text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីផលវិបាកនៃកង្វះជាតិកាល់ស្យូមក្នុងរាងកាយ ៖ ១. ជំងឺពុកឆ្អឹង ស្ថានភាពនៃជំងឺនេះត្រូវបានសម្គាល់ដោយការចុះខ្សោយនៃឆ្អឹង ក៏ព្រោះតែការបាត់បង់នូវជាលិកាឆ្អឹង។ ជំងឺពុកឆ្អឹង អាចធ្វើឲ្យឆ្អឹងងាយបាក់ ទោះបីជាបណ្ដាលមកពីការប៉ះទង្គិចស្រាលៗក៏ដោយ។ ដើម្បីទប់ស្កាត់បញ្ហាគួរឲ្យបារម្ភនេះ វាជាការសំខាន់ណាស់ដែលអ្នកគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងកុំភ្លេចធ្វើលំហាត់ប្រាណជាប្រចាំផង។ ២. ឈឺចាប់រមួលសាច់ដុំ នោះក៏ព្រោះតែការរមួលសាច់ដុំកំភួនជើង ដើមដៃ ឬក្លៀកដែលភាគច្រើនកើតឡើងនៅពេលយប់អាចជារោគសញ្ញាដំបូងមួយនៃកង្វះជាតិកាល់ស្យូមក្នុងរាងកាយ។ ៣. ក្រចកផុយស្រួយឆាប់បាក់ ការបន្ថែមអាហារសម្បូរទៅដោយជាតិកាល់ស្យូមក្នុងរបបអាហារប្រចាំថ្ងៃ គឺចាំបាច់ណាស់ ប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាក្រចកផុយស្រួយឆាប់បាក់។ ក៏ដូចទៅនឹងឆ្អឹងដែរ ក្រចករឹងមាំបានប៉ុណ្ណា គឺពឹងផ្អែកលើជាតិកាល់ស្យូមដែលទទួលបាន។ ៤. គេងមិនលក់ ជឿ ឬអត់ថា អ្នកអាចនឹងជួបប្រទះបញ្ហាជំងឺគេងមិនលក់ ប្រសិនបើអ្នកមិនទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមគ្រប់គ្រាន់។ ទោះបីជាពេលខ្លះកង្វះជាតិកាល់ស្យូមមិនបង្កផលប៉ះពាល់ដល់ដំណេក ប៉ុន្តែវាអាចធ្វើឲ្យអ្នកគ្មានកម្លាំងពេញលេញឡើងវិញនៅព្រឹកបន្ទាប់។ ៥. រមួលសាច់ដុំ ជាពិសេសប្រសិនបើអ្នកចូលចិត្តធ្វើលំហាត់ប្រាណរត់ត្រឹកៗ ហែលទឹក ឬជិះកង់ ការរមួលសាច់ដុំ គឺជាអ្វីដែលអ្នកមិនចង់ឱ្យកើតឡើង។ តើអ្នកធ្លាប់ដឹងទេថាកង្វះនៃជាតិកាល់ស្យូមអាចធ្វើឲ្យសាច់ដុំងាយនឹងរមួល ឬឈឺចាប់? លើសពីនេះទៅទៀតកង្វះនៃជាតិកាល់ស្យូមក្នុងរបបអាហារអាចធ្វើឱ្យអ្នកមានអារម្មណ៍ហត់នឿយ និងឈឺចាប់។ ៦. អស់កម្លាំង មានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃសឹងគ្រប់ពេលមែនទេ? អ្នកប្រហែលជាត្រូវការជាតិកាល់ស្យូមបន្ថែមហើយ។ អ្នកដែលជួបប្រទះបញ្ហានៃកង្វះជាតិកាល់ស្យូមងាយនឹងមានអារម្មណ៍ថាអស់កម្លាំងមែនទែន។ ៧. រដូវមកមិនទៀង អ្នកជំនាញជាច្រើននិយាយថាស្ត្រីដែលជួបប្រទះបញ្ហានៃកង្វះជាតិកាល់ស្យូម គឺងាយទទួលរងបញ្ហាមករដូវមិនទៀង។ លើសពីនេះទៅទៀតពួកគេអាចនឹងជួបប្រទះនូវហានិភ័យនៃការហូរឈាមច្រើន ក៏ដូចជាការឈឺចាប់មុនពេលមករដូវ។ ៨. ប្រព័ន្ធភាពស៊ាំចុះខ្សោយ កាល់ស្យូម គឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាបាននូវសុខភាពប្រព័ន្ធភាពស៊ាំរឹងមាំខ្លាំងក្លា។ ប្រសិនបើអ្នកឧស្សាហ៍កើតជំងឺផ្ដាសាយ គ្រុនផ្ដាសាយ ក្អក អាលែកហ្ស៉ី ហើយងាយឆ្លងមេរោគផ្សេងៗនោះ ចូរចាប់ផ្ដើមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំ៕ ត្រួតពិនិត្យដោយ www.health.com.kh
ក្រៅពីជួយឱ្យឆ្អឹងរឹងមាំហើយនោះ កាល់ស្យូមក៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូលរួមទាំងក្រចក ធ្មេញសាច់ដុំ និងសូម្បីតែប្រព័ន្ធភាពស៊ាំ។ ថាតើកង្វះជាតិកាល់ស្យូមបង្កបញ្ហាសុខភាពអ្វីខ្លះទៅ?
ក្នុងការប្រកួតដែលរៀបចំនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន កីឡាករ គង់ សិលា ទទួលបានមេដាយមាស២ ដោយមេដាយមាសទីមួយលើវិញ្ញាសាទម្ងន់១០៧គីឡូក្រាមធ្ងន់បំផុត (Up to 107kg) ដែលលើកបាន៥៥គីឡូក្រាម។   មេដាយមាសទី២របស់ សិលា គឺការបូកបញ្ចូលគ្នារវាងការលើកទាំងបី (Total Lift) ដែលមានទម្ងន់សរុប១៥៨គីឡូក្រាម ដោយលើកទីមួយបាន៥០គីឡូក្រាម, លើកទីពីរបាន៥៣គីឡូក្រាម និងលើកទី៣ បាន៥៥គីឡូក្រាម។   រីឯមេដាយសំរឹទ្ធទាំងពីរវិញ គឺសម្រេចបានដោយកីឡាការិនី ច្រិង លន់។ មេដាយទីមួយបានលើវិញ្ញាសាទម្ងន់៧៩គីឡូក្រាម ធ្ងន់បំផុត (Up to 79kg) តាមរយៈការសម្រេចបាន៦០គីឡូក្រាម ខណៈមេដាយមាសបានលើកីឡាការិនីឥណ្ឌូណេស៊ី Siti Mahmudah (១០៣គីឡូក្រាម) និង Dwiska Afrilia Maharani ដែលជាមិត្តរួមជាតិនាង (៨៤គីឡូក្រាម)។     មេដាយសំរឹទ្ធ១មួយទៀត គឺជាការបូកបញ្ចូលគ្នារវាងការលើកទាំង៣លើក ដោយកីឡាការិនី២រូបគឺ Siti និង Dwiska បានមេដាយមាស (២៩៨គីឡូក្រាម) និងប្រាក់ (២៤២គីឡូក្រាម) ដដែល ខណៈ ច្រិង លន់ សម្រេចបាន១១៦គីឡូក្រាម។ កីឡាការិនីមីយ៉ាន់ម៉ា Aye Thu Aung បានត្រឹមចំណាត់ថ្នាក់លេខ៤។   សម្រាប់កីឡាប៉ារ៉ាលើកទម្ងន់នេះ ឥណ្ឌូណេស៊ី ជោគជ័យធំជាងគេ ដោយឈ្នះមាស១៧ ប្រាក់៨ សំរឹទ្ធ៦។ វៀតណាមឈរលេខ២ជាមួយមេដាយមាស១០ ប្រាក់៦ សំរឹទ្ធ៦ បន្តដោយថៃ (មាស៦ ប្រាក់៩ សំរឹទ្ធ៦), ម៉ាឡេស៊ី (មាស២ ប្រាក់៦ សំរឹទ្ធ២)។   ម្ចាស់ផ្ទះកម្ពុជា ដែលរកបានមាស២ សំរឹទ្ធ២ ឈរនៅចំណាត់ថ្នាក់លេខ៥ ដោយនាំមុខហ្វីលីពីន (មាស១ ប្រាក់៣ សំរឹទ្ធ២), មីយ៉ាន់ម៉ា (ប្រាក់៣ សំរឹទ្ធ២), ឡាវ (ប្រាក់១ សំរឹទ្ធ១, សិង្ហបុរី (សំរឹទ្ធ២), ទីម័រខាងកើត (សំរឹទ្ធ១) ខណៈព្រុយណេ មិនមានមេដាយឡើយ៕  
ប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ (Para Powerlifting) បញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយឥណ្ឌូណេស៊ី ទទួលបានជ័យជម្នះដ៏ធំធេង ខណៈម្ចាស់ផ្ទះកម្ពុជា បានមេដាយមាស២ និងសំរឹទ្ធ២។
ក្រសួង អះអាងថា ការកើនកម្តៅនេះ គឺដោយសារឥទ្ធិពលនៃការប្រសព្វគ្នារវាងសម្ពាធទាបនៅទិសខាងលិចនិងពាយព្យ និងសម្ពាធខ្ពស់នៃតំបន់ខ្ពង់រាបចុះខ្សោយ ដែលធ្វើឲ្យកម្រិតទឹកភ្លៀងកក់ខែ ក៏ធ្លាក់ចុះផងដែរ។ ក្រសួង បញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ពីថ្ងៃទី៣០ដល់ខែមីនា ដល់ថ្ងៃទី២ ខែមេសា សីតុណ្ភភាព នឹងធ្លាក់មកត្រឹម៣០ទៅ៣៣អង្សា៕  
បន្ទាប់ពីតាមដានលក្ខណៈអាកាសធាតុ ក្រសួងធនធានទឹកនិងឧតុនិយម បានសេចក្តីជូនដំណឹងថា ពីថ្ងៃទី២៦ដល់២៩ ខែមីនា កម្តៅ នឹងកើនឡើងវិញ ដែលកម្រិតសីតុណ្ភភាពអតិបរិមា មានពី៣៤ដល់៣៧អង្សា។
  ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ ប្រព្រឹត្តទៅពេញមួយថ្ងៃ នៅថ្ងៃទី៥ ឧសភានេះ ដោយលទ្ធផល លោក ហ៊ុយ ភៀវ ដែលជាប្រធានចាស់ បន្តកាន់តំណែងនេះ តាមរយៈការផ្តល់ទំនុកចិត្ត លើសន្លឹកឆ្នោតរបស់ក្រុមអាជីវករ និងពាណិជ្ជករ ដែលមកពីចម្រុះវិស័យ។   លោក ហ៊ុយ ភៀវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងប្ដេជ្ញាបន្ដកៀងគរអ្នកវិនិយោគនានា ដើម្បីមករកស៊ីក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ៕  
សៀមរាប៖ សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ បានរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងថ្មីជាលើកទី២ ក្នុងអាណត្តិទី២ ដើម្បីបង្គ្រប់សមាសភាពចំនួន ១៥នាក់ក្នុងស្ថាប័នមួយនេះ។ ការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ឧសភា មានអាជីវករ និងពាណិជ្ជករ ដែលមានសិទ្ធិបោះឆ្នោតជិត៣០០នាក់ និងអ្នកឈរឈ្មោះចំនួន ៧នាក់ ដើម្បីជ្រើសតាំងសមាសភាព៥នាក់បន្ថែម និងប្រធានថ្មី។ ជាលទ្ធផល លោក ហ៊ុយ ភៀវ ប្រធានក្រុមហ៊ុន ទិត ហ៊ុន ត្រេឌីត ខូអិលធីឌី បន្តជាប់ជាប្រធានក្នុងអាណត្តិទី២ លើកទី២នេះ។
គ្មានអ្វីប្រសើរជាងទឹកដោះម្តាយសម្រាប់ឲ្យកូនមានកម្លាំងមាំមួន និងសុខភាពល្អឡើយ។ ទឹកដោះម្តាយ សម្បូរទៅដោយអង់ទីករ(អង្គបដិបក្ខ) សម្រាប់ទប់ទល់ ឬប្រឆាំងនឹងមេរោគទាំងឡាយ ព្រមទាំងជំងឺផ្សេងៗ។ លើសពីនេះ ទឹកដោះអ្នកម្តាយស្អាត ហើយមានគ្រប់ពេល និងមានកម្រិតកម្តៅត្រឹមត្រូវ ដែលអាចជួយទប់ស្កាត់ការរាករូស និងបញ្ហាផ្លូវដង្ហើម។ អ្វីដែលសំខាន់ ទឹកដោះម្តាយមិនចាំបាច់ចំណាយប្រាក់។   ប៉ុន្តែ បើម្តាយមិនមានទឹកដោះ ឬមានការងារចាំបាច់មិនអាចនៅបំបៅកូនបានយូរ ម្តាយឪពុកអាចជ្រើសរើសបំបៅកូនដោយទឹកដោះគោ។ ទារកម្នាក់ៗអាចនឹងបៅក្នុងបរិមាណខុសៗគ្នា តែម្តាយឪពុកកំណត់ចំនួននៃការបំបៅទឹកដោះគោកូនទៅតាមអាយុកូនដូចជា៖ អាយុចន្លោះពី ០ ទៅ១ខែ ឲ្យបៅតាមឃ្លាន ឬ៦ ទៅ៨ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី១ ទៅ២ខែ ឲ្យបៅ ៥ ទៅ ៧ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី២ ទៅ៣ខែ ឲ្យបៅ ៤ ទៅ៧ដង ក្នុងមួយថ្ងៃ។ អាយុចន្លោះពី៣ ទៅ៤ខែ ឲ្យបៅ៤ ទៅ៦ ដង ក្នុងមួយថ្ងៃ។   សូមជម្រាបថា កុំឲ្យអ្វីទៅទារក ក្រៅអំពីទឹកដោះរបស់អ្នកម្តាយ នៅ ៦ខែដំបូង។ ការបៅទឹកបបរ ឬទឹកបាយ ទឹកដោះគោ ទឹកស្ករ អាចបណ្តាលឲ្យទារករាគរូស ឬឆ្លងមេរោគ ឬលូតលាស់មិនបានល្អ ដោយសារទឹកដាំពុះមិនបានយូរ ឬសម្ភារសម្រាប់ទារកប្រើប្រាស់លាងសម្អាតមិនបានត្រឹមត្រូវ។ នេះបើតាមសៀវភៅ បំណិនជីវិត ការថែទាំផ្ទៃពោះ របស់អង្គការស៊ីប៉ា៕  
ភ្នំពេញ៖ ក្រោយពីកូនកើតមកបានមួយម៉ោង ម្តាយត្រូវបំបៅទឹកដោះដំបូងដើម្បីឲ្យកូនទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ និងជួយបង្កើតប្រព័ន្ធការពារសុខភាព។ សម្រាប់ទារកក្នុងវ័យនេះ គ្មានអាហារណាដែលល្អជាងទឹកដោះម្តាយឡើយ។
ចម្លាក់ឈើក្រដាសប្រាក់១០ម៉ឺនរៀលរបស់លោក រឹម រឿន បានបង្ហាញពីព្រះភ័ក្រលេចត្រដែតរបស់អង្គសម្តេចតា ព្រះបរមរតនកោដ្ឋ និងសម្តេចយាយ នរោត្តម មុនិនាថ សីហនុ។ លោក រឹម រឿន បានចំណាយពេលមួយខែក្នុងការឆ្លាក់ក្រដាស១០ម៉ឺនរៀលនេះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក រឹម រឿន ថ្លែងថា មូលហេតុដែលលោកជ្រើសរើសយកក្រដាស១០ម៉ឺនរបស់ខ្មែរមកឆ្លាក់ ព្រោះចង់បង្ហាញពីរូបិយប័ណ្ណជាតិ ក៏ដូចជាងស្នាដៃដល់អស្ចារ្យរបស់វិចិត្រករខ្មែរ ដល់ពិភពលោកបានដឹង។ លោកបន្ថែមថា ឈើដែលយកមកឆ្លាក់នេះ ជាប្រភេទឈើធ្នង់ មានទំហំមុខកាត់ ៥៩ និងបណ្តោយ ១,១៤ម៉ែត្រ។ បច្ចុប្បន្ន រូបនេះត្រូវបានគេទិញយកហើយ ក្នុងតម្លៃ ១៦០០ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក រឹម រឿន។ តាមពិតទៅ នេះជាលើកទី២ហើយ ដែលវិចិត្រករនៅសាលាភូមិន្ទវិចិត្រសិល្បៈ បានឆ្លាក់ក្រដាសប្រាក់ពីឈើបែបនេះ។ ដំបូងលោក រឹម រឿន បានឆ្លាក់ក្រដាស២ដុល្លារ ហើយទៅមុខ លោកគ្រោងឆ្លាក់ក្រដាស ៥០០រៀលពីសម័យដើម ដែលលោកអះអាងថា មានភាពស្រស់ស្អាត និងចាប់អារម្មណ៍ផងដែរ ដែលនឹងមានទំហំមុខកាត់ ៦០គុណនឹង១ម៉ជាង។ សម្រាប់វិចិត្រករ និងជាអ្នកជំនាញចម្លាក់រូបនេះ លោកចង់ឱ្យយុវជនជំនាន់ក្រោយ ដែលចង់ស្វែងយល់ពីចម្លាក់ឈើនេះ ត្រូវចូលរៀននៅសាលាវិចិត្រសិល្បៈ ដើម្បីដឹងក្បួនខ្នាតត្រឹមត្រូវ សមជាវិចិត្រករល្អម្នាក់ទៅអនាគត៕
សៀមរាប៖ ចម្លាក់ឈើក្រដាសប្រាក់១០ម៉ឺនរៀល កំពុងទាក់ទាញដល់អ្នកទស្សនាក្នុងស្ដង់ពិព័រណ៌នាទិវាចម្លាក់ឈើពិភពលោក ដែលរៀបចំធ្វើនៅសណ្ឋាគារ ស៊ិនជូរី ក្រុងសៀមរាប។ ជាងចម្លាក់លោក រឹម រឿន បានសម្ដែងអារម្មណ៍រីករាយ ក្រោយចម្លាក់ក្រដាសប្រាក់១០ម៉ឺនរៀលរបស់លោក ទទួលបានកោតសរសើរពីសំណាក់ភ្ញៀវ។
  ជនល្មើសឈ្មោះ ឡុង ណៃ អាយុ៤១ ឆ្នាំ ត្រូវបានប្រគល់ឲ្យប៉ូលីសហើយ ចំណែក ជនរងគ្រោះឈ្មោះ វ៉ាន់ វិឆៃ អាយុ៤៨ឆ្នាំ។ បាងកកប៉ុស្តិ៍ បានស្រង់សម្តីរបស់លោក Methi Pachuenjai អធិការរងស្រុក ថា សាឡា ក្នុងខេត្តណាខុន ស៊ីថាម៉ារ៉ាត់ យ៉ាងដូច្នេះថា៖«អ្នកទាំងពីរ មានជម្លោះផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ពេលកំពុងស្ថិតលើទូកនេសាទ អ្នកទាំងពីរ ក៏បានវាយតប់គ្នាដែរ»។     ពេលឃាតកម្មកើតឡើងភ្លាម អ្នកបើកទូកនេសាទ បានដាក់ជនល្មើស ឲ្យនៅក្នុងបន្ទប់ ជាមួយនឹងសាកសព (ជនល្មើស) ហើយចាក់សោ បន្ទាប់មក ក៏បានរាយការណ៍ទៅប៉ូលិស តាមវិទ្យុទាក់ទង។ បើតាមបាងកកប៉ុស្តិ៍ ជនល្មើស សារភាពថា បានប្រព្រឹត្តឧក្រិដ្ឋកម្មនេះមែន។   បាងកកប៉ុស្តិ៍ សរសេរថា សាកសពរបស់ជនរងគ្រោះ ត្រូវបានយកទៅទុកនៅកន្លែងស្នាក់នៅរបស់កម្មករនេសាទដូចគ្នា ពេលទូកនេសាទនោះ ដល់ច្រាំងវិញ។ យ៉ាងណា គេ មិនទាន់ដឹងថា មកដល់ពេលនេះ សាកសពរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ ឬក៏នៅនោះទេ។    សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសពីរឿងនេះបានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ៕   
បុរសខ្មែរម្នាក់ ជាកម្មករនេសាទ ក្នុងប្រទេសថៃ បានសម្លាប់បុរសខ្មែរគ្នាឯងម្នាក់ ជាកម្មករនេសាទដែរ នៅលើទូកនេសាទ ដែលស្ថិតលើសមុទ្រនៃភាគខាងត្បូងខេត្ត ណាខុន ស៊ីថាម៉ារ៉ាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ។ 
  អ្នកស្រាវជ្រាវ បានរកឃើញថា វាមិនសំខាន់ថា អ្នកចូលរួមប្រើប្រាស់ពេលវេលារបស់ពួកគេនៅក្រៅផ្ទះទេ ទោះជារយៈពេលវែង ឬខ្លីក្តី ប៉ុន្តែអ្វីដែលចាត់ទុកជាសប្តាហ៍ដ៏សំខាន់នោះ គឺថា ពួកគេ បានចូលទៅកម្សាន្តក្នុងធម្មជាតិដល់ ៥ម៉ោង។ នេះ មានន័យថា ពេលវេលាកាន់តែយូរ កាន់តែផ្តល់អត្ថប្រយោជន៍ច្រើន។    អ្នកដឹកនាំការស្រាវជ្រាវខាងលើ លោក Mathew White មកពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សុខភាពមនុស្ស និងបរិស្ថាន នៅសាកលវិទ្យាវេជ្ជសាស្ត្រ Exeter ក្នុងចក្រភពអង់គ្លេស គូសបញ្ជាក់ថា វេជ្ជបណ្ឌិត និងអ្នកជំងឺ ដែលចំណាយពេលច្រើនក្នុងបរិស្ថានធម្មជាតិ ប្រហែលមានសុខភាពល្អ ជាងមនុស្សធម្មតា។ ប៉ុន្តែ គេ នៅតែចោទជាសំណួរថា «តើរយៈពេលប៉ុន្មានទើបគ្រប់គ្រាន់?»។     យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក White គោលដៅនៃការស្រាវជ្រាវរបស់ គឺដើម្បីឆ្លើយតបទៅនឹងសំណួរដ៏សាមាញ្ញមួយនេះ។ លោក White និងអ្នកស្រាវជ្រាវផ្សេងទៀត បានវិភាគលើមនុស្ស ១៩ ៨០០នាក់ ក្នុងចន្លោះឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៦ និងការស្ទង់មតិរបស់រដ្ឋាភិបាលអង់គ្លេស លើ «ការចូលរួមជាមួយបរិស្ថានធម្មជាតិ» ក្នុងគំរូតំណាងជនជាតិនៃប្រជាពលរដ្ឋអង់គ្លេស។    អ្នកចូលរួម ត្រូវបានគេចោទសួរពាក់ព័ន្ធនឹង ការទាក់ទងរបស់ពួកគេជាមួយធម្មជាតិ អំឡុងពេលសប្តាហ៍មុន ដែលស្ថិតក្នុងទីតាំង រួមមាន ឧទ្យាន តំបន់ធម្មជាតិ ឆ្នេរសមុទ្រ ដីកសិដ្ឋាន ព្រៃភ្នំ និងទន្លេ ជាដើម។ យ៉ាងណាមិញ គេ មិនរាប់បញ្ចូល ការដើរតាមផ្លូវទិញអីវ៉ាន់ ឬចំណាយពេលក្នុងសួនច្បារផ្ទាល់ខ្លួនឡើយ។   ជាមួយគ្នានេះ អ្នកចូលរួមទាំងនោះ ក៏ត្រូវបានគេចោទសួរទាក់ទិននឹង សុខភាព និងសុខមាលភាពរបស់ពួកគេ ជាមួយសំណួរថា «តើសុខភាពអ្នកជាទូទៅមានលក្ខណៈដូចម្តេច?» និង «ជារួម តើអ្នកពេញចិត្តនឹងជីវិតបច្ចុប្បន្នរបស់អ្នកកម្រិតណា?»    ក្រោយប្រមូលទិន្នន័យរួចរាល់ ក្រុមអ្នកស្រាវជ្រាវរបស់លោក White បានរកឃើញថា មនុស្ស ដែលចំណាយពេល ២ម៉ោងក្នុងធម្មជាតិ អំឡុងពេលសប្តាហ៍ចុងក្រោយរបស់ពួកគេ មានលទ្ធភាពប្រមាណ ២៣ភាគរយ ដែលបង្ហាញពីសុខមាលភាពផ្លូវចិត្តខ្ពស់ និងប្រមាណ ៥៩ភាគរយ ដែលបង្ហាញពីសុខភាពល្អ បើធៀបនឹងមនុស្សដែលគ្មានការទាក់ទងជាមួយធម្មជាតិ។    យោងតាមក្រុមអ្នកស្រាវជ្រាវដដែល ឥទ្ធិពលវិជ្ជមានបែបនេះ កើនឡើង អាស្រ័យលើពេលវេលារបស់មនុស្សដែលចូលទៅកម្សាន្តក្នុងធម្មជាតិបន្ថែម ។ សម្រាប់តួលេខខ្ពស់បំផុតគឺ ៣ម៉ោងក្នុងមួយសប្តាហ៍សម្រាប់សុខភាព និង៥ម៉ោងក្នុងមួយសប្តាហ៍សម្រាប់សុខមាលភាព៕   
មនុស្សដែលធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងធម្មជាតិ យ៉ាងហោចណាស់២ម៉ោងក្នុងមួយសប្តាហ៍ ទំនងជាមានសុខភាពល្អ និងសុខាមាលភាពផ្លូវចិត្ត។ ការសិក្សាជាច្រើនក្នុងចក្រភពអង់គ្លេស អះអាងបែបនេះ។ 
  លោក វេង សាខុន បន្តថា ឆ្លើយតបបាននូវលក្ខខណ្ឌផលិត កសិករ និងសហគមន៍កសិកម្ម ក៏ត្រូវចងក្រងបណ្តុំផលិត ឬអាជីវកម្ម ដើម្បីសម្រួលដល់ការធ្វើទីផ្សារ ទទួលបានការបញ្ជាទិញតាមរយ:ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ថិរភាពបរិមាណផ្គត់ផ្គង់ និងតម្លៃ។ រដ្ឋមន្ត្រីកសិកម្ម បន្ថែមថា ក្រសួងកសិកម្ម នឹងផ្ដល់ការបណ្តុះបណ្តាលបច្ចេកទេស និងការផ្សព្វផ្សាយសំខាន់ៗមួយចំនួន ដល់កសិករសមាជិកបណ្តុំកសិករ។   ដើម្បីដោះស្រាយបញ្ហាខាងលើជូនកសិករ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងអនុវត្តគម្រោងសាកល្បងថ្មីមួយស្តីអំពី ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញហៅកាត់ថា« BPAC»។ គម្រោង « BPAC» បានទទួលជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ដែលផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៤មាន ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង ដែលមានរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៤-២០១៩។ នេះបើតាមលោក វេង សាខុន។    ដោយឡែកគម្រោង «BPAC» នេះ បានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ឃើញថាគម្រោងនេះមានសារសំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យលើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ២០២៧។   អត្ថប្រយោជន៍ដែលកសិករក្នុងសមាជិកទទួលបានគឺ ផលិតផលបន្លែរបស់កសិករដែលស្ថិតក្នុងគម្រោងនេះត្រូវបាន យកទៅផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ។ បន្ថែមលើនោះ គម្រោងក៏បានផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម) ដល់សមាជិក និងបានផ្តល់សេវាកម្មភ្ជួររាស់ដីជូនសមាជិករបស់ខ្លួនដោយយកតម្លៃសេវាទាបសមរម្យ។   ម្យ៉ាងទៀតសមាជិកបានយល់ដឹងអំពីការប្រើប្រាស់ប្រាក់កម្ចី របៀបសន្សំប្រាក់ ការធ្វើអាជីវកម្មក្នុងរង្វង់សមាជិកសហគមន៍។ ជាមួយគ្នានេះ សមាជិក ក៏បានយល់ពីផលិតផលមានគុណភាព និងតម្រូវការទីផ្សារ ការរៀបចំទុកដាក់ និងថែរក្សាកសិផលឲ្យបានល្អ ការងាររដ្ឋបាល បច្ចេកទេស និងសេដ្ឋកិច្ច។     សូមបញ្ជាក់ជូនថា សហគមន៍កសិកម្មទាំង៦ ដែលទទួលបានប្រាក់កម្ចីពីគម្រោងនេះរួមមាន សហគមន៍កសិកម្មសំបូរមានជ័យ(ខេត្តកំពង់ចាម),សហគមន៍កសិកម្មទួលព្រះវិហារ(ខេត្តកំពង់ចាម),សហគមន៍កសិកម្មជើងគួនជោគជ័យ(ខេត្តតាកែវ),សហគមន៍កសិកម្មរលួសមាស(ខេត្តតាកែវ),សហគមន៍កសិកម្មស្វាយជ្រុំ(ខេត្តស្វាយរៀង),សហគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ(ខេត្តកំពង់ស្ពឺ)៕  
ភ្នំពេញ៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម។ ទុនជាធាតុសំខាន់ ដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើបច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់ និងថែរក្សា និងការប្រើធាតុចូលកសិកម្មសំខាន់ៗ មួយចំនួនទៀតឲ្យមានប្រសិទ្ធភាព។ នេះជាសំណេររបស់លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម បានសរសេរលើគណនីហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។
  6G ជាជំហានបន្ទាប់ដែលនាំមុខពីបច្ចេកវិទ្យា 5G ហើយត្រូវបានរំពឹងថានឹងឈានដល់ល្បឿនមួយ terabit (TB) ក្នុងមួយវិនាទី។ នោះមានន័យថាជាមធ្យមរៀងរាល់វិនាទី អ្នកប្រើប្រាស់អាចទាញយកមាតិកា Netflix បាន ១៤២ម៉ោងជាមួយនឹងគុណភាពខ្ពស់បំផុត។ បើប្រៀបធៀបទៅនឹង 5G ល្បឿននៃបណ្តាញ 6G គឺលឿនជាង ១០០ដង។ បើតាមអ្នកជំនាញ 6G អាចភ្ជាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) និងអាចបង្កើតពិភពឌីជីថលស្របទៅនឹងពិភពពិតជាក់ស្តែង។   កាលពីខែមីនា នៅក្នុងវេទិកាអភិវឌ្ឍន៍ចិន (CDF) លោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានអះអាងថា ចិនកំពុងនាំមុខគេលើពិភពលោកក្នុងការពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍន៍ 6G ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីសន្និសីទសកល 6G នៅថ្ងៃទី២២ ខែមីនាក្នុងទីក្រុងណានជីងដែលបានឯកភាពគ្នាលើការដាក់ពង្រាយសេវាបណ្តាញទូរស័ព្ទចល័ត 6G នៅឆ្នាំ ២០៣០។   បើតាមសារព័ត៌មាន China Daily មហិច្ឆតារបស់ចិនមិនមែនធ្វើឡើងដោយគ្មានមូលដ្ឋាននោះទេ។ អាជីវកម្ម សាលារៀន និងអង្គការវិទ្យាសាស្ត្រជាច្រើននៅទីនេះ សម្រេចបាននូវរបកគំហើញនៅក្នុងបច្ចេកវិទ្យា 6G ដូចជាស្ថាបត្យកម្មបណ្តាញថ្មីជាដើម។ នៅថ្ងៃទី២២ ខែមេសា វិទ្យាស្ថានទី២៥ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានធ្វើតេស្តដោយជោគជ័យនូវល្បឿនបញ្ជូនឥតខ្សែ ១០០ជីកាប៊ីត (Gigabits) ក្នុងមួយវិនាទី ដែលខ្ពស់ជាងល្បឿនបណ្តាញមធ្យមរបស់5G ដល់ទៅ ១០០ដង (១GB ក្នុងមួយវិនាទី)។ នេះត្រូវបានចាត់ទុកថាជា របកគំហើញដ៏សំខាន់របស់ចិនក្នុងការស្រាវជ្រាវ 6G ។   នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី៦ ខែធ្នូ នៅលើទូរទស្សន៍ជាតិចិន ( CCTV ) លោក Wang Zhiqin នាយករងនៃបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន ដែលជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយជាតិ 6G បាននិយាយថា សម្រាប់អ្នកប្រើប្រាស់ទូទៅ 6G គឺលឿនជាងធម្មតាបើធៀប 5G។ ប៉ុន្តែនៅពេលបច្ចេកវិទ្យាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វានឹងផ្លាស់ប្តូរទាំងស្រុងនូវវិធីទំនាក់ទំនងរបស់មនុស្ស ជាពិសេសលើគំរូអាជីវកម្មថ្មី។   ដូច្នោះហើយ វិស័យចំនួនបីដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែល 6G លេចឡើងគឺ ការតភ្ជាប់ការយល់ឃើញរបស់មនុស្សជាមួយ AI  និងការតភ្ជាប់បន្តពីផែនដីទៅលំហអាកាស ព្រមទាំងការតភ្ជាប់ទៅកាន់ពិភពឌីជីថល។ លោក Wang Zhiqin បានសង្កត់ធ្ងន់ថា បណ្តាញ 6G នាពេលអនាគតនឹងមិនត្រឹមតែមានល្បឿនលឿន និងមានស្ថេរភាពជាង 5G ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជាកម្លាំងជំរុញសម្រាប់ទិន្នន័យធំៗដូចជា AI, Cloud, Blockchain និងវិស័យផ្សេងទៀតដើម្បីអភិវឌ្ឍរួមគ្នា។   សារព័ត៌មានជប៉ុន Nikkei បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការដែលនឹងជួយឱ្យមហិច្ឆតា 6G របស់ចិនក្លាយជាការពិត។ យ៉ាងណាមិញ អាជីវកម្មនៅក្នុងប្រទេសនេះក៏ត្រូវប្រឈមមុខនឹងការពិតដ៏អាក្រក់នៃការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។   ខណៈពេលដែលចិនពន្លឿនដំណើរការនៃការអភិវឌ្ឍ និងកំណត់ស្តង់ដារ 6G ប្រទេសផ្សេងទៀតក៏មិននៅស្ងៀមនោះដែរទេ។ ក្រុមហ៊ុន Sony និង Nokia ក៏បានប្រកាសពីភាពជឿនលឿននៃបច្ចេកវិទ្យាតភ្ជាប់ថ្មី។ នៅឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក រួមទាំង Apple, Google និង Intel ក៏បានចូលរួមជាមួយ Next G Alliance ដែលជាសម្ព័ន្ធភាពមួយដែលមានគោលដៅលើកកម្ពស់បណ្តាញទូរស័ព្ទ 6G ។   បើតាមសារព័ត៌មាន FT នៅពេលបច្ចេកវិទ្យា 6G ត្រូវបានបង្កើតឡើង វានឹងនាំឱ្យមានសេណារីយ៉ូពីរ។ របកគំហើញរបស់ចិនអាចបណ្តាលឱ្យបណ្តាប្រទេសលោកខាងលិចរួមដៃគ្នាកសាងស្តង់ដារផ្ទាល់ខ្លួនដែលរឹងមាំ។ ប្រសិនបើពួកគេមិនអាចសហការបានទេ ពួកគេត្រូវតែទទួលយក 6G ពីក្រុមហ៊ុនចិន Huawei ជំនួសឱ្យការអភិវឌ្ឍបណ្តាញ 5G សព្វថ្ងៃ៕ 
ខណៈពេលដែលបច្ចេកវិទ្យា 5G មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសជាច្រើនផង  ចិនបានកំណត់គោលដៅដើម្បីប្រើប្រាស់បច្ចេកវិទ្យា 6G នៅឆ្នាំ ២០៣០។
  កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅអូស្ត្រាលី ក្រោមសម្ព័ន្ធភាពបីប្រទេស គឺអាម៉េរិក អូស្ត្រាលី និងអង់គ្លេស ក្លាយជាប្រធានបទក្ដៅ ហើយប្រទេសមួយចំនួនក្នុងតំបន់ មិនសូវជាពេញចិត្តឡើយ។ ខណៈសម្ព័ន្ធភាពថ្មីត្រូវបានមើលឃើញថា ដាក់មុខព្រួញតម្រង់ចិន កូរ៉េខាងជើងឯណោះ ក៏នៅមិនស្ងៀមឡើយ ដោយបានរិះគន់គម្រោងនេះ។    «ទាំងនេះជាសកម្មភាពដែលពិភពលោកមិនចង់បាន ហើយគ្រោះថ្នាក់បំផុតដែលនឹងធ្វើឱ្យប៉ះពាល់តុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA បានស្រង់សម្តីមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបែបនេះ។   មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងទៀតថា ទង្វើនេះបញ្ជាក់ថា អាម៉េរិកជាអ្នកដែលមិនគោរពតាមកាតព្វកិច្ ចមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ មន្ត្រីរូបនោះបានបន្តថា ក្រោមរដ្ឋាភិបាលថ្មី អាម៉េរិក បានប្រើប្រាស់ស្ដង់ដារពីរ ដោយប្រកាសឱ្យពិភពលោករក្សាសណ្ដាប់ធ្នាប់សន្តិសុខពិភពលោក តែខ្លួនបានបំផ្លាញបទដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិទៅវិញ ហើយគំរាមយ៉ាងធ្ងន់ធ្ងរសន្តិភាព និងស្ថិរភាពពិភពលោក។   ទាក់ទងនឹងប្រតិកម្មរបស់ខ្លួននេះ មន្ត្រីកូរ៉េខាងជើងខាងលើចាត់ទុកនេះជារឿងធម្មតា ដែលប្រទេសជិតខាងរួមទាំងចិន បានថ្កោលទោសសកម្មភាពទាំងនេះថា ជាការមិនទទួលខុសត្រូវ ក្នុងការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លើសពីនោះកូរ៉េខាងជើង ក៏គំរាមចាត់វិធានការតបតវិញ ក្នុងករណីដែលសន្តិសុខប្រទេសខ្លួន រងផលប៉ះពាល់សូម្បីតែបន្តិច៕  
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២០ខែកញ្ញា បាន រិះគន់សម្ព័ន្ធភាពថ្មីរបស់អាម៉េរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បរិហារកិច្ចព្រមព្រៀងផលិតនាវាមុជទឹក របស់សម្ព័ន្ធភាពថ្មីដោយព្រមានថា វានឹងអាចបង្កឱ្យមានការប្រកួតប្រជែង អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
  អគ្គនាយកដ្ឋានពន្ធនាគារបានសង្កេតឃើញថា នៅអំឡុងពេលរីករាលដាលកូវីដ-១៩នេះ មណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត មិនបានយកចិត្តទុកដាក់លើទំនាក់ទំនងតាមទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងមន្រី្តស្ថានទូត ឬតំណាងស្ថានកុងស៊ុលឡើយ។ ដូច្នេះដើម្បីរក្សាទំនាក់ទំនងល្អរវាងស្ថានទូត ឬស្ថានកុងស៊ុលឡើងវិញ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានណែនាំឲ្យប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវរៀបចំទូរស័ព្ទអចល័ត១គ្រឿង សម្រាប់ទាក់ទងជាមួយមន្រី្តទូត។    ក្នុងករណីមន្រី្តទូត ឬអ្នកជាប់ឃុំជាជនបរទេស ស្នើសុំសន្ទនាតាមទូរស័ព្ទ មន្ត្រីពន្ធធនាគារ ត្រូវផ្ទៀងផ្ទាត់លេខទូរស័ព្ទ ហើយផ្ដល់ព័ត៌មានទៅអគ្គនាយកដ្ឋានពន្ធនាគារជាមុនសិន ទើបអនុញ្ញាតឲ្យសន្ទនាតាមប្រព័ន្ធទូរស័ព្ទ។ ការសន្ទនានេះ ត្រូវឃ្លាំមើលយ៉ាងហ្មត់ចត់ពីមន្រី្តពន្ធនាគារ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធនាគារ។   លោក ឆែម សាវុធ សង្កត់ធ្ងន់ថា៖ «ត្រូវរៀបចំឲ្យមានសៀវភៅគ្រប់គ្រង តាមដាននូវការហៅទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួនឲ្យបានច្បាស់លាស់ ដោយបញ្ជាក់ពីឈ្មោះជនជាប់ឃុំជាជនបរទេស លេខទូរស័ព្ទស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង កាលបរិច្ចេទ និងពេលវេលានៃការហៅទូរស័ព្ទ ខ្លឹមសារទាក់ទងសង្ខេប និងកំណត់សម្គាល់ផ្សេងៗ(បើមាន)»។    កន្លងមក នៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត ភាគច្រើនគឺបានយកចិត្តទុកដាក់លើទំនាក់ទំនងរវាងមន្រី្តទូតនិងអ្នកជាប់ឃុំជាជនបរទេស។ ប៉ុន្តែដោយសារមានកង្វល់ពីការរាលដាលកូវីដ-១៩ ទើបមួយរយៈចុងក្រោយនេះ មិនបានយកចិត្តទុកដាក់។ នេះបើតាមលោក ឆែម សាវុធ៕   
ភ្នំពេញ៖ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានណែនាំប្រធានពន្ធគារ និងមណ្ឌលអប់រំកែប្រែនៅតាមបណ្ដារាធានី-ខេត្តឲ្យផ្ទៀងផ្ទាត់ព័ត៌មាន លេខទូរស័ព្ទ និងខ្លឹមសារសង្ខេប រវាងមន្រ្តីទូតនិងអ្នកជាប់ឃុំជាជនជាតិបរទេស។ នេះបើតាមសេចក្ដីណែនាំស្ដីពីការទំនាក់ទំនងតាមទូរស័ព្ទរវាងមន្រី្តស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង ជាមួយជនជាប់ឃុំជាជនបរទេសនៅថ្ងៃទី១មេសា ឆ្នាំ២០២១។
តម្បាញប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង កំពុងត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់បំ ផុត ពីអ្នកស្រី ប្រា ឌិន ដែលជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិព្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាអ្នកលក់ដូរចាប់ហួយនៅផ្ទះ លក់ផលិតផលតម្បាញ និងជាអ្នកត្បាញផង អ្នកស្រី ប្រា ឌិន រៀប រាប់ថា អ្នកស្រី បានរៀនត្បាញជាមួយម្តាយ និងជីដូន តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ។ មានទឹកមុខញញឹមស្រស់ អ្នកស្រី ប្រា ឌិន រំឭកថា៖«យើងគាត់(ជីដូន) ធ្វើស្អាត។ យើងឃើញចឹង យើងចង់ចេះដូចគាត់»។ សម្រាប់ អ្នកស្រី ប្រា ឌិន តម្បាញ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជនជាតិភាគដើមភាគតិចព្នង។ អ្នកស្រី ក៏ដឹងទៀតថា ការបង្រៀនតគ្នា គឺជារឿងចាំបាច់ និងសំខាន់បំផុត ក្នុងការថែរក្សាប្រពៃណីតម្បាញនេះ។ ដូច្នេះហើយបានជាជនជាតិដើមភាគតិចព្នងរូបនេះ ឥតរួញរាឡើយ ក្នុងការផ្ទេរចំណេះត្បាញរបស់ខ្លួនទៅដល់ក្មេងៗ និងយុវតីជំនាន់ក្រោយ ឲ្យចេះដូចខ្លួន។ «ខ្ញុំបង្រៀនឥតគិតថ្លៃទេ។ ឲ្យតែគេចង់រៀន អីចឹងយើងបង្រៀនពួកគាត់។ ទី១ ខ្ញុំស្រឡាញ់ការងារហ្នឹង។ ខ្ញុំចង់ចែកចាយឲ្យបងប្អូនផ្សេង ឲ្យចេះដូចខ្ញុំដែរ ឲ្យតែពួកគាត់ចង់ ដោយសារតែយើងចេះ បើសិនជាយើងមិនចែករំលែកឲ្យពួកគាត់ចេះ ពួកគាត់មិនចេះ។ យើងអត់ចង់ឲ្យបាត់បង់(តម្បាញ) និងឲ្យពួកគាត់ចេះ សម្រាប់ទៅប្រកបមុខរបរ»។ នេះជាការរៀបរាប់របស់អ្នកស្រី ប្រា ឌិន ដែលកំពុងបង្រៀនត្បាញដល់ស្ត្រីជនជាតិដើមភាគតិចជាច្រើននាក់ នៅបរិវេណផ្ទះរបស់ខ្លួន។ បច្ចុប្បន្នមានកូនសិស្ស២០នាក់បង្រៀនផង និងត្បាញកន្សែង និងសម្លៀកបំពាក់ខ្លួនឯងផង។ អង្គុយសណ្តូកជើង ចង្កេះចងក្រមាតភ្ជាប់ជាមួយកី របស់ អ្នកស្រី ប្រា ឌិន កំពុងត្បាញកន្សែងយ៉ាងញាប់ដៃ។ បើតាមអ្នកស្រី ឌិន ការត្បាញកន្សែង និងកាបូបត្រូវចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃ។ រីឯការត្បាញកំណាត់អាវ និងសំពត់ត្រូវចំណាយពេលមួយខែឯណោះ។ ដ្បិតការងារប្រចាំថ្ងៃមួយនេះត្រូវចំណាយកម្លាំង និងពេលវេលាច្រើន  ក៏ប៉ុន្តែសម្រាប់ អ្នកស្រី ប្រា ឌិន ការត្បាញដោយផ្ទាល់ដៃ មានតម្លៃ ជាងការត្បាញដោយម៉ាស៊ីន។ អ្នកស្រីរៀបរាប់ដូច្នេះ៖«យើងធ្វើផ្ទាល់ដៃតែម្តង យើងអត់មានប្រើម៉ាស៊ីន ទោះបីម៉ាស៊ីនយើងចំណេញច្រើនមែន ប៉ុន្តែធ្វើដៃ ដូចមានតម្លៃចំពោះយើង។ ទោះយើងធ្វើនេះ អត់ចំណេញច្រើនក៏ដោយ យើងនៅតែខំប្រឹង ជួយថែរក្សាវប្បធម៌របស់យើងដែរ»។ អ្នកស្រី ប្រា ឌិន បានលះបង់ពេលវេលាដោយមិនស្ដាយស្រណោះដើម្បីបង្រៀនត្បាញដល់ជនជាតិដើមភាគតិចព្នង។ តែទោះជាយ៉ាងណា អ្នកស្រីនៅតែបារម្ភខ្លាចផលិតផលតម្បាញដែលជាកេរដំណែលដូនតាបាត់បង់ និងចង់ឃើញយុវជនជនជាតិដើមភាគតិចព្នងជំនាន់ក្រោយ យកចិត្តទុកដាក់ថែរក្សាប្រពៃណីរបស់ខ្លួន។ ជាងនេះទៀត ស្ត្រីជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរីរូបនេះ ចង់ឃើញអ្នកដែលចេះត្បាញ ផ្ទេរចំណេះដឹងតម្បាញនេះ ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រៅពីការបង្រៀន អ្នកស្រី ប្រា ឌិន ក៏ជួយទិញផលិតផលតម្បាញ ពីស្ត្រីជនជាតិដើមភាគតិចនៅភូមិស្រុកផ្សេងទៀត យកមកលក់បន្តដែរ។ អ្នកស្រីពន្យល់ដូច្នេះថា៖« បើសិនជាពួកគាត់លក់ខ្លួនឯងអីចឹង ពួកគាត់លក់មិនដាច់ យូរៗទៅពួកគាត់ខ្ជិលធ្វើ ហើ៧ក៏អាចអាចបាត់បង់។ ខ្ញុំចង់ជួយលើកកម្ពស់ ដើម្បីជួយឱ្យពួកគាត់មានមុខរបរបន្តិចបន្តួច។ ខ្ញុំចង់ជួយពួកគាត់ឲ្យខំប្រឹងធ្វើ ឧស្សាហ៍ធ្វើ កុំឲ្យបាត់បង់។ ទោះខ្ញុំចំណេញបន្តិចបន្តួចក៏ដោយ  ក៏ខ្ញុំបានជួយឲ្យពួកគាត់ មានមុខរបរ ម្យ៉ាងទៀតឲ្យពួកគាត់ខំប្រឹងធ្វើ ឲ្យពួកគាត់ថែរក្សា។ មានអ្នកទិញ មានកន្លែងលក់ អីចឹងពួកគាត់មានកម្លាំងធ្វើ»។ អ្នកស្រី ប្រា ឌិន សង្ឃឹមថា ការខំប្រឹងរបស់ខ្លួន ក្លាយជាចំណែកមួយនៃការអភិរក្សប្រពៃណីតម្បាញជនជាតិដើមភាគតិច៕
មណ្ឌលគិរី៖ ជនជាតិដើមភាគតិចព្នង អ្នកស្រី ប្រា ឌិន រស់នៅខេត្តមណ្ឌលគិរី កំពុងប្រកបរបរត្បាញកន្សែង ក្រមា និងសម្លៀកបំពាក់ជនជាតិដើមភាគតិច និងបានបង្រៀនរបៀបត្បាញដល់យុវជនជនជាតិដើមភាគតិចព្នងជំនាន់ក្រោយផងដេរ។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ បានអះអាងថា គោលបំណង ដែលអ្នកស្រីបង្រៀនដល់អ្នកជំនាន់ក្រោយ ព្រោះអ្នកស្រី ចង់ឃើញតម្បាញប្រពៃណីនេះ នៅតែរស់រានមានជីវិតយូរអង្វែង។
  កម្ចី ឬ បំណុលក្នុងប្រព័ន្ធធនាគារដែលមិនដំណើរការនៅទូទាំងប្រទេស គឺមាន ១ ៦៨៣លានដុល្លារអាម៉េរិក។ បើតាមលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដ្បិតឥណទានទាំងជាង ១ ៦០០លានដុល្លារនេះ មិនដំណើរការ ប៉ុន្តែវាមិនមែនជាឥណទានស្អុយ ឬ ជាឥណទានមិនអាចទារមកវិញទេ។ មានន័យថា ឥណទានមិនដំណើរការទាំងនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅតែមានលទ្ធភាពទារមកវិញបាន គ្រាន់តែស្ថិតក្នុងរយៈពេលណាមួយ ដែលលើសពីការកំណត់នៃកិច្ចសន្យា រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន។   «ឥណទានមិនដំណើរការទាំងអស់នេះ គឺជាឥណទានដែលអតិថិជនយឺតយ៉ាវ ក្នុងការបង់ត្រឡប់មកវិញ លើសពី៣០ថ្ងៃ»។ លោក សុខ វឿន បញ្ជាក់បែបនេះ ក្នុងសន្នីសិទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នាថ្ងៃទី៧កុម្ភៈ។ លោកបន្តយ៉ាងដូច្នេះ៖ «អ្នកខ្លះ យឺតយ៉ាវបង់៦០ថ្ងៃ, អ្នកខ្លះយឺត៩០ថ្ងៃ, អ្នកខ្លះយឺត១៨០ថ្ងៃ និងអ្នកខ្លះយឺត៣៦០ថ្ងៃ តែមិនមានន័យថា ទំហំឥណទានមិនដំណើរការជាង ១ ៦០០លានដុល្លារ នោះជាឥណទានស្អុយទេ! »។  លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងសន្នីសិទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន លោក សុខ វឿន បន្តពន្យល់ថា សម្រាប់ឥណទានមិនដំណើរការចំនួន៣ភាគរយ ក្នុងឆ្នាំ២០២២  ជាទំហំដែលកើនត្រឹម ០,៥ភាគរយ ប៉ុណ្ណោះពីឆ្នាំ២០២១។ ពោលនេះមិនមែនជាអត្រាហក់ឡើងភ្លាម ដល់៣ភាគរយក្នុងមួយឆ្នាំ ដែលបង្កជាហានិភ័យ ឬ ក្តីបារម្ភទៅលើទំហំបំណុលឯកជនសរុបក្នុងប្រព័ន្ធធនាគារទាំងមូលឡើយ។    ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ក្នុងចំណោមឥណទានសរុប នៅគ្រឹះស្ថានធនាគារដែលមាន ៤៦ ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣ភាគរយ ជាឥណទានមិនដំណើរការ ខណៈនៅគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុមាន ២,៦ ភាគរយ នៃទំហំឥណទាន ៩,៧ ពាន់លានដុល្លារ។  លោកបញ្ជាក់ថា៖ «ចំនួនឥណទានមិនដំណើរការនេះ បើធៀបនឹងឆ្នាំ២០២១ គឺវាឡើងបន្តិច ប៉ុន្តែវាមិនមែនដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបានទេ!»។     លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងសន្នីសិទកាសែតស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន បើតាមអនុប្រធានសមាគមធនាគារនៅកម្ពុជារូបនេះ បើទោះបីឥណទានមិនដំណើរការបានកើនឡើងក៏ដោយ ប៉ុន្តែវាស្ថិតក្នុងភាពល្អនៅឡើយ ធៀបនឹងស្ថានភាពប្រតិបត្តិការជាក់ស្តែងនៃឥណទានមានដល់ ៥៦,១ពាន់លានដុល្លារ ក្នុងប្រព័ន្ធធនាគារទាំងមូល។ លោក សោភ័ណ្ឌ បានបន្ថែមថា ការកើនឡើងឥណទានមិនដំណើការនេះ គឺដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩, អតិផរណា ការដំឡើងការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក រួមទាំងសម្ពាធសេដ្ឋកិច្ច និងសង្គមនានា ដែលបណ្តាលមកពីសង្រា្គមនៅអ៊ុយក្រែនជាដើម នារយៈពេល៣ឆ្នាំចុងក្រោយមកនេះ។    ពាក់ព័ន្ធនឹងកំណើននៃបំណុលឯកជនក្នុងប្រព័ន្ធធនគារ ដែលមានដល់ ៥៦,១ពាន់លានដុល្លារ ស្មើនឹង ១៨០ ភាគរយនៃ GDP កន្លងមកនេះ មន្ត្រីជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញក្តីបារម្ភ ចំពោះហានិភ័យលើវិស័យសំខាន់មួយចំនួនដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។    លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៣ ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា៖«កំណើននៃបំណុលឯកជននេះ គឺមានមុខពីរ។ «ម្ខាងទ្រទ្រង់កំណើនសេដ្ឋកិច្ច ប៉ុន្តែម្ខាងទៀត បង្កើតនូវហានិភ័យនៅពេលដែលការប្រាក់បន្តឡើងទៅទៀត ហើយឥឡូវ! វិស័យមួយចំនួនចាប់ផ្តើមប៉ះពាល់ហើយ ជាពិសេសវិស័យសំណង់ និង អចលនទ្រព្យ»។    អត្ថបទទាក់ទង   វិស័យសំណង់និងអចលទ្រព្យកម្ពុជា ប្រឈមវិបត្តិឥណទាន  ជុំវិញក្តីបារម្ភនេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្រិតបំណុលឯកជនក្នុងប្រព័ន្ធធនាគារ មានឬមិនមានហានិភ័យ គឺផ្អែកលើសូចនាករច្រើន។ ប៉ុន្តែនៅក្នុងនោះ មានសូចនាករសំខាន់ចំនួន៣ ដែលធនាគារជាតិ បានតាមដាន និងពិនិត្យមើលជាប្រចាំ។   បើតាមលោកស្រី ជា សិរី សូចនាករទីមួយ៖ គឺការពិនិត្យមើលល្បឿន នៃកំណើនបំណុល។ លោកស្រី បានពន្យល់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០មករា យ៉ាងដូច្នេះ៖ «បើសិនកំណើន [បំណុលឯកជន] ឡើងពី ៥០ ភាគរយ ហក់ដល់១៨០ភាគរយភ្លាម! នោះជាចំណុចគួរតែភ័យ»។    លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។ សម្រាប់សូចនាករទីពីរ៖ ការពិនិត្យមើលគុណភាពឥណទាន ថាតើគុណភាពឥណទាននោះវាល្អ ឬអាក្រក់? និងសូចនាករសំខាន់ទីបី៖ គឺពិនិត្យលើការធ្វើពិពិធកម្មឥណទាន របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ថាតើលើឥណទាននៃប្រព័ន្ធធនាគារ បានផ្តល់ឱ្យទៅលើវិស័យអ្វីខ្លះ ក្នុងសេដ្ឋកិច្ចជាតិ? តែយ៉ាងណាអ្នកស្រី ជា សិរី មិនលម្អិតឱ្យច្បាស់នោះឡើយ ពីសូចនាករទាំងនេះ។   ធនាគារជាតិ បានបញ្ជាក់ថា ក្នុងចំណោមបំណុលឯកជនក្នុងប្រព័ន្ធធនាគារសរុប គឺមាន៤៦ពាន់លានដុល្លារ នៅគ្រឹះស្ថានធនាគារ កើន១៩,៣ភាគរយ និងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៩,៧ពាន់ដុល្លារ កើនក្នុងអត្រា ២៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ ការកើនឡើងនូវបំណុលឯកជននេះ ដោយសារការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។    បំណុលឯកជន នៅតាមវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិ នៅប្រព័ន្ធធនាគារ គឺមានការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន១៤ភាគរយ, ការជួញដូរអចលនទ្រព្យ ចំនួន៩ភាគរយ, សំណង់ ចំនួន៩ភាគរយ, ការជួញដូររាយមាន ១៦ភាគរយ, ការជួញដូរធំ មាន១០ភាគរយ, កសិកម្មមាន ៨ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន ១០ភាគរយ, កម្មន្តសាលមាន ៤ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤ភាគរយ, គ្រឹះស្ថានហិរញ្ញវត្ថុមាន ៤ភាគរយ និងសេវាមិនមែនធនាគារ និងហិរញ្ញវត្ថុផ្សេងៗមាន ៥ភាគរយ។ នេះបើតាមធនាគារជាតិ៕     
