text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
អត្ថបទទាក់ទង រដ្ឋលេខាធិការ៖ មហាផ្ទៃ១៨នាក់ ទីស្តីការ១៥នាក់ កសិកម្ម១៤នាក់ សាធារណការ១១នាក់... សូមមើលតារាងឈ្មោះដូចខាងក្រោម៖ | ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្នុងអាណត្តិទី៦នេះ មានសរុបចំនួន៣៩១នាក់នៅបណ្តាក្រសួងចំនួន២៨ និងលេខាធិការដ្ឋាន១។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៦ ខែកញ្ញា ក្រសួងមហាផ្ទៃមានចំនួនអនុរដ្ឋលេខាធិការច្រើនជាងគេ ពោលគឺមានដល់ទៅ៣២នាក់ បន្ទាប់មកមានក្រសួងសាធារណការ និងដឹកជញ្ជូន២៧នាក់ ក្រសួងព័ត៌មាន២៥នាក់ និងទីស្តីការគណៈរដ្ឋមន្ត្រី ២៣នាក់។ |
ថ្លែងក្នុងពិធីប្រគល់សម្ភារកុំព្យូទ័រនេះ លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិស្តីទី របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ CIMB សូមកោតសរសើរនូវសមិទ្ធផល ដែលអង្គការ PNC ទទួលបាន ក៏ដូចជាផ្តល់ការសិក្សាដោយឥតបង់ប្រាក់ ដល់សិស្សក្រីក្រ មកពីតាមបណ្តាខេត្តនានា ដោយផ្តោតទៅលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ហើយកំពុងត្រូវការសម្ភារកុំព្យូទ័របន្ថែមទៀត ដើម្បីឲ្យសិស្ស នៅក្នុងអង្គការ សិក្សារៀនសូត្រ។ យើងខ្ញុំជឿជាក់ថា កុំព្យូទ័រយួរដៃ តុកុំព្យូទ័រ និងឧបករណ៍បញ្ចាំង LCD ដែលយើងខ្ញុំប្រគល់ជូននេះ នឹងបំពេញសេចក្តីត្រូវការ ហើយបង្កើនប្រសិទ្ធភាព នៃការសិក្សារបស់សិស្ស នៅក្នុងអង្គការ PNC មួយកម្រិតទៀត»។ មិនតែប៉ុណ្ណោះ លោក ហុង ជៀប បានបន្ថែមទៀតថា៖ តាមរយៈការចុះមកដោយផ្ទាល់នេះ លោកសង្កេតឃើញថា សិស្សនៅក្នុងអង្គការ PNC ទទួលបានការបណ្តុះបណ្តាលទាំងជំនាញ IT និងភាសាអង់គ្លេស បានយ៉ាងល្អប្រសើរ ដែលនេះគឺជាគុណសម្បត្តិមួយ ជួយឲ្យពួកគេត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ឱកាសការងារ នៅពេលខាងមុខ។ កន្លងមក ធនាគារ CIMB ក៏មានបុគ្គលិកបម្រើការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលជាអតីតសិស្ស មកពីអង្គការ PNC ផងដែរ។ ក្រៅពីការឧបត្ថម្ភសម្ភារសិក្សា ដល់អង្គការ PNC នាថ្ងៃនេះ ធនាគារ CIMB ក៏នឹងពិចារណា ផ្តល់ឱកាសដល់សិស្ស របស់អង្គការ PNC សម្រាប់បំពេញការងារ ជាបុគ្គលិកហាត់ការផងដែរ ដែលកាន់តែជួយឲ្យពួកគេទទួលបានការអនុវត្តផ្ទាល់ និងជំនាញការងារមួយកម្រិតទៀតផង។ ជាមួយគ្នានេះដែរ លោកស្រី Eleonore IRIART នាយកគ្រប់គ្រងទូទៅ របស់អង្គការ PNC បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភសម្ភារកុំព្យូទ័ររបស់ធនាគារ CIMB នាថ្ងៃនេះ។ សម្រាប់អង្គការយើងខ្ញុំ សម្ភារទាំងអស់នេះ គឺពិតជាមានសារសំខាន់មែនទែន សម្រាប់អង្គការរបស់យើង ដែលអាចផ្តល់ឲ្យសិស្សរបស់យើង ក្នុងការសិក្សា និងអនុវត្តជំនាញ IT របស់ខ្លួនកាន់តែប្រសើរ ហើយវាគឺពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់។ តាមរយៈសមិទ្ធផល នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងបន្តកិច្ចសហការ រវាងធនាគារ CIMB និងអង្គការ PNC តទៀត រួមទាំងការផ្តល់ឱកាសការងារហាត់ការ ពីធនាគារ ដល់និស្សិតរបស់អង្គការ PNC ផងដែរ។»។ សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ អស់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភសម្ភារកុំព្យូទ័រមួយចំនួន ដល់អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា (អង្គការ PNC) ដែលជាសាលាផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដល់និស្សិតក្រីក្រ សម្រាប់ថ្នាក់បរិញ្ញាប័ត្ររង លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ស្របតាមតម្រូវការចាំបាច់របស់អង្គការ PNC សម្ភារកុំព្យូរទ័រ ដែលធនាគារ CIMB បានឧបត្ថម្ភ គឺរួមមានកុំព្យូទ័រយួរដៃ ចំនួន១០គ្រឿង តុកុំព្យូទ័រ ចំនួន១០គ្រឿង និងឧបករណ៍បញ្ចាំង LCD ចំនួន១គ្រឿងផងដែរ។ |
លោក Ferdinand Marcos Jr. បានយកឥណ្ឌូណេស៊ីជាទិសដៅទីមួយដូចអតីតប្រធានាធិបតីមុនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែរ។ អំឡុងទស្សនកិច្ចបីថ្ងៃ លោក Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ដោយមេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ អំឡុងកិច្ចប្រជុំនៅវិមានប្រធានាធិបតី Istana Bogor ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ផែនការសកម្មភាពការទូត៥ឆ្នាំ ហើយបានព្រមព្រៀងគ្នាពន្លឿន និងត្រួតពិនិត្យការរៀបចំព្រំដែនសមុទ្រឡើងវិញផងដែរ។ ចំណែកទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់ព្រំដែនវិញ លោក វីដូដូ បានស្នើឱ្យមេដឹកនាំហ្វីលីពីនបើកដំណើរការផ្លូវនាវាចរណ៍ Ro-Ro ដែលឆ្លងកាត់ពីទីក្រុងឥណ្ឌូណេស៊ី Bitung ទៅទីក្រុងហ្វីលីពីន Davao ឡើងវិញ ក៏ដូចជាការបើកផ្លូវហោះហើរទៅតំបន់ Davao ដែរ។ ក្រៅពីនេះ រដ្ឋជាសមាជិកអាស៊ានទាំងពីរនេះថែមទាំងបានយល់ព្រមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងអាស៊ានផងដែរ ខណៈឥណ្ឌូណេស៊ីនឹងធ្វើជាប្រធានផ្លាស់វេននៅឆ្នាំក្រោយ។ « យើងក៏បាននិយាយលម្អិតពីតួនាទីដែលយើងជឿថាអាស៊ានគួរតែបំពេញ ស្របពេលយើងប្រឈមនឹងផលវិបាកជាច្រើនក្នុងស្ថានភាពភូមិសាស្រ្តនយោបាយដែលផ្លាស់ប្តូរដ៏ឆាប់រហ័សនេះដែលមិនត្រឹមតែក្នុងតំបន់យើងប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល»។ លោក Marcos Jr. លើកឡើងបែបនេះក្នុងសន្និសីទកាសែតរួមមួយនៅថ្ងៃទី ៥ ខែកញ្ញា ដោយជឿជាក់ថា អាស៊ាននឹងក្លាយជាភ្នាក់ងារនាំមុខគេដែលបន្តផ្តល់សន្តិភាពដល់ប្រទេសទាំងពីរ។ បន្ទាប់បញ្ចប់ជំនួបជាមួយមេដឹកនាំឥណ្ឌូណេស៊ី ប្រធានាធិបតីហ្វីលីពីនដែលត្រូវបានស្គាល់ថាគេស នឹងត្រូវទៅជួបជាមួយមេដឹកនាំធុរកិច្ចផ្សេងទៀត មុនហោះទៅសិង្ហបុរីនៅថ្ងៃទី៦ ខែកញ្ញា៕ | ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយសមភាគីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ក្នុងទស្សនកិច្ចក្រៅប្រទេសដំបូងបង្អស់របស់លោក Marcos Jr. ក្រោយជាប់ឆ្នោតកាលពីឧសភា។ កិច្ចសហប្រតិបត្តិការសន្តិសុខ ពាណិជ្ជកម្ម និងការដឹកជញ្ជូន ជារបៀបវារៈសំខាន់ក្នុងជំនួបនេះ។ |
មានទីតាំងនៅតាមបណ្តោយមហាវិថីហាណូយ (ផ្លូវផ្សារដីហុយ) អាជីវករ ឌឿន សោភា បានឲ្យដឹងថា ផ្កាស្បៃរឿងរបស់អ្នកស្រីមានអ្នកទិញចាប់ពី២ថូ រហូតដល់៥០ថូ។ ឯដើមផ្កាអង្គាសីលវិញ ជាធម្មតាគេទិញ១ដើម ឬ២ដើម។ ចំណែកឯ ដើមក្រូចភ្នំលក់ដាច់ល្មមប៉ុណ្ណោះ។ មានវ័យ៣៦ឆ្នាំ អាជីវករលក់ផ្ការូបនេះ បានឱ្យដឹងទៀតថា អ្នកស្រីបានលក់ផ្កាចំនួន៥០០ថូហើយ ខណៈដែលអ្នកស្រីបានទិញផ្កាស្បៃរឿងពីឈ្មួញរហូតដល់២ពាន់ថូ មកលក់ក្នុងរដូវចូលឆ្នាំចិន-វៀតណាមនេះ។ អ្នកស្រីបានរៀបរាប់ថា ផ្កាស្បៃរឿងមួយថូមានតម្លៃ៨ពាន់រៀល។ ឯដើមផ្កាអង្គាសីលដែលត្រៀមមកលក់៧០ដើម អ្នកស្រី សោភា លក់បានពាក់កណ្តាលហើយ។ ផ្កាអង្គាសីល របស់អ្នកស្រី សោភា គឺមានតម្លៃ៣៥០ ដុល្លារចុះក្នុងមួយដើម។ អ្នកស្រី ឌឿន សោភា និយាយទាំងទឹកមុខរីករាយថា ខ្លួនសង្ឃឹមថានឹងលក់ផ្កាស្បៃរឿង ដើមផ្កាអង្គាសីល និងក្រូចភ្នំអស់ និងមានគម្រោងលក់ទៀតនៅឆ្នាំក្រោយ។ សូមបញ្ជាក់ថា ដើមផ្កាអង្គាសីល ផ្កាស្បៃរឿង និងក្រូចភ្នំ សុទ្ធតែត្រូវបានគេបានយកទៅដាក់តាំងនៅផ្ទះនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជនជាតិចិន ឬអ្នកដែលមានសែស្រឡាយចិន មានជំនឿថា ដើមផ្កាទាំងនេះសុទ្ធនាំលាភសំណាងដល់គ្រួសារពួកគេ៕ | ភ្នំពេញ៖ ដូចរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតមកដល់ សកម្មភាពទិញលក់ដើមផ្កាអង្គាសីល ផ្កាស្បៃរឿង និងដើមក្រូចភ្នំជាដើម កាន់តែមមាញឹកនៅតាមដងផ្លូវតូចធំនារាជធានីភ្នំពេញ។ ក្រៅពីដើមផ្កាអង្គាសីលដែលគេពេញនិយមបំផុត យកទៅតាំងលម្អនៅថ្ងៃសែនដែលត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អាជីវករ ឌឿន សោភា បានប្រាប់ថ្មីៗថា ផ្កាស្បៃរឿងក៏លក់ដាច់មិនចាញ់ដើមផ្កាអង្គាសីលដែរ។ |
អ្នកស្រី វេត ស៊ីណា ប្រកបរបរដាំត្រសក់លក់ ជាង២ឆ្នាំមកហើយ ក្នុងទំហំផ្ទៃដី២ហិកតា។ កសិកររូបនេះ បានប្រាប់ថ្មីៗ២៥ឲ្យដឹងថា៖ «របរនេះ ចំណេញក៏ច្រើន ហើយខាតក៏ច្រើនដែរ។ បើខែត្រសក់បានថ្លៃ ១ ខែ អាចរកចំណូលបានជាង ៣៣លានរៀល តែបើខែធ្លាក់ថ្លៃវិញ ១ ខែ អាចខាតដល់ ១៥លានរៀលក៏មាន»។ កសិករមានវ័យ២៧ឆ្នាំរូបនេះ អាចផ្គត់ផ្គង់ត្រសក់ក្នុងទីផ្សារ ១ថ្ងៃ ពី៣ទៅ៤តោន នៅក្នុងខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ត្រសក់របស់អ្នកស្រី ស៊ីណា បោះឲ្យឈ្មួញកណ្ដាល មានតម្លៃពី៨០០ ទៅ១០០០រៀលក្នុង១គីឡូក្រោម តែបើធ្លាក់ថ្លៃវិញ មានតម្លៃពី ២០០ ទៅ ៣០០រៀលប៉ុណ្ណោះ។ កសិកររស់នៅភូមិរ៉ូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងភាគច្រើន ប្រកបរបរដាំត្រសក់នេះ។ អ្នកស្រី ស៊ីណា និងស្វាមី សម្រេចចិត្តដាំត្រសក់ ដោយសារតែដាំណាំនេះឆាប់បានប្រមូលផល។ ស្វាមីរបស់អ្នកស្រី ស៊ីណា ក៏បានលើកឡើងជុំវិញដំណាំត្រសក់នេះដែរ។ គាត់ថាការដាំត្រសក់នេះ ជារឿងមួយដែលប្រថុយ ព្រោះទីផ្សារមិនច្បាស់លាស់។ បើតាមកសិករដដែល ជាង២ឆ្នាំមកនេះ លោកបានខាតចំនួន ៤ដងឯណោះ ដោយសារត្រសក់ធ្លាក់ថ្លៃ។ ទោះយ៉ាងណា ស្វាមីរបស់អ្នកស្រី ស៊ីណា អះអាងថា ទោះដាំត្រសក់ខាត ក៏លោក និងគ្រួសារបន្តដាំដំណាំនេះដែរ ព្រោះតែខ្លួនមិនមានជំនាញអ្វីផ្សេង។ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ | បាត់ដំបង៖ របរដាំត្រសក់របស់កសិករនៅខេត្តបាត់ដំបង ទទួលបានផលចំណេញច្រើន ហើយខាតក៏ច្រើនដែរ។ អ្នកស្រី វេត ស៊ីណា ជាម្ចាស់ចម្ការត្រសក់មួយកន្លែង នៅស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើផ្ទៃដីប្រមាណ ២ហិកតា ត្រសក់របស់អ្នកស្រី ស៊ីណា អាចប្រមូលផលក្នុង១ថ្ងៃ ពី៣ទៅ៤តោន។ ក្នុង១ខែ អ្នកស្រី ស៊ីណា អាចរកចំណូលបានជាង ៣៣លានរៀល ពីដំណាំត្រសក់នេះ។ |
លោក Heriyanto នាយករងផ្នែកសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Citilink បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងចាប់ផ្ដើមការហោះហើរត្រង់ហ្សាការតា-ភ្នំពេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ដោយដំណើរការបីថ្ងៃ ច័ន្ទ ពុធ សុក្រ ក្នុងមួយសប្ដាហ៍។ Citilink នឹងប្រើយន្តហោះ Airbus A320 សម្រាប់ប្រតិបត្តិការសេវាកម្មនេះ ដែលអាចផ្ទុកអ្នកដំណើរ ១៨០នាក់។ បើតាមលោក ថោង ខុន ឥណ្ឌូណេស៊ី ក៏ដូចជាសិង្ហបុរី ម៉ាឡេស៊ីជាដើម មានជើងហោះហើរត្រង់ជាមួយកម្ពុជា កាលពីមុនសម័យសង្គ្រាមឆ្នាំ១៩៧០ ហើយបានបញ្ឈប់ការហោះហើរត្រង់នេះអស់ជាច្រើនទស្សវត្សរ៍ រហូតដល់មានការចាប់ផ្ដើមជាថ្មីនាពេលបច្ចុប្បន្ននេះ។ មកទល់នៅពេលនេះ កម្ពុជាមានជើងហោះហើរត្រង់ជាមួយប្រទេសសមាជិកអាស៊ានស្ទើរទាំងអស់ គឺនៅសល់តែការតភ្ជាប់ផ្ទាល់ជាមួយប្រទេសព្រុយណេមួយទៀតប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ អះអាងថា ការបើកជើងហោះហើរត្រង់នេះ នឹងជំរុញកំណើនភ្ញៀវទេសចរប្រទេសទាំងពីរកម្ពុជា និងឥណ្ឌូណេស៊ី បន្ថែមទៀត។ លោក ថោង ខុន គូសបញ្ជាក់ដូច្នេះថា៖«មុនមានជើងហោះហើរត្រង់ ទេសចរឥណ្ឌូណេស៊ីមកកម្ពុជាមានកំណើនរួចទៅហើយ ដោយក្នុងឆ្នាំ២០១៨ មានចំនួន ៥,៥ម៉ឺននាក់ក្នុងកំណើន ១១,៨ភាគរយ និងនៅត្រីមាសទី១ឆ្នាំ២០១៩ មានចំនួន ១,៥ម៉ឺននាក់ កើន ១០,៨ភាគរយ។ យើងជឿជាក់ថានឹងមានការកើនឡើងភ្ញៀវទេចរឥណ្ឌូណេស៊ីមកកាន់កម្ពុជា ហើយក៏អាចនាំទេសចរកម្ពុជាទៅឥណ្ឌូណេស៊ីផងដែរ។ ហើយមិនត្រឹមតែផ្លាស់ប្ដូរទេសចរប្រទេសទាំងពីរប៉ុណ្ណោះទេ តែសំខាន់អាចទាក់ទាញទេសចរប្រទេសទីបីថែមទៀតផង»។ លោក ថោង ខុន រំពឹងថា ក្រៅពីចាកាតា និងភ្នំពេញ ជើងហោះហើរផ្ទាល់បែបនេះក៏នឹងមាន ទៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជាកោះបាលី រមណីយដ្ឋានអង្គរ ជាដើម។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានគាំទ្រ និងបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការបើកជើងហោះហើរត្រង់នេះ ដ្បិតថា កន្លងទៅនេះការធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវផ្ទេរ (Transit) នៅប្រទេសដទៃសិន ដូចជាថៃ ម៉ាឡេស៊ី ជាមុនសិន ដែលត្រូវចំណាយពេលយូរច្រើនម៉ោង ឬអាចមួយយប់ឯណោះ។ អ្នកស្រីលើកឡើងដូច្នេះថា៖«កន្លងមកការហោះហើរត្រូវឆ្លងកាត់បាងកក ម៉ាឡេស៊ី ឬវៀតណាម ដែលពិបាកក្នុងការផ្ទេរជើងហោះហើរ ដែលជួនកាលរង់ចាំបួនប្រាំម៉ោងនៅចំណុចណាមួយ ទម្រាំទៅដល់ហ្សាការតា។ ឥឡូវនេះធ្វើឲ្យយើងចំណេញពេលវេលា ដែលធ្វើដំណើរត្រឹម ៣ម៉ោងកន្លះ ជាជាងយើងធ្វើដំណើរមួយថ្ងៃវាល់ល្ងាច ឬពេលខ្លះមួយយប់តែម្ដង»៕ | ភ្នំពេញ៖ ជើងហោះហើរត្រង់ពីទីក្រុងហ្សាការតា-ភ្នំពេញ នឹងត្រូវចាប់ផ្ដើមដំណើរការចាប់ពីពាក់កណ្ដាលខែមិថុនាឆ្នាំ២០១៩ ឆាប់ខាងមុខនេះហើយ។ នេះបើតាមការអះអាងរបស់តំណាងក្រុមហ៊ុនអាកាសចររបស់ឥណ្ឌូណេស៊ី Citilink ក្នុងសន្និសីទកាសែតស្ដីពីការសម្ពោធជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ខែឧសភា។ |
ថ្លែងអំឡុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ក្នុងទីក្រុង ប៊ូសាន លោក ប្រាយុទ្ធ ស្នើឲ្យអ្នកវិនិយោគកូរ៉េខាងត្បូងបង្កើនការបោះទុនវិនិយោគ ជាពិសស ក្នុងឧស្សាហកម្ម 4.០ ដែលកូរ៉េខាងត្បូង មានជំនាញខាងផ្នែក យានយន្ត, គ្រឿងអេឡិចត្រូនិក, បច្ចេកវិទ្យាជីវៈ, នវានុវត្តន៍ឌីចីថល និងមនុស្សយន្ត ជាដើម។ ទន្ទឹមនេះ បើតាមលោកស្រី Narumon មេដឹកនាំទាំងពីរ ក៏បានយល់ព្រមពន្លឿនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យទាំងអស់ រួមមាន ការគ្រប់គ្រងធារាសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធ, ពង្រឹងការអភិវឌ្ឍន៍ប្រព័ន្ធអប់រំ និងការតភ្ជាប់ជាដើម។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកស្រី សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង ត្រៀមលក្ខណៈចែករំលែកចំណេះដឹង និងជំនាញជាមួយប្រទេសថៃក្នុងវិស័យដែលថៃខ្វះខាត។ ឆ្លៀតក្នុងឱកាសជំនួបទ្វេភាគីនេះ លោក ប្រាយុទ្ធ ក៏បានថ្លែងអរគុណដល់កូរ៉េខាងត្បូងសម្រាប់ការជួយគាំទ្រប្រទេសថៃ អំឡុងពេលធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០១៩នេះ ហើយបានលើកសរសើរពីគោលនយោបាយទិសខាងត្បូងថ្មី (NSP) ដែលជួយជំរុញកូរ៉េខាងត្បូងនិងអាស៊ានឆ្ពោះទៅរកគោលដៅពួកគេ។ ចំណែក លោក មូន ចេអ៊ីន បានលើកសរសើរលោកនាយករដ្ឋមន្ត្រីថៃចំពោះតួនាទីរបស់លោកក្នុងការជំរុញសេដ្ឋកិច្ច និងបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយថៃ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ធនធានមនុស្ស និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលដើរទន្ទឹមគ្នាជាមួយគោលនយោបាយទិសខាងត្បូង (NSP) របស់កូរ៉េខាងត្បូង ។ ម្យ៉ាងទៀត ក្នុងសុន្ទរកថាអំឡុងពេលបើកជំនួបកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី៣ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានថ្លែងថា កូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់មួយនៃសហគមន៍តំបន់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំរូបនេះ ក៏កត់សម្គាល់ពីតួនាទីរបស់វិស័យឯកជនក្នុងការជំរុញសេដ្ឋកិច្ច ដោយអះអាងថា អាស៊ាន បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យសាធារណៈនិងឯកជន។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងនេះ គឺជាការអបអរសាទរដល់ខួបទី៣០ឆ្នាំនៃភាពជាដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េខាងត្បូង ខណៈជំនួបកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី១ រវាងកូរ៉េខាងត្បូង និងបណ្តាប្រទេស៥ទៀត ក្នុងដងទន្លេមេគង្គ រៀបចំពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ប្រទេសទាំង៥នោះគឺមាន ថៃ វៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា៕ | លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃចន្ទ ២៥វិច្ឆិកា បានទទូចឲ្យអ្នកជំនួញកូរ៉េខាងត្បូងបោះទុនវិនិយោគក្នុងប្រទេសថៃ ជាពិសេស ក្នុងគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat ។ ពីប្រទេសកូរ៉េខាងត្បូង អំឡុងទស្សនកិច្ចចូលរួមជំនួបកំពូលអាស៊ាន-កូរ៉េខាងត្បូង លោក ប្រាយុទ្ធ អះអាងថា កូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់មួយរបស់តំបន់អាស៊ាន។ |
កាលពីខែមិថុនា សភាចិន បានអនុម័តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសលើប្រជាជន ឬ ស្ថាប័ននានារបស់ចិន។ ច្បាប់ថ្មីនេះ ជាមូលដ្ឋានក្នុងការរារាំង ទប់ទល់ និងឆ្លើយតបនឹងការដាក់ ទណ្ឌកម្មរបស់បរទេសដោយខុសចឆ្គងមកលើបុគ្គល ឬអង្គភាពណាមួយរបស់ចិន មិនថាស្ថាប័នរដ្ឋ ឬ ឯកជនឡើយ។ សព្វថ្ងៃ ទណ្ឌកម្មលើប្រជាជន ឬស្ថាប័ននានារបស់ចិន ត្រូវដាក់ចេញដោយអាមេរិក និងប្រទេសនៅសហភាពអឺរ៉ុបជុំវិញជម្លោះពាណិជ្ជកម្ម សិទ្ធិមនុស្សនៅហុងកុង និងស៊ីនជាំងជាដើម។ សរសេរលើគេហទំព័រផ្លូវការមួយ លោកស្រី Teresa Cheng រដ្ឋមន្រ្តីយុត្តិធម៌ហុងកុង បង្ហាញជំហរយកច្បាប់នេះមកអនុវត្តក្នុងទីក្រុងផងដែរ។ លោកស្រី Cheng បានលើកឡើងថា វិធីសាស្រ្តដែលសមស្របបំផុត គឺបញ្ចូលច្បាប់នោះជាឧបសម្ព័ន្ធនៃច្បាប់មូលដ្ឋានហុងកុងតែម្ដង។ ដើម្បីសម្រេចការដាក់បញ្ចូល បែបនេះ ជំហានដំបូងបំផុត ត្រូវទទួលបានការអនុម័តគណៈអចិន្រ្តៃយ៍សភាប្រជាជនចិនសិន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា ការសម្រេចចិត្តលើរឿងនេះ ទំនងត្រូវធ្វើឡើងក្នុង កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍សភាប្រជាជននៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែសីហាខាងមុខ។ កន្លងទៅ មន្រ្តីហុងកុងជាច្រើនរងទណ្ឌកម្មរបស់អាមេរិករាប់ទាំងប្រមុខរដ្ឋាភិបាល ការី ឡាំ ផងដែរ។ ដោយមិននិយាយចំឈ្មោះអាមេរិក លោកស្រី Cheng អះអាងថា វិធានការបង្ខិតបង្ខំ ដាក់ទណ្ឌកម្ម ឯកតោភាគី ជាសកម្មភាពខុសច្បាប់អន្តរជាតិ ដូចច្នេះចិនមានសិទ្ធិក្នុងការអនុម័តវិធានការតបតទៅ វិញ។ យ៉ាងណាមិញ ក្រុមប្រឆាំង ព្រមានថា ការយកច្បាប់របស់ចិនអនុវត្តនៅហុងកុង នឹងបំផ្លាញមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក និងប៉ះពាល់ទំនុកចិត្តរបស់ ក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគផងដែរ៕ | រដ្ឋមន្រ្តីយុត្តិធម៌ហុងកុងលោកស្រី Teresa Cheng នៅថ្ងៃទី៨ ខែសីហា លើកឡើថា ច្បាប់ប្រឆាំង ទណ្ឌកម្មបរទេសដែលទីក្រុងប៉េកាំងបានអនុម័តកន្លងមក ក៏អាចយកទៅអនុវត្តក្នុងតំបន់រដ្ឋបាលពិសេសនេះតាមរយៈការបញ្ចូលច្បាប់នេះទៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុងផ្ទាល់។ ប៉ុន្តែ សភាចិនត្រូវបើកផ្លូវជាមុនសិន។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ប្រធានមជ្ឈមណ្ឌលថ្នាំបង្ការ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខាងក្រោមដូចតទៅ៖ លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង បានពន្យល់បន្ថែមថា មេរោគ Rabies Virus ដែលអាចបង្កឱ្យមានជំងឺឆ្កែឆ្កួត បន្ទាប់ពីឆ្កែឆ្កួតខាំនោះ អាចសំងំនៅក្នុងខ្លួនមនុស្សចន្លោះពី៣សប្ដាហ៍ ទៅ៣ខែ ឬអាចឈានដល់១ឆ្នាំ អាស្រ័យតាមបុគ្គលនីមួយៗ និងទីតាំងនៃមុខរបួស។ «កាលណាមុខរបួសកាន់តែកៀកជិតនឹងខួរក្បាលគឺរយៈពេលសំងំកាន់តែខ្លី។ និងទំហំរបួសកាន់តែជ្រៅក៏អាចធ្វើឱ្យរយៈពេលសំងំរបស់មេរោគបង្កឱ្យកាន់តែខ្លីដែរ»។ នេះជាការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ដោយបន្តថា មួយវិញទៀត វាក៏អាស្រ័យលើបរិមាណនៃមេរោគពីសត្វឆ្កែនោះជ្រាបចូលក្នុងខ្លួនរបស់មនុស្សផងដែរ។ វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ទៀតថា ការជ្រាបចូលនៃមេរោគ Rabies Virus នៃជំងឺឆ្កែឆ្កួត គឺអាចវិវត្តន៍ឱ្យអ្នកជំងឺមានបញ្ហារលាកខួរក្បាល ដោយសារមេរោគទាំងនោះនឹងធ្វើដំណើរបន្តទៅកាន់ខួរក្បាល។ អ្នកជំងឺនឹងមានអាការៈក្ដៅខ្លួន ឈឺក្បាល ដែលវាគ្រាន់តែជាសញ្ញាទូទៅប៉ុណ្ណោះ។ បើសិនជាទុកឱ្យមេរោគទាំងនោះមានបន្តវិវត្តន៍ទៅជាជំងឺឆ្កែឆ្កួត ដោយមិនទទួលបានថ្នាំបង្ការត្រឹមត្រូវ និងទាន់ពេលវេលា អ្នកជំងឺនឹងអាចបាត់បង់ជីវិត ព្រោះគ្មានថ្នាំព្យាបាលជំងឺប្រភេទឡើយ៕ | ភ្នំពេញ៖ លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ប្រធានមជ្ឈមណ្ឌលថ្នាំបង្ការ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអះអាងថា មនុស្សធ្លាប់មានប្រវត្តិឆ្កែឆ្កួតខាំ ហើយមិនប្រញាប់ចាក់ថ្នាំបង្ការទប់ស្កាត់ ទុកឱ្យអ្នកជំងឺវិវត្តន៍អាការៈខ្លាចទឹក ខ្លាចខ្យល់ នឹងមិនអាចព្យាបាលបានឡើយ។ ការវិវត្តន៍ចុងក្រោយនេះ នឹងធ្វើឱ្យអ្នកជំងឺទន់សាច់ដុំ និងពិបាកដកដង្ហើម ហើយអាចបាត់បង់ជីវិតក្នុងរយៈពេលខ្លី ចន្លោះពី៤៨ម៉ោងទៅ៧២ម៉ោងយ៉ាងយូរ។ |
សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជីវកម្ម និងសកម្មភាពការងារ ឬមុខរបរ ដែលចាត់ទុកមានហានិភ័យឆ្លងខ្ពស់ ហើយត្រូវផ្អាកសកម្មភាពនោះ រួមមាន សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋ និងឯកជន លើកលែងតែសាលារៀន ដែលបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ ចំណែកអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល បៀហ្គាឌិន កាស៊ីណូ រមណីដ្ឋាន សារមន្ទីរ សួនកម្សាន្ត រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងកន្លែងម៉ាស្សានោះ គឺសុទ្ធតែស្ថិតនៅក្នុងវិធានការរដ្ឋបាល ដែលតម្រូវឱ្យផ្អាកសកម្មភាព។ សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ចេញនៅយប់ថ្ងៃទី២ មិថុនា ត្រង់មាត្រា២ បានសង្កត់ធ្ងន់ដូច្នេះថា៖«ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ និងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។ ចំពោះការជួបជុំ និងប្រមូលផ្ដុំលក្ខណៈឯកជន នៅអំឡុងពេលដាក់ចេញវិធានការរដ្ឋបាលនេះវិញ គឺត្រូវបានកំណត់មិនឱ្យលើសពី១៥នាក់ឡើយ ។ នេះបើតាមសាលារាជធានីភ្នំពេញ។ ប៉ុន្តែក៏មានលើកលែងតែករណីខ្លះ ជុំវិញការជួបជុំ ឬប្រមូលផ្ដុំដែរ ដូចជា ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងសាសនាផ្សេងៗ។ ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរ និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដែលទទួលបានលទ្ធផលអវិជ្ជមាន។ ការជួបជុំរបស់ស្ដាប័នសាធារណៈ ការប្រមូលផ្ដុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាកមកវិភាគរកមេរោគ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ គឺត្រូវបានអនុញ្ញាត។ ជាមួយគ្នានេះ ក៏មានការលើកលែងលើការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ រួមទាំងមន្ត្រីនគរបាលយុត្តិធម៌ ឬសាលាជម្រះក្តី និងមានផលប្រយោជន៍សាធារណៈ ដែលស្របតាមការកំណត់របស់អាជ្ញាធរ។ រីឯការជួបជុំ ឬប្រមូលផ្ដុំមនុស្ស ដើម្បីបំពេញការងារឱ្យសកម្មភាពការងារ អាជីវកម្ម ឬមុខរបរ ដែលមិនបានបែងចែងក្នុងមាត្រា២ ក៏ត្រូវបានលើកលែងដែរ។ ក្រៅពីករណីខាងលើ រដ្ឋបាលរាជធានីភ្នំពេញ និងពិនិត្យសម្រេចផ្អាកការជួបជុំ និងប្រមូលផ្ដុំលក្ខណៈឯកជនផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ «ក្នុងករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ»។នេះបើតាមអភិបាលរាជធានីភ្នំពេញ៕ អត្ថបទទាក់ទង ភ្នំពេញបញ្ចប់បម្រាមគោចរ និងអនុញ្ញាតឲ្យអាជីវកម្មមួយចំនួននៅតំបន់លឿងទទួលភ្ញៀវឡើងវិញ | ភ្នំពេញ៖ អាជីវកម្ម និងសកម្មភាពការងារ ឬមុខរបរ ព្រមទាំងការជួបជុំ និងប្រមូលផ្ដុំលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ត្រូវផ្អាកបណ្ដោះអាសន្ន ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់១៦ មិថុនា។ |
ការបំពុលនេះ បណ្តាលឲ្យមានសត្វស្លាបជាច្រើនបានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យងចំនួន១ក្បាល កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន១ក្បាល(មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ) ។ បច្ចុប្បន្ន សំណាកសត្វស្លាបទាំងនោះ ត្រូវបានកត់ត្រានិងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញ ដើម្បីពិនិត្យបន្ថែមតាមរយៈអង្គការ WCS ។ «យើងមានការព្រួយបារម្ភព្រោះការបំពុលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ពោលវាអាចសំលាប់សត្វគ្រប់ប្រភេទរាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា និងសត្វស្រុកដែលផឹកទឹកហ្នឹងផងដែរ។» នេះជាការបារម្ភពីករណីបំផុលសត្វព្រៃ របស់អង្គការ និងគណៈគ្រងគ្រងតំបន់។ បើតាមអង្គការ ព្រានព្រៃ ដាក់បំពុលសត្វនេះ ដើម្បីយកទៅបរិភោគនិងដាក់លក់នៅទីផ្សារ ដែលអាចបង្កផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិតមនុស្ស ដែលបានទិញទៅបរិភោគផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំំងអស់មេត្តារួមដៃគ្នាទប់ស្កាត់ការបំពុលនិងការបបាញ់គ្រប់ប្រភេទដែលមាននៅតំបន់បឹងព្រៃល្ពៅក្នុង ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕ | គណ:គ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ព្រួយបារម្ភជាខ្លាំងបន្ទាប់ពីបានរកឃើញករណីបំពុលដើម្បីបបាញ់សត្វស្លាប នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងគ្រប់គ្រងទឹកសម្រាប់សត្វស្លាបប្រើប្រាស់នៅរដូវប្រាំង។ |
គួរបញ្ជាក់ផងដែរថា ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម គឺម៉ាកយីហោដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក ដែលមានហាងជាង ១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង និងជាប្រទេសទី ២៧ ក្នុងពិភពលោក ដែលបានបើកដំណើរការសាខាទី១ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក។ សព្វថ្ងៃនេះ គ្រីសស្ពី គ្រីម មានសាខាចំនួន៥សាខា សាខាទី១ ស្ថិតបឹងកេងកងកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall (ជាន់ផ្ទាល់ដី) សាខាទី៣ ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) សាខាទី៤ ស្ថិតនៅផ្សារទំនើប ធីខេ (TK Avenue) និងសាខាទី៥ ថ្មីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតវិទ្យាស្ថាន វ៉ាន់ដា គេណនេយ្យ។ សូមកុំភ្លេចចូលរួមឲ្យបានច្រើន ដើម្បីទទួលបានការផ្ដល់ជូនកម្មវិធីពិសេសៗ និងសប្បាយៗ ជាច្រើនផងដែរ។ គ្រីសស្ពី គ្រីម ចែករំលែកភាពរីករាយ ! (អត្ថបទពាណិជ្ជកម្ម) | ដើម្បីអបអរពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ហាងនំដូហ្វណាត់ និងកាហ្វេដ៏ល្បីឈ្មោះ គ្រីសស្ពី គ្រីម នឹងធ្វើការផ្តល់ជូន នំដូហ្វណាត់ ១០០ប្រអប់ សម្រាប់១០០នាក់ដំបូងគេ ចាប់ពីម៉ោង ៤:០០រសៀលតទៅ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅសាខាថ្មី ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង (ជិតវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ)។ លើសពីនេះទៅ ក៏មានការផ្ដល់ជូនកម្មវិធីពិសេសជាច្រើនទៀតដូចជា ទិញ ១ ថែម ១ ចាប់ថ្ងៃទី១៦ ដល់២១ ខែមីនា និងការបញ្ចុះតម្លៃ៥០ ភាគរយ លើភេសជ្ជះទាំងអស់រហូតដល់ថ្ងៃទី៣១ ខែមីនា ផងដែរ។ |
ចាប់ពីថ្ងៃទី១ខែមិថុនា ដល់កញ្ញា ក្រសួងកសិកម្ម នឹងបិទរដូវនេសាទ សម្រាប់ភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។ សម្រាប់ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ត្រូវបានណែនាំឱ្យបិទការនេសាទ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារតែប៉ុណ្ណោះ។ រដ្ឋបាលជលផល អំពាវនាវដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យអនុវត្តតាមសេចក្ដីជូនដំណឹងឱ្យបានត្រឹមត្រូវ ដើម្បីធានដល់ការការពារធនធានជលផល ដល់អ្នកជំនាន់ក្រោយ ស្របតាមអនុសាសន៍របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី៕ | ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបិទរដូវនេសាទសម្រាប់ក្នុងដែនទឹកសាប ចាប់ពីខែមិថុនាតទៅ។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ អាចប្រើប្រាស់បានតែឧបករណ៍នេសាទគ្រួសារប៉ុណ្ណោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី២៣ ខែឧសភា។ |
កីឡាអនាគត (Games of the Future) ដែលរួមមានទាំងកីឡាបែបប្រពៃណី និងកីឡាអេឡិចត្រូនិច ត្រូវបានរៀបចំឡើងនៅកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។ ពីកម្មវិធីកីឡាអនាគតនេះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី ក៏បានបង្ហាញវត្តមានរបស់ខ្លួនផងដែរ និងបានជំរុញកុំឱ្យយកនយោបាយទៅប្រឡូកប្រឡាក់ជាមួយនយោបាយ។ «ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀត ហើយខ្ញុំចង់និយាយជាថ្មីថា កីឡាគួរតែនៅដាច់ពីនយោបាយ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ក្នុងជំនួបជាមួយសមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅថ្ងៃទី២១ ខែកុម្ភៈ។ លោកប្រធានាធិបតីរុស្ស៊ី បានយល់ឃើញថា កីឡា គួរតែជាជាមធ្យោមបាយសម្រាប់បង្រួបបង្រួម និងនាំប្រជាជនឱ្យមានភាពជិតស្និទ្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ តាមការបញ្ជាក់របស់លោកពូទីន ប្រទេសចំនួន ១០៤ប្រទេស បានទៅចូលរួមក្នុង កីឡាអនាគត។ លោកប្រធានាធិបតី ក៏យល់ឃើញផងដែរថា កីឡាអនាគត ពិតជាល្អ ដោយសារវាបានរួមបញ្ចូលកីឡាអេឡិចត្រូនិច។ បើតាមលោកពូទីន យុវជនជាច្រើននៅជុំវិញពិភពលោក បានចាប់អារម្មណ៍ខ្លាំងលើហ្គេមប្រភេទថ្មីនេះ៕ | កីឡា គួរតែមិនពាក់ព័ន្ធជាមួយនយោបាយ។ ផ្ទុយទៅវិញ កីឡាគួរតែជាឧបករណ៍សម្រាប់រួបរួម និងភាពជិតស្និទ្ធគ្នា។ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងបែបនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងពេលចូលរួមបើកកម្មវិធីកីឡាមួយនៅកាហ្សាក់ស្ថាន។ |
កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់ តំបន់អូរសោម ដែលស្ថិតនៅក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេតកំពង់ស្ពឺ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនទៅៗៗ បានចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់ទាំងពីរនេះ។ លោក នួន លីម មគ្គទេសក៍ទេសចរណ៍នៅអូរសោម បញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់អូរសោមនេះ ដែលធ្វើឲ្យលោកនឹកស្មានមិនដល់ ព្រោះចំនួនកើនឡើង។ មគ្គទេសក៍រូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំមិនដែលបានគិតសោះ ទាក់ទងនឹងចំនួនភ្ញៀវនេះទេ។ ប៉ុន្តែទើបតែរយៈពេលពីរឆ្នាំនេះ ខ្ញុំបានបូកសរុបចំនួន និងទិន្នន័យ ឃើញថាអ្នកទេសចរមកលេងច្រើន តាំងពីរយ រហូតដល់ពាន់នាក់»។ បើតាមលោក នួន លីម ៦ខែដើមឆ្នាំនេះ តំបន់ទេសចរណ៍ធម្មជាតិអូរសោម មានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តចំនួន៨១១នាក់ ដែលនេះជាតួលេខមួយដ៏ច្រើន។ ម្យ៉ាងវិញទៀត ការកើនឡើងភ្ញៀវទេសចរនេះ បានបង្កើតមុខរបរដល់ពលរដ្ឋក្នុងឃុំអូរសោម ជាពិសេសអ្នកនាំភ្ញៀវនៅទីនេះផងដែរ។ ដោយឡែក ការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់វិញ ក៏មានភ្ញៀវទេសចរកើនឡើងច្រើនដូចតំបន់អូរសោមផងដែរ។ លោក ឈឺន ឈីម អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា រយៈពេល៧ខែដើមឆ្នាំនេះ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរឡើងទៅកាន់កំពូលភ្នំចំនួន ១១០០នាក់ ។ ចំនួននេះ កើនឡើងជាងឆ្នាំមុន។ នេះបើតាមអ្នកនាំភ្ញៀវទេសចរឡើងភ្នឱរ៉ាល់ ដែលបានបន្តថា ក្រោយកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់មក មានភ្ញៀវទេសចខ្មែរកាន់តែច្រើនបាននាំគ្នាទៅកាន់កំពូលភ្នំ។ ក្រៅពីចំនួនភ្ញៀវទេសចរកើនឡើង ចំនួនអ្នកនាំផ្លូវឡើងភ្នំ ក៏កើនឡើងផងដែរ គឺកើនពី ៥នាក់ដល់២០នាក់។ លោក ឈឺន ឈីម អះអាងទៀតថា ចំនួនភ្ញៀវទេសចរដ៏ច្រើនបែបនេះ បានធ្វើឲ្យជីវភាពគ្រួសារ និងសហគមន៍របស់លោក មានប្រាក់ចំណូលបន្ថែមទៀត។ លោក ឈឺម ឈីម សង្ឃឹមថា ចុងឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរកើនឡើងដល់ ១៥០០នាក់។ សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស។ កម្មវិធីនេះ នឹងស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលមានសក្តានុពល និងដែលគេមិនសូវស្គាល់មកបង្ហាញអ្នកតាមដាន ក៏ដូចជារួមចំណែកពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ ឲ្យកាន់តែមានសកម្មភាពរស់រវើក៕ | ភ្នំពេញ៖ តំបន់ទេសចរណ៍អូរសោម នៃខេត្តពោធិ៍សាត់ និងភ្នំឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ទទួលបានទេសចរណ៍កាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។ កំណើនភ្ញៀវទេសចរ កើតឡើងក្រោយក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅតំបន់នេះ។ ទន្ទឹមនឹងមានកំណើនភ្ញៀវទេសចរ មគ្គទេសក៍ទេសចរ នៅតំបន់ទាំងពីរ ក៏កើនឡើងដែរ។ តំបន់អូរសោម កើនអ្នកនាំភ្ញៀវពី២នាក់ ដល់ជិត ៣០នាក់ ឯអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់កើនពី៥នាក់ដល់២០នាក់។ |
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ តែងតែចុះអប់រំ ណែនាំពលរដ្ឋឱ្យបញ្ឈប់់ការលេងល្បែងស៊ីសងខុសច្បាប់ និងប្រាប់មេភូមិទាំង ១២ភូមិ ឱ្យជួយផ្សព្វផ្សាយពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងនេះផងដែរ។ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានបញ្ជាក់ថា ការលេងល្បែងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ ខាតពេលវេលាក្នុងការប្រកបរបរប្រចាំថ្ងៃទៀតផង។ លោក ប៉ាង ម៉េង បានឱ្យដឹងថា នៅក្នុងឃុំកំពង់ស្វាយមានស្រ្តីៗជាច្រើននាក់ ដែលបានលួចលេងបៀរ ពីភូមិមួយទៅភូមិមួយ។ ស្រ្តីទាំងនោះ និយមលេងស៊ីគូថៃ ដោយអ្នកខ្លះជក់លេងរហូតមិនបានរៀបចំបាយទឹក និងមើលថែទាំកូន ដែលនាំឱ្យដាំឈានដល់ការកើតហិង្សាក្នុងគ្រួសារទៀតផង។ លោកមេប៉ុស្តិ៍ឃុំកំពង់ស្វាយ បន្តថា កន្លងមកសមត្ថកិច្ច បានហៅមុខសញ្ញាអ្នកលេងល្បែងមកអប់រំ មិនឱ្យពួកគេលេងល្បែងនេះបន្តទៀត។ លោកបញ្ជាក់ថា ប្រសិនបើមិនគោរពតាមគោលការណ៍រដ្ឋបាលប៉ុស្ដិ៍ទេ គឺត្រូវចាប់ខ្លួនហើយអនុវត្តតាមច្បាប់តែម្ដង។ លោក ប៉ាង ម៉េង រៀបរាប់ដូច្នេះ៖«ទាក់ទងនឹងល្បែងនេះ ពួកខ្ញុំមានផែនការច្រើនលើកច្រើនសាមកហើយ ដែលមានផែនការចូលបង្ក្រាប ចុះធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ខ្លាច និងឈប់ការលេងល្បែងស៊ីសងហ្នឹង មិនឱ្យមាននៅក្នុងភូមិទៀតទេ»។ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បញ្ហាលេងល្បែងស៊ីសង គឺជាបញ្ហាចោទដែលធ្វើឱ្យអាជ្ញាធរឃុំកំពង់ស្វាយពិបាកលុបបំបាត់ខ្លាំងណាស់ ព្រោះនៅតែមានការលួចលាក់លេង។ ម្យ៉ាងទៀតប៉ុស្តិ៍ក៏មានកម្លាំងមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការតាមដានករណីនេះ នៅមានចន្លោះខ្វះខាត។ យ៉ាងណាក៏ដោយ ក៏លោក ប៉ាង ម៉េង នៅតែបន្តអប់រំ ណែនាំដល់ពលរដ្ឋនៅក្នុងឃុំកុំឱ្យប្រព្រឹត្តសកម្មភាពលេងល្បែងស៊ីសងនេះ ដើម្បីភាពសុខដុមនៅក្នុងឃុំឱ្យបានជាប់ជាប្រចាំ។ កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ចុះល្បាតនៅពេលយប់ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។ ពាក់ព័ន្ធនឹងករណី នេះ អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋនៅក្នុងភូមិចុងព្រៃ ឃុំកំពង់ស្វាយ មិនសូវសប្បាយចិត្តនោះឡើយ នៅពេលនៅក្នុងឃុំរបស់ខ្លួនមានសកម្មភាពលេងល្បែងស៊ីសង។ ពលរដ្ឋរូបនេះ លើកឡើងថា លេងល្បែងនេះ មិនបាននាំផលចំណេញអ្វីនោះទេ គឺមានតែការខាតពេលវេលា បង់ទ្រព្យសម្បត្តិ និងអាចមានជម្លោះក្នុងក្រុមគ្រួសារទៀតផង។ អ្នកស្រី សុខខេម បានបន្តថា៖«ខ្ញុំឃើញនៅក្នុងភូមិខ្ញុំភាគច្រើន អ្នកភូមិគាត់លេងបៀរច្រើន អ្នកខ្លះញៀនរហូតដល់អត់ហូបបាយ ហូបទឹកក៏មានដែរ! ធ្វើឱ្យប៉ះពាល់ដល់កូនមិនបានសិក្សារៀនសូត្រទៀត »។ អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋនៅក្នុងភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។។ យ៉ាងណាក៏ដោយ អ្នកស្រី សុខខេម មើលឃើញថា អាជ្ញាធរមានសមត្ថកិច្ចឃុំ បានខិតខំបង្ក្រាបករណីលេងល្បែងស៊ីសងនេះជាច្រើនលើកមកហើយដែរ។ ពលរដ្ឋរូបនេះ ក៏ចង់ឱ្យឃុំរបស់ខ្លួន គ្មានសកម្មភាពលួចលាក់លេងល្បែងស៊ីសងបន្តទៀតដែរ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ លីន លក្ខិណា (យុវជនឃុំកំពង់ស្វាយ) |
ប្រទេសដែលមានប្រជាជនរស់នៅច្រើនដែលជាប់ចំណាត់ថ្នាក់ទីមួយ នៅតែមហាយក្សចិនដដែល។ ឥណ្ឌា ក៏បន្តជាប់ចំណាត់ទីពីរ ស្របពេលដែលកំណើនប្រជាជនបានកើនឡើងរហ័ស ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទីបី។ បើយោងតាមទិន្នន័យរបស់គេហទំព័រ World Population Reviewនិង Worldometers ចិនដែលឈរលើកំពូលតារាងប្រទេសដែលមានប្រជាជនច្រើនជាងគេ មានប្រជាជនសរុបរហូតដល់ទៅជាងមួយពាន់បួនរយលាននាក់ក្នុងឆ្នាំ២០១៩ ។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ទី២ឥណ្ឌាវិញមានប្រជាជនរស់នៅសរុបប្រមាណមួយពាន់បីរយលាននាក់។ សហរដ្ឋអាមេរិកដែលជាប្រទេសជាប់ចំណាត់ថ្នាក់ទីបីមានប្រជាជនសរុប ៣២៩លាននាក់ក្នុងឆ្នាំនេះដែរ។ របាយការណ៍ទិន្នន័យនេះក៏បានបង្ហាញផងដែរថា ឥណ្ឌូណេស៊ី និងប៉ាគីស្ថានបានទទួលចំណាត់ថ្នាក់ទី៤ និងទី៥។ ក្នុងនេះប្រជាជនរស់នៅឥណ្ឌូណេស៊ីមានប្រមាណ ២៧១លាននាក់ និងនៅប៉ាគីស្ថានមានជាង២១៧លាននាក់។ ចំណែកឯប្រទេសដែលជាលេខ៦គឺ ប្រទេសអាមេរិកឡាទីនប្រេស៊ីលដែលមានប្រជាជនសរុប២១១លាននាក់។ រដ្ឋអាហ្វ្រិកនីហ្សេរីយ៉ាជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីប្រទេសដែលមានប្រជាជនច្រើនបំផុតទាំង១០ ហើយមានប្រជាជនសរុបប្រមាណ២០០លាននាក់។ ចំណាត់ថ្នាក់ទី៨ បានទៅលើបង់ក្លាដែសដែលមានប្រជាជនសរុប១៦៣លាននាក់។ ប្រទរុស្សីនិងម៉ិកស៊ិកបានជាប់ចំណាត់ថ្នាក់ជាមួយប្រជាជនចំនួន ១៤៥លាននាក់ និងម៉ិកស៊ិកនៅទីដប់មានប្រជាជនជាង១២៧លាននាក់។ ក្នុងនេះរបាយការណ៍ដែរក៍បានបង្ហាញពីចំនួនប្រជាជនក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ប្រទេសវៀតណាមបានទទួលចំណាត់លេខ១៥ ពិភពលោក ដោយមានប្រជាជនចំនួន៩៦លាននាក់ និងថៃជាប់ចំណាត់ថ្នាក់ទី២០មានចំនួនប្រជាជន៦៩លាននាក់។ ចំណែកឯកម្ពុជានិងឡាវទទួលបានចំណាត់ទី៧០និងទី១០៥។ នេះបើយោងតាមគេហទំព័រ World Population Review។ គួររំលឹកផងដែរថា ចំនួនប្រជាជនសរុបក្នុងពិភពលោកសព្វថ្ងៃនេះមានចំនួន៧,៧ពាន់លាននាក់ ដែលមានកើនឡើង ១,០៨ភាគរយ ឬស្មើនឹងជាង៨២លាននាក់បើធៀបនឹងឆ្នាំ២០១៨៕ | ដោយ៖ ងួន សុភាវត្តី |
រដ្ឋញូវម៉ិកស៊ិក មានអាសនៈបីក្នុងសភាតំណាងរបស់អាមេរិកសម្រាប់នីតិកាលទី១១៧ ។ បើតាមកាសែត New York Times សមាជិកសភាទាំងបីដែលជាប់ឆ្នោត សុទ្ធតែជាស្ត្រីទាំងអស់។ ក្នុងចំណោមសមាជិកសភាតំណាងទាំង៣ មាន២រូប មកពីបក្សប្រជាធិបតេយ្យ និង១រូបមកពីបក្សសាធារណរដ្ឋ។ ក្នុងសង្កាត់ទី១ ដែលមានមួយអាសនៈ លោកស្រី Deb Haaland មកពីបក្សប្រជាធិបតេយ្យយកឈ្នះបេក្ខជនារី Michelle Garcia Holmes មកពីបក្សសាធារណរដ្ឋដោយសំឡេង៦០ភាគរយ ទល់នឹង៤០ភាគរយ។ ក្នុងសង្កាត់ទី២ លោកស្រី Yvette Herrell មកពីបក្សសាធារណរដ្ឋ ផ្តួលអតីតសមាជិកសភាមកពីបក្សប្រជាធិបតេយ្យលោកស្រី Xochitl Torres Small ដោយសំឡេង៥៣ភាគរយ ទល់នឹង៤៦ភាគរយ។ រីឯសង្កាត់ទី៣ វិញលោកស្រី Teresa Leger Fernandez មកពីបក្សប្រជាធិបតេយ្យយកឈ្នះ លោកស្រី Alexis Johnson មកពីបក្សសាធារណរដ្ឋ ដោយសំឡេងង៥៥ភាគរយ ទល់នឹង៤៤ភាគរយ៕ | សមាជិកសភាតំណាងអាមេរិកថ្មីទាំងបីមកពីរដ្ឋញូវម៉ិកស៊ិក សុទ្ធតែជាស្ត្រី។ នេះបើតាមលទ្ធផលបណ្ដោះការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងនៅថ្ងៃទី៣ ខែវិច្ឆិកា។ |
វេជ្ជបណ្ឌិត Bing Liao អ្នកជំនាញផ្នែកសរសៃប្រសាទនៅ Houston Methodist បានណែនាំថា ដើម្បីកាត់បន្ថយភាពតានតឹង និងការឈឺក្បាល អ្នកត្រូវរៀបចំផែនការជាមុន ហើយដឹងពីដែនកំណត់របស់អ្នក។ វេជ្ជបណ្ឌិត Bing Liao បាននិយាយថា ធម្មជាតិនៃរដូវវិស្សមកាលបង្កើនកម្រិតស្ត្រេសរួចទៅហើយ ដូច្នេះការរកវិធីតូចដើម្បីកាត់បន្ថយភាពតានតឹងអាចជួយជៀសផុតពីការឈឺក្បាល។ នេះអាចមានន័យថា ការរៀបចំផែនការឲ្យបានល្អជាមុនដើម្បីចៀសវាងការរំខាននៃការធ្វើផែនការធ្វើដំណើរនាទីចុងក្រោយ ឬសម្រេចចិត្តមិនចូលរួមពិធីជប់លៀងនៅចុងបញ្ចប់នៃថ្ងៃដ៏វែងមួយ។ គាត់បានណែនាំថា អ្នកត្រូវប្រាកដថាអ្នកមានថវិការគ្រប់គ្រាន់ ឬត្រួតពិនិត្យសុខភាព និងថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាមុនថ្ងៃឈប់សម្រាក។ ការខកខានអាចបណ្តាលឲ្យអ្នកមានផលរំខានធ្ងន់ធ្ងរ។ ការធ្វើកិច្ចការថ្ងៃឈប់សម្រាកអាចនាំឲ្យរំលងការញ៉ាំអាហារ និងខ្វះជាតិទឹក ដែលអាចបង្កឲ្យអ្នកឈឺក្បាល។ ចូរញ៉ាំវាឲ្យបានគ្រប់គ្រាន់។ គាត់បាននិយាយថាវាក៏សំខាន់ផងដែរក្នុងការរក្សាការទទួលទានជាតិកាហ្វេអ៊ីនធម្មតារបស់អ្នក។ ការកើនឡើង ឬថយចុះនៃជាតិកាហ្វេអ៊ីនអាចបណ្តាលឲ្យឈឺក្បាល។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់រួចហើយ ចូរធ្វើវាឲ្យបានល្អក្នុងពេលវិស្សមកាល ទោះបីជាអ្នកត្រូវហាត់ប្រាណខ្លីជាងក៏ដោយ៕ ត្រួតពិនិត្យដោយ www.health.com.kh | រដូវកាលឈប់សម្រាកអាចផ្តល់ឲ្យអ្នកនូវការឈឺក្បាលពិតប្រាកដ ប៉ុន្តែអ្នកអាចចាត់វិធានការមួយចំនួនដើម្បីការពារពួកគេ។ |
លាបថ្នាំប្រឆាំងនឹងវីរុសដែលផ្ទុកទៅដោយសារធាតុ Docosanol ឬ Benzyl Alcohol ស្អំទឹកកកដើម្បីបំបាត់ការឈឺចាប់ និងប្រើថ្នាំលេប ឬជែលបំបាត់ការឈឺចាប់ ចូរចៀសវាងការញ៉ាំអាហារមានជាតិអាស៊ីតដូចជា ផ្លែឈើជូរៗ និងប៉េងប៉ោះ។ ចំពោះអាហារហឹរ និងអាហារប្រៃក៏ត្រូវចៀសវាងដែរ ប្រើក្រណាត់ត្រជាក់ ឬសើមទឹកតិចៗស្អំលើដំបៅដែលពងបែកនោះឲ្យបានច្រើនដងតាមតែអាចធ្វើបាន ដោយម្តងៗពីរ ៥ ទៅ១០នាទី៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើនបំផុត ជំងឺពងបែបនៅបបូរមាត់បង្កឡើងដោយវីរុសម្យ៉ាងឈ្មោះថា Herpes Virus ដែលភាគច្រើនគឺវាបង្ករោគនៅក្នុងមាត់។ ដូច្នេះបើសិនជាអ្នកកំពុងតែមានអាការៈពងបែកមែននោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះដើម្បីបំបាត់ការឈឺចាប់ និងឆាប់ជា៖ |
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានចេញលិខិតកោតសរសើរ និងថ្លែងអំណរគុណ ដល់ពលរដ្ឋ ឈ្មោះ លឹម ស្រូយ ដែលមានទីលំនៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមនរាជធានីភ្នំពេញ ចំពោះសកម្មភាសង្គ្រោះ និងលែងត្រីបបែលនេះរ។ លោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានបញ្ជាក់នៅក្នុងលិខិតសរសើរមួយចុះថ្ងៃទី១៥ កុម្ភៈនេះថា៖ «សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ»៕ | ត្រីបបែល១ក្បាល មានទម្ងន់១១០គីឡូក្រាម ត្រូវបានពលរដ្ឋសង្គ្រោះ និងលែងចូលក្នុងទន្លេមេគង្គ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ |
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានលើកឡើងពីសារសំខាន់នៃការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ និងអាយុក្រោម១៨ឆ្នាំ ក្នុងការអភិវឌ្ឍធនធានកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសក្នុងដំណើរឆ្ពោះទៅ ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកការប្រកួតពានរង្វាន់ជម្រើសជើងឯក U15 និង U18 រដូវកាលឆ្នាំ២០២០-២០២១ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២០ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានបញ្ចាក់ដូច្នេះថា៖«ការប្រកួតបាល់ទាត់ U15 U18 គឺជាផែ្នកដ៏សំខាន់មួយ នៃគម្រោងអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងយុវជន នៃសាលាបាល់ទាត់ទូទាំងរាជធានីខេត្ត ដែលត្រូវបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៧ និងបន្តអភិវឌ្ឍន៍ទៅឆ្នាំបន្ទាប់ទៀត»។ លោក សៅ សុខា (អាវស)ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC លោក បានបន្ថែមទៀតថា៖«ក្រៅពីកម្មវិធីហ្វឹកហាត់ជាប្រចាំដោយគ្រូ ដែលទទួលបានការបណ្តុះបណ្តាលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កម្មវិធីប្រកួតនេះមានសារសំខាន់ក្នុងការដុសខាត់ និងពង្រឹងជំនាញបច្ចេកទេសដល់កីឡាករ និងជាឱកាសអភិវឌ្ឍធនធានផ្នែកបាល់ទាត់ដូចជា គ្រូបង្វឹក អាជ្ញាកណ្តាល។ល។»។ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញពីគោលបំណងនៃការរៀបចំពានរង្វាន់ទាំងពីរនេះថា គឺជាចលនាមួយក្នុងការបំផុស និងទាក់ទាញឲ្យយុវជនចូលរួមលេងបាល់ទាត់ ដើម្បីបង្កើនសុខភាព និងកាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ។ វា ក៏ជាយុទ្ធសាស្ត្រមួយក្នុងការស្វែងរកយុវជនមានទេពកោសល្យខ្ពស់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិតាមប្រភេទអាយុនីមួយៗ សម្រាប់ប្រកួតលក្ខណអន្តរជាតិ និងស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC បើតាមរបាយការណ៍ ដែលអានដោយលោក កែវ សារ៉េត ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំមានក្រុមចូលរួមចំនួន៣៦ក្រុម។ ការប្រកួតចែងចែកជា៨ពូល ក្នុងនោះក្រុមលេខ១ និងលេខ២ក្នុងពូលនីមួយៗ ត្រូវឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ដោយមិនបាច់ចាប់ឆ្នោតបែងចែកពូលដូចឆ្នាំមុននោះទេ។ តាមលទ្ធផលចាប់ឆ្នោតរបស់គណៈកម្មការរៀបចំការប្រកួតពូល A មានកំពង់ឆ្នាំង បឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ។ ពូល B មានអាយអេសអាយដង្កោសែនជ័យ វិសាខា អគ្គិសនីកម្ពុជារាជធានីភ្នំពេញ និងអាស៊ីអឺរ៉ុបយូណាយធីត។ ពូល C មានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។ ពូល D មានឧត្តរមានជ័យ ព្រះវិហារ សូលទីឡូអង្គរ អង្គរថាយហ្គឺរ និងសៀមរាប។ ពូល E មានគីរីវង់សុខសែនជ័យ តាកែវ កណ្ដាល និងកំពង់ស្ពឺ។ ពូល F មានកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។ ពូល G មានកោះកុង ព្រះសីហនុ កែប និងកំពត និងពូល H មានរតនគិរី ក្រចេះ មណ្ឌលគិរី និងស្ទឹងត្រែង។ កីឡាករ U15 និង U18 ចូលរួមក្នុងពិធីបើកការប្រកួតកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២០ ដោយឡែកការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំមានក្រុមចូលរួមចំនួន៣៩ក្រុម។ ការប្រកួតបែងចែកជា៨ពូល ក្នុងនោះក្រុមលេខ១ និងលេខ២ក្នុងពូលនីមួយៗ នឹងឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ដូចពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំដែរ។ ការប្រកួតពានរង្វាន់ទាំងពីរនេះ នឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ឧសភា ឆ្នាំ២០២១។ តាមលទ្ធផលចាប់ឆ្នោតពូល A មានវិសាខា ISI ដង្កោសែនជ័យ អគ្គិសនីកម្ពុជារាជធានីភ្នំពេញ និងព្រះខ័នរាជស្វាយរៀង ពូល B មានបឹងកេត ភ្នំពេញក្រោន សាលាតម្រង់ទិសអភិវឌ្ឍន៍ខាងជើង កងយោធពលេខេមរភូមិន្ទ និងអាស៊ីអឺរ៉ុបយូណាយធីត។ រីឯពូល C មានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងប៉ៃលិន, ពូល D មានឧត្តរមានជ័យ ព្រះវិហារ សូលទីឡូអង្គរ អង្គរថាយហ្គឺរ និងសៀមរាប។ ចំណែកពូល E មានគីរីវង់សុខសែនជ័យ តាកែវ កណ្ដាល ស្វាយរៀង និងសាលាបាល់ទាត់ជាតិបាទី រីឯពូល F មានកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងព្រៃវែង ខណៈពូល G មានកោះកុង ព្រះសីហនុ កែប កំពត និងកំពង់ស្ពឺ និងពូល H មានរតនគិរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ និងស្ទឹងត្រែង។ ទោះបីបច្ចុប្បន្នស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា អាចគ្រប់គ្រងបានក៏ដោយ លោក សៅ សុខា ជំរុញឲ្យកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និងមន្ត្រីសហព័ន្ធ ក៏ដូចជាក្រុមនីមួយៗ បន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន តាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុល វាស់កម្តៅ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិសង្គម៕ | សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០បានរៀបចំកម្មវិធីបើកការប្រកួតជម្រើសជើងឯកយុវជនអាយុអាយុក្រោម១៥ឆ្នាំ(U15)និងអាយុក្រោម១៨ឆ្នាំ(U18)នៅទីលានបាល់ទាត់សាលាតម្រង់ទិសក្នុងវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ។ ថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកពានរង្វាន់ទាំងពីរនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានកីឡាករថ្នាល គ្រូបង្វឹក អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ |
សហព័ន្ធកីឡាចំបាប់កម្ពុជា (WFC) ដាក់គោលដៅយកមេដាយមាស យ៉ាងតិច ២គ្រឿង ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ក្រោយហ្វឹកហាត់ជាច្រើនខែ ក្នុងការត្រៀមលក្ខណៈចូលប្រកួតកីឡាស៊ីហ្គេមលើកទី៣១ គ្រូបង្វឹកកីឡាចំបាប់កម្ពុជា លោក កាង ដែនពិសិដ្ឋ បានដាក់គោលដៅយកមេដាយមាសយ៉ាងតិចចំនួន ២គ្រឿង តាមរយៈការខិតខំប្រឹងប្រែង និងសមត្ថភាពប្រសើរឡើងរបស់កីឡាករ។ កីឡាករបានហ្វឹកហាត់រយៈពេល ៥ខែ ដោយចាប់តាំងពីខែមករាមក ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងឲ្យកីឡាករមានវិន័យល្អក្នុងការប្រកួត។ គ្រូបង្វឹក កាង ដែនពិសិដ្ឋ បាននិយាយថា លោកមានបំណងដណ្តើមមេដាយមាសយ៉ាងតិចចំនួន ២ លើវិញ្ញាសាសេរី និងហ្គ្រិកូ-រ៉ូម៉ាំង(Greco-Roman) ខណៈអត្តពលិកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ស៊ីហ្គេមលើកទី៣១។ កន្លងមក សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានជួលគ្រូបង្វឹកជនជាតិ អ៊ីរ៉ង់ Komiel Ghasemi ជាអតីតអត្តពលិកឈ្នះមេដាយមាសអូឡាំពិក មកជួយបណ្តុះបណ្តាលផងដែរ និងមានអត្តពលិកមួយចំនួនចេញទៅបោះជំរុំហាត់នៅបរទេស។ គួបញ្ជាក់ផងដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជា (WFC) មានអត្តពលិកចំនួន១៦ នាក់ ស្រីមានចំនួន ៥ នាក់។ ក្រុមអត្តពលិកកម្ពុជា នឹងធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេមវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕ | ដោយ៖ ហៀក ឆក |
ខ្ទឹមស ខ្ទឹមសនឹងជួយបង្កើនការផលិត Nitric Oxide ដើម្បីជំរុញដល់សរសៃឈាមរីកធំ និងជួយគ្រប់គ្រងសម្ពាធឈាមបាន។ ដូច្នេះ ចូរប្រាកដថា អ្នកបានបញ្ចូលខ្ទឹមសទៅក្នុងរបបអាហារ ឬញ៉ាំវាទាំងឆៅដំបូងគេនៅពេលភ្ញាក់ពីគេងព្រឹកឡើង។ ឃឹនឆាយ ឃឹនឆាយអាចគ្រប់គ្រងជំងឺលើសសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ព្រោះតែវាធ្វើការជាមួយថ្លើម។ ឃឹនឆាយមានអង់ទីអុកស៊ីដង់ច្រើន ដែលអាចបន្ថយសម្ពាធឈាមបានយ៉ាងល្អ។ អ្នកអាចញ៉ាំទឹករបស់វា ឬធ្វើជាម្ហូបញ៉ាំក៏បានដែរ។ ប៉េងប៉ោះ ការបង្កើនការទទួលទានប៉េងប៉ោះអាចជួយបញ្ចុះសម្ពាធឈាមបានច្រើនជាង 10 mmHg ឯណោះ។ ប៉ុន្តែវាមានប្រសិទ្ធភាពបានលុះត្រាតែញ៉ាំជាមយយនឹងថ្នាំបញ្ចុះសម្ពាធឈាម ACEI, Calcium Channel Blockers ឬ Diuretic កម្រិតទាបនដែរ។ ផ្លែទទឹម ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំទឹកផ្លែទទឹមមួយកែវត្រូវបានគេរកឃើញថា អាចបន្ថយសកម្មភាពនៃអង់ស៊ីម Angiotensin Converting Enzyme (ACE) រហូតដល់ ៣៦ភាគរយ។ អ្នកក៏អាចញ៉ាំផ្លែទទឹមជាអាហារសម្រន់រាល់ថ្ងៃដែរដើម្បីទទួលបានប្រយោជន៍ប្រឆាំងនឹងការលើសសម្ពាធឈាម៕ ត្រួតពិនិត្យដោយ www.health.com.kh | ការកាត់បន្ថយការញ៉ាំអាហារប្រៃៗ និងបញ្ចូលបន្លែ និងផ្លែឈើស្រស់ៗក្នុងរបបអាហារ គឺជាដំបូន្មានញឹកញាប់បំផុតរបស់គ្រូពេទ្យដែលផ្តល់ឲ្យអ្នកជំងឺលើសម្ពាធឈាម។ យ៉ាងណាមិញ មានអាហារមួយចំនួនតូចដែរ ដែលអ្នកត្រូវតែបញ្ចូលទៅក្នុងរបបអាហារដើម្បីគ្រប់គ្រងសម្ពាធឈាមតាមលក្ខណៈធម្មជាតិ។ |
ទោះឈានដល់វ័យជាង៨០ឆ្នាំក៏ដោយ លោកយាយ Barbara បានប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងព្រឹត្តិការណ៍ជើងឯករត់ប្រណាំងនៅបារាំង ដើម្បីបំបែកកំណត់ត្រាស្ត្រីចំណាស់អាល្លឺម៉ង់ម្នាក់ដែលសម្រេចបាន១០៥គីឡូម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ ទីបំផុតទោះបីជាមានការនឿយហត់អស់កម្លាំងខ្លាំងក៏ដោយ គាត់សម្រេចបានគោលដៅរបស់ខ្លួនដោយរត់បានចម្ងាយ១២៥គីឡូម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ គាត់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គាត់ចង់ធ្វើឲ្យមនុស្សដទៃសប្បាយចិត្ត ជាពិសេសក្លិបអត្តពលិកម្ម Saint Brice Althletisme (SBA) ក៏ដូចជាការសម្រេចសុបិនផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍នេះ រៀបចំក្រោមគម្រោង «២៤ម៉ោងក្នុងការចូលរួមប្រយុទ្ធប្រឆាំងមហារីកសុដន» របស់អ្នកកាសែត និងជាអ្នករត់ប្រណាំងឈ្មោះ Julien Bigorne។ ជាមួយនឹងការសម្រេចបានកំណត់ត្រាថ្មីពិភពលោក លោកយាយ Barbara និងអ្នកចូលរួមដទៃទៀត បានរួមចំណែករៃអង្គាសថវិកាដ៏ច្រើនជូនដល់សមាគមសប្បុរស Casiopeea ដើម្បីជួយដល់ស្ត្រីដែលមានជំងឺមហារីកសុដន។ លោកយាយ Barbara ផ្តើមចូលរួមរត់ប្រណាំងចាប់ពីអាយុ៤៣ឆ្នាំ ដោយរត់បានក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនចំនួន៥៤លើកក្នុងរយៈពេល៣៩ឆ្នាំ។ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះ គាត់បានចូលរួមនៅប៉ារីស១០លើក និងនៅញូវយ៉ក នាពេលប្រារព្ធខួប៦០ឆ្នាំផងដែរ។ ស្ត្រីដែលមានរហូតដល់ទៅចៅទួតរូបនេះ រស់នៅក្រុង Val-dOise កំពុងសំឡឹងរកឱកាសទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុននារដូវស្លឹកឈើជ្រុះនៅក្រុង Chicago ឆ្នាំ២០២២ ក៏ដូចជាក្នុងក្របខណ្ឌកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ «ខ្ញុំមិនដែលលេបថ្នាំនោះឡើយ។ ខ្ញុំនៅតែបន្តហ្វឹកហាត់ ហើយខ្ញុំមិនដែលខកខានរយៈពេលយូរនោះឡើយ បើមិនដូច្នោះទេ ការរត់របស់ខ្ញុំច្បាស់ជាធ្លាក់ចុះ»។ ស្ត្រីដែលមានឈាមជ័រអាល្លឺម៉ង់ បានអះអាងយ៉ាងដូច្នេះ ដោយអះអាងថា សុខភាពរបស់ខ្លួននៅតែរឹងមាំ៕ | លោកយាយ Barbara Humbert អាយុ៨២ឆ្នាំ ចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ជើងឯកបារាំង (Championnats de France) នៅក្រុង Brive-la-Gaillarde កន្លងមក ដោយសម្រេចបាន១២៥គីឡូម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ បើតាមការផ្សាយរបស់ Ouest France នេះជាកំណត់ត្រាពិភពលោក ក្នុងចំណោមក្រុមលំដាប់អាយុដូចគាត់។ |
អត្ថបទចុះផ្សាយក្នុងហេ្វសប៊ុក មើល កម្សាន្ត (Merl Komsan) បានបង្ហោះរូបថត X-Ray របស់បុរសម្នាក់នៅខេត្តព្រៃវែង ដែលគាត់ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា មានសត្វកន្លាតមួយក្បាល កំពុងតែរស់នៅក្នុងខ្លួនរបស់គាត់ទើបធ្វើឲ្យគាត់ចេះតែមានអាការៈឈឺចុកចាប់ស្មាបែបនេះ ។ ផេកហ្វេសប៊ុក Merl Komsan បានសរសេរទៀតថា ដោយសារបញ្ហាសត្វកន្លាតនៅក្នុងខ្លួន បានតម្រូវឲ្យបុរសម្នាក់នោះ បានលក់ផ្ទះ និងខ្ចីលុយធនាគារអស់ជាច្រើន ដើម្បីយកលុយទៅព្យាបាលនៅប្រទេសឥណ្ឌា។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានក្រសួងសុខាភិបាល បដិសេធថា ជាពត៌មានក្លែងក្លាយ ដែលមានការចុះផ្សាយខុសពីអត្ថបទដើម។ ត្រង់ចំណុចនេះ ក្រសួងសុខាភិបាល បានពន្យល់ថា ករណីមានសត្វកន្លាតនៅក្នុងខ្លួនមនុស្សនេះ វាកើតឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា ពោលគឺមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាទេ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ មេសា បានបញ្ជាក់ដូច្នេះថា៖« ក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវឃើញថា អត្ថបទនេះ បានក្លែងបន្លំខ្លឹមសារពីអត្ថបទដើម ដែលបានចុះផ្សាយហ្វេកប៊ុក មានម្ចាស់ផេចឈ្មោះ Medecine Life -ជីវិតគ្រូពេទ្យ ដែលខ្លឹមសារបានសរសេរអំពីសាច់រឿង នៅប្រទេសនីហ្សេរីយ៉ា មិនមែននៅមន្ទីរខេត្ដព្រៃវែងនោះឡើយ»។ បន្ថែមពីនេះក្រសួងសុខាភិបាល បញ្ជាឲ្យម្ចាស់ផេកហ្វេសប៊ុក Merl Komsan បញ្ឈប់សកម្មភាពក្លែងប្រឌិតពត៌មានលើប្រព័ន្ធផ្សព្វផ្សាយសង្គមបែបនេះ មុននឹងអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ។ ក្រសួងសុខាភិបាល ក៏អំពាវនាវឲ្យប្រើប្រាស់ហ្វេសប៊ុក ឬបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ កុំចុះផ្សាយពីអ្វីដែលគ្មានមូលដ្ឋនច្បាស់លាស់ ឬគ្រាន់តែបំភ្លៃព័ត៌មាន ដែលមានគោលបំណងធ្វើឲ្យប៉ះពាល់កិត្តិយស និងសេក្តីថ្លៃថ្នូរ ដែលនាំឲ្យមានការយល់ច្រឡំលើវិស័យសុខាភិបាល៕ | ក្រសួងសុខាភិបាល បញ្ជាឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មើល កម្សាន្ត (Merl Komsan) បញ្ឈប់សកម្មភាពរបស់ខ្លួន ទាក់ទងនឹងការចុះផ្សាយពត៌មានមិនពិត ជុំវិញករណីរូបថត X-Ray ហើយឃើញមានសត្វកន្លាតនៅក្នុងខ្លួនមនុស្សម្នាក់នៅខេត្តព្រៃវែង។ ក្រសួងបដិសេធថា ករណីនេះ គឺជារឿងមិនពិតឡើយ។ |
១. ប៉េងប៉ោះនិងទឹកក្រូចឆ្មារស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងបោះឱ្យក្លាយជាខាប់ៗសឹមលាយជាមួយទឹកក្រូចឆ្មារស្រស់។ លាបម៉ាស្សាលើផ្ទៃមុខនិងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញ។ ប្រសិនបើមានអារម្មណ៍ស្បែកផ្សា ឬឈឺឆៀបៗបន្ទាប់ពីលាប ចូរលាងសម្អាតមុខចេញភ្លាមៗ។ ២. ប្រេងអាល់ម៉ុន អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអាល់ម៉ុនសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី និងទុកចោលសម្រាប់រយៈពេលប្រហែល ៥ នាទីសិន សឹមប្រើប្រាស់ក្រណាត់ស្អាតជូតផ្ទៃមុខថ្នមៗ។ ៣. ទឹកក្រូចឆ្មារស្រស់ជាមួយទឹក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ លាយជាមួយទឹកធម្មតាបន្តិចសិន ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានស្បែកមុខស្ដើងងាយប្រតិកម្ម គួរលាយទឹកផ្កាកុលាបប៉ុន្មានដំណក់ចូលជាមុនសិនសឹមលាបល្បាយលើផ្ទៃមុខ។ រីឯអ្នកដែលមានរបួសលើផ្ទៃមុនមិនគួរអនុវត្តរូបមន្តនេះឡើយ។ ៤. ទឹកឃ្មុំសរីរាង្គនិងទឹកក្រូចឆ្មារស្រស់ លាយទឹកឃ្មុំជាមួយទឹកក្រូចឆ្មារស្រស់ដោយកូរឱ្យសព្វ។ សម្រាប់អ្នកដែលមានស្បែកមុខឆាប់ប្រតិកម្មអាចជំនួសទឹកក្រូចឆ្មារស្រស់ជាមួយជែលប្រទាលកន្ទុយក្រពើ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដោយប្រុងប្រយ័ត្នកុំឱ្យចូលភ្នែក។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។ ៥. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ៦. ទឹកក្រូចឆ្មារស្រស់ ទឹកឃ្មុំ និងយ៉ាអួរសុទ្ធ លាយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរសុទ្ធ ១ ស្លាបព្រាកាហ្វេ។ លាបល្បាយលើផ្ទៃមុខឱ្យបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ២០ នាទី៕ ត្រួតពិនិត្យដោយ www.health.com.kh | គ្រប់គ្នានរណាក៏ចង់មានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុន, ស្នាមជាំអ៊ុចខ្មៅ គួរឲ្យទាក់ទាញដែរ។ ការព្យាបាលបែបទំនើប និងការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗ មិនត្រឹមតែតម្រូវឲ្យអ្នកចំណាយប្រាក់អស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះផ្ដល់ប៉ះពាល់ចំពោះសុខភាពទៀតតាមរយៈសារធាតុគីមីដែលផលិតផលទាំងនោះមានផ្ទុក។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗមួយចំនួនដោះស្រាយកម្ចាត់បញ្ហាស្នាមជាំអ៊ុចខ្មៅលើផ្ទៃមុខប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖ |
លោក សួន សេរីរដ្ឋា អាយុ៤៦ឆ្នាំ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់មេដឹកនាំ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨ ខែ ០៥ ឆ្នាំ២០១៨ របស់តុលាការកំពូល»។ កាលពីថ្ងៃទី២៣ ខែសីហា ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ឲ្យលើកលែងទោស អតីតប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ រូបនេះ។ «សុបិន្តរបស់ខ្ញុំដែលចេញធ្វើនយោបាយ គឺដើម្បីជួយពលរដ្ឋ ពិសេសកសិករដែលរស់ដោយសារដីស្រែចម្ការ ។ ខ្ញុំធ្លាប់និយាយប្រាប់កសិករថា យើងជាកសិករមិនមែនជាអ្នកក្រទេ តែគឺជាមហាសេដ្ឋី ព្រោះយើងមានដីស្រែ ដីចម្ការធំ ដែលគ្នាអ្នកទីក្រុងខ្លះមួយគ្រួសារមានកម្មសិទ្ធិដី តែ១០០ ការ៉េ សង់ផ្ទះមួយល្វែងប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា។ ទាក់ទងនឹងតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកបានបញ្ជាក់ថា លោកមានពេល និងមានឱកាសទៅជួយកសិករអ្នកស្រែ អ្នកចម្ការវិញ។ «ខ្ញុំ ជាកូនអ្នកស្រែ ! ខ្ញុំ បានរៀន បានធ្វើដល់ទីក្រុង បានចេញទៅរៀន និងធ្វើការនៅបរទេស ហើយបានវិលមកជួយស្រុកកំណើតវិញ គឺបានគុណដីស្រែ»៕ | លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈព្រះរាជក្រឹត្យមួយចុះកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ លោកបានអះអាងប្រាប់សារព័ត៌មានថ្មីៗ លោកទើបតែទទួលបានព្រះរាជក្រឹត្យនេះផងដែរ។ |
សម្តេច ស ខេង លើកឡើងពីបញ្ហាខាងលើ បន្ទាប់ក្រុមអ្នកកាសែត សួរពីសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់ ក្នុងការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលត្រូវបានបង្កើតឡើងដោយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី ចក់ សុភាព។ សម្តេច! មជ្ឈមណ្ឌលសិទ្ធិមនុស្ស អាចនឹងប្រឈមនឹងការបិទចោលនៅពេលណាដែរ? សម្តេច ស ខេង ឆ្លើយដូច្នេះថា៖«នៅទេ..។ រឿងហ្នឹង ខ្ញុំ មិនអាចជម្រាបបានទេ ព្រោះកិច្ចការនេះ ចាំបាច់ យើងត្រូវតែមានហេតុផលច្បាស់លាស់។ មិនអាចថា ធ្វើអ្វីមួយដោយគ្មានហេតុផលបានទេ»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ចម្លើយបែបនេះ ទៅកាន់ក្រុមអ្នកកាសែត ក្រោយចាកចេញពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២0១៧។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បានចោទមជ្ឈមណ្ឌលសិទ្ធិមនុស្សថា ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ហើយជាពិសេសធ្លាប់ត្រូវបានគ្រប់គ្រងដោយលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ ក្រោមការសង្ស័យពីបទ «ក្បត់ជាតិ»។ បន្ទាប់ពីសម្តេច ហ៊ុន សែន ចោទប្រកាន់ដូច្នេះហើយ មជ្ឈមណ្ឌលសិទ្ធិមនុស្ស ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដើម្បីការពារខ្លួន។ តាមរយៈសេចក្តីថ្លែងការណ៍នោះ អង្គការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដ៏ធំមួយនេះ បានប្រកាសពីឯករាជ្យរបស់ខ្លួនថា មិនពាក់ព័ន្ធ ឬស្ថិតនៅក្រោមគណបក្សនយោបាយណាទាំងអស់។ កន្លងមក មានអង្គការមួយចំនួនហើយ ដែលប្រតិបត្តិនៅកម្ពុជា ត្រូវបានរដ្ឋាភិបាល បិទចោល ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក ជាដើម។ ហើយស្ថាប័នសារព័ត៌មានមួយចំនួនទៀត ក៏រងផលប៉ះពាល់ពីចំណាត់ការរបស់រដ្ឋាភិបាលដែរ ដូចជាកាសែត ខេមបូឌា ដេលី បានបញ្ឈប់ការផ្សព្វផ្សាយដោយខ្លួនឯង បន្ទាប់ពីក្រសួងសេដ្ឋកិច្ច ទាមទារឲ្យសងបំណុលពន្ធ ជាង៦លានដុល្លារ ជូនទៅរដ្ឋ ហើយវិទ្យុមហានគរ ត្រូវបានក្រសួងព័ត៌មាន បិទចោល ក្រោមហេតុផលថា ធ្វើខុសលក្ខន្តិកៈ។ ឯវិទ្យុអាស៊ីសេរី (RFA) បានដកការិយាល័យពីកម្ពុជា បន្ទាប់ពីមានភាពរកាំរកូសផ្លូវច្បាប់ ជាមួយក្រសួងព័ត៌មាន៕ | ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់អាចប្រាប់ក្រុមអ្នកកាសែតបានទេថា ចំណាត់ការផ្លូវច្បាប់ លើមជ្ឈមណ្ឌលសិទ្ធិមនុស្ស នឹងត្រូវធ្វើឡើងនៅពេលណា។ សម្តេច គ្រាន់តែបញ្ជាក់ថា មុននឹងសម្រេចធ្វើអ្វីមួយ ទៅលើសមាគម ឬអង្គការក្រៅរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវសិក្សាឲ្យបានច្បាស់លាស់ ហើយមានហេតុផលគ្រប់គ្រាន់។ |
ស្ថានភាពនយោបាយនៅថៃបច្ចុប្បន្ន ជាពេលវេលាមួយដែលបក្សភឿថៃត្រូវតែហ៊ានកាត់តម្រឹមនយោបាយរបស់ខ្លួន ថាតើគួរចាប់ជាមួយសម្ព័ន្ធថ្មី ឬបន្តរួមរស់ជាមួយសម្ព័ន្ធចាស់ដោយទុកឱ្យរដ្ឋាភិបាលចាំផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចទៀត។ ប្រសិនបើបក្សភឿថៃចង់មានប្រជាធិបតេយ្យខ្លាំង ជម្រើសល្អបំផុតគឺធ្វើការជាមួយចលនាឆ្ពោះទៅមុខ។ យ៉ាងណាមិញ ប្រសិនបើគណបក្សភឿថៃចង់បង្កើតរដ្ឋាភិបាលថ្មីនោះ ជម្រើសដ៏ល្អបំផុតគឺត្រូវធ្វើការជាមួយភាគីផ្សេងទៀតដោយគ្មានវត្តមានឆ្ពោះទៅមុខ។ ជាការពិត បក្សភឿថៃអាចបង្កើតរដ្ឋាភិបាលថ្មីបាន ប្រសិនបើបក្សនេះទៅចាប់ដៃជាក្រុមអភិរក្សនិយម និងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយក្រុមយោធា ។ ប៉ុន្តែការធ្វើបែបនេះ ប្រជាជនថៃអាចនឹងមើលឃើញថាភឿថៃជាជនក្បត់ ប្រសិនបើខ្លួនបោះបង់បក្សឆ្ពោះទៅមុខ ដែលបានឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។បក្សភឿថៃ នឹងត្រូវបាត់បង់អសនៈនៅការបោះឆ្នោតជាតិនាអណត្តិបន្ទាប់ ដោយប្រជាជនថៃអស់ជំនឿ ប្រសិនបើភឿថៃហ៊ានធ្វើបែបនេះ ។ លោក Mark S. Cogan សាស្ត្រាចារ្យផ្នែកសិក្សាសន្តិភាព និងជម្លោះនៅសាកលវិទ្យាល័យ Kansai Gaidai របស់ជប៉ុនបានប្រាប់កាសែត TIME ថា ការចាប់ដៃគូជាមួយកងកម្លាំងអភិរក្សនឹងធ្វើឱ្យមានវិនាសចំពោះភាពជឿជាក់របស់ភឿថៃ ក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួន ដែលភាគច្រើនតំណាងឱ្យក្រុមអាវក្រហមដែលគាំទ្រថាក់ស៊ីនក្នុងអំឡុងពេលប៉ះទង្គិចគ្នាដោយហិង្សាប្រឆាំងនឹងពួករាជានិយមស្លៀកពាក់លឿងកាលពីមួយទសវត្សរ៍ មុន ។ ការពិត បក្សភឿថៃបានត្រៀមបេក្ខភាពនាយករដ្ឋមន្ត្រីដល់ទៅ ៣នាក់រួចទៅហើយ ក្រោយពេលដែលបក្សឆ្ពោះទៅមុខត្រូវបានសភាបដិសេដបេក្ខភាពនាយករដ្ឋមន្រ្តីរបស់មេដឹកនាំខ្លួនលោក Pita Limjaroenrat នៅជុំទី២ កាលពីថ្ងៃទី១៩ ខែកក្កដា។ ប៉ុន្តែ ដរាបណាបក្សភឿថៃនៅតែបន្តចាប់ដៃជាមួយបក្សឆ្ពោះទៅមុខ សមាជិកព្រឹទ្ធសភា និងក្រុមអ្នកអភិរក្សនិយមនៅតែមិនព្រមបោះឆ្នោតគាំទ្របេក្ខភាពដែលស្នើពីបក្សភឿថៃនេះដដែល ដោយហេតុថាសម្ព័ន្ធនេះអាចធ្វើច្បាប់រំលាយអំណាចព្រឹទ្ធសភាដែលតែងតាំងដោយយោធា និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ។ យ៉ាងណាមិញ ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីនៅជុំបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដា ត្រូវបានសភាថៃសម្រេចពន្យាពេលដោយមិនមានកាលបរិឆ្ឆេទជាក់លាក់នៅឡើយទេ។ នៅត្រង់នេះ ថាតើរដ្ឋាភិបាលថ្មីនឹងត្រូវរង់ចាំរហូតដល់ ១០ខែក្រោយនៅពេលដែលអំណាចរបស់ព្រឹទ្ធសភាអស់សុពលភាព ឬយ៉ាងណា ? ប្រសិនបើការបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីនៅតែអូសបន្លាយ នេះនឹងផ្តល់ពេលវេលាដល់លោក ប្រាយុទ្ធ ដើម្បីដាក់បញ្ជីរុះរើយោធាប្រចាំឆ្នាំ និងតែងតាំងមុខតំណែងយោធាសំខាន់ៗដល់ពួកអ្នកស្មោះត្រង់ បន្ទាប់ពីការរុះរើចូលជាធរមាននៅថ្ងៃទី១ ខែតុលា។ លោក Paul Chambers សាស្ត្រាចារ្យ និងជាទីប្រឹក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan បានប្រាប់ TIME ថា ៖« វាអាចទៅរួចដែលថា រដ្ឋប្រហារមិនអាចកើតឡើងបាន ខណៈប្រទេសថៃកំពុងរង់ចាំនាយករដ្ឋមន្ត្រីថ្មី» ៕ | ក្រោយពីគណបក្សឆ្ពោះទៅមុខដែលតាំងខ្លួនជាអ្នកប្រឆាំងរបបយោធា និងគាំទ្រការកែទម្រង់របបរាជានិយម មិនអាចស្នើមេដឹកនាំខ្លួនជានាយករដ្ឋមន្ត្រី និងដឹកនាំបង្កើតរដ្ឋាភិបាលថ្មីបាន សេណារីយ៉ូជាច្រើនបង្ហាញថា បក្សភឿថៃកំពុងបង្ហាញភាពមិនច្បាស់លាស់មួយក្នុងការឈានទៅបង្កើតសម្ព័ន្ធថ្មីមួយទៀត ដោយគ្មានវត្តមានបក្សឆ្ពោះទៅមុខ ។ |
កាលណាអ្នកមិនបានប្រើសួតរបស់អ្នកឱ្យបានពេញលេញទេ វាអាចនឹងនៅមានសេសសល់កាកសំណល់ផ្សេងៗនៅក្នុងសួត បង្កទៅជាជំងឺផ្សេងៗ ដូចជាឈឺក្បាល និងពិបាកដកដង្ហើម ជាដើម។ ដូច្នេះ តើត្រូវផ្លាស់ប្តូរយ៉ាងដូចម្តេចទៅវិញ? គឺអ្នកត្រូវដកដង្ហើមឱ្យបានវែងៗ ឱ្យគ្រប់២៣,០០០ដងក្នុង១ថ្ងៃៗ ដើម្បីឱ្យអុកស៊ីហ្សែនជ្រាបចូលទៅពាសពេញរាងកាយ។ ការដកដង្ហើមខ្លីៗលេចចេញមកពីរបៀបរស់នៅមិនល្អ គ្មានសកម្មភាព ធ្វើឱ្យសាច់ដុំទៅជារឹងគម្រាំង។ ការដកដង្ហើមវែងៗជួយសម្អាតសួត ធ្វើឱ្យរាងកាយមានសុខភាពល្អ។ ថ្វីបើសួតមិនមែនជាសាច់ដុំក៏ដោយ តែត្រូវដកដង្ហើមវែងៗឱ្យសួតរីកអស់លទ្ធភាព។ វាក៏ធ្វើឱ្យសន្ទះរន្ធតូចៗក្នុងសួតរីកធំ ងាយនឹងទទួលយកអុកស៊ីហ្សែន ផងដែរ។ ការដកដង្ហើមវែងៗចេញពីក្នុងពោះមកជួយធ្វើឱ្យសាច់ដុំមានដំណើរការល្អ និងធ្វើឱ្យមានជំហរត្រង់ខ្លួនបាន។ ម្យ៉ាងទៀត សួតក៏អាចចូលរួមនៅក្នុងប្រព័ន្ធអ័រម៉ូន ជួយឱ្យលុបបំបាត់សម្ពាធឈាមខ្ពស់បាន ផងដែរ។ តើដកដង្ហើមវែងៗដូចម្តេចទៅ? ដើម្បីត្រួតពិនិត្យថាអ្នកបានអនុវត្តត្រឹមត្រូវ សូមដាក់ដៃមួយលើពោះ និងដៃមួយទៀតលើទ្រូង។ ទៅនៅកន្លែងណាដែលស្ងប់ស្ងាត់ បើអាចបានទៅនៅក្នុងធម្មជាតិ។ អង្គុយចុះ បិទភ្នែក រួចដកដង្ហើមឱ្យវែងតាមរន្ធច្រមុះ។ ត្រូវឱ្យខ្យល់ចូលពេញពោះសិន សឹមឱ្យខ្យល់ចូលទៅក្នុងសួត។ រាប់ដល់៥ រួចដកដង្ហើមចេញមកវិញយឺតៗ។ បន្ទាប់មកដកដង្ហើមចូលមកវិញ ឱ្យពេញពោះនិងសួត។ រក្សាខ្យល់ទុកពី៣ទៅ៥វិនាទី រួចដកដង្ហើមចេញដោយរាប់ដល់៥។ បញ្ចេញខ្យល់ឱ្យអស់។ ចាប់ផ្តើមពីដំបូងមកវិញ។ អនុវត្តលំហាត់នេះឱ្យបាន១០ដង។ ត្រូវអនុវត្តលំហាត់នេះរាល់ៗថ្ងៃ ដើម្បីសុខភាពរបស់សួតក៏ដូចជាសុខភាពរបស់រាងកាយទាំងមូល។ អ្នកនឹងសង្កេតឃើញថាវានឹងធ្វើឱ្យអ្នកមានថាមពលនិងស្រស់ស្រាយ។ ត្រួតពិនិត្យដោយ៖ www.health.com.kh | សួតរបស់យើងមានចំណុះត្រឹមតែ៦លីត្រទេ តែយើងអាចដកដង្ហើមយកខ្យល់បានដល់ទៅ៩,០០០ លីត្រក្នុង១ថ្ងៃៗ ដើម្បីទាញយកអុកស៊ីហ្សែនមកសម្អាតឈាម។ ក៏ប៉ុន្តែមានមនុស្សជាច្រើននាក់ដែលប្រើសួតរបស់ខ្លួនតែមួយចំណែកប៉ុណ្ណោះ គឺដកដង្ហើមរាងសើៗ មិនអាចឱ្យអុកស៊ីហ្សែនជ្រាបចូលទៅដល់គ្រប់សរីរាង្គ បាននោះទេ។ |
សន្និសីទនិស្សិត ជាការរៀបចំវេទិកាមួយ សម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា និងនិស្សិតក្នុងតំបន់ ឲ្យមានការចូលរួមស្រាវជ្រាវ និងធ្វើបទបង្ហាញ ដើម្បីទទួលមតិកែលម្អឲ្យមានភាពល្អប្រសើរ។ ជាពិសេសវេទិកានេះ មានអ្នកជំនាញ ផ្ដល់ជាមតិដល់និស្សិត ផ្ដោតទៅលើប្រធានបទនីមួយៗ ដែលពួកគេបានសិក្សាស្រាវជ្រាវ។ សន្និសីទនេះ រៀបចំនៅសាកលវិទ្យាល័យហ្សាម៉ាន់ ថ្ងៃទី០១ ខែកក្កដា។ សន្និសីទនេះ មាននិស្សិតចូលរួមមកពីសាកលវិទ្យាល័យចំនួន ៨ ក្នុងនិងក្រៅប្រទេស មានចំនួន ៣០នាក់។ ជាមួយគ្នានេះ និស្សិតទាំងនោះ មកពីប្រទេសចំនួន ៦ ក្នុងតំបន់រួមទាំងកម្ពុជា មានដូចជា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ជប៉ុន និងប្រទេសវៀតណាម។ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យហ្សាម៉ាន់ លោក ដេត សុខឧត្តម បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ ជាការផ្ដល់ឱកាសដល់និស្សិតបង្ហាញការស្រាវជ្រាវ និងទទួលយកមតិកែលម្អផ្សេងៗ។ ម្យ៉ាងទៀត ចង់ឲ្យនិស្សិតមានទំនាក់ទំនងជាមួយគ្នា រវាងនិស្សិតកម្ពុជា និងនិស្សិតបរទេស ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវនាពេលអនាគត»។ លោក សុខឧត្តម បានបន្ថែមថា កន្លងមកសន្និសីទថ្នាក់ជាតិ ថ្នាក់តំបន់ បានរៀបចំច្រើននៅកម្ពុជា សម្រាប់តែសាស្ត្រាចារ្យប៉ុណ្ណោះ ប៉ុន្ដែសម្រាប់និស្សិតមិនសូវមាននោះទេ។ លោកបន្ដថា ការរៀបចំសន្និសីទនេះ ក៏ជាការលើកទឹកចិត្តដល់និស្សិតវ័យក្មេងឲ្យចេះស្រាវជ្រាវ និងចែករំលែកលទ្ធផលដែលពួកគេរកឃើញផងដែរ។ សាកលវិទ្យាធិការរូបនេះ ជំរុញឲ្យនិស្សិតចូលរួមឲ្យបានច្រើន ដើម្បីស្រាវជ្រាវបញ្ហាផ្សេងៗ និងចែករំលែកចំណេះដឹង។ លោក សុខឧត្តម បញ្ជាក់ថា វេទិកានេះ មិនមែនសម្រាប់និស្សិតសាកលវិទ្យាល័យហ្សាម៉ាន់នោះទេ ប៉ុន្តែគឺចង់ឲ្យមានការចូលរួមពីនិស្សិតនៅតាមសាកលវិទ្យាល័យនានានៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ក្នុងសន្និសីទនេះ មានប្រធានបទដែលនិស្សិតស្រាវជ្រាវចំនួន ៥ រួមមាន បញ្ហាសេដ្ឋកិច្ចនៅកម្ពុជា និងដំណោះស្រាយ, ការប្រឈមក្នុងសង្គម នាសតវត្សទី២១, ទំនាក់ទំនងអន្តរជាតិអាស៊ី, ទេសចរណ៍ក្នុងយុគ្គសម័យសកលភារូបនីយកម្ម និងការអប់រំ សេដ្ឋកិច្ច ក្នុងសម័យសកលភាវូបនីយកម្ម។ សន្និសីទនិស្សិតប្រចាំឆ្នាំ២០១៧នេះ ជាវេទិកាលើកទី៤ហើយ ដែលសាកលវិទ្យាល័យ ហ្សាម៉ាន់ បានរៀបចំ ដោយផ្ដល់ឱកាសដល់និស្សិតកម្ពុជា និងនិស្សិតបរទេស ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍ៕ | ភ្នំពេញ៖ សន្និសីទនិស្សិតប្រចាំឆ្នាំ២០១៧ ជាវេទិកាមួយដែលរៀបចំដោយ សាកលវិទ្យាល័យ ហ្សាម៉ាន់ ក្នុងការជំរុញឲ្យនិស្សិតចូលរួមស្រាវជ្រាវលើបញ្ហា និងប្រធានបទផ្សេងៗ នៅកម្ពុជា និងក្នុងតំបន់។ សន្និសីទនិស្សិតឆ្នាំនេះ ផ្ដោតទៅលើបញ្ហាសមាហរណកម្ម ក្នុងសម័យសកលភាវូបនីយកម្ម។ |
«ក្រមុំសាវកែ» ឬ«ក្រមុំសៅកែ» គឺជាពាក្យកម្ចីពីសៀម ដែលសៀមថា សាវ មានន័យថាក្រមុំ និងកែ មានន័យថា ចាស់។ ដូច្នេះ ក្រមុំសាវកែ មានន័យថា ក្រមុំចាស់ គឺក្រមុំដែលមិនយកប្តី។ ចំណែក«ស្រីសាវជៃ» ឬ «ស្រីសៅជៃ» ក៏ជាពាក្យកម្ចីពីសៀមផងដែរ ដែលសាវ មានន័យថា ក្រមុំ និងជៃ មានន័យថា ប្រើ។ និយាយឲ្យខ្លី «ស្រីសាវជៃ» គឺជាស្រីពេស្យា។ នេះបើតាមការបកស្រាយដោយសម្តេចព្រះសង្ឃរាជ ជួន ណាត៕ | ពាក្យទាំងពីរនេះ គឺសុទ្ធតែបញ្ជាក់ថាជាមនុស្សស្រីដូចគ្នា ប៉ុន្តែគ្រាន់តែប្រភេទមនុស្សស្រីខុសគ្នា។ តើ«ក្រមុំសាវកែ» និងស្រី«សាវជៃ» មានន័យខុសពីគ្នាដូចម្តេច? |
គោលនយោបាយការពារជាតិអាមេរិកក្នុងឆ្នាំ២០១៩ នឹងដើរតាមយុទ្ធសាស្ត្រការពារជាតិ២០១៨ ។ នេះការលើកឡើងរបស់លោក ផាទ្រីក សាណាហាន់ រដ្ឋមន្ត្រីស្ដីទីការពារជាតិអាមេរិកនៅបណ្ដាញសង្គម Twitter ដើម្បីអបអរឆ្នាំថ្មី។ បើតាមយុទ្ធសាស្ត្រនេះដែលសរសេរក្នុងសម័យលោក ជេម ម៉ាធីស អាមេរិកចាត់ទុកចិន ជាដៃគូប្រជែងយុទ្ធសាស្ត្រ ហើយជាមួយគ្នានឹងរុស្ស៊ី ចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីតាមរបៀបផ្ដាច់ការរបស់ពួកគេ។ នេះមានន័យថា ទោះជាអាមេរិករវល់នឹងបេសកកម្មយោធានៅក្រៅប្រទេសច្រើនសន្ធឹកសន្ធាប់ក្ដី ចិននឹងនៅតែឈរលេខរៀងទីមួយក្នុងបញ្ជីប្រទេសដែលអាមេរិកត្រូវតាមដានឲ្យខ្ជាប់ខ្ជួន។ ទៅដល់មន្ទីរបញ្ចកោណនៅថ្ងៃដំបូងជារដ្ឋមន្ត្រីស្ដីទី លោក សាណាហាន់ បានប្រាប់មន្ត្រីស៊ីវិលថា ៖«ខណៈយើងកំពុងផ្ដោតលើប្រតិបត្តិការមានស្រាប់ដូចជានៅអាហ្វហ្គានីស្ថាន ឬអ៊ីរ៉ាក់ យើងត្រូវគិតដល់ចិន ចិន និងចិន»។ នេះបើតាមការលើកឡើងរបស់មន្ត្រីអាមេរិកដែលចូលរួមកិច្ចប្រជុំ។ ទំនាក់ទំនងរវាងអាមេរិក និងចិន បានធ្លាក់ដល់ចំណុចថ្មីក្រោមរដ្ឋបាលលោក ត្រាំ មិនថាវិស័យសេដ្ឋកិច្ច ឬយោធាឡើយ។ បន្ថែមលើការជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មនោះ មហាអំណាចពិភពលោកទាំងពីរក៏មិនត្រូវគ្នាដែរលើបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ជាញឹកញយ អាមេរិកក៏រិះគន់គោលនយោបាយរបស់ចិនដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ថា ជាការបឺតជញ្ជក់ប្រទេសក្រីក្រ និងបង្កើតបំណុលទៀតផង។ លោក សាណាហាន់ ជានរណា? ជារដ្ឋលេខាធិការការពារជាតិក្នុងសម័យលោក ម៉ាធីស ជារដ្ឋមន្ត្រី លោក សាណាហាន់ ត្រូវបានគេស្គាល់តិចតួចក្នុងពិភពនយោបាយនៅក្រុងវ៉ាស៊ីនតោន។ ខុសពីលោក ម៉ាធីស ដែលមានបទពិសោធឆ្អែតឆ្អន់ក្នុងការងារយោធានិងសង្គ្រាម លោក សាណាហាន់ មិនដែលបម្រើការក្នុងវិស័យកងទ័ពសោះពីមុនមក តែធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Boeing ជាង៣០ឆ្នាំ។ ប៉ុន្តែលោកបានលេចត្រដែតឡើងក្នុងសម័យកាលអាមេរិករបស់លោក ត្រាំ ដែលមានជំហរមិនទៀងទាត់។ ទោះខ្វះបទពិសោធយោធា ឬកិច្ចការបរទេសក្ដី ការចំណាយពេលជាង៣០ឆ្នាំជាមន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុនដ៏ធំ ជាមួយនឹងចំណេះដឹងបច្ចេកទេស ធ្វើឲ្យលោកសក្តិសមនឹងតំណែងលំដាប់ទីពីរនៃមន្ទីរបញ្ចកោណ។ កាន់តំណែងរដ្ឋលេខាធិការ លោក សាណាហាន់ ផ្ដោតខ្លាំងកិច្ចការលក់អាវុធរបស់ក្រសួងការពារជាតិអាមេរិក។ យ៉ាងណាមិញ ពេលកាន់តំណែងជារដ្ឋលេខាធិការការពារជាតិនោះ លោក សាណាហាន់ ក៏រងការរិះគន់ដែរ។ នេះក៏ព្រោះតែលោកធ្លាប់ជាអ្នកជំនួញក្នុងក្រុមហ៊ុនផលិតយន្តហោះ តែបែរជាកាន់តំណែងក្នុងស្ថាប័នរដ្ឋដ៏ធំ និងជាអង្គភាពមួយដែលបញ្ជាទិញយុទ្ធោបករណ៍ជាច្រើនផង។ ក្នុងសវនាការផ្ដល់សក្ខីកម្មមុនកាន់តំណែងរដ្ឋលេខាធិការនេះ អតីតសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន ប្រដូចការតែងតាំងលោក សាណាហាន់ នៅក្រសួងការពារជាតិ ទៅនឹងការបញ្ចូលកញ្ជ្រោងក្នុងទ្រុងមាន់៕ | រដ្ឋមន្ត្រីស្ដីទីការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ (Patrick Shanahan) បានចូលកាន់តំណែងហើយកាលពីថ្ងៃទី២ ខែមករា ជំនួសលោក ជេម ម៉ាធីស ដែលត្រូវបង្ខំឲ្យចូលនិវត្តន៍ព្រោះមិនត្រូវគ្នាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ជាមេកើយ។ ថ្ងៃទីមួយនៃការកាន់តំណែងនេះ លោក សាណាហាន់ ចាត់ទុក «ចិន» ជារឿងអាទិភាពរបស់លោក។ សម្ដីរបស់លោកជាសញ្ញាបង្ហាញថា ទំនាក់ទំនងផ្នែកយោធារវាងអាមេរិក និងចិន ទំនងជាក្ដៅខ្លាំងក្នុងឆ្នាំ២០១៩ ។ |
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះគឺជាសមាជិកគ្រួសារតែមួយ។ លោក បន្តថា ករណីឃាតកម្មនេះ មានមនុស្ស៣បានស្លាប់ ហើយម្នាក់រងរបួសធ្ងន់ ដែលកើតឡើង កាលពីថ្ងៃទី២កុម្ភៈ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។ «ជាការសន្និដ្ឋាន គឺឃាតកម្មកើតឡើងដោយគំនុំ។ យើងកំពុងស្រាវជ្រាវ ដើម្បីរកជនល្មើស ព្រោះករណីនេះជាករណីឃាតកម្ម»។ នេះជាការបញ្ជាក់របស់លោក សូ សុវណ្ណ។ បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី គ្រួសារ ដែលរងគ្រោះក្នុងអំពើឃាតកម្មដ៏ឃោរឃៅនេះ គឺជាជនជាតិដើមភាគតិចព្នង។ របាយការណ៍ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តមណ្ឌគិរី បានបង្ហាញថា ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត គឺភេទប្រុសទាំងអស់ ដោយម្នាក់ មានអាយុ៤៥ឆ្នាំ និង២នាក់ មានអយុ១៥ឆ្នាំដូចគ្នា។ ក្រៅពីអ្នកបាត់បង់ជីវិត នៅមានជនរងគ្រោះមួយចំនួនទៀត ដោយក្នុងនោះ រួមមាន កុមារអាយុ១២ឆ្នាំ រងរបួសធ្ងន់ កុមារអាយុ៥ឆ្នាំ និង ស្រ្តីអាយុ៤១ឆ្នាំ បានបាត់ខ្លួន។ នេះបើតាមរបាយការណ៍របស់មន្ទីរព័ត៌មានដដែល៕ | ភ្នំពេញ៖ ពលរដ្ឋប្រទះឃើញមនុស្ស៣នាក់បានស្លាប់ ហើយម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពួកគេទៅធ្វើស្រែនៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមការសន្និដ្ឋានជាបឋម គឺសង្ស័យថាករណីនេះកើតឡើងដោយសារគំនុំ។ |
ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅតាមសាលារៀនចំនួន ៥ក្នុងខេត្តបន្ទាយមានជ័យ និង៥ទៀតក្នុងខេត្តសៀមរាប ដែលគ្រោងចំណាយទឹកប្រាក់សរុប ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក លាង ឃុន អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ជានិច្ចកាលក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការលើកស្ទួយវិស័យអប់រំ ហើយគម្រោង «សាលាស្អាត» គឺជាការចូលរួមមួយផ្នែកក្នុងវិស័យអប់រំ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័នក្នុងសាលារៀន ដើម្បីផ្ដល់នូវកន្លែងអប់រំ ដែលមានបរិយាកាសល្អប្រសើរ សម្រាប់សិស្សានុសិស្ស»។ បើតាមលោក លាង ឃុន គម្រោងសាលាស្អាតនេះ នឹងចូលរួមចំណែកជួយសិស្សានុសិស្សនៅតំបន់ទាំងនោះ ឲ្យមានសាលារៀនសមរម្យ មានចំណេះដឹង និងសម្រេចបាននូវក្ដីសុបិននាថ្ងៃអនាគត ព្រមទាំងក្លាយជាធនធានមនុស្សដ៏ល្អ ដើម្បីរួមចំណែកជួយដល់សង្គម និងប្រទេសជាតិយើងទាំងមូល។ គួរបញ្ជាក់ថា គម្រោង «សាលាស្អាត» គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនទូទាំងប្រទេស ដែលត្រូវបានផ្ដួចផ្ដើមចាប់ពីឆ្នាំ២០១៦ ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀននៅទូទាំងប្រទេស ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានចំណាយប្រាក់សរុបជិត ៤០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង «សាលាស្អាត» នៅតាមសាលារៀនចំនួន ៤ ក្នុងរាជធានីភ្នំពេញ និង ៦ នៅខេត្តបាត់ដំបង៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសគម្រោង «សាលាស្អាត» ថ្មីនៅខេត្តសៀមរាប និងបន្ទាយមានជ័យសម្រាប់ឆ្នាំ ២០១៩ ដែលចំណាយថវិកាសរុបជិត ៧០ម៉ឺនដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១២ ខែមីនានេះ។ កន្លងមកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចគម្រោង «សាលាស្អាត» នៅតាមសាលារៀនចំនួន ១០ ទាំងក្នុងរាជធានី និងខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៨ ផងដែរ។ |
រថយន្តទំនើបៗ៦៨គ្រឿង និងម៉ូតូ៨គ្រឿង ត្រូវរឹបអូសពីទីតាំងលក់ផ្សេងៗគ្នានៅហ្វីលីពីន ដូចជាហាង Harley Davidson, Triumph និង Chopper។ ការកម្ទេចដោយប៊ុលដូហ្ស័រ ធ្វើឡើងនៅចំពោះមុខលោកប្រធានាធិបតី Duterte និងលោក Raul Lambino អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសខេត្ត Cagayan។ រថយន្តទាំង៦៨គ្រឿង ត្រូវបានវាយតម្លៃថា ស្មើនឹងទឹកប្រាក់ជាង៥,២១លានដុល្លារអាមេរិក រីឯម៉ូតូទំនើបៗ ៨គ្រឿង ស្មើនឹងទឹកប្រាក់ក្នុងរង្វង់៣៧ម៉ឺនដុល្លារអាមេរិក។ ការកម្ទេចនៅទីសាធារណៈនេះ ជាផ្នែកមួយនៃយុទ្ធនាការព្រមាន និងប្រឆាំងការគេច និងបន្លំពន្ធនៅហ្វីលីពីន ជាពិសេសការលុបបំបាត់អំពើពុករលួយ។ នេះជាលើកទីពីរហើយ ដែលលោក Duterte បញ្ជាឲ្យមានការកម្ទេចយានយន្តទំនើបៗដែលគេចពន្ធនៅខេត្ត Cagayan ដោយកាលពីលើកទីមួយធ្វើឡើងនៅថ្ងៃទី១៤ ខែមិនា។ ប្រធានាធិបតីហ្វីលីពីន ជឿថា ប្រតិបត្តិការនេះ នឹងធ្វើឲ្យជនល្មើសកាន់តែរៀងចាល និងខ្លាចរអារ៕ | លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីចុងខែកក្កដា កន្លងមក បានដឹកនាំ ការកម្ទេចរថយន្ត និងម៉ូតូទំនើបៗ ដែលគេចពន្ធ នៅផែ Irene ក្នុងខេត្ត Cagayan ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ABS-CBN News។ |
ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣គ្រាប់ ប្រភេទ លេន Ultra wide (16MP 8MP 2MP) ដែលសាកសមបំផុត សម្រាប់អ្នកដែលស្រឡាញ់ការថតរូប។ សម្រាប់ Specs ខាងក្នុងរបស់វាមានដូចជា៖ Storage ផ្ទុកទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វាមានរហូតដល់ ៣ពណ៌ ឱ្យជ្រើសរើសដូចជា៖ ខ្មៅ (midnight black) បៃតង (emerald green) និងខៀវ (sapphire blue)។ អតិថិជនរបស់ Huawei ក៏អាចកម្ម៉ង់ Huawei Y9 2019 នេះទុកមុនបានដែរ ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដានេះ ក្នុងតម្លៃត្រឹមតែ 239 ដុល្លារអាមេរិក តែប៉ុណ្ណោះ។ លើសពីនេះ អតិថិជននឹងទទួលបានកាដូពិសេបន្ថែមផងដែរ នោះគឺនាឡិកាឆ្លាតវៃ Huawei Band 3e ដែលមានតម្លៃស្មើនឹង 29 ដុល្លារអាមេរិក។ Pre-Order ស្មាតហ្វូន Huawei Y9 2019 នឹងមានឱកាសជួបជាមួយ idol ទាំង២ គឺអ្នកនាង ឱក សុគន្ធកញ្ញា និងលោក នីកូ ។ ជាពិសេសមានឱកាសទទួលបានកាដូពិសេសបន្ថែមទៀតផងដែរ គឺ Power Bank និងអាវយឺត ដែលមានហត្ថលេខារបស់ idol ទាំង២ទៀតផង។ ចាំដល់ណាទៀត តោះ Pre-Order ទាំងអស់គ្នា។ អាចស្វែងរកបានគ្រប់ហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ពណ៌ក្រហមនៅជិតៗអ្នក ដើម្បីទទួលបានព័ត៌មានលម្អិត៕ ***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! (អត្ថបទពាណិជ្ជកម្ម) | កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេស របស់ម៉ូឌែលនេះ គឺវាជាត្រកូលដំបូងបំផុត របស់ Huawei ដែលមានកាមេរ៉ាមុខ ជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខរបស់វាវិញ គឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផល ចំពោះអតិថិជនដែលចូលចិត្តលេងហ្គេមកម្សាន្ដផ្សេងៗ។ |
«ទាប»មានថ្នាក់ពាក្យជាគុណសព្ទ មានន័យថា ទីទៃពីខ្ពស់ គឺតិចកម្ពស់,តិចជំហរ ឬដែលឥតកម្ពស់,ឥតជំហរ,ដែលចុះជាង ឬដែលថយចុះជាង។ ចំណែក«ទៀប»សំដៅលើឈ្មោះដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ,ផ្លែទុំប្រើជាបង្អែមស្រស់។ ទៀបតាម៣ប្រភេទ ទៀបបាយ ឬទៀបសាច់,ទៀបស្វិត ឬទៀបសាច់ស្វិត និងទៀបបន្លា ឬទៀបទេស។ ទៀបមានន័យម្យ៉ាងទៀតមានថ្នាក់ពាក្យជាអាយតនិបាត មានន័យថា ជិត,ក្បែរ។ ឧទាហរណ៍៖ ម៉ោង៤ ទៀបភ្លឺ,ផ្ទះទៀបគ្នា៕ | «ទាប»និង«ទៀប»មានសូរសៀងដូចគ្នា ប៉ុន្តែពាក្យពីរនេះមានន័យខុសគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ |
At the fish market outside of Phnom Penhs skirt, the merchants come here to buy fishes to selling in the local market. They said every day the fishes from Mekong River and Tonle Sap Lake are lesser and rare to find. More than half of the fishes that are being sold here are farm-raised such as Striped snaked-head fish, Vietnamese Striped catfish, Catfish, Common silver barb and Red tilapia. The fish from natural resources mostly separate in the plastic bags and often being sold quickly. | នៅក្នុងផ្សារលក់ត្រីមួយ នាយជាយក្រុងភ្នំពេញ អ្នកជំនួញបានមកទីនេះដើម្បីទិញ និងលក់ត្រី។ ពួកគេនិយាយថា ជារៀងរាល់ថ្ងៃ ត្រីដែលយកមកពីទន្លេមេគង្គ និងទន្លេសាប បានថយចុះ និងថែមទាំងពិបាករកផង។ ជាងពាក់កណ្តាលនៃត្រីដែលលក់នៅទីនេះ គឺជាត្រីយកមកពីកសិដ្ឋានចិញ្ចឹមត្រី មានដូចជាត្រីឆ្តោ ត្រីប្រាកណ្តុរ ត្រីប្រាធំ ត្រីកាបសាមញ្ញ និងត្រីទីឡាព្យាក្រហម។ ត្រីនេសាទបានពីធម្មជាតិ ភាគច្រើន គេដាក់ក្នុងថង់ប្លាស្ទិកផ្សេង និងតែងតែលក់ដាច់យ៉ាងរហ័សមុនគេ។ |
ថ្លែងទៅកាន់អ្នកកាសែតនៅក្រៅមន្ទីរពេទ្យដែលជនរងគ្រោះទទួលការព្យាបាល នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ខ្មាន់កាំភ្លើងដែលជាទាហាន ធ្វើសកម្មភាពបាញ់រះសម្លាប់មនុស្ស ២៦ នាក់នៅខេត្តនគរាជសីមា នៅរសៀលថ្ងៃ ៨ ខែកុម្ភៈគឺផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួន។ លោកអះអាងថា បញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលជាខ្មាន់កាំភ្លើងនោះគឺ ពាក់ព័ន្ធនឹងការលក់ផ្ទះមួយកន្លែង។ ប៉ុន្តែរឿងរ៉ាវលម្អិតបែបណានោះមិនត្រូវបានលោក លាតត្រដាងបន្ថែមឲ្យច្បាស់លាស់ឡើយ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីរូបនេះបានប្រកាសជាសាធារណៈថា រឿងរ៉ាវដ៏អកុសលបែបនេះនឹងមិនអាចកើតឡើងជាថ្មីទៀតទេនៅថៃ។ «វាជារឿងដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រទេសថៃ ហើយខ្ញុំចង់ឲ្យវាក្លាយជាពេលចុងក្រោយបង្អស់ដែលវិបត្តិបែបនេះកើតឡើង»។ លោក ប្រាយុទ្ធថ្លែងបែបនេះ។ តាមពិតទៅ ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ៨ខែកុម្ភៈ ដោយជនជាខ្មាន់កាំភ្លើងជាទាហាន មានឈ្មោះថា Jakraphanth Thomma វ័យ ៣២ឆ្នាំ បានបាញ់សម្លាប់មេបញ្ជាការខ្លួន មុនបន្តលួចអាវុធពីបន្ទាយដើម្បីទៅធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងទីតាំងផ្សារទំនើបខាងលើនេះ។ ការហ៊ុមព័ទ្ធទីតាំងកើតហេតុបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយសារមានមនុស្សជាច្រើនបានជាប់ក្នុងផ្សារ ខណៈខ្មាន់កាំភ្លើងនៅបន្តសកម្មភាពខ្លួន។ ក្រោយហ៊ុមព័ទ្ធទីតាំផ្សារទំនើបនេះ អស់ប្រហែល ១២ម៉ោង កងកម្លាំងសន្តិសុខបានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយបានបាញ់សម្លាប់ជនជាខ្មាន់កាំភ្លើងនេះ៕ | ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា អះអាងនៅថ្ងៃអាទិត្យទី ៩ ខែកុម្ភៈថា ដើមហេតុដែលនៅពីក្រោយករណីបាញ់ប្រហារដ៏ព្រៃផ្សៃមួយសម្លាប់មនុស្សអស់ជាង ២០ នាក់ នៅចុងសប្តាហ៍នេះគឺជាបញ្ហាផ្ទាល់ខ្លួនដែលទំនងទាក់ទងនឹងរឿងគំនុំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ |
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានចេញលិខិត «សូមបិទមណ្ឌលព្រៃស្ពឺ» ដោយរកឃើញថា ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញនេះ មានអ្នកស្លាប់ច្រើននាក់ ប៉ុន្តែមិនមានទិន្នន័យបញ្ជាក់ត្រឹមត្រូវ។ លិខិតទាមទារឲ្យបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោសិ៍សែនជ័យ របស់លីកាដូ ចេញនៅថ្ងៃទី៧ធ្នូ ដោយបានបង្ហាញថា កាលពីខែសីហា មនុស្សពីរនាក់បានស្លាប់ ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចនេះ ដោយសារឈឺ ហើយមិនមានការយកចិត្តទុកដាក់ព្យាបាលឲ្យបានត្រឹមត្រូវ។ លីកាដូបានបង្ហាញព័ត៌មានលម្អិតថា៖ «សាក្សីដែលបានឃើញការស្លាប់របស់អ្នកជាប់ឃុំទាំងពីរនាក់ បានរៀបរាប់ថា អ្នកជាប់ឃុំដែលមានជំងឺធ្ងន់ធ្ងរ ត្រូវបានទុកចោលនៅលើឥដ្ឋនៅក្នុងបន្ទប់ឃុំឃាំង ជាកន្លែងដែលពួកគេបានស្លាប់នៅពេលក្រោយមក នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត»។ លើសពីនេះ លីកាដូ បានប្រមូលព័ត៌មានពី អ្នកនៅវត្តម្នាក់ដែលចាំទទួលសាកសពពីមជ្ឈមណ្ឌលសំចតសង្គមកិច្ច បានបញ្ជាក់ថា ចំនួនសាកសពដែលបញ្ជូនទៅវត្ត មានការកើនឡើង នៅអំឡុងខែសីហា។ តាមរយៈការប្រមូលព័ត៌ទាំងនេះ លីកាដូ រកឃើញថា មានអ្នកជាប់ឃុំជាង១០នាក់បានស្លាប់ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២ ហើយការរឹតត្បិតចូលក្នុងមណ្ឌលនេះ ក៏ជាផលលំបាកសម្រាប់ខាងលីកាដូ ចូលអង្កេតនិងប្រមូលព័ត៌មានបន្ថែម ដើម្បីបញ្ជាក់ពីសេចក្តីរាយការណ៍ទាំងនេះ។ ទាក់ទិននឹងបញ្ហានេះ អ្នកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ យល់ថា ការស្លាប់របស់មនុស្សពីរនាក់ខាងលើ ជាបញ្ហាបន្ថែមលើការរំលោភបំពាន ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតដែលមិនគួរកើតមាន អស់រយៈពេលជិតពីរទសវត្សរ៍មកនេះ។ អ្នកស្រីបន្ថែមថា៖ «ជារៀងរាល់ថ្ងៃនេះ មណ្ឌលព្រៃស្ពឺនៅតែបើកដំណើរការ បង្កឱ្យមានការរំលោភបំពានបន្ថែមទៀត និងហានិភ័យនៃការស្លាប់ជាច្រើន។ រាជរដ្ឋាភិបាល គួរតែបិទមណ្ឌលនេះតែម្ដង ហើយបញ្ចប់ភាពរងគ្រោះយ៉ាងអាក្រក់ដែលមិនគួរកើតមាននេះ»។ ការទាមទារឲ្យមានការបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនឡើយ ដោយលោករុញឲ្យសាកសួរនាំករណីខាងលើ ទៅខាងមន្ទីរសង្គមកិច្ច។ ចំណែក អ្នកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន រាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយឆ្លងជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនោះទេ ដោយប្រាប់ថា ករណីខាងលើជារឿងធំ ហើយស្នើឲ្យដាក់លិខិតបែបរដ្ឋបាលទៅខាងសាលាក្រុង ឬខាងមន្ទីរ ដើម្បីបានការបកស្រាយជាផ្លូវការ។ ពាក់ព័ន្ធនឹងករណីស្នើឲ្យបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា មណ្ឌលនេះ ជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនអនាថា គ្មានទីពឹងច្បាស់លាស់។ ជាមួយគ្នាដែរ មណ្ឌលនេះ ពុំមែនជាកន្លែងឃុំឃាំងឡើយ គឺជាការចូលទៅស្នាក់នៅ រៀនសូត្រ ដោយស្ម័គ្រចិត្ត។ ប៉ុន្តែ មណ្ឌលខាងលើ បានប្រែក្លាយទៅជាកន្លែងឃុំឃាត់ទៅវិញ។ «កន្លងមកអំឡុងឆ្នាំ២០០៨ យើងធ្លាប់ស្នើឲ្យបិទម្ដងដែរ ដោយសាររកឃើញការរំលោភបំពាន់សិទ្ធិមនុស្សធ្ងន់ធ្ងរ គ្មានថែទាំ មានការឃុំឃាំង កង្វះអាហារ ចង្អៀតណែន គ្មានអនាម័យ មានការគំរាមកំហែង រហូតដល់អ្នកនៅទីនោះ លើកឡើងថាជីវិតរស់នៅដូចនរកជាដើមហើយមកដល់នៅចុងឆ្នាំនេះ គឺយើងស្នើឲ្យម្ដងទៀត ដើម្បីកុំឲ្យមានការរំលោភបំពាន់កាន់តែធ្ងន់ធ្ងរ»។ នេះជាការលើកឡើងរបស់ លោក អំ សំអាត ។ លោកបន្ថែមថា អង្គការលីកាដូ កាលពីចុងខែតុលានេះ ក៏បានដាក់លិខិតស្នើសុំការអនុញ្ញាត បញ្ជូនក្រុមគ្រូពេទ្យ រួមមានវេជ្ជបណ្ឌិត ដើម្បីវាយតម្លៃ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងមណ្ឌល ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដែរ។ ប៉ុន្តែគ្មានការឆ្លើយតប ហើយនៅតែមានការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌលព្រៃស្ពឺនេះដដែល៕ | ភ្នំពេញ៖ អង្គការលីកាដូ ស្នើឲ្យបិទមណ្ឌលព្រៃស្ពឺ សារជាថ្មីម្ដងទៀត ព្រោះរកឃើញថា មានអ្នកស្លាប់ច្រើននាក់ ប៉ុន្តែ គ្មានរបាយការណ៍ជាក់លាក់ ។ លីកាដូថា មណ្ឌលនេះ កំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ |
យោងតាមការផ្សាយរបស់ BBC រដ្ឋាភិបាលចិនទើបតែអនុម័តច្បាប់ថ្មី ដែលបើកផ្លូវឲ្យដៃគូអាចទាមទារសំណងលើការងារផ្ទះសម្បែង ការមើលថែទាំកូន ក៏ដូចជាឪពុកម្តាយចាស់ជរា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ករណីបុរសឈ្មោះ Chen និងអ្នកស្រី Wang បានធ្វើឲ្យមានការពិភាក្សាផុសផុលក្នុងប្រព័ន្ធអនឡាញ ដោយសារតែតម្លៃជំងឺចិត្តនៃការងារផ្ទះ មានចំនួនតិចតួចនៅឡើយ។ កាលពីឆ្នាំមុន លោក Chen បានដាក់ពាក្យប្តឹងសុំលែងលះអ្នកស្រី Wang ក្រោយរៀបការតាំងពីឆ្នាំ២០១៥មក។ ដំបូងឡើយ អ្នកស្រី Wang មិនព្រមឡើយ ប៉ុន្តែក្រោយមក គាត់បានទាមទារជំងឺចិត្តលើការងារផ្ទះដែលបានធ្វើកន្លងមក រួមទាំងការប្រើពេលវេលាដ៏ច្រើនក្នុងការថែទាំកូនប្រុស។ តុលាការបានសម្រេចលើការបែងចែកទ្រព្យសម្បត្តិផ្សេងៗ ហើយក្រោយការទាមទាររបស់អ្នកស្រី Wang តុលាការក៏បានអនុវត្តច្បាប់អាពាហ៍ពិពាហ៍ថ្មីដែលបានចូលជាធរមានកាលពីខែមករា ដោយតម្រូវឲ្យលោក Chen បង់ថ្លៃអាហារកិច្ចកូនប្រុសប្រមាណ៣០០ដុល្លារក្នុង១ខែ និងសងថ្លៃជំងឺចិត្ត ៧៧០០ដុល្លារអាមេរិក ចំពោះការចំណាយពេលធ្វើការងារផ្ទះរបស់អ្នកស្រី Wang នាពេលរស់នៅជាមួយគ្នា៥ឆ្នាំ។ បើតាមការសិក្សាមួយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) ស្ត្រីនៅប្រទេសចិន ចំណាយពេលស្ទើរតែ៤ម៉ោងក្នុង១ថ្ងៃលើការងារផ្ទះដែលមិនទទួលកម្រៃ ខណៈបុរសប្រើពេលតែ១,៥ម៉ោងប៉ុណ្តោះ។ ករណីនេះ មិនមែនកើតឡើងតែនៅចិននោះឡើយ ពោលគឺនៅទូទាំងពិភពលោកទាំងមូលដែលស្ត្រីភាគច្រើនធ្វើការច្រើនតែមិនទទួលបានកម្រៃ។ ការសម្រេចរបស់តុលាការក្រុងប៉េកាំង ទទួលបានគាំទ្រច្រើនទាក់ទងនឹងការផ្តល់តម្លៃដល់ការងារផ្ទះរបស់ស្ត្រី ប៉ុន្តែមនុស្សមួយចំនួននៅតែយល់ថា សំណងមានកម្រិតតិចតួចនៅឡើយ៕ | ក្នុងសំណុំរឿងលែងលះមួយ កាលពីពេលថ្មីៗកន្លងមកនេះ តុលាការក្រុងប៉េកាំង បានចេញសាលក្រមតម្រូវឲ្យបុរសម្នាក់បង់ថ្លៃជំងឺចិត្តបន្ថែមជាង៥ម៉ឺនយ័ន (ជាង៧៧០០ដុល្លារអាមេរិក) ចំពោះការចំណាយពេលវេលាធ្វើជាស្ត្រីមេផ្ទះនាចំណងអាពាហ៍ពិពាហ៍រយៈពេល៥ឆ្នាំកន្លងមក។ |
សហព័ន្ធខ្មែរកីឡាទោចក្រយានក្រោមកិច្ចសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំព្រឹត្តិការណ៍ជិះកង់មួយនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ ដើម្បីអបអរសាទរខួបលើកទី៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ ក៏ស្ថិតក្នុងគោលបំណងនៃកម្មវិធីនេះដែរ។ បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានព្រឹត្តិការណ៍ជិះកង់លក្ខណៈមហាជននេះត្រូវចេញដំណើរនៅវិមានឈ្នះឈ្នះក្នុងរាជធានីភ្នំពេញរួចទៅបញ្ចប់នៅខេត្តត្បួង។ ទោះបីយ៉ាងនេះក្តី កីឡាករមិនមែនជិះកង់ពីភ្នំពេញរហូតដល់ខេត្តត្បូងឃ្មុំនោះទេ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ធ្វើឡើងលើចម្ងាយផ្លូវជាង២០គីឡូម៉ែត្រដោយចេញពីវិមានឈ្នះឈ្នះទៅបញ្ចប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រើយស្លាស្មាច់កណ្តាល។ បន្ទាប់កីឡាករទាំងអស់ត្រូវបន្តដំណើរដោយរថយន្តក្រុងឆ្ពោះទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ក្រោយទទួលទានអាហារថ្ងៃត្រង់រួចកីឡាករទាំងអស់ត្រូវចេញពីរង្វង់ក្នុងស្រុកមេមត់ឆ្ពោះទៅភូមិកោះថ្ម តាមបណ្តោយផ្លូវដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សៃន ធ្វើដំណើរទៅវៀតណាម ដើម្បីរកជំនួយមកផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។ ទោះបីការជិះកង់នេះមិនមានការប្រកួតប្រជែងដណ្តើមយកចំណាត់ថ្នាក់ក៏ដោយ លោក នូ ចំរើន រំពឹងថា ព្រឹត្តិការណ៍នេះនឹងជួយបំផុសចលនាកីឡាទោចក្រយានឲ្យមហាជន និងយុវជនចូលរួមលេងកាន់តែច្រើន។ លោកក៏សង្ឃឹងដែរថា ការជិះកង់នេះនឹងជួយស្តារប្រជាប្រិយភាពកីឡាទោចក្រយានឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ «យើងរៀបចំកម្មវិធីនេះឡើង គឺដើម្បីរំលឹកខួបលើកទី៤៣នៃដំណើរឆ្ពោះទៅផ្តួលរំលំរបស់ប៉ុលពត ព្រោះផ្លូវដែលយើងត្រូវជិះជាផ្លូវដែលសម្តេចនាយករដ្ឋមន្ត្រីធ្វើដំណើរទៅវៀតណាម ដើម្បីរកជំនួយមកផ្តួលរំលំរបបប៉ុលពត។ ម្យ៉ាងទៀត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយពីកីឡាទោចក្រយាន ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ»។ នេះជាការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។ នេះជាការលើកឡើងរបស់លោក នូ ចំរើន។ សម្រាប់ការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ គ្មានការបង់ប្រាក់នោះទេ ហើយអ្នកចង់ចូលរួមអាចចុះឈ្មោះជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលមានទីតាំងស្ថិតនៅជាន់ទី២ក្នុងអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការចុះឈ្មោះធ្វើឡើងរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះអនុញ្ញាតឲ្យមានអ្នកចូលរួមតែ១២០នាក់តែប៉ុណ្ណោះ ព្រោះសហព័ន្ធចង់អនុវត្តវិធានការការពារការឆ្លងជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធិភាព៕ | លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបង្ហាញជំនឿចិត្តខ្ពស់ចំពោះព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរខួបលើកទី៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការជួយផ្សព្វផ្សាយពីកីឡាទោចក្រយាន។ ព្រឹត្តិការណ៍នេះ ត្រូវចេញដំណើរពីវិមានឈ្នះឈ្នះទៅបញ្ចប់នៅខេត្តត្បូងឃ្មុំតាមបណ្តោយផ្លូវដែលសម្តេច ហ៊ុន សែន ធ្វើដំណើរទៅសុំជំនួយពីវៀតណាម ដើម្បីផ្តួលរំលំរបបប៉ុលពត។ |
ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងនិយាយថា ពលករខ្មែរខុសច្បាប់ទាំងនោះប្រឈមនឹងហានិភ័យជាច្រើនពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន និងការកេងប្រវ័ញ្ច។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍នេះថា មានពលករខ្មែរ ក្នុងចន្លោះពី ៣.០០០ ទៅ ៤.០០០នាក់កំពុងសម្ងំធ្វើការដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង។ ពលករខ្មែរដែលកំពុងធ្វើការដោយខុសច្បាប់ទាំងនេះ គឺស្ថិតក្នុងចំណោមពលករសរុបប្រមាណ៥៣.០០០នាក់ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េលើវិស័យផ្សេងៗដូចជាសំណង់ កសិកម្ម និងឧស្សាហកម្ម។ ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីប្រទេសកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ពលករដែលកំពុងធ្វើការដោយខុសច្បាប់នេះ មិនព្រមវិលត្រឡប់មកប្រទេសកម្ពុជា បើទោះបីជាទិដ្ឋាការធ្វើការរបស់ពួកគេនៅទីនោះ ផុតសុពលភាពហើយក៏ដោយ។ «យើងតែងតែចង់ជម្រាបជូនពួកគាត់ ផ្សព្វផ្សាយជូនពួកគាត់ តើធ្វើម៉េចឲ្យបងប្អូនពលករទាំងអស់ ដែលធ្វើការហើយចប់កិច្ចសន្យាហើយ សូមឲ្យគាត់ត្រឡប់ទៅវិញ ដើម្បីគាត់អាចដាក់ពាក្យប្រឡងត្រឡប់ទៅវិញ ប៉ុន្តែប្រសិនជាគាត់មិនព្រមត្រឡប់ទៅវិញទេ គាត់ក្លាយទៅជាពលករខុសច្បាប់។ គាត់នឹងអាចជួបនឹងហានិភ័យ ប្រឈមមុខទៅនឹង នៅពេលដែលគាត់ធ្វើការគេអាច មានថៅកែខ្លះ ដែលមិនល្អ គាត់កេងចំណេញផលប្រយោជន៍ទៅលើកម្លាំងញើសឈាមរបស់បងប្អូនដែរ។ នេះបញ្ហាមួយដែរ»។ ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងរូបនេះបន្តថា៖ «ហើយបញ្ហាមួយទៀត គឺបងប្អូនប្រឈមទៅនឹង មិនមានប្រាក់ធានារ៉ាប់រង សម្រាប់គ្រោះថា្នក់ការងារអីផ្សេងៗហ្នឹង។ ដូច្នេះគឺ បងប្អូននឹងមានបញ្ហា អត់មានទទួលបាននូវអត្ថប្រយោជន៍អីពីការធានារ៉ាប់រងណា៎ ហ្នឹងក៏ជាបញ្ហាសំខាន់មួយដែរបាទ»។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានពន្យល់ថា ពលករខ្មែរមានអាណត្តិធ្វើការងារនៅប្រទេសកូរ៉េដោយស្របច្បាប់ក្នុងរយៈពេល ២ឆ្នាំ ៥ខែក្នុងមួយអាណត្តិធ្វើការរបស់ពួកគេ ហើយពួកគេអាចពន្យារពេលដើម្បីធ្វើការនៅទីនោះបានមួយអាណត្តិទៀតដែលសរុបស្មើនឹង ៤ឆ្នាំ ១០ខែ។ ប្រសិនបើពលកររូបណាបន្តរស់នៅក្នុងប្រទេសកូរ៉េបន្ថែមទៀត ដោយហួសអាណត្តិធ្វើការនោះ នោះពួកគេនឹងក្លាយជាពលករខុសច្បាប់។ ក្រុមអ្នកធ្វើការខាងផ្នែកសិទ្ធិការងារ បានឲ្យដឹងថា ការណ៍ដែលពលករខ្មែរអាចបន្តធ្វើការដោយខុសច្បាប់បានគឺអាស្រ័យលើពលករខ្លួនឯងផង និងការខកខានមិនបានពិនិត្យឲ្យបានជាប់លាប់របស់មន្ត្រីទូត ទៅលើរយៈពេលកិច្ចសន្យាការងាររបស់កម្មករផង។ ពួកគេថា ការសមគំនិតជាមួយថៅកែ ក៏ជាហេតុផលចម្បងមួយដើម្បីបើកផ្លូវឲ្យពលករ ដែលកិច្ចសន្យាការងាររបស់ខ្លួនផុតកំណត់ អាចបន្តការងារបានបន្ថែមទៀត។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីរដ្ឋាភិបាលនៅមិនទាន់អាចបំពេញការងាររបស់ខ្លួនឲ្យហ្មត់ចត់ ក្នុងការតាមដានកិច្ចសន្យាការងាររបស់ពលករ។ លោកមានប្រសាសន៍ថា ការធ្វេសប្រហែសនេះ បានបើកឱកាសឲ្យពលករខ្មែរសម្ងំធ្វើការដោយខុសច្បាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា៖ «តាមបទពិសោធន៍ការងារដែលយើងធ្វើផ្ទាល់ជាមួយពលករចំណាកស្រុកកន្លងមក យើងអត់ទាន់ឃើញមានការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ទាក់ទងនៅក្នុងការតាមដាន ក៏ដូចជាជួយ សង្គ្រោះរបស់ពលរដ្ឋយើងដែលធ្វើការ នៅប្រទេសទទួលហ្នងនៅឡើយទេ អញ្ចឹងណា៎»។ លោក ឌី ថេហូយ៉ា បានបញ្ជាក់ទៀតថា រដ្ឋាភិបាលត្រូវពង្រឹងការអប់រំ អំពីហានិភ័យនានាដែលកើតក្រោយពេលដែលកិច្ចសន្យាការងារពលករបានបញ្ចប់ទៅ នៅមុនពេលពួកគេចេញទៅបម្រើការងារក្រៅស្រុក។ លោកអះអាងថា ការណ៍ធ្វើបែបនេះ នឹងអាចជួយពលករឲ្យគេចពីការប្រឈមនឹងការកេងប្រវ័ញ្ចពីថៅកែ ចំណាត់ការខាងផ្លូវច្បាប់ ឬក៏ពិន័យជាប្រាក់ជាដើម។ លោក ឌី ថេហូយ៉ា ពន្យល់ប្រាប់ VOA ដោយលើកឧទាហរណ៍នៅប្រទេសផ្សេងថា៖ «គាត់ត្រូវតែយល់ថា បើសិនគាត់បន្ត គាត់ត្រូវប្រឈមនឹងច្បាប់ប្រទេសទទួលហ្នឹង ដូចជានៅប្រទេសថៃ វាអាចជាប់ទាំងពន្ធនាគារ វាអាចទាំងពិន័យជាប្រាក់ពី ២ពាន់បាត ដល់២សែនបាតអញ្ចឹងទៅ។ តែបើសិនប្រទេសកូរ៉េ ខ្ញុំអត់ដឹងច្បាប់ថា កូរ៉េតើមានទោសធ្ងន់កម្រិតណា។ អញ្ចឹងកន្លែងហ្នឹង រដ្ឋាភិបាលជាអ្នកបញ្ជូនទៅហ្នឹងគួរតែធ្វើអា per-departure training [ការបណ្តុះបណ្តាលមុនពេលចេញដំណើរ] ដល់គាត់ឲ្យដឹងអំពីផលអវិជ្ជមានកន្លែងហ្នឹង ដើម្បីឲ្យគាត់ដឹងថា នៅពេលដែលបញ្ចប់កុងត្រាក្នុងរយៈពេលពីរឆ្នាំ គាត់ត្រូវតែដឹងខ្លួនថា គាត់ត្រូវតែត្រឡប់មកវិញ»។ VOA មិនទាន់អាចសុំសេចក្តីអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទេ នាថ្ងៃព្រហស្បតិ៍នេះ។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ថ្លែងបន្ថែមថា ស្ថានទូតបានផ្តល់ថវិកាមួយចំនួនសម្រាប់បញ្ជូនពលករដែលខុសច្បាប់នោះត្រឡប់មកប្រទេសកម្ពុជាវិញ។ លោកបញ្ជាក់ទៀតថា ពលករខ្លះអាចត្រូវបានគេចាប់ដាក់ក្នុងពន្ធនាគារ ហើយត្រូវធ្វើការនៅទីនោះ ដើម្បីទទួលបានប្រាក់ខែសម្រាប់ទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់បានចាកចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសថៃ ម៉ាឡេស៊ី ប្រទេសអារ៉ាប់និងប្រទេសកូរ៉េខាងត្បូងដោយសារតម្លៃពលកម្មនៅប្រទេសកម្ពុជាមានតម្លៃថោក។ ហើយកន្លងមកប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកដែលទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ត្រូវបានថៅកែរបស់ខ្លួនកេងប្រវ័ញ្ចកម្លាំងពលកម្មដោយការដកហូតឯកសារធ្វើដំណើរ ការបង្ខំឲ្យធ្វើការច្រើនហួសកំណត់និងការផ្តល់អាហារមិនគ្រប់គ្រាន់៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖មានពលករខ្មែរសរុបប្រមាណ ៥៣.០០០ នាក់ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងវិស័យបីសំខាន់ៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ក្នុងចំណោមពលករទាំងនោះ មានពលករប្រមាណពី៣.០០០ ទៅ៤.០០០នាក់ កំពុងធ្វើការខុសច្បាប់នៅទីនោះ ក្នុងពេលកិច្ចសន្យាការងាររបស់ពួកគេផុតសុពលភាព។ |
តួលេខហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបង្ហាញថា ពួកគេបានបាត់បង់ប្រាក់ចំនួន ៤៨.៨លានផោន (ជិត៦៨លានដុល្លារ) ដែលនាំឲ្យខាតបង់ប្រាក់សរុប ២៩លានផោន (៤១លានដុល្លារ) ក្នុងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧។ នេះជាលទ្ធផលដ៏អាក្រក់បំផុតសម្រាប់ក្លិបរហស្សនាមបិសាចក្រហមចាប់តាំងពីការខាតបង់ប្រចាំត្រីមាសទី ៣ កាលពីឆ្នាំ ២០១០ ប្រមាណ ៦៥.៨ លានផោន (ជាង៩១លានដុល្លារ) ខណះក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៦ ពួកគេរកប្រាក់ចំណេញបាន ១៨.៧លានផោន (ជាង ២៦លានដុល្លារ)។ ដោយសារការខាតបង់នេះ Manchester United បានបញ្ចេញការមិនពេញចិត្តចំពោះគោលនយោបាយកាត់បន្ថយពន្ធរបស់ Trump ដែលបានទម្លាក់អត្រាពន្ធលើសាជីវកម្មរបស់អាមេរិកពីកម្រិតខ្ពស់បំផុតទៅទាបបំផុតមួយ ស្របពេលដែលប្រធានាធិបតីអាមេរិកថ្មីរូបនេះព្យាយាមធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះមានការផ្លាស់ប្តូរ។ តែយ៉ាងណា ប្រធានហិរញ្ញវត្ថុរបស់ក្លិបលោក Cliff Baty បានបញ្ជាក់ថា បើទោះបីជាខាតបង់ប្រាក់មួយចំនួននេះក៏ដោយ ប៉ុន្តែវាក៏មិនមានផលប៉ះពាល់ខ្លាំងអ្វីដែរសម្រាប់ក្លិបទាំងមូល៕ | ក្លិប Manchester United របស់អង់គ្លេស ក៏បានរងគ្រោះផ្នែកហិរញ្ញវត្ថុដោយសារកំណែទម្រង់ពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។ វាជាការខាតបង់ដ៏ធំបំផុតនារយៈពេលជិត៨ឆ្នាំចុងក្រោយ។ នេះបើតាមការផ្សាយរបស់ Daily Mail។ |
ករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូងមួយរយៈចុងក្រោយនេះ គឺបានកើនឡើងសារជាថ្មី។ នៅថ្ងៃទី២៥ ខែសីហា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លង ២៨០ករណី ក្នុងនោះ ២៦៤ករណី គឺជាករណីឆ្លងក្នុងស្រុក។ បើតាមការអះអាងរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងCOVID-19 (KCDC) ពីរថ្ងៃជាប់គ្នាមកហើយ ដែលកូរ៉េខាងត្បូងមានករណីឆ្លងCOVID-19 ធ្លាក់មកក្រោម៣០០ករណី។ ភាគច្រើននៃករណីឆ្លងCOVID-19 ថ្មី គឺមាននៅទីក្រុងសេអ៊ូល ទីក្រុងIncheon ខេត្ត Gyeonggi ដែលព័ទ្ធជុំវិញរដ្ឋធានី ខណៈខេត្តក្រុងផ្សេងទៀត ក៏បានប្រកាសរកឃើញករណីឆ្លងថ្មីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ពាក់ព័ន្ធនឹងករណីឆ្លងCOVID-19 នៅតែបន្តកើនឡើងបែបនេះ ក្រសួងអប់រំកូរ៉េខាងត្បូង បានប្រកាសថា សាលារៀនសម្រាប់ក្មេងៗរួមមានថ្នាក់មត្តេយ្យនៅក្នុងទីក្រុងសេអ៊ូល ទីក្រុងIncheon និងខេត្ត Gyeonggi ត្រូវរៀនតាមអនឡាញរហូតដល់ថ្ងៃទី១១ ខែកញ្ញាខាងមុខ។ សាលារៀនទាំងអស់នេះ ត្រូវបិទចាប់ពីថ្ងៃទី២៦ ខែសីហា តទៅ ដើម្បីបង្ការករណីឆ្លង និងទប់ស្កាត់ COVID-19។ យ៉ាងណាក៏ដោយ ការបិទសាលារៀន គឺមិនអនុវត្តលើសិស្សវិទ្យាល័យ ដែលត្រូវប្រលងចូលសកលវិទ្យាល័យ នៅខែធ្នូខាងមុខទេ។ សព្វថ្ងៃ កូរ៉េខាងត្បូង បានដាក់បម្រាមរឹតត្បិតកម្រិតពីរនៅទូទាំងប្រទេស ក្នុងចំណោម៣កម្រិត។ ការរឹតត្បិតកម្រិត៣ គឺជាការចាប់បង្ខំឲ្យប្រជាជនគោរពវិធានរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ COVID-19។ កន្លងទៅ កូរ៉េខាងត្បូង បានពន្យារពេលបើកសាលារៀនជាច្រើនខែ ដោយសារកូរ៉ូណាវីរុស។ ទើបតែនៅចុងខែឧសភាទេ ទើបកូរ៉េខាងត្បូង បានបើកសាលារៀនឡើងវិញ។ គិតមកត្រឹមថ្ងៃទី២៥ ខែសីហា កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ១៧៩៤៥ករណី អ្នកស្លាប់មានចំនួន ៣១០ និងអ្នកជាសះស្បើយមានចំនួន ១៤២៨៦នាក់៕ | ក្រសួងអប់រំកូរ៉េខាងត្បូង នៅថ្ងៃទី២៥ សីហា បានសម្រេចបិទសាលារៀនក្មេងៗទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ផ្សេងទៀត បន្ទាប់ពីករណីឆ្លង COVID-19 បានហក់ឡើងជាថ្មីនៅក្នុងប្រទេស។ ការបិទសាលារៀនបែបនេះ គឺដើម្បីទប់ស្កាត់ COVID-19។ |
ព្រះសម្មាសម្ពុទ្ឋ ជាបុគ្គលត្រាស់ដឹងនូវសព្វញ្ញូតញ្ញាណ កាលពីជាង២៥០០ឆ្នាំមុន នៅប្រទេសឥណ្ឌា។ សព្វញ្ញូតញ្ញាណ គឺជាការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ។ ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គនោះទេ តែជាអ្វីដែលមានស្រាប់ក្នុងធម្មជាតិ។ ប៉ុន្តែព្រះអង្គ ជាអ្នកស្វែងរកឃើញនូវសច្ចធម៌ទាំងពួង ហើយទ្រង់ក៏សម្តែងនិងបើកបង្ហាញពីរឿងពិតទាំងនោះ ដើម្បីបានជាប្រយោជន៍ដល់សត្វលោកទាំងឡាយ។ អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដោយព្រះមហាករុណា ដើម្បីឲ្យសត្វលោក បានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វាន (ការរលត់សង្ខារ) ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ ដោយមានលក្ខណៈ ជារបៀបទៅតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក។ ព្រះត្រៃបិដក គឺសំដៅលើ គម្ពីរគោល៣ប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម។ ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ គឺព្រះសូត្រ ព្រះវិន័យ និង ព្រះអភិធម្ម។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តានៃយើងទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋឯណោះ។ ប៉ុន្តែ បើសង្ខេបឬបង្រួញព្រះពុទ្ធោវាទទាំង៨៤០០០ព្រះធម្មខន្ធនោះ ព្រះពុទ្ធោវាទ នៅសល់តែ៣ប្រការប៉ុណ្ណោះ។ ព្រះធម៌ទាំង៣ប្រការនោះ គឺជាមូលដ្ឋានឱវាទដ៏សំខាន់ ក្រៃលែង ដែលព្រះអង្គទ្រង់អប់រំមនុស្ស ដើម្បីជាមាគ៌ាឆ្ពោះទៅកាន់សុខសុភមង្គលក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន និងទៅបរលោក។ ព្រះពុទ្ឋឱវាទទាំង៣ប្រការនោះ គឺ១ ការមិនធ្វើអំពើបាបទាំងពួង ទី២ ការធ្វើអំពើកុសលទាំងពួង និង ទី៣ ការធ្វើចិត្តឲ្យស្អាតផូរផង់។ ការមិនធ្វើអំពើបាប ការមិនធ្វើអំពើបាប គឺលោកចង់អប់រំមនុស្សទាំងឡាយ ឲ្យឈប់បន្តការប្រព្រឹត្តនូវអំពើបាបទាំងពួងដែលខ្លួនធ្លាប់មានពីអតីតកាល និងបច្ចុប្បន្ន ដែលបង្កផលប៉ះពាល់ និងការឈឺចាប់ដល់មនុស្សសត្វដទៃ និងនាំឲ្យខ្លួនឯងវិនាសអន្តរាយ។ អំពើបាបទាំងនោះ មានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ, ការឆក់យកទ្រព្យដោយមានម្ចាស់ហួងហែង, ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ឋអ្នកដទៃ, ការភូតកុហកបោកប្រាស់សាធារណជនដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន, ការជិះជាន់កេងប្រវញ្ច ជញ្ជក់ឈាមជនស្លូតត្រង់ក្រោមស្លាកនៃអំពើល្អ ។ល។ ដូច្នេះ ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ និងសេចក្តីសុខក្នុងសង្គម គេត្រូវយកមាគ៌ាសន្តិភាពមកប្រតិបត្តិ ហើយដើម្បីទទួលបានសុខសន្តិភាព គឺតម្រូវឲ្យបុគ្គលគ្រប់រូបបញ្ឈប់ប្រព្រឹត្តអំពើបាបទាំងអស់ ដែលធ្លាប់មានក្នុងសន្តានរបស់ខ្លួនកន្លងមក។ ការធ្វើអំពើល្អ ការធ្វើអំពើល្អ គឺព្រះអង្គមានព្រះបំណងឲ្យយើងគ្រប់គ្នា ចាប់ផ្តើមធ្វើអំពើល្អទាំងពួង មិនមែនឈប់ធ្វើអំពើអាក្រក់ហើយ ឈប់ធ្វើអ្វីៗ ហើយសំងំនៅស្ងៀមនោះទេ។ ការធ្វើអំពើល្អ ដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ, ការចេះជួយសង្គ្រោះអ្នកដទៃ, ការចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃ, ការចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និង ការជួយគិតគូរដល់បញ្ហាសង្គមទាំងមូល ផងដែរ។ ការលះបង់ផលប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ គឺជាអំពើដ៏ប្រពៃមួយ ដែលព្រះជិនស្រីនៃយើង ទ្រង់កោតសរសើរ ហើយសូម្បីអ្នកប្រាជ្ញទស្សនវិទូក្នុងលោក ក៏ឲ្យតម្លៃដែរ។ លោកអ្នកប្រាជ្ញទាំងនោះតែងចាត់ទុកបុគ្គលប្រភេទនេះថា ជាអ្នកមានឧត្តមគតិខ្ពង់ខ្ពស់ ជាអ្នករស់នៅ ដែលនាំប្រយោជន៍យ៉ាងច្រើនក្រៃលែងដល់មនុស្សជាតិ។ ការធ្វើចិត្តឲ្យស្អាតផូរផង់ ការធ្វើចិត្តឲ្យស្អាតផូរផង់ គឺលោកចង់ឲ្យយើងជម្រះចិត្តឲ្យស្អាតបរិសុទ្ឋ ដោយកម្ចាត់ចោលនូវកិលេស ជាគ្រឿងសៅហ្មងទាំងឡាយឲ្យអស់ពីខន្ធសន្តានរបស់យើង។ គ្រឹះនៃកិលេសដែលធ្វើឲ្យចិត្តយើងសៅហ្មង កន្ទក់កន្ទេញនោះ គឺ លោភៈ ទោសៈ និងមោហៈ។ លោភៈ គឺសេចក្តីចង់បាននូវអ្វីៗគ្រប់យ៉ាងគ្មានព្រំដែន។ ទោសៈ គឺការក្រោធខឹងនឹងវត្ថុក្នុងលោក។ មោហៈ គឺភាពវង្វេងក្នុងលោក ដោយយល់ខុសពីការពិតចំពោះធម្មជាតិ។ ឱវាទអប់រំទាំង៣ប្រការនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សលោក។ បើមនុស្សគ្រប់វណ្ណៈក្នុងសង្គម មានធម៌ទាំង៣ប្រការនេះ អំពើហិង្សាក្នុងគ្រួសារ ភាពចលាចលវឹកវរក្នុងសង្គម ស ប្រាកដជាមិនអាចកើតឡើងបានឡើយ។ បើមនុស្សមិនធ្វើអំពើបាប តែធ្វើតែអំពើល្អ ដោយចេះជួយសង្គ្រោះគ្នាទៅវិញទៅមក និងមានចិត្តស្អាតបរិសុទ្ធ នោះសុភមង្គលក្នុងគ្រួសារ សាមគ្គីភាពក្នុងសង្គម ច្បាស់ជាកើតឡើងជាក់ជាមិនខាន៕ | ពុទ្ធឱវាទ៣ប្រការ រួមមាន ការមិនធ្វើអំពើអាក្រក់គ្រប់យ៉ាង ការធ្វើតែអំពើល្អ និង ការធ្វើចិត្តឲ្យស្អាតផូរផង់ គឺជាការបង្រួមនូវព្រះពុទ្ធឱវាទទាំងអស់ ដែលព្រះអង្គ បានសម្តែងអស់រយៈពេល៤៥ព្រះវស្សា។ |
ការប្រកួតបានឈានដល់វគ្គ Tie-break (ពិន្ទុស្មើ) ទាំងពីរសិត ពោលគឺលទ្ធផល ៦-៦ មុនពេលដែលកីឡាការិនីហ្វីលីពីន រកបាន៧ពិន្ទុមុន ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។ អង់ដ្រេ កា ជាអត្តពលិកតែមួយរូបគត់នៃក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ដែលបានឈានចូលទៅក្នុងតំបន់ដែលត្រូវទទួលបានមេដាយ។ ការឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយកីឡាការិនីខ្មែរ-បារាំងរូបនេះ ឈ្នះកីឡាការិនីវៀតណាម Si Boi Ngoc ២-០ (៦-១, ៦-១) នៅជុំទីមួយ ហើយបន្តទម្លាក់កីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ីឈ្មោះ Aslina Chua ២-០ (៦-០ ៦-៣) នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ៕ | កីឡាការិនីវាយកូនបាល់ខ្មែរ-បារាំង អង់ដ្រេ កា បានបាត់ឱកាសឡើងទៅប្រជែងយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី បន្ទាប់ពីបានរងបរាជ័យយ៉ាងប្រផិតប្រផើយនាជំនួបជាមួយកីឡាការិនីហ្វីលីពីន Anna Clarice Patrimonio នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រហស្បតិ៍នេះ។ |
ការទទួលស្គាល់ដីធ្លីទាំងនេះជាការបំពេញតាមការសន្យាដែលលោកបានធ្វើដើម្បីបញ្ឈប់ការកាប់ព្រៃឈើភាគច្រើនក្នុងតំបន់ Amazon នៅពេលលោក Bolsonaro កាន់តំណែង។ អតីតប្រធានាធិបតីរូបនេះដែលត្រូវរ៉ូវគ្នាជាមួយកសិឧស្សាហកម្ម និងឧស្សាហកម្មឈើបានតាំងចិត្តថាមិនផ្តល់«ដីសូម្បីមួយស.ម. ថែមទៀត»ឱ្យជនជាតិដើមទេ។ ទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិរាយការណ៍ថា នៅពេលលោក Bolsonaro កាន់តំណែង ការកាប់ព្រៃឈើបានកើនឡើង១២៩% នៅក្នុងតំបន់ Amazon biome, មានន័យថា សហគមន៍ជីវសាស្ត្រនៃប្រទេសប្រេស៊ីល។ ពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថា ព្រៃស្រោង Amazon ជាទ្រនាប់សំខាន់មួយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពីព្រោះព្រៃស្រោងធំៗស្រូបយកសារធាតុកាបោនឌីអុកស៊ីតច្រើនគួរសមជារៀងរាល់ឆ្នាំ។ តំបន់ចំនួនពីរក្នុងចំណោមតំបន់ជនជាតិដើមទាំង៦កន្លែងដែលត្រូវកំណត់កាលពីថ្ងៃសុក្រទី២៨ ខែមេសា ជាតំបន់អភិរក្សនោះ មានទំហំប្រមាណ១សែន ៦ម៉ឺន ១ពាន់ ៥រយ ហិកតា។ កន្លែងអភិរក្សជនជាតិដើមពីរទៀតស្ថិតក្នុងប៉ែកឦសានប្រទេស ហើយមួយទៀតនៅខាងត្បូងនិងមួយទៀតនៅផ្នែកកណ្តាលប្រទេស។ ផ្ទៃដីទាំងនេះស្ថិតនៅក្រោមយុត្តាធិការរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែការកំណត់នេះផ្តល់ឱ្យជនជាតិដើមនូវសិទ្ធិប្រើដីទាំងនេះតាមរបៀបប្រពៃណីរបស់ពួកគេ។ នៅថ្ងៃទីមួយនៃការកាន់តំណែងរបស់លោកកាលពីខែមករា លោកប្រធានាធិបតី Lula បានបង្កើតក្រសួងជនជាតិដើមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសប្រេស៊ីល៕ | លោក Lula បានចុះហត្ថលេខាលើក្រិត្យផ្លូវការនៅថ្ងៃចុងក្រោយនៃការប្រមូលផ្តុំ៥ថ្ងៃរបស់ជនជាតិដើមមកពីទូទាំងប្រទេសដែលគេហៅថា ជាជំរំដីធ្លីសេរី The Free Land Camp នៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា។ |
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ បានបូកសរុបរបាយការណ៍រយៈពេលខែនេះ ឃើញថាក្រុមការងារបានត្រួតពិនិត្យយានយន្តជាង១៨៣ម៉ឺនគ្រឿង។ ក្នុងចំណោមរថយន្តទាំងនោះ មានជាង៥៧៨ ០០០គ្រឿង បានដឹកលើសទម្ងន់។ សមត្ថកិច្ចបានសម្រេចផាកពិន័យយានយន្ត២២៤៧គ្រឿង និងឃាត់ទុករយពេល១ឆ្នាំ ២២៩គ្រឿង។ យានយន្តដែលពិន័យទាំងនោះ ត្រូវសមត្ថកិច្ចពិន័យបានជាទឹកប្រាក់សរុបជិត៤ពាន់លានរៀល។ តែយ៉ាងណាក៏ដោយ រយថន្តដែលឃាត់ទុកទាំងនោះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យក្រសួងសាធារណការ ដោះលែងយានយន្តដែលដឹកលើសទម្ងន់ទាំង២២៩គ្រឿងមុនកាលកំណត់វិញ។ ដោយសារ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី៣០កញ្ញានេះថា ការអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយ ប៉ុន្តែម្ចាស់យានយន្តទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់។ ជាមួយគ្នាដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តឲ្យតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្ថែមទៀត៕ | រយៈពេល៩ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានរកឃើញយានយន្តដឹកលើសទ្ងន់ជាង៥៧ម៉ឹនគ្រឿង និងផាកពិន័យបានជិត៤ពាន់លានរៀល។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន។ |
ជាងធ្វើទូកដែលចេះពីឪពុកខ្លួនរូបរូបនេះ បានសម្ដែងក្តីបារម្ភថា ក្នុងថ្ងៃអនាគត អាចនឹងបាត់បង់ដើមគគីរសម្រាប់ធ្វើទូកងវែង។ លោក បន្ថែមថា សព្វថ្ងៃ ដើមគគីរ មានតែនៅតំបន់ព្រៃអភិរក្សព្រះរកា នៅខេត្តព្រះវិហារ។ លោកអះអាងថា ដើមគគីរមួយដើមមានប្រវែងចាប់ពី ២៩ ទៅជាង ៣០ម៉ែត្រ។ ហើយទូកមួយ ត្រូវចំណាយដើមគគីរមួយដើម ប៉ុន្តែបើធ្វើទូកពីរ ត្រូវចំណាយដើមគគីរបីដើម។ លោក លើកឡើងថាបែបនេះថា៖«ចំពោះគគីរ ដែលយកមកធ្វើទូកក្នុងមួយឆ្នាំ ចំណាយអស់ប្រហែល ៤ ទៅ១០ដើមទេ ហើយទូកមួយអាចប្រើបានរយៈពេល ៥០ឆ្នាំ ប៉ុន្តែអ្នកកាប់យកទៅធ្វើសិប្បកម្មប្រមាណ១០០ ទៅ១០០០ដើម មិនតិចទេ ខ្ញុំឃើញជាក់ស្ដែង»។ លោក ប៊ុនហួរ ដែលកំពុងត្រួតពិនិត្យមើលកូនជាង ធ្វើទូកថ្មី នៅខាងក្រោយវត្តពិជ័យរង្សី ស្ថិតនៅក្នុង ភូមិអញ្ជែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបន្ថែមថា៖«ដើម្បីបានទូកមួយ ម្ចាស់ទូកសុំច្បាប់ពីអាជ្ញាធរថ្នាក់មូលដ្នាន រហូតថ្នាក់ខេត្ត រាជធានី។ ពេលស្នើសុំរួច ម្ចាស់ទូកត្រូវឲ្យលិខិតអនុញ្ញាតមកខ្ញុំ។ ខ្ញុំយកលិខិតនោះទៅជួបមេព្រៃ ដើម្បីសុំការអនុញ្ញាត។ ពេលកាប់ ត្រូវមើលដើមគគីរណា ដែលមិនប៉ះពាល់ដល់ដើមឈើដទៃ។ មិនចេះតែកាប់ផ្ដេសផ្ដាសនោះទេ»។ លោក បានអរគុណរាជរដ្ឋាភិបាល ដែលបានជួយអភិរក្សព្រៃឈើនាពេលកន្លងមក។ លោកបានស្នើដល់រាជរដ្ឋាភិបាល ឲ្យជួយការពារដើមគគីរបន្ថែមទៀត៕ | កណ្ដាល៖ លោក ទ្រី ប៊ុនហួរ ជាងធ្វើទូកជាង៣០ឆ្នាំ បានត្អូញត្អែរពីការពិបាករកឈើគគីរ ដែលជាឈើល្អបំផុតសម្រាប់ធ្វើទូក។ លោក បានឲ្យដឹងថា ដើមគគីរ ដែលអាចយកមកធ្វើទូកបានទាល់តែមានអាយុកាលច្រើនឆ្នាំ។ បើអស់ដើមគគីរ ទូក«ង»វែង ក៏បាត់បង់ដែរ។ លោក ទ្រី ប៊ុនហួរ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«គគីរឥឡូវ មិនសូវមានទេ ព្រោះគេកាប់ច្រើនពេក បាត់បង់ទៅៗ។ បើតាមខ្ញុំប៉ាន់ស្មានមើល ប្រហែល៤ ទៅ៥ឆ្នាំទៀត អាចថាអស់ឈើគគីរធ្វើទូកវៃងហើយ ប្រហែលយកទូកចាស់ៗ ទៅកែកុនថ្មីហើយ ដោយសារគគីរគេត្រូវការច្រើន ជាពិសេសគេយកទៅធ្វើផ្ទះ តុ ទូ និយាយឲ្យចំកន្លែងសិប្បកម្ម»។ |
លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ «សង្រា្កន្តសំបូរព្រៃគុក» គឺដើម្បីបង្ហាញពីស្មារតីការពារ និងថែរក្សាមរតកជាតិខ្មែរដែលបានបន្សល់ទុកឲ្យកូនខ្មែរបានឈ្វេងយល់កាន់តែច្បាស់ និងបានយល់ពីវប្បធម៌កាន់តែទូលំទូលាយ និងជាឱកាសជួបជុំក្រុមគ្រួសារខ្មែរបានសប្បាយរីករាយជាមួយនឹងការលេងល្បែងប្រជាប្រិយ។ ប្រធានស.ស.យ.ក. ខេត្តកំពង់ធំរូបនេះ បានបន្ថែមថា រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍ «សង្ក្រាន្តសំបូរព្រៃគុក» មានការតាំងបង្ហាញសម្ភារខ្នាតធំ ដូចជា តុំយក្ស និងឈ្នក់យក្ស (ឧបករណ៍នេសាទត្រីរបស់អ្នកនេសាទនៅតាមដងស្ទឹងសែន ដែលធ្វើពីឫស្សី) ការប្រណាំងរទេះគោ ការប្រឡងប្រណាំងឡើងសសរខ្លាញ់ ការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការបាញ់កាំជ្រួចនៅពេលរាត្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ក្រៅពីនេះក៏មានការសម្តែងជាទស្សនីយភាពសិល្បៈបុរាណប្រពៃណីរបស់ជនជាតិគួយ និងមានការតាំងពិព័រណ៍ដែលជាសមិទ្ធផលរបស់ខេត្តកំពង់ធំផងដែរ។ លោក ជា វ៉ាន់ចាន់ យល់ថាប្រាសាទសំបូរព្រៃគុកជាទីតាំងត្រជាក់ត្រជុំ ដែលអាចឲ្យភ្ញៀវទេសចរអញ្ជើញទៅចូលរួមបានយ៉ាងសប្បាយរីករាយផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តប្រាសាទសំបូរព្រៃគុក» បានរៀបចំអស់រយៈពេល៥ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៨កន្លងទៅ មានសម្ភារខ្នាតធំដែលជាអត្តសញ្ញាណរបស់ជនជាតិគួយ និងមានក្រមាយក្ស នំនាឡិខ្នាតធំ ជាដើម ដែលបានដាក់បង្ហាញនៅព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុក៕ | ភ្នំពេញ៖ អភិបាលខេត្តកំពង់ធំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ធំ រៀបចំព្រឹត្តិការណ៍ «សង្ក្រានសំបូរព្រៃគុក» នៅបរិវេណប្រាសាទសំបូរព្រៃគុក និងនៅទីតាំង៥កន្លែងទៀត រួមមាន ប្រាសាទយាយព័ន្ធ, តំបន់សារមន្ទីរ, ប្រាសាទជ្រៃ, ប្រាសាទសង់ព្រះ និងទីរួមខេត្ត។ ការរៀបចំ «សង្រា្កន្តសំបូរព្រៃគុក» ដើម្បីបង្ហាញពីកន្លែងប្រវតិ្ថសាស្ត្រ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងពីថ្ងៃទី១៤-១៦ ខែមេសា។ |
អ្នកស្រី Jen Easterly ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) បានបញ្ជាក់ប្រាប់វេទិកាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា៖ «វាគឺជាក្ដីបារម្ភដ៏ខ្លាំងមួយ»។ អ្នកស្រីលើកឡើងដូច្នេះថា៖ «បច្ចាមិត្តបរទេសអាចប្រើព័ត៌មានប្រឌិតនិងព័ត៌មានមិនពិតដើម្បីសាបព្រោះជម្លោះក្នុងចំណោមពលរដ្ឋអាមេរិកាំង ដើម្បីបំផ្លាញដល់ទំនុកចិត្តលើសុចរិតភាពនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងដើម្បីញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងមន្ត្រីរៀបចំការបោះឆ្នោត»។ ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកក៏មានក្ដីបារម្ភដូចទៅនឹងក្ដីបារម្ភរបស់ទីភ្នាក់ងារ CISA នេះដែរ ដោយបានបញ្ជាក់ថា តាំងពីខែមិថុនាមក ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនេះអាចជាចំណុចទាក់ទាញឱ្យមានទំនោរទៅរកអំពើហិង្សានៅក្នុងប្រទេសបាន។ ជាងនេះទៀត មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិកបានព្រមានថា ចំនួននៃការគំរាមកំហែងលើបុគ្គលិកនិងមន្ត្រីរៀបចំការបោះឆ្នោតបានកើនឡើងយ៉ាងខ្លាំង ដោយតាំងពីខែមិថុនាឆ្នាំមុនមក មានការគំរាមកំហែងដូចនេះចំនួនជាង ១.០០០ ករណីត្រូវបានគេរាយការណ៍។ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas បានបញ្ជាក់នៅក្នុងសន្និសីទមួយក្នុងរដ្ឋ Virginia កាលពីសប្ដាហ៍មុនថា៖ «វាគឺជាស្ថានភាពគួរឱ្យបារម្ភសោកសៅបំផុតនៅពេលដែលមន្ត្រីរៀបចំការបោះឆ្នោតមានការបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន។ យើងឃើញមានការរាយការណ៍ដែលថាមន្ត្រីរៀបចំការបោះឆ្នោតមួយចំនួនបានបង្ហាញក្ដីបារម្ភដូចនេះ»។ កន្លងមក មន្ត្រីថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាននានាក៏បានបញ្ជាក់ផងដែរថា ពួកគេឃើញមានការអំពាវនាវនៅលើបណ្ដាញសង្គមអនឡាញឱ្យមានអំពើហិង្សា ដែលក្នុងនោះរួមមានទាំងការគំរាមកំហែងលើមន្ត្រីបោះឆ្នោត និងខ្លះទៀតអំពាវនាវឱ្យមានសង្គ្រាមស៊ីវិលផងដែរ៕ | ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកជិតចូលមកដល់ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួនបានបង្ហាញក្ដីបារម្ភថា ព័ត៌មានមិនពិតនិងព័ត៌មានប្រឌិត ឬប្រតិបត្តិការជះឥទ្ធិពលណាមួយដែលធ្វើឡើងដោយភាគីប្រឆាំងនឹងសហរដ្ឋអាមេរិក អាចបង្កឱ្យមានអំពើហិង្សាកើតឡើងពាក់ព័ន្ធនឹងការបោះឆ្នោត។ |
យោងតាមខ្លឹមសារនៃកិច្ចប្រជុំដែលផ្សព្វផ្សាយដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល គណៈរដ្ឋមន្ត្រីបានបន្តពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨»។ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។ សេចក្តីព្រាងគោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ ទាំងនេះជាចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៨។ គណៈរដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រវិស័យដីធ្លី យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី យុទ្ធសាស្ត្រពាក់ព័ន្ធ និងការគ្រប់គ្រង ជាពិសេសការជំរុញការអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល ដោយរំពឹងថា គោលនយោបាយក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះ ជាការរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ | «អភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍទំនើប»។ នេះជារបៀបវារៈមួយដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា។ |
ចំពោះមុខរដ្ឋមន្ត្រីការបរទេសទាំង១០រូបនៃបណ្ដារដ្ឋសមាជិកអាស៊ានដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងជួបមុខផ្ទាល់ លោក អាន់តូនី ប្ល៊ីងខិន បញ្ជាក់ថា យុទ្ធសាស្រ្តថ្មីរបស់អាម៉េរិក នឹងលេចចេញក្នុងប៉ុន្មានខែខាងមុខនេះ។ យុទ្ធសាស្ត្រនេះ បានបង្កើតដោយផ្អែកលើចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសេរីភាព និងការបើកចំហ ហើយភ្ជាប់ជាមួយសុវត្ថិភាព និងស្ថិរភាពផងដែរ។ «នេះនឹងឆ្លុះបញ្ចាំងពីសារសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតួនាទីយ៉ាងសំខាន់របស់អាស៊ានក្នុងការកំណត់អនាគតរបស់តំបន់។ លោក ប្ល៊ីងខិន អះអាងថាយុទ្ធសាស្ត្រថ្មីនេះមានទស្សនវិស័យស្រដៀងគ្នាទៅនឹងទស្សនវិស័យរបស់អាស៊ានផងដែរ។ ទោះមិនបញ្ជាក់ឱ្យច្បាស់ យុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ទំនងជាផ្នែកមួយនៃគោលនយោបាយការបរទេសអាម៉េរិកក្នុងការទប់ទល់ឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។ អាស៊ានដែលជាអង្គការតំបន់ដែលមានតួនាទីស្នូលក្នុងរក្សាស្ថិរភាព ជាតួអង្គសំខាន់ដែលមហាអំណាចទាំងពីរព្យាយាមអូសទាញផងដែរ។ ក្នុងជំនួបដដែល លោក ប្ល៊ីងខិន ក៏និយាយដល់បញ្ហាប្រឈមផ្សេងៗនៅក្នុងតំបន់ផងរួមមានជំងឺកូវីដ-១៩ វិបត្តិអាកាសធាតុ និងតម្រូវការបន្ទាន់ដើម្បីដាក់សម្ពាធរបបយោធាមីយ៉ាន់ម៉ាដើម្បីបញ្ចប់អំពើហិង្សា និងការអនុវត្តផែនការ៥ចំណុចរបស់អាស៊ាន។ ក្នុងជំនួបខាងលើ រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា U Wunna Maung Lwin ដែលមានវត្តមានដែរនោះ បានពន្យល់ពីស្ថានភាពសន្តិសុខនៅមីយ៉ាន់ម៉ា ការអនុវត្តផែនការ៥ចំនុចរបស់អាស៊ាន រួមទាំងកិច្ចប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕ | ប្រមុខការទូតអាម៉េរិក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី២៣ ខែកញ្ញា បានជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។ លោក ប្លីងខិន ប្រាប់ដៃគូអាស៊ានថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្រ្តដ៏ទូលំទូលាយថ្មីមួយសម្រាប់ការពារសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បញ្ហាប្រឈមក្នុងតំបន់ និងវិបត្តិមីយ៉ាន់ម៉ា ក៏ជារបៀបវារៈដែរ។ |
ក្រុមបុរសកម្ពុជាដែលបរាជ័យ២លើកដំបូង នៅសល់២ប្រកួតទៀតក្នុងវគ្គជម្រុះ ក្នុងនោះត្រូវជួបហ្វីលីពីន និងចុងក្រោយទល់ឥណ្ឌូណេស៊ី។ ថៃ ឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះកម្ពុជា ៩១-១៥ ស្របពេលម៉ាឡេស៊ីនៅលេខ២បណ្តោះអាសន្នតាមរយះការយកឈ្នះកម្ពុជា៩១-៣៤។ ជំនួប៥ប្រកួតក្នុងប្រភេទកីឡាបាល់បោះរទេះបុរស-នារី វិញ្ញាសា៥ទល់៥ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា។ សម្រាប់ក្រុមបុរសមាន៥ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ក្រោយជំនួបកម្ពុជា-ម៉ាឡេស៊ី ក្រុមហ្វីលីពីនត្រូវប៉ះឥណ្ឌូណេស៊ី។ ថៃ ត្រូវបន្តជួបម៉ាឡេស៊ី នៅម៉ោង៤ ល្ងាចនេះ។ ដោយឡែក ក្រុមនារីដែលមាន៤ប្រទេសចូលរួម ដូចជា កម្ពុជា ឡាវ ថៃ និងហ្វីលីពីន ក៏មានការប្រកួតនៅថ្ងៃទី៤ ខែមិថុនានេះដែរ។ ជំនួបដំបូងនៅម៉ោង១ថ្ងៃត្រង់ កម្ពុជាជួបថៃ មុនឡាវប៉ះហ្វីលីពីន នៅម៉ោង២និង៣០នាទី៕ | ក្រុមកីឡាបាល់បោះរទេះបុរស វិញ្ញាសា៥ទល់៥ របស់កម្ពុជាបន្តចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៩១-៣៤ ក្នុងការប្រកួតវគ្គជម្រុះនៅព្រឹកថ្ងៃទី៤ ខែមិថុនា។ ក្រុមបុរសកម្ពុជានេះ ចាញ់ថៃរួចមកហើយនៅជំនួបបើកឆាក នៅថ្ងៃទី៣ ខែមិថុនា។ |
លោកមេធាវី សំ សុគង់ លើកឡើងថា ក្នុងចំណោមកូនក្តី១១នាក់របស់លោក ដែលទៅចូលរួមសវនាការ មាន៩នាក់ រស់នៅក្រៅឃុំ និង២នាក់ គឺលោក កាក់ កុម្ភា និង លោក ហេង ច័ន្ទសុទ្ធី កំពុងជាប់។ អ្នកទាំង២ ត្រូវបានមន្ត្រីពន្ធនាគារ ដឹកទៅកាន់តុលាការភ្នំពេញ ដើម្បីចូលរួមសវនាការ។ លោកមេធាវី អះអាងថា អ្នកខ្លះ មិនបានចូលរួមសវនាការ គឺដោយសារតែកំពុងស្ថិតនៅឯក្រៅប្រទេស ហើយអ្នកផ្សេងទៀត ដែលកំពុងនៅស្រុក បានទៅចូលរួមសវនាការដែរ តែត្រូវសមត្ថកិច្ចហាមឃាត់ ដោយសារតែពួកគេ មិនមានឯកសារគ្រប់គ្រាន់។ លោក បន្តថា ក្នុងសវនាការ លោក បានស្នើឲ្យតុលាការ ចេញដីកាកោះហៅ ទៅកូនក្តីរបស់លោកឲ្យបានគ្រប់គ្នា ដើម្បីពួកគេ មានឯកសារផ្លូវច្បាប់ បង្ហាញសមត្ថកិច្ច ពេលទៅចូលរួមសវនាការលើកក្រោយ ជៀសវាងការហាមឃាត់ពីសំណាក់សមត្ថកិច្ចម្តងទៀត។ លោក មានប្រសាសន៍ថា៖«ខ្ញុំ ចង់ពួកគាត់ បានចូលរួមសវនាការទាំងអស់គ្នា»។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ មិនមានឯកសារឬដីកាជាប់ខ្លួន គឺដោយសារកន្លងមក តុលាការ មិនបានចេញដីកា ជូនទៅពួកគេម្នាក់ៗឡើយ ដោយចេញដីកាអម ដែលមានឈ្មោះពួកគេ នៅរួមគ្នាតែម្តង ដើម្បីជូនដំណឹងដលពួគេ ពីការបើកសវនាការ។ ដីកាអម ត្រូវសមត្ថកិច្ច យកទៅបិទនៅទីស្នាក់ការកណ្តាលរបស់អតីតគណបក្សប្រឆាំង ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណមានជ័យ។ លោកមេធាវី បន្ថែមថា ក្នុងសវនាការពេញមួយព្រឹកនេះ ចៅក្រម បានសួរកូនក្តីរបស់លោកតែ២នាក់ប៉ុណ្ណោះ ខណៈ៩នាក់ មិនបានសួរឡើយ។ បើតាមលោកមេធាវី ក្រោយចប់សវនាការ ចៅក្រម មិនបានសម្រេចអ្វីឡើយ ដោយគ្រាន់តែប្រកាសថា សវនាការនេះ នឹងត្រូវបន្ត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក៦នាក់ទៀត រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ លោក អ៊ុំ សំអាន និង លោក ឡុង រី ក៏ជាជនជាប់ចោទ ក្នុងចំណោមមនុស្សជាង៥០នាក់នោះដែរ ដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ពួកគាត់ទាំង៧នាក់ សុទ្ធតែស្ថិតនៅក្រៅប្រទេស។ តាមពិត សំណុំរឿងខាងលើ មិនមែនមានមនុស្សតែជាង៥០នាក់ទេ គឺមានដល់ទៅជាង១០០នាក់ ដែលភាគច្រើន ជាសមាជិកនិងជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង។ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការភ្នំពេញ បានបើកសវនាការលើកទី១ លើមនុស្សជាង១០០នាក់នោះ ប៉ុន្តែ មានតែជាង៣០នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការ ដោយជិត១០០នាក់ទៀត អវត្តមាន ដ្បិតភាគច្រើន គឺពួកគេ នៅក្រៅប្រទេស។ សវនាការនាកាលនោះ តុលាការ ក៏មិនបានសម្រេចសេចក្តីអ្វីដែរ ដោយគ្រាន់តែច្របាច់សំណុំរឿងចូលគ្នាជា២សំណុំរឿង។ តុលាការ កំណត់ថា សំណុំរឿងទី១ មានមនុស្សជាង៥០នាក់ ត្រូវបន្តសនាការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២ មានមនុស្សជាង៧០នាក់ នឹងត្រូវបន្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ តុលាការភ្នំពេញ បានបើកសវនការលើមនុស្សជាង៥០នាក់ តាមការគ្រោងទុកមែន។ មនុស្សជាង១០០នាក់ខាងលើ ត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់ ដោយសារតែពួកគេ បង្ហាញការគាំទ្រគម្រោងធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែលោក សម រង្ស៊ី ពុំបានធ្វើមាតុភូមិនិវត្តតាមការគ្រោងទុកឡើយ។ រដ្ឋាភិបាល ចាត់ទុក គម្រោងធ្វើមាតុនិវត្តរបស់លោក សម រង្ស៊ី នាកាលនោះ ថាដើម្បីធ្វើរដ្ឋប្រហារ៕ | នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ តុលាការភ្នំពេញ បានបន្តបើកសវនាការលើក្រុមអ្នកប្រឆាំងជាង៥០នាក់ ពីបទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប៉ុន្តែ លោក សំ សុគង់ មេធាវីរបស់ពួកគេ ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមជាង៥០នាក់នោះ មានតែ១១នាក់ប៉ុណ្ណោះ ដែលបានចូលរួមសវនាការ។ |
គេហទំព័រ therabreath.com បានពន្យល់យ៉ាងខ្លីថា អាការៈញ័រថ្គាមពេលត្រជាក់ គឺជាសកម្មភាពមួយដែលកើតឡើងនៅពេលដែលផ្នែកមួយនៃខួរក្បាលហៅថា hypothamalus បញ្ចារឲ្យមានការកន្រ្តាក់សាច់ដុំលឿន និងរហ័យ។ មូលហេតុគឺដោយសារ ខ្លួនប្រាណរបស់មនុស្សទាមទារឲ្យមានសីតុណ្ហភាពមិនឲ្យនៅក្រោម៣៧អង្សារសេនោះបានទេ។ នៅពេលដែលអាកាសធាតុនៅជុំវិញត្រជាក់ខ្លាំង ខ្លួនប្រាណមនុស្សខំប្រឹងប្រែងក្នុងការផលិតកម្តៅ ដើម្បីទប់ទល់ភាពត្រជាក់ទាំងនោះ។ ប៉ុន្តែ បើសីតុណ្ហភាពត្រជាក់នៅតែបន្តមានឥទ្ធិពលលើខ្លួនប្រាណ នោះថ្គាមរបស់មនុស្សនឹងញ័រកន្ត្រាក់ក្នុងគោលបំណងផលិតថាមពលកម្តៅបន្ថែម។ នៅពេលដែលសាច់ដុំកកិតគ្នា នោះកម្តៅខ្លះៗនឹងត្រូវបានផលិតដើម្បីទប់ទល់ជាមួយនឹងភាពត្រជាក់។ លំនាំមួយនេះដូចគ្នាដែរនៅពេលដែលអ្នកព្រឺសម្បុរនៅពេលធ្លាក់ខ្យល់៕ | វាមិនមែនជារឿងមួយប្លែកទេនៅពេលដែលមានអាកាសធាតុត្រជាក់មកដល់ ដូចជានៅរដូវធ្លាក់ខ្យល់ ក្នុងអំឡុងខែដើមឆ្នាំ ឬនៅពេលដែលអ្នកទៅលេងប្រទេសដែលធ្លាក់ព្រិល អ្នកនឹងធ្លាប់ជួបជាមួយនឹងអាការៈញ័រថ្គាម ហើយអាការៈមួយនេះ ទាំងបីជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វានៅតែជាសកម្មភាពមួយដែលមនុស្សយើងពិបាកក្នុងការគ្រប់គ្រងដែរ។ |
គម្រោងសៀវភៅនេះ មានការចូលរួមផលិតដោយផ្ទាល់ ពីនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ក្រោមការបណ្ដុះបណ្ដាល និងសម្របសម្រួល ពីស្ថាប័នសារព័ត៌មានថ្មីៗ។ | សៀមរាប៖ សារព័ត៌មានឌីជីថលថ្មីៗ និងសាកលវិទ្យាល័យ Build Bright University (BBU) សាខាខេត្តសៀមរាប បានប្រកាសដាក់ឱ្យដំណើរការគម្រោងសរសេរសៀវភៅ «លើសពីអង្គរ» នាថ្ងៃទី៦ តុលា ឆ្នាំ២០២៣។ គម្រោងនេះធ្វើឡើងក្នុងគោលបំណង បណ្តុះបណ្តាលជំនាញផ្នែកស្រាវជ្រាវ, ចងក្រង, សំណេរ និង បោះពុម្ពផ្សាយ ជាពិសេសផ្សព្វផ្សាយពីផលិតផលទេសចរណ៍ ក្នុងខេត្តសៀមរាប។ |
អគ្គស្នងការគរបាលជាតិ ផ្សាយថា កម្មករ ដែលធ្វើការជាមួយគ្នា រួមទាំងសមត្ថកិច្ច បានហៅរថយន្ដដឹកអ្នកដួលសន្លំទាំងនោះ ទៅសង្រ្គោះបន្ទាន់។ បើតាមអគ្គស្នងការនគរលបាជាតិ កម្មករ-កម្មការិនីជាង៣,៥ពាន់នាក់ ដែលធ្វើការក្នុងរោងចក្រនោះ៕ | កម្មការិនី៨៤នាក់ ក្នុងរោងចក្រកាត់ដេរឥណ្ឌូចិន អឹភែរឹល ខេមបូឌា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល បានដួលសន្លប់បន្ដបន្ទាប់គ្នា នៅព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩នេះ ព្រោះធំក្លិនខ្យល់មិនល្អ ដែលបក់ចូលក្នុងរោងចក្រ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ក្លិននោះ ចេញពីកន្លែងផ្សារទុយោមួយ ដែលនៅក្បែររោងចក្រ ព្រោះខណៈនោះ ជាងដែកកំពុងតែផ្សារ។ |
ស្មាតហ្វូន vivo S1Pro ស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 4500mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast charging មានប្រព័ន្ធស្កេនក្រយៅដៃក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 32MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាត និងមានទំនុកចិត្ត។ ចំណែកឯ កាមេរ៉ាក្រោយ AI ចំនួន 4 គ្រាប់រចនាបទបែបគ្រាប់ពេជ្រ ដែលគ្រាប់ទី 1 មានកាមេរ៉ាគោលទំហំធំដល់ទៅ 48MP យើងអាចផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរ ស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចផ្តិតយករូបភាព បានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចផ្តិតយករូបភាព ដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិត នៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយ មាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។ ចំពោះស្មាតហ្វូន vivo S1Pro នេះបានរចនាឡើង ដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ គឺពណ៌ខ្មៅ Knight Black និងពណ៍បែបគជ់ខ្យង Fancy Sky។ មាន Ram 8GB និង Rom 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវ វីដេអូ តន្ត្រី និងរូបភាពថែមទៀតផង។ ហើយវាបានភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amolad Ultra All Screen មានទំហំ 6.38 inch FHD+ ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ដែលធ្វើឱ្យស្មាតហ្វូន vivo S1 Pro នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់៕ (អត្ថបទពាណិជ្ជកម្ម) | ក្រោយពីបានបើកការ Pre-order រហូតមកដល់ពេលនេះ ចំពោះស្មាតហ្វូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគិតត្រឹមថ្ងៃនេះ គឺមានការលក់រហូតដល់អស់ពីស្តុក បាត់ទៅហើយ។ នេះបញ្ជាក់ ថាស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែន ទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $299។ |
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDC) បានប្រកាសនៅថ្ងៃទី៨ ខែឧសភា ពីករណីជំងឺ COVID-19 ចំនួន១២នាក់ទៀត ដែលភាគច្រើនជាករណីនាំចូល។ តួលេខឆ្លងសរុបនៅប្រទេសនេះ ឡើងដល់១០៨២២នាក់។ អ្វីដែលធ្វើឲ្យគេបារម្ភនោះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏ប្រកាសពីករណីឆ្លងថ្មីចំនួន១៣នាក់ទៀត ដែលជាបណ្ដុំឆ្លងថ្មី។ ករណីឆ្លងទាំងអស់នៅថ្ងៃទី៨ ខែឧសភានេះ ជាប់ទាក់ទងនឹងបុរសម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុក COVID-19 ។ ទីភ្នាក់ងារព័តមាន Yonhap ផ្សាយថា បុរសវ័យ២៩ឆ្នាំម្នាក់នេះ ចូលទៅកម្សាន្តក្នុងក្លិបចំនួន៣ ក្នុងតំបន់ពហុវប្បធម៌ Itaewon ដ៏ល្បីឈ្មោះប្រចាំរដ្ឋធានីសេអ៊ូល នៅមុនប៉ុន្មានថ្ងៃដែលរដ្ឋាភិបាលសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិត។ មកទល់ពេលនេះ មនុស្ស១៥នាក់ហើយដែលរកឃើញថា មាន COVID-19 ក្រោយទៅកាន់ទីតាំងកម្សាន្តនោះ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង មនុស្សយ៉ាងហោចណាស់១៥០០នាក់ បានទៅកម្សាន្តក្នុងក្លិប និងបារដែលបុរសខាងលើមានវត្តមាន ខណៈបុរសដដែលនេះ ក៏មិនបានពាក់ម៉ាស់ការពារទៅទៀត។ អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Kim Gang-lip ព្រមានថា ចំនួនករណីឆ្លងទាក់ទំនងបណ្ដុំថ្មីនេះ ទំនងកើនឡើងថែមទៀត។ លោកបានទទូចឲ្យអ្នកដែលទៅកម្សាន្តនៅទីតាំងទាំងនោះ ដាក់ខ្លួនឯងនៅដោយឡែកតាមផ្ទះរៀងៗខ្លួន ហើយទាក់ទងទៅកាន់មន្ត្រីសុខាភិបាល។ លើសពីនោះ ប្រតិបត្តិការតាមរកអ្នកដែលទៅកាន់ក្លិបខាងលើ ក៏ធ្វើឡើងជាប្រញាប់ផងដែរ ដោយប្រើប្រាស់ការចាយវាយតាមកាតអេឡិចត្រូនិច និងកាមេរ៉ាដើម្បីចាប់ទិសដៅធ្វើដំណើរផងដែរ។ ការរកឃើញបណ្ដុំករណីឆ្លងថ្មី ក៏បង្ខំឲ្យអាជ្ញាធរកូរ៉េខាងត្បូង ត្រូវបង្កើនការប្រយ័ត្នមួយកម្រិតវិញក្រោយការបន្ធូរបន្ថយ នៅពេលដែលនិន្នការឆ្លងថ្មីធ្លាក់ចុះ។ ជាវិធានការថ្មី រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ដាក់ចេញការណែនាំថ្មីមួយ ដោយលើកទឹកចិត្តឲ្យទីតាំងកម្សាន្តទាំងអស់នៅទូទាំងបន្តបិទទ្វារមួយខែទៀត។ ប៉ុន្តែវិធានការនេះ មិនមែនជាការដាក់កំហិតឡើយសម្រាប់ស្ថានភាពបច្ចុប្បន្ន៕ | កូរ៉េខាងត្បូង បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន ខណៈករណីឆ្លង COVID-19 ប្រចាំបានកើនឡើងដល់ចំនួនពីរខ្ទង់ក្រោយការបន្ធូរបន្ថយការររឹតត្បិត និងការអនុវត្តគម្លាតសុវត្ថិភាព។ អាជ្ញាធរសុខាភិបាលប្រទេសនេះ នៅថ្ងៃទី៨ ខែឧសភា ក៏បានប្រកាសពីបណ្ដុំករណីឆ្លង COVID-19 ថ្មីដែលកើតមានក្នុងកន្លែងក្លិបកម្សាន្តក្នុងទីក្រុងសេអ៊ូល។ បណ្ដុំករណីឆ្លងថ្មីនេះ មានអ្នកឆ្លង១៥នាក់ ហើយអាជ្ញាធររំពឹងថា ចំនួននេះអាចកើនឡើងថែមទៀត។ |
ប្រជាពលរដ្ឋក្នុងតំបន់បឹងទន្លេសាប បានរកឃើញដំណោះស្រាយមួយ ដោយប្រើកំប្លោកទាំងនោះ ធ្វើជាជីកំប៉ុសក្នុងរដូវប្រាំង។ ពួកគេដឹកជញ្ជូនកំប្លោកតាមទូក យកទៅពង្រាយបណ្តែតទឹកក្នុងកសិដ្ឋានរបស់ពួកគេ។ បន្ទាប់មកពួកគេត្រូវរង់ចាំរហូតដល់ទឹកស្រកអស់ កំប្លោកស្ងួត ពួកគេក៏ដុតកំប្លោកទាំងនោះឲ្យក្លាយទៅជាជី។ At Kampong Kleang, a boy help his family to collect water-hyacinth for next season agriculture. These alien plant from South America spread throughout the major river in Southeast Asia. It caused several issues on environment and block waterway. Local people in Tonle Sap found a solution to use this plant for fertilizer vegetable during dry season. They will bring water-hyacinth with boat to float above their farm. Then will wait until the flood gone and burn the land with water-hyacinth to become fertilizer. (អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong). | ក្មេងប្រុសម្នាក់នៅកំពង់ភ្លុក កំពុងជួយគ្រួសាររបស់គាត់ ប្រមូលកំបោ្លកដាក់លើទូកដើម្បីយកទៅពង្រាយធ្វើជាជីសម្រាប់រដូវដាំដុះលើកក្រោយ។ រុក្ខជាតិចម្លែកនេះ មានប្រភពមកពីអាមេរិកខាងត្បូង វាបានរាលដាលចូលមកតាមទន្លេសំខាន់ៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំប្លោកទាំងនេះ បានបង្កបញ្ហាយ៉ាងច្រើនដល់បរិស្ថាន ព្រមទាំងបានរាំងស្ទះផ្លូវទឹកផងដែរ។ |
១. ងូតទឹកក្ដៅ ការងូតទឹកក្ដៅ គឺជារបៀបដ៏ល្អបំផុតមួយដើម្បីទទួលបាននូវអារម្មណ៍ធូរស្បើយនិងបំបាត់ភាពស្ត្រេស។ អ្វីដែលពិសេសទៀតនោះ គឺការងូតទឹកក្ដៅអាចជួយសម្រកទម្ងន់បានផងដែរ។ នៅពេលអ្នកងូតទឹកក្ដៅរាងកាយត្រូវធ្វើការកាន់តែខ្លាំងដើម្បីរក្សាសីតុណ្ហភាពធម្មតារបស់ខ្លួនដែលជាលទ្ធផលដុតបំផ្លាញកាឡូរីកាន់តែច្រើន។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការងូតទឹកក្ដៅដល់ទៅមួយម៉ោងអាចដុតបំផ្លាញកាឡូរីដល់ទៅ ១៣០កាឡូរីដែលអាចជាវិធីសាស្ត្រល្អមួយសម្រាប់ការស្រកទម្ងន់។ ២. ទទួលទានទឹកត្រជាក់ ការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល ប៉ុន្តែការទទួលទានទឹកក៏អាចបង្កើនការដុតបំផ្លាញកាឡូរីផងដែរ ជាពិសេសទឹកត្រជាក់។ នៅពេលទទួលទានទឹកត្រជាក់, រាងកាយចាំបាច់ត្រូវបង្កើនសីតុណ្ហភាពខាងក្នុងបន្ថែមដែលជួយជម្រុញការដុតរំលាយអាហារ។ ៣. បង្កើនការទទួលទានប្រូតេអ៊ីន ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់ ឬដុតបំផ្លាញខ្លាញ់ក្បាលពោះបានប្រសើរដូចចិត្តដែរ។ ៤. ធ្វើកិច្ចការផ្ទះ ការជូតសម្អាតក្នុងផ្ទះ និងសូម្បីតែលាងចានក៏អាចជួយបង្កើនការដុតបំផ្លាញកាឡូរីធ្វើឱ្យស្រកទម្ងន់បានផងដែរ។ ការចំនាយពេល ១ម៉ោងសម្អាតក្នុងផ្ទះ និងលាងចានអាចជួយរាងកាយឱ្យដុតបំផ្លាញកាឡូរីដល់ទៅ ១០០កាឡូរីឯណោះ។ រីឯការដុសម្អាតក្នុងបន្ទប់ទឹកសម្រាប់រយៈពេល ៣៥នាទីវិញអាចដុតបំផ្លាកាឡូរីបានច្រើនដូចនឹងការដើរ ៣៥នាទីដែរ។ ៥. ទទួលទានតែបៃតង តែបៃតងមានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែធ្វើឱ្យស្បែកមើលទៅកាន់តែក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រសិទ្ធភាពដុតបំផ្លាញកាឡូរីផងដែរ។ ជាតិកាហ្វេអ៊ីននិងសារធាតុ catechins ក្នុងតែបៃតងជួយជម្រុញដល់ការដុតរំលាយអាហារនិងជួយរាងកាយបំបែកជាតិខ្លាញ់បានកាន់តែងាយស្រួល។ ប៉ុន្តែត្រឹម ១ពែងក្នុងមួយថ្ងៃនឹងមិនអាចផ្ដល់អត្ថប្រយោជន៍នេះឡើយ, ការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកចាំបាច់ត្រូវទទួលទានឱ្យបានពី ៣ ទៅ ៥ពែងក្នុងមួយថ្ងៃ។ កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ចង់បង្កើនការដុតបំផ្លាញកាឡូរីស្រកទម្ងន់បានច្រើនជាងមុនដោយមិនបាច់ធ្វើលំហាត់ប្រាណមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបង្កើនការដុតបំផ្លាញកាឡូរី ៖ |
អស់ក្តីបារម្ភ ជាមួយស្ករគ្រាប់វីតាមីន-Milk tablets-Tame Milk Tablets DHA 20g មួយប្រអប់ ដែលមានលក់នៅហាង Baby Outlet ទាំង៣សាខា។ វាសម្បូរទៅដោយ វីតាមីន ទឹកដោះគោគ្រាប់ ដែលមានអត្ថប្រយោជន៍ខ្ពស់ដែលផលិតពីទឹកដោះគោសុទ្ធ ពីប្រទេសណូវែលសេឡង់ (New Zealand) ធ្វើអោយឆ្អឹង និងធ្មេញរឹងមាំ និងមាន DHA ពីប្រទេសជប៉ុន ដែលជំនួយដល់ភាពឆ្លាតវៃរបស់កុមារ២ឆ្នាំទ្បើង «មនុស្សចាស់ក៏អាចញាំបានដែរណា»។ ញ៉ាំ Tame ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពក្នុងគ្រួសារទាំងមូល។ សូមព្យាយាមគិតពីការចំណេញ ជាជាងឲ្យកុមារញាំរបស់ខុស និងប៉ះពាល់ដល់សុខភាព ពីព្រោះរបបអាហារដែលមានវីតាមីនចាំបាច់ ត្រូវតែជ្រើសរើសរបស់ណា ដែលមានការផលិតត្រឹមត្រូវ និងមានញ៉ាំតែមួយមុខ ទទួលបានអត្ថប្រយោជន៍ច្រើន៕ | ដំណាក់កាលនៃការលូតលាស់របស់ក្មេង គឺមានការគួបផ្សំកត្តាជាច្រើនដូចជា វីតាមីនផ្សេងៗ របបអាហារ ទឹកដោះគោដូចជាឈីស ទឹកដោះគោជូរ ផ្លែឈើស្រស់ ស៊ុត សាច់មាន់ គ្រាប់ធញ្ញជាតិជាដើម។ កត្តាទាំងអស់នេះ អ្នកម្តាយតែងតែផ្គត់ផ្គង់ និងគិតគូរយ៉ាងល្អិតល្អន់ទៅលើកូន។ ប៉ុន្តែជាក់ស្តែង មានរបបអាហាររូបត្ថម្ភមួយចំនួនខាងលើ ក៏កូនៗមិនចូលចិត្ត ឬក៏មិនចេះញ៉ាំដែរ។ អីចឹងតើមានផលិតផលអ្វី ដែលក្មេងចូលចិត្តញ៉ាំ ហើយមិនប៉ះពាល់សុខភាពរបស់ពួកគេ? |
នៅក្នុងគម្រោង ស្ទែមដើម្បីស្ត្រី មានកម្មវិធីកាហ្វេវិទ្យាសាស្ត្រដែលជាកម្មវិធីខ្សែស៊េរីដែលផ្ដោតលើការលើកស្ទួយអ្នកជំនាញស្ទែមកម្ពុជាដែលជាស្ត្រី។ កម្មវិធីកាហ្វេវិទ្យាសាស្ត្រផ្ដល់ឱកាសដល់មហាជនក្នុងការជួបជុំជាមួយអ្នកជំនាញស្ទែមនៅក្នុងបរិយាកាសមួយ ដើម្បីជជែកកម្សាន្ត និងស្ដាប់ពីជីវិត ផលវិបាក និងក្ដីសង្ឃឹមរបស់ភ្ញៀវកត្តិយសអំពីអនាគតស្ទែម។ កម្មវិធីបន្ទាប់ នឹងមានពិភាក្សាជុំវិញការងារអភិរក្សបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២:៣០ រសៀល នៅហាងកាហ្វេម៉ាម៉ា ដែលមានអាសយដ្ឋាននៅផ្ទះលេខ៩៣ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក រាជធានីភ្នំពេញ។ កញ្ញា ថោង រ៉េត ជាវាគ្មិនសម្របសម្រួលកត្តិយស ក្នុងការងារស្រាវជ្រាវប្រភេទសត្វនិងរុក្ខជាតិសំខាន់ នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ។ កម្មវិធីនេះទទួលបានការឧបត្ថម្ភពី Kambio Nature។ លោកអ្នកអាចអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់ស្ត្រីកម្ពុជា។ គំនិតផ្ដួចផ្ដើមនៃកម្មវិធីនេះគឺធ្វើឡើងមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយមានបំណងបំផុសគំនិត និងបណ្ដុះចំណាប់អារម្មណ៍របស់យុវតីកម្ពុជាទៅលើវិផ្នែកវិទ្យាសាស្ត្រ តាមរយៈបុគ្គលគំរូវិជ្ជមាននានា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://www.stemcambodia.ngo/stem-sisters-cambodia/ ទំនាក់ទំនងមកកាន់ទូរសសព្ទលេខ 0២៣៧២៧២៦២ ឬ ទំព័រហ្វេសប៊ុក STEM Sisters Cambodia ។ (អត្ថបទពាណិជ្ជកម្ម) | អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានដាក់ដំណើរការគម្រោងថ្មីមួយដើម្បីអបអរដល់វត្តមានស្ដ្រីដែលជាអ្នកជំនាញផ្នែកស្ទែម។ គម្រោងនេះមានឈ្មោះថា កម្មវិធី ស្ទែមដើម្បីស្ត្រី ដែលមានទិសដៅលើកកម្ពស់អ្នកជំនាញស្ទែមកម្ពុជាដែលជាស្ដ្រី បង្កើនតម្លៃស្ដ្រីក្នុងសង្គម និងជួយឱ្យការងារស្ដ្រីក្នុងផ្នែកស្ទែមមានលក្ខណៈទូទៅ ទន្ទឹមនឹងការលើកកម្ពស់យុវតីកម្ពុជាដើម្បីទទួលបានគំនិតលើការសម្រេចចិត្តពីអនាគតរបស់ខ្លួន។ |
ខ្មែរយើងក៏មានពិធីបុណ្យចូលឆ្នាំថ្មីរបស់យើងដែរ។ ពីដើម ខ្មែរយើងកំណត់ពេលធ្វើបុណ្យចូលឆ្នាំថ្មីនៅខែមិគសិរ បានជារាប់ខែមិគសិរនេះ ជាខែទី១។ លុះមកដល់សម័យមហានគរ ខ្មែរយើងកែប្រែមកធ្វើបុណ្យចូលឆ្នាំថ្មីនៅខែចេត្រ (១៣មេសា) វិញ ព្រោះខែមិគសិរនៅមានកិច្ចការមមាញឹកច្រើនពេក។ បុណ្យចូលឆ្នាំថ្មីរបស់ខ្មែរយើង មិនបញ្ចប់ត្រឹមការឈប់សម្រាក និងការសប្បាយប៉ុណ្ណោះទេ។ គេត្រូវតែធ្វើកិច្ចតមស្នងសងគុណ និងសន្សំបុណ្យកុសលផ្សេងៗផងដែរ។ ទិសដៅរបស់បុណ្យចូលឆ្នាំថ្មី គឺដើម្បីមនុស្សរស់ច្រើនជាងមនុស្សស្លាប់។ កិច្ចការដែលត្រូវធ្វើមុនថ្ងៃចូលឆ្នាំថ្មី ៣យ៉ាងគឺ៖ ទី១ សម្អាតផ្ទះសម្បែង វត្តអារាម និងកាត់សម្លៀកបំពាក់ថ្មី (ពីដើម មិនសម្បូណ៌សម្លៀកពំពាក់ទេ)។ ទី២ រៀបចំទេយ្យវត្ថុ សម្រាប់ជូនលោកអ្នកមានគុណ និងវត្ថុផ្សេងៗ សម្រាប់សប្បាយក្នុងពេល ចូលឆ្នាំថ្មី។ ទី៣ រៀបចំទេយ្យវត្ថុ សម្រាប់ធ្វើបុណ្យកុសលក្នុងវត្តអារាម។ បុណ្យចូលឆ្នាំថ្មី គេកំណត់ធ្វើ ៣ថ្ងៃ គឺ៖ ទី១ ថ្ងៃចូលឆ្នាំថ្មី ហៅថា ថ្ងៃសង្ក្រាន្ត គេនាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា...។ ទី២ ថ្ងៃកណ្តាល ហៅថា ថ្ងៃវារវ័នប័ត គេជូនទេយ្យវត្ថុលោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃមុន។ ទី៣ ថ្ងៃឆ្លងបុណ្យ ហៅថ្ងៃឡើងសក្តិ គេនាំគ្នាទៅឆ្លងបុណ្យ នៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា ស្រង់ព្រះ ស្រង់ភិក្ខុសង្ឃ...។ ដោយវត្តអារាម ជាមជ្ឃមណ្ឌលនៃវប្បធម៌ខ្មែរ ពិធីបុណ្យទាំងឡាយ គេច្រើនតែនាំគ្នាទៅធ្វើក្នុងទីវត្តអារាម សូម្បីតែល្បែងប្រជាប្រិយផ្សេងៗ ដូចលេងអង្គញ់ ចោលឈូងជាដើម ក៏គេអាចទៅលេងក្នុងទីវត្តបានដែរ។ ឯវត្តក៏ត្រូវតែជួយសម្រួលកិច្ចការនោះឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរផង៕ ប្រភព៖ សៀវភៅពុទ្ធសាសនា និងការអប់រំសង្គម សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | ការវិលទៅនៃផែនដីចំនួន ៣៦៥ថ្ងៃ ៦ម៉ោង ១២នាទី និងជាង ២៩វិនាទី បានវិលជុំវិញព្រះអាទិត្យ ម្តង គេហៅថា ១ឆ្នាំ។ ក្នុង ១ឆ្នាំមាន៣ ឬ ៤ ឬក៏ ៦រដូវ ស្របទៅតាមកន្លែងនីមួយៗ។ ធម្មជាតិទាំងឡាយដែលអាស្រ័យរដូវ ក៏បានបញ្ចេញផលានុផលរបស់ខ្លួនឲ្យរួចស្រេចហើយ។ ឯមនុស្សលោកក្រោយពីធ្វើការហត់នឿយយ៉ាងច្រើនមក គេឈប់សម្រាក គេធ្វើបុណ្យរួមគ្នាឲ្យបានសប្បាយម្តង បុណ្យនោះគេហៅថា បុណ្យចូលឆ្នាំថ្មី។ ការកំណត់ពេល និងពិធីចូលឆ្នាំថ្មី ប្លែកៗគ្នាស្របទៅតាមជំនឿទំនៀបទម្លាប់ និង ប្រពៃណីរបស់ពួកគេ។ |
