text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
កំហឹងជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានធ្វើប្រជាជនចិនជាច្រើនក្នុងទីក្រុងចំនួនយ៉ាងហោចណាស់២០ បានតវ៉ាប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។ ជាមួយការបន្ធូរបន្ថយវិធានការមួយចំនួនដែលត្រូវមើលឃើញថា ជាការប៉ុនប៉ងផ្គាប់ចិត្តសាធារណជន អាជ្ញាធរចិនក៏បានចាប់ផ្តើមស្វែងរកអ្នកដែលបានចូលរួមក្នុងការតវ៉ាផងដែរ។ «ពួកគេកំពុងអនុញ្ញាតឱ្យមនុស្សធ្វើចត្តាឡីស័កនៅក្នុងផ្ទះផ្ទុយពីការធ្វើចត្តាឡីស័កក្នុងមន្ទីរពេទ្យ។ ពួកគេនិយាយថា ពួកគេនឹងបន្ធូរបន្ថយជាជំហានៗក្នុងរឿងនេះ»។ លោកស្រី ស៊ើមែន លើកឡើងបែបនេះក្នុងកម្មវិធីមួយនៅឯសាកលវិទ្យាល័យមួយ រួចបន្តថា ការប្រឆាំងតវ៉ាគឺមានឥទ្ធិពលលើគោលនយោបាយរដ្ឋាភិបាល។ អនុរដ្ឋមន្ត្រីការបទេសអាម៉េរិករូបនេះ ក៏ទទួលស្គាល់ចិនបានប្រើប្រាស់កម្លាំងសន្តិសុខដើម្បីបង្រ្កាបបាតុកម្ម និងដាក់អ្នកតវ៉ាដាក់ពន្ធនាគារ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ សេតវិមានក៏ចេញមកគាំទ្រសិទ្ធិរបស់អ្នកតវ៉ាដោយសន្តិភាពនៅចិន ប៉ុន្តែមិនបានរិះគន់ទីក្រុងប៉េកាំងសម្រាប់ការរឹតបន្តឹងនោះឡើយ៕ | ការតវ៉ានៅចិនប្រឆាំងនឹងវិធានការរឹតបន្តឹងការរាតត្បាតជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតលើពិភពលោក បានជួយបន្ធូរបន្ថយវិធានការរឹតត្បិតទាំងនោះ។ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិ វិនឌី ស៊ើមែន បានលើកឡើងបែបនេះ ខណៈដែលទីក្រុងប៉េកាំងបានសម្រួលការធ្វើតេស្ត និងការធ្វើចត្តាឡីស័កឱ្យបានធូរស្រាលជាងមុន។ |
Gary Neville អតីតខ្សែការពារឆ្នើម Manchester United គិតថាទម្រង់លេងដ៏អស្ចារ្យរបស់ Jesse Lingard សម្រាប់ West Ham អាចបង្ខំឱ្យក្រុមបិសាចក្រហម Manchester United ពិចារណាឡើងវិញអំពីអនាគរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ។ Lingard ដែលរកបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (asisst) ៣លើក ក្នុងការបង្ហាញខ្លួន៨ប្រកួតឱ្យក្រុមញញ៉ួ ជាអ្នករកគ្រាប់បាល់នាំមុខលើក្រុម Wolves នៅនាទីទី៦ តាមរយៈការអូសបាល់កាត់ខ្សែការពារ៣រូបដ៏អស្ចារ្យ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នៅរាត្រីថ្ងៃទី៥ ខែមេសា។ មិនតែប៉ុណ្ណោះកីឡាករវ័យ២៨ឆ្នាំ ដែលចាកចេញពី Man Utd ក្រោមលក្ខខណ្ឌខ្ចីជើងកាលពីខែមករា បានដើរតួយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់ទី២ និងទី៣ ដែលធ្វើបានដោយ Pablo Fornals និង Jarrod Bowen មុនពេល Wolves តាមបានពីរគ្រាប់វិញដោយ Leander Dendoncker និង Fabio Silva។ តាមរយៈលទ្ធផល ៣-២ ដែលមានការរួមចំណែកយ៉ាងខ្លាំងពី Lingard បានធ្វើឱ្យអតីតខ្សែការពារអង់គ្លេស Neville មានការពេញចិត្តយ៉ាងខ្លាំង។ Neville បានសរសើរ Lingard មិនដាច់ពីមាត់ ហើយហ៊ានអះអាងថារូបគេនឹងនៅតែមានអនាគតនៅ Old Trafford។ បុរសវ័យ៤៦ឆ្នាំរូបនេះបាននិយាយក្នុងកម្មវីរបស់ Sky Sport ថា៖ «គាត់គឺជាកីឡាករល្អម្នាក់។ គាត់នឹងមានអាជីពដ៏អស្ចារ្យមួយ។ Manchester United បានបញ្ជូនគាត់ទៅ West Ham ដើម្បីបង្កើនអាជីព និងបង្កើនតម្លៃរបស់គាត់ ប៉ុន្តែឥឡូវនេះប្រហែល Man Utd កំពុងគិតថានឹងយក Lingard ត្រឡប់មកវិញ ព្រោះនឹងជួយក្រុមបាន»។ Neville បានប្រៀបប្រដូចខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ ទៅនឹង Ji-Sung Park ដែលមានទម្រង់លេងអស្ចារ្យសម្រាប់បិសាចក្រហមកាលពី១០ឆ្នាំមុន។ Neville មើលឃើញថា Lingard អាចជួយក្រុមលោក Ole Gunnar Solskjær រីកមុខមាត់ឡើងវិញ ដូចដែលអតីតកីឡាករកូរ៉េខាងត្បូងបានធ្វើសម្រាប់លោក Sir Alex Ferguson អ៊ីចឹងដែរ។ ឆ្លងកាត់ការប្រកួត៣០លើក West Ham រកបាន៥២ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលអង់គ្លេស ដោយនាំមុខក្រុមលេខ៥ Chelsea ចំនួន៣ពិន្ទុ ខណៈការប្រកួតនៅសល់៨លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២០-២១នេះ។ Manchester City នាំមុខកំពូលតារាងមាន ៧៤ពិន្ទុ តាមពីក្រោយដោយ Man Utd ដែលមាន៦០ពិន្ទុ និងលេខ៣ Leicester City រកបាន៥៦ពិន្ទុ។ Fulham, West Bromwich Albion និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕ | Jesse Lingard បង្ហាញភាពលេចធ្លោកាន់តែខ្លាំងឡើង តាមរយៈការស៊ុតបញ្ចូលទីស្ទើគ្រប់ការប្រកួត ដើម្បីនាំ West Ham United ឡើងទៅតំបន់ Top 4។ ក្រោយជួយក្រុមលោក David Moyes យកឈ្នះ Wolverhampton Wanderers ៣-២ លោក Gary Neville ជឿជាក់ថា Manchester United នឹងយក Lingard ត្រឡប់ទៅ Old Trafford វិញ។ |
ក្រោយទទួលបានការពន្យល់ណែនាំពីក្រសួងរ៉ែ ពីផលប៉ះពាល់លើសុវត្ថិភាព សុខភាព បរិស្ថាន និងនីតិវិធីច្បាប់ពីការរុករករ៉ែខុសច្បាប់នេះ ម្ចាស់ទីតាំងទាំងនោះ បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន។ ជាមួយគ្នាដែរ ក្រសួងរ៉ែ និងថាមពលបានអះអាងថាខ្លួននឹងបន្តបង្ក្រាបសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ដល់ជាតិ បង្កើតឱកាសការងារ បំបាត់ផលប៉ះពាល់ដល់បរិស្ថាននិងសង្គមពីការធ្វើអាជីវកម្មប្រភេទនេះ៕ អត្ថបទទាក់ទង ក្រសួង បើកយុទ្ធនាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅស្រុកមេមត់ | ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល រកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់៣កន្លែង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការរកឃើញនេះ បន្ទាប់ពីក្រសួង បានបើកយុទ្ធនាការបង្ក្រាបសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី១០ដល់១៦មករា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។ |
កម្មវិធីសម្ពោធនេះ បានប្រារព្ឋឡើងដោយមានកម្មវិធីកម្សាន្តជាច្រើន ដែលមានវត្តមាន ក្រុមរាំស្រី OMG dance crews, ក្រុម Classic band, ការសម្តែងសៀករហ័សកម្ម, និងមានកម្មវិធីលេងហ្គេមសប្បាយៗ ដែលធ្វើអោយកម្មវិធីនេះកាន់តែអ៊ូអរ និងអធិកអធម។ ជាពិសេសជាងនេះទៅទៀត ក៏មានប្រូម៉ូសិនពិសេសៗ និងមានការចែកជូនភីហ្សា ដោយឥតគិតថ្លៃទៅដល់អតិថិជនចំនួន៣០០នាក់ដំបូងបង្អស់ ដែលបានអញ្ជើញមកតម្រង់ជួរនៅមុខហាងមុនគេ។ ឆ្លៀតក្នុងឱកាសនេះ លោក អ៊ូ គីមហូវ ដែលជាប្រធានប្រតិបត្តិ របស់ហាងដឹ ភីហ្សា ខមផេនី (The Pizza Company) បានមានប្រសាសន៍ថា៖ «យើងខ្ញុំនឹងព្យាយាម ស្វែងរកនូវរសជាតិថ្មីប្លែកៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយផ្តោតសំខាន់លើឱជារស សុវត្ថិភាពចំណីអាហារ និងស្តង់ដាសេវាកម្ម»។ ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) សាខាផ្សារឈូកមាសផ្លាស្សា បានបង្កើតឡើងដោយមានការរចនាហាងកាន់តែប្លែក និង ទាក់ទាញ។ លើសពីនេះទៅទៀត គ្រប់សាខាទាំងអស់របស់ហាងដឹ ភីហ្សា ខមផេនី(The Pizza Company) បានរចនាបថហាងតាមបែបអ៊ីតាលី ទាំងផ្ទៃខាងក្នុង និង ខាងក្រៅ ដោយបំពាក់រូបគំនូរជាមួយនឹងបរិយាយកាសរ៉ូមែនទិក ដើម្បីអោយអតិថិជន មានភាពសប្បាយរីករាយក្នុងការពិសាអាហារ។ គួររំលឹកថា ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) ជាស្លាកសញ្ញាដែលទទួលបានសិទ្ធិផ្តាច់មុខ ដោយក្រុមហ៊ុន អ៊ិចប្រេស ហ្វូដ គ្រុប (EFG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ ក្រៅពី ដឹ ភីហ្សា ខមផេនី (The Pizza Company) ក្រុមហ៊ុន អ៊ិចប្រេស ហ្វូដ គ្រុប (EFG) ក៏បាននាំយកម៉ាកដ៏ល្បីៗជាច្រើនមកកាន់ទីផ្សារកម្ពុជា ដូចជា ហាងការ៉េម ស្វិនសិន (Swensen), ហាងនំដូណាត់ គ្រីសស្ពី គ្រីម (Krispy Kreme), ហាងការ៉េម ដេរី ឃ្វិន (Dairy Queen), និង ហាង បាប៊ីឃ្យូ ផ្លាស្សា (Bar B Q Plaza)។ បើគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអ៊ិចប្រេស ហ្វូដ គ្រុប (EFG) បានពង្រីកសាខារបស់ខ្លួនជាង ៦០ កន្លែងនៅក្នុងប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អ៊ិចប្រេស ហ្វូដ គ្រុប (EFG) ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក ចំណីអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកំពុងបើកពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ស្របពេលដែលសេដ្ឋកិច្ចក្នុងប្រទេស កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងណាស់ កាលពីល្ងាចថ្ងៃសុក្រ ទី៣១ ខែសីហា ក្រុមហ៊ុន អ៊ិចប្រេស ហ្វូដ គ្រុប (EFG) បានបើកសម្ភោធហាងដឹ ភីហ្សា ខមផេនី (The Pizza Company) សាខាទី៣០ ដែលស្ថិតនៅផ្សារឈូកមាសផ្លាស្សា ដើម្បីបម្រើសេវាកម្ម និងភាពងាយស្រួលជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់ក្បែរនោះផងដែរ។ |
អ្នកតំណាងស្ថាប័នអប់រំ និងសាកលវិទ្យាល័យមកពីប្រទេសអូស្ត្រាលី នឹងធ្វើដំណើរមកកាន់ ទីក្រុងភ្នំពេញ ដើម្បីចូលរួមកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី ដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង៦ល្ងាច នៅថ្ងៃទី ១១ ខែកក្កដា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័ន IDP ប្រចាំនកម្ពុជា និងបើកអោយសាធារណជនចួលរួមដោយសេរី។ កម្មវិធីនេះ ផ្តល់នូវវេទិកាការអប់រំដ៏ធំមួយសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលក្នុងការជួបជាមួយអ្នកតំណាងមកគ្រប់ស្ថាប័នល្បីៗ សាកលវិទ្យាល័យ និងអ្នកផ្តល់ការអប់រំពីប្រទេសអូស្ត្រាលីដើម្បីជួបប្រឹក្សាអំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃស្នាក់នៅ និងដំណើរការទិដ្ឋាការទៅកាន់ ប្រទេសអូស្ត្រាលីដោយផ្ទាល់។ ស្ថាប័នដែលនឹងមានវត្តមាននៅក្នុងកម្មវិធីនេះ រួមមានចាប់ពីថ្នាក់អនុវិទ្យាល័យ និងថ្នាក់បណ្តុះបណ្តាលវគ្គខ្លី រហូតដល់ថ្នាក់បណ្ឌិតផងដែរ។ លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំIDP ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖«ប្រទេសអូស្ត្រាលីត្រូវបានចាត់ទុលជាទិសដៅសិក្សាដែលពេញនិយមមួយសម្រាប់សិស្ស និស្សិតដើម្បីទៅបន្តការសិក្សារបស់ពួកគេនៅបរទេស»។ លោកបានបន្តថា៖ «ចំនួននិយោជក ដែលស្វែងរកបុគ្គលិកដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដែលមានដូចជាប្រទេសអូស្ត្រាលីជាដើម និងតម្រូវការទៅលើគុណភាព និងជំនាញដែលទទួលបានពីការទៅ សិក្សានៅស្ថាប័នអប់រំលំដាប់ពិភពលោកមានការកើនឡើងជាលំដាប់។ ស្របពេលជាមួយគ្នានេះ ចំនួនសិស្ស និស្សិតដែលទទួលស្គាល់ទៅលើចំនុចនេះ និងជ្រើសរើសទៅសិក្សាដើម្បី ទទួលបានសញ្ញប័ត្រពីស្ថាប័នអប់រំក្រៅប្រទេសក៏មានការកើនឡើងផងដែរ»។ ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង ការត្រៀមប្រលង IELTS និងស្របជាមួយការដាក់អោយសាកល្បងតេស្តIELTS តាមកុំព្យូទ័រ ដោយឥតគិតថ្លៃ។ លោក ឈាង វ៉ាន់តាក់ ដែលជាប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស ប្រចាំស្ថាប័នអប់រំ IDP កម្ពុជា បានមានប្រសាសន៍ថា «កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្ត្រាលី នឹងជួយឱ្យសិស្ស និស្សិតមានអារម្មណ៍ដូចបានធ្វើដំណើរទៅកាន់ស្ថាប័នអប់រំនៅទឹកដីអូស្ត្រាលីដោយផ្ទាល់ ពីព្រោះកម្មវិធីនេះនឹងជួយឱ្យពួកគេមានជួបពិភាក្សាជាមួយអ្នកតំណាងជាច្រើន ដែលជាជំនួយក្នុងការសម្រេចចិត្ត ទៅលើមុខវិជ្ជា និងការសិក្សាដែលពួកគេកំពុងស្វែងរក»។ IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។ IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យទាំង ៣៨ របស់ប្រទេសអូស្រា្តលី។ កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្ត្រាលី ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៦ល្ងាច ៕ ចុះឈ្មោះចូលរួមកម្មវិធីដោយឥតគិតថ្លៃតាមរយៈ Cambodia.idp.com/siaexpo ឫ 077 667 122។ (អត្ថបទពាណិជ្ជកម្ម) | ស្ថាប័ន IDP គឺជាស្ថាប័ននាំមុខគេខាងផ្នែកអប់រំជាអន្តរជាតិ និងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅបរទេសដែលមានដូចជា ប្រទេសអូស្ត្រាលី នូវែលសេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់។ IDP មានបទពិសោធន៍ជាង ៥០ឆ្នាំ ជាមួយនឹងវិស័យអប់រំជាអន្តរជាតិជុំវិញពិភពលោក និងមានវត្តមាននៅប្រទេសកម្ពុជាជាង ២៧ឆ្នាំមកហើយ។ |
តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត «ត្លុក» មានន័យថា អ្នកកំប្លែង, អ្នកក្រមាច់ក្នុងល្បែងរបាំ ដើម្បីឲ្យគេសើច ។ រាំចាក់ត្លុក រាំក្រមាច់ក្រមើម ។ រីឯ «ថ្លុក» ជា ទីដីក្រហូងដែលដក់ទឹកភ្លៀងក្នុងរដូវវស្សា តែតូចជាងត្រពាំង, ច្រើនកើតដោយសារក្របីដេក, ដោយសារទឹកហូរច្រោះ ឬមានមនុស្សកាប់ដីឲ្យមានជាក្រហូង ។ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូងខ្លះ មានជង្ហុកខ្លះ ៕ | ពាក្យ «ត្លុក» និង «ថ្លុក» មានន័យខុសគ្នា ប៉ុន្តែមនុស្សមួយចំនួននៅតែសរសេរដោយមិនបានប្រុងប្រយ័ត្ន ដែលធ្វើឲ្យន័យច្របូកច្របល់គ្នា។ |
បេក្ខនារី គួយ ប៊ុនហ្គិច ជាអ្នកទទួលបានជ័យលាភីក្នុងការប្រកួតនិយាយភាសាចិនជាសាធារណៈ។ កញ្ញា បានឡើងធ្វើបទបង្ហាញយ៉ាងល្អបំផុតនៅលើវេទិកាមួយនេះ ដែលធ្វើអោយគណៈកម្មការពេញចិត្ត និងស្របជាមួយកញ្ញាបានធ្វើបទបង្ហាញត្រូវនឹងប្រធានបទ។ គួររំលឹកផងដែរកម្មវិធី និងសៀវភៅសិក្សាភាសាចិនរបស់ វិទ្យាស្ថានអន្តរជាតិកម្ពុជា~អាស៊ាន ត្រូវបានរៀបចំនិងជ្រើសរើសយ៉ាងសម្រិតសម្រាង និងយកចិត្តទុកដាក់បំផុតដោយផ្តោតទៅទៅលើជំនាញធំៗទាំង៤ គឺ ការនិយាយ ការអាន ការស្តាប់ និងការសរសេរដែលជួយជំរុញអោយសិស្ស អាចរៀនចេះភាសាចិន និងប្រើប្រាប់បានក្នុងរយៈពេលដ៏ខ្លី។ CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើស្រីមុំអូទ្បាំពិក។ ទូរស័ព្ទលេខ៖ 023 976 999 / 011 774 450 / 070 77 44 50។ គេហទំព័រ៖www.cam-asean.com ។ ហ្វេសប៊ុក៖ www.facebook.com/camaseaninstitute ៕ | កាលពីព្រឹកថ្ងៃទី២៧ខែតុលាកន្លងមកនេះ វិទ្យាស្ថានអន្តរជាតិ កម្ពុជា~អាស៊ាន ដែលហៅកាត់ CAM-Asean បានរៀបចំកម្មវិធីការប្រកួតនិយាយភាសាចិនជាសាធារណៈជាលើកទី២ ប្រចាំឆ្នាំ២០១៨។ នៅក្នុងការប្រកួតនិយាយភាសាចិនជាសាធារណៈនេះ គឺដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជា បង្កើនសមត្ថភាពនិងភាពក្លាហានក្នុងការនិយាយភាសាចិនរបស់ខ្លួន។ CAM-ASEAN ត្រូវបានមហាជន ជាពិសេសសិស្សានុសិស្សគាំទ្រ ចូលរួមក្នុងកម្មវិធី និងបានបញ្ចេញសមត្ថភាពសម្តែងរៀងៗខ្លួន។ ការសម្តែងសិល្បៈរបស់ក្រុមសិស្សដែលបានសិក្សារៀនសូត្រនៅថ្នាក់ភាសាចិនគឺដើម្បីអបអរសាទេក្នុងកម្មវិធីការប្រកួតនេះ។ |
កម្ពុជានឹងចេញទៅប្រទេសបារ៉ែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សម្រាប់ការប្រកួត៣លើកទៀត ក្នុងវគ្គជម្រុះជើងទី២ នៃ World Cup 2022 ។ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រើពេល ១សប្ដាហ៍ សម្រាប់ការហ្វឹកហាត់នៅបារ៉ែន ដើម្បីត្រៀមប្រកួតនេះ។ ៣ប្រកួតចុងក្រោយរបស់កម្ពុជានេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣-១១ ខែមិថុនា ឆ្នាំ២០២១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar ២០២២។ កម្ពុជា ដែលស្ថិតនៅពូលC នេះ ត្រូវប្រកួតជាមួយ បារ៉ែន នៅថ្ងៃទី៣ មិថុនា មុននឹងជួបអ៊ីរ៉ាក់ នៅថ្ងៃទី០៧ មិថុនា។ ប្រកួតចុងក្រោយ កម្ពុជា ត្រូវប៉ះអ៊ីរ៉ង នៅថ្ងៃទី១១ មិថុនា ។ ការប្រកួតទាំង៣លើកចុងក្រោយនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាលសម្រាប់ការប្រកួតនេះ។ ចំណែកពូលផ្សេងៗទៀត ក៏យកទឹកដីរួមមួយ សម្រាប់ការប្រកួតដែរ ដោយសារតែកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ ការប្រកួតវគ្គជម្រុះជើងទី១កន្លងមក កម្ពុជាបានចាញ់ក្រុមទាំងបីនេះ ដោយក្នុងនោះចាញ់បារ៉ែន ១ទល់០, ចាញ់ អ៊ឺរ៉ាក់៤ ទល់០ និងចាញ់អ៊ឺរ៉ង់ធ្ងន់ធ្ងរបំផុត ដោយលទ្ធផល១៤ -០ ។ ចំពោះការប្រកួតក្នុងនោះពូលC នេះ អ៊ីរ៉ាក់ ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣ មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ប៉ុណ្ណោះ។ ដូច្នេះយោងតាមលទ្ធផលជើងទី១នេះ ទោះបើកម្ពុជាឈ្នះ៣ប្រកួត នៅទឹកដីបារ៉ែនក្ដី ក៏កម្ពុជាហាក់គ្មានឱកាស ឡើងទៅវគ្គផ្ដាច់ព្រ័ត្របានដែរ។ មកដល់ពេលនេះ មិនទាន់មានការបង្ហាញពីវត្តមានកីឡាកររូបណាខ្លះ ដែលជាប់ជម្រើសជាតិនៅឡើយទេ។ គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose អះអាងថា ខ្លួនក៏មានការលំបាកក្នុងការជ្រើសរើសកីឡាករ ក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ដែរ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្ទាស់ប្ដូរ ។ តែយ៉ាងណាលោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅប្រទេសបារ៉ែន ខាងមុខនេះ។ ចំពោះការហ្វឹកហាត់វិញ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា ក្រុមជម្រើសជាតិ មិនមានការជួបជុំហ្វឹកហាត់នៅឡើយទេ ប៉ុន្តែតម្រូវឱ្យកីឡាករម្នាក់ៗ ពង្រឹងការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។ ដ្បិតមិនបានហ្វឹកហាត់ជុំគ្នាក្តី ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា អាចមានពេល១សប្ដាហ៍ មុនការប្រកួតនៅថ្ងៃទី៣ មិថុនា ដើម្បីប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅប្រទេសបារ៉ែនតែម្ដង។ អត្ថបទទាក់ទង ជម្រុះ World Cup 2022៖ លោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ គួរបញ្ជាក់ថា លោក Ryu Hirose ជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសលោក Felix G.Dalmas ។ លោក Ryu Hirose នឹងដឹកនាំជម្រើសជាតិកម្ពុជា ជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន លោក Keisuke Honda រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដោយឡែកលោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ទើបតែត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូជំនួយជម្រើសជាតិជាផ្លូវការ កាលពីថ្ងៃទី១៨ ឧសភា។ តាមពិតទៅលោក ភា សុភ័ក្ត្រា ធ្លាប់ត្រូវបានតែងតាំងជាគ្រូជំនួយជម្រើសជាតិម្ដងហើយ ប៉ុន្តែលោកបានសុំលាលែងឈប់វិញ ហើយការតែងតាំងលើកនេះ ជាភារកិច្ចលើកទី២របស់លោក ភក្ត្រា ផងដែរ៕ | ដោយ៖ នី ណារិទ្ធ |
បង្ហាញខ្លួនសាជាថ្មីនៅក្នុងតុលាការរុស្ស៊ីនាថ្ងៃទី៤ ខែសីហា Griner ត្រូវបានរកឃើញថាមានពិរុទ្ធពីបទកាន់កាប់ និងរត់ពន្ធគ្រឿងញៀន។ Griner កីឡាការិនីបាល់បោះដ៏ល្បីឈ្មោះក្នុងក្របខណ្ឌ NBA អាម៉េរិក ត្រូវបានរុស្ស៊ីកាត់ទោសឱ្យជាប់គុក ៩ ឆ្នាំ និងពិន័យជាប្រាក់១៦៥០០ដុល្លារថែមទៀតជុំវិញបទចោទនេះ។ ក្រោយការកាត់ទោសរបស់រុស្ស៊ីលើពលរដ្ឋខ្លួន លោកបៃឌិន និយាយថាការសម្រេចនេះមិនអាចទទួលយកបានឡើយ។ ប្រធានាធិបតីអាម៉េរិកបានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមានថា៖«ថ្ងៃនេះពលរដ្ឋអាម៉េរិក បានទទួលការកាត់ទោសដាក់ពន្ធនាគារ ដែលជាការរំលឹកមួយបន្ថែមទៀតអំពីអ្វីដែលពិភពលោកបានដឹងរួចមកហើយថា រុស្ស៊ីកំពុងឃុំខ្លួន Brittney Griner ដោយខុសច្បាប់»។ ដោយមិនអាចទទួលយកបានជុំវិញការកាត់ទោសនេះ លោកបៃឌិនអំពាវនាវឲ្យរុស្ស៊ីដោះលែង Griner ជាបន្ទាន់ ដើម្បីឲ្យនាងអាចជួបជុំគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមក្រុមឡើងវិញ។ «រដ្ឋបាលរបស់ខ្ញុំនឹងបន្តធ្វើការដោយមិនខ្វល់ការនឿយហត់ និងបន្តធ្វើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីនាំ Griner ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។ នេះជាការបញ្ជាក់របស់លោកបៃ ឌិន មុនបន្ថែមថា សូម្បីតែករណីលោក Paul Whelan ដែលរុស្ស៊ីចាប់ឃុំខ្លួនកាលពីឆ្នាំ២០១៨ ដោយចោទថាជាចារកម្មរបស់អាម៉េរិកនោះក៏លោកខ្នះខ្នែងជួយឱ្យបានដូចគ្នា។ ការសន្យារបស់ប្រធានាធិបតីអាម៉េរិកខាងលើ ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានរបាយការណ៍បង្ហាញថារដ្ឋបាលលោកបៃឌិន គ្រោងយកអ្នកទោសជួញដូរអាវុធដ៏ល្បីឈ្មោះជនជាតិរុស្ស៊ី Viktor Bout ដែលខ្លួនចាប់នៅឆ្នាំ២០១១ ដើម្បីដោះដូរយក Griner និងអតីតកងម៉ារីនអាម៉េរិក Whelan មកវិញ៕ | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនសុខចិត្តចំពោះការកាត់ទោសរបស់រុស្ស៊ីលើកីឡាការិនីបាល់បោះអាម៉េរិក Brittney Griner ឱ្យជាប់ពន្ធនាគារ៩ឆ្នាំ ក្នុងបទចោទរត់ពន្ធគ្រឿងញៀនចូលប្រទេសរុស្ស៊ី។ អាម៉េរិក និងរុស្ស៊ី អាចនឹងមានការដោះដូរអ្នកទោសគ្នា ដើម្បីជួយ Griner ត្រឡប់ទៅផ្ទះវិញ។ |
ឧបករណ៍ប្រើប្រាស់ដ៏អស្ចារ្យពី Growth Height Pro គោលដៅដែលផលិត Growth Height Pro គឺសំរាប់ជួយកុមារនិងមនុស្សដែលត្រូវការកើនកំពស់និងការរំលាយអាហារឱ្យល្អប្រសើរ។ ឧបករណ៍ប្រើប្រាស់ដ៏អស្ចារ្យដែល Growth Height Pro នាំមកគឺបន្ថែមសារធាតុរ៉ែសំខាន់ដូចជាកាល់ស្យូម, ម៉ាញ៉េស្យូម, ស័ង្កសី...ដែលរាងកាយស្រូបយកមិនគ្រប់គ្រាន់ដើម្បីជំនួយការកើនកំពស់កាន់តែប្រសើរឡើង បញ្ចូលបន្ថែមបាក់តេរី Probiotic ដែលមានប្រយោជន៍ជួយការពារប្រព័ន្ធរំលាយអាហារ មានចំណង់អាហារ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ វិញ្ញាបនបត្របញ្ជាក់អនាម័យផលិតផលចំណីអាហាររបស់សុខាភិបាល ទំនាក់ទំនងទិញ Hotline + line : 070 98 77 78,066 98 77 78,012 722 108 facebook link: https://www.facebook.com/Growthheightproforyou/ អាស័យដ្ឋាន៖ ផ្ទះលេខ13គ ផ្លូវ 271 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖កម្ពស់គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ការឈានដល់ក្ដីសុបិនរបស់កុមារ ដូច្នេះអ្នកគួររៀបចំបណ្ដុះកម្ពស់កុមារពីពេលនេះតទៅ ផលិតផល Growth Height Pro គឺជាជម្រើសល្អបំផុតសម្រាប់កូនអ្នក ផលិតផលនេះផលិតចេញពីគ្រឿងផ្សំដែលមានអត្ថប្រយោជន៍សម្រាប់ជំងឺរលាកសន្លាក់ឆ្អឹង Growth Height Pro ជំនួយការផ្លាស់ប្ដូការកើនកម្ពស់របស់កុមាររៀងរាល់ថ្ងៃ។ |
ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន៨០ នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៥នាក់ ក្នុងនោះ៣នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។ បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៩ ០៩២នាក់ ខណៈអ្នកជាសះស្បើយ១១៥ ៤៤៧នាក់ និងអ្នកស្លាប់២ ៨២៩នាក់៕ | ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧១ នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៥ នាក់ ជាករណីនាំចូលពីបរទេស។ |
3C គឺពាក្យកាត់ជាភាសាអង់គ្លេស ដែលជាឈ្មោះនៃគោលគំនិតមួយរបស់លោក ហ៊ុន ម៉ានី ហើយដែលចង់ឃើញគោលគំនិតនេះត្រូវបានអនុវត្តឲ្យបានច្រើន។ 3C (Cambodianess, Competency and Compassionate) មានន័យជាភាសាខ្មែរ គឺអនាគតរបស់កម្ពុជាដែលមានស្មារតីខ្មែរតែមួយ ប្រជាជនមានសមត្ថភាព និងប្រជាជនដែលពោរពេញដោយធម៌។ ពីលើឆាកនៃបន្ទប់សន្និសីទរបស់សាលាភូមិន្ទរដ្ឋបាល និងដោយឈរនៅចំពោះមុខអ្នកចូលរួមដែលជាសិក្ខាកាមថ្នាក់មន្ត្រីជាន់ខ្ពស់ជាង២០០នាក់ លោក ហ៊ុន ម៉ានី ទទួលស្គាល់ថា ពាក្យគន្លឹះទាំងបីនេះ មិនមែនជាពាក្យថ្មីឡើយ ប៉ុន្តែសម្រាប់លោក ការកសាងអនាគតកម្ពុជា គេមិនត្រូវភ្លេចគិតដល់ពាក្យទាំងបីនេះសឡើយ។ លោក ហ៊ុន ម៉ានី ដែលសព្វថ្ងៃជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់បន្ថែមថា ពាក្យ 3C បានកើតចេញពីការសិក្សាស្វែងយល់ដើម្បីបង្កើតឲ្យជាប្រទីបមួយសម្រាប់ការអនុវត្តការងាររបស់លោក និងក្រុមការងាររបស់លោក។ សម្រាប់លោក ហ៊ុន ម៉ានី បើទោះជាពលរដ្ឋមានទស្សនៈផ្សេងគ្នាយ៉ាងណាក៏ ប៉ុន្តែការអនុវត្ត3C នឹងនាំពួកគេដល់ការឯកភាពជាតិក្នុងចំណែកតូចណាមួយដែរ។ «អនាគតកម្ពុជា មិនមែនជាបញ្ហារបស់រដ្ឋាភិបាលតែឯងទេ។ តើសង្គមស៊ីវិលដើរតួអ្វី? វិស័យឯកជនដើរតួអ្វី? លើសពីនេះទៀត តើប្រជាពលរដ្ឋត្រូវដើរតួអ្វី ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត? 3C មានស្នូលជា អនាគតកម្ពុជា។ ចំពោះអនាគតកម្ពុជា យើងមិនចង់បានត្រឹមតែភាពរុងរឿង និងធនធានមនុស្សដែលពោរពេញដោយជំនាញនោះទេ តែយើងចង់បានឲ្យមានភាពយូរអង្វែង»។ នេះជាការអធិប្បាយរបស់លោក ហ៊ុន ម៉ានី មុននឹងលោកពន្យល់បកស្រាយពាក្យ3C ម្តងមួយៗជាភាសាខ្មែរ។ សម្រាប់លោក ម៉ានី ពាក្យ «ប្រជាជនខ្មែរតែមួយ» (Cambodianess) សំដៅដល់ការស្គាល់អត្តសញ្ញាណជាតិច្បាស់លាស់ និងមោទនភាពរបស់ប្រជាពលរដ្ឋដែលកើតចេញពីការសិក្សាប្រវត្តិសាស្ត្រដែលបង្ហាញពីការធ្លាក់ចុះផង និងការប្រឹងប្រែងងើបឈរផង ហើយចុងក្រោយគឺការសម្រេចបានជាសង្គមជាតិតែមួយ។ ចំណែកឯពាក្យ «ប្រជាជនមានសមត្ថភាព» (competency) លោក ហ៊ុន ម៉ានី សំដៅទៅការអនុវត្តការងារជាក់ស្តែងរបស់ពលរដ្ឋជាជាងទ្រឹស្ត្រី។ លោក ម៉ានី បានមានប្រសាសន៍ថា៖«ការកសាងប្រទេសមកដល់បច្ចុប្បន្ននេះ មិនមែនសាមញ្ញទេ។ យើងត្រូវចោទសួរខ្លួនឯង ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងរបស់កម្ពុជាថា តើកសាងប្រទេសទៅថ្ងៃអនាគត យើងត្រូវធ្វើអ្វីខ្លះ? ជាសំណួរដែលយើងត្រូវស្វែងរកចម្លើយទាំងអស់គ្នា»។ ចុងក្រោយ គឺ «ប្រជាជនដែលពោរពេញដោយធម៌» (Compassionate)។ សម្រាប់លោក ហ៊ុន ម៉ានី អនាគតកម្ពុជាដែលរឹងមាំ ហើយមានភាពយូរអង្វែង បើទោះជាមានភាពរីកចម្រើន និងមនុស្សពូកែច្រើនយ៉ាងណាក៏ដោយ កម្ពុជាត្រូវមានប្រជាជនដែល មានគុណធម៌ ព្រហ្មវិហារធម៌ សាមគ្គីធម៌ និងសណ្តោសប្រណី ជួយយកអាសារគ្នា និងលើកកម្ពស់គុណតម្លៃគ្រួសារ និងសង្គម។ លោក ហ៊ុន ម៉ានី ដែលបានដឹកនាំចលនាយុវជនដ៏ធំ ហើយដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍វប្បធម៌ សង្គមជាច្រើនដើម្បីបង្ហាញពីកម្ពុជាទៅលើឆាកអន្តរជាតិ និងបានបំផុសស្មារតីយុវជនឲ្យធ្វើការងារសង្គមជាច្រើន គឺដើម្បីតែពាក្យមួយ គឺមោទនភាពជាតិខ្មែរ។ នៅពេលនេះ លោក ហ៊ុន ម៉ានី មានគោលគំនិតមួយទៀត គឺ 3C សម្រាប់អនាគតកម្ពុជា។ តើលោក ហ៊ុន ម៉ានី ត្រូវធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនយល់ពីគោលគំនិត និងចូលរួមអនុវត្តឲ្យចេញជាលទ្ធផល? | លោក ហ៊ុន ម៉ានី ត្រូវបានអញ្ជើញឲ្យធ្វើបាឋកថានៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ លើប្រធានបទ«ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម»។ លើសពីការចែករំលែកពិសោធន៍ទាក់ទងនឹងការងារសង្គម លោក ហ៊ុន ម៉ានី បានបង្ហាញគោលគំនិតមួយឈ្មោះថា 3C ដែលលោកចង់ឃើញនៅក្នុងប្រទេសកម្ពុជា។ |
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសអូស្ត្រាលី មានគោលបំណងជំរុញការយល់ដឹង ពីការអប់រំ និងការបង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូស្ត្រាលី រួមទាំងសហគមន៍ទូទាំងសាកលលោកផងដែរ។ សម្រាប់បេក្ខជន ដែលមានបំណងចង់ពង្រឹងសមត្ថភាពពីការយល់ដឹង និងការអប់រំនោះអាចស្នើសុំពាក្យដាក់អាហារូបករណ៍ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ [email protected] ៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២១។ |
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញា ប្រចាំសង្កាត់ភាគខាងត្បូង នៃក្រុងញូវយ៉ក (ហៅកាត់ថា USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា HIS) បានឈានដល់កិច្ចព្រមព្រៀង ជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះ ពីគ្រួសារខាងលើ។ វត្ថុបុរាណទាំងនោះរួមមាន បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានប្រាប់សារព័ត៌មានថ្មីៗថា កាលបរិច្ឆេទជាក់លាក់នៃការបញ្ជូនវត្ថុបុរាណទាំង៣៣ មកដល់កម្ពុជាវិញ ពុំទាន់អាចកំណត់ច្បាស់នៅឡើយទេ ដោយក្រុមការងារបច្ចេកទេស ត្រូវការពេលមួយចំនួនទៀត ដើម្បីរៀបចំទុកដាក់វត្ថុបុរាណទាំងនោះ។ «នៅពេលដែលគេប្រគល់ឱ្យ យើងត្រូវគិតថាត្រូវតម្កល់ទុកនៅត្រង់ណា។ ព័ត៌មានជាក់ច្បាស់ ទាក់ទងនឹងកម្មវិធីប្រគល់និងទទួល ជាធម្មតាយើងនឹងចេញនៅពេលក្រោយទៀត។ ជាក់ស្ដែងកម្មវិធីបែបនេះ ច្រើនតែខាងស្ថានទូតប្រកាសជាផ្លូវការ ដូច្នេះយើងសុំពេលវេលាបន្តិចទៀត ដើម្បីឱ្យក្រុមការងារបច្ចេកទេសខ្មែរយើងនៅអាមេរិក រៀបចំឱ្យបានរួចរាល់ ទើបយើងអាចធ្វើដំណើរមកកម្ពុជាបាន។ អ្វីដែលយើងប្រកាសនេះ គ្រាន់តែជាព័ត៌មានបឋម ឱ្យសាធារណជន យល់ដឹងអំពីរបស់ដែលខ្មែរយើងទទួលបានមកវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វិសុទ្ធ។ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រ បានស្រង់សម្ដីរបស់សាក្សីថា រូបចម្លាក់ទាំងនេះ ត្រូវបានលួចយកចេញ ក្នុងទសវត្សរ៍១៩៩០ ជាប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្ឬស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែលមានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់កម្ពុជា ដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនោះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ លោកស្រីថា ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់បានជូនដំណឹង ដើម្បីបន្តប្រគល់មកកម្ពុជាវិញ នូវសម្បត្តិវប្បធម៌ជាតិរបស់យើង។ លោកស្រីថា កម្ពុជាមានសេចក្ដីរំភើបក្រៃលែង ដែលស្នាដៃល្អឯក ទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែង អស់រយៈពេលជាង៣ឆ្នាំមកនេះ។ ក្នុងនោះរូបចម្លាក់ ព្រះធ្ឬស្ថទ្យុមន៍ គឺជាបដិមាដ៏សំខាន់មួយ សម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដោយសាររូបនេះ គឺមានបដិមាមួយ ក្នុងចំណោមបដិមាទេពទាំង៩អង្គ ដែលមានប្រភពមកពីប្រាសាទចិន នៅកោះកេរ។ លោកស្រីបន្ថែមថា បដិមាព្រះធ្ឬស្ថទ្យុមន៍ ត្រូវបានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃ នៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្រោយមករូបភាពបដិមានេះ ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្ដី Architectural Digest។ លោកស្រី ភឿង សកុណា បន្ថែម៖«យើងមានក្ដីរំភើបឥតឧបមា ដែលដឹងថា បដិមាសំខាន់ៗចំនួន២ទៀត ដែលមានប្រភពមកពីប្រាសាទក្រចាប់ នៅកោះកេរ នឹងត្រូវប្រគល់ប្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ ដែលត្រូវបានលួច ក្នុងឆ្នាំ១៩៩៧។ បដិមាព្រះវិស្ណុផ្ទុំ ត្រូវបានគេលួចយកចេញ ពីតួប៉មកណ្ដាលនៃប្រាសាទក្រចាប់។ យើងក៏កត់សម្គាល់ផងដែរ អំពីសារសំខាន់នៃព្រះសិរ្យអសុរា និងទេព ដែលមានអាយុកាលក្នុងសម័យអង្គរ នៃរាជ្យព្រះមហាក្សត្រដ៏អស្ចារ្យបំផុតគឺ ព្រះបាទជ័យវរ្ម័នទី៧។ ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក»។ អត្ថបទទាក់ទង លោកស្រី ភឿង សកុណា៖ «កិច្ចសហប្រតិបត្តិការវប្បធម៌ មិនមែនស្រួលដូចចិត្តយើងគិតទេ» លើសពីនោះ លោកស្រី ភឿង សកុណា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក USAO-SDNY, HSI និងអាជ្ញាធរពាក់ព័ន្ធ ទាំងនៅក្រៅប្រទេស និងនៅកម្ពុជា។ ពិសេសស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងក្រុមអ្នកស្រាវជ្រាវ ក្រុមបុរាណវិទូ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រីក៏ថ្លែងអំណរគុណដល់គ្រួសារ Lindemann ដែលបានសម្រេចចិត្ត ជាប្រវត្តិសាស្ត្រ ក្នុងការប្រគល់ស្នាដៃដ៏ល្អឯកទាំងនេះ ត្រឡប់មកកម្ពុជាវិញ។ ថ្លែងអំណរគុណដល់លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heimberg នៃក្រុមហ៊ុន Heimberg Barr LLP និងជាទីប្រឹក្សាផ្នែកច្បាប់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចំណាយពេលវេលាជាច្រើន ជួយដល់ក្រុមការងារក្រសួង ក្នុងការចរចាទាមទារ នូវសម្បត្តិវប្បធម៌ខ្មែរ។ លោកស្រីថា កិច្ចការនេះ គឺជាការរួមចំណែកដ៏ជោគជ័យ ក្នុងការទទួលបានមកវិញនូវកេមរតក ដែលមិនអាចកាត់ថ្លៃបាន។ «យើងពិតជាមានមោទកភាព ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយសហរដ្ឋអាមេរិក ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ និងការនាំត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ ការបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី សកុណា។ សូមបញ្ជាក់ថា ស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទី៥ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ គិតចាប់តាំងពីឆ្នាំ២០០៣ ដែលជាឆ្នាំដំបូង នៃការចុះកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កម្ពុជាទទួលបានសមុច្ច័យជាង១០០ដុំហើយ ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កិច្ចការស្វែងរកវត្ថុបុរាណខ្មែរ មកកាន់ទឹកដីកំណើតវិញនេះ ពុំមែនជាការងាយស្រួលឡើយ។ នោះក៏ដោយសារតែវត្ថុបុរាណទាំងនេះ មានតម្លៃថ្លៃខ្លាំង ដូច្នេះអ្នកកាន់កាប់វត្ថុបុរាណទាំងនោះ ពុំចង់ផ្ដល់មកឱ្យកម្ពុជាវិញទេ៕ | ភ្នំពេញ៖ វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ រវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាព កាលពីខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ |
លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លើកទឹកចិត្តឱ្យកសិករ បង្កើនការដាំដុះដំឡូងបារាំង ព្រោះតំបន់ខេត្តភូមិភាគឦសាន្តមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំ ។ លោកបន្ថែមថាដំឡូងបារាំង មានតម្រូវការទីផ្សារខ្ពស់ និងលក់បានតម្លៃថ្លៃ ប៉ុន្តែមិនសូវមានអ្នកដាំ។ លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានផ្តល់ពូជដំឡូងបារាំងដល់កសិករចំនួន៥គ្រួសារកន្លងមក ដើម្បីដាំសាកល្បង នៅខេត្តមណ្ឌលគិរី ព្រោះអាកាសធាតុទីនោះ ត្រជាក់អំណោយផលដល់ដំណាំប្រភេទនេះ។ ក្រោយទទួលជោគជ័យ មន្ទីរកសិកម្មខេត្ត ក៏បង្កើតសមាគមដាំដំឡូងបារាំង ដែលមានសមាជិកចំនួន២០គ្រួសារ ដើម្បីបង្កើនការដាំដុះថែមទៀត។ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី អះអាងថា ដំឡូងបារាំង ជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ ចំណែកឯ ការផ្គត់ផ្គង់នៅតិចនៅឡើយ។ «ដំឡូងបារាំងលក់បានតម្លៃខ្ពស់ ឯទីផ្សារវិញក៏ល្អ ព្រោះមានតម្រូវការច្រើន ជាពិសេសដំណាំប្រភេទនេះ មានខេត្តតិចណាស់ដែលអាចដាំបាន ហើយកសិករដែលដាំក៏មិនមានច្រើន។ ជាហេតុធ្វើឱ្យ ពួកគាត់ត្រូវពង្រីកការដាំបន្ថែមទៀត។» នេះជាការលើកឡើងរបស់លោក សុខ ឃាង។ ទន្ទឹមនឹងនេះ លោក សុខ ឃាង ក៏លើកទឹកចិត្តដល់កសិករក្នុងខេត្ត ឱ្យបង្កើនការដាំដុះដំឡូងបារាំងបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ដើម្បីជំរុញផលិតផលកសិកម្មក្នុងខេត្តមណ្ឌលគិរីផងដែរ។ លោក គ្រី ម៉េងឈាង កសិករដំបូងដែលដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរី អះអាងថា បច្ចុប្បន្នដំឡូងបារាំងកំពុងមានតម្រូវការទីផ្សារខ្ពស់ ខណៈលោក មិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ។ លោក បន្តថា អាកាសធាតុត្រជាក់ដូចមណ្ឌលគិរី គឺអំណោយផលដល់ដំឡូងបារាំងបំផុត ប៉ុន្តែគ្មានកសិករដាំច្រើនឡើយ។ កសិកររូបនេះលើកឡើងថា៖«ជារៀងរាល់ឆ្នាំ ដំឡូងបារាំងរបស់ខ្ញុំអាចប្រមូលផលបាន ជាង២០តោន ដោយ១គីឡូក្រាមលក់បាន៦ពាន់រៀល។ រាល់ពេលប្រមូលផល គឺនាំចេញមិនដែលសល់នោះទេ ពេលខ្លះខ្វះឱ្យគេក៏មានដែរ។ ដំឡូងបារាំងកំពុងមានទីផ្សារ និងមានតម្លៃខ្ពស់គួរសម បើប្រៀបទៅនឹងដំណាំផ្សេងៗទៀត»។ ក្រៅពីដំឡូងបារាំង លោក ម៉េងឈាង ក៏ដាំដុះដំណាំមើមមួយចំនួនទៀតដូចជា ខ្ទឹមស ខ្ទឹមបារាំង ការ៉ុត និងស្ពៃក្ដោបជាដើម នៅលើផ្ទៃដីជាង៦ហិកតា។ ចំណែកឯ ដំឡូងបារាំង លោក ដាំលើដីជិត១ហិកតា។ កសិកររូបនេះ អះអាងថា ដំឡូងបារាំង និងដំណាំកសិកម្មរបស់លោក មួយចំនួនទៀត នាំចេញទៅលក់នៅរាជធានីភ្នំពេញច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។ លោក ម៉េងឈាង សប្បាយចិត្ត ព្រោះមុខរបរមួយនេះអាចផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពប្រសើរជាងមុន ហើយលោក ក៏គ្រោងនឹងពង្រីកការដាំដុះបន្ថែមផងដែរ។ កសិករក្នុងខេត្តមណ្ឌលគិរី លោក គ្រី ម៉េងឈាង ដាំដំឡូងបារាំងរយៈពេលជិត៥ឆ្នាំហើយ។ លោក រៀបរាប់ថា ដំឡូងបារាំងត្រូវការពេលជាង៣ខែ ទើបអាចប្រមូលផលបាន ហើយដំណាំមើមប្រភេទនេះ ត្រូវការយកចិត្តទុកច្រើនជាងដំណាំផ្សេងទៀត ព្រោះអំឡុងពេលលូតលាស់ និងត្រូវការពារពីជំងឺផ្សិត។ លោក បន្ថែមថា ពេលភ្លៀងជោកជាំ អាចធ្វើឱ្យដំឡូងបារាំងធ្លាក់ចុះទិន្នផល ផងដែរ។ ងាកមកកសិករម្នាក់ទៀតលោក ភិន ផន ដែលដាំដំឡូងបារាំងនៅភូមិដោះក្រមុំ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរៀបចំបង្កើនការដាំដុះដំឡូងបារាំងបន្ថែម ដើម្បីជំរុញដំណាំកសិកម្មក្នុងស្រុក ឱ្យកាន់តែប្រសើរឡើង។ កសិកររូបនេះ បានចាប់ផ្តើមដាំសាកល្បង អំឡុងឆ្នាំ២០២០ ក្រោយមន្ទីរកសិកម្មខេត្តផ្តល់ពូជ និងបង្រៀនពីការដាំដុះ។ «បើទោះដំឡូងបារំាងប្រមូលផលបានលឿន ត្រឹមរយៈពេល៣ខែយ៉ាងណាក្តី ប៉ុន្តែយើងត្រូវការពារពីជំងឺផ្សិត និងបាត់តេរី ឱ្យបានល្អ ដើម្បីទទួលបានទិន្នផលខ្ពស់។ ការដាំដំណាំប្រភេទនេះ យើងអាចដាំបាន នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ ដូចជាខេត្តមណ្ឌលគិរីផ្តល់តែម្តង»។ នេះជាការលើកឡើងរបស់លោក ភិន ផន។ បន្ថែមទៀតនោះ លោក ភិន ផន ក៏បានចែករំលែកពីបទពិសោធខ្លះៗ នៃការដាំដំឡូងបារាំងថា ជាដំបូងត្រូវធ្វើដីហាលរយៈពេលកន្លះខែជាមុនសិន មុននឹងដាក់កំបោរស ឱ្យសមាមាត្រនិងទំហំរង រួចត្រូវកាយដីលុបកំបោរវិញ។ រងដំណាំនោះត្រូវទុករយៈពេល ៤ទៅ៥ថ្ងៃ ទើបអាចដាំបាន ប៉ុន្តែត្រូវដាក់ជីធម្មជាតិ ដើម្បីឱ្យដំឡូងបារាំងឆាប់លូតលាស់ល្អ។ លោក ភិន ផន ដាំដំឡូងបារាំង សរុប១៦រង ដោយ១រងមានបណ្តោយប្រវែងពី ២៥ទៅ៣០ម៉ែត្រ ឯទទឹងប្រវែងជាង១ម៉ែត្រ។ ចំពោះការថែទាំវិញ គឺត្រូវការប្រើជីធម្មជាតិល្អបំផុត ត្រូវស្រោចទឹក ១ទៅ២ដងក្នុង១ថ្ងៃ ទៅតាមអាកាសធាតុ។ ក្រៅពីដំឡូងបារាំង លោកក៏ដាំខ្ទឹមស ប្រមាណ១០រង ស្ពៃក្តោប រួមទាំងដំណាំជាច្រើនមុខទៀត ស្ថិតក្នុងផ្ទៃដី១ហិកតា។ បើនិយាយពីដើមទុនវិញ លោក ភិន ផន បានចំណាយថវិកាជិត ៥ពាន់ដុល្លារ ទាំងការទិញដី ពូជដំណាំ ប្រេងបូកផ្សំជាមួយសម្ភារផ្សេងទៀត។ អ្នកខេត្តមណ្ឌលគិរីរូបនេះលើកឡើងថា៖« ខ្ញុំប្រមូលផល(ដំឡូងបារាំង)រៀងរាល់ខែកុម្ភៈ ដោយ១រងទទួលផលបានពី ៦០ទៅ៨០គីឡូ។ ក្រោយមកខ្ញុំលក់ទៅឱ្យទទួលទិញក្នុងខេត្តមណ្ឌលគិរី ឯមួយចំនួនទៀតលក់ទៅឱ្យក្រុមហ៊ុនមាសបៃតង និងតាមបណ្តាខេត្តផ្សេងទៀត។ ដោយ១គីឡូលក់បានពី ៨ពាន់រៀល ទៅ១ម៉ឺនរៀល»។ អតីតកម្មករសំណង់ម្នាក់នេះបន្ថែមថា ក្រោយពីបានងាកមកដាំដុះបន្លែធម្មជាតិកន្លងមក លោកអាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារបានល្អប្រសើរជាងមុន។ លើសពីនេះ លោកនឹងពង្រីកការដាំដុះដំណាំ ឱ្យបានច្រើនជាងនេះទៀត ដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារក្នុងស្រុក។ តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំឡូងបារាំង ត្រូវបានសាកល្បងដាំមុនគេនៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៩ ដោយទទួលបានទិន្នផលប្រមាណ ១៨តោនលើផ្ទៃដី១ហិកតា ដែលអាចទទួលបានចំណូលពី១,៥ម៉ឺនដុល្លារ ទៅ១,៧ម៉ឺនដុល្លារ។ ដំណាំនេះប្រើរយៈពេលដាំដុះចំនួន៣ខែ។ កន្លងមក កម្ពុជានាំចូលដំឡូងបារំាងពីក្រៅប្រទេស ជាង៥ពាន់តោន ក្នុង១ឆ្នាំៗ៕ | ដោយ៖ ហេង ស្រីលីន |
សូមទស្សនាទិដ្ឋភាពខ្លះៗនៃការរៀបចំការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ខួប១០ឆ្នាំ ដូចតទៅ | សៀមរាប៖ ក្រុមការងារចម្រុះ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ កំពុងរៀបចំផ្ទះ រោង ឆាក ផែ ការដំឡើងភ្លើងជាដើម តាមការដ្ឋាន និងទីតាំងនៃកម្មវិធីនីមួយៗ។ តួយ៉ាងនៅកសិន្ធុអង្គរវត្ត ប៉ែកខាងលិច ឈៀងខាងជើង ភូមិបេតិកភណ្ឌវប្បធម៌ បានរៀបចំដំឡើងរោងមួយចំនួនហើយ ខណៈដែលភូមិខ្ញុំ នៅខាងជើងប្រាសាទបាយ័ន ក្រុងអង្គរធំ ឯណោះវិញ ផ្ទះ និងរោងច្រើនខ្នងបាន កសាងសឹងជាស្ថាពរទៅហើយ។ |
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំរួមគ្នាដោយនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានាដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។ ភាគីទាំងបី នឹងសហការគ្នាលើប្រតិបត្តិការមួយចំនួន ក្នុងនោះក្រុមហ៊ុន មិត្តហ្វូននឹងផ្ដល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅនិងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធបង់ប្រាក់អ៊ី-ម៉ាន់នី ឬគណនីតាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយដែលនឹងជួយសម្រួល ដល់ការទូទាត់សំណងពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយពាណិជ្ជកម្ម ស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិត នៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។ ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅប្រើកម្មវិធីសុខភាពលើទូរស័ព្ទដៃរបស់ព្រូដិនសលកម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃសេវាថែមទៀតផង។ នាយកចាត់ការទូទៅក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថាក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត។ លោក Phung Van Cuong បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវាធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ឲ្យឃើញ ពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបម្រើសេវាកម្ម ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន»។ នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖«ភាពជាដៃគូ នេះនឹងផ្ដល់ភាពងាយស្រួល ដល់អតិថិជនរបស់អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងរបស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចទូទាត់សំណងជូនដល់អតិថិជនរបស់ខ្លួន តាមរយៈភ្នាក់ងារជាង ៨ ០០០ ទីតាំងរបស់អ៊ី-ម៉ាន់នី នៅទូទាំងប្រទេសផងដែរ»។ អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា៖«គោលបំណង របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួលខុសត្រូវរបស់យើងនៅពេលនេះ គឺកាន់តែមានភាពបន្ទាន់ និងសំខាន់ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងកម្ពុជា ពោលគឺដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងទឹកជំនន់ដែលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត នៅមានកម្រិតទាបនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុត នៅកម្ពុជា ដោយមានអតិថិជនជាង ២០ ម៉ឺននាក់ ហើយតាមរយៈការជួយគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ពីសំណាក់ក្រុមហ៊ុននាំមុខគេទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ។ ខ្ញុំជឿជាក់ថា យើងនឹងមានលទ្ធភាពពិសេសក្នុងការពង្រីកវិសាលភាពសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជាដែលពុំទាន់ទទួលបានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិចតួច»៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុត ទៅតាមវិស័យរបស់ខ្លួនក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។ |
លោក អន សុវណ្ណ អះអាងទៀតថា វិធានការសុវត្តិភាព ការបិទផ្ទាំងផ្សព្វផ្សាយ ការវាស់កម្ដៅ និងការណែនាំភ្ញៀវទេសចរ ពីការរក្សាគម្លាតសុវត្ថិភាព ក៏នឹងត្រូវអនុវត្តផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ មកដល់ពេលនេះ កន្លែងស្នាក់នៅ និងបឹងកាឡូ នៅសហគមន៍ជីផាត ត្រូវបានភ្ញៀវកក់ពេញអស់ទៅហើយ។ នេះបើតាមលោក អន សុវណ្ណ ដោយលោកបន្តដោយសង្ឃឹមថា ថ្ងៃឈប់សម្រាកខាងមុខ សហគមន៍ជីផាត នឹងមានរភ្ញៀវទេសចរច្រើនឡើងវិញ ក្រោយធ្លាក់ចុះយ៉ាងខ្លាំង តាំងពីដើមឆ្នាំ២០២០មក។ សហគមន៍អេកូទេសចរណ៍ជីផាត មានសក្តានុពលទេសចរណ៍ចំនួន១៥កន្លែង និងមានសម្រស់ពីធម្មជាតិស្អាតៗ។ ប៉ុន្តែអំឡុងវិបត្តិកូវីដ-១៩ ទេសចរនៅសហគមន៍ជីផាត បានធ្លាក់ចុះរហូតដល់៩៥ ភាគរយ៕ រូបភាពពីលោក អន សុវណ្ណប្រធានសហគមន៍អេកូទេសចរណ៍ជីផាត | ភ្នំពេញ៖ សហគមន៍អេកូទេសចរជីផាត កំពុងត្រៀមខ្លួនក្នុងការស្ដារភ្ញៀវទេសចរឡើងវិញ ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ។ លោក អន សុវណ្ណ ប្រធានសហគមន៍ជីផាត បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា សហគមន៍កំពុងរៀបចំបរិស្ថាន និងកន្លែងការស្នាក់នៅឱ្យបានស្អាត សម្រាប់ថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំ ពីថ្ងៃ១៧ ដល់២១សីហាខាងមុខ។ ក្រៅពីនេះ សហគមន៍នេះ ក៏កំពុងរៀបចំសម្ភារមួយចំនួនដូចជាកង់ និងទូកកៃយ៉ាក់សម្រាប់អ្នកទេសចរផងដែរ។ |
ករណីឆ្លងកូរ៉ូណាវីរុសដល់ទៅ១០ករណី បានបង្ខំម៉ាកាវបិទឧស្សាហកម្មកាស៊ីណូរបស់ខ្លួនបណ្ដោះអាសន្ន។ ប្រមុខតំបន់រដ្ឋបាលពិសេសម៉ាកាវ Ho Iat-seng បានប្រកាស ម៉ាកាវរកឃើញករណីឆ្លងចុងក្រោយពីរករណីទៀត ដែលការណ៍នេះតម្រូវឲ្យរដ្ឋាភិបាលតំបន់ចាត់វិធានការតឹងរ៉ឹងដើម្បីបញ្ឈប់ការរាលដាលបន្ថែម។ បើតាមលោក Ho ករណីឆ្លងទី៩ បានកើតលើបុគ្គលិកកាស៊ីណូជាស្ត្រីម្នាក់វ័យ២៩ឆ្នាំអំឡុងពេលចូលរួមពិធីអបអរចូលឆ្នាំចិន។ លោក Ho អះអាងថា ករណីនេះ បង្ហាញពីការឆ្លងវីរុសនៅទូទាំងទីក្រុង។ នេះ ក៏ជាមូលហេតុដែលលោកត្រូវសម្រេចចិត្តបិទកាស៊ីណូទាំងអស់រយៈពេល១៤ថ្ងៃផងដែរ ខណៈបុគ្គលិករូបនេះបានជិះឡានក្រុង និងបរិភោគអាហារជាមួយបុគ្គលិកឯទៀត។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post។ «នេះជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែយើងត្រូវតែធ្វើដើម្បីប្រយោជន៍ប្រជាជនម៉ាកាវ។ ម៉ាកាវ នៅតែអាចទ្រាំទ្រការខាតបង់សេដ្ឋកិច្ចបាន។» នេះជាការបញ្ជាក់របស់លោក Ho ដែលបន្តថា រដ្ឋាភិបាលរបស់លោក កំពុងតែធ្វើការលើឯកសារច្បាប់នានាដើម្បីអនុវត្តបម្រាមពីរសប្ដាហ៍នេះ។ មន្ត្រីម៉ាកាវ ក៏នឹងជួបជាមួយតំណាងកាស៊ីណូ និងសណ្ឋាគារទាំងអស់ដើម្បីជជែកពីបញ្ហានេះ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលតំបន់ពិសេសមួយនេះ មិនទាន់បញ្ជាក់ឲ្យច្បាស់ពីរយៈពេលហាមឃាត់នៅឡើយដែរ។ ប៉ុន្តែបើតាមប្រភពព័ត៌មានខាងលើ លោក Ho បានបង្ហើបថា ក្នុងករណីស្ថានការណ៍ល្អប្រសើរក្នុងរយៈពេលក្រោយពីរសប្ដាហ៍នេះ សកម្មភាពកាស៊ីណូអាចដំណើរការឡើងវិញបានភ្លាមៗតែម្ដង។ ទាក់ទងលទ្ធភាពបិទព្រំដែនជាមួយចិនដូចដែលហុងកុងកំពុងអនុវត្តវិញ ប្រធានប្រតិបត្តិរូបនេះអះអាងថា ស្ថានការណ៍មិនទាន់ធ្ងន់ធ្ងរដល់កម្រិតនោះឡើយ។ លោក Ho រៀបរាប់ថា ការបិទព្រំដែន មានផលវិបាកខ្លាំងដល់សេដ្ឋកិច្ចម៉ាកាវ ការផ្គត់ផ្គង់ទំនិញចាំបាច់ចូលទីក្រុង ក៏ដូចជាលំហូរកម្មករដែលបម្រើការនៅតាមកាស៊ីណូផងដែរ៕ | ទីក្រុងម៉ាកាវ នៅថ្ងៃទី៤ ខែកុម្ភៈ បានប្រកាសបិទកាស៊ីណូទាំងអស់ក្នុងទីក្រុងរយៈពេលពីរសប្ដាហ៍ដើម្បីទប់ស្កាត់ការសាយភាយកូរ៉ូណាវីរុស។ វិធានការនេះ ត្រូវបានដាក់ចេញក្រោយបុគ្គលិកបម្រើក្នុងកាស៊ីណូម្នាក់ បានឆ្លងវីរុសនេះ ហើយករណីឆ្លងនៅម៉ាកាវមានចំនួន១០ផងដែរ។ |
កងរាជអាវុធហត្ថ២នាក់នៅខេត្តសៀមរាប ដែលទទួលបន្ទុកផ្នែកផែនការប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានរកឃើញថា បានប្រពឹត្តបទល្មើសផ្សេងៗ ដែលលើសពី២បទល្មើស ក្នុងមា្នក់ៗ។ នេះបើតាមដីការបស់ចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប។ ក្នុងចំណោមកងរាជអាវុធហត្ថទាំង២នាក់នោះ ម្នាក់វ័យ៥២ឆ្នាំ មានរហស្សនាម «រាំ» ត្រូវបានចោទប្រកាន់ដល់ទៅ៤បទល្មើស គឺ «បទបង្ខាំងមនុស្ស» «បទរក្សាទុកសារធាតុញៀន» «បទលាក់បំបាំងតម្រុយ» និង «បទមិនប្តឹងបរិហារលើបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ» ហើយម្នាក់ទៀតវ័យ២៨ឆ្នាំ មានរហស្សនាម «នាគក្រហម» ត្រូវបានចោទប្រកាន់២បទល្មើស គឺ «បទលួច» និង «បទមិនប្តឹងបរិហារលើបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ»។ លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ថា មន្រ្តីកងរាជអាវុធហត្ថទាំង២នាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីបន្តនីតិវិធីស៊ើបសួរ។ ដីការបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថទាំង២នាក់នោះ បានប្រព្រឹត្តបទល្មើសតាំងពីឆ្នាំ២០២០មកម្ល៉េះ។ ផ្អែកតាមដីកាដដែល ចំពោះករណីឈ្មោះ ធាវ ច័ន្ទតារា នៅមានបក្សពួកដទៃទៀត ដែលពាក់ព័ន្ធ ប៉ុន្តែដីកា ពុំបានបញ្ចេញឈ្មោះ និងអត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធទាំងនោះឡើយ៕ | ដោយ៖ ទេពញាណ |
ក្នុងដំណើរទស្សនកិច្ចនៅអូទ្រីស លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានផ្តល់កិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយ ORF នៅថ្ងៃទី២ ខែមករា។ ក្នុងកិច្ចសម្ភាសនោះ លោក Jaishankar បានបកស្រាយជាថ្មីពីការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃទាប ដែលបង្កឱ្យមានក្តីបារម្ភពីប្រទេសលោកខាងលិចយ៉ាងខ្លាំង។ «អឺរ៉ុប បានកាត់បន្ថយការនាំចូល(ប្រេង) ពីរុស្ស៊ី ខណៈប្រទេសទាំងនោះធ្វើឡើងក្នុងកម្រិតមិនមានហានិភ័យប៉ុណ្ណោះ»។ លោក Jaishankar បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រសិនបើប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ៦ម៉ឺនដុល្លារ អឺរ៉ុបត្រូវតែយកចិត្តប្រជាជនខ្លួន ចំណែកឥណ្ឌាមានត្រឹមតែប្រាក់ចំណូលមធ្យម ២ពាន់ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌាថា ឥណ្ឌាត្រូវការប្រេងជាចាំបាច់ ដើម្បីបង្ការកុំឱ្យតម្លៃហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Indian Express។ ក្នុងកិច្ចសម្ភាសដដែលនោះ ប្រមុខការទូតរូបនេះ បានបន្តថា ប្រទេសអឺរ៉ុប បាននាំចូលប្រេងពីរុស្ស៊ីច្រើនជាងឥណ្ឌារហូតដល់៦ដង បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២២។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Jaishankar និយាយការពារពីការនាំចូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានដាក់សំណួរផងដែរទៅកាន់ភាគីអឺរ៉ុបថា ប្រសិនការនាំចូលប្រេងពីរុស្ស៊ី ពិតជាបញ្ហាសំខាន់មែន ហេតុអ្វីអឺរ៉ុបមិនកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំមុន។ សូមបញ្ជាក់ថា ក្រោយពីរុស្ស៊ី បានលក់តម្លៃប្រេងឆៅក្នុងតម្លៃថោក ឥណ្ឌាបានបង្កើនការទិញយ៉ាងខ្លាំង។ ចាប់តាំងពីដើមឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីត្រឹម ០,២ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុបរបស់ខ្លួន។ ប៉ុន្តែការនាំចូលបានកើនឡើងយ៉ាងគំហុកនៅខែបន្ទាប់។ រុស្ស៊ី បានផ្គត់ផ្គង់ប្រេងឆៅឱ្យឥណ្ឌារហូតដល់ ៩០៩៤០៣បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ចិកា ឆ្នាំ២០២២៕ | រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S Jaishankar ក្នុងថ្ងៃទី២ មករា បាននិយាយការពារការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃថោក បើទោះមានការបារម្ភពីសំណាក់ប្រទេសលោកខាងលិច។ បើតាមប្រមុខការទូតឥណ្ឌា អឺរ៉ុបបាននាំចូលប្រេងច្រើនជាងឥណ្ឌារហូតដល់៦ដង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ |
ម្ចាស់ការពារតំណែងជើងឯក ណាហ្គាវើល ត្រូវប្រកួតនៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាគ របស់ក្រុមអាស៊ីអឺរ៉ុប យូណាយធីត នាវេលាម៉ោង៣ និង៣០នាទី ខណៈដែល វិសាខា បើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ សូលទីឡូអង្គរ នៅម៉ោងដូចគ្នា។ នៅម៉ោង៦ល្ងាច ព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដឹកនាំបង្វឹកដោយលោក ប្រាក់ សុវណ្ណារ៉ា ស្របពេលដែលកីឡដ្ឋានកងយោធពលខេមរភូមិន្ទ មានជំនួបរវាងម្ចាស់ផ្ទះក្រសួងការពារជាតិ និងអង្គរថាយហ្គឺរ។ កាលពីថ្ងៃសៅរ៍ គិរីវង់សុខសែនជ័យ ឈរលេខមួយបណ្តោះអាសន្ន ក្រោយឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៤-១ ខណៈខេត្តកំពង់ចាម ឈ្នះ អគ្គិសនីកម្ពុជា ១-០។ ជាមួយគ្នានេះ បឹងកេតបានបីពិន្ទុពីទឹកដីរបស់ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២៕ | ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ បន្តការប្រកួតសប្តាហ៍ទី១របស់ខ្លួន ដោយមានជំនួបចំនួន៤គូនៅកីឡដ្ឋានផ្សេងៗគ្នានាថ្ងៃអាទិត្យ ទី១៧ ខែមីនា នេះ។ |
បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីការវិវឌ្ឍន៍នៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូឌែលនេះបានបំពាក់ Rear Camera 16MP, Front Camera 25 MP , ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមទាក់ទាញបានប្រជាប្រិយភាព។ បន្ទាប់មក នៅដើមខែសីហា ឆ្នាំ២០១៨ ម៉ូឌែលF9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh , Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថាជាអ្នកជំនាញថតរូប Selfie។ ដោយឡែកនៅដើមឆ្នាំ២០១៩នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើសរើសទូរសព្ទប្រភេទអ្វី មកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ ទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះ មិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយទំហំ 48MP , វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , កំលាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។ ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថា ផលិតផលទូរសព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យកក្រើកខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរសព្ទនីមួយៗ របស់ក្រុមហ៊ុនOPPO ហក់ឡើងខ្ពស់ សឹងតែស្មើនឹងម៉ូឌែលល្បីៗ និងមានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។ ចុះបច្ចុប្បន្ននេះ ចំពោះម៉ូឌែល F11 Pro វិញ? ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះ យ៉ាងម៉េចដែរទៅ? ព្រោះវាកាន់តែអង្រួនបេះដូងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម្ល៉េះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ? សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម្ល៉េះ ដែលភាគច្រើន ពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូឌែលទូរសព្ទរបស់ពួកគេ៕ (អត្ថបទពាណិជ្ជកម្ម) | បើយើងនិយាយអំពីទូរសព្ទស៊េរី F អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរសព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥នាទី និយាយបាន២ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9 ។ សមត្ថភាពត្រកូល F របស់ OPPO គឺមានការគាំទ្រច្រើនពីក្រុមយុវវ័យ និងមនុស្សវ័យកណ្តាល។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO ការរចនាទូរសព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែល ទៅមួយម៉ូឌែល តែងតែមានភាពប្លែក និង ទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។ |
សូមស្ដាប់ការលើកឡើងរបស់លោក រដ្ឋមន្ត្រី វេង សាខុន ក្នុងពិធីបើកពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម នាព្រឹកថ្ងៃទី២៦ កក្កដា នៅខេត្តសៀមរាប៖ | សៀមរាប៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហើបថា ក្រោយបោះឆ្នោតរួច លោកនឹងចុះហត្ថលេខាជាមួយភាគីចិន ដើម្បីនាំផ្លែចេកទីផ្សារស្រុកចិន។ លោកថា នេះជាប្រភេទទំនិញទី៥ហើយ ដែលកម្ពុជានាំចេញទីផ្សារចិន ក្នុងនោះរួមមាន ដំឡូងមី ពោត អង្ករ ចុងអង្ករ ហើយនិងផ្លែចេកនេះ។ លោកថាជាបន្ដបន្ទាប់ ក្រសួងមានបំណងស្នើសុំទៅភាគីចិន ដើម្បីនាំចេញផ្លែឈើមួយចំនួនទៀតទៅកាន់ទីផ្សារចិន ដូចជាផ្លែស្វាយ ទឹកមាត់ត្រចៀកកាំ ផ្លែតាង៉ែន ដូង និងផលិតផលមួយចំនួនទៀតដែលត្រូវនឹងទីផ្សារប្រទេសចិន។ |
យោងតាមព្រះរាជក្រឹត្យដដែល នៅមានអគ្គលេខាធិការរងព្រឹទ្ធសភា២រូបទៀត គឺលោក ឡោក ឆាយ និងលោក លីម ប៊ុនហុក ក៏ទទួលបានការផ្តល់ឋានៈដែរ។ លោក ត្រូវបានព្រះមហាក្សត្រ ប្រទានឋានៈស្មើរដ្ឋលេខាធិការ៕ | ព្រះមហាក្សត្រ ទ្រង់បានប្រទានឋានៈ និងបុព្វសិទ្ធិដល់លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ស្មើនឹងរដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះអង្គ ដែលចេញកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ |
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំអ្នកលេងហ្វេសប៊ុក ដែលជេរគ្នា ឲ្យបញ្ឈប់ការធ្វើបែបនេះទៀត។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១១ខែមករានេះ សម្ដេចបានថ្លែងថា អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក មិនគួរជេរគ្នា ឬលើករឿងកេរិ៍្តខ្មាស់ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌នោះទេ។ |
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងទៅដល់ចក្រភពអង់គ្លេសនៅថ្ងៃទី៣ ខែមិថុនាដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ។ នេះជាដំណើរទស្សកិច្ចលើកទីពីររបស់លោក ត្រាំ នៅទឹកដីអង់គ្លេស ដោយលើកទីមួយធ្វើឡើងកាលពីឆ្នាំមុន ដែលត្រូវបានទទួលត្រឹមជាលក្ខណៈផ្លូវការប៉ុណ្ណោះ។ យ៉ាងណាមិញ ទស្សនកិច្ចលើកនេះ កំពុងគ្របដណ្ដប់ទៅដោយការអធិប្បាយរបស់លោកលើបញ្ហាអង់គ្លេសលែងលះជាមួយសហភាពអឺរ៉ុប និងកិច្ចការផ្ទៃក្នុងអង់គ្លេស។ លើបញ្ហាអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប ដែលសព្វថ្ងៃចេញមិនទាន់រួចព្រោះគ្មានកិច្ចព្រមព្រៀង លោក ត្រាំ បានណែនាំឲ្យអង់គ្លេសចេញទាំងគ្មានកិច្ចព្រមព្រៀងទៅ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអង់គ្លេស Sunday Times លោក ត្រាំ លើកយោបល់ថា រដ្ឋាភិបាលអង់គ្លេសថ្មី គួរដើរចេញពីការចរចា បើមិនអាចសម្រេចបានកិច្ចព្រមព្រៀងល្អទេនោះ ហើយអង់គ្លេសក៏មិនត្រូវបង់ថ្លៃលែងលះ៥០ពាន់លានដុល្លារឲ្យអង់គ្លេសនោះដែរ។ ដោយសារការជាប់គាំងនេះហើយ ទើបលោកស្រី ថេរ៉េសា ម៉េយ៍ សម្រេចចិត្តលាលែងពីតំណែង ហើយទុកឲ្យអ្នកថ្មីបន្តដំណើរការចរចាទៀត។ ការជាប់គាំងនេះទៀតសោត មិនមែនកើតឡើងរវាងអង់គ្លេស និងអឺរ៉ុបឡើយ តែកើតនៅសភាអង់គ្លេសដែលជំទាស់កិច្ចព្រមព្រៀងដែលលោកស្រី ម៉េយ៍ ប្រឹងចរចាជាមួយទីក្រុងព្រុចសែលទៅវិញ។ សម្ដីមួយទៀតដែលលោក ត្រាំ ធ្វើឲ្យអ្នកនយោបាយអង់គ្លេសកាន់តែរង្កៀសចិត្ត គឺការនិយាយពាក់ព័ន្ធការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី ម៉េយ៍ ។ លោក ត្រាំ លើកឡើងថា អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន ជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីដឹកនាំប្រទេស។ មេបក្សប្រឆាំង Jeremy Corbyn ហៅសម្ដីប្រធានាធិបតីអាមរិករូបនេះ ជាការជ្រៀតជ្រែកដំណើរការប្រជាធិបតេយ្យនៅអង់គ្លេសដែលមិនអាចទទួលយកបាន។ ដូចទស្សនកិច្ចលើកទីមួយដែរ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ លើកនេះ ក៏នឹងត្រូវស្វាគមន៍ដោយក្រុមបាតុករផងដែរ។ គម្រោងធ្វើបាតុកម្ម នឹងកើតមានក្នុងទីក្រុងឡុងដ៍ និងទីក្រុងដទៃទៀតរបស់អង់គ្លេសដើម្បីប្រឆាំងដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក។ លើសពីនោះ បាឡុងរូបលោក ត្រាំ ក៏រំពឹងថា នឹងត្រូវបានបង្ហោះលើសាធារណៈជាថ្មីផង៕ | ចក្រភពអង់គ្លេស នឹងរៀបចំកម្រាលព្រំក្រហមដើម្បីស្វាគមន៍ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ។ មិនទាន់ទាំងដាក់ជើងលើដីអង់គ្លេសនោះ លោក ត្រាំ បានធ្វើមានការឃ្នើសចិត្តក្នុងចំណោមសាធារណមតិអង់គ្លេសទៅហើយលើបញ្ហាអង់គ្លេសចេញពីសហភាពអឺរ៉ុប។ លោក ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសឲ្យដើរចេញទាំងគ្មានកិច្ចព្រមព្រៀងទៅ បើអឺរ៉ុបមិនធ្វើតាមការចង់បានរបស់ខ្លួន។ |
«ខ្ញុំមានទំនុកចិត្តថា កម្ពុជានឹងបន្តរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោក»។ នេះជាការវាយតម្លៃរបស់ប្រធាន ADB ដោយនឹករឭកដល់គុណបំណាច់សម្តេច ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាជាមួយនឹងការលះបង់ និងប្តេជ្ញាចិត្តខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ។ លោក Masatsugu Asakawa ក៏បានលើកឡើងផងដែរពីជំនួបប្រកបដោយផ្លែផ្ការវាងលោក ជាមួយសម្តេច ហ៊ុន សែន កាលពីជំនួបកំពូលអាស៊ាននៅរាជធានីភ្នំពេញកន្លងមក។ លោកបានបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី មានមោទនភាពក្នុងនាមជាដៃគូដ៏រឹងមាំលើដំណើរអភិវឌ្ឍប្រទេសកម្ពុជា។ លោកបានអះអាងអំពីការប្តេជ្ញាចិត្តបន្ត និងមិនផ្លាស់ប្តូររបស់ ADB ក្នុងការគាំទ្ររបៀបវារៈអំពីការអភិវឌ្ឍកម្ពុជានៃកំនើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំស្ថាប័នអន្តរជាតិជនជាតិជប៉ុនរូបនេះ បានបញ្ជាក់ថា៖ «ក្រុមការងាររបស់ខ្ញុំ និងខ្ញុំ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់លោកដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងរួមចំណែកដល់ភាពរីកចម្រើនទាំងមូលនៅក្នុងតំបន់»៕ | លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២២ ខែសីហា បានសរសេរលិខិតអបអរសាទរ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ |
ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។ ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជន ក្នុងការបង្វិល និងទូទាត់ប្រាក់។ ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិល និងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព ដែលមានភាពរហ័ស មានសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។ តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋកម្ពុជា មិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការ បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និងសុវត្ថិភាពខ្ពស់៕ (អត្ថបទពាណិជ្ជកម្ម) | ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ |
អត្ថបទទាក់ទង គិលានុបដ្ឋាយិកាផ្នែកសង្គ្រោះបន្ទាន់ ជាមនុស្សដំបូងនៅអាមេរិកចាក់វ៉ាក់សាំងកូវីដ-១៩ ករណីអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងសហរដ្ឋអាមេរិក នៅបន្តកើនឡើងខ្ពស់។ ស្ថានភាពនេះ បានបង្ខំឲ្យនិយតករសុខាភិបាលអាមេរិក មិនបង្អែបង្អង់យូរឡើយក្នុងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង។ បេក្ខភាពវ៉ាក់សាំងទី២ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Moderna ត្រូវបានគណៈកម្មការប្រឹក្សាផ្នែកឱសថរបស់រដ្ឋបាលស្បៀងអាហារនិងឱសថ (FDA) បោះឆ្នោតគាំទ្រឲ្យអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅថ្ងៃទី១៧ ខែធ្នូ គឺ១សប្ដាហ៍ប៉ុណ្ណោះក្រោយការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ។ វ៉ាក់សាំងថ្មីនេះ ត្រូវរំពឹងថានឹ ងត្រូវអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ពីសំណាក់រដ្ឋបាល FDA អាមេរិក ឆាប់ៗនេះ។ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក Alex Azar បានប្រាប់ទូរទស្សន៍អាមេរិក CNBC នៅថ្ងៃទី១៧ ខែធ្នូថា វ៉ាក់សាំង Moderna ប្រមាណ ៥,៩លានដូស ត្រូវបានរៀបចំទុកដាក់រួចរាល់ និងត្រៀមលក្ខណៈដឹកចែកចាយនៅទូទាំងប្រទេស។ «យើងត្រៀមលក្ខណៈដឹកជញ្ជូន [វ៉ាក់សាំង Moderna] នៅចុងសប្ដាហ៍នេះទៅកាន់មណ្ឌលសុខភាពនានា សម្រាប់ចាប់ផ្ដើមចាក់នៅថ្ងៃទីចន្ទ អង្គារ និងពុធ សប្ដាហ៍ក្រោយ»។ លោក Azar បញ្ជាក់បែបនេះ។ លក្ខណៈពិសេសរបស់វ៉ាក់សាំង Moderna គឺងាយទុកដាក់ជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដោយសារវាត្រូវការទុកនៅសីតុណ្ហភាព ២០អង្សាក្រោមសូន្យ ខណៈ Pfizer ទាមទាររហូតដល់ ៧០អង្សាក្រោមសូន្យ។ នេះគឺជម្រើសល្អសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ដាច់ស្រយាល និងទីជនបទ។ វ៉ាក់សាំងទាំងពីរនេះ មានប្រសិទ្ធភាព៩៥ភាគរយដូចគ្នាក្នុងការបង្ការជំងឺកូវីដ-១៩។ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Pfizer បានចាប់ផ្ដើមដឹកចែកចាយនៅតាមមណ្ឌលសុខភាពទូទាំងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ជាមួយបុគ្គលិកសុខាភិបាលជួរមុខ ជាក្រុមមនុស្សអាទិភាព។ ការដឹកជញ្ជូនវ៉ាក់សាំងនេះ ក៏ជួបប្រទះបញ្ហារំខានផងដែរដោយសារព្យុះព្រិលអំឡុងរដូវរងារ។ ក្រុមដឹកជញ្ជូនវ៉ាក់សាំងជើងទី១ មាន FedEx Corp និង United Parcel Service ក៏បានរក្សាទុកវ៉ាក់សាំងដែលយឺតយ៉ាវក្នុងការដឹកឲ្យបានត្រឹមត្រូវ រហូតដល់ស្ថានការណ៍អាកាសធាតុធូរស្បើយឡើងវិញផងដែរ។ អាមេរិក ជាប្រទេសដែលមានអ្នកស្លាប់និងឆ្លងដោយសារជំងឺកូវីដច្រើនជាងគេ។ គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ អ្នកស្លាប់នៅអាមេរិកសរុបមាន ៣០៧ ៧៦៧នាក់ ខណៈករណីឆ្លងមានរហូតដល់ជាង១៧លានករណី។ ខណៈពលរដ្ឋអាមេរិករាប់លាននាក់ បានបាត់បង់ការងារធ្វើដោយសារវិធានការរឹតត្បិតកូវីដ-១៩ សភាអាមេរិក ត្រៀមអនុម័តកញ្ចប់ជួយសង្គ្រោះឆាប់ៗខាងមុខដែរ។ សមាជិកជាន់ខ្ពស់របស់បក្សធំទាំងពីរ មានប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃទី ១៧ ខែធ្នូ កាន់តែខិតជិតក្នុងការឯកភាពលើកញ្ចប់ថវិកាជំនួយកូវីដ-១៩លើកទីមួយ ចាប់តាំងពីខែមេសាមក ដែលមានទំហំដល់ទៅ៩០០ពាន់លានដុល្លារ។ ក្នុងនោះ ថវិកាសម្រាប់ការចែកប្រាក់ឲ្យពលរដ្ឋអាមេរិកមាន៦០០ពាន់លានដុល្លារ ឯលុយសេសសល់ គ្រោងផ្គត់ផ្គង់ការចែកចាយវ៉ាក់សាំង ពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ និងជួយសង្គ្រោះអាជីវកម្មធុនតូច៕ | អាមេរិក បានត្រៀមលក្ខណៈដឹកចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកទីពីរចំនួន ៥,៩លានដូស ដែលអាចនឹងត្រូវអនុម័តក្នុងសប្ដាហ៍នេះ ។ អាមេរិកញាប់ដៃញាប់ជើងក្នុងការចែកវ៉ាក់សាំង ព្រោះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅអាមេរិកហក់ឡើងដល់ជាង៣៥៨០នាក់ និងឆ្លងជាង២២ម៉ឺនករណីកាលពីថ្ងៃទី១៦ ខែធ្នូ។ |
តាមរយៈសំណេររបស់ខ្លួន ដែលបង្ហោះចេញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក មុត ចន្ថា មនុស្សដ៏ជិតស្និទ្ធរបស់លោក កឹម សុខា បានសរសេរថា៖«យើង ស្តាប់ឮជាហូរហែរហូតមកដល់ពេលនេះ ដែលលោក សម រង្ស៉ី បានអះអាងតែម្ខាងថា សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ។ កាលបើបានស្តាប់ទៅហាក់ពីរោះ និងមានអត្ថន័យបញ្ជាក់ពីភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវា គ្រាន់តែជាសម្តីផ្លែល្វា ដើម្បីបញ្ឆោតនិងបំភ័ន្តមហាជនឲ្យយល់ច្រឡំ ក្នុងចេតនាកេងប្រវ័ញ្ចប្រយោជន៍ និងដាក់បន្ទុកលើជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ»។ ឆ្លើយតបនឹងលោក សម រង្ស៊ី ដែលតែងប្រើពាក្យស្លោក សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ លោក មុត ចន្ថា អះអាងថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយឡើយ។ លោក យល់ថា លោក សម រង្ស៉ី បានបោះបង់ចោលលោក កឹម សុខា ហើយទៅដឹកនាំចលនានយោបាយមួយផ្សេងទៀត ដែលលោក សម រង្ស៊ី បង្កើតកន្លមក គឺចលនាសង្គ្រោះជាតិ។ លោក ថែមទាំងមើលឃើញថា លោក សម រង្ស៊ី មិនបានធ្វើអ្វីឲ្យមានការបង្រួបបង្រួមក្នុងបក្សម្តងណាឡើយ គឺមានតែបំបែក តាមរយៈការដកមនុស្សរបស់បក្សសិទ្ធិមនុស្ស ហើយដាក់មនុស្សបក្សសម រង្ស៉ី ជំនួសវិញ។ លោក ហៅយុទ្ធសាស្រ្តរបស់លោក សម រង្ស៊ី ថាជាយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រងកម្លាំងតែម្នាក់ឯង។ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំង តែងប្រើពាក្យស្លោកថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ មិនថាតាមរយៈសារលើបណ្តាញសង្គម តាមវេទិកាជុំជួបអ្នកគាំទ្រនៅក្រៅប្រទេស ឬក្នុងបទសម្ភាសជាមួយសារព័ត៌មាននោះទេ។ បន្ថែមពីនេះ លោក តែងរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការចោទប្រកាន់លោក កឹម សុខា ហើយលោក ក៏តែងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា វិញដែរ។ បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក ដើម្បីជួបអ្នកគាំទ្រ។ ក្នុងវេទិកាជួបអ្នកគាំទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក នៅតែនិយាយពាក្យថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយដដែល។ លោក ផ្តាំទៅអ្នកគាំទ្រថា៖«កាលៈទេសៈនេះ កុំបង្ហាញឲ្យមានការបែកបាក់»៕ | លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា បានបង្ហោះសារដ៏វែងអន្លាយមួយលើគណនីហ្វេសប៊ុក ដោយសាររបស់លោកស្ទើរតែទាំងស្រុង គឺរិះគន់ត្រង់ៗទៅកាន់លោក សម រង្ស៊ី។ លោក ក៏បានបកស្រាយពីពាក្យស្លោក «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» ដែរ ដែលលោក សម រង្ស៊ី ឧស្សាហ៍លើកឡើង។ |
ជាលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ កម្មវិធី ហូកា បានបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១០៧នាក់ លើជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បណ្តុះបណ្តាលសិក្ខាកាមជាបុគ្គលិកដែលមានជំនាញទាប និងកំពុងបម្រើការងារនៅតាមអាជីវកម្មចំនួន ១០០ នាក់ , ជំរុញបណ្តុះបណ្តាលខាងក្នុង (In-house training) ដល់បុគ្គលិកតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍ទេសចរណ៍ អេកូ-ទេសចរណ៍ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ចំនួន ៣០០នាក់ និងបណ្តុះបណ្តាលអ្នកជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន (Basic Barista Skills) លើសិក្ខាកាមចំនួន ១០០នាក់។ លោក Rajiv Pradhan នាយកអង្គការ ស្វីស ខន់ថាក់ប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំនេះផងដែរ លោក Rajiv Pradhan នាយកអង្គការ ស្វីស ខន់ថាក់ប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធី ហូកា គឺជាការបណ្ដុះបណ្ដាលដែលឆ្លើយតបតាមតម្រូវការអាជីវកម្មដ៏ល្អឥតខ្ចោះ និងកំពុងពង្រីកវិសាលភាពបណ្តុះបណ្តាលទៅតាមបណ្តាខេត្តផ្សេងទៀត ក៏ដូចជា សម្រាប់ប្រទេសទាំងមូល។ លោក ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា ប្រធាន គ.គ.ហ មានប្រសាសន៍ថា កម្មវិធី ហូកា នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងគុណវុឌ្ឍិរបស់អ្នកជំនាញ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ឡើងវិញក្នុងដំណាក់កាលនៃការបើកប្រទេសឡើងវិញ។ លោក ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា ប្រធាន គ.គ.ហ ។ លោក ប៉ាក សុខុម បានអះអាងដូច្នេះថា៖« ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូលនៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា យើងនឹងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួមចំណែកដល់ វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជិវៈទេសចរណ៍»។ ក្នុងកម្មវិធីដដែល លោក គង់ ដារ៉ា ប្រធានគ្រប់គ្រងការបណ្ដុះបណ្ដាលហូកា បានអះអាងថា កន្លងមក កម្មវិធីហូកា បានអនុវត្តការងារសំខាន់ៗ ដូចជា បង្កើតឱ្យមានការចូលរួមពីវិស័យឯកជនផ្នែក បដិសណ្ឋារកិច្ចក្នុងតំបន់គោលដៅ, កសាងសមត្ថភាព ដោយបណ្ដុះបណ្ដាល និងទទួលស្គាល់គ្រូបង្គោលថ្មីៗ ដើម្បីចងក្រង ក្រុមអ្នកជំនាញថ្នាក់ខេត្ត និងបណ្ដុះបណ្ដាលគ្រូបង្កោលក្នុងសហគ្រាស និងបណ្ដុះបណ្ដាល ទទួលស្គាល់ជំនាញរបស់បុគ្គលិកដែលមានជំនាញទាបក្នុងវិស័យបដិសណ្ឋារកិច្ច។ គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕ | ភ្នំពេញ៖ កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា នៃក្រសួងទេសចរណ៍ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បាន និងកំពុងផ្តល់ការបណ្ដុះបណ្ដាលលើជំនាញបដិសណ្ឋារកិច្ច នៅតាមខេត្តគោលដៅចំនួន៥ រួមនមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។ កម្មវិធីនេះបានបណ្ដុះបណ្ដាលគ្រូបង្គោល និងសិក្ខាកាមប្រមាណជាង៦០០នាក់ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍។ |
កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានណែនាំពលរដ្ឋពីការគ្រប់គ្រងសំរាម សំណល់រឹង យ៉ាងលម្អិតពីការញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរួចហើយ។ ចំពោះ ការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន រោងចក្រ សហគ្រាស និងពលរដ្ឋមួយចំនួន បានយកចិត្តទុកដាក់និងអនុវត្តតាម។ ប៉ុន្តែមួយចំនួនទៀត មិនបានអនុវត្តឡើយ។ ដោយពិនិត្យឃើញបញ្ហានេះ នៅតែបន្តកើតមាន លោក ឃួង ស្រេង បានព្រមានយ៉ាងដូច្នេះ៖ «ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពសេចក្ដីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិធម៌ជាធរមាន ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀត ឬផ្អាកការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្ន»។ ចំពោះ សំរាម ត្រូវញែកជាពី គឺសំរាមសើម និងសំរាមស្ងួត។ សំរាមសើម មានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កាជដើម។ សំរាមស្ងួត មានដូចជា ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប។ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញ។ ថង់សំរាមត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ។ ហាមចោលសំរាម សំណង់រឹង នៅតាមអណ្ដូងលូ ប្រឡាយ ទីសាធារណៈ អាងស្តុកទឹក និងហាមដុត។ រីឯ អំបែងកញ្ចក់ និងសំណង់មុតស្រួចនានា ហាមវេចខ្ចប់លាយឡំជាមួយសំរាមសើម និងសំរាមស្ងួត។ នេះជាការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការគ្រប់គ្រងសំរាម។ ជាមួយគ្នាដែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអ្នករស់នៅក្នុងខណ្ឌដូនពេញ ៧មករា ទួលគោក បឹងកេងកង បញ្ចេញសំរាម នៅម៉ោង៦ដល់៩យប់ ហើយបើបញ្ចេញខុសពីម៉ោងនេះ នឹងមានការផាកពិន័យ។ ចំណែក ពលរដ្ឋនៅខណ្ឌចំនួន៩ទៀត មានឫស្សីកែវ សែនសុខ ជ្រោយចង្វារ ដង្កោ ព្រែកព្នៅ ពោធិ៍សែនជ័យ កំបូល មានជ័យ និងច្បារអំពៅ ត្រូវបញ្ចេញសំរាម ចាប់ពីម៉ោង៦យប់ដល់៩យប់។ ពលរដ្ឋក្នុងខណ្ឌទាំង៩ ដែលរស់នៅតាមផ្លូវធំ និងផ្លូវរណបវិញ អាចបញ្ចេញសំរាមនៅម៉ោង៨ព្រឹក ដល់ពេលម៉ោង៩យប់។ សូមជម្រាបថា បើជនណាមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីខេត្ត ស្ដីពីការញែក និងវេចខ្ចប់សំរាម នឹងត្រូវពិន័យចាប់ពី មួយម៉ឺនរៀល ដល់ពីរសែនរៀល តាមស្ថានភាពជាក់ស្ដែង។ ចំពោះ បុគ្គលដែលបញ្ចេញសំរាមខុសម៉ោង ដែលណែនាំខាងលើវិញ ត្រូវពិន័យពីរម៉ឺនរៀល ដល់បួនសែនរៀល។ រីឯ បុគ្គលដែលបោះចោលសំរាម តាមដងផ្លូវឬទីកន្លែង ដែលរដ្ឋបាលហាមឃាត់ ត្រូវពិន័យពី ពីរម៉ឺនរៀល ដល់បួនសែនរៀល។ ចំណែក ដុតសំរាម នៅទីសាធារណៈ តាមផ្លូវ ទីវាល ឬកន្លែង ដែលរដ្ឋបាលបានហាម ត្រូវពិន័យពីប្រាំម៉ឺនរៀល ដល់មួយលានរៀល។ នេះបើតាមអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន ចេញថ្ងៃទី២៧សីហា ឆ្នាំ២០១៥៕ | ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ លើអ្នកដែលមិនចេះបែងចែកសំរាម បញ្ចេញសំរាមខុសម៉ោង និងបោះចោលសំរាមដោយគ្មានរបៀប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ មករា។ |
ក្លិបបិសាចក្រហមបានបណ្តេញលោក Mourinho ចេញពីតំណែងក្រោយពីការបរាជ័យក្រោមថ្វីជើង Liverpool ក្នុងលទ្ធផល ៣-១ កាលពីចុងសប្តាហ៍កន្លងទៅ ដែលនាំឲ្យ Man Utd តាមពីក្រោយក្រុមកំពូលតារាង Premier League នេះដល់ទៅ ១៩ ពិន្ទុក្នុងចំណោម ១៧ ប្រកួតប៉ុណ្ណោះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports News ថា៖«ខ្ញុំមិនផ្លាស់ប្តូរអ្វីទេ ហើយអ្វីដែលខ្ញុំបានធ្វើនៅពេលដែលខ្ញុំចាកចេញពី Chelsea គឺដូចជាខ្ញុំបានធ្វើឥឡូវនេះដូចគ្នា។ ខ្ញុំនៅតែរក្សារឿងល្អៗ ហើយខ្ញុំនឹងមិននិយាយអ្វីទាំងអស់ដែលកើតឡើងនៅក្នុងក្លិប»។ Mourinho បន្ថែមថា យើងអាចនិយាយតែអំពីរឿងល្អៗជាច្រើន ហើយឲ្យវាចប់ទៅ។ អតីតអ្នកចាត់ការ Chelsea, Real Madrid និង Inter Milan រូបនេះ បដិសេធមិននិយាយឲ្យលំអិតអំពីការចែកផ្លូវគ្នារវាងលោក និងក្លិប Man Utd ឡើយ។ «Manchester United មានអនាគតដោយគ្មានខ្ញុំ ហើយខ្ញុំមានអនាគតដោយគ្មាន Manchester United ដូច្នេះហេតុអ្វីខ្ញុំត្រូវនៅបន្តចែករំលែកជាមួយអ្នក ឬសូម្បីជាមួយអ្នកគាំទ្រ ទាំងប៉ះបាល់ដល់អារម្មណ៍ខ្ញុំនោះ? វាផុតទៅហើយ។ នេះជាវិធីដែលខ្ញុំតែងតែធ្វើ ហើយខ្ញុំតែងតែរិះគន់អ្នកចាត់ការដទៃដែលចាកចេញពីក្លិបហើយពួកគេចេញមកនិយាយពីព័ត៌មានលម្អិតអំពីបញ្ហាជាមួយក្លិប។ ទាំងនេះមិនមែនខ្ញុំទេ ខ្ញុំគ្រាន់តែចង់បញ្ចប់វាឲ្យល្អប៉ុណ្ណោះ»។ ក្រោយការចាកចេញរបស់អ្នកចាត់ការរហស្សនាម Special One ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យ បានប្រកាសអតីតកីឡាករខ្លួនលោក Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុមជំនួសរហូតដល់ចប់រដូវកាល ២០១៨-២០១៩ នេះតែម្តង៕ អត្ថបទទាក់ទង Mourinho លាសណ្ឋាគារមួយយប់១០០០ដុល្លារ ក្រោយ Man Utd បញ្ចប់តំណែង Solskjaer ទំនងជាអ្នកជំនួស Mourinho ដ្បិតក្លិប Man Utd ច្រឡំប្រកាសលើវេបសាយរបស់ខ្លួន | លោក Jose Mourinho បាននិយាយនៅថ្ងៃទី១៩ ខែធ្នូ ថាលោកមាន «អនាគតដោយគ្មានក្លិប Manchester United»។ នេះជាការលើកឡើងដំបូងហើយចាប់តាំងពីលោកចាកចេញពីទឹកដី Old Trafford ក្រោយក្លិបបញ្ចប់តំណែងពីអ្នកចាត់ការទូទៅ។ |
មនុស្សចំនួន ២២នាក់ បានជាប់ក្នុងដីជម្រៅ ៦០០ម៉ែត្រ នៅកន្លែងជីករ៉ែHushan ក្នុងតំបន់Qixia ដែលជាកន្លែងផលិតមាសដ៏សំខាន់មួយ ក្នុងខេត្តShandong ប្រទេសចិន។ បន្ទាប់ពីមានករណីផ្ទុះនៅក្រោមដី កម្មកររ៉ែមាស ១នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួនជាង ២១នាក់ផ្សេងទៀត បានជាប់នៅក្នុងដី។ នៅថ្ងៃទី២៤ ខែមករា ក្រុមអ្នកជួយសង្រ្គោះ បានជួយមនុស្សចំនួន ១១នាក់ហើយ។ ដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ជួយបានមនុស្ស ១នាក់ ដោយមានសភាពខ្សោយខ្លាំង និងបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរ បានជួយសង្រ្គោះបានចំនួន ១០នាក់បន្ថែមទៀត។ ក្នុងចំណោម ១០នាក់នេះ មានមនុស្ស ១នាក់រងរបួស និងអ្នកផ្សេងទៀត អាចដើរបាន។ កន្លងមកអ្នកទាំង ១០នាក់នេះ បានទទួលអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ពីក្រុមអ្នកជួយសង្រ្គោះ។ ចំណែកអ្នកជាប់នៅក្នុងដី ១០នាក់ទៀត កំពុងត្រូវបានអាជ្ញាធរជួយសង្រ្គោះ ប៉ុន្តែគេមិនទាន់ដឹងថា នៅរស់ឬស្លាប់នៅឡើយទេ។ បើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua អ្នកជួយសង្រ្គោះចំនួន ៦០០នាក់ កំពុងជួយសង្រ្គោះអ្នកជាប់នៅក្រោមដីផ្សេងទៀត៕ | គិតត្រឹមថ្ងៃទី២៤ ខែមករា ក្រុមអ្នកជួយសង្រ្គោះចិន បានជួយកម្មករជីករ៉ែមាស ចំនួន ១១នាក់ហើយ បន្ទាប់ពីជាប់នៅក្នុងដីចំនួន ១៤ថ្ងៃ ដោយសារតែការផ្ទុះនៅក្រោមដីមួយ នៅថ្ងៃទី១០ ខែមករា។ |
យុវជនខេត្តកំពង់ធំ និងរាជធានីភ្នំពេញជាង ១០០នាក់ បានមកទស្សនកិច្ចក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ដំណើរទស្សនកិច្ចរបស់យុវជនទាំងនេះ គឺដើម្បីស្វែងយល់ និងសិក្សាបន្ថែមពីក្រុមប្រាសាទមួយចំនួនក្នុងតំបន់នេះ។ ដំណើរទស្សនកិច្ចនេះ គឺស្ថិតក្នុងកម្មវិធីបោះជំរំ ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» នៅរមណីយដ្ឋានបឹងសំរឹទ្ធិ ក្នុងខេត្តកំពង់ធំ។ កម្មវិធីបោះជំរំនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ តុលានេះ ក្នុងរមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរំ ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» ជាកម្មវិធីមួយ ដែលរៀបចំក្នុងគោលបំណងដើម្បីពង្រីកសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌ អរិយធម៌ និងបរិស្ថាន។ បន្ថែមលើនេះ កម្មវិធីនេះ ក៏ជាការចូលរួមអបអរសាទរនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖ | កំពង់ធំ៖ តំបន់ប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាយ៉ាងច្រើនកុះករ ក្រោយពីតំបន់ប្រាសាទនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ កក្កដាកន្លងទៅ។ ជាមួយគ្នានេះ នៅថ្ងៃទី២១ តុលានេះ យុវជនក្នុងខេត្តកំពង់ធំ និងរាជធានីភ្នំពេញជាច្រើននាក់ បានទៅទស្សនាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីស្វែងយល់ និងសិក្សាបន្ថែមពីក្រុមប្រាសាទមួយចំនួនក្នុងតំបន់នេះ។ |
នៅរូម៉ានី លោក Victor Costache រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងពីការរកឃើញករណីដំបូងនៅខេត្ត Gorj ខណៈសមាជិកគ្រួសាររបស់បុរសនោះយ៉ាងហោចណាស់៧នាក់ ត្រូវស្ថិតក្រោមវិធានចត្តាឡីស័ក។ នេះបើយោងតាមការផ្សាយរបស់ Digi24.ro។ ប្រធានភ្នាក់ងារសុខភាពសាធារណន័រវេស (FHI) លោក Line Vold បានថ្លែងក្នុងសន្និសីទសារព័ត៌មានពីការតេស្តឃើញ COVID-19 លើកដំបូងក្នុងទឹកដីរបស់ខ្លួន ដោយអ្នកជំងឺទើបវិលត្រឡប់ពីប្រទេសចិន កាលពីចុងសប្តាហ៍មុន។ នៅហ្សកហ្ស៊ី អ្នកជំងឺដំបូងគឺជាបុរសវ័យ៥០ឆ្នាំម្នាក់ដែលជាជនជាតិហ្សកហ្ស៊ីផ្ទាល់ ដែលទើបវិលពីអ៊ីរ៉ង់ ដោយឆ្លងកាត់អាសែបៃហ្សង់។ រដ្ឋមន្ត្រីសុខាភិបាលហ្សកហ្ស៊ី លោកស្រី Ekaterine Tikaradze អះអាងថា ស្ថានភាពអ្នកជំងឺមិនមានបញ្ហាឡើយ។ នៅឯម៉ាសេដ្វានខាងជើង រដ្ឋមន្ត្រីសុខាភិបាល លោក Venko Filipce បានបញ្ជាក់ពីករណី COVID-19 លើស្ត្រីម្នាក់ដែលកើតនៅឆ្នាំ១៩៧០ នៅក្រុង Skopje។ យោងតាមការផ្សាយរបស់សារព័ត៌មាន Makfax ស្ត្រីនោះទើបវិលត្រឡប់ពីអ៊ីតាលី។ នៅប៉ាគីស្ថាន ពីរករណីត្រូវបានរកឃើញជាបន្តបន្ទាប់។ វេជ្ជបណ្ឌិត Zafar Mirza ជំនួញការពិសេសរបស់នាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកផ្នែកសុខាភិបាល បានអះអាងបែបនេះនៅក្នុង Twitter របស់ខ្លួន ដោយអ្នកជំងឺទាំងពីរសុទ្ធតែមានប្រវត្តិធ្វើដំណើរទៅអ៊ីរ៉ង់។ ប្រទេស៤០ទៀតដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។ បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស និងក្រិក។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី និងប្រេស៊ីល៕ | ការរកឃើញករណីឆ្លងកូរ៉ូណាវីរុស ឡើងដល់៤៥ប្រទេសហើយ បើគិតត្រឹមព្រឹកថ្ងៃព្រហស្បត៍ ទី២៧ ខែកុម្ភៈនេះ។ ប្រទេសដែលទើបរកឃើញរួមមាន រូម៉ានី ន័រវេស ហ្សកហ្ស៊ី ម៉ាសេដ្វានខាងជើង និងប៉ាគីស្ថាន។ |
លោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតផ្នែកកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លក្ខខណ្ឌចាំបាច់ ដែលគណបក្សប្រជាធិបតេយ្យ ទាមទារ មានដូចជា សេរីភាពក្នុងការផ្សព្វផ្សាយគោលនយោបាយ ការលើកស្លាកគណបក្សដោយស្មើភាពគ្នា និងឱកាសក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះ ដោយគ្មានការគំរាមកំហែង ជាដើម។ លោក បញ្ជាក់បែបនេះថា៖«បើលក្ខខណ្ឌទាំងអស់នេះ យើងទាមទារមិនបានទេ យើងអាចនឹងដកខ្លួនចេញ ពីការបោះឆ្នោត។ វា មិនមែនជាយោបល់របស់ខ្ញុំផ្ទាល់ទេ គឺយើងបានសម្រេចក្នុងគណៈកម្មាធិការនាយកគណបក្សតែម្តង»។ លោក យ៉ង សាំងកុមារ បន្តថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនសប្បាយចិត្តទាល់តែសោះ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែទាមទារសុំលើកស្លាកនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ មិនបាន។ លោក បន្ថែមថា ដើមឡើយ គណបក្សរបស់លោក បានដាក់សំណើទៅកាន់សាលាខណ្ឌ ដើម្បីសុំលើកស្លាកគណបក្ស ហើយសាលាខណ្ឌ ក៏ប្រាប់ឲ្យស្នើទៅសាលារាជធានីភ្នំពេញវិញ។ ប៉ុន្តែ លោក អះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរនៃសាលារាជធានីភ្នំពេញ មិនទាន់ផ្តល់ដំណឹងដល់ក្រុមការងាររបស់លោកនៅឡើយទេ ជុំវិញសំណើសុំលើកស្លាកគណបក្ស។ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ ស្នើឲ្យអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល កែលម្អស្ថានការណ៍ឡើងវិញ ដើម្បីធានាការបោះឆ្នោតនាពេលខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូត ស្មើភាពគ្នា និងយុត្តិធម៌។ សហគមន៍អន្តរជាតិមួយចំនួន ចាត់ទុកស្ថានការណ៍នយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ថាមានភាពយ៉ាប់យឺនយ៉ាងខ្លាំង ក្រោយចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងក្រោយរំលាយគណបក្សសង្គ្រោះជាតិ។ សហគមន៍អន្តរជាតិទាំងនោះ ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប វាយតម្លៃជាមុនថា ស្ថានភាពបច្ចុប្បន្ន នឹងមិនអាចធានាការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយស្របច្បាប់ឡើយ។ ហើយប្រទេសធំៗទាំងពីរ នឹងមិនទទួលស្គាល់ការបោះឆ្នោតនោះទេ ប្រសិនបើ អវត្តមានគណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច ធ្លាប់ថ្លែងការពារថា ប្រទេសកម្ពុជា នៅតែអាចរៀបចំការបោះឆ្នោតជាធម្មតា ទោះជាគណបក្សមួយចំនួន មិនចូលរួម ឬសហគមន៍អន្តរជាតិមិនទទួលស្គាល់ក៏ដោយ។ ភាគីរដ្ឋាភិបាល យល់ថា ប្រទេសកម្ពុជា មិនអាចបាត់បង់ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រោះតែអវត្តមានគណបក្សមួយចំនួននោះទេ៕ | ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលគេដឹលឮថាជាបណ្តុំពួកបញ្ញវន្ត និងសម្បូរទៅដោយអតីតមន្ត្រីអង្គការក្រៅរដ្ឋាភិបាល អាចនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២0១៨ នោះទេ ប្រសិនបើទាមទារលក្ខខណ្ឌចាំបាច់មួយចំនួនមិនបាន។ នេះបើតាមលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិតេយ្យមូលដ្ឋាន។ |
បន្ទាប់ពីចាកចេញពីអាល្លឺម៉ង់ លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានធ្វើទស្សនកិច្ចនៅដាណឺម៉ាក ដែលជាប្រទេសទីពីរ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប។ ជាមេដឹកនាំឥណ្ឌាដំបូង ដែលជាន់ដីដាណឺម៉ាក ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ លោក ម៉ូឌី បានពិភាក្សាបញ្ហាជាច្រើន ជាមួយសមភាគីដាណឺម៉ាក ដោយក្នុងនោះរួមមាន ជម្លោះនៅអ៊ុយក្រែន ជំនួយមនុស្សធម៌ និងការសម្លាប់ប្រជាជនស៊ីវិលនៅក្រុងBucha ផង។ ដោយមើលឃើញថា ឥណ្ឌា ជាដៃគូពាណិជ្ជកម្ម និងម៉ូយអាវុធដ៏ធំរបស់រុស្ស៊ី នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានជំរុញឱ្យឥណ្ឌាដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ «លោក ពូទីន ត្រូវតែបញ្ឈប់សង្រ្គាម។ ខ្ញុំសង្ឃឹមថា ឥណ្ឌានឹងប្រើឥទ្ធិពលខ្លួនលើរុស្ស៊ី»។ លោកស្រី Frederiksen បានទទូចបែបនេះនៅក្នុងសន្និសីទរួមគ្នាជាមួយលោក ម៉ូឌី បន្ទាប់ពីជំនួបទ្វេភាគីនៅថ្ងៃទី៣ ខែឧសភានៅរាជធានីកូប៉ិនហាក។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលដាណឺម៉ាករូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ថាតើរដ្ឋាភិបាលក្រុងញូវដែលី ត្រូវប្រើឥទ្ធិពលលើក្រុងមូស្គូបែបណា។ ជាមួយគ្នា មេដឹកនាំដាណឺម៉ាករូបនេះ បានថ្កោសទោសការឈ្លានពានរបស់រុស្ស៊ី រួមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការសម្លាប់ប្រជាជនស៊ីវិលនៅក្រុង Bucha។ ក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោក ម៉ូឌី មិនបាននិយាយចំឈ្មោះរុស្ស៊ីឡើយ ដោយគ្រាន់តែថ្លែងថា ថ្ងៃនេះ ឥណ្ឌាបានជជែកពីទំនាក់ទំនងអឺរ៉ុប-ឥណ្ឌា បញ្ហានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាអ៊ុយក្រែន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រាប់ជាថ្មីទៅភាគីជម្លោះនៅអ៊ុយក្រែន ឱ្យអនុវត្តបទឈប់បាញ់ភ្លាមៗ បន្តការងារការទូត និងស្វែងរកកិច្ចចរចា ដើម្បីដោះស្រាយវិបត្តិ ដែលកំពុងកើតមាន។ ឥណ្ឌា ជាប្រទេសមួយ ដែលមិនបានប្រើពាក្យរិះគន់ធ្ងន់ៗ ឬដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយថែមទាំងគ្រោងនាំទំនិញជាច្រើនមុខទៅរុស្ស៊ីថែមទៀត។ កន្លងមក មេដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៍ បានទទូចឱ្យក្រុងញូវដែលី កុំទិញប្រេងពីតម្លៃថោកពីរុស្ស៊ី។ ប៉ុន្តរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា ធ្លាបនិយាយការពារថា អឺរ៉ុបបានទិញប្រេង និងហ្គាសច្រើនជាងឥណ្ឌាទៅទៀត។ សូមបញ្ជាក់ថា អំឡុងទស្សនកិច្ចលោក ម៉ូឌី ឥណ្ឌា និងដាណឺម៉ាក បានចុះកិច្ចព្រមព្រៀងចំនួន៩ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ, វប្បធម៌, គោលនយោបាយថាមពល, និងទឹកជាដើម។ | នាយករដ្ឋមន្រ្តីដាណឺមាក Mette Frederiksen នៅថ្ងៃទី៣ ខែឧសភា បានជំរុញឱ្យសមភាគីឥណ្ឌា នារិន្ទ្រា ម៉ូឌី ប្រើឥទ្ធិពលខ្លួនលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនដែលបានអូសបន្លាយជាងពីរខែ។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលដាណឺម៉ាក ក៏បានរិះគន់ការឈ្លានពានរបស់រុស្ស៊ី និងទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យផង។ |
សូមអញ្ជើញទស្សនា ទេសភាពជុំវិញភ្នំក្រោម ដូចខាងក្រោមនេះ | សៀមរាប៖ រៀងរាល់រសៀល ប្រជាពលរដ្ឋភាគច្រើន និយមឡើងទៅទស្សនានៅលើភ្នំក្រោម នៃតំបន់ចុងឃ្នៀស ខ្លះទៀតដើរហាត់ប្រាណឡើងចុះៗ។ ជាទីស្ងប់ស្ងាត់មួយ អមដោយបរិយាកាសត្រជាក់ភ្នែក ដែលមានវាលស្រែបៃតង រូបភាពផ្ទះតូចធំ នៃភូមិក្បែរជើងភ្នំ ពិសេសការគយគន់ផ្ទៃបឹងទន្លេសាប ដែលពង្រីកខ្លួនកាន់តែធំនារដូវវស្សា។ ក្រៅពីអាចគយគន់ទេសភាពដ៏ត្រកាល ភ្នំក្រោមក៏មានរមណីយដ្ឋានប្រវត្តិសាស្រ្ដ ដែលមានប្រាសាទភ្នំក្រោមនៅលើកំពូលភ្នំនេះ ដែលអភិរក្សដោយអាជ្ញាធរជាតិអប្សរាផងដែរ៕ |
លោក សាយ បូរី ដែលទទួលបានបណ្ឌិតច្បាប់ជំនាញខាងវិទ្យាសាស្ត្ររដ្ឋបាលពីបារាំងនៅឆ្នាំ១៩៧៤ បានអះអាងថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា លោកទើបតែឃើញមានសម្តេច ហ៊ុន សែន ម្នាក់គត់ ដែលឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ។ «ពួកសត្រូវ ខំពន្លិច ឬបន្ថោកលោកយ៉ាងណា ក៏ការពិតនៅតែជាការពិត។ បញ្ញវន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ»។ នេះជាការលើកឡើងរបស់លោក សាយ បូរី ដែលធ្លាប់ធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនាឆ្នាំ១៩៦៥, ធ្វើជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ទំនាក់ទំនងជាមួយរដ្ឋសភា (ឆ្នាំ១៩៩៣-១៩៩៥)។ លោកបានកត់សម្គាល់ថា៖ «យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ព្វសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។ ក្រៅពីតួនាទីជាសាស្ត្រាចារ្យតាមមហាវិទ្យាល័យ លោក សាយ បូរី ធ្លាប់ធ្វើជាប្រធានគណៈមេធាវីកម្ពុជា (១៩៩៥-១៩៩៨), សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, អតីតទីប្រឹក្សាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ និងជាអតីតទីប្រឹក្សាច្បាប់របស់លោក កឹម សុខា ក្នុងក្របខណ្ឌអនុប្រធានទី១នៃរដ្ឋសភាជាតិ។ ស្នាដៃសៀវភៅដ៏ល្បីល្បាញរបស់លោក សាយ បូរី គឺ «នីតិរដ្ឋបាលសាធារណៈ» ជាភាសាខ្មែរ ដែលត្រូវបានបោះពុម្ពជាច្រើនលើក ចាប់តាំងពីឆ្នាំ២០០១ មក៕ | តាមរយៈសំណេរដ៏កម្រនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា បណ្ឌិត សាយ បូរី អាយុ៨២ឆ្នាំ បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែជាអ្នកនយោបាយទេ តែជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ។ |
ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់៦នាក់ បានស្លាប់និងមនុស្សមួយចំនួនទៀតបានរង របួស ក្រោយហេតុការណ៍បាក់ដី និងទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងថ្ងៃទី២៧ ខែ កក្កដានៅឯជំរំជនភៀសខ្លួននៅភាគខាងត្បូងបង់ក្លាដែស។ មន្ត្រីបង់ក្លាដែសនិយាយបែបនេះនៅថ្ងៃទី ២៧ ខែកក្កដា។ ជនភាគតិចរ៉ូហ៊ីងយ៉ាបានរត់គេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧ ហើយទៅរស់នៅ ប្រទេសជិតខាងដូចជាថៃ និងបង់ក្លាដែសជាដើម។ បច្ចុប្បន្ន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជិតមួយ លាននាក់ កំពុងរស់នៅក្នុងជំរំតាមព្រំដែននៃតំបន់ Cox's Bazar របស់បង់ក្លាដែស ដែលជាកន្លែងតាំង ទីលំនៅជនភៀសខ្លួនធំជាងគេបំផុតលើសកលលោក។ ទីតាំងនេះ តែងរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិ។ លោក Mohammad Shamsud Douza មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបង់ក្លាដែស ទទួលបន្ទុក ជនភៀសខ្លួនបាននិយាយនៅថ្ងៃទី២៧ ខែកក្កថា ថា មនុស្ស៥នាក់បានស្លាប់ដោយសារការបាក់ដី និង កុមារម្នាក់ត្រូវបានស្លាប់ដោយសារទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ ការិយាល័យ អាកាសធាតុបង់ក្លាដែសបានរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀតសម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ។ «ខ្ញុំបានឃើញស្ថានភាពដ៏គួរឱ្យភ័យខ្លាចជាច្រើននៅក្នុងជំរំ»។ លោក Kasim ដែលជាជនភៀសខ្លួន ម្នាក់រស់នៅតំបន់ដែលរងគ្រោះថ្នាក់បាននិយាយបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។ លោក បានបន្ថែមថា ជម្រកស្នាក់នៅរបស់ពួកគេត្រូវបានជន់លិចក្រោមទឹក ហើយស្រ្តីជាម្ដាយនាំកូនៗរបស់ពួកគេដែលកំពុងយំរត់ចេញពីតំបន់គ្រោះថ្នាក់។ ចំណែកលោក Onno van Manen នាយកនៃអង្គការ Save the Children ប្រចាំបង់ក្លាដែស បាន លើកឡើងថាកុមារ២នាក់បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឱ្យដីបាក់ធ្លាក់ទៅលើទី ជម្រករបស់ពួកគេហើយបានកប់ពួកគេនៅពីក្រោម។ លើសពីនោះ ភ្លៀងធ្លាក់ខ្លាំងនេះបានធ្វើឱ្យ ខូចខាតជម្រកស្នាក់នៅបណ្ដោះអាសន្នចំនួនរាប់រយ និងបានបង្ខំឱ្យគ្រួសារជនភៀសខ្លួនទាំងនោះ ស្វែងរកទីកន្លែងស្នាក់នៅនៅតាមវិហារឥស្លាម និងសាលារៀនជាដើម។ នៅ Coxs Bazar ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភាគច្រើនរស់នៅក្នុងជម្រកដែលធ្វើពីឫស្សី និងផ្ទាំងប្លាស្ទិក ដែលដាំជាប់នឹងទីទួលខ្ពស់ៗ។ ទឹកជំនន់នេះរឹតតែធ្វើឱ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ថែមទៀត។ ជុំវិញរឿងនេះ លោក van Manen អះអាងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅតែជាជនដែលងាយរងគ្រោះ និងជាពិសេសគឺក្រុមកុមារដែលងាយរងគ្រោះថ្នាក់ពីការប្រែប្រួលធម្មជាតិនេះ ហើយជំរំទាំងនេះ មិនមែនជាកន្លែងសម្រាប់កុមាររស់នៅ និងធំធាត់ឡើងនោះទេ។ លោកក៏ស្នើឱ្យសហគមន៍អន្តរជាតិ ចេញមុខរកដំណោះស្រាយបញ្ហាមួយនេះផងដែរ៕ | ដោយ៖ ជា ពេជ្រដាឡែន |