ភ្នំពេញ៖ បំណុលឯកជនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា កើនដល់ ៥៦,១ ពាន់ដុល្លារអាម៉េរិក ឬស្មើនឹងជិត១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។ ក្នុងចំណោមបំណុលនេះ មានប្រមាណ៣ភាគរយ គឺជាឥណទានមិនដំណើរការ ដែលអត្រានេះគិតនៅត្រឹមដំណាច់ឆ្នាំ២០២២។
តើខុនដូ (Condo) និងអាផាតមិន (Apartment) ខុសគ្នាដូចម្តេច?  តាមការពន្យល់របស់អ្នកជំនាញអចលនទ្រព្យមួយចំនួន អគារ ខុនដូ គឺជាអគារដែលមានសហកម្មសិទ្ធរួម (ម្ចាស់រួមគ្នានៅលើដី និងអគារទាំងមូល តែបន្ទប់ផ្សេងៗគ្នា)។ រីឯ អាផាតមិន វិញ វាមានបន្ទប់ (Unit) ជួលច្រើនមែន តែម្ចាស់កម្មសិទ្ធ គឺជារបស់មនុស្សតែម្នាក់គត់ អ្នកផ្សេងទៀត គឺជាអ្នកជួលទាំងអស់។ ពាក្យ ខុនដូ ត្រូវបានគេបកប្រែជាភាសាខ្មែរថា សហវិជិតរាជ្យ រីឯ ពាក្យ អាផាតមិន វិញ ត្រូវបានគេបកប្រែថា អគារស្នាក់នៅ៕
នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ សំណង់អគារ ខុនដូ និងសំណង់អគារ អាផាតមិន រីកដុះដូចផ្សិត។ អគារខ្លះ បានសាងសង់រួចហើយ រីឯ អគារខ្លះទៀត ស្ថិតនៅក្នុងដំណាក់កាលកំពុងសាងសង់។ ពាក្យថា ខុនដូ គឺជាពាក្យកម្ចីមកពីភាសាអង់គ្លេស Condominium តែខ្មែរយើងហៅកាត់ដោយខ្លីថា ខុនដូ (Condo)។ ពាក្យ អាផាតមិន ក៏ជាពាក្យមកពីភាសាអង់គ្លេសដែរ គឺ Apartment។
វណ្ណយុត្តិរះមុខ «ះ» ប្រើសម្រាប់ប្រកបជំនួសខ្យល់ «ហ» ជាពាក្យកំបត់ខ្លី ហើយអានដោយចំហមាត់ ដូចជា តិះ, រិះ, រះ, ផ្ទះ, ចុះ,ចង្កឹះ, ឈ្មោះ, រទេះ, ដោះដូរ, លោតផ្លោះ, ចេះ, ដុះ, លុះ,កោះ។ល។ ចំណែកឯសញ្ញាចុចពីរ«ៈ»នេះប្រើសម្រាប់ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្ត្រឹត ដែលមានសូរ «អាក់» ឬ«អ៊ាក់» ដូចជា លោភៈ, មោហៈ, ទោសៈ។ ពាក្យដែលប្រើដោយ «ៈ» មានដូចជា គណៈ, គណៈសង្ឃ, គណៈកម្មាធិការ, គណៈរដ្ឋមន្ត្រី, កាលៈទេសៈ, ជីវៈ, សារៈសំខាន់, លក្ខណៈ, លក្ខនិ្តកៈ, ពហុវចនៈ ជាដើម។ តែលើកលែងតែពាក្យ គណបក្ស មិនសរសេរជា គណៈបក្សទេ, គណនា មិនសរសេរជា គណៈនា, គណនេយ្យ មិនសរសេរជា គណនេយ្យទេ។ នេះបើយោងតាមវេយ្យាករណ៍ខ្មែរ ដែលដកស្រង់ពីវចនានុក្រមខ្មែរ៕
ភាសាខ្មែរមានពាក្យជាច្រើនដែលសរសេរភ្ជាប់ដោយវណ្ណយុត្តិរះមុខ «ះ» និងយុគលពិន្ទុ ឬចុចពីរ«ៈ» តែការសរសេរជាមួយនឹងវណ្ណយុត្តិទាំងពីរនេះ ស្មេរនៅតែប្រើច្រឡំគ្នានៅឡើយទេ។
  កាលពីខែវិច្ឆិកា កន្លងមក VinFast បាននាំចេញរថយន្តអគ្គិសនី VF8 ចំនួន៩៩៩គ្រឿងដំបូងទៅកាន់ទីផ្សារអាម៉េរិក ហើយនឹងបន្តនាំចេញ VF9 នាដើមឆ្នាំ២០២៣។ បន្ទាប់ពីទីផ្សារអាម៉េរិក ក្រុមហ៊ុនយានយន្តវៀតណាម ក៏ត្រៀមនាំចេញផលិតផលរបស់ខ្លួនទៅកាន់កាណាដា និងអឺរ៉ុប ផងដែរ។   លោក Nguyen Viet Quang អនុប្រធាន និងជាអគ្គនាយក Vingroup បានលើកឡើងថា៖ «ការនាំចេញ VF8 ចំនួន៩៩៩គ្រឿងជាលើកដំបូង គឺជាដំណាក់កាលដ៏ចងចាំរបស់ VinFast និង Vingroup ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរសម្រាប់ឧស្សាហកម្មយានយន្តវៀតណាម»។   ជាមោទកភាពសម្រាប់វៀតណាម ប៉ុន្តែគេក៏បានមើលឃើញបញ្ហាដំណាលគ្នាផងដែរ ដោយសារអតិថិជនអាម៉េរិក មិនសូវចាប់អារម្មណ៍លើ VF8 City Edition នេះឡើយ។ ទោះជារថយន្តអគ្គិសនី១០០ភាគរយពិតមែន ប៉ុន្តែការរត់បានចម្ងាយផ្លូវតិចជាង៣០០គីឡូម៉ែត្រ វាពិតជាពិបាកណាស់ក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនធំៗផ្សេងទៀតនៅអាម៉េរិក។   នៅសហរដ្ឋអាម៉េរិក រថយន្តអគ្គិសនីអាចរត់បានប្រមាណ៤០២គីឡូម៉ែត្ររាល់ការសាកថ្មមួយលើក ដូច្នេះចម្ងាយតែ២៨៨គីឡូម៉ែត្រ គឺមានកម្រិត២១ភាគរយទាបជាងចម្ងាយផ្លូវធម្មតា។ ជាមួយនឹងតម្លៃដំបូងជិត៦ម៉ឺនដុល្លារអាម៉េរិក ក៏ពិបាកប្រកួតប្រជែងផងដែរ។   សម្រាប់រថយន្តដែលមានកម្រិតប្រហាក់ប្រហែល Audi Q4 50 e-tron មានតម្លៃប្រមាណ៥៥ ២០០ដុល្លារ ដោយរត់បានចម្ងាយ៣៨០គីឡូម៉ែត្រ, Cadillac Lyriq Propulsion តម្លៃ ៦២ ៩៩០ដុល្លារ (៥០២គីឡូម៉ែត្រ), Tesla Model Y តម្លៃ ៥២ ២០០ដុល្លារ (៤៥៥គីឡូម៉ែត្រ), Tesla Model Y Grande Autonomy តម្លៃ ៦៥ ៩៩០ដុល្លារ (៥៣១គីឡូម៉ែត្រ)៕  
ក្រុមហ៊ុន VinFast របស់វៀតណាម បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រជ្រៀតខ្លួនក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ប៉ុន្តែឧបសគ្គក៏បានកើតឡើងដំណាលគ្នាផងដែរ ដោយសារម៉ូដែលរថយន្ត VF8 រត់បានចម្ងាយតែ២៨៨គីឡូម៉ែត្រប៉ុណ្ណោះក្នុងការបញ្ចូលចរន្តម្តង ដូច្នេះវាមិនបានឆ្លើយតបពេញលេញទៅនឹងតម្រូវការរបស់អតិថិជនអាម៉េរិកបានឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា ការផ្តល់សេវាពន្លត់អគ្គីភ័យនៅមានភាពខ្វះខាតច្រើន ដែលចាំបាច់ត្រូវបង្កើនយន្តការជាក់លាក់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។ ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ពីករណីសមត្ថកិច្ចអគ្គីភ័យខ្វះការទទួលខុសត្រូវ ដែលបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬករណីសមត្ថកិច្ចអគ្គីភ័យជម្រិតទារប្រាក់ពីប្រជាពលរដ្ឋក្នុងពេលកំពុងពន្លត់អគ្គីភ័យ។ លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃពុធ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ ក្នុងគោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លោក នេត វន្ថា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សេចក្តីព្រាងអនុក្រឹត្យនេះនឹងជួយទប់ស្កាត់ និងកាត់បន្ថយការកើតមានឡើងនូវគ្រោះអគ្គីភ័យ បានប្រសើរជាងមុន។ លោកបន្ថែមថា បច្ចុប្បន្នមានម្ចាស់ទីតាំងដែលប្រកបអាជីវកម្មស្ថានីយ៍ប្រេង ឃ្លាំងស្ដុកប្រេង កន្លែងដែលផលិតនូវឧបករណ៍ងាយបង្កឲ្យទៅជាគ្រោះអគ្គីភ័យជាច្រើន នៅមានការខ្វះខាតក្នុងការត្រៀមខ្លួនបង្ការ ទប់ស្កាត់ និងពន្លត់អគ្គីភ័យនៅឡើយ។ ដូច្នេះលោកថា អនុក្រឹត្យ ដែលមាន២៧មាត្រានេះ នឹងចាប់បង្ខំឲ្យម្ចាស់ទីតាំងទាំងនោះកែតម្រូវ និងរៀបចំប្រព័ន្ធគ្រប់គ្រងអគ្គីភ័យឲ្យបានគ្រប់គ្រាន់។ លោកបញ្ជាក់ថា៖ «ក្នុងនាមជំនាញអគ្គីភ័យ យើងតម្រូវឲ្យមានបំពេញបន្ថែមត្រួតពិនិត្យអាហ្នឹង។ អីចឹងក្រោយពេលចូលជាធរមានទៅ ប្រសិនជាប្រជាពលរដ្ឋ ម្ចាស់សំណង់ ម្ចាស់អាផាតមិន សណ្ឋាគារណាមិនអនុវត្តគឺយើងមានលក្ខខណ្ឌបីសំខាន់ ដូចជាទី១គឺត្រូវព្រមានគាត់ជាលាយលក្ខណ៍អក្សរ ទីពីរគឺព្រមានគាត់ផាកពិន័យ ទីបីនឹងបញ្ជូនទៅតុលាការ។ អាហ្នឹងគឺដើម្បីចាប់បង្ខំឲ្យគាត់ត្រូវតែមាន ប្រព័ន្ធក្នុងការពន្លត់អគ្គីភ័យនេះ ក្នុងចំណុចគោលដៅដែលអាចថា មានហានិភ័យខ្ពស់លើអគ្គីភ័យ»។ ជំពូកទី៥ ដែលចែងពីទោសបញ្ញត្តិក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ ចែងថា ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្ម ឬសេវាកម្មដែលងាយបង្កឲ្យទៅជាគ្រោះអគ្គីភ័យ ហើយដែលមិនគោរពតាមអនុក្រឹត្យនេះ នឹងត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរ រងការពិន័យជាប្រាក់ពី១លានទៅ១០លានរៀល និងត្រូវប្រឈមការផ្អាកធ្វើអាជីវកម្មជាដើម។ ជំពូកនេះក៏បានចែងក្នុងករណីដែលនីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលប្រព្រឹត្តបទល្មើសទាក់ទងនឹងការបង្កឲ្យមានអគ្គីភ័យ នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់។ កន្លងមកប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីការអនុវត្តការងាររបស់មន្ត្រីពន្លត់អគ្គីភ័យដែលខ្វះការទទួលខុសត្រូវ និងមិនយកចិត្តទុកដាក់ ព្រមទាំងទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យជាដើម។ ពាក់ព័ន្ធនឹងចំណុចនេះ លោក នេត វន្ថា បញ្ជាក់ថា ការបាញ់ពន្លត់អគ្គីភ័យមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នោះទេ។ ហេតុនេះ លោកថា ប្រសិនជាមានករណីមន្ត្រីអគ្គីភ័យរូបណាទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការបាញ់ពន្លត់អគ្គីភ័យ ប្រជាពលរដ្ឋត្រូវរាយការណ៍ ឬប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការ។ លោកមានប្រសាសន៍ថា៖ «មន្ត្រីអគ្គីភ័យក៏ជាមន្ត្រីរាជការសាធារណៈ មិនមែនជាមន្ត្រីឯកជនទេ អីចឹង ដូច្នេះប្រជាពលរដ្ឋរូបណាក៏ដោយមិនមានជាប់កាតព្វកិច្ចត្រូវបង់ថ្លៃសេវា នៅពេលដែលភ្លើងឆេះទេ។ ហើយមន្ត្រីអគ្គីភ័យក៏មិនត្រូវទាមទារលុយដែរ។ សូមបញ្ជាក់ឲ្យច្បាស់តែម្តង។ បើមានយន្តការបែបហ្នឹង សូមឲ្យប្រើប្រាស់យន្តការដែលខ្ញុំបានរៀបរាប់ខាងលើ គឺប្តឹងមក ឲ្យបានទាន់ពេលវេលា ដើម្បីបកអាក្រាតជនដែលខិលខូច តែងតែបង្ក ឬមួយក៏ធ្វើឲ្យខូចខាតដល់ឥទ្ធិពលកងកម្លាំងនគរបាលជាតិនេះ»។ មាត្រា២៧នៃច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៣ ចែងថា មន្ត្រីសមត្ថកិច្ចអគ្គីភ័យដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬបំពេញភារកិច្ចដោយមិនត្រឹមត្រូវក្នុងការពន្លត់អគ្គីភ័យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សាទរចំពោះការបង្កើតអនុក្រឹត្យបន្ថែម និងការប្រកាសឲ្យប្រជាពលរដ្ឋរាយការណ៍អំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការពន្លត់អគ្គីភ័យ។ ទោះជាយ៉ាងណា លោកថា ការផ្តល់សេវាពន្លត់អគ្គីភ័យហាក់មានភាពខ្វះខាតច្រើន ទាំងធនធាន និងបច្ចេកទេស ជាពិសេសការអនុវត្តច្បាប់មិនទាន់រឹងមាំ។ លោកអះអាងថា រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនយន្តការជាក់លាក់ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការផ្តល់សេវាពន្លត់អគ្គីភ័យ។ លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋនៅតែលើកឡើងអំពីភាពមិនប្រក្រតីហ្នឹង បានន័យថា ទោះបីជាមិនមានការទារលុយក៏មានហេតុផលផ្សេងៗ ដូចជាថា រថយន្តមិនអាចចូលបាន ឬក៏រថយន្តទៅយឺត ទៅដល់ហើយមិនទាន់បាញ់ ដោយសារតែខ្វះមធ្យោបាយទាញទុយោ ទាញអីហ្នឹង នាំឲ្យមានការយឺតយ៉ាវ ហើយទីបញ្ចប់ផ្ទះឆេះអស់។ វាជារូបភាពថ្មីមួយក្រៅតែពីការទារលុយដោយត្រង់ៗ ដែលវាជាបាតុភាពចាស់។ អីចឹង ភាពអសកម្មហ្នឹងមានរូបភាពច្រើនណាស់។ អីចឹងទាល់តែមានយន្តការ ធ្វើម៉េចឲ្យសេវាហ្នឹងសកម្ម»។ បើតាមប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ  សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យដែលមាន៧ជំពូក និង២៧មាត្រា ហើយដែលទើបតែបញ្ចប់នេះ នឹងត្រូវបញ្ជូនទៅរាជរដ្ឋាភិបាលដើម្បីចុះហត្ថលេខា និងប្រកាសឲ្យប្រើប្រាស់នាពេលខាងមុខ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃទើបតែបញ្ចប់សេចក្តីព្រាងអនុក្រឹត្យថ្មីមួយពាក់ព័ន្ធនឹងការបង្ការ និងពន្លត់អគ្គីភ័យ បន្ថែមពីលើច្បាប់ដែលមានស្រាប់។ ទន្ទឹមនឹងការបញ្ចប់សេចក្តីព្រាងនោះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍អំពីករណីជម្រិតទារប្រាក់ពីពលរដ្ឋក្នុងពេលកំពុងបាញ់ពន្លត់អគ្គីភ័យដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការ។
បន្ទាប់ពីបានពិនិត្យលម្អិតលើសំណុំរឿងករណីបាញ់ប្រហារដែលបង្កដោយ ស្រី ស៊ីណា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា ជនសង្ស័យបានដើរចូលផ្ទះជនរងគ្រោះដោយពុំមានការអនុញ្ញាត។ ចំពោះសកម្មភាពនេះ តំណាងអយ្យការ បញ្ជាក់ដូច្នេះ៖«តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា២៩៩»។ បទល្មើសថ្មីនេះ ជនសង្ស័យ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ។ សូមបញ្ជាក់ ករណីបាញ់សម្លាប់កាលពីថ្ងៃទី ១៧ មិថុនា បានបណ្ដាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២នាក់៕ អត្ថបទទាក់ទង   លោក កើត រិទ្ធ៖ ខ្ញុំនឹងដើរចេញពីវិស័យយុត្តិធម៌ បើជនល្មើស ស្រី ស៊ីណា ជាប់ពន្ធនាគារ២ឆ្នាំហើយរួចខ្លួន   រដ្ឋមន្ត្រីយុត្តិធម៌ ៖ ឧក្រិដ្ឋជន ស្រី ស៊ីណា មិនដាក់ចូលក្នុងបញ្ជីបន្ធូរបន្ថយទោសឡើយ
ភ្នំពេញ៖ តំណាងអយ្យការ សម្រេចបន្ថែមបទចោទមួយទៀតលើជនល្មើស ស្រី ស៊ីណា ពីបទរំលោភលើលំនៅដ្ឋាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយល្ងាចថ្ងៃទី២៧ មិថុនានេះ។
  របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានវាយតម្លៃជំហានដំបូងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានចំនួនសរុបប្រមាណ ៤,៧២៦,៦០២ នាក់ កើនឡើង ៦៧.០២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤,៦៣៩,៣៤១ នាក់ កើនឡើង ៦៦.៤០ភាគរយ ហើយភ្ញៀវអន្តរជាតិមានចំនួន ៨៣,១២៣ នាក់ កើនឡើង ៩៨,២៧ភាគរយ បើធៀបនឹងឆ្នាំមុន។   របាយការណ៍ដដែល បានលម្អិតទៀតថា ភ្ញៀវទេសចរ ដែលដើរកម្សាន្តនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ(១៤ ខែមេសា)នេះ មានភ្ញៀវសរុបប្រមាណ ៨១៦,៤៩៦ នាក់ កើនឡើង ៩.៤០ភាគរយ ក្នុងនោះភ្ញៀវជាតិមាន ៧៨៣ ,៦៣២ នាក់ និងភ្ញៀវអន្តរជាតិ ៣២,៦៦៤ នាក់។ ដោយឡែកនៅថ្ងៃទី២ នៃពិធីបុណ្យ(១៥ ខែមេសា ) មានភ្ញៀវសរុប ១,៦០៩,៧២១ នាក់កើនឡើង ២៨,៣៣ភាគរយ ក្នុងនោះភ្ញៀវជាតិ១,៥៨២,១២៩ នាក់ និងភ្ញៀវអន្តរជាតិ ២៧,៤៧៤ នាក់។ ចំណែកថ្ងៃចុងក្រោយនៃពិធីបុណ្យ(១៦ ខែមេសា) មានភ្ញៀវសរុប ២,២៧៥១៨៥ នាក់ កើនឡើងប្រមាណ ១៥៩.៨៥ភាគរយ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ២,២៧៣,១៨០ នាក់ និងភ្ញៀវអន្តរជាតិ ២២,៩៨៥ នាក់។   ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ការចូលរួមកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋនេះ គឺបានបញ្ជាក់កាន់តែច្បាស់ថាប្រជាពលរដ្ឋ ពេញចិត្ត នឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន។    តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ បានស្រង់សម្ដីរដ្ឋមន្ត្រី មកសរសេរដូច្នេះថា៖«គ្រប់ទីកន្លែង មិនថាតាមរមណីយដ្ឋាន ទេសចរណ៍ ប៉ុន្តែតាមវត្តអារាម សាលារៀន តាមភូមិ តាមផ្ទះសំបែង គឺគ្រប់គ្រួសារសុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិនិងអន្តរជាតិ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ »។   បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរជាង៤លាននាក់នេះ មិនទាន់គិតដល់ប្រជាពលរដ្ឋ ដែលនាំគ្នាកម្សាន្តនៅតាមវត្តអារាម សាលារៀន និងតាមភូមិនៅឡើយទេ៕
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរជាង៤លាននាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរនានា ទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ស្វែងយល់ពីបរិស្ថានយើង។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
ខ្យល់ជាល្បាយផ្សំឡើងដោយឧស្ន័នច្រើនមុខ។ ខ្យល់ដែលមានគុណភាពល្អ មានអាសូត៧៨% អុកស៊ីសែន២១% និងឧស្ម័នផ្សេងៗទៀត១% ដូចជាឧស្ម័នកាបូនិក និងអេលីយ៉ូម(ឧស្ម័ននេះត្រូវបានគេប្រើសម្រាប់ផ្លុំបំប៉ោងប៉េងប៉ោងហោះ)។
-មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ទាញយកឯកសាភ្ជាប់ឫបើកមើលអ៊ីម៉ែលដែលមិនស្គាល់ផ្ញើរមកអ្នក -មិនត្រូវឆ្លើយតបទៅនឹងអ៊ីម៉ែលដែលអ្នកមិនស្គាល់ -ប្រសិនបើអ្នក បានចុចលើតំណរភ្ជាប់ (Links)ក្នុងអ៊ីម៉ែលរួចហើយសូមប្រញាប់ផ្លាស់ប្ដូរលេខសំងាត់ភា្លម ចំនុចពិសេសដែលអ្នកកម្រនឹងរកបាននៅក្រុមហ៊ុនដែលផ្ដល់សេវាកម្ម Hosting ផ្សេងទៀតគឺក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មការពារអ៊ីម៉ែលរបស់អ្នកបានល្អដោយការកំចាត់ Spam និង Viruses វាជាជម្រើសដ៏ប្រសើរបំផុតដើម្បីអោយប្រព័ន្ធ Network មានសុវត្តិភាព ចៀសផុតពីការរំខានផ្សេងៗ ដែលតែងតែព្យាយាមទាញយកទិន្នន័យសំងាត់របស់លោកអ្នកដោយប្រើប្រាស់សេវាកម្មយើងខ្ញុំគឺ AntiSpam Gate Solution។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍អំពីដំណោះស្រាយការពារសុវត្ថិភាព អ៊ីម៉ែលរបស់លោកអ្នក ពី Spam សូមជួបពិភាក្សាជាមួយអ្នកជំនាញរបស់យើងខ្ញុំ តាមរយះលេខទូរស័ព្ទ ០៨១ ២៥ ២៥ ១៨ និង ០១១ ៩៨ ៩៨ ៤៥ ឫតាមរយះគេហទំព័រ www.maxbit.com.kh (អត្ថបទពាណិជ្ជកម្ម)
៣ ចំណុចដែលអ្នកត្រូវធ្វើនៅពេលទទួលបានអ៊ីម៉ែលមិនបានការ (Spam email)៖
សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងព្រះជន្ម៩៣ព្រះវង្សាដោយព្រះជរាពាធ ហើយរដ្ឋាភិបាលបានប្រកាសយកថ្ងៃកាន់ទុកនាថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៧ ខែកុម្ភៈ។ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព រួមទាំងថ្ងៃកាន់ទុក្ខផ្លូវការជាលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ ដោយគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន មន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម។ ការសម្តែង និងការចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នាថ្ងៃទី៣ ខែមិថុនា ត្រូវតម្រូវឱ្យផ្អាកនៅគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់៕ អត្ថបទទាក់ទង   សម្ដេច យ៉ន សេងយៀត រំលឹករឿងរ៉ាវសម្ដេចមហាព្រះសង្ឃរាជ ទេព វង្ស ដែលកម្រមានអ្នកដឹង   ព្រះរាជជីវប្រវត្តិសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស   សម្ដេចព្រះសង្ឃរាជ ទេព វង្ស លះបង់ពេញមួយព្រះជន្មបម្រើសាសនា   ព្រះរាជពិធីថ្វាយព្រះភ្លើងសម្ដេចមហាសង្ឃរាជ ទេព វង្ស ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា   សម្តេចមហាសង្ឃរាជ ទេព វង្ស យាងសោយព្រះទិវង្គត
ថ្ងៃទី៣ ខែមិថុនា ជាថ្ងៃកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ជាលើកទី២។ នេះបើតាមសារាចរណែនាំ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែឧសភា។
  ដើម្បីស្វែងយល់កាន់តែច្បាស់ សូមអ្នកនាង តាមដានកិច្ចសម្ភាសរវាងសារព័ត៌មានថ្មីៗ និងលោក ហាក់ ធារ៉ា ជុំវិញការបង្កើតអាជីវកម្មវិស័យស្ថាបត្យកម្មនេះដូចតទៅ៖    សារព័ត៌មានថ្មីៗ៖ តើក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) ផ្តោតសំខាន់លើអ្វី?   លោក ហាក់ ធារ៉ា៖ សសរ ស្ថាបត្យកម្ម គឺជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង ដែលយើងប្តេជ្ញាក្នុងការបង្កើតការរចនា ដែលមានគុណភាពល្អ ថ្មីប្លែក និងមានសោភណភាព ដោយរូមបញ្ចូលនូវគំនិតនៃទីធ្លាពណ៌បៃតង ព្រមទាំងផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ការរស់នៅ របស់ប្រជាជន។ សេវាកម្មរបស់យើង ផ្តោតសំខាន់លើស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង លើគ្រប់វិស័យ ដែលមានដូចជា៖ អគារពាណិជ្ជកម្ម ហាងកាហ្វេ ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច ការិយាល័យ និងលំនៅដ្ឋានជាដើម។   សារព័ត៌មានថ្មីៗ៖ តើអ្វីដែលជំរុញទឹកចិត្តឱ្យ លោក ធារ៉ា ចាប់ផ្តើមដំណើរការអាជីវកម្មនេះ ហើយហេតុអ្វីបានជាលោក ជ្រើសរើសចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យស្ថាបត្យកម្ម?   ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង លើវិស័យស្ថាបត្យកម្ម ចាប់តាំងពីខ្ញុំធំដឹងក្តីមកម្ល៉េះ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ផ្នែកស្ថាបត្យកម្ម ខ្ញុំ និងមិត្តខ្ញុំ គឺលោក សៅ ផលរាសីហ៍ បានបង្កើតក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) នៅឆ្នាំ២០១៥ ដោយយើងជឿជាក់ថា ក្រុមហ៊ុននេះ នឹងចូលរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍន៍សង្គម ដោយផ្តល់នូវស្ថាបត្យកម្មដ៏ទាក់ទាញ ដែលមានគុណភាពខ្ពស់ ក៏ដូចជាលើកស្ទួយខាងស្មារតី សម្រាប់សហគមន៍ និងប្រទេសកម្ពុជាទាំងមូល។ លើសពីនេះទៀត វានឹងជួយបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ជាពិសេសអ្នករចនាថ្មីៗ ផងដែរ»។   សារព័ត៌មានថ្មីៗ៖ អាជីវកម្មរបស់លោក បានដំណើរដោយរលូនជាយូរឆ្នាំដែរហើយ តើលោកបានកំណត់វឌ្ឍនភាពនៃអាជីវកម្មរបស់លោក សម្រាប់រយៈពេលខាងមុខយ៉ាងណា?   លោក ហាក់ ធារ៉ា៖ រហូតមកដល់ពេលនេះ វាមានរយៈពេល ៦ ឆ្នាំហើយ ចាប់តាំងពីការបង្កើតក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ហើយខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញថា យើងទទួលបានអតិថិជនច្រើន ហើយអតិថិជនក៏ពេញចិត្តនឹងស្នាដៃរចនា និងសេវាកម្មរបស់យើង។ សំខាន់ជាងនេះទៅទៀត អ្វីដែលជាបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការបង្កើតអាជីវកម្មមួយនេះ គឺដើម្បីជួយអាជីវកម្មរបស់អតិថិជន ឱ្យទទួលបានជោគជ័យ តាមរយៈស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុងរបស់យើង។   សារព័ត៌មានថ្មីៗ៖ តើលោក ធារ៉ា គិតថាអាជីវកម្មរបស់លោក អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងបង្កើនការយល់ដឹងអំពីបរិស្ថាន នៅក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ?   លោក ហាក់ ធារ៉ា៖ ជាទូទៅស្ថាបត្យកម្មមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍សង្គម និងបង្កើនការយល់ដឹង អំពីបរិស្ថាននៅក្នុងប្រទេសកម្ពុជា។  ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម អាចជួយលើកកម្ពស់ការអភិវឌ្ឍសង្គម និងការយល់ដឹងអំពីបរិស្ថាន តាមរយៈស្ថាប្យកម្មដែលមាននិរន្តរភាព ហើយក្នុងនាមជាស្ថាបត្យករមួយរូប យើងគួរដឹងអំពីវិធីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃស្ថាបត្យកម្មដល់បរិស្ថាន។ ឧទាហរណ៍ នៅពេលដែលយើងរចនាប្លង់ការិយាល័យ យើងតែងតែគិតអំពី សម្ភារសំណង់ ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថាមពល។ ជាពិសេស យើងក៏បានបញ្ចូលការរចនារបស់យើង ជាមួយនឹងគំនិតនៃទីធ្លាពណ៌បៃតង។ ហើយយើងសង្ឃឹមថា យើងនឹងអាចចូលរួមចំណែកបន្ថែមទៀត នាពេលអនាគត។   សារព័ត៌មានថ្មីៗ៖ តើអ្វីជាឧបសគ្គចម្បង ដែលលោកជួបប្រទះក្នុងអាជីវកម្មមួយនេះ? ហើយតើលោកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីគ្រប់គ្រងអាជីវកម្មរបស់លោក ឱ្យមានប្រសិទ្ធភាព?   លោក ហាក់ ធារ៉ា៖ ការចាប់ផ្តើមអាជីវកម្មដំបូង តែងតែមានបញ្ហាជាច្រើន ដែលយើងត្រូវដោះស្រាយ ជាពិសេសគឺការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានស្ថិរភាព ដើម្បីធានាបាននូវការប្រកួតប្រជែង។ តាមបទពិសោធន៍របស់ខ្ញុំ ការបើកអាជីវកម្មមួយ ពិតជាមានការលំបាកខ្លាំងណាស់ ហើយយើងត្រូវបន្តគិតពីយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធភាពបំផុត។ ដូច្នេះជាដំបូង ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន យើងគួរតែមានដៃគូអាជីវកម្ម ដែលយើងអាចចែករំលែកទំនួលខុសត្រូវ និងភារកិច្ចផ្សេងៗ។    ចំណុចទីពីរ គឺលំហូរសាច់ប្រាក់ ឬការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាអ្វីដែលយើងត្រូវគិតពិចារណា ដោយយកចិត្តទុកដាក់បំផុត ដើម្បីរក្សាបាននូវដំណើរការនៃអាជីវកម្ម ជាពិសេសការចាប់ផ្តើមអាជីវកម្មដំបូងហ្នឹងតែម្តង ព្រោះថាដំបូងឡើយ ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ក៏មិនសូវមានដើមទុន ច្រើននោះទេ។ ដូច្នេះទើបយើងត្រូវដឹងឱ្យច្បាស់ ពីរបៀបប្រើប្រាស់ប្រាក់ និងធនធានរបស់យើង ឱ្យមានប្រសិទ្ធភាពបំផុត។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះដៃគូអាជីវកម្មរបស់ខ្ញុំ គឺលោក សៅ ផលរាសីហ៍ ដែលអាចគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើង បានយ៉ាងល្អបំផុត។   ចំណុចចុងក្រោយ គឺការគ្រប់គ្រងបុគ្គលិក និងរចនាសម្ពន្ធ័ក្រុមហ៊ុន ដែលជាអ្វីដែលយើងត្រូវពិចារណា និងគិតគូរឱ្យបានច្បាស់លាស់។ ដូច្នេះដើម្បីគ្រប់គ្រងក្រុមការងារដ៏ធំមួយនេះ យើងបានបែងចែកពួកគេជាពីរក្រុម គឺក្រុមគ្រប់គ្រងដំណើរការក្រុមហ៊ុនទាំងមូល និងក្រុមរចនា។ ក្នុងនាមជាប្រធានផ្នែករចនា ខ្ញុំអាចនិយាយបានថា ការគ្រប់គ្រងលើការរចនានៅ សសរ ស្ថាបត្យកម្ម អាចត្រូវបានគេចាត់ទុកថា ជាការជោគជ័យមួយ ពីព្រោះខ្ញុំសង្កេតឃើញថា អតិថិជនរបស់យើងភាគច្រើន បានសម្តែងការកោតសរសើរ និងពេញចិត្តស្នាដៃរចនារបស់យើង។ លើសពីនេះទៅទៀត និយាយដោយត្រង់ទៅ ក្រុមរបស់យើង អាចយល់អំពីតម្រូវការរបស់អតិថិជន មានទំនួលខុសត្រូវ និងយល់ច្បាស់ពីគម្រោងនីមួយៗ។ ទាំងនេះជាមូលហេតុដែលពួកគេ អាចបង្កើតការរចនាដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ សម្រាប់អតិថិជន។   សារព័ត៌មានថ្មីៗ៖ ងាកមកនិយាយអំពីការគ្រប់គ្រងបុគ្គលិកវិញ តើលោក ធារ៉ា ផ្តល់ឱកាសឱ្យបុគ្គលិករបស់លោក បញ្ចេញសមត្ថភាពបានយ៉ាងដូចម្តេចខ្លះ?   លោក ហាក់ ធារ៉ា៖ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់បញ្ចេញសមត្ថភាព ខ្ញុំគិតថា ភាពជាអ្នកដឹកនាំដើរតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញទឹកចិត្តក្រុមការងាររបស់យើង និងដឹកនាំរាល់គម្រោងទាំងអស់ដោយរលូន និងជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំក្រុម ខ្ញុំតែងតែយកចិត្តទុកដាក់លើពួកគេ ហើយផ្តល់ដំបូន្មាននៅពេលណា ដែលពួកគេប្រឈមមុខនឹងបញ្ហាណាមួយ។ លើសពីនេះទៀត យើងបានបង្កើតបរិយាកាសការងារមួយ ប្រកបដោយភាពស្និទ្ធស្នាល ដែលមនុស្សគ្រប់គ្នា អាចរៀនចែករំលែក និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ ជាក់ស្តែងដូចសព្វថ្ងៃនេះ យើងមានជាការចែករំលែក និងរៀនពីគ្នាទៅវិញទៅមក ហើយពេលខ្លះយើងបានអញ្ជើញអ្នកជំនាញ និងអ្នកផ្គត់ផ្គង់ដើម្បីចែករំលែកចំណេះដឹង ក្នុងការអភិវឌ្ឍស្ថាបត្យកម្ម និងសម្ភាររចនាខាងក្នុង សម្រាប់ក្រុមការងាររបស់យើងផងដែរ។ លើសពីនេះទៅទៀត ពេលខ្លះយើងក៏មានដំណើរទស្សនកិច្ច នៅទីតាំងសាងសង់ផ្ទាល់ ដើម្បីស្វែងយល់បន្ថែម លើការរចនាស្ថាបត្យកម្ម និងសំណង់ ក៏ដូចជារៀនពីគម្រោងនៃស្ថាបត្យកម្មជោគជ័យដទៃទៀត។   សំខាន់ជាងនេះទៅទៀត ខ្ញុំគិតថារង្វាន់លើកទឹកចិត្ត ក៏ជាការចាំបាច់សម្រាប់បុគ្គលិកគ្រប់ៗរូប។ ដូច្នេះ យើងតែងតែផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើម ដើម្បីលើកទឹកចិត្តពួកគេ ឱ្យរក្សាបាននូវសមត្ថភាពល្អរបស់ពួកគេ ហើយវាអាចជាគំរូល្អសម្រាប់បុគ្គលិកផ្សេងៗទៀត។ ការផ្តល់កម្លាំងចិត្តដល់ក្រុមការងារ និងការដំឡើងតួនាទី ដើរតួយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងបុគ្គលិក។ ជាចុងក្រោយ យើងតែងតែបណ្តុះស្មារតីក្រុម និងផ្តល់តម្លៃដល់រាល់ការងារទាំងអស់ ដើម្បីឱ្យពួកគាត់មានអារម្មណ៍ថា ជាផ្នែកមួយនៃអនាគតអាជីវកម្មរបស់យើង។   សារព័ត៌មានថ្មីៗ៖ តើលោក ធារ៉ា អាចគ្រប់គ្រងអាជីវកម្មដោយរបៀបណា ដើម្បីរក្សានូវការប្រកួតប្រជែង នៅក្នុងទីផ្សារសព្វថ្ងៃ?    លោក ហាក់ ធារ៉ា៖ សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ផ្នែកស្ថាបត្យកម្ម និងផ្នែករចនាខាងក្នុង កំពុងមានការរីកលូតលាស់កាន់តែខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីរក្សានូវការប្រកួតប្រជែងក្នុងទីផ្សារ ជាដំបូងយើងត្រូវពង្រឹងសេវាកម្មរបស់យើង ឱ្យមានគុណភាពខ្ពស់ និងព្យាយាមស្វែងយល់ពីតម្រូវការរបស់អតិថិជន ដើម្បីយកឈ្នះចិត្តអតិថិជនរបស់យើងផងដែរ។  ចំណុចទីពីរ ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលជាកត្តាចម្បង ធ្វើឱ្យអតិថិជនជ្រើសរើសក្រុមហ៊ុនរបស់យើង ក្នុងចំណោមដៃគូប្រកួតប្រជែង។ ដូចគ្នានេះផងដែរ យើងត្រូវយកចិត្តទុកដាក់តាមដានលើនិន្នាការថ្មីៗ នេះហើយជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យក្រុមហ៊ុនរបស់យើង មានការប្រកួតប្រជែង និងឈានមុខគេនៅក្នុងទីផ្សារស្ថាបត្យកម្ម។   ចំណុចទីបី មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ជាក់ស្តែងដូចជាការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ជាដើម យើងត្រូវតែបន្តពង្រឹងយុទ្ធសាស្ត្រទីផ្សារ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះរបស់យើង និងបង្កើនការលក់ផងដែរ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រទីផ្សាររបស់យើង ម្ចាស់អាជីវកម្មគ្រប់ៗរូប គួរចេះរក្សាទំនាក់ទំនងល្អជាមួយអតិថិជន ដោយផ្តល់ជាព័ត៌មានទាក់ទិននឹងគម្រោងថ្មីៗ ដើម្បីឱ្យអតិថិជនស្វែងយល់បន្ថែម អំពីសមត្ថភាពរបស់ក្រុមហ៊ុនយើង។    ចំណុចសំខាន់ជាងគេនោះ គឺការពង្រីកអាជីវកម្ម ព្រោះថាយើងមិនអាចធ្វើតែស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុងតែមួយនោះទេ នៅក្នុងទីផ្សារដ៏ប្រកួតប្រជែងមួយនេះ។ ដូច្នេះនៅឆ្នាំនេះ សសរ ស្ថាបត្យកម្ម បានពង្រីកសេវាកម្មបន្ថែម ទៅលើការសាងសង់បន្ថែមទៀត ដែលអាចឱ្យអតិថិជន ដឹងកាន់តែច្បាស់អំពីក្រុមហ៊ុនរបស់យើង។   សារព័ត៌មានថ្មីៗ៖ តើ លោក ធារ៉ា មានជាដំបូន្មានអ្វីខ្លះ សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មមួយនេះ?   លោក ហាក់ ធារ៉ា៖ តាមបទពិសោធន៍របស់ខ្ញុំ ការបើកអាជីវកម្មមួយ ពិតជាមិនងាយស្រួលទេ តែក៏គ្មានអ្វី ដែលមិនអាចធ្វើទៅរួចដែរ។ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មក្នុងវិស័យនេះ ខ្ញុំសូមណែនាំឱ្យពួកគាត់ ត្រួសត្រាយផ្លូវ ដើម្បីទទួលបានបទពិសោធន៍ការងារ ផ្នែកស្ថាបត្យកម្មបន្ថែមទៀត ក្នុងគោលបំណងឱ្យពួកគាត់ស្វែងយល់បន្ថែម អំពីការទំនាក់ទំនងជាមួយអតិថិជន និងដំណើរការនៃការរចនាផ្សេងៗ។ ដូច្នេះ នៅពេលគាត់មានអាជីវកម្មផ្ទាល់ខ្លួន វាមានភាពងាយស្រួល ក្នុងការបង្កើតយុទ្ធសាស្ត្រ ជាមួយនឹងបច្ចេកទេសថ្មីៗផងដែរ។    ចំណុចទីពីរនោះ អ្នកចាំបាច់ត្រូវស្វែងយល់ អំពីទីផ្សារអាជីវកម្មឱ្យបានច្បាស់ ដោយកំណត់លើគោលដៅច្បាស់លាស់ ដែលអាជីវកម្មរបស់អ្នក គួរតែផ្តោតលើ។  ចំណុចទីបីនោះក៏សំខាន់ដែរ គឺការរៀបចំផែនការអាជីវកម្ម ដើម្បីស្គាល់ច្បាស់អំពីគោលដៅរបស់ខ្លួន និងកំណត់គោលដៅអតិថិជន ឱ្យបានត្រឹមត្រូវផងដែរ ធ្វើបែបនេះអ្នកនឹងយល់កាន់តែច្បាស់ ពីសេវាកម្មប្រភេទណា ដែលពួកគេគួរតែផ្តល់ជូននៅលើទីផ្សារ។    ទីបួនជាចំណុចដែរមិនអាចខ្វះបាន គឺហិរញ្ញវត្ថុ។ វាពិតជាសំខាន់ជាពិសេស សម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមដំណើរការអាជីវកម្ម។ អ្នកគួររៀបចំផែនការហិរញ្ញវត្ថុ ក្នុងរយៈពេលវែងសម្រាប់ក្រុមហ៊ុន ហើយអ្នកគួរយល់ឱ្យច្បាស់អំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាទប់លំនឹងអាជីវកម្មឱ្យមានស្ថិរភាពទោះក្នុងស្ថានភាពបែបណាក៏ដោយ។    ចំណុចទីប្រាំ ពួកគេគួរស្វែងរកដៃគូអាជីវកម្ម ដើម្បីសហការ និងជួយសម្រាលការងារ ភារកិច្ច និងទំនួលខុសត្រូវ ក៏ដូចជាពិគ្រោះយោបល់ នៅពេលមានបញ្ហាកើតឡើង។ ចំណុចទីប្រាំមួយ យើងដឹងហើយថា ការចាប់ផ្តើមដំបូងពិតជាពិបាក ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។ ដូច្នេះដើម្បីទទួលបានទំនុកចិត្តពីអតិថិជន អ្នកគួរបង្កើតផលប័ត្រ និងដាក់តាំងស្នាដៃផ្សេងៗ ក្នុងគោលបំណង ដើម្បីបង្ហាញសមិទ្ធផលនៃក្រុមហ៊ុនរបស់អ្នក ទៅកាន់សាធារណជន។ ជាចុងក្រោយ អ្នកគួរកសាងបណ្តាញទំនាក់ទំនងឱ្យបានច្រើន ព្រោះអ្នកអាចបម្លែងបណ្តាញទាំងនោះ ទៅជាអតិថិជនរបស់អ្នកនាពេលអនាគត៕   (អត្ថបទពាណិជ្ជកម្ម)  
លោក ហាក់ ធារ៉ា សហស្ថាបនិក និងជាប្រធានផ្នែករចនានៅក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) បានលើកឡើងថា «ដើម្បីដំណើរការអាជីវកម្មមួយដោយរលូន វាពិតជាសំខាន់ ក្នុងការពង្រឹងសេវាកម្មរបស់យើង ដោយផ្តល់នូវគុណភាពខ្ពស់ និងស្វែងយល់ពីតម្រូវការរបស់អតិថិជន ដើម្បីយើងអាចយកឈ្នះចិត្តអតិថិជនរបស់យើង លើគ្រប់គម្រោង»។
  ក្រោយបរាជ័យ ក្នុងលទ្ធផល ៣ទល់១ ក្នុងជំនួបម៉ាឡេស៊ីរួចមក គ្រូបង្គោលកម្ពុជា បានមើលឃើញចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ជម្រើសជាតិកម្ពុជា ។ សម្រាប់លោក Ryu Hirose បើទោះជាលទ្ធផលខកចិត្ត តែកម្ពុជាធ្វើបានល្អ ក្នុងជំនួបជាមួយក្រុមខ្លាំងនេះ ។    លោក Hirose បានបន្ថែមថា៖ « អ្វី ដែលពួកយើងកំពុងធ្វើ គឺយើងចង់ឲ្យក្រុមយើង ជាអ្នកគ្រប់គ្រងការលេង គ្រប់គ្រងបាល់ច្រើន ហើយយកឈ្នះ នៅក្នុងទីលាន។ ប្រឈមមុខជាមួយក្រុមណាក៏ដោយ មិនមែនជាបញ្ហាទេ ព្រោះគោលដៅ គឺដូចតែគ្នា ហើយត្រូវបន្ដរនូវគំនិតរួមជាក្រុម និងវិធីសាស្ត្រក្នុងការប្រកួត» ។    បើតាមគ្រូបង្គោលជនជាតិជប៉ុនរូបនេះ ទោះជួបក្រុមណាក៏ដោយ ក៏គ្មានបញ្ហាដែរ ឱ្យតែមានគំនិតជាក្រុម។ « ប្រឈមមុខជាមួយក្រុមណាក៏ដោយ មិនមែនជាបញ្ហាទេ ព្រោះគោលដៅ គឺដូចតែគ្នា ហើយត្រូវបន្ដនូវគំនិតរួមជាក្រុម និងវិធីសាស្ត្រក្នុងការប្រកួត» ។ នេះបើតាមសម្តីការដកស្រង់លោក Hirose ដោយគេហទំព័រផ្លូវការ AFF Suzuki Cup។   ការប្រកួតទី២ក្នុងពូលB កម្ពុជាត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី នាយប់ថ្ងៃទី៩ ខែធ្នូ វេលាម៉ោង៧៖៣០នាទី នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី នៃពានរង្វាន់AFF Suzuki Cup 2020 ។ ជំនួបនេះ ជាការប្រកួតទីពីរសម្រាប់កម្ពុជា នៅក្នុងពូលB ខណៈ ឥណ្ឌូណេស៊ី ជាការប្រកួតទី១ ក្នុងពូល ។    នៅក្នុងជំនួបនេះ ឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចស្រេច ដោយជឿជាក់យ៉ាងខ្លាំង ក្នុងការយកឈ្នះកម្ពុជា ។ លោក Shin Tae-yong គ្រូបង្វឹកបង្គោលជម្រើសជាតិឥណ្ឌូណេស៊ី បាននិយាយថា៖ «ខ្ញុំបានមើលការប្រកួតមុនរបស់កម្ពុជា នៅកីឡដ្ឋាន ។ ពួកយើង សប្បាយចិត្តណាស់ ដែលបានត្រៀមខ្លួន នៅក្នុងយុទ្ធសាស្ត្រត្រូវ ហើយខ្ញុំជឿរជាក់ថា ក្រុមរបស់យើង នឹងទទួលបានលទ្ធផលល្អ នៅថ្ងៃស្អែក » ។    គួរបញ្ជាក់ថា កម្ពុជាធ្លាប់ជួប ឥណ្ឌូណេស៊ី ៤លើករួចមកហើយ នៅក្នុងពានរង្វាន់នេះ ។ កម្ពុជា បានចាញ់ទាំង៤លើក ដោយលើកទី១ ក្នុងឆ្នាំ១៩៩៦ ក្នុងលទ្ធផល ៣-០, ឆ្នាំ២០០២ លទ្ធផល ៤-២, ឆ្នាំ២០០៤ លទ្ធផល ៨-២ និងឆ្នាំ២០០៨ លទ្ធផល ៤-០ ៕