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ទៀ សីហា ដូចតទៅនេះ៖ ថ្លែងបានសារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលនេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា ក្រោយមានកិច្ចពិភាក្សាជាបន្ទាន់មួយ លោកសម្រេចបិទក្រុងសៀមរាបមួយសប្ដាហ៍ ឬ៧ថ្ងៃ ក្នុងបំណងដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានការកើនឡើងមិនស្រាកស្រាន្ត។ លោកបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្ន៧ថ្ងៃនេះ មានការធូរស្រាល និងអាចរកឃើញអ្នកជំងឺកូវីដ-១៩បានទាន់ពេលវេលានោះ អ្វីៗនឹងល្អប្រសើរវិញ។ លោកមានប្រសាសន៍ថា៖« ការបិទនេះ មិនមែនធ្វើបាបបងប្អូនប្រជាពលរដ្ឋទេ តែគ្រាន់ថា ជាការចាំបាច់ ត្រូវកាត់ផ្ដាច់ប្រភពចម្លង សូមឱ្យគាត់ {ប្រជាពលរដ្ឋ} អត់ធ្មត់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីចូលរួមជាមួយគ្នា»។ លោក ទៀ សីហា បន្ថែមថា វិធានការនេះធ្វើឡើងក៏ដោយសារការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកជុំវិញស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មិនស្រាកស្រាន្តសោះនារយៈពេល១០ថ្ងៃចុងក្រោយនេះ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់ចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។ លោកបញ្ជាក់ថា អាជ្ញាធរនឹងចុះទៅទីប្រជុំជន និងតាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យតែម្ដង។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មិនទាន់ចេញលិខិតផ្លូវការជុំវិញករណីបិទខ្ទប់ក្រុងសៀមរាប ដាក់ជាតំបន់លឿងទុំ ថានៅពេលណានោះទេ តែអភិបាលខេត្តប្រាប់ថា ក្រុមការងារកំពុងរៀបចំឯកសារ ដើម្បីប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ។ លោកស្នើសុំឱ្យពលរដ្ឋកុំស្លន់ស្លោ ព្រោះថាទីផ្សារនៅតែបើកជាធម្មតា គ្រាន់តែការចេញចូលផ្ទះ ឬកន្លែងស្នាក់អាស័យ គឺទាល់តែមានករណីចាំបាច់តែប៉ុណ្ណោះ។ លោកអភិបាល ក៏ទទូចឱ្យពលរដ្ឋចូលរួម និងសហការដើម្បីឱ្យការងារនេះសម្រេចបានជាផ្លែផ្កាទាំងអស់គ្នា ក៏ដូចជាដើម្បីឱ្យស្ថានការណ៍វិលត្រឡប់មករកសភាពដើមវិញ៕ | សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្ទាន់មួយនៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២១ នេះ ដោយសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្ដោះអាសន្ន និងដាក់ជាតំបន់លឿងទុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលជាលជំងឺកូវីដ-១៩។ |
ការបោះឆ្នោតក្នុងចំណោមសភាតំណាងរាស្ត្របានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីឯកសារសំណើថវិកាជិត២២០០ទំព័រត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃពុធ។ ដោយសារតែសំណើនេះទំនងជាសំណើច្បាប់ចុងក្រោយដែលត្រូវធ្វើការអនុម័តនៅក្នុងឆ្នាំនេះ ក្រុមសមាជិកសភាបានព្យាយាមដាក់បញ្ចូលថវិកាគ្រោងចំណាយរបស់ពួកគេ។ សំណើថវិកាចំណាយដ៏ធំរបស់គណបក្សទាំងពីរ នឹងបន្តផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់ចុងខែកញ្ញាឆ្នាំនេះ។ សំណើនេះនឹងជួយដល់គម្រោងបង្កើនថវិកាយោធារបស់លោកប្រធានាធិបតី Trump បានទទួលជោគជ័យ ខណៈមានការរឹតបន្តឹងយ៉ាងខ្លាំងទៅលើគោលនយោបាយអន្តោប្រវេសន៍របស់លោក។ សំណើថវិកាដែលសេតវិមានថាលោក Trump បានគាំទ្រនោះ នឹងបង្កើនថវិកាចំណាយលើផ្នែកយោធា រួមទាំងបង្កើនការដំឡើងប្រាក់ខែចំនួន២,៤ភាគរយសម្រាប់កងកម្លាំងយោធា។ លោកPaul Ryan ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ Fox Newsថា«នេះប្រហែលជាជ័យជម្នះដ៏ធំបំផុត គឺជាអ្វីដែលយើងកំពុងធ្វើសម្រាប់ទាហាន ទាហានជើងទឹកកងទ័ពអាកាស កងទាហានជើងទឹក និងអតីតយុទ្ធជនរបស់យើង»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រុមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសំណើថវិកាចំណាយចំនួន១,៣ទ្រីលានដុល្លារនៅមុនផែនការ ដែលអាចទប់ស្កាត់កុំឲ្យបិទទ្វាររដ្ឋាភិបាល។ សំណើនេះបានអនុម័តតាមរយៈការបោះឆ្នោតដោយទទួលបានសំឡេង២៥៦ទល់នឹង១៦៧ ហើយឥឡូវនេះបានបញ្ជូនទៅកាន់ព្រឹទ្ធសភា ដែលមានពេលរហូតដល់ពាក់កណ្តាលអាធ្រាតថ្ងៃសុក្រដើម្បីធ្វើការអនុម័ត និងបញ្ជៀសកុំឲ្យមានការបិទទ្វាររដ្ឋាភិបាលជាលើកទីបីនៅក្នុងឆ្នាំនេះ។ |
ព័ត៌មានលម្អិតសូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ | សៀមរាប៖ សិលាចារឹកនារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកស្រាវជ្រាវបានរកឃើញនៅប្រាសាទតាព្រហ្ម ព្រះបាទជ័យវរ្ម័នទី៧បានកសាងមន្ទីរពេទ្យចំនួន១០២។ តាមពិតទៅ រឿងវិជ្ជាពេទ្យនេះមិនមែនទើបតែកើតនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នោះទេ គឺមានតាំងពីសម័យមុននោះទៅទៀត។ អ្នកជំនាញសន្និដ្ឋានថា រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានគោលការណ៍បង្កើតមន្ទីរពេទ្យដើម្បីព្យាបាលជំងឺជូនប្រជារាស្ដ្រ គឺដោយសារឥទ្ធិពលឬជំនឿតាមព្រះពុទ្ធសាសនានិកាយមហាយាន ដែលព្រះអង្គបានប្រណិប័តន៍។ ជំនឿនោះ បានចាត់ទុកព្រះពុទ្ធជាទេពសង្គ្រោះមនុស្ស ហើយការសង្គ្រោះនោះមិនត្រឹមតែជួយមនុស្សឱ្យបានដល់និពាន្ដទេ តែជួយមនុស្សចៀសផុតពីជំងឺហើយរស់នៅបានយូរ និងមានសុខភាពល្អផងដែរ។ ទោះយ៉ាងណាអ្នកស្រាវជ្រាវមិនទាន់ផ្អែកលើហេតុផលនេះខ្លាំងក្លានោះទេ ដោយគ្រាន់តែលើកមកសំអាងសិនប៉ុណ្ណោះ ព្រោះមិនទាន់ឃើញមានមូលហេតុផ្សេង។ |
ពីរថ្ងៃបន្ទាប់ពីទទួលបានការថ្កោលទោសសំណាក់សម្ព័ន្ធមិត្តទាំងបី រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅថ្ងៃទី២៨ ខែតុលា បានថ្កោលទោសលើកិច្ចសហប្រតិបត្តិការយោធារវាង អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ហើយបានបញ្ជាក់ថា ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូនឹងដើរតួជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ប្រសិនបើភាពគ្រោះថ្នាក់នៃសន្តិសុខនៅក្នុងតំបន់កើតឡើង។ «ប្រសិនបើពួកគេដឹងច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ពួកគេគួរតែបញ្ជាក់ជាមុនថាហេតុអ្វីបានជាសម្ព័ន្ធភាពយោធាត្រីកោណរបស់ពួកគេមិនបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ទៅវិញ»។ លោកស្រី Choe បាននិយាយបែបនេះ។ បន្ថែមពីលើនេះ លោកស្រីក៏បានបញ្ជាក់ថា វាគឺជាឆន្ទៈ ក៏ដូចជាជំហរដ៏មុតមាំរបស់កូរ៉េខាងជើង ក្នុងការពង្រីក និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី។ ដូចគ្នានឹងរុស្ស៊ី កូរ៉េខាងជើងក៏បានបដិសេធថា មិនបានធ្វើការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ជាការពិត សម្ព័ន្ធមិត្តទាំងបី នៅតែមិនសុខឡើយចំពោះការពង្រឹងទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីបន្ទាប់ពីមេដឹកនាំរបស់ប្រទេសទាំងពីរបានជួបគ្នាកាលពីខែកញ្ញាកន្លងទៅនៅរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏បានជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកាលពីថ្ងៃទី១៩ ខែតុលា ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។ ជាថ្នូរការផ្ដល់អាវុធពីសំណាក់កូរ៉េខាងជើង រុស្ស៊ីបានសន្យាជួយលើសមត្ថភាពបច្ចេកវិទ្យាយោធាវិញ ដែលរឹតតែធ្វើឱ្យប្រទេសទាំង៣បារម្ភកាន់តែខ្លាំង។ នៅថ្ងៃទី២៧ ខែតុលា រដ្ឋមន្រ្តីការបរទសកូរ៉េខាងត្បូង ផាក ជីន ប្រាប់សមាជិកសភាថា សេអ៊ូលនឹងធ្វើសកម្មភាពតបវិញមិនខាន បើមានរឿងនេះកើតឡើងមែន៕ | កូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី២៨ ខែតុលាថា វាជាឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់ទីក្រុងព្យុងយ៉ាងក្នុងការពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ហើយក៏បានរិះគន់ពីការថ្កោលទោសរបស់អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ជុំវិញការផ្គត់ផ្គង់អាវុធដោយកូរ៉េខាងជើងទៅកាន់រុស្ស៊ី។ |
មកទល់ពេលនេះ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងតែធ្ងន់ធ្ងរហើយ ដោយកាលពីថ្ងៃទី១៦ខែមេសា រុស្ស៊ីបានអះអាងថា កងទ័ពរបស់ពួកគេបានបោកសម្អាតតំបន់ក្រុងនៃ Mariupol ហើយនៅតែទាហានអ៊ុយក្រែនតិចតួចប៉ុណ្ណោះដែលនៅសេសសល់ក្នុងរោងចក្រដែកមួយនៅកំពង់ផែភាគខាងត្បូងដែលត្រូវបានឡោមព័ន្ធ។ក្រុងនេះ នឹងអាចក្លាយជាទីក្រុងដ៏ធំបំផុតដំបូងគេដែលធ្លាក់ទៅលើកងទ័ពរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅថ្ងៃទី២៤ខែកុម្ភៈមក។ បើតាមលោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឱកាសតែមួយគត់របស់កងទ័ពអ៊ុយក្រែនក្នុងការជួយសង្រ្គោះជីវិតរបស់ពួកគេ គឺការដាក់អាវុធចុះដោយស្ម័គ្រចិត្ត ហើយព្រមចុះចាញ់។លោកថា ទាហានអ៊ុយក្រែនចំនួន១ ៤៦៤នាក់ បានព្រមចុះចាញ់រួចរាល់ហើយ។ «ដោយគិតពីស្ថានភាពមហន្តរាយដែលបានវិវត្តន៍នៅរោងចក្រផលិតដែក Azovstal ហើយគោលការណ៍មនុស្សធម៌ផងនោះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រេចផ្តល់ឱកាសឱ្យក្រុមសកម្មប្រយុទ្ធនៃកងវរសេនាតូចជាតិនិយមនិងទាហានបរទេសដែលស៊ីឈ្នួល បញ្ឈប់ការប្រយុទ្ធនិងទម្លាក់អាវុធចុះចាប់ពីម៉ោង៦ព្រឹកនាថ្ងៃទី១៧ខែមេសានេះ។»ក្រសួងការពារជាតិបានអះអាងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ខែមេសាដោយបន្ថែមថា អ្នកទាំងអស់ដែលដាក់អាវុធចុះ នឹងធានាថារួចជីវិត។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលស្នើឡើងដោយរុស្ស៊ីនេះ កងកម្លាំងអ៊ុយក្រែនដែលនៅសល់ក្នុងរោងចក្រ Azovstal អាចចាកចេញចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១រសៀល ដោយគ្មានការកាន់អាវុធឬ វត្ថុ មានជាតិផ្ទុះឡើយ។ភាគីរុស្ស៊ី នឹងត្រូវលើកទង់ជាតិពណ៌ក្រហម ខណៈអ៊ុយក្រែនត្រូវកាន់ទង់ជាតិពណ៌សនៅក្នុងបរិវេណរោងចក្រ Azovstal ដើម្បីតំណាងពីការសុំចុះចាញ់។ ពាក់ព័ន្ធនឹងការស្នើពីភាគីរុស្ស៊ីបែបនេះ ប្រធានាធិបតីអ៊ុយក្រែនមិនទាន់បង្ហាញការឆ្លើយតបណាមួយភ្លាមៗនៅឡើយទេ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សារព័ត៌មាន Ukrayinska Pravda ថា ស្ថានភាពនៅក្រុង Mariupol កំពុងស្ថិតនៅស្ថានការណ៍ដ៍ពិបាកខ្លាំងដោយទាហាននិងអ្នករងរបួសត្រូវបានឡោមព័ន្ធ។បន្ថែមពីនេះ ហ្សេលេនស្គី បានគំរាមដកខ្លួនចេញពីការបន្តការចរចាសន្តិភាពជាមួយរុស្ស៊ី បើសិនកងកម្លាំងអ៊ុយក្រែនដែលជាប់ក្នុងក្រុងកំពង់ផែត្រូវបានសម្លាប់៕ | ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ទៅកាន់កងទ័ពអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងកំពង់ផែភាគខាងត្បូងនៃក្រុង Mariupol ឱ្យទម្លាក់អាវុធចុះចាប់ពីម៉ោង៦ព្រឹក(ម៉ោងក្នុងស្រុក)នៅថ្ងៃទី១៧ខែមេសានេះ ដើម្បីជាថ្នូរដោះដូរជីវិត។ |
អតីតអភិបាលខេត្តតាកែវ រូបនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានផ្តន្ទាទោសសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស១៣ឆ្នាំ ក្នុងសំណុំរឿងឃាតកម្មលើស្ត្រីម្នាក់ ហើយតុលាការកំពូល សម្រេចតាមសាលក្រមនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ក្នុងសំណុំរឿងដដែល លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលជាបងប្រុសរបស់លោក ឡាយ វណ្ណៈ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ។ សំណុំរឿងឃាតកម្មនេះ នៅមានមនុស្សពីរនាក់ផ្សេងទៀត ដែលជាគ្នីគ្នារបស់លោក ឡាយ វណ្ណៈ ក៏ជាប់ពាក់ព័ន្ធដែរ។ មនុស្សពីរនាក់នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងម្នាក់ៗ ពីបទលាក់បាំងតម្រុយ ក្នុងអំពើឃាតកម្មនេះ។ ស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលគេអះអាងថាជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវបានប្រទះឃើញស្លាប់ ដោយស្ថានភាពចងកក្នុងផ្ទះ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីអំឡុងខែមករា ឆ្នាំ២០១៨។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាពរបស់ស្ត្រីរូបនេះ មិនមែនជាការធ្វើអត្តឃាតនោះទេ តែជាអំពើឃាតកម្ម។ ក្រោយមក មនុស្សទាំងបួននាក់ខាងលើ ក៏ត្រូវចាប់ខ្លួន។ «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»។ នេះបើតាមព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ៕ | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៦ ខែមេសា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលតុលការកំពូលផ្តន្ទាទោស១៣ឆ្នាំ កាលពីឆ្នាំ២០២១។ |
អតិថិជនក្រុមហ៊ុន Smart អាចចុះឈ្មោះប្រើប្រាស់សេវា Smart eSIM នៅ Smart Shop ផ្លូវមុនី្នវង្សបានហើយ។ អតិថិជនក្រុមហ៊ុន Smart ទាំងអស់ដែលមានឧបករណ៍អេឡិចត្រូនិចដែលអាចប្រើប្រាស់សេវា eSIM បាន អាចប្រើប្រាស់លេខទូរស័ព្ទចំនួនពីរខ្សែបានយ៉ាងងាយស្រួល។ ឧបករណ៍អេឡិចត្រូនិចដែលអាចប្រើប្រាស់ជាមួយ eSIM រួមមាន ទូរស័ព្ទiPhone សេរីថ្មីបំផុតដូជា iPhone XS, XS Max និង XR។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត នឹងដាក់បញ្ចូលសេវា eSIM នៅក្នុងអំឡុងខែក្រោយៗទៀត ដោយអតិថិជនអាចចុះឈ្មោះបាននៅ Smart shop ទូទាំងប្រទេសកម្ពុជា។ eSIM គឺជាស៊ីមដែលមានស្តង់ដារលំដាប់ពិភពលោកដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ស៊ីមដោយមិនចាំបាច់បញ្ចូលបន្ទះស៊ីមកាតទៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់ពួកគេឡើយ។ eSIM ក៏ជាផ្នែកដ៏សំខាន់ណាស់ដែរនៃឧបករណ៍ទាំងឡាយដែលអាចភ្ជាប់ទំនាក់ទំនងគ្នាបានតាមអ៊ីនធើណេតនិងដែលអាចបញ្ជាបានដោយកម្មវិធីក្នុងទូរស័ព្ទដៃ ដែលត្រូវការភ្ជាប់អ៊ីនធើណេតភ្លាមៗ។ លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានចាត់ទុកការដាក់ឱ្យដំណើរការស៊ីមអេឡិចត្រូនិចនេះ ជាការបោះជំហានដ៏សំខាន់មួយទៀត នៃដំណើរដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន Smart ឆ្ពោះទៅកាន់ការក្លាយខ្លួនជាជើងឯកឌីជីថលប្រចាំប្រទេសកម្ពុជា។ លោកបានបន្ថែមថា ក្រុមហ៊ុន Smart មានបំណងចង់ធ្វើជាមធ្យោបាយដែលអតិថិជនត្រូវការជាងគេបង្អស់ ដើម្បីចូលទៅប្រើប្រាស់សេវាកម្មឌីជីថលផ្សេងៗ ព្រមទាំងចង់ធ្វើជាក្រុមហ៊ុនកំសាន្ដឌីជីថលដែលផ្ដល់បច្ចេកវិទ្យាទំនើបៗជូនដល់អតិថិជនផងដែរ។ លោក ថូម៉ាស់ ហ៊ុន បានមានប្រសាសន៍ថា eSIM គឺជាមធ្យោបាយដ៏សំខាន់ដែលផ្ដល់កំណើតដល់បច្ចេកវិទ្យាជំនាន់ថ្មីដែលនឹងធ្វើអោយជីវិតមនុស្សកាន់តែងាយស្រួល។ ក្រុមហ៊ុន Smart មានមោទនភាពក្នុងការប្រកាសនាថ្ងៃនេះថា អតិថិជនរបស់យើង នឹងអាចរីករាយជាមួយនឹងសេវាកម្មថ្មីនេះ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីសេវាកម្មនេះផងដែរ។ ដោយមានលក្ខណៈខុសពីការដាក់ឱ្យដំណើរការ eSIM ដទៃទៀតដែលបើកដំណើរការតាមរយៈកម្មវិធីណាមួយក្នុងទូរស័ព្ទដៃ។ ដោយឡែក អតិថិជនរបស់ Smart នឹងទទួលបានសេវាកម្មនេះយ៉ាងពេញលេញតែម្ដង នូវបទពិសោធន៍ដើមនៃការប្រើប្រាស់ eSIM ដែលស្របទៅតាមស្ដង់ដាររបស់សមាគមឧស្សាហកម្មអន្តរជាតិនានាដូចជា GSMA ជាដើម។ តាមរយៈការដាក់ឱ្យដំណើរការសេវាកម្មនេះ យើងខ្ញុំបាននឹងកំពុងធ្វើឱ្យក្រុមហ៊ុន Smart និងប្រទេសកម្ពុជាទាំងមូល កាន់តែជឿនលឿនដូចទៅនឹងប្រទេសដែលជឿនលឿនបំផុតក្នុងពិភពលោកផងដែរ។ លោក ថូម៉ាស់ បានបន្ថែមថា បន្ទាប់ពីមានការដាក់បញ្ចូល eSIM របស់ Smart នារសៀលថ្ងៃស្អែក ទៅក្នុងទូរស័ព្ទiPhoneសេរ៊ីចុងក្រោយបង្អស់ ព្រមទាំងឧបករណ៍ទាំងឡាយដែលអាចភ្ជាប់ទំនាក់ទំនងជាមួយស៊ីមនេះបាន នាពេលអនាគតខាងមុខ eSIM ក៏នឹងមានដាក់បញ្ចូលទៅក្នុងឧបករណ៍ជាច្រើនផ្សេងទៀតផងដែរ ដូចជា laptop ឧបករណ៍ក្មេងលេង រថយន្ត ទូរទឹកកក និងឧបករណ៍ក៏ដូចជាស៊ែនស័រដែលអាចភ្ជាប់ទំនាក់ទំនងគ្នាតាមអីុនធើណេតផ្សេងៗទៀតផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh។ | ភ្នំពេញ, ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ : ក្រុមហ៊ុន Smart Axiata បានសម្រេចសមិទ្ធិផលដំបូងគេក្នុងទីផ្សារមួយទៀតហើយ មុននឹងដល់ពេលដំណាច់ឆ្នាំនេះ ដោយក្រុមហ៊ុនបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលដាក់ឲ្យដំណើការសេវា eSIM។ នេះទើបតែកន្លងផុតទៅបានពីរបីថ្ងៃប៉ុណ្ណោះដែលក្រុមហ៊ុន Smart បានផ្ដល់ជូនកម្មវិធី Smart Wi-Fi Calling ដែលជាសេវា Voice over Wi-Fi (VoWi-Fi ) ដែលអនុញ្ញាតឱ្យអតិថិជនក្រុមហ៊ុន Smart ទាំងអស់ធ្វើការហៅចេញឬទទួលការហៅចូល និងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ Wi-Fi នានានៅលើពិភពលោក។ |
បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា ការដំឡើងពន្ធថ្នាំជក់នឹងជួយឱ្យកម្ពុជាទទួលបានចំណូល ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ និង៩៣៣លានដុល្លារក្នុងរយៈពេល១៥ ប្រសិនអាចដំឡើងពន្ធដល់៧៥ភាគរយនៃតម្លៃបារីលក់រាយ។ បច្ចុប្បន្នកម្ពុជាយកពន្ធថ្នាំជក់ត្រឹមតែ ២៥ភាគរយ និង៣១ភាគរយប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ រូបភាពពី CMH កាលពីឆ្នាំ២០១៩ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធប្រមាណ ២៧៩,៦ពាន់លានរៀល និង៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម ៥០០រៀលក្នុង១កញ្ចប់ និង១០០០រៀលក្នុង១កញ្ចប់។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA)។ មិនតែប៉ុណ្ណោះ ការជក់បារីក៏បានបង្កឱ្យមានជំងឺជាច្រើនដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជាដើម។ រូបភាពពី CMH ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យនៅឆ្នាំ២០២១នេះ បង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ៩៤ភាគរយ គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២ភាគរយនៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន៕ | ពលរដ្ឋកម្ពុជា៩៤ភាគរយ គាំទ្រឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលជាតិ។ ជារៀងរាល់ឆ្នាំ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ១៥០០០នាក់បានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៦៤៩លានដុល្លារ។ |
រយៈពេល៧ខែនៃឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរជាង ១លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ៨៣ ៨៥៤នាក់។ ភ្ញៀវទេសចរទាំងនេះ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបមានលទ្ធភាពបើកអាជីវកម្មរបស់ខ្លួនឡើងវិញ។ មូលដ្ឋានទេសចរណ៍ចំនួន ៥៤៨កន្លែងបានកំពុងដំណើរការក្នុងខេត្តសៀមរាប។ ទិន្នន័យនេះស្មើនឹង ៤៦ភាគរយនៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តសៀមរាប ដែលមានចំនួន ១ ១៨៧កន្លែង។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ថ្វីបើចំនួនអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបដំណើរការឡើងវិញប្រហែលពាក់កណ្ដាល តែវាហាក់ច្រើនជាងតម្រូវការទេសចរ។ ការណ៍នេះធ្វើឱ្យអាជីវកម្មទេសចរណ៍មួយចំនួនមិនមានភ្ញៀវឡើយ។ ប៉ុន្តែលោកស្រីរំពឹងថា នាខែតុលាខាងមុខ ខេត្តសៀមរាបនឹងមានកំណើនទេសចរឡើងវិញ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (រូបខាងឆ្វេង) ។ រូបថត៖ ហ្វេសប៊ុក ឆាយ ស៊ីវលីន «យើងមើលឃើញថាភ្ញៀវកើន គ្រាន់តែនៅមានកម្រិត។ ទោះបីប្រតិបត្តិករទេសចរណ៍ត្រឡប់មកវិញជាង ៤០ភាគរយ ក៏នៅតែច្រើនជាងតម្រូវការភ្ញៀវបច្ចុប្បន្ន។ ពិបាកនឹងនិយាយដែរ ព្រោះពេលយើងបើកឡើងវិញចំរដូវភ្លៀង ដែលរដូវភ្ញៀវអត់ដើរ។ ប៉ុន្តែយើងឃើញការកក់មានច្រើននៅខែតុលា»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។ អ្នកជំនាញទេសចរណ៍រូបនេះមើលឃើញថា ទេសចរណ៍ក្នុងខេត្តសៀមរាបងើបឡើងយឺតបន្តិត ព្រោះភ្ញៀវកើនឡើងនៅមានកម្រិតពេក។ ប៉ុន្តែការងើបឡើងយឺតនេះជាអត្ថប្រយោជន៍មួយសម្រាប់ បុគ្គលិកក្នុងវិស័យទេសចរណ៍បានពង្រឹងជំនាញរបស់ពួកគេឡើងវិញ។ ជាមួយគ្នានោះ លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (Viroths Hotel) ប្រាប់សារព័ត៌មានThmeyThmey25ថា សណ្ឋាគាររបស់លោកមានភ្ញៀវជាប្រចាំ ប៉ុន្តែមិនទាន់អាចស្មើនឹងមុនជំងឺកូវីដ-១៩ឡើយ។ ជាប្រចាំ សណ្ឋាគារ វិរតន៍ មានភ្ញៀវស្នាក់នៅប្រមាណ ៧បន្ទប់ ដែលភាគច្រើនជាភ្ញៀវទេសចរពីអឺរ៉ុប ហើយជាភ្ញៀវទេសចរដែលទើបមកកម្ពុជាលើកដំបូង។ លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារវិរតន៍ លោក រស់ សាយ បញ្ជាក់ដូច្នេះ៖ «សម្រាប់សន្ទុះភ្ញៀវមាន២-៣សប្តាហ៍ចុងក្រោយ។ ប៉ុន្តែបើធៀបមុនកូវីដ-១៩ប្រហែល ៥០ភាគរយប៉ុណ្ណោះ។ ការកក់កើនឡើងច្រើនពីភ្ញៀវក្រៅប្រទេស ជាពិសេសភ្ញៀវមកពីអឺរ៉ុប។ ហើយអ្វីដែលខ្ញុំសម្គាល់គឺជាទេសចរដែលដើរកម្សាន្តនៅកម្ពុជាលើកដំបូង។ ទេសចរ៨០ ទៅ៩០ភាគរយ ថានេះជាលើកដំបូង ដែលគាត់មកកម្ពុជា និងសៀមរាប»។ ជុំវិញស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាបនេះ លោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) ប្រធានសមាគមសណ្ឋាគារខេត្តសៀមរាបថា រយៈពេល៧ខែនេះ អាជីវកម្មទេសចរណ៍ដែលបើកឡើងវិញភាគច្រើនជាសណ្ឋាគារតូចៗ និងទទួលទីផ្សារទេសចរអឺរ៉ុប។ ចំណែកសណ្ឋាគារធំៗ បើកឡើងវិញតិចតួចប៉ុណ្ណោះ ព្រោះទេសចរជនជាតិចិនមិនទាន់មានកំណើនក្នុងប្រទេសកម្ពុជា ឬខេត្តសៀមរាបឡើយ។ យ៉ាងណាមិញលោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT) អះអាងថា សណ្ឋាគារដែលបើកដំណើរការឡើងវិញទាំងនោះមិនទាន់អាចទទួលបានប្រាក់ចំណេញច្រើនឡើយ ដោយពួកគេគ្រាន់តែបើកដើម្បីដំណើរការអាជីវកម្មតែប៉ុណ្ណោះ។ «មកដល់ឥឡូវឱ្យតែគាត់(ម្ចាស់សណ្ឋាគារ)ទប់ទល់ការចំណាយបានគឺល្អណាស់ហើយ មិនបាច់និយាយថាទទួលបានប្រាក់ចំណេញទេ។ ខ្ញុំសង្ឃឹមថានៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយអាចនឹងមានល្អប្រសើរ។ តែរកស៊ីក្នុងវិស័យទេសចរណ៍ឥឡូវពិបាកស្មានណាស់ សូម្បីក្រុមហ៊ុនអាកាសចរណ៍ក៏ពិបាកស្មានដែរ»។ នេះជាការបន្ថែមរបស់លោក ពីយ៉ូត ដាវីដហ្សាយា (David-Jaya PIOT)។ សណ្ឋាគារក្នុងខេត្តសៀមរាប ដែលបានបិតដំណើរការ ប្រធានសមាគមសណ្ឋាគារប្រចាំខេត្តសៀមរាបរូបនេះ បន្តថា សណ្ឋាគារធំៗមួយចំនួន ដែលទទួលទេសចរបែបប្រណីត(High Class) នឹងអាចបើកដំណើរការបន្ថែមនៅកញ្ញា ឬខែតុលាខាងមុខ។ ដោយឡែកសណ្ឋាគារដែលទទួលទេសចរជនជាតិចិន មិនទាន់មានគម្រោងបើកឡើងវិញនោះទេ។ ជុំវិញស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ច និងផលិតផលទេសចរណ៍របស់ខ្លួនឡើងវិញ ព្រោះពួកគេបានឃ្លាតឆ្ងាយពីការងារនេះប្រមាណ២ឆ្នាំហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ «ទីផ្សារទេសចរណ៍ឥឡូវត្រូវការប្រកួតប្រជែងខ្លាំង។ សេវាទេសចរណ៍មិនអាចប្រហែសបានទេ ត្រូវតែផ្ដល់សេវាប្រកបដោយគុណភាព ព្រោះពេលងើបឡើងវិញទីផ្សារទេសចរណ៍ចង្អៀត។ ចង្អៀតយ៉ាងមិច អ្នកមានលុយធ្លាប់ដើរកម្សាន្តមិនមានច្រើនទៀតទេ អាចមកជាអ្នកប្រជុំ និងអ្នកធ្វើអាជីវកម្ម។ បើមានទេសចរ គឺជាអ្នកមានហើយទៅកាន់គោលដៅ ដែលល្បីល្បាញ ដូចជាអង្គរវត្តរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ថោង ខុន។ បន្ថែមពីនេះ លោក ថោង ខុន សន្និដ្ឋានថា ខេត្តសៀមរាបនឹងអាចមានទេសចររហូតដល់ ២,២លាននាក់ នៅឆ្នាំ២០២២នេះ។ ក្នុងនោះ ទេសចរអន្តរជាតិ អាចមានរហូតដល់ជិត ២៤ម៉ឺននាក់៕ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ | អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បានបើកដំណើរការឡើងវិញស្ទើរពាក់កណ្ដាលហើយគិតត្រឹមខែកក្កដាឆ្នាំ២០២២នេះ។ ការបើកដំណើរការឡើងវិញនេះស្របតាមតម្រូវការទេសចរផ្ទៃក្នុង និងទេសចរអន្តរជាតិពីតំបន់អាស៊ាន និងអឺរ៉ុប។ ចំណែកទេសចរអន្តរជាតិ ក៏បានដើរកម្សាន្តនៅខេត្តមួយនេះជាបន្តបន្ទាប់ ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី និងថៃបានបើកជើងហោះហើរឡើងវិញក្នុងខេត្តសៀមរាប។ |
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក អ្នកនាងតាមដានការអត្ថាធិប្បាយរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានសាកសួរដោយលោក រំដួល ចិត្រា អ្នកសារព័ត៌មានអេឡិចត្រូនិចថ្មីៗដូចតទៅ៖ លោក រំដួល ចិត្រា៖ តើមូលហេតុអ្វីបានជាក្រសួងយុត្តិធម៌ ចាប់ផ្ដើមដាក់ចេញយុទ្ធនាការ១០០ថ្ងៃ ដើម្បីវាយតម្លៃគុណភាពការងារប្រព័ន្ធតុលាការនេះ? ហើយតើយុទ្ធនាការនេះ នឹងកំណត់ថ្ងៃចាប់ផ្ដើមនៅពេលណាដែរ? លោក ជិន ម៉ាលីន៖ តាមពិតយុទ្ធនាការ១០០ថ្ងៃនេះ គឺវាស្ថិតនៅក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់យើង។ ហើយការដាក់ចេញយុទ្ធនាការនេះ គឺគោលបំណងធំ គឺធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ ក៏ដូចជាទិសដៅនិងផែនការសកម្មភាពនៃការងារកំណែទម្រង់របស់យើង ដែលត្រូវធ្វើទៅមុខទៀត។ បានន័យថាក្រោយពេលយើងដាក់ចេញនូវគោលនយោបាយ និងក្របខណ្ឌច្បាប់ ជាពិសេសច្បាប់គោលទាំងបីពាក់ព័ន្ធសីលធម៌ កាលពីចុងឆ្នាំ២០១៤កន្លងមក គឺថាមកដល់ពេលនេះ គឺជាពេលពាក់កណ្ដាលអណត្តិ ដែលយើងត្រូវវាយតម្លៃលើក្របខណ្ឌគោលការណ៍នយោបាយ គោលការណ៍ច្បាប់ដែលយើងបានដាក់ចេញទៅ ថាតើវាមានការវិវត្ត មានវឌ្ឍនភាព និងបញ្ហាប្រឈមដូចម្ដេច ហើយយើងគួរតែដោះស្រាយយ៉ាងដូចម្ដេចខ្លះ ។ ក្រោយពេលដែលយើងទទួលបានលទ្ធផលនៃការវិភាគ វាយតម្លៃនេះ យើងនឹងធ្វើការជួបជុំពិភាក្សាគ្នា នៅក្នុងសិក្ខាសាលាថ្នាក់ជាតិរួមមួយ ដែលមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហា ហើយរៀបចេញជាគោលនយោបាយ និងក្របខណ្ឌជាយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់របស់យើង ថាតើយើងគួរតែធ្វើអ្វីបន្តទៀត ហើយធ្វើក្នុងទិសដៅបែបណា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ យុទ្ធនាការនេះយើងនឹងចាប់ផ្ដើមធ្វើពីដើមខែមិថុនានេះទៅ។ លោក រំដួល ចិត្រា៖ តើយុទ្ធនាការវាយតម្លៃគុណភាពការងារប្រព័ន្ធតុលាការនេះ មាននីតិវិធីដូចម្ដេចខ្លះ? លោក ជិន ម៉ាលីន៖ យុទ្ធនាការនេះ គឺចែកចេញជាពីរដំណាក់កាល ។ ដំណាក់កាលទី១ គឺខាងតុលាការត្រូវបំពេញនូវរបាយការណ៍ស្វ័យវាយតម្លៃរបស់ខ្លួន ទៅតាមកម្រងសំនួររបស់យើងដែលបានប្រគល់ជូន ដោយផ្អែកលើស្ដង់ដារអន្តរជាតិ (Court Excellent) ដែលមាន៧លក្ខណៈវិនិឆ័យសំខាន់ណាស់ដែលខ្ញុំបានដាក់ជូនក្នុងសេចក្ដីជូនដំណឹងរួមមាន ការដឹកនាំ និងគ្រប់គ្រងស្ថាប័ន ផែនការ និងគោល នយោបាយស្ថាប័ន ធនធានស្ថាប័ន និងនីតិវិធីដំណើរការស្ថាប័ន។ ហើយដំណាក់កាលទីពីរ ក្រោយពីយើងក្រុមការងារនឹងពិនិត្យ វិភាគទៅលើស្វ័យវាយតម្លៃរបស់ពួកគាត់(តុលាការ) និងចុះទៅពិភាក្សា និងជួបផ្ទាល់ជាមួយខាងតុលាការ ដើម្បីវាយតម្លៃផ្ទាល់ជាក់ស្ដែងនៅនឹងកន្លែងតែម្ដង។ លោក រំដួល ចិត្រា៖ កន្លងមកសង្គមស៊ីវិល អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកនយោបាយ តែងតែរិះគន់លើប្រព័ន្ធតុលាការ ដែលតែងតែដោះស្រាយក្តីជាលក្ខណៈបែបនិទណ្ឌភាពសង្គម។ ជាពិសេសពួកគេថា តុលាការបម្រើតែគណបក្សកាន់អំណាចជាដើម។ តើនេះជាមូលហេតុដែលនាំឲ្យក្រសួងចាប់ផ្ដើមវាយតម្លៃលើប្រព័ន្ធយុត្តិធម៌នេះមែនទេ? លោក ជិន ម៉ាលីន៖ ការធ្វើយុទ្ធនាការនេះ មិនមែនដើម្បីឆ្លើយតបនឹងការរិះគន់របស់ក្រុមសង្គមស៊ីវិល ឬអ្នកមាននិន្នាការនយោបាយអ្វីនោះទេ។ វាគឺជាកម្មវិធីកំណែទម្រង់របស់យើង ដែលយើងត្រូវសិក្សាមួយឲ្យបានច្បាស់លាស់ជាលក្ខណៈវិទ្យាសាស្ត្រ ពីវឌ្ឍនភាព ពីបញ្ហាប្រឈម ដើម្បីយើងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រកំណែទម្រង់របស់យើងដែរ។ ពីព្រោះកន្លងមកមានក្រុមសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃពីប្រព័ន្ធយុត្តិធម៌របស់យើង ក្រោមរូបភាពនយោបាយ ដោយមាននិន្នាការនយោបាយនៅពីក្រោយ។ ហើយយើងមិនទទួលយកលទ្ធផល ដោយសារតែវាមិនមានលក្ខណៈវិទ្យាសាស្ត្រ និងមិនមានការចូលរួមពីខាងយើង មិនបានជួបពិភាក្សា និងសម្ភាសន៍ ឬទទួលបានព័ត៌មានរបាយការណ៍ និងឯកសារពីយើងទេ។ ពួកគេ(សង្គមស៊ីវិល)ធ្វើការតែក្រុមគេ ប្រមូលព័ត៌មាននិងលទ្ធផលមក ពួកគេធ្វើការវិភាគ និងវាយតម្លៃដោយក្រុមគេ ហើយដាក់ចំណាត់ថ្នាក់ឲ្យយើង ដើម្បីរិះគន់បន្ដុះបង្អាប់ប្រព័ន្ធយុត្តិធម៌របស់យើង។ ដូច្នេះដើម្បីដាក់ចេញនូវគោលនយោបាយកំណែទម្រង់ប្រព័ន្ធតុលាការរបស់យើងឲ្យមានប្រសិទ្ធភាពប្រសើរជាងនេះ គឺត្រូវទាមទារឲ្យមានការវាយតម្លៃ សិក្សាមានលក្ខណៈវិទ្យាសាស្ត្រ ទើបយើងដាក់ចេញយុទ្ធនាការ១០០ថ្ងៃនេះ។ លោក រំដួល ចិត្រា៖ តើយុទ្ធនាការវាយ១០០ថ្ងៃនេះ នឹងមានការបើកឱកាសឲ្យសង្គមស៊ីវិល អ្នកនយោបាយ ភាគីពាក់ព័ន្ធណាខ្លះ ចូលរួមសិក្សាវាយតម្លៃជាមួយខាងក្រសួងយុត្តិធម៌ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយតម្លៃ និងរកចំណុចដោះស្រាយរួមគ្នាដែរទេ? លោក ជិន ម៉ាលីន៖ ការចូលរួមក្នុងការអនុវត្តកម្មវិធីនេះ គឺវាជាទិដ្ឋភាពបច្ចេកទេសសុទ្ធសាធ ហើយវាគឺជាការងាររបស់ស្ថាប័ន្ថរដ្ឋ ។ ដូច្នេះការចូលរួមវាពិតជាល្អ ក៏ប៉ុន្តែមិនមែនគ្រប់ដំណាក់កាលទាំងអស់ គ្រប់ការងាររដ្ឋាភិបាលទាំងអស់ ត្រូវតែមានការចូលរួមពីសង្គមស៊ីវិលនោះទេ។ ហើយយើងយល់ថា ដំណើរការនៃការអនុវត្តនេះ គឺត្រឹមតែមានការចូលរួមពីអ្នកជំនាញបច្ចេកទេស គឺវាគ្រប់គ្រាន់ហើយ។ យើងមានការចូលរួមពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិផងដែរ ។ អ៊ីចឹងការងារនេះ គឺជាការងារបច្ចេកទេសក្នុងការវាយតម្លៃគោលនយោបាយ និងកម្មវិធីនយោបាយ ក្នុងក្របខណ្ឌច្បាប់ ដូច្នេះខ្ញុំគិតថា ការចូលរួមរបស់ក្រុមសង្គមស៊ីវិល និងភាគីផ្សេងទៀតនេះ ដូចជាមិនចាំបាច់នោះទេ ។ ក៏ប៉ុន្តែវាមានដំណាក់កាលដែលត្រូវចូលរួម គឺក្រោយពេលយើងបានលទ្ធផលហើយ យើងនឹងដាក់នៅក្នុងសិក្ខាសាលារួមថ្នាក់ជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក រំដួល ចិត្រា៖ តើលោកមានក្តីរំពឹងយ៉ាងដូចម្ដេច ចំពោះយុទ្ធនាការ១០០ថ្ងៃ ដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពក្នុងប្រព័ន្ធតុលាការបច្ចុប្បន្ននេះ? លោក ជិន ម៉ាលីន៖ អ្វីដែលខ្ញុំរំពឹងថា យុទ្ធនាការនឹងរួមចំណែកធ្វើឲ្យប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌យើង មានភាពប្រសើរឡើង និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយសារតែលទ្ធផលដែលយើងនឹងរកឃើញនោះ នឹងជួយឲ្យយើងអាចរៀបចំ និងធ្វើបច្ចុប្បន្នភាពនូវធ្វើផែនការ ក៏ដូចជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់យើង ឲ្យឆ្លើយតបតាមទិសដៅដែលយើងចង់បាន នៃស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធយុត្តិធម៌របស់យើង។ ហើយយុទ្ធនាការ១០០ថ្ងៃនេះ មិនមែនបានន័យថា យើងអាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌ប្រែប្រួល និងមានប្រសិទ្ធភាពក្នុងរយៈពេល១០០ថ្ងៃនេះទេ ។ ព្រោះការកំណែទម្រង់ត្រូវការពេលវែងឆ្ងាយទៅមុខទៀត ក៏ប៉ុន្តែការរកឃើញក្នុងរយៈពេល១០០ថ្ងៃនេះ វាជួយឲ្យយើងរៀបចំកម្មវិធីកំណែទម្រង់នយោបាយឲ្យបានត្រឹមត្រូវ ៕ | ក្រសួងយុត្តិធម៌ បានប្រកាសបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពក្នុងប្រព័ន្ធតុលាការទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា យុទ្ធនាការនេះ ដើម្បីពង្រឹងការអនុវត្ដរបស់ប្រព័ន្ធតុលាការឲ្យកាន់តែប្រសើរឡើងថែមទៀត។ ហើយមិនមែនជាការឆ្លើយតបនឹងការរិះគន់លើប្រព័ន្ធយុត្តិធម៌របស់សង្គមស៊ីវិល និងអ្នកនយោបាយនោះទេ។ |
