text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ដើម្បីច្បាស់សូមអញ្ជើញទស្សនាកម្មវិធីប្រគល់រង្វាន់នៅក្នុងវីដេអូខាងក្រោមនេះ៖         លោក ជេមស៍ ហ្សឹមឃី (James ZEMKE)  អគ្គនាយកក្រុមហ៊ុនស្តារ អូតូ (ខេមបូឌា) បានមានប្រសាសន៍ថា ក្រុមហ៊ុនរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលដែលកុមារៗ និងសិស្សានុសិស្សកំពុងស្ថិតនៅក្នុងផ្ទះ ការប្រកួតផាត់ពណ៌នេះ នឹងអនុញ្ញាតឲ្យពួកគាត់បានបញ្ចេញសមត្ថភាព និងអភិវឌ្ឍទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនឹងនោះ ការចូលរួមប្រកួតនេះ ក៏ជួយបង្កើនភាពស្និទ្ធស្នាលរវាងអាណាព្យាបាលនិងកូនៗផងដែរ។ លោក ជេមស៍ បញ្ជាក់ដូច្នេះ៖«ក្នុងអំឡុងពេលនេះ ក្មេងៗ និងសិស្សជាច្រើនបានស្នាក់នៅផ្ទះ ដូច្នេះហើយក្រុមហ៊ុន Mercedes-Benz បានបង្កើតសៀវភៅរថយន្តមួយ សម្រាប់កុមារផាតពណ៌រថយន្ត។ នៅកម្ពុជា ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) បានរៀបចំកម្មវិធីនេះតាមរយៈទំព័រហ្វេសប៊ុករបស់យើង ហើយយើងបានអញ្ជើញកុមារៗឲ្យចូលរួមប្រកួត និងផាត់ពណ៌លើគំនូរព្រាងរថយន្ត Mercedes-Benz។     អ្នកស្រី សោម សុខគឹមសាន អ្នកម្តាយដែលកូនរបស់គាត់បានទទួលជ័យលាភីលេខ១ ពីការប្រកួតនេះ បានថ្លែងថា កម្មវិធីប្រកួតផាត់ពណ៌រថយន្ត Mercedes-Benz នេះជាកម្មវិធីដែលល្អ ដែលអនុញ្ញាតឲ្យកូនៗ អាចចូលរួមបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន។ នេះជាការលើកឡើងរបស់។  អ្នកស្រី សោម សុខគឹមសាន ថ្លែងដូច្នេះ៖«ដោយសារតែឥឡូវសាលាអត់បើក ហើយបើសិនជាមានកម្មវិធីល្អៗអីចឹង អាចឲ្យគាត់(កូន)ចូលរួមបាន។ គាត់ផាត់ពណ៌ និងបញ្ចេញស្នាដៃបាន»។    សូមជម្រាបថា ស្នាដៃផាត់ពណ៌លើគំនូរព្រាងរថយន្ត Mercedes-Benz របស់កុមារៗដែលទទួលជ័យលាភី គឺត្រូវបានជ្រើសរើស តាមរយៈចំនួន Likes ឬ Comments និង Shares នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Mercedes-Benz បូកជាមួយចំនួន Likes ឬ Comments និង Shares ដែលត្រូវបង្ហោះនៅលើគណនីហ្វេសប៊ុករបស់របស់កូនៗ ឬរបស់អាណាព្យាបាល។ អ្នកដែលមានចំនួន Likes ឬ Comments និង Shares ច្រើនជាងគេបំផុត បានទទួលបានជ័យលាភីលេខ១ និង២ រហូតដល់លេខរៀងទី៥។    ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី  សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 095 727 470 និងផ្នែកសេវាកម្ម 011 726 988 ៕    
នៅថ្ងៃនេះក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ប្អូនៗកុមារតូចៗ ដែលបានឈ្នះនៅក្នុងកម្មការប្រកួតផាត់ពណ៌គំនូរព្រាងរថយន្ត Mercedes-Benz កាលពីពេលកន្លងទៅ។ កុមារតូចៗ៥រូប ត្រូវបានជ្រើសរើសសម្រាប់ទទួលរង្វាន់ពីក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) ដែលរង្វាន់សម្រាប់ជ័យលាភីលេខ១ គឺទទួលបានឈុតរង្វាន់ពិសេសសបំផុតសម្រាប់ឆ្នាំថ្មី២០២០នេះនោះគឺ Mercedes-Benz LEGO ដែលជាម៉ាកល្បីឈ្មោះបំផុតលំដាប់ពិភពលោក ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងកាដូបន្ថែមទៀត។
  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ លោក វិទិត មុតតាបន នឹងមានជំនួបជាមួយភាគីនានា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រួមមាន មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ជាដើម។ ប្រភពដដែលបានឲ្យដឹងទៀតថា លោក ដើរទស្សនកិច្ចនៅតាមកន្លែងផ្សេងៗ ក្នុងប្រទេសកម្ពុជាផងដែរ។    នៅថ្ងៃចុងក្រោយ គឺថ្ងៃទី២៦ ខែសីហា នាវេលាម៉ោង២រសៀល លោក នឹងធ្វើសន្និសីទកាសែតជុំវិញការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា មុននឹងលោកឈានជើងឡើងយន្តហោះចាកចេញពីកម្ពុជា។     សូមរម្លឹកថា លោក វិទិត មុតតាបន ជាអ្នកជំនាញច្បាប់ជនជាតិថៃ ត្រូវតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ។ ប៉ុន្តែ ដោយសារការរាលដាលជំងឺកូវីដ-១៩ លោក ពុំដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាឡើយ។ ជំនួបរវាងលោក ជាមួយមន្រ្តីកម្ពុជានាពេលកន្លងមក ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ៕   
តាមកាលវិភាគ ដែលបានគ្រោងទុក លោក វិទិត មុតតាបន (Vitit Muntabhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ត្រូវមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ កាលវិភាគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ស្តីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វិទិត មុតតាបន មកកាន់កម្ពុជា។
មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ និងសភា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ចិន បានបង្កើនការដាក់សម្ពាធយោធាយ៉ាងខ្លាំង។ តាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៤ ខែធ្នូ យន្តហោះចម្បាំង J-10, យន្តហោះចម្បាំង J-11 និងយន្តហោះចម្បាំង J-16 របស់ចិនចំនួន ៨គ្រឿង បានឆ្លងបន្ទាត់ព្រំដែនពុះច្រកសមុទ្រតៃវ៉ាន់ នៅចំណុចភាគខាងជើង និងកណ្តាល។    ជាការឆ្លើយតប តៃវ៉ាន់ បានពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីត្រួតពិនិត្យ។ បន្ថែមពីនេះ តៃវ៉ាន់ បានរាយការណ៍ពីបាឡុងរបស់ចិនចំនួនមួយផងដែរ ប៉ុន្តែតៃវ៉ាន់អះអាងថា ទំនងជាបាឡុងមើលអាកាសធាតុ។ កន្លងមក បាឡុងចិន បានក្លាយជាប្រធានបទនៃចារកិច្ចយ៉ាងខ្លាំង ហើយបាឡុង ក៏បានធ្វើឱ្យចិន និងអាម៉េរិកមានភាពតានតឹងផងដែរ។   សូមបញ្ជាក់ថា ចិន តែងតែចាត់ទុកតៃវ៉ាន់ ជាដែនដីមួយរបស់ខ្លួន និងតែងអំពាវនាវឱ្យដែនកោះមួយនេះ ទទួលយកគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរថែមទៀត៕  
ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៤ ខែធ្នូ បានអះអាងថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនចាប់បានសញ្ញាយន្តហោះចម្បាំងចិនចំនួន ៨គ្រឿងហោះ និងបាឡុងចិនមួយ បានឆ្លងបន្ទាត់កណ្តាលពុះច្រកសមុទ្រតៃវ៉ាន់។ 
ថ្នាក់ដឹកនាំស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ (Success Academy )និងក្រុមហ៊ុនអចលនទ្រព្យ Blue sky និងក្រុមហ៊ុនអចលនទ្រព្យ One World  បានបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួបប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅទីនោះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍផ្នត់គំនិតឲ្យជោគជ័យ ការចាប់ផ្ដើមអាជីវកម្ម ឱកាសវិនិយោគ ទីផ្សារ និងការលក់ជាដើម។ លោក នួន អក ដែលជាថ្នាក់ដឹកនាំស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ បាននិយាយថា ដំណើការចែករំលែកបទពិសោធន៍នៅកូរ៉េខាងត្បូង រយៈពេល៦ថ្ងៃមកនេះ ទទួលបានលទ្ធផលផ្លែផ្កាល្អ ដោយសារតែពលរដ្ឋខ្មែរនៅទីនោះ បានទទួលការយល់ដឹងច្រើនសម្រាប់បង្កើនសមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំ ក្នុងការកំណត់ទិសដៅនាពេលអនាគត។ អ្វីដែលលោក នួន អក កត់សម្គាល់ឃើញថា ទទួលផ្លែផ្កាល្អនោះ ក៏ព្រោះតែប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលធ្វើការនៅកូរ៉េខាងត្បូង ចេះកាត់បន្ថយការចាយវាយខ្ជះខ្ជាយ ហើយងាកមកចំណាយថវិកាចំគោលដៅ ដែលវាស្របតាមគោលបំណងរបស់ស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ។ ថ្លែងក្នុងសន្និសីទនៅព្រលានយន្តហោះអន្តរជាតិ កាលពីថ្ងៃទី៧ តុលា លោក នួន អក បានអត្ថាធិប្បាយដូច្នេះថា៖«គោលបំណងរបស់ពួកយើងទៅបណ្ដុះបណ្ដាល ពលករខ្មែរយើងនៅកូរ៉េខាងត្បូងនេះ គឺចង់ឲ្យពួកគេចេះចំណាយថវិកាដែលពួកគេរកបាននោះ កុំឲ្យខាតបង់ និងកុំឲ្យខ្ជះខ្ជាយអត់ប្រយោជន៍ បានន័យថា ពួកគេចាយត្រូវចំណាយរបៀបម៉េចឲ្យចំគោលដៅ។ ឧទាហរណ៍ បើគាត់ផ្ញើលុយមកអ្នកផ្ទះនៅកម្ពុជា តើពេលផ្ញើមកហើយត្រូវចំណាយថវិកានោះដូចម្ដេចខ្លះ ឲ្យគ្រួសារគាត់យកទៅចាយវាយអត់ប្រយោជន៍ ឬក៏ត្រូវយកទិញដី ទិញផ្ទះ ឬក៏ធ្វើផ្ទះថ្មី? ត្រង់នេះហើយបានជាយើងពន្យល់ពួកគាត់(ពលរកខ្មែរ)ឲ្យយល់ថា បើពួកគាត់ចង់ទិញដី ទិញផ្ទះណាដែលអាចលក់ទៅវិញបានចំណេញ តែកុំចេះតែទិញដី ឬផ្ទះ ឬឡាន សម្ភារៈផ្សេងៗណា ដោយគ្រាន់តែចង់ហឺហា អួតគេនោះ វាគឺជាបំណុល ព្រោះវាខុសទីផ្សារ ហើយអាចខាតបង់ប្រាក់ឥតប្រយោជន៍។ ចំណែកការរកស៊ីក៏ដូចគ្នាដែរ បើពួកគាត់មានប្រាក់ ហើយចង់ត្រឡប់មកកម្ពុជាវិញ តើពួកគាត់ត្រូវប្រកបរបររកស៊ីអ្វី ដើម្បីរកប្រាក់ចំណេញបាន។ នេះជាអ្វីដែលយើងបានពន្យល់ទៅពួកគាត់»។ ក្នុងដំណើរទស្សនៈកិច្ចនេះ ថ្នាក់ដឹកនាំស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ(Success Academy ) និងក្រុមហ៊ុនអចលនទ្រព្យ Blue sky និងក្រុមហ៊ុនអចលនទ្រព្យ One World ក៏បានជួបជាមួយពាណិជ្ជករកូរ៉េ ដើម្បីស្វែងយល់និងសហប្រតិបត្តិការភាពជាដៃគូក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាផងដែរ។ បើតាមលោក នួន អក អ្នកវិនិយោគិនកូរ៉េ មានការចាប់អារម្មណ៏វិនិយោគនៅតំបន់ខេត្តសៀមរាប ដែលមានសក្ដានុពលទាំងវិស័យទេសចរណ៍ អចលនទ្រព្យ និងសំណង់ ដែលជាចំណែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើនចំណូលដល់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែខ្ពស់ថែមទៀតផងដែរ។ នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ(Success Academy )និងក្រុមហ៊ុនអចលនទ្រព្យ Blue sky និងក្រុមហ៊ុនអចលនទ្រព្យ One World បានទៅបណ្ដុះបណ្ដាលពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។ ហើយក្រុមទាំង៣នេះ ក៏គ្រោងនឹងទៅបណ្ដុះបណ្ដាលពលករខ្មែរនៅកូរ៉េខាងត្បូងជាលើកទី៥ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដែរ។ ក្រៅពីប្រទេសកូរ៉េខាងត្បូង ថ្នាក់ដឹកនាំ Success Academy និងក្រុមហ៊ុនអចលនទ្រព្យ Blue sky និងក្រុមហ៊ុនអចលនទ្រព្យ One World ក៏មានគម្រោងបន្តទៅបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអាមេរិក អូស្ត្រាលី ជាដើម។ គួរបញ្ជាក់ថា ស្ថាប័នបណ្ដុះបណ្ដាលនៃភាពជោគជ័យ (Success Academy ) ជាស្ថាប័នមួយ ដែលឈានមុខគេនៅកម្ពុជាផ្នែកអភិវឌ្ឍបុគ្គល និងទ្រព្យសម្បត្តិ និងជាបណ្ដុំវាគ្មិនល្បីក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យពួកគេក្លាយជាអ្នកជោគជ័យបុគ្គល មានទ្រព្យសម្បត្តិ និងអាជីកម្មផ្សេងៗ៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមស្ថាប័នបណ្ដុះបណ្ដាលនៃជោគជ័យ និងក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា បានផ្ដល់បទពិសោធន៍នៃភាពជោគជ័យក្នុងការរកស៊ី និងការចំណាយថវិកាឲ្យចំគោលដៅ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។ ការចែករំលែកបទពិសោធន៍នេះ គឺក្នុងគោលបំណងជួយជ្រោមជ្រែងដល់អនាគតពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។
   ក្រសួង បញ្ជាក់ថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូវីដ-១៩ លើបុគ្គលិកហាងម៉ាស្សា ចំនួន ០៣នាក់។ ក្រសួងបន្ថែមថា អតិថិជនណា ដែលបានប្រើប្រាស់សេវានៅទីតាំងទាំង៣កន្លែងខាងលើ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់បាននូវការចម្លងវីរុសកូវីដ- ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា៕
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងទីតាំងម៉ាស្សា ៣កន្លែងនៅ ក្នុងខណ្ឌចំនួន២ នៃរាជធានីភ្នំពេញ ចាំបាច់ការធ្វើតេស្ត ដើម្បីទប់ស្កាត់ការចម្លងទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា។ ទីតាំងទាំង៣នោះ រួមមាន Let's Relax Spa (ផ្លូវម៉ៅសេទុង) Let's Relax Spa (ចំការមន) និងLet's Relax Spa (ផ្លូវនរោត្ដម)។
  អត្ថបទទាក់ទង   កម្ពុជា-តួកគី នឹងចុះកិច្ចព្រមព្រៀងលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ និងសកម្មភាពកំចាត់មីន    ក្នុងទស្សនកិច្ចការងារ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានជំនួបកំពូលទ្វេភាគី ជាមួយលោក រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី លោក ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋតួកគី៕      
 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រី បន្តទស្សនកិច្ចទៅកាន់ប្រទេសតួកគីសម្រាប់រយៈពេល៣ថ្ងៃ។ សម្តេច និងប្រតិភូ បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល នារសៀលថ្ងៃទី២០ ខែតុលា នេះ [ម៉ោងនៅកម្ពុជា]។
  «ជាផ្នែកមួយនៃបេសកកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភណ្ឌមួយនេះ ឱ្យរក្សាបាននូវអត្ដសញ្ញាណដើមនៃទម្លាប់រស់នៅរសប់ខ្លួនតាមបែបជនបទ និងបង្កើតគុណនៃភាពទាក់ទាញខាងផ្នែកទេសចរណ៍ រដ្ឋបាលស្រុកកំពុងសហការជាមួយអាជ្ញាធរភូមិ ឃុំ សប្បុរសជន អ្នកស្ម័គ្រចិត្តសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកភូមិខ្លួនឯងផ្ទាល់ ដើម្បីប្រែក្លាយភូមិព្រះដាក់ឱ្យទៅជាភូមិគំរូប្រចាំស្រុកបន្ទាយស្រី»។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់ ក្នុងផេកផ្ទាល់ខ្លួន បានផ្សាយនៅព្រឹកថ្ងៃទី១៣ កញ្ញា។ តាមការលើកឡើងរបស់លោក ហ្វីណង់ កូនឈើសរុបប្រមាណ៣០០ដើម មានដើមស្លា ដើមយិតថោ និងដើមឥន្ទនេល បានចែកជូនដល់អ្នកភូមិព្រះដាក់ សម្រាប់ដាំលម្អនៅតាមផ្ទះ។     សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺចំពោះគម្រោងអភិរក្សថែរក្សាអត្ដសញ្ញាណភូមិនៅព្រះដាក់នេះបានទេ ដោយលោកមិនលើកទូរសព្ទនៅថ្ងៃអាទិត្យនេះ។ យ៉ាងណា លោក ហ្វីណង់ បានហៅសកម្មភាពនេះថា ជាផ្នែកមួយនេះផែនការ យុទ្ធសាស្រ្ដភាពជាគំរូ ដែលរដ្ឋបាលស្រុកកំពុងយកមកអនុវត្តន៍ជាបណ្ដើរៗ ដែលរួមមានការជំរុញឱ្យរស់នៅស្អាត ការស្វ័យគ្រប់គ្រងលើបញ្ហាសំរាម ការតម្រង់ទិសខាងមុខរបរនិងជីវភាព និងចលនាប្រឡងប្រណាំងផ្ទះស្អាតជាដើម។    លើសកម្មភាពការងារនេះ អភិបាលស្រុកបន្ទាយស្រីរំពឹងថា អ្នកភូមិព្រះដាក់នឹងមានមោទកភាពចំពោះអ្វីដែលខ្លួនមាន ស្ងប់ស្ញែងនឹងកេរដំណែលចាស់ និងបង្កើតភាពអស្ចារ្យតាមរយៈការមិនផ្លាស់ប្ដូរនូវអត្ដសញ្ញាណ។ លោកបន្ថែម៖« បុរាណមិនយឺត សម័យមិនបរទេស គួរតែជាអ្វីដែលអ្នកព្រះដាក់គ្រប់ៗគ្នាតោងធ្វើឱ្យបាន»៕    
សៀមរាប៖ ភូមិព្រះដាក់ ជាភូមិបុរាណមួយក្នុងតំបន់អង្គរ។ ដើម្បីរក្សាតម្លៃនៃភូមិនេះ ក៏ដូចជាដើម្បីភាពទាក់ទាញនៃវិស័យទេសចរណ៍ផងនោះ អភិបាលស្រុកបន្ទាយស្រី កំពុងអនុវត្តន៍ផែនការចែកកូនឈើមួយចំនួន ដូចជា ដើមស្លា ដើមយិតថោ ដើមឥន្ទនេលជាដើម ដើម្បីឱ្យអ្នកភូមិដាំនៅតាមផ្ទះ ដែលដើមឈើទាំងនោះ ធ្លាប់ជាអត្ដសញ្ញាណសម្រាប់ភូមិបុរាណក្នុងតំបន់អង្គរ។
សៀមរាប  ៖  ផ្កាកំប្លោកត្រូវបានសិប្បកម្មកាបូបបាលិលេយ្យចាត់ទុកជាវត្ថុធាតុដើមធម្មជាតិមួយដ៏សំខាន់ដើម្បីយកមកកែច្នៃជាកាបូបនិងសម្ភារ ផ្សេងៗទៀតយ៉ាងស្រស់ស្អាត។  លើសពីការជួយលើកស្ទួយវប្បធម៌ខ្មែរ  សិប្បកម្មនេះបានផ្តល់ការងារដល់ស្ត្រីដែលមាជីវភាពខ្វះខាតក្នុងសហគមន៍មួយដែលស្ថិតក្នុងខេត្តសៀមរាបអោយមានជីវភាពកាន់តែប្រសើរ។   សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា រិន  ឧស្សាហ៍ អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា  លេម  ឈិញ  អ្នកដេរកាបូបនៅក្នុងសិប្បកម្មកាបូបបាលិលេយ្យខាងក្រោមដូចតទៅ៖  
ដោយ៖ រិន  ឧស្សាហ៍  និង  ផាត ដាណេ
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង វ័យ ៤៩ឆ្នាំង់ ត្រូវបានក្លិបតោខៀវ Chelsea ប្រកាសចែកផ្លូវគ្នាកាលថ្ងៃទី៧ ខែកញ្ញា មួយថ្ងៃក្រោយក្រុម Chelsea ភ្លាត់ស្នៀតចាញ់ការប្រកួតបើកឆាក Champions league ក្រោមថ្វីជើង Dinamo Zagreb ១-០។ ក្រោយមិនអស់ចិត្តក្នុងការដឹកនាំក្រុមតោខៀវ Chelsea លោក Tuchel បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញអារម្មណ៍ខកចិត្តក្រោយចេញពីក្រុមតោខៀវ។   «នេះគឺជាសេចក្តីថ្លែងការណ៍ដ៏ពិបាកមួយ ដែលខ្ញុំមិនធ្លាប់បានសរសេរពីមុនមក ហើយវាក៏ជារឿងមួយដែលខ្ញុំសង្ឃឹមថានឹងមិនចាំបាច់ប្រើពេលយូក្នុងការនិយាយ។ ខ្ញុំពិតជាខកចិត្តដែលពេលវេលារបស់ខ្ញុំនៅ Chelsea បានមកដល់ទីបញ្ចប់ ហើយខ្ញុំមានអារម្មណ៍ថាក្លិបនេះជាផ្ទះរបស់ខ្ញុំ មោទកភាព និងភាពរីករាយក្នុងការជួយក្រុមឈ្នះ Champions League និង Club World Cup វានឹងស្ថិតនៅការចងចាំខ្ញុំរហូង។»។ លោក Tuchel សរសេរបែបនេះ។   ចំណាយពេលត្រឹម ១៩ខែ ក្រោយជំនួសលោក Frank Lampard លោក Tuchel បានជួយក្រុមស្ថិតនៅទីក្រុងឡុងដ៍ឈ្នះជើងឯកអឺរ៉ុបនៅរដូវកាល ២០២០-២១ មុនឈ្នះ UEFA Super Cup និង FIFA Club World Cup។   ក្រោយការប្រកាសចែកផ្លូវគ្នាមួយថ្ងៃជាមួយលោក Tuchel ក្លិប Chelsea បានប្រកាសតែងតាំងលោក Graham Potter អតីតអ្នកចាត់ការក្រុម Brighton & hove Albion ជាអ្នកចាត់ការថ្មី៕  
លោក Thomas Tuchel នៅថ្ងៃទី១១ ខែកញ្ញា បង្ហាញការខកចិត្តដែលមិនអាចបន្តដំណើរជាមួយ Chelsea ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីក្លិបតោខៀវ បញ្ចប់តំណែងលោក។
ជាធម្មតា រាជធានី ឬរដ្ឋធានី ជាទីតាំងរបស់រដ្ឋាភិបាល ក៏ដូចជាបណ្ដុំក្រសួង ជាតំបន់សេដ្ឋកិច្ចដ៏ធំបង្អស់ដែលចាត់ទុកជាទីតាំងមានឥទ្ធិពលរឹងមាំមួយក្នុងប្រទេស។ ប៉ុន្តែ នៅពេល បញ្ហាណាមួយមិនអាចស្រាយបាន ការផ្លាស់ប្ដូរទីតាំងគឺត្រូវបានលើកឡើងមកពិចារណា។ កន្លងមក រដ្ឋាភិបាលប្រទេសជាច្រើនបានសម្រេចចិត្តប្ដូរទីតាំងរាជធានីខ្លួន ដើម្បីដោះស្រាយបញ្ហា ឬបង្កើនផលប្រយោជន៍ផ្សេងៗ។    ការផ្លាស់ប្ដូររាជធានី ឬរដ្ឋធានី មិនមែនជារឿងថ្មីឡើយ ហើយហេតុផលខ្លះ ក៏បន្តត្រូវបានយកមកគិតគូរដដែល ដែលភាគច្រើនកើតឡើងនៅក្នុងសម័យសង្គ្រាម ដើម្បីការពារសន្ដិសុខ និងសុវត្ថិភាពជាតិ។ ជាក់ស្ដែង ចក្រភពរ៉ូម អេហ្ស៊ីប និងចិនសម័យបុរាណសុទ្ធតែបានផ្លាស់ប្ដូររាជធានីខ្លួនជារឿយដើម្បីការពារខ្លួនពីការឈ្លានពាន ឬសង្រ្គាម។    ក្នុងសម័យកាលទំនើប ការផ្លាស់ប្ដូរទីតាំងរាជធានី ឬរដ្ឋធានីនៅតែមានផងដែរ ដូចជាប្រេស៊ីល បេលី នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ាជាដើម ហើយករណីចុងក្រោយ គឺឥណ្ឌូណេស៊ី។   តាមពិត ការផ្លាស់ប្ដូរទីតាំងរាជធានី ឬរដ្ឋធានីបណ្ដាលមកពីកត្តាជាច្រើន ខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ ហេតុផលជារួមសម្រាប់ប្រទេសដែលបានប្ដូរទីតាំងរាជធានី ឬរដ្ឋធានីខ្លួនបានទាក់ទងនឹងបញ្ហាដូចជា នយោបាយ ជំនឿសាសនា ជាតិសាសន៍ បញ្ហាបរិស្ថាន និងដើម្បីរក្សាភាពរុងរឿង សន្តិភាព សុវត្ថិភាព និងឯកភាពជាតិជាដើម។    ជាក់ស្ដែង បេលីបានផ្លាស់ប្ដូររាជធានីខ្លួនដោយសារការបំផ្លាញពីខ្យល់ព្យុះ ខណៈប្រេស៊ីលបានសម្រេចប្ដូររដ្ឋធានីខ្លួនពី Rio de Janeiro ទៅប្រាស៊ីលីយ៉ា ដោយសារទីតាំងភូមិសាស្ត្រ។ វាស្ថិតនៅឆ្ងាយពីរដ្ឋដទៃទៀតខ្លាំង ហើយមានប្រជាជនណែនណាន់ពេក។ ការកសាងរដ្ឋធានីថ្មីរបស់ប្រេស៊ីលបានចំណាយអស់ទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារ។    ចំណែកនីហ្សេរីយ៉ាបានប្ដូររដ្ឋធានីនៅឆ្នាំ១៩៩១ ដោយមូលហេតុអស្ថេរភាពនយោបាយ បញ្ហាសាសនា ទីតាំងមិនសូវអំណោយផលសម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ។ ឯមីយ៉ាន់ម៉ាវិញ ប្រទេសនេះបានប្ដូររាជធានីខ្លួនពីយ៉ាំងហ្គោន ទៅណៃពិដោ ព្រោះបញ្ហាចំនួនប្រជាជនច្រើនពេក និងបញ្ហាស្ទះចរាចរណ៍ រួមជាមួយហេតុផលនយោបាយផងដែរ។    ឥណ្ឌូណេស៊ីគឺជាប្រទេសសម្រេចប្ដូររដ្ឋធានីរបស់ខ្លួនចេញពីហ្សាការតា ទៅលើកោះកាលីម៉ាន់តាន់ដែលមានចម្ងាយប្រហែល ២ពាន់គីឡូម៉ែត្រពីរដ្ឋធានីចាស់នេះ។ គម្រោងផ្លាស់ប្ដូររដ្ឋធានីនេះត្រូវបានប្រកាសដំបូងតាំងពីឆ្នាំ ២០១៩ ដោយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ហើយទើបតែត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ការផ្លាស់ប្ដូររដ្ឋធានីជាផ្លូវការត្រូវបានកំណត់នៅឆ្នាំ ២០២៤ តែដោយច្បាប់បានអនុម័តរួចរាល់ ដំណើរការនៃការផ្លាស់ប្ដូរត្រូវបានអនុញ្ញាតជាបណ្ដើរតាំងពីឆ្នាំ ២០២២ តទៅ។   បន្ថែមពីលើចំនួនប្រជាជនដែលហ្សាការតាមិនអាចទ្រាំទ្របាន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រេចផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ រដ្ឋធានីហ្សាការតា ជាទីក្រុងដែលរងគ្រោះពីការបំពុលបរិយាកាសធ្ងន់ធ្ងរ មានវិបត្តិទឹកជំនន់ញឹកញាប់ និងជាទីក្រុងប្រឈមហានិភ័យជន់លិចដោយកំណើនទឹកសមុទ្រ។ ការប្ដូររដ្ឋធានីហ្សាការតា គ្រោងនឹងចំណាយលុយប្រមាណជិត៣៥ពាន់លានដុល្លារដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់៕  
ក្នុងប្រវត្តិសាស្ត្រ ការតាំងរាជធានី ឬរដ្ឋធានីរបស់ប្រទេសមួយត្រូវបានមើលទៅលើកត្តាមួយចំនួនដូច ជាទីតាំងដែលមានចំនួនប្រជាជនច្រើន មានឥទ្ធិពលនយោបាយខ្ពស់ និងមានសេដ្ឋកិច្ចរឹងមាំ។ យ៉ាងណាមិញ ប្រទេសមួយចំនួនបានសម្រេចចិត្តផ្លាស់ប្ដូររាជធានី ឬរដ្ឋធានីរបស់ខ្លួនទៅទីតាំងមួយផ្សេង ទៀតដោយសារមូលហេតុជាច្រើនខុសៗគ្នា។ បញ្ហានយោបាយ ជំនឿសាសនា ជាតិសាសន៍ បរិស្ថាន ភាពរុងរឿង សន្តិភាព សុវត្ថិភាព និងឯកភាពជាតិជាដើម ជាកត្តាត្រូវពិចារណា។ 
អត្ថបទទាក់ទង   រថភ្លើងបុកគ្នានៅប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់យ៉ាងហោចណាស់ ៣០នាក់    ប្រតិបត្តិការរុករកអ្នកស្លាប់ ដោយសារឧបទ្ទវហេតុរថភ្លើងបុកគ្នា បានឈានចូលដល់ថ្ងៃទី២ ហើយ ខណៈអ្នកស្លាប់នៅតែបន្តរកឃើញ។ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានកើនដល់ ៦៣នាក់ បន្ទាប់ពីក្រុមវិស្វករផ្លូវរថភ្លើង បានយកបំណែករថភ្លើងចេញ។    «នេះគឺជាគ្រោះថ្នាក់ដ៏ធំមួយ ចាប់តាំងពីខ្ញុំបំពេញការងារប្រមាណ ១០ឆ្នាំមកនេះ»។ លោក Jahan Zeb វិស្វករផ្លូវរថភ្លើងដែលធ្វើការមិនមិនទាន់បានសម្រាក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។   ក្ក្រុមហ៊ុនអយស្ម័យយាន បានអះអាងថា ក្នុងចំណោមអ្នកស្លាប់ ៦៣រូបនេះ ៥១នាក់ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ ខណៈជនរងគ្រោះចំនួន ១២នាក់ផ្សេងទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានទេ។    មកទល់ពេលនេះ ផ្នែកជាច្រើននៃបំណែករថភ្លើង ត្រូវបានយកចេញពីកន្លែងបុកគ្នាហើយ ចំណែកក្រុមជួសជួលផ្លូវដែក ក៏កំពុងបញ្ចប់ការងាររបស់ខ្លួនដែរ។    គួររំលឹកថា រថភ្លើងចំនួនពីរខ្សែ បានប៉ះទង្គិចគ្នា នៅក្នុងខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងប៉ាគីស្ថាន។ គ្រោះថ្នាក់នេះ បានកើតលើរថភ្លើងរបស់ក្រុមហ៊ុន Sir Syed Express ចេញពីក្រុង Lahore ឆ្ពោះទៅក្រុង Karachi ជាមួយរថភ្លើងរបស់ក្រុមហ៊ុន Millat Express៕  
ប៉ាគីស្ថាន នៅថ្ងៃទី៨ ខែមិថុនា បានបន្តរុះរើកម្ទេចរថភ្លើង ដែលបានបុកគ្នានៅថ្ងៃម្សិលមិញ។ ក្នុងប្រតិបត្តិការថ្ងៃទី២ នេះ វិស្វកររថភ្លើងប៉ាគីស្ថាន បន្តរកឃើញអ្នកស្លាប់ ដោយសារគ្រោះថ្នាក់រថភ្លើងបុកគ្នា ជាច្រើននាក់បន្ថែមទៀត។
  -បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើនជាងពីរដបក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរអោយច្រើនជាងមួយដបក្នុងមួយថ្ងៃនោះទេ ។   -បរិភោគអាហារដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណាដូចជាផ្លែឈើ និងបន្លែ ។ បរិភោគអាហារជាគ្រាប់ធញ្ញាជាតិគ្រប់ប្រភេទ និងសំបូរទៅដោយប្រូតេអ៊ីន ។ ត្រូវកាត់បន្ថយអាហារដែលសំបូរជាតិខ្លាញ់ និងអាហារឆារ ។   -ត្រូវអោយទម្ងន់ក្នុងសភាពមានសុខភាព៖ ការដែលមានជាតិខ្លាញ់ច្រើនពេកអាចធ្វើអោយខូចថ្លើមរបស់អ្នកបាន ។ ចូរនិយាយជាមួយគ្រូពេទ្យអំពីមធ្យោបាយក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកជាមនុស្សធាត់ហួស ឬធ្ងន់ពេក ។   -កាត់បន្ថយការប្រើរបស់ដែលមានជាតិគីមី៖ មានផលិតផលប្រើក្នុងផ្ទះដែលមានជាតិគីមី ជាច្រើនដូចជា៖ ទឹកសំអាត និងថ្នាំសំលាប់សត្វល្អិត ។ ប្រសិនបើអ្នកធ្វើការនៅជុំវិញរបស់គីមីទាំងនេះ ត្រូវធ្វើយ៉ាងណាអោយមានការប្រុងប្រយត្ន័បំផុត ។ ថ្លើមរបស់អ្នកធ្វើការច្រោះជាតិពុលទាំងនេះពីខ្លួនរបស់អ្នក ដូច្នេះត្រូវអោយវាសម្រាកខ្លះទៅតាមរយៈប៉ះពាលរបស់គីមីទាំងនោះអោយបានតិចបំផុត ។   -កាត់បន្ថយការប្រឈមមុខនឹងជំងឺរលាកថ្លើម៖ ការចាក់ម្ជុលរួមគ្នា និងរួមភេទដោយមិនបានធ្វើការពារ អាចប្រឈមមុខកាន់តែខ្ពស់នឹងជំងឺរលាកថ្លើមប្រភេទ B និង C ។ ចូរការពារខ្លួនរបស់អ្នកតាមរយៈ ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសយកការរួមភេទ ។ ត្រូវសួរ គ្រូពេទ្យថាតើអ្នកគួរតែចាក់ វ៉ាក់សាំងសំរាប់ការពារជំងឺរលាកថ្លើមប្រភេទ B ឬក៏អត់ ។   ប្រសិនបើអ្នកមានការបារម្ភអំពីការប្រឈមមុខរបស់អ្នកថាអាចទៅជាក្រិនថ្លើម ចូរទៅពិភាក្សាជាមួយគ្រូពេទ្យអំពីមធ្យោបាយដែលអាចធ្វើអោយអ្នកបន្ថយការប្រឈមមុខនេះបាន ៕   ត្រួតពិនិត្យដោយ៖ www.health.com.kh  
ដើម្បីកាត់បន្ថយការប្រឈមមុខនឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណាថែទាំសុខភាពថ្លើមរបស់អ្នកអោយបានល្អតាមការអនុវត្តដូចខាងក្រោមនេះ។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង Bruno Le Roux  បានលាលែងពីតំណែងហើយដើម្បីបង្ហាញការទទួលខុសត្រូវ ជុំវិញរឿងអាស្រូវហៅកូនស្រី២នាក់មកធ្វើជំនួយការ។ ការលាលែងនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រី Bernard Cazeneuve បានហៅរដ្ឋមន្ត្រីមហាផ្ទៃ Le Roux មកជួបនិងសាកសួរជុំវិញព័ត៌មានថា លោក Le Roux ឲ្យកូនស្រី២នាក់ ដែលជាសិស្សសាលា មកធ្វើការបណ្ដោះជាមួយលោកនៅរដ្ឋសភា ពេលកូនៗរបស់លោកទំនេរពីការសិក្សា។ សារព័ត៌មាន Quotidien បានផ្សាយនៅថ្ងៃទី២០ ខែមីនា ថា លោក Le Roux បានឲ្យកូនស្រី២នាក់ ធ្វើជាជំនួយការនៅសភា ពេលពួកគេសម្រាកពីការសិក្សា។ សារព័ត៌មាននេះបានស្រង់សម្ដីរដ្ឋមន្ត្រីមហាផ្ទៃបារាំងថា៖ «កូនស្រីរបស់ខ្ញុំ ធ្វើការឲ្យខ្ញុំ ជាពិសេសពេលទំនេរពីការរៀនសូត្រ ប៉ុន្តែមិនមែនធ្វើជាអចិន្ត្រៃយ៍ឡើយ»។ នេះបើយោងតាមការផ្សារបស់សារព័ត៌មាន France 24 ។ លោក Le Roux ធ្លាប់ជាប្រធានបក្សសង្គមនិយមនៅឯរដ្ឋសភា។ ក្នុងខែធ្នូ ឆ្នាំ២០១៦ លោកក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃ ជំនួសលោក Cazeneuve ដែលទទួលតំណែងថ្មីជានាយករដ្ឋមន្ត្រី។ លោក Cazeneuve ទៀតសោត ក៏កាន់តំណែងប្រមុខរដ្ឋាភិបាលបារាំង ជំនួសលោក Manuel Valls ដែលសម្រេចចិត្តប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តែលោកបរាជ័យត្រឹមវគ្គជម្រុះផ្ទៃក្នុងបក្ស។ យ៉ាងណាក្ដី ការយកសមាជិកគ្រួសារមកធ្វើជាជំនួយក្នុងសភា មិនត្រូវបានហាមឃាត់អ្វីដែរ។ សមាជិករដ្ឋសភាបារាំង សុទ្ធតែអាចជួលសមាជិកគ្រួសារមកធ្វើការបានទាំងអស់ ដោយផ្ដល់លុយក្រោមក្របខណ្ឌនៃការចំណាយរបស់សមាជិករដ្ឋសភានីមួយៗផ្ទាល់។ ទោះជាយ៉ាង សំណុំរឿងក្ដៅគគុកនេះ បានក្លាយជាប្រធានបទសំខាន់ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ដែលជុំទី១ ធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា។ ដោយសាររឿងនេះ លោក Francois Fillon ដែលរំពឹងថានឹងជាប់ជុំទី១ បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការស្ទង់មតិកន្លងមក។ លោកធ្លាក់មកនៅត្រឹមបេក្ខជនមានសង្ឃឹមខ្ពស់លំដាប់ទី៣ ក្រោយការលេចធ្លាយព័ត៌មានថា លោកជួលប្រពន្ធ និងកូនៗឲ្យធ្វើជាជំនួយការ និងផ្ដល់លុយជាច្រើនទាំងមិនបានធ្វើការអ្វីសោះ៕ 