ទោះប្រឈមមុខជាមួយក្រុមណាក៏ដោយ ក៏មិនមែនជាបញ្ហាទេ ។ នេះជាការបញ្ជាក់របស់លោក Ryu Hirose គ្រូបង្គោលជម្រើសជាតិកម្ពុជា ដែលជំរុញឱ្យកីឡាករទាំងអស់ បន្ដគំនិតរួមជាក្រុម ក្នុងការប្រយុទ្ធលើទីលាន។
ខណៈរថយន្តថ្មី និងរថយន្តដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មានមិនដល់១០ភាគរយផងនោះ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបញ្ជាក់ទៀតថា ដើម្បីបង្កើនកំណើនលក់រថយន្តថ្មីៗក្នុងទីផ្សារកម្ពុជា កន្លងមកសហព័ន្ធកធ្លាប់ដាក់សំណើទៅរាជរដ្ឋាភិបាល ឱ្យបន្ថយពន្ធនាំចូលរថយន្តថ្មី និងបង្កើនពន្ធនាំចូលរថយន្តជជុះមកទីផ្សារកម្ពុជា ឱ្យស្របទៅនឹងនិន្នាការក្នុងតំបន់។ សូមបញ្ជាក់ថា ចំនួនយានយន្តនៅកម្ពុជា កើនឡើងយ៉ាងសម្បើមនៅរយៈពេលជាង១០ឆ្នាំចុងក្រោយ ពោលគឺកើនពីជិត៤ម៉ឺនគ្រឿង នៅឆ្នាំ២០០៤ ដល់ប្រមាណ៧លានគ្រឿងនៅឆ្នាំ២០១៦ ក្នុងនោះរថយន្តមានជិត១ លានគ្រឿង។ កំណើនយ៉ាងច្រើននេះ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែវាក៏បានបង្កឲ្យមានផលប៉ះពាល់មួយចំនួនដែរ ដូចជាគ្រោះថ្នាក់ចរាចរណ៍កើនឡើង ការស្ទះចរាចរណ៍ពិសេសនៅទីក្រុង ផ្លូវខូច និងការបំពុលបរិយាកាសជាដើម៕
កម្ពុជាបាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមរថយន្តដែលនាំចូលទាំងអស់នោះ មានរថយន្តមួយទឹក ជាង៩០ភាគរយ។ នេះបើតាមការផ្សាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)កាលពីពេលកន្លងទៅ ដែលស្រង់សម្តីលោក Peter Brongers ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។
ក្នុងពិធីបើកសម័យប្រជុំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះរដ្ឋាភិបាលអណត្តិទី៧ ថ្ងៃទី២១-២២ សីហា កំពង់ចម្លងកោះពេជ្រ-កោះនរា និងកំពង់ចម្លងភ្នំពេញ-ជ្រោយចង្វារ នឹងត្រូវផ្អាកដំណើរការ ចាប់ពីម៉ោង៥ព្រឹករហូតដល់បិទកម្មវិធី។ ចំណែកឯកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវប្ដូរចំណតភ្នំពេញ ទៅចតខាងជ្រោយចង្វារវិញ។    ក្រៅពីកំពង់ចម្លងទាំង២នេះ កំណាត់ផ្លូវចំនួន៤ជុំវិញវិមានរដ្ឋសភា ក៏ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន រយៈពេល២ថ្ងៃនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ដល់សមាជិកដែលចូលរួមកិច្ចប្រជុំ និងរក្សាសណ្ដាប់ធ្នាប់ក្នុងរាជធានីផងដែរ។ កំណាត់ផ្លូវទាំង៤នោះមានដូចជា កំណាត់ផ្លូវរដ្ឋសភា ចាប់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី។ កំណាត់ផ្លូវសម្ដេច ហេង សំរិន ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា។ កំណាត់ផ្លូវលេខ៧៨ ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា និងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា៕  
ភ្នំពេញ៖ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ នឹងត្រូវផ្អាកដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែសីហា ដើម្បីសម្រួលចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រជុំ និងបោះឆ្នោតរដ្ឋសភា អណត្តិទី៧។ នេះបើតាមសេចក្ដីជូនដំណឹងរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅថ្ងៃទី១៩ សីហា។
កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីត្រូវបាន FIFA សម្រេចដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត U20 World Cup បន្ទាប់ពីមានបញ្ហារឿងរ៉ាវផ្នែកនយោបាយចូលពាក់ព័ន្ធ ព្រមទាំងបានរំខានដល់ដំណើរការនៃការចាប់ឆ្នោតវគ្គចែកពូលការប្រកួត ដែលត្រូវធ្វើឡើងនៅក្នុងខេត្តបាលី។  សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមវិញ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី ត្រូវបានចាប់ឆ្នោតចូលពូលក្នុងពូល A សម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្កេម ២០២៣ ដែលការចាប់ឆ្នោតបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា។  ឥណ្ឌូណេស៊ី ស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះកម្ពុជា,មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត ដោយគេចផុតចេញពីពូលដ៏លំបាក គឺពូល B ដែលមានក្រុមការពារតំណែងជើងឯកវៀតណាម ថៃ, ម៉ាឡេស៊ី, សិង្ហបុរិ និងឡាវ។ ប្រធាន PSSI បានបង្ហាញក្តីរំពឹងថា បញ្ហាជុំវិញការដកសិទ្ធិធ្វើម្ចាស់ការប្រកួត U20 World Cup នឹងមិនប៉ះពាល់ដល់ការចូលរួមរបស់ក្រុមនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឡើយ។ «PSSI កំពុងបន្តទំនាក់ទំនងជាមួយ FIFA។ ក្តីរំពឹងរបស់យើងគឺថាអ្នកទាំងអស់គ្នា នឹងអាចបង្ហាញខ្លួននៅព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបេសកកម្មឈ្នះមេដាយមាសឡើងវិញ ក្រោយអាក់ខានតាំងពីឆ្នាំ ១៩៩១ ក្នុងប្រទេសហ្វីលីពីន។»។ លោក Erick Thohir ប្រធាន PSSI អះអាងដូច្នេះ។   បើទោះបីជាចាប់ឆ្នោតដោយមិនស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា វៀតណាម និង ថៃ តែលោក Thohir បានលើកឡើងបន្ថែមដូច្នេះថា៖«ការប្រជែងជាមួយក្រុមស្ថិតនៅក្នុងស៊ីហ្គេម គឺមិនមានគូប្រជែងដែលងាយស្រួលយកឈ្នះទេ យើងនឹងជួបរឿងលំបាកសម្រាប់ការប្រជែងនៃបេសកកម្មឈ្នះមេដាយមាសស៊ីហ្គេម។»។   មិនខុសពីប្រធាន PSSI ឡើយ គ្រូបង្វឹកក្រុម U22 ឥណ្ឌូណេស៊ីលោក Indra Sjafri ថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធនៅការប្រកួតស៊ីហ្គេម។ លោក Sjafri ក៏បានផ្តាំថាទៅកាន់កូនក្រុមថា រាល់គូប្រកួតទាំងអស់សុទ្ធសឹងតែពិបាកយកឈ្នះ ដូច្នេះមិនត្រូវមើលស្រាល តែត្រូវធ្វើការងារឱ្យបានល្អបំផុតសម្រាប់ការប្រកួត។»៕          
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir នៅតែជឿជាក់លើក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី (U22) នឹងធ្វើបានល្អក្នុងបេសកកម្មដណ្តើមមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសកម្ពុជា បើទោះស្ថិតក្រោមសម្ភាធរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ PSSI ស្ថិតក្រោមការគំរាមកំហែងពីការដាក់ទណ្ឌកម្មរបស់ FIFA លើបញ្ហាការប្រកួត U20 World Cup របស់ក្រុមនារីឥណ្ឌូណេស៊ី។
កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi កាលពីរាត្រីថ្ងែទី៨ សីហា បានធ្វើសន្និសីទកាសែតលាក្រុមការងារ និងមិត្តរួមក្រុមជាលើកចុងក្រោយ មុនចាកចេញពីក្លិប ដែលខ្លួនបានរួមរស់២១ឆ្នាំ ដោយរូបគេបានបង្ហូរទឹកភ្នែកដោយនឹកស្មានមិនដល់។    លោក Maduro ដែលបានតាមដានមើលសន្និសីទកាសែតរបស់ Messi នោះ បានអះអាងថា រូបលោកក៏បានស្រក់ទឹកភ្នែកដែរ ព្រោះមិនចង់ឲ្យ  Messi ចាកចេញពីBarcelona នោះទេ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ក៏បានបន្ទោសក្លិប Barcelonaថា៖ «អ្វីដែលពួកគេ(Barcelona) ធ្វើទៅលើ Messi គឺពិតជាអាក្រក់ណាស់។ ខ្ញុំបានស្រក់ទឹកភ្នែកទៅតាម Messi ពេលខ្ញុំបានឃើញគាត់ស្រក់ទឹកភ្នែក»។    សម្រាប់លោក Maduro កីឡាករ Messi គឺជាគ្រាប់ពេជ្រមួយ ដែល Barca មិនត្រូវបោះចោលឡើយ។ លោកប្រធានាធិបតី ដែលបង្ហាញអារម្មណ៍ពេញចិត្តចំពោះ Messi នេះ បាននិយាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ក៏មិនចង់ចាកចេញពីក្លិបដែរ ពោលគឺរូបគេចង់បញ្ចប់អាជីពខ្លួនជាមួយក្លិប Barcelona តែម្ដង។   លោក Maduro បាននិយាយបែបនេះ នៅក្នុងកម្មវិធីអបអរសាទអត្តពលិកជាតិខ្លួន ដែលបានឈ្នះមេដាយអូឡាំពិក ដូច្នេះថា៖ «ខ្ញុំស្រក់ទឹកភ្នែកក៏ព្រោះតែរូបគេ គឺជានិមិត្តរូបហើយជាបុរសពិតប្រាកដនៃជ័យជម្នះ ក្នុងពិភពកីឡាទាំងមូល។ ក្រឡេកមើលទៅពួកគេទៅមើល នាយករបស់ក្លិប Barcelona បានបោះចោលនូវគ្រាប់ពេជ្រដ៏មានតម្លៃបំផុតសម្រាប់ក្លិប ហើយពួកគេគឺជាអ្នកដែលបែរខ្នងដាក់តារាឆ្នើម Messi ផ្ទាល់»។   Lionel Messi វ័យ៣៤ឆ្នាំបានសម្រេចទៅចូលរួមជាមួយ Paris Saint Germain ដោយយល់ព្រមចុះកិច្ចសន្យា២ឆ្នាំ និងលក្ខខណ្ឌ១ឆ្នាំបន្ថែមទៀត កាលពីថ្ងៃទី ១០ សីហា។ ប៉ុន្តែមុនចាកចេញពី Barcelona ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានព្យាយាមគ្រប់បែបយ៉ាង ដោយសុខចិត្តកាត់ប្រាក់ឈ្នួលខ្លួន៥០ភាគរយ សម្រាប់បន្តការស្នាក់នៅជាក្លិប ដែលប្រៀបដូចជាផ្ទះរបស់គេតាំងតែពីតូចមក។ តែការសម្របសម្រួលរវាងភាគីទាំងពីរនៅតែមិនអាចទៅរួច ដោយសារក្លិបជួបវិបត្តិហិរញ្ញវត្ថុ រួមទាំងបញ្ហាលក្ខខណ្ឌនៅ La Liga លីគអេស្បាញនេះ។   សម្រាប់លោក Nicolas Maduro ប្រធាននាធិបតីរបស់វេណេស៊ុយអេឡា Messi នឹងបង្ហាញភាពលេចធ្លោរថែមទៀត ហើយនឹងក្លាយជាម្ចាស់ជើងឯក សារជាថ្មីជាមួយក្រុម PSG ។   អត្ថបទទាក់ទង   អាវ Messi នៅ PSG លក់ដាច់ស្តុក ទោះតម្លៃឡើងដល់២០០ដុល្លារ   Iniesta ៖ ខ្ញុំពិតជាឈឺចាប់ពេលឃើញ Messi លេងឲ្យក្លិប PSG    គួរបញ្ជាក់ថា Messi ត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ ដោយបានស៊ុតបាល់បញ្ចូលទី៦៧២គ្រាប់ ក្នុង៧៧៨ប្រកួតនៃក្លិប Barcelona ចាប់តាំងពីអាយុ១៣ឆ្នាំមក។ គេបានឈ្នះ Ballon dOr ៦លើក និងលើកពានរង្វាន់៣៥ដងជាមួយក្លិបនៅកាតាឡូនីមួយនេះ៕  
លោក Nicolas Maduro ប្រធាននាធិបតីរបស់វេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ បានលូកដៃចូលមកវិភាគរឿងរ៉ាវកីឡាបាល់ទាត់ ជុំវិញការចាកចេញរបស់តារាឆ្នើម Lionel Messi ពីក្លិប Barcelona ។ លោក Madura ថា ក្លិបអ្នកមានបុណ្យមួយនេះ ពិតជាអាក្រក់ណាស់ ចំពោះ Messi ។ លោក Maduro បាននិយាយបែបនេះក្នុងកម្មវិធីអបអរដល់កីឡាករអូឡាំពិករបស់ប្រទេសលោកផ្ទាល់។
  លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្ម បានឱ្យដឹងថា នេះជាដំណាក់កាលទី៧ហើយ ដែលក្រុមលោក ជួសជុលបង្កាន់ដៃនេះ ដែលដំណាក់ចុងក្រោយនេះមានប្រវែង ២៤ម៉ែត្រ ។ លោកបន្តថា កាលពីឆ្នាំ២០២២ គម្រោងនេះជួសជុលបានប្រវែង៣២ម៉ែត្រ នៅផ្នែកខាង កើតឈៀងខាងជើង ហើយបច្ចុប្បន្នជួសជុលនៅ ផ្នែកខាងជើងឈៀងខាងកើត។    បង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែនេះ ចាប់ផ្តើមជួសជុលដំបូងពីឆ្នាំ ២០១៣មក ដោយ ស្ថានភាពថ្មមានភាពពុកផុយ ខណៈ កន្លែងខ្លះបាក់បែក ដែលអាចបង្កហានិភ័យដល់ ទេសចរបាន។ លោក ឡុង ណារី ពន្យល់ដូច្នេះថា៖« ស្ថានភាពទីមួយមានភាពមិនមាំ អាច គ្រោះថ្នាក់ដល់ទេសចរ ឬក៏អាចធ្លាក់បាក់បែក ព្រោះពេលយើងមកឃើញស្ថានភាព ដំបូងយើងឃើញកន្លែងក្បាលនាគខ្លះ យើងប៉ះទៅវារង្គើ ហើយកន្លែងខ្លះទៀតវារលំធ្លាក់ទៅក្រោម មានកន្លែងខ្លះទៀតបាក់ជាបីបួនកង់»។    ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ។ រូបភាពពីអាជ្ញាធរជាតិអប្សរា   ការងារជួសជុលនៅពេលនេះ មិនខុសពីលើកមុនៗនោះទេ គឺក្រុមការងារបានចាប់ផ្តើមរើថ្ម ជួសជុល បិទភ្ជាប់ដែលបាក់បែក និងកន្លែងខ្លះខូចខាតខ្លាំង គេបានប្រើថ្មថ្មីជំនួសទាំងស្រុង ដើម្បីរក្សាភាពរឹងមាំនៃបង្កាន់ដៃនាគ។ យ៉ាងណា លោក ណារី បញ្ជាក់ថា ការជួសថ្មថ្មីនេះមិនច្រើនពេកទេ ដោយការងារជួសជុល អនុលោមតាមអនុសាសន៍របស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។   គម្រោងអភិរក្សបង្កាន់ដៃនាគនេះ ចាប់ផ្តើមពីឆ្នាំ២០១៣មក ហើយលោក ណារី សង្ឃឹមថា ក្រុមការងារអភិរក្ស នឹងបន្តជួសជុលរហូតចប់រួចរាល់ជាស្ថាពរ ខណៈបច្ចុប្បន្នការងារជួសជុលនេះ នៅសល់ពីរជ្រុងទៀតតែប៉ុណ្ណោះ។    នៅជំនាន់បារាំង បង្កាន់ដៃនាគនេះធ្លាប់បានជួសជុលម្ដងហើយ ដោយកាលណោះ បារាំងបានចាក់ស៊ីម៉ង់ត៍នៅចំណុចខ្លះ ដែលមានហានិភ័យខ្លាំង។ យ៉ាងណា លោក ណារី អះអាង ថាស៊ីម៉ង់ត៍ និងដែកបានពុកផុយឬច្រែះអស់ តម្រូវឱ្យរើចេញ ព្រោះវាដល់អាយុកាលហើយ។   ក្នុងនាមជាអ្នកអភិរក្សចាស់វស្សាមួយរូប លោក ឡុង ណារី បានបង្ហាញក្ដីរីករាយ និងមោទកភាព ដែលអាចចូលរួមការងារជួសជុលបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ ឱ្យរឹងមាំឡើងវិញ។ លោក ណារី បន្ថែមថា៖ «ការងារអភិរក្ស គឺយើងធ្វើផងរៀនផង គ្មានអ្នកណាចេះគ្រប់ទេ ត្រូវដើរទន្ទឹមគ្នា»៕
សៀមរាប៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តសកម្មភាពជួសជុលបង្កាន់ ដៃនាគប្រាសាទ បន្ទាយសំរ៉ែ ក្នុងន័យលើកតម្លៃប្រាសាទនេះ ឱ្យបន្ដឈរយូរអង្វែង និង ទាក់ទាញទេសចរចូលទៅកម្សាន្ត។
  នៅម៉ោងជាង២រសៀល លោក កឹម សុខា និងក្រុមមេធាវី ដែលមានលោក ចាន់ ចេន លោក ផែង ហេង និងអ្នកនាង ម៉េង សុធារី ដោយអមដំណើរដោយលោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា មន្ត្រីជំនិតនោះ បានស្ថិតនៅក្នុងបន្ទប់សវនាការ ខណៈដែលក្រុមមន្ត្រីក្រឡាបញ្ជី តំណាងទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន កំពុងស្ថិតនៅក្នុងបន្ទប់នេះដែរ។ មួយសន្ទុះក្រោយមក អយ្យការអមសាលាដំបូង ដឹកនាំដោយលោក ប្លង់ សុផល បានមកដល់មុនក្រុមប្រឹក្សាជំនុំជម្រះក្តី ដែលដឹកនាំដោយ លោក កួយ សៅ ប្រមាណជិត១០នាទី។   «ក្រុមមេធាវិដើមបណ្ដឹង មិនទាន់មកទេ កំពុងស្ទះចរាចរណ៍ហើយមើលទៅ»។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលអង្គុយចាំក្រុមមេធាវីការពារក្តីឱ្យរដ្ឋាភិបាល បាននិយាយបែបនេះ។   ២នាទីក្រោយលោក កួយ សៅ និយាយទើបផុតពីមាត់នោះ ក្រុមមេធាវីរដ្ឋាភិបាល៤នាក់ ដែលដឹកនាំដោយលោក គីតិច និងអមដំណើរជាមួយជំនួយការប្រមាណជា៦នាក់ទៀត បានមកដល់បន្ទប់សវនាការ។ ដោយមិនបង្អង់យូរលោក កួយ សៅ ក៏បានបញ្ជាឱ្យក្រុមការងារតុលាការ ចាក់បញ្ចាំងវីដេអូ២នាទី ដែលបង្ហាញពីសម្តីលោក កឹម សុខា ថ្លែងក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតអាណត្តិទី៥។   ក្នុងវីដេអូ២នាទីនេះ មានរូបភាពលោក កឹម សុខា ដែលបាននិយាយថាអាមេរិក បានហៅលោកទៅប្រទេសអាមេរិកជាហូហែរ ចាប់តាំងពីជាប់ឆ្នោតតំណាងរាស្ត្រដំបូង (គណបក្សសេរីនិយមព្រះពុទ្ធិសាសនារបស់លោកតា ស៊ឺន សាន) កាលពីឆ្នាំ១៩៩៣ ហើយលោកទៅជាបន្តបន្ទាប់ក្នុងមួយឆ្នាំម្តង។ បើតាមវីដេអូដដែលនេះ លោក កឹម សុខា ក៏បានបញ្ជាក់ទៀតថា អាមេរិកក៏បានប្រាប់លោកឱ្យដកខ្លួនពីនយោបាយ ហើយលោកក៏បានដកខ្លួននៅឆ្នាំ២០០២ ទៅបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោក កឹម សុខា ហៅថា ជាយុទ្ធសាស្ត្រប្រើឈើគាស់ថ្មពីក្រោម។ លោក កឹម សុខា ក៏បានលើកឡើងថា អ្វីដែលលោកធ្វើគឺមិនមែនធ្វើលេងតាមការនឹកឃើញនោះទេ ប៉ុន្តែមានក្បួនត្រឹមត្រូវ...។       តាមរយៈវីដេអូនេះ ទើបមេធាវីការពារក្តីឱ្យរដ្ឋាភិបាល យកធ្វើជាភស្តុតាងដើម្បីប្ដឹងលោក កឹម សុខា ដែលកំពុងរងបទចោទ សុន្ទិដ្ឋិនិយមជាមួយបរទេស តាំងពីឆ្នាំ២០១៧កន្លងមកនេះ។   ក្រោយចាក់បញ្ចាំងវីដេអូ២នាទីនេះហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានបញ្ជាឱ្យចាក់បញ្ចាំងវីដេអូ១ម៉ោង ៣នាទី របស់ក្រុមមេធាវីលោក កឹម សុខា ដែលបង្ហាញពីពាក្យសម្តី និងខ្លឹមសារដើម ដោយអមជាមួយការផ្ទៀងផ្ទាត់នឹងប្រតិចារឹត ដែលមានលាយលក្ខអក្សស្រង់សម្តីកូនក្តីខ្លួនពីវីដេអូ និងស្នាមមេដៃលោក កឹម សុខា ផងដែរ។    សារព័ត៌មានថ្មីៗ ដែលបានអង្គុយស្ដាប់ និងតាមដានវីដេអូឃ្លីបជាង១ម៉ោង នៅក្នុងសវនាការនេះ សូមសង្ខេបនូវការលើកឡើងរបស់លោក កឹម សុខា ដែលរៀបរាប់ពីដំណើការនិងជំហរអតីតគណបក្សខ្លួន ប្រាប់ទៅពលរដ្ឋ អ្នកគាំទ្របក្សខ្លួននៅអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដូចតទៅ៖   ផ្ដើមឃ្លាដំបូងលោក កឹម សុខា បាននិយាយគារវកិច្ចទៅកាន់អ្នកគាំទ្របក្សខ្លួន មុននឹងលើកពីការផ្ដល់ថវិកាពីសំណាក់ពលរដ្ឋរស់នៅអូស្ត្រាលី ដែលគាំទ្រគណបក្សសង្គ្រោះជាតិ សម្រាប់ធ្វើសកម្មភាព និងចលនានយោបាយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងវីដេអូនោះលោក កឹម សុខា ក៏បានសង្កត់ធ្ងន់ថា បើគណបក្សលោកត្រូវការថវិកា១០ម៉ឺនដុល្លារនោះ គឺទទួលបាន១០ម៉ឺនដុល្លារភ្លាមពីអ្នកគាំទ្រខ្លួននៅអូស្ត្រាលី សម្រាប់ការងាយស្រួលដល់ការបំពេញសកម្មភាពនយោបាយ។   ក្នុងវីដេអូដដែលលោក កឹម សុខា ក៏បានរិះគន់រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ថា ប្រព្រឹត្តអំពើពុករលួយ និងលក់ទ្រព្យសម្បត្តិជាតិហើយ យកលុយទាំងនោះទៅធ្វើបុណ្យ និងចែកអំណោយបន្តិចបន្តួច ហើយសល់ថវិការាប់ម៉ឺនដុល្លារដាក់ចូលហោប៉ាវខ្លួន។ បន្ទាប់ពីនេះលោក កឹម សុខា ក៏បានពន្យល់ប្រាប់អ្នកគាំទ្រខ្លួន ដែលព្រួយបារម្ភពីជំហរគណបក្សសង្គ្រោះជាតិចុះចូលគណបក្សកាន់អំណាចថា គណបក្សលោកកំពុងដើរជាដំណាក់កាល។   រហូតដល់នាទី១៤ ទៅ១៩នាទី១៥វិនាទី លោក កឹម សុខា ក៏បាននិយាយពីសកម្មភាព២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៣ ដល់២០១៣ ដែលលោកអនុវត្តការងារកន្លងមក។ នៅក្នុងចន្លោះ៥នាទីនេះ លោក កឹម សុខា បានបកស្រាយពាក្យសម្តីវែងជាងវីដេអូ២នាទី ដែលក្រុមមេធាវីរដ្ឋាភិបាលយកមកធ្វើជាភស្តុតាង ដើម្បីចោទប្រកាន់ខ្លួន។ ហើយក៏មានន័យលម្អិតជាងវីដេអូ២នាទីដែរ។   មួយសន្ទុះក្រោយមកខាងមេធាវីរដ្ឋាភិបាល ក៏បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះផ្អាកការចាក់ផ្សាយវីដេអូសិន ដោយសុំពេលសម្រាកបន្តិច មុននឹងតាមវីដេអូទាំងស្រុងរបស់លោក កឹម សុខា បន្តទៀត។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក៏យល់ព្រមអនុញ្ញាតឱ្យសម្រាក១៥នាទី។   ក្នុងបន្ទប់សវនាការ នាគ្រាសម្រាក១៥នាទីនេះ លោក កឹម សុខា ក៏បានឈរសន្ទនាជាមួយក្រុមអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដែលសួរសុខទុក្ខពីសុខភាពលោក។ រំពេចនោះអ្នកសារព័ត៌មានថ្មីៗ បានឆ្លៀតសួរលោក កឹម សុខា ថា តើវីដេអូទាំងស្រុងនេះ មានការកាត់តដែរទេ? លោក កឹម សុខា ឆ្លើយថា វីដេអូជាង១ម៉ោងនេះ គឺជាវីដេអូទាំងស្រុងរបស់ខ្លួន ដែលផ្ដល់ឱ្យតុលាការពិនិត្យយកធ្វើជាភស្តុតាងដោះបន្ទុក ហើយគ្មានចំណុចកាត់ត ក្រៅពីកាត់សំនួរនិងចម្លើយរវាងលោក និងអ្នកគាំទ្រចេញខ្លះប៉ុណ្ណោះ។ បន្ទាប់មកលោក កឹម សុខា ក៏ឆ្លៀតប្រាប់អ្នកសារព័ត៌មានទៀតថា ក្នុងវីដេអូនេះ លោកនិយាយពីរឿងការជួយរបស់អន្តរជាតិ ប៉ុន្តែមិនបាននិយាយថាលោកធ្វើតាមការណែនាំទាំងស្រុងរបស់គេនោះទេ។ បើតាមលោក កឹម សុខា វីដេអូជាង២នាទី ដែលមេធាវីរដ្ឋាភិបាលយកធ្វើជាភស្តុតាងនេះ គឺមានកាត់តពាក្យសម្តីខ្លួន ដែលខុសពីសម្តីដើមទាំងស្រុង។ ជាមួយគ្នានេះលោក កឹម សុខា ក៏នៅតែទន្ទេញពាក្យថា លោកធ្វើនយោបាយដោយអហិង្សា និងបង្រួបបង្រួមជាតិ បម្រើផលប្រយោជជាតិ និងប្រជាជន ប្រាប់មកអ្នកសារព័ត៌មាន។   ពេលវេលាសម្រាក១៥នាទីបានកន្លងផុតទៅ វីដេអូទាំងស្រុងរបស់លោក កឹម សុខា ក៏បានចាក់បញ្ចាំងបន្តសម្រាប់បង្ហាញដល់មន្ត្រីតុលាការ ក្រុមមេធាវី តំណាងអង្គទូត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន។   នៅក្នុងវីដេអូនេះប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ ក៏បាននិយាយបន្តពីរឿងអាមេរិកផ្ដល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ឱ្យលោក ជួលម៉ោងវិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ ដើម្បីផ្សាយពីបញ្ហាសង្គម សិទ្ធិមនុស្ស និងនយោបាយ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីពង្រឹងស្មារតីរបស់ពួកគេ កុំឱ្យមានការភ័យខ្លាចរដ្ឋាភិបាល និងឈប់ចាញ់បោកនយោបាយសម្ដេច ហ៊ុន សែន។   ការពន្យល់ពលរដ្ឋពីសកម្មភាពនយោបាយផ្លាស់ប្ដូររដ្ឋាភិបាល និងឈានទៅរកការកែទម្រង់, ការធ្វើការជាមួយសង្គមស៊ីវិល និងអន្តរជាតិ ដើម្បីស្ដាប់មតិយោបល់សម្រាប់យកទៅអនុវត្តការងារ, ការចរចាជាមួយគណបក្សកាន់អំណាច នៅចំណុចខ្វែងគំនិតគ្នា ក្រោយការបោះឆ្នោតឆ្នាំ២០១៣, កម្លាំងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោត, ការទាមទារកែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (ដែលបច្ចុប្បន្នកំពុងមានសមាជិក៩នាក់), ការទាមទារឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជន ជាង១០នាក់ ដែលចាប់ខ្លួននៅក្នុងពេលធ្វើបាតុកម្ម, ការធ្វើនយោបាយបែបអហិង្សា , ផ្លូវនយោបាយដែលមិនឱ្យពលរដ្ឋបង្ហូរឈាម ហើយក៏មិនឱ្យគណបក្សកាន់អំណាចជិះសេះលែងដៃ និងជំហរគណបក្សសង្គ្រោះជាតិ គឺជាការបកស្រាយរបស់លោក កឹម សុខា នៅក្នុងវីដេអូជាង១ម៉ោង។   ក្រោយវីដេអូទាំងស្រុងបានបញ្ចាំងចប់ នៅម៉ោង៤ ៖០៥នាទី រសៀលភ្លាម អ្នកនាង ម៉េង សុធារី មេធាវីម្នាក់ក្នុងចំណោមមេធាវីលោក កឹម សុខា បានបកស្រាយពីចំណុចខុសគ្នារវាងវីដេអូ២នាទី របស់មេធាវីរដ្ឋាភិបាល និងវីដេអូទាំងស្រុង ក្រោយពីទទួលបានការអនុញ្ញាតពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ មេធាវីរូបនេះ បានកត់សម្គាល់ថា ខ្លឹមសារនឹងពាក្យសម្តីនៅក្នុងវីដេអូ២នាទី មានការកាត់ពាក្យសម្តីខាងដើម និងខាងចុងបញ្ចូលគ្នា ដែលធ្វើឱ្យបាត់ពាក្យនិងអត្ថន័យសម្តីកូនក្តីខ្លួន ផ្ទុយពីខ្លឹមសារនៅក្នុងវីដេអូទាំងស្រុង ដែលលោក កឹម សុខា មានការបកស្រាយដោយមានវគ្គឃ្លាត្រឹមត្រូវច្បាស់លាស់។ អ្នកនាង សុធារី លើកចំណុចកាត់ចោលជាច្រើននៅក្នុងវីដេអូ២នាទីបង្ហាញដល់អង្គប្រជុំ មុននឹងប្រធានជំនុំជម្រះ ផ្ដល់សិទ្ធិឱ្យក្រុមមេធាវីរដ្ឋាភិបាលលើបកស្រាយពីការកត់សម្គាល់វិញម្ដង។   «ការកាត់ពាក្យក្នុងវីដេអូខ្លី ពីវីដេអូវែង គឺមានការកាត់ពិតមែន ប៉ុន្តែការកាត់ និងខ្លឹមសារក្នុងវីដេអូខ្លីនេះ វាដូច១០០ភាគរយនឹងវីដេអូវែង។ ខ្ញុំកត់សម្គាល់ប៉ុណ្ណឹង»។ នេះជាការលើកឡើងរបស់លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាល។   មេធាវីរដ្ឋាភិបាលម្នាក់ទៀត គឺលោក លី ចាន់តុលា បានបកស្រាយបន្ថែមដោយសង្កត់ធ្ងន់ថា វីដេអូ២នាទីនេះ ត្រូវបានប៉ូលិស និងអយ្យការយកទៅសួរលោក កឹម សុខា កាលពីអំឡុងឆ្នាំ២០១៧ ហើយលោក កឹម សុខា ក៏ទទួលស្គាល់ដែរ។«សំឡេង និងវីដេអូឃ្លីប គឺជារបស់ខ្ញុំ ប៉ុន្តែសំឡេងនៅក្នុងវីដេអូឃ្លីបនេះ មានកន្លែងខ្លះកាត់រអាករអួល ខុសពីអ្វីដែលខ្ញុំចង់និយាយ»។ នេះបើតាមមេធាវីរដ្ឋាភិបាល ដែលបានស្រង់សម្តីទទួលស្គាល់របស់លោក កឹម សុខា។   ជាមួយគ្នានេះលោក ប្លង់ សុផល អយ្យការអមសាលាដំបូង ក៏បានពិនិត្យឃើញថា សំឡេងនៅក្នុងវីដេអូខ្លី និងវីដេអូវែង រួមទាំងខ្លឹមសារលាយលក្ខអក្សរដែលស្រង់ចេញពីវីដេអូនេះ ក៏ដូចគ្នា៩៩ភាគរយ។ អយ្យការរូបនេះ បានបកស្រាយដូច្នេះថា៖«ប្រតិចារឹត និងវីដេអូ២នាទី និងវីដេអូ១ម៉ោង៣នាទី ១៩វិនាទីគឺមានខ្លឹមសារអត្ថន័យដូចគ្នាទាំងស្រុង ។ ខ្ញុំនិយាយមិនសំដៅទៅលើការបាត់ពាក្យទេ។ សូមយល់ន័យថា ខ្លឹមសារគឺខុសពីពាក្យ»។   លោក ប្លង់ សុផល អយ្យការសាលាដំបូង និងអ្នកនាង ម៉េង សុធារី មេធាវីលោក កឹម សុខា ក៏បានប្រកែកតឹងសរសៃករដាក់គ្នា ចំពោះការបាត់ពាក្យ និងខ្លឹមសារ នៅក្នុងវីដេអូនេះ។ អ្នកទាំងពីរបានស្នើឱ្យមានការចាក់បញ្ចាំងវីដេអូឡើងវិញ ម្ដងហើយម្ដងទៀត ដើម្បីបកស្រាយយកត្រូវរៀងៗខ្លួន។   «អយ្យការ ថា វីដេអូ២នាទី ដូចគ្នានឹងខ្លឹមសារវីដេអូវែង គឺកុហកទាំងស្រុង»។ នេះជាការលើកឡើងរបស់លោក កឹម សុខា ដែលទទួលបានសិទ្ធិបកស្រាយពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ។   ប៉ុន្តែលោក ប្លង់ សុផល បាននិយាយកាត់លោក កឹម សុខា ដើម្បីការពារខ្លួនវិញថា៖ «ខ្ញុំថាប្រតិចារឹត និងវីដេអូវែងដូចគ្នាទាំងស្រុង៩៩ភាគរយ មិនមែននិយាយពីវីដេអូខ្លីទេ។ លោក កឹម សុខា ប្រហែលជាស្ដាប់ច្រឡំខ្លួនឯង។ អ្វីដែលខ្ញុំប្រៀបធៀបគឺមិនមែនយកវីដេអូ២នាទីប្រៀបវីដេអូវែងទេ ប៉ុន្តែយើងយកខ្លឹមសារ២នាទីទៅប្រៀបធៀបនៅក្នុងវីដេអូ១ម៉ោង៣នាទី១៩វិនាទី »។   តែយ៉ាងណាលោក កឹម សុខា ច្រានចោលការលើកឡើងខាងលើនេះ ដោយលោកបកស្រាយវិញថា វីដេអូ២នាទីនេះ វាមានការកាត់ចោលពាក្យ និងខ្លឹមសារដើម ដែលខុសពីគោលបំណងដែលលោកចង់បកស្រាយ។ «វាអយុត្តិធម៌ណាស់»។នេះជាការលើកឡើងរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការ។   អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅតែរក្សាជំហរ និងការលើកឡើងរបស់ខ្លួនថាជារឿងត្រឹមត្រូវ មុននឹងលោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា តបវិញថា ការកាត់ពាក្យនេះ គឺវាធ្វើឱ្យខុសពីគោលបំណងនិងខ្លឹមសាររបស់កូនក្តីខ្ញុំហើយ ព្រោះវីដេអូ២នាទីនេះ មានការកាត់ត និងចិញ្ច្រាំបញ្ចូលគ្នាច្រើន។«វីដេអូកូនក្តីខ្ញុំជាមាសសុទ្ធ ហើយវីដេអូខ្លីនេះ គឺជាការកាឡៃទេ»។ លោក ចាន់ ចេន អះអាងបែបនេះ។   «អរគុណដែលបានផ្ញើវីដេអូមាសសុទ្ធនេះមក តំណាងអយ្យការសម្រេចឱ្យយកវីដេអូវែង ដែលជាមាសសុទ្ធនេះ ធ្វើជាភស្តុតាងជាមួយវីដេអូខ្លីតែម្ដង»។ លោក ប្លង់ សុផល អយ្យការសាលាដំបូង ស្នើបែបនេះទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលប្រកាសបិទការជជែកដេញដោលសួររកភស្តុតាង នៅម៉ោង៥៖១៥នាទីថ្ងៃទី២២ មករា។   ក្រោយបញ្ចប់សវនាការ៖ មេធាវីលោក កឹម សុខា ថា វីដេអូដើមបណ្ដឹងវិសមភាព ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ     ទាំងមេធាវីដើមបណ្ដឹង និងចុងចោទសុទ្ធតែអះអាងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់ភាគីម្ខាងៗទៅវិញទៅមក ប្រាប់អ្នកសារព័ត៌មាន ដែលកំពុងតាមដានករណីលោក កឹម សុខា។ អ្នកនាង ម៉េង សុធារី ដែលឈរអមដោយលោក ចាន់ ចេន និងលោក ផែង ហេង មេធាវីលោក កឹម សុខា នោះបានអះអាងថា ការដាក់វីដេអូជាង១ម៉ោង ធ្វើជាភស្តុតាង ដើម្បីដោះបន្ទុកកូនក្តីខ្លួននេះ គឺអនុលោមស្របតាមច្បាប់ត្រឹមត្រូវ ខណៈដែលវីដេអូខ្លី២នាទីនោះ មានការកាត់តដែលមិនអាចទទួលយកបាន។     «ទាំងវីដេអូវែង ទាំងវីដេអូខ្លី ដែលបានចាក់បញ្ចាំងហើយ គឺថាវីដេអូខ្លី មានការបាត់នូវខ្លឹមសារ ដែលមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារពិតប្រាកដនៃសន្ទរកថារបស់គាត់ (លោក កឹម សុខា)ទាំងមូលនោះទេ។ ហើយនៅក្នុងនោះដែរ យើងកត់សម្គាល់ឃើញថា ទាំងព្រះរាជអាជ្ញា ក៏ដូចជាមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ក៏បានទទួលស្គាល់ថា វីដេអូដែលជាការលើកយកមកចោទប្រកាន់លើកូនក្តីយើងខ្ញុំហ្នឹង គឺមានការកាត់តពិតមែន គឺគាត់មានការទទួលស្គាល់យកវីដេអូយើងខ្ញុំទៅធ្វើជាភស្តុតាងដូចតទៅ»។ នេះជាការលើកឡើងរបស់អ្នកនាង ម៉េង សុធារី។   បើតាមមេធាវីរូបនេះ រាល់វីដេអូណា ដែលមានការកាត់តនោះ គឺមិនអាចយកធ្វើជាភស្តុតាងបានទេ ព្រោះវាត្រូវចាត់ទុកថា វីដេអូក្លែងក្លាយ ឬក្លែងបន្លំ ដែលនាំឱ្យវិសមភាព ។ «ការចោទប្រកាន់លើអ្នកណាម្នាក់ គឺត្រូវផ្អែកលើភស្តុតាងជាក់លាក់ ហើយមិនអាចយកភស្តុតាងដែលមានការកាត់ត ធ្វើជាសំអាងដើម្បីធ្វើការចោទប្រកាន់ ដាក់បន្ទុកមកលើបុគ្គលណាមួយបាននោះទេ ពីព្រោះការធ្វើបែបហ្នឹងវាប៉ះពាល់ដល់សិទ្ធិបុគ្គលខ្លាំងក្លាមែនទែន ដូចជាកូនក្តីយើងអ៊ីចឹង។ អ៊ីចឹងការកាត់ចោលខ្លឹមសារសំខាន់ៗ វាមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតរបស់គាត់ ប៉ុន្តែបែជាចេញខ្លឹមសារហិង្សាទៅវិញ»។ នេះបើតាមអ្នកនាង ម៉េង សុធាវី ដែលបន្ថែមថា វីដេអូ២នាទីនោះ មានការកាត់ខ្លឹមសាររហូត៤ចំណុចសំខាន់ៗចេញ។   ក្រៅពីវីដេអូជាង១ម៉ោងនេះ ក្រុមមេធាវីលោក កឹម សុខា ក៏កំពុងត្រៀមវីដេអូខ្លីៗចំនួន១០ទៀត ដើម្បីដោះបន្ទុកកូនក្តីខ្លួនផងដែរ ។ វីដេអូខ្លីបន្ថែមទៀតនេះ គឺទាក់ទងនឹងសកម្មភាពលោក កឹម សុខា បំពេញការងារនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតួនាទីជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស មុនក្លាយជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលលោកបានអប់រំពលរដ្ឋពីការទទួលបានសិទ្ធិបែបប្រជាធិបតេយ្យ និងគោរពគោលការអហិង្សាជាដើម។ នេះបើតាមក្រុមមេធាវីលោក កឹម សុខា។     លោក គី តិច មេធាវីរដ្ឋាភិបាល៖ ខ្ញុំទទួលបានរង្វាន់ធំពីលោក កឹម សុខា   «ខ្ញុំទទួលបានរង្វាន់ធំពីលោក កឹម សុខា»។ លោក គី តិច ថ្លែងបែបនេះ គឺចង់សំដៅទៅលើវីដេអូវែងរយៈពេលជាង១ម៉ោង ដែលក្រុមមេធាវីលោក កឹម សុខា ផ្ដល់ឱ្យតុលាការ ដើម្បីធ្វើជាភស្តុតាងតវ៉ារឿងក្តី។ ក្នុងន័យនេះលោក គី តិច បានសង្កត់ធ្ងន់ថា ការដាក់ភស្តុតាងនេះ វាមិនមែនជាការដោះបន្ទុកទេ ប៉ុន្តែវាជាការដាក់បន្ទុកលើលោក កឹម សុខា ទៅវិញ។ លោក គី តិច និយាយបែបនេះ ទំនងជាមើលឃើញគន្លឹះអាចធ្វើជាភស្តុតាងចោទប្រកាន់លោក កឹម សុខា បន្ថែមក៏ថាបាន។   ថ្លែងទាំងទឹកមុខញញឹម មេធាវីការពារក្តីរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«ការបន្ថែមភស្តុតាងនឹងធ្វើឱ្យខ្ញុំរឹងមាំ និងកាន់តែជឿជាក់លើសំណុំរឿងនេះ។ លោក កឹម សុខា មិនអាចដោះបន្ទុកបានទេ»។   នៅពេលអ្នកកាសែតសួរថា តើវីដេអូ២នាទី ដែលកាត់ត បាត់ពាក្យនេះ វាអាចធ្វើជាភស្តុតាងបានដែរ? លោក គី តិច តបថា វីដេអូនេះ នៅតែអាចធ្វើជាភស្តុតាងបាន។ «ការបាត់ពាក្យ វាគ្មានឥទ្ធិពល ធ្វើឱ្យប៉ះពាល់ ឬលុបចោលនូវអំពើលោក កឹម សុខា ធ្វើនោះទេ»។ នេះជាការអះអាងរបស់មេធាវីរដ្ឋាភិបាល។   នៅថ្ងៃទី២៣ មករា តុលាការបន្តសវនាការសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទបទ«គប់គិតជាមួយបរទេស»។ សំណុំរឿងលោក កឹម សុខា នេះត្រូវបន្តដំណើការរយៈពេល៣ខែ ដោយសារតែជាករណីធំ។ នេះជាការបញ្ជាក់របស់តុលាការកន្លងមក៕
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលប្រមាណជា៣ម៉ោង នៅរសៀលថ្ងៃទី២២ មករានេះ សម្រាប់ឱ្យក្រុមមេធាវីដើមបណ្ដឹង និងចុងចោទ បង្ហាញភស្តុតាង ដើម្បីដាក់បន្ទុក និងដោះបន្ទុក ក្នុងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី ដឹកនាំសវនាការនេះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងកន្លងមកធ្វើជាប្រធានក្រុមការងារសាងសង់វិមានអនុស្សាវរីយ៍វិមានឈ្នះឈ្នះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង នឹងចាប់ផ្តើមក្នុងពេលខាងមុខឆាប់ៗនេះ។   បើតាមគេហទំព័រក្រសួងការពារជាតិ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង នឹងត្រូវសាងសង់ឡើង ដោយយកទម្រង់តាមសំណង់នៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ហើយស្តូបនេះ មានកម្ពស់៤៣ម៉ែត្រ ស្ថិតនៅលើភ្នំ ក្នុងភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។    ចំណែកស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះបីកន្លែងទៀត នឹងត្រូវកសាងឡើង នៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ នៅតំបន់ប៉ៃលិន (ប្រហែលក្នុងក្រុងប៉ៃលិន) និង នៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស្តូបទាំងបីកន្លែងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់គ្នា នៅក្រោយពីរដ្ឋាភិបាល សាងសង់នៅខេត្តកោះកុងរួច។    ស្តូបអនុស្សាវរីយ៍នយោយបាយឈ្នះឈ្នះតាមបណ្តាខេត្ត ហៅត្រឹមជាស្តូប គឺមិនហៅជាវិមាន ដូចវិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញឡើយ។ នេះជាការបញ្ជាក់របស់លោក ណឹម សុវត្ថិ ដោយលោក បន្ថែមថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះទាំងនោះ មានទំហំតូចជាង (និងមានកម្ពស់ទាបជាង) វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។    លោក ពន្យល់ពីមូលហេតុនិងអត្ថន័យថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅតាមបណ្តាខេត្ត គឺដើម្បីរម្លឹកអនុវស្សាវរីយ៍នៃនយោបាយឈ្នះឈ្នះ ទៅលើមូលដ្ឋានទ័ពខ្មែរក្រហម ដែលឈរជើងនៅក្នុងតំបន់ទាំងនោះ។ លោក មានប្រសាសន៍ថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក៏ទុកជាការបង្កើតប្រវត្តិសាស្ត្រសម្រាប់ខ្មែរទាំងអស់គ្នាដែរ។   លោក អះអាងថា រដ្ឋាភិបាល មិនមែនចង់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ តែនៅក្នុងខេត្តទាំងបួនខាងលើនេះនេះ គឺអាចនឹងបន្តសាងសង់តាមតំបន់ឬខេត្តដទៃផ្សេងទៀត ដែលទាក់ទងនឹងប្រវត្តិនៃការយកឈ្នះទៅលើទ័ពខ្មែរក្រហម។ លោក និយាយដូច្នេះថា៖«អាចមានច្រើនកន្លែងទៀត»។     យ៉ាងណា លោក មិនទាន់អាចផ្តល់ព័ត៌មានបានឡើយថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនីមួយៗ នឹងត្រូវចំណាយថវិកាប៉ុន្មាន។ លោក បំភ្លឺ ទាំងការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញ និងគម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅតាមខេត្ត គឺមិនមែនចំណាយថវិកាជាតិឡើយ តែជាថវិកា ដែលបានមកពីការចូលរួមពីភាគីនានា។    កាលពីថ្ងៃទី១៨ ខែឧសភា រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសាង់វិមានឈ្នះឈ្នះ។    រដ្ឋមន្ត្រីការពារជាតិ ថ្លែងក្នុងពិធីនោះថា តំបន់អន្លុងវែង ខេត្តឧត្តមានជ័យ ជាតំបន់ ដែលបានបញ្ចប់សង្គ្រាមចុងក្រោយគេ ក្រោមគោលនយោបាយឈ្នះឈ្នះ, តំបន់ប៉ៃលិន  ជាតំបន់ ដែលមានការចូលរួមពីប្រតិបត្តិការជាច្រើន ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ, និងតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ចាប់ផ្តើមអនុវត្តិនយោបាយឈ្នះឈ្នះ ហើយតំបន់នេះ ជាតំបន់ដែលកងពលលេខ១៨ របស់លោកកែវ ពង់ ឈរជើងនាពេលនោះ។    គេហទំព័រក្រសួងការពារជាតិ បានស្រង់សម្តីរបស់សម្តេចរដ្ឋមន្ត្រី ទៅសរសេរថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងមុនគេនាពេលនេះ គឺដើម្បីដកពិសោធ សម្រាប់ការសាងសង់ស្តូបស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តផ្សេងទៀត។   សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភ្នំពេញ មានកម្ពស់៥៤ម៉ែត្រ និងត្រូវបានសាងសង់ឡើងលើផ្ទៃដី៨ហិកតានៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិមរតកតេជោ។ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចំណាយទឹកប្រាក់អស់១២លានដុល្លារ និងចំណាយពេលជិតបីឆ្នាំក្នុងការសាងសង់ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៦ ហើយរួចរាល់និងសម្ពោធនៅខែធ្នូ ឆ្នាំ២០១៨។    អត្ថន័យសំខាន់មួយនៃការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺដើម្បីរម្លឹកពីការយកឈ្នះឬការផ្តួលរំលំខ្មែរក្រហម និងការធ្វើឲ្យកម្ពុជា មានសន្តិភាពពេញបូរិបូរ៕
ក្រៅពីសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភាគខាងជើងរាជធានីភ្នំពេញ រដ្ឋាភិបាល នឹងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួន រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ គេហទំព័រក្រសួងការពារជាតិ ផ្សាយថា រដ្ឋាភិបាល នឹងចាប់ផ្តើមសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុងមុនគេ តែមិនបានបង្ហាញពីវេលាជាក់លាក់ឡើយ។
  តាមការបញ្ជាក់របស់ក្រសួងបរិស្ថានថានេះជា ជំហានទី១ ខេត្តព្រះសីហនុទទួលបាន២គ្រឿង ខេត្តកែប និងកំពតទទួលបាន១គ្រឿង។ សម្រាប់ខេត្តកោះកុង នឹងរៀបចំផ្ដល់ជូននៅពេលក្រោយទៀត។ នៅថ្ងៃទី០៤ មករានេះក្រុមការងារបាននាំយកគ្រឿងចក្រទៅធ្វើការហ្វឹកហាត់នៅឆ្នេរសមុទ្រអូរឈើទាលក្រុងព្រះសីហនុ៕  
ក្រសួងបរិស្ថានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានផ្ដល់គ្រឿងចក្រចំនួន៣គ្រឿងដល់ខេ្តតជាប់មាត់សមុទ្រទាំងបួនក្នុងប្រទេសកម្ពុជា។