ជុំវិញករណីនេះ លោក គីម ផល្លី ប្រធានសមាគម TTA ពន្យល់ប្រាប់សារព័តមានថ្មីៗ តាមតេឡេក្រាមដូច្នេះថា ៖ «យើងអត់មានអីចំណូលច្រើនទេ! បើគិតមើលទៅតម្លៃ៣៥ដុល្លារ វាថោកជាង ទៅបន្ទាយស្រីទៀត។ បន្ទាយស្រីតែ(ចម្ងាយពីក្រុង) ៣៧គីឡូទេ គេឱ្យរហូតដល់៤០ដុល្លារ។ ចំណែកឯ Airport (ព្រលានយន្តហោះ)ទៅមកជាង១០០គីឡូ អ៊ីចឹងតម្លៃ ៣៥ ដុល្លារហ្នឹង វាសមរម្យតែម្ដង»។ ដ្បិតតែប្រកាន់ខ្ជាប់faតម្លៃដែលសមាគមបានកំណត់ថាសមរម្យក៏ពិតមែន ប៉ុន្តែ លោក ផល្លី អះអាងថាសមាគម ក៏មិនព្រងើយកន្តើយរពិចារណាលើការបញ្ចុះតម្លៃសេវានេះដែរ ប្រសិនបើទួលបានការត្អូញត្អែរចំពោះតម្លៃពីទេសចរអន្តរជាតិនោះ។ ប៉ុន្តែជាក់ស្ដែង លោកថាតម្លៃនេះ ទេសចរបរទេសថា ជាតម្លៃសមរម្យទទួលយកបាន។ ក្រៅពីការពារចំពោះតម្លៃសេវាហើយនោះ ប្រធានសមាគនដឹកជញ្ជូនទេសចរដដែល ក៏បានលើកឡើងពីការគិតគូរលើសុវត្ថិភាពរបស់ទេសចរ ដែលធ្វើដំណើរចេញពីព្រលាននេះ អាកាសយានដ្ឋាននេះ តាមរយៈរថយន្តរបស់ខ្លួនដែរ ដោយមិនមានប្រើប្រាស់រ៉ឺម៉កកង់បីនោះទេ។ ទោះបីព្រលានយន្តហោះថ្មីនេះ កំណត់ឱ្យសមាគមដឹកជញ្ជូនដឹកបានតែរថយន្តក៏ដោយ ក៏អ្នកដឹកជញ្ជូនដទៃ ក៏អាចធ្វើដំណើរដឹកជញ្ជូនទៅកាន់ព្រលាននេះបានធម្មតា។ លោក គីម ផល្លី បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា ៖ «អ្នកដឹកជញ្ជូនពីមជ្ឈដ្ឋានដទៃទៀត សណ្ឋាគារ ផ្ទះសំណាក់ Tour គាត់ប្រើតុកតុក នោះជាការទទួលខុសត្រូវរបស់ពួកគេទេ គឺគ្រាន់មកបង់ចូលតែថ្លៃព្រលានគេទៅ...»។ សូមរំឭកថា បន្ទាប់ពីបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ដល់សិទ្ធិដឹកជញ្ជូនភ្ញៀវពីព្រលានយន្តហោះ ចូលក្រុងសៀមរាប ទៅឱ្យសមាគមដឹក ជញ្ជូនទេសចរ។ តម្លៃសេវាតាក់ស៊ីរថយន្តធុនតូចតិចជាង៧កៅអី មានតម្លៃ៣៥ដុល្លារ និងតម្លៃ៤០ដុល្លារសម្រាប់ឡានក្រុងតូចពី៨កៅអីដល់១៥កៅអី ក្នុងមួយជើងៗ។ ចំណែកតម្លៃឡានក្រុងវិញ មានតម្លៃ៨ដុល្លារក្នុងមួយជើង និងតម្លៃ១៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិងមក។ ចំពោះសេវាតាក់ស៊ីនេះ ស្ថិតក្រោមការគ្រប់គ្រង សមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(TTA) ដែលមានសមាជិក៣៣០នាក់។ សមាគមនេះ ជាសមាគមដែលទទួលបានសិទ្ធិដឹកជញ្ជូនទេសចរពីព្រលានយន្តហោះចាស់ ពោលគឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ចំណែកសេវាឡានក្រុងវិញ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន នៃអាកាសយានដ្ឋាននេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (AIAI)។ ព្រលាននេះ មានចម្ងាយ៥១គីឡួម៉ែត្រពីក្រុងសៀមរាប ស្ថិតក្នុងភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះ វិនិយោគដោយវិនិយោគគិនចិននេះ ក្រោមទំហំទឹកប្រាក់មួយពាន់លានដុល្លារ ស្ថិតលើផ្ទៃដី៧០០ហិកតា៕ | សៀមរាប៖ សមាគមដឹក ជញ្ជូនទេសចរ(TTA) បានចេញមុខមកការពារចំពោះការកំណត់តម្លៃសេវាដឹកជញ្ជូនភ្ញៀវទេសចររបស់ខ្លួន ពីព្រលានយន្តហោះសៀមរាមអង្គរ ទៅមកទីក្រុងសៀមរាប ថាមិនមានតម្លៃខ្ពស់នោះទេ បើធៀបនឹងចម្ងាយរត់ពីនោះ។ ការឆ្លើយតបនេះ គឺបន្ទាប់ពីតម្លៃសេវាតាក់ស៊ី និងរថយន្តដែលសមាគមបានកំណត់នោះ ហាក់មានតម្លៃថ្លៃក្រោមក្រសែភ្នែករបស់សាធារណជនខ្មែរ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងតិកតុក។ |
បរិវារស័ព្ទ «លះ» អាចគន្លាស់បានជាពាក្យ «លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ» ឬ «លះគ្នាដោយដាច់សង្វែង គឺ លែងគ្នាដោយដាច់សង្វាស»។ ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២ | តាមវចនានុក្រម «លែងលះ» មានន័យថា លែងគ្នាជ្រះស្រឡះ ឬលែងគ្នាដាច់ស្រឡះ មិនត្រូវការតទៅទៀត។ លែងលះប្តីប្រពន្ធ។ |
រិន សារត្ន័ ជាកីឡាករឆ្នើមម្នាក់ក្នុងពិភពប្រដាល់នៅកម្ពុជា ហើយក៏ជាកីឡាករគុនចម្រុះប្រចាំនៅ ONE Championship ផងដែរ។ ក្នុងការប្រកួតពីមួយលើកទៅមួយលើក សារត្ន័តែងរិះរកវិធីវិវឌ្ឍន៍ជំនាញក្បាច់គុនរបស់ខ្លួន ឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត។ សារត្ន័ មានជំនាញច្បាស់លាស់ខាងគុនខ្មែរ ហើយសព្វថ្ងៃរូបគេកំពុងហាត់នៅក្លិប Cambodian Top Team។ មួយរយៈចុងក្រោយនេះ រូបគេបានសម្រេចចិត្តផ្លាស់ប្តូរដ៏ធំមួយ ដោយមានបំណងក្លាយខ្លួនជាកីឡាករអាជីព ខាងគុនចម្រុះវិញ ហើយត្រៀមជាស្រេច ដើម្បីបញ្ចេញស្នៀតដែលខំសំងំហាត់មួយរយៈធំនេះ ឲ្យពិភពលោកបានស្គាល់ នៅលើសង្វៀនធំនាពេលបន្ទាប់។ នៅក្រោមការណែនាំរបស់គ្រូបង្វឹក Nicholas "JJ" Leeមកពីក្លិប Yorky MMA ជាមួយក្លិប CTT ទាំង សារត្ន័ និងម្ចាស់ក្លិបលោក ហ៊ុន ចាន់រាជ ឃើញថាមានចំណុចអភិវឌ្ឍន៍ច្រើនគួរឲ្យកត់សម្គាល់។ លោកចាន់រាជ បង្ហើបប្រាប់ថា៖ «ចាប់ពីប្រកួតលើកមុន មកដល់ឥឡូវ គាត់ផ្លាស់ប្តូរច្រើនមែនទែន ប្រៀបដូចអ្នកប្រយុទ្ធ និងកីឡាករថ្មីសន្លាងម្នាក់អ៊ីចឹង។ គាត់ចាប់ផ្តើមធ្វើនេះធ្វើនោះ គាត់ខំប្រកួត ហើយការគិតក៏ខុសពីមុនដែរ។ ឥឡូវគាត់ដូចអាវុធច្រើនបែបមួយអ៊ីចឹង។ យើងអាចនិយាយបានថា ស្មារតីគាត់គឺផ្ចង់ទៅលើគុនចម្រុះតែម្តង»។ ពីរប្រកួតចុងក្រោយកាលពីឆ្នាំ២០១៨ សារត្ន័ មានកំណត់ត្រាឈ្នះ១ ចាញ់១។ ដូច្នេះគាត់ដឹងថា ខ្លួនត្រូវធ្វើឲ្យបានប្រសើរជាងនេះទៀត ដើម្បីរក្សាកំណត់ត្រាអាចផ្តួលកីឡាករខ្លាំងៗបាន។ ឆ្នាំ២០១៩ ជាឆ្នាំដែលវិស័យក្បាច់គុននៅកម្ពុជា កំពុងផ្ទុះឡើយយ៉ាងកក្រើកពេញផ្ទៃប្រទេស។ រីឯ សារត្ន័ វិញមានឆន្ទៈបញ្ចេញស្នាដៃ នៅលើសង្វៀនអន្តរជាតិ និងដើម្បីបង្ហាញដល់កីឡាករជំនាន់ក្រោយផងដែរ។ ម្យ៉ាងដោយឃើញមិត្តរួមក្លិបដូចជា នៅ ស្រីពៅ និង ឡៅ ចិត្រា ជាដើម នឹងឡើងបញ្ចេញស្នាដៃជាលើកដំបូង នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ONE: CLASH OF LEGENDS នាទីក្រុងបាងកក ប្រទេសថៃនោះ បានធ្វើឲ្យ សារត្ន័ រឹតតែស្រេកឃ្លានចូលរួមប្រកួត។ សារត្ន័រៀបរាប់ថា៖ «កត្តាជំរុញចិត្តខ្ញុំគឺ ខ្ញុំចង់ប្រកួតនៅបរទេសឲ្យល្អ ដូចកាលឆ្នាំ២០១៨។ ចូលឆ្នាំ២០១៩ គឺខ្ញុំនឹងផ្លាស់ប្តូរខាងជំហរវាយរបស់ខ្ញុំឲ្យខ្លាំងថែមទៀត។ ឥឡូវខ្ញុំខំហាត់សមជាមួយលោកគ្រូ និងជាមួយមិត្តនៅក្លិបរហូត។ ជាពិសេសប្រឹងហាត់ខាងចូលចាប់ក្រោមឲ្យប្រសើរជាងមុន»។ រិន សារត្ន័ មិនត្រឹមតែមានបំណងវិលត្រលប់ចូលក្នុងទ្រុងម្តងទៀតនោះទេ ប៉ុន្តែក៏ចង់ប្រាប់ទស្សនិកជនទូទាំងពិភពលោកថា គាត់ជាកីឡាករម្នាក់ខុសពីមុន។ រីឯមេដឹកនាំក្លិប CTT សំលៀងភ្នែកទៅលើព្រឹត្តិការណ៍ ONE: REIGN OF VALOR ការប្រកួតនៅប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ ម្ចាស់ក្លិប CTT ចង់ដាក់កីឡាករឲ្យបានប្រកួតនៅទីនោះ។ ដូច្នេះលោកថា ទោះត្រូវបន្ថែមទម្ងន់ប្រកួតក៏មិនជាបញ្ហាអ្វីនោះដែរ។ លោក ចាន់រាជ បន្ថែម៖ «យើងគិតថា សារត្ន័ត្រៀមខ្លួនអស់ហើយ ទើបយើងហ៊ានលោតទៅប្រកួតប្រភេទទម្ងន់មួយកម្រិតទៀត»។ មិនយូរទៀតទេ ខាង ONE Championship នឹងឲ្យដំណឹងថា សារត្ន័មានឈ្មោះទៅប្រកួតនៅមីយ៉ាន់ម៉ា ឬអត់ ប៉ុន្តែសម្រាប់សារត្ន័ វិញបានត្រៀមចិត្ត និងគំនិតច្បាស់រួចហើយ ថានឹងចាប់យកអាជីពគុនចម្រុះជាប់លាប់ពីពេលនេះតទៅ៕ | ដោយ៖ Matias Andres |
យោងតាមរបាយការណ៍ដដែលនេះ បញ្ជាក់ថា នៅថ្ងៃទី ១៤ មេសានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ចំនួន ១៣ លើក នៅទូទាំងប្រទេស បានបណ្ដាល ឲ្យមានមនុស្ស ស្លាប់ ៤ នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ១៣ នាក់ និង របួសស្រាលចំនួន ១៩ នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣ លើក បណ្ដាលឲ្យខូចខាត យានយន្តចំនួន ២១ គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន ១៣ គ្រឿង , រថយន្តធុន តូចចំនួន ៦ គ្រឿង , រថយន្តធុនធំចំនួន ១ គ្រឿង និងថ្មើរជើង ១ នាក់ ។ បើតាមអគ្គស្នងការនគរបាលជាតិដដែល គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែមូលហេតុ ផ្សេងរួមមាន ការបើកបរដោយលើសល្បឿនកំណត់ , ការបើកបរដោយមិនប្រកាន់ស្តាំ , ការបើកបរដោយ ប្រជែងគ្នា , ការបើកបរទាំង ស្រវឹង និង ការបើកបរដោយមិនគោរពសិទ្ធិគ្នា។ រីឯកត្តាយានយន្តក៏ជាហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕ | ភ្នំពេញ ៖ នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៣លើកនៅទូទាំងប្រទេស។ ករណី គ្រោះថ្នាក់ទាំង១៣លើក នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ រងរបួស ធ្ងន់ ១៣ នាក់ និង របួសស្រាល ១៩ នាក់។ នេះ បើតាម របាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | ភ្នំពេញ៖ លោក រេង សំអាត ជានាយកសាលាបឋមសិក្សាចំការស្វាយ នៃខេត្តកែប។ នាយកសាលារូបនេះ បានយល់ការការអប់រំ បានផ្ដល់ឱ្យមនុស្ស មានវិជ្ជា ដោយមានសីលធម៌ និងគុណធម៌ដ៏ល្អក្នុងជីវិត។ បើតាមលោក វេង សំអាត នៅពេលពលរដ្ឋមានចំណេះដឹងច្រើន នឹងផ្ដល់ប្រយោជន៍ដូចជាជួយអភិវឌ្ឍន៍គ្រួសារ និងប្រទេសជាតិបានលឿន។ |
សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ! ការប្រកាសពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ខណៈមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំនណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩កញ្ញា។ ដើម្បីជំរុញការប្រមូលពន្ធប្រភេទនេះឱ្យអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ និងការប្រជៀតគ្នាមមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ គឺសូមមេត្តារួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៣។ បើតាម អគ្គនាយកដ្ឋានពន្ធដារ ការប្រកាសបង់ពន្ធប្រភេទនេះ ម្ចាស់អចលនទ្រព្យ គឺអាចអនុវត្តបានគ្រប់កន្លែង នៃអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមកម្មវិធីGDT Taxpayer App។ អគ្គនាយកដ្ឋានពន្ធដារ បានព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលកំណត់ខាងលើទេ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីពន្ធដារជាធរមាន។ ពន្ធលើអចលនទ្រព្យ សំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយក្នុងតំបន់ទីក្រុង។ ពន្ធប្រភេទនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាម៉េរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ | ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ២០២៣ ឱ្យបានមុនថ្ងៃទី១ ខែតុលា ដើម្បីចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ នេះការក្រើនរំលឹកជាលើកទីបីហើយ របស់អគ្គនាយកដ្ឋានពន្ធ បន្ទាប់ពីសង្កេតឃើញម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។ |
ក្នុងទស្សនកិច្ច២ថ្ងៃនៅមីយ៉ាន់ម៉ា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានជួបជាមួយសមភាគី ធិន ច (Htyn Kyaw) និងទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដើម្បីពង្រឹងចំណងការទូតរវាងប្រទេសទាំងពីរ។ ទៅមីយ៉ាន់ម៉ាលើកនេះ លោក Duterte ក៏មិនទៅដោយដៃទទេរដែរ គឺលោកបានផ្ដល់ជំនួយមនុស្សធម៌ចំនួន៣សែនដុល្លារឲ្យមីយ៉ាន់ម៉ា សម្រាប់ដោះស្រាយស្ថានការណ៍វឹកវរនៅរដ្ឋ Rakhine ជាទីដែលអំពើហិង្សាបង្ខំឲ្យជនមូស្លីមរ៉ូហ៊ីងយ៉ារត់ភៀសខ្លួន និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ ទឹកប្រាក់៣សែដុល្លារនេះ ត្រូវបានផ្ដល់ក្នុងជំនួបរវាងលោក Duterte និងលោកស្រី ស៊ូជី នៅថ្ងៃទី២០ ខែមីនា។ មិនត្រឹមតែជំនួយមនុស្សធម៌ឡើយ ប្រធានាធិបតីហ្វីលីពីន ក៏បានជូនផ្កាកុលាបមួយបាច់ស្រស់ស្អាតដល់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាផងដែរ។ លោកស្រី ស៊ូជី ជាជ័យលាភីណូបែលសន្តិភាពឆ្នាំ១៩៩១ ហើយលោកស្រី ក៏ជាប្រធានគណៈកម្មាធិការអនុវត្តសន្តិភាព និងការអភិវឌ្ឍនៅរដ្ឋ Rakhine ដែលសម្បូរបញ្ហាសាសនារវាងពុទ្ធសាសនិក និងជនមូស្លីម។ ជំនួយរបស់ហ្វីលីពីនលើកនេះ គឺជាជំនួយច្រើនជាងគេក្នុងចំណោមរដ្ឋសមាជិកអាស៊ានសម្រាប់ជនមូស្លីមរ៉ូហ៊ីងយ៉ាក្នុងឆ្នាំនេះ។ សមាជិកអាស៊ានផ្សេងទៀតដូចជា ថៃ និងឥណ្ឌូណេស៊ី ក៏ធ្លាប់ផ្ដល់ជំនួយស្រដៀងគ្នានេះដែរ ខណៈម៉ាឡេស៊ី ដែលរិះគន់ចំណាត់ការរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនសំចៃមាត់លើ រឿងរ៉ូហ៊ីងយ៉ានេះ ក៏បានផ្ដល់ជំនួយសម្ភារដល់ជនភៀសរងគ្រោះរ៉ូហ៊ីងយ៉ាដែរ។ បើតាមសេចក្ដីប្រកាសរបស់វិមានប្រធានាធិបតីហ្វីលីពីន ជំនួយរបស់ហ្វីលីពីន ជាការដឹងគុណចំពោះកាយវិការរបស់មីយ៉ាន់ម៉ា ដែលបានជួយហ្វីលីពីនអំឡុងពេលការវាយប្រហារដោយព្យុះ Haiyan កាលពីឆ្នាំ២០១៣ ។ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា ថេន សេន ជាមេដឹកនាំដំបូងគេ ដែលធ្វើដំណើរទៅកាន់កោះ Bantayan ដែលរងគ្រោះខ្លាំងជាងគេពីការវាយប្រហារដោយព្យុះកំណាច Haiyan ។ ទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក Duterte ក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០១៧ ។ ពេលនេះ លោកប្រធានាធិបតី Duterte កំពុងទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ លោកនឹង ជួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងបញ្ហាខ្វល់ខ្វាយរបស់អាស៊ាន មុននឹងការមកដល់កិច្ចប្រជុំអាស៊ានដែលហ្វីលីពីនជាម្ចាស់ផ្ទះ៕ | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ទើបតែបញ្ចប់ទស្សនកិច្ច២ថ្ងៃនៅមីយ៉ាន់ម៉ា។ លោក បានជួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិកអាស៊ានទាំង២ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Duterte ដែលជាប្រធានប្ដូរវេនអាស៊ានផងនោះ បានផ្ដល់ទឹកប្រាក់៣សែនដុល្លារដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលជាបញ្ហាប្រឈមដ៏ធំនៅមីយ៉ាន់ម៉ា។ |
ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ធំបំផុតនៅពិភពលោក ផ្អាកការនាំចេញធ្យូងថ្មពេញមួយខែមករា ឆ្នាំ២០២២។ ការផ្អាកនាំចេញនេះសម្រេចឡើងក្រោយមានការបារម្ភជុំវិញការខ្វះខាតធ្យូងថ្មសម្រាប់រោងចក្រថាមពលក្នុងស្រុក។ វិធានការហាមឃាត់នេះ បានធ្វើឱ្យប៉ះពាល់បណ្តាប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង ចិន ជប៉ុន និងហ្វីលីពីនជាដើម។ «យើងបានស្តុកទុករួចរាល់ហើយ។ យើងសង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនឹងមានការបញ្ជាក់បន្ថែមទៀត។ ដូច្នោះ យើងអាចធានាបានថា មិនមានភាពខ្វះខាតធ្យូងថ្ម និងអាចបន្តការនាំចេញបាន»។ រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី Arifin Tasrif អះអាងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន Koichi Hagiuda ។ ជប៉ុនស្ថិតក្នុងចំណោមប្រទេសផ្សេងៗទៀតដូចជា ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូងដែលបានជំរុញឱ្យឥណ្ឌូណេស៊ីបន្ធូបន្ថយវិធានការបិទការនាំចេញធ្យូងថ្មនេះ។ កន្លងមក ស្ថានទូតជប៉ុននៅទីក្រុងហ្សាកាតាបានជំរុញឱ្យឥណ្ឌូណេស៊ីដកធ្យូងថ្មដែលផ្តល់កម្តៅខ្ពស់(high-calorific coal) ពីការហាមឃាត់ការនាំចេញ ដោយសារវាមិនត្រូវបានប្រើប្រាស់ដោយរោងចក្រថាមពលនៅឥណ្ឌូណេស៊ីឡើយ ហើយក៏ស្នើជំរុញឱ្យឥណ្ឌូណេស៊ីអនុញ្ញាតនាវាចំនួន៥ដែលមានផ្ទុកធ្យូងថ្មរួចទៅហើយនោះធ្វើដំណើរចេញទៅជប៉ុន។ យ៉ាងណាមិញ អាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា ទោះបីមានការស្តុកទុកគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកក្តី បញ្ហាផ្សេងៗទៀតនឹងត្រូវបានគិតគូរមើលមុនពេលលុបចោលការហាមឃាត់។ បន្ថែមពីនេះ មន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ីប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាការពិភាក្សាអំពីបញ្ហានេះត្រូវបានរំពឹងនឹងបន្តនៅថ្ងៃទី១០ ខែមករា ដោយផ្តោតលើបញ្ហាភស្តុភារ ៕ | រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងអាចឈានដល់ការសម្រេចចិត្តចំពោះការនាំចេញធ្យូងថ្មឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។ រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ីលើកឡើងបែបនេះ នៅថ្ងៃទី១០ ខែមករា ស្របពេលបណ្តាប្រទេសនៅអាស៊ីមួយចំនួនដែលពឹងផ្អែកលើធ្យូងថ្មពីឥណ្ឌូណេស៊ីជំរុញឱ្យប្រទេសនេះលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្ម។ |
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩-១៥ ខែមេសា។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញ កាលពីថ្ងៃទី១៦-២០ ខែមេសា។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ រៀបចំដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េ គឺមានការរៀបចំសិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ ក្រៅពីរៀបចំសិក្ខាសាលា ក៏មានការលេងបង្ហាញល្បែងទាញព្រ័ត្រ ដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ កាលពីឆ្នាំ២០១៥។ ជាមួយគ្នានេះ មានកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ ផងដែរ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើតាមទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះកម្មវិធីផ្លាស់ប្តូរនៅកម្ពុជាវិញ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ)។ លើសពីនេះ ភាគីកូរ៉េ ក៏បានចូលរួមកម្មវិធីទាញព្រ័ត្រក្នុងស្រុកកោះធំ ខេត្តកណ្តាលផងដែរ។ សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ជាប្រភេទល្បែងមួយបែប ដែលយុវជនខ្មែទាំងបុរស ទាំងស្ដ្រី តែងលេងកម្សាន្តសប្បាយ។ ល្បែងទាញព្រ័ត្រ គេលេងដោយប្រើកម្លាំងកាយ ដែលបង្ហាញការរួបរួមគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះគូបដិបក្ខ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ល្បែងទាញព្រ័ត្រ ត្រូវចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ការចុះល្បែងទាញព្រ័ត្រ ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមការស្នើពីប្រទេសចំនួន៤ សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ដែលក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ | ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ។ កម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី៩-២០ ខែមេសា ដល់សាធារណរដ្ឋកូរ៉េ និងនៅកម្ពុជា។ |
នេះជាការអនុវត្តតាមកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវអនុលោមភាពពន្ធដារអន្តរជាតិ និងដើម្បីអនុវត្តច្បាប់ស្ដីពីអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA) ដែលត្រូវបានចុះហត្ថលេខានាពេលកន្លងមក។ ដូចនេះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍នេះ ត្រូវបញ្ជូនព័ត៌មានតាមការប្រកាសរបស់ GDT ។ GDT កំណត់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ បញ្ជូនព័ត៌មានមកស្ថានប័នខ្លួន ឲ្យបានមុនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីឲ្យ GDT អាចរាយការណ៍ទៅអាជ្ញាធរចំណូលក្នុងស្រុកអាមេរិក (IRS) ឲ្យបានទាន់ពេលវេលា។ «ក្នុងករណីហួសកាលកំណត់នេះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍ អនុលោមតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះការពិន័យនានា អនុលោមតាមកិច្ចព្រមព្រៀងនេះ»។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ៕ | ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រកាសឲ្យធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ បញ្ជូនព័ត៌មានគណនីជនជាតិអាមេរិក ដែលត្រូវរាយការណ៍សម្រាប់ឆ្នាំ២០១៧ មក GDT ឲ្យបានមុនថ្ងៃទី២៩ ខែមិថុនាឆ្នាំនេះ ជាកំហិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ GDT ចុះថ្ងៃទី៣ខែមេសា។ |
យោងតាមរបាយការណ៍ចុងក្រោយពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម ក្នុងរយៈពេល ៥ខែនៃឆ្នាំ ២០២៣ ចំនួនអាជីវកម្មអចលនទ្រព្យ ដែលទើបបង្កើតថ្មីមានត្រឹមតែ ១ ៧៤៤ក្រុមហ៊ុនប៉ុណ្ណោះ ធ្លាក់ចុះ ៦១,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ចំនួនសហគ្រាសអចលនទ្រព្យដែលត្រូវបានក្ស័យធន មានចំនួន ៥៥៤ ក្រុមហ៊ុនដែលកើនឡើង ៣០,៤ភាគរយ។ បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលនវត្ថុរបស់ក្រសួងសំណង់វៀតណាមលោក ង្វៀន ហ័ងហាយ បច្ចុប្បន្ននេះ អាជីវកម្មអចលនទ្រព្យ កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាជាច្រើន។ បច្ចុប្បន្ន អាជីវកម្មជាច្រើនត្រូវផ្លាស់ប្តូរផែនការអាជីវកម្ម និងការគ្រប់គ្រងរបស់ពួកគេ។ ក្នុងនោះ សហគ្រាសភាគច្រើនត្រូវរៀបចំរចនាសម្ព័ន្ធបំណុល និងផែនការអាជីវកម្មឡើងវិញ ,បង្រួមទំហំផលិតកម្ម និងការវិនិយោគអាជីវកម្ម ជាពិសេសកាត់បន្ថយកម្លាំងពលកម្ម។ បន្ថែមពីនេះអាជីវកម្មជាច្រើន បានឈប់អនុវត្តគម្រោងថ្មី និងបញ្ឈប់ការចេញភាគហ៊ុន ដើម្បីបង្កើនដើមទុនជាដើម។ អាជីវកម្មមួយចំនួនបានកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេរហូតដល់ ៥០ភាគរយ ដើម្បីទប់ទល់នឹងស្ថានភាពលំបាកនាពេលបច្ចុប្បន្ន។ លើសពីនេះ អាជីវកម្មអចលនវត្ថុនៅតែបន្តប្រឈមមុខនឹងការលំបាកធំៗនាពេលបច្ចុប្បន្ន ដូចជាការលំបាកក្នុងការទទួលបានកម្ចីឥណទាន ការចេញមូលបត្របំណុល និងការកៀរគរដើមទុនពីអតិថិជន ដែលនាំឱ្យសហគ្រាសខ្វះខាតដើមទុន ក្នុងការអនុវត្តគម្រោង។ ទោះបីជាអត្រាការប្រាក់ប្រតិបត្តិការបានថយចុះក៏ដោយ ក៏វានៅតែស្ថិតក្នុងកម្រិតមួយ ដែលពិបាកសម្រាប់អាជីវកម្មក្នុងការចូលប្រើប្រាស់។ ទន្ទឹមនឹងនោះ អត្រាប្តូរប្រាក់បរទេស តម្លៃប្រេងសាំង និងតម្លៃសម្ភារៈសំណង់មានការប្រែប្រួល ដែលនាំឱ្យថ្លៃដើមអាជីវកម្មកើនឡើង ប៉ះពាល់ដល់ផលិតកម្ម និងសកម្មភាពអាជីវកម្ម។ នេះបើតាមការបញ្ជាក់ពីលោក ង្វៀន ហ័ងហាយ។ ដើម្បីយកឈ្នះនូវវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមការលំបាក អ្នកជំនាញវៀតណាមជាច្រើន បានលើកឡើងថា រដ្ឋាភិបាល ត្រូវជួយជ្រោមជ្រែងនូវដំណោះស្រាយអ្នកវិនិយោគ។ ចំណែក អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវរៀបចំរចនាសម្ព័ន្ធផលិតផលរបស់ខ្លួនឡើងវិញ ដោយផ្តោតលើការផ្តល់ជូនតម្រូវការលំនៅដ្ឋានពិតប្រាកដ ដោយរក្សាភាពជឿជាក់ និងការប្តេជ្ញាចិត្ត ព្រមទាំងបង្កើតទំនុកចិត្តជាមួយអ្នកវិនិយោគ និងអ្នកទិញ៕ | ៥ខែនេះ សហគ្រាសអចលនទ្រព្យវៀតណាម ៥៥៤ ក្រុមហ៊ុន បានក្ស័យធន។ ចំនួននេះកើនឡើង ៣០,៤ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យវៀតណាម កំពុងធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំង ដោយអាជីវកម្មជាច្រើនស្ថិតក្នុងស្ថានភាពហានិភ័យ។ |
ចាប់តាំងពីរកឃើញនៅចុងឆ្នាំ២០១៩នៅក្នុងក្រុងវ៉ូហាន ប្រទេសចិន COVID-19 បានបង្កផលប៉ះពាល់យ៉ាងខ្លាំងទាំងនៅក្នុងសង្គម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ គិតត្រឹមថ្ងៃទី៨ ខែមីនា ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស ត្រូវបានគេឃើញរហូតដល់ជាង ១០ម៉ឺនករណីឯណោះ។ យ៉ាងណាក៏ដោយក្នុងចំនួនដ៏ច្រើនបែបនេះ មានអ្នកស្លាប់ប្រមាណ ៣៦០០ ករណី និងអ្នកជាសះស្បើយរហូតដល់ជិត ៦ម៉ឺន។ ជាពិសេស វីរុសថ្មីនេះ បានរីកសាយរហូតដល់ទៅ ៩៧ប្រទេសនៅជុំវិញពិភពលោក។ ក្នុងចំណោមប្រទេសទាំងនេះ ចិនរកឃើញ COVID-19 ច្រើនជាងគេ ប្រមាណជាង ៨ម៉ឺនករណី កូរ៉េខាងត្បូងឈរលំដាប់ទី២ មានចំនួនជាង ៧០០០ពាន់ករណី អ៊ីតាលីឈរនៅលេខរៀងទី៣ មានជិត៦ពាន់ករណី អ៊ីរ៉ង់ទី៤ មានជិត ៦ពាន់ករណីដូចគ្នា និងប្រទេសផ្សេងទៀត។ នេះបើតាមទិន្និន័យរបស់ BNO Tracking Coronavirus។ ពាក់ព័ន្ធនឹងបញ្ហានេះ ការភ័យខ្លាចរបស់ប្រជាជននៅក្នុងប្រទេសជាច្រើន បានកើនឡើងជាបន្តបន្ទាប់ ព្រោះគេព្រួយបារម្ភពីផលប៉ះពាល់ ការឆ្លង និងអត្រាមរណភាព ដោយសារCOVID-19។ និន្នាការនេះ ក៏បានកើតមាននៅក្នុងប្រទេសកម្ពុជាដែរ ចាប់តាំងពីក្រសួងសុខាភិបាលកម្ពុជារកឃើញករណីទី១ ដែលផ្ទុកកូរ៉ូណាវីរុសនៅខេត្តព្រះសីហនុ និងករណីទី២ ជាជនជាតិខ្មែរនៅខេត្តសៀមរាប ដែលឆ្លងមកពីជនជាតិជប៉ុនម្នាក់។ ប្រជាជន បានសម្រុកទិញម៉ាស់ និងទឹកលាងដៃជាច្រើន។ ឈ្មួញ និងអ្នកលក់មួយចំនួន ចាប់ផ្តើមលក់ផលិតផលការពារទាំងនេះ ក្នុងតម្លៃថ្លៃ ដើម្បីទទួលបានប្រាក់ចំណេញច្រើន។ ឧទាហរណ៍ជាក់ស្តែង បញ្ហាតម្រូវការម៉ាស់កើនខ្ពស់ កន្លែងមួយចំនួន បានកែច្នៃម៉ាស់មួយទឹក យកមកប្រើប្រាស់ឡើងវិញ និងកន្លែងខ្លះទៀត ផលិតម៉ាស់ មិនត្រឹមត្រូវតាមស្តង់ដារ។ តួយ៉ាងដូចជានៅក្នុងប្រទេសថៃ អាជ្ញាធរថៃ បានចុះបង្ក្រាបទីតាំងច្នៃម៉ាស់មួយទឹកមួយកន្លែង ក្នុងស្រុក Wihandaeng ខេត្តSaraburi។ ចំណែកនៅឥណ្ឌូណេស៊ីវិញ ប៉ូលិសក្រុងហ្សាការតា បានចុះទៅបង្ក្រាបទីតាំងផលិតម៉ាស់ខុសច្បាប់មួយកន្លែងនាសង្កាត់ Cilincing ទីក្រុងហ្សាការតា ដែលផលិតម៉ាស់មិនត្រូវតាមស្តង់ដារ។ បើផ្អែកទៅតាមទ្រឹស្តីសេដ្ឋកិច្ច នៅពេលតម្រូវការខ្ពស់ តម្លៃក៏ខ្ពស់ទៅតាមនោះដែរ (Supply and Demand) ព្រោះមានផលិតផលខ្លះ ដូចជាម៉ាស់ជាដើម ត្រូវអស់ពីស្តុក ឬផ្គត់ផ្គង់មកពីបរទេសមិនទាន់។ ប៉ុន្តែក៏មានឈ្មួញមួយចំនួន បានស្តុកម៉ាស់លក់ ក្នុងតម្លៃយ៉ាងថ្លៃ ដែលនេះ ទាមទារឲ្យសមត្ថកិច្ចត្រូវតែចាត់វិធានការ។ កន្លងមករដ្ឋាភិបាលកម្ពុជា ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យតំឡើងថ្លៃម៉ាស់ហួសហេតុពេក។ បន្ថែមពីលើនេះទៅទៀត បន្ទាប់ពីរកឃើញករណីទី២ នៅខេត្តសៀមរាប ប្រជាជនមួយចំនួន បានចាប់ផ្តើមទិញស្បៀងអាហារទុក ដោយសារភ័យខ្លាចថា COVID-19 អាចរីកសាយភាយធំនៅក្នុងប្រទេស។ ទាក់ទងនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋទាំងអស់រក្សាភាពស្ងៀមស្ងាត់ ដើម្បីការពារកុំឲ្យទំនិញឡើងថ្លៃ។ បើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងភ្នំពេញបញ្ជាក់ថា ស្បៀងអាហារនៅកម្ពុជា ពុំមានការខ្វះខាតឡើយ។ ពិតណាស់ ប្រសិនបើប្រជាជន នៅតែទិញទំនិញស្តុកបែបនេះទៀត ទំនិញនឹងឡើងថ្លៃជាមិនខាន។ យ៉ាងណាមិញ នៅឥណ្ឌូណេស៊ីវិញ ក៏មិនខុសគ្នាពីកម្ពុជាប៉ុន្មានដែរ។ បន្ទាប់ពីរកឃើញពីរករណីដំបូងនៅក្នុងប្រទេស ប្រជាជនឥណ្ឌូណេស៊ីជាច្រើនបានសម្រុកទៅទិញឥវ៉ាន់ស្ទើរតែអស់ពីផ្សារ។ ចំណែកតម្រូវការម៉ាស់ និងតម្លៃក៏ឡើងខ្ពស់ផងដែរ។ ការណ៍នេះ បានធ្វើឲ្យប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ចេញមុខព្រមានថា អ្នកលក់ម៉ាស់ដំឡើងថ្លៃ អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជាង ៣៥ម៉ឺនដុល្លារ។ បើក្រឡេកមើលប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាវិញ មានបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមជាច្រើន បានចែករំលែកព័ត៌មានជុំវិញបញ្ហាCOVID-19 នេះ ហើយថែមទាំងចែករំលែកវិធានការការពារឲ្យប្រជាពលរដ្ឋបានដឹង។ នេះគឺជាគំរូល្អ ក្នុងការជួយទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាជន។ ដោយឡែកសម្រាប់បណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនតូច បែបជាបង្កើតព័ត៌មានមិនពិតទៅវិញ។ បញ្ហានេះ វាមិនបានជួយសង្គមក៏ដូចជាប្រជាពលរដ្ឋទេ ប៉ុន្តែបែបជាបង្កភាពភ័យខ្លាចដល់ប្រជាជនកាន់តែខ្លាំងឡើង។ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចាត់ទុកអ្នកបង្ហោះព័ត៌មានមិនពិតពីCOVID-19ទាំងអស់ គឺជាភេរវករ ហើយព្រមានចាត់វិធានការតាមផ្លូវច្បាប់។ ដើម្បីកាត់បន្ថយការភ័យខ្លាច និងបញ្ហាព្រួយបារម្ភរបស់ប្រជាជន ព័ត៌មានមួយចំនួនតូច គួរតែឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបែរមកផ្សាព្វផ្សាយវិធានការការពារ និងករណីព្យាបាលជាសះស្បើយវិញប្រសើរជាង។ COVID-19 មិនគួរឲ្យខ្លាចដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញCOVID-19 នោះទេ ហើយព័ត៌មានមិនពិតនេះ អាចបង្កផលប៉ះពាល់ទ្វេដង។ ជាការពិត បន្ទាប់ពីរកឃើញករណីទីពីរនៅក្នុងប្រទេស សម្តេច ហ៊ុន សែន បានបញ្ជាឲ្យបិទសាលារៀនពីថ្នាក់មតេយ្យដល់ឧត្តមសិក្សារយៈពេល បណ្តោះអាសន្ន និងលុបចោលសង្ក្រាន្តសៀមរាប ដែលវាជាវិធានការទប់ស្កាត់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន។ ជាពិសេស អាជ្ញាធរ ក៏បានរឹតបន្តឹងលើការត្រួតពិនិត្យ COVID-19 ជាងមុនផងដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញវិធានការការពារជាបន្តបន្ទាប់ និងវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ករណីឆ្លងដោយប្រការណាមួយ៕ | COVID-19 គឺជាជំងឺរលាកសួតម្យ៉ាង ដែលបង្កដោយកូរ៉ូណាវីរុស។ ជំងឺនេះ គឺមានលក្ខណៈស្រដៀងទៅនឹងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ SARS (Severe Acute Respiratory Syndrome) ដែលបានផ្ទុះឡើងនៅចិនកាលពីឆ្នាំ ២០០២-២០០៣ ដែរ ព្រោះវាបង្កដោយអម្បូរកូរ៉ូណាវីរុសដូចគ្នា ប៉ុន្តែCOVID-19 បង្កឲ្យមានផលប៉ះពាល់ខ្លាំងជាង SARS។ មិនត្រឹមតែមានផលប៉ះពាល់ខ្លាំងទេ COVID-19 ថែមទាំងបានបង្កការភ័យខ្លាច និងការព្រួយបារម្ភដល់ប្រជាជនជាច្រើនផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលប្រទេសនីមួយៗ បានចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់បញ្ហានេះ។ |