ជាលើកដំបូង រដ្ឋអាស៊ានចំនួន១០ និងរុស្ស៊ី បានធ្វើសមយុទ្ធទ័ពជើងទឹក ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ស្របពេលបណ្តាប្រទេសអាស៊ានមួយចំនួន កំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង។ រុស្ស៊ីបានចាត់ទុកសមយុទ្ធ ជាការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ «សមយុទ្ធយោធា គឺអំពីសន្តិភាព ស្ថិរភាព និងវិបុលភាព»។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ចំណែកមេបញ្ជាការកងនាវាទីមួយរបស់ឥណ្ឌូណេស៊ី លោក Arsyad Abdullah បានអះអាងថា សមយុទ្ធទ័ពជើងទឹក នឹងពង្រឹងការប្រើប្រាស់សម្ភារយោធា និងការស្វែងយល់ពីគ្នារវាងយោធារុស្ស៊ី និងអាស៊ាន។ សមយុទ្ធយោធារុស្ស៊ី-អាស៊ាន ធ្វើឡើងជាពីរដំណាក់កាល ដោយមួយដំណាក់កាល ធ្វើឡើងតាមប្រព័ន្ធវីដេអូ និងមួយដំណាក់កាលទៀត ជាការធ្វើសមយុទ្ធជាក់ស្តែង។ រុស្ស៊ី បានបញ្ជូននាវាចម្បាំងប្រឆាំងនាវាមុជទឹក Admiral Panteleyev ឱ្យចូលរួម។ ចំណែកភាគីអាស៊ាន ដែលមានដូចជា ឥណ្ឌូណេស៊ី, ថៃ, សិង្ហបុរី, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, និងព្រុយណេ បានបញ្ជូននាវាចម្បាំង ឬយន្តហោះចម្បាំងមកក្នុងសមយុទ្ធ ខណៈពេលហ្វីលីពីន បានចូលរួមត្រឹមតែជាអ្នកសង្កេតការណ៍តាមប្រព័ន្ធវីដេអូប៉ុណ្ណោះ។ គួររំលឹកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងរុស្ស៊ីនៅចុងខែតុលាកន្លងមក លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ និងចាត់ទុកតំបន់មួយនេះ ជាអាទិភាពមួយ នៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី៕ | អាស៊ាន និងរុស្ស៊ី នៅថ្ងៃទី១ ខែធ្នូ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកលើកដំបូង នៅច្រកសមុទ្រម៉ាឡាកា (Malacca) ដោយគ្មានអវត្តមានរបស់រដ្ឋអាស៊ានណាមួយឡើយ។ សមយុទ្ធនេះ គឺជាផ្នែកមួយនៃការបើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំងពីរ។ |
លោក ប៉ៃ វាសនា មានឱកាសចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ ដោយសារមានការលើកចិត្តពីគ្រួសារ និងសាច់ញាតិរបស់ខ្លួន។ ទោះបីការងាររវល់ក្តី ក៏លោក វាសនា ឆ្លៀតហាត់សម ដើម្បីត្រៀមប្រកួតលើវិញ្ញាសាវាយសី ។ សម្រាប់ការប្រកួតប៉ារ៉ាហ្គេមនេះ លោក វាសនា ជឿជាក់ថា ខ្លួន នឹងធ្វើបានល្អ សម្រាប់ប្រទេសជាតិ។ និយាយពីការងារកំប្លែងវិញ លោក វាសនា មានតួនាទីជាអ្នករៀបចំតួសម្ដែង និងសម្រួលការងារក្នុងក្រុម។ ក្នុងវិស័យសិល្បៈនេះ លោក វាសនា ភាគច្រើនសម្ដែងជាតួក្មេងកំព្រា អ្នកសុំទាន និងកំប្លុកកំប្លែងនានា តាមសាច់រឿងរបស់អ្នកនិពន្ធ។ | លោក ប៉ៃ វាសនា ជាតារាកំប្លែងមួយរូប ចាប់តាំងពីឆ្នាំ១៩៩៦មក។ ក្រៅពីការងារកំប្លែងលោក ប៉ៃ វាសនា ក៏ជាអត្តពលិកអាស៊ានប៉ារ៉ាហ្គេមផងដែរ។ លោក វាសនា ប្រកួតលើប្រភេទកីឡាវាយសី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានេះ។ |
វេទិកា «ទីក្រុង និងតំបន់សម្រាប់សហប្រតិបត្តិការអភិវឌ្ឍន៍» (Cities & Regions For Development Cooperation) នេះ ជាផ្នែកមួយនៃការពង្រឹងបន្ថែមនូវកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំតំបន់អឺរ៉ុប និងបណ្តាប្រទេសជាដៃគូ ទាក់ទងនឹងការអភិវឌ្ឍន៍ទីក្រុង និងតំបន់ប្រកបដោយចីរភាព។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមអ្នកចូលរួមប្រមាណ៦០០នាក់ ដោយលោកមានបទបង្ហាញរួមជាមួយលោកស្រី Elodie Cuenca អ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងអន្តរជាតិនៃសាលាក្រុងប៉ារីស ប្រទេសបារាំង ទាក់ទងនឹងភាពជាដៃគូរវាងក្រុងទាំងពីរ។ កាលពីឆ្នាំ២០១៦ ប៉ារីស និងភ្នំពេញ បានប្រារព្ធខួប២៥ឆ្នាំនៃភាពជាដៃគូរវាងក្រុងទាំងពីរ។ បន្ទាប់មក ក្រោមការគាំទ្ររបស់ក្រសួងទទួលបន្ទុកអឺរ៉ុប និងកិច្ចការបរទេសបារាំង រាជធានីភ្នំពេញ ទទួលបាននូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀត។ ក្រោមគម្រោង Coopérations asiatiques Phnom Penh-Paris ពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៩ សាលារាជធានីភ្នំពេញ ទទួលបានជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានាពីសំណាក់ភាគីក្រុងប៉ារីស។ គម្រោងទាំងនោះផ្តោតលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សេវាកម្មសាធារណៈនៅតំបន់ខាងត្បូង (Plan de development du Sud) ការរៀបចំប្រព័ន្ធទឹកនៅបឹងជើងឯកដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងបរិដ្ឋាន រួមទាំងការរៀបចំតិរវិថីព្រះស៊ីសុវត្ថិ ជាដើម។ ក្រៅពីតំណាងដៃគូកម្ពុជា-បារាំង ក៏មានតំណាងក្រុង និងតំបន់ផ្សេងៗ បង្ហាញពីជោគជ័យនៃកិច្ចសហប្រតិបត្តិការផងដែរ ក្នុងនោះមាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍បណ្តាក្រុងនៅលីប៊ី នៅអ៊ុយក្រែន ភាពដៃគូរវាងក្រុងនៅអាហ្សង់ទីន-អេស្ប៉ាញ បេណាំង-បែលហ្ស៊ិក ជាដើម៕ | ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងក្រុងប៉ារីស ប្រទេសបារាំង បង្ហាញរួមគ្នាពីដំណើរនៃភាពជាដៃគូរវាងក្រុងទាំងពីរ នាវេទិកាមួយដែលសហការរៀបចំដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ (DEVCO) និងគណៈកម្មការអឺរ៉ុបសម្រាប់តំបន់ (CoR) នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។ |
ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ឧទ្យានុរក្សមិនអាចបាញ់កាំភ្លើងដោយសេរីបានទេ នៅពេលបំពេញបេសកកម្មចុះល្បាត លើកលែងតែត្រូវការពារខ្លួននូវគ្រោះថ្នាក់ចំពោះមុខ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ បើតាមក្រសួងបរិស្ថាន ក្រោយពីចុះល្បាតរួច ឧទ្យានុរក្សត្រូវទុកអាវុធក្នុងឃ្លាំងវិញ ហើយឃ្លាំងអាវុធ គឺមានតែប្រធានអង្គភាព និងប្រធានស្នាក់ការប៉ុណ្ណោះ ដែលមានសិទ្ធិគ្រប់គ្រង និងកាន់សោឃ្លាំង។ សេចក្តីណែនាំរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះថា៖«ក្នុងករណីបាត់អាវុធ ប័ណ្ណសម្គាល់អាវុធ និងគ្រាប់រំសេវ ឧទ្យានុរក្សត្រូវរាយការណ៍ជាបន្ទាន់មិនឲ្យលើស២៤ម៉ោង។ មន្ត្រីឧទ្យានុរក្ស ដែលមានសិទ្ធិប្រើប្រាស់អាវុធទាំងអស់ ត្រូវហាមដាច់ខាតនូវរាល់ការលក់ ការផ្ទេរ ខ្ចីអាវុធ និងគ្រាប់រំសេវទៅឲ្យបុគ្គលណាមួយ»។ ដោយឡែកប្រធានមន្ទីរបរិស្ថាន និងប្រធានរដ្ឋបាលតំបន់អភិរក្សធម្មជាតិរាជធានី-ខេត្ត ត្រូវស្នើសុំគ្រូបង្វឹកជាយោធាចារ្យតាមបណ្ដាលភូមិភាគ ដើម្បីហ្វឹកហ្វឺនបណ្ដុះបណ្ដាល ដល់ប្រធានមន្ទីរបរិស្ថាន និងមន្រី្តឧទ្យានុរក្ស ក្នុងការប្រើប្រាស់និងថែទាំអាវុធCKC ។ ជាពិសេសត្រូវធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងប្រើប្រាស់អាវុធ ទៅអគ្គនាយកដ្ឋានការពារ និងអភិរក្សធម្មជាតិ ដើម្បីបូកសរុបការងារ បញ្ជូនទៅក្រសួងបរិស្ថាន។ នេះបើតាមសេចក្តីណែនាំក្រសួង៕ | ភ្នំពេញ៖ ឧទ្យានុរក្សអាចប្រើប្រាស់អាវុធប្រភេទCKCនៅពេលចុះល្បាត ដើម្បីទប់ស្តាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់រូបភាព ក្នុងតំបន់ការពារធម្មជាតិនៃដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមការសេចណែនាំរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ កញ្ញា ។ |
ក្នុងកម្មវិធីតាំងពិព័រណ៌សម្ភារសំណង់ Cambuild នេះ ក្រុមហ៊ុន ជីប ម៉ុង បានដាក់តាំងបង្ហាញនូវផលិតផលគុណភាពលេចធ្លោជាច្រើនដូចជា បេតុងលាយស្រេចជីប ម៉ុង ដែលមានការអភិវឌ្ឍន៍ឡូហ្គោ និងបច្ចេកវិទ្យាបេតុងលាយស្រេចថ្មី,ដែកម៉ាកវី បន្ថែមនូវប្រភេទដែកថែបថ្មីឆ្លើយតបនឹងត្រូវការទីផ្សារ ដែលត្រូវការដែកសម្រាប់អគារទំនើប, ស៊ីម៉ងត៍អូដ្ឋ កែច្នៃកញ្ចប់វេចខ្ចប់ថ្មី បច្ចេកវិទ្យាកាន់តែទំនើបចុងក្រោយបង្អស់ ពីក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី។ ស្របពេលជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បានណែនាំនូវផលិតផលសំណង់ថ្មី គឺក្បឿងបេតុង និងទុយោ ជីប ម៉ុង ដែលផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីអ៊ីតាលី ផ្សំដោយវត្ថុធាតុដើមពីអ៊ឺរ៉ុប។ អតិថិជនដែលបានមកទស្សនាពិព័រណ៍ ក៏អាចមានឱកាសទទួលបាននូវប្រូម៉ូសិនពិសេសៗ និងវត្ថុអនុស្សាវរីយ៍ ពីបញ្ជរជីប ម៉ុង ផងដែរ។ វិសាល យុវជនម្នាក់ ដែលបានចូលមកទស្សនាបញ្ជរពិព័រណ៌ជីប ម៉ុង និយាយថាពិព័រណ៍នេះ គួរឲ្យចាប់អារម្មណ៍ ព្រោះបានផ្តល់ពត៌មានជាច្រើន ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យសំណង់ក្នុងប្រទេស។ ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុក ដែលមានការវិវត្តន៍ និងរីកចម្រើនលើសគេ លើផលិតផលសំណង់មានគុណភាព និងដើរទន្ទឹមនឹងផលិតផលបរទេសដែលមានវត្តមាននៅកម្ពុជា។ លោក វិសាល បន្តថា៖ «ការមកទស្សនាដល់ទីតាំងបញ្ជរផ្ទាល់ធ្វើឲ្យខ្ញុំបានយល់ដឹងកាន់តែច្បាស់ ពីបច្ចេកវិទ្យានៃការផលិត ព្រមទាំងមានឱកាសចុះឈ្មោះក្នុងការចុះទស្សនកិច្ច ដល់ទីផ្សារថែមទៀត»។ សូមបញ្ជាក់ថា ពិព័រណ៍Cambuild ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា។លោកអ្នកអាចអញ្ជើញទៅទស្សនាបញ្ជរជីប ម៉ុង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ និងមានឱកាសទទួលបានការបញ្ចុះតម្លៃពិសេស ថែមទៀតផង៕ (អត្ថបទពាណិជ្ជកម្ម) | ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សុទ្ធតែបានដឹងហើយថា ក្រុមហ៊ុនជីប ម៉ុង គឺជាដង្ហើមនៃការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។ ការផ្តត់ផ្គង់ផលិតផលសំណង់ ដែលមានគុណភាពបានជាប់ចំណាត់ថ្នាក់ឈានមុខគេ ចាប់តាំងពីទស្សវត៍ទី៨០។ គិតមកដល់បច្ចុប្បន្ន ជីប ម៉ុង បានប្រើប្រាស់បទពិសោធន៍ នៃការផលិតផលិតផលសំណង់ជាង៣០ឆ្នាំ ច្នៃបង្កើតនូវផលិតផលសំណង់បន្ថែមទៀត ជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារសំណង់កម្ពុជាដែលកំពុងត្រូវការផលិតផលសំណង់ ដែលមានគុណភាពពិតប្រាកដ។ |
សមាជិកសម្ព័ន្ធវឌ្ឍនភាពសកលវិទ្យាល័យកូរ៉េ ត្រូវបានចាប់ខ្លួននៅទីតាំង ក្រោមចេតនាប៉ុនប៉ងផ្លោះរបងចូលការិយាល័យប្រធានាធិបតីនៅថ្ងៃទី៦ ខែមករា នៅក្រុងសេអ៊ូល។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកូរ៉េខាងត្បូង។ មុនការចាប់ខ្លួននេះ និស្សិតទាំងនោះ បានតវ៉ានៅក្រៅការិយាល័យប្រធានាធិបតី ដោយទាមទារឱ្យបើកការស៊ើបអង្កេតពិសេសលើស្រ្តីទីមួយ Kim Keon Hee ដែលជាភរិយារបស់លោកប្រធានាធិបតី យូន សុកយ៉ល។ ប៉ូលិស គ្រោងបើកការស៊ើបអង្កេតបន្ថែមលើចេតនារបស់និស្សិតទាំងនោះ ដែលចង់ផ្លោះរបងចូលការិយាល័យប្រធានាធិបតី។ បាតុកម្មនេះ ធ្វើឡើងក្រោយប្រធានាធិបតីកូរ៉េខាងត្បូង បានប្រើសិទ្ធិវេតូលើសំណើស៊ើបអង្កេតចំនួន ២ ដោយ១សំណើ ក្នុងចំណោមសំណើទាំងពីរ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើស្រ្តីទី១។ សូមបញ្ជាក់ថា លោកស្រី Kim បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃភាគហ៊ុននៃក្រុមហ៊ុន Deutsch Motors Inc. ជាក្រុមហ៊ុនលក់រថយន្ត BMW នៅកូរ៉េខាងត្បូង នៅចន្លោះឆ្នាំ២០០៩ ដល់២០១២។ យ៉ាងណាមិញ ស្រ្តីទីមួយកូរ៉េខាងត្បូង បានច្រានចោលការចោទប្រកាន់ទាំងនោះ៕ | ប៉ូលិសកូរ៉េខាងត្បូង បានចាប់ខ្លួនសកម្មជននិស្សិតចំនួន ២០នាក់ ដែលប៉ុនប៉ងចូលទៅក្នុងការិយាល័យប្រធានាធិបតី នៅថ្ងៃទី៦ ខែមករា។ មុនការប៉ុនប៉ងនេះ និស្សិតទាំងនោះ បានតវ៉ានៅមុខការិយាល័យប្រធានាធិបតី ទាមទារឱ្យបើកការស៊ើបអង្កេតពិសេសលើស្រ្តីទីមួយ Kim Keon Hee ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃភាគហ៊ុនក្រុមហ៊ុនមួយ។ |
Ronaldo បានផ្លាស់ទៅកាន់ក្លិបថ្មី Al Nassr ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរូបគេបានចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាដោយសារបញ្ហារកាំរកូសក្នុងរដូវកាលថ្មីនេះ។ ចូលរួមជាមួយក្រុម Al Nassr កាលពីសប្តាហ៍មុនជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ អតីតខ្សែប្រយុទ្ធ Real Madrid នឹងទទួលបានថ្លៃពលកម្មប្រមាណ ២១៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងសន្និសីទកាសែតលើកដំបូងក្នុងថ្ងៃបង្ហាញខ្លួនឱ្យ Al Nassr តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់បាននិយាយថា ការងាររបស់ខ្លួននៅអឺរ៉ុបសម្រេចអស់ហើយ ហើយការទៅដល់ទឹកដីអារ៉ាប់ ដើម្បីទទួលបានការប្រកួតប្រជែងថ្មីជាមួយក្លិប Al Nassr។ បន្ទាប់ពីបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទកាសែតរួច Ronaldo ក៏បង្ហាញខ្លួនលើកដំបូងចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់នាកីឡដ្ឋាន Mrsool Park រួមទាំងមិត្តរួមក្រុមថ្មីរបស់ Al Nassr។ តារាបាល់ទាត់ឆ្នើមវ័យ ៣៧ឆ្នាំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមថ្មី។ «ខ្ញុំបានឈ្នះអ្វីគ្រប់យ៉ាង ខ្ញុំបានលេងឱ្យក្រុមសំខាន់ៗនៅតំបន់អឺរ៉ុប ហើយពេលនេះវាគឺជាការប្រកួតប្រជែងថ្មីមួយជាមួយ Al Nassr ក្នុងតំបន់អាស៊ី ខ្ញុំពិតជាចង់អរគុណដល់ Al Nassr ដែលបានផ្តល់ឱកាសដល់ខ្ញុំដើម្បីជួយអភិវឌ្ឍបាល់ទាត់សម្រាប់ស្រទាប់យុវវ័យជំនាន់ក្រោយ និងសម្រាប់បាល់ទាត់នារីដែរ។ សម្រាប់ខ្ញុំវាគឺជាការប្រកួតប្រជែងថ្មី តែខ្ញុំក៏ទទួលបានអារម្មណ៍សប្បាយចិត្តនិងមានមោទកភាព។ ខ្ញុំនិងគ្រួសារ ពិតជាចង់អរគុណចំពោះអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងការស្វាគមន៍ដ៏កក់ក្តៅ។ យើងនឹងផ្តល់អ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅកាន់។»។ ម្ចាស់ពាន Ballon dOr ៥សម័យបាននិយាយបែបនេះ។ ដើម្បីឆ្លើយតបចំពោះសំនួរដែលទាក់ទងទៅនឹងការរិះគន់ដែលថារូបគេបានសម្រេចចិត្តមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត Ronaldo និយាយថារូបគេមានអារម្មណ៍ធម្មតាចំពោះការរិះគន់ ព្រោះអ្នកទាំងនោះគិតខ្លួនជាកីឡាករម្នាក់ដែលពិសេស។ លើសពីនេះតារាឆ្នើមរបស់ព័រទុយហ្កាល់ក៏បានបង្ហើបបន្ថែមដែរថា មុនពេលគេសម្រេចចិត្តទៅកាន់ក្លិប Al Nassr គេទទួលបានឱកាសជាច្រើនពីបណ្តាក្លិបធំៗតំបន់អឺរ៉ុប ប្រេស៊ីល អូស្ត្រាលី អាម៉េរិក និងព័រទុយហ្កាល់ ប៉ុន្តែចិត្តគំនិតរបស់ Ronaldo ចង់ជួយអភិវឌ្ឍបាល់ទាត់ និងរឿងរ៉ាវផ្សេងៗក្រៅពីបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕ | បង្ហាញខ្លួនលើកដំបូងជាកមួយក្លិបថ្មី Al Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី៣ ខែមករា និយាយចំពោះមុខអ្នកកាសែតថា ការងាររបស់ខ្លួននៅអឺរ៉ុបបានសម្រេចរួចរាល់អស់ហើយ។ Ronaldo ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានការប្រកួតប្រជែងថ្មីនៅតំបន់អាស៊ី និងជួយអភិវឌ្ឍបាល់ទាត់អារ៉ាប៊ីសាអូឌីត។ |
នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃលើកដំបូងក្នុងប្រទេសអាល្លឺម៉ង់ជាមួយនឹងលទ្ធផលផ្លែផ្កាច្រើនរួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ស្របនឹងចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ មានអាយុកាល៦០ឆ្នាំផងដែរ។ តាមការចុះផ្សាយសារព័ត៌មានឡាវ Vientiane Times នាអំឡុងទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith បានជួបពិភាក្សាជាមួយនឹងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលពេលនោះហើយ ដែលលោកស្រីអធិការបតី បានសន្យាបង្កើនជំនួយដល់ឡាវសម្រាប់ការអភិវឌ្ឍកសិកម្ម និងដំណើរការឧស្សាហកម្ម ក៏ដូចជាជួយជ្រោមជ្រែងឡាវឲ្យរួចផុតពីប្រទេសក្រីក្របំផុតរបស់ពិភពលោក។ អត្ថបទទាក់ទង នាយករដ្ឋមន្ត្រីឡាវ៖ ឡាវមិនអាចរួចផុតពីបញ្ជីប្រទេសក្រីក្របំផុតលើពិភពលោកត្រឹម ២០២០ឡើយ តាមប្រភពព័ត៌មានដដែលនោះ កន្លងមក អាល្លឺម៉ង់ បានផ្តល់ជំនួយដល់ឡាវតាមរយៈផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងការធានាឲ្យបានការអភិវឌ្ឍតាមជនបទ, ការអប់ជំនាញខ្លីៗ, ការការពារបរិស្ថាន, ការអភិវឌ្ឍធនធានមនុស្ស, ការកសាង និងជួសជុលផ្លូវថ្នល់ ក៏ដូចជាការអភិវឌ្ឍវិស័យធុរកិច្ចឯកជនដែលរាប់បញ្ចូលទាំងការលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមជាដើម។ គួរជម្រាបផងដែរថា ឡាវ ក៏ស្ថិតនៅក្នុងចំណោមប្រទេសប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក និងក្នុងតំបន់។ បច្ចុប្បន្នប្រទេសគ្មានអធិបតេយ្យជាប់សមុទ្រសូម្បីបន្តិចមួយនេះ ស្ថិតក្រោមការវាយតម្លៃរបស់ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងស្ថានភាពប្រទេស ថាតើ អាចរួចផុតពីបញ្ជីរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត ឬប្រទេសក្រីក្របំផុតរបស់ពិភពលោកបានត្រឹមឆ្នាំ២០២០ឬយ៉ាង។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកាត់សម្គាល់នោះ នៅឆ្នាំ២០១៨កន្លងទៅ នាយករដ្ឋមន្ត្រីឡាវ បានទទួលស្គាល់ពីការដើរយឺតនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលអាចជាហេតុផលមួយធ្វើឲ្យឡាវ មិនអាចសម្រេចបានគោលដៅនៃការចាកចេញពីបញ្ជីឈ្មោះប្រទេសក្រីក្របំផុតរបស់អង្គការសហប្រជាជាតិបាន៕ | រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាបង្កើនជំនួយដល់រដ្ឋាភិបាលឡាវ ដើម្បីជ្រោមជ្រែងរដ្ឋក្រីក្ររបស់ពិភពលោក និងប្រចាំតំបន់មួយនេះឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងរួចផុតពីបញ្ជីឈ្មោះនៃប្រទេសក្រីក្របំផុតរបស់ពិភពលោកបាន។ |
លោក Chatri Watthanakhechon ប្រធានការិយាល័យបរិស្ថាននៃរដ្ឋបាលទីក្រុងបាងកក បាននិយាយថា ដោយសារតែកម្រិតនៃខ្យល់កខ្វក់បានកើនឡើងលើសពីកម្រិតសុវត្ថិភាព នៅគ្រប់សង្កាត់ទាំងអស់ក្នុងរាជធានី បាងកក សាលាក្រុងកំពុងស្វះស្វែងរកមធ្យោបាយដើម្បីសម្អាតផ្លូវសំខាន់ៗ រហូតដល់គុណភាពខ្យល់មានសភាពល្អប្រសើរឡើងវិញ។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោក Chatri បានបញ្ជាក់ថា ការិយាល័យបរិស្ថានថៃ បានរៀបចំជំនួបមួយជាមួយនាយកដ្ឋានគ្រប់គ្រងការបំពុលថៃ កាលពីរសៀលថ្ងៃចន្ទ ក្នុងគោលបំណងបង្កើតវិធានការចាំបាច់ ដើម្បីទប់ទល់នឹងការបំពុលបរិយាកាស ដែលកំពុងគំរាមកំហែងដល់សុខភាពប្រជាជន។ ទាក់ទិននឹងលទ្ធផលនៃជំនួបនេះដែរ លោកបានបង្ហើបទៀតថា ភាគីទាំងពីរកំពុងសម្លឹងមើលលទ្ធភាពក្នុងការប្រកាសដាក់ ទីក្រុងបាងកកទៅជា តំបន់គ្រប់គ្រងការបំពុល។ ប្រសិនបើទីក្រុងបាងកកត្រូវប្រកាសឲ្យក្លាយជា «តំបន់គ្រប់គ្រងការបំពុល» មែននោះ បណ្តាភ្នាក់ងាររដ្ឋបាលថ្នាក់តំបន់ទាំងអស់នៅក្នុងទីក្រុងបាងកក នឹងតម្រូវឲ្យរកវិធីដោះស្រាយការបំពុលនៅក្នុងតំបន់រៀងៗខ្លួនរបស់ពួកគេ។ ហើយវិធីទាំងនោះគឺរាប់ចាប់ពីការចាត់ចែងការសិក្សា ទៅដល់ការអនុវត្តវិធានការច្បាស់លាស់ណាមួយ ដើម្បីទប់ទល់នឹងបញ្ហាខ្យល់កខ្វក់នេះ។ ទន្ទឹមនឹងគ្នានេះដែរ នាយកដ្ឋានការពារនិងកាត់បន្ថយគ្រោះធម្មជាតិថៃ (DDPM) បាននិយាយថា ទីក្រុងបាងកក និងខេត្តនៅក្បែរៗនោះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយសារផង់ធូលីនៅកម្រិត ដែលអាចប៉ះពាល់សុខភាពមនុស្ស។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោក Chayapol Thitisak អគ្គនាយក DDPM បានគូសបញ្ជាក់ថា ភ្នាក់ងារកំពុងធ្វើការជាមួយអាជ្ញាធរខេត្ត ដើម្បីដោះស្រាយបញ្ហាខ្យល់ពុល ដោយការបាញ់ទឹក លាងសម្អាតផង់ធូលីនៅក្នុងខ្យល់ ក៏ដូចជាដាក់បញ្ជាឲ្យមន្ត្រីឃ្លាំមើលគុណភាពខ្យល់ឲ្យបានល្អិតល្អន់ផងដែរ។ លោកអគ្គនាយក Chayapol បានកត់សម្គាល់ថា អាជ្ញាធរក៏បានណែនាំប្រជាជនឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ និងហាមឃាត់ការដុតសម្រាមជាដើម។ ជាមួយគ្នានេះ ប្រជាជនទាំងនោះក៏ត្រូវបានណែនាំឲ្យជៀសវាងការដើរហើរនៅខាងក្រៅប្រសិនពុំចាំបាច់ និងត្រូវពាក់ម្ស៉ាស់ជានិច្ចផងដែរនៅពេលចេញទៅក្រៅ។ អាជ្ញាធរក៏បានព្រមានឲ្យអ្នកបើកបរយានជំនិះឲ្យធ្វើដំណើរដោយប្រុងប្រយ័ត្នផងដែរដ្បិតថាផ្លូវត្រូវបានរុំព័ទ្ធដោយផ្សែងអ័ព្ទ៕ | សាលាក្រុង និងនាយកដ្ឋានគ្រប់គ្រងការបំពុលថៃ កំពុងពិចារណាប្រកាសទីក្រុង បាងកក ទៅជា «តំបន់គ្រប់គ្រងការបំពុល» ក្រោយពីខ្យល់កខ្វក់មានសភាពកាន់តែអាក្រក់ខ្លាំងឡើងៗ នៅថ្ងៃចន្ទ ទី២១ ខែមករា។ |
ក្នុងលិខិតរួមគ្នារបស់ក្រុមសហជីព និងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្តទាំងនោះ បានទូលថ្វាយព្រះមហាក្សត្រថា ស្ថានភាពនយោបាយដ៏អាប់អួរបច្ចុប្បន្ន ខណៈលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជួបជុំសម្ដែងមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យកម្ពុជាទទួលរងការគាបសង្គត់ និងការព្រមានដាក់ទណ្ឌកម្មនានា ពីសំណាក់សហគមន៍អន្តរជាតិ ដូចជាយន្តការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក។ ការព្រមានដកប្រព័ន្ធអនុគ្រោះនេះ ធ្វើឡើងក្រោយពេលលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន ហើយគណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧។ នេះជាការរៀបរាប់សហជីព និងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្ត។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានដាក់លិខិតថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី៥ កញ្ញា បានបង្ហាញក្តីព្រួយបារម្ភថា បើសិនជាអ្នកនយោបាយ មិនបន្ទន់ឥរិយាបថ និងមិនព្រមស្វែងរកដំណោះស្រាយបញ្ហាជាតិរួមគ្នាទេ នោះករណី EBA និង GSP នឹងត្រូវកាត់ផ្ដាច់ ដែលនាំឱ្យប៉ះពាល់ដល់កម្មករខ្មែរ៧០ម៉ឺននាក់ជាមិនខាន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក រ៉ុង ឈុន បាននិយាយដូច្នេះថា៖« ដោយសារយើងមើលឃើញវិបត្តិនយោបាយកម្ពុជារ៉ាំរ៉ៃមកដល់ពេលនេះ ហាក់បីដូចជាមិនទាន់ឃើញពន្លឺអ្វីទាំងអស់ ហើយណាមួយវាជិតដល់ថ្ងៃឱសានវាទរបស់សហភាពអឺរ៉ុប ដែលថាដក ឬមិនដកនូវប្រព័ន្ធអនុគ្រោះពន្ធ នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ»។ ត្រង់ចំណុចនេះលោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា បើទុកបញ្ហាទាំងនេះ ឱ្យអូសបន្លាយពេលយូរទៀតនោះ វានឹងធ្វើឱ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ដូច្នេះគឺមានតែព្រះមហាក្សត្រទេ ដែលជាតួអង្គសំខាន់ ក្នុងការដោះស្រាយបញ្ហានេះ។ «ដើម្បីបញ្ចៀសនូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងកម្មករ ពលរដ្ឋទទួលផលប្រយោជន៍ពីEBAនេះ យើងឃើញថាមានតែព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទេ ដែលជាតួអង្គសំខាន់នៅក្នុងការសម្របសម្រួល ដើម្បីបញ្ចប់បញ្ហាវិបត្តិនយោបាយ»។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហជីពកម្ពុជា ដែលស្នើសុំយាងព្រះមហាក្សត្រធ្វើជាអធិបតី ក្នុងការកោះប្រជុំគ្រប់ភាគីគណបក្សនយោបាយ ដើម្បីចរចាបញ្ចប់វិបត្តិនយោបាយ ហើយបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSPនេះ។ ទាក់ទងបញ្ហាEBAនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសម្ដងហើយម្ដងទៀតថា ទោះបីកម្ពុជា បាត់បង់EBA ក៏សេដ្ឋកិច្ចកម្ពុជា មិនស្លាប់ដែរ ហើយកម្ពុជាក៏មិនលក់អធិបតេយ្យភាព ដោយសារបញ្ហាEBAនេះឡើយ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល បាននិយាយបែបផ្លែផ្កាវិញថា បើសិនជាសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញមែន នោះអ្វីៗដែលសហភាពអឺរ៉ុប ប្រឹងប្រែងជួយកម្ពុជាកន្លងមក គឺស្មើនឹងសូន្យ។ ងាកមកការចរចានយោបាយវិញ មេដឹកនាំកម្ពុជារូបនេះ អះអាងថា គណបក្សខ្លួន គ្មានបំណងចរចាជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងឡើយ។ ចំណែកបញ្ហាក្តីក្ដាំអ្នកនយោបាយនោះ ត្រូវបានសម្ដេច ហ៊ុន សែន តបថា វាស្ថិតនៅក្រោមឆន្ទានុសិទ្ធរបស់តុលាការ។ អត្ថបទទាក់ទង សហជីព និង GMAC បារម្ភពីការបាត់បង់EBA ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ «បើដឹងថាខ្លួនឈឺហើយមិនខំព្យាបាល នឹងជួបគ្រោះថ្នាក់រយៈពេលវែង» លោក George EDGAR៖ EBA បាត់បង់ ឬបន្ត គឺស្ថិតក្នុងដៃរដ្ឋាភិបាលកម្ពុជា តែយ៉ាងណាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផុតអាណត្តិ បាននិយាយថា សហភាពអឺរ៉ុបមិនចង់ដក EBA ពីកម្ពុជានោះទេ ដូច្នេះ ការបាត់បង់ ឬបន្តនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម គឺស្ថិតនៅលើកណ្ដាប់ដៃនៃរាជរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះលោក Edgar បានជំរុញឲ្យរដ្ឋាភិបាលបន្តគោរព និងលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ, EBA»។ លោកលើកឡើងថា ប្រសិនបើកម្ពុជាបាត់បង់ EBA អ្នករងគ្រោះពិតប្រាកដគឺពលរដ្ឋក្រីក្រ ជាពិសេសអ្នកធ្វើការក្នុងវិស័យកាត់ដេរ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មធិការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនៃការអនុវត្តនីតិវិធីពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានរយៈពេល ១៨ ខែ។ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មធិការសហភាពអឺរ៉ុបបានបញ្ចប់ការពិនិត្យលើលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដែលមានរយៈពេល៦ ខែ។ ករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់។ គួរបញ្ជាក់ថា គ្រាន់តែសម្លៀកបំពាក់ កាន់ទំហំដល់ទៅ ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅ EU ៕ | ភ្នំពេញ៖ សហជីព រួមទាំងសមាគមគ្រូបង្រៀន និងបញ្ញវ័ន្ត បានផ្ញើលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ពីបញ្ហានយោបាយ និងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) របស់សហភាពអឺរ៉ុប។ |
បច្ចុប្បន្ននិយោជិត ដែលបម្រើការងារនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះកាហ្វេ ផ្ទះលក់ភេសជ្ជៈ និងបម្រើការងារនៅតាមផ្ទះផ្សេងៗ ទទួលបានប្រាក់ឈ្មួលប្រចាំខែ ដែលកំណត់ស្រេចតែចិត្តរបស់់ថៅកែ ឬនិយោជកនីមួយៗរួមជានឹងការផ្តល់ឱ្យប្រាក់ធានានុគ្រោះបានតែ៥-៧ភាគប៉ុណ្ណោះ។ នេះយោងតាមសំណើរបស់សហព័ន្ធសហជីពអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្ពុជា ដែលបានដាក់ជូនទៅក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៩។ គួរបញ្ជាក់ថា ប្រាក់ធានានុគ្រោះ គឺជាកម្រៃដែលអតិថិជនឱ្យទៅបុគ្គលិកនៃការបម្រើសេវាកម្មនានា ដែលត្រូវនិយោជកប្រមូលទុក ហើយត្រូវបើកបុគ្គលិក ដែលធ្វើការងារទាក់ទងនឹងអតិថិជនវិញទាំងអស់។ តាមការសិក្សាស្រាវជ្រាវលើការចំណាយរបស់កម្មករបម្រើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្ម នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ បានរកឃើញថា កម្មករចំណាយលើថ្លៃរស់នៅចន្លោះពី៣០០ទៅ៣៥០ដុល្លារក្នុងមួយខែ។ ការកេងប្រវ័ញកម្លាំងពលកម្ម និងការចំណាយរបស់កម្មករក្នុងវិស័យនេះ ក្រុមសហជីពសង្ឃឹមថា ក្រសួងការងារ នឹងចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមា និងប្រាក់ធានានុគ្រោះ១០ភាគរយក្នុងវិស័យនេះយ៉ាងយូរនៅចុងឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះ តំណាងសហព័ន្ធសហជីព និងកម្មករនិយោជិតដែលធ្វើការងារក្នុងវិស័យកសិកម្ម ក៏បានដាក់សំណើទៅក្រសួងការងារ ដើម្បីកំណត់ប្រាក់ឈ្មួលជូនកម្មករយ៉ាងហោចណាស់៣០០ដុល្លារក្នុងមួយខែផងដែរ។ ក្រសួងការងារបានទទួលយកសំណើខាងលើនេះ ដើម្បីពិនិត្យសិក្សា និងវាយតម្លៃទៅលើស្ថានភាពជាក់ស្តែង ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) មុននឹងយកសំណើនេះទៅគណៈកម្មការប្រឹក្សាការងារ។ នេះបើយោងតាម លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើតាមអ្នកនាំពាក្យរូបនេះ ការកំណត់ប្រាក់ឈ្មួលគោលរបស់កម្មករ គឺជាយន្តការត្រីភាគី រវាងនិយោជិត និយោគជក និងរដ្ឋាភិបាល ក្នុងការសម្រួបសម្រួលប្រាក់ខែគោលអប្បបរមាណាមួយ ដោយភាគីតំណាងកម្មករមានសិទ្ធិសុំកំណត់ប្រាក់ឈ្នួល ភាគីតំណាងនិយោជក ជាអ្នកផ្តល់ឱ្យ រីឯក្រសួងជាអន្តរការីក្នុងការសម្របសម្រួល។ លោក ហេង សួរ មានប្រសាសន៍ដូច្នេះថា៖«ការសិក្សា និងការកំណត់ប្រាក់ឈ្មួលគោលនេះ អាចមានរយៈពេល២ទៅ៣ឆ្នាំ ព្រោះយើងត្រូវសិក្សាមួយជំហានម្តងៗ ទៅលើវិស័យដែលពាក់ព័ន្ធ(ទេសចរណ៍ សេវាកម្ម និងកសិកម្ម) ដោយគណៈកម្មការប្រឹក្សាការងារ នឹងវិនិច្ឆ័យទៅលើលក្ខណៈទូទៅនៃការងារក្នុងវិស័យទាំងនេះ»។ លោកបានបញ្ជាក់ថា ការងារក្នុងវិស័យនេះ មានលក្ខណៈស្មុគស្មាញជាងប្រភេទការងារក្នុងវិស័យវាយនភ័ណ្ឌ៕ | ភ្នំពេញ៖ តំណាងសហព័ន្ធសហជីព និងកម្មករនិយោជិតដែលធ្វើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្មនៅកម្ពុជា បានដាក់សំណើទៅ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីសុំកំណត់ប្រាក់ឈ្មួលទាបបំផុត(អប្បបរមា)៣០០ដុល្លារក្នុងមួយខែ។ បើតាមការអះអាងរបស់សហជីព ការដាក់សំណើកំណត់ប្រាក់ឈ្មួលរបស់និយោជិតក្នុងវិស័យនេះ គឺព្រោះកម្មករដែលបម្រើការងារក្នុងវិស័យទេសចរណ៍-សេវាកម្ម កំពុងរងការកេងប្រវ័ញប្រាក់ឈ្មួលនិងម៉ោងធ្វើការ។ សហជីពឲ្យដឹងថា ជាទូទៅកម្មករដែលធ្វើការក្នុងវិស័យនេះ ទទួលប្រាក់ឈ្នួលចន្លោះពី៨០ទៅ១៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ |
លោក Nicholas Bequelin លើកឡើងថា ការចោទប្រកាន់នេះ អាចបំភិតបំភ័យដល់អ្នកដទៃទៀត ដែលធ្វើការងារ ដើម្បីបង្ហាញពីការជួយដូរក្មេងស្រីនៅកម្ពុជា។ គេហទំព័របស់អង្គការលើកលែងទោសអន្តរជាតិ បានសរសេរពីសម្តីរបស់លោក Nicholas Bequelin នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «អាជ្ញាធរកម្ពុជា គួរតែទម្លាក់បទចោទចេញពីលោក រ៉ាត់ រត្នមុនី ហើយដោះលែងគាត់ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ធ្លាប់បញ្ចេញយោបល់អំពីសំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី។ លោក បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម កន្លងមកថា «ការមានមតិទាំងឡាយពាក់ព័ន្ធឹងតុលាការ គឺជាការជ្រៀតជ្រែកកិច្ចការតុលាការ ប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ»។ សាលាដំបូងរាជធានីភ្នំពេញ កំណត់ថា បើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី៣០ ខែឧសភា ប៉ុន្តែ ដោយសារតែអវត្តមានភាគីរដ្ឋប្បវេណី សវនាការនេះ ក៏ត្រូវលើកពេលទៅបើកនៅថ្ងៃទី១២ ខែមិថុនា វិញ។ លោក រ៉ាត់ រត្នមុនី បានជាប់ចោទពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ»។ លោក សំ ទិត្យសីហា មេធាវីរបស់លោក រ៉ាត់ រត្នមុនី ធ្លាប់អះអាងថា កូនក្តីរបស់លោក គ្រាន់តែជាអ្នកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេស មកជាភាសាខ្មែរ នៅក្នុងខ្សែភាពយន្តនេះប៉ុណ្ណោះ គឺមិនមែនជាអ្នកផលិតឬដឹកនាំសម្តែងឡើយ។ អាជ្ញាធរខ្មែរ បានតាមដានខ្សែភាពយន្តនេះ បន្ទាប់ពីសារព័ត៌មានដ៏ល្បីមួយរបស់រុស្ស៊ីឈ្មោះ RT យកទៅផ្សព្វផ្សាយ។ អាជ្ញាធរខ្មែរ អះអាងថា ភាពយន្តឯកសារខាងលើ ដែលនិយាយពីការជួញដូរផ្លូវភេទ គឺជារឿងប្រឌិត ហើយធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។ លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់បញ្ជូនមកពីថៃ កាលពីខែធ្នូ ឆ្នាំ២០១៨។ កន្លងមក ភរិយារបស់លោក រ៉ាត់ រត្នមុនី និងប្រជាពលរដ្ឋមួយចំនួន ខិតខំសុំឲ្យស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជួយធ្វើអន្តរាគមន៍ជាញឹកញាប់ដែរ តែមិនបានទទួលផលវិជ្ជមាននោះទេ៕ | លោក Nicholas Bequelin នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានហៅការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាសាឲ្យខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ» ថាជាការចោទប្រកាន់ក្លែងក្លាយ។ |
