានលក្ខណៈល្អប្រសើរជាងការដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីគ្នា។ ហេតុអ្វី? ចម្លើយនោះគឺថា មកពីមានតុល្យភាពរវាងការលូតលាស់ភេទស្រី និងភេទប្រុស។
  ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើវេបសាយខ្លួន និយតករប្រចាំក្រុងប៉េកាំង បានជូនដំណឹងពីការពិន័យផ្នែករដ្ឋបាលទៅកាន់ឱសថស្ថានមួយឈ្មោះថា Beijing Jimin Kangtai Pharmacy សម្រាប់ការដំឡើងតម្លៃម៉ាស់ប្រភេទ N95 ហួសហេតុពេក។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់តាមទូរទស្សន៍រដ្ឋចិនមួយ ឱសថស្ថានមួយនេះ បានដំឡើងតម្លៃម៉ាស់ម៉ាក 3M មួយប្រអប់ទៅកាន់តម្លៃ ៨៥០ យ័ន (១២២ដុល្លារ) ខណៈតម្លៃលក់តាមអនឡាញ ស្មើ ១៤៣ យ័ន (២០ដុល្លារ) ។   បើតាមប្រភពដដែល ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក និយតករប្រចាំក្រុងប៉េកាំងនេះ បានបើកការស៊ើបអង្កេតលើករណីដំឡើងថ្លៃហួសហេតុចំនួន ៣១ទីតាំង ខណៈខ្លួនក៏កំពុងពង្រឹងការឃ្លាំមើលលើតម្លៃរបស់សម្ភារការពារដទៃទៀត ហើយដាក់ទោសលើសកម្មភាពខុសច្បាប់ ដូចជា បំភ្លៃព័ត៌មានជុំវិញការដំឡើងថ្លៃ។    ធ្ងន់ធ្ងរជាងនេះទៅទៀត ក្នុងទីក្រុងសៀងហៃឯណោះវិញ និយតករផ្នែកទីផ្សារប្រចាំក្រុងពាណិជ្ជកម្មនេះ បានចេញបញ្ជាឲ្យបទឱសថស្ថានមួយកន្លែង ដែលបានលក់ម៉ាស់មិនត្រឹមត្រូវតាមបទដ្ឋាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ការលើកឡើងរបស់រដ្ឋាភិបាលក្រុងនេះ។    សូមបញ្ជាក់ថា ការផ្ទុះរាតត្បាតនៃណូវែលកូរ៉ូណាវីរុសនេះ ដែលបានផ្តើមឡើងក្នុងទីក្រុង វូហាន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បានសម្លាប់មនុស្ស ១៣២នាក់ ហើយជិត ៦ពាន់នាក់ បានឆ្លងក្នុងប្រទេសចិន។ នេះជាតួលេខចុងក្រោយបង្អស់គិតត្រឹមព្រឹកថ្ងៃពុធ ២៩ ខែមករា ៕ 
ឱសថស្ថានមួយកន្លែង ក្នុងរដ្ឋធានី ប៉េកាំង របស់ចិន នឹងត្រូវរងពិន័យលុយ ៣លានយ័ន (៤៣៤ ៥៣០ ដុល្លារ) សម្រាប់ការដំឡើងតម្លៃ ម៉ាស់ ជិត ៦ ដងលើសតម្លៃដើម ខណៈពលរដ្ឋស្លន់ស្លោរឿងការរាលដាលកូរ៉ូណាវីរុស។ និយតករផ្នែកទីផ្សាររបស់ទីក្រុងប៉េកាំង អះអាងបែបនេះ នៅថ្ងៃពុធ ទី២៩ មករា។
  មន្រ្តីអាជ្ញាធរជាតិអប្សរា លោក សុខ សូសិលា ថ្លែងថា អាជ្ញាធរបានចាប់ផ្តើមកសាងសង់ផ្លូវកង់ នៅឆ្នាំ២០២០មក ក្នុងន័យលើកកម្ពស់ការជិះកង់នៅតំបន់អង្គរ ស្របពេលសាធារណជនជាច្រើន មានការពេញនិយមចំពោះកីឡានេះ។ ផ្លូវកង់នៅតំបន់អង្គរមានប្រវែងសរុបជាង២៣គីឡូម៉ែត្រ ដោយកាត់ផ្លូវវង់តូច និងវង់ធំ ក្នុងនោះក៏មានកាត់ស្ទឹងចំនួន៤ផងដែរ។    ដើម្បីសម្រួលដល់ការចរាចរណ៍ និងបារម្ភខ្លាចគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកជិះកង់ និងអ្នកបើកយានយន្តធម្មតា អាជ្ញាធរជាតិអប្សរាបានសង់ស្ពានផ្លូវកង់ ដែលឆ្លងកាត់ស្ទឹងទាំង៤ទីតាំងខាងលើ ក្នុងនោះរួមមានស្ពានប្រាសាទតាកែវ ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ស្ពានខ្នាតតូច២ទៀតក៏បានសាងសង់រួចដែរ ដូចជាស្ពានកាត់កសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ នេះបើតាមការបញ្ជាក់ពីលោក សុខ សូសិលា។    ចំពោះស្ពានផ្លូវកង់ប្រាសាទតាកែវមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ស្ពាននេះបានសាងសង់រួចជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ហើយនៅដើមឆ្នាំនេះ។ នេះជាផ្នែកមួយនៃការលើកកម្ពស់កំណើនអ្នកជិះកង់នៅតំបន់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរជាតិអប្សរាយល់ថា នឹងជួយកិច្ចការអភិរក្សឱ្យមាននិរន្តរភាព។ ផ្សែងដែលបង្កឡើងដោយយានយន្ត ដូចជារថយន្ត និងម៉ូតូ កំពុងបង្កក្ដីបារម្ភដល់ថ្មប្រាសាទ។ តាមលោក សុខ សូសិលា ផ្សែងពុលទាំងនោះបានតោងជាប់នឹងថ្មប្រាសាទ បង្កើតជាអាស៊ីត ឱ្យថ្មឆាប់ពុកផុយ។ មិនតែប៉ុណ្ណោះ កំណើនយានយន្តច្រើនក៏បង្កភាពរង្គឺដល់ថ្មបុរាណផងដែរ។អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ឱ្យនៅតំបន់អង្គរកាន់តែច្រើន៕      
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ ដែលបែងចែកដាច់ដោយឡែកពី ផ្លូវធម្មតា ក្នុងន័យលើកកម្ពស់កីឡាជិះកង់នៅតំបន់ប្រាសាទឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដែលបង្កឡើងដោយផ្សែងយានយន្ត។
  Mobile Legends: Bang Bang ដែលជាវិញ្ញាសាដ៏ពេញនិយមនៅលើពិភពលោក នឹងដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាឡិចត្រូនិកជ្រើសជើងឯកពិភពលោក M1 World Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសមរភូមិទីលាន Asiata Arena នៅតំបន់ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។      ក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់មកពី១៤តំបន់ជុំវិញពិភពលោក នឹងប្រកួតប្រជែងគ្នាដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកមិនធ្លាប់មានមួយនេះ។ ការប្រកួតដែលផ្សាយផ្ទាល់តាម Youtube Gaming នេះ នឹងក្លាយជាបទពិសោធមួយដ៏ល្អសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ដើម្បីយកទៅអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។    កម្ពុជា ក៏ជាសមាសភាពមួយក្នុងការប្រកួតលំដាប់ពិភពលោកនេះដែរ ដោយពួកគេត្រូវប្រជែងជាមួយកីឡាករជាង១០ប្រទេសផ្សេងទៀតរួមមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុនកម្សាន្ត Moonton សហការជាមួយ U Mobile មួយនេះ មានប្រាក់រង្វាន់សរុបរហូត២៥ម៉ឺនដុល្លារអាមេរិក។ មុនឈានទៅប្រកួតប្រជែងដណ្តើមជើងឯក ក្រុមទាំងអស់ត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះក្នុងពូលជាមុនសិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។   Mobile Legends ក៏ជាវិញ្ញាសាមួយ ដែលត្រូវបានម្ចាស់ផ្ទះហ្វីលីពីន ដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ដូច្នេះព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកខាងលើ នឹងក្លាយជាចលករជួយជំរុញនិងអភិវឌ្ឍន៍សមត្ថភាពសម្រាប់កីឡាករកម្ពុជា ហើយវាក៏ជាការវាស់ស្ទង់សមត្ថភាពពួកគេ សម្រាប់ត្រៀមព្រឹត្តិការណ៍ ដ៏ធំប្រចាំតំបន់អាស៊ានមួយនេះផងដែរ។ ប្រទេសចំនួន៩ នឹងបញ្ជូនកីឡាករខ្លួនឲ្យចូលរួមប្រកួតលើប្រភេទកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះ។ សម្រាប់កីឡាអេឡិចត្រូនិកនឹងចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី៥-៧ ខែធ្នូ។    អ្នករៀបចំរំពឹងថា ព្រឹត្តិការណ៍ជើងឯកពិភពលោកដ៏ធំមិនធ្លាប់មាន Mobile Legends: Bang Bang World Championship នឹងធ្វើឲ្យកក្រើកប្រទេសម៉ាឡេស៊ី និងអ្នកស្នេហាកីឡាអេឡិចត្រូនិកទូទាំងពិភពលោក៕  
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនកីឡាករ១ក្រុមឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legend: Bang Bang World Championship នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតដ៏ធំមិនធ្លាប់មាននេះ មានក្រុមផ្សេងដែលមកពីប្រទេសជាង១០ចូលរួម និងមានប្រាក់រង្វាន់សរុប២៥ម៉ឺនដុល្លារ។ នេះជាបទពិសោធ និងជាការវាស់ស្ទង់សមត្ថភាពកីឡាករកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។
សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និង មានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់ នាំមុខគេ លេខរៀងទី១ ក្នុងឆមាសទី២ ឆ្នាំ ២០១៩នេះ។ ក្រៅពីបានធ្វើឲ្យរង្គោះរង្គើរក្នុងទីផ្សារប្រទេសទាំងបីខាងលើនេះហើយ ក្រុមហ៊ុនស្មាតហ្វូនផ្នែកបទពិសោធនលើការច្នៃប្រឌិតគ្មានដែនកំណត់មួយនេះ ក៏បានកំពុងប្រដេញប្រកៀកប្រកិតគ្នា ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េ គឺ Sumsung ដោយ OPPO អាចដណ្តើមបានចំណាត់ថ្នាក់លេខរៀងទី២ ក្នុងចំណោមប្រទេសចំនួនបីទៀតនៅក្នុងប្រទេស ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី ជាដើម។ គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និង ការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរសព្ទ OPPO ជាង ៤០ ប្រទេសនៅ   ជុំវិញពិភពលោក ៕
យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩  នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន៣ប្រទេសគឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាត  ហ្វូន OPPO ច្រើនជាងគេ និង មានប្រជាប្រិយភាពជាងគេ។
  គ្រួសាររបស់លោកបានបញ្ជាក់ថា លោក Powell បានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ វេជ្ជបណ្ឌិតនិយាយថា លោកមានជំងឺមហារីកឈាមផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធស៊ាំក្នុងខ្លួនរបស់លោក ក៏ដូចជាជំងឺញ័រដៃ និងជំងឺផ្សេងៗមួយចំនួនទៀតដែលធ្វើឲ្យកម្លាំងសាច់ដុំចុះខ្សោយ។   លោកបានព្យាយាមប្រើប្រាស់នូវឥទ្ធិពលគោលនយោបាយអាមេរិកឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ក្នុងនាមជាអនុប្រធានទីប្រឹក្សាសន្តិសុខជាតិ ហើយបន្ទាប់មក បានក្លាយជាប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Ronald Reagan ក្នុងចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៩ និងបន្ទាប់មកក្នុងនាមជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបក្រោមអាណត្តិរបស់ប្រធានាធិបតីអាមេរិកលោក George H.W. Bush នៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។   លោក Alexander Vershbow អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់ និងប្រទេសរុស្ស៊ី ដែលក្រោយមកបានក្លាយជាអគ្គលេខាធិការរងរបស់អង្គការនោះ ហើយនៅពេលនេះ ជាអ្នកវិភាគជាមួយក្រុមប្រឹក្សា Atlantic ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់វីអូអេផ្នែកភាសារុស្ស៊ីថា «លោក Powell ជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការជួយផ្លាស់ប្តូរគោលនយោបាយអាមេរិកក្នុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍១៩៩០ ដែលនៅពេលនោះ យើងអាចបញ្ចប់នូវសង្គ្រាមត្រជាក់ និងលុបបំបាត់នូវខ្សែបន្ទាត់បែងចែកនៅទូទាំងទ្វីបអឺរ៉ុប»។   គោលនយោបាយរបស់អាមេរិកមួយចំនួន ដែលលោក Powell បានចូលរួមពាក់ព័ន្ធក្នុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍៩០នោះ រួមមានការធ្វើផែនការរបស់អាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អឺរ៉ុបខាងលិចពីការវាយប្រហារតាមជើងគោកដែលអាចកើតមានឡើង ដោយសហភាពសូវៀត៕   អត្ថបទនេះ ត្រូវបានផ្សាយដំបូងដោយក្រុមផ្សាយវីអូអេភាសារុស្ស៊ី   អានអត្ថបទនៅលើ VOA 
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទក្នុងអាយុ ៨៤ឆ្នាំ បានប្រើប្រាស់នូវអាជីពយោធា និងរដ្ឋាភិបាលជាច្រើនទសវត្សរ៍របស់លោកដើម្បីការពារសម្ព័ន្ធភាពរបស់អាមេរិកជាមួយប្រទេសនានាក្នុងទ្វីបអឺរ៉ុប។ នេះ បើតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន។