រឿងរ៉ាវជួលសមាជិកគ្រួសារមកធ្វើការរបស់អ្នកនយោបាយបារាំង កំពុងក្លាយជាប្រធាបទក្ដៅ ខណៈដែលការបោះឆ្នោតប្រធានាធិបតីកាន់តែជិតមកដល់។ អស់ពីបេក្ខជនប្រធានាធិបតី Francois Fillon ដែលត្រូវរដ្ឋអាជ្ញាសាកសួរលើសំណុំរឿងនេះ នាយករដ្ឋមន្ត្រីបារាំង Bernard Cazeneuve ក៏បានហៅរដ្ឋមន្ត្រីមហាផ្ទៃ មកជួបដើម្បីសួរនាំក្រោយលេចលឺព័ត៌មានថា លោកឲ្យកូនស្រីវ័យជំទង់២នាក់ពេលលោកធ្វើជាសមាជិកសភា។ រដ្ឋមន្ត្រីរូបនេះ ក៏បានលាលែងតំណែងដោយសាររឿងនេះដែរ។
អ្នកចូលរួមជានារីមកពីទ្វីបអឺរ៉ុប ដែលភាគច្រើនជាជនជាតិបារាំង ជិត៣០០នាក់ នឹងបង្ហាញខ្លួននៅទឹកដីសៀមរាប ដើម្បីប្រកួតប្រជែងកីឡា Raid Amazones ដែលមានទាំងរត់ឆ្លងឧបសគ្គ ជិះកង់ ចែវទូក និងស្វែងរកកំណប់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។   ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា អ្នកចូលរួមកីឡាបែបឧបសគ្គនៅតំបន់អង្គរនេះ ទាមទារឲ្យមានការយល់ដឹងច្រើនអំពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ និងកម្លាំងថាមពលដើម្បីទ្រាំទ្រនឹងរដូវប្រាំងនៅកម្ពុជា។ ត្រូវដឹងពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលរួម ក្នុងការប្រកួតជែង ជាពិសេសកម្មវិធីស្វែងរកកំណប់។   ដោយសារតែអ្នកចូលរួម Raid Amazones ទាមទារឱ្យមានការសិក្សាស្រាវជ្រាវពីវប្បធម៍ប្រវត្តិសាស្រ្តខ្មែរផង ទើបអគ្គលេខាធិការ NOCC ជឿជាក់ថា ស្ត្រីទាំងជិត៣០០នាក់នោះ នឹងក្លាយជាតួអង្គផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ខ្មែរ និងអ្វីដែលកម្ពុជាមានទៅកាន់ប្រទេសពួកគេរៀងខ្លួន។   «ស្ត្រីជិត៣០០នាក់ដែលមានវត្តមានក្នុងកម្មវិធី RAID Amazones នៅទឹកដីអង្គរ នឹងក្លាយជាទូតសុច្ឆន្ទៈរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៍ ទេសចរណ៍ ជាពិសេសតំបន់បេតិកភណ្ឌកម្ពុជា ដែលពួកគេបានដឹង ទៅកាន់ប្រជាជនក្នុងប្រទេសពួកគេ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។   Raid Amazones បង្កើតឡើងដោយបុរសជនជាតិបារាំងឈ្មោះ Alexandre Debanne ដែលជានាយកប្រតិបត្តិទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ZBO ក្នុងរយៈពេលជាង២០ឆ្នាំមកហើយ។ កម្មវិធីនេះ ធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើន ដោយនេះជាលើកទី៤ហើយសម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។   កម្មវិធីកីឡាបែបឧបសគ្គនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រី ថាពួកគេក៏អាចធ្វើការងារ និងចូលរួមព្រឹត្តិការណ៍កីឡាបានដូចបុរសដែរ៕  
ព្រឹត្តិការណ៍កីឡាបែបឧបសគ្គ RAID Amazones នឹងរៀបចំធ្វើជាលើកទី៤ នៅប្រទេសកម្ពុជា នាទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍កីឡា ដែលមានការចូលរួមសុទ្ធតែនារីពីតំបន់អឺរ៉ុបជិត៣០០នាក់ នឹងជួយផ្សព្វផ្សាយវប្បធម៍ប្រវត្តិសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍ជុំវិញរមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោក។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ហុង វាសនា ដូចតទៅ៖    
ភ្នំពេញ៖ ក្នុងចំណោមយានយន្តបុរាណ ដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា មិនមានតែរថយន្ដទេ ក៏មានដែរទោចក្រយាន។ យានយន្ដដ្ឋាន តា សុខ បាននាំចូលកង់ម៉ាស៊ីនបារាំង ពីប្រទេសជប៉ុន។ លោកហុង វាសនា កូនជាងរបស់លោកតា សុខ ទទួលជួសជុលកង់ម៉ាស៊ីន (ម៉ាក TOMO & MOBYLETTE) និងម៉ូតូអូតូ (ម៉ាក VESPA) បុរាណ ឲ្យស្អាតដូចដើមវិញ។  តាមលោក ហុង វាសនា មូតូ និងកង់ចាស់ៗ ក៏មានតម្រូវការច្រើនដែរនៅកម្ពុជា ទាំងសម្រាប់ការប្រើប្រាស់  និងតាំងលម្អ។
  ងក្នុងពិធីសន្និសីទសារព័ត៌មាន នាអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អះអាងថាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាលើកដំបូង នឹងមិនមានការលម្អៀង ឬប្រកាន់និន្នាការណាមួយឡើយ ពោលគណៈកម្មការកាត់សេចក្តី នឹងដំណើរការប្រកបដោយភាពសុក្រិត យុត្តិធម៌ និងត្រឹមត្រូវ។ «នាមជាម្ចាស់ផ្ទះ យើងខិតខំបំពេញឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុតដល់ការកាត់សេចក្តីឱ្យបានត្រឹមត្រូវយុត្តិធម៌ មិនលម្អៀង និងមិនឱ្យប៉ះពាល់ដល់អារម្មណ៍អត្តពលិកនានា»។    បន្ថែមពីលើនោះលោក អ៊ូ រតនា បញ្ជាក់ថាដើម្បីជៀសវៀងការកុំឱ្យមានផលប៉ះពាល់ដល់អារម្មណ៍អត្តពលិកដែលត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សមាជិកបណ្តាប្រទេសក្នុងតំបន់អាស៊ានបានអនុញ្ញាតឱ្យនាំយកមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម តែពីរនាក់ប៉ុណ្ណោះ ខណៈកម្ពុជា ទទួលបានអាទិភាពអាចមានដល់ បួននាក់ក្នុងនាមជាម្ចាស់ផ្ទះ។ ពិធីសន្និសីទសារព័ត៌មាន ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា។   សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា មន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ត្រូវបាននាំមកពីបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុបតែប៉ុណ្ណោះ នេះបើតាមការលំអិតពីប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដោយឡែកការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា មន្រ្តីអាជ្ញាកណ្តាល នាំមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។   គួបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ធ្វើឡើងពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់វិញ្ញាសាក្នុងការប្រកួត មាន៣០វិញ្ញាសា ចូលរួមប្រកួតដោយអត្តពលិកមកពី៧ប្រទេស៕    
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានបញ្ជាក់ថាការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ជាទិសដៅសំខាន់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា ខាងមុខនេះ។
កីឡាការិនី ស្រួង ភាវី បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថា រូបអ្នកនាង មានឆន្ទៈចង់នាំយកកីឡាប៊ីយ៉ាការ៉ុម មកកាន់ប្រទេសកម្ពុជា ដោយសារចង់ផ្សព្វផ្សាយឲ្យទូលំទូលាយ និងចង់ឲ្យកម្ពុជា មានធនធានកីឡាករ កីឡាការិនីកាន់តែច្រើនឡើងៗ ក្នុងវិស័យមួយនេះ។ កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ យកវិស័យកីឡាប៊ីយ៉ាការ៉ុម មកប្រទេសកម្ពុជា គឺដើម្បីជួយលើកស្ទួយ ឲ្យប្រជាពលរដ្ឋខ្មែរ មានឱកាសបានទៅប្រកួតនៅក្រៅប្រទេស ដើម្បីយកមោទកភាព ជូនជាតិផង និងបានថវិកាខ្លះ ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ពីមុនវិស័យកីឡាប៊ីយ៉ាការ៉ុមនេះ ធ្លាប់ត្រូវបានគេយកទៅប្រើជាប្រភេទល្បែងស៊ីសង ប៉ុន្ដែ គេក៏បានលុបបំបាត់ ដែលជាគំនិតអវិជ្ជមានអស់។»។ កីឡាការិនី ស្រួង ភាវី កំពុងប្រកួត   កីឡាការិនី ភាវី ក៏បានបង្កើតពានរង្វាន់ប៊ីយ៉ាការ៉ុម ស្រួង ភាវី ឆ្នាំ២០២៣ ដែលជាកម្មវិធីប្រកួតដំបូងរបស់ខ្លួន នៅទឹកដីកម្ពុជា។ កីឡាការិនីរូបនេះ ចាត់ទុកថា នេះ គឺជាសមិទ្ធផលមួយរបស់ខ្លួន ដែលបានខំកសាង ហ្វឹកហាត់ អស់រយៈពេលជាង ១០ឆ្នាំ នៅទឹកដីកូរ៉េខាងត្បូង។ គោលបំណង ក្នុងការបង្កើតពានរង្វាន់នេះ គឺដើម្បីផ្សព្វផ្សាយ នូវកីឡាប៊ីយ៉ាការ៉ុម និងជំរុញឲ្យមានការហ្វឹកហាត់ឲ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡានេះ មានតែអ្នកនាងស្រួង ភាវី ម្នាក់ប៉ុណ្ណោះជាស្ដ្រី និងជាកីឡាការិនីតំណាងកម្ពុជាផង។   «ខ្ញុំ បង្កើតការប្រកួតពានរង្វានស្រួង ភាវី គឺដើម្បីឲ្យវិស័យកីឡាប៊ីយ៉ាការ៉ុម ទទួលបានការគាំទ្រឲ្យបានច្រើន ហើយក៏ជាការជួយផ្សព្វផ្សាយ នូវកីឡាប៊ីយ៉ាការ៉ុម ដែលខ្ញុំ កំពុងបង្ហាត់បង្រៀននេះ ដើម្បីឲ្យពុកម៉ែបងប្អូន បានដឹង បានឮ បានស្គាល់កីឡាប៊ីយ៉ាការ៉ុមនេះ ផងដែរ។»។ កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ បានប្រាប់ពីឆន្ទៈរបស់ខ្លួនបែបនេះ។   គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម៕  
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម ជឿថា អត្ដពលិកទាំងអស់ នៅពេលមានសមត្ថភាពគ្រប់គ្រាន់ ពួកគេ នឹងអាចនាំយកកេរ្ដ៍ឈ្មោះប្រទេសជាតិផ្សព្វផ្សាយទៅកាន់បរទេសតាមរយៈជ័យជម្នះលើឆាកអន្ដរជាតិ។ កីឡាការិនីរូបនេះ បន្ដថា ជោគជ័យរបស់អត្តពលិក មិនត្រឹមនាំមុខមាត់មកឲ្យកម្ពុជាទេ ប៉ុន្ដែថែមទាំងជួយដល់គ្រួសារផងដែរ។
មិនត្រឹមតែបញ្ជូនបាល់ឲ្យដៃគូ ស៊ុតបញ្ចូលទីដើម្បីជួយក្រុមលោក Jose Mourinho ទទួលបាន៣ពិន្ទុបន្ថែមនោះទេ Kane ក៏បានកើនចំនួន assist ដល់ទៅ៨ដងលើសគេរដូវកាលនេះផងដែរ ក្នុងការបង្ហាញខ្លួនប្រកួត៦លើកចុងក្រោយនៃលីគកំពូលអង់គ្លេស។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះ ក៏រកគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងចំនួន៥គ្រាប់ផងដែរ។   Son ខ្សែប្រយុទ្ធកូរ៉េខាងត្បូង វ័យ២៨ឆ្នាំ តាមរយៈការបញ្ជូនរបស់ Kane បានកើនគ្រាប់ស៊ុតដល់៨គ្រាប់ហើយ និងឡើងទៅឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាង (Top Scorers) បណ្តោះអាសន្ន ដោយនាំមុន Dominic Calvert-Lewin ខ្សែប្រយុទ្ធ Everton ដែលរកបាន៧គ្រាប់។ Patrick Bamford (Leeds United), Jamie Vardy (Leicester City) និង Mohamed Salah (Liverpool) រកបាន៦គ្រាប់ដូចគ្នា។   នេះ ក៏ជាលើកទី២៩ផងដែរដែល Kane និង Son រួមបញ្ចូលគ្នាដើម្បីរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមមាន់ខ្នាយមាសក្នុងក្របខណ្ឌ Premier League។   ជ័យជម្នះ ១-០ លើកក្រុម Burnley បាននាំ Spurs ទទួលបាន១១ពិន្ទុ ពីការប្រកួត៦លើក ឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយតាមពីក្រោយក្រុមកំពូលតារាង Everton ចំនួន២ពិន្ទុ៕   
Son Heung-min និង Harry Kane នៅតែបន្តសហការគ្នាល្អឥតខ្ចោះ ក្នុងការរកគ្រាប់បាល់ឲ្យ Tottenham Hotspur យកឈ្នះ Burnley ១-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២៦ ខែតុលា។ Kane ជាអ្នកបញ្ជូនឲ្យ Son ដើម្បីសម្រេចទីគ្រាប់បាល់ជ័យជម្នះនេះ ខណៈខ្សែប្រយុទ្ធកូរ៉េខាងត្បូងឡើងទៅឈរកំពូលតារាងក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះ។
  ក្នុងអនុក្រឹត្យ ដែលមាន៨ជំពូក និង៣១មាត្រា បានបញ្ជាក់ថា ការកែប្រែនេះ គឺរដ្ឋាភិបាលមានគោលដៅ ធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធគ្រប់គ្រង ការផ្ដល់សេវាអប់រំ រួមទាំងមានគណនេយ្យភាព តម្លាភាព និងបរិយាប័ន្ន។ ពាក់ព័ន្ធនឹងការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំនេះ កន្លងមករដ្ឋាភិបាលបានសាកល្បងរួចហើយ នៅក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង។ ដោយសារទទួលបានជោគជ័យ ទើបរដ្ឋាភិបាលចេញធ្វើកំណែទម្រង់ទូទាំងប្រទេស។    ទាក់ទិននឹងការផ្ទេរសិទ្ធិអំណាច រដ្ឋាភិបាលនឹងប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ រួមមានមុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។    ជាមួយគ្នាដែរ រដ្ឋាភិបាល នឹងបន្តធ្វើប្រតិភូកម្មមុខងារ គាំទ្រផ្នែករដ្ឋបាលចំនួន៣មុខងារទៀតផង ដូចជា មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ  ,មុខងារគាំទ្រផ្នែករដ្ឋបាលទៅដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។ នេះបើតាមមាត្រា៣ និងមាត្រា៤ នៃអនុក្រឹត្យ ដែលចេញថ្ងៃទី២៨កក្កដា។   រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានសិទ្ធិអំណាច អនុវត្តមុខងារខាងលើនេះ នឹងទទួលថិវកាផ្ទាល់ពីក្រសួងសេដ្ឋកិច្ច។ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នករៀបចំគម្រោងថវិកាចំណាយប្រចាំឆ្នាំ។ សម្រាប់ដំណើរការកំណត់ទំហំធនធានហិរញ្ញវត្ថុ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌផ្សេងទៀត គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងដើរតួជាអ្នកស្របសម្រួលជាមួយ ក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ ក្រសួងមុខងារសាធារណៈ រួមជាមួយនឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នេះបើតាមជំពូកទី៣ នៃអនុក្រឹត្យដដែល។   ពាក់ព័ន្ធនឹង ការផ្ទេរធនធានមនុស្សវិញ បុគ្គលិកអប់រំ ដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺត្រូវមានលក្ខខណ្ឌការងារ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត មិនទាបជាងលក្ខខណ្ឌការងារ ដែលធ្លាប់ទទួលបានឡើយ។    រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាប់ផ្ដើមគ្រប់គ្រងមុខងារអប់រំ ដោយចាត់ចែងការងារនិងអនុវត្តមុខងារ ក្នុងការធ្វើប្រតិភូកម្មស្របតាមមាត្រា៣ មាត្រា៤ ពីថ្ងៃទី១មករា ឆ្នាំ២០២៤ទៅ។ នេះបើតាមមាត្រា២៩ នៃអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕  
ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្ទេរមុខងារ ក្នុងវិស័យអប់រំ ស្ដីពីការគ្រប់គ្រងការងារអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកគ្រប់គ្រង នៅឆ្នាំ២០២៤។ នេះបើតាមអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
រោគសញ្ញាដំបូងបំផុតមួយនៃការមានផ្ទៃពោះគឺការចង្អោនេះឯង។ ទោះបីជាការតឹងឈឺរបស់សុដន់គឺជាអាការៈដំបូងនៃការមានផ្ទៃពោះក៏ដោយ តែការចង្អោអាចកើតឡើងបន្ទាប់យ៉ាងលឿន។ អាការៈនេះអាចកើតឡើងនៅសប្តាហ៍ទីពីរនៃការមានផ្ទៃពោះ ទោះបីជាករណីភាគច្រើនអាចនឹងកើតឡើងនៅសប្តាហ៍ទីបួនទៅទីប្រាំមួយក៏ដោយ។ ជាទូទៅ នៅចន្លោះសប្តាហ៍ទី៥ និងទី៧ ក្រោយពីបាត់រដូវចុងក្រោយ។ ការចង្អោនេះនឹងស្រាកស្រាន្តទៅវិញនៅសប្តាហទីទី ១២ និងទី១៤នៃការមានផ្ទៃពោះ។ អាការៈផ្សេងទៀតដូចជា ទល់លាមក ឃ្លានអាហារ ឬចាញ់ក្លិន ឈឺក្បាល នោមញឹក ស្បែកនៅជុំវិញក្បាលសុដន់ទៅជាខ្មៅ ចេញទឹកមាត់ច្រើន ឈឺខ្នង ហើមសុដន់ និងឈឺសុដន់ នឹងកើតឡើងជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខាភិបាលនៅមិនទាន់ច្បាស់អំពីមូលហេតុពិតប្រាកដនៃការចង្អោក្នុងពេលមានផ្ទៃពោះនេះនៅឡើយទេ។ វាអាចដោយសារតែការប្រែប្រួលនៃអ័រម៉ូនក្នុងខ្លួនលឿនពេក។ លើសពីនេះទៅទៀត អារម្មណ៍នៃការចាញ់ក្លិននក៏អាចកើតឡើងខ្លាំងជាមួយគ្នានឹងការកើនឡើងជាតិអាស៊ីតក្នុងក្រពះ ទើបធ្វើឲ្យចេញអាការៈចង្អោរនេះតែម្តងទៅត។ គ្រូពេទ្យខ្លះជឿថា ស្ត្រីដែលចាញ់កូនក្នុងពេលមានផ្ទៃពោះគឺដោយសារតែការកើនឡើងនៃអ័រម៉ូន HCG៕ ត្រួតពិនិត្យដោយ www.health.com.kh
ការចង្អោក្នុងពេលមានផ្ទៃពោះត្រូវបានគេឲ្យឈ្មោះមួយទៀតថា ចាញ់កូន ហើយរឿងនេះក៏តែងតែកើតមានជាញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះដែរ។ ការចង្អោអាចកើតឡើងគ្រប់ពេលទាំងអស់ ហើយក៏អាចនឹងកើតឡើងជាប់ ឬតែពេលវេលាណាមួយជារៀងរាល់ព្រឹកដែរ។ ការចង្អោពេលខ្លះអាចកើតឡើងត្រឹមម្តងម្កាលប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ កម្រិតនៃភាពចាញ់កូនអាចប្រែប្រួលមិនទៀងទេ ហើយក៏អាចមានអារម្មណ៍ចង់ក្អួតរហូតក៏មានដែរ។
  លោកស្រីបញ្ជាក់ថា៖ «ប្តីខ្ញុំតែងតែហូបស្រាបៀកម្ពុជាមួយ ឬពីរកំប៉ុងជានិច្ច ក្រោយពេលបាយហើយ។ នៅថ្ងៃទី១៥នោះ គាត់ហូបស្រាបៀធម្មតា ស្រាប់តែឃើញលេខ៤០ ក្នុងក្រវិលកំប៉ុង។ ដំបូងស្មានតែ៤០ម៉ឺនអី ហើយពួកខ្ញុំរវល់លក់អីវ៉ាន់ មិនទាន់ពិនិត្យមើលឱ្យជាក់ច្បាស់។ ដល់ស្អែកឡើងទើបមើលឱ្យច្បាស់ គឺមិនមែន៤០ម៉ឺនទេ គឺ៤០លានរៀល»។    អ្នកកំពង់ស្ពឺរូបនេះបន្តថា៖«គ្រាន់តែច្បាស់ថាឈ្នះ៤០លានរៀល ខ្ញុំនឹកចង់ផ្តល់កាដូឱ្យផ្អើលភូមិម្តង ថ្ងៃការកូនខ្ញុំ នៅខែមករាឆ្នាំថ្មីនេះ គឺចំណងដៃខ្សែកពេជ្រ ដល់អនាគតកូនប្រសាស្រីខ្ញុំ។ ខ្ញុំសង្ឃឹមថា កាដូដែលបានមកពីសំណាងរបស់ខ្ញុំ នឹងបន្តផ្តល់លាភសំណាងដល់កូនចៅខ្ញុំបន្តទៀត»៕    (អត្ថបទពាណិជ្ជកម្ម)    
កំពង់ស្ពឺ៖ អ្នកលក់អីវ៉ាន់ចាប់ហួយធំមួយ ប្រចាំឃុំក្រាំងដូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី ឈៀង ពៅ បានត្រូវរង្វាន់៤០លានរៀល ពីស្រាបៀកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Hiroshima ដែលជាកន្លែងមេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាននិយាយថា ទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុ Bretton Woods ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព។   «ទម្រង់ហិរញ្ញវត្ថុពិភពលោក (Bretton Woods) បានក្លាយជាទម្រង់ហួសសម័យ ដំណើរការខុសប្រក្រតី និងអយុត្តិធម៌»។ លោក ហ្គូតេរ៉េស បញ្ជាក់បែបនេះ មុនបន្ថែមថា ផលប៉ះពាល់ពីជំងឺកូវីដ-១៩លើសេដ្ឋកិច្ចពិភពលោក និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានឆ្លុះបញ្ចាំងពីភាពបរាជ័យជាក់ស្ដែងនៃប្រព័ន្ធទាំងពីរដើម្បីបំពេញមុខងារស្នូលរបស់ខ្លួនក្នុងការដោះស្រាយបញ្ហា។    ដោយបានរៀបរាប់លម្អិតពីភាពលំអៀងជាប្រព័ន្ធ និងអយុត្តិធម៌នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក Bretton Woods លោក ហ្គូតេរ៉េស បានកត់សម្គាល់ថា កំណែទម្រង់ប្រព័ន្ធ Bretton Woods ជាសំណួរសំខាន់សម្រាប់ការបែងចែកអំណាចឡើងវិញស្របតាមភាពជាក់ស្តែងនៃពិភពលោកបច្ចុប្បន្ន។   ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) លោក ហ្គូតេរ៉េស អះអាងដែរថា ប្រទេសកំពុងអភិវឌ្ឍបានមើលឃើញការតែច្បាស់ពីការមិនធ្វើកំណែទម្រង់ស្ថាប័នហួសសម័យនេះ។    យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥទ្ធិពលសេដ្ឋកិច្ចរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានធ្លាក់ចុះក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដែលមានផលិតផលក្នុងស្រុកសរុបធៀបនឹងពិភពលោកស្មើនឹង២៩,៩ភាគរយ ខណៈផលិតផលក្នុងស្រុកសរុបរួមគ្នារបស់ចិន និងឥណ្ឌាមានជាង៥០ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣។    គួរបញ្ជាក់ថា ប្រព័ន្ធ Bretton Woods ជាសំណុំនៃច្បាប់ និងគោលនយោបាយបង្រួបបង្រួម ដែលផ្តល់ក្របខ័ណ្ឌដើម្បីបង្កើតអត្រាប្តូរប្រាក់អន្តរជាតិថេរ។ នៅក្រោមប្រព័ន្ធនេះ មាសគឺជាមូលដ្ឋានធៀបនឹងប្រាក់ដុល្លារ និងរូបិយប័ណ្ណផ្សេងទៀត៕  
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែឧសភា បានលើកឡើងថា ដល់ពេលហើយដែលត្រូវកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុ Bretton Woods ដើម្បីឱ្យស្របតាមការពិតនៃពិភពលោកនាពេលបច្ចុប្បន្ន។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសហការជាមួយមន្ត្រីផ្នែកប្រឆាំងអំពើពុករលួយនៃក្រសួងមហាផ្ទៃផងដែរ សម្រាប់ការរៀបចំកម្មវិធីនៃការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដដែល។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតក្នុងអាណត្តិទី៤នេះ មានចំនួន ១១៥៧២នាក់។  សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ខាងលើ មកពីគណបក្សនយោបាយចំនួន៧ គឺគណប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៦៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន១១៥៦) ហើយគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។ ចំណែកឯគណបក្ស៥ទៀត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន២៨ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សខ្មែររួបរួមជាតិ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន២៤ (បានតំណែងជាមេឃុំ១) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៤ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់)៕
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង អំពីការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង២៥ រាជធានី-ខេត្ត ដែលទើបនឹងជាប់ឆ្នោត ក្នុងអាណត្តិទី៤នេះ។ សេចក្តីជូនដំណឹង បានឲ្យដឹងថា កម្មវិធីនៃការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី នឹងធ្វើឡើងក្នុងរយៈពេល ១ខែ គឺចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២0១៧។
លោកអភិបាលខេត្ត មិនទាន់អាចអះអាងឡើយថា ការបាក់អគារ មកពីមូលហេតុអ្វី ដោយលោក គ្រាន់តែប្រាប់ថា ខណៈ ក្រុមអ្នកបច្ចេកទេស កំពុងស្រាវជ្រាវពីការសាងសង់នេះ។  នៅយប់ថ្ងៃទី៣ ខែមករា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យអគាររបស់លោក ឯក សារុន និងត្រួតពិនិត្យលក្ខណសម្បត្តិរបស់អ្នកសាងសង់។ គណៈកម្មការនេះ មានលោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី ជាប្រធាន ដោយអមជាមួយអនុប្រធាន១នាក់ និងសមាជិក៩នាក់។  អគារដែលកំពុងដំណើរសាងសង់នេះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច ថ្ងៃទី៣ ខែមករា។ គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤មករា សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ រកឃើញជនរកគ្រោះ២៥នាក់ហើយ ដោយក្នុងនោះ មាន៧នាក់បានបាត់បង់ជីវិត៕
លោក ឯក សារុន និង ភរិយា ជាម្ចាស់អគារ៦ជាន់ ដែលបានបាក់រលំនៅក្រុងកែប ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទុកហើយ ដើម្បីសាកសួរពីការសាងសង់សំណង់នេះ។ នេះបើតាមលោក កែន សត្ថា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
  Zheng made the statement during an interview after the opening meeting of the second session of the 13th National Peoples Congress. The construction of the airports main body has been completed, while the internal furnishing as well as equipment installation and testing are underway.   10 of the 32 international airlines newly approved by the CAAC are from this new mega-airport, including the popular routes to Russias St. Petersburg, South Koreas Busan, and Egypts Cairo, according to a statement issued by the organization this month.   The new airport is expected to handle 45 million passengers annually by 2022 and 72 million by 2025, Feng introduced. The CAAC head further added that with a vision of building a safe, green, intelligent and humanistic airport, the new aviation hub was constructed according to the standards for major modern international airports.    The airport, designed to become the worlds largest, has a long-term plan to expand annual passenger capacity to 100 million. Li Jianhua, project manager of the main terminal construction, said that he and his team completed the worlds most complicated and the largest mechanical and electrical installation last year.   They installed 247,000 sets of electromechanical devices, 1,800 kilometers of cables and wires, millions of connectors, and air hoses covering a total area of nearly 73 standard football pitches, to the core zone of the worlds largest single terminal.    During the peak of construction, more than 8,000 workers were working simultaneously at the main terminal in a day, Li introduced.   The main terminal of the airport has a huge steel-framed roof that covers 180,000 square meters, the largest of its kind in the world. It is incredible that it only took 80 days for the constructors to install such a big ceiling with the help of robotic measurement. The error procession was limited within one millimeter, which is nothing but a miracle. According to Li, the internal furnishing is expected to be finished by April 30, and the fire control acceptance check is scheduled in May. The final construction acceptance would begin in mid-June, he said.   We aim to build a world-class project, and thats why we must stay committed to excellence, he added. An integrated transportation network has been planned together with the new airport, including seven transportation projects of expressway, inter-city rail transit, high-speed rail and subway. The new airport will be connected to Beijing, Tianjin and Hebei by rail transit.   Besides, the new airport is expected to relieve the pressure of the Beijing Capital International Airport that rose as the worlds second busiest airport in 2018, only after the Hartsfield-Jackson Atlanta International Airport of the US.  
Beijing Daxing International Airport is expected to be completed on June 30 this year and put into use before September 30, said Feng Zhenglin, director of the Civil Aviation Administration of China (CAAC).
