text
stringlengths
31
26.1k
summary
stringlengths
11
1.19k
   លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (UN) ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានអំពាវនាវឲ្យពិចារណាជាបន្ទាន់ លើបម្រាម ដែលហាមថ្នាក់ដឹកនាំទាំង១១៨រូបនៃគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ លោកស្រី បានអំពាវនាវបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី។    ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១0ថ្ងៃ លោកស្រី រ៉ូណា ស្មីត បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបង្ហាញការមើលឃើញជារួមរបស់លោកស្រី មកលើស្ថានភាពនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងប្រព័ន្ធយុត្តិធម៌ ផងដែរ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចែកឲ្យអ្នកកាសែត ពេលលោកស្រី ធ្វើសន្និសីទនៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៨ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី នៅកម្ពុជា។    លោកស្រី រ៉ូណា ស្មីត បានអះអាងថា ក្រោយការចាប់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រទេសជាច្រើន បានលើកឡើងពីកង្វល់ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ។ លោកស្រី បន្តថា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់សមាជិក១១៨នាក់ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ និងការបែងចែកអាសនៈទាំងអស់របស់គណបក្សនេះ ទៅឲ្យគណបក្សដទៃ គឺមានន័យថា បានបដិសេធសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជ្រើសរើសអ្នកតំណាង។   លោកស្រី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ៖«ការរឹតត្បិតសេរីភាពក្នុងការប្រមូលផ្តុំ សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសមាគម រឹតតែកើនឡើងយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការចូលរួមក្នុងសកម្មភាពនយោបាយ និងសិទ្ធិបោះឆ្នោត ក៏មានការប្រែប្រួលយ៉ាងគំហុកផងដែរ។ ជាលទ្ធផល តួអង្គនយោបាយ១១៨នាក់ ត្រូវបានហាមឃាត់ មិនឲ្យចូលរួមធ្វើសកម្មភាពនយោបាយ ហើយប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានបិទ រួមទាំងតួអង្គសង្គមស៊ីវិលជាច្រើន មានភាពស្ទាក់ស្ទើរក្នុងការនិយាយស្តីជាចំហ ឬក្នុងការធ្វើសកម្មភាពការពារសិទ្ធិមនុស្ស។ ខ្ញុំ បានសម្តែងកង្វល់ដល់រដ្ឋាភិបាលកម្ពុជា ចំពោះការបន្តបិទលំហសង្គមស៊ីវិល និងការរឹតត្បិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា»។    លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត ថា លោក កឹម សុខា គណបក្សសង្គ្រោះជាតិ និងសកម្មជនដទៃទៀតក្នុងគណបក្សនេះ បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីសមត្ថកិច្ចនិងតុលាការយ៉ាងដូច្នេះ។ លោក បន្ថែមថា ចំណាត់ការទាំងនោះ គឺជាការពង្រឹងនូវនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា។    អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ ៖«បើបក្សប្រឆាំង មិនធ្វើខុស ក៏គ្មាននរណាទៅរំលាយដែរ។ ហើយខ្ញុំ យល់ថា អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត អត់មានប្រសិទ្ធភាពទេ។ យើង អត់អាចធ្វើតាមគាត់កើតទេ។ បើធ្វើតាមគាត់មែន យើងលែងឯករាជ្យហើយ»។    បក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជា បានប្រឈមមុខនឹងសម្ពាធរបស់សហគមន៍អន្តរជាតិនានា ក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងក្រោយបក្សប្រឆាំង ត្រូវរំលាយចោល។ យ៉ាងណាក៏ដោយ បក្សកាន់អំណាច និងរដ្ឋាភិបាល ប្រកាសជំហរជាដដែលៗថា ចំណាត់ការលើក្រុមប្រឆាំង គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយបរទេសមិនអាចលូកដៃចូលបានឡើយ៕ 
ភ្នំពេញ៖ អ្នករាយការណ៍នៃអង្គការសហប្រជាជាតិ ចង់ឲ្យពិចារណាជាថ្មី ចំពោះការដកហូតសិទ្ធិនយោបាយពីក្រុមប្រឆាំង។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ឆ្លើយតបថា កម្ពុជា មិនអាចធ្វើតាមការចង់បានបែបនេះឡើយ។
  ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាងមួយឆ្នាំមកនេះ វិបត្តិនៅមីយ៉ាន់ម៉ានៅតែរកច្រកចេញមិនឃើញ។ ការបន្តប្រយុទ្ធគ្នារវាងកងកម្លាំងយោធា និងកងកម្លាំងតស៊ូរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល និងចលាចលក្នុងប្រទេសយ៉ាងខ្លាំង។    ស្របពេលយោធាមីយ៉ាន់ម៉ា ធ្វើប្រតិបត្តិការទាំងផ្លូវគោក និងទាំងផ្លូវអាកាស ដើម្បីកម្ទេចក្រុមប្រឆាំង លោក Yee Mon រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ប្រដូចស្ថានភាពប្រទេសខ្លួន ទៅនឹងវិបត្តិនៅអ៊ុយក្រែន។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រជាជនអ៊ុយក្រែន និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រយុទ្ធដើម្បីសេរីភាព និងលះបង់ជីវិតរបស់ពួកគេ។ ដោយសំដៅដល់អាវុធ លោកបញ្ជាក់ថា អ្នកដែលកំពុងប្រយុទ្ធតទល់ផ្ទាល់នឹងយោធាមីយ៉ាន់ម៉ា ត្រូវការលើសពីសាមគ្គីភាពអន្តរជាតិ។    «ជំហររបស់សហគមន៍អន្តរជាតិសម្រាប់មីយ៉ាន់ម៉ា ជាការគាំទ្រដ៏ត្រឹមត្រូវសម្រាប់ពួកយើង ហើយយើងអរគុណចំពោះរឿងនេះ។ ពួកយើងនឹងកាន់តែពេញចិត្តខ្លាំងជាងនេះទៀត ប្រសិនបើយើងទទួលបានជំនួយផ្នែកសម្ភារ ដូចជាអាវុធ និងលុយ»។ លោក Mon សរសេរបែបនេះ នៅក្នុងលិខិតដែលផ្តល់ឱ្យទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែឧសភា រួចបន្ថែមថា ជាមួយការផ្គត់ផ្គង់នោះ NUG នឹងអាចបញ្ចប់បដិវត្តន៍ឱ្យបានឆាប់ ដោយកាត់បន្ថយការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិ។   ពាក់ព័ន្ធនឹងរឿងនេះ កងកម្លាំងតស៊ូរបស់រដ្ឋាភិបាលស្រមោលភាគច្រើន មានតែអាវុធធុនស្រាលប៉ុណ្ណោះ ពោលគឺប្រើប្រាស់កាំភ្លើងវែង និងគ្រឿងផ្ទុះផលិតក្នុងស្រុក ដើម្បីប្រយុទ្ធជាមួយយោធា ដែលមានបំពាក់ដោយអាវុធធន់ធ្ងន់ និងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ។    គួរបញ្ជាក់ថា NUG ត្រូវបានបង្កើតឡើងជារដ្ឋាភិបាលស្រមោល ក្រោយរដ្ឋប្រហារ ដោយរួមមានអ្នកនយោបាយជាប់ឆ្នោត និងសមាជិកសភាដទៃទៀត ដែលត្រូវបានទម្លាក់ចេញពីតំណែង។ របបសឹកមីយ៉ាន់ម៉ា បានប្រកាសដាក់ NUG និងក្រុមប្រឆាំងផ្សេងទៀតចូលក្នុងបញ្ជីក្រុមភេរវករ៕      
ប្រមុខការពារជាតិនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា Yee Mon នៅថ្ងៃទី១៧ ខែឧសភាបានអំពាវនាវឱ្យអន្តរជាតិ ផ្តល់ជំនួយអាវុធដល់កងកម្លាំងតស៊ូ ក្នុងការតតាំងនឹងយោធាមីយ៉ាន់ ម៉ា ដែលកំពុងកាន់អំណាច។ លោក Mon បានស្នើសុំជំនួយនេះ ដោយប្រៀបធៀបនឹងជំនួយដែលប្រទេសលោកខាងលិច បានផ្តល់ឱ្យអ៊ុយក្រែនដើម្បីវាយប្រហារកងទ័ពរុស្ស៊ីដែរ។
  កាលពីខែមុនប្រទេសចិនបាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន៧,៦៩តោន ឬស្មើនឹង ២លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទិន្នន័យពីគយចិន។ ផ្ទុយទៅវិញ ការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនាមក ពោលគឺធ្លាក់ចុះក្នុងអត្រា២៩ភាគរយធៀបនឹងខែមុន។   បច្ចុប្បន្នចិន និងឥណ្ឌា បានក្លាយជាអ្នកទិញប្រេងសំខាន់ៗពីរុស្ស៊ី ដោយសារសង្រ្គាមនៅអ៊ុយក្រែនដែលធ្វើឱ្យទីក្រុងមូស្គូផ្គត់ផ្គង់ប្រេងក្នុងតម្លៃថោកជាងមុន ដើម្បីទាក់ទាញប្រភពអ្នកទិញពីបណ្តាប្រទេសនានា។ ការផ្លាស់ប្តូរនេះត្រូវបានស្វាគមន៍ដោយប្រទេសអាស៊ីជាច្រើនដែលកំពុងតស៊ូក្នុងការគ្រប់គ្រងតម្លៃជាមួយសន្ទុះអតិផរណា។   កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីក្នុងវិស័យថាមពលមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។ រុស្ស៊ីត្រូវការអតិថិជនថ្មី ខណៈឥន្ធនៈហ្វូស៊ីលរបស់ខ្លួនត្រូវបានលោកខាងលិចដាក់ទណ្ឌកម្មជារឿយៗ។ ចំណែកឯចិន គោលដៅចម្បងគឺធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញបន្ទាប់ពីដាក់គោលនយោបាយសូន្យកូវីដអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះហើយពួកគេត្រូវការថាមពលក្នុងតម្លៃថោកៗ ដើម្បីដំណើរការវិស័យផលិតកម្មដ៏ធំ។   បន្ថែមពីនេះ តម្រូវការប្រេងឥន្ធនៈសម្រាប់យានជំនិះនៅចិនក៏បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំមុន បន្ទាប់ពីប្រទេសនេះបានបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលពីមុន តម្រូវការនៅទីនេះមានសភាពទន់ខ្សោយដោយសារគោលនយោបាយបិទផ្លូវដ៏តឹងរ៉ឹង វិស័យអចលនទ្រព្យបានធ្លាក់ចុះ ហើយកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។   ទិន្នន័យគយរបស់ចិនបង្ហាញថា មួយឆ្នាំក្រោយសង្គ្រាម ចិនបានចំណាយប្រាក់ចំនួន ៨៨ពាន់លានដុល្លារទិញថាមពលពីរុស្ស៊ី រួមទាំងប្រេងឆៅ ផលិតផលប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ។ តួលេខនេះគឺកើនឡើងយ៉ាងខ្លាំងពី ៥៧ពាន់លានដុល្លារក្នុងរយៈពេល ១២ខែមុន៕    
ទិន្នន័យកាលពីខែកុម្ភៈបង្ហាញថា រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ខណៈដែលតម្រូវការនៅទីនោះបានកើនឡើងយ៉ាងខ្លាំង។
  ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង cutting-edge stabilization, night mode, zoom និង portrait technologies ស្មាតហ្វូន X50 series នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះគឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន X50 series របស់ក្រុមហ៊ុន vivo នេះគឺពិតជាទាក់ទាញ និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីការឌីស្សាញរូបរាងយ៉ាងប្រណិតនេះ ស្មាតហ្វូន X50 series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងជាលំដាប់ស្មាតហ្វូនថ្នាក់ប្រណិត Flagship ពិតៗតែម្តង។   ស្មាតហ្វូន X50 series នេះគឺជាស្មាតហ្វូន Flagship ដ៏ប្រណិតដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់នូវភាពងាយស្រួលក្នុងការថត និងចែករំលែកនូវវីដេអូដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់ពួកគេនៅក្នុងវិធីដែលងាយស្រួលបំផុត។ ជាមួយនឹងការរក្សានូវលំនឹងក្នុងការថតរូបភាព កាមេរ៉ា Lenses ដ៏ល្អឥតខ្ចោះ និងសេនស័រ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់នេះ ស្មាតហ្វូន X50 series flagship នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្តិតរូបភាពជាមួយនឹងគុណភាពល្អបំផុតក្នុងការប្រើប្រាស់។ នេះគឺជាស្មាតហ្វូនត្រកូល X series ដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ហើយយើងពិតជារំភើបមែនទែនដែលបានចែករំលែកនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យបំផុត និងគំនិតនៃការឌីស្សាញយ៉ាងសម្បូរបែបនេះសម្រាប់អ្នកប្រើប្រាស់។    ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា vivo និងបច្ចេកវិទ្យាកម្រិតខ្ពស់នោះ យើងបានបង្កើតនូវស្មាតហ្វូន X50 series ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតក្នុងការថតរូបភាពសម្រាប់អ្នកប្រើប្រាស់របស់យើង។ យើងដឹងថា អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេស គឺស្ថិតនៅក្នុងចំណោមអ្នកប្រើប្រាស់ដែលពេញនិយមនៅលើបណ្តាញសង្គម និងនៅលើអ៊ីនធឺរណិត។ នៅក្នុងការប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងទីផ្សារកម្ពុជា ស្មាតហ្វូន X50 series នេះគឺជាចម្លើយសម្រាប់តម្រូវការអ្នកប្រើប្រាស់ ហើយវាផ្តល់នូវសមត្ថភាពក្នុងការថតរូបភាពកាន់តែអស្ចារ្យ កាមេរ៉ា Lenses កាន់តែស្រស់ស្អាត និងសេនស័រកម្រិតខ្ពស់ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលធ្វើការពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។   ខណៈពេលដែលបច្ចេកវិទ្យា 5G ពេលនេះបានដាក់ដំណើរការនៅក្នុង X50Series ហើយការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G ក៏ប្រហែលនឹងដំណើរការក្នុងពេលឆាប់ៗនេះផងដែរនៅទីផ្សារកម្ពុជា អ្នកប្រើប្រាស់នឹងរីករាយក្នុងការទទួលបាននូវផលប្រយោជន៍ជាច្រើនចេញពីបច្ចេកវិទ្យា 5G នេះជាមួយនឹងល្បឿនកាន់តែលឿនជាងមុន និងការតភ្ជាប់កាន់រតែសម្បូរបែប។ តាមរយៈស្មាតហ្វូន  X50 series ក្រុមហ៊ុន vivo ក៏មានក្តីសង្ឃឹមក្នុងការនាំយកនូវបទពិសោធន៍ជំនាន់ក្រោយកាន់តែអស្ចារ្យនេះសម្រាប់អ្នកប្រើប្រាស់ ហើយវាក៏អនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតដែលផ្តល់នូវភាពច្នៃប្រឌិត និងផលិតភាពការងារកាន់តែអស្ចារ្យថែមទៀត។   សមត្ថភាពនៃការថតរូបភាពកាន់តែសម្បូរបែប   ស្មាតហ្វូន X50 series នេះមានការបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលអាជីពបំផុតនៅក្នុងការថតរូបភាព។ ដើម្បីធ្វើការកាត់បន្ថយនូវការរង្គើរនៅលើស្មាតហ្វូននេះ កាមេរ៉ាគោលរបស់ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera Systemដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពច្បាស់ និងវីដេអូបានយ៉ាងសម្បូរបែប ពិសេសនៅពេលយប់។ X50 series គឺជាស្មាតហ្វូន flagship ដ៏ពិតប្រាកដដែលអាចថតរូបភាពយ៉ាងសម្បូរបែប។ ស្មាតហ្វូន X50 Pro នេះមានកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP Main, 8MP Super Wide-Angle, 13MP Professional Portrait និង 8MP 5x Telescopic) ។ សម្រាប់កាមេរ៉ា 5x Telescopic lens របស់ស្មាតហ្វូន X50Pro នេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60x Hyper Zoom ថែមទៀត។   ស្មាតហ្វូន X50 និង X50 Pro នេះមានភ្ជាប់ជាមួយនឹងមុខងារ Super Night Mode និង Astro Mode ដែលផ្តល់នូវរូបភាពបានច្បាស់ស្រស់ស្អាតបំផុតនៅពេលយប់។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់កាមេរ៉ា 120° Super Wide-Angle (108°) និង Super Macro functions ក៏ជួយលោកអ្នកក្នុងការផ្តិតរូបភាពស្រស់ស្អាតនៅតាមសេណារីយ៉ូផ្សេងៗគ្នាផងដែរ។ សម្រាប់មុខងារ Portrait Mode របស់ក្រុមហ៊ុន vivo ប្រើប្រាស់នូវ 4-layer masking algorithm ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបំបែកនូវ  Subject ណាមួយចេញពី Background បានថែមទៀត។   កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការឌីស្សាញយ៉ាងប្រណិត   បន្ថែមពីសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យនេះ ស្មាតហ្វូន  X50 series នេះគឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លាថែមទៀត។ សម្រាប់ស្មាតហ្វូន  X50 series នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  5G connectivity ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវល្បឿននៅលើអនឡាញលឿនបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 765G processor ស្មាតហ្វូន X50Pro នេះប្រើប្រាស់នូវល្បឿនលឿនសម្រាប់ការគណនា multitasking ផងដែរ។ ស្មាតហ្វូននេះមានកម្រិតអេក្រង់ refresh rate ដល់ទៅ 90Hz ដែលពិតជាល្អមែនទែនក្នុងការទស្សនារូបភាព វីដេអូ និងលេងហ្គេមដោយគ្មានបញ្ហារំខាននោះទេ។   ស្មាតហ្វូន X50 នេះអាចរកទិញបាននៅទីផ្សារកម្ពុជា បានចាប់ពីថ្ងៃទី 18 ខែកក្កដា នេះតទៅ ជាមួយនឹងតម្លៃ ពិសេសគឺ $559 ហើយវាមានពណ៌ Frost Blue និង Glaze Black ។ ចំពោះស្មាតហ្វូន X50Pro ក៏អាចរកទិញបាននៅថ្ងៃទី 18 ខែកក្កដា ជាមួយនឹងតម្លៃ $889 ដែលមានជម្រើស 1 ពណ៌ Alpha Grey ។   កាសស្តាប់ vivo TWS Earphone Neo ដៃគូដ៏សក្តិសមរបស់ស្មាតហ្វូន X50 Series ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវកាសស្តាប់ TWS Earphone Neo ផងដែរ។ កាសស្តាប់នេះមានគុណភាពសំឡេងល្អក្នុងការប្រើប្រាស់ ហើយល្អបំផុតសម្រាប់អ្នកដែលចូលចិត្តតន្ត្រី។ កាសស្តាប់ TWS Earphone Neo នេះមានភ្ជាប់ជាមួយនឹង 14.2mm Moving-Coil Unit ដែលធ្វើការពង្រឹងទៅលើគុណភាពសំឡេងថែមទៀតផង។ កាសស្តាប់នេះប្រើប្រាស់នូវបច្ចេកវិទ្យា  AI Noise Cancelling សម្រាប់ការគ្រប់គ្រងកាន់តែឆ្លាតវៃ និងបន្ទះឈីប Qualcomm TWS platform QCC3046 ជំនាន់ទី 4 និងបច្ចេកវិទ្យា Bluetooth 5.2 technology ដែលអាចធ្វើការតភ្ជាប់បានចម្ងាយ 10 ម៉ែត្រផងដែរ។ កាសស្តាប់  TWS Earphone Neo នេះនឹងបង្ហាញខ្លួននៅថ្ងៃទី 17 នៅក្នុង ទីផ្សារកម្ពុជាផងដែរ។ កាសស្តាប់នេះមាន 2 ពណ៌គឺ Starry Blue និង  Moonlight White ដែលអតិថិជនអាចធ្វើការជ្រើសរើសបានតាមតម្រូវការ    
នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី X50 និង X50Pro ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo X50 series ។ សម្រាប់ស្មាតហ្វូន X50 និង X50Pro នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណិតជាមួយនឹងការពង្រឹង ទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យបំផុតផងដែរ។
  ១- ការញ៉ាំស្ករFructose ជាប់ទាក់ទងនងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួនខ្សោយ កាល់ស្យូមជាសារធាតុរ៉ែ ដែលមាននាទីជួយទ្រទ្រង់រចនាសម្ព័ន្ធរបស់ឆ្អឹងនឹងសុខភាពទូទៅ។ រាងកាយមនុស្សមិនអាចផលិតកាល់ស្យូមបានទេ ដូចនេះហើយយើងអាចទទួលសារធាតុនេះបានពីរចំណីអាហារប៉ុណ្ណោះ។ រាងកាយរបស់យើងគឺជាអ្នកគ្រប់គ្រងកម្រិតជាតិកាល់ស្យូមក្នុងឈាម ដោយការស្រូបនៅក្នុងពោះវៀន និងតម្រងនោម ក៏ដូចជាយន្តការជាក់លាក់ដែលតម្រូវឲ្យឆ្អឹងស្រូបយក និងបញ្ចេញសារធាតុកាល់ស្យូម។ ដើម្បីដឹងពីរបៀបដែលស្ករ Fructose រារាំងយន្តការទាំងនេះ អ្នកស្រាវជ្រាវ បានឲ្យកណ្ដុរពិសោធន៍ស៊ីអាហារដែលមានកម្រិតស្ករប្រភេទនេះក្នុងបរិមាណច្រើន។   ជាលទ្ធផល ការស្រូបយកជាតិកាល់ស្យូមរបស់កណ្ដុរទាំងនោះបានធ្លាក់ចុះ ហើយកម្រិតជាតិកាល់ស្យូមក្នុងរាងកាយរបស់ពួកវាមានកម្រិតទាប។ ដោយសារតែហេតុនេះ រាងកាយរបស់កណ្ដុរបានបញ្ចេញកាល់ស្យូមចេញពីឆ្អឹង ដើម្បីឲ្យកម្រិតជាតិកាល់ស្យូមក្នុងរាងកាយមានតុល្យភាព ជាលទ្ធផលនាំឲ្យឆ្អឹងរបស់ពួកសត្វកណ្ដុលនោះបាត់បង់កំហាប់ឆ្អឹង (Osteoporosis ពុកឆ្អឹង)។   ២- ការញ៉ាំស្ករច្រើនអាចនាំឲ្យធ្លាក់ចុះកម្រិតកាល់ស្យូម ការសិក្សាមួយបានពិនិត្យមើលទាំងអ្នកដែលមានសុខភាពល្អ និងអ្នកដែលកើនឡើងការប្រឈមខ្ពស់នឹងគ្រួសក្នុងតម្រងនោម បានរកឃើញថា ការទទួលទានជាតិស្ករខ្ពស់ខ្លាំង អាចបង្កឲ្យរាងកាយបញ្ចេញជាតិកាល់ស្យូមក្នុងកម្រិតខ្ពស់តាមទឹកនោម។   ៣- ជាតិស្ករខ្ពស់ទាក់ទងនឹងការកើនឡើងកម្រិតអ័រម៉ូន ករទីហ្សូល (Cortisol) កម្រិតអ័រម៉ូន Cortisol ខ្ពស់ គឺនាំឲ្យមានឥទ្ធិពលមិនល្អទៅលើសុខភាពឆ្អឹង។ ជាធម្មតាកម្រិតអ័រម៉ូន Cortisol នៅក្នុងរាងកាយអាចប៉ះពាល់ដោយសារតែស្ត្រេស ហើយការញ៉ាំជាតិស្ករច្រើន ក៏អាចធ្វើឲ្យកើនឡើងកម្រិតអ័រម៉ូន Cortisol ។ ការសិក្សាមួយលើកណ្ដុរ Hamsters បានបង្ហាញថា របបអាហារដែលមានជាតិស្ករ Sucrose ខ្ពស់ អាចបង្កឲ្យពុកឆ្អឹង ទោះបីជាយើងញ៉ាំជាតិកាល់ស្យូមបានគ្រប់គ្រាន់ក៏ដោយ។   ៤- គន្លឹះក្នុងការញ៉ាំជាតិស្ករឲ្យបានតិច ជាធម្មតាការផ្លាស់ប្ដូររសជាតិអាហារគឺត្រូវការរយៈពេល១០ថ្ងៃ ដែលនេះមានន័យថាបើសិនជាយើងចង់រារាំងខ្លួនយើងមិនឲ្យញ៉ាំម្ហូបអាហារមានជាតិផ្អែម យើងត្រូវព្យាយាមផ្ដាច់អាហារប្រភេទនេះត្រឹម១០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះយើងនឹងមិនចាំពីរសជាតិស្ករក្នុងអាហារនោះទេ ហើយយើងនឹងបង្កើតបាននូវរសជាតិថ្មី។   បើសិនយើងនៅតែចង់មានអាហារផ្អែមខ្លះៗនៅក្នុងជីវភាពប្រចាំថ្ងៃយើងអាចសាកញ៉ាំទឹកឃ្មុំជំនួសវិញ។ ទឹកឃ្មុំ មានជីវជាតិ និងមានរសជាតិឆ្ងាញ់ ប៉ុន្តែគួរញ៉ាំក្នុងកម្រិតល្មមបានហើយ ឬយើងអាចដូរមកញ៉ាំស្ករចេញពីរុក្ខជាតិស្មៅផ្អែម (Stevia) ។ ស្ករស្មៅផ្អែម (Stevia) គឺជាប្រភេទស្ករដែលចម្រាញ់ចេញពីប្រភពរុក្ខជាតិ។ ស្ករនេះមានរស់ជាតិល្អ និងផ្ដល់សុខភាពល្អ ជាងជាតិស្ករធម្មតា។ ត្រួតពិនិត្យដោយ៖ www.health.com.kh/
ស្ករត្រូវបានប្រើប្រាស់កាន់តែច្រើនក្នុងឧស្សាហកម្មចំណីអាហារដោយសារតែគុណភាពរបស់ស្ករបង្កើនរស់ជាតិអាហារ ។ ស្ករមួយប្រភេទដែលគេប្រើញឹកញាប់នៅក្នុងឧស្សាហកម្មចំណីអាហារនោះគឺ Fructose។ ស្ករប្រភេទនេះអាចជាមូលហេតុតចម្បងនាំឲ្យកើនឡើងគ្រោះថ្នាក់ ជំងឺធាត់លើសទម្ងន់ បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែម ។ ក្រៅពីបញ្ហាគ្រោះថ្នាក់សុខភាពទាំងនោះ ការសិក្សារថ្មីៗនេះ ក៏បង្ហាញដែរថា Fructose ក៏អាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពឆ្អឹងដូចគ្នា។
  ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? យើងនឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖   ១. ជំងឺទឹកនោមផ្អែមប្រភេទទី ២ មួយក្នុងចំណោមរោគសញ្ញាដែលផ្សារភ្ជាប់នឹងជំងឺនេះ គឺការបែកញើសពេលយប់ដោយសារជាតិស្ករធ្លាក់ចុះទាបកំឡុងពេលនេះ និងនោមញឹកដែលនាំឱ្យអ្នកពិបាកនឹងគេងលក់ណាស់។   ២. ជំងឺធ្លាក់ទឹកចិត្ត ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។   ៣. អស់រដូវ ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់?នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។   ៤. ច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើអ្នកចង់គេងបានស្កប់គ្រប់គ្រាន់ក្នុងមួយយប់ៗ ចូរធ្វើយ៉ាងណាចៀសឱ្យផុតពីបញ្ហាច្រាលអាស៊ីតក្រពះ។ នេះក៏ព្រោះតែវាអាចបង្កអាការៈក្រហាយទ្រូងដែលងាយនឹងប្រែជាធ្ងន់ធ្ងរឡើងនៅពេលគេង។ ជាពិសេសប្រសិនបើអ្នកបានទទួលទានអាហារសម្បូរខ្លាញ់មិនល្អ, សម្បូរជាតិអាស៊ីត ឬអាហារហឹរៗផង។ ទោះជាយ៉ាងណាការផ្លាស់ប្ដូររបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃខ្លះអាចជួយដោះស្រាយបញ្ហាច្រាលអាស៊ីតក្រពះ រួមបញ្ចូលទាំងបញ្ហាគេងមិនលក់បានយ៉ាងប្រសើរ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រប់គ្រងបញ្ហាសុខភាពនេះបានផងដែរ។   ៥. បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺក្រពេញទីរ៉ូតអ៊ីត Hyperthyroidism អាចជះផលប៉ះពាល់ដល់ការគេងលក់បានស្កប់ ខណៈដែលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ៗ និងអាចបែកញើសខ្លាំងពេលយប់ផងដែរ។ ចំពោះជំងឺក្រពេញទីរ៉ូអ៊ីត Hypothyroidism អាចធ្វើឱ្យអ្នកងងុយគេងខ្លាំងនៅពេលថ្ងៃ ជាលទ្ធផលលែងសូវងងុយគេងពេលយប់។   ទោះជាយ៉ាងណា ប្រសិនបើអ្នកពិបាកនឹងគេងលក់នៅពេលយប់ អ្នកអាចនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។
  លោក ស៊ុន សុវណ្ណរិទ្ធ អះអាងថា ការជួល ឬទិញដីនៅតំបន់៤០ហិកតានោះ គឺអាស្រ័យលើការចរចារបស់ពលរដ្ឋខ្មែរនិងខ្មែរឥស្លាម ជាមួយក្រុមហ៊ុន ហើយរដ្ឋាភិបាល មិនពាក់ព័ន្ធលើករណីនេះ ក្រៅពីជួយសម្របសម្រួលនោះទេ។ ចំណែកឯជនអន្តោប្រវេសន៍វៀតណាមវិញ មានសិទ្ធិត្រឹមជួលប៉ុណ្ណោះ។   ជុំវិញបញ្ហានេះ ពលរដ្ឋមានការព្រួយបារម្ភកន្លងមកថា ការបន្លាស់ទីផ្ទះលើទឹករបស់ពលរដ្ឋនៅតាមតំបន់ទន្លេសាបខេត្តកំពង់ឆ្នាំងនេះ វានឹងផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម។   នៅពេលអ្នកសារព័ត៌មានសួរថា តើការបន្លាស់ទីនេះ អាចធ្វើឱ្យជនជាតិវៀតណាម ទទួលបានសញ្ជាតិដែរទេ? ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីបញ្ហាបន្លាស់ទីលើដី៤០ហិកតានេះ អភិបាលរងខេត្តកំពង់ឆ្នាំង អះអាងថា គ្មានការផ្ដល់សញ្ជាតិឱ្យវៀតណាមនោះទេ។ «សួរថា គាត់(វៀតណាម)ទៅរស់នៅលើគោក (យើង)ឱ្យសញ្ជាតិឬយ៉ាងម៉េច? គឺអត់ទេ។ ព្រោះនៅក្នុងទឹកក៏ដីខ្មែរ នៅលើគោកក៏ដីខ្មែរ ដូច្នេះគាត់(វៀតណាម) រស់នៅលើទឹកជាជនអន្តោប្រវេសន៍ អ៊ីចឹងរស់នៅលើគោកក៏ជាជនអន្តោប្រវេសន៍ដដែល»។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណរិទ្ធ ដែលបានបន្ថែមថា អាជ្ញាធរអាចផ្ដល់សញ្ជាតិដល់ជនវៀតណាមនោះ លុះត្រាតែពួកគេអនុវត្តត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។   ត្រង់ចំណុចនេះលោក សុវណ្ណរិទ្ធ បានពន្យល់យ៉ាងខ្លីថា ក្នុងករណីជនអន្តោប្រវេសន៍វៀតណាម ដែលជួលដីខ្មែររស់នៅទាំងនោះ អនុវត្តតាមច្បាប់ត្រឹមត្រូវ តាមរយៈការបង់ពន្ធនានា រយៈពេល៧ឆ្នាំ និងគ្មានការប្រព្រឹត្តិបទល្មើសអ្វីនោះ ពួកគេនឹងអាចសុំសិទ្ធិសញ្ជាតិខ្មែរបានហើយ។ បើតាមអភិបាលរងខេត្តរូបនេះ ការផ្ដល់សញ្ជាតិឱ្យជនបរទេសណាម្នាក់ គឺអនុលោមតាមច្បាប់ស្តីពីសញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ជាតិ ដែលស្របតាមគោលការណ៍អន្តរជាតិ និងប្រទេសលើពិភពលោកកំពុងអនុវត្តដូចគ្នា។    ដីនៅតំបន់៤០ហិកតានោះ ជាដីរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ បានលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដែលមានម្ចាស់ឈ្មោះ នូ ចំរើន។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមហ៊ុនឯកជនជាម្ចាស់កម្មសិទ្ធិ ដោយបានលើកសំណើទៅរដ្ឋាភិបាល ធ្វើអនុប្រយោគ ដើម្បីអភិវឌ្ឍតំបន់នោះ។ ប៉ុន្តែបើក្រុមហ៊ុននោះ មិនអនុវត្តតាមលក្ខខណ្ឌអនុប្រយោគតាមកិច្ចព្រមព្រៀងទេនោះ រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណរិទ្ធ។   ផ្អែកលើរបាយការណ៍ នៅខេត្តកំពង់ឆ្នាំង អ្នករស់នៅក្នុងផ្ទះបណ្តែតទឹកលើដងទន្លេសាប សរុបទាំងអស់ មាន៤៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ីស្លាម និង វៀតណាម។ របាយការណ៍ បង្ហាញលម្អិតថា ពលរដ្ឋខ្មែរ មាន២០១០គ្រួសារ ស្មើនឹង៩១៦៨នាក់ ខ្មែរ-អ៊ិស្លាម មាន៧៣គ្រួសារ ស្មើនឹង២៤២នាក់ ឯវៀតណាម មានដល់ទៅ២៤៨០គ្រួសារ ស្មើនឹង១០៣១១នាក់។   មូលហេតុដែលរដ្ឋបាលខេត្ត បន្លាស់ទីពួកគេនេះ គឺដើម្បីរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមាននិរន្តរភាព ស្របតាមច្បាប់ភូមិបាល, ថែរក្សាបរិស្ថានទន្លេសាប ធនធានធម្មជាតិ និងជីវៈចម្រុះ, ពង្រឹងការថែរក្សាសន្តិសុខ និង សុវត្ថិភាពសាធារណៈ។ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេស ធនធានជលផល។ រដ្ឋបាលខេត្ត ទទួលបានផ្លូវសាធារណៈដីសម្រាប់សាងសង់សាលារៀន និង ដីសម្រាប់សាងសង់មណ្ឌលសុខភាពជាដើម ហើយក្រុមហ៊ុនឯកជន ទទួលបានប្រាក់ចំណេញស្របច្បាប់៕
ភ្នំពេញ៖ ពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលបន្លាស់ទីពីលើទឹក អាចមានសិទ្ធិទិញដី ក្នុងតំបន់៤០ហិកតា ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែជនអន្តោប្រវេសន៍វៀតណាម មានសិទ្ធិត្រឹមជួលប៉ុណ្ណោះ ហើយក៏គ្មានការផ្ដល់សញ្ជាតិដែរ។ នេះជាការបញ្ជាក់របស់អភិបាលរងខេត្តកំពង់ឆ្នាំង។
  លោកស្រី ប៉ាង ដានី ដែលជាឱសថការី ត្រូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាអភិបាលរងខេត្ត តាមរយៈអនុក្រឹត្យចុះកាលពីចុងខែធ្នូ ឆ្នាំ២០១៨ ដោយលោកស្រីជាអតីតអនុប្រធានមន្ទីរសុខាភិបាលខេត្ត ដែលមានឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ ។   រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោកស្រី ប៉ាង ដានី ចូលជំនួសតំណែងរបស់លោកស្រី ស្រី គឹមឆយ ដែលបានជាប់ជាតំណាងរាស្ត្រខេត្តកំពង់ចាម៕  
លោកស្រី ប៉ាង ដានី បានចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម ក្នុងពិធីផ្លូវការមួយដែលរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី៣០ ខែមករា ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្រុមបឹងកេតរបស់កម្ពុជា ត្រូវជួបក្រុម Magwe FC របស់មីយ៉ាន់ម៉ា នៅថ្ងៃពុធទី៥ មេសាខាងមុខនេះ នៅកីឡដ្ឋាន Youth Training Centre ទីក្រុងយ៉ាំងហ្គោន វេលាម៉ោង៤:០០ រសៀល [ម៉ោងនៅកម្ពុជា] ដើម្បីប្រកួតជម្រុះជើងទី២ ពានរង្វាន់ AFC Cup ឆ្នាំ២០១៧។ កាលពីជើងទី១ បឹងកេតបានយកឈ្នះ Magwe FC ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ មីនាកន្លងទៅ។ បឹងកេតដែលដឹកនាំដោយគ្រូបង្វឹកអូស្ត្រាលី លោក John Mcglynn មាន៣ពិន្ទុលើកដំបូងនៅក្នុងពូល F ខណៈក្រុមមីយ៉ាន់ម៉ា Magwe របស់លោក Zaw Win Tun មានតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៣លើកកន្លងមក។ នាការប្រកួតកន្លងមក បឹងកេតចាញ់ Johor Darul Ta'zim ៣-០ នៅក្រៅដី និងបន្តចាញ់ Global FC ២-០ នៅក្នុងផ្ទះ ខណៈ Magwe ចាញ់នៅទឹកដី Global FC ១-០ និងបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ពេលទទួល Johor Darul Ta'zim។ នៅថ្ងៃដដែល Global FC បើកទ្វារកីឡដ្ឋាន Rizal Memorial Stadium ក្នុងក្រុងម៉ានីលដើម្បីទទួលក្រុមកំពូលតារាង Johor Darul Tazim ដោយ កាលពីជើងទីមួយ ក្រុមជើងខ្លាំងម៉ាឡេស៊ី Johor បានទទួលជ័យជម្នះក្នុងលទ្ធផល ៤-០៕
ក្រុមកីឡាបាល់ទាត់ បឹងកេត បានចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមប្រកួតជាមួយនឹងក្រុម Magwe FC ជើងទី២ ក្នុងពូល F នៃវគ្គជម្រុះពាន AFC Cup ២០១៧។
  ក្រោយហេតុការណ៍បាញ់ប្រហារ ស្នងការប៉ូលិសក្រុង Buffalo លោក Joseph Gramaglia និយាយថា ប៉ូលិសចាប់ខ្លួនបុរសវ័យ១៨ឆ្នាំដែលបានធ្វើសកម្មភាពនៅហាង Top ។ ជនល្មើស ស្លៀកសម្លៀកបំពាក់ការពារខ្លួន និងមួកកងទ័ព ហើយភ្ជាប់កាមេរ៉ាជាប់ខ្លួនទៀតផង។   ក្នុងសន្និសីទកាសែតថ្ងៃទី១៤ ខែឧសភា លោក Gramaglia ផ្ដល់តួលេខអ្នកស្លាប់១០នាក់ និងរបួស៣នាក់ ដែលភាគច្រើននៃជនរងគ្រោះជាពលរដ្ឋអាម៉េរិកស្បែកខ្មៅ។ ក្នុងហេតុការណ៍នេះ ខ្មាន់កាំភ្លើង បាញ់មនុស្ស៤នាក់នៅកន្លែងចតឡាន មុនចូលទៅក្នុងផ្សារ។ ជនដៃដល់ បានទម្លាក់កាំភ្លើងរបស់ខ្លួន ពេលប៉ូលិសទៅបញ្ចុះបញ្ចូល។   មន្រ្តីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ប្រចាំនៅទីក្រុង Buffalo លោក Stephen Belongia ការស៊ើបអង្កេតនេះ ត្រូវបញ្ចូលក្នុងការឧក្រិដ្ឋកម្មស្អប់ខ្ពើម។ ចំណែករដ្ឋអាជ្ញាប្រចាំស្រុក Erie ទីដែលការបាញ់ប្រហារកើតមាន អះអាងថា ជនដៃដល់ រងការចោទប្រកាន់បទមនុស្សឃាតកម្រិត១ ដែលមានទោសប្រហារជីវិតទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ៕            
មនុស្ស១០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Buffalo រដ្ឋ New York នៅថ្ងៃទី១៤ ខែឧសភា។ បើតាមអាជ្ញាធរ ជនដៃដល់ ជាយុវជនម្នាក់ដែលស្លៀកសម្លៀកបំពាក់យោធា ហើយផ្សាយផ្ទាល់សកម្មភាពរបស់ខ្លួនថែមទៀត។
  ភាសាបរទេស ដូចជា ភាសាបារាំង ចិន ឬអង់គ្លេស គឺជាភាសាសំខាន់សម្រាប់ទីផ្សារការងាររបស់កូនខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។ រីឯ ភាសាខ្មែរ ក៏ជាភាសាផ្លូវការនៃសង្គមខ្មែរដែលកូនខ្មែរត្រូវតែចេះឲ្យច្បាស់លាស់ដែរ ទាំងនិយាយ និងសរសេរ។ ដោយសារតែភាសាបរទេសក៏សំខាន់ ហើយភាសាខ្មែរក៏រឹតតែសំខាន់ដែរនោះ ដូច្នេះ កូនខ្មែរត្រូវតែរៀនឲ្យចេះទាំងព្រមជាគោលការណ៍ តែជាក់ស្តែង វាមិនមែនរឿងងាយស្រួលឡើយ។ មានន័យថា បើចេះភាសាបរទេសច្បាស់ ពេលនោះ អ្នកសិក្សាជារឿយៗ ខ្សោយភាសាខ្មែរ ហើយបញ្ច្រាសមវិញ។    តើភាសាខ្មែរទទួលរងឥទ្ធិពលនៃភាសាណាខ្លះ? ក្នុងការសិក្សា តើកូនខ្មែរពិបាកសម្រេចចិត្តយ៉ាងដូចម្តេចខ្លះ ក្នុងការជ្រើសរើសយកភាសាខ្មែរមុន ឬភាសាបរទេសមុន? ឬក៏ពួកគេត្រូវជ្រើសរើសយកភាសាទាំងពីរ ព្រមពេលជាមួយគ្នា?    មែនទែនទៅ ប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមនិយមបារាំង៩០ឆ្នាំ ពោលគឺពីឆ្នាំ១៨៦៣ដល់១៩៥៣។ ទាំងនៅក្រោមអាណានិគម និងក្រោយអាណានិគមបារាំង, បញ្ញវន្តខ្មែរមួយភាគធំ នៅតែបន្តប្រើប្រាស់ភាសាបារាំងដូចជាភាសាផ្លូវការ រហូតមកដល់ទសវត្សរ៍៩០។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០០០មក ការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់។    ស្របពេលដែលភាសាបារាំងថយឥទ្ធិពលនៅក្នុងសង្គមខ្មែរ ភាសាអង់គ្លេស ក៏ហក់ចូលមកជំនួសវិញ។ ក្នុងដំណើរការចរន្តសកលភារូបនីយកម្ម ភាសាអង់គ្លេស បង្កើនវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅកម្ពុជា ព្រោះកម្ពុជា គឺជាសមាជិកអាស៊ាន។ អាស៊ាន គឺប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ។    ក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស ក្នុងនោះមានប្រទេសចំនួន៤ ដូចជា សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ បានប្រើប្រាស់ភាសាអង់គ្លេសយ៉ាងទូលំទូលាយរួចស្រេចទៅហើយ។ ក្រៅពីភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ភាសាថៃ វៀតណាម និងរុស្ស៊ី ក៏ជ្រៀតចូលមកក្នុងសង្គមខ្មែរផងដែរ។ គួររម្លឹកថា នាទសវត្សរ៍ឆ្នាំ៨០ កម្មវិធីសិក្សារដ្ឋតម្រូវឱ្យមានភាសាវៀតណាម និងភាសារុស្ស៊ី និងក្រោយមកក្នុងទសវត្សរ៍៩០ ភាសាបារាំង និងភាសាអង់គ្លេស ត្រូវបានបើកចំហរទាំងនៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងទាំងនៅតាមសាលាឯកជននានា។ ក្នុងទសវត្សរ៍៧០ ភាសាបារាំង និងអង់គ្លេស ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលសម័យនោះ ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាក្នុងសាលាមួយចំនួនដែរ មុនពេលដែលរបបខ្មែរក្រហម ឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥។     ក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយសារតែឥទ្ធិលំហូរពាណិជ្ជកម្ម និងវិនិយោគ អ្នកវិនិយោគស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែប្រើប្រាស់ភាសាអង់គ្លេស ឬចិនជាគោល រីឯ ភាសាបារាំង ថមថយឥទ្ធិពល។    ចំពោះភាសាចិនវិញ ដោយសារតែប្រវត្តិនយោបាយ និងវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិននោះ កូនខ្មែរសែស្រឡាយចិនមួយចំនួន នៅបន្តនិយាយភាសាចិននៅក្នុងគ្រួសារ និងរៀនភាសានេះ នៅតាមសាលារៀនភាសាចិនថែមទៀតផង។ ភាសាចិន, ដោយសារតែឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន, បានពង្រីកវត្តមានទៅកាន់ពិភពលោកកាន់តែធំ និងកាន់តែរហ័ស ក្នុងនោះ កម្ពុជា ក៏មិនអាចចៀសផុតពីចរន្តនេះបានឡើយ។    យុវជនខ្មែរអ្នកសិក្សាស្ទើរតែជាង៩០ភាគរយទៅហើយ បាននាំគ្នារៀនភាសាអង់គ្លេស ឬភាសាចិន។ កាលពីអតីតកាលនិស្សិត តែងតែជ្រើសរើសរៀនភាសាអង់គ្លេស បូកនឹងភាសាបារាំង។ ប៉ុន្តែឥឡូវនេះ និស្សិត ឬអ្នកជំនួញជ្រើសរើសរៀនភាសាអង់គ្លេស បូកនឹងភាសាចិនវិញ។   មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកចេះភាសាបារាំង ក៏ត្រូវបង្ខំចិត្តរៀនភាសាអង់គ្លេស ឬភាសាចិនបន្ថែមទៀតដែរ បើមិនដូច្នោះទេ ពួកគេត្រូវប្រឈមនឹងការលំបាក ក្នុងទំនាក់ទំនងជាលក្ខណៈជាតិ និងអន្តរជាតិ។ បើផ្អែកលើឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ភាសាខ្មែរទទួលរងសម្ពាធ ពីភាសាបរទេសជាច្រើន។ តែទោះជាយ៉ាងណា ភាសាខ្មែរនៅតែរក្សាវត្តមានរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន នៅក្នុងសង្គមខ្មែរ។    នៅពេលបច្ចុប្បន្ននេះ តើការប្រើប្រាស់ភាសាខ្មែរ សំខាន់ជាងភាសាបរទេស ឬភាសាបរទេសសំខាន់ជាងភាសាខ្មែរ?    ទាក់ទងទៅនឹងសំណួរនេះ គេមិនអាចឆ្លើយតែមួយម៉ាត់បានឡើយ។ បើនិយាយពីទសវត្សរ៍១៩៩០, ២០០០ ឬដើមឆ្នាំ២០១០ អ្នកចេះភាសាបរទេស ដូចជា បារាំង អង់គ្លេស ឬចិន ងាយស្រួល ក្នុងការស្វែងរកការងារធ្វើទាំងនៅក្នុងជំនួញ អង្គការ ឬនៅក្នុងរដ្ឋាភិបាល ព្រោះតួអង្គពាក់ព័ន្ធជាមួយរដ្ឋាភិបាលកម្ពុជានាពេលនោះ ច្រើនតែប្រើប្រាស់ភាសាបរទេសជាគោល។ ដូច្នេះ អ្នកចេះភាសាបរទេស ដែលមានចំនួនតិចផងនាសម័យនោះ មានឱកាស និងអាទិភាពជាងអ្នកមិនចេះ។    និន្នាការនេះ បានជំរុញឲ្យឪពុកម្តាយជាច្រើន បញ្ជូនកូនចៅឲ្យទៅរៀននៅសាលាបរទេស ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យកូនចៅចេះភាសាបរទេស ជាពិសេស ភាសាអង់គ្លេស ឬបារំាង ដោយបំភ្លេចចោលបន្តិចភាសាខ្មែរ។ ជាលទ្ធផល បច្ចុប្បន្ននេះ យុវជនមួយចំនួនអាយុក្រោម៣០ឆ្នាំ ឬលើស៣០ឆ្នាំ ដែលបានទៅសិក្សានៅក្រៅប្រទេស ឬសិក្សានៅសាលាអន្តរជាតិ ពិតជាចេះភាសាអង់គ្លេស និងទទួលបានចំណេះជំនាញប្រសើរមែន។ ប៉ុន្តែ ស្របពេលជាមួយគ្នា ពួកគេក៏ប្រឈមឧបសគ្គ ក្នុងការប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ ជាពិសេស ក្នុងសំណេរទៅវិញ។    កូនខ្មែរចេះភាសាអង់គ្លេស គឺជាមោទកភាព។ ប៉ុន្តែ កូនខ្មែរ មិនសូវចេះនិយាយភាសាខ្មែរ ឬសរសេរភាសាខ្មែរត្រឹមត្រូវ ក្នុងការងារ ក៏ជារឿងគួរឲ្យលំបាក និងខ្មាសអៀនដែរនៅក្នុងសង្គមខ្មែរ។ យុវជនខ្មែរដែលចេះភាសាអង់គ្លេស ហើយមិនសូវចេះភាសាខ្មែរ ជាពិសេស ក្នុងសំណេរ ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំសាឡើងវិញ ដើម្បីរៀនសរសេរភាសាខ្មែរឲ្យត្រឹមត្រូវក្នុងការងារ។    សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ជំនួញភាគច្រើនបង្កើតឡើងដោយជនជាតិខ្មែរកាន់តែច្រើនក្នុងរយៈពេលចុងក្រោយនេះ ដូច្នេះ ការងារមួយចំនួនត្រូវបានគេប្រើប្រាស់ជាភាសាខ្មែរ។ អ្នកចេះភាសាខ្មែរត្រូវបានគេយកចិត្តទុកដាក់ និងទទួលបានការងារធ្វើមិនចាញ់អ្នកចេះភាសាបរទេសឡើយ បើទោះបីជាភាសាអង់គ្លេស ឬចិននៅតែពេញនិយមក៏ដោយក្តី។    ដោយសារតែភាសាខ្មែរកាន់តែមានតម្លៃ ដូច្នេះ អាណាព្យាបាលខ្មែរមួយចំនួន កាន់តែពិបាកសម្រេចចិត្តថា តើពួកគេត្រូវបញ្ជូនកូនចៅទៅសាលាខ្មែរ ឬទៅសាលាបរទេស ឬទៅសាលាដែលបង្រៀនទាំងពីរភាសា ភាសាខ្មែរផង និងភាសាបរទេសផង។ ឲ្យកូនចៅចេះភាសាសខ្មែរផង និងភាសាបរទេសផង គឺជាបំណងប្រាថ្នារបស់អាណាព្យាបាលគ្រប់រូប ប៉ុន្តែ បំណងនេះ មិនងាយ និងពិបាកក្លាយជាការពិត។ បើកូនចៅរៀននៅសាលាអន្តរជាតិ ពួកគេប្រាកដជាចេះភាសាបរទេសច្រើនជាងភាសាខ្មែរ ហើយបញ្ច្រាសមកវិញ។ អាណាព្យាបាលខ្លះ បានត្អូញត្អែរថា កូនចៅរបស់ពួកគេ ទាមទារចង់រៀននៅសាលាបរទេស ព្រោះ ពួកគេគិតថា ភាសាបរទេសងាយសិក្សាជាងភាសាខ្មែរ។    ស្ថិតនៅចំពោះមុខស្ថានភាពនេះ ឪពុកម្តាយខ្លះសប្បាយចិត្តនឹងឃើញកូនចៅចេះនិយាយ និងចេះសរសេរភាសាអង់គ្លេសច្បាស់លាស់។ តែពួកគេក៏កំពុងតែពិបាកចិត្តដែរ ព្រោះកូនចៅរបស់ពួកគេខ្សោយ ឬមិនសូវចេះសរសេរភាសាខ្មែរ។ បើពិនិត្យលើស្ថានភាពជាក់ស្តែង កុមារា កុមារី យុវជន យុវនារី ចេញពីគ្រួសារធូរធា នាសម័យបច្ចុប្បន្ននេះ ចេះភាសាបរទេស ជាពិសេស ភាសាអង់គ្លេស ច្រើនជាងភាសាខ្មែរ។ ល្អ តែពួកគេប្រឈមខ្លាំងជាងអ្នកសម័យមុនទៅទៀត ព្រោះ សង្គមខ្មែរនាពេលនេះ ឲ្យតម្លៃលើភាសាជាតិកាន់តែខ្លាំងឡើងៗពីមួយថ្ងៃៗទៅមួយថ្ងៃ ខុសពី២០ឆ្នាំមុន។ ជាក់ស្តែង លិខិតបទដ្ឋាននានា កិច្ចការផ្សេងៗក្នុងស្ថាប័នរដ្ឋ ឯកជន ឬអង្គការ ត្រូវបានសរសេរ និងប្រើប្រាស់ជាភាសាខ្មែរជាគោល ខុសពីជាង១០មុនដែលឯកសារមួយចំនួនត្រូវបានគេសរសេរ ឬទំនាក់ទំនងគ្នាជាភាសាបរទេស។    មានឧបសគ្គមួយទៀតបានកើតឡើងរួចស្រេចហើយចំពោះកូនខ្មែរនៅក្រៅប្រទេស។  ក្រោយពីឪពុកម្តាយរបស់ពួកគេបានគេចចេញពីសង្រ្គាមក្រោយសម័យប៉ុលពតទៅរស់នៅបរទេស កូនខ្មែរដែលកើតនៅស្រុកខ្មែរ ឬកើតនៅក្រៅប្រទេស ដូចជា នៅប្រទេសបារាំង ឬប្រទេសអាមេរិក ភាគច្រើន ពួកគេគ្រាន់តែអាចយល់ភាសាខ្មែរបានខ្លះ តែពួកគេមិនអាចប្រើប្រាស់ភាសាខ្មែរ ដើម្បីធ្វើការងារជាផ្លូវការបានឡើយ។ អ្នកខ្លះ បានសាកល្បងមកធ្វើការងារផ្សេងៗ នៅក្នុងប្រទេសកម្ពុជាវិញដែរ តែពួកគេប្រឈមនឹងការប្រើប្រាស់ភាសាខ្មែរមិនល្អ និងពិបាកសម្របខ្លួនទៅនឹងវប្បធម៌ខ្មែរដែលខ្លួនមិនសូវបានប្រតិបត្តិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។    បើផ្អែកលើកទឡ្ហីករណ៍ខាងលើ និងនិន្នាការថ្មីនៃសង្គមខ្មែរ ការសិក្សារភាសាខ្មែរឲ្យចេះច្បាស់លាស់ គឺជារឿងចាំបាច់ បន្ទាប់មក ចេះភាសាបរទេស គឺជារឿងសំខាន់បំផុតសម្រាប់ការងារ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស សម្រាប់ការងារក្នុងទំនាក់ទំនងជាលក្ខណៈអន្តរជាតិ៕   
ភ្នំពេញ៖ ភាសាខ្មែរ បើទោះបីជាមានការប្រែប្រួលទៅតាមសម័យកាលខ្លះ និងទទួលរងឥទ្ធិពលពីភាសាបរទេសយ៉ាងណាក្តី ក៏ភាសាខ្មែរនៅបន្តចាក់ឫសយ៉ាងជ្រៅ នៅក្នុងក្រឳបេះដូងប្រជាពលរដ្ឋខ្មែរ។ ក្នុងចន្លោះឆ្នាំ១៨៦៣-១៩៥៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំង ដូច្នេះចង់មិនចង់ភាសាបារាំងមានវត្តមាន និងឥទ្ធិពលមកលើសង្គម និងរដ្ឋបាលខ្មែរនាសម័យនោះ ហើយបន្តឥទ្ធិពលរបស់វារហូតមកដល់សព្វថ្ងៃនេះ ក្នុងចំណោមបញ្ញវន្តខ្មែរ។ រីឯភាសាអង់គ្លេស ដែលត្រូវបានគេចាត់ទុកជាភាសាសកលលោក ក៏មានឥទ្ធិពលមកលើប្រទេសកម្ពុជាក្នុងអតីតកាល និងបច្ចុប្បន្នកាលដែរ។ តើកូនខ្មែរត្រូវចេះភាសាខ្មែរច្បាស់លាស់ជាមុន ឬត្រូវចេះភាសាបរទេស ដូចជា បារាំង ចិន ឬអង់គ្លេសជាមុន?
