text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មទី១២ នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាសុទ្ធសាធ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ រាប់ចាប់ពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗជាប្រចាំថ្ងៃ។ ជាងនេះទៅទៀត លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតឲ្យអតិថិជន ទទួលបានលើសពីសេវា ដែលផ្តល់ជូនតាមរយៈដៃគូសហការពាណិជ្ជកម្ម។ ក្នុងឱកាសនៃការដាក់សម្ពោធដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម អតិថិនជនទាំងអស់ នឹងរីករាយទទួលបានឱកាសពិសេស អាចជ្រើសរើសលេខគណនីពិសេសចំនួន៨ខ្ទង់ សម្រាប់ការបើកគណនីណាមួយរបស់ខ្លួន។ គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានឈានជើងចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្តក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ធនាគាជាតិនៃកម្ពុជាប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ទំហំនៃប្រតិបត្តិការនៃសេវាធនាគារអេឡិចត្រូនិក ដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតតដល់ជាង៩ពាន់ ៦០០លានដុល្លារសហរដ្ឋអាមេរិក៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មីទី ២ របស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ការដាក់ឲ្យដំណើរការសាខាថ្មីនេះ គឺកើតឡើងស្របពេលកម្ពុជា មានការវិវត្តន៍ឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់ នៃសេវាធនាគារអេឡិចត្រូនិក។ |
Since rice is a major staple for at least half the world's seven billion people, the way it is managed has significant effects on the Earth's warming climate, said the report in the Proceedings of the National Academy of Sciences, a peer-reviewed US journal. For the study, researchers at the non-profit Environmental Defense Fund took a closer look at emissions of nitrous oxide, a long-lasting atmospheric pollutant that is more potent than methane or carbon dioxide. N2O rises when rice fields are allowed to dry before being wetted again. This process, called intermittent flooding, happens when water falls below the soil level several times per year. It is encouraged by some agricultural organizations affiliated with the United Nations Food and Agriculture Organization as a way of saving water and reducing methane, another major greenhouse gas emitted by rice paddies. It remains unclear how many farmers do it. "When the soils are frequently wetted and dried, they repeatedly become ideal environments for microbes that produce nitrous oxide," explained lead author Kritee Kritee, senior scientist at the EDF. "Methane on the other hand is produced by microbes that require soils to be submerged in water," she told AFP in an email. It is widely assumed that "almost all irrigated farms in the world are continuously flooded and it is a fact that continuously flooded farms do not produce significant amounts of nitrous oxide," she added. But it is not true that all farms are continuously flooded. That's why Kritee says the "full climate impact of rice farming has been significantly underestimated." - 200 coal plants - Currently, the amount of unaccounted-for N2O global emissions from rice may be as high as the annual climate pollution from about 200 coal power plants, according to the authors. In India alone, where the study took place across five intermittently flooded rice fields, nitrous oxide emissions "could be 3045 times higher than reported under continuous flooding," researchers estimated. Overall, they calculated that nitrous oxide per hectare (2.5 acres) was three times higher than ever reported by research on intermittently flooded farms before. "When this new information is extrapolated across the world and embedded into estimates of methane emissions, the net climate impact from both methane and nitrous oxide could be two times higher than previous estimates," Kritee said. Experts say a better way would be for all irrigated rice farmers to shallowly flood their fields, meaning the water level stays within five to seven centimeters of the soil level. "This flooding regime produces the least amount of methane and nitrous oxide," Kritee said. As of now, N2O from rice-growing simply isn't being tracked on a broad scale, and is left out of greenhouse gas inventories reported to the United Nations by major rice-producing countries including China and India. But as water becomes scarcer around the globe, many rice farmers may look to wet and dry cycles as a solution, not knowing the danger they are posing to the planet. To avoid that, scientists need better tracking and reporting of N2O worldwide, the EDF said. ksh/mdl/mdo © Agence France-Presse | Tampa, United States | The way some irrigated rice paddies are managed worldwide, with cycles of flooding followed by dry periods, may lead to twice the planet-warming greenhouse gas pollution as previously thought, researchers said Monday. |
លោកនេត្រ ភក្ត្រា បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២៣មិថុនា ឆ្នាំ២០២០ ថា ក្រុមហ៊ុនចំនួន៣ បានទិញកាបូនពីកម្ពុជា ជិត១០លានតោន ខណៈកម្ពុជានៅសល់កាបូនដែលភាយចេញពីព្រៃឈើនេះ ជាង១០លានតោនទៀត។ ក្រុមហ៊ុនទាំង៣ ដែលស្ម័គ្រចិត្តទទួលទិញកាបូនពីកម្ពុជានោះ រួមមាន ក្រុមហ៊ុន Disney, ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ។ រដ្ឋលេខាធិកាក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា មុននឹងទិញឥណទានកាបូនពីកម្ពុជា ក្រុមហ៊ុនទាំងនោះ បានវាយតម្លៃច្បាស់លាស់លើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃនិ ងជីវៈចម្រុះផ្សេងទៀត។ «ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដែលបានបន្តថា ការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរនេះ កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើ និងការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ដែលអាចផលិតឥណទានកាបូនលក់ ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ បើតាមលោក នេត្រ ភក្ត្រា ថវិកាដែលបានពីការលក់ឥណទានកាបូននោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។ កម្ពុជា មានទីតាំងលក់កាបូនចំនួន៣កន្លែង ដែលក្នុងនោះមាន នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី, ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។ នៅក្នុងតំបន់អាស៊ាន ក្រៅពីកម្ពុជា គឺមានតែប្រទេសឥណ្ឌូណេស៊ីទេ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ ក្រៅពីទីតាំងលក់ឥណទានកាបូនទាំងបីខាងលើ។ សូមរម្លឹកថា កម្ពុជាបានលក់ឥណទានការបូនដំបូងរបស់ខ្លួននៅដែនជម្រកសត្វព្រៃកែវសីមា ទំហំផ្ទៃដី២៩២,៦៩០ហិកតាក្នុងខេត្តមណ្ឌលគិរី លើគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០១៦ មក។ ដោយឡែក កម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ក្នុងនោះមានព្រៃឈើប្រមាណ ៥០ភាគរយគ្របដណ្តប់លើផ្ទៃប្រទេស។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានរហូតដល់ ៤១ភាគរយនៃប្រទេស ស្មើ ៧,៣លានហិកតា៕ | ភ្នំពេញ៖ ត្រឹមឆ្នាំ២០២០ កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន។ បច្ចុប្បន្នកម្ពុជាកំពុង រកដៃគូផ្សេងៗ ដើម្បីទិញកាបូនដែលបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានា ដែលនៅសេសសល់ច្រើន។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ |
គួររំលឹកថា ក្រុមហ៊ុនទូរសព្ទដៃ OPPO បានអភិវឌ្ឈន៍ខ្លួនឯងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានវត្តមាននៅក្នុងទីផ្សារកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ ដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ Smart Phone គ្រប់ស្រទាប់ ។ជាពិសេសពីស្រទាប់យុវវ័យកម្ពុជា ដែលតែងតែជាវ និង គាំទ្រទូរសព្ទ OPPO គ្រប់ម៉ូឌែលដែលចេញមកថ្មីៗទាំងអស់ ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យផលិតផលទូរសព្ទ OPPO លក់ដាច់អស់ពីស្តុក ស្ទើរតែគ្រប់ម៉ូឌែល។ បើយើងក្រលេកមើលពីសក្កានុពលនៃទីផ្សារលក់នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍នានានៅជុំវិញពិភពលោកវិញ យើងឃើញថា OPPO ជាប្រភេទទូរសព្ទដែលជឿនលឿន មានការទទួលស្គាល់ពីស្ថាប័នសំខាន់ៗ និង លក់ដាច់ជាងគេ ស្ទើរតែមិនគួរឲ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ហើយជាពិសេសកាលពីឆ្នាំ២០១៨ OPPO បានដណ្តើមយកចំណាត់ថ្នាក់ល្អ ក្នុងការលក់ផលិតផលរបស់ខ្លួនដាច់គេ ស្ទើរតែស្មើរទៅនឹងម៉ូឌែលទូរសព្ទល្បីៗជាច្រើន ដែលបាននាំចូលមកលក់ក្នុងទីផ្សារទូរសព្ទក្នុងតំបន់អាស៊ាន។ សូមបញ្ជាក់ថា OPPO ជាក្រុមហ៊ុនទូរសព្ទ Smart Phone ដែលកំពុងពេញនិយមនៅទូទាំងពិភពលោក និង ក្នុងប្រទេសកម្ពុជាផងដែរ ៕ ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page របស់ OPPO https://www.facebook.com/OPPOCAMBODIA (អត្ថបទពាណិជ្ជកម្ម) | លោកអ្នកធ្លាប់បានទស្សនាកម្មវិធីបែបកម្សាន្តៗ និង ល្បីៗលំដាប់ថ្នាក់ពិភពលោក ជាច្រើនរួចមកហើយ ដែលរៀបចំដោយទូរទស្សន៍ហង្សមាស HDTV ដែលមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនទូរសព្ទ OPPO ដូចជាកម្មវិធី Cambodia Got Talent ជាដើម គឺពិតជាជក់ចិត្ត និង ដិតអារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ កម្មវិធី I Can See Your Voice Cambodia នឹងត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់តទៅ និងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរសព្ទ OPPO។ មិនតែប៉ុណ្ណោះ OPPO តែងតែចូលរួមឧបត្ថម្ភក្នុងការផលិតវីដេអូ MV song ឬ ការធ្វើ MV Song ផ្ទាល់ខ្លួន ដែលច្រៀង និង សម្តែងដោយតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា និង តារាតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោកStep ព្រមទាំងតារាសម្តែងដ៏មានប្រជាប្រិយភាពជាច្រើននាក់ទៀត ។ |
សារព័ត៌មានថ្មីៗ សូមលើកយកបទចំនួន៥បទ ដែលកំពុងលេចធ្លោក្នុងពិធីបុណ្យចូលឆ្នាំនេះ បទទាំងនោះរួមមាន៖ ១ បទចម្រៀងដែលទទួលបានការទស្សនាជាង១០លានដងក្នុងបណ្តាញសង្គមYoutubeរបស់ផលិតកម្ម Galaxy Navatra។«រកស៊ីជាមួយយក្ស»ជាចង្វាក់តាលុង របស់លោក ព្រាប សុវត្ថិ និងកញ្ញា តន ចន្ទសីម៉ា ។ បទនេះនិពន្ធទំនុកច្រៀង និងមេឡូឌីដោយលោក ឡេង ណាវ៉ាត់ត្រា និងនិពន្ធបទភ្លេងដោយលោក Numan។ ២ ក្រមុំឥឡូវចាស់ៗម៉្លេះ របស់លោក ខេមរៈ សិរីមន្ត ដែលទទួលបានការគាំទ្រជាង៦លានទស្សនាលើបណ្តាសង្គម Youtube របស់ផលិតកម្មរស្មីហង្សមាស។ បទចម្រៀងនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក Avid Steinberg និងនិពន្ធបទភ្លេងដោយលោក ឈិត តេងរិទ្ធ។ ៣ បទជាចង្វាក់បែប Remix របស់ផលិតកម្ម Sunday «កម្ពស់មួយម៉ែត្រពីដី»របស់លោក ចឺម និង លោក ខាន់ ស៊ីអឿន ដែលទទួលបានការគាំទ្រជាង៧លានទស្សនាលើបណ្តាញសង្គម Youtube។ បទចម្រៀងនេះអ្នកនិពន្ធបានរៀបរាប់អំពីនារីម្នាក់ដែលចូលចិត្តពាក់ស្បែកជើងដែលមានកែងខ្ពស់ៗត្រូវបានបុរសពីនាក់តាមឌឺដងរហូត។បទនេះនិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និពន្ធមេឡូឌីដោយលោក ខាន់ ស៊ីអឿន និងបទភ្លេងដោយលោក រិន សុជាតិ។ ៤ បទចម្រៀងរបស់តារាអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ ដែលច្រៀងជាមួយតារារ៉េប នេន ទុំ«ពូក្មួយចង់បានប្រពន្ធ»ដែលបានការគាំទ្រជា២លានទស្សនាក្នុងបណ្តាញYoutube។ បទចម្រៀងនេះច្រៀងរៀបរាប់អំពីការចង់បានប្រពន្ធដែលល្អមានទាំងចរឹកមាយាទល្អចេះជួយទុកដាក់។«ពូក្មួយចង់បានប្រពន្ធ»និពន្ធទំនុកច្រៀងដោយលោក នេន ទុំ និងនិពន្ធមេឡូឌីដោយលោក បូទី និងបទភ្លេងដោយលោក វីរៈ។ ៥ «ឈ្លោះគ្នាដាក់ខែ» បទចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ច្រៀងដោយលោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ។ ទទួលបានការគាំទ្រជាង១លានទស្សនាលើបណ្តាញសង្គម Youtube។ បទចម្រៀង១បទដែលរៀបរាប់អំពីស្នេហាដែលឈ្លោះគ្នារាល់ថ្ងៃរហូតដល់ខែ ជាចង្វាក់រាំឡក។«ឈ្លោះគ្នាដាក់ខែ»និពន្ធទំនុកច្រៀងដោយលោក ជុំ សំអង និពន្ធ Melodyដោយលោក STEP និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោក ចក់។ | ភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រារព្វធ្វើនៅថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បណ្តាផលិតកម្មធំៗ តែងតែផលិតនូវបទចម្រៀងជាច្រើនបទ ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី។ បទចម្រៀងទាំងបទប្រពៃណី បទមរតកដើម បទRemix ជាដើម បានកំដរក្នុងពិធីបុណ្យចូលឆ្នាំយ៉ាងរីករាយ។ |
លោក ស៊ី ជិនភីង ត្រូវបានសមាជិកសភាប្រជាជន បោះឆ្នោតគាំទ្រធ្វើជាប្រធានាធិបតីចិនសម្រាប់រយៈពេល៥ឆ្នាំទៀត នាកិច្ចប្រជុំថ្ងៃទី១០ ខែមីនា។ បណ្ដាមេដឹកនាំបរទេសជាច្រើន ក៏បានផ្ញើសារអបអរផងដែរ។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្ដេចទ្រង់ផ្ញើសារដើម្បីអបអរលោក ស៊ី ផងដែរ។ បើតាមព្រះរាជសារដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ព្រះករុណា មានបន្ទូលថា ក្រោមការដឹកនាំរបស់លោក ស៊ី ចិនបានបន្តការកែទម្រង់ស៊ីជម្រៅ ទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយសម្រេចបានកំណើនសេដ្ឋកិច្ច។ ក្នុងសំណេរដដែល ព្រះមហាក្សត្របង្ហាញព្រះទ័យជឿជាក់ថា ក្រោមការដឹកនាំឈ្លាសវៃរបស់លោក ស៊ី ចិន នឹងអាចសម្រេចគោលដៅក្លាយជាប្រទេសសង្គមនិយមទំនើបតាមផែនការ។ ជាមួយគ្នានេះ ព្រះប្រមុខរដ្ឋកម្ពុជា ក៏រំពឹងថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនដែលពូនជ្រំដោយព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងមេដឹកនាំចិនជំនាន់មុនៗ នឹងរឹងមាំផ្ដល់ផលកាន់តែច្រើនក្នុងយុគសម័យថ្មី៕ | ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរលោក ស៊ី ជិនភីង ដែលជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិថ្មី។ ក្នុងព្រះរាជសារ ព្រះមហាក្សត្ររំពឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នឹងកាន់តែរឹងមាំ។ |
ដោយយល់ឃើញថា កន្លែងធ្វើការខ្លួនមានការបង្កើតបក្ខពួកនិយម លោក លី ឌីនូរី ដែលជាមន្រ្តីការិយាល័យគ្រប់គ្រងបុគ្គលិកនៃសាលាខេត្តបាត់ដំបង បានលាឈប់ពីតំណែងជាក្របខ័ណ្ឌរដ្ឋ ហើយធ្វើលិខិតស្នើសុំទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានបង្ហោះលិខិតនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ត្រូវធ្វើការដោយយុត្តិធម៌ដូចគ្នា បើមានលិខិតអញ្ជើញត្រូវមានដូចគ្នា ហើយបើអត់ការងារធ្វើ ត្រូវអត់ដូចគ្នា។ មិនមែនថា មន្រ្តីដូចគ្នា អត់មានការងារធ្វើហើយយកគ្នាមកចោល១-២ឆ្នាំ។ ហើយបើខ្ញុំមានកំហុសអីប្រាប់មក។ សូម្បីតែតេឡេក្រាមរបស់ខ្ញុំ ក៏មិនមានភ្ជាប់ជាមួយក្រុមរបាយការណ៍ ឬក្រុមអវត្តមានគឺអត់ទេ ១-២ឆ្នាំហើយ»។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង មិនយល់ស្របនឹងហេតុផលរបស់លោក លោក លី ឌីនូរី ឡើយ។ លោកអភិបាលខេត្ត មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«គាត់ដាក់នេះចង់បានន័យថាយ៉ាងម៉េច? បក្ខពួកនិយមក្នុងសាលាខេត្ត? ចង់ឱ្យគេទៅបក្ខពួកជាមួយគាត់ មន្រ្តីមិនធ្វើការ មន្រ្តីមិនគោរពច្បាប់ គាត់ចង់អ៊ីចឹង ឬយ៉ាងម៉េច?»។ លោក សុខ លូ បន្ថែមថា លោក លី ឌីនូរី មិនបានទៅធ្វើការជាប់លាប់ទេ រយៈពេលកន្លងមក ហើយចុងក្រោយនេះ រយៈពេល២សប្ដាហ៍ជាប់គ្នា មន្រ្តីរូបនេះ អវត្តមានពីកន្លែងធ្វើដោយគ្មានដំណឹងអ្វីឡើយ។ លោក បញ្ជាក់ថា៖«គាត់ដាក់ពាក្យលាលែងនេះក៏មិនត្រូវដែរ។ សព្វថ្ងៃនេះមន្រ្តីក្នុងក្របខ័ណ្ឌ អត់មានស្ថិតនៅលើក្រសួងមហាផ្ទៃទេ គឺនៅលើរដ្ឋបាលខេត្ត»។ យ៉ាងណា លោកអភិបាលខេត្ត ប្រាប់ថា លោក ក៏ទទួលយកពាក្យលាឈប់របស់លោក លី ឌីនូរី ដោយមិនសម្របសម្រួលអ្វីឡើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺ នៅថ្ងៃទី១៩ ខែមករានេះ ជុំវិញករណីរបស់លោក លី ឌីនូរី ដើម្បីកុំឲ្យមហាជនយល់ច្រឡំ។ មិនខុសពីអភិបាលខេត្ត អ្នកនាំពាក្យ អះអាងថា លោក លី ឌីនូរី ពុំបានទៅបំពេញការងារជាប់លាប់នោះទេ ដោយទៅត្រឹម១ព្រឹក ក៏អវត្តមាន២-៣ថ្ងៃ។ អ្នកនាំពាក្យ បន្ថែមថា ចុងក្រោយនេះ លោក លី ឌីនូរី បានអវត្តមានពីកន្លែងធ្វើការរយៈពេល២សប្តាហ៍ជាប់គ្នា ដោយគ្មានច្បាប់ គ្មានមូលហេតុ និង គ្មានការជូនដំណឹងដល់អង្គភាព។ អ្នកនាំពាក្យ បរិយាយទៀតថា ដើម្បីពង្រឹងការគ្រង់គ្រងមន្រ្តី រដ្ឋបាលខេត្ត បានធ្វើលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី ដើម្បីឲ្យលោកចូលទៅបំពេញការងារវិញ និងដើម្បីទុកឱកាសឲ្យលោក កែប្រែកំហុស ប៉ុន្តែលោក ពុំបានចូលបំពេញការងារវិញតាមការអញ្ជើញឡើយ ហើយក៏ពុំបានសាកសួរព័ត៌មានពីអង្គភាពដែរ៕ | លោក លី ឌីនូរី មន្រ្តីសាលាខេត្តបាត់ដំបង បានបង្ហោះលិខិតសុំឈប់ពីតំណែងលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះទើសចិត្តនឹងការបង្កើតបក្ខពួកនិយមក្នុងសាលាខេត្ត។ មន្រ្តីរូបនេះលើកឡើងថា រយៈពេល២ឆ្នាំហើយ ដែលខ្លួន មិនត្រូវបានមន្រ្តីឯទៀតរាប់បញ្ចូលក្នុងក្រុមរបាយការណ៍ឬក្រុមសុំច្បាប់ និងគ្មានការទំនាក់ទំនងអ្វីឡើយ។ |
ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភក្នុងមួយទីតាំងនូវទឹកបរិសុទ្ធចំនួន១០កេស ទឹកផ្លែឈើជូប១០កេស និងឆត្រពីរផងដែរ។ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា៖ «ការឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈលើកនេះ គឺជាការចូលរួមបន្ថែមទៀតក្រៅពីការចូលរួមជាថវិកា និង ផលិតផល ដែលក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគជូនរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩»។ ក្នុងឆ្នាំ២០២០ នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ៣៣០០០កេសជូនដល់មន្ទីរពេទ្យចំនួន៥ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បន្ថែមពីនេះ ក៏បានជូនទឹកបរិសុទ្ធ ៣ពាន់កេស និង ថវិកា ៥០ម៉ឺនដុល្លារដល់ក្រសួងសុខាភិបាល និង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់កាកបាទក្រហមកម្ពុជា។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black និងស្រាបៀរ គូដូ ជាដើម៕ (អត្ថបទពាណិជ្ជកម្ម) | នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូប សរុបជាង២៥០០កេស ដល់សមត្ថកិច្ច ដែលកំពុងប្រចាំការតាមរនាំងបិទផ្លូវឆ្លងព្រំប្រទល់ខេត្តក្រុងនានាទាំងអស់។ |
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលចូលរួមសហការក្នុងគម្រោងនេះដែរ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៨ខែកក្កដា ថា មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយគាំទ្រសហគ្រាសទាំងឡាយ តាមរយៈការផ្ដល់ព័ត៌មានទាក់ទងនឹងការធ្វើធុរៈកិច្ច នីតិវិធីច្បាប់ និងព័ត៌មានផ្សេងៗទាក់ទងដំណើរការអាជីវកម្ម។ ទោះយ៉ាងណាព័ត៌មានលម្អិតជុំវិញការបង្កើតមជ្ឈមណ្ឌលនេះ នឹងត្រូវបានផ្ដល់ដោយស្ថាប័នពាក់ព័ន្ធគម្រោងមួយនេះ នៅថ្ងៃសម្ពោធមជ្ឈមណ្ឌល ដែលប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែល៕ | មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មមួយ នឹងត្រូវសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី៣ខែសីហាខាងមុខនេះ ដើម្បីជួយជ្រោមជ្រែងសហគ្រាសទាំងឡាយ តាមរយៈការផ្ដល់ព័ត៌មានទាក់ទងដំណើរការអាជីវកម្ម។ មជ្ឈមណ្ឌលនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រចាំទន្លេមេគង្គ (MBI) ដែលផ្ដល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលអូស្ត្រាលី។ |
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិយាយថា មូលហេតុដែលនាំឲ្យមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដោយសារតែពលរដ្ឋខ្មែរដែលរស់នៅតំបន់ឃុំសោមធំ ស្រុកអូរយ៉ាវដាវ នោះ បានដោះដូរទំនិញជ្រូកជាមួយភាគីវៀតណាមទៅវិញទៅមក ដែលជាហេតុធ្វើឲ្យជ្រូកនៅកម្ពុជាមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បើតាមលោក តាន់ ផាន់ណារ៉ា រហូតមកដល់ពេលនេះក្រុមការងាររបស់លោក កំពុងតែប្រមូលទិញជ្រូកពីកសិករចិញ្ចឹមជ្រូកដើម្បីសម្លាប់ចោល ហើយក៏បានបាញ់ថ្នាំសម្លាប់មេរោគដែលមាននៅតំបន់នោះផងដែរ ដើម្បីទប់ស្កាត់ជំងឺមិនឲ្យរាតត្បាតឆ្លងទៅតំបន់ផ្សេងៗទៀតឡើយ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក តាន់ ផាន់ណារ៉ា បាននិយាយដូច្នេះថា៖ «ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឲ្យរាតត្បាតជាបន្តទៀតនោះ យើងក៏បានចាត់វិធានការកំណត់តំបន់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងរង្វង់កាំ៣គីឡូម៉ែត្រ គឺមិនឲ្យមានចរាចរណ៍ការនាំចូលសត្វជ្រូកឡើយ ហើយក្នុងរង្វង់កាំ១០គីឡូម៉ែត្រទៀត ក្រុមការងាររបស់យើងក៏កំពុងតែអនុវត្ត និងទប់ស្កាត់ជាបន្តទៀតដែរ»។ លោក តាន់ ផាន់ណារ៉ា បានបន្ថែមថា ជំងឺប៉េស្តជ្រូកនេះ ទើបតែកើតមានតែនៅខេត្តរតនគិរីតែប៉ុណ្ណោះ ហើយវាក៏មិនមែនជាជំងឺដែលចម្លងទៅមនុស្សឡើយ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមព្រំដែនដែលជាប់ប្រទេសវៀតណាមដូចជា ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី កុំជួញដូរសត្វជ្រូកដែលមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ អត្ថបទទាក់ទង រដ្ឋមន្ត្រីកសិកម្ម ហាមម្ចាស់សត្តឃាត និងអាជីវករលក់សាច់ជ្រូកដំឡើងថ្លៃ ខណៈជំងឺប៉េស្តជ្រូកកំពុងផ្ទុះឡើង គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨ រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ។បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម៕ | ភ្នំពេញ៖ ជ្រូក៤០០ក្បាលបានងាប់ និង១០០ក្បាលទៀត ត្រូវបានអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាព និងផលិតផលកម្មសត្វ ប្រមូលមកសម្លាប់ចោល ដោយសារមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលឆ្លងពីប្រទេសវៀតណាម។ ជំងឺនេះបានចម្លងទៅសត្វជ្រូកក្នុងកសិដ្ឋាន ដែលនៅក្នុងឃុំសោមធំ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែមីនា មកម្ល៉េះ។ |
អ៊ុយក្រែន ហាក់មានប្រៀបជាងរុស្ស៊ីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីចូលកាន់កាប់បន្តបន្ទាប់ទីក្រុងដែលបាត់បង់ក្នុងប្រតិបត្តិការវាយបក ខណៈដែលយោធារុស្ស៊ីដកទ័ពពីតំបន់ Kharkiv ដែលនៅភាគខាងកើតអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែកញ្ញា កងទ័ពរុស្ស៊ីនៅតំបន់ Balakliya និង Izyum ត្រូវបានប្រមូលផ្ដុំជាថ្មី ទៅចូលរួមក្នុងយុទ្ធនាការនៅតាមបណ្ដោយខ្សែត្រៀមនៅតំបន់ដូណេត្សនៅភាគខាងកើតអ៊ុយក្រែន។ យោធាអ៊ុយក្រែន ដែលកំពុងវាយបកលើកងទ័ពរុស្ស៊ី ក៏បានសម្រុកដល់ទីក្រុង Lysychansk ដែលរុស្ស៊ីចូលគ្រប់គ្រងកាលពីខែកក្កដា បន្ទាប់ពីដណ្ដើមបានមកវិញទីក្រុង Kupiansk ដែលនៅភាគខាងកើតដូចគ្នា។ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសុន្ទរកថាយប់ថ្ងៃទី១០ ខែកញ្ញា អះអាងថា កងទ័ពអ៊ុយក្រែនក៏រំដោះទីក្រុង Vasylenkovo និង Artemivka នៃតំបន់ Kharkiv ដែរ។ «គ្មានកន្លែងសម្រាប់ពួកឈ្លានពាននៅអ៊ុយក្រែនឡើយ។ វានឹងមិនមានរហូត។» លោក ហ្សេលេនស្គី អះអាងបែបនេះ។ ការប្រកាសដកទ័ពពីសំណាក់រុស្ស៊ី ព្រមគ្នានឹងការប្រកាសរបស់អ៊ុយក្រែនក្នុងការដណ្ដើមបានទីក្រុងមកវិញ ត្រូវមើលឃើញថា ជាការប្រែប្រួលដ៏ធំក្នុងសមរភូមិដែលកន្លងមកស្ថិតក្រោមការរុលទៅមុខរបស់យោធារុស្ស៊ី។ ការដណ្ដើមបានទីក្រុងសំខាន់ៗដូចជា Kupiansk និង Izyum ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ ទំនងជាធ្វើឱ្យកងទ័ពរុស្ស៊ីពិបាកគ្រប់គ្រងតំបន់ភាគខាងកើត ស្របពេលយោធាអ៊ុយក្រែនដែលកំពុងមានទឹកមាត់លេប បន្តប្រតិបត្តិការវាយបណ្ដេញថែមទៀតនោះ៕ | ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១០ ខែកញ្ញា បានប្រកាសពីការកែសម្រួលកងទ័ពនៅភាគខាងកើតអ៊ុយក្រែន ដោយដកទ័ពចេញពីផ្នែកខ្លះទៅពង្រាយនៅខ្សែត្រៀមឯតំបន់ដូណេត្សវិញ។ អ៊ុយក្រែនឯណោះ ក៏ប្រកាសពីការវាយដណ្ដើមបានទីក្រុងជាច្រើនមកគ្រប់គ្រងបន្តបន្ទាប់។ |
លទ្ធិប្រជាធិបតេយ្យមានអាយុកាលយូរលង់ណាស់មកហើយ ហើយប្រទេសជាច្រើនលើពិភពលោកបានជ្រើសរើសយកលទ្ធិនេះក្នុងរយៈពេលខុសគ្នាៗ។ តើប្រទេសណាមានលទ្ធិប្រជាធិបតេយ្យចំណាស់ជាងគេ? លទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់នោះ គឺផ្តើមចេញពីបុរីអាតែន។ ប្រជាធិបតេយ្យមានដើមកំណើតចេញពីពាក្យក្រិកថា Demos ដែលមានន័យថា ប្រជាជន រីឯ Kratos មានន័យថា កម្លាំង។ នៅសតវត្សទីប្រាំមួយ មុនគ្រិស្តសករាជ បុរីរដ្ឋអាតែនបានប្រកាសពីមាគ៌ាប្រជាធិបតេយ្យដើម្បីឲ្យប្រទេសដទៃយកទៅប្រើប្រាស់នាថ្ងៃអនាគត។ បើទោះបីជាយ៉ាងណាក៏ដោយ អាតែនគឺជាទឹកដីបុរាណហើយក៏មិនមានវត្តមានក្នុងផែនទីពិភពលោកទៀតដែរ។ ដូច្នេះអាតែនត្រូវបានបាត់បង់កិត្យានុភាពជាប្រទេសមានលទ្ធិប្រជាធិបតេយ្យចាស់ជាងគេរហូតដល់សព្វថ្ងៃ។ អ៊ីស្លង់ និង ទឹកដីរដ្ឋបាលឯករាជ្យ Isle of Man សុទ្ធតែមានចំណាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យ។ ស្ថាប័នសភារបស់ប្រទេសនីមួយៗមានអាយុកាលលើសពី១០០០ឆ្នាំទៅទៀត ដែលធ្វើឲ្យពួកគេក្លាយជាស្ថាប័នដែលដើរលើមាគ៌ាប្រជាធិបតេយ្យយូរជាងគេនៅក្នុងពិភពលោក។ ប៉ុន្តែ អ៊ីស្លង់ ទើបតែទទួលបានឯករាជ្យពេញលេញឆ្នាំ១៩៤៤ ពីដាណឺម៉ាក ខណៈទឹកដី Isle of Man មានត្រឹមស្វ័យភាព មិនទាន់ត្រូវបានទទួលស្គាល់ជារដ្ឋនៅឡើយទេ។ បើនិយាយអំពីប្រជាធិបតេយ្យក្នុងពេលបច្ចុប្បន្ន គេប្រាកដជានិយាយពីការបោះឆ្នោតជាសាកល ក្នុងនោះមាននូវែលសេឡង់ ដែលអនុញ្ញាតឲ្យស្រ្តីនិងជនជាតិភាគតិចទាំងអស់ចូលរួមបោះឆ្នោតនៅឆ្នាំ ១៨៩៣។ សហរដ្ឋអាមេរិក ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យរយៈពេល ២១៩ឆ្នាំមកហើយ គឺយូរជាងគេបំផុតតាំងពីឆ្នាំ ១៨០០ រហូតដល់សព្វថ្ងៃ។ នេះបើតាមគេហទំព័រ World Economic Forum។ ជារួមប្រទេសដែលត្រូវបានចាត់ចូលក្នុងតារាងលទ្ធិប្រជាធិបតេយ្យ លុះត្រាតែបានគោរពតាមលក្ខខណ្ឌវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ដូច្នេះមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យបានជាង២០០ឆ្នាំ។ ចំណែកប្រទេស១៤ផ្សេងទៀតប្រកាន់លទ្ធិប្រជាធិបតេយ្យជាងមួយសតវត្ស ខណៈប្រទេសជាច្រើនទៀតដែលទទួលយករបបប្រជាធិបតេយ្យក្រោយសង្គ្រាមលោកលើកទី២។ ខាងនេះជាតារាងនៃប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេទាំង១០ក្នុងពិភពលោក៖ ១.សហរដ្ឋអាមេរិក ២១៩ឆ្នាំ ២.ស្វីស ១៧១ឆ្នាំ ៣. នូវែលសេឡង់ ១៦២ឆ្នាំ ៤. កាណាដា ១៥២ឆ្នាំ ៥. អង់គ្លេស ១៣៤ឆ្នាំ ៦. លុចសំបួ ១២៩ឆ្នាំ ៧. ប៊ែលហ្សិក ១២៥ឆ្នាំ ៨. ហូឡង់ ១២២ឆ្នាំ ៩. ន័រវែស ១១៩ឆ្នាំ ១០. អូស្រ្តាលី ១១៨ឆ្នាំ | ដោយ ឈួន ឈីវអ៊ីង |
គ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់នាជំនួប FA Cup ជុំទី៣នៅរាត្រីថ្ងៃទី១០ ខែមករា សុទ្ធតែកើតឡើងនៅក្នុងតង់ទី២ទាំងអស់ តាមរយៈការសម្រេចទីរបស់កីឡាករ Nicholas Tsaroulla នាទី៥០ Ashley Nadesan នាទី៥៣ និង Jordan Tunnicliffe នៅនាទី៧០។ នេះជាការទទួលបានលទ្ធផលដ៏គាប់ប្រសើរបស់ Crawley Town ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក John Yems ដែលអាចទម្លាក់ក្រុមភ្ញៀវ Leeds ក្រុមនៃក្របខណ្ឌកំពូលអង់គ្លេស Premier League។ បរាជ័យនេះ បានធ្វើឲ្យ Leeds ក្រោមការគ្រប់គ្រងរបស់លោក Marcelo Bielsa ក្លាយជាក្រុមពីលីគលំដាប់កំពូលទី២ ដែលចាញ់ក្នុងលទ្ធផលយ៉ាងហោច៣គ្រាប់ក្រោមថ្វីជើងក្រុមលំដាប់ទី៤ ចាប់តាំងពីអង់គ្លេសបន្ថែមក្របខណ្ឌ League 2 នេះក្នុងឆ្នាំ ១៩៥៨។ Oxford United (កាលនៅលីគកំពូល) ជាក្រុមដំបូងគេដែលចាញ់ Aldershot Town ក្នុងលទ្ធផលដូចគ្នានេះ កាលពីខែមករា ឆ្នាំ ១៩៨៧។ Crawley ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកម្រិតទី៤សព្វថ្ងៃ បានកៅអីទៅកាន់ជុំទី៤ ពាន FA Cup។ ដោយឡែកក្រុមខ្លាំងៗនៃលីគកំពូលអង់គ្លេស សុទ្ធតែឈ្នះក្នុងការប្រកួតជុំទី៣នេះរៀងខ្លួន។ Liverpool ឈ្នះ Aston Villa ៤-១, Leicester City ទម្លាក់ Stoke City ដោយលទ្ធផល ៤-០, Arsenal ឈ្នះ Newcastle United ២-០, Manchester United ឈ្នះ Watford ១-០, Manchester City ឈ្នះ Birmingham City ៣-០ ឯ Tottenham Hotspur លត់ Marine ដល់ទៅ៥-០៕ | Leeds United ត្រូវបានក្រុម Crawley Town នៃលីគលំដាប់ទី៤អង់គ្លេស (League 2) ទម្លាក់ពីការប្រកួតពានរង្វាន់ FA Cup ត្រឹមជុំទី៣ ដ៏គួរឲ្យភ្ញាក់ផ្អើលដោយលទ្ធផល ៣-០។ |