  ថ្លែងក្នុងពិធីប្រារព្ធខួប២០ឆ្នាំ ថ្ងៃបង្កើតមន្ទីរពេទ្យ នៅថ្ងៃទី២៥ មករា លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានកុមារជាមធ្យមប្រមាណ ៥០០នាក់ ដែលមកទទួលសេវាពីមន្ទីរពេទ្យ។ ក្នុងនោះ នៅឆ្នាំ២០១៨កន្លងទៅមន្ទីរពេទ្យបានផ្តល់សេវាថែទាំ និងព្យាបាលចំនួន ១៥៧,០០១ ករណី។ តាមលោកវេជ្ជបណ្ឌិត ក្រៅពីនេះមន្ទីរពេទ្យកុមារអង្គរ ក៏បានផ្តល់វគ្គបណ្ដុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាន និងបុគ្គលិកសុខាភិបាលជាង ១,៤០០នាក់ ក៏ដូចជាចុះអប់រំសុខភាពប្រជាពលរដ្ឋតាមសហគមន៍សរុបជាង ៧ម៉ឺននាក់ផងដែរ។ គិតតាំងពីមន្ទីរពេទ្យកុមារអង្គរចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៩៩មក មន្ទីរពេទ្យបានផ្តល់សេវាព្យាបាលកុមារកម្ពុជា សរុបជាង ២,៥លាននាក់។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរពេទ្យ។   ការប្រារព្ធខួប ២០ឆ្នាំរបស់មន្ទីរពេទ្យ គឺមានការចូលរួមពីមន្ត្រីសុខាភិបាល គ្រូពេទ្យ បុគ្គលិក និងសាធារណជនប្រមាណ២០០នាក់ ដែលធ្វើនៅបរិវេណមន្ទីរពេទ្យផ្ទាល់។ ស្ថាបនិកមន្ទីរពេទ្យ លោក ខិនរ៉ូ អ៊ីស៊ុ បានចាត់ទុកមន្ទីរពេទ្យកុមារអង្គរ ថាជាចំណែកមួយនៃជីវិតរបស់លោក ដែលលោកបានខិតខំប្រឹងប្រែងចង់ឃើញកុមារកម្ពុជាទាំងអស់មានប្រព័ន្ធសុខាភិបាលដ៏ល្អប្រសើរ និងមានគុណភាពខ្ពស់។ លោកបានអរគុណដល់បុគ្គលិកក្នុងមន្ទីរពេទ្យទាំងអស់ ដែលបានចូលរួមក្នុងការងារនេះ ពិសេសបានចាត់ទុកអ្នកជំងឺដូចក្រុមគ្រួសាររបស់ខ្លួនយ៉ាងដូច្នោះដែរ ហើយវាជាអ្វីដែលលោកចង់បានបំផុត។   រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ អេង ហួត បានចាត់ទុកវត្តមានរបស់មន្ទីរពេទ្យកុមារអង្គរ ថាបានរួមចំណែកកែលម្អស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការលើកកម្ពស់សុខភាពកុមារតាមរយៈការផ្តល់សេវាថែទាំ និងព្យាបាលដោយឥតគិតថ្លៃ៕    
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរមួយក្នុងខេត្តសៀមរាបដែលថែទាំ និងព្យាបាលកម្ពុជាកម្ពុជាដោយឥតគិតថ្លៃ។ តាមរបាយការណ៍របស់ប្រធានមន្ទីរពេទ្យ ក្នុងឆ្នាំ២០១៨កន្លង មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារជាង១៥ ម៉ឺនករណី។
តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះបានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សារីយ៍ កាលពីនៅក្មេងជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះ គឺមាននៅក្នុង MV បទថ្មីនេះតែម្តង។    ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ៖      
ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីងគង្គ ប្រចាំផលិតកម្មហង្សមាស ទោះបីជាមានវ័យក្មេងខ្ចីពិតមែន តែមានសមត្ថភាពច្រៀង មិនធម្មតា។ លីងគង្គ នៅតែរក្សាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ជាតារាចម្រៀងកុមារ ដែលទទួលបានការគាំទ្រខ្លាំង មិនចាញ់រៀមច្បងឡើយ។ គេសង្កេតឃើញថា ប្អូនមានវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ។ យ៉ាងណាមិញ លីងគង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះ គឺបទ «នឹកកាលនៅក្មេង» ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រ នឹកស្រមៃដល់វៃកុមារភាព មានតែភាពសប្បាយរីករាយ។ 
  កាលពីថ្ងៃទី១តុលា ធនាគារជាតិ បានប្រកាសបញ្ចេញប្រាក់ចំនួន៥០លានដុល្លារអាម៉េរិកទៀត សម្រាប់ឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ចូលរួមដេញថ្លៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤តុលា ឆ្នាំ២០២១។ ធនាគារជាតិ បានបញ្ជាក់ថា «ចំពោះអត្រាដេញថ្លៃអប្បរមានឹងត្រូវប្រកាសនាព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្ដែង»។    ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិកជាបន្តបន្ទាប់សម្រាប់ឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ចូលរួមដេញថ្លៃ ដើម្បីជួយរក្សាតម្លៃអត្រាប្តូរប្រាក់នៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។  បើតាម លោកស្រី ជា សិរី ការបញ្ចេញប្រាក់ដុល្លារដើម្បីទិញប្រាក់រៀលពីទីផ្សារមកវិញនេះ គឺដោយសារភាពតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តជាតិ និងការកើតឡើងរលកថ្មីៗនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពរអាក់រអួលដល់សកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដែលឥទ្ធិពលនេះបានបង្កើតជាសម្ពាធដល់ដំណើការ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។    អគ្គនាយិកាបច្ចេកទេសធនាគារជាតិរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី២តុលា ថា៖ «ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននេះ និងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច រដ្ឋាភិបាលនិងធនាគារកណ្តាល បានអនុវត្តនូវគោលនយោបាយគាំទ្រមួយចំនួនដើម្បីបន្តនិរន្តភាពសេដ្ឋកិច្ច និងសិ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាក់ស្តែង ក្នុងគោលដៅចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស អត្រាប្តូរប្រាក់។ គិតត្រឹម៩ខែក្នុងឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍[លក់ប្រាក់ដុល្លារអាម៉េរិក]ក្នុងទីផ្សារប្តូរប្រាក់ មានចំនួន ៣៤៦,២លានដុល្លារអាម៉រិក»។   គោលនយាបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការបញេ្ចញលុយដុល្លារដើម្បីទិញលុយរៀលចូលវិញនេះ គឺរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឬអត្រាប្តូរប្រាក់ ដែលបានរួមចំណែកជាចម្បងក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា ដោយឆ្លុះបញ្ចាំងតាមរយៈការបន្តហូរចូលនូវវិនិយោគអន្តរជាតិនៅកម្ពុជា។  នេះជាការលើកឡើងរបស់លោកស្រី សិរី ដោយបានបន្តដូច្នេះ៖ «លើសពីនេះ ស្ថិរភាពអត្រាប្តូរប្រាក់ ក៏បានជួយទ្រទ្រង់ជីវភាពប្រជាជន ដែលមានចំណូលជាប្រាក់រៀល ដោយរក្សាបាននូវអំណាចទិញ ព្រមទាំងចូលរួមកាត់បន្ថយសម្ពាធអតិផរណាផងដែរ ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់មានទំនាក់ទំនងដោយផ្ទាល់ជាមួយអតិផរណា»។    លោកស្រី សិរី បានអះអាង ថា ក្នុងករណីបើធនាគារជាតិខកខានមិនបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់នេះ នឹងបណ្តាលឱ្យកើតឡើងនូវអសិ្ថរភាពអត្រាប្តូរប្រាក់ ក៏ដូចជាកំណើនខ្ពស់នៃអតិផរណាផងដែរ។ ព្រោះ រវាងអត្រាប្តូរប្រាក់ជាមួយអតិផរណា គឺមានទំនាក់ទំនងខ្លាំងនិងដោយផ្ទាល់ជាមួយគ្នា។ លើសពីនេះ លោកស្រី បានសង្កត់ធ្ងន់ថា ការហក់ឡើងខ្ពស់នៃអត្រាទាំងពីរ នឹងបង្កឱ្យមានអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កជាកត្តាអវិជ្ជមានដល់ការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ដែលកំពុងរងប៉ះពាល់ស្រាប់ដោយវិបត្តិកូវីដ-១៩៕ 
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ចេញសាច់ប្រាក់ចំនួន៥០លានដុល្លារទៀត សម្រាប់ដាក់ឱ្យដេញថ្លៃនៅលើទីផ្សារអត្រាប្តូរប្រាក់ ជាមួយគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។ បើតាម លោកស្រី ជា សិរី ដែលជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ  ការបញ្ចេញប្រាក់ដុល្លារដាក់ឱ្យដេញថ្លៃនៅលើទីផ្សារទៀតនេះ គឺដើម្បីចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស គឺអត្រាប្តូរប្រាក់នៅកម្ពុជា។ បច្ចុប្បន្ន  អត្រាប្តូរប្រាក់នៅកម្ពុជា មានរង្វង់ ៤ ១០០រៀល ក្នុងមួយដុល្លារអាម៉េរិក។ 
ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែទុតិយាអាសាឍ ដល់ទី១៥កើត ខែអស្សុជ (ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១)។ ការចូលព្រះវស្សា មានតាំងពីពេលដែលព្រះពុទ្ធគង់ជាធរមានមកម្ល៉េះ។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន។ តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។ របាយការណ៍ពីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានព្រះសង្ឃប្រមាណ៦ម៉ឺនអង្គ និងមានវត្តប្រមាណ៥ពាន់ នៅទូទាំងប្រទេស។ សារព័ត៌មានថ្មីៗ សូមដកស្រង់ដោយសង្ខេបនូវសំណេររបស់ព្រះតេជគុណ រី សង្ហា គង់នៅវត្តសារាវ័នតេជោ  រាជធានីភ្នំពេញ ដែលព្រះអង្គ សរសេរអំពីដំណើរដើមទងនៃការចូលព្រះវស្សា។ មានរឿងដំណាលថា ដំបូងឡើយ ការចូលវស្សាព្រះ សម្មាសម្ពុទ្ធមិនទាន់បានបញ្ញត្តិឡើយ។ លុះក្រោយមក នៅពេលព្រះសម្មាសម្ពុទ្ធ គង់នៅវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះ ក៏មានពាក្យតិះដៀលពីពុទ្ធបរិស័ទទៅលើព្រះសង្ឃ ដែលបាននិមន្តក្នុងរដូវវស្សាដើរជាន់ដំណាំពុទ្ធបរិស័ទ នឹងសត្វល្អិតផ្សេងៗ ឲ្យដល់នៅសេចក្តីវិនាស។ ពេលនោះ ដែលព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិឲ្យព្រះសង្ឃចូលវស្សា៣ខែ។ ការប្រតិបត្តិរបស់ព្រះភិក្ខុសង្ឃក្នុងពេលចូលវស្សា មានលក្ខណៈតឹងតែងជាខ្លាំង ដោយហាមមិនឲ្យព្រះសង្ឃនិមន្តចេញក្រៅវត្តឲ្យហួសរាត្រីបានឡើយ។ កាលណាព្រះសង្ឃនិមន្តចេញក្រៅវត្តឲ្យហួសរាត្រី មានន័យថា ដាច់វស្សា មិនអាចទទួលអនុមោទនាអានិសង្សកឋិនបាននោះទេ។ ទោះជាយ៉ាងណា ព្រះសម្មាសម្ពុទ្ធ បានអនុញ្ញាតឲ្យភិក្ខុសង្ឃចេញក្រៅវត្តបានក្នុងរយៈពេល៧ថ្ងៃ បើមានកិច្ចនិមន្តពីពុទ្ធបរិស័ទ ដើម្បីទទួលភត្ត ព្រះសង្ឃមានជំងឺ ឪពុកម្តាយមានជំងឺ ឬ បងប្អូនសាច់ញាតិ មានជំងឺ ជាដើម។ ភិក្ខុសង្ឃ អាចនិមន្តចេញក្រៅវត្តបានក្នុងរយៈពេល៧ថ្ងៃ ដោយក្នុងព្រះវិន័យហៅថា សត្តាហករណីយ៍ គឺជាកិច្ច ដែលព្រះសង្ឃត្រូវធ្វើក្នុងរយៈ៧ថ្ងៃ។ ដោយឡែក ចំពោះព្រះសង្ឃ ដែលនិមន្តចេញក្រៅវត្ត ដើម្បីទៅរៀនឬក៏និមន្តបិណ្ឌបាតជាកិច្ចប្រចាំថ្ងៃ ហើយចូលវត្តវិញ ដោយមិនហួសរាត្រី គឺមិនមានទោសឬខុសវិន័យឡើយ៕
ថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ (ម្សិលមិញ) គឺជាថ្ងៃដែលព្រះសង្ឃគ្រប់វត្តអារាមនៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមចូលព្រះវស្សា ដូចឆ្នាំមុនៗ។
  ក្នុងនាមជាប្រតិបត្តិករទូរសព្ទ័ចល័ត ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញឱ្យមានការប្រើប្រាស់រូបិយបណ្ណជាតិកាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ដែលធ្វើឡើងតាំងពីពាក់កណ្ដាល ខែមិនា មានផ្ដល់រង្វាន់ជាច្រើនរួមមាន៖  លុយសុទ្ធ 1 ម៉ឺន ដុល្លារ ចំនួន 5 រង្វាន់ លុយសុទ្ធ 100 ដុល្លារ ចំនួន 100 រង្វាន់ ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់ ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់ ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់ និងលុយបន្ថែមក្នុងប្រព័ន្ធ រាប់លានរង្វាន់     លោក ថាន សុថេន ត្រូវជាឪពុករបស់ យុវជន ថាន ផានិត ដែលជាអ្នកកោសឈ្នះរង្វាន់ ១ម៉ឺនដុល្លារ លើកទីបីក្នុងកម្មវិធី «កោសឈ្នះ កោសឈ្នះ!!» បានឲ្យដឹងថា កូនរបស់គាត់ បានទិញកាតបញ្ចូលលុយ ៥០០០ រៀល ហើយក៏មានសំណាងឈ្នះរង្វាន់ធំ នេះតែម្តង។ លោក សុថេន បន្តទៀតថា លោកនឹងប្រើប្រាសថវិកាដែលឈ្នះនេះ លើការសិក្សា និងធ្វើដើមទុនរកស៊ី។    លោកពូ សុថេន បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ខ្ញុំនឹងយកលុយឈ្នះនេះ ទៅផ្គត់ផ្គងលើការសិក្សារបស់កូនៗ និងធ្វើដើមទុនរកស៊ី។ អតិថិជនទាំងអស់ គូរជឿជាក់ ក្រុមហ៊ុន Smart ព្រោះក្រុមហ៊ុនមានផ្ដល់រង្វាន់ពិតមែន។»     គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារ ពីកាតកោសបញ្ចូលលុយ ៥ ០០០ រៀលចំនួនពីររង្វាន់ទៀត នៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តជាវកាតកោស ៥០០០ រៀល ដើម្បីមានឱកាសឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់។   ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះ!» ដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរស័ព្ទ realme 6i ចំនួន 5 រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ។ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ 6ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡើងវិញ គម្រោង Premium plan រយៈពេល 6ខែ ឬឥតគិតលុយតែម្តង បើអ្នកភ្ជាប់ឡើងវិញគម្រោង Premium plan រយៈពេល 12ខែ ហើយអតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ 129ដុល្លារ សម្រាប់ អតិថិជនចាស់ និងថ្មី ផងដែរ។    នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាក Ford 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែថ និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២០ - ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ឆ្នាំម្នាក់ និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជំរុញអតិថិជន ប្រើប្រាស់រូបិយបណ្ណប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ។ 
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា តំបន់អរិយក្សត្រ នឹងក្លាយជាខណ្ឌមួយ ចំណុះឱ្យរាជធានីភ្នំពេញ ក្រោយពីមានការរៀបចំសាងសង់ស្ពានឆ្លងទៅដល់ទីនោះ។ រដ្ឋាភិបាលគ្រោងសាងសង់ស្ពានចំនួនពីរ ឆ្ពោះទៅអរិយក្សត្រ ដោយស្ពានមួយ ភ្ជាប់ពីម្ដុំជ្រោយចង្វារទៅកាន់ស្រុកស្វាយជ្រុំ និងស្ពានពីតំបន់ក្តីតាកុយ នៃខណ្ឌច្បារអំពៅ ទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្ដាល។ «បើថា ធ្វើស្ពានចម្លងរួចហើយ កាត់តាំងពីអរិយក្សត្រ និងល្វាឯម (ខេត្តកណ្ដាល) ដើម្បីយកមកចូលភ្នំពេញថែមទៀត អាហ្នឹងទៅជាខណ្ឌមួយ របស់ភ្នំពេញ ។ ប៉ុន្តែនិយាយអ៊ីចឹងដីឡើងថ្លៃងាប់ហើយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។   កន្លងមកសម្ដេច ហ៊ុន សែន បានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីតំបន់ជ្រោយចង្វារឆ្ពោះទៅតំបន់ស្វាយជ្រុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផងដែរ៕
ភ្នំពេញ៖ តំបន់អរិយក្សត្រ ទំនងជាត្រូវកាត់ចូលរាជធានីភ្នំពេញទៀត នាពេលខាងមុខ។ សម្ដេច ហ៊ុន សែន បានបង្ហើបពីទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញបែបនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ។
  សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះត្រឹមសូន្យភាគរយក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិននាពេលថ្មីៗនេះ។   អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃម្ហូបអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម០,៤ភាគរយពី០,៦ភាគរយក្នុងខែមុន។ សន្ទស្សន៍តម្លៃអ្នកផលិតបានបន្តធ្លាក់ចុះត្រឹម៥,៤ភាគរយធៀបនឹងឆ្នាំមុន។    លោក Zhang Zhiwei ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បានមានលើកឡើងថាហានិភ័យនៃបរិត្តផរណា កំពុងមានវត្តមាននៅចិន។   បរិត្តផរណា ជាស្ថានភាពដែលទំនិញមានច្រើនជាងតម្រូវការ ដែលការណ៍នេះធ្វើឱ្យអ្នកផលិតត្រូវបង្ខំចិត្តបញ្ចុះតម្លៃសេវាកម្ម និងផលិតផល និងឈានទៅដល់កាត់បន្ថយការផលិតវិញដើម្បីរក្សាតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់។   ទន្ទឹមនឹងស្ថានភាពនេះ ក្រុមហ៊ុនផលិតបានចំណាយពេលជាច្រើនខែដើម្បីទប់ទល់នឹងតម្លៃទំនិញទាប ជាមួយតម្រូវការខ្សោយនៅក្នុងទីផ្សារក្នុងស្រុក និងបរទេស។ ប្រសិនបើអ្នកប្រើប្រាស់ និងអាជីវកម្មបន្តកំណត់ការចំណាយ ឬការវិនិយោគដោយសង្ឃឹមថាតម្លៃនឹងធ្លាក់ចុះ នោះអាចនាំទៅរកការបង្វែរបរិត្តផរណាកាន់តែខ្លាំង។   ការអូសទាញសំខាន់លើមុខទំនិញដែលនាំធ្លាក់ចុះខ្លាំងនៅខែមុនគឺ តម្លៃសាច់ជ្រូក។ តម្លៃសាច់ដែលជាអាហារចម្បងនៅក្នុងរបបអាហាររបស់ចិនបានធ្លាក់ចុះ ៧,២ភាគរយនៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន នឹងប្រមាណ ៣,២ភាគរយបើធៀបខែឧសភា។   រដ្ឋាភិបាលចិនបាននិងកំពុងព្យាយាមកំណត់តម្លៃសាច់ជ្រូកដើម្បីរារាំងការធ្លាក់ចុះបន្ថែមទៀត។ កាលពីសប្តាហ៍មុន ចិនក៏ប្រកាសថា ខ្លួននឹងទិញសាច់ជ្រូកបន្ថែមទៀតដើម្បីស្តុកទុកដើម្បីជំរុញតម្រូវការ។   បរិត្តផរណាតម្លៃអ្នកផលិតត្រូវបានជំរុញដោយការធ្លាក់ចុះរយៈពេលយូរនៃតម្លៃទំនិញអន្តរជាតិ។    សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្ថិតក្នុងអត្រាសូន្យ ខណៈដែលតម្លៃផលិតបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមិថុនា បានបង្ហាញពីការងើបឡើងវិញក្រោយការរាតត្បាតរបស់ចិនកំពុងបាត់បង់សន្ទុះ។ ការធ្លាក់ចុះនៃតម្លៃគឺជាសញ្ញានៃតម្រូវការទន់ខ្សោយ ក៏ធ្វើឱ្យចក្ខុវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ លោក David Qu សេដ្ឋវិទូនៅ Bloomberg បានកត់សម្គាល់ថា តម្រូវការសម្រាប់ការជំរុញបន្ថែមពីធនាគារកណ្តាលចិន កំពុងមានការកើនឡើង។    មកដល់ពេលនេះ វិធានការភាគច្រើនរបស់រដ្ឋ នៅមានកម្រិតនៅឡើយ។ ធនាគារកណ្តាលបានកាត់បន្ថយអត្រាប្រតិបត្តិការរបស់ខ្លួនតិចតួចកាលពីខែមុន ហើយរដ្ឋាភិបាលបានបន្តការបន្ធូរបន្ថយពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនី៕  
នៅក្នុងខែមិថុនាអតិផរណារបស់ចិនស្ថិតក្នុងអត្រាសូន្យភាគរយ ខណៈពេលដែលសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើនការភ័យខ្លាចនៃបរិត្តផរណា និងបង្កើនលទ្ធភាពនៃទីក្រុងប៉េកាំងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។
  គម្រោងទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ាននេះ រួមមានកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង។   សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិននេះបានទេ។   កាលពីខែតុលា ឆ្នាំ២០២០ លោក វ៉ាង យី ក៏បានមកទស្សនកិច្ចនៅកម្ពុជាដែរ ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន នាពេលនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីផ្សារសេរីទ្វេរភាគី (FTA) ទៀតផង។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះ ភាគីចិន បានផ្តល់ឱ្យទំនិញកម្ពុជា ចំនួន៣៤០មុខ ដែលភាគច្រើនជាផលិតផលកសិកម្ម ទទួលបានការអនុគ្រោះពន្ធ៩៥ភាគរយ ពោលគឺកម្ពុជា ត្រូវបង់ពន្ធត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ ចំណែកមុខទំនិញ ដែលចិនគិតពន្ធនាំចូលពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។   ជាមួយនឹងគ្នានេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា បានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និង គ្រឿងចក្រធំជាដើម។   រដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នឹងធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅចិន មានកំណើន២៥ភាគរយបន្ថែមទៀត។   អត្ថបទទាក់ទង   FTA៖ ចិន-កម្ពុជា អាចនាំចេញ-នាំចូលទំនិញដោយសេរី នៅឆ្នាំ២០២១   បើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបានសម្រេច កម្ពុជានឹងអាចនាំចេញកើនឡើង២០ភាគរយ គួរបញ្ជាក់ថា ប្រមុខការទូតចិនរូបនេះ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកហើយ ដោយនៅឆ្នាំ១៩៩៨ ក្នុងនាមជាជំនួយការរដ្ឋមន្ត្រីការបរទេស និងក្នុងតំណែងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៦៕  
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងទស្សនកិច្ចកម្ពុជា និងប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន ពីថ្ងៃទី១០ ដល់១៥ កញ្ញា។ នេះបើតាមទូរទស្សន៍រដ្ឋចិន CGTN។
  មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងជាង១០០០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃទី៣ ខែមេសា។ សាររំលែកទុក្ខជាច្រើន ត្រូវបានផ្ញើទៅកាន់តៃវ៉ាន់។ រដ្ឋអាម៉េរិកខាងត្បូងបូលីវី ក៏ចូលរួមរំលែកទុក្ខដែរ តែផ្ញើទៅរដ្ឋាភិបាលប៉េកាំងទៅវិញ ដែលទំនងជាបង្ហាញការគោរពនយោបាយចិនតែមួយ។   នៅថ្ងៃទី៥ ខែមេសា ក្រសួងការបរទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ប្រទេសនេះបង្ហាញពីសាមគ្គីភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន ប្រឈមមុខនឹងការបាត់បង់អាយុជីវិត និងការខូចខាតសម្ភារៈធ្ងន់ធ្ងរដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំមួយដែលបានកើតឡើងនៅឯឆ្នេរសមុទ្ររបស់តៃវ៉ាន់។   មិនទុកយូរឡើយ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ក៏តបវិញតាមបណ្ដាញសង្គម X នៅថ្ងៃទី៦ ខែមេសាថា បូលីវីមិនគួរជាអាយ៉ងដ៏កំសត់របស់ចិនដែលជាអ្នកវាតទីឡើយ។   «ដូចតៃវ៉ាន់ដែរ បូលីវី មិនមែនជាផ្នែកនៃចិនកុម្មុយនីស្តទេ។» លោក Wu បន្ថែមបែបនេះ។   ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់ក៏បានថ្កោលទោសបូលីវីផងដែរ ដោយចោទរដ្ឋអាម៉េរិកខាងត្បូងមួយថា កំពុងធ្វើតាមរដ្ឋាភិបាលចិនដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតជាអន្តរជាតិ ដែលមើលងាយអធិបតេយ្យភាពរបស់តៃវ៉ាន់។   ទីក្រុងប៉េកាំងបានទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបោះបង់ជំហរប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះឡើយ។ តៃវ៉ាន់វិញ ក៏ខ្សត់ខ្សោយទំនាក់ទំនងការទូតរបស់ខ្លួនជាបន្តបន្ទាប់ ដោយមកទល់ពេលនេះនៅមានសម្ព័ន្ធមិត្តការទូតតែ១២ប្រទេសប៉ុណ្ណោះ៕
តៃវ៉ាន់ មិនសប្បាយចិត្តឡើយនៅពេលដែលបូលីវីទៅជាសម្ដែងការរំលែកទុក្ខជាមួយរដ្ឋាភិបាលចិនចំពោះគ្រោះរញ្ជួយដីដែលកើតនៅទឹកដីតៃវ៉ាន់ឯណេះ។ ប្រមុខការទូតតៃវ៉ាន់ Joseph Wu សរសរតាមបណ្ដាញសង្គមជាមួយពាក្យធ្ងន់ៗថា បូលីវីមិនគួរធ្វើជាអាយ៉ងចិនឡើយ។
ជំងឺគ្រួសក្នុងតម្រងនោមភាគច្រើនកើតនៅលើមនុស្សអាយុចាប់ពី ២០ ទៅ៤០ឆ្នាំ។ មានកត្តាផ្សេងៗច្រើនណាស់ដែលអាចបង្កើនការប្រឈមនឹងគ្រួសក្នុងតម្រងនោមបាន។ ជាធម្មតា មនុស្សស្បែកសទំនងជាងាយកើតគ្រួសក្នុងតម្រងនោមច្រើនជាងពពួកជនជាតិអាហ្វ្រេកកាត់អាមេរិក។ ចំពោះភេទក៏ដើរតួនាទីមួយដ៏សំខាន់ដែរ។ ដោយយោងទៅតាម National Institute of Diabetes and Digestive and Kidney Diseases បានឲ្យដឹងថា បុរសគឺកើតគ្រួសក្នុងតម្រងនោមច្រើនជាងមនុស្សស្រី។ កត្តាផ្សេងៗទៀតមានដូចជា៖     ខ្សោយជាតិទឹក     ធាត់ជ្រុល     របបអាហារមានជាតិប្រូតេអ៊ីន ប្រៃ ឬផ្អែមខ្ពស់     មានជំងឺលើសអ័រម៉ូនក្រពេញ Parathyroid     ធ្លាប់វះកាត់តក្រពះ     មានជំងឺរលាកពោះវៀនដែលនាំឲ្យបឺតស្រូបជាតិកាលស្យូមកាន់តែខ្លាំងទៅក្នុងចរន្តឈាម     កំពុងតែប្រើថ្នាំដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងការប្រកាច់ និងថ្នាំ Calcium-based Antacids៕ ត្រួតពិនិត្យដោយ www.health.com.kh
កត្តាប្រឈមមុខដែលខ្លាំងបំផុតនាំឲ្យកើតជាគ្រួសក្នុងតម្រងនោមគឺនោមតិចជាងមួយលីត្រក្នុងមួយថ្ងៃ។ នេះហើយគឺជាមូលហេតុដែលនាំឲ្យទារកកើតមិនគ្រប់ខែកើតគ្រួសក្នុងតម្រងនោម និងមានបញ្ហានៅតម្រងនោមផ្សេងៗទៀតបាន។
   ជំនួបប្រវត្តិសាស្ត្ររវាងអាមេរិកកូរ៉េខាងជើងដែលស្លាប់បាត់ហើយស្រាប់តែរស់ឡើងវិញនោះក្លាយជារឿងដែលសហគមន៍អន្តរជាតិកំពុងតាមដាននិងយកចិត្តទុកដាក់។ ឥឡូវនេះ មន្ត្រីទាំងពីរភាគីកំពុងបន្តដុតដៃដុតជើងទាំងយប់ថ្ងៃដើម្បីរៀបចំឲ្យកិច្ចប្រជុំកំពូលនេះកើតឡើងតាមការគ្រោងទុក។    យ៉ាងណាក៏ដោយចុះ សារព័ត៌មានអាមេរិក Washington Post បានចុះផ្សាយថា ប្រធានបទសំខាន់ និងចម្រូងចម្រាសនៅពេលនេះមិនមែនជារឿងរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទេ តែជាការរៀបចំទីកន្លែងស្នាក់នៅរបស់មេដឹកនាំកំពូលកូរ៉េខាងជើង និងប្រតិភូ។ វាមិនទាន់ឯកភាពគ្នាទេថាតើអ្នកណាជាអ្នកចេញថ្លៃចំណាយលើការសណ្ឋាគារដែលលោក គីម និងមន្ត្រីខ្លួនស្នាក់នៅនៅឡើយទេ។   សារព័ត៌មាន Washington Post បានស្រង់សម្តីមន្ត្រីពីររូបដែលនៅស្និទ្ធនឹងការរៀបចំកិច្ចប្រជុំនេះថា  ដោយសារកូរ៉េខាងជើងក្រីក្រ និងរងទណ្ឌកម្មសេដ្ឋកិច្ច កូរ៉េខាងជើងស្នើសុំឲ្យភាគីផ្សេងទៀតជួយបង់ថ្លៃចំណាយលើការស្នាក់នៅរបស់លោក និងមន្ត្រីកូរ៉េខាងជើងផ្សេងទៀតអំឡុងកិច្ចប្រជុំ។    ប្រភពខាងបន្តថា លោក គីម ជុងអ៊ុន ក៏ទាមទារស្នាក់នៅសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ Fullerton នៅសិង្ហបុរី ហើយតម្លៃសម្រាប់កម្រិតប្រមុខរដ្ឋគឺចាប់ពី ៦០០០ដុល្លារមួយយប់ឯណោះ។ គេបន្ថែមថា ភាគីអាមេរិកទទួលយកការស្នើសុំ ប៉ុន្តែបានទាមទារឲ្យសិង្ហបុរីដែលអ្នកទទួលរៀបចំកិច្ចប្រជុំនេះទទួលខុសត្រូវលើការចំណាយវិញ។ មួយវិញទៀត រដ្ឋបាលអាមេរិកក៏ទំនងស្នើឲ្យអង្គការសហប្រជាជាតិ និងក្រសួងសេដ្ឋកិច្ចលើកលែងទណ្ឌកម្មលើការចំណាយពាក់ព័ន្ធនឹងការធ្វើដំណើររបស់មន្ត្រីកូរ៉េខាងជើងដូចគ្នា។   យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបដិសេធបញ្ចេញមតិយោបល់ជុំវិញព័ត៌មានដែលថា អាមេរិកអាចចំណាយលុយលើការស្នាក់នៅរបស់ប្រតិភូកូរ៉េខាងជើង។ លោកស្រី Heather Nauert បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា វាគ្មានករណីដែលអាមេរិកត្រូវចំណាយលើការស្នាក់នៅសម្រាប់ប្រតិភូកូរ៉េខាងជើង ហើយក៏មិនស្នើឲ្យអ្នកណាមួយធ្វើបែបនេះដែរ។ យ៉ាងណាក៏ ដោយដើមសប្តាហ៍កន្លងទៅ មន្ត្រីរដ្ឋាភិបាលសិង្ហបុរីបានបង្ហើបផងដែរថា អាមេរិកកំពុងពិចារណាស្នើសុំឲ្យសិង្ហបុរីទទួលខុសត្រូវលើការចំណាយរបស់កូរ៉េខាងជើងដែរ។  ខណៈដែលលោក គីម ទាមទារស្នាក់នៅសណ្ឋាគារ Fullerton លោក ត្រាំ អាចនឹងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយទៀតគឺ Shangril-La ដែលបច្ចុប្បន្នជាទីតាំងដែលគេកំពុងរៀបចំកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនោះ។    អត្ថបទទាក់ទង   លោក ត្រាំ ថា ជំនួបជាមួយលោក គីម នៅសិង្ហបុរី នឹងធ្វើតាមគម្រោងដូចដើម    តាមពិតទៅ លោក ត្រាំ បានប្រកាសលុបចោលជំនួបជាមួយលោក គីម កាលពីសប្តាហ៍មុនដោយលើកហេតុផលថា ពេលវេលាមិនសមស្រប។ ប៉ុន្តែក្រោយមកលោក ត្រាំ ស្រាប់តែបញ្ជាក់ឡើងវិញថា ជំនួបអាចកើតមាន ហើយមន្ត្រីអាមេរិក និងកូរ៉េខាងជើងក៏បានចាប់ផ្តើមបន្តការរៀបចំកិច្ចប្រជុំនេះវិញដូចគ្នាដែរ។  ក្នុងជំនួបដែលស្លាប់ហើយ តែស្រាប់មានដង្ហើមឡើងវិញនេះ គេឃើញថា ការខ្វែងគំនិតរវាងអាមេរិក និងកូរ៉េខាងជើងនៅតែមានជុំវិញរបៀបរំសាយនុយក្លេអ៊ែរ។ អាមេរិកចង់បានការលុបបំបាត់នុយក្លេអ៊ែរដែលធ្វើឡើងម្ដងចប់សព្វគ្រប់ មានការត្រួតពិនិត្យ និងមិនអាចវិលត្រឡប់ទៅក្រោយឡើយ មុននឹងអាមេរិកលើកលែងទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងចង់ឲ្យមានការរំសាយនុយក្លេអ៊ែរនេះជាដំណាក់កាល និងធ្វើឡើងព្រមគ្នាជាមួយនឹងការព្យួរទណ្ឌកម្ម៕     
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រទី១ ខែមិថុនាថា កិច្ចប្រជុំកំពូលរវាងលោក និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីថ្ងៃ ១២ មិថុនានឹងកើតឡើងតាមការគ្រោងទុក។ ប៉ុន្តែបញ្ហាចម្រូងចម្រាសនៅពេលនេះគឺ ការកំណត់ថាតើភាគីណាមួយជាអ្នកបង់ថ្លៃចំណាយលើសណ្ឋាគារសម្រាប់ប្រតិភូកូរ៉េខាងជើងនៅសិង្ហបុរីនោះ។
  ជៀសវាងសារធាតុរំញោចមុនពេលចូលគេង៖ ប្រសិនបើអ្នកកំពុងតែធ្វើការពេលយប់ ហើយត្រូវការគេងពីពេលព្រឹករហូតដល់ពេលរសៀលអ្នកគួរតែព្យាយាមជៀសវាងជាតិកាហ្វេអ៊ីនបន្ទាប់ពីពាក់កណ្ដាលយប់តទៅ។   បង្កើតបរិស្ថានសម្រាប់ការគេង ៖ ដើម្បីបង្កើនការគេងដោយមិនមានការរំខានសូមបិទទូរស័ព្ទរបស់អ្នក ធ្វើអោយបន្ទប់ងងឹត។ បន្ថយម៉ាស៊ីនត្រជាក់ ពាក់របាំងភ្នែក និងកាស់ហើយដាក់សញ្ញាកុំរំខាននៅលើទ្វារបន្ទប់គេងរបស់អ្នក។ សូមធ្វើការណាត់ជួប នៅក្រៅពីពេលគេងរបស់អ្នកហើយរំលឹកគ្រួសារ និងមិត្តភក្តិរបស់អ្នកកុំអោយរំខានអ្នក។   ចូលគេង និងភ្ញាក់ដឹងខ្លួននៅក្នុងពេលដូចគ្នាជារៀងរាល់ថ្ងៃអាចជួយអោយការគេងបានល្អ។ សូម្បីតែនៅលើចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ។   ធ្វើអោយរបៀបរស់នៅមានសុខភាពល្អ បរិភោគអាហារដែលមានសុខភាពល្អ និង រួមបញ្ចូលទាំងការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ មានគម្រោងនឹងធ្វើអ្វីមួយបន្ទាប់ពីអ្នកក្រោកឡើងជាជាងមុនពេលដែលអ្នកចូលគេង។    ប្រសិនបើគន្លឹះទាំងនេះមិនអាចជួយបានសូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូពេទ្យជំនាញរបស់អ្នក៕   ត្រួតពិនិត្យដោយ www.health.com.kh
ខ្ញុំទើបតែបានចាប់ផ្តើមផ្លាស់វេនធ្វើការទៅពេលយប់វិញ ហើយខ្ញុំកំពុងតែមានបញ្ហាក្នុងការគេងនៅពេលថ្ងៃ។ តើមានគន្លឹះណាមួយសម្រាប់ជួយដល់ការគេងថ្ងៃ ចំពោះអ្នកធ្វើការវេនយប់ដែរឬទេ? ជាធម្មជាតិមនុស្សត្រូវមានស្មារតីពេញលេញក្នុងអំឡុងពេលថ្ងៃ ហើយត្រូវគេងនៅពេលយប់។ការគេងពេលថ្ងៃបានល្អគឺអាចធ្វើទៅបាន ប្រសិនបើជាការងារពេលយប់របស់អ្នកគឺជាភាពចាំបាច់នៃជីវិតការងាររបស់អ្នក។ ដើម្បីធ្វើអោយការគេងមានភាពល្អប្រសើរជាងមុនក្នុងអំឡុងពេលថ្ងៃអ្នកគួរតែ ៖
  មហោស្រពភាពយន្តខ្លីចតុមុខលើកទី៧ បានបើកទទួលយកភាពយន្តខ្នាតខ្លី តាំងពីដើមឆ្នាំ២០១៨ ដោយមានសមិទ្ធករដាក់ភាពយន្តមកមហោស្រពចំនួន ៣០១ ចំណងជើង ទាំងក្នុងនិងក្រៅប្រទេស។ បន្ទាប់ពីសម្រិតសម្រាំងយករឿងដែលមានគុណភាព អត្ថន័យ និងអត្ថរសរួចមក មហោស្រពបានជ្រើសរើសភាពយន្តខ្លីចំនួន ៧៧ចំណងជើង ដើម្បីចាក់បញ្ចាំង និងប្រកួត។ ក្រៅពីទស្សនាភាពយន្តទាំងនោះនៅតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ទស្សនិកជន ក៏អាចចូលរួមបោះឆ្នោតផ្ដល់ពិន្ទុសម្រាប់រឿងដែលខ្លួនពេញចិត្តផងដែរ។   មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលតាក់តែងឡើង ដើម្បីឱ្យសមិទ្ធករភាពយន្តជាតិ និងអន្តរជាតិបង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យបំផុតរបស់ពួកគេជូនដល់សាធារណជន តាមរយៈភាពយន្តខ្នាត់ខ្លីរបស់ខ្លួន។ មហោស្រពនេះមានគោលបំណងចម្បងជម្រុញឱ្យយុវជនបង្កើតខ្សែភាពយន្តប្រកបដោយការច្នៃប្រតិដ្ឋ និងមានគុណភាព អត្ថន័យ អត្ថរស ស្របតាមស្តង់ដារអន្តរជាតិ។    សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រារព្វឡើង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដែលកម្មវិធីបើកនិងបិទធ្វើនៅសាលចតុមុខ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ សមិទ្ធិករ ផលិតករភាពយន្ត និងតារាភាពយន្តច្រើនរូប។    ភាពយន្តខ្លី៧៧ចំណងជើងនឹងចាក់បញ្ចាំងនៅរោងភាពយន្តនៅរាជធានីភ្នំពេញ មានដូចជារោងភាពយន្ត មេជ័រ ស៊ីណេផ្លិចបាយស្មាត(Major Cineplex  by smart) រោងភាពយន្តលេជេន ( Legend Cinema) និងរោងភាពយន្តព្រីមស៊ីណេផ្លិច (Prime Cineplex)។   ដោយឡែកវិទ្យាស្ថានបារាំង នឹងរៀបចំការចាក់បញ្ចាំងពិសេស នូវរឿងជ័យលាភី៣ឆ្នាំចុងក្រោយ ពីមហោស្រព អមដោយខ្សែភាពយន្តដែលជ្រើសរើស ដោយមហោស្រពភាពយន្ត«កាន»(Cannes)។    មហោស្រពភាពយន្តខ្លីចតុមុខ ជម្រុញដល់សាធារណៈជនទាំងអស់ សូមអញ្ជើញចូលរួមទស្សនាភាពយន្តខ្នាតខ្លីឱ្យបានកុះករ ទុកជាការលើកទឹកចិត្តដល់សមិទ្ធិករ និងផលិតករផងដែរ។   សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://chaktomukshortfilmfestival.com/ https://web.facebook.com/CSFF.co/?ref=br_tf ៕  
ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខហៅកាត់ថា CSFF បានសម្រិតសម្រាំងភាពយន្តខ្លីចំនួន៧៧ចំណងជើង ដើម្បីចាក់បញ្ចាំងក្នុងមហោស្រពរបស់ខ្លួនឆ្នាំ២០១៨នេះ។ ភាពយន្តខ្លីទាំងនោះមានទាំងរឿងក្នុងស្រុក និងបរទេស ដែលចាក់បញ្ចាំងចំនួន៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃ២៧ ដល់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៨។