  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងដែលបានបែកធ្លាយនៅព្រឹកថ្ងៃទី២១ ឧសភា បានជំរុញឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាគ្នាពាក់ព័ន្ធលទ្ធភាពក្នុងការបើកឲ្យដំណើរការប្រកួតកីឡាគ្រប់ប្រភេទឡើងវិញ។   នៅល្ងាចថ្ងៃដដែល រដ្ឋមន្ត្រីទាំងបីរូបបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធបញ្ហានេះ។ ក្រោយពិភាក្សាគ្នាយ៉ាងល្អិតល្អន់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានអនុញ្ញាតឲ្យបើកវិស័យកីឡាឡើងវិញតាមលក្ខខណ្ឌតម្រូវជាជំហានៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២២ ឧសភា នេះ។    សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ក្រសួង អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកការប្រកួតរបស់ខ្លួនឡើងវិញ តែមិនអនុញ្ញាតឲ្យមានអ្នកទស្សនានោះទេ។ រាល់ការប្រកួតម្តងៗ ក្រសួង អនុញ្ញាតឲ្យមានតែកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស មិនលើសពី១០០នាក់។ ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡា ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិឡើងវិញផងដែរ។   តែយ៉ាងណា ក្រសួងសុខាភិបាល ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ បន្តរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្បើយក៏ដោយ។ ការជំរុញឲ្យយកចិត្តទុកដាក់របស់ក្រសួង គឺដោយសារក្រសួងបារម្ភពីរលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩ ដ្បិតក្រសួងយល់ថា ការឆ្លងជំងឺកូវីដ-១៩ នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា។   លើសពីនេះ ក្រសួងក្រើនរំលឹកឲ្យសហព័ន្ធកីឡាជាតិណែនាំឲ្យកីឡាករកីឡាការិនីអនុវត្តវិធានការការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ តាមរយៈការរក្សាគម្លាតសង្គម និងបុគ្គល លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ជាប្រចាំនៅពេលចាំបាច់៕ 
ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ឧសភា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចឲ្យសហព័ន្ធកីឡាជាតិអាចរៀបចំការប្រកួត និងប្រមូលផ្តុំកីឡាករជម្រើសជាតិឡើងវិញ ចាប់ពីខែមិថុនា តទៅ។ ប៉ុន្តែរាល់ការប្រកួតនីមួយៗ ក្រសួងមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ ជាមួយគ្នានេះ ក្រសួង ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ អនុវត្តវិធានការការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់។ 
  ជាការចេញមុខជួយយឹតយោងចិនដែលរងសម្ពាធឲ្យបើកការស៊ើបអង្កេតលើប្រភពជំងឺ COVID-19 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា លោកខកចិត្តនឹងអ្វីដែលប្រទេសលោកខាងលិចកំពុងធ្វើ។ លោក សំដៅដល់ការទាមទារឲ្យមានការស៊ើបអង្កេតមួយទាក់ទងនឹងជំងឺ COVID-19 ដែលរាលដាលពេញពិភពលោក ក្រោយផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ីកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។   «ខ្ញុំនិយាយថា យើងខកចិត្តនឹងការប៉ុនប៉ងចង្អុលមុខលើប្រទេសណាមួយ។ អាមេរិក កំពុងចោទចិន។ នៅអឺរ៉ុប ក៏មានការចោទប្រកាន់លើចិនដែរ។» នេះជាលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី២៩ ខែមេសា។ ដោយហៅការប៉ុនប៉ងនេះជារឿងគួរឲ្យសោកស្ដាយ លោក Lavrov បញ្ជាក់ អាទិភាពពេលនេះ គឺការទប់ស្កាត់វីរុសដ៏សាហាវមួយនេះ។   បើតាមប្រមុខការទូតរុស្ស៊ី ការស៊ើបអង្កេតជារឿងចាំបាច់ដើម្បីឲ្យប្រជាជនទាំងអស់ដឹងពីរបៀបដែលត្រូវការពារខ្លួនសម្រាប់ការគំរាមកំហែងខាងមុខ ប៉ុន្តែមិនមែនជាការរុញកំហុសឲ្យគ្នាទេ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា៖ «ការស៊ើបអង្កេត មិនមែនដើម្បីឲ្យមនុស្សម្នានិយាយថា ខ្ញុំត្រូវ ហើយនរណាម្នាក់ នឹងត្រូវទទួលកំហុស។ ខ្ញុំធ្វើរឿងត្រឹមត្រូវ។»   ប្រភព COVID-19 និងការរាលដាលជំងឺនេះ ធ្វើឲ្យចិនកា្លយជាមុខសញ្ញារិះគន់យ៉ាងខ្លាំង។ អាមេរិក តែងរិះគន់មិនលស់ថ្ងៃពីរឿងនេះ និងចោទចិនជាច្រើនរឿងតាំងពីការលាក់បាំងវីរុស រហូតដល់ការមិនចាត់វិធានការឆ្លើយតបឲ្យបានលឿនដែលបណ្ដាលឲ្យវីរុសអាចសាយភាយទៅកាន់ប្រទេសជាច្រើន។ រដ្ឋអឺរ៉ុបខ្លះមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ដែលសុទ្ធសឹងរងគ្រោះខ្លាំងដោយសារ COVID-19 ក៏ទាមទារឲ្យមានការស៊ើបអង្កេតរកសខ្មៅផងដែរ។   តាមពិតទៅ ម្ដងជាពីរដង ចិនតែងទាត់ចោលការចោទប្រកាន់ទាំងអស់លើខ្លួន។ មិនតិចលើកឡើយដែលទីក្រុងប៉េកាំងអះអាងថា COVID-19 មានដំបូងនៅចិនមែន តែមិនមែនបានន័យថា ចិនជាប្រភពនៃជំងឺនេះឡើយ រហូតដល់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់និយាយថា កងទ័ពអាមេរិកឯណោះទេដែលនាំវីរុសទៅវូហានអំឡុងពេលកីឡាកងទ័ពកាលពីខែតុលា ឆ្នាំ២០១៩ ៕
ប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov បានបង្ហាញការសោកស្ដាយចំពោះក្រុមប្រទេសលោកខាងលិចដែលទម្លាក់កំហុសលើចិនពាក់ព័ន្ធជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (COVID-19) ។ បើតាមលោក Lavrov ការស៊ើបអង្កេតជារឿងចាំបាច់ តែមិនមែនដើម្បីបញ្ជាក់ថា អ្នកណាខុស ឬអ្នកណាត្រូវឡើយ។
  នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការកីឡាអូឡាំពិកម៉ាឡេស៊ី (NOCM) ក្រុមប្រឹក្សាកីឡាម៉ាឡេស៊ីបានសម្រេចចុងក្រោយដោយដាក់កីឡាចំនួន២៤ ប្រភេទក្នុងការប្រកួតកីឡា អាស៊ីលើកទី១៩ (19th Asian Games Hangzhou 2022) នៅប្រទេសចិន។   ប្រតិភូ និងអត្តពលិកម៉ាឡេស៊ី ក្នុងដំណើរព្យុះហយាត្រាស៊ីហ្គេមនៅកម្ពុជា។ រូបពី OCM   កីឡាទាំង២៤នោះរួមមាន អត្តពលកម្ម លោតទឹក ហែលទឹក បាញ់ព្រួញ វាយសី បាល់បោះ៣ទល់៣ ប្រដាល់សកល កង់គក់ ជិះសេះ វ៉ូស៊ូ ការ៉ាតេ សីដក់ បាញ់កាំភ្លើង តេក្វាន់ដូ កាយសម្ព័ន្ធ ហុកគី ទូកនាគ ជឺជីតស៊ូ បាល់ឱប អុកចិន(ម៉ាជាំង) វាយឆ្មក់ ជីជាំង ទូកក្តោង និងវាយកូនបាល់បុកជញ្ជាំង។   គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (19th Asian Games Hangzhou 2022) ដែលពន្យាទៅធ្វើនៅឆ្នាំ២០២៣នេហះ មាន៤៨២វិញ្ញាសា ក្នុងចំណោមកីឡាទាំង៤០ប្រភេទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នឹងធ្វើនៅក្នុងខេត្ត Zhejiang ក្រុង Hangzhou ប្រទេសចិន។ Hangzhou ជាក្រុងទីបីដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី ដោយលើកដំបូងធ្វើនៅទីក្រុងប៉េកាំង ឆ្នាំ១៩៩០ និងលើកទីពីរ ធ្វើនៅទីក្រុង Gaungzhou នៅឆ្នាំ២០១០៕  
ក្រុមប្រឹក្សាកីឡាអូឡាំពិកម៉ាឡេស៊ី (OCM) នឹងបញ្ជូនអត្តពលិកតាមប្រភេទកីឡាចំនួន២៤ ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ Asian Games 2022 នៅប្រទេសចិន ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
  កម្មវិធីពិសេសនេះ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកស្រាបៀអាន់ឆ័រ  ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយ ពីតារាចម្រៀងល្បីប្រចាំកម្ពុជាជាច្រើនរូប ដូចជា លោក ខេមរៈ សេរីមន្ត, លោក ឆន សុវណ្ណរាជ, អ្នកនាង ពេជ្រ សោភា, លោក Step, លោក ដួង វីរៈសិទ្ធិ, កញ្ញា វី ឌីណែត, អ្នកនាង សុគន្ធ នីសា, លោក នីកូ, កញ្ញា សួស វីសា, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង សុខ ស្រីនាង, តារាចម្រៀង K-POP លោក BOBO កញ្ញា MINA ជាពិសេសជួបជាមួយនឹងតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េជាច្រើនរូបដូចជា កញ្ញា MISO  ក្រុមតារាចម្រៀងស្រី Rose Finger  និងក្រុមតារាចម្រៀងប្រុស Alpha Bat និងតារាល្បីៗជាច្រើនរូបទៀត។    មកទទួលយកភាពសប្បាយរីករាយ ជាមួយស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងដើម្បីជួបផ្ទាល់ជាមួយនឹងតារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេស របស់ស្រាបៀអាន់ឆ័រ។  សូមចូលរួមទស្សនា និងកម្សាន្តសប្បាយទាំងអស់គ្នា!!!  ពិសាដោយការទទួលខុសត្រូវ!!! (អត្ថពាណិជ្ជកម្ម)  
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀអាន់ឆ័រនឹងរៀបចំកម្មវិធីពិសេសមួយដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
  «ខ្ញុំត្រូវបានកំណត់ថា ជាអ្នកប៉ះពាល់បុគ្គលម្នាក់ដែលត្រូវបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។» លោក Tedros Adhanom Ghebreyesus សរសេរបែបនេះនៅលើបណ្ដាញសង្គម Twitter នៅយប់ថ្ងៃទី១ ខែវិច្ឆិកា។ លោកបន្តថា លោកមានសុខភាពល្អធម្មតា គ្មានរោគសញ្ញា ហើយត្រូវធ្វើចត្តាឡីស័កតាមការណែនាំរបស់ WHO និងបន្តបំពេញការងារពីផ្ទះ។   លោក Tedros ជាមន្ត្រីជួរមុខក្នុងការទប់ទល់ជំងឺរាតត្បាសាកលមួយនេះ ដែលបានឆ្លងលើមនុស្សច្រើនជាង៤៦លាននាក់ ដោយក្នុងនោះជិត១លាន២សែននាក់ បានបាត់បង់ជីវិត។   នៅលើ Twitter ដដែល អគ្គនាយក WHO បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអនុវត្តតាមវិធានសុខាភិបាល។ លោកពន្យល់ថា ការធ្វើបែបនេះជាការបំបែកច្រវាក់ចម្លង COVID-19 និងទប់ស្កាត់វីរុស និងការពារប្រព័ន្ធសុខាភិបាលផង។    អាមេរិក នៅតែឈរលេខរៀងទីមួយតារាងប្រទេសមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុបជាង៩លាន៤សែននាក់ និងស្លាប់ជាង២៣ម៉ឺននាក់។ ករណីឆ្លងនៅអឺរ៉ុប ក៏កាន់តែធ្ងន់ធ្ងរ ដោយប្រទេសជាច្រើនចាប់ផ្ដើមបិទប្រទេសឡើងវិញមានអង់គ្លេស និងបារាំងជាដើម៕
អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus កំពុងដាក់ខ្លួនឯងនៅដោយឡែក បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកជំងឺ COVID-19 ។ លោក Tedros អះអាងថា លោកមិនមានរោគសញ្ញាអ្វីទេ។
បើតាមទិន្នន័យពី WHO គិតត្រឹមថ្ងៃទី២១ ខែឧសភា ករណីឆ្លងជំងឺអុតស្វា មានចំនួន៩២ករណី និង២៨ករណីទៀតជាករណីសង្ស័យនៅប្រទេសចំនួន១២ ដែលមិនធ្លាប់មានករណីឆ្លងជំងឺអុតស្វានេះ។ លើសពីនេះ WHO ក៏បានបន្ថែមថា ខ្លួននឹងផ្តល់ការណែនាំ និងអនុសាសន៍បន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដល់ប្រទេសផ្សេងៗពីវិធីកាត់បន្ថយការរីករាលដាលនៃជំងឺអុតស្វា។   ប្រទេសទាំងនេះសុទ្ធជាប្រទេសក្នុងតំបន់អឺរ៉ុបរួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ស៊ុយអែត និងចក្រភពអង់គ្លេសជាដើម។ លើសពីនេះ អាម៉េរិក កាណាដា និងអូស្ត្រាលី ក៏រកឃើញករណីឆ្លងដែរ។   «ព័ត៌មានដែលមានពេលនេះ បង្ហាញថា ការឆ្លងពីមនុស្សទៅមនុស្សកំពុងកើតឡើងក្នុងចំណោមមនុស្សដែលមានទំនាក់ទំនងរាងកាយជិតស្និទ្ធជាមួយអ្នកជំងឺដែលបញ្ចេញរោគសញ្ញា»។ នេះបើតាមការលើកឡើងរបស់ WHO។   ជំងឺអុតស្វា ជាជំងឺឆ្លងដែលជាធម្មតាមានកម្រិតស្រាល ហើយជាជំងឺរាលដាលនៅតំបន់ភាគខាងលិច និងអាហ្វ្រិកកណ្តាល។ វីរុសនេះ ឆ្លងតាមរយៈការនៅកៀកគ្នា ហើយមិនងាយឆ្លងចេញពីតំបន់អាហ្វ្រិកឡើយនាពេលកន្លងមក។ ដូច្នេះ វិធានការដូចជា ការដាក់ឱ្យនៅដាច់ដោយឡែក និងរក្សាអនាម័យ ក៏អាចជួយទប់ស្កាត់ការរីករាលដាលផងដែរ។    បើយោងតាមអ្នកវិទ្យាសាស្ត្រ ការផ្ទុះឡើងនៃករណីឆ្លងក្នុងប្រទេសចំនួន១១ដែលជាធម្មតាមិនដែលឆ្លងជំងឺនេះ ជារឿងដែលមិនធម្មតា និងបង្កការព្រួយបារម្ភជាខ្លាំង។ មកទល់ពេលនេះ ប្រទេសនៅតំបន់អឺរ៉ុបបានរាយការណ៍ពីករណីឆ្លងជាង១០០ករណីហើយ។    «អ្វីដែលហាក់ដូចជាកំពុងកើតឡើងនៅពេលនេះ ជំងឺអុតស្វាបានឆ្លងតាមទម្រង់ផ្លូវភេទ ហើយកំពុងត្រូវបានរីករាលដាលដូចទៅនឹងជំងឺឆ្លងតាមផ្លូវភេទដែលបានឆ្លងជុំវិញពិភពលោក»។ មន្ត្រីអង្គការសុខភាពពិភពលោក David Heymann បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ លោក Heymann បាននិយាយថា គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញបានជួបប្រជុំគ្នាតាមរយៈ ប្រព័ន្ធវីឌីអូ ដើម្បីពិនិត្យមើលអ្វីដែលចាំបាច់ត្រូវសិក្សាពីជំងឺនេះ។   យ៉ាងណាមិញ លោក Heymann បានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺអុតស្វានេះមិនដូចនឹងការរីករាលដាលដំបូងនៃជំងឺកូវីដ-១៩ទេ ព្រោះជំងឺអុតស្វាមិនងាយឆ្លង។ លោកបានណែនាំឱ្យអ្នកដែលសង្ស័យថាពួកគេអាចត្រូវបានប៉ះពាល់ ឬបង្ហាញរោគសញ្ញារួមមានកន្ទួលរមាស់ និងក្តៅខ្លួន គួរចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដទៃ៕  
អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្ដីរំពឹងរកឃើញករណីឆ្លងជំងឺអុតស្វាបន្ថែមទៀតជុំវិញពិភពលោក ខណៈប្រទេសមួយចំនួនដែលជាធម្មតាមិនគួរមានជំងឺនេះ បានរាយការណ៍ពីករណីឆ្លងក្នុងប្រទេស។
ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជាតិលើកទី៧ នឹងមកដល់នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ គេ នឹងបានឮសំឡេងយ៉ាងកងរំពង ដែលចេញពីក្បួនដង្ហែរបស់គណបក្សនយោបាយយ៉ាងព្រោងព្រាតនៅតាមដងផ្លូវ ទាំងក្នុងរាជធានីភ្នំពេញ ទាំងតាមបណ្តាខេត្ត។  នៅក្នុងដំណើរការបោះឆ្នោត ការឃោសនារកសំឡេងឆ្នោត គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់គណបក្សនយោបាយ។ ជាធម្មតា គណបក្សនយោបាយនីមួយៗ នឹងប្រកាសពីគោលនយោបាយ និងចំណុចល្អៗរបស់ខ្លួន ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានដឹង។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ នឹងបានឮពាក្យសន្យាផ្សេងៗពីគណបក្សនយោបាយទាំងនោះ។     ក្រោយការឃោសនារយៈពេល២១ថ្ងៃត្រូវបានបញ្ចប់ នៅត្រឹមថ្ងៃទី២១កក្កដា ការបោះឆ្នោត នឹងឈានចូលមកដល់ នៅថ្ងៃទី២៣កក្កដា។ ថ្ងៃ២២កក្កដា ហៅថា ថ្ងៃស ដែលតម្រូវឲ្យគ្រប់ភាគីរក្សាភាពស្ងៀមស្ងាត់ ដោយគណបក្សនយោបាយ ឬភាគីណាមួយ មិនត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយអ្វីទាំងអស់។    តាមរយៈសេចក្តីអំពាវនាវ ដែលចេញនៅចុងខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ហើយត្រូវជួយសម្របសម្រួលតាមទីកន្លែង និងតាមដងផ្លូវ ដើម្បីឲ្យគណបក្សនីមួយៗ អាចដង្ហែក្បួនឃោសនាដោយស្មើភាពគ្នា ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។    ជាមួយគ្នានេះ គ.ជ.ប ថែមទាំងអំពាវនាវឲ្យគ្រប់គណបក្ស និងអ្នកគាំទ្រគណបក្សនីមួយៗ គោរពតាមនីតិវិធី បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ ដែលមានចែងក្នុងច្បាប់ ដើម្បីឲ្យការឃោសនារកសំឡេងឆ្នោ ប្រព្រឹត្តទៅដោយសន្តិវិធី និងសុវត្ថិភាព។    ក្នុងការបោះឆ្នោតជាតិលើកទី៧នេះ មានគណបក្ស១៧ ដែលចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ គណបក្សភ្លើងទៀត ដែលត្រូវចាត់ទុកជាគណបក្សជំទាស់លេចធ្លោជាងគេ មិនមានឱកាសចូលរួមប្រកួតឡើយ ដោយសារគណបក្សនេះ បាត់ឯកសារគោល គឺប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។     គេ ប្រាកដជានៅចាំច្បាស់ ក្នុងការបោះឆ្នោតជាតិលើកទី៦ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ កាលនោះ អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ពុំបានចូលរួមឡើយ ព្រោះត្រូវបានតុលាការកំពូលរំលាយចោល តាំងពីមុនការបោះឆ្នោតមកដល់៕   
ដោយ៖ ទេពញាណ 
ពិធីចុះកិច្ចព្រមព្រៀងបានធ្វើឡើងនៅផ្សារកូនកាំបិត សាខាបុរីប៉េង ហួត បឹងស្នោរ រាជធានីភ្នំពេញ រវាងលោក ឡាង សេងហ៊ង ម្ចាស់ផ្សារកូនកាំបិត និងលោក វ៉ើយ វណ្ណៈ ម្ចាស់កសិដ្ឋានទំនប់ច្រកកែស នៅស្រុកដងទង់ ខេត្តកំពត ដែលជាអ្នកផ្គត់ផ្គង់ជ្រូកអត់ក្លិន ឬជ្រូកសរីរាង្គ ។   លោក ឡាង សេងហ៊ង មានប្រសាសន៍ថា៖ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបាននាំសាច់ជ្រូកចិញ្ចឹមតាមស្តង់ដាសរីរាង្គ មានគុណភាពខ្ពស់ និងរសជាតិប្លែកសម្រាប់អតិថិជន ។ ទន្ទឹមនឹងនេះប្រព័ន្ធនៃការចិញ្ចឹមជ្រូកអត់ក្លិននេះមានភាពសាមញ្ញ ហើយកសិករអាចពឹងផ្អែកលើខ្លួនឯងស្ទើរតែ ១០០% ក្នុងការចិញ្ចឹម ដោយវត្ថុធាតុដើមអាចរកក្នុងស្រុកបាន ។ ផ្សារកូនកាំបិត ក៏ដូចជាបងប្អូនអតិថិជនយើង មានមោទកភាពដែលជាចំណែកមួយក្នុងការជួយដល់កសិករខ្មែរយើងទាំងការចិញ្ចឹមសត្វ ការដាំដុះ និងការកែច្នៃកសិផល។    លោក បានបន្តថា៖ ផ្សារកូនកាំបិតផ្ដោតសំខាន់បំផុតលើសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទាន ដោយតម្រូវឲ្យរាល់ផលិតផលទាំងអស់គោរពតាមស្តង់ដាសុវត្ថិភាពចំណីអាហារ និងកសិកម្មល្អរបស់កម្ពុជា ។ ផលិតផលបន្លែ សាច់ ផ្លែឈើ គ្រឿងទេស និងផលិតផលកែច្នៃ នៅផ្សារកូនកាំបិត មានប្រមាណ ១០០០ មុខ ហើយ ៩០% ជាផលិតផលក្នុងស្រុក ហើយផលិតផលនាំចូលមានខ្ទង់ប្រមាណ ១០% ប៉ុណ្ណោះ។   យោងតាម លោក វ៉ើយ វណ្ណៈ បានឲ្យដឹងថា ជ្រូកអត់ក្លិនជាជ្រូកដែលចិញ្ចឹមបែបធម្មជាតិ មិនបង្កឲ្យមានក្លិនមិនល្អនៅជុំវិញកសិដ្ឋាន និងការផ្ដល់ចំណីធម្មជាតិសុទ្ធសាធ ។ លោកបានបន្ថែមថា សាច់ជ្រូកនេះមានខ្លាញ់ស្ដើង សាច់ហាប់ណែន មានពណ៌រាងផ្កាឈូក និង មានរសជាតិឆ្ងាញ់ ខុសប្លែកពីជ្រូកដែលផ្ដល់ចំណីពីរោងចក្រ ។     ឆ្លៀតក្នុងឱកាសនោះ លោក វ៉ើយ វណ្ណៈ មានប្រសាសន៍ថា៖ ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ពិតជាឱកាសដ៏រំភើប ដែលខ្ញុំអាចសម្រេចបាននូវបំណងនាំជ្រូកធម្មជាតិ មានសុវត្ថិភាព សម្រាប់អ្នកទទួលទាន ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងគាំទ្រចំពោះសាច់ជ្រូកប្រភេទនេះកាន់តែខ្លាំងឡើង ។    ម្ចាស់កសិដ្ឋានរូបនេះ បានបន្តថា ការចិញ្ចឹមជ្រូកអត់ក្លិនចំណាយពេលយូរជាងជ្រូកឲ្យចំណីពីរោងចក្រ ដែលមានផ្ដល់សារជាតិជំរុញការលូតលាស់របស់ជ្រូក ពោលគឺរហូតដល់ទៅជាង ៦ ខែ ទម្រាំជ្រូកអាចឈានដល់ទម្ងន់ ១០០ គីឡូ បើធៀបនឹងជ្រូកប្រើចំណីរោងចក្រដែលចំណាយពេលត្រឹម ៤ ខែ ទៅ ៤ ខែកន្លះប៉ុណ្ណោះ ។    ផ្សារកូនកាំបិត បានបើកដំណើរការចាប់ពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្ន មាន ៣ សាខានៅភ្នំពេញ នៅបុរីប៉េងហួតបឹងស្នោរ នៅផ្សារទួលសង្កែ និងនៅជិតវត្តទួលអស់លោក ដែលមានគោលដៅជួយផ្ដល់ទីផ្សារកសិផលខ្មែរ និងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះផលិតផលក្នុងស្រុក ។    អំពីផ្សារកូនកាំបិត ផ្សារកូនកាំបិតត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយផ្ដោតសំខាន់ លើស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបច្ចុប្បន្នមាន ៣ សាខា ក្នុងរាជធានីភ្នំពេញ ។    ផ្សារកូនកាំបិតទី ១ (ជិតផ្សារធំទួលសង្កែ) ផ្ទះលេខ ៥៦ ផ្លូវ ០៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ទំនាក់ទំនង៖ ០៦៩ ៩០៩ ៥៩៧/ ០៨៥ ៧៧៩ ១៩១។ ផែនទី៖ https://goo.gl/maps/3Tij8cdRdECj1H6p6  ផ្សារកូនកាំបិតទី ២ (បឹងសាឡាងថ្មី ឫស្សីកែវ) ផ្ទះលេខ ៥១C ផ្លូវ ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ។ ទំនាក់ទំនង៖ ០៧០ ៥៣៣ ៨១៣/០៩២ ៩៤១ ៤៦០។ ផែនទី៖ https://goo.gl/maps/gFxZwVVbDxfKcVZy9  ផ្សារកូនកាំបិតទី ៣ (បុរី ប៉េង ហួតបឹងស្នោ) ។ ផ្ទះលេខ ២៩៣ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។ ទំនាក់ទំនង៖ ០៨៥ ២៥៧ ៦០១/០៩៦ ៣៩៤ ៥៨៥១ ។ ទីតាំង៖ https://maps.app.goo.gl/kGy4z3ktmeLV3GFU9 (អត្ថបទពាណិជ្ជកម្ម)
ផ្សារកូនកាំបិត បានចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋានជ្រូកអត់ក្លិន ដើម្បីនាំយកសាច់ជ្រូកសរីរាង្គមកផ្គត់ផ្គង់លើទីផ្សារ ក្នុងរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសមានកង្វល់កាន់តែខ្លាំងឡើងជុំវិញសាច់បង្កក នាំចូលពីបរទេស ។
«នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងទៅ»។ នេះបើតាមសេចក្តីថ្លែងការណ៍ជាលើកទី២ របស់វិទ្យុអាស៊ីសេរី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧។ សេចក្តីថ្លែងការណ៍នេះ ចេញផ្សាយចំថ្ងៃដែលព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ កំណត់ឲ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺជុំវិញដំណើររឿងដែលលោក បានចូលជួបមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនបានបញ្ជាក់ទេថា តើលោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់មកកម្ពុជាជារៀងរហូត ឬក៏អាចត្រឡប់មកកម្ពុជាវិញ ក្នុងពេលក្តីក្តាំនៅតុលាការ ស្ងប់ស្ងាត់នោះទេ។ ការឲ្យលោក ជុន ច័ន្ទបុត្រ ចាកចេញពីប្រទេសកម្ពុជា ដើម្បីគេចចេញពីការចូលបំភ្លឺក្នុងតុលាការ ត្រូវបានវិទ្យុអាស៊ីសេរី បកស្រាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរ ហាក់មានបំណងយកករណីលោក ជុន ច័ន្ទបុត្រ ធ្វើជារឿងនយោបាយ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ ព្រោះតែការយល់ឃើញបែបនេះ វិទ្យុអាស៊ីសេរី ក៏ព្រួយបារម្ភថា សុវត្ថិភាពរបស់លោក ជុន ច័ន្ទបុត្រ នៅក្នុងប្រទេសកម្ពុជា មិនអាចធានាបានឡើយ។  ជាងនេះទៀត វិទ្យុអាស៊ីសេរី ពុំជឿជាក់ឡើយថា តុលាការ នឹងអនុវត្តច្បាប់ដោយយុត្តិធម៌ ចំពោះករណីរបស់លោក ជុន ច័ន្ទបុត្រ។ ដោយផ្អែកលើហេតុផលទាំងនេះ វិទ្យុអាស៊ីសេរី ក៏បានអះអាងដូច្នេះថា៖«អាស៊ីសេរី មិនចង់ឲ្យលោក ហួត វុទ្ធី ស្ថិតក្នុងស្ថានភាពប្រថុយគ្រោះថ្នាក់ និងមិនចង់ឲ្យប៉ះពាល់ដល់លទ្ធភាពក្រុមការងារអាស៊ីសេរី ក្នុងការបន្តផ្តល់ព័ត៌មានពិស្តារ និង ឥតលម្អៀង ស្តីពីការបោះឆ្នោតដ៏មានសារសំខាន់នេះឡើយ។ អាស៊ីសេរី នៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់»។ កន្លងមក វិទ្យុអាស៊ីសេរី ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ម្តងរួចទៅហើយ ជុំវិញករណីរបស់លោក ជុន ច័ន្ទបុត្រ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីសុំការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីខាងលើ នោះទេ។ ចំណែកឯអ្នកនាំពាក្យនៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏មិនទាន់បកស្រាយអ្វីដែរ ជុំវិញករណីលោក ជុន ច័ន្ទបុត្រ ដែលមិនព្រមចូលបំភ្លឺតាមដីកាកោះ។ ប៉ុន្តែ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឌុល វិបុល មេធាវីរបស់លោក ជុន ច័ន្ទបុត្រ បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួបព្រះរាជអាជ្ញា។ លោកមេធាវី ឌុល វិបុល បានប្រាប់សារព័ត៌មានថ្មីៗថា ការទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺដើម្បីយកឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអង្គហេតុ ឲ្យព្រះរាជអាជ្ញា។ មួយវិញទៀត លោកមេធាវីរូបនេះ ក៏បានជម្រាបដល់ព្រះរាជអាជ្ញាផងដែរថា លោក ជុន ច័ន្ទបុត្រ មិនអាចចូលបំភ្លឺតាមដីកាទេ នៅពេលនេះ។ យ៉ាងណា លោកមេធាវី មិនអាចបញ្ជាក់នោះទេ ថាមូលហេតុអ្វី ដែលលោក ជុន ច័ន្ទបុត្រ មិនព្រមចូលបំភ្លឺតាមដីកាកោះ។ លោក និយាយដូច្នេះថា៖«ខ្ញុំមកតុលាការថ្ងៃនេះ គឺដើម្បីជម្រាបព្រះរាជអាជ្ញាថា លោក ជុន ច័ន្ទបុត្រ មិនបានចូលបំភ្លឺទេ។ ខ្ញុំគ្រាន់តែជម្រាបអ៊ីចឹង។ តែមូលហេតុ ដែលគាត់មិនចូលបំភ្លឺ ខ្ញុំមិនអាចជម្រាបបានទេ ពីព្រោះវាជារឿងផ្ទាល់ខ្លួនរបស់គាត់»។ សមត្ថកិច្ច និងតុលាការ យល់ថា លោក ជុន ច័ន្ទបុត្រ បានបន្លំខ្លួនទាំងខុសច្បាប់ ចូលទៅជួបមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារព្រៃស។ ព្រះរាជអាជ្ញា បានចាត់ទុកលោក ជុន ច័ន្ទបុត្រ ថា ជាជនសង្ស័យក្នុងដំណើររឿង «ផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ»។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ជាអ្នក នាំលោក ជុន ច័ន្ទបុត្រ ទៅជាមួយ ពេលចូលសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារព្រៃស។ តំណាងរាស្ត្រទាំងពីររូបនេះ បានចូលបំភ្លឺក្នុងនាមជាសាក្សី នៅចំពោះមុខព្រះរាជអាជ្ញារួចហើយ ជុំវិញដំណើររឿងខាងលើ។ ក្រោយចូលបំភ្លឺ ពួកគាត់ទាំងពីរ មិនត្រូវបានចោទប្រកាន់នោះទេ៕
ភ្នំពេញ៖ វិទ្យុអាស៊ីសេរី (RFA) អះអាងថា លោក ជុន ច័ន្ទបុត្រ នឹងមិនវិលមកប្រទេសកម្ពុជាវិញ នោះទេ។ ការអះអាងរបស់វិទ្យុអាស៊ីសេរី គឺស្របពេលដែលតុលាការ កោះហៅលោក ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺ នៅថ្ងៃអង្គារនេះ។
  វិបត្តិអ៊ុយក្រែន នៅតែបន្តអូសបន្លាយជាច្រើនខែ ក្រោយរុស្ស៊ីបានពង្រាយកម្លាំងទ័ពប្រមាណជាង ១០ម៉ឺននាក់នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ បញ្ហានេះ បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនព្រមានពីការឈ្លានពានពីរុស្ស៊ីអាចកើតមានគ្រប់ពេល។ យ៉ាងណាមិញ រុស្ស៊ីបានបដិសេធជាច្រើនលើក និងអះអាងថាខ្លួនគ្មានផែនការវាយប្រហារអ៊ុយក្រែនឡើយ។    ស្របពេលភាពតាងតឹងកំពុងតែក្តៅឡើង ប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែកុម្ភៈ បានជួបពិភាក្សាតាមទូរស័ព្ទជាថ្មីជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ តាមរយៈកិច្ចសន្ទនាប្រមាណមួយម៉ោង លោក ហ្សេលេនស្គី បានអញ្ជើញ លោក បៃឌិន ឱ្យធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីបញ្ជាក់ពីជំហរគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន។   «ខ្ញុំជឿជាក់ថាការមកដល់របស់លោកបៃឌិន នៅទីក្រុងកៀវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ...នឹងក្លាយជាសញ្ញាដ៏មានឥទ្ធិពល ហើយជួយបន្ធូរបន្ថយភាពតានតឹង»។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដកស្រង់សម្តីលោក ហ្សេលេនស្គី ប្រាប់លោក បៃឌិន បែបនេះ។    បើតាមសេចក្តីថ្លែងការណ៍ដដែល មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា លោក យល់ពីការគំរាម ដែលក្រុងកៀវកំពុងប្រឈមមុខ និងបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពទាំងនោះ។ ប្រធានាធិបតីអ៊ុយក្រែន ក៏បានសំដែងការអរគុណចំពោះអាម៉េរិកសម្រាប់ការគាំទ្រខ្លួនដែរ។    យ៉ាងណាមិញ លោក ហ្សេលេនស្គី បានសម្តែងក្តីបារម្ភ ចំពោះវិបត្តិអ៊ុយក្រែន ដែលកំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាម។ បើផ្ទុះសង្រ្គាមមែន សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈមនុស្សអាចនឹងស្លាប់ច្រើន។    ចំណែកសេចក្តីថ្លែងការណ៍សេតវិមានអាម៉េរិកវិញ ទីក្រុងវ៉ាស៊ីនតោនមិនបានលើកឡើងពីការអញ្ជើញរបស់អ៊ុយក្រែនក្នុងជំនួបតាមទូរស័ព្ទប្រមាណ ១ម៉ោងនោះទេ។ ប៉ុន្តែសេតវិមានអាម៉េរិក បានសង្កត់ធ្ងន់ថា លោក បៃឌិន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកជាថ្មី ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបៃឌិន បានព្រមានថា អាម៉េរិកនឹងឆ្លើយតបឱ្យបានឆាប់រហ័សបំផុត ក្នុងករណីក្រុងមូស្គូ វាយប្រហារទីក្រុងកៀវ៕   
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន។
  លោក កែ មុន្នីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម ប្រាប់Thmeythmey25ថា គិតត្រឹមខែតុលានេះ មានក្រុមហ៊ុន សហគមន៍កសិកម្ម ចម្ការ និងកសិដ្ឋាន ចំនួន៤៥ហើយ ដែលបានដាក់ពាក្យសុំនាំចេញស្វាយស្រស់ ទៅប្រទេសចិន។ តាម  លោក កែ មុន្នីវុធ ផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន លុះត្រាតែចុះបញ្ជីកសិដ្ឋាន និងទីតាំងវេចខ្ចប់ នៅអគ្គនាយកដ្ឋានកសិកម្ម ដែលទទួលស្គាល់ដោយអ្នកជំនាញគយប្រទេសចិន (GACC) ។    លោក មុន្នីវុធ បញ្ជាក់ទៀតថាកម្ពុជារំពឹងថា អាចនាំចេញស្វាយលើកដំបូង នៅអំឡុងខែមេសា ឆ្នាំ២០២១ ឯណោះ ខណៈដែលកិច្ចព្រមព្រៀងនាំចេញស្វាយស្រស់ទៅចិន ក្នុងបរិមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ ត្រូវបានចុះហត្ថលេខាទាងពីពាក់កណ្តាលឆ្នាំ២០២០មកម្ល៉េះ។   អត្ថបទទាក់ទង   FTA៖ ចិន-កម្ពុជា អាចនាំចេញ-នាំចូលទំនិញដោយសេរី នៅឆ្នាំ២០២១   ចិន នឹងនាំចូលផ្លែស្វាយពីកម្ពុជា ៥០ម៉ឺនតោនក្នុងមួយឆ្នាំ  បញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលនាំឲ្យការនាំចេញស្វាយទៅចិនយឺតយ៉ាវ គឺជំងឺរាតត្បាតកូវីដ-១៩។ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ពន្យល់បន្ថែម៖«ក្រសួងកសិកម្មខិតខំណាស់ ក្នុងកិច្ចការនេះ តែដោយសារឆ្នាំនេះ ជួបបញ្ហាកូវីដ-១៩ ទើបដំណើរការនាំចេញស្វាយស្រស់ ទៅកាន់ប្រទេសចិន មានការយឺតយ៉ាវ។ ប៉ុន្តែយើងសង្ឃឹមថា ក្នុងរដូវកាលប្រមូលផលស្វាយឆ្នាំក្រោយ នឹងអាចនាំចេញស្វាយស្រស់ លើកដំបូងទៅកាន់ចិន។ ក្រៅពីបញ្ហាកូវីដ-១៩ កម្ពុជានៅខ្វះខាតឧបករណ៍សម្លាប់ដង្កូវដែរ ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម អះអាងថាមានតែក្រុមហ៊ុនបស់កូរ៉េតែមួយគត់ ដែលដាំខ្លួនឯង មានម៉ាស៊ីនសម្អាតមេរោគ និងរៀបចំស្តង់ដារនាំចេញទៅចិនដោយខ្លួនបាន។   លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម ក៏ធ្លាប់ប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗដែរថា មានក្រុមហ៊ុនចិនប្រមាណ ៣ ទៅ ៤ ក្រុមហ៊ុនទៀត កំពុងដំណើរការដំឡើងរោងចក្រ ត្រួតពិនិត្យគុណភាព សម្លាប់សមាសភាពចង្រៃ និងមេរោគ ដើម្បីនាំចេញផ្លែស្វាយ ទៅចិន។    ពាក់ព័ន្ធការនាំចេញស្វាយស្រស់ទៅចិននេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey25 ថា ក្រសួងកសិកម្ម កំពុងអំពាវនាវឲ្យកសិករ ដែលដាំស្វាយមកចុះបញ្ជី ដើម្បីវាយតម្លៃ និងបណ្ដុះបណ្ដាលពីបច្ចេកទេស ក្នុងការដាំស្វាយដែលមានគុណភាព អាចនាំចេញស្វាយទៅចិនបាន។ ក្រសួងកសិកម្ម ប្តេជ្ញាជួយជ្រោមជ្រែង អ្នកដាំស្វាយឲ្យមានលទ្ធភាពនាំចេញស្វាយស្រស់ទៅចិនដោយខ្លួនឯង។    តាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ប្រមាណ ៦២ ៩២០ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមានប្រទេសថៃ វៀតណាម បារាំង កូរ៉េខាងត្បូង និងហុងកុង។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយ ប្រមាណ ១២ម៉ឺនហិកតា ដែលអាចផ្តល់ទិន្នផល ១លាន ៤សែនតោន ក្នុងមួយឆ្នាំៗ។ បន្ទាប់ពីការនាំចេញជោគជ័យ កម្ពុជា ក៏នឹងពង្រីកការដាំដុះស្វាយផងដែរ។ នេះបើតាមលោករដ្ឋមន្រ្តីបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនាពេលកន្លងទៅ៕
គិតត្រឹម ខែតុលានេះ មានក្រុមហ៊ុន សហគមន៍កសិកម្ម ចម្ការ និងកសិដ្ឋាន ចំនួន៤៥ហើយ ដែលបានដាក់ពាក្យសុំនាំចេញស្វាយស្រស់ ទៅប្រទេសចិន។ កម្ពុជារំពឹងថា អាចនាំចេញស្វាយលើកដំបូង នៅអំឡុងខែមេសា ឆ្នាំ២០២១។
ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានកំពង់ភ្លុក ត្រូវដឹងចំណុចខ្លះៗពីសេវាកម្មនៅទីនោះ។ ដំបូងទេសចរ ត្រូវទិញសំបុត្រទូក ដែលមានទីតាំងនៅជាប់ផ្លូវចូល ដោយទូកមួយអាចផ្ទុកមនុស្សប្រមាណ១០នាក់ចុះ មានតម្លៃ២០ដុល្លារ ហើយតម្លៃលើសពីនេះ ទៅតាមទំហំទូក។ ដោយសារបឹងទន្លេសាបរីកមាឌក្នុងរដូវវស្សា គេត្រូវធ្វើដំណើរតាមទូករយៈពេលប្រហែល ៣០នាទី ទើបទៅដល់ភូមិកំពង់ភ្លុក។ នៅទីនោះ មានផ្ទះឈើតូចធំ សសរតូចៗ ច្រើនជាឈើ សង់អមសងខាងផ្លូវទូកដែលដឹកអ្នកទេសចរចូលទៅ។ អ្វីដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ នោះគឺការកម្សាន្តលើស្ពានឈើ ដែលគេឲ្យឈ្មោះថា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌កំពង់ភ្លុក»។ ទីនោះ ភ្ញៀវទេសចរត្រូវបង់ថ្លៃសេវាដើរកម្សាន្ត ក្នុងម្នាក់ចំនួន ២ពាន់រៀល ដោយអាចដើរលើស្ពានឈើ ដែលសង់ព័ទ្ធខ្វាត់ខ្វែងក្នុងព្រៃដើមរាំងភ្នំ ដាច់កន្ទុយភ្នែក។ នៅទីនោះ ភ្ញៀវទេសចរក៏អាចបញ្ជាទិញម្ហូបអាហារសម្រាប់ពិសា បែបធម្មជាតិផងដែរ។ មួយទៀត គឺការជិះទូកតូចៗ កម្សាន្តក្នុងព្រៃលិចទឹក ឬដើមរាំងភ្នំ ដែលជាដើមឈើធន់នឹងទឹកជាងគេ។ ទូកមួយអាចផ្ទុកភ្ញៀវទេសចរចំនួន២នាក់ និងម្ចាស់ទូកម្នាក់។ តម្លៃសំបុត្រ គឺម្នាក់មួយដុល្លារ ដោយធ្វើដំណើរជុំវិញតំបន់គោលដៅដែលបានកំណត់។ ផុតពីនេះ គឺការថតរូបនៅកណ្តាលបឹងទន្លេសាបដ៏ល្វឹងល្វើយ។ ទេសភាពស្រស់ស្រាយ ផ្ទៃទន្លេសាបគ្មានកោះគ្មានត្រើយ ធ្វើឲ្យភ្ញៀវទេសចរបំភ្លេចមិនបាន។ ក្រៅពីនេះ ភ្ញៀវទេសចរបរទេសខ្លះ ក៏បានចូលទៅមើលវត្តអារាមនៅភូមិកំពង់ភ្លុក ដែលសង់លើដីទួល ផុតពីដី ដោយពួកគេចង់យល់ដឹងផ្នែកវប្បធម៌ និងសាសនា នៅតំបន់ទន្លេសាបនោះផងដែរ។ ប្រធានសហគមន៍ទូកទេសចរណ៍កំពង់ភ្លុក លោក ប៉ាន់ សាយ បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៣១០នាក់ ដែលកំពង់បើកទូកបម្រើវិស័យទេសចរណ៍ក្នុងភូមិសាស្ត្រមួយនេះ។ លោកបន្តថា ទូកទាំងអស់មានចំនួន ជាង៥០០ទូក ដោយបែកចែកជា២ប្រភេទ។ ប្រភេទទូកតូច ដែលអាចផ្ទុកអ្នកដំណើរពីម្នាក់ទៅ ៧នាក់ មានចំនួន ៤៤២ទូក និងប្រភេទទូកធំ ផ្ទុកអ្នកដំណើរពី៧ ទៅ៥០នាក់ មានចំនួន ៩០ទូក។ ចំណែកមេភូមិកំពង់ភ្លុក លោក នឹង នី បានឲ្យដឹងថា ភូមិកំពង់ភ្លុកមានប្រជាជនចំនួន ៨៣៨គ្រួសារ ដែល ៧៥% ជាអ្នកនេសាទ ២០%អ្នកបម្រើសេវាទេសចរណ៍ និង៥%ទៀត ជាកម្មករនេសាទ លក់ដូរ និងជួសជុលទូក។ តាមលោក នឹង នី ចំណូលប្រចាំថ្ងៃសម្រាប់ពលរដ្ឋភូមិកំពង់ភ្លុក ជាមធ្យមរកបាន ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកភូមិកំពង់ភ្លុក ប្រើប្រាស់ផ្សារចំនួន២ មានផ្សាររលួស និងផ្សារលើ។ សម្រាប់ខែប្រាំងអ្នកភូមិធ្វើដំណាំកសិកម្មមួយចំនួនតូច។ តំបន់ទេសចរណ៍កំពង់ភ្លុកមានផ្ទៃដីសរុប ៤៨ហិកតា ដែលជាតំបន់ព្រៃលិចទឹក និងក្រៅតំបន់ ជាង៤ពាន់ហិកតា។ ព្រៃលិចទឹក មានជាង៥០ប្រភេទ៕
សៀមរាប៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅតែជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តការកម្សាន្ត ដោយការជិះទូក គយគន់មើលទេសភាពនាដងទន្លេសាប ក្នុងខែវស្សា។ កំពង់ភ្លុក មានផ្ទះលិចទឹក ព្រៃលិចទឹកព័ទ្ធជុំវិញ អាហារដ្ឋានលើទឹក និងការជិះទូកគយគន់ទេសភាពតាមដើមរាំង ដ៏ស្រស់ស្អាត។