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya នៅថ្ងៃ២១ ធ្នូ បានប្រតិកម្មខ្លាំងទៅនឹងកូរ៉េខាងត្បូង បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូងបំពានទៅលើយន្តហោះល្បាតរបស់ជប៉ុនតាមប្រព័ន្ធរ៉ាដារបស់ខ្លួននៅក្នុងសមុទ្រជប៉ុន។ លោករដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពនេះ ថាជាសកម្មភាពគ្រោះថ្នាក់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Nikkei Asian Review។ តាមប្រភពព័ត៌មានដដែលនោះ នេះ គឺជាលើកដំបូងហើយ ដែលរដ្ឋាភិបាលជប៉ុន ប្រតិកម្មខ្លាំងទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរ ក៏មានរឿងប្រទាំងប្រទើសគ្នាពាក់ព័ន្ធប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាស់ក្នុងអំឡុងពេលសម័យសង្គ្រាមលោកលើកទី២ស្រាប់ហើយនោះ។ ជុំវិញបញ្ហានេះផងដែរ រដ្ឋាភិបាលជប៉ុន ក៏បានដាក់បណ្តឹងតវ៉ាការទូតជាផ្លូវការរួចហើយទៅកាន់កូរ៉េខាងត្បូង ហើយ ជាពិសេសនោះ ជប៉ុន ក៏បានទទូចឲ្យកូរ៉េខាងត្បូងទប់ស្កាត់ហេតុការណ៍បែបនេះកុំឲ្យកើតមានឡើងជាថ្មីម្តងទៀត។ ក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូង ក៏បានចេញសេចក្តីថ្លែងការណ៍មួយជំទាស់ទៅនឹងការចោទប្រកាន់របស់ជប៉ុន។ តាមការបកស្រាយរបស់កូរ៉េខាងត្បូង នាវាល្បាតរបស់កូរ៉េខាងត្បូង គ្មានចេតនាបាញ់សំដៅរ៉ាដារបស់ខ្លួនទៅលើយន្តហោះល្បាតរបស់ជប៉ុននោះទេ ពោលគឺ កងទ័ពកូរ៉េខាងត្បូង គ្រាន់តែចង់ផ្តល់សញ្ញាទំនាក់ទំនងទៅកាន់កងទ័ពជប៉ុនក្នុងចម្ងាយ១០០គីឡីម៉ែតពីគ្នាប៉ុណ្ណ៉ោះ៕ | រដ្ឋាភិបាលក្រុងតូក្យូ បានផ្ទុះការប្រតិកម្មខ្លាំងទៅនឹងរដ្ឋាភិបាលក្រុងសេអ៊ូល បន្ទាប់ពីកងទ័ពល្បាតកូរ៉េខាងត្បូង បង្ហាញឥរិយាបថបំពានទៅលើកងទ័ពល្បាតរបស់ជប៉ុន។ ក្រុងតូក្យូ បានទទូចឲ្យក្រុងសេអ៊ូលកុំឲ្យមានសកម្មភាពបែបនេះជាថ្មី ដើម្បីចៀសវាងការប្រឈមមុខគ្នាខ្លាំងដោយចៃដន្យ។ |
លោក Wang បានបម្រើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤នេះ។ អាយុ៥៣ឆ្នាំ លោកបានបំពេញបេសកកម្មការទូតអស់ រយៈពេលជាង៣០ឆ្នាំ ជាពិសេសផ្នែកគោលនយោបាយ និងកិច្ចការនៅបណ្តាប្រទេសអាហ្វ្រិក។ លោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសទុយនីស៊ី ផងដែរ៕ | លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក Wang Wentian ដែលចប់អាណត្តិ។ យោងតាមការផ្សាយរបស់ China Daily ការតែងតាំងលោក Wang ត្រូវបានអះអាងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។ |
ក្រោយពីវិលត្រឡប់មកពីប្រទេសសិង្ហបុរីនិងវៀតណាមវិញ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខតំបន់ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយនៅក្នុងបទសម្ភាសន៍មួយលើបញ្ហាជាច្រើន ជាមួយនឹងក្រុមហ៊ុនផ្សព្វផ្សាយអូស្ត្រាលី Australian Broadcasting Corp. កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះថា ប្រទេសមហាអំណាចទាំងពីរនេះ ត្រូវការ«របាំងទប់ទល់» ឬ «ការការពារ» ដែលនឹងជួយបញ្ចៀសជម្លោះឬការប្រឈមមុខដាក់គ្នា ដែលអាចកើតមានឡើងរវាងប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា ការប្រាស្រ័យទាក់ទងគ្នារវាង«ប្រជាជាតិនិងប្រជាជាតិ» គឺជា មធ្យោបាយដ៏ប្រសើរបំផុតមួយ ដើម្បីបញ្ចៀសពី «ផលវិបាកប្រកបដោយភាពមហន្តរាយ»។ លោកថ្លែងដូចនេះថា៖ «សន្តិភាពមិនត្រូវចាត់ទុកថា ជារឿងធម្មតានោះទេ ហើយពិតណាស់ គន្លឹះសម្រាប់សន្តិភាព គឺការពិភាក្សាសន្ទនាគ្នា។ បញ្ហាដែលបានកើតឡើង គឺដោយសារតែការធ្លាក់ចុះនៃទំនាក់ទំនងទាំងនោះ ហើយនេះជាហេតុផល ដែលរដ្ឋាភិបាលអាមេរិកបានស្នើឱ្យមានការពិភាក្សាច្រើនជាងមុនជាមួយប្រទេសចិន ដែលនេះជារឿងសំខាន់ខ្លាំង ហើយជារឿងដែលយើងគាំទ្រ ហើយជាអ្វីដែលយើងបានជំរុញឲ្យប្រទេសចិនចូលរួម»។ អូស្រ្តាលីនិងបណ្តាប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានជប៉ុន និងវៀតណាមផងដែរនោះ មានការបារម្ភពីភាពកាន់តែគឃ្លើនខ្លាំងឡើងៗរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រកបដោយជម្លោះខ្លាំងជាងគេបង្អស់នៅលើពិភពលោក។ អូស្រ្តាលីគឺជាប្រទេសមហាអំណាចថ្នាក់កណ្តាលមួយ។ ប្រទេសនេះ មានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់ខ្លួន។ ទំនាក់ទំនងរបស់អូស្រ្តាលីជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននោះ បានរងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង លទ្ធិ ប្រជាធិបតេយ្យនៅកោះហុងកុង និងប្រភពដើមនៃជំងឺកូវីដ១៩។ ប៉ុន្តែក៏មានសញ្ញាបង្ហាញថា ទំនាក់ទំនងការទូតកម្រិតខ្ពស់ កំពុងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ មានស្ថិរភាពឡើងវិញ។ លោក Albanese បានបញ្ជាក់កាលពីថ្ងៃទី៥ ខែមិថុនាថា ការរឹតត្បិតរបស់ចិនមិនឱ្យមានការនាំចូលប្រភេទផ្លែឈើមូលពីអូស្ត្រាលីទៅកាន់ប្រទេសខ្លួននោះ ត្រូវបានដកចេញហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការអនុញ្ញាតប្រហាក់ប្រហែលគ្នានេះ ឲ្យមានការនាំចូលទំនិញប្រើប្រាស់របស់អូស្រ្តាលី ដែលរួមមានធ្យូងថ្ម ស្រូវសាឡី និងឈើហ៊ុប ចូលទៅក្នុងប្រទេសចិនផងដែរ។ លោក Albanese ក៏បានលើកឡើងផងដែរថា ឧបការីរដ្ឋមន្រ្តីការបរទេសចិនលោកស្រី Hua Chunying នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលីនៅខែកក្កដាខាងមុខនេះ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបន្តទៀតថា លោកត្រូវបានអញ្ជើញសាជាថ្មីឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់នាខែក្រោយ និងថា រដ្ឋាភិបាលក្រុងកង់បេរ៉ាមានតួនាទីផ្នែកការទូតដ៏សំខាន់មួយក្នុងតំបន់និងនៅលើពិភពលោក៕ | ភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការប្រឈមផ្នែកយោធានៅច្រកសមុទ្រតៃវ៉ាន់មក។ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ កងយោធាជើងទឹកសហរដ្ឋអាមេរិកបានបញ្ចេញវីដេអូមួយពីអ្វីដែលខ្លួនហៅថា ជាការ «ប្រឈមមុខគ្នាដោយគ្មានសុវត្ថិភាព» មួយ នៅពេលនាវាចម្បាំងចិនមួយគ្រឿង បានបើកកាត់ពីមុខនាវាចម្បាំងពិឃាតរបស់អាមេរិកនោះ។ |
បើតាមការបកស្រាយរបស់ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ពាក្យ«បច្ច័យ»មានន័យខុសពី«លុយ»និង«សទ្ធា»។ ភិក្ខុវិជរប្បញ្ញោ គូ សុភាព ពន្យល់ថា «លុយ» ជាផ្នែកមួយនៃបច្ច័យប៉ុណ្ណោះ ដែលគេចាត់ទុកលុយបូកបញ្ចូលជាបច្ច័យ ដែលមានដូចជា សំពត់ ខោអាវ ស្បង់ចីពរ ផ្ទះសម្បែង វត្ត សាលា ជាដើម។ ចំណែកពាក្យ «សទ្ធា» សំដៅលើការមានចិត្តជ្រះថ្លា ជឿជាក់ថាធ្វើអំពើល្អ នឹងទទួលបានផលល្អ។ «របស់ដែលយើងធ្វើទានហ្នឹង គេហៅថា បច្ច័យ ដែលភាគច្រើនហៅថា លុយហ្នឹងឯង។ សម័យឥឡូវ គេច្រើននិយមហៅថា លុយ ជាបច្ច័យ ប៉ុន្តែបច្ច័យ អាចមានច្រើនលើសហ្នឹងទៀត»៕ | «បច្ច័យ»ដែលអានថា បុ័ច ចៃ សរសេរជាបាលី បច្ចយ ហើយសំស្ក្រឹត ប្រត្យយ មានន័យថា ហេតុជាទីអាស្រ័យតគ្នា,ទំនង លំអាន ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ។ ក្នុងន័យម្យ៉ាងទៀត«បច្ច័យ» សំដៅលើគ្រឿងអាស្រ័យសម្រាប់បព្វជិត។ «បច្ច័យ» សរសេរជាភាសាបារាំង Suffixe។ |
ជាការពិតណាស់ក្នុង ឆ្នាំ ២០២១ គឺជាយុគសម័យនៃបច្ចេកវិទ្យា ទំនើប និងការបោះជំហ៊ានចូលទីផ្សារហិរញ្ញវត្ថុទទួលស្គាល់លក្ខណះអន្តរជាតិ៖ ពួកយើងបានខិតខំរិះរកបច្ចេកទេស នឹងផ្តល់ជូននៅភាពងាយស្រួលដើម្បីអោយដំណើការវិនិយោគស្ថិតក្នុងកណ្តាប់ដៃរបស់អតិថិជនដើម្បីធ្វើប្រតិបត្តិការជួញដូរ លើទីផ្សាររូបិយបណ្ណអន្តរជាតិ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់វិនិយោគបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា នឹងទទួលបានការស្វាគមន៍អ្នកជានិច្ច ពីក្រុមការងារសម្របសម្រួលផ្នែកបច្ចេកទេស លោកអ្នកគ្រាន់តែត្រូវការទូរស័ព្ទដែលមានការ តភ្ជាប់អ៊ីនធឺណិតតែមួយប៉ុណ្ណោះ។ នៅក្នុងទីផ្សារកម្ពុជា យើងខ្ញុំ ជា YAIBROKER (by Y.A.I Trading) មានកិត្តិយសយ៉ាងខ្លាំងដែលបានផ្តល់នូវដំណោះស្រាយលើការប្រតិបត្តិការជួញដូររូបីយបណ្ណអន្តរជាតិ និងពត៌មានលំអិតបន្ថែមដូចខាងក្រោមនេះ ៖ លោកអ្នកអាចទំនាក់ទំនងយើងខ្ញុំបានតាមរយៈ អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia. Phone: +855 68 777 495 | +855 70 777 495 | +855 99 777 495 Hotline: +855 90 208 208 Email: [email protected] Website: https://www.yaitrading.com (អត្ថបទពាណិជ្ជកម្ម) | នេះគឺជាអ្វីដែលអ្នកបានគិតនៅក្នុងចិត្ត នៅពេលដែលឮនរណាម្នាក់និយាយអំពី "ទីផ្សារហិរញ្ញវត្ថុ" |
លោក កឹម សុខា រំលេចសារនេះឡើង ក្រោយពីលោក ទើបនឹងទទួលបានសិទ្ធិសេរីភាពមួយចំនួនពីតុលាការ ដូចជា អាចដើរហើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និង អាចជួបអ្នកណាក៏បាន កុំឲ្យតែពាក់ព័ន្ធនឹងសកម្មភាពនយោបាយ។ ត្រឹមមួយសប្តាហ៍ ក្រោយទទួលបានសិទ្ធិនេះ លោក បានជួបទូតបរទេស៧នាក់ហើយ រូមមាន ទូតបារាំង ទូតអាមេរិក ទូតអាល្លឺម៉ង់ ទូតអូស្ត្រាលី ទូតជប៉ុន ទូតអង់គ្លេស ទូតស្វីស និងទូតសហភាពអឺរ៉ុប ហើយនឹងបន្តជួបទូតដទៃទៀតដែរ។ ប្រធានអតីតគណបក្សប្រឆាំងរូបនេះ សរសេរដូច្នេះថា៖«ខ្ញុំមានសេចក្តីរីករាយណាស់ ដែលប្រទេសជាមិត្តរបស់កម្ពុជា តែងឈរជាមួយប្រជាពលរដ្ឋខ្មែរនិងលទ្ធិប្រជាធិបតេយ្យ»។ | លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដូច្នេះថា៖«ខ្ញុំសង្ឃឹមថា តទៅថ្ងៃមុខ កម្ពុជា នឹងដើរទៅរកផ្លូវផ្សះផ្សាជាតិ ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សេរីភាពពេញលេញដល់ខ្មែរគ្រប់និន្នាការ និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។ |
រយៈពេលជិត៨ឆ្នាំហើយ ដែលសិស្សសាលាបឋមស្វាយជ្រំ បាននាំគ្នាដាំបន្លែ ចិញ្ចឹមត្រី នៅក្នុងសាលាខ្លួន។ សកម្មភាពទាំងនេះ គឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។ នេះបើតាមលោក លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ ដែលបានថ្លែងប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទ។ លោកនាយកសាលាបឋមសិក្សាស្វាយជ្រំ ឲ្យដឹងទៀតថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន៣ផងដែរ។ បើតាមលោក ចាន់ សំអន គោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគបាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត។ នេះបើតាមលោកនាយកសាលាស្វាយជ្រំ។ នាយកសាលាវ័យ៤២ឆ្នាំរូបនេះ ឆ្លើយប្រាប់ ThmeyThmey25 ពីបញ្ហាប្រឈមរបស់ខ្លួនដូច្នេះថា៖«នៅពេលចាប់ផ្ដើមឲ្យសិស្សធ្វើការងារកសិកម្មនេះដំបូង មានការមិនពេញចិត្តច្រើន ពីអាណាព្យាបាលសិស្សក្នុងសហគមន៍។ ពួកគាត់ចង់ឲ្យកូនរបស់គាត់មករៀនអក្សរប៉ុណ្ណោះ មិនមែនរៀនកសិកម្មអីទេ។ មួយវិញទៀត លោកគ្រូ អ្នកគ្រូ ក៏មិនពេញដែរក្នុងការធ្វើកសិកម្មបែបនេះ ព្រោះពួកគាត់មានតួនាទីបង្រៀនប៉ុណ្ណោះ»។ លោកបន្តថា ទោះជាយ៉ាងនោះក្តី លោក បានព្យាយាមសម្របសម្រួល និងពន្យល់ពួកគាត់ឲ្យយល់ពីការងារទាំងនោះ ថាវាក៏ជាចំណេះដឹងមួយផ្នែកដល់ក្មេងៗផងដែរ ហើយសាលាក៏មិនមែនឲ្យពួកធ្វើរាល់ថ្ងៃនោះទេ។ រហូតមកដល់ពេលបច្ចុប្បន្ន អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បានយល់ពីការងារនេះ ព្រោះវាក៏ជាផ្នែកមួយ សម្រាប់បង្រៀនក្មេងៗផងដែរ។ គ្រាប់ពូជដំណាំ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺត្រូវចំណាយថវិការបស់សាលា ដែលទទួលបានពីក្រសួងអប់រំ ជារៀងរាល់ឆ្នាំ ព្រោះសកម្មភាពទាំងនេះ ក៏ស្ថិតក្នុងគម្រោងរបស់ក្រសួងអប់រំផងដែរ៕ | ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សាលាបឋមសិក្សាស្វាយជ្រំ បានបណ្ដុះគំនិតក្មេងឲ្យចេះស្រឡាញ់បរិស្ថាន និងដាំបន្លែជាច្រើនប្រភេទ ក្នុងទីធ្លាសាលារៀន។ ក្រៅពីនោះ សាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការចិញ្ចឹមត្រី ការធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើម។ |
កូនសត្វជ្រូកទឹកមួយក្បាលទៀតឈ្មោះ Yameel ដែលគេជួយសង្គ្រោះ ក្នុងពេលថ្មីៗនេះ បានងាប់ហើយ ខណៈក្រុមគ្រូពេទ្យធ្វើការសុងយកដុំស្មៅសមុទ្រចេញពីក្នុងពោះរបស់វា។ កូនជ្រូកទឹក Yameel បានងាប់នៅម៉ោង ៩:៣៥នាទីថ្ងៃទី២២ ខែសីហា ដោយសារជំងឺខ្សោយបេះដូង បើទោះបីជាក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងសង្គ្រោះវាអស់រយៈពេល ៥១ថ្ងៃហើយក៏ដោយ។ នេះបើតាមសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៣ ខែសីហា។ នាយកដ្ឋានធនធានសមុទ្រនិងឆ្នេរបានសរសេរនៅលើទំព័រហ្វេសប៊ុកថា ក្រុមគ្រូពេទ្យសត្វបានរកឃើញថា Yameel រងគ្រោះដោយសារការកើនឡើងកម្រិតឧស្ម័ននៅក្នុងក្រពះនិងពោះវៀន ព្រមទាំងមានចង្វាក់បេះដូងខ្ពស់ ហើយអាចធ្វើឲ្យប្រកាច់ក៏ថាបាន។ ក្រុមគ្រូពេទ្យ បានប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ងប់អារម្មណ៍មុនពេលប្រើម៉ាស៊ីន X-ray ដើម្បីត្រួតពីនិត្យមើលប្រព័ន្ធខាងក្នុងរបស់ Yameel។ ក្រុមគ្រូពេទ្យបានរកឃើញថា ដុំស្មៅសមុទ្របានបន្តកើនឡើងនៅក្នុងក្រពះរបស់កូនសត្វជ្រូកទឹកនេះ ដូច្នេះពួកគេបានសម្រេចចិត្តសុងក្រពះដើម្បីយកស្មៅចេញ និងកាត់បន្ថយការផលិតឧស្ម័ន។ នៅម៉ោង៥ល្ងាច ក្រុមគ្រូពេទ្យមកពី Vachira Phuket បាននាំយកកូនសត្វជ្រូកទឹកដោយរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល ប៉ុន្តែ វេជ្ជបណ្ឌិតអាចយកស្មៅចេញបានតែ ២០%តែប៉ុណ្ណោះ ដោយបារម្ភថា Yameel មិនអាចទ្រាំទ្របានជាមួយដំណើរការព្យាបាលនោះ។ ដុំស្មៅជាប់នៅក្នុងក្រពះរបស់កូនជ្រូកទឹកនេះ ព្រោះពោះវៀនរបស់វាមិនបានបំពេញនាទីបាន ដែលអាចបណ្តាលឲ្យងាយរងការឈឺចាប់ ហើយឧស្ម័នអាចភាយទៅដល់សួត អាចធ្វើឲ្យពិបាកដកដង្ហើម។នៅម៉ោង ៨:៣០នាទីយប់កូនសត្វជ្រូកទឹកមានអាការៈខ្សោយបេះដូង ហើយដាច់ខ្យល់នៅម៉ោង ៩:៣៥នាទី។ Yameel និងកូនជ្រូកទឹកមួយក្បាលទៀតឈ្មោះ Mariam ត្រូវបានរកឃើញនៅឆ្នេរ Bor Muang ក្នុងខេត្ត ក្រាប៊ី (Krabi) កាលពីថ្ងៃទី១ ខែកក្កដា និងត្រូវបានយកមកមើលថែនៅមជ្ឈមណ្ឌលជីវសាស្ត្រនៃសមុទ្រភូកេត។ កាលពីថ្ងៃទី៥ ខែកក្កដា ព្រះនាង Sirivannavari Nariratana បានប្រទានឈ្មោះដល់កូនសត្វនោះថា Yameel និងស្ថិតក្រោមការឧបត្ថម្ភរបស់ទ្រង់។ Mariam បានងាប់កាលពីចុងសប្ដាហ៍មុន ដោយសារស៊ីប្លាស្ទិកចូលក្នុងពោះ៕ | ដោយ៖ ឈួន ឈីវអ៊ីង |
សម្តេច ហ៊ុន សែន មានចំណារឆ្លើយតបទៅលោក ចម ប្រសិទ្ធ នាថ្ងៃទី២២ ខែមករា ពោលគឺមួយថ្ងៃក្រោយរដ្ឋមន្ត្រីរូបនេះ បានដាក់សំណើ។ ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ចំពោះការឲ្យប្តូរទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ និងឯកសារគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងរចនាសម្ព័ន្ធក្រសួងថ្មី។ ក្រសួងថ្មីនេះ ត្រូវបានតម្រូវឲ្យមានអង្គភាពថ្មីពីរគឺ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប៉ុន្តែមិនតម្រូវឲ្យបន្ថែមនូវក្របខណ្ឌរដ្ឋឡើយ។ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផ្តល់យោបល់ឲ្យមានការបើកទូលាយដល់ឥស្សរជនសំខាន់ៗ បញ្ញវន្ត ដែលមានសញ្ញាបត្រពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញដែលចង់ផ្ទេរក្របខណ្ឌពីក្រសួងស្ថាប័នផ្សេង។ ជាមួយគ្នានេះ ក្រសួងដែលនឹងត្រូវប្តូរឈ្មោះនោះ មានបេសកកម្ម ធ្វើឲ្យផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា មានប្រសិទ្ធភាព និងទូលំទូលាយ ស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពតាមសំណើររបស់លោក ចម ប្រសិទ្ធ ដែលបានសុំគោលការណ៍កែសម្រួល និងប្តូរឈ្មោះក្រសួងរបស់លោកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមលិខិតរបស់លោក ខូយ ឃុនហួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសរសេរទៅកាន់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។ |
គ្រឹះស្ថានអង្គរ ក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរ នៃរមណីយដ្ឋានប្រាសាទព្រះវិហារផងដែរ ដែលក្នុងខែមករា មានទេសចរទៅទស្សនាសរុប ៨៩៥នាក់ គិតជាថវិកាស្មើនឹង ៤៣,៤១០ដុល្លារ។ ចំណែកការលក់សំបុត្រកាណូតទូកនៅតំបន់ចុងឃ្នៀស មានចំនួនជាង១០ម៉ឺនដុល្លារ។ សូមជម្រាបថា ឆ្នាំ២០២៣ មានទេសចរ បរទេសជាង៧៩ម៉ឺននាក់ បានទិញណ្ណចូល ទស្សនាតំបន់អង្គរដោយគិតជាប្រាក់ មានចំនួន ៣៧ ១៩៨ ៩៨៨ ដុល្លារ។ ចំណូលនេះ កើនឡើង២២២.៦៨ភាគរយ ធៀបនឹងឆ្នាំ២០២២៕ | សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិសរុប ១១៥,៥៣២ នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៤។ តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ចំណូលពីការលក់បណ្ណនេះ បានចំនួន ៥,៤៩៨,០៥៤ ដុល្លារ កើនឡើងប្រមាណ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣។ |
អ្នកស្រី អុក យ៉ុន ជាគ្រួសារមួយក្នុងចំណោមគ្រួសារពលរដ្ឋ៣២ នៃសហគមន៍ឃុំកំពង់ភ្លុក ដែលមានរបៀបក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ។ អ្នកស្រីបានច្នៃស្បៃមង ដេរភ្ជាប់ជាកន្រ្តកញែកសំរាម គួរឱ្យទាក់ទាញ។ ស្រ្តីវ័យ៥៨ឆ្នាំរូបនេះ ក៏ទទួលបានចំណាត់លេខ១ផងដែរ ជាពលរដ្ឋដែលមានភាពស្អាត និងមិនបោះបង់សំរាមចោលផ្ដេសផ្ដាស។ អំឡុងព្រឹត្តិការណ៍បុណ្យទន្លេនៅកំពង់ភ្លុកក្នុងខែ មិថុនា ឆ្នាំ២០២៣ អ្នកស្រី អុក យ៉ុន បានថវិកាចំនួន១លានរៀលពីគណៈកម្មការរៀបចំពិធី និងអង្គការគាំទ្រ។ នៅមុខផ្ទះមានតូបលក់ឥវ៉ាន់ ដែលក្បែរនោះ គឺមានស្បៃមង ដែលមានច្រកសំបកដបទឹកសុទ្ធ រីឯមួយទៀតគឺ ទុកដាក់សំរាមប្លាស្ទិកទូទៅ ដូចជាថង់ ស្លោជាដើម។ ក្នុងនោះមិនមានសំរាមផ្ទះបាយលាយឡំទេ ហើយការញែកដូច្នេះ ក៏ដើម្បីងាយស្រួលក្រុមការងារសហគមន៍ ដើរប្រមូលយកទៅកន្លែងចោលសំរាមផង។ នេះជាការបញ្ជាក់ពីអ្នកស្រី អុក យ៉ុន ដោយបន្ថែមថា សំរាមសំបកដប អ្នកស្រីអាចលក់អេតចាយ។ អ្នកស្រី អុក យ៉ុន ពលរដ្ឋត្នោតកំបុត ឃុំកំពង់ភ្លុក ដែលទុកដាក់សំរាមបានត្រឹមត្រូវ។ សហគមន៍កំពង់ភ្លុកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ សំរាមមិនមានភាពរាយប៉ាយ ដ្បិតពលរដ្ឋកាន់តែច្រើនយល់ដឹងពីការទុកដាក់ និងញែកបានត្រឹមត្រូវ។ អ្នកស្រី អុក យ៉ុន សប្បាយរីករាយ ដែលរួមចំណែកជួយឱ្យសហគមន៍ទេសចរណ៍ធម្មជាតិមួយនេះកាន់តែស្រស់ស្អាត និងស្រូបទាញទេសចរបានច្រើន។ បន្ថែមពីនោះ អ្នកភូមិត្នោតកំបុតរូបនេះ ចង់ឱ្យពលរដ្ឋឯទៀត ចូលរួមបន្ថែមទៀត ដើម្បីឱ្យសហគមន៍ទាំងមូលមានភាពស្អាត។ លោក យឹម យឿន វ័យ៦៣ឆ្នាំ ជាអ្នកដើរប្រមូលសំរាម និងរើសប្លាស្ទិកតាមផ្លូវនៅក្នុងសហគមន៍កំពង់ភ្លុក ចាប់អារម្មណ៍ថា ប្រជាជនខ្ទង់៧០ភាគរយយល់ពីការទុកដាក់ និងវេចខ្ចប់សំរាម។ លោកជឿថា មិនយូរមិនឆាប់ សហគមន៍ទេសចរណ៍កំពង់ភ្លុក នឹងក្លាយជាសហគមន៍គំរូ ដែលគ្របដណ្ដប់ដោយភាពស្អាត៕ | សៀមរាប៖ អ្នកស្រី អុក យ៉ុន បានក្លាយជាពលរដ្ឋគំរូ និងទទួលបណ្ណសរសើរ ក្នុងនាមពលរដ្ឋដែល មានភាពស្អាត និងទុកដាក់សំរាមបានត្រឹមត្រូវ ជាផ្នែកមួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុង សហគមន៍ឃុំកំពង់ភ្លុក។ |
ភ្នំពេញក្រោនមានឱកាសតាមស្មើពិន្ទុក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ប្រសិនបើពួកគេឈ្នះភ្ញៀវសូលទីឡូអង្គរដែលត្រាំត្រែងនៅបាតតារាង។ បច្ចុប្បន្នភ្នំពេញក្រោន មាន១៨ពិន្ទុ ក្រោយប្រកួតបាន៩លើក ខណៈសូលទីឡូ មានតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើក។ រីឯណាហ្គាវើលដ៍ ពួកគេកាន់តែមានប្រៀបតាមប្រកៀកក្រុមលេខ១ជាងភ្នំពេញក្រោន ដោយបច្ចុប្បន្នមាន១៨ពិន្ទុដូចគ្នា ប៉ុន្តែទើបប្រកួតបាន៨លើក។ រីឯម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត មាន៧ពិន្ទុ ពីជំនួប៨លើក។ ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ប្រកួតបាន៩លើក ដោយមាន១៤ពិន្ទុ។ ថ្វីត្បិតតែគិរីវង់ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ក្រោមទ័ពមួយលេខក៏ដោយ ប៉ុន្តែកម្លាតខុសគ្នាដល់ទៅ៧ពិន្ទុ ពោលគឺក្រុមពីខេត្តតាកែវមានតែ៧ពិន្ទុពីជំនួប៨លើក។ កម្មវិធីប្រកួតនៅថ្ងៃនេះ ៣:៣០នាទី៖ គិរីវង់សុខសែនជ័យ ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ៣:៣០នាទី៖ អាស៊ីអឺរ៉ុបយូណាយធីត ជួប ណាហ្គាវើលស៍ នៅអេ.អ៊ី.យូ ស្ពតផាក ៦:០០ល្ងាច៖ ភ្នំពេញក្រោន ជួប សូលទីឡូអង្គរ សប្តាហ៍ទី១០ | ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅថ្ងៃសៅរ៍នេះ មានបីប្រកួត ដោយគិរីវង់ទទួលទ័ព ណាហ្គាវើលទៅទឹកដីរបស់អាស៊ីអឺរ៉ុប និងនៅម៉ោង៦យប់ អ.អេស.អិន របស់ភ្នំពេញក្រោនស្វាគមន៍សូលទីឡូអង្គរ។ |
រោគសញ្ញាផ្លូវចិត្តមិនប្រក្រតីដូចជាការថប់អារម្មណ៍ បាក់ទឹកចិត្ត និងគេងមិនលក់ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ជាបញ្ហាផ្លូវចិត្តយ៉ាងចម្បងក្នុងចំណោមអ្នកដែលជាសះស្បើយពីជំងឺCOVID-19។ ក្រៅតែពីភាពមិនប្រក្រតីទាំង៣ខាងលើនេះ អ្នកវិទ្យាសាស្ត្រក៏រកឃើញថា អ្នកដែលសះស្បើយក៏ប្រឈមនឹងហានិភ័យខ្ពស់ចំពោះជំងឺបាត់បង់ការចងចាំផងដែរ។ នេះបើតាមការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford ។ «មនុស្សទាំងឡាយនាំគ្នាបារម្ភពីការប្រឈមសុខភាពផ្លូវចិត្តរបស់អ្នកជាសះស្បើយជំងឺ COVID-19 ហើយលទ្ធផលនៃការសិក្សារបស់យើងបង្ហាញថា វាអាចទំនងនឹងមានមែន»។នេះជាការបញ្ជាក់ លោកPaul Harrison សាស្ត្រាចារ្យសាកលវិទ្យាល័យ Oxford។ លោកបញ្ជាក់ថា វេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រ ត្រូវតែប្រញាប់ប្រញាល់ស៊ើបអង្កេតពីមូលហេតុ និងព្យាបាលភាពមិនប្រក្រតីផ្លូវចិត្តដែលកើតឡើងក្រោយ COVID-19 បែបនេះ។ ការស្រាវជ្រាវដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បង្ហាញថា ការស្រាវជ្រាវនេះ វិភាគទៅលើទិន្ន័យសុខភាពរបស់មនុស្ស៦៩លាននាក់ នៅអាមេរិក ដែលក្នុងនោះមាន៦ម៉ឺន២ពាន់នាក់ដែលផ្ទុកជំងឺ COVID-19 ។ ការស្រាវជ្រាវបង្ហាញថា ក្នុងរយៈពេល៣ខែក្រោយពេលរកឃើញថាផ្ទុក COVID-19 មនុស្សម្នាក់ក្នុងចំណោម៥នាក់ត មានអាការៈថប់អារម្មណ៍ បាក់ទឹកចិត្ត ឬគេងមិនលក់។ ចំនួននេះ ជាចំនួនទ្វេដងធៀបទៅនឹងក្រុមមនុស្សដែលមិនឆ្លងជំងឺ COVID-19 ។ ស្របពេលជាមួយគ្នានេះ ការសិក្សាបង្ហាញទៀតថា អ្នកដែលមានជំងឺផ្លូវចិត្តស្រាប់ ប្រឈមទៅនឹងការឆ្លងជំងឺ COVID-19 ៦៥ ភាគរយលើសអ្នកដែលមានអាការៈធម្មតា។ បន្ថែមពីនេះ មានភស្តុតាងកាន់តែច្រើនដែលបង្ហាញថា COVID-19 ប៉ះពាល់ដល់ខួរក្បាលនិងស្មារតី ដែលបង្កើនការប្រឈមនូវជំងឺផ្លូវចិត្តជាច្រើន។ នេះអាចបណ្តាលមកពីការរួមផ្សំសម្ពាធផ្លូវចិត្តដែលទាក់ទងនឹងជំងឺឆ្លង ក៏ដូចជាការប៉ះពាល់ដល់រាងកាយដោយសារជំងឺ។ នេះជាការអះអាងរបស់លោក Michael Bloomfield អ្នកប្រឹក្សាផ្នែកសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យ College London។ ស្របគ្នានេះដែរ លោកសាស្ត្រាចារ្យ Simon Wessely នៃសាកលវិទ្យាល័យ College London បន្តថា COVID-19 ប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល ដែលនឹងអាចបង្កើនហានិភ័យនៃភាពមិនប្រក្រតីផ្លូវចិត្ត។ លោកបន្តថា ការស្រាវជ្រាវនេះបញ្ជាក់ថា ការបង្កើនហានិភ័យនៃភាពមិនប្រក្រតីផ្លូវចិត្តកើនឡើងដោយសុខភាពមិនល្អ៕ | អ្នកដែលជាសះស្បើយពីជំងឺ COVID-19 អាចនឹងប្រឈមជំងឺផ្លូវចិត្ត។ នេះជាការលើកឡើងរបស់គ្រូពេទ្យផ្នែកជំងឺផ្លូវចិត្ត បន្ទាប់ពីលទ្ធផលនៃការសិក្សាមួយបង្ហាញថាមនុស្សចំនួន២០ភាគរយ ដែលឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញថា មានរោគសញ្ញាផ្លូវចិត្តមិនប្រក្រតីក្នុងរយៈពេល៩០ថ្ងៃនៃការឆ្លងជំងឺនេះ។ |
សហគ្រាស គ្រឹះស្ថាន ទាំងអស់មាន ត្រូវចុះបញ្ជីនៅ ប.ស.ស ទោះបីមានបុគ្គលិកឬកម្មករ តែម្នាក់ក៏ដោយ។ នេះបើតាមច្បាប់ការងារ និងប្រកាសស្ដីពី បញ្ជីកាសហគ្រាស គ្រឹះស្ថាន ដែលបានតម្រូវឲ្យនិយោជក ប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ មានកាតព្វកិច្ចចុះបញ្ជី សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ក្នុង ប.ស.ស. ដើម្បីទទួល បានការគាំពាររបបសន្តិសុខសង្គម។ លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករងនៃ ប.ស.ស។ រូបពី ប.ស.ស ជុំវិញការ ការចុះបញ្ជីគ្រឹះស្ថាន សហគ្រាស នៅ ប.ស.ស លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស បានពន្យល់ពីនីតិវិធីឲ្យដឹងថា យ៉ាងយូរមានពេល៣០ថ្ងៃ ក្នុងការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន ក្រោយចាប់ផ្ដើមបើកសហគ្រាស គ្រឹះស្ថាន។ ការចុះបញ្ជី គឺត្រូវធ្វើឡើងនៅទីស្នាក់ការ ប.ស.ស ហើយតម្រូវឲ្យមាន ឯកសារបញ្ជីកាសហគ្រាស, គ្រឹះស្ថាន បញ្ជីកាកម្មករនិយោជិត, ប្លង់ទីតាំងតាំងសហគ្រាស គ្រឹះស្ថាន, វិញ្ញាបនបត្របញ្ជីកាពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ជាដើម។ ជាមួយគ្នាដែរ បើទោះជា សហគ្រាស គ្រឹះស្ថាន មានធានារ៉ាប់រងឯកជនរួចហើយ ក៏ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស ផងដែរ។ ចំពោះការ ការចុះបញ្ជីកម្មករនិយោជិតនៅ ប.ស.ស វិញ គឺភាគីនិយោជកមានពេលយ៉ាងយូ៣ថ្ងៃ បន្ទាប់ពីកម្មករចូលបំពេញការងារ។ ការចុះបញ្ជីកម្មករ តម្រូវឲ្យមាន សលាកប័ត្រព័ត៌មានកម្មករនិយោជិត និងអត្តសញ្ញាណប័ណ្ណសញ្ញាតិ។ អគ្គនាយករង ប.ស.ស បញ្ជាក់ថា ករណីនិយោជកពុំបានបង់ភាគទាន នៅ ប.ស.ស ពួកគេនឹងខាងបង់ប្រយោជនជាច្រើន ក្នុងការថែទាំកម្មកររបស់ខ្លួន ពោលគឺកម្មករពុំទទួលបានផ្នែកថែទាំសុខភាព និងហានិភ័យការងារ។ លោកពន្យល់លម្អិតថា ប្រាក់និង សេវាទាំងនេះ សំខាន់ណាស់សម្រាប់ថែទាំឬតាមដានសុខភាពកម្មករ និងគាំទ្រដល់ការព្យាបាលផ្សេងៗ ក្នុងពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុ អំឡុងពេលបំពេញការងារ។ លើសពីនេះ កម្មករឈានដល់វ័យចាស់ជរា ពុំទទួលបានប្រាក់សោធននិវត្តន៍ឡើយ បើសិនជាម្ចាស់សហគ្រាសមិនបង់ឲ្យបានត្រឹមត្រូវ។ «ក្នុងនាមខ្ញុំ តំណាងឲ្យ ប.ស.ស សូមអំពាវនាវ ដល់និយោជកទាំងអស់ ចុះបញ្ជីសហគ្រា បញ្ជីកម្មករ និងបង់ភាគទាន នៅ ប.ស.ស ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រប់គ្នា ដើម្បីកម្មករទាំងទទួលបាន អត្ថប្រយោជន៍ពី ប.ស.ស តាមរយៈផ្នែកទាំងបី មានថែទាំសុខភាព ហានិភ័យការងារ និងសោធនិវត្តន៍»។ នេះជាការអំពាវនាវរបស់ លោក ហេង សុផាន់ណារិទ្ធិ ដោយបន្ថែមថា និយោជកនឹងរងការពិន័យ បើបង់ភាគទាន ឬដាក់ឯកសារយឺតតាមកាលកំណត់ ដែលនឹងត្រូវពិន័យអន្តរការណ៍ពី ១០ដង ទៅ ៣០ដងនៃប្រាក់ឈ្នួលកម្មករប្រចាំថ្ងៃ និងត្រូវបង់បន្ថែមនូវការប្រាក់ប្រចាំខែតាមអត្រា ១,៥ភាគរយ។ ចាប់តាំងពីឆ្នាំ២០០៨មក សហគ្រាសចំនួន១២ បានរងការពិន័យ ព្រោះរាយការណ៍ចំនួនកម្មករនិយោជិតមិនត្រឹមត្រូវ សហគ្រាសមិនបង់ភាគទានចំនួន១ និងមិនចុះបញ្ជីចំនួន១។ ចំនួនការពិន័យនេះ គឺមានតិចតួច ដោយសារមានការយោគយល់ និងការសម្របសម្រួល ដល់ភាគីសហគ្រាស គ្រឹះស្ថានច្រើន។ ការជួយសម្របសម្រួលនេះ គឺក្នុងគោលបំណងឲ្យនិយោជក មានភាពងាយស្រួលក្នុងចូលរួមជាមួយ ប.ស.ស បានច្រើន។ លោក ហេង សុផាន់ណារិទ្ធិ បន្ថែមបែបនេះ។ បច្ចុប្បន្ន មានសហគ្រាសកំពុងដំណើរការ១៣ ៩៦៩ កន្លែង ហើយក្នុងនោះមានកម្មករសរុបជាង១លាន៤សែននាក់។ ក្នុងវិស័យកាត់ដេរមានកម្មករជាង៨០ម៉ឺននាក់ ៕ | ភ្នំពេញ៖ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចុះបញ្ជី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលមានពេលយ៉ាងយូរ៣០ថ្ងៃ ក្រោយបើកដំណើរការ។ ករណីមិនចុះបញ្ជី និងបង់វិភាគទាន នឹងរងការពិន័យ ។ |
ប្រទេសកម្ពុជា នៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេសក្នុងផ្នែកសាធារណៈ។ បើគិតជាចំនួនវិញ មានវេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកា និងឆ្មប៩,៥នាក់តែប៉ុណ្ណោះ សម្រាប់មនុស្ស ១០ ០០០នាក់។ លេខនេះ គឺនៅទាបមែនទែន បើធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និងគិលានុបដ្ឋាយិកា ១៩នាក់ សម្រាប់មនុស្ស ១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពបានបញ្ជាក់ដូច្នេះ។ ប្រកាសព័ត៌មានរបស់ធនាគារពិភពបានឲ្យដឹងទៀតថា នៅកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ (មធ្យម) និងកម្រិតទីបី (ខ្ពស់)។ រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកានិងឆ្មប ជាអ្នកមើលថែទាំជំងឺ។ ចំណែកវេជ្ជបណ្ឌិតជំនាញទូទៅ មាន៦៣ភាគរយ គឺបម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ គឺដល់ទៅ៧៩ភាគរយ ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង។ បើតាមធនាគារពិភពលោក ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមានការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្មសម្រាប់ការអប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និងការផ្តល់ជំនួយបច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ ស្តីពីការអប់រំគ្រូពេទ្យជំនាញ។ គម្រោងនេះ ក៏នឹងជួយដែរដល់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ នៅក្នុងកម្មវិធីគ្រូពេទ្យជំនាញចំនួន៦ គឺផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះ ត្រូវបានកំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពបរិយាបន្នសង្គម នឹងត្រូវបានបញ្ជ្រាបចូល ទៅក្នុងការអភវិឌ្ឍរៀបចំ និងក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពទាំងនេះ នាពេលខាងមុខ។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ការវិនិយោគទៅលើការកសាងសមត្ថភាព សម្រាប់គ្រូពេទ្យជំនាញ តាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។ លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោក ប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត»៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ នៃធនាគាពិភពលោក បានអនុម័តកញ្ចប់ថវិកាចំនួន១៥លានដុល្លារអាមេរិកដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) ដល់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យ មុនពេលចូលបម្រើការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។ តាមប្រកាសព័ត៌មានដដែល កញ្ចប់ថវិកានេះ គឺនឹងជួយប្រទេសកម្ពុជាក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យមុនចូលបម្រើការងារ ដើម្បីឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាព ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ |
ក្រោយស្ដុកអង្កររបស់ស្រីលង្កា និងបង់ក្លាដែសធ្លាក់ចុះខ្លាំង រដ្ឋាភិបាលប្រទេសទាំងពីរបានបញ្ជាទិញអង្ករពីថៃដែលមិនមែនជាអ្នកផ្គត់ផ្គង់ជាប្រចាំសរុបចំនួន ៤០០ ពាន់តោន។ ប្រទេសទាំងពីរស្នើឲ្យថៃបញ្ជូនអង្ករមកដល់ក្នុងរយៈពេល៦០ថ្ងៃក្រោយចុះកិច្ចសន្យា។ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Keerati Rushchano បានពោលថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ដំណាំបង់ក្លាដែស និងស្រីលង្ការងការខូចខាតយ៉ាងដំណំដោយគ្រោះរាំងស្ងួត និងទឹកជំនន់។ ដូច្នេះហើយគ្រោះមហន្តរាយនេះធ្វើឲ្យឃ្លាំងស្តុកទុកអង្កររបស់ពួកគេធ្លាក់ចុះ ហើយវាក៏ជាមូលហេតុដែលប្រទេសទាំងពីរងាកមកទិញអង្ករពីថៃ។ ប្រទេសនីមួយៗត្រូវការអង្ករពីពាន់តោនក្នុងនោះមានទាំងអង្ករធម្មតានិងអង្ករសម្ងួតសម្រាប់ផង។ បើតាមហាងឆេងក្នុងទីផ្សារអង្ករ អង្ករសម្ងួតស្រាប់មានគុណភាពខ្ពស់ក្នុងមួយតោន មានតម្លៃ ៤៣៩ដុល្លារ ខណៈដែលអង្ករធម្មតាមានតម្លៃ ៤១០ដុល្លារក្នុងមួយតោន។ យោងតាមសមាគមន៍នាំចេញអង្កររបស់ថៃ កាលពីឆ្នាំ២០១៦ បង់ក្លាដែសទិញអង្ករពីថៃ១៥១ តោន រីឯស្រីលង្កានាំចូលចំនួន ២៨០តោនដែរ។ គួរបញ្ជាក់ដែរថា បង់ក្លាដែសនិងស្រីលង្កាចង់ទិញអង្ករពីរដ្ឋាភិបាលថៃជាជាងទិញពីសហគ្រាសផលិតអង្ករឯកជន។ ប៉ុន្តែដោយសារតែឃ្លាំងស្ដុកអង្កររបស់រដ្ឋាភិបាលនៅសល់ត្រឹមតែពីរបីលានតោនប៉ុណ្ណោះព្រោះប៉ុន្មានឆ្នាំនេះ ក្រសួងពាណិជ្ជកម្មថៃដាក់អង្ករលក់ដេញថ្លៃផង។ លើសពីនេះទៅទៀត បង់ក្លាដែសក៏បានទាក់ទងសហគ្រាសផលិតអង្ករឯកជនមួយចំនួន និងស្នើឲ្យទាំងរដ្ឋាភិបាលនិងសហគ្រាសឯកជនទាំងនេះកំណត់តម្លៃច្បាស់លាស់មួយ ដើម្បីឲ្យបង់ក្លាដែសងាយស្រួលជ្រើសទិញអង្ករពីស្ថាប័នណាមួយដែលមានតម្លៃទាបជាង។ សូមជម្រាបដែរថា ជាធម្មតាបង់ក្លាដែសនិងស្រីលង្កាដាំស្រូវសម្រាប់តែបម្រើសេចក្ដីត្រូវការក្នុងស្រុកតែប៉ុណ្ណោះ ហើយភាគច្រើនប្រទេសទាំងពីរនេះនាំចូលអង្ករពីឥណ្ឌានិងបាគីស្ថាននៅពេលដែលចាំបាច់៕ | ស្រីលង្កា និងបង់ក្លាដែស ពិភាក្សាទិញអង្ករពីថៃចំនួនសរុប ៤០០ ពាន់តោនក្រោយពេលដំណាំកសិកម្មប្រទេសទាំងពីរខូចខាតយ៉ាងខ្លាំងដោយគ្រោះធម្មជាតិក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។បង់ក្លាដែសនិងស្រីលង្កាអាចនឹងទិញអង្ករតាមរយៈរដ្ឋាភិបាល ឬសហគ្រាសផលិតអង្ករឯកជនប្រសិនបើភាគីណាមួយអាចផ្តល់តម្លៃលក់ទាបជាង។ |
នៅឆ្នាំ២០១៨នេះ វិស័យសំណង់ត្រូវបានប៉ានស្មានថាថមថយល្បឿនបន្តិចមកត្រឹម ១៧ភាគរយ ធៀបនឹងកំណើន ១៨ភាគរយកាលពីឆ្នាំ២០១៧ ។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងការនាំចូលសម្ភារសំណង់ ១៥ភាគរយ កំណើនឥណទានចំពោះវិស័យសំណង់ ២៣ភាគរយ និងផ្ទៃក្រឡាសំណង់សរុបមានកំណើន ៨ភាគរយ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។ ទោះយ៉ាងណាចំនួនគម្រោងវិនិយោគក្នុងវិស័យនេះបានថយចុះបន្តិចប្រមាណ ៦ភាគរយ ហើយតម្លៃគម្រោងវិនិយោគបានធ្លាក់ចុះ ២០ភាគរយ។ គម្រោងវិនិយោគថ្មីៗ ត្រូវបានកាន់កាប់ចំណែក ៨៤ភាគរយដោយសំណង់លំនៅដ្ឋាន។ គម្រោងសំណង់ថ្មីៗផ្តោតលើសំណង់លំនៅឋានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនចំណូលទាប និងមធ្យម។ របាយការណ៍បន្ថែមថា វិនិយោគបរទេសភាគច្រើនមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សិង្ហបុរី និងអង់គ្លេស។ វិស័យនេះបានផ្ដល់ការងារ ២២ម៉ឺននាក់ ដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស។ វិស័យសំណង់បានរួមចំណែក ១ភាគ៥ (១/៥) ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា៕ | ភ្នំពេញ៖ ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយ វិស័យសំណង់បន្តកំណើនរឹងមាំ ដែលទាក់ទាញវិនិយោគិនជាច្រើន និងបានចូលរួមកាន់តែច្រើនក្នុងកំណើនសេដ្ឋកិច្ច។ |
បើតាមការប្រកាសតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) ក្រៅពីអត្តពលិក៨រូប ក៏មានគ្រូបង្វឹកពីររូបផងដែរ ក្នុងនោះរួមមានលោកគ្រូ ហែម ថុនពន្លឺ និងលោក ចេង ពិរោទ។ អត្តពលិកទាំង៨រូប រួមមាន កីឡាករ លឹម កែវឧត្តម, អ៊ុង លីហេង ,ហែម ប៉ុច និងឌឿន រ៉ាត់ធីឌុន។ ចំណែកកីឡាការិនីមាន សុខ វរល័ក្ខណ ,កាំង មុយនីន ,ឃីន ប៊ុនពេជ្រមរកត និង ឆោម ស្រីវល្ល័ក្ខណ៍។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមកីឡាការិនី៤រូបរបស់កម្ពុជា ដែលត្រូវបញ្ជូនទៅស៊ីហ្គេមលើកនេះ មិនមានឈ្មោះកីឡាការិនីហែលទឹកឆ្នើម ហែម ថុនវិទិនី ឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយថា ហែម ថុនវិទិនី បានសុំលាលែងពីក្រុមជម្រើជាតិហែលទឹកនេះ តាំងពីដើមខែតុលានេះម្ល៉េះ ពោលគឺក្រោយបញ្ចប់ការប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងត្បូង ដោយសារនាងមានបញ្ហាសុខភាព។ បើតាមលោក គីរី កីឡាការិនី វិទីនី មានជំងឺដុះសាច់ច្រមុះធ្ងន់ធ្ងរ ហើយអាចឈានដល់ប៉ះពាល់ប្រ័ន្ធប្រសាទផង ដែលតម្រូវឲ្យទទួលការព្យាបាលរយៈពេលវែង។ យ៉ាងណាក៏ដោយ នៅពេលធូរស្រាលពីជំងឺ វិទិនីនឹងត្រឡប់ចូលជួយជម្រើសជាតិវិញ។ ស្របពេល អត្តពលិកឆ្នើមវិទិនីគ្មានវត្តមានក្នុងព្រឹត្តិការកីឡាតំបន់អាស៊ានដែលធ្វើនៅហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់១១ ធ្នូ ឆ្នាំ២០១៩ នេះ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកខាងលើបានដាក់ការទុកចិត្តលើកីឡាការីនីម្នាក់ទៀតគឺសុខ វរល័ក្ខណ។ លោក គីរី អះអាងថា វរល័ក្ខណ ដែលមានបទពិសោធន៍ក្នុងការប្រកួត SEA Games ដែរនោះ ក៏មានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយវិទិនីដែរ៕ | ក្នុងវិញ្ញាសាហែលទឹក កម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចំនួន៨រូប ក្នុងនោះកីឡាការិនី៤រូប និងកីឡាករ៤រូប ដើម្បីទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ (SEA Games Philippines 2019)។ ក្នុងចំណោមអត្តពលិកទាំង៨រូប កីឡាការិនីល្បីឈ្មោះរបស់កម្ពុជា ហែម ថុនវិទិនី មិនស្ថិតក្នុងបញ្ជីឈ្មោះឡើយ។ |
ជាមួយលទ្ធផលមិនសមប្រកបក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាពអឺរ៉ុប លោក អេម៉ានុយអែល ម៉ាក្រុង ក៏សម្រេចចិត្តរំលាយរដ្ឋសភាចោល។ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាបារាំង នឹងធ្វើជា២ដំណាក់កាលនៅថ្ងៃទី៣០ ខែមិថុនា និងទី៧ ខែកក្កដា។ បើតាមលទ្ធផលដំបូងដែលគណនាតាមការរាប់សន្លឹកឆ្នោត បក្សស្ដាំនិយមជ្រុល National Rally របស់លោកស្រី ម៉ារីន ឡឺ ប៉ែន អាចទទួលបានសំឡេងជាង៣២ភាគរយ ឯបក្ស Renaissance របស់លោក ម៉ាក្រុង ទទួលបានជុំវិញ១៥ភាគរយ។ បារាំង នឹងជ្រើសរើសសមាជិកចំនួន៨១នាក់ សម្រាប់កៅអីសភាអឺរ៉ុបដែលមាន៧២០។ លោក ម៉ាក្រុង ចាត់ទុកការរំលាយសភា ជាការសម្រេចចិត្តម៉ត់ចត់ ដោយលោកបានដឹងឮសាររបស់ប្រជាជនរួចហើយ ហើយលោកនឹងឆ្លើយតបវិញ។ បច្ចុប្បន្ន បក្ស Renaissance មានសំឡេង១៣៣ក្នុងរដ្ឋសភាបារាំងដែលមានសមាជិកសរុប៥៧៧ ក្រោយការបោះឆ្នោតឆ្នាំ២០២២។ ទោះជាសំឡេងភាគច្រើន បក្សកាន់អំណាច ត្រូវចរចាជាមួយបក្សផ្សេងទៀតដើម្បីអនុម័តគោលនយោបាយ និងច្បាប់ណាមួយសម្រាប់លោក ម៉ាក្រុង ។ លោកប្រធានាធិបតីបារាំង ទំនងជាយកឱកាសបោះឆ្នោតសភាអឺរ៉ុបដើម្បីបង្កើនការគាំទ្រក្នុងស្រុកឡើងវិញ។ ប៉ុន្តែលោកក៏ប្រឈមមុខជ័យជម្នះរបស់ក្រុមស្ដាំនិយមជ្រុលនៃលោកស្រី ឡឺ ប៉ែន ដែរ។ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសភា លោក ម៉ាក្រុង ត្រូវធ្វើការជាមួយនាយករដ្ឋមន្រ្តីដែលមាននិន្នការខុសគ្នាមិនខាន។ លោកស្រី ឡឺ ប៉ែន ស្វាគមន៍ការបោះឆ្នោតមុនអាណត្តិនេះ។ «យើងត្រៀមខ្លួនជាស្រេចក្នុងការប្រើអំណាចប្រសិនបើប្រជាជនបារាំងទុកចិត្តលើយើងក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលអនាគត។ យើងត្រៀមខ្លួនជាស្រេចដើម្បីបង្វែរប្រទេស ត្រៀមខ្លួនជាស្រេចក្នុងការការពារផលប្រយោជន៍របស់បារាំង ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់អន្តោប្រវេសន៍ទ្រង់ទ្រាយធំ...។» លោកស្រី ឡឺ ប៉ែន បញ្ជាក់បែបនេះ។ ជុំវិញលទ្ធផលបោះឆ្នោតសភាអឺរ៉ុប ក្រុមបក្សកណ្ដាលនិយម សេរីនិយម និងសង្គមនិយម រំពឹងកាន់កាប់សំឡេងភាគច្រើនដដែល ទោះជាក្រុមស្ដាំនិយមកើនសំឡេងដោយមានការគាំទ្រនៅបារាំង និងអាល្លឺម៉ង់ក្ដី។ គណបក្សប្រជាជនអឺរ៉ុប ដែលប្រកាន់ជំហរកណ្ដាល-ស្ដាំ នឹងមានសមាជិកសភា១៨៩នាក់ ដែលជាក្រុមធំជាងគេក្នុងសភាអឺរ៉ុប តាមពីក្រោយដោយបក្សសង្គមនិយម និងប្រជាធិបតេយ្យដែលមាន១៣៥នាក់៕ | ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសរំលាយរដ្ឋសភា ភ្លាមៗបន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុបបង្ហាញថា បក្សរបស់លោកចាញ់បក្សស្ដាំនិយមជ្រុល។ មេដឹកនាំបារាំង ទំនងចង់ឆ្លៀតឱកាសនេះដើម្បីបង្កើនប្រជាប្រិយភាពឡើងវិញ ប៉ុន្តែល្បែងនយោបាយនេះ ទំនងជះផលមិនល្អវិញដែរ បើលទ្ធផលមិនស្របតាមការរំពឹងនោះ។ |
សាលារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋណាមិនបង់ថ្លៃសេវាប្រមូលសំរាមនោះទេ អាជ្ញាធរនឹងអនុវត្តវិធានការមួយចំនួនដូចជា បញ្ចេញបញ្ជីឈ្មោះ តាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។ លើសពីនេះ នឹងត្រូវកត់ត្រាជាបំណុល ហើយបិទអាជីវកម្មឬសេវាកម្មបណ្ដោះអាសន្ន។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យពលរដ្ឋបង់ថ្លៃសេវាប្រមូលសំរាម ឲ្យទាន់ពេលកំណត់ ជៀសវាងក្រុមការងារជំនាញចាត់ការតាមនីតិវិធីខាងលើ៕ អត្ថបទទាក់ទង ការទូទាត់ថ្លៃសេវាប្រមូលសំរាម នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីដើមឆ្នាំ២០២០ | ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញពលរដ្ឋមួយចំនួនមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ក្រោយចាប់ផ្ដើមអនុវត្តទទួលការបង់ថ្លៃសេវា ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិក។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់បង់ឲ្យទាន់ពេលកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ឧសភា។ |
រថយន្ត Tucson ស៊េរីឆ្នាំ២០១៩ ទាំង២ option បំពាក់ទៅដោយម៉ាស៊ីនសាំង ៤ស៊ីឡាំង ២.០L ដែលមានកម្លាំងសេះ ១៥៥សេះ កម្លាំងជំរុញ៦speed ជាមួយការទទួលនូវអត្ថប្រយោជន៍នៃប្រព័ន្ធលក្ខណៈពិសេស ៤WD HTRAC System របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។ ប៉ុន្តែការធ្វើឲ្យប្រសើរឡើងដែលទាក់ទាញបំផុតនោះ គឺនៅផ្នែកខាងក្នុងរថយន្ត ដែលលោកអ្នកមើលឃើញរូបរាង និងទទួលអារម្មណ៍ថ្មីពីរថយន្ត។ រថយន្ត Tucson ស៊េរីឆ្នាំ២០១៩ ប្រភេទ Deluxe Option ត្រូវបានបំពាក់ដោយកៅអីខ្យល់ត្រជាក់ ភ្ជាប់ជាមួយអេក្រង់ទំហំ ៥អ៊ីញ រូបរាងខុសពីស៊េរីមុន។ ចំពោះរថយន្តTucson ប្រភេទ Premium Option បំពាក់បន្ថែមជាមួយអេក្រង់ទំហំ៧អ៊ីញ បង្ហាញជាមួយ Apple CarPlay TM and Android Auto TM បូករួមនឹងឧបករណ៍សាកថ្មឥតខ្សែ(Wireless Charger)ទៀតផង។ លក្ខណៈពិសេសថ្មីទាំងអស់សម្រាប់រថយន្ត Tucson ស៊េរីឆ្នាំ២០១៩ ថ្មី មានបំពាក់កាមេរ៉ាច្រើនកន្លែង មើលជុំវិញបាន(Around View Monitor) ឧបករណ៍ចតឡានអេឡិចត្រូនិក (Electronic Parking Brake) ឧបករណ៍ឲ្យសញ្ញាពេលមានរថយន្តដទៃកំពុងជែង ភ្លើងបំភ្លឺក្រោយកញ្ចក់មើលចំហៀង (Puddle Light) ដើម្បីបង្កើនសុវត្ថិភាព និងផាសុកភាព នៃបទពិសោធរបស់អ្នកនៅកៅអីបើកបរ។ លោក Brian Ko នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា៖ «រថយន្ត Tucson បានឈ្នះពានរង្វាន់ J.D. Power 2018 U.S. លើគុណភាពរថយន្តដែលល្អបំផុត និងអាចពឹងផ្អែកបាន និងត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាខ្លាំង។ លោកបានបន្តទៀតដែរថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការណែនាំរថយន្ត Tucson ស៊េរីឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងពេលតែមួយ និងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Hyundai ត្រៀមខ្លួននាំមុខគេផ្នែកលក់រថយន្តលក្ខណៈគ្រួសារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយរថយន្ត SUV ខ្នាតធំ ខ្នាតតូច ម៉ូឌែលបែបប្រណីតប្រកបដោយថាមពល។ រថយន្ត Tucson ដែលកំពុងបង្ហាញជាសាធារណៈ មានពីរម៉ូឌែល គឺ Deluxe Option ហើយនិង Premium Option។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ កាំកូម៉ូទ័រនិងផលិតផល សូមទាក់ទងតាមរយៈ hyundal-cambodia.com ៕ (អត្ថបទពាណិជ្ជកម្ម) | រថយន្ត Tucson ជំនាន់ទី៣ ដែលត្រូវបានអភិវឌ្ឍ និងបន្ថែមលក្ខណៈពិសេសថ្មី ហើយជារថយន្តដែលឈ្នះពានរង្វាន់ ៥ ដង លើផ្នែកសុវត្ថិភាពខ្ពស់ ពីវិទ្យាស្ថានធានារ៉ាប់រងលើសុវត្ថិភាពផ្លូវថ្នល់ នៃសហរដ្ឋអាមេរិក បានបង្ហាញខ្លួនជាផ្លូវការ នៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។ ក្រោមកិច្ចសហការរវាង Hyundai Camko Motor និង ធនាគារ BRED Bank (Cambodia) Plc នឹងផ្តល់ជូនអថិជន ជម្រើសទិញរថយន្តដោយបង់រំលោះជាមួយអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៨,៤ភាគរយក្នុងមួយឆ្នាំ ដោយគ្រាន់តែបង់ប្រាក់មុនដំបូង ៥០ភាគរយ។ |
ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានរួមបញ្ចូលនូវពិធីចុះហត្ថលេខា និងពិធីចាក់ខ្សាច់មាសប៉ុណ្ណោះទេ ថែមទាំងមានពិធីពិសាភោជនីយអាហារអមដោយតន្ត្រីដ៏ពីរោះផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍អាជីវកម្មរបស់រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវបទពិសោធន៍វិនិយោគ រួមនឹងភាពសប្បាយរីករាយក្នុងពិធីក្នុងពេលជាមួយគ្នា។ មានទីតាំងស្ថិតនៅក្នុង តំបន់មាស នៃទីក្រុងភ្នំពេញ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការវិនិយោគអាជីវកម្ម ទីតាំងល្អតំណាងឲ្យភោគទ្រព្យ! Prince Square មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូល និងជាចំណុចប្រសព្វនៃខណ្ឌទាំងបី គឺខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ និងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយអាចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងរាជាយស្ម័យយានកម្ពុជាបានយ៉ាងឆាប់រហ័ស ត្រឹម 15 នាទីប៉ុណ្ណោះ។ ទីនេះក៏មានចរាចរណ៍ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ ដែលអាចទាក់ទាញអតិថិជនមកកាន់គម្រោងបានយ៉ាងច្រើនផងដែរ។ ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតនៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្សារទំនើប Phnom Penh Mega Mall ផ្សារទំនើប TK ដែលធ្វើឲ្យលោកអ្នកអាចទទួលបាននូវឱកាសអាជីវកម្មប្រកបដោយវិបុលភាព ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងទីក្រុងភ្នំពេញ។ ផ្សារពាណិជ្ជកម្មកម្ពស់បួនជាន់ ចាប់ផ្ដើមអាជីវកម្មដ៏អស្ចារ្យ គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ 4 ជាន់។ ពេលគម្រោងនេះត្រូវបានចាប់ផ្តើមដំណើរការ ក្រុមការងារគ្រប់គ្រងអាជីវកម្មជំនាញរបស់ Prince Square បានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើសូចនាករជាច្រើន ដូចជាទីតាំងគម្រោង ចរាចរណ៍ជុំវិញ ទម្លាប់នៃការប្រើប្រាស់ និងលំហូរអ្នកដំណើរ។ ហើយចុងក្រោយ Prince Square ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដោយរួមបញ្ចូលផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ ដែលជាកន្លែងទទួលការពេញនិយមបំផុតសម្រាប់ប្រជាជនរស់នៅតំបន់ជុំវិញនោះ។ ការវិនិយោគប្រកបដោយទំនុកចិត្ត Prince Square ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជា ក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អគារដែលជានិមិត្តសញ្ញានៃទីក្រុង។ ព្រីនស៍បានសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗមកពីជុំវិញពិភពលោកជាង 1000 ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនយើងបាន សហការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនម៉ាកល្បីៗចំនួន 380 នឹងមានវត្តមានក្នុង Prince Square ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាកល្បីៗជាង 50 ក្រុមហ៊ុនបានចូលរួមជាមួយ Prince Square ហើយ ដែលនេះអាចធានាថា Prince Square នឹងទទួលការពេញនិយមភ្លាមៗនៅពេលបើកដំណើរការ ព្រមទាំងនាំមកនូវផលចំណេញខ្ពស់ផងដែរសម្រាប់ដៃគូសហការរបស់យើងទាំងអស់។ ផ្អែកលើបទពិសោធន៍រយៈពេល 5 ឆ្នាំនៃប្រតិបត្តិការប្រកបដោយជោគជ័យរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប Prince Square មានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក។ ការផ្សព្វផ្សាយជារួម ការរៀបចំផែនការជារួម និងប្រតិបត្តិការគ្រប់គ្រងជារួម ព្រមទាំងការប្រើប្រាស់នូវបទពិសោធន៍អនុវត្តជាក់ស្តែង និងបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មក្នុងវិស័យអចលនទ្រព្យ ត្រូវបានយកមកអនុវត្តដើម្បីគាំទ្រដល់អាជីវកម្មរបស់ដៃគូសហការរបស់យើង។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI , OPPO, Potato Corner, Dakasi, Panda cake, Pizza Hut ។ល។ Prince Square នឹងធ្វើឲ្យទីក្រុងភ្នំពេញកាន់តែមានភាពរុងរឿងថែមមួយកម្រិតទៀត។ យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់របស់ក្រុមហ៊ុនម៉ាកល្បីនានា Prince Square ប្រាកដជាអាចចាប់យកឱកាសអាជីវកម្មដ៏អស្ចារ្យក្នុងការអភិវឌ្ឍ និងរួមគ្នាបង្កើតអនាគតប្រកបដោយភោគទ្រព្យ! នៅថ្ងៃទី 25 ខែមករា ឆ្នាំ2021ខាងមុខនេះ Prince Square សូមអញ្ជើញលោកអ្នកចូលរួមចាប់យកឱកាសវិនិយោគដ៏ពិសេសនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាចូលរួមជាសក្ខីភាពនៃអនាគតដ៏រុងរឿងនៃទីក្រុងភ្នំពេញទាំងអស់គ្នា។ | ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ មន្ត្រីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងមិត្តអ្នកសារព័ត៌មានជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃការចុះហត្ថលេខា ក៏ដូចជាចែករំលែកឱកាសអាជីវកម្មដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញផងដែរ។ |
ប្រធានាធិបតីទើបស្បថចូលកាន់តំណែងរបស់កូឡុំប៊ី Ivan Duque នៅថ្ងៃទី២៧ ខែសីហា និយាយថា ប្រទេសលោកបានចាប់ផ្ដើមអនុវត្តតាមនីតិវិធីរបស់សហភាពប្រជាជាតិអាមេរិកខាងត្បូង (UNASUR) ដើម្បីដកខ្លួនពីអង្គការមួយនេះ។ ជំហរងាកទៅរករដ្ឋាភិបាលវ៉េណេស៊ុយអេឡា ហើយប្រឆាំងអាមេរិក អាចជាមូលហេតុដែលនាំឲ្យលោក Duque សម្រេចចិត្តដកកូឡុំប៊ីពីអង្គការតំបន់ដែលមានសមាជិកចំនួន១២ប្រទេស។ ការដកខ្លួនចេញពី UNASUR គឺជាការសន្យារបស់លោក Duque តាំងពីយុទ្ធនាការស្វែងរកសំឡេងឆ្នោតមកម្ល៉េះ។ ក្នុងសេចក្ដីថ្លែងការណ៍ទូរទស្សន៍ ប្រធានាធិបតីកូឡុំប៊ីរូបនេះនិយាយថា៖ «រដ្ឋមន្ត្រីការបរទេសបានផ្ញើលិខិតជូនដំណឹងទៅកាន់ទីស្នាក់ការ UNASUR ជាអង្គការដែលយើងថ្កោលទោសសន្ធិសញ្ញារបស់គេ។ ក្នុងរយៈពេល៦ខែ ការដកខ្លួនរបស់យើងនឹងចូលជាធរមាន។» នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។ ក្នុងការប្រកាសដកខ្លួននេះ លោក Duque អះអាងថា ប្លុក UNASUR បានបរាជ័យក្នុងការដោះស្រាយវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡា ដែលរង្គោះរង្គើដោយសាររលកបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល និងការប៉ុនបងធ្វើឃាតប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ ដូចគ្នានឹងជំហររបស់អាមេរិក មេដឹកនាំកូឡុំប៊ីរូបនេះចាត់ទុករដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ជារបបដឹកនាំផ្ដាច់ការ និងហៅប្លុក UNASUR ថា ជាជនរួមគំនិតទៀតផង។ ក្រោយការជូនដំណឹងខាងលើ កូឡុំប៊ី គឺជាប្រទេសតែមួយគត់ដែលដើរចេញពីអង្គការតំបន់មួយនេះផ្លូវការ។ កាលពីខែមេសា សមាជិកមួយប្រទេសដូចជាអាហ្សង់ទីន ប្រេស៊ីល ស៊ីលី កូឡុំប៊ី ប៉ារ៉ាហ្កាយ និងប៉េរូ បានប្រកាសព្យួរសមាជិកភាពរបស់ខ្លួនរយៈពេលមួយឆ្នាំ ក្រោមហេតុផលថា ទាស់គំនិតគ្នាលើការជ្រើសរើសអគ្គលេខាធិការ UNASUR ។ វ៉េណេស៊ុយអេឡា អេក្វាទ័រ ហ្គីយ៉ាន សូរីណាម និងអ៊ុយរូហ្កាយ ជាសមាជិកពេញសិទ្ធិសេសសល់។ មុនការដើរចេញរបស់កូឡុំប៊ី បូលីវីបានស្នើឲ្យក្រុងបូហ្គោតាពិចារណាឡើងវិញ។ ក្រុងឡាប៉ាស បានសរសើរអង្គការដែលបង្កើតក្នុងឆ្នាំ២០០៨ និងមានគោលដៅប្រឆាំងអាមេរិកនេះថា សមាហរណកម្មជាធម្មជាតិដែលរួមបញ្ចូលគ្រឿងសម្គាល់របស់អាមេរិកខាងត្បូង ដែលមានប្រវត្តិសាស្ត្រដូចគ្នា៕ | កូឡុំប៊ី នៅថ្ងៃទី២៧ ខែសីហា បានប្រកាសដកខ្លួនពីសហភាពប្រជាជាតិអាមេរិកខាងត្បូង (UNASUR) ព្រោះមិនពេញចិត្តជំហររបស់អង្គការនេះដែលគាំទ្ររបបដឹកនាំនៅវ៉េណេស៊ុយអេឡា។ ប្រធានាធិបតីថ្មីកូឡុំប៊ី Ivan Duque និយាយថា ប្រទេសលោកបានបញ្ជូនលិខិតមួយច្បាប់ទៅកាន់អង្គការ UNASUR រួចហើយ។ ជានីតិវិធី កូឡុំប៊ី នឹងចាកចេញជាផ្លូវការនៅរយៈពេល៦ខែក្រោយការជូនដំណឺងនេះ។ |
មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន សាខា ណូរ៉ូ ម៉ល មានផ្តល់សេវាកម្មដូចជា ចុះបញ្ចីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរ។ លោក លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការផ្តល់ជូនទីតាំងដោយមិនគិតកម្រៃ សម្រាប់រៀបចំមណ្ឌលផ្តល់សេវាកម្មសាធារណៈនេះ ឆ្លុះបង្ហាញពីគោលជំហររបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនក្នុងស្រុក ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យការផ្តល់សេវាកម្មសាធារណៈ កាន់តែប្រសើរ និងផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី។ ទន្ទឹមនឹងនេះ ដើម្បីឲ្យការបង់កម្រៃសេវាសាធារណៈកាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មមួយទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចាប់ដៃគូសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្តល់ជូននូវមធ្យោបាយថ្មី ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល តាមកម្មវិធីទូរសព្ទដៃ Chip Mong Bank App បានផងដែរ។ មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ខាសា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ទី៣ និងបើកដំណើរការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៩យប់៕ (អត្ថបទពាណិជ្ជកម្ម) | មណ្ឌលផ្តល់សេវាកម្មសាធារណៈថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានវត្តមាន ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។ |
បីករណីថ្មី មានបុរសឥណ្ឌាអាយុ២៨ឆ្នាំ និងស្ត្រីឥណ្ឌាអាយុ២៣ឆ្នាំ ដែលមកពីឥណ្ឌា ឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ។ ពួកគាត់ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រីឯអ្នកដំណើរ៧៨នាក់ទៀត បន្តធ្វើចត្តាឡីស័ក។ រីឯករណីមួយទៀត ជាស្ត្រីខ្មែរអាយុ៦៣ឆ្នាំ អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ គាត់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមករា។ លទ្ធផលសំណាកលើកទី២ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ រីឯអ្នកដំណើរ៨៥នាក់ទៀតបន្តចត្តាឡីស័ក។ ជាមួយគ្នានេះ អ្នកជំងឺម្នាក់បានជាសះស្បើយ ដោយគាត់ជាស្ត្រីខ្មែរអាយុ៥៧ឆ្នាំ មកពីអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោយតេស្តអវិជ្ជមានពីរលើក។ មកដល់ពេលនេះ កម្ពុជាមានកូវីដ-១៩ ចំនួន៤៧០ករណី ដោយ៤៥២ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន៨៧នាក់វិជ្ជមាន ហើយ៨០នាក់បានជាសះស្បើយ៕ | ក្រសួងសុខាភិបាលនាព្រឹកនេះ បានប្រកាសពីលទ្ធផលវិជ្ជមានកូវីដ-១៩ បីករណីទៀត ដែលនាំឲ្យចំនួនសរុបនៅកម្ពុជាឡើងដល់៤៧០ករណី ក្នុងនោះសះស្បើយ៤៥២នាក់។ |
Mbappe បានបង្កឱ្យមានភាពច្របូកច្របល់ នៅពេលដែលរូបគេបានផ្ញើលិខិតមួយទៅកាន់ក្លិប ដែលមានក្លឹមសារថារូបគេនឹងមិនបន្តកិច្ចសន្យាថ្មីអ្វីបន្ថែមទៀតឡើយជាមួយនឹងក្លិប PSG។ កិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៤ ប្រសិនបើរូបគេមិនព្រមបន្តជម្រើសបន្ត ១ឆ្នាំជាមួយនឹងក្លិប។ ក្លិប PSG ទំនងកំពុងតែស្វែងរកការដោះស្រាយណាមួយអំពីបញ្ហានៃការបាត់បង់ Mbappe ដោយគ្មានតម្លៃខ្លួននៅក្នុងឆ្នាំ ២០២៤។ ប្រសិនបើ Mbappe បន្តលេងដល់ឆ្នាំ ២០២៤ បន្ទាប់ពីចប់រដូវកាល រូបគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន នឹងអាចចុះកិច្ចសន្យាបណ្តោះអាសន្នជាមួយនឹងក្លិបថ្មីដែលរូបគេចង់លេង។ «ខ្ញុំមិនបានសួរនាំចំពោះរឿងទាំងពីរនេះទេ ការលក់ ឬក៏ការផ្លាស់ទៅកាន់ Real Madrid។ ខ្ញុំគ្រាន់តែអះអាងថាខ្ញុំមិនចង់បន្តការលេងច្រើនឆ្នាំបន្ថែមទៀតជាមួយនឹងកិច្ចសន្យារបស់ខ្ញុំនោះទេ យើងមិនដែលបាននិយាយគ្នាអំពីការបន្តកិច្ចសន្យាជាមួយក្លិប PSG ឡើយ ប៉ុន្តែខ្ញុំរីករាយក្នុងការស្នាក់នៅទីនេះរដូវកាលក្រោយ។»។ Mbappe បាននិយាយប្រាប់ទូរទស្សន៍អ៊ីតាលី Gazzetta dello Sports។ យ៉ាងណាប្រសិន Mbappe បន្តលេងនៅក្លិប PSG រហូតបញ្ចប់រដូវកាល ២០២៣-២៤ ក្លិបយក្សរបស់បារាំងនឹងត្រូវបាត់បង់ប្រាក់ ១៨០លានអឺរ៉ូ (១៩៤,៤៥លានដុល្លារ) ដែលពួកគេបានចំណាយនៅក្នុងឆ្នាំ ២០១៧ យក Mbappe ពីក្រុម AS Monaco៕ | Kylian Mbappe មិនដែលសុំក្លិប Paris Saint Germain ផ្លាស់ទៅកាន់ Real Madrid ឡើយនៅពេលបិទបញ្ចប់រដូវកាលនេះ។ កីឡាករវ័យ ២៤ឆ្នាំ អះអាងថារូបគេសប្បាយចិត្តក្នុងការលេងនៅទឹកដីបារាំងរដូវកាលក្រោយ ប៉ុន្តែបន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២៤ គេនឹងមិនបន្តកិច្ចសន្យាជាមួយក្លិបទៀតឡើយ។ |
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានបង្ហាញកង្វល់សារជាថ្មីអំពីការបាត់បង់ប្រយោជន៍អាមេរិកនៅកម្ពុជា បន្ទាប់សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz និងលោក Chris Coons និងសមាជិករដ្ឋសភាអាមេរិក លោក Alan Lwoenthal និងលោក Steve Chabot បានស្នើច្បាប់បន្តបន្ទាប់គ្នាក្នុងខែមករា និងកុម្ភៈ ស្តីពីការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកពីកម្ពុជា។ អត្ថបទទាក់ទង សមាជិកសភាអាមេរិកពីររូប ធ្វើច្បាប់ដកការអនុគ្រោះពន្ធពីកម្ពុជា ការព្រួយបារម្ភនេះត្រូវបានសរសេររួមគ្នាដោយ ក្រុមប្រឹក្សាភិបាលរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៣ខែមីនានេះ ដោយផ្ញើទៅព្រឹទ្ធសភា និងរដ្ឋសភារបស់អាមេរិក។ ក្រុមតំណាងវិនិយោគិនអាមេរិកដែលកំពុងធ្វើជំនួញនៅកម្ពុជាបានសរសេរពន្យល់ស្ថាប័ននីតិបញ្ញត្តិអាមេរិកថា ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នឹងប៉ះពាល់ភ្លាមដល់ជីវភាពរបស់កម្មករ និងគ្រួសាររបស់ពួកគេ។ លិខិតដដែលក៏បានគូសបញ្ជាក់ថែមទៀតថា បើសិនជាមានការដកភាពអនុគ្រោះពន្ធមែននោះ ជំនួញរបស់ក្រុមហ៊ុនអាមេរិកក៏នឹងរងផលប៉ះពាល់ពីស្ថានភាពនៃអស្ថិរភាពក្នុងបរិបទសេដ្ឋកិច្ច រួមទាំងការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លិខិតសភាពាណិជ្ជកម្មអាមេរិកសរសេរយ៉ាងដូច្នេះទៀត៖«យើងជឿជាក់ថា ការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ ដោយគ្រាន់តែដើម្បីផ្ញើសារនយោបាយនោះ នឹងធ្វើឱ្យធ្លាក់ចុះនូវឆន្ទៈ និងការរីកចម្រើនរបស់ប្រព័ន្ធមួយដែលត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍របស់ពលរដ្ឋធម្មតា។ វាក៏នឹងធ្វើឲ្យខូចខាតដល់ការខិតខំរបស់កម្មវិធីជំនួយ អង្គការ ធុរកិច្ច និងពលរដ្ឋអាមេរិកដែលបានធ្វើជាច្រើនទស្សរត្សរ៍កន្លងមកដែរ»។ ដើម្បីទាញចំណាប់អារម្មណ៍ពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកទាំងមូល ក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិកបានរំឭកដល់ស្មារតីនៃច្បាប់ស្តីពាណិជ្ជកម្មអាមេរិកឆ្នាំ១៩៧៤ ដែលត្រូវផ្តល់ឱកាសដល់រាល់ប្រទេសក្រីក្រ ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មដើម្បីភាពរីកចម្រើន និងងើបចេញពីភាពក្រីក្រ។ ក្រុមអ្នកជំនួញអាមេរិកបញ្ជាក់ថា ស្មារតីនេះត្រូវបានអនុវត្តដោយជោគជ័យនៅកម្ពុជា។ «តាមរយៈស្មារតីនេះ សហរដ្ឋអាមេរិកបានរួមចំណែកដោយផ្ទាល់ក្នុងការលើកស្ទួយជីវភាពពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលមានចំណូលទាប។ ពួកគេម្នាក់ៗបានប្រើប្រាស់ប្រាក់បៀវត្សរ៍របស់ពួកគេ ដើម្បីចិញ្ចឹមគ្រួសារដែលមានសមាជិក៥នាក់ផ្សេងទៀត។ ក្រុមហ៊ុនអាមេរិកផលិតទំនិញនៅក្នុងរោងចក្រដែលប្រើប្រាស់កម្លាំងពលកម្មកម្ពុជា ក៏បានទទួលផលដ៏សម្បើមផងដែរ»។ នេះជាសេចក្តីលើកឡើងរបស់ក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអាមេរិក ដោយបានអះអាងផងដែរថា ការអនុវត្តសិទ្ធិកម្មករ និងលក្ខខណ្ឌការងារនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយការកែទម្រង់ក៏នៅតែមានបន្តដែរ។ ដើម្បីបានបង្ហាញហេតុផលខាងលើទាំងអម្បាលមាននេះ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាក៏បានអញ្ជើញសមាជិកព្រឹទ្ធសភាទាំងពីររូប និងសមាជិករដ្ឋសភាទាំងពីររូបដែលជាអ្នកស្នើច្បាប់ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានោះ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីបានស្ថានភាពទាំងនេះដោយផ្ទាល់ភ្នែករបស់ពួកគេ៕ | សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (Amcham Cambodia) បានប្រឆាំងនឹងសមាជិកព្រឹទ្ធសភាអាមេរិក២រូប និងសមាជិករដ្ឋសភា២រូបទៀត ដែលបានធ្វើច្បាប់ស្នើឲ្យរដ្ឋាភិបាលបាលអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ Amcham Cambodia វាយតម្លៃថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជា នឹងធ្វើឲ្យការខិតខំប្រឹងប្រែងរបស់អាមេរិកទាំងជាច្រើនទស្សវត្សរ៍ត្រូវបាត់បង់ទៅវិញ។ |
លោក វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានអះអាងប្រាប់អ្នកសារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ការសម្រេចផ្តាច់ចរន្តអគ្គិសនីនៅតាមខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ និងតាមតំបន់ផ្សេងទៀត គឺកម្ពុជាកំពុងតែជួបកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ជាង២០០មេហ្គាវ៉ាត់ទៀត ទើបប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់គ្រប់គ្រាន់។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមការងារយើង បានធ្វើការផ្តាច់ចរន្តនៅតំបន់មួយចំនួន ហើយបើកនៅកន្លែងមួយចំនួន គឺសម្រាប់ផ្លាស់ប្តូរគ្នា ដើម្បីឲ្យមានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ នៅពេលដែលសមត្ថភាពយើងផ្តត់ផ្គង់អត់គ្រាន់»។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា កម្ពុជានឹងទិញថាមពលអគ្គិសនីចំនួន២០០មេហ្គាវ៉ាត់ពីប្រទេសឡាវបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរយៈពេលមួយឆ្នាំពេញផងដែរ។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពប្រើប្រាស់អគ្គិសនីបាន៨៦ភាគរយហើយ ខណៈពេលដែលរាជរដ្ឋាភិបាលប្តេជ្ញាឲ្យបាន១០០ភាគរយនៅឆ្នាំ២០២១។ ខណៈដែលកម្ពុជាកំពុងតែរីកចម្រើនគ្រប់វិស័យនោះ កម្ពុជាក៏ត្រូវការពង្រីកការកសាងអគ្គិសនីដែលដើរដោយព្រះអាទិត្យ នៅខេត្តស្ទឹងត្រែង និងកសាងអគ្គិសនីដែលដើរដោយធ្បូងថ្ម និងព្រះអាទិត្យ នៅខេត្តព្រះសីហនុផងដែរ។ នេះជាការបញ្ជាក់របស់លោក វិចទ័រ ហ្សូនា។ បើតាមលោក វិចទ័រ ហ្សូនា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់ត្រឹមតែ២៦០០មេហ្គាវ៉ាត់។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការថាមពលប្រើប្រាស់ខ្ទង់៣០០០មេហ្គាវ៉ាត់ ទើបអាចផ្គត់ផ្គង់តំបន់សេដ្ឋកិច្ច ទីកន្លែងកម្សាន្ត លំនៅដ្ឋានដែលនៅដាច់ស្រយោល របស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។ ទាក់ទងនឹងបញ្ហានេះផងដែរ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។ នេះបើតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា តម្លៃអគ្គិសនីត្រូវបានរដ្ឋាភិបាលកម្ពុជា បញ្ចុះពី៤៨០រៀលនៅឆ្នាំ២០១៨ មកនៅត្រឹម៣៨០ រៀល និងឆ្នាំ២០១៩ សម្រាប់លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និងការប្រើប្រាស់ចាប់ពី១១ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៕ | ភ្នំពេញ៖ អ្នកនាំពាក្យ និងជាអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ពីមូលហេតុដែលនាំឲ្យតំបន់ខ្លះនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានផ្តាច់ភ្លើងជាបណ្តោះអាសន្ន។ លោក វិចទ័រ ហ្សូនា បានគូសបញ្ជាក់ថា កម្ពុជាខ្វះខាតថាមពលអគ្គិសនីដើម្បីគ្រប់គ្រងខណៈពេលដែលកម្ពុជាមានការកើនឡើងកម្តៅ ដែលអាចលោតហក់ដល់៤០ទៅ៤២អង្សា ទើបខាងអគ្គិសនីកម្ពុជាសម្រេចចិត្តផ្តាច់តំបន់ដែលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតំបន់ដែលខ្វះខាតអគ្គិសនី។ |