  ថវិកាជាជំនួយរបស់ប្រទេសស៊ុយអែត និងប្រទេសស្វីស ចំនួន៤,៥លានដុល្លារ  ដែលផ្តល់ឱ្យអង្គការ BBC Media Action គឺប្រើសម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍នៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំ ដោយអនុវត្តពីឆ្នាំ២០២១ ដល់២០២៤។   សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៧កក្កដា ដោយបានបញ្ជាក់ថា ក្នុងចំណោមថវិកាសរុប៤,៥លានដុល្លារនេះ មាន ២លានដុល្លារ ជាថវិការបស់ប្រទេសស៊ុយអែត និង២,៥លានដុល្លារទៀត ជាថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស្វ៊ីស។   សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គម្រោងនេះអនុវត្តឡើង ក្នុងគោលបំណងបង្កើនកម្រិត នៃការចូលរួមបែបស្ថាបនានៅក្នុងសហគមន៍ក្នុងចំណោមយុវជនកម្ពុជា ដែលមានអាយុចន្លោះពី១៥ដល់៣០ឆ្នាំតាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង ជំនាញ ទំនុកចិត្ត ការលើកទឹកចិត្ត និងបណ្តាញនានា។   លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងក្នុងសេចក្ដីប្រកាសខាងលើថា ការគាំទ្រនេះ គឺស្របតាមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយកម្ពុជាដោយផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។   លោកមានប្រសាសន៍ដូច្នេះ៖ «យើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ជាឧបករណ៍សំខាន់ដើម្បីលើកទឹកចិត្ត និងគាំទ្រយុវជនកម្ពុជា ក្នុងការចូលរួមក្នុងជីវិតសាធារណៈ និងផ្តល់ការគាំទ្រដល់សកម្មភាពសហគមន៍ សម្រាប់យុវជននៅតាមបណ្តាខេត្ត»។ បើតាមលោក សាម៊ូអែល ហឺទិក គម្រោងក្លាហាន 9 SPACE នឹងរួមបញ្ចូលការអនុវត្តសកម្មភាពដូចជា ការផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពសហគមន៍ផ្សេងៗជាដើម។   គម្រោងនេះ នឹងអនុវត្តដោយអង្គការ BBC Media Action និងដៃគូអនុវត្តគម្រោង មាន៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍, បុប្ផាណា អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។   ជាមួយគ្នានេះ លោកស្រី ជេមម៉ា ហេយម៉េន នាយិកាប្រចាំប្រទេសនៃអង្គការ BBC Media Action លើកឡើងដែរថា គម្រោងនេះនឹងគាំទ្រដល់យុវជនដែលមានអាយុចន្លោះ១៥-៣០ ឆ្នាំ ដើម្បីចូលរួមក្នុងជីវិតសាធារណៈនៅក្នុងសហគមន៍របស់ពួកគេ តាមរយៈការកសាងចំណេះដឹង និងជំនាញ ផ្លាស់ប្តូរឥរិយាបថអវិជ្ជមានជុំវិញការចូលរួមរបស់យុវជន និងជំរុញឱ្យមានការពិភាក្សារវាងប្រជាជនដែលមានវ័យខុសគ្នា។   លោកស្រីបានថ្លែងថា៖ «យើងពិតជារីករាយដែលមានឱកាសក្នុងការកសាងលើភាពជោគជ័យក្នុងការងារអភិវឌ្ឍន៍យុវជននាពេលកន្លងមក និងរំភើបចិត្តក្នុងការធ្វើការងារជាមួយដៃគូអនុវត្តន៍ដែលមានបទពិសោធ និងអ្នកពាក់ព័ន្ធជាច្រើននៅក្នុងប្រទេស»៕      
ភ្នំពេញ៖ ប្រទេសស៊ុយអែត និងប្រទេសស្វីស សម្រេចផ្តល់ថវិកាចំនួន៤,៥លានដុល្លារ ដើម្បីគាំទ្រដល់អង្គការ BBC Media Action ក្នុងការអនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា «ការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍(ក្លាហាន 9 SPACE)» នៅកម្ពុជា។
  ក្រសួងធនធានទឹក បានបញ្ជាក់ថា ខេត្តដែលនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សា និងសីតុណ្ហភាពអតិបរមានពី៣៤-៣៦អង្សា និងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។ ចំណែកនៅផ្នែកខ្លះ ក្នុងទំនាបភាគពាយ័ព្យ និងភាគកណ្តាល ក៏មានភ្លៀងធ្លាក់ដែរ។   សម្រាប់បណ្តាខេត្តដែលនៅតំបន់ជួរភ្នំដួងរែក និងតំបន់ខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាចាប់ពី២៤ទៅ២៦អង្សា និងសីតុណ្ហភាពអតិបរមាពី ៣៣ទៅ៣៥អង្សា និងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។ ដោយឡែកខេត្តជាប់ឆ្នេរសមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី ២៥ ដល់២៧អង្សា និងសីតុណ្ហភាពអតិបរមាពី៣២ដល់៣៤អង្សា ព្រមទាំងមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ។    ក្រសួងធនធាន បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសនៅតំបន់វាលទំនាប ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕      
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា កម្ពុជាទទួលរងនូវខ្យល់មូសុងនីរតី ដែលបណ្តាលឲ្យតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់ឦសាន គ្របដណ្តប់ដោយទឹកភ្លៀង និងបង្កឲ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងការអំពាវនាវឲ្យពលរដ្ឋនៅតំបន់ទាំងនោះប្រុងប្រយ័ត្នឲ្យមែនទែន។
  សរសៃឈាមបេះដូងកូរ៉ូនែមានតួនាទីផ្គត់ផ្គង់ឈាម អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅបេះដូង។ នៅពេលមានដុំកំណកកើតឡើង អាចធ្វើឲ្យសរសៃឈាមចង្អៀត និងកាត់បន្ថយលំហូរឈាមទៅកាន់បេះដូង។ នៅពេលដែលលំហូរឈាមទៅកាន់បេះដូងបានកាត់បន្ថយ អាចបង្កឲ្យមានអាការៈឈឺទ្រូង ហត់ដង្ហក់ ឬមានចេញរោគសញ្ញាផ្សេងៗទៀត។ ក្នុងករណីសរសៃឈាមត្រូវបានស្ទះទាំងស្រុង នោះអាចបង្កឲ្យមានបញ្ហាគាំងបេះដូងកើតឡើងបាន។   ១. រោគសញ្ញា បើសិនជាសរសៃឈាមបេះដូងកូរ៉ូនែរួមតូចចង្អៀត វាមិនអាចនាំយកឈាមផ្ទុកអុកស៊ីសែនទៅកាន់បេះដូងបានគ្រប់គ្រាន់ទេ ជាពិសេសនៅពេលបេះដូងប្រឹងច្របាច់ខ្លាំង ដូចជាពេលយើងធ្វើលំហាត់ប្រាណ។ ជាដំបូងៗ ការថយចុះនៃលំហូរឈាមមិនមានចេញរោគសញ្ញានោះទេ។ នៅពេលដែលដុំកំណកក្នុងសរសៃឈាមចេះតែបន្តកើនឡើង នោះយើងអាចនឹងវិវដ្ដទៅជាចេញរោគសញ្ញានៃជំងឺសរសៃឈាមបេះដូងកូរ៉ូនែ។ រោគសញ្ញាមានដូចជា៖   ឈឺទ្រូង៖ យើងអាចមានអារម្មណ៍ថាថប់ៗ និងណែនក្នុងទ្រូង ប្រៀបដូចមាននរណាម្នាក់កំពុងឈរនៅក្នុងទ្រូងយើងដូចនោះដែរ។ ការឈឺទ្រូងនេះ ច្រើនកើតឡើងនៅចំកណ្ដាលទ្រូង ឬផ្នែកខាងឆ្វេងនៃទ្រូង។ បញ្ហាឈឺទ្រូងនេះច្រើនភ្ញោចឲ្យកើតឡើងបានដោយសារសកម្មភាពរាងកាយខ្លាំងៗ ឬការប៉ះពាល់ផ្នែកអារម្មណ៍ណាមួយកើតមាន។ អាការៈឈឺចាប់នេះអាចនឹងបាត់ទៅវិញនៅប៉ុន្មាននាទីក្រោយពីយើងបញ្ឈប់សកម្មភាពរាងកាយ។ អ្នកខ្លះ ពិសេសស្ត្រី ការឈឺចាប់នេះអាចមានរយៈពេលខ្លី និងខ្លាំង ហើយអាចមានអារម្មណ៍ឈឺនៅក ខ្នង និងដៃ។   ហត់ដង្ហក់៖ នៅពេលបេះដូងមិនអាចបូមឈាមបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយ យើងអាចនឹងមានបញ្ហាហត់ដង្ហក់ ឬអស់កម្លាំងខ្លាំង។   គាំងបេះដូង៖ នៅពេលសរសៃឈាមបេះដូងកូរ៉ូនែត្រូវស្ទះទាំងស្រុង នោះអាចនឹងបង្កឲ្យមានបញ្ហាគាំងបេះដូងកើតឡើងបាន។ រោគសញ្ញា និងសញ្ញាជាទូទៅនៃបញ្ហាគាំងបេះដូង រួមមានសម្ពាធបុកនៅនឹងទ្រូង និងឈឺចាប់ស្មា ឬដៃ និងមានពេលខ្លះធ្វើឲ្យយើងហត់ដង្ហក់ និងបែកញើស។   សម្រាប់មនុស្សស្រី ហាក់មិនសូវមានរោគសញ្ញាគួរឲ្យកត់សម្គាល់ដូចបុរសទេ។ ពេលខ្លះរោគសញ្ញាគាំងបេះដូងលើស្ត្រីមានដូចជាឈឺក ឬថ្គាម និងមានរោគសញ្ញាខ្លះទៀតដូចជាហត់ដង្ហក់ អស់កម្លាំង ឬចង្អោរ។   ពេលខ្លះទៀត បញ្ហាគាំងបេះដូង អាចកើតឡើងដោយមិនមានសញ្ញា ឬរោគសញ្ញាអ្វីនោះទេ។   ២. ពេលណាគួរទៅជួបពេទ្យ? បើសិនជាគិតថាយើងមានបញ្ហាគាំងបេះដូង ត្រូវស្វែងរកការសង្គ្រោះភ្លាមៗ និងមិនគួរបើកបរទៅមន្ទីរពេទ្យដោយខ្លួនឯងទេ លើកលែងតែគ្មានជម្រើស។ បើសិនជាយើងមានកត្តាប្រឈមកើតជំងឺសរសៃឈាមបេះដូងកូរ៉ូនែ ដូចជាសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ជាអ្នក់ជក់បារី មានជំងឺទឹកនោមផ្អែម ធាត់ខ្លាំង និងមានប្រវត្តិគ្រួសារកើតជំងឺបេះដូង គួរពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចនឹងធ្វើតេស្តរកជំងឺសរសៃឈាមបេះដូងកូរ៉ូនែ ជាពិសេសបើសិនជាមានរោគសញ្ញា ឬសញ្ញាសរសៃឈាមចង្អៀត ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ជំងឺសរសៃឈាមបេះដូងកូរ៉ូនែ កើតឡើងពេលសរសៃឈាមធំៗភ្ជាប់ទៅនឹងបេះដូងបានរកការខូចខាត ឬមានជំងឺ។ វត្តមានកូលេស្តេរ៉ូលច្រើន(បង្កជាកំណក) នៅក្នុងសរសៃឈាមកូរ៉ូនែ និងការរលាក ជាមូលហេតុបង្កឲ្យមានជំងឺសរសៃឈាមបេះដូងកូរ៉ូនែ។
លោក លាង វាសនា បានលើកឡើងថា ការប្រមូលជនអនាថាទាំងនោះ ដើម្បីផ្ដល់ទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យបានល្អប្រសើរ ដោយផ្ដល់សុខសុវត្ថិភាពនៅតាមទីសាធារណៈ សួនច្បារ និងមាត់ស្ទឹង។   លោកអភិបាលក្រុងបាត់ដំបង បានអះអាងថា៖ «ក្នុងនាមខ្ញុំជាអាជ្ញាធរក្រុងបាត់ដំបង តែងតែយកពួកគាត់ទៅមណ្ឌលសុំចតសង្គមកិច្ចខេត្ត ដើម្បីអនុត្តន៍និតិវិធីបន្តទៀត ថា តើអ្នកត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យ? អ្នកណាត្រូវយកព្យាបាលនៅកន្លែងៗទៀត?។ ខ្ញុំសូមបញ្ជាក់ថា មិនមែនយកគាត់មកធ្វើបាបទេ គឺយកគាត់មកព្យាបាល»។    បើតាមលោក លាង វាសនា ការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងបាត់ដំបង ដោយប្រមូលយកជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនទាំងនេះ គឺមានការសហការជាមួយមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។ លោក វាសនា បានបញ្ជាក់ថា៖ «ខ្ញុំមានតួនាទី ត្រឹមតែប្រមូលពួកគាត់ ហើយបញ្ជូនទៅឱ្យមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ដើម្បីឱ្យគាត់អនុវត្តបន្ត»។   អភិបាលក្រុងរូបនេះ បានបន្ថែមថា យកពួកគេទៅដាក់មណ្ឌលកែប្រែនេះ គឺផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះពលរដ្ឋនៅក្នុងក្រុងបាត់ដំបង់ ឱ្យពួកគេមានទំនុកចិត្តក្នុងការចេញមកដើរលេងតាមសួរច្បារ សាធារណៈ និងតាមមាត់ស្ទឹងជាដើម។ ត្រង់ចំណុចនេះ អភិបាលក្រុង បានរៀបរាប់ថា នៅពេលដែលពួកគេចេញមកខាងក្រៅផ្ទះ ដោយសារចង់លំហែខួរក្បាល ឬមកដើរលេងឱ្យសប្បាយជាមួយគ្រួសារបងប្អូន ។ ប៉ុន្តែបើពួកគេចេញមកគ្មានសុវត្ថិភាព ហើយមានអ្នកទៅរំខាន គឺពួកគេមិនចង់មកទៀតទេ។    លោក វាសនា បន្តថា ភ្ញៀវទេសចរដែលចេញដើរកម្សាន្តក្នុងក្រុង បានទិញនំចំណី និងរបស់របបផ្សេងៗ ដែលជួយដល់ចរន្តសេដ្ឋកិច្ចអាជីវករលក់ដូរនៅទីនោះ ឱ្យដំណើរការកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត វាក៏លែងមាន ជនអនាថាហែកថង់ដាក់សំរាមតាមទីសាធារណៈ មុខផ្ទះ ដែលធ្វើឱ្យខូចសោភណ្ឌភាព ទៀតដែរ។ ជាពិសេសជួយឱ្យជនអនាថាទាំងនោះ អាចទៅព្យាបាលថែទាំសុខភាព ដែលអាចចំណេញទាំងរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ នៅក្នុងក្រុងបាត់ដំបង៕  
៦ខែនេះ រដ្ឋបាលក្រុងខេត្តបាត់ដំបង បានប្រមូលជនអនាថា ជនញៀនថ្នាំ និងអ្នកដែលមានសតិមិនប្រក្រតី នៅតាមសួនច្បារ មាត់ស្ទឹងសង្កែ និងទីសាធារណៈ ប្រមាណ ៨០នាក់ ដើម្បីបញ្ជូនទៅព្យបាលនៅមណ្ឌលសុំចតសង្គមកិច្ចខេត្តបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
  នៅក្នុងផ្នែកមួយនៃកម្មវិធីសាកល្បង ធនាគារជាតិស្វីស (SNB) នឹងចេញរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) សម្រាប់ប្រតិបត្តិការជួញដូរនៅលើការផ្លាស់ប្តូរឌីជីថលប្រាំមួយនៅក្នុងប្រទេសនេះ ។   ថ្លែងនៅឯវេទិកា Point Zero ដែលធ្វើឡើងនៅទីក្រុង Zurich នៅថ្ងៃទី២៦ ខែមិថុនា ប្រធានធនាគារកណ្តាលស្វីសលោក Thomas Jordan បាននិយាយថា ៖ « នេះមិនមែនគ្រាន់តែជាការសាកល្បងនោះទេ វានឹងក្លាយជាប្រាក់ពិតប្រាកដស្មើនឹងទុនបម្រុងធនាគារ» ។   បើតាមលោក Thomas Jordan គោលដៅនៃកម្មវិធីនេះ គឺដើម្បីសាកល្បងប្រតិបត្តិការពិតប្រាកដជាមួយអ្នកចូលរួមទីផ្សារ។ គម្រោងសាកល្បងនេះ នឹងត្រូវចាប់ដំណើរការក្នុងពេលឆាប់ៗ ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលកំណត់ ។   បច្ចុប្បន្ន មានធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោក កំពុងពិចារណាក្នុងការចេញ  រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (Central Bank Digital Currency - CBDC)។ ជាមួយនឹងការផ្លាស់ប្តូរនេះ ស្វីសគឺជាប្រទេសចុងក្រោយគេដែលចូលរួមក្នុងបញ្ជីប្រទេសដែលបានចាប់ផ្តើមសាកល្បង CBDC ក្នុងនោះមានទាំងចិន ឥណ្ឌា និងអូស្ត្រាលីផងដែរ។   យោងតាមក្រុមប្រឹក្សាអាត្លង់ទិកមានប្រទេសចំនួន ១៨ នៅទូទាំងពិភពលោក កំពុងដំណើរការកម្មវិធីសាកល្បង CBDC ។  CBDC អាចត្រូវបានប្រើនៅក្នុងប្រតិបត្តិការលក់ដុំ ឬលក់រាយ៕  
ប្រធានធនាគារជាតិស្វីស (SNB) លោក Thomas Jordan បាននិយាយថា គោលដៅនៃការអនុវត្តសាកល្បងនៃរូបិយប័ណ្ណឌីជីថលគឺដើម្បីសាកល្បងប្រតិបត្តិការពិតប្រាកដជាមួយអ្នកចូលរួមទីផ្សារ។
  តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង១៤ ខែមេសា ទេសចរជាតិ និងអន្ដរជាតិសរុប ៤៦៣ ៥៤០នាក់ បានមកកម្សាន្តខេត្តសៀមរាប។ ក្នុងនោះទេសចរអន្ដរជាតិមានចំនួនជិត៨ពាន់នាក់។    សម្រាប់ថ្ងៃទី១៤ មេសា មានទេសចរសរុប ៤១៧ ៨១៩នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៤ ៣៥៤នាក់។ ដោយឡែកនៅថ្ងៃទី១៣ មេសា មានទេសចរសរុបជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលរាយការណ៍ទៅរដ្ឋមន្រ្តី៕    
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតបជាង៤៦ម៉ឺននាក់ បានមកកម្សាន្តខេត្តសៀមរាប នារយៈពេល២ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
  តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ«វាសនដ្ឋាន ឬសរសេរជា វសនដ្ឋាន»មានន័យថា ទីនៅ,លំនៅ,ផ្ទះ,ភូមិលំនៅ។ ពាក្យទាំងពីរនេះ ជាបាលី និងសំស្ក្រឹតលាយគ្នា។ ជាទូទៅពលរដ្ឋខ្មែរច្រើនតែប្រើពាក្យ ផ្ទះ,លំនៅឋាន,គេហដ្ឋាន និងអាស្រ័យជាដើម៕  
ពលរដ្ឋខ្មែរខ្លះប្រាកដជាធ្លាប់បានស្គាល់ពាក្យ«វាសនដ្ឋាន ឬវសនដ្ឋាន»នេះហើយ។ ប៉ុន្តែពលរដ្ឋខ្លះទៀតមិនស្គាល់ និងមិនធ្លាប់បានឮឡើយ។ ទោះបីពាក្យទាំងនេះមានអ្នកធ្លាប់ដឹង និងស្គាល់ ប៉ុន្តែពាក្យទាំងពីរនេះ កម្រមានពលរដ្ឋប្រើណាស់។ 
រថយន្ត Jaguar XF 2018 ជារថយន្តប្រភេទសាំងកំលាំងម៉ាស៊ីន ២.០L ស៊ីសាំងតិចតែ៥.៨លីត្រក្នុង១០០គ.មតែប៉ុណ្ណោះ។ កំលាំងម៉ាស៊ីនខ្លាំងល្បឿនពី០គ.ម ទៅ ១០០គ.ម ត្រឹមតែ៦.៦វិនាទី ហើយរថយន្តនេះអាចបើកបានល្បឿនដល់ទៅ ២៤៤ គ.ម/ម៉ ។ ផ្នែកខាងក្រៅរថយន្តត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដែលកង់មានទំហំ ១៨អ៊ីង អំពូលភ្លើងហ្វាខាងមុខជាប្រភេទXenon អមទៅដោយ LED យ៉ាងស្រស់ស្អាត។ ប្រពន្ធ័កំសាន្តបំពាក់ទៅដោយប្រពន្ធ័សំលេង Meridian ដែលជាម៉ាកល្បីរបស់ចក្រភពអង់គ្លេស និងទ្វាររបស់រថយន្តជាប្រភេទទ្វារបឺត (Soft Door Close Double Lock & Keyless Entry)។ គួរំលឹកផងដែរថា រថយន្ត Jaguar XF 2018 ដ៏ស្រស់ស្អាតនេះ ត្រូវបាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ហើយថ្មីៗនេះ Jaguar XF2018 បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖  ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១ គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន Jaguar Land Rover បានកែប្រែមុខមាត់ថ្មីនូវត្រកូល Jaguar XF របស់ខ្លួនឲ្យទៅជាប្រភេទរថយន្ដស៊ីដាន់ដ៏ស៊ីវិល័យដាច់គេ និងសាកសមបំផុតសម្រាប់យុគសម័យថ្មីនេះ។ យើងបានដឹងថា រថយន្ដ Jaguar XF គឺជាកំពូលរថយន្ដស៊ីដាន់ដ៏ប្រណិត និងទំនើបបំផុត ដូចដែលបានឃើញតាមរយៈរូបភាព និងវីដេអូខាងក្រោមនេះ៖
ស្ត្រីដែលកាន់អំណាចទាំងនោះរួមមាន៖ ១. លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់។ រូបថត AFP ២. លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស។ រូបថត AFP ៣. លោកស្រី Vigdis Finnbogadottir ប្រធានាធិបតីអ៊ីស្លង់។ រូបថត AFP ៤. លោកស្រី Marguerite Pindling អគ្គទេសាភិបាលបាហាម៉ាស។ រូបថត US Embassy in Nassau ៥. លោកស្រី Sandra Mason អគ្គទេសាភិបាលបាបាដូស។ រូបថត Richard Grimes ៦. លោកស្រី Cecile La Grenade អគ្គទេសាភិបាល Grenade។ រូបថត AFP ៧. លោកស្រី Mercedes Rosalba Araoz នាយករដ្ឋមន្ត្រីប៉េរូ។ រូបថត Instagram Mercedes Aráoz ៨. លោកស្រី Michelle Bachelet ប្រធានាធិបតីស៊ីលី។ រូបថត AFP ៩. លោកស្រី Saara Kuugongelwa-Amadhila នាយករដ្ឋមន្ត្រីណាមីប៊ី។ រូបថត AFP ១០. លោកស្រី Erna Solberg នាយករដ្ឋមន្ត្រីន័រវេស។ រូបថត AFP ១១. លោកស្រី Dalia Grybauskaite ប្រធានាធិបតីលីទុយអានី។ រូបថត AFP ១២. លោកស្រី Kersti Kaljulaid ប្រធានាធិបតីអេស្តូនី។ រូបថត AFP ១៣. លោកស្រី Kolinda Grabar-Kitarovic ប្រធានាធិបតីក្រូអាស៊ី។ រូបថត AFP ១៤. លោកស្រី Ana Brnabić ប្រធានាធិបតីស៊ែប៊ី។ រូបថត AFP ១៥. លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបថត AFP ១៦. លោកស្រី Hilda Heine ប្រធានាធិបតីកោះ Marshall។ រូបថត AFP ១៧. លោកស្រី  Patsy Reddy អគ្គទេសាភិបាលនូវែលសេឡង់។ រូបថត NZ Defence Force ១៨. លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែស។ រូបថត AFP ១៩. លោកស្រី Bidhya Devi Bhandari ប្រធានាធិបតីណេប៉ាល់។ រូបថត AFP ២០. លោកស្រី Ameenah Gurib-Fakim ប្រធានាធិបតី Maurice។ រូបថត AFP ២១. លោកស្រី Marie-Louise Coleiro Preca ប្រធានាធិបតីម៉ាល់តា។ រូបថត AFP
នៅឆ្នាំ២០១៨នេះ ស្ត្រីចំនួន២១នាក់ កំពុងកាន់តំណែងជាប្រមុខរដ្ឋាភិបាល ពោលគឺស្មើ១១ភាគរយក្នុងបណ្តាប្រទេសជាង១៩០នៅលើពិភពលោក។ ការសិក្សាមួយ បានបង្ហាញថា ប្រទេសជាង៦០ភាគរយ រួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរនោះ មិនធ្លាប់មានស្ត្រីជាក្បាលម៉ាស៊ីនដឹកនាំប្រទេសម្តងណាឡើយ។
  អត្ថបទទាក់ទង   កូរ៉េខាងជើង បង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីបក្នុងក្បួនព្យុហយាត្រាយោធាដ៏សម្បើម    នៅថ្ងៃទី១០ ខែតុលា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាដ៏សម្បើមដើម្បីប្រារព្ធខួបទី៧៥ឆ្នាំនៃការបង្កើតបក្សពលករ ដែលបក្សកាន់អំណាច និងបក្សនយោបាយតែមួយគត់ក្នុងប្រទេសនេះ។ ក្នុងក្បួនព្យុហយាត្រានេះ កូរ៉េខាងជើង បានសម្ញែងមីស៊ីលបាលីស្ទិកអន្តរទ្វីប(ICBM) ដែលមានទំហំធំជាងអ្វីដែលក្រុងព្យុងយ៉ាងធ្លាប់ដាក់បង្ហាញកន្លងមក ហើយក៏មានដាក់បង្ហាញមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកផងដែរ។    «ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលមានលក្ខណៈចម្រុះនិងស្មុគស្មាញនេះ យើងនឹងធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធខែលមីស៊ីលគ្រប់ជ្រុងជ្រោយរបស់យើង»។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បញ្ជាក់បែបនេះក្នុងសន្និសីទព័ត៌មានមួយនៅថ្ងៃទី ១២ ខែតុលា ហើយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP ។   លោក Kato បញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា សមត្ថភាពប្រព័ន្ធខែលមីស៊ីលជប៉ុន នៅមានកម្រិតក្នុងការឆ្លើយតបប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង។ ទោះជាបែបនេះក្តី លោកបានប ដិសេធលម្អិតលើការវាយតម្លៃរបស់ជប៉ុនលើសមត្ថភាពមីស៊ីលដែលដាក់បង្ហាញដោយកូរ៉េខាងជើង។ ហើយលោកសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសហការជាមួយសហរដ្ឋអាមេរិកនិងប្រទេសពាក់ព័ន្ធផ្សេងទៀតដើម្បីការពារប្រជាជនជប៉ុន។    ក្រោមការដឹកនាំជិត៨ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ិនហ្សូ ជប៉ុនបានពង្រីកតួនាទីលើឆាកអន្តរជាតិរបស់យោធាខ្លួន ក្រោមសម្ព័ន្ធភាពសន្តិសុខជប៉ុន-សហរដ្ឋអាមេរិក ព្រមទាំងបង្កើនកញ្ចប់ថវិកាការពារជាតិរៀងរាល់ឆ្នាំផងដែរ។ អ្នកស្នងតំណែងពីលោកអាបេ នាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ និងរដ្ឋាភិបាលលោកក៏រំពឹងបង្កើតគម្រោងមីស៊ីលថ្មីមួយនាចុងឆ្នាំនេះផងដែរ៕  
ជប៉ុន នៅថ្ងៃទី ១២ ខែតុលា បានប្តេជ្ញាបង្កើនសមត្ថភាពប្រព័ន្ធខែលមីស៊ីល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដោយសព្វាវុធរបស់កូរ៉េខាងជើង ដែលក្រុងតូក្យូចាត់ទុកថាមានលក្ខណៈកាន់តែចម្រុះនិងស្មុគស្មាញ។ ការតាំងចិត្តនេះធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានធ្វើព្យុហយាត្រាដ៏សម្បើមមួយកាលពីចុងសប្ដាហ៍ ដែលដាក់បង្ហាញសព្វាវុធកាន់តែមានអំណាចជាងមុន។
អង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដ្បិតពួកគេ មើលឃើញពីផលប៉ះពាល់មួយចំនួន រួមមាន ស្ថិរភាពអំណាចរដ្ឋ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាអាទិ៍។ អង្គការសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍ មានដូចជា អាដហុក សង់ត្រាល់ ខុមហ្វ្រែល និង និចហ្វិក ជាដើម។   អង្គការសង្គមស៊ីវិលខាងលើ ចេញសេចក្តីថ្លែងការណ៍ ស្របពេលដែលរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល មិនអាចបង្អាក់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាបានឡើយ។   លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា អះអាងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនេះ ទៅតាមកាលកំណត់ទុក។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«មតិរបស់គាត់ យើង យកមកពិនិត្យពិចារណា តែមិនមែនមានន័យថា ត្រូវតែទទួលយកទេ»។    កាលពីថ្ងៃទី២១ ខែកក្កដា តំណាងគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ បានធ្វើញត្តិរួមគ្នាយកទៅដាក់ជូនរដ្ឋសភា ដើម្បីសុំឲ្យរដ្ឋសភា ច្រានចោលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។    លោក ឡេង ប៉េងឡុង លើកឡើងថា ញត្តិរបស់គណបក្សទាំង៤ ត្រូវបានបញ្ជូនទៅដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងគណៈកម្មការជំនាញរបស់រដ្ឋសភារួចហើយ ហើយក៏បានពិនិត្យមើលរួចហើយដែរ។ ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលជាង១០០នោះ លោក ប្រាប់ថា លោក មិនទាន់បានទទួលឡើយ។    ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកក្កដា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បកស្រាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក៏មិនខុសពីលើកមុនៗ គឺស្ថិតក្នុងគោលបំណងសំខាន់២យ៉ាង រួមមាន ទី១ ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីឧត្តមប្រយោជន៍ជាតិ។ ឧត្តមប្រយោជន៍ជាតិ លោក ចង់សំដៅលើការធានាដល់ស្ថិរភាពនយោបាយ ឬស្ថិរភាពស្ថាប័នជាតិធំៗរបស់កម្ពុជា។    មាន៦មាត្រានៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានជ្រើសរើសយកមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ រួមមាន មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី។ សម្រាប់លើកនេះ មិនត្រឹមតែរដ្ឋធម្មនុញ្ញនោះទេ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវធ្វើវិសោធនកម្មដែរ។ មាន២មាត្រានៃច្បាប់ធម្មនុញ្ញបន្ថែម គឺ មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី ដែលត្រូវធ្វើវិសោធនកម្ម។    តាមនីតិវិធី ក្រោយរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ហើយពេលព្រឹទ្ធសភាអនុម័តរួច នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា ការធ្វើវិសោធនកម្មនេះ មានធម្មនុញ្ញភាព ឬស្របតាមរដ្ឋធម្មនុញ្ញ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ៕   
អង្គការសង្គមស៊ីវិល១០៤នៅកម្ពុជា ទទូចសុំឲ្យរដ្ឋសភា ផ្អាកដំណើរការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការទទូចសុំរបស់អង្គការសង្គមស៊ីវិល ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម  ដែលចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។
  បេក្ខជនដែលត្រូវប្រជែងតំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ រួមមានលោក Ganjar Pranowo  អតីតអភិបាលខេត្តជ្វាកណ្តាល លោក Anies Baswedan អតីតអភិបាលក្រុង ហ្សាការតា និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Prabowo Subianto ។   បើតាមសារព័ត៌មាន Jakarta Post ប្រជាជនឥណ្ឌូណេស៊ីជិត២០៥លាននាក់ក្នុងចំណោម ២៧០លាននាក់ ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ៨២ម៉ឺនការិយាល័យនៅទូទាំងប្រទេស។ ការបោះឆ្នោតធ្វើឡើងតែ៦ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង ៧ព្រឹកនៅថ្ងៃទី១៤ កុម្ភៈ។   យោងតាមរដ្ឋធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី ដើម្បីក្លាយជាប្រធានាធិបតីបេក្ខជនត្រូវមានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយនៃសំឡេងឆ្នោតសរុប និងយ៉ាងហោចណាស់ ២០ភាគរយនៃសំឡេងឆ្នោតនៅក្នុងខេត្តជាងពាក់កណ្តាលនៃប្រទេស។   ទិន្នន័យពីការស្ទង់មតិចុងក្រោយបង្ហាញថា លោក Prabowo និងកូនប្រុសរបស់លោកប្រធានាធិបតី វីដូដូ គឺលោក Gibran Rakabuming Raka ដែលជាបេក្ខជនអនុប្រធានាធិបតី មានសំឡេងនាំមុខបេក្ខជន២នាក់ទៀត៕   អត្ថបទទាក់ទង   លទ្ធផលការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី ស្ថិតនៅក្នុងដៃយុវជនក្រោមវ័យ៤០ឆ្នាំ   តើនរណានឹងក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់ពីលោកចូកូ វីដូដូ? 
ប្រជាជនឥណ្ឌូណេស៊ីជាង២០០លាននាក់នៅថ្ងៃទី១៤ ខែកុម្ភៈ ទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ បេក្ខជន៣នាក់ ប្រជែងគ្នាដើម្បីបន្តតំណែងពីលោកប្រធានាធិបតី ចូកូ វីដូដូ។
  លោក ពុយ គា អ្នកកាសែតចាស់វស្សាម្នាក់ និងជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានអាជីពនៅមិនទាន់ទទួលបានព័ត៌មានដែលទាក់ទងនឹងការជួញដូរសត្វព្រៃឲ្យទូលំទូលាយដូចនឹងអ្នកសារព័ត៌មានប្រជាពលរដ្ឋនៅឡើយទេ។ មូលហេតុដោយសារតែអ្នកសារព័ត៌មានប្រជាពលរដ្ឋ ជាអ្នកដែលរស់នៅក្នុងតំបន់ការជួញដូរនោះ ហើយក៏ជាអ្នកតាមដាននូវបទល្មើសការជួញដូរសត្វព្រៃបានល្អិតល្អន់ និងទាន់ហេតុការណ៍ មិនចាញ់អ្នកសារព័ត៌មានអាជីពឡើយ។    ជុំវិញបញ្ហានេះ លោក ពុយ គា ជំរុញឲ្យអ្នកសារព័ត៌មានអាជីពពង្រឹងកិច្ចការងារ និងយកចិត្តទុកដាក់ទៅលើការរាយការណ៍អំពីការជួញដូរសត្វព្រៃ សម្រាប់ជួយរារាំងការដូញដូរសត្វព្រៃឲ្យមានប្រសិទ្ធភាព។ ក្នុងសិក្ខាសាលាមួយ ស្តីពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២0១៩ អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានបញ្ជាក់ថា៖«អ្នកដែលស្រឡាញ់អាជីពជាអ្នកសារព័ត៌មាននៅជំនាន់ក្រោយ សូមឲ្យគិតគូរ ពង្រឹងវិជ្ជាជីវៈក្រុមសីលធម៌អ្នកសារព័ត៌មាន ហើយនឹងសមត្ថភាព ដើម្បីរាយការណ៍ព័ត៌មានឲ្យមានលក្ខណៈលម្អិតជូនពលរដ្ឋ»។    លោក ស្រី Sarah Brook ទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃ បាននិយាយថា ការជួញដូរសត្វព្រៃ គឺជាបទល្មើសឆ្លងដែនដែលអាចរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ដែលគិតជាទឹកប្រាក់មានប្រមាណចន្លោះពី៧ពាន់លាន ទៅ២៣ពាន់លានដុល្លារនៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំៗ។    របាយការណ៍ទាក់ទងនឹងការជួញដូរសត្វព្រៃ ដែលបង្ហាញដោយលោកស្រី  Sarah Brook បានកត់សម្គាល់ថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសឆ្លងដែនដ៏ធំសម្រាប់ការនាំយកសត្វព្រៃដូចជា កុយ រមាស និងភ្លុកដំរីអាហ្វ្រិកជាលក្ខណៈសាកល ទៅលក់នៅទីផ្សារប្រទេសដទៃ ដែលអ្នកពាក់ព័ន្ធត្រូវតែពង្រឹងការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេះ។    ទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃរូបនេះអះអាងដូច្នេះថា៖«យើងកំពុងតែសហការជាមួយស្ថាប័នរដ្ឋាភិបាល រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន មន្ត្រីគយ អាជ្ញាធរ និងក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់លើការជួញដូរសត្វព្រៃឲ្យមានប្រសិទ្ធភាព។ លើសពីនេះយើងក៏ត្រូវចាំបាច់ចោទប្រកាន់ និងផ្តន្ទាទោសអ្នកជួញដូរសត្វព្រៃ ព្រមទាំងដាក់ពិន័យទៅតាមទំហំនៃទោសកំហុសរបស់ពួកគេផងដែរ»។   បើតាមលោកស្រី Sarah Brook អ្នកសារព័ត៌មានក៏ជាដៃគូសំខាន់សម្រាប់ផ្សព្វផ្សាយអំពីការជួញដូរសត្វព្រៃ ដើម្បីជួយធ្វើយ៉ាងណាឲ្យមានការយកចិត្តទុកដាក់កាន់តែទូលំទូលាយពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។    សូមបញ្ជាក់ថា តំបន់គោលដៅដែលអង្គការអភិរក្សសត្វព្រៃ (WCS) កំពុងតែយកចិត្តទុកដាក់ទប់ស្កាត់ការជួញដូរសត្វព្រៃនៅកម្ពុជា មាន ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី និងក្រចេះ ដែនជម្រកសត្វព្រៃឆែប តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ តំបន់ព្រែកទ័លរាំសា ខេត្តបាត់ដំបង តំបន់ការពារធម្មជាតិភាគខាងជើងទន្លេសាប ខេត្តសៀមរាប និងកំពង់ធំ និងតំបន់អភិរក្សអណ្តើកហ្លួង ខេត្តកោះកុង៕  
ភ្នំពេញ៖  ក្រុមអ្នកសារព័ត៌មានអាជីពនៅគ្រប់ស្ថាប័ន មានតួនាទីផលិតព័ត៌មាន ធ្វើសេចក្តីរាយការណ៍  និងផ្សព្វផ្សាយព័ត៌មានអំពីការជួញដូរសត្វព្រៃនៅកម្ពុជា ដើម្បីជួយទប់ស្កាត់ការជួញដូរសត្វព្រៃទៅកាន់ទីផ្សារបរទេស និងអភិរក្សសត្វព្រៃ។ លោក ពុយ គា អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុក អ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយនឹងអង្គការអភិរក្សសត្វព្រៃ (WCS) សម្រាប់ផ្សព្វផ្សាយពីការជួញដូរសត្វព្រៃ។
  ការដាក់បញ្ចូលមុខងារថ្មី របស់  DaraPay App នេះ នឹងជួយឲ្យអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាកម្មធនាគារប្រៃសណីយ៍កម្ពុជា អាចដកប្រាក់តាមរយៈភ្នាក់ងារតារាផេ ដែលមានច្រើនជាង ២០០០ កន្លែង ទូទាំងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ  កម្មវិធី DaraPay App មានសេវាកម្មជាច្រើនដូចជា ការស្កែនចាយលុយ តាមដៃគូពាណិជ្ជករ ដែលមានច្រើនជាង ១០០០ ហាងក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ។   ព្រមទាំងការស្កេន QR តាមរយៈកម្មវិធី តារាផេ App ដើម្បីជិះម៉ូតូកង់បីរបស់ក្រុមហ៊ុន CamGo ការទូទាត់វិក្កយបត្រទឹក ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ចូលលុយទូរស័ព្ទ បង់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង និងមុខងារជាច្រើនទៀត ដែលនឹងដាក់បញ្ជូលនាពេលអនាគតដ៏ខ្លីខាងមុខ។   សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន របស់តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ 023 989 809 ទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ។  មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមលីងនេះ៖ https://goo.gl/7tvY1E ៕  តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលមានស្លាកសញ្ញាពាណិជ្ជកម្ម តារាផេ បានចាប់ដៃគូសហការជាមួយ  ធនាគារប្រៃសណីយ៍កម្ពុជា អនុញ្ញាតឲ្យអតិថិជនផ្ទេរប្រាក់ទៅវិញទៅមក រវាង កម្មវិធីធនាគារតាមទូរស័ព្ទដៃ CP Bank Mobile Banking App និង  DaraPay App ។ កាន់តែអស្ចារ្យបំផុត គឺការ ផ្ទេរប្រាក់ រវាងគណនីទាំងពីរ មិនមានគិតថ្លៃសេវា រហ័ស និងសុវត្ថិភាពខ្ពស់។