  សំណង់បុរាណជាច្រើនក្នុងទឹកដីអង្គរ ខេត្តសៀមរាប កំពុងទទួលការមើលថែ និងជួសជុល យ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។ ក្នុងនោះ ក៏ឃើញមានការដ្ឋានមួយនៅព្រះលានជល់ដំរីផងដែរ ដែលមានកម្មករជាច្រើនកំពុងធ្វើការយ៉ាងញាប់ដៃតាមភារកិច្ចរៀងខ្លួន។ កម្មករខ្លះលាងថ្ម ខ្លះជួសជុលថ្ម ហើយខ្លះកំពុងតថ្ម ដែលខូចខាត និងមានអាយុកាលយូរឆ្នាំមកហើយ។    លោក មន មុន កំពុងលាងថ្ម។ រូបភាព៖ ហុង ស្រីណា    ម៉ោង១០កន្លះ ជាពេលកម្មករនាំគ្នាសម្រាកអាហារថ្ងៃត្រង់ ប៉ុន្តែកម្មករជួសជុលថ្មចំនួន៤នាក់មិនទាន់សម្រាកនៅឡើយ។ ក្នុងចំណោមកម្មករទាំងនេះ មានកម្មករម្នាក់សម្បុរសណ្តែកបាយ សក់ខ្មៅ ពាក់អាវពណ៌ឈាមជ្រូកដៃវែង កំពុងលាងសម្អាត និងតថ្ម យ៉ាងយកចិត្តទុកដាក់។ បើតាមអ្នកស្រី នឿង ភីរ៉ា អ្នកគ្រប់គ្រងការជួសជុលថ្ម ឱ្យដឹងថា យុវជនរូបនេះ ជាកម្មករជួសជុលថ្មវ័យ២៣ឆ្នាំ ដែលបានមកធ្វើការនៅការដ្ឋានព្រះលានជល់ដំរី ជាងមួយឆ្នាំហើយ។    ក្រោយទទួលបានការអនុញ្ញាតពីអ្នកគ្រប់គ្រងការដ្ឋាន យុវជន មន មុន បានផ្តល់បទសម្ភាសជូនក្រុមការងារសារព័ត៌មានThmeyThmey25។ មួយឃ្លាដំបូង យុវជនរូបនេះ បានរៀបរាប់ពីការស្រលាញ់ និងចង់ជួសជុលថ្មបុរាណ នៃសំណង់ប្រាសាទខ្មែរដូច្នេះ៖« ព្រោះវាជាការងារ ដែលថែរក្សាវប្បធម៌ដូនតារបស់យើង ហើយវាក៏ជាការងារមួយដែលខ្ញុំស្រលាញ់ដែរ»។ មុនពេលក្លាយជាចំណែកមួយនៃការដ្ឋានជួសជុលនៅព្រះលានជល់ដំរី យុវជនរូបនេះ បានឈប់សិក្សាទាំងវ័យក្មេង និងបានឆ្លងកាត់ការងារជាច្រើន ដើម្បីតែចំណូលជួយគ្រួសារ ដែលមានម្តាយ និងប្អូនស្រីៗចំនួន៤នាក់។  បោះបង់ការសិក្សា ព្រោះសម្ពាធផ្លូវចិត្តពីឪពុក លោក មន មុន ធ្លាប់រងសម្ពាធផ្លូវចិត្តពីឪពុក ដែលជារឿយៗតែងប្រើអំពើហិង្សាលើភរិយា និងកម្ទេចទ្រព្យសម្បត្តិថែមទៀតផង។ ថ្ងៃមួយ ឪពុករូបនេះ បានបំផ្លាញអង្រឹងរបស់ មុន ដែលបានធ្វើឱ្យកុមាររូបនេះឈឺចាប់យ៉ាងខ្លាំង។    លោក មន មុន និងសហការី កំពុងលាងថ្ម និងតថ្ម។ រូបភាព៖ ហុង ស្រីណា    និយាយដល់ចំណុចនេះ យុវជន មុន ស្ទើរស្រស់ទឹកភ្នែក ដោយបានរៀបរាប់ទាំងអួលដើមកថា៖« ពេលដែលឃើញពុកខ្លួនឯងវាយដំធ្វើបាបម៉ែ គឺថាអត់អាចជួយធ្វើអ្វីបានទេ ប៉ុន្តែគឺឈឺចាប់ជំនួសម៉ែមែនទែន ទាំងដែលខ្ញុំជាកូនក្មេងតូចមួយ អង្រឹងខ្ញុំក៏ហ៊ានយកដុតចោល ពេលគាត់ខឹងម៉ែម្តងៗ ពេលគាត់ឈ្លោះគ្នា»។   ទិដ្ឋភាពទាំងនេះបានដិតដាមក្នុងការចងចាំរបស់កុមារ មន មុន និងបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បញ្ហាផ្លូវចិត្ត ជាពិសេសការសិក្សា។ នៅអាយុ១៣ឆ្នាំ ជាវ័យដែលកុមារត្រូវទទួលការអប់រំ ក៏ដូចជាចំណេះដឹងពីលោកគ្រូអ្នកគ្រូ។ ប៉ុន្តែកុមារ មន មុន បែរជាសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីរកការងារធ្វើទៅវិញ។   «ម៉ែឪបង្ខំឱ្យរៀន តែរៀនយ៉ាងណាក៏រៀនអត់ចូល។ ខំដែរ មិនមែនអត់ខំទេ តែទៅអត់រួច។ អ៊ីចឹងខ្ញុំក៏សម្រេចចិត្តឈប់។ ឈប់បានមួយឆ្នាំ ដើរមើលគោ មើលក្របី ជួយមើលការងារផ្ទះ។ មួយឆ្នាំក្រោយ ខ្ញុំក៏សុំគេចូលធ្វើការងារសំណង់ជាមួយអ្នកភូមិ ព្រោះចង់បានលុយ នៅផ្ទះក៏មិនដឹងធ្វើអី»។ នេះជាការបញ្ជាក់របស់លោក មន មុន។     អ្នកស្រី នឿង ភីរ៉ា អ្នកគ្រប់គ្រងការដ្ឋានជួសជុលថ្ម កំពុងពិនិត្យការជួសជុលថ្ម។ រូបភាព៖ ហុង ស្រីណា    ពីកម្មករសំណង់ ក្លាយជាអ្នកជួសជុលថ្មបុរាណ ក្រៅពីការងារសំណង់ មន មុន ក៏ធ្លាប់ធ្វើជាអ្នកអនាម័យនៅសណ្ឋាគារសុខា និងនៅមន្ទីរពេទ្យមិនចាំឈ្មោះមួយកន្លែងផងដែរ។ យុវជនរូបនេះ ឃ្មាតខ្មីធ្វើការងារគ្រប់បែបយ៉ាង ដើម្បីបានចំណូលជួយសម្រួលបន្ទុកម្តាយនៅផ្ទះ។    នៅឆ្នាំ២០២០ យុវជនរូបនេះ បានធ្វើការជាកម្មករឆ្លាក់រូបម្នាក់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយធ្វើជាកម្មករដាប់ឆ្លាក់នេះបានប្រមាណ២ឆ្នាំ មន មុន បានសម្រេចចិត្តឈប់ និងត្រឡប់មកជួយការងារម្តាយនៅស្រុកកំណើតវិញ។    មិនយូរប៉ុន្មាន កូនអ្នកសៀមរាបរូបនេះ បានដាក់ពាក្យចូលជាអ្នកសម្អាតថ្មនៅការដ្ឋានមុខព្រះលានជល់ដំរី ដោយបច្ចុប្បន្ន មុន ជាអ្នកជំនាញលាងសម្អាតថ្ម និងតថ្មផងដែរ។ ការងារមួយនេះ មុន ស្រលាញ់ពេញចិត្ត និងរីករាយក្នុងការបំពេញកាតព្វកិច្ចថែរក្សា និងជួសជុលថ្មបុរាណពីដូនតា។    ទោះកន្លងមកធ្លាប់ផ្លាស់ប្តូរការងារច្រើន តែមកដល់ពេលនេះ មន មុន បែរជាជាប់ចិត្តជាមួយការងារនេះ និងចង់ធ្វើបន្តទៀត។ មុន បានឱ្យដឹងថា ការងារជាអ្នកជួសជុលថ្មនេះមិនងាយស្រួលឡើយ ជាពិសេសនៅពេលរៀនធ្វើដំបូង។ តែដោយហេតុថាស្រលាញ់ យុវជនរូបនេះ ខំប្រឹងហាត់រៀន ដោយមិនខ្លាចនឿយហត់ឡើយ ជាពិសេស រឹតតែចង់ធ្វើការងារខ្លាំងលើសដើម។    យុវជនវ័យ២៣រូបនេះ បានលើកឡើងពីមូលហេតុមិនបោះបង់ការងារជួសជុលថ្មបុរាណដូច្នេះថា៖ «អត់បោះបង់ ព្រោះជាការស្រលាញ់មួយនៅក្នុងចិត្តរបស់ខ្ញុំ ហើយក៏មិនចង់បោះបង់វាចោលដែរ ហើយចង់ចាប់ខាងហ្នឹងរហូត។ ការងារធ្វើកន្លងមក ចេះតែធ្វើៗ ប៉ុន្តែខ្ញុំអត់សូវចាប់អារម្មណ៍ ទោះបីខ្ញុំធ្វើយូរប៉ុណ្ណា។ តែសម្រាប់ការងារនេះ មុនដំបូងខ្ញុំធ្វើ គឺថាពិបាកយកតែមែនទែន ពិបាកខ្លាំងជាងការងារមុនឆ្ងាយ តែខ្ញុំចេះតែខំ ចង់ចេះ មិនថាគេឱ្យធ្វើអី្វ ឆ្លាក់ក្បាច់តិចតួច ឱ្យតែបានគេឱ្យធ្វើ។ មានអារម្មណ៍ថាខ្លួនឯង ធ្វើទៅចេះតែកើតៗរហូត ចឹងក៏ស្រលាញ់ការងារនេះខ្លាំងដែរ»។   ជាការពិតណាស់ ការជួសជុលថ្ម និងតថ្មបុរាណ គឺមិនងាយស្រួលឡើយ ដូចការដាប់ឆ្លាក់ថ្មថ្មី ដែល មុន ធ្លាប់ធ្វើឡើយ។ «ការធ្វើថ្មថ្មី យើងធ្វើជារូបមែន តែយើងអត់បាច់ប្រយ័ត្ន។ តែធ្វើថ្មចាស់ សូម្បីតែខូចបែកបាក់បន្តិចក៏អត់បានដែរ អត់ឱ្យបែកបាក់ទេ ត្រូវប្រយ័ត្នខ្លាំង ព្រោះអត់ចង់ឱ្យរបស់ដែលបែកបាក់ហើយ បែកបាក់ថែមទៀត វាធ្វើឱ្យរបស់ចាស់បុរាណពីមុនកាន់តែច្រើន»។ នេះជាការលើកឡើងរបស់ មុន អំពីការជួសជុលថ្មបុរាណ។   ទន្ទឹមនឹងមានកាតព្វកិច្ចជាអ្នកព្យាបាលថ្មបុរាណ មុន ក៏មានភារកិច្ច ជាអ្នកមើលថែជ្រូក មាន់ទា និងគោ នៅផ្ទះផងដែរ។ យុវជនរូបនេះ តែងឆ្លៀតជួយការងារប្រចាំថ្ងៃរបស់ម្តាយក្រោយចប់ការងារនៅព្រះលានជល់ដំរី ដ្បិតប្អូនៗជាប់រវល់រៀនសូត្រ។ ចំណែកបងប្រុស ក៏មានគ្រួសារ និងរស់នៅផ្សេងពី មុន ម្តាយ និងប្អូនៗ។    ខំប្រឹងធ្វើការ ដើម្បីប្អូនៗរៀន ការខំប្រឹងតាំងពីអាយុ១៣ មិនមែនដើម្បីតែម្តាយ ប៉ុន្តែប្អូនស្រីៗទាំង៤ គឺជាកត្តាចម្បង ដែលជំរុញឱ្យយុវជនរូបនេះខំប្រឹងការងារ។ មុន ចង់ឱ្យប្អូនៗមានចំណេះ ជំនាញ និងមានអនាគតល្អ ព្រោះថាខ្លួនមិនបានរៀនសូត្រច្រើន និងមិនអាចអានអក្សរបាន។ សព្វថ្ងៃ ប្អូនទាំង៤របស់ មុន កំពុងរៀនថ្នាក់វិទ្យាល័យ ដោយមានប្អូនស្រីម្នាក់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២នេះផងដែរ។ មុន មានបំណងចង់ឱ្យប្អូនរៀនដល់មហាវិទ្យាល័យ និងមានការងារល្អ នៅថ្ងៃអនាគត។    « បើតាមចិត្តខ្ញុំ ខ្ញុំចង់ឱ្យគាត់រៀនចប់ ឱ្យតែគាត់ចង់រៀន ព្រោះខ្ញុំដឹងខ្លួនខ្ញុំផ្ទាល់។ ខ្ញុំទៅណា ខ្ញុំអត់ចេះអក្សរ ខ្ញុំអត់អាចធ្វើអ្វីបានទេ ហើយចង់ធ្វើការងារល្អមួយក៏ខ្ញុំអត់អាចទៅរួច ព្រោះខ្ញុំអត់មានចេះអក្សរខ្មែរ ក ខ ខ្មែរអានឱ្យចប់ អានមិនបានចប់ផង។ ខ្ញុំលំបាកពេលទៅណាម្តងៗ  ខ្ញុំសួរគេដល់ផ្លួវណា សូម្បីស្លាកគេដាក់នៅនឹងមុខ ក៏ខ្ញុំអានមិនចេញដែរ»។ នេះជាមូលហេតុដែល មុន ចង់ឱ្យប្អូនៗរៀនបានខ្ពង់ខ្ពស់ ដើម្បីគេចផុតពីការលំបាកដូចខ្លួន ជាពិសេស បងប្រុសរូបនេះ សង្ឃឹមថាប្អូនៗនឹងមានការងារសមកម្លាំង និងអាចផ្គត់ផ្គង់ជីវភាពបានប្រសើរ៕    
សៀមរាប៖ មន មុន អាយុ២៣ឆ្នាំ ជាកម្មករជួសជុលថ្មម្នាក់នៅការដ្ឋានមុខព្រះលានជល់ដំរី នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ភាពក្រីក្រ និងវិបត្តិក្នុងគ្រួសារ នាំឲ្យយុវជនរូបនេះ បានបោះបង់ចោលការសិក្សាតាំងពីអាយុ១៣ឆ្នាំ ហើយបច្ចុប្បន្នគេគឺជាបង្អែកដ៏សំខាន់ដែលត្រូវរកប្រាក់ផ្គត់ផ្គង់ការរៀនសូត្ររបស់ប្អូនស្រីៗ៤នាក់។
ខណៈកម្ពុជាឈានចូលយុគឧស្សាហកម្មជំនាន់ទី៤ ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កំពុងទទួលបានប្រជាប្រិយភាព។ គំនិតផ្តួចផ្តើម STEM ជាច្រើន កំពុងត្រូវបានអនុវត្តដើម្បីជួយកម្ពុជាឱ្យដើរទាន់ប្រទេសជឿនលឿនខាងបច្ចេកវិទ្យា។ លោក ស៊ិន ស៊ីដាវីដ និស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាពីសាកលវិទ្យាល័យអន្តរជាតិ Paragon ចែករំលែកទស្សនៈ និងបទពិសោធរបស់ខ្លួនជុំវិញប្រធានបទនេះ។   ដើម្បីជ្រាបច្បាប់សូមអញ្ជើញលោក-អ្នកអានកិច្ចសម្ភាសរវាងកញ្ញា ខៀវ មរកត អ្នកសារព័ត៌មានថ្មីៗជាមួយលោក ស៊ិន ស៊ីដាវីដ និស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាពីសាកលវិទ្យាល័យអន្តរជាតិ Paragon ខាងក្រោមដូចតទៅ៖   កញ្ញា ខៀវ មរកត៖ តើអ្វីទៅជាឧបសគ្គក្នុងការចូលក្នុងវិស័យ STEM និងការក្លាយជាសិស្ស STEM?   លោក ស៊ិន ស៊ីដាវីដ៖ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ យើងបានឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាព និងតម្រូវការនៅក្នុងវិស័យ STEM នៅជុំវិញពិភពលោក។ ប៉ុន្តែ ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ STEM ពិតជាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ STEM ជាវិស័យមួយដែលផ្តោជុំវិញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដោយមានគណិតវិទ្យាជាមូលដ្ឋានគ្រឹះស្នូល ដែលនេះអាចជាបញ្ហាប្រឈមខ្លាំងសម្រាប់សិស្សដែលខ្វះសមត្ថភាពបច្ចេកទេស។ ដើម្បីធានាបានជោគជ័យ សិស្សត្រូវការជំនាញដូចជា ការគិតត្រិះរិះ ការដោះស្រាយបញ្ហា ជំនាញវិភាគ និងជំនាញនវានុវត្តន៍។ ទោះបីជាមានបញ្ហាប្រឈមបែបនេះ ខ្ញុំជឿថា ជំនាញទាំងអស់នោះអាចរៀនបានទៅតាមពេលវេលា។   កញ្ញា ខៀវ មរកត៖ ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ជាជំនាញដ៏លំបាកមួយ។ ហេតុអ្វីបានជាលោកជ្រើសរើសវា? តើអ្វីជាកត្តាបំផុសគំនិតលោកឱ្យរៀនជំនាញនេះ?   លោក ស៊ិន ស៊ីដាវីដ៖ ខ្ញុំបានសម្រេចចិត្តដើរតាមចំណង់ចំណូលចិត្តរបស់ខ្ញុំដើម្បីរៀនជំនាញ STEM នេះ ទោះបីជាមានបញ្ហាប្រឈម និងការលំបាកក៏ដោយ។ ព្រោះតាំងពីតូចមក ខ្ញុំតែងតែចង់បង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម ហើយជាមួយនឹង STEM ខ្ញុំជឿថា ខ្ញុំអាចប្រើប្រាស់ចំណេះដឹងដែលខ្ញុំបានរៀនដើម្បីជួយកែលម្អការរស់ជីវិតរបស់មនុស្ស។   កញ្ញា ខៀវ មរកត៖ ដោយសារលោករៀនជំនាញ STEM តើលោកគិតថាមុខជំនាញនេះពេញនិយមក្នុងចំណោមសិស្សានុសិស្សកម្ពុជាទេ?   លោក ស៊ិន ស៊ីដាវីដ៖ ទោះបីជា STEM ជាជំនាញមួយដែលពិបាកបំផុតក្នុងការទទួលបានជោគជ័យ ដោយសារលក្ខខណ្ឌបច្ចេកទេស យើងឃើញមានការកើនឡើងជាលំដាប់នៃប្រជាប្រិយភាពរបស់វាក្នុងចំណោមនិស្សិតកម្ពុជា ជាពិសេសក្នុងរយៈពេល៤ទៅ៥ឆ្នាំចុងក្រោយនេះ។ យើងបានឃើញកំណើននិស្សិតមួយចំនួនដែលបានចុះឈ្មោះក្នុងវគ្គសិក្សាដែលទាក់ទងនឹង STEM ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅតាមសកលវិទ្យាល័យ និងកម្មវិធីសិក្សានានាទូទាំងប្រទេស។ ការកើនឡើងទាំងនេះ ភាគច្រើនបានមកពីការខិតខំប្រឹងប្រែងនៃផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលជំរុញកម្ពុជាឆ្ពោះទៅរកការជឿនលឿននៃឧស្សាហកម្ម៤.០។   កញ្ញា ខៀវ មរកត៖ តើលោកគិតថា ការអប់រំ STEM នៅទីនេះ អាចផ្ទឹមនឹងប្រទេសផ្សេងបានទេ ឧទាហរណ៍ប្រទេសអាស៊ាន?   លោក ស៊ិន ស៊ីដាវីដ៖ តាមទស្សនៈរបស់ខ្ញុំជានិស្សិត STEM នៅកម្ពុជា ខ្ញុំគិតថា ការអប់រំ STEM របស់យើងមិនទាន់មានប្រៀបនឹងរដ្ឋអាស៊ានផ្សេងទៀតនៅឡើយទេ ប៉ុន្តែយើងក៏នៅមិនឆ្ងាយប៉ុន្មានដែរ។ យើងមានយុវជនជាច្រើនដែលមានទេពកោសល្យដែលមិនទាន់ត្រូវបានបណ្ដុះបណ្ដាល។   ក្នុងទស្សវត្សរ៍កន្លងមកនេះ យើងបានឃើញការវិនិយោគយ៉ាងច្រើនពីក្រសួងអប់រំ យុវជន និងកីឡាក្នុងប្រព័ន្ធអប់រំរបស់យើង ជាពិសេសទៅលើជំនាញ STEM ។   តាមល្បឿនបច្ចុប្បន្នរបស់យើង ខ្ញុំជឿថាប៉ុន្មានឆ្នាំទៀត យើងនឹងភ្ញាក់ផ្អើលចំពោះការអប់រំ STEM របស់យើងល្អប៉ុណ្ណា។   កញ្ញា ខៀវ មរកត៖ តើលោកមានសកម្មភាពក្រៅកម្មវិធីសិក្សាណាមួយដែលបញ្ចូលចំណេះដឹងរបស់លោកដើម្បីអភិវឌ្ឍផលិតផល STEM (វេបសាយ ឬកម្មវិធីកុំព្យូទ័រ) ដែរឬទេ?   លោក ស៊ិន ស៊ីដាវីដ៖ តាមរយៈការធ្វើដំណើររបស់ខ្ញុំទៅក្នុងវិស័យ STEM ខ្ញុំពិតជាសំណាងដែលបានធ្វើការលើគម្រោងគួរឱ្យចាប់អារម្មណ៍ និងមានឥទ្ធិពលមួយចំនួនជាមួយមនុស្សអស្ចារ្យមានតាំងពីសហគ្រាសរកដំណោះស្រាយរហូតដល់គម្រោងសង្គមជាដើម។ គម្រោងចុងក្រោយបំផុតនោះ គឺសហគ្រាសសង្គមរបស់ខ្ញុំឈ្មោះ «Feel the Deal» ដែលខ្ញុំបានធ្វើការកាលពីប៉ុន្មានខែមុនជាមួយក្រុមរបស់ខ្ញុំ។   នៅឯ Feel the Deal យើងដំណើរការយុទ្ធនាការការយល់ដឹងដើម្បីផ្លាស់ប្ដូរទស្សនៈមួយ ដោយចាត់ទុកអាហារសល់ (អាហារមិនទាន់លក់) ជាអាហារដែលអាចបរិភោគបាន ដែលយើងបានសហការជាមួយភោជនីយដ្ឋាន និងក្រុមហ៊ុនចែកចាយអាហារ ដើម្បីលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងការកាត់បន្ថយបរិមាណរបស់វា។   ថ្មីៗនេះ ក្រុមការងារ Feel the Deal របស់យើង ត្រូវបានជ្រើសរើសជាក្រុមឆ្នាំ 2022 ក្រោមកម្មវិធីរបស់ UNICEF ដែលមានឈ្មោះថា « Generation Future» ដោយយើងបានទទួលមូលនិធិពីអង្គការ UNICEF ប្រចាំកម្ពុជា និងការគាំទ្រពីដៃគូរបស់អង្គការនេះ។   នៅខែកក្កដា ឆ្នាំ២០២២ ខ្ញុំបានទទួលអាហារូបករណ៍ពីសហគ្រាសខ្មែរ (KE)ដែលជាអង្គភាពក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយសាលារៀនរ៉េអាក់ទ័រ (Reactor School) នៅសិង្ហបុរីដែលមានឈ្មោះថា Reactor Entre Conference។   ក្នុងអំឡុងពេលស្នាក់នៅមួយសប្តាហ៍នៅសិង្ហបុរី ខ្ញុំទទួលបានការបង្ហាញពីសហគ្រិនភាព និងការបណ្តាក់ទុនរបស់សិង្ហបុរី និងបទពិសោធនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី (Startup Ecosystem) របស់ពួកគេ។   កញ្ញា ខៀវ មរកត៖ តើ STEM អាចរួមចំណែកដល់ការអភិវឌ្ឍសង្គមដោយរបៀបណា? តើអ្វីជាតួនាទីរបស់ STEM ក្នុងការរស់នៅប្រចាំថ្ងៃ?   លោក ស៊ិន ស៊ីដាវីដ៖ ខ្ញុំគិតថា STEM ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមរបស់យើង ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ វាអាចឱ្យយើងមានគំនិតច្នៃប្រឌិត និងការគិតពិចារណាប្រកបដោយភាពច្នៃប្រឌិត ជាពិសេសនៅពេលត្រូវដោះស្រាយបញ្ហា។ ក្នុសង្គមមួយ យើងត្រូវការនវានុវត្តន៍ថ្មីៗ និងការច្នៃប្រឌិតឥតឈប់ឈរ ដើម្បីឈានទៅការរីកចម្រើនថែមទៀត។ ខ្ញុំគិតមិនដល់ថា តើសង្គមមួយអាចរីកចម្រើន និងរីកចម្រើនយ៉ាងណាក្នុងសម័យទំនើបនេះ បើគ្មាន STEM ជាមូលដ្ឋានគ្រឹះរបស់វានោះ។   កញ្ញា ខៀវ មរកត៖ មនុស្សជាច្រើនមានទំនោរថាជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងវិទ្យាសាស្ត្រកុំព្យូទ័រ ជាជំនាញសម្រាប់បុរស។ ក្នុងនាមជាបុរស និងជានិស្សិតជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាន តើលោកពិតជាគិតថា ខ្វះស្ត្រីក្នុងវិស័យនេះមែនទេ បើធៀបនឹងប្រទេសដទៃ?   លោក ស៊ិន ស៊ីដាវីដ៖ យើងបានឃើញអតុល្យភាពនៃស្ត្រីក្នុងវិស័យ STEM បើប្រៀបធៀបទៅនឹងបុរស ហើយរឿងនេះមិនមែនកើតតែនៅកម្ពុជានោះទេ។ វាក៏កំពុងកើតឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើនផងដែរ។ នេះមិនមែនដោយសារតែស្ត្រីអសមត្ថភាពក្នុងការងារដែលទាក់ទងនឹង STEM ធៀបនឹងបុរសនោះទេ។ ខ្ញុំមាន និងស្គាល់មិត្តភ័ក្តិ និងសហការីជាស្ត្រី ដែលធ្វើបានយ៉ាងល្អក្នុងវិស័យពាក់ព័ន្ធ។   ខ្ញុំគិតថា វាពិបាកសម្រាប់ស្ត្រីជាទូទៅក្នុងចូលរួមក្នុងវិស័យដែលមានបុរសភាគច្រើនបែបនេះ ។ ដូច្នេះប្រសិនបើយើងអាចធ្វើឱ្យវាកាន់តែងាយស្រួល និងងាយស្រួលសម្រាប់ស្ត្រីក្នុងការចូលរួមក្នុងវិស័យនេះ យើងនឹងឃើញស្ត្រីកាន់តែច្រើននៅក្នុងការអប់រំ STEM ៕          
ដោយ ខៀវ មរកត 
ប្រជាពលរដ្ឋទាំងនោះ បានស្រែកឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយក្នុងដៃរបស់ពួកគាត់ មានរូបអ្នកស្រី ទេព វន្នី និងបដាមួយចំនួន។ ពួកគាត់ ក៏សរសេរក្នុងបដាថា៖«ទេព វន្នី ជាស្រី្តស្អាតស្អំ។ ដោះលែងអ្នកស្រី ទេព វន្នី [.]»។ ចំណែកឯ ក្រុមសង្គមស៊ីវិលមួយចំនួន ក៏បានសេចក្តីសេចក្តីថ្លែងការណ៍រួមគ្នាផងដែរ ជុំវិញការបើកសវនាការ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមសង្គមស៊ីវិល ទទូចឲ្យសាលាឧទ្ធរណ៍ច្រានចោលនូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ។ ក្រុមសង្គមស៊ីវិល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ៖«យើងខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍ នឹងប្រើប្រាស់ឯករាជភាពរបស់ខ្លួន និងស្វែររកយុត្តិធម៌ជូនអ្នកស្រី ទេព វន្នី វិញ តាមរយៈការបដិសេធនូវការផ្តន្ទាទោសមកលើអ្នកស្រី ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ»។ សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២0១៧ ដោយផ្តន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារយៈពេល២ឆ្នាំកន្លះ ក្រោមបទចោទ «ប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។ សុំណុំរឿងនេះ បានកើតឡើងតាំងពីឆ្នាំ២0១៣មកម្ល៉េះ ដោយកាលនោះអ្នកស្រី ទេព វន្នី រួមទាំងសកម្មជនបឹងកក់ដទៃទៀត បានទៅតវ៉ា នៅក្បែរផ្ទះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសុំឲ្យដោះលែងសកម្មជនបឹងកក់មួយចំនួន ដែលត្រូវបានចាប់ខ្លួន៕
ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានបើកសវនាការ ដើម្បីជំនុំជម្រះលើសំណើរបស់អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ ដែលសុំប្រឆាំងនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសអ្នកស្រី ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ទាក់ទងនឹងអំពើហិង្សា កាលពីឆ្នាំ២0១៣។ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសកម្មជនបឹងកក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងលោកស្រី ទេព វន្នី ខណៈសវនាការកំពុងតែដំណើរការនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២0១៧នេះ។
  សូមស្តាប់ការលើកឡើងរបស់លោក លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ លោក សុខ ទូច លើកឡើងថា កសិករគ្រាន់តែត្រូវបានគេជួល ឱ្យទៅកាប់ឈើប៉ុណ្ណោះ មិនមែនពួកគេកាប់ខ្លួនឯងទេ។ ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា ទោះបង្កើតការងារឱ្យធ្វើ ដូចជាបង្កើតជាតំបន់ទេសចរណ៍ ឬជួលពួកគេមកធ្វើការអ្វីផ្សេង ក៏អ្នកមួយចំនួននៅតែបន្តទៅកាប់ដដែល ព្រោះអ្នកទាំងនោះញៀននឹងរបរនេះ។   «ពេលខ្ញុំចាប់អ្នកកាប់ឈើបាន នៅពីក្រោយខ្នងសុទ្ធតែមានអ្នករកស៊ីធំៗ នៅពីក្រោយ។ កសិករគាត់គ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះ។ យើងកុំតូចចិត្តដែលដូនតាយើងបាត់បង់បន្ទាយលង្វែកដោយសារប្រាក់ឌួង។ សម័យនេះ បាត់បង់ព្រៃឈើ បាត់បង់សត្វព្រៃ បាត់បង់បឹង ទន្លេ ដោយសារដុល្លារ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។  សម្រាប់ប្រធានរាជបណ្ឌិត្យសភារូបនេះ បន្តទៀតថា ដើម្បីបញ្ឈប់ការកាប់ឈើ គឺត្រូវឱ្យមានការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង៕              
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តែងចាប់បានប្រជាពលរដ្ឋចូលព្រៃកាប់ឈើ ក្នុងឧទ្យានជាតិរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹបជារឿយៗ។ បើតាមលោក សុខ ទូច ការកាប់ព្រៃឈើនៅឧទ្យានជាតិ តេជោ សែន ឫស្សីត្រឹប នៅតែបន្តកើតមាន ដោយសារមានអ្នករកស៊ីធំៗ ជួលពលរដ្ឋឱ្យចូលកាប់។
  បើតាមការផ្សាយរបស់ BBC ក្លិបនៃលីគកំពូលអង់គ្លេស នឹងជួបបញ្ហាខ្លាំងជាងនេះទៅទៀត បើរដូវកាលនេះត្រូវរំសាយចោល ហើយគ្មានការកាត់ចោលក្រុម ទៅកាន់លីគទីពីរទេនោះ។ យ៉ាងណាក៏ដោយ មន្ត្រីក្លិបនីមួយៗបានជួបគ្នា នៅថ្ងៃទី១១ ខែឧសភា ដើម្បីបន្តកិច្ចពិភាក្សាស្តីពីការត្រឡប់ទៅកាន់ការប្រកួតឡើងវិញ បន្ទាប់ពីផ្អាកដោយគ្មានពេលកំណត់តាំងពីថ្ងៃទី១៣ ខែមីនា ដោយសារការរីករាលដាលនៃជំងឺ COVID-19។   ជុំវិញករណីនេះ លោក Richard Masters នាយកប្រតិបត្តិ Premier League ធ្លាប់បានព្យាករណ៍ ពីការបាត់បង់ប្រាក់យ៉ាងហោចណាស់ ១ ពាន់លានផោន (១,២៣ពាន់លានដុល្លារអាមេរិក) ប្រសិនបើលីគកំពូលអង់គ្លេស មិនបានបញ្ចប់រដូវកាល ២០១៩-២០នេះ។ ដោយឡែក បើលីគសម្រេចបន្តដោយបិទទ្វារកីឡាដ្ឋាននោះ ប្រហែលក្លិបត្រូវបង់ទៅឲ្យក្រុមហ៊ុនផ្សព្វផ្សាយវិញ ប្រមាណជាង៤០០លានដុល្លារ។   ការសងប្រាក់ត្រូវបានស្នើសុំវិញ ពីសំណាក់ក្រុមហ៊ុនទូរទស្សន៍ ដែលបានទិញសិទ្ធិផ្សព្វផ្សាយ ដ្បិតការប្រកួតមិនត្រូវបានធ្វើឡើង ដូចការរំពឹងទុក។ មួយវិញទៀត បើការប្រកួតត្រឡប់មកវិញ នឹងតម្រូវឲ្យគ្មានអ្នកគាំទ្រ ហើយពេលវេលាក៏មិនបានប្រព្រឹត្តទៅតាមការគ្រោងទុក។   លោក Masters បានលើកឡើងថា «យើងអាចធ្វើបច្ចុប្បន្នភាពក្លិប លើស្ថានភាពជាក់ស្តែង ជាមួយក្រុមហ៊ុនផ្សព្វផ្សាយ ដែលជាការសម្ងាត់ណាមួយ។ ទោះមានអ្វីកើតឡើងក៏ដោយ វានឹងនៅតែមានការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន សម្រាប់ក្លិបនីមួយៗ ជៀសមិនផុតឡើយ»។   ក្រោយឆ្លងកាត់ការប្រកួត២៩លើករួចមក លីគកំពូលអង់គ្លេសនៅសល់ប្រកួត៩លើកទៀត នឹងត្រូវបញ្ចប់រដូវកាល២០១៩-២០នេះហើយ។ Liverpool ជាក្រុមឈរកំពូលតារាងដោយមាន៨២ពិន្ទុ នាំមុខក្រុមលេខពីរ Manchester City ចំនួន២៥ពិន្ទុ។ Bournemouth, Aston Villa និង Norwich City ស្ថិតនៅតំបន់ត្រូវកាត់ចោល៕  
ក្លិបនៅក្របខណ្ឌ Premier League ទំនងជាត្រូវសងប្រាក់ប្រមាណ ៣៤០ លានផោន (៤១៩លានដុល្លារអាមេរិក) ដល់ក្រុមហ៊ុនផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិប្រសិនបើមានការចាប់ផ្តើមរដូវកាលនេះឡើងវិញ ដោយប្រកួតបិទទ្វារកីឡដ្ឋាន។
  កីឡាការិនីប្រដាល់របស់ ONE Championship វី ស្រីខួច បានខកខានឡើងសង្វៀនរយៈពេល១ឆ្នាំមកហើយ ប៉ុន្តែអ្នកលេងគុនចម្រុះដ៏មានទេពកោសល្យវ័យ២៨ឆ្នាំរូបនេះកំពុងសម្លឹងទៅកាន់ឱកាសបង្ហាញសមត្ថភាពជាថ្មីក្នុងឆ្នាំ២០១៩នេះ។   ជាជើងឯកគុនខ្មែរក្នុងទម្ងន់ Flyweight និងជាអ្នកលេងក្បាច់គុនម្នាក់ជាច្រើនឆ្នាំមកហើយ ស្រីខួច ជាដៃគូហ្វឹកហាត់ជាប្រចាំរបស់តារា ONE Championship ដែលកំពុងរះ នៅ ស្រីពៅ។ ស្រីខួច ក៏បានអមដំណើរ ស្រីពៅ ទៅកាន់ការប្រកួត ONE: CLASH OF LEGENDS ទល់នឹង Rika Tinydoll Ishige ក្នុងក្រុងបាងកកកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅផងដែរ។   ជោគជ័យរបស់ ស្រីពៅ បានបំផុសទឹកចិត្ត ស្រីខួច ហើយ ស្រីខួច សង្ឃឹមថានឹងបានឱកាសក្នុងពេលដ៏ខ្លីខាងមុខដើម្បីប្រកួតក្នុងទ្រុងគុនចម្រុះក៏ដូចជាក្នុងសង្វៀនប្រដាល់ធំៗផ្សេងទៀត។   ស្រីខួច រៀបរាប់ថា៖ «ខ្ញុំខានវាយអស់មួយឆ្នាំពេញ តែខែនេះគេប្រមូលផ្តុំជម្រើសជាតិទៅប្រកួតនៅ SEA Games 2019 ក្នុងប្រទេសហ្វ៊ីលីពីន។ ខ្ញុំចង់ហាត់ឲ្យខ្លាំងជាងមុនសម្រាប់ SEA Games។ ខ្ញុំចង់ធ្វើឲ្យបានល្អជាងពីមុនៗ ព្រោះប្រកួតកន្លងមកអត់ដែលបានសម្រេច អ៊ីចឹងទៅម្តងហ្នឹងខ្ញុំនឹងវាយធ្វើម៉េចឲ្យបាន»។   ជាមួយនឹងការកំណត់គោលដៅដណ្ដើមឲ្យបានមេដាយនៅ SEA Games ឆ្នាំនេះដែលនឹងចាប់ផ្ដើមក្នុងខែវិច្ឆិកាខាងមុខ ស្រីខួច ក៏មានការជំរុញទឹកចិត្តខ្ពស់ដើម្បីបង្កើនកម្រិតសមត្ថភាពរបស់ខ្លួនឲ្យឈានចូលកម្រិតខ្ពស់ផងដែរ។   ស្រីខួច បញ្ជាក់ថា៖ «ខ្ញុំចង់បង្ហាញគ្រប់គ្នាថាយើងស្ត្រីអាចទៅវាយ ហើយអាចទទួលបានមេដាយមកប្រទេសជាតិវិញទៀត។ មេដាយអីក៏ដោយឲ្យតែបាន»។   ជ័យជម្នះរបស់ ស្រីពៅ នៅបាងកកគឺជាការជំរុញទឹកចិត្តដ៏ធំមួយសម្រាប់អត្តពលិកក្បាច់គុនកម្ពុជា ជាពិសេសស្ត្រីក្នុងប្រទេសនេះ ហើយ ស្រីខួច សង្ឃឹមថានឹងក្លាយជាកីឡាការិនីជួរមុខម្នាក់ដែលធ្វើដំណើរឆ្ពោះទៅកាន់កម្រិតកំពូល។   ស្រីខួច ធ្លាប់ចាត់ទុកការចាប់កាច់ជាចំណុចខ្សោយធំបំផុតរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីចូលហាត់នៅក្លិប Cambodian Top Team នាងមានអារម្មណ៍ថាមានទំនុកចិត្តខ្ពស់ជាងមុនក្នុងជំនាញគុនចម្រុះរបស់ខ្លួន។   ស្រីខួច ប្រាប់ថា៖ «ពេលខ្ញុំប្រកួតនៅ ONE Championship ខ្ញុំគិតច្រើនពេក ខ្លាចគេចូលចាប់ ដោយសារខ្ញុំអត់សូវចេះចាប់ក្បាច់ហ្នឹង។ កាលមុន ខ្ញុំមានការហ្វឹកហាត់បានតិចតួចពេក ហើយខ្ញុំត្រូវបែងចែកពេលរវាងការហ្វឹកហាត់ប្រដាល់សកលនៅអូឡាំពិកនិងMMAនៅក្លិបសិល្បៈរបស់លោកគ្រូចាន់រតនា។ តែឥឡូវខ្ញុំបានហាត់ជំនាញនេះនៅក្លិបលោកគ្រូចាន់រាជ្យ ខ្ញុំចេះច្រើន ដូច្នេះខ្ញុំមិនខ្លាចទៀតទេ»។   ការត្រលប់ទៅប្រកួតក្នុងទ្រុង ONE Championship និងការដណ្ដើមមេដាយស៊ីហ្គេមឆ្នាំ២០១៩មើលទៅហាក់ជាការរំពឹងទុកច្រើនសម្រាប់ស្រីខួច ប៉ុន្តែនាងកំណត់គោលដៅខ្ពស់សម្រាប់ខ្លួនឯងព្រោះនាងដឹងថានាងអាចធ្វើបាន។   នៅពីក្រោយស្រីខួចគឺគ្រួសារ មិត្តភ័ក្ដិ និងសិស្សរួមក្លិបដ៏រឹងមាំដែលជួយជំរុញលើកទឹកចិត្តនាង ហើយឆ្នាំ២០១៩នេះក៏ត្រូវបានរំពឹងទុកថាជាឆ្នាំដ៏កក្រើកមួយសម្រាប់កម្ពុជា។   ស្រីខួច បញ្ជាក់ចុងក្រោយថា៖ «គ្រូខ្ញុំបានប្រាប់ខ្ញុំថាឆ្នាំនេះជាឆ្នាំដ៏ធំមួយ ដូច្នេះចូរត្រៀមខ្លួនឲ្យរួចរាល់!»៕  
អត្ថបទ៖ Matias Andres
លើបណ្តាញធ្វីតធឺ លោក ប្លីងខិន បានបង្ហោះរូបភាពអំពីជំនួបរវាងលោក ជាមួយរវាងលោក កឹម សុខា ដោយអមជាមួយសំណេរថា«ខ្ញុំ ពិភាក្សាជាមួយលោក កឹម សុខា អំពីសំណុំរឿងនយោបាយរបស់លោក ដែលត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំហើយ ដោយគ្មានដំណោះស្រាយ។ កម្ពុជា នឹងទទួលបានផលប្រយោជន៍ បើផ្តល់សិទ្ធិនយោបាយជូនលោក និងអនុញ្ញាតឲ្យលោក ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យឡើងវិញ»។ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែសីហា លោក ប្លីងខិន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពជូនលោក កឹម សុខា និងបើកចំហបរិយាកាសនយោបាយ ឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់។ ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបតាមរយៈសារព័ត៌មានថ្មីៗថា រដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការតុលាការឡើយ។ អត្ថបទទាក់ទង   អាម៉េរិក ស្នើឲ្យផ្តល់សេរីភាពជូនលោក កឹម សុខា និងអ្នកដទៃទៀត លោក ប្លីងខិន បានមកដល់កម្ពុជា នៅថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែសីហានេះឯង៕
លោក អេនតូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។ ប្រមុខការទូតអាម៉េរិក បានឡើងយន្តហោះ ចេញពីកម្ពុជា នៅល្ងាចថ្ងៃដដែលនេះ ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។
  បច្ចុប្បន្ន សិស្សមួយចំនួននៅតែធ្វើដំណើរទៅសាលារៀនដោយថ្មើរជើង។ ជាទូទៅសាលាបឋមសិក្សា មិនសូវឆ្ងាយពីផ្ទះឡើយ ប៉ុន្តែពេលរៀនដល់វិទ្យាល័យ សាលាខ្លះនៅឆ្ងាយពីផ្ទះសិស្សរាប់គីឡូម៉ែត្រ ដែលជាផលពិបាកក្នុងការធ្វើដំណើរទៅរៀន។ អាណាព្យាបាលសិស្សខ្លះ មានលទ្ធភាពទិញកង់ ឬម៉ូតូជិះទៅសាលា តែសិស្សខ្លះគ្មានលទ្ធភាព ក៏បានសម្រេចចិត្តបោះបង់ការសិក្សា។ ក្រោយសង្កេតឃើញការលំបាកទាំងនេះ លោក ប៊ូ សារឿន មន្រ្តីធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្កើតយុទ្ធនាការកង់ ២០០គ្រឿង ក្នុងពាក្យស្លោក «ការបរិច្ចាគបន្តិចបន្តួចរបស់បងប្អូន នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ពួកគាត់ ដើម្បីរៀនសូត្រខ្ពង់ខ្ពស់ និងមានអនាគតប្រសើរ!»។   ក្រោយពីយល់ការលំបាករបស់ក្មេងជំនាន់ក្រោយ លោក ប៊ូ សារឿន អ្នកផ្តួចផ្តើមយុទ្ធនាការកង់ ២០០គ្រឿង លើកឡើងថា ការលំបាកក្មួយៗ ដែលត្រូវងើបពីព្រឹក រត់ទៅសាលា សុទ្ធតែជាអ្វីដែលលោកធ្លាប់ឆ្លងកាត់។ ដូច្នេះយុទ្ធនាការនេះ នឹងជួយឲ្យកុមារក្រីក្រមានកង់ជិះទៅសាលា មិនបោះបង់ការសិក្សា និងជួយសម្រាលបន្ទុកឪពុកម្តាយ។ ពិសេស លោកចង់ឃើញពួកគេបានរៀនខ្ពង់ខ្ពស់ ហើយមានការងារល្អ រួចផុតពីភាពក្រលំបាក។ កង់ ពីយុទ្ធនាការចែកជូនសិស្សានុសិស្ស នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន    លោក ប៊ូ សារឿន សង្កេតឃើញថា សិស្សដែលរៀនចប់ថ្នាក់បឋមសិក្សា ហើយបន្តទៅអនុវិទ្យាល័យ ផ្ទះរបស់ពួកគេឆ្ងាយពីសាលា ប៉ុន្តែពេលបន្តទៅថ្នាក់វិទ្យាល័យ គឺកាន់តែឆ្ងាយទៀត។  ដូច្នេះ សិស្សជាច្រើនប្រឈមនឹងការបោះបង់ការសិក្សា។ បុរសវ័យ ៥៨ឆ្នាំរូបនេះ បានបញ្ជាក់ថា៖« ពេលខ្ញុំទៅជួបនាយកសាលា គាត់បានឲ្យដឹងថា សិស្សជាច្រើនបានបោះការសិក្សា ដោយសារសាលាឆ្ងាយពីផ្ទះ។ ពេលខ្ញុំទៅជួបសិស្សផ្ទាល់ គាត់ថាឆ្នាំដែលចូលរៀនវិញ គាត់នឹងបោះបង់ហើយ តែពេលមានយុទ្ធនាការកង់ពួកយើង ក៏បានទាក់ទងនៅនាយកដើម្បីរៀនវិញ»។   យុទ្ធនាការ ២០០កង់ លោក ប៊ូ សារឿន បានចាប់ផ្តើមប្រមូលកង់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ដាច់ឆ្នាំ២០២១នេះ។ កង់ទាំង២០០គ្រឿង នឹងចែកជូនកុមារក្រីក្រ ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ ដោយផ្តោតលើកុមារខ្វះខាត និងមានផ្ទះឆ្ងាយពីសាលា។ យុទ្ធនាការនេះ នឹងដំណើរការពេញមួយខែមករា។ លោក បានបែងចែកជា៤ដំណាក់កាល ដោយចែកម្តង ៥០គ្រឿង។ ចំពោះ សប្បុរសជនដែលមានបំណងបរិច្ចាគថវិកា ឬកង់ ដើម្បីជួយកុមារអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៤១៤ ០៨៨៕ កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។    កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ .រូបភាពពីលោក ប៊ូ សារឿន កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន   កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន  កុមារបានទទួលកង់ ពីយុទ្ធនាការកង់ ២០០គ្រឿង នៅឆ្នាំ២០១៩។ រូបភាពពីលោក ប៊ូ សារឿន  
ភ្នំពេញ៖ យុទ្ធនាការកង់ ២០០គ្រឿង ជាគម្រោងដែលផ្តួចផ្តើមដោយ លោក ប៊ូ សារឿន តាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយឆ្នាំ២០២១នេះ កំពុងដំណើរការប្រមូលការបរិច្ចាគពីសប្បុរសជន។ ការបង្កើតយុទ្ធនាការនេះ ដើម្បីជួយសម្រួលកុមារក្រីក្រ ដែលមានផ្ទះឆ្ងាយពីសាលា និងគ្មានលទ្ធភាពទិញកង់ជិះទៅរៀន។ លោក សារឿន សង្ឃឹមថា យុទ្ធនាការនេះនឹងជួយឲ្យកុមារខ្វះខាតអាចបន្តការសិក្សាបានខ្ពស់ និងមានចំណេះដឹងសម្រាប់ធ្វើការងារល្អ។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន តំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ និងតំបន់ព្រៃទេសភាពភាគខាងកើត ជាតំបន់ដែលសម្បូរសត្វត្រយងចង្កំកសច្រើនជាងគេ។ នៅតំបន់ទេសភាពព្រៃលិចទឹក មានសត្វត្រយ៉ងចង្កំកសសរុប ៣៣០ក្បាល និងតំបន់ព្រៃទេសភាពភាគខាងកើត មានសត្វត្រយ៉ងចង្កំកសចំនួន ៧ក្បាល និងទ្រនំរបស់ពួកវាចំនួន ២២កន្លែង។   ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា សត្វត្រយ៉ងចង្កំកសជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ប៉ុន្តែសត្វប្រភេទនេះ ត្រូវបានកើនឡើងក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង តំបន់ព្រៃលិចទឹកមេគង្គជាកន្លែងរស់នៅរបស់ហ្វូងសត្វត្រយ៉ងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរ ដែលមានសត្វប្រភេទនេះចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕  រូបភាពផ្ដល់ឱ្យដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
សត្វត្រយ៉ងចង្កំកស បានកើនឡើងនៅតាមតំបន់ទេសភាពព្រៃលិចទឹកមេគង្គ រយៈពេល ១ទសវត្សនេះ។ សត្វត្រយ៉ងចង្កំកស ចំនួន៣៣០ក្បាល និងទ្រនំចំនួន១៧ នៅតំបន់ទន្លេមេគង្គត្រូវបាន ក្រសួងបរិស្ថាន និងអង្គការWWF កត់ត្រាទុក កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០២២។
  ក្នុងបរិបទជំងឺកូវីដ-១៩ មនុស្សជួបប្រទះបញ្ហាជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយរឿងជាច្រើនត្រូវបានផ្លាស់ប្តូរខុសពីមុន។ យ៉ាងណាមិញ រឿងល្អមួយក្នុងចំណោមផលវិបាកជាច្រើនដែលមនុស្សគ្រប់គ្នារីករាយនោះ គឺការរៀន ឬធ្វើការពីផ្ទះ។ មនុស្សជាច្រើនមើលឃើញថា ការធ្វើការពីផ្ទះផ្តល់ប្រយោជន៍ដល់ស្ត្រី ព្រោះពួកគេអាចធ្វើការផង អាចមើលខុសត្រូវកិច្ចការក្នុងផ្ទះ និងថែទាំកូនៗរបស់ពួកគេបានទៀត។ ប៉ុន្តែវាមិនប្រាកដឡើយ វាក៏អាចធ្វើឱ្យដំណើរការការងារកាន់តែពិបាកជាងមុន និងមិនទទួលបានប្រសិទ្ធភាពល្អដូចមុន។    ការអះអាងអំពីប្រសិទ្ធភាពនៃការធ្វើការងារពីផ្ទះរវាងមនុស្សបុរស និងស្ត្រីធ្វើឡើងដោយផ្អែកលើការស្រង់មតិពីមនុស្សជាង ១ម៉ឺននាក់ធ្វើការនៅក្នុងសាកលវិទ្យាល័យចំនួន១៤ នៅកាណាដា និងអូស្ត្រាលីរួមទាំងសាស្ត្រាចារ្យសាកលវិទ្យាល័យជាង ៣ពាន់នាក់ផ្សេងៗទៀត។ ជាលទ្ធផលការសិក្សា បានបញ្ជាក់ថា ប្រសិទ្ធភាពការងាររបស់ស្ត្រីដែលធ្វើពីផ្ទះបានធ្លាក់ចុះ ដោយសារលទ្ធផលនៃការងារស្រាវជ្រាវរបស់ពួកគេថយចុះ។   ជាការពិតណាស់ ការប្រគល់របាយការណ៍ស្រាវជ្រាវសម្រាប់បោះពុម្ពផ្សាយមានភាពខុសគ្នាដ៏ធំរវាងបុរស និងស្ត្រីអំឡុងពេលធ្វើការពីផ្ទះ។ ស្ត្រីមានពេលតិចតួចជាងមុន ដើម្បីស្រាវជ្រាវ និងបង្កើតការស្រាវជ្រាវដែលអាចបោះពុម្ពផ្សាយបានល្អ។ នៅពេលស្ត្រីនៅជិតកូនៗ ស្ត្រីពិបាកគ្រប់គ្រងពេលវេលា និងសមត្ថភាពការគិតពិចារណា ដែលជាចំនុចចាំបាច់សម្រាប់ការស្រាវជ្រាវដ៏ល្អ។ តាមពិតទៅ បុរសក៏ត្រូវមានទំនួលខុសត្រូវក្នុងផ្ទះដូចស្ត្រីដែរ ប៉ុន្តែជាក់ស្តែងវាមិនដូច្នោះឡើយ ភាគច្រើនស្ត្រីគឺនៅតែជាអ្នកគ្រប់គ្រងរឿងទាំងនោះ។   តាមការសិក្សា ស្ត្រីចង់ធ្វើការពីផ្ទះទៅច្រើនជាងបុរសព្រោះវាជួយឱ្យពួកគេមានពេលថែទាំផ្ទះសម្បែង និងកូនៗពួកគេ ហើយអាចកាត់បន្ថយថ្លៃចំណាយការធ្វើដំណើរជាដើម។ យ៉ាងណាមិញ វាមិនប្រាកដថាជាជម្រើសល្អឡើយ ពួកគេក៏ត្រូវប្រឈមនឹងបញ្ហាពិបាកគ្រប់គ្រងពេលធ្វើការ ធ្វើការមិនបានអស់ពីលទ្ធភាព មិនសូវមានប្រសិទ្ធភាពការងារ ដោយសារមិនបានផ្ចង់ស្មារតីឱ្យមូលដើម្បគិតពិចារណាការងារជាដើម។ ការណ៍នេះនឹងធ្វើឱ្យសមត្ថភាពការងាររបស់ស្ត្រីធ្លាក់ចុះនៅថ្ងៃអនាគត៕  
ការសិក្សាមួយ ដែលចុះផ្សាយរបស់សារព័ត៌មាន The Conversation បានបង្ហាញថា ការធ្វើការពីផ្ទះក្នុងបរិបទ ជំងឺកូវីដ-១៩ បានផ្តល់ផលប៉ះពាល់ជាច្រើន ចំពោះស្ត្រី។ ជាក់ស្តែង ការសិក្សាបានស្ទង់មតិលើស្ត្រីធ្វើការជាអ្នកស្រាវជ្រាវក្នុងវិស័យអប់រំ បង្ហាញថាស្ត្រីបានធ្លាក់ចុះលទ្ធផលការងារ និងចុះផ្សាយការស្រាវជ្រាវផ្សេងៗយឺត ហើយបានតិចជាងពេលធ្វើនៅកន្លែងធ្វើការ។ នេះដោយសារ ស្ត្រីនៅផ្ទះ ត្រូវមានទំនួលខុសត្រូវក្នុងផ្ទះច្រើន ធ្វើឱ្យប៉ះពាល់ដល់ពេលវេលា និងសមត្ថភាពធ្វើការ។
     Citing its own analysis of student loan securitization data, Bloomberg said the college students who borrowed money in 2012 for their spending are "a particularly stark reminder," and that the debt issue is raising fiscal risks for the country.      It quoted Paul Della Guardia, an economist at the Institute of International Finance, as saying that the debt, in case of default, could prove burdensome for the U.S. government budget in the sense that 90 percent of the student loans are issued by the Department of Education.      According to Bloomberg, the debt figure stood at 1.465 trillion dollars as of November, more than doubling the 675-billion-dollar outstanding in June 2009. It added that loans disbursed in 2012 have defaulted at a faster rate than any other set of loans since the 2008 financial crisis.      The analysis found that "loans issued about six years ago have the highest cumulative loss percentage compared to any other year since the financial crisis ended."      "This indicates that students who took a loan in 2012 have had a much more difficult time making their monthly payments compared to students who received loans shortly before and after -- students who have had a similar amount of time to pay them down," Bloomberg reported.      It added that many of the borrowers who took out the loans in 2012 belong to the 24-33 age group and are generally newcomers in the workforce. Further adding to the difficulties faced by this group to pay off their debt was the fact that it took them almost three times longer than today's time to find a job in 2012, Bloomberg said, citing data from the U.S. Bureau of Labor Statistics.      As far as the interest rate is concerned, the rate for a direct student loan distributed on or after July 1, 2018 and before July 1, 2019 is more than 100 basis points higher than those issued in 2012, further adding to the size of the students' loan debt, according to Bloomberg.      Irrespective of particular age groups, more than 2.7 million individuals owe in excess of 100,000 dollars, up from 2.5 million a year ago. Of them, about 700,000 owe 200,000 dollars or more, Bloomberg reported, citing data from the U.S. Department of Education.  
   WASHINGTON, Dec. 17 (Xinhua) -- Student loan debt in the United States hit a record high of nearly 1.5 trillion U.S. dollars as of November, Bloomberg news reported Monday.