គ្រួសារមួយ សហគមន៍មួយ ប្រទេសជាតិមួយ រហូតដល់ពិភពលោកទាំងមូល នឹងមិនមានសុខសន្តិភាពទេ ប្រសិនបើមនុស្ស ប្រាសចាកសីលធម៌ទាំង៥ប្រការ។ សីលធម៌៥យ៉ាងនេះ ថ្វីដ្បិតតែជាព្រះពុទ្ធឱវាទក៏ពិតមែន តែមិនមែនសម្រាប់តែពុទ្ធសាសនិកនោះទេ។ និច្ចសីលនេះ គឺជាសីលធម៌សាកលសម្រាប់មនុស្សគ្រប់រូបក្នុងលោក ប្រតិបត្តិដើម្បីសុខសន្តិភាព។ សីលធម៌៥ប្រការនោះ គឺ៖ ១. មិនសម្លាប់ មិនបៀតបៀនជីវិតអ្នកដទៃ ចៀសវាងដាច់ខាតពីការកាប់សម្លាប់ ជិះជាន់ បៀតបៀនជីវិតអ្នកដទៃ។ជីវិតយើងគ្រប់រូបកើតមកតែងតែប្រាថ្នាចង់រស់នៅក្នុងភាពសុខសាន្តនិងការជួបជុំគ្រួសារ។ គ្មានអ្នកណាម្នាក់ចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ ត្រូវបាត់បង់ជីវិត និរាសព្រាត់ប្រាស់ពីខ្លួន ដោយសារការជិះជាន់ ការបៀតបៀន ការគម្រាមកំហែង និងកាប់សម្លាប់ពីអ្នកដទៃនោះទេ។ ២. មិនលួចឆក់ទ្រព្យអ្នកដទៃ ត្រូវវៀរចាកពីការលួចឆក់ទ្រព្យសម្បត្តិ មាស ប្រាក់ដែលមានម្ចាស់ថែរក្សា។មិនត្រូវសម្លុតគម្រាមកំហែង ឬបង្ខិតបង្ខំដើម្បីអូសយកដីផ្ទះសម្បែងរបស់គេនោះទេ។ ម្យ៉ាងទៀត ជាជាតិសាសន៍ថ្លៃថ្នូរ មិនត្រូវប្រើកលល្បិច ដើម្បីឈ្លានពាន វាតទីទឹកដីជាតិសាសន៍ដទៃនោះដែរ ព្រោះវាជាហេតុនាំឲ្យកើតសង្គ្រាម ដែលនាំមកនូវវិនាសកម្មដល់មនុស្សជាតិ។ ៣. មិនប្រព្រឹត្តខុសក្នុងកាមទៅលើកូននិងប្រពន្ធរបស់អ្នកទៃ ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមលើសាច់ញាតិអ្នកដទៃ។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ ប្តីសាច់ញាតិ និងមនុស្សដែលយើងស្រលាញ់យ៉ាងណា អ្នកដទៃគេក៏ស្រលាញ់ហួងហែងកូនប្រពន្ធ ប្តី សាច់ញាតិ និងមនុស្សដែលគេស្រលាញ់យ៉ាងនោះដែរ ។ ទាំងយើងទាំងគេ តែងតែប្រាថ្នាចង់ឲ្យស្វាមីភរិយា បុត្រា បុត្រី រស់នៅដោយសុភមង្គល មិនចង់ឲ្យអ្នកណាម្នាក់មកប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភបំពានលើក្រុមគ្រួសារខ្លួននោះទេ។ ៤. មិនភូតកុហកអ្នកដទៃ ត្រូវប្រកាន់ខ្ជាប់នូវពាក្យសច្ចៈ ដោយចៀសវាងការកុហកបោកប្រាស់អ្នកដទៃ។ ការនិយាយកុហកជាហេតុនាំមកនូវការបាត់បង់តម្លៃរបស់ខ្លួន។ កុហកគេម្តង គេលែងជឿមួយជីវិត។ ពេលអ្នកកុហកបោកប្រាស់គេ គេអាចនឹងអធ្យាស្រ័យឲ្យអ្នក តែគេនឹងមិនភ្លេចពីទង្វើបោកប្រាស់ និងពាក្យកុហករបស់អ្នកទេ។ ការកុហកអាចនាំឲ្យមនុស្សកើតការសង្ស័យគ្នាគ្រប់ពេលវេលា។ ៥. មិនសេពគ្រឿងញៀននិងគ្រឿងស្រវឹង ហាមផឹកទឹកស្រវឹងនិងសេពគ្រឿងញៀន។ ការទទួលគ្រឿងស្រវឹង និងជក់គ្រឿងញៀន ជាហេតុនាំឲ្យស្មារតីប្រែប្រួលដែលអាចបណ្តាលឲ្យ ប្រព្រឹត្តអំពើអកុសល និងទង្វើមិនគប្បីផ្សេងៗ ។ ម្យ៉ាងទៀតគ្រឿងញៀនក្តីឬគ្រឿងស្រវឹងក្តី អាចបណ្តាលឲ្យបញ្ញា និងការចងចាំធ្លាក់ចុះ ហើយក៏អាចឲ្យបាត់បង់នូវសតិសម្បជញ្ញៈទៀងផង។ អ្នកគប្បីប្រកាន់ខ្ជាប់ឲ្យបាននូវសីលធម៌ទាំងប្រាំប្រការនេះ ដោយចៀសវាងការប្រព្រឹត្តអំពើបាបណាមួយទៅលើអ្នកដទៃ។ រស់នៅ ដោយមិនសម្លាប់, មិនបៀតបៀន, មិនឈ្នានីស, មិនជិះជាន់គ្នា, មិនប្រាថ្នាទ្រព្យអ្នកដទៃ, មិនប្រព្រឹត្តអំពើថោកទាបលើកូនប្រពន្ធអ្នកផងទាំងពួង, មិនកុហកបោកប្រាស់ បោកបញ្ឆោតគេ នោះសហគមន៍មួយ ប្រទេសជាតិមួយ រហូតដល់ពិភពលោកទាំងមូល ច្បាស់ជាមិនមានជម្លោះ មិនបង្កចលាចល ឬសង្គ្រាមឡើយ៕ | និច្ចសីល ឬបញ្ចសីល គឺជាសីលធម៌៥ប្រការ ដែលព្រះពុទ្ធទ្រង់អប់រំមនុស្សឲ្យរក្សាទុកក្នុងខ្លួន ដើម្បីសុខសន្តិភាពក្នុងជីវិតរស់នៅ។ និច្ចសីលនេះ គឺសំដៅលើសីលធម៌ ដែលបុគ្គលគ្រប់រូបត្រូវប្រកាន់ភ្ជាប់ក្នុងខ្លួនគ្រប់ពេលជានិច្ច ដោយមិនអាចខ្វះបាន។ |
ក្រោមហេតុផលសន្តិសុខ ដែលបង្កដោយការគំរាមកំហែងពីសំណាក់រុស្ស៊ី ហ្វាំងឡង់ និងស៊ុយអែត ដែលជាប្រទេសប្រកាន់អព្យាក្រឹតភាពជាច្រើនទសវត្សរ៍មកនេះ នាពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ មុនការប្រកាសរបស់រដ្ឋាភិបាលហែលស៊ិនគី និងស្តុកខុល លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែឧសភា បានព្រមានថា ការណ៍ដែលហ្វាំងឡង់មានបំណងចូលរួមជាមួយណាតូ ហើយបោះបង់អព្យាក្រឹតភាពរបស់ខ្លួន ជាកំហុសមួយ ព្រោះហ្វាំងឡង់គ្មានការគំរាមផ្នែកសន្តិសុខអ្វីសោះ។ ខុសពីការលើកឡើងដូចខាងលើស្ទើរតែទាំងស្រុង លោកពូទីន បានអះអាងថា វត្តមានរបស់ហ្វាំងឡង់ និងស៊ុយអែត គឺមិនមានបញ្ហាអ្វីឡើយសម្រាប់រុស្ស៊ី។ «សម្រាប់ការពង្រីកខ្លួនរបស់ណាតូ រួមទាំងការទទួលសមាជិកថ្មីដូចជាស៊ុយអែត និងហ្វាំងឡង់ រុស្ស៊ីចង់ប្រាប់អ្នកថា វាគ្មានបញ្ហាអ្វីឡើយជាមួយរដ្ឋទាំងនេះ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចប្រជុំមេដឹកនាំនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)។ សមាជិករបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព មានដូចជារុស្ស៊ី, អាមេនី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន។ យ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះ បានព្រមានមិនឱ្យសម្ព័ន្ធយោធាណាតូបញ្ជូនអាវុធចូលប្រទេសទាំងពីរនេះឡើយ។ បើតាមលោកពូទីន ការពង្រីករចនាសម្ព័ន្ធយោធានៅលើដែនដីទាំងនេះ នឹងធ្វើឱ្យរុស្ស៊ីឆ្លើយតប ដោយគ្មានការសង្ស័យ ហើយទំហំនៃការឆ្លើយតបនោះ គឺអាស្រ័យលើការគំរាម។ ប្រធានាធិបតីរុស្ស៊ី បានបន្តថា គោលនយោបាយពង្រីកសមាជិកដោយគ្មានទីបញ្ចប់ តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមពីរុស្ស៊ី។ សូមបញ្ជាក់ថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកនៃប្លុកយោធាដ៏ធំជាងគេបំផុតនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៊ីយ៉ាងខ្លាំង ដោយសារណាតូអាចបញ្ជូនទ័ពទៅដល់ព្រំដែនរបស់រុស្ស៊ី។ ហ្វាំងឡង់ មានព្រំដែនជាប់ជាមួយរុស្ស៊ីប្រមាណ ១៣៤០គីឡូម៉ែត្រ៕ | ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែឧសភា បានលើកឡើងថា ការចូលជាសមាជិកណាតូពីសំណាក់ហ្វាំងឡង់ និងស៊ុយអែត មិនបានបង្កការគំរាមដល់រុស្ស៊ីឡើយ។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះ បានព្រមានថា វានឹងមានផលវិបាក ប្រសិនបើសម្ព័ន្ធយោធាណាតូបញ្ជូនអាវុធទៅប្រទេសទាំងពីរ។ |
វត្តមាននាវាយាមល្បាតចិន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលស្ថិតនៅភាគខាងជើងកោះ Natuna របស់ឥណ្ឌណេស៊ី បានបង្កឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងហ្សាការតា។ ទាក់ទងនឹងបញ្ហានេះ ឥណ្ឌូណេស៊ី បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌូណេស៊ីដើម្បីមកបំភ្លឺ។ ពាក់ព័ន្ធទៅនឹងវត្តមាននាវាយាមល្បាត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នៅថ្ងៃទី១ ខែមករា បាននិយាយការពារថា ចិនមានដែនយុត្តាធិការលើប្រជុំកោះ Spratly និងតំបន់ដែនទឹកជុំវិញតំបន់នោះ ក្នុងសមុទ្រចិនខាងត្បូង ដែលទូកនេសាទចិន និងឥណ្ឌូណេស៊ី មានវត្តមានជាធម្មតា ក្នុងការនេសាទត្រី។ ជាការឆ្លើយតបទៅនឹងអំណះអំណាងរបស់ភាគីចិន រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានទាមទារឲ្យទីក្រុងប៉េកាំង ពន្យល់ឲ្យបានច្បាស់ពីមូលដ្ឋានច្បាប់ និងព្រំដែនលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដោយផ្អែកទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។ បើតាមការពន្យល់ដោយផ្អែកទៅតាមច្បាប់អន្តរជាតិមួយនេះ អ្នកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា ការអះអាងរបស់ទីក្រុងប៉េកាំងជុំវិញបញ្ហាដែនយុត្តាធិការលើ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងវត្តមានទូកនេសាទចិន ក្នុងតំបន់សមុទ្ររបស់ខ្លួន គឺគ្មានមូលដ្ឋានច្បាប់ និងមិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ កន្លងមក ឥណ្ឌូណេស៊ី មិនធ្លាប់ចាត់ទុកខ្លួនឯងជាភាគីជម្លោះជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូងឡើយ។ ម្យ៉ាងទីក្រុងហ្សាការតា មិនធ្លាប់ទាមទារប្រជុំកោះ Spratly ដែលស្ថិតនៅភាគខាងជើង ប្រជុំកោះ Natuna របស់ខ្លួន។ ជាពិសេសឥណ្ឌូណេស៊ី មិនបានទាមទារដែនយុត្តាធិការរបស់ខ្លួន ជាន់លើការទាមទាររបស់ចិនរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូងឡើយ។ ប៉ុន្តែប្រទេសចិន និងឥណ្ឌូណេស៊ី ប៉ះទង្គិចគ្នា តែជុំវិញបញ្ហាទូកនេសាទចិន ដែលតែងតែចូលមកក្នុងតំបន់ប្រជុំកោះ Natuna តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងអះអាងថា ជាដែនទឹករបស់ខ្លួន មានធនធានធម្មជាតិយ៉ាងច្រើនមហាសាលចាប់ពីត្រី ឧស្ម័នធម្មជាតិ និងប្រេងជាដើម។ មិនត្រឹមតែមានធនធានធម្មជាតិទេ ប៉ុន្តែតំបន់មួយនេះ គឺជាផ្លូវសម្រាប់ធ្វើនាវាចរ និងជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ចិន៕ | ឥណ្ឌូណេស៊ី នៅថ្ងៃទី១ ខែមករា បានចេញមុខច្រានចោល ដែនយុត្តាធិការរបស់ចិនក្នុងដែនសមុទ្ររបស់ខ្លួនថា គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ បន្ទាប់ពីនាវាយាមល្បាតទីក្រុងប៉េកាំង មានវត្តមានក្នុងតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEC)។ |
ក្រសួងសុខាភិបាល បានឱ្យដឹងថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានធ្វើតេស្តវិភាគតាម PCR Test ដើម្បីកំណត់អត្តសញ្ញាណវីរុស រកឃើញថាវីរុសកូវីដ-១៩ មានការបំប្លែងខ្លួនជាពីរក្រុមគឺ Variant of Interest និង Variant of Concern។ «សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលលនូវជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណទ្រង់ទ្រាយធំជាយថាហេតុ»។ នេះបើតាមក្រសួងសុខាភិបាល។ ដើម្បីបង្ការការឆ្លងរាយដាលនេះ ក្រសួងឱ្យមហាជនរួមគ្នាប្រកាន់ខ្ជាប់អនាម័យ ដោយស្អាតដៃឱ្យបានញឹកញាប់, ក្អកត្រូវខ្ទប់មាត់, ចៀសវាងចូលទីប្រជុំជន ឬធ្វើដំណើរ បើសង្កេតឃើញខ្លួនឯងមាអាការៈក្ដៅខ្លួន ឬបញ្ហាសុខភាព និងត្រូវទៅពិនិត្យសុខភាពឱ្យបានឆាប់បើសង្ស័យថា ឆ្លងជំងឺឬបានប៉ះពាល់អ្នកកើតជំងឺកូវីដ-១៩។ ជាមួយគ្នាដែរ ក្រសួងណែនាំឱ្យពលរដ្ឋ បន្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស។ លើសពីនេះ ក្រសួងបានណែនាំឱ្យដាក់ខ្លួននៅដោយឡែកពីសមាជិកគ្រួសារ បើសិនធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩៕ | ភ្នំពេញ៖ ប្រព័ន្ធតាមដានជំងឺផ្ដាសាយ និងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនៅកម្ពុជា រកឃើញថា ជំងឺផ្ដាសាយនិងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនានេះ មានការកើនឡើង ខណៈដែលបណ្ដាប្រទេសជាច្រើនទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសជិតខាងក៏កំពុងកើនឡើង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១២មិថុនា។ |
អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទប្រគល់ឲ្យបរទេសនូវព័ត៌មានជាអាទិ ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ ក្រោយតុលាការ រកឃើញថាបានដំឡើងប្រព័ន្ធផ្សព្វផ្សាយ និងផលិតព័ត៌មាន ហើយបញ្ជូនទៅឲ្យស្ថាប័នរបស់ខ្លួន ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោននៃសហរដ្ឋអាមេរិក និងបទផលិតវីដេអូអាសអាភាស៕ | សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការលើសំណុំរឿងរបស់លោក អ៊ួន ឈិន និង លោក យ៉ាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ ប៉ុន្តែ ចៅក្រម ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយលើកទៅប្រកាសនៅថ្ងៃទី៩ ខែសីហាឯណោះវិញ។ |
១. ញ៊ាំសូកូឡាខ្មៅមួយដុំដើម្បីបំបាត់អាការៈឈឺបំពង់ក ប្រសិនបើអ្នកក្អកនិងមានអារម្មណ៍ឈឺបំពង់ក ចូរញ៊ាំសូកូឡាខ្មៅមួយដុំ។ ទោះជាយ៉ាងណាត្រូវប្រកដថាអ្នកជ្រើសរើសទទួលទានសូកូឡាដែលមានផ្ទុកជាតិកាកាវខ្ពស់។ ២. ទទួលទានទឹកឱ្យបានច្រើនដើម្បីបំបាត់អាការៈឈឺក្បាលប្រកាំង ចូរព្យាយាមទទួលទានទឹក ១កែវរៀងរាល់ ២ម៉ោងម្ដង។ ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។ ៣. ទទួលទានខ្ញីដើម្បីបំបាត់ការឈឺចាប់ដែលបង្កឡើងដោយការរលាកក្នុងរាងកាយ នេះក៏ព្រោះតែខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ នេះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនតែងណែនាំឱ្យអ្នកជំងឺដែលមានបញ្ហាឈឺសន្លាក់ទទួលទានខ្ញី ឬថ្នាំគ្រាប់ដែលមានសារធាតុ curcumin។ ៤. សន្ធឹករាងកាយដើម្បីបំបាត់ការឈឺចាប់ខ្នង ចូរជ្រើសរើសសំលៀកបំពាក់ដែលផ្ដល់ភាពងាយស្រួល ឬផាសុកភាពដល់រាងកាយនិងរៀបចំហាត់យូហ្កាសន្ធឹងខ្លួន។ អ្នកអាចជ្រើសរើសទម្រង់នៃលំហាត់ប្រាណយូហ្កាណាមួយដែលតម្រូវឱ្យសន្ធឹងផ្នែកនីមួយនៃរាងកាយ។ ការសន្ធឹងជួយសម្រួលភាពតឹងនៃសាច់ដុំល្អសម្រាប់ទ្រទ្រង់ឆ្អឹងកងខ្នង និងធ្វើឱ្យចលនានៃរាងកាយកាន់តែមានភាពប្រសើរឡើង។ ៥. ប្រើប្រាស់ជីអង្កាមដើម្បីបំបាត់អាការៈឈឺធ្មេញ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមក្រៀម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង និងរងចាំសម្រាប់រយៈពេល ២០នាទី។ ទុកឱ្យចុះត្រជាក់សិន សឹមខ្ពុរមាត់ជាមួយទឹកតែនេះ។ អ្នកក៏អាចដាក់កញ្ចប់តែជីអង្កាមក្ដៅឧណ្ហលើធ្មេញដែលឈឺរហូតដល់ធូរស្បើយផងដែរ។ ៦. ដើរដើម្បីបញ្ចេញអ័រម៉ូន endorphins ប្រឆាំងការឈឺចាប់ ការដើរជាទម្រង់នៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយសម្រាប់សុខភាពរាងកាយបំបាត់ការឈឺចាប់។ ៧. ញ៊ាំចេកដើម្បីបំបាត់អាការៈឈឺចាប់ពេលមករដូវ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចុករមួលក្នុងពោះដោយសារការមករដូវ ចូរបញ្ឈប់ការទទួលទាននំស្រួយនិងសូកូឡា ហើយជំនួសមកវិញដោយការញ៊ាំចេក។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងវីតាមីន B6 ដែលជួយសម្រួលសាច់ដុំក្នុងពោះដែលរមួលឈឺ ហើយទប់ស្កាត់ការស្តុកទុកនូវជាតិទឹកដែលនាំឱ្យមានអារម្មណ៍ហើមៗ។ ៨. ស្អំកម្ដៅដើម្បីបំបាត់អាការៈឈឺចាប់សាច់ដុំ ចូរប្រើប្រាស់ដបដាក់ទឹកក្ដៅដើម្បីបំបាត់អាការៈឈឺចាប់សាច់ដុំដោយដាក់ស្អំលើកន្លែងដែលឈឺចាប់។ ទោះជាយ៉ាងណាចូរប្រយ័ត្ន! កុំស្អំទឹកក្ដៅខ្លាំងពេកផ្ទាល់លើស្បែកចៀសវាងការរលាក។ អ្នកក៏មិនគួរប្រើប្រាស់រូបមន្តនេះត្រង់ស្បែកដែលមានរបួស ឬឆ្លងមេរោគឡើយ។ ៩. ត្រាំជើងក្នុងទឹកក្ដៅដើម្បីបញ្ចុះសម្ពាធឈាម ចូរចាក់ទឹកក្ដៅឧណ្ហៗក្នុងធុងមួយសម្រាប់ត្រាំជើង។ អង្គុយដោយដាក់ដៃនិងជើងត្រាំក្នុងធុងទឹកសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរស្អំទឹកកកលើកញ្ចឹងក ឬផ្នែកខាងក្រោយនៃក៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាញឹកញយនៅពេលមានអារម្មណ៍ឈឺចាប់ភាគច្រើននៃពួកយើង គឺតែងតែជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់មកដោះស្រាយបញ្ហា។ ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជះឥទ្ធិពលមិនល្អច្រើនចំពោះសុខភាពមិនដូចអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗ ប៉ុន្តែអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរដោយមិនបាច់លេបថ្នាំ ៖ |
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានបញ្ជាក់ថា ការរៀបចំឲ្យមាន«វត្តទេសចរណ៍»គឺជាការជំរុញឲ្យទីអារាមសំខាន់ៗ នៅក្នុងតំបន់គោលដៅទេសចរណ៍ ប្រែក្លាយទៅជាកន្លែងទាក់ទាញទេសចរ និងទទួលទេសចរទៅទស្សនានៅក្នុងទីអារាមទាំងនោះ ស្របតាមគោលនយោបាយរដ្ឋាភិបាល ដែលកំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឲ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា។ លោក ទិត ចន្ថា បាននិយាយថាវត្តលេចធ្លោរជាងគេ ត្រូវមានទីតាំងល្អ និងប្រវត្តិអស្ចារ្យ ព្រមទាំងមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ ដោយមានកិត្តិនាមល្បីល្បាញផង។ ចំណែកព្រះសង្ឃ ឬអាចារ្យវត្ត ក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរ ដើម្បីបង្ហាញពីប្រវត្តិនិងរឿងរ៉ាវពាក់ព័ន្ធវត្តទាំងនោះផងដែរ។ «វត្តអារាមនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន កំពុងរៀបចំបណ្ដើរៗ នឹងមានទេសចរទស្សនាជា បន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការ ដែលបានបន្ថែមថា ក្រុមមន្ត្រីអន្តរក្រសួង នឹងជួបពិភាក្សាគ្នាម្ដងទៀតក្នុងការប្រមូលធាតុចូលបន្ថែម ដើម្បីដាក់ជូនរដ្ឋមន្ត្រីសម្រេចការងារជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩។ ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមានគឺ៖ គោលដៅទី១ គឺទាក់ទាញភ្ញៀវទេសចរ ឲ្យស្នាក់នៅបានរយៈពេលយូរ ដោយចំណាយប្រាក់ច្រើននៅកម្ពុជា ក៏ដូចជាផ្ដល់នូវប្រាក់ចំណូល ដល់វត្តផងដែរ។ សម្រាប់គោលដៅទី២ គឺផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងការសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋជាដើម។ នេះបើតាមក្រសួងទេសចរណ៍៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា នឹងរៀបចំវត្តអារាមដែលមានភាពលេចធ្លោជាងគេ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឲ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែសីហា។ |
ចំណាយប្រចាំឆ្នាំ២០២៤ ចំនួន៩០០០លានដុល្លារនេះ គឺស្មើនឹង២៥,៩៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ។ ក្នុងនោះមានប្រមាណ ៦៣០០លានដុល្លារ ជាចំណាយចរន្តថវិការដ្ឋ ស្មើនឹង១៨,១១ភាគរយនៃ ផ.ស.ស។ រីឯ ប្រមាណ២៧០០លានដុល្លារទៀត ជាចំណាយមូលធន ស្មើនឹង៧,៨៥ភាគរយនៃ ផ.ស.ស។ សម្រាប់ឆ្នាំ២០២៤ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្ររាជការគ្រប់កម្រិត ចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ១២០លានដុល្លារទៀត សម្រាប់ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការលើកទឹកចិត្តចំពោះមន្ត្រីមានគុណវុឌ្ឍិ ដែលកិច្ចការនេះស្ថិតក្រោមការដឹកនាំផ្ទាល់ពីសំណាក់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏គ្រោងកញ្ចប់ថវិកាជាង១៣លានដុល្លារ សម្រាប់ថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងម្លាំងប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងត្រៀមថវិកាជិត១,៥លានដុល្លារ សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនមន្ត្រីរាជការសាធារណៈ ផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាឆ្នាំ២០២៤ ក៏ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួនសម្រាប់ដោះស្រាយអាទិភាពរបស់រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ក្នុងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នោះ រដ្ឋបានត្រៀមកញ្ចប់ចំណាយ៨៣លានដុល្លារលើការពង្រីកសេវាថែទាំសុខភាព, ៣៦លានដុល្លារលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ១៦៥លានដុល្លារលើការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួសសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ។ រដ្ឋត្រៀម១០០លានដុល្លារសម្រាប់ការអនុវត្តយុទ្ធសាស្ត្រពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង១០០លានដុល្លារទៀតសម្រាប់យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន។ រីឯ ថវិកា៤លានដុល្លារទៀត រដ្ឋត្រៀមសម្រាប់ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់។ ជាមួយគ្នានេះ រដ្ឋាភិបាលត្រៀមថវិកា ១២០លានដុល្លារសម្រាប់ការពង្រីកសមត្ថភាពរដ្ឋបាលសាធារណៈ, ១០២លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពអប់រំ, ៥៩លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល, ៩លានដុល្លារ សម្រាប់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង២,៥លានដុល្លារទៀត រដ្ឋត្រៀមបន្តការពង្រឹង និងលើកម្ពស់គុណភាព រួមទាំងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។ ដើម្បីបំពេញកញ្ចប់ចំណាយប្រចាំឆ្នាំ២០២៤ រដ្ឋាភិបាលគ្រោងខ្ចីលុយពីវិនិយោគិនក្នុងស្រុកចំនួន១០៨លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងខ្ចីលុយពីបរទេសក្នុងកម្រិត ១ ៧០០លាន SDR (ជាង២០០០លានដុល្លារ)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងក្នុងសៀវភៅសង្ខេបថវិកាជាតិ ឆ្នាំ២០២៤ យ៉ាងដូច្នេះ៖ « ការបោះលក់មូលបត្ររដ្ឋ និងការខ្ចីលុយពីបរទេសនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ។ ពោល គឺជាទិដ្ឋភាពបច្ចេកទេសស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន ចីរភាព និងហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់»។ ក្រសួងសេដ្ឋកិច្ចបានបន្ថែមថា រីឯចំណាយលើការទូទាត់ប្រាក់ខ្ចីក្នុងឆ្នាំ២០២៤ ត្រូវបានគ្រោងជាហិរញ្ញប្បទានចំនួន ២ ១១៥ពាន់លានរៀល ត្រូវជា១,៤៨ភាគរយ នៃផ.ស.ស គឺមានកំណើន១៣,៧ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២៣ សម្រាប់រំលស់បំណុលសាធារណៈក្នុងប្រទេសនិងក្រៅប្រទេស៕ | សម្រាប់ឆ្នាំ២០២៤រដ្ឋាភិបាលបានត្រៀមកញ្ចប់ចំណាយចំនួន ៣៧ ១១០ ៤០៤លានរៀល( ប្រមាណ៩០០០លានដុល្លារ) ដែលទំហំចំណាយនេះលើសពីចំណូលដល់ជាង១០០០លានដុល្លារ។ ថវិកាសង្ខេប ឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងឆ្នាំ២០២៤ រដ្ឋរំពឹងរកចំណូលបានជិត៨០០០លានដុល្លារប៉ុណ្ណោះ។ |
ជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល មានរយៈពេល១៧ថ្ងៃហើយ បើគិតត្រឹមថ្ងៃ២៣ ខែតុលា។ ខណៈជម្លោះនៅតែបន្ត បណ្តាប្រទេសមួយចំនួន រួមទាំងអ្នកជំនាញលើស្ថានការណ៍តំបន់ បានបង្ហាញក្តីបារម្ភថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់ អាចឆ្លៀតឱកាសនេះ ដើម្បីធ្វើឱ្យជម្លោះនៅក្នុងតំបន់កាន់តែរីកធំឡើង។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានព្រមានចាត់វិធានការសមស្រប ប្រសិនបើជម្លោះមានការរីកធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា។ «ប្រសិនបើក្រុមណាមួយ ឬប្រទេសណាមួយ កំពុងស្វះស្វែងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយឆ្លៀតកេងចំណេញពីស្ថានភាពដ៏អាក្រក់ដែលយើងមើលឃើញ ការផ្តល់យោបល់របស់យើង គឺកុំធ្វើឱ្យសោះ»។ លោកអូស្ទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាម៉េរិក សូមរក្សាសិទ្ធិក្នុងការការពារខ្លួននៅក្នុងតំបន់។ លោកអូស្ទីន ក៏បានបញ្ជាឱ្យបើកប្រព័ន្ធការពារអាកាសនៅក្នុងតំបន់នោះផង។ ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខិន ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃដដែល បានអះអាងថា អាម៉េរិក មានក្តីបារម្ភចំពោះលទ្ធភាព ដែលកម្លាំងប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែរីកធំឡើយ តាមរយៈការវាយប្រហារលើប្រជាជនអាម៉េរិក ឬកម្លាំងទ័ពអាម៉េរិក នៅក្នុងតំបន់។ លោកប្លីងខិន ចង់សំដៅកម្លាំងប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ដល់ក្រុមហេប៉ូឡា ក្រុមហាម៉ាស ឬក្រុមផ្សេងទៀត គាំទ្រដោយអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែលថា កម្លាំងតស៊ូ ដែលមានហេប៉ូឡា និងក្រុមហាម៉ាសជាដើម អាចវាយប្រហារលើអ៊ីស្រាអែលជាមុន ប្រសិនមានប្រតិបត្តិការយោធាផ្លូវគោក នៅក្នុងតំបន់កាហ្សា។ ជុំវិញបញ្ហានេះ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជូន កម្លាំងនាវាដឹកយន្តហោះចម្បាំងចំនួន ២ក្រុម នៅក្នុងសមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីចាត់វិធានការទាំងអស់ ក្នុងការការពារប្រជាជនអាម៉េរិក។ បន្ថែមពីនេះ អាម៉េរិក ក៏បានប្រកាសឱ្យបុគ្គលិកស្ថានទូតអាម៉េរិកមួយចំនួន នៅអ៊ីរ៉ាក់ ចាកចេញពីប្រទេសនេះផង។ ផ្ទុយពីអាម៉េរិក ដែលព្រមានចាត់វិធានការក្នុងតំបន់មជ្ឈិមបូព៌ា ក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែតុលា បានបង្ហាញជំនឿរបស់ខ្លួនថា កម្លាំងទ័ពមិនមែនជាវិធីសាស្រ្ត ក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើយ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាថ្មី។ តាមការបញ្ជាក់របស់ប្រេសិតចិនប្រចាំនៅតំបន់មជ្ឈិមបូព៌ា លោក Zhai Jun ក្នុងជំនួបជាមួយប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឱ្យមានការបញ្ចប់ការប្រយុទ្ធគ្នាកាន់តែឆាប់រហ័ស។ កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយអេហ្ស៊ីប ដើម្បីជួយដោះស្រាយបញ្ហានៅតំបន់មជ្ឈិមបូព៌ា រួមទាំងថែរក្សាស្ថិរភាពភាពនៅក្នុងតំបន់មួយនេះ។ គិតត្រឹមថ្ងៃទី២២ ខែតុលា ប្រជាជនអ៊ីស្រាអែលច្រើនជាង១៤០០នាក់ ត្រូវបានសម្លាប់ ខណៈប្រជាជនប៉ាឡេស្ទីនលើសពី ៤៣០០នាក់ បានបាត់បង់ជីវិត៕ | ប្រមុខការពារជាតិ និងប្រមុខការទូតអាម៉េរិក បានព្រមានចាត់វិធានការសមស្រប ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាន់តែរីកធំឡើង។ ខុសផ្ទុយពីអាម៉េរិក ចិន នៅថ្ងៃទី២២ ខែតុលា បានយល់ឃើញថា កម្លាំងទ័ពមិនមែនជាមធ្យោបាយក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល និងហាម៉ាសឡើយ។ |
ឆ្នាំនេះ មានប្រទេសជាច្រើន បានរងគ្រោះដោយសាររលកកម្ដៅ ដែលបណ្ដាលមកពីអែលនីណូ។ ក្នុងនោះឥណ្ឌា មីយ៉ាន់ម៉ា និងបណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក បានផ្អាកការនាំចេញអង្ករសរបស់ខ្លួន ដោយបារម្ភថា គ្រោះរាំងស្ងួតអាចបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ពួកគេ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា បានប្រាប់ឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសតំបន់ឆ្ងាយពីប្រភពទឹក។ ការក្រើនរំឭកនេះ ធ្វើឡើងក្រោយពេលព្យាករណ៍អាកាសធាតុលើកទី៣ ឃើញថា បាតុភូតអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ នៅចន្លោះខែកញ្ញា ដល់ខែធ្នូ។ បើតាមក្រសួង នៅខែកញ្ញានេះ មិនសូវមានភ្លៀងធ្លាក់រាយប៉ាយនោះទេ ដោយផ្ទៃដីរងទឹកភ្លៀងមានប្រមាណ៤០ទៅ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងពីខ្សោយទៅមធ្យម។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅតាមផ្នែកខ្លះនៃ តំបន់ជួរភ្នំ ខ្ពង់រាប និងមាត់សមុទ្រ។ ចំពោះខែតុលា និងខែវិច្ឆិកា ទាំងភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀង នឹងត្រូវថមថយ លាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណ៣០ទៅ៤០ភាគរយ។ ដោយឡែក រដូវវស្សាឆ្នាំ២០២៣នេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២ ក្នុងនោះ តំបន់ខ្ពង់រាប ត្រូវបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា, តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា៕ | ភ្នំពេញ៖ ក្រសួងធនធានទឹក បានក្រើនរំឭកឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ព្រោះរដូវវស្សាមានរយៈពេលខ្លី ខណៈបាតុភូតអែលនីណូ (El Nino) នឹងកើនឡើងខ្លាំង នៅចន្លោះខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៣។ អែលនីណូ គឺជាបាតុភូតកម្ដៅ ដែលអាចបង្កឱ្យមានគ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅជាដើម។ |
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការគាំទ្រទាំងស្មារតីនិងបច្ចេកទេស ដើម្បីជួយឱ្យសមាគមអភិរក្សដំរីអៃរាវត្តា ដែលមានទីតាំងក្នុងខេត្តរតនគីរី មានលទ្ធភាពនិងគុណភាពក្នុងការបង្កើនពូជដំរីឱ្យបានច្រើន ដែលជាការរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាជំនួបជាមួយលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។ (រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន) ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តនិងគាំទ្រដល់សមាគមដំរីរបស់លោកស្រី ចិន្តា បង្កើតសកម្មភាពអប់រំផ្សព្វផ្សាយលើសារៈសំខាន់នៃការអភិរក្សដំរីដល់កុមារ នៅតាមសាលារៀន ដើម្បីជួយបណ្តុះគំនិតវិជ្ជមាន ដែលអាចចូលរួមដល់ការអភិរក្សថនិកសត្វប្រភេទធំ និងងាយរងគ្រោះនៅលើពិភពលោក។ ឆ្លើយតបនឹងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ខៃ ចិន្តា ប្រធានសមាគអភិរក្សដំរីអៃរាវត្តា សម្តែងនូវសេចក្តីរីករាយនិងថ្លែងអំណរគុណចំពោះការចូលរួមសហការពីក្រសួងបរិស្ថាន ជាពិសេស ការគាំទ្រដល់សកម្មភាពការអភិរក្សដំរី និងគម្រោងបង្កើតកន្លែងបង្កាត់ពូជដំរីដំបូងគេនៅកម្ពុជា។ (រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន) លោកស្រី ចិន្តា បានបញ្ជាក់ថា ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ ក្នុងខេត្តភាគឦសាននៃប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា ត្រូវបានបង្កើតកាលពី ៤ឆ្នាំមុន ដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយ សត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។ មូលនិធិនេះនឹងរួមចំណែកអភិរក្សព្រៃឈើជាជម្រកសត្វព្រៃក៏ ដូចជាធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី។ អត្ថបទទាក់ទង រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចូលរួមដាំកូនឈើនៅសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងខេត្តរតនគិរី សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៩នេះ សមាគមអភិរក្សដំរីអៃរាវត្តា នឹងរៀបចំទិវាដាំកូនឈើនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ដែលជាកន្លែងអភិក្សសត្វដំរីរបស់សមាគម ដើម្បីការពារបរិស្ថាន ផ្តល់ជម្រកដល់សត្វដំរី បង្កើតទេសចរណ៍បៃតងនៅក្នុងខេត្តរតនគិរី ទឹកដីភូមិភាគឦសាននៃប្រទេសកម្ពុជា។ នៅក្នុងទិវាដាំកូនឈើនោះក៏មានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លោក ខៀវ កាញារីទ្ធ ចូលរួមផងដែរ។ (រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន) សូមទំនាក់ទំនងព័ត៌មានបន្ថែមសម្រាប់លោកអ្នកដែលចូលរួមដាំកូនឈើ៖ កញ្ញា ឌួង ហ្សូរីដា ៖ ០៩៥ ៧៧ ៧៧ ១៤ លោក មុំ សាម៉េត (VJ Hero)៖ ០១២ ៥៣ ៦៦ ៧៦ អ្នកនាង ភួង ស្រីមាស ៖ ០១៦ ៦៩ ១៥ ៩៩ | ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ នឹងពិនិត្យលើកាសហការគាំទ្រទាំងស្មារតី និងបច្ចេកទេសដល់សមាគមអភិរក្សដំរីអៃរាវត្តា ក្នុងការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំរីខ្មែរដំបូងគេ នៅកម្ពុជា ដើម្បីបង្កើនចំនួនសត្វដំរី ព្រមទាំងរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ទន្ទឹមនឹងការគាំទ្រនេះ សមាគមអៃរាវត្តាបានព្យាយាមអភិរក្សសត្វដំរីចំនួន៤ក្បាល នៅក្នុងខេត្តរតនគិរី យ៉ាងស្វិតស្វាញ។ |
