text
stringlengths
31
26.1k
summary
stringlengths
11
1.19k
តាមសារលិខិត នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រឹត្តិការណ៍បុណ្យទន្លេនេះ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេ។ បុណ្យទន្លេនេះ ក៏មានចំណែកគាំទ្រគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។    ព្រឹត្តិការណ៍នេះក៏ជាឱកាស ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។    ដោយឡែកប្រធានបទឆ្នាំនេះ គឺសមស្របទៅនឹងបរិបទបច្ចុប្បន្នរបស់រដ្ឋាភិបាលកម្ពុជា បន្តផ្ដល់អាទិភាពលើការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ។ រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត។    ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំផងដែរ នៅតាមបណ្ដាខេត្តជាប់ដងទន្លេក្នុងប្រទេស។   គួរជម្រាបផងដែរថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំនេះ ទាក់ទាញអ្នកទេសចរចំនួន ៤០៣,៥០០នាក់។ ចំនួននេះ គឺបូកបញ្ចូលគ្នានៅមុនថ្ងៃពិធីបុណ្យមួយថ្ងៃ ពោលគឺថ្ងៃ៧មីនា ដែលមានអ្នកចូលរួម ១៨,៥០០នាក់។ នេះបើតាមក្រសួងទេសចរណ៍៕   
ភ្នំពេញ៖ បុណ្យទន្លេលើកទី៧ ក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០មីនា ក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។ ការប្រារព្ធបុណ្យទន្លេឆ្នាំនេះ បន្ទាប់ពីខានធ្វើពីរឆ្នាំ ដោយសារបញ្ហារាលដាលនៃជំងឺកូវីដ-១៩។
   នៅចំពោះមុខលោក យូស៊ីដា យូស៊ីហ៊ីដិ ដែលដឹកនាំគណៈប្រតិភូកងទ័ពជើងគោកជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា លោក វង្ស ពិសេន ថែមទាំងស្នើឲ្យជប៉ុន បន្តទទួលយកសិក្ខាកាមកម្ពុជា ទៅបណ្តុះបណ្តាលឲ្យបានចំនួនកាន់តែច្រើន។   ខ្លឹមសារនៃជំនួបរវាងលោក វង្ស ពិសេន និងលោក យូស៊ីដា យូស៊ីហ៊ីដិ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា ។ សំណេររបស់ក្រសួងការពារជាតិកម្ពុជា ពុំបានរំលេចពីការឆ្លើយតបរបស់លោក យូស៊ីដា យូស៊ីហ៊ីដិ ទៅនឹងសំណើរបស់លោក វង្ស ពិសេន ឡើយ។     លោក យូស៊ីដា យូស៊ីហ៊ីដិ កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានការវិវត្តឥតឈប់ឈរ ដោយក្នុងនោះ វិស័យការពារជាតិ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។ ជាមួយគ្នានេះ លោក អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។    លោក វង្ស ពិសេន បានអរគុណកងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈ និងស្មារតីដល់កងយោធពលខេមរភូមិន្ទកម្ពុជានាពេលកន្លងមក ដូចជា ការជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង ដល់កងទ័ពកម្ពុជា ជាដើម។ ជាមួយគ្នានេះ លោក បានរម្លឹកអំពីការរួមចំណែករបស់ជប៉ុនក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងនៅតែបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍមកដល់បច្ចុប្បន្ន។   លោក យូស៊ីដា យូស៊ីហ៊ីដិ ក៏មានជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោកកម្ពុជាផងដែរ៕   
លោកនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ស្នើឲ្យភាគីជប៉ុន ពិចារណាជួយឧបត្ថម្ភមធ្យោបាយ និងសម្ភារៈសុខាភិបាល តាមតម្រូវការរបស់កងទ័ពជើងគោកកម្ពុជា។ សំណើរបស់មេទ័ពកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក បាង ម៉ាត់ ជាកសិករម្នាក់ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ដែលមានដីស្រែចំនួន៤៦ហិកតា។ ជាទូទៅ ក្នុងមួយរដូវធ្វើស្រែ លោក ម៉ាត់ ត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់លើកម្លាំងពលកម្ម ការថែទាំ និងប្រឈមនឹងផលប៉ះពាល់សុខភាពច្រើន ទម្រាំស្រូវបានផល។ ព្រោះតែចង់កាត់បន្ថយការចំណាយទើប លោក បាង ម៉ាត់ បាន ដំឡើងគ្រឿងយន្តមួយគ្រឿងដោយខ្លួនឯង ទុកប្រើប្រាស់សម្រាប់បាញ់ថ្នាំ  និងបាចជីស្រូវ ជំនួសឲ្យការប្រើកម្លាំងមនុស្ស។ លោក ម៉ាត់ បញ្ជាក់៖ «ខ្ញុំមើលគំរូគ្រឿងចក្រនេះ ពីប្រទេសវៀតណាម នៅពេលដែលខ្ញុំទៅទិញគ្រឿងដែកនៅប្រទេសនោះ។ លោកចំណាយពេលរកវត្ថុធាតុដើម ដែក និងការដំឡើង ប្រមាណ២៥ថ្ងៃ ហើយចំណាយទុនអស់ប្រមាណ៦៣០០ដុល្លារ»។ ការប្រើប្រាស់គ្រឿងយន្តនេះ បានជួយកាត់បន្ថយការចំណាយរបស់លោក ម៉ាត់ យ៉ាងច្រើន ថែមទាំងមិនសូវមានផលប៉ះពាល់ដល់សុខភាពមនុស្ស ដែលត្រូវបាញ់ថ្នាំ បាចជីស្រូវច្រើនដូចពីមុននោះ។ លោក បាង ម៉ាត់ បញ្ជាក់៖« គ្រឿងយន្តមួយនេះជួយបានច្រើនមែនទែន កាត់បន្ថយការចំណាយកម្លាំងមនុស្ស និងប្រាក់ ជួយដល់សុខភាព និងពេលវេលា។ ឥឡូវយើងពិបាករកកម្លាំងមនុស្សមកធ្វើការងារស្រែចម្ការខ្លាំងណាស់ ព្រោះគេចំណាកស្រុក និងធ្វើការរោងចក្រអស់ហើយ»។ តាមលោក ម៉ាត់ ក្នុងមួយរដូវស្រូវដែលមានអាយុ៣ខែ ត្រូវបាញ់ថ្នាំ និងបាចជី ពី៥ទៅ៦ដង ហើយការបាញ់ថ្នាំ និងបាចជីម្តងៗ ត្រូវចំណាយថវិកាប្រមាណ៣.៤លានរៀល ឬស្មើនឹងជាង៨៥០ដុល្លារ លើកម្លាំងពលកម្ម។ ប៉ុន្តែបើប្រើគ្រឿងចក្រវិញ លោក ម៉ាត់ថា ចំណាយពេលតិច ហើយត្រូវការមនុស្សតែ២នាក់ប៉ុណ្ណោះ។ ចំណែកការចំណាយវិញ គឺអស់តែថ្លៃប្រេងជាង ៨ម៉ឺនរៀលប៉ុណ្ណោះ លើការបាញ់ថ្នាំ និងបាចជី ម្តងៗ។ លោក បាង ម៉ាត់ បញ្ជាក់៖«បើប្រើកម្លាំងមនុស្សបាញ់ថ្នាំ គេស៊ីមួយធុងស្ពាយក្រោយហ្នឹង៤ពាន់រៀល។ មួយថ្ងៃគេអាចបាញ់បានចន្លោះពី១០ធុង ទៅ២០ធុង ទៅតាមកម្លាំងរបស់គេ ហើយបាញ់មួយអាទិត្យទើបហើយ។ បើបាចជីវិញ ក្នុងមួយថ្ងៃខ្ញុំឲ្យគេ ៥ម៉ឺនរៀល។ នេះសម្រាប់អ្នកខំធ្វើការ ហើយមួយថ្ងៃ ត្រូវការមនុស្សពី១០ ទៅ១២នាក់។ បាច៣ថ្ងៃហើយ។ ដូច្នេះបើគិតក្នុងមួយរដូវ ដី៤៦ហិចតានេះ អស់ច្រើន»។ ក្រៅពីប្រើសម្រាប់បាញ់ថ្នាំ និងបាចជីស្រូវ លោក ម៉ាត់ថា គ្រឿងយន្តនេះ ក៏អាចព្រោះស្រូវ និងបាញ់ថ្នាំលើដំណាំផ្សេងទៀតដែរ ដូចជា ពោត និងស្វាយជាដើម។ កសិកររូបនេះបញ្ជាក់ថា ប្រសិនបើមានកសិករខ្មែរណា ចង់ឲ្យលោកដំឡើងគ្រឿងចក្រនេះ សម្រាប់ការងារកសិកម្ម លោកអាចដំឡើងឲ្យបាន ដោយយកសោហ៊ុយថ្លៃកម្លាំងប្រមាណ ៤ ទៅ ៥០០ដុល្លារអាមេរិក អាស្រ័យលើពេលវេលា៕
កណ្តាល៖ យ៉ាងហោចណាស់ លោក បាង ម៉ាត់ អាចកាត់ចំណាយបានជាង ១៦លានរៀល ឬជាង៤ពាន់ដុល្លារ ក្នុងមួយរដូវធ្វើស្រែ ដោយគ្រាន់តែច្នៃគ្រឿងយន្តបាច់ជី និងបាញ់ថ្នាំស្រូវ ជំនួសការប្រើកម្លាំងមនុស្ស។ ក្រៅពីបានជួយកាត់បន្ថយបានយ៉ាងច្រើន គ្រឿងចក្រកែច្នៃមួយនេះ ក៏ជួយឲ្យលោក ម៉ាត់ បានចំណេញពេលវេលាច្រើនផងដែរ។
  តាមរយៈការជ្រើសរើសកម្ចីអាជីវកម្មពី អិលអូអិលស៊ី អាជីវករនឹងទទួលបាននូវទំហំកម្ចីធំតាមតម្រូវការ ជាមួយអត្ថប្រយោជន៍ជាច្រើនដូចជាអត្រាការប្រាក់ទាបសមរម្យ អនុម័តកម្ចីឆាប់រហ័សបំផុត និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។   ដើម្បីស្នើសុំប្រាក់កម្ចី លោកអ្នកអាចជួបជាមួយបុគ្គលិក អិលអូអិលស៊ី នៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត និងអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ  ០២៣ ៩៩១ ៩៩១ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង  ៦ ព្រឹក ដល់  ១០ យប់៕ ព័ត៌មានបន្ថែម៖ www.lolc.com.kh    (អត្ថបទពាណិជ្ជកម្ម)    
ដើម្បីជួយជ្រោមជ្រែងដល់អាជីវករ ក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិឱ្យប្រកបដោយនិរន្តរភាព អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅកម្ពុជា បានណែនាំជូននូវសេវាប្រាក់កម្ចីមួយប្រភេទ។ ការបង្កើតសេវាប្រាក់កម្ចីនេះ ធ្វើឡើងជាពិសេសសម្រាប់ជួយដល់បុគ្គលិកក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម ដោយផ្តល់នូវទុនបង្វិលរហូតដល់ ៨០០លានរៀល ឬ ២០ម៉ឺនដុល្លារអាមេរិក។
លោកស្រី ភឿង សកុណា បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចដដែលនេះដូច្នេះ៖ «ប្រគល់ភារកិច្ចជូនអ្នកស្រី ណម ណារីម អនុប្រធាននាយកដ្ឋាន សិល្បៈទស្សនីយភាព ឱ្យទទួលខុសត្រូវរួម នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ជំនួសលោក ជុំ វុឌ្ឍី ដែលត្រូវបានបញ្ចប់មុខតំណែង រហូតដល់មានចំណាត់ការថ្មី»។   ជុំវិញការបញ្ចប់តំណែងប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ  លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ការផ្លាស់ប្ដូរតួនាទី ឬមុខតំណែង នៃអ្នកទទួលខុសត្រូវផ្នែកណាមួយ គឺជាផ្នែកនៃការគ្រប់គ្រង និងចាត់ចែង ការងារបច្ចេកទេស របស់ក្រសួង។  «ការតែងតាំងថ្មី មានការត្រួតពិនិត្យ និងឯកភាព ទាំងក្រសួង និងថ្នាក់ក្រោមជាតិ ដើម្បី បន្តនិរន្តរភាព និងប្រសិទ្ធភាពស្ថាប័ន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ម៉ាប់។   យ៉ាងណាក៏ដោយ លោក ស៊ុំ ម៉ាប់ មិនបញ្ជាក់បន្ថែម ពីមូលហេតុនៃការបញ្ចប់មុខតំណែងលោក ជុំ វុឌ្ឍី ឡើយ៕    
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន សម្រេចឱ្យ អ្នកស្រី ណម ណារីម អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព ទទួលខុសត្រូវរួមនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បណ្ដោះអាសន្ន ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានបញ្ចប់តំណែង។នេះបើតាមសេចក្តី សម្រេច ចុះថ្ងៃទី៩ ខែកុម្ភៈ។
  ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ដោយស្រង់ប្រភពក្រសួងការបរទេសចក្រភពអង់គ្លេសថាតំណាងកូរ៉េខាងជើងនឹងត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យសពម្ចាស់ក្សត្រីយ៍អេលីហ្សាបែត នេះនឹងស្ថិតត្រឹមជាការអញ្ជើញកម្រិតអគ្គរដ្ឋទូតតំណាងប្រទេសមួយនេះ ដូចការអញ្ជើញផ្ញើទៅអ៊ីរ៉ង់ដែរ។   យ៉ាងណាមិញ អង់គ្លេសនឹងមិនអញ្ជើញអាហ្វហ្កានីស្ថាន ស៊ីរី និង វ៉េណេស៊ុយអេឡាដូចចំពោះរុស្ស៊ី មីយ៉ាន់ម៉ា និងបេឡារុស។ ប្រទេសទាំងនេះ កំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដោយសារបញ្ហានានាចាប់តាំងពីរបបដឹកនាំក្នុងប្រទេស និងសកម្មភាពនៅក្រៅប្រទេសដូចជារុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន។   ពិធីបុណ្យសព្វម្ចាស់ក្សត្រីយ៍នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញានៅទីក្រុងឡុងដ៍ដែលនឹងប្រជុំ ដោយមេដឹកនាំប្រទេសផ្សេងៗ រាជវង្ស និងឥស្សរជនសំខាន់ៗ។ មេដឹកនាំប្រទេសធំៗដូចជាជប៉ុន អូស្ត្រាលី និងនូវែសេឡង់ សុទ្ធតែបានបញ្ជាក់ពីវត្តមានក្នុងពិធីនេះ៕  
ទីក្រុងឡុងដ៍ នឹងអញ្ជើញតំណាងម្នាក់មកពីកូរ៉េខាងជើងដើម្បីចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រិយានីអេលីហ្សាបែតទី២ (Elizabeth II) នៅថ្ងៃទី១៩ ខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអង់គ្លេស។
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖
 ភ្នំពេញ៖ ការប្រគំតន្ត្រីដែលមានវត្តមានតារាចម្រៀងកូរ៉េ កញ្ញា CL  បានធ្វើឲ្យកក្រើកឆាកនាមជ្ឈមណ្ឌលកោះពេជ្រ។ យុវវ័យជាច្រើន បានចូលរួមក្នុងការប្រគំតន្ត្រីនេះ ដោយក្ដីសប្បាយ ទោះបីរង់ចាំច្រើនម៉ោងក៏ដោយ។ យុវវ័យខ្លះ បានរូតរះទៅកោះពេជ្រតាំងពីម៉ោង ៣រសៀល ប៉ុន្តែនៅតែមិនមានឱកាសមើលឃើញផ្ទាល់។ ការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់តារាចម្រៀងកូរ៉េ កញ្ញា CL និងតារាចម្រៀងក្នុងស្រុកដូចជា កញ្ញា Nikkie Nikkie កញ្ញាAdda តារាចម្រៀង Bross La លោកថេណា ក្រុម SWSB ក្រុម Mustaches Band និង លោក P-Sand។
  លោក Raphael Warnock បានក្លាយជាសមាជិកព្រឹទ្ធសភាស្បែកខ្មៅដំបូងគេមកពីរដ្ឋ Georgia បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពិសេសមួយកាលពីខែមករា ឆ្នាំ២០២១។   ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា នៅពេលនេះលោក Warnock អាចបន្ថែមនូវលក្ខណៈពិសេសមួយទៀត ប្រសិនបើលោកយកឈ្នះលើការបោះឆ្នោតផ្តាច់ព្រ័ត្រសម្រាប់អាសនៈព្រឹទ្ធសភាអាមេរិក ដែលមានរយៈពេល៦ឆ្នាំពេញ។   គូប្រជែងរបស់លោក Warnock គឺបេក្ខជនស្បែកខ្មៅមួយរូប មកពីគណបក្សសាធារណរដ្ឋ គឺលោក Herschel Walker។   បេក្ខជនទាំងពីរនាក់នេះមានជំហរនិងទស្សនៈផ្ទុយគ្នាសម្រាប់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានបញ្ហារឿងពូជសាសន៍ បើទោះបីជាលោកទាំងពីរមានឫសគល់ចេញមកពីចលនាទាមទារសិទ្ធិស៊ីវិល និងការធានានូវលក្ខណៈជាប្រវត្តិសាស្ត្រលើកដំបូងលើការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភាអាមេរិកក្តី។   នៅថ្ងៃអង្គារនេះ គឺជាថ្ងៃបោះឆ្នោតផ្លូវការ ហើយក្រុមអ្នកបោះឆ្នោតស្បែកខ្មៅនៅក្នុងរដ្ឋ Georgia ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិកនេះ និយាយថា គេមានជម្រើសដ៏លំបាកមួយ៕  
ក្នុងរូបថតផ្គុំគ្នានេះគឺលោក Herschel Walker (ឆ្វេង) បេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រាប់រដ្ឋ Georgia ថតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក Raphael Warnock ថតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុម Manchester United គ្មានកៅអីលេង UEFA Champions League រដូវកាលក្រោយឡើយ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៦ នៅ Premier League ត្រឹមតែ ៥៨ពិន្ទុប៉ុណ្ណោះ។ គ្មានកៅអីលេងពានរង្វាន់កំពូលអឺរ៉ុបបែបនេះ កំពុងតែក្លាយជាបញ្ហាចោទដ៏ធំចំពោះក្រុមបិសាចក្រហម Man United ក្នុងការទាក់ទាញចិត្តកីឡាករល្បីៗឱ្យមកចូលរួមក្រុម ទោះស្ថិតក្រោមការដឹកនាំរបស់អ្នកការថ្មី Erik ten Hag ក្តី។   បើតាមអ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano កាលពីថ្ងៃទី២ ខែកក្កដា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្កការភ្ញាក់ផ្អើលដោយបានស្នើសុំក្លិបចាកចេញ ប្រសិនបើមានក្លិបណាចង់បានរូបគេ។ តែក្រុមបិសាចក្រហម រំពឹងរក្សា Ronaldo រហូតដល់រដូវកាលក្រោយ។   Ronaldo ចូលរួមជាមួយ Man United ត្រឹមរយៈពេល១រដូវកាលប៉ុណ្ណោះ ក្រោយផ្ទេរមកពី Juventus របស់អ៊ីតាលី ហើយមូលហេតុនៃការចាកចេញដ៏ចំបងបំផុតនោះគឺ Ronaldo ចង់បន្តលេងជាមួយក្លិបដែលមានកៅអី Champions League។ និយាយក្នុងកម្មវិធី TalkSPORT លោក Cascarino អតីតកីឡាករ Chelsea ប្រាប់ពីហេតុផលថា ការសុំចេញពីក្លិបរបស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ព្រោះភ័យខ្លាចគូប្រជែង Messi តាមស្មើ ឬបំបែកកំណត់ត្រា ក្នុងនាមកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Champions League។    «Ronaldo ជាកីឡាករម្នាក់ដែលតែងតែជោគជ័យជាមួយក្រុម និងសមិទ្ធផលផ្ទាល់ខ្លួនដែរ។ ពិតណាស់រូបគេអាចរកគ្រាប់បាល់បានច្រើន ក្លាយជាកីឡាករល្អជាងគេរាល់ការប្រកួត ហើយរាល់ពេលដែលឈ្នះនោះគេនឹងបន្តឈ្នះ ប្រសិនបើមិនឈ្នះពេលនោះវានឹងប្រែជាបញ្ហា។ និយាយទៅខ្ញុំសង្ស័យថា ពីព្រោះជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេរហូត ១៤១គ្រាប់ ទើបគេគេចង់នៅលេង Champions League ហើយ Messi ជាកីឡាករមានគ្រាប់បាល់តាមពីក្រោយមាន ១២៥គ្រាប់។»។ លោក Cascarino និយាយបែបនេះ។   Ronaldo កំពុងត្រូវការក្លិបថ្មីដែលមានកៅអីលេង Champions League ខណៈពេលគូរប្រជែងរបស់គេ គឺ Messi បន្តស្នាក់នៅ Paris Saint Germain ដែលមានកៅអីពានរង្វាន់កំពូលអឺរ៉ុបស្រាប់។   សូមជម្រាបថា ក្រោយពេលមានដំណឹងពីការសុំចាកចេញពីក្លិបបែបនេះ Ronaldo ត្រូវបានកាសែតជាច្រើនរាយការណ៍ថា ត្រូវបានក្លិបចំនួន៣រូបមាន Bayern Munich, Chelsea និង Napoli បានដាក់ការចាប់អារម្មណ៍នឹងបានទាក់ទងទៅលោក Jorge Mendes ដែលជាភ្នាក់ងារផ្ទាល់៕      
មូលហេតុនៃការសុំចាកចេញពីក្រុម Manchester United ពីសំណាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ព្រោះភ័យខ្លាចបាត់បង់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ទៅក្នុងដៃ Lionel Messi។ បើតាមលោក Tony Cascarino អ្នកវិភាគក្នុងកម្មវិធី TalkSPORT ថ្ងៃទី៣ ខែកក្កដា។
           ស្រូវសែនក្រអូបរបស់កម្ពុជាក្នុងឆ្នាំនេះ មានតម្លៃពី៩០៥ ដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយសមរម្យ និងអាចទទួលយកបានទាំងកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ។ នេះបើតាមក្រុមលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្រង់ទិន្នន័យ កាលពីថ្ងៃទី ២១ ខែ សីហា នៅក្នុងចំណោមខេត្ត ដែលមានដំណាំស្រូវសែនក្រអូបច្រើន ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាម ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែសីហា។     នៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ ឈុនហួ សមាជិកក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធ និងជានាយកគ្រប់គ្រងក្រុមហ៊ុនស៊ីធីរ៉ាយស៍ បានអះអាងថា រហូតមកដល់ពេលនេះ       ទិន្នផលស្រូវសែនក្រអូប ចន្លោះពី ៤០ ទៅ៥០ភាគរយ ត្រូវបានប្រមូលពីផ្ទៃដីដាំដុះ រីឯស្រូវនៅសល់ នឹងត្រូវប្រមូលផលអស់ ក្នុងរយៈពេល ៤ សប្តាហ៍ទៀត។    ការប្រមូលផលស្រូវសែនក្រអូប តែងតែចាប់ផ្តើមពីដើមខែសីហា និងបញ្ចប់នៅដើមខែតុលា។ នេះបើតាមលោក ឡាយ ឈុនហួ ដោយលោកបន្តថា មកដល់ពេលនេះ ក្រុមហ៊ុនស៊ីធីរ៉ាយស៍ បានប្រមូលទិញស្រូវបានប្រមាណ ៧០០០តោន។  លោក ឡាយ ឈុនហួ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថា យើងអាចជួយកសិករបានច្រើនទៀត ដើម្បីរក្សាតម្លៃឲ្យមានស្ថិរភាព និង សមរម្យជូនកសិករ»។  បើតាម លោក ឡាយ ឈុនហួ មូលហេតុនៃស្ថិរភាពតម្លៃស្រូវសែនក្រអូបកម្ពុជា គឺបណ្តាលមកពីតម្លៃស្រូវនៅប្រទេសថៃ និងវៀតណាម បានកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ដែលជាដើមចមធ្វើឲ្យអង្ករ   កម្ពុជា នៅតែមានលទ្ធភាពដើម្បីប្រកួតប្រជែង។   ដូចគ្នាដែរ លោក ហេង ផេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន    ថ្មគោលរ៉ាយស៍ អះអាងថា ការប្រមូលផលរបស់កសិករ ដោយមិនសម្រុកខ្លាំង ក្នុងពេលតែមួយ គឺជាមូលហេតុសំខាន់មួយ ដែលនាំឲ្យតម្លៃស្រូវមានស្ថិរភាពក្នុងឆ្នាំនេះ។ ក្រៅពីមូលហេតុខាងលើនេះ អាកាសធាតុអំណោយផល ការអន្តរាគមន៍ទម្លាក់ទុនទាន់ពេលវេលារបស់រដ្ឋាភិបាល សម្រាប់ទិញស្រូវ និងតម្រូវការ   ទីផ្សារខាងក្រៅ មានភាពវិជ្ជមានសម្រាប់នាំចេញជាដើម គឺសុទ្ធសឹងជាមូលហេតុ ដែលធ្វើឲ្យតម្លៃស្រូវសែនក្រអូបរបស់កម្ពុជាមានស្ថិរភាព៕        
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញតួលេខថា គិតត្រឹមថ្ងៃទី២២ ខែសីហា កសិករ បានប្រមូលផលស្រូវសែនក្រអូប បានប្រមាណពី៤០ ទៅ៥០ភាគរយ នៃផ្ទៃដីដាំដុះសរុប។  ស្រូវសែនក្រអូបរបស់     កម្ពុជា នៅឆ្នាំនេះ មានតម្លៃ ៩០៥ ដល់ ៩៤០ រៀល ក្នុងមួយគីឡូក្រាម។  
  លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយរង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា គ្រឿងញៀនទាំងអស់ ដែលត្រូវរកឃើញក្នុងរថយន្តខេមរភូមិន្ទ មាន២០០ដុំ ដោយក្នុង១ដុំៗ អាចនឹងមានទម្ងន់១គីឡូក្រាម ដូច្នេះ គ្រឿងញឿនទាំងអស់នោះ មានទម្ងន់ប្រហែល២០០គីឡូក្រាម។    លោក បន្តថា មានមនុស្ស២នាក់ ដែលស្ថិតក្នុងរថយន្តខេមរភូមិន្ទនោះ ហើយពួកគេ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។ លោក បន្ថែមថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ ដែលពាក់ព័ន្ធនឹងគ្រឿងញឿន និងជាជន ដែលបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ។    យ៉ាងណា លោក លើកឡើងថា សមត្ថកិច្ច មិនទាន់អាចសន្មតបានឡើយថា ជនសង្ស័យទាំង២នាក់នោះ គឺជាយោធានៃកងយោធពលខេមរភូមិន្ទ ឬមិនមែន។ លោកឧត្តមសេនីយ៍ទោរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង កំពុងកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួន»។    លោកនាយរងនៃមន្ទីរប្រឆាំងគ្រឿងញៀន សន្និដ្ឋានជាបឋមថា គ្រឿងញៀនខាងលើនេះ ទំនងជាត្រូវលួចផលិត និងលួចដឹកចេញពីតំបន់ត្រីកោណមាស។ តំបន់ត្រីកោណមាស ជាតំបន់ដ៏ល្បីល្បាញ១របស់ក្រុមជនល្មើស ដែលលួចផលិតគ្រឿងញៀន។ តំបន់នេះ ស្ថិតក្នុងទឹកដីមីយ៉ាន់ម៉ា និងជាប់ព្រំប្រទល់ប្រទេស៣ គឺមីយ៉ាន់ម៉ា ថៃ និងឡាវ។    លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ និយាយជាមួយសារព័ត៌មានថ្មីៗតែ១ម៉ាត់ប៉ុណ្ណោះថា សមត្ថកិច្ច កំពុងធ្វើកិច្ចការដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿញៀន ដែលត្រូវបានរកឃើញក្នុងរថយន្តខេមរភូមិន្ទនេះ។ លោកអធិការ ពុំបានឆ្លើយតបនឹងសំណួរផ្សេងទៀតឡើយ៕   
រថយន្ត១គ្រឿង ដែលមានស្លាកលេខខេមរភូមិន្ទ បានទៅបុករថយន្តដទៃទៀតយ៉ាងពេញទំហឹង ស្ថិតនៅតាមណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបានបង្កឲ្យនរណាម្នាក់ មានរបួសឡើយ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង គឺសមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ក្នុងរថយន្តខេមរភូមិន្ទ។
  គេហទំព័រព័ត៌មានអនឡាញ Stand News ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្នុងនាមជា ស្ថាប័នមិនរកប្រាក់កម្រៃ។ គេហទំព័រព័ត៌មាននេះ ក៏ជាស្ថាប័នគាំទ្រលទ្ធិប្រជាធិប តេយ្យដែលនៅសេសសល់ដ៏លេចធ្លោជាងគេបំផុតនៅហុងកុង បន្ទាប់់ពីអាជ្ញាធរបានបិទក្រុមហ៊ុនកាសែត Apple Daily ។ ចំណាត់ការលើប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់នេះ កំពុងបង្កើនការព្រួយបារម្ភបន្ថែមទៀតលើសេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅហុងកុង។   យោងតាមសេចក្ដីថ្លែងការណ៍មួយ ប៉ូលិសបានលើកឡើងថា ពួកគេបានឆែកឆេរស្ថាប័ន Stand News ដោយមានដីកាអនុញ្ញាតឱ្យស្រាវជ្រាវ និងរឹបអូសសម្ភារពាក់ព័ន្ធ។ សេចក្ដីថ្លែងការណ៍ខាងលើបន្តថា មន្ត្រីប៉ូលិសជាង ២០០ នាក់ត្រូវបានដាក់ពង្រាយអំឡុងប្រតិបត្តិការ ហើយប្រតិបត្តិការស្វែងរកកំពុងដំណើរការបន្តទៀត។   បន្ថែមពីនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ប៉ូលិសបានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនមនុស្សប្រុសបីនាក់ និងស្រីបីនាក់អាយុពី៣៤ឆ្នាំដល់៧៣ឆ្នាំ ហើយបានឆែកឆេរផ្ទះរបស់អ្នកដែលបានចាប់ខ្លួនទាំងនោះ។ យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍ នោះមិនបានបញ្ជាក់ច្បាស់ថាអ្នកត្រូវចាប់ខ្លួន ជាអ្នកណាខ្លះនោះទេ។   បើតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួននៅថ្ងៃ ទី២៩ ខែធ្នូមានលោកស្រី Margaret Ng, លោកស្រី Denise Ho, លោក Chung Pui-kuen, និពន្ធនាយកស្តីទី លោក Patrick Lam និងអតីតសមាជិកក្រុមប្រឹក្សាភិបាល ពីរនាក់ទៀតរួមមាន លោក Chow Tat-chi និង លោកស្រី Christine Fang ។   ប៉ូលិសបានអះអាងថា ការចាប់ខ្លួននឹងរឹបអូសសម្ភារទាក់ទងនេះគឺដោយសារប្រព័ន្ធ ផ្សព្វផ្សាយមួយនេះល្មើសច្បាប់ដោយបោះពុម្ភផ្សាយព័ត៌មានញុះញង់ឱ្យប្រឆាំងនឹងរដ្ឋាភិបាល។ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ច្បាស់ឡើយថា អត្ថបទបោះពុម្ភផ្សាយណាមួយដែលបានញុះញង់ឱ្យសាធារណជនប្រឆាំងអាជ្ញាធរហុងកុង។   គួរបញ្ជាក់ថា ការញុះញង់ឱ្យប្រឆាំងនឹងរដ្ឋាភិបាលមិនមែនស្ថិតក្នុងចំណោមបទល្មើស ដែលមានចែងក្នុងច្បាប់សន្តិសុខជាតិដាក់ដោយទីក្រុងប៉េកាំងក្នុងខែមិថុនាឆ្នាំ ២០២០ ដែលមានអំពើភេរវកម្ម ការគប់គិតជាមួយកងកម្លាំងបរទេស និងការបំបែកខ្លួននោះទេ។ ប៉ុន្តែថ្មីៗនេះ តុលាការបានអនុញ្ញាតឱ្យអាជ្ញាធរប្រើប្រាស់ អំណាចដែលផ្តល់ដោយច្បាប់ថ្មីដូចជាការដាក់ទោសពីបទញុះញង់ឱ្យប្រឆាំងរដ្ឋាភិបាលជាដើម៕
ប៉ូលិសសន្តិសុខជាតិហុងកុងរាប់រយនាក់ នៅថ្ងៃទី២៩ ខែធ្នូ បានឆ្មក់ចូលការិយាល័យរបស់ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលគាំទ្រប្រជាធិបតេយ្យ Stand News ។ មនុស្ស៦នាក់រួមទាំងបុគ្គលិកជាន់ខ្ពស់ផងដែរ ត្រូវបានចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានញុះញង់ប្រឆាំងនឹងរដ្ឋាភិបាល។
  លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានរៀបរាប់ថា ស្ពានដែកមួយខ្សែនេះ នឹងអាចជួយសម្រួលការកកស្ទះ និងហានិភ័យដល់កម្មកររោងចក្រ បានមួយកម្រិតដែរ។ លោក ក៏បានបញ្ជាក់ទៀតថា ផ្លូវដែកនេះ ក៏អាចអនុញ្ញាតឲ្យរថយន្តកុងតៃន័រ ឆ្លងកាត់ស្ពានដែកនេះបានផងដែរ។   បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ស្ពានដែកឆ្លងកាត់ផ្លូវនេះ មានប្រវែង ២៤ម៉ែត្រ មានកម្ពស់៥,២ម៉ែត្រ និងមានទទឹង ២ម៉ែត្រ ដែលជាគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តព្រះសីហនុ សម្រាប់ធានាសុវត្ថិភាពដល់កម្មករទាំងអស់៕                                                                                                                                                                              
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន គ្រោងចំណាយទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក សម្រាប់កសាងស្ពានដែកឆ្លងផ្លូវនៅផ្លូវជាតិលេខ៤ ទល់មុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មកររោងចក្រ។ លោក យន្ត មីន បានបញ្ជាឲ្យអ្នកជំនាញធ្វើការសិក្សាផ្លូវដែកនេះរួចហើយ មុននឹងគ្រោងសាងសង់នៅខែមីនាខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។
«ខ្ញុំបាននិយាយដដែលៗ គួរតែបញ្ឈប់ពាក្យហ្នឹង។ ខ្ញុំឥឡូវក្លាយទៅជាតួកុន និងជាអ្នកដឹកនាំរឿងពេញសិទ្ធិ។ ខ្ញុំរៀននៅសាលាវិចិត្រសិល្បៈខាងសម្ដែង អ៊ីចឹងអ្នកទាំងអស់គ្នាម្ដេចត្រូវប្រកាន់ខ្ញុំ? បើប្រកាន់ខ្ញុំម្ដេចមិនប្រកាន់ ឈិនឡុង មិនប្រកាន់ ទិនហ្វី? ពួកគាត់សុទ្ធតែជាអ្នកដែលខ្ញុំត្រូវយកគំរូតាម»។ នេះគឺជាការប្រៀបធៀប ដែលលោក ហ៊ុយ យ៉ាឡេង ថាតួអង្គទាំងពីរខាងលើ ផ្ដើមចេញពីតួសម្ដែង ហើយវិវឌ្ឍន៍ទៅដល់ការដឹកនាំ និងហួសទៅដល់ការនិពន្ធផង។    សូមអស់លោក លោកស្រី អញ្ជើញទស្សនាបទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយអ្នកដឹកនាំសម្ដែង និងជាតួសម្ដែង លោក ហ៊ុយ យ៉ាឡេង ដូចតទៅ៖ មានសាធារណជនមួយចំនួន បានលើកឡើងថា លោក ហ៊ុយ យ៉ាឡេង មិនគួរសម្ដែងដោយខ្លួនឯងច្រើនរឿង ក្នុងភាពយន្តដែលលោកនិពន្ធ និងដឹកនាំឡើយ។ អ្នកខ្លះទៀតបាននិយាយថា ប្រសិនលោក យ៉ាឡេង ជួលតួសម្ដែងផ្សេង ឱ្យសម្ដែងក្នុងរឿងរបស់លោកនិពន្ធ ទំនងជាអាចទទួលបានចំណាប់អារម្មណ៍ ច្រើនជាងអ្នកដឹកនាំរឿង សម្ដែងដោយខ្លួនឯងផ្ទាល់។ ការបញ្ចេញមតិយោបល់នេះ បានកើតឡើងជាយូរមកហើយ ហើយវាបានបន្តរហូតមកដល់បច្ចុប្បន្ន។    ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកដឹកនាំដែលមានជោគជ័យច្រើន លើប្រភេទរឿងខ្មោច និងភ័យរន្ធត់រូបនេះ អះអាងថា អ្នកនិពន្ធ និងអ្នកដឹកនាំ ដឹងសុខភាពរឿង ដឹងប្លង់ ដឹងអារម្មណ៍តួ ស៊ីជម្រៅខ្លាំង។ ប្រសិនអ្នកនិពន្ធ ឬអ្នកដឹកនាំ សម្ដែងដោយខ្លួនឯង រឿងនោះមានលទ្ធភាព សម្ដែងបានល្អជាងការរើសតួពីក្រៅ។  តួសម្ដែងដែលទទួលបានការបណ្ដុះបណ្ដាល ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាសាលាធំបំផុតផ្នែកសិល្បៈសម័យនិងបុរាណ ស្ទើរគ្រប់ទម្រង់ នៅប្រទេសកម្ពុជា ពន្យល់ដូច្នេះ៖«យើងដឹងពីសុខភាពរឿង យើងដឹងពីចរិតតួក្នុងរឿង យើងជាអ្នកចេញប្លង់។ ដូច្នេះបើយើងជាអ្នកសម្ដែង គឺវាបានល្អជាងការដែលយើងប្រាប់គេ ថាយើងចង់បានបែបណា។ ពេលខ្លះតួផ្សេងសម្ដែង អាចមិនល្អដូចអ្វីដែលអ្នកដឹកនាំចង់បាន»។    លោក យ៉ាឡេង សំណូមពរដល់អ្នកដែលប្រកាន់ ឈប់ប្រកាន់នឹងលោកទៀត ដ្បិតអីលោកសម្ដែងមួយឆ្នាំប្រមាណតែមួយរឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំរឿងរូបនេះ ថាអ្នកដែលប្រកាន់ ចំពោះការសម្ដែងរបស់លោកមានតិច ហើយអ្នកទាំងនោះ គឺជាអ្នកដែលស្អប់លោក និងមិនដែលមើលកុនរបស់លោកឡើយ។ លោកបន្ថែមថា អ្នកដែលមើលកុនរបស់លោក នៅតែស្រឡាញ់លោក។  «ខ្ញុំក៏មិនទៅសម្ដែងរឿង ដើរតួស្អាត សង្ហា ឬជាកូនទេវបុត្រដែរ ខ្ញុំទៅម្ដេចរួច? ខ្ញុំរើសតែរឿងណាដែលខ្ញុំទៅរួច។ ដូច្នេះខ្ញុំសំណូមពរអ្នកដែលប្រកាន់ សូមឈប់ប្រកាន់ខ្ញុំទៅ»៕ 
ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ដែលមានជំនាញ និពន្ធសេណារីយោភាពយន្ត ដឹកនាំរឿង និងជាតួសម្ដែងផងនោះ បានស្នើដល់សាធារណជន ឈប់ទិតៀនលោកដែលជាអ្នកដឹកនាំផង និងសម្ដែងរឿងខ្លួនឯងផងនោះ។ លោក យ៉ាឡេង ថាលោកគឺជាអ្នកដឹកនាំរឿង និងជាតួសម្ដែងពេញសិទ្ធិ ដែលចេញពីសាលាជំនាញត្រឹមត្រូវ។
  មូលហេតុដែលនាំឲ្យមហាជនទូទៅច្រឡំសរសេរ «រាបសា» ដោយភ្ជាប់ជាមួយនឹងព្យញ្ជនៈ «រ» ដោយសារឃើញមានពាក្យខ្លះសរសេរដោយមានព្យញ្ជនៈ «រ» មកជាមួយ ដោយពាក្យទាំងនោះមានដូចជា ខ្លឹមសារ,សារព័ត៌មាន,សារថី,សារភាព,សារពើ,សារពាង្គ,ក្រសារ, បន្សារ,ផ្សារ,សារមន្ទីរ, កករ, កេរ,កុះករ,កុបករ, កសិករ, ជននិករ, ទិនករ, ព្យាករ ជាដើម។    មានពាក្យជាច្រើនផ្សេងទៀតដែលមិនត្រូវសរសេរភ្ជាប់ជាមួយនឹងព្យព្ជានៈ «រ» ដោយពាក្យទាំងនោះមានដូចជា កូនប្រសា, សាឡើងវិញ,ពិសា, ស្នើ, រងា, វិញ្ញាសា, ផ្គូផ្គង ជាដើម៕   
បើអ្នកសរសេរពាក្យ «រាបសា» ដាច់ខាតមិនគួរណាសរសេរភ្ជាប់ជាមួយព្យញ្ជនៈ «រ» នោះទេ។ កន្លងមកពលរដ្ឋខ្មែរច្រើនតែប្រើប្រាស់ពាក្យនេះខុសពីវចនានុក្រមខ្មែរ។ «រាបសា» សំដៅលើបុគ្គលដែលជាមនុស្សរាបសា ដែលមិនប្លែកពីគេ, យ៉ាងកណ្តាល,សាមញ្ញ។ ឧទាហរណ៍៖ មនុស្សរាបសា,សម្តីរាបសា, របស់រាបសា។
ជាមួយគ្នានេះដែរ សម្ដេច ទៀ បាញ់ នឹងចូលរួមវេទិកា សៀង សាន ប៉េកាំង លើកទី៩ (9th Beijing Xiangshan Forum) នៅថ្ងៃទី២០ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ក្នុងវេទិកានេះ សម្ដេច ទៀ បាញ់ នឹងចូលរួមពិភាក្សាលើប្រធានាបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខតំបន់។ ទន្ទឹមនឹងនេះ សម្ដេចរដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គទី៣ ក្រោមប្រធានបទ ផលប្រយោជន៍នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងជួបពិភាក្សាជាមួយលោក Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រី្តការពារជាតិនៃប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី៕
សម្ដេច ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧នៅប្រទេសចិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ប្រកួតកីឡាយោធានេះ នៅធ្វើឡើងនៅទីក្រុងអ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ដែលនឹងរៀបចំក្រោមប្រធានបទ ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីនាយកដ្ឋានកិច្ចការអាស៊ាននៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសរបស់ក្រសួងការពារជាតិ។
  តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាទូរស័ព្ទ នៅថ្ងៃទី២៧ មករា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល លើកពីមូលហេតុខ្លះថា ការដែលសិស្សនិងកម្មកររោងចក្រ ដួលសន្លប់ជាបន្ត គឺអាចបណ្ដាលមកពីបញ្ហាសុខភាពរបស់ពួកគាត់ខ្សោយ ការផឹកភេជ្ជៈប៉ូវកម្លាំងឬជាតិផ្អែមលើសកម្រិត បរិយាកាសខ្វះអុកស៊ីសែន រួមទាំងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។    លោក បញ្ជាក់ថា៖«ការសន្លប់នៅតាមសាលា គឺភាគច្រើនដោយសារសិស្សផឹកភេជ្ជៈប៉ូវកម្លាំងលើសកម្រិត ហើយអាកាសធាតុក្តៅខ្លាំង ទើបបណ្ដាលឲ្យសិស្សខ្លះសន្លប់។ ហើយនៅតាមសាលានិងកន្លែងរោងចក្រខ្លះ គឺសុខភាពខ្សោយ បូករួមនឹងបរិយាកាសនៅសាលាហប់និងកន្លែងធ្វើការ មិនសូវមានអ៊ុកស៊ីសែន ទើបបណ្ដាលឲ្យសន្លប់»។ លោក បានបន្ថែមថា បញ្ហាសុខភាពផ្លូវចិត្តភិតភ័យ ក៏ជាមូលហេតុនាំឲ្យពួកគាត់សន្លប់ផងដែរ។     ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត អំពាវនាវឲ្យលោកគ្រូ-អ្នកគ្រូតាមសាលា ត្រូវតែណែនាំដល់សិស្សពីការផឹកភេជ្ជៈប៉ូវកម្លាំងនិងជាតិផ្អែម និងរៀបចំបរិយាកាសឲ្យមានខ្យល់ចេញចូលបានល្អ។ ករណីសង្កេតឃើញមាននរណាម្នាក់ មានបញ្ហាសុខភាពខ្សោយ ត្រូវនាំទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីកុំឲ្យមានការភិតភ័យដល់អ្នកជំវិញ។    នៅថ្ងៃទី២៧ ខែមករានេះ មានករណីសិស្សសាលាសន្លប់១៤នាក់ នៅវិទ្យាល័យហ៊ុនសែនកែវសីមា ខេត្តមណ្ឌលគិរី ដោយបញ្ហាបរិយាកាសហប់ និងសុខភាពសិស្សខ្សោយ។ នេះបើតាមការបញ្ជាក់របស់អធិការរងស្រុកកែវសីមាលោក វ៉ាន ដានីន។ ហើយកាលពីថ្ងៃទី២៣ ខែមករា មានសិស្ស១០សន្លប់។    ចំណែកនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមករា សិស្សវិទ្យាល័យបន្ទាយឆ្មារ៣៥នាក់ បានដួលសន្លប់។ ក្រៅពីនេះ មានសិស្សសាលានៅសៀមរាបបានដួលសន្លប់ជាង៥០នាក់ ខេត្តត្បូងឃ្មុំជាង៥០នាក់ ស្វាយរៀងជាង១០នាក់ និងកម្មកររោងចក្រនៅខេត្តតាកែវបានសន្លប់ជាង៤០នាក់៕ 
ភ្នំពេញ៖ នៅដើមឆ្នាំ២០២០នេះ មានសិស្សនិងកម្មកររោងចក្រ សន្លប់ជាបន្តបន្ទាប់នៅតាមបណ្ដាលខេត្តមួយចំនួន ដូចជា ត្បូងឃ្មុំ តាកែវ សៀមរាប ស្វាយរៀង បន្ទាយមានជ័យ និងមណ្ឌលគិរី ជាដើម។
  មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នឹងរៀបចំបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍»ដល់ម្ចាស់ម្ចាស់សេវាកម្មកាហ្វេចល័ត ស្រាក្រឡុង និងសេវាកម្មបោកអ៊ុត។ ម្ចាស់ខាងលើក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៥ឆ្នាំ អាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយឥតគិតថ្លៃ។   បើតាមមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សិក្ខាកាម នឹងអាចសិក្សាពីការគ្រប់គ្រងទូទៅក្នុងអាជីវកម្ម, ការចុះបញ្ជីអាជីវកម្ម, ការរៀបចំទីផ្សារតាមប្រព័ន្ធអនឡាញ។ លើសពីនេះ សិក្ខាកាមក៏អាចរៀនបន្ថែមពីជំនាញឆុងកាហ្វេ, ជំនាញក្រឡុកស្រា និងជំនាញបោកអ៊ុតផងដែរ។   ម្ចាស់អាជីវកម្មខ្នាតតូចទាំង៣ប្រភេទនេះ អាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះនៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ ០៧៦ ៣៥៥ ៥៥៨/ ០៨១ ៨២០ ២០២ និង ០៩៦ ៦១៣ ៨៤៦៦ ឬតាមរយៈអ៊ីម៉ែល [email protected]។   សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាកិច្ចសហការរវាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ជាមួយទីភ្នាក់ងារប្រឹក្សាយោបលជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន អេធីភី ( ATP Consultant ) និងគម្រោងរបស់អង្គការ Pact Cambodia ក្រោមការឧបត្ថមរបស់អង្គការ USAID ៕  
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍» ដល់ម្ចាស់អាជីវកម្មខ្នាតតូចដូចជា សេវាកម្មកាហ្វេចល័ត, ស្រាក្រឡុកចល័ត និងសេវាកម្មបោកអ៊ុត ដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងរៀបចំដោយផ្ទាល់ និងតាមរយៈវីដេអូ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។
  ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ទៅដល់ខេត្តស៊ីឈ័ននៅថ្ងៃទី២៧ ខែកក្កដា ដើម្បីធ្វើទស្សនកិច្ចផង និងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យពិភពលោកនៅទីក្រុងឆឹងទូ។ ក្នុងជំនួបទ្វេភាគីនៅឆឹងទូ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីឥណ្ឌូណេស៊ី លោកវីដូដូ បានពិភាក្សាលើប្រធានបទជាច្រើនក្នុងនោះមាន គម្រោងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមផ្សេងៗ។    ស្របពេលប្រទេសទាំងពីរបារព្ធខួប ១០ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ លោក ស៊ី បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈក្នុងការយកពេលនេះ ជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត, ការកំណត់គំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍលើអនាគតរួម, ស្វែងរកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹងការអភិវឌ្ឍរួម ដើម្បីចាក់បញ្ចូលភាពវិជ្ជមាន និងស្ថិរភាពទៅក្នុងតំបន់ និងពិភពលោក។    បន្ថែមពីនេះ មេដឹកនាំចិន បានប្តេជ្ញានាំចូលសម្ភារប្រើប្រាស់ និងផលិតផលកសិកម្មមានគុណភាពខ្ពស់ ក្នុងចំនួនដ៏ច្រើនពីឥណ្ឌូណេស៊ី បន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាសន្តិសុខស្បៀង, ការកាត់បន្ថយភាពក្រីក្រ, ការអប់រំ, ទេសចរណ៍ និងប្រព័ន្ធសុខាភិបាលជាដើម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។    ជាការឆ្លើយតប លោកវីដូដូ បានអះអាងថា រដ្ឋាភិបាលក្រុងហ្សាការតា មានឆន្ទៈក្នុងការពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយចិន និងរួមគ្នាការពារសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ មិនតែប៉ុណ្ណោះ មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ បានប្តេជ្ញាគោរពគោលនយោបាយចិនតែមួយ និងមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យជាច្រើនដូចជា ការវិនិយោគ, ការនេសាទនៅសមុទ្រ, សន្តិសុខស្បៀង និងសុខាភិបាល។    ក្រោយជំនួបមេដឹកនាំខាងលើ ឥណ្ឌូណេស៊ី និងចិន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាច្រើន ពាក់ព័ន្ធនឹងការសុខាភិបាល, ការអភិវឌ្ឍ និងស្រាវជ្រាវរួម និងសំណង់ជាដើម។    បន្ថែមពីនេះ លោកស៊ី បានប្រាប់ លោកវីដូដូ ដែលជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៣ថា ចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាស៊ាន រួមទាំងគាំទ្រការងារជាមួយឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានផ្លាស់វេន៕   
ប្រធានាធិបតីឥណ្ឌូណេស៊ី និងចិន នៅថ្ងៃទី២៧ ខែកក្កដា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ពន្លឿនការអភិវឌ្ឍរួម និងធ្វើឱ្យមានស្ថិរភាព និងភាពវិជ្ជមាននៅក្នុងតំបន់ និងពិភពលោក។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានស្នើមេដឹកនាំចិនឱ្យបង្កើតយន្តការពិភាក្សាពីរបូកពីរ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងការបរទេសរវាងប្រទេសទាំងពីរផង។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃ៣ ខែមេសា សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤,៧តោន ទៅកាន់ប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។   នេះជាការនាំចេញត្រីងៀតផ្លូវការ និងលើកដំបូងសម្រាប់កម្ពុជាទៅកាន់ទីផ្សារបរទេស។ ត្រីកែច្នៃ ដែលបាននាំចេញនេះមាន៣ប្រភេទ រួមមាន ងៀត ត្រីឆ្អើរ និងត្រីបង្ហើម ដោយដឹកជញ្ជូនតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ ដើម្បីយកទៅលក់នៅអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនេះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសាខាងមុខនេះ។   កញ្ញា អ៊ឹម រចនា ប្រាប់ដូច្នេះថា៖«នេះជាការនាំចេញត្រីងៀត ដែលជាផលិតផលរបស់ខ្មែរជាផ្លូវការ និងលើកដំបូងទៅកាន់ទីផ្សារបរទេស។ កន្លងទៅមានការនាំចេញដែរ ប៉ុន្តែវាមិនមែនជាលក្ខណៈផ្លូវការនោះទេ គឺជាសុទ្ធសឹងក្រៅផ្លូវការ ដូចជា ដាក់តាមវ៉ាលិស ជាដើម។ ដូច្នេះ Home Taste Food គឺជាសិប្បកម្មទី១ហើយ ដែលនាំត្រីកែច្នៃរបស់ខ្មែរយើងទៅកាន់ទីផ្សារអូស្រ្តាលីជាផ្លូវការ»។     Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។   កញ្ញា អ៊ឹម រចនា បានបន្ថែមដូច្នេះថា៖«នៅពេលដែលសហគ្រាស ស្ថិតក្រោម គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលទទួលបានវិញ្ញាបនបត្រ CQS ភាគច្រើនសុទ្ធសឹងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារបរទេសបាន។ ចំពោះ ការចរចាពាក់ព័ន្ធទីផ្សារ និងដឹកជញ្ជូនបែបណា គឺអាស្រ័យលើម្ចាស់សហគ្រាសខ្លួនឯងផ្ទាល់»។    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food នៅពេលនេះ។ ក្រសួង នឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាម៉េរិក និងប្រទេសនូវែលសេឡង់នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ។   ជាមួយគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដា សុវត្ថិភាព អនុលោមតាមបទប្បញ្ញត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕
ភ្នំពេញ៖ កម្ពុជា បាននាំចេញត្រីងៀតជាផ្លូវការ និងលើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី ក្នុង បរិមាណ៤,៧តោន តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា(CQS)។ នេះបើតាមការឱ្យដឹងពី កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមេសា។
  ការពិតពាក្យនេះមិនមែនជាពាក្យខ្មែរឡើយ។ វាជាពាក្យកម្ចីពីវៀតណាមដែលមានន័យថា ឈ្មោះសម្លម្យ៉ាងស្រដៀងសម្លការី ដែលច្រើនបរិភាគជាមួយនំបញ្ចុក។    ក្រៅពីពាក្យ ណាំយ៉ា ក៏មានពាក្យកម្ចីជាវៀតណាមជាច្រើនទៀតដែលពលរដ្ឋខ្មែរបច្ចុប្បន្ននិយមប្រើប្រាស់ ពាក្យទាំងនោះមានដូចជា ណែម,ឌឿងហែម, តៀម, បាញ់កាញ់,បាញ់ចយនឿក,បាញ់ឆែវ, បាញ់ឌុក,បាញ់ស្រុង ឬបាញ់ស៊ុង,បាញ់ហយ,អេតចាយជាដើម៕     
«ណាំយ៉ា» គឺជាពាក្យដែលត្រូវបានពលរដ្ឋខ្មែរនិយមនិយាយសម្រាប់សំដៅលើសម្លមួយប្រភេទដែលស្រដៀងនឹងសម្លការីដែរ។
  ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទី៨ ដោយអះអាងថា ខ្លួននឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយប័ណ្ណ រហូតដល់អាចគ្រប់គ្រងកម្រិតអតិផរណាបាន។    នាពេលនេះ EBC បានដំឡើងអតា្រការប្រាក់រហូតដល់ ៣,៥ភាគរយ បើធៀបនឹងកាលពីលើកទី៧ ដែលមានត្រឹមតែ ៣,២៥ភាគរយប៉ុណ្ណោះ។    សេចក្តីថ្លែងការណ៍របស់ ECB បានលើកឡើងថា ៖ « ការសម្រេចចិត្តនាពេលអនាគតដោយក្រុមប្រឹក្សាភិបាលនឹងត្រូវបានធានាថា អត្រាការប្រាក់តាមទិសដៅរបស់ ECB ត្រូវបានកើនឡើងដល់កម្រិតគ្រប់គ្រាន់ ដើម្បីទប់ស្កាត់អតិផរណារយៈពេលមធ្យមក្នុងអត្រា ២ភាគរយ» ។    អតិផរណានៅក្នុងតំបន់អឺរ៉ូ ( Eurozone ) ស្ថិតក្នុងអត្រា ៦,១ភាគរយនាពេលបច្ចុប្បន្ន គឺទាបជាងបើធៀបឆ្នាំមុន ប៉ុន្តែនៅតែខ្ពស់ខ្លាំងបើធៀបទៅនឹងគោលដៅដែល EBC បានកំណត់។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារការងារនៅតែមានភាពតានតឹង កំណើនប្រាក់ឈ្នួលមូលដ្ឋានខ្ពស់ ហើយសម្ពាធតម្លៃជាពិសេសក្នុងវិស័យសេវាកម្ម។    ការព្យាករចុងក្រោយរបស់ ECB កម្រិតអត្រាអតិផរណានៅឆ្នាំនេះ និង ២ឆ្នាំបន្តបន្ទាប់នៅកម្រិត ៥,៤ភាគរយ, ៣ភាគរយ និង ២,២ភាគរយរៀងគ្នា ដែលកើនឡើងបន្តិចធៀបការព្យាករដែលបានធ្វើឡើងនៅក្នុងខែមីនាកន្លងមក៕  
ការសម្រេចចិត្ត កាលពីថ្ងៃទី ១៥ ខែមិថុនា ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់រហូតដល់ ៣,៥ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នេះ គឺដើម្បីទប់ស្កាត់វិបត្តិអតិផរណាដែលកំពុងកើនឡើងនៅបណ្តាប្រទេសអឺរ៉ុប ។
British Prime Minister Theresa May and European Commission President Jean-Claude Juncker appeared to have made a breakthrough on easing Dublin's concerns about future frontier arrangements. Britain was prepared to keep the EU customs and single market rules for Northern Ireland in order to meet Dublin's insistence that Brexit should not bring back a "hard border" and threaten a peace process that ended decades of sectarian tensions on the island, sources said. But any such deal was swiftly undone thanks to fierce opposition from Northern Irish unionists who prop up May's minority Conservative government, in a development that Ireland's premier called "surprising and disappointing". The EU says Britain must make sufficient progress on key divorce issues -- Ireland, Britain's financial bill for leaving the bloc, and the rights of EU nationals in Britain -- to allow the opening of trade and transition talks at a summit on December 15. "Despite our best efforts... it was not possible to reach a complete agreement today," Juncker said at a joint news conference with May, adding that she was a "tough negotiator." "This is not a failure... I am very confident that we will reach an agreement in the course of this week," added the former Luxembourg premier. May said differences remained on a "couple of issues". "But we will reconvene before the end of the week, and I am also confident we will conclude this positively," May said. - 'Surprised and disappointed' - EU President Donald Tusk -- who had earlier described Monday as the "absolute deadline" for a deal -- said that "it is now getting very tight but agreement at December (summit) is still possible." Tusk, the former Polish premier who chairs EU summits, said he had been ready to present draft guidelines on Tuesday to start trade talks "but UK and (the) Commission asked for more time." Northern Ireland's Democratic Unionist Party -- which has held the balance of power in the British parliament since May's disastrous showing in elections earlier this year -- said they rejected the deal despite a desperate telephone call from the British premier. "We will not accept any form of regulatory divergence which separates Northern Ireland economically or politically from the rest of the United Kingdom," DUP leader Arlene Foster said in a statement. Irish Prime Minister Leo Varadkar said he felt let down, having been asked by the EU chiefs whether he accepted a deal, only to hear later it had fallen through. "I am surprised and disappointed that the British government now appears not to be in a position to conclude what was agreed earlier today," Varadkar said at a press conference in Dublin. "I accept that the Prime Minister (Theresa May) has asked for more time, and I know that she faces many challenges, and I acknowledge that she is negotiating in good faith," he added. In a sign of the tensions within the United Kingdom caused by Brexit, the leaders of Scotland and Wales together with the mayor of London all called for similar deals to the one being considered for Northern Ireland. - Exit bill, citizens rights - May, Brexit minister David Davis and the prime minister's Brexit adviser Olly Robbins attended the "working lunch" with Juncker, the EU Brexit negotiator Michel Barnier and Juncker's chief of staff Martin Selmayr. The EU has demanded "sufficient progress" from Britain on the exit bill, citizens rights and Ireland in order to move on to talks on a post-Brexit transition period of up to two years, and on a future relationship including a trade deal. Failure to do so this month could make the EU "rethink" whether an overall Brexit withdrawal deal is possible at all, Tusk has warned. After months of stalemate, London and Brussels have effectively reached a deal on the divorce settlement, reported to be 45 billion to 55 billion euros ($51 to $63 billion), which was previously the most contentious issue. A deal is also close on the rights of more than three million Europeans living in Britain, though there is still disagreement over whether they would be protected by the European Court of Justice -- a red line for Brexit supporters in Britain.
Brussels, Belgium: Britain and the EU failed to strike a Brexit divorce deal after a dispute over the Irish border scuppered talks in Brussels on Monday, but both said they were confident of reaching an agreement later this week.
  សូមចុចទៅប្រភពដើម VOA ត្រង់នេះ
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ដែលទើបចូលនិវត្តន៍ នៅដើមខែកក្កដានេះ ថ្លែងថា ជំងឺហឺត កើតក្នុងមនុស្សគ្រប់វ័យ ពីកូនក្មេងដល់មនុស្សចាស់ ហើយថាមានមូលហេតុជាច្រើនដែលនាំឲ្យកើតជំងឺនេះ។ ថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពីសុខភាព លោក តាំង តេកហុង សម្រាប់អ្នកដែលស្ថានភាពធ្ងន់ធ្ងរ ពួកគេត្រូវការគ្រូពេទ្យ និងថ្នាំព្យាបាលខ្លាំងៗ បើមិនដូច្នោះទេ អាចមានគ្រោះថ្នាក់ដល់ជីវិត៕ 
  សម្រាប់ក្រុមខ្លាំងក្នុងតំបន់អាស៊ានថៃ មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គេជាក្រុមដែលធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ដោយ៣ប្រកួត ឈ្នះ២ និងស្មើ១ ឈរលេខ១ មាន៧ពិន្ទុ។ ចំណែកអ៊ីរ៉ង់ ក៏ជាក្រុមខ្លាំងមួយដែរ ដោយ៣ប្រកួតឈ្នះទាំងអស់ ឈរលេខ១ មាន៩ពិន្ទុ។ សម្រាប់ថៃ និងអ៊ីរ៉ង់ កន្លងមកជួបគ្នា ៥លើកពោលថៃ ឈ្នះ៣ និងចាញ់២ ជំនួបចុងក្រោយថៃ ចាញ់អ៊ីរ៉ង់ ៩-១។   ថៃ ប្រកួតចុងក្រោយយកឈ្នះក្រុមតាហ្ស៊ីគីស្ថាន ៣-២ ក្នុងវគ្គ៨ក្រុមចុងក្រោយ រីឯអ៊ីរ៉ង់ លត់វៀតណាម ៨-១។  អ៊ូសបេគីស្ថាន ត្រូវតតាំងជាមួយជប៉ុនដែលជាម្ចាស់ជើងឯក៣សម័យ។ ប្រវត្តិជួបគ្នា៣លើក ជប៉ុន ឈ្នះ១ ស្មើ១ និងចាញ់១។ ជប៉ុន បច្ចុប្បន្នស៊ុតបញ្ចូលទីបាន១២គ្រាប់ និងរបូត៤ គ្រាប់ ក្នុងនោះប្រកួតចុងក្រោយឈ្នះឥណ្ឌូណេស៊ី ៣-២ វគ្គ៨ក្រុមចុងក្រោយ។ ចំណែក អ៊ូសបេគីស្ថាន ប្រកួតចុងក្រោយឈ្នះកូវ៉ែត ៣-០ បច្ចុប្បន្នស៊ុតបញ្ចូលទីបាន២០គ្រាប់ និងរបូតវិញ៣គ្រាប់៕    
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវតទល់ អ៊ីរ៉ង់ មុនជំនួបរវាងម្ចាស់ជើងឯករង៤សម័យ អ៊ូសបេគីស្ថាន ប្រកួតជាមួយម្ចាស់ជើងឯក៣សម័យ ជប៉ុន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែតុលា នាកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ចាប់ពីម៉ោង៧ល្ងាចតទៅ។
សេចក្តីព្រាងច្បាប់ដែលមាន៥៩មាត្រា ត្រូវបានប្រកាសថា«ជាការប្រញាប់»នៅក្នុងខ្លឹមសារនៃច្បាប់នេះតែម្តង។ មាត្រា៥៦ ក៏ចែងច្បាស់ដែរថា ច្បាប់នេះត្រូវយកទៅអនុវត្តចាប់ពីនីតិកាលទី៦នៃរដ្ឋសភាតទៅ។ មន្ត្រីជាន់ខ្ពស់មួយរូបនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានថ្មីៗថា សេចក្តីព្រាងច្បាប់នេះ អាចនឹងត្រូវដាក់ជូនរដ្ឋសភាអនុម័តឲ្យបានមុនការបោះឆ្នោតនីតិកាលទី៦។ យោងតាមសេចក្តីព្រាងច្បាប់ដែលសារព័ត៌មានថ្មីៗទទួលបានក្រោយការអនុម័តរបស់គណៈរដ្ឋមន្ត្រី ចាប់ពីអាណត្តិទី៦ «សមាសភាពនៃរាជរដ្ឋាភិបាលមាន៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី»។ មាត្រា៥៣នៃសេចក្តីព្រាងច្បាប់នេះ ក៏ចែងដែរថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។ ការតាក់តែង និងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១១៨ កាលពីខែកុម្ភៈកន្លងទៅ ដោយដកតំណែងរដ្ឋលេខាធិការពីសមាជិករដ្ឋាភិបាល។ «ច្បាប់នេះមានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។ នេះជាខ្លឹមសារនៃមាត្រា១ ដែលបន្តដោយមាត្រា២ដែលសរសេរថា៖«ច្បាប់នេះមានគោលកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រីដែលជារដ្ឋាភិបាល»។ និយាយអំពីដំណើរការរបស់ក្រសួងវិញ។ ថ្វីដ្បិតតែមាត្រា៤៣នៃសេចក្តីព្រាងច្បាប់នេះចែងថា ក្រសួងនីមួយៗមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់ មាត្រា៤៤នៃសេចក្តីព្រាងច្បាប់នេះចែងថា «ក្រសួងនីមួយៗ មានរដ្ឋលេខាធិការប្រចាំការមួយរូប ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី តាមសំណើររបស់រដ្ឋមន្ត្រីនៃក្រសួងសាមី ដើម្បីជួយការងារទូទៅប្រចាំថ្ងៃរបស់ក្រសួង»។ ក្នុងករណីដែលរដ្ឋមន្ត្រីអវត្តមាន ឬមានភារកិច្ចមិនអាចដឹកនាំ គ្រប់គ្រងក្រសួងបានជាបណ្តោះអាសន្ននោះ មាត្រា៤២ចែងឲ្យរដ្ឋលេខាធិកាប្រចាំការនោះ ត្រូវទទួលដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងក្នុងឋានៈជារដ្ឋមន្ត្រីស្តីទី រហូតដល់មានវត្តមានរដ្ឋមន្ត្រីនៃក្រសួងសាមី។ មាត្រាដដែលចែងបន្តថា ក្នុងករណីដែលរដ្ឋលេខាធិកាប្រចាំ មិនអាចបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទីបាន រដ្ឋមន្ត្រីអាចចាត់តាំងរដ្ឋលេខាធិការផ្សេងទៀតជារដ្ឋមន្ត្រីស្តីទី។ ទោះយ៉ាងណាក៏ដោយ បើយោងតាមខ្លឹមសារនៃមាត្រា៤២ដដែល រដ្ឋមន្ត្រីស្តីទី មិនមែនជាសមាជិករដ្ឋាភិបាល ហើយត្រូវអនុវត្តសិទ្ធិអំណាចតាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រី។ ហើយ «ក្នុងករណីដែលមានកិច្ចការចាំបាច់តាមរដ្ឋធម្មនុញ្ញ និងច្បាប់តម្រូវ ឲ្យរដ្ឋមន្ត្រីជាអ្នកបំពេញតួនាទីនោះ នាយករដ្ឋមន្ត្រីចាត់តាំងសមាជិករាជរដ្ឋាភិបាលណាម្នាក់ ដើម្បីបំពេញកិច្ចការនោះជំនួសឲ្យរដ្ឋមន្ត្រីដែលអវត្តមាន»។ គួររំលឹកថា រហូតដល់ពេលនេះ ការរៀបចំគណៈរដ្ឋមន្ត្រីត្រូវបានធ្វើឡើងដោយអនុវត្តច្បាប់ដែលមានអាយុ២៤ឆ្នាំមកហើយ។ ពោលគឺច្បាប់ដែលត្រូវបានប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៩៤ ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា។ កាលពីពេលកន្លងមក ក្រោយពីមានការព្រលយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ទៅ មានការអធិប្បាយថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងផ្តល់អំណាចកាន់តែច្រើនដល់នាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ក៏បានធ្លាប់អត្ថាធិប្បាយឆ្លើយតបវិញថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្រួមសមាសភាពរដ្ឋាភិបាល និងប្រសិទ្ធភាពការងារតែប៉ុណ្ណោះ៕
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រទី១១ខែឧសភា។ សេចក្តីព្រាងច្បាប់នេះ ចែងកំណត់សមាសភាពសមាជិករដ្ឋាភិបាលនៃនីតិកាលរដ្ឋសភាទី៦ទៅ មានទំហំតូចជាងមុន ដោយសារតែចំនួនរដ្ឋលេខាធិការដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមក្រសួងនីមួយៗ នឹងលែងជាសមាជិករដ្ឋាភិបាលទៀតហើយ។ ប៉ុន្តែ ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកានៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ បន្ទាប់មានពីមានសំណើរបស់នាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ។
ស៊ុបមាន់ ស៊ុបប្រៃល្មមជាវិធីព្យាបាលបែបបូរាណមួយសម្រាប់ជំងឺគ្រប់ប្រភេទ ជាពិសេសគឺវាល្អបំផុតសម្រាប់ជំងឺផ្តាសាយតែម្តង។ ទឹកក្តៅឧណ្ហៗគឺល្អណាស់សម្រាប់ជួយឲ្យប្រហោងឆ្អឹងក្នុងមុខបើកបានល្អ ហើយក៏ដកដង្ហើមបានកាន់តែស្រួលដែរ។ ចំណែកឯជាតិប្រៃចេញពីស៊ុបព្រមទាំងជាតិសាច់មាន់ទៀត អាចជួយបំបាត់អាការៈរមាស់ ឬរលាកនៅក្នុងបំពង់ករបាន។ តែក្តៅ ភេសជ្ជៈក្តៅឧណ្ហៗដូចជាតែគឺល្អណាស់សម្រាប់ជំងឺផ្តាសាយ។ ចូរបន្ថែមទឹកឃ្មុំបន្តិចទៀតផងបើសិនជាអ្នកមានអាការៈក្អក។ ចូរហាន់ខ្ញីមួយចំនិតដាក់ក្នុងតែនោះផងទៅដើម្បីជួយបន្ថយការរលាក និងបំបាត់ការតឹងច្រមុះ។ អ្នកក៏មិនគួរណាញ៉ាំកាហ្វេទេ ព្រោះជាតិកាហ្វេអ៊ីនអាចរំខានដល់ថ្នាំដែលអ្នកញ៉ាំ ព្រមទាំងបង្កើនការប្រឈមនឹងភាពខ្សោះជាតិទឹកក្នុងខ្លួនទៀត។ យ៉ាអួ យ៉ាអួមានបាក់តេរីផ្តល់សុខភាពរាប់លាន ហើយក៏អាចជួយបង្កើនសុខភាពពោះវៀនថែមទៀតផង។ ការដែលញ៉ាំអាហារមួយនេះ វានឹងជួយរាងកាយប្រឆាំងនឹងជំងឺជាច្រើន ព្រមទាំងជំងឺផ្តាសាយផងដែរ។ រឿងដ៏សំខាន់បំផុតដែលត្រូវចងចាំនោះគឺថា នៅពេលអ្នកមានជំងឺផ្តាសាយ ត្រូវតែធ្វើយ៉ាងណាបង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានច្រើន។ ចូរញ៉ាំទឹក ឬតែក្តៅឧណ្ហៗជាទៀងទាត់។ ចូរចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងខណៈពេលអ្នកកំពុងតែជាសះស្បើយពីជំងឺផ្តាសាយហើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលអ្នកមានជំងឺ ឬមិនស្រួលខ្លួន អ្នកប្រហែលជាមិនមានអារម្មណ៍ចង់ញ៉ាំអ្វីទាំងអស់ ប៉ុន្តែរាងកាយអ្នកនៅតែត្រូវការថាមពលពីអាហារដដែល។ ជាក់ស្តែងសម្រាប់អ្នកជំងឺផ្តាសាយក៏ដូចគ្នាដែរ បើសិនជាអ្នកចង់ឲ្យជំងឺនេះឆាប់ជាទៅវិញ ការប្រើថ្នាំមិនមែនជាជម្រើសល្អបំផុតទេ តែការញ៉ាំអាហារបន្ថែមទើបជាតម្រូវការចាំបាច់។ ដូច្នេះចូរជ្រើសរើសអាហារខាងក្រោមនេះទទួលទានឲ្យបានច្រើនបើសិនជាចង់ឲ្យជំងឺផ្តាសាយឆាប់ជាវិញ។
Entretien avec Pierre Gillette: Ky Soklim- Vous êtes au Cambodge depuis plus de 20 ans et vous avez été un témoin direct des actions de la coopération française et de la francophonie au Cambodge. Pour vous, quels sont les fruits de cette coopération? Donnez-moi des exemples! Pierre Gillette- Laction de la coopération française est aujourdhui beaucoup moins visible quelle ne la été au lendemain de la signature des Accords de paix de Paris et des élections de 1993. Dans les années 90, la France a été parmi les plus gros contributeurs à la reconstruction du pays. Avec la Francophonie, elle a joué un rôle majeur par exemple dans le secteur de la santé et de léducation supérieure. Regardez lITC, lhôpital Calmette, lInstitut Pasteur. Voilà quelques-uns des  fruits visibles de cette coopération.  À cette époque, ces secteurs-là étaient dans un état de misère quon a du mal à imaginer aujourdhui. Parmi les fruits ce cette coopération, il y a aussi le travail superbe qui a été fait pour la restauration du patrimoine culturel du Royaume, à Angkor, au Musée national ou en faveur du Ballet royal et de la préservation de manuscrits anciens. Il y a eu aussi tout le soutien apporté au pays à travers des financements à des ONG agissant dans la santé, laide à lenfance, léducation, dont le SIPAR est un bel exemple. Et puis, sil ny a quasiment plus de mines anti-personnel dans le pays, cest aussi grâce à cette coopération. Ky Soklim- Dans quels secteurs la France et la Francophonie sont-elles particulièrement intervenues pour la formation des ressources humaines et avec quels résultats ? Pierre Gillette- À mon avis, elles ont été particulièrement efficaces dans le domaine de la médecine. Des dizaines de médecins dans toutes les spécialités ont bénéficié de bourses de formation en France et des dizaines de coopérants français sont venus au Cambodge former des personnels de santé. LITC est aussi un bel exemple dun investissement plutôt réussi de cette coopération dans le domaine de lEducation supérieure. Il a eu un soutien avec des résultats intéressants dans le domaine de la formation au droit. Ky Soklim- Vous étiez le rédacteur en chef du journal Cambodge-Soir et beaucoup de journalistes francophones ont travaillé avec vous. Pouvez-vous expliquer l'importance de la formation journalistique financée par la coopération française et de la Francophonie dans les années 90? Pierre Gillette- Au début des années 90, il y avait, au sein du département des Etudes francophones de lURPP, une option journalisme animée par des professionnels français et cest de cette option que sont venus presque tous les journalistes cambodgiens ayant travaillé à Cambodge Soir ou à lémission dinformation en français de TVK. Il y avait aussi des programmes de bourses pour que certains aillent en formation dans des écoles françaises de journalisme. Donc il a eu un gros effort dans ce domaine, qui a permis lexistence de Cambodge Soir, et surtout, cest le plus important pour moi, de diffuser un savoir-faire journalistique dans le monde des médias cambodgiens puisque nombre danciens journalistes de Cambodge Soir occupent maintenant des positions importantes dans les médias, voire en dirigent, comme cest le cas de Thmey Thmey. Bien sûr, le contexte de leur travail aujourdhui nest plus le même quà lépoque mais je pense quils représentent un apport important dans le paysage journalistique du pays Ky Soklim- Certains vous appellent un pilier de la Francophonie au Cambodge. Regrettez-vous la disparition des journaux francophones au Cambodge? Souhaitez-vous qu'un journal francophone existe à nouveau? Pierre Gillette- Aujourdhui, pour sinformer en français sur le Cambodge, il reste le magazine trimestriel Cambodge Mag et, sur internet, lepetitjounal.com. Mais ce sont des médias faits par des expatriés et plutôt pour des lecteurs expatriés. Cambodge Soir était un journal avec une rédaction franco-cambodgienne qui traitait de lactualité nationale du Cambodge en cherchant dabord à intéresser les Cambodgiens francophones. Nous nétions pas le journal des expatriés francophones au Cambodge.  Il y a avait même une traduction en khmer de certains articles pour élargir le lectorat à un public de Khmers non francophones. Et cest cela qui mintéressait. Nombre de dirigeants du pays étaient à cet époque francophones et nous lisaient, tout particulièrement Sa Majesté le Roi Père Norodom Sihanouk qui commentait et annotait chacune de nos éditions. Il me semble quun journal comme Cambodge Soir a été très utile à la Francophonie car il lui donnait de la visibilité et, par la production dinformation de qualité, la rendait utile auprès du public cambodgien. Recommencer un journal comme Cambodge Soir? Sans un soutien financier institutionnel, impossible. Mais cela nest pas dans les priorités de lOrganisation de la Francophonie et cest bien dommage. Ky Soklim- Pour certains, le français risque de disparaitre au Cambodge face à l'influence de l'anglais et du chinois. Selon vous, comment redonner ici de la valeur à la Francophonie? Pierre Gillette- Je ne vois pas lintérêt de le lOrganisation de la Francophonie si elle ne met pas de moyens pour rendre visible la langue française dans les pays, comme le Cambodge, qui appartiennent  à lOrganisation internationale de la Francophonie. La disparition de médias en langue française ne fait quamplifier le recul de langue française.
Pierre Gillette, ancien rédacteur en chef de Cambodge Soir, a été depuis 1995 un témoin de l'action de la coopération française et de la Francophonie au Cambodge. Moins présente aujourd'hui, cette coopération a été très importante dans les années 1990 alors qu'il fallait accompagner la reconstruction du pays. Elle a eu en particulier un rôle très important dans les secteurs de la santé, de l'enseignement supérieur et, aussi, des médias.
  កាន់តំណែងមិនទាន់បានប៉ុន្មានផង លោក Lee Hae-chan ប្រេសិតសម្រាប់កិច្ចការចិន បានរូតរះធ្វើដំណើរទៅកាន់ក្រុងប៉េកាំងនៅថ្ងៃទី១៨ ខែឧសភា ដើម្បីពិភាក្សាជាមួយមន្ត្រីចិនក្នុងការរៀបចំជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងប្រធានាធិបតីចិន ស៊ី ជីនភីង ។ លោក Lee Hae-chan ក៏នឹងពន្យល់ពីជំហររបស់លោក មូន ចេអ៊ីន ជុំវិញការពង្រាយប្រព័ន្ធការពារ THAAD ដែលចិនជំទាស់ដាច់ខាតនោះ។ មុនពេលចាកចេញទៅកាន់ចិន ប្រេសិតពិសេសរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា ជំនួបរវាងលោក មូន ចេអ៊ីន និងលោក ស៊ី ជីនភីង អាចធ្វើឡើងនៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅឯអាល្លឺម៉ង់។ មេដឹកនាំទាំង២ នឹងជួបគ្នាម្ដងទៀតនៅខែសីហា ចំពេលខួបទី២៥ នៃការភ្ជាប់ទំនាក់ទំនងការទូត។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា លោក Lee Hae-chan នឹងនិយាយរឿងនេះជាមួយសមភាគីចិនសិន មុននឹងសម្រេចជាចុងក្រោយ។ ច្បាស់ណាស់ថា ទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ចិន មិនមែនគ្រាន់តែដើម្បីរៀបចំជំនួបមេដឹកនាំប្រទេសទាំង២ឡើយ។ លោក Lee Hae-chan បញ្ជាក់ច្បាស់ថា ទស្សនកិច្ចរបស់លោក នឹងផ្ដោតសំខាន់លើការជំរុញទំនាក់ទំនងឡើងវិញ ព្រោះមួយរយៈចុងក្រោយ ចិនបានរឹតត្បិតអ្នកជំនួញមកពីកូរ៉េខាងត្បូងយ៉ាងខ្លាំង ដែលជាការឆ្លើយតបនឹងការពង្រាយប្រព័ន្ធការពារមីស៊ីល។ ទាក់ទងរឿងប្រព័ន្ធការពារនេះ ប្រេសិតកូរ៉េខាងត្បូងលើកឡើងថា លោកនឹងពន្យល់ជំហរប្រធានាធិបតី មូន ចេអ៊ីន ទៅកាន់ថ្នាក់ដឹកនាំចិន បើទោះជាលោក មូន ធ្លាប់ពន្យល់ដោយផ្ទាល់ទៅកាន់សមភាគីចិនម្ដងរួចទៅហើយ។ អំឡុងពេលជជែកតាមទូរសព្ទជាមួយលោក ស៊ី កាលពីសប្ដាហ៍មុន លោក មូន និយាយថា លោកយល់ពីជំហរជំទាស់របស់ចិន តែការសងសឹករបស់ចិនកំពុងធ្វើឲ្យពាណិជ្ជករកូរ៉េខាងត្បូងរងគ្រោះយ៉ាងខ្លាំង។ ក្រៅពីនោះ បញ្ហាសំខាន់មួយទៀតដែលត្រូវលើកឡើងដែរនោះ គឺវិបត្តិនុយក្លេអ៊ែរកូរ៉ខាងជើង។ មន្ត្រីកូរ៉េខាងត្បូង នឹងពិភាក្សាជាមួយដៃគូចិន ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះ ដ្បិតកូរ៉េខាងជើងនៅតែបន្តមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនមិនឈប់សោះ។ ប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញជំហរច្បាស់ហើយ គឺប្រើប្រាស់គ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហា ហើយលោកក៏ត្រៀមទៅព្យុងយ៉ាងដែរ តែលោកក៏ព្រមានដែរថា លទ្ធភាពដែលកូរ៉េទាំង២ ផ្ទុះសង្គ្រាមមានខ្ពស់ណាស់៕
លោក Lee Hae-chan ប្រេសិតពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី បានទៅដល់ក្រុងប៉េកាំងហើយ ក្នុងគោលដៅពន្យល់ជំហររបស់លោក មូន ចេអ៊ីន ទៅកាន់មេដឹកនាំចិន ដើម្បីសម្រួលទំនាក់ទំនងទ្វេភាគីឡើងវិញ។ កូរ៉េខាងត្បូង និងចិន ខ្វែងគំនិតគ្នាលើការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ប៉ុន្តែបង្ខំចិត្តចាប់ដៃគ្នាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។ ទស្សនកិច្ចលើកនេះ ក៏មានគោលដៅរៀបចំជំនួបរវាងមេដឹកនាំទាំង២ប្រទេសនៅពេលខាងមុខ។
ក្រុមបិសាចក្រហមបានផ្តល់កិច្ចសន្យាឲ្យ Van de Beek រយៈពេល៥ឆ្នាំ ក្នុងកិច្ចព្រមព្រៀងផ្ទេរពី Ajax ក្នុងតម្លៃ ៤៦ លានដុល្លារ និងលក្ខខណ្ឌផ្សេងៗចំនួន ៦ លានដុល្លារទៀត។ ជុំវិញការចរចាផ្ទេរនេះ លោក Van der Sar ដែលសព្វថ្ងៃមានតំណែងជានាយកប្រតិបត្តិក្លិប Ajax បានក្លាយជាតួរអង្គដ៏សំខាន់។   អតីតអ្នកចាំទីឆ្នើមរបស់ Man Utd វ័យ៤៩ឆ្នាំ រូបនេះ បានជួយសម្រួលដល់កិច្ចចរចាផ្លាស់ប្តូររបស់កីឡាករវ័យ ២៣ ឆ្នាំ ទៅកាន់ទឹកដី Old Trafford និងបានជំរុញឲ្យក្រុមដែលមានលោក Ole Gunnar Solskjaer ជាអ្នកចាត់ការ «មើលថែរក្សា Van de Beek ឲ្យបានល្អ» ផង។   United fans: @vdsar1970 has written an open letter to you in todays Manchester Evening News about @Donny_beek6 @AFCAjax #mufc pic.twitter.com/Wfr04iykQl Man United News (@ManUtdMEN) September 3, 2020   មិន្តត្រឹមតែប៉ុណ្ណោះ Van der Sar ដែលជោគជ័យបំផុតជាមួយក្រុមយក្សអង់គ្លេស ថែមទាំងសរសេរលិខិតផ្ញើទៅកាន់អ្នកគាំទ្ររបស់ Man Utd ផងថា៖«នៅពេលនេះមានកីឡាកររបស់ខ្ញុំម្នាក់ បានទៅចូលរួមជាមួយអ្នកនៅរដូវកាលនេះ។ សូមជួយមើលថែរក្សា Van de Beek ឲ្យបានល្អ ហើយជួយគាត់ឲ្យសម្រេចក្តីសុបិនផង។ ពីខ្ញុំ Van der Sar។» Van de Beek សមាជិក្រុមជម្រើសជាតិហូឡង់ ត្រូវបានជឿជាក់ថា នឹងចូលលេងក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មីជាមួយ Paul Pogba និង Bruno Fernandes នៅពេល Man United ប៉ះ Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញា។ Man Utd ក៏មានភារកិច្ចសំខាន់មួយទៀតនៅរដូវកាល២០២០-២១ នេះផងដែរ ដោយទទួលបានកៅអីក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League៕
Donny van de Beek បានផ្លាស់ពី Ajax Amsterdam ទៅ Manchester United ផ្លូវការហើយក្នុងតម្លៃ៣៩លានផោន (៥២លានដុល្លារអាមេរិក)។ ខ្សែបម្រើរូបនេះបង្ហើបថា Edwin van der Sar ជាអ្នកលើកទឹកចិត្តខ្លួនឲ្យផ្លាស់ទៅ Old Trafford។ Van der Sar បានផ្តែផ្តាំ Man Utd ឲ្យមើលថែ Van de Beek ឲ្យបានល្អផង។
បង្កើតឡើងដោយក្រុមហ៊ុនថៃនៅឆ្នាំ២០១៣ ព្រឹត្តិការណ៍ប្រកួតសម្រស់ និងសមត្ថភាព Miss Grand International ឈានចូលដល់ឆ្នាំទី៨របស់ខ្លួននៅឆ្នាំ២០២០ ដែលដំបូងឡើយត្រៀមរៀបចំនៅប្រទេសវេណេស៊ុយអេឡា ប៉ុន្តែត្រូវបានលើកទៅធ្វើនៅក្រុងបាកកកនៅឆ្នាំ២០២១នេះវិញ ដោយសារតែវិបត្តិកូវីដ-១៩។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដ Miss Grand International 2020 ដោយស្នងតំណែងពីបវរកញ្ញាវេណេស៊ុយអេឡា Valentina Figuera។ បវរកញ្ញាឯករងទីមួយ បានទៅលើបវរកញ្ញាហ្វីលីពីន Samantha Bernardo រីឯបវរកញ្ញាហ្គាតេម៉ាឡា Ivana Batchelor បវរកញ្ញាឥណ្ឌូណេស៊ី Aurra Kharishma និងបវរកញ្ញាប្រេស៊ីល Lala Guedes ជាប់ចំណាត់ថ្នាក់ជាបវរកញ្ញាឯករងទីពីរ ទីបី និងទីបួន បន្តបន្ទាប់គ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កញ្ញា លីវ ជីលី បានក្លាយជា Miss Grand Cambodia ដំបូងបំផុតដែលជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីទូទាំងពិភពលោក និងបានពាន Countrys Choice of the Year ដោយមានសំឡេងគាំទ្រលើសបវរកញ្ញាប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ និងឥណ្ឌូណេស៊ី។ ក្រៅពីនេះ កញ្ញា លីវ ជីលី បានក្នុងចំណោម Top 6 លើការស្លៀកពាក់ប្រពៃណីជាតិ (Best in National Costume) ជាប់ Top 10 សម្រាប់ឈុតហែលទឹក និងជាប់ Top 7 លើផ្នែកប្រជាប្រិយភាពតាមរយៈការបោះឆ្នោត (Miss Popular Vote) ហើយក៏ស្ថិតក្នុងចំណោមអ្នកឈ្នះលើការស្លៀកពាក់ឈុតប្រពៃណីថៃ (Dress up in Thai National Costume) និងការបរិភោគអាហារថៃ (Thai Food Challenge) ផងដែរ។ តាមពិតទៅបវរកញ្ញា លីវ ជីលី វ័យ២៤ឆ្នាំ ពីបន្ទាយមានជ័យ ជាបវរកញ្ញាឯករងទីពីរក្នុងព្រឹត្តិការណ៍ Miss Grand Cambodia 2020 ប៉ុន្តែបានទទួលឱកាសតំណាងឲ្យកម្ពុជា បន្ទាប់បវរកញ្ញា សេង រដ្ឋា មានបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុនផលិតកម្មវិធីនៅកម្ពុជា រីឯបវរកញ្ញាឯករងទីមួយ លឹម សុធាវី ក៏បានសម្រេចចិត្តបោះបង់តំណែង។ កន្លងមក ជីលី ទទួលរងនូវការរិះគន់មួយចំនួន ជាពិសេសសារវីដេអូដែលបានលើកឡើងត្រង់ចំណុចមិនឲ្យពលរដ្ឋចាប់អារម្មណ៍រឿងនយោបាយ។ អ្នកប្រើប្រាស់បណ្តាញ សង្គមួយចំនួន មានការខឹងសម្បារព្រោះការលើកឡើងនេះផ្ទុយស្រឡះនឹងបវរកញ្ញាមីយ៉ាន់ម៉ាដែលចង់ឲ្យ ពិភពលោកដឹងពីរឿងរ៉ាវនយោបាយក្នុងប្រទេសរបស់ខ្លួន។ ជីលី ក៏បានសូមទោស និងពន្យល់បកស្រាយពីមតិរបស់ខ្លួនផងដែរ។ សម្រាប់ការប្រកួតនៅក្រុងបាងកកនេះ ជីលី ស្ថិតក្នុងចំណោមបវរកញ្ញា៩នាក់ដែលទទួលបានឱកាសចូលរួមក្នុង Miss Grand International បើទោះបីជាមិនបានជើងឯកក្នុងប្រទេសខ្លួនក៏ដោយ។ បវរកញ្ញាគុយបា Jennifer Sanchez មានវត្តមានជំនួសបវរកញ្ញា Gcel Valiant ដែលមានកូវីដ-១៩ រីឯបវរកញ្ញាបូលីវី ឆេក អេក្វាឌ័រ ឥណ្ឌា ប៉េរូ ប៉ូឡូញ និងអេស្ប៉ាញ មានហេតុផលផ្សេងៗគ្នា។ បវរកញ្ញាគ្រីមៀ បង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ រីឯប្រទេសដែលបានសម្រេចចិត្តមិនចូលរួមមានដូចជា អាមេនី ហ្គាណា និងអៀរឡង់ខាងជើង ខណៈអូស្ត្រាលី អេស្តូនី ឡេតូនី លីបង់ អ៊ុយក្រែន និងកោះ Reunion បានដកខ្លួន ដោយហេតុផលភាគច្រើនពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា៕
បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Grand International កាលក្នុងការប្រកួតនៅក្នុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមីនា ខណៈកញ្ញា លីវ ជីលី បានក្លាយជាបវរកញ្ញាដំបូងតំណាងកម្ពុជា ជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីបណ្តាប្រទេសផ្សេងៗគ្នាលើពិភពលោក និងបានពានរង្វាន់ជាឯកត្តជនមួយចំនួនផងដែរ។
  ប៉ុន្មានឆ្នាំចុងក្រោយ ប្រធានបទការជ្រើសយកភាគីមហាអំណាចតែម្ខាង បានកើតឡើងជាថ្មីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនឡើងឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ អាម៉េរិក ដែលជាមហាអំណាចផុតលេខក្រោយសង្រ្គាមត្រជាក់ បានចាប់ផ្តើមផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថែមទាំងប្រកាសឈរនៅខាងរដ្ឋមួយចំនួន ដែលមានជម្លោះជាមួយក្នុងចិនក្នុងសមុទ្រចិនខាងត្បូងថែមទៀត។    ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា លោកឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យអាស៊ានចៀសវាងពីការប្រកួតប្រជែងរបស់មហាអំណាច។ ជាចម្លើយទៅកាន់អ្នកសារព័ត៌មានដែលបានសួរជុំវិញសន្តិសុខក្នុងតំបន់ លោកឈីន បានអះអាងថា អាម៉េរិក បានព្យាយាមបង្កើតក្រុមប្រទេសមួយក្តាប់តូច ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រទេសក្នុតំបន់។    ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានព្រមានយ៉ាងច្បាស់ៗថា ការប៉ុនប៉ងរុំព័ទ្ធចិន នឹងទទួលបរាជ័យ។ លោកឈីន បានអះអាងថា ក្នុងនាមជាប្រទេសបង្កើតសន្តិភាពសម្រាប់ការអភិវឌ្ឍសកល អាម៉េរិកគួរតែប្រកាន់យកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាជាងប្រកួតប្រជែងភូមិសាស្រ្តនយោបាយក្នុងតំបន់។    បើតាមរដ្ឋមន្រ្តីការបរទេសចិនរូបនេះ រដ្ឋទាំងអស់ មិនគួរបង្កាត់ឱ្យមានសង្រ្គាមត្រជាក់ជាថ្មីឡើយ ហើយសង្រ្គាមដូចនៅអ៊ុយក្រែន ក៏មិនគួរកើតមាននៅតំបន់អាស៊ីដែរ។    កន្លងមក  សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានតៃវ៉ាន់យកជាឧទាហរណ៍ និងព្រមានថា ចិនអាចវាយប្រហារខ្លួន ដូចរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ យ៉ាងណាមិញ បញ្ហានេះ ត្រូវបានចិនបដិសេធ និងឈប់ឱ្យប្រើប្រាស់ពាក្យ «ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកតៃវ៉ាន់» ថែមទៀត។   ក្នុងសន្និសីទដដែលនោះ លោកឈីន បានប្រកាសពីការបង្រួបបង្រួមតៃវ៉ាន់ប្រកបដោយសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន ប៉ុន្តែលោកមិនបានច្រានចោលពីការចាត់វិធានការចាំបាច់ ក្នុងករណីមានការបំពានច្បាប់ប្រឆាំងអបគមន៍ និងរដ្ឋធម្មនុញ្ញចិនឡើយ៕   
ប្រមុខការទូតចិន លោក ឈីន កាង  បានជំរុញឱ្យអាស៊ានគួរនៅឱ្យឆ្ងាយពីការប្រកួតប្រជែងអំណាចរបស់ប្រទេសធំៗ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យបោះបង់គំនិតបែបសង្រ្គាម និងមិនគួរឱ្យមានសង្រ្គាមដូចនៅអ៊ុយក្រែនកើតឡើងនៅអាស៊ីឡើយ។
  ទេសាភិបាលនៃធនាគារកណ្តាលឡាវ លោក Bounleua Sinxayvoravong បានប្រាប់កាសែត Vientiane Times ថា ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការកូដ QR ជាមួយបណ្តាប្រទេសខាងលើនឹងជួយសម្រួលដល់ការផ្ទេរប្រាក់ និងការបង់ប្រាក់របស់និយោជិត ព្រមទាំងភ្ញៀវទេសចរឡាវ ដែលធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ឬមកលេងនៅឡាវ។    បើតាមលោក Bounleua Sinxayvoravong ស្ថិតិបច្ចុប្បន្នពលរដ្ឋឡាវចំនួនជាង ៣០ម៉ឺននាក់កំពុងធ្វើការនៅបរទេស។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៤២៦ លានដុល្លារទៅកាន់ឡាវ ដែលជាការរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចឡាវ និងការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។   បច្ចុប្បន្នធនាគារកណ្តាលនៃប្រទេសនានាកំពុងធ្វើការជាមួយធនាគារពាណិជ្ជ ដើម្បីអនុវត្តវិធានការបច្ចេកទេសចាំបាច់។ នៅពេលអនុវត្តប្រព័ន្ធប្រតិបត្តិការកូដ QR នឹងជួយពលរដ្ឋឡាវដែលកំពុងនៅប្រទេសផ្សេងៗ អាចផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារ សន្សំថ្លៃសេវា និងជៀសវាងហានិភ័យដែលអាចកើតមាននៅពេលប្រើប្រាស់បណ្តាញផ្ទេរប្រាក់ផ្សេងទៀត។    ទន្ទឹមនឹងនោះ កម្មវិធីទូទាត់ប្រាក់ដោយ QR code នឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរវៀតណាម ថៃ និងកម្ពុជាដើម្បីធ្វើប្រតិបត្តិការក្នុងអំឡុងពេលស្នាក់នៅឡាវដោយមិនចាំបាច់យកសាច់ប្រាក់មកតាមខ្លួន។   នៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ មុនពេលការផ្ទុះឡើងនៃមេរោគកូវីដ១៩ តាមរយៈវិស័យទេសចរណ៍ ទទួលបានទឹកប្រាក់ជាមធ្យមចន្លោះពី ៩០០ លាន ទៅ ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។ ប្រសិនបើឡាវអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ ៤លាននាក់ជារៀងរាល់ឆ្នាំ  នោះប្រាក់ចំណូលរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះនឹងងើបឡើងវិញ៕    
នៅត្រីមាសទីបួននៃឆ្នាំនេះ ឡាវនឹងសាកល្បងការទូទាត់កូដ QR ជាមួយប្រទេសវៀតណាម ថៃ និងកម្ពុជា។ នេះបើតាមសារព័ត៌មានឡាវ Vientiane Times ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា កូនគោដែលងាប់ដោយសារជំងឺអុតក្តាមចំនួន៣៥ក្បាលនោះ គឺជាកូនគោដែលមានអាយុក្រោម១ឆ្នាំ ។ កូនគោទាំងនោះងាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាមកម្ល៉េះ។    លោក ទា គឹមសុទ្ធ បញ្ជាក់ថា ចំណែកគោចំនួន៧០៥ក្បាលទៀត កំពុងតែមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីក្រុមអ្នកជំនាញសត្វប្រចាំខេត្តសៀមរាប។ បើតាមលោក ទា គឹមសុទ្ធ ក្នុងចំណោមគោទាំង៧០៥ក្បាលនោះ មានគោចំនួន៣៤៣ក្បាលបានធូរស្បើយពីជំងឺអុតក្តាមហើយ។ ប៉ុន្តែមន្ទីរកសិកម្មខេត្តសៀមរាបនឹងនៅតែបន្តសហការជាមួយកសិដ្ឋានចិញ្ចឹមក្នុងការព្យាបាលគោទាំងនោះឲ្យជាសះស្បើយ។    លោកបានរៀបរាប់ដូច្នេះថា៖«ភាគច្រើនគោដែលងាប់នោះជាគោដែលកំពុងតែបៅ។ អាគោតូចៗវាមានដំបៅមាត់។ វាងាប់ដោយសារតែវាឈឺ ហើយបៅអត់កើត។ ហើយអាគោធំៗវាអាចព្យាបាលជា។ យើងខ្ញុំបានចុះត្រួតពិនិត្យមើល និងចាក់វ៉ាក់សាំងព្យាបាលហើយ»។    បើតាមប្រធានមន្ទីរកសិកម្មខេត្តសៀមរាបរូបនេះ ម្ចាស់កសិដ្ឋានគោដែលមានគោងាប់ដោយសារជំងឺអុតក្ដាម នេះ គួរយកគោទៅកប់ ហើយអ្នកដែលមានគោកំពុងតែព្យាបាលនោះ គួរតែដាក់គោឲ្យនៅឆ្ងាយពីគោដែលគ្មានជំងឺ ដើម្បីបញ្ចៀសការឆ្លងជំងឺពីគោមួយទៅគោមួយទៀត។    លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា ជំងឺអុតក្តាមនេះភាគច្រើនកើតទៅលើសត្វគោក្រោយពេលដែលទឹកជំនន់បានស្រកទៅវិញ ដោយកង្វះការចាក់វ៉ាក់ ការរាយការណ៍ និងការថែទាំពីម្ចាស់កសិដ្ឋានគោនីមួយៗ។ លោកពន្យល់ដូច្នេះថា៖«ក្រោយពេលទឹកជំនន់ស្រក បាតេរីវាអាចនឹងកើតមាននៅក្នុងស្មៅដែលវាស៊ី។ ពេលទឹកសម្រកទៅវិញ ជាធម្មតាស្មៅរលួយអីហ្នឹង  វាក៏បង្កឲ្យមានជំងឺក្តាមហ្នឹងផងដែរ។ ជំងឺអុតក្តាមហ្នឹងវាឆ្លងលឿន។ តែជំងឺហ្នឹងក៏អាចព្យាបាលជាដែរ»។    ដើម្បីជៀសវាងកុំឲ្យមានករណីជំងឺអុតក្តាមលើសត្វគោ លោក ទា គឹមសុទ្ធ ណែនាំឲ្យម្ចាស់កសិដ្ឋានគោនីមួយៗចាក់វ៉ាក់សាំងគោ និងមើលថែទាំគោឲ្យបានដិតដល់ក្រោយពេលដែលទឹកជំនន់ស្រក។    លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា បច្ចុប្បន្នជំងឺអុតក្តាមបានកើតឡើងលើសត្វគោទូទាំងរាជធានីខេត្តក្រោយពីជំនន់ត្រវបានស្រក។ លោកបញ្ជាក់ថា ខេត្តកំពតគឺមានសត្វគោច្រើនជាងគេដែលមានជំងឺអុតក្តាម។ ប៉ុន្តែលោកមិនទាន់មានតួលេខសរុបថាមានសត្វគោប៉ុន្មានក្បាលដែលមានជំងឺអុតក្តាមឡើយ។    បើតាមលោកតាន់ ផាន់ណារ៉ា សត្វគោទាំងនោះកំពុងតែស្ថិតនៅក្រោមការព្យាបាល ដោយអ្នកជំនាញសត្វ។ លោក ផាន់ណារ៉ា បញ្ជាក់ថា បើកាលណាម្ចាស់កសិដ្ឋានគោដែលមានគោឈឺអុតក្តាម បានរាយការណ៍មកមន្ទីរកសិកម្មតាមខេត្តនីមួយៗឲ្យបានទាន់ពេលវេលានោះ ក៏មិនបណ្តាលឲ្យគោនោះងាប់ដែរ។   «ជំងឺអុតក្តាមបើសិនជាបងប្អូនកសិករបានរាយការណ៍ទៅមូលដ្ឋានដែលនៅជិតបំផុតនោះ ហើយហៅឲ្យពេទ្យសត្វព្យាបាលនោះ គោនោះវាអត់ងាប់ទេ។ គោដែលងាប់នោះគឺជាកូនគោដែលមានបំបៅមាត់ ហើយមេគោវាឈឺដោយពុំអាចផ្តល់ទឹកដោះ។ ប៉ុន្តែគោធំ បើសិនព្យាបាលបានទាន់ពេលវេលា គឺអត់ងាប់ទេ»។ នេះជាការលើកឡើងរបស់លោក តាន់ ផាន់ណារ៉ា៕      
ភ្នំពេញ៖ កូនសត្វគោចំនួន៣៥ក្បាលងាប់ ដោយសារមានជំងឺអុតក្តាម និងគោចំនួន៧០៥ក្បាលទៀតកំពុងតែស្ថិតនៅក្រោមចាក់វ៉ាក់សាំងដើម្បីព្យាបាល ស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ នេះបើតាម លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ 
  នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតឡើង ដើម្បីជួយសម្រួលបន្ទុកការងារ និងដំណើរការផ្សេងៗ ពាក់ព័ន្ធវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។    អនុក្រឹត្យដដែលបានបញ្ជាក់ថា នាយកដ្ឋាន និងមជ្ឈមណ្ឌលទាំងពីរខាងលើ ស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋានកីឡា ដែលមានតួនាទីផ្សេងៗ។ ក្នុងនោះនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា មានតួនាទីរៀបចំ គ្រប់គ្រងព្រឹត្តិការណ៍កីឡា និងការប្រកួត, សិក្សា ស្រាវជ្រាវ វាយតម្លៃ និងរៀបចំយន្តការការប្រកួតកីឡា និងព្រឹត្តិការណ៍កីឡាទាំងជាតិ និងអន្តរជាតិ, រៀបចំផែនការប្រកួត និងព្រឹត្តិការណ៍កីឡា និងសហការជាស្ថាប័ន អង្គការសង្គមកីឡា ដើម្បីរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡាជាដើម។     ចំណែកមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា មានតួនាទីប្រមូលទិន្នន័យព័ត៌មានពាក់ព័ន្ធនឹងការហ្វឹកហាត់ ការប្រកួត គុណផលកីឡា និងសុខភាពរបស់កីឡា, រៀបចំកម្មវិធីប្រព័ន្ធព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីស្រង់ស្ថិតិ គ្រប់គ្រងព័ត៌មានពាក់ព័ន្ធការហ្វឹកហាត់កីឡាដើម្បីសុខភាព, រៀបចំផ្សព្វផ្សាយព័ត៌មាន និងរៀបចំកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បចូលរួមក្នុងការហ្វឹកហាត់ និងប្រកួតលក្ខណៈជាតិ និងអន្តរជាតិ។ អង្គភាពទាំងពីរ ត្រូវធ្វើកិច្ចការងារផ្សេងៗទៀត ដែលអគ្គនាយកដ្ឋានប្រគល់ឲ្យ។     បច្ចុប្បន្ន អគ្គនាយកដ្ឋានកីឡាមាននាយកដ្ឋាន និងមជ្ឈមណ្ឌលចំណុះចំនួន៤ រួមមាននាយកដ្ឋានអប់រំកាយ និងកីឡា, នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕   
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតនាយកដ្ឋាន និងមជ្ឈមណ្ឌលកីឡាចំនួនពីរបន្ថែម ដើម្បីជួយសម្រួលបន្ទុកការងារក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ នាយកដ្ឋានទាំងពីរ មានតួនាទីរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងទិន្នន័យព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ។
  «ខ្ញុំបន្តធ្វើនយោបាយរហូតទាល់តែអស់ជីវិត ដល់ដង្ហើមចុងក្រោយតែម្តងពីព្រោះនយោបាយសំខាន់ណាស់សម្រាប់ការដោះស្រាយបញ្ហា មិនមែនសម្រាប់យកអំណាចនោះទេ»។ លោក ម៉ម សូណង់ដូ បានអះអាងយ៉ាងដូច្នេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ ទាក់ទងនឹងអនាគតរបស់លោកក្នុងឆាកនយោបាយ។     សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ម សូណង់ដូ ប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖ លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បន្តឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបាន៥អាសនៈ រីឯគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ និង១៥បក្សទៀត មិនទទួលបានលទ្ធផលល្អឡើយ។   តើលោកយល់យ៉ាងណាអំពីលទ្ធផលបឋមនេះ? លោក ម៉ម សូណង់ដូ វ័យ៨១ឆ្នាំ បានឆ្លើយថា លោកទទួលយកលទ្ធផលដែលបក្សលោកទទួលបាន។ លោកថា៖ «ជាលទ្ធផលបណ្តោះអាសន្ន តែសន្និដ្ឋានទុកជាបានការចុះ ខ្ញុំមិនចង់សើរើអ្វី ដែលនាំឱ្យបរិយាកាសអាប់អួរ ខ្ញុំគិតទៅថ្ងៃមុខវិញ»។   ករណីនេះ មេគណបក្សសំបុកឃ្មុំ ទទួលស្គាល់ថា បញ្ហាអ្វីក៏មិនល្អ១០០ភាគរយនោះដែរ ប៉ុន្តែលោកមិនចង់យកបញ្ហាតិចតួចទៅវែកញែកបង្កឱ្យទៅជាបញ្ហាធំនោះឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ការរួបរួមគ្នារវាងខ្មែរ និងខ្មែរ។    «ខ្ញុំនៅតែទិតៀន ប៉ុន្តែខ្ញុំនៅតែរក្សាជំហរផ្សះផ្សារខ្មែរ និងខ្មែរតទៅទៀត»។ លោក ម៉ម សំណង់ដូ បានអះអាងយ៉ាងដូច្នេះ ពាក់ព័ន្ធនឹងការបន្តដំណើរក្នុងជីវិតនយោបាយរបស់លោក។   ល្បីល្បាញជានាយកវិទ្យុសំបុកឃ្មុំ និងជាសកម្មជនសិទ្ធិមនុស្ស លោក ម៉ម សូណង់ដូ ធ្លាប់បានបង្កើតគណបក្សសំបុក្រឃ្មុំដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ១៩៩៨ ប៉ុន្តែក្រោយមកបានរំលាយទៅវិញ ដោយសារបក្សទទួលបានសំឡេងគាំទ្រត្រឹម ០,២៨ភាគរយ។   នៅឆ្នាំ២០១៥ លោកស្នើសុំបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសារជាថ្មីដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨។ ប៉ុន្តែនៅឆ្នាំ២០១៧ លោកបានសុំលាលែង ដោយសារតែការដឹកនាំបន្តមិនទទួលបានជោគជ័យពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយទទួលបានអាសនៈ១ប៉ុណ្ណោះសម្រាប់តំណែងជំទប់ទីពីរ។   ក្រោយចូលដឹកនាំបក្សវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ ទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី ក្រោយបក្សរបស់លោកចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាមួយបក្សនយោបាយផ្សេងទៀតដែលបានចាញ់ឆ្នោត ខណៈពេលនោះ បក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥កៅអី។ នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បក្សលោកបន្តទទួលបានអាសនៈជំទប់ទី២ ម្តងទៀត។   លោក ម៉ម សូណង់ដូ ដែលមានសញ្ជាតិខ្មែរ-បារាំង ធ្លាប់ជាប់ពន្ធនាគារព្រៃស៣លើក។ កាលពីឆ្នាំ២០០៣ លោកជាប់ឃុំ១១ថ្ងៃពីបទញុះញុងឱ្យមានបាតុកម្មប្រឆាំងស្ថានទូតថៃ។ លើកទី២ លោកជាប់រយៈពេល៩៩ថ្ងៃ ចន្លោះពីខែតុលា ឆ្នាំ២០០៥ និងខែមករា ឆ្នាំ២០០៦ ពីបទផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម។    នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលកាលណោះក្នុងតួនាទីជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនជាលើកទី៣ ហើយក្រោយមកតុលាការកាត់ទោឱ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទញុះញង់ពលរដ្ឋ និងបង្កើតតំបន់អប្បគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។ នៅខែមិនា ឆ្នាំ២០១៣ លោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។   លោក ម៉ម សូណង់ដូ ធ្លាប់ចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ហើយក៏ធ្លាប់ជាអ្នករិះគន់មេដឹកនាំគណបក្សប្រឆាំងនេះផងដែរ។ បើទោះប្រឡូកនយោបាយជាង២០ឆ្នាំ ហើយគណបក្សរបស់លោកមិនទទួលបានសំឡេងគាំទ្រដើម្បីទទួលបានអាសនៈសភាក៏ដោយ ប៉ុន្តែលោក ម៉ម សូណង់ដូ ប្តេជ្ញាបន្តវិថីនយោបាយរហូតដល់ជីវិតចុងក្រោយ៕  
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ នៅតែមិនទទួលបានលទ្ធផលល្អឡើយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា កន្លងមកនេះ។ ធ្លាប់រំសាយបក្សម្តងក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ និងធ្លាប់លាលែងពីតំណែងប្រធានបក្សក្រោយការបោះឆ្នោតឆ្នាំ២០១៧ ប៉ុន្តែលើកនេះ អ្នកនយោបាយវ័យ៨១ឆ្នាំ បង្ហាញពីការតាំងចិត្តក្នុងការបន្តអាជីពនយោបាយរហូតដល់ដង្ហើមចុងក្រោយ។
  អត្ថបទស្ដីពី «ភាពអស់សង្ឈឹមរបស់កម្មកររោងចក្រ នាអំឡុងពេលបិទខ្ទប់» របស់កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ, លោក ភួង វ៉ាន់ថា និង លោក Gerald Flynn អ្នកសារព័ត៌មាន Cambodianess បានទទួលបានជ័យលាភីលេខ៣ ក្នុងចំណោមអត្ថបទប្រកួតប្រជែង១៥០អត្ថបទ ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ អ្នកសារព័ត៌មានដែលបានដាក់ស្នាដៃប្រកួត ក្នុងកម្មវិធីនេះ មានពីប្រទេសកម្ពុជា ថៃ វៀតណាម បង់ក្លាដែស ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។    ក្នុងចំណោមអត្ថបទទាំង១៥០ គឺមាន១០អត្ថបទ ត្រូវបានជ្រើសរើសនៅវគ្គជម្រុះចុងក្រោយ ដែលអត្ថបទទាំងនោះ សុទ្ធតែបង្ហាញពីវិសមភាពក្នុងអំឡុងពេលកូវីដ-១៩ ហើយមានតែអត្ថបទចំនួន៣ប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់។    លោក Jame Gomez នាយក Asia Center បានលើកឡើងក្នុងកម្មវិធីប្រកាសជ័យលាភី នាថ្ងៃទី១៥ មីនាថា អត្ថបទទាំង១០ដែលជាប់វគ្គជម្រុះចុងក្រោយនេះ គឺសាកសមនឹងទទួលបានការជ្រើសរើសបំផុត ព្រោះអត្ថបទទាំងនេះ បានបង្ហាញពីផលប៉ះពាល់ដោយសារកូវីដ-១៩ បង្កឲ្យមានភាពគ្មានការងារ និងជនងាយរងគ្រោះ។    លោកសង្កត់ធ្ងន់ថា៖ «នៅបណ្ដាសហគមន៍ រងផលប៉ះពាល់ជាបន្តបន្ទាប់នាអំឡុងពេលកូវីដ-១៩។ អ្វីដែលអ្នក(អ្នកសារព័ត៌មាន)លើកយកមកបង្ហាញ គឺជាការឃ្លាំមើលលើសកម្មភាពរដ្ឋាភិបាល ថាតើបានធ្វើ ឬជួយអ្វីខ្លះដល់ក្រុមងាយរងគ្រោះ ហើយបង្ហាញពីវិសមភាព ក្នុងការជួយដល់ពួកគេ, បញ្ឈប់វិសមភាព និងជួយដល់ជនងាយរងគ្រោះរួចផុតពីបញ្ហាប្រឈមនានា»។    ការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យវិសមភាព និងភាពអយុត្តិធម៌កើតមាន នៅក្នុងទ្វីបអាស៊ី រយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយជំរុញឱ្យមានវិសមភាពក្នុងសង្គម សេដ្ឋកិច្ច យេនឌ័រ និងនយោបាយ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការលើកឡើងរបស់ លោក John Samuel នាយកអង្គការ Oxfam ប្រចាំតំបន់អាស៊ី ។   លោកបានបន្ថែមថា អ្នកសារព័ត៌មានជាកត្តាសំខាន់ក្នុងការស្វែងយល់ និងបង្ហាញពីបញ្ហាប្រឈមនានា ដែលជនងាយរងគ្រោះ បានជួបប្រទះក្នុងអំឡុងពេលកូវីដ-១៩នេះ។   លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងចង់បង្ហាញការដឹងគុណដល់អ្នកសារព័ត៌មាន ដែលក្រោកឈរឡើង ដើម្បីយុត្តិធម៌ សមភាព ដែលរាយការណ៍អំពីពលករចំណាកស្រុក ស្ត្រី ជនជាតិភាគតិច»។    លោកថា ការខិតខំរបស់អ្នកសារព័ត៌មានទាំងនេះ គឺជាការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។    ម្ចាស់ពានរង្វាន់លេខ៣ លោក វ៉ាន់ថា អ្នកសារព័ត៌៌មាន Cambodianess បានបង្ហាញយ៉ាងលម្អិតពីស្ថានភាពកម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា នាអំឡុងបិទខ្ទប់។ លោកពោលថា កម្មករត្រូវបានគេកេងប្រវ័ញ្ច នាអំឡុងពេលធ្វើការ ហើយប្រឈមកាន់តែធ្ងន់នៅពេលបិទខ្ទប់។ លើសពីនេះ ពួកគេទទួលបានប្រាក់ឈ្នួលទាប ហើយថែមទាំងជាប់បំណុលទៀតផង។    «វិសមភាព ក្នុងវិស័យកាត់ដេរនៅកម្ពុជាកើតមានជាយូរមក ហើយវិបត្តិកូវីដ១៩ បានរុញច្រានឲ្យកម្មកររោងចក្រកាន់តែអស់សង្ឈឹម។ ដូច្នេះហើយបានជាយើងចង់រាយការណ៍អំពីបញ្ហានេះ»។ នេះបើតាមលោក វ៉ាន់ថា។    លោក Atom Araullo អ្នករាយការណ៍នៅហ្វីលីពីន នៃ GMA News Online បានឈ្នះរង្វាន់លេខ១ តាមរយៈអត្ថបទស្ដីពី ភាពអត់ឃ្លាននាពេលរីករាលដាលកូវីដ-១៩ (The Hunger Pandemic»។ ចំណែក កញ្ញា Marielle Lucieno នៃ Rappler ដែលមកពីប្រទេហ្វីលីពីនដែរនោះ បានឈ្នះរង្វាន់លេខ២ តាមរយៈអត្ថបទសម្រាប់៖ «The gold trap: COVID-19 is pushing more Filipino children into hazardous work»៕     
ភ្នំពេញ៖ អត្ថបទរាយការណ៍របស់អ្នកសារព័ត៌មានកម្ពុជា៣រូប នៅស្ថាប័នសារព័ត៌មានថ្មីៗ (Thmey Thmey) និង Cambodianess ទទួលបានពានរង្វាន់លេខ៣ប្រចាំអាស៊ី។ កម្មវិធីនេះរៀបចំឡើង ដោយ Asia Center និង Oxfam in Asia។
ម៉ូឌែលស្មាតហ្វូន ដែលនឹងបញ្ចុះតម្លៃក្នុងឱកាសបុណ្យអុំទូកនេះ មានដូចជា៖ -  V15Pro តម្លៃធម្មតា $449 បញ្ចុះនៅសល់ត្រឹមតែ $399  - V15 តម្លៃធម្មតា $339 បញ្ចុះនៅសល់ត្រឹមតែ $309 - S1 តម្លៃធម្មតា $299 បញ្ចុះនៅសល់ត្រឹមតែ $269 - Y15 តម្លៃធម្មតា $189 បញ្ចុះនៅសល់ត្រឹមតែ $179 - Y91C តម្លៃធម្មតា $119 បញ្ចុះនៅសល់ត្រឹមតែ $115 អ្វីដែលពិសេសនោះ រាល់អតិថិជនដែលបានជាវស្មាតហ្វូនទាំង 5 ម៉ូឌែលនេះ ចាប់ពីថ្ងៃទី ១០/១១/១២ នោះ លោកអ្នកនឹងទទួលបានកាដូ ជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន vivo ផងដែរ ។ សូមបញ្ជាក់បន្ថែមថា ការផ្ដល់ជូននូវកាដូពិសេសនេះ ផ្តល់ជូនទៅឲ្យអតិថិជន ដែលបានមកជាវ នៅឯស្តង់របស់ក្រុមហ៊ុនស្មាតហ្វូន vivo ផ្ទាល់តែប៉ុណ្ណោះ។ ស្តង់របស់ក្រុមហ៊ុនស្មាតហ្វូន vivo  មានទីក្រុងកោះពេជ្រ ចាប់ពីពីថ្ងៃទី ១០/១១/១២ ពីម៉ោង១០ ព្រឹក រហូតទៅដល់ម៉ោង១០ យប់៕ (អត្ថបទពាណិជ្ជកម្ម)  
សល់តែរយៈពេល ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានចូលដល់។ ក្នុងឱកាសនេះដែរ ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន Vivo នឹងផ្តល់ការបញ្ចុះតម្លៃពិសេស ទៅលើស្មាតហ្វូនរបស់ខ្លួន រហូតដល់ទៅ 5 ម៉ូឌែលឯណោះ។
  តារាចម្រៀងជូរមុខកម្ពុជារួមមានលោក ខេមរៈ សិរីមន្ត, អ្នកនាង សុគន្ធ នីសា, កញ្ញា យូរី, កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ, សុវត្ថិ សិរីវុឌ្ឍ) និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងឡើងអង្រួនឆាកតន្ត្រីនៃ«ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី»ចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០១៨ នៅសួនច្បារសម្តេច ហ៊ុន សែន។    ដើម្បីផ្តល់ជាទស្សនីយភាពឲ្យកាន់តែប្លែក ក៏ដូចជាបង្កើនភាពសប្បាយរីករាយជូនប្រជាពលរដ្ឋកម្ពុជាពិសេសអ្នកនៅរាជធានីភ្នំពេញ ក្រៅពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យខាងលើ ក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ របាំអប្សរា ការសម្តែងរបស់ក្រុមតន្ត្រីជាតិ និងអន្តរជាតិ និងការសម្តែងសៀករហ័សសកម្មជាដើម។    លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ដឹកនាំណាហ្គាវើល បានចាត់ទុកព្រឹត្តិការណ៍ដែលជាការសហការរវាងសាលារាជធានីភ្នំពេញជាមួយណាហ្គាវើលថា ជាព្រឹត្តិការណ៍ដ៏ធំ និងប្លែកទីមួយក្នុងរាជធានីភ្នំពេញ ដែលបានផ្តល់ភាពសប្បាយរីករាយមិនអាចបំភ្លេចបានសម្រាប់សាធារណជន។    ដើម្បីបង្កើនការទាក់ទាញ ក៏ដូចជាឲ្យសាធារណជនអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី មានការតាំងបង្ហាញរូបតុក្កតាពោងខ្យល់ធំៗ លំអរដោយភ្លើងចម្រុះពណ៌ជាច្រើននៅសួនច្បារសម្តេច ហ៊ុន សែន ថែមទៀតផង។ រូបពោងខ្យល់ដ៏ស្រស់ស្អាតទាំងនោះរួមមាន រូបសុនខតំណាងឲ្យឆ្នាំច រូបបង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំជាច្រើនទៀត។    «ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី»ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំណាហ្គាវើល។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃបើកផ្លូវការរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅសួនច្បារសម្តេច ហ៊ុន សែន៕    
ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើក ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងជូរមុខកម្ពុជារួមមាន ខេមរៈ សិរីមន្ត, សុគន្ធ នីសា, កញ្ញា យូរី និងកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ បង្ហាញវត្តមាននៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងកម្មវិធីកម្សាន្តនានាជាច្រើនទៀត ពិសេសមានការតាំងពោងខ្យល់ជារូបរាងសត្វលំអរដោយភ្លើងចម្រុះពណ៌នៅទីនោះផងដែរ។
អត្ថបទទាក់ទង   ភរិយាអតីតខ្សែប្រយុទ្ធ សៀង តារា៖ ស្វាមីខ្ញុំតាមដានបាល់ទាត់ខ្មែររហូតដល់ពីរថ្ងៃមុនទទួលមរណភាព   សម្ដេច ហ៊ុន សែន ថា មិនដែលភ្លេចយុទ្ធមិត្តណាឡើយ លោក សៀង គឹមហ៊ុន ជាមន្ត្រីម្នាក់ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីអំឡុងឆ្នាំ២០១៦ថា សម្តេចមិនដែលបំភ្លេចយុទ្ធមិត្តណានោះឡើយ។ជាមួយគ្នានេះ សម្តេចបានថ្លែងនូវការសោកស្តាយ និងអភ័យទោសជាមួយនិងវិប្បដិសារី ចំពោះជនរូបណា ដែលសម្តេច បានថ្លោះធ្លោយ ដោយពុំបានជិតស្និទ្ធ និងរួមដោះស្រាយជាមួយគ្នា  ជាក់ស្ដែងដូចជា លោក សៀង គឹមហ៊ុន សហការីការងារ កិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរួមការតស៊ូ នៅទសវត្ស ៨០ ដែលសម្តេចទើបតែរកឃើញ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ លោក សៀង គឹមហ៊ុន គឺជាបងប្រុសបង្កើតរបស់លោក សៀង តារា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីមុនរបបខ្មែរក្រហម។ លោក សៀង តារា បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ កាលពីឆ្នាំ២០១៧នៅសហរដ្ឋអាមេរិក៕
លោក សៀង គឹមហ៊ុន ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតសហការីដ៏ជិតស្និទ្ធរបស់សម្តេចនាយករដ្ឋមន្ត្រី នាអំឡុងពេលដែលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេសនាអំឡុងទសវត្សរ៍ ទី៨០ បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយរាគាពាធ។ នេះបើតាមអះអាងរបស់ក្រុមគ្រួសារសព។
ដំណើរកម្សាន្តរបស់មហាសេដ្ឋីចិនរូបនេះ ជាលក្ខណៈឯកជនប៉ុណ្ណោះ។ លោក ជេក ម៉ា បានចំណាយពេលពេញមួយថ្ងៃ នៅខេត្តសៀមរាប នាថ្ងៃទី១២ មីនានេះ ដោយបានទស្សនាប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត និងបាកាន(ជាកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត)ជាដើម។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះ បាននិយាយថា៖«ប្រាសាទបុរាណខ្មែរ ពិតជាស្រស់ស្អាត ហើយអស្ចារ្យ!»។   នៅពេលសួរថា ក្រៅពីដំណើរទស្សនាកិច្ចនេះ តើលោកមានបំណងបោះទុនវិនិយោគដែរទេ? ប៉ុន្តែលោក ជេក ម៉ា បានគ្រវីក្បាល ដោយសូមមិនឆ្លើយសំនួរនេះឡើយ៕  
សៀមរាប៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា កំពុងធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប ដើម្បីទស្សនាតំបន់ប្រាសាទបុរាណខ្មែរ។ មហាសេដ្ឋីចិនរូបនេះ បានស្ងើចសរសើរថា ប្រាសាទបុរាណ ដែលកសាងដោយបុព្វបុរសខ្មែរ ពិតជាស្រស់ស្អាត ហើយអស្ចារ្យ។
  នៅមជ្ឈមណ្ឌលឆ្មាំជាតិប្រចាំរដ្ឋ Delaware លោក ចូ បៃឌិន អរគុណក្រុមគ្រួសារ និងមិត្តភ័ក្តិដែលតែងតែគាំទ្រលោកកន្លងមក។ លោក បៃឌិន មានគំនិតធ្លាប់ប្រជែងយកតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ ប៉ុន្តែមរណភាពរបស់កូនប្រុសលោក គឺលោកបូ បៃឌិន ជាកត្តាមួយដែលនាំឱ្យលោកបោះបង់ចោលគំនិតនេះវិញ។   លោក បៃឌិន និយាយថា លោកមានរឿងស្តាយក្រោយតែមួយគត់ កូនប្រុស បូ មិននៅទីនេះ។ លោកបៃឌិន បន្តថា កូនប្រុសរបស់លោកគួរមានវត្តមានក្នុងការស្បថចូលកាន់តំណែងជាប្រធានាធិបតី។ លោក បៃឌិន ស្រក់ទឹកភ្នែកពេលនិយាយពីកូនប្រុសដែលបានស្លាប់នេះ។ នៅឆ្នាំ២០១៦ មជ្ឈមណ្ឌលកងឆ្មាំជាតិប្រចាំរដ្ឋ Delaware បានប្តូរមកដាក់ឈ្មោះទៅជា បូ បៃឌិន ដើម្បីជាការរំឭកគុណ និងផ្តល់កិត្តិយស។   បន្ទាប់ពីចាកចេញពីរដ្ឋ Delaware លោក បៃឌិន បន្តដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកចំនួន៤សែននាក់ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល១០ខែមកនេះ។ នៅវិមានលីនខុន លោក បៃឌិន បានចូលរួមគោរពវិញ្ញាណក្ខន្ធ ជាមួយលោកស្រី កាម៉ាឡា ហេរីស អនុប្រធានាធិបតីជាប់ឆ្នោត ដែលនៅពេលនោះ អំពូលភ្លើងចំនួន៤០០ ត្រូវបានបំភ្លឺឡើងដើម្បីរំឭកដល់ពលរដ្ឋអាមេរិក៤សែននាក់ដែលស្លាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។   កម្មវិធីស្បថចូលកាន់តំណែងរបស់លោក បៃឌិន ត្រូវរៀបចំឡើងខុសពីពិធីស្បថកាន់តំណែងរបស់ប្រធានាធិបតីមុនៗ ដែលមានអ្នកចូលរួមគាំទ្ររាប់ម៉ឺននាក់។ ស្ថិតក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ លោក បៃឌិនបានអំពាវនាវឱ្យអ្នកគាំទ្រមិនចាំបាច់ចូលរួមដោយផ្ទាល់ឡើយ និងទស្សនាពិធីនេះពីផ្ទះវិញ។ ដើម្បីជំនួសអ្នកគាំទ្រដែលអវត្តមាន ក្រុមការងាររបស់លោក បៃឌិន ក៏បានដោតទង់ជាតិតូចធំចំនួន២សែន នៅទីលានមុខវិមានសភាកាពីតូល ទីដែលលោកនឹងស្បថចូលកាន់តំណែង។   ស្របពេលនេះផងដែរ ក្រុមការងាររបស់លោកបៃឌិន បានបញ្ចូលពិធីខាងលើ ចូលទៅក្នុងកម្មវិធីបណ្តាញសង្គម Snapchat  ដែលអ្នកប្រើប្រាស់អាចថតសែលហ្វី ដោយមានរូបភាពវិមានកាពីតូលនៅពីខាងក្រោយ។ បន្ថែមពីនេះអ្នកប្រើប្រាស់ក៏ទទួលបានសារស្វាគមន៍ជាវីដេអូថតទុកជាមុនដោយលោក បៃឌិន សម្រាប់ពិធីនេះផងដែរ។   ចំពោះបញ្ហាសន្តិសុខវិញ លោកប្រធានាធិបតី ត្រាំ បានដាក់រដ្ឋធានីវ៉ាស៊ីនតោនស្ថិតក្នុងស្ថានការណ៍អាសន្ន បន្ទាប់ពីអ្នកគាំទ្ររូបលោកបានចូលទៅអុកឡុកវិមានសភាកាពីតូល កាលពីថ្ងៃទី៦ មករា។ ដើម្បីបង្ការស្ថានការណ៍ចលាចលនេះ មិនឱ្យកើតឡើងជាថ្មី ឆ្មាំជាតិចំនួន២ម៉ឺន១ពាន់នាក់ ត្រូវបានបញ្ជូនទៅរក្សាសន្តិសុខ និងសណ្តាប់ធ្នាក់រហូតដល់ពិធីស្បថកាន់តំណែងចប់សព្វគ្រប់រួចរាល់។ ការរឹតបន្តឹងការចេញចូលទីធ្លាជុំវិញវិមានសភាកាពីតូល និងសេតវិមាន ត្រូវអនុវត្តដែរ។   ការបន្តឹងសុវត្ថិភាព និងពង្រាយឆ្មាំជាតិ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានបែបនេះ ធ្វើឡើងបន្ទាប់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បញ្ជាក់ពីគម្រោងកុបកម្មប្រដាប់អាវុធដោយក្រុមជ្រុលនិយមនៅរដ្ឋធានីវ៉ាស៊ីនតោន ក៏ដូចជាការចូលទៅកាន់កាប់អាគាររដ្ឋាភិបាលនៅរដ្ឋទាំង៥០៕    
លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ក្តុកក្តួលស្រក់ទឹកភ្នែក នៅថ្ងៃទី១៩ មករា ក្នុងពិធីជួបជុំជូនដំណើរពីទីកំណើតក្នុងរដ្ឋ Delaware ដើម្បីធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលស្បថកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា។ មុនកាន់តំណែងជាអនុប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ ២០១៦ លោកបៃឌិនជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Delaware រយៈពេលជាង៣០ឆ្នាំ។ ការស្បថចូលកាន់តំណែងរបស់លោក បៃឌិន នឹងខុសពីកម្មវិធីលើកមុនៗដែរ។
សូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖  មានមនុស្សច្រើនណាស់ដែលតែងតែយល់ច្រឡំថា សិល្បៈគ្រាន់តែជាគ្រឿងធ្វើឱ្យសប្បាយចិត្ត តែមិនដូច្នោះទេ។ បុព្វបុរសខ្មែរ បានដឹងច្បាស់ថា សិល្បៈគឺជាផ្នែកមួយជួយដឹកនាំសង្គមឱ្យរស់នៅប្រកបដោយសុខដុមរមនារវាងគ្នានៅគ្នា រួមទាំងការអភិវឌ្ឍសង្គមយ៉ាងមានប្រសិទ្ធភាព ទើបបានជាលោកបញ្ចូលគតិជាច្រើនក្នុងនោះ។   សិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មិនឱ្យច្រឡំជាតិសាស្ត្រដទៃ។ សិល្បៈខ្មែរមានសម្បូរបែប រាប់តាំងពីអាយ៉ៃ យីកេ ចាប៉ី ល្ខោនបាសាក់ ល្ខោនខោល ល្ខោនស្រមោលស្បែកធំ ស្បែកតូច របាំបុរាណច្រើនទម្រង់ និងមានច្រើនសន្ធឹកសន្ធាប់ទៀត ។    នាដការបាំ សិល្បករ តន្ត្រីករ រួមទាំងអ្នករាប់អានសិល្បៈបុរាណ សុទ្ធសឹងមើលឃើញថា យុវជនភាគច្រើនមិនយកចិត្តទុកដាក់លើសិល្បៈវប្បធម៌ជាតិរបស់ខ្លួននោះទេ។  កញ្ញា អៀង ស្រីពេញ ជានាកាឯករបាំអប្សរា ហាក់អស់សង្ឃឹមពេលឃើញការសម្ដែងរបស់ខ្លួនមិនសូវមានភ្ញៀវខ្មែរទស្សនា។ អង្គុយលើឆាកសម្ដែងនៅបរិវេណសារមន្ទីរជាតិ ស្រីពេញ ដែលបានចូលហាត់របាំតាំងពីអាយុ១០ឆ្នាំ ធ្លាប់បានទៅសម្ដែងរបាំនៅតាមសាលានានាក្នុងប្រទេសកម្ពុជា តែនាងសង្កេតឃើញថា ចំណាប់អារម្មណ៍ខ្មែរនៅមិនទាន់ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់សិល្បករបុរាណនៅឡើយ។ កញ្ញាត្អូញត្អែរថា ៖«មានការសម្ដែងសិល្បៈនៅតាមសាលាផ្សេងៗច្រើនដង តែខ្មែរយើងមិនសូវអើពើ។ ភាគច្រើនដឹងឮគេសម្ដែងហើយ ច្រើនតែថាមិនអីទេ គាត់មិនបានឱ្យចំណាប់អារម្មណ៍ទៅលើខ្លួនគាត់ ទៅលើកូនៗគាត់សោះ។ ចំពោះខ្ញុំ មានអារម្មណ៍ថាអស់សង្ឃឹមនឹងពួកគាត់»។      នាការបាំដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញរូបនេះបានឱ្យតម្លៃសិល្បៈវប្បធម៌ខ្មែរយ៉ាងដូច្នេះ ៖«សិល្បៈបុរាណដូចជាដួងព្រលឹងជាតិខ្មែរ។ និយមជាងគេគឺអប្សរា។ របាំនេះយើងច្រើនតែឃើញនៅតាមប្រាសាទអង្គរវត្ត។ អ្នកដែលបានមើលរបាំនេះហៅថាសំណាងហើយ ព្រោះតាំងពីដើម តែងតែលេងថ្វាយសម្ដេចទត និងអ្នកធំៗ។ មកឥឡូវត្រឹមសំបុត្រ ៥ដុល្លារអី អាចមើលបាន»។    នារីសម្បុរស មុខប្រជាប្រិយរូបនេះ យល់ឃើញថាការដែលខ្មែរមិនស្គាល់ច្បាស់ អ្វីជាសម្បត្តិវប្បធម៌ជាតិខ្លួន គឺជារឿងដែលគួរឱ្យអាមាស។ «បើសិនជាបុគ្គលម្នាក់ហ្នឹងគាត់ជាកូនខ្មែរ កើតមកលើទឹកដីខ្មែរ មានឈាមជ័រជាខ្មែរ ហើយគាត់មិនយល់អ្វីជារបស់ខ្មែរខ្លួនឯង វាដូចថាកើតមកលើផែនដីហ្នឹង កើតមកដើម្បីអ្វី បើមិនដឹងថាខ្លួនឯងជាអ្នកណា ខ្លួនឯងមានរបស់អ្វីផងហ្នឹង? មិនទាមទារឱ្យគាត់មកហាត់រៀនទេ តែទាមទារឱ្យគាត់ដឹងផង ថានេះជារបស់ខ្លួនឯង»។ នេះជាការទទូចរបស់ ស្រីពេញ។      ទោះជាយ៉ាងណា ស្រីពេញ បានមើលឃើញថាមានស្ថាប័នមួយចំនួន ចាប់ផ្ដើមចាប់អារម្មណ៍សិល្បៈបុរាណ ដោយយកទៅសម្ដែងក្នុងកម្មវិធីរបស់ខ្លួន។ នារីរូបនេះបង្ហាញអារម្មណ៍យ៉ាងដូច្នេះ ៖« ខ្ញុំឃើញមួយរយៈនេះខ្ញុំសរសើរដែរ នៅតាមស្ថាប័នផ្សេងៗដូចជាអង្កការ និងក្រុមហ៊ុនធនាគារ ក្រុមគាត់ឥឡូវចាប់អារម្មណ៍។ ឱ្យតែមានបុណ្យទាន ខួបគម្រប់ឆ្នាំកន្លែងគាត់ ឬបុណ្យចូលឆ្នាំអី គាត់ព្យាយាមមកទំនាក់ទំនងខាងខ្ញុំច្រើន។ គេឱ្យខ្ញុំ ឱ្យអ្នកគ្រូ ឬ មិត្តខ្ញុំដទៃៗទៀតទៅបង្ហាត់របាំគោះត្រឡោក របាំជូនពរ។ គាត់មានប្រាក់មកជួលពួកយើងមែន តែពួកគាត់ចង់រៀន។ ដ្បិតតែពួកគាត់ហាត់រៀនរយៈពេលខ្លី ហើយរបាំហ្នឹងកាត់ក៏ដោយ តែខ្ញុំសប្បាយចិត្តនឹងឃើញគាត់សម្ដែង»។   គឺជាតន្ត្រីករភ្លេងបុរាណ លោក ចន ប៊ុនវឌ្ឍន៍ វ័យ២២ឆ្នាំ ក៏បានមើលឃើញថា យុវជនខ្មែរភាគច្រើន មិនបានចាប់អារម្មណ៍ពីសិល្បៈរបស់ខ្លួនដែរ។ ក្នុងនាមជាសិល្បករមួយរូប ប៊ុនវឌ្ឍន៍ ពិតជាត្រូវការការគាំទ្រគ្រប់រូបភាពពីប្រជាជនខ្មែរ។ ប៊ុនវឌ្ឍន៍ ទទូចថា ៖«ខ្ញុំសំណូមពរឱ្យយុវជនទាំងអស់ចូលរួមគាំទ្រសិល្បៈបុរាណផ្សេងៗ។ ខ្ញុំចង់ឱ្យពួកគាត់ចូលរួមលើកស្ទួយ មិនបាច់ចូលជាថវិកាទិញសំបុត្រអ្វីទេ គ្រាន់តែគាត់ជួយផ្សព្វផ្សាយម្នាក់បន្តិចៗ ឱ្យបងប្អូនយើងបានដឹងបានឮគឺបានហើយ»។       បុរសដែលប្រាថ្នាក្លាយខ្លួនជានាដករបាំបុរាណរូបនេះ ថាទាល់តែខ្មែរស្គាល់ពីអ្វីដែលជារបស់ខ្លួនច្បាស់ ទើបអាចនិយាយទាំងមានទំនុកចិត្ត។ តន្ត្រីកររូបនេះពន្យល់យ៉ាងដូច្នេះ ៖« បើយើងស្គាល់ពីទម្រង់សិល្បៈរបាំរបស់យើង ថ្ងៃណាមួយយើងបានទៅបរទេស ហើយបានផ្លាស់ប្ដូរបទពិសោធន៍ ហើយអាចបង្ហាញពីសិល្បៈបុរាណទៅដល់ឆាកអន្តរជាតិ ឱ្យគេបានស្គាល់ថានេះជារបស់ខ្មែរ»។   កំពុងតែឈររង់ចាំទស្សនាសិល្បៈបុរាណនៅសារមន្ទីរជាតិភ្នំពេញកញ្ញា លីម សុណាលីស  វ័យ១៩ឆ្នាំ ប្រៀបសិល្បៈខ្មែរទៅនឹងវត្ថុដែលនាំសិរី និងកិត្តិយសសម្រាប់ប្រទេសជាតិ។ សុណាលីស ផ្ដល់តម្លៃយ៉ាងដូច្នេះ ៖«ក្នុងរបាំនីមួយៗសុទ្ធតែមានអត្ថន័យល្អ ជាសិរីរុងរឿងសម្រាប់ប្រទេសជាតិ ហើយក៏ជាមុខមាត់សម្រាប់ប្រទេសជាតិផងដែរ។ ខ្ញុំស្រឡាញ់ ខ្ញុំគាំទ្រ ខ្ញុំតែងតែឆ្លៀតរៀនរបាំហ្នឹងឱ្យបានច្រើន»។      និយាយបង្កប់ភាពអស់សង្ឃឹម សុណាលីស សង្កេតឃើញក្មេងជំនាន់ក្រោយកាន់តែបង្ហាញការមិនចាប់អារម្មណ៍លើសិល្បៈបុរាណ។ នារីសម្បុរស ដែលអនាគតនឹងក្លាយជានាដការបាំមួយរូបនោះ ថាខ្មែរត្រូវតែស្គាល់ពីសិល្បៈវប្បធម៌ខ្លួនឱ្យច្បាស់ មុនស្គាល់វប្បធម៌បរទេស។ «ក្មេងឥឡូវមិនសូវបានចាប់អារម្មណ៍មកលើវប្បធម៌ទេ។ អ្នកខ្លះស្រឡាញ់ដែរ តែមិនមានឧបនិស្ស័យក៏មិនបានរៀន។ ការជះឥទ្ធិពលសិល្បៈបរទេស ក៏ធ្វើឱ្យសិល្បៈខ្មែរធ្លាក់ចុះទៅៗដែរ។ ពេលមានការសម្ដែង ខ្ញុំគិតថាពួកគាត់គួរតែមកមើល និងស្វែងយល់ឱ្យបានច្រើន ព្រោះវាជាលំនឹងនៅក្នុងចិត្ត។ យើងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ មុនស្គាល់ពិភពលោកខាងក្រៅ។ ពេលយើងស្គាល់ខ្លួនឯងច្បាស់ គ្មានអ្នកណាអាចងាករ៉េយើងបានទេ»។ នេះជាការយល់ឃើញរបស់កញ្ញា សុណាលីស។   ចំណែកលោក ញ៉េប ពន្លឺ វ័យ២៥ឆ្នាំ ទើបតែរួចដៃពីការហាត់សមភ្លេងមុនការសម្ដែង បានបញ្ចេញយោបល់យ៉ាងដូច្នេះ៖ យុវជនគាត់មិនសូវចាប់អារម្មណ៍សិល្បៈបុរាណប៉ុន្មានទេ។ មានអ្វីដែលថ្មីចូលមកក្នុងប្រទេសយើង គាត់ចាប់ផ្ដើមផ្អើល រត់មកនេះបន្តិច រត់ទៅនោះបន្តិច។ ការផ្សព្វផ្សាយ ខ្ញុំគិតថានៅទន្ទឹមគ្នានឹងវប្បធម៌ផ្សេងចូលមក។ អ្នកខ្លះគាត់ងាកមកបុរាណបន្តិច តែការណ៍នេះគាត់ធ្វើមិនច្បាស់។ គាត់ឃើញសិល្បៈគេល្អគាត់រត់ទៅវិញ មកពីគាត់ស្គាល់សិល្បៈខ្មែរមិនច្បាស់ មិនស្គាល់ថាអ្វីជារបស់ខ្លួនឯង»។      តន្ត្រីកររូបនេះថ្លែងទាំងហួសចិត្តថា ខ្មែរមួយចំនួនដែលមិនបានស្រាវជ្រាវពីសិល្បៈវប្បធម៌ខ្លួនច្បាស់ តែងយល់ច្រឡំថាខ្មែរចម្លងសិល្បៈបុរាណពីបរទេស ទាំងដែលបរទេសជាអ្នកចម្លងពីខ្មែរ។ លោកបញ្ជាក់ ៖«ភ្លេងហ្នឹងបាត់បង់មកយូរហើយ ថាមួយរយឆ្នាំមុនចុះ តែយើងមានឯកសារមួយ ដែលគ្នាខ្ញុំមួយក្រុមហ្នឹង បានស្រាវជ្រាវពីឯកសារ និងគ្រូចាស់ៗ បញ្ជាក់ថាលេងតាំងពីមួយរយឆ្នាំមុន។ ពេលយើងយកមកលេង អ្នកភ្លេងដែលគាត់មិនដឹង គាត់មិនសូវតាមដានរឿងបុរាណ គាត់ថាយើងយកបទថៃមកលេង តាមពិតបទនេះខ្មែរមាន»។   លោក ពន្លឺ ព្យួយបារម្ភថា បើខ្មែរចេះតែមិនឱ្យតម្លៃសិល្បៈវប្បធម៌ជាតិរបស់ខ្លួន ទៅថ្ងៃអនាគតខ្មែរអាចនឹងក្លាយជាប្រទេសដែលគ្មានអត្តសញ្ញាផ្ទាល់ខ្លួន។ ពន្លឺ សម្ដែងក្ដីព្រួយបារម្ភដូច្នេះ ៖« យុវវ័យដែលគាត់ដាក់ចិត្តថាស្រឡាញ់សិល្បៈបុរាណ មិនថារៀនខាងក្រសួងវប្បធម៌ ឬនៅទីណា សុំឱ្យគាត់ប្រាកដចិត្តខ្លួនឯង នឹងសិល្បៈបុរាណ។ ប្រទេសខ្មែរយើងគេស្គាល់ច្រើន ដោយសារវប្បធម៌បុរាណ។ បើយើងមិនខំថែរក្សាទេ ឱ្យបាត់ទៅ ថ្ងៃណាមួយប្រទេសរបស់យើង នឹងក្លាយជាប្រទេសដែលមិនមានវប្បធម៌ គ្មានប្រពៃណី»។    សិល្បៈប្រៀបបាននឹងរាងកាយរបស់មនុស្សម្នាក់។ អ្នកអាចស្រម៉ៃឃើញថា បើមនុស្សម្នាក់គ្មានដៃ គ្មានជើង ឬគ្មានអវៈជីវៈណាមួយ តើគេអាចគ្រប់លក្ខណៈជាមនុស្សដោយសមសួនឬទេ? ដូចគ្នាដែរសិល្បៈគឺជាគ្រឿងលម្អរបស់ប្រទេសជាតិមួយ ក្នុងការបំពេញបន្ថែមវិស័យផ្សេងៗ ដើម្បីលើកមុខមាត់ប្រទេស ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។   ទោះជាយ៉ាងណាមនុស្សមានសិទ្ធិពេញលេញក្នុងការជ្រើសរើស ឬឱ្យតម្លៃអ្វីដែលខ្លួនពេញចិត្ត។ ប៉ុន្ដែប្រជាជនក្នុងប្រទេសមួយ មានកាតព្វកិច្ចថែរក្សាសិល្បៈវប្បធម៌ និងទំនៀមទម្លាប់របស់ជាតិខ្លួន។ ដូនតាខ្មែរបានបូជាជីវិត និងបញ្ញាស្មារតី ដើម្បីរក្សាឱ្យបានអ្វីដែលជាអត្តសញ្ញាណជាតិ ដូច្នេះខ្មែរជំនាន់ក្រោយក៏ត្រូវតែការពារបន្តដែរ៕   
ភ្នំពេញ៖ អ្នកជិតស្និទ្ធនឹងសិល្បៈបុរាណ នៅតែមើលឃើញថាយុវជនខ្មែរមិនទាន់ច្បាស់លាស់ចំពោះការគាំទ្រសិល្បៈរបស់ខ្លួននៅឡើយ។ ការមិនបានដឹងពីឫសគល់ និងតម្លៃស្នូលរបស់សិល្បៈវប្បធម៌ជាតិ ជាមូលហេតុដែលក្រុមសិល្បករបុរាណ យល់ថាជាដើមហេតុឱ្យខ្មែរមិនចាប់អារម្មណ៍សិល្បៈវប្បធម៌ខ្លួន។ យុវជនដែលឱ្យតម្លៃសិល្បៈបុរាណ ទទូចដល់ជនរួមជាតិខ្មែរ ជាពិសេសយុវវ័យ ត្រូវស្វែងយល់ពីសិល្បៈបុរាណខ្មែរឱ្យបានច្បាស់។
ក្រសួងការបរទេសកម្ពុជា មិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុបឡើយ។ ក្រសួងការបរទេស ចាត់ទុកសេចក្តីសម្រេចនេះ ជាការភាន់ច្រឡំ និងអនុវត្តតាមចិត្តរបស់អឺរ៉ុប។ «ទស្សនាទានស្តីពី ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានគណៈកម្មអឺរ៉ុប បានសង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ផ្ទុយពីហេតុផលរបស់គណៈកម្មការអឺរ៉ុប ក្រសួងការបរទេសកម្ពុជា យល់ឃើញថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ គឺដោយសារកត្តានយោបាយ និងការលំអៀងរបស់អឺរ៉ុប ។ សម្រាប់រដ្ឋាភិបាលកម្ពុជា អឹរ៉ុបកំពុងអនុវត្តស្ដង់ពីរមកលើកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែល បានរៀបរាប់ដូច្នេះថា៖«បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត»។ អត្ថបទទាក់ទង   អឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ពីកម្ពុជា អមជាមួយការមិនពេញចិត្តនេះ ក្រសួងការបទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រឆាំងការប៉ុនប៉ងពីដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ «ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។នេះជាការយល់ឃើញរបស់កម្ពុជា។ តែយ៉ាងណាកម្ពុជានៅតែប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាពិសេសអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ បើទោះជាគណៈកម្មការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជាក្តី។ ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។ កន្លងមកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ទោះបីជាគ្មាន ឬមានប្រព័ន្ធអនុគ្រោះពន្ធក៏សេដ្ឋកិច្ចកម្ពុជា មិនដួលឬស្លាប់ដែរ ហើយកម្ពុជានឹងប្រឹងរស់ដោយខ្លួនឯង៕
ភ្នំពេញ៖ ៣ម៉ោងក្រោយគណៈកម្មការអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ(Everyting But Arms)ពីកម្ពុជានេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សោកស្ដាយចំពោះការសម្រេចរបស់អឺរ៉ុប។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកការសម្រេចរបស់អឺរ៉ុបបែបនេះ គឺផ្ដល់ភាពអយុត្តិធម៌ដល់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅម៉ោង១១យប់ថ្ងៃទី១២ កុម្ភៈ។
ចម្ការក្រូចឆ្មារ ម្កាក់ ស្វាយ និងដើមឫស្សីមួយកន្លែង ដែលដាំដុះលើផ្ទៃដី ១ហិកតានៅខេត្តសៀមរាប បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយឈ្មោះថា«ម្លប់ក្រូចម៉ាឡេ»។ «ម្លប់ក្រូចម៉ាឡេ» ជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ ដែលអ្នកស្រី នូ ច័ន្ទរ៉ុម ជាម្តាយមីងរបស់កញ្ញា គន់ ស្រីម៉ិច បានរួមគ្នាកែច្នៃចម្ការដំណាំទៅជារមណីយដ្ឋាន។ រមណីយដ្ឋានកែច្នៃមួយនេះ មានកញ្ចុះអង្គុយលេងតាមមាត់អូរក្បែរចម្ការឫស្សី និងមានកន្លែងថតរូបយ៉ាងត្រកាល ដែលអាចមើលឃើញទេសភាពភ្នំហប់អមជុំវិញចម្ការដំណាំ រួមទាំងផ្កាចម្រុះពណ៌ជាច្រើនប្រភេទដូចជា ផ្កាកង្ហា ផ្កាស្បៃរឿង និងផ្កាសេមាន់។ ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី រមណីយដ្ឋាននេះមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត ដែលបើកដំណើរការពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ នៅថ្ងៃចុងសប្តាហ៍ «ម្លប់ក្រូចម៉ាឡេ» ទទួលបានភ្ញៀវទេសចរច្រើនជាងថ្ងៃធម្មតា ដែលភាគច្រើនទៅសម្រាកលំហែនៅលើកញ្ចុះមាត់អូរ និងបរិភោគអាហារ។ ភ្ញៀវដែលចូលទៅថតរូបលេងកម្សាន្តនៅក្នុងរមណីយដ្ឋាននេះ មិនមានការគិតថ្លៃសេវាឡើយ ទោះមិនជួលកញ្ចុះអង្គុយ ឬបញ្ជាទិញម្ហូបអាហារក្តី។ កញ្ញា គន់ ស្រីម៉ិច  បានបញ្ជាក់ថា៖ «ទីនេះដំបូងឡើយមីងខ្ញុំ គាត់ដាំដំណាំមួយចំនួនសម្រាប់លក់ប៉ុណ្ណោះ ដោយមិនបាននឹកឃើញកែច្នៃជារមណីយដ្ឋាននោះទេ។ ប៉ុន្តែនៅពេលមិត្តរបស់ខ្ញុំមកលេង បានឱ្យយោបល់ថា គួររៀបចំជាកន្លែងកម្សាន្ត។ ខ្ញុំ និងមីង ក៏បានពិភាក្សាគ្នារៀបចំកែច្នៃចម្ការដំណាំចម្រុះនេះ ក្លាយជារមណីយដ្ឋានទេសចរណ៍ដូចសព្វថ្ងៃ»។ គិតមកដល់បច្ចុប្បន្ន រមណីយដ្ឋានដែលស្ថិតក្នុងទឹកដីស្រុកបន្ទាយស្រីនេះ បង្កើតមិនទាន់បាន១ឆ្នាំនោះទេ។ ទន្ទឹមនឹងនេះ ការប្រែក្លាយចម្ការដំណាំ មកជារមណីយដ្ឋានទេសចរណ៍ មិនមែនជាការងាយស្រួលឡើយ។ កញ្ញា ស្រីម៉ិច ជាអ្នកជួយមើលការខុសត្រូវរមណីយដ្ឋានម្លប់ក្រូចម៉ាឡេ ប្រាប់សារព័ត៌មានThmeythmey25 ពីការលំបាកដូច្នេះថា៖ «វាពិបាកច្រើនណាស់ពេលរៀបចំហ្នឹង។ ទីមួយ ទាក់ទងជាមួយការធ្វើសំណង់ ឬការធ្វើកញ្ចុះ ព្រោះយើងស្រីៗ ត្រូវរកទិញឈើផង ត្រូវហៅជាងមកធ្វើផង។ បើគេប្រុសៗ គេដឹងជាងយើងថាធ្វើយ៉ាងម៉េច តែយើងស្រីៗស្តាប់តាមតែជាង គេឲ្យគំនិត បើយើងយល់ថាល្អ យើងក៏ព្រមធ្វើតាមទៅ»។ រមណីយដ្ឋានដែលបង្កើតចំពេលកូវីដ-១៩នេះ ត្រូវបានមហាជនជាច្រើនស្គាល់ និងចាប់អារម្មណ៍តាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី រមណីយដ្ឋានទេសចរណ៍ទាំងតូចទាំងធំក្នុងស្រុកបន្ទាយមានរហូតដល់៧០ ទៅ ៨០កន្លែង ដែលហៅថាជាផលិតផលទេសចរណ៍។  ក្នុងនោះ គោលដៅទេសចរណ៍សំខាន់មាន១០ទីតាំង ដូចជា ភ្នំគូលែន បន្ទាយស្រី បឹងឈូកជាដើម ដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្ត៕
រមណីយដ្ឋានទេសចរណ៍កែច្នៃ «ម្លប់ក្រូចម៉ាឡេ» ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្រោមការសហការគ្នារវាងអ្នកស្រី នូ ច័ន្ទរ៉ុម និង កញ្ញា គន់ ស្រីម៉ិច។ ដ្បិត ការរៀបចំជារមណីយដ្ឋានមានការលំបាកបន្តិច តែស្រ្តីទាំង២នេះ នៅតែសម្រេចបង្កើតរមណីយដ្ឋានទេសចរណ៍យ៉ាងស្រស់ស្អាតមួយក្បែជើងភ្នំហប់ ។ «ម្លប់ក្រូចម៉ាឡេ» មានទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កាចម្រុះពណ៌ និងចម្ការឫស្សីក្បែរមាត់ទឹកជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរកម្សាន្ត។
កំពត៖ លោក ម៉ាត់ រ៉លី នាយកសាលាកំពង់កែស  បានរៀបចំសាលអាន សម្រាប់សិស្សអាន។ នាយកសាលារូបនេះ បានឱ្យដឹងថា បឋមសិក្សាកំពង់កែស គ្មានបណ្ណាល័យឡើយ ដោយសារមានថ្នាក់តិច។ ទោះជាយ៉ាងណា ដើម្បីបង្កើនសមត្ថភាពការអានរបស់សិស្ស  លោក ម៉ាត់ រ៉លី បានបង្កើតសាលអាន ដែលមានសៀវភៅជាង១០០ក្បាល ឱ្យសិស្ស អាចអាន ពេលម៉ោងសម្រាកបាន។ បើតាមលោក ម៉ាត់ រ៉លី សព្វថ្ងៃសៀវភៅក្នុងសាលអាន មិនទាន់គ្រប់គ្រាន់តាមតម្រូវការសិស្សឡើយ។ លោក ម៉ាត់ រ៉លី  អះអាងដូច្នេះ៖ «សៀវភៅក្នុងសាល យើងបានមកពីសប្បុរសជន ។ សៀវភៅយើង មិនសូវសម្បូរច្រើនទេ  ខ្ញុំគិតថា ខ្វះ សៀវភៅរឿង ប្រហែល ១០០ក្បាលអីទៀត»។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសខាងក្រោម៖     អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) សាលអាននៅសាលាបឋមសិក្សាកំពង់កែស   
ដោយ៖ ម៉ើត អៃនី (យុវជនឃុំត្រពាំងសង្កែ) 
  ដោយមានចិត្តស្រលាញ់វិស័យកីឡាប្រណាំងកង់ និងចង់ក្លាយជាកីឡាករឆ្នើមតំណាងឲ្យជាតិ គឹម ចាន់ធូ បានសន្សំលុយទិញកង់ដោយខ្លួនឯង ដើម្បីហ្វឹកហាត់ និងជិះកម្សាន្តពេលទំនេរពីការសិក្សា។ ការតស៊ូព្យាយាម និងអំណត់ក្នុងការហ្វឹកហាត់ជួយឲ្យ យុវជននៅរាជធានីភ្នំពេញរូបនេះ អាចវិវត្តខ្លួនពីក្មេងជិះកង់លេងកម្សាន្ត ទៅជាយុវជនថ្នាល និងក្លាយជាកីឡាករជម្រើសជាតិប្រចាំសហព័ន្ធខ្មែរកីឡាទោចក្រយាន។ នេះជាអ្វីដែលកីឡាកររូបនេះ បានប៉ងប្រាថ្នាពេលចូលប្រឡូកក្នុងវិស័យនេះលើកដំបូង។     នៅអំឡុងឆ្នាំ២០១៥ សហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតជើងឯកមួយនៅខេត្តកំពត វាជាឱកាសល្អសម្រាប់ ចាន់ធូ ក្នុងការបង្ហាញសមត្ថភាពជាលើកដំបូង បន្ទាប់ពីរូបគេក្លាយជាសមាជិកក្នុងក្រុមកង់មួយ។ ការបង្ហាញសមត្ថភាពលើកដំបូងនេះ រូបគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់ដឹកនាំសហព័ន្ធ។ បន្ទាប់មក រូបគេត្រូវបានសហព័ន្ធជ្រើសរើសឲ្យធ្វើជាយុវជនថ្នាលនៅឆ្នាំ២០១៦ មុនដំឡើងឲ្យធ្វើជាកីឡាករជម្រើសជាតិឈុតធំនៅឆ្នាំ២០១៨។     ជាមួយការអះអាងកីឡាប្រណាំងកង់ជួយផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមនិងពិភពខាងក្រៅ សិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពិភពថ្មីរូបនេះបានរៀបរាប់ថា៖«កីឡាកង់ខ្ញុំស្រលាញ់តាំងពីក្មេងបង ខ្ញុំស្រលាញ់ចូលចិត្តវា ហើយសន្សំលុយទិញកង់ជិះខ្លួនឯងលេងធម្មតាដំបូង ហើយទៅជិះលេងជាមួយគេតិចតួចៗ។ ដំបូងឡើយខ្ញុំជិះកង់ធម្មតាបង នៅឆ្នាំ២០១៥ ខ្ញុំបានទៅចូលរួមប្រកួតកម្មវិធីជ្រើសរើសជើងឯកមួយនៅខេត្តកំពត។ ពេលនោះ ខ្ញុំអត់ទាន់ចាប់ផ្តើមជិះពេញលេញទេ គ្រាន់តែទៅលេងជាមួយគេ ខ្ញុំឃើញគេជិះ ចង់ឃើញខ្លួនឯងខ្លាំងដូចគេ បានខ្ញុំព្យាយាមហាត់ដល់ឥឡូវ»។   ក្រោយប្រឡូកក្នុងវិស័យកីឡាប្រណាំងកង់អស់រយៈពេល៣ឆ្នាំ កីឡាករ គឹម ចាន់ធូ ស្ថិតក្នុងវ័យ១៩ឆ្នាំ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ទាំងលើឆាកជាតិនិងអន្តរជាតិ។ ទោះបីមិនបានសម្អិតពីសមិទ្ធផលដែលទទួលបាន  ចាន់ធូ បានអះអាងថា រូបគេធ្លាប់ឈ្នះមេដាយជាច្រើននៅលើឆាកអន្តរជាតិ ហើយក្នុងនោះមានទាំងមេដាយមាសនិងពានទៀតផង។    តាមរយៈសមិទ្ធផលខាងលើ មិនត្រឹមតែជួយឲ្យកូនទី៤ក្នុងគ្រួសារមានកូន៥នាក់នៅរាជធានីភ្នំពេញរូបនេះ មានភាពលេចធ្លោរនៅក្នុងសហព័ន្ធប៉ុណ្ណោះទេ ថែមទាំងជួយលើកមុខមាត់ និងកិត្តិយសរបស់រូបគេនិងគ្រួសារថែមទៀតផង។ លើសពីនេះ ជួយឲ្យជីវភាពគេមានភាពល្អប្រសើរជាងមុន តាមរយៈការកែប្រែពីក្មេងសុំលុយម្តាយទៅរៀន ជាអ្នកមានលុយចាយគ្រប់គ្រាន់ និងមានសម្ភារប្រើប្រាស់ទាន់សម័យតាមបែបយុវវ័យ។       ជាមួយការអះអាងថា កីឡាប្រណាំងកង់ជួយឲ្យមានសុខភាពល្អ មានទំនាក់ទំនងល្អក្នុងសង្គម និងជៀសផុតពីការសេពគ្រឿងញៀន គឹម ចាន់ធូ បានរៀបថា៖«តាំងពីខ្ញុំចូលរួមលេងកីឡាប្រណាំងកង់មក វាបានជួយលើកស្ទួយជីវភាពខ្ញុំរាងគ្រាន់បង កាលខ្ញុំមិនទាន់ជិះកង់ ឲ្យតែទៅរៀនខ្ញុំតែងលាដៃសុំលុយម៉ាក់។ តែពេលខ្ញុំចូលលេងកីឡាកង់បាន៣ឆ្នាំកន្លងមកនេះ ខ្ញុំទៅរៀន របស់របរប្រើប្រាស់ ពេលទៅណាគឺចំណាយលើខ្លួនឯងទាំងអស់»។                កីឡាករ គឹម ចាន់ធូ ពេលចូលរួមប្រកួតនៅវៀតណាម(ឆ្វេង) និងថៃកាលពីពេលកន្លងទៅ   ជាសិស្សរៀននៅថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពិភពថ្មី កីឡាករ គឹម ចាន់ធូ ចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំដែលពិបាកសម្រាប់គេ ព្រោះវាជាឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះហើយទើបធ្វើឲ្យរូបគេពិបាកក្នុងបែងពេលវេលារវាងការហ្វឹកហាត់ពង្រឹងសមត្ថភាពផ្នែកកីឡា និងការសិក្សា។ តែយ៉ាងណា កីឡាករវ័យ១៩ឆ្នាំរូបនេះ មិនបានបោះបង់អ្វីមួយឡើយ ពោលគឺរូបគេហ្វឹកហាត់កីឡាប្រណាំងកង់ផង និងសិក្សាផង។    «សម្រាប់ខ្ញុំវាពិបាកដែរបង ពីព្រោះឆ្នាំនេះ ឆ្នាំខ្ញុំប្រឡង(មធ្យមសិក្សាទុតិយភូមិ) ដូច្នេះការហ្វឹកហាត់មានលក្ខណៈខុសគ្នាឆ្ងាយ។ យើងរៀនថ្ងៃយើងអាចហ្វឹកហាត់ពេលព្រឹកជាមួយគេបាន ហើយយើងហ្វឹកហាត់ច្រើនម៉ោងពី៣ទៅ៤ម៉ោង។ បើយើងហាត់ពេលព្រឹកមកដល់ផ្ទះវិញចន្លោះពីម៉ោង៩ដល់ម៉ោង១១ ហើយយើងត្រូវចូលរៀននៅម៉ោង១។ ប៉ុន្តែពេលខ្លះយើងទៅហ្វឹកហាត់ឆ្ងាយរាងអស់កម្លាំង និងចំណាយពេលច្រើន មានពេលខ្លះទៅដល់សាលា យើងស្ទើរតែគ្មានកម្លាំងមើលគ្រូគាត់ពន្យល់ផងបង.. វាលំបាកមែនទែន»។ នេះជាការរៀបរាប់ពីទុក្ខលំបាករបស់កីឡាករ គឹម ចាន់ធូ ពេលចាប់យកការសិក្សានិងកីឡាព្រមគ្នា។   ទោះបីយ៉ាងនេះក្តី យុវជននៅរាជធានីភំពេញរូបនេះ ប្តេជ្ញាថា រូបគេនឹងបន្តខិតខំព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពលើវិស័យកីឡាប្រណាំងកង់ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ ការដណ្តើមបានមេដាយនៅឆ្នាំ២០២៣ ជាគោលបំណងរបស់កីឡាករ គឹម ចាន់ធូ ដែលបានខិតខំព្យាយាមនាពេលបច្ចុប្បន្ន។    កីឡាកររូបនេះបានប្តេជ្ញាដូច្នេះថា៖«សម្រាប់ខ្ញុំ ខ្ញុំនឹងដាក់គោលដៅហ្វឹកហាត់ឲ្យបានល្អ ពីព្រោះឆ្នាំ២០២៣ យើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមយើងចង់បានមេដាយជូនជាតិ ព្រោះយើងជាម្ចាស់ផ្ទះមិនអាចមេដាយទៅអ្នកណាបាននោះទេ។ ដូចរាល់ដងយើងហាត់៣ម៉ោង យើងប្តេជ្ញាហាត់៤ម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំសង្ឃឹមខ្លាំងដែរបង ព្រោះយើងមានកីឡាករល្អៗជាច្រើនទៀត យើងដឹងតែអាចដណ្តើមបាន»។    ដោយចង់ឲ្យកីឡាទោចក្រយានមានការរីកចម្រើន កីឡាករ គឹម ចាន់ធូ បានបង្ហើបពីគោលបំណងទៅថ្ងៃអនាគតថា រូបគេចង់ធ្វើជាគ្រូបង្វឹកកីឡាករទោចក្រយាន ក្រោយចូលនិវត្តពីកីឡាករ។ ព្រោះ រូបគេ ចង់ចែករំលែកបទពិសោធ និងបង្វឹកពីបច្ចេកទេសកីឡាប្រណាំងកង់ដល់ក្មេងៗជំនាន់ក្រោយ ក្នុងគោលបំណងចង់ឲ្យពិភពលោកទទួលស្គាល់សមត្ថភាពកម្ពុជា៕          
ក្រោយធ្វើជាយុវជនថ្នាលប្រមាណពីរឆ្នាំ គឹម ចាន់ធូ ដែលមានវ័យ១៩ឆ្នាំ បានវិវត្តខ្លួនទៅជាកីឡាករជម្រើសជាតិរបស់សហព័ន្ធកីឡាទោចក្រយាននៅឆ្នាំ២០១៨។ ការខិតខំព្យាយាមហ្វឹកហាត់ជាមួយការដាក់គោលដៅច្បាស់លាស់ជួយឲ្យ ចាន់ធូ មានសមត្ថភាពខ្លាំងអាចប្រកួតប្រជែងជាមួយរៀមច្បង និងទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិជាញឹកញាប់។ តាមរយៈជោគជ័យលើឆាកជាតិ និងអន្តរជាតិជួយឲ្យកីឡាកររូបនេះ មានមុខមានមាត់ទាំងក្នុងគ្រួសារនិងសង្គម។ លើសពីនេះ វាបានកែប្រែស្ថានភាពកីឡាកររូបនេះ ពីក្មេងធ្លាប់សុំលុយម្តាយពេលទៅរៀនម្តងៗ ឲ្យមានថវិកាចាយគ្រប់គ្រាន់ និងរបស់ទំនើបប្រើប្រាស់។ មុន ដូចបច្ចុប្បន្ន កូនទី៤ក្នុងចំណោមបងប្អូន៥នាក់នៃគ្រួសារនៅរាជធានីភ្នំពេញរូបនេះ បានរៀបរាប់ថា រូបគេគ្រាន់តែជាក្មេង ដែលបានចំណាយថវិកាទិញកង់ ដើម្បីជិះកម្សាន្តតាមគេតាមឯងតែប៉ុណ្ណោះ។
លោក Jamal Kashoggi អ្នកកាសែតរបស់ Washington Post តែងរិះគន់គោលនយោបាយរបស់រជ្ជទាយាទ Mohammed bin Salman ដែលត្រូវគេជឿថា ក្ដាប់អំណាចពេញដៃក្នុងប្រទេសនាំចេញប្រេងដ៏ធំរបស់ពិភពលោក។ លោក ត្រូវបានស្លាប់ និងបំបែកសាកសពនៅឯកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ទឹកដីតួកគីនៅឆ្នាំ២០១៨ ដោយមនុស្សមួយក្រុមដែលមានទំនាក់ទំនងជាមួយរជ្ជទាយាទផ្ទាល់។ ក្នុងរបាយការណ៍បួនទំព័រចេញថ្ងៃទី២៦ ខែកុម្ភៈ ការិយាល័យនាយកចារកិច្ចអាមេរិក វាយតម្លៃថា រជ្ជទាយាទអារ៉ាប៊ីសាអូឌីត យល់ព្រមប្រតិបត្តិការនៅអ៊ីស្តង់ប៊ុលដើម្បីចាប់ ឬសម្លាប់លោក Khasoggi ។ របាយការណ៍បន្តថា ចារកិច្ចអាមេរិកពិនិត្យលើកត្តាពាក់ព័ន្ធដូចជាអំណាចរបស់រជ្ជទាយាក្នុងការសម្រេចចិត្ត ការពាក់ព័ន្ធដោយផ្ទាល់របស់មនុស្សជំនិតរបស់ទ្រង់ និងអង្គរក្ស និងជំហររបស់ទ្រង់លើការប្រើប្រាស់វិធីសាស្ត្រហិង្សាលើអ្នកប្រឆាំង។ «តាំងពីឆ្នាំ២០១៧ រជ្ជទាយាទ គ្រប់គ្រងទាំងស្រុងលើអង្គការសន្តិសុខ និងចារកិច្ចរាជាណាចក្រ ដែលការណ៍នេះធ្វើឱ្យមិនទំនងឡើយដែលមន្រ្តីសាអូឌីតអាចអនុវត្តប្រតិបត្តិការដោយគ្មានការយល់ព្រមពីទ្រង់នោះ។» របាយការណ៍អាមេរិកសរសេរបែបនេះ ដោយសំដៅឈ្មោះផ្លូវការរបស់អារ៉ាប៊ីសាអូឌីត គឺរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ក៏បានបដិសេធរបាយការណ៍នេះភ្លាមដែរ។ រដ្ឋាភិបាលក្រុងរីយ៉ាដ បន្តអះអាងថា ឃាតកម្មលើលោក Khasoggi ជាស្នាដៃក្រុមផ្សេង។ ទន្ទឹមនឹងការបញ្ចេញរបាយការណ៍ អាមេរិកក៏ប្រកាសដាក់ទណ្ឌកម្មមន្ត្រីអារ៉ាប៊ីសាអូឌីតដែលពាក់ព័ន្ធករណីនេះដែរ ប៉ុន្តែគ្មានឈ្មោះរជ្ជទាយាទឡើយ។ ជនជាតិអារ៉ាប៊ីសាអូឌីត៧៦នាក់ ត្រូវហាមឃាត់ចូលទឹកដីអាមេរិក។ ចំណែកក្រសួងរតនាគារអាមេរិកក៏ប្រកាសទណ្ឌកម្មលើលោក Ahmed Hassan Mohammed al-Asiri អតីតនាយករងចារកិច្ចអារ៉ាប៊ីសាអូឌីត និងអង្គភាពសន្តិសុខមួយទៀតដែលរាយការណ៍ផ្ទាល់ទៅកាន់រជ្ជទាយាទ៕
ចារកម្មអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ បានចេញរបាយការណ៍ដែលត្រូវបានទន្ទឹងចាំមើលជាយូរទាក់ទងការស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Jamal Kashoggi ក្នុងឆ្នាំ២០១៨ ។ របាយការណ៍នេះ បានចង្អុលចំៗរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបើកផ្លូវដល់ប្រតិបត្តិការតាមចាប់ ឬសម្លាប់លោក Kashoggi ដែលរិះគន់ការដឹកនាំរបស់ទ្រង់ជារឿយៗ។ ទីក្រុងរីយ៉ាដ បដិសេធរបាយការណ៍នេះ។
គ្រោះមហន្តរាយនៅទីក្រុង Petropolis របស់រដ្ឋ Rio de Janeiro បានកើតឡើង បន្ទាប់ពីភ្លៀងបន្តធ្លាក់ខ្លាំង ក្នុងរយៈពេល៣ម៉ោងឥតឈប់ឈរ នៅថ្ងៃទី១៥ខែកុម្ភៈ។ អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro និយាយថា ចំនួនអ្នកស្លាប់អាចបន្តកើតឡើង ខណៈក្រុមអ្នករុករក កំពុងចុះប្រតិបត្តិការស្វែងរកជនរងគ្រោះ នៅតាមកន្លែងបាក់បែក ឯមនុស្សជិត៤០០នាក់ បានបាត់បង់ទីលំនៅរបស់ខ្លួន។   បើតាមលោក Castro ស្ថានការណ៍នៅទីក្រុងនេះ ស្ទើរតែដូចក្នុងសង្រ្គាម ដោយរថយន្តជាច្រើនគ្រឿងត្រូវបានអណ្តែតតាមទឹក និងក្រឡាប់ពាសពេញផ្លូវ ហើយកម្លាំងទឹក និងភក់ ក៏បានហូរជោកជាំពេញទីក្រុង។ លោកបន្តថា ភ្លៀងធ្លាក់នេះ ជាភ្លៀងដ៏អាក្រក់បំផុតមិនដែលមាន ចាប់តាំងពីឆ្នាំ១៩៣២។   «គ្មាននរណាម្នាក់ អាចទស្សន៍ទាយដឹងមុន ពីទឹកភ្លៀងធ្លាក់ដល់កម្រិតបែបនេះទេ។»លោក Castro លើកឡើងបែបនេះ។ អ្នកព្យាករណ៍អាកាសធាតុបានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត ពេញមួយសប្តាហ៍។   នាយកដ្ឋានពន្លត់អគ្គិភ័យរបស់រដ្ឋ Rio de Janeiro បានបញ្ជាក់ថា កម្រិតទឹកភ្លៀងធ្លាក់ក្នុងកម្ពស់២៥,៨សង់ទីម៉ែត្ រក្នុងរយៈពេល៣ម៉ោង ដែលស្មើនឹងកម្រិតទឹកភ្លៀងធ្លាក់រយៈពេល៣០ថ្ងៃរួមបញ្ចូលគ្នា។ នាយកដ្ឋាននេះ ក៏បានដាក់ពង្រាយកងកម្លាំងជាង១៨០នាក់ ក្នុងប្រតិបត្តិស្វែងរកជនរងគ្រោះដែរ។   ជុំវិញបញ្ហានេះ ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ដែលស្ថិតក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី បានសរសេរសារតាមបណ្តាញសង្គម Twitter ថា លោកបានបញ្ជាឱ្យរដ្ឋាភិបាលខ្លួនចាត់វិធានការបន្ទាន់ ដល់សហគមន៍ដែលរងផលប៉ះពាល់។   ចាប់តាំងពីដើមឆ្នាំ២០២២មក តំបន់ភាគខាងអាគ្នេយ៍ប្រទេសប្រេស៊ីល បានទទួលរងភ្លៀងធ្លាក់ខ្លាំង ដោយបានកត់ត្រាអ្នកស្លាប់ជាង៤០នាក់ ក្នុងហេតុការណ៍នៅរដ្ឋ Minas Gerais និងSao Paulo កាលពីខែមករាកន្លងទៅ៕    
ហេតុការណ៍គ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទីក្រុង Petropolis ក្នុង Rio de Janeiro របស់ប្រេស៊ីល បានសម្លាប់មនុស្សយ៉ាងតិច ៩៤ នាក់។ មហន្តរាយទឹកជំនន់ដ៏សាហាវនេះ បានបណ្តាលឱ្យលិចលង់ផ្លូវថ្នល់ បំផ្លាញផ្ទះសម្បែង និងរថយន្តជាច្រើនគ្រឿង។ មន្រ្តីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃទី១៦ខែកុម្ភៈ ជឿថា ករណីស្លាប់ នឹងកើនឡើងបន្ថែមទៀត។
លោក Kim Soogil គ្រូបង្វឹកកីឡាចំបាប់មកពីកូរ៉េខាងត្បូងរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាបានរអិលដួលបាក់ឆ្អឹងត្រគាកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរនៅមុខអគារដំបូលទូកក្នុងពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧។ នេះបើយោងតាមអតីតកីឡាការិនីចំបាប់ ចូវ សុធារ៉ា។ សុធារ៉ា ដែលដឹងពីមូលហេតុបានរៀបរាប់ថា ដោយមានចិត្តស្រលាញ់ក្រុមយុវជនថ្នាលលោក Kim Soogil បានយកពេលវេលាទំនេរពីការបង្វឹកក្រុមកីឡាករឈុតធំមកមើលការហ្វឹកហាត់របស់ក្រុមកីឡាករថ្នាលនៅអគារដំបូលទូកក្នុងបរិវេណពហុកីឡដ្ឋានជាតិ។ សុធារ៉ា បន្តរៀបរាប់ថា នៅថ្ងៃសៅរ៍នោះនៅស្តាតអូឡាំពិកមានភ្លៀងរលឹមស្រិចៗជាហេតុធ្វើឲ្យលោក Kim Soogil ដែលហៀបនឹងបោះជំហានដើរបានរអិលដួលបាក់ឆ្អឹងត្រគាកខាងឆ្វេងនៅមុខអគារដំបូលទូកនោះតែម្តង។ កញ្ញា ចូវ សុធារ៉ា បានបន្ថែមថា ខណៈពេលនេះ លោក Kim Soogil កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។« លោក នឹងចូលបន្ទប់វះកាត់ឆ្អឹងត្រគាក ដើម្បីដាក់ដែកអបនារសៀលថ្ងៃទី២៥ ខែមិថុនា នេះ»។ នេះបើតាមការបញ្ជាក់របស់ កញ្ញា សុធារ៉ា។ លោក Kim Soogil ជនជាតិកូរ៉េខាងត្បូងបានមកបង្វឹកក្រុមកីឡាករចំបាប់ជម្រើសជាតិបានរយៈពេលប្រហែលជាពីរឆ្នាំ ដោយ លោក ទទួលបន្ទុកបង្វឹកក្រុមឈុតធំបុរស-នារី ហើយបច្ចុប្បន្ន លោក មានអាយុ៥៧ឆ្នាំ៕
លោក Kim Soogil គ្រូបង្វឹកក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជាបានដួលបាក់ឆ្អឹងត្រគាកខាងឆ្វេងជាទម្ងន់ អំឡុងពេលលោកមកមើលការហ្វឹកហាត់របស់យុវជនថ្នាលកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ខណៈពេលនេះ លោក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្រកាល់ម៉ែត្រ។
  នាកាប្រណាំងនៅទីលានទី១១ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅអូទ្រីស ថ្ងៃទី១០ ខែកក្កដា អ្នកប្រណាំង Leclerc បានរកឃើញជ័យជម្នះលើកទី៣របស់គេ ដោយប្រើថេរវេលា ១ម៉ោង ២៤នាទី និង២៤វិនាទី។   ម្ចាស់ការពារតំណែងជើងឯក Verstappen របស់ Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lewis Hamilton ដែលបើកបរឱ្យក្រុម Mercedes ទទួលបានលេខរៀងទី៣។ Carlos Sainz របស់ក្រុម Ferrari ដែលឈ្នះការប្រណាំងជាលើកដំបូងក្នុងអាជីពនៅអង់គ្លេសសប្តាហ៍មុន មិនស្ថិតក្នុងលំដាប់ពិន្ទុនៅការប្រណាំងនេះទេ ដ្បិតមានបញ្ហាមាស៊ីនរថយន្ត។   Leclerc អ្នកបើកបរឱ្យក្រុម Ferrari សញ្ជាតិម៉ូណាកូ ដែលជាគូប្រជែងដ៏លេចធ្លោរបស់អ្នកប្រណាំងហូឡង់ Verstappen នៅរដូវកាលនេះ បង្កើនក្តីសង្ឃឹមឡើងវិញ តាមរយៈជ័យជម្នះនៅប្រទេសអូទ្រីសនេះ។ Leclerc បានកាត់បន្ថយការនាំមុខរបស់ Verstappen មកត្រឹម៣៨ពិន្ទុវិញ។   ឆ្លងកាត់ការប្រណាំង១១លើក Verstappen នាំមុខកំពូលតារាង F1 ដដែលជាមួយពិន្ទុសរុប ២០៨ពិន្ទុ តាមពីក្រោយដោយ Leclerc ដែលមាន១៧០ពិន្ទុ។ Perez មិត្តរួមក្រុម Red Bull ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន១៥១ពិន្ទុ ខណៈម្ចាស់ជើងឯក៧សម័យ Hamilton នៅលេខ៦មាន១០៩ពិន្ទុ។   ផ្នែកគ្រឿងម៉ាស៊ីនវិញ Ferrari ក៏បានបន្ថយពិន្ទុនាំមុខរបស់ Red Bull ផងដែរសម្រាប់ការប្រណាំងនៅទីលានទី១១នេះ។ Red Bull ឈកំពូលតារាង F1 ៣៥៩ពិន្ទុ នាំមុខគូប្រជែង Ferrari ចំនួន៥៦ពិន្ទុ។ Mercedes រក្សាលេខ៣ដដែលដោយរកបាន២៣៧ពិន្ទុ៕  
កីឡាករ Charles Leclerc របស់ក្រុមប្រណាំង Ferrari ប្រជែងឈ្នះម្ចាស់ការពារតំណែងជើងឯក Max Verstappen ក្នុងកម្មវិធី Austrian Grand Prix។
  អាល្លឺម៉ង់ចាប់ផ្តើមការប្រកួតវគ្គទីមួយពួកគេធ្វើបានល្អខ្លាំងចំពោះទម្រង់លេងដ៏ល្អ នឹងការគ្របដណ្តប់លើជប៉ុនជាក្រុមខ្លាំងមួយមកពីទ្វីបអាស៊ី តែយ៉ាងណានៅដើមវគ្គដដែលនេះជប៉ុនក៏តែងបង្កើតឱកាសម្តងជាពីរដងនៅតំបន់ប្រអប់គ្រោះថ្នាក់របស់អាល្លឺម៉ង់ផងដែរ។    តែទោះជាយ៉ាងណាមកដល់ត្រឹមពាក់កណ្តាល់វគ្គទីមួយអាល្លឺម៉ង់បង្កើតឱកាសជាច្រើនក្នុងការស្វែករកគ្រាប់បាល់នៅមុខទីក្រុមជប៉ុនដោយការស៊ុតយ៉ាងសន្ធាប់លើពួកគេ ហើយដល់នាទី៣១ នៃការប្រកួតអ្នកចាំទីជប៉ុនបង្កកំហុសដោយបានរត់ទៅទាក់ជើងកីឡាករអាល្លឺម៉ង់ធ្វើឱ្យក្រុមយក្សអឺរ៉ុបទទួលបានបាល់ពិន័យ ១១ម៉ែត្រក្នុងប្រអប់គ្រោះថ្នាក់។    ខ្សែបម្រើ Ilkay Gundogan ជាអ្នកសម្រេចទីបើកការនាំមុខឱ្យអាល្លឺម៉ង់មុននៅត្រឹមនាទី៣៣ ការប្រកួតក៏បន្តក្រោយមានលទ្ធផលស៊ុតបញ្ជូលទីមួយគ្រាប់ពីអាល្លឺម៉ង់រួច ហើយអាល្លឺម៉ង់នៅតែរក្សាទម្រង់លេងដោយគ្របដណ្តប់ខ្លាំងលើជប៉ុនដដែល រហូតដល់នាទី ៤៥+៤ Kai Havertz រកបានគ្រាប់ទីពីរតែបាល់នោះត្រូវបដិសេធវិញដោយគេស្ថិតនៅជំហ Off-side។ បញ្ចប់វគ្គទីមួយ អាល្លឺម៉ង់ ១-០ ជប៉ុន។   ការប្រកួតដ៏អស្ចារ្យរវាងជប៉ុនបានចាប់ផ្តើមប្រកួតវគ្គទីពីរ ម្ចាស់ World Cup ៤សម័យ World Cup ដាក់សម្ពាធខ្លាំងលើជប៉ុន តែសាំម៉ូរៃខៀវមិនបណ្តែតបណ្តោយឱ្យអាល្លឺម៉ង់លេងដោយការគ្របដណ្តបខ្លាំងដូចកាលវគ្គទីមួយឡើយ ជប៉ុនអាចកែប្រែស្ថានកាលបានល្អ។ ឈានដល់នាទី៧០ អាល្លឺម៉ង់រកបានឱកាសស៊ុតលើជប៉ុន ៥លើកជាប់គ្នាតែអ្នកចាំទី Shuichi Gonda រនាំងដ៏ខ្លាំងជប៉ុនសង្គ្រោះបាល់បានទាំងអស់ ក្រោយដូរខ្សែបម្រើកណ្តាល Takumi Minamino ចូលជប៉ុនហាក់បីកែប្រែយុទ្ធសាស្ត្រដោយនៅនាទី៧៥ ជប៉ុនអាចរកគ្រាប់តាមស្មើ ១-១ លើអាល្លឺម៉ង់ដោយកីឡាករ Ritsu Doan ជាឱកាសមាស។    ជប៉ុនធ្វើបានយ៉ាងល្អដ៏គួរឱ្យភ្ញាក់ផ្អើលដោយនៅនាទី ៨៣ ១គ្រាប់បំប៉ោងសំណាញ់ទីបន្ថែមពីកីឡាករ Takuma Asano ជួយជប៉ុននាំមុខលើអាល្លឺម៉ង់។ ការប្រកួតដ៏ជក់ចិត្តនៅវគ្គទីពីររវាងអាល្លឺម៉ង់និងជប៉ុនបានអូសបន្លាយរហូតបញ្ចប់ការប្រកួតជប៉ុនយកបាន ៣ពិន្ទុជំនួបបើកឆាក់ពូល E។ នេះជាលើកដំបូងហើយដែលក្រុមទាំងពីរបានជួបគ្នានៅព្រឹត្តិការណ៍ World Cup ហើយបរាជ័យក្រោមថ្វីជើងសាំម៉ូរៃខៀវ ឥន្រ្ទីដែកអាល្លឺម៉ង់រកបរាជ័យនាជំនួបបើកឆាកនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៩៤៨ មក៕  
 ជប៉ុន បានយកឈ្នះអាល្លឺម៉ង់ ២-១ ក្នុងជំនួបបើកឆាកពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Khalifa International Stadium។ អាល្លឺម៉ង់ មានគ្រាប់បាល់នាំមុខនៅនាទី៣៣ ដែលជាការស៊ុតប៉េណាល់ទីរបស់ IIkay Gundogan ប៉ុន្តែជប៉ុនបានវាយបកវិញពីរគ្រាប់នៅតង់ទីពីរ ដែលសម្រេចបានដោយ Ritsu Doan នៅនាទី៧៥ និង Takuma Asano នៅនាទី៨៣។
  ចាប់ពីថ្ងៃទី១១ ខែមេសាទៅ ការបញ្ចេញទឹកនៅស្ថានីយ៍វារីអគ្គិសនីជីងហុងក្នុងខេត្តយូណាន នឹងត្រូវបន្ថយពីកម្រិត២០០០ទៅ៣០០០ម៉ែត្រគូបក្នុងមួយវិនាទី មកត្រឹម១៥០០ទៅ១៦០០ម៉ែត្រគូបក្នុងវិនាទីវិញ។ ការបង្កើនកម្រិតបញ្ចេញទឹកឲ្យដល់កម្រិតដើមវិញ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសាទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹករបស់ប្រទេសចិន ដែលបានជូនព័ត៌មាននេះមកគណៈកម្មការទន្លេមេគង្គ។   ការបន្ថយបរិមាណទឹកដែលត្រូវបញ្ចេញនេះ គឺដើម្បីសម្របតាមពិធីបុណ្យប្រពៃណីជះទឹករបស់ជនភាគតិចតៃ ដែលរស់នៅផ្នែកខាងលើនៃទន្លេមេគង្គ-ឡានឆាង។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹករបស់ចិន។   លោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានចាត់ទុកការជូនដំណឹងជាមុនរបស់ចិននេះ ជារឿងមានប្រយោជន៍សម្រាប់ប្រទេស និងសហគមន៍ដែលរស់នៅតាមណ្ដោយមេគង្គ និងទន្លេមេគង្គផ្នែកខាងក្រោម បានត្រៀមខ្លួនសម្រាប់ហានិភ័យដែលអាចកើតឡើង ក៏ដូចជាការបង្កើនការផលិតសម្រាប់ការត្រៀមបម្រុងទុកផងដែរ»។   យោងតាមការព្យាករណ៍ កម្រិតកម្ពស់ទឹករបស់ MRC កម្ពស់ទឹកនៅស្ថានីយ៍ឈៀងសែនរបស់ថៃ អាចនឹងថយចុះពី០,៧ម៉ែត្រទៅមួយម៉ែត្រចាប់ថ្ងៃទី១២ដល់ទី២១ ខែមេសាដោយសារការកាត់បន្ថយបរិមាណទឹកដែលត្រូវបញ្ចេញពីវារីអគ្គិសនីជីនហុង។ ទោះជាយ៉ាងណា ការប្រែប្រួលបរិមាណទឹកទៅដល់ទន្លេមេគង្គក្រោម ទំនងជាមិនបង្កផលប៉ះពាល់ដល់ទន្លេ ឬមនុស្សឡើយចាប់ពីថ្ងៃទី១៣ ដល់ទី៣០ ខែមេសានេះ។   ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ MRC កម្ពស់ទឹកនៅស្ថានីយ៍ខ្លះដូចជា លួង ប្រាបាងរបស់ឡាវ និងក្រចេះរបស់កម្ពុជា នឹងថយចុះក្នុងកម្រិត០,៥ម៉ែត្រទៅ១,៥ម៉ែត្រពីថ្ងៃទី១៣ ដល់ទី៣០ខែមេសា។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ វានឹងមិនមានសញ្ញានៃការព្រួយបារម្ភអ្វីឡើយអំពីការស្រកចុះនៃកម្ពស់ទឹកនេះ។   បើផ្អែកលើបាតុភូតដែលកើតឡើដោយសារវារីអគ្គិសនី បរិមាណទឹកដែលហូរចុះពីតំបន់មេគង្គផ្នែកខាងលើក្នុងប្រទេសចិនទៅផ្នែកខាងក្រោម មានប្រមាណ២០ភាគរយក្នុងរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែឧសភា។ ប្រភពទឹកសំខាន់របស់ផ្ទៃទន្លេមេគង្គក្រោម គឺទឹកហូរចូលពីទន្លេតូចៗ និងបរិមាណទឹកភ្លៀង។ នេះបើតាមសេចក្ដីប្រកាសដដែល៕
ក្រសួងធនធានទឹកនៃប្រទេសចិនបានជូនដំណឹងមកគណៈកម្មការទន្លេមេគង្គ (MRC)អំពីការកាត់បន្ថយការបញ្ចេញទឹកពីស្ថានីយ៍វារីអគ្គិសនី ជីងហុង ក្នុងខេត្តយូណាននៅក្នុងអំឡុងពាក់កណ្តាលខែមេសានេះ។ គណៈកម្មការទន្លេមេគង្គបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដែលបញ្ជាក់ថា ការកាត់បន្ថយការបញ្ចេញទឹកពីស្ថានីយ៍ ជីងហុងនេះ នឹងមិនបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ដល់ប្រទេសផ្នែកទន្លេមេគង្គក្រោមនោះឡើយ។
  ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) ជាមួយលោក យ៉ង់ មុនីឧត្តម លោក ទន់ អច្ឆសម្បត្តិ និងកញ្ញា ពេជ្រ ស្រីល័ក្ខ ដែលជាសមាជិក នៃក្រុមគណៈកម្មការគ្រប់គ្រងកម្មវិធីដូចតទៅ៖   គី ចំណា