មកពីទស្សនកិច្ចនៅរុស្ស៊ីមិនទាន់បានប៉ុន្មានផង លោក គីម ជុងអ៊ុន ក៏កោះប្រជុំសមាជិកការិយាល័យនៅថ្ងៃទី២០ ខែកញ្ញា ដោយផ្ដោតលើការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី។ មេដឹកនាំកូរ៉េខាងជើង បានប្រាប់ឱ្យមន្ត្រីរៀបចំការងារផ្សេងៗដើម្បីអភិវឌ្ឍបន្ថែមទៀតលើទំនាក់ទំនងទ្វេភាគីរវាងឱ្យដល់កម្រិតខ្ពស់ថ្មីមួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង (KCNA)។   បើតាម KCNA លោក គីម ក៏បានគូសបញ្ជាក់តម្រូវការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាមួយរុស្ស៊ី ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។   ក្នុងដំណើរទស្សនកិច្ចទៅរុស្ស៊ីកន្លងមក លោក គីម បានជួបជាមួយប្រធានាធិបតីរុស្ស៊I វ្ល៉ាឌីមៀ ពូទីន ហើយបានទៅទស្សនាទីតាំងយោធា និងបច្ចេកវិទ្យាសំខាន់ៗរបស់រុស្ស៊ី។ លើសពីនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសន្ទនាគ្នាលើបញ្ហាការពារជាតិផងដែរ ដែលធ្វើឱ្យអាម៉េរិកនឹងសម្ពន្ធ័មិត្តមិនសប្បាយចិត្ត។    លើសពីនោះ កូរ៉េខាងជើង និងរុស្ស៊ីទំនងជាបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងផ្ទេរអាវុធ និងវិធានការសហប្រតិបត្តិការផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់លោក គីមកាលពីសប្តាហ៍មុន។   អាម៉ររិក កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត បានព្រមាន រុស្ស៊ី និងកូរ៉េខាងជើង ពីផលវិបាកប្រសិនបើពួកគេបន្តកិច្ចព្រមព្រៀងដោយបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង។    កូរ៉េខាងជើង កំពុងស្វែងរកជំនួយបច្ចេកវិទ្យាពីរុស្ស៊ីដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធបច្ចេកវិទ្យាខ្ពស់ ដូចជាផ្កាយរណបចារកម្ម នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពលជាដើម ខណៈរុស្ស៊ីត្រូវការអាវុធពីកូរ៉េខាងជើងក្នុងការឈ្លានពានអ៊ុយក្រែន៕  
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាឱ្យមន្រ្តីខ្លួនចាត់វិធានការនានា ដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយរុស្ស៊ីឱ្យកាន់តែជិតសិ្នទ្ធ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី ដែលរងការព្រមានពីអាម៉េរិក និងកូរ៉េខាងត្បូងជុំវិញការលក់អាវុធណាមួយ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិប្រចាំកម្ពុជា បានបង្ហាញការមើលឃើញរបស់លោកទៅកាន់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជាថា បើគ្មានការខិតខំរបស់កម្ពុជាទេនោះ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះទៅទៀត។ លោកទូត បានសរសើរកម្ពុជា ចំពោះកិច្ចខិតខំក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។    លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចូលជួបលោក ប្រាក់ សុខុន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជម្រាលាលោកប្រាក់ សុខុន ខណៈលោកឯកអគ្គរាជទូតជប៉ុនរូបនេះ ជិតចប់អាណត្តិជាឯកអគ្គរាជទូត ហើយនឹងត្រូវចាកចេញពីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតជប៉ុន បានសរសើរថា កម្ពុជា ទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន និងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ លោក ប្រាក់ សុខុន អរគុណត្រឡប់ទៅវិញ ដែលជប៉ុន ជួយគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។    ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា កម្ពុជា បានបង្ហាញការប្រឹងប្រែងក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីជួយស្រោចស្រង់ប្រទេសនេះ ឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយ វិបត្តិក្នុងប្រទេសនេះតែបន្តអូសបន្លាយដដែល។    មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្នុងតំបន់អាស៊ានដែរនោះ ចាប់ផ្តើមធ្លាក់ក្នុងវិបត្តិ និងមានការផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១មក។    របាយការណ៍ដែលបញ្ចេញដោយសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានឲ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២២នេះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបណ្តាលឲ្យប្រជាជនជាង២,៥ពាន់នាក់ ត្រូវបានសម្លាប់ ខណៈជាង១,៣ម៉ឺននាក់ទៀត កំពុងជាប់ឃុំ៕    
ដោយ៖ ទេពញាណ
  របាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា(NBC)បានបង្ហាញថា ការធ្លាក់ចុះនូវទុនបម្រុងនេះ គឺដោយសារការប្រែប្រួលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការឡើងថ្លៃនៃប្រាក់ដុល្លារ ជាមួយការធ្លាក់ចុះនៃតម្លៃមូលបត្រ, ការវិនិយោគជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតំបន់អឺរ៉ុបលើសញ្ញាបណ្ណបៃតង បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។     បើតាមធនាគារជាតិទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានវិនិយោគស្របតាមស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ ធនាគារជាតិបានបញ្ជាក់ថា៖«ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដែលអនុលោមតាមសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា  ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប»។   ទោះបីកម្ពុជាមានការធ្លាក់ចុះនូវទុនបម្រុងអន្តរជាតិ ប៉ុន្តែទំហំដែលនៅមានសព្វថ្ងៃសម្រាប់កម្ពុជាគឺនៅតែខ្លាំងក្នុងការធានាដល់ការនាំចូលទំនិញនិងសេវាបានដល់៧ខែ ក្នុងករណីប្រទេសមានវិបត្តិណាមួយ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃទី២៥មករា «ទំហំទុនបម្រុងអន្តរជាតិរបស់កម្ពុជានេះ គឺនៅតែច្រើនអ៊ីចឹង។ ទុនបម្រុងអន្តរជាតិរបស់យើងជាង១៧ពាន់លានដុល្លារអាចគ្រប់ដណ្តប់បានជាង៦ខែនៃការនាំចូល។ ដូច្នេះ តួលេខនេះនៅតែខ្លាំងដដែល»។    បើតាមលោក វង្សី វិស្សុត ទុនបម្រុងអន្តរជាតិកម្ពុជារំពឹងឡើងដល់២០ពាន់លានដុល្លារវិញ នៅក្នុងឆ្នាំ២០២៣នេះ៕        
ទុនបម្រុងអន្តរជាតិកម្ពុជាបានធ្លាក់មកនៅ១៧,៨ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះ គឺមានដល់១២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានដល់២០,៣ពាន់លានដុល្លារ។ ដ្បិតមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែធនាគារជាតិនៃកម្ពុជា អះអាងថា ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញ-សេវា បានដល់៧ខែក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ។
  រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧ ត្រូវបានប្រកាសរៀបចំនៅថ្ងៃ៧ ខែសីហា ដើមខែក្រោយនេះ ក្រោយខកខានអស់ពីរឆ្នាំ ដោយសារបញ្ហាកូវីដ១៩។ នៅចំពោះមុខក្រុមការងាររដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែកក្កដា ក្នុងកិច្ចប្រជុំរួមមួយ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅព្រលឹមស្រាងៗ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលធ្លាប់រៀបចំកន្លងមក។   អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានប្រកាសបន្តគាំទ្រចំពោះព្រឹត្តិការណ៍ម៉ារ៉ាតុននេះ ហើយលោកក៏បានណែនាំដល់មន្ទីរ អង្គភាព កម្លាំងពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានរលូន ជោគជ័យ ក៏ដូចជាផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប។    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរ (Khmer Empire Marathon) នេះឡើង ក្នុងបំណងផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញទេសចរ ផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរកុមារ កិច្ចការសង្គម មនុស្សធម៌នានា។ បន្ថែមពីគោលបំណងនេះ ចាប់ពីឆ្នាំ២០១៩មក ទិវារត់ប្រណាំងម៉ារ៉ាតុន និងពាក់កណ្ដាលម៉ារ៉ាតុននៅកម្ពុជាទាំងអស់ គឺដើម្បីអបអរសាទរការរត់ឆ្ពោះទៅកាន់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង៕      
សៀមរាប៖ ប្រសិនគ្មានអ្វីប្រែប្រួលទេ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពខ្មែរលើកទី៧ ឆ្នាំ២០២២នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ដោយអ្នកចូលរួម អាចមានប្រមាណ២ពាន់នាក់ មកពី២៦ប្រទេស។
  កាលពីឆ្នាំមុន ចិនបានដាំស្រកានាគលើផ្ទៃដីចំនួន ៦៧ពាន់ហិចតាជាមួយនឹងទិន្នផលដែលអាចទទួលបាន១,៦លានតោន គឺច្រើនជាងវៀតណាមបើគិតទាំងផ្ទៃដីដាំដុះ និងទិន្នផល។ ក្រោយមកប្រទេសនេះបានផ្តល់ឱ្យកសិករនូវផ្ទៃដីកាន់តែច្រើន ភាពសម្បូរបែបនៃផលិតផល និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីសម្រេចបាននូវប្រសិទ្ធផលកាន់តែខ្ពស់។   យោងតាមសារព័ត៌មានចិន People's Daily ថ្មីៗនេះ កសិករនៅក្នុងទីក្រុង Cixi និង Ningbo ខេត្ត Zhejiang បានខិតខំថែរក្សាផ្លែស្រកានាគដើម្បីធានាបាននូវការប្រមូលផលជោគជ័យ។ កសិករនៅតំបន់នេះបានបង្កើនផ្ទៃដីដាំដុះច្រើនជាងមុន។ កត្តានេះហើយធ្វើឲ្យផ្លែស្រកានាគនៅ Ningbo មានតម្លៃទាបជាងនៅវៀតណាម។   ការស្ទង់មតិរបស់ Produce Report បង្ហាញថា ខែកក្កដា ដល់សីហា គឺជារដូវកាលដំបូងសម្រាប់ការផ្គត់ផ្គង់ផ្លែស្រកានាគ។ ខេត្ត Guangxi ជាអ្នកដាំផ្លែស្រកានាគច្រើនជាងគេនៅចិន ហើយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ផ្លែស្រកានាគក្រហមលក់នៅផ្សារទីក្រុង Nanning មានតម្លៃប្រមាណ ៧យ័នក្នុងមួយគីឡូក្រាម (០,៩៨ដុល្លារ) ខណៈផ្លែស្រកានាគសយកពីវៀតណាមលក់នៅទីនោះមានតម្លៃប្រហែល ៩យ័នក្នុងមួយគីឡូក្រាម (១,២៥ដុល្លារ) ។   ក្រៅពីទីក្រុង Nanning កន្លែងលក់ផ្សេងទៀតនៅចិនតម្លៃផ្លែស្រកានាគភាគច្រើនថោកជាងផលិតផលនាំចូលពីវៀតណាម។ កសិករចិនកំពុងស្រាវជ្រាវដាំពូជស្រកានាគលឿងទុំ ដើម្បីទទួលបានប្រាក់ចំណេញច្រើនជាងព្រោះតម្លៃខ្ពស់ដល់ ៣៦យ័នក្នុងមួយគីឡូក្រាម (៥,០២ដុល្លារ)។   ការបង្កើនផ្ទៃដីដាំដុះផ្លែស្រកានាគក្នុងស្រុក ជាហេតុផលនាំឲ្យចិនកាត់បន្ថយការនាំចូលពីវៀតណាម។ ទិន្នន័យពីគយចិនបង្ហាញថា បរិមាណនាំចូលផ្លែស្រកានាគនៅឆមាសទីមួយឆ្នាំនេះត្រឹមតែ ២០៦ពាន់តោនមានតម្លៃ ១,៣៧ពាន់លានយ័ន (១៨៧លានដុល្លារ) ថយចុះ ៥០,៤ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ នេះគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍។   ម្ចាស់អាជីវកម្មនាំចេញផ្លែស្រកានាគនៅខេត្ត Binh Thuan បានឲ្យដឹងថា ផលិតផលវៀតណាមកំពុងមានចំនួនច្រើនជាងគេនៅទីផ្សារចិន ប៉ុន្តែឆ្នាំនេះសកម្មភាពនាំចេញផ្លែស្រកានាគរបស់វៀតណាមមានការថមថយ។ ពីមុនផ្លែស្រកានាគតែងតែជាផលិតផលនាំមុខគេទាក់ទងទិន្នផល និងតម្លៃនាំចេញក្នុងចំណោមផ្លែឈើ និងបន្លែរបស់វៀតណាមជាមួយនឹងចំណូលជាង ១ពាន់លានដុល្លារ។ ប៉ុន្តែចាប់ពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ ចំណូលនៃការនាំចេញផលិតផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់។ នេះបើតាមសារព័ត៌មាន VnExpress ៕  
ចិនបានជំរុញការដាំដុះស្រកានាគក្រហមដោយលក់បានក្នុងតម្លៃ ៧យ័នក្នុងមួយគីឡូក្រាម (០,៩៨ដុល្លារ) ដែលថោកជាងទំនិញនាំចូលពីវៀតណាមប្រហែល ២យ័ន ពោលគឺលក់ក្នុងតម្លៃ ៩យ័នក្នុងមួយគីឡូក្រាម (១,២៥ដុល្លារ) ។
  លោក រ៉ាឌី ដែលមានមុខរបរជាជាងដែក បានប្រាប់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗថាគំនិតច្នៃប្រឌិតរបស់លោក រ៉ាឌី គឺកើតចេញពីរ៉ឺម៉កកង់បីខ្មែរ។ លោក រ៉ាឌី បញ្ជាក់ទៀតថា៖«ពេលដែលខ្ញុំជិះ គេមើលច្រើន។ ខ្លះគេថត ខ្លះគេសរសើរ និងមានមតិខ្លះគេថាខ្ញុំឆ្កួតៗ»។   ដើម្បីជ្រាបលម្អិតសូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក រ៉ាឌី ដូចតទៅ៖    
ភ្នំពេញ៖ លោក ប៉ូ ស្រូ ដែលក្រៅថា រ៉ាឌី បានកែច្នៃម៉ូតូ ទៅជាឡានដ៏ចម្លែកមួយគ្រឿងដោយគាត់បានដាក់ឈ្មោះថា«ម៉ូតូឡាន»។  ជាយានយន្តដែលមានកង់បី គឺកង់ខាងមុខ២ ជាកង់ឡាន និងខាងក្រោយមានកង់តែមួយ និងជាកង់ម៉ូតូ និងគ្រឿងផ្គុំផ្សេងទៀត ជាគ្រឿងបន្លាស់ឡានដែលគេបោះចោល។
  ការបង្ហោះដែលហ្វេសប៊ុកលុបចោលនោះ ជាវីដេអូឃ្លីបមួយពីបទសម្ភាសរវាងលោក ត្រាំ ជាមួយទូរទស្សន៍អាមេរិក Fox News ក្នុងកម្មវិធី Fox & Friends ។ ក្នុងបទសម្ភាសនេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្មេងៗ គឺស្ទើរតែមានភាពស៊ាំប្រឆាំងជំងឺ COVID-19 ។   ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុក បកស្រាយដូច្នេះថា៖«វីដេអូនេះមានការអះអាងមិនត្រឹមត្រូវ ដែលថា មនុស្សមួយក្រុម គឺមានភាពស៊ាំប្រឆាំង COVID-19។ នេះគឺជាការល្មើសគោលការណ៍របស់យើងជុំវិញព័ត៌មានមិនពិត COVID-19 ដែលអាចបង្កផលប៉ះពាល់»។    ដូចគ្នានេះដែរ ការបង្ហោះវីដេអូមួយលើបណ្ដាញសង្គម Twitter របស់គណនីឈ្មោះ @TeamTrump របស់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោកត្រាំ ហើយត្រូវបានចែករំលែកបន្តដោយប្រធានាធិបតី ក៏ត្រូវបានបិទបាំងដោយក្រុមហ៊ុន Twitter ផងដែរ ដោយសារបំពានបញ្ញត្តិស្តីពីព័ត៌មានមិនពិត COVID-19 ។    ទាក់ទិនរឿងនេះ អ្នកនាំពាក្យក្រុមហ៊ុន Twitter និយាយថា ម្ចាស់គណនី @TeamTrump នឹងតម្រូវឲ្យលុបចោលការបង្ហោះនេះ  បើសិនពួកគេចង់បង្ហោះអ្វីផ្សេងទៀតបាន។   ទាក់ទងភាពស៊ាំទល់នឹង COVID-19 មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) អាមេរិក បញ្ជាក់ថា ខណៈករណីឆ្លង COVID-19 ភាគច្រើនកើតក្នុងចំណោមមនុស្សធំ កូនក្មេងនិងទារកខ្លះក៏ឈឺ ហើយពួកគេក៏អាចចម្លងទៅអ្នកដទៃទៀតផងដែរ។ នេះគឺផ្ទុយគ្នានឹងអ្វីដែលលោក ត្រាំ និយាយនៅទូរទស្សន៍ Fox News ។    នេះគឺជាលើកដំបូងដែលហ្វេសប៊ុកលុបការបង្ហោះរបស់លោក ត្រាំ ពាក់ព័ន្ធព័ត៌មានមិនពិត COVID-19 ។ អ្នកនាំពាក្យក្រុមហ៊ុននេះនិយាយបែបនេះ។ កន្លងទៅ ក្រុមហ៊ុនបណ្ដាញសង្គមយក្សនេះ ក៏ធ្លាប់លុបចោលការផ្សាយពាណិជ្ជកម្មពីយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកត្រាំ ដោយល្មើសបទបញ្ញត្តិស្តីពីព័ត៌មានមិនពិត៕  
ហ្វេសប៊ុក នៅថ្ងៃទី៥ ខែសីហា បានលុបចោលការបង្ហោះមួយដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលក្រុមហ៊ុននេះបានអះអាងថា បានរំលោភបំពានបទបញ្ញត្តិរបស់ខ្លួនទាក់ទងការចែករំលែកព័ត៌មានមិនពិតពាក់ព័ន្ធជំងឺ COVID-19 ។ ការបង្ហោះពី COVID-19 នេះ ក៏ត្រូវបានបណ្ដាញសង្គម Twitter តម្រូវឲ្យដកហូតដូចគ្នាផងដែរ។
  វ៉ាក់សាំងគ្រុនចាញ់ដែលគេស្គាល់ថា Mosquirix បានបង្ហាញឲ្យឃើញថាមានប្រសិទ្ធភាពនៅក្នុងការបង្ការជំងឺគ្រុនចាញ់នៅក្នុងកម្មវិធីសាកល្បងវ៉ាក់សាំងនេះលើកុមារជាង ៨០០.០០០ នាក់នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី តាំងពីឆ្នាំ ២០១៩ មក។    អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺគ្រុនចាញ់គឺជាឃាតករកំពូលសម្លាប់កុមារនៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ដោយបានធ្វើឲ្យកុមារអាយុក្រោម៥ឆ្នាំជាង ២៦០.០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។   វ៉ាក់សាំងគ្រុនចាញ់នេះតម្រូវឲ្យចាក់៤ដូសដើម្បីទប់ទល់នឹងមេរោគ P. falciparum «ដែលជាប្រភេទប៉ារ៉ាស៊ីតគ្រុនចាញ់ដ៏ប្រល័យបំផុតនៅលើពិភពលោក និងដ៏រាលដាលបំផុតនៅទ្វីបអាហ្វ្រិក»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក។   អ្នកស្រីវេជ្ជបណ្ឌិត Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជំងឺគ្រុនចាញ់បានតាមបន្លាចតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ដោយបណ្ដាលឲ្យមនុស្សរងគ្រោះធ្ងន់ធ្ងរ»។   អ្នកស្រីបានបន្ថែមថា៖«យើងធ្លាប់បានប៉ងប្រាថ្នាចង់ឲ្យមានវ៉ាក់សាំងដ៏មានប្រសិទ្ធភាពមួយដើម្បីបង្ការជំងឺគ្រុនចាញ់ ហើយឥឡូវនេះជាលើកដំបូងបង្អស់ យើងមានវ៉ាក់សាំងដូចនេះដែលស្នើឲ្យប្រើប្រាស់ឲ្យបានទូលំទូលាយ។ ការស្នើឡើងនៅថ្ងៃនេះបានផ្ដល់នូវពន្លឺនៃក្ដីសង្ឃឹមសម្រាប់ទ្វីបអាហ្វ្រិក ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺគ្រុនចាញ់ ហើយយើងរំពឹងថា កុមារអាហ្វ្រិកជាច្រើនទៀតនឹងមានការការពារពីជំងឺគ្រុនចាញ់និងធំធាត់ឡើងជាមនុស្សពេញវ័យដែលមានសុខភាពល្អ»។   បើតាមអង្គការសុខភាពពិភពលោក ទិន្នន័យដែលបានមកពីកម្មវិធីសាកល្បងវ៉ាក់សាំងនេះបានបង្ហាញថា កុមារជាង ២ ភាគ ៣ ដែលមិនបានដេកក្នុងមុង ទទួលបានប្រយោជន៍ពីវ៉ាក់សាំងនេះ ហើយវ៉ាក់សាំងនេះជួយកាត់បន្ថយបាន ៣០% មិនឲ្យមានអាការៈ «ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់អាយុជីវិត»។   កាសែត The Wall Street Journal បានរាយការណ៍ថា វាអាចត្រូវការពេលរាប់ឆ្នាំទៀតទើបវ៉ាក់សាំងនោះមានគ្រប់គ្រាន់នៅគ្រប់ទីកន្លែង។   អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្រុមហ៊ុន GlaxoSmithKline អង្គការ PATH និងអង្គការស្រាវជ្រាវមួយចំនួនទៀតនៅទ្វីបអាហ្វ្រិក បានចំណាយពេល ៣០ ឆ្នាំ ដើម្បីបង្កើតវ៉ាក់សាំងនេះ៕   អានព័ត៌មានផ្ទាល់នៅលើ VOA  
អង្គការសុខភាពពិភពលោក (WHO) បានស្នើកាលពីថ្ងៃពុធឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ដល់កុមារនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara Africa) និងនៅក្នុងតំបន់ផ្សេងទៀតនៅទ្វីបនេះ ដែលមានអត្រាឆ្លងជំងឺគ្រុនចាញ់ក្នុងកម្រិតមធ្យមទៅកម្រិតខ្ពស់។
  កម្មវិធីមាន អ្នកចូលរួមសរុបប្រមាណ៥០០នាក់ ដែលជាតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាក់វីទូទាំងប្រទេស ព្រមទាំងគណៈប្រតិភូតំណាងរោងចក្រផលិតដែកថែបម៉ាកវី មកពីក្រៅប្រទេសផងដែរ។    លោក លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់នៅក្នុងពិធីនោះថា នៅពេលដែលក្រុមហ៊ុន ជីប ម៉ុង កំពុងតែរីកចម្រើនទៅមុខ ក្រុមហ៊ុន តែងតែគិតយ៉ាងណា ធ្វើឲ្យដៃគូពាណិជ្ជកម្ម ក៏ដូចជាតំណាងចែកចាយទាំងអស់ រីកចម្រើន ជោគជ័យទៅមុខទាំងអស់គ្នាដែរ។ លោក លាង ឃុន បានមានប្រសាសន៍បន្ថែមដូច្នេះថា៖«ក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តសម្រុកយុទ្ធសាស្ត្រពង្រីកទីផ្សារ សម្រាប់ផលិតផលដែកថែបអ៊ីតាលីម៉ាកវី ឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យតំណាងចែកចាយ កាន់តែមានភាពងាយស្រួលក្នុងការលក់ និងអាចលក់ដាច់ក្នុងបរិមាណដ៏ច្រើន»។   ក្នុងនាមជាដៃគូពាណិជ្ជកម្មចែកចាយដែកថែប ប្រមាណជាងបីទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់ ធានាថាដៃគូពាណិជ្ជកម្មរបស់ខ្លួន តែងតែទទួលបាននូវតម្លៃ និងលក្ខខណ្ឌពិសេសៗ ពីផលិតផលដែកថែបអ៊ីតាលីម៉ាកវីនេះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តផ្តល់ការលើកទឹកចិត្ត ក្នុងរូបភាពផ្សេងៗ ដល់តំណាងចែកចាយរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងលក់គ្រប់ ឬលើសផែនការ។   តំណាងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវី ដែលវត្តមានក្នុងកម្មវីធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា» បានអះអាងថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវី បានឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើន ទាំងឧបសគ្គ និងជោគជ័យ ប៉ុន្តែតែងតែយោគយល់គ្នា ជួយជ្រោមជ្រែងសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ស្អិតល្មួត និងបានក្លាយជាដៃគូពាណិជ្ជកម្ម ដែលមានទំនុកចិត្តខ្ពស់ ក្នុងការផ្តល់ជូននូវផលិតដែកថែប ដែលគុណភាពខ្ពស់ សម្រាប់ទីផ្សារប្រទេសកម្ពុជា។   ក្រុមហ៊ុន ជីប ម៉ុង បានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈការច្របាច់បញ្ចូលគ្នា នៃពាណិជ្ជកម្មផ្គត់ផ្គង់គ្រឿងសំណង់ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានកសាងកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារសំណង់ តាំងពីទសវត្សរ៍ឆ្នាំ៨០។ ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ក្រុមហ៊ុន បានពង្រីកសក្តានុពលកាន់តែខ្លាំងក្លាថែមទៀត ក្នុងការផ្គត់ផ្គង់ឲ្យទាន់ កំណើននៃតម្រូវការទីផ្សារ តាមរយៈការបង្កើតរោងចក្រផលិតបេតុងលាយស្រេច ទុយោ និងក្បឿង និងរោងចក្រផលិតស៊ីម៉ងតិ៍ផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៧មក។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី«រួមកម្លាំង ខ្លាំងទាំងអស់គ្នា»ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នា រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយ ដែកថែបអ៊ីតាលីម៉ាកវី ទូទាំងប្រទេស។
  សាលាមត្តេយ្យថ្មីមួយខ្នង ត្រូវបានបើកដំណើរការឱ្យកុមារកំពុងជួបការខ្វះខាត បានចុះឈ្មោះចូលរៀនដោយជោគជ័យ ហើយសាលាមួយនេះនឹងផ្តល់ឱ្យកុមារទាំងអស់នោះ នូវលទ្ធភាពទទួលបានការអប់រំកាន់តែប្រសើរឡើង និងអាចបើកផ្លូវឱ្យដំណើរជីវិតរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យ និងក្លាយជាអ្នកដឹកនាំរបស់កម្ពុជានាពេលអនាគត។   សាលាមត្តេយ្យ ដែលអាចទទួលសិស្សបានចំនួន ៥០ នាក់នេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) នៃក្រុមហ៊ុន Yeo's ដើម្បីធានាថា កុមារដែលមិនសូវមានឱកាស អាចទទួលបានការអប់រំមួយដែលល្អ និងអាចទទួលបានជំនាញផ្សេងៗទៅតាមតម្រូវការ និងឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា។   រូបថតអនុស្សាវរីយ៍រវាងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា ជាមួយ លោក Ozgur Simsek អគ្គនាយកក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និង បុគ្គលិក Yeos Cambodia។   ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Yeos ជាផ្លូវការនេះ បានមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ, លោក ឈួន ប៊ុនឈឿន ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និង ជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច លោក Ozgur Simsek អគ្គនាយកក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងពលរដ្ឋនៅសហគមន៍មូលដ្ឋានផ្ទាល់ បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yeos Cambodia បានបរិច្ចាគជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាម៉េរិក  សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរនេះ។ ជំនួយដ៏ច្រើននេះបានផ្តល់លទ្ធភាពឱ្យសាលាមត្តេយ្យថ្មីមួយដែលស្ថិតនៅភាគខាងត្បូងនៃអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ត្រូវបានសាងសង់ជាស្ថាពរ ក្នុងនោះមានថ្នាក់រៀនចំនួន ៤ ការិយាល័យចំនួន ៤ ចំណតម៉ូតូមួយកន្លែង និងទីធ្លាសម្រាប់ក្មេងលេងមួយ។ គួរដឹងដែរថា សាលាមត្តេយ្យ Yeos នឹងអាចបំពេញចន្លោះខ្វះខាតនៅក្នុងតំបន់ស្ទឹងមានជ័យ ដែលជាតំបន់ពុំសូវមានសុវត្ថិភាព និងកង្វះការអប់រំសម្រាប់កុមារតូចៗ។ កន្លងមក គ្រួសារនៅទីនោះមិនអាចបញ្ជូនកូនរបស់ពួកគេទៅកាន់សាលាមត្តេយ្យដើមរបស់អង្គការមូលនិធិកុមារកម្ពុជានោះទេ ពីព្រោះវាមានចម្ងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។ ដែលនេះមានន័យថា កុមារនៅភាគខាងត្បូងនៃតំបន់នេះត្រូវបានបាត់បង់ឱកាសចូលរៀននៅសាលា ដោយត្រូវរស់នៅតាមដងផ្លូវ ខណៈដែលឪពុកម្តាយរបស់ពួកគេត្រូវធ្វើការជាប្រចាំ។ សាលាមត្តេយ្យមួយនេះនឹងមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់កុមារនៅពេលថ្ងៃផងដែរ។   យុទ្ធនាការសង្គម រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ Yeos ដែលមើលឃើញថា Yeos មិនមែនត្រឹមតែក្រុមហ៊ុនភេសជ្ជៈមួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម។ លោក Ozgur Simsek បានលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងសង្គម។ សម្រាប់ Yeo's យើងខ្ញុំជឿជាក់ថា យើងអាចរួមគ្នាកសាងពិភពលោកមួយដែលគួរឱ្យចង់រស់នៅបាន។ ដូច្នេះហើយ នេះជាហេតុផលដែលយើងបានចាប់ដៃគូជាមួយអង្គការមូលនិធិកុមារកម្ពុជា ក្នុងការបន្តធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍។ នេះគឺជាអ្វីដែលលោក Scott Neeson តែងតែស្រមៃចង់បាន ហើយវាក៏បានក្លាយជាការពិត ត្រង់ថាយើងបានផ្ដល់ជូនដល់ជនក្រីក្រ និងខិតទៅជិតទៅរកការបញ្ចប់វដ្ដនៃភាពក្រីក្រនៅកម្ពុជា។ ទាំងអស់នេះគឺជារឿងមួយដែលយើងពេញចិត្តយ៉ាងខ្លាំង។   យុទ្ធនាការនេះគឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា និងជាសក្ខីភាពមួយក្នុងការបង្ហាញអំពីឥទ្ធិពលវិជ្ជមានរបស់វិស័យឯកជនទៅលើសង្គមជាតិ។ យុទ្ធនាការសង្គម រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា បានបំពេញបន្ថែមនូវចំណុចខ្វះចន្លោះនៅក្នុងសហគមន៍ ដោយធានាឱ្យមានការអប់រំមួយប្រកបដោយគុណភាព និងសមធម៌សម្រាប់ទាំងអស់គ្នា។ ការលើកកម្ពស់ការទទួលបាននូវការសិក្សាពេញមួយជីវិត គឺជាបេសកកម្មតម្រង់ទិសមួយ ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិផងដែរ។   លើសពីនេះ សាលាមត្តេយ្យ Yeos នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទិសដៅយុទ្ធសាស្ត្ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងការផ្តល់ការអប់រំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រដោយផ្ទាល់ក៏ដូចជាកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ គំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន Yeo's  និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈថា វាពិតជាមានភាពចាំបាច់ក្នុងការលើកកម្ពស់សហគមន៍ក្រីក្រ និងផ្តល់ជូននូវឱកាសដែលពួកគេគួរតែទទួលបាន។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានសាងសង់កន្លែងអប់រំថ្មីមួយនេះប្រកបដោយភាពជោគជ័យ សម្រាប់កុមារតូចៗជាច្រើនដែលកំពុងរស់នៅតំបន់ស្ទឹងមានជ័យនេះ។ សាលាមត្តេយ្យនេះមិនត្រឹមតែផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងសម្រាប់កុមារដើម្បីទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ក៏ដូចជាសុវត្ថិភាពសម្រាប់ពួកគេគ្រប់ៗគ្នា ខណៈពេលដែលឪពុកម្តាយរបស់ពួកគេកំពុងធ្វើការនៅខាងក្រៅ។ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ Yeos Cambodia សម្រាប់ ការបរិច្ចាគ និង រួមចំណែកដ៏ធំធេង មួយនេះ ចែករំលែកដោយលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា។ គួរដឹងផងដែរថា បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្ដល់ជំនួយ និងគាំទ្រដល់ការអប់រំដល់កុមារចំនួនប្រមាណជាជាង ១៧០០នាក់ ដើម្បីផ្លាស់ប្តូរជីវិតក្មេងៗរាប់ពាន់នាក់ ដែលរស់នៅសហគមន៍ខ្វះខាតបំផុតក្នុងប្រទេសកម្ពុជា។   រូបថតអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍សម្ពោធសាលាមត្តេយ្យ Yeos   អំពីក្រុមហ៊ុន Yeos ក្រុមហ៊ុន Yeos មានប្រវត្តិច្រើនជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុននេះត្រូវបានគេហៅម៉្យាងទៀតថា YHS ឬ Yeo Hiap Seng។ នៅក្នុងឧស្សាហកម្មភេសជ្ជៈ និងអាហារ Yeos គឺជាម៉ាកយីហោល្បីល្បាញលំដាប់អន្តរជាតិមួយដែលគួរឱ្យទុកចិត្តបំផុត។ ជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា Yeos ប្ដេជ្ញាបំពេញតម្រូវការរបស់អ្នកទទួលទាន ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងជាផលិតផលដែលប្រកបដោយភាពច្នៃប្រឌិត។ ជាភេសជ្ជៈល្បីឈ្មោះឈានមុខគេក្នុងទីផ្សារភេសជ្ជៈនៅអាស៊ី Yeos បានពង្រីកវិសាលភាពទៅកាន់អតិថិជនកាន់តែច្រើន និងពង្រឹងវត្តមានឧស្សាហកម្មរបស់ខ្លួន តាមរយៈការពង្រីកសាខាទៅកាន់តំបន់ជុំវិញពិភពលោក និងការធ្វើពិពិធកម្មផលិតផលផងដែរ។ ធ្វើយ៉ាងណា នៅក្នុងទីផ្សារប្រកួតប្រជែងលើវិស័យភេសជ្ជៈនេះ ក្រុមការងាររបស់ Yeos អាចរក្សាបាននូវគុណប្រយោជន៍ និងភាពទាន់សម័យទៅតាមតម្រូវការ និងការវិវត្តរបស់អ្នកទទួលទាន ក៏ដូចជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដោយផ្អែកលើរបៀបរបបរស់នៅ និងភាពខុសគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗ។   ព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុនភេសជ្ជៈ Yeos នៅកម្ពុជា នៅឆ្នាំ២០២០ Yeos ចាប់ផ្តើមបើកដំណើរការរោងចក្រផលិតនៅកម្ពុជាដោយផ្ទាល់ នៅឆ្នាំ២០២១  Yeos បានទទួល ពានរង្វាន់ស្តង់ដារមាសសម្រាប់ផ្នែកពន្ធ Yeo's គឺជាភេសជ្ជៈអាស៊ីជម្រើសទី ១ នៅប្រទេសកម្ពុជា នេះបើយោងទៅលើការស្រាវជ្រាវរបស់ Kantar នៅដើមខែមីនា ឆ្នាំ២០២១។ នៅឆ្នាំ២០២១  Yeos បានចូលរួមសហការជាមួយអង្គការ CCF ដែលជាផ្នែកមួយនៃការគាំទ្រសហគមន៍ ដែល Yeo's ក៏បានខិតខំប្រឹងប្រែងលើកទឹកចិត្ត ឱ្យអតិថិជនរបស់ខ្លួនចូលរួមជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះផងដែរ។ ចាប់ពីឆ្នាំ២០២២ នេះតទៅ  Yeos  នឹងចាប់ផ្តើមពង្រីកទីផ្សារ ដោយនាំចេញផលិតផល របស់ខ្លួនពីប្រទេសកម្ពុជាទៅ កាន់ប្រទេសផ្សេងដ៏ទៃទៀតនៅ តំបន់អាស៊ី។ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានឈ្នះពានរង្វាន់ក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ៖ នៅឆ្នាំ២០១៧ ទទួលបានពានរង្វាន់ម៉ាកយីហោដែលមានកិត្យានុភាពនៅសិង្ហបុរី (Singapore Prestige Brand Award) សម្រាប់ម៉ាកយីហោពេញនិយមបំផុតប្រចាំតំបន់ នៅឆ្នាំ២០១៧ ពានរង្វាន់ម៉ាកយីហោដែលមានកិត្យានុភាពនៅសិង្ហបុរី (Singapore Prestige Brand Award) សម្រាប់ម៉ាកយីហោក្នុងតំបន់ នៅឆ្នាំ២០១៨ ទទួលបានពានរង្វាន់ឈ្មោះថា The Brand Laureate World Halal Brand Award 2018 ដែលជាពានសម្រាប់ម៉ាកយីហោល្អបំផុតក្នុងចំណោមប្រភេទទំនិញអាហារ និងភេសជ្ជៈដែលលក់ដាច់លឿនរហ័សជាងគេ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Yeo's Cambodia៖ https://www.yeos.com.sg/ ឬគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/yeos.kh    អំពីសាលាមត្តេយ្យរបស់អង្គការមូលនិធិកុមារកម្ពុជា CCF   អង្គការមូលនិធិកុមារកម្ពុជាជឿជាក់ថា ជាមួយនឹងការអប់រំប្រកបដោយគុណភាព និងភាពជាអ្នកដឹកនាំ កុមារម្នាក់អាចមានសក្តានុពលក្នុងការលើកស្ទួយជីវភាពគ្រួសារទាំងមូលចេញពីភាពក្រីក្របាន ហើយក្រុមកុមារដែលមានការអប់រំបានខ្ពង់ខ្ពស់ អាចមានឱកាសក្នុងការផ្លាស់ប្តូរសង្គមមួយបាន។   សាលាមត្តេយ្យរបស់អង្គការមូលនិធិកុមារកម្ពុជាផ្ដល់នូវកម្មវិធីសិក្សាពេញម៉ោងសម្រាប់កុមារតូចៗដែលមានអាយុចាប់ពី ៣ ទៅ ៦ ឆ្នាំ ដែលជាធម្មតា ពួកគេត្រូវបានផ្លាស់ប្ដូរពីកម្មវិធីថែទាំកុមាររបស់អង្គការមូលនិធិកុមារកម្ពុជាដោយផ្ទាល់។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រតាំងពីនៅវ័យកុមារ ក្នុងបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងការយកចិត្តទុកដាក់ ដែលទាំងអស់នេះជាការលើកកម្ពស់ការអភិវឌ្ឍរាងកាយ ការចេះរស់នៅក្នុងសង្គម អារម្មណ៍ផ្លូវចិត្តល្អ និងការយល់ដឹងរបស់កុមារទាំងអស់គ្នា។   កម្មវិធីនេះគឺជាការរៀបចំសិស្សានុសិស្សឱ្យមានការត្រៀមខ្លួនរួចជាស្រេចមុននឹងបញ្ចូនទៅកាន់ប្រព័ន្ធអប់រំសាធារណៈ រួមទាំងក្នុងកម្មវិធីអប់រំដ៏ទូលំទូលាយរបស់អង្គការមូលនិធិកុមារកម្ពុជាផ្ទាល់។ សិស្សានុសិស្សទាំងអស់ទទួលបានអាហារ ៣ ពេលក្នុងមួយថ្ងៃ បូករួមទាំងអាហារសម្រន់ដែលល្អចំពោះសុខភាព ព្រមទាំងជំនួយផ្នែកវេជ្ជសាស្ត្រ និងសុខភាពផងដែរ។ អង្គការមូលនិធិកុមារកម្ពុជាតែងតែរក្សាការពារកុមារឱ្យនៅឆ្ងាយពីស្ថានភាពមិនមានសុវត្ថិភាពជាមួយឪពុកម្តាយរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងរើសអេតចាយ ឬនៅតាមកន្លែងសំណង់ដែលគ្រោះថ្នាក់។ នៅឆ្នាំ២០២០ កម្មវិធីនេះបានបណ្ដុះបណ្ដាលសិស្សចំនួន ៩០ នាក់រួចមកហើយ៕   សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ អ្នកស្រី Claudia TURKINGTON អ្នកគ្រប់គ្រងកម្មវិធីស្ម័គ្រចិត្ត និងដៃគូ អង្គការមូលនិធិកុមារកម្ពុជា អ៊ីម៉ែល៖ [email protected]    អ្នកស្រី SANG Vanny ប្រធានផ្នែកទីផ្សារ Yeos Cambodia អ៊ីម៉ែល៖ [email protected]    ទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ Mr. Jake Mean ERA Communications Cambodia ទូរស័ព្ទលេខ៖ +855-78342788 អ៊ីម៉ែល៖ [email protected]   
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Yeo's Cambodia ដែលជាក្រុមហ៊ុនភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក បានរួមគ្នាបើកសម្ពោធជាផ្លូវការនូវសាលាមត្តេយ្យថ្មី ដែលមានឈ្មោះថា សាលាមត្តេយ្យ Yeo's។
ទទួលបាន១ពិន្ទុបន្ថែម តាមរយៈការបញ្ចប់ភាពឈ្នះ១២ប្រកួតជាប់គ្នារបស់ Man City ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Brighton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ បើទោះនៅសល់មួយប្រកួតចុងក្រោយ។   ១ពិន្ទុដ៏សំខាន់របស់ Brighton នេះ មានការរួមចំណែកពីខ្សែប្រយុទ្ធ Julio Cesar Enciso បន្ទាប់ពីរូបគេស៊ុតតាមស្មើវិញនៅនាទី៣៨ បន្ទាប់ពី Phil Foden រកបានគ្រាប់នាំមុខសម្រាប់ Man City នៅនាទី២៥។   ឆ្លងកាត់៣៧វប្រកួត ក្រុមលោក Roberto De Zerbi រកបាន៦២ពិន្ទុ នាំមុខក្រុមលេខ៧ Aston Villa ចំនួន៤ពិន្ទុ។ នេះមានន័យថា Aston Villa និង Tottenham Hotspur អស់ឱកាសប្រជែងកៅអី Europa League ហើយ តែនៅសល់ការប្រជែងតំណែងលេខ៧ ដើម្បីយកកៅអីវគ្គជម្រុះ Europa Conference League រដូវកាលក្រោយជាមួយ Brentford។ Spurs នៅឈរចំណាត់ថ្នាក់ទី៨ មាន៥៧ពិន្ទុ តាមពីក្រោយ Aston Villa ១ពិន្ទុ ឯ Brentford នៅលេខ៩ មាន៥៦ពិន្ទុ ខណៈនៅសល់១ប្រកួតចុងក្រោយដូចគ្នា។   តាមរយៈទម្រង់លេងដ៏ល្អ បានជួយ Brighton អាចបញ្ចប់រដូវកាលក្នុងលីគកំពូលអង់គ្លេសក្នុងចំណាត់ថ្នាក់ទី៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២២ឆ្នាំ គិតចាប់តាំងពីបង្កើតក្លិបឆ្នាំ១៩០១។ និងបានកៅអីប្រកួតនៅលីគលំដាប់ទី២អឺរ៉ុបរដូវកាលក្រោយថែមទៀត៕  
Brighton & Hove Albion ទទួលបានកៅអី UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយប្រកួតស្មើ Manchester City ១-១ ក្នុងជំនួបលីគ Premier League សប្តាហ៍ទី៣៧ នៅរាត្រីថ្ងៃទី២៤ ខែឧសភា។
បើតាមសម្ដេច ហ៊ុន សែន ការទុកដីឱ្យពលរដ្ឋរស់នៅ ប្រសើជាងការកាត់លក់ទៅឱ្យក្រុមហ៊ុនឯកជន។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖« ត្រូវទុកឱ្យប្រជាជនរស់នៅផង ... កុំតែកាត់ដីទៅលក់ឱ្យឯកជន»។ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងចំនួន៣ កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ និងតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម។ រដ្ឋមន្រ្តីក្រសួងទាំង៣ ដែលត្រូវទទួលភារកិច្ចនេះ រួមមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។   «ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ក្រសួងទាំង៣ ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ដោយឈរលើភាពហ្មត់ចត់និងត្រឹមត្រូវ។     គណៈរដ្ឋមន្ត្រី កំពុងតែពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» នៅព្រឹកនេះ។សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍ ដូចជា៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋរបបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាប់ជាក់លាក់, ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ, ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ, ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។ល។    មិនតែប៉ុណ្ណោះសេចក្តីព្រាងច្បាប់នេះ ក៏ពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិ សម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនឈានឡើង ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែង។   ក្នុងកិច្ចប្រជុំនេះ សម្ដេច ហ៊ុន សែន ក៏ប្រកាសឱ្យអនុវត្តវិធានការដោះស្រាយ និងទប់ស្កាត់បញ្ហាជម្លោះដីធ្លី កុំឱ្យមានកើតឡើងទៀត។ «រឿងដីធ្លីត្រូវតែជម្រះគ្នាម្តង។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ» ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានលើកយកបញ្ហាដីធ្លី នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មកអធិប្បាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ៕
ភ្នំពេញ៖ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កក្កដានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ កាត់ដីនៅតំបន់ដែលមានពលរដ្ឋរស់នៅ ឱ្យចេញផុតពីផែនទីគម្របព្រៃឈើ ដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
សូមទស្សនារូបភាពខ្លះៗ នៃដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះដូចតទៅ៖
សៀមរាប៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងមមាញឹករៀបចំកម្មវិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ។ ទាំងក្នុង និងក្រៅបរិវេណតំបន់អង្គរ បាននិងកំពុងដំណើររៀបចំស្តង់ និងដំឡើងរោងជាច្រើន ដើម្បីតម្រូវទៅតាមកម្មវិធីដែលបានគ្រោងទុក។
  លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC បានមានប្រសាសន៍ថា៖ ខ្ញុំមានភាពសោមនស្សរីករាយក្នុងការនាំយកផលិតផលថ្មីម៉ាកMahindra មកកាន់ទីផ្សារប្រទេសកម្ពុជា។ Mahindra Road Master G90 ជាប្រភេទគ្រឿងចក្រសម្រាប់ការសាងសង់ការងារខ្នាតតូចនិងមធ្យមឈានមុខគេរបស់ប្រទេសឥណ្ឌា។    Mahindra Road Master G90 បានផលិត និងរចនាឡើងតម្រូវតាមទីផ្សារប្រទេសកម្ពុជា ដែលមានរូបរាងតូចល្មម ស៊ីប្រេងតិច ប្រើប្រាស់ប្រេងប្រមាណ៨លីត្រក្នុងមួយម៉ោង កម្លាំងម៉ាស៊ីនខ្លាំងTurbo ដែលអាចឈូស និងពង្រាបដី៩៨ម៉ែត្រគីបក្នុង១មួយម៉ោងប្រព័ន្ធបើកបរប៉ុងពីរ ដែលមានល្បឿនអតិបរមា៣៦.៥គីឡូម៉ែត្រក្នុង១ម៉ោង តម្លៃសមរម្យ ដែលសមស្របបំផុតសម្រាប់គម្រោងសាងសង់ខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា។    ក្រៅពីគ្រឿងចក្រ Mahindra Road Master G90 ក្រុមហ៊ុនក៏មានគ្រឿងចក្រមួយប្រភេទទៀតគឺ គ្រឿងចក្រម៉ាកJCB 3DX Construction ដែលជាផលិតផលឈានមុខគេលំដាប់ពិភពលោក មកពីចក្រភពអង់គ្លេស ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ រហ័ស សន្សំសំចៃប្រេងបានច្រើន និងអាចប្រើប្រាស់មុខងារជាច្រើនប្រភេទដូចជា៖ ជីក ចូក កាយ ស្ទួច ព្រមទាំងអាចបំពាក់ឧបករណ៏ផ្សេងៗជាច្រើនផងដែរ។    បើតាមប្រសាសន៏ លោក Rangrez Suhel ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុនMahindraបានមានប្រសាសន៏ថា៖ ក្រុមហ៊ុន ម៉ាហ៊ីនដ្រា (MAHINDRA) គឺជាក្រុមហ៊ុនធំមួយដែលនាំមុខគេនៅប្រទេសឥណ្ឌាក្នុងវិស័យយានយន្ដ ព័ត៌មានវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ ហើយមានទឹកប្រាក់វិនិយោគរហូតដល់ ២០.៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចេញផលិតផលMahindraទៅកាន់ទីផ្សារជាង១០០ប្រទេស ហើយយើងពិតជាមានមោទនៈភាពណាស់ ដែលផលិតផលយើងខ្ញុំមានវត្តមាននៅទីផ្សារប្រទេសកម្ពុជា។     ដើម្បីអបអរសាទរក្នុងការដាក់លក់ផលិតផល Mahindraនៅទីផ្សារកម្ពុជា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងធ្វើការបញ្ចុះតម្លៃទៅលើផលិតផលទាំងពីរនេះ ចាប់៣០០០ដុល្លារ ដល់ ៥០០០ដុល្លារ ជាមួយនឹងលក្ខខណ្ឌពិសេសបង់រលស់ដោយគ្មានការប្រាក់រហូតទៅដល់១៨ខែ រួមទាំងអត្ថប្រយោជន៏ផ្សេងៗជាច្រើនទៀត។ ប្រម៉ូសិនពិសេសនេះមានត្រឹមតែក្នុងខែកញ្ញា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ។   គួររំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌាបានឈានជើងចូលទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២មកម្ល៉ះ។ ក្រុមហ៊ុនបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងវិស័យយានយន្ត កសិកម្ម គ្រឿងចក្រធុនធ្ងន់ ដំណោះស្រាយឃ្លាំង សេវាកម្មហិរញ្ញវត្ថុ ការជួលរថយន្ដ និងអាជីវកម្មម្ហូបអាហារផងដែរ។ ក្រៅពីការពង្រីកអាជីវកម្ម ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានផ្តោតការយកចិត្តទុកដាក់លើធនធានមនុស្ស និងការចូលរួមក្នុងសហគមន៍មូលដ្ឋាន និងអង្គការនានាដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ សម្ភារៈ និងបច្ចេកទេសក្នុងវិស័យសំខាន់ៗដូចជា សុខភិបាល បរិស្ថាន ការអប់រំ និងកីឡាជាដើម។   សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទង លោក អានីកា សុគន្ធ - បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារនៃផ្នែកគ្រឿងចក្រធុនធ្ងន់ អ៊ីម៉ែល: [email protected] លេខទូរស័ព្ទ: 078 808 955  
ភ្នំពេញថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០ - ក្រុមហ៊ុន RMA (Cambodia) PLC បានធ្វើពិធីសម្ពោធផលិតផល គ្រឿងចក្រ Mahindra Road Master G90 និង គ្រឿងចក្រJCB 3DX Construction ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក Battula Subba Rao ភារៈធារីនៃស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និង លោក Rangrez Suhel ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន MAHINDRA។