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា រាល់សេចក្តីសម្រេចក្នុងវេទិកានេះ ការដាក់ចេញគោលនយោបាយនានា មានអានុភាពដូចសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ សម្តេចអះអាងថា៖ «វេទិកានាថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា»។ ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ គឺជាវេទិកាដែលសម្តេច ហ៊ុន ម៉ាណែត បានសន្យានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីអាណត្តិទី៧ ហើយនេះក៏ជាកិច្ចប្រវត្តិសាស្ត្រលើកដំបូងផងដែរសម្រាប់សម្តេចដែលបានដឹកនាំវេទិកា។ សម្តេច ហ៊ុន សែន បានដឹកនាំវេទិកា ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩ ពោលគឺពីលើកទី១ ដល់ទី១៨។ វេទិកា បានខកខានដោយសារការវាយលុកកូវីដ-១៩។ ក្រោយខកខានអស់រយៈពេល៤ឆ្នាំ សម្តេច ហ៊ុន ម៉ាណែត ជឿជាក់ថា នឹងមានសំណើរជាច្រើនដែលត្រូវដោះស្រាយ។ កិច្ចប្រជុំពេញមួយព្រឹកនេះ ក្រៅពីមតិបើកកិច្ចប្រជុំរបស់សម្តេច ហ៊ុន ម៉ាណែត ក៏មានការបង្ហាញរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, បទអន្តរាគមន៍របស់លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ការលើកឡើងផ្សេងៗពីតំណាងវិស័យឯកជន ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងការបិទកម្មវិធីរបស់សម្តេច ហ៊ុន ម៉ាណែត៕ | ក្រោយខកខានអស់រយៈពេល៤ឆ្នាំ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានដំណើរការផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នេះ នៅវិមានសន្តិភាព។ ដឹកនាំជាលើកដំបូងក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលអាណត្តិទី៧ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកវេទិកានេះ ដូចជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ។ |
ដ្បិតសកម្មភាពរបស់សន្តិសុខរូបនោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែទង្វើបែបនេះ មិនត្រូវបានទទួលការគាំទ្រឡើយ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មិនគាំទ្រនូវទង្វើដែលសន្តិសុខផ្សាររូបនោះ បានធ្វើចំពោះអ្នកលក់ដូរឡើុយ ដោយត្រូវណែនាំអាជីវករឲ្យបានត្រឹមត្រូវ។ លោក វ៉ី សំណាង បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«សន្តិសុខផ្សាររូបនោះ ត្រូវខ្ញុំបណ្ដេញចេញពីការងារហើយ។ នេះជាទង្វើអសីលធម៌បំផុតដែលមិនអាចទទួលយកបាន។ យើងមិនកាន់ជើងអ្នកលក់នោះទេ ព្រោះគាត់ពិតជាបំពានផ្លូវសាធារណៈ តែក្នុងនាមជាមន្រ្តីសណ្ដាប់ធ្នាប់ត្រូវណែនាំពួកគាត់ដោយសន្តិវិធី»។ យ៉ាងណាលោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់បងប្អូនអាជីវករនៅតាមផ្សារទាំងអស់ ចូលរួមរក្សាឲ្យបាននូវសណ្ដាប់ធ្លាប់សាធារណៈ មិនត្រូវគិតពីផលប្រយោជន៍ខ្លួន ភ្លេចគិតពីផលប៉ះពាល់ប្រយោជន៍អ្នកដទៃឡើយ។ ក្រោយកើតហេតុនៅថ្ងៃទី២០ ខែឧសភា លោក វ៉ី សំណាង ក៏បាននាំយកសម្ភារមួយចំនួនផ្ដល់ជូនអ្នកលក់ព្រីង និងបានសូមអភ័យទោស ចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលមិនអាចលើកលែងឲ្យបាន៕ | កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៩ ខែឧសភា មានការចែករំលែករូបភាពមួយសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក ពីករណីសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មេងស្រីលក់ព្រីងម្នាក់ នៅមុខផ្សារកំពង់ស្ពឺ។ ទង្វើនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួន រិះគន់យ៉ាងខ្លាំងៗ រួមទាំងអភិបាលខេត្តកំពង់ស្ពឺផង ថាជាទង្វើអសីលធម៌ និងបានបណ្ដេញសន្តិសុខនោះចេញពីការងារ។ |
កិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ាននិងមេដឹកនាំអាមេរិក មិនបានរៀបចំ តាំងពីអំឡុងឆ្នាំ២០១៧មកម្លេះ។ ប៉ុន្តែជំនួប២ថ្ងៃ នាខែក្រោយ រវាងថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នៅរដ្ឋធានីវ៉ាស៊ីនតោន នឹងបង្កើនជំនឿទុកចិត្តគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការ និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កិច្ចប្រជុំនាខែក្រោយនេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្រ្ត លើកទី២ ហើយ បើគិតពីឆ្នាំ២០១៦។ នេះបើតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ានដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លិខិតដដែល បញ្ជាក់ថា ជំនួបនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជា ការឆ្លើយតបនឹងកូវីដ-១៩ ,សន្តិសុខសុខភាពសកល , ការផ្លាស់ប្ដូរអាកាសធាតុ , ការអភិវឌ្ឍប្រកបដោយចីរភាព , កិច្ចសហប្រតិបត្តិការលំហសមុទ្រ , ធនធានមនុស្ស និងទំនាក់ទំនងសេដ្ឋកិច្ចជាដើម។ លើសពីនេះ ថ្នាក់ដឹកនាំអាស៊ាន និងអាម៉េរិក នឹងផ្លាស់ប្ដូរយោបល់គ្នាលើ បញ្ហាតំបន់ ដែលជាផលប្រយោជន៍និងកង្វល់រួមផងដែរ។ អាស៊ានពិតជាត្រូវការអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច កិច្ចប្រជុំកំពូលអាស៊ាន និងអាម៉េរិក ដែលមានមេដឹកនាំកំពូលនៃភាគីទាំងពីរអង្គុយទល់មុខគ្នានេះ ត្រូវបានខកខានអស់៤ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១៧មក ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ ប៉ុន្តែទើបតែអាណត្តិប្រធានាធិបតី ចូ បៃឌិន នេះ ដែលបានត្រៀមរៀបចំជំនួបអាស៊ាននិងអាម៉េរិកឡើងវិញ ដែលសបញ្ជាក់ថា អាស៊ាននៅតែមានឥទ្ធិពល ហើយអាម៉េរិកក៏ទំនងជាចង់ធ្វើតុល្យភាពអំណាចរបស់ខ្លួន ប្រជែងនឹងចិនដែរ។ នេះជាការលើកឡើងរបស់លោក វណ្ណ ប៊ុនណា ។ អ្នកជំនាញវិទ្យាស្រ្តនយោបាយរូបនេះ បានបន្ថែមថា កិច្ចប្រជុំនៅខែក្រោយនេះ នឹងបង្ហាញពីវិស័យការទូតរបស់អាស៊ានទៅកាន់អន្តរជាតិ ពិសេសគឺការចូលរួមភ្ជាប់ទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដោយប្រកាន់គោលនយោបាយអព្យាក្រឹត្យ។ លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ។ រូបពីហ្វេសប៊ុករបស់លោក ប៊ុនណា ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក វណ្ណ ប៊ុនណា បានបន្ថែមថា៖ «អាស៊ានពិតជាត្រូវការសហរដ្ឋអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ ដូច្នេះ ថ្នាក់ដឹកនាំអាស៊ានអាចនឹងនិយាយត្រង់ទៅត្រង់មកជាមួយលោក ចូ បៃឌិន ទាក់ទងនឹងវិស័យសន្តិសុខ ពិសេសការផ្លាស់ប្ដូរវិស័យពាណិជ្ជកម្ម ដើម្បីស្ដារសេដ្ឋកិច្ចក្នុងតំបន់ដែលអាស៊ានចង់បាន»។ លោក ប៊ុនណា ក៏មើលឃើញថា អាមេរិកក៏ចាត់ទុកអាស៊ាន ជាគោលដៅគោលនយោបាយការបរទេសសំខាន់ដែរ ដូច្នេះមហាអំណាចមួយនេះ ក៏ពង្រឹងកិច្ចសហការឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយអាស៊ាន។ លោក រ៉ូ វណ្ណៈ ក៏យល់ឃើញដូចលោក ប៊ុនណាដែរ ថា អាស៊ានមានឥទ្ធិពលការទូតល្អ ក្នុងឆាកអន្តរជាតិ តាមរយៈកិច្ចប្រជុំនេះ។ បើតាមសហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជារូបនេះ កម្ពុជា ដែលជាប្រធានអាស៊ាន ក៏មានភាពវិជ្ជមានច្រើន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងជំនួបកំពូលជាមួយអាមេរិកនេះ។ តែយ៉ាងណាលោក វណ្ណៈ ក៏មើលឃើញពីផលអវិជ្ជមាន ក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចចិន និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានអាស៊ានជាចំណុចកណ្ដាល។ «ជំនួបកំពូលនេះ បង្ហាញពីសារៈសំខាន់រវាងទំនាក់ទំនងសហរដ្ឋអាម៉េរិកនិងអាស៊ាន ហើយផលអវិជ្ជមានក៏នឹងកើតមានដែរ គឺអាស៊ានហែកហួរគ្នា ឬអាស៊ានមិនស្ថិតក្នុងធ្លុងតែមួយ ដែលបែងចែកប្លុកគ្នា គឺអាស៊ានគាំទ្រដោយចិន និងអាស៊ានគាំទ្រដោយអាមេរិក។ ដូច្នេះ ខ្ញុំមើលឃើញថា ស្ថានភាពប្រកួតគ្នានេះ នឹងកាន់តែតានតឹងឡើងៗ»។ នេះជាការបញ្ជាក់របស់លោក វណ្ណៈ ដោយបន្ថែមទៀតថា ការប្រជែងគ្នារវាងមហាអំណាចនេះ គឺមិនត្រឹមតែលើភូមិសាស្រ្តនយោបាយ និងឥទ្ធិពលនោះទេ តែវាជាការប្រជែងមនោគមវិជ្ជាបែបលិទ្ធិប្រជាធិបតេយ្យ ដែលមានអាម៉េរិក និងបែបផ្ដាច់ការ ដោយមានចិនគាំទ្រ។ កម្ពុជាអាចឆ្លៀតឱកាសលើកពីបញ្ហា GSP ចរចាទ្វេភាគីជាមួយប្រធានាធិបតីអាម៉េរិក មេដឹកនាំកម្ពុជា អាចនឹងចាប់យកឱកាសនេះ ជួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្រៅពីក្របខ័ណ្ឌអាស៊ាន ដើម្បីជជែកពីរឿងរ៉ាវនៃការខ្វែងគំនិតគ្នានាពេលកន្លងមក។ នេះជាយល់ឃើញរបស់ លោក វណ្ណ ប៊ុនណា អ្នកជំនាញវិទ្យាស្រ្តនយោបាយ ដោយបន្តថា បើមានជំនួបទ្វេភាគីពិតមែន កម្ពុជាទំនងជាលើកពីបញ្ហាជាច្រើនទាំងនយោបាយ សិទ្ធិមនុស្ស និងសេដ្ឋកិច្ច ជាពិសេសការស្នើសុំប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP ) ពីអាម៉េរិកវិញ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើមានជំនួបទ្វេភាគីមែន ប្រហែលជាអាចនឹងមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀង GSP ថាតើអាមេរិកចង់បានអ្វីពីកម្ពុជាក្នុងការបន្តGSP។ ហើយតើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើអ្វីបន្តខ្លះ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ហ្នឹង»។ ដូចគ្នាដែរ លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា ថា កម្ពុជានឹងព្យាយាមលើកពីបញ្ហាទ្វេភាគីជាមួយអាម៉េរិក ដើម្បីរកចំណុចរួម ពិសេសគឺកិច្ចព្រមព្រៀង ដើម្បីទទួលបាន GSP វិញ សម្រាប់ស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ លោកបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកជាដៃគូទីផ្សារធំ សហរដ្ឋអាម៉េរិកជាដៃគូ ដែលកម្ពុជាព្យាយាមបញ្ចុះបញ្ចូល ដែលយើងដឹងហើយថា កម្ពុជាបានជួលឲ្យក្រុមហ៊ុនតស៊ូមតិអាម៉េរិក ឲ្យនិយាយល្អពីកម្ពុជា ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក»។ លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក វណ្ណៈ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ កត់សម្គាល់ថា កម្ពុជានៅតែទុកអាម៉េរិកជាទីផ្សារសំខាន់ ពិសេសគឺប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេ កម្ពុជានឹងលើកករណី GSP ពិភាក្សា បើសិនមានជំនួបទ្វេភាគីណាមួយ។ បន្ថែមពីនេះ លោក ប៊ុនណា សង្កត់ធ្ងន់ថា កត្តាសំខាន់ដែលកម្ពុជាចង់បានបំផុត ក្នុងកិច្ចប្រជុំកំពូលនេះ គឺស្ដារទំនាក់ទំនងកម្ពុជា-អាម៉េរិកឡើងវិញ តាមរយៈការជួបលោក ចូ បៃឌិន។ មេដឹកនាំកម្ពុជា នឹងបង្ហាញពីឆន្ទៈស្ដារស្ថានភាពនយោបាយ និងនិយាយត្រង់ទៅត្រង់មក ឬពន្យល់រឿងរ៉ាវផ្សេងៗ ដែលភាគីទាំងពីរ ខ្វែងគំនិតគ្នា។ អត្ថបទទាក់ទង GSP អស់សុពលភាព, កម្ពុជា និង ប្រទេសជាង១០០ទៀត ត្រូវបង់ពន្ធ ពេលនាំទំនិញចូលអាមេរិក ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences) បានផុតរលត់សុពលភាព តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។ GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញដោយមិនបង់ពន្ធ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកតាំងឆ្នាំ១៩៩៧មក។ ប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ អាចអនុញ្ញាតឲ្យកម្ពុជា នាំទំនិញនិងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាម៉េរិក។ ប៉ុន្តែ កម្ពុជា ពុំមានទំនិញនិងផលិតផលច្រើនមុខបែបនេះ នាំចូលទៅទីផ្សារអាម៉េរិកនោះទេ។ ភាគច្រើន គឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលិស និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាម៉េរិក៕ | ភ្នំពេញ៖ អាស៊ានពិតជាត្រូវការអាមេរិកទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់អ្នកវិភាគ និងជំនាញវិទ្យាសាស្ត្រតនយោបាយ ដែលមើលឃើញពីផលវិជ្ជមាន នៃជំនួបកំពូលរវាងមេដឹកនាំអាសា៊ន និងអាម៉េរិក នាថ្ងៃទី ១២-១៣ ឧសភាខាងមុខ។ |
វិញ្ញាសាកម្រិតមធ្យសិក្សា អាយុក្រោម១៩ឆ្នាំ មាន៖NORTHBRIDGE, វិទ្យាល័យព្រះស៊ីសុវត្ថិ,វិទ្យាល័យហ៊ុនសែន តាខ្មៅ, KURMUL, SOS, វិទ្យាល័យបាក់ទូក,AMERICAN និងប៊ែលធីអន្តរជាតិ ខណៈកម្រិតឧត្តមសិក្សា អាយុក្រោម២៣ឆ្នាំ មានអាស៊ីអឺរ៉ុប, IFL, ជាតិគ្រប់គ្រង, គ្រប់គ្រង និងសេដ្ឋកិច្ច, CAMED, ពុទ្ធិសាស្រ្ត, តិចណូ និងវេស្ទើន។ ចំណែកវិញ្ញាសាមហាជនបុរស(Mens Open) រួមមាន៖ DOLPHIN, BRAHMA KOUPREY, HELLO TEAM, OUTLAWS, THE REVEN, CAMBOYZ, RANGER, DRAGON BALL និងវិញ្ញាសាមហាជននារី រួមមាន៖ សៀមរាបផ្ទះខ្ញុំ, វិទ្យាល័យព្រះស៊ីសុវត្ថិ, ក្លិបអគ្គស្នងការនគរបាលជាតិ, PINK PANTHER, ក្រសួងមហាផ្ទៃ, ក្លិបអគ្គអន្តោរប្រវេសន៍, UNIVERS និងស.ស.យ.ក ខេត្តសៀមរាប។ គួរបញ្ជាក់ថា ការប្រកួតពាក់វគ្គកណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨ព្រឹកតទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់បាល់បោះ TNAOT ៣x៣។ ចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ១.៥០០.០០០ រៀល អមដោយមេដាយកិត្តិយស និងពានផងដែរ ក្រុមទទួលបានលេខ២ ទឹកប្រាក់ទទួលបាន១.០០០.០០០ និងលេខ៣ ទទួលបានប្រាក់រង្វាន់ ៦០០.០០០ រៀល៕ | ក្រោយប្រកួតជម្រុះតាមពូលនីមួយៗរួចមក គេបានរកឃើញ៨ក្រុមចុងក្រោយក្នុងវិញ្ញសាទាំង៤ប្រភេទ នៃការប្រកួត ពានរង្វាន់បាល់បោះ TNAOT ៣x៣ កាលពីថ្ងៃទី២៥ ខែតុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ |
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនថ្មីចំនួន៣ទៀត ក្នុងការបង្កើតរោងចក្រ វាយនភ័ណ្ឌ និងកាត់ដេរនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុនទាំងនោះមានទុនវិនិយោគជាង១៨លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានប្រមាណ២០០០កន្លែង។ ចុះបើតាមការចុះផ្សាយរបស់CDC។ ក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានCDC អនុម័តឱ្យបង្កើតរោងចក្រនៅកម្ពុជា។ បើតាមCDC ក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រោងចក្ររបស់ក្រុមហ៊ុននេះ មានតម្លៃវិនិយោគ៣លានដុល្លារ ដែលអាចបង្កើតឱកាសការងារជូនពលរដ្ឋបានជាង៥០០កន្លែង ខណៈរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនKYLIN (CAMBODIA) SPORTS CO., LTD អាចបង្កើតការងារបានជាង៧០០កន្លែងផងដែរ។ ការចុះផ្សាយរបស់CDC កាលពីថ្ងៃទី២៩មេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុមហ៊ុនKYLIN បានបោះទុនវិនិយោគជាង៥,៣លានដុល្លារ ដើម្បីបង្កើតរោងកាត់ដេរសម្លៀកបំពាក់របស់ នៅសង្កាត់រលួស ខណ្ឌដង្កោ។ ជាមួយគ្នានេះ CDC ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមCDC ក្រុមហ៊ុននេះមានទុនវិនិយោគរហូតទៅដល់១០,៥ លានដុល្លារ ដែលបង្កើតការងារបាន៧៧៧ កន្លែង ផងដែរ៕ | ដោយ ៖ ធន់ សេងហុង |
អត្ថបទទាក់ទង Premier League បន្តប្រកួតដដែល ទោះអង់គ្លេសបិទប្រទេសជាថ្មី ដោយសារ COVID-19 តួលេខដ៏ច្រើននេះ ជាចំនួនឆ្លងទ្វេដងបើធៀបនឹងកំណត់ត្រាមុនៗ ដែលមានចំនួនច្រើនបំផុត១៨ករណី។ កាលពីសប្តាហ៍មុន ជំនួបក្នុងលីគកំពូលអង់គ្លេសចំនួន៣ប្រកួតត្រូវពន្យារពេល ដោយសារការផ្ទុះឡើងជាថ្មីនៃជំងឺរាតត្បាតសកលនេះ។ ប្រទេសអង់គ្លេស ក្រោមការសម្រេចរបស់នាយករដ្ឋមន្ត្រីលោក Boris Johnson បានបិទប្រទេសជាថ្មីម្តងទៀតនៅថ្ងៃទី៥ មករា ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មី។ ការធ្វើតេស្តពីរដងក្នុងមួយសប្តាហ៍ត្រូវបានអនុវត្តន៍នៅរដូវកាលមុនសម្រាប់ក្របខណ្ឌ Premier League ប៉ុន្តែរដូវកាលថ្មីនេះបានកាត់បន្ថយត្រឹម១លើកក្នុងមួយសប្តាហ៍។ ការធ្វើតេស្តលើកទី១ លើមនុស្ស១៣១១នាក់ កាលពីសប្តាហ៍មុនមានករណីវិជ្ជមានចំនួន២៨ករណី និងលើកទី២ចេញលទ្ធផលវិជ្ជមានចំនួន១២ករណីបន្ថែមទៀត ពីការធ្វើតេស្តលើចំនួនសមាជិកនៃលីគកំពូលអង់គ្លេស៩៨៤រូប។ បើទោះជាមានការបិទប្រទេស និងករណីឆ្លងច្រើននៅ Premier League បែបនេះក្តី ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសនៅតែអនុញ្ញាតឲ្យការប្រកួតលីគកីឡាបាល់ទាត់ និងកីឡាកម្រិតអាជីពនៅអង់គ្លេសផ្សេងទៀតបន្តយុទ្ធនាការរបស់ខ្លួនដដែល ក្រោមលក្ខខណ្ឌបិទទ្វារកីឡដ្ឋាន៕ | ក្របខណ្ឌ Premier League បានបញ្ជាក់នៅថ្ងៃទី៥ ខែមករាថាមានកីឡាករ និងបុគ្គលិកចំនួន ៤០ នាក់បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីការធ្វើតេស្តពីរលើកកាលពីសប្តាហ៍មុន។ បើទោះមានករណីឆ្លងច្រើន ហើយអង់គ្លេសទើបបិទប្រទេសជាថ្មី ប៉ុន្តែការប្រកួតលីគអាជីពរនៅតែមិនមានការពន្យារ ឬផ្អាកឡើយ។ |
លោកស្រី ឱ វណ្ណឌីន មិនគាំទ្រឱ្យពលរដ្ឋនាំគ្នាជួបជុំ ឬរៀបចំពិធីជប់លៀង រួមទាំងពិធីមង្គលការ នៅក្នុងបរិបទជំងឺកូវីដ១៩នេះឡើយ។ លោកស្រី វណ្ណឌីន ស្នើឱ្យពលរដ្ឋលើកពេលជួបជុំគ្នានេះ ហើយរង់ចាំទាល់តែកម្ពុជា ប្រកាសថា លែងមានជំងឺកូវីដ១៩តែម្ដង។ ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១១ ឧសភា រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ដូច្នេះថា៖«កន្លែងនេះ ខ្ញុំសូមបញ្ជាក់ជូនថា ការរៀបអាពាហ៍ពិពាហ៍ក្តី ការប្រារព្វនូវពិធីផ្សេងៗក្តី ប្រសិនបើអាចពន្យាពេលបាន ជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេលពីរ ឬបីខែទៀត យើងតាមមើលស្ថានភាពនៅលើសាកលលោក»។ ប៉ុន្តែបើពលរដ្ឋ មានកម្មវិធីសំខាន់ ដែលមិនអាចលើកពេលវេលាបាននោះ ពលរដ្ឋអាចរៀបចំកម្មវិធីដោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នជានិច្ច។ នេះជាការអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន។ គិតត្រឹមថ្ងៃទី១១ឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះ មាន១២០នាក់ ឬស្មើនឹង៩៩.៣៦ភាគរយ ជាសះស្បើយ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩នាក់, បារាំង៤០នាក់, ម៉ាឡេស៊ី១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, អាមេរិកាំង២នាក់, វៀតណាម៣នាក់, ឥណ្ឌូណេស៊ី២នាក់, កាណាដា២នាក់ និងបែលហ្សិក១នាក់។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ដែលនៅសល់២នាក់ទៀតនោះ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរមិត្តភាពកម្ពុជា-សូវៀត។ អ្នកជំងឺកូវីដ-១៩ ទាំងពីរនាក់នោះ គឺជាស្ត្រី វ័យ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងបុរសវ័យ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង៕ | ភ្នំពេញ៖ ដ្បិតជំងឺកូវីដ១៩ថមថយក្តី ប៉ុន្តែពលរដ្ឋមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសចំពោះជំងឺនេះឡើយ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅស្នើតែឱ្យពលរដ្ឋកាត់បន្ថយការជួបជុំគ្នា នៅគ្រាដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ។ |
ទីធ្លាសកលវិទ្យាចិនប្រចាំទីក្រុងហុងកុង (CUHK) នៅថ្ងៃទី១២ ខែវិច្ឆិកា ធ្លាក់ចូលក្នុងស្ថានភាពយ៉ាងតានតឹងចូលដល់ថ្ងៃទីពីរ ដោយការប្រឈមមុខដាក់គ្នារវាងប៉ូលិស និងក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាល។ ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រលើបាតុកររាប់រយនាក់ ខណៈក្រុមបាតុករគប់ដបសាំង និងដុំថ្មលើសមត្ថកិច្ច។ រថយន្តដែលក្រុមបាតុករយកធ្វើជារបាំងបិទផ្លូវ ក៏ត្រូវដុតឲ្យឆាបឆេះផងដែរ។ តាមការចុះផ្សាយរបស់កាសែត South China Morning Post ប៉ូលិសហុងកុង បញ្ជាក់ឲ្យដឹងថា ពួកគេមានសិទ្ធិចូលទៅក្នុងទីធ្លាសកលវិទ្យាល័យដើម្បីចាប់ខ្លួនក្រុមបាតុករ ហើយទីតាំងទាំងនោះ ពុំគួរជាកន្លែងសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជនឡើយ។ ក៏ប៉ុន្តែ សម្រាប់និស្សិតហុងកុងខ្លះ បរិវេណសាលារៀន គឺប្រៀបដូចជាផ្ទះ និងត្រូវតែការពារឲ្យបានត្រឹមត្រូវ ទោះកើតមានអំពើហិង្សាកាន់តែខ្លាំងឡើងៗក៏ដោយក្តី។ និស្សិតម្នាក់នៃសកលវិទ្យាល័យ CUHK ដែលចូលរួមក្នុងការប្រឈមមុខដាក់គ្នានេះ បានលើកឡើងថា៖«សកលវិទ្យាល័យ គឺជាទីកន្លែងសម្រាប់សេរីភាពនៃការសិក្សា។ វាពុំមែនជាទីកន្លែងសាធារណៈទាំងស្រុងឡើយ ដែលប៉ូលិសអាចចូលស្រេចតែចិត្តឡើយ»។ ការប៉ះទង្គិចគ្នានេះ បានអូសបន្លាយដល់ពេលយប់ ទោះជាមានការធ្វើអន្តរាគមន៍ពីសំណាក់បុគ្គលិកសកលវិទ្យាល័យ។ ចុងក្រោយ ប៉ូលិស បានប្រើប្រាស់កាណុងបាញ់ទឹក ហើយក្រោយមកបានសម្រេចចិត្តដកថយចេញពីទីតាំងប្រឈមគ្នា ដោយទុកឲ្យក្រុមបាតុករបន្តកាន់កាប់ទីធ្លាសកលវិទ្យាល័យ។ មែនទែនទៅ ការប្រឈមមុខដាក់គ្នានៅទីធ្លាសកលវិទ្យាល័យជាលើកដំបូងនេះ កើតឡើងក្រោយពីប៉ះទង្គិចដ៏ព្រៃផ្សៃមួយកាលពីថ្ងៃចន្ទ ទី១១ វិច្ឆិកា ដោយកាលនោះប៉ូលិសបានបាញ់កាំភ្លើងគ្រាប់ពិតលើបាតុករម្នាក់ ហើយបុរសវ័យកណ្តាលម្នាក់ ត្រូវបានដុតឆេះខ្លោចខ្លួន ខណៈតតាំងជាមួយក្រុមបាតុករ។ ទាក់ទិននឹងការសកម្មភាពដ៏ព្រៃផ្សៃទាំងពីរដែលបានកើតឡើងក្នុងទីក្រុងហុងកុង នាពេលដើមសប្តាហ៍នេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស បានប្រកាសជំហរគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប៉ូលិសហុងកុង។ ក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅថ្ងៃអង្គារ ទី១២ វិច្ឆិកា ក្នុងរដ្ឋធានី ប៉េកាំង លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមុខការពារសកម្មភាពរបស់មន្ត្រីប៉ូលិសហុងកុងដែលពាក់ព័ន្ធនឹងការបាញ់កាំភ្លើងកាលពីថ្ងៃចន្ទ ព្រមទាំងទទូចឲ្យមន្ត្រីក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកុំលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ «មិនខ្វល់ថា អ្នករស់នៅក្នុងប្រទេសណាមួយឡើយ ការប៉ុនប៉ង់លួចកាំភ្លើងរបស់មន្ត្រីប៉ូលិស, វាយប្រហារលើប៉ូលិសដែលអនុវត្តកាតព្វកិច្ច, គំរាមកំហែងដល់អាយុជីវិតនិងសុវត្ថិភាពប៉ូលិស គឺពុំត្រូវាអនុញ្ញាតឲ្យកើតមានឡើងនោះឡើយ ហើយច្បាស់ណាស់ ទង្វើនេះបែបនេះ នឹងត្រូវឆ្លើយតបដោយបង្ខំដោយកងកម្លាំងប៉ូលិស»។ អ្នកនាំពាក្យចិនរូបនេះ បញ្ជាក់បែបនេះ៕ | សកលវិទ្យាល័យនៅហុងកុងបានក្លាយជាសមរភូមិប្រយុទ្ធថ្មីរវាងបាតុករហុងកុង និងប៉ូលិស។ នៅរសៀលថ្ងៃអង្គារ ១២ វិច្ឆិកា បាតុករហុងកុង បានប្រមូលផ្តុំគ្នានៅទីធ្លាសកលវិទ្យាល័យ ដោយប្រកាសថា សាលារៀន«គឺជាសមរភូមិដ៏សំខាន់បំផុតដែលមិនត្រូវបាត់បង់ឡើយ»។ |
ការ៉េម និងសូកូឡា ជាតិស្ករក្នុងអាហារពីរមុខនេះអាចធ្វើឲ្យអ័រម៉ូនស្ត្រេសកើនឡើងកាន់តែខ្លាំង។ ជាតិស្ករក្នុងឈាម និងអាំស៊ុយលីនឡើងខ្ពស់ ដែលបណ្តាលមកពីការញ៉ាំជាតិស្ករសិប្បនិមិត្តច្រើនក៏អាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវ និងញ៉ាំអាហារកាន់តែច្រើនផងដែរ។ កាហ្វេ កាហ្វេផ្អែមដូចជា ឡាតេ និងម៉ូកា ដែលត្រូវបានធ្វើឡើងដោយជាតិសេរ៉ូ និងអេចប្រេសូអាចធ្វើឲ្យអ្នកកាន់តែពិបាកគេង និងរំខានដល់ការគេងថែមទៀត។ អាហារកៃឆ្នៃ អាហារប្រភេទនេះមានជាតិសូដ្យូម ខ្លាញ់ និងសារធាតុញៀនខ្ពស់ តែមិនសូវមានជីវជាតិឡើង ដូច្នេះវាអាចធ្វើឲ្យអ័រម៉ូនស្ត្រេសកើនឡើងក្នុងខ្លួនច្រើនផង និងបាក់ទឹកចិត្តកាន់តែខ្លាំងទៀត។ អាហារឆា ឬចៀន ចូរចៀសឲ្យឆ្ងាយពីសាច់មាន់ចៀន ឬដំឡូងបារាំងចៀននៅពេលពិបាកចិត្ត ព្រោះវាមានជាតិខ្លាញ់ច្រើន ជាពិសេស Trans Fat ដែលត្រូវបានគេរកឃើញថា ធ្វើឲ្យបាក់ទឹកចិត្តកាន់តែខ្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្វីដែលអ្នកញ៉ាំអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបាន។ ខណៈពេលដែលអាហារជាច្រើនអាចជួយឲ្យមានអារម្មណ៍ល្អ តែក៏មានមួយចំនួនតូចធ្វើឲ្យមានអារម្មណ៍ពិបាកកាន់តែធ្ងន់ធ្ងរ ឬមានប្រតិកម្មក្នុងខ្លួនមិនល្អដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែព្យាយាមចៀសវាងនៅពេលមានអាការៈបាក់ទឹកចិត្ត៖ |
ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បូកផ្សំជាមួយនឹងកំណើនប្រជាជនធ្វើឲ្យអង់គ្លេសប្រឈមនឹងវិបត្តិខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ។ នេះជាការបញ្ជាក់របស់ប្រធានទីភ្នាក់ងារបរិស្ថានអង់គ្លេស James Bevan នៅក្នុងសន្និសីទស្តីពី បញ្ហាទឹកនៅទីក្រុងឡុងដ៍ សប្តាហ៍នេះ។ បើតាមសារព័ត៌មាន BCC ប្រធានស្ថាប័នបរិស្ថានរូបនេះបានព្រមានថា វិបត្តិខ្វះខាតទឹកដ៏គ្រោះថ្នាក់នឹងអាចកើតឡើងក្នុងចន្លោះពី ២០ ទៅ ២៥ឆ្នាំខាងមុខ បើសិនជាមិនមានវិធានការត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ទឹកទេនោះ។ « ត្រឹម ២០ ទៅ ២៥ឆ្នាំទៀតយើងនឹងឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដែលយើងនឹងមិនមានទឹកគ្រប់គ្រាន់តាមតម្រូវការ»។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ដូច្នេះ។ បើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស បច្ចុប្បន្ននេះ ប្រជាជនម្នាក់ៗប្រើប្រាស់ទឹកជាមធ្យម ១៤០លីត្រក្នុងមួយថ្ងៃ។ វាជាការប្រើប្រាស់មួយក្នុងកម្រិតខ្ពស់ដែលចាំបាច់ត្រូវមានការកាត់បន្ថយដើម្បីធានានិរន្តរភាពនៃទឹក។ ជុំវិញអនាគតនៃវិបត្តិខ្វះខាតទឹកប្រើប្រាស់នេះ ប្រធានទីភ្នាក់ងារបរិស្ថានខាងលើបានស្នើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកចូលរួមធ្វើយ៉ាងណាដាក់ចេញវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់វិបត្តិខ្វះខាតទឹកប្រើប្រាស់ដ៏គ្រោះថ្នាក់នេះដែរ។ អ្វីដែលសំខាន់ជាងនេះលោក James Bevan បានទទូចឲ្យសាធារណជនអង់គ្លេសចេះកែប្រែឥរិយាបថខ្លួនក្នុងការប្រើប្រាស់ទឹកដូចជាព្យាយាមសន្សំសំចៃទឹក និងប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើបាន។ ជាក់ស្តែងលោកផ្តល់យោបល់ឲ្យប្រជាជនអង់គ្លេសកាត់បន្ថយបរិមាណទឹកដែលខ្លួនប្រើប្រាស់ប្រចាំថ្ងៃពី ១៤០លីត្រ មកត្រឹម ១០០លីត្រវិញជាពិសេសបន្ថយរយៈពេលងូតទឹក សន្សំសំចៃទឹកលាងចានឆ្នាំ ទឹកប្រើក្នុងបន្ទប់ទឹក និងសកម្មភាពផ្សេងទៀតដែលមិនចាំបាច់។ ទាក់ទិននឹងវិបត្តិខ្វះទឹកប្រើប្រាស់នេះ អ្នកជំនាញខាងលើយល់ឃើញថា វាជាពេលវេលាដែលត្រូវមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅអង់គ្លេសដូចជាការផ្លាស់ប្តូរផ្សេងទៀតកន្លងមកដែរ ដើម្បីធានាអនាគតរបស់ក្មេងជំនាន់ក្រោយ។ លោកលើកឧទាហរណ៍ថា កាលពីប៉ុន្មានឆ្នាំមុន ប្រជាជនអង់គ្លេសចាប់ផ្តើមការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ប្លាស្ទិក ការជក់បារី និងការប្រើប្រាស់ខ្សែក្រវាត់ក្នុងរថយន្តជាដើម។ ដូច្នេះវាជាពេលដែលត្រូវផ្លាស់ប្តូរឥរិយាបថចំពោះការប្រើទឹកដូចគ្នា។ «ក្នុងពេលពីរឆ្នាំមុន យើងបានផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្លាស្ទិក។ យើងត្រូវការឲ្យមានការយល់ឃើញថា ការខ្ជះខ្ជាយទឹកក៏ជារឿងមិនអាចទទួលយកបានក្នុងសង្គម ដូចជាយើងជក់បារីនៅពីមុខក្មេងតូចៗ ឬបោះសំរាមប្លាស្ទិកចូលសមុទ្រដូចគ្នា»៕ | ស្ថាប័នបរិស្ថានអង់គ្លេសបានព្រមានពីវិបត្តិខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅចក្រភពអង់គ្លេសក្នុងរយៈពេលជាងពីរទសវត្សរ៍ខាងមុខនេះ។ ស្ថាប័ននេះបានដាស់តឿនឲ្យទីភ្នាក់ងារពាក់ព័ន្ធស្វែងរកដំណោះស្រាយសមស្រប និងអំពាវនាវឲ្យប្រជាជនទាំងអស់ចាប់ផ្តើមសន្សំសំចៃទឹក និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើបាន។ |
Foxsports បានចុះផ្សាយថា ក្រោយរងបរាជ័យធ្ងន់ធ្ងរក្នុងក្របខណ្ឌ Champions League រហូត ៣ទល់នឹង០ ក្រោមថ្វីជើងរបស់ Paris St-Germain ក្រុមប្រឹក្សាភិបាលក្លិប Bayern Munich បានសម្រេចចិត្តដកតំណែងអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដែលបានជំនួសតំណែងលោក Pep Guardiola នៅដើមរដូវកាលមុន។ Ancelotti មានវ័យ ៥៨ ឆ្នាំធ្លាប់ជួយឲ្យ Bayern ឈ្នះពានរង្វាន់ Bundesliga ប៉ុន្តែអតីតអ្នកចាត់ការ Chelsea, Real Madrid រូបនេះ ដឹកនាំក្រុមបានត្រឹមវគ្គ៨ក្រុមចុងក្រោយពាន Champions League និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ប៉ុណ្ណោះកាលពីរដូវកាលមុន។ ក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ កំពុងចាប់អារម្មណ៍អ្នកចាត់ការរបស់ Liverpool បច្ចុប្បន្នគឺលោក Jurgen Klopp និងអតីតអ្នកចាត់ការ Borussia Dortmund លោក Thomas Tuchel មកដឹកនាំក្រុមផងដែរ។ ចំណែកបច្ចុប្បន្ន គ្រូជំនួយលោក Willy Sagnol ត្រូវទទួលបន្ទុកភារកិច្ចដឹកនាំក្រុមនេះបណ្ដោះអាសន្ន៕ | លោក Carlo Ancelotti ត្រូវបាន Bayern Munich បញ្ឈប់ពីតំណែងជាអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំក្រុមចាញ់ Paris Saint Germain ៣-០ នាការប្រកួតពានរង្វាន់ UEFA Champion League កាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។ ក្រោយដកតំណែងនេះ ម្ចាស់ជើងឯក Bundesliga បានដាក់គោលដៅលើអ្នកចាត់ការពីររូបគឺលោក Thomas Tuchel និង Jurgen Klopp ដើម្បីមកដឹកនាំក្រុម។ |
ព្រះវររាជមាតិជាតិខ្មែរ បង្ហាញការទតឃើញទ្រង់ដូច្នេះថា៖«ខ្ញុំម្ចាស់ ខ្ញុំ បានកាត់សម្គាល់ឃើញថា ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្រ្តី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងក្នុងតំបន់ []»។ បន្ថែមពីនេះ សម្តេចម៉ែ ទ្រង់មានព្រះបន្ទូលថា តួនាទីរបស់ស្រ្តីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ទ្រង់ មានព្រះរាជតម្រិះថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដែលធានាថា ប្រជាជនគ្រប់រូប មានសិទ្ធិ និងឱកាសពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ជាមួយគ្នានេះ ព្រះមហាក្សត្រី ទ្រង់អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើស្រ្តី ហើយបង្កឱកាសឲ្យស្រ្តី បានចូលរួម និងបានទទួលប្រយោជន៍ក្នុងយុគសម័យឌីជីថល ដើម្បីវិបុលភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕ | ដូចរាល់ឆ្នាំ នាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២ ដែលនឹងមកដល់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតិជាតិខ្មែរ ដែលប្រជាជនទូទៅនិយមហៅទ្រង់ថាជាសម្តេចម៉ែ ឬសម្តេចយាយ ទ្រង់បានចេញព្រះរាជសារមួយ ដែលមានព្រះបន្ទូលអំពីស្រ្តី ជាពិសេសស្រ្តីខ្មែរ។ |