លោក ផ្លុង ងួនឡេង ប្រធានគ្រប់គ្រងបច្ចេកទេស SMART ថ្នាក់ជាតិប្រចាំអង្គការWCS ប្រាប់សារព័ត៌មានថ្មីៗ២៥ថា គម្រោងនៃការបណ្តុះបណ្តាលពីវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យល្បាតជាមួយឧបករណ៍ SMART។ នាពេលបច្ចុប្បន្ន គឺឧបករណ៍នេះ ត្រូវបានប្រើប្រាស់កម្មវិធី SMART Mobile ដែល ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការប្រមូលទិន្នន័យល្បាតនៅទីវាល។ ការប្រើប្រាសឧបករណ៍ស្មាតហ្វូន គឺក្នុងគោលបំណងបង្កើនដល់មុខងារ និងប្រសិទ្ធិភាពនៃការប្រើប្រាស់ដែលមានស្រាប់ក្នុងការកត់ត្រា និងការអង្កេតក្នុងពេលល្បាត។ សកម្មភាព_ ក្នុងវគ្គបណ្ដុះបណ្ដាលពលរដ្ឋពីកម្មវិធី SMART Mobile តាមខេត្តរបស់អង្គការ WCS     លោក ងួនឡេង បានពន្យល់ថា គោលដៅចម្បងនៃការប្រើប្រាស់ឧបករណ៍SMART គឺដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដូចជាការបរបាញ់ខុសច្បាប់ ការជួញដូរសត្វព្រៃជិតផុតពូជ និងសត្វកម្រ ការកាប់រុករាន និងទន្ទ្រានយកដីព្រៃ ការកាប់ឈើខុសច្បាប់ ការនេសាទខុសច្បាប់ -ល-។ ជាមួយគ្នានេះ ការប្រើប្រាស់កម្មវិធីខាងលើកំពុងចូលរួមអង្កេតទៅលើប្រភេទសត្វព្រៃនានា ដែលកំពុងទទួលរងការគំរាមកំហែងខ្ពស់ និងឈានទៅរកការបាត់បង់។     សកម្មភាព_ ក្នុងវគ្គបណ្ដុះបណ្ដាលពលរដ្ឋពីកម្មវិធី SMART Mobile តាមខេត្តរបស់អង្គការ WCS   «កម្មវិធីប្រមូលទិន្នន័យដោយប្រើប្រាស់កម្មវីធី SMART Mobile នេះបានបង្កើនភាពងាយស្រួលជាងការប្រើប្រាស់វិធីសាស្ត្រចាស់កាលប៉ុន្មានឆ្នាំកន្លកមក។ ការប្រើប្រាស់កម្មវិធីថ្មីនេះ អាចកត់ក្រាកំណត់ លើស្ថានភាពបទល្មើសបានច្បាស់ដោយជំនឿចិត្ត និងអាចបញ្ជូនទិន្នន័យបានឆាប់រហ័ស មិនចំណាយពេលយូរឡើយ។ នេះបើធៀបនឹងឧបករណ៍ចាស់»។ នេះជាការពន្យល់របស់លោក ងួនឡេង ដោយបន្ថែមថា កម្មវិធីថ្មីនេះអាចជាផ្នែកមួយជួយឱ្យពលរដ្ឋតាមសហគមន៍ តំបន់ការពារអាចប្រើឧបករណ៍ដែលមានប្រយោជន៍ដល់កិច្ចការពារ និងការកំណត់ច្បាស់ ដើម្បីជាប្រយោជន៍ជារួម។   ទិសដៅ និងគោលបំណង នៃកម្មវិធីបណ្ដុះបណ្ដាល SMART Mobile របស់អង្គការWCS  លោក  ងួនឡេង ពន្យល់ថា កម្មវិធីនេះអង្គការ WCS បង្កើតឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងលើកិច្ចការពារបរិស្ថាន ធម្មជាតិ និងជីវចម្រុះ ដោយផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាទៅកាន់សហគមន៍ អ្នកការពារ និងការអភិរក្ស។ លោក បន្តថា អត្ថប្រយោជន៍ដែលទទួលបានពីកម្មវិធីបណ្ដុះបណ្ដាលនេះ គឺសមត្ថភាព និងទំនួលខុសត្រូវ ដែលពលរដ្ឋអាចមានលទ្ធភាពការពារ និងអភិរក្សតំបន់របស់ខ្លួនដោយផ្ទាល់ និងប្រកបដោយភាពជឿជាក់លើការងារ នៅពេលចុះល្បាតតាមមូលដ្ឋាន។    បើតាមលោក ងួនឡេង ចាប់ពីឆ្នាំ២០១៤ ក្រុមការងារធ្វើការច្រើនជាមួយគម្រោងរបស់រដ្ឋ រួមមាន មន្ត្រីរបស់ក្រសួងបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញ ។ បន្ទាប់មកទៀតចាប់ពីឆ្នាំ២០១៨មក ក្រុមការងារចាប់ផ្ដើមធ្វើការជាមួយសហគមន៍ នៅតាមតំបន់ការពារនានា ដើម្បីធ្វើយ៉ាងណា ជួយជំរុញឱ្យកិច្ចការពារ និងអភិរក្សព្រៃឈើ ធនធានធម្មជាតិកាន់តែប្រសើរ។  កិច្ចការងារនេះ ក្រុមការងាររបស់លោក ងួនឡេង បានបណ្ដុះបណ្ដាលដល់អ្នកអភិរក្ស និងសហគមន៍ការពារព្រៃនៅតាមតំបន់ការពារ មិនក្រោម៣០ទីតាំងឡើយ។ ចាប់តាំងពីចាប់ពីឆ្នាំ២០១៨មក ក្រុមការងារចាប់ផ្ដើមពង្រឹងការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធី SMART Mobile ដល់សហគមន៍ ដើម្បីធានាដល់ការប្រើប្រាស់បានយ៉ាងពេញលេញ ដើម្បីជួយជំរុញឱ្យកិច្ចការពារ និងអភិរក្សព្រៃឈើ ធនធានធម្មជាតិកាន់តែប្រសើរ។  កិច្ចការងារនេះ ក្រុមការងាររបស់លោក ងួនឡេង បានបណ្ដុះបណ្ដាលដល់ក្រុមល្បាតសហគមន៍ការពារព្រៃនៅតាមតំបន់ការពារ មិនក្រោម៤០សហគមន៍ឡើយ។   « កម្មវីធី SMART Mobile យើងអាចដំណើរការបានពេញលេញចាប់ពីឆ្នាំ២០១៨ គិតទៅជាងគិតជាង៣ឆ្នាំហើយ។ បើតាមអ្វីជាការសង្កេតពិនិត្យទៅលទ្ធផលបន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលសហគមន៍អាចអនុវត្តបានពី៧០ទៅ៨០ភាគរយ»។ នេះជាការប៉ាន់ប្រមាណពីផលតបត្រឡប់បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់អង្គការ។ លោក ងួនឡេង ពន្យល់ថាការប្រើប្រាស់កម្មវិធីនេះពិតជាបានសម្រួល ដល់កិច្ចការពារ និងអភិរក្សបានច្រើន ទាំងក្នុងអំឡុងពេលចុះល្បាត រហូតដល់ពេលសរុបនិងបញ្ជូលទិន្នន័យ និងផ្ទេរចេញ ។ លោក បានលើកឡើងទៀតថា កម្មវិធីនេះមានភាពបត់បែន និងមានមុខងារច្រើន អាចឱ្យសិក្ខាកាមសិក្សាស្វែងយល់ និងយកប្រើប្រាស់បានដោយជំនាញ ផ្នែកលើបច្ចេកវិទ្យា។   បញ្ហា និងកត្តាប្រឈមដល់ការបណ្ដុះបណ្ដាល   ប្រធានគ្រប់គ្រងបច្ចេកទេសSMARTថ្នាក់ជាតិប្រចាំអង្គការWCSខាងលើលើកឡើងថា ទោះបីជាក្រុមលោកធ្វើការងារច្រើនលើផ្នែកនេះ ប៉ុន្ដែនៅមានបញ្ហាប្រឈមមួយចំនួន នៅជាឧបសគ្គនៅឡើយ។ កត្តាប្រឈមទាំងនោះរួមមាន ពលរដ្ឋខ្លះមិនចេះអក្ស, អក្ខរកម្មបច្ចេកវិទ្យា និងខ្វះគ្រូ ឬអ្នកជំនាញបណ្ដុះបណ្ដាលតាមតំបន់។    « នៅពេលពួកយើងចុះទៅតាមមូលដ្ឋានបណ្ដុះបណ្ដាល អ្វីដែលនៅជារនាំងនោះគឺពលរដ្ឋខ្លះអត់ចេះអក្សរ ដូច្នេះពិតជាពិបាកបណ្ដុះបណ្ដាល។ មួយវិញទៀតកម្មវិធីនេះនៅថ្មី សម្រាប់សិក្ខាកាមភាគច្រើន។ ពិសេស គ្រប់ដំណើរការត្រូវប្រើលើទូរសព្ទដៃទាំងស្រុង ដូច្នេះតម្រូវឱ្យពួកគាត់ព្យាយាមអនុវត្ត និងចងចាំ។ មួយវិញទៀត ពេលនេះក្រុមការងារដែលត្រូវចុះបណ្ដុះបណ្ដាលតាមតំបន់នៅខ្វះ នេះជាផ្នែកមួយដែលក្រុមការងារយើងកំពុងប្រឈម ប៉ុន្ដែយើងនឹងរកធនធានបញ្ចូលបន្ថែម»។ នេះជាការលើកឡើងរបស់លោក ងួនឡេង។    ការរំពឹងទុករបស់ក្រុមការងារសម្រាប់ការបណ្ដុះបណ្ដាល   លោក ងួនឡេង ថា អ្វីដែលក្រុមការងារររំពឹងទុក គឺបន្ទាប់ពីសិក្ខាកាមទាំងអស់ បានទទួលការបណ្ដុះបណ្ដាលពីក្រុមការងារ នឹងអាចយកបច្ចេកវិទ្យានេះ ទៅប្រើដោយទំនុកចិត្ត លើកិច្ចការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារ និងសហគមន៍ ដោយនិរន្តរភាព។ លើសពីនេះ លោកបានបន្ថែមថា បច្ចេកវិទ្យាទាំងនេះអាចជាផ្នែកមួយជួយអភិរក្សព្រៃឈើនៅឈរ និងធនធានធម្មជាតិ ជីវចម្រុះនៅគង់វង្ស។   លោក ងួនឡេង សង្ឃឹមថា សិក្ខាកាមទាំងអស់ និងយកកម្មវិធីទៅប្រើប្រាស់ក្នុងកិច្ចការងារ ការពារនៅតាមទីតាំងនីមួយៗ ដោយប្រសិទ្ធភាព។ លោក បានបញ្ជាក់ដូច្នេះ៖ « បើយើងចង់ឱ្យគេជួយយើង លុះត្រាយើងចេះជួយខ្លួនឯងជាមុន។  រៀនហើយត្រូវអនុវត្ត ត្រូវប្រឹងការពារ និងថែ។ គ្រប់គ្នាត្រូវបានឆន្ទៈក្នុងការរៀនប្រើប្រាស់ឧបករណ៍ទាំងនេះទោះបីជាវានៅថ្មី។ លើសពីនេះត្រូវមានឆន្ទៈក្នុងការការពារអភិរក្សជាប់ខ្លួនជានិច្ច ទើបអាចចិញ្ចឹមចិត្ត និងមានសង្ឃឹមថាធនធានធម្មជាតិទាំងនោះអាចនៅគង់ ដោយសារការចូលរួមពីអ្នកគ្រប់គ្នា»៕   
ភ្នំពេញ៖ អង្គការ WCS បានរៀបចំការបណ្ដុះបណ្ដាលលើការប្រមូលទិន្នន័យ និងការកត់ត្រា ជាមួយឧបករណ៍វៃឆ្លាត (SMART) ដល់ពលរដ្ឋ និងអ្នកអភិរក្ស។ កម្មវិធីនេះ ធ្វើឡើងដើម្បីឱ្យពលរដ្ឋ និងអ្នកអភិរក្ស មានជំនាញលើការប្រើប្រាស់កម្មវិធី SMART Mobile ដែលអាចផ្តល់ទំនុកចិត្ត ក្នុងការប្រើបច្ចេកទេសច្បាស់លាស់ សម្រាប់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារ និងសហគមន៍។
  យកល្អគួរតែគិតទៅលើដំបូន្មានខាងក្រោមនេះសិនដែលវាទាក់ទងនឹងការចាក់ថ្នាំអាឡែហ្ស៊ី៖   អ្នកដែលមានអាយុចាប់ពី ៦ឡើងទៅគឺអាចចាក់ថ្នាំនេះបាន។ ប៉ុន្តែថ្នាំនេះប្រហែលជាមិនបានណែនាំឲ្យប្រើលើអ្នកជំងឺហឺតធ្ងន់ធ្ងរ បញ្ហាបេះដូងទេ បើសិនជាពួកគេប្រើថ្នាំបញ្ចុះសម្ពាធឈាមប្រភេទ Beta-blockers ឬអ្នកមានផ្ទៃពោះ។    ត្រូវចាក់ថ្នាំនេះជារៀងរាល់សប្តាហ៍រយៈពេល៦ខែដំបូង។ គ្រូពេទ្យនឹងបន្ថយចំនួនដងនេះបន្តិចម្តងៗ។    ជាទូទៅ ថ្នាំអាឡែហ្ស៊ីមានសុវត្ថិភាពណាស់។ ប៉ុន្តែវាផ្ទុកទៅដោយរឿងមួយចំនួនតូចដែលអាឡែហ្ស៊ី ដែលអាចមានប្រតិកម្មបាន។ អ្នកគួរតែប្រាប់រឿងមានប្រតិកម្មទាំងឡាយដល់គ្រូពេទ្យដឹងភ្លាមៗ៕   ត្រួតពិនិត្យដោយ www.health.com.kh  
ការចាក់ថ្នាំអាឡែហ្ស៊ីនឹងជួយបំបាត់រោគសញ្ញារបស់អ្នកដែលមានជំងឺអាឡែហ្ស៊ីរ៉ាំរ៉ៃ។ ថ្នាំចាក់នេះផ្ទុកទៅដោយសារធាតុអាឡែហ្ស៊ីមួយចំនួនតូចដែលធ្វើឲ្យមានប្រតិកម្ម។ ក្រោយពីប៉ះពាល់នឹងសារធាតុអាឡែហ្ស៊ីម្តងហើយម្តងទៀត ប្រព័ន្ធភាពស៊ាំនឹងអាចប្រឆាំងនឹងរឿងជាច្រើនកាន់តែល្អ ដែលធ្វើឲ្យមនុស្សទៅជាកណ្តាស ដកដង្ហើមលឺដូចហួច និងក្អក។ 
អមជាមួយការលើកឡើងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងបែបចំអកថា «ស្ថានទូតបរទេសខ្លះ កំពុងតាំងខ្លួនធ្វើជាឪ ជាម៉ែ ប្រទេសកម្ពុជា» ទៅវិញ។ សម្ដេចចាត់ទុកទូតបរទេស ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទាំងនោះថា «ជាក្រុមបំផ្លាញ»។ សូមស្ដាប់សំឡេង៖
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តលើកយករឿងករណីឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងចំពោះមុខនិស្សិតសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតទាំងនោះ សម្ដេច ហ៊ុន សែន បាននិយាយថា ករណីឯកឧត្តម កឹម សុខា គឺជារឿងធំ ដែលប៉ះពាល់ដល់ប្រទេសជាតិ។ ប្រមុខរដ្ឋាភិបាល ក៏មិនចង់ឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ដោយសារតែរឿងប្រធានគណបក្សប្រឆាំងនេះដែរ។
អ្នកស្រី Morgan Ortagus ថ្លែងថា សហរដ្ឋអាមេរិក បារម្ភពីការគាបសង្កត់ផ្នែកនយោបាយនៅកម្ពុជា ដោយអាជ្ញាធរ បានចាប់សកម្មជននៃអតីតគណបក្សប្រឆាំងជាបន្តបន្ទាប់។ អ្នកស្រី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគាបសង្កត់នេះ។ ការថ្លែងសាររបស់អ្នកនាំពាក្យការបរទេសរបស់សហរដ្ឋអាមេរិក គឺធ្វើឡើងតាមរយៈវីដូអូឃ្លីប ជិតមួយនាទី កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង នៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិធិបតេយ្យសេរីពហុបក្សឡើងវិញ ហើយការពារសិទ្ធិមនុស្ស និង សិទ្ធិជាមូលដ្ឋានផ្សេងទៀត»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា ការលើកឡើងអ្នកនាំពាក្យការបរទេសអាមេរិក គឺខុសពីការពិត។ លោក បកស្រាយថា សមត្ថកិច្ច ពឹងផ្នែកលើអង្គហេតុនិងភស្តុតាងច្បាស់លាស់ ក្នុងការចាប់សកម្មជននៃអតីតគណបក្សប្រឆាំងទាំងនោះ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៩ ខែកញ្ញ ឆ្នាំ២០១៩ បែបនេះថា៖«យើង មិនអាចធ្វើតាមបានទេ»។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អ្នកស្រី Mortan Ortagus បានចេញវីដេអូឃ្លីបម្តងរួចមកហើយ ដោយបានទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា និង ផ្តល់សិទ្ធិនយោបាយជូនលោកវិញ។ ក្នុងវីដេអូឃ្លីលើកទីមួយនោះ អ្នកស្រី បានចាត់ទុកការរំលាយអតីតគណបក្សប្រឆាំង និង ការចាប់លោក កឹម សុខា ដែលជាប្រធាន និងការដកហូតតំណែងពីមន្ត្រីនៃអតីតគណបក្សនេះ ថាជា «ទង្វើបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា»។ អត្ថបទទាក់ទង   កម្ពុជា ឆ្លើយទៅអាមេរិកថា «លោក កឹម សុខា រស់នៅជាមួយគ្រួសារយ៉ាងសុខស្រួល»   អាមេរិកស្នើតុលាការទម្លាក់បទចោទ និងផ្ដល់សិទ្ធិនយោបាយឱ្យលោក កឹម សុខា វិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានមន្ត្រីនិងសកម្មជននៃអតីតគណបក្សប្រឆាំងដល់ទៅ៦នាក់ ដែលត្រូវចាប់ខ្លួន។ អ្នកទាំងនោះ គឺ កញ្ញា យូ ចាន់ធានី លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន លោក លី ម៉េងឃាង លោក លី លីន និង លោក ឈុន ថៃយុទ្ធ។ អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា.....»។ អតីតគណបក្សប្រឆាំង ទាមទារឲ្យអាជ្ញាធរ ដោះលែងអ្នកទាំងនោះវិញ ព្រមទាំងអ្នកទោសនយោបាយផ្សេងទៀត ហើយបានស្នើទៅសហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ផ្តាំថា ការចាប់មនុស្សទាំង៦នាក់នេះ មិនមែនជាការចាប់ចុងក្រោយឬជាទីបញ្ចប់នោះទេ ពោលគឺ អាជ្ញាធរ នឹងបន្តចាប់អ្នកផ្សេងទៀត ឲ្យប្រព្រឹត្តខុសច្បាប់។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម សំដៅទៅសកម្មជនខាងប្រឆាំងក្នុងស្រុកថា៖«....ក្រុមឧទ្ទាម គ្មានលទ្ធភាពអ្វីជួយដោះស្រាយទេ»។ មិនមែនតែ៦នាក់នេះទេ កន្លងមក ក៏មានសកម្មជននៃអតីតគណបក្សប្រឆាំងផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនដែរ និងបន្តជាប់ឃុំមកដល់បច្ចុប្បន្ន ដូចជា លោក គង់ ម៉ាស់ និង ស៊ូ យាន ជាដើម។ សកម្មជននិងមន្រ្តីទាំង១៨នាក់ នៃអតីតគណបក្សប្រឆាំង ដែលលោក អេង ឆៃអ៊ាង បង្ហោះលើបណ្តាញសង្គម ហើយអះអាងថា ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឃុំខ្លួននាពេលកន្លងមក កាលពីប៉ុន្មានខែមុន អ្នកគាំទ្រ សកម្មជន និង មន្ត្រីនៃអតីតគណបក្សប្រឆាំងនៅតាមបណ្តាខេត្តនានា មិនតិចជាង១០០នាក់នោះទេ ដែលត្រូវបានតុលាការនិងសមត្ថកិច្ច ហៅទៅសួរនាំ។ ប៉ុន្តែអ្នកទាំងនោះ មិនត្រូវបានចាប់ឃុំឡើយ។ ជាទូទៅ ការចាប់អ្នកប្រឆាំងនៅក្នុងស្រុក គឺដោយសារតែពួកគេ ប្រមូលផ្តុំគ្នាហើយនិយាយរឿងអតីតគណបក្សប្រឆាំងរបស់ពួកគេ ហើយជាពិសេស នាពេលថ្មីៗ ក្នុងចំណោមពួកគេ មានអ្នកខ្លះ បានប្រកាសថា ត្រៀមទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