  The broad gains came despite more hefty selling in energy firms after another collapse in oil prices on Friday, while the pound was flat against the dollar after European Union leaders approved a Brexit deal but which must be cleared by British MPs who mostly oppose it.   The positive mood comes at the start of a key week that sees a speech by Federal Reserve boss Jerome Powell and the release of the bank's last policy meeting minutes, before culminating in the G20 in Buenos Aires.   While the summit will focus on several global issues, the meeting between Trump and Xi will get the most attention with the economic superpowers engaged in a trade war just as global growth starts to stutter.   But expectations for a deal to end the standoff are low.   "It would seem that President Xi and President Trump have every incentive to come to an agreement on trade issues, even if that agreement does not significantly change the status quo," said JP Morgan Asset Management chief global strategist David Kelly.   "However, perceptions are important on both sides. While some hold out the hope that an agreement in principle will be reached, it seems more likely that an agreement will have to wait for more posturing on both sides."   Stephen Innes, head of Asia-Pacific trade at OANDA, called the meeting "possibly the best and last opportunity for the two leaders to share middle ground". "The big question is are we going to see Trump the 'deal maker' or Trump the 'trade warrior' who wants China to 'feel more pain'? Keeping in mind that betting against the latter has been a poor bet for traders this year." - Oil makes inroads -   Still, the week has started on an upbeat note with Hong Kong jumping 1.4 percent and Tokyo 0.8 percent higher.   Singapore added 0.7 percent, Seoul, Taipei and Manila each jumped more than one percent, while there were also gains in Bangkok, Jakarta and Mumbai. However, Shanghai, Wellington and Sydney declined.   Oil prices enjoyed a bounce but remain well beaten down after Friday's hammering, which saw WTI sink 7.7 percent and Brent more than six percent, putting them at lows not seen for more than a year.   The commodity has plunged by about a third from its four-year highs touched at the start of October owing to a range of issues, including a global slowdown, the trade row, rising supplies, softer-than-expected US sanctions on Iran, a stuttering China and strong dollar.   The retreat comes ahead of a meeting of the Organization of the Petroleum Exporting Countries on December 6.   "People are really reacting to a double whammy of both supplies and inventories going up at the same time that demand seems to be cooling down," Tamar Essner, an analyst at Nasdaq in New York, said. "Oil is getting hit from both sides."   The losses in crude prices have battered energy firms over the past two months, and they continued to fall Monday. Hong Kong-listed PetroChina fell two percent, while Sinopec was 0.1 percent off. Inpex dropped 2.4 percent in Tokyo and Woodside Petroleum sank 2.3 percent in Sydney. On currency markets, the pound was barely moved against the dollar as British Prime Minister Theresa May faces an uphill struggle pushing through her draft Brexit deal, with MPs on both sides against it.   May has staked her political future on the agreement, saying rejection would leave Britain back at square one, while her failure would likely lead to the toppling of the government, fuelling fresh uncertainty and hitting the sterling.   EU leaders have said the deal is the best possible one Britain could hope for, meaning a rejection of it will more than likely see the country crash out of the bloc. In Tokyo, Mitsubishi was up more than three percent as executives at the car firm met to sack Carlos Ghosn as chairman over alleged financial misconduct. Nissan, which fired him last week, was 1.8 percent higher.   - Key figures around 0710 GMT -    Tokyo - Nikkei 225: UP 0.8 percent at 21,812.00 (close)   Hong Kong - Hang Seng: UP 1.4 percent at 26,295.17   Shanghai - Composite: DOWN 0.1 percent at 2,575.81 (close)   Pound/dollar: UP at $1.2815 from $1.2805 at 1930 GMT Friday   Euro/dollar: UP at $1.1351 from $1.1331   Dollar/yen: UP at 113.20 yen from 112.85 yen   Oil - West Texas Intermediate: UP 83 cents at $51.25 per barrel   Oil - Brent Crude: UP $1.43 at $60.23 per barrel   New York - Dow Jones: DOWN 0.7 percent at 24,285.95 (close)   London - FTSE 100: DOWN 0.1 percent at 6,952.86 (close)   -- Bloomberg News contributed to this story --   dan/aph   © Agence France-Presse
Hong Kong, China | Most Asian markets rose Monday as investors tentatively pick up cheap stocks, with focus on an expected meeting between Donald Trump and Xi Jinping at the weekend that will be watched for signs of a softening in the China-US trade war.
រឿងរ៉ាវការផ្ទេររបស់ Mbappe ចាប់ផ្តើមទំព័រថ្មីទៀតហើយ ដោយមានរបាយការណ៍ថ្មីពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង Foot Mercato បានផ្សាយថា ម្ចាស់ពានរង្វាន់ World Cup ឆ្នាំ ២០១៨ យល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid ក្រោយពេលកុងត្រាជាមួយក្លិប Paris Saint Germain ត្រូវផុតនៅចុងបញ្ចប់រដូវកាលនេះ។   ដំណឹងការផ្ទេរទៅទឹកដីអេស្ប៉ាញ ហាក់បីផ្ទុយទៅនឹងព័ត៌មានមួយចំនួនដែលចុះដោយកាសែត The Times ថាកីឡាករវ័យ ២៥ឆ្នាំ បានសម្លឹងមើលឱកាសផ្ទេរទៅកាន់ក្របខណ្ឌ Premier League ហើយរឿងមួយនេះមិនត្រូវបានគេចាប់អារម្មណ៍ឡើយ។ ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ Real Madrid របស់ Mbappe តែងតែជារឿងដ៏រសើបបំផុតមួយក្នុងពិភពលោកបាល់ទាត់។   អនាគតរបស់ Mbappe មិនទាន់អាចកំណត់បាន ខណៈកីឡាករសញ្ជាតិបារាំងក៏មិនព្រមបន្តកុងត្រាជាមួយនឹង PSG ទៀតឡើយ ក្រោយចប់រដូវកាល ២០២៣-២៤។ Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ដើម្បីជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។   កាលពីមុនសំណើររបស់ក្លិបអធិរាជសដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង។   ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ តារាឆ្នើមសញ្ជាតិបារាំង អះអាងថាគេមិនទាន់សម្រេចចិត្តអំពីអនាគតជាមួយក្រុម Paris Saint Germain ថាតើ បន្តកិច្ចសន្យា ឬក៏ចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររលើកទីពីរប្រចាំរដូវកាលនេះ។   ជាមួយ PSG តារាបាល់ទាត់បារាំងរូបនេះ បានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៥លើករួចមកហើយ ខណៈដែលបច្ចុប្បន្នគេក៏កំពុងតែបន្តជួយដល់ក្រុមប្រជែងក្នុងលីគកំពូលដោយឈរចំណាត់ថ្នាក់លេខ ១ និងឈានដល់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាលនេះ៕
ខ្សែប្រយុទ្ធ Kylian Mbappe បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid សម្រាប់រដូវកាល ២០២៤-២៥ ដោយរូបគេនឹងចាកចេញពីក្លិប Paris Saint Germain ឱ្យខាងតែបាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង Foot Mercato នាថ្ងៃទី៧ ខែមករា។
បើតាមការអះអាងពី PSG តារាបាល់ទាត់សញ្ជាតិប្រេស៊ីលវ័យ ៣០ឆ្នាំ នឹងត្រូវការពេលវេលាជាសះស្បើយប្រមាណ ៣ខែ ក្រោយពីការវះកាត់រួចរាល់។  Neymar ដែល រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ១១លើក សម្រាប់ PSG រដូវកាលនេះ មិនបានបង្ហាញវត្តមានឱ្យក្រុមតាំងពីប្រកួតដែល PSG បានយកឈ្នះ Lille លទ្ធផល ៤-៣ កាលពីខែមុនមក។ Neymar អវត្តមានសម្រាប់ PSG ២ប្រកួតចុងក្រោយមកហើយ។   «Neymar មានបញ្ហាត្រង់កជើងស្តាំរបស់គេប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បន្ទាប់ពីការរបួសកាលពីថ្ងៃទី២០ កុម្ភៈមក ក្រុមបុគ្គលិកពេទ្យរបស់យើងបានណែនាំឱ្យមានការព្យាបាលលើរបួសសរសៃរបស់គេដើម្បីជៀសវាងហានិភ័យធំឡើងវិញ។ អ្នកជំនាញបានជជែកគ្នា និងបានបញ្ជាក់ពីរឿងនេះជាចាំបាច់បំផុត ហើយរូបគេក៏នឹងត្រូវចំណាយពេលជាសះស្បើយពី ៣ ទៅ ៤ខែ ទើបវិលត្រលប់មកហ្វឹកហាត់វិញបាន។»។ ក្លិប PSG បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លួនបែបនេះ។   ការព្យាបាលរបស់ Neymar នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងដូហា នៃប្រទេសកាតា ដែលជាទីកន្លែងកីឡាករវ័យ ៣០ឆ្នាំទើបតែបង្ហាញខ្លួនប្រកួត World Cup រួចមក។   អំឡុងការប្រកួតទល់ Lille កាលពីថ្ងៃទី១៩ កុម្ភៈ Neymar បានស៊ុតបញ្ចូលទីគ្រាប់ទី២ សម្រាប់ PSG ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានរងរបួសនៅដើមវគ្គទីពីរ ដោយត្រូវបានខ្សែបម្រើការពារ Benjamin Andre របស់ Lille ជាន់កជើងស្តាំ ហើយធ្វើឱ្យគេត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែក។    ក្រោយការប្រកួត ១ថ្ងៃ PSG អះអាងថា Neymar Jr. បានរងរបួសដាច់សរសៃកជើងក្នុងអំឡុងការប្រកួតយកឈ្នះក្រុម Lille ក្នុងលទ្ធផល ៤-៣ នៃជំនួប Ligue 1។ បច្ចុប្បន្ន PSG បន្តស្ថិតនៅកំពូលតារាង Ligue 1 ដោយមានពិន្ទុនាំមុខដាច់ពីក្រុមលេខ ២ Olympique de Marseille ចំនួន ៨ពិន្ទុ។    នៅថ្ងៃទី៧ មីនា PSG នឹងធ្វើដំណើរទៅកាន់ទឹកដី Allianz Arena ដើម្បីជួបតតាំង Bayern Munich នៃជំនួប Champions league ជើងទីពីរ វគ្គ ១៦ក្រុម។ កាលពីជើងទី១ PSG រងបរាជ័យក្នុងលទ្ធផល ១-០ ក្នុងដីខ្លួនឯង៕  
Neymar Jr ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint Gemmain នឹងត្រូវអវត្តមានសម្រាប់ក្រុមរហូតដល់ចប់រដូវកាលតែម្តង ដោយសាររូបគេនឹងត្រូវទទួលការវះកាត់ និងព្យាបាលរបួសដាច់សរសៃកជើង។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain ថ្ងៃទី៦ ខែមីនា។
  ដើម្បីទទួលបានពាក្យដែលត្រូវ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមពាក្យទាំងបីនេះ អាចសរសេរជា «កំលោះ» តែប៉ុណ្ណោះ ចំពោះពាក្យ «កំឡោះ និងកម្លោះ» ព្រះអង្គមិនបានបញ្ជាក់ថាត្រឹមត្រូវនោះឡើយ។    «កំលោះ» មានន័យថា មនុស្សប្រុសដែលពេញកម្លាំងល្មមមានប្រពន្ធ។ ភ្លើងដែលកំពុងឆេះពេញបន្ទុក ក៏គេហៅថា ភ្លើងពេញកំលោះ ផងដែរ។ ដោយឡែកពាក្យផ្សេងទៀតក៏មានន័យដូចនឹងកំលោះដែរ ពាក្យទាំងនោះរួមមាន យុពា, មាណព, តរុណវ័យ, តរុណភាព, ត្រោស, យៅវ័, យុវៈ។ល៕    
 ចំនួនអ្នកដែលសរសេរពាក្យទាំងបីនេះ មានលក្ខណៈស្មើដៃគ្នានៅឡើយ ទាំងពាក្យត្រូវ និងខុស ក៏នៅតែសរសេរដែរ។ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ពាក្យដែលត្រឹមត្រូវ និងច្បាស់លាស់ឲ្យសាធារណជនគួរប្រើ  គឺពាក្យ «កំលោះ» មិនមែន «កំឡោះ» ឬ«កម្លោះ» នោះទេ។
  លទ្ធផលនៃការសិក្សា បានបង្ហាញឲ្យឃើញពីផលប៉ះពាល់ដែលបង្កឡើងពីការចាក់ប្រេងឥន្ធនៈ  មិនល្អទៅលើម៉ាស៊ីនរថយន្ត ក៏ដូចជាកត់សម្គាល់ទៅលើការលាងសម្អាតម៉ាស៊ីនដោយប្រេងឥន្ធនៈ កាល់តិចជាមួយ Techron ផ្ដល់ជូនអ្នកបើកបរ។  ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ត្រូវបានធ្វើឡើងដោយបំពាក់កាមេរ៉ាពិសេសដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់ម៉ាស៊ីនរថយន្ត ដើម្បីបង្ហាញពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។   ប្រេងឥន្ធនៈ កាល់តិចជាមួយ Techron មានបច្ចេកវិទ្យា Clean & Glide Technology បានបង្ហាញឲ្យឃើញពីការលាងសម្អាតប្រព័ន្ធប្រេងបានយ៉ាងល្អឥតខ្ចោះ បើធៀបទៅនឹងរថយន្តដែលប្រែងឥន្ធនៈគុណភាពមិនល្អ។ លទ្ធផលចេញពី ១៦២ ស៊ូប៉ាប់ពីការពិនិត្យរថយន្តចំនួន ២៣ នៅកម្ពុជាបង្ហាញថារថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈកាល់តិច ទទួឡបានពិន្ទុជាមធ្យម ៩.៧ លើ ១០ ទៅលើភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីនដែលល្អខ្លាំងបើធៀបទៅប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗ ដែលទទួលបានពិន្ទុមធ្យមត្រឹមតែ ៧.៦ លើ ១០។    សម្រាប់ប្រភេទប្រេងឥន្ធនៈធម្មតា ភាពខុសគ្នាគឺកាន់តែខ្លាំងជាមួយប្រេងឥន្ធនៈដែលដៃគូប្រកួតប្រជែងធំៗទទួលបានពិន្ទុជាមធ្យមត្រឹមតែ៧.០ លើ១០ ប៉ុណ្ណោះ។ រថយន្តដែលត្រូវបានធ្វើតេស្តជាប្រភេទរថយន្តដែលមានអាយុកាលជាមធ្យម ១៦ ឆ្នាំហើយបានធ្វើដំណើរជាមធ្យមជិត ២០០,០០០ គីឡូម៉ែត។   លោក Danail Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ « អ្នកបើកបរយានយន្តជាធម្មតាមិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ។ ការធ្វើតេស្តដោយប្រឧបករណ៍ Boroscope ផ្ដល់ឱកាសឲ្យយើងបង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron ជួយរក្សាម៉ាស៊ីនយានយន្តរបសស់ពួកគេ»។    លោកបន្តថា ៖ « ការធ្វើតេស្តដោយប្រឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួឲ្យចាប់អារម្មណ៍ សម្រាប់ប្រភេទរថយន្តចាស់ៗដែលចាក់ប្រេងឥន្ធនៈកាល់តិចទៀងទាត់ យើងពិនិត្យឃើញថានៅក្នុងស៊ូប៉ាប់ម៉ាស៊ីនគឺនៅតែមានស្ថានភាពល្អបំផុត»។   ការធ្វើតេស្តដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់រថយន្ត ដែលធៀបនឹងស្ដង់ដាររបស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC ) លើប្រព័ន្ធវាយតម្លៃកំណកកម្រក្នុងស៊ូប៉ាប់ (IVD) ជាមួយលទញធផលពិន្ទុ 10 គែបង្ហាញភាពស្អាតបំផុត។ ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកម្ររកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈនឹងត្រូវបានរំខានដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពល សន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និងចេញផ្សែងច្រើន។   លោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ៖ «ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាស្វែងយល់ថាមិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតផលឡើងមានគុណភាពល្អដូចគ្នានោះទេ។តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ បញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជួយឲ្យគ្រប់ផ្នែកសំខាន់នៃម៉ាស៊ីនស្អាត ដែលផ្ដល់នូវអត្ថប្រយោជន៍ដ៍អស្ចារ្យ ៥ យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និងបង្កើតទំនុកចិត្ត»។   លោកបន្ថែមថា ៖ «នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈ កាល់តិច ជាមួយបច្ចេកវិទ្យា Techron ថ្មីបានធ្វើតេស្តក្រោមស្ដានភាពរថយន្តនៅកម្ពុជាដែលចាក់ប្រេងឥន្ធនៈផ្សេងៗនៅក្រោមលក្ខខណ្ឌនៃបរិយាកាស កាបើកបរ និងចរាចរណ៍ដូចគ្នា។ យើងពិតជាមានមោទនភាព ដែលបច្ចេកវិទ្យាលាងសម្អាត Clean & Glide ចុងក្រោយបង្អស់នេះ បង្ហញពីថាមពលលាងសម្អាតដ៏អស្ចារ្យ ដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត»។   ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកាល់តិចដើម្បីលាងសម្អាតម៉ាស៊ីនយានយន្ត ស្របពេលដែលក្រុមហ៊ុននៅតែរក្សាភាពពិតប្រាកដ ដើម្បីធ្វើការវិវឌ្ឍនៃ Techron® ក្នុងការប្រមើមើលពីបច្ចេកវិទ្យាម៉ាស៊ីន និងតម្រូវការទីផ្សារក្នុងតំបន់នាពេលអនាគត។    គ្រប់ប្រេងឥន្ធនៈរបស់កាល់តិចទាំងអស់មានផ្ទុកនូវបច្ចេកវិទ្យា Techron® ដែលជាសារធាតុបន្ថែមដែលបានស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជាង 30 ឆ្នាំមកហើយដោយក្រុមហ៊ុន Chevron ជាមួយសមាសធាតុហៅថា Polyetheramine ដែលត្រូវបង្កើតឡើងដើម្បីសម្អាតប្រព័ន្ធប្រេង និងការពារពីការប្រមូលផ្តុំនៃកំណកក្រមរ។ ប្រេងឥន្ធនៈដែលមានគុណភាពមិនល្អអាចធ្វើឲ្យមានកំណកក្រមរ នៅក្នុងម៉ាស៊ីនយានយន្តដែលតោងជាប់អស់រយៈពេលយ៉ាងយូរនោះ អាចធ្វើឲ្យកម្លាំងម៉ាស៊ីនយានយន្តចុះខ្សោយ ឬបាត់បង់ថាមពល។   គុណភាពនៃប្រេងឥន្ធនៈកាល់តិចត្រូវបានបញ្ជាក់អះអាងដោយក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃការធ្វើតេស្តត្រួតពិនិត្យគុណភាពដែលធ្វើឡើងកាលពីថ្ងៃទី ២០ខែកក្កដាឆ្នាំ ២០១៨ នៅស្ថានីយកាល់តិចមួយចំនួនបានបញ្ជាក់ពីការផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់របស់កាល់តិចនិងបរិមាណត្រឹមត្រូវសម្រាប់អតិថិជនទាំងអស់។   មួយធុងនៃប្រេងឥន្ធនៈ កាលតិច ជាមួយ Techron® អាចលាងសម្អាតកំណកក្រមរដែលតោងជាប់បន្ទះប៊ិកបាញ់ប្រេង។ អ្នកបើកបរនៅកម្ពុជាទាំងអស់អាចអញ្ជើញទៅកាន់ស្ថានីយកាល់តិចណាមួយ ក្នុងចំណោមស្ថានីយ កាល់តិចទាំង 23 នៅទូទាំងប្រទេស ដើម្បីទទួលយកអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងនេះ ហើយប្រើប្រាស់ Techron® ជាបន្តទៀត៕        (អត្ថបទពាណិជ្ជកម្ម)  
កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន កាល់តិច បានដាក់បង្ហាញនូវលទ្ធផលនៃការធ្វើតេស្ដម៉ាស៊ីនរថយន្តកាលពីខែតុលា ដោយប្រើ ឧបករណ៍ Bororscope ដំបូងនៅប្រទេសកម្ពុជា។ ការសិក្សានេះគឺក្នុងគោលបំណងដើម្បីប្រៀបធៀបស៊ូប៉ាប់ម៉ាស៊ីនរថយន្តដែលចាក់ដោយប្រេងឥន្ធនៈកាល់តិច និង ម៉ាស៊ីនរថយន្តដែលចាក់ដោយប្រេងឥន្ធនៈដទៃ។ 
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃផ្លែល្ហុងចំពោះស្បែក រួមជាមួយវិធីងាយៗក្នុងការអនុវត្ត ៖   ១. ជួយឱ្យស្បែកសបែបធម្មជាតិ   អ្វីដែលអ្នកត្រូវការ គឺទឹកក្រូចឆ្មារស្រស់ពី ៥ ទៅ ១០ ដំណក់ (មិនសាកសមសម្រាប់ស្បែកស្ដើងឆាប់ប្រតិកម្ម), សំបកល្ហុងចំនួន ២ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វម៉ដ្ឋ។ បន្ទាប់មកលាបម៉ាស្សាល្បាយសំបកល្ហុងប្រមាណពី ១ ទៅ ២ នាទីមិនត្រឹមតែលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អចំពោះកែងដៃ, ដៃ និងជង្គង់ផងដែរ។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។   ២. កម្ចាត់រោម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងខ្ចីប៉ុន្មានដុំអោយម៉ដ្ឋ រួចបន្ថែមម្សៅរមៀតមួយចិបចូល។ កូរលាយអោយសព្វ សឹមលាបល្បាយលើកន្លែងដែលអ្នកចង់កម្ចាត់រោមចេញ។ ទុករហូតដល់ស្ងួត សឹមដុសសម្អាតចេញ។ អនុវត្តអោយបានយ៉ាងហោចណាស់ ១ដងក្នុងមួយសប្តាហ៍។ ៣. រក្សាសំណើមស្បែក   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសផ្នែកខាងក្នុងនៃសំបកល្ហុងទុំផ្ទាល់លើមុខនៅពេលព្រឹក ឬពេលល្ងាចមុនងូតទឹក។ ទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច៕   ត្រួតពិនិត្យដោយ www.health.com.kh
ល្ហុង គឺជាផ្លែឈើដ៏ល្អបំផុតមួយសម្រាប់រក្សាសុខភាពស្បែកដោះស្រាយបញ្ហាផ្សេងៗ ក៏ព្រោះវាមានផ្ទុកអង់ស៊ីមពិសេសម្យ៉ាងហៅថា papain។  ហើយដើម្បីទទួលបានអង់ស៊ីមនេះកាន់តែច្រើនអ្នកគួរប្រើប្រាស់សំបកជាងសាច់នៃផ្លែល្ហុង។ ក្រៅពី papain ល្ហុងក៏មានផ្ទុកវីតាមីនជាច្រើន រួមទាំងអាស៊ីត pantothenic, ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ។
  តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋាភិបាលពិនិត្យច្បាប់ការងារឡើងវិញ ពីសិទ្ធិការងាររបស់ជនបរទេស។ លោក កត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០១៨  ជនបរទេស ដែលប្រកបរបរក្រៅប្រព័ន្ធ មានការកើនឡើង ក្នុងនោះមានច្រើនគឺជនជាតិចិន និងវៀតណាម។ លោក បន្តថា កត្តានេះ ធ្វើឲ្យពលរដ្ឋខ្មែរពិបាកក្នុងការប្រកួតប្រជែកនិងបាត់បងឱកាសការងារ។    មេសហជីពការពារកម្មករក្រៅប្រព័ន្ធរូបនេះ ថ្លែងថា៖«រដ្ឋ គួរមានវិធានការ។ សម្រាប់កម្មករជំនាញដូចជាជំនាញវិស្វករសំណង់ វិស្វករអេឡិចត្រូនិច គួរតែអនុញ្ញាតសម្រាប់បរទេស តែមុខរបរតូចតាច រដ្ឋគួរទប់ស្កាត់។ ហើយច្បាប់ស្ដីពីការងារក៏បានចែងដែរថា ជនបរទេសអាចប្រកបមុខរបរក្នុងប្រទេសកម្ពុជាបាន លុះត្រាតែកម្មករជំនាញ អ៊ីចឹង សម្រាប់កម្មករក្រៅប្រព័ន្ធ មិនមែនជាកម្មករជំនាញទេ។ រដ្ឋគួរគិតពីចំណុចនេះឡើងវិញ»។     លោក បន្ថែមថា កន្លងមកលោកធ្លាប់បានស្នើទៅរដ្ឋាភិបាលជាច្រើនដងដែរលើបញ្ហានេះ ប៉ុន្តែការស្នើរបស់លោកមិនឃើញការឆ្លើយតបជាវិជ្ជមានណាមួយសម្រាប់អ្នកធ្វើការក្រៅប្រព័ន្ធឡើយ។  លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រូបពីទំព័រហ្វេសប៊ុក IDEA ថ្ងៃទី៦តុលា ២០២០) លោក សូ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ យល់ថា រដ្ឋាភិបាលគួរបញ្ឈប់ការផ្ដល់សិទ្ធិឲ្យជនបរទេសមកធ្វើការដោយសេរី ហើយគួរតែកំណត់ពេលណាមួយជាក់លាក់។ លោក ក៏សម្គាល់ឃើញមានការកើនឡើងនូវជនបរទេសធ្វើក្រៅប្រព័ន្ធដែរ ពិសេសកម្មករសំណង់ ភាគច្រើនជាជនជាតិចិន វៀតណាម បង់ក្លាដែស និងនេប៉ាល់ជាដើម។ លោកបន្តថា សព្វថ្ងៃពលរដ្ឋខ្មែរមិនទាន់មានការងារគ្រប់គ្រាន់នៅឡើយទេ ដូច្នេះ លោកបារម្ភថាពួកគេ នឹងបាត់បង់ឱកាសការងារនិងងាកទៅចំណាកស្រុក។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សូ ឆ្លូញ ដែលមេសហជីពការពារកម្មករក្រៅប្រព័ន្ធដែរនោះ លើកឡើថា៖«កម្មករសំណង់ភាគច្រើនមិនមែនមានតែជនជាតិចិននោះទេ មានវៀតណាម បង់ក្លាដែស នេប៉ាល់ ជាដើម ប៉ុន្តែខ្ញុំមិនច្បាស់ថាពួកគេមកស្របច្បាប់ឬមកតាមមេខ្យល់នាំមកឡើយ។...មិនគួរឲ្យបន្តមានជនបរទេសច្រើនឡើង មកធ្វើការនៅស្រុកយើងទេ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ អ៊ីចឹង តម្រូវការការងាររបស់ពលរដ្ឋមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ យើងមានក្ដីបារម្ភដែលជនបរទេសមកធ្វើការច្រើន ដែលធ្វើឲ្យយើងជាម្ចាស់ស្រុកបាត់បង់ឱកាសការងារសម្រាប់ធ្វើការ ហើយឈានទៅធ្វើការនៅស្រុកគេវិញ»។    លោក និយាយទៀតថា កម្មករខ្មែរនិងជនបរទេស បើទោះបីមានសមត្ថភាពដូចគ្នា ក៏កម្រិតប្រាក់ខែខុសគ្នាដែរ ពោលគឺជនបរទេសតែងបានប្រាក់ខែខ្ពស់ជាងកម្មករសំណង់ខ្មែរ។ លោកទទូចឲ្យរដ្ឋាភិបាលពិចារណាបញ្ហានេះឡើងវិញ ក្នុងករណីអនុញ្ញាតឲ្យជនបរទេសមកវិនិយោគ ហើយថែមទាំងមានកម្លាំងកម្មករបរទេសទៀត។    ទន្ទឹមនឹងនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក៏យល់ឃើញដូចមេសហជីពទាំងពីរខាងលើដែរ។ ប៉ុន្តែអ្វីដែលលោក បារម្ភមួយទៀតនោះ គឺការមកបំពេញការងារនៅកម្ពុជា ដោយស្របច្បាប់ឬយ៉ាងណា។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា រដ្ឋគួរចុះអធិការកិច្ចតាមកន្លែងដែលមានជនបរទេសធ្វើការ ពិសេសវិស័យការងារសំណង់ ដោយលោក យល់ថា ការធ្វើបែបនេះ ដើម្បីឲ្យច្បាស់ពីទិន្នន័យនិងធានាថាជនបរទេសដែលកំពុងបំពេញការងារ គឺចូលមកកម្ពុជាស្របច្បាប់ឬខុសច្បាប់។    ពាក់ព័ន្ធនឹងការប្រកបរបរខ្នាតតូចរបស់ជនបរទេសនេះ ក្រសួងការងារ កាលពីអំឡុងសីហា ឆ្នាំ២០១៩ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយមិនអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរខ្នាតតូចនេះឡើង។ មុខរបរទាំងនោះរួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ អាជីវកម្មម៉ាស្សា អ៊ុនសក់ កាត់ដេរ ប៉ះកង់ ជួសជុលយានយន្ត និង លក់វត្ថុអនុស្សាវរីយ៍ ជាដើម។ ប៉ុន្តែនៅអំឡុងដើមខែតុលា ឆ្នាំ២០១៩ ក្រសួងការងារក៏ប្រកាសអនុញ្ញាតឲ្យជនបរទេសប្រកបរបរទាំងនោះឡើងវិញ។     កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២នេះ ក្រសួងការងារអះអាងថា នៅកម្ពុជា អត្រានៃចំនួនអ្នកអត់ការងារគឺស្ថិតក្រោម១ភាគរយប៉ុណ្ដោះ  ពោលគឺអត្រាពលរដ្ឋមានការងារធ្វើ មាន៩៩.៣ភាគរយ ដែលក្នុងនោះមានកម្លាំងពលកម្មប្រមាណ១០លាននាក់។ ក្រសួងបញ្ជាក់ថា ពលរដ្ឋមានការងារធ្វើ១០លាននាក់នោះ មាន១លាន៥សែននាក់ ជាអ្នកធ្វើការក្នុងប្រព័ន្ធ និង២លាន២សែននាក់ ធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។    ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ជនបរទេសចូលមកកម្ពុជាជាង១លាន៦សែននាក់ មាន២១៦សញ្ជាតិ ដែលភាគច្រើនជនជាតិចិន។ ពួកគេភាគច្រើនជាអ្នកទេសចរណ៍ ពាណិជ្ជករ និងអ្នកការទូត។ ជនបរទេសចូលមកទាំងអស់នេះ សុទ្ធតែមានឯកសារគ្រប់គ្រាន់និងចូលមកស្របច្បាប់។ នេះបើតាមការអះអាងរបស់លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram ដោយលោកបញ្ជាក់បន្ថែមថា ជនបរទេសមួយចំនួនដែលប្រព្រឹត្តខុសច្បាប់និងរស់នៅខុសច្បាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ត្រូវបានបណ្តេញជាង៥០០នាក់ មាន៤០សញ្ជាតិ ភាគច្រើន លួចស្នាក់នៅខុសច្បាប់ លើសទិដ្ឋាការ និងគ្មានលិខិតឆ្លងដែន៕ 
ភ្នំពេញ៖ មេសហជីពក្រៅប្រព័ន្ធ បង្ហាញក្តីបារម្ភពីការកើនឡើងនៃចំនួនជនបរទេសមកប្រកបមុខរបរនិងធ្វើការនៅកម្ពុជា ពិសេសការងារក្រៅប្រព័ន្ធ ដែលជាកត្តាធ្វើឲ្យពលរដ្ឋខ្មែរបាត់បង់ការងារ ហើយងាកទៅធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេស។
  នៅប្រទេសកម្ពុជា មានតែក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) តែមួយគត់ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ រថយន្តប្រណិតម៉ាក  Mercedes-Benz។ ដើម្បីស្វាគមន៍ការមកដល់របស់រថយន្ត Mercedes ប្រភេទ V-Class ឆ្នាំ២០២០នេះ  ទំនើប សេរ៊ីថ្មីចុងក្រោយនេះ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) នឹងរៀបចំកម្មវិធីការផ្តល់ជូនតម្លៃដ៏ពិសេសបំផុតមិនធ្លាប់មាន នៅថ្ងៃទី៨ សីហានេះ ដោយមានការបញ្ចុះតម្លៃដ៏ច្រើនបំផុត រហូតដល់ជាង ២ម៉ឺនដុល្លារឯណោះ។ រកឯណាបាន ការបញ្ចុះតម្លៃដ៏ច្រើនលើសលប់នេះ មានតែថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩នេះប៉ុណ្ណោះ។   ព្រឹតិ្តការណ៍បញ្ចុះតម្លៃមិនធ្លាប់មាននេះ នឹងរៀបចំនៅសាលតាំងបង្ហាញរថយន្តរបស់ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   ដូច្នេះ សូមអស់លោក លោកស្រី អញ្ជើញចូលរួមកម្មវិធីការផ្តល់ជូនតម្លៃដ៏ពិសេសបំផុតមិនធ្លាប់មាននេះ ទាំងអស់គ្នា នៅថ្ងៃទី ៨ ខែសីហា។ សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨។   សូមទស្សនារូបរាងក៏ល្អប្រណិត និងស្រស់សង្ហាររបស់  រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ២០២០ ខាងក្រោមនេះ៖  
រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ២០២០ ទើបតែបានមកដល់អគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) កាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ។ Mercedes ប្រភេទ V-Class ឆ្នាំ២០២០ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ ទាំងរូបរាង គុណភាព និងបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយបំផុត។
អ្នកស្រុកនេះ នៅពេលបើកបរ មិនចង់ឲ្យអ្នកណានៅបាំងផ្លូវរបស់ខ្លួនទេ។ ទាំងអ្នកបើកបររថយន្ត និងទាំងអ្នកបើកបរម៉ូតូ ពួកគេចុចស៊ីផ្លេបង្ខំឲ្យយានយន្តនៅខាងមុខជៀសចេញពីផ្លូវពួកគេ។ នៅពេលខ្លះ បើទោះជាចរាចរណ៍កកស្ទះណែនតាន់តាប់យ៉ាងណាក៏ដោយ ពួកគេត្រូវចុចស៊ីផ្លេដាក់គ្នា។ នៅស្រុកនេះ ភាគច្រើនគន្លងសម្រាប់រថយន្តមានតែ២គន្លងទេ។ ប៉ុន្តែជាទូទៅ គេឃើញតែងឃើញរថយន្តបើកបរ៣ជួរ ឬ៤ជួរក៏មាន។ នៅស្រុកនេះ អ្នកបើកបរ ទាំងរថយន្ត និងម៉ូតូ ពួកគេមិនរង់ចាំតម្រង់ជួរគ្នាទេ។ មានចន្លោះត្រង់ណាគេរុលត្បុលទៅត្រង់នោះ ឲ្យតែបានទៅមុខ។ ហើយបើបានឆ្លងទៅគន្លងនៃទិសចរាចរណ៍បញ្ច្រាសទៀត រឹតតែប្រសើរ។ បើសិនជាពួកគេត្រូវបត់រថយន្តបកក្រោយ គេត្រូវតែបត់។ នៅស្រុកនេះ គេមិនមើលស្លាកសញ្ញាហាមបត់ក្រោយទេ។ អ្នកបើកបរម៉ូតូនៅស្រុកនេះ បើកបរជ្រែកជួររថយន្តក៏បាន។ ពួកគេបើកបរតែលើគន្លងរថយន្ត ហើយទន្ទឹមគ្នានឹងរថយន្ត។ អ្នកបើកបរនៅជម្ពូទ្វីបនេះ ទាំងអ្នកបើកបររថយន្ត និងទាំងអ្នកបញ្ជាម៉ូតូ ពួកគេកម្រស្តាប់ប៉ូលិសចរាចរណ៍ណាស់។
អ្នកបើកបរជាច្រើននៅជម្ពូទ្វីប មិនសូវគោរពច្បាប់ចរាចរណ៍ទេ។ អ្នកស្រុកនេះ ពេលនៅលើទ្រូងផ្លូវ តែងតែបង្ហាញអាកប្បកិរិយាដ៏សកម្ម និងរស់រវើកតែក្នុងទិដ្ឋភាពអវិជ្ជមាន ហើយពួកគេគិតតែពីខ្លួនឯង។
  ខាងក្រោមនេះ គឺជាលក្ខខណ្ឌ លក្ខណសម្បតិ្ត និង នីតិវិធី នៃការសុំចូលសញ្ជាតិខ្មែរ ដែលចែងក្នុងច្បាប់ស្តីពីសញ្ជាតិ កាលពីឆ្នាំ១៩៩៦ និងត្រូវបានធ្វើវិសោធនកម្ម កាលពីពាក់កណ្តាលឆ្នាំ២០១៨។   ១. នីតិវិធី   បែបបទនិងនីតិវិធីនៃការសុំសញ្ជាតិខ្មែរ គឺកំណត់ដោយអនុក្រឹត្យ។ ហើយការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស គឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ បើជនបរទេសណា ទទួលបានសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យរួចហើយ ជនបរទេសនោះ ត្រូវតែចូលទៅស្បថក្នុងតុលាការកំពូល ដែលជាដំណាក់កាលចុងក្រោយ។ មិនថាច្បាប់សញ្ជាតិចាស់ ឬ ច្បាប់សញ្ជាតិថ្មីនោះទេ ជនបរទេស មានច្រកពីរ ដើម្បីទទួលបានសញ្ជាតិខ្មែរ គឺតាមរយៈការរៀបអាពាហ៍ពិពាហ៍ និងតាមរយៈសញ្ជាតូបនីយកម្ម។   ២. ការសុំសញ្ជាតិខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍   មាត្រា១១ នៃច្បាប់សញ្ជាតិថ្មី បានចែងថា ជនបរទេសណា ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ហើយរស់នៅជាមួយគ្នាបាន៣ឆ្នាំ និងបានរស់នៅពេញលេញរយៈពេល១ឆ្នាំ ក្នុងប្រទេសកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ លើសពីនេះ ច្បាប់សញ្ជាតិថ្មី នៅតម្រូវឲ្យជនបរទេស បំពេញលក្ខខណ្ឌ៥យ៉ាងទៀត គឺ ១. មានសីលធម៌, ២. មិនដែលមានទោស, ៣. មានទីលំនៅក្នុងប្រទេសកម្ពុជា, ៤. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ និង ៥. មានបញ្ញានិងកាយសម្បទាល្អ។   ២.១. ការសុំសញ្ជាតិខ្មែរ ជាចង្កោមគ្រួសារ ដោយអាពាហ៍ពិពាហ៍   អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមាត្រា១១ដដែល នៃច្បាប់សញ្ជាតិថ្មី បានចែងបន្ថែមនូវចំណុចមួយ ដោយអនុញ្ញាតឲ្យជនបរទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខែ្មរ អាចបញ្ចូលកូនៗរបស់ពួកគេជាអនីតិជន (អ្នកមានអាយុក្រោម១៨ឆ្នាំ) ទៅក្នុងសំណើតែមួយ ពេលស្នើសុំសញ្ជាតិខ្មែរ ដែលហៅថា «ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ»។ នេះបង្ហាញថា ជនបរទេសជាអនីតិជនគ្រប់រូប ដែលឪពុកឬម្តាយរបស់ពួកគេ បានរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ អាចសុំសញ្ជាតិខ្មែរជាមួយឪពុកឬម្តាយរបស់ពួកគេ ក្នុងពេលតែមួយតែម្តង។    រីឯ ច្បាប់សញ្ជាតិចាស់ មិនបានចែងអ្វីច្រើននោះទេ ចំពោះជនបរទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។ មាត្រា៥ នៃច្បាប់សញ្ជាតិចាស់ គ្រាន់តែកំណត់ថា ជនបរទេសណា ដែលរៀបអាពាហ៍ពិពាហ៍មួយពលរដ្ឋខ្មែរ ហើយក្រោយមករស់នៅជាមួយគ្នាបាន៣ឆ្នាំ ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ចំពោះការរស់នៅឲ្យបាន១ឆ្នាំក្នុងប្រទេសកម្ពុជា និងលក្ខខណ្ឌទាំង៥យ៉ាង មិនមានចែងក្នុងច្បាប់សញ្ជាតិចាស់នោះទេ។    យ៉ាងណាក៏ដោយ បើអនុវត្តតាមច្បាប់សញ្ជាតិចាស់ ជនបរទេស មិនអាចសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរឡើយ ពីព្រោះច្បាប់សញ្ជាតិចាស់ ពុំបានចែងត្រង់ចំណុចនេះ។    ៣. ការសុំសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម    ក្រៅពីរៀបអាពាហ៍ពិពាហ៍ ជនបរទេស នៅមានមធ្យោបាយមួយទៀត ដើម្បីទទួលបានសញ្ជាតិខ្មែរ គឺតាមរយៈសញ្ជាតូបនីយកម្ម។ អាចបែងចែកជនបរទេសជា៤ក្រុម ក្នុងការស្នើសុំសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម គឺជនបរទេសទូទៅ ជនបរទេសជាអ្នកជំនួញ ជនបរទេស ដែលផ្តល់ថវិកា ដើម្បីអភិវឌ្ឍវិស័យណាមួយនៅកម្ពុជា និង ជនបរទេស ដែលមានស្នាដៃពិសេសសម្រាប់កម្ពុជា។    ៣.១. ជនបរទេសទូទៅ    ដើម្បីអាចស្នើសុំសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម មាត្រា១៩ នៃច្បាប់សញ្ជាតិថ្មី ទាមទារឲ្យជនបរទេស ត្រូវមានគុណសម្បតិ្តចំនួន៥ គឺ ១. បានរស់នៅជាប់រយៈពេល៧ឆ្នាំ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ ហើយទទួលយកបានចំពោះប្រពៃណីខ្មែរ, និង ៥. មានបញ្ញានិងកាយសម្បទាល្អ។    ខ្លឹមសារនៃមាត្រា១៩ ដែលមានចែងក្នុងច្បាប់សញ្ជាតិថ្មី ដូចគ្នាទាំងស្រុងទៅនឹងមាត្រា៨នៃច្បាប់សញ្ជាតិចាស់។ ដូច្នេះ ត្រង់មាត្រា១៩ នៃច្បាប់សញ្ជាតិថ្មី និងមាត្រា៨ នៃច្បាប់សញ្ជាតិចាស់ គេ មិនអាចវាយតម្លៃថាមួយណា ផ្តល់ភាពងាយស្រួលជាង ដើម្បីឲ្យជនបរទេស ទទួលបានសញ្ជាតិខ្មែរ នោះទេ។    មាត្រា១៩ នៃច្បាប់សញ្ជាតិថ្មី និងមាត្រា៨នៃច្បាប់សញ្ជាតិចាស់ និយាយពីលក្ខខណ្ឌ សម្រាប់ជនបរទេសទូទៅ ដែលចង់ស្នើសុំសញ្ជាតិខ្មែរ។ ប៉ុន្តែ សម្រាប់ជនបរទេសជាអ្នកវិនិយោគ ជនបរទេស ដែលបានបរិច្ចាគថវិកាដល់កម្ពុជា និងជនបរទេស ដែលមានស្នាដៃ គឺមានលក្ខណៈពិសេស ឬក៏មានភាពងាយស្រួងជាងជនបរទេសទូទៅ ដើម្បីទទួលបានសញ្ជាតិខ្មែរ។   ៣.២. ជនបរទេសជាអ្នកជំនួញ   មាត្រា២១ នៃច្បាប់សញ្ជាតិថ្មី ចែងថា ជនបរទេសណា (អ្នកវិនិយោគ ឬអ្នកជំនួញ) ដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគ ហើយបានចំណាយទុន ក្នុងការអនុវត្តគម្រោងជាក់ស្តែងក្នុងប្រទេសកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ប៉ុន្តែ នៅមានលក្ខខណ្ឌ៦យ៉ាងទៀត ដែលជនបរទេសជាអ្នកវិនិយោគ ត្រូវបំពេញ គឺ ១. បានស្នាក់នៅពេញលេញរយៈពេល១ឆ្នាំ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. មានបណ្ណស្នាក់នៅ និងមានទីលំនៅក្នុងប្រទេសកម្ពុជា, ៥. ចេះនិយាយ ចេះអក្សរ និងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រខ្មែរ ហើយទទួលយកបានចំពោះប្រពៃណៃខ្មែរ, និង ៦. មានបញ្ញា និងកាយសម្បទាល្អ។       មាត្រា២១ នៃច្បាប់សញ្ជាតិថ្មី ពុំបានចែងនោះទេ ថាចំនួនទឹកប្រាក់ប៉ុន្មាន ដែលត្រូវកំណត់ សម្រាប់ការវិនិយោគ។ ប៉ុន្តែមាត្រានេះ បានចែងថា ចំនួនទឹកប្រាក់ សម្រាប់ការវិនិយោគ ត្រូវកំណត់ដោយរដ្ឋាភិបាល តាមរយៈអនុក្រឹត្យ។    ចំណែក ច្បាប់សញ្ជាតិចាស់ មិនមានលក្ខខណ្ឌអ្វីវែងឆ្ងាយឡើយ។ មាត្រា១០ នៃច្បាប់សញ្ជាតិចាស់ បានចែងចំៗថា ជនបរទេសណា (អ្នកវិនិយោគ) ដែលទទួលបានការអនុញ្ញាតឲ្យវិនិយោគ ហើយបានអនុវត្តគម្រោងជាក់ស្តែង ដោយចំណាយទុនចាប់ពី ១,២៥០,០០០,០០០ រៀល ឡើងទៅ ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ឯ រយៈពេលនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានច្បាប់សញ្ជាតិចាស់ ចែងថា ត្រូវបានលើកលែង ពោលគឺឲ្យតែជនបរទេសណា ដាក់ទុនចាប់ពី១,២៥០,០០០,០០០ រៀល ឡើងទៅ ចូលទៅក្នុងគម្រោងវិនិយោគ ជនបរទេសនោះ នឹងអាចស្នើសុំសញ្ជាតិខ្មែរតែម្តង។    ៣.៣. ជនបរទេស ដែលបរិច្ចាគថវិកា    ចំពោះជនបរទេស ដែលបរិច្ចាគថវិកាឲ្យប្រទេសកម្ពុជា គឺរឹតមានភាពងាយស្រួលជាងជនបរទេសជាអ្នកវិនិយោគ ទៅទៀត។ មាត្រា២២ នៃច្បាប់សញ្ជាតិថ្មី បានចែងថា ជនបរទេសណា ដែលផ្តល់ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។    លក្ខខណ្ឌ៥យ៉ាង សម្រាប់ជនបរទេស ដែលបានផ្តល់ថវិកាដល់ប្រទេសកម្ពុជា ត្រូវបំពេញ គឺ ១. បានស្នាក់នៅពេញលេញរយៈពេល៦ខែ ក្នុងប្រទេសកម្ពុជា, ២. មានសីលធម៌, ៣. មិនដែលមានទោស, ៤. បណ្ណស្នាក់នៅនិងមានទីលំនៅក្នុងប្រទេសកម្ពុជា, និង ៥. មានបញ្ញា និងកាយសម្បទាល្អ។    មាត្រា២២ នៃច្បាប់សញ្ជាតិថ្មី ក៏ដូចជាមាត្រា២១ដែរ គឺមិនបានចែងនោះទេ ថាចំនួនទឹកប្រាក់ប៉ុន្មាន ដែលតម្រូវឲ្យជនបរទេស បរិច្ចាគ មុននឹងស្នើសុំសញ្ជាតិខ្មែរ។ ចំនួនទឹកប្រាក់ ដែលត្រូវបរិច្ចាគ គឺត្រូវកំណត់ដោយអនុក្រឹត្យ។    ច្បាប់សញ្ជាតិចាស់ ចែងខ្លីជាងច្បាប់សញ្ជាតិថ្មី ចំពោះជនបរទេស ដែលបរិច្ចាគថវិកា។ ប៉ុន្តែ ច្បាប់សញ្ជាតិចាស់ បានកំណត់ចំនួនទឹកប្រាក់តែម្តង ដោយចែងក្នុងមាត្រា១២ថា ជនបរទេសណា ដែលបានបរិច្ចាគថវិកា ១,០០០,០០០,០០០ រៀល ឡើងទៅ ដើម្បីស្តារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ ហើយ រយៈពេលនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានលើកលែង។    ៣.៤. ជនបរទេស ដែលមានស្នាដៃ   ជនបរទេសជាអ្នកមានស្នាដៃអស្ចារ្យឬពិសេសសម្រាប់កម្ពុជា មានភាពងាយស្រួលជាងគេ ដើម្បីស្នើសុំសញ្ជាតិខ្មែរ។ មាត្រា២៣ នៃច្បាប់សញ្ជាតិថ្មី បានចែងថា ជនបរទេសណា ដែលបានបង្ហាញភស្តុតាង ពីគុណសម្បត្តិពិសេសឬថ្វីដៃអ្វីមួយរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កម្ពុជា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរ។ លក្ខខណ្ខតែ៣យ៉ាងប៉ុណ្ណោះ សម្រាប់បរទេសប្រភេទនេះ គឺ ១. មានសីលធម៌, ២. មិនដែលមានទោស, និង៣. មានបញ្ញានិងកាយសម្បទាល្អ។    សម្រាប់ច្បាប់សញ្ជាតិចាស់វិញ កាន់តែមាននីតិវិធីខ្លី សម្រាប់ជនបរទេសដែលមានស្នាដៃ។ មាត្រា១៣ នៃច្បាប់សញ្ជាតិចាស់ បានចែងថា ជនបរទេសណា ដែលបង្ហាញភស្តុតាងពីគុណសម្បត្តិឬថ្វីដៃពិសេសអ្វីមួយរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កម្ពុជា ជនបរទេសនោះ អាចស្នើសុំសញ្ជាតិខ្មែរតែម្តង។ មាត្រា១៣នៃច្បាប់សញ្ជាតិចាស់ មិនមានចែងពីលក្ខខណ្ខអ្វីឡើយ ចំពោះបរទេសដែលមានស្នាដៃ។    ៣.៥. ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ ដោយសញ្ជាតូបនីយកម្ម   ពិតមែនហើយ ថាការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារតាមរយៈអាពាហ៍ពិពាហ៍ មិនមានទេក្នុងច្បាប់សញ្ជាតិចាស់ គឺទើបតែនឹងមានក្នុងច្បាប់សញ្ជាតិថ្មីនេះឯង។ ប៉ុន្តែ ការសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈសញ្ជាតូបនីយកម្ម គឺមានទាំងក្នុងច្បាប់សញ្ជាតិចាស់ និងក្នុងច្បាប់សញ្ជាតិថ្មី។    ច្បាប់សញ្ជាតិថ្មី បានរក្សាន័យដើមរបស់ច្បាប់សញ្ជាតិចាស់ដដែល ដោយសរសេរថា ជនបរទេស ដែលមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) ឬកូនជាអតីតិជន អាចស្នើសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ តាមរយៈសញ្ជាតូបនីយកម្ម៕   
មានជនជាតិចិន១១នាក់ (ស្រីម្នាក់) បានទទួលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម និងបានចូលទៅស្បថក្នុងតុលាការកំពូលរួចហើយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ មជ្ឈដ្ឋានខ្លះ បានបង្ហាញក្តីបារម្ភថា ជនបរទេស ហាក់ដូចជាមានភាពងាយស្រួល ក្នុងការសុំចូលសញ្ជាតិខ្មែរ។
យុវជនមួយក្រុម បានបញ្ចេញមតិប្រហាក់ប្រហែលគ្នា អំពីករណីនៃការផ្ដល់ប្រាក់ក្រៅផ្លូវការ ឬហៅថា (លុយទឹកចិត្ត)នេះ។ ពួកគេសុទ្ធតែអះអាងថា ការផ្ដល់ប្រាក់លើកទឹកចិត្តក្រៅផ្លូវការ ពីប្រជាពលរដ្ឋ ទៅកាន់មន្ត្រីសាធារណៈរបស់រដ្ឋ ដែលធ្វើការងារបានល្អ និងមានឥរិយាបទទន់ភ្លន់ ដាក់ប្រជាពលរដ្ឋនៅពេលពួកគេ ទៅទទួលសេវាសាធារណៈ មិនមានអ្វីខុសច្បាប់ឡើយ ហើយថែមទាំងជាឥរិយាបទល្អផង។ ប៉ុន្តែទង្វើនេះ វាអាចនឹងជំរុញឱ្យមានអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា នាពេលខាងមុខ យ៉ាងពិតប្រាកដ។ តើដោយសារមូលហេតុអ្វី?   ក្នុងរបត់ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការផ្ដល់ប្រាក់ក្រៅផ្លូវការ ដែលមិនចាំបាច់(លុយទឹកចិត្ត) ដល់មន្ត្រីសាធារណៈរបស់រដ្ឋ អាចជំរុញឱ្យមន្ត្រីទាំងនោះ កើតចិត្តលោភលន់ ហើយបង្កើតវាជាទម្លាប់ ឬប្រពៃណី។ ជារឿងដែលពុំអាចបដិសេធបាន ថាក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន កំពុកធ្លាក់ចុះគុណធម៌ និងសីលធម៌ធ្ងន់ធ្ងរ។      យុវជននិងព្រះសង្ឃ ក្នុងពិធីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថ្ងៃទី១១ សីហា   ខ្ញុំលើកឡើងបែបនេះ ពុំមែនសំដៅដល់ប្រជាជនខ្មែរគ្រប់រូបទេ គឺក៏មានអ្នកប្រកាន់គុណធម៌ និងរក្សាតម្លៃរបស់ខ្លួនខ្ពង់ខ្ពស់ដែរ។ ប៉ុន្តែតើនរណាអាចធានាបានថា មន្ត្រីសាធារណៈរបស់រដ្ឋ ដែលធ្លាប់តែទទួលបានប្រាក់(លុយទឹកចិត្ត) មិនរំភើបចិត្ត និងមិនចង់ឱ្យគេផ្ដល់ប្រាក់ទាំងនោះឱ្យទៀត នៅពេលក្រោយ? ចុះបើពួកគេញៀន នឹងចំណីទាំងនោះ តើវានឹងទៅជាយ៉ាងណា? ខ្ញុំមិនលើកករណី មន្ត្រីសាធារណៈមួយចំនួន ទារប្រាក់ក្រៅផ្លូវការ ដោយខុសច្បាប់ឡើយ។    តើការផ្ដល់ប្រាក់ក្រៅផ្លូវការ(លុយទឹកចិត្ត) ឱ្យដល់មន្ត្រីសាធារណៈរបស់រដ្ឋ អាចជំរុញឱ្យមានអំពើពុករលួយ នៅថ្ងៃអនាគតដោយរបៀបណា?   ស្ថិតក្នុងកម្មវិធីនៃការប្រារព្ធ ទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីពេលកន្លងទៅ អ្នកស្រី សាក់ កន្និការ ជាមន្ត្រីតស៊ូមតិផ្នែសិល្បៈនៃអង្គការ YRDP បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន អាចយល់ឃើញថា ការផ្ដល់ប្រាក់លើកទឹកចិត្ត ដល់មន្ត្រីសាធារណៈរបស់រដ្ឋ មិនមានអ្វីខុសឡើយ ព្រោះនេះគឺជាទឹកចិត្ត ដែលពុំមានការបង្ខិតបង្ខំ។ អ្នកស្រីក៏គិតបែបនោះដែរ ប៉ុន្តែវាអាចជាកត្តាជំរុញឱ្យមានអំពើពុករលួយក្នុងប្រទេស។    អ្នកស្រី សាក់ កន្និការ មន្ត្រីតស៊ូមតិផ្នែសិល្បៈនៃអង្គការ YRDP ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣កាលពីថ្ងៃទី១១ សីហា នារីសម្បុរស្រអែម មុខមូលក្រឡង់ សក់រួញវែងរូបនេះ បន្ថែមថា តើអាចធានាបានទេ ថាបុគ្គល(មន្ត្រីសាធារណៈ) ដែលទទួលបានផលលាភនោះ នៅពេលដែលអ្នកផ្សេងមិនផ្ដល់ឱ្យពួកគេ តើនឹងមានអារម្មណ៍បែបណា? តើធានាបានទេ ថានៅពេលដែលមន្ត្រីនោះ ទទួលប្រាក់លើកទីមួយហើយ ថ្ងៃក្រោយផ្លូវចិត្តរបស់ពួកគេមិនចង់បានពីអ្នកដទៃទៀត? នេះគឺជាសំណួរ ដែលមន្ត្រីធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល សួរទៅប្រជាជនខ្មែរទូទៅ។   កន្និការ ដែលពាក់អាវសារ៉ូពណ៌ខៀវដៃវែង បានឈ្លេចឱ្យពលរដ្ឋខ្មែរគិតថា ការងាររបស់មន្ត្រីសាធារណៈរបស់រដ្ឋធ្វើសព្វថ្ងៃ គឺជាតួនាទី និងកាតព្វកិច្ចរបស់ពួកគេ ដែលត្រូវបំពេញ ដោយទទួលបានប្រាក់បៀវត្សពីការបង់ពន្ធរបស់រាស្ត្ររួចទៅហើយ។    «គ្រាន់តែពាក្យសរសើរ ការអរគុណ និងការគោរពគាត់ គឺជាការរួមចំណែកដ៏ល្អហើយ»។ នេះជាការបន្ថែមរបស់ កន្និការ។   កញ្ញា សល់ រ៉ាញ៉ា គឺជាជនជាតិដើមភាគតិចមួយរូប ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិដែរ។ នាងក៏យល់ថា ការផ្ដល់ប្រាក់ក្រៅផ្លូវការពីរដ្ឋបានកំណត់ ទោះជាទឹកចិត្តក្ដី ក៏អាចជំរុញឱ្យមានអំពើពុករលួយបានដែរ។ អាចទៅរួច ព្រោះមន្ត្រីទាំងនោះ អាចនឹងទាមទារ ពីពលរដ្ឋដទៃទៀតនៅថ្ងៃក្រោយ ព្រោះវាបានក្លាយជាទម្លាប់។    «ព្រោះតែអ្នកមុនៗឱ្យប្រាក់គាត់ ដូច្នេះគាត់គិតថា អ្នកក្រោយអាចនឹងឱ្យគាត់ដែរ។ ប្រជាជនគួរតែបំបាត់ទម្លាប់នេះ»។ នេះជាការបញ្ជាក់របស់នារីសម្បុរស សក់វែងពណ៌ទង់ដែង។   កញ្ញា សល់ រ៉ាញ៉ា គឺជាជនជាតិដើមភាគតិចមួយរូប ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៣កាលពីថ្ងៃទី១១ សីហា   ចំណែកឯ យុវជន ថន សម័យ ដែលជាប្រធានក្រុម នៃក្រុមគ្មានទេសំរាម ថាប្រសិនពលរដ្ឋខ្មែរ មិនចង់ឱ្យមានអំពើពុករលួយនៅក្នុងសង្គមកម្ពុជា ប្រជាជនមិនគួរផ្ដល់ប្រាក់ក្រៅផ្លូវការ ដល់មន្ត្រីសាធារណៈរបស់រដ្ឋឡើយ។ ជាមួយគ្នានេះដែរ សម័យ ក៏សុំឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ បដិសេធរាល់ការផ្ដល់អំណោយក្រៅផ្លូវការរបស់ប្រជាជន ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយ។   ពាក់អាវយឺតសដៃខ្លី មានសរសេរពាក្យថា ទិវាយុវជនអន្តរជាតិ២០២៣ បុរសពាក់វែនតាពណ៌សរូបនេះ បន្ថែម៖«អាចកើតជាអំពើពុករលួយ ព្រោះអាចក្លាយជាទម្លាប់។ ប្រសិនមន្ត្រីរាជការមិនចង់ឱ្យមានអំពើពុករលួយ គួរបដិសេធប្រាក់នោះ»។   ចំណែកឯ យុវជន ថន សម័យ ប្រធានក្រុម នៃក្រុមគ្មានទេសំរាម ដែលបានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា   ស្រដៀងគ្នានេះដែរ ព្រះភិក្ខុ រឿន រី ជាសម្នាក់និស្សិត នៃសកលវិទ្យាល័យជាតិបាត់ដំបង បានមានថេរដីកាថា មន្ត្រីសាធារណៈ គួរប្រាប់ពលរដ្ឋ ពីតម្លៃដែលច្បាប់បានកំណត់ ហើយមន្ត្រីទាំងនោះមិនគួរ ទទួលប្រាក់ក្រៅផ្លូវការឡើយ។    ព្រះភិក្ខុ បន្តថា ប្រសិនពលរដ្ឋនៅតែបន្ត ឱ្យប្រាក់ក្រៅផ្លូវការទៅមន្ត្រី យូរទៅមន្ត្រីទាំងនោះ អាចមិនធ្វើការ នៅពេលមិនមានប្រាក់ទឹកចិត្តនោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះភិក្ខុដែលគ្រងកាសាវភ័ស្ត្រ ពណ៌ហង្សបាទអង្គនេះ បានផ្ដល់យោបល់ថា កម្ពុជាគួរបណ្ដុះផ្នត់គំនិតមន្ត្រីរាជការ កុំឱ្យចង់ធ្វើអំពើពុករលួយ។    «ការឱ្យបែបនេះ (ឱ្យលុយទឹកចិត្ត) យូរទៅអាចកើតជាវប្បធម៌ ពេលមិនបានប្រាក់ មន្ត្រីអាចពន្យាពេលធ្វើការងារ»។ នេះជាការបន្ថែមរបស់ព្រះភិក្ខុ រឿន រី។    ចំនែកឯលោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ទម្លាប់នៃការឱ្យសាគុណ ក៏ជាមូលហេតុមួយនាំឱ្យអំពើពុករលួយ ក្លាយទៅជាវប្បធម៌ដែរ។ លោកថា ការឱ្យលុយ គឺជាទង្វើមួយ ដែលប្រជាពលរដ្ឋ យល់ថាអាចទទួលយកបាន ព្រោះពួកគាត់មិនត្រូវបាន គេបង្ខំឱ្យសូកប៉ាន់ឡើយ។    ប៉ុន្តែនេះគឺជាទម្លាប់មួយដែលមិនល្អ គឺបង្កើតវប្បធម៌នៃការផ្ដល់សាគុណ ដែលមិនចាំបាច់។  ហើយអាចបង្កើតទម្លាប់ថា ប្រសិនមិនមានសាគុណ មន្ត្រីអាចមិនធ្វើការទៅវិញ ហើយនេះអាចជាបញ្ហាធំ។ មន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលរូបនេះ ថាវាអាចបណ្ដាលឱ្យមានភាព កម្សោយនៃការផ្ដល់សេវា។   «ខ្ញុំគិតថា ពលរដ្ឋត្រូវគិតអ៊ីចេះវិញ ប្រាក់បៀវត្សទាំងអស់របស់មន្ត្រីរាជការ គឺគេយកថវិកាជាតិមកប្រើ។ បងប្អូនត្រូវគិតថា ថវិកាជាតិគឺកើតចេញពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ។ ដូច្នេះប្រាក់បៀវត្សទាំងអស់នោះ គឺពលរដ្ឋជាអ្នកជូនពន្ត្រីរាជការទេ ដូច្នេះមិនគួរមានការផ្ដល់ប្រាក់បន្ថែមដល់ពួកគាត់ លើសេវាទាំងឡាយណា ដែលមិនបានកំណត់ដោយច្បាប់។    ព្រះភិក្ខុ រឿន រី ជាសម្នាក់និស្សិត នៃសកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា   យើងគួរតែជំរុញមន្ត្រីទាំងនោះ ធ្វើការដោយប្រសិទ្ធភាព និងវិជ្ជាជីវៈវិញ។ ព្រោះកាលណាយើងជូនសាគុណ វាអាចទៅជាទម្លាប់ដែរ ទោះបីគាត់មិនទារ តែគាត់ទម្លាប់ទទួលបាន ដូច្នេះអ្នកដែលមិនឱ្យគាត់ គាត់អាចអត់ធ្វើឱ្យគេ»។ នេះជាការពន្យល់បន្ថែមរបស់ មន្ត្រីអង្គការដែលមានមុខមូលប្រជាប្រិយ សម្បុរស្រអែម។   តើមន្ត្រីសាធារណៈរបស់រដ្ឋ គួរសប្បាយចិត្តឬទេ នៅពេលពលរដ្ឋផ្ដល់ប្រាក់ ឱ្យក្រៅផ្លូវការដល់គាត់បែបនេះ?    សម្រាប់មន្ត្រីក្រៅរដ្ឋាភិបាលវ័យក្មេងអ្នកស្រី សាក់ កន្និការ ពុំដឹងពីទឹកចិត្តមន្ត្រីទាំងនោះឡើយ។ ប៉ុន្តែអ្នកស្រីថា ប្រសិនអ្នកស្រីជាមន្ត្រីរាជការ ដែលត្រូវបានគេឱ្យប្រាក់លើកទឹកចិត្តនោះ ដំបូងអ្នកស្រីអាចសប្បាយចិត្តដែរ។ ប៉ុន្តែបើគិតពិចារណាឱ្យវែងឆ្ងាយ អ្នកស្រីគ្រាន់តែធ្វើការ ដោយគោរពតាមតួនាទី ហេតុអ្វីគេឱ្យប្រាក់ថែម? ឬពលរដ្ឋគិតថា មន្ត្រីសាធារណៈ មានភាពខ្វះខាតខ្លាំង? តើប្រាក់ចំណូលរបស់មន្ត្រីសាធារណៈ ពុំអាចចំណាយគ្រប់គ្រាន់ សម្រាប់ជីវភាពប្រចាំថ្ងៃ? ហេតុអ្វីបានជា មន្ត្រីសាធារណៈរបស់រដ្ឋ ក្លាយជាមនុស្សគួរឱ្យអាណិត ក្នុងកែវភ្នែកពលរដ្ឋ? នេះគ្រាន់តែជាគំនិតរបស់អ្នកស្រី កន្និការ។   ការនៅតែផ្ដល់ប្រាក់ក្រៅផ្លូវការ ឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ អាចទាញចិត្តមន្ត្រីទាំងនោះ ចេះតែមានចិត្តចង់បានបន្តទៀត។ អ្នកស្រីថា ពុំមែនគ្រប់មន្ត្រីទាំងអស់ ធ្វើបែបនោះឡើយ។ ប៉ុន្តែភាគច្រើន អាចធ្វើបែបនោះ ព្រោះមនុស្សមានភាពលោភលន់។    លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងពិធីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១១ សីហា   នារីពាក់ក្រវិលរំយោលអង្កាំពណ៌សរូបនេះបន្ថែម៖«ពេលខ្លះគេមិនឱ្យ បែរជាគាត់(មន្ត្រី)បង្ហាញទឹកមុខមិនពេញចិត្ត ឬក៏ពន្យាពេលនៃដំណើរការការងារមួយ ឱ្យកាន់តែយូរជាងធម្មតា ក្រោមហេតុផលផ្សេងៗ។ មន្ត្រីដែលទទួលបានការឱ្យតម្លៃពីពលរដ្ឋ គួរអរគុណសម្រាប់សណ្ដានចិត្តនោះ ប៉ុន្តែគាត់គួរនិយាយថា គាត់មិនទទួលប្រាក់នោះទេ»។    ការបញ្ឈប់ការផ្ដល់ប្រាក់ក្រៅផ្លូវការ(ប្រាក់ទឹកចិត្ត) ដល់មន្ត្រីសាធារណៈរបស់រដ្ឋ គឺជាទង្វើមួយ ជំរុញឱ្យការងាររបស់មន្ត្រីសាធារណៈទាំងអស់ មានប្រសិទ្ធភាព។ ការណ៍នេះ ប្រជាពលរដ្ឋអាចចូលរួមបានយ៉ាងងាយស្រួល។ ការមិនទទួលប្រាក់ក្រៅផ្លូវការពីពលរដ្ឋ ជាសក្ខីភាពបញ្ជាក់ថា មន្ត្រីសាធារណៈរបស់រដ្ឋ គោរពតួនាទីរបស់ខ្លួន ដោយគុណតម្លៃខ្ពស់បំផុត៕   
ភ្នំពេញ៖ ករណីការផ្ដល់អំណោយក្រៅផ្លូវការ ដែលគេនិយមហៅថា លុយទឹកតែ ,លុយទឹកចិត្ត ឬលុយធីប ឱ្យមន្ត្រីសាធារណៈរបស់រដ្ឋ នៅតែកើតមានក្នុងសង្គមខ្មែរ។ ករណីខ្លះ ពលរដ្ឋឱ្យប្រាក់ដោយសុទ្ធចិត្ត ព្រោះតែការស្រឡាញ់ពេញចិត្ត ឥរិយាបទធ្វើការងារ របស់មន្ត្រីសាធារណៈរបស់រដ្ឋ ដោយពុំមានការទាមទារ ឬការបង្ខិតបង្ខំ។ តើការឱ្យប្រាក់ដោយសុទ្ធចិត្តនោះ អាចជាកត្តាជំរុញឱ្យមានអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា ?