ភ្នំពេញ៖ ខេត្តកណ្ដាល និងខេត្តកំពង់ធំ នឹងលើកថ្ងៃរៀបចំពិធីប្រណាំងទូកវិញ ដោយសារទឹកជំនន់។ ក្នុងនោះមានខេត្តកណ្តាល នឹងលើកថ្ងៃរៀបចំពិធីអុំទូកពីថ្ងៃទី២២-២៣ ទៅថ្ងៃទី២៩-៣០ ខែតុលាវិញ និងខេត្តកំពង់ធំ លើកពីថ្ងៃទី៩-១០ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខវិញ។   រដ្ឋបាលខេត្តកណ្ដាល និងខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងពីការលើកថ្ងៃរៀបចំពិធីប្រណាំងទូកតាមខេត្តរៀងៗខ្លួន។ ដោយឡែករដ្ឋបាលខេត្តកណ្តាល នឹងលើកថ្ងៃពិធីប្រណាំងទូក ដោយសារកម្ពស់ទឹកទន្លេបាសាក់មានកម្ពស់ ៧,៥៤ម៉ែត្រ ដែលជាកម្រិតប្រុងប្រយ័ត្នខ្ពស់។ ពិធីប្រណាំងទូកនេះ នឹងប្រារព្ធនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រៅពីនោះ ក៏មានការប្រគុំតន្រ្តីរបស់សមាគមសិល្បករខ្មែរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបាញ់កាំជ្រួចនារាត្រីចុងក្រោយផងដែរ។    យ៉ាងណាមិញ ចំពោះខេត្តកំពង់ធំ ដោយសារតែកម្ពស់ទឹកស្ទឹងសែននៅតែបន្តឡើងទឹកជាបន្តបន្ទាប់ មិនអាចឱ្យទូកអុំឆ្លងបានកាត់ស្ពានបាន។ ខេត្តកំពង់ធំ នឹងលើកពេលពីថ្ងៃទី៩-១០ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆកាវិញ ដែលនឹងរៀបចំនៅទីរួមខេត្តកំពង់ធំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តទាំង២ បានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិផងដែរ។    សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏លើកថ្ងៃពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី២២-២៣ ខែតុលា ទៅថ្ងៃទី០៤-០៥ ខែវិច្ឆកាវិញផងដែរ ដោយសារទឹកជំនន់នៅបន្តជន់លិច នៅក្នុងភូមិសាស្រ្តខេត្ត និងទីតាំងប្រារព្ធពិធីប្រណាំងទូក៕  
ដោយ៖ សែម ប្រាក់ដាវ
  ប្រមុខរដ្ឋាភិបាលថ្មី បានវាយតម្លៃខ្ពស់ពីការបំពេញតួនាទីយ៉ាងប្រសើរនៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល នារយៈពេល២៥ឆ្នាំចុងក្រោយ ដែលជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ។   លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទកភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។   ការសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺយោងលើភាពចាំបាច់ជាក់ស្តែងមួយចំនួន ដូចជា ការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាពីអាណត្តិកន្លងមក, ការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចសម្រេចឱ្យបានរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ, ការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្តោតសំខាន់លើការកសាងមូលដ្ឋានមនុស្សរាំងមាំ, ការបន្តបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងរបស់កម្ពុជា និងការកសាងភាពធន់ទៅនឹងការប្រែប្រួល នៃកត្តាសង្គម-សេដ្ឋកិច្ច និងបរិស្ថានធម្មជាតិ រួមទាំងភាពចាំបាច់ក្នុងការដាក់ចេញនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។   បើតាមបទឧទ្ទេសនាមរបស់លោកនាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រនេះ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ គឺទីមួយ រក្សា និងថែបំប៉នសន្តិភាព ហើយទីពីរ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ស្របតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលតម្រូវឱ្យមានការសហការ និងបំពេញឱ្យគ្នាទៅវិញទៅមកនៅគ្រប់ក្រសួង-ស្ថាប័ន រដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។   យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងគោលដៅយុទ្ធសាស្ត្រ៥ គឺ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថាយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន រួមទាំងធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។   បើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន កន្លងមក តាំងពីឆ្នាំ១៩៨៧ អាទិភាពនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ ដែលមាន ទឹក ផ្លូវ ភ្លើង មនុស្ស ហើយត្រូវបានប្តូរទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ។ សម្រាប់អាទិភាពគន្លឹះ៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១នេះ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។   ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណយុទ្ធសាស្ត្រទី១ ដែលផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្របច្ចេកវិទ្យា, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ការងពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ», ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។   សម្រាប់បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺ ការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល, ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ, ការបង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone), ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុសម្រាប់គាំទ្រការវិនិយោគ។   បញ្ចកោណទី៣ ផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ ជាមួយនឹងកិច្ចការអភិភាព៥ គឺ ការអភិវឌ្ឍទីផ្សារការងារ, ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន, ការពង្រឹងការប្រកួតប្រជែង, ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។   ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាបញ្ចកោណទី៤ ដែលបន្តផ្តោតលើកិច្ចការអទិភាពចំនួន៥ គឺ ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ, ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព, ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើកម្មនគរូបនីយកម្ម, ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។   ចំពោះបញ្ចកោណទី៥ វិញ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល ផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។   គោរពតាមនូវអ្វីដែលបានសន្យាជាមួយម្ចាស់ឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ភ្លាមៗក្នុងឆ្នាំ២០២៣នេះ ដែលក្នុងនោះរួមមាន ទី១ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពសាធារណៈ។ ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។ ទី៤ ការដាក់ចេញការអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការចូលរួមនៅក្នុងសេដ្ឋកិច្ច ដែលអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ទី៥ ការដាក់ចេញយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សម្ដៅលើការសម្របសម្រួលអាជីវកម្ម ស្វែងរកទីផ្សារ រក្សាលំនឹងកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងបង្កើតឱ្យមានសមាគមកសិករ នៅតាមជនបទ។   ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការកំណត់បញ្ហាប្រឈមដែលទាមទារឱ្យមានការដាក់ចេញវិធានការគន្លឹះសម្រាប់ដោះស្រាយផងដែរ ដោយក្នុងនោះរួមមាន ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។   ជាមួយនឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គនីតិបញ្ញត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ ដៃគូទ្វេភាគី ពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងរួមជាតិទាំងអស់ ផ្តល់ការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអនុវត្តវិធានការគោលនយោបាយ និងកម្មវិធីនានានៅក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាវិធានការគន្លឹះនានា ដែលលោកបានដាក់ចេញ៕
«រាជរដ្ឋាភិបាល បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ នេះជាបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសន្យាអនុវត្តឱ្យបានសម្រេចជោគជ័យ តាមការទន្ទឹងចង់បានរបស់ម្ចាស់ឆ្នោត។
  ជំងឺ៧មុខ ដែលក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការនោះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្ដាសាយ គ្រុនក្ដៅ ជំងឺចំលងពីចំណីអាហារនិងទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូ។ ជំងឺទាំងនេះ តែងតែកើតឡើងជាញឹកញយនៅរដូវវស្សា ជាពិសេសពេលមានលិចទឹក ដែលវាងាយនឹងចំលងពីទឹកនោមសត្វកណ្ដុរ។ ចំពោះរោគសញ្ញានៃជំងឺមានលក្ខណៈគ្រុនក្ដៅ ឈឺក្បាល ឈឺសាច់ដុំ ក្អូត លឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ បើសិនព្យាបាលមិនបានត្រឹមត្រូវទេ វាអាចវិវត្តទៅជាខូចតម្រងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ នេះបើតាមការចេញផ្សាយលើទំព័ហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)។   ដើម្បីការពារសុខភាពពេលរដូវភ្លៀង ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការដូចជា រក្សាអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក ជាប់ខ្លួនជានិច្ច។ ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀង និងផឹកទឹកក្ដៅ ទឹកស៊ុប ឬទឹកដោះគោក្ដៅ។    បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពលរដ្ឋទាំងអស់ត្រូវអនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក, បំបាត់ដង្កូវទឹកនិងជម្រកមូស។ ត្រូវផឹកទឹកឲ្យបានច្រើន យ៉ាងតិច២លីត្រក្នុង១ថ្ងៃ ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកខ្លាំងឡើយ។ ចំពោះការបរិភោគអាហារ គឺត្រូវបរិភោគអាហារប្រកបដោយជីវជាតិ អនាម័យ និងចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង។ ប្រជាពលរដ្ឋគួរតែបរិភោគអាហារសំបូរវីតាមីនសេ(C) ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូបឺរី(Strawberries) បន្លែព័ណ៍បៃតងចាស់ដូចជា(ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកគួ និងប៉េងប៉ោះជាដើម៕  
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានអំពាវនាវពលរដ្ឋប្រយ័ត្នជំងឺឆ្លង៧មុខ នៅក្នុងរដូវវស្សា ដែលបានឈានមកដល់នេះ។
-សន្តិភាព ថ្លៃជាងពេជ្រ មហាថ្លៃ សន្តិភាព បានសព្វថ្ងៃ ដោយលំបាក សន្តិភាព នាំជាតិខ្មែរ ផុតតោកយ៉ាក សន្តិភាព នាំយើងចាក ផុតភិតភ័យ។ -ខ្មែរបានរស់ ក្រោយបែកបាក់ ធ្លាក់ដុនដាប ខ្មែរបានរស់ ក្រោយក្រិសក្រាប គ្រោះរីងរៃ ខ្មែរបានរស់ ខ្ពស់មុខមាត់ មិនបំភ្លៃ ខ្មែរបានរស់ គួរលកលៃ លើកតម្កើង។ -ទុកគំនុំ ផ្គំគំនិត គិតជួយជាតិ ទុកគំនុំ កុំរកស្នៀត បៀតបំប៉ើង ទុកគំនុំ ខ្មែរក្រៅក្នុង ស្រុងស្រុះឡើង ទុកគំនុំ គំរើសអើង ព្រោះខុសបក្ស។ -ពេលបាត់ជាតិ ញាតិបែកបាក់ បក្សក៏អត់ ពេលបាត់ជាតិ  ច្បាស់កំសត់ ដួលដេកដាក់ ពេលបាត់ជាតិ ខ្មែរបាត់ឈ្មោះ នោះគ្រោះថ្នាក់ ពេលបាត់ជាតិ អ្នកធ្លាប់ចាក់ ជាក់លែងជួប៕
បទ ផ្កាឈូករីក
  «អាចយការី» ឃាអ្នកដែលច្រើនតែធ្វើអាចយភាព (បើស្ត្រីជា អាចយការិនី) ។ អាចយគាមិន ឬ គាមី អ្នកដែលលុះក្នុងការសន្សំ... ។ អ្នកដែលស៊ប់ចិត្តក្នុងការសន្សំ (បើស្ត្រីជា អាចយគាមិនី) ។ អាចយធម៌ ឬ ភាព ទម្លាប់ឬភាពនៃការសន្សំ ។ ល ៕  
នាមសព្ទ «អាចយ» (អា-ចៈ-យ៉ៈ) ជាពាក្យសំស្ត្រឹត-បាលី ដែលមានន័យថា ការសន្សំ ការសំច័យ ការសំច័យក្បិតក្បៀត។ ធ្វើអាចយៈ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
  dessert pineapple sliced on a wooden plate   ១. ជាប្រភពនៃវីតាមីន និងជាតិរ៉ែជាច្រើន   ម្នាស់ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, វីតាមីន C, កាល់ស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏ជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិសរសៃ និងកាឡូរីដែរ។ អ្វីដែលជាគុណប្រយោជន៍ខ្ពស់ជាងគេរបស់វាគឺ វាមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលទាប។ ជីវជាតិទាំងឡាយដែលវាមានសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់។   ២. បង្ការការក្អក និងផ្តាសាយ   ចាប់តាំងពីផ្លែម្នាស់សម្បូរវីតាមីន C មក វាអាចជួយសម្លាប់វីរ៉ុសដែលជាអ្នកបង្កអោយមានការក្អក និងផ្តាសាយបាន។ ទោះបីជានៅពេលអ្នកមានជំងឺនេះហើយក៏ដោយ ក៏ផ្លែម្នាស់អាចជួយអ្នកបានដែរ។ ផ្លែឈើប្រភេទនេះមានសារធាតុ Bromelain ដែលមានប្រសិទ្ធិភាពក្នុងការបំបាត់អាការៈក្អក និងការករស្លេះ។ ការញ៉ាំផ្លែម្នាស់ខណៈពេលដែលកំពុងតែញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យសម្រាប់ព្យាបាលជំងឺក៏អាចជួយអោយអ្នកជាវិញកាន់តែឆាប់ដែរ។   ៣. ពង្រឹងសុខភាពឆ្អឹង   ផ្លែម្នាស់ក៏ជាទីពេញនិយមមួយដែរព្រោះវាមានសមត្ថភាពក្នុងការសាងសង និងរក្សាអោយឆ្អឹងរឹងមាំ។ នេះដោយសារតែផ្លែឈើមួយនេះផ្ទុកទៅដោយសារធាតុម៉ង់ហ្គាណែស ជាជាតិរ៉ែម្យ៉ាងដែលរាងកាយត្រូវការដើម្បីពង្រឹងដល់សុខភាពឆ្អឹង និងជាលិកាតភ្ជាប់។ តាមពិត បើសិនជាអ្នកញ៉ាំទឹកផ្លែម្នាស់មួយពែង អ្នកអាចទទួលបានជាតិម៉ង់ហ្គាណែសចំនួន ៧៣ភាគរយនៃតម្លៃដែលរាងកាយត្រូវការរួចទៅហើយ។   ៤. ធ្វើអោយអញ្ចាញធ្មេញមានសុខភាពល្អ   អ្នកដែលតែងតែបារម្ភពីសុខភាពធ្មេញដែលពេលខ្លះមានការបរាជ័យក្នុងការថែរក្សាអញ្ចាញធ្មេញនោះ ពេលនេះអ្នកអាចធ្វើបានហើយ។ បើសិនជាមនុស្សម្នាក់មានជំងឺអញ្ជាញធ្មេញ ធ្មេញរបស់គាត់នោះនឹងអាចខូច ឬស្ថិតក្នុងអាការៈមិនល្អ ឬអាចបាក់ផងក៏មានដែរ។ ការញ៉ាំផ្លែម្នាស់នឹងជួយពង្រឹងសុខភាពអញ្ចាញធ្មេញរបស់អ្នកបាន ព្រមទាំងធ្មេញអោយមានសុខភាពល្អ និងរឹងមាំទៀត។   ៥. កាត់បន្ថយការប្រឈមនឹងជំងឺភ្នែក Macular Degeneration   ផ្លែម្នាស់ត្រូវបានគេស្គាល់ថាជួយបង្ការជំងឺបានច្រើនប្រភេទខុសៗគ្នាដូចជាជំងឺភ្នែក Macular Degeneration ជាដើម។ ជំងឺនេះគឺជាមូលហេតុដំបូងគេនៃការព្រឹលលើមនុស្សធំ ដែលវាបង្កឡើងដោយការខូចខាតដល់រ៉េទីណានៅក្នុងភ្នែក។ ការអាន និងការធ្វើសកម្មភាពប្រចាំថ្ងៃអាចធ្វើអោយអាការៈកាន់តែពិបាកខ្លាំងទៅៗ ដោយសារតែបញ្ហានេះ។ ការបញ្ចូលផ្លែម្នាស់នៅក្នុងរបបអាហារអាចបន្ថយការប្រឈមនឹងជំងឺនេះបានរហូតដល់ ៣៦ភាគរយឯណោះ។ នេះដោយសារតែផ្លែឈើមួយប្រភេទនេះផ្ទុកទៅដោយសារធាតុ Beta Carotene ដែលវាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពភ្នែក។   ៦.ជួយបន្ថយអាការៈរលាកសន្លាក់   ចាប់តាំងពីផ្លែឈើមួយនេះមានចំនួនសមាធាតុប្រឆាំងនឹងការរលាកច្រើនមក ការញ៉ាំផ្លែម្នាស់អាចផ្តល់នូវការបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់បាន ហើយស្របពេលជាមួយគ្នានោះវាក៏ជួយធ្វើអោយឆ្អឹងរឹងមាំផងដែរ។ លើសពីនេះទៅទៀត វាក៏ជួយពង្រឹងដល់អាការៈជំងឺស្ពឹក ឬឈឺចាប់ដោយការរលាកសរសៃប្រសាទ Ulnar Nerve នៅករដៃ និងរលាកសន្លាក់ហ្គោដ។   ៧.ពង្រឹងដល់ការរំលាយអាហារ   សារធាតុ Bromelain ដែលមានក្នុងផ្លែម្នាស់មានប្រសិទ្ធភាពក្នុងការបន្សាបជាទឹកដើម្បីអោយប្រាកដថាទឹកនោះមិនមានជាតិអាស៊ីតខ្លាំង។ វាក៏ជួយកែសម្រួល់ដល់ការបញ្ចេញរសរបស់លំពែងក្នុងការរំលាយអាហារដែរ។ ចាប់តាំងពីសារធាតុ Bromelain មានធាតុផ្សំនៃការរំលាយប្រូតេអ៊ីនដែរនោះ វាក៏អាចជួយថែរក្សាផ្លូវរំលាយអាហារអោយមានសុខភាពល្អបានដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ផ្លែម្នាស់គឺជាផ្លែឈើដុះក្នុងតំបន់ត្រូពេជ្រដ៏ពេញនិយមបំផុតនៅលើពិភពលោក។ វាមានរសជាតិផ្អែម, សម្បូរទឹក, និងមានរសជាតិឆ្ងាញ់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លែឈើដែលផ្តល់ជាសុខភាព និងសម្បូរជីវជាតិបំផុត។ ដើម្បីចង់ដឹងអោយកាន់តែច្រើនអំពីវាទៀតនេះ ខាងក្រោមនេះជាការបញ្ហាញជាអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនពីការញ៉ាំផ្លែម្នាស់។
  ថ្លែងក្នុងកម្មវិធីខាងលើ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ»។   ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការ នាំយកកម្មវិធីនេះឡើង»។   ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖«គុនខ្មែរ ត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោករំជើបរំជួល ទទួលស្គាល់ពីភាពរស់រវើក នៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភាពជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា»។   «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ថោន ឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោមការសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១២ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរ បញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់ សរុប ១២០ លានរៀល។    ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ពី ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨លានរៀល ឬស្មើទៅនឹង ១ម៉ឺន ២ពាន់ដុល្លារអាម៉េរិក ដែលជារង្វាន់ច្រើនមិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន  ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាម៉េរិក កីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាម៉េរិកក្នុងមួយនាក់។ រីឯកីឡាករ១០រូបផ្សេងទៀត នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាម៉េរិក ក្នុងមួយនាក់។    ក្នុងសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន១២រូប ដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសានេះ។    កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ស្វាយរៀង ព្រៃវែង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។   ដូច្នេះ ទស្សនិកជននៅតាមបណ្តាខេត្តខាងលើ ជាពិសេសអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានា ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំ ដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។    ដើម្បីទទួលបានព័ត៌មានថ្មីៗ លោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ  https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia ៕   (អត្ថបទពាណិជ្ជកម្ម)   
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើង នៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។
«ខ្ញុំតែងតែធ្វើសេចក្តីសម្រេចចិត្ត ដែលគិតគូពីផលប្រយោជន៍ដ៏ល្អរបស់ក្លិប អស់ពីបេះដូង»។ នេះជាសម្ដីរបស់លោក Abramovich នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលសម្រេចឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ មើលការខុសត្រូវរបស់ក្លិប Chelsea ។   ទោះផ្ទេរអំណាចបែបនេះពិតមែន តែមហាសេដ្ឋីរុស្ស៊ីរូបនេះ នៅតែជាម្ចាស់ក្លិបតោខៀវអង់គ្លេសមួយនេះដដែល។ នោះក៏ព្រោះតែលោក Abramovich ទំនងជាចង់ដោះស្រាយស្ថានការណ៍តានតឹងមួយ ដល់អ្នកគាំទ្រ ខណៈដែលមានការរិះគន់ និងថ្កោលទោសពាសពេញពិភពលោក លើរដ្ឋាភិបាលរុស្ស៊ី ដែលវាយប្រហារអ៊ុយក្រែន ពេលនេះ។   លោក Abramovich បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ខ្ញុំនៅតែប្តេជ្ញាចិត្តចំពោះតម្លៃទាំងនេះ។ នោះហើយជាមូលហេតុដែលថ្ងៃនេះ ខ្ញុំផ្ទេរអំណាចឱ្យអ្នកទទួលខុសត្រូវនៃមូលនិធិសប្បុរសធម៌របស់ Chelsea នូវការគ្រប់គ្រង និងការថែទាំ Chelsea FC។ ខ្ញុំជឿថាបច្ចុប្បន្នពួកគេស្ថិតក្នុងតួនាទីល្អបំផុត ដើម្បីមើលថែរក្សាក្លិប កីឡាករ បុគ្គលិក និងអ្នកគាំទ្រ»។   ការសម្រេចផ្ទេរអំណាចរបស់មហាសេដ្ឋីរុស្ស៊ីរូបនេះ គឺធ្វើឡើងមុនពេលដែល Chelsea ត្រូវប្រកួតជាមួយ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup នៅកីឡដ្ឋាន Wembley នាទីក្រុងឡុងដ៍របស់អង់គ្លេស នៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៧ កុម្ភៈនេះ ។   អត្ថបទទាក់ទង   សេដ្ឋីរុស្ស៊ី Abramovich អាចត្រូវបណ្តេញចេញពីអង់គ្លេស និងដកហូតសិទ្ធិជាម្ចាស់ក្លិប Chelsea    សម្រាប់ការប្រកួតនៅអង់គ្លេសនេះ ក៏មានក្លិបជាច្រើន បានបង្ហាញសេចក្តីព្រួយបារម្ភ និងអារម្មណ៍សោកស្ដាយអាណិតអាសូរ ដល់ប្រទេសអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែរ។ មុនពេលប្រកួត ក្លិបទាំងអស់បាននាំគ្នាបួងសួង អមជាមួយពាក្យថា «គ្មានសង្គ្រាម» ឬ«No War» នៅលើអាវ និងទង់ជាតិអ៊ុយក្រែនជាដើម។   មហាសេដ្ឋីប្រេងសញ្ជាតិរុស្ស៊ី Abramovich ដែលត្រូវបានគេរាយការណ៍ថា ស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន បានក្លាយជាម្ចាស់ Chelsea មានមូលដ្ឋាននៅក្រុងឡុងដ៏នៅឆ្នាំ ២០០៣។ ចាប់តាំងពីការវិនិយោគរបស់ Abramovich តោខៀវបានឈ្នះពានរង្វាន់ធំៗចំនួន១៨ រួមទាំង UEFA Champions League ពីរសម័យ៕
លោក Roman Abramovich មហាសេដ្ឋីរុស្ស៊ី ដែលជាម្ចាស់ក្លិបតោខៀវ Chelsea បានសម្រេចប្រគល់អំណាចខ្លួន ទៅឱ្យអ្នកគ្រប់គ្រងមូលនិធិសម្បុរសធម៌ ជាអ្នកថែទាំ និងទទួលខុសត្រូវរបស់ក្លិប ជំនួសលោក ។ ការសម្រេចរបស់មហាសេដ្ឋីរូបនេះ ធ្វើឡើងស្របពេលកងកម្លាំងរុស្ស៊ី កំពុងវាយប្រហារអ៊ុយក្រែន ហើយត្រូវបានមេដឹកនាំជុំវិញពិភពលោក ថ្កោលទោសរដ្ឋាភិបាលទីក្រុងម៉ូស្គូយ៉ាងខ្លាំង។
  ចំណែករបរកាត់ត្រីផ្អក ក៏រកចំណូលបានតិចជាងឆ្នាំមុនដែរ។ តម្លៃកាត់ត្រីផ្អក ១០គីឡូក្រាម ២ម៉ឺនរៀល។ ពេលខ្លះ អ្នកកាត់ប្រើវិធីសាស្រ្តម៉ៅតែម្ដង តាមស្ថានភាពជាក់ស្ដែង។ ពលរដ្ឋទទួលស៊ីឈ្មួលកាត់ត្រីផ្អកនៅតំបន់នោះ រកចំណូលបានចន្លោះត្រឹម១៥ ០០០រៀល ទៅ ៦០ ០០០រៀលក្នុងមួយថ្ងៃ។ ឆ្នាំមុនៗគាត់អាចរកបានចន្លោះពី ៤០ ០០០រៀលទៅ ១០ ០០០រៀលក្នុងមួយថ្ងៃ។    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែធ្នូ ដល់ថ្ងៃទី២ ខែមករាឆ្នាំ២០២៣ ផលត្រីនេសាទដាយត្រីនៅភ្នំពេញ និងខេត្តកណ្ដាល ប្រមូលបាន ១៤៨១តោន។ ទិន្នផលនេះ មានការកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ២០២១-២០២២ ដែលផលត្រីបានត្រឹម ៨៩០តោនប៉ុណ្ណោះ។   ចំពោះប្រភេទត្រីដែលប្រមូលបានរួមមាន ត្រីរៀល ៤៥ភាគរយ, ស្លឹកឫស្សី៣០ភាគរយ, ខ្នងវែង៥ភាគរយ, កញ្រ្ជូក៣ភាគរយ, ច្រកែង២ភាគរយ, ឈ្វាត៥ភាគរយ និងត្រីចម្រុះ១០ភាគរយ។ ដោយឡែក ពលរដ្ឋមកទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី មានប្រហែល៨ពាន់នាក់  ដោយ៩០ភាគរយជាអ្នកមកពីបណ្ដាខេត្ត។   ផលនេសាទកើនឡើងនេះ ក្រសួងកសិកម្ម បញ្ជាក់ថា បណ្ដាលមកពីការទប់ស្កាត់នូវបទល្មើសខុសច្បាប់ក្នុងបឹងទន្លេសាប ប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមសហការការពារថែរក្សាចំនួនត្រីនៅក្នុងទឹកសាបពីគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្ដែង និងបទល្មើសខុសច្បាប់គ្រប់ទម្រង់៕        
ភ្នំពេញ៖  រដូវត្រីត្រូវ ពលរដ្ឋ ធ្វើដំណើរមកទិញត្រីតាមដាយត្រីមួយចំនួន នៅដងទន្លេក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនេះ ពលរដ្ឋខ្មែរអ៊ីស្លាមប្រកបរបស់កាត់ត្រីផ្អកដោយដៃ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លើកឡើងថា ត្រីឆ្នាំនេះត្រូវច្រើន ប៉ុន្ដែអ្នកទិញ មានចំនួនតិច។
  «ភ្នំពេញ ៤០ឆ្នាំក្រោយមក» គឺជាប្រធានបទធំនៃមហាសន្និបាតនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។ ពិធីសម្ពោធការតាំងពិព័រណ៍ខួប៤០ឆ្នាំនៃរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យទី១ខែធ្នូតាមបណ្តោយតីរវិថីស៊ីសុវត្ថិ។   ៤០ឆ្នាំនៃការរៀបចំ និងកសាងរាជធានីភ្នំពេញឡើងវិញ នៅក្រោយរបបប្រល័យពូជសាសន៍ នឹងក្លាយទៅជាពិសោធន៍ ភាពជាគំរូមួយសម្រាប់ការរៀនសូត្រនៅក្នុងកិច្ចប្រជុំអន្តរជាតិនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។   លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាតបានថ្លែងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ខែធ្នូនេះថា ថ្វីដ្បិតតែគេអាចបង្ហាញពីការរៀបចំ រាជធានីភ្នំពេញឡើងវិញពីការខ្ទេចខ្ទាំដោយសារសង្គ្រាម ប៉ុន្តែនៅក្នុងអំឡុងពេលនេះកិច្ចប្រជុំ កម្ពុជាត្រូវរៀនសូត្រអំពីបណ្តាក្រុងនៃប្រទេសជឿនលឿនផងដែរ។   លោក នួន ផារ័ត្ន បានពន្យល់យ៉ាងដូច្នេះថា៖« កន្លងមកយើងបានរៀបចំបទបង្ហាញមួយនៅទីក្រុង គីហ្គាលី នៃប្រទេសរវ៉ាន់ដា ដើម្បីបង្ហាញអំពីការអភិវឌ្ឍរបស់ភ្មំពេញ ដើម្បីបញ្ចុះបញ្ចូលសមាជិកឱ្យមកចូលរួម។ នៅពេលពួកគេទស្សនាវីដេអូដែលបង្ហាញពីភ្នំពេញ ក្រុងមួយចំនួនភ្ញាក់ផ្អើលខ្លាំង។ ដើមឡើយពួកគេគិតថា ក្រោយពីសង្គ្រាមភ្នំពេញប្រហែលជានៅលំបាក មិនទាន់អភិវឌ្ឍ។ ពេលឃើញវិដេអូ ស្តីពីការអភិវឌ្ឍបច្ចុប្បន្ន គេចាប់អារម្មណ៍ ចង់រៀនសូត្រពីភ្នំពេញដែរ។ ខាងសមាគមក៏យល់ស្របចង់ឱ្យចែករំលែកពិសោធន៍ដែរ ពីព្រោះសមាជិកខ្លះទើបចប់ពីសង្គ្រាម សមាជិកខ្លះកំពុងស្ថិតនៅក្នុងលំបាក ដែលត្រូវពីពិសោធន៍ល្អៗ។»។   សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងមានសមាជិកចំនួន៣០៧ក្រុង។ ពីប្រទេសកម្ពុជា មានរាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងកំពតដែលជាសមាជិកនៃសមាគមអន្តរជាតិមួយនេះ។ ដោយឡែក រាជធានីភ្នំពេញ គឺជាសមាជិកតែមួយគត់ពីទ្វីបអាស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ដែលមានសរុប២៧ក្រុងនៃសមាគម។   តើមានប្រធានបទលម្អិតអ្វីខ្លះ?   ក្រៅពីអភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន គឺ លោក ឃួង ស្រេង ដែលនឹងធ្វើបទបង្ហាញអំពី«ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» អតីតអភិបាលរាជធានីភ្នំពេញមួយចំនួនក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញលើប្រធានបទផ្សេងពីគ្នាដូចជា៖ ការសាកល្បងស្ថាបនាទីក្រុងឡើងវិញ សកម្មភាពនៃការស្ថាបនាទីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋ ជាដើម។ ក្រៅពីនេះ ក៏នឹងមានការពិភាក្សាលើប្រធានសំខាន់ៗផ្សេងទៀតផងដែរដូចជា៖ ការផ្លាស់ប្តូរទីក្រុង និងតួនាទីអភិបាលក្រុងក្នុងការផ្លាស់ប្តូរទីក្រុងនាពេលបច្ចុប្បន្ន និងពេលអនាគត តួនាទីរបស់ទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍លើឆាកអន្តរជាតិ ទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម សម្រាប់រាជធានីភ្នំពេញនាពេលអនាគត ។ល។   តើសាលារាជធានីភ្នំពេញ និងកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីការរៀបចំនេះ?   ឆ្លើយនឹងសំណួរនេះរបស់អ្នកកាសែតនៅក្នុងសន្និសីទកាសែតដែលត្រូវបានរៀបចំនៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី បានអះអាងថា កិត្តិយស សមត្ថភាព រូបភាពវិជ្ជមាននៃទិដ្ឋភាពនយោបាយ និងសង្គមដែលបង្ហាញពីស្ថិរភាព និងសន្តិសុខ គឺជាផលប្រយោជន៍ធំ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំអន្តរជាតិ។   «មតិខ្លះសង្ស័យថា តើភ្នំពេញ ឬកម្ពុជា ស្ថិតនៅដំណាក់កាលណា? មានវិបត្តិអ្វី មានសន្តិសុខទេ? ដូច្នេះតាមរយៈមហាសន្និបាតនេះ យើងនឹងបង្ហាញទៅកាន់ពិភពលោក ពិសេសបណ្តាប្រទេសនិយាយភាសាបារាំង ថាកម្ពុជាមានការអភិវឌ្ឍ និងសន្តិសុខល្អ។»។ នេះជាការអត្ថាធិប្បាយរបស់លោកអភិបាលរង មុននឹងលោករំឭកបន្ថែមថា ប្រតិភូនៃមហាសន្និបាតក៏នឹងធ្វើដំណើរទៅទស្សនាទីក្រុងនៃប្រាសាទខ្មែរនៅក្នុងខេត្តសៀមរាបផងដែរ៕
សាលារាជធានីភ្នំពេញនឹងធ្វើម្ចាស់ផ្ទះលើកដំបូងរៀបចំកិច្ចប្រជុំមហាសន្និបាតនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៣៩ នៅក្នុងសប្តាហ៍ក្រោយនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៤ខែធ្នូ។ មានតំណាងក្រុងជាង១៤០មកពីប្រទេសជាង៤០ ដែលក្នុងនោះមានអភិបាលក្រុងចំនួន៨៥រូបនៃសមាជិកសមាគមអន្តរជាតិនេះដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ៤ថ្ងៃនៅសណ្ឋាគារសុខាភ្នំពេញ។
  នេះគឺជាច្រកចេញដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ចេញពីគំនាបសេដ្ឋកិច្ចដែលតែងតែរងនូវការប្រមាថពីឈ្មួញ និងអាជ្ញាធរវៀតណាម ក្នុងក្របខណ្ឌនៃការធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនផលិតផលកម្ពុជា ឆ្លងកាត់តាមកំពង់ផែ វៀតណាមទៅកាន់ទិសដៅបណ្តាប្រទេសនានា ដែលជាដៃគូពាណិជ្ជកម្មកម្ពុជាទៀតហើយ។   ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវពន្លឿនការកសាង និងស្តារឡើងវិញ នូវព្រែកជីកហ្វូណនបុរាណ ដែលមានទីតាំងភូមិសាស្ត្រនៅក្នុងទឹកដីរបស់កម្ពុជា ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង ដើម្បីអោយកម្ពុជា អាចពន្លឿនសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។   ដូចគ្នានេះដែរ វៀតណាមគួរបញ្ឈប់ជាបន្ទាន់ នូវការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ វៀតណាម ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-កម្ពុជា ឆ្នាំ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧, ២០១៩, ២០២១ និង២០២២ ដែលក្នុងនោះបានចែងអំពីការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយរាល់បញ្ហាដែលកើតឡើង រវាងប្រទេសទាំងពីរដោយសន្តិវិធី៕   (អត្ថបទដោយ៖ លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា។ លោក និងក្រុមការងារជួយក្រុមហ៊ុនចម្រុះជាតិសាសន៍នានាក្នុងការគ្រប់គ្រងហានិភ័យ និងចាប់យកឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។)  
នៅពេលដែលកម្ពុជាសម្រេចបានជោគជ័យ នូវគម្រោងព្រែកជីកហ្វូណនតេជោ ពេលនោះសេដ្ឋកិច្ចយើងនឹងរត់ក្នុងល្បឿនគុណនឹងពីរ ឬបីដងក៏ថាបាន។ ពោល គឺក្នុងល្បឿនលឿនជាងល្បឿននាពេលបច្ចុប្បន្ន ហើយប្រជាកសិករកម្ពុជាលែងពឹងទាំងស្រុងក្នុងការលក់ផលិតផលកសិកម្មទៅអោយឈ្មួញវៀតណាមដែលតែងតែធ្វើព្យុះភ្លៀង ជាញឹកញាប់ បន្ថោកកសិផលកសិករកម្ពុជា។ បានសេចក្ដីថា ពេលនោះប្រជាកសិករយើងនឹងមានជម្រើសច្រើនជាងមុន ក្នុងវិធាននៃការលក់ផលិតផលកសិកម្មរបស់ខ្លួនក្នុងតំលៃសមរម្យ និងទទួលយកបាន។ បន្ទាប់មក សេដ្ឋកិច្ចកម្ពុជានឹងឈរត្រដែតនៅលើផែនទីពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និរន្តរភាព និងមានភាពធន់ មួយនៅលើពិភពលោក។
របាយការណ៍កាលពីថ្ងៃសុក្រពីក្រសួងការងារសហរដ្ឋអាមេរិកបានឲ្យដឹងថា ការបង្កើតការងារមានសភាពខ្លាំងជាងអ្វីដែលសេដ្ឋវិទូភាគច្រើនបានរំពឹងទុក។ អ្នកជំនាញខ្លះ និយាយថា សេដ្ឋកិច្ចត្រូវបង្កើតការងារប្រហែល១សែនកន្លែងក្នុងមួយខែដើម្បីផ្តល់ការងារដល់ពួកអ្នកធ្វើការថ្មី។ ការកើនឡើងនូវការងារបានត្រូវគេមើលឃើញនៅផ្នែកសាងសង់ ការសិក្សាឯកជន ផលិតផល ការថែទាំសុខភាពនិងការជីករ៉ែ។ នៅក្នុងបណ្តាញ Twitter លោក Sean Spicer លេខាធិការផ្នែកព័ត៌មានសេតវិមាន បាននិយាយថា របាយការណ៍នេះគឺជាលើកដំបូងសម្រាប់រដ្ឋបាលរបស់លោកត្រាំហើយនិងជាព័ត៌មានដ៏អស្ចារ្សសម្រាប់កម្មករអាមេរិកាំង។ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលមុនបានហៅចំនួនគ្មានការងារធ្វើផ្លូវការនោះថា ក្លែងក្លាយ។ ទីផ្សារការងារខ្លាំងមានន័យថា ក្រុមហ៊ុនអាចត្រូវចាប់ផ្តើមបង្កើនប្រាក់ឈ្នួលដើម្បីទាក់ទាញនិងរក្សាកម្មករល្អៗ។ របាយការណ៍កាលពីថ្ងៃសុក្របានប្រាប់ឲ្យដឹងថា ប្រាក់ឈ្នួលបានកើនឡើងប្រហែល ២,៨ ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះដែលជាការកើនឡើងខ្លាំងជាងកាលពីខែមុន ហើយធ្វើឲ្យមានអតិផរណាខ្លាំងដែរ។ មន្ត្រីជាន់ខ្ពស់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងតាមមើលទីផ្សារការងារយ៉ាងដិតដល់ ហើយរបាយការណ៍ល្អអាចលើកទឹកចិត្តពួកគេឲ្យបង្កើនអត្រាការប្រាក់។ ធនាគារសហព័ន្ធត្រូវជួបគ្នានៅសប្តាហ៍ក្រោយដើម្បីពិភាក្សាគោលនយោបាយអត្រាកាប្រាក់ហើយ និងគម្រោងដើម្បីធ្វើការប្រកាសនៅថ្ងៃពុធ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបង្កើតការងារ២៣៥.០០០ការងារនៅខែកុម្ភៈ ខណៈដែលអត្រាគ្មានការងារធ្វើ បានធ្លាក់ចុះមកត្រឹម ៤,៧ ភាគរយ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងាររបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ធ្វើការផ្តល់ឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា។ ក្រៅពីការបរិច្ចាគឈាម ក្រុមហ៊ុនអ អិម អេ ខេមបូឌា ក៏តែងតែផ្តល់ជាថវិកាមួយចំនួន ដើម្បីរួមចំណែកដល់ការជួយសង្គ្រោះកុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាទៀតផង។    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា តែងតែចូលរួមចំណែកក្នុងការងារសង្គមដូចជា ការបរិច្ចាគឈាម ផ្តល់ឡានពេទ្យ ចែកមួកសុវត្ថិភាព សាងសង់សាលារៀន និងបង្គន់អនាម័យ ។ល។    (អត្ថបទពាណិជ្ជកម្ម)  