ក្លិប Inter Miami កាលពីថ្ងៃទី២០ ខែកក្កដា បានវិលត្រឡប់ចូលការប្រកួតពានរង្វាន់លីគកំពូល Major League Soccer រដូវកាល ២០២៤-២៥ ក្នុងជំនួបយកឈ្នះក្រុម Chicago Fire ក្នុងលទ្ធផល២-១។ Messi ម្ចាស់អាវលេខ ១០ប្រចាំក្រុម មិនបានបង្ហាញខ្លួនក្នុងការប្រកួតនោះឡើយ បន្ទាប់ពីរូបគេរងរបួសកជើង អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024 ដោយក្រុមអាហ្សង់ទីនយកឈ្នះកូឡុំប៊ី ១-០។   នៅមុនការប្រកួតរវាងក្រុម Inter Miami បានចាប់ផ្តើម Messi ត្រូវបានគេឃើញថា បានធ្វើដំណើរចូលទៅលានប្រកួត ដោយបានពាក់អាវថ្មីរបស់ក្រុម ដើម្បីធ្វើពិធីអបអរ និងរំលឹកដល់ភាពជោគជ័យក្នុងអាជីពរបស់គេ ។ ពិធីនោះបានធ្វើឡើងមុនពេលការប្រកួត Inter Miami យកឈ្នះលើក្រុម Chicago Fire លទ្ធផល ២-១។   នាពិធីអបអរនោះ មានការបង្ហាញវីដេអូខ្លី អំពីការប្រជែងឈ្នះពានរង្វាន់នានា របស់ Messi អំឡុងពេលលេងឱ្យក្លិប Barcelona និង Paris Saint Germain អមដោយការចាញ់កាំជ្រូច និងការប្រគល់រូបភាពអនុស្សវរីយ៍តំណាងជាតួលេខ ៤៥ នៃការឈ្នះពានទាំង ៤៥លើកផងដែរ។   ក្រោយពេលឈ្នះពានរង្វាន់ Copa America ហើយ Messi ត្រូវបានគេរំពឹងថា នឹងបន្តជួយក្លិប Inter Miami ឈ្នះពានបន្ថែមទៀត ។ បច្ចុប្បន្ន Messi កំពុងតែសម្រាកព្យាបាលបញ្ហារបួសដាច់សរសៃពួរកជើង ស្ថិតក្នុងរដ្ឋ Florida ទីក្រុង Miami ៕  
ខ្សែប្រយុទ្ធ Lionel Messi ទទួលបានការសាទរពីសំណាក់ក្លិប Inter Miami ដែលបានរៀបចំពិធីអបអរធំសម្បើម សម្រាប់ការឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២៤ របស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ និងជាការឈ្នះពានលើកទី ៤៥ ក្នុងអាជីពជាកីឡាករបាល់ទាត់។
ករណីកីឡាករដែលបានឆ្លងកូវីដ-១៩ រួមមាន គួច សុកុម្ភៈ, សឿយ វិសាល,ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និងកែវ សុខសិលា។ ពួកគេទាំង៦នាក់ បានឆ្លងកូវីដ-១៩ ស្របពេលក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ការប្រកួត Playoff ពានរង្វាន់ AFC Asian Cup 2023 ជាមួយហ្គាំ នាទឹកដីបារ៉ែន កាលពីថ្ងៃទី៩ និង១២ តុលាកន្លងមក។   ឆ្លងកាត់វគ្គប្រកួត Playoff ពានរង្វាន់ AFC Asian Cup 2023នេះ កម្ពុជា បានយកឈ្នះកោះហ្គាំ ទាំងពីរជើង ដោយលទ្ធផលសរុប៣ទល់១។ កម្ពុជា ត្រូវរួមដំណើរជាមួយឥណ្ឌូណេស៊ី ទៅកាន់វគ្គជម្រុះជុំទីបីជាមួយ២២ក្រុមទៀត។ នាការប្រកួតវគ្គ Playoff ដូចគ្នា ឥណ្ឌូណេស៊ី បានយកឈ្នះទាំងពីរជើងលើក្រុមឆាយនីសតៃប៉ិក ដោយលទ្ធផល៥-១។ កម្ពុជា និងឥណ្ឌូណេស៊ី ស្ថិតនៅក្នុង Pot 4 ជាមួយណេប៉ាល់ ម៉ុងហ្គោលី បង់ក្លាដែស និងស្រីលង្កា។   ដោយឡែក Pot 1 មានអូបេគីស្ថាន បារ៉ែន ហ្សក់ដង់ គីស្ស៊ីស្ថាន ប៉ាលីស្ទីន និងឥណ្ឌា។ ចំណែក Pot 2 នោះ មាន តាជីគីស្ថាន ថៃ ហ្វីលីពីន ទួកមែនីស្ថាន គុយវ៉ែត និងមីយ៉ាន់ម៉ា។ រីឯPot 3 វិញ មាន ហុងកុង យ៉េមែន អាហ្គានីស្ថាន ម៉ាឡេស៊ី ម៉ាឌីវ និងសិង្ហបុរី។   ក្នុង Pot ទាំង៤ មាន២៤ក្រុមនេះ នឹងត្រូវចាប់ឆ្នោតបែងចែកជា៦ពូលទៀត ដោយក្នុងពូលនីមួយៗ មាន៤ក្រុម ដែលត្រូវប្រកួតជម្រុះជុំទី៣ នៃវគ្គជម្រុះ AFC Asian Cup 2023 ដែលប្រព្រឹត្តិទៅនាឆ្នាំក្រោយនេះ៕  
ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦នាក់ កំពុងធ្វើដំណើរត្រលប់មកមាតុភូមិវិញហើយ ក្រោយជាសះស្បើយពីជំងឺឆ្លងកូវីដ-១៩ ។ ពួកគេទាំង៦នាក់ បានសម្រាកព្យាបាលនៅប្រទេសបារ៉ែន។
  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ត្រូវដឹកនាំលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រជុំលើកិច្ចការនេះ។ ហើយបើកិច្ចប្រជុំនេះ មិនមានការសម្រេចណាមួយនោះ ភារកិច្ចសាងសង់នឹងត្រូវប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជាសាងសង់វិញ។ នេះបើតាមសម្ដេច ហ៊ុន សែន។        
ភ្នំពេញ៖ ពីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពត នៅព្រឹកថ្ងៃទី២ មេសា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងសាងសង់ទំនប់បង្ហៀរទប់ស្កាត់ទឹកប្រៃ ហូរចូលតំបន់ទឹកសាប។ ការបញ្ជារបស់សម្ដេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីពាក់ព័ន្ធ សាចទឹកដាក់គ្នាជុំវិញការងារនេះទៅវិញទៅមក។
  NBC និង MAS បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីសហការលើគំនិតផ្តួចផ្តើមច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor/ FTC) នៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៣។ ក្រោមការអភិវឌ្ឍគម្រោង FTCនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅសិង្ហបុរី អាចវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមសិង្ហបុរី ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ។   លំហូរព័ត៌មានតាមរយៈ FTC អាចជួយសហគ្រាសធុនតូច និងមធ្យមនៅសិង្ហបុរី និងកម្ពុជា ពង្រីកបណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយ ដូចជាបណ្តាញ Business Sans Border Proxtera ទូទាំងពិភពលោក និងផ្តល់ឱកាសភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរ នៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។   អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី លោក Sorendu Mohanty បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់NBC ថា គំនិតបង្កើតFTC នេះ នឹងផ្តល់ការគាំទ្រថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម រវាងប្រជាជាតិអាស៊ានទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគ។   លោកថ្លែងថា៖ «យើងមានក្តីរីករាយដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍគម្រោងFTC ដែលជាគំនិតផ្ដួចផ្ដើមនៅតំបន់អាស៊ី។ FTC នឹងគាំទ្រដល់លំហូរពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការពង្រឹងគុណភាពទិន្នន័យ ទំនុកចិត្តហិរញ្ញវត្ថុសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកំណើនកាន់តែរឹងមាំរួមគ្នាសម្រាប់សេដ្ឋកិច្ចរបស់យើងនៅក្នុងសេដ្ឋកិច្ចឌីជីថលសកល»។   ជាមួយគ្នានេះ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានរំលឹកថា ប្រទេសសិង្ហបុរី និងកម្ពុជា បានសហការលើការចែករំលែកព័ត៌មានឥណទានរបស់អតិថិជនឆ្លងដែន ដែលជួយឱ្យប្រជាជនប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ កាលពីខែមីនា កន្លងមក។ លោកស្រីបន្តនិយាយយ៉ាងដូច្នេះ ៖ «យើងក៏មានសេចក្តីសោមនស្សក្នុងការចូលរួមអភិវឌ្ឍគម្រោង FTC ដែលធ្វើឱ្យការចែករំលែកព័ត៌មានឆ្លងដែនរបស់ប្រទេសទាំង ២ កាន់តែមានភាពទូលំទូលាយ សម្រាប់ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី ហើយលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងដែនរបស់សហគ្រាសនឹងជួយដល់ប្រតិបត្តិការរបស់អាជីវកម្ម និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ផងដែរ»។ សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគាំទ្រក្រោមគំនិតផ្តួចផ្តើម FTC មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្អែកលើការយល់ព្រម ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ៕  
ធនាគារជាតិនៃកម្ពុជា(NBC) ចាប់ដៃជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) អភិវឌ្ឍច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ក្នុងគោលដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលមួយ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែន សម្រាប់សហគ្រានធុនតូច និងមធ្យមរវាងកម្ពុជា-សិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់NBC។
  សហគមន៏កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ ទទួលបានពូជស្រូវប្រភេទផ្ការំដួលចំនួន ៥៩ ៤០០ គីឡូក្រាម ដែលសុទ្ធល្អ សម្រាប់ការដាំដុះនៅរដូវវស្សាឆ្នាំ ២០២៣នេះ។ ក្រោយពេលប្រមូលផលរួច ក្រុមហ៊ុនធានា ប្រមូលទិញវិញទាំងអស់។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែឧសភា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU Rice Cambodia Co.,Ltd)។    រយៈពេល៨ឆ្នាំហើយ ដែលក្រុមហ៊ុន អេមរុរ៉ាយស៍ បានប្រមូលទិញស្រូវដោយចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៏កសិកម្ម និងសហភាពសហគមន៏កសិកម្ម រួចកែច្នៃរទៅជាម្ហូបអាហារ និងអង្ករ នាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សហគមទាំង១៤ ដែលបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រហែល៣ពាន់គ្រួសារ។ សហគមនទាំង១៤ លក់ស្រូវបានជិត២ម៉ឺនតោន ក្នុងឆ្នាំ២០២២។   លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ឆ្នាំ២០២៣ មន្ទីរកសិកម្មខេត្តព្រះវិហារ បានជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវដែលមានគុណភាពវិញ ដើម្បីបានទិន្នផលខ្ពស់ និងតម្លៃល្អ។ ពូជស្រូវដែលកសិករកំពុងដាំរាល់ថ្ងៃ មិនសូវសុទ្ធល្អប៉ុន្មាននោះទេ។ នេះជាមូលហេតុធ្វើឱ្យទិន្នផលទាប និងបាត់បង់តម្លៃ។    លោក ពឹង ទ្រីដា ប្រាប់ដូច្នេះ៖ «ការផ្លាស់ប្ដូរពូជ នឹងផ្ដល់ប្រយោជន៍ច្រើនដល់ការដាំដុះរបស់កសិករ។ ទី១ វាបានជួយបង្កើនទិន្នផល តាមរយៈពូជសុទ្ធ។ ទី២ កាលណាពូជសុទ្ធ កសិករអាចលក់បានថ្លៃជាងមុន។ កាលណាយើងមានពូជសុទ្ធល្អ ក្រុមហ៊ុន អេមរុរ៉ាយស៍ គេនឹងទិញថ្លៃជាងស្រូវ ដែលអត់សុទ្ធ។ មែនទែនទៅ អ្នកនាំចេញទៅក្រៅប្រទេស គេក៏ចង់បានពូជសុទ្ធដែរ»។    សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ខេត្តព្រះវិហារ ដាំដុះស្រូវវស្សាបានចំនួន ៩៩ ១២០ហិកតា ដែលផ្ទៃដីប្រមូលផលសរុបចំនួន ៩៤ ០៦៣ហិកតា ស្មើនឹង ២៨៣ ៧៤៣តោន៕ 
ភ្នំពេញ៖ សហគមន៏កសិកម្មចំនួន១៤ក្នុងខេត្តព្រះវិហារ បានផ្លាស់ប្ដូរមកដាំពូជស្រូវផ្ការំដួលដែលសុទ្ធល្អវិញ ដើម្បីជំរុញទិន្នផល និងបង្កើនតម្លៃ។ ជាមួយគ្នានេះ ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU Rice) បានផ្ដល់ពូជផ្ការំដួលចំនួន ៥៩តោន សម្រាប់ការអនុវត្តការដាំដុះនៅរដូវវស្សាឆ្នាំ ២០២៣នេះ។
  លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១១ ខែមិថុនា បានលើកឡើងថា រដ្ឋាភិបាល មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជាឱ្យជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដើម្បីសម្រេចគោលដៅ ធនាគារ ARDB លើកទឹកចិត្តដល់កសិករស្នើសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង លានហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។   លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ រូបភាព៖ ARDB    ករណី តំណាង ឬសមាជិកសហគមន៍ និងកសិករ ដែលចង់បានឥណទាន សម្រាប់ការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ARDB នឹងផ្ដល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម។   លោក កៅ ថាច បញ្ជាក់ដូច្នេះថា៖«អត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម»។    អគ្គនាយក ARDB រូបនេះ បានលើកទឹកចិត្តកសិករឱ្យស្នើសុំឥណទាន ដោយគ្រាន់តែយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុល។ ករណីនេះ ធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០ភាគរយ នៃតម្លៃគ្រាប់ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។     លោក បានណែនាំដល់កសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទី ចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយមានផែនការដាំដុះច្បាស់លាស់ ផ្សារភ្ជាប់នឹងទីផ្សារ។ កសិករទាំងអស់ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមស្តង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារ។    ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត រីករាយក្នុងការទទួលយកកម្ចីអនុគ្រោះអត្រាការប្រាក់ពីធនាគារ ARDB នៅពេលនេះ ហើយសមាគម នឹងបន្តសហការឱ្យជិតស្និទ្ធ ដើម្បីផ្ដល់អត្រាការប្រាក់មួយដ៏សមរម្យដល់កសិករ។ លោក ឱ្យដឹងថា បច្ចុប្បន្ន កសិករពិបាករកប្រាក់ចំណេញពីដំណាំស្វាយចន្ទី ព្រោះថា អាត្រាការប្រាក់ឡើងខ្ពស់រហូតដល់ ១២ភាគរយ។      ទិន្ន័យថតដោយប្រព័ន្ធផ្កាយរណប បង្ហាញថា ផ្ទៃដីដាំដុះស្វាយចន្ទីកាន់តែរួមតូច។ ជាក់ស្ដែងនៅឆ្នាំ២០២១ សមាគមនស្វាយចន្ទីកម្ពុជា ប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន ៨០ម៉ឺនហិកតា តែមកដល់ពេលនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ។    គួរជម្រាបថា នៅពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ ខែមីនា សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»៕   
ភ្នំពេញ៖ ស្របពេល រដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រ និងប្រែក្លាយកម្ពុជាទៅជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគត។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រកាសផ្ដល់ឥណទាន ដែលមានអត្រាការប្រាក់សមរម្យដល់កសិករ ដើម្បីជួយពួកគេដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីឱ្យកាន់តែប្រសើរថែមទៀត។
  គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) នៅថ្ងៃទី១៨ ខែមីនា ទើបតែបានប្រកាសពិន័យជាប្រាក់ចំនួន ៤,១៧៥ពាន់លានយ័ន (៥៨០លានដុល្លារ) ចំពោះក្រុមហ៊ុន Hengda Real Estate សម្រាប់ការបំប៉ោងប្រាក់ចំណូលប្រហែល ២១៤ពាន់លានយ័ន (២៩,៧ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១៩ និង ៣៥០ពាន់លានយ័ន (៤៨,៦ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២០ នៅលើរបាយការណ៍ប្រចាំឆ្នាំ។   តាមគណៈកម្មការនិយតកម្មមូលបត្រចិន ក្រុមហ៊ុន Hengda បានបំប៉ោងប្រាក់ចំណូល ដើម្បីទាក់ទាញវិនិយោគិនឱ្យទិញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២០ និង ២០២១ ដែលមានតម្លៃ ២០,៨ពាន់លានយ័ន (២,៩ពាន់លានដុល្លារ) ដែលអាជ្ញាធរចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការក្លែងបន្លំហិរញ្ញវត្ថុ។   ចំនួនទឹកប្រាក់បានកើនឡើងប្រមាណពាក់កណ្តាលនៃចំណូលសរុបរបស់ Hengda ក្នុងឆ្នាំ២០១៩ និង៧៩ភាគរយក្នុងឆ្នាំ ២០២០។ ទន្ទឹមនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏កើនហួសប្រមាណ ៦៣ភាគរយនិង ៨៧ភាគរយរៀងគ្នាក្នុងរយៈពេលពីរឆ្នាំនោះ។   គណៈកម្មការនិយតកម្មមូលបត្រ បានចោទប្រកាន់ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan ថាបានបញ្ជាបុគ្គលិកឱ្យបំផ្លើសទិន្នន័យអាជីវកម្មរបស់ Hengda ក្នុងអំឡុងពេលពីរឆ្នាំនោះ។ បើតាម CSRC ប្រធាន Evergrande ត្រូវទទួលខុសត្រូវចំពោះការយឺតយ៉ាវក្នុងការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់ Hengda និងការមិនបង្ហាញពីបំណុលដែលនៅសេសសល់ ព្រមទាំងពាក្យបណ្តឹងទៅក្រុមហ៊ុននាពេលកន្លងមក។   បន្ថែមពីការពិន័យចំពោះក្រុមហ៊ុន Hengda លោក Hui Ka Yan ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៤៧លានយ័ន (៦,៥លានដុល្លារ) ពីបទក្លែងបន្លំព័ត៌មាន និងការរំលោភបំពានផ្សេងៗទៀត។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពទីផ្សារមូលធនអស់មួយជីវិត។ អតីតនាយកប្រតិបត្តិ Evergande លោក Xia Haijun និង CFO Pan Darong និងនាយកផ្សេងទៀតក៏ត្រូវបានពិន័យដោយនិយតករចិន និងហាមឃាត់ពីទីផ្សារមូលធនដែរ។   ធ្លាប់ជាមហាសេដ្ឋីទីពីរនៅអាស៊ីដែលមានទ្រព្យសម្បត្តិមានតម្លៃ ៤២ពាន់លានដុល្លារនៅកម្រិតកំពូលក្នុងឆ្នាំ២០១៧ ទ្រព្យសម្បត្តិរបស់លោក Hui Ka Yan បានធ្លាក់ចុះប្រហែល ១ពាន់លានដុល្លារបន្ទាប់ពី Evergrande ជំពាក់បំណុលគេនៅឆ្នាំ២០២១។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ហើយទីបំផុតត្រូវបានផ្អាកការជួញដូរ។ ក្រុមហ៊ុន Evergrande ទទួលបានដីការំលាយទ្រព្យសម្បត្តិពីតុលាការហុងកុងក្នុងខែមករា ដែលជាការដួលរលំដ៏ធំបំផុតនៅក្នុងវិបត្តិអចលនទ្រព្យរយៈពេលបីឆ្នាំនៅចិន៕    អត្ថបទទាក់ទង   តុលាការហុងកុង សម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande ដែលជាប់បំណុលវ័ណ្ឌក 
ក្រុមហ៊ុន Hengda Real Estate ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande ទើបតែត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់ចំនួន ៥៨០លានដុល្លារ ជុំវិញការបំប៉ោងប្រាក់ចំណូលជិត ៨០ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំមុនពេលជាប់បំណុលវ័ណ្ឌក។
  «ស្ថានការណ៍កាន់តែអាក្រក់ទៅនៃជំងឺ COVID-19 នៅជុំវិញពិភពលោកទាមទារឲ្យមានការបិទព្រំដែន និងវិធានការយ៉ាងតឹងរឹងក្នុងការបង្ការជំងឺឆ្លង និងមិនអនុញ្ញាតឲ្យទទួលជំនួយគ្រប់បែបយ៉ាងពីខាងក្រៅទាក់ទងនឹងទឹកជំនន់»។ នេះជាលើកឡើងរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំការិយាល័យនយោបាយរបស់បក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១៣ ខែសីហា។    ទោះមិនទទួលជំនួយខាងក្រៅមែន លោក គីម អះអាងថា បន្ថែមថា រដ្ឋាភិបាលលិកមិនអាចឲ្យជនរងគ្រោះដោយសារទឹកជំនន់រស់នៅតាមផ្លូវឡើយ ខណៈខួបពី៧៥ឆ្នាំ នៃបក្សពលករកូរ៉េខាងជើងដែលជាទិវាជាតិដ៏សំខាន់កាន់តែខិតមកដល់នោះឡើយ។ បើតាម KCNA ក្នុងកិច្ចប្រជុំដែលសង្កត់ធ្ងន់ពីបញ្ហាជំនន់ទឹកភ្លៀងនេះ លោក គីម បានលើកឡើងពីភាពចាំបាច់ក្នុងការស្តារតំបន់ដែលរងគ្រោះដោយទឹកជំនន់ និងស្វែងរកវិធីក្នុងការបង្ការទឹកជំនន់ឬគ្រោះធម្មជាតិនៅពេលអនាគត។    កាលពីដើមខែសីហានេះ ទឹកជំនន់ទឹកភ្លៀងនៅកូរ៉េខាងជើង បានបំផ្លាញវាលស្រែជាង៤ម៉ឺនហិកតា ផ្ទះចំនួន១៦,៦៨០ និងអាគារចំនួន៦៣០ខ្នងត្រូវបំផ្លាញឬរងការខូចខាតនៅទូទាំងប្រទេស ចំណែកផ្លូវ ស្ពាន និងផ្លូវដែកក៏រងការខូចខាតផងដែរ។ អង្គការមនុស្សធម៌នានា ក៏ចាប់ផ្ដើមបញ្ជូនជំនួយទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ផងដែរ។     ចំពោះរឿង COVID-19 វិញ លោក គីម បានសម្រេចបើកតំបន់ឧស្សាហកម្មកៃសុងដែលនៅជាប់ព្រំដែនកូរ៉េខាងត្បូង។ ទីក្រុងកៃសុង ត្រូវបានបិទរយៈពេល៣សប្តាហ៍មកហើយ បន្ទាប់ពីជនជាតិកូរ៉េខាងជើងដែលភៀសខ្លួនទៅកូរ៉េខាងត្បូងអស់បីឆ្នាំហើយនោះ ត្រឡប់ចូលមកក្នុងប្រទេសវិញដោយមានចេញរោគសញ្ញាជំងឺ COVID-19 ផង។    ស្របពេលបញ្ហាកើតឡើងផ្ទួនៗ លោក គីម ក៏សម្រេចចិត្តផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី។ ក្នុងនាមជាប្រធានគណៈកម្មការកិច្ចការរដ្ឋ លោក គីម បានដកលោក Kim Jae-ryong ពីតំណែង និងជំនួយវិញដោយលោក Kim Tok-hun ដែលជាអនុប្រធានគណៈមជ្ឈិមបក្សពលករ៕ 
កូរ៉េខាងជើង កំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ដែលប៉ះពាល់ខ្លាំងដល់ប្រជាជន។ ប៉ុន្តែប្រមុខដឹកនាំប្រទេស លោកគីម ជុងអ៊ុន ព្រមាននៅថ្ងៃទី១៣ ខែសីហា ថា កូរ៉េខាងជើងមិនគួរទទួលយកជំនួយពីប្រទេសខាងក្រៅឡើយដោយបារម្ភពីគ្រោះថ្នាក់នៃជំងឺ COVID-19 ។ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។
អ្នកទាំង១៧នាក់ទៀត ដែលមានរូបនិងឈ្មោះត្រូវចាប់ខ្លួនជាមួយលោក សម រង្ស៊ី គឺ អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ អ្នកស្រី យក់ នាង លោក អេង ឆៃអ៊ាង លោក ឡុង រី លោក អ៊ុំ សំអាន លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក នុត រំដួល លោក ម៉ោញ សារ៉ាត់ លោក ហៃ វណ្ណា លោក ម៉ន ផល្លា  លោក កាក់ កុម្ភារ លោក លី រតនរស្មី និង អ៊ីសា ឧស្មាន។ នគរបាលខេត្តបន្ទាយមានជ័យបិទរូបថតលោក សម រង្ស៊ី និង អ្នកប្រឆាំង១៧នាក់ផ្សេងទៀត (រូបពីទំព័រហ្វេសប៊ុក Um Sam An Page)  មិនមែនតែអាជ្ញាធរកម្ពុជាទេ អាជ្ញាធរថៃ ក៏ចូលរួមបិទរូបថតលោក សម រង្ស៊ី  និងក្រុមប្រឆាំងនៅតាមព្រំដែនដែរ។ ប៉ុន្តែ គេមិនទាន់ដឹងឡើយ ថា អាជ្ញាធរថៃ ចូលរួមសហការតាមចាប់ក្រុមប្រឆាំង ឬក៏គ្រាន់តែបិទរូបថត ទុកជាការជូនដំណឹង។ អាជ្ញាធរថៃ បិទរូបលោក សម រង្ស៊ី  និង អ្នកប្រឆាំង៨នាក់ផ្សេងទៀត នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារសរសេរជាភាសាថៃ (រូបពីគណនីហ្វេសប៊ុក Kanharith Khieu) សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ខាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឡើយ ដោយលោក និយាយយ៉ាងខ្លីថា លោក កំពុងបំពេញការងារតាមព្រំដែនកម្ពុជា-ថៃ ហើយក៏ផ្តាច់ការហៅចូល។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា វា ជារឿងធម្មតា ដែលតុលាការ បង្គាប់ឲ្យបិទរូបថតនិងឈ្មោះជាសាធារណៈ ក្នុងការតាមចាប់អ្នកទោស។ លោក និយាយដូច្នេះថា៖«មិនមែនទើបតែឥឡូវទេ មានតាំងពីជំនាន់មុន... ត្រូវការចាប់ខ្លួនអ្នកនេះអ្នកនោះ ឈ្មោះអី គេគូររូបដែរហ្នឹង តាំងពីមិនទាន់មានរូបថត»។ លោក ខៀវ សុភ័គ អះអាងថា ចំពោះការវិលត្រឡប់របស់ក្រុមប្រឆាំងមកកាន់កម្ពុជា គឺរដ្ឋាភិបាល ត្រូវប្រុងប្រយ័ត្ននិងត្រៀមកម្លាំងនៅគ្រប់ខេត្ត តែគ្រាន់តែត្រូវប្រុងប្រយ័ត្នខ្លាំង នៅខេត្តបន្ទាយមានជ័យ។ លោក បញ្ជាក់បែបនេះថា៖«ខេត្តផ្សេង សកម្មភាពមិនសូវមានពួកហ្នឹងចេញចូលទេ គេមិនសូវបិទទេ។ ជាតម្រុង យើងគ្រាន់តែជម្រាបជូនថា យើងផ្តោតនៅត្រង់ហ្នឹងមែន [ខេត្តបន្ទាយមានជ័យ] [តែ] យើងមិនមែនចោលចន្លោះប្រហោងណាដែរ។ សម រង្ស៊ី មកជាន់ដីខ្មែរពេលណា គឺចាប់ខ្លួនពេលហ្នឹង អត់នៅបាន២៤ម៉ោងទេ និងអ្នកទាំងអស់គ្នាដែលមានបិទរូប»។ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តបន្ទាយមានជ័យ និង បណ្តាខេត្តផ្សេងទៀត ដែលជាប់ព្រំដែនថៃ បានចាប់ផ្តើមចេញហ្វឹកហាត់រួមគ្នា ខណៈលោក សម រង្ស៊ី និង ក្រុមប្រឆាំង ប្រកាសជាដដែលៗថា ពួកគេ នឹងចូលមកទឹកដីថៃជាមុនសិន ហើយជំហានចុងក្រោយ នឹងដឹកនាំពលករខ្មែរ ដើរឆ្លងកាន់ព្រំដែន ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ អត្ថបទទាក់ទង   កម្លាំងគ្រប់ប្រភេទ ផ្តើមធ្វើសកម្មភាព ត្រៀមទប់ទល់នឹងលោក សម រង្ស៊ី នៅថ្ងៃទី៥ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយទៀត ដោយប្រកាសថា លោក នឹងមកកម្ពុជាតាមការគ្រោងទុក ហើយលោក បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មកជាមួយលោក។ ទន្ទឹមនេះ លោក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងស្រុក ងើបតស៊ូជាមួយលោក នៅពេលលោកមកដល់កម្ពុជា ដើម្បីរួមកម្លាំងគ្នាផ្តាស់ប្តូរមេដឹកនាំ។ លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ៨នាក់ទៀតរបស់លោក ត្រូវបានតុលាការកម្ពុជា ចោទពីបទឧបឃាត់ ដែលសំដៅថា ពួកគេ ជាមេខ្លោងរៀបចំផែនការធ្វើរដ្ឋប្រហារ។ ទោសនេះ ត្រូវដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ ចំណែក អ្នកគាំទ្ររបស់លោកមួយចំនួនទៀត បានរងពីបទរួមគំនិតក្បត់ជាតិ ក្រោយតុលាការរកឃើញថា ពួកគេ ចូលរួមគាំទ្រផែនការធ្វើរដ្ឋប្រហារ។ ទោសនេះ អាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕
នគរបាលខេត្តបន្ទាយមានជ័យ បានបិទរូបលោក សម រង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំង១៧នាក់ទៀត នៅតាមព្រំដែនកម្ពុជា-ថៃ និងទីកន្លែងនានា ដោយសរសេរថា «ពួកគេ ជាក្រុមឧទ្ទាមក្បត់ជាតិ ដែលត្រូវតាមចាប់ខ្លួន»។ នគរបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយផ្តល់ដំណឹង បើបានឃើញអ្នកទាំងនោះ តាមរយៈលេខ ០១២ ២២២ ២០៦ និង លេខ ០១២ ៦៣៦ ៨៨៦។
   អង្គការអុកស្វាម និងមូលនិធិ Laudes Foundation បានដាក់ឱ្យអនុវត្តគម្រោង «កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (INSPIRE)។ គម្រោងនេះ មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។   អង្គការអុកស្វាម នឹងអនុវត្តគម្រោងនេះជាមួយអង្គការ និងសហជីព-សហភាពកម្មករចំនួន៤ គឺ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សហភាពការងារកម្ពុជា (CLC), សហព័ន្ធសហជីពកម្ពុជា (CATU), និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អុកស្វាម ចេញផ្សាយនៅថ្ងៃទី២៣ ឧសភា ដែលបន្តទៀតថា គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។   រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចគាំពារសង្គមសម្រាប់ទាំងអស់ពលរដ្ឋទាំងអស់គ្នា។ ការយកចិត្តទុកដាក់នេះ គឺសបញ្ជាក់ឱឲ្យឃើញ តាមរយៈការផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ  កម្មករនិយោជិតអាចទទួលបានសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។   របាយការណ៍របស់ ប.ប.ស ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា កម្មការិនីកាត់ដេរសរុប៨ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណ ៧,៩ លានដុល្លារអាម៉េរិក។ បន្ថែមលើនេះទៀត នៅពេលកម្ពុជារងសម្ពាធខ្លាំង ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារ ក៏ត្រូវបានផ្តល់ការគាំទ្រក្នុងទម្រង់ជាសាច់ប្រាក់ផងដែរ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកការកសាងភាពធន់ និងសង្គមមួយប្រកបដោយបរិយាបន្ន។   តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោង INSPIRE នេះនឹងជួយពង្រឹង និងពង្រីកគោលនយោបាយ ប.ស.ស និងជួយជ្រោមជ្រោមរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាសេសសល់មួយចំនួនទៀត ក្នុងចំណោមកម្មករនិយោជិតជាពិសេស គឺកម្មករនិយោជិតកិច្ចសន្យាក្នុងវិស័យកាត់ដេរ។   លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា  អង្គការអុកស្វាម ប្តេជ្ញាធ្វើការជាមួយ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាព ក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ជាពិសេសកម្មករនិយោជិតកិច្ចសន្យា ដែលភាគច្រើនជានារី ដើម្បីធានាលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន។ សម្រាប់លោកស្រី ភាណ សោភ័ណ ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់ សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកលជាដើម។   លោកស្រី Jill Tucker ប្រធានកម្មវិធីសិទ្ធិពលកម្ម របស់មូលនិធិ Laudes Foundation បានបញ្ជាក់ក្នុងប្រកាសព័ត៌មានដដែលថា គោលនយោបាយសន្តិសុខសង្គមដូចជា ប.ស.ស បានចូលរួមចំណែកពង្រឹងកិច្ចសន្យាសង្គម និងផ្តល់ការការពារជាមូលដ្ឋានដល់កម្មករនិយោជិត ដើម្បីស្នើសុំការគាំទ្រ និងកិច្ចគាំពារពេលពួកគេមានជំងឺ ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចជាដើម។ ការបំពេញតាមកិច្ចសន្យានេះ បានជំរុញឱ្យសំឡេងកម្មករ មានភាពជាតំណាងកាន់តែប្រសើរឡើង និងឆ្លុះបញ្ចាំងនៅក្នុងកិច្ចពិភាក្សា អំពីគោលនយោបាយនានា។ លោកស្រី Jill ថ្លែងដូច្នេះ មុននឹងបន្តថា៖«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអុកស្វាម លើគម្រោង INSPIRE នេះ យើងខ្ញុំជឿជាក់ថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនឡើងដើម្បីប្រើប្រាស់ និងទទួលបានអត្ថប្រយោជ៍នានាតាមរយៈគោលនយោបាយប.ស.ស»៕  
ដោយ៖ វ៉ន ស៊ីចេន
ក្រសួងការបរទេស ចាត់ទុកការព្រួយបារម្ភរបស់ស្ថានទូតបរទេសទាំងនោះ ក្រោមហេតុផលនយោបាយ ឱ្យមានការរើសអើង និងភាពលម្អៀង។ ក្រសួង បានអះអាងថា ចំណាត់ការរដ្ឋាភិបាលចំពោះ VOD មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ ប៉ុន្តែអ្វីដែលត្រូវឱ្យព្រួយបារម្ភ គឺការផ្សាយព័ត៌មានមិនពិត។   សេចក្តីថ្លែងការណ៍ព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១៣ កុម្ភៈ បានសង្កត់ធ្ងន់ដូច្នេះ៖« គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការមិនដឹង មិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបដិសេធមិនកែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន»។   ជាមួយគ្នានេះ ក្រសួងការបរទេស បានបន្ថែមថា សារព័តមានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ណភាពឡើយ។ បើតាមក្រសួង ឯករាជ្យភាព មិនអាចកាត់ផផ្ដាច់ចេញពីភាពទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុសឡើយ។ «ការថ្លែងថា សារព័ត៌មាននេះ (VOD) ធ្វើសេចក្តីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង»។ នេះជាការឆ្លើយតបរបស់ក្រសួងការបរទេស ទៅស្ថានទូតបរទេស ដោយបន្ថែមថា ការបិទស្ថាប័នផ្សព្វផ្សាយមួយ មិនអាចធ្វើឱ្យសារព័ត៌មានដ៏រស់រវើកនៅកម្ពុជា ចុះខ្សោយនោះទេ។   អត្ថបទទាក់ទង   អ្នកកាសែត និងសង្គមស៊ីវិល សង្ឃឹមថា នឹងមានច្រកឱ្យ VOD បម្រើការងារជាថ្មី  ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បានប្រកាសសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដោយលើកឡើងថា អង្គភាពព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មួយនេះ រំលោភលើវិជ្ជាជីវៈព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕  
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលការលើកឡើងរបស់ទូតបរទេសនានា ដែលបង្ហាញការព្រួយបារម្ភចំពោះការបិទប្រព័ន្ធវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ។
បម្រែបម្រួលអាកាសធាតុ គឺជាដើមហេតុបណ្ដាលឲ្យមានអស្ថិរភាពសង្គមនៅតំបន់អារ៉ាប់ និងនាំឲ្យមានការផ្លាស់ប្ដូររបបដឹកនាំ។ នេះជាការលើកឡើងរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក អាល់ ហ្ក័រ ទៅកាន់អ្នកចូលរួមក្នុងវេទិកា Jeju ស្ដីពីសន្តិភាព និងវិបុលភាព។ បើតាមលោក ហ្ក័រ ការប្រែប្រួលអាកាសធាតុដែលនាំឲ្យមានផលប៉ះពាល់ស្បៀងអាហារ គឺជាបញ្ហាប្រឈមដ៏ធំ ដែលត្រូវដោះស្រាយជាបន្ទាន់។ លោក ហ្ក័រ ដែលធ្លាប់ជាអនុប្រធានាធិបតីចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១ ក្រោមអាណត្តិលោក ប៊ីល គ្លីនតុន បានរំឭកឡើងវិញការដុតខ្លួនរបស់អ្នកឥវ៉ាន់ជនជាតិទុយនីស៊ី ដែលនាំជាដើមចមឈានដល់ការងើបឡើងរបស់ប្រជាជនទុយនីស៊ីទម្លាក់របបដឹកនាំរបស់លោក Zine El Abidine Ben Ali ។ ដោយចង់សំដៅដល់វិបត្តិស្បៀងអាហារនៅទុយនីស៊ី លោក ហ្ក័រ និយាយថា៖ «នៅចុងក្រោយអ្នកលក់ឥវ៉ាន់រូបនេះមិនបានស្រែកថាបរាជ័យជនផ្ដាច់ការទេ តែបានស្រែកថាខ្ញុំត្រូវរស់នៅរបៀបណា»។ យ៉ាងណាក្ដី លោក ហ្ក័រ បញ្ជាក់ដែរ ទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងអស្ថិរភាពនយោបាយ មិនទទួលបានការចាប់អារម្មណ៍ពីប្រទេសផ្សេងឡើយ។ ក្រៅពីវិបត្តិអារ៉ាប់ លោក ហ្ក័រ ក៏ទម្លាក់ការទទួលខុសត្រូវនៃការផ្ទុះវិបត្តិនៅស៊ីរី លើបញ្ហាអាកាសធាតុនេះដែរ។ ទីភ្នាក់ងារព័ត៌មាន Yonhap ស្រង់សម្ដីលោក ហ្ក័រ ថា បម្រែបម្រួលអាកាសធាតុ បង្កជាគ្រោះរាំងស្ងួត ហើយគ្រោះរាំងស្ងួតនេះបង្កផលប៉ះពាល់ដល់ផ្ទៃដីកសិកម្មជាច្រើនលានហិកតា និងបង្ខំប្រជាជនស៊ីរីរាប់លាននាក់ភៀសខ្លួន។ «នៅពេលដែលជនភៀសខ្លួនបណ្ដាលមកពីបញ្ហាអាកាសធាតុបូកចូលជាជនភៀសមកពីសង្គ្រាមអ៊ីរ៉ាក់លើទឹកដីស៊ីរី បញ្ហាសង្គមច្បាស់ជាកើតមាន។ បើជនភៀសខ្លួនទាំងនោះមានគំនិតបង្កើតរដ្ឋាភិបាលខ្លួនឯង ដើម្បីរក្សាស្ថិរភាពទៅទៀតនោះ យើងត្រូវតែធ្វើអ្វីយ៉ាងហើយ»។ នេះជាការពន្យល់របស់លោក ហ្ក័រ ជុំវិញមូលហេតុដែលបម្រែបម្រួលអាកាសធាតុនាំឲ្យមានបញ្ហានៅស៊ីរី ហើយអាមេរិកតែងចាត់ទុកបញ្ហារបៀបនេះ ជាការគំរាមផ្នែកសន្តិសុខជាយូរមកហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការលើកឡើងរបស់អតីតអនុប្រធានាធិបតីអាមេរិក ធ្វើឡើងចំពេលដែលប្រធានាធិបតីអាមេរិកសព្វថ្ងៃ ដូណាល់ ត្រាំ មានគម្រោងដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ ។ លោក ត្រាំ ដែលមានផ្ដល់អាទិភាពលើប្រយោជន៍អាមេរិកជាធំ ចាត់ទុកកិច្ចព្រមព្រៀងនេះថាបានប៉ះពាល់សេដ្ឋកិច្ចអាមេរិក ដែលតម្រូវឲ្យលោកដកខ្លួនចេញ។ លោក ត្រាំ ក៏ថែមទាំងនិយាយថា បញ្ហាអាកាសធាតុនេះជារឿងបោកប្រាស់ទៀតផង៕
អតីតអនុប្រធានាធិបតីអាមេរិក អាល់ ហ្ក័រ (Al Gore) បាននិយាយថា បម្រែបម្រួលអាកាសធាតុដែលបង្កជាវិបត្តិស្បៀងអាហារ គឺជាមូលហេតុនាំឲ្យមានបដិវត្តន៍នៅតំបន់អារ៉ាប់កាលពីឆ្នាំ២០១០ ។ បដិវត្តន៍នេះ បានផ្ដួលរំលំមេដឹកនាំផ្ដាច់ការជាច្រើនប្រទេសដូចជាអាល់ហ្សេរី យេម៉ែន លីប៊ី និងអេហ្ស៊ីបជាដើម។ ថ្លែងក្នុងកម្មវិធីមួយនៅកោះ Jeju របស់កូរ៉េខាងត្បូង លោក ហ្ក័រ ក៏បានស្នើឲ្យមានចំណាត់ការទប់ទល់បញ្ហានេះផងដែរ។
កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង៤ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ (Quad) នឹងត្រូវធ្វើឡើងនៅសេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន, នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងលោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេរំពឹងថា នឹងទៅដល់ទឹកដីអាម៉េរិកនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមុនចូលរួមកិច្ចប្រជុំចតុភាគីនេះ។   «ការដឹកនាំកិច្ចប្រជុំ Quad ដែលមានការចូលពីមេដឹកនាំទាំង៤ បានបង្ហាញពីឆន្ទៈរបស់រដ្ឋបាលបៃឌិន-ហារីស ក្នុងការចូលរួមនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការរៀបចំកិច្ចសហការពហុភាគីថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមនៅសតវត្សរ៍ទី ២១»។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ដដែលបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។   មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បាននិយាយថា មេដឹកនាំទាំង៤នឹង ផ្តោតលើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ភាពជាដៃគូលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការជំរុញឱ្យមានសេរីភាពក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកដោយគ្មានការគំរាមពីប្រទេសនានា។   កាលពីខែមីនា មេដឹកនាំប្រទេស Quad បានជួបប្រជុំប្រព័ន្ធអនឡាញឡើងម្តងរួចហើយ ដោយមានបំណងបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងការកើនឡើងនៃអំណាច និងមហិច្ឆតារបស់ចិន។ កាលនោះ មេដឹកនាំទាំង៤ក៏បានសន្យាធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាកូវីដ-១៩ អាកាសធាតុ និងធានាសេរីភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រឈមនឹងបញ្ហាជាច្រើនទល់នឹងក្រុងប៉េកាំង៕  
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងដឹកនាំកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) ដោយផ្ទាល់ជាលើកដំបូង ដោយមានមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុនចូលរួមដោយផ្ទាល់នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាម៉េរិកនៅថ្ងៃទី១៣ ខែកញ្ញា។
ការមិនបៀតបៀន ការមិនព្យាបាទ ការមិនឈ្នានីស ការមិនបំពារបំពាន ការមិនបង្កក្តីឈឺចាប់ដល់អ្នកដទៃ គឺជាសីលធម៌ដ៏ខ្ពស់របស់មនុស្ស។ ការមិនធ្វើអំពើទាំងនេះលើអ្នកដទៃ គឺជាហេតុ ដែលនាំឲ្យសង្គមមានសុខុដុមរមនា។ សីលធម៌ដំបូងនិងសំខាន់បំផុត ដែលអ្នកត្រូវប្រកាន់យក គឺការមិនធ្វើទង្វើដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ បើអ្នក បង្រៀនសីលធម៌ដល់កូនចៅ ដល់សិស្ស ឬដល់ថ្នាក់ក្រោម ដំបូងបំផុត អ្នក ត្រូវបង្រៀនពួកគេ ឲ្យចៀសពីការបៀតបៀននិងការប្រព្រឹត្តមិនល្អលើអ្នកដទៃ។ សីលធម៌ ប្រៀបដូចជារបាំងនៅពីមុខអ្នក ដែលរារាំងអ្នកមិនឲ្យឈានទៅប្រព្រឹត្តអំពើមិនត្រឹមត្រូវដាក់អ្នកដទៃ។ និយាយឲ្យខ្លី បុគ្គលណា មិនបៀតបៀនអ្នកដទៃ បុគ្គលនោះ ជាជន ដែលមានសីលធម៌ ហើយជាសីលធម៌ដ៏ខ្ពស់ទៀតផង។ អ្វីជាការមិនបៀតបៀនអ្នកដទៃ? ការមិនធ្វើឲ្យអ្នកដទៃបាត់បង់ជីវិត ការមិនធ្វើឲ្យដទៃរងគ្រោះ ការមិនឆក់យកទ្រព្យអ្នកដទៃ ការមិនប្រព្រឹត្តអំពើខុសឆ្គងលើកូនប្រពន្ធប្តីអ្នកដទៃ និង ការមិនប្រើលុយអំណាចជិះជាន់អ្នកដទៃ ជាដើម សុទ្ធតែជាការមិនបៀតបៀនអ្នកដទៃ។ ការមិនបៀតបៀនដទៃ គឺការមិនបង្កក្តីឈឺចាប់ដល់អ្នកដទៃ និងការមិនធ្វើឲ្យអ្នកដទៃខូចកិត្តិយស ទាំងតាមផ្លូវកាយ ទាំងតាមផ្លូវវាចា ហើយសូម្បីតែចេតនាចង់បៀតបៀនអ្នកដទៃ ក៏មិនត្រូវមានដែរ។ មុនធ្វើអ្វីក៏ដោយ អ្នក ត្រូវតែពិចារណាជានិច្ចថា អ្វីដែលអ្នក នឹងធ្វើនោះ អាចបង្កក្តីឈឺចាប់ដល់អ្នកដទៃដែរឬទេ? បើពិចារណាទៅឃើញថា ទង្វើណា ដែលធ្វើឲ្យអ្នកដទៃរងទុក្ខទោស អ្នក មិនត្រូវប្រព្រឹត្តសោះឡើយ។ អ្នក ត្រូវយល់ថា ក្តីប្រាថ្នារបស់អ្នកនិងមនុស្សគ្រប់រូប គឺការចង់បានសេចក្តីសុខ។ ដូច្នេះ អ្នក មិនត្រូវបៀតបៀនគ្នានោះទេ។ ជម្លោះរវាងមនុស្សម្នាក់និងមនុស្សម្នាក់ ឬជម្លោះក្នុងសហគមន៍ក្តី ក្នុងសង្គមក្តី កើតឡើងក៏ព្រោះតែការបៀតបៀននេះគ្នាឯង។ អ្នក អាចសួរសំណួរក្នុងចិត្តថា បើមនុស្សម្នាក់ៗ មិនយាយីគ្នា តើមនុស្សក្នុងសង្គម អាចនឹងមានជម្លោះដែរទេ? អ្នក អាចនឹងទទួលបានចម្លើយខ្លួនឯងថា ប្រហែលជាគ្មានទេ ហើយបើមានវិញនោះ គឺតិចតួចបំផុត។ នេះជាហេតុផល ដែលការមិនបៀតបៀនអ្នកដទៃ គឺជាសីលធម៌ដ៏ខ្ពស់ ហើយក៏ជាកត្តាដ៏ចម្បង ដែលធ្វើឲ្យមនុស្សរស់នៅមានសេចក្តីសុខ។ បើនិយាយតាមធម៌ព្រះពុទ្ធ ការមិនបៀតបៀនគ្នា មិនត្រឹមតែនាំឲ្យមានសេចក្តីសុខក្នុងជីវិតបច្ចុប្បន្ននោះទេ តែថែមទាំងធ្វើឲ្យសត្វលោក មិនចងពៀរវេរាជាមួយគ្នាក្នុងបរលោកទៀតផង។ អ្នក ត្រូវចាំក្នុងចិត្តថា សីលធម៌ មិនមែនគ្រាន់តែនិយាយឲ្យតែពីរោះស្តាប់ ឬគ្រាន់តែចេះពន្យល់ឲ្យបានក្បោះក្បាយពីអត្ថន័យរបស់វានោះទេ តែសំខាន់ គឺត្រូវប្រកាន់ខ្ជាប់ក្នុងខ្លួន។ ពេលខ្លះ បុគ្គលម្នាក់ រៀនសូត្របានជ្រៅជ្រះ មានឋានៈខ្ពង់ខ្ពស់ មានវីឡា មានឡាន ស្លៀកពាក់សមសួន និង រៀបឫកត្រឹមត្រូវ ក៏មិនប្រាកដថា មានសីលធម៌ដែរ ដរាបណាបុគ្គលនោះ នៅប្រព្រឹត្តអំពើមិនគប្បីដល់អ្នកដទៃ៕
«ការមិនបៀតបៀនគ្នា ជាសេចក្តីសុខក្នុងលោក»។ នេះជាព្រះពុទ្ធគាថា។ 
អត្ថបទទាក់ទង   នាយករដ្ឋមន្រ្តី ផ្ញើសារជូនពលរដ្ឋ៖ កុំភ្លេចខ្លួន ហានិភ័យកូវីដ-១៩ នៅខ្ពស់ណាស់:  រស្មី [ឈ្មោះថ្មីៗដាក់ឲ្យ] ជាយុវជនមួយរូបរស់នៅភូមិមួយ ក្នុងស្រុកស្អាង ខេត្តកណ្តាល ក្រោយទំនេរពីការងារ គឺរស្មីតែងតែចាកចេញពីផ្ទះទៅលេងបាល់ទះ និង ជួបជុំគ្នាផឹក-ស៊ី ជាមួយមិត្តភក្តិនានា ក្នុងភូមិ។ ចេញទៅណា មកណា រស្មី ដែលមានអាយុ២៥ឆ្នាំ មិនដែលពាក់ម៉ាស់ ហើយមិនរុំមុខនឹងក្រម៉ា កន្សែង ឬម៉ាស់ ដើម្បីបង្ការខ្លួនពីការឆ្លងមេរោគកូវីដ-១៩ នេះឡើយ។ ជាមួយគ្នានេះការអនាម័យខ្លួនប្រាណក៏មានកម្រិតទាបផងដែរ។     រស្មី ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា ការលេងដើរ និងការជួបជុំគ្នារបស់លោក គឺមានតែមិត្តភក្តិ៤-១០នាក់រស់នៅក្នុងភូមិជាមួយគ្នាប៉ុណ្ណោះ ដោយមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩ឡើយ។ យុវជនរូបនេះបាននិយាយដូច្នេះ៖«មិត្តភក្តិក្នុងក្រុមខ្ញុំគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ហ្នឹងទេ ហើយក្នុងភូមិខ្ញុំក៏គ្មានអ្នកឆ្លងដែរ។ ខ្ញុំដើរបែបហ្នឹងយូរហើយ បើវាឆ្លងគឺឆ្លងបាត់ហើយ»។    យុវជនដែលមានរាងកាយមាំមួន កម្ពស់ខ្ពស់ និងមាឌដំបងរូបនេះ មិនអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩នេះឡើយ ខណៈដែលកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់។    «មិនថាជំងឺកូវីដ-១៩ ឬជំងឺផ្សេងៗទេ បើវាប្រុងកើត គឺកើតហើយ។ ទោះយើងតែមួយកន្លែង ខំបង្ការយ៉ាងណាក៏វានៅតែកើតដូចគ្នាហ្នឹង»។ នេះជាការលើកឡើងរបស់អ្នកស្រី សុខា ដែលកំពុងអង្គុយជុំគ្នាជាមួយអ្នកភូមិដូចគ្នាក្នុងខេត្តកណ្ដាល។  ស្ត្រីរូបនេះ ហាក់មិនសូវយកចិត្តទុកដាក់តាមដាន ពីវិធានការពារខ្លួននានាកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងផ្សព្វផ្សាយជារៀងរាល់ថ្ងៃ តាមរយៈទូរទស្សន៍ ឬវិទ្យុ ឬបណ្តាញទំនាក់ទំនងសង្គមឡើយ។ ជាពិសេសអនុវត្តផ្ទុយពីការផ្សព្វផ្សាយរបស់អាជ្ញាធរក្នុងតំបន់ ដែលតម្រូវឱ្យពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ដោយកាត់បន្ថយការចេញក្រៅផ្ទះឬការជួបជុំនានាដែលចំបាច់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។    ស្ត្រីវ័យ៥០ឆ្នាំរូបនេះ មិនបង្កើនការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ឬ ការពារខ្លួន និងក្រុមគ្រួសារ ទេ ដោយអ្នកស្រីនៅតែរក្សាទម្លាប់ប្រចាំថ្ងៃដដែល។ អ្នកស្រី សុខា បាននិយាយដូច្នេះ៖« ខ្ញុំគ្មានទិញអាល់កុលឬជែលលាងដៃសម្លាប់មេរោគអ្វីទេ បើក្នុងភូមិយើងគ្មានអ្នកមានកូរ៉ូណា(កូវីដ-១៩)ហ្នឹងផង។ ម្យ៉ាងទៀត ខ្ញុំជួបជុំគ្នាគឺជុំតែអ្នកភូមិជាមួយគ្នា,  គ្មានអ្នកចម្លែកមកក្រៅពីអ្នកភូមិទេ។ ដូច្នេះ គ្មានអ្វីដែលយើងខ្លាចឆ្លងមេរោគកូវីដ ហ្នឹងផង»។ បច្ចុប្បន្ន ផ្ទះអ្នកស្រី សុខា មានសមាជិក៣នាក់ក្នុងគ្រួសារ។    សូមជម្រាបថា ក្រសួងសុខាភិបាល ក៏ដូចរដ្ឋាភិបាលកម្ពុជា  កំពុងផ្សព្វផ្សាយ និងបន្តអនុវត្តសកម្មភាពនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅកម្ពុជា និងប្រទេសនានាក្នុងសកលលោក។ ជាមួយនឹងគ្នានេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវរួមគ្នាប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដោយអនុវត្តវិធានបង្ការចំបាច់ប្រចាំថ្ងៃមួយចំនួន។ វិធានបង្ការពីខ្លួនពីការឆ្លងកូវីដ-១៩ មានដូចជា ត្រូវលាងដៃឱ្យបានញឹកញាប់, ពាក់ម៉ាស់ ឬក្រម៉ាឱ្យបានត្រឹមត្រូវ, ផ្អាកធ្វើដំណើរបើមិនចាំបាច់, ចៀសវាងទៅកន្លែងប្រមូលផ្តុំ, កុំយកដៃទៅប៉ះផ្ទៃមុខរបស់លោក-អ្នក និងរក្សាគម្លាតឬចម្ងាយពីគ្នាឱ្យបានយ៉ាងតិច១,៥ម៉ែត្រ៕    