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានលើកឡើងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់។ ជាមួយគ្នានេះ ក្នុងចំណោមភ្ញៀវទេសចទាំងនោះ មានភ្ញៀវទេសចរជាតិចំនួន ១៣៨.០៥១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៥៤៦នាក់។ លោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់ថា ភ្ញៀវទេសចរទាំងនោះ បានទៅកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានា និងតំបន់កោះផ្សេងៗជាច្រើន។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ បានចាប់អារម្មណ៍ ទៅកម្សាន្តនៅតាមកោះនានា ស្ថិតក្នុងចំណោមកោះទាំង៣២ ហើយកោះមួយចំនួន បានរៀបចំកែលម្អសោភ័ណភាព រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម ភូមិសុខសាន្ត កោះឫស្សី កោះព្រីង កោះក្របី និងកោះជាច្រើនទៀត។ ប្រធានមន្ទីរទេសចរណ៍រូបនេះ លើកឡើងថា ចំណែកការធ្វើដំណើរតាមផ្លូវសមុទ្រវិញ មានផាសុខភាពធានាបាននូវសុវត្ថិភាព និងចំណាយពេលខ្លីត្រឹមតែ ៤០ ទៅ ៤៥នាទី ដល់គោលដៅ និងត្រឡប់មកទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្ត ក៏បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ នៅតាមឆ្នេរ និងមានការលេងល្បែងប្រជាប្រិយ នៅតាមទីវត្តអារាមនានា ដើម្បីបង្កើតភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរផងដែរ។ គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុនេះ បានកើនឡើងចំនួន ១០.៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦៕ | ព្រះសីហនុ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ទៅកម្សាន្តនៅរមណីយដ្ឋាននានា។ ជាមួយគ្នានេះ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ មេសានេះ មានភ្ញៀវទេសចរចំនួន ១៤៣.៥៩៧នាក់ទៅកម្សាន្តនាខេត្តព្រះសីហនុ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ |
ថ្លែងចំពោះមុខលោកគ្រូ-អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ចំនួន៧៩២នាក់ ដែលមកពីវិទ្យាល័យទាំង៤ ក្នុងស្រុកកោះធំ កាលពីថ្ងៃទី១៦ សីហា រដ្ឋមន្រី្តរូបនេះ ក៏សន្យាស្វែងរកអាហារូបករណ៍ពីសាកលវិទ្យាល័យក្នុងស្រុកផ្ដល់ជូនសិស្ស រួមទាំងជិះរថភ្លើង ពីភ្នំពេញ ទៅកំពង់ឆ្នាំងផងដែរ។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានរម្លឹកដល់សិស្សទាំងអស់ ត្រូវតាំងចិត្តឲ្យមុតស្រួច ប្រឹងឲ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន។ ជាពិសេសរម្លឹកមេរៀនឲ្យបានញឹកញាប់ ព្រមទាំងថែរក្សាសុខភាពឲ្យល្អ មុននឹងថ្ងៃប្រឡងមកដល់។ សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ សីហាខាងមុខនេះ ដែលមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕ | កណ្តាល៖ សិស្សវិទ្យាល័យនៅស្រុកកោះធំ ខេត្តកណ្តាល ដែលប្រឡងជាប់និទ្ទេសA នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង ជាមួយនឹងប្រាក់១០ម៉ឺនរៀល ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ |
ជឿន ចាន់បូរី សម្រេចបានពិន្ទុ ១៨.៤៥០ ដោយទទួលបានមេដាយសំរឹទ្ធ ខណៈកីឡាករថៃ Chanokpon Jiumsukjai ទទួលបានមេដាយមាស និងកីឡាករវៀតណាម Phan The Gia Hien ទទួលបានមេដាយប្រាក់៕ | កីឡាករកាយសម្ព័ន្ធ (Aerobic Gynmanstics) ជឿន ចាន់បូរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាថ្ងៃទី២១ ខែឧសភា នេះ។ |
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យស៊ុយអែត និងហ្វាំងឡង់ ដែលជាប្រទេសជិតខាងមានការព្រួយបារម្ភជុំវិញបញ្ហាសន្តិសុខ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាស ហ្វាំងឡង់ នឹងដាក់ពាក្យចូលជាសមាជិកណាតូ។ ចំណែកស៊ុយអែតឯណោះវិញ ក្នុងថ្ងៃដដែល បក្សកាន់អំណាចប្រជាធិបតេយ្យសង្គម បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីគាំទ្ររដ្ឋាភិបាលចូលរួមអង្គការណាតូ។ ស្របពេលរដ្ឋាភិបាលក្រុងហែលស៊ិនគី និងស្តុកខុលប្រកាសចង់ចូលរួមជាសមាជិក អង្គការណាតូ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា នៅទីក្រុងបែរឡាំង ដើម្បីពិភាក្សាពីសមាជិកភាពរបស់ប្រទេសទាំងពីរ។ ថ្លែងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែឧសភា លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ ដែលទើបតែជាសះស្បើយពីជំងឺកូវីដ-១៩ បានចាត់ទុកស៊ុយអែត និងហ្វាំងឡង់ ដែលបានឯកភាពនឹងដាក់ពាក្យចូលណាតូក្នុងពេលដំណាលគ្នា ជាដៃគូដ៏ជិតស្និទ្ធបំផុត។ «ប្រសិនបើពួកគេសម្រេចដាក់ពាក្យចូលជាសមាជិក វានឹងក្លាយជាប្រវត្តិសាស្រ្ត»។ ប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការចូលជាសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត នឹងជួយបង្កើនសន្តិសុខរួម ក៏ដូចជាបង្ហាញថាច្រកទ្វារសម្រាប់សមាជិកណាតូ នៅតែបើកចំហ។ ការប្រកាសចូលជាសមាជិកណាតូពីសំណាក់ហ្វាំងឡង់ និងស៊ុយអែត ជាការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះគោលនយោបាយអព្យាក្រឹត្រ ដែលបានអនុវត្ត និងមានចែងក្នុងរដ្ឋធម្មនុញ្ញចាប់តាំងពីមុខសង្រ្គាមលោកលើកទីពីរមក។ កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការបោះបង់ផ្លូវអព្យាក្រឹតរបស់ខ្លួនដែលធ្លាប់មានជាច្រើនឆ្នាំមកនេះ ជាកំហុសមួយ ព្រោះហ្វាំងឡង់គ្មានការគំរាមផ្នែកសន្តិសុខអ្វីឡើយ។ សភាហ្វាំងឡង់ ត្រូវបានរំពឹងថា នឹងគាំទ្រសេចក្តីសម្រេចចូលជាសមាជិកណាតូ នៅប៉ុន្មានថ្ងៃខាងមុខ។ បន្ទាប់ពីនោះ រដ្ឋាភិបាលហែលស៊ិនគី នឹងដាក់ពាក្យចូលជាសមាជិកណាតូ នៅទីស្នាក់ការកណ្តាលក្នុងក្រុងព្រុចសែល។ ការប្រកាសចូលជាសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ ត្រូវបានតួកគី ដែលជាសមាជិកមួយរបស់អង្គការណាតូ ជំទាស់។ លោក Mevlut Cavusoglu ប្រមុខការទូតតួកគី បានចោទស៊ុយអែតថា បានផ្តល់កន្លែងជ្រកកោនដល់បក្សពលករឃើដ (PKK)។ បក្សពលករឃើដ ត្រូវបានសហភាពអឺរ៉ុប តួកគី និងអាម៉េរិកចាត់ទុកជាអង្គការភេរវករ។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu នៅក្នុងកិច្ចប្រជុំណាតូនាទីក្រុងបែរឡាំង បានដាក់លក្ខខណ្ឌឱ្យប្រទេសទាំងពីរឈប់គាំទ្រក្រុមភេរវករ ផ្តល់ការធានាសន្តិសុខឱ្យបានច្បាស់លាស់ និងលើកចោលបម្រាមហាមឃាត់ការនាំចេញមកលើតួកគី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចង់ចូលជាសមាជិកណាតូ៕ | ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងថា ស៊ុយអែត រួមទាំងហ្វាំងឡង់ ជាដៃគូដ៏ជិតស្និទ្ធរបស់អង្គការណាតូ ហើយប្រសិនបើប្រទេសទាំងពីរ ដាក់ពាក្យស្នើចូលជាសមាជិក វានឹងជាប្រវត្តិសាស្រ្ត។ ការប្រកាសរបស់អគ្គលេខាធិការនៃប្លុកយោធាបែបនេះ ធ្វើឡើងស្របពេលហ្វាំងឡង់ប្រកាសដាក់ពាក្យចូលជាសមាជិកណាតូជាផ្លូវការ ខណៈបក្សកាន់អំណាចស៊ុយអែតគាំទ្រគម្រោងចូលជាសមាជិកអង្គការយោធាមួយនេះ។ |
ការគ្រប់គ្រងនូវអ្វីដែលអ្នកទទួលទាន គឺជាដំណាក់កាល ដ៏សំខាន់ ក្នុងការធ្វើអោយផ្នែកទាំងអស់នៃសុខភាព និង រូបរាង របស់អ្នកមានភាព ល្អប្រសើរឡើងវិញ សម្រាប់អ្នកទាំងឡាយណាដែលរស់នៅជាមួយនឹងជំងឺនេះ ។ អាហារដែលសំបូរទៅដោយជាតិសូដ្យូម អាហារដែលអ្នកពិតជាចាំបាច់ ត្រូវតែជៀសវាងនោះគឺ ប្រភេទអាហារទាំងឡាយណាដែលមានផ្ទុក ជាតិសូដ្យូម ជាច្រើន តាមដែលពួកវាអាចបំផ្លាញដោយផ្ទាល់ ទៅលើបេះដូង និង សសៃអាទែ ដែលនេះជាកត្តាដ៏ចំបង ក្នុងការ បង្កើតអោយមានជំងឺលើសសម្ពាធឈាម។ វិទ្យាស្ថានសុខភាពជាតិ បាននិយាយថា ការប្រើប្រាស់ជាតិសូដ្យូម តិចតួច គឺ ជាគន្លឹះដ៏ល្អ ក្នុងការរក្សាសម្ពាធឈាម អោយមានសុខភាពល្អ។ មនុស្សពេញវ័យដែលមានសុខភាពល្អ ភាគច្រើន ត្រូវការជាតិសូដ្យូមត្រឹមតែ ១៥០០ ទៅ ២៤០០មីលីក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃ។ មន្ទីរព្យាបាល មេយ៉ូ បានរាយការណ៍ថា អ្នកជងឺលើសសម្ពាធឈាម គួរតែព្យាយាមប្រើ ជាតិ សូដ្យូមនេះ អោយបានទាបជាង ១៥០០មីលីក្រាមជារៀងរាល់ថ្ងៃ ដែលវិធីនេះគឺអាចជួយ កាត់បន្ថយសម្ពាធឈាម អ្នកបានពី ២ ទៅ ៨ mm Hg ។ ប្រព័ន្ធផ្សព្វផ្សាយសុខភាពសហគមន៍ បានធ្វើការណែនាំថា ការបង្កើននូវការប្រើ ប្រាស់សារជាតិប៉ូតាស្យូម គឺអាចជួយធ្វើអោយ ការចុះទាបនៃជាតិសូដ្យូមដែលមាននៅលើសម្ពាធឈាម ហាក់មាន ភាពប្រសើរឡើង ។ ជាការបន្ថែមទៅលើ ការកាត់បន្ថយនៃបរិមាណសូដ្យូម ដែលត្រូវបានប្រើប្រាស់ ដោយផ្ទាល់នៅក្នុងចំណី គ្រូពេទ្យក៏បានណែនាំផងដែរថា មនុស្សដែលមានជំងឺលើសសម្ពាធឈាមនេះ ត្រូវតែមានភាព ប្រុងប្រយ័ត្នក្នុងការ អានស្លាកសញ្ញានៃអាហារ និង វិធីនៃការចំអិនរបស់វា។ ភាគច្រើន នៃម្ហូបអាហារដែលបាន ចំអិនរូចជាស្រេច គឺមានផ្ទុកជាតិសូដ្យូមជាច្រើន ហើយពេលខ្លះវាពិតជាមាន ក្នុងកម្រិតច្រើនជ្រុល។ វិទ្យាស្ថាន សុខភាពជាតិ ក៏បានណែនាំផងដែរថា អ្នកជំងឺត្រូវធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់គេជាមុនសិន មុនពេលសម្រចចិត្ត ប្រើផលិតផលជំនួសអំបិល ប្រភេទណាមួយ។ ការបន្ថែមរសជាតិ, ថ្នាំបុរាណ និង គ្រឿងទេស គឺជាជម្រើសដ៏សាកសម ក្នុងការបន្ថយនូវកម្រិតសូដ្យូម ក្នុងអាហារដើម្បីអោយវាមានរសជាតិឈ្ងុយឆ្ងាញ់ ។ អាហារដែលមានជាតិខ្លាញ់ និង កាឡួរីខ្ពស់ ប្រភេទអាហារ ដែលមានជាតិស្ករ និង ខ្លាញ់ខ្ពស់ គឺស្មើរគ្នាទៅនឹង ការបន្ថែមនូវជាតិកាឡូរី។ ការលើសទំងន់ ឬ ស្ថិតក្នុងស្ថានភាពធាត់ជ្រុល គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើ ជំងឺលើសសម្ពាធឈាម ដោយវាបាន ដាក់សម្ពាធកាន់តែច្រើនទៅលើ បេះដូង និង ធ្វើអោយដំណើរឈាមរត់មានភាពស្មុគស្មាញ។ អាហារដែលមានជាតិកាឡូរី និងជាតិខ្លាញ់ខ្ពស់ដែលអ្នកគួរជៀសវាងនោះមានដូចជា ៖ ផលិតផលដែលធ្វើពី ទឹកដោះគោ, អាហារបំពង ឬ ចៀន, សាច់ក្រហម ឬ ប្រភេទសាច់ខ្លាញ់ដទៃទៀត និង អាហារផ្សេងៗទៀតដែល មានផ្ទុកនូវជាតិខ្លាញ់ដែលរលាយក្នុងទឹកជាដើម ។ វិទ្យាស្ថានសុខភាពជាតិ បានណែនាំអ្នកទាំងឡាយណា ដែលមិនអាច តមសាច់បានពី អាហារជាប្រចាំថ្ងៃរបស់ គេបាននោះ គួរព្យាយាមតមអាហារដែលមានសាច់ អោយបាន ពីរដង ឬ ច្រើនជាងនេះ ក្នុងមួយសប្តាហ៍។ សម្រាប់ផលិតផលដែលធ្វើពីទឹកដោះគោ មានដូចជា បឺរ និង ហ្វ្រូម៉ាស់ អ្នកអាចធ្វើការកាត់បន្ថយ ដោយប្រើវាពាក់ កណ្តាលនៃចំនួន ដែលអ្នកធ្លាប់បានប្រើពីមុនមក។ ផលិតផលដែលធ្វើពីទឹកដោះគោសុទ្ធ គឺជាផលិផលដែលអ្នក គួរជៀសវាង ប៉ុន្តែអ្នកអាចជំនួសនូវទឹកដោះគោដែលដកជាតិក្រែមចេញបាន ។ សារជាតិកាហ្វេអ៊ីន និង សុរា ទោះបីជា សារជាតិកាហ្វេអ៊ីនមានឥទ្ធិពលយូរ ក្នុងការផ្តល់ផលប៉ះពាល់ ដល់សម្ពាធឈាមអាចមានការពិភាក្សាវែកញែក វាគឺពិតជាអាចបណ្តាលអោយមានវិបត្តិជាបណ្តោះអាសន្នចំពោះ សម្ពាធឈាមរបស់អ្នក។ ភេសជ្ជ:ដែលគេដឹងថាមានផ្ទុកសារជាតិកាហ្វេអ៊ីនជាច្រើន មានដូចជា៖ កាហ្វេ, តែ, ទឹកក្រូចកូកាកូឡា, ទឹកសូកូឡាខ្មៅ គឺសុទ្ធតែជាភេសជ្ជ:ដែលអ្នកជំងឺ លើសសម្ពាធឈាមគួរធ្វើការជៀសវាង ឬ កណត់អោយបានច្បាស់លាស់ ។ យោងតាម មជ្ឈមណ្ឌលសុខភាព ស្រាអាចបំផ្លាញដល់ ជញ្ជាំងរបស់សសៃឈាម និង បង្កើននូវការប្រឈមនឹង ផលវិបាកផ្សេងៗដទៃទៀត ។ ហើយទោះបីជា មានការបង្ហាញថា បរិមាណសុរាក្នុងកម្រិតទាបអាចជួយ ផ្តល់ផល ជាវិជ្ជមានចំពោះសម្ពាធឈាមយ៉ាងណាក៏ដោយ ក៏ការទទួលទានវាក្នុងបរិមាណច្រើនជ្រុលគឺអាចធ្វើអោយ អ្នក មានការកើនសម្ពាធឈាម ដោយសារកត្តាជាច្រើន ហើយវាក៏បានកាត់បន្ថយផងដែរនូវ ឥទ្ធិពលឱសថសម្រាប់ ការព្យាបាលជំងឺលើសសម្ពាធឈាមនេះ ។ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ទាំងឡាយណា ដែលសម្រេចចិត្ត មិនបញ្ឈប់ការផឹកស្រា នោះអ្នកគួរ កំណត់នូវការប្រើប្រាស់វា។ ត្រួតពិនិត្យដោយ៖ www.health.com.kh | Hypertension គឺជាពាក្យបច្ចេកទេសផ្នែកវេជ្ជសាស្ត្រមួយ ដែលបានន័យថា ជំងឺលើសសម្ពាធឈាម ។ ខណៈពេលដែល មនុស្សភាគច្រើនដែលមានអាយុ លើសពី ៥៥ឆ្នាំ នឹង កើតមានជំងឺលើសសម្ពាធឈាមនេះ ជាដំណឹងល្អ គឺថា អ្នកអាចជ្រើសរើសទំលាប់រស់នៅប្រចាំថ្ងៃដ៏សាមញ្ញ ដែលនឹង មានឥទ្ធិពលជាវិជ្ជមាន ចំពោះសម្ពាធឈាមរបស់អ្នក។ |
មន្ត្រីការក្រសួងការបរទេសរបស់លោក Duterte បានប្រកាសកាលពីថ្ងៃទី៣ ខែមិថុនាថា ប្រទេសហ្វីលីពីនអាចនឹងពន្យារសុពលភាពកិច្ចព្រមព្រៀងមូលដ្ឋានយោធាបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០២០។ កាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ហ្វីលីពីនអាចបញ្ចប់កិច្ចព្រមព្រៀងរយ:ពេល២១ឆ្នាំដែលអនុញាតឲ្យកងទ័ពអាមេរិកចេញចូលបានដោយសេរី និងចូលរួមក្នុងសមយុទ្ធយោធានានា។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា តំបន់អាស៊ីអាគ្នេយ៍គឺជាទីតាំងយុទ្ធសាស្ត្រក្នុងកាល:ទេស:មានជម្លោះក្នុងតំបន់អាស៊ីខាងកើត។ លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin បានថ្លែងប្រាប់ក្នុងសន្និសីទព័ត៌មានកាលពីសប្តាហ៍មុនថា ដោយសារមានភាពតានតឹងខ្លាំងរបស់មហាអំណាចក្នុងតំបន់អាស៊ី បានជំរុញឲ្យរដ្ឋាភិបាលរបស់លោកបន្តកិច្ចព្រមព្រៀងជាមួយអាមេរិកសិន។ ក្រុមអ្នកស្រាវជ្រាវក្នុងតំបន់បាននិយាយថា ចិនដែលជាប្រទេសមានកម្លាំងយោធាធំជាងគេបំផុតក្នុងតំបន់អាស៊ី ហើយមានជម្លោះបូរណភាពដែនទឹកជាមួយហ្វីលីពីនបានក្លាយជាការគំរាមក្នុងពេលកន្លះឆ្នាំដំបូងនេះ។ ចិនបានចូលនេសាទនៅជិតតំបន់កោះដែលហ្វីលីពីនកាន់កាប់នៃសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាស្រាវជ្រាវចូលក្នុងដែនទឹកមានជម្លោះដែលមានការទាមទារពីម៉ាឡេស៊ីផងដែរ។ រឿងនេះបានធ្វើឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានសេរីភាពផ្នែកនាវាចរណ៍តាមច្បាប់អន្តរជាតិបានចុះល្បាតចំនួន៤លើក។ សហរដ្ឋអាមរិកប្តេជ្ញាការពារសន្តិសុខតំបន់ និងជាពិសេសសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់ជាហូរហែ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | បើទោះបីជាធ្លាប់មានការមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះ អ្នកវិភាគជឿថាការយល់ព្រមរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនដើម្បីផ្តល់ឱកាសលើកទី២សម្រាប់កិច្ចព្រមព្រៀងយោធាអាមេរិកបង្ហាញថា ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយចិនកំពុងតែប្រេះឆាក្រោយរយ:ពេលបួនឆ្នាំ។ |
រដ្ឋធានីប៉េកាំង បានរងគ្រោះជាលើកទីពីរនៅចុងសប្ដាហ៍មុនដោយសារព្យុះខ្សាច់ដែលបក់មកពីម៉ុងហ្គោលី។ កម្ទេចដីដ៏ក្រាស់ ធ្វើឱ្យរដ្ឋធានីចិនប្រែពណ៌លឿង ខណៈកម្រិតខ្យល់បំពុលដ៏គ្រោះថ្នាក់កើនឡើងផងដែរ។ បើតាមអាជ្ញាធរឧតុនិយមចិន ព្យុះខ្សាច់ធ្វើដំណើរពីទឹកដីម៉ុងហ្គោលីចូលទៅបណ្ដាខេត្តភាគខាងជើងមានតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង សានស៊ី លាវនីង និងហឺប៉ីដែលព័ទ្ធជុំវិញរដ្ឋធានីប៉េកាំង។ នេះជាលើកទីពីរហើយដែលរដ្ឋធានីចិនរងគ្រោះដោយសារព្យុះខ្សាច់ក្នុងពេលមិនដល់ពីរសប្ដាហ៍ផង។ នៅថ្ងៃទី២៨ ខែមីនា ព្យុះខ្សាច់ធ្វើឱ្យកម្រិតខ្យល់ពុលក្នុងទីក្រុងប៉េកាំងឡើងដល់កម្រិតអតិបរមា ហើយភាពដែលអាចមើលឃើញធ្លាក់មកត្រឹមមួយពាន់ម៉ែត្រប៉ុណ្ណោះ។ នៅផ្នែកឯទៀត ព្យុះខ្សាច់ បានបង្អាក់ការធ្វើដំណើរតាមផ្លូវអាកាស ដោយស្រទាប់ខ្សាច់មានពេញបរិយាកាស ដែលធ្វើឱ្យយន្តហោះពិបាកចុះចត និងហោះឡើង។ ជើងហោះជាច្រើននៅតំបន់ម៉ុងហ្គោលីខាងក្នុងដែលជាប់ម៉ុងហ្គោលី ត្រូវលុបចោល។ នេះបើយោងតាមសារពត៌មាន South China Morning Post។ លោក Zhang Tao មន្ត្រីរដ្ឋបាលឧតុនិយមចិននិយាយថា ភាគខាងជើង និងភាគពាយព្យចិនមានព្រិលនិងភ្លៀងធ្លាក់តិចនៅឆ្នាំនេះ ហើយតាំងពីខែកុម្ភៈមក សីតុណ្ហភាពក៏មានកើនឡើងជាងមុនដែលបណ្តាលឱ្យអាកាសធាតុរាំងស្ងួត និងមានខ្យល់ខ្លាំងខុសធម្មតា។ ចំណែក លោក Wang Ji នាយកមជ្ឈមណ្ឌលអាកាសធាតុទីក្រុងប៉េកាំង លើកឡើងថ នេះជាកម្រណាស់ដែលព្យុះខ្សាច់កើតឡើងដល់ទៅពីរដងក្នុងរយះពេលមិនដល់២សប្ដាហ៍ផង។ ព្យុះខ្សាច់លើកនេះ ក៏មិនមែនជាលើកចុងក្រោយដែរ។ អាជ្ញាធរឧតុនិយមចិនព្រមានថា ទីក្រុងប៉េកាំងនឹងប្រឈមព្យុះខ្សាច់បន្ថែមទៀតនៅខែមេសាខាងមុខ។ ព្យុះខ្សាច់នេះ តែងតែបោកបក់ចូលទីក្រុងប៉េកាំងជារៀងរាល់ឆ្នាំនៅនិទាឃរដូវ នៅពេលខ្យល់បក់ពីតំបន់វាលខ្សាច់ទៅកាន់តំបន់សមុទ្រ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន ក៏កំពុងតែរៀបចំគម្រោងអេកូឡូស៊ីដែលត្រូវបានគេហៅថា «The Great Green Wall » ដោយដាំដើមឈើចំនួន៦៦ពាន់លានដើមជុំវិញទីក្រុងប៉េកាំងសម្រាប់ជាការរាំងខ្ទប់នូវព្យុះខ្សាច់ដ៏កំណាចនេះ។ គម្រោង «The Great Green wall »ត្រូវបានកំណត់នឹងបញ្ចប់នៅឆ្នាំ២០៥០៕ | ដោយ ឈួ ស៊ាវយីងជាវ |
នាការប្រកួតជើងទី២នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ទាំងបឹងកេត និងអង្គរថាយហ្គឺរសុទ្ធបានបង្កើតឱកាសមាសរៀងខៗខ្លួន តែត្រូវបានរារាំងដោយខ្សែការពារនិងអ្នកចាំទី។ គ្រាប់បាល់ទី១បានកើតឡើង បន្ទាប់ពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យពីចម្ងាយបានសម្រេច១គ្រាប់ឲ្យបឹងកេតនៅនាទី៣៦ ក្រោយខ្សែការពារជប៉ុន Ryota Hayashi បានបង្កកំហុសធ្វើខ្សែប្រយុទ្ធ Samuel Ajayi ដួល។ ៣ពិន្ទុសម្រាប់ម្ចាស់ផ្ទះបឹងកេតត្រូវបានបាត់បង់ បន្ទាប់ពីកីឡាករ តាំង សុភ័ក្ត្រ រកគ្រាប់បាល់តាមស្មើ ១-១ ឲ្យអង្គរថាយហ្គឺរនៅនាទីទី៨២។ ទោះបឹងកេតព្យាយាមបង្កើតឱកាសក្នុងការរកគ្រាប់បាល់យ៉ាងណាក៏ដោយ តែក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត ដើម្បីបន្តចែកគ្នាម្នាក់១ពិន្ទុដូចជើងទី១។ លទ្ធផលនេះនាំឲ្យទាំងពីរបន្តឈរលេខរៀងដដែលរៀងៗខ្លួន ដោយអង្គរថាយហ្គឺរស្ថិតនៅលេខរៀងទី៣មាន៣៤ពិន្ទុ ខណៈបឹងកេតស្ថិតនៅលេខរៀងទី៥មាន៣១ពិន្ទុ។ ចំណែកការប្រកួតនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ក្រុមម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទី បានរងបរាជ័យក្រោមថ្វីជើងអគ្គិសនីកម្ពុជា ៥-១ ស្របពេលសូលទីឡូអង្គររងការខកចិត្តក្រោមថ្វីជើងអាស៊ីអឺរ៉ុប ១-០ នៅលើទឹកដីខ្លួន។ លទ្ធផលនេះ មានន័យថា ទាំងក្រុមយុវជនបាទី និងសូលទីឡូអង្គរនៅតែមិនជម្រះបញ្ជីចាស់ជាអគ្គសិនី និងអាស៊ីអឺរ៉ុបបានដដែល៕ | ក្រុមបឹងកេតមិនអាចរកបាន៣ពិន្ទុពីការធ្វើម្ចាស់ផ្ទះការប្រកួតជើងទី២នោះទេ ដោយពួកគេបន្តរក្សាលទ្ធផលស្មើ ១-១ ជាមួយអង្គរថាយហ្គឺរដូចជើងទី១។ ចំណែកយុវជនអាយុក្រោម១៨ឆ្នាំបាទី និងសូលទីឡូអង្គរនៅតែមិនអាចជម្រះបញ្ជីចាស់សម្រាប់ការធ្វើម្ចាស់ផ្ទះនៅជើងទី២ ដោយបាទីបន្តចាញ់អគ្គិសនី ៥-១ ខណៈសូលទីឡូអង្គរចាញ់អាស៊ីអឺរ៉ុប ១-០។ |
ក្នុងចំណោមមេដឹកនាំរដ្ឋាភិបាលទាំង៥រូប មាន លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួរ លោក Leo Varadkar នាយករដ្ឋមន្ត្រីអៀរឡង់ និងលោកស្រី Ana Brnabic នាយករដ្ឋមន្ត្រស៊ែប៊ី រីឯ២រូបទៀតមាន លោកស្រី Johanna Siguroardottir អតីតនាយករដ្ឋមន្ត្រីអ៊ីស្លង់ និងលោក Elio Di Rupo អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក។ ១. លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួរ លោក Bettel កាន់តំណែងជានាយករដ្ឋមន្ត្រីលុចសំបួរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣មក។ នៅខែឧសភា ឆ្នាំ២០១៥ លោកបានរៀបការជាមួយលោក Gauthier Destenay ដែលជាស្ថាបត្យករ ក្រោយមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១០មក។ ២.លោក Leo Varadkar នាយករដ្ឋមន្ត្រី (Taoiseach) នៃសាធារណរដ្ឋអៀរឡង់ លោក Varadkar ក្លាយជាប្រមុខរដ្ឋាភិបាលអៀរឡង់ ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ។ លោកមានទំនាក់ទំនងស្នេហាផ្លូវការជាមួយលោក Matthew Barrett តាំងពីឆ្នាំ២០១៥មក។ លោក Barrett ដែលជាគូស្នេហ៍របស់លោកនាយករដ្ឋមន្ត្រី ឬ Taoiseach អៀរឡង់នោះ គឺជាវេជ្ជបណ្ឌិតម្នាក់។ ៣. លោកស្រី Ana Brnabic នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Brnabic ដឹកនាំស៊ែប៊ី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ លោកស្រីជាមេដឹកនាំប្រទេសតំបន់បាល់កង់ទីមួយដែលប្រកាសដោយបើកចំហរថាខ្លួនស្រឡាញ់ភេទដូចគ្នា និងតែងខ្លួនធ្វើជាមនុស្សប្រុស។ លោកស្រីធ្លាប់បានអះអាងថា គាត់មិនចង់ល្បីឈ្មោះជានាយករដ្ឋមន្ត្រី Gay នោះឡើយ ប៉ុន្តែចង់ឲ្យគេមើលឃើញពីសមត្ថភាព វិជ្ជាជីវៈ និងការជឿជាក់ទៅលើភាពជាអ្នកដឹកនាំរបស់លោកស្រី។ ៤. លោកស្រី Johanna Sigurdardottir អតីតនាយករដ្ឋមន្ត្រីអ៊ីស្លង់ លោកស្រី Johanna ជានាយករដ្ឋមន្ត្រីទី២៤របស់អ៊ីស្លង់ចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨៧ លោកស្រីមានចំណងអាពាហ៍ពិពាហ៍ជាមួយលោក Steinar Johannesson ដោយមានកូនប្រុស២នាក់។ ក្រោយលែងលះគ្នា លោកស្រី Johanna បានចូលរួមជាមួយលោកស្រី Jonina Leosdottir ដែលជាអ្នកនិពន្ធ និងជាអតីតអ្នកកាសែត ក្នុងសហភាពស៊ីវិលលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នា។ នៅឆ្នាំ២០១០ Johanna និង Jonina បានរៀបការជាមួយគ្នាក្នុងនាមជាអាពាហ៍ពិពាហ៍ LGBT លើកដំបូងបំផុតនៅអ៊ីស្លង់។ ៥. លោក Elio Di Rupo អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Di Rupo ជានាយករដ្ឋមន្ត្រីទី៥០របស់បែលហ្ស៊ិក ដែលបានកាន់តំណែងចន្លោះពីខែធ្នូឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០១៤ ។ នៅឆ្នាំ១៩៩៦ លោកបានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា៕ | អាពាហ៍ពិពាហ៍រវាងមនុស្សដែលស្រឡាញ់ភេទដូចគ្នា (LGBT) មានការទទួលកាន់តែច្រើនឡើងនៅតាមបណ្តារដ្ឋ និងប្រទេសនានាលើពិភពលោក។ បច្ចុប្បន្ន មេដឹកនាំរដ្ឋាភិបាល៥រូបហើយដែលបានប្រកាសដោយបើកចំហរ ថាខ្លួនជាក្រុមមនុស្ស LGBT (Lesbian Gay Bisexual and Transgender)។ |
សារព័ត៌មានថ្មីៗ សូមថ្លែងអំណរគុណដល់ម្ចាស់អ្នករៀបចំកម្មវិធីទាំងអស់ដូចជា៖ សារព័ត៌មានចិន Peoples Daily, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, ក្រសួងការបរទេសឥណ្ឌា, ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា, ក្រសួងទេសចរណ៍ម៉ាឡេស៊ី, Canal France International, ONE FC, សម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ (SEAPA), ក្រុមហ៊ុន Star Auto Camboida, អង្គការសេដាក និងអង្គការ NGO Forum ដែលបានផ្តល់កិត្តិយស សេចក្តីទុកចិត្ត និងគាំទ្រសារព័ត៌មាន thmeythmey.com យើងខ្ញុំ។ ១. លោក លាង ដឹលុច បានបំពេញបេសកកម្មទៅប្រទេសចំនួន២ នៅឡាវ និងចិន៖ ចូលរួមកិច្ចប្រជុំសារព័ត៌មាននៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី២ នៅប្រទេសឡាវ ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានឆ្នាំ២០១៨ ស្តីពីខ្សែក្រវ៉ាត់ និងវិថី នៅប្រទេសចិន ២. លោក អ៊ឹង ចំរើន ចូលរួមសិក្ខាសាលាស្តីពីព័ត៌មានមិនពិតនៅទីស្នាក់ការក្រុមហ៊ុន Google ប្រទេសសិង្ហបុរីរយៈពេល២ថ្ងៃ បន្ទាប់មកបន្តចូលរួមក្នុងវេទិកាអ្នកសារព័ត៌មានក្រោមប្រធានបទ «ព័ត៌មានក្លែងបន្លំ» ដដែល រយៈពេល៣ថ្ងៃបន្ថែមទៀតក្នុងខែមិថុនា។ ៣. លោក សៅ ផលនិស្ស័យ បានចូលរួមព្រឹត្តិការណ៍អន្តរជាតិចំនួន៣ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា និងឥណ្ឌូណេស៊ី៖ ចូលរួមក្នុងកម្មវិធីទស្សនកិច្ចអ្នកកាសែតអាស៊ានរៀបចំឡើងដោយក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរីនាខែសីហា។ ចូលរួមក្នុងកម្មវិធីយកព័ត៌មានកិច្ចសន្ទនាដែលី (Delhi Dialogue លើកទី ១០) នៅរដ្ឋធានីញូវដេលីខែកក្កដា រៀបចំឡើងដោយក្រសួងការបរទេសឥណ្ឌា។ លោក សៅ ផលនិស្ស័យ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពីសេរីភាពសារព័ត៌មានតំបន់ 4M Asia ដែលរៀបចំឡើងដោយទូរទស្សន៍បារាំង CFI នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាខែមេសា។ ៤. លោក គី សុខលីម ចូលរួមព្រឹត្តិការណ៍ចំនួន២ នៅថៃ និងវៀតណាម៖ ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពីព័ត៌មានក្លែងបន្លំនៅទីក្រុងបាងកក ប្រទេសថៃ ដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានវៀតណាម ៥. កញ្ញា ខន ចំប៉ា ចូលរួមក្នុងព្រឹត្តិការណ៍ចំនួន២ នៅប្រទេសចិន និងសិង្ហបុរី៖ ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានឆ្នាំ២០១៨ ស្តីពីខ្សែក្រវ៉ាត់ និងវិថី និងវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មាន១០បូក៣ (Asean+3) លើកទី៩ នៅខេត្តហៃណាន់ និងទីក្រុងប៉េកាំង ចួលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី ស្តីពីការទប់ស្កាត់ និងផ្ទៀងផ្ទាត់ព័ត៌មាន ដែលរៀបចំដោយក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ៦. លោក តន ចាន់រិទ្ធារ៉ា ចូលរួមព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសចិន ឡាវ ថៃ កូរ៉េខាងត្បូង និងអាមេរិក៖ ចូលរួមជំនួបកំពូលសារព័ត៌មាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចូលរួមវេទិកាព្រៃឈើ និងប្រជាជននៅខែសីហាក្នុងទីក្រុងបាងកក ប្រទេសថៃ ចូលរួមសន្និសីទតំបន់ស្ដីពីព័ត៌មានក្លែងបន្លំក្នុងខែកញ្ញានៅទីក្រុងបាងកក ប្រទេសថៃ ចូលរួមសិក្ខាសាលាស្ដីពីប្រព័ន្ធផ្សព្វផ្សាយថ្មីនៅទីក្រុងប៉េកាំង ប្រទេសចិនក្នងខែមិថុនា ឈរថតនៅខាងមុខសេតវិមានអំឡុងដំណើរទស្សនកិច្ចព័ត៌មានស្ដីពីតំបន់អាស៊ីបូព៌ា។ ថតរូបជាមួយប្រធានសភាកូរ៉េខាងត្បូងអំឡុងដំណើរទស្សនកិច្ចព័ត៌មានស្ដីពីអាស៊ីបូព៌ាកាលពីខែវិច្ឆិកា ៧. លោកស្រី អ៊ីសា រ៉ហានី ចូលរួមយកព័ត៌មាន PTM 2018 ដែលរៀបចំឡើងដោយ PATA និងក្រសួងទេសចរណ៍ម៉ាឡេស៊ី ដែលរៀបចំឡើងនៅកោះឡាំងកាវី ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី ១២ដល់១៥ ខែកញ្ញា ឆ្នាំ ២០១៨។ កម្មវិធីនេះ មានអ្នកសារព័ត៌មានជាង ១០ប្រទេសចូលរួម។ ៨. កញ្ញា ញឹក ស្រីល័ក្ខ បំពេញបេសកកម្មនៅប្រទេសចំនួន២ មានថៃ និងឡាវ៖ ចូលរួមដំណើរទស្សនកិច្ចនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ស្ដីពីកសិកម្មផ្ដោតលើដំណាំកាហ្វេ ដែលរៀបចំដោយអង្គការសេដាក។ ដំណើរទស្សនកិច្ចនេះ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែធ្នូ។ ដំណើរទស្សនកិច្ច ស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងបរិបទនៃការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និង VGGT រៀបចំដោយវេទិកានៃអង្គការរដ្ឋាភិបាលស្តីពីកម្ពុជានៅថៃ ៩. លោក ប៉ាន់ បូនី ចូលរួមដំណើរទស្សនកិច្ចនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ស្ដីពីកសិកម្មផ្ដោតលើដំណាំកាហ្វេ ដែលរៀបចំដោយអង្គការសេដាក។ ដំណើរទស្សនកិច្ចនេះ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែធ្នូ ១០. លោក ជាវ សំណាង បានចូលរួមក្នុងព្រឹត្តិការណ៍បទពិសោធ នៃការបើកបររថយន្ត Mercedes-Benz ប្រចាំឆ្នាំ២០១៨ នៅម៉ាឡេស៊ី ១១. លោក សឿន វណ្ណឌេត ចូលរួមយកព័ត៌មានការប្រកួត ONE Championship នៅសិង្ហបុរី។ ១២. លោក រំដួល ចិត្រា ចូលរួមកម្មវិធីទស្សនកិច្ចការងាររៀបចំឡើងដោយសហព័ន្ធអ្នកកាសែតថៃ និង សមាគមអ្នកកាសែតឡាវ | នៅក្នុងឆ្នាំ២០១៨ សារព័ត៌មានថ្មីៗ បានទទួលការអញ្ជើញឲ្យយកព័ត៌មាន និងចូលរួមវេទិកាអន្តរជាតិនៅបរទេសចំនួន២១លើក។ អ្នកកាសែត និងថ្នាក់ដឹកនាំសារព័ត៌មានថ្មីៗសរុប១២នាក់ បានចូលរួមវេទិកាអន្តរជាតិទាំងនោះនៅក្នុងប្រទេសចំនួន១០ ដែលរួមមានប្រទេសសមាជិកអាស៊ាន ប្រទេសចិន សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ និងឥណ្ឌា។ គ្រាន់តែ នៅក្នុង ឆ្នាំ ២០១៧ អ្នកកាសែតថ្មីៗ ៩នាក់ បានចេញយកព័ត៌មាន ២១ លើក ក្នុងប្រទេស ចំនួន ១១។ ក្នុងឆ្នាំ ២០១៦ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ៦ នាក់ ត្រូវបាន អញ្ជើញ ឲ្យ ចូលរួម យក ព័ត៌មាន ១៣ លើក នៅក្នុង ប្រទេស ចំនួន៦។ ចំណែកឯក្នុង ២០១៥ អ្នកកាសែត ១០នាក់របស់ថ្មីៗ ក៏បានចេញ យកព័ត៌មាន និងបានចូលរួមវគ្គបណ្តុះបណ្តាលចំនួន១៨ លើក នៅក្នុងប្រទេសចំនួន៩ផងដែរ ។ |
សហគ្រិន ឬម្ចាស់អាជីវកម្ម ដែលយកផលិតផលក្នុងស្រុក មកដាក់តាំងបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្ម ឬព្រឹត្តិការណ៍ទេសចរណ៍នានា តែងត្រូវបានលើកទឹកចិត្ត និងគាំទ្រពីសំណាក់ក្រសួងទេសចរណ៍ ព្រមទាំងសមាគមផលិតផលក្នុងស្រុកនានា។ ជាមួយគ្នានេះ អ្នកជំនាញទេសចរណ៍ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មផលិតផលក្នុងស្រុក បង្កើនការផលិតឱ្យបានប្រសើរជាងនេះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ បានលើកឡើងថា តម្រូវការផលិតផលក្នុងស្រុកបានកើន ប៉ុន្តែការផលិតហាក់មិនមានស្តង់ដានៅឡើយ។ បើទោះទីផ្សារបានជំរុញលើផលិតផលក្នុងស្រុកច្រើន ក៏ទំនិញនាំចូលមានច្រើនជាង។ ចំណែក ផលិតផលខ្លះវេចខ្ចប់មិនសូវមានស្តង់ដា ឯសហគ្រិនមួយចំនួនទៀត ផ្តោតតែការនាំចេញច្រើនជាងដាក់លក់លើទីផ្សារក្នុងប្រទេស។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ រូបភាព៖ ទំព័រហ្វេសប៊ុក លោកស្រី ឆាយ ស៊ីវលីន អ្នកទេសចរតែងសាកល្បងទទួលយកអ្វីដែលថ្មី ទៅតាមតំបន់នីមួយៗ ដោយនាំយករបស់ទាំងនោះត្រឡប់ទៅវិញ។ មិនខុសគ្នាពីភ្ញៀវខ្មែរដែលទៅកម្សាន្តនៅប្រទេសជិតខាង តែងនាំយកផលិតផលទាំងនោះមកប្រទេសកំណើត។ បច្ចុប្បន្ន ផលិតផលដែលមានតម្រូវការខ្លាំង មានដូចជា ផលិតផលបែបកសិកម្មចំណីអាហារ សម្ភារធ្វើដោយដៃ ក្រណាត់សូត្រខ្មែរ សប្បិកម្ម ចម្លាក់ជាដើម។ «តាមការសង្កេត មានតែក្រណាត់សូត្រប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់។ ប៉ុន្តែ ផលិតផលដែលមានស្តង់ដា ឃើញថាតម្លៃរាងថ្លៃ ព្រោះអាចមកពីវត្ថុធាតុដើម កម្លាំងពលកម្ម ទើបពិបាកដាក់លក់លើទីផ្សារ»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា រាល់ការដាក់តាំងពិព័រណ៌ គឺមិនសូវមានផលិតផលក្នុងស្រុកនោះឡើយ ភាគច្រើនជាផលិតផលនាំចូល។ លើសពីនេះ ម្ចាស់អាជីវកម្មចេះផលិត តែមិនចេះធ្វើទីផ្សារ ទើបធ្វើឱ្យចរាចរនៃផលិតផលនេះ នៅមានកម្រិត។ ប្រធានសមាគមរូបនេះ បញ្ជាក់ដូច្នេះថា៖ «អ្វីដែលខ្ញុំមើលឃើញគឺបញ្ហាទីផ្សារ និងមួយទៀតគឺដើមទុន ផលិតនាំចេញ វេចខ្ចប់ នៅមិនទាន់អាចប្រកួតប្រជែងជាមួយផលិតផលប្រទេសជិតខាងនៅឡើយ។ បើទោះជាមាន ក៏មានតិច»។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក។ រូបភាព៖ ទំព័រហ្វេកប៊ុក លោក ធួន ស៊ីណាន។ ទន្ទឹមនឹងនេះ លោក ធួន ស៊ីណាន បានសំណូមពរឱ្យម្ចាស់អាជីវកម្ម ត្រូវស្វះស្វែងរកដៃគូសហការ ដើម្បីផ្សព្វផ្សាយ ផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកទាំងការផលិត និងដើមទុន។ ក្នុងន័យការអភិវឌ្ឍ ឱ្យសមស្របទៅនឹងដំណើរមកដល់នៃទេសចរក្នុង និងក្រៅប្រទេសផងដែរ។ ចំណែក កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន សិលា ផិបភើរ (Sela Pepper) ជារោងចក្រកែច្នៃម្រេចក្នុងស្រុក បានចែករំលែកពីបទពិសោធមួយចំនួន ដែលផ្សារភ្ជាប់នឹងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ទាក់ទាញអតិថិជន។ បច្ចុប្បន្នដំណើរការផលិតនៃផលិតផលក្នុងស្រុកមានការកើនឡើង និងគាំទ្រគួរឱ្យកក់សម្គាល់ ដោយសារមានចូលរួមពីរាជរដ្ឋាភិបាល អង្គការដៃគូរ ជួយផ្សព្វផ្សាយ ធ្វើទីផ្សារ ដូចនេះហើយទើបធ្វើឱ្យផលិតផលក្នុងស្រុកមានការរីកចម្រើន។ កញ្ញា សុផា បន្តដូច្នេះ៖ «ដោយសារតែក្នុងឆ្នាំ២០២២ទើបតែធូរស្រាលពីកូវីដ ទើបដំណើរដើមឆ្នាំមិនសូវបានល្អ ចំពោះពាក់កណ្ដាលឆ្នាំ យើងសង្កេតឃើញថាការលក់មានការប្រសើរឡើង។ ចំពោះ ឆ្នាំ២០២៣ អ្វីដែលយើងរំពឹងទុក គឺការទំនាក់ទំនងជាមួយភ្ញៀវ និងបង្កើតការផ្សព្វផ្សាយពីផលិតផលទៅកាន់ទីផ្សារអន្តរជាតិ»។ កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper ។ រូបភាព៖ កញ្ញា ស៊ឹង សុផា។ សូមជម្រាបដែរថា កាលពីឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម នាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា។ សកម្មភាពនេះ ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះផងដែរ៕ | ភ្នំពេញ៖ ផលិតផលក្នុងស្រុក ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរ ជាពិសេសភ្ញៀវបរទេសតែងចង់ស្វែងយល់ពីផលិតផលធ្វើឡើងពីវត្ថុធាតុដើមក្នុងស្រុក។ យ៉ាងណាមិញ ដំណើរការនៃការផលិត ហាក់ដូចជាមិនសូវមានភាពទូលំទូលាយនៅឡើយ ពីព្រោះម្ចាស់អាជីវកម្ម ឬអ្នកផលិតមួយចំនួននៅមិនយល់ដឹងពីទីផ្សារ ក៏ដូចជាការវេចខ្ចប់ជាដើម។ ដោយឡែក ផលិតផលនាំចូលពីប្រទេសជិតខាងមានច្រើនជាងផលិតផលិតក្នុងស្រុក ដោយសារការផ្គត់ផ្គង់ទីផ្សារមិនបានគ្រប់គ្រាន់។ |