សហរដ្ឋអាមេរិក តាមរយៈអ្នកស្រី Morgan Ortagus អ្នកនាំពាក្យការបរទេស បានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបនឹងត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ និង អ្នកដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក រួមទាំងលោក កឹម សុខា ផងដែរ។ អ្នកស្រី បានហៅការចាប់អ្នកទាំងនោះ ថាធ្វើឡើងតាមអំពើចិត្តនិងខុសច្បាប់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក លី ប៉េងហេង ម្ចាស់សារមន្ទីរវិមានសុខា ដូចតទៅ៖    រថយន្ដ Volkswagen នេះមានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន Volkswagen បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ១៩៧៨ (រហូតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល!)។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះ មានឈ្មោះហៅថា Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Maggiolino (ភាសាអ៊ីតាលី) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់)។  ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។   Volkswagen ប្រភេទទី១ ត្រូវបានដំឡើងតាមរោងចក្រនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនាៗ ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះនៅទ្វីបអាស៊ី មិនសូវពេញនិយមដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាម នៅប្រទេសកម្ពុជាមានឡាន Volkswagen ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសព្វថ្ងៃនៅសេសសល់តិចតួច។ ជាក់ស្តែងនៅរាជធានីភ្នំពេញមាន Volkswagen ប្រភេទទី១ ប្រមាណពី៤-៥គ្រឿង , នៅក្រុងសៀមរាប មាន៥-៦គ្រឿង, នៅខេត្តកំពង់ឆ្នាំង មាន១គ្រឿង ហើយនៅក្រុងពោធិ៍សាត់ក៏មាន ១គ្រឿងទៀតដែរ។      អត្ថបទទាក់ទង   លោក អ៊ឹង សំអាត និយមជិះរថយន្ដ Volkswagen ផលិតឆ្នាំ១៩៦២ កម្សាន្តនៅតំបន់អង្គរ   Volkswagen ចំណាស់ជាង៥០ឆ្នាំ១គ្រឿង និងឡានបុរាណ៤គ្រឿងទៀត ក្លាយជាវត្ថុលម្អហាងមួយនៅកំពង់ឆ្នាំង   លោក សុខគែន មានរថយន្តដ៏បុរាណមួយគ្រឿងអាយុជិត៧០ឆ្នាំ   WOLKSWAGEN បុរាណ ក៏ពេញនិយមនៅកម្ពុជាដែរ   ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ ពាក្យ VOLKS មានន័យថាប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕      
សៀមរាប៖ លោក លី ប៉េងហេង ម្ចាស់សារមន្ទីរវិមានសុខា ជាម្ចាស់រថយន្ដ ១គ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិ របស់តារាចម្រៀង ស៊ីន ស៊ីសាមុត។ គឺជារថយន្ដម៉ាក Volkswagen ប្រភេទទី១ ពណ៌ប្រផះ ដែលត្រូវបានផលិតឆ្នាំ១៩៥៨។ បើតាមលោក លី ប៉េងហេង រថយន្តមួយគ្រឿងស្ទើរតែលែងមានគ្រឿងបង្គុំដើមនៅសេសសល់ ព្រោះត្រូវបានដូរម៉ាស៊ីន កង់ទាំង៤ បូម ដែកកាងខាងមុខ និងក្រោយ តាប្លូ និងចង្កូត ហើយកែច្នៃទ្រង់ទ្រាយ។ អ្វីដែលមិនគួរឲ្យជឿនោះ ម៉ាស៊ីននៃរថយន្តនេះត្រូវបានប្តូរពីខាងក្រោយ ទៅដាក់ខាងមុខវិញ។ នៅផ្នែកខាងក្នុង ត្រូវបានដេរពូកថ្មីទាំងអស់។ និយាយរួម មានតែសាស៊ី ដែលនៅសល់ពីដើម។
 តាមការអះអាងរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ថៃមិនមានករណីឆ្លង COVID-19 ថ្មីឡើយនៅក្នុងប្រទេស។ គិតត្រឹមពេលនេះ ថៃមានករណី COVID-19 សរុបចំនួន ៣០១៧ករណី អ្នកស្លាប់ចំនួន ៥៦នាក់ និងអ្នកជាសះស្បើយមានចំនួន ២៨៤៤នាក់។ ចំណែកអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់ ត្រឹមតែ ១១៧ករណីប៉ុណ្ណោះ។    ទាក់ទិននឹងបញ្ហាគ្មានករណីឆ្លងនេះ លោក Taweesilp បានពន្យល់ថា បើទោះបីជាថៃ គ្មានករណីឆ្លងក៏ដោយ មិនមែនមានន័យថា ថៃមិនបានធ្វើតេស្ត ឬស្រាវជ្រាវរក COVID-19 នោះឡើយ។ បើតាមការពន្យល់របស់អ្នកនាំពាក្យរូបនេះ មន្ត្រីសុខាភិបាលថា បានពង្រីកការធ្វើតេស្តជាច្រើន ចាប់តាំងពីថ្ងៃទី១ ខែឧសភា កន្លងមក ហើយក្នុងខែឧសភានេះ ថៃបានធ្វើតេស្តលើមនុស្សរហូតដល់ ៣៤៤៤៤ករណីឯណោះ។ ក្នុងចំនួននេះ មានតែអត្រា ០,១៨ភាគរយប៉ុណ្ណោះ ដែលគេរកឃើញថាមានលទ្ធផលវិជ្ជមាន។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។    ដោយសារតែមិនមានករណីឆ្លងជាលើកដំបូងនៅក្នុងប្រទេស  លោក Taweesilp បានបានសាទរចំពោះលទ្ធផលមួយនេះ និងអះអាងថា គឺកើតចេញពីកិច្ចខិតខំរបស់ប្រជាជន ដែលចូលរួមទប់ស្កាត់ករណីឆ្លង COVID-19 មួយនេះ។ បើទោះបីជាគ្មានករណីឆ្លងក៏ដោយ អ្នកគ្រប់គ្រងលើកិច្ចការCOVID-19 រូបនេះ នៅតែទទូចឲ្យប្រជាជនកុំមានការធ្វេសប្រហែស និងថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ៕ 
ថៃ បានរាយការណ៍ថា ខ្លួនមិនមានករណីឆ្លង COVID-19 ថ្មីឡើយនាថ្ងៃទី១៣ ខែឧសភា។ នេះ គឺជាលើកដំបូងបង្អស់ ដែលថៃមិនករណីឆ្លង COVID-19 ចាប់តាំងពីថ្ងៃទី៩ ខែមីនាមក។
  ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកដូងចំពោះសុខភាព ៖ ១. បញ្ចុះសម្ពាធឈាម   ទឹកដូងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។   ២. សុខភាពប្រព័ន្ធរំលាយអាហារ   ទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសរសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូងក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ និងការឈឺចាប់ពោះវៀនដែលបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ។   ៣. រក្សាជាតិទឹកក្នុងរាងកាយ   នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយសារធាតុ isotonic ជាតិអេឡិចត្រូលីត្រ ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។   ៤. សុខភាពតម្រងនោម   ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមផងដែរ។   ៥. សុខភាពខួរក្បាលនិងសាច់ដុំ   ទឹកដូងជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូមដែលចាំបាច់បំផុតសម្រាប់គ្រប់គ្រងអត្រាចង្វាក់បេះដូងនិងធ្វើអោយមុខងារសាច់ដុំកាន់តែមានភាពប្រសើរឡើង។ ប៉ូតាស្យូមក៏ដើរតួជាអេឡិចត្រូលីត្រធម្មជាតិដែលជួយសម្រួលប្រព័ន្ធសរសៃប្រសាទបង្កើនការចងចាំ រួមទាំងបង្កើនមុខងារប្រព័ន្ធសរសៃប្រសាទផងដែរ។ ៦. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ   ទឹកដូងមានផ្ទុកអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ ភេសជ្ជៈធម្មជាតិនេះមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញ និងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។   ៧. ជួយឱ្យស្រកទម្ងន់   ទឹកដូងមានផ្ទុកបរិមាណជាតិខ្លាញ់ទាបបំផុត ដូច្នេះទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏ជួយកាត់បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។   ៨. បង្កើនកោសិកាគ្រាប់ឈាមក្រហម   នោះក៏ព្រោះតែបរិមាណនៃជាតិប៉ូតាស្យូមក្នុងទឹកដូងមានប្រសិទ្ធភាពអាចជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។
CNN អះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអង្គារទី ១៣ ខែវិច្ឆិកាថា ការលុបចោលកាតព័ត៌មានរបស់សេតវិមានគឺបានបំពានសិទ្ធិរបស់លោក Acosta ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋនោះ។    យោងតាមទីភ្នាក់ងារព័ត៌មាន AFP CNN បានថ្លែងដូច្នេះ៖«ការលុបចោលបណ្ណសម្គាល់ខ្លួននេះគឺបំពានលើវិសោធនកម្មសិទ្ធិស្តីសេរីភាពសារព័ត៌មានរបស់ CNN និង Acosta រួមទាំងបំពានវិសោធនកម្មលើកទីប្រាំស្តីពីសិទ្ធិដែលធានាមិនឲ្យមានការដកហូតសិទ្ធិសេរីភាពដោយគ្មានភាពត្រឹមត្រូវតាមច្បាប់ឡើយ»។    ស្ថាប័នព័ត៌មាននេះបន្ថែមថា ខ្លួនស្នើទៅកាន់តុលាការដើម្បីកំណត់ឲ្យមានការផ្តល់បណ្ណព័ត៌មាននោះត្រឡប់មកឲ្យលោក Acosta វិញ និងជំរុញឲ្យតុលាការពិចារណាលើការចេញសេចក្តីសម្រេចជាអចិន្ត្រៃយ៍ ដែរ។ វិធានការនេះគឺដើម្បីធានាថា វានឹងមិនមានការវាយប្រហារលើអ្នកសារព័ត៌មានឬស្ថាប័នព័ត៌មានផ្សេងទៀតទេនៅពេលអនាគត។   ប៉ុន្មានម៉ោងក្រោយមករដ្ឋមន្ត្រីព័ត៌មានអាមេរិកលោកស្រី Sarah Sanders បានចេញមុខប្រកាសទាត់ចោលបណ្តឹងរបស់ CNN ហើយចាត់ទុកថា CNN កំពុងទាញការចាប់អារម្មណ៍ពីសារធារណជន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា សេតវិមានត្រៀមខ្លួនហើយដើម្បីការពារខ្លួនប្រឆាំងនឹងបណ្តឹងដែលគ្មានមូលដ្ឋាននេះ។   តាមពិតទៅ មុននឹងត្រូវសេតវិមានហាមឃាត់ លោក Acosta បានចោទជាសំណួរ និងតតាំងជាមួយប្រធានាធិបតីជុំវិញគោលនយោបាយរើសអើងប្រឆាំងអន្តោប្រវេសន៍ត្រូវបានដាក់ចេញមុនបោះឆ្នោតពាក់កណ្តាលអាណត្តិទៅកាន់ប្រធានាធិបតីនៅក្នុងសន្និសីទនាថ្ងៃពុធទី ៦ខែវិច្ឆិកា។ លោក ត្រាំ បញ្ជាឲ្យលោក Acosta អង្គុយចុះ ប៉ុន្តែលោកបដិសេធ និងមិនបានឲ្យក្បាលមេក្រូទៅឲ្យបុគ្គលិកហាត់ការនៅសេតវិមានវិញឡើយ ដោយលោកព្យាយាមសួរសំណួរប្រធានាធិបតីបន្ថែមទៀត។ ពេលនោះហើយ បុគ្គលិកហាត់ការនោះព្យាយាមដណ្តើមយកក្បាលមេក្រូពីលោក Acosta មកវិញ រហូតដល់ប៉ះដៃលោកផង។    ឃើញបែបនេះ លោក ត្រាំ ទំនងជាខឹងសម្បារខ្លាំងដែរ ហើយបានហៅលោក Acosta ថាជាមនុស្សមានចរិតឈ្លើយ និងអន់ថែមទៀត។ លោក ត្រាំ បន្តដូច្នេះ៖«ខ្ញុំនឹងប្រាប់អ្នកថា CNN គួរតែខ្មាសអៀនខ្លួនឯងដែលមានមនុស្សធុនអ្នកឯងធ្វើការងារជាមួយ។អ្នកឯងជាមនុស្សចរិតឈ្លើយ និងយ៉ាង។ អ្នកឯងមិនគួរធ្វើការងារជាមួយ CNN ទេ»។   ភ្លាមៗ លោកស្រី Sarah បានប្រកាសថា សេតវិមានលុបចោលបណ្ណព័ត៌មានរបស់លោក Acosta ហើយពន្យល់ថា វាជាវិធានការឆ្លើយចំពោះបុគ្គលដែលមានឥរិយាបថមិនសមរម្យ និងប៉ះពាល់ស្ត្រីភេទប៉ុណ្ណោះ។ លោកស្រីពន្យល់ថា វាមិនពាក់ព័ន្ធនឹងការបំពានសិទ្ធិសេរីភាពសារព័ត៌មានអ្វីឡើយ ប៉ុន្តែអ្នកសារព័ត៌មាន CNN មានកំហុសមែន។ មន្ត្រីជាន់ខ្ពស់រូបនេះបានចែកចាយវីដេអូមួយដែលបង្ហាញពីស្ថានភាពក្នុងបន្ទប់សន្និសីទ ប៉ុន្តែអ្នកជំនាញបានអះអាងថា វីដេអូនោះត្រូវបានគេចាត់ទុកថា យកមកកែកុនដើម្បីដាក់បន្ទុកលើអ្នកកាសែត CNN ថែមទៀត៕  
ជិតមួយសប្តាហ៍ក្រោយសេតវិមានអាមេរិកហាមអ្នកកាសែតខ្លួនលោក Jim Acosta ចូលយកព័ត៌មាន CNN បានសម្រេចដាក់ពាក្យប្តឹងជាផ្លូវការដោយចោទថា រដ្ឋបាលលោក ដូណាល់ ត្រាំ បំពានសេរីភាពសារព័ត៌មាន។ ប៉ុន្តែមន្ត្រីសេតវិមានចេញទាត់ចោលការចោទប្រកាន់ និងប្តេជ្ញាការពារភាពស្របច្បាប់នៃការសម្រេចចិត្តកន្លងមកប្រឆាំងនឹងបណ្តឹងរបស់ស្ថាប័នព័ត៌មានដ៏ធំនេះ។
  ទាក់ទងនឹងសុវត្ថិភាពរបស់ពលរដ្ឋនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ បានហាមពលរដ្ឋ លក់ដូរ ទិញ និងប្រើប្រាស់សម្លៀកបំពាក់ ដែលមានលក្ខណៈប្រហាក់ប្រហែល ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ នៅក្នុងអំឡុងពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការហាមប្រាមនេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសបញ្ចៀសការភ័ន្តច្រឡំ ថា ជាកម្លាំងសមត្ថកិច្ច និងអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបង្កចលាចលក្នុងសង្គម។    អត្ថបទទាក់ទង   អាជ្ញាធរភ្នំពេញហាមទិញដូរឯកសណ្ឋានដូចកម្លាំងប្រដាប់អាវុធ Police, PM, Army ជាដើម  ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រព្រឹត្តនៅថ្ងៃទី១០-១២ ខែវិច្ឆិកា។ អាជ្ញាធររំពឹងថាឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រនកុះករ នឹងដើរកម្សាន្តក្នុងអំឡុងបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ៕