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួនជាច្រើននាក់ ទៅបរិច្ចាគឈាមជួយដល់កុមារ ដែលមកទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩។ ចំណែកហាងដូហ្វណាត់ និងកាហ្វេ  គ្រីសស្ពីគ្រីម(Krispy Kreme) ក៏បានចូលរួមចំណែក ចែកជូននំដូណាត់ដល់អ្នកដែលកំពុងរង់ចាំទទួលការព្យាបាលជំងឺផងដែរ។
  ក្រសួងធម្មការ ក៏បញ្ជាក់ដែរថា ការវាយគង រគាំង ទូងស្គរ មួយថ្ងៃ៥ដង គឺធ្វើឡើងរហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ។ តាមសារាចរណែនាំរបស់ក្រសួងធម្មការ ពេលវេលានៃការវាយគង រគាំង ទូងស្គរ ក្នុងមួយថ្ងៃ៥ដងនេះ គឺមានម៉ោង៥ព្រឹក, ម៉ោង១១ថ្ងៃ, ម៉ោង២រសៀល, ម៉ោង៥ល្ងាច និងម៉ោង៨យប់។    សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣មីនានេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរាលដាលដល់១២ រាជធានី ខេត្ត។ ក្នុងព្រឹត្តិការណ៍មានមនុស្សចំនួន ១ ២៦៦នាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះមាន៥នាក់ បានស្លាប់បាត់បង់ជីវិត។ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប ១ ៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបមាន៩៩៩នាក់៕
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំ ឲ្យវត្តអារាមនៅទូទាំងប្រទេសវាយគង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បីរំឭកដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។ ការសម្រេចនេះ ធ្វើឡើងតាមការស្នើសុំ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត កាលពីព្រឹកថ្ងៃ២៣មីនានេះ។
  ត្រឹមថ្ងៃទី២៩ តុលានេះ នៅកម្ពុជាមានពលរដ្ឋ ១៣,៧០១,៨៦៣នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បើតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងខាងលើ មានជាង ៩,៩លាននាក់ ស្មើនឹង៩៩.៩៦ភាគរយ ជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង និងជាង១,៧លាននាក់ ស្មើនឹង៩៧.៨៥ភាគរយ ជាពលរដ្ឋដែលមានអាយុពី១២-១៨ឆ្នាំ។ ដោយឡែក កុមារចាប់ពីអាយុ៦ដល់១២ឆ្នាំ គឺមានជាង ១,៩លាននាក់ ស្មើនឹង១០១.១០ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចរាល់។   របាយការណ៍ដដែល បញ្ជាក់ថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ មានជាង ១៣លាននាក់ ខណៈអ្នកចាក់ដូសទី៣ មានជាង ១,៧លាននាក់។ ក្នុងចំណោមវ៉ាក់សាំងដែលពលរដ្ឋបានចាក់ មានប្រភេទដូចជា Johnson and Johnson, AstraZeneca,  Sinopharm និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac។   សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៨ ៣២១នាក់ ខណៈអ្នកជាសះស្បើយ ១១៤ ៣០០នាក់ និងអ្នកស្លាប់២ ៧៧៣នាក់៕  
ភ្នំពេញ៖ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋជាង ១៣,៧លាននាក់ គិតត្រឹមថ្ងៃទី២៩ តុលា ដែលចំនួនស្មើនឹង៨៥,៦៤ភាគរយ នៃចំនួនពលរដ្ឋសរុប ១៦លាននាក់។ ក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះ  មានជាង ៩,៩លាននាក់ ជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង, ជាង១,៧លាននាក់ ជាពលរដ្ឋដែលមានអាយុពី១២-១៨ឆ្នាំ និងជាង ១,៩លាននាក់ ជាកុមារអាយុពី៦-១២ឆ្នាំ។
  គ្រូទាយ សុខ នី កាលពីថ្ងៃទី២៩តុលា បានយកស្បង់ចីពរព្រះសង្ឃទៅគ្រងដណ្ដប់ រួមទាំងអង្គុយលើចានផ្កាឈូកលើកដៃ ដែលទំនងជាត្រាមតាមរូបភាពរបស់ព្រះពុទ្ធ។ ជាមួយគ្នាដែរ បុគ្គលរូបនោះ បានថតវីដេអូ បង្ហោះសកម្មភាពរបស់ខ្លួន លើបណ្ដាញសង្គម។ ក្រោយមកវីដេអូនោះ ត្រូវបានមហាជន ចែកចាយបន្តគ្នា ភ្ជាប់នឹងពាក្យរិះគន់ជាច្រើនហូរហែថា សព្វថ្ងៃនេះ សម្បូរអ្នកយកសាសនា ជំនឿ ទៅសម្ដែងរកស៊ីប្រមូលទ្រព្យសម្បត្តិ ដើម្បីល្បីល្បាញ។    លុះដល់ថ្ងៃទី៣១តុលា ក្រុមការងារមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ក៏បានចុះទៅជួបជជែកជាមួយ គ្រូទាយ សុខ នី ពីបញ្ហាខាងលើ។ ទន្ទឹមនឹងនេះ គ្រូទាយ សុខ នី សារភាពព្រមទទួលស្គាល់កំហុស និងយល់ព្រមលុបវីដេអូវិញ ដោយសារពុំដឹងថា ការយកស្បង់ចីពរទៅស្លៀកពាក់ និងបង្ហោះវីដេអូ ជាករណីខុសច្បាប់ និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនា។    យ៉ាងណា ប្រធានមន្ទីរធម្មការនិងសាសនា អះអាងថា មន្ទីរបានឱ្យគ្រូទាយនោះ ធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា ហើយបើថ្ងៃក្រោយកើតមានសកម្មភាពខុសឆ្គងទៀត មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់។    ក្រោយធ្វើកិច្ចសន្យាហើយ លោក ស៊ូ សែ អះអាងថា គ្រូទាយ សុខ នី នោះ នៅតែអាចបន្តសកម្មភាពទាយបានធម្មតា ដោយសារជាជំនឿ និងការគោរព៕   
ភ្នំពេញ៖ លោក ស៊ូ សែ ប្រធានធម្មការនិងសាសនាខេត្តក្រចេះអះអាង បានឱ្យគ្រូទាយជោគវាសនា និងមើលជំងឺ សុខ នី នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ធ្វើកិច្ចសន្យាឈប់ យកស្បង់ចីពរព្រះសង្ឃទៅគ្រង និងធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀត។
  សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី និងបង្កើតភាពសុខដុមរមនា-សង្គម ។ លើសពីនេះ វាក៏បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រទៀតផង។   ថ្លែងត្រង់ចំណុចនេះ សម្ដេច បានជំរុញឱ្យមន្ត្រីដោះស្រាយវិវាទទាំងនោះ រក្សាជំហរអព្យាក្រឹត្យ និងតម្លាភាព ក្នុងការដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋ។ «មានក្រុមការងារដោះស្រាយវិវាទ ហើយការដោះស្រាយវិវាទនេះ បើចង់ដោះស្រាយវិវាទបាន ទាល់តែយើងកុំលម្អៀងទៅផ្នែកណាមួយ។ អាហ្នឹងបានយើងដោះស្រាយវិវាទបានល្អ ក្រៅប្រព័ន្ធតុលាការ។ ហើយបើយើងអាចធ្វើអាហ្នឹងបាន យើងអាចកាត់បន្ថយបានច្រើនណាស់ នូវអយុត្តិធម៌សង្គម»។ នេះបើតាមប្រមុខរដ្ឋាភិបាល ថ្លែងនៅក្នុងក្រសួងដែនដី នារសៀលថ្ងៃទី២៧ ធ្នូនេះ។   ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ ក្នុងការកែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់នៅខែឧសភា ឆ្នាំ២០២៣។   លោកនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលរដ្ឋផ្ដល់ជាទុនជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល៕  
នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សម្ដេច ហ៊ុន សែន ជំរុញឱ្យអ្នកដោះស្រាយបញ្ហាវិវាទ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ទើបអាចរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ។
  ក្នុងខេត្តសៀមរាប មានសហគមន៍ចំនួន៣ ដែលដាំដុះដើមកោងកាងទឹកសាប។ សហគមន៍ទឹកជប់ខ្នារពោធិ៍ មានដើមកោងកាងចំនួន ៩៨ហិកតា។ សហគមន៍បុស្សធំ មានដើមកោងកាងចំនួន២៤ហិកតា និងនៅសហគមន៍ក្បាលទឹក មានកោងកាង ១១ហិកតា។     លោក ភុំ សុវណ្ណលាត អនុប្រធានសហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey25 ថា ដើមកោងកាងទឹកសាប ត្រូវការចាំបាច់ដីដដែលមានទឹកជប់ មានរសជូរ និងមានសំណើមជាប្រចាំ។ កោងកាងទឹកសាប ត្រូវការមើលថែច្រើនឆ្នាំទើបអាចដកហូតយកទៅប្រើប្រាស់បាន។     «កោងកាងទឹកសាបមិនត្រូវការទឹកច្រើនដូចជាកោងកាងទឹកប្រៃទេ។ កន្លែងវាចូលចិត្តដុះបំផុតគឺកន្លែងដែលមានទឹកជូរហូររិញៗមិនដាច់។រុក្ខជាតិប្រភេទនេះ ប្រសិនបើរស់នៅលើដីស្ងួត និងខ្សោះជាតិទឹក ភាគរយងាប់របស់វាខ្ពស់បំផុត»។ នេះជាការលើកឡើងរបស់លោក សុវណ្ណលាត។    កោងកាងទឹកសាបត្រូវការការយកចិត្តទុកដាក់និងការមើលថែមិនចាញ់រុក្ខជាតិក្នុងស្រុកមួយចំនួនឡើយ។ លោកបញ្ជាក់បន្ថែមដូច្នេះ៖ « ដើមកោងកាងទឹកសាបនៅក្នុងសហមន៍ទឹកជប់ខ្នារពោធិ៍ក្រុមសមាជិកសហគមន៍តែងត្រួតពិនិត្យ និងបង្ហូរទឹកទៅតំបន់ខ្ពស់ៗជាប្រចាំ។ និយាយបែបនេះមិនមែនមានន័យថា យើងការពារបានគ្រប់ដើមទាំងអស់ឡើយ គ្រាន់តែភាគរយច្រើនអាចការពារបាន»។    នៅក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ បានរៀបចំបង្ហូរទឹកពីស្រះដែលមានទឹកជប់ឱ្យហៀរចេញទៅទីតាំងផ្សេងៗ ដើម្បីឱ្យកោងកាងនៅតំបន់ខ្សោះទឹកមានលទ្ធភាពរស់បន្ត។ បញ្ហាគួរឱ្យព្រួយបារម្ភបំផុតនៅក្នុងសហគមន៍គឺផ្តោតលើការថែទាំព្រៃកោងកាងទឹកសាប នៅពេលអាកាសធាតុប្រែប្រួលខ្លាំងដល់ដំណាក់កាលគ្រប់គ្រងមិនបាន។      « ប៉ុន្មានឆ្នាំមុនយើងបានប្រទះអាកាសធាតុក្តៅចម្លែក។ វាបន្ទាន់ៗពេកគិតអ្វីមិនចេញ ធ្វើអ្វីមិនទាន់ក៏បណ្ដាលឱ្យផ្នែកខ្លះនៃព្រៃកោងកាងរបស់យើងដាច់ទឹក និងដួលងាប់ខ្លះៗ។យើងសង្គ្រោះមិនទាន់ពេល។ណាមួយកាលនោះ យើងគ្មានបច្ចេកទេសនិងឧបករណ៍គ្រប់គ្រាន់សម្រាប់ការងារនេះ។ ប៉ុន្ដែបន្ទាប់ពីមានមេរៀនលើកទីមួយគ្រប់គ្នាចាប់ផ្ដើមគិតពីវិធីសាស្រ្តសង្គ្រោះវាតាមលទ្ធភាព»។ នេះជាការលើកឡើងរបស់លោក សុវណ្ណលាត។    សូមបញ្ជាក់ថាបច្ចុប្បន្ននេះសហគមន៍ទឹកជប់ខ្នារពោធិ៍កំពុងប្រើវិធីសាស្រ្តបង្ហូរទឹកជប់ពីស្រះទៅផ្នែកខ្លះនៃផ្ទៃដី ខ្ពស់និងស្ងួត។ ក្រៅពីនេះ សហគមន៍ កំពុងសម្អាតផ្នែកខាងក្រោមនៃព្រៃកោងកាងដើម្បីការពារ និងបង្ការជាមុននូវបញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំងផងដែរ។     ទន្ទឹមនេះ សហគមន៍មានគម្រោងសម្អាតរុក្ខជាតិតូចៗខ្លះដើម្បីលើកសោភ័ណភាពព្រៃ និងជំរុញឱ្យកោងកាងលូតលាស់កាន់តែលឿន។ គោលបំណងនៃការសម្អាតនោះក៏ដើម្បីសម្រួលដល់អ្នកទស្សនា និងបម្រើដល់សេវាទេសចរណ៍នៅក្នុងសហគមន៍ឱ្យកាន់ប្រសើរជាងមុនផង។ ទន្ទឹមនឹងការងារថែទាំដើមកោងកាងទឹកសាបសហគមន៍កំពុងធ្វើស្ពានឈើចម្ងាយជាង១គីឡូម៉ែត្រ ដើម្បីការធ្វើដំណើររបស់ទេសចរដែលបានទៅកម្សាន្ត។    អនុប្រធានសហគមន៍រូបនេះ បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្នសហគមន៍កំពុងធ្វើស្ពានដើម្បីអាចសម្រួលដល់ការទស្សនារបស់ភ្ញៀវ។ គាត់ចង់ដើរ ឬជិះកង់ក៏បាន។បើមិនចង់ដើរ ឬជិះកង់ភ្ញៀងអាចសម្រាកនៅក្នុងរោងនីមួយៗដែលធ្វើនៅជាប់ស្ពានក្នុងព្រៃកោងកាងក៏បាន។ ពិសេសជាងនេះ នៅទឹកជប់ខ្នារពោធិ៍មានប៉មកម្ពស់ជាង១០ម៉ែត្រ ទុកសម្រាប់ភ្ញៀងទស្សនាព្រៃកោងកាងពីលើ»៕     
សៀមរាប៖  ដើមកោងកាងទឹកសាបត្រូវការជាចាំបាច់ដីដែលមានសំណើម មានទឹកជប់ មានរសជូរដើម្បីអាចបន្ដជីវិតបានយូរអង្វែង។ កោងកាងទឹកដាប ត្រូវការការមើលថែនិងការផ្គត់ផ្គងទឹកជាចាំបាច់ ទោះរដូវប្រាំង ឬវស្សា។ 
    នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាមួយនេះ កំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទួរទស្សន៏ LED ដ៍ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ២កន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមមាន ទី១នៅជិត រង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។      មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន ក៏មានដៃគូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិចថ្មីៗ ស្ថានីយ៍ទូរទស្សន៍CNC , សារព័ត៌មាន រស្មីកម្ពុជា ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន ដើមអម្ពិល ( DAP NEWS), សារព័ត៌មានថ្មីៗ ( THMEY THMEY Media ) , សារព័ត៌មាន ខេមបូណូមីស ( CAMBONOMIST NEWS ) , ទូរទស្សន៍TOWN ( TOWN FULL HD TV ), វិទ្យុ FM102 , សារព័ត៌មាន គេហទំព័រក្នុងស្រុក  គេហទំព័រ Khmer Tomorrow Cambo Ad Co.,LTD និងស្ថាប័នព័ត៌មានក្នុងស្រុកដ៏ទៃទៀត ៕        ***សម្រាប់បច្ចុប្បន្នភាពបន្ថែម និងព័ត៌មានលម្អិត សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយខាងក្រោម៖     https://cja.tnaot.com   អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ   គណៈកម្មការវាយតម្លៃស្តីពី ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០ ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។    ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក។   សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖  លោក ជា ប៊ុណ្ណាធិសក្តិ៍ អ្នកសម្របសម្រួលកម្មវិធី  លេខទំនាក់ទំនង៖ ០៧៧២៧៥១០៥ អ៊ីមែល៖ [email protected]    
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ខាងមុខនេះនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។
  សត្វល្មូន និងថនិកសត្វសរុប ៨៧ក្បាលត្រូវបានរកឃើញនៅក្នុងឥវ៉ាន់នៅអាកាសយាន្តដ្ឋានសុវណ្ណភូមិដែលរួមមាន chameleons ពស់ សេកចំពុះធំ កំប្រុកភ្នែកក្រហម ប្រចៀវ ខ្លាឃ្មុំផេនដាក្រហម និងស្វា។ សត្វខ្លះត្រូវបានរុំដោយក្រដាស ហើយខ្លះទៀតដាក់ក្នុងធុងប្លាស្ទិក។ នេះបើតាមរូបថតពីគយនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងក្រុងបាងកក។   តាមរយៈសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរថៃ បានអះអាងថា ជនជនជាតិឥណ្ឌាចំនួន ៦នាក់ បានរងបទចោទប៉ុនប៉ងរត់ពន្ធ និងត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែមីនា ខណៈដែលពួកគេគ្រោងនឹងធ្វើដំណើរចេញទៅទីក្រុងបុមបៃ ឥណ្ឌា។   ថៃដែលមានព្រំប្រទល់ជាប់ប្រទេសចំនួនបួន ត្រូវបានសម្គាល់ឃើញមានចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមន្ត្រីគយនៅសុវណ្ណភូមិជារឿយៗចាប់សត្វល្មូន និងសត្វតូចៗ ដាក់ក្នុងវ៉ាលី។   សូមបញ្ជាក់ថា ផលិតផលសត្វអាចមានដូចជា សាច់ សុត ទឹកដោះ សរសៃ ស្បែកជាដើម មានតម្រូវការ ខ្ពស់នៅក្នុងប្រទេស ចិន មីយ៉ាន់ម៉ា និងថៃផ្ទាល់។ ប្រទេសទាំងនេះត្រូវបានប្រើប្រាស់ផលិតផលទាំងនោះ ក្នុងឱសថបុរាណ ឬប្រើប្រាស់ដោយផ្ទាល់តែម្តង៕
មន្ត្រីគយថៃ នៅថ្ងៃទី៧ ខែមីនា បានជួយសង្គ្រោះខ្លាឃ្មុំផេនដាក្រហម ពស់ ស្វា និងសត្វ chameleons (ពពួក បង្គួយ) ចេញពីវ៉ាលី ឬ ឥវ៉ាន់ដែលត្រូវបានត្រួតពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងសប្តាហ៍នេះ។ ទន្ទឹមនេះ អាជ្ញាធរថៃ បានចាប់ខ្លួនជនជាតិឥណ្ឌា ៦នាក់ពីបទប៉ុនប៉ងរត់ពន្ធ។
  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនថ្មីចំនួន៦ទៀត ក្នុងការបង្កើតរោងចក្រនានានៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះមានទុនវិនិយោគ ប្រមាណ១៥២,៦លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋ ប្រមាណ៣ ០០០កន្លែង។ នេះបើតាមការចុះផ្សាយរបស់CDC។   ក្រុមហ៊ុនចំនួន៦ទៀត ត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រនៅកម្ពុជា។ បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន RONG JIN C C CERAMIC CO., LTD គ្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ក្នុងទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រនេះ អាចបង្កើតការងារជូនបានចំនួន ៣០៤កន្លែង។    CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន ELITE SOLAR (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា នៅអង្គស្នួលខេត្តកណ្តាលដែរ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៤៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។ ខណៈ គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅម្តុំជ្រោយចង្វារ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក៏ត្រូវបាន CDC អនុម័តដែរ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាម៉េរិក ហើយអាចបង្កើតការងារបានចំនួន ១៦១កន្លែង។    ចំណែកឯ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិករបស់ ក្រុមហ៊ុន SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD នៅត្រាំកក់ ខេត្តតាកែវ អាចបង្កើតការងារបានចំនួន ៥០៥កន្លែង ដែលមានទុនវិនិយោគ ៩,៦លានដុល្លារ។ ទន្ទឹមគ្នានេះ CDC ក៏បានអនុម័តផងដែរ ឱ្យក្រុមហ៊ុន LHTL DECORATION (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែង និងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ស្ថិតនៅថ្ពង ខេត្តកំពង់ស្ពឺ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។    ក្រៅពីក្រុមហ៊ុនទាំង៥ខាងលើនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន JBT TECHNOLOGY CO., LTDបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ នៅម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនមួយនេះ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ ហើយអាចបង្កើតការងារជូនពលរដ្ឋបានរហូតដល់ ១១៧៣កន្លែង៕  
ដោយ ៖ ធន់ សេងហុង 
ចាប់តាំងពីឆ្នាំ១៩៥៤មក Padma Awards  គឺជាមេដាយ និងជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពមួយរបស់ឥណ្ឌា។ សារព័ត៌មានឥណ្ឌាបានបញ្ជាក់ថា ជ័យលាភីជនជាតិឥណ្ឌា ៦៩រូបនៅឆ្នាំ២០១៨ ត្រូវបានជ្រើសរើសចេញពីអ្នកដែលមានស្នាដៃជាង១៥០០០នាក់នាក់។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Norendra Modi ធ្លាប់បានអះអាងកន្លងមកថា ការជ្រើសរើសជ័យលាភី មិនផ្អែកលើការបញ្ចុះបញ្ចូល (Lobby) ណាមួយឡើយ តែជាការមើលឃើញសា្នដៃពិតៗរបស់បុគ្គលម្នាក់ៗ ជាពិសេសនៅតាមមូលដ្ឋាន។ ជ័យលាភី៨៥នាក់ដែលទទួលឆ្នាំនេះ មាន៣នាក់បាន Padma Vibhushan ៩នាក់បាន Padma Bhushan និង៧៣នាក់បាន Padma Shri ក្នុងនោះ ឥស្សរជន ៣នាក់ បានគ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ។ ក្នុងចំណោមជ័យលាភីទាំង៨៥នាក់ មាន១៦នាក់ជាជនបរទេស ដែលក្នុងនោះ ១០អង្គ/នាក់ មកពីបណ្តារដ្ឋនៅអាស៊ាន ដែលផ្នែកមួយនៃការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា ដែលមានអាយុកាល២៥ឆ្នាំមកហើយ។ ជ័យលាភីទាំង១០អង្គ/នាក់នៅអាស៊ានរួមមាន៖ សម្តេចសង្ឃរាជ Somdet Phra Maha Muniwong  ព្រះជន្ម៩០ព្រះវស្សា។ ព្រះអង្គត្រូវបានព្រះមហាក្សត្រជ្រើសតាំងជាសម្តេចព្រះសង្ឃរាជទី២០របស់ថៃ កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ ព្រះអង្គជាព្រះសង្ឃនិកាយធម្មយុត្តិដែលគង់នៅវត្ត Wat Ratchabophit ក្នុងក្រុងបាងកក។ លោក Tommy Koh អាយុ៨០ឆ្នាំ ឯកអគ្គរដ្ឋទូតគោចររបស់សិង្ហបុរី។ លោកជាអ្នកជំនាញច្បាប់អន្តរជាតិ និងជាសាស្ត្រាចារ្យមួយដ៏ល្បីឈ្មោះរូបផងដែរ។ ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិកន្លងមក លោក Tommy បានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សារកដំណោះស្រាយបញ្ហាអន្តរជាតិ។ លោក ហ៊ុន ម៉ានី  អាយុ៣៥ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ក្នុងតួនាទីជាប្រធាន ស.ស.យ.ក លោក ហ៊ុន ម៉ានី បានជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពមនុស្សធម៌ វប្បធម៌ ជាពិសេសតាមរយៈកម្មវិធីអង្គរសង្ក្រាន្ត។ លោកក៏ជាអ្នកគាំទ្រដ៏សកម្មនៃក្រុមការងារ Go Go Cambodia ដែលមានបេសកកម្មលើកកម្ពស់ស្នាដៃ សមិទ្ធផល ក៏ដូចជាអ្នកមានស្នាដៃរបស់កម្ពុជា។ កាលពីឆ្នាំ២០១៥ លោកទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ពីហ្វីលីពីនក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិមនុស្ស  និងជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។ លោក I Nyoman Nuarta អាយុ៦៦ឆ្នាំ ជាសិល្បករ និងជាងចម្លាក់ដែលសាងស្នាដៃសិល្បៈជាច្រើននៅឥណ្ឌូណេស៊ី។ លោកជាម្ចាស់ស្ទីតយោ Studio Nyoman Nuarta និងជាម្ចាស់ឧទ្យានសិល្បៈ NuArt Scupture Park នៅបាងឌុង។ ស្នាដៃរបស់លោកត្រូវបានយកទៅតាំងពិព័រណ៌នៅបណ្តាប្រទេសជាច្រើន ហើយក៏ធ្លាប់បានពានរង្វាន់កម្រិតជាតិ និងអន្តរជាតិច្រើនលើកផងដែរ។ លោក Jose Ma Joey (ឈ្មោះពេញ Jose Maria A. Concepcion III)  អាយុ៦០ឆ្នាំ ជាសហគ្រិនដ៏មានឥទ្ធិពលនៅហ្វីលីពីន។ លោកជាអគ្គនាយក និងជាប្រធានក្រុមហ៊ុន RFM Foods Corporation និងជាស្ថាបនិកក្រុមហ៊ុន GoNegosyo។ ចាប់ពីឆ្នាំ២០១៧ លោកបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន។ ព្រះសង្ឃ Nguyen Tien Thien តែបើតាមសារព័ត៌មាន Phat Giao របស់វៀតណាម ព្រះនាមនេះ សំដៅលើ ព្រះតេជគុណ Thich Duc Thien អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈឹម សមាគមពុទ្ធសាសនាវៀតណាម។ ព្រះអង្គ Thich Duc Thien ជាមេដឹកនាំពុទ្ធសាសនាដ៏មានឥទ្ធិពលមួយអង្គនៅវៀតណាម។ លោក Bounlap Keokangna ជាអតីតប្រធានការិយាល័យទេសចរណ៍វត្តភូ មុននឹងក្លាយជាប្រធានការិយាល័យវប្បធម៌នៃនាយកដ្ឋានទេសចរណ៍ វប្បធម៌ និងព័ត៌មាន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៦ អនុប្រធានរមណីដ្ឋានបេតិកភណ្ឌពិភពលោកវត្តភូ ក្រោមគម្រោងរបស់អង្គការយូណេស្កូ។ លោកបានធ្វើជាទីប្រឹក្សាគម្រោងជួសជុលប្រាសាទរបស់ដៃគូបារាំង និងឥណ្ឌាផងដែរ។ នេះបើតាមប្រភពដែលផ្តល់ឲ្យសារព័ត៌មានថ្មីៗ។ លោក Ramli Ibrahim អាយុ៦៤ឆ្នាំ ជាអ្នករបាំបុរាណរបស់ម៉ាឡេស៊ី ដែលមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។ លោកបានប្រឡូកក្នុងកិច្ចសិល្បៈអស់រយៈពេលជាង៣០ឆ្នាំ ជាពិសេសផ្នែករបាំបាឡេ របាំទំនើប និងបុរាណឥណ្ឌា។ បច្ចុប្បន្ន លោក Ramli ជាប្រធានមូលនិធិសិល្បៈ Sutra Foundation។ លោក Malai Haji Abdullah bin Malai Haji Othman ជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល អប់រំ និងធនធានសម្រាប់កុមារដែលមានបញ្ហាអូទីស្សឹម (SMARTER)។ អូទីស្សឹម ជាប្រភេទជំងឺផ្លូវចិត្តរបស់កុមារដែលត្រូវបានចាត់ទុកជាពិការភាពមួយប្រភេទ។ លោក Malai Haji Abdullah និងមជ្ឈមណ្ឌលរបស់លោកធ្វើយ៉ាងជិតស្និទ្ធិជាមួយអាណាព្យាបាលដើម្បីឲ្យកុមារអាចចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម ជាពិសេសឯករាជ្យភាព។ លោក Thant Myint-U អាយុ៥២ឆ្នាំ ជាអ្នកនិពន្ធ អ្នកប្រវត្តិសាស្ត្រ អ្នកអភិរក្ស និងជាអតីតមន្ត្រីអង្គការសហប្រជាជាតិ។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ា។ លោក ជាប្រធានមជ្ឈមណ្ឌល Yangon Heritage Trust ហើយបានពានរង្វាន់ផ្នែកវប្បធម៌ Fukuoka Grand Prize ពីជប៉ុន៕
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឥណ្ឌា ប្រកាសឈ្មោះជ័យលាភីឥស្សរិយយស Padma Awards ដើម្បីលើកទឹកចិត្តអ្នកដែលមានស្នាដៃផ្នែកផ្សេងៗ ដូចជាការងារសង្គម កិច្ចការសាធារណៈ វិទ្យាសាស្ត្រ វិស្វកម្ម ពាណិជ្ជកម្ម ឧស្សហកម្ម វេជ្ជសាស្ត្រ អក្សរសាស្ត្រ អប់រំ សិល្បៈ កីឡាជាដើម។
  លោក ឈឹម សាវុទ្ធ បានបញ្ជាក់ថា ជនសង្ស័យទាំង១៨នាក់នេះ តែងតែស្លៀកពាក់ជាព្រះសង្ឃ ដើរអង្គាសប្រាក់ពលរដ្ឋតាមផ្ទះ ហើយស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង។ បើតាមអធិការរងខណ្ឌកំបូល ក្នុងចំណោមព្រះសង្ឃក្លែងក្លាយទាំង១៨នាក់នោះ គឺមានម្នាក់ជាអ្នកបើកឡានឱ្យគេ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច ក៏ពិនិត្យឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន៧នាក់ទៀតផង។     កន្លងមកព្រះសង្ឃក្លែងក្លាយទាំងនោះ បានដើរអង្គាសប្រាក់ពលរដ្ឋមួយថ្ងៃ បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុង១នាក់ ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល រៀបចំសំណុំរឿងពួកគេ ដើម្បីបញ្ជូនទៅតុលាការហើយ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕   ក្រុមជនសង្ស័យដែលក្លែងធ្វើជាព្រះសង្ឃដើម្បីដើរអង្គាសប្រាក់ពលរដ្ឋ។
ភ្នំពេញ៖ ក្រុមព្រះសង្ឈក្លែងក្លាយ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ពួកគេទាំង១៨នោះ ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្រង់សម្តីលោក ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល។
  ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ការី ឡាំ បានចេញមុខនិយាយការពារគម្រោងបង្កើតច្បាប់សន្តិសុខជាតិមួយដែលត្រូវអនុវត្តនៅហុងកុងពីសំណាក់រដ្ឋាភិបាលមជ្ឈិម។ ខណៈមានសំឡេងប្រឆាំងការបង្កើតច្បាប់បែបនេះ អ្នកស្រី ឡាំ និយាយថា ហុងកុងត្រូវការច្បាប់បែបនេះដើម្បីប្រយោជន៍ធំធេងរបស់ប្រជាជនក្នុងទីក្រុង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP    ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែឧសភា អ្នកស្រី ឡាំ អះអាងថា សេរីភាពហុងកុង នឹងត្រូវបានការពារ ហើយភាពរស់រវើករបស់ហុងកុងលើផ្នែកនីតិរដ្ឋ ឯករាជ្យភាពប្រព័ន្ធតុលាការ និងសិទ្ធិសេរីភាពច្រើនទៀតរបស់ហុងកុង នឹងនៅតែបន្តមានដដែល។ មេដឹកនាំទីក្រុងហិរញ្ញវត្ថុមួយនេះ ក៏ស្នើឲ្យអ្នកដែលបង្ហាញក្ដីបារម្ភលើគម្រោងបង្កើតច្បាប់សន្តិសុខ រង់ចាំដល់ពេលឃើញឯកសារច្បាប់សិន ចាំមានប្រតិកម្មតាមក្រោយ។   «ការធានានេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្ដីព្រាង ក៏ដូចជាការពន្យល់របស់ថ្នាក់ដឹកនាំសភាប្រជាជនចិន។ មិនមានការចាំបាច់អ្វីដែលយើងត្រូវបារម្ភឡើយ។» នេះជាការបញ្ជាក់របស់អ្នកស្រី ឡាំ ដោយសំដៅកិច្ចប្រជុំសភាប្រជាជនចិនដែលកំំពុងធ្វើនៅឯទីក្រុងប៉េកាំង។ ឯរឿងក្ដីបារម្ភទៀតសោត ប្រធានប្រតិបត្តិរូបនេះ បកស្រាយថា អ្នកដែលត្រូវបារម្ភ គឺមនុស្សមួយក្ដាប់តូចដែលបំពានច្បាប់ដើម្បីរៀបចំ និងចូលរួមសកម្មភាពភេរវកម្មប្រឆាំងអំណាចរដ្ឋ។    ទីក្រុងប៉េកាំង ចង់បានច្បាប់សន្តិសុខជាតិនៅពេលនេះ ក្រោយអស់ការអត់ធ្មត់នឹងការតវ៉ានៅហុងកុងកាលពីឆ្នាំកន្លងទៅ ដែលពេលខ្លះប្រែទៅជាហិង្សាផងដែរ។ ច្បាប់ថ្មី នឹងហាមឃាត់ការផ្ដាច់ខ្លួន វិទ្ធង្សនា ភេរវកម្ម និងការលូកដៃរបស់បរទេសក្នុងទីក្រុងនេះ។ ជានីតិវិធី សភាប្រជាជនចិន នឹងអនុម័តសេចក្ដីសម្រេចមួយដែលបើកផ្លូវឲ្យគណៈអចិន្ត្រៃយ៍សភាប្រជាជនតាក់តែងសេចក្ដីព្រាង រួចអនុម័តតែម្ដង។ បន្ទាប់មក ច្បាប់នេះអាចអនុវត្តបាន ដោយមិនចាំបាច់ឆ្លងសភាទីក្រុងនេះឡើយ។   គម្រោងបង្កើតច្បាប់នេះ ក៏នាំឲ្យការឆ្លើយឆ្លងពាក្យសម្តីរវាងប៉េកាំង និងវ៉ាស៊ីនតោនរហូតមានការគំរាមដាក់ទណ្ឌកម្មទៀតផង។ ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអាមេរិក ព្រមានថា អាមេរិកនឹងដកឋានៈពាណិជ្ជកម្មពិសេសពីហុងកុង បើច្បាប់នេះលេចជារូបរាង។ ប៉ុន្តែប៉េកាំងឆ្លើយវិញថា ខ្លួនក៏មិននៅស្ងៀមដែរ បើផលប្រយោជន៍នៅហុងកុងមានបញ្ហា៕  
គម្រោងបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង បង្កការរំជើបរំជួលយ៉ាងខ្លាំងក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ។ ប្រទេសខ្លះ និងក្រុមសកម្មជនដែលគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានបង្ហាញក្ដីបារម្ភពីឥទ្ធិពលរបស់សេចក្ដីព្រាងច្បាប់នេះលើសិទ្ធិសេរីភាពរបស់ហុងកុង។ ប៉ុន្តែប្រមុខទីក្រុងនេះ អ្នកស្រី ការី ឡាំ បានផ្ដល់ការធានាថាសេរីភាព និងសិទ្ធិមូលដ្ឋានដទៃទៀតរបស់ហុងកុង នឹងមិនរងផលប៉ះពាល់ឡើយ។
  រូបថត បណ្ណសារព័ត៌មាន និងនាមបណ្ណ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកទាំងនោះ ជាជនសង្ស័យពាក់ព័ន្ធនឹងការបើកកន្លែងបញ្ជល់មាន់ និងចាក់ល្បែងអាប៉ោង១កន្លែងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោមការដឹកនាំផ្ទាល់របស់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៧នាក់ ដែលក្នុងនោះមាន១៣នាក់ជាអ្នកកាសែត។   ហេតុអ្វីបានមានវត្តមានអ្នកកាសែតនៅវង់ល្បែង? អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ក្រសួងកំពុងពិនិត្យលើករណីនេះ។ «ការប្រព្រឹត្តខុសទៅលេងល្បែង គឺជារឿងបុគ្គល បើរកឃើញថា ពួកគាត់ប្រព្រឹត្តខុសច្បាប់ សូមសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ទៅ»។ នេះជាការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ។   ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទបន្ថែមថា ក្រសួង និងក្រុមការងារជំនាញ បន្តពិនិត្យលើករណីទាំងមូល មុននឹងឈានដល់ចំណាត់ការផ្លូវការណាមួយផ្នែកកំហុសវិជ្ជាជីវៈ។   ប្រតិបត្តិការបង្ក្រាបកាលពីរសៀលថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចក៏ចាប់បានវត្ថុតាងផ្សេងទៀត ក្នុងនោះមានមាន់ឈ្មោល៥ក្បាល (ងាប់២ក្បាល) ឧបករណ៍សម្រាប់ភ្នាល់អាប៉ោង ឧបករណ៍សម្រាប់មាន់ ទូរសព្ទដៃ ម៉ូតូ និងវត្ថុតាងផ្សេងទៀត។   លោក ម៉េង វិមានតារា បានបញ្ជាក់ថា សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងចាត់វិធានការតាមផ្លូវច្បាប់លើជនសង្ស័យទាំង២៧រូប ក្នុងនោះមាន១៣រូប មានបណ្ឌសារព័ត៌មាន៕
ទៅធ្វើបទយកការណ៍? ទៅ Live ផ្ទាល់? ឬក៏ជាចាំយកកម្រៃពីវង់ល្បែង? ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌមានជ័យនៅកន្លែងបញ្ជល់មាន់ និងចាក់អាប៉ោង កាលពីថ្ងៃទី២៤ ខែឧសភា កន្លងមក ចាប់បានអ្នកកាសែតដល់ទៅ១៣នាក់ ក្នុងចំណោមជនសង្ស័យ២៧នាក់។
  ក្រុមម្ចាស់ផ្ទះសិង្ហក្រហមភ្នំពេញក្រោន បើកការនាំមុខភ្ញៀវ ២-០ ក្នុងវគ្គទី១ នាកីឡដ្ឋាន SMART .R.S.N ។ គ្រាប់បាល់ទី១ ភ្នំពេញក្រោន រកបានដោយខ្សែប្រយុទ្ធកីឡាករ សំអុល ទីណា នៅនាទី២៨ ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធFareed  និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Grandson Nieto ទាត់បាល់ពីចម្ងាយបញ្ចូលទី បន្ទាប់ពីខ្សែបម្រើ ប្រាក់ ធីវ៉ា ទាត់ចេញពីស្លាបខាងស្តាំនៅនាទី៤១។   ចូលដល់វគ្គទី២ ក្រុមភ្ញៀវវាយបកមកវិញបាន២គ្រាប់ នៅនាទី៦៣ ដោយខ្សែការពារភ្នំពេញក្រោន Takaki រំខានដល់ខ្សែបម្រើទ័ព Reiya អាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រ ។ អ្នករ៉ាប់រងទាត់បាល់ពិន័យបានទៅខ្សែប្រយុទ្ធ Takumu ជាអ្នកសម្រេចទី និងគ្រាប់ទី២ ខ្សែប្រយុទ្ធដដែលរូបនេះ សម្រេចគ្រាប់តាមស្មើនៅនាទី៧៤ បន្ទាប់ពីការបញ្ជូនដោយខ្សែបម្រើ ណាត សង្ហា ទាត់ចេញពីស្លាបខាងស្តាំ។   បញ្ចប់ការប្រកួតក្រុមទាំងពីរទទួលបានម្នាក់១ពិន្ទុ ខណៈគ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi បញ្ចេញអារម្មណ៍មិនពេញចិត្តនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលនៅលើទីលាន ដោយលោកបាននិយាយថា៖«វាជារឿងដែលពិបាកក្នុងការលេងបាល់ទាត់ នៅពេលដែលអាជ្ញាកណ្តាលមិនការពារកីឡាករ។ កីឡាកររបស់យើងត្រូវបានគេទាត់ពីក្រោយជាច្រើនលើក ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់កាតលឿង ហើយបន្តការលេង។ វាធ្វើឲ្យកីឡាករមិនបានផ្តោតអារម្មណ៍ យើងតែងតែជួបបែបនេះគ្រប់រដូវកាល។ អាជ្ញាកណ្តាលត្រូវតែការពារកីឡាករ និងឆន្ទៈក្នុងការប្រកួត។ កីឡាកររបស់យើងមួយចំនួនត្រូវបានខកខានជាច្រើនប្រកួត ដោយសារតែការលេងដ៏អាក្រក់ពីដៃគូប្រកួត»។ យោងតាមការបង្ហោះសាររបស់ក្លិបភ្នំពេញក្រោន។ ជំនួប វិសាខា និង អង្គរថាយហ្គឺរ ក្នុងជុំទី២ សប្តាហ៍ទី៨ ពានខេមបូឌានព្រីមៀរលីគ(ប្រភព Cambodia Premier League)   ចំណែកមួយគូទៀត ក្រុមម្ចាស់ផ្ទះវិសាខា យកឈ្នះលើក្រុមភ្ញៀវអង្គរថាយហ្គឺរ ៣-១ នាកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី១៣ ខែកក្កដា លទ្ធផលនេះ ធ្វើឲ្យក្រុមម្ចាស់ផ្ទះ ឡើងទៅកៀកក្រុមព្រះខ័នរាជស្វាយរៀង ដែលបច្ចុប្បន្នឈរកំពូលតារាង។ ត្រឹមនាទី១៧ ក្នុងវគ្គទី១ វិសាខា បើកការនាំមុខ ១-០ ដោយខ្សែការពារ មុត សត្យា តាមរយៈការតែតបញ្ចូលទីក្រោយការទាត់បាល់ចេញពីជ្រុងរបស់ខ្សែប្រយុទ្ធ Jozsef Keaveny និងម្ចាស់ផ្ទះតាមស្មើមកវិញ នៅនាទី២៧ ដោយខ្សែប្រយុទ្ធ Paulo Victor ក្រោយបញ្ជូនបាល់ពីខ្សែប្រយុទ្ធ Lee Jea Gun។ បញ្ចប់ការប្រកួតក្នុងវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផល ១-១។   ម្ចាស់ផ្ទះបន្ថែមបាន២គ្រាប់ទៀតក្នុងវគ្គទី២ រកបានដោយខ្សែប្រយុទ្ធ Lee Jea Gun ទាត់បញ្ចូលទីនៅនាទី៥៩ ជាគ្រាប់បាល់ទី២ និងគ្រាប់ទី៣ រកបានដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៩០+១។ បញ្ចប់ការប្រកួត វិសាខា យកបាន៣ពិន្ទុបន្ថែមរក្សាខ្លួននៅលេខ២ក្នុងតារាង។   បន្ទាប់ពីរងបរាជ័យនាទឹកដីនៃកីឡដ្ឋានព្រីនស៍ គ្រូបង្វឹកអង្គរថាយហ្គឺរលោក Alistiar Heath បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកថា កម្រិតនៃបាល់ទាត់តែងមានខ្ពស់ និងទាប។ តែលោកនៅសង្ឃឹមថាក្រុមនឹងនៅតែបន្តទៅមុខ។ «កម្រិតខ្ពស់ និងទាបនៃបាល់ទាត់។ អ្វីៗនឹងវិលត្រលប់មកវិញ យើងធ្វើវាដដែល បន្តប្រយុទ្ធ»។ យោងតាមការបង្ហោះលោក Alistiar Heath។   បច្ចុប្បន្នភ្នំពេញក្រោនបន្តឈរលេខ៦ មាន១១ពិន្ទុនៅលើទ័ពឈរលេខ៧ មាន៩ពិន្ទុ ចំណែកវិសាខា ឈរលេខ២ មាន១៩ពិន្ទុតាមពីក្រោយ ព្រះខ័នរាជឈរលេខ១ មាន២៨ពិន្ទុ និងនៅលើបឹងកេតឈរលេខ៣ មាន១៦ពិន្ទុ រីឯអង្គរថាយហ្គឺរឈរលេខ៥ មាន១១ពិន្ទុ តាមពីក្រោយណាហ្គាវើលដ៍លេខ៤ មាន១៥ពិន្ទុ៕    