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន ស្នើឱ្យបុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានអប់រំទាំង២ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទៅសាលានាព្រឹកម៉ោង៩ថ្ងៃទី២២ ខែកុម្ភៈ ដើម្បីឱ្យមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។ យោងតាមទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា អេស អាយ អេស និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ យកសំណាក ចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ផងដែរ៕ | ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែកុម្ភៈនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាឲ្យបិទវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិSIS សាខានៅឡាក់គីស្តារ ក្រោយរកឃើញមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ |
ភ្លាមៗក្រោយទទួលដំណឹងថា មេដឹកនាំកូរ៉េខាងជើងចង់ជួបចរចា និងអាចឈានទៅបោះបង់អាវុធនុយក្លេអ៊ែរផង លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនដោយស្វាគមន៍ការវិវត្តប្រកបដោយភាពវិជ្ជមាននៃស្ថានការណ៍កូរ៉េនេះ តែមេដឹកនាំរូបនេះនៅមានមន្ទិល និងមិនសូវទុកចិត្តចំពោះឆន្ទៈរបស់កូរ៉េខាងជើងប៉ុន្មានឡើយ។ លោក ដូណាល់ ត្រាំ បានសរសេរដូច្នេះ៖«ភាពប្រសើរឡើងកំពុងត្រូវបានបង្កើតឡើងនៅក្នុងការពិភាក្សាជាមួយកូរ៉េខាងជើង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគីពាក់ព័ន្ធបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត។ ពិភពលោកកំពុងរង់ចាំ និងតាមដានមើលស្ថានការណ៍។ វាប្រហែលជាក្តីសង្ឃឹមមួយដែលខុសពីចិត្ត ប៉ុន្តែអាមេរិកត្រៀមខ្លួនរួចហើយដើម្បីប្រឹងប្រែងតាមដែលអាចធ្វើបាន»។ អាចនិយាយបានថា វាជាសម្តីសរសើរលទ្ធផលនៃជំនួបរវាងប្រេសិតពិសេសរបស់ក្រុងសេអ៊ូលដែលបានជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ដែលពេលនោះលោកបានយល់ព្រមជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីនផងដែរ។ បើតាមលោកប្រមុខសន្តិសុខជាតិ និងជាប្រេសិតទៅជួបមេដឹកនាំកូរ៉េខាងជើងលោក Chung Eui-yong អ្វីដែលសំខាន់មេដឹកនាំក្រុងព្យុងយ៉ាងក៏មាន ឆន្ទៈចង់ចរចាជាមួយអាមេរិក និងត្រៀមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរក្នុងករណីដែលសន្តិសុខរបស់របបដឹកនាំលោកត្រូវបានធានាត្រឹមត្រូវនោះ។ ក្នុងពេលចរចាជាមួយអាមេរិក កូរ៉េខាងជើងសន្យាមិនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលអ្វីនោះឡើយ។ តាមពិតទៅ វាជាលើកដំបូងហើយដែលមេដឹកនាំកំពូលកូរ៉េខាងជើង ជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ចាប់តាំងពីការឡើងកាន់អំណាចនៅចុងឆ្នាំ២០១១ មក។ ហើយជំនួបនេះកើតឡើងក្រោយពេលដែលលោក គីម ជុងអ៊ុន បានបញ្ជូនប្អូនស្រីបង្កើតរបស់ខ្លួនទៅចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ហើយលោកស្រីក៏បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងធ្វើទស្សនកិច្ចនៅទឹកដីកូរ៉េខាងជើងផង៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កោតសរសើរ និងមានសុទិដ្ឋានិយមចំពោះការវិវត្តស្ថានការណ៍ឧបទ្វីបកូរ៉េ ក្រោយលោក គីម ជុងអ៊ុន បង្ហាញឆន្ទៈចង់ចរចាជាមួយអាមេរិកលើការបោះបង់អាវុធនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះនៅតែមិនទាន់ទុកចិត្ត និងនៅប្រុងប្រយ័ត្នចំពោះការសន្យារបស់របបដឹកនាំក្រុងព្យុងយ៉ាងនៅឡើយ។ |
ជំនួបរវាងក្រុមម្ចាស់ជើងជើងឯក Bundesliga ១០សម័យកាលជាប់គ្នា Bayern Munich ស្វាគមន៍ក្រុមភ្ញៀវ Borussia Monchengladbach ថ្ងៃទី២៧ ខែសីហា បញ្ចប់ទៅដោយលទ្ធផល ១-១។ ក្រុមភ្ញៀវ Gladbach ស៊ុតនាំមុខលើម្ចាស់ផ្ទះ Bayern នៅនាទី៤៣ នៃវគ្គទីមួយដោយកីឡាករខ្សែប្រយុទ្ធ Marcus Thuram ។ ចំណែកគ្រាប់តាមស្មើមកវិញរបស់ Bayern ធ្វើបានដោយកីឡាករ Leroy Sane នៅនាទី៨៣ ជិតចប់ការប្រកួតទៅហើយ។ ១គ្រាប់របស់ Sadio Mane ស៊ុតនាទី៣៤ ត្រូវអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យក្រោយពិនិត្យប្រព័ន្ធ VAR។ ក្រឡេកទៅកាន់ Ligue 1 បារាំងវិញ PSG ដែលជាម្ចាស់ផ្ទះស្វាគមន៍ Monaco ក៏មិនខុសគ្នាពីក្រុម Bayern Munich ឡើយនាសប្តាហ៍ទីបួននេះ ពោលគឺបញ្ចប់ការប្រកួតត្រឹមលទ្ធផល ១-១ ហើយត្រូវក្រុម ភ្ញៀវបើកការនាំមុខមុនដូចគ្នា។ ខ្សែប្រយុទ្ធ Kevin Volland អាចឆ្មក់ឱកាសស៊ុតបំប៉ោងសំណាញ់ទី PSG តាំងពីនាទី២០ មកម្ល៉េះ ហើយការប្រកួតបានអូសបន្លាយរហូតចប់វគ្គទីមួយ។ ចូលវគ្គទីពីរលទ្ធផល ១-០ នៅតែរក្សាដដែលគ្មានគ្រាប់ស៊ុតបញ្ជូលទីកើតឡើងថែមឡើយ រហូតដល់នាទី៧០ PSG ទទួលបានបាល់ពិន័យ១១ម៉ែត្រហើយ Neymar JR ជាអ្នកសម្រេចគ្រាប់តាមស្មើ ១-១។ កាលថ្ងៃទី២១ ដែលជាសប្តាហ៍ទីបីនៃ Bundesliga ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុម Bochum ដែលទើបឡើងពីលីគទីពីរក្នុងលទ្ធផល ៧-០។ មិនចាញ់ក្រុមដែលស្ថិតនៅលីគកំពូលអាល្លឺម៉ង់ឡើយការប្រកួត Ligue 1 ថ្ងៃទី២២ ខែសីហា PSG បានបំបាក់ក្រុមម្ចាស់ផ្ទះ LOSC Lille លទ្ធផលរហូតដល់ទៅ ៧-១។ ខាងក្រោមនេះជាលទ្ធផលការប្រកួត Bundesliga សប្តាហ៍ទី៤៖ Freiburg ឈ្នះ Bochum ១-០ Union Berlin ឈ្នះ Schalke 04 ៦-១ Wolfsburg ចាញ់ RB Leipzig ២-០ Leverkusen ឈ្នះ Mainz 05 ៣-០ Hoffenheim ឈ្នះ Augsburg ១-០ Hertha Berlin ចាញ់ Dortmund ១-០ FC Cologne ស្មើ VfB Stuttgart ០-០ Eintracht Frankfurt ឈ្នះ Werder Bremen ៤-៣។ លទ្ធផលការប្រកួគ Ligue 1 បារាំងសប្តាហ៍ទី៤៖ Lille ឈ្នះ AC Ajaccio ៣-១ Auxerre ឈ្នះ Strasbourg ១-០ Lens ឈ្នះ Rennes ២-១ Nantes ឈ្នះ Toulouse ៣-១ Troyes ឈ្នះ Angers ៣-១ Marseille ឈ្នះ OGC Nice ៣-០ Lorient ឈ្នះ Clermont Foot ២-១ Brest ចាញ់ Montpellier ៧-០ Riems ស្មើ Olympique Lyon ១-១៕ | វាប្រៀបបីដូចជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលសប្តាហ៍មុនក្រុម Bayern Munich មកពីក្របខណ្ឌ Bundesliga អាចស៊ុតលើដៃគូប្រកួតដល់ទៅ ៧-០ មុនពេលក្រុម Paris Saint Germain យកឈ្នះលើគូប្រកួតលទ្ធផល ៧-១ នៃ Ligue 1 របស់បារាំង។ តែសប្តាហ៍នេះទាំង PSG និង Bayern បញ្ចប់ការប្រកួតដោយលទ្ធផលត្រឹមស្មើ ១-១ រៀងខ្លួន។ |
ម្ទេសប្លោកពណ៌ក្រហម ម្ទេសប្លោកមានវីតាមីន C ដែលល្អបំផុតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene ផងដែរ។ ក្រៅពីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ វីតាមីន C ប្រហែលជាជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ ខណៈពេលដែល Beta-carotene ជួយថែរក្សាភ្នែក។ ប្រូខូលី ប្រូខូលីជាអាហារដ៏អស្ចារ្យមួយដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។ វាផ្ទុកទៅដោយវីតាមីន A, C និង E ព្រមទាំងអង់ទីអុកស៊ីដង់ផ្សេងៗទៀត និងជាតិសរសៃផងដែរ។ គន្លឹះដ៏សំខាន់ដើម្បីទាញប្រយោជន៍ពីបន្លែមួយនេះបានយ៉ាងល្អនោះគឺចម្អិនវាសិនមុននឹងញ៉ាំ។ ខ្ញី ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបតែក៏អាចប្រើដើម្បីព្យាបាលជំងឺបានដែរ។ ខ្ញីជួយបន្ថយការរលាក ដែលអាចដោះស្រាយការឈឺបំបង់ករ និងបញ្ហារលាកផ្សេងៗទៀតបាន។ ខ្ញីក៏អាចបន្ថយការចង្អោបានដែរ។ តាមការសិក្សាស្រាវជ្រាវទៅលើសត្វបានឲ្យដឹងថា ខ្ញីប្រហែលជាជួយបន្ថយការឈឺចាប់រ៉ាំរ៉ៃ និងបញ្ចុះកូឡេស្តេរ៉ុលទៀតផង។ តែបៃតង ទាំងតែបៃតង និងខ្មៅគឺផ្ទុកទៅដោយសារធាតុ flavonoids ដែលជាអង់ទីអុកស៊ីដង់ ប៉ុន្តែតែបៃតងមានសារធាតុ Epigallocatechin Gallate (EGCG) ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំង សម្រាប់ជំរុញដល់មុខងារប្រព័ន្ធភាពស៊ាំមនុស្សយើង។ ល្ហុង ល្ហុងគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយវីតាមីន C ខ្ពស់ដែរ។ ក្រៅពីនេះវាក៏មានអង់ស៊ីមរំលាយអាហារ ដែលល្អសម្រាប់ផ្លូវរំលាយអាហារផង និងប្រឆាំងការរលាកផង។ ល្ហុងមានវីតាមីន B ប៉ូតាស្យូម និង Folate ដែលសុទ្ធសឹងតែមានប្រយោជន៍ចំពោះសុខភាពទូទៅ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ការដែលញ៉ាំអាហាររាល់ថ្ងៃប្រហែលជាជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លាបាន។ បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបង្ការជំងឺផ្តាសាយនោះ ជំហ៊ានដំបូងដែលអ្នកគួរធ្វើនោះគឺរកទិញអាហារណាដែលជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ដូច្នេះខ្ញុំសូមណែនាំអាហារ ៥ប្រភេទដែលអាចមានប្រយោជន៍ចំពោះរឿងនេះ។ |
ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បាននាំគ្នាហែញត្តិទៅដាក់នៅខុទ្ទកាល័យរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដើម្បីឱ្យសម្ដេចជួយជំរុញរកដំណោះស្រាយឱ្យពួកគេ។ សហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ ជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅមុខវត្តបទុមវតីរាជវរារាម ហើយដង្ហែញត្តិទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន ដោយមានមន្ត្រីចេញមកទទួល ស្របពេលដែលនាយករដ្ឋមន្រ្តី កំពុងប្រារព្វពីធីអបអរសាទរខួបលើក៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នាខេត្តត្បូងឃ្មុំ។ ចេញពីទីតាំងនោះ ក្រុមអ្នកតវ៉ាទាំងនោះ បានបន្តដំណើរទៅកាន់រដ្ឋសភា ដើម្បីបន្តដាក់ញត្តិដដែលនេះ ប៉ុន្តែអាជ្ញាធរ បានរារាំងមិនឱ្យកម្មករនិយោជិត ហែញត្តិច្រើនគ្នាឡើយ ពោលគឺអនុញ្ញាតឲ្យតែតំណាងណាហ្កាវើលដ៏ ១០នាក់ ទៅដាក់ញត្តិ។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានលើកឡើងថា ការដាក់ញត្តិនៅខុទ្ទកាល័យសម្ដេច និងរដ្ឋសភានេះ ដោយសារតែពុំមានដំណោះស្រាយលើបញ្ហាវិវាទរបស់ពួកគេ ជាមួយក្រុមហ៊ុន។ តំណាងកម្មករណាហ្គាវើលដ៍ បាននាំគ្នាហែយកទៅដាក់នៅរដ្ឋសភាម្ដងហើយ។ កញ្ញាបានបញ្ជាក់៖« ខ្ញុំហែញត្តិទាំងអស់គ្នា ព្រោះខ្ញុំចង់ឱ្យរដ្ឋសភាឃើញថា ឥឡូវនេះមានប្រជាពលរដ្ឋច្រើនណាស់ ដែលមិនសុខចិត្តហើយមានបញ្ហាការងារច្រើនមែនទែន មិនមែនមានតែ ១០ ទៅ២០នាក់ទេ»។ វិវាទការងារនេះ មានការអូសបន្លាយពេលយូរហើយ ដោយកម្មករនិយោជិត បានចេញធ្វើកូដកម្មអស់រយៈពេល ៦ខែមកហើយ តាំងពីចុងឆ្នាំ២០២១មក តែពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនពួកគេ។ កញ្ញា ស៊ីថរ លើកឡើង បន្តថា៖ «មូលហេតុដែលបងប្អូនកម្មករមិនព្រមទទួលយកសំណង ដោយសារមានពាក់ព័ន្ធជាមួយសេរីភាពរបស់សហជីពនៅកន្លែងធ្វើការ ។ អ៊ឹចឹងការបញ្ឈប់ថា្នក់ដឹកនាំសហជីព សមាជិកសហជីពមិនមានសំណង នោះមិនមែនជាដំណោះស្រាយទេ ព្រោះវាប៉ះពាល់សិទ្ធិសេរីភាពសហជីព»។ ការដាក់ញត្តិទៅសម្ដេចមាន ៣ចំណុចដែលសំខាន់ គឺនិយោជកណាហ្កាវើលដ៏ ត្រូវទទួលកម្មករនិយោជិតប្រមាណ ២០០នាក់ឱ្យចូលធ្វើការវិញ។ មួយទៀត សម្រាប់និយោជិតឯកភាពទទួលយកសំណង គឺពួកគេស្នើសុំឱ្យក្រុមហ៊ុនទូទាត់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងចុងក្រោយ ពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើថ្នាក់ដឹកនាំសកម្មជនសហជីពចំនួន ១៥នាក់ ដែលត្រូវបានចោទប្រកាន់កន្លងមក ។ នេះបើតាម កញ្ញា ស៊ីថរ។ កន្លងមកក្រុមអ្នកតវ៉ាទាំងនោះ បានស្វែងរកស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីជួយដោះស្រាយវិវាទនេះ តែមិនមានដំណោះស្រាយ។ បើតាមកញ្ញា ស៊ីថរ ស្ថាប័នទាំងនោះភាគច្រើនលម្អៀងទៅលើនិយោជក ដូច្នេះតំណាងកម្មករ និងកម្មករទាំងអស់ មានតែស្នើទៅដល់សម្ដេច ដើម្បីឱ្យជំរុញជួយរកដំណោះស្រាយឱ្យពួកគេប៉ុណ្ណោះ។ កញ្ញាបន្លឺសម្ដីថា ក្រៅពីសម្ដេចប្រហែលមិនមានស្ថាប័នមួយណា អាចជួយពួកគេបាននោះទេ ជុំវិញវិវាទការងាររបស់និយោជក និងកម្មករនិយោជិតណាហ្កាវើលដ៏។ ពួកគេសង្ឃឹម សម្ដេចអាចជំរុញ និងជួយរកដោះស្រាយពីបញ្ហាវិវាទរបស់ពួកគេបាន៕ អត្ថបទទាក់ទង សហជីពណាហ្កាវើលដ៏៖ កម្មករនឹងស្នើទៅសម្ដេច ហ៊ុន សែន បើវិវាទការងារនៅតែគ្មានដំណោះស្រាយ | ដោយ៖ ញឹក សំអូន |
ស៊ុយអែត និងហ្វាំងឡង់ត្រូវបានណាតូអញ្ជើញចូលជាសមាជិកផ្លូវការអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងម៉ាឌ្រីដថ្ងៃទី២៩ ខែមិថុនា បន្ទាប់ពីតួកគីលែងប្រឆាំងនឹងសមាជិកភាពរបស់រដ្ឋអឺរ៉ុបពីរនេះ។ ជាថ្នូរនឹងការដកសិទ្ធិវេតូនេះ តួកគី ស៊ុយអែត និងហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សារណៈមួយដោយយល់ព្រមដោះស្រាយក្តីបារម្ភរបស់តួកគីជុំវិញភេរវកម្ម និងការដកបម្រាមលក់អាវុធ។ នីតិវិធីបន្ទាប់សម្រាប់សមាជិកភាពប្រទេសពីរនេះ គឺតម្រូវឱ្យសភាសមាជិកណាតូទាំង៣០ផ្តល់សច្ចាប័ន។ ប៉ុន្តែប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់នៅថ្ងៃទី៣០ ខែមិថុនាព្រមានថា ក្រុងអង់ការ៉ានៅតែអាចរារាំងសមាជិកភាពស៊ុយអែត និងហ្វាំងឡង់បាន ប្រសិនបើរដ្ឋទាំងពីរមិនបំពេញតាមអ្វីដែលខ្លួនចង់បាន។ « រឿងនេះ (សមាជិកភាពស៊ុយអែត និងហ្វាំងឡង់) នឹងមិនអាចដំណើរការបានទេ ប្រសិនបើយើងមិនអនុម័តក្នុងសភារបស់យើង»។ លោក អ៊ែរដូហ្កាន់ ប្រាប់អ្នកកាសែតបែបនេះ ក្រោយចប់កិច្ចប្រជុំកំពូលណាតូ។ បើតាមមេដឹកនាំតួកគី ជំហានដំបូងស៊ុយអែត និងហ្វាំងឡង់ត្រូវតែបំពេញកាតព្វកិច្ចទាំង១០ចំណុចរបស់ពួកគេដែលបានរៀបរាប់រួចក្នុងកិច្ចព្រមព្រៀងត្រីភាគីនោះ។ ពាក់ព័ន្ធនឹងបញ្ហាភេរវកម្ម លោក អ៊ែរដូហ្កាន់ អះអាងថា ស៊ុយអែតសន្យាបញ្ជូនភេរវករ៧៣នាក់ទៅតួកគី ហើយបង្រ្កាបសកម្មភាពជ្រើសរើស និងការផ្តល់លុយផ្គត់ផ្គង់ឱ្យបក្សពលករឃើដដែលខ្លួនចាត់ទុកជាភេរវករ។ ប៉ុន្តែ លោកមិនបានលម្អិតថា ពេលណាស៊ុយអែតបានព្រមព្រៀងពីរឿងនេះទេ។ យ៉ាងណាមិញ អត្ថបទដែលមានចែងក្នុងអនុស្សរណៈមិនបានកំណត់ពីចំនួនបុគ្គលដែលត្រូវបញ្ជូនទៅតួកគីជាក់លាក់នោះទេ។ បើតាមអត្ថបទនោះ ស៊ុយអែត និងហ្វាំងឡង់នឹងដោះស្រាយសំណើនិរទេសជនសង្ស័យដែលតួកគីចាត់ទុកជាភេរវករឱ្យបានឆាប់រហ័ស និងហ្មត់ចត់ដោយផ្អែកលើព័ស្តុតាង ព័ត៌មាន និងការស៊ើបការណ៍សម្ងាត់ដែលតួកគីផ្តល់ឱ្យ ប៉ុន្តែត្រូវសមស្របទៅតាមអនុសញ្ញាអឺរ៉ុបស្តីពីបត្យាប័នផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ស៊ុយអែតបារម្ភថា អនុស្សារណៈនេះអាចនឹងនាំឱ្យមានការធ្វើបត្យាប័ន ផ្ទុយពីច្បាប់។ លោក Morgan Johannsson រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស៊ុយអែត នៅថ្ងៃទី៣០ ខែមិថុនា ពន្យល់ថា ច្បាប់ស៊ុយអែតមិនអនុញ្ញាតឱ្យមានការនិរទេសជនជាតិស៊ុយអែតនោះទេ។ ចំណែកពលរដ្ឋដែលមិនមានសញ្ជាតិស៊ុយអែត អាចនិរទេសបានតាមសំណើរបស់ប្រទេសផ្សេង ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់ស៊ុយអែត និងអនុសញ្ញាអឺរ៉ុបថែមទៀត។ រីឯប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto សង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការធ្វើបត្យាប័ន ក្រុងហែលស៊ិនគីក៏ត្រូវយកនីតិរដ្ឋមកដឹកមុខដែរ។ បើតាមលោក Niinisto ក្នុងករណីធ្វើបត្យាប័ន ហ្វាំងឡង់នឹងប្រកាន់ខ្ជាប់ច្បាប់ផ្ទាល់ខ្លួន និងកិច្ចព្រមព្រៀងអន្តរជាតិ។ បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា អ្នកនយោបាយមិនមានឥទ្ធិពលលើរឿងនេះទេ ដោយវាត្រូវសម្រេចតាមផ្លូវច្បាប់៕ | ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី៣០ ខែមិថុនា ព្រមានថា ក្រុងអង់ការ៉ានៅតែអាចប្រឆាំងសមាជិកភាពណាតូរបស់ស៊ុយអែត និងហ្វាំងឡង់បាន ដរាបណារដ្ឋអឺរ៉ុបទាំងពីរព្រមធ្វើតាមការទាមទាររបស់ខ្លួន។ ប្រទេសទាំងបី បានចុះអនុស្សារណៈត្រីភាគីនៅថ្ងៃទី២៨ ខែមិថុនា ដែលបើកផ្លូវឱ្យណាតូទទួលសមាជិកភាពស៊ុយអែត និងហ្វាំងឡង់ជាផ្លូវការ។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលផ្លែប្ល៊ូបឺរីក្នុងរបបអាហារប្រចាំថ្ងៃ ៖ ១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក បរិមាណខ្ពស់នៃសារធាតុ Quercetin និងសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanins ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ ២. ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង សារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ anthocyanins ដែលមានវត្តមានក្នុងផ្លែប្ល៊ូបឺរីជួយគ្រប់គ្រងសម្ពាធឈាមនិងកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ ៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្ល៊ូបឺរីក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។ ៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ នោះក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសរសៃនិងជាតិទឹកដែលជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្ល៊ូបឺរីជាផ្លែឈើពណ៌ខៀវមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាផ្លែឈើនេះអាចជួយរក្សាសុខភាពល្អប្រសើរទប់ស្កាត់ជំងឺសាហាវៗ។ |
ភ្នំពេញ៖ លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល គឺជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ មានបទពិសោធន៍នៅក្នុងការធ្វើអាជីវកម្មប្រមាណ៣០ឆ្នាំមកហើយ លោក ហៃ លីអ៊ាង គឺសហគ្រិនខ្មែរដ៏លេចធ្លោមួយរូបនេះ ដែលបាននាំយកផលិតខ្មែរកែច្នៃពីត្នោត និងម្រេច ទៅកាន់ទីផ្សារអន្តរជាតិជិត៣០នៅទូទាំងពិភពលោក។ ផលិតផលទាំងនោះ មានដូចជាស្ករត្នោត ស្រាត្នោត ម្រេច និងតែម្រេចជាដើម។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវីអ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ហៃ លីអ៊ាង ដូចតទៅ៖ លោក ហៃ លីអ៊ាង ឱសថបណ្ឌិតនៃសហគ្រាសផលិតឱសថ PPM និងជាអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ដែលបានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ ទម្រាំទទួលបានសមិទ្ធផលមួយនេះ លោកបានបង្កើតផលិតផលបង្ហាញពីអត្តសញ្ញាណ និងខិតខំសិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មីៗ ដោយត្រូវបានគេទទួលស្គាល់លក្ខណៈអន្តរជាតិ។ លោក ហៃ លីអ៊ាង បញ្ជាក់ដូច្នេះ៖«សូមយើងជឿលើខ្លួនយើង វាសនាយើង ប្រទេសជាតិយើង ព្រោះគ្មានអ្នកណាផ្សេងមកជួយយើងឡើយ ហើយខំប្រឹងគាស់កកាយឡើងវិញ នូវមរតកដែលដូនតាយើងបានបន្សល់ទុកឱ្យ ច្នៃឱ្យស័ក្តិកសមនឹងតម្លៃទៅកាន់បរទេស ដូចប្រាសាទអង្គរវត្តផងដែរ»។ លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល បើតាមសហគ្រិនវ័យ ៥៣ឆ្នាំ រូបនេះ ការខិតខំអាជីវកម្មនេះឡើង ព្រោះចង់យកសមត្ថភាព ឆន្ទៈ ទស្សនៈ ដែលខ្លួនមានទៅបង្កើតជាសមិទ្ធផលថ្មីៗជាច្រើន បង្ហាញទៅកាន់អន្តរជាតិ ថាខ្មែរអាចធ្វើបាន។ ម្យ៉ាងទៀតម្ចាស់សហគ្រាសរូបនេះ ចង់ផ្សារភ្ជាប់គម្លាតសង្គមរវាង អ្នកនៅទីក្រុង និងអ្នកនៅជនបទ ឱ្យស្គាល់ និងយល់ពីតម្លៃផលិតផលជាតិតែមួយ។ លោក ហៃ លីអ៊ាង ចង់ចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដ៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវឱកាសការងារដល់ពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស។ លោកបានលើកទឹកចិត្តដល់សហគ្រិនជំនាន់ក្រោយ ដែលជាអ្នកផលិតក្នុងស្រុក ឱ្យជឿជាក់លើខ្លួនឯង ខិតខំសិក្សាស្រាវជ្រាវ រាវរករូបមន្តថ្មីបន្ថែម ដើម្បីបំពេញតម្រូវការជូនអតិថិជន ពិសេសមរតកដែលដូនតាបានបន្សល់ទុកឱ្យ បើទោះបីជាជួបឧសគ្គបែបណាក៏ដោយ៕ ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១ | ដោយ៖ សុង សុធាវី |
សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលការសរសើរពីប្រទេសចូលរួម ចំពោះការរៀបចំដ៏ល្អ ទាំងបដិសណ្ឋារកិច្ច ការហូបចុក ជាពិសេសការទប់ស្កាត់ និងការពារពីកូវីដ-១៩ ។ លោក Arivalagan Ponniyah នាយកបច្ចេកទេសក្រុមការ៉ាតេជម្រើសជាតិម៉ាឡេស៊ី បានបង្ហាញនូវការពេញចិត្ត និងសប្បាយចិត្តក្នុងការមកដល់ប្រទេសកម្ពុជា ជាលើកទី១ របស់ខ្លួន ។ ជម្រើសជាតិកម្ពុជា និងប្រតិភូ ចូលរួមប្រកួតផ្សេងទៀត រូបពី Camsoc យោងតាមគេហៈទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) នាយកបច្ចេកទេសរូបនេះ បាននិយាយថា៖«ខ្ញុំយល់ឃើញថា កម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំគិតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡានេះ បានល្អប្រសើរជាក់ជាមិនខាន បើទោះបីជាកម្ពុជាទើបតែរៀបចំការប្រកួតស៊ីហ្គេម ជាលើកដំបូងសម្រាប់កម្ពុជាក្តី។ ខ្ញុំមើលឃើញថា ការរៀបចំជាច្រើនរបស់កម្ពុជា កំពុងត្រូវបានធ្វើឡើង ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលនឹងមានឱកាសវិលត្រឡប់កម្ពុជាម្តងទៀត សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ»។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោម៩ប្រទេស ចូលរួមនេះ ម្ចាស់ផ្ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ដោយឈ្នះ មេដាយមាស១ ប្រាក់១ សំរឹទ្ធ៥ ខណៈ ប្រទេសវៀតណាម ចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាស៥ ប្រាក់៥ សំរឹទ្ធ៣, ឥណ្ឌូនេស៊ី លេខ២ មេដាយមាស៥ ប្រាក់៣ សំរឹទ្ធ៦ ។ ដោយឡែក ម៉ាឡេស៊ី ចំណាត់ថ្នាក់លេខ៣ ឈ្នះមេដាយមាស ៥ ប្រាក់៣ សំរឹទ្ធ៤ ៕ | ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី៩ នាថ្ងៃទី២៥-២៧ ខែមីនា ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយកម្ពុជា ទទួលបានការសរសើរពីប្រទេសសមាជិកចូលរួម ។ ការធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ដោយជោគជ័យនេះ ធ្វើឲ្យ ប្រតិភូពីបណ្ដាលប្រទេសចូលរួម យល់ថា កម្ពុជា នឹងរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានដោយល្អប្រសើរជាក់ជាមិនខាន ។ |
ក្រុមកម្ពុជា ឈុត A ដែលមាន ធី ម៉េងហូង ចាប់ដៃគូជាមួយជុក សុភា (ឌូក) បានយកឈ្នះនៅសិតទី១ ក្នុងលទ្ធផល ២១ទល់១៧ មុនក្រុមចាញ់ចិនយកឈ្នះនៅសិតទី២វិញក្នុងលទ្ធផល ២១ទល់១៨។ ការប្រកួតបានឈានដល់សិតទី៣ ដែលជាសិតចុងក្រោយ ដោយក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១៦-១៤។ ដូច្នេះជំនួបគូទីនេះ កម្ពុជាឈុត A ឈ្នះក្រុមរបស់ក្លិបសានទុង ២-១។ ការប្រកួតមិត្តភាពអន្តរជាតិឆ្នេរខ្សាច់ ដើម្បីកម្តៅសាច់ដុំត្រៀមស៊ីហ្គេមឆ្នាំ២០២៣នេះ មានជំនួប២គូរបស់ក្រុមកម្ពុជា និងចិន ដែលមានឈុត A និង B។ ជំនួបគូទី២ សម្រាប់ការជូបគ្នារបស់ក្រុមឈុត B កម្ពុជា ទល់ចិន នឹងចាប់ផ្តើមបន្តិចទៀតនេះ ដោយក្នុងនោះបើសិនក្រុមកម្ពុជាឈ្នះសម្រាប់គូទី២ទៀត ការប្រកួតនឹងបញ្ចប់ ផ្ទុយទៅវិញបើក្រុមចិនឈ្នះនៅគូទី២នេះ នោះជំនួបប្រកួតលើកទី៣ នឹងកើតឡើង ដោយក្រុមរៀងខ្លួនអាចជ្រើសយកក្រុមឈុត A ឬ ឈុត B ដើម្បីដណ្តើមយកជ័យជម្នះ។ ការប្រកួតនីមួយៗមាន៣សិត ក្នុងមួយសិតមាន២១ពិន្ទុ។ បើឈានដល់សិតទី៣ ពិន្ទុចាញ់ឈ្នះត្រឹម១៥ពិន្ទុប៉ុណ្ណោះ៕ | ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត A យកឈ្នះបាល់ទះឆ្នេរខ្សាច់ សានទុង (ចិន) ឈុត A ក្នុងលទ្ធផល ២-១ សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទីលានបាល់ទះឆ្នេរខ្សាច់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៥ ខែមេសា។ |
ទីប្រឹក្សាបច្ចេកទេសផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការ WCS លោក Olly Griffin បាននិយាយថា ការរកឃើញសត្វត្រយ៉ងយក្សនេះ គឺឆ្លុះបញ្ចាំងម្ដងទៀត ពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់អភិរក្សថនិកសត្វ និងសត្វស្លាបប្រភេទរងគ្រោះជាសាកល។ លោក Griffin បានបន្ថែមថា៖«អង្គការ WCS និងក្រសួងបរិស្ថាន ទទួលបានជោគជ័យក្នុងការការពារសំបុកសត្វត្រយ៉ងយក្ស នៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ហើយនឹងធ្វើឲ្យជោគជ័យដូចគ្នានេះដែរ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ»។ ជាមួយគ្នានេះលោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS ប្រចាំដែនជម្រកសត្វព្រៃកែវសីមា បាននិយាយថា ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាសហគមន៍ ពិតជាចាំបាច់ណាស់ ដើម្បីធានាដល់ការរស់នៅរបស់សត្វព្រៃសំខាន់ៗទាំងអស់នេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ «ប្រជាពលរដ្ឋគ្រប់រូប ក៏ដើរតួនាទីសំខាន់ក្នុងការថែរក្សា និងអភិរក្សសត្វព្រៃទាំងអស់នោះ កុំឲ្យបាត់បង់បានដោយកុំទិញ ឬក៏បរិភោគសាច់សត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃ មានផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព»។ នេះបើតាមលោកតាន់ សេដ្ឋា។ សត្វត្រយ៉ងយក្ស ជាសត្វតំណាងឲ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវារស់នៅតែក្នុងប្រទេសកម្ពុជា និងចំនួនតិចតួចប៉ុណ្ណោះ មានរស់នៅក្នុងប្រទេសឡាវ និងវៀតណាម។ សត្វត្រយ៉ងយក្សពេញវ័យ ត្រូវបានគេរកប៉ាន់ប្រមាណថា មានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះដែរប្រមាណ៩៩ភាគរយនៃចំនួនរបស់ពួកវា មានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតនៅលើពិភពលោក ដើម្បីអភិរក្សប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់។ ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជា ស្វាកន្ទុយស និងទោចផ្ពាល់លឿង ដែលចំនួនរបស់ពួកវាច្រើនជាងគេបង្អស់ មានរស់នៅក្នុងដែនជម្រកសត្វព្រៃនេះ រួមទាំង ពពួកសត្វខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនផ្សេងទៀត៕ | ភ្នំពេញ៖ សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វជិតផុតពូជ ចំនួន២ក្បាល ត្រូវបានក្រុមស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សសមាគមសត្វព្រៃនៅកម្ពុជា (WCS) រកឃើញជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ |
សិក្ខាសាលា ស្តីពីការផលិតស្រាបៀទីក្រុងបាងកក ២០១៩ គឺជាសិក្ខាសាលា ដែលរៀបចំរួមគ្នាដោយសមាគមន៍ នៃឧស្សហកម្មផលិតស្រាបៀ ក្នុងប្រទេសថៃ (Thailand Beer Industry Guild) និងសាកលវិទ្យាល័យប៊ឺលីន (University of Berlin) ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ក្នុងការផលិតស្រាបៀ និងភេសជ្ជៈ។ សិក្ខាកាមទាំងនោះ សុទ្ធសឹងតែជាអ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកផ្គង់ផ្គង់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងឧស្សាហកម្មផលិតស្រាបៀ និងភេសជ្ជៈមកពីជុំវិញពិភពលោក។ ដំណើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះ នឹងផ្តោតទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលប្រើប្រាស់ក្នុងការផលិតស្រាបៀកម្ពុជា និងភេសជ្ជៈផ្សេងៗទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀ និងភេសជ្ជៈ គឺជាសកម្មភាពមួយ របស់សិក្ខាសាលារយៈពេល៣ថ្ងៃ ដែលគណៈប្រតិភូ អាចមានឱកាសដើរទស្សនកិច្ច និងទស្សនាដោយផ្ទាល់ពីចង្វាក់ ផលិតកម្មស្រាបៀ និងភេសជ្ជៈ ក្នុងរោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍។ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រក្នុងស្រុករបស់ខ្មែរដំបូងបង្អស់ ដែលរៀបចំទទួលការជួបជុំ អ្នកជំនាញជាន់ខ្ពស់ ក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | រោងចក្រ ខ្មែរ ប៊ែវើរីជីស នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សិក្ខាកាមដែលមកពីជាង១០ប្រទេស ជុំវិញពិភពលោក ដែលមកចូលរួមសិក្ខាសាលា ស្តីពីការផលិតស្រាបៀ ទីក្រុងបាងកក ឆ្នាំ២០១៩ នាពេលឆាប់ៗខាងមុខនេះ។ |
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង១៤ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅយប់ថ្ងៃនេះ យ៉ាងដូច្នេះថា៖«ខ្ញុំបានឃើញព្រះរាជក្រឹត្យលើកលែងទោសឲ្យពួកគាត់ហើយ។ ឥឡូវខ្ញុំកំពុងធ្វើដំណើរទៅទទួលពួកគាត់»។ ការទទួលបានការលើកលែងទោសនេះ បន្ទាប់ពីអ្នកទាំងនោះ សរសេរលិខិតចេញពីពន្ធនាគារ ផ្ញើជូនសម្តេច ហ៊ុន សែន ចំនួន២លើក ដើម្បីសុំឲ្យជួយអន្តរាគមន៍ ឲ្យពួកគេ បានរួចផុតពីការឃុំឃាំង។ តាមរយៈលិខិលើកទី២ ដែលពួកគេ បានសរសេរទៅនាយករដ្ឋមន្ត្រីកម្ពុជា ពួកគេ បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ដែលបានធ្វើបាតុកម្មនៅក្បែរស្ពាននាគ ម្តុំវត្តភ្នំ កាលឆ្នាំ២០១៣។ ពួកគេ បានសន្យាជាមួយប្រមុខរដ្ឋាភិបាល យ៉ាងដូច្នេះថា៖«ចាប់ពីថ្ងៃនេះទៅ យើងខ្ញុំទាំងអស់គ្នា មិនចូលរួមធ្វើបាតុកម្ម ឬធ្វើសកម្មភាពណាមួយដោយគ្មានការពិចារណាឡើយ»។ ក្រៅពីសន្យាបែបនេះ អ្នកទាំងនោះ ក៏សម្តែងអារម្មណ៍នឹកក្រុមគ្រួសារផងដែរ ដោយរាយរាប់ពីក្តីអាណិតរបស់ពួកគេ ចំពោះឪពុកម្តាយ ដែលចាស់ជរា ហើយកូនៗរបស់ពួកគេ ថែមទាំងបោះបង់ការសិក្សាថែមទៀត។ ក្នុងចំណោមអ្នកទាំង១៤នាក់ មាន៣នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនគាររយៈពេល២០ឆ្នាំ ក្រោមបទចោទដឹកនាំធ្វើកុបកម្ម ហើយ១១នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោមបទចោទចូលរួមក្នុងចលនាកុបកម្ម ដែលពួកគេបានប្រព្រឹត្តក្រោយបោះឆ្នោតកាលពី២០១៣ នៅទីលានប្រជាធិបតេយ្យ ម្តុំវត្តភ្នំ។ ៣នាក់ ដែលជាប់ទោស២០ឆ្នាំក្នុងម្នាក់ៗ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និងលោក ឃីន ជំរឿន។ ចំណែក ១១នាក់ ដែលជាប់ទោស៧ឆ្នាំ ក្នុងម្នាក់ៗ រួមមាន ស៊ុំ ពុទ្ធី លោក នាង សុឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង លោក កែ ឃីម លោក យា ថុង លោក យន់ គឹមហួរ និងលោក រឿន ចិត្រា។ អ្នកទាំង១៤នាក់ខាងលើ ត្រូវបានឃុំខ្លួនតាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៥មក។ ក្រោយជាប់ពន្ធនាគារបានជាង៣ឆ្នាំ ពួកគេ ក៏បានរួចទោសក្នុងថ្ងៃនេះ ក្រោមអំណាចព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដោយមានសម្តេច ហ៊ុន សែន ជាអ្នកស្នើសុំ។ ការដោះលែងលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់របស់គណបក្សប្រឆាំង គឺក្រោយការប្រកាសរបស់សម្តេច ហ៊ុន សែន តែ២-៣ថ្ងៃប៉ុណ្ណោះ។ កាលពីប៉ុន្មានថ្ងៃមុន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងនៃការដោះលែងអ្នកទោសក្នុងលក្ខណទ្រង់ទ្រាយធំ។ យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជារូបនេះ បានប្រាប់ថា ការលើកលែងទោសឲ្យអ្នកទាំងនោះ ពុំមែនដោយសារតែរងសម្ពាធពីសហគមន៍អន្តរជាតិឡើយ តែវាជាទឹកចិត្តរបស់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី។ ថ្មីៗនេះ មនុស្សមួយចំនួន ដែលគេដឹងថាមិនសូវគាំទ្ររដ្ឋាភិបាល ត្រូវបានដោះលែងជាហូរហែ។ អ្នកទាំងនោះ រួមមាន លោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ លោក អ៊ួន ឈិន-លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ នៅសល់តែលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងជាប់ឃុំ។ បើមើលតាមស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលកំពុងមានភាពល្អប្រសើរឡើងបន្តិចម្តងៗបែបនេះ គេ រំពឹងទុកថា លោក កឹម សុខា ក៏អាចនឹងត្រូវបានដោះលែងដែរ ក្នុងពេលឆាប់ៗខាងមុខ៕ | លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងសកម្មជន១៣នាក់ទៀត ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយនៅម៉ោងជាង១០យប់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ |
បើតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧០ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃ ១,០៧ ពាន់លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះប្រមាណ ៣៤,៦៥ភាគរយ បើធៀបឆ្នាំ ២០២១។ ក្នុងចំណោមស្វាយចន្ទីដែលកម្ពុជាបាននាំចេញនោះ ៩៨,៥ភាគរយ ឬស្មើនឹង៦៦០ពាន់តោន គឺលក់ទៅឱ្យប្រទេសវៀតណាម ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ គ្រាប់ស្វាយចន្ទីឆៅកម្ពុជា គឺជាប្រភពដ៏សំខាន់មួយនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម។ បើតាមសមាគមស្វាយចន្ទីវៀតណាម (Vinacas) នៅឆ្នាំ២០២២ វៀតណាមនឹងនាំចូលគ្រាប់ស្វាយចន្ទីឆៅប្រហែល ១,៩លានតោន ជាមួយនឹងតម្លៃជាមធ្យម ១ ៤០០ដុល្លារក្នុងមួយតោន ដែលចំណាយប្រហែល ២,៦៦ពាន់លានដុល្លារ ។ វៀតណាម នៅតែជាប្រទេសនាំមុខគេ លើការនាំចូលគ្រាប់ស្វាយចន្ទីឆៅ ទូទាំងពិភពលោក។ ប្រភពសំខាន់ៗ នៃនាំចូលគ្រាប់ស្វាយចន្ទីសម្រាប់ប្រទេសវៀតណាមមាន កម្ពុជា ឡាវ និងបណ្តាប្រទេសអាហ្វ្រិកដូចជា កូតឌីវ័រ ហ្គាណា នីហ្សេរីយ៉ា តង់ហ្សានី...។ បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះស្វាយចន្ទីរបស់វៀតណាម មានត្រឹមតែ ៣០០ពាន់ហិកតាប៉ុណ្ណោះ ដែលអាចផ្តល់វត្ថុធាតុដើមប្រហែល ៣០ភាគរយ សម្រាប់តម្រូវការកែច្នៃរបស់អាជីវកម្ម។ សមាគមស្វាយចន្ទីវៀតណាម ក៏បានស្នើទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដាំដុះក្នុងស្រុក ជាពិសេសស្នើដំណោះស្រាយផ្សេងៗ ដើម្បីសហការក្នុងការធ្វើអាជីវកម្ម និងអភិវឌ្ឍតំបន់ដាំដុះគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងឡាវភាគខាងត្បូង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជាបានចេញគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទី ដែលមានគោលបំណងលើកកម្ពស់ផលិតភាពផលិតកម្ម និងគុណភាពគ្រាប់ស្វាយចន្ទី ព្រមទាំងបង្កើនការប្រកួតប្រជែង ជំរុញឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃក្រោយការប្រមូលផល។ ជាមួយគ្នានេះ កម្ពុជាបានដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបាន ២៥ភាគរយនៅឆ្នាំ ២០២៧ និងជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ៕ | កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៨,៥ភាគរយ ទៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលមានតម្លៃប្រមាណជាង ១ពាន់លានដុល្លារ ។ |
លោក ស៊ឹម ប៊ុនធឿន បន្តទៀតថា ការជួសជុលនូវសំណង់អគារបុរាណឡើងវិញ ពិតជាមានតម្លៃណាស់ គឺទាំងគុណតម្លៃប្រវត្តិសាស្រ្ដ វប្បធម៌ និងស្ថាបត្យកម្មខ្មែរ។ លោក រៀបរាប់ថា៖ «មានតម្លៃសម្រាប់បេតិកភណ្ឌ ព្រោះវាមានអាយុកាលយូរឆ្នាំហើយ មានតម្លៃផ្នែកប្រវត្តិសាស្រ្ដ បញ្ជាក់ថាយើងមានវប្បធម៌រុងរឿងតាំងពីយូរមកហើយ ជាសាក្សីភាពមួយបញ្ជាក់ពីបច្ចេកទេស ភាពប៉ិនប្រសព្វក្នុងការតុបតែងក្នុងវិស័យសំណង់តាំងពីដើមមក ជាជាតិសាសន៍មួយមានវប្បធម៌ អារ្យធម៌ខ្ពង់ខ្ពស់»។ បើតាម អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា មុនការជួសជុល សំណង់សាលាឆាន់នេះមានភាពទ្រុឌទ្រោមខ្លាំង ដោយឈើដំបូល ធ្នឹម ជាដើម ពុកផុយ បាក់ ដែលធ្វើឱ្យដំបូលស្រុតនៅផ្នែកខាងលិច។ អ្នកជំនាញរូបនេះអះអាងថា ការជួសជុលគឺមានភាពលំបាកខ្លាំង និងទាមទារបច្ចេកទេសខ្ពស់ ទម្រាំអាចជួសជុលរួចរាល់ជាស្ថាពរ។ លោកពន្យល់ថា៖ «គ្រឿងបង្គំខ្លះ ពុកផុយ ត្រូវការកាត់ យកឈើថ្មីមកត ត្រូវរើម្ដងមួយៗ មិនអាចរើទាំងអស់ទេ»។ សូមអញ្ជើញទស្សនាដំបូលសាលាឆាន់បុរាណ ក្នុងវត្តរាជបូរណ៌ បន្ទាប់ពីជួលជុល និងកែលម្អរួច៖ សូមរំឭកថា ក្រុមអ្នកជំនាញជួសជុលអគារសំណង់បុរាណ បានចំណាយពេលជាង៣ខែ ក្នុងការជួសជុល និងកែលម្អ ដំបូលសាលាឆាន់បុរាណនេះ។ សំណង់សាលាឆាន់បុរាណនេះ មានបណ្ដោយជាង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់ ១០.៩២ម៉ែត្រ៕ | សៀមរាប៖ អភិរក្សសំណង់អគារបុរាណ គឺជាផ្នែកមួយនៃការរក្សាតម្លៃស្ថាបត្យកម្មខ្មែរបុរាណដ៏ល្អឯក កុំឱ្យបាត់បង់ ព្រោះអគារទាំងនោះមានតម្លៃណាស់ ហើយក៏អាចចាត់ទុកជា មេរៀន ជាគ្រូ សម្រាប់ក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់ដែរ។ នេះជាការលើកឡើងរបស់លោក ស៊ឹម ប៊ុនធឿន បន្ទាប់ពីក្រុមអ្នកជំនាញ បានបញ្ចប់ការជួសជុល និងកែលម្អដំបូលាលាឆាន់បុរាណដែលមានអាយុប្រមាណ១០០ឆ្នាំ ក្នុងវត្តរាជបូរណ៌។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សាលាឆាន់ដែលបានជួសជុលនៅវត្តរាជបូណ៌ ជាស្ថាបត្យកម្មមួយដ៏ល្អ មានភាពទន់ភ្លន់ មិនឆើតឆាយ ពិសេសបច្ចេកទេសសាងសង់ គឺពិសេសសម្រាប់ស្ថាបត្យកម្មឈើ របស់ខ្មែរ។ |
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី Morgan Ortagus បាននិយាយថា ការសម្រេចចោទលោក កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ តាមរយៈវីដេអូឃ្លីប១នាទី ដែលបង្ហោះនៅលើហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានោះ អ្នកស្រី Morgan Ortagus បាននិយាយដូច្នេះថា៖«រដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់ទោស ឬបង្ហាញភស្តុតាងណាមួយដ៏គួរឱ្យទុកចិត្តនោះឡើយ ដើម្បីបញ្ជាក់ចំពោះការអះអាងរបស់ខ្លួន ដែលត្រូវបានប្រើ ដើម្បីរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សសង្គ្រោះជាតិ និងដើម្បីដកតំណែងតំណាងជាប់ឆ្នោតត្រឹមត្រូវជាង៥០០០នាក់»។ អ្នកស្រី Morgan Ortagus ចាត់ទុកការធ្វើទុក្ខបុកម្នេញអតីតគណបក្សប្រឆាំងដ៏ធំនេះ គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដោយសារមើលឃើញពីបញ្ហានេះ ទើបអ្នកស្រី Morgan ស្នើឱ្យមានការទម្លាក់បទចោទលោក កឹម សុខា ដើម្បីអាចឱ្យមេបក្សប្រឆាំងរូបនេះ មានសិទ្ធិធ្វើនយោបាយវិញ។ «សហរដ្ឋអាមេរិកអំពាវនាវម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក កឹម សុខា ហើយប្រគល់ឡើងវិញ នូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជូនគាត់។ ជាពិសេសដោះលែងអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួន តាមអំពើចិត្ត។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់យកជំហានជាក់ស្ដែង ដើម្បីជំរុញការផ្សះផ្សារឡើងវិញ ដោយអនុញ្ញាតឱ្យប្រព័ន្ធផ្សពផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែង និងការសងសឹក ដោយសារការអនុវត្តសិទ្ធិរបស់គេក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់»។ កន្លងមកអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្រុមអន្តរជាតិផ្សេងទៀត តែងតែទាមទារឱ្យតុលាការទម្លាក់បទចោទលើលោក កឹម សុខា ដោយពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការកំពុងរំលោភមនុស្ស និងការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង។ ប៉ុន្តែការលើកឡើងរបស់អន្តរជាតិនេះ ត្រូវបានរដ្ឋាភិបាល ច្រានចោល ហើយចាត់ទុកសម្តីពួកគេទាំងនោះ គ្រាន់តែជាបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។ ត្រង់ចំណុចនេះលោក ជិន ម៉ាលីន បាននិយាយថា គ្មានបុគ្គល ឬរដ្ឋបរទេសណាមួយ ដែលមានឥទ្ធិពលមកបង្គាប់បញ្ជាលើតុលាការកម្ពុជាបានឡើយ ដូច្នេះការទាមទារឲ្យតុលាការទម្លាក់បទចោទលើអ្នកណាម្នាក់នោះ វាគ្មានប្រសិទ្ធភាពទេ។ ក្នុងន័យនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ការការពារបុគ្គលណាម្នាក់នោះ គឺអង្គទូត ឬរដ្ឋបរទេសអាចអនុលោមទៅបាន តាមរយៈការបង្ហាញតឹកតាងតវ៉ានៅក្នុងតុលាការឲ្យបានគ្រប់ជ្រុងជ្រោយ ជាជាងដាក់សម្ពាធលើកម្ពុជា។ អត្ថបទទាក់ទង ដីកាឃ្លាំមើលរបស់តុលាការ ជាការរឹតត្បិតសិទ្ធិសេរីភាពលោក កឹម សុខា? មន្ត្រីយុត្តិធម៌៖ បើរដ្ឋបរទេសចង់ការពារនរណាម្នាក់ គួរតែបង្ហាញភស្តុតាងរឹងមាំ ល្អជាងដាក់សម្ពាធលើកម្ពុជា កម្ពុជាឆ្លើយតប៖ យើង ស្មានមិនដល់សោះថា អាមេរិក វាយប្រហារដ៏គឃ្លើនលើយើង គិតមកដល់ពេលនេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានជាប់ឃុំនិងកំពុងរស់នៅក្នុងផ្ទះ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ អស់រយៈពេល២ឆ្នាំហើយ ។ជុំវិញបញ្ហានេះក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសំណើរទៅតុលាការជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យពន្លឿននីតិវិធី និងទម្លាក់បទចោទលើកូនក្តីខ្លួន ក្រោយពីតុលាការពន្យាពេលស៊ើបអង្កេតអស់ជាង១ឆ្នាំមកហើយ។ លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា យល់ឃើញថា វាជាពេលវេលាសមល្មម និងគ្រប់គ្រាន់ហើយ ដែលតុលាការគួរតែឆាប់សម្រេចលើសំណុំរឿងមេដឹកនាំនៃអតីតបក្សប្រឆាំងនេះ។ តាមច្បាប់ ជនត្រូវចោទ នឹងត្រូវដោះលែងឬក៏បញ្ជូនទៅជំនុំជម្រះ ក្រោយពីប្រើពេលយ៉ាងយូរត្រឹម១៨ខែ ក្នុងការស៊ើបសួរ។ តែចំពោះលោក កឹម សុខា តុលាការ អាចប្រើពេលលើសពី១៨ខែ ដើម្បីដាក់លោកឲ្យរស់នៅក្នុងផ្ទះ និងស្ថិតនៅក្រោមការត្រួតពិនិត្យ។ តែយ៉ាងណាការដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះ វាក៏ជាការរឹតដ្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្សផងដែរ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ដែលស្នើឱ្យតុលាការពន្លឿននីតិវិធី ឬទម្លាក់បទចោទលើករណីលោក កឹម សុខា បើសិនជារកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងបទចោទប្រកាន់ «សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស)» ទេនោះ៕ | ភ្នំពេញ៖ អាមេរិក នៅតែស្នើឱ្យតុលាការកម្ពុជា ទម្លាក់បទចោទលើលោក កឹម សុខា ហើយផ្ដល់សិទ្ធិនយោបាយឡើងវិញ។ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានជាប់ឃុំនិងកំពុងរស់នៅក្នុងផ្ទះ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ អស់រយៈពេល២ឆ្នាំហើយ ។ |
សមាគមជាតិជំងឺឈាម សួត និងបេះដូងអាមេរិចបានពន្យល់ណែនាំអំពីរបៀបដែលអ្នកអាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន ដែលមានដូចជា ៖ - រក្សាកម្រិតកូឡេស្តេរ៉ុលឲ្យនៅថេរល្អ - រក្សាសម្ពាធឈាមឲ្យនៅទាប (ក្រោម ១៣០/៨០ មីលីម៉ែត្របារ៉ត) - កុំជក់បារី - បន្ថយទម្ងន់ដែលលើស - ញ៉ាំអាហារដែលមានជាតិប្រៃ ផ្អែម និងជាតិខ្លាញ់ទាប - លំហាត់ប្រាណជាទៀងទាត់ - រកមធ្យោបាយ ដើម្បីគ្រប់គ្រងស្ត្រេស - ញ៉ាំថ្នាំទៀងទាត់តាមវេជ្ជបញ្ជា៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកជំងឺទឹកនោមផ្អែម គឺមានការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺបេះដូង ប៉ុន្តែមានការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយបន្ថយហានិភ័យទាំងនោះ។ |
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានថ្លែងក្នុងកម្មវិធីមួយរបស់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស កាលពីថ្ងៃទី ៣០ ខែមករាកន្លងទៅនេះថា៖ «ការងារការទូតដ៏សកម្មនេះ គឺដើម្បីដោះស្រាយបញ្ហាលំបាកមួយចំនួន ហើយមិនមែនជាការជួសជុលទំនាក់ទំនងទេ»។ លោកបានលើកឡើងអំពីការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅកោះតៃវ៉ាន់កាលពីខែមករាដែលគ្មានឧប្បត្តិហេតុអ្វីធ្ងន់ធ្ងរនៅច្រកសមុទ្រតៃវ៉ាន់ ហើយបាននិយាយថា មួយផ្នែកគឺដោយសារកិច្ចប្រឹងប្រែងរបស់អាមេរិក ចិន និង តៃវ៉ាន់ ក្នុងការកាត់បន្ថយការយល់ច្រឡំនិងការភ័ន្តច្រឡំក្នុងការទាក់ទងគ្នា។ រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាខេត្តទទឹងរឹងរូសមួយរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីចូលគ្រប់គ្រងពេញលេញទៅលើកោះនេះឡើយ។ សុន្ទករថារបស់លោក Sullivan ធ្វើឡើងក្នុងកិច្ចប្រជុំជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបង្ហាញពីការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋបាលអាមេរិក លើការរក្សាស្ថិរភាពក្នុងចំណងទាក់ទងរវាងអាមេរិកនិងចិន។ លោក Sullivan និយាយថា ចំណុចសំខាន់មួយគឺការទាក់ទងគ្នារវាងមេដឹកនាំនិងមេដឹកនាំ ដោយកត់សម្គាល់អំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកមួយរូបបានប្រាប់វីអូអេថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រំពឹងថា នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងម្តងទៀត ក្នុងឆ្នាំនេះ។ សាររបស់សេតវិមានកើតមានឡើង នៅពេលដែលសង្គ្រាមកំពុងបន្តអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែននិងតំបន់មជ្ឈិមបូព៌ា និងក្នុងពេលដែលលោកប្រធានាធិបតី Joe Biden កំពុងបង្កើនយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឱ្យលោកជាប់ឆ្នោតមួយអណត្តិទៀត ប្រឆាំងនឹងគូប្រជែងរបស់លោក គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ បញ្ហាប្រទេសចិនទំនងជាអាចក្លាយជាប្រធានបទដ៏តឹងតែងមួយសម្រាប់គូប្រជែងទាំងពីរ។ លោក Trump កំពុងរិះគន់គោលនយោបាយថាមពលបៃតងរបស់លោក Biden ដែលត្រូវបានបង្កើតឡើង ដើម្បីជំរុញការផលិតទំនិញក្នុងប្រទេសអាមេរិក និងការទិញរថយន្តប្រើចរន្តអគ្គិសនី ដោយនិយាយថា គោលនយោបាយនេះនឹងអនុញ្ញាតឱ្យឧស្សាហកម្មផលិតរថយន្តអគ្គិសនីចិនដណ្តើមការងាររបស់ពលរដ្ឋអាមេរិកាំង។ រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្លែងនៅក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ដោះស្រាយការខ្វែងគំនិតគ្នា លោក Sullivan បានលើកឡើងអំពីជំនួបរបស់លោកកាលពីពេលថ្មីៗ ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងការចូលរួមពាក់ព័ន្ធជាច្រើនទៀតរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Biden ជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានសារៈសំខាន់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ បញ្ហាដែលបានលើកឡើងទាំងនោះ រួមមានការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្ស និងការបង្អាក់សង្វាក់ផ្គត់ផ្គង់សាកលជាដើម។ លោកបន្ថែមទៀតថា៖ «យើងមិនបានបន្ថយការផ្តោតលើរឿងសន្តិសុខជាតិទេ ដូចជាការរឹតបន្តឹងការវិនិយោគក្រៅប្រទេស និងការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងការនាំចេញរបស់យើងជាដើម។ ផ្ទុយទៅវិញយើងយកកិច្ចប្រជុំទាំងនេះ ធ្វើជាឱកាសដើម្បីពន្យល់អំពីវិធានការទាំងនេះ និងអំពីអ្វីទៅដែលមិនមែនជាវិធានការ ដែលមានសារៈសំខាន់ដូចគ្នា»។ លោក Sullivan លើកឡើងថា៖ «សក្តានុពលនៃរចនាសម្ព័ន្ធប្រកួតប្រជែង មិនត្រូវជាឧបសគ្គសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយផលប្រយោជន៍ទៅវិញទៅមក និងបញ្ហាពហុអន្តរជាតិឡើយ។ លោកបញ្ជាក់ទៀតថា៖ «គោលនយោបាយចីរភាពមួយរបស់អាមេរិកចំពោះប្រទេសចិន គឺយល់ដឹងអំពីការពិតជាក់ស្តែងទាំងឡាយនិងប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា»។ លោក Sullivan បានបដិសេធមិនបញ្ជាក់ថាតើចិន បានយល់ព្រមប្រើឥទ្ធិពលរបស់ខ្លួនលើរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ដែរឬទេ ក្នុងការជួយទប់ស្កាត់ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលមានការគាំទ្រដោយអ៊ីរ៉ង់លើនាវាដឹកជញ្ជូនពាណិជ្ជកម្មក្នុងសមុទ្រក្រហមនោះ។ កងកម្លាំងអាមេរិកបានប៉ះទង្គិចជាមួយក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន និងកម្លាំងគាំទ្រអ៊ីរ៉ង់ផ្សេងទៀតនៅក្នុងប្រទេសលីបង់ អ៊ីរ៉ាក់និងប្រទេសស៊ីរីផងដែរ ដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សានោះ បានគំរាមកំហែងដល់ការចូលពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៅក្នុងសង្គ្រាមដ៏រីកធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត ក្តីបារម្ភនៅតែមាននៅឡើយ រួមមានការភ័យខ្លាចរបស់អាមេរិកដែលថា ប្រតិបត្តិការចូលលួចយកព័ត៌មានតាមប្រព័ន្ធអ៊ីធឺណិតរបស់ចិន អាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធនិងបង្អាក់ដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងកិច្ចប្រជុំជាមួយសមាជិកសភាអាមេរិកកាលពីថ្ងៃទី ៣១ ខែមករា នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Christopher Wray និយាយថា ក្រុមអ្នកលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលចិន កំពុងផ្តោតទៅលើបណ្តាញអគ្គិសនីអាមេរិក រោងចក្រចម្រាញ់ទឹកស្អាត បំពង់បង្ហូរប្រេង និងប្រព័ន្ធដឹកជញ្ជូនរបស់អាមេរិក។ លោក Wray ចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្ខិតបង្ខំនិងគំរាមកំហែងដល់ពលរដ្ឋអាមេរិកាំង និងអ្នករស់នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិអាមេរិកកាលពីខែធ្នូ ក៏បាននិយាយនៅក្នុងរបាយការណ៍មួយផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងបាន «យល់ព្រមជាសម្ងាត់នូវកិច្ចប្រឹងប្រែងនានា ដើម្បីព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិមួយចំនួន ដែលពាក់ព័ន្ធនឹងសមាជិកនៃគណបក្សនយោបាយទាំងពីរក្នុងសហរដ្ឋអាមេរិកផងដែរ»។ ទន្ទឹមនឹងនេះដែរ ជម្លោះលើបន្ទះឈីបកំពុងបន្តក្លាយជាការផ្តោតសំខាន់ផងដែរ លើការប្រកួតប្រជែងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំង ចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា «អនុវត្តតាមបែបអនុត្តរភាពនិងការសម្លុតគំរាម» ដោយបដិសេធមិនឱ្យចិនប្រើប្រាស់ក្រុមហ៊ុនមួយចំនួនតូច ដែលផលិតបន្ទះឈីបទំនើប ខណៈអាមេរិកបានបង្កើនសមត្ថភាពផលិតបន្ទះឈីបនៅក្នុងប្រទេសរបស់ខ្លួន៕ | រដ្ឋបាលលោក Biden កំពុងសរសើរការឈោងរបស់ខ្លួនទៅកាន់ប្រទេសចិន ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការលើការប្រឆាំងគ្រឿងញៀន ការពិភាក្សាអំពីបញ្ញាសិប្បនិម្មិត AI និងការបន្តបង្កើតទំនាក់ទំនងផ្នែកយោធាឡើងវិញ ថាជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការ ដែលបានកាត់បន្ថយភាពតានតឹងរវាងគូប្រជែងទាំងពីរ។ |
សេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃចន្ទទី ១៩ ខែវិច្ឆិការវាងព្រះចៅ ហាសាណាល់ ប៊ុលគា និងប្រធានាធិបតីចិន ស៊ី ជិនភីង ដែលស្ថិតក្នុងដំណើរទស្សនកិច្ចនៅព្រុយណេរយៈពេលពីរថ្ងៃបានបង្ហាញថា ព្រុយណេ និងចិន ប្តេជ្ញាបន្តជំរុញការអភិវឌ្ឍការរុករកនិងបូកយកប្រេងនិងឧស្ម័នរួមគ្នានៅសមុទ្រចិនខាងត្បូង។ តាមពិតទៅ ចិនបានសហការជាមួយព្រុយណេដែលជាភាគីតូចជាងគេក្នុងជម្លោះសមុទ្រចិនខាងត្បូងដើម្បីទាញយកធនធានរ៉ែ និងឧស្ម័ននៅក្នុងតំបន់ជម្លោះតាំងពីឆ្នាំ ២០១៣មកម្ល៉េះ។ ទាក់ទិននឹងគម្រោងអភិវឌ្ឍរួមគ្នានេះ មេដឹកនាំប្រទេសទាំងពីតរបានអះអាងថា រាល់កិច្ចសហប្រតិបត្តិការរួមគ្នានេះមិនមានផលប៉ះពាល់លើគោលជំហរ និងសិទ្ធិ ក៏ដូចជាប្រយោជន៍របស់ភាគីក្នុងតំបន់ជម្លោះឡើយ។ គម្រោងអភិវឌ្ឍរួមដើម្បខួង និងបូមយកប្រេងនៅសមុទ្រចិនខាងត្បូងនេះត្រូវបានឯកភាពគ្នាក្នុងឆ្នាំ ២០១៣ ពេលដែលព្រះចៅ ហាសាណាល់ ប៊ុលគា បំពេញទស្សនកិច្ចកាន់ប្រទេសចិន។ នៅពេលនោះ ក្រុមហ៊ុនប្រេងរដ្ឋរបស់ព្រុយណេ (Brunei National Petroleum Company) និងក្រុមហ៊ុនប្រេងជាតិចិន (China National Offshore Oil Corporation ) បានឯកភាពគ្នាដើម្បីស្វែងរកលទ្ធភាពបូមប្រេងរួមគ្នានៅក្នុងសមុទ្រចិនត្បូង។ ឆ្នាំ ២០១៤ ក្រុមហ៊ុនរួមមួយត្រូវបានចុះបញ្ជីជាផ្លូវការនៅរាជធានីបង់ដាសេរី បេហ្កាវ៉ាន់ ហើយក្រុមហ៊ុននេះចាប់ផ្តើមដំឡើងឧបករណ៍បូមប្រេង និងហ្គាសចំនួនប្រាំមួយកន្លែងឯណោះ។ ប៉ុន្តែ ដោយសារជម្លោះនៅតែតានតឹង សកម្មភាពខួងនិងបូមយកប្រេង និងឧស្ម័នហាក់មានសភាពយឺតយ៉ាវខ្លាំង និងនៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ រយៈពេលចុងក្រោយនេះ ការចរចាគ្នាលើការបង្កើតក្រមប្រតិបត្តិសមុទ្រខាងត្បូង (COC) មានផលវិជ្ជមានលើគម្រោងអភិវឌ្ឍរួមគ្នានេះ។ កាលណាបើកិច្ចចរចាទៅមុខដោយរលូន ការវិនិយោគនេះនឹងកាន់តែដើរទៅមុខរហ័សថែមទៀត។ ដូច្នេះហើយ ក្នុងជំនួបទ្វេភាគី ប្រធានាធិបតីចិនលោក ស៊ី បានស្នើទៅកាន់ព្រះចៅ ហាសាណាល់ ប៊ុលគា ឲ្យបន្តជំរុញការចរចាក្រមប្រតិបត្តិនេះឲ្យបានលឿនដើម្បីធានាសន្តិភាព ស្ថិតភាពតំបន់ និងប្រយោជន៍រួមរវាងភាគីជាពិសេសចិន និងព្រុយណេ។ ដល់ត្រឹមចំណុចនេះ គេគួរដឹងថា ព្រុយណេជាប់ឈ្មោះជាភាគីជម្លោះដែលមានជំហរទន់ភ្លន់ជាមួយចិនជាងគេ។ ក្រោយប្រកាសឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ១៩៨៤ ព្រុយណេបានទាមទារចំណែករបស់ខ្លួនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដូចបណ្តាភាគីជម្លោះផ្សេងទៀត ដូចវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ចិន តៃវ៉ាន់ និងម៉ាឡេស៊ីដែរ។ អត្ថបទទាក់ទង ព្រុយណេ៖ ភាគីជម្លោះដែលទន់ភ្លន់ដាក់មហាយក្សចិនជាងគេក្នុងជម្លោះសមុទ្រចិនខាងត្បូង ដល់ឆ្នាំ ១៩៩១ ព្រុយណេសម្រេចចាប់ដៃចងចំណងការទូតជាមួយចិនជាផ្លូវការ ហើយចាប់ពីពេលនោះមកព្រុយណេមិនដែលចេញមុខតតាំងឬប្រឆាំងចិនជាចំហដូចវៀតណាម និងហ្វីលីពីនឬ ឥណ្ឌូណេស៊ីឡើយ។ នេះក៏ដោយសារ ព្រុយណេដឹងច្បាស់ថា ការតតាំងជាមួយចិនតាមផ្លូវណាក៏ដោយ វាមិនបានប្រយោជន៍ ឬជួយដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ និងស្មុគស្មាញនេះឡើយ ហើយព្រុយណេក៏ត្រូវការមហាអំណាចសេដ្ឋកិច្ចដូចជាចិនដើម្បីធានាប្រយោជន៍នៅពេលអនាគតដែរ។ ដោយឡែក ក្រៅតែពីជំរុញការបូមប្រេងនិងឧស្ម័នរួមគ្នា មេដឹកនាំចិន និងព្រុយណេ ក៏យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងទៀតដែរក្នុងនោះមានសេដ្ឋកិច្ច, អប់រំ, ការពារជាតិ, ច្បាប់ និងយុត្តិធម៌រួមជាមួយទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្តេចព្រុយណេ និងប្រធានាធិបតីចិនបានឯកភាពគ្នាថា នឹងមានការផ្សាភ្ជាប់ក្នារវាងទស្សនវិស័យ ២០៣៥ (Wawasan 2035) របស់រដ្ឋាភិបាលព្រុយណេជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយរបស់ចិន ដើម្បីធានាការអភិវឌ្ឍរួមគ្នានៅពេលអនាគតផងដែរ។ អាចនិយាយបានថា ចំណងមិត្តភាពរវាងព្រុយណេ និងចិន កាន់តែស្អិតល្មួតថែមទៀត ក្រោយដំណើរទស្សនកិច្ចផ្លូវការ របស់ព្រះចៅ ហាសាណាល់ ប៊ុលគា ទៅកាន់ក្រុងប៉េកាំង នាខែកញ្ញាឆ្នាំ ២០១៧។ ទស្សនកិច្ចប្រវត្តិសាស្ត្រនេះជួយរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, ចំណីអាហារ, កសិកម្ម, នេសាទ និងសេដ្ឋកិច្ចឌីជីថលផង។ ការរីកចម្រើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគីរវាងចិន និងព្រុយណេ មិនមែនជារឿងចៃដន្យទេ។ ព្រុយណេព្យាយាមពង្រឹងលើកស្ទួយទំនាក់ទំនងជាមួយចិនដើម្បីធានាប្រយោជន៍យូរអង្វែងខាងផ្នែកសេដ្ឋកិច្ច និងសង្គម ដ្បិតព្រុយណេត្រូវការទុនវិនិយោគកាន់តែច្រើនពីបរទេសជាពិសេសចិនផ្ទាល់។ -ព្រុយណេត្រូវការវិនិយោគចិនដើម្បីស្ថិរភាពសេដ្ឋកិច្ច ពេលធនធានប្រេងកាន់តែថមថយ សម្រាប់ព្រុយណេដែលមានប្រជាជនកន្លះលាននាក់ ហើយមានសេដ្ឋកិច្ចទាំងស្រុងពឹងផ្អែកលើប្រេងនិងឧស្ម័ននោះ ការចាប់ដៃ និងប្រឹងទាញលំហូរវិនិយោគពីចិនជារឿងចាំបាច់ និងជាចំណុចយុទ្ធសាស្ត្រថែមទៀត ស្របដែលឥទ្ធិពលចិនកំពុងបន្តកើនឡើងខ្លាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោកផងនោះ។ ខណៈដែលធនធានប្រេង និងឧស្ម័ន ដែលជួយឲ្យព្រុយណេ មានបានកប់ក្តោងដូចសព្វថ្ងៃកាន់តែខ្សោះ និងប្រឈមការធ្លាក់ចុះថ្លៃនោះ រដ្ឋាភិបាលព្រុយណេសំឡឹងឃើញថា អនាគតរបស់ខ្លួនចៀសមិនផុត ពីផ្តេកផ្តួលលើទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចដូចជាចិននេះឡើយ ដើម្បីធានាថា សេដ្ឋកិច្ច និងការអភិវឌ្ឍអាចបន្តទៅមុខបានដោយចីរភាព។ សូម្បីតែក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចព្រុយណេ ឬទស្សនវិស័យព្រុយណេ ២០៣៥ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ ២០០៥ មកនោះក៏ចែងច្បាស់ដែរថា ពាណិជ្ជកម្ម និងលំហូរនៃទុនវិនិយោគបរទេសជាកម្លាំងចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចព្រុយណេក្រៅពីប្រេង និងឧស្ម័នធម្មជាតិ។ មកដល់បច្ចុប្បន្ន ទំហំវិនិយោគរបស់ចិននៅព្រុយណេ កើនឡើងពី ៩,៦លានប៉ុណ្ណោះ នៅឆ្នាំ ២០១៥ មកដល់ ៨៦ លានដុល្លារនៅឆ្នាំ ២០១៦ ខណៈដែលព្រុយណេនាំទំនិញទៅចិនកើនពី ៣៦ លានដុល្លារឆ្នាំ ២០០២ រហូតដល់ ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។ នេះបើយោងតាមរបាយការណ៍គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន៕ | ចប់កិច្ចប្រជុំកំពូលកិច្ចប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) លោក ស៊ី ជិនភីង បានបន្តដំណើរមកទស្សនកិច្ចរដ្ឋអាស៊ីអាគ្នេយ៍ព្រុយណេទៀតក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំចិន និងព្រុយណេបានឯកភាពគ្នាបង្កើនការអភិវឌ្ឍការរុករកប្រេង និងឧស្ម័ននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ |
សម្ដេច ស ខេង បានបញ្ជាក់ក្រុមអ្នកមានអំណាចទាំងនោះ បានរៀបចំឯកសារយកដីក្រុមហ៊ុនមួយកន្លែង ក្រោយពីម្ចាស់ក្រុមហ៊ុននោះ បានស្លាប់នៅហុងកុង។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទោះបីម្ចាស់ក្រុមហ៊ុននោះ ស្លាប់ក៏ដោយ ក៏គ្មានអ្នកណាអាចបន្លំឯកសារយកដីគេបានដែរ ព្រោះវាស្ថិតនៅក្នុងក្របខណ្ឌនីតិបុគ្គល (ឯកជន)។ «ក្រុមហ៊ុនវា មិនងាប់ទេ តែមនុស្សវាងាប់ ដល់អ៊ីចឹងនាំគ្នាទៅយកដីហ្មង នាំគ្នាធ្វើ(ឯកសារ)។ ហើយមានអ្នកធំខ្លះផង និយាយឱ្យអស់ទៅ! ខ្ញុំដឹងរឿង(បន្លំឯកសារ)ហ្នឹង ខ្ញុំថាអត់បាន។ (បញ្ជា)ឱ្យលុបលិខិតហ្នឹងវិញ (ជនខិលខូច)មិនព្រមលុប។ បើមិនព្រមលុប ខ្ញុំលុប ! លុបហើយ បាត់មាត់ដូចគេចុក គ្មានអ្នកណាម្នាក់ហ៊ានតវ៉ា ព្រោះយើងត្រូវយុត្តិធម៌»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។ សូមស្ដាប់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ | ភ្នំពេញ៖ សម្ដេច ស ខេង បាននិរាករណ៍ចោលឯកសាររបស់អ្នកធំ មានអំណាច ដែលបានគប់គិតគ្នាយកដីរបស់ក្រុមហ៊ុនឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ |
កញ្ញា សុវណ្ណ ណាគ្រី ដែលជានាយកគ្រប់គ្រងនៅឦសានកាហ្វេបានឲ្យដឹងថា៖ «ហាងកាហ្វេរបស់ពួកយើងបានប្រើប្រាស់ទឹកដោះគោខាប់ My Boy ក្នុងការបង្កើតរសជាតិកាហ្វេផ្សេងៗសម្រាប់អតិថិជនរបស់ពួកយើង ក៏ដូចជារូបមន្តសម្រាប់អតិថិជនដែលជាម្ចាស់ហាងកាហ្វេថ្មីៗ។ ទឹកដោះគោខាប់ My Boy មានលក្ខណៈពិសេសខុសពីទឹកដោះគោខាប់ដទៃៗទៀត តាមរយៈការផ្តល់ឱជារសផ្អែមមុត ខាប់ក្រាស់ ឈ្ងុយដែលធ្វើឲ្យកាហ្វេទឹកដោះគោនីមួយៗមានអត្តសញ្ញាណខុសៗគ្នា»។ កញ្ញា ណាគ្រី បានបន្តថា៖ «ហើយខ្ញុំរឹតតែពេញចិត្តនៅពេលដែលក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានផ្តល់ជាមួយនឹងដបផ្ទុកទឹកដោះគោដល់អ្នកឆុងកាហ្វេ ពីព្រោះវាពិតជាមានសារៈសំខាន់សម្រាប់ពួកយើងខ្លាំងណាស់ក្នុងការទុកដាក់ ក៏ដូចជាប្រើប្រាស់វាជាដើម»។ លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតាំងនៅប្រទេសហូឡង់ បានឲ្យដឹងថា ទឹកដោះគោខាប់ My Boy កញ្ចប់២គីឡូក្រាមនេះ គឺជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន My Boy ក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនពួកគេនូវអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់កិច្ចការងាររបស់គេ។ លោកបានបន្ថែមទៀតថា៖ «ទឹកដោះគោខាប់ My Boy កញ្ចប់ ២គីឡូក្រាមមានលក់នៅលើទីផ្សារហើយជាមួយការថែមជូនដបច្រក ដូច្នេះអតិថិជនអាចធ្វើការសាកសួរនិងរកជាវបាននៅតាមទីផ្សារក្នុងប្រទេសកម្ពុជា»។ កញ្ញា ណាគ្រីក៏បានបញ្ជាក់បន្ថែមថា៖ ក្នុងនាមកញ្ញាជាអ្នកផ្តល់ការហ្វឹកហ្វឺនទៅលើការប្រកួតឆុងកាហ្វេថ្នាក់ជាតិម្នាក់ ដើម្បីឆុងកាហ្វេដ៏មានឱជារសនិងទទួលបានជោគជ័យ អ្នកឆុងកាហ្វេត្រូវការចាំបាច់នូវគ្រឿងផ្សំដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្ភារៈកាហ្វេដែលងាយស្រួលប្រើ ហើយ My Boy ពិតជាបានផ្តល់នូវតម្រូវការទាំងនោះដល់ពួកយើង»៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានដាក់លក់ផលិតផលទឹកដោះគោខាប់ My Boy កញ្ចប់ ២គីឡូក្រាមរបស់ខ្លួន កាលពីខែសីហាកន្លងទៅនេះ ជាមួយនឹងការពេញចិត្តពីសំណាក់អតិថិជន ជាពិសេសម្ចាស់ហាងកាហ្វេ និងអ្នកឆុងកាហ្វេជំនាញនានា។ |