ភ្នំពេញ៖ កងកម្លាំងជាង២ម៉ឺននាក់ នឹងដើរល្បាត និងឈរជើង ការពារពេញ២៤ម៉ោង រយៈពេល៣ថ្ងៃ នៅជុំវិញបរិវេណប្រារព្ធពិធីបុណ្យអុំទូក ដើម្បីត្រៀមទប់ស្កាត់បទល្មើសផ្សេងៗ ការបង្កចលាចល និងឧប្បទ្ទវហេតុផ្សេងៗ។ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមពង្រឹងកម្លាំងសន្តិសុខ កាលពីថ្ងៃទី១៤ ខែតុលា និងត្រូវបានចុះផ្សាយដោយគេហទំព័រក្រសួងព័ត៌មាន។
  ចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អាន ស្ងើចសរសើរគោរពស្រលាញ់ គឺត្រូវប្រឹងប្រែងតាំងពីដើមទី ដោយភាពអត់ធ្មត់ខ្ពស់ និងចេះប្រមាណខ្លួន មិនធ្វើ ទង្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួន ជាហេតុនាំឲ្យខាតប្រយោជន៍ធំ។   ជាក់ស្តែង ក្នុងវីដេអូ នេះ បង្ហាញពីការគិតខុសរបស់បុរសម្នាក់នេះ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលិកម្នាក់ដែលជាគំរូមិនល្អក្នុងសង្គមការងារ ទំនាក់ទំនងមិត្តភក្តិ និងគ្រួសារ៕   តើអ្វីដែលជាគំរូមិនល្អនោះ សូមទស្សនាវីដេអូ នេះ   (អត្ថបទពាណិជ្ជកម្ម)    
 ក្នុងច្បាប់ក្រមង៉ុយពំនោល ១ ពោលថា ៖ " ចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី" ។ ឃ្លានេះចាត់ទុកជាច្បាប់សម្រាប់អប់រំ ទូន្មានប្រៀនប្រដៅ កូនចៅជំនាន់ក្រោយឲ្យមានការត្រិះរិះពិចារណា ។
កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលអង់គ្លេស និងក្របខណ្ឌ Premier league ក៏បានសម្រេចយល់ព្រមអនុញ្ញាតដល់ការលក់ក្លិប Chelsea ទៅកាន់សម្ព័ន្ធភាពមហាសេដ្ឋី Todd Boehly។ អង់គ្លេសបារម្ភលោក Abramovich ទទួលបានចំណែកខ្លះពីការលក់។    យ៉ាងណាមិញភាពរាំងស្ទះនាប៉ុន្មានសប្តាហ៍ចុងក្រោយ ជាប់ទាក់ទងបញ្ហាមហាសេដ្ឋីរុស្ស៊ីកាន់លិខិតឆ្លងដែនជាជនជាតិព័រទុយហ្គាល់ ត្រូវបានរដ្ឋាភិបាលប្រទេសនេះ អាចអនុញ្ញាតឱ្យដំណើរការលក់ក្លិប Chelsea បាន។ ក្លិប Chelsea យល់ព្រមលក់ក្នុងតម្លៃ ៥,២ ពាន់លានដុល្លារ ទៅកាន់សម្ព័ន្ធភាពលោក Todd Boehly។   រដ្ឋមន្ត្រីការបរទេសទ័រទុយហ្គាល់លោក Augusto Santos Silva បាននិយាយថា ព័រទុយហ្គាល់បានចេញការលើកលែងផ្នែកមនុស្សធម៍ដល់លោក Abramovich ក្នុងការលក់ក្លិប។ រដ្ឋមន្ត្រីដដែលក៏បានបញ្ជាក់បន្ថែមថា ការសម្រេចចិត្តនេះ ត្រូវបានយល់ព្រមដោយគណកម្មាធិការអឺរ៉ុបដែរ។   «ការអនុញ្ញាតរបស់ព័រទុយហ្គាល់កើតចេញពីការធានាដែលផ្តល់ដោយភាគីអង់គ្លេស ដែលថាការលក់ក្លិបនេះនឹងត្រូវផ្តល់ទៅជាជំនួយមនុស្សធម៍យ៉ាងពិតប្រាកដ។ សម្រាប់ការលក់នេះនឹងមិនផ្តល់ផលប្រយោជន៍ណាមួយដល់ម្ចាស់ក្លិបចាស់ ដែលជាបុគ្គលម្នាក់ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ។»។ រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់បានលើកឡើងបែបនេះ។   ក្លិបតោខៀវ Chelsea ដែលទទួលបានសិទ្ធិអាជ្ញាប័ណ្ណពិសេសសម្រាប់លក់ក្លិបពីរដ្ឋាភិបាលអង់គ្លេស ក្នុងពេលថ្មីៗនេះបានបញ្ជាក់ថា ប្រាក់ចំណូលដែលបានពីការលក់ក្លិបទាំងអស់ នឹងត្រូវផ្តល់ទៅឱ្យសប្បុរសធម៌ជួយជនរងគ្រោះក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមការសន្យារបស់លោក Abramovich៕      
រដ្ឋាភិបាលព័រទុយហ្គាល់ យល់ព្រមអនុញ្ញាតឱ្យមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលបានក្លាយជាប្រជាជនព័រទុយហ្គាល់កាលពីឆ្នាំ ២០២១ កន្លងទៅ ហើយកំពុងរងទណ្ឌកម្មពីទ្វីបអឺរ៉ុប អាចលក់ក្លិប Chelsea របស់ខ្លួនបាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ ថ្ងៃទី២៦ ខែឧសភា។
ភ្នំពេញ៖ សិល្បករ និងសិល្បការិនី បានអំពាវនាវដល់ពលរដ្ឋ ចុងភៅមង្គលការ ភោជនីយដ្ឋាន ជួយទិញផលិតផលកសិកម្មខ្មែរឱ្យបានច្រើន ក្នុងស្មារតីជាតិនិយម។ ការចូលរួមរបស់សាធារណជន គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះពួកគេក៏ស្នើឱ្យកសិករប្រឹងប្រែងដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍន៍ផលិតផលគ្រប់ប្រភេទ ស្របតាមស្តង់ដារ អនាម័យផងដែរ។   ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖      សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ដោយមានការចូលរួមពី លោកស្រី ពេជ ចន្ទមុន្នី ភរិយាសម្តេច នាយករដ្ឋមន្រ្តីកម្ពុជា ព្រះនាង នរោត្តម ជេនណា អ្នកផលិតមាតិកា និងតារាចម្រៀងល្បីៗ និងតារាសម្តែងជាច្រើនរូបផងដែរ។   ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ កម្មវិធីរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ ផងដែរ៕
ដោយ៖ ម៉េង សៀវម៉ី និង ឈុំ ចន្ថា
  ភ្នំពេញ៖ កម្ពុជាបាននាំចេញម្ទេសស្រស់ ម្ទេសក្រៀម  ដំឡូងជ្វា និងផ្លែក្រូចថ្លុង សរុបចំនួន ៧០,៦៣៦តោន ទៅកាន់ប្រទេសថៃ ក្នុងរយៈពេលជាង៨ខែដើមឆ្នាំ២០២០នេះ។ ក្រៅពីកសិផលទាំង៤មុខនេះ ថៃក៏នាំចូលផលិតផលដំឡូងមី,អង្ករ,គ្រាប់ពោត,ផ្លែស្វាយ និងដំណាប់ស្វាយពីកម្ពុជាដែរ។   គិតពីដើមឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ ម្ទេសក្រៀម  ដំឡូងជ្វា និងផ្លែក្រូចថ្លុង សរុបចំនួន ៧០,៦៣៦តោន ទៅកាន់ប្រទេសថៃ។ នេះបើយោងតាម លទ្ធផលនៃការនាំចេញកសិផលឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។    បើតាមរបាយការណ៍ដដែលនេះ ម្ទេសស្រស់ដែលកម្ពុជាបាននាំចេញទៅថៃមានជាង ៥ម៉ឺនតោន,ម្ទេសក្រៀមមានចំនួន ១,៥០០តោន,ដំឡូងជ្វា ចំនួន ២,៨៦៥តោន និងផ្លែក្រូចថ្លុងជាង ១,៥ម៉ឺនតោន។ ក្រៅពីកសិផលទាំង៤មុខនេះ កម្ពុជាក៏បាននាំចេញចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់,អង្ករ,គ្រាប់ពោត,ផ្លែស្វាយ និងដំណាប់ស្វាយមួយចំនួនផងដែរ ទៅកាន់ប្រទេសថៃ។    សូមជម្រាបថា ក្នុងរយៈពេលជាង៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលទាំងផ្លូវការ និងក្រៅផ្លូវការសរុបជាង ៤,៣លានតោន ក្នុងនោះមានផលិតផលស្រូវ,អង្ករ,ដំឡូងមី,ស្វាយ,ចេក,ក្រូចថ្លុង,ដូងប្រេង,ម្ទេស,បន្លែ និងថ្នាំជក់ និងកសិផលមួយចំនួនទៀត។ បណ្តាប្រទេសដែលនាំចូលកសិផលពីកម្ពុជា រួមមានប្រទេសចិន,អឺរ៉ុប,ប្រទេសអាស៊ាន, ជប៉ុន, កូរ៉េខាងត្បូង,ហុងកុង, រុស្សី, អាមេរិក,ឥណ្ឌា, អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត៕  
ដោយ៖ ប៉ូ សុភា 
គ្រឹះស្ថានតែមួយប៉ុណ្ណោះចូលរួមដេញថ្លៃប្រាក់រៀលរបស់ NBC ក្នុងខែនេះ ដោយដេញយកប្រាក់ទាំងអស់ក្នុងអត្រាការប្រាក់ ៣ភាគរយក្នុងមួយឆ្នាំដូចសព្វដង។ ប៉ុន្តែ NBC មិនបានបញ្ចេញឈ្មោះគ្រឹះស្ថានដែលចូលរួមដេញថ្លៃឡើយ។ ការដេញថ្លៃនេះស្ថិតក្នុងប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC ដាក់ឲ្យដេញថ្លៃប្រាក់រៀលជារៀងរាល់ខែ ដើម្បីឲ្យគ្រឹះស្ថានចូលរួមដេញថ្លៃទទួលបានសាច់ប្រាក់រៀលទៅប្រើប្រាស់ និងបង្កើន ការចរាចរប្រាក់រៀលលើទីផ្សារ។ ប៉ុន្តែលទ្ធផលដេញថ្លៃលើកនេះ ហាក់មិនត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់ NBC ។  NBC បានកំណត់ថាគ្រឹះស្ថានចូលរួមការដេញថ្លៃនីមួយៗ អាចដេញថ្លៃប្រាក់ច្រើនបំផុត ៨ពាន់លានរៀលប៉ុណ្ណោះ ប៉ុន្តែការដេញថ្លៃលើកនេះគ្រឹះស្ថានមួយអាចដេញថ្លៃយកប្រាក់ទាំងអស់ គឺ ៤០ពាន់លានរៀល។ ជាមួយគ្នានេះ NBC បានប្រកាសនៅថ្ងៃទី១៩ខែនេះ បន្ធូររយៈពេលទូទាត់សង់ប្រាក់ ចំពោះគ្រឹះស្ថានដែលដេញថ្លៃប្រាក់រៀលក្នុងប្រតិបត្តិការ LPCO ឲ្យដល់ ១ឆ្នាំ ដែលពីមុនត្រឹមតែ ៣ខែប៉ុណ្ណោះ៕
ភ្នំពេញ៖ សាច់ប្រាក់ ៤០ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) របស់ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានបញ្ចេញទាំងអស់ នៅក្នុងការដេញថ្លៃលើកទី៨ខែឧសភានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី២៣ខែឧសភា។
  កាសែតក្នុងស្រុកជប៉ុន បានដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុន អះអាងថា ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី វ៉ាង យី ទំនងជាប្រព្រឹត្តទៅក្រោយកិច្ចប្រជុំកិច្ចធំ២ រួមមាន សហប្រតិបត្តិសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នាថ្ងៃទី ២០ ខែវិច្ឆិកា និងជំនួបកំពូលមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នាថ្ងៃទី២១-២២ ខែវិច្ឆិកា ដែលសុទ្ធតែរៀបចំឡើងតាមអនឡាញ។    តាមរបាយការណ៍ដដែល ប្រមុខការទូតចិនរូបនេះក៏ប្រហែលទៅជួបនាយករដ្ឋមន្ត្រីថ្មីជប៉ុន Yoshihide Suga ដើម្បីបង្ហាញការគួរសមផងដែរ។    ទស្សនកិច្ចដែលអាចកើតឡើងនាចុងខែធ្នូនេះ គឺក្រោយមានកិច្ចសន្ទនាតាមទូរសព្ទរវាងលោក Suga និងប្រធានាធិបតីចិន ស៊ី ជិនភិង ក្នុងខែកញ្ញាកន្លងទៅ។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានយល់ព្រមបង្កើនការប្រាស្រ័យទាក់ទងកម្រិតខ្ពស់បន្ថែមទៀតដើម្បីលើកម្ពស់ស្ថិរភាពតំបន់និងអន្តរជាតិ។    មែនទែនទៅ ទស្សនកិច្ចផ្លូវរដ្ឋគ្រោងទុកមួយរបស់លោកស៊ីទៅកាន់ប្រទេសជប៉ុននៅដើមឆ្នាំ២០២០នេះ ត្រូវបានលុបចោលវិញ ដោយសារការផ្ទុះរាលដាលជំងឺកូវីដ-១៩។    ងាកមកវិញ ជប៉ុននិងចិន ក៏ទំនងជាលើកពិភាក្សាលម្អិតជុំវិញការរៀបចំដំណើរទស្សនកិច្ចលោកស៊ីទៅជប៉ុនឡើងវិញផងដែរ អំឡុងពេលលោករដ្ឋមន្ត្រី វ៉ាង ធ្វើទស្សនកិច្ចនៅទីក្រុង តូក្យូ នាពេលខាងមុខនេះ។   សូមបញ្ជាក់ថា លោក Suga ដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែកញ្ញា ច្បាស់ជាមានកាតព្វកិច្ចចាំបាច់ក្នុងថ្លឹងថ្លែងទំនាក់ទំនងរបស់ជប៉ុននៅចន្លោះចិននិងអាមេរិក ខណៈទំនាក់ទំនងរបស់មហាអំណាចទាំងនេះតានតឹងខ្លាំងក្នុងបរិបទជំងឺកូវីដ-១៩ និងសង្គ្រាមពាណិជ្ជកម្ម។    ម្យ៉ាងវិញទៀត ជប៉ុន ក៏មានជម្លោះជាមួយក្រុងប៉េកាំងពាក់ព័ន្ធសិទ្ធិកាន់កាប់កោះមួយចំនួនក្នុងសមុទ្រចិនខាងកើតផងដែរ ហើយបានបង្ហាញក្តីបារម្ភលើសកម្មភាពយោធាចិនក្នុងតំបន់៕   
រដ្ឋមន្ត្រីការរបរទេសចិន វ៉ាង យី អាចធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុននាចុងខែវិច្ឆិកានេះ ដើម្បីជួបពិភាក្សាជាមួយសមាភាគីលោក Toshimitsu Motegi ពាក់ព័ន្ធវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជា ស្ថានការណ៍នៅសមុទ្រចិនខាងកើត។ កាសែតក្នុងស្រុកជប៉ុន Mainichi ចុះផ្សាយបែបនេះ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ។