បាល់ទាត់៖ភ្នំពេញក្រោន បានត្រឹមស្មើ ២-២ ជាមួយក្រុមភ្ញៀវទ័ព ខណៈវិសាខា បាន៣ពិន្ទុ ពីក្រុមភ្ញៀវអង្គរថាយហ្គឺ នាជំនួបជុំទី២ សប្តាហ៍ទី៨ ពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
  តាមរយៈសារជាវីដេអូ នៅថ្ងៃទី២៩ ខែមីនា ប្រធានក្រុមហ៊ុន Holland America Line លោក Orlando Ashford បានជូនដំណឹងដល់ភ្ញៀវលើនាវាទេសចរណ៍លោកថា ក្រុមហ៊ុននៅតែព្យាយាមរកកំពង់ផែដែលអនុញ្ញាតឲ្យអ្នកដំណើរចាកចេញពីនាវា Zaandam ដែលមានមនុស្ស៤នាក់ស្លាប់លើនាវានេះ។ លោក សង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន គឺមានការលំបាកនិងពុំធ្លាប់កើតមានពីមុនមកឡើយ។    ការលើកឡើងរបស់លោក Ashford ធ្វើឡើងក្រោយពីអភិបាលទីក្រុង Fort Lauderdale ដែលជាទិសដៅនាវានេះគ្រោងឆ្ពោះទៅកាន់ បានបញ្ជាក់ថា ទីក្រុងនៅរដ្ឋ Florida នេះ ពុំអាចប្រឈមហានិភ័យដោយការទទួលយកអ្នកដំណើរលើនាវានេះឡើយ។    អ្នកដំណើរអាមេរិកម្នាក់ដែលនៅលើនាវាទេសចរណ៍ Zaandam ឈ្មោះថា Laura Gabaroni បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូច្នេះថា៖«អ្វីដែលយើងត្រូវការពេលនេះ គឺទីកន្លែងមួយដែលនឹងអនុញ្ញាតឲ្យចូលចត ដូច្នេះអ្នកឈឺ អាចទទួលការព្យាបាល និងអ្នកមានសុខភាពល្អ អាចត្រលប់ទៅផ្ទះវិញ»។ ត្រង់នេះ Gabaroni បានស្រែកដង្ហោយការជួយ។    នាវាទេសចរណ៍អាមេរិក Zaandam ដែលមានផ្ទុកមនុស្ស១៨០០នាក់ កំពុងស្ថិតក្នុងដែនទឹករបស់ប្រទេស ប៉ាណាម៉ា បន្ទាប់ពីប្រទេសមួយចំនួនបដិសេធឲ្យចូលសំចត ដោយបារម្ភ COVID-19 ។ បើតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាមេរិក Holland American Line មនុស្ស២នាក់លើនាវានេះ មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ COVID-19 ។    នាវាទេសចរណ៍ Zaandam បានចាកចេញពីរដ្ឋធានី Buenos Aires របស់អាហ្សង់ទីន កាលពីថ្ងៃទី៧ ខែមីនា ហើយគ្រោងធ្វើដំណើរទៅដល់កំពង់ផែ San Antonio ប្រទេស ស៊ីលី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ យ៉ាងណាមិញ ចាប់ពីចូលសំចតនៅផែក្រុង Punta Arenas ក្នុងប្រទេស ស៊ីលី កាលពីថ្ងៃ១៤ មក នាវាទេសចរណ៍នេះ ត្រូវបានបដិសេធចូលចតដោយកំពង់ផែមួយចំនួន ក្រោយរាយការណ៍ថា មនុស្ស៤២នាក់លើនាវានោះ មានចេញរោគសញ្ញាផ្លូវដង្ហើម។   បន្ទាប់មក នាវានេះ បានព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ក៏ប៉ុន្តែដើម្បីទៅដល់ទីនោះ នាវានេះ ត្រូវបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ នៅថ្ងៃសុក្រ ២៧ ខែមីនា អាជ្ញាធរប្រទេសប៉ាណាម៉ា បានបដិសេធការឆ្លងកាត់របស់នាវានេះតាមផ្លូវទឹកខ្លួន។   ខណៈជាប់គាំងនៅដែនទឹកប៉ាណាម៉ា ក្រុមហ៊ុនអាមេរិក Holland American បានសម្រេចបញ្ជូននាវាមួយគ្រឿងទៀត ឈ្មោះថា Rotterdam ដែលដឹកសម្ភារធ្វើតេស្ត COVID-19 និងបុគ្គលិកសង្គ្រោះទៅជួយនាវា Zaandam ។  តាម AFP ក្រុមហ៊ុននេះ បានបញ្ជាក់ថា ភ្ញៀវ ៥២ និងបុគ្គលិកបម្រើលើនាវា ៨៥នាក់ ដែលនៅលើនាវា Zaandam បានរាយការណ៍ថា មានចេញរោគសញ្ញាផ្លូវដង្ហើម៕
អ្នកដំណើរលើនាវាទេសចរណ៍រងគ្រោះដោយសារ COVID-19 ហើយកំពុងអណ្តែតតែលតាលនៅដែនទឹកប៉ាណាម៉ា  ត្រូវបានជូនដំណឹង ថា ក្រុមហ៊ុនកំពុងស្វែងរកកំពង់ផែដែលអនុញ្ញាតឲ្យពួកគេចូលចតដាក់មនុស្សចុះ។ កាលពីចុងសប្តាហ៍នេះ ក្រុមហ៊ុន បញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់លើនាវា ហើយ២នាក់ឆ្លង COVID-19។
ថ្លែងចំពោះមុខមន្ត្រីរដ្ឋាភិបាល អង្គទូតនានា នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកពីការតស៊ូរបស់ខ្លួន រួមទាំងមន្ត្រីស្ម័គ្រស្មោះ ដែលប្រឹងទាញកម្ពុជាចេញពីសង្គ្រាម ។ ចលនាតស៊ូប្រឆាំងរបប ប៉ុល ពត, ការចរចាបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ និងការប្រឹងប្រែងរស់នៅ ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ច សុទ្ធតែជាសាវតារឿង ដែលសម្ដេច ហ៊ុន សែន រៀបរាប់ជាថ្មី ប្រាប់ទៅមន្ត្រី និងអង្គទូត។ ដោយសារធ្លាប់ឆ្លងកាត់បញ្ហាទាំងនេះ ទើបប្រមុខរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីខ្លួន ប្រឹងការពារសមិទ្ធផលខ្លួន ដែលមានបច្ចុប្បន្ន ហើយបន្តអភិវឌ្ឍន៍ទៅថ្ងៃអនាគត។ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ មេដឹកនាំកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«សមិទ្ធផល ដែលបានមកដោយស្រួលពេក ពិបាកការពារវិញទេ ប៉ុន្តែនេះជាសមិទ្ធផល ដែលមកដោយការខិតខំរបស់យើង។ សមិទ្ធផលដែលកើតចេញពីការលំបាក និងការខិតខំប្រឹងប្រែងខ្លួន គឺជាសមិទ្ធផល ដែលយើងត្រូវខំការពារ»។ អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន៖ ល្បែងទណ្ឌកម្ម មិនអាចសម្លាប់អ្នកណាបានឡើយ មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាធ្លាប់ទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែកម្ពុជាមិនស្លាប់ទេ។ «ល្បែងទណ្ឌកម្ម មិនអាចសម្លាប់អ្នកណាបានទេ! កុំទៅឆ្ងល់ពេក»។ នេះជាការព្រលយសម្ដីរបស់សម្ដេច ហ៊ុន សែន នៅគ្រាដែលរៀបរាប់ពីសមិទ្ធផលខ្លួន ដែលបានដឹកនាំប្រទេសចាកចេញពីភ្លើងសង្គ្រាម៕
ភ្នំពេញ៖ មេដឹកនាំកម្ពុជា ប្រកាសជាថ្មីឱ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ ខិតខំថែរក្សាសមិទ្ធផលខ្លួន ដែលបានកសាងក្រោយពីរំដោះប្រទេសចេញពីសង្គ្រាម មកដល់បច្ចុប្បន្ននេះ។ សម្រាប់សម្ដេច ហ៊ុន សែន សមិទ្ធផលដែលមកដោយការលំបាកនេះ មិនអាចឱ្យបាត់បង់ទៅវិញឡើយ។
  សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) មិនផ្តោតលើការប្រមូលផ្តុំរូបិយវត្ថុបុរាណក្រាស់ក្រែលទេ ប៉ុន្តែផ្ទុយទៅវិញ ស.ស.រ ផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយយ៉ាងក្បោះក្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជាជាងពីរពាន់ឆ្នាំ។ ស.ស.រ ក៏ផ្តោតយ៉ាងសំខាន់លើការសម្រួលការអាន និងការយល់ដឹងអំពីសេដ្ឋកិច្ចសម័យថ្មី តាមរយៈតួនាទីដ៏សំខាន់របស់រូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ។   សារមន្ទីរ ស.ស.រ បានបោះទីតាំងនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ ដែលមានភាពទ្រុឌទ្រោម។ ទាំងជញ្ជាំង ស៊ីម៉ងត៍ ដំបូលជម្រាទ្វេ ដែលទ្រធ្នឹមដ៏ធំ ក៏សុទ្ធតែទ្រុឌទ្រោម និងមិនរឹងមាំឡើយ ប៉ុន្តែអគារចាស់នេះពិតជាបង្ហាញបានយ៉ាងជាក់លាក់ពីរចនាបថសម័យអាណានិគមនៃដើមសតវត្សរ៍ទី២០។ ដូច្នេះទើបការកសាងសារមន្ទីរសម្រេចថា រក្សាអ្វីដែលអាចរក្សាបាននូវសភាពដើមនៃអគារ តែទោះយ៉ាងណា ការរៀបចំទិដ្ឋភាពនៃទស្សនកិច្ចខាងក្នុងអគារប្រកបដោយភាពទំនើប។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)    សារមន្ទីរ ស.ស.រ មានទីតាំងនៅក្នុងទីប្រជុំជននៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមនិយមបារាំង ដូចជា ស្ថានីយរថភ្លើង ប៉ុស្តិ៍ប្រៃសណីយ៍ លំនៅឋានរបស់រេស៊ីដង់បារាំង អាគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធា។ល។ ជាពិសេសវត្តភ្នំ។ សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។   បច្ចុប្បន្ន តំបន់នេះ ត្រូវបានអភិវឌ្ឍខ្លួនទៅជាតំបន់ទំនើបមួយយ៉ាងរហ័ស។ សារមន្ទីរ ស.ស.រ មិនត្រឹមតែជាទីតាំងនៅជិតមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងព័ទ្ធជុំវិញដោយអាគាររបស់ធនាគារជាតិនៃកម្ពុជា គឺមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលជាមជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា។   សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។ អគារផ្សេងទៀតត្រូវបានសាងសង់ឡើងជាការិយាល័យរដ្ឋបាល សាលពិព័រណ៍បណ្តោះអាសន្ន ហាងកាហ្វេដ៏ធំទូលាយ ដែលអាចអង្គុយគយគន់សួនច្បារ និងដើមជ្រៃក្រឹម ដែលមានអាយុកាល១០០ឆ្នាំ។   អ្នកទស្សនាអាចអញ្ជើញចូលវិចិត្រសាលនៅជាន់ផ្ទាល់ដី និងចាប់ផ្តើមនៅជាន់ទី១ ដែលបង្ហាញអំពីម៉ូឌីលទាំង៦ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត។ បន្ទាប់មក ត្រឡប់មកជាន់ផ្ទាល់ដីវិញ ដើម្បីទស្សនាម៉ូឌីលទី៧ ដែលជាម៉ូឌីលបញ្ចប់ផ្នែកប្រវត្តិសាស្រ្ត និងជាសេចក្តីផ្តើមដ៏ល្អមួយសម្រាប់ម៉ូឌីលបន្ទាប់ទាំង៥ ដែលផ្តោតចម្បងលើសេដ្ឋកិច្ច។ អតីតសាលាក្រុងភ្នំពេញ។ រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ    សារមន្ទីរទំនើបមួយនេះ បើកទទួលភ្ញៀវចូលទស្សនាពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។   ក្រៅពីនេះ អ្នកចូលទស្សនាក៏អាចជួលមគ្គទេសក៍ជាសំឡេង ដើម្បីស្តាប់អំពីប្រវត្តិ និងឈ្វេងយល់បានស៊ីជម្រៅអំពីដំណើរផ្លាស់ប្តូរនៃរូបិយវត្ថុនៅកម្ពុជា។ ការជួលមគ្គទេសក៍ជាសំឡេងនេះ មានតម្លៃ ១២ ០០០រៀល ដែលស្មើនឹង ៣ដុល្លារអាម៉េរិក ដោយឧបករណ៍នោះមាន៥ភាសា ដូចជា ខ្មែរ ចិន អង់គ្លេស បារាំង និងជប៉ុន។    បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន៕      
ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ  ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរមួយដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ សារមន្ទីរនេះ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ សារមន្ទីរ ស.ស.រ មានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងឈ្វេងយល់។
  ដើម្បីឲ្យការចិញ្ចឹមទា ទទួលបានទិន្នផលល្អ ដំបូងត្រូវរៀបចំដាក់ទាក្នុងទីធ្លាទំហំ ១០ម៉ែត្រ និងត្រូវមានដីស្រះទំហំសមល្មមដែលមានជម្រៅ ១,៥ម៉ែត្រ។ ក្នុងស្រះត្រូវដាំចក និងកំប្លោកដើម្បីឲ្យទឹកត្រជាក់។ ជាមួយគ្នានេះ ត្រូវរុំសំណាញ់ជុំវិញទីធ្លាចិញ្ចឹម និងត្រូវសង់ទ្រុងមួយសម្រាប់ទាជ្រកទំហំ ២ម៉ែត្រ ដែលទទឹង ១,៥ម៉ែត្រ ហើយដំបូលត្រូវប្រក់ស្លឹក។   សម្រាប់កូនទាកសិករត្រូវដាក់ចំណីឲ្យស៊ី ២ដងក្នុងមួយថ្ងៃ ហើយចំណីត្រូវដាក់កន្ទក់ ៣០ភាគរយ កាកសណ្ដែកសៀង ៣០ភាគរយ ចុងអង្ករ ឬពោតកិន ៣០ភាគរយ និង១០ភាគរយទៀតអាចជាចំណីដែលទិញមកពីផ្សារ។ លោកអ្នក ត្រូវលាយចំណីទាំងអស់បញ្ចូលគ្នា ហើយដាក់ក្នុងស្នូកឲ្យទាស៊ី ទោះចិញ្ចឹមទាក្នុងស្រះ ក៏ត្រូវដាក់ទឹកឲ្យទាផឹកជាប្រចាំផងដែរ។   បន្ទាប់ពីទាធំមានអាយុបាន ២ខែ កសិករត្រូវផ្ដល់ចំណី ២ដងក្នុងថ្ងៃដូចកូនទាដែរ។ សម្រាប់ទាធំ ត្រូវលាយចំណីឲ្យស៊ីដូចជា កន្ទក់, កាកសណ្ដែកសៀង, ចុងអង្ករ, ពោតកិន និងដើមចេកផងដែរ។ កសិករត្រូវយកដើមចេកទៅបុកឲ្យម៉ដ្ឋរួចលាយចូលគ្នាឲ្យសព្វរួចដាក់ឲ្យទាស៊ី ទាធំក៏ត្រូវដាក់ទឹកឲ្យផឹកជាប្រចាំផងដែរ។ ដើម្បីការពារកើតជំងឹលោកអ្នក ត្រូវដាក់ទឹកត្រាំជាមួយដើមល្ហុងខ្វងឲ្យទាផឹកពេលរដូវក្ដៅ។   លោកអ្នក ត្រូវឧស្សាហ៍ពិនិត្យមើលទ្រុងទា ពិសេសកូនទាចៀសវាងការជាន់គ្នាងាប់ និងដកទាណាដែលសំកុកចេញ។ ជារឿងដែលសំខាន់លោកអ្នក ត្រូវសម្អាតទីធ្លារចិញ្ចឹម និងលាងស្នូកទឹក ស្នូកចំណីជារៀងរាល់ថ្ងៃ៕   (សារព័ត៌មានថ្មីៗដកស្រង់ចេញពីសៀវភៅកសិករជោគជ័យនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា)
ភ្នំពេញ៖ សត្វទា គឺគេនិយមចិញ្ចឹមយកសាច់ផង និងយកពងផង ហើយក៏មានការនិយមទទួលទានច្រើនផងដែរ។ ក្នុងការចិញ្ចឹមទាឲ្យបានទិន្នផលល្អ គួរចេះរៀបចំទ្រុង, ការផ្ដល់ចំណី ក៏ដូចជាការថែទាំផងដែរ។
ស្រុកទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង គឺរងផលប៉ះពាល់ទាំងអស់ ក្នុងនោះស្រុកសៀមប៉ាងប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ លោក ម៉ែន គង់ ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មកដល់ពេលនេះពលរដ្ឋក្នុងស្រុកសៀមប៉ាង ដែលត្រូវជម្លៀសចេញកាលពីពេលកន្លងទៅ ទើបត្រឡប់មកលំនៅដ្ឋានរបស់ខ្លួនវិញបានតិចតួចនៅឡើយ។  អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមកងកម្លាំងពី៥០០នាក់ ទៅ៧០០នាក់ ម៉ូតូ រថយន្ត និងកាណូត សម្រាប់ជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់។     យ៉ាងណាក៏ដោយបើតាម លោក ម៉ែន គង់ កម្ពស់ទឹកនៅពេលបច្ចុប្បន្ន ស្រកចុះជាងមុន ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្តដដែល ដែលត្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក ម៉ែន គង់ បញ្ជាក់៖« ទឹកនៅពេលនេះមានការស្រកចុះខ្លះហើយ បើយើងប្រៀបធៀបកម្ពស់ទឹកពីពេលមុនដែលវាឡើងដល់ ជាង២០ម៉ែត្រ។ ទឹកពេលនេះស្រកចុះមែន ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន ដែលអាចនឹងរងផលប៉ះពាល់ដដែល ដោយយើងត្រូវតែតាមដាន និងប្រុងប្រយ័ត្នខ្ពស់»៕
 កម្ពស់ទឹកនៅខេត្តស្ទឹងត្រែងបានហក់ឡើងដល់កម្ពស់ ១០.៨៤ម៉ែត្រ ហួសកម្រិតប្រកាសអាសន្ន(១០,៧០ ម៉ែត្រ) នៅថ្ងៃទី៣១ ខែកក្កដា។ នេះបើតាមការព្យាករកម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងការសិក្សាលើអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាង២៣ម៉ឺននាក់ អ្នកដែលកើតជំងឺនេះ មានការវិវត្តបញ្ហាទាក់ទងខួរក្បាលច្រើនជាងអ្នកកើតជំងឺផ្លូវដង្ហើមឯទៀត។ ការសិក្សាលើកំណត់ត្រា សុខភាពរបស់អ្នកជំងឺច្រើនជាង២៣ម៉ឺននាក់បង្ហាញថា អ្នកជំងឺ៣៤ភាគរយមានបញ្ហាប្រព័ន្ធប្រសាទ ឬលក្ខខណ្ឌផ្លូវចិត្តផ្សេងអំឡុងពេល៦ខែ, ១៧ភាគរយនៃរោគវិនិច្ឆ័យផ្លូវចិត្តមិននឹងនរ, និង១៤ ភាគរយមានបញ្ហាច្របូកច្របល់ស្មារតី។    លោក Max Taquet វេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Oxford ដែលជា ដឹកនាំការងារ ស្រាវជ្រាវនេះ បានលើកឡើងថា លទ្ធផលនៃការសិក្សាបង្ហាញថា បញ្ហាខួរក្បាល និងបញ្ហាផ្លូវចិត្ត អាច មានឱកាសខ្ពស់ក្នុងការកើតឡើងលើអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩។ លោក បន្ថែមទៀតថា ខណៈការសិក្សាមិនអាចកំណត់សម្គាល់ពីបញ្ហាផ្លូវចិត្តបាន វាជារឿងចាំបាច់ក្នុងការត្រៀមបង្ការ និង ព្យាបាល។   ក្នុងការសិក្សាដដែល ក្រុមអ្នកស្រាវជ្រាវ បានធ្វើរោគវិនិច្ឆ័យលើភាពមិនប្រក្រតីនៃសតិអារម្មណ៍ចំនួន ១៤ ប្រភេទ ដោយបញ្ហាផ្លូវចិត្ត ដូចជាការធុញថប់អារម្មណ៍ និងការបាក់ទឹកចិត្ត ជារោគសញ្ញាទូទៅ ដែលគេបានរកឃើញ។ ទោះជាយ៉ាងណា ពួកគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា វីរុសកូវីដ-១៩ មានទំនាក់ទំនងយ៉ាងណាទៅនឹងផ្នែកចិត្តសាស្ត្ររបស់មនុស្ស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuter។    យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាព កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយសារព័ស្តុតាង បង្ហាញពីហានិភ័យនៃជំងឺខួរក្បាល និងបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ដែលកាន់តែកើនឡើងខ្ពស់ ។    កាលពីឆ្នាំ ២០២០ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ត្រឹម ២០ភាគរយប៉ុណ្ណោះ ដែលបាន ធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាផ្លូវចិត្តក្នុងរយៈពេល៣ខែបន្ទាប់ពីកើតជំងឺនេះ។  ក្រៅពីបញ្ហាផ្លូវចិត្តនេះ អ្នកសះស្បើយពីកូវីដ-១៩ ក៏ប្រឈមមុខបញ្ហាផ្សេងទៀត។ បើទោះបីជាទទួល ការព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ អ្នកជំងឺកូវីដ-១៩ ប្រមាណ៧ភាគរយ បានជួបបញ្ហាដាច់ សរសៃឈាមខួរក្បាលក្នុងរយៈពេល៦ខែ ហើយជិត២ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មាន ជំងឺវង្វេងផងដែរ៕  
មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលសះស្បើយពីជំងឺកូវីដ-១៩ ជួបបញ្ហាផ្លូវចិត្ត និងសសៃប្រសាទនៅ រយៈពេល៦ខែបន្ទាប់។ នេះបើតាមការសិក្សាមួយដែលចុះផ្សាយ លើទស្សនាវដ្ដីល្បីឈ្មោះ Lancet Psuchiatry នៅថ្ងៃទី៧ ខែមេសា ដែលបង្ហាញពីផលប៉ះពាល់រយៈពេលវែងបង្កដោយជំងឺផ្លូវដង្ហើម មួយនេះ។
  មជ្ឈមណ្ឌល ACCB បានផ្សព្វផ្សាយពីជោគជ័យនៃការបង្កាត់ពូជសត្វក្ងោកបៃតង ដែរនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ក្ងោកថ្មីទាំងនោះ ញាស់ចេញដោយជោគជ័យពីស៊ុតក្ងោកចំនួន៨គ្រាប់ ក្នុងចន្លោះពី២៦ទៅ២៨ថ្ងៃ។ បើតាម ការបញ្ជាក់របស់អង្គការខាងលើ ក្ងោកទាំង៨ក្បាលនោះ អាចលែងចូលទៅក្នុងធម្មជាតិនៅពេលសត្វអាចមានឯករាជលើខ្លួនឯងក្នុងការរកចំណីនៅតាមព្រៃ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបញ្ជាក់ថា សត្វក្ងោក ត្រូវបានបង្កាត់ដោយជោគជ័យចាប់ពីឆ្នាំ២០១១មក។    ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ អង្គការខាងក៏អាចបង្កាត់ពូជសត្វសង្កំកស មួយក្បាលបានដោយជោគជ័យ នៅថ្ងៃទី១៨ ខែមីនាផងដែរ។ ការប្រឹងប្រែងនេះ ជោគជ័យនៃការបង្កាត់ពូជសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស មុនគេបង្អស់របស់ពិភព លោក។ កូនក្ងោក។ រូបភាព៖ ACCB   សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នACCB ជាមជ្ឈមណ្ឌលតែមួយគត់ ដែលរក្សាស្តុកទុក ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ។  «ពួកយើងបានព្យាយាមបង្កាត់ពូជសត្វប្រភេទនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកយើងនៅតែមិនទាន់ទទួលបានជោគជ័យ រហូតមកដល់ពេលនេះ។ ជាមួយនឹងការទទួលបានកូនសត្វត្រយងចង្កំកសដំបូងនេះ គឺជាជោគជ័យមុនគេបង្អស់របស់ ពិភពលោក ដែលជាមោទកភាពខ្លាំងណាស់របស់របស់យើង! នេះគឺជាជំហានដំបូងក្នុងការ បង្កើតស្តុកទុក ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ ប្រកបដោយនិរន្តរភាព»។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌល អង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ។   ត្រយងចង្កំកស (Pseudibis davisoni) ជាប្រភេទរងការគំរាមកំហែង ដែលត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលមានចំនួនសត្វពេញវ័យតិចជាង ៧០០ ក្បាល នៅទូទាំងសកលលោក។ចំនួនប្រជាសាស្រ្តរបស់ពួកវានៅមានតិចតួច ហើយរប៉ាត់រប៉ាយ ដោយសារការបាត់បង់ទីជម្រក ការប្រមាញ់ និងការរំខានផ្សេងៗទៀត៕  មេ និងកូនសង្កំកស។ រូបភាពដោយ៖ ACCB  
ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានទទួលជោគជ័យ ក្នុង ការបង្កាត់ពូជ ចង្កំកស ដំបូងគេបង្អស់លើពិភពលោក នៅថ្ងៃទី១៨ ខែមេសា ក្នុងឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្នុងពេលថ្មីៗវត្តមានសត្វក្ងោកបៃតងចំនួន៨ក្បាល បានញាស់ ដោយជោគជ័យក្រោមការបង្កាត់ក្នុងមជ្ឈមណ្ឌលខាងលើ។ នេះជាដំណឹងដ៏រីករាយ សម្រាប់ការអ្នកអភិរក្ស ក្នុងការបង្កើនចំនួនសត្វព្រៃកម្រនៅក្នុងធម្មជាតិ។
  ថ្ងៃទី១៧ ខែមករា   កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចេញពីរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូងដែលដាក់ការសង្ស័យថា ដែលប្រហែលជាមីស៊ីលបាលីស្ទិក។ ការបាញ់សាកល្បងមីស៊ីលនេះ ជាលើកទី៤ហើយក្នុងខែមករា ឆ្នាំ២០២២នេះ។   លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា បញ្ហារបស់មីយ៉ាន់ម៉ា គឺស្មុគស្មាញ ហើយស្ថានភាពនៅក្នុងប្រទេសមួយនេះ គួរតែលើកយកមកពិភាក្សាជាមួយការយោគយល់ និងកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា។ ការអះអាងរបស់លោកនាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងស្របពេលយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តែងប៉ះទង្គិចគ្នា និងមានប្រជាជនចំណាកស្រុកជាច្រើននាក់។   ថ្ងៃទី១៨ ខែមករា   កូរ៉េខាងជើងអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រដេញយុទ្ធសាស្ត្រពីរគ្រាប់នៅថ្ងៃទី១៧ ខែមករា ដើម្បីផ្ទៀងផ្ទាត់ភាពទៀងទាត់នៃប្រព័ន្ធអាវុធនោះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មីស៊ីលនោះបានបាញ់ចំគោលដៅនៅសមុទ្រខាងកើតផងដែរ។   បក្សកុម្មុយនីស្តចិន នឹងបន្តអនុវត្តគោលការណ៍មិនលើកលែងចំពោះអំពើពុករលួយ។ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មការវិន័យបក្សកុម្មុយនីស្តចិន។ បើតាមលោក ស៊ី វាពិតជាសំខាន់ណាស់សម្រាប់បក្សកុម្មុយនីស្តចិន ក្នុងការរក្សាការតម្រង់ទិសដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកិច្ចខិតខំប្រឆាំងអំពើពុករលួយ។   ថ្ងៃទី១៩ ខែមករា   ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានព្រមានថា រុស្ស៊ីអាចវាយប្រហារអ៊ុយក្រែន ក្នុងរយៈពេលខ្លី ដោយសំអាងលើការប្រមូលផ្គុំទ័ពយ៉ាងឆាប់រហ័សនៅក្បែរព្រំដែន។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានលើកឡើងដដែលៗថា រុស្ស៊ី អាចរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែនជាថ្មី។   ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងថា វាឆាប់ពេកក្នុងការសម្រេចចិត្តបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីចិននៅពេលនេះ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai កំពុងធ្វើការលើរឿងមួយនេះ។   ថ្ងៃទី២០ ខែមករា   ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្លុយពាក្យមកថា ទីក្រុងព្យុងយ៉ាង អាចនឹងចាប់ផ្ដើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ ស្របពេលមន្ត្រីកូរ៉េខាងជើងលើកឡើងថា ទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំខ្លួនសម្រាប់ការប្រឈមមុខគ្នារយៈពេលវែងជាមួយអាម៉េរិក។   យោធាចិន បានដេញតាម និងបញ្ជាឱ្យនាវាចម្បាំងអាម៉េរិក ដែលចូលក្នុងដែនទឹកក្បែរប្រជុំកោះបារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូង ចេញពីដែនទឹកនោះ។ យ៉ាងណាមិញ ការអះអាងរបស់ចិន ត្រូវបានអាម៉េរិកបដិសេធ និងអះអាងថា នាវាខ្លួនប្រតិបត្តិក្នុងសមុទ្រអន្តរជាតិ។   ថ្ងៃទី២១ ខែមករា   រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជិនភីងថា ខ្លួន និងសម្ព័ន្ធមិត្តនឹងរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យតតាំងនឹងរបបផ្តាច់ការ។ លោកស្រី Truss ក៏លើកឡើងដែរថា របបផ្តាច់ការកាន់តែគឃ្លើនខ្លាំងឡើងជាងពេលណាៗ ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់។   ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់ថា រុស្ស៊ីមានពីរជម្រើស ពោលគឺស្វែងរកការចរចាការទូត និងកាត់បន្ថយទ័ពនៅក្បែរតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន ឬរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ បើតាមលោកប្លីងខិន អ្វីដែលអាម៉េរិកចង់បាន គឺស្វែងរកកិច្ចចរចាតាមផ្លូវទូត។   ថ្ងៃទី២២ ខែមករា   មេដឹកនាំហុងកុង លោកស្រី ការី ឡាំ បានព្រមានប្រជាជនខ្លួនថា អត្រាឆ្លងនៃជំងឺកូវីដ-១៩ អាចនឹងកើនឡើងកាន់តែរហ័ស ក្នុងតំបន់ដែលមានអគារណែនណាន់ខ្នាន់ខ្នាប់។ ប្រមុខដឹកនាំហុងកុងរូបនេះ បានបន្តថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងហុងកុង ក៏បណ្តាលមកពីការផ្ទុះនៃករណីឆ្លងជំងឺកូវីដ-១៩ លើសត្វកណ្តុរចិញ្ចឹមផងដែរ៕   
ក្នុងសប្តាហ៍ថ្មីនេះ កូរ៉េខាងជើង នៅតែបន្តបាញ់សាកល្បងមីស៊ីល ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។ នេះ ជាលើកទី៤ ហើយ ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ក្នុងឆ្នាំ២០២២។ ស្របគ្នានេះ បញ្ហាមីយ៉ាន់ម៉ា ក៏ជាប្រធានបទដ៏សំខាន់ផងដែរ ដែលអាស៊ាន ជាពិសេសកម្ពុជា នៅតែលើកយកមកជជែកជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយ ខណៈមីយ៉ាន់ម៉ា នៅតែមានការប៉ះទង្គិចរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ ប្រចាំសប្តាហ៍។
  ភាពល្បីល្បាញរបស់កុមារ សាលីក កើតឡើងបន្ទាប់ពីការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុករបស់ភ្ញៀវទេសចរម៉ាឡេស៊ីម្នាក់។ ក្នុងវីដេអូ អ្នកទេសចរដែលមានគណនីបណ្តាញសង្គមឈ្មោះ Venus GWC បានសាកល្បងសមត្ថភាពភាសាបរទេសរបស់កុមារ សាលីក ដែលលក់វត្ថុអនុស្សាវរីយ៍នៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប។     សាលីក ដែល អាចនិយាយភាសាចិន Mandarin, Cantonese, អង់គ្លេស ថៃ ជប៉ុន កូរ៉េ បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ហ្វីលីពីន ម៉ាឡេ បានយ៉ាងល្អ ជាពិសេសទាក់ទងនឹងការពពាយនាយលក់វត្ថុអនុស្សាវរីយ៍របស់ខ្លួន។    បណ្តាញព័ត៌មានអន្តរជាតិជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំងលើសមត្ថភាពដ៏ពិសេសរបស់ សាលីក ដោយអ្នកខ្លះសរសេរថា «Thaksin» ។ សារព័ត៌មានទាំងនោះ មានដូចជា South China Morning Post, Chanel NewsAsia, ChinaDaily, Newser, NextShark, MotherShip, InkStone ជាដើម។     ក្រៅពីបណ្តាញសង្គមហ្វេសប៊ុក និង Twitter បណ្តាញសង្គមដ៏ល្បីៗនៅប្រទេសចិនក៏និយាយពីកុមារដ៏មានទេពកោសល្យរបស់កម្ពុជាផងដែរ។ បើតាមការផ្សាយរបស់ South China Morning Post អត្ថបទមួយដែលបង្ហោះនៅលើបណ្តាញ Weibo មានការចូលទស្សនាជិត១០លានដង។    អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សាលីក បានអះអាងក្នុងបទសម្ភាសមួយថា គេចាប់អារម្មណ៍ភាសាចិន Mandarin ជាងគេ ហើយមានក្តីសុបិនទៅរៀននៅសាកលវិទ្យាល័យក្នុងក្រុងប៉េកាំង។ អ្នកខ្លះវាយតម្លៃថា សាលីក ពិតជាមានសមត្ថភាពរៀននៅសាកលវិទ្យាល័យប្រកបដោយសក្តានុពលនៅចិន ហើយស្របពេលជាមួយគ្នានោះ អ្នកបញ្ចេញមតិមួយទៀតលើកឡើងថា ជាធម្មតា នៅពេលដែលអ្នកនិយាយចិនសួរ កុមារច្បាស់ជាថាចង់ទៅរៀននៅសាលាចិន តែបើជប៉ុនសម្ភាស គេច្បាស់ជាថាចង់ទៅរៀននៅតូក្យូ ឬឆ្លើយថាចង់ទៅរៀននៅសេអ៊ូល បើអ្នកកាសែតកូរ៉េ សួរ។   សារព័ត៌មានជាច្រើនរបស់ចិន បានផ្សាយឲ្យដឹងថា កុមារា សាលីក និងគ្រួសារ ត្រូវបានទូរទស្សន៍មួយនៅក្រុងប៉េកាំង អញ្ជើញទៅសម្ភាស និងច្រៀង ពីព្រោះក្នុងឃ្លីបវីដេអូដែលថតដោយទេសចរម៉ាឡេស៊ី គេក៏បានឃើញសមត្ថភាព សាលីក ច្រៀងភាសាចិនផងដែរ។     សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ កុមារា ធុច សាលីក និងប្អូនប្រុស ធុច ទិត្យា អាយុ១១ឆ្នាំ ក៏បានទទួលអំណោយពីសម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឧកញ៉ា ឌួង ឆាយ ផងដែរ៕    
នៅលើបណ្តាញសង្គមហ្វេសប៊ុក, Twitter ឬ Google ដោយគ្រាន់តែសរសេរពាក្យ «Cambodian Boy» យើងនឹងឃើញព័ត៌មានសម្បូរបែបទាក់ទងនឹងកុមារា ធុច សាលីក។ ក្មេងប្រុសវ័យ១៤ឆ្នាំពីខេត្តសៀមរាបរូបនេះ កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើអ៊ីនធ័រណិត ដោយសារសមត្ថភាពក្នុងនិយាយរហូតដល់ទៅជាង១០ភាសា។
  និយាយពីគុណភាពរបស់ម្សៅសាប៊ូបោកសម្លៀកបំពាក់ «Ora» វិញ ត្រូវបានទទួលស្គាល់ពីអ្នកប្រើប្រាស់ជាច្រើន និងបានឲ្យដឹងថា សាប៊ូនេះ អាចផ្តល់អត្ថប្រយោជន៍រហូតទៅដល់៤យ៉ាង សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។    អត្ថប្រយោជន៍ទី១  គឺសាប៊ូ Ora មិនមានសារធាតុធ្វើឲ្យកាត់ដៃ ក្នុងពេលបោកគក់ និងក្រោយពេល បោកគក់ ដែលជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលបោកសម្លៀកបំពាក់ដោយដៃម្តងៗ។  ចំណែក ចំណុចសំខាន់ទី២ «Ora» ជាសាប៊ូដែលមានពពុះច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃសាប៊ូ និងកាត់បន្ថយការចំណាយបានផងដែរ។  សម្រាប់អត្ថប្រយោជន៍ទី៣ សាប៊ូ Ora មានក្លិនក្រអូប និងជាប់បានយូរបន្ទាប់ពីបោកកក់។ អត្ថប្រយោជន៍ដ៏សំខាន់ចុងក្រោយនោះ គឺសាប៊ូ Ora មានអានុភាពលាងជម្រះ ស្នាមប្រឡាក់បានឆាប់រហ័ស និងស្អាតល្អ ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃកម្លាំង និងពេលវាលាបានច្រើន។   ក្រៅពីផលិតផលសាប៊ូ «Ora» បច្ចុប្បន្ន ក្រុមហ៊ុន Chip Mong ក៏ជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំក្នុងប្រទេសកម្ពុជា រួមមានស៊ីម៉ងត៍អូដ្ឋ បេតុងលាយស្រេច ទុយោ ក្បឿង និងដែកថែបម៉ាកអ៊ីតាលីម៉ាក V ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានផ្គត់ផ្គង់គ្រឿងបរិភោគ ដូចជាប្រេងឆា អាហារសម្រន់ និងនំជាដើម។ ថ្មីៗនេះ ក៏មានគម្រោងបង្កើតធនាគារ ដែលនឹងប្រកាសដាក់ដំណើរការ ក្នុងពរលឆាប់ៗនេះផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ថ្មីៗនេះបានប្រកាសលក់ផលិតផលថ្មីរបស់ខ្លួន ដែលប្រជាពលរដ្ឋស្ទើរតែគ្រប់រូបត្រូវការប្រើប្រាស់ជាចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។  ក្រុមហ៊ុនដែលជោគជ័យស្ទើរតែគ្រប់វិស័យមួយនេះ ថ្មីៗបានចេញលក់ម្សៅសាប៊ូបោកសម្លៀកបំពាក់ថ្មីមួយប្រភេទ ឈ្មោះថា «Ora» ជាមួយគុណភាព និងតម្លៃដែលនឹកស្មានមិនដល់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
  ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យនយោបាយអន្តរជាតិផ្លាស់ប្តូរយ៉ាងខ្លាំង ដោយប្រទេសលោកខាងលិច ត្រូវបង្ខំចិត្តដាក់ទណ្ឌកម្មលើក្រុងមូស្គូ ដើម្បីជំរុញឱ្យបញ្ឈប់សង្រ្គាម។    ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ CBS ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ បានឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលជុំវិញការឈ្លានពាននៅអ៊ុយក្រែនថា ប្រជាជនលើពិភពលោកសង្ឃឹមរស់នៅក្នុងស្ថានភាពដែលខុសពីសតវត្សរ៍មុនៗ។ ពោល គឺប្រទេសមានអំណាច ជាអ្នកកំណត់អនាគតរបស់ប្រទេសតូចៗ ប៉ុន្តែមិនមែនច្បាប់ ឬកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋឡើយ។    បើតាមលោក ស្ហូល រុស្ស៊ីបានបំផ្លាញក្ដីសង្ឃឹមនេះតាមការប្រើអំណាចរបស់ខ្លួនឈ្លានពានអ៊ុយក្រែន។   «យើងមានការឯកភាពមួយដែលគ្មានការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរដែនដី ព្រំដែន ឬឈ្លានពានប្រទេសជិតខាង។ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានហែកចោលដោយលោក ពូទីន »។ លោក អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នេះជាពេលដ៌សំខាន់មួយ នៅក្នុងនយោបាយអន្តរជាតិ។      បើតាមលោកអូឡាហ្វ ស្ហូល សន្តិភាព កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ដោយសារជម្លោះមួយនេះ បានជំរុញឱ្យប្រទេសជាច្រើន រួមទាំងអាល្លឺម៉ង់បង្កើនការចំណាយលើវិស័យយោធា។    ទន្ទឹមនេះ មេដឹកនាំអាល្លឺម៉ង់ដដែល បានបន្តថា ពិភពលោក គួរតែបានត្រៀមជាមុនសម្រាប់ស្ថានភាពទាំងនេះ ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែន ជាមហន្តរាយដ៏ធំចំពោះការរំពឹងទុករបស់ប្រទេសទាំងអស់ ដែលស្វែងរកសន្តិភាព។    ក្នុងកិច្ចសម្ភាសដដែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់រូបនេះ បានចាត់ទុកលោកពូទីន ជាមនុស្សចក្រពត្ដិនិយមដូចនៅក្នុងសតវត្សរ៍ទី១៧, ទី១៨ និងទី១៩ ។ ត្រង់ចំណុចនេះ លោក អូឡាហ្វ ស្ហូល បានពន្យល់ថា ប្រសិនបើប្រទេសមួយមានអនុភាព ប្រទេសនោះ យកដែនដីនៃប្រទេសជិតខាងបាន។ ប៉ុន្តែ អាល្លឺម៉ង់ និងសម្ព័ន្ធយោធាណាតូ មិនយល់ស្របចំពោះសកម្មភាពបែបនោះបានទេ។   បន្ថែមពីនេះ អធិការបតីអាល្លឺម៉ង់ បានព្រមានលោកពូទីនថា រុស្ស៊ីមិនអាចឈ្លានពានប្រទេសផ្សេងលើពីអ៊ុយក្រែនឡើយ ហើយពិភពលោក រួមទាំងសម្ព័ន្ធយោធាណាតូ នឹងបញ្ជាក់ថា ផែនការនោះនឹងមិនអាចទៅរួច និងមិនទទួលជោគជ័យដែរ៕   