ភ្នំពេញ៖ ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញនាថ្ងៃទី១ ឧសភានេះ ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា អ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ។ ទី១.អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ ដោយត្រួតពិនិត្យ និងសម្រេចផ្ដល់ Thailand Pass មិនលើសពី ៤៨ម៉ោង។ ជាពិសេសមិនតម្រូវឱ្យធ្វើតេស្ត RT-PCR ទាំងមុន និងចូលទៅប្រទេសថៃ។ ប៉ុន្តែបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១ម៉ឺនដុល្លារ រួមទាំងត្រូវធ្វើតេស្តរហ័សដោយខ្លួនឯង អំឡុងពេលស្នាក់នៅប្រទេសថៃ។ ទី២. អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ ត្រូវចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ ដោយត្រួតពិនិត្យ និងផ្ដល់ Thailand Pass មិនលើសពី ៤៨ម៉ោង។ អ្នកដំណើរតម្រូវឱ្យធ្វើតេស្ត RT-PCR មុនពេលធ្វើដំណើរមិនលើស ៧២ម៉ោង បើលទ្ធផលអវិជ្ជមាន អាចចូលទៅក្នុងប្រទេសថៃបាន។ ប៉ុន្តែបើតេស្ត RT-PCR វិជ្ជមាន តម្រូវឱ្យធ្វើចត្តាស័ក ៥ថ្ងៃ រួចធ្វើតេស្តម្ដងទៀតនៅថ្ងៃទី ៤ ឬទី៥។ ពួកគេ ក៏ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១ម៉ឺនដុល្លារ ព្រមទាំងត្រូវធ្វើតេស្តរហ័សដោយខ្លួនឯង អំឡុងពេលស្នាក់នៅប្រទេសថៃ។ ទី៣. អ្នកដំណើរជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន មិនតម្រូវឱ្យចុះឈ្មោះ Thailand Pass ទេ, មិនតម្រូវឱ្យបង្ហាញប័ណ្ណធានារ៉ាប់រង តែត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ការធ្វើដំណើរត្រូវបានអនុញ្ញាត តែក្នុងតំបន់ដែលបានធ្វើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។ អាចស្នាក់នៅប្រទេសថៃបានមិនលើស ៣ថ្ងៃ។ សូមជម្រាបថា ខេត្តរបស់ប្រទេសថៃជាប់ច្រកព្រំដែនកម្ពុជា ដែលអាចធ្វើដំណើរចូលបាន រួមមាន ខេត្តស្រះកែវ ខេត្តសុរិន្ទ ខេត្តត្រាច ខេត្តចន្ទបុរី៕ | ដោយ៖ ញឹក សំអូន |
«តើត្រចៀកគណៈកម្មការទាំងនោះ មានបញ្ហាមែនទេ? ពួកគេឮយ៉ាងម៉េចទៅវិញ?»។ នេះជាសារមួយក្នុងចំណោមសាររិះគន់ជាច្រើននៅលើបណ្តាញសង្គម ក្រោយពេលដែល Richard Hadfield ត្រូវចាកចេញពីកម្មវិធី The Voice UK តាំងពីវគ្គដំបូង Blind Audition។ Richard អតីតសមាជិកក្រុមតន្ត្រី Collabro ដែលបានឈ្នះពាន BGT កាលពីឆ្នាំ២០១៤ រូបនេះ បានច្រៀងបទ I (Who Have Nothing) របស់ Shirley Bassey និងជាបទដែល Sir Tom Jones សមាជិកគណៈកម្មការមួយរូប ធ្លាប់ទទួលបានភាពល្បីល្បាញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំឡេងរបស់ Richard មិនបានទាក់ទាញ Sir Tome Jones និងសមាជិកគណៈកម្មការបីរូបទៀត រួមមាន will.i.am, Olly Murs និង Anne Marie បង្វិលកៅអីជ្រើសរើសយករូបគេធ្វើជាកូនក្រុមដើម្បីឈានទៅវគ្គបន្តនោះឡើយ។ Richard បានធ្លាក់ចេញពីវគ្គ Blind Audition ទាំងខកចិត្ត ខណៈពិធីការិនី Emma Willis ក៏មិននឹកស្មានដល់នោះដែរ។ អ្នកតាមដាន The Voice UK បាននាំគ្នារិះគន់ពេញបណ្តាញសង្គម ជាពិសេស Twitter ដោយពួកគេយល់ថាសំឡេងរបស់ Richard មិនសមធ្លាក់នោះឡើយ។ មតិខ្លះបានលើកឡើងថា ជាការរៀបចំទុករបស់កម្មវិធីក្នុងការទម្លាក់បេក្ខជន រីឯអ្នកខ្លះទៀតចាត់ទុកដូចជាការកំប្លែង។ ច្រៀងពីរោះតែធ្លាក់ មិនយល់ពីគ្រូបង្វឹកទាំងអស់ហ្នឹងសោះ! អយុត្តិធម៌សម្រាប់ Richard! តើជាកម្មវិធី The Voice ឬកម្មវិធីអី? ទាំងនេះ ជាការរិះគន់របស់អ្នកតាមដាន ដោយយល់ថា សមាជិកគណៈកម្មការទាំងអស់ មានកម្សោយភាពក្នុងការវិនិច្ឆ័យសំឡេងបេក្ខជន។ Richard ផ្ទាល់ខ្លួនក៏មិនបានតបតបកស្រាយអ្វីនោះដែរ ដោយគេបានសរសេរនៅលើ Instagram ថ្លែងអំណរគុណចំពោះការគាំទ្រ ហើយបានតាំងចិត្តពង្រឹងអាជីពរបស់ខ្លួន ដើម្បីនាំអ្វីប្លែកៗ និងអស្ចារ្យបន្ថែមទៀត៕ | Richard Hadfield ជាអតីតសមាជិកក្រុម Collabro ដែលបានឈ្នះពាន Britains Got Talent កាលពីឆ្នាំ២០១៤។ កាលពីចុងសប្តាហ៍កន្លងមក ទូរទស្សន៍ ITV បានចាក់ផ្សាយពីកម្មវិធីប្រឡងចម្រៀង The Voice UK ដោយបង្ហាញវត្តមានតារាចម្រៀងរូបនេះ ធ្លាក់នៅវគ្គ Blind Audition ក្រោយគ្មានសមាជិកគណៈកម្មការណាម្នាក់សោះ ចុចបង្វិលកៅអីជ្រើសរើសយករូបគេ។ |
លោក សុខ សូកាន អាយុ៣៥ឆ្នាំដែលជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ត្រូវបានជ្រើសតាំងជាអនុប្រធានគណៈកម្មការទី៩ដែលទទួលបន្ទុក សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី និងសំណង់ ដែលដឹកនាំដោយអ្នកស្រី និន សាផុន។ លោក សុខ សូកាន បានក្លាយជាតំណាងរាស្ត្រនៅឆ្នាំ២០១៥ (២ឆ្នាំក្រោយការបោះឆ្នោត២០១៣) ដោយជំនួសលោក សូ ឃុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ដែលបានទទួលមរណៈភាព។ លោកស្រី បាន ស្រីមុំ អាយុ៤៣ឆ្នាំជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ត្រូវបានជ្រើសតាំងជាអនុប្រធានគណៈកម្មការទី១ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដែលដឹកនាំដោយលោក ប៉ា សុជាតិវង្ស។ លោកស្រី បាន ស្រីមុំ បានជាប់ឆ្នោតជាតំណាងរាស្ត្រលើកដំបូង ក្នុងមណ្ឌលខេត្តប៉ៃលិន កាលពីនីតិកាលទី៥កន្លងទៅ។ លោក សួស យ៉ារ៉ា អាយុ៤៥ឆ្នាំដែលជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ត្រូវបានជ្រើសតាំងជាអនុប្រធានគណៈកម្មការទី៥ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានដែលដឹកនាំដោយលោក ឈាង វុន។ លោក សួស យ៉ារ៉ា បានជាប់ឆ្នោតជាតំណាងរាស្ត្រលើកដំបូងក្នុងមណ្ឌលខេត្តប៉ៃលិនក្នុងនីតិកាលទី៥កន្លងទៅដែរ ដោយស្ថិតនៅក្នុងចំណោមអ្នកតំណាងរាស្ត្រវ័យក្មេងដែលរួមមាន លោក ហ៊ុន ម៉ានី លោក ស សុខា លោកស្រី បាន ស្រីមុំ៕ | ក្រៅពីលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រវ័យក្មេងវ័យ៣៦ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មការជំនាញទី៧នៃរដ្ឋសភា តំណាងរាស្ត្រវ័យក្មេង៣រូបទៀតក៏ត្រូវបានជ្រើសតាំងជាអនុប្រធានគណៈកម្មការជំនាញផ្សេងៗទៀតដែរ។ |
មន្ត្រីក្រសួងសុខាភិបាលលីបង់ និយាយនៅថ្ងៃទី៨ ខែសីហាថា អាជ្ញាធរកំពុងស្វែងរកមនុស្សបាត់ខ្លួនក្នុងហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីអាម៉ូញ៉ូមនីត្រាតប្រមាណ២,៧០០ពាន់តោនកាលពីថ្ងៃទី៤ ខែសីហា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ គិតត្រឹមថ្ងៃទី៨ នេះ មនុស្ស១៥៤នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏សោកសៅនេះ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានសាកសព២៥ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ «បន្ថែមពីលើនោះ មនុស្សច្រើនជាង៦០នាក់ កំពុងបាត់ខ្លួន។» មន្ត្រីក្រសួងសុខាភិបាលលីបង់បញ្ជាក់បែបនេះ។ ដោយឡែកនៅថ្ងៃទី៧ ខែសីហា រដ្ឋមន្ត្រីសុខាភិបាលប្រទេសនេះនិយាយថា អ្នករបួសយ៉ាងតិច១២០នាក់ក្នុងចំណោមអ្នករបួសជាង៥ពាន់នាក់ មានអាការធ្ងន់ធ្ងរ។ ប្រទេសជាច្រើនបានបញ្ជូនជំនួយជាសម្ភារ និងអ្នករុករកទៅកាន់លីបង់ដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ។ បារាំងដែលជាអតីតម្ចាស់អាណានិគមលីបង់ ចេញមុខខ្លាំងជាងគេ ដោយប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ធ្វើដំណើរទៅកាន់ទីក្រុងបេរូតដោយផ្ទាល់ទៀតផងនោះ។ នៅទីនោះ ប្រជាជនលីបង់ដែលអស់សង្ឃឹមលើរដ្ឋាភិបាលខ្លួន បានអំពាវនាវឲ្យបារាំងជួយពួកគេដោយផ្ទាល់។ លោក ម៉ាក្រុង សន្យាផ្ដល់ជំនួយទៅកាន់អង្គការនានាដោយមិនឆ្លងរដ្ឋាភិបាលលីបង់ឡើយ។ នៅថ្ងៃទី៩ ខែសីហា សន្និសីទពិភពលោកមួយ នឹងធ្វើឡើងដើម្បីកៀរគរថវិកាសម្រាប់លីបង់។ បារាំង ជាអ្នករៀបចំជំនួបតាមអនឡាញនេះជាមួយអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសចូលរួមផងដែរ៕ | មនុស្សច្រើនជាង៦០នាក់ នៅបន្តបាត់ខ្លួនបួនថ្ងៃក្រោយការផ្ទុះដ៏កក្រើកដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់។ នៅថ្ងៃស្អែក កិច្ចប្រជុំអន្តរជាតិមួយ នឹងរៀបចំឡើងដើម្បីប្រមូលថវិកាជួយស្ដាររដ្ឋធានីបេរូតឡើងវិញ។ |
ការប្រឈមមុខដាក់គ្នា ក្នុងរយៈពេលចុងក្រោយនេះ ហាក់មិនធូរស្បើយឡើយ បើទោះបីជាទើបតែមានជំនួបចរចារវាងប្រមុខការពារជាតិរវាងចិន និងឥណ្ឌា នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីក៏ដោយ។ នៅថ្ងៃទី៧ ខែកញ្ញា កងទ័ពចិន បានចោទឥណ្ឌាជាថ្មី ថាបានបំពានកិច្ចព្រមព្រៀងព្រំដែនទ្វេភាគី។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៧ ខែកញ្ញា អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពចិន លោក Zhang Shuili បានបញ្ជាក់ថា កងទ័ពឥណ្ឌា បានបំពានកិច្ចព្រមព្រៀងព្រំដែនទ្វេភាគី តាមរយៈការឆ្លងព្រំដែនចូលមកក្នុងតំបន់យុទ្ធសាស្ត្រនៃទន្លេ Pangong Tso ស្ថិតនៅក្នុងតំបន់ Ladakh។ មិនតែប៉ុណ្ណោះ ក្នុងសេចក្តីថ្លែងការដដែលនេះ ក៏បានចោទកងទ័ពឥណ្ឌាផងដែរថា បានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស ដើម្បីព្រមានកងទ័ពចិនថែមទៀត។ កងទ័ពចិនបានចាត់វិធានការការពារមួយចំនួន ក្នុងការឆ្លើយតបនឹងស្ថានភាពអាសន្ន ដើម្បីការពារស្ថិរភាពតំបន់។ ប៉ុន្តែអ្នកនាំពាក្យខាងលើ មិនបានបញ្ជាក់ឲ្យច្បាស់ ពីវិធានការឆ្លើយតបរបស់ចិនឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ បន្ថែមពីលើនេះ កងទ័ពចិន ក៏បានទទូចឲ្យឥណ្ឌាស៊ើបអង្កេតលើទាហានដែលបានបាញ់កាំភ្លើងជាច្រើនគ្រាប់នោះផងដែរ ដើម្បីធានាពីការគោរពរបស់កងទ័ពនៅតំបន់ព្រំដែនជួរមុខ។ នេះជាលើកទីពីរក្នុងពេលមិនដល់ពីរសប្ដាហ៍ផងដែល ព្រំដែនឥណ្ឌា និងចិនឡើងកម្ដៅជាថ្មី។ នៅដើមសប្តាហ៍មុន ឥណ្ឌា និងចិន ក៏បានប្រឈមមុខដាក់គ្នានៅតំបន់ទន្លេPangong Tso ដែរ ដោយភាគីទាំងសងខាង បានចោទគ្នាទៅវិញទៅមកថា ជាអ្នកបង្ករឿងមុន។ សូមបញ្ជាក់ថា ទីក្រុងប៉េកាំង និងឥណ្ឌា គឺមានព្រំដែនជាប់គ្នាប្រវែងសរុប ៣៤៨៨គីឡូម៉ែត្រ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានការកំណត់ផ្លូវការណាមួយនៅឡើយទេ ពោលគឺមានតែខ្សែបន្ទាប់ព្រំដែនគ្រប់គ្រងជាក់ស្តែងប៉ុណ្ណោះ(LAC) ដែលជាហេតុធ្វើឲ្យយក្សអាស៊ីទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាតាមព្រំដែន៕ | កងទ័ពចិន នៅថ្ងៃទី៧ ខែកញ្ញា បានចោទកងទ័ពឥណ្ឌាថា បានបំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាក្នុងការរក្សាសន្តិសុខតាមព្រំដែន ដោយបានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស។ យោធាចិន បានចាត់វិធានការតបនឹងសកម្មភាពយោធាឥណ្ឌាដែរ។ |
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ ជួយសម្រួលបន្ទុកអាណាព្យាបាលក្នុងការជូនទៅរៀន ជាង២ឆ្នាំហើយ ដែលកុមារី រុន ស៊ីណារតន៍ បានប្រើប្រាស់រថយន្តសាធារណៈជាមធ្យោបាយធ្វើដំណើរចេញពីសាលារៀនរបស់ខ្លួនត្រលប់មកផ្ទះវិញ។ ក្នុងនាមសិស្ស ស៊ីណារតន៍ មិនចំណាយលើថ្លៃធ្វើដំណើរនេះ សូម្បីតែ១០០រៀលឡើយ។ សិស្សថ្នាក់ទី៧នៅវិទ្យាល័យជាស៊ីមជ្រោយចង្វាររូបនេះបានបញ្ជាក់ថា៖ «ការជ្រើសរើសជិះឡានក្រុង គឺចំណេញថវិកា និងមិនចាំបាច់ឱ្យអ្នកផ្ទះមកយក ពេលចេញពីរៀននោះទេ។ ការជិះឡានក្រុងសាធារណៈ មានសុវត្ថិភាពជាជាងបើកបរដោយខ្លួនឯងក្រោមអាយុ១៨ឆ្នាំទៅទៀត»។ រាល់ការធ្វើដំណើរ កុមារីវ័យ១៣ឆ្នាំរូបនេះ តែងបង្ហាញនូវក្តីគោរព និងសុជីវធម៌ដល់អ្នកបើកបរឡាងក្រុង ដោយនាងលើកដៃសំពះមុនឡើងឡាន ហើយជម្រាបលាគាត់ពេលចុះវិញ។ ក្នុងឯកសណ្ឋានជាសិស្ស ស៊ីណារតន៍ បានអរគុណដល់អ្នកបើកឡានក្រុងសាធារណៈដែលបានផ្តល់នូវសុវត្ថិភាពហើយសេវាកម្មល្អដល់នាង។ ជាពិសេសនោះ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ បានធ្វើឱ្យអាណាព្យាបាលរបស់ស៊ីណារតន៍ មិនចំណាយពេលវេលា ចំណាយថ្លៃសាំង និងប្រឈមនូវហានិភ័យនានា ក្នុងការទទួលនាងចេញពីសាលារៀនតែម្តង។ កុមារី រុន ស៊ីណារតន៍ លើសពីនេះ នាងបានរៀបរាប់យ៉ាងដូច្នេះ៖ «ជិះឡានក្រុងនារដូវវស្សា ធ្វើឱ្យយើងមិនត្រូវទឹកភ្លៀង។ រីឯរដូវក្ដៅវិញជួយឱ្យយើងត្រជាក់ផងដែរ»។ កុមារី រុន ស៊ីណារតន៍ ចង់ឃើញប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាឡានក្រុងសាធារណៈឱ្យច្រើន ដើម្បីកាត់បន្ថយស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ ចំណាយតិច តែមានសុវត្ថិភាព! អស់ត្រឹម១៥០០រៀលប៉ុណ្ណោះ ក្នុងការជិះឡានក្រុងសាធារណៈ ពីគោលដៅមួយទៅគោលដៅមួយទៀត។ អ្នកស្រី យឹម សុភក្រ្ក័ ដែលជាអាជីវករលក់ដូរមួយកន្លែងនៅរាជធានីភ្នំពេញបានប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះ ពីចំណុចគីឡូលេខ៦ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះទៅគោលដៅនៅម្តុំស្ដុបបូកគោ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ជារៀងរាល់ថ្ងៃ។ អាជីករវ័យ៥៤រូបនេះ បានបញ្ជាក់ថា ធ្វើដំណើរតាមឡានក្រុងនេះ ចំណាយអស់តិច ហើយមានសុវត្ថិភាពទៀត។ លើសពីនេះ ឡានសាធារណៈ មានម៉ាស៊ីនត្រជាក់ល្អថែមទៀត។ លោកស្រី យឹម សុភក្រ្ក័ បានប្រើប្រាស់មធ្យោបាយសាធារណៈនេះ តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ក្រៅពីសេវាកម្មល្អ និងមានសុវត្ថិភាពហើយ អ្នកស្រីក៏មើលឃើញពីសកម្មភាពអ្នកបើកបរឡានក្រុងសាធារណៈ បានគោរពច្បាប់ចរាចរណ៍ល្អត្រឹមត្រូវ ជាពិសេសគឺឱ្យធ្វើដំណើរចុះផ្ដេសផ្ដាស់ឡើយ ដើម្បីធានាសុវត្ថិភាព។ អ្នកស្រី យឹម សុភក្រ្ក័ អ្នកប្រើប្រាស់សេវាសាធារណៈឡានក្រុង អស់រយៈពេល៦ឆ្នាំរូបនេះ បានសង្កេតឃើញថា កន្លងមកមិនសូវជាមានពលរដ្ឋជិះច្រើនប៉ុន្មាននោះទេ ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋ និងសិស្សានុសិស្សច្រើនជាងមុន បានងាកមកប្រើសេវារថយន្ដសាធារណៈនេះ។ អ្នកមើលឃើញថា អ្នកប្រើប្រាស់សេវាសាធារណៈនេះ ភាគច្រើន គឺជាសិស្ស កម្មករ កម្មការិនី និងមនុស្សចាស់ជាដើម។ «ខ្ញុំសប្បាយចិត្តដែលរដ្ឋមានសេវាកម្មឡានក្រុង ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋ។ ខ្ញុំចង់ឱ្យមានសេវាឡានក្រុងសាធារណៈតាមផ្លូវផ្សេងៗទៀត អាចបង្កើតឱ្យបានច្រើនខ្សែជាងមុន ដើម្បីងាយស្រួលឆ្លងកាត់ ពីផ្លូវមួយទៅផ្លូវមួយទៀត»។ នេះជាការលើកឡើងរបស់លោកស្រី សុភក្រ្ក័។ សម្រាប់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈម្នាក់ទៀត ក៏រៀបរាប់មិនខុសពីអ្នកខាងលើប៉ុន្មានដែរ។ រាល់ថ្ងៃលោកស្រី ស៊ូ ម៉ារីណា។ អ្នកស្រី ម៉ារីណា បានធ្វើដំណើរទៅមក ពីចំណុចស្ពានជ្រោយចង្វារ ឆ្ពោះទៅកាន់រកាកោង និងពីរកាកោងទៅជ្រោយចង្វារ។ ការប្រើប្រាស់សេវាកម្មឡានក្រុងសាធារណៈនេះ បានជួយកាត់បន្ថយថ្លៃចំណាយរបស់លោកស្រីយ៉ាងច្រើនពីប្រមាណ ២០ ០០០រៀល មកនៅត្រឹម៣ ០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ចំពោះអ្នកស្រី ម៉ារីណា មធ្យោបាយធ្វើដំណើរតាមឡានក្រុងសាធារណៈនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដែលចំណាយអស់ទាបហើយមានសុវត្ថិភាពទៀត។ អ្នកស្រី ស៊ូ ម៉ារីណា «ដោយសារ ខ្ញុំមានជីវភាពមិនសូវធូរធារ នៅពេលមានឡានក្រុងសាធារណៈជិះបែបនេះ ខ្ញុំសប្បាយចិត្តត្រេកអរដែលមានសេវាកម្មជិះរថយន្ត ព្រោះបានកាត់បន្ថយការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃមួយកម្រិត។ រីឯអ្នកបើកបររថយន្តក្រុង មានក្រមសីលធម៌ល្អ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានធ្វើដំណើរលើរថយន្តថែមទៀតផង»។ នេះជាការបន្ថែមរបស់អ្នកស្រី ស៊ូ ម៉ារីណា មើលឃើញថា សេវារថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ មានភាពល្អប្រសើរទាំងការបើកបរ និងសុវត្ថិភាព នឹងចូលរួមចំណែកពន្លឿន ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការចំណាយ ទៅលើសេវាដឹកជញ្ជូនឯកជនមានតម្លៃខ្ពស់។ លោក ជួប ចាន់ថុល បម្រើការជាអ្នកបើកបរឡានក្រុងសាធារណៈ អស់រយៈពេលជាង៦ឆ្នាំមកហើយ។ លោក បើកឡានក្រុងខ្សែ១A ចេញដំណើរពីចំណតវិមានឈ្នះ-ឈ្នះ ឆ្ពោះទៅចំណតវាលស្បូវ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់៨កន្លះយប់។ កំណើនអ្នកងាកមកជិះឡានក្រុងសាធារណៈ ភាគច្រើន គឺជាសិស្សានុសិស្ស និងមនុស្សចាស់។ លោក ចាន់ថុល សង្កេតឃើញបែបនេះដែលសប្បាយចិត្តពេលឃើញអ្នកប្រើប្រាស់សេវាសាធារណៈនេះ តែងតែតម្លៃលើរូបខ្លួន តាមរយៈវិកាយវិការគោរព និងលើកដៃសំពះជាដើម។ «ខ្ញុំសប្បាយចិត្តដែលបានបម្រើការងារជាអ្នកបើកបរឡានក្រុងសាធារណៈ ព្រោះអាចជួយសម្រួលការធ្វើដំណើររបស់សិស្ស និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ»។ លោក ជួប ចាន់ថុល បាននិយាយបែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey)។ តាមរយៈការងារនេះ ក៏បានសម្រួលបន្ទុកគ្រួសារលោក ចាន់ថុល បានមួយកម្រិត ហើយមានពេលវេលាច្រើន ជួបជុំគ្រួសារទៀត។ បុរសមានវ័យ៤៩ឆ្នាំរូបនេះ មានពេលឈប់សម្រាក៤ថ្ងៃក្នុងមួយខែ។ លោក ជួប ចាន់ថុល អ្នកបើកឡានក្រុងសាធារណៈ បទពិសោធន៍ជាង៦ឆ្នាំ ជាអ្នកបើកឡានក្រុងសាធារណៈ លោក ជួប ចាន់ថុល បន្តថា៖«ក្នុងនាមខ្ញុំជាអ្នកបើកឡាន មុនបើកឡានខ្ញុំត្រូវមានស្មារតីគ្រប់គ្រាន់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព ជួនប្រជាពលរដ្ឋដែលជិះឡានក្រុងជាមួយខ្ញុំ»។ លោក ចាន់ថុល បាននិយាយបែបនេះ ដែលចង់ឃើញប្រជាពលរដ្ឋកាន់តែច្រើន ងាកមកប្រើប្រាស់សេវាឡានក្រុងសាធារណៈ ដើម្បីកាត់បន្ថយស្ទះចរាចរណ៍។ ជាមួយគ្នានេះ លោកក៏ចង់ឃើញអ្នកប្រើប្រាស់សេវាសាធារណៈគ្រប់រូប ចូលរួមរក្សាអនាម័យ និងមិនបង្កភាពឡូឡា ឬសកម្មភាពមិនគប្បីណាមួយដល់អ្នកជិះដទៃ ដើម្បីភាពថ្លៃថ្នូរសង្គម។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រតិបត្តិការ នូវសេវាដឹកជញ្ចូនសាធារណៈរថយន្តក្រុងនេះ ក្នុងគោលដៅចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំណាយរបស់ពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ សេវាសាធារណៈរថយន្តក្រុង ចាប់ផ្ដើមដំណើរការពីម៉ោង៥កន្លះព្រឹក ដល់ម៉ោង៨កន្លះយប់ ដោយតម្លៃសំបុត្រ១ ៥០០ រៀលក្នុងម្នាក់ ឬ១លើក។ ចំពោះព្រះសង្ឃ ជនចាស់ជរា ជនពិការ កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារ ដែលមានកម្ពស់ក្រោម១ម៉ែត្រ មិនតម្រូវឱ្យបង់លុយឡើយ។ ក្រៅពីរាជធានីភ្នំពេញ នៅបណ្តាខេត្តមួយចំនួន ដូចជា ប៉ៃលិន ព្រះសីហនុ ក៏មានសេវារថយន្តក្រុងសាធារណៈនេះដែរ។ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានស្នើរដ្ឋាភិបាលឱ្យពង្រីកសេវាឡានក្រុងសាធារណៈ ឱ្យបានគ្រប់ខេត្ត-ក្រុង ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នានា៕ លោក ហោ ដួង អ្នកបើកឡានក្រុងសាធារណៈ | ភ្នំពេញ៖ មិនត្រឹមតែមានសុវត្ថិភាពហើយចំណាយថវិកាទាបនោះទេ! ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈបានជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ រួមទាំងផលប៉ះពាល់បរិស្ថានបានថែមទៀត។ ការណ៍នេះហើយទើបធ្វើឱ្យមានសាធារណជនកាន់តែច្រើន មិនថាជាសិស្ស-និស្សិត ព្រះសង្ឃ អ្នកធ្វើការងារនានា បានងាកពីការប្រើប្រាស់មធ្យាបាយធ្វើដំណើរផ្ទាល់ខ្លួន មកប្រើប្រាស់សេវាឡានក្រុងសាធារណៈវិញដែលមានតម្លៃត្រឹម១៥០០រៀលប៉ុណ្ណោះ ពីគោលដៅទៅគោលដៅមួយទៀត។ |
លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៩ខែមករា បញ្ជាមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យបញ្ចុះកម្រៃត្រួតពិនិត្យទំនិញនាំចេញ-ចូលផ្ទុកក្នុងកុងតេន័រដោយប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនស្កែន។ រដ្ឋាភិបាលបានបញ្ចុះកម្រៃពី ១២៨០០០រៀល មក ៦៤០០០រៀល សម្រាប់កុងតេន័រទំហំចាប់ពី ៤០ហ្វីតឡើងទៅ និងបញ្ចុះពី ៨០០០០រៀល មក ៤០០០០រៀល សម្រាប់កុងតេន័រដែលមានទំហំក្រោម ៤០ហ្វីត។ គួរបញ្ជាក់ថា រដ្ឋាភិបាលកំពុងដាក់ចេញវិធានការនានា ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ក្នុងបំណងឲ្យកម្ពុជាអាចរស់ក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន បើទោះបីមាន ឬគ្មានការអនុគ្រោះពន្ធពីបរទេសក៏ដោយ។ ថ្មីៗនេះ រដ្ឋាភិបាលប្រកាសដកការឈរជើងអង្គភាពកាំកុងត្រូល ដោយអនុញ្ញាតឲ្យមានតែអង្គភាពគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះនៅច្រកព្រំដែន។ រដ្ឋាភិបាលក៏បានប្រកាសលុបចោលភ្នាក់ងារកម្ពុជានាវាចរ កាំសាប ផងដែរ៕ | ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបញ្ចុះកម្រៃស្កែនទំនិញនាំចេញ នាំចូលដែលផ្ទុកក្នុងកុងតេន័រ ៥០ភាគរយ ដើម្បីឲ្យវិស័យឯកជនកាន់តែចំណាយតិច និងមានភាពប្រកួតប្រជែង។ |
អាជ្ញាធរឥណ្ឌានិយាយថា យ៉ាងហោចណាស់សាកសពជនរងគ្រោះចំនួន ១៨ នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែមានមនុស្សប្រមាណជាង ២០០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ហើយត្រូវគេបារម្ភថា បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ២ ពាន់នាក់ ដែលរួមមានទាំងក្រុមយោធានិងប៉ូលិសផងនោះ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះ នៅក្នុងតំបន់ជ្រលងភ្នំហិមាល័យនោះ។ ទឹកជំនន់ដែលកើតចេញពីការបាក់ធ្លាក់ផ្ទាំងទឹកកកដ៏ធំនេះបានធ្វើឲ្យខូចខាតរោងចក្រវារីអគ្គិសនីមួយកន្លែង នៅលើទន្លេ Alaknanda និងធ្វើឲ្យខូចខាតរោងចក្រវារីអគ្គិសនីមួយកន្លែងទៀត លើទន្លេ Dhauli Ganga ផងដែរ។ ទន្លេទាំងពីរនេះហូរចេញពីតំបន់ជួរភ្នំហិមាល័យ ហើយហូរប្រសព្វគ្នា មុននឹងហូរចាក់ចុះទៅក្នុងទន្លេ Ganges។ ឧបទ្ទវហេតុនៃការបាក់ធ្លាក់ផ្ទាំងទឹកកកដ៏ធំពីលើភ្នំនេះបានបង្កើតឲ្យមានបរិមាណទឹកធំ និងកម្ទេចកម្ទីជាច្រើនហូរចុះមកក្រោម ដោយបង្កឲ្យមានទឹកជន់ជោរក្នុងទន្លេ Dhauli Ganga និងបង្ខំឲ្យមានការជម្លៀសអ្នកភូមិ ដែលកំពុងរស់នៅតាមខ្សែទឹកខាងក្រោមនៃដងទន្លេនេះផងដែរ។ វីដេអូដែលត្រូវបានបង្ហាញពីកន្លែងកើតហេតុនោះបង្ហាញពីទឹកជំនន់មានពណ៌ប្រផេះ ដែលកើតចេញពីផ្ទាំងទឹកកក និងកម្ទេចកម្ទីហូរធ្លាក់ចុះតាមជ្រលងភ្នំកាត់តាមទំនប់ទឹកក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។ ក្រុមអ្នកវិទ្យាសាស្ត្របានបន្ទោសដល់ការឡើងកម្ដៅផែនដីថា ជាមូលហេតុដែលបណ្តាលឲ្យមានការរលាយផ្ទាំងទឹកកកដ៏ធំ ហើយបាក់ធ្លាក់ចុះមកក្រោមនោះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រុមអ្នកជួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទម្សិលមិញ បានជួយសង្គ្រោះបុគ្គលិករោងចក្រអគ្គិសនីចំនួន ៣៧ នាក់ ដែលបានជាប់គាំងក្នុងផ្លូវរូងភ្នំមួយកន្លែង បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយក្នុងតំបន់ភ្នំហិមាល័យ នៅប្រទេសឥណ្ឌា បានបាក់ធ្លាក់ទៅក្នុងទឹក ហើយបានបង្កការខូចខាតដល់ទំនប់ទឹកមួយកន្លែង និងរោងចក្រវារីអគ្គិសនីយ៉ាងហោចណាស់ចំនួន ២ កាលពីព្រឹកព្រហាមថ្ងៃអាទិត្យ។ |
Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូនអនឡាញតាមទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះប្រកាសដាក់ដំណើរការសេវាដឹកជញ្ជូនអាហារ GrabFood នៅទីក្រុងភ្នំពេញក្រោយពីទទួលបានជោគជ័យក្នុងការដាក់ដំណើរការ សាកល្បងរយៈពេល ៤ខែក្នុងរាជធានីមួយនេះរួចមក។ GrabFood គឺជាសេវាដឹកជញ្ជូនអាហារ ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ហាងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដែលដឹកជញ្ជូនទៅតាមការបញ្ជាទិញរបស់អ្នកប្រើប្រាស់។ សេវាដឹកជញ្ជូនអាហារ GrabFood មាននៅក្នុងកម្មវិធីGrab ផ្ទាល់ ដោយផ្តល់ជូនអ្នកប្រើប្រាស់ នូវភាពងាយស្រួលតាមរយៈការដាក់បញ្ចូលគ្នា ដែលអាចប្រើសេវាប្រចាំថ្ងៃជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធីGrab តែមួយ ចាប់ផ្តើមពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ជាទិញអាហារតាមសេវាដឹកជញ្ជូនអាហារ GrabFood ពីហាងល្បីៗទាំងក្នុងស្រុក និងអន្តរជាតិចំនួន ៤០០ហាង ហើយនៅថ្ងៃខាងមុខ នឹងដាក់បញ្ចូលហាងបន្ថែមទៀត។ លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «យើងមើលឃើញលទ្ធផលគួរឱ្យពេញចិត្តពីដំណើរការសាកល្បងរបស់យើង។ ចំណុចនេះបានផ្តល់ឱ្យយើងនូវទំនុកចិត្តក្នុងការបើកដំណើរការ GrabFood ជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ហើយយើងនឹងខិតខំប្រឹងប្រែងថែមទៀតក្នុង ការពង្រីកសេវាកម្មនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែច្រើនអាចរីករាយជាមួយសេវា GrabFood»។ កញ្ញា សុភ័ក្រ កុសុមៈ បានថ្លែងថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការយ៉ាងជិត ស្និទ្ធជាមួយ Grab ក្នុងការដាក់ដំណើរការនូវសេវាដឹកជញ្ជូនអាហារ GrabFood។ Grab ទទួលបានជោគជ័យខ្លាំងក្នុងវិស័យកក់សេវាធ្វើដំណើរនៅកម្ពុជា ដូច្នេះខ្ញុំមានទំនុកចិត្តថា GrabFood ក៏នឹងបង្កើតឱ្យមានលទ្ធផលដ៏ធំមួយ និងទទួលបានជោគជ័យដូចគ្នាផងដែរ»។ GrabFood កំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់នៅតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងនៅខណ្ឌច្បារអំពៅ និងសែនសុខ។ សេវានេះនឹងត្រូវដាក់ដំណើរការនៅទូ ទាំងរាជធានីភ្នំពេញនៅចុងឆ្នាំនេះ។ ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មថ្មីនេះ អតិថិជនអាចទទួលបានការ បញ្ចុះតម្លៃរហូតដល់ ៥០% នៅពេលដែលអតិថិជនបញ្ជាទិញអាហារពី GrabFood និងបង់តម្លៃដឹក ជញ្ជូនថេរត្រឹមតែ ១០០រៀលប៉ុណ្ណោះ ដោយមិនគិតពីចម្ងាយដឹករវាងភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងរបស់អ្នកប្រើប្រាស់នោះទេ។ លោក Corentin Rouxel ថ្លែងថា៖ « យើងពិតជាសប្បាយចិត្តណាស់ដែលការដាក់ដំណើរការ GrabFood បានផ្ដល់ជូនបន្ថែមនូវអត្ថប្រយោជន៍ដល់ដៃគូដឹកជញ្ជូនរបស់យើងផងដែរ។ កំឡុងពេលដំណើរការបើកសាកល្បងនេះ ដៃគូដឹកជញ្ជូនរបស់យើងជាច្រើន អាចបង្កើនចំណូលប្រចាំសប្តាហ៍របស់ពួកគេទ្វេដង»។ លោក Corentin Rouxel បានបន្ថែមទៀតថា៖ «លើសពីនេះទៀត សេវាកម្មGrabFood ក៏ផ្តល់នូវឱកាសលក់តាមអនឡាញបន្ថែម សម្រាប់ហាងលក់អាហារខ្មែរក្នុងស្រុក។ យើងរីករាយក្នុងការជម្រាបជូនលោកអ្នកថា ក្នុងអំឡុងពេលសាកល្បងសេវាដឹកជញ្ជូនអាហារនេះ ម្ហូបអាហារខ្មែរបានជាប់ចំណាត់ថ្នាក់ និងមានការពេញនិយមជាងគេ បន្ទាប់មកប្រភេទអាហារទាន់ចិត្ត (fast food) និងកាហ្វេ។ នេះបង្ហាញថា យើងពិតជាក្រុមហ៊ុនដែលរួមចំណែកជួយប្រទេសកម្ពុជា និងផ្តល់ជូនអាហាររសជាតិបែបខ្មែរពិតៗ»។ សេវាកម្ម GrabFood ថ្មីនេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់លោកអ្នកស្រាប់ ឬ លោកអ្នកអាចដោនឡូដពី http://grb.to/GrabApp នៅលើ Google Play និង App Store។ សម្រាប់ព័ត៌មានបន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហទំព័រ www.grab.com/kh ឬទំព័រហ្វេសប៊ុក www.facebook.com/GrabKH ៕ (អត្ថបទពាណិជ្ជកម្ម) | កម្មវិធីបើកសម្ពោធសេវា GrabFood បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ Grab ក៏បានបង្ហាញមុខទូតសុឆន្ទៈ របស់GrabFood ផងដែរ នោះគឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាសិល្បករល្បី និងមានប្រជាប្រិយភាពខ្ពស់មានអ្នកតាមដាន (following) ជាងមួយលាននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ |
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ថាប្រជាជនខ្មែរគួរយល់ពីតម្លៃនំខ្មែរ ព្រោះនំទាំងអស់នោះ បានបង្កប់អត្តសញ្ញាណជាតិជាតិ។ ប្រធានសមាគមសណ្ឋាគាររូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា នំខ្មែរ បង្អែមខ្មែរ គួរតែយកទៅទទួលភ្ញៀវនៅតាមសណ្ឋាគារ ឬកន្លែងស្នាក់នៅ តាមតំបន់ទេសចរណ៍ឯង ព្រោះបើមិនមានការជំរុញ និងផ្សព្វផ្សាយ នំខ្មែរអាចនឹងបាត់បង់។ លោករៀបរាប់យ៉ាងដូច្នេះថា៖ « អត្តសញ្ញាណជាតិ វប្បធម៌ប្រពៃណី បើយើងមិនខំលើកតម្កើងវានឹងបាត់បង់។ នំខ្មែរបង្អែមខ្មែរ មានរសជាតិឆ្ងាញ់ អ៊ីចឹងគួរមានការច្នៃប្រឌិតបន្ថែម ដើម្បីបង្ហាញ និងទាក់ទាញទេសចរ »។ លោក ឌិន សុមេធារឹទ្ធ ក៏បានលើកទឹកចិត្តឱ្យអ្នកគ្រប់គ្រងតាមតំបន់ទេសចរណ៍ ម្ចាស់សណ្ឋាគារ រីសត ឱ្យដាក់លក់ ឬ ដាក់នំខ្មែរសម្រាប់ទទួលភ្ញៀវទេសចរ ព្រោះនេះជាការបង្ហាញថាអត្តសញ្ញាណ និងថែរក្សានំទាំងនោះកុំឱ្យបាត់បង់។ នំខ្មែរ បង្អែមខ្មែរ មានច្រើនប្រភេទ ប្រជាជនខ្មែរនិយមបរិភោគបន្ទាប់ពីអាហារគោល ឬបរិភោគជាអាហារសម្រន់ ។ នំខ្មែរដែលគេនិយមឃើញមានលក់លើទីផ្សារ មានដូចជា នំអន្សម នំគោម នំអាកោ នំកង និងនំត្នោតជាដើម ប៉ុន្តែនំទាំងអស់នេះមិនសូវមានដាក់ទទួលភ្ញៀវតាមសណ្ឋាគារ ឬកន្លែងប្រមូលផ្ដុំទេសចរនោះទេ។ នំខ្មែរ មានសោភ័ណភាពស្អាត រសជាតិឆ្ញាញ់ តម្លៃសមរម្យ និងមានតម្លៃអត្តសញ្ញាណជាតិ ដែលគួរតែត្រូវបានដាក់បង្ហាញឱ្យភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិបានស្គាល់៕ លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា អត្ថបទទាក់ទង ប្រធានសមាគមសណ្ឋាគារ ៖ អ្នកវិនិយោគលើវិស័យទេសចរណ៍ គួរចាប់អារម្មណ៍តំបន់ក្បែរក្រុង និងសហគមន៍ | គេតែងឃើញ មានការដាក់នំខ្មែរ សម្រាប់ឱ្យភ្ញៀវបរិភោគនៅតាមសិក្ខាសាលា ការប្រជុំ និងតាមពិធីបុណ្យផ្សេងៗ ។ ប៉ុន្តែតាមតំបន់ទេសចរណ៍ ដូចជា សណ្ឋាគារ រីសត និងផ្ទះស្នាក់នៅ ក៏មិនសូវឃើញមាននំខ្មែរ ដាក់លក់ទេ ។ សម្រាប់អ្នកជំនាញទេសចរណ៍វិញ ការដាក់នំខ្មែរឱ្យទេសចរបរិភោគ នៅតាមទីកន្លែងទេសចរណ៍ ជួយលើកតម្កើងអត្តសញ្ញាណជាតិ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.