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ស្ថាប័នខ្លួនបានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន MI NER VA INVESTMENT សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក ដែលមានដូចជា រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លើទីតាំងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានបានទេ ដើម្បីសាកសួរបន្ថែមជុំវិញគម្រោងមួយនេះ ពិសេសផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានចេញពីរោងចក្រមួយនេះ នៅពេលដំណើរការ៕ | ព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ របស់ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD. ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ នេះបើការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃទី៤ខែកញ្ញា។ |
អត្ថបទទាក់ទង កូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូងជុំវិញការបំពានដែនទឹករបស់ខ្លួន កូរ៉េខាងត្បូង ទាមទារឲ្យកូរ៉េខាងជើងស៊ើបបន្ថែមលើករណីបាញ់សម្លាប់មន្រ្តីខ្លួន លោក គីម សុំទោសលោក មូន ចំពោះការបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ កូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ រួចដុតសាកសពចោល កូរ៉េខាងត្បូង នៅតែមិនបោះបង់ការរុករកសាកសាពមន្ត្រីស៊ីវិលរបស់ខ្លួនដែលបាត់ខ្លួននៅក្បែរព្រំដែនសមុទ្រជាមួយកូរ៉េខាងជើង ហើយស្នើម្ដងហើយម្ដងទៀតឲ្យមានការស៊ើបអង្កេតរួមគ្នាលើករណីនេះ។ នៅថ្ងៃទី២៨ ខែកញ្ញា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បានលើកឡើងជាថ្មីជុំវិញការស៊ើបអង្កេតរួមគ្នានេះ។ «កូរ៉េខាងទាំងពីរ មិនអាចបង្កើតសន្តិភាពបានទេ តាមរយៈការទំនាក់ទំនងធម្មតា។ ដើម្បីបង្ការឧបទ្ទវហេតុ ដែលវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ ការស៊ើបអង្កេតស្វែងរកការពិតត្រូវតែធ្វើឡើងឲ្យបានឆាប់បំផុត»។ លោក Chung បានលើកឡើងយ៉ាងដូច្នេះនិយាយនៅក្នុងកិច្ចសម្ភាសតាមវិទ្យុមួយមួយ។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ទាមទារឲ្យកូរ៉េទាំងពីរបើកការស៊ើបអង្កេតរួមគ្នា លើករណីស្លាប់របស់មន្ត្រីកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា ភាគីកូរ៉េទាំងពីរគួរតែទទួលយកលទ្ធផល ដែលកើតកើតចេញពីការស៊ើបអង្កេតនេះ ហើយក៏គ្មានហេតុផលអ្វី ដែលមិនអាចឲ្យកូរ៉េទាំងពីរបើកការស៊ើបអង្កេតរួមគ្នាបានដែរ។ ក្រៅពីនេះ លោក Chung ក៏បានលើកឡើងពីសារៈសំខាន់នៃការស្ដារប្រព័ន្ធទំនាក់ទំនងពិសេសរវាងកូរ៉េខាងទាំងពីរផងដែរ ដើម្បីបង្ការឧប្បទ្ទវហេតុ ជម្លោះ និងរាយការណ៍ព័ត៌មានផ្សេងៗ។ ចំណែកកូរ៉េខាងជើងនៅថ្ងៃទី២៧ ខែកញ្ញា បានព្រមាន កូរ៉េខាងត្បូងឲ្យបញ្ឈប់សកម្មភាពរុករកសាកសពមន្ត្រីនេសាទ ព្រោះសកម្មភាពនេះបានបំពានដែនទឹករបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង បានប្រើប្រាស់កប៉ាល់ចំនួន៣៩គ្រឿង ដោយរួមមាន នាវាយោធា១៦គ្រឿង និងយន្តហោះ ៦គ្រឿងដើម្បីស្វែងរកសាកសពមន្ត្រីរបស់ខ្លួន ក្រោយកូរ៉េខាងជើងអះអាងថា ខ្លួនមិនបានដុតសាកសពឡើយ។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង និងអាមេរិក ក៏នឹងមានការពិភាក្សាជាមួយគ្នាជុំវិញបញ្ហាបាញ់សម្លាប់មន្ត្រីនេសាទនេះ និងលទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងឡើងវិញ៕ | ការស៊ើបអង្កេតរួមគ្នារវាងប្រទេសកូរ៉េខាងពីរ លើករណីស្លាប់មន្ត្រីនេសាទកូរ៉េខាងត្បូង គួរតែធ្វើឲ្យបានឆាប់បំផុត។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងបែបនេះ នៅថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីកូរ៉េខាងជើង បានទាមទារឲ្យកូរ៉េខាងត្បូងផ្អាកសកម្មភាពរុករកសាកសពមន្ត្រីនេសាទរបស់ខ្លួននៅតំបន់ព្រំដែនសមុទ្រនៃកូរ៉េខាងពីរ។ |
សូមទស្សនានៃកិច្ចសម្ភាសជាវីដេអូ រវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី លិញ ស៊ួ អ្នកធ្វើនំបញ្ចុកចាស់វស្សាមួយរូប ក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដូចតទៅ មុនមានជំងឺកូវីដ១៩ អ្នកស្រី លិញ ស៊ួ មានភាពមមាញឹកខ្លាំងក្នុងការធ្វើនំបញ្ចុកនេះ ព្រោះមានអតិថិជនបញ្ជាទិញច្រើន និងត្រូវក្រោកពីយប់ ដើម្បីធ្វើទាន់ឱ្យអតិថិជន។ សព្វថ្ងៃ អ្នកស្រីធ្វើនំបញ្ចុកត្រឹម២០ទៅ៣០គីឡូក្រាមប៉ុណ្ណោះ គឺថយចុះជាងពាក់កណ្ដាលធៀបនឹងពេលមុន ដែលធ្វើពី៦០ទៅ៧០គីឡូក្រាមជាប្រចាំថ្ងៃ។ ពិតណាស់ថា ការថយចុះការធ្វើនំបញ្ចុកនេះ បានធ្វើឱ្យចំណូលគ្រួសារអ្នកស្រី លិញ ស៊ួ ធ្លាក់ចុះទៅតាមនោះដែរ។ យ៉ាងណា ដោយសារគ្មានរបរអ្វីផ្សេង គ្រួសារមួយនេះ នៅបន្តធ្វើនំបញ្ចុកនេះ ទោះមានចំនួនតិចតួចជាងពេលមុនក៏ដោយ និងរំពឹងថា ស្ថានភាពនេះនឹងល្អប្រសើរឡើងវិញឆាប់ៗ៕ | សៀមរាប៖ ការធ្លាក់ចុះទេសចរ ក៏ធ្វើឱ្យប៉ះពាល់ដល់ការធ្វើនំបញ្ចុករបស់អ្នកឃុំព្រះដាក់ នៃស្រុកបន្ទាយស្រីផងដែរ។ អ្នកស្រី លិញ ស៊ួ ជាអ្នកប្រកបរបរធ្វើនំបញ្ចុកមួយរូប បានកាត់បន្ថយមកនៅត្រឹមពាក់កណ្ដាលដែលធ្លាប់ធ្វើកាលពីពេលមានទេសចរច្រើន។ |
អត្ថបទទាក់ទង រឿង «Mulan» របស់ Disney រងព្យុះភ្លៀងជាថ្មីក្រោយមានឈុតថតនៅស៊ីនជាំង រលករិះគន់និងភាពចម្រូងចម្រាសដែលឈានដល់ការស្នើឲ្យធ្វើពហិការទៅមើលរឿង Mulan នេះ បានកើតឡើងក្រោយក្រុមហ៊ុន Disney បានអរគុណដល់អាជ្ញាធរទីក្រុង ស៊ីនជាំងសម្រាប់ការផ្ដល់ទីតាំងថតនៅចុងបញ្ចប់នៃរឿង (Credit)។ យ៉ាងណាមិញ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១១ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានច្រានចោលការរិះគន់ទាំងនេះ ដោយអះអាងថា វាគឺជារឿងធម្មតាទេ ដែលភាពយន្តនេះអរគុណចំពោះការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរក្រុងស៊ីនជាំង។ បន្ថែមពីលើនេះ លោក Zhao ក៏បានអួតសរសើរចំពោះសមត្ថភាពរបស់តារាសម្តែងស្រី Liu Yifei ដែលជាសម្ដែងជាតួអង្គឯក Mulan ដោយហៅនាងថា«កូនស្រីពិតប្រាកដរបស់ប្រជាជាតិចិន»។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN ។ អំឡុងសន្និសីទព័ត៌មានដដែលនេះ អ្នកនាំពាក្យចិនរូបនេះ លើកឡើងជាថ្មីពីជំហរស្របច្បាប់របស់រដ្ឋាភិបាលចិនលើទីក្រុង ហុងកុង និងទីក្រុង ស៊ីនជាំង ហើយបានរិះគន់ខ្លាំងៗចំពោះការលូកដៃពីសំណាក់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ ជារឿយៗ រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានរិះគន់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅទីក្រុង ស៊ីនជាំង ពោលគឺចាប់តាំងពីរបាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៨ បានរកឃើញថា មានការឃុំខ្លួនមនុស្សមួយលាននាក់នៅតំបន់ស្វយ័តស៊ីនជាំង។ ហើយភាគច្រើននៃអ្នកជាប់ឃុំនេះ គឺជាជនជាតិភាគតិចវីហ្គ័រដែលកាន់សាសនាឥស្លាម។ យ៉ាងណាមិញ រដ្ឋាភិបាលប៉េកាំងតែងតែទាត់ចោលការចោទប្រកាន់នេះ។ រឿង Mulan ឆ្នាំ២០២០នេះ ក៏ធ្លាប់រងព្យុះរិះគន់ម្ដងរួចហើយកាលពីប៉ុន្មានខែមុន ហើយក៏ត្រូវបានស្នើឲ្យធ្វើពហិការរឿងនេះដូចគ្នាពីសំណាក់អ្នកគាំទ្របាតុករហុងកុង។ រឿងអាស្រូវនេះ បានកើតឡើងក្រោយតារាសម្ដែងតួអង្គអ្នកប្រយុទ្ធ Mulan នាង Liu Yifei បានប្រកាសគាំទ្រកម្លាំងប៉ូលិសហុងកុង ខណៈពួកគេបានប្រើកម្លាំងបង្ក្រាបលើក្រុមបាតុករប្រជាធិបតេយ្យកាលពីឆ្នាំមុន។ ក្រៅពីនាង Liu Yifei ភាពយន្ត «Mulan» ក៏មានចូលរួមសម្ដែងពីតារាភាពយន្តជើងចាស់ចិនមួយចំនួនផងដែរ រួមមាន Donnie Yen (ខ្មែរហៅកុំកុំ), Jet Li (លី លានជា), Tzi Ma, Jason Scott Lee, Yoson An, Ron Yuan និង Gong Li ជាដើម។ រឿងដែលDisney ចាយជាង២០០លានដុល្លារនេះ ត្រូវបានដឹកនាំសម្តែងដោយអ្នកស្រី អ្នកស្រី Niki Caro សញ្ជាតិនូវែលសេឡង់ អាយុ៥៣ឆ្នាំ៕ | រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសចិន បានថ្លែងការពារករណីចម្រូងចម្រាសនៃភាពយន្ត «មូឡាន (Mulan)» របស់ក្រុមហ៊ុនអាមេរិក Disney ហើយក៏បានលើកសរសើរតួឯកស្រី នាង Liu Yifei ដែលខ្មែរស្គាល់ថា សៀវឡុងនី ផងដែរ។ |
នាមហាសន្និបាទសហព័ន្ធ MMA កម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានលើកឡើងថាព្រឹត្តិការណ៍ Asian Games 2022 លើកទី១៩ នៅទីក្រុង Hangzhou នៅប្រទេសចិន កីឡាគុនចម្រុះកម្ពុជា មិនបានចូលរួមប្រកួតទេ ប៉ុន្ដែ កីឡាមួយប្រភេទនេះ នឹងត្រូវដាក់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍តំបន់អាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ អគ្គលេខាធិការ NOCC រូបនេះ ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី និងមន្ដ្រីសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បត្រៀមសម្រាប់អាស៊ីហ្គេម លើកទី២០ នៅ៣ឆ្នាំខាងមុខ។ «Asian Games នៅទីក្រុង Hang Zhou ប្រទេសចិន យើង មិនបានដាក់ចូលទេ ប៉ុន្ដែ ៤ឆ្នាំទៀត គឺនៅជប៉ុន ត្រៀមដាក់ចូលគុនចម្រុះនេះ ក្នុង Asian Games។ ហើយបើកាលណាចូលក្នុង Asian Games អ្វីៗ ក៏ល្អដែរ។ យើង ត្រូវ ខិតខំធ្វើការងារនេះ ទាំងអស់គ្នា។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។ ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីគ្រប់គ្រង និងរៀបចំអភិវឌ្ឍគុនចម្រុះ ជាលក្ខណៈកីឡាមានបទបញ្ជារ និងរូបមន្ដប្រកួតត្រឹមត្រូវ និងមិនមានភាពកាចសាហាវឡើយ។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះថា៖«យើង ឃើញពីមុនមក យើង ហៅថាវាយដាក់ទ្រុង ដែលយើង នាំគ្នាហៅនោះ មិនទាន់ជាកីឡាទេ។ នោះ គេហៅថាកីឡាអាជីព ឬកីឡាស្វែងរកអាជីវកម្មប៉ណ្ណោះ។ ប៉ុន្ដែ ឥឡូវក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបង្កើតឲ្យទៅជា ក្របខ័ណ្ឌ នៃការប្រកួតជាកីឡាដែល យកទៅតាមបទបញ្ជារ នៃការប្រកួត ឬរូបមន្ដណា ដែលវាមិនប៉ះពាល់ដល់ សុខមាលភាព ដល់អ្នកប្រកួត។ អ៊ីចឹង MMA នេះ មិនមែនមានភាពសាហាវដូចមុនទេ ប៉ុន្ដែ គឺជា MMA មានលក្ខណៈជាជំនាញច្បាស់ ក្នុងកីឡា ហើយប្រកួតប្រជែងគ្នា ក្នុងកម្រិត នៃការរៀបចំបទបញ្ជារថ្មីមួយ។ ដោយឡែកក្នុងការជាប់ជាប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២១-២០២៥ លោក វ៉ាត់ ចំរើន បានជំរុញឲ្យមានការរៀបចំវគ្គបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ដែលចាប់ពីក្មេងៗ ដែលមានចំណាប់អារម្មណ៍ក្នុងការហ្វឹកហាត់។ បន្ថែមជាងនេះ ទៀត ប្រធានអាណត្តិទី៣ នេះ ក៏នឹងពង្រឹង សមត្ថភាព មន្ដ្រីរៀបចំការប្រកួត និងសមត្ថភាពគ្រូបង្វឹកឲ្យបានល្អ។ អគ្គលេខាធិការ NOCC បន្ថែមទៀតថា កីឡាករ-កីឡាការិនីគុនជាច្រើន ដូចជាវ៉វីណាម គុនខ្មែរ គុនល្បុក្កតោ និងកីឡាប្រយុទ្ធផ្សេងទៀត សុទ្ធតែអាចចូលរួមប្រកួតក្នុងកីឡាយុទ្ធគុនចម្រុះបាន ប៉ុន្ដែ អ្នកទាំងនោះ ត្រូវតែសិក្សាពីបទបញ្ជារ និងរូបមន្ដ នៃការប្រកួតជាមុនសិន។ ប្រធានរូបនេះថា កីឡាប្រយុទ្ធទាំងនោះ គឺជាមូលដ្ឋានកីឡាគុនចម្រុះកម្ពុជា។ ក្បាច់គុននីមួយ ក្លាយជាជំនាញអស់ហើយ ដូចជាគុនខ្មែរ គុនល្បុក្កតោ គុនចម្រុះផង យើង បានហាត់ទៅរកគោលដៅ និងជំហានច្បាស់លាស់ ជំនាញច្រើនមុខចូលគ្នា វាក្លាយជទៅជាគុនចម្រុះហើយ ដូច្នេះ នេះជាទាញចូលខ្លួនឯង។ ទាំងនេះ គឺជាមូលដ្ឋានរបស់គុនចម្រុះកម្ពុជា។ «ក្បាច់គុនណា ក៏អាចចូលរួមជាមួយយុទ្ធគុនចម្រុះ បានដែរ ឲ្យតែគោរពគោលការ ក្បួនច្បាប់ យុទ្ធគុនចម្រុះ។ ប៉ុន្ដែ មុនចូលរួមប្រកួត កីឡាករ-កីឡាការិនី ត្រូវរៀនពីបទបញ្ជារ នៃការប្រកួត និងត្រូវដឹងពីររបៀប នៃការដាក់ពិន្ទុ ក៏ត្រូវយល់ដឹងពីការហាមឃាត់ណា ដែលខុសពីបទបញ្ជាររបស់ MMA។ នេះ គឺជាចំណុចពិសេស។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៕ | ដោយ៖ គឹម មករា () កីឡាជាតិកីឡាគុនចម្រុះកម្ពុជា (MMA) នឹងដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៦ នៅជប៉ុន។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលទើបក្លាយប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២១-២០២៥។ ប្រធានសហព័ន្ធ MMA អាណត្តិទី៣ រូបនេះ បានដាក់ផែនការក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងមន្ដ្រីរៀបចំការប្រកួត ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ផងដែរ។ |
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែត្រួតពិនិត្យឈើទាំងនោះ ដើម្បីចង់ដឹងថា មានច្បាប់អនុញ្ញាត ឬក៏មិនមាន? មុនអនុវត្តវិធានការតាមផ្លូវច្បាប់។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អេង ហ៊ី បាននិយាយថា៖« ពិតជាមានករណីឃាត់ឡានដឹកឈើ។ ខ្ញុំមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះខ្ញុំមិនទាន់បានទទួលរបាយការណ៍លម្អិតនៅឡើយ»។ រថយន្តដឹកឈើ ដែលអាជ្ញាធរឃាត់នោះ ជារបស់ក្រុមហ៊ុនចិន មានឈ្មោះ សៀម៉ុន (ខេមបូឌា) អេហ្គ្រិខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបម៉ិន ឯ.ក ដែលបានដឹកឈើចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសវៀណាម តាមច្រកត្រពាំងស្រែ ដែលស្ថិតនៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមសកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ដែលបានតាមដានរឿងនេះ។ លោក ហេង ស្រស់ បាននិយាយថា៖«យើងទាមទារឱ្យគណៈកម្មការព្រៃឈើ និងតុលាការ ស៊ើបអង្កេតលើករណី(ឈើនៅរថយន្ត៩គ្រឿង)នេះ ដោយយកចិត្តទុកដាក់។ បើមិនដូច្នេះទេ ខ្ញុំយល់ថា (ការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់)របស់គណៈកម្មការព្រៃឈើ និងតុលាការ ដូចជាមិនបានការអ៊ីចឹង»។ គិតមកដល់ពេលនេះ អាជ្ញាធរ បានដុតកម្ទេចមធ្យោបាយដឹកជញ្ជូនឈើជាង២០០គ្រឿងហើយ ដោយក្នុងនោះមានប្រភេទរថយន្តកែច្នៃដូចជា ប៉ាកុង សាំយ៉ុង និង ឡុងគ្រីស័រ ជាដើម។ ក្រៅពីរថយន្ត ក៏នៅមានម៉ូតូកែច្នៃមួយចំនួនទៀត ដែលត្រូវបានដុតកម្ទេចចោលដែរ។ ប៉ុន្តែតួលេខឈើដែលរឹបអូសបាននោះ មិនទាន់បូកសរុបរបាយការណ៍បច្ចុប្បន្នភាពបាននៅឡើយទេ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ តែបើយោងតាមព័ត៌មានដែលលោក អេង ហ៊ី ធ្លាប់បានផ្ដល់មកសារព័ត៌មានថ្មីៗ កាលពីចុងខែកក្កដានោះ អាជ្ញាធរបានរឹបអូសឈើជាង២ពាន់ម៉ែត្រគីប ហើយយកទៅរក្សាទុក នៅរដ្ឋបាលព្រៃឈើ។ អត្ថបទទាក់ទង សមត្ថកិច្ច ដុតកម្ទេចរថយន្តដឹកឈើជាង៩០គ្រឿងហើយ និងរឹបអូសឈើជាង២ពាន់ម៉ែត្រគីប កាលពីថ្ងៃទី១៥ សីហា ឧកញ៉ា គង់ គ្រឹង និងជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។ ដោយឡែកឧកញ៉ា ស៊ឹង សំអុល រួមទាំងបក្សពួក៤នាក់ទៀត ក៏ត្រូវបានចាប់ខ្លួនពីបទល្មើសព្រៃឈើនេះដូចគ្នា កាលពីដើមខែកក្កដា ក្រោយពីការប្រកាសអនុវត្តវិធានការក្តៅ ពីសំណាក់លោក សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕ | អាជ្ញាធរ បានឃាត់រថយន្តដឹកឈើចំនួន ៩គ្រឿង របស់ក្រុមហ៊ុនចិនមួយ ដែលគ្រោងដឹកចេញទៅកាន់ប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៩។ នេះបើតាមគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ |
ពានរង្វាន់សហគ្រិនថ្នាក់ជាតិលេខ១នេះ បានផ្តល់ឱ្យ លោក ហៃ លីអ៊ាង កាលពីថ្ងៃទី ១១ ខែធ្នូ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីជ័យលាភីលេខ១ដល់លេខ៤។ រីឯអ្នក ទទួលបានជ័យលាភីលេខ២នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ គឺបានទៅលើ លោកស្រី ឆាប៉ូច អឺប៉េពណ៌រេពាថាម៉ារី ម្ចាស់សហគ្រាស ឡាផ្លេនថេសិន នៅខេត្តកំពត និងម្ចាស់ជ័យលាភីលេខ៣ គឺ លោក យិន សុភាព ម្ចាស់សាលារៀនគ្រូយើង នៅខេត្តរតនគិរី និងម្ចាស់ជ័យលាភីលេខ៤ គឺ លោកស្រី រី ថានី ម្ចាស់នរាអង្គរ ហេនឌីក្រាហ្វ នៅខេត្តសៀមរាប។ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២១នេះ បង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំជាមួយសហគ្រិនខ្មែរ តាមរយៈជំនួយរបស់រដ្ឋាភិបាលកម្ពុជា ដៃគូនានាដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់រៀងរាល់ឆ្នាំ តាមរយៈការរៀបចំឱ្យមានការប្រកួតប្រជែងនៅថ្នាក់តំបន់ និងថ្នាក់ជាតិកម្ពុជា។ លោក វង្សី វីស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានលើកឡើងថា កម្មវិធីវេទិកាសហគ្រិននេះ គឺអាចឱ្យសហគ្រិនទទួលបានបទពិសោធជាច្រើន ជាពិសេសនោះ ក៏ជំរុញឱ្យវិស័យឯកជនកាន់តែមានសហគ្រិនជាច្រើនថែមទៀត។ លើសពីនេះ រដ្ឋាភិបាលនឹងបន្តគាំទ្រ ដល់ភាពរីកចម្រើនសហគ្រិន។ លោក វង្សី វីស្សុត បានអះអាងដូច្នេះ៖«យើងមានឱកាសដែលរដ្ឋាភិបាលផ្ដល់ឱកាសឱ្យច្រើនជាងមុន និងយកចិត្តទុកផ្ដល់អទិភាពដល់វិស័យឯកជន»។ ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ គឺជាការបង្ហាញ និងជំរុញសហគ្រិននៅកម្ពុជា ដែលមានសមត្ថភាព ភាពច្នៃប្រឌិត ព្រមទាំងបានចូលរួមដល់ការផ្លាស់ប្ដូរថ្មីនៃភាពជាសហគ្រិននៅកម្ពុជា។ លោកបន្តថា ក្រសួងការងារ និងវិជ្ជាជីវៈ នឹងពង្រីកការគាំទ្រ សកម្មភាពរបស់សហគ្រិន ដែលប្រកបដោយភាពច្នៃប្រឌិត និងមហិច្ឆតា ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រកួតលើឆាកអន្តរជាតិ៕ | ភ្នំពេញ៖ លោក ហៃ លីអ៊ាង ជាម្ចាស់សហគ្រាស ខនហ្វីវេល បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមស្ថាបនិកសហគ្រាសធនតូច និងមធ្យម(SME) ចំនួន២០នាក់ទូទាំងប្រទេស ដែលបានប្រកួតប្រជែងយកពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២១។ |
Mbappe ពេលថ្មីៗនេះបានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដោយបានហាក់បីជាការបង្ហាញការតាំងចិត្តរបស់គេ សម្រាប់ការប្រជែងឱ្យក្រុមបារាំងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ខណៈដែលពិភពលោកកំពុងតែរង់ចាំមើល ថាតើ Mbappe អាចនឹងមានវត្តមានឡើងវិញឬទេ? ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ សរសេរសារបញ្ចេញមតិដែលបង្ហោះនិងបានអះអាងដូច្នេះថា៖«គ្មានការជោគជ័យណាដែលកើតឡើង ដោយគ្មានបញ្ហានោះឡើយ។»។ ការបង្ហោះរបស់ Mbappe បានធ្វើឡើង ក្រោយពេលរូបគេបានចាកចេញពីមន្ទីពេទ្យ ហើយវិលត្រឡប់ទៅដល់ទីលានហ្វឹកហាត់របស់ក្រុមវិញ ក្រោយ ១ថ្ងៃ តាំងពីពេលប៉ះទង្គិចរហូតរបួសបាក់ខ្ទង់ច្រមុះរួច ក្នុងជំនួបបារាំងឈ្នះលើអូទ្រីសលទ្ធផល ១-០។ Mbappe បានចូលហ្វឹកហាត់ឡើងវិញ និងដំបូងគេ មុនពេលក្រុមបានចូលមកដល់រយៈពេល ៣០នាទី ស្ថិតក្នុងទីកន្លែងស្នាក់នៅរបស់ក្រុមជម្រើសជាតិបារាំង Home Deluxe Arena ក្នុងទីក្រុង Paderborn។ បញ្ហារបួសរបស់ Mbappe កើតឡើងនៅការប្រកួតចុងវគ្គទី២ ទៅហើយ ដោយពេលនោះរូបគេបានព្យាយាមប្រជែងគ្រាប់បាល់លើអាកាសពីមុខសំណាញ់ទៅអូទ្រីស ហើយបានប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែការពារ Kevin Danso។ Mbappe ត្រូវបានគេប្រទះឃើញ រូបគេបានរត់ហាត់ជាមួយគ្រាប់បាល់តែម្នាក់ឯក ជាមួយក្រុមគ្រូបង្វឹក ហើយបន្ទាប់មកបានទៅជជែកជាមួយនឹងលោក Didier Deschamps ជាគ្រូបង្វឹកផ្ទាល់ មុនពេលការហ្វឹកហាត់ស៊ុតបាល់ជុំគ្នាជាក្រុមចូលមកដល់។ ជម្រើសជាតិបារាំង នឹងត្រូវមានការប្រកួតបន្ទាប់ទល់នឹងក្រុមហូឡង់ នៅថ្ងៃទី២១ ខែមិថុនា ខណៈដែលក្រុមនៅមិនទាន់បញ្ជាក់ថានឹងមានវត្តមានរបស់ Mbappe សម្រាប់ការប្រកួតនោះឬបែបណា៕ | ខ្សែប្រយុទ្ធ Kylian Mbappe វិលត្រឡប់ចូលហ្វឹកហាត់វិញជាមួយជម្រើសជាតិបារាំង ដោយ ការរុំបង់បិទរបួសត្រង់ច្រមុះ បន្ទាប់ពីរូបគេបានជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះ កាលពីជំនួបទល់នឹងក្រុមអូទ្រីស ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូល D។ |
អត្ថបទទាក់ទង ៦ខែហើយ ដែលកម្ពុជា នៅមិនទាន់អាចយកប្រេង ៣០ម៉ឺនបារ៉ែល មកវិញបាន ក្រុមហ៊ុននាវាStrovolos បដិសេធ ថា មិនបានលួចដឹកប្រេងកម្ពុជា ជិត៣០ម៉ឺនបារ៉ែលនោះឡើយ ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានម្ចាស់បំណុលក្រុមហ៊ុន KrisEnergy លួចដឹកទៅថៃ ប្រេងឆៅរបស់កម្ពុជា ចំនួន ២៩៥ ,០០០បារ៉ែល ដែលក្រុមហ៊ុន KrisEnergy បូមបានពីប្លកA នៃដែនសមុទ្រកម្ពុជា ត្រូវបាននាវាMT Strolovos របស់ក្រុមហ៊ុន World Tankers Management លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១។ មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់មានតម្រុយយកប្រេងទាំងនោះ មកវិញបានឡើយ។ ពាក់ព័ន្ធនឹងការនិតីវិធីក្នុងការយកប្រេងឆៅរបស់កម្ពុជាមកវិញនេះ លោក ជៀប សួរ ដែលជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការងារនេះ គឺដោះស្រាយមិនទាន់ចប់នៅឡើយទេ។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)តាមប្រព័ន្ធតេលេក្រាមនាព្រឹកថ្ងៃទី២៣មីនា ឆ្នាំ២០២២ ដូច្នេះ៖ « បច្ចុប្បន្ន មេធាវីយើងកំពុងពិភាក្សា ជាមួយតំណាងក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនកប៉ាល់ MT Strovolos។ ពេលចប់យើងនឹងជូនដំណឹង»។ ជុំវិញនិតីវិធីបញ្ចប់លើប្រេងឆៅនេះ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល មិនអាចបញ្ជាក់បានឡើយ ខណៈកម្ពុជាបានដាក់ឯកសារបន្ថែមជាបន្តបន្ទាប់ លើបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែល ត្រលប់មកវិញ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ សូមជម្រាបថា អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានឃាត់មនុស្សជិត២០នាក់ និងនាវា MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។ មូលហេតុនៃការលួចដឹកប្រេងទាំងនេះចេញពីកម្ពុជា គឺក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលម្ចាស់នាវាMT Strovolos ដែលក្រុមហ៊ុនKrisEnergy បានជួលមកផ្ទុកប្រេងរបស់កម្ពុជាដែលបូមបាន។ ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងឆៅនេះ កន្លងមកក្រុមហ៊ុន World Tankers Management ដែលគ្រប់គ្រងលើនាវា MT Strovolos បានចេញមុខបដិសេធលើអំពីលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ចេញពីដែនទឹកកម្ពុជា។ លើសពីនេះ ក្រុមហ៊ុននេះបានទាមទារឱ្យរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ដោះលែងនាវិករបស់ខ្លួនមកវិញ បន្ទាប់ពីកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានចាប់រឹបអូសនាវា MT Strovolos ទៅតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា៕ | ភ្នំពេញ៖ ១០ខែមកហើយ កម្ពុជានៅតែមិនទាន់ទទួលបានតម្រុយណាមួយ ក្នុងការយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលមកវិញ ខណៈប្រេងទាំងនោះ កំពុងស្ថិតនៅលើតុពិភាក្សារវាងតំណាងមេធាវីកម្ពុជា ជាមួយតំណាងក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនកប៉ាល់ MT Strovolos ក្នុងប្រទេសឥណ្ឌណេស៊ី។ |
ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា។ លោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នក នៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះ ទៅជាទិវាមួយ ដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នក ដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និងគូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នក តាមរយៈការជូនថវិកាដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសម្លៀកបំពាក់ថ្មីៗ ជូនពួកគាត់ជាដើម។ ប៉ុន្តែនេះគឺសតវត្សទី២១ទៅហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និងចង់បានទូរស័ព្ទទំនើបប្រើដែរ។ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មី សន្លាងមួយគ្រឿងទៅឲ្យពួកគាត់សាកមើល ថាតើពូកគាត់ពេញចិត្តឬអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និង សប្បាយចិត្ត ជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ Call ឮសំឡេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ុំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ នៅពេលនេះ យើងខ្ញុំសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និងងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺ ទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និងទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៅលើសកលលោក។ លើសពីនេះទៅទៀត ស៊េរីទូរស័ព្ទ F9 Sunrise Red ដែលមានពណ៌ក្រហមស្រស់បំព្រងដូចផ្កាកូលាប ពិតជាសាកសមខ្លាំងណាស់ ជាមួយនឹងស្ត្រីជាម្តាយ ជាភរិយា ជាគូស្នេហ៍ និងជាមិត្ត១០០ឆ្នាំរបស់លោកអ្នក ។ នោះក៏ព្រោះតែ វាជាវត្ថុអនុស្សាវរីយ៍ ដែលអាចដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកចាប់កាន់ប្រើប្រាស់ពេលណា តែងនឹកដល់អ្នកជូនជានិច្ច។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចង់បានកាដូពណ៌ក្រហមនៅថ្ងៃនៃក្តីស្រលាញ់ ជំនួសដោយផ្កាកូលាបពណ៌ក្រហម បង្ហាញពីក្តីស្រលាញ់បរិសុទ្ធផងដែរ។ សូមជូនពរទិវានៃក្តីស្រលាញ់របស់លោកអ្នក មានតែភាពរីករាយ និងសុភមង្គលគ្រប់ៗគ្នា៕ (អត្ថបទពាណិជ្ជកម្ម) | ទិវានៃក្តីស្រលាញ់ ឬ Valentines day គឺជាទិវាមួយ សម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប។ ដោយសារតែប្រទេសកម្ពុជាយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមែនមានន័យថា យើងគាំទ្រឲ្យចម្លងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់វប្បធម៌ ប្រពៃណីរបស់ខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។ |
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា អាម៉េរិក នឹងទទួលមេដឹកនាំសមាជិកកិច្ចប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco។ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងបំពេញទស្សនកិច្ចនៅអាម៉េរិកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ APEC។ ឆ្លៀតឱកាសនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម ថាមពលស្អាត និងសន្តិសុខ រួមទាំងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ «មេដឹកនាំទាំងពីរ នឹងសម្របសម្រួលពីការពង្រឹងមជ្ឈភាពអាស៊ាន និងប្រកាន់យកច្បាប់អន្តរជាតិ»។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែវិច្ឆិកា។ ជំនួបរវាងមេដឹកនាំអាម៉េរិក និងឥណ្ឌូណេស៊ីនៅសេតវិមាននេះ ធ្វើឡើងស្របពេលអាម៉េរិកកំពុងប្រកួតប្រជែងជាមួយចិន នៅក្នុងតំបន់។ កន្លងមក ចិន នៅក្រៅកិច្ចប្រជុំ APEC នេះ លោក បៃឌិន ក៏គ្រោងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីងផង។ ជម្លោះអ៊ីស្រាអែល-ហាម៉ាស សង្រ្គាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្ម និងកោះតៃវ៉ាន់ជាដើម អាចជាប្រធានបទដ៏សំខាន់ ដែលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរលើកយកទៅពិភាក្សា។ ប្រសិនបើជំនួបមេដឹកនាំអាម៉េរិក-ចិន កើតឡើងមែន វាជាជំនួបដ៏កម្រមួយ ដែលប្រធានាធិបតីចិន ជួបសមភាគីអាម៉េរិក នៅក្នុងទឹកដីអាម៉េរិក៕ | ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងទទួលសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នាសេតវិមាន នៅថ្ងៃទី១៣ ខែវិច្ឆិកា។ អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ នឹងផុតអាណត្តិនៅឆ្នាំ២០២៤ខាងមុខ។ |
ជំងឺមហារីកមិនគ្រាន់តែជាជំងឺមួយបង្កឡើងដោយការស្រូបផ្សែងបារីពីគេឡើយ តែវាក៏អាចប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងជក់បារីផងដែរលើអ្នកមិនជក់បារី។ ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់ ឬស្ថិតក្នុងស្ថានភាពស្រូបផ្សែងបារីពីគេ អាចងាយនឹងឈឺជាញឹកញាប់ ហើយច្រើនតែមានការបង្ករោគនៅសួត និងក្អកជាងក្មេងដទៃ ព្រមទាំងដកដង្ហើមឮដូចហួច ឬដង្ហក់ជាញឹកញាប់៕ ត្រួតពិនិត្យដោយ www.health.com.kh | ការស្រូបផ្សែងបារីពីគេ គឺជាការប្រឈមមុខមួយដែលមានលក្ខណៈមិនខុសគ្នានឹងអ្នកជក់ឡើយ ព្រោះអ្នកនឹងត្រូវបឺតស្រូបសារធាតុគីមីគ្រោះថ្នាក់ដូចគ្នាដែរ។ អ្នកមិនជក់បារី តែរស់នៅដកដង្ហើមស្រូបផ្សែងបារីពីគេ មានន័យថាពួកគេបានស្រូបបញ្ចូលក្នុងសួតនូវសារធាតុនីកូទីន និងជាតិពុល ហើយក៏ប្រឈមខ្ពស់នឹងមហារីកផងដែរ។ |