ប្រធានក្រុមជម្រើសជាតិកម្ពុជាកីឡាករ សឿយ វិសាល បានអះអាងពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការតទល់ជាមួយបារ៉ែន ដែលមានកម្រិត និងសមត្ថភាពខ្ពស់ជាងកម្ពុជា។ ដោយមិនខ្វល់ពីសមត្ថភាពបារ៉ែន វិសាល ប្តេជ្ញាថា រូបគេនិងមិត្តរួមក្រុម នឹងប្រើឆន្ទៈ ប្រកបដោយទំនុកចិត្ត ដើម្បីតទល់ជាមួយក្រុម ដែលសម្បូរដោយធនធានកីឡាករមានសមត្ថភាពមួយនេះ។ «វាជាការប្រកួតមួយដ៏ល្អ និងតានតឹងសម្រាប់ពួកយើង ព្រោះបារ៉ែនមានកម្រិតខ្ពស់ជាងយើង ហើយកីឡាករគេ ក៏មានសមត្ថភាព និងបច្ចេកទេសល្អជាងកីឡាករកម្ពុជាដែរ។ ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយយើងនឹងប្រើឆន្ទៈនិងទំនុកចិត្ត លេងជាមួយពួកគេ»។ កីឡាករ សឿយ វិសាល លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានមុនជំនួបវគ្គជម្រុះ World Cup ជុំទី២រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែន ដែលធ្វើឡើងនៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១០ កញ្ញា នាពហុកីឡដ្ឋានជាតិ។ ជ័យជម្នះវាជារឿងចាំបាច់មួយសម្រាប់កម្ពុជា តែការលេងតាមគោលការណ៍និងគោលបំណង ដែលថ្នាក់ដឹកនាំក្រុមជម្រើសជាតិបានកំណត់ វាក៏ជារឿងសំខាន់មួយដែរ។ សម្រាប់ប្រធានក្រុម សឿយ វិសាល ទោះបីប៉ារ៉ែន មានកម្រិតបច្ចេកទេសខ្ពស់ជាងកម្ពុជា តែពួកគេនឹងព្យាយាមដាក់សម្ពាធលើបារ៉ែន ដូចអ្វីដែលពួកគេបានធ្វើជាមួយហុងកុង។ ខ្សែការពារជម្រើសជាតិកម្ពុជារូបនេះ បានបន្ថែមថា៖«សម្រាប់ការប្រកួតថ្ងៃនេះ ទោះបីកីឡាករពួកគេមានមាឌធំជាងយើងនិងកម្រិតខ្ពស់ជាងយើងក៏ដោយ ការលេងនិងទំនុកលេងយើងប្រើដូចពេលជួបហុងកុង តែយើងចង់ឲ្យប្រព័ន្ធលេងប្រសើរជាងលេងជាមួយហុងកុង។ គោលការណ៍ពួកយើង គឺត្រូវដាក់សម្ពាធលើគេមុន កុំឲ្យគេដាក់សម្ពាធលើយើងមុន»។ ទាំងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានិងលោក Helio Sousa គ្រូបង្វឹកបារ៉ែន សុទ្ធតែជឿជាក់ការប្រកួតថ្ងៃនេះ គឺជាការប្រកួតដ៏តានតឹងសម្រាប់ពួកគេ។ ប៉ុន្តែគ្រូបង្វឹកទាំងពីរបានអះអាងថា ពួកគេត្រៀមខ្លួនរួចរាល់១០០ភាគរយសម្រាប់ការប្រកួត ដែលរំពឹងមានការទាក់ទាញខ្លាំងក្នុងក្រសែភ្នែកអ្នកគាំទ្រមួយនេះ។ លោក Keisuke Honda, សៀង ចន្ធា និង សុះ ស៊ូហាណា (រាប់ពីស្តាំ), រូបភាពពី FFC «យើងពិតជារីករាយ ដែលបានលេងជាមួយក្រុមខ្លាំង យើងនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព។ យើងនៅតែចង់ឲ្យក្រុមយើងលេងដោយភាពក្លាហាន ទោះលទ្ធផលយ៉ាងណា ក៏យើងចង់ឲ្យក្រុមយើងលេងតាមរបៀបដែលយើងចង់បាន»។ នេះជាការលើកឡើងរបស់លោក Felix Dalmal ដែលចង់ឃើញប្រជាពលរដ្ឋកម្ពុជាមានវត្តមានយ៉ាងច្រើនកុះករ ដូចជំនួបជាមួយហុងកុង ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជា។ ជាមួយការសរសើរកម្ពុជាជាក្រុមមានសមត្ថភាពខ្លាំង លោក Helio Sousa បានបញ្ជាក់ថា បេសកកម្មរបស់លោកមកកម្ពុជា គឺការយក៣ពិន្ទុត្រឡប់ទៅវិញ។ លោកបានបន្ថែមថា៖«កម្ពុជាធ្វើបានល្អសម្រាប់ការប្រកួតកន្លងមក ពិសេសការប្រកួតលើស្មៅសិប្បនិម្មិតជាផលចំណេញខ្ពស់សម្រាប់ក្រុមម្ចាស់ផ្ទះ ព្រោះពួកយើងភាគច្រើនលេងលើស្មៅធម្មជាតិ។ យើងមានកីឡាករមានគុណភាព និងសក្តានុពលច្រើន ដូច្នេះអ្វីដែលយើងចង់បានពីកីឡាករយើងក៏ខ្ពស់ដែរ»។ ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍បារ៉ែន សម្រាប់ជំនួបវគ្គជម្រុះ World Cup 2022 ជុំទី២នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ សម្រាប់ជំនួបបើកឆាកពូល C ក្រុមទាំងពីររក្សាលទ្ធផលស្មើ ១-១ ដូចគ្នា ក្នុងនោះកម្ពុជាស្មើជាមួយហុងកុង ខណៈបារ៉ែនស្មើអ៊ីរ៉ាក់៕
ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍បារ៉ែន សម្រាប់ជំនួបវគ្គជម្រុះ World Cup 2022 ជុំទី២នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ វានឹងក្លាយជាជំនួបដ៏តានតឹងនិងជក់ចិត្តក្នុងក្រសែភ្នែកអ្នកគាំទ្រ ដ្បិតក្រុមទាំងពីរសុទ្ធតែអះអាងពីការត្រៀមខ្លួន និងយុទ្ធសាស្ត្ររួចរាល់សម្រាប់ការប្រកួតមួយនេះ។ កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា កម្ពុជានឹងលេងដោយឆន្ទៈ និងទំនុកចិត្តក្នុងជំនួប ដែលរំពឹងមានអ្នកទស្សនារាប់ម៉ឺននាក់មួយនេះ។
  អត្ថបទទាក់ទង   Best FIFA Player៖ គ្មាន Messi លើកដំបូង តែ Ronaldo ត្រូវប្រជែងជាមួយ Modric និងSalah    ខ្សែប្រយុទ្ធចំណូលថ្មីរបស់សេះបង្កង់ Juventus រូបនេះស្ថិតក្នុងបញ្ជីឈ្មោះ៣នាក់ចុងក្រោយ ជាមួយអតីតមិត្តរួមក្រុមចាស់ Luka Modric និងខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ Liverpool ដើម្បីប្រជែងពានចុងក្រោយដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA សម្រាប់ឆ្នាំ២០១៨។   បើតាមការផ្សាយរបស់កាសែតអេស្ប៉ាញ Marcar ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំនេះ នឹងមិនទៅចូលរួមការប្រកាសលទ្ធផលនេះទេដោយសារមូលហេតុមមាញឹកនឹងការប្រកួតសម្រាប់ក្រុមជើងឯកអ៊ីតាលី។ Best FIFA Player ធ្វើឡើងដើម្បីអបអរសម្រាប់សមិទ្ធផល និងទេពកោសល្យរបស់កីឡាករបាល់ទាត់ម្នាក់ៗក្នុងកំឡុងពេលមួយរដូវកាល។   មូលហេតុដែលម្ចាស់ពាន Ballon d'Or ៥សម័យ មិនធ្វើដំណើរទៅក្រុងឡុងដ៏ ប្រទេសអង់គ្លេសតាមកាលកំណត់នេះ ដ្បិតត្រូវជួយ Juventus ទល់នឹង Bologna ក្នុងក្របខណ្ឌ Serie A នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា និងទើបប្រកួតរួញកាលពីចុងសប្តាហ៍នេះ។   កាលពីកម្មវីធី ពានរង្វាន់កីឡាករល្អបំផុតប្រចាំតំបន់អឺរ៉ុប (Uefa men's Player of the Year) អតីតកីឡាករឆ្នើម Manchester United និង Real Madrid រូបនេះក៏មិនបានទៅចូលរួមដែរ។   Ronaldo ធ្លាប់ឈ្នះពាននេះ២ដងជាប់គ្នារួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៦ និង២០១៧៕  
ការប្រកាសជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៨ (Best Fifa Football Awards 2018) ដែលធ្វើឡើងនៅក្រុងឡុងដ៍នៅយប់ថ្ងៃទី២៤ ខែកញ្ញានេះ នឹងមិនមានវត្តមាន Cristiano Ronaldo ឡើយ។
  ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានសន្ទុះកាន់តែខ្លាំងក្លា និងកាចសាហាវឡើង បើទោះជាកំណើននៃការចាក់វ៉ាក់សាំងបង្ការ សម្រេចបានជាងជិត ៤៥ភាគរយ ហើយក៏ដោយ។ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ ក្រសួងសុខាភិបាល ករណីវិជ្ជមានថ្មីជាង ៩០០ករណីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ហើយអ្នកស្លាប់ប្រចាំថ្ងៃក៏កាន់តែច្រើន ភាគច្រើនជាមនុស្សវ័យចំណាស់។   នៅថ្ងៃទី ១កក្កដា អ្នកឆ្លងថ្មីមានចំនួន ៩៦៦នាក់ ខណៈអ្នកស្លាប់មាន៣២នាក់។ ចូលដល់ថ្ងៃទី២ កក្កដា អត្រាឆ្លងនៅតែខ្ពស់ គឺ៩៤៨នាក់ ខណៈអ្នកស្លាប់មានដល់ទៅ៣៦នាក់ ដែលជាចំនួនខ្ពស់បំផុតសម្រាប់កម្ពុជា។ ចំពោះថ្ងៃទី៣ កក្កដា ចំនួនអ្នកឆ្លងហក់ឡើងជិត១ពាន់ករណី ខណៈអ្នកស្លាប់ មាន២៤នាក់។    ក្រៅពីមានអ្នកស្លាប់កាន់តែច្រើន ហើយអ្នកឆ្លងថ្មីក៏មានច្រើនសន្ធឹកសន្ធាប់ហើយនោះ ករណីនាំចូលពីប្រទេសថៃ ក៏មិនបានថមថយចុះដែរ គឺមានចំនួន ៤៥០ករណី ក្នុងរយៈ៣ថ្ងៃកន្លងមកនេះ។ ករណីវិជ្ជមានកូវីដ-១៩ លើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកាន់តែច្រើននេះ បានបន្ថែមក្តីកង្វល់មួយកម្រិតទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមេរោគបំប្លែងថ្មី។    ជាក់ស្តែង ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី២ ខែកក្កដា បានប្រកាសពីការរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី  B.1.617.2 ចំនួន២៣ករណីទៀត លើអ្នកដំណើរចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្នុងចំណោម២៣ករណី មាន១២ករណី រកឃើញនៅថ្ងៃទី២៥ ខែមិថុនា និង១១ករណី នៅថ្ងៃទី១ ខែកក្កដា។ អ្នកជំងឺភាគច្រើន មកពីក្រុងបាកកក ហើយក្រៅពីនេះគឺមកតាមច្រកអូរបីជាន់ ចំបក់ និងប៉ាក់ធុមថានី។    រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រើនរំលឹកពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ការពារខ្លួន និងកុំភ្លេចខ្លួន ដោយរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺរាលដាលសាកលនេះ៕
មនុស្សចំនួន ២៩០៧នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ នៃដើមខែកក្កដានេះ ខណៈអ្នកស្លាប់មានដល់ទៅ ៩២នាក់។ ក្រៅពីអ្នកឆ្លងថ្មី និងអ្នកស្លាប់កាន់តែច្រើន ករណីនាំចូលពីប្រទេសថៃក៏មានច្រើនដែរ គឺសរុប ៤៥០នាក់ ក្នុងរយៈ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលកម្ពុជា។
បើតាមសេចក្តីរាយការណ៍របស់ក្រុមការងារសារព័ត៌មានថ្មីៗ ដែលបានចុះផ្ដិតយករូបភាពនៅទីតាំងតំបន់ខណ្ឌដង្កោនោះ ពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចផ្ទះនេះ បានត្រឡប់ចូលទៅរស់នៅក្នុងគេហដ្ឋានវិញបណ្ដើរៗវិញហើយ។ ចំណែកកងកម្លាំង និងអាជ្ញាធរនៅតំបន់នោះ ក៏បន្តចាំជួយសម្រួលការធ្វើដំណើរ និងសង្គ្រោះពលរដ្ឋ គ្រប់វិនាទីផងដែរ។    សូមទស្សនាវីដេអូ ដែលរាយការណ៍ដោយកញ្ញា ឡាយ សុភាវតី ដូចតទៅ៖
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី២១ តុលានេះ ស្ថានភាពទឹកនៅម្ដុំព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តស្រកចុះជាបណ្ដើរហើយ។ ទីតាំងកន្លែងខ្លះ បានស្រកចុះរហូតដល់កន្លះម៉ែត្រ បើធៀបនឹងស្ថានភាពទឹក កាលពីពីរថ្ងៃមុន។
លោក អ៊ុំ សំអាន ដែលមានទោស ដោយសារការរិះគន់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសមត្ថកិច្ចដឹកទៅពន្ធនាគារវិញ បន្ទាប់ពីតុលាការកំពូល ប្រកាសសាលដីការួច។ ការបើកសវនាការនេះ គឺធ្វើឡើងតាមបណ្តឹងសាទុក្ខរបស់អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ ដើម្បីសុំប្រឆាំងនឹងតុលាការជាន់ទាប ដែលកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។ មុននឹងឈានទៅដល់តុលាការកំពូល លោក អ៊ុំ សំអាន ដែលមានជំនាញផ្នែកព្រំដែន ធ្លាប់ពឹងមេធាវី ឲ្យដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍រួមមកហើយ ដើម្បីសុំប្រឆាំងនឹងការដាក់ទោសលើរូបលោក។ ប៉ុន្តែសាលាឧទ្ធរណ៍បានច្រានចោល។ ហេតុផលរបស់សាលាឧទ្ធរណ៍ និងតុលាការកំពូល គឺដូចគ្នា។ សូមរម្លឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២0១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក អ៊ុំ សំអាន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួនបួនលានរៀល ពីបទ«ញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការបញ្ចេញទស្សនៈពីបញ្ហាព្រំដែនតាមហ្វេសប៊ុក។ មកដល់ពេលនេះ លោក បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលប្រមាណជាមួយឆ្នាំកន្លះហើយ៕
ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨នេះ  តុលាការកំពូល ក៏ប្រកាសសាលដីកាភ្លាមៗ ដោយឲ្យលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះដដែល ដូចអ្វីដែលតុលាការជាន់ទាបបានសម្រេច។ តុលាការកំពូល យល់ថា ការសម្រេចរបស់តុលាការជាន់ទាបនាពេលកន្លងមក គឺសមហេតុផល និងត្រឹមត្រូវតាមនីតិវិធី។
យុទ្ធនាការជម្លៀសពលរដ្ឋខ្លួនឯង និងប្រជាជនអាហ្វហ្កានីស្ថានដែលបម្រើការឱ្យសម្ព័ន្ធមិត្តចម្រុះ ទំនងជាមិនអាចចប់សព្វថ្ងៃត្រឹមថ្ងៃទី៣១ ខែសីហាឡើយ បើទោះជាអាម៉េរិក និងប្រទេសលោកខាងលិច កំពុងញាប់ដៃជម្លៀសក្ដី។ ការពន្យារពេលទំនងជារឿងមិនអាចចៀសផុតឡើយ ដើម្បីជម្លៀសមនុស្សឱ្យបានច្រើនតាមតែអាចធ្វើបាននោះ ខណៈជនបរទេសជាច្រើនទៀត នៅជាប់គាំងនៅក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។   ក្រុមតាលីបង់ ដែលបានព្យាយាមបង្ហាញអាកប្បកិរិយាទន់ភ្លន់ មិនយល់ស្របលទ្ធភាព នៃការពន្យារពេលដកទ័ពដើម្បីជួយការជម្លៀសនេះឡើយ។   «ប្រសិនបើអាម៉េរិក ឬអង់គ្លេសពន្យារពេលវេលាដកទ័ព ដើម្បីបន្តការជម្លៀសប្រជាជននោះ ចម្លើយគឺមិនអាចទៅរួចទេ។ បើមិនដូច្នោះ អាមេរិក និងសម្ព័ន្ធមិត្តនឹងជួបផលវិបាក» ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Suhail Shaheen ប្រាប់ទូរទស្សន៍ Sky News បែបនេះនៅថ្ងៃទី២៣ ខែសីហា។   កន្លងមក កងទ័ពអាម៉េរិករាប់ពាន់នាក់ បានត្រលប់ចូលអាកាសយានដ្ឋានទីក្រុងកាប៊ុលវិញ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការជាមួយប្រទេសលោកខាងលិច។ ទិដ្ឋភាពកកស្ទះនៅអាកាសយានដ្ឋាន បង្ហាញពីភាពសោកសង្រេងរបស់ប្រជាជនអាហ្វហ្កានីស្ថាន ព្យាយាមចាកចេញពីប្រទេស ក្រោយក្រុមតាលីបង់ ក្ដោបក្ដាប់ទីក្រុងកាប៊ុលឡើងវិញ។   ប្រធានាធិបតីអាម៉េរិក ចូ ដៃឌិន បានកំណត់យកថ្ងៃទី៣១ ខែសីហា ជាថ្ងៃដកទ័ពទាំងអស់ចេញពីទឹកដីអាហ្វហ្កានីស្ថាន និងបិទបញ្ចប់បេសកកម្មជម្លៀសប្រជាជនចេញផងដែរ។ ប៉ុន្តែសហភាពអឺរ៉ុប និងអង់គ្លេស បានបង្ហាញការព្រួយបារម្ភថា នឹងមិនអាចជម្លៀសមនុស្សគ្រប់គ្នាឱ្យចាកចេញទាន់ពេលកំណត់នោះឡើយ។ ទាក់ទងរឿងនេះ លោក បៃឌិន ធ្លាប់បញ្ជាក់ថា កិច្ចពិភាក្សាកំពុងដំណើរការ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការពន្យារពេលកំណត់ ដកទ័ពពីអាហ្វហ្កានីស្ថាន៕  
ក្រុមតាលីបង់នៅថ្ងៃទី២៣ ខែសីហា បានព្រមានពីបញ្ហាដែលនឹងកើតឡើង ប្រសិនអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្តមានវត្តមាននៅអាហ្វហ្កានីស្ថានលើសពីសប្តាហ៍ក្រោយ។ ការព្រមាននេះធ្វើឡើង ខណៈលោកខាងលិចកំពុងពិចារណាបន្តប្រតិបត្តិការជម្លៀសមនុស្សដែលនៅសេសសល់រាប់ម៉ឺននាក់ តែអាមេរិកត្រូវដកទ័ពនៅថ្ងៃទី៣១ ខែសីហា។
  ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២២ ដល់២៦ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់កម្រិតខ្សោយពីប្រទេសចិន។ បន្ទាប់ពីនេះ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែធ្នូ កម្ពុជាអាចទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង។   ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។ ក្នុងនោះ សីតុណ្ហភាពអប្បរមា មានពី១៦ ដល់១៨ អង្សា និងអតិបរិមាពី២៤ដល់ ២៦អង្សា។    បណ្ដាលខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងចាប់ពី១៥ ដល់១៧ អង្សាសេ និងអតិបរិមាចាប់ពី២៤ដល់២៦ អង្សាសេ។   ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។   នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ពី១៧ ដល់១៩អង្សាសេ និងអតិបរមាពី២៦ ដល់២៨អង្សាសេ។ ទន្ទឹមនេះ តំបន់មាត់សមុទ្រ ក៏មានរលក កម្រិតមធ្យមផងដែរ។    ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនការពារជានិច្ច ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាព ខណៈអាកាសធាតុមានការប្រែប្រួល៕
កម្ពុជា នឹងរងឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីចិនផ្ទួន ក្នុងនោះគួបផ្សំជាមួយខ្យល់ មូសុងឦសានក្នុងកម្រិតមធ្យមទៅខ្លាំង។  ស្ថានភាពបែបនេះ នឹងបណ្ដាលឱ្យចុះត្រជាក់ ដោយមានលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។  
    យុវជនមួយក្រុមរួមគ្នាបង្កើតគម្រោង ជំរុញការអប់រំនៅតំបន់ដាច់ស្រយាល ដោយដាក់ឈ្មោះគម្រោងថា «Kravanh-ក្រវាញ»។ យុវជនទាំងនោះ ប្រដូចការសិក្សារបស់កុមារកម្ពុជាទៅនឹងជួរភ្នំដែលវែងនៅកម្ពុជាដើម្បីជានិមិត្តរូបនៃអនាគតដ៏វែងឆ្ងាយរបស់កុមារ ដែលការអប់រំគឺជាផ្លូវតែមួយគត់ទៅកាន់ជោគជ័យ។   Kravanh-ក្រវាញ ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២២ ដោយនិស្សិតខ្មែរ៦រូប ដែលមានបំណងជួយលើកកម្ពស់ការអប់រំ តាមរយៈការបរិច្ចាគជាសម្ភារសិក្សា និងថវិកា។ បច្ចុប្បន្នគម្រោងនេះត្រូវបានដឹកនាំដោយមនុស្ស១០នាក់ ដែលបានសិក្សាជំនាញសិក្សាផ្សេងៗគ្នា ដូចជាជំនាញបង្រៀន ពាណិជ្ជកម្ម និងជំនាញឌីហ្សាញ...ជាដើម។   កញ្ញា ខាន់ សុខលាភ ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នករៀបមាតិកាសម្រាប់ Facebook page ក្រវាញ។ សុខលាភ ជាសហស្ថាបនិកនៃគំនិតផ្តួចផ្តើមនេះ ដែលនាងជួយក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងខ្លឹមសារនៃគម្រោង។   កើតក្នុងឆ្នាំ ២០០២ យុវតីសម្បុរស ញញឹមស្រស់រូបនេះ បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមរបស់នាងកំពុងផ្តោតលើគម្រោងដំបូងរបស់ខ្លួនដែលមានឈ្មោះថា «One for All» ជួយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមយុវតីរូបនេះ សិស្សនៅទីនោះ គឺខ្វះសម្ភារសិក្សា សៀវភៅអាន សៀវភៅពុម្ព និងទឹកស្អាតដើម្បីទទួលទាន។   កញ្ញា ខាន់ សុខលាភ ស្ថាបនិកនៃគម្រោងក្រវាញ។ បឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គំនិតផ្តួចផ្ដើមជួយសិស្សនៅសាលាបឋមសិក្សាក្រពើពុល ផ្ដើមចេញពីមិត្តភ័ក្តិរបស់សុខលាភម្នាក់ ដែលស្គាល់ពីស្ថានភាពនៃសាលាបឋមសិក្សានេះ។ សព្វថ្ងៃក្រវាញកំពុងប្រមូលការបរិច្ចាគ សៀវភៅ និងថវិកា ពីសប្បុរសជននានា ដើម្បីចែកជូនក្មេងៗទាំងនោះ នាអំឡុងខែតុលា ឆ្នាំ២០២២។    «យើងចង់ជួយក្មេងៗដោយឱ្យសៀវភៅសរសេរ ប៊ិច លុយ និងសម្ភារសិក្សាជាកញ្ចប់។ ពេលយើងទៅដល់សាលា យើងឃើញថាពួកគេចូលចិត្តអានសៀវភៅរឿងណាស់ តែសៀវភៅនៅសាលា ពួកគាត់អានអស់ហើយ។ ដូច្នេះ យើងក៏ចង់យកសៀវភៅរឿងទៅឱ្យដែរ»។ សុខលាភ ថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗជាមួយនឹងស្នាមញញឹម។    ស្ថានភាពសាលាបឋមសិក្សាក្រពើពុល   សាលាបឋមសិក្សាក្រពើពុល សាងសង់នៅលើដីរបស់វត្ត ខ្ពស់ផុតពីដី ដើម្បីការពារការលិចទឹកនៅរដូវវស្សា និងពេលមានភ្លៀងធ្លាក់។ សាលាមានអគារសិក្សាតែមួយខ្នងប៉ុណ្ណោះដែលមាន៣បន្ទប់ និងគ្រូបង្រៀន ៣នាក់។ សិស្ស មានពីថ្នាក់ពី១ដល់ថ្នាក់ទី៦ ដែលមានសរុប៥៩នាក់។ ប៉ុន្តែ ចំពោះការរៀនសូត្រវិញ សិស្សចំនួនពីរថ្នាក់ត្រូវរៀនជាមួយគ្នាក្នុងបន្ទប់រៀនតែមួយដោយអង្គុយទល់ខ្នងគ្នា បង្រៀនដោយគ្រូមួយរូប។    បឋមសិក្សាក្រពើពុល ដែលស្ថិតនៅក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។  លោក ខេម ប៊ុនលី ក្រៅពីមានតួនាទីជានាយកសាលាបឋមសិក្សាក្រពើពុលហើយនោះ  លោកក៏ជាអ្នកបង្រៀនសិស្សផងដែរ ព្រោះតែគ្រូមានចំនួនតិច។ លោកបានលើកឡើងថា សាលាមានការខ្វះខាតច្រើន ដូចជា សៀវភៅសិក្សា និងសម្ភារដូចជាកង្ហារ តុ កៅអី ជាដើម។ នៅសាលាមានធុងចម្រោះទឹកមួយ ប៉ុន្តែលោកនាយកថា ធុងនោះគឺប្រើប្រាស់មិនកើតឡើយព្រោះធ្វើឱ្យទឹកមានក្លិន។ លោក រៀបរាប់ថា សិស្សមានការលំបាកច្រើនក្នុងការធ្វើដំណើរមកសាលា ជាពិសេសនៅរដូវវស្សា ដោយសារផ្លូវនឹងជន់លិច តម្រូវឱ្យពួកគេជិះទូកមកសាលារៀន។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៊ុនលី បង្ហាញនូវភាពសប្បាយរីករាយពេលដែលក្រុមយុវជនក្រវាញចុះមកដល់សាលា និងមានបំណងយកសម្ភារសិក្សាមកជូនសិស្សានុសិស្ស។ រយៈពេល២០ឆ្នាំមកនេះ ក្នុងតួនាទីជានាយកសាលា លោក ប៊ុនលី បានលើកឡើងថា សាលាបឋមសិក្សាក្រពើពុលកម្រទទួលបានជំនួយពីអង្គការ ឬក្រុមណាមួយណាស់ ព្រោះសាលានេះ មានសិស្សតិច និងពិបាកធ្វើដំណើរមក។ លោកបញ្ជាក់ថា ក្រវាញ គឺក្រុមយុវជនដំបូងដែលបានមកសាលា និងបង្ហាញបំណងចង់ជួយសិស្សានុសិស្ស តាមរយៈការបរិច្ចាគសម្ភារសិក្សា។   លោកនាយកបឋមសិក្សាក្រពើពុលបន្តនិយាយយ៉ាងដូច្នេះ៖ «ឃើញក្រុមហ្នឹង [ក្រវាញ] មកជួយសាលាចឹង ខ្ញុំយល់ថាល្អណាស់ ដែលពួកគេចេះចង់ជួយសាលានៅតំបន់ដាច់ស្រយាលបែបនេះ»។    ការកសាងទំនុកចិត្ត និងភាពជឿជាក់ពីសប្បុរសជន   ខាន់ សុខលាភ មើលឃើញថា ការទៅស្នើសុំជំនួយដូចជាសៀវភៅ និងអំពាវនាវស្វែងរកសប្បុរសជន ជារឿងលំបាកមួយសម្រាប់ក្រវាញ ពីព្រោះសប្បុរសជនមួយចំនួនមិនជឿទុកចិត្តថា យុវជនមួយក្រុមនេះពិតជាពាំនាំជំនួយទាំងនោះទៅកាន់ក្មេងៗនៅសាលាបឋមសិក្សាក្រពើពុលពិតមែននោះទេ។   សិស្សនៅសាលាបឋមសិក្សាក្រពើពុល កំពុងកង្វះនូវសម្ភារសិក្សា និងទឹកស្អាតបរិភោគ។  បើតាមយុវតីវ័យ២០ឆ្នាំរូបនេះ ទោះជាលំបាកយ៉ាងណាក៏ដោយ ក្រវាញនៅតែខិតខំកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត ដើម្បីជួយការសិក្សារបស់ក្មេងៗនៅតំបន់ដាច់ស្រយាល ក៏ដូចជាការអនុវត្តគម្រោងរបស់ខ្លួនបន្តបន្ទាប់ទៀត។   «យើងទទួលបានការបរច្ចាគច្រើនដែរ ខ្លះជាសៀវភៅសរសេរ សៀវភៅអាន និងថវិកា។ លុយដែលទទួលបាន យើងយកទៅទិញសម្ភារសិក្សាចែកពួកគាត់ដដែល។ យើងសង្ឃឹមថា អាចនឹងបន្តគម្រោងដើម្បីជួយសាលានៅតំបន់ដាច់ស្រយាលផ្សេងៗទៀត បន្ទាប់ពីសាលាបឋមសិក្សាក្រពើពុល។ យ៉ាងហោចណាស់ ក៏អាចជួយសាលាបានមួយក្នុងមួយឆ្នាំដែរ»។ ជាការលើកឡើងរបស់សុខលាភ៕   
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី
  លំហាត់ទី១៖ លំហាត់ឡើងទម្ងន់មួយនេះមិនត្រឹមតែជួយកែប្រែទម្ងន់ ជួយអ្នកមានសុខភាពល្អថែមទាំងជួយឲ្យរួបរាងអ្នកមានសាច់ដុំមាំមួនទៀតផង។ ដើម្បីហាត់លំហាត់នេះ អ្នកគួរឈរត្រង់ ជើងទាំងពីរដាក់ចេញពីរសងខាងធំជាងស្មារ លើកដៃទាំងពីរឡើងខាងមុខស្មើនឹងស្មារ។ បន្ទាប់មក ដាក់ជើងឆ្វេងថយក្រោយប្រហែល២ជំហានជើង ផ្ទុកដៃទាំងពីរខាងមុខដដែល រួចដាក់ក្បាលជង្គង់ចុះសន្សឹមៗ ជាជ្រុង៩០ដឺក្រេ។ រួចសន្សឹមៗវិលកែងជើងឆ្វេងជាជ្រុងដូចខាងលើមកខាងក្រោយ ត្រលប់មកឈរដូចដើម រួមផ្សំនឹងការកោងកែងដៃឆ្វេងហើយទម្លាក់ខ្លួន និងកោងក្បាលជង្គង់ផងដែរ។ ជាចុងក្រោយ វិលមកឥរិយាបថដើម រួចដូរភាគីម្ខាងទៀត ហាត់សារឡើងវិញប្រហែល២០ដងរាល់ពេលហាត់ដើម្បីប្រសិទ្ធភាពកើនទម្ងន់ល្អបំផុត។   លំហាត់ទី២៖ លំហាត់នេះជួយអ្នកកើតទម្ងន់បែបធម្មជាតិ មានសាច់ដុំមាំមួន និងធ្វើឲ្យអ្នកមានរូបរាងស្រស់ស្អាតនិងទាក់ទាញទៀតផង។ ពេលហាត់លំហាត់នេះអ្នកគួររៀបចំកម្រាលមួយ ដេកផ្ងារជើងនិងដៃទាំងពីរដាក់ត្រង់ចុះ ផ្ទុកខ្លួនត្រង់។ រួចលើកជើងទាំងពីរឡើងខ្ពស់បន្តិច លើកខ្លួនឡើងផុតពីកម្រាល ផ្ទុកខ្នងត្រង់ ដៃទាំងពីរដាក់ក្រោយក្រោមក្បាល។ ក្រោយមក ចាប់ផ្ដើមលើកជើងទាំងពីរឆៀងគ្នាលើកឡើងដាក់ចុះស្មើគ្នា រួមជាមួយការចលនាធម្មតាដូចបែបកន្ត្រៃកាត់។ ផ្ទុកបែបនេះ លើកឡើងដាក់ចុះរវាង១នាទី រួចវិលមកដូចដើមនិងហាត់សារឡើងវិញប្រហែល២០ដងរាល់ពេលហាត់ ជួយអ្នកកើនទម្ងន់ឆាប់រហ័សបំផុត។   ជូរពរអ្នកអស់ទាំងគ្នានាកើនទម្ងន់កើនសាច់ដុំជោគជ័យណា៎! រួមផ្សំការហាត់ប្រាណខាងលើនេះជាមួយនឹងផលិតផលអាហារបំប៉ន Superior Weight Gain គឺជាផលិតផលកើនទម្ងន់កើនសាច់ដុំដែលល្អបំផុតនាំមុខគេនៅអាមេរិក បានចម្រាញ់ពីឳសថធម្មជាតិ 100% (ជាពិសេសគឺយិនស៊ិន) ជួយអ្នកកែប្រែទម្ងន់យ៉ាងឆាប់រហ័សនិងប្រសិទ្ធភាពបំផុត។   Superior Weight Gain  ផ្គត់ផ្គង់ចំនួនកាឡរីល្អបំផុតពីសារជាតិសំខាន់ដូចជា៖ អាស៊ីតអាមីណូ ប្រូតេអ៊ីន សារធាតុរ៉ែសម្បូរបែប... ជួយឲ្យរាងកាយមាំមួន បង្កើនថាមពល គឺជាចំណុចពិសេសជំនួយការកើនទម្ងន់ឆាប់រហ័សនិងធានាសុវត្ថិភាព។ បន្ថែមប្រូតេអីនមានប្រយោជន៍ជីវសាស្ត្រនិងសមត្ថភាពស្រូបយកសារជាតិខ្លាំងក្លាដើម្បីលើកដំកើងអស់មុខងាររបស់វា ទន្ទឹមនឹងនោះការរួមផ្សំជាមួយនឹងអាស៊ីតអាមីនធម្មជាតិដែលមានសមាមាត្រតុល្យភាពល្អបំផុតដើម្បីកើនទម្ងន់កើនសាច់ដុំប្រសិទ្ធភាពជាង។ មានប្រយោជន៍ល្អដល់ប្រព័ន្ធរំលាយអាហារព្រមទាំងកែប្រែសមត្ថភាពផ្លាស់ប្ដូរសារជាតិ បង្កើនការស្រូបយកសារជាតិដើម្បីទទួលយកសារជាតិបានងាយស្រួលបំផុតជំនួយការកើនទម្ងន់ឆាប់រហ័ស។ Superior Weight Gain មានគុណប្រយោជន៍បន្សុតរាងកាយ កំចាត់ជាតិពុលជាតិ់ខ្លាញ់ចេញទៅក្រៅ ជួយឲ្យរាងកាយមាំមួន ញ៉ាំបានច្រើន គេងលក់ស្រួល ជំនួយកើនទម្ងន់កើនសាច់ដុំងាយស្រួលបំផុត។ (អត្ថបទពាណិជ្ជកម្ម)
លំហាត់ងាយៗតែមានប្រសិទ្ធភាពល្អខាងក្រោមនេះមិនចំណាយពេលវាលាច្រើនតែមានលទ្ធផលល្អក្នុងការកែប្រែទម្ងន់ សុខភាពនិងធ្វើឲ្យសាច់ដុំមាំមួន។
ក្នុងសុទ្ទរកថាតាមរយៈទូរទស្សន៍នៅថ្ងៃទី២៥ ខែមីនា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា  ប្រទេសថៃនឹងត្រូវដាក់ក្នុងស្ថានភាពអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា។ បើតាមលោក ប្រាយុទ្ធ ប្រទេសថៃបានដើរដល់ចំណុចរបត់ក្នុងការទប់ទល់ក្នុងការចម្លង COVID-19 ។ ក្រោមក្រឹត្យច្បាប់អាសន្ន កងកំលាំងប្រដាប់អាវុធបានដំឡើងកន្លែងត្រួតពិនិត្យនៅទូទាំងប្រទេស ខណៈការណែនាំចំនួន ១៦ ក្នុងកម្រិតអាសន្នទី១ នេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីសុន្ទរកថារបស់នាយករដ្ឋមន្ត្រី។ នៅក្នុងកម្រិតទី១នេះ បំរាមគោចរពុំទាន់ដាក់ឲ្យមានឡើយ។ យ៉ាងណាក៏ដោយ លោក Wissanu Krea-ngam ឧបនាយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់ បានបង្ហើបថា បំរាមគោចរអាចនឹងមានក្នុងករណីចាំបាច់។ បើតាមបាងកកប៉ុស្តិ៍ លោកនិយាយថា៖ « បើសិនរដ្ឋាភិបាលដាក់បំរាមគោចរដោយមិនប្រាប់មុន ប្រជាជននឹងស្លន់ស្លោទិញអាហារ និងសម្ភារចំបាច់ជាមិនខាន»។ លោកបន្ថែមទៀតថា បើរដ្ឋាភិបាលចង់ដាក់បំរាមគោចរដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 បំរាមគោចរលើកនេះនឹងខុសពីលោកមុន ដែលដាក់តែពេលយប់ដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់។ «បំរាមគោចរសម្រាប់ COVID-19នេះអាចនឹងមានរយៈពេល ២៤ម៉ោង ដោយមានករណីលើកលែងសម្រាប់តែបុគ្គលដែលស្វែងរកការព្យាបាល ទៅតុលាការ និងអ្នកដែលធ្វើការនៅកន្លែងផ្សព្វផ្សាយព័ត៍មានប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោក Wissanu ។ នៅក្រោមក្រឹត្យច្បាប់អាសន្ននេះដែរ ជនបរទេសជនបរទេសនឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រទេសថៃ លើកលែងតែអ្នកការទូត នាវិក អាកាសយានិក និងអ្នកដទៃទៀតដែលអនុញ្ញាតដោយនាយករដ្ឋមន្ត្រី។ ជនជាតិថៃដែលនៅក្រៅប្រទេស អាចចូលក្នុងបានដរាបណាខ្លួនមានវិញ្ញាបនបត្រសុខភាពដែលអាចឡើងយន្តហោះបាន។ ចំណែកឯនៅក្នុងប្រទេសវិញ សាធារណៈជនត្រូវបានជំរុញឲ្យមិនឲ្យធ្វើដំណើរនៅក្នុងប្រទេស ខណៈអ្នកដែលធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយតម្រូវឲ្យដំឡើងកម្មវិធីទូរសព្ទដៃដើម្បីតាមដាន និងត្រូវឆ្លងកាត់ការត្រួតពិនិត្យជាច្រើនកន្លែង។ កុមារអាយុក្រោម ៥ឆ្នាំ និងមនុស្សវ័យចាប់ពី ៧០ឆ្នាំឡើងទៅ ក៏ដូចជាអ្នកបញ្ហាសុខភាព ត្រូវបានណែនាំឲ្យសម្រាកនៅផ្ទះ រីឯការជួបជុំសាធារណៈទាំងឡាយត្រូវបានហាមឃាត់។ លោក ប្រាយុទ្ធ ក៏បាន ព្រមានចាត់វិធានការភ្លាមៗទៅលើបុគ្គលដែលឆ្លៀតទាញយកផលប្រយោជន៍ក្នុងពេល លំបាកនេះផងដែរ។ លោកអះអាងថា បើស្ថានការណ៍កាន់តែអាក្រក់ឡើង វិធានការតឹងតែងដទៃទៀតនឹងត្រូវបានដាក់ចេញដើម្បីទប់ទៅការឆ្លងនៃជំងឺ ហើយវានឹងមានផលប៉ះពាល់ដល់ជិវិតប្រចាំថ្ងៃ។ លោកប្រាយុទ្ធស្នើសុំឲ្យសាធារណជនគោរពតាមវិធានការទាំងនោះ ទោះបីជាពិបាកក៏ដោយ។ គិតមកដល់ពេលនេះ នៅប្រទេសថៃមានករណីឆ្លងមានចំនួន ៩៣៤ករណី និងស្លាប់ចំនួន៤ករណី៕