ពិភពលោក មានការឯកភាពមួយ ដែលវាគួរតែមិនមានការប៉ុនប៉ងក្នុងការផ្លាស់ប្តូរដែនដី ព្រំដែន ឬការឈ្លានពានប្រទេសជិតខាងឡើយ។ ប៉ុន្តែពេលនេះ កិច្ចព្រមព្រៀងនោះ ត្រូវបានបំផ្លាញដោយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីហើយ។ អធិការបតីអាល្លឺម៉ង់ លោក  អូឡាហ្វ ស្ហូល បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា។
  ប្រធានសភាអាម៉េរិក លោក Kevin McCarthy បានទទួលលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា លើទឹកដីអាម៉េរិក។ ជំនួបនេះ បានបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង និងព្រមានចាត់វិធានការឆ្លើយតបឱ្យបានខ្លាំង។    ក្រោយជំនួបជាមួយសមាជិកសភាអាម៉េរិក លោកស្រី Tsai បានប្រាប់អ្នកសារព័ត៌មានថា ការទទួលស្វាគមន៍ពីសមាជិកសភាទាំងពីបក្សមានក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបង្ហាញថា រដ្ឋាភិបាលក្រុងតៃប៉ិ មានមិត្តជាច្រើននៅក្នុងសហគមន៍អន្តរជាតិ។    «ខ្ញុំចង់អរគុណប្រធានសភាតំណាង McCarthy ចំពោះការទទួលយ៉ាងកក់ក្តៅ និងសម្រាប់ការអញ្ជើញមេដឹកនាំបក្សនៅក្នុងសភា ដែលបានយកពេលដ៏មមាញឹក មកចូលរួមជាមួយយើងនៅថ្ងៃនេះ»។ មេដឹកនាំតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៥ ខែមេសា ដោយបន្តថា វត្តមានរបស់សមាជិកសភាអាម៉េរិក និងការគាំទ្រមិនរាថយ បានបញ្ជាក់ចំពោះប្រជាជនតៃវ៉ាន់ថា រដ្ឋាភិបាលក្រុងតៃប៉ិ មិនឯកោ និងមិននៅម្នាក់ឯងឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក McCarthy បានអះអាងថា មិត្តភាពរវាងប្រជាជនអាម៉េរិក និងតៃវ៉ាន់ ជាបញ្ហាដ៏សំខាន់សម្រាប់លោកសេរី ហើយវាពិតជាចាំបាច់ក្នុងការថែរក្សាសេរីភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពតំបន់។ បើតាមលោក McCarthy ការគាំទ្ររបស់អាម៉េរិក ចំពោះប្រជាជនតៃវ៉ាន់ នៅតែមានភាពរឹងមាំ មិនរាថយ និងដោយមានការគាំទ្របក្សទាំងពីរថែមទៀត ។    ប្រធានបទពាណិជ្ជកម្ម ការការពារជាតិ និងការចូលរួមនៅឆាកអន្តរជាតិ ជារបៀបវារៈដ៏សំខាន់សម្រាប់ជំនួបមេដឹកនាំទាំងពីរ។ តាមការបញ្ជាក់របស់លោកស្រី Tsai នៅក្នុងជំនួបឯកជន ភាគីទាំងពីរ បានជជែកពីភាពចាំបាច់នៃសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងការគាំទ្ររដ្ឋាភិបាលតៃវ៉ាន់ទៅក្នុងឆាកអន្តរជាតិ។    ទន្ទឹមនេះ មេដឹកនាំតៃវ៉ាន់អះអាងថា សមាជិកសភាអាម៉េរិក បានប្តេជ្ញាការពារស្ថានភាពបច្ចុប្បន្ន (status quo) ដែលប្រកបដោយសន្តិភាព ដើម្បីឱ្យប្រជាជនតៃវ៉ាន់បន្តភាពរីកចម្រើននៅក្នុងសង្គមសេរី និងបើកចំហ។    ក្រោយជំនួបខាងលើ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រើពាក្យធ្ងន់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានឱ្យខ្លាំង និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ ចំណែកក្រសួងការពារជាតិចិនវិញ បានប្រកាសថា ចិនជំទាស់រាល់ទំនាក់ទំនងផ្លូវការរវាងចិន និងអាម៉េរិក។ បើតាមក្រសួងការពារជាតិ កងទ័ពចិននឹងការពារអធិបតេយ្យ និងសន្តិភាព រួមទាំងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។    កន្លងមក ចិន តែងប្រាប់អាម៉េរិកជាញយៗថា តៃវ៉ាន់ ជាបន្ទាត់ក្រហម នៅក្នុងទំនាក់ទំនងទ្វេភាគី និងហាមមិនឱ្យឆ្លងបន្ទាត់នេះដាច់ខាត។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប៉េកាំង តែងជំរុញឱ្យក្រុងវ៉ាស៊ីនតោនគោរពគោលនយោបាយចិនតែមួយ និងអធិបតេយ្យរបស់ខ្លួន នៅពេលអាម៉េរិកផ្តល់ភ្លើងបៃតងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃជាច្រើនលានដុល្លារ៕     
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen  បានចាត់ទុកជំនួបជាមួយប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy  តៃវ៉ាន់ មិនស្ថិតនៅឯកោឡើយ។
  ឥណ្ឌូណេស៊ី និងហ្វីលីពីន បន្តរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចិន ធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី៥៤ឯណោះក្នុងចំណោមប្រទេស/តំបន់ចំនួន២១៥ ដែលមានករណីឆ្លង។ នេះបើយោងតាមទិន្នន័យផ្សាយនៅលើ Worldometers។   ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖ ១. សហរដ្ឋអាមេរិក៖ ជាង៨.៦៦លានករណី ២. ឥណ្ឌា៖ ជាង ៧.៧៦លានករណី ៣. ប្រេស៊ីល៖ ជាង៥.៣៣លានករណី ៤. រុស្ស៊ី៖ ជាង១.៤៦លានករណី ៥. អេស្ប៉ាញ៖ ជាង១.០៩លានករណី ៦.អាហ្សង់ទីន៖ ជាង១.០៥លានករណី   ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖ ១. សហរដ្ឋអាមេរិក៖ ជិត២៣ម៉ឺននាក់ ២. ប្រេស៊ីល៖ ជាង១៥ម៉ឺននាក់ ៣. ឥណ្ឌា៖ ជិត១២ម៉ឺននាក់ ៤. ម៉ិកស៊ិក៖ ជិត៨៨០០០នាក់ ៥. ចក្រភពអង់គ្លេស៖ ជាង៤៤០០០នាក់ ៦. អ៊ីតាលី៖ ជិត៣៧០០០នាក់   អាស៊ីអាគ្នេយ៍៖ ១. ឥណ្ឌូណេស៊ី ៖ ជាង៣៧ម៉ឺនករណី (ស្លាប់ជិត១៣០០០នាក់, សះស្បើយជាង៣០ម៉ឺននាក់) ២. ហ្វីលីពីន៖ ជាង៣៦ម៉ឺនករណី (ស្លាប់ជិត៦៨០០នាក់, សះស្បើយជាង៣១ម៉ឺននាក់) ៣. សិង្ហបុរី៖ ជិត៥៨០០០ករណី (ស្លាប់២៨នាក់, សះស្បើយជាង៥៧០០០នាក់) ៤. មីយ៉ាន់ម៉ា៖ ជាង៤១០០០ករណី (ស្លាប់១០០៥នាក់, សះស្បើយជាង២១០០០នាក់) ៥. ម៉ាឡេស៊ី៖ ជាង២៣០០០ករណី (ស្លាប់២០៤នាក់, សះស្បើយជាង១៥០០០នាក់) ៦. ថៃ៖ ៣៧២៧ករណី (ស្លាប់៥៩នាក់, សះស្បើយជាង៣៥០០នាក់) ៧. វៀតណាម៖ ១១៤៨ករណី (ស្លាប់៣៥នាក់, សះស្បើយជាង១ពាន់នាក់) ៨. កម្ពុជា៖ ២៨៦ករណី (សះស្បើយ២៨០នាក់) ៩. ព្រុយណេ៖ ១៤៨ករណី (ស្លាប់៣នាក់, សះស្បើយ១៤៣នាក់) ១០. ទីម័រខាងកើត៖ ២៩ករណី (សះស្បើយ២៨នាក់) ១១. ឡាវ៖ ២៣៤ករណី (សះស្បើយ២២នាក់)៕    
គិតត្រឹមថ្ងៃសុក្រ ទី២៣ ខែតុលា នេះ ចំនួនអ្នកកើតកូវីដ-១៩ ដែលត្រូវបានតេស្តឃើញ មានដល់ជាង៤២លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះជាង១.៤២លាន បានស្លាប់ និងជាង៣១លានបានជាសះស្បើយ។ បារាំង និងកូឡុំប៊ី មានតួលេខអ្នកឆ្លងជិត១លានរៀងៗ ដែលប្រដេញតាមពីក្រោយដោយប៉េរូ និងម៉ិកស៊ិក។
លោក ស្រី ដា បានបញ្ជាក់ប្រាប់ក្រុមសារព័ត៌មានក្នុងប្រព័ន្ធ Telegram ថា ចាប់តាំងពីដំណើរការធ្វើបណ្ណសម៌មកដល់ពេលនេះ បានឃើញភាពមិនប្រក្រតីជាង១.៤ម៉ឺនករណី។ បើតាមលោក ដា ក្រុមការងាររបស់ក្រសួង កំពុងបន្តចុះពិនិត្យភាពមិនប្រក្រតីនិងធ្វើបណ្ណសមធម៌បន្ថែមដល់ពលរដ្ឋ។    អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា «ក្រសួងផែនការនៅតែបន្តដោះស្រាយនូវរាល់បាតុភាពដែលកើតមានឡើងក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ យើងមានក្រុមការងារទទួលខុសត្រូវអនុវត្តភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីភាពមិនប្រក្រតីនោះ តាមបណ្តាញសារព័ត៌មាន ,ការរាយការណ៍ណាមួយ, តាមបណ្តាញទំនាក់ទំនងសង្គម ហើយក្នុងនេះដែរយើងនៅតែបន្តស្វែងរកគ្រួសារដែលបានកំពុងធ្លាក់ខ្លួនក្រីក្រក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩នេះ»។   កន្លងមកលោក ស្រី ដា ធ្លាប់បានបញ្ជាក់ថា ភាពមិនប្រក្រតីនៃការធ្វើបណ្ណសមធម៌ខ្លះ គឺកើតឡើងដោយសារការយោគយល់និងខ្វះការពិនិត្យពីសំណាក់អាជ្ញាធរ។ ក្រសួងក៏បានព្រមាននិងណែនាំអាជ្ញាធរលើបញ្ហាការងារទាំងនេះដែរ។    លោកតូច ចាន់នី ក៏ធ្លាប់បញ្ជាក់ដែរថា ចំពោះគ្រួសារដែលកាន់បណ្ណសមធម៌រកឃើញភាពមិនប្រក្រតីទាំងអស់ គឺត្រូវបានហូតបណ្ណវិញ ហើយបញ្ឈប់ការឧបត្តម្ភប្រចាំខែ។ ដោយឡែកប្រាក់ដែលគ្រួសារទាំងនោះបានបើកយកកន្លងមក គឺក្រុមការងារមិនប្រមូលត្រឡប់យកវិញឡើយ ដើម្បីកុំឲ្យមានបញ្ហាតវ៉ាណាមួយកើតឡើង។    បើតាមលោក តូច ចាន់នី បញ្ហាប្រឈមដែលតែងតែកើតមានពាក់ព័ន្ធនឹងការបើកប្រាក់ឧបត្ថម្ភនេះ ភាគច្រើនមកពីពលរដ្ឋបន្លំជាជនក្រីក្រ, កន្លែងដកប្រាក់បន្លំដកសេវាកម្ម ,បាត់បណ្ណសមធម៌ និងពលរដ្ឋខ្លះផ្លាស់ប្តូរជីវភាពប្រសើរឡើងជាដើម។   សូមជម្រាបថា ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងជនងាយរងគ្រោះ រដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ដែលមានរយៈពេល៤ខែបន្ថែមទៀត ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ ការសម្រេចបន្តកម្មវិធីនេះ គឺដើម្បីជួយលើកស្ទួយនិងរក្សាលំនឹងជីវភាពពលរដ្ឋនៅអំឡុងពេលវិបត្តិកូវីដ-១៩៕      អត្ថបទទាក់ទង   ក្រសួង ដកបណ្ណសមធម៌ពីពលរដ្ឋជាង១ម៉ឺនគ្រួសារ ដោយសារមានជីវភាពប្រសើរឡើងវិញ   ក្រសួងដកបណ្ណសមធម៌ពីពលរដ្ឋជាង៧ពាន់គ្រួសារ ក្រោយរកឃើញបន្លំ និងមានជីវភាពប្រសើរឡើងវិញ 
ភ្នំពេញ៖ ក្រុមការងារក្រសួងផែនការងារ បានដកបណ្ណសមធម៌ពីពលរដ្ឋក្រីក្រជាង១.៤ម៉ឺនគ្រួសារ ក្រោយរកឃើញថា ពួកគេមានជីវភាពប្រសើរឡើងវិញ ។ នេះបើតាមការបញ្ជាក់របស់ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការងារ។
  មេដឹកនាំរុស្ស៊ីគ្មានឡើយបំណងចង់ឃើញអឺរ៉ុបបែកបាក់។ នេះជាការអះអាងរបស់អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នៅថ្ងៃចន្ទទី ៣ខែកញ្ញានេះដើម្បីឆ្លើយតបនឹងសម្តីរបស់ប្រមុខរដ្ឋបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Peskov បាននិយាយដូច្នេះ៖«វាស្ថិតក្នុងផលប្រយោជន៍របស់យើងពេលដែលសហភាពអឺរ៉ុបមានវិបុលភាព និងស្ថិតភាព។ ប្រធានាធិបតីពូទីន បានប្រកាសច្បាស់ៗច្រើនដងហើយ ហើយវាមិនមានផែនការក្នុងការផ្លាស់ប្តូរគោលជំហរនេះទេ»។   អ្នកនាំពាក្យខាងលើបានបន្ថែមដូច្នេះ ស្ថានភាពអាក្រក់នៃទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងអឺរ៉ុបគឺដោយសារបញ្ហាប្រឈមចម្រូងចម្រាសមួយចំនួន រួមទាំងការដាក់ទណ្ឌប្រឆាំងរុស្ស៊ីតាំងពីឆ្នាំ ២០១៤ ក្រោយវិបត្តិអ៊ុយក្រែនផ្ទុះឡើងដែរ។   « ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង លោក ពូទីន ជាមួយសហភាពអឺរ៉ុប យើងជឿជាក់ថា វាមិនមែនជាអ្វីដែលរុស្ស៊ីកំពុងធ្វើទេ បើសិនទំនាក់ទំនងនេះធ្លាក់ក្នុងស្ថានភាពមិនល្អប្រសើរនោះ»។ អ្នកពាក្យប្រធានាធិបតីរុស្ស៊ីនិយាយបែបនេះ។     លោក Peskov បដិសេធបែបនេះ ក្រោយពីបានលឺបទសម្ភាសន៍រវាងសារព័ត៌មានស៊ុយអែតជាមួយប្រមុខរដ្ឋបារាំងលោក ម៉ាក្រុង កាលពីចុងសប្តាហ៍។ លោក ម៉ាក្រុង អះអាងច្បាស់ៗថា ក្តីសុបិនរបស់លោក ពូទីន គឺធ្វើឲ្យអឺរ៉ុបប្រេះឆា។    លោក ម៉ាក្រុង ត្រូវបានគេស្រង់សម្តីដូច្នេះ៖ «ខ្ញុំគោរពលោក ពូទីនណាស់ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមមេដឹកនាំដែលជឿជាក់ថា យើងត្រូវមានកិច្ចសហប្រតិបត្តិការថ្មីផ្នែកសន្តិសុខ និងការពារជាតិថ្មីជាមួយរុស្ស៊ី។ យើងត្រូវជជែកជាមួយរុស្ស៊ី។ ប៉ុន្តែសុបិនរបស់លោក ពូទីន គឺការបែកបាក់គ្នារបស់សហភាពអឺរ៉ុប»។    តាមពិតទៅលោក ម៉ាក្រុង និងលោក ពូទីន ធ្លាប់ជួបជជែកគ្នាច្រើនដងមកហើយចាប់ពីពេលលោក ម៉ាក្រុងឡើងកាន់តំណែងខែឧសភាឆ្នាំមុន។ ជំនួបទ្វេភាគីចុងក្រោយ គឺកាលពីខែកក្កដាពេលលោក ម៉ាក្រុងទៅចូលរួមទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីដែលបារាំងជាអ្នកឈ្នះពានផង៕ 
សប្តាហ៍នេះ វិមានក្រេមឡាំងបានទាត់ចោលការចោទប្រកាន់របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយ ម៉ាក្រុង ដែលថា ក្តីស្រមៃរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន គឺធ្វើឲ្យអឺរ៉ុបបែកបាក់គ្នា។ វិមានប្រធានាធិបតីនេះអះអាងថា អ្វីដែលមេដឹកនាំរុស្ស៊ីចង់ឃើញគឺ ស្ថិរភាព និងវិបុលភាពនៅអឺរ៉ុបប៉ុណ្ណោះ។    
សូមស្ដាប់កិច្ចសម្ភាសរវាង លោក ញ៉ុង ហេង អ្នកយកព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មានថ្មីៗ និង លោកស្រី លឹម សុផា ដូចតទៅនេះ៖
ភ្នំពេញ៖ លោកស្រី លឹម សុផា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៃគ្រឹះស្ថានហិរញ្ញវត្ថុ អម្រឹត បានចែករំលែកចំណេះដឹងថា ថ្នាក់គ្រប់គ្រងខ្លះបានបង្កើតកំហុសឆ្គង ដែលជាមូលហេតុនាំឲ្យបុគ្គលិកដើរចេញពីក្រុមហ៊ុន។ លោកស្រីថា ថ្នាក់ដឹកនាំដែលចាំតែទទួលលទ្ធផល តែខ្វះការណែនាំពីរបៀបធ្វើឲ្យសម្រេចការងារ បានបង្កើតកំហុសធំមួយ។ កង្វះភាពស្និទស្នាល កក់ក្ដៅ រួមទាំងការមិនផ្ដល់ឱកាសក៏ជាកត្តានាំឲ្យបុគ្គលិកដើរចេញពីក្រុមហ៊ុនផងដែរ។
  កូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមីនា បានរៀបចំការបោះឆ្នោតប្រធានាធិបតី ដើម្បីជំនួសតំណែងលោក មូន ចេអ៊ីន ដែលនឹងត្រូវផុតអាណត្តិនៅក្នុងខែឧសភា ខាងមុខ។ ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់អំណាច បានត្រឹមតែ ១អាណត្តិ រយៈពេល ៥ឆ្នាំប៉ុណ្ណោះ។    ក្នុងការបោះឆ្នោតលើកនេះ លោក Yoon Suk-yeol មកពីបក្សអំណាចប្រជាជន ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងកំពូលរបស់ប្រទេស ខណៈពេលកូរ៉េខាងត្បូង កំពុងប្រឈមបញ្ហាជាច្រើនដូចជា ការកើនឡើងតម្លៃផ្ទះសម្បែង សមភាព ជំងឺកូវីដ-១៩ ជម្លោះអ៊ុយក្រែន-រុស្ស៊ី បញ្ហាកូរ៉េខាងជើង និងភាពតានតឹងរវាងអាម៉េរិក និងចិនជាដើម។ លោកYoon បានទទួលសំឡេងគាំទ្រចំនួន ៤៨,៦ ភាគរយ បើធៀបនឹងលោក Lee Jae-myung ដែលទទួលបានសំឡេងគាំទ្រចំនួន ៤៧,៦ភាគរយ។    បន្ទាប់ពីឈ្នះការបោះឆ្នោត លោក Yoon បានសន្យាគោរពរដ្ឋធម្មនុញ្ញ, សភា និងសហការជាមួយបក្សប្រឆាំង នៅពេលលោកចូលកាន់តំណែង ក្នុងខែឧសភាខាងមុខ។    «យើងត្រូវតែរួមគ្នា និងបង្រួបបង្រួមតែមួយសម្រាប់ប្រជាជន និងប្រទេស»។ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយសន្យាអនុវត្តគោលនយោបាយជាច្រើន ដែលខ្លួនបានផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក្នុងនោះមានដូចជា ការកែលម្អជីវភាពប្រជាជន ការកែលម្អប្រជាជន ដោះស្រាយជំងឺកូវីដ-១៩  និងបញ្ហាផ្សេងទៀត។    ចាប់តាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៧ និង ៣០នាទីយប់ នៅថ្ងៃទី៩ ខែមីនា ប្រជាជនកូរ៉េខាងត្បូង ត្រូវបានប៉ាន់ប្រមាណថា បានចេញទៅបោះឆ្នោតចំនួន ៣៤លាននាក់ ក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោតចំនួន ៤៤លាននាក់ ឬ៧៧,១ភាគរយ។ នេះបើតាមទូរទស្សន៍ KBS World៕   
លោក Yoon Suk-yeol មកពីបក្សអំណាចប្រជាជន ត្រូវបានប្រជាជនកូរ៉េខាងត្បូង បោះឆ្នោតជ្រើសរើសជាប្រធានាធិបតី បន្ទាប់ពីយកឈ្នះគូប្រជែង ក្នុងសំឡេងប្រផិតប្រផើយ។ ក្នុងការបោះឆ្នោតរើសអ្នកស្នងតំណែងពីលោកប្រធានាធិបតីមូន ចេអ៊ីននេះ ប្រជាជនកូរ៉េខាងត្បូងប្រមាណ ៣៤លាននាក់ ឬ ៧៧,១ភាគរយ បានចេញមកបោះឆ្នោត។
តាមការចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ក្រុម U22 កម្ពុជាដែលស្ថិតនៅក្នុងពូល B ត្រូវប្រកួតចំនួន៥លើកក្នុងនោះ ប៉ះ U22 ថៃ ក្នុងជំនួបបើកឆាកពូល B នារសៀលថ្ងៃទី១៤ សីហា មុនស្វាគមន៍ជើងខ្លាំង វៀតណាម នៅថ្ងៃទី១៦ សីហា។ បន្ទាប់មកនៅថ្ងៃទី១៨ សីហា U22 កម្ពុជា ត្រូវតទល់ជាមួយហ្វីលីពីន មុនប៉ះជាមួយ ទីម័រខាងកើត នៅថ្ងៃទី២១ និងឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែសីហា។    ប្រភេទកីឡាបាល់ទាត់ខុសពីប្រភេទកីឡាដទៃ ពោលគឺកីឡានេះត្រូវបើកការប្រកួតមុនគេពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ សីហា ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះបើកការប្រកួតផ្លូវការនៅថ្ងៃទី១៩ សីហា ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ សីហា។ ព្រឹត្តិការណ៍នេះ មានប្រទេសក្នុងតំបន់អាស៊ានចំនួន១១ចូលរួមរួមមាន ម៉ាឡេស៊ី, កម្ពុជា, ឡាវ, ថៃ, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ព្រុយណេ, មីយ៉ាន់ម៉ា, សិង្ហបុរី និងទីម័រខាងកើត៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយជើងខ្លាំងថៃ វៀតណាម ហ្វីលីពីន ទីម័រខាងកើត និងឥណ្ឌូណេស៊ីក្នុងពូល B ជាបន្តបន្ទាប់នាប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខ។ ចំណែកពូល A មានម្ចាស់ផ្ទះម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ និងប្រ៊ុយណេ។
  អត្ថបទទាក់ទង   Copa America៖ Messi បន្តខកចិត្ត ក្រោយអាហ្សង់ទីនហាលអាវ ដោយសារប្រេស៊ីល  ប្រេស៊ីលដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងគ្រាប់បាល់ជ័យជម្នះពីរទល់នឹងសូន្យលើអាហ្សង់ទីននៅឯកីឡដ្ឋាន Estadio Mineirao។ ប៉ុន្តែលទ្ធផលនេះមិនបានធ្វើឲ្យអាហ្សង់ទីនស្ងប់ និងអស់ចិត្តឡើយដោយចោទអាជ្ញាកណ្តាលកាត់ក្តីមិនត្រឹមត្រូវ។   ប្រធាន AFA លោក Claudio Tapia បានផ្ញើលិខិតចំនួន៦ទំព័រដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ Conmebol បន្ទាប់ពីប្រធានក្រុមអាហ្សង់ទីន Lionel Messi បានហៅមន្ត្រីអាជ្ញាកណ្តាលថា «កាត់ក្តីបែបឆ្កួតៗ» និងលម្អៀងទៅខាងប្រេស៊ីល។  ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro   នៅក្រោយបញ្ចប់ការប្រកួតភ្លាម ខ្សែបម្រើឆ្នើមរបស់ Barcelona រូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថារូបគេមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលក្នុងទីលានលោក Roddy Zambrano ដែលមិនបានផ្ដល់បាល់ប៉េណាល់ទីទៅឲ្យមិត្តរួមជាតិ Sergio Aguero និងថែមទាំងមិនព្រមពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ឡើងវិញ មុនពេលប្រេស៊ីលរកគ្រាប់បាល់ទី២។   ជុំវិញបញ្ហានេះ AFA ថែមទាំងចោទប្រកាន់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ថាបានលូកដៃចូលក្នុងការប្រកួតនេះទៀតផង។ កាសែតអាមេរិកខាងត្បូង GloboEsporte ផ្សាយថាក្រុមកងការពាររបស់លោក Bolsonaro បានព្យាយាមជ្រៀតជ្រែកដោយរារាំងដើម្បីផ្តាច់រលកសញ្ជាជាមួយប្រព័ន្ធ VAR រវាងអាជ្ញាកណ្តាលក្នុងទីលានជាមួយមន្ត្រីអាជ្ញាកណ្តាលបច្ចេកទេស។   យ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការប្រកួតរបស់ប្រេស៊ីលបានបដិសេធការចោទប្រកាន់ខាងលើដោយបញ្ជាក់ថាវិទ្យុរបស់ប្រធានាធិបតីពិតជាមូលហេតុនាំឲ្យមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយ VAR មែន ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយរួចរាល់តាំងពីមុនចាប់ផ្តើមការប្រកួតម្ល៉េះ៕
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានប្តឹងតវ៉ាទៅអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ដោយចោទអាជ្ញាកណ្តាលកាត់សេចក្តីលម្អៀងទៅខាងម្ចាស់ផ្ទះប្រេស៊ីល ក្រោយអាហ្សង់ទីនបរាជ័យ ២-០ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ២០១៩។ AFA ថែមទាំងចោទប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ថាលូកដៃចូលការប្រកួតទៀតផង។
  ក្នុងចំណោមអ្នកជំងឺជាង១៩៩លាននាក់ សហរដ្ឋអាមេរិក មានជាង៣៥.៧លាននាក់ ឥណ្ឌាជាង៣១.៦លាននាក់ ប្រេស៊ីលជិត២០លាននាក់ ខណៈរុស្ស៊ី និងបារាំង មានជាង៦លាននាក់រៀងៗខ្លួន។   ចក្រភពអង់គ្លេស និងតួកគី មានអ្នកឆ្លងជាង៥លាននាក់ ដែលប្រដេញតាមពីក្រោយដោយ អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី ដែលមានពីជាង៣លាន ទៅជិត៥លានករណី។   បណ្តាប្រទេសដែលមានជាង២លានករណី មាន ប៉ូឡូញ ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ ខណៈ ហូឡង់ ឆែក អ៊ីរ៉ាក់ ស៊ីលី ហ្វីលីពីន កាណាដា បង់ក្លាដែស ម៉ាឡេស៊ី បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និងប៉ាគីស្ថាន សុទ្ធតែមានជាង១លានករណីរៀងៗខ្លួន។   ក្នុងចំណោមអ្នកស្លាប់ជាង៤.២លាននាក់ សហរដ្ឋអាមេរិក មានជិត៦៣ម៉ឺននាក់ ប្រេស៊ីលជាង៥៥ម៉ឺននាក់ ឥណ្ឌាជាង៤២ម៉ឺននាក់ ម៉ិកស៊ិកជាង២៤ម៉ឺននាក់ ប៉េរូជិត២០ម៉ឺននាក់ រុស្ស៊ីជិត១៦ម៉ឺននាក់ ចក្រភពអង់គ្លេស និងអ៊ីតាលី ជិត១៣ម៉ឺននាក់៕  
គិតត្រឹមថ្ងៃទី២ ខែសីហា នេះ ករណីឆ្លងកូវីដ-១៩លើពិភពលោកឡើងដល់ជាង១៩៩លាន ក្នុងស្លាប់ជាង៤.២លាននាក់ និងសះស្បើយជាង១៧៩លាននាក់។
  ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតមួយចំនួន ទទួលបានអាហារគ្រប់គ្រាន់ ពីវត្តអារាមដែលនៅជិតផ្ទះពួកគេ នាថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ។ ពួកគេថា ម្ហូបអាហារដែលទទួលបានក្រោយ ចង្ហាន់ព្រះសង្ឃ រយៈពេល១៥ថ្ងៃ ក្នុងអំឡុងភ្ជុំបិណ្ឌនេះ អាចជាផ្នែកមួយជួយកាត់បន្ថយការចំណាយ និងសម្រួលដល់ជីវភាពមួយភាគធំ។   ក្រោយចង្ហាន់ព្រះសង្ឃថ្ងៃត្រង់ក្នុងវត្តនាគវន្ត នាម៉ោងប្រមាណជា ១១៖៣០នាទីនោះ មានមនុស្សក្មេងចាស់ប្រុសស្រីនាំគ្នា ទៅយកអាហារពីវត្ត មកបរិភោគតាមផ្ទះរៀងខ្លួន។ យុវជន ពេជ សាវុធ ដែលមានផ្ទះនៅជិតវត្តនាគវ័ន្ត តែងតែទៅទទួលម្ហូបអាហារពីវត្ត ជារៀងរាល់ឆ្នាំ។ យុវជនរូបនេះ ហាក់មានភាពរីករាយណាស់ ដែលទទួលបានអាហារពីវត្តដ៏ច្រើនបែបនេះ។   នៅក្នុងដៃមានយួរសម្លរ ឆាសណ្តែក ស្ងោរជ្រក់ សម្លរខ និងម្ហូបបីមុខបន្ថែមទៀតនេះ យុវជន ពេជ សាវុធ ដែលមកទទួលអាហារពីវត្តនាគវន្ត ក្នុងថ្ងៃកាន់បិណ្ឌ បាននិយាយថា៖« ឱ្យតែដល់ថ្ងៃបុណ្យម្តងៗអ្នកផ្ទះរបស់ខ្ញុំតែងតែប្រាប់ខ្ញុំឱ្យមកយកអាហារពីវត្ត ដើម្បីយកចែកគ្នាហូបនិងនៅសល់ខ្លះពួកយើងចែករំលែកឱ្យអ្នកជិតខាងបន្តទៀតនៅក្នុងភូមិ » ។   យុវជនរូបនេះ ហាក់មិនមានភាពអៀនខ្មាស ក្នុងការយកអាហារពីវត្តនោះទេ ព្រោះតែជីវភាពខ្វះខាត។ សាវុធ បន្តនិយាយដោយមិនលាក់លៀមថា៖ « មិនមែនមានតែរូបខ្ញុំទេ  មានអ្នកភូមិច្រើនទៀត ដែលធ្វើបែបនេះ ដោយសារក្នុងថ្ងៃបុណ្យមានអាហារឆ្ងាញ់ៗច្រើន ដែលនៅសល់បន្ទាប់ពីចង្ហាន់ត្រង់របស់ព្រះសង្ឃ ។ នេះជាពេលវេលាដ៏រីករាយដែលយើងអាចទទួលបានអាហារដោយមិនបាច់ចំណាយប្រាក់ទិញឡើយ ហើយមានសម្លច្រើនយើងចង់ជ្រើសយកមួយណាក៏បាន  »។   អ្នកស្រី ហេង ស្រីពៅ ក៏កំពុងប្រមូលអាហារច្រកចូលក្នុងថងប្លាស្ទិកហៀបនឹងយកទៅផ្ទះដែរ។ ស្ត្រីវ័យ៥១ឆ្នាំរូបនេះ អះអាងថា ខ្លួនប្រមូលយកអាហារពីវត្តនេះ ទាំងមានភាពអៀនខ្មាស។ប៉ុន្តែដោយសារតែបញ្ហាវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យគ្រួសារខ្លួនធ្លាក់ចុះចំណូលនោះ ទើបអ្នកស្រីបង្ខំចិត្តយកអាហារពីវត្តនេះ ដើម្បីកាត់បន្ថយការចំណាយខ្លះ។   ជាអ្នករស់នៅក្នុងសង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកស្រី ពៅ បាននិយាយថា៖« រៀងរាល់ឆ្នាំគ្រួសាររបស់ខ្ញុំមិនបានធ្វើដូច្នេះទេ តែឆ្នាំនេះដោយសារតែរកចំណូលមិនបាន ទើបធ្វើឱ្យខ្ញុំនិងគ្រួសារសម្រេចចិត្តធ្វើបែបនេះ»។   បើតាមស្ត្រីវ័យ៥១ឆ្នាំនេះ ការយកអាហារពីវត្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើគ្រួសាររបស់អ្នកស្រីអាចកាត់បន្ថយការចំណាយបានមួយភាគធំ។«ជាធម្មតាគ្រួសាររបស់ខ្ញុំត្រូវចំណាយប្រាក់៣ម៉ឺនរៀលថ្លៃអាហារប្រចាំថ្ងៃ។  បើខ្ញុំយកចំនួននេះគុណនឹងរយៈពេលកន្លះខែ(១៥ថ្ងៃ)ទៅខ្ញុំអាចសន្សំបានប្រាក់ជាង១០០ម៉ឺនរៀល។ នេះជាដំណោះស្រាយល្អបំផុតរបស់ខ្ញុំក្នុងពេលចំណូលកំពុងធ្លាក់ចុះ »។នេះជាការបញ្ជាក់របស់អ្នកស្រី ពៅ។   មិនមែនតែពលរដ្ឋទេ សូម្បីរដ្ឋបាលខណ្ឌទួលគោក ក៏ទទួលយកអាហារពីវត្តដែរ។ លោក ថា ចាន់ថន ជាមន្ត្រីជំនួយការសាធារណៈក្នុងខណ្ឌទួលគោក បានបញ្ជាក់ថា សាលាខណ្ឌរីករាយដែលបានទទួលអាហារពីវត្ត ព្រោះអាហារទាំងនេះអាចយកទៅចែកដល់ក្រុមកងសន្តិសុខការពារភូមិ និងជនអនាថាមួយចំនួនទៀត ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ចាន់ថន បានបញ្ជាក់ដូច្នេះ៖ « ខ្ញុំគិតថា អាហារទាំងនេះសុទ្ធជាអាហារដែលល្អ ព្រោះវត្តបានរៀបចំទុកដាក់ដោយរក្សាអនាម័យ មុននឹងយកមកចែកជូនពុទ្ធបរិស័ទ្ធក្នុងខណ្ឌ ។នេះជាសញ្ញាបង្ហាញថា ព្រះសង្ឃក្នុងវត្តមិនខ្ជះខ្ជាយអាហារ ហើយក្រុមប្រជាកាពាររបស់ខ្ញុំក៏រីករាយក្នុងការទទួលយកអាហារទាំងនេះ មកបរិភោគដែរ»។   នៅមណ្ឌលកុមារកំព្រាកុលាបទី៤ ដែលស្ថិតក្នុងក្រុមទី១១ សង្កាត់ទឹកល្អក់៣ ក្នុងខ័ណ្ឌទួលគោកវិញ មានកុមារ និងយុវវ័យប្រមាណជា ៣០នាក់កំពុងតែបរិភោគអាហារថ្ងៃត្រង់ ដែលទទួលបានពីវត្តដោយរីករាយ។   អ្នកស្រី ឡាយ ចន្ទី ជាប្រធានមណ្ឌលកុលាបទី៤មានប្រសាសន៍ថា ៖«ក្មេងៗនិងខ្ញុំថ្ងៃគ្មានបុណ្យ ពួកបរិភោគតាមធម្មតា តែនៅពេលនេះពួកយើតពិតជារីករាយដែលបានទទួលអាហារពីវត្តនាគវន្ត ព្រោះនេះជាផ្នែកមួយដែលអាចជួយឱ្យក្មេងបានទទួលអាហារបរិភោគបន្ថែម ។ ដ្បិតថាពួកយើងបានត្រឹមទទួលបានអាហារមួយចំនួនក្នុងថ្ងៃបុណ្យក្តី ក៏ខ្ញុំនិងក្មេងៗសប្បាយរីករាយ ដែលបានហូបអាហារបានច្រើន និងបរិបូរជាងថ្ងៃធម្មតា»។   វត្តនាគវ័ន្ត ក៏ដូចជាវត្តផ្សេងៗទៀត តែងតែបរិច្ចាគអាហារបុណ្យដល់ពលរដ្ឋជារៀងរាល់ឆ្នាំ។ ព្រះបវរមុនី ងិន យីម អនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវន្ត មានសង្ឃដិការថា  រាល់បុណ្យប្រពៃណីជាតិរៀងរាល់ឆ្នាំ វត្តនាគវន្តមិនខ្វះខាតអាហារទេ ព្រោះមានពុទ្ធបរិស័ទយកចង្ហាន់ប្រគេនព្រះសង្ឃច្រើន។ ក្រោយព្រះសង្ឃឆាន់រួច នៅម៉ោង១១៖៣០នាទី គឺមានពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកពីចម្ងាយ មកចាំទទួលអាហារ ដោយឈរនៅមាត់ទ្វារសាលា និងមានកាន់ថងប្លាស្ទិកទុកដាក់អាហាររៀងខ្លួនជាស្រេច។ « នៅជិតវត្តនេះមានក្មេងៗច្រើនណាស់រងចាំយកអាហារក្រោយចង្ហាន់ត្រង់ ហើយពេលបុណ្យមានអាហារច្រើន គណៈកម្មការនិងអាចារ្យក៏បានរៀបចំមួយចំណែកទុកចែកដល់កុមារកំព្រា ដែលត្រូវការជំនួយផងដែរ»។នេះបើតាមសង្ឃដិការព្រះបវរមុនី ងិន យីម៕      
ដោយ៖ ប៉ូ សុភា 
លោក សុខ ឡាក់ ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ បានប្រាប់សារព័ត៌មានថ្មីៗថា មុនឈានដល់វគ្គ ជើងឯក បំបែកជើងឯង បេក្ខជនត្រូវតែជាប់ជម្រើសប្រចាំខេត្តជាមុនសិន។ លោកពន្យល់ថា ការប្រឡងជ្រើសរើសមាន៣វគ្គ។ វគ្គទី១ គឺជាការ ប្រកួតប្រជែងអំណានជាសាធារណៈ។ ក្នុងវគ្គទី១នេះ ដំបូងជ្រើសរើសបេក្ខជនចំនួន១០០នាក់ សម្រាប់១ខេត្ត។ ក្នុងចំណោម១០០នាក់នេះ ត្រូវប្រកួតជម្រុះយកត្រឹម១០នាក់ ហើយនៅវគ្គចុងក្រោយ ជម្រុះយកតែ១នាក់ប៉ុណ្ណោះ សម្រាប់បេក្ខជនប្រចាំខេត្ត។    សម្រាប់លក្ខខណ្ឌនៃវគ្គទី១ ហាក់មានភាពងាយស្រួល ដោយបេក្ខជនគ្រាន់តែមានអាស័យដ្ឋាន នៅក្នុងខេត្តដែលពួកគេដាក់ពាក្យ។ បេក្ខជនត្រូវតែអានសៀវភៅឱ្យចប់មួយក្បាល រួចសង្ខេបខ្លឹមសារក្នុងសៀវភៅនោះ។ ត្រូវតែមានអាយុចន្លោះពី១៥-៣០ឆ្នាំ ត្រូវមានចំណេះដឹងទូទៅទាក់ទងនឹងការអាន។ បេក្ខជនប្រចាំខេត្តនីមួយៗ ទាំង២៥ខេត្តក្រុង នឹងត្រូវរង់ចាំទៅប្រកួតកម្រិតប្រទេស ដែលហៅថាការប្រកួត ជើងឯក បំបែកជើងឯក។     លោក សុខ ឡាក់ ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ   លោក សុខ ឡាក់ បញ្ជាក់បន្ថែម៖«យើងឱ្យគាត់និយាយពីការយល់ឃើញរបស់ខ្លួនក្នុងការអាន ដូច្នេះវគ្គទី១នេះ អាចមានឱកាសជាប់ច្រើន។ តាមពិតលក្ខខណ្ឌដំបូងបំផុត យើងព្យាយាមដាក់ឱ្យមានភាពងាយស្រួលបន្តិច ដោយសារតែយើងចង់ផ្ដល់ឱកាសដល់អ្នកនៅជនបទដាច់ស្រយ៉ាល ពិសេសអ្នកដែលមិនបានចូលរៀនក្នុងសាលា ឬយុវជនដែលពុំសូវមានឱកាសបានសិក្សា។ សំខាន់គាត់ជាអ្នកអានសៀវភៅច្រើន និងមានចំណេះដឹងទូទៅគួរសម»។   ដំណាក់កាលទី២ នឹងមានការប្រកួតជម្រុះ បេក្ខជន២៥រូប មកពី២៥ខេត្តក្រុង។ វគ្គនេះតម្រូវឱ្យបេក្ខជនឡើងទៅនិយាយជាសាធារណៈ នៅចំពោះមុខគណៈកម្មការ នៅថ្ងៃប្រារព្ធកម្មវិធី។ ការប្រកួតនេះ មិនតម្រូវឱ្យប្រាប់ប្រធានបទមុនឡើយ មានន័យថាដល់ពេលប្រកួត បេក្ខជននីមួយៗ ត្រូវចាប់ឆ្នោតយកប្រធានបទ រួចបកស្រាយ។ វគ្គនេះនឹងជម្រុះយកតែ១០រូបប៉ុណ្ណោះ សម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលជាវគ្គទី៣ បេក្ខជនមានសមត្ថភាព តែមួយរូបប៉ុណ្ណោះ ដែលមានឱកាសបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន។   «ជើងឯកសម្រាប់ខេត្តនីមួយៗ ទទួលបានប្រាក់ឧបត្ថម្ភ ៦០ម៉ឺនរៀល សម្រាប់អ្នកលេខ១។ លេខ២ បាន៣០ម៉ឺនរៀល និងលេខ៣ ទទួលបានកាដូលើកទឹកចិត្ត។ អ្នកឈ្នះក្នុងវគ្គ ជើងឯក បំបែកជើងឯក យើងមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ចំពោះរយៈពេលនៃដំណើរទស្សនកិច្ចទៅជប៉ុន។ ប៉ុន្តែជាទូទៅមានរយៈពេល៣ថ្ងៃទៅ១សប្ដាហ៍»។ នេះជាការពន្យល់បន្ថែមរបស់ប្រធានយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ។      ប្រធានយុទ្ធនាការដដែលបានបញ្ជាក់ថា ការដែលជ្រើសរើសជប៉ុន ជាប្រទេសសម្រាប់បេក្ខជនជយលាភី ទៅទស្សនកិច្ច ដោយសារគណៈគ្រប់គ្រងយុទ្ធនាការមើលឃើញថា ប្រទេសនេះជាប្រទេសអភិវឌ្ឍន៍ ជាប្រទេសដែលឱ្យតម្លៃលើការអាន ពិសេសវប្បធម៌នៃការអានមានកម្រិតខ្ពស់។ អ្វីដែលជាគោលបំណងសំខាន់ យុទ្ធនាការក៏ចង់ឱ្យយុវជនជាប់ជយលាភី បានឃើញពីរបៀបនៃការអភិវឌ្ឍប្រទេស របស់ប្រទេសជឿនលឿនដែរ។   អ្នករៀបចំយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយបន្ថែម៖«អ្វីដែលសំខាន់ បន្ទាប់ពីទៅទស្សនកិច្ច យើងចង់ឱ្យយុវជននោះ ក្លាយជាគំរូភាពដល់យុវជនកម្ពុជាជំនាន់ក្រោយ។ នោះក៏ជាឱកាសឱ្យគាត់ អាចនឹងរៀបចំផែនការជីវិត ដើម្បីដាក់អាហារូបករណ៍ទៅរៀននៅប្រទេសនោះបានដែរ។ ប្រសិនបើគាត់ជាអ្នកមានអាជីពណាមួយ គាត់អាចគិតគូរពិចារណា ក្នុងការសហការណាមួយប្រទេសនោះបាន»។    សូមបញ្ជាក់ថា យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ ត្រូវបានបែងចែកការប្រកួតប្រជែងជាភូមិភាគ ដោយមាន៦ភូមិភាគ។ ភូមិភាគអាគ្នេយ៍ (កើតឈាងត្បូង) មានខេត្តត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ចាម។ ភូមិភាគឧត្តរ(ជើង) មានខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ ភូមិភាគពាយ័ព្យ (លិចឈាងជើង) មានខេត្តបន្ទាយមានជ័យ ពោធិសាត់ ប៉ៃលិន បាត់ដំបង។ ភូមិភាគទក្សិណ(ត្បូង) រាជធានីភ្នំពេញ តាកែវ កំពង់ឆ្នាំង កណ្ដាល។ ភូមិភាគនិរតី (ត្បូងឈាងកើត) កំពត កែប កោះកុង ព្រះសីហនុ។ ភូមិភាគឦសាន(ជើងឈាងកើត) មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ។   សូមបញ្ជាក់ថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នឹងប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូង នៅលើទឹកដីខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នៅថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់ការអាន នៅតាមសហគមន៍។    សម្រាប់ការប្រកួតប្រជែងនៅតាមភូមិភាគ យុទ្ធនាការនឹងប្រកាសកាលបរិច្ឆេទពេលក្រោយ។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ការដាក់ពាក្យប្រកួតបានផុតកំណត់ត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ រួចទៅហើយ៕  
ភ្នំពេញ៖ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នឹងផ្ដល់ឱកាសដល់បេក្ខជនជាប់ជយលាភីលេខ១សម្រាប់ការប្រកួតប្រជែង ជើងឯក បំបែកជើងឯង ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។ នេះគឺជាការលើកទឹកចិត្តដល់យុវជន ដែលចូលចិត្តអានសៀវភៅ ឱ្យមានឱកាសបានសិក្សាស្វែងយល់ពីប្រទេសជឿនលឿន ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ក៏ទុកជាគំរូសម្រាប់យុវជនជំនាន់ក្រោយផងដែរ។