THE NEW X7 ដ៏ថ្មីសន្លាងនេះបានភ្ជាប់មកជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន BMW ធ្វើឱ្យការបើកបរប្រកបដោយសុវត្តិភាព និងមានផាសុកភាពជាទីបំផុត។ ផ្នែកខាងក្នុងត្រូវបានបំពាក់មកដោយប្រព័ន្ធប្រត្តិការទំនើប ប្រព័ន្ធសុវត្តិភាពលំដាប់ផ្កាយ ការរចនារូបរាងប្រណិត និងស៊ីវីល័យបែបស្ព័រ។ លក្ខណៈពិសេសរបស់ THE NEW X7 រួមមាន៖ ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8 អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន12.3 អ៊ីញ និង អេក្រង់បញ្ជារ 14.9 អ៊ីញ) ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ ប្រអប់លេខ 8 វគ្គអូតូថ្មីហៅថា Steptronic កៅអីចំនួន 7 ជាស្តង់ដារ ឬ 6កៅអីជាOption Design ប្រភេទ Pure Excellence និង ប្រភេទ M Sport រចនាឡើងថ្មី រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសទំហំដល់ 23 អ៊ីញ សម្រាប់ទីផ្សាររថយន្តនៅកម្ពុជា BMW Cambodia មានប្រភេទម៉ាស៊ីន២ គឺ BWM X7 xDrive40i ជាប្រភេទម៉ាស៊ីនសាំង មាន៦ស៊ីឡាង ផលិតកម្លាំងបាន 2998cc និងកម្លាំងសេះ 380hp។ មួយជម្រើសទៀតគឺ BMW X7 M60i xDrive ជាប្រភេទម៉ាស៊ីនសាំង មាន៨ស៊ីឡាំង ផលិតកម្លាំងបាន 4395cc និងកម្លាំងសេះ 530hp ដែលធ្វើអោយឡានកាន់តែមានសន្ទុះខ្លាំងអស្ចារ្យ។ ចំណែកប្រព័ន្ធជំនួយអ្នកបើកបរថ្មីក៏បានបំពាក់មកមានដូចជា៖ មុខងារជំនួយពេលចូលចតរថយន្តដោយស្វ័យប្រវត្តិ មុខងារជំនួយពេលអូសសណ្តោង មុខងារជំនួយពេលត្រលប់ក្រោយ មុខងារជំនួយពេលបំលាស់ទីនិងមុខងារជាច្រើនទៀត THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ និងអាចធ្វើការបត់បែនបានយ៉ាងងាយស្រួល រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។ សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ រថយន្ត THE NEW X7 នេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងការធានា និងសេវាកម្មរយៈពេល ៣ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ។ ក្រុមហ៊ុនស្វាគមន៍រាល់អ្នកនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់អោយ គឺ រីករាយក្នុងការបើកបរ!។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ 078 90 90 90 ដើម្បីសម្រាប់ពត៌មានបន្ថែម និងប្រឺក្សាជាមួយនឹងផ្នែកលក់។ | ភ្នំពេញ៖ ថ្ងៃទី ២៩តុលានេះ វត្តមានរថយន្តស៊េរីទំនើបឆ្នាំ ២០២៣ របស់ក្រុមហ៊ុន BMW Cambodia ត្រូវបានសម្ពោធជាផ្លូវការក្នុងកម្មវិធី THE NEW X7 ដ៏អស្ចារ្យ ដែលប្រព្រឹត្តឡើងនៅអគារតាំងបង្ហាញរថយន្តរបស់ BMW Cambodia ផ្ទាល់តែម្ដង ស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី (១១០) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ |
យុវជនម្នាក់ ដែលអះអាងថា ខ្លួនជាសិស្សនោះ បានបង្ហោះសារចូលទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដើម្បីសួរពីការចូលរៀនវិញ។ រូបគេបានអះអាងថា ខ្លួនមានបញ្ហាសុខភាព ដែលមិនអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បាន ដូច្នេះតើនឹងត្រូវអនុញ្ញាតឱ្យចូលរៀនដែរទេ? ឆ្លើយតបនឹងការសួរនាំរបស់យុវជននោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រូបគេអាចចូលរៀន ដូចសិស្សដទៃបានធម្មតា។ តាមរយៈហ្វេសប៊ុកខ្លួន ប្រមុខរដ្ឋាភិបាល ដែលយល់ពីបញ្ហាសុខភាពនេះ បានសរសេរដូច្នេះថា៖«នៅតែអាចចូលរៀនបាន ព្រោះមនុស្សមួយចំនួន មិនអាចចាក់បានទេ ទោះចង់ចាក់ក៏ពេទ្យមិនចាក់ឱ្យដែរ ខ្លាចមានប្រតិកម្ម»។ កន្លងមកក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលមានជំងឺផ្សេងៗប្រចាំកាយ មិនអាចទទួលវ៉ាក់សាំងកូវីដ-១៩នេះបានទេ។ ប្រភេទជំងឺនោះរួមមាន អ្នកមានបញ្ហាអាឡែហ្ស៊ីផ្សេងៗ ,អ្នកដែលមានបញ្ហាដង្ហើម, រលាកសរសៃឈាម អ្នកចេញកន្ទាលត្រអាក, អ្នកជំងឺរុំាំរ៉ៃ ,អ្នកជំងឺឆ្កួតជ្រូក ,ជំងឺរលាកស្រោមខួរ ,ជំងឺសរសៃប្រសាទ, ជំងឺតំណពូជ ,អ្នកមានសុខភាពខ្សោយ ,អ្នកកើតជំងឺអេដស៍ ,អ្នកមហារីកកូនកណ្តុរ ,អ្នកជំងឺឈាមស, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ,ជំងឺថ្លើម ,ជំងឺតម្រងនោម និងជំងឺដុះដុំសាច់ធ្ងន់ធ្ងរ។ ជាពិសេសអ្នកដែលមានប្រវត្តិប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងផ្សេងៗ។ គិតត្រឹមថ្ងៃទី១៦ កញ្ញានេះ មានពលរដ្ឋជាង៧ម៉ឺននាក់ មិនអាចចាក់វ៉ាក់សាំងបានដែរ ដោយសារបញ្ហាសុខភាព ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអនុញ្ញាតឱ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ បានចូលរៀនដោយផ្ទាល់នៅក្នុងថ្នាក់ឡើងវិញ ក្រោយការបិទទ្វារអស់ប្រមាណ៦ខែ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ នេះជាដំណើរការដំណាក់កាលដំបូងសម្រាប់សាលាដែលអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)។ រដ្ឋាភិបាល សម្រេចជ្រើសរើសតែសាលាណា ដែលអនុវត្តលក្ខខណ្ឌរបស់ក្រសួងអប់រំ អនុវត្តបាននូវវិធានសុខាភិបាល និងគោរពនូវសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។ សាលារៀន បើកឡើងវិញ កាលពីថ្ងៃទី១៥ កញ្ញា មានចំនួន១៤២ ក្នុងនោះមានសាលារដ្ឋ ៦២ និង សាលាឯកជន ៨០កន្លែង។ ចំពោះសិស្សដែលត្រូវចូលរៀនក្នុងផ្ទាល់នោះ គឺក្រសួងអប់រំ កំណត់មិនឱ្យលើស១៥នាក់ឡើយ។ ដូច្នេះសិស្សទាំងនោះ គឺត្រូវផ្លាស់ប្ដូរគ្នាសិក្សា ។ បានន័យថា សិស្ស១៥នាក់ ត្រូវរៀននៅថ្នាក់ផ្ទាល់ ហើយសិស្សផ្សេងទៀត រៀនតាមអនឡាញ ក្នុងមួយសប្ដាហ៍ម្ដង។ ដោយឡែក មុនពេលបើកសាលា លោកគ្រូ-អ្នកគ្រូ ចំនួន ១០៤៤៣នាក់ បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានរកឃើញអ្នកវិជ្ជមានចំនួន ២៤នាក់ មានម្នាក់មិនទាន់ចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព។ អត្ថបទទាក់ទង ទោះបីសាលាបើកទ្វារវិញ តែការសិក្សាអនឡាញនៅតែជាជម្រើស បើសិននៅមានក្តីបារម្ភ លោកស្រី ឱ វណ្ណឌីន ពន្យល់ពីលក្ខណៈមនុស្ស ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩របស់ចិន គិតត្រឹមថ្ងៃទី១៦ កញ្ញា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យពលរដ្ឋជាង១១លាននាក់ហើយ ស្មើនឹង៩៧,៨៨ភាគរយ នៃផែនការយ៉ាងតិច១០លាននាក់។ ដោយក្នុងនោះ ពលរដ្ឋជាង៩លាននាក់ បានចាក់ដូសទី២ និងជិត៨ម៉ឺននាក់ បានឈានទៅចាក់ដូសទី៣ ឬដូសជំរុញ។ បច្ចុប្បន្ន កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០២ ១៣៦នាក់ ក្នុងនោះករណីនាំចូល ១៧ ៤២៨នាក់។ ចំណែកអ្នកជាសះស្បើយ៩៥ ៨១០នាក់ និងអ្នកស្លាប់ ២ ០៧៨នាក់៕ | ភ្នំពេញ៖ សិស្សដែលមានបញ្ហាសុខភាព ហើយមិនអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នោះ ពួកគេអាចចូលរៀនបានធម្មតា ដូចសិស្សដទៃទៀតដែរ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ |
អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកស្រី ប្រាក់ សម្ផស្ស បានបញ្ជាក់ថា ការប្រកួតពីរថ្ងៃនេះ ប្រកបដោយគុណផល និងយុត្តិធម៌ ជាពិសេសគោលការណ៍សាមគ្គី។ តាមរយៈហ្វេសប៊ុក CAMSOC លោកស្រី ប្រាក់ សម្ផស្ស បាននិយាយថា៖ «ឆ្លងតាមការប្រកួត ដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រើអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ផងនោះ លទ្ធផលបច្ចេកទេសប្រកួតរយៈពេល២ថ្ងៃ កន្លងមកនេះ ទទួលបានប្រកបដោយគុណផលល្អ ដោយរលូន និងទទួលបានជោគជ័យ» ។ សម្រាប់ជ័យលាភីលើវិញ្ញាសារផ្នែកបុរស ៤ទល់៤ លើទម្ងន់ ៣០០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ បានលើក្រុមកីឡាករនៃសមាគមកីឡាទាញព្រ័ត្រខេត្តកំពត, លេខ២ ខេត្តបាត់ដំបង និងលេខ៣ ខេត្តកណ្តាល។ ចំណែកផ្នែកនារី ៤ទល់៤ លើទម្ងន់ ២៥០គីឡូក្រាមវិញ ក្រុមកីឡាការិនីសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ១ , លេខ២ ខេត្តស្វាយរៀង និងលេខ៣ ខេត្តកំពត។ គួរបញ្ជាក់ដែរថា កម្ពុជាបានដាក់បញ្ចូលល្បែង ឬ កីឡាទាញ់ព្រ័ត្រជា បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃ២ ខែធ្នូ ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី មកដល់ពេលនេះ ជាការគម្រប់ខួប៦ឆ្នាំហើយ ។ កីឡានេះ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងការយកឈ្នះក្រុមប្រកួត ។ កីឡាទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ដោយអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គ ប្រាសាទនានា ។ | សមាគមកីឡាទាញព្រ័ត្រខេត្តកំពត និងបាត់ដំបង បានគ្រងជើងឯកថ្នាក់ជាតិ ២០២១ លើផ្នែកវិញ្ញាសារបុរស និងនារី ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥-៦ ធ្នូ នៅសាលាគរុកុសល្យ និងវិក្រឹតការខេត្តកណ្តាល ។ |
ក្នុងឱកាសពិសេសនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៥ដុល្លារ សម្រាប់ការចំណាយចាប់ពី ២០ដុល្លារ នៅ AEON Online រាល់ពេលទូទាត់ប្រាក់ជាមួយ Mastercard។ លើសពីនេះទៅទៀតសម្រាប់ការទូទាត់ តាមរយៈ Mastercard របស់ធនាគារកម្ពុជាសាធារណៈ(Campu Bank) និងទទួលបានប្រាក់ត្រឡប់មកវិញ ២ដុល្លារភា្លមៗចូលទៅកាន់គណនីរបស់លោកអ្នក។ សុពលភាពនៃការផ្តល់ជូនពិសេសនេះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ មេសា ឆ្នាំ២០២៣ ឬរហូតដល់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗ៖ 1. ការផ្តល់ពិសេសនេះផ្តល់ជូន Mastercard គ្រប់ប្រភេទទាំងអស់។ 2. ទូទាត់ជាមួយ Mastercard ចាប់ពី 20ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ 5ដុល្លារ។ 3. អតិថិជនម្នាក់អាចទទួលបានការផ្ដល់ជូនពិសេសនេះបាន ១ដង តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ 4. អតិថិជនម្នាក់អាចទទួលបានការផ្តល់ជូនពិសេសនេះច្រើនបំផុត ៥ដង តែប៉ុណ្ណោះ។ 5. សម្រាប់អតិថិជន ១០០អ្នកដំបូង ក្នុង១ថ្ងៃ។ 6. តម្រូវទូទាត់តាមរយៈបណ្តាញទូទាត់អនឡាញរបស់ធនាគារកម្ពុ។ 7. ប័ណ្ណទឹកប្រាក់ដែលផ្តល់ជូន គឺមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្តល់ជូននឹងបន្តរហូតដល់ប័ណ្ណទឹកប្រាក់អស់ពីស្តុក។ 8. ធនាគារកម្ពុ ក្រុមហ៊ុន Mastercard និង AEON កម្ពុជា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។ ផ្សារអ៊ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ ២០១៩ ដោយក្រុមហ៊ុនអ៊ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៊ីអនអនទ្បាញបាននិងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអ៊ីអន។ លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទតាមរយៈលីងខាងក្រោម IOS & Android: https://onelink.to/wdvmbm ឬគេហទំព័រ www.aeononlineshopping.com ស្វែងរកព័ត៌មានបន្ថែមតាមរយៈ ៖ Email: [email protected] Website: www.aeoncambodia.com Official Facebook Page: AEON Retail Cambodia Instagram: aeon_retail_cambodia Official Telegram Channel: AEON Retail Cambodia YouTube: AEON Retail Cambodia (អត្ថបទពាណិជ្ជកម្ម) | កំណើនតម្រូវការ និងការគាំទ្រកាន់តែច្រើនទ្បើងពីអតិថិជនលើការបញ្ជាទិញ តាមរយៈគេហទំព័រ អ៊ីអន អនទ្បាញ ផងដែរនោះផ្ សារអ៊ីអនអនទ្បាញក៏ បានបង្កើតកម្មវិធីទូរស័ព្ទដៃ (AEON Online App) បន្ថែមទៀត ដែលបានដាក់ដំណើរការឲ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលអតិថិជនអាចទាញយកបាន តាមរយៈ App Store សម្រាប់ IOS Device និង Play Store សម្រាប់ Andriod Device។ |
របាយការណ៍ បញ្ជាក់ថា ចំណូលទាំងនោះ រួមមាន ចំណូលពីសេវាសុរិយោដីជាង១១លានដុល្លារ, ចំណូលពីសេវាសំណង់ជាង៤លានដុល្លារ, ចំណូលពីការជួលទីតាំងរោងចក្រសហគ្រាសជិត៧ម៉ឺនដុល្លារ, និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យជាង៨១លានដុល្លារ។ សន្និបាតបូកសរុបការងារនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី៕ | ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ប្រមូលចំណូលចូលជាតិបានជាង ៣៩០ ៤៧៦លានរៀល (ប្រមាណ៩៧លានដុល្លារ)។ នេះបើតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ ក្នុងសន្និបាតរបស់ក្រសួងដែនដី នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩។ |
ប៉េរូឈ្នះកៅអី Play-Off នៅមួយប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះលើក្រុមប៉ារ៉ាហ្គាយ ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ពីលើក្រុមកូឡំប៊ី និងស៊ីលីដែលធ្លាក់ចេញត្រឹមវគ្គជម្រុះតំបន់។ ជ័យជម្នះនេះបានន័យថា ប៉េរូដែលឈ្នះកៅអីលេខ៥ នឹងត្រូវបន្តការប្រកួតជាមួយក្រុមដែលឈ្នះការប្រកួតរវាងអូស្ត្រាលីឬក៏អេមីរ៉ាត់អារ៉ាប់រួម។ កៅអីតំណាងអាស៊ី នឹងប្រកួតជំនួប Play-Off នាទីក្រុងឌូហា ខែមិថុនា។ ឯការប្រកួត Play-Off អន្តរទ្វីប ក៏នឹងត្រូវប្រកួតមួយនៅទីក្រុងឌូហាថ្ងៃទី១៣ ឬទី១៤ ខែមិថុនាដែរ។ លោក Ricardo Gareca បានបង្ហាញអារម្មណ៍សប្បាយចិត្តក្រោយពេលទទួលបានឱកាសមួយថ្មី។ លោក Gareca ជាគ្រូបង្វឹកក្រុមប៉េរូ សរសើរកូនក្រុមដែលធ្វើបានល្អខ្លាំង។ «ខ្ញុំត្រូវអបអរសារទដល់កូនក្រុមទាំងអស់ហើយអ្នកគាំទ្រយើងទាំងអស់ នេះជារឿងដែលអស្ចារ្យមួយសម្រាប់ពួកយើង នៅពេលដែលខ្ញុំបានចុះកិច្ចសន្យាបន្តដឹកនាំជាថ្មី នេះជាអ្វីដែលខ្ញុំចង់បាន។» លោក Gareca បញ្ជាក់បែបនេះ។ លោក Ricardo Gareca បានចូលដឹកនាំក្រុមជម្រើសជាតិប៉េរូតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយលោកបានជួយឱ្យប៉េរូឡើងទៅការប្រកួត World Cup លើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ ក្នុងឆ្នាំ ២០១៨ និងការប្រកួតផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៩៕ | ក្រុមជម្រើសជាតិប៉េរូនាថ្ងៃទី៣០ខែមីនា បានប្រកួតយកឈ្នះលើក្រុមប៉ារ៉ាហ្គាយក្នុងលទ្ធផល ២-០ នៃការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់ទ្វីបអាម៉េរិកខាងត្បូង ដែលបន្តឱកាសដើម្បីបានសំបុត្រទៅកាតា។ |
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា Walter Reed Military Medical Center ជាលើកទីពីរ ដោយសារបញ្ហាប្លោកនោមនៅថ្ងៃទី១១ ខែកុម្ភៈ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្រ្តីការពារជាតិរូបនេះ ត្រូវបានចាក់ថ្នាំស្ពឹក ដើម្បីពិនិត្យជំងឺពាក់ព័ន្ធប្លោកនោម។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យយោធាអាម៉េរិក។ ក្រោយលោកអូស្ទីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មី មន្ទីរបញ្ចកោណអាម៉េរិក បានប្រកាសលុបចោលដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការណាតូ (NATO) ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល បែលហ្ស៊ិក នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ។ «រដ្ឋមន្រ្តីការពារជាតិ អូស្ទីន នឹងមិនធ្វើដំណើរទៅទីក្រុងព្រុចសែល ក្នុងសប្តាហ៍នេះ តាមការគ្រោងទុកឡើយ»។ ឧត្តមសេនីយ៍ទោ Patrick Ryder នៃកម្លាំងទ័ពអាកាស និងជាអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ។ យ៉ាងណាមិញ មន្ទីរបញ្ចកោណអាម៉េរិក មិនបានបញ្ជាក់ឡើយ ថាតើបញ្ហាប្លោកនោមនេះ បណ្តាលមកពីការវះកាត់ប្រូស្តាតឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ លោក អូស្ទីន បានលាក់បាំងការវះកាត់ជំងឺមហារីកប្រូស្តាត មុនពេលបញ្ចេញព័ត៌មានជាសាធារណៈ។ បញ្ហានោះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើប្រមុខការពារជាតិ ស្របពេលបញ្ហាជាច្រើនលើពិភពលោក កំពុងកើតមាន។ ក្រៅពីកិច្ចប្រជុំប្រមុខការពារជាតិ វាក៏មានជំនួបពាក់ព័ន្ធផ្សេងៗរវាងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីជជែកពីបញ្ហាទ្វេភាគី និងពហុភាគី ទាក់ទិននឹងបញ្ហាតំបន់ និងពិភពលោកផងដែរ។ លោក អូស្ទីន ក៏គ្រោងជួបជាមួយក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (UDCG) ប៉ុន្តែដោយសារតែអវត្តមានរបស់លោក ជំនួបនេះ អាចនឹងធ្វើឡើងតាមអនឡាញ។ «ខណៈលោកអូស្ទីនមានបំណងចូលរួមជំនួបជាមួយក្រុមទំនាក់ទំនងការពារអ៊ុយក្រែនតាមប្រព័ន្ធវីដេអូ លោករដ្ឋមន្រ្តីមានបង្ហាញពីភាពបត់បែនដោយផ្អែកលើស្ថានភាពរបស់ខ្លួន»។ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក បានបន្ត។ បើទោះមិនទាន់ដឹងពីរយៈពេល ដែលត្រូវស្នាក់នៅមន្ទីរពេទ្យ លោកអូស្ទីន បានផ្ទេរតួនាទីរបស់ខ្លួនទៅអនុរដ្ឋមន្រ្តីការពារជាតិ លោកស្រី Kathleen Hicks រួចហើយ។ សូមបញ្ជាក់ថា លោកអូស្ទីននឹងបង្ហាញវត្តមាននៅចំពោះមុខសមាជិកសភានៅថ្ងៃទី២៩ ខែកុម្ភៈ ពាក់ព័ន្ធនឹងជំងឺ ការព្យាបាលនៅមន្ទីរពេទ្យរបស់លោក និងការលាក់បាំងព័ត៌មាននៃជំងឺនៅពេលកន្លងមក៕ | រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានសម្រេចលុបដំណើរទស្សនកិច្ចទៅទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំប្រមុខការពារជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ នៅថ្ងៃទី១២ ខែកុម្ភៈ។ |
«ចំប៉ីស៧០» ត្រូវចំណាយពេល ៩ឆ្នាំក្នុងការពិសោធន៍ស្រាវជ្រាវ ដោយបានបង្កាត់ពូជចេញពីស្រូវផ្ការំដួល ជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024 ដែលត្រូវបានឆ្លងកាត់ការពិសោធន៍នៅលើស្រែកសិករ ចំនួន ៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ពូជស្រូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា លោក Justin Whyatt ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣នេះ ។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ចំប៉ីស៧០ ត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន ក្នុងន័យអបអរសាទរខួប៧០នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងអូស្រ្តាលី។ លោក ឌិត ទីណា អះអាងដូច្នេះ៖ « ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិតអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង» ។ គួរជម្រាបថា «ចំប៉ីស៧០» គឺជាពូជស្រូវក្រអូប ដែលប្រើពេលត្រឹម៣ខែក្នុងការដាំដុះ។ ស្រូវពូជនេះ មិនប្រកាន់រដូវ ព្រមទាំងធន់ និងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ពូជនេះ មានកម្ពស់ដើមជាមធ្យមពី ១១៣-១១៩ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែកឯ គ្រាប់អង្ករវិញ គឺសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ៕ | ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី បានដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូប «ចំប៉ីស៧០»ជាផ្លូវការហើយ ។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចមានតម្រូវការខ្ពស់លើទីផ្សារជាតិ-អន្តរជាតិ។ |
១. ថប់អារម្មណ៍ ការគាំងបេះដូងអាចធ្វើអោយអ្នកថប់អារម្មណ៍កាន់តែខ្លាំង ឬខ្លាចការស្លាប់។ អ្នកដែលមានជីវិតពីជំងឺគាំងបេះដូងច្រើនតែនិយាយអំពីវិញ្ញាណមួយដែល អោយពួកគេដឹង សេចក្តីស្លាប់បំរុងនឹងកើតមានហើយ។ ២. មិនស្រួលក្នុងដើមទ្រូង វេជ្ជបណ្ឌិត ជេន ស៊ី ម៉ាខស្វីនណេ (C. McSweeney)នាយករងខាងការស្រាវជ្រាវនៅឯសាកលវិទ្យាល័យអាខេនសាស (Arkansas) និយាយថា ការឈឺនៅក្នុងដើមទ្រូងគឺជាសញ្ញាមួយនៃជំងឺគាំងបេះដូង ហើយ វាក៏ជារោគសញ្ញាលេខមួយដែរ ដែលយើងតែងតែជួបប្រទះ។ ប៉ុន្តែមិនមែនអោយតែជំងឺបេះដូងទាំងអស់សុទ្ធតែធ្វើអោយឈឺដើមទ្រូង ទាំងអស់គ្នានោះទេ ហើយការឈឺទ្រូងនេះអាចបណ្តាលមកពីដើមហេតុនៃជំងឺណាមួយដែរ ដែលវាគ្មានអ្វីទាក់ទងសោះជាមួយបេះដូង។ ការឈឺទ្រូងដែលទាក់ទងនឹងបញ្ហាបេះដូងគឺច្រើនតែកើតឡើងនៅចំកណ្តាល និងខាងឆ្អឹងជំនីរបស់សុដន់ ហើយប្រហែលជានៅខាងឆ្វេងបន្តិច។ ការឈឺចាប់អាចមានសភាពដូចជាមានដំរីមួយក្បាលកំពុងអង្គុយលើ ដើមទ្រូងរបស់អ្នកអញ្ចឹង ប៉ុន្តែវាក៏អាចធ្វើអោយអ្នកមានអារម្មណ៍ថាមានអ្វីមួយរឹត ឬណែនក្នុងទ្រូង ដែលធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា វាគឺជារឿងធម្មតាទេសម្រាប់ស្ត្រីក្នុងការពិពណ៌នាអំពីការឈឺចាប់ នោះថាគ្រាន់តែការឈឺ។ ស្ត្រីមួយចំនួនអាចនិយាយថា ការឈឺចាប់ក៏អាចធូស្រាលដោយគ្រាន់តែប្រើថ្នាំទីឡាណុល (Tylenol) ។ ស្ត្រីច្រើនជាងបុរសក្នុងការជួបប្រទះការក្រហាយក្នុងដើមទ្រូងដែរ ជាជាងការទទួលអារម្មណ៍មានអ្វីមកសង្កត់ទ្រូងឬឈឺចាប់ក្នុងទ្រូង ទៅទៀត។ វេជ្ជបណ្ឌិត ណេកា ហ្គោលបឺក (Nieca Goldberg, MD) សាស្ត្រាចារ្យខាងផ្នែករោគសញ្ញាវេជ្ជសាស្ត្រនៅឯមជ្ឈមណ្ឌល វេជ្ជសាស្ត្រ ក្នុងទីក្រុងញូវយ៉ក និងជាអ្នកឯកទេសខាងរោគសញ្ញាជំងឺបេះដូងស្ត្រី និយាយថា ពេលខ្លះប្រជាជនមានការភាន់ច្រឡំថា ការឈឺចាប់នេះកើតមកពីបញ្ហារបស់ក្រពះទៅវិញ។ ៣. ក្អក ការក្អក ឬដកដង្ហើមលឺសូរដូចហួចជាប់រហូតអាចជាសញ្ញាមួយនៃជំងឺខ្សោយបេះដូង ដោយសារតែមានទឹកចាល់ច្រើននៅក្នុងសួត។ ករណីខ្លះ អ្នកដែលមានជំងឺខ្សោយបេះដូងអាចក្អកមានស្លេស និងឈាមមកជាមួយគ្នា។ ៤. វិលមុខ ជំងឺគាំងបេះដូងអាចធ្វើអោយអ្នកវិលមុខតិចៗ និងបាត់បង់ស្មារតី។ ដូច្នេះវាអាចធ្វើអោយមានភាពមិនធម្មតានៃចង្វាក់បេះដូងដែល គ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង។ ៥. អស់កម្លាំង ជាពិសេសក្នុងចំនោមនុស្សស្រី ការអស់កម្លាំងខុសពីធម្មតាអាចកើតឡើងក្នុងពេលគាំងបេះដូង ព្រមទាំងកើតឡើងជាច្រើនថ្ងៃរហូតដល់ច្រើនសប្តាហ៍។ ការមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលដូច្នេះប្រហែលជាសញ្ញានៃ ជំងឺខ្សោយបេះដូង។ ជាការពិតណាស់ អ្នកក៏អាចមានអារម្មណ៍ថាអស់កម្លាំងដោយសារហេតុផ្សេងៗទៀតដែរ។ អ្នកអាចប្រាប់បានទេថាតើការអស់កម្លាំងដោយសារជំងឺបេះដូង ខុសគ្នានឹងការអស់កម្លាំងផ្សេងៗទៀតដូចម្តេចទៅ? អ្នកស្រីហ្គោលបឺកនិយាយថា ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អទេ ហើយអោយតែមានខ្យល់អាចដូចជាធ្វើអោយអ្នករលំបាន មិនត្រូវព្យាយាមរកដំណោះស្រាយ ឬមូលហេតុតាមអ៊ីនធើណែត ឬក្នុងសៀវភៅទេ។ ការដែលចំនាយពេលវេលាឥតប្រយោជន៍គឺជាប្រការមួយបណ្តាលអោយគ្រោះថ្នាក់ បាន។ ៦. ចង្អោ ឬមិនសូវឃ្លាន វាមិនមែនជារឿងចម្លែកទេមនុស្សខ្លះហាក់ដូចជាមានអារម្មណ៍ឈឺក្រពះទៅ វិញនៅពេលមានគាំងបេះដូង។ ការហើមពោះខុសពីធម្មតាដែលទាក់ទងនឹងការខ្សោយបេះដូងអាចប៉ះពាល់ដល់ ចំណងអាហារ។ ៧. ឈឺនៅផ្នែកផ្សេងៗនៃរាងកាយ ជំងឺគាំងបេះដូងជាច្រើន ការឈឺចាប់គឺផ្តើមនៅក្នុងទ្រូង និងរាលដាលទៅស្មា ដៃ កែងដៃ ខ្នង ក ថ្គាម ឬពោះទៀត ។ ប៉ុន្តែពេលខ្លះមិនមានការឈឺនៅក្នុងទ្រូងទេ ដោយគ្រាន់តែឈឺនៅកន្លែងផ្សេងទៅវិញ ហើយការឈឺចាប់នោះអាចមានបាត់ៗ។ មនុស្សប្រុសមានជំងឺគាំងបេះដូងច្រើនតែមានអារម្មណ៍ថាឈឺចាប់នៅដៃ ខាងឆ្វេង។ ចំនែកមនុស្សស្រីវិញ ការឈឺចាប់ទំនងច្រើនកើតលើដៃទាំងសងខាង ឬឆ្អឹងស្លាបប្រចៀវ។ ៨. ជីពចរដើរញាប់ ឬដើរមិនទៀងទាត់ គ្រូពេទ្យនិយាយថា វាមិនមែនជាការបារម្ភអំពីបេះដូងទេកាលបើបេះដូងមិនលោតម្តងម្កាល។ ប៉ុន្តែការដែលមានជីពចរដើរញាប់ ឬដើរមិនទៀងទាត់ ជាពិសេសនៅពេលជាប់ពាក់ព័ន្ធនឹងការអស់កម្លាំង វិលមុខ ឬពិបាកដកដង្ហើម អាចជាអំណះអំណាងមួយបញ្ជាក់ថាមានជំងឺគាំងបេះដូង ខ្សោយបេះដូង ឬបេះដូងដើរមិនប្រក្រតី។ ការដែលមិនបានព្យាបាល បេះដូងដើរមិនប្រក្រតីខ្លះអាចធ្វើអោយកើតជាជំងឺដាច់សរសៃឈាម ខួរក្បាល ខ្សោយបេះដូង ឬស្លាប់ភ្លាមៗ។ ៩. ពិបាកដកដង្ហើម មនុស្សដែលមានអារម្មណ៍ថា ថប់ៗពេលសម្រាក ឬដកដង្ហើមចេញតិចៗប្រហែលជាអាចមានបញ្ហា ក្នុងសួត ដូចជាជំងឺហឺត ឬជំងឺសួតដោយមានការស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)។ ប៉ុន្តែការពិបាកដកដង្ហើមក៏អាចបញ្ជាក់បានថាមានជំងឺគាំងបេះដូង ឬខ្សោយបេះដូងដែរ។ អ្នកស្រីហ្គោលបឺកនិយាយថា ពេលខ្លះអ្នកជំងឺគាំងបេះដូងមិនមានការតឹង ឬឈឺចាប់ក្នុងទ្រូងទេ ប៉ុន្តែមានអារម្មណ៍ពិបាកដកដង្ហើមខ្លាំងទៅវិញ។ សភាពនៃការដកដង្ហើមរបស់ពួកគេមានលក្ខណៈដូចជាទើបតែរត់កីឡាម៉ា រ៉ាតុងហើយអញ្ចឹងទោះបីជាពួកគេមិនធ្វើចលនាអីក៏ដោយ។ ក្នុងពេលគាំងបេះដូង ការពិបាកដកដង្ហើមច្រើនតែមានជាប់ទាក់ទងនឹងការមិនស្រួលក្នុង ទ្រូង ប៉ុន្តែវាក៏អាចកើតឡើងមុន ឬមិនមានការមិនស្រួលក្នុងទ្រូងដែរ។ ១០. បែកញើស ការដែលបែកញើសត្រជាក់គឺជាសញ្ញាចំបងមួយនៃជំងឺគាំងបេះដូង។ លោកហ្វាយ (Frid) និយាយថា អ្នកប្រហែលជាអាចគ្រាន់តែអង្គុយនៅលើកៅអីធម្មតាប៉ុណ្ណោះក៏ធ្វើ អោយអ្នកចេញញើសច្រើនដូចពេលដែលអ្នកធ្វើការខ្លាំងអញ្ចឹង។ ១១.ហើម ជំងឺខ្សោយបេះដូងអាចធ្វើអោយទឹកចាល់ច្រើននៅក្នុងខ្លួនរបស់អ្នក។ ករណីនេះអាចធ្វើអោយអ្នកហើម នៅប្រអប់ជើង កជើង ជើងទាំងមូល ឬពោះ ព្រមទាំងឡើងទម្ងន់ភ្លាមៗ ហើយពេលខ្លះទៀតលែងឃ្លានអាហារទៀតផង។ ១២. ខ្សោយ ក្នុងថ្ងៃដែលធ្វើអោយមានជំងឺគាំងបេះដូង មនុស្សមួយចំនួនធ្លាប់មានអារម្មណ៍ថា អស់កម្លាំងខ្លាំង ឬអស់កម្លាំងដោយមិនដឹងមូលហេតុ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា ស្ត្រីម្នាក់និយាយប្រាប់ខ្ញុំថា ការអស់កម្លាំងនោះធ្វើអោយគាត់មិនអាចកាន់សូម្បីតែក្រដាស់មួយ សន្លឹកផង។ ត្រួតពិនិត្យដោយ www.health.com.kh | នេះគឺជារោគសញ្ញាចំនួន ១២ ដែលប្រហែលជាបង្ហាញថាអ្នកមានបញ្ហាបេះដូង ។ |
ទីក្រុងតូក្យូ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំទី ៣ ជាប់គ្នា។ ចំណាត់ថ្នាក់ទីពីរបានទៅសិង្ហបុរី ហើយទីបីជាទីក្រុងរបស់ជប៉ុនមួយទៀត គឺទីក្រុងអូសាកា។ នេះបើយោងតាមការចុះផ្សាយរបស់ Economist Intelligence Unit ដែលបានផ្សាយកាលពីថ្ងៃទី២៩ ខែសីហា។ របាយការណ៍សន្ទស្សន៍ទីក្រុងសុវត្ថិភាពឆ្នាំ ២០១៩ ដែលចេញផ្សាយក្នុងសន្និសីទស្តីពីទីក្រុងមានសុវត្ថិភាព និងរៀបចំឡើងដោយ The Economist នៅសិង្ហបុរីបានលើកឡើងថា ទីក្រុងតូក្យូមានសុវត្ថិភាពដោយផ្អែកលើលក្ខខណ្ឌដូចជាកម្រិតឧក្រិដ្ឋកម្មទាប (ទាំងអំពើហិង្សានិងជម្លោះបន្តិចបន្តួច) ហេដ្ឋារចនាសម្ព័ន្ធរចនាដែលរចនាកើតសមស្របនឹងវិបត្ដិធម្មជាតិ និងហានិភ័យទាបនៃមេរោគកុំព្យូទ័រ។ ទីក្រុងតូក្យូជាប់ចំណាត់ទីមួយផ្នែកសន្តិសុខឌីជីថល ។ ប៉ុន្តែសម្រាប់សន្តិសុខសុខភាពវិញទីក្រុងតូក្យូជាប់ចំណាត់ទី២ដែលនៅពក្រោយទីក្រុងអូសាកាមួយលេខ និងជាប់ចំណាត់ទីបួនលើ សន្តិសុខហេដ្ឋារចនាសម្ព័ន្ធរចនានិង សន្តិសុខផ្ទាល់ខ្លួន។ យ៉ាងណាមិញក្នុងរបាយការណ៍នេះក៏បានលើកឡើងថា ទីក្រុងនេះក៏តែនៅមានអំពើពុករលួយនិងឧក្រិដ្ឋកម្មជាប្រព័ន្ធដដែល។ រដ្ឋាភិបាលតូក្យូលោក Yuriko Koike បានមានប្រសាសន៍ថា ដោយសារការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុពិភពលោកនិងស្ថានភាពជប៉ុនដែលងាយរងគ្រោះនឹងការរញ្ជួយដី ទីក្រុងតូក្យូបាននឹងបន្តធ្វើកំណែទម្រង់ជាច្រើនដើម្បីការពារប្រជាជនរបស់ខ្លួនពីគ្រោះមហន្តរាយធម្មជាតិ។ ក្នុងរបាយកាណ៍នេះក៏បានលើកឡើងថា ទីក្រុង អាំស្ទែដាំជាប់ចំណាត់ថ្នាក់លេខ ៤ បន្ទាប់មកគឺស៊ីដនី, តូរ៉ុនតូ, វ៉ាស៊ីនតោន, កូប៉ិនហាក, សេអ៊ូល និងទីក្រុមែលប៊ន។ ទីក្រុងឡុងដ៍ស្ថិតនៅលំដាប់ទី ១៤បន្ទាប់មកគឺញូវយ៉ក។ រដ្ឋធានីប៉េកាំងស្ថិតនៅលំដាប់ទី៣១ ខណៈដែលទីក្រុងសៀងហៃជាប់ចំណាត់ថ្នាក់ ៣២ នៅក្នុងបញ្ជី។របាយការណ៍នេះបង្ហាញពីគំលាតដ៏ធំនៃបទដ្ឋានសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍។ សម្រាប់អាស៊ាន ខណៈប្រទេសសិង្ហបុរីគឺជាទីក្រុងដែលមានសុវត្ថិភាពបំផុតដែលបានជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកដោយទទួលបានពិន្ទុ ៩១.៥ ចំណែកឯប្រទេសជិតខាងក្នុងនេះតំបន់វិញទទួលបានលទ្ធផលមិនល្អឡើយ។ ទីក្រុងគូឡាឡាំពួជាប់ចំណាត់ថ្នាក់ទី ៣៥ ដោយទទួលបានពិន្ទុ ៦៦.៣ ទីក្រុងម៉ានីលលេខ ៤៣ ទីក្រុងបាងកកនិងទីក្រុងហូជីមិញលេខ ៤៧ ទីក្រុងហ្សាការតាទី ៥៣ និងទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាទី ៥៨៕ | ដោយ៖ ងួន សុភាវត្តី |
នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» នៅបណ្ឌិត្យសភានគរបាលកម្ពុជាថ្ងៃទី១៩ តុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកបញ្ហាក្មេងទំនើង ជាវិញ្ញាសាមួយ ដែលត្រូវតែសិក្សាអំពីបុព្វហេតុ ជាពិសេសគឺការនាំឱ្យក្រុមក្មេងទំនើងទាំងនោះ ប្រព្រឹត្តិបទល្មើស ប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គម។ «ដូចគ្នានេះ តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ»។ លោក ស សុខា សង្កាត់ធ្ងន់បែបនេះហើយ ដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យបានចន្លោះពី ២០ទៅ៣០ភាគរយ។ បើតាមរបាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣ សមត្ថកិច្ច បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ៥,០៦០ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១២,៣៥៦នាក់។ រយៈពេល៨ខែមកនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង២តោន កញ្ឆាសួតប្រមាណ៤០គីឡូក្រាម និងសារធាតុគីមីជាង៨០០គីឡូក្រាម៕ | ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាកាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យបានពីចន្លោះ២០ទៅ៣០ភាគរយ ក្នុងអាណត្តិទី៧ ។ លោក ក៏បានបញ្ជាឱ្យសមត្ថកិច្ច ដោះស្រាយបញ្ហាក្មេងទំនើងផងដែរ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។ |
ក្នុងសុន្ទរកថានៅក្រសួងការបរទេសនៅថ្ងៃទី៤ ខែមករា លោក ចូ បៃឌិន លើកឡើងថា លោកចង់ឱ្យអាមេរិកទទួលយកជនភៀសខ្លួន១សែន២ម៉ឺន៥ពាន់ក្នុងមួយឆ្នាំៗក្រោមកម្មវិធីផ្លាស់ប្ដូរលំនៅរបស់ជនភៀសខ្លួន។ បច្ចុប្បន្ន អាមេរិកទទួលយកជនភៀសខ្លួន១៥០០០នាក់ប៉ុណ្ណោះក្រោមការកំណត់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ។ អត្ថបទទាក់ទង កូវីដ-១៩, អន្តោប្រវេសន៍ និងបរិស្ថាន ជាមុខសញ្ញារបស់លោក បៃឌិន ពេលចូលកាន់តំណែងដំបូង «យើងផ្ដល់ទីសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនពីហិង្សា និងការធ្វើទុក្ខបុកម្នេញ។ នេះជាការបញ្ជាក់របស់លោក បៃឌិន ។ នៅថ្ងៃដដែល លោក បៃឌិន ក៏យល់ព្រមលើបញ្ជាប្រតិបត្តិមួយដែលនឹងបង្កើនសមត្ថភាពអាមេរិកក្នុងការទទួលជនភៀសខ្លួនដែលពិភពលោកកំពុងជួបបញ្ហាក្នុងទំហំមួយដែលមិនធ្លាប់មានពីមុនមក។ លោក បៃឌិន សន្យាស្តារកិត្តនាមជាប្រវត្តិសាស្ត្ររបស់អាមេរិកដែលជាប្រទេសស្វាគមន៍ជនភៀស។ បញ្ជាប្រតិបត្តិរបស់លោក បៃឌិន ក៏តម្រូវឱ្យពិនិត្យឡើងវិញ និងជួយពន្លឿនការផ្តល់កម្មវិធីទិដ្ឋាការពិសេសសម្រាប់ជនភៀសខ្លួនមកពីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលបានជួយ និងផ្តល់ប្រយោជន៍ដល់ប្រតិបត្តិការការទូត និងយោធាអាមេរិកនៅទីនោះ។ កន្លងមក អតីតយុទ្ធជនអាមេរិក ជំរុញឱ្យរដ្ឋាភិបាលជួយបន្ថែមទៀតដល់ជនភៀសខ្លួនដែលជាអតីតយោធា ឬអ្នកបកប្រែប្រថុយជីវិតជួយទាហានអាមេរិកផងដែរ។ បន្ថែមពីនេះ លោក បៃឌិន បានលុបចោលគោលនយោបាយរបស់លោក ត្រាំ ដែលផ្តល់សិទ្ធិឱ្យរដ្ឋនីមួយៗអាចជំទាស់លើការទទួលយកជនភៀសខ្លួន។ ប្រធានាធិបតីអាមេរិក បញ្ជាទីប្រឹក្សាសន្តិសុខជាតិ តែងតាំងអ្នកសម្របសម្រួលកិច្ចការជនភៀសខ្លួនរវាងទីភ្នាក់ងារសហព័ន្ធទាំងអស់។ ដូចគ្នានេះដែរ ទីភ្នាក់ងារសហព័ន្ធត្រូវបង្ហាញរបាយការណ៍ស្តីពីបម្រែបម្រួលអាកាសធាតុ និងការភៀសខ្លួនក្នុងរយៈពេល១៨០ថ្ងៃ ។ ការបង្ហាញគោលនយោបាយស្តីពីជនភៀសខ្លួននេះ ត្រូវបានមើលឃើញថា ស្រដៀងទៅនឹងគោលនយោបាយរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ គ្រានោះលោក អូបាម៉ា ទទួលយកជនភៀសខ្លួន១សែន១ម៉ឺននាក់នៅឆ្នាំ២០១៧។ ប៉ុន្តែចំនួនខាងលើត្រូវបានបន្ថយច្រើនជាងភាគកណ្តាលនៅពេលលោក ត្រាំ កាន់តំណែង និងបន្តធ្លាក់ទៀតរហូតដល់លោក ត្រាំ ចប់អាណត្តិ។ មានទាំងមតិប្រឆាំង ទាំងមតិស្របទៅនឹងគោលនយោបាយរបស់លោកបៃឌិន។ ជាក់ស្តែងសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោកTom Cotton សង្កត់ធ្ងន់ថា ការទទួលយកជនភៀសខ្លួនក្នុងចំនួនដ៏ច្រើន អំឡុងពេលមានជំងឺឆ្លងមិនខុសអ្វីពីយកការងារ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកទៅប្រឈមនឹងគ្រោះថ្នាក់ឡើយ។ លោកស្រី Krish OMara Vignarajah ប្រធានអង្គការជួយជនភៀសខ្លួន LIRS គាំទ្រគោលនយោបាយនេះដោយអះអាងថា នឹងជួយជីវិតមនុស្សរាប់សែននាក់។ នាពេលកន្លងមក លោកRon Klain នាយកខុទ្ទកាល័យសេតវិមាននិយាយថា លោកបៃឌិនចង់ឱ្យជនភៀសខ្លួនអាចទទួលបានសញ្ជាតិតាមរយៈនីតិវិធីដែលមានរយៈពេល៨ឆ្នាំ។ ចំណែកឯកុមារ និងជនភៀសខ្លួនមកពីប្រទេសរងគ្រោះដោយសង្គ្រាម នឹងទទួលបានសញ្ជាតិលឿនជាងជនភៀសខ្លួនដទៃទៀត៕ | ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៤ ខែកុម្ភៈ ប្រកាសផែនការបង្កើនការទទួលជនភៀសខ្លួនក្នុងរយៈពេល១ឆ្នាំមួយៗ។ ការប្រកាសទទួលយកជនភៀសខ្លួនរបស់លោក បៃឌិន មានចំនួនច្រើនជាង៨ដងនៃចំនួនដែលបានកំណត់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ នេះជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍អាមេរិកដែលលោក បៃឌិន សន្យាពេលឃោសនារកសំឡេងឆ្នោត។ |
លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា Redmi Note គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមថ្នាក់ស៊េរីដែលមានការគាំទ្រពេញនិយមប្រើប្រាស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយរហូតមកទល់ពេលនេះ នៅលើពិភពលោកមានអ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note9S ចំនួន 110 លាននាក់ ដែល S គឺមានន័យថា Special (ពិសេស) ហើយនៅថ្ងៃទី 6 ខែមេសានេះគឺជាខួប 10 ឆ្នាំបស់ក្រុមហ៊ុន Xiaomi យើងក៏ធ្វើការអភិវឌ្ឍនូវម៉ូឌែលដ៏ពិសេសនេះ សម្រាប់អ្នកគាំទ្រ Mi របស់យើងគ្រប់គ្នា។ ស្មាតហ្វូន Redmi Note 9S មានសមត្ថភាពខ្លាំងក្លាអស្ចារ្យបំផុតក្នុងការប្រើប្រាស់ ហើយបើនិយាយអំពីតម្លៃវិញពិតជាសក្តិសមឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នាតែម្តង។ លោក Peaker Gao បន្ថែមថា នៅក្នុងពេលវេលាដ៏លំបាកនៃកូរ៉ូណាវីរុសនេះ យើងគឺជារលកនៃសមុទ្រតែមួយ យើងជាស្លឹកឈើនៃដើមឈើតែមួយ យើងជាផ្កានៅក្នុងសួនច្បារតែមួយ។ យើងនៅជាមួយគ្នាជានិច្ច។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រទេសកម្ពុជានឹងធ្វើការបរិច្ចាក និងព្យាយាមក្នុងការផ្តល់នូវសម្ភារៈដែលចាំបាច់សម្រាប់ការទ្រទ្រង់ទៅលើការរស់នៅប្រចាំថ្ងៃ។ ជីវិតរបស់យើងគ្រប់គ្នាប្រហែលជាមានការប៉ះពាល់ដោយសារតែកូរ៉ូណាវីរុសនេះ ប៉ុន្តែយើងមិនដែលចុះចាញ់នោះទេ។ នៅក្នុងវប្បធម៌របស់ក្រុមហ៊ុន Xiaomi នោះ យើងតែងតែជឿជាក់ថាអ្វីមួយដែលអស្ចារ្យនឹងកើតឡើងជាក់ជាមិនខាន។ សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរ ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ដ៏មានអនុភាពខ្លាំងក្លាដែលមានអង្គគណនា octa-core CPU ជាមួយនឹងល្បឿននាឡិកាដល់ទៅ 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU និងបច្ចេកវិទ្យា 8nm ថែមទៀតផង។ ស្មាតហ្វូន Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត។ នៅក្នុងនាមជាស្មាតហ្វូនមួយនៅក្នុងត្រកូល Redmi Note ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis នោះវាជួយក្នុងការបង្កើនទៅលើល្បឿននៃការឆ្លើយតបល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។ ថាមពលថ្មទំហំ 5020mAh របស់ស្មាតហ្វូននេះធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃទោះបីជាប្រើប្រាស់នូវកម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្មនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។ ការឌីស្សាញរូបរាងល្អឥតខ្ចោះ និងការបង្ហាញដ៏អស្ចារ្យនៅលើអេក្រង់ធំទូលាយក្នុងការប្រើប្រាស់ ជាមួយនឹងការឌីស្សាញរូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញចិត្តបំផុតនោះ ស្មាតហ្វូន Redmi Note 9S នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនមែនទែនក្នុងការដោះសោរប្រើប្រាស់នោះ។ ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីង FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi នោះ ស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិត និងការឌីស្សាញល្អឯកជាមួយនឹងអេក្រង់ដែលមានទំហំដល់ទៅ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថាកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយភ្នែករបស់អ្នកទស្សនានៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះគឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)។ Redmi Note 9S គឺជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះដើម្បីផ្តល់នូវភាពពិតចិត្តសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការកំពប់ទឹកពីលើ និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង។ ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុតនៃកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យ ស្មាតហ្វូន Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យនៅផ្នែកខាងក្រោយរបស់វាជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2 sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់បំផុត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការផ្តិតរូបភាពជាក្រុមបានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាពបានកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈតែម្តង។ បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។ តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ៨ ខែមេសានេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ 209 USD សម្រាប់ទំហំ 4GB+64GB និងតម្លៃ 249 USD សម្រាប់ទំហំ 6GB+128GB អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, ហាង នីកា, Tech Zoneនិងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop, Tinhtinh Online Shop, La Rue ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កែប កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)។ អំពីក្រុមហ៊ុន Xiaomi ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។ ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។ Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 4 របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 213 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។ នៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global 500 ជាលើកដំបូងបំផុតនៅក្នុងចំណាត់ថ្នាក់ទី 468 និងជាប់ចំណាត់ថ្នាក់ទី 7 នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ 2019 ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ, កម្ពុជា ថ្ងៃទី 4 ខែមេសា ឆ្នាំ 2020 នៅថ្ងៃនេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីប៉ុន្តែសមត្ថភាពវិញខ្លាំងក្លាមិនធម្មតានោះទេ។ ស្មាតហ្វូនត្រកូល Redmi Noteនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះស្មាតហ្វូនស៊េរីថ្មីនេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីបខ្លាំងក្លា ការឌីស្សាញរូបរាងយ៉ាងទាក់ទាញលេចធ្លោរ កាមេរ៉ា 4 គ្រាប់សមត្ថភាពខ្លាំងក្លា និងជាពិសេសនោះគឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។ |
មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី ដែលស្ថិតនៅតំបន់១ ខាងត្បូងប្រាសាទបន្ទាយស្រីបន្ដិច នឹងត្រូវដូរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក។ ចំណែកមណ្ឌលរដ្ឋបាលស្រុកអង្គរធំ ដែលស្ថិតនៅតំបន់១ដូចគ្នា នៅខាងជើងកំពែងក្រុងអង្គរធំ ក៏ត្រូវផ្លាស់ប្ដូរទៅកាន់តែតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង។ នេះជាការប្រកាសរបស់សម្ដេច ហ៊ុន សែន ដែលអះអាងថា ជាសំណូមពររបស់អភិបាលខេត្តសៀមរាប ដើម្បីសម្រួលលើការងាររៀបចំការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា មិនអាចឱ្យពលរដ្ឋក្នុងតំបន់១ចាកចេញទៅកន្លែងផ្សេង ដោយទុកមណ្ឌលរដ្ឋបាលស្រុកនៅទីនោះបានទេ ហើយការផ្លាស់ប្ដូរនេះ ក៏នឹងជួយសម្រួលដល់ការផ្តល់សេវាសាធារណដល់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរផងដែរ៕ | សៀមរាប៖ នាពិធីសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកជិត២ពាន់គ្រួសារ នៅថ្ងៃទី២១ តុលា សម្ដេច ហ៊ុន សែន បានប្រកាសឱ្យផ្លាស់ប្ដូរមណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ទៅតំបន់អភិវឌ្ឍន៍ថ្មី ដែលរដ្ឋាភិបាលរៀបចំសម្រាប់ពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។ |
ក្រុមក្រៀលកម្ពុជា នឹងធ្វើគម្រោងរក្សាបរិស្ថានស្អាតនៅរាជធានីភ្នំពេញ កំពត កែប សៀមរាប និងបាត់ដំបង។ គម្រោងនេះ នឹងប្រព្រឹត្តទៅនៅដើមខែកុម្ភៈ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដោយធ្វើក្នុងមួយខែម្ដង។ គម្រោងរក្សាបរិស្ថានស្អាត គឺដើម្បីបណ្ដុះស្មារតីនៃការយល់ដឹងពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ ។ លោក ហួ ឆៃងន់ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ «គម្រោងនេះ ធ្វើឡើងដើម្បី កសាងស្មារតីស្រលាញ់បរិស្ថាន។ វាជារឿងមួយគួរឲ្យអាណិតនៅពេលដែលដើរនៅតាមផ្លូវ ឃើញសំរាមច្រើន។ ទៅលេងនៅសួនមានសំរាមច្រើន ពេលមានកម្មវិធីម្ដងៗសំរាមគរដូចភ្នំ ក្នុងនាម ជាធនធានមួយក្នុងសង្គមគួរចូលរួមដោះស្រាយ»។ លោក ហួ ឆៃងន់ ប្រធានគម្រោងរក្សារបរិស្ថានស្អាត គម្រោងបរិស្ថានស្អាត មិនមែនត្រឹមតែបង្ហាញពីការរើសសំរាមនៅតាមទីសាធារណនោះទេ ដោយគម្រោងមួយនេះ នឹងបង្កើតជាវីដេអូអប់រំខ្លីពីបរិស្ថាននៅលើបណ្ដាញសង្គមផងដែរ។ តាមរយៈគម្រោងនេះ លោក ហួ ឆៃងន់ រំពឹងថា យ៉ាងហោចណាស់ មានប្រជាជនចំនួន១០លាននាក់បានយល់ដឹងពីបញ្ហាបរិស្ថាន។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បង្ហាញការគាំទ្រចំពោះគម្រោងមួយនេះដូច្នេះថា៖ «យើងជំរុញឲ្យមានការចូលរួមនៅក្នុងសង្គម ហើយយើងជឿជាក់ថា ដោយមានការអនុវត្តនៅរាជធានី-ខេត្ត ចំនួន៥ ជាការចូលរួមសម្អាតបរិស្ថានបន្ថែម និងចូលរួមបណ្តុះស្មារតីប្រជាពលរដ្ឋឲ្យស្រលាញ់បរិស្ថាន»។ គម្រោងរក្សាបរិស្ថានស្អាត របស់ក្រុមក្រៀលកម្ពុជា ក៏ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាជ្ញាធរ និងភ្ញៀវទេសចរនៅតាមតំបន់ ដើម្បីចូលរួមយុទ្ធនាការរើសសំរាមជារៀងរាល់ សប្តាហ៍នីមួយៗ នៃដើមខែក្នុងឆ្នាំ២០២១។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហួ ឆៃងន់។ សូមជម្រាបផងដែរថាក្នុង មួយឆ្នាំកម្ពុជាបានបង្កើតសំរាម ៤លានតោន ដោយក្នុងនោះមាន សំណល់សរីរាង្គ ៦៥ភាគរយ, សំណល់ប្លាស្ទិក ២០ភាគរយ និង ១៥ភាគរយទៀតជាសំណល់ផ្សេងៗទៀត៕ ក្រុមយុវជនក្រៀលកម្ពុជា ជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន | ភ្នំពេញ៖ ក្រៀលកម្ពុជា ជាក្រុមយុវជនបរិស្ថានឯករាជ្យ។ បច្ចុប្បន្នក្រៀលកម្ពុជា កំពុងរៀបចំធ្វើគម្រោងរក្សាបរិស្ថានស្អាតក្នុង៥ រាជធានី-ខេត្ត។ លោក ហួ ឆៃងន់ ប្រធានគម្រោងរក្សាបរិស្ថានស្អាត បានប្រាប់សារព័ត៌មានThmeyThmey25 ថា គម្រោងនេះ បង្កើតឡើងដើម្បីអប់រំប្រជាពលរដ្ឋពីបញ្ហាបរិស្ថាន និងបញ្ជ្រាបការយល់ដឹងពីបរិស្ថាននៅលើបណ្ដាញសង្គម។ |
របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាន គឺផ្ដោតលើសេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពខាងជួបជុំ។ របាយការណ៍ ដែលបានចេញកាលពីថ្ងៃទី២៤មេសា ដោយក្រុមសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា៖ «ការអនុវត្តសរីភាពមូលដ្ឋានដោយសន្តិវិធី បានជួបប្រទះការរឹតត្បិតកាន់តែខ្លាំងឡើងៗ ដូចការប្រែប្រួលផ្នែកច្បាប់នៅឆ្នាំ២០២៣»។ របាយការណ៍ដដែល បង្ហាញថា អនុក្រឹត្យចំនួនបី និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មិនអនុលោមតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន។ អនុក្រឹត្យទាំងនេះ រួមមាន អនុក្រឹត្យស្ដីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម អាចប្រើជាឧបករណ៍ដើម្បីឃ្លាំមើល និងរឹតត្បិតសិទ្ធពលរដ្ឋ។ អនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មានគោលបំណងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានារបស់អ្នកប្រើប្រាស់។ តែយ៉ាងណាក៏ដោយ ត្រូវតែធានាថាថ្នាល និងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (blockchain) នឹងមិនបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេស។ អនុក្រឹត្យមួយទៀត ស្ដីពីការរៀបចំ ការគ្រប់គ្រង និងបែងចែកវិសាលគមន៍ហ្វ្រេកង់វិទ្យុ អាចជាឧបករណ៍មួយសម្រាប់ស្ដាប់ការសន្ទនាផ្ទាល់ខ្លួន។ ក្នុងឆ្នាំ២០២៣ ក្រុមសង្គមស៊ីវិល រកឃើញថា ហេតុការណ៍ចំនួន៦៣៣ ដែលពាក់ព័ន្ធនឹងសរីភាពមូលដ្ឋាន ត្រូវបានកត់ត្រា។ ចំនួននេះ មានការកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នៅក្នុងចំណោម ចំនួន៦៣៣ហេតុកាណ៍នេះ មាន២៥៥ករណី ជួបការរឹតត្បិត និង៣៧៧ទៀត បានជួបការរំលោភបំពាន។ ក្រៅពីនេះ ពួកគេក៏បានលើកឡើងពីការបង្ក្រាបលើអ្នកនយោបាយនៅបក្សប្រឆាំង និងការបិទប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ជុំវិញរបាយការណ៍នេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពិនិត្យមើលរបាយការណ៍ និងចាត់ទុកថា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតឡើយ។ លោកអះអាងថា អាជ្ញាធរបានបង្កើតបរិយាកាសអំណោយផល ដល់មហាជនជាច្រើន ក្នុងការជួបជុំ ការបង្កើតសមាគមន៍ និងធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែ មានករណីមួយចំនួនតូចប៉ុណ្ណោះ ដែលមានការរឹតត្បិត ដោយសារតាមអំណាចតុលាការ។ លោក បានបញ្ជាក់ថា កន្លងមក មានបុគ្គលមួយចំនួន ត្រូវបានតុលាការ ហាមឃាត់សកម្មភាព និងសិទ្ធិធ្វើនយោបាយ។ «អាជ្ញាធរមានការប្រុងប្រយ័ត្នណាស់ មិនធ្វើអ្វីឱ្យបះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋឡើយ ព្រោះសម័យនេះ មិនអាចលាក់បាំងបាននោះទេ ពិសេសតាមប្រព័ន្ធផ្សព្វផ្សាយ។ អាជ្ញាធរមានតែខិតខំកែទម្រង់ និងគោរពសិទ្ធិពលរដ្ឋ»។ លោក ទូច សុឃៈ ប្រាប់សារព័ត៌មានថ្មីៗបែបនេះ ហើយក៏អំពាវនាវឱ្យ សាធារណជន ពិសេស ក្រុមសង្គមស៊ីវិល អ្នកនយោបាយ រួមទាំងសកម្មជនមួយចំនួន ពិនិត្យមើលទិដ្ឋភាពច្បាប់ជាក់ស្ដែង មុននឹងវាយតម្លៃ និងធ្វើសកម្មភាពអ្វីមួយ៕ អត្ថបទទាក់ទង សង្គមស៊ីវិល៖ សេរីភាពមូលដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២២ រងការរំលោភបំពានកាន់តែធ្ងន់ | ភ្នំពេញ៖ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និងមជ្ឈមណ្ឌលសាមគ្គីភាព រកឃើញថា ការបំពានសេរីភាពមូលដ្ឋាន កើនឡើង១១ភាគរយ នៅឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍រួមរបស់សង្គមស៊ីវិល ស្ដីពី ការឃ្លាំងមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ក្នុងឆ្នាំ២០២៣។ |
លោក Murphy បានសរសេរលើ Twitter របស់ខ្លួនថា លោកពិតជាទទួលបានអារម្មណ៍ពិសេស និងអស្ចារ្យ ក្រោយបានដើរទស្សនាជុំវិញទីក្រុងភ្នំពេញនារសៀលថ្ងៃអាទិត្យនេះ។ តាមរយៈឃ្លាភ្ជាប់នោះ ទូតអាមេរិករូបនេះ បានបញ្ជាក់ថា៖ «គជ់នៃអាស៊ី» ដែលកំពុងរំលេចខ្លួននៅលើដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់»។ លោក Murphy បានមកដល់ប្រទេសកម្ពុជា ដើម្បីកាន់ការងារទូត កាលពីថ្ងៃទី១៨ កញ្ញាកន្លងមក។ រយៈពេលប៉ុន្មានថ្ងៃនេះ លោក បានចូលរួមពិធីកាន់បិណ្ឌជាមួយប្រជាពលរដ្ឋ រួមទាំងការធ្វើលំហាត់ប្រាណតាមផ្លូវសាធារណៈ ដើម្បីសង្កេតមើលពីទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។ មុនដល់កម្ពុជាលោកទូតអាមេរិកថ្មីរូបនេះ ក៏បានសរសេរលើបណ្តាញ Twitter ថា៖«ខ្ញុំ នឹងពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា»។ អត្ថបទទាក់ទង តើទូតអាមេរិកថ្មី អាចកែប្រែទំនាក់ទំនងកម្ពុជា-អាមេរិក ឱ្យប្រសើរឡើងវិញទេ? មកដល់កម្ពុជាភ្លាម ទូតអាមេរិកថ្មី បង្ហោះសារថា «ខ្ញុំ នឹងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ» | មកដល់កម្ពុជាទើបតែបាន៥ថ្ងៃប៉ណ្ណោះ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក W.Patrick Murphy បានសរសើររាជធានីភ្នំពេញថា «ជាទីក្រុងគជ់នៃអាស៊ី»។ ការលើកសរសើរនេះ ធ្វើឡើងក្រោយលោកបានធ្វើដំណើរទស្សនាតាមតំបន់នានាក្នុងក្រុងភ្នំពេញ និងធ្វើលំហាត់ប្រាណតាមមាត់ទន្លេមុខព្រះបរមរាជរាំង នាថ្ងៃអាទិត្យនេះ។ |
មូលហេតុតម្លៃផ្ញើម៉ូតូមួយគ្រឿង កើនឡើងដល់៥០០០រៀលនេះ ក៏ព្រោះតែម្ចាស់កន្លែងផ្ញើម៉ូតូនោះ ត្រូវចំណាយលើការជួលដីគេ បង់ថ្លៃការពារសណ្ដាប់ធ្នាប់ដល់អាជ្ញាធរជាដើម។ នេះជាការបង្ហើបរបស់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ដែលជាម្ចាស់ទីតាំងផ្ញើម៉ូតូមួយកន្លែង នៅម្ដុំផ្សារកណ្ដាល ដែលបានប្រាប់សារព័ត៌មានថ្មីៗ អំពីមូលហេតុឡើងថ្លៃនេះ។ បើតាមស្ត្រីសម្បុរស្រអែមរូបនេះ ការឡើងថ្លៃផ្ញើម៉ូតូក្នុងថ្ងៃបុណ្យអុំទូក៣ថ្ងៃនេះ មិនមែនតែកន្លែងខ្លួននោះទេ ពោលគឺនៅទីតាំងផ្សេងៗទៀត ក៏មានការឡើងថ្លៃដូចគ្នាផងដែរ។ តែយ៉ាងណាការដំឡើងថ្លៃផ្ញើម៉ូតូនេះ គឺវាស្ថិតនៅក្នុងការរកស៊ីជាលក្ខណៈឯកជនរបស់ពលរដ្ឋ ដែលឆ្លៀតឱកាសក្នុងពិធីបុណ្យសំខាន់ៗប៉ុណ្ណោះ ហើយវាក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ៕ | ភ្នំពេញ៖ ខណៈដែលពលរដ្ឋ កំពុងសម្រុកមកលេងតាមបណ្ដោយមាត់ទន្លេ ដែលជាទីកន្លែងប្រារព្វពិធីបុណ្យអុំទូកនោះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក៏មមាញឹកក្នុងការសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ដល់ពលរដ្ឋផងដែរ។ គ្រប់ផ្លូវនៅតាមទីតាំងសំខាន់ៗចូលទៅតំបន់បណ្ដោយមាត់ទន្លេ នៃការប្រារព្វពិធីបុណ្យអុំទូកនោះ ត្រូវបានដាក់រនាំងហាមឃាត់ឡាន និងម៉ូតូ ចេញ-ចូល ពោលគឺទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ។ ដូច្នេះពលរដ្ឋដែលជិះម៉ូតូ ឬយានជំនិះផ្សេងៗ ត្រូវរកទីតាំងផ្ញើឲ្យបានត្រឹមត្រូវ ខណៈដែលតម្លៃផ្ញើក៏មានការកើនឡើងផងដែរ។ |
យ៉ាងណាក៏ដោយ សមត្ថកិច្ចទទួលបានព័ត៌មានជាក់លាក់តែទីតាំងអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែមិនទទួលបានទិន្នន័យជាក់លាក់ ពីចំនួនជនបរទេសដែលស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងអាជីវកម្មរបស់ជនបរទេសទាំងនោះឡើយ។ មូលហេតុត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ទីតាំងខ្លះមិនផ្ដល់ទិន្នន័យពេញលេញ។ ទោះយ៉ាងនេះក្តី លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសរសើរពីកិច្ចខិតខំរបស់ក្រុមការងារ ចំពោះការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅខេត្តព្រះសីហនុរយៈពេលកន្លងមកនេះ។ជាមួយគ្នានេះ លោក បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនេះ ជាពិសេសជំរុញដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ ត្រូវតែផ្ដល់ទិន្នន័យជាក់លាក់នៃចំនួនជនបរទេស ដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង។ បើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យមិនជាក់លាក់ទៀត សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់។ នេះជាបន្ថែមរបស់លោក គៀត ច័ន្ទថារិទ្ធ។ សូមបញ្ជាក់ថា ក្រុមការងារគាំ ទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ បង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលដៅធានានិរន្តរភាពនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តជាប់សមុទ្រមួយនេះ៕ | ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញមានជនបរទេសសរុបចំនួន ៤០.៧៧០នាក់ ក្នុងនោះមាន៥៧សញ្ជាតិ និងមានអាជីវកម្ម ចំនួន២១ប្រភេទ កំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ។ តួលេខនេះ ទទួលបានពីការចុះត្រួតពិនិត្យតាមគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសចំនួន ២.០៥២ គោលដៅ ក្នុងរយៈពេល៦០ថ្ងៃ និងត្រូបាន បង្ហាញក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ដំបូង ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៧ កុម្ភៈ នៅសាលាខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុកលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។ |
ទី១ ពាក្យ «បម្រាស» មានន័យថា ធ្វើឲ្យប្រាស ឲ្យឃ្លាតចេញ។ ឧទាហរណ៍៖ អ្នករឹតទឹកដោះគោ ទាក់កកូនគោ ចងបម្រាសឲ្យឃ្លាតចេញពីមេវា...។ ទី២ ពាក្យ «បម្រាស់» ជាពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ បម្រើ ថា «បម្រើបម្រាស់» គឺមានន័យថា ទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ។ ឧទាហរណ៍៖ ក្មួយឯងជាអ្នកទ័លក្រ, ឯងខំបម្រើបម្រាស់លោកទៅ...។ ទី៣ ពាក្យ «បម្រះ» ឬ «បង្រះ» មានន័យថា ប្រះចុះប្រះឡើងរឿយៗ, កម្រើកអវយវៈដោយប្រឹងខ្លាំង ដើម្បីនឹងឲ្យរួចពីចំណាប់ ឬពីចំណង។ ឧទាហរណ៍៖ ដេកបម្រះខ្លួន, លលកបង្រះក្នុងទ្រុង ប៉ុន្តែបម្រះចេញមិនរួច៕ | សាធារណជនភាគច្រើនសរសេរពាក្យទាំងនេះ ដោយមិនដឹងថា ពាក្យមួយណាខុស ឬត្រូវឡើយ ហើយក៏មិនដឹងថា ពាក្យមួយណាប្រើក្នុងន័យណាមួយនោះដែរ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «បម្រាស» និង «បម្រាស់» គឺប្រើក្នុងន័យខុសគ្នា។ រីឯពាក្យ «បម្រះ» និង «បង្រះ» គឺប្រើក្នុងន័យតែមួយ។ |
ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint Germain មិនមានវត្តមានចូលប្រកួតបាល់ទាត់រយៈពេលជាង១ខែ។ អំឡុងការប្រកួត PSG ប្រកួតស្មើ ១-១ ជាមួយក្រុម Lorient កាលពីថ្ងៃទី២២ខែធ្នូ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានធ្វើដំណើរទៅផ្ទះរបស់គេក្នុងប្រទេសអាហ្សង់ទីនដើម្បីសម្រាករដូវរងារ។ ប៉ុន្តែមុនពេលមកកាន់ក្លិប PSG វិញ Messi ក៏បានធ្វើ PCR តេស្តឃើញវិជ្ជមានកូវីដ-១៩។ កាលពីមុនប្រកួតទល់ក្រុម Lyon នៅថ្ងៃទី ៩ខែមករា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនត្រូវបានអ្នកគាំទ្ររំពឹងថានឹងអាចជួយក្រុមប្រកួតឡើងវិញបាន។ ប៉ុន្តែក្លិប PSG បានប្រកាសវិញថា Messi ត្រូវការបន្តព្យាបាលជំងឺកូវីដ-១៩។ កាលពីសប្តាហ៍មុន Messi ក៏បានប្រកាសលើបណ្តាញសង្គម Instagram ថា៖«ការជាសះស្បើយពីជំងឺកូវីដ-១៩ ប្រើពេលយូរជាងការគិតរបស់ខ្ញុំទៅទៀត»។ ជុំវិញកាលៈទេសៈដែល Lionel Messi កំពុងស្ថិតក្រោមការព្យាបាលបែបនេះ ក្រុមអាហ្សង់ទីន មិនចង់រំខានដល់ដំណើរការជាសះស្បើយរបស់ខ្សែប្រយុទ្ធ Messi ឡើយ ខណៈ អាហ្សង់ទីនទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាស្រេចហើយ។ អាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមស៊ីលីនាថ្ងៃទី២៨ ខែមករា និងថ្ងៃទី២ខែកុម្ភះ អាហ្សង់ទីនត្រូវជួបក្រុមកូឡុំប៊ី។ ទាំងស៊ីលីនឹងកូឡុំប៊ី សុទ្ធសឹងជាក្រុមកំពុងស្វែងរកផ្លូវរៀងខ្លួនទៅកាន់ការប្រកួត World Cup 2022 នៅកាតា៕ | ក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយលោក Lionel Scaloni មិនមានឈ្មោះខ្សែប្រយុទ្ធ Lionel Messi ដើម្បីប្រកួតជម្រុះពានរង្វាន់ World Cup 2022 ឡើយ ព្រោះកំពុងបន្តព្យាបាលជំងឺកូវីដ-១៩។ |
ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា កាលពីប៉ុន្មានទសវត្សរ៍មុន តំបន់ជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូងធ្លាប់ទទួលកម្រាស់ព្រិលរហូតដល់ទី៤ម៉ែត្រឯណោះ ដោយពេលខ្លះមិនអាចអនុញ្ញាតឲ្យឡានធ្វើដំណើរបាននៅតាមផ្លូវផង។ តែឆ្នាំនេះ ព្រិលបានធ្លាក់ចុះមកតែ៣ដងប៉ុណ្ណោះ និងមិនលើសពី៣០សង់ទីម៉ែត្រនោះទេ នៅតាមជួរភ្នំ Andes នៃប្រទេសស៊ីលី។ លោក Raul Cordero ដែលជាសាស្ត្រាចារ្យម្នាក់នៅឯសកលវិទ្យាល័យនៃទីក្រុង Santiago និយាយថា តាំងពីពេលនោះមក កម្រិតព្រិលបានធ្លាក់ចុះពី៥ភាគរយ ទៅ១០ភាគរយជារៀងរាល់១០ឆ្នាំម្តង នៅក្នុងតំបន់ជួរភ្នំ Andes ទាំងមូល។ ក្នុងបរិមាណនេះ ព្រិលដែលមាននៅលើភ្នំ Andes នឹងត្រូវបាត់បង់កាន់តែខ្លាំង។ សារធាតុបំពុលដោយមនុស្ស មានដូចជា សារធាតុកាបូន និង ស៊ូត (Soot) មាននាទីក្នុងការពន្លើនសកម្មភាពរលាយនៃទឹកកក។ នេះគឺដោយសារតែសារធាតុខាងលើស្រូបកម្តៅពីព្រះអាទិត្យបានល្អ ដែលធ្វើឲ្យទឹកកករលាយកាន់តែខ្លាំង។ សារធាតុទាំងអស់នោះ ធ្វើដំណើរចេញពីទីក្រុង តាមចរន្តខ្យល់ រហូតដល់វាធ្វើដំណើរទៅក្នុងតំបន់ភ្នំ។ ដោយសារតែម៉ាស៊ីនផលិតព្រិលទាំងនេះហើយ ទើបធ្វើឲ្យរមណីយដ្ឋាននៅតាមជួរភ្នំនេះមួយចំនួនអាចនៅបន្តទទួលភ្ញៀវមកលេងកម្សាន្តបាន ទោះបីព្រិលពីធម្មជាតិធ្លាក់មិនបានគ្រប់គ្រាន់មែនក្តី។ ម៉ាស៊ីនទាំងនោះប្រើប្រាស់សីតុណ្ហភាពទាប និងសំណើមបរិយាកាសខ្ពស់ក្នុងការផលិតគ្រាប់ព្រិលចេញពីទឹក។ អ្នកកីឡាករស្គីម្នាក់ជនជាតិកាណាដា Megan Farrell បាននិយាយថា៖«បើគ្មានព្រិលគ្រប់គ្រាន់នោះទេ តំបន់ស្គីក៏មិនសូវជាមានទូលសម្រាប់ជិះស្គីដែរ។ កីឡាស្គីទាមទារឲ្យមានលក្ខណៈសណ្ឋានដីផ្សេងៗ ដូចជាទីទូល និងរយៈកម្ពស់ផ្សេងៗ»។ ជនជាតិឈីលីម្នាក់ទៀតក៏បាននិយាយដែរថា៖«អ្នកអាចដឹង ព្រិលទាំងនោះមានលក្ខណៈរឹងជាងធម្មតា និងសម្បូរទៅដោយដុំថ្ម នៅពេលដែលព្រិលរលាយ។ ព្រិលដែលផលិតចេញពីម៉ាស៊ីននេះ មិនមានលក្ខណៈពិសេសដូចព្រិលធម្មជាតិនោះទេ»៕ | ស្ថានីយរមណីយដ្ឋានកម្សាន្តស្គីទឹកកកនៃទីក្រុង Santiago ប្រទេសស៊ីលី ដែលជាប្រទេសមួយមានទីតាំងនៅតាមបណ្តោយទ្វីបអាមេរិកខាងត្បូង បាននឹងកំពុងជួបប្រទះជាមួយនឹងបញ្ហាកង្វះបរិមាណព្រិលដែលធ្លាក់ចុះមក។ ដោយកាលពីមុនមក តំបន់ទាំងនេះតែងទទួលបានបរិមាណព្រិលធម្មតាជានិច្ច។ |
ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចាត់ទុកថា គឺជាជម្រកចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ត្រីមេពូជជាច្រើនប្រភេទពង-កូន បរិមាណផលស្តុកនៅក្នុងបឹងទន្លេសាប និងវាលទំនាបលិចទឹកផ្សេងៗ។ ជារៀងរាល់ឆ្នាំ ចន្លោះពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ ដើម្បីឱ្យត្រីពង-កូនបានជោគជ័យ និងបង្កើតកូនចៅឱ្យបានច្រើនរាប់ពាន់លានក្បាល។ ទោះយ៉ាង ប្រជានេសាទនៅតែត្រូវបានអនុញ្ញាតឱ្យបន្តនេសាទជាមួយឧបករណ៍នេសាទខ្នាតតូចដដែល តែហាមដាច់ខាត ការប្រើប្រាស់ឧបករណ៍នេសាទដូចជា មង ឆក់ បំពុល និងគ្រឿងផ្ទុះជាដើម។ លោក វង្ស សាវឿន ក្នុងពេលចុះបញ្ជ្រាប «ច្បាប់ស្តីពីជលផល» ដល់ប្រជាសហគមន៍នេសាទ ក្នុងសិក្ខាសាលាមួយនៅក្នុងខេត្តស្ទឹងត្រែង លោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានអធិការកិច្ច និងវារីវប្បកម្ម បានប្រាប់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គថា កន្លងមក ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ធ្លាប់បានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារ តាមរយៈវេទិការសាធារណៈ ក៏ដូចជាកម្មវិធីសិក្ខាសាលាផ្សេងៗ ដើម្បីអប់រំសាធារណជនអំពីផលប៉ះពាល់នៃការប្រើប្រាស់ឧករណ៍ល្មើសច្បាប់ ចំពោះមច្ឆជាតិនៅក្នុងរដូវត្រីពង-កូន។ ក្នុងនោះ លោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអភិរក្សទីជម្រករបស់មច្ឆជាតិនៅក្នុងខេត្តស្ទឹងត្រែង ព្រោះវាជាទីជម្រកចុងក្រោយបង្អស់នៅក្នុងប្រទេស ដែលមច្ឆជាតិទទួលបានជោគជ័យក្នុងការពង-កូន។ ជាមន្ត្រីដ៏សកម្ម ក្នុងការងារបង្រ្កាបបទល្មើសនេសាទក្នុងខេត្ត ដែលប្រជានេសាទភាគច្រើនស្គាល់ លោក សាវឿន និយាយថា៖ «ខណ្ឌរដ្ឋបាលជលស្ទឹងត្រែង ក៏ធ្លាប់បានកោះហៅប្រជានេសាទមួយចំនួនតូច ដែលនៅតែបន្តប្រើប្រាស់ឧបករណ៍ល្មើសច្បាប់មកអប់រំ និងធ្វើកិច្ចសន្យា ជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនោះ។ លោកបន្ថែមថា៖ «មានការផាកពិន័យអន្តរការណ៍ផងដែរ ចំពោះឈ្មួញកណ្តាល ដែលទទួលទិញផលនេសាទដែលបានពីប្រើឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ប៉ុន្តែ លោកសង្កេតឃើញថា នៅតែមានប្រជានេសាទ និងឈ្មួញកណ្តាលមួយចំនួនតួច បន្តប្រព្រឹត្ត និងទិញផលនេសាទ ពីបទលើ្មសនេសាទដដែល។ ក្នុងសំណេរភ្ជាប់ជាមួយរូបភាពត្រីមេពូជធំៗ ជាច្រើនប្រភេទ ដែលលោកទើបតែបង្រ្កាបបាន មានដូចជា៖ ត្រីរមាស (Osphronemus exodon), ត្រីពោ (Pangasius larnaudii), ត្រីខ្យា (Hemibagrus wychioides) និងត្រីឆ្តោ (Channa micropeltes) ជាដើម លើទំព័រហេ្វសប៊ុករបស់ខ្លួន លោក សាវឿន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយលោកសរសេរថា៖ «បើគ្រាន់តែអង្អែលៗ លួងលោមៗ ធនធានជលផលប្រាកដជារលាយ....។ រិតបន្តឹងតាមគោលការណ៍ច្បាប់ (ត្រីបានមកពីការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់/ឆក់) ស្រែកថាធ្វើបាបៗៗៗ.... អត់យល់!»។ ក្នុងន័យនេះ លោកប្រធានអធិការកិច្ច និងវារីវប្បកម្ម វង្ស សាវឿន ចង់និយាយថា ឈ្មួញកណ្តាល តែងតែស្រែកថា ក្រុមអធិការកិច្ចរបស់លោកធ្វើបាបពួកគេនៅពេលមានការបង្រ្កាប។ ឈ្មួញកណ្តាលខ្លះ បានប្រើប្រាស់ពាក្យពេចន៍មិនគួរគប្បីផ្សេងៗ មកលើក្រុមបង្រ្កាប ខណៈដែលពួកគេដឹងយ៉ាងច្បាស់ថា កំពុងតែប្រមូលទិញ និងដឹកជញ្ជូនផលនេសាទ បានពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ទោះបីទទួលរងនូវពាក្យសម្តីអសុរោះផ្សេងៗ យ៉ាងណាពីសំណាក់អ្នកប្រព្រឹត្តិបទល្មើសនេសាទ និងឈ្មួញក្តី តែមន្ត្រីល្បីឈ្មោះខាងការបង្រ្កាបបទល្មើស ក្នុងចំណោមប្រជានេសាទក្នុងខេត្តរូបនេះ បានសម្តែងនូវក្តីរីករាយ ដោយលោកប្តេជ្ញា នឹងបន្តសកម្មភាពអនុវត្តបទបញ្ជាជលផលតទៅទៀត មិនរាថយឡើយ។ លោក សាវឿន និយាយថា៖ «អ្នកប្រព្រឹត្តបទល្មើសនេសាទ និងឈ្មួញកណ្តាល មិនសប្បាយចិត្តទេ តែប្រជាជន និងប្រជានេសាទភាគច្រើនក្នុងខេត្ត ពួកគាត់សប្បាយរីករាយ និងសាទរចំពោះសកម្មភាពបង្ក្រាបនេះ។ លោកវង្ស សាវឿនមានប្រសាសន៍ថា៖ «រាល់ពេលមានសកម្មភាពនៃការប្រព្រឹត្តបទល្មើសនេសាទផ្សេងៗ ខ្ញុំតែងតែទទួលបានព័ត៌មានពីប្រជានេសាទក្នុងមូលដ្ឋាន។ នេះ សបញ្ជាក់ថា ប្រជានេសាទរីករាយនឹងសកម្មភាពបង្រ្កាបបទល្មើសទាំងនោះ ហើយក៏ចូលរួមគាំទ្រសកម្មភាពបង្រ្កាបជាមួយខណ្ឌរដ្ឋបាលជលផលដែរ»។ សូមចូលរួមជាមួយលោក វង្ស សាវឿន និងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដើម្បីថែរក្សាត្រីមេពូជគ្រប់ប្រភេទ នៅក្នុងខេត្តស្ទឹងត្រែង និងដើម្បីគាំទ្រដល់ការបំពេញបន្ថែមផលស្តុកនៃធនធានជលផល ព្រមទាំងគាំទ្រដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា។ ត្រីរមាស (Osphronemus exodon), ដែលជាប្រភេទត្រីស្ថិតក្នុងចំណាត់ថ្នាក់ «កំពុងរងគ្រោះ» ត្រូវអ្នកនេសាទចាប់បានដោយប្រើឧបករណ៍ឆក់ ហើយត្រូវបានបង្ក្រាបដោយអធិការកិច្ចខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៅចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបភាព៖ វង្ស សាវឿន ត្រីខ្យា (Hemibagrus wychioides) ដែលអ្នកនេសាទចាប់បានដោយប្រើឧបករណ៍ឆក់ ហើយត្រូវបានបង្ក្រាបដោយអធិការកិច្ចខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៅចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបភាព៖ វង្ស សាវឿន ត្រីចម្រុះ ដែលអ្នកនេសាទចាប់បានដោយប្រើឧបករណ៍ឆក់ ហើយត្រូវបានបង្ក្រាបដោយអធិការកិច្ចខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នៅចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបភាព៖ វង្ស សាវឿន | ដោយ៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេគង្គ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.