ក្រោមច្បាប់ដាក់ប្រទេសក្នុងអាសន្ន ដែលមានសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ថៃបានហាមមិនឲ្យជនបរទេសចូលប្រទេសរបស់ខ្លួន។ ជាមួយគ្នានោះ រដ្ឋាភិបាលថៃ ក៏អាចដាក់ បំរាមគោចររយៈពេល២៤ម៉ោងទៀតផង។  នេះយោងតាមកាសែតបាងកកប៉ុស្តិ៍។
  កញ្ញា ឈឿង ស្រីពេជ្រ ដែលបច្ចុប្បន្នមានវ័យ២១ឆ្នាំ បានបញ្ជាក់ថា មានឧបសគ្គយ៉ាងច្រើនដែលខ្លួនបានជួបប្រទះឥតឈប់ឈរក្នុងរយៈពេលដំណើរការអាជីវកម្មជិត២ឆ្នាំមកនេះ។ ប៉ុន្តែទាំងពិសោធន៍ជោគជ័យ និងបរាជ័យ វាសុទ្ធតែបានរួមចំណែកឲ្យ Bookshouse Cambodia បន្តរស់មកដល់សព្វថ្ងៃ។  ផ្នែកលើបទពិសោធន៍ដ៏ស្តួចស្តើងរបស់ខ្លួន យុវតីរួបនេះ អះអាងថា  ដើម្បីឲ្យអាជីវកម្មមួយដើរទៅមុខ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់ទុកគ្នាដូចជាក្រុមគ្រួសារមួយ ហើយត្រូវបើកចិត្តឲ្យទូលាយទទួលយកយោបល់ និងមតិរិះគន់ កែលំអ។    ដើម្បីជ្រាបលម្អិតសូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងកញ្ញា ឈឿង ស្រីពេជ្រ សហស្ថានិកហាងលក់សៀវភៅ Bookshouse Cambodia ដូចតទៅ៖     
ភ្នំពេញ៖ កញ្ញា ឈឿង ស្រីពេជ្រ គឺសហស្ថានិកហាងលក់សៀវភៅជាភាសាឈ្មោះថា Bookshouse Cambodia។ យុវតីរូបនេះ និងមិត្តភក្តិ បានរួមគ្នាបើកអាជីវកម្មលក់សៀវភៅ ដោយសារតែរូបគេមើលឃើញពីការលំបាក ក្នុងការស្វែងរកសៀវភៅជាភាសាអង់គ្លេសមកអាន  និងក៏ចង់ចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជាដែរ។ តាំងពីឆ្នាំ២០១៧ មក  Bookshouse Cambodia បានចាប់ផ្តើមពីការលក់អនឡាញ រហូតមានហាងតូចល្មមមួយនៅដើមឆ្នាំ២០១៨។
អត្ថបទទាក់ទង   បក្សជាតិថៃរួបរួម មិនដាក់លោក ប្រាយុទ្ធ ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តីឡើយ  តាមរយៈសេចក្តីថ្លែងការណ៍ដ៏វែង លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ បានប្រកាសដើរចេញពីនយោបាយថៃ ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលថៃ ចាប់តាំងពីឆ្នាំ២០១៤មក។    ក្នុងសេចក្តីថ្លែងការណ៍នោះ លោកប្រាយុទ្ធ បានលើកឡើងពីស្នាដៃរបស់ខ្លួនជាច្រើន ក្នុងពេលធ្វើជានាយករដ្ឋមន្រ្តី និងស្នើឱ្យប្រជាជនបន្តគាំទ្រកិច្ចការរបស់បក្សជាតិថៃរួបរួមថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា បក្សជាតិថៃរួបរួម នឹងបន្តសកម្មភាពនយោបាយរបស់ខ្លួន ដើម្បីការពារស្ថាប័នរបស់ប្រទេស និងប្រជាជនថៃ។    សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកន្លងទៅ បក្សជាតិថៃរួបរួម ទទួលបាន៣៦កៅអី ក្នុងចំណោមកៅអីសរុប៥០០នៅក្នុងរដ្ឋសភា៕   
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ បានប្រកាសចូលនិវត្តន៍ពីនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបក្សជាតិថៃរួបរួមបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែកក្កដា។
    «ងីងើ» ឬ «ងេងើ» ជាកិរិយាវិសេសន៍ និងជាគុណសព្ទ ដែលមានន័យថា ដែលគ្រលៀសរេទៅរេមក។ ធ្វើក្បាលងីងើ ។   រីឯពាក្យ «រងេរងើ» យើងអាចសរសេរបានថា «រងីរងើ, រងេរងើ, ល្ងីល្ងើ ឬ ល្ងេល្ងើ» ក៏បាន ទៅតាមទម្លាប់ដែលប្រើ។  ពាក្យទាំងនេះ មានន័យថា ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង។   ពាក្យដែលមានន័យប្រហាក់គ្នា មានដូចជា ភ្លីភ្លើ, ល្មេញល្មើ ឬល្ងង់។ នេះបើតាមការដកស្រង់ក្នុងវចនានុក្រម៕  
ងីងើ, ងេងើ, រងេរងើ, រងីរងើ, ល្ងីល្ញើ, ល្ងេល្ងើ សុទ្ធតែជាពាក្យមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
  ការបង្កើតក្រុមយុវជនថ្នាលវាជារឿងចាំបាច់ និងជាលក្ខខណ្ឌតម្រូវ ដែលក្លិបបាល់ទាត់នីមួយៗត្រូវធ្វើ ព្រោះបើគ្មានយុវជនថ្នាលទេ ពួកគេក៏មិនទទួលបានអាជ្ញាបណ្ណ ដែលទទួលស្គាល់ដោយ FIFA, AFC និង AFF ដែរ។ ក្លិបទាំងនោះ ក៏ពុំមានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដែលរៀបចំដោយស្ថាប័នបាល់ទាត់ទាំងនេះផងដែរ បើគ្មានអាជ្ញាបណ្ណក្លិប។    ជាមួយការជំរុញឲ្យក្លិបនីមួយៗខិតខំបណ្តុះបណ្តាល និងបង្កើតក្រុមយុវជនថ្នាលបាល់ទាត់ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហ៊ានវាយតម្លៃថា បើក្លិបបាល់ទាត់មួយគ្មានក្រុមយុវជនថ្នាលទេ ក្លិបនោះ នឹងប្រឈមបញ្ហាលើការដំណើរការក្លិបនាថ្ងៃអនាគត។ ពោលគឺក្លិបនឹងគ្មាននិរន្តរភាពយូរអង្វែងបើគ្មានក្រុមយុវជន។     «ការអភិវឌ្ឍបាល់ទាត់មិនមែនធ្វើតាមចិត្តយើងចង់នោះទេ ព្រោះបាល់ទាត់មានក្បួនខ្នាត ច្បាប់ និងរចនាសម្ព័ន្ធអង្គការចាត់តាំងត្រឹមត្រូវតាំងពី FIFA ដែលជាអង្គការកំពូលនៃបាល់ទាត់ពិភពលោក បន្ទាប់មកសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី និងអាស៊ានរហូតដល់យើង(FFC)។ តាមលក្ខខណ្ឌរបស់សហព័ន្ធទាំងនោះ គឺតម្រូវឲ្យក្លិបនីមួយៗត្រូវមានក្រុមយុវជន ពីព្រោះបើក្លិបបាល់ទាត់មួយគ្មានយុវជន គឺក្លិបនោះមិនធានានិរន្តរភាពយូរអង្វែងទេ»។ លោក សៅ សុខា លើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នា២០២០។    ប្រធានសហព័ន្ធរូបនេះបានបន្ថែមថា៖«ក្លិបដែលអាចទៅលេងក្នុងពានរង្វាន់ដែលរៀបចំដោយ AFC និង FIFA បាន លុះត្រាក្លិបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងនោះមានយុវជន បើគ្មានយុវជនទេ គេមិនផ្តល់អាជ្ញាបណ្ណក្លិបឲ្យនោះទេ ហើយបើគ្មានអាជ្ញាបណ្ណទេ គឺមិនអាចទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយ FIFA ឬ AFC បានទេ នេះជាលក្ខខណ្ឌតម្រូវ ហើយត្រូវតែធ្វើ»។    ដោយមើលឃើញពីសារសំខាន់បែបនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំគម្រោងថវិកា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍន៍យុវជនថ្នាលបាល់ទាត់តាមក្លិបនីមួយៗ ដែលជាសមាជិក។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២០ នេះតទៅ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជារំពឹងថា តាមរយៈគម្រោងនេះនឹងបង្កើនធនធានបាល់ទាត់ឲ្យកាន់តែច្រើន ដើម្បីត្រៀមឆ្ពោះទៅសម្រេចគោលដៅនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕  
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជឿជាក់ថា ក្លិបបាល់ទាត់មួយនឹងគ្មាននិរន្តរភាពយូរអង្វែងបើគ្មានក្រុមយុវជន។ លោក ជំរុញឲ្យក្លិបទាំងអស់ខិតខំបណ្តុះបណ្តាលយុវជនថ្នាល ព្រោះបើគ្មានយុវជនទេ ក្លិបក៏មិនទទួលបានអាជ្ញាបណ្ណក្លិបពីសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) និងសហព័ន្ធបាល់ទាត់អាស៊ាន(AFF)ដែរ។
  តាមប្រភពដដែល  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាព្រមគ្នាលើលិខិតប្តូរសារ។ ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ជំនួយឥតសំណងនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា និងជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាព រវាងកម្ពុជា និងជប៉ុន៕      
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកា៣,៣១លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជាសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែកក្កដា ដើមសប្តាហ៍ក្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  ឆ្នាំចាស់ជិតបញ្ចប់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប៉ាន់ប្រមាណថា តំបន់ឆ្នេររបស់កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិ ១លាន៣សែននាក់ក្នុងឆ្នាំ២០១៩នេះ កើនឡើង ៤,៥ភាគរយ ដែលកាន់កាប់ចំណែកទីផ្សារ១៥ភាគរយនៃភ្ញៀវអន្តរជាតិមកកម្ពុជា។ ចំណែកទេសចរជាតិ តំបន់ឆ្នេរនឹងទទួលបាន ៣,៤លាននាក់ កើនឡើង ៣ភាគរយ។  តាមការព្យាករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣,៥លាននាក់ ហើយនៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,៥លាននាក់ ក្នុងកំណើនជាមធ្យម ១០ភាគរយ និងភ្ញៀវទេសចរជាតិប្រមាណ ៥,៥លាននាក់ កើនឡើងជាមធ្យម ៥ភាគរយ។   រដ្ឋមន្ត្រីទេសចរណ៍រូបនេះ លើកឡើងថា ឆ្នេររបស់កម្ពុជាប្រកបដោយសក្ដានុពល និងមានការទទួលស្គាល់កិត្យានុភាពពីអន្តរជាតិ។ លោក ថោង ខុន ត្រូវបានស្រង់សំដីនៅលើហ្វេសប៊ុករបស់ក្រសួងយ៉ាងដូច្នេះថា៖«ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងទទួលស្វាគមន៍កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ»។   បន្ទាប់ពីបានក្លាយជាសមាជិកកាលពីឆ្នាំ២០១១ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងក្រុមប្រឹក្សាភិបាលក្លឹបឆ្នេរ ដែលរួមមាន៖ អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នាគឺ ឆ្នាំ២០១២-២០១៥ និង ឆ្នាំ២០១៥-២០១៨ និងជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ ២០១៨-២០២១។ នេះបើតាមលោក ថោង ខុន ។   លោក ថោង ខុន បន្ថែមថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំមហាសន្និបាតក្លឹបឆ្នេរលើកទី១៨ នៅឆ្នាំ២០២២ ខាងមុខ។  ព្រមជាមួយនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា ក្លឹបឆ្នេរ និងសហព័ន្ធប្រណាំងកង់អន្តរជាតិ៕  
ភ្នំពេញ៖ តំបន់ឆ្នេរនឹងមានកំណើនទេសចរ ទាំងភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិ សម្រាប់ឆ្នាំ២០១៩នេះ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាឱកាសបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំទី២នៅខេត្តកំពត នៅថ្ងៃទី២១ខែធ្នូ។
  លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗថា សារធាតុញៀន និងសារធាតុគីមីផ្សំសរុបប្រមាណ៥៧៧០គីឡូក្រាម នឹងត្រូវដុតកម្ទេចចោល។ លោក បន្តថា សារធាតុញៀន និងសារធាតុគីមីផ្សំទាំងនោះ ត្រូវបានអាជ្ញាធរ ចាប់បានក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៣នេះ និងមួយចំនួនទៀត ត្រូវបានចាប់ក្នុងឆ្នាំ២០២២។   ថ្ងៃទី២៦ ខែមីថុនា ឆ្នាំ២០២៣ គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តាមរយៈសារលិខិតជូនជនរួមជាតិ ក្នុងទិវានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញតួលេខថា ក្នុងឆ្នាំ២០២២កន្លងទៅ គ្រឿងញៀនជិត៥តោន និងសារធាតុគីមីផ្សំដល់ទៅជាង៥០០តោន ត្រូវអាជ្ញាធរចាប់បាន និងដុតបំផ្លាញចោល។    ប្រមុខរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យអាជ្ញាធរ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលឲ្យជាប់ជាប្រចាំនៅតាមគោលដៅ ដែលងាយកើតមានបទល្មើសគ្រឿងញៀន ដូចជា ក្លិបកម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សណ្ឋាគារ រោងចក្រ ដែលនាំចេញ-នាំចូលសារធាតុគីមីផ្សំ ជាដើម ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន និងឈានទៅកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងញៀន៕   
ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងពិធីនេះ នឹងមានការដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលអាជ្ញាធរកម្ពុជា ចាប់បានកន្លងមកផងដែរ។ 
ភ្នំពេញ៖ លោក ប៊ុន វុធឌីកា បានដំណើរការហាង គ្រីសប៊ែន រយៈពេលជាងមួយឆ្នាំមកហើយ ដោយយកត្នោតទុំ ខ្វិតទុំ និងល្មុត មកច្នៃចេញជានំប៉័ងដំបូងគេនៅកម្ពុជា។ លោក ឌីកា គឺជា អ្នកចូលចិត្តដើរភ្លក្សអាហារដែលមានរសជាតិប្លែកៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ចំណង់ចំណូលចិត្តនេះ បានធ្វើឱ្យម្ចាស់ហាងនំ គ្រីសប៊ែន មានគំនិតច្នៃនំប៉័ង ដែលមានរសជាតិខុសពីគេ មកដាក់លក់លើទីផ្សារ។ ទៅថ្ងៃអនាគត លោក វុធឌីកា ចង់យកនំបុ័ងដែលមានរសជាតិប្លែកនេះ នាំទៅទីផ្សារក្រៅប្រទេស ដើម្បីចង់លើកតម្លៃផលិតផលអត្តសញ្ញាណជាតិ ជាពិសេសគឺនំបុ័ងដែលធ្វើពីផ្លែ ត្នោត។   ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និង លោក ប៊ុន វុធឌីកា ដូចតទៅ៖      ក្នុងកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ប៊ុន វុធឌីកា បានបញ្ចាក់ថា ទម្រាំមានការគាំទ្រនូវផលិតផលថ្មី និងប្លែកនេះ លោកបានសម្រិតសម្រាំង ទាំងរសជាតិ ក្លិន គុណភាពចំណីអាហារ ស្តង់ដារ SOP ឱ្យត្រូវតាមចំណូលចិត្តរបស់ជនជាតិខ្មែរ និងបរទេស។   លោក វុធឌីកា បានរៀបរាប់ដូច្នេះ៖  « ចាប់ផ្តើមអាជីវកម្មមួយគឺតែងមានការលំបាកជាច្រើន តែយើងអាចធ្វើវាទៅបាន ពិសេសផ្នែកចំណីអាហារនេះតែម្តង ដំបូងខ្ញុំត្រូវសិក្សារៀនសូត្រពីជំនាញមួយចំនួន និងចុះធ្វើផ្ទាល់តែម្តង មានខុសមានត្រូវច្រើនដង ទម្រាំទទួលបាននូវរសជាតិ និងរូបមន្តប្រចាំហាងដូចសព្វថ្ងៃនេះ»។  លោក ប៊ុន វុធឌីកា ម្ចាស់ហាង គ្រីសប៊ែន ឯ.ក.    បើតាមលោក វុធឌីកា មកទល់ពេលនេះ ហាងនំប៉័ងរសជាតិត្នោត គ្រីស្តប៊ែនមួយនេះ ទទួលបានការគាំទ្រពីអតិថិជនជាច្រើន ទាំងខ្មែរ និងជនជាតិបរទេស។ ម្ចាស់ហាងមាឌមាំរូបនេះ បញ្ជាក់ថា៖ « ដើម្បីអាចតម្រូវចិត្តអតិថិជនបានទាំងជនជាតិខ្មែរ និងបរទេស ហើយយើងត្រូវដឹងពីភាពប្លែកគ្នា នៃរសជាតិនំប៉័ងឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគាត់រៀងៗខ្លួន។ ពិសេស គឺភាពខុសគ្នានៃធាតុផ្សំថែមទៀតផង»។   ក្នុងដំណើរការអាជីវកម្មរយៈពេលជាង១ឆ្នាំនេះ លោកឌីកា បានពង្រីកខ្លួនបានចំនួនពីរសាខា នៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសការងារដល់បុគ្គលិកជិត៥០នាក់ និងជួយទិញត្នោតទុំ ពីក្មេងៗ នៅខេត្តកំពង់ស្ពឺ ដើម្បីបានលុយទៅរៀន។ ទៅថ្ងៃមុខ ម្ចាស់ហាងរូបនេះ ចង់នាំយកផលិតផលខ្លួនទៅក្រៅប្រទេស ព្រោះចង់លើកតម្លៃផលិតផលអត្តសញ្ញាណជាតិជាពិសេសគឺនំបុ័ងដែលធ្វើពីផ្លែត្នោត៕    
ដោយ៖ សុង សុធាវី
  ក្រសួងបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ-១៩ សារជាថ្មីនេះ ត្រូវបានរកឃើញនៅលើអ្នកដំណើរពីក្រៅប្រទេស អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រទៅបរទេស។ ចំណែកការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។   «ពពួកបំប្លែងថ្មីនេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយបន្ថែមថា រោគសញ្ញា BA.4, BA.5 មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗឡើយ ដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា។   រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មី។ លោកបានអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេស ដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល៣ខែឡើងទៅ៕  
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ បានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្រោយកម្ពុជាបានរកឃើញអូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 ។ ជាករណីដែលស្ថិតក្នុងចំណោមការរាលដាលសារជាថ្មីឡើងវិញនៅកម្ពុជាចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ក្រោយស្ងប់ស្ងាត់អស់រយៈពេល៥២ថ្ងៃ។
  ស្ថិរភាពសង្គម  និងនយោបាយជាកត្តាគ្រឹះក្នុងការផ្តល់ជំនឿចិត្ត ដើម្បីទាក់ទាញវិនិយោគិនឱ្យងាកមកចាប់អារម្មណ៍លើទីផ្សារកម្ពុជា។  ជាងនេះទៅទៀត   ការបង្កើតបរិយាកាស និងភាពជឿជាក់លើការផ្តល់សេវាសាធារណៈនឹងទទួលបាននូវការពេញចិត្តពីវិស័យឯកជន សហគ្រាស អ្នកវិនិយោគិន ប្រជាជនទូទៅ ជាការលើកស្ទួយមុខមាត់របស់កម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ។      ជាទូទៅ គុណភាពនៃរដ្ឋបាលសាធារណៈរបស់ប្រទេសមួយ គឺជាកត្តាសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃដំណើរការជំរុញសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ការទាក់ទាញវិនិយោគិន  និងជាការបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល័យរបស់ខ្លួន។    ដើម្បីឱ្យកម្ពុជាដើរបានលឿនជាងមុន និងមានសន្ទុះសេដ្ឋកិច្ចខ្លាំងជាងមុន ទោះបីជាមានការងារអាទិភាពជាច្រើនដែលត្រូវធ្វើ រដ្ឋាភិបាលអាណត្តិថ្មី គួរពិចារណាក្នុងការកែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យប្រសើរជាងមុន ចំពោះវិស័យរដ្ឋបាលសាធារណៈ ដែលបច្ចុប្បន្ន មានក្បាលធំជាងខ្លួន ដែលបង្កើតតួនាទីត្រួតស៊ីគ្នា និងដែលអាចបង្កនូវភាពរអាក់រអួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច  សង្គម  និងពិបាកធ្វើដំណើរបានលឿន និងរលូន។  ជាងនេះទៅទៀត ការណ៍នេះនឹងបង្កើតជាបន្ទុកធ្ងន់ ក្នុងការចំណាយថវិកាជាតិ និងក៏អាចបង្កឱ្យមានសកម្មភាពអសកម្ម ជាការរំខាន ជាទម្រង់ការិយាធិបតេយ្យ ក្នុងការផ្តល់សេវាសាធារណៈដល់សាធារណជន  អាជីវកម្ម ការវិនិយោគ និងវិនិយោគិន ព្រមទាំងការងារទំនាក់ទំនង រវាងស្ថាប័នរដ្ឋផ្សេងគ្នា ។   នេះ ជាការលំបាកក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ថាតើគួរត្រូវធ្វើការសម្រេចចិត្តកែទម្រង់រដ្ឋបាលសាធារណៈដែលមានក្បាលធំជាងខ្លួនក្នុងអាណត្តិនេះ  ឬចាំអាណត្តិក្រោយៗ   ឬក៏ធ្វើតាមតំណាក់កាល ជាសន្សឹមៗ ដែលជាយុទ្ធសាស្ត្រអាចមានប្រសិទ្ធភាព  កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់មន្ត្រីមានឋានៈ ដែលទទួលផលប៉ះពាល់ពីការធ្វើកំណែទម្រង់  ក៏ដូចជាដើម្បីរក្សាស្ថិរភាពនយោបាយក្នុងអាណត្តិថ្មីដែរ? ព្រោះរាល់ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ជាលក្ខណៈបុគ្គល ដល់មន្ត្រីរដ្ឋបាលសាធារណៈដែលមានឋានៈខ្ពស់នៅតាមស្ថាប័នរដ្ឋនានា ដែលជាសមាជិកគណបក្សប្រជាជន ដែលមានគុណសម្បត្តិ បានជួយជ្រោមជ្រែងឱ្យបក្សឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី  និងទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៧ រហូតដល់ ១២០កៅអីកាលពីថ្ងៃ ២៣កក្កដាកន្លងទៅ។        ដូចនេះ រដ្ឋាភិបាលបន្តវេនថ្មីគួរមានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងគោលបំណងបម្រើដល់ការធ្វើឱ្យប្រសើរឡើងលើការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព  ទាន់ពេលវេលា និងមានភាពងាយស្រួលដល់ប្រជាជន សាធារណជន ក្រុមហ៊ុន និងវិនិយោគិននានា។ ទាំងនេះគឺជាការបង្ហាញ ពីជំហររបស់ខ្លួនដល់ប្រជាជនកម្ពុជា  ជាពិសេសអ្នកគាំទ្របោះឆ្នោតឱ្យគណបក្សប្រជាជនដែលចង់ទទួលបានការផ្តល់សេវាសាធារណៈប្រសើរជាងមុន  ផ្តល់ផលប្រយោជន៍ឱ្យគេប្រសើរជាងមុន ហើយជាពិសេសផ្តល់ការងារ និងបង្កើតការងារដែលមានប្រាក់កម្រៃខ្ពស់ដល់យុវជនជំនាន់ក្រោយៗ ដែលជាកូនចៅយើងទាំងអស់គ្នា  ផ្តល់ការបណ្តុះបណ្តាលកម្លាំងជំនាញឱ្យបានច្រើន  ជាពិសេសកម្មករជំនាញប្រកបដោយគុណភាពដែលជាចលករ ទាក់ទាញវិនិយោគិនបរទេស និងជាកត្តាជួយដល់ការពង្រីក និងចីរភាពវិស័យឧស្សាហកម្មដើម្បីនាំចេញ។   សរុបមក  នេះជាកំណែទម្រង់ដើម្បីទាំងអស់គ្នា ទទួលបានផលពីកំណើនវិនិយោគ  និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ៕   លោក ឆាយ បូរ៉ា៖  អ្នកជំនាញខាងកិច្ចការទំនាក់ទំនងរវាងវិស័យឯកជន-វិស័យសាធារណៈ  និងគោលនយោបាយសាធារណៈ  និងជានាយកគ្រប់គ្រងក្រុមហ៊ុនផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ អាជីវកម្មដែលគាំទ្រការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក  Bower Group Asia (BGA) ប្រចាំនៅកម្ពុជា។   
នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ  លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការនៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧។   គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងបន្តបេសកកម្មជំរុញឱ្យកំណើនសេដ្ឋកិច្ចប្រទេសមានសន្ទុះ កាន់តែលឿន  រឹងមាំ និងចីរភាព ដើម្បីសម្រេចបានប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅចន្លោះឆ្នាំ ២០២៧ - ២០៣០។
កាលពីរសៀលថ្ងៃទី១ ខែសីហា តុលាការរាជធានីភ្នំពេញ ចេញដីការឃុំខ្លួនលោក រ៉ុង ឈុន បណ្ដោះអាសន្ន ពីបទញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ កំណត់ដាក់ទោសឲ្យជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល។     ក្រុមសង្គមស៊ីវិលចាត់ទុកការចោទប្រកាន់នេះថា ជាការរំលោភបំពាន់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ពួកគេ យល់ថា ការចាប់ខ្លួនប្រធានសហជីពរូបនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងបញ្ចេញមតិ។    ក្រុមសង្គមស៊ីវិល សរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«សិទ្ធិនេះ មិនគួរត្រូវបានប្រឈមនឹងការភ័យខ្លាចចំពោះ ការចាប់ខ្លួននៅពេលយប់ពីសំណាក់នគរបាល ក៏ដូចជាការជាប់ពន្ធនាគារជាច្រើនឆ្នាំនោះទេ។ យើង ខ្ញុំសង្ឃឹមថា រាដ្ឋាភិបាល នឹងអាចគោរពកាតព្វកិច្ចរបស់ខ្លួនដើម្បីធានាសិទ្ធិក្នុងការបញ្ចេញមតិ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើសង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាពវិញឲ្យបានឆាប់ផងដែរ»។   ក្រុមសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍ មានដូចជា អង្គការតម្លាភាពកម្ពុជា, លីកាដូ(LICADHO) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ជាដើម។  លោក រ៉ុង ឈុន ត្រូវចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយលោក រងការចោទប្រកាន់ថា បានបំផ្លើសខុសការពិតក្នុងរឿងព្រំដែន។ លោក ជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។    លោក រ៉ុង ឈុន តែងធ្វើសកម្មភាពនានាតវ៉ានឹងរដ្ឋាភិបាល ហើយមួយរយៈចុងក្រោយនេះ គេ ឃើញលោក សកម្មខ្លាំង ដូចជា ចូលរួមទាមទារឲ្យរដ្ឋាភិបាល ការពារតំបន់កោះកុងក្រៅ ចូលរួមក្នុងសកម្មភាពការពារបរិស្ថាននិងព្រៃឈើ និង ចូលរួមស្នើឲ្យរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-កម្មការិនី ជាដើម។ លោក ក៏ជាមនុស្សម្នាក់ ដែលតែងតែនិយាយនិងឈឺឆ្អាលនឹងរឿងព្រំដែនដែរ៕   អត្ថបទទាក់ទង   តុលាការរាជធានីភ្នំពេញ ចេញដីការឃុំខ្លួនលោក រ៉ុង ឈុន បណ្តោះអាសន្ន 
 ភ្នំពេញ៖ អង្គការ សង្គមស៊ីវិល និង សមាគមដល់ទៅ១៤១ស្ថាប័ន បានស្នើឲ្យរដ្ឋាភិបាលនិងសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ចេញពីលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងដោះលែងលោកឲ្យមានសេរីភាពវិញ។ នេះបើតាមសេចក្ដីថ្លែងការរួមរបស់ក្រុមសង្គមស៊ីវិលទាំង១៤១ ដែលចេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។