គ្មានអ្វីដែលត្រូវសង្ស័យឡើយដែលរុស្ស៊ីកំពុងឲ្យលុយក្រុមគាំទ្រខ្លួនដើម្បីជះឥទ្ធិពលដល់ប្រជាមតិប្ដូរឈ្មោះប្រទេសនៅម៉ាសេដ្វាននោះ។ នេះជាសម្ដីរដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែកញ្ញា ក្នុងដំណើរទៅកាន់រដ្ឋធានីស្កុបជេ ទឹកដីម៉ាសេដ្វាន។ លោក ម៉ាធីស ចោទរុស្ស៊ីថា កំពុងសាយភាយព័ត៌មានក្លែងក្លាយ សំដៅលូកលាន់ប្រជាមតិដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែកញ្ញា។ ប្រជាមតិនៅម៉ាសេដ្វាន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងស្កុបជេ បានឯកភាពជាមួយរដ្ឋាភិបាលក្រិកដើម្បីប្ដូរឈ្មោះទៅជាសាធារណរដ្ឋម៉ាសេដ្វានខាងជើងវិញ។ កិច្ចព្រមព្រៀងខែមិថុនា ក៏នឹងបញ្ចប់ជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះ ដែលធ្លាប់តែមិនត្រូវគ្នាព្រោះម៉ាសេដ្វានមានឈ្មោះដូចតំបន់មួយរបស់ក្រិក។ យ៉ាងណាមិញ គម្រោងប្ដូរឈ្មោះធ្វើឲ្យរុស្ស៊ីមិនសប្បាយចិត្តឡើយ ហើយដែលលោក ម៉ាធីស ជឿថា ជាមូលហេតុដែលនាំឲ្យក្រុងមូស្គូលូកដៃចូលរឿងនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការពារជាតិអាមេរិករូបនេះនិយាយថា អាមេរិកមិនចង់ឃើញរុស្ស៊ីធ្វើសកម្មភាពដូចដែលធ្លាប់ធ្វើនៅប្រទេសផ្សេងឡើយ។ លោកទម្លាយថា រុស្ស៊ីបានផ្ទេរលុយទៅឲ្យអង្គការដែលគាំទ្រខ្លួននៅម៉ាសេដ្វាន និងកំពុងធ្វើយុទ្ធនាការកកូរកកាយទ្រង់ទ្រាយធំផង។ នេះមិនមែនជាលើកទីមួយឡើយដែលរុស្ស៊ីទទួលរងការចោទថា លូកលាន់ការប្ដូរឈ្មោះប្រទេសនោះ។ កាលពីខែកក្កដា ក្រុងអាថែនបានបណ្ដេញមន្ត្រីការទូតរុស្ស៊ីពីរនាក់ និងហាមមន្ត្រីពីរនាក់ទៀតចូលទឹកដីខ្លួន ដោយចោទថា ព្យាយាមសូកប៉ាន់មន្ត្រីក្រិក និងជំរុញឲ្យមានការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងរវាងម៉ាសេដ្វាន និងក្រិក។ តាមពិតទៅ ក្រុងស្កុបជេសម្លឹងឃើញការប្ដូរឈ្មោះនេះ ដើម្បីឈានទៅចូលរួមជាមួយសហភាពអឺរ៉ុប និងសម្ព័ន្ធយោធាណាតូ។ អង្គការតំបន់ទាំងពីរនេះក៏បាននិយាយរួចហើយដែរថា ម៉ាសេដ្វានអាចចាប់ផ្ដើមដំណើរការជាសមាជិកភាព ប្រសិនបើកិច្ចព្រមព្រៀងជាមួយក្រិកត្រូវបានអនុវត្ត។ បើម៉ាសេដ្វានក្លាយជាសមាជិកអឺរ៉ុប ឬណាតូមែននោះ រុស្ស៊ីនឹងបាត់បង់ឥទ្ធិពលខ្លួន ដែលនេះទំនងជាហេតុផលដែលមូស្គូអាចធ្វើសកម្មភាពដូចលោក ម៉ាធីសចោទមែន៕ | រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស នៅថ្ងៃទី១៧ ខែកញ្ញា បានចោទរុស្ស៊ីថា កំពុងជ្រៀតជ្រែកគម្រោងប្រជាមតិនៅម៉ាសេដ្វានដើម្បីប្ដូរឈ្មោះប្រទេស តាមរយៈការចែករំលែកព័ត៌មានមិនពិត។ ការប្ដូរឈ្មោះប្រទេសនេះ នឹងបើកផ្លូវឲ្យរដ្ឋមួយនេះក្លាយជាសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធយោធាណាតូ។ បើតាមលោក ម៉ាធីស ក្រុងមូស្គូមិនសប្បាយចិត្តនឹងប្រជាមតិនេះឡើយព្រោះធ្វើឲ្យបាត់ឥទ្ធិពលខ្លួន ទើបរៀបផែនការកកូរកកាយផ្ទៃក្នុងម៉ាសេដ្វានតែម្ដង។ |
យកតាមប្រភពខាងលើ បដិមាទាំង៦អង្គនោះ ត្រូវបានក្រុមការងារប្រទះឃើញ នាអំឡុងការជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម ដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ។ បើតាមបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន ចម្លាក់បុរាណទាំងនោះរួមមាន រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២, រូបលោកកេស្វរៈចំនួន១, រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគ បាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងផងដែរ។ បដិមារកឃើញពីប្រាសាទតាព្រហ្ម កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពអាជ្ញាធរជាតិអប្សរា៕ សូមរំឭកបន្តិចថា គម្រោងជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មនេះ ត្រូវបានចាប់ផ្ដើមនាខែមករា ដើមឆ្នាំ២០២៣ ដោយអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា។ គម្រោងនេះ ធ្វើការជួសជុលលើខ្លោងទ្វារ កំពែងប្រវែង២០ម៉ែត្រ និងកំពូលមុខព្រហ្មទាំងបួន។ តាមរយៈគម្រោង ត្រូវបានរំពឹងថានឹងបញ្ចប់ការជួសជុលក្នុងរយៈពេល២ឆ្នាំ។ គួរជម្រាបផងដែរថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងនាសតវត្សរ៍ទៅ១២ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទត្រូវបានគរស្គាល់ច្រើនតាមរយៈ ដើមឈើធំៗដុះលើប្រាសាទ បង្កើតជាភាពទាក់ទាញលើប្រាង្គប្រាសាទបុរាណ៕ អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរ៕ | សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)បានប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ ក្រោមកំណកដីនៃខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម នៃរមណីយដ្ឋានអង្គរ កាលពីពាក់កណ្ដាលខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរា។ |
ដំណឹងនេះបានមកពីការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍មួយដែលធ្វើទៅលើសត្វកណ្តុរដែលបានចាក់បញ្ចូលសារធាតុគីមីម្យ៉ាងមានលក្ខណៈស្រដៀងគ្នានឹង Adrenaline រយៈពេលបួនសប្តាហ៍ ហើយក៏បានរកឃើញថា រឿងនេះធ្វើឲ្យ DNA របស់កណ្តុរខូច និងបន្ថយចំនួនប្រូតេអ៊ីនម្យ៉ាងឈ្មោះថា p53។ ប្រូតេអ៊ីននេះត្រូវបានគេគិតថាមាននាទីជួយការពារ DNA ពីការខូចខាត និងបង្ការកុំឲ្យកើតជាដុំសាច់មហារីក។ ប៉ុន្តែការសិក្សានេះមិនបានពិនិត្យមើលថា ស្ត្រេសធ្វើឲ្យស្កូវសក់ទេ។ ដោយសារតែការស្រាវជ្រាវនេះធ្វើទៅលើសត្វកណ្តុរ និងកោសិកា ដូច្នេះវាមិនទាន់ច្បាស់ថា លទ្ធផលមានជាប់ទាក់ទងនឹងមនុស្សដែលស្ត្រេសរ៉ាំរ៉ៃនោះទេ។ រឿងនេះក៏នៅមិនទាន់ច្បាស់ថា ការដែលមានចំនួន Adrenaline កើនឡើងជាប់រហូតក្នុងសត្វកណ្តុរ ដំណាងឲ្យរាងកាយមនុស្សដែលស្ត្រេសរ៉ាំរ៉ៃគឺបញ្ចេញ Adrenaline ជាប់រហូតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះគួរតែមានការស្រាវជ្រាវបន្ថែមទៀតទៅលើនាទីរបស់ស្ត្រេសក្នុងការបង្កឲ្យមនុស្សមានជំងឺ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់ The Sun បានឲ្យដឹងថា នៅពេលមនុស្សយើងមានភាពតានតឹងក្នុអារម្មណ៍ច្រើន វាពិតជាងាយធ្វើឲ្យសក់ប្រែជាស្កូវណាស់ នេះដោយសារតែមានការខូចខាតទៅលើ DNA របស់មនុស្ស។ ការខូចខាត DNA នេះអាចធ្វើឲ្យស្ត្រេសនាំទៅកើតជាមហារីកទៀតផង។ |
ករណីខ្លះ IBS អាចបង្កជាការខូចខាតពោះវៀនដែរ ប៉ុន្តែមិនកើតឡើងញឹកញាប់ទេ។ កាលណាមនុស្សម្នាក់មានជំងឺ IBS មិនមែនមានន័យថា ពួកគេប្រឈមខ្ពស់នឹងជំងឺមហារីកក្រពះពោះវៀនទេ តែវានៅតែអាចមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតរស់នៅ។ ការផ្លាស់ប្តូររបៀបរស់នៅ ឬការព្យាបាលដោយខ្លួនឯងមួយចំនួនប្រហែលជាអាចជួយបំបាត់រោគសញ្ញាជំងឺ IBS នេះបាន ដោយសឹងតែមិនបាច់ប្រើថ្នាំព្យាបាលទេដូចជា៖ ចូលរួមហាត់ប្រាណជាទៀងទាត់ កាត់បន្ថការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនព្រោះវាអាចភ្ញោចដល់ពោះវៀនថែមទៀត ញ៉ាំអាហារតិចៗតែច្រើនដង កាត់បន្ថយស្ត្រេស តាមវិធីគ្រប់យ៉ាង លេបថ្នាំប្រូបាយអូទិច ដើម្បីបំបាត់ការផោម និងហើមពោះ ចៀសវាងការញ៉ាំអាហារខ្លាញ់ច្រើន ឬអាហារហឹរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ចង្កោមរោគសញ្ញារលាកពោះវៀនមកពីពាក្យមួយឈ្មោះថា Irritation Bowel Syndrome (IBS) ដែលត្រូវបានគេស្គាល់ថា ជាការរឹងជាប់នៃពោះវៀនធំ រលាកពោះវៀនធំ រលាកភ្នាសពោះវៀនធំ និងរលាកផងរឹងជាប់ផងចំពោះពោះវៀនធំ។ ចំពោះរោគសញ្ញារបស់វាវិញគឺមានការប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរ និងរយៈពេលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ |
អត្ថបទទាក់ទង លេខរៀងក្នុងសន្លឹកឆ្នោត៖ CPP លេខ២០, GDP លេខ៧, LDP លេខ១០, ហ៊្វុនស៊ិនប៉ិចលេខ១៣ គណបក្សប្រជាជនកម្ពុជា ដែលបានស្ថិតក្នុងលេខរៀងលំដាប់ទី៤ពីអណត្តិជាប់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ បានប្តូរទៅលេខរៀងលំដាប់ទី២០ នៃបញ្ជីលេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ លេខរៀងលំដាប់ទី៤ បានទៅលើគណបក្សសញ្ញាតិកម្ពុជា។ ជាមួយគ្នានេះផងដែរ លោក អ៊ក គីមហាន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចាប់ឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការប្តូរពីលេខ៤ទៅលេខ២០ មិនមានអ្វីដែលជាបញ្ហាឡើយ ពីព្រោះអ្នកគាំទ្រស្គាល់គណបក្សច្បាស់ ជាពិសេសនិមិត្តសញ្ញា (ឡូហ្គោ)។ «លេខមុនគេ និងលេខចុងគេ គឺស្រួលចំណាំបំផុត»។ លោក អ៊ក គីមហាន បានបន្ថែមថា គោលនយោបាយបក្សជាចំណុចសំខាន់ដែលពលរដ្ឋបន្តគាំទ្រ ហើយឡូហ្គោបក្ស អ្នកគាំទ្រសុទ្ធតែស្គាល់ទាំងអស់៕ | មិនមានការបកស្រាយតាមជំនឿ ឬតាមបែបវិទ្យាសាស្ត្រាក្បោះក្បាយនោះឡើយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងខ្លីថា «គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេ ទី ២០ ដែលជាលេខងាយស្រួលចំណាំដល់ពលរដ្ឋទូទាំងប្រទេស»។ |
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំនេះ កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យប្រទេសជាប់របងកូរ៉េខាងជើងចូលរួមផងដែរ បើទោះជាកំពុងមានជំលោះនឹងគ្នាយ៉ាងណាក៏ដោយ។ បើតាម លោក Choi Moon-soon ប្រធានគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ២០១៨របស់កូរ៉េខាងត្បូង មន្ត្រីកីឡារបស់កូរ៉េខាងជើងប្រាប់លោកថា កូរ៉េខាងជើងចង់ចួលរួមក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះ។លោកបានបន្ថែមថា៖«កូរ៉េខាងជើងអាចចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡានេះក្នុងប្រទេសកូរ៉េខាងត្បូងបាន ប្រសិនបើពួកគេអនុវត្តន៍តាមបទបញ្ជា និងនិតិវិធីរបស់យើង នោះពួកយើងនឹងយល់ព្រម»។ ក្រោយការអនុញ្ញាតនេះក្រុមអត្តពលិករបស់កូរ៉េខាងជើងត្រូវការការយល់ព្រមពីសំណាក់់ក្រុងសអ៊ូលដើម្បីបានចូលទៅកាន់ភាគខាងត្បូងប្រទេស ដែលជាតំបន់សមរភូមិសង្គ្រាមឧបទ្វីបកូរ៉េក្នុងឆ្នាំ១៩៥០-១៩៥៣។ ស្របពេលគ្នានេះដែរក្រុងសេអ៊ូលក៏បានសម្រេចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ការប្រកួតកីឡាបាល់ទាត់នារីក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០១៨ផងដែរ៕ | កូរ៉េខាងជើងនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងទីក្រុង Pyeongchang ខេត្ត Gangwon ឆ្នាំ ២០១៨ ប្រសិនបើប្រទេសជាប់របងនឹងគ្នាដែលដឹកនាំដោយមេដឹកវ័យក្មេងគីម ជុងអ៊ុននេះចង់ចូលរួមនោះ។ នេះបើតាមការលើកឡើងរបស់ក្រសួងបង្រួបបង្រួមក្រុងសេអ៊ូល កាលពីថ្ងៃចន្ទទី៣ ខែមេសា។ |
«បងៗជិះរ៉ឺម៉កទេ? មិនបាច់ដើរហត់ទេ តែ៥,០០០រៀលដល់មុខអង្គរ»។ នេះជាសំឡេងហៅភ្ញៀវ ពីសំណាក់ក្រុមអ្នករត់រ៉ឺម៉កកង់បី នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត។ លោក ថាំង ថា ដែលកំពុងរង់ចាំ ហៅភ្ញៀវឱ្យជិះកង់បីក្រោមម្លប់ដើមឈើក្បែរនោះ បាននិយាយថា លោកប្រកបរបររត់កង់បីនៅចំណតមុខអង្គរនេះច្រើនឆ្នាំមកហើយ និងបានដាក់វេន ជាមួយក្រុមរ៉ឺម៉ក់ឯទៀត សរុបជិត៦០នាក់ ដើម្បីឆ្នាស់គ្នាដឹកភ្ញៀវលេងអង្គរវត្ត និងតាមប្រាសាទដទៃ។ រង់ចាំដឹកភ្ញៀវពីម៉ោង៦ព្រឹកមក លោក ថាំង ថា ប្រាប់ថាថ្ងៃខ្លះក៏មានភ្ញៀវដឹក ថ្ងៃខ្លះទៀតក៏គ្មានដែរ។ ពួកគេខ្លះដើរទៅអង្គរវត្តដោយខ្លួនឯង។ «បើគាត់ជួលរ៉ឺម៉កពួកខ្ញុំ គ្នា៥ទៅ៦នាក់ ជិះដល់ច្រកចូលមុខអង្គរ យើងគិតមួយជើង៥,០០០រៀល បើគាត់ជិះក៏ដូចជាជួយពួកយើងដែរ»។ នេះជាការលើកឡើងរបស់លោក ថាំង ថា វ័យជាង៤០ឆ្នាំ។ បុរសរូបនេះជាអតីតអ្នកភូមិត្រពាំងសេស និងបានស្ម័គ្រចិត្តដូរលំនៅឋានទៅរស់នៅភូមិរុនតាឯក នៃស្រុកបន្ទាយស្រី។ ងើបពីព្រឹកព្រលឹមមក លោកត្រូវចេញពីរុនតាឯក ដើម្បីដឹកភ្ញៀវនៅជុំវិញប្រាសាទ រហូតដល់ម៉ោង៥រសៀល ទើបទៅផ្ទះវិញ។ មិនលាក់លៀមនោះទេ លោក ថាំង ថា ប្រាប់ថា របរប្រចាំថ្ងៃនេះ អាចរកចំណូលបានតិចឬច្រើនតាមពេលវេលា ដោយថ្ងៃខ្លះបាន៥,០០០រៀលក៏មាន រីឯថ្ងៃបុណ្យទាន ក៏បានច្រើនតាមនោះដែរ។ ក្រៅពីអង្គរវត្ត រ៉ឺម៉កកង់បីរបស់ លោក ថាំង ថា ក៏មានសេវាកម្មដឹកភ្ញៀវទៅតាមប្រាសាទផ្សេងៗ តាមវង់តូចនិងវង់ធំផងដែរ។ មានវ័យ៥៧ឆ្នាំ លោក អ៊ាន ប៊យ ជាពលរដ្ឋនៅភូមិគោកតាចាន់។ លោក អ៊ាន ប៊យ ក៏រអ៊ូពីរឿងខ្សត់ភ្ញៀវ ជិះរ៉ឺម៉កផងដែរ។ លោកលើកឡើងថា ប្រហែលដោយសារលោកចាស់ពេក និងមិនសូវចេះហៅភ្ញៀវក៏មិនដឹង ទើបគេមិនសូវជិះរ៉ឺម៉ករបស់លោក។ ថ្ងៃខ្លះលោករកបានប្រាក់៥,០០០រៀលទៅផ្ទះវិញ ថ្ងៃខ្លះក៏បាន២ទៅ៣ម៉ឺនរៀលដែរ។ ដ្បិតស្ថានភាពបច្ចុប្បន្ន មិនសូវល្អប្រសើរដូចមុនវិបត្តិជំងឺកូវីដ-១៩ តែអ្នករត់កង់បីចាស់វស្សារូបនេះ ក៏បានកោតសរសើរទឹកចិត្តពលរដ្ឋខ្មែរ ដែលតែងតែជួយជិះកង់បីខ្មែរ មិនថាទៅជិតឬឆ្ងាយ។ ទោះបានប្រាក់តិចឬច្រើន ក៏ជាទឹកចិត្តដែលលោកទទួលបានពីទេសចរខ្មែរផងដែរ។ ចំណែកលោក សឿយ ស៊ុន ក៏បានលើកឡើងប្រហាក់ប្រហែលអ្នករត់កង់បីខាងលើដែរ។ បុរសវ័យ៤៣ឆ្នាំរូបនេះថា មានតែថ្ងៃបុណ្យទានទេ ដែលមានភ្ញៀវជិះកង់បីច្រើន ដែលជួយលោករកចំណូលបានពី៥ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែ ថ្ងៃដែលរកលុយបាន គឺភាគតិចណាស់។ លោក សឿយ ស៊ុន បន្តថា៖« រកមិនបានដែរ! ពិបាក ណាមួយកូនរៀន ណាមួយឆ្ងាយផងពិបាក»។ សូមបញ្ជាក់ថា របររត់កង់បីជារបរពេញនិយមមួយ សម្រាប់ពលរដ្ឋខេត្តសៀមរាប។ ដ្បិតមិនបានចំណូលច្រើនលើសលប់ តែរបរនេះបានជួយចិញ្ចឹមក្រុមគ្រួសារពួកគេ ឱ្យបានរៀនសូត្រ និងមានជីវភាពរស់នៅបានសមរម្យ៕ | សៀមរាប៖ ក្រោមកម្ដៅព្រះអាទិត្យដែលចែងចាំងពីទិសខាងកើត ក្រុមអ្នករត់រ៉ឺម៉កកង់បី នៅបរិវេណមុខប្រាសាទអង្គរវត្ត បើកទៅមកៗនៅពេលមានរថយន្តចូលចំណត។ ពួកគេរង់ចាំហៅភ្ញៀវ ក្រែងអ្នកទាំងនោះ ជិះរ៉ឺម៉ក់កម្សាន្តតាមប្រាសាទ។ |
ការរៀបចំកិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងរដ្ឋមន្ត្រីការបរទេសមកពីសម្ព័ន្ធកិច្ចសន្ទនាដៃគូសន្តិសុខចតុភាគី (Quad) ធ្វើឡើងចំពេលដែលរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កំពុងតែព្រួយបារម្ភពីការកើនឡើងនៃអំណាចរបស់ចិនក្នុងតំបន់ ហើយព្រមទាំងភាពតានតឹងជាមួយរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែនផងដែរ។ ចិនចាត់ទុកកិច្ចសន្ទនានេះ ជាការបង្កការបែកចែកបក្សពួកដូចកាលសង្រ្គាមត្រជាក់។ ជុំវិញគម្រោងជួបគ្នានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ឡើយ។ យ៉ាងណាមិញ លោកស្រី ផេន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៣១ ខែមករា ថា លោកស្រីកំពុងទន្ទឹងរង់ចាំស្វាគមន៍រដ្ឋមន្ត្រីការបរទេស Quad មកកាន់អូស្ត្រាលីរួមទាំងទស្សនកិច្ចលោក អាន់តូនី ប្លីងខិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ «យើងជាបណ្តាញដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យសេរីដែលសហការគ្នាដើម្បីផ្តល់ជម្រើសជាយុទ្ធសាស្ត្រក្នុងតំបន់របស់យើង។ យើងផ្តោតលើជំហានជាក់ស្តែងដើម្បីកសាងភាពរឹងមាំ និងអធិបតេយ្យភាពនៃរដ្ឋទាំងអស់»។ ប្រមុខការទូតអូស្ត្រាលីបញ្ជាក់បែបនេះដោយចង់សំដៅដល់កិច្ចប្រឹងប្រឹងរបស់ក្រុម Quad ដើម្បីរក្សាស្ថិរភាពតំបន់ឥណ្ឌូ-បាស៊ីហ្វិក។ លោកស្រី ផេន បន្តថា រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ក៏កំពុងពង្រឹងភាពជាដៃគូរបស់អូស្ត្រាលីនៅក្នុងតំបន់ ចំពេលការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ការគំរាមសណ្តាប់ធ្នាប់អន្តរជាតិ និងការកើនឡើងនៃភាពមិនច្បាស់លាស់។ ទាក់ទងជំនួបនេះដែរ ខាងជប៉ុនឯណោះធ្លាប់លើកឡើងថា កិច្ចប្រជុំអាចនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ខណៈជំងឺកូវីដ-១៩ កំពុងកើនឡើងវិញ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានប្រកាសលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២៧ ខែមករាថា មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ប៉ុន្តែមន្ត្រីទីក្រុងកង់បេរ៉ាសង្ឃឹមថា ទម្រាំដល់កិច្ចប្រជុំខែកុម្ភៈ លោក Jaishankar អាចនឹងជាសះស្បើយពីជំងឺវិញ។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកន្លងមក ប្រទេសទាំងបួននេះ បានពិភាក្សាអំពីការ ជំរុញការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់តំបន់ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ឧបករណ៍អេឡិចត្រូនិក និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាដើម៕ | អូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសប្រទេសសមាជិកក្រុមសន្តិសុខចតុភាគីមានអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីខ្លួនឯងនៅខែកុម្ភៈ។ បើតាមការប្រកាសរបស់រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃទី៣១ ខែមករា ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ត្រូវរំពឹងថា នឹងធ្វើដំណើរទៅអូស្ត្រាលីក្នុងខែកុម្ភៈដើម្បីជួបសមភាគីបីប្រទេសទៀត សំដៅពិភាក្សាអំពីការសម្របសម្រួលបញ្ហានៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។ |
១.អណ្តាតពណ៌ខ្មៅ មនុស្សដែលមានអណ្តាតពណ៌ខ្មៅ គឺបណ្តាលមកពីបាក់តេរី និងមេរោគផ្សិត បានកកើតច្រើនហួសកម្រិតក្នុងខ្លួន។ ប៉ុន្តែអាការបែបនេះ ក៏អាចបណ្តាលមកពីការជក់បារី និងការទទួលទានភេសជ្ជ:មានជាតិអាស៊ីតខ្ពស់ដែរ។ ២.អណ្តាតពណ៌លឿង មនុស្សដែលមានអណ្តាលពណ៌លឿង អាចបណ្តាលមកពីការរលាកនៅកន្លែងណាមួយ ក្នុងរាងកាយរបស់អ្នក។ ម្យ៉ាងទៀត នៅពេលដែលអ្នកមិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ឬជក់បារីក្នុងរយ:ពេលយូរ ក៏អាចបណ្តាលឲ្យអណ្តាតរបស់អ្នកមានពណ៌បែបនេះដែរ។ ៣.អណ្តាតពណ៌ស មនុស្សដែលមានអណ្តាតពណ៌ស អាចបណ្តាលមកពីច្រើនករណី ដូចជា ការប្រើប្រាស់ថ្នាំផ្សះ ការឆ្លងមេរោគផ្សិត ឬកើតជំងឺមហារីកគ្រាប់ឈាមដំណាក់កាលដំបូង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | នៅពេលឆ្លុះកញ្ជក់ មនុស្សភាគច្រើនមើលតែមុខ និងសក់ខ្លួនឯងប៉ុណ្ណោះ ពួកគេមិនសូវបានពិនិត្យមើលអណ្តាតនោះទេ។ អណ្តាតនេះហើយ ជាកន្លែងដែលបង្ហាញពីបញ្ហាសុខភាពយ៉ាងច្បាស់។ មនុស្សដែលមានសុខភាពល្អប្រាកដ ជាមានអណ្តាតពណ៌ផ្កាឈូកស្រស់។ តែផ្ទុយទៅវិញ បើអណ្តោតមានពណ៌ខ្មៅ លឿង និងស ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម។ |
ជំនួបស្ថិតក្នុងកីឡដ្ឋាន Wembley បានបញ្ចប់ទៅត្រឹមរយៈពេល ៩០នាទី ដោយលទ្ធផលស្មើ ១-១ បន្ទាប់ពីកីឡាករ Fabio Vieira រកបានគ្រាប់បាល់តាមស្មើសម្រាប់ក្រុមកាំភ្លើងធំ ហើយបានបញ្ចប់ការខិតខំរបស់ក្រុមមេឃខៀវដែលបានបើកការនាំមុខនៅនាទី៧៧ ដោយការស៊ុតរបស់កីឡាករ Cole Palmer។ ក្រុមកាំភ្លើងធំឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-១ ក្រោយបញ្ចប់ការប្រកួតលទ្ធផល ១២០នាទីស្មើ ១-១។ ការប្រកួតពានរង្វាន់ Community Shield ជាញឹកញយត្រូវបានគេចាត់ទុកថាជាពានរង្វាន់មិត្តភាពមួយពីសំណាក់អ្នកគាំទ្រមួយចំនួន។ ប៉ុន្តែក្រុមនីមួយៗ បានបង្ហាញការលេងដោយអស់ពីសមត្ថភាព ការប៉ះទង្គិចគ្នាទៅវិញទៅមក ការប្រជែងបាល់ខ្លាំងក្លា ប្រៀបបានជាការប្រជែងពានរង្វាន់ដ៏ខ្លាំងក្លារវាងក្រុមទាំងពីរដូចទៅនឹងរដូវកាលមុន។ យ៉ាងណាក្រោយបំបាក់ក្រុមខ្លាំងដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលកាលពីរដូវកាលមុន លោក Mikel Arteta មិនអាចលាក់ភាពរីករាយបានបន្ទាប់ពីកូនក្រុមបានផ្តួល Man City ដើម្បីលើកពាន Community Shield ឆ្នាំ ២០២៣។ «វាពិតជាអារម្មណ៍ដ៏អស្ចារ្យ ខ្ញុំមិនដឹងឡើយថាទទួលបានភាពល្អប្រសើរក្នុងការពាននៅក្នុងកីឡដ្ឋាន Wembley ទល់នឹងក្រុមដ៏ល្អក្នុងពិភពលោក។»។ លោក Arteta បាននិយាយបែបនេះក្រោយបញ្ចប់ការប្រកួត។ ជ័យជម្នះលើក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Premier League គ្រូ Arsenal សរសើរដ៏ភាពខ្លាំងនៃអ្នកចាំទី Aaron Ramsdale ដែលបានជួយសង្គ្រោះបាល់ នៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្របានយ៉ាងល្អ។ សម្រាប់ភាពខ្លាំងរបស់ក្រុមរហស្សនាមកាំភ្លើងធំ លោក Pep Guardiola ក៏បានបង្ហាញពីក្តីបារម្ភរបស់លោកដូចគ្នាមុនការប្រកួត។ ចំពោះភាពល្អប្រសើរនៃការត្រៀមខ្លួននៃក្រុម Arsenal ខណៈក្រុមមេឃខៀវរបស់ Guardiola មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួន ក្រោយបញ្ចប់ការប្រកួតយ៉ាងមរមាញឹកនៅរដូវកាលចាស់៕ | ក្រុម Arsenal បានយកឈ្នះ Manchester City ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-១ ដើម្បីគ្រងជើងឯកពានរង្វាន់បើករដូវកាលថ្មី Community Shield នាថ្ងៃទី៦ ខែសីហា។ លោក Mikel Arteta បានបង្ហាញក្តីរំភើប ដោយក្រុមរបស់ខ្លួនកអាចយកឈ្នះក្រុមខ្លាំងកម្រិតកំពូលពិភពលោក។ |
គម្រោងរបស់អង្គការសហប្រជាជាតិដែលបានបង្កើតឡើងដោយចូលរួមពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ចេញនូវ «វិធីសាស្ត្រដែលសហគមន៍មនុស្សធម៌កំពុងធ្វើការក្នុងប្រទេសស្រាប់ នឹងផ្ដល់ជំនួយខាងផ្នែកបច្ចេកទេស និងចំគោលដៅដល់ប្រជាជនឥណ្ឌូណេស៊ី ដែលរងគ្រោះដោយសារគ្រោះមហន្តរាយនេះ»។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP គម្រោងនេះនឹងផ្ដល់ជំនួយដល់មនុស្សចំនួន ១៩១ ០០០ នាក់ ក្នុងរយៈពេល៣ខែខាងមុខ។ លោកស្រី Anita Nirody អ្នកសម្របសម្រួលអចិន្ត្រៃយ៍របស់ UN ប្រចាំឥណ្ឌូណេស៊ី បានបញ្ជាក់ថា៖ «មួយសប្ដាហ៍ក្រោយបាតុភូតធម្មជាតិដ៏អាក្រក់នេះ ទំហំយ៉ាងធំនៃគ្រោះមហន្តរាយ និងតម្រូវការត្រូវបានគេមើលឃើញកាន់តែច្បាស់លាស់។ ប្រជាជនដែលរងផលប៉ះពាល់ ជាពិសេសអ្នកដែលបាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិនោះគឺ ពួកគេត្រូវការយ៉ាងចាំបាច់នូវ ជម្រកបណ្តោះអាសន្ន, ប្រភពទឹកស្អាត, ការថែទាំសុខភាព និងការគាំទ្រផ្នែកផ្លូវចិត្តជាដើម»។ លោកស្រី បានពន្យល់ទៀតថា ការស្នើសុំជំនួយនេះនឹងជំរុញឲ្យសហគមន៍មនុស្សធម៌អន្តរជាតិជួយគាំទ្រយ៉ាងមានប្រសិទ្ធភាព ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងអង្គការក្នុងស្រុក។ គិតត្រឹមថ្ងៃទី០៥ ខែតុលា មនុស្សជាង ១៥០០នាក់បានស្លាប់ និងច្រើនជាង១ពាន់នាក់ កំពុងបាត់ខ្លួន ក្នុងហេតុការណ៍រញ្ជួយដីនិងរលកស៊ូណាមិ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើក្រុង Palu កោះ Sulawesi ឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុន។ យោងតាមការប៉ាន់ស្មានរបស់ UN ក្នុងបាតុភូតធម្មជាតិដ៏អាក្រក់នេះ ផ្ទះសម្បែងប្រមាណ ៦៥០០០ ខ្នង បានទទួលរងផលប៉ះពាល់ ហើយក្នុងនោះ ផ្ទះចំនួន ១ម៉ឺនខ្នងត្រូវបានបំផ្លាញចោលទាំងស្រង់ ដោយសាររលកស៊ូណាមិ និង១៥០០០ខ្នង ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារបាតុភូតរញ្ជួយដី៕ | អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី០៥ ខែតុលាបានចេញសេចក្តីប្រកាសមួយថា ខ្លួនកំពុងស្វែងរកលុយជំនួយចំនួន ៥០,៥លានដុល្លារសម្រាប់ជួយដល់ជនរងគ្រោះ ដោយសារបាតុភូតរញ្ជួយដី និងរលកស៊ូណាមិនៅក្រុង Palu កោះ Sulawesi ឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្សជាង១៥០០នាក់។ |
អ៊ុយក្រែន តែងតែចោទរុស្ស៊ីថាបានវាយប្រហារលើតំបន់ប្រជុំជនអ៊ុយក្រែនដោយពួកគេ ដឹងថា កងកម្លាំងអ៊ុយក្រែនមិនអាចប្រថុយវាយបកទៅវិញនោះទេ។ បន្ថែមពីនេះ ក្រុងកៀវ និង ប្រទេសលោកខាងលិចនៅតែចោទរុស្ស៊ីថាបានវាយប្រហាររោងចក្រ នុយក្លេអ៊ែរ Zaporizhzhia ដែលអាច បង្កគ្រោះថ្នាក់នុយក្លែអ៊ែ ទោះបីជារុស្ស៊ីបន្តប្រកែកថាមិនបានធ្វើក៏ដោយ។ ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តបន្តចោទប្រកាន់បែបនេះ ភាគីរុស្ស៊ីក៏បានបញ្ជាក់ឡើងវិញថា ខ្លួនមិនបានវាយប្រហារនោះឡើយ ដោយគំរាមដាក់ប្រទេសលោកខាងលិចវិញថា គ្រោះថ្នាក់នុយក្លេអ៊ែរអាចនឹងកើតឡើងនៅបណ្ដាប្រទេសលោកខាងលិច។ «ពួកគេ (ក្រុងកៀវ និងសម្ព័ន្ធមិត្ត) និយាយថារុស្ស៊ីជាអ្នកធ្វើ។ វាច្បាស់ណាស់ថា ការលើក ឡើងនេះមិនសមហេតុសមផលមួយរយភាគរយ សូម្បីតែសម្រាប់ជនជាតិរុស្ស៊ីដែលឆោតល្ងង់»។ លោក Medvedev បានបង្ហោះសារលើប្រព័ន្ធបញ្ជូនសារ Tetegram បែបនេះនៅ ថ្ងៃទី១២ ខែសីហា។ លោក Medvedev ក៏ព្រមានថា សហភាពអឺរ៉ុប (EU) ក៏មានរោងចក្រនុយក្លេអ៊ែរដែរ ដូច្នេះ គ្រោះថ្នាក់នុយក្លេអ៊ែរអាចមាននៅអឺរ៉ុប។ គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែសីហា យល់ឃើញថា សកម្មភាព យោធាក្បែររោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែនអាចនាំផលវិបាកដ៏គ្រោះថ្នាក់។ ទន្ទឹមនេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិលោក Rafael Grossi បានទទូចឱ្យទាំងរុស្ស៊ី និងអ៊ុយក្រែនអនុញ្ញាតឱ្យអ្នកជំនាញនុយក្លេអ៊ែរទៅវាយតម្លៃការខូចខាត បញ្ហាសុវត្ថិភាពនិង សន្តិសុខជាបន្ទាន់ នៅឯបរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia៕ | អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បានគំរាម ប្រទេសលោកខាងលិចពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដោយសារពួកគេតែងតែបានចោទរុស្ស៊ីថា បានបង្កហានិភ័យគ្រោះថ្នាក់នុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយទ័ពជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន។ |
បទចម្រៀង «Rise Up» ត្រូវបាននិពន្ធឡើងដោយក្រុមសិល្បករ D-Man ដែលមានសមាជិកប្រុសទាំង ៥ នាក់ រួមមានលោកឆន សុភារក្ស ឈឿន សុខម៉េង សុខ សម្បត្តិ ជា សុខពិទូរ្យ និងឈួន ពិសិដ្ឋ ។ ចម្រៀងដ៏មានអត្ថន័យមួយបទនេះ រៀបរាប់អំពីការផ្ដល់កម្លាំងចិត្តដល់អត្ដពលិកកម្ពុជា តាមរយៈការលើកកម្ពស់ ស្មារតីរូបរួមគ្នាយ៉ាងមុតមាំ មិនរារែកក្នុងការធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយសាមគ្គីភាពជាមួយគ្នា ដើម្បីឈានទៅដល់គោលដៅក្នុងប្រកួតដណ្ដើមជ័យលាភីលើកមុខមាត់ប្រទេសជាតិ។ បទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីយុទ្ធនាការ #BeyondTheGames គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (National Olympic Committee of Cambodia) ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាផងដែរ។ លោកស្រី Mila Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងពីសេចក្តី សោមនស្សរីករាយ ដែលក្រុមហ៊ុន Smart អាចចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា តាមរយៈ កិច្ចសហការរួមគ្នាជាមួយសិល្បៈករ និងកម្មវិធីតន្រ្តី Pleng ផងដែរ។ «សម្រាប់ក្រុមហ៊ុន Smart Axiata ពួុកយើងតែងតែមានភាពរីករាយ និងមោទនភាពជានិច្ច ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ហើយការគាំទ្រការនិពន្ធ និងផលិតបទចម្រៀង «Rise Up» គឺជាឱកាសដ៏កម្រមួយសម្រាប់ពួកយើងក្នុងការគាំទ្រអត្តពលិកទាំងអស់នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃបរិយាបន្ន និងសាមគ្គីភាព នៅក្នុងសង្គមកម្ពុជាផងដែរ។» សូមបញ្ជាក់ផងដែរ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ តែងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា ជាពិសេសតាមរយៈការចូលរួមជាម្ចាស់ជំនួយមួយរូបក្នុងយុទ្ធនាការ #BeyondTheGames និងតាមរយៈការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ ៣ ឆ្នាំជាប់ៗគ្នាផងដែរ ហើយសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានចូលរួមសហការជាមួយ Pleng និងសិល្បករក្នុងស្រុកដើម្បីផលិតនិពន្ធ ក៏ដូចជាសម្តែងនូវបទចម្រៀង «វីរភាពកីឡា» ផងដែរ។ ក្រុមហ៊ុន Smart នៅតែបន្តស្មារតីគាំទ្រលើវិស័យកីឡា និងព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដែលកម្ពុជាមានឱកាសរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិ។ សាធារណជនអាចស្តាប់បទចម្រៀង «Rise Up» នេះមុនគេនៅក្នុង Pleng app មុនគេតាមរយៈតំណរភ្ជាប់នេះផងដែរ៖ https://pleng.smart.com.kh/song/rise-up/103399760/play/ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! | ភ្នំពេញ ថ្ងៃទី ២២ មិថុនា ២០២៣ - ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងកម្មវិធីតន្រ្តី Pleng បានចូលរួមគាំទ្រឧបត្ថម្ភផ្តាច់មុខក្នុងការផលិតបទចម្រៀង «Rise Up» ជាមួយក្រុមតារាសិល្បៈ D-Man ដើម្បីអបអរសាទរដល់ការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដោយជោគជ័យ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក៏ដូចជាការសង្ខេបសកម្មភាពនៃការខិតខំរបស់អត្តពលិកកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកន្លងមក។ |
ចំនួនករណីវិជ្ជមានប្រចាំថ្ងៃជិត១ម៉ឺនករណី ជាតួលេខឆ្លងខ្ពស់បំផុតរបស់ថៃមិនធ្លាប់មានឡើយ តាំងពីការផ្ទុះជំងឺកូវីដ-១៩ មក។ ក្នុងចំណោមករណីថ្មីនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីក្នុងពន្ធនាគារ ទីក្រុងបាងកកមានដល់ទៅ៦៨៥៣នាក់ និងក្នុងសហគមន៍មានចំនួន២៧៨២នាក់។ ស្របពេលករណីឆ្លងបន្តកើនឡើង ថៃប្រឈមមុខបញ្ហាវ៉ាក់សាំងថែមទៀត។ យុទ្ធនាការចាក់វ៉ាក់សាំង ថៃនៅមានភាពយឺតយ៉ាវនៅឡើយដោយមិនទាន់បានចាប់ផ្តើមចាក់ជូនប្រជាជនទូទៅនោះទេ។ ថៃ ទើបតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានជាង២លានដូសដល់បុគ្គលិកជួរមុខ និងក្រុមមនុស្ស ដែលប្រឈមហានិភ័យខ្ពស់ប៉ុណ្ណោះ។ ថៃបានប្រើវ៉ាក់សាំក្រុមហ៊ុន Sinovac Biotech របស់ចិន និង AstraZeneca។ កម្មវិធីចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំនៅថៃ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមិថុនាខាងមុន ជាមួយវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក។ ការចុះឈ្មោះចាក់វ៉ាក់សាំងត្រូវបានបើក ឱ្យជាសាធារណៈនៅចុងសប្តាហ៍មុន ដោយថៃគោលដៅចាក់វ៉ាក់សាំងឱ្យមនុស្សពេញវ័យឱ្យបាន៧០ ភាគរយនៃចំនួនប្រជាជនសរុបជាង៦៦លាននាក់។ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ថៃមានករណីឆ្លងជំងឺកូវីដ-១៩ សរុប១១១,០៨២នាក់ ខណៈចំនួន ករណីស្លាប់សរុបឡើងដល់៦១៤នាក់៕ | ថៃ នៅថ្ងៃទី១៧ ខែឧសភា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន៩៦៣៥ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុត។ ភាគច្រើននៃអ្នកឆ្លងនេះជាអ្នកទោស និងមន្រ្តីពន្ធនាគារក្នុង ទីក្រុងបាងកកដែលមានដល់៦៨៥៣នាក់។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងតែប្រយុទ្ធជាមួយ រលកទី៣នៃជំងឹកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅមិនទាន់បានធ្វើឡើងទូទាំងប្រទេសនៅ ឡើយ។ |
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២ ខែមករា ក្រសួងការពារជាតិជប៉ុនបញ្ជាក់ថា កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនបានឃ្លាំមើលប្រតិបត្តិការកងទ័ពជើងទឹកចិនក្រោយបានធ្វើដំណើរចន្លោះកោះ Okinawa និងកោះ Miyakojima ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចពីសមុទ្រចិនខាងកើតកាលពីថ្ងៃទី១៦ ខែឆ្នូ។ ប្រតិបត្តិការកងទ័ពជើងទឹកនេះរួមមានទាំងនាវាផ្ទុកយន្តហោះចិន Liaoning និងនាវាចម្បាំងចំនួនប្រាំផ្សេងទៀត។ មុនពេលធ្វើប្រតិបត្តិការត្រឡប់ទៅវិញតាមផ្លូវដដែល នៅថ្ងៃទី១ ខែមករា យន្តហោះចម្បាំងចិនរួមមានយន្តហោះ និងឧទ្ធម្ភាគចក្រហោះឡើងចុះលើសពី៣០០ដង។ ក្រសួងការពារជាតិជប៉ុនមិនបានរាយការណ៍ពីការបំពានណាមួយចូលក្នុងដែនទឹក ឬដែនអាកាសខ្លួនឡើយ។ វត្តមាននាវាចម្បាំងចិននៅក្បែរជប៉ុន កើតមានក្រោយទីក្រុងតូក្យូប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងគោលបំណងរារាំងចិនពីការប្រើប្រាស់យោធាទាមទារទឹកដីជម្លោះនៅក្នុងតំបន់ រួមទាំងប្រឆាំងនឹងតៃវ៉ាន់។ ជាមួយគ្នានេះ ជប៉ុនក៏បានរាយការណ៍ពីការហោះហើរដោយដ្រូន WZ-7 របស់ចិននៅជិតកោះ Miyakojima កាលពីថ្ងៃទី១ ខែមករា និងម្តងទៀតនៅថ្ងៃទី២ ខែមករា៕ | ជប៉ុន បានពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងកាលពីសប្ដាហ៍មុនដើម្បីត្រួតពិនិត្យនាវាផ្ទុកយន្តហោះចិន Liaoning និងនាវាចម្បាំងចំនួនប្រាំផ្សេងទៀតដែលបានធ្វើសមយុទ្ធ និងប្រតិបត្តិការហោះហើរនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.