  ការលក់ និងចែកចាយគ្រឿងស្រវឹង នឹងត្រូវហាមឃាត់ចាប់ពីម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៣ ខែមីនា ដល់ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី ២៤ ខែមីនា ដែលជាថ្ងៃបោះឆ្នោត។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation អាជ្ញាធរ បានឲ្យដឹង ពិធីមង្គលការ និងកម្មវិធីអបអរនានា នៅតែអាចប្រារព្ធធ្វើទៅបានសម្រាប់ថ្ងៃដាក់បម្រាមនេះ ប៉ុន្តែត្រូវប្រាកដថា ពុំមានបម្រើគ្រឿងស្រវឹង ឬទទួលទានគ្រឿងស្រវឹងដាច់ខាត៕
អាជ្ញាធរថៃ សម្រេចដាក់បម្រាមគ្រឿងស្រវឹងចំនួន ២៤ម៉ោងនៅចុងសប្ដាហ៍ ខណៈប្រជាជនថៃប្រមាណ៥១លាននាក់ ត្រៀមចេញទៅបោះឆ្នោតថ្នាក់ជាតិជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
  គម្រោងនេះមានឈ្មោះថា ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងសហគ្រិនស្ត្រី នឹង រួមចំណែកក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្ត្រី ជាពិសេសប្រជាជននៅតាមជនបទ រួមបញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់មន្ត្រីក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរជាងមុន។   ការចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ រួមបញ្ចូលនូវសិក្ខាសាលាមួយចំនួនដែលទាក់ទងនឹងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់សហគ្រិនស្ត្រី។    គម្រោងនេះនឹងរៀបចំឲ្យមានជាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅនៅខេត្តព្រះវិហារ សៀមរាប ក្រចេះ និងស្ទឹងត្រែង ក្រោមប្រធានបទដូចជា៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលសម្រាប់ការអភិវឌ្ឍសហគ្រិនភាព និង ការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។ នៅតាមបណ្តាខេត្តនីមួយៗខាងលើ កម្មវិធីនេះនឹងត្រូវដំណើរការយ៉ាងទូលំទូលាយតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី។   លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដូចជាលទ្ធភាពក្នុងការទទួលហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ  បរិយាកាសគាំទ្រ និងស្ថាប័នគាំទ្រ ដែលទាំងអស់នេះ គឺជាកាលានុវត្តភាព សម្រាប់សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការផ្លាស់ប្តូរយ៉ាងលឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅមានច្រើននៅក្នុង ប្រភេទអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការ ហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅមានកម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាចមើលឃើញបានទូលំទូលាយពីហានិភ័យ និងភាពងាយរងគ្រោះនៅក្នុងដំណើរការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរសដែលជាអ្នកគ្រប់គ្រងអាជីវកម្ម។ ការរៀបចំប្រកាសឱ្យដំណើរការគម្រោង នាព្រឹត្តិការណ៍នៅថ្ងៃនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្មខ្នាតមីក្រូ និងក្រៅផ្លូវការ»។   លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា «ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរួមចំណែកសម្រេចបាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្ត្រ ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាពស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ»។   លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែនផ្តល់ផលប្រយោជន៍ចំពោះស្ត្រីតែប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលជា វិជ្ជមាននិងទូលំទូលាយដល់ក្រុមគ្រួសារ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោតការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយកម្មវិធីនេះគឺជាយន្តការគាំទ្រដល់គោលដៅខាងលើ។    លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផលប្រយោជន៍ជាច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុន វីសាបានគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថាកិច្ចការនេះនឹងបន្តលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស។   ជាងពីរទស្សវត្សរ៍មកហើយដែល ក្រុមហ៊ុន វីសា បាននិងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពីកុមារ ដល់និស្សិត និងប្រជាជនពេញវ័យ។   សម្រាប់ព័ត៌មានបន្ថែមពីគម្រោង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងសហគ្រិនស្ត្រី សូមចូលមើលគេហទំព័រ https://www.mowa.gov.kh/ និង https://www.facebook.com/mowa.gov.kh.   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ, ១៦ មករា ២០២០ - ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការគម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅ កម្ពុជា ដោយផ្តោតលើការប្រើប្រាស់ទម្រង់ឌីជីថល។
សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖    
ភ្នំពេញ៖ រមណីយដ្ឋានវត្តភ្នំ ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតគ្រប់ជ្រុងទាំងអស់ ដែលអាចឲ្យអ្នកដំណើរ និងទេសចរអន្តរជាតិ បានឃើញ ផ្តិតយកទិដ្ឋភាព និងរូបភាពទាក់ទាញ។ ក្នុងបរិវេណវត្តភ្នំ មានទាំងនាគធ្វើពីឫស្សី ឧបករណ៍ភ្លេងខ្មែរ សួនគោមផ្ការំដួល ទីតាំងសម្តែងសិល្បៈបុរាណ ទីតាំងពូនភ្នំខ្សាច់ និងស្រង់ព្រះ រូបសត្វតំណាងឆ្នាំទាំង១២ និងគ្រឿងលម្អជាច្រើនទៀត សុទ្ធតែបានបញ្ចូលនូវរចនាបថខ្មែរ។ បើតាមអ្នករៀបចំសង្រា្កន្តវត្តភ្នំ ការតុបតែងទាំងអស់នេះ គឺ ដើម្បីធ្វើឲ្យពលរដ្ឋដែលមកកម្សាន្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានឃើញពីរចនាបថ និងវប្បធម៌ខ្មែរ។ ការរៀបចំនេះ គឺធ្វើឡើងជាងមួយខែមុន កម្មវិធី «សង្ក្រាន្តវត្តភ្នំ» ចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣-១៦ខែមេសា នារមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ក្រៅពីមានតុបតែងនានាបញ្ចូលនូវរចនាបថខ្មែរ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ»ក៏មានកម្មវិធីកម្សាន្ដសប្បាយជាច្រើន ជា ពិសេស ការលេងល្បែងប្រជាប្រិយខ្មែរផងដែរ។
  តាមលោក រដ្ឋមន្ត្រី  របរចិញ្ចឹមទា និងភ្ញាស់ពងទា បានក្លាយជារបរប្រពៃណីទៅហើយ សម្រាប់គ្រួសារលោក សុផល និងកសិករជាង ៥០គ្រួសារទៀត នៅស្រុកត្រាំកក់នេះ។ របរនេះ បានផ្តល់ចំណូលខ្ពស់ ដល់ប្រជាកសិករ ហើយពួកគាត់ ក៏បានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។   គ្រួសារលោក សូត សុផល មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ តាំងពីចាប់ផ្តើមរបរនេះមក ហើយលោក ក៏ចេះតែពង្រីករបរនេះបន្តិចម្តងៗ។ លោក រដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ដូច្នេះ រួចបន្តទៀតថា កាលពីឆ្នាំ២០០៣នោះ គ្រួសារលោក សុផល អាចមានចំណូល ពី ៥០ម៉ឺនរៀលទៅ ៦០ម៉ឺនរៀលក្នុងមួយខែ និងបន្តកើនឡើងដល់  ២ លានរៀលទៅ ៣ លានរៀល នៅឆ្នាំ២០០៧។  អ្នកចិញ្ចឹមទា ក្នុងឃុំស្រែរនោង រូបភាពពីលោក វេង សាខុន មកទល់បច្ចុប្បន្ន លោក សូត សុផល មានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០ម៉ឺនគ្រាប់ ក្នុងមួយខែ។ ក្នុងនោះ ក្នុងមួយខែៗ លោកអាចលក់ ពងទាធម្មតា ៦ម៉ឺនគ្រាប់  ដោយមួយគ្រាប់តម្លៃ ពី៥០០រៀល-៥៥០រៀល។ លក់ទាកូន បាន ៧,៥០០ គ្រាប់ ដែលមួយគ្រាប់ៗ តម្លៃពី ៥០០រៀល-៦០០រៀល  និងអាចលក់កូនទា  អាចលក់បាន ១២,០០០ ទៅ១៥,០០០ក្បាល ដែលកូនទាមួយក្បាលតម្លៃពី ១,៨០០រៀល ទៅ ២,០០០រៀល។     សព្វថ្ងៃ ជាមធ្យម ឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូន ឲ្យទីផ្សារបានចំនួន ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយភ្នំពេញជាទីផ្សារធំជាងគេ។ ដោយសារ ភាពល្បីល្បាញ នៃពងទាកូនស្រែរនោងនេះហើយ ទើបក្លាយជា ផលិតផលសម្គាល់ភូមិសាស្ត្រ និងបានឲ្យប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន សែន ចាត់ទុកខេត្តតាកែវជា «ខេត្តនៃអធិរាជពងទាកូន» ផងដែរ៕
លោក សូត សុផល ជាកសិករឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលល្បីល្បាញពីពងទាកូនឆ្ងាញ់។ លោក សុផល និងគ្រួសារ បានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទា តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានទស្សនកិច្ចនៅទីតាំងអាជីវកម្មរបស់ កាលពីថ្ងៃទី១៨ ធ្នូកន្លងទៅ។
  ១. ជំងឺថ្លើម   នេះក៏ព្រោះតែថ្លើមទទួលខុសត្រូវរំលាយរាល់ជាតិអាល់កុល ឬគ្រឿងស្រវឹងដែលអ្នកទទួលទានចូល។ ហើយទម្លាប់នៃការទទួលទានគ្រឿងស្រវឹងច្រើនហួសបង្កើនហានិភ័យនៃបញ្ហាថ្លើមគួរឱ្យបារម្ភ។   ២. ជំងឺមហារីក   មានជំងឺមហារីកច្រើនប្រភេទណាស់ដែលកើតឡើងដោយផ្សារភ្ជាប់នឹងការទទួលទានគ្រឿងស្រវឹងច្រើនហួស។ ហានិភ័យខ្ពស់បំផុត គឺជំងឺមហារីកបំពង់អាហារ មហារីកបំពង់ក មហារីកមាត់ មហារីកក្រពះ មហារីកថ្លើម មហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។   ៣. ជំងឺរលាកលំពែង   ជំងឺរលាកលំពែងក៏អាចបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតផងដែរ។   ៤. ជំងឺពុកឆ្អឹង   ការទទួលទានគ្រឿងស្រវឹងក៏អាចបណ្ដាលឱ្យឆ្អឹងពុកនាពេលអនាគតដែរ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថារាងកាយនៃមនុស្សវ័យក្មេងដែលទទួលទានគ្រឿងស្រវឹងលើសកម្រិតពិបាកនឹងរក្សាតុល្យភាពនៃវីតាមីន D ក៏ដូចជាកាល់ស្យូមបណ្ដាលឱ្យឆ្អឹងខ្សោយ។   ៥. ជំងឺបេះដូង   នេះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលលើសម្ពាធឈាមនិងសសៃឈាមដែលបង្កើនហានិភ័យនៃជំងឺបេះដូង។   ៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ   ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។   សម្គាល់ ៖ ក្នុងកម្រិតមធ្យមមានន័យថាអ្នកមិនគួរទទួលទានគ្រឿងស្រវឹងច្រើនជាង ២ កែវក្នុងមួយថ្ងៃម្រាប់បុរសនិងលើសពី ១ កែវចំពោះនារីឡើយ៕   ត្រួតពិនិត្យដោយ www.health.com.kh
ក្នុងកម្រិតមធ្យមគ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជ៍ចំពោះរាងកាយ ប៉ុន្តែការទទួលទានច្រើនពេកអាចជះឥទ្ធិពលគួរឱ្យបារម្ភ។លអ្នកជួបប្រទះ។ថាតើក្រៅពីបញ្ហាថ្លើមហើយនោះ គ្រឿងស្រវឹងអាចបង្កជំងឺអ្វីខ្លះទៀត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺដែលអាចកើតឡើងដោយសរការទទួលទានគ្រឿងស្រវឹងច្រើន ៖
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានផ្ញើសារថ្លែងអំណរគុណយ៉ាងដូច្នេះថា៖«សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសម្រាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។ ការបរិច្ចាគរបស់សប្បុរសជនទាំងអស់ គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សម្រាប់បម្រើដល់វិស័យមនុស្សធម៌»៕
ភ្នំពេញ៖ ក្នុងឱកាសអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ខែឧសភា កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរសជនចំនួន ២០ ៧៥៧ ៥១០ ដុល្លារអាមេរិក។ នេះបើតាមតួលេខដែលផ្សព្វផ្សាយលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន ។
អត្ថបទទាក់ទង   អ្នកដាំបន្លែជាច្រើនក្នុងស្រុកស្អាង ប្រើថ្នាំពុលគីមីខ្លាំង និងមិនត្រូវបច្ចេកទេស កន្លងមក បន្លែដែលដាំក្នុងស្រុកស្អាងស្ទើរទាំងស្រុង ត្រូវបានគេជឿជាក់ថាសុទ្ធសឹងជាបន្លែប្រើប្រាស់ជី និងថ្នាំពុលគីមីគ្មានស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ននេះ ទំហំនៃការដាំបន្លែដោយប្រើថ្នាំគីមីក្នុងស្រុកនេះ បានធា្លក់ចុះទៅវិញ ព្រោះមានកសិករមួយចំនួន បានរួមគ្នាបង្កើតជាក្រុម មកដាំបន្លែសរីរាង្គដែលមានសុវត្ថិភាពខ្ពស់ ចំពោះអ្នកបរិភោគដែលទទួលស្គាល់ ពីមណ្ឌលពិសោធន៍ នៃមន្ទីរកសិកម្មខេត្តកណ្តាល។ ការដាំបន្លែសរីរាង្គនេះ ក៏កំពុងរីករាលដាលកាន់តែល្អប្រសើរ ក្នុងស្រុកស្អាងផងដែរ។ ចម្ការបន្លែសរីរាង្គ នៅក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ អ្វីដែលជំរុញឲ្យប្រជាកសិករក្នុងតំបន់នេះ ផ្លាស់ប្តូរពីការដាំបន្លែគីមីទៅជាបន្លែសរីរាង្គវិញ  គឺការដាំបន្លែគីមីខាតច្រើន ដោយតម្លៃនៅលើទីផ្សារគ្មានលំនឹង ព្រោះត្រូវប្រកួតប្រជែងជាមួយនឹងបន្លែដែលនាំចូលពីប្រទេសវៀតណាម។ ក្រុមអ្នកប្តូរពីការដាំបន្លែគីមីទៅបន្លែសរីរាង្គទាំងនោះ អះអាងថា ការដាំបន្លែសរីរាង្គ ធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញទ្វេដងទៅវិញ ព្រោះតម្លៃបន្លែសរីរាង្គនេះខ្ពស់ជាង និងមានស្ថិរភាព ដោយបានកំណត់យ៉ាងច្បាស់លាស់ជាមួយអ្នកបញ្ជាទិញ។                កសិករ ឆេង សុខឃឹម ដាំបន្លៃសរីរាង្គ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។                                     អ្នកស្រី  ឆេង សុខឃីម ជាអ្នកដាំបន្លែសរីរាង្គ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង បានប្តូរពីការដាំបន្លែគីមីទៅដាំបន្លែសរីរាង្គវិញចាប់ពីឆ្នាំ២០១៦ មក។ មុននឹងឈានដល់ការដាំបន្លែសរីរាង្គ កសិកររូបនេះ បានដាំបន្លែដោយប្រើថ្នាំគីមីអស់រយៈពេលជាង១០ឆ្នាំផងដែរ។ ក្រៅពីបានយល់ដឹងច្រើន ពីការដាំបន្លែគីមីធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកផលិត អ្នកទទួលទាន និងបំពុលដល់បរិស្ថានហើយនោះ កត្តាធំបំផុតដែលជំរុញអ្នកស្រី សុខឃឹម ឲ្យងាកមកដាំបន្លែសរីរាង្គមកទល់បច្ចុប្បន្ន គឺបន្ទាប់ពីដាំបន្លែគីមីខាតច្រើន ក្នុងរយៈពេលប៉ុន្មានរដូវជាប់គ្នាមក។ នេះជាការលើកឡើងរបស់អ្នកស្រី ឆេង សុខឃីម ដោយលោកស្រី បន្ថែមថា មូលហេតុដែលបន្លែគីមីខាត ព្រោះតម្លៃបន្លែប្រភេទនេះនៅលើទីផ្សារ គឺប្រែប្រួល ឬគ្មានលំនឹង ដោយរដូវខ្លះ អាចឈានដល់តម្លៃជាង១ម៉ឺនក្នុងមួយគីឡូក្រោម ប៉ុន្តែរដូវខ្លះមានតម្លៃត្រឹម ៣០០ ទៅ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រោម។ អ្នកស្រី សុខឃីម ពន្យល់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖«ពេលដល់រដូវសម្បូរបន្លែគីមី ដែលមកពីតំបន់ខេត្តផ្សេងៗគ្នា  ពិសេសបន្លែនាំចូលពីវៀតណាម ធ្វើឲ្យបន្លែគីមីចុះ ថោករហូតមានកសិករយើងមួយចំនួនមិនលក់ ហើយសុខចិត្តភ្ជួរចោល»។ កសិករវ័យ៤០ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា៖«រដូវដែលបន្លែគីមីលក់បានថ្លៃ មិនអាចនិយាយថាចំណេញនោះទេ   ព្រោះការចំណាយថ្លៃដើមក៏កាន់តែច្រើនផងដែរ  ដូចជាចំណាយទៅលើថ្លៃថ្នាំគីមីកសិកម្ម និងថ្លៃកម្លាំងពលកម្មជាដើម»។ លោក ស្រេង គួយ ដាំបន្លែសរីរាង្គ ក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់ពីដាំបន្លែគីមីខាតប៉ុន្មានឆ្នាំជាប់គ្នា កសិករម្នាក់ទៀត គឺ លោក ស្រេង គួយ បានសម្រេចចិត្តមកដាំបន្លែសរីរាង្គវិញ នៅចុងឆ្នាំ២០១៨មក។ តាមបទពិសោធន៍ដាំបន្លែគីមីជិត២០ឆ្នាំកន្លងមក លោក ស្រេង គួយ ដែលជាកសិករនៅភូមិស្វាយរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង បានអះអាងថា ទីផ្សារបន្លែគីមី គឺឡើងចុះពីមួយថ្ងៃទៅមួយថ្ងៃ គ្មានតម្លៃច្បាស់លាស់ណាមួយដែលកសិករអាចកំណត់ ឬជជែកគ្នាបានជាមួយទីផ្សារ។ កសិកររូបនេះ រៀបរាប់យ៉ាងដូច្នេះថា៖«ឧទាហរណ៍ថ្ងៃនេះ ស្ពៃតឿយើងលក់បាន៣០០០រៀលក្នុងមួយគីឡូក្រោម ប៉ុន្តែស្អែកឡើងយើងលក់ស្ពៃតឿដដែលនេះ បានតម្លៃត្រឹម១០០០ ទៅ ១៥០០រៀលក្នុងមួយគីឡូក្រោម។ ហើយតម្លៃនេះបន្តធ្លាក់ចុះជាបន្តបន្ទាប់រហូតត្រឹមតម្លៃ៥០០រៀលក្នុងមួយគីឡូក្រោមក៏មានដែរ»។ លោកបញ្ជាក់ថា៖«តម្លៃគីមីធ្លាក់ថ្លៃមានរយៈពេលវែងជាងនៅពេលបន្លែឡើងថ្លៃ។ ប្រសិនបើថ្ងៃហ្នឹងបន្លែមានតម្លៃខ្ពស់ ហើយយើងលក់មិនទាន់ ក្នុងថ្ងៃហ្នឹងទេ បន្លែគីមីទាំងនោះនឹងបន្តធា្លក់ថ្លៃរហូតដល់ពេលបន្លែមិនសូវសម្បូរ បានឡើងថ្លៃមកវិញ»។ ក្រោយរៀបរាប់ចប់ កសិករវ័យ៥៨ឆ្នាំរូបនេះ ក៏បានប្រៀបធៀបតម្លៃគីមីនៅលើទីផ្សារបច្ចុប្បន្ន ជាមួយបន្លែសរីរាង្គ  ដោយលោកបានអះអាងថា បន្លែសរីរាង្គមានតម្លៃល្អប្រសើរនិងថេរ ដែលស្ថិតនៅក្នុងកិច្ចសន្យាជាទីផ្សារ។ បើតាមលោក ស្រេង គួយ ការដាំបន្លែសរីរាង្គដែលអាចធ្វើបានយ៉ាងល្អ មានភាពល្អប្រសើរ និងទទួលបានតម្លៃជាក់លាក់ណាមួយគឺការចងក្រងគ្នាជាក្រុម។ លោក នៅ កែវ ប្រធានបណ្តុំកសិករដាំបន្លែសរីរាង្គ ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ លោក នៅ កែវ ប្រធានក្រុមនៃអ្នកដាំបន្លែសរីរាង្គនៅឃុំស្វាយប្រទាល លើកឡើងថា ការដាំបន្លែសរីរាង្គមិនអាចធ្វើតែមួយឬពីរគ្រួសារបាននោះទេ គឺត្រូវទាមទារការប្រមូលផ្តុំគ្នាពី១០ទៅ២០គ្រួសារក្នុងមួយក្រុម ដើម្បីផ្គត់ផ្គង់បន្លែឱ្យទីផ្សារ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25  លោក បញ្ជាក់ដូច្នះថា៖««ការបង្កើតក្រុមអ្នកផលិតបន្លែសរីរាង្គនេះ គឺបានផ្សារភ្ជាប់ជាមួយទីផ្សារ និងកំណត់ថ្លៃរួចហើយ ដោយកសិករយើងចាំតែផលិតឱ្យគេជាមួយតម្លៃមួយខ្ពស់។ ទីផ្សារក្រៅពីការអ្នកទិញបន្លែហើយ  ក៏ជាអ្នកស្វែងរកអ្នកបច្ចេកទេសពីអង្គការជំនាញ និងមន្ត្រីក្នុងមន្ទីរកសិកម្មខេត្ត រួមជាមួយភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបង្រៀនដល់ក្រុមកសិកម្មផលិតបន្លែសរីរាង្គទាំងនោះ»។ អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បច្ចុប្បន្ន ស្រុកស្អាង មានកសិករ៣០គ្រួសារ ដាំបន្លែសរីរាង្គ និងប្រមាណ៦០០គ្រួសារ ដាំបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ដែលជាអ្នកបញ្ជាទិញបន្លែទាំងនេះ យកទៅលក់បន្តនៅតាមបណ្តាផ្សារទំនើបនានា នៅរាជធានីភ្នំពេញ។ នេះបើតាមអ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ។ អ្នកស្រី មានប្រសាសន៍ថា ក្រុមអ្នកផលិតបន្លែទាំងនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារជិត៣០០គីឡូក្រោមក្នុងមួយថ្ងៃ។ អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិរូបនេះ ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖«តម្លៃបន្លែទាំងនោះនៅលើទីផ្សារ ដែលក្រុមកសិករទទួលបាន គឺស្ថិតក្នុងកិច្ចសន្យាមួយច្បាស់រវាងអ្នកផលិតជាមួយទីផ្សារដែលគេដឹង ស្គាល់ និងទុកចិត្តបាន។  ដោយឡែក បន្លែគីមីនៅលើទីផ្សារគឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ស្អែកឡើងគឺតម្លៃ ប្រាកដជាធ្លាក់ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារបែបនេះ។ បើបន្លែសរីរាង្គដែលកសិករបានចុះកុងត្រាជាមួយទីផ្សារតម្លៃ៤០០០រៀលក្នុងមួយគីឡូក្រោម ទោះបន្លែគេដទៃធ្លាក់ថ្លៃនៅត្រឹម៥០០រៀលក្នុងមួយគីឡូក្រោម ក៏បន្លែសរីរាង្គនៅរក្សាបានតម្លៃ៤០០០រៀលដដែល»៕
កណ្តាល៖ គេស្គាល់ស្រុកស្អាង ជាតំបន់ដាំបន្លែមួយធំរបស់ខេត្តកណ្តាល។ ជាមួយគ្នានេះ គេកត់សម្គាល់ថា តំបន់នេះ ដាំបន្លែដោយប្រើថ្នាំពុលគីមី។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រជាកសិករមួយចំនួនក្នុងស្រុកមួយនេះ បានងាកមកដាំបន្លែសរីរាង្គវិញ។ កសិករទាំងនោះ អះអាងថា ការដាំបន្លែសរីរាង្គផ្ដល់ផលចំណេញប្រសើរជាង និងមិនប្រឈមការខាតបង់ដូចបន្លែគីមីឡើយ។
  មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានថ្លែងបន្ថែមទៀតថាទណ្ឌកម្មសេដ្ឋកិច្ចដែលលោកបានដាក់លើប្រទេសអ៊ីរ៉ង់មួយឆ្នាំមុន «ពិតជាប៉ះពាល់ខ្លាំងដល់ពួកគេ ដោយសារលោកបានកំណត់ខ្លាំងដាក់លើវិស័យនាំប្រេងទៅកាន់អន្តរជាតិរបស់អ៊ីរ៉ង់»។ ក៏ប៉ុន្តែលោក Trump បានទូស្សន៍ទាយថា រាល់កិច្ចប្រជុំទាំងអស់ជាមួយលោក Rouhani ត្រូវតែនិយាយអំពីលក្ខខណ្ឌដែលថា អ៊ីរ៉ង់នឹងមិនបង្កើតភាពតានតឹងដល់បរទេសតាមរយៈការជឿនលឿនផ្នែកយោធា និងការវាយប្រហារនានា។ លោកបានបញ្ជាក់ទៀតថា «កិច្ចព្រមព្រៀងថ្មីនឹងទប់ស្កាត់មិនឲ្យអ៊ីរ៉ង់អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនបានទេ»។   លោក Trump បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំមានអារម្មណ៍ល្អជាមួយនឹងអ៊ីរ៉ង់»។ ប៉ុន្តែលោកថា វាហាក់ដូចជាឆាប់ពេកហើយក្នុងការជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif កាលពីចុងសប្តាហ៍ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសន្និសីទកំពូលG7 ដែលរៀបចំឡើងនៅទីក្រុង Biarritz ប្រទេសបារាំងតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron។   មេដឹកនាំបារាំងបានព្យាយាមធ្វើជាឈ្មួញកណ្តាលក្នុងការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ លោក Macron បានថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយនឹងលោក Trump ថាលោកបានសន្ទនាជាមួយនឹងលោក Rouhani និងបាននិយាយទៀតថា មេដឹកអ៊ីរ៉ង់មានឆន្ទៈក្នុងការជួបចរចាជាមួយលោក Trump ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានថ្លែងថា «នេះគឺពិតជាឱកាសល្អ ដែលលោកនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមចរចាគ្នាអំពីកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ជំនួសឲ្យកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលលោកបានដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំមុន។ លោក Trump បានថ្លែងនៅឯពិធីបញ្ចប់សន្និសីទកំពូល G-7 រវាងមេដឹកនាំពិភពលោកដែលបានរៀបចំឡើងនៅក្នុងប្រទេសបារាំង ដោយលោកបានថ្លែងថា «ខ្ញុំគិតថាអ៊ីរ៉ង់នឹងចង់ចូលរួមកិច្ចប្រជុំ»។
  ជាប្រទេសឈរនៅលំដាប់ទី៤ នៃប្រទេសមានCOVID-19 ច្រើនជាងគេ ឥណ្ឌានៅថ្ងៃទី២៦ ខែមិថុនា បានកើនករណីឆ្លងកូរ៉ូណាវីរុសរហូតដល់ ៥០៩៧៣៧ករណី ខណៈអ្នកស្លាប់មានចំនួន ១៥៧០០នាក់ និងអ្នកជាសះស្បើយមានចំនួន ២៩៦០២៨នាក់។ នេះបើតាមតួលេខរបស់វេបសាយ Worldometer។    បើតាមការវាយតម្លៃរបស់អ្នកជំនាញ តួលេខនេះ នឹងកើនឡើងថែមទៀត ហើយឥណ្ឌាអាចនឹងមានករណីឆ្លងCOVID-19 លើសពី១លានករណី នៅមុនដំណាច់ខែកក្កដា។    ដោយសារអត្រាឆ្លងកូរ៉ូណាវីរុសក្នុងមួយថ្ងៃៗមានចំនួនច្រើន រដ្ឋាភិបាលនៅក្នុងរដ្ឋខ្លះរបស់ឥណ្ឌា កំពុងពិចារណាបិទតំបន់សារជាថ្មី ខណៈពេលប្រទេសនេះ ទើបតែចាប់ផ្តើមបើកប្រទេសឡើងវិញ បន្ទាប់ពីប៉ះពាល់សេដ្ឋកិច្ចខ្លាំង។   ឥណ្ឌា ជាប្រទេសមួយមានដង់ស៊ីតេប្រជាជនរស់នៅក្នុងតំបន់ច្រើន។ បញ្ហានេះ ក៏នាំឲ្យមានអត្រាឆ្លងនៃកូរ៉ូណាវីរុស កើនលឿនផងដែរ។ នៅក្នុងថ្ងៃទី២៦ ខែមិថុនា ឥណ្ឌាមានករណីឆ្លង COVID-19 ចំនួន ១៨២៧៦ករណី និងអ្នកស្លាប់មានចំនួន ៣៨១នាក់។    សូមបញ្ជាក់ថា គិតមកត្រឹមរសៀលថ្ងៃទី២៧ ខែមិថុនា ពិភពលោក មានករណីឆ្លង COVID-19 ជិត១០លានករណី អ្នកស្លាប់មានចំនួនជិត ៥០ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៥,៣លាននាក់៕   
ឥណ្ឌា មានករណីឆ្លងCOVID-19 កើនលើស ៥០ម៉ឺនករណីហើយ បើគិតត្រឹមថ្ងៃទី២៦ ខែមិថុនា។ ចំនួននេះ បានធ្វើឲ្យឥណ្ឌាឈរនៅលំដាប់ទី៤នៃប្រទេសមាន COVID-19 ច្រើនជាងគេបង្អស់។ បើតាមការអះអាងរបស់អ្នកជំនាញ ឥណ្ឌាអាចនឹងកើនករណីCOVID-19 សរុបរហូតដល់ ១លានករណី នៅមុខដំណាច់ខែកក្កដា។
  ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយឲ្យបឹងកេតទទួលបានជ័យជម្នះ ២-០ លើក្រុមសូលទីឡូអង្គរ នាជំនួបជើងទី១វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន។ ជ័យជម្នះនេះ គឺជាដូ និងជាទុនដ៏រឹងមាំសម្រាប់បឹងកេតក្នុងការតទល់ជាមួយសូលទីឡូអង្គរនៅជើងទី២ ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតនៅវគ្គ១/២ផ្តាច់ព្រ័ត្រ។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា នៅកីឡដ្ឋានខេត្តសៀមរាប។      សម្រាប់ការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បឹងកេតនិងសូលទីឡូអង្គរគ្មានការស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួត៤៥នាទី។ ប៉ុន្តែគ្រាប់ទី១ ក៏បានកើតឡើងនៅនាទីបន្ថែមតង់ទី១ក្រោយពេលកីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចជួយឲ្យបឹងកេតនាំមុខ ១-០ បន្ទាប់ពីខ្សែការពារសូលទីឡូអង្គរយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។    នៅនាទីទី៥១ខ្សែប្រយុទ្ធមកពីខេត្តកំពតរូបនេះ បានបង្ហាញភាពអស្ចារ្យមួយ តាមរយៈការទាត់បាល់ចេញពីជ្រុងបញ្ចូលទីសូលទីឡូអង្គរ ដើម្បីបង្កើនការនាំមុខ ២-០ ឲ្យក្រុមបឹងកេត។ ទោះបីសូលទីឡូអង្គរព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសដើម្បីបំប៉ោងទីរបស់បឹងកេត តែពួកគេនៅតែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំពីសំណាក់ខ្សែការពារ និងអ្នកចាំទីរបស់បឹងកេត។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។    នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានវិសាខា ខ្សែប្រយុទ្ធ កែវ សុខផេង បានរួមចំណែកពីរគ្រាប់ក្នុងជ័យជម្នះ ៤-២ របស់វិសាខាលើក្រុមគីរីវង់សុខសែនជ័យ ដែលជួយឲ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រកួតជើងទី២នៅលើទឹកដីខេត្តតាកែវ។ គ្រាប់បាល់ទី១បានកើតឡើងត្រឹម១១នាទីដំបូងនៃតង់ទី១ បន្ទាប់ពីកីឡាករ កែវ សុខផេង តែតបាល់បញ្ចូលទីបានសម្រេច ដើម្បីនាំមុខ ១-០ ឲ្យវិសាខា។ កីឡាករ ទិត្យ ឌីណា បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៥ មុនកីឡាករ ឆេង ម៉េង សម្រេចគ្រាប់ទី៣នៅ៤នាទីបន្ទាប់។ ក្រោយមក កែវ សុខផេង បានសម្រេចគ្រាប់ទី២របស់ខ្លួននៅនាទីទី៤៩។    ទោះបីវិសាខានាំមុខ ៤-០ តែកីឡាករគីរីសុខសែនជ័យមិនបានបន្ថយការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ ដែលធ្វើឲ្យការប្រកួតកាន់តែស្វិតស្វាយនិងជក់ចិត្តសម្រាប់ទស្សនិកជន។ ការប្រឹងប្រែងរបស់ពួកគេ បានជួយឲ្យគ្រាប់បាល់ទី១សម្រាប់គីរីវង់សុខសែនជ័យកើតឡើង ក្រោយកីឡាករ សំ តារា សម្រេចគ្រាប់បាល់តាមពីក្រោយ ៤-១ នៅនាទីទី៨៧។ ៣នាទីក្រោយមកកីឡាករ ជូ ហាវ បានសម្រេចគ្រាប់ទី២ ដើម្បីបញ្ចប់ជាមួយលទ្ធផលបរាជ័យ ៤-២។ ការបរាជ័យនេះ បានបង្ខំឲ្យក្រុមគីរីវង់សុខសែនជ័យធ្វើយ៉ាងណាត្រូវយកឈ្នះវិសាខាឲ្យលើសពីពីរគ្រាប់ក្នុងការប្រកួតជើងទី២ ដើម្បីធានាកៅអីឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ។    សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ គឺគ្មានការស៊ុតបញ្ចូលទីគ្នាឡើយរវាងក្រសួងការពារជាតិជាមួយភ្នំពេញក្រោននៅតង់ទី១។ ប៉ុន្តែការប្រកួតតង់ទី២ដំណើរការបាន៣នាទី កីឡាករ ណារ៉ុង កក្កដា បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យម្ចាស់ផ្ទះទ័ព ហើយក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត៕ 
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និង កែវ សុខផេង បានក្លាយជាចំណែកធំក្នុងការជួយក្រុមឲ្យទទួលជោគជ័យ នាជំនួបបើកឆាកជើងទី១ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយពេលពួកគេរកបានពីរគ្រាប់រៀងៗខ្លួននៅលើទឹកដីខ្លួនកាលពីថ្ងៃទី១៤ សីហា។ ជ័យជម្នះនេះ ជួយឲ្យបឹងកេត និងវិសាខាមានឱកាសខ្ពស់ក្នុងការឈានទៅវគ្គបន្ត។ សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រុមក្រសួងការពារជាតិ(ទ័ព) ក៏ទទួលបានជ័យជម្នះលើភ្នំពេញក្រោនផងដែរ។
ក្រៅពីពិន័យ៣ប្រកួត Marcelo អតីតខ្សែការពារឆ្នើម Real Madrid និងជម្រើសជាតិប្រេស៊ីល ក៏នឹងត្រូវបង់ប្រាក់ពិន័យ ៦ពាន់ដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់របស់ CONMEBOL នៅថ្ងៃទី១០ ខែសីហា។   ហេតុការណ៍កើតឡើង ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម Copa Libertadores រវាង Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុងទីក្រុង Buenos Aires កាលថ្ងៃទី១ ខែសីហា។   ក្នុងជំនួបនោះ Marcelo បានញ៉ាក់បាល់គេចផុតចេញពី Sanchez ប៉ុន្តែជើងរបស់អតីតខ្សែការពារវ័យ៣៥ឆ្នាំ រូបនេះ បានជាន់ដោយអចេតនាទៅលើកីឡាករ អាហ្សង់ទីនដែលកំពុងព្យាយាមចូលមករារាំង និងដណ្តើមបាល់។ ហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើឱ្យ Sanchez រងរបូសបាក់ឆ្អឹងធ្ងន់ធ្ងរ ស្របពេល Marcelo ទទួលបានកាត់ក្រហម និងដើរចេញពីទីលានទាំងទឹកភ្នែក។   Marcelo បានបង្ហោះលើបណ្តាញសង្គមអ៊ីស្តាក្រាម បង្ហាញពីការសោកស្តាយរបស់ខ្លួនប៉ុន្មានម៉ោងក្រោយហេតុការណ៍នោះផងដែរ។ អតីតខ្សែការពារ Real Madrid បានជួនពរ Sanchez ឆាប់ជាសះស្បើយ ខណៈរូបគេគ្មានចេតនាធ្វើឱ្យគូប្រជែងរបួសបែបនេះឡើយ។   ក្នុងចំណោមបម្រាម៣ប្រកួត ខ្សែការពារ Fluminense បានអវត្តមានប្រកួតដំបូងរបស់ខ្លួនរួចហើយ ក្នុងជំនួបជើងទី២ទល់ Argentinos Juniors ដែលក្រុមប្រេស៊ីលឈ្នះ ២-០។ សរុបទាំងពីរជើងជើង Fluminense ឈ្នះ Argentinos Juniors ៣-១ បន្តទៅវគ្គ៨ក្រុមចុងក្រោយ៕   អត្ថបទទាក់ទង   Marcelo សោកស្តាយដល់ស្រក់ទឹកភ្នែក ក្រោយជាន់កីឡាករ Sanchez បាក់ជើង   
សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL) ពិន័យ Marcelo ខ្សែការពារ Fluminense ៣ប្រកួត បន្ទាប់ពីជ្រុលជើងដោយអចេតនាជាន់កីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតរបួសជើងធ្ងន់ធ្ងរក្នុងការប្រកួត Copa Libertadores កាលពីសប្តាហ៍មុន។
  រាល់ការជាវ Huawei MateBook X Pro 2021 នៅតាម Huawei Showroom, ហាងដៃគូសហការ ហាងលក់កុំព្យូទ័រ នឹងទទួលបានការបន្ថែម រួមមាន HUAWEI Entertainment Gift Box តម្លៃ $59, HUAWEI Bluetooth Mouse តម្លៃ $20, និង HUAWEI Backpack តម្លៃ $35 ភ្លាមៗ។   លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យ ការបង្ហាញនូវមុខមាត់ថ្មីនៃកុំព្យូទ័រយួរដៃ Huawei MateBook X Pro 2021 ក្នុងទីផ្សារប្រទេសយើងគឺដើម្បីឲ្យគ្រប់គ្នាបានភ្លក់នូវបទពិសោធន៍ថ្មីនៃសករាជបដិវត្តន៍កុំព្យូទ័រ របស់ក្រុមហ៊ុនហួវៃ ទាំងរូបរាង ការឌីហ្សាញ ពណ៌ និងភ្ជាប់នូវបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែប។   លោកបានបន្ថែមថា៖ យើងជឿជាក់ថាវត្តមាននៃ Huawei MateBook X Pro 2021 ក្នុងតម្លៃ  $1399 ហើយថែមកាដូញាក់សាច់ នឹងអង្រួនទីផ្សារកុំព្យូទ័រឆ្លាតវៃថ្នាក់ខ្ពស់ក្នុងប្រទេសកម្ពុជាជាក់ជាមិនខានឡើយ ដែលជាកត្តាលីករជំរុញឲ្យ Huawei នឹងបំបែកនូវកំណត់ត្រានៃការលក់ចេញកុំព្យូទ័រឆ្លាតវៃ។   Huawei MateBook X Pro 2021 ត្រូវបានក្រុមហ៊ុនផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងពណ៌ ពណ៌ស្លែ (Emerald Green) ពិតស្រស់ស្អាតខ្លាំង ហើយមានរូបរាងកំពូលស្តើងកំពូលស្រាល ងាយស្រួលកាន់ដោយដៃម្ខាង និងដាក់តាមខ្លួន។ ជាពិសេស Huawei MateBook X Pro 2021 មានមុខងារពិសេសជំនាន់ថ្មី ដូចជា WiFi 6 លឿនជាងជំនាន់មុខ3ដង ទ្រទ្រង់ការShareអេក្រង់ទូរស័ព្ទជំនាន់ថ្មី តាមរយៈ Huawei Multi-Screen Collaboration, មុខងារ Huawei Free Touch ជំនាន់ថ្មី, Huawei Share Tag Build in TouchPad, ដោះសោរកុំព្យូទ័រនៅប៊ូតុង Power, កាមេរ៉ា Pop Up ជំនាន់ថ្មី, ល្បឿនសាកថ្ម 65W SuperCharge, HUAWEI Shark Fin Fans បញ្ចុះកំដៅ និង មុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់។ ក្រៅពីនេះ Huawei MateBook X Pro មានអេក្រង់ Touch Screen 13.9 កម្រិត 3K, រ៉េម 16GB DDR4x 4266 MHz, អង្គផ្ទុកទិន្នន័យ 512GB NVMe PCle SSD, CPU Intel Core i5-1135G7 ជំនាន់ទី11, VGA Intel Iris Xe Graphics, Window 10 Home, 2Mic, បាស់ 4គ្រាប់, ថាមពលថ្ម 56h អាចចាក់បទចម្រៀងជាប់គ្នារហូតដល់ 10h។   សរុបមកជ្រើសរើស Huawei MateBook X Pro តម្លៃ $1399 ពិតជាចំណាយចំគោលដៅ ព្រោះបានកុំព្យូទ័ររូបរាងពណ៌ស្អាតស៊ីវិល័យ ហើយថែមទាំងទទួលបានកាដូញាក់សាច់ដូចជា HUAWEI Entertainment Gift Box តម្លៃ $59, HUAWEI Bluetooth Mouse តម្លៃ $20, និង HUAWEI Backpack តម្លៃ $35 ។ ប្រញាប់ឡើងចំនួនមានកំណត់៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Huawei ដាក់លក់ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 ពណ៌ស្លែ (Emerald Green) ក្នុងតម្លៃត្រឹមតែ $1399 ចាប់ពីថ្ងៃនេះតទៅហើយ។
  បច្ចុប្បន្ន ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យបុរសជនជាតិចិនវ័យ២៨រូបនេះ ចាកចេញពីមន្ទីរពេទ្យក្រោយធ្វើតេស្តCOVID-19បង្ហាញលទ្ធផលអវិជ្ជមានចំនួន២ដង នៃការសម្រាកព្យាបាលជំងឺនេះអស់រយៈជិត១០ថ្ងៃមក។ បុរសជនជាតិចិនរូបនេះ ត្រូវបានក្រសួងសុខាភិបាលរកមានផ្ទុកជំងឺ COVID-19 កាលពីថ្ងៃទី២៧កញ្ញា កន្លងមក។  លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។ រូបថត៖ ThmeyThmey  នៅបណ្តាប្រទេសអាស៊ាន ហ្វីលីពីន និងឥណ្ឌូណេស៊ី បន្តរងគ្រោះខ្លាំងជាងគេ ដោយមានក្នុងខ្ទង់ជាង៣០ម៉ឺនករណីរៀងៗខ្លួន។ អ្នកស្លាប់នៅឥណ្ឌូណេស៊ី មានដល់ទៅជាង១.១ម៉ឺននាក់ រីឯហ្វីលីពីន មានអ្នកស្លាប់ជាង៥៨០០នាក់។   សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ស្ថិតក្នុងខ្ទង់ម៉ឺនករណី រីឯថៃ និងវៀតណាម ស្ថិតក្នុងខ្ទង់ពាន់ករណី។ កម្ពុជា និងឡាវ មិនមានករណីស្លាប់ឡើយ ខណៈព្រុយណេ មានស្លាប់៣នាក់ក្នុងចំណោម១៤៦ករណី។   នៅកម្ពុជា អ្នកជំងឺសរុបទាំង២៨០នាក់ មានបុរស២២៤នាក់ និងស្ត្រី៥៦នាក់។ រីឯ៤នាក់ដែលកំពុងសម្រាកព្យាបាល មានស្ត្រីឥណ្ឌា១នាក់នៅពេទ្យខ្មែរ-សូវៀត ស្ត្រីខ្មែរ១នាក់នៅពេទ្យបង្អែកខេត្តបាត់ដំបង និងបុរសហុងគ្រី១នាក់ បុរសបារាំង១នាក់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕    
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មកពីប្រទេសហ្វីលីពីន បានជាសះស្បើយពី COVID-19 ដែលធ្វើឲ្យចំនួនអ្នកជំងឺនៅកម្ពុជាសល់៤នាក់ទៀតក្នុងចំណោមករណីសរុប២៨០ករណី។
លោក Beckenbauer ជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ តាមរយៈការជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៧៤ ក្នុងនាមជាប្រធានក្រុម និងក្នុងឆ្នាំ ១៩៩០ ក្នុងនាមជាគ្រូបង្វឹក។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គ្រូសាររបស់វីរបុរសអាល្លឺម៉ង់រូបនេះបានប្រព័ន្ធផ្សព្វផ្សាយថា ស្វាមីខ្លួនលោក Beckenbauer បានស្លាប់នៅយប់ថ្ងៃទី៨ ខែមករា។   ក្នុងវិស័យកីឡាបាល់ទាត់ជាង៣០ឆ្នាំ អតីតខ្សែការពារឆ្នើម Bayern Munich ក្របកអាជីពជាកីឡាករ គ្រូបង្វឹក អ្នកចាត់ការទូទៅ និងជាអ្នកវិភាគផង ដោយទទួលបានការកោតសរសើរស្នាដៃនៅទូទាំងពិភពលោក។   លោក ប៉ែត ផាត អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ ៦០ ដែលធ្លាប់បានជួបលោក Beckenbauer ផ្ទាល់ដល់ទៅ២លើក ក្នុងឆ្នាំ១៩៧២ និង១៩៧៤ បានបង្ហាញការសោកស្តាយចំពោះការបាត់បង់បុគ្គលឆ្នើមក្នុងវិស័យបាល់ទាត់រូបនេះ។    «ខ្ញុំធ្លាប់បានជួបគាត់ [Beckenbauer] គាត់ជាកីឡាករចិត្តត្រជាក់ មានចំណេះដឹង និងយល់ពីស្ថានភាពលើទីលាន។ គាត់បានផ្តល់ដំបូន្មានដល់ខ្ញុំ និងកីឡាករដទៃទៀតនៅពេលបានជួបគាត់នៅអាល្លឺម៉ង់»។ នេះជាការលើកសរសើរពីវិរភាពវីរបុរសបាល់ទាត់អាល្លឺម៉ង់ របស់ លោក ប៉ែត ផាត ដែលក្រោយមកអតីតកីឡាករក្រុម Rajpracha FC របស់ថៃរូបនេះ តែងអនុវត្តតាមការណែនាំរបស់ Beckenbauer ដោយទទួលបានផ្លែផ្កា។   មិនត្រឹមតែបានអនុវត្តខ្លួនឯង និងរក្សាដំបូន្មានល្អៗរបស់ Beckenbauer ក្នុងខួរក្បាលនោះឡើយ ខ្សែប្រយុទ្ធរហស្សនាម «ពស់កេងកង» រូបនេះ ក៏បានចែករំលែកបទពិសោធន៍ទាំងនោះទៅយុវជនថ្នាលជំនាន់ក្រោយផងដែរ ហើយការចែករំលែកបន្តនេះ ក៏ទទួលបានផលដូចគ្នា។ យ៉ាងណាក៏ដោយ លោក ប៉ែន ផាត អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ចំណេះជំនាញដែលខ្លួនចែករំលែកភាគច្រើន ត្រូវបានទទួល និងបញ្ជ្រាប ទៅកាន់យុវជនថ្នាលថៃ ខណៈថ្នាលកម្ពុជាបានតិចតួចប៉ុណ្ណោះ។   នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ជាប់រូបថតជាមួយលោក Beckenbauer ផង លោក ប៉ែន ផាត បានសរសេរដូច្នេះថា៖ «សូមលោកទៅមុនខ្ញុំចុះមិនយូរមិនឆាប់ទេ ចាំខ្ញុំទៅតាមក្រោយលោកហើយសូមលោកចាប់ជាតិជាថ្មីជាអ្នកកីឡាករ យើងនឹងជួបគ្នាជាថ្មីទៀតបើអាចមានបុណ្យ នឹងជួបគ្នាម្ដងទៀតនៅជាតិខាងមុខ»។   Franz Beckenbauer ប្រកបអាជីពជាកីឡាបាល់ទាត់អាជីពដំបូងនៅឆ្នាំ១៩៦៤ ជាមួយក្លិប Bayern Munich ដោយបង្ហាញខ្លួន៤២៧ប្រកួត ដោយរកបាន៦០គ្រាប់ ក្នុងតួនាទីជាខ្សែការពារ មុនផ្លាស់ទៅ New York Cosmos និង Hamburger SV។ វីរបុរសរូបនេះ ជាប់ជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ១៩៦៥ ដោយបង្ហាញខ្លួន១០៣ប្រកួត រកបានគ្រាប់បាន១៤គ្រាប់។ ក្នុងអាជីពអ្នកចាត់ការ Beckenbauer ធ្លាប់ដឹកនាំក្រុមឥន្ទ្រីដែក Bayern Munich និង Marseille នៃលីគកំពូលបារាំង Ligue1៕
វីរបុរសកីឡាបាល់ទាត់លោក Franz Beckenbauer ដែលជួយអាល្លឺម៉ង់ឈ្នះ World Cup ទាំងក្នុងនាមជាគ្រូ និងកីឡាករ បានទទួលមរណភាពនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងអាយុ ៧៨ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត វីរបុរសបាល់ទាត់កម្ពុជា សោកស្តាយចំពោះការបាត់បង់អតីតកីឡាករឆ្នើមរូបនេះ និងនៅតែចងចាំមិនភ្លេចនូវដំបូន្មានល្អៗ ដែលលោក Beckenbauer បានណែនាំដោយផ្ទាល់។
  ក្រោយមិនបានបង្ហាញវត្តមានទៀងទាត់នៅវិសាខា ខ្សែការពារ សុខ សុវណ្ណ បានត្រឡប់ទៅរួមរស់ជាមួយភ្នំពេញក្រោន ដែលរូបគេធ្លាប់ចំណាយពេលរួមរស់៦ឆ្នាំពីឆ្នាំ២០០៧-២០១២។ ក្នុងអំឡុងពេលនោះ សុវណ្ណ បានជួយឲ្យភ្នំពេញក្រោនលើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគពីររដូវកាលនៅឆ្នាំ២០១០ និង ២០១១ និងលើកពានសម្តេច ហ៊ុន សែន ពីររដូវកាលផងដែរ គឺឆ្នាំ២០០៨ និង ២០០៩។    បន្ទាប់មកនៅឆ្នាំ២០១៣ ខ្សែការពាររូបនេះបានចាកចេញពីភ្នំពេញក្រោនទៅចូលរួមជាមួយបឹងកេត ដោយបានជួយឲ្យក្រុមនេះលើកពានក្របខណ្ឌលីគពីររដូវកាលជាប់គ្នា គឺនៅឆ្នាំ២០១៦ និង ២០១៧។ នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៨ រូបគេបានផ្ទេរទៅកាន់ក្លិបវិសាខាក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយបានចាកចេញនៅជិតពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះតែម្តង៕    
កីឡាករ សុខ សុវណ្ណ បានត្រឡប់មកចូលរួមជាមួយទ្រនំចាស់ភ្នំពេញក្រោន ដែលរូបគេធ្លាប់ចំណាយពេលរួមរស់៦ឆ្នាំនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ។ សុវណ្ណ បានចាកចេញពីភ្នំពេញក្រោនទៅចូលរួមជាមួយបឹងកេតនៅឆ្នាំ២០០៨ហើយបានផ្លាស់ទៅរួមរស់ជាមួយវិសាខានៅឆ្នាំ២០១៨។  បើតាមគេហទំព័រផ្លូវការរបស់ភ្នំពេញក្រោន សុវណ្ណ លេងក្រោមកិច្ចសន្យាខ្ចីជើងពីវិសាខា។
  When Seun Son spent $16,000 to buy a plot of land in Phnom Penhs Preak Kampues commune in mid-2016, he did not expect immediate returns from the investment. After all, the property market in that area had little activity.   Back then there were only rice fields and a few houses in the area. Sons land, a 266 square metre plot, sold for just $60 per square metre. The only way to access the land was a small dirt road jutting off National Road 2.   However, Sons fortune came much earlier than he anticipated. One year after he purchased the land, Son watched as Hun Sen Boulevard was constructed. The massive new highway connected National Road 2 and Street 271. Then the floodgates opened.   A number of high-end residential projects came to the area after Hun Sen Boulevard was complete. This included borey developments and, of course, plans for the third location of the massively-popular Aeon Mall. Plans for the shopping centre state that it will be larger in size than the first two locations combined. The ongoing development projects surrounding Hun Sen Boulevard have made the price of land at my place increase enormously compared to three years ago, he told Realestate.com.kh.   Son added that he receives many calls every week asking about the price of his plot. At the current market price, my land could sell for around $200 per square metre.    Developments lift Dangkor real estate values   According to industry experts, Son isnt the only land owner benefiting from the rise of development activity in the area. Dangkor district, covering the capitals south and west, is seeing massive growth. Key Real Estate founder Sorn Seap claimed that Dangkors land prices were the third-fastest rising in the entire country.   He added that the announcement of Phnom Penhs third ring road was also a contributing factor to increased land prices. The land adjacent to the road, currently under construction, used to cost just $10 or $20 per square metre. Now the going rate is $100 to $150 per square metre nearby and as much as $50 per square metre off secondary streets.   Ann Thida, director of real estate agent services at CBRE, said that Dangkor district has seen significant price increases. She speculated that prices could soon go as high as $200 per square metre near National Road 2 in Preak Kampues commune.   Whenever a huge development project appears, it causes land in the surrounding area to increase depending on its proximity to the project site, she said.  Seun Son, meanwhile, contends that Phnom Penh will keep expanding. He expects his land to soon be surrounded by residential and commercial projects.  I dont plan to sell my land. I believe the price will be much better in the future.    (ប្រភព៖https://www.realestate.com.kh/news/demand-rises-for-dangkor-district-plots/)   (អត្ថបទពាណិជ្ជកម្ម) 
ដោយ៖ realestate.com.kh
Authorities in the communist country show little tolerance for criticism of any kind, and desecrating national symbols such as the yellow-starred red flag is deemed particularly offensive. Huynh Thuc Vy, 32, was ordered to remain in her home and is blocked from leaving the country until October while she is under investigation for "affronting the flag" after she smeared white paint on the national banner last year. "The red flag shows the authoritarian rule of Vietnam's Communist Party, which goes against human progress and symbolises the abuse of democracy and human rights," she told AFP Friday from her home in central Dak Lak province. It is common in Vietnam for suspects to be detained during investigations and if convicted, Vy could face up to three years in prison. A co-founder of the Vietnamese Women for Human Rights group, Vy won a Hellman/Hammett grant from Human Rights Watch in 2012 for her political writing on rights issues and the persecution of ethnic minorities. Vy said police came to her house early Thursday and confiscated her phones, computer and camera before interrogating her for 15 hours and issuing the house arrest order. She said she is frequently "targeted" by officials and refused to stand down despite the investigation. "I will continue doing what I need to do... I really want a free and democratic Vietnam so my children and grandchildren can live happily," said Vy, who has an infant daughter. Her father is a former political prisoner and was jailed in 1992 for 10 years for "propaganda against the state". Calling for her release, Amnesty International said the arrest "is nothing more than a politically-motivated attempt to silence one of the most powerful voices for human rights in Vietnam". Vietnamese officials did not immediately respond to AFP's request for comment on the case. There are scores of bloggers, lawyers and activists behind bars in Vietnam, where political parties are banned and all press is state-controlled. Many activists have turned to social media to air grievances, though a recently passed cybersecurity law has sparked fears that online expression could be curbed.   The bill -- which drew criticism from the United States and the European Union -- requires internet providers like Facebook and Google to hand over user data and remove "offensive" content upon request from the government.
A Vietnamese activist was put under house arrest and barred from leaving the country after she defaced the national flag, she told AFP Friday, vowing to fight for democracy in the one-party state where dissent is swiftly stamped out.
លោក ប៉ុល ហំម បានប្រាប់សារព័ត៌មានថ្មីៗថា គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមដករូបលោក សម រង្ស៊ី  ចេញពីផ្ទាំងផ្សព្វផ្សាយនានាជាបណ្តើរៗហើយ។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និយាយដូច្នេះថា៖«ឲ្យតែស្លាកណា ដែលមានរូបគាត់ [លោក សម រង្ស៊ី] គឺយើងដកចេញ។ យើងធ្វើម៉េច កុំឲ្យខុសច្បាប់ ដែលគេទើបនឹងចែង។ យើង ត្រូវប្តូរស្លាកថ្មី នៅទូទាំងប្រទេសតែម្តង»។ លោក ប៉ុល ហំម អះអាងថា សូម្បីតែរូបឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវដកចេញពីស្លាកសញ្ញាដែរ។ លោកលើកឡើងថា ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយមិនបានកំណត់ឲ្យដាក់រូបឯកឧត្តម កឹម សុខា តែម្នាក់ឯង ក្នុងផ្ទាំងផ្សព្វផ្សាយនោះទេ។ បើតាមលោក ប៉ុល ហំម អំណឹះតទៅ ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស គឺមានតែរូបព្រះអាទិត្យ ប៉ុណ្ណោះ។ លោក ប៉ុល ហំម មិននិយាយនោះទេ ថាការកែប្រែច្បាប់បែបនេះ ផ្តល់ផលលំបាក និងសំពាធប៉ុនណានោះទេ ខណៈការបោះឆ្នោតថ្នាក់ជាតិ នាអាណត្តិទី៦ ក្នុងឆ្នាំ២0១៨ កាន់តែខិតជិតមកដល់។ លោក យល់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ដែលកែប្រែច្បាប់បែបនេះ គឺប្រជាពលរដ្ឋ សុទ្ធតែដឹងឮអស់ហើយ។ ម្យ៉ាងទៀត លោក ទុកឲ្យប្រជាពលរដ្ឋ វិនិច្ឆ័យចុះ ចំពោះការកែប្រែច្បាប់ខាងលើ។ ពីមុន ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ មានរូបព្រះអាទិត្យជាសញ្ញាសម្គាល់។ នៅខាងក្រោមរូបព្រះអាទិត្យ គឺគណបក្សសង្គ្រោះជាតិ បានបន្ថែមរូបឯកឧត្តម កឹម សុខា និងលោក សម រង្ស៊ី ដែលចាប់ដៃជាមួយគ្នាលើកឡើងលើ។ យ៉ាងណាក៏ដោយចុះ គណបក្សសង្គ្រោះជាតិ សម្រេចដករូបលោក សម រង្ស៊ី ចេញពីស្លាកសញ្ញាហើយ ដើម្បីជៀសវាងការប្រឈមនឹងផ្លូវច្បាប់ ដែលទើបនឹងកែប្រែ។ ផ្អែកលើខ្លឹមសារថ្មី ដែលត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សណាក៏ដោយ មិនអាចពាក់ព័ន្ធនឹងអ្នកទោស ដើម្បីបានផលប្រយោជន៍ផ្នែកនយោបាយ ឡើយ។ ទង្វើ ដែលខ្លឹមសារថ្មី បានកំណត់និងហាមប្រាមមិនឲ្យគណបក្សប្រព្រឹត្ត មានដូចជា ការយករូបថត សារជាសំឡេង វីដេអូ និងអត្ថបទជាលាយលក្ខណ៍អក្សរ របស់បុគ្គលណាម្នាក់ ដែលត្រូវបានតុលាការកាត់ក្តី ឲ្យក្លាយជាអ្នកទោស ទៅផ្សព្វផ្សាយ ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ។ លើសពីនេះ ខ្លឹមសារថ្មី ក៏មិនឲ្យគណបក្ស បង្ហាញការគាំទ្រចំពោះសកម្មភាពរបស់បុគ្គលណាម្នាក់ ដែលមានឈ្មោះជាអ្នកទោស នោះដែរ។ យោងតាមខ្លឹមសារថ្មី ប្រសិនបើ គណបក្សណាមួយ បានប្រព្រឹត្តនូវទង្វើខាងលើ តុលាការ អាចមានសិទ្ធិអំណាច ដើម្បីរំលាយគណបក្សនោះបាន។ នេះ ជាលើកទីពីរហើយ ដែលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២0១៧។ ការធ្វើវិសោធកម្មលើកទីមួយ បានកំណត់ថា អ្នកទោស មិនអាចធ្វើជាប្រធានគណបក្ស ឬក៏ធ្វើជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សណាមួយឡើយ។ សូមបញ្ជាក់ថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយទាំងពីរលើកនេះ គឺសុទ្ធតែធ្វើឡើងតាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែកឯ គណបក្សសង្គ្រោះជាតិ មិនដែលគាំទ្រនឹងការកែប្រែច្បាប់ទាំងពីរលើកនេះឡើយ៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ត្រូវតែដករូបលោក សម រង្ស៊ី  ដែលមានឈ្មោះជាអ្នកទោស ចេញពីផ្ទាំងផ្សព្វផ្សាយនានារបស់គណបក្ស។ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា ការដករូបលោក សម រង្ស៊ី យ៉ាងនេះ គឺដោយសារខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ។
  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចតទៅ៖   និស្សិតទាំង ៣៥៦នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងផ្លាស់ប្ដូរការសិក្សា រួមមាន ចិន ១៥៩នាក់, វៀតណាម ១២៩នាក់, ឡាវ ២៧នាក់, ជប៉ុន ១៣នាក់, កូរ៉េ ១២នាក់, ម៉ាឡេស៊ី ១១នាក់ និងថៃ ៥នាក់ ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ថ្នាក់ភាសាខ្មែរសម្រាប់និស្សិតបរទេសនេះ បានបង្កើតនៅឆ្នាំ១៩៩០។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតបរទេសមានការកើនឡើង ដោយសារប្រទេសយើង ចូលសមាហរកម្មអាស៊ាន និងសេដ្ឋកិច្ចទីផ្សារ ធ្វើឲ្យជនបរទេសចាប់អារម្មណ៍ស្វែងយល់ពីកម្ពុជា និងមកសិក្សានៅទីនេះច្រើន»។    និស្សិតបរទេសដែលមករៀននៅទីនេះ ត្រូវរៀនជាមួយនិស្សិតកម្ពុជា លើកលែងតែនិស្សិតចិនប៉ុណ្ណោះ ដែលរៀនជាក្រុមរបស់ពួកគេ។ បើតាមលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី និស្សិតបរទេសដែលមកសិក្សាភាសាខ្មែរនៅទីនេះ បានអនុវត្តការនិយាយជាមួយនិស្សិតខ្មែរ និងសាស្ត្រាចារ្យ ដែលធ្វើឲ្យមានភាពងាយស្រួល។   លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី អះអាងថា៖ «សម្រាប់និស្សិតបរទេសដែលបញ្ចប់ការសិក្សានៅទីនេះ ខ្ញុំឃើញមានច្រើនទាំងនិស្សិតចិន, និស្សិតជប៉ុន, វៀតណាម និងឡាវ អ្នកខ្លះ មកធ្វើការនៅស្ថានទូត, អ្នកខ្លះ ជាអ្នកបកប្រែ ខ្លះជាលេខាទូត និងអ្នកខ្លះទៀត ជាប្រធានដេប៉ាតឺម៉ង់ផ្នែកភាសាខ្មែរប្រចាំនៅសាកលវិទ្យាល័យគាត់ផងដែរ»។    ក្រៅពីជំនាញអក្សរសាស្ត្រខ្មែរ និស្សិតបរទេសមួយចំនួន ក៏បានមកសិក្សាជំនាញសិក្សាអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕
ភ្នំពេញ៖ និស្សិតបរទេសចំនួន ៣៥៦នាក់ មកពី៧ប្រទេស បានមកសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១៩។ ក្នុងចំណោមនិស្សិតទាំង៧ប្រទេសនេះ  និស្សិតដែលសិក្សាអក្សរសាស្ត្រខ្មែរនៅកម្ពុជាច្រើនជាងគេ គឺនិស្សិតចិន និងវៀតណាម។ នេះបើតាមលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
  Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានរងបរាជ័យ ២-០ ក្នុងជំនួប Manchester Derby ទល់នឹងក្រុម Man City នៅទឹកដី Old Trafford។ បរាជ័យរបស់បិសាចក្រហម ដែលធ្វើឲ្យក្រុមហង្សក្រហម Liverpool តាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន១ពិន្ទុវិញនោះ មិនបានធ្វើឲ្យលោក Klopp ភ្ញាក់ផ្អើលឡើយព្រោះនៅសល់៣ប្រកួតទៀត។   «នេះមិនមែនជាឱកាសចុងក្រោយឯណា កុំគិតថាវាជាឱកាសចុងក្រោយនោះ យើងនៅសល់៣ប្រកួតទៀតដើម្បីដឹងថានរណាជាម្ចាស់ពានពិតប្រាកដ»។ អ្នកចាត់ការសញ្ចាតិអាល្លឺម៉ង់រូបនេះបន្ថែមទៀតថា លោកមិនដែលគិតថា Man Utd អាចធ្វើអ្វី Man City បានទេ ព្រោះកូនក្រុមលោក Pep Gaudiola ល្អពេកហើយរដូវកាលនេះ។    គិតត្រឹមការប្រកួតសប្តាហ៍ទី៣៥ Liverpool ទទួលបាន៨៨ពិន្ទុ រីឯ Man City ដែលឈរកំពូលតារាង Premier League បណ្តោះអាសន្នមាន ៨៩ពិន្ទុ។    Liverpool នឹងត្រូវទទួលភ្ញៀវ Huddersfield Town សម្រាប់ជំនួបទី៣៦ នៅរាត្រីថ្ងៃទី២៦ ខែមេសានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ប្រសិន Liverpool ឈ្នះការប្រកួតនេះ ពួកគេនឹងឡើងទៅឈរកំពូលតារាងជំនួស Man City ដោយលើស២ពិន្ទុវិញ មុនពេលក្រុមមេឃខៀវធ្វើដំណើរទៅជួប Burnley នៅថ្ងៃទី២៨ ខែមេសា៕  
លោក Jurgen Klopp ថាលោកមិនដែលរំពឹងលើ Manchester United ក្នុងការយកឈ្នះ Manchester City ដើម្បី Liverpool ឡើយង ខណៈដែលក្រុមលោកកំពុងប្រឹងប្រែងប្រជែងយកពាន Premier League រដូវកាលនេះដោយខ្លួនឯង។
  ផ្លូវជាតិលេខ៣ ដែលឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវក្រាលបេតុងប្រភេទACនេះ គឺមានតម្លៃសរុបប្រមាណ២៥២លានដុល្លារ ដោយក្នុងនោះ មានជាង២១៥លាន ជាជំនួយឥតសំណងដែលចិនផ្តល់ឱ្យកម្ពុជាសម្រាប់សាងសង់ផ្លូវនេះ និង ប្រមាណ៣៧លានដុល្លារទៀត គឺជាថវិកាបដិភាគរបស់រដ្ឋាភិបាល សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។   ផ្លូវជាតិលេខ៣នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ក្នុងរយៈពេលជិត៣ឆ្នាំ ដោយគិតចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២១។ ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនេះ នាព្រឹកថ្ងៃទី២មីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បាននិយាយថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។ ផ្លូវនេះបានត្រូវបានតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ, ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ផងដែរ។  លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បើតាមលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មក កម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក(កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។   ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣នេះ ក្រៅពីជួយអភិវឌ្ឍតំបន់និរតីហើយនោះ ក៏មានសារៈសំខាន់ជាពិសេសសម្រាប់កម្ពុជា ក្នុងការអនុវត្តផែនការកែលម្អបណ្តាញផ្លូវសំខាន់ៗ ផងដែរ។   លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ការបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការដោយរលូននៃគម្រោងកែលម្អនិងពង្រីកផ្លូវជាតិលេខ៣នេះ គឺបានបង្ហាញឱ្យឃើញនិន្នាការរឹងមាំ និងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ជាថ្មីម្តងទៀត។ បើតាមឯកអគ្គរដ្ឋទូតចិនរូបនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណផ្លូវថ្នល់ ស្ពាន គឺទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។  លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានឃើញគម្រោងមានគម្រោងចរាចរណ៍ជាច្រើន ដូចជា៖ ស្ពាន និងផ្លូវ ត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាបន្តបន្ទាប់»។ លោក វ៉ាង វិនធៀន មានប្រសាសន៍ដូច្នេះ ដោយបន្តថា ៖ «ប្រទេសចិន នឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបាន ដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ផ្លូវជាតិលេខ៣១ ៣៣ ៤១ ដែលភាគីកម្ពុជា បានយកចិត្តដាក់ទុកនោះ ក៏មានសង្ឈឹមអាចដាក់ការដ្ឋានសាងសង់ជាផ្លូវការ នាឆ្នាំនេះ។ យើងកំពុងពិចារណាដោយសកម្ម អំពីការជួយកែលម្អផ្លូវពីខេត្តកំពតដល់ ខេត្តព្រះសីហនុ ផងដែរ»៕   
កំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញ-កំពតប្រវែងជិត១៣៥គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិនផ្តល់ឱ្យកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២មីនា។ ផ្លូវមួយខ្សែនេះ មានតម្លៃជាង២៥០លានដុល្លារ។
ព័រទុយហ្គាល់ ជួប ម៉ារ៉ុក ម៉ោង៧ល្ងាចនៅកីឡដ្ឋាន Luzhniki Stadium ក្រុមទាំងពីរមានអារម្មណ៍ខុសពីគ្នាដាច់ស្រឡះកាលពីជំនួបជើងទីមួយក្នុងពូល B។ នៅចុងម៉ោង Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីបី (Hat-trick) តាមស្មើ ៣-៣ ជាមួយអេស្ប៉ាញ ប៉ុន្តែចុងម៉ោងដូចគ្នា Aziz Bouhaddouz បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង ដែលនាំឲ្យអ៊ីរ៉ង់ឈ្នះ ១-០។ ព័រទុយហ្គាល់គឺជាក្រុមដែលមានប្រៀបខ្លាំង ប៉ុន្តែម៉ារ៉ុកជឿថា ប្រវត្តិសាស្ត្រអាចកើតឡើងសម្រាប់ពួកគេ ដែលធ្លាប់បានបំបាក់ក្រុមខ្លាំងអឺរ៉ុបមួយនេះ ក្នុងលទ្ធផល ៣-១ នាព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ នៅទឹកដីម៉ិកស៊ិក។ កីឡាករដែលអាចជាប់ជម្រើសដំបូង៖ -ព័រទុយហ្គាល់: Rui Patricio; Cedric, Pepe, Jose Fonte, Raphael Guerreiro; William, Joao Moutinho, Bernardo Silva, Joao Mario; Andre Silva, Cristiano Ronaldo -ម៉ារ៉ុក: Monir El Kajoui; Achraf Hakimi, Ghanem Saiss, Mehdi Benatia, Hamza Mendyl; Karim El Ahmadi, Hakim Ziyach, Mbark Boussoufa, Younes Belhanda, Noureddine Amrabat; Khalid Boutaib។ អ៊ុយរូហ្គាយ ជួប អារ៉ាប៊ីសាអូឌីត ម៉ោង១០យប់នៅកីឡដ្ឋាន Rostov Arena Luis Suarez នឹងក្លាយកីឡាករទី៦ ដែលចូលលេង១០០លើកឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។ ប្រសិនបើទទួលបានជ័យជម្នះ ក្រុមអាមេរិកខាងត្បូងមួយនេះ នឹងទទួលបានកៅអីឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៣លើកជាប់គ្នា។ អារ៉ាប៊ីសាអូឌីត ត្រូវការប្រឹងប្រែងឲ្យបានខ្លាំងដើម្បីទទួលបានជ័យជម្នះនៅ World Cup ជាលើកដំបូងសម្រាប់រយៈពេល២៤ឆ្នាំចុងក្រោយ។ បើបរាជ័យ ពួកគេត្រូវហាលអាវដោយស្វ័យប្រវត្តិនៅពូល A ជាមួយអេហ្ស៊ីប។ កីឡាករដែលអាចជាប់ជម្រើសដំបូង៖ -អ៊ុយរូហ្គាយ: Fernando Muslera; Guillermo Varela, Jose Maria Gimenez, Diego Godin, Martin Caceres; Nahitan Nandez, Matias Vecino, Rodrigo Bentancur, Cristian Rodriguez; Luis Suarez, Edinson Cavani -អារ៉ាប៊ីសាអូឌីត: Mohammed Alowais; Mohammed Alburayk, Osama Hawsawi, Ali Albulayhi, Yasser Alshahrani; Salem Aldawsari, Abdullah Otayf, Salman Alfaraj, Taiseer Aljassam, Yahia Alshehri; Fahad Almuwallad។ អ៊ីរ៉ង់ ជួប អេស្ប៉ាញ ម៉ោង១យប់នៅកីឡដ្ឋាន Kazan Arena អ៊ីរ៉ង់កំពូលឈរលើកំពូលតារាងនៃពូល B បន្ទាប់ពីឈ្នះការប្រកួត World Cup ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក ហើយពួកគេត្រូវព្យាយាមបន្ថែមទៀត បើទោះបីជាត្រូវតទល់ជាមួយក្រុមខ្លាំងក៏ដោយ។ សម្រាប់អេស្ប៉ាញ លោក Fernando Hierro នឹងដឹកនាំការប្រកួតលើកទីពីររបស់ខ្លួនតែប៉ុណ្ណោះ ដោយរំពឹងថា Diego Costa បន្តស៊ុតបញ្ចូលទី ហើយអ្នកចាំទី David de Gea នឹងមិនថ្លោះធ្លោយទៀតនោះឡើយ។ កីឡាករដែលអាចជាប់ជម្រើសដំបូង៖ -អ៊ីរ៉ង់: Ali Beiranvand; Ramin Rezaeian, Morteza Pouraliganji, Pejman Montazeri; Masoud Shojaei, Saeid Ezatolahi, Ehsan Haji Safi, Omid Ebrahimi; Vahid Amiri, Sardar Azmoun, Alireza Jahanbakhsh -អេស្ប៉ាញ: David de Gea; Jordi Alba, Sergio Ramos, Gerard Pique, Nacho; Sergio Busquets, Thiago Alcantara , Andres Iniesta, Isco, David Silva; Diego Costa៕
ការប្រកួត FIFA World Cup 2018 ឈានដល់ជំនួបលើកទីពីរនៅក្នុងពូលហើយ ដោយចាប់ផ្តើមពីជំនួបរវាងម្ចាស់ផ្ទះរុស្ស៊ី និងអេហ្ស៊ីប កាលពីយប់មិញ។ នៅរាត្រីថ្ងៃពុធនេះ ព័រទុយហ្គាល់ជួបម៉ារ៉ុកសម្រាប់ជំនួបពូល B មុនអ៊ុយរូហ្គាយ ប៉ះ អារ៉ាប៊ីសាអូឌីត នៅក្នុងពូល A។ ឈានចូលថ្ងៃពុធ អ៊ីរ៉ង់តទល់ជាមួយអេស្ប៉ាញសម្រាប់ជំនួបមួយគូទៀតនៅក្នុងពូល B។
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណកីឡដ្ឋានស្តាតចាស់កីឡាករ បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ បង្ហាញពីជំនឿចិត្តរបស់ខ្លួនក្នុងការការពារមេដាយមាសរបស់ខ្លួនលើប្រភេទកីឡាឃីកបុកស៊ីង វិញ្ញាសា៥៧គីឡូក្រាម។ សង្ឃឹម គ្រងមេដាយមាសក្នុងប្រភេទទម្ងន់នេះកាលនៅស៊ីហ្គេមប្រទេសវៀតណាម។    កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ។   សង្ឃឹម បញ្ជាក់ថា បានជាមានជំនឿចិត្តបែបនេះព្រោះរូបគេមានការហ្វឹកហាត់ខ្លាំង ទទួលបានបទពិសោធច្រើនពីគ្រូបង្វឹកដែលបានផ្តល់នូវយុទ្ធសាស្រ្ត ក៏ដូចជារបៀបវាយយកពិន្ទុពីគូប្រកួត។ ម្យ៉ាងវិញទៀតខ្លួនបានឆ្លងកាត់ការប្រកួតនៅប្រទេសវៀតណាមមួយលើករួចមកហើយ ដែលធ្វើឱ្យរូបគេនៅតែជឿជាក់ក្នុងការការពារមេដាយរបស់ខ្លួន។   កីឡាករជម្រើសជាតិឃីកបុកស៊ីង វ័យ២៧ឆ្នាំអះអាងថា៖«ការហ្វឹកហាត់របស់ខ្ញុំជារៀងរាល់ថ្ងៃ។ មួយថ្ងៃ៣ពេល(ព្រឹក ថ្ងៃហើយនិងយប់) យើងហាត់រហូត កាន់តែកៀកស៊ីហ្គេមនេះយើងសឹងតែហាត់មិនថាសៅរ៍-អាទិត្យ»។ សង្ឃឹម បន្តថាបើទោះការហ្វឹកខ្លាំង ប៉ុន្តែមិនមែនអ្វីជាបញ្ហានោះទេ ព្រោះការស្នាក់នៅហូបចុកក្នុងជំរំជម្រើសជាតិមានគ្រប់គ្រាន់ និងសមស្រប។ យ៉ាងណា ការធ្វើគីឡូមានបញ្ហាតិចតួច ប៉ុន្តែខ្លួននៅតែងជឿជាក់ថាមិនមានបញ្ហាធ្ងន់សម្រាប់ខ្លួនជាកីឡាករនោះទេ។   ៖«សម្រាប់ការហូបចុកនៅក្នុងក្រុមជជំរុំជម្រើសជាតិនេះគឺបានគ្រប់គ្រាន់អត់ខ្វះខាតទេ ហើយបើធ្វើទម្ងន់រាងពិបាកខ្លះ ទម្ងន់៥៧ មិនពិបាកខ្លាំងទេបើយើងធ្វើវាម្តងបន្តិចៗ»។ ទោះបីការហ្វឹកខ្លាំង រ៉ាឆាន់ បង្ហាញជំហររឹងមាំថា ខ្លួនមិនមានការធ្លាក់កម្លាំងឡើយ។   គួបញ្ជាក់ថា ម្ចាស់មេដាយមាសស៊ីហ្គេម២០២១ ឃីកបុកស៊ីងដំបូងគេ នឹងត្រូវការពារមេដាយរបស់ខ្លួនលើប្រភេទទម្ងន់៥៧គីឡូក្រាម នៅស៊ីហ្គេមកម្ពុជាឆ្នាំ២០២៣។ មេដាយមាសដែល បឺត សង្ឃឹម ទទួលបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម តាមរយៈការយកឈ្នះកីឡាករថៃ Arunno Sivapan៕    
«ខ្ញុំប្តេជ្ញាថានឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាមេដាយមាសស៊ីហ្គេមឱ្យបាន»។ កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម ប្តេជ្ញាយ៉ាងមុតមាំដូច្នេះ ស្របពេលកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន ប្រកាសជ្រើសរើសមន្រ្តីរាជការក្រសួងបរិស្ថាន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញទាំងអស់ ឱ្យបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញចំនួន២ នៅប្រទេសសិង្ហបុរី។ មុខជំនាញទាំង២នោះមាន ផ្នែករដ្ឋបាលសាធារណៈ (Master of Public Administration) សិក្សារយៈពេល១ឆ្នាំ និងផ្នែកគោលនយោបាយសាធារណៈ (Master of Public Policy) សិក្សារយៈពេល២ឆ្នាំ។   សម្រាប់អាហារូបករណ៍នេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០២២ ដោយផ្ដល់ជូនថ្លៃសិក្សាមួយចប់កម្មវិធី ថ្លៃសំបុត្រយន្តហោះទៅ-មក ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ ចំពោះមន្រ្តីរាជការក្រសួងបរិស្ថាន ដែលចាប់អារម្មណ៍ អាចដាក់ពាក្យសុំអាហារូបករណ៍ អាចទាក់ទងទៅលោក អ៊ុយ ឈីហ្គោប៊ី តាមរយៈលេខទូរសព្ទ ០១៧ ៩៩៩ ៦៤៤៕        
ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងស្ដីពីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី សម្រាប់ឆ្នាំ២០២២។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់មន្រ្តីរាជការក្រសួងបរិស្ថាន ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
អត្ថបទទាក់ទង   វៀតណាមប្តេជ្ញាចាត់វិធានផ្លូវច្បាប់លើក្រុមហ៊ុននាំពលករទៅបរទេស ដែលគ្មានទំនួលខុសត្រូវ  នៅក្នុងឆ្នាំ២០២៣ វៀតណាមបានបញ្ជូនពលករទៅបរទេសប្រមាណ ១៥៩០០នាក់ ដោយកើនឡើង៣៣,៣ភាគរយនៃគោលដៅប្រចាំឆ្នាំ។ នេះជាតួលេខដ៏ខ្ពស់បំផុតក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ។ ក្នុងចំនួននោះ នៅត្រីមាសទីមួយនៃឆ្នាំ២០២៣ វៀតណាម បានបញ្ជូនពលករចំនួន ៣៧៩២៣នាក់។   យ៉ាងណាមិញ ចំនួនពលករ ដែលវៀតណាមបញ្ជូនទៅបរទេសនៅត្រីមាសទី១ ក្នុងឆ្នាំ២០២៤ បានថយចុះមកត្រឹម ៣៥៩០០នាក់ប៉ុណ្ណោះ។    «ជប៉ុន និងតៃវ៉ាន់ បន្តជាប្រទេសទទួលពលករវៀតណាមដ៏ធំបំផុត»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ដោយយកទិន្នន័យពីក្រសួងការងារវៀតណាម។ មិនតែប៉ុណ្ណោះ វៀតណាម ក៏បានបញ្ជូនពលកររបស់ខ្លួនទៅកូរ៉េខាងត្បូង ចិន សិង្ហបុរី ថៃ ម៉ាកាវ ហុងគ្រី និងបណ្តាប្រទេសផ្សេងទៀតផងដែរ។    កន្លងមក ក្រសួងការងារវៀតណាម បានដាក់គោលដៅបញ្ជូនពលករទៅធ្វើការនៅបរទេសឱ្យបានចំនួន ១២៥០០០នាក់ នៅក្នុងឆ្នាំ២០២៤។ គោលដៅបញ្ជូនពលករទៅបរទេសជារៀងរាល់ឆ្នាំមានចន្លោះពី១២ម៉ឺននាក់ ទៅជាង១៤ម៉ឺននាក់។ ជារៀងរាល់ឆ្នាំ ពលករវៀតណាមទាំងនោះ តែងផ្ញើប្រាក់ទៅផ្ទះប្រមាណពី ៣,៥ពាន់លានដុល្លារ ទៅ៤ពាន់លានដុល្លារ។    ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រសួងការងារវៀតណាម បានស្វះស្វែងរកការបញ្ជូនពលករទៅបណ្តាប្រទេសជាច្រើន រួមទាំងផ្តល់ព័ត៌មានការជ្រើសរើសពលករទៅប្រជាជនខ្លួនជាដើម។ ការបញ្ជូនពលករទៅបរទេសជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលនៅក្នុងបរិបទថ្មី៕ 
ត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤ វៀតណាម បានបញ្ជូនពលករក្រោមកិច្ចសន្យាច្រើនជាង ៣៥៩០០នាក់ ទៅបរទេស។ នេះបើតាមទិន្នន័យដែលផ្តល់ដោយនាយកដ្ឋានពលករនៅបរទេស នៃក្រសួងការងារវៀតណាម។ យ៉ាងណាមិញ តួលេខនេះ គឺមានការថយចុះបើធៀបនឹងរយៈពេលដដែលនៅក្នុងឆ្នាំ២០២៣។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការ៦ចំណុច ទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ វិធានការទាំងនោះ គឺការពន្យល់ អប់រំគ្រប់មធ្យោបាយទៅកាន់សិស្ស ឱ្យមានវិន័យ និងសីលធម៌ជាដើម។ ទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសពីអត្ថន័យទិវានៃក្តីស្រលាញ់។ ជាពិសេសត្រូវពង្រឹងការអនុវត្តវិស័យឱ្យម៉ឹងម៉ាត់ លើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សឱ្យបានជាប់លាប់។ នេះបើតាមក្រសួងអប់រំ។   ក្រសួងអប់រំ ក៏ប្រាប់ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀន តាមរយៈសកម្មភាព« មិត្តអប់រំមិត្ត»។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានសិក្សា ក៏ត្រូវទំនាក់ទំនងជិតស្និទជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។   ក្រៅពីនេះ ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ត្រូវអនុលោមឱ្យបានខ្ជាប់ខ្លួនដែរ។ នេះបើតាមវិធានការក្រសួងអប់រំ។   គួរបញ្ជាក់ថា ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់ (Valentines Day ជាភាសាអង់គ្លេស ឬ Saint-Valentin ជាភាសាបារាំង) បានចាប់ផ្តើមឡើងពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ពោលគឺនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយបន្តរាលដាលពាសពេញពិភពលោក។   ប៉ុន្តែបច្ចុប្បន្ន យុវជនខ្លះ បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌សង្គម នៅក្នុងទិវានៃក្តីស្រលាញ់ដែលជាវប្បធម៌បរទេសនេះ ។ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ បានពន្យល់ពីអត្ថន័យនៃទិវានេះ គឺសំដៅលើក្តីស្រលាញ់រវាងម្ដាយឪពុក បងប្អូន សាច់ញាតិ និងមិត្តភក្តិ ដោយមិនមែនក្នុងន័យស្នេហាស៊ីជម្រៅនោះទេ។ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋកុំយល់ច្រឡំ និងភ្លើតភ្លើននឹងទិវាក្តីស្រឡាញ់នេះដែរ៕  
ដោយ៖ ប៉ូ សុភា 
"Disembarkation platforms", "controlled centres" and strengthening external borders are the main points of the deal reached at a Brussels summit. - Disembarkation platforms - To deter Mediterranean crossings, the leaders pledged to "swiftly explore" the still vague concept of "regional disembarkation platforms" outside Europe for migrants rescued from international waters. They promised to work in cooperation with the Office of the High Commissioner for Refugees (UNHCR) and the International Organisation for Migration (IOM). No third country has so far offered to host these reception centres, where authorities would distinguish between irregular migrants and asylum seekers admissible into the EU. Morocco on Thursday ruled itself out and the idea has raised doubts in European capitals about its compatibility with international law. - 'Controlled centres' - According to the deal, migrants found and held in the EU can be moved to "controlled centres" on EU territory from where they will be able to be relocated throughout the bloc if eligible for asylum and returned to their country if they are not. But their creation, which would be paid for with EU money, is left to the discretion of member states "on a voluntary basis" as would be the relocation of asylum seekers held there. Italy, which welcomed the proposal, did not specify whether it would create such centres on its soil. The term "controlled" centres was preferred over "closed" as proposed by France. - 'Secondary movements' - The compromise includes a paragraph for curbing the movement of migrants between EU countries. So-called secondary movements are at the heart of tensions between German Chancellor Angela Merkel and her main government ally, the CSU, which threatened to unilaterally turn back migrants already registered elsewhere upon arrival on the German border. "Member states should take all necessary internal legislative and administrative measures to counter such movements and closely cooperate amongst each other to this end," the conclusions said. - External borders - The agreement provides for increasing the resources of the European Border Guard Agency, Frontex, (without providing figures) and giving it a broader mandate. It also plans to strengthen support to the Libyan Coast Guard, and in a warning to NGOs, calls on "all vessels operating in the Mediterranean" to comply with applicable laws and not obstruct Libyan coast guard operations. In a section particularly appreciated by Malta and Italy, the 28 leaders agreed to release the second three-billion-euro tranche of the fund to help refugees in Turkey and to contribute to the EU fund for Africa, in order to slow migration into Europe at its starting point. - Dublin Regulation - The summit was supposed to unfold a compromise on this European legislation which entrusts responsibility for processing an asylum application to the country of first entry. But the differences are still too great for amendments to be made. "A consensus must be found on the Dublin Regulation so that it is reformed on the basis of a balance between responsibility and solidarity," the agreement said of a reform that has been bogged down for years. The Commission proposes to derogate from this principle in times of crisis, with asylum seekers being redistributed from their place of arrival. But countries such as Hungary and Poland, supported by Austria, oppose this idea head-on. Italy calls for a permanent system of distribution and for the principle of the responsibility of the country of arrival to be abandoned altogether.
Brussels, Belgium | After nine hours of talks, EU leaders forged a hard won agreement on migration early Friday.
  ក្នុងចំណោមវត្តអារាមចំនួន ៥ ១៣៣វត្ត មាន៤ ៨៦៦វត្ត ជាគណៈមហានិកាយ ដែលមានព្រះសង្ឃចំនួន ៦៦ ៦០៩អង្គនៅទូទាំងប្រទេស។ ចំណែកគណៈធម្មយុត្តវិញ មានវត្តចំនួន ២៦៧ និងមានព្រះសង្ឃចំនួន ២ ៣៥៨អង្គនៅទូទាំងប្រទេស។  របាយការណ៍ស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេសឆ្នាំ២០២៣ បង្ហាញថា ខេត្តព្រៃវែង មានវត្តច្រើនជាងគេ គឺចំនួន ៥១៩វត្ត ខណៈខេត្តកែប មានវត្តតិចជាងគេ គឺត្រឹម ១៧វត្តប៉ុណ្ណោះ។ ដោយឡែក រាជធានីភ្នំពេញវិញ មានព្រះសង្ឃច្រើនជាងខេត្តដទៃ គឺ៨ ០០៦អង្គ។ ចំពោះខេត្តដែលមានព្រះសង្ឃតិចជាងគេ គឺខេត្តមណ្ឌលគិរី មានត្រឹម ១៩៣អង្គ។   សូមបញ្ជាក់ថា ក្រៅពីមានវត្តចំនួន ៥ ១៣៣វត្ត កម្ពុជា ក៏មានអាស្រម ចំនួន ១៤០អាស្រម និងមណ្ឌលវិបស្សនា មានចំនួន ៤៤មណ្ឌល។ នេះនេះបើតាមរបាយការណ៍ដដែល៕  
ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានវត្តអារាមចំនួន ៥ ១៣៣វត្ត និងព្រះសង្ឃចំនួន ៦៨ ៩៧៦អង្គ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេសឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ។
បើតាមCDC ក្រុមហ៊ុនវិនិយោគចិននោះមានឈ្មោះថា ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD  ហើយតាមរយៈគម្រោងនេះនឹងអាចបង្កើតការងារបានជាង២០០កន្លែង សម្រាប់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងតំបន់នោះតែម្តង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនផ្សេងៗចំនួន៦ទៀត បង្កើតរោងចក្រនៅតំបន់ផ្សេងពីគ្នាផងដែរ។  គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៦នេះ មានប្រមាណ៣២,២លានដុល្លារ ព្រមទាំងអាចបង្តើតឱកាសការងារបានរហូតទៅដល់ជាង៤ពាន់កន្លែង។ ក្រុមហ៊ុនវិនិយោគដែលCDCបានអនុម័តទាំងនោះមាន CAMBODIAN NOBLE TASTE FOOD CO., LTD  គ្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានតម្លៃជាង១៦លានដុល្លា នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុន M.H.K.Y Manufactures CO., LTD ចំណាយទុនវិនិយោគ២,២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ-ម៉ូតូកង់បី និងក្រុមហ៊ុន HONGFAXIANG INDUSTRIAL CO., LTDគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ក្នុងទំហំទឹកប្រាក់ជិត៤លានដុល្លារ នៅខេត្តកណ្តាល។ ក្នុងនោះគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ-ម៉ូតូកង់បី មានទីតាំងនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។ រីឯគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូបវិញ ស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។ រីឯក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាងតម្លៃ២,៤លានដុល្លារ និងក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទតម្លៃ៤,៧លានដុល្លារ។ គម្រោងពីរទាំងនេះមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ វិនិយោគ ២,៧លានដុល្លារ របស់ ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., LTD មានទីតាំង នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមCDC៕
ភ្នំពេញ៖  ក្រុមហ៊ុនចិនមួយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តជាផ្លូវការឱ្យបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន មានទុនវិនិយោគចំនួន២៧,៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់CDC កាលពីថ្ងៃទី១១តុលា ឆ្នាំ២០១៩។
ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមកំពុងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីមរណភាព លោក នួន ជាបងធំទីពីរនៃរបបខ្មែរក្រហម ដែលបានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ សន្និសីទសារព័ត៌មាននេះ រៀបចំនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃដដែលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានវត្តមានសហព្រះរាជអាជ្ញាខ្មែរ និងបរទេស។
រាយការណ៍ផ្ទាល់ដោយ៖ ម៉ៅ សុផា, ជាវ សំណាង និង ប៉ាន់ បូនី
លោក ប្រាក់ វុទ្ធី មើលឃើញថា គ្រូនៅតាមក្លិប និងសមាគមបាល់ទាត់ខ្លះ នៅមានកម្រិតទាប ដោយគ្រូខ្លះមិនទាន់មានសញ្ញាប័ត្រ B License នៅឡើយទេ ពោលគឺពួកគាត់គ្រាន់តែមានបទពិសោធន៍ដឹកនាំប៉ុណ្ណោះ។    «ក្លិបណា ដែលគ្រូមាន License ខ្ពស់ គុណផលដែលទទួលបានល្អ។»។ គ្រូជម្រើសជាតិកម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទបែបនេះ ដោយលើកជាឧទាហរណ៍ថា អ្នកគ្រូ ម៉ៅ សាវិន គ្រូបង្វឹកផ្នែកនារីនៅក្លិបភ្នំពេញក្រោន មានសញ្ញាប័ត្រ A License ដែលបានដឹកនាំក្លិបលើកពានជើងឯកលីគនារី ឆ្នាំ២០២១។    បើតាមលោក ប្រាក់ វុទ្ធ បាល់ទាត់នារីកម្ពុជាមានភាពខ្លាំង ប៉ុន្ដែគុណភាព នៃការហ្វឹកហាត់ មិនបានត្រឹមត្រូវ១០០ភាគរយ ទៅតាមស្ដង់ដារអន្ដរជាតិទេ ដោយសារខ្វះខាតរបស់គ្រូ។ ម្យ៉ាងវិញទៀត ក្រុមបាល់ទាត់់នារីកម្ពុជា មានការប្រកួតអន្ដរជាតិតិច ដែលជាហេតុនាំឲ្យខ្វះបទពិសោធន៍ ។    តែយ៉ាងណាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានគម្រោងនឹងអភិវឌ្ឍគ្រូបន្ថែម ដោយតម្រូវឲ្យគ្រូទាំងនោះ មានកម្រិតសញ្ញាប័ត្រត្រឹមត្រូវច្បាស់លាស់ ដើម្បីឈានទៅអភិវឌ្ឍបាល់ទាត់នារី។ នេះជាការបញ្ជាក់របស់លោក វុទ្ធី។   ក្រុមបាល់ទាត់នារីកម្ពុជា ទើបតែបញ្ចប់ការប្រកួត Sea Games លើកទី៣១ នៅវៀតណាម កាលពីខែឧសភាកន្លងមក ហើយត្រូវបន្តដំណើរទៅប្រកួត AFF Womens Championship នៅហ្វីលីពីន នាខែកក្កដាខាងមុខ។ បើគិតតាំពីឆ្នាំ២០១៩មក កម្ពុជា ទើបចេញប្រកួត AFF Womens Championship ។    គ្រូបង្វឹកបាល់ទាត់នារីកម្ពុជា បានបន្ថែមថា កូនក្រុមមិនបោះជុំរុំប្រកួតនៅក្រៅប្រទេស មុនការប្រកួតពានរង្វាន់នារីឡើយ។ សម្រាប់បញ្ហាកាយសម្បទាវិញ លោក ប្រាក់ វុទ្ធី បានពន្យល់ថា ការហ្វឹកហាត់មូលដ្ឋាន មិនបានត្រឹមត្រូវធ្វើឲ្យកាយសម្បទាកីឡាការិនី តូច និងទាប ជាពិសេសអាហារូបត្ថម។   សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងស្រាវជ្រាវ និងកត់សម្គាល់មើលកីឡាការិនីនៅក្រៅស្រុក ដើម្បីកោះហៅមកជួយកម្ពុជា ក្នុងការប្រកួតអន្ដរជាតិនេះ ។ ក្រៅពីនេះ សហព័ន្ធ ក៏មានគោលបំណងកោះហៅកីឡាការិនីកម្ពុជា ដែលហ្វឹកហាត់ និងលេងនៅក្រៅប្រទេសមកដែរ៕  
លោក ប្រាក់ វុទ្ធី គ្រូជម្រើសជាតិបាល់ទាត់នារីកម្ពុជា បាននិយាយថា ការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារី នៅតាមក្លិប និងសមាគមបាល់ទាត់នានា មិនទាន់ល្អតាមស្តង់ដារ ១០០ភាគរយឡើយ ដោយសារខ្វះគ្រូ។
  កសិករ លីម សុខហេង អ្នកចិញ្ចឹមត្រីប្រា ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជិត២០ឆ្នាំហើយ ដែលគ្រួសារលោក លីម សុខហេង បានចិញ្ចឹមត្រីប្រា ដោយសារមានទីផ្សារ ទូលាយ ងាយចិញ្ចឹម និងមានការពេញនិយម សម្រាប់អ្នកបរិភោគ។ បើតាមកសិករ លឹម សុខហេង អំឡុងវិបត្តិកូវីដ-១៩ នេះ ធ្វើឲ្យតម្លៃត្រីប្រា ធ្លាក់ដល់តម្លៃ ជាង ៤ ពាន់រៀល ដល់ ៤ពាន់២រយរៀល ខណៈកាលមិនទាន់មានកូវីដ-១៩ អាចលក់បាន ៤ពាន់៥រយរៀល ទៅ ៤ពាន់៧រយរៀល ក្នុងមួយគីឡូក្រាម។    មានវ័យ ៣០ឆ្នាំ កសិកររូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ៖«ទើបឆ្នាំ២០២០ ដែលមានកូវីដ ហ្នឹងទេ ដែលតម្លៃត្រីប្រា ថោក ត្រឹម ៤ពាន់១រយរៀល ពេលខ្លះ ចុះដល់ជាង ៣ ពាន់រៀល ក៏មាន»។ ដ្បិតមិនបង្ហាញ ចំនួនទឹកប្រាក់នៃការខាតបង់ តែលោក សុខហេង ប្រាប់ថា អំឡុងកូវីដ-១៩នេះ ការចិញ្ចឹមត្រីប្រា របស់លោក មានការខាតច្រើន ព្រោះ តម្លៃត្រីក៏ធ្លាក់ និងទីផ្សារចង្អៀតទៀត ម្យ៉ាងត្រូវចំណាយលើចំណី និងកម្លាំងពលកម្មទៀត។ កសិករកំពុងផ្ដល់ចំណីត្រីប្រា (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន)  «កូវីដ-១៩ និងការនាំចូលត្រី ពីខាងក្រៅ ដូចជា វៀតណាម ជាមូលហេតុចម្បង ដែលធ្វើឲ្យ ត្រីចុះថោក និងធ្វើឲ្យទីផ្សារត្រី ក្នុងស្រុកចង្អៀត។ បើសកម្មភាពនេះ(ការនាំត្រីចូល) នៅតែបន្ត អ្នកចិញ្ចឹមត្រី នៅតែប្រឈម នឹងការខាតបង់»។ នេះបើតាមកសិករ លីម សុខហេង។   ដោយឡែក កសិករ វ៉ន វ៉ាន់ណេត ជាអ្នកចិញ្ចឹមត្រីប្រា មួយរូបដែរ ស្ថិតក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា៖«តម្លៃត្រីប្រា ក្នុងខេត្តកំពង់ធំ លក់បាន ៤ ០០០រៀល ក្នុងមួយគីឡូក្រាម គ្មានអ្នកទិញផង»។ ដ្បិតត្រីប្រា លក់បានថោក និងពិបាកលក់ តែកសិករ រូបនេះ នៅតែចិញ្ចឹម ព្រោះវាងាយចិញ្ចឹម និងឆាប់បានលក់(៧ទៅ៨ខែ) ម្យ៉ាងពលរដ្ឋខ្មែរ និយមបរិភោគផងដែរ។ ។    មានបទពិសោធចិញ្ចឹមត្រីប្រា ៥ឆ្នាំ កសិករ វ៉ាន់ណេត បន្ថែមថា ដ្បិតលោក ជាសមាជិកសមាគមវារីវប្បករកម្ពុជា តែទីផ្សារត្រី នៅតែចង្អៀតដដែល ព្រោះនៅតែមានការនាំចូលត្រីពីខាងក្រៅ។   «បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតគណៈកម្មការ ជំរុញវារីវប្បម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហា ដល់វារីវប្បករកម្ពុជា និងទប់ស្កាត់ការនាំចូលត្រី ពីខាងក្រៅ ស្ថានភាពទីផ្សារត្រីនៅកម្ពុជា មិនមានអ្វីប្រែប្រួលច្រើនទេ ហើយអ្នកចិញ្ចឹម ក៏មិនទាន់ចំណេញដែរ ដោយតម្លៃលើសមុនត្រឹម ១០០ទៅ ២០០រៀល គ្រាន់តែរួចថ្លៃដើមប៉ុណ្ណោះ»។ នេះបើតាមលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា៕ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ភ្នំពេញ៖ ត្រីប្រា មានតម្លៃសមរម្យ ជាងត្រីដទៃ និងជាទីពេញនិយម សម្រាប់អ្នកបរិភោគ។ តែអំឡុងវិបត្តិកូវីដ-១៩ បានធ្វើឲ្យ អ្នកចិញ្ចឹមត្រីប្រា កំពុងប្រឈមការខាតប្រាក់ចំណូល ព្រោះតម្លៃថោក ត្រឹម ៤ ពាន់រៀល ដល់ ៤ពាន់២រយរៀល ក្នុងមួយគីឡូក្រាម។
  ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាងតាមដានកិច្ចសម្ភាសរវាង លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ មនិងអ្នកនាង ស៊ែម ម៉ូនីតា នៃសារព័ត៌មានថ្មីៗដូចតទៅ៖   អ្នកនាង ស៊ែម ម៉ូនីតា៖តើក្រុមហ៊ុនមួយ អាចចរាចរលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារបាន តើត្រូវមានអាជ្ញាប័ណ្ណអ្វីខ្លះទៅ? លោក ស៊ាង ថៃ៖ក្រុមហ៊ុនមួយដែលស្របច្បាប់ ដំបូងបង្អស់ត្រូវចុះបញ្ជីពាណិជ្ជកម្មជាមុនសិន ប្រសិនផលិតផលគាត់មានBrand ដែលជារបស់ខ្លួនឯង ត្រូវចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្មមួយទៀត។ បន្ទាប់មក គាត់ត្រូវយកទៅចុះនៅក្រសួងស្ថាប័នពាក់ព័ន្ធទៀត។ ឧទាហរណ៍៖បើគាត់ចង់រកស៊ីខាងធនាគារ គាត់ត្រូវទៅសុំអាជ្ញាប័ណ្ណពីធនាគាជាតិ។ បើគាត់បើកកន្លែងកម្សាន្ត ត្រូវទៅសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍។ បើជាផលិតផលគ្រឿងសំអាង ឬថ្នាំពេទ្យ ត្រូវទៅសុំនៅក្រសួងសុខាភិបាល។   អ្នកនាង ស៊ែម ម៉ូនីតា៖ដូច្នេះបើក្រុមហ៊ុនលក់ផលិតផល ឬសេវា ចុះតែបញ្ជីពាណិជ្ជ មានន័យថា មិនទាន់អាចដំណើបាន ដោយស្របច្បាប់ទេមែនទេ?   លោក ស៊ាង ថៃ៖ ពិតជាខុសច្បាប់ ហើយយើងមិនអាចធានាគុណភាពបានឡើយ។ មួយវិញទៀត ក្រសួងពាណិជ្ជកម្ម មានតួនាទីត្រឹមចុះបញ្ជីតែប៉ុណ្ណោះ ប្រៀបបានទៅនឹងកូនដែលកើតមក ត្រូវទៅចុះសំបុត្រកំណើតអ៊ីចឹងដែរ។ ហើយធំឡើង គាត់ចង់ទៅធ្វើការអ្វី? នៅកន្លែងណា? ត្រូវទៅធ្វើខិលិតបញ្ជាក់នៅកន្លែងនោះបន្ថែម។   អ្នកនាង ស៊ែម ម៉ូនីតា៖ តើការចុះបញ្ជីពាណិជ្ជកម្មនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?   លោក ស៊ាង ថៃ៖ វាជាកាតព្វកិច្ច! បើការរកស៊ីនោះជាទ្រង់ទ្រាយធំ ជាទម្រង់ក្រុមហ៊ុននោះ ត្រូវតែទៅចុះបញ្ជីតាមផ្លូវច្បាប់។ លុះត្រាតែចុះបញ្ជីក្រុមហ៊ុននោះ អាចទៅសុំអាជ្ញាប័ណ្ណប្រកបរបរផ្សេងៗបាន។   អ្នកនាង ស៊ែម ម៉ូនីតា៖តើការចុះបញ្ជីនេះ ចុះតែម្ដងលក់គ្រប់មុខបានមែនទេ?   លោក ស៊ាង ថៃ៖ មិនមែននោះទេ!ការចុះបញ្ជី គឺចុះតែម្ដងមែនហើយ ប៉ុន្ដែការដែលគាត់ចង់លក់ ឬបម្រើសេវាកម្មអ្វី គឺត្រូវទៅសុំអាជ្ញាប័ណ្ណខាងនោះបន្ថែមទៀត។ ឧទាហរណ៍៖ក្រុមហ៊ុនមួយ គាត់មានអាជីវកម្មប្រាំដូចជា គ្រឿងសំអាងផង ធនាគាផង សំណង់ផង គឺគាត់ត្រូវតែទៅអាជ្ញាប័ណ្ណផ្នែកផ្សេងៗទៀត តាមក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។   អ្នកនាង ស៊ែម ម៉ូនីតា៖ តើការចុះបញ្ជីពាណិជ្ជកម្មម្ដងៗ ប្រើរយៈពេលយូរប៉ុណ្ណា? រីឯការចំណាយទៅលើសេវាយ៉ាងណាដែរ?   លោក ស៊ាង ថៃ៖ ការចុះបញ្ជីគឺមិនប្រើពេលយូរទេ ព្រោះគេចុះតាមអនឡាញ។ ប្រសិនបើយើងចុះបានត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់នោះមិនយូរនោះទេ។ តែក៏មានអ្នកខ្លះយូរដល់ទៅកន្លះខែមួយខែ ក៏ព្រោះបំពេញមិនត្រឹមត្រូវវាលោតសញ្ញាក្រហម ក្នុងអ៊ីម៉ែល មិនបានមើលជាដើម។ រីឯការចំណាយសេវា អាស្រ័យទៅលើប្រភេទក្រុមហ៊ុន។ ហើយចំណូលសម្រាប់សេវា និងពន្ ធគឺបង់ចូលរដ្ឋ មិនមែនចូលក្រសួងពាណិជ្ជកម្មឡើយ។ បើក្រុមហ៊ុនបិទ ក៏ត្រូវទៅលុបអាជ្ញាប័ណ្ណនៅក្រសួងពាណិជ្ជកម្មដែរ ដើម្បីបញ្ឈប់ការបង់ពន្ធ។ មួយទៀតប្រសិនបើចង់ដឹងថា ក្រុមហ៊ុនមួយស្របច្បាប់ ឬអត់ អាចស្វែងរកក្នុងវេបសាយបាន ឱ្យតែដាក់ឈ្មោះត្រឹមត្រូវ៕  
ភ្នំពេញ៖ ធម្មតាក្រុមហ៊ុនមួយ មុននឹងចាប់ផ្ដើមបើកដំណើរការរកស៊ី ចាំបាច់ណាស់ត្រូវទៅចុះបញ្ជី ដើម្បីបញ្ជាក់ថាក្រុមហ៊ុននោះ ស្របច្បាប់រកស៊ីត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក៏មានក្រុមហ៊ុនមួយចំនួន ដែលបានផ្ដល់ជាសេវាកម្មចរាចរផលិតផល ដោយមិនបានសុំការអនុញ្ញាតឡើយ ហើយវាក៏ជាកត្ដាដែលជាហេតុនាំឲ្យមានជនខិលខូច ឆ្លៀតឱកាសជួញដូរផលិតផលខុសច្បាប់ គ្មានគុណភាពផងដែរ។
បើតាមការផ្សាយរបស់ BBC ជុំវិញករណីនេះ ក្លិប Parma ក៏ត្រូវបានកាត់ចំនួន ៥ ពិន្ទុផងដែរសម្រាប់ការប្រជែងពានរង្វាន់អ៊ីតាលី Serie A រដូវកាល ២០១៨-១៩ ដែលនឹងឈានចូលក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី វ័យ៣៦ឆ្នាំ ដែលជាប់បម្រាមរយៈពេល២ឆ្នាំ នឹងត្រូវពិន័យជាប្រាក់ ១៧៨០០ផោន (២៣០០០ដុល្លារអាមេរិក) បន្ថែមទៀត។ តុលាការសហព័ន្ធជាតិអ៊ីតាលី (TFN) បានដាក់ទណ្ឌកម្ម Calaio បែបនេះបន្ទាប់ពីរកឃើញថារូបគេបានផ្ញើរសារដែលគួរឲ្យសង្ស័យទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួនមុនការប្រកួតរវាងក្រុម Spezia ទល់នឹង Parma នៅថ្ងៃទី១៨ ខែឧសភា កន្លងទៅក្នុងក្របខណ្ឌ Serie B។ កាលណោះ Parma បានយកឈ្នះ ២-០ ដើម្បីបានកៅអីឡើងមកលេងពានលំដាប់កំពូលរបស់អ៊ីលីវិញសម្រាប់រដូវកាលថ្មីខាងមុខនេះ។ Calaio ដែលចាកចេញពី Spezia ទៅចូលរួមជាមួយ Parma នៅឆ្នាំ២០១៦ បានទាក់ទងកីឡា Filippo de Col និង Claudio Terzi របស់ Spezia តាមរយៈបណ្តាញទំនាក់ទំនងសង្គម WhatsApp នៅមុនពេលការប្រកួត។ សារនោះត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលទុកជាមុន។ ព្រះរាជអាជ្ញាបានចាប់ផ្តើមស៊ើបអង្កេតករណីនេះកាលពីខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែ Parma បានបដិសេធលើការពិនិត្យសារនោះថា«មិនមានភាពប្រក្រតីអ្វីនោះឡើយ» ហើយ TFN ក៏មិនគួរកាត់ពិន្ទុខ្លួនចំនួន៥ពិន្ទុដែរ។ យ៉ាងណាក៏ដោយ អតីតកីឡាករ Torino, Genoa, Catania និង Napoli រូបេនះ នៅតែត្រូវចោទប្រកាន់ពីបទកំណត់លទ្ធផលប្រកួតកាលពីខែកក្កដា នៅពេលសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានបញ្ជូនករណីនេះទៅឲ្យ TFN សម្រេច ហើយសារនៅលើ WhatsApp ត្រូវចាត់ទុកថាមានឥទ្ធិពលលើការកំណត់ការប្រកួត៕
ខ្សែប្រយុទ្ធ Emmauele Calaio របស់ Parma ត្រូវហាមឃាត់ចូលរួមក្នុងសកម្មភាពកីឡារយៈពេលពីរឆ្នាំ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផល។
  លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងនៅក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង វេសឡាញ អេឌ្យូខេសិនគ្រុប និង ធនាគារ ហ្វីលីព កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ថា៖ គោលបំណងនៃកិច្ចសហការនេះ មិនមែនដើម្បីតែបង្កើនគុណភាពបង់ប្រាក់ ឬទទួលប្រាក់តាមប្រព័ន្ធសេវាធនាគារចល័តបុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនទាំង២ ក៏បាននិងកំពុងគិតគូរពីការធ្វើទំនើបកម្មលើប្រព័ន្ធអប់រំបែបឌីជីថល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ស្របតាមទាន់ការវិវឌ្ឍទៅថ្ងៃអនាគត។   លោក ប៉ិច បូឡែន បានបន្តថា សាលារៀនវ៉េស្ទឡាញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះគឺយើងមាន១១សាខា យើងមានសិស្សសរុបជាង១៣០០០នាក់ និងបុគ្គលិកមានជាង១៣០០នាក់ ដែលប្រតិបត្តិការទទួលប្រាក់ និងបង់ប្រាក់មានសភាពមមារញឹក ដែលបណ្តាលឲ្យមានការរង់ចាំរបស់មាតាបិតានិងសិស្សានុសិស្សដែលត្រូវចំណាយពេលច្រើន។    ម្យ៉ាងវិញទៀតលោកសំឡឹងមើលថាមិនមានភាពងាយស្រួលទេ សម្រាប់មាតាបិតាសិស្ស សិស្សានុសិស្ស ដែលត្រូវកាន់ប្រាក់សុទ្ធធ្វើដំណើរមកកាន់ទីតាំងរបស់សាលារៀន ដើម្បីបង់ប្រាក់នេះ គឺត្រូវឆ្លងកាត់ការប្រុងប្រយ័ត្ន សុវត្ថិភាពនៃការធ្វើដំណើរ សុវត្ថិភាពនៃការបាត់បង់ នឹងប្រឈមនឹងហនិភ័យនានា។ ចំពោះបុគ្គលិកប្រតិបត្តិការទទួលបន្ទុកទទួលប្រាក់ ក៏ត្រូវចំណាយពេលច្រើនសម្រាប់លើកិច្ចការប្រតិបត្តិការ ។    សម័យកាលនៃការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យា លោកបានសំឡឹងឈោងចាប់ដៃគូថ្មី ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍ នោះគឺជាធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាដៃគូដ៏សំខាន់ សម្រាប់រួមជាមួយ WEG ក្នុងប្រតិបតិ្តការបង់ទទួលប្រាក់តាមសេវាធានាគារចល័ត ចាប់ពីថ្ងៃនេះតទៅ ហើយ វេសឡាញ និង ធនាគារ ហ្វីលីព យើងមានសហប្រតិបត្តិការរួមគ្នា ក៏បុគ្គលិកយើងទាំងពីរស្ថាប័នក៏រួមគ្នា សំឡឹងមើលចាប់ពីនេះតទៅមានអ្វីខ្លះដែលធ្វើកិច្ចការរួមគ្នាបាន ដូចជានាំបុត្រធីតាមកសិក្សា ក្នុងលក្ខខណ្ឌពិសេសណាមួយ។ ទាំងនេះគឺជាការគិតគូដល់មាតាបិតាសិស្ស សម្រួលរាល់ការលំបាកនានា សម្រួលនូវការចំណាយពេលវេលានាពេលកន្លងមក លោកអាចយកពេលវេលានេះបំពេញលើកិច្ចការផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍលើគ្រប់កិច្ចការសម្រាប់គ្រួសារ។   លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព ភីអិលស៊ី បានលើកឡើងថា នាពេលបច្ចុប្បន្ន វិស័យធនាគារមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ពិសេសលើប្រព័ន្ធបច្ចេកវិទ្យា។ ដោយមើលឃើញនូវតម្រូវការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន និងដើម្បីរួមចំណែកលើកកម្ពស់វិស័យធនាគារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ធនាគារ ហ្វីលីព ក៏បានរួមចំណែកយ៉ាងសកម្ម ជាពិសេសបន្ទាប់ពី បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ជាស្ថាពរកាលពីខែមករាដើមឆ្នាំ ២០២០នេះ។ តាមរយៈសាខា និងATM ប្រតិបត្តិការស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា(៨៩សាខា នៅ២០ខេត្តក្រុង) ធនាគារបានផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួនក្នុងការទទួលបានសេវាកម្ម ធនាគារតាមតម្រូវការ។    លោក ចាន់ ម៉ាច មានប្រសាសន៍បន្តថា ពេលនេះ ធនាគារ ហ្វីលីព មានសេចក្តីរីករាយដែលបានធ្វើការសហការជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប(WEG) ដែលជាស្ថាប័នអប់រំធំមួយ ក្នុងការដាក់ឲ្យដំណើរការលើការបង់ប្រាក់តាមសេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព ។ បន្ទាប់ពីពិធីចុះអនុស្សារណៈនេះ លោក លោកស្រី សិស្សានុសិស្ស សិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ អាចធ្វើការបង់ថ្លៃសិក្សាតាមរយៈសេវាធនាគារចល័ត របស់ធនាគារហ្វីលីព ដែលហៅកាត់ថា (Phillip Mobile) បានប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរមកដល់សាលា និងមិនចាំបាច់រង់ចាំយូរនាំឲ្យមានយឺតយ៉ាវ និង ចំណេញពេលវេលា។    ជាងនេះទៅទៀត ដើម្បីអបអរសាទរសម្រាប់ការដាក់ឲ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សានេះ អតិថិជនចំនួន៥០០នាក់ដំបូងនឹង ទទួលបានសាច់ប្រាក់ត្រលប់មកវិញចំនួន ៥ដុល្លារ នៅពេលធ្វើការបង់ថ្លៃសិក្សាលើកដំបូង តាមរយៈកម្មវិធី Phillip Mobile និង ទទួលបានមកវិញចំនួន ២ដុល្លា សំរាប់អតិថិជនទី៥០១ឡើងទៅ។ ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ចុងខែធ្នូឆ្នាំ ២០២០ ។    ធនាគារ ហ្វីលីពមានសុឆន្ទៈនឹងផ្តល់សេវាបន្តបន្ទាប់ទៀតដល់អតិថិជនរបស់សាលាវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍រួមមាន ឥណទានសម្រាប់មាតិបិតាឬអាណាព្យាបាល ធានារ៉ាប់រងទូទៅ និង ធានារ៉ាប់រងអាយុជីវិត...ជាដើម។    បច្ចុប្បន្ន ធនាគារ ហ្វីលីព បានយកចិត្តទុកដាក់ផ្តោតលើផលិតផល សេវាធនាគារឌីជីថលជាបន្តបន្ទាប់រួមមាន ការធ្វើបច្ចុប្បន្នភាពកម្មវិធីធនាគារចល័ត Phillip Mobile ការដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង ដំណើរកាតនិម្មិតមាស្ទ័រកាត(Virtual Master Card) ការចូលជាសមាជិកបណ្តាញដកសាច់ប្រាក់ទូលាយ (CSS)  សេវាធនាគារអនឡាញ (Internet Banking) ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ (PSP) សេវាធនាគារអទិភាព (Phillip Priority)...ជាដើម។   ភាពជាដៃគូនេះបានផ្តល់ឲ្យអតិថិជនរបស់ធនាគារ ហ្វីលីព និង សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងឱកាសទទួលបានបទពិសោធន៍ដ៏សំបូរបែបលើសេវាកម្មធនាគារ រាប់ទាំងការសន្សំពេលវេលា ថវិការ ទំនុកចិត្ត និង សុវត្ថិភាព៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ-នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក មានការរៀបចំនូវកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា និង ការប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីបង់ថ្លៃសិក្សាតាមរយៈសេវាធនាគារចល័ត រវាងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប(WEG) ដែលជាស្ថាប័នអប់រំដ៍ធំ និងល្បីមួយ បានចាប់ដៃគូជាមួយធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរួមគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ដំណើរការប្រតិបត្តិការបង់ប្រាក់ របស់សិស្សានុសិស្ស និង មាតាបិតាសិស្ស តាមរយៈសេវាធនាគារចល័ត (Phillip Mobile) ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន។
ភ្នំពេញ៖ និស្សិតកម្ពុជាមួយក្រុមចាប់ដៃគ្នាបង្កើតគម្រោងស្ម័គ្រចិត្តមួយដែលមានឈ្មោះថា THE DomestiE ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកឲ្យប្រជាជនខ្មែរបានយល់ដឹង និងជំរុញឲ្យមាននិន្នាការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរទាំងនោះផង។   ស្ថាបនិកម្នាក់របស់ THE DomestiE លោក ប៊ន ប៊ុនឈាង បានរៀបរាប់ថា  ក្រុមរបស់លោកមានសមាជិកប្រមាណ ១០នាក់ ហើយគម្រោងរួមគ្នានេះផ្តោតលើការផ្សព្វផ្សាយតាមគេហទំព័រ តាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក និង តេលេក្រាម រួមទាំងការប្រើប្រាស់ទីផ្សារឌីជីថល និងកម្មវិធី (App) ផ្សេងទៀតផង។    ទាក់ទិននឹងមូលហេតុនៃការបង្កើតគម្រោងនេះ  លោក ប៊ុនឈាង រៀបរាប់ថា ថ្វីបើផលិតផលដែលក្នុងស្រុកបច្ចុប្បន្នមានលក្ខណៈសម្បូរបែបហើយក៏ដោយ បញ្ហាប្រឈមជាច្រើននៅតែមិនទាន់ត្រូវបានដោះស្រាយ។ បញ្ហាទីមួយគឺ ចំនួនអ្នកស្គាល់និងចាប់អារម្មណ៍ផលិតផលទាំងនោះនៅមានកម្រិតទាប។ ចំណែកបញ្ហាទីពីរគឺ   ការបញ្ជាទិញផលិតផលទាំងនោះនៅតែមានភាពលំបាកនៅឡើយ។   បើមិនមានដំណោះស្រាយពីបញ្ហាកង្វះខាតធនធាន និងតម្រូវការនេះទេ លោក ប៊ុនឈាង យល់ថា វានឹងនៅបន្តធ្វើឲ្យសហគ្រិនខ្មែរខ្លះបាត់បង់នូវឳកាស និងសក្តានុពលក្នុងការច្នៃប្រឌិតផលិតផលដែលមានគុណភាពខ្ពស់នៅពេលខាងមុខទៀត។   ដោយមានក្ដីស្រឡាញ់ផង និងមានបំណងចង់មានចំណែកជួយដល់សហគ្រិនខ្មែរផង ក្រុមការងាររបស់លោក ប៊ុនឈាង ខិតខំប្រឹងប្រែងដាក់ចេញគំនិតផ្តួចផ្តើមនេះឡើង ទោះជាក្រុមទាំងមូលមិនមានធនធានគ្រប់គ្រាន់ក៏ដោយ។   «យើងដឹងថាពេលខ្លះ គុណភាពផលិតផលយើងនៅមានកម្រិត ហើយតម្លៃហាក់ថ្លៃជាងផលិតផលនាំចូល ពីព្រោះម្ចាស់ផលិតផលខំប្រឹងធ្វើទៅហើយ តែមិនមានការគាំទ្រ ពួកគាត់នឹងប្រឈមកត្តាជីវភាព ដូចគ្នា។ ប៉ុន្តែ THE DomestiE នឹងព្យាយាមដោះស្រាយនូវបញ្ហាទាំងអស់នេះ»។  លោក ប៊ុនឈាង រៀបរាប់ដូច្នេះ។    ពេលសាកសួរថា ហេតុអ្វីក្រុមការងារសម្រេចដាក់ឈ្មោះបែបនេះ យុវជនរូបនេះឆ្លើយតបថា THE DomestiE ជាឈ្មោះមួយដែលបង្កើតឡើងដោយបូករួមជាមួយនឹងអត្ថន័យទៅតាមតួអក្សរ។    លោករៀបរាប់បន្ថែមថា THE សំដៅទៅលើ ភាពជឿជាក់ (Trust) ការជួយជ្រោមជ្រែង (Help) និងការពង្រីកផលិតផល (Expand)។ ចំណែក DomestiE គឺមកពីពាក្យ domestic ដែលសំដៅទៅលើ ផលិតផល និងការងារនៅក្នុងស្រុក។ ចំណែកឯ អក្សរ E ត្រូវបានជំនួស អក្សរ C ដើម្បីសំដៅលើ សេដ្ឋកិច្ចរបស់កម្ពុជា។   «គោលបំណងសំខាន់របស់យើងមួយទៀតគឺជួយសេដ្ឋកិច្ចជាតិ តាមរយៈការលើកស្ទួយផលិតផលខ្មែរ។ វាជួយបង្កើនផលិតកម្ម ឆ្លើយតបទៅកាន់តម្រូវការ និងទីផ្សារ ដែលនេះជាការជួយជំរុញ សេដ្ឋកិច្ចជាតិបានមួយផ្នែក»។ លោក ប៊ុនឈាង អះអាងបែបនេះ។    បង្កើតមាតិកាជួយផ្សព្វផ្សាយនិងប្តូរផ្នត់គំនិតប្រជាជនចំពោះផលិតផលក្នុងស្រុក ក្នុងនាមជាស្ថាបនិក លោក ប៊ុនឈាង ជឿជាក់ថា THE DomestiE អាចមានចំណែកសំខាន់ក្នុងការចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានាចំពោះផលិតផលក្នុងស្រុកបាន។  «អ្វីដែល THE DomestiE ព្យាយាមធ្វើនោះគឺបង្កើតទំនុកចិត្ត ជួយទៅដល់សហគ្រិន ពង្រីកទីផ្សារផលិតផលខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសបង្កើនតម្រូវការតែម្តង»។ នេះជាការលើកឡើងរបស់លោក ប៊ុន ឈាង។   បើតាមស្ថាបនិក THE DomestiE ខាងលើ គម្រោងរបស់លោក មិនមែនត្រឹមតែជួយជំរុញការផ្សព្វផ្សាយទេ តែសកម្មភាពរបស់ខ្លួនក៏ផ្តោតលើការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋឱ្យមានការជឿជាក់ និងមានមោទកភាពទៅលើផលិតផលជាតិរបស់ខ្លួនដែរ។ THE DomestiE ជាមានតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ឲ្យកាន់តែជិតស្និតគ្នាថែមទៀត។    «យើងមិនអាចរំពឹងឱ្យបរទេសមកទុកចិត្ត ឬគាំទ្រផលិតផលខ្មែរបានទេ ដរាបណាយើងជាជនជាតិខ្មែរខ្លួនឯងមិនទុកចិត្ត និងចូលរួមប្រើប្រាស់ផលិតផលខ្មែរ និងមិនមានមោទកភាពចំពោះផលិតផលជាតិ»។ លោក ប៊ុនឈាង សង្កត់ធ្ងន់ដូច្នេះ។   បើតាមស្ថាបនិករូបនេះ THE DomestiE ត្រូវបានបង្កើតឡើងក្នុងខែមីនា និងមានទំព័រហ្វេសប៊ុកផ្លូវការក្នុងខែមិថុនា ហើយមាតិកាសំខាន់ជាច្រើនពាក់ព័ន្ធនឹងផលិតផលក្នុងស្រុកត្រូវបានបង្កើតឡើងក្នុងគោលដៅនាំឲ្យសាធារណៈជនបានយល់ដឹងពីផលិតផលទាំងនោះផងដែរ។    ក្នុងចំណោមមាតិកាទាំងនោះ វារួមមានកិច្ចពិភាក្សា «THE DomestiE Talk» ដែលក្នុងកម្មវិធីនេះមានវត្តមាននិស្សិតសិក្សាមុខជំនាញផ្សេងៗគ្នាចែករម្លែកបទពិសោធន៍ និងការយល់ឃើញអំពីផលិតផលខ្មែរ។ មួយទៀតគឺ កម្មវិធី «Did You Know? » ដែលរៀបចំឡើងក្នុងគោលដៅផ្សព្វផ្សាយ ចំណេះដឹងទូទៅខ្លីៗទាក់ទងនឹងផលិតផលក្នុងស្រុក និង កម្មវិធី «បីនាទីអំពីបទពិសោធន៍ក្នុងការប្រើប្រាស់ផលិតផលខ្មែរ» ថែមទៀត។   ក្រៅពីមាតាខាងលើ លោក ប៊ុនឈាង រៀបរាប់ថា THE DomestiE បច្ចុប្បន្នក៏កំពុង អភិវឌ្ឍគេហទំព័រផ្លូវការរបស់ខ្លួនដែរ ដោយគេហទំព័រនោះនឹងត្រូវប្រើប្រាស់សម្រាប់ដាក់លក់ផលិតផលខ្មែរ។ លោកសង្ឃឹមថា ក្រុមការងារលោកនឹងអាចដាក់ដំណើរការគេហទំព័រនោះជាផ្លូវការក្នុងខែសីហាខាងមុខនេះ។   ជុំវិញផលិតផលដែលត្រូវដាក់តាំងលក់ លោក ប៊ុនឈាង រំពឹងថា ផលិតផលខ្មែរប្រហែលដល់ ១០០០មុខឯណោះអាចនឹងមានវត្តមានក្នុងជំហានដំបូង ។ បើសិនជោគជ័យ THE DomestiE នឹងបន្តធ្វើការជាមួយរដ្ឋាភិបាល និងអង្គការដទៃទៀតដើម្បីបង្កើតនូវកម្មវិធីផ្សេងៗទៀតដែលបម្រើដល់ប្រយោជន៍សហគ្រិនក្នុងស្រុកផងដែរ។    វិនិយោគពេលវេលា និងធនធានផ្ទាល់ខ្លួនក្នុងបុព្វហេតុលើកស្ទួយផលិតផលខ្មែរ មកដល់បច្ចុប្បន្ន គម្រោង THE DomestiE ដំណើរការបានរយៈពេលប្រមាណបួនខែហើយ។ ជាធម្មតា ដូចគម្រោងដទៃ THE DomestiE ក៏ជួបបញ្ហាប្រឈមមួយចំនួនដែរ។ បើតាមការដឹងពីសំណាក់ លោក ប៊ុនឈាង។    បញ្ហាទាំងនោះមានដូចជា ការខកខានមិនបានជួបគ្នាដោយផ្ទាល់ដោយសារកូវីត-១៩ ដែលបញ្ហានេះធ្វើឱ្យសមាជិកនីមួយៗមិនទាន់អាចយល់ចិត្តគ្នាខ្លាំងនៅឡើយ។ មួយវិញទៀតគឺ ពេលវេលាដែលសមាជិកម្នាក់ៗមានក្នុងការវិនិយោគក្នុងគម្រោង។ នេះក៏ដោយសមាជិកម្នាក់ៗសុទ្ធតែរវល់ច្រើនរៀងៗខ្លួន ប៉ុន្តែប្រឹងព្យាយាមដើម្បីសម្រេចគោលដៅរួម។ ចុងក្រោយគឺកង្វះខាតបច្ចេសទេស និងធនធានដោយសារសមាជិកទាំងអស់សុទ្ធសឹងតែជានិស្សិតកំពុងសិក្សា និង មិនទាន់មានបទពិសោធន៍ក្រាស់ក្រែលនៅឡើយទេក្នុងគ្រប់គ្រងកិច្ចការងារធំៗដូច្នេះ។   ជុំវិញបញ្ហាធនធាន លោក ប៊ុនឈាង ទទួលស្គាល់ថា THE DomestiE សព្វថ្ងៃកំពុងដំណើរការដោយមិនទាន់មានការចូលរួមឧបត្ថម្ភ និងគាំទ្រពីដៃគូណាមួយនៅឡើយទេ។ សកម្មភាពទាំងអម្បាលម៉ានរបស់ក្រុមការងារគឺត្រូវពឹងផ្អែកលើធនធាន និងពេលវេលាផ្ទាល់ខ្លួនរបស់សមាជិកគ្រប់រូប។  យ៉ាងណាមិញ លោក ប៊ុនឈាង បានកត់សម្គាល់ ថា ម្ចាស់អាជីវកម្ម និងសហគ្រិនមួយចំនួនចាប់ផ្តើមមើលឃើញពីសារសំខាន់នៃសកម្មភាពរបស់ក្រុមងារលោក និងចង់ចូលរួមគាំទ្រផងដែរ។   «មែនទែនទៅយើងប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងពេលវេលា។ យើងមិនមានដៃគូគាំទ្រទេ ប៉ុន្តែពេលដែលព្យាយាមទាក់ទងទៅម្ចាស់ផលិតផលផ្សេងៗ គាត់សប្បាយចិត្តហើយរំភើបដែលគាត់គិតថាគាត់អ្នកផលិតហើយ ប៉ុន្តែគាត់អត់មានថវិកាឬពេលវេលាដើម្បីធ្វើទីផ្សារ។ លើសពីនេះ វាក៏មានសហគ្រិន ជាម្ចាស់អាជីវកម្មមួយចំនួនគាត់បង្ហាញឆន្ទៈក្នុងការចូលរួមសកម្មភាពផ្សេងៗជាមួយយើងដែរ»។ លោក ប៊ុនឈាង រៀបរាប់យ៉ាងនេះ។    បញ្ហាលំបាកទំនេះមិនមែនជាបញ្ហាចោទសម្រាប់ក្រុមទេ ហើយសមាជិកទាំងអស់ក៏មានសុទិដ្ឋិនិយមខ្ពស់សម្រាប់ការបន្តរួមចំណែកលើកស្ទួយផលិតផលខ្មែរ និងទ្រទ្រង់សហគ្រិនក្នុងស្រុកឲ្យបន្តលូតលាស់ទៅមុខដែរ។   ដូច្នេះហើយ សមាជិក THE DomestiE ក៏មានចក្ខុវិស័យច្រើនដែរសម្រាប់ពេលអនាគតដើម្បីឲ្យគម្រោងនេះមានលទ្ធភាពអាចសម្រេចគោលដៅរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមគោលដៅទាំងនោះគឺការជួយ ឲ្យផលិតផលខ្មែរមានឈ្មោះបោះសំឡេងលើទីផ្សារអន្តរជាតិផង។    «ក្នុងរយៈពេលពីរឆ្នាំ យើងនឹងព្យាយាមឱ្យមានការទទួលស្គាល់ការងាររបស់ពួកយើង។ ក្នុងរយៈពេលប្រាំឆ្នាំ យើងរំពឹងថា នឹងក្លាយជាគេហទំព័រធំមួយសម្រាប់ការទិញដូរផលិតផលខ្មែរ និងមានកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែររាប់ម៉ឺនមុខផង។ សម្រាប់រយៈពេល ១០ឆ្នាំ យើងរំពឹងថា ផលិតផលទាំងនេះនឹងអាចមានវត្តមានលើទីផ្សារបរទេស»។ លោក ប៊ុនឈាង រៀបរាប់ដូច្នេះ។    លោក ប៊ុនឈាង បន្តថា លោកចង់ឃើញ យុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលរួមគាំទ្ររាល់ផលិតផលខ្មែរតាមលទ្ធភាព បើសិនគុណភាព និងតម្លៃនៃផលិតផលនោះអាចទទួលយកបាន។ សម្រាប់ រូបលោកផ្ទាល់ ការដាក់លក់ផលិតខ្មែរ ហើយមានការគាំទ្រច្រើនពីប្រជាជនខ្មែរគ្រប់រូបគឺជាមោទកភាពមួយដ៏ធំសម្រាប់ប្រទេសកម្ពុជាទាំងមូល៕
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី 
  សៀមរាប៖ ករណីថ្មី១៦១នាក់ ជា៥៥នាក់ និង២នាក់ស្លាប់   ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦១នាក់ បន្ថែម ខណៈអ្នកជំងឺ ៥៥នាក់បានសះស្បើយ និងមាន២នាក់បានស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ១៦១នាក់នោះភាគច្រើនជាកម្មករសំណង់ខុនដូរមួយកន្លែងនៅក្រុងសៀមរាប  ប្រភពឆ្លងពីផ្សារលើ ផ្សារដំដែក និងសង្កាត់ស្រង៉ែ ខណៈមាន១៤នាក់ ជាករណីនាំចូលពីប្រទេសថៃ។ អ្នកឆ្លងភាគច្រើនជាពលរដ្ឋរស់នៅក្រុងសៀមរាប បន្ទាប់មកមានអ្នកស្រុកជីក្រែង សូទ្រនិគម ពួក បន្ទាយស្រី ប្រាសាទបាគង និងស្រុកអង្គរជុំ។ អ្នកជំងឺមួយចំនួនទៀតជាអ្នកខេត្តកំពង់ធំ ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។    ចំពោះករណីស្លាប់វិញ មានម្នាក់ជាបុរសវ័យ ៤៩ឆ្នាំ មានអាសយដ្ឋានភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតជាស្រ្តីវួយ ៥៨ឆ្នាំ មានអាសយដ្ឋានភូមិគោកដូង ឃុំពួក ស្រុកពួក។ អ្នកទាំង២ គឺស្លាប់ជំងឺរលាកសួត បង្កដោយកូវីដ-១៩។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៤៤១នាក់ ក្នុងនោះ ៨១៨នាក់ បានជាសះស្បើយ, ២៤នាក់ស្លាប់ និង១៥៩៩នាក់ កំពុងសម្រាកព្យាបាល។   ព្រៃវែង៖ មាន១៣០នាក់បន្ថែម ភាគច្រើននៅស្រុកពាមរក៍   មនុស្សចំនួន ១៣០នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះគ្រប់ក្រុង ស្រុកទាំង១៣ របស់ខេត្តសុទ្ធតែមានករណីឆ្លងថ្មី។ ស្រុកពាមរក៍មានអ្នកឆ្លងច្រើនជាងគេ គឺ៣៣នាក់, ស្រុកកំចាយមារមាន២៩នាក់ ខណៈស្រុកស្វាយអន្ទរមាន១៤នាក់។ អ្នកជំងឺ ១២នាក់ នៅស្រុកមេសាង, ៥នាក់នៅពារាំង ខណៈក្រុងព្រៃវែង ស្រុកព្រះសេ្ដច ពោធិ៍រៀង  និងស្រុកកញ្ច្រៀច មាន៤នាក់រៀងខ្លួន។ ស្រុកស៊ីធរកណ្តាល ពាមជរ និងស្រុកកំពង់ត្របែកមាន ២ករណីថ្មីរៀងខ្លួនដែរ ហើយមានអ្នកជំងឺ ៥នាក់ មកពីខេត្តស្វាយរៀង និង៣នាក់ពីខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី ១១ កក្កដា ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុប ២៣០១នាក់ ក្នុងនោះមាន១៣៩០នាក់បានជាសះស្បើយ ស្លាប់៣៧នាក់ និង៨៧៤នាក់កំពុងសម្រាកព្យាបាល។     
ជំងឺកូវីដ-១៩ កំពុងរាតត្បាតកាន់តែខ្លាំងក្លាឡើង ក្នុងខេត្តសៀមរាប និងខេត្តព្រៃវែង។ ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងថ្មី ១៦១នាក់ទៀត  និងមានអ្នកជំងឺ២នាក់ទៀតបានស្លាប់កាលពីថ្ងៃទី១១ កក្កដា។ ចំណែកខេត្តព្រៃវែង មាន១៣០នាក់បន្ថែម ហើយករណីស្លាប់ក្នុងខេត្តនេះ មាន៣៧នាក់។
Like shrapnel that was never extracted, the lack of a formal peace treaty ending the conflict has festered among many of the Chinese soldiers who saw much of the war's bloodiest fighting. But Yu, 86, and his ageing comrades are hopeful that closure is near, with a historic inter-Korean summit set for Friday that has fuelled speculation that a long-delayed final peace can be achieved. "At 86, I still wake up in terror at night. The war did a lot of harm to me," said Yu, who fought for two years in the 1950-53 conflict and is now retired in a quiet Shanghai suburb. "I hope one day to go to North Korea and sweep the tombs of my brothers in arms and tell them that our sacrifice was worth it, and that this day (peace) has finally arrived." The North's Kim Jong Un will cross Korea's heavily fortified Demilitarised Zone on Friday to meet the South's President Moon Jae-in. High on the agenda will be Pyongyang's nuclear arsenal, but a peace treaty -- and the powerful signal of reconciliation it could send -- may also be discussed. Yu has been plagued for decades by the sense that, with a state of war still technically in place, hostilities could flare again, subjecting his offspring to the horrors of conflict. "In my heart, I hope that we no longer use war to resolve conflicts between nations. This has been on my mind all these decades," said Yu, still spry and passionate about the subject. - 'Chaos of war' - China threw hundreds of thousands of soldiers up against a militarily superior American-led UN coalition in what Chinese still call the "War to Resist US Aggression and Aid North Korea." These "human waves" turned the tide, sending UN forces retreating southward after they had pushed invading North Korean troops back nearly to the Chinese border. The fighting stopped in a stalemate, with little achieved. Chinese war deaths are variously estimated at 180,000 by Chinese sources, and up to around 400,000 by Western tallies. Some Chinese survivors, huge numbers of whom were merely teens, are said to suffer post-traumatic stress, exacerbated by the lack of closure and modern-day tensions sparked by Pyongyang's pursuit of nuclear weapons. Yan Huaijian was a teenage tank driver until shrapnel ripped into his back. "I have shrapnel in my body, in my left lung. It aches on cloudy or rainy days. So I often think about the wounds from this war," said Yan, 86. "War is extremely cruel, not only for me, but everybody. It is the ordinary people, women and children, who suffer the most from the chaos of war." Friday's meeting in the 38th-parallel truce village of Panmunjom is intended to pave the way for a highly anticipated encounter between Kim and US President Donald Trump. "If they are able to sign a US-North Korean peace agreement, it will be good for northeast China, northeast Asia, and for people around the world," Yan said. "Peace is extremely precious. More than 180,000 (Chinese) martyrs were sacrificed in the Korean War. They were all young." - Hard lesson - China's entry into the war on behalf of its ally North Korea, which launched the conflict, is held up as proof of a bond said to be "as close as lips and teeth." But Chinese patience has been tested by North Korean bellicosity, and Beijing has signed on to a series of escalating UN sanctions to punish Pyongyang for its nuclear and missile tests. Kim, meanwhile, is a frequent target of derision on China's tightly controlled social media, the country's main source of public expression. Like most veterans, Yan still adheres to Mao-era views of the war as a just battle against US aggression, and views Kim favourably. But he insists North Korea must abandon its nukes to ensure lasting peace. The war was bittersweet for Yu as it allowed him to meet his wife Dai Fanli, a wartime secretary in an artillery command centre. "The war caused me so much pain, but also brought me happiness," Yu said. For decades, they have been involved in efforts to preserve memories of the sacrifices of war veterans, a cohort that is rapidly fading away with time. Despite the war's seeming pointlessness, Dai is philosophical, saying there is little bitterness among veterans, and that a peace treaty will lay old demons to rest. "Of course the (war's) outcome wasn't as good as expected. But this was a lesson, a process," said Dai, 83. "What's important is that we don't wish to see anymore war."
Shanghai, China | Sixty-five years after the Korean War's guns fell silent, Chinese army veteran Yu Jihua still shudders in the dark of night when a plane rumbles overhead, triggering traumatic memories of death-dealing US bombers.
  យើងនាំគ្នាទៅតាមនាយ យ៉ាន ទាំងអស់គ្នា៖    
សាលាបង្រៀនធ្វើម្ហូបមួយឈ្មោះថា«វិទ្យាស្ថានម្ហូបអាហារកម្ពុជា»បានអញ្ជើញនាយ យ៉ាន ឲ្យចូលរួមទស្សនាអគារសាលារៀនដែលមានដាក់បង្ហាញម្ហូបសម្រាប់អ្នកទស្សនាបរិភោគដោយឥតគិតថ្លៃកាលពីពេលថ្មីៗនេះ។ ក្នុងរយៈពេល១០នាទី នាយ យ៉ាន បានជួបសម្ភាសមេចុងភៅ Marcus KALBERER និងកញ្ញា សុខ វ៉ុលា ដែលជាជំនួយការផ្នែកទីផ្សារនៃវិទ្យាស្ថានអំពីកម្មវិធី និងមូលហេតុនៃការបង្កើតសាលាបង្រៀនធ្វើម្ហូបនៅកម្ពុជា។ យុវជនខ្មែរអ្នកមានសញ្ញាបត្របាក់ឌុប ឬមិនមានសុទ្ធតែអាចចុះឈ្មោះចូលរៀនធ្វើម្ហូប ឬធ្វើមេចុងភៅនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ ប៉ុន្តែពួកគេត្រូវចេះភាសាអង់គ្លេសខ្លះដែរ។
  រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែតបានប្រកាសថា រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣ បានទៅលើលោកស្រី Claudia Goldin ដែលជាជនជាតិអាម៉េរិក។ លោកស្រីបានទទួលរង្វាន់នេះតាមរយៈការស្រាវជ្រាវមានចំណងជើងថា ៖ « សម្រាប់ការបង្កើនការយល់ដឹងពិភពលោកអំពីផលប៉ះពាល់របស់ស្ត្រីនៅលើទីផ្សារការងារ»។   លោកស្រី Goldin មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Harvard ។ គណៈកម្មាធិការណូបែលបានចាត់ទុកថាលោកស្រី Goldin ជាមនុស្សដំបូងគេដែលផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយអំពីប្រាក់ចំណូល និងការរួមចំណែករបស់ស្ត្រីចំពោះទីផ្សារការងារ។   លោកស្រីបានប្រមូលទិន្នន័យពីអាម៉េរិកអស់រយៈពេល២០០ឆ្នាំ។ គោលបំណងគឺដើម្បីស្វែងរកវិធី និងមូលហេតុនៃគម្លាតយេនឌ័រក្នុងប្រាក់ចំណូល និងអត្រាចូលរួមនៃកម្លាំងពលកម្ម។   ការផ្តោតអារម្មណ៍ចំពោះការស្រាវជ្រាវ គឺជាជម្រើសរបស់ស្ត្រីដែលតែងទទួលការរារាំងដោយអាពាហ៍ពិពាហ៍ និងទំនួលខុសត្រូវក្នុងគ្រួសារ។ ការស្រាវជ្រាវរបស់លោកស្រីមិនត្រឹមតែបង្ហាញពីនិន្នាការថ្មី និងបង្ហាញពីមូលហេតុនៃការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើមូលហេតុចម្បងនៃវិសមភាពយេនឌ័រផងដែរ។   « ការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងទីផ្សារការងារគឺមានសារៈសំខាន់សម្រាប់សង្គម។ពឹងផ្អែកលើការស្រាវជ្រាវដ៏មុតស្រួចរបស់ Claudia Goldin យើងបានដឹងបន្ថែមអំពីកត្តាមូលដ្ឋាន និងឧបសគ្គដែលចាំបាច់ត្រូវដោះស្រាយ»។ លោក Jakob Svensson ប្រធានក្រុមប្រឹក្សាពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចបានសង្កត់ធ្ងន់បែបនេះ។    ការស្រាវជ្រាវរបស់ Goldin មិនបានផ្តល់ដំណោះស្រាយទេ។ យ៉ាងណាការរកឃើញរបស់លោកស្រីនឹងអាចជួយអ្នកធ្វើការពាក់ព័ន្ធដោះស្រាយបញ្ហាដែលកើតមានជាច្រើនឆ្នាំមកហើយ។   នៅទូទាំងពិភពលោក ស្ត្រីប្រហែល ៥០ភាគរយកំពុងចូលរួមក្នុងទីផ្សារការងារ។ អត្រានេះសម្រាប់បុរសគឺ ៨០ភាគរយ។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ត្រីត្រូវបានទទួលបានប្រាក់ខែតិចជាង ហើយមានឱកាសតិចជាងមុនសម្រាប់ការរីកចម្រើនក្នុងអាជីពជាងបុរស ។   ក្នុងចំណោមរង្វាន់ណូបែលទាំងអស់ សេដ្ឋកិច្ចក៏ជាវិស័យដែលមានតំណាងស្ត្រីតិចបំផុតបានចូលរួម។ អស់រយៈពេល ៥៥ឆ្នាំនៃការបង្កើតពានរង្វាន់នេះមានតែស្ត្រី ៣នាក់ប៉ុណ្ណោះដែលបានឈ្នះ។ ក្នុងនោះមាន Elinor Ostrom ឆ្នាំ ២០០៩  Esther Duflo ក្នុងឆ្នាំ ២០១៩ និង Claudia Goldin នៅឆ្នាំនេះ។   កាលពីឆ្នាំមុន ពានរង្វាន់នេះត្រូវបានផ្តល់ឱ្យអតីតប្រធានធនាគារកណ្តាលអាម៉េរិក (Fed) លោក Ben Bernanke និងអ្នកវិទ្យាសាស្ត្រពីរនាក់គឺ Philip Dybvig និង Douglas Diamond ។ អ្នកទាំងនេះមានកិត្តិយសសម្រាប់ការស្រាវជ្រាវរបស់ពួកគេលើវិបត្តិធនាគារ និងហិរញ្ញវត្ថុ។   សេដ្ឋកិច្ចគឺជាប្រភេទពានរង្វាន់ចុងក្រោយដែលផ្តល់ណូបែលប្រចាំឆ្នាំនីមួយៗ បន្ទាប់ពីណូបែលផ្នែកវេជ្ជសាស្ត្រ រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ និងសន្តិភាព។ ណូបែលសម្រាប់សេដ្ឋកិច្ចមិនមែនជាផ្នែកនៃរចនាសម្ព័ន្ធរង្វាន់ដើមរបស់អ្នកវិទ្យាសាស្ត្រស៊ុយអែត Alfred Nobel ទេ។ ពានរង្វាន់នេះត្រូវបានបន្ថែមនៅឆ្នាំ ១៩៦៨ ក្នុងឱកាសគម្រប់ខួប ៣០០ឆ្នាំនៃការបង្កើតធនាគារកណ្តាលស៊ុយអែត (Sveriges Riksbank) ហើយក៏បានផ្តល់មូលនិធិដល់ពានរង្វាន់នេះផងដែរ។   ដំណើរការនៃការតែងតាំង ការជ្រើសរើស និងការផ្តល់រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចមានលក្ខណៈស្រដៀងនឹងវិស័យផ្សេងៗទៀត។ អ្នកវិទ្យាសាស្ត្រដែលឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងទទួលបានរង្វាន់ ១១លានក្រូណស៊ុយអែត (ប្រហែល ៩៨៦ពាន់ ដុល្លារ) ។   មកដល់ពេលនេះ រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចត្រូវបានផ្តល់ជូនចំនួន ៥៥ដង។ អ្នកដែលក្មេងជាងគេមានអាយុ៤៦ឆ្នាំ ហើយអ្នកចាស់ជាងគេមានអាយុ៩០ឆ្នាំ៕   
លោកស្រី Claudia Goldin គឺជាស្ត្រីទីបីដែលឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្រ្ត ៥៥ឆ្នាំនៃពានរង្វាន់នេះដែលស្រាវជ្រាវអំពីផលប៉ះពាល់របស់ស្រ្តីនៅក្នុងទីផ្សារការងារ។
លទ្ធផលបានបង្ហាញថា សមាជិកសភាសរុបដែលបានទៅបោះឆ្នោតមានចំនួន៧៤៩ ក្នុងនោះសន្លឹកឆ្នោតដែលបានគាំទ្រលោក Pita មានចំនួន៣២៣  មិនគាំទ្រមានចំនួន១៨២ និងការបោះឆ្នោតអនុប្បវាទមានចំនួន១៩៨៕ មូលហេតុដែលធ្វើឱ្យលោក Pita មិនទទួលបានគាំទ្រពីសមាជកព្រឹទ្ធសភា និងសមាជិករដ្ឋសភាខ្លះ ដោយសារតែលោកមានបំណងកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ។ ការបោះឆ្នោតជុំថ្មី នឹងធ្វើនៅថ្ងៃទី១៩ ខែកក្កដា៕
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃពីសភាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាត្រូវបានបញ្ចប់នៅល្ងាចថ្ងៃទី ១៣ ខែកក្កដា ។ លោក Pita Limjaroenrat ពុំទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃនោះទេ ។
  ផ្លូវបុរាណខ្មែរ ត្រូវបានកកើត បន្ទាប់ពីមនុស្សចាកចេញ ពីរូងភ្នំ ហើយមកតាំងលំនៅលើទីវាល។ នាសម័យមុនអង្គរ មនុស្សបង្កើតផ្លូវក្នុងគោលបំណងស្វែងរកទឹក ដើម្បីយកមកប្រើប្រាស់ក្នុងសហគមន៍។ ក្រោយមក ផ្លូវក៏ចាប់ផ្តើមវិវត្តន៍កាន់តែធំ។ ដើមគ្រិស្តសករាជ សហគមន៍ បានប្រែក្លាយជារដ្ឋតូចៗ។ ការប្រែជារដ្ឋតូចៗនេះ ក៏បានប្រែជាចក្រភពមួយ ដែលមានរាជធានីធំជាគោល។ ហេតុនេះហើយ ផ្លូវ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទំនាក់ទំនងទាំងផ្នែកជំនួញ។     ជាការពិត សម័យបុរាណ ផ្លូវទឹក ជាមធ្យោបាយធ្វើដំណើរ និងធ្វើជំនួញធំបំផុត។ សម្រាប់ចក្រភពខ្មែរ ការធ្វើជំនួញតាមផ្លូវទឹកជាមួយចិន និងឥណ្ឌា គឺត្រូវប្រើរយៈពេលវែង។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ខ្យល់មូសុង ដែលបកពីសមុទ្រមកដីគោក និងបកពីដីគោកមកសមុទ្រ មានរយៈពេល៦ខែដូចគ្នា។ ខ្យល់មូសុង បានធ្វើឱ្យនាវាចររបស់ប្រទេសទាំងពីរ ចុះសំចតនៅដែនដីខ្មែរ។ អំឡុងពេលនាវាចរ ចុះចតប្រាស្រ័យទាក់ទងគ្នារវាងប្រទេសខាងក្រៅ និងខាងក្នុង ក៏ចាប់ផ្តើមកើតមានផងដែរ ដូចជាការផ្លាស់ប្តូរ អរិយធម៌ ប្រពៃណី ក៏ដូចជាអរិយធម៌ជាដើម។    ផ្លូវបុរាណខ្មែរ អាចធ្វើដំណើរដល់ខេត្ត ភីមៃ (Phimay) ប្រទេសថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ ប៉ុន្តែផ្លូវបុរាណ មិនត្រូវបានបញ្ចប់ត្រឹមខេត្ត ភីមៃ នេះទេ។ លោក អ៊ឹម សុខរិទ្ធី អះអាងថា ភីមៃ ជាដំណភ្ជាប់មួយ ដែលជាចំណុចសំខាន់ធំជាងគេ។ ប៉ុន្តែផ្លូវតូចៗ ត្រូវបានភ្ជាប់បន្តពី ភីមៃ នេះ ទៅកាន់តំបន់ឆ្ងាយៗផ្សេងៗទៀត។    ផ្លូវបុរាណខ្មែរ ក៏អាចធ្វើដំណើរទៅកាន់វត្តភូ ប្រទេសឡាវផងដែរ។ ប៉ុន្តែផ្លូវនេះ មិនត្រូវបានបញ្ចប់ត្រឹមនេះទេ ពោលគឺ បន្តបែកជាផ្លូវតូចៗជាច្រើនទៀត។ បុរាណវិទូ អ៊ឹម សុខរិទ្ធី ក៏បានបន្ថែមថា ផ្លូវបុរាណខ្មែរ ក៏អាចធ្វើដំណើរជិតដល់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្នផងដែរ។ ផ្លូវបុរាណខ្មែរទិសខាងលិច ក៏អាចធ្វើដំណើរដល់ព្រំប្រទល់ប្រទេសភូមា ផងដែរ។     នាពេលបច្ចុប្បន្ន ផ្លូវបុរាណខ្មែរ ស្ថិតនៅជាប់ផ្លូវជាតិលេខ៦ ពីកំពង់ធំ ទៅសៀមរាប។ នៅកំពង់ធំ ស្ពានកំពង់ក្ដី ជាស្ពានបុរាណមួយធំ ដែលអាចទ្រទម្ងន់បាន៤០តោន។ នៅតាមប្របនឹងផ្លូវជាតិលេខ៦ ស្ពានបុរាណជាច្រើន ស្ថិតនៅខាងជើង និងខាងត្បូងផ្លូវជាតិ។ ស្ពានបុរាណទាំងនេះ ត្រូវបានរក្សាទុកនាពេលបច្ចុប្បន្ន។    ផ្លូវជាតិលេខ៥ ក៏ត្រូវបានស្ថាបនាលើផ្លូវបុរាណខ្លះដែរ។ នៅឧដុង្គវិញ ព្រះបាទអង្គដួង បានកសាងផ្លូវបុរាណមួយ ពីឧដុង្គ ទៅកំពត ដែលបច្ចុប្បន្ន មានឈ្មោះថា ផ្លូវ៥១ និងផ្លូវ៤១ ឬផ្លូវព្រះបាទអង្គដួង៕   
សៀមរាប៖ ផ្លូវ ជាមធ្យោបាយសំខាន់ក្នុងការរស់នៅ និងធ្វើជំនួញ។ បុរាណរបស់ចក្រភពខ្មែរ មានប្រវែងប្រមាណ ៣ ០០០គីឡូម៉ែត្រ ដែលអាចធ្វើដំណើរទៅដល់ប្រទេសដទៃទៀត។
Yerry Mina បានស៊ុតបាល់បញ្ចូលទីនៅតង់ទីមួយ មុនពេលដែល Radamel Falcao និង Juan Cuadrado បន្ថែមម្នាក់១គ្រាប់នៅតង់ទីពីរ នាំឲ្យកូឡុំប៊ី ទទួលបាន៣ពិន្ទុលើប៉ូឡូញ ក្រោយចាញ់ជប៉ុន ២-១ នាជំនួបបើកឆាក។ James Rodriguez ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយការបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ និងទី៣ ។ Robert Lewandoswki ដែលបានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ១៦គ្រាប់ ពោលគឺមួយគ្រាប់លើស Cristiano Ronaldo នាការប្រកួតជម្រុះនោះ មិនអាចស្រោចស្រង់ស្ថានភាពសម្រាប់ប៉ូឡូញឡើយ បន្ទាប់ពីក្រុមអឺរ៉ុបមួយនេះ ក៏បានចាញ់សេណេហ្គាល់ ២-១ ផងដែរនាជំនួបបើកឆាក។ សម្រាប់ការប្រកួតគូដំបូង កាលពីរាត្រីថ្ងៃអាទិត្យ ជប៉ុនបានវាយបកតាមពីក្រោយជាបន្តបន្ទាប់លើសេណហ្គាល់ដើម្បីបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ ។ នៅតង់ទីមួយ Sadio Mane រកបានគ្រាប់បាល់នាំមុខសម្រាប់សេណេហ្គាល់ ហើយ Takashi Inui តាមស្មើវិញ។ ឈានដល់តង់ទីពីរ Moussa Wague ជួយឲ្យក្រុមអាហ្វ្រិកនាំមុខសារជាថ្មីនៅនាទី៧១ តែ៧នាទីក្រោយមក Keisuke Honda ដែលទើបបង្ហាញវត្តមាននៅលើទីលាន បានតាមស្មើវិញសម្រាប់ក្រុមអាស៊ី។ ពីរប្រកួតនៅក្នុងពូល នាំឲ្យជប៉ុនឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល H ដោយមាន៤ពិន្ទុ និងគ្រាប់បាល់ ស្មើ សេណេហ្គាល់ តែជប៉ុនមានអាទិភាពលើពិន្ទុ Fair Play ដោយទទួលបានកាតលឿងតែ៣ ខណៈសេណេហ្គាល់បាន៥ ។ កូឡុំប៊ី មាន៣ពិន្ទុ ខណៈប៉ូឡូញគ្មានពិន្ទុរាប់។ ការប្រកួតចុងក្រោយនៅក្នុងពូល H នាថ្ងៃទី២៨ ខែមិថុនា ជាជំនួបដ៏មានសារសំខាន់របស់ជប៉ុន សេណេហ្គាល់ និងកូឡុំប៊ី ក្នុងការប្រជែងយកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ជប៉ុនត្រូវប៉ះជាមួយក្រុមខកចិត្តប៉ូឡូញ ខណៈសេណេហ្គាល់តទល់ជាមួយកូឡុំប៊ី។ ក្រោយបញ្ចប់ការប្រកួតជើងទីពីរក្នុងពូលនីមួយៗ អង់គ្លេស និងបែលហ្ស៊ិក បានកៅអីដោយស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះរុស្ស៊ី អ៊ុយរូហ្គាយ បារាំង និងក្រូអាស៊ី រីឯប៉ូឡូញ ធ្លាក់ចេញពីព្រឹត្តិការណ៍ដូច ប៉ាណាម៉ា ទុយនីស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ប៉េរូ និងកូស្តារីកា ៕
កូឡុំប៊ីយកឈ្នះប៉ូឡូញ ៣-០ ដើម្បីរក្សាឱកាសរបស់ខ្លួនក្នុងការប្រជែងយកកៅអីវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន និងសេណេហ្គាល់ ដែលបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ សម្រាប់ជំនួបពូល H  នៃព្រឹត្តិការណ៍ FIFA World Cup 2018។ លទ្ធផលដ៏ខកចិត្តនេះ នាំឲ្យប៉ូឡូញ ក្លាយជាក្រុមអឺរ៉ុបដំបូងដែលបានហាលអាវ។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ     ជាទូទៅ មគ្គុទ្ទេសក៍ជូនភ្ញៀវក្នុងតំបន់រមណីយដ្ឋានអង្គរមានច្រើន តែមានតិចមគ្គុទ្ទេសក៍សម្រាប់ប្រមុខរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំធំៗ។ ដោយសារជាទស្សនកិច្ចផ្លូវរដ្ឋនិងជាមុខមាត់របស់ប្រទេសផង ការជ្រើសរើសមគ្គុទ្ទេសក៍ ក៏ត្រូវបានគិតគូររៀបចំយ៉ាងហ្មត់ចត់ និងជាអ្នកដែលមានចំណេះដឹងទូទៅទូលំទូលាយអំពីប្រវត្តិសាស្ត្រ អារ្យធម៌និងភាសាបរទេសផង។   គេតែងតែឃើញអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរាវ័យកណ្តាលម្នាក់ និងជាគ្រូឧទ្ទេសក៍បង្រៀននៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អមព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខថ្នាក់ដឹកនាំធំៗ ក្នុងដំណើរទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ។ នោះគឺលោកអ៊ឹម សុខរិទ្ធី ដែលធ្លាប់ជាអ្នកនាំពាក្យរបស់អាជ្ញាធរអប្សរាកន្លងមក និងជាអ្នកផ្តល់ព័ត៌មានអំពីការស្រាវជ្រាវបុរាណវិទ្យា ប្រវត្តិសាស្ត្រ ជូនសាធារណៈជនតាមបណ្តាញសារព័ត៌មាន និងការបោះពុម្ពផ្សាយផ្សេងៗ។ ហេតុអ្វី លោក អ៊ឹម សុខរិទ្ធី មានឱកាសក្លាយជាមគ្គុទ្ទេសក៍កំពូលនេះ?     គ្រូឧទ្ទេសក៍រូបនេះ បានរម្លឹកថា លោកបានផ្តើមការងារនេះចាប់ពីឆ្នាំ២០០០មក បន្ទាប់ពីចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរានៅឆ្នាំ១៩៩៩ និងមានឱកាសបានរៀនសូត្រពីលោកគ្រូរបស់ខ្លួន គឺលោកសាស្ត្រាចារ្យ អាំង ជូលាន ជានរវិទូល្បីល្បាញមួយរូប។ លោកសាស្ដ្រាចារ្យ អាំង ជូលាន ជាស្ថាបនិកនិងជាសសរស្តម្ភមួយរូបរបស់អាជ្ញាធរជាតិអប្សរា តែងជាអ្នកទទួលភារកិច្ចពិសេសក្នុងការនាំភ្ញៀវបរទេស ជាថ្នាក់ដឹកនាំធំៗមកតំបន់អង្គរចាប់ពីប្រទេសកម្ពុជាមានសន្ដិភាពពេញលេញ។ លោក សុខរិទ្ធី នៅចាំបានថា មុនលោកសាស្ដ្រាចារ្យ អាំង ជូលាន គឺមានលោកសាស្ត្រាចារ្យ ពេជ្រ កែវ ជាអ្នកកាន់ការងារនេះ។ តែចាប់ពីឆ្នាំ២០០០មក លោកចាប់ផ្តើមដើរអមលោកសាស្ដ្រាចារ្យ អាំង ជូលាន ដែលជាគ្រូរបស់លោក និងមានឱកាសជំនួសការងារមគ្គុទ្ទេសក៍នេះបន្ដិចម្ដងៗ រហូតមកដល់បច្ចុប្បន្ននេះ។   ដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ មានដូចជាព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា អ្នកប្រាជ្ញបណ្ឌិត។ល។ ប្រតិភូនីមួយៗតែងមានក្រុមពិធីការពីក្រសួងព្រះបរមរាជវាំង ក្រសួងការបរទេស ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឬខុទ្ទកាល័យគណៈរដ្ឋមន្ត្រី អាជ្ញាធរខេត្តជាដើម ជាអ្នករៀបចំចាត់ចែងទទួលទៅតាមឋានានុក្រមនៃភ្ញៀវទាំងនោះ។ សម្រាប់លោក សុខរិទ្ធី លោកទទួលភារកិច្ចជាមគ្គុទ្ទេសក៍ពិសេសទៅតាមការស្នើសុំពីស្ថាប័នខាងលើដែរ។     មន្ត្រីអាជ្ញាធរជាតិអប្សរាមួយក្រុម ត្រូវបានចាត់ទុកជាមគ្គុទ្ទេសក៍ពិសេស ត្រៀមសម្រាប់ទស្សនកិច្ចមនុស្សសំខាន់ៗ ក្នុងនោះមានលោកសាស្ត្រាចារ្យ អាំង ជូលាន លោកបណ្ឌិត អ៊ា ដារិទ្ធ លោក ខៀវ ច័ន្ទ និងលោក អ៊ឹម សុខរិទ្ធី។ មន្ត្រីពិសេសទាំងនេះ ទទួលបានការបណ្ដុះបណ្ដាលពីលោកគ្រូ អាំង ជូលាន។   ចាប់តាំងពីឆ្នាំ២០០០មក មានរយៈពេលជិត២០ឆ្នាំហើយ ដែលលោក សុខរិទ្ធី ក្លាយជាមគ្គុទ្ទេសក៍សម្រាប់ទទួលថ្នាក់ដឹកនាំបរទេស និងជាមនុស្សសំខាន់ៗ។ លោក សុខរិទ្ធី រម្លឹកថា បទពិសោធន៍ដំបូងលើការងារនេះ គឺលោកបានអមដំណើរជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ដែលលោកមិនចាំឈ្មោះ បន្ទាប់មកគឺអតីតរដ្ឋមន្ដ្រីការបរទេសថៃ និងក្រោយមកក្លាយជាអគ្គលេខាធិការអាស៊ាន លោក Surin Pitsuwan ដែលដំណើរទស្សនកិច្ចរបស់លោកនៅពេលនោះ លោកបានសុំដើមពោធិ៍មួយដើមពីអង្គរវត្តទៅដាំនៅប្រទេសថៃផងដែរ ដោយជឿលើភាពថ្កុំថ្កើងនៅទីនេះ។     ដោយសារតែមិនចាំឈ្មោះប្រមុខថ្នាកដឹកនាំដែលខ្លួនបានអមដំណើរ លោក សុខរិទ្ធី បានប្រាប់ត្រួសៗពីវត្តមាន ឥស្សរជនទាំងនោះ ដែលរួមមាន ព្រះប្រមុខរដ្ឋ (ព្រះមហាក្សត្រ) ប្រធានាធិបតី អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា ព្រះមហាក្សត្រី ទ្រង់និងអង្គម្ចាស់ អគ្គនាយិការអង្គការយូណេស្កូ។ល។ ដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ទ្វីបអឺរ៉ុប ទ្វីបអាមេរិក  រួមមានប្រទេស ថៃ ភូមា ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឥណ្ឌា ចិន អេស្ប៉ាញ និងចុងក្រោយនេះ លោកបានអមដំណើរប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅពាក់កណ្ដាលខែ មីនា។ កន្លងមក លោក សុខរិទ្ធី ក៏ទទួលបានការសព្វព្រះរាជហរទ័យពីព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ ព្រះបាទនរោត្តម សីហមុនី យាងទស្សនកិច្ចទៅកាន់តំបន់ប្រាសាទកោះកែរ និងព្រះខ័នកំពង់ស្វាយផងដែរ។   លោក សុខរិទ្ធី ពន្យល់ថា ការធ្វើជាមគ្គុទ្ទេសក៍សម្រាប់ថ្នាក់ដឹកនាំកំពូលៗមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់រូបលោក គឺត្រូវចេះប្រើប្រាស់ភាសាដើម្បីនិយាយ មានចំណេះដឹងទូទៅឱ្យបានទូលំទូលាយ តែក្នុងនោះអាស្រ័យលើចំណាប់អារម្មណ៍របស់ភ្ញៀវដែរ។ «ការរៀបចំខ្លួន ដូចជាត្រូវមានចំណេះដឹងទូទៅពីប្រវត្តិសាស្ដ្រកម្ពុជា ក្នុងតំបន់ទាក់ទងប្រវត្តិការទូតនៃប្រទេសទាំងពីរ ត្រូវស្គាល់ប្រទេសដែលត្រូវមក ភូមិសាស្ដ្រក្នុងតំបន់ ប្រវត្តិសាស្ដ្រក្នុងតំបន់ បញ្ហាក្នុងស្រុកទេស គោលនយោបាយរបស់ប្រទេសយើង ព័ត៌មានក្នុងស្រុក។ល។ ព្រោះអ្នកទាំងនោះ ច្រើន មុននឹងមកខ្មែរ គឺបានដឹងព័ត៌មានយើង ដូច្នេះយើងខ្លួនឯងក៏ត្រូវត្រៀមចម្លើយបង្ការក្រែងគេនឹងសួរ»។ លោក សុខរិទ្ធី បន្ថែម។     ជាមនុស្សម្នាក់នៅកៀកថ្នាក់ដឹកនាំធំៗ លោក សុខរិទ្ធី តែងទទួលបានដំណឹងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋផ្សេងៗពីក្រុមពិធីការមុនមួយសប្ដាហ៍ ឬច្រើនជាងនេះ ដែលព័ត៌មានទាំងនោះត្រូវបានចាត់ទុកជាកិច្ចការសម្ងាត់ ដើម្បីធានាសុវត្ថិភាពថ្នាក់ដឹកនាំទាំងនោះ។ លោកថា ក្រុមពិធីការត្រូវតែម៉ត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវគិតគូរទាំងពេលវេលា កាលៈទេសៈ ស្ថានភាពសុខភាពរបស់ភ្ញៀវ ក៏ដូចជាបរិយាកាសជុំវិញផងដែរ។ ជាទូទៅ ការទស្សនារបស់ភ្ញៀវចន្លោះពី ៤៥នាទី មួយម៉ោង ឬពីរម៉ោង អាស្រ័យស្ថានភាព និងពេលវេលារបស់ភ្ញៀវ។ លោកបន្ថែមថា ដោយសារកត្ដាទាំងនេះ ខ្លឹមសារដែលត្រូវនិយាយពីប្រវត្តិនៅទីតាំងត្រូវដើរ ក៏ត្រូវសង្ខេបឱ្យខ្លី និងច្បាស់លាស់ផងដែរ។   ជាចំណាប់អារម្មណ៍ទូទៅរបស់បណ្ដាថ្នាក់ដឹកនាំចម្រុះដែលមកទស្សនកិច្ចតំបន់អង្គរ ត្រូវបានលោក សុខរិទ្ធី បង្ហើបឱ្យដឹងថា ការចាប់អារម្មណ៍ទាំងនោះប្រហែលដូចមនុស្សធម្មតាដែរ។ លោកថា ភ្ញៀវពិសេសទាំងនោះ ចាប់អារម្មណ៍ពីភាពថ្កុំថ្កើងនៃអារ្យធម៌អង្គរ ការសាងសង់អង្គរ របៀបដឹកជញ្ជូនថ្មសាងសង់ និងសាកសួរពីការរស់នៅរបស់មនុស្សបុរាណ ក៏ដូចជារបៀបដឹកនាំនៃរាជការសម័យនោះជាដើម។   ជាអ្នកស្រាវជ្រាវ និងមគ្គុទ្ទេសក៍សម្រាប់ថ្នាក់ដឹកនាំផ្លូវការរបស់ប្រទេស លោក សុខរិទ្ធី អាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានសមរម្យ។ ក្នុងវិថីការងារនេះជិត២០ឆ្នាំ ធ្វើឱ្យលោកទទួលបានបទពិសោធន៍ជាច្រើនដែលលោកចង់ចែករំលែក ដែលការងារនេះធ្វើឱ្យលោកបានរៀនសូត្រ និងទទួលបានចំណេះដឹងផ្សេងៗមុនជូនភ្ញៀវ ដោយត្រូវការស្រាវជ្រាវ វាធ្វើឱ្យលោកមានចំណេះដឹងច្រើនវិស័យផងដែរ។ ក្រៅពីនោះ លោកក៏អាចដឹងពីរបៀបរបបឥរិយាបថនៃភ្ញៀវនីមួយៗ ដែលអាចបង្រៀនឱ្យលោកស្គាល់ពីចិត្តសាស្ដ្រ និងទំនៀមទម្លាប់នៃភ្ញៀវទាំងនោះ៕  
 សៀមរាប៖ ដោយសារភាពល្បីល្បាញនៃសំណង់ស្ថាបត្យកម្មរបស់អង្គរ ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល ធ្វើឱ្យទេសចរគ្រប់ជាតិសាសន៍ជារៀងរាល់ឆ្នាំបា នធ្វើដំណើរមកកាន់ទីឋានមួយនេះ ហើយបានកោតសរសើរពីភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មនិងការរៀបចំទឹកដីក្រុងរបស់ខ្មែរ។ ប្រមុខរដ្ឋ និងឥស្សរជនកំពូលៗនៃបណ្ដាប្រទេសលើសាកលលោក ជាបន្ដបន្ទាប់ ក៏បានលៃលកពេលវេលាជាពិសេសរបស់ខ្លួនឈៀងចូលទស្សនារមណីយដ្ឋានអង្គរ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយថ្នាក់ដឹកនាំកម្ពុជា។ ជាធម្មតា ទស្សនកិច្ចផ្លូវវរដ្ឋនីមួយៗ តែងមានមគ្គុទ្ទេសក៍ពិសេស ដែលមានចំណេះដឹងទូទៅច្បាស់ច្បាស់ និងស៊ីជម្រៅសម្រាប់ពន្យល់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរជនកំពូល។ តើមគ្គុទ្ទេសក៍ សម្រាប់ថ្នាក់ដឹកនាំទាំងនោះជានរណា ហើយហេតុដូចម្ដេចបានជាគាត់ត្រូវបានជ្រើសតាំង?
តុ និងកៅអីចំនួន១៥០ឈុត ត្រូវបានអង្គការទស្សនៈពិភពលោក (World Vision) ផ្ដល់ជូនសាលាបឋមសិក្សាចំនួន១២៤ និងមណ្ឌលសុខភាពចំនួន១៤ សម្រាប់ប្រើប្រាស់ កាលពីថ្ងៃទី១២ ខែតុលា។ ចំណែកឯម៉ាសក្រណាត់ចំនួន៥០ម៉ឺនម៉ាស ត្រូវបានចែកជូនដល់ពលរដ្ឋជាង៨ម៉ឺននាក់ ក្នុងស្រុកសំបូរ ស្រុកស្នូល និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Vision។     រូបភាពពី World Vision លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក យល់ថា សម្ភារការិយាល័យទាំងនេះ នឹងអាចចូលរួមចំណែកគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ ហើយ World Vision នឹងបន្តផ្ដល់ការគាំទ្រជាសម្ភារនៅតំបន់គោលដៅផ្សេងៗទៀត។ «អង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពសហគមន៍»។ នេះជាការលើកឡើងរបស់លោក ឡេង វីរៈ។   លោក ទួន ផល្លា ប្រធានការិយាល័យអប់រំស្រុកសំបូរ សប្បាយចិត្តនៅពេលទទួលបានសម្ភារការិយាល័យ ដែលជាជំនួយរបស់ World Vision។ លោក ថា សម្ភារការិយាល័យទាំងនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចរក្សាទុកសម្ភារបង្រៀនបានល្អ។    ប្រធានការិយាល័យអប់រំស្រុកសំបូរ អះអាងថា៖«កន្លងមក សាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើន ពុំសូវទទួលបានជំនួយបែបនេះទេ។ ចំណែកឯ ជំនួយម៉ាសប្រើប្រាស់ឡើងវិញ នឹងជួយកាត់បន្ថយចំណាយរបស់អាណាព្យាបាលសិស្សផងដែរ»៕   រូបភាពពី World Vision
អង្គការទស្សនៈពិភពលោក (World Vision) បានផ្ដល់សម្ភារការិយាល័យ មានតុ កៅអីចំនួន១៥០ឈុត និងម៉ាសដែលអាចប្រើប្រាស់ឡើងវិញចំនួន៥០ម៉ឺនម៉ាស ដល់សាលាបឋមសិក្សាចំនួន១២៤ និងមណ្ឌលសុខភាពចំនួន១៤ ក្នុងស្រុកចំនួន៣ នៅខេត្តក្រចេះ។
Inter Miami រងបរាជ័យសារជាថ្មីនៅក្នុងការប្រកួតពានរង្វាន់មិត្តភាព ក្រោមថ្វីជើងក្រុម Al Hilal ដែលឈរកំពុងឈរកំពូលតារាងក្របខណ្ឌ Saudi Pro League ក្នុងលទ្ធផល ៤-៣ នាថ្ងៃទី៣០ ខែមករា។ Inter Miami ឆ្លងកាត់ ៣ប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាលថ្មីមិនសូវបានល្អឡើយ ដោយស្មើជម្រើសជាតិអែលសាល់វាឌ័រ ០-០ ចាញ់ FC Dallas ១-០ និងចាញ់ Al Hilal ៤-៣។   កីឡាករ Malcom អតីតមិត្តរួមក្រុមនៅ Barcelona ជាមួយ Messi ជាអ្នកតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Al Hilal នៅនាទី៨៨។ ការប្រកួតនោះ Messi រកបាន ១គ្រាប់ និងមិត្តរួមក្រុមដ៏ជិនស្និទ្ធិបំផុតកាលនៅ Barca កីឡាករ Luis Suarez ក៏រកបានគ្រាប់បាល់ដំបូងសម្រាប់ Miami ផងដែរ។   វត្តមានរបស់ប្រធានក្រុម វ័យ៣៦ឆ្នាំ នៅតែជាការរំឮកដល់ការប្រកួតប្រជែងរវាងរូបគេទល់នឹងខ្សែប្រយុទ្ធ Cristiano Ronaldo ដោយខ្សែប្រយុទ្ធ Michael ដែលស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ នាំមុខ ៣-១ លើ Miami បានអបអរការស៊ុតបាល់ដោយប្រើក្បាច់របស់តារាបាល់ទាត់ព័រទុយហ្កាល់វ័យ ៣៨ឆ្នាំ។ ការប្រើក្បាច់អបអរនោះ ក្លាយជារឿងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។   ទោះបង្ហាញអាកប្បកិរិយាជាក់ស្តែងរំឮកពីកីឡាករ Ronaldo ដែលកំពុងប្រកបអាជីពក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ តែកីឡាករ Michael ក៏នៅតែសរសើរ Messi យ៉ាងខ្លាំងបន្ទាប់ពីការប្រកួត ហើយកីឡាករប្រេស៊ីលរូបនេះបង្ហាញពីជំហរគ្មានបំណងចង់ឌឺដងអ្វីឡើយ។   «ខ្ញុំសូមអរគុណអ្នកទាំងអស់ដែលចូលរួមក្នុងការប្រកួត Riyadh Season Cup ដែលអនុញ្ញាតឱ្យយើងជួបជាមួយនឹងកីឡាករល្អបំផុតលើលោកដូច Messi។ ខ្ញុំគ្មានតម្លៃអ្វីអាចប្រៀបផ្ទឹមជាមួយ Messi ឡើយ ហើយខ្ញុំតែងតែគោរពដល់ Messi និងស្រលាញ់គាត់ខ្លាំងបំផុត។»។ នេះបើតាមការបកស្រាយរបស់កីឡាករ Michael ទៅកាន់អ្នកកាសែតក្រោយចប់ការប្រកួត។   ការលើកឡើងរបស់ Michael បង្ហាញថារូបគេគ្មានបំណងចង់ឌឺដងទៅកាន់ Lionel Messi ឡើយ ទោះជាក្រុមរបស់គេប្រកួតឈ្នះលើ Inter Miami យ៉ាងណាក៏ដោយ។   បន្ទាប់ពីចាញ់ Al Hilal រួច ក្រុម Inter Miami នឹងត្រូវបន្តជួបក្រុម Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី១ ខែកុម្ភៈ ជាការប្រកួតដែលអ្នកគាំទ្រកីឡាបាល់ទាត់ជុំវិញពិភពលោកទន្ទឹងរង់ចាំខ្លាំងបំផុត ព្រោះតែគូប្រជែងទាំង ២ វិលមកប៉ះគ្នាសារជាថ្មី៕
កីឡាករ Michael ដែលស៊ុតបាល់បញ្ចូលទីជួយ Al Hilal ឈ្នះ Inter Miami បានប្រើក្បាច់អបអរគ្រាប់បាល់របស់ Cristiano Ronaldo ក្នុងការប្រកួតមិត្តភាព Riyadh Season Cup 2024។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ គ្មានបំណងឌឺដងដាក់ Lionel Messi នោះឡើយ ខណៈខ្លួនបានចាត់ទុកប្រធានក្រុមអាហ្សង់ទីនជាកីឡាករដ៏គួរឱ្យគោរពបំផុត។
  គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា នេះ អាល្លឺម៉ង់ ក្លាយជាប្រទេសទី១២នៅលើពិភពលោកដែលមានជាង១លានករណី បន្ទាប់ពីសហរដ្ឋអាមេរិក (ជាង១២.២៤លាន), ឥណ្ឌា (ជាង៩.៣លាន), ប្រេស៊ីល (ជាង៦.២លាន), រុស្ស៊ី (ជាង២.១៨លាន), បារាំង (ជាង២.១៨លាន), អេស្ប៉ាញ (ជាង១.៦៣លាន), ចក្រភពអង់គ្លេស (ជាង១.៥៧លាន), អ៊ីតាលី (ជាង១.៥លាន), អាហ្សង់ទីន (ជាង១.៣៩លាន), កូឡុំប៊ី (ជាង១.២៨លាន) និងម៉ិកស៊ិក (ជាង១.០៧លាន)។   ប៉េរូ ប៉ូឡូញ និងអ៊ីរ៉ង់ មានជាង៩០ម៉ឺនករណីរៀងៗខ្លួន រីឯប្រទេសផ្សេងទៀតដែលមានករណីឆ្លងជាងកន្លះលានរួមមាន អាហ្សិកខាងត្បូង អ៊ុយក្រែន បែលហ្ស៊ិក ស៊ីលី អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ឆេក តួកគី និងហូឡង់។   ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលមានជាង៤០ម៉ឺនករណី ដូចបង់ក្លាដែស និង រូម៉ានី រីឯតួលេខនៅប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត កាណាដា ម៉ារ៉ុក អ៊ីស្រាអែល និងស្វីស កាន់តែកើនឡើងជាលំដាប់។   នៅអាស៊ីអាគេ្នយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី និងហ្វីលីពីន តួលេខនៅមីយ៉ាន់ម៉ាឡើងដល់ជាង៨៥០០០ករណី ម៉ាឡេស៊ីជាង៦ម៉ឺនករណី សិង្ហបុរីជាង៥៨០០០ករណី ថៃមានជិត៤០០០ករណី វៀតណាមមាន១៣៣១ករណី កម្ពុជាមាន៣០៧ករណី ឡាវឡើងដល់៣៩ករណី និងទីម័រខាងកើតសះស្បើយទាំង៣០ករណី។   ក្នុងចំណោមអ្នកស្លាប់ជាង១.៤៣លាននាក់ សហរដ្ឋអាមេរិកមានជិត២៧ម៉ឺននាក់ ប្រេស៊ីលជាង១៧ម៉ឺននាក់ ឥណ្ឌាជាង១៣.៥ម៉ឺននាក់ និងម៉ិកស៊ិកជាង១០ម៉ឺននាក់។ ជាង២០ប្រទេសមានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺនទៅជាង៥ម៉ឺនាក់ ក្នុងនោះឥណ្ឌូណេស៊ី មាន១៦០០០នាក់។   កម្ពុជា ឡាវ និងទីម័រខាងកើត ស្ថិតក្នុងចំណោមប្រទេសដែលមិនមានករណីស្លាប់ រីឯអ្នកជំងឺបន្តសះស្បើយជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកឆ្លង៣០៧នាក់នៅកម្ពុជា ២៩៨នាក់ បានសះស្បើយ ខណៈអ្នកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់៩នាក់៕
អាល្លឺម៉ង់ចូលក្នុងបញ្ជីប្រទេសដែលមានករណីឆ្លងកូវីដ-១៩ លើសពី១លាន ខណៈពិភពលោកទាំងមូលមានជាង៦១លានករណី ក្នុងនោះស្លាប់ជាង១.៤៣លាននាក់ និងសះស្បើយជាង៤២លាននាក់។
  សកម្មជនបេឡារុសដែលកំពុងជាប់ពន្ធនាគារ លោក Ales Bialiatski អង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial និងអង្គការសិទ្ធិមនុស្សអ៊ុយក្រែន Center for Civil Liberties (CCL) ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២។ ម្ចាស់ជ័យលាភីទាំងបីត្រូវបានប្រកាសដោយគណៈកម្មាធិការពានរង្វាន់ណូបែលន័រវេសកាលពីខែតុលា សម្រាប់កិច្ចប្រឹងប្រែងចងក្រងឧក្រិដ្ឋកម្មសង្រ្គាម ការបំពានសិទ្ធិមនុស្ស និងការរំលោភអំណាច។   ពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃអ្នកបង្កើតពានណូបែល លោក Alfred Nobel ទទួលមរណភាពក្នុងឆ្នាំ១៨៩៦។ ម្ចាស់ជ័យលាភីពានណូបែលទាំងបីខាងលើនឹងទទួលបានរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ជិតមួយលានដុល្លារ។   ក្នុងសុន្ទរកថានាពិធីទទួលពានណូបែល លោកស្រី Natallia Pinchuk ដែលជាប្រពន្ធលោក Bialiatski ឆ្លៀតរិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបើកការឈ្លានពានដ៏ឃោរឃៅនៅអ៊ុយក្រែន។ មកទល់ពេលនេះ សកម្មជនបេឡារុស្សលោក Bialiatski ដែលប្រឈមការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់១២ឆ្នាំជុំវិញការគេចពន្ធជាប់គុកបានមួយឆ្នាំកន្លះហើយ។   ទន្ទឹមនេះ ប្រធានអង្គការសិទ្ធិមនុស្សអ៊ុយក្រែន CCL លោកស្រី Oleksandra Matviichuk ក្រើនរំឭកជាថ្មីឱ្យបង្កើតតុលាការអន្តរជាតិកាត់ទោសលោក ពូទីន, ប្រធានាធិបតីបេឡារុស Alexander Lukashenko និងអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មដទៃទៀត។   «ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពជានរណាទាំងអស់លើពិភពលោក។ ប៉ុន្តែសន្តិភាពមិនអាចទទួលបានដោយប្រទេសមួយដែលស្ថិតក្រោមការវាយប្រហារ ហើយទម្លាក់អាវុធចុះទេ»។ លោកស្រី Matviichuk បែបនេះ។    បង្កើតក្នុងឆ្នាំ២០០៧ CCL ចងក្រងឧក្រិដ្ឋកម្មសង្រ្គាមជាង ២៧ ០០០ ករណីដែលចោទថាត្រូវបានប្រព្រឹត្តដោយទ័ពរុស្ស៊ីនៅអ៊ុយក្រែន។ បើតាមលោកស្រី Matviichuk ឯកសារនោះគ្រាន់តែជាចុងក្រចកនៃឧក្រិដ្ឋកម្មសង្រ្គាមដែលរុស្ស៊ីប្រព្រឹត្តប៉ុណ្ណោះ។    ចំណែក ប្រធានអង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial លោក Yan Rachinsky បរិហារថា មហិច្ឆតាចក្រពត្តិរបស់រុស្ស៊ីដែលមានពីសម័យសហភាពសូវៀតនៅតែបន្តមកដល់សព្វថ្ងៃ។   «លោក ពូទីន និងមន្រ្តីមនោគមវិជ្ជារបស់លោកបានប្រើប្រាស់ការតស៊ូប្រឆាំងហ្វាស៊ីសសម្រាប់ប្រយោជន៍នយោបាយផ្ទាល់ខ្លួន»។ លោក Rachinsky លើកឡើងបែបនេះ ហើយបន្ថែមថា រុស្ស៊ីប្រើប្រាស់មនោគមវិជ្ជានេះជាហេតុផលធ្វើសង្រ្គាមនៅអ៊ុយក្រែន៕        
អំឡុងពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ នៅន័រវេស ម្ចាស់ពានទាំងបីដែលតំណាងឱ្យសកម្មជនបេឡារុស្ស អង្គការសិទ្ធិមនុស្សរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី១០ ខែធ្នូ រួមគ្នាថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
  ការរីកចម្រើននិងលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះជារឿងដែលគួរឲ្យកោតសរសើរ ប៉ុន្តែទន្ទឹមគ្នានោះ ការងាកទៅពឹងផ្អែកលើវិនិយោគទុន និងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនដើម្បីការលូតលាស់នៃសេដ្ឋកិច្ចនោះក្លាយក្លាយជាក្តីកង្វល់សម្រាប់មន្ត្រីជាន់ខ្ពស់អាមេរិក។    «កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងគួរឲ្យកោតសរសើរ និងជាទីមោទនក្នុងរយៈពេល ២០ឆ្នាំមកចុងក្រោយ។ ប៉ុន្តែរយៈពេលពីរឬបីឆ្នាំមកនេះ ការតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរខ្លាំង។ ជំនួសឲ្យការបង្កើតទំនាក់ទំនងជាមួយដៃគូច្រើន ចិនក្លាយជាតួអង្គដ៏សំខាន់មួយក្នុងរាល់វិស័យសំខាន់ៗនៃកំណើនសេដ្ឋកិច្ចកម្ពុជាទៅវិញ»។ នេះជាការលើកឡើងរបស់លោក Michael Newbil ភារធារីស្ថានទូតអាមេរិកនៅកម្ពុជាក្នុងកិច្ចពិភាក្សា។    ថ្វីបើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនរីកធំធាត់ខ្លាំង ដោយចិនក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់កម្ពុជាក៏ដោយ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះកត់សម្គាល់ថា ចិននាំចូលកម្ពុជារហូតដល់ ៧០ភាគរយឯណោះនៃទំហំពាណិជ្ជកម្មទ្វេភាគី។ ចំណែកទុនវិនិយោគបរទេសនៅកម្ពុជាវិញ ចិនកាន់កាប់អស់ ៧០ភាគរយក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ ២០១៨ កន្លងមក។    មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសដែលកម្ពុជាពឹងផ្អែកខ្លាំងលើដៃគូតែមួយដូច្នេះ បើសិនជាសេដ្ឋកិច្ចរបស់ចិនមានបញ្ហា វាប្រាកដណាស់ថា កម្ពុជានឹងប្រឈមបញ្ហាដូចគ្នា។  ទោះជាយ៉ាងណាមិញ លោក Newbill បានក៏បញ្ជាក់ឡើងវិញដែរថា អាមេរិកមិនមែនប្រឆាំងការចូលរួមរបស់ចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់និងពិភពលោកឡើយ។ ប៉ុន្តែអ្វីដែលលោកចង់ឃើញគឺ ចិនគោរពតាមស្តង់ដាអន្តរជាតិក្នុងការរក្សាតម្លាភាព នីតិរដ្ឋ និងការប្រើប្រាស់ហិរញ្ញវត្ថុក្នុងការធ្វើពាណិជ្ជកម្ម ឬផ្តល់កម្ចីដោយមាននិរន្តរភាពប៉ុណ្ណោះ។    ទាក់ទិននឹងក្តីបារម្ភរបស់ភាគីអាមេរិកក្នុងបញ្ហាសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកខ្លាំងលើចិន លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលបានលើកឡើងថា លោកក៏មិនឃើញមានផលប៉ះពាល់ណាមួយកើតឡើងដោយសារការថយចុះនៃកំណើនសេដ្ឋកិច្ចក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាឡើយ។    «ខ្ញុំមិនទាន់មើលឃើញពីផលប៉ះពាល់ឬប្រយោជន៍ណាមួយដែលមានលើកម្ពុជា ដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិនឡើយនៅពេលនេះ»។ លោក និយាយបែបនេះដោយបន្ថែមថា សម្រាប់កម្ពុជាជាប្រទេសតូចនិងកំពុងអភិវឌ្ឍ ការចាប់ដៃជាមួយប្រទេសទាំងអស់តូចឬធំជាយុទ្ធសាស្ត្របច្ចុប្បន្នរបស់កម្ពុជា។   និយាយពីការពឹងផ្អែកខ្លាំងលើវិនិយោគទុនបរទេសជាពិសេសចិននេះ លោក សុក ស៊ីផាន់ណា បានពន្យល់បន្ថែមថា មូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកន្លងមកគឺស្ទើតែស្មើសូន្យទៅហើយដោយសារបញ្ហាសង្គ្រាម។ ដូច្នេះ កម្ពុជាត្រូវការលំហូរទុនវិនិយោគបរទេសជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលដែលមានជាពិសេសពីចិន ដើម្បីបម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសបង្កើតបរិយាកាសសមស្របសម្រាប់សហគ្រិនវ័យក្មេងក្នុងស្រុកផង។   លោកបណ្ឌិត មានសុទិដ្ឋិយមខ្ពស់ចំពោះអនាគតសេដ្ឋកិច្ចកម្ពុជាដោយលើកទល្ហីករណ៍ដែលថាកម្ពុជាជាសហគមន៍ពោរពេញដោយមនុស្សវ័យក្មេង ឬយុវជនដែលមានសក្តានុពល មានសមត្ថភាព ចំណេះដឹង គំនិតច្នៃប្រឌិតខ្ពស់ដែរ។ ភាគលាភនៃប្រជាសាស្ត្រនេះនឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាពេលខាងមុខ គ្រាន់តែវាត្រូវការពេលវេលាមួយសមស្របប៉ុណ្ណោះ។   «ផ្តល់ឱកាសឲ្យកម្ពុជាសិន។ អនាគតកម្ពុជាគឺពឹងទាំងស្រុងលើក្មេងៗដែលមានគំនិតច្នៃប្រឌិតនិងសហគ្រិនភាព។ តែពួកគេត្រូវបរិយាកាសមួយដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ និងថាមពលថោក  មុនពួកគេអាចនិងពង្រីកជំនួញរបស់គេបាន»។    ដោយឡែក វាគ្មិនម្នាក់ទៀតគឺ លោកស្រី តឹករ៉េត កំរង ដែលជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឆ្លើយតបដែរនឹងការក្តីបារម្ភរបស់ភារធារីស្ថានទូតអាមេរិក ដោយអះអាង កម្ពុជាស្វាគមន៍គ្រប់ភាគី ហើយក៏គ្មានគោលដៅពឹងពាក់ភាគីណាផ្តាច់មុខដែរ។    លោកស្រីនិយាយថា៖ «យើងដឹងថា យើងមិនអាចផ្តេកផ្តួលលើប្រទេសណាមួយទេ។ យើងត្រូវឈរដោយខ្លួនឯង ហើយយើងកម្ពុជាធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍រាល់ប្រទេសជាដៃគូទាំងអស់មិនថា អាមេរិក ចិន កាណាដា រដ្ឋអាស៊ាន អឺរ៉ុប ឬអាហ្វ្រិកឡើយ»។   តំណាងក្រសួងពាណិជ្ជកម្មរូបនេះទទួលស្គាល់ថា វាមានកំណើនវិនិយោគបរទេសពីចិនមែននៅកម្ពុជាបច្ចុប្បន្ន ប៉ុន្តែប្រទេសផ្សេងទៀតក៏ចាប់ផ្តើមមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាដូចគ្នាដោយសារ ស្ថិរភាពសេដ្ឋកិច្ច ការបើកចំហរនៃសេដ្ឋកិច្ច និងបរិស្ថានសង្គមដែលគាំទ្រវិនិយោគទុនបរទេស។    «ឥឡូវនេះមានក្រុមហ៊ុនជប៉ុនកាន់តែច្រើន និងបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ានផងនាំគ្នាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ត្រង់ចំណុចនេះ ខ្ញុំគិតថា វាជារឿងរហ័សពេកដែលត្រូវសន្និដ្ឋានថា ភាពតានតឹងក្នុងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកជំរុញឲ្យមានកំណើនក្រុមហ៊ុនចិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា»។ លោកស្រី កំរងបញ្ជាក់បែបនេះ។    យ៉ាងណាក៏ដោយ លោកស្រី  Yong Sarah Zhou តំណាង IMF ប្រចាំកម្ពុជាយល់ស្របនឹងក្តីបារម្ភរបស់តំណាងស្ថានទូតអាមេរិកថា បើសិនជាសេដ្ឋកិច្ចចិនថមថយសន្ទុះ ប្រទេសជាច្រើនលើលោកនឹងរងគ្រោះមិនត្រឹមតែកម្ពុជាមួយទេ។ លោកស្រីចង់ឃើញកម្ពុជាបន្តបើកចំហរ និងបង្កើតដៃគូឲ្យកាន់តែច្រើន មិនមែនចាំបាច់ពឹងផ្អែកតែលើប្រទេសណាមួយឡើយ។    «វាជារឿងធម្មតាទេដែលមហាអំណាចសេដ្ឋកិច្ចទីពីរ និងមានចំណែក ៣០ភាគរយក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឲ្យលូតលាស់ដូចចិនមានបញ្ហាប្រឈម ប្រទេសជាច្រើនរងគ្រោះមិនត្រឹមតែកម្ពុជាទេ»។ លោកស្រីនិយាយបែបនេះ។    យ៉ាងណាមិញ លោកស្រី ប្រមើលឃើញថាចំនុចដែលកម្ពុជាត្រូវបារម្ភមានច្រើនបច្ចុប្បន្នក្រៅតែពីផលប៉ះពាល់ចេញមុខពីការថយចុះនៃសេដ្ឋកិច្ចរបស់ចិន ក្នុងនោះមានបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់យ៉ាងលើកលែងតែអាវុធ» (EBA)របស់សហភាពអឺរ៉ុបជាដើម។     ក្នុងឱកាសនោះដែរ លោកស្រីបានឆ្លៀតរម្លឹកថា ការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ជាអ្វីដែលគ្រប់គ្នាមិនចង់ឃើញឡើយ ប៉ុន្តែវាបានចាប់ផ្តើមដោយសារអាមេរិកដាក់ដំឡើងពន្ធលើផលិតដែកថែប និងអាលុយមីញ៉ូមបូកផ្សំនឹងការកើនឡើងនៃចលនាគាំពារនិយម ចលនាប្រឆាំងសាកលភារូបនីយកម្ម និងចលនាប្រជាឧបាយ។ ប៉ុន្តែជារួមក្នុងសង្គ្រាមពាណិជ្ជកម្មនេះ គ្មានអ្នកណាឈ្នះនោះឡើយ ហើយផលប៉ះពាល់វិញគឺធំធេង។   -ការលូតលាស់និរន្តរភាពកម្ពុជាត្រូវជំរុញការនាំចេញផលិតផលទំនិញកម្មន្តសាល   ក្នុងវេទិកាពិភាក្សានេះ ក្រៅពីជជែកពីផលប៉ះពាល់ដែលអាចកើតមានឡើងតាមរយៈភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកលើកម្ពុជា  វាគ្មិនក៏ជជែកគ្នាពីការធ្វើពិពិធកម្មផលិតផលសម្រាប់នាំចេញនៅកម្ពុជាផងដែរ។   លោកបណ្ឌិត សុក ស៊ីផាន់ណា ជឿជាក់ថា ការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មតែម្យ៉ាងមិនគ្រប់គ្រាន់ឡើយ កម្ពុជាត្រូវការពិពិធកម្មផលិតផលក្នុងស្រុកដើម្បីនាំចេញទៅក្នុងតំបន់ និងអន្តរជាតិ។ បច្ចេកវិទ្យាកាន់តែសម្បូរបែប កម្ពុជាត្រូវទាញប្រយោជន៍ពីវាដើម្បីជំរុញការនាំចេញផលិតផល។     លោកស្រី Sarah Zhou ឯកភាពថា កម្ពុជាត្រូវចាប់ផ្តើមងាកចេញពីការពឹងផ្អែកលើតែផលិតផលវាយនភណ្ឌមួយមុខ ដ្បិតកម្ពុជាផ្តេកផ្តួលលើវិស័យនេះអស់ជាង២ទសវត្សរ៍ហើយ។ លោកស្រីបន្ត វាជារឿងមិនអាចប្រកែកបានឡើយដែលថា រាល់ប្រទេសទាំងអស់ចាប់ផ្តើមដោយការនាំចេញផលិតវាយនភណ្ឌទាំងវៀតណាម ថៃ ម៉ាឡេស៊ី ឬក៏ចិន និងជប៉ុន ប៉ុន្តែវាមិនមែនជាកត្តាជំរុញដែលល្អ និងនិរន្តរភាពទេ។ វិស័យអចលទ្រព្យនិងសំណង់ក៏ជាវិស័យដែលគ្មាននិរន្តរភាពដូចគ្នា។    សម្រាប់លោកស្រីផ្ទាល់  កម្ពុជាត្រូវរកវិធានការដើម្បីជំរុញការធ្វើពិពិធកម្មផលិតផលកម្មន្តសាល (manufacturing products) ឲ្យបានខ្លាំងក្លា ដូចប្រទេសជិតខាងវៀតណាមដើម្បីការលូតលាស់ដែលមាននិរន្តរភាព។ ក្នុងស្ថានភាពបច្ចុប្បន្ន ការជំរុញផលិតផលបច្ចេកវិទ្យាទំនើបមិនមែនជាលក្ខខណ្ឌសមស្របសម្រាប់កម្ពុជានៅឡើយដោយសារមានកម្រិតធនធានមនុស្សក្នុងស្រុក។     ជុំវិញការជំរុញពិពិធកម្មផលិតផលកម្មន្តសាល លោកស្រី កំរង បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលផ្តោតលើការគាំទ្រក្រុមហ៊ុនឯកជន និងសហគ្រាសដើម្បីជំរុញការផលិតសម្ភារសម្រាប់នាំចេញ រួមទាំងគ្រឿងអេឡិចត្រូនិច ចំណីអាហារ ដំឡើងរថយន្ត រួមជាមួយការកសាងសេដ្ឋកិច្ចឌីជីថល។ អ្វីដែលសំខាន់ បើតាមលោកស្រី កម្ពុជានឹងមានគោលនយោបាយ និងច្បាប់ថ្មីជាច្រើនដើម្បីគាំទ្រជំនួញនិងការផលិតដូចជា ការដាក់ចេញមូលនិធិគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុន Startups រួមជាមួយច្បាប់វិនិយោគ, ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់ពាណិជ្ជកម្មផងដែរ៕
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) រៀបចំកិច្ចពិភាក្សាមួយស្តីពី «ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិននិងផលប៉ះពាល់ដែលអាចមានលើកម្ពុជា»ល្ងាចថ្ងៃទី ៤ ខែមេសា។ ក្នុងវេទិកានេះអ្នកជំនាញមើលឃើញ ការពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងវិនិយោគរបស់ចិនអាចនឹងនាំមកនូវផលប៉ះពាល់ខ្លាំងសម្រាប់ការលូតលាស់របស់កម្ពុជា ដោយសារសេដ្ឋកិច្ចចិនមានកំណើនយឺត និងសង្គ្រាមពាណិជ្ជកម្មផង។ ប៉ុន្តែតំណាងរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាមិនមែនពឹងផ្អែកតែលើមហាអំណាចចិនតែមួយឡើយ។ ផ្ទុយទៅវិញ កម្ពុជាបើកទ្វារចំហរសម្រាប់ការសហការធ្វើពាណិជ្ជកម្មជាមួយគ្រប់ភាគីដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ធនាគារ CIMB ផ្តល់ជូនឥណទានទាំងទៅលើរថយន្តថ្មី និងមួយទឹក ទៅដល់អតិថិជនទាំងជាបុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម តាមរយៈដៃគូក្រុមហ៊ុន និងយានដ្ឋានលក់រថយន្តធំៗ និងមានកេរ្តិ៍ឈ្មោះ នៅទូទាំងប្រទេស។ ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនពិសេសនូវការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។ ក្នុងនោះ ឥណទានមានរយៈពេល៥ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្តច្រើនបំផុត គឺដក១៥ឆ្នាំ គិតចាប់ពីឆ្នាំដែលស្នើសុំឥណទាន។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់ ៧០ ភាគរយ នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ ប្រសិនបើអតិថិជនមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។ ឥណទានរថយន្តរបស់ធនាគារ CIMB ដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ លើការប្រើប្រាស់រថយន្ត នាពេលបច្ចុប្បន្ន។ យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការចុះបញ្ជីរថយន្តឆ្នាំ២០១៦កន្លងទៅនេះ មានចំនួនជាង ៦ម៉ឺនគ្រឿង ដែលកើនឡើង ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ហើយតាមការរំពឹងទុក ចំនួននៃការចុះបញ្ជីរថយន្តក្នុងឆ្នាំ២០១៧នេះ នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។ លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «យើងទើបតែសម្ពោធឥណទានរថយន្ត ក្នុងឆ្នាំ២០១៧នេះប៉ុណ្ណោះ ដោយសារយើងមើលឃើញកំណើនយ៉ាងរហ័សនៃតម្រូវការប្រើប្រាស់រថយន្តរបស់អតិថិជន។ ការនាំយកផលិតផលឥណទានថ្មីនេះ គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការរថយន្តផ្ទាល់ខ្លួន ទៅតាមគោលបំណងប្រើប្រាស់ផ្សេងៗ»។ ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់ផងដែរថា៖ យើងបានកំណត់លក្ខខណ្ឌជាក់លាក់ មុននឹងចាប់ដៃគូជាមួយយានដ្ឋានលក់រថយន្តណាមួយ ដើម្បីប្រាកដថា អតិថិជនទទួលបានទាំងរថយន្ត ដែលមានគុណភាពខ្ពស់ និងលក្ខណៈសម្បត្តិឥណទាន ដែលផ្តល់ផលចំណេញច្រើនផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។ ( អត្ថបទពាណិជ្ជកម្ម )
រថយន្តគឺជាយានជំនិះដ៏ចាំបាច់មួយ ដែលមិនត្រឹមតែផ្តល់នូវសុវត្ថភាព និងផាសុកភាពប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ជីវិតរបស់លោកអ្នក ឲ្យកាន់តែស៊ីវីល័យ និងទាន់សម័យផងដែរ។ ប៉ុន្តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលបានរថយន្ត ដែលខ្លួនពេញចិត្តនោះឡើយ ហើយថវិកាអាចជាបញ្ហាចម្បងមួយផងដែរ។ ឥឡូវនេះ លោកអ្នកមិនចាំបាច់សន្សំប្រាក់យូរអង្វែង ដើម្បីទិញរថយន្តទៀតឡើយ។ ឥណទានរថយន្ត របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់លោកអ្នក ក្នុងការទទួលបានរថយន្តភ្លាមៗ ជាមួយនឹងលក្ខខណ្ឌល្អ និងការអនុម័តឥណទានរហ័ស។
«យើងសង់សសរធំបីដើម ដោយដាក់ឈ្មោះ ជួន, នៅ និងយាយម្នាក់ឈ្មោះ ប៊ី ព្រមទាំងអ្នកក្លាហាន១៣នាក់ទៀត គឺមានសសរបន្តបន្ទាប់ទៀត»។ នេះជាការបញ្ជាក់របស់លោក ឡន សីលបុត្រ និស្សិតឆ្នាំទី៤ ជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកបញ្ជាក់ថា គម្រោងមេ (Master Plan) នេះ មានរូបសំណាកព្រះបាទស៊ីសុវត្ថិ និងសសរជាច្រើនដើម   តំណាងឲ្យអ្នកក្លាហាននៅភូមិក្រាំងលាវ ព្រមទាំងមានសង់សួនច្បារ រោងមហាស្រព និងការដាំដើមឈើនៅជុំវិញសួនជាដើម។  គម្រោងសាងសង់ទីកន្លែងសម្រាប់រម្លឹកពីរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរនេះ គឺដើម្បីធ្វើឲ្យមហាជន ចងចាំពីវីរភាពរបស់ពលរដ្ឋនៅភូមិក្រាំងលាវ ដែលបានសាមគ្គីគ្នា ងើបតស៊ូប្រឆាំង អាណានិគមបារាំងនៅក្នុងខេត្តកំពង់ឆ្នាំង។   និស្សិតទាំង៤នាក់ខាងលើ បានយកគម្រោងប្លង់របស់ខ្លួន មកដាក់តាំងពិព័រណ៍នៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៨-១០ ខែមិថុនា។   ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក ឡន សីលបុត្រ តំណាងក្រុមនិស្សិត៤រូប ជាមួយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ដូចតទៅ៖          
ភ្នំពេញ៖ និស្សិតជំនាញស្ថាបត្យកម្ម៤នាក់ បានរួមគ្នាបង្កើតគម្រោងមេ (Master Plan) ដើម្បីសង់សំណង់រម្លឹកអំពីរឿងភូមិតិរច្ឆាន នៅក្នុងទីរួមខេត្តកំពង់ឆ្នាំង។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅសម័យអាណានិគមបារាំង ត្រូវបាន លោក ឡន សីលបុត្រ ដែលជាសមាជិកម្នាក់នៅក្នុងក្រុម គាស់កកាយឡើងវិញ ដោយច្នៃជាសំណង់ស្ថាបត្យកម្មដ៏ប្រណីត ដើម្បីលាតត្រដាងរឿងរ៉ាវវីរភាពរបស់អ្នកភូមិក្រាំងលាវ។
  នៅថ្ងៃទី២៤ ខែសីហា ជាខួបលើកទី៣១ ដែលអ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយសហភាពសូវៀតដួលរលំ ក៏ដូចជាចំគម្រប់ពេល៦ ខែដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអតីតសាធារណរដ្ឋសហភាពសូវៀតមួយនេះដែរ។    ទាក់ទងថ្ងៃឯករាជ្យនេះ បន្ថែមពីលើការអំពាវនាវឱ្យប្រុងប្រយ័ត្នពីសំណាក់រុស្ស៊ីដែលអាចនឹងបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីកង្វល់ជុំវិញកងកម្លាំងអ៊ុយក្រែនដែលត្រូវបានរុស្ស៊ីចាប់ខ្លួនអំឡុងពេលឡោមព័ទ្ធទីក្រុង Mariupol ។ ដោយស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា មេដឹកនាំអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីកំពុងតែរៀបចំបើកការកាត់ក្តីកងកម្លាំងទាំងនោះជាសាធារណៈ។   «ប្រសិនបើតុលាការដ៏ឃោរឃៅនេះធ្វើឡើងមែន ហើយបើប្រជាជនរបស់យើងត្រូវបាននាំទៅកន្លែងទាំងនេះដោយបំពានកិច្ចព្រមព្រៀងទាំងអស់ នោះនឹងបង្កឱ្យមានការរំលោភបំពានលើច្បាប់អន្តរជាតិទាំងអស់»។ លោក ហ្សេលេនស្គី បានព្រមានទៅកាន់រុស្ស៊ីបែបនេះក្នុងសារវីដេអូនាពេលល្ងាចថ្ងៃទី២១ ខែសីហា ដោយសង្កត់ធ្ងន់ថា បញ្ហានេះនឹងហួសបន្ទាត់ដែលគ្មានការចរចាណាអាចដោះស្រាយបាន។   យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីដើមខែមិថុនា ក្រុងមូស្គូបានផ្ទេរទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនជាង១ពាន់នាក់ពីក្រុង Mariupol ទៅទឹកដីរុស្ស៊ី។ ក្រុង Mariupol រងការវាយប្រហារតាំងពីថ្ងៃដំបូងនៃប្រតិបត្តិការសឹក ហើយបច្ចុប្បន្នគ្រប់គ្រងដោយអាជ្ញាធរនៃតំបន់ផ្តាច់ខ្លួនដូណេត្សដែលមានរុស្ស៊ីនៅពីក្រោយ។   ជុំវិញការព្រួយបារម្ភពីគោលបំណងរបស់រុស្ស៊ីនៅទិវាឯករាជ្យខាងមុខនេះ អាជ្ញាធររដ្ឋធានីកៀវបានរឹតបន្តឹងលើការជួបជុំសាធារណៈពីថ្ងៃទី២២-២៥ ខែសីហា។ ចំណែកអភិបាលក្រុង Kharkiv ដែលរងការបាញ់ប្រហារមីស៊ីលពីសំណាក់រុស្ស៊ីជាច្រើនសប្តាហ៍មកហើយ ក៏បានប្រកាសបម្រាមគោចរពីល្ងាចថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៥ ខែសីហា ផងដែរ៕                
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញមុខព្រមាននៅថ្ងៃទី២១ ខែសីហាថា បើរុស្ស៊ីហ៊ានបើកសវនាការជាសាធារណៈដើម្បីកាត់ក្តីទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនទៅ ក្រុងមូស្គូនឹងបំពានលើច្បាប់សកលទាំងអស់។ ការព្រមាននេះធ្វើឡើង ស្របពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា ក្រុងមូស្គូនឹងធ្វើដូច្នោះ ចំថ្ងៃក្រុងកៀវប្រារព្ធទិវាឯករាជ្យលើកទី៣១។
កាលពីឆ្នាំ២០១៩ ពិភពលោកបានប្រារព្ធយុទ្ធនាការសំខាន់មួយគឺការបញ្ចប់ជំងឺគ្រុនស្វិតដៃជើង តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ នៅពេលនោះ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា វីរុសបង្កជំងឺស្វិតដៃជើង២ ក្នុងចំណោម៣ប្រភេទត្រូវបានលុប បំបាត់ទាំងស្រុង។ តែជាអកុសល ជំងឺកូវីដ-១៩ ស្រាប់តែលេចឡើង ហើយរំខានដល់ភាពរីកចម្រើននៃយុទ្ធនាការកម្ចាត់ជំងឺគ្រុនស្វិតដៃជើង។    តាមរបាយការណ៍អង្គការមូលនិធិកុមារអន្តរជាតិ UNICEF ក្នុងឆ្នាំ២០២០ កុមារប្រមាណ២៣លាននាក់ បានខនខានការចាក់វ៉ាក់សាំងបង្ការជំងឺជាមូលដ្ឋានប្រចាំឆ្នាំរបស់ពួកគេ។ ទិន្នន័យនេះជាចំនួនច្រើនបំផុតគិតចាប់ពីឆ្នាំ២០០៩។ ជាក់ស្តែង ឥណ្ឌា គឺជាប្រទេសដែលខកខានមិនបានចាក់វ៉ាក់សាំងឱ្យកុមារច្រើនជាងគេសរុបជាង៣លានដូស។ ក្នុងចំណោមវ៉ាក់សាំងមូលដ្ឋានសម្រាប់កុមារដែលខកខានមិនបានចាក់នោះក៏គិតរួមបញ្ចូលទាំងវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែរ។   ជំងឺគ្រុនស្វិតដៃជើង គឺជាជំងឺឆ្លងរវាងមនុស្សនិងមនុស្សដែលបង្កឡើងដោយវីរុស។ ជំងឺនេះធ្វើឱ្យអ្នកឆ្លងមានសភាពខ្វិន ឬពិការ ព្រោះវីរុសទៅបំផ្លាញសាច់ដុំរបស់អ្នកជំងឺ។ ប្រសិនបើវីរុសបំផ្លាញសាច់ដុំដែលពាក់ព័ន្ធនឹងដំណកដង្ហើមនោះអ្នកជំងឺអាចបាត់បង់ជីវិតថែមទៀត។ តាំងពីដើមមក ជំងឺគ្រុនស្វិតដៃជើងមិនមានវិធីព្យាបាលឡើយ វាមានតែវ៉ាក់សាំងបង្ការដែលត្រូវចាក់តាំងពីនៅជាទារកទើបនឹងកើតដើម្បីឱ្យមានប្រសិទ្ធភាព។    យ៉ាងណាមិញ ក្រោយជំងឺកូវីដ-១៩ ផ្ទុះឡើង ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងត្រូវបានអាក់ខានដោយសារធនធានក្នុងប្រទេសត្រូវបានបង្វែរទៅផ្តោតលើវិធានការបង្ការជំងឺកូវីដ-១៩ វិញ។ មួយវិញទៀត ភាពធ្វេសប្រហែស និងការស្ទាក់ស្ទើរក្នុងការទៅទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងរបស់ប្រជាពលរដ្ឋ បានរារាំងដល់ដំណើរការលុបបំបាត់ជំងឺស្វិតដៃជើងនៅក្នុងប្រទេសជាច្រើន។ ជាក់ស្តែង ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន មានករណីគ្រុនស្វិតដៃជើងកើនឡើងក្នុងអំឡុងឆ្នាំ២០២០ បន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩។   បច្ចុប្បន្ន អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម៥ឆ្នាំ នៅអាហ្វហ្គានីស្ថាន រួមទាំងកុមារជាង៣,៣លាននាក់ដែលមិនដែលបានទទួលវ៉ាក់សាំងតាំងពីឆ្នាំ២០១៨៕
នៅប៉ុន្មានឆ្នាំចុងក្រោយមុនជំងឺកូវីដ-១៩ លេចឡើង ការខិតខំលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងត្រូវបានប្រព្រឹត្តិទៅដោយរលូនរហូតទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញ ក្រោយជំងឺកូវីដ-១៩ ផ្ទុះឡើង ដំណើរការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការត្រូវរាំងស្ទះ។
  ថ្លែងនៅចំពោះមុខគណៈកម្មាធិការសភាអាម៉េរិក នៅថ្ងៃទី៣១ ខែមករា នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Christopher Wray បានលើកឡើងថា ក្រុម Hacker ចិន កំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាម៉េរិក ហើយបានរៀបចំបង្កឱ្យប៉ះពាល់ជាក់ស្តែងដល់ប្រទេស។    បើតាមលោក Christopher Wray ហេដ្ឋារចនាសម្ព័ន្ធដូចជា រោងចក្រប្រព្រឹត្តិកម្មទឹក បណ្តាញអគ្គិសនី បំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូន ស្ថិតក្នុងចំណោមគោលដៅនៃការវាយប្រហាររបស់ពួក Hacker របស់ចិនដែលមានឈ្មោះថាក្រុម Volt Typhoon ។ ពេលនេះ FBI បានបង្អាក់លទ្ធភាពនៃការវាយប្រហាររបស់ក្រុមមួយនេះលើរ៉ោតទ័រចាស់ៗហើយ។    «ពួក Hacker ចិនកំពុងដាក់ទីតាំងហេដ្ឋារចនាសម្ព័ន្ធអាម៉េរិកក្នុងផែនការ ដើម្បីបំផ្លិចបំផ្លាញដល់ពលរដ្ឋ និងសហគមន៍អាម៉េរិក»។ ប្រមុខ FBI បានសង្កត់ធ្ងន់បែបនេះនៅចំពោះសមាជិកសភា ដោយបានបន្តថា ក្រុមHacker ចិន មិនត្រឹមតែផ្តោតលើគោលដៅនយោបាយ និងយោធាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ផ្តោតលើជនស៊ីវិល ដែលជាផ្នែកមួយនៃផែនការរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Microsoft បានព្រមានថា ក្រុម Volt Typhoon កំពុងកំណត់គោលដៅលើទ្រព្យសម្បត្តិសាធារណៈមួយចំនួន រួមទាំងគណនីអ៊ីម៉ែលរបស់រដ្ឋាភិបាលផងដែរ។   នោះគឺជាលើកទីមួយហើយ ដែលសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតរបស់ក្រុមនេះត្រូវបានកត់ត្រាជាសាធារណៈ។ លោក Wray បាននិយាយថា ក្រុមនេះបានដំឡើងមេរោគ និងបានគ្រប់គ្រងរ៉ោតទ័រចាស់ៗរាប់រយដែលភ្ជាប់ទៅប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ បើតាមលោក Wray ឧបករណ៍ចាស់ៗ គឺងាយស្រួលក្នុងការវាយប្រហារ ដោយសារប្រព័ន្ធសុវត្ថិភាពខ្សោយ៕ 
ហេដ្ឋារចនាសម្ព័ន្ធដូចជា រោងចក្រប្រព្រឹត្តិកម្មទឹក បណ្តាញអគ្គិសនី បំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូននៅអាម៉េរិក ស្ថិតនៅក្នុងចំណោមគោលដៅនៃការវាយប្រហារដោយក្រុម Hacker របស់ចិន។ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានព្រមានបែបនេះ។
  អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នា គឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ កាន់តែពិសេស Reno7 Series បានប្រើប្រាស់សិល្បៈក្នុងការផលិត កាន់តែល្អឯក យ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិត រាងស្តើង បែប Retro អមជាមួយកងបំភ្លឺដំណឹងដ៏ថ្មីសន្លាង លើកាមេរ៉ាក្រោយ ផ្តល់ឲ្យអ្នក នូវអារម្មណ៍អស្ចារ្យ និងទាក់ទាញ រាល់ពេលចាប់កាន់។ ក្រៅពីនេះ Reno7 និង Reno7 Z 5G ក៏មានចំណុចលេចធ្លោរៀងខ្លួនៗ ដល់អ្នកទាំងអស់គ្នា ក្នុងការជ្រើសរើសដែរ។   សម្រាប់ OPPO Reno7 តម្លៃ $369 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការ រវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វី កាន់តែល្អឥតខ្ចោះ ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេល ទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ បន្ថែមពីនេះ Reno7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យ ជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញ និងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។ លើសពីនេះ Reno7 បំពាក់កម្លាំងធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុន រហូតដល់ 5GB។ ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។   ចំណែក OPPO Reno7 Z 5G តម្លៃ $429 ក៏មិនណយដែរ។ វាបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួល គ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូ មិនរអាក់រអួលជាមួយល្បឿនអ៊ីនធឺណិត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ Cosmic Black ពណ៌ខ្មៅស្រងាត់ អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារា ប្រជែងគ្នារះ។ រីឯពណ៌  Rainbow Spectrum រស្មីដ៏ស្រទន់ នៃព្រះអាទិត្យចែងចាំង កាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។      តោះនៅចាំអីទៀត? កក់ទុក (Pre-Order) ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ០៥ មេសា ២០២២ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេស យ៉ាងច្រើនរួមមាន៖ Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។ OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពីរោះ ច្បាស់ ជាមួយនឹងការរចនាគម្របថ្លា បែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។    កាន់តែពិសេស សម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់ អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗ គ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នក លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេករបស់ OPPO ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៥ មេសា ២០២២។ ចំពោះព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុករបស់ OPPO៕    (អត្ថបទពាណិជ្ជកម្ម)        
ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយ ក្នុងរយៈប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសម្ពោធ និងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន ២ជម្រើស សម្រាប់ជ្រើសរើស ជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។ តើស្មាតហ្វូនទាំង២ជម្រើសនេះ មានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា?
  នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងពារជាតិ បានសរសេរលទំព័រហ្វេសប៊ុកថា  ក្រៅពីចូលរួមសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ លោក Ci Guowei នឹងមានកម្មវិធីមួយចំនួនទៀត រួមមាន ជំនួបជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក, ជំនួបជាមួយនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជំនួបជាមួយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស។    ក្រៅពីនេះ លោក  Ci Guowei នឹងចូលរួមក្នុងកិច្ចប្រជុំរវាងក្រុមការងារពិធីសារស្តីពីជំនួយយោធាកម្ពុជា-ចិន និងពិធីចុះហត្ថលេខាលើឯកសារស្តីពីជំនួយយោធាឥតសំណង មុននឹងលោក ចាកចេញពីកម្ពុជា។    ដោយឡែក ក្នុងអំឡុងទស្សនកិច្ចពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ លោក ង៉ូ ស៊ុនលិច្ស នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសម្តេច ទៀ បាញ់។ ភាគីទាំងពីរ នឹងមានពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៩។ បន្ទាប់មក លោក ង៉ូ ស៊ុនលិច្ស នឹងចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។  សម្រាប់ទស្សនកិច្ចរបស់លោក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ លោក នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តេច ទៀ បាញ់ ហើយបន្ទាប់ លោក នឹងចូលជួបសម្តេច ហ៊ុន សែន៕ 
ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មការយោធាមជ្ឈិមរបស់ចិន, នាយឧត្តមសេនីយ៍ Prawit Wongsuwon រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ, ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្ត្រីការពារជាតិឡាវ និង នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីការពារជាតិវៀតណាម នឹងដឹកនាំគណៈប្រតិភូរៀងៗខ្លួន មកចូលរួមក្នុងពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ ដែលនឹងរៀបចំឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ទី១ ពាក្យ «នៅ» មានន័យថា ឋិត, ស្ថិត, មាន, ដែលមិនទាន់, ដែលមានទៀត។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, អស់ហើយឬនៅ?, នៅឡើយ, នៅទេ។ ទី២ ពាក្យ «នូវ» មានន័យថា ពាក្យប្រាប់ពីដំណើរសម្រេចអំពើដែលគេត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គលធ្វើនូវអំពើល្អដោយកាយ វាចា ចិត្ត និងបាននូវផលល្អ។ ល៕
សាធារណជនភាគច្រើន សរសេរពាក្យទាំងពីរនេះដោយច្រឡំ និងខុសពីអន្ថន័យគ្នារវាង ពាក្យ «នៅ» និង «នូវ» នេះ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យទាំងពីនេះខុសគ្នាយ៉ាងដូច្នេះ៖
  ខេត្តកំពង់ធំ ជាទីតាំងដែលគណបក្សនយោបាយជាច្រើនបានប្រជែងគ្នាសម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់។ តាមការពិនិត្យរបស់សារព័ត៌មានថ្មីៗ ឃុំ-សង្កាត់តិចតួចប៉ុណ្ណោះ ដែលទុកឲ្យតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ប្រកួតប្រជែងគ្នា។   លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខ៧៨លើ៨១ឃុំ-សង្កាត់ ខណៈគណបក្សភ្លើងទៀន ឈ្នះនៅឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ រួមទាំងឃុំចំណារលើ ស្រុកស្ទោង។   ងាកទៅគណបក្សហ៊្វុនស៊ិនប៉ិចវិញ បើទោះបីជាមិនបានសំឡេងនាំមុខគេក៏ដោយ ប៉ុន្តែលទ្ធផលបឋមបង្ហាញថា បក្សរាជានិយមមួយនេះ អាចបានអាសនៈជាង១០ផងដែរ ក្នុងនោះ មានដូចជា ឃុំកំពង់គោ, ឃុំសាន់គ ក្នុងស្រុកកំពង់ស្វាយ, ឃុំឈូក, ឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ, ឃុំបន្ទាយស្ទោង, ឃុំចំណារលើ, ឃុំពពក, ឃុំរុងរឿង ក្នុងស្រុកស្ទោង។  នៅឃុំឈូក ហ៊្វុនស៊ិនប៉ិច អាចបាន៣អាសនៈ និងអាចបាន២អាសនៈនៅឃុំរុងរឿង។   រីឯនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំចំនួន២ក្នុងចំណោមអាសនៈសរុបចំនួន៧ ។   សម្រាប់ខេត្តកំពង់ធំនេះ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបាន២៧៣អាសនៈ គណបក្សសង្គ្រោះជាតិបាន២៨៥អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន១៥អាសនៈគណបក្សរួបរួមជាតិ បាន២អាសនៈ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន២អាសនៈ៕  
ក្រៅពីឃុំចំនួន៣ដែលគណបក្សភ្លើងទៀនទទួលបានសំឡេងនាំមុខ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏នឹងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផងដែរនៅខេត្តកំពង់ធំ។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសគេចំនួន៧៨ឃុំ-សង្កាត់ក្នុងចំណោម៨១ឃុំ-សង្កាត់។
  ជារឿងមិនធ្លាប់មានក្នុងពេលមួយត្រឹមមួយខែ កូរ៉េខាងជើង បាញ់មីស៊ីលដល់ទៅ៧លើក។ លើកទី៧ កើតឡើងនៅថ្ងៃទី៣០ ខែមករា។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង អះអាងថា មីស៊ីលនេះបាញ់ចេញពីទីតាំងក្នុងខេត្ត Jagang ជាប់ព្រំដែនចិន ដែលកូរ៉េខាងជើងធ្លាប់ប្រើក្នុងការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកាលពីឆ្នាំ២០២១ និងពីរដងទៀតនៅដើមឆ្នាំ២០២២។   ទាំងកូរ៉េខាងត្បូង ទាំងជប៉ុនដែលចាប់សញ្ញារបស់មីស៊ីលសង្ស័យថា ទីក្រុងព្យុងយ៉ាងទំនងជាបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ។ លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមករា ថា ប្រសិនបើមីស៊ីលដែបាញ់នេះជាមីស៊ីលបាលីស្ទិកមែន វាអាចហោះដល់កម្ពស់២០០០គីឡូម៉ែត្រ ហើយហោះបាន៣០នាទីមុនវាយប្រហារគោលដៅនៅចម្ងាយ៨០០គីឡូម៉ែត្រ។   បើពិតជាមីស៊ីលចម្ងាយឆ្ងាយមែន នេះជាលើកដំបូងដែលកូរ៉េខាងជើងបាញ់មីស៊ីលប្រភេទនេះគិតតាំងពីឆ្នាំ២០១៨ មក។ របបដឹកនាំទីក្រុងព្យុងយ៉ាង បានប្រកាសផ្អាកជាឯកតោភាគីការបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរនៅឆ្នាំ២០១៨ នៅពេលដែលដំណើរការចរចាស្វែងរងកសន្តិភាពចាប់ផ្ដើមលេចសញ្ញាវិជ្ជមាន មុនជាប់គាំងនៅឆ្នាំបន្ទាប់។   ប៉ុន្តែក្នុងកិច្ចប្រជុំគណៈការិយាល័យនយោបាយមជ្ឈិមបក្សពលករនៅដើមខែនេះ កូរ៉េខាងជើងបានបោះតម្រុយថា អាចចាប់ផ្ដើមការសាកល្បងជាថ្មីឡើងវិញ៕  
យោធាកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃទី៣០ ខែមករា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតសំដៅសមុទ្រខាងកើត។ នេះជាការបាញ់មីស៊ីលលើកទី៧ នៅក្នុងខែមករា ក៏ដូចជាឆ្នាំ២០២២ នេះតែម្ដង។
លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ទុកថា សុខសន្តិភាពពេញផ្ទៃប្រទេស គឺកំពុងតែធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងទៅ ហើយសេចក្តីត្រូវការរបស់ពលរដ្ឋក៏មានច្រើន ដែលធ្វើឲ្យបរិមាណសំរាម សំណង់រឹងកើនឡើងលឿនជាលំដាប់ ។ ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានស្អាតជានិច្ចនោះ សាលាក្រុងភ្នំពេញ ស្នើឲ្យម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងម្ចាស់ប្រភពបង្កើតសំណង់នានា គ្រប់គ្រងសំរាមឲ្យត្រឹមត្រូវ ដោយមិនត្រូវចោលសំរាមនៅទីវាលតាមប្រព័ន្ធទឹកលូ ប្រឡាយ ឬប្រភពទឹកសាធារណៈ ក្នុងដីឡូតិ៍ទំនេរ ឬក្នុងដីកម្មសិទ្ធិឯកជនឡើយ។    បើតាមលោក ឃួន ស្រេង ជនណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ  ជននោះនឹងពិន័យជាទឹកប្រាក់ចាប់ពី១ម៉ឺនរៀល ទៅ២លានរៀល ដូចមានចែងនៅក្នុងមាត្រា ៣៩-៤៩ ដែលចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន។ ចំណែកម្ចាស់អាជីវកម្មដែលមិនគោរពសេចក្តីណែនាំនេះ ត្រូវពិន័យជាទឹកប្រាក់ចាប់ពី១លានរៀល ដល់៥០លានរៀល និងត្រូវបិទអាជីវកម្ម ឬផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្ន ក្នុងករណីធ្ងន់ធ្ងរ ដែលមន្ត្រីជំនាញរកឃើញថា វាបានប៉ះពាល់ដល់បរិស្ថាន និងសង្គម។    លោក ឃួន ស្រេង ក៏បានសង្កត់ធ្ងន់ថា បុគ្គលណាដែលប្រព្រឹត្តខុសពីវិន័យណែនាំ ហើយមិនបានបង់ប្រាក់នៅក្នុងរយៈពេល៣០ថ្ងៃនោះ ចំនួនប្រាក់វិន័យនឹងកើនឡើងជាពីរដង ហើយបើលើសពី៦០ថ្ងៃ ត្រូវកើនឡើងជាបីដង ។ ប៉ុន្តែបើមិនបង់ប្រាក់លើសពី៩០ថ្ងៃ នឹងប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ជាមួយផងដែរលោកអភិបាលរាជធានីភ្នំពេញរូបនេះ ក៏បានបញ្ជាឲ្យ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ភ្នាក់ងារអនាម័យ ស្ថាប័នមានសមត្ថកិច្ចនានា គឺជាអ្នកចាត់វិធានការពិន័យអន្តរការណ៍ដើម្បីឲ្យមានប្រសិទ្ធភាព។   បើតាមលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំណើនសំរាមសំណង់រឹងមានជាង២០០០តោន ក្នុងមួយថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដោយសារចំនួនពលរដ្ឋកើនឡើង ស្របពេលទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញរបស់ពលរដ្ឋ និងការកែច្នៃសំរាម នៅមានកម្រិតទាបនៅឡើយ៕         
ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសង្កេតឃើញថាបរិមាណសំរាម សំណង់រឹងមានការកើនឡើង ដែលកំពុងគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងបរិមាណសំរាមកើនឡើង សាលារាជធានីភ្នំពេញ បានបង្គាប់ឲ្យពលរដ្ឋ ម្ចាស់អាជីវកម្ម ម្ចាស់រោងចក្រ ទីផ្សារ កន្លែងកម្សាន្តនានា ចូលរួមវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជួយឲ្យទីក្រុងមានសោភ័ណភាព និងបរិស្ថានល្អ។
មនុស្ស កើតមក មានសិទ្ធិនិយាយស្តី ហើយបើរស់នៅក្នុងសង្គមប្រជាធិបតេយ្យទៀតនោះ មនុស្ស រឹតតែមានសិទ្ធិទូលំទំលាយក្នុងការនិយាយស្តី រហូតដល់អាចរិះគន់រដ្ឋាភិបាលផងដែរ ក្នុងករណីរដ្ឋាភិបាល ធ្វើអំពើមិនត្រឹមត្រូវ ឬមានភាពអសកម្ម។ យ៉ាងណាក៏ដោយ មិនមែនអាងថា មានសិទ្ធិ អ្នក គិតតែពីរិះគន់តាមអំពើចិតត្តនោះទេ។ អ្នក ត្រូវថ្លឹងថ្លែងជាមុនថា ការរិះគន់របស់អ្នក សមហេតុផលដែរឬទេ។ ម្យ៉ាងទៀត អ្នក មិនត្រូវភ្លេចឡើយថា ការរិះគន់របស់អ្នក ត្រូវតែស្ថិតក្នុងគោលបំណងដើម្បីស្ថាបនានិងកែលម្អ។ អ្នក ក៏ត្រូវសង្កេតមើលដែរថា កាលៈទេសៈណា គួររិះគន់ កាលៈទេសៈណា មិនគួររិះគន់។ ជាក់ស្តែង បច្ចុប្បន្ន កម្ពុជា កំពុងជួបភាពសោកសង្រេងដោយសារជំងឺកូវីដ-១៩ ដែលកាលៈទេសៈនេះ ការវាយប្រហារក្នុងរឿងនយោបាយ គួរតែត្រូវកាត់បន្ថយឬផ្អាកសិន។ តែគេ មិនបានឃើញ ការវាយប្រហារក្នុងរឿងនយោបាយនេះ ត្រូវបានកាត់បន្ថយឡើយ គឺស្ទើរតែខ្លាំងក្លាលើសដើមទៅវិញ។ មិនថា រិះគន់រដ្ឋាភិបាល ឬរិះគន់បុគ្គលធម្មតាទូទៅនោះទេ អ្នក មិនត្រូវរិះគន់ព្រោះតែគំនុំ ឬរិះគន់ព្រោះតែសម្អប់ឡើយ។ អ្នកខ្លះ ទោះរដ្ឋាភិបាល មានកំហុសប៉ុនប្រហោងម្ជុល ក៏មិនលើកលែងដែរ។ ការរិះគន់របៀបនេះ នឹងធ្វើឲ្យគេ យល់ថា អ្នក មិនមែនរិះគន់ដើម្បីស្ថាបនា ឬក្នុងចេតនាចង់ឲ្យប្រទេសរីកចម្រើនឡើយ តែផ្ទុយមកវិញ គេ អាចនឹងដឹងពីចេតនារបស់អ្នកថា អ្នករិះគន់រដ្ឋាភិបាល ព្រោះតែគំនុំឬសម្អប់។ ពេលនោះ ការរិះគន់របស់អ្នក នឹងសាប និងប្រែជាលែងមានន័យ ហើយគេ ក៏លែងចង់ស្តាប់។ អ្វីដែលសំខាន់មួយទៀតនោះ អ្នក ត្រូវប្រុងប្រយ័ត្ន ដោយមិនត្រូវឲ្យការរិះគន់របស់អ្នក ទៅហួសព្រំដែន រហូតដល់បំពានសិទ្ធិ ឬប៉ះពាល់កិត្តិយសរបស់អ្នកដទៃនោះទេ។ អ្នក អាចរងការចោទប្រកាន់ពីបទញុះញង់ ឬបទចោទណាមូយផ្សេងទៀត បើអាជ្ញាធរ ពិនិត្យមើលទៅឃើញថា ការរិះគន់របស់អ្នក ខុសការពិត មានលក្ខណៈញុះញង់ ឬឈានចូលក្នុងបទល្មើសណាមួយពិតមែន។ ចំណែក អ្នកដែលរងការរិះគន់វិញ មិនថាជារដ្ឋាភិបាលឬជាបុគ្គលធម្មតាទូទៅនោះទេ គឺត្រូវបើកចិត្តឲ្យទូលាយ និងហ៊ានទទួលយក បើការរិះគន់ណាមួយ គឺជាការពិត។ ក្នុងនាមជាអ្នកកាន់អំណាច តោងយល់ថា ទង្វើរបស់ខ្លួន តែងទើសភ្នែករបស់ប្រជាជនខ្លះ ជាពិសេសអ្នកប្រឆាំង ដោយមិនអាចប្រជាជនទូទាំងប្រទេស មើលឃើញរដ្ឋាភិបាលក្នុងផ្លូវល្អទាំងអស់ឡើយ។ ពេលខ្លះ រដ្ឋាភិបាល មើលខ្លួនឯងមិនឃើញសព្វគ្រប់នោះទេ ហើយអាចនឹងមើលរំលងកំហុសរបស់ខ្លួនក៏ថាបាន។ ដូចពាក្យមួយឃ្លាថា «មនុស្ស មើលឃើញកំហុសខ្លួនឯងបានដោយកម្រ»។ ក្នុងជួររដ្ឋាភិបាល ទោះជាមានមន្រ្តីខ្លះ មើលឃើញកំហុសរបស់រដ្ឋាភិបាលក៏ដោយ ក៏ពួកគេ ប្រហែលជាមិនហ៊ានចេញមកនិយាយការពិតដែរ។ ដូច្នេះ មានតែអ្នកក្រៅនេះហើយ ដែលជួយមើលពីភាពខ្វះខាតរបស់រដ្ឋាភិបាល។ តាមពិត អ្នករិះគន់ គឺជាកញ្ចក់សម្រាប់រដ្ឋាភិបាល ឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលមានការរិះគន់ រដ្ឋាភិបាល ត្រូវយកការរិះគន់នោះ ទៅពិចារណាថា ត្រឹមត្រូវនិងជាការពិតដែរឬទេ។ ជួនកាល អ្នកមានលុយមានអំណាច ប្រព្រឹត្តអំពើពុករលួយ កាប់ព្រៃឈើ និង រំលោភបំពានដីធ្លីរបស់ប្រជាជន ជាដើម ហើយរដ្ឋាភិបាល បែរជាខ្វះវិធានការទប់ស្កាត់ ឬពេលខ្លះ រដ្ឋាភិបាលខ្លួនឯង ប្រព្រឹត្តអំពើមិនត្រឹមត្រូវណាមួយ ទើបបង្កើតឲ្យមានការរិះគន់។ រដ្ឋាភិបាល មិនត្រឹមតែមិនគួរស្អប់ការរិះគន់នោះទេ តែគួរចាត់ទុកការរិះគន់ ជាធាតុចូលមួយ ដែលជួយឲ្យរដ្ឋាភិបាល អាចកែប្រែពីចំណុចខ្សោយ ទៅចំណុចខ្លាំង និងអាចបំពេញភាពខ្វះចន្លោះ ដើម្បីឲ្យប្រទេសកាន់តែមានភាពរីកចម្រើន។ គេ គួរយល់ពីសច្ចានុម័តថា គ្មានបុគ្គលណាម្នាក់ អាចគេចផុតពីការរិះគន់នោះទេ។ កុំថាឡើយជាបុថុជ្ជនធម្មតា សូម្បីតែព្រះពុទ្ធ ព្រះយេស៊ូ ព្រះមហាម៉ាត់ និង ព្រះក្នុងសាសនាផ្សេងទៀត ដែលមនុស្សលោក ចាត់ទុកជាបុគ្គលបរិសុទ្ធ និងនាំគ្នាគោរពបូជា ក៏គង់រងការរិះគន់ដែរ។ ការរិះគន់ ដែលសមហេតុផល និងត្រូវចំកន្លែង ដែលគួរតែរិះគន់ គឺអាចកែលម្អសង្គមបាន។ តែការរិះគន់ ដើម្បីតែជាន់បន្លិច ឬការរិះគន់ ដើម្បីគ្រាន់តែចង់ឲ្យអស់ចិត្តនោះ គឺមិនត្រឹមតែមិនបានជួយកែលម្អនោះទេ ថែមទាំងអាចបង្កវិទ្ធង្សនាដល់សង្គមទៀតផង។ ការប្រើវោហារសាស្រ្តវាយប្រហារគ្នារវាងអ្នកកាន់អំណាច និង អ្នកប្រឆាំង អាចធ្វើឲ្យកើតមានការប្រទាំងប្រទើសគ្នានៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកគាំទ្រខាងអ្នកកាន់អំណាច និងអ្នកគាំទ្រខាងអ្នកប្រឆាំង ក៏ប្រទាំងប្រទើសគ្នាដែរ ព្រោះតែចង់ការពារភាគីដែលខ្លួនគាំទ្រ។ ដូច្នេះ វា ជារឿងដ៏សំខាន់ ដែលអ្នកកាន់អំណាចនិងអ្នកប្រឆាំង ត្រូវចេះធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីសង្គមមានភាពចុះសម្រុងនឹងគ្នា។ ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក គឺមានន័យថា អ្នកប្រឆាំង មិនត្រូវគិតតែពីការរិះគន់ ទាំងដែលរដ្ឋាភិបាលមិនខុសឬខុសតិចតួចបំផុតនោះទេ ហើយរដ្ឋាភិបាល ដែលជាតួអង្គកាន់អំណាច ក៏មិនត្រូវគិតតែពីចាប់អ្នករិះគន់ឬអ្នកប្រឆាំងដាក់គុកដែរ ទាំងដែលពេលខ្លះ ការរិះគន់នោះ ជាការពិត៕
បើអ្នក រិះគន់អ្នកដទៃឬរដ្ឋាភិបាល អ្នកមិនអាចចោលហេតុផលបានឡើយ ហើយការរិះគន់របស់អ្នកទៀតសោធ ត្រូវស្ថិតក្នុងន័យស្ថាបនា។ ឯអ្នកដែលត្រូវគេរិះគន់ ត្រូវមានចិត្តទូលាយ និងហ៊ានទទួលយកការពិត។
  លោក Swapnil Deshumkh ជនជាតិឥណ្ឌា និងជាស្ថាបនិកហាងកាហ្វេនេះ បានប្រាប់សារព័ត៌មានថ្មីៗថា លោកបើកហាងកាហ្វេនេះ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់ជនពិការគ-ថ្លង់នៅកម្ពុជា។ ក្រៅពីផ្តល់ឱកាសបង្ហាញសមត្ថភាពដល់ជនពិការគ-ថ្លង់ លោក Swapnil Deshumkh ចង់ឃើញពួកគេក្លាយជាសហគ្រិន ដែលមានអាជីវកម្មខ្លួនឯងទៅថ្ងៃអនាគត។ លោក Swapnil Deshumkh បញ្ជាក់ដូច្នេះ៖ «ខ្ញុំបើកវាឡើងគឺដើម្បីផ្តល់ឱកាសការងារ និងលើកទឹកចិត្ត ដល់ជនពិការភាពផ្នែក គ-ថ្លង់ នៅកម្ពុជា។ លើសពីនេះទៀត នឹងបង្រៀនអ្នកពិការទាំងនេះឲ្យក្លាយជាសហគ្រិន និងបង្កើតអាជីវកម្មដោយខ្លួនឯង»។  
Socials Coffee & Humanity ជាហាងកាហ្វេមួយខុសពីហាងកាហ្វេដទៃ ដោយសារមានបុគ្គលិកជនពិការភាពផ្នែកគ-ថ្លង់បម្រើការ។ ហាងកាហ្វេនេះ បើកដំណើរការបានជាង៦ខែមកហើយ និងមាន២ទីតាំងនៅក្នុងធនាគារភ្នំពេញពាណិជ្ជ(PPCBank)សាខាបឹងត្របែក និងសាខាអូរឫស្សី។ មានបុគ្គលិកសរុប៨នាក់កំពុងបម្រើការនៅហាងកាហ្វេទាំង២សាខា ក្នុងនោះមានជនពិការភាពផ្នែកគ-ថ្លង់៣នាក់។ ទោះជាមិនមែនបម្រើការដោយជនពិការទាំងអស់ ប៉ុន្តែពួកគេ  ប្រើភាសាសញ្ញា (Sign Language) ដើម្បីទំនាក់ទំនងគ្នា និងទាក់ទងជាមួយអតិថិជន ដែលធ្វើឲ្យទិដ្ឋភាពក្នុងហាងកាហ្វេមានសភាពស្ងប់ស្ងាត់។
ក្រោយអវត្តមានលើទីលានដោយសាររបូសជើងរយៈពេលយូរមក Nadal ទើបបានត្រឡប់ទៅកាន់ការប្រកួតជាថ្មីនៅទឹកដីអារ៉ាប់ នៅចុងឆ្នាំ២០២១នេះ។ ម្ចាស់ជើងឯក Grand Slam 20 សម័យរូបនេះ ប្រកួតចាញ់ Andy Murray របស់អង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជំនួប Mubadala World Tennis Championship កាលពីថ្ងៃទី១៧ ខែធ្នូ។   ក្រោយត្រឡប់ពីអេមីរ៉ាតអារ៉ាប់រួមទៅកាន់អេស្ប៉ាញវិញ Nadal ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩។ កីឡាករវាយកូនបាល់វ័យ៣៥ឆ្នាំរូបនេះ បានប្រកាសលើបណ្តាញសង្គម Twitter របស់ខ្លួននៅថ្ងៃទី២០ ខែធ្នូថា៖ «នៅពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីការប្រកួតនៅ Abu Dhabi ខ្ញុំបានធ្វើតេស្ត PCR នៅពេលខ្ញុំទៅដល់អេស្ប៉ាញ ហើយចេញលទ្ធផលវិជ្ជមានកូវីដ-១៩។ វាជាព័ត៌មានមិនល្អសម្រាប់ខ្ញុំ ប៉ុន្តែសង្ឃឹមថានឹងប្រសើរឡើងបន្តិចម្តងៗ»។   ឆ្លងកូវីដ-១៩ នឹងធ្វើឱ្យ Nadal ប្រឈមមិនអាចចូលរួមប្រកួតប្រជែងនៅពានរង្វាន់វាយកូនបាល់ជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានគម្រោងចូលរួមប្រកួត ATP ក្នុងទីក្រុង Melbourne មុនពេលព្រឹត្តិការណ៍ Australian Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា។   Nadal អះអាងថា រូបគេនឹងបត់បែនតាមស្ថានភាពជំងឺបច្ចុប្បន្ន នឹងថ្លឹងថ្លែងថាតើខ្លួនអាចចូលរួមប្រកួតបានទាន់ពេលឬក៏អត់ ហើយការសម្រេចចិត្តចុងក្រោយរួបគេនឹងប្រកាសនៅពេលខាងមុខ៕
កំពូលកីឡាករវាយកូនបាល់ Rafael Nadal ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវី-១៩ ក្រោយត្រឡប់ពីព្រឹត្តិការណ៍ Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
Nitrate គឺជាសារធាតុគីមីមួយប្រភេទដែលអាចមានប្រតិកម្មទៅនឹងសារធាតុខុសៗគ្នាមួយចំនួនតាមរបៀបជាច្រើនរបស់វា។ ឧទាហរណ៍ វាអាចប្រើជារបស់បង្កកំណើត ឬធាតុផ្សំសកម្មក្នុងគ្រាប់បែក។ សារធាតុ Nitrate ខ្លះ ត្រូវបានគេប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង ព្រោះវាជួយធ្វើឲ្យសរសៃឈាមរីកធំ។ ការសិក្សានេះបានរកឃើញថា កណ្តុរដែលចាក់បញ្ចូលសារធាតុ Nitrate នេះមានការថយចុះចំនួនកោសិកាគ្រាប់ឈាមក្រហម ជាងកណ្តុរដែលមិនបានចាក់។ រឿងនេះមានជាប់ទាក់ទងនឹងការថយចុះរបស់អ័រម៉ូន Erythropoietin (EPO) ដែលមានតួនាទីក្នុងការសម្របសម្រួលកោសិកាគ្រាប់ឈាមក្រហម។ ការដែលមានចំនួនកោសិកាគ្រាប់ឈាមក្រហមច្រើនពេក ពេលខ្លះអាចធ្វើឲ្យមានជាកំណកឈាមបាន។ កំណកឈាមពេលខ្លះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងររហូតដល់កើតជាជំងឺដាច់សរសៃឈាមខួរក្បាលផង។ ការសិក្សានេះបានរកឃើញថា ការដែលបង្កើនចំនួនសារធាតុ Nitrate ក្នុងរបបអាហារ នឹងបញ្ឈប់ការថយចុះចំនួនអុកស៊ីសែន ដើម្បីកុំឲ្យមានការផលិតអ័រម៉ូន EPO ច្រើនពេក។ ការដែលបង្កើនចំនួន Nitrate នឹងជួយបន្ថយភាពខាប់របស់ឈាម ប៉ុន្តែមិនប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីសែនឡើយ។ ខណៈពេលដែលការសិក្សានេះមានការចូលរួមតែលើកណ្តុរ ហើយក៏មិនមានការពិសោធន៍លើមនុស្ស ដូច្នេះវាតែងតែជារឿងល្អមួយក្នុងការញ៉ាំបន្លែពណ៌បៃតងឲ្យបានច្រើន ព្រោះតែវាមានជីវជាតិមួយចំនួនដែលត្រូវបានគេរកឃើញថាអាចជួយបង្ការជំងឺមហារីក និងជំងឺបេះដូងបាន៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទោតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា បន្លែពណ៌បៃតងមានសារធាតុគីមី Nitrate អាចពង្រឹងដល់សុខភាពបេះដូងមនុស្សយើងបាន។ ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានពិនិត្យទៅលើឥទ្ធិពលនៃរបបអាហារសម្បូរសារធាតុ Nitrate ចំពោះសត្វកណ្តុរ។
  នៅលើផ្ទៃដីជិតមួយហិកតានៅខេត្តរតនគិរី លោក ហេង តារា បានពង្រីកការដាំដុះស្មៅអ៊ីស្រាអែល ឬស្មៅផ្អែម កាលពីដើមឆ្នាំកន្លងមក។ លោកគ្រោងពង្រីកឲ្យដល់៣០ហិកតា ប្រសិនបើបានទិន្នផលល្អ។   បច្ចុប្បន្ន ម្ចាស់កសិដ្ឋាននៅភាគឦសានរូបនេះ  ចិញ្ចឹមកូន-មេគោជាង៧០ក្បាល ហើយគ្រោងពង្រីកចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅកម្ពុជា ពិសេសការបង្កាត់ពូជ និងការចិញ្ចឹមលក់សាច់។   លោក តារា បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ថាស្មៅអ៊ីស្រាអែល ងាយស្រួលដាំ ដោយដាំបានគ្រប់ខែ ពិសេសក្នុងអំឡុងប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង បើធៀបបៀបនឹងពូជស្មៅបរទេសមួយចំនួន វាមានភាពងាយស្រួលជាង។    បុរសវ័យ៣៨ឆ្នាំរូបនេះ បានបន្ថែមថា៖ «ការដាំស្មៅអ៊ីស្រាអែល មិនចាំបាច់ប្រើថ្នាំការពារឬជំនួយអ្វីឡើយ។ ប៉ុន្តែបើយើងមានលាមកគោស្រាប់ យើងដាក់ទៅលើដីដាំស្មៅទាំងនោះ ក៏ធ្វើឱ្យស្មៅយើងល្អប្រសើរដែរ។ ស្មៅនេះមានរសជាតិផ្អែម និងមានសារធាតុចិញ្ចឹម២០ទៅ២៥ភាគរយដែលល្អសម្រាប់ការលូតលាស់របស់គោគ្រប់ប្រភេទ មិនថាគោចិញ្ចឹមយកសាច់ គោចិញ្ចឹមយកទឹកដោះ និងគោចិញ្ចឹមទុកធ្វើមេបា នោះទេ»។   បើតាមអ្នកជំនាញចិញ្ចឹមគោ ស្មៅអ៊ីស្រាអែលនេះ បាននាំចូលពីថៃ ដែលអាចឲ្យគោស៊ីបានជាមធ្យម៥គីឡូក្រាមក្នុងមួយថ្ងៃ។ សម្រាប់ស្មៅនេះ គេអាចឲ្យគោស៊ីសុទ្ធតែម្តង ឬលាយជាមួយស្មៅធម្មតា លាយជាចំបើងក៏បានដែរ។  លោកបានបញ្ជាក់ថា៖«ស្មៅនេះអាចឱ្យគោស៊ីបានលក្ខណៈវិលជុំក្នុងរយៈពេល១០ឆ្នាំនៃការដាំម្តង»។   លើផ្ទៃដីជិតកន្លះហិកតា នៅភូមិសាស្ត្រ ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក មួយ រ៉ាដូ ក៏បានដាំស្មៅផ្អែមអ៊ីស្រាអែល សម្រាប់ឲ្យគោស៊ី និងសម្រាប់ធ្វើពូជស្មៅផងដែរ។ លោកបានអះអាងថា ក្រៅពីមានប្រូតេអ៊ីនច្រើន ស្មៅប្រភេទនេះ ក៏មានជាតិរ៉ែ និងជាតិស្ករពី៧ទៅ១២ភាគរយទៀត សម្រាប់ការលូតលាស់លឿនរបស់គោ។   លោក មួយ រ៉ាដូ អ្នកដាំស្មៅអ៊ីស្រាអែល នៅខេត្តមណ្ឌលគិរី លោកគូសបញ្ជាក់ថា គោដែលបានស៊ីស្មៅអ៊ីស្រាអែលជាប្រចាំ ក្នុងរយៈពេលយ៉ាងយូរមួយឆ្នាំទៅមួយឆ្នាំកន្លះ វានឹងមានសាច់ពេញលេញ ឆ្អឹងធំ អាចលក់បាន ប៉ុន្តែគោដែលស៊ីស្មៅធម្មតា ស៊ីដើមពោត និងចំបើង មានរយៈពេលជិត៣ឆ្នាំទើបអាចយកទៅលក់បាន។   «មូលហេតុដែលខ្ញុំសម្រេចចិត្តដាំស្មៅនេះ ដោយសារប្រភេទស្មៅនេះស្រួលដាំ ហើយមិនសូវត្រូវការទឹកច្រើន។ ពិសេសស្មៅនេះមានសារធាតុចិញ្ចឹមច្រើន ដែលឲ្យគោស៊ីទៅឆាប់ធំ»។ នេះជាការអះអាងរបស់កសិករក្នុងខេត្តមណ្ឌលគិរី ហើយកសិដ្ឋានរបស់លោក ក៏មានដាំស្មៅSorghum ដែលនាំចូលពីប្រទេសជប៉ុនផងដែរ។    មិនមែនតែនៅភូមិភាគឦសាននោះឡើយ លោក សន រតនា (រ៉ូប៊ែរ កសិករ) នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏រីករាយនឹងរបរលក់ពូជស្មៅអ៊ីស្រាអែលផងដែរ ដោយលោកបានចាប់ផ្តើមដាំស្មៅនេះ ឲ្យគោបា ៦ក្បាលរបស់លោកស៊ីតាំងចុងឆ្នាំ២០១៨ មក។  លោក សន រតនា អ្នកដាំ និងអ្នកលក់ពូជស្មៅអ៊ីស្រាអែល នៅសង្កាត់កោះដាច់ ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។ បើតាម លោក រតនា ស្មៅនេះមានប្រភពដើមមកពីអ៊ីស្រាអែល ដោយលោកផ្ទាល់បាននាំយកបន្តពីថៃ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។  លោកថា ស្មៅនេះ មានឈ្មោះជាភាសាអង់គ្លេស Sweet Grass ឬ King Grass។ ក្រៅពីដាំស្មៅអ៊ីស្រាអែល លោក រតនា ក៏ដាំស្មៅរុស្សី ស្មៅជប៉ុន (Sorghum) ផងដែរ។   មិនមែនតែសត្វគោនោះឡើយ មាន់ ជ្រូក សេះ ពពែ ត្រី ក៏មានការលូតលាស់ផងដែរក្រោយពេលស៊ីស្មៅប្រភេទនេះ។ «មានកសិករ ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំៗនៅបណ្តាខេត្តនានាបានបញ្ជាទិញច្រើនពីខ្ញុំ។ ខ្ញុំផ្គត់ផ្គង់សឹងមិនទាន់ពួកគាត់ទេ ហើយពូជស្មៅនេះ មានរូបរាង និងលក្ខណៈដូចពូជអំពៅអ៊ីចឹង។ ខ្ញុំលក់ពូជស្មៅអ៊ីស្រាអែលនេះ ៣០០ទៅ៥០០រៀលក្នុងមួយកង់ ព្រមទាំងជួយប្រាប់ពីរបៀបដាំដុះ ដែលខ្ញុំចេះជូនពួកគាត់ទៀត ប្រសិនពួកគាត់តម្រូវការ»។ នេះជាការអះអាងរបស់លោក រតនា។     មិនត្រូវការទឹកច្រើន តែស្មៅអ៊ីស្រាអែលលូតលាស់ និងផ្តាច់ច្រូតបាន ក្រោយដាំពី១ខែ ទៅ១ខែកន្លះ ហើយលក្ខណៈពិសេសមួយទៀត គឺវាទន់ បែកគុម្ពលឿន (ដើមមួយវាអាចបែបទៅជា១០) ហើយទោះជាមានទឹកលិចក៏វានៅរស់ដែរ។    លោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបន្ថែមថា ក្រៅពីច្រូតឲ្យស៊ីភ្លាមៗ ដែលគេហៅថាស៊ីឆៅ ឬស្មៅស្រស់ គេក៏អាចផ្អាប់រក្សាទុកឲ្យគោស៊ីបានដែរ។   លោក សួម សុវណ្ណ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អ្នកជំនាញរូបនេះបានពន្យល់ថា៖ « ធម្មតា ស្មៅផ្អាប់ជាប្រភេទស្មៅម្យ៉ាងដែលយើងយកស្មៅស្រស់ទៅរក្សាទុកឲ្យ បឺតខ្យល់ចេញ-ចូល ដោយទុកក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ យើងអាចយកឲ្យគោស៊ីបាន ហើយសារជាតិនៅក្នុង ស្មៅនោះ គឺជួយដល់សត្វគោឲ្យមានការលូតលាស់ល្អ និងធំធាត់លឿនដូចស៊ីស្មៅឆៅអ៊ីចឹងដែរ»។     លោកបានបន្តថាស្មៅនេះ បើគិតត្រឹមឆ្នាំ២០១៨ នេះ អាចផ្គត់ផ្គង់បានគ្រប់រាជធានី-ខេត្តហើយ។ បច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ជាង២០ភាគរយ បានស្គាល់ស្មៅនេះ និងដាំដុះលើទំហំដីធំ-តូចទៅតាមលទ្ធភាព។   «បើយើងដាំលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយខ្នាតធំ យើងត្រូវប្រើចន្លោះគុម្ពស្មៅនីមួយៗ ពី៥០ទៅ៨០សង់ទីម៉ែត្រ និងចន្លោះរោងពី៨០ទៅ១២០សង់ទីម៉ែត្រ ព្រោះស្មៅនេះវាឆាប់បែបគុម្ព និងមានគុម្ពធំៗ។ ប៉ុន្តែបើដាំលក្ខណៈគ្រួសារ យើងអាចដាំចន្លោះនីមួយៗពី៤០ទៅ៥០សង់ទីម៉ែត្រ និងចន្លោះរោងពី៥០ទៅ៦០សង់ទីម៉ែត្រ»។ នេះយោបល់ណែនាំរបស់លោក សួម សុវណ្ណ ដោយផ្អែកតាមបទពិសោធន៍ និងការអនុវត្តផ្ទាល់ខ្លួន។   មន្ត្រីជំនាញបានបញ្ជាក់ទៀតថា ជាទូទៅសម្រាប់ផ្ទៃដី២៥ម៉ែត្របួនជ្រុងដែលដាំស្មៅផ្អែមអ៊ីស្រាអែល ប្រជាពលរដ្ឋចំណាយប្រាក់យ៉ាងច្រើនបំផុតត្រឹម៣០ម៉ឺនរៀល។ ការចំណាយនេះ គឺទៅលើការទិញពូជ ទិញសម្ភារៈស្រោចស្រព និងចំណាយទៅលើការភ្ជួររាស់ដីប៉ុណ្ណោះ ហើយប្រភេទស្មៅនេះដាំតែមួយដង ប៉ុន្តែអាចឲ្យគោស៊ីបានរាប់ឆ្នាំ៕  
ភ្នំពេញ៖ ស្មៅអ៊ីស្រាអែល ឬ ស្មៅផ្អែម កំពុងក្លាយជាដំណាំដ៏ពេញនិយមសម្រាប់អ្នកចិញ្ចឹមសត្វគោនៅកម្ពុជា។  បើតាមអ្នកជំនាញ ស្មៅនេះមានប្រូតេអ៊ីន២០ភាគរយ សម្រាប់ការលូតលាស់របស់គោ បើធៀបនឹងស្មៅធម្មតា និងចំបើងមានសារធាតុចិញ្ចឹមត្រឹម៥ភាគរយ។ ម្យ៉ាងវិញទៀត វាជាប្រភេទស្មៅដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងទទួលបានទិន្នផលច្រើន ដោយមានអាយុកាលលូតលាស់រហូត១០ឆ្នាំ ក្នុងការដាំម្តងៗ។
  ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មានវៀតណាម Vietnam នៅថ្ងៃ១ កុម្ភៈ លោក Mai Tien Dung រដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងពីការឆ្ពោះទៅមុខរបស់ប្រទេសក្នុងការអនុវត្តការគ្រប់គ្រងរបស់រដ្ឋបាលដឹកនាំតាមបែបឌីជីថល (e-governance) ដើម្បីបម្រើប្រជាជន និងសហគ្រាស។    គួរជម្រាបបន្តិចថា វៀតណាម នៅថ្ងៃ៩ ធ្នូកន្លងទៅ បានដាក់ដំណើរជាផ្លូវការនូវច្រកចេញចូលសេវាសាធារណៈជាតិ ដោយប្រើប្រាស់ប្រព័ន្ធរដ្ឋបាលឌីជីថល ។ សេវានេះ បានដាក់បញ្ចូលនូវសេវាសាធារណៈរដ្ឋជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការទូទាត់ប្រាក់ និងនីតិវិធីសម្រាប់ស្នើសុំពាក់ព័ន្ធការវិនិយោគជាដើមផង។    តាមការអះអាងរបស់លោករដ្ឋមន្ត្រី Mai គិតចាប់ពីការដាក់ដំណើរការនេះមក មានប្រជាជនប្រមាណជាង ១០ លាននាក់ បានចូលទៅប្រើប្រាស់ ជាមួយនឹងការបង្ហាញពីភាពកាន់តែងាយស្រួលលើប្រព័ន្ធនេះ។ លោក ក៏បានថ្លែងពីទំនុកចិត្តពីប្រព័ន្ធ ដែលយកគំរូពីអ៊ីស្តូនី ថា នឹងធានាបានទាំងសុវត្ថិភាព និងគុណភាព។ អ៊ីស្តូនី គឺជាប្រទេសមួយដែលផ្តល់សេវាសាធារណៈស្ទើរតែ១០០ភាគរយ តាមប្រព័ន្ធអេឡិចត្រូនិក។    តាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមរូបនេះ បានទទួលស្គាល់ថា កន្លងមក មានប្រជាជន និងសហគ្រាសជាច្រើន បានត្អូញត្អែរពីកម្សោយសេវាសាធារណៈ ការមិនយកចិត្តទុកដាក់ និងឥរិយាបថមិនសមរម្យរបស់មន្ត្រី ក៏ដូចជាសកម្មភាពពុករលួយបន្តិចបន្តួចក្នុងការផ្តល់សេវាធារណៈ។ ក៏ប៉ុន្តែតាមរយៈប្រព័ន្ធថ្មីនេះ រដ្ឋាភិបាលវៀតណាម សង្ឃឹមមុតមាំថា នឹងជួយឲ្យសេវាសាធារណៈកាន់តែតម្លាភាព និងគណនេយ្យភាព។   មិនត្រឹមតែប៉ុណ្ណោះ លោកសង្កត់ធ្ងន់ថា អ្វីដែលកាន់តែសំខាន់នោះគឺ គ្រប់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ នឹងកាន់តែអនុវត្តការងារគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព ហើយប្រជាជន ក៏អាចសន្សំសំចៃទាំងពេលវេលា និងថវិកា ខណៈអំពើពុករលួយក្នុងកិច្ចការរដ្ឋបាល ក៏ត្រូវបានលុបបំបាត់ទៀតផង៕ 
រដ្ឋាភិបាលក្រុងហាណូយ មានជំនឿមុតមាំថា ការដាក់ដំណើរការប្រព័ន្ធច្រកចេញចូលផ្តល់សេវាសាធារណៈជាតិ នឹងមិនត្រឹមតែលុបបំបាត់អំពើពុករលួយប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ នឹងបង្កើនសកម្មភាពវិនិយោគរបស់ប្រជាជននៅក្នុងប្រទេសកាន់តែច្រើនទៀតផង។ ប្រជាជន នឹងមិនចាំបាច់ធុញទ្រាន់ជាមួយនឹងឥរិយាបថមិនសមរម្យរបស់មន្ត្រីមួយចំនួន ដោយសារការចង់បានផលប្រយោជន៍ក្រៅផ្លូវការឡើយ។
  អន្តរក្រសួងពាក់ព័ន្ធ ដែលដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំធំមួយ ដើម្បីសិក្សារៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ វិច្ឆិកា។ តាមរយៈកិច្ចប្រជុំនេះ អន្តរក្រសួង បានឯកភាពគ្នារៀបចំស្ថានីយពិពិធកម្មចម្រោះទឹកកខ្វក់ ដើម្បីការពារបរិស្ថាន ដោយមិនឲ្យប៉ះពាល់ដល់ឆ្នេរសមុទ្រ។ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន   ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នេះ អន្តរក្រសួងតម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំវិធីរំដោះទឹកកខ្វក់បណ្ដោះអាសន្នសិន មុននឹងក្រសួងរៀបចំស្ដារស្ថានីយចម្រោះទឹកនៅទីនោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បាននិយាយដូច្នេះថា៖« ជំហានដំបូងនេះ ធ្វើយ៉ាងម៉េចបញ្ចៀសការហូរទឹកកខ្វក់ចូលសមុទ្រឲ្យបាន ដោយមធ្យោបាយបណ្ដោះអាសន្ន តាមរយៈការដាក់ម៉ាស៊ីនបូមទឹកកខ្វក់កុំឲ្យចូលសមុទ្រ ដើម្បីរក្សាឆ្នេរ និងទឹកសមុទ្រឲ្យស្អាតសម្រាប់គោលដៅទេសចរ។ ហើយជំហានបន្ទាប់ក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាដើម្បីរៀបចំប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរនេះ ឲ្យបានគ្រប់សមត្ថភាព ដើម្បីធ្វើយ៉ាងម៉េចឲ្យការបង្ហូរទឹកកខ្វក់នៅក្រុងព្រះសីហនុហ្នឹង គោរពទៅតាមបទដ្ឋានបរិស្ថាន មិនឲ្យទឹកកខ្វក់ហូរចូលសមុទ្រ។ ហើយធ្វើយ៉ាងម៉េចឲ្យអាងប្រព្រឹត្តិកម្មនេះ រៀបចំចម្រោះទឹកកខ្វក់ឲ្យក្លាយទៅជាទឹកស្អាត មុននឹងឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ»។ រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល   ក្រៅពីនេះអាជ្ញាធរខេត្តព្រះសីហនុ ត្រូវប្រាប់ម្ចាស់សំណង់អគារទាំងអស់ ឲ្យរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងទីតាំងរបស់ពួកគេឲ្យបានត្រឹមត្រូវ។ ក្នុងករណីម្ចាស់សំណង់អគារទាំងនោះ មិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងទេ នោះពួកគេនឹងប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន។ នេះបើតាមលោក សេង ឡូត។ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់   អ្នកនាំពាក្យរូបនេះបញ្ជាក់ដូច្នេះថា៖«យើងបានណែនាំទៅគ្រប់ការដ្ឋានសំណង់ ឲ្យរៀបចំអាងប្រពឹត្តិកម្មទឹកកខ្វក់ឲ្យបានគ្រប់ និងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុននឹងតភ្ជាប់ចូលលូសាធារណៈ។ នេះជាចំណុចធំមួយដែរ ក្រុមការងារយើងបានណែនាំ។ ហើយបើម្ចាស់សំណង់មិនអនុវត្តតាម យើងនឹងចាត់វិធានការតាមផ្លូវពីច្បាប់ស្តីពីការគ្រប់គ្រងសំណង់»។ រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន   តាមពិតនៅខេត្តព្រះសីហនុនេះ មានអាងរំដោះទឹកកខ្វក់មួយដែរ ប៉ុន្តែដោយសារតែតំបន់ទេសចរណ៍មួយនេះ មានការអភិវឌ្ឍលឿនពេក ស្របពេលកំណើនប្រជាពលរដ្ឋច្រើនផងនោះ ទើបធ្វើឲ្យអាងរំដោះទឹកខ្វក់នេះ មិនអាចទ្រទ្រង់បរិមាណទឹកកខ្វក់បានទេ។ ដោយសារបញ្ហានេះ ទើបអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំ និងស្ដារអាងទឹកកខ្វក់នេះឡើងវិញ ដែលគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខ។ នេះបើតាមលោក សេង ឡូត។ រដ្ឋមន្រ្តីធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ    អន្តរក្រសួងពាក់ព័ន្ធ ដែលចូលរួមកិច្ចប្រជុំធំមួយ ដើម្បីសិក្សារៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុនេះ រួមមានរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា , រដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ , រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន, រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ,រដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ និងអភិបាលខេត្តព្រះសីហនុលោក យន្ត មីន៕  រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា  
ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ឲ្យអភិបាលខេត្តព្រះសីហនុ រៀបចំការរំដោះបញ្ហាទឹកកខ្វក់ចូលសមុទ្របណ្ដោះអាសន្នសិន មុននឹងក្រសួងពាក់ព័ន្ធរៀបចំស្ដារស្ថានីយទឹកកខ្វក់ឲ្យបានត្រឹមត្រូវ។
ជំនួបប្រជុំឆ្នាំនៃមេដឹកនាំប្រទេស BRICS មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកក្កដាតទៅ ដោយអាហ្វ្រិកខាងត្បូងជាម្ចាស់ផ្ទះ។ BRICS ជាវេទិកានៃប្រទេសមានសេដ្ឋកិច្ចស្ទុះខ្លាំង និងមានគោលនយោបាយសេដ្ឋកិច្ចផ្ទុយពីអាមេរិកផង។ សង្គ្រាមពាណិជ្ជកម្ម ជារបៀបវារៈចម្បង ខណៈចិនអាចស្វែងរកការគាំពីប្រទេសផ្សេងទៀតដើម្បីទប់ទល់អាមេរិក។ ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នឹងចូលរួមក្នុងជំនួបប្រចាំលើកទី១០ នេះ។ ទាំងចិន ទាំងរុស្ស៊ី ទាំងឥណ្ឌា សុទ្ធតែជួបបញ្ហាដោយសារអាមេរិកដូចគ្នា។ រុស្ស៊ីរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដោយសារបញ្ហាអ៊ុយក្រែន និងសំណុំរឿងបោះឆ្នោតអាមេរិក ឯចិន និងឥណ្ឌាទាស់ជាមួយអាមេរិកលើរឿងពាណិជ្ជកម្ម ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដំឡើងពន្ធនាំចូល។ នៅដើមឆ្នាំនេះ ក្រុងប៉េកាំងនិយាយហើយថា ខ្លួននឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ដូចជាសមាជិក BRICS ជាដើម្បីរាំងខ្ទប់ចរន្តពាណិជ្ជកម្មគាំពារនិយម ដែលកំពុងកើនឡើងខ្លាំងដោយសារអាមេរិក។ ស្របពេលដែលជម្លោះជាមួយអាមេរិកនៅមិនទាន់ស្ងប់នោះ ក្រុងប៉េកាំងនិយាយដដែលជាដដែលថា ខ្លួនមិនចង់ឃើញសង្គ្រាមពាណិជ្ជកម្មឡើយ តែក៏មិនអាចរអានឹងប្រយុទ្ធដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ ស្របពេលដែលចំណាត់ការបស់ក្រុងវ៉ាស៊ីនតោនជះឥទ្ធិពលលើសមាជិកទាំងអស់នោះ ប្រទេស BRICS ប្រាកដរកផ្លូវរួមគ្នាដើម្បីការពារផលប្រយោជន៍ខ្លួនមិនខាន ហើយវាអាចជាឱកាសសម្រាប់ក្រុងប៉េកាំងផង ព្រោះជាអ្នករងគ្រោះដោយសារអាមេរិកខ្លាំងជាងគេ។ ចំណាត់ឆ្លើយតបណាមួយទៅកាន់អាមេរិក ក៏ជាឱកាសសម្រាប់សមាជិកផ្សេងក្នុងការទាញយកផលប្រយោជន៍ពីសមាជិកដូចគ្នាដែរដូចជាប្រេស៊ីល និងអាហ្វ្រិកខាងត្បូងជាដើម។ យ៉ាងណាមិញ BRICS ដែលតំណាងឲ្យប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍខ្លាំង ទំនងជាពិបាកស្វែងរកជំហររួមមួយ ព្រោះសមាជិកទាំងអស់ក៏មានប្រយោជន៍ប្រទេសរៀងៗខ្លួន ហើយខ្លះទៀតជាប់ឈ្មោះជាគូប្រជែងផងដូចជាចិន និងឥណ្ឌាជាដើមដែរ៕
មេដឹកនាំប្រទេសសេដ្ឋកិច្ចកំពុងងើបឡើង BRICS នឹងជួបគ្នាទឹកដីអាហ្វ្រិកខាងត្បូង ដើម្បីជជែកពីកិច្ចសហប្រតិបត្តិពហុភាគីក្នុងចំណោមសមាជិកដែលមានចំនួនប្រជាជនច្រើនជាង៤០ភាគរយនៃចំនួនប្រជាជនពិភពលោក។ ការប្រថុយប្រថានដែលលេចចេញពីជម្លោះពាណិជ្ជកម្ម ជាប្រធានបទសំខាន់នៃជំនួបប្រចាំឆ្នាំដែលចាប់ផ្ដើមនៅថ្ងៃទី២៥ ខែកក្កដា នៅទីក្រុង Johannesburg ។ ចិនក៏ទំនងជាប្រមូលការគាំទ្រពីសមាជិកឯទៀតដើម្បីប្រឈមមុខនយោបាយគាំពារនិយមរបស់អាមេរិកផង។
  វ៉ាក់សាំង ជាក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសនីមួយៗ ក្នុងការទប់ស្កាត់កូវីដ-១៩។ បន្ទាប់ពីដឹកមកដល់នៅចុងខែមករាកន្លងមក បង់ក្លាដែសបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយនៅថ្ងៃទី៧ ខែកុម្ភៈ។ វ៉ាក់សាំងដែលបង់ក្លាដែសចាក់នេះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ដែលផលិតដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា ក្រោមយីហោ «COVISHIELD»។    ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោករដ្ឋមន្ត្រីសុខាភិបាល Zahid Maleque បានអះអាងថា វ៉ាក់សាំងប្រភេទនេះ គឺល្អ និងសុវត្ថិភាពបំផុត។ « ការរង់ចាំបានបញ្ចប់ហើយ។ នេះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់យើង បន្ទាប់ពីឆ្នាំដ៏លំបាក»។ លោករដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែល បានលើកឡើងបែបនេះ ដោយបន្ថែមថា លោកក៏បានចាក់វ៉ាក់សាំងនៅក្នុងថ្ងៃទី៧ ខែមករាដែរ និងមិនមានបញ្ហា ឬធ្វើទុក្ខអ្វីទេ។    ខណៈវ៉ាក់សាំងជាផ្នែកមួយនៃការទប់ស្កាត់ការរាលដាលនៃកូវីដ-១៩ លោក Zahid Maleque បានអំពាវនាវឱ្យប្រជាជន កុំស្តាប់ពាក្យលេចលឺផ្សេងៗជុំវិញផលអវិជ្ជមាននៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងនេះ ទាំងអស់គ្នា។ បើតាមលោករដ្ឋមន្ត្រី ក្រុមគ្រូពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ ចំនួន៥៦៧នាក់ បានចាក់វ៉ាក់សាំងរួចហើយ។ ពួកគេត្រូវបានចាក់មួយសប្តាហ៍មុនយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី៧ ខែកុម្ភៈ នេះ ហើយ មិនរងផលប៉ះពាល់អ្វីទេ។    ប្រសិនគ្មានការប្រែប្រួលទេ ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ គ្រោងនឹងចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួន ៨០ភាគរយ នៃប្រជាជនសរុប។ នៅយុទ្ធនាការខែដំបូង បង់ក្លាដែស នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានមនុស្សចំនួន ៣,៥លាននាក់។ ប្រជាជនសរុបរបស់បង់ក្លាដែសមានចំនួនប្រមាណ ១៧០លាននាក់។    កន្លងមក រដ្ឋាភិបាលបង់ក្លាដែស បានទទួលវ៉ាក់សាំងចំនួន៥លានដូសរួចហើយ ក្រោមការបញ្ជាទិញ៣០លានដូសពីវិទ្យាស្ថាន Serum។ បន្ថែមពីលើនេះ ប្រទេសមួយនេះ ក៏បានទទួលអំណោយជាវ៉ាក់សាំង COVISHIELD ចំនួន ២លានដូសផ្សេងទៀត ពីឥណ្ឌាផងដែរ។    គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ បង់ក្លាដែសមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥៣៨០៦២ករណី និងអ្នកស្លាប់មានចំនួន ៨២០៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៨៣ ៣៧២នាក់៕ 
បង់ក្លាដែស នៅថ្ងៃទី៧ ខែកុម្ភៈ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទូទាំងប្រទេសហើយ។ ប្រទសអាស៊ីខាងត្បូងមួយនេះ កំណត់គោលដៅចាក់ឱ្យបានមនុស្សចំនួន ៣,៥លាននាក់ នៅក្នុងខែដំបូងនៃយុទ្ធនាការរបស់ខ្លួន។
ក្រុមហ៊ុន ដែលត្រូវបានចាត់ទុកថាជា «ក្រុមហ៊ុនអចិន្ត្រៃយ៍» គឺត្រូវបង់ពន្ធលើតម្លៃបន្ថែមនៅក្នុងប្រទេសឥណ្ឌូណេស៊ី បើទោះបីជាពួកគេមានក្រុមហ៊ុននៅក្នុងស្រុក ឬក៏អត់ក៏ដោយ។ នេះជាពាក្យពេជន៍របស់លោកស្រី Sri Mulyani Indrawati បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានយកទៅពិភាក្សាលេខាគណៈរដ្ឋមន្ត្រី។ ក្នុងន័យនេះ លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុចង់សង្កត់ធ្ងន់ថា ប្រភេទក្រុមហ៊ុនដូចជាGoogle Amazon និងNetflix ជាដើម មានតម្លៃវត្តមានសេដ្ឋកិច្ចជាសារវ័ន្ត ហើយត្រូវរងឥទ្ធិពលពីច្បាប់ថ្មីនេះ។ ជាការពិត ក្រុមហ៊ុនទាំងបីខាងលើនេះ គឺមានបញ្ហាចម្រូងចម្រាស់ជាមួយរដ្ឋាភិបាលទីក្រុងហ្សាការតាជាយូរមកហើយ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនGoogle ត្រូវបានរដ្ឋាភិបាលចោទថា បានលួចគេចពីការបង់ពន្ធ និងរួមបញ្ជូលទាំងរឿងមិនបង់ពន្ធលើតម្លៃបន្ថែមនៃប្រាក់ចំណូលផ្សាយពាណិជ្ជកម្ម។ ដោយឡែកក្រុមហ៊ុនផ្តល់សេវាខ្សែភាពយន្ត ដូចជាNetflix  រដ្ឋាភិបាលចង់ឲ្យក្រុមហ៊ុនបង់ពន្ធឲ្យមានភាពសុក្រិត្យបំផុត។ យ៉ាងណាមិញសម្រាប់ក្រុមហ៊ុន Amazon បើទោះបីជាមិនទាន់មានវត្តមានក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្នុងឥណ្ឌូណេស៊ីក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះបានប្រតិបត្តិលើប្រព័ន្ធ Cloud Service រួចហើយ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN ។ ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុនទាំងបីខាងលើ មិនទាន់បានឆ្លើយតបនៅឡើយទេ។ បច្ចុប្បន្ន ពាក់ព័ន្ធពន្ធលើតម្លៃបន្ថែម ឬត្រូវគេហៅកាត់ថា VAT រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់អត្រា ១០ភាគរយ លើមុខទំនិញ និងសេវាកម្មជាច្រើន។  លោកស្រី Indrawati បានបន្ថែមទៀតថា ការកាត់បន្ថយពន្ធនៃសាជីវកម្ម ឬក្រុមហ៊ុន ក៏មាននៅក្នុងសេចក្តីស្នើរច្បាប់នេះដែរ។ ចាប់ពីឆ្នាំ ២០២១ អត្រាពន្ធសាជីវកម្មនឹងកាត់បន្ថយពី ២៥ ភាយរយ ទៅ២០ភាគរយ។ ចំណែកក្រុមហ៊ុន ដែលមានហ៊ុនសាធារណៈ ៤០ភាគរយ នឹងត្រូវកាត់បន្ថយពន្ធពី២០ភាគរយមក១៧ភាគរយ។ ជាពិសេសលោកស្រី បានបន្តទៀតថា នឹងស្នើលុបចោលពន្ធលើប្រាក់ចំណូល ប្រសិនបើក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេស យកលុយដែលបានមកពីប្រាក់ចំនូល យកមកវិនិយោគក្នុងប្រទេស។ សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់មួយនេះ ដែលត្រូវការការយល់ព្រមពីសភារបស់ឥណ្ឌូណេស៊ី គឺជាការធ្វើកំណែទម្រង់យ៉ាងធំលើការប្រមូលពន្ធ នៅក្នុងអាស៊ីអាគ្នេយ៍។ ជាពិសេសគឺសេចក្តីស្នើច្បាប់នេះ គឺដើម្បីកែលម្អការប្រមូលប្រាក់ចំណូល ការគោរពច្បាប់ និងទាក់ទាញអ្នកវិនិយោគ៕
រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati នៅថ្ងៃទី០៣ ខែកញ្ញា បាននិយាយថា ឥណ្ឌូណេស៊ីកំពុងរៀបចំស្នើច្បាប់ដើម្បីឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Amazon បង់ពន្ធលើតម្លៃបន្ថែម (VAT) ។
  សមាជបក្សកុម្មុយនីស្តវៀតណាម បើកជាផ្លូវការនៅថ្ងៃទី២៦ ខែមករា ដោយនឹងចំណាយពេល៨ថ្ងៃ ក្នុងការជ្រើសរើសអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ បន្ថែមពីនេះសមាជនឹងសម្រេចលើគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការតម្រង់ទិសឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៤៥។   លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សបច្ចុប្បន្ន ត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់អាណត្តិទីបី។ បេក្ខភាពរបស់លោក ង្វៀន វ័យ៧៦ឆ្នាំ ត្រូវបានកំណត់អំឡុងពេលកិច្ចប្រជុំគណៈមជ្ឈិមបក្សនៃសមាជទី១២ ។    «លោកអគ្គលេខាធិការបក្ស និងប្រធានាធិបតី ង្វៀន ភូជុង បើទោះបីជាមានវ័យច្រើនជាងអាយុកំណត់មែន ត្រូវបានជ្រើសតាំងឱ្យឈរឈ្មោះបោះឆ្នោតក្នុងនាមជាបេក្ខជនពិសេស»។ លោក Hau A Lenh អគ្គលេខាធិការនៃរណសិរ្សមាតុភូមិវៀតណាមប្រាប់សារព័ត៌មានរដ្ឋវៀតណាម Tien Phong បែបនេះ។    យោងតាមធម្មនុញ្ញបក្សកុម្មុយនីស្តវៀតណាម បេក្ខភាពសមាជិកគណៈមជ្ឈិម ត្រូវមានអាយុក្រោម៦០ឆ្នាំ ឯបេក្ខភាពសមាជិកការិយាល័យនយោបាយ ត្រូវមានអាយុក្រោម៦៥ឆ្នាំ ទើបអាចឈរឈ្មោះបាន។ នៅថ្ងៃទី២២ ខែមករា លោក Mai Van Chinh អនុប្រធានគណៈចាត់តាំងនៃគណៈមជ្ឈិមបក្សនិយាយថា សមាជបក្សលើកទី១៣ នឹងពិនិត្យលើការកំណត់នេះក្នុងកិច្ចប្រជុំរបស់ខ្លួន។   លោក ង្វៀន ភូជុង ពុំសូវជាមានសុខភាពល្អប៉ុន្មានឡើយ។ លោកកាន់តំណែងជាអគ្គលេខាធិការបក្ស តាំងពីឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៨ លោកទទួលតំណែងជាប្រធានាធិបតី។ លោកត្រូវបានគេចាត់ទុកជាមនុស្សមានឥទ្ធិពលក្នុងជួរបក្សដោយគោលនយោបាយប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំត្រៀមកាលពីដើមខែមករា គណៈមជ្ឈិមបក្សយល់ថា លោក ង្វៀន នៅតែមានលទ្ធភាពដឹកនាំបក្សដដែល។   ការជ្រើសរើសថ្នាក់ដឹកនាំវៀតណាមត្រូវធ្វើឡើងដោយសម្ងាត់ និងតាមរយៈការមូលមតិគ្នាដើម្បីជ្រើសរើសបេក្ខជនសម្រាប់តំណែងកំពូលទាំង៤ ក៏ដូចជាសមាជិកការិយាល័យនយោបាយផងដែរ។ ដោយសារតែការជ្រើសរើសនេះ ធ្វើឡើងដោយសម្ងាត់ និងមានសម្បទានទៅវិញទៅមកនេះហើយ ទើបមានករណីលើកលែងដូចជាបញ្ហាអាយុ សុខភាព និងចំនួនអាណត្តិជាដើម។   ការតែតាំងលោក ង្វៀន ភូជុង ឱ្យឈរឈ្មោះជាអគ្គលេខាធិការបក្សអាណត្តិទី៣ មិនខុសអ្វីពីឯកសារដែលបានបែកធ្លាយ និងចែកចាយលើបណ្តាញសង្គមតាំងតែពីថ្ងៃទី២១ ខែមករា ឡើយ។ ឯកសារដែលបែកធ្លាយនេះបង្ហាញថា លោក ង្វៀន ភូជុង បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ចំណែកលោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក នឹងកាន់តំណែងប្រធានាធិបតីវៀតណាមវិញ។    រីឯតំណែងប្រធានសភាវិញ បានទៅលោក Vuong Dinh Hue អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដែលបច្ចុប្បន្នជាលេខាបក្សក្រុងហាណូយ ខណៈតំណែងនាយករដ្ឋមន្ត្រីបានទៅលោកPham Minh Chinh ប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាម។ ក្រៅពីតំណែងកំពូលទាំង៤ សមាជក៏ជ្រើសរើសសមាជិកគណៈមជ្ឈិម២០០រូប ដែល១៨០រូបជាសមាជិកពេញសិទ្ធិ និង២០រូបជាសមាជិកបម្រុង៕      
លោក ង្វៀន ភូជុង អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម ត្រូវបានបក្សកុម្មុយនីស្តវៀតណាមជ្រើសតាំងឱ្យឈរឈ្មោះបោះឆ្នោតប្រជែងតំណែងអគ្គលេខាធិការបក្សសម្រាប់អាណត្តិទី៣។ ការជ្រើសតាំងលោក ង្វៀន ឱ្យឈរឈ្មោះអាណត្តិទី៣ ជារឿងដ៏កម្រ ព្រោះវិន័យបក្សហាមមិនឱ្យបុគ្គលណាកាន់តំណែងនេះលើសពីពីរអាណត្តិ។ បេក្ខភាពលោក ង្វៀន ត្រូវបានចាត់ទុក «ករណីពិសេស» ។
«អង្គរសង្ក្រាន្ត» ដែលផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានសមាគមអាស៊ាន ដាក់ក្នុងបញ្ជីជាកម្មវិធីបែបប្រពៃណីដែលលើកកម្ពស់វិស័យទេសចរណ៍។ ពិធីដែលរៀបចំនៅបរិវេណតំបន់អង្គរ ខេត្តសៀមរាបមួយនេះ បានបង្កើតកំណត់ត្រាពិភពលោកមួយចំនួន  ដូចជា ការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួម២០១៥នាក់ និងនំអន្សមយក្សទម្ងន់៣.២តោន។ នៅឆ្នាំទី៦នេះ  «ហនុមានយក្ស» ដែលតំណាងឲ្យតួល្ខោនខោល នឹងបង្ហាញវត្តមាននៅអង្គរសង្ក្រាន្ត ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មានគោលដៅទាក់ទាញការដាក់បញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក World Guiness Records បន្ថែមទៀត។ «សង្ក្រាន្ត» ដែលនាំមកនូវភាពសប្បាយរីករាយនាឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ មិនមែនមាននៅតែក្នុងតំបន់អង្គរខេត្តសៀមរាបនោះឡើយ។ ខេត្តកំពង់ធំដែលនៅជិតខាង នឹងបន្តរៀប «សង្ក្រាន្តថ្មី សំបូរព្រៃគុក» សម្រាប់ឆ្នាំទី៤របស់ខ្លួន។ មិនឆ្ងាយពីនោះ ខេត្តតំបន់ពាយ័ព្យមួយចំនួន គឺបាត់ដំបង និងបន្ទាយមានជ័យ ក៏នឹងប្រើប្រាស់សក្តានុពលតំបន់ទេសចរណ៍របស់ខ្លួនដើម្បីអបអរឆ្នាំថ្មីផងដែរ។ «សង្ក្រាន្តបាត់ដំបង» ដែលគ្រោងចំណាយប្រមាណ២០ម៉ឺនដុល្លារអាមេរិក នឹងមានការតាំងបង្ហាញ ពោតយក្ស និងម្នាស់យក្ស ដែលជាកសិផលរបស់អ្នកស្រុករុក្ខគិរី និងសំពៅលូន។ រីឯ «សង្ក្រាន្តបន្ទាយមានជ័យ»  នឹងរៀបចំនៅទីតាំងបីផ្សេងគ្នា ក្នុងនោះមានក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងបរិវេណប្រាសាទបន្ទាយឆ្មារ។ សម្រាប់អ្នកដែលចង់ឃើញត្នោតយក្ស អាចធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ។ «សង្ក្រាន្តកំពង់ស្ពឺ» មានរយៈពេល៣ថ្ងៃផងដែរ ដោយរៀបចំនៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន។ ខេត្តកណ្តាលបានប្រឡូកខ្លួនរៀបចំសង្ក្រាន្តលើកដំបូង តាមរយៈការដាក់ឈ្មោះព្រឹត្តិការណ៍ថា «សង្ក្រាន្តភ្នំព្រះរាជទ្រព្យ» ដោយធ្វើនៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រនេះផ្ទាល់។ បើនិយាយពីខេត្តព្រៃវែងវិញ កម្មវិធីមានរហូតដល់ទៅ៥ថ្ងៃឯណោះ។ «សង្ក្រាន្តព្រៃវែង» នឹងមានកម្មវិធីដ៏ទាក់ទាញមួយចំនួនដូចជា ការប្រកួតបវរកញ្ញាវ័យចាស់ ស្រីស្អាត ប្រុសស្អាត និងការប្រឡងចម្រៀងជាដើម។ ស្វាយរៀងដែលនៅជាប់ព្រៃវែង រីករាយចំពោះភាពជោគជ័យកាលពីឆ្នាំមុន ដោយនៅឆ្នាំនេះ «សង្ក្រាន្តស្វាយរៀង» នឹងរៀបចំនៅតាមដងទន្លេវ៉ៃកូ រង្វង់មូលវិមានឯករាជ្យខេត្ត មុខសាលាខេត្ត និងសួនកុមារ។ កោះកុង បានក្លាយជាខេត្តតំបន់សមុទ្រទីមួយ ដែលរៀបចំកម្មវិធីលំនាំតាមអង្គរសង្ក្រាន្ត។ ទីតាំងសំខាន់ៗចំនួន៤ គឺមុខសាលាខេត្តថ្មី មុខសាលាខេត្តចាស់ ឆ្នេរបាក់ខ្លង និងសហគមន៍ទេសចរណ៍ពាមក្រសោប គឺជាកន្លែងនៃការប្រារព្ធពិធី «កោះកុងសង្ក្រាន្ត»។ សម្រាប់អ្នករាជធានីដែលមិនចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ លោក-អ្នក អាចរីករាយជាមួយ «សង្ក្រាន្តវត្តភ្នំ» ដែលជួយបង្កើនភាពអ៊ូអរនៅភ្នំពេញ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹង «សង្ក្រាន្ត» សូមចូលទៅកាន់៖ https://thmeythmey.com/?page=location&menu1=5226&id=77 សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ២៥៦២ នឹងឈានមកដល់នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ហើយពិធីបុណ្យបន្ត២ថ្ងៃបន្ថែមទៀតទៅតាមប្រពៃណីទំនៀមទម្លាប់។ នៅឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឈានចូលខួប៦ឆ្នាំរបស់ខ្លួន ខណៈខេត្តមួយចំនួនទៀតក៏បានត្រៀមបង្កបរិយាកាសសប្បាយរីករាយនៅភូមិសាស្ត្ររបស់ខ្លួនផងដែរ។
វិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាល បានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 លើកុមារីអាយុ ៥ឆ្នាំ នៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ករណីនេះ ជាករណីថ្មីបន្ថែមទៀត ក្រោយក្រសួងសុខាភិបាល រកឃើញលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវជាប្អូនជីដូនមួយជនរងគ្រោះ។    បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្រោយបានប៉ះពាល់មាន់ងាប់ ក្មេងស្រីរូបនេះ មានអាការៈគ្រុនក្ដៅ។ ក្រោយមានករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវ លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ដោយបន្តស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស។   ជាមួយគ្នានេះ  ក្រុមឆ្លើយតបបន្ទាន់ នឹងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុខាងលើផងដែរ។   អត្ថបទទាក់ទង   កុមារាអាយុ ៣ឆ្នាំម្នាក់នៅខេត្តតាកែវ ឆ្លងជំងឺផ្តាសាយបក្សី H5N1  ក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សី ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ ត្រូវទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ៕
កុមារីអាយុ ៥ឆ្នាំ ត្រូវជាបងជីដូនមួយរបស់កុមារាអាយុ ៣ ឆ្នាំរស់នៅខេត្តតាកែវ ដែលវិជ្ជមានកាលពីថ្ងៃទី៥ ខែកក្កដា ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ រកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 នៅថ្ងៃទី៧ កក្កដា។ បច្ចុប្បន្ននេះ កុមារីរូបនេះ មានអាការៈស្រាល និងកំពុងទទួលការថែទាំពីក្រុមគ្រូពេទ្យ។
  តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី១៨ ខែឧសភា ទីក្រុងប៉េកាំង នឹងដំឡើងពន្ធ៥ឆ្នាំលើក្រុមហ៊ុនរបស់អូស្ត្រាលីដែលនាំចូលស្រូវបាឡេទាំងអស់ចំនួន៧៣,៦ភាគរយ ដោយបូករួមទាំងពន្ធប្រឆាំងនឹងឧបត្ថម្ភធនចំនួន ៦,៩ភាគរយ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងមួយឆ្នាំៗ អូស្ត្រាលីនាំចូលស្រូវបាឡេ មកចិនចន្លោះពី ៩៨០លានដុល្លារ ដល់ ១,៣ពាន់លានដុល្លារ។ ការដំឡើងពន្ធនេះ ត្រូវចូលជាធរមានចាប់ពីថ្ងៃទី១៩ ខែឧសភានេះតទៅ។    បើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មចិន ការដំឡើងពន្ធលើក្រុមហ៊ុននាំចូលរបស់អូស្ត្រាលីបែបនេះ គឺដោយសារតែ តម្លៃរបស់ស្រូវបាឡេអូស្ត្រាលី បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកចិនយ៉ាងខ្លាំង។ ការអះអាងរបស់ទីក្រុងប៉េកាំងបែបនេះ ធ្វើឡើងដោយផ្អែកទៅលើការស៊ើបអង្កេតរបស់ខ្លួនតាំងពីឆ្នាំ ២០១៨កន្លងមក។    ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីកសិកម្មអូស្ត្រាលី លោក David Littleproud បានឆ្លើយតបថា លោកពិតជាខកចិត្តជាខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលចិន។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ជំទាស់ជាដាច់ខាត ដែលភាគីចិនបានលើកឡើងថា កសិករដាំស្រូវបាឡេរបស់អូស្ត្រាលីទទួលឧបត្ថម្ភធនពីរដ្ឋាភិបាល។ អូស្ត្រាលី នឹងចាត់វិធានការទៅតាមការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដោយអត់ធ្មត់និងតាមនីតិវិធី ហើយ ក៏ត្រៀមការពារខ្លួន តាមរយៈការដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិផងដែរ។    បើទោះបីជា ចិនដំឡើងពន្ធបន្ថែមលើស្រូវបាឡេក៏ដោយ ក៏អូស្ត្រាលីមិនសកសឹកចិនតាមរយៈវិធានការដំឡើងពន្ធតបវិញដែរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham ដែលបានបន្តថា វាគ្មានឡើងការសកសឹកជាមួយចិន ហើយអូស្ត្រាលី ក៏គ្មានគោលនយោបាយពាណិជ្ជកម្ម ដែលបង្កឲ្យខាតភាគីទាំងសងខាងដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបន្ថែមថា ពាណិជ្ជកម្មរបស់អូស្ត្រាលី នៅតែបន្តបើកចំហជាមួយចិន ព្រោះប្រទេសទាំងពីរ មិនមែនរកស៊ីតែលើមុខទំនិញតែមួយមុខនោះឡើយ។    ម្យ៉ាងវិញទៀត អូស្ត្រាលី ក៏បានទទួលស្គាល់ថា ចិនអាចប្រើប្រាស់កាតព្វកិច្ចប្រឆាំងការបន្ទាបតម្លៃ និងឧបត្ថម្ភធន ដែលមានចែងក្នុងបទបញ្ញាត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកលោកនេះបាន។ ប៉ុន្តែប្រសិនបើក្នុងករណីចិនប្រើកាតព្វកិច្ចនេះខុស អូស្ត្រាលីនឹងប្រើវិធានទាំងនេះ ប្រឆាំងនឹងចិនវិញ។    ជំនួសការបញ្ជាទិញពីអូស្ត្រាលីនូវគ្រាប់ធញ្ញជាតិ ដែលគេយកទៅផលិតជាស្រាបៀ និងចំណីសត្វនេះ ចិនអាចនឹងនាំចូលពីបារាំង កាណាដា អាហ្សង់ទីន និងប្រទេសមកពីតំបន់អឺរ៉ុបមួយចំនួន។ ការដំឡើងពន្ធនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនកាត់បន្ថយការនាំចូលសាច់គោចំនួន២០ភាគរយ ពីក្រុមហ៊ុនផ្គត់ផ្គង់សាច់គោអូស្ត្រាលីចំនួន៤ និងខណៈពេលប្រទេសទាំងពីរកំពុងតែមានបញ្ហាចម្រូងចម្រាស់ជុំវិញ COVID-19 ៕
រដ្ឋមន្ត្រីកសិកម្មអូស្ត្រាលី នៅថ្ងៃទី១៩ ខែឧសភា បង្ហាញការខកចិត្តជាខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានដំឡើងពន្ធលើស្រូវបាឡេ(Barley) របស់ខ្លួនចំនួន ៨០,៥ភាគរយ ដោយក្រុងកង់បេរ៉ាជួយឧបត្ថម្ភធន និងអនុវត្តការគោលនយោបាយបន្ទាបតម្លៃដែលធ្វើឲ្យប៉ះពាល់ផលិតផលក្នុងស្រុកចិន។ ការដំឡើងពន្ធរយៈពេល កាន់តែបង្កឲ្យមានភាពតានតឹងបន្ថែមទៀត ខណៈពេលចិន និងអូស្ត្រាលី កំពុងមើលមុខគ្នាមិនចំ ដោយសារជំងឺ COVID-19 ។
  របាយការណ៍គាំទ្រដោយបណ្តាញអង្គការសហប្រជាតិ (UN Sustainable Development Solutions Network) ផ្តោតលើកត្តាសំខាន់ៗចំនួន៦ដែលត្រូវបានវាយតម្លៃចន្លោះពីឆ្នាំ២០២០-២០២២។ កត្តាទាំងនោះ រួមមាន ការគាំពារសង្គម ចំណូល សុខភាព សេរីភាព សប្បុរសធម៌ និងអវត្តមាននៃអំពើពុករលួយ។   បើគិតចាប់តាំងពីឆ្នាំ២០១៨ មក ហ្វាំងឡង់ នៅតែរក្សាចំណាត់ថ្នាក់លេខ១។ ដាណឺម៉ាក និងអ៊ីឡង់ ដែលជាប្រទេសពីតំបន់ស្កង់ឌីណាវ ដូចគ្នា ឈរនៅលេខរៀងទី២ និងទី៣។ ប្រទេសផ្សេងទៀត ដែលស្ថិតក្នុងចំណោម Top 10 រួមមាន អ៊ីស្រាអែល ហូឡង់ ស៊ុយអែត ន័រវេស ស្វីស លុចសំបួរ និងនូវែលសេឡង់។   អូស្ត្រាលី ស្ថិតនៅលេខ១២ ខណៈ កាណាដា (លេខ១៣), សហរដ្ឋអាម៉េរិក (លេខ១៥), អាល្លឺម៉ង់ (លេខ១៦), ចក្រភពអង់គ្លេស (លេខ១៩), បារាំង (លេខ២១), អេមីរ៉ាតអារ៉ាប់រួម (លេខ២៦), ជប៉ុន (លេខ៤៧), កូរ៉េខាងត្បូង (លេខ៥៧), ចិន (លេខ៦៤), ឥណ្ឌា (លេខ១២៦)។   សិង្ហបុរី ឈរលេខរៀងទី២៥ ដោយមិនត្រឹមតែមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នោះឡើយ ប៉ុន្តែខ្ពស់ជាងបណ្តាប្រទេសនៅអាស៊ី។ រីឯចំណាត់ថ្នាក់នៃបណ្តាប្រទេសអាស៊ានផ្សេងទៀត រួមមាន ម៉ាឡេស៊ី (លេខ៥៥), ថៃ (លេខ៦០), វៀតណាម (លេខ៦៥), ហ្វីលីពីន (លេខ៧៦), ឥណ្ឌូណេស៊ី (លេខ៨៤), ឡាវ (លេខ៨៩), កម្ពុជា (លេខ១១៥) និងមីយ៉ាន់ម៉ា (លេខ១១៧)។ ដោយឡែក ព្រុយណេ មិនមានក្នុងរបាយការណ៍ឡើយ។   ប្រទេសចំនួន១០ ដែលមានកម្រិតភាពរីករាយតិចជាងគេបំផុត រួមមាន អាហ្វហ្គានីស្ថាន, លីបង់, សេរ៉ាឡេអូន, ស៊ីមបាវ៉េ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, បុតស្វាណា, ម៉ាឡាវី, កូម័រ, តង់ហ្សានី និងសំប៊ី៕  
ហ្វាំងឡង់រក្សាចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រជាជាតិដែលមានសុភមង្គល (រីករាយ) ជាងគេបំផុតលើលោក។ នេះបើតាមរបាយការណ៍ស្តីពីសុភមង្គលពិភពលោក (World Happiness Report 2023)។ សិង្ហបុរី មានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី ដោយឈរលេខរៀងទី២៥ ខណៈកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១១៥ក្នុងចំណោម១៣៧ប្រទេស។
លោករដ្ឋមន្ត្រីការពារជាតិថៃ Prawit Wonsuwon បានចួលរួមប្រជុំទ្វេភាគីលើកទី២៤ របស់គណៈកម្មាធិការព្រំដែនថៃ-ឡាវ ជាមួយនឹងសមភាគីឡាវ លោករដ្ឋមន្ត្រី Chansmone Chayalath នៅក្នុងរដ្ឋធានី វៀងចន្ទន៍ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post នៅថ្ងៃ២១ ធ្នូ ។ តាមប្រភពព័ត៌មានដដែល អ្នកនាំពាក្យក្រសួងការពារជាតិ លោក Tantrawanit បានឲ្យដឹងថា តាមរយៈជំនួបទ្វេភាគីនេះ ប្រមុខការពារជាតិទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសន្តិសុខជារួម និងថែមទាំងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រិតបត្តិការប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងពិសេសប្រឆាំងក្រុមប្រជាជនដែលមានបំណងគំរាមកំហែងសន្តិសុខប្រទេសទាំងពីរ ។ ជាងនេះទៅទៀតនោះ ប្រមុខការពារជាតិ ក៏បានព្រមព្រៀងក្នុងការផ្តល់របាយការណ៍ចារកម្មឲ្យគ្នាទៅវិញទៅមកផងដែរ ។ ការលើកកម្ពស់សន្តិសុខតាមបណ្តោយព្រំដែនរួម និងការបង្កើនការល្បាតរួមគ្នាដើម្បីទប់ទល់បញ្ហាជួញដូរមនុស្សខុសច្បាប់ និងទំនិញគេចពន្ធ ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងមេដឹកនាំទាំងពីរផងដែរ ។ គួរជម្រាបផងដែរថា កាលពីដើមឆ្នាំកន្លងទៅ រដ្ឋាភិបាលក្រុងបាងកក ដែលកំពុងតែគ្រប់គ្រងដោយក្រុមយោធានោះ បានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយនឹងឡាវដើម្បីកំណត់ពីទីតាំងរបស់ក្រុមសកម្មជននយោបាយថៃ ដែលបានប្រមាថព្រះមហាក្សត្រថៃ និងរិះគន់របបដឹកនាំរបស់យោធាតាមរយៈបុស្តិ៍ដែលមានស្ថានីយ៍នៅប្រទេសឡាវ ។ កន្លងជននយោបាយមួយចំនួនរបស់ថៃ ក៏ត្រូវបានរាយការណ៍ថា តែងតែរត់គេចខ្លួនទៅកាន់ឡាវផងដែរ ៕
រដ្ឋាភិបាលក្រុងបាងកក និងរដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីប្រឆាំងជនទាំងឡាយណា ដែលគំរាមកំហែងសន្តិសុខប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រាប់បញ្ចូលទាំងការផ្លាស់ប្តូរឯកសារសន្តិសុខសម្ងាត់ផងដែរ ។
  របាយការណ៍ដែលផ្សាយនៅលើ trademap.org បញ្ជាក់ឲ្យឃើញថា អាល្លឺម៉ង់ជាប្រទេសលំដាប់ទី១ ដែលផលិតរថយន្តអស្ចារ្យជាងគេ ជាពិសេសផលិតផលក្នុងស្រុកដូចជា Mercedes, BMW, Audi និង Porsche ជាដើម។ យោងតាមតួលេខឆ្នាំ២០២១ អាល្លឺម៉ង់បានចំណូលពីការនាំចេញរថយន្តរហូតដល់១៣៩ពាន់លានដុល្លារ។   ជប៉ុនដែលកំពូលឧស្សាហកម្មយានយន្តនៅអាស៊ី ឈរលំដាប់លេខ២ ដោយបានចំណូលពីការនាំចេញរថយន្តក្នុងរង្វង់៨៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។ ផលិតផលល្បីល្បាញរបស់ជប៉ុន ចេញពីក្រុមហ៊ុន Toyota Motor Corporation, Nissan, Honda Motor និង Suzuki។   លេខ៣ គឺសហរដ្ឋអាម៉េរិក ដែលបាននាំចេញក្នុងខ្ទង់៥៤ពាន់លានដុល្លារ ក្នុងនោះមានផលិតផលរបស់ Ford Motor Company, General Motors Company, Chevrolet និង Chrysler ជាដើម ខណៈ Tesla ដើរតួគំរូគេលើផលិតផលរថយន្តអគ្គិសនី។   កូរ៉េខាងត្បូង ឈរលំដាប់លេខ៤ ជាមួយនឹងទឹកប្រាក់សរុប៤៤ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ដោយផលិតផលកំពូលៗរួមមាន Kia, Hyundai, Renault, Samsung និង Ssang Yong។ ក្រៅពីនេះ General Motors ក៏មានផលិតផលរបស់ខ្លួននៅប្រទេសអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ីមួយនេះផងដែរ។   ម៉ិកស៊ិកដែលជាប្រទេសនៅតំបន់អាម៉េរិកខាងជើង ក៏ទាក់ទាញក្រុមហ៊ុនធំៗឲ្យបោះមូលដ្ឋាននៅទីនោះផងដែរ ក្នុងនោះមានដូចជា Suzuki, Honda, Hyundai, McLaren ជាដើម។ កាលពីឆ្នាំ២០២១ ប្រទេសនេះ បាននាំចេញរថយន្តក្នុងខ្ទង់៣៩ពាន់លានដុល្លារ។   អេស្ប៉ាញ (នាំចេញ៣៣ពាន់លានដុល្លារ), បែលហ្ស៊ិក (៣១ពាន់លានដុល្លារ), ចក្រភពអង់គ្លេសរួមទាំងអៀរឡង់ខាងជើង (នាំចេញ៣០ពាន់លានដុល្លារ) សុទ្ធតែជាប្រទេសដែលមានសក្តានុពលលើឧស្សាហកម្មយានយន្តនៅតំបន់អឺរ៉ុប ដោយឈរនៅលំដាប់ទី៦, ៧ និងទី៨។   កាណាដា ដែលស្ថិតនៅអាម៉េរិកខាងជើង ស្ថិតនៅលេខ៩ ដោយនាំចេញបាន២៩ពាន់លានដុល្លារ ខណៈស្លូវ៉ាគី ដែលស្ថិតនៅអឺរ៉ុបកណ្តាល នាំចេញបានជាង២៦ពាន់លានដុល្លារ។ របាយការណ៍កាលពីឆ្នាំ២០២១ បង្ហាញផងដែរថា ចិន ស្ថិតនៅលេខ១១ ដោយនាំចេញបាន២៤ពាន់លានដុល្លារ រីឯសាធារណរដ្ឋឆែក ជាប់ក្នុងចំណោម Top 12 ជាមួយនឹងចំណូល២៣ពាន់លានដុល្លារពីការនាំចេញ។   ១២ប្រទេសផ្សេងទៀត ដែលជាមូលដ្ឋាននៃការផលិតរថយន្តនាំចេញខ្ពស់រួមមាន បារាំង អ៊ីតាលី ស៊ុយអែត ហុងគ្រី ថៃ តួកគី អូទ្រីស អេមីរ៉ាតអារ៉ាប់រួម រូម៉ានី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងហូឡង់៕  
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Markets Research Future បង្ហាញពីសក្តានុពលនៃទីផ្សាររថយន្ត ដោយមានរថយន្តប្រមាណ១១០លានគ្រឿង ត្រូវបានលក់ចេញកាលពីអំឡុងឆ្នាំ២០២១។ របាយការណ៍បានបន្ថែមថា កំណើនប្រចាំឆ្នាំនឹងឡើង៤,៥ភាគរយរហូតដល់ឆ្នាំ២០៣០។
  កាលពីឆ្នាំ ២០១៧ ក្រសួងកសិកម្មចិនបានផ្សាយថា មនុស្សប្រាំពីរលាននាក់បានត្រឡប់ពីទីក្រុងទៅជនបទ ប៉ុន្តែស្ថាប័ននេះមិនបានបញ្ជាក់ឲ្យច្បាស់ពីកាលបរិច្ឆេទឬពេលវេលាច្បាស់លាស់នៃចលនាចំណាកស្រុកនេះទេ។ ប៉ុន្តែពលរដ្ឋចិនរហូតដល់ ៦០ភាគរយឯណោះដែលជ្រើសរើសយកការងារកសិកម្ម។    យោងតាមសារព័ត៌មាន South China Morning Post ក្នុងចំណោមពលរដ្ឋចិនដែលកំពុងត្រឡប់ទៅស្រែចម្ការដើម្បីធ្វើការងារកសិកម្មនោះ មាននិស្សិតកាន់តែច្រើនហើយភាគច្រើនសុទ្ធតែកាន់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដូចជាអនុបណ្ឌិត និងបណ្ឌិតផង។   លោក Zheng Lixing ដែលមានដើមកំណើតនៅខេត្ត Shaanxi ស្ថិតក្នុងចំណោមអ្នកវេចសញ្ញាបត្របណ្ឌិតចាកចោលទីក្រុងមកធ្វើស្រែចម្ការនៅទីជនបទ។ លោក Zheng ដែលបានសញ្ញាបត្របណ្ឌិតផ្នែក Polymer មកពីសាកលវិទ្យាល័យ Tianjin បានអះអាងថា មូលហេតុដែលនាំឲ្យលោកមកធ្វើស្រែចម្ការគឺបញ្ហាដែលកើតមានឡើងក្នុងវិស័យកសិកម្មជាពិសេសករណីជ្រូកងាប់រាប់ពាន់ក្បាលអណ្តែតតាមដងទន្លេ Huangpu នាទីក្រុងសៀងហៃកាលពីឆ្នាំ ២០១៣។ លោកចាប់ផ្តើមគិតគូរពីស្ថានភាពកសិកម្ម និងអនាគតនៃវិស័យនេះ បើសិនគ្មានការលើកស្ទួយត្រឹមត្រូវដែរ។     បើតាមសារព័ត៌មាន South China Morning Post ដដែលក្រោយបញ្ចប់ការសិក្សា លោក Zheng រួមជាមួយសិស្សបញ្ចប់ថ្នាក់សាកលវិទ្យាល័យបួននាក់ផ្សេងទៀតបានត្រឡប់មកស្រុកកំណើតនៅខេត្ត Shaanxi វិញ ហើយនាំគ្នាទិញដី ១៣ ហិកតាដើម្បីប្រកបរបរកសិកម្ម។    កសិករដែលមានសញ្ញាបត្រទាបបំផុតថ្នាក់អនុបណ្ឌិតទាំងនោះភាគច្រើននាំគ្នាអនុវត្តវិធីសាស្ត្រកសិកម្មបែបសរីរាង្គ និងខ្លះទៀតចំណាយពេលវេលាធ្វើការងារនានាពាក់ព័ន្ធនឹងការអភិរក្សទឹកសម្រាប់ប្រើប្រាស់និងដាំដុះកសិកម្ម។ ពួកគេក៏មានមហិច្ឆតាចង់ជំរុញឲ្យមានការផ្លាស់ប្តូរវិធីសាស្ត្រធ្វើសកម្មដែលមានលក្ខណៈប្រពៃណីនៅតាមទីជនបទដាច់ស្រយាលដែរ។   ជាធម្មតា ដីកសិកម្មភាគច្រើននៅតាមទីជនបទបាត់បង់ជីវជាតិដោយសារប្រជាជននាំគ្នាប្រើប្រាស់ជីគីមីខ្លាំងពេក។ ការប្រើប្រាស់ជីគីមីលើសកំណត់បានធ្វើឲ្យប៉ះពាល់ដល់អនាគតសន្តិសុខស្បៀងរបស់ចិនទាំងមូល ហើយទិន្នផលកសិកម្មធ្លាក់ចុះខ្លាំង និងមានផលប៉ះពាល់ខ្លាំងដល់សុខភាពកសិករនិងអ្នកបរិភោគទៀត។    ដោយឃើញបញ្ហានេះ លោក Zheng រួមជាមួយក្រុមការងារដែលជាក្រុមកសិករជំនាន់ថ្មីសម្រេចអនុវត្តកសិកម្មបែបសរីរាង្គក្នុងគោលដៅលើកទឹកចិត្តកសិករចិនឯទៀតឲ្យងាកមករៀនសូត្រនិងអនុវត្តបច្ចេកទេសកសិកម្មបែបសរីរាង្គវិញដែរ។ ប៉ុន្តែបញ្ហាលំបាកគឺ គេត្រូវចំណាយពេលវេលាយ៉ាងតិចពីរ ឬបីឆ្នាំដែរដើម្បីទុកឲ្យដីកសិកម្មនោះឲ្យមានជីវជាតិឡើងវិញ មុននឹងចាប់ផ្តើមបង្កបង្កើនផលជាថ្មី។    ក្រៅពីលោក Zheng កសិក Yixi Kanzhuo ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យធុរកិច្ចអន្តរជាតិ និងសេដ្ឋកិច្ចក្រុងប៉េកាំងក៏ចាកចេញពីទីក្រុងមកជួយកសិករចិនឲ្យរៀនសូត្រពីការអនុវត្តបច្ចេកទេសកសិកម្មដែលបែបធម្មជាតិដែរ។  មានដើមកំណើតនៅក្រុង Dalian លោកស្រី Yixi ធ្លាប់បម្រើការងារនៅអង្គការសង្គមស៊ីវិលដ៏ធំ See Foundation ដែលមានប្រតិបត្តិការការពារបរិស្ថាន មុននឹងទៅធ្វើការងារកសិកម្មនៅក្រុង Yushu នៅខេត្ត Qinghai។    តាមពិតទៅ មហាអំណាចសេដ្ឋកិច្ចទីពីរចិនកំពុងបន្តជំរុញការធ្វើទំនើបកម្មកសិកម្មនៅពេលបច្ចុប្បន្ន ហើយវាជារឿងអាទិភាពបំផុតសម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតី ស៊ី ជិនភីង។ កន្លងមកលោក ស៊ី បានផ្តល់អនុសាសន៍ថា ចិនចាំបាច់ត្រូវជំរុញនិងលើកទឹកចិត្តបណ្តាបញ្ញាវ័ន្តដែលមានចំណេះដឹងនិងទេព្យកោសល្យទាំងក្នុងស្រុក និងក្រៅស្រុកនាំគ្នាឆ្ពោះទៅទីជនបទដើម្បីធ្វើឲ្យកសិកម្មរស់រវើកឡើងវិញ និងជំរុញការច្នៃប្រឌិតផងដែរ។    វិធានការដែលចិនកំពុងអនុវត្តគឺ គ្មានការយកពន្ធ ផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតដល់សហគ្រាសនៅតាមទីជនបទឡើយ។ ច្បាស់ណាស់ថា វាជាយុទ្ធសាស្ត្រដើម្បីធានាការរីកចម្រើននៃសេដ្ឋកិច្ចតាមទីជនបទបានរហ័សនិងមានប្រសិទ្ធភាព៕  
និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានអនុបណ្ឌិត និងបណ្ឌិតច្រើនលាននាក់សម្រេចចិត្តបោះបង់ចោលជីវិតស៊ីវិល័យនៅទីក្រុងទៅស្រែចម្ការដើម្បីចាប់យកការងារជាកសិករវិញ។ អ្នកខ្លះធ្វើបែបនេះដោយបសារធុញថប់នឹងជីវិតស្មុគស្មាញនៅទីក្រុង ប៉ុន្តែខ្លះទៀតដែលរៀនបានជ្រៅជ្រះចង់លើកស្ទួយ និងអភិវឌ្ឍវិស័យកសិកម្មជាតិ។