ភ្នំពេញ៖ ពលរដ្ឋមួយចំនួនរស់នៅខេត្ត ពិសេសមនុស្សចាស់ និងយុវជន ហាក់ដូចជាមើលស្រាលមេរោគកូវីដ-១៩ ដោយមិនបារម្ភនិងមិនយកចិត្តទុកការពារ ឬទប់ស្កាត់ការឆ្លងមេរោគនេះ ខណៈដែលរដ្ឋាភិបាលកម្ពុជា ក៏ដូចពិភពលោកកំពុងព្រួយបារម្ភនៃឥទ្ធិពលឆ្លងរាលដាលយ៉ាងរហ័សនៃមេរោគនេះ។ ពលរដ្ឋទាំងនោះនៅតែបន្តសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ជួបជុំគ្នាលេងល្បែងស៊ីសង ផឹកស៊ី ជាក្រុមៗ ដែលធ្វើផ្ទុយពីការអំពាវនាវរបស់អាជ្ញាធរ ដែលតម្រូវឱ្យពលរដ្ឋមិនត្រូវចេញក្រៅផ្ទះបើគ្មានការចំបាច់។
  សារព័ត៌មាន Bloomberg បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីដែលមានទឹកប្រាក់វាល់លាន ចំនួន៥០០នាក់នៅលើពិភពលោក។ ក្នុងបញ្ជី Bloomberg Billionaires Index មហាសេដ្ឋីម្នាក់ក្នុងចំណោម៥នាក់ មានអាយុយ៉ាងតិច៨០ឆ្នាំ និង២១នាក់ មានអាយុជាង៩០ឆ្នាំ។   ក្នុងចំណោមមហាសេដ្ឋីដែលមានអាយុជាង៩០ឆ្នាំនាពេលបច្ចុប្បន្ន អាស៊ីមានរហូតដល់ទៅ៨នាក់នៅក្នុងបញ្ជី ដោយទ្រព្យសម្បត្តិរួមរបស់អ្នកទាំងនោះ មានសរុបរហូតដល់ទៅ១២៥ពាន់លានដុល្លារអាមេរិក។   លោក Robert Kuok មហាសេដ្ឋីម៉ាឡេស៊ី អាយុ៩៦ឆ្នាំ មានទ្រព្យសម្បត្តិរហូតដល់ទៅ១៧,២ពាន់លានដុល្លារអាមេរិក។ លោកជាអតីតមិត្តរួមថ្នាក់របស់មេដឹកនាំសិង្ហបុរី លោក លី ក្វាន់យូ។ លោកគ្រប់គ្រងក្រុមហ៊ុន Wilmar International លើអាជីវកម្មប្រេងត្នោតនៅម៉ាឡេស៊ី សិង្ហបុរី និងហុងកុង ថែមទាំងមូលភាគហ៊ុននៅក្រុមហ៊ុនអចលទ្រព្យ និងសណ្ឋាគារផ្សេងទៀងផងដែរ។     លោក Masatoshi Ito មហាសេដ្ឋីជប៉ុនអាយុ៩៥ឆ្នាំ មានទ្រព្យ៤,៤១ពាន់លានដុល្លារអាមេរិក។ លោកជាប្រធានកិត្តិយស និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Seven & i Holdings ដែលមានហាងទំនិញជាង២ម៉ឺននៅជប៉ុន រួមទាំងហាង 7-Eleven និងផ្សាទំនើបជាច្រើនទៀត។     លោក Goh Cheng Liang មហាសេដ្ឋីសិង្ហបុរី អាយុ៩២ឆ្នាំ មានទ្រព្យសម្បត្តិ ៧,២ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិកក្រុមហ៊ុនថ្នាំលាប Wuthelam Holdings។ ក្រុមហ៊ុនលោកចាប់ដៃគូជាមួយក្រុមហ៊ុន Nippon Paint របស់ប៉ុន ដោយមានបុគ្គលិកជាង២១០០០នាក់ និងប្រតិបត្តិការនៅ១៦ប្រទេស។     លោក Li Ka-Shing មហាសេដ្ឋីហុងកុង អាយុ៩១ឆ្នាំ មានទ្រព្យ៣០,៧ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ CK Hutchison Holdings និង CK Asset Holdings។ កាលពីខែឧសភា ឆ្នាំ២០១៨ លោកបានផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យលោក Victor ដែលជាកូនប្រុសបង្កើត។     លោក Lee Shau Kee មហាសេដ្ឋីហុងកុង អាយុ៩១ឆ្នាំ មានទ្រព្យ២៣,៦ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្រុមហ៊ុនអចលនទ្រព្យ Henderson Land Development។ ក្រុមហ៊ុននេះប្រតិបត្តិលើសេវាកម្មហិរញ្ញវត្ថុ អាគារទំនិញ សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។     លោក Pallonji Mistry មហាសេដ្ឋីឥណ្ឌា អាយុ៩០ឆ្នាំ លោកទទួលបានសញ្ជាតិអៀរឡង់កាលពីឆ្នាំ២០០៣។ លោកមានទ្រព្យសម្បត្តិ២០,៤ពាន់លានដុល្លារអាមេរិក។ លោក និងគ្រួសារជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនសំណង់ Tata Sons និងបណ្តាញសង្គមផ្សេងទៀតដែលប្រតិបត្តិការនៅអាស៊ីខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្វ្រិក។     លោក Lui Che Woo មហាសេដ្ឋីហុងកុង អាយុ៩០ឆ្នាំ មានទ្រព្យសម្បត្តិ១៤,៣ពាន់លានដុល្លារអាមេរិក។ លោកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ Galaxy Entertainment និងក្រុមហ៊ុនអចលនទ្រព្យ K.Wah International។     លោក Wee Cho Yaw មហាសេដ្ឋីសិង្ហបុរី អាយុ៩០ឆ្នាំ មានទ្រព្ស៨,១៦ពាន់លានដុល្លារអាមេរិក។ លោកជាម្ចាស់ភាគហ៊ុនធំនៅធនាគារ United Overseas Bank ដែលធំលំដាប់ទីបីនៅសិង្ហបុរី និងមានសាខាងជាង៥០០ នៅបណ្តាប្រទេសចំនួន១៩៕  
នៅដើមឆ្នាំ២០១៩ នេះ មហាសេដ្ឋីពីររូបនៅអាស៊ី បានទទួលមរណភាពជាបន្តបន្ទាប់។ មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Eka Tjipta Widjaja ដែលផ្តើមអាជីវកម្មលើប្រេងដូង និងប្រេងត្នោត បានស្លាប់ក្នុងអាយុ៩៨ឆ្នាំ រីឯមហាសេដ្ឋីហ្វីលីពីន លោក Henry Sy អតីតអ្នកលក់ស្បែកជើង បានបាត់បង់ជីវិតក្នុងអាយុ៩៤ឆ្នាំ។ អ្នកទាំងពីរបន្សល់នូវទ្រព្យសម្បត្តិសរុប១៦,៦ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ អាស៊ី នៅមានមហាសេដ្ឋីដល់ទៅ៨រូបទៀត ដែលសុទ្ធតែមានអាយុលើស៩០ឆ្នាំ។
  លោក អេង រិទ្ធី សម្រេចចិត្តបោះបង់ការងារជាងជួលជុលរថយន្ត ងាកមកធ្វើជំនួញធ្យូងអនាម័យវិញ ដោយលោក រិទ្ធី មើលឃើញឱកាសទីផ្សារធ្យូងអនាម័យ, អត្ថប្រយោជន៍នៃការប្រើប្រាស់ និងសម្បូរវត្ថុធាតុដើមក្នុងការផលិតធ្យូងអនាម័យនេះផង។ «ធ្យូងអនាម័យ» គឺជាធ្យូងដែលប្រើប្រាស់បានយូរ អត់ផ្ទុះ អត់ហុយផ្សែង ឆេះងំបានហូរ និងមិនប៉ះពាល់ដល់បរិស្ថានដូចធ្យូងធ្វើពីឈើឡើយ។ ធ្យូងអនាម័យដែលបុរសវ័យ៣៥ឆ្នាំ រូបនេះ ផលិតគឺច្នៃមកពីត្រឡោកដូង សំបកផ្លែឈើផ្សេងៗ កម្ទេចឈើដើមស្វាយចន្ទី និងដើមកៅស៊ូដែលងាប់ ឬពុកផុយ។ មានគំនិតច្នៃជាធ្យូងអនាម័យដោយប្រើធាតុផ្សំទាំងនេះ ដែលងាយស្រួលស្វែងរក ផលិត, ចំណេញដល់ការចម្អិនអាហារ និងមិនប៉ះពាល់ដល់សុខភាពផងនោះ គឺលោក រិទ្ធី រៀនពីអ្នកជំនាញនៅប្រទេសថៃ។   ប្រកបមុខរបរផលិតធ្យូងអនាម័យនេះអស់រយៈពេល៣ឆ្នាំមកហើយ ទើបលោក អេង រិទ្ធី សម្រេចចិត្តបង្កើតជាសិប្បកម្មផលិតធ្យូងអនាម័យដោយប្រើពេល៣ខែ។ ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ រូបនេះ បានពន្យល់ ThmeyThmey25 ថា ការបង្កើតជាសិប្បកម្មធ្យូងអនាម័យតូចល្មមមួយនេះ ដើម្បីផលិតចែកចាយដល់អតិថិជនមួយចំនួននៅរាជធានីភ្នំពេញ ដែលពួកគាត់និយមប្រើប្រាស់ធ្យូងអនាម័យចម្អិនអាហារ។   លោក រិទ្ធី បានឲ្យដឹងផងដែរថា បច្ចុប្បន្ន សិប្បកម្មរបស់លោកផលិតធ្យូងអនាម័យបាន១តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ដោយ ១គីឡូក្រាមមានតម្លៃពី ៣,០០០រៀល ទៅ ៤,០០០រៀល តាមប្រភេទវត្ថុធាតុដើមដែលយកមកច្នៃជាធ្យូងអនាម័យនេះ។ «កាលពីពេលថ្មីៗនេះ មានអតិថិជនច្រើនគួរសមបានគ្រាំទ្រ និងទិញធ្យូងរបស់ខ្ញុំ ដោយសារពួកគាត់ស្គាល់ពីគុណភាពធ្យូងអនាម័យនេះ»។ នេះជាការបញ្ជាក់របស់អ្នកជំនួញធ្យូងអនាម័យ អេង រិទ្ធី។  (រូបលោក អេង រិទ្ធី ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ) បើទោះជា មិនទាន់មានទីផ្សារទូលំទូលាយ និងមានតម្លៃថ្លៃជាងធ្យូងធម្មតា (ធ្យូងធ្វើអំពីឈើ) រហូតដល់ទៅ១,៥០០រៀលក៏ដោយ ម្ចាស់សិប្បកម្មធ្យូងអនាម័យ រិទ្ធី មិនបារម្ភខ្លាំងពីការប្រកួតប្រជែងជាមួយសិប្បកិម្មធ្យូងធ្វើពីឈើឡើយ។ មិនបារម្ភខ្លាំងព្រោះលោក រិទ្ធី មើលឃើញពីឱកាសទីផ្សាររបស់អ្នកធ្វើជំនួញធ្យូងអនាម័យរូបលោក អាចនឹងឈរជើងបានយូរអង្វែងជាង ហើយអាចនឹងជំនួសធ្យូងឈើនៅថ្ងៃអនាគតបាន ខណៈព្រៃឈើកាន់តែសឹករេចរឹលជាបន្តបន្ទាប់។ អត្ថបទទាក់ទង   ក្រសួងបរិស្ថាន ថា ការកាប់ព្រៃឈើថយចុះជាង២០ភាគរយ ខណៈសកម្មជនបរិស្ថានរកឃើញកើនឡើង   ផ្ទុយទៅវិញ ម្ចាស់សិប្បកម្មធ្យូងអនាម័យ អេង រិទ្ធី កំពុងបារម្ភពីការកាប់បំផ្លាញព្រៃឈើយកមកដុតធ្វើធ្យូង ដោយម្ចាស់សិប្បកម្មមួយចំនួននៅកម្ពុជា នៅតែបន្តផលិតធ្យូងធ្វើពីឈើទាំងនោះ។ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើខុសច្បាប់ ដែលពួកគេយកមកធ្វើធ្យូង លោក រិទ្ធី សំណូមពរឲ្យម្ចាស់សិប្បកម្មទាំងនោះ ត្រឡប់មកច្នៃជាធ្យូងអនាម័យវិញ ដែលអាចធ្វើឲ្យសិប្បកម្មធ្យូងអនាម័យនៅកម្ពុជាមានសន្ទុះកាន់តែខ្លាំងឡើង ហើយចូលរួមការពារព្រៃឈើ និងបរិស្ថានបានផងដែរ។   ពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់សិប្បកម្មធ្យូងអនាម័យដែលច្នៃពីត្រឡោកដូង និងសំបកផ្លែឈើជាដើម ជឿជាក់យ៉ាងមុតមាំថា៖«ទៅថ្ងៃមុខទៀត ព្រៃឈើប្រាកដ៏ជាបាត់បង់បន្តិចម្តងៗ ហើយការផលិតធ្យូងឈើនឹងថមថយ។ ដូច្នេះ យើងមានតែច្នៃធ្បូងអនាម័យដែលផលិតពីរបស់កែច្នៃទាំងនោះទេ ទើបអាចបំពេញតម្រូវការទីផ្សារនៅថ្ងៃអនាគត ជំនួសធ្យូងឈើបាន»។   «បើធ្យូងអនាម័យនឹងមានទីផ្សារកាន់តែច្រើន ខ្ញុំអាចមានលទ្ធភាពផលិតបានដល់ទៅ៥តោនក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់។ ប៉ុន្តែ ដោយសារទីផ្សារមិនទាន់អំណោយផល ខ្ញុំគ្រាន់តែធ្វើវាសម្រាប់បំពេញតម្រូវការអាជីវករខ្នាតតូច និងលក្ខណៈគ្រួសារប៉ុណ្ណោះ»។ នេះជាការអះអាងរបស់អ្នកជំនួញធ្យូងអនាម័យ អេង រិទ្ធី ដែលបច្ចុប្បន្ន ថ្វីត្បិតមិនទាន់ទទួលបានផលចំណេញច្រើន និងផ្គត់ផ្គង់នៅលើទីផ្សារបានទូលំទូលាយក៏ដោយ៕  
ភ្នំពេញ៖ ដោយសម្លឹងឃើញឱកាសទីផ្សារធ្យូងអនាម័យ អាចឈរជើងបានយូរអង្វែង និងអាចជំនួសធ្យូងឈើនៅថ្ងៃអនាគត លោក អេង រិទ្ធី បានសម្រេចចិត្តបោះបង់អាជីពជាងជួសជុលរថយន្ត មកបង្កើតសិប្បកម្មកែច្នៃធ្យូងអនាម័យ ដែលលោកបានរៀនអីអ្នកជំនាញនៅប្រទេសថៃ។ ម្ចាស់សិប្បកម្មនៅខេត្តក្រចេះ រូបនេះ អាចផលិតធ្យូងអនាម័យបាន ១តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ។ បើទោះជា ទីផ្សារធ្យូងអនាម័យដែលលោក រិទ្ធី ច្នៃពីត្រឡោកដូងនិងសំបកផ្លែឈើ មិនទាន់ទូលាយនិងមានតម្លៃថ្លៃជាងធ្យូងឈើពាក់កណ្តាលក៏ដោយ ក៏អ្នកជំនួញវ័យ៣៥ឆ្នាំ អេង រិទ្ធី ចង់ឃើញម្ចាស់សិប្បកម្មធ្យូងធ្វើពីឈើទាំងអស់ ត្រឡប់មកច្នៃជាធ្យូងអនាម័យវិញ ដើម្បីលើកម្ពស់ទីផ្សារធ្យូងអនាម័យ, ចូលរួមការពារព្រៃឈើ និងបរិស្ថាននៅកម្ពុជា។
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរដែលចូលទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្កររយៈពេល៥ខែដើមឆ្នាំនេះ មានចំនួន ១,០៩២,៣៧៧នាក់ ដែលចំនួននេះដែរ គឺមានការកើនឡើង ១២,៣០% នៅឆ្នាំ២០១៦។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ពីតួលេខប្រចាំខែឧសភាផងដែរ។ ក្នុងខែឧសភា ភ្ញៀវទេសចរចំនួន ១៤៧,០១១នាក់ ដែលចូលទិញប័ណ្ណទស្សនាអង្គរ ហើយគិតពីចំណូលស្មើនឹង ៦,៦៦១,០១២ដុល្លារ គិតជាភាគរយកើនឡើង ៩១,៧៥% បើធៀបនឹងឆ្នាំ២០១៦៕
សៀមរាប៖ រយៈពេល៥ខែដើមឆ្នាំ២០១៧ ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៥,៩១៣,៦០២ ដុល្លារ ដែលចំនួននេះគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងលក់ប័ណ្ណបញ្ជាក់ថា មានការកើនឡើងចំនួន ៦៤,១៣% ធៀបនឹងឆ្នាំ២០១៦។
    ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា (CDC) នៅដើមខែមិថុនានេះ បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគសរុបជិត ១៦លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា។ បើតាម CDC ក្រុមហ៊ុនទាំងនេះ បង្កើតការងារដល់ពលរដ្ឋ ជាង ៥ ០០០កន្លែង។   បើតាម CDC ក្រុមហ៊ុន OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. ដែលគ្រោងបង្កើតរោងចក្រផលិតស្បែកជើង អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ៩១៤កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅស្រុកពញាឮ ខេត្តកណ្តាល ហើយបោះទុនវិនិយោគប្រមាណ ៦លានដុល្លារ។   CDC ក៏អនុញ្ញាតឱ្យក្រុមហ៊ុន CASE SI TRAVEL PRODUCTS CO., LTD ដែលមានទុនវិនិយោគប្រមាណ ៤,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។ ក្រុមហ៊ុននេះនឹងបោះទីតាំងវិនិយោគនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ០២៤កន្លែង។ ចំណែកគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SYHJ GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ត្រូវបាន CDC អនុម័តដែរ ។ ក្រុមហ៊ុននេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ៩៥៨កន្លែង និងមានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ។    ក្រៅពីក្រុមហ៊ុនទាំងបីខាងលើ CDC ក៏អនុម័តឱ្យក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD ដែលបោះទុនវិនិយោគប្រមាណ ២,៣លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅស្រុកសំរោង ខេត្តតាកែវ។ រោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៨៥៧កន្លែង៕      
ដោយ ៖ ធន់ សេងហុង 
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានក្រូចថ្លុង ៖   ១. ទប់ស្កាត់ជំងឺមហារីក   ក្រូចថ្លុង ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺមហារីកច្រើនប្រភេទ ជាពិសេសជំងឺមហារីក ពោះវៀនធំ, បំពង់អាហារ, ក្រពះ, ក្រពេញប្រូស្តាត និងមហារីកសុដន់។ ការទទួលទានទឹកក្រូចថ្លុងស្រស់ជាប្រចាំជួយរក្សាសុខភាពល្អនៃកោសិកា DNA មិនឱ្យប្រែក្លាយជាកោសិកាមហារីក។   ២. បញ្ចុះសម្ពាធឈាម   សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសរសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។   ៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ   ក្រូចថ្លុង ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរផងដែរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺសរសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។   ៤. ទប់ស្កាត់គ្រួសក្នុងតម្រងនោម   ក្រូចថ្លុងមានផ្ទុកអាស៊ីតស៊ីត្រាត និងស៊ីទ្រិកដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមគួរឲ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុត ឬឆាប់ធូរស្បើយពីជំងឺគ្រួសក្នុងតម្រងនោម ចូរព្យាយាមទទួលទានទឹកក្រូចថ្លុងស្រស់ ឬផ្លែក្រូចថ្លុង។   ៥. បង្កើនសុខភាពបេះដូង   អត្ថប្រយោជន៍ដ៏ប្រសើរបំផុតមួយនៃការទទួលទានក្រូចថ្លុង គឺជួយទប់ស្កាត់បញ្ហាជំងឺបេះដូង។ ក្រូចថ្លុងមានផ្ទុកសារធាតុ Hesperidin ដែលជួយការពារសរសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកា។   ៦. ជួយឲ្យស្រកទម្ងន់   ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh  
ក្រូចថ្លុង គឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ហើយអាចផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាព។ ក្រូចថ្លុងមានផ្ទុកនូវវីតាមីន, សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមចាំបាច់ច្រើន រួមបញ្ចូលទាំងសារធាតុលីកូប៉ែន (lycopene), ប៉ូតាស្យូម, កាល់ស្យូម និងផូស្វ័រ។
ក្រុងស្វយ័តហុងកុងបានយកឈ្នះការដេញថ្លៃលើទីក្រុង Guadalajara របស់ម៉ិកស៊ិក និងទីក្រុងវ៉ាស៊ីនតោនដើម្បីរៀបចំព្រឹត្តិការណ៍កីឡាលើកទី១១នេះ ដែលគេជឿជាក់ថានឹងទាញអ្នកចូលរួមចំនួន ១៥,០០០នាក់ និងនាំយកចំណូលប្រមាណ ១ពាន់លានដុល្លារហុងកុង ប្រហែលជាង ១២៣លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់នេះ។ សហគមន៍អ្នកស្រឡាញ់ភេពដូចគ្នាបានលើកលើងថាព្រឹត្តិការណ៍កីឡានេះមានលក្ខណៈជាកីឡាច្រើនប្រភេព និងបើកទូលាយដល់អ្នកស្រឡាញ់ភេពដូចគ្នា (LGBT) ឲ្យចូលរួមទាំងអស់ដោយមិនគិតពីនិន្នាការភេទ និងមិនចាំបាច់មានស្តង់ដារ ឬមានលក្ខណៈសម្បត្តិជាអ្នកកីឡាករនោះទេ។ គួររម្លឹកថា ហុងកុងធ្លាប់មិនទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា និងរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាចាប់ពីឆ្នាំ១៩៩១មក ប៉ុន្តែបែជាប្រជែងឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានេះនៅឆ្នាំ២០២២ និងជាព្រឹត្តិការណ៍សំខាន់មួយដើម្បីឲ្យមានការយល់ដឹងពីសិទ្ធិស្មើភាពគ្នាដល់ប្រជាជនក្នុងទីក្រុងនេះ។ ការប្រកួតកីឡា Gay Games នេះត្រូវបានបង្កើតឡើងដោយអតីតកីឡាករអូឡាំពិកម្នាក់ឈ្មោះថា Tom Waddell ជាជនជាតិអាមេរិក ដែលបានប្រារព្ធធ្វើឡើងលើកដំបូងនៅ San Francisco ក្នុងឆ្នាំ ១៩៨២។ កីឡានេះបន្តធ្វើបានរហូត៩លើកមកហើយ ខណៈដែលទីក្រុងប៉ារីសនឹងធ្វើជាម្ចាស់ផ្ទះលើកទី១០នៅខែសីហា ឆ្នាំក្រោយដែលនឹងដាក់ ៣៦ប្រភេទកីឡាចូលរូមប្រកួតប្រជែង៕
ហុងកុងនឹងក្លាយជាទីក្រុងនៅតំបន់អាស៊ីដំបូងគេបង្អោះដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអ្នកស្រលាញ់ភេទដូចគ្នា (Gay Games) នៅឆ្នាំ ២០២២។ ការបង្កើតកីឡានេះឡើងគឺដើម្បីលើកកម្ពស់សិទ្ធិស្មើភាពគ្នាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ Washington Post។
  ក្នុងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលអនុម័តដោយសភាកូរ៉េខាងជើងតាំងពីខែមេសាមក ប្រធានគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នមានអំណាចកំពូលក្នុងប្រទេស ដើរតួជាមេដឹកនាំកំពូល និងជា «តំណាងរបស់ប្រទេស»។ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលនោះ ជាប្រធានគណៈកម្មការក៏មានអំណាចមួយនេះ ដែលនេះមានន័យថា លោកក៏ជាតំណាងរបស់កូរ៉េខាងជើងដូចគ្នាដែរ ពោលគឺជាប្រមុខរដ្ឋតែម្ដង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី១១ ខែកក្កដា។   តំណែងប្រធានគណៈកម្មការកិច្ចការរដ្ឋនេះ ជាតំណែងផ្លូវការរបស់លោក គីម ហើយដែលត្រូវប្រើក្នុងសំណុំលិខិតដើម្បីទាក់ទងជាមួយមេដឹកនាំបរទេសនានា។ នៅកូរ៉េខាងជើង តំណែងប្រធានាធិបតីត្រូវប្រគល់ឲ្យលោក គីម អ៊ីលស៊ុង ជីតាបង្កើតលោក គីម ជុងអ៊ុន ជាអចិន្ត្រៃយ៍ទៅហើយ។     អត្ថបទទាក់ទង   កុំច្រឡំ! លោក គីម ជុងអ៊ុន មិនមែនជាប្រធានាធិបតីកូរ៉េខាងជើងឡើយ ព្រោះ...  ក្នុងរដ្ឋធម្មនុញ្ញចាស់ ប្រធានគណៈកម្មការកិច្ចការរដ្ឋ ជាមេដឹកនាំកំពូលរបស់ប្រទេស។ ចំណែកកិច្ចការរបស់ប្រមុខរដ្ឋដែលជាតំណាងរបស់ប្រទេសនោះ ពិសេសក្នុងការទទួលភ្ញៀវរដ្ឋ និងការទទួលសារតាំងជាភារកិច្ចរបស់ប្រធានសភា ដែលបច្ចុប្បន្នកាន់កាប់ដោយលោក ឆេ យ៉ុងហេ តាំងពីខែមេសាមក។ ទោះជាយ៉ាងណា ក្រោមរដ្ឋធម្មនុញ្ញថ្មី លោក គីម ជាប្រមុខរដ្ឋ តែការងារទទួលសារតាំងនៅតែជាការទទួលខុសត្រូវរបស់ប្រធានសភាដដែល។   តាមពិតទៅ ព័ត៌មាននៃការកែប្រែរដ្ឋធម្មនុញ្ញនៅកូរ៉េខាងជើង លេចធ្លាយតាំងពីខែមេសាមក គឺបន្ទាប់ពីលោក គីម អនុវត្តមានពីបញ្ជីបោះឆ្នោតសមាជិកសភា ដែលជារឿងមិនធ្លាប់មានពីមុនមក។ ការផ្លាស់ប្ដូរនេះ នឹងជួយលោក គីម ក្នុងការធ្វើទំនាក់ទំនងដោយស្មើមុខមាត់ជាមួយមេដឹកនាំបរទេសនានា។ កន្លងមក លោក គីម ជួបមេដឹកនាំផ្សេងៗដូចជាប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាដើមក្នុងនាមជាប្រធានគណៈកម្មការកិច្ចការរដ្ឋប៉ុណ្ណោះ។   ជាមួយតំណែងប្រមុខរដ្ឋ លោក គីម នឹងទទួលបានបដិសណ្ឋារកិច្ចផ្នែកពិធីការការទូតដូចលោក ស៊ី ,លោក ត្រាំ  ឬមេដឹកនាំប្រទេសជុំវិញពិភពលោកដូច្នោះដែរ។ ការផ្លាស់ប្ដូរក៏កម្រនេះ ជាការប្រឹងប្រែងរបស់មេដឹកនាំកូរ៉េខាងជើងជំនាន់ទីបី ដែលចង់ឲ្យប្រទេសមួយនេះមានលក្ខណៈដូចប្រទេសផ្សេងលើឆាកអន្តរជាតិ ស្របពេលដែលគោលនយោបាយចម្បងក៏បានផ្លាស់ប្ដូរទៅរកការចូលរួមក្នុងសហគមន៍អន្តរជាតិដែរនោះ៕    
កូរ៉េខាងជើង បានធ្វើវិសោធនកម្មច្បាប់កំពូលរបស់ខ្លួនដែលបានប្រគល់តំណែងប្រមុខរដ្ឋ (Head State) ទៅឲ្យមេដឹកនាំកំពូល គីម ជុងអ៊ុន ។ ការកាន់កាប់តំណែងខ្ពង់ខ្ពស់នេះ ត្រូវបានមើលឃើញថា ជាការដំឡើងមុខមាត់ និងឋានៈរបស់លោក គីម ឲ្យដូចនឹងមេដឹកនាំប្រទេសនានា។ ការកែប្រែនេះ អាចជាផ្នែកមួយនៃការផ្លាស់ប្ដូរទស្សនៈរបស់គេឯងលើរដ្ឋកុម្មុយនីស្តឯកោមួយនេះ ដែលមានប្រព័ន្ធដឹកនាំរដ្ឋខុសប្លែកពីប្រទេសផ្សេង។
  ក្រុមហ៊ុនផលិតឱសថ AstraZeneca បានប្រកាសពីការផ្អាកការសាកល្បង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ទៅឲ្យគេហទំព័រព័ត៌មានវេជ្ជសាស្ត្រ Stat News ចុះផ្សាយព័ត៌មាននេះនៅថ្ងៃពុធ។   ពុំមានសេចក្តីពិស្តារច្រើនទាក់ទងនឹងសេចក្តីប្រកាសនេះទេ ប៉ុន្តែការចុះផ្សាយនេះបានឲ្យដឹងថា អ្នកចូលរួមក្នុងការសាកល្បងវ៉ាក់សាំងសញ្ជាតិអង់គ្លេសម្នាក់ មានបញ្ហារលាកឆ្អឹងខ្នង។ គេរំពឹងថាបុរសនោះនឹងជាសះស្បើយវិញ។   ពុំមានការបង្ហាញណាមួយដែលថា ការធ្លាក់ខ្លួនឈឺរបស់អ្នកជំងឺរូបនោះជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងការពារនោះទេ ហើយការផ្អាកការធ្វើតេស្តវ៉ាក់សាំងសាកល្បងវាជារឿងធម្មតាប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Alexander Edwards ដែលជាអ្នកជំនាញខាងប្រព័ន្ធប្រឆាំងមេរោគ នៃសាកលវិទ្យាល័យ Reading របស់ប្រទេសអង់គ្លេស ដែលបាននិយាយជាមួយវីអូអេកាលពីថ្ងៃពុធ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ មួយប្រភេទដែលគេសង្ឃឹមទុកថាបានទទួលជោគជ័យជាងគេនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីអ្នកចូលរួមសាកល្បងម្នាក់ធ្លាក់ខ្លួនឈឺ។
អុក គឺជាប្រភេទកីឡាមួយប្រភេទ ដែលត្រូវបានដាក់ក្នុងការប្រកួតអន្ដរជាតិនានា ហើយកីឡាអុក ដែលបានប្រកួតកន្លងទៅ មានដូចជាអុកអន្ដរជាតិ អុកចិន ជាដើម។ រីឯកីឡាអុកចត្រង្គ កម្ពុជា បានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះ គឺជាលើកដំបូង ដែលកីឡាប្រពៃណី ឬកីឡាអត្ដសញ្ញាណជាតិកម្ពុជាមួយនេះ បានដាក់ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ។   លោក ឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់កីឡាអុកចត្រង្គព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានប្រាប់សារព័ត៌មានថ្មីៗថា កីឡាមួយនេះ គួរតែត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ដើម្បីឲ្យមានការពង្រឹង និងពង្រីកធនធាន ព្រោះបើទោះជាកីឡានេះជារបស់ជាតិ ប៉ុន្ដែមិនសូវមានប្រជាប្រិយភាពទេ។ អុកចត្រង្គ អាចប្រឈមបាត់បង់ប្រសិន ដូចកាលពី២០ឆ្នាំមុន ដែលស្ទើរតែគ្មាន មនុស្សស្គាល់ និងចេះលេង។   «២០ឆ្នាំមុន អ្នកលេងអុក ដឹងតែគេអត់មើលមុខតែម្ដង ព្រោះគេមានផ្នត់គំនិតមួយថាអត់ប្រយោជន៍។ យើងនិយាយទៅ ពេលនោះ គឺបែបនេះ ឲ្យតែបានលេងអុក ភ្លេចបាយ ភ្លេចទឹក ភ្លេចធ្វើការងារ។ ហើយសព្វថ្ងៃ ផ្នត់គំនិតនោះ បានផ្លាស់ប្ដូរមកវិញ ដោយសារយើងមើលទៅជុំវិញពិភពលោក ប្រទេសណាក៏ឲ្យតម្លៃអុកដែរ។ យើង នាំគ្នាមកលេងអុកជាការកម្សាន្ដ ដើម្បីបំបាត់ភាពតានតឹង និងបង្កើនបញ្ញានៃការគិត។»។ លោក ឈាវ បូរ៉ា បានននិយាយដូច្នេះ។   ម្ចាស់ជើងឯកថ្នាក់ជាតិ ២សម័យរូបនេះ មានមោទកភាព ដោយសារដូនតាខ្មែរ បានបង្កើតកីឡានេះ ជាការកម្សាន្ដ និងបន្សល់ដល់បច្ចុប្បន្ន ហើយបើទោះជាភស្ដុតាងទាំងនោះ មិនមានការចងក្រងជាក្បួនច្បាប់បានល្អក៏ដោយ ប៉ុន្ដែចម្លាក់បតាមប្រាង្គប្រាសាទ បានបញ្ជាក់យ៉ាងច្បាស់អំពីអុកចត្រង្គខ្មែរ។ លោក ឈាវ បូរ៉ា សង្ឃឹមថានឹងមានការចូលរួមថែរក្សាពីអ្នកជំនាន់ក្រោយ ឲ្យបានច្រើន ព្រោះជាការថែមរតកដូនតា។   លោក បូរ៉ា ក៏បានបន្ថែមថា ក្មេងៗ និងយុវជនមួយចំនួន គួរតែកាត់បន្ថយពេលវេលាលេងហ្គេមលើទូរសព្ទដៃ ហើយមកចំណាយពេលខ្លះ ហ្វឹកហាត់កីឡាអុកចត្រង្គ ព្រោះបច្ចុប្បន្នកីឡានេះ មិនសូវមានធនធានកីឡាករ-កីឡាការិនីឡើយ។ បើទោះជា រយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថភាព នៃការលេងរបស់កីឡាករកាន់តែខ្លាំង ប៉ុន្ដែនោះ មិនបានបង្ហាញចីរភាព នៃវិស័យកីឡានេះឡើយ ប្រសិនជាគ្មានធនធានអ្នកជំនានក្រោយបន្ដវេន។   លោក ឈាវ បូរ៉ា បានរៀបរាប់ដូច្នេះថា៖«៥ឆ្នាំចុងក្រោយនេះ បើយើងនិយាយពីធនធានកីឡាករ-កីឡាការិនី គឺមិនសូវជាច្រើនប៉ុន្មានទេ បើទោះជាកើនមែន ប៉ុន្ដែស្ថិតក្នុងស្ថានភាពមួយ ដែលតិចបំផុត។ សមត្ថភាពរបស់កីឡាករ-កីឡាការិនីម្នាក់ៗ កើនឡើង ប៉ុន្ដែមិនកើនឡើងចំនួនធនធានឡើយ។ ខ្ញុំ ឃើញកុមារនាពេលបច្ចុប្បន្ន នាំគ្នាចំណាយពេលលេងហ្គេមច្រើន។ ខ្ញុំ សង្ឃឹមថាឪពុកម្ដាយ ឬអាណាព្យាបាល ណែនាំកូនៗរបស់គាត់ពីការលេងហ្គេម ហើយប្តូរមកលេងកីឡាអុកចត្រង្គ ដែលជារបស់ខ្មែរយើងជំនួសវិញ ព្រោះយើងត្រូវការពង្រឹង និងពង្រីកអ្វីដែលជារបស់ជាតិ។»។   ជាមួយនិងការលេងអុក លោកបូរ៉ា បានប្រាប់ពីអត្ថប្រយោជន៍ខ្លះ ដែលមានដូចជា៖ បង្កើតបញ្ញា ក្នុងការគិត និងឲ្យជាមនុស្សមានរបៀប, មានសមាធិ ព្រោះមានស្មារតីនឹងធឹង និងមានភាពអត់ធ្មត់ច្រើន មិនឆេវឆាវ ក្នុងពេលដោះស្រាយបញ្ហា៕
បច្ចុប្បន្ន យុវជន និងក្មេងៗកម្ពុចាជាច្រើន បានចំណាយពេលលើការលេងហ្គេមតាមទូរសព្ទដៃលើសលុប។ លោក ឈាវ បូរ៉ា ម្ចាស់ជើងឯកអុកចត្រង្គអង្គរសង្ក្រាន្ដ និងជាជើងឯកកីឡាអុកចត្រង្គឆ្នាំ២០១៤ និងឆ្នាំ២០១៥ ស្នើអ្នកទាំងនោះ គួរកាត់បន្ថយពេលវេលាលេងហ្គេម ដោយជ្រើសរើសការលេងអុកចត្រង្គ ដែលជាកីឡាប្រពៃណីរបស់កម្ពុជាវិញ។ កីឡាករអុកចត្រង្គរូបនេះ បារម្ភថា កីឡាអុកចត្រង្គ នឹងមិនរីកចម្រើនទេ ប្រសិនជាគ្មានធនធានកីឡាករ-កីឡាការិនីថ្នាលបន្ដវេន។
  លោក សុខ វិជ្ចា អ្នកបច្ចេកទេស នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពន្យល់ថា ជម្ពូរទេព ឬជម្ពូរទេព១ពាន់ ជាឈ្មោះដើម នៃរុក្ខជាតិរបស់ខ្មែរមួយប្រភេទ ដែលឈ្មោះហៅតាមថៃថា ជម្ពូរផាស៊ីប។ ជម្ពូរទេព មានឈ្មោះវិទ្យាសាស្រ្តថា Tabebuia rosea (Bertol.) DC ដែលស្ថិតក្នុងអម្បូរ Bignoniaceae ហើយឈ្មោះសាមញ្ញហៅថា ធម្មៈបូជា។   អ្នកបច្ចេកទេសរូបនេះ អះអាងថា មនុស្សភាគច្រើនយល់ច្រឡំរវាង ផ្ការបស់ខ្មែរ ជម្ពូរទេព នឹងផ្កាសាគូរ៉ារបស់ជប៉ុន ដោយសារសណ្ឋាន និងពណ៌ផ្កាទាំង២នេះ មានលក្ខណៈស្រដៀងគ្នា។ «តាមពិតសាគូរ៉ាជារុក្ខជាតិដែលដុះនៅស្រុកជប៉ុន ដូចច្នេះហើយវាពុំអាចរស់នៅក្នុងអាកាសធាតុមួយផ្សេងទៀតបាននោះទេ ព្រោះនៅប្រទេសកម្ពុជាយើងមានអាកាសធាតុ ខុសពីនៅស្រុកជប៉ុន»។ នេះជាការលើកឡើងរបស់លោក វិជ្ចា។   តាមការស្រាវជ្រាវពីឯកសារ នៃវចនានុក្រមថៃ-ខ្មែរ ឆ្នាំ២០១៣ លោក វិជ្ចា លើកឡើងថា ដើមជម្ពូរទេព ជាមធ្យមមានកម្ពស់ចន្លោះពី១៥-២៥ម៉ែត្រ សំបករលោងពណ៌ប្រផេះ ឬត្នោត ហើយនៅពេលដើមចាស់សំបកឈើនឹងប្រេះជាចង្អូរៗ។ ចំណែកឯ មែករបស់វាផុយ ងាយបែក ហើយស្លឹកលូតចេញដូចម្រាមដៃ មាន៤-៥ស្លឹកក្នុងមួយមែក ប្រហែលចន្លោះពី៥-៣០សង់ទីម៉ែត្រ។    ជម្ពូរទេព មានស្លឹករាងពងក្រពើ ទទឹងចន្លោះពី៣-៧សង់ទីម៉ែត្រ និងប្រវែង៧,៥-១៦សង់ទីម៉ែត្រ ហើយចុងស្លឹកមានសណ្ឋានស្រួច។ មិនមែនមានតែផ្កាឡើយ ដើមជម្ពូរទេព ក៏មានផ្លែផងដែរ រូបរាងមូល ចេញជាចង្កោមៗ ប្រហែលចន្លោះ១៥-៣០សង់ទីម៉ែត្រ ពេលវាទុំ គឺបែកចេញជា២អឌ្ឍគោលគឺ គ្រាប់សំប៉ែត ពណ៌ត្នោតមានសន្ទះដូចស្លាប។   ផ្កាជម្ពូរទេពពណ៌ផ្កាស្រាល និងពណ៌ស ហើយនៅចុងស្រទាប់កណ្ដាលត្របកពណ៌លឿង។ នេះបើតាមការពន្យល់របស់លោក វិជ្ចា ដែលបញ្ជាក់ថា ផ្កាជម្ពូរទេព រីកក្នុងពេលតែមួយ ហើយងាយធ្លាក់។   តាមការស្រាវជ្រាវ លោក សុខ វិជ្ចា អះអាងថា ជម្ពូរទេព ក៏មានសណ្ឋានស្រដៀងទៅនឹងផ្កាមួយចំនួនទៀតដូចជា ឥន្ធនិល (ផ្កាក្រដាស) ត្របែកព្រៃផងដែរ។ «ជម្ពូរទេព ផ្សេង ឥន្ទនិល ផ្សេង ត្របែកព្រៃ ផ្សេង និងសាគូរ៉ា ផ្សេង។ គ្រួសារខុសគ្នាដាច់តែម្ដង»។ នេះជាការលើកឡើងរបស់លោក សុខ វិជ្ចា៕  
ជម្ពូរទេព ជាឈ្មោះផ្កាខ្មែរ ដែលមានសណ្ឋាន និងពណ៌ផ្កា ដូចគ្នានឹង ផ្កាសាគូរ៉ារបស់ជប៉ុន។ មនុស្សភាគច្រើនច្រឡំ ផ្កាជម្ពូរទេព ថាជាផ្កាសាគូរ៉ា ដ្បិតផ្កាសាគូរ៉ាមិនអាចរស់នៅកម្ពុជាបានឡើយ ព្រោះអាកាសធាតុខុសគ្នាពីប្រទេសជប៉ុន។
  ការដង្ហែក្បួននេះចាប់ផ្ដើមឡើងដំបូងដោយសារការប្រតិកម្មនឹងការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ឥឡូវនេះការដង្ហែក្បួននេះក្លាយទៅជាការទាមទារឲ្យមានការផ្លាស់ប្ដូរក្នុងសង្គមឲ្យបានកាន់តែច្រើនជាងមុន។   សមភាពយេនឌ័រនិងសិទ្ធិបង្កកំណើតរបស់ស្ត្រីនៅតែជាបញ្ហាចម្បងសម្រាប់អ្នកចូលរួមជាច្រើន។ មនុស្សម្នារាប់ពាន់នាក់បានជម្នះសីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ក្រោមសូន្យអង្សាសេ ដែលអមដោយព្រិលទឹកកក ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បានលើបញ្ហាមួយចំនួន។ ការដង្ហែក្បួននោះត្រូវបានធ្វើឡើងនៅជិតសេតវិមាន។   អ្នកចូលរួមក៏បានយកការប្រមូលផ្ដុំគ្នានេះដើម្បីទាមទារលើបញ្ហាផ្សេងៗទៀតដែរ ដូចជាអន្តោប្រវេសន៍ និងគោលនយោបាយទៅលើការប្រែប្រួលបរិស្ថានជាដើម៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សកម្មជនពីគ្រប់ទិសទីបានប្រមូលផ្ដុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ដើម្បីដើរដង្ហែក្បួនសម្រាប់សិទ្ធិស្ត្រីនៅឆ្នាំទី៤។ ការដើរដង្ហែក្បួននេះគឺដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាជាងមុនទៅលើសិទ្ធិស្ត្រីនិងបញ្ហាសង្គមដទៃទៀត។
ការធ្វើអំពើល្អ ការធ្វើអំពើបុណ្យ ទោះជាគ្មានអ្នកណាឃើញ គ្មានអ្នកណាដឹង ក៏នៅតែជាអំពើល្អនិងអំពើបុណ្យដដែល។ ការបរិច្ចាគអ្វីមួយ គឺដើម្បីផ្តល់ជាប្រយោជន៍និងសេចក្តីសុខដល់អ្នកដទៃ មិនមែនដើម្បីបង្អួតគេ ហើយចង់ឲ្យគេសរសើរនោះទេ។ អ្វីដែលសំខាន់ គឺអ្នក ត្រូវញ៉ាំងចិត្តរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់នោះ។ ម្យ៉ាងទៀត អ្នក មិនត្រូវទោមនស្ស មិនត្រូវក្តៅក្រហល់ក្រហាយ និងមិនត្រូវសោកស្តាយឡើយ ពេលធ្វើអំពើបុណ្យឬអំពើល្អ។ ការធ្វើបុណ្យ គឺអាស្រ័យលើចេតនា និងទឹកចិត្តបរិសុទ្ធរបស់អ្នក។ បុណ្យមិនអាចវាស់ស្ទង់ទៅលើសកម្មភាពខាងក្រៅបានទេ ព្រោះវា ជាសភាវធម្មជាតិដែលកើតក្នុងចិត្ត ដែលអ្នកមើលមិនឃើញ។ ការមានចិត្តធ្វើបុណ្យពិតប្រាកដ ឬគ្រាន់តែចង់ឲ្យគេមើលឃើញថាខ្លួនជាមនុស្សចិត្តល្អ ជាមនុស្សមានចិត្តសប្បុរនោះ អ្នកដទៃ ប្រហែលជាមិនអាចដឹងច្បាស់ឡើយ គឺមានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដែលអាចដឹងពិតប្រាកដ។ ឧទាហរណ៍ថា អ្នកប្រារព្ធកម្មវិធីបុណ្យធំៗ ឬក៏ចំណាយប្រាក់រាប់ម៉ឺនដុល្លារ ធ្វើអំពើមនុស្សធម៌ណាមួយ  តែការលះបង់នោះ គ្រាន់តែដើម្បីឲ្យគេសរសើរ ចង់បានកិត្តិយសមុខមាត់ បុណ្យប្រាកដជាមិនពេញលក្ខណៈឡើយ។ ផ្ទុយមកវិញ អ្នក អាចនឹងរងការសើចចំអកពីអ្នកដទៃថែមទៀតថា ប្រឹងធ្វើល្អ ក៏ព្រោះតែចង់បានការកោតសរសើរ។ បើធាតុពិត អ្នក មិនមានចេតនា មិនសប្បាយរីករាយ មិនពេញចិត្តក្នុងអ្វីដែលខ្លួនលះបង់ទេ ទោះបីជាអ្នក កំពុងតែលះបង់ទ្រព្យច្រើនប៉ុនណា ក៏មិនមានឈ្មោះថា ជាអ្នកធ្វើបុណ្យដែលពេញលក្ខណៈនិងប្រកបដោយបញ្ញាដែរ។ ដូច្នេះ ការធ្វើបុណ្យច្រើន ពិតជាបានបុណ្យច្រើន បើការលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើទាន រក្សាសីល ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និង គ្មានសេចក្តីសៅហ្មងក្នុងការលះបង់នោះ។ ផ្ទុយទៅវិញ ការធ្វើបុណ្យច្រើន មិនប្រកដថាបានបុណ្យច្រើនទេ បើការលះបង់របស់អ្នក មិនប្រកបដោយបញ្ញា ការលះបង់មិនមានសទ្ធា លះបង់ដើម្បីសម្ញែង បង្អួតញាតិ ចង់បានកិត្តិយស ចង់បានមុខមាត់ ឬខ្លាចគេថាអន់។ គប្បីយល់ថា បុណ្យ គឺជាធម្មជាតិដែលញ៉ាំងចិត្តរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់អ្វីមួយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ។ បុណ្យ សំដៅដល់ទឹកចិត្ត ដែលស្អាតបរិសុទ្ធ សោមនស្សរីករាយ មិនក្តៅក្រហល់ក្រហាយ មិនសោកស្តាយពេលខ្លួនបានបរិច្ចាគសេចក្តីសុខ និងទ្រព្យរបស់ខ្លួន ដើម្បីជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកផងទាំងពួង៕
ការលះបង់ ការធ្វើទាន ការជួយសង្គ្រោះដទៃ ដោយមិនចង់បានមុខមាត់និងមិនចង់បានការតបស្នងមកវិញ គឺជាអំពើបុណ្យពិតប្រាកដ និងប្រកបដោយចិត្តបរិសុទ្ធ។
  ផលរំខាននៃថ្នាំផ្សះដែលកើតមានជាញឹកញាប់មួយចំនួនមានដូចជា៖ រាករូស ឈឺក្រពះតិចតួច ចង្អោ មិនឃ្លានអាហារ ហើមពោះ និងក្រពះមិនកិនអាហារ មានប្រតិកម្មអាឡែហ្ស៊ីដូចជា កណ្តាស ក្អក និងបេះដូងដើរកាន់តែលឿន អ្នកគួរតែស្វែងរកជំនួយពីគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានអាការៈ ឬផលរំខាននៃថ្នាំផ្សះដូចខាងក្រោមនេះ៖ ឈឺក្រពះ និងរាករូសខ្លាំងក្លា ពិបាកដកដង្ហើម ក្អួត មានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ (ហើមមុខ ភ្នែក ឬអណ្តាត) រមាស់នៅទ្វារមាស ចូរពិគ្រោះជាមួយគ្រូពេទ្យផងមុនពេលអ្នកសម្រេចចិត្តប្រើថ្នាំផ្សះបើសិនជាអ្នកត្រូវបានគ្រូពេទ្យណែនាំឲ្យប្រើថ្នាំតាមវេជ្ជបញ្ជាដូចខាងក្រោមនេះ៖ ថ្នាំគ្រាប់ពន្យាកំណើត ថ្នាំរំលាយកំណកឈាម ថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដូចជា អាំងស៊ុយលីន ថ្នាំបន្សាបអាស៊ីតក្រពះ ថ្នាំបំបាត់ការឈឺក្បាលបែបប្រកាំង ថ្នាំបញ្ចុះកូឡេស្តេរ៉ុល ថ្នាំបំបាត់ការបាក់ទឹកចិត្ត ថ្នាំបំប៉នវីតាមីន អ្វីដេលគួរប្រុងប្រយ័ត្នខណៈពេលកំពុងតែប្រើថ្នាំផ្សះ៖ មិនត្រូវទុកថ្នាំផ្សះប្រើនៅថ្ងៃក្រោយឡើយ ការប្រើថ្នាំផ្សះមិនគ្រប់ចំនួនតាមការណែនាំពីគ្រូពេទ្យ អាចនាំឲ្យរេស៊ីស្តង់ថ្នាំផ្សះបាន ចូរប្រាប់គ្រូពេទ្យផងបើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីនឹងថ្នាំផ្សះកាលពីមុន អ្នកក៏គួរតែប្រាប់គ្រូពេទ្យផងបើសិនជាកំពុងតែមានផ្ទៃពោះ ឬបំបៅដោះកូន ដូច្នេះគាត់នឹងជ្រើសរើសថ្នាំផ្សះណាមួយដែលស័ក្តិសមសម្រាប់អ្នកជាងគេវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh
គ្រូពេទ្យខាងជំនាញជំងឺទូទៅបាននិយាយថា ក្រោយពីប្រើថ្នាំផ្សះរយៈពេលយូរ អ្នកជំងឺច្រើនតែមានបញ្ហារំលាយអាហារច្រើនជាពិសេសទល់លាមក ឬរាករូសតែម្តង។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវឈប់លេបថ្នាំឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងប្រាប់ពួកគាត់អំពីរឿងនេះទៅ ពេលនោះគាត់នឹងផ្លាស់ប្តូរថ្នាំផ្សេងដែលមានលក្ខណៈដូចគ្នាឲ្យអ្នកប្រើវិញហើយ។
  ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges រៀបចំឡើងដោយបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN)ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនក្នុងស្រុកពង្រីកអាជីវកម្មរបស់ពួកគេ។ការប្រកួតប្រជែងនេះដំណើរការឡើងក្រោមការសាហការជាមួយកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Accelerator Programនិងក្រោមការគាំទ្រពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)។ បេក្ខជនជ័យលាភី០៣រូបចុងក្រោយ នឹងទទួលបានរង្វាន់ដែលមានតម្លៃបើគិតជាទឺកប្រាក់ប្រហែល២០,០០០ដុល្លារអាមេរិក។ បេក្ខជនជ័យលាភីទាំង០៣រូប នឹងទទួលបានវគ្គសិក្សាដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្ម និងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ព្រមទាំងទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្ម(អំពីទីផ្សារ ហិរញ្ញវត្ថុ យុទ្ធសាស្ត្រផ្សេងៗ)និងឱកាសទទួលបានទុនវិនិយោគ៥០០,០០០++ ដុល្លារអាមេរិក។   ដើម្បីចូលរួមការប្រកួតប្រជែងអាជីវកម្ម CAIN Challenges សហគ្រិនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ 1. មានក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មការយ៉ាងតិច១ឆ្នាំ  2. មានប្រាក់ចំណូល (ទោះមិនទាន់រក់បានប្រាក់ចំនេញក្តី) 3. ជាអាជីវកម្មប្រកបដោយក្រមសីលធម៌ (អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ អាជីវកម្មដែលពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង ។ល។) 4. ជាក្រុមហ៊ុនកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្ម   វិស័យអាទិភាព(FAST)ដែលអាចចូលរួមការប្រកួត រួមមាន៖ ហិរញ្ញវត្ថុ ទាក់ទងនិងកសិកម្ម សេវាកម្ម (អាហារនិងភេសជ្ជៈ ការអប់រំ សុខភាព លក់រាយ។ ល។) បច្ចេកវិទ្យា   កាលវិភាគសកម្មភាពនៃការប្រកួត៖ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០៖ បិទទទួលពាក្យសុំចូលរួម និងការជម្រុះយកបេក្ខជន០៩រូប ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០៖ការប្រកាសបេក្ខជនជ័យលាភីវគ្គជម្រុះទាំង០៩រូប ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០៖វគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០៖ ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០៖ ការប្រកាសបេក្ខជនជ័យលាភីទាំង០៣រូប និងពិធីប្រគល់រង្វាន់   បេក្ខជនជ័យលាភី ០៣រូប ចុងក្រោយនឺងទទួលរង្វាន់រួមមាន៖ 1. មានឱកាសទទួលបានទុនវិនិយោគ ៥០០,០០០++ ដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគកម្ពុជា Cambodian Investors Capital Partners Plc និងសមាជិកបណ្ដាញអ្នកវិនិយោគកម្ពុជា                        Cambodian Angel Investors Network (CAIN) 2. ទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្មពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)រួមមានគំរូហិរញ្ញវត្ថុ (financial model) ការសិក្សាទីផ្សារ យុទ្ធសាស្រ្តអាជីវកម្ម (ផ្តោតលើយុទ្ធសាស្ត្រកំណើន) និងការ            ផ្គូរផ្គងជាមួយអ្នកជំនាញដើម្បីដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ 3. ឈ្នះអាហារូបករណ៍ចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Accelerator Program 4. ក្លាយជាសមាជិកទូទៅនៃសមាគមន៍អ្នកវិនិយោគកម្ពុជា (CiC) ដែលមានសមាជិក៤៥០+ នាក់         បេក្ខជនទាំងអស់ត្រូវយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការប្រកួតមុនពេលដាក់ពាក្យ។ ខាងក្រោមនេះជាច្បាប់នៃការប្រកួត៖ ពាក្យសុំចូលរួមទាំងអស់ត្រូវតែដាក់តាមអ៊ីនធឺណេតទៅតាមទំរង់ដែលបានផ្តល់ជូន tinyurl.com/CAINChallenges2020 កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី ៣០ ខែ វិច្ឆិកាឆ្នាំ ២០២០ (មុនម៉ោង ១២យប់) រាល់ពាក្យសុំចូលរួមទាំងអស់ នឹងត្រូវបានពិនិត្យ និងជ្រើសរើសដោយអ្នកជំនាញ ហើយមានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ ដែលនឹងត្រូវបានទំនាក់ទំនងមកធ្វើការសម្ភាសន៍ មានតែបេក្ខជន០៩រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គប្រកួតប្រជែង ដើម្បីស្វែងរកបេក្ខជនជ័យលាភី០៣រូបចុងក្រោយ បេក្ខជន០៩រូបនឹងទទួលបានវគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម (Pitch Deck) ក្នុងវគ្គប្រកួតចុងក្រោយ ឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្មអាចសរសេរជាភាសាខ្មែរឬអង់គ្លេស តែបទបង្ហាញនឹងត្រូវធ្វើជាភាសាខ្មែរ ដាក់ពាក្យចូលរួមឥឡូវនេះ tinyurl.com/CAINChallenges2020  ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ព័ត៌មានបន្ថែម ៖ 099 807 996 - 070 310 236៕   (អត្ថបទពាណិជ្ជកម្ម)
សម្រាប់អាជីវកម្មបង្កើតថ្មី និងអាជីវកម្មនៅក្នុងដំណាក់កាលរីកលូតលាស់នៅប្រទេស កម្ពុជា ដែលចង់ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ត្រូវការការពិភាក្សាយោបល់អាជីវកម្ម និងកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ ការប្រកួតប្រជែងអាជីវកម្ម CAIN Challengesជាឱកាសពិសេសមិនគួររំលង។ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០(មុនម៉ោង ១២យប់)។
  ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សេង វិសុទ្ធ អ្នករចនាក្រាហ្វិក និងវិចិត្រករ ដូចតទៅ៖   លោក សេង វិសុទ្ធ អ្នករចនាក្រាហ្វិក និងជាវិចិត្រករ បានប្រាប់សារព័ត៌មានថ្មីៗថា កុមារមានការចាប់អារម្មណ៍លើរូបខ្លាំង ដូច្នេះទាមទារឱ្យការផលិតសៀវភៅសម្រាប់កុមារ មានរូបច្រើនជាងអក្សរ។ បន្ថែមពីនោះ រូបភាពសម្រាប់កុមារ ក៏ត្រូវតែមានពណ៌ស្រស់ៗ និងមានពន្លឺច្រើន ដើម្បីទាញចំណាប់អារម្មណ៍របស់កុមារដែរ។ ជាងនោះទៅទៀត រូបនីមួយៗត្រូវតែបែងចែកខណ្ឌ ពីរូបមួយទៅរូបមួយទៀតឱ្យច្បាស់ ទើបកុមារអាចបែងចែករូបនោះបានច្បាស់ ហើយពួកគេងាយស្រួលចំណាំ។   «កុមារកាន់តែតូច ប្លង់រូបកាន់តែធំ ហើយប្លង់អក្សរតិចជាង។ នៅស៊ីប៉ាយើងគូររូប បែងចែកអាយុកុមារពី០ឆ្នាំទៅ៦ឆ្នាំ និងពី៦ឆ្នាំទៅ១២ឆ្នាំ និងដេញទៅលើរហូតដល់មនុស្សពេញវ័យ។ ដូច្នេះបើកុមារមានអាយុច្រើន យើងគូររូបលម្អិតជាងកុមារដែលមានអាយុតិចខ្លាំង»។ នេះជាការពន្យល់បន្ថែម របស់លោក វិសុទ្ធ។    យ៉ាងណាក៏ដោយ សៀវភៅរឿងកុមារមួយក្បាល មានអ្នកនិពន្ធអត្ថបទរឿងផ្សេង ហើយអ្នកគូររូបផ្សេងទៀត។ ដើម្បីឱ្យគំនូរមួយផ្ទាំងៗ ឬសៀវភៅមួយក្បាល មានរូបស៊ីគ្នាជាមួយអត្ថបទ ទាំងអ្នកនិពន្ធ និងវិចិត្រករ ត្រូវជំនុំពិភាក្សាគ្នាច្រើន។ បន្ថែមពីនោះ ដើម្បីឱ្យសៀវភៅមួយក្បាលនោះ ពោរពេញដោយភាពទាក់ទាញ តម្រូវឱ្យមានអ្នកកែសម្រួលទាំងរូប និងអត្ថបទ មួយរូបផ្សេងទៀត។   លោក វិសុទ្ធ ដែលមានបទពិសោធ គូររូបតាំងពីឆ្នាំ២០០៤អះអាង៖ «សៀវភៅដែលមានតែអ្នកគូរ និងអ្នកសរសេរធ្វើការតែពីរនាក់ នៅមានចំណុចខ្វះចន្លោះច្រើន។ អាចនិយាយថា គំនូរនិងអត្ថបទ មិនសូវស៊ីចង្វាក់គ្នានៅផ្នែកខ្លះ។ ដូច្នេះបើមានអ្នកសម្របសម្រួលម្នាក់ សៀវភៅមួយក្បាលនោះ មានភាពទទួលយកបានខ្ពស់»៕              
ភ្នំពេញ៖ ការគូររូបនៅក្នុងសៀវភៅរឿងសម្រាប់កុមារ ពុំមែនចេះតែគូរទៅតាមការនឹកឃើញនោះឡើយ។ ប៉ុន្តែគេបែងចែកប្លង់គំនូរ និងអក្សរច្បាស់លាស់ ទៅតាមកម្រិតអាយុរបស់កុមារ។ ការបែងចែកប្លង់នេះ គឺផ្ដោតលើចិត្តសាស្ត្ររបស់កុមារទូទៅ ដែលចាប់អារម្មណ៍លើគំនូរ ក្នុងទម្រង់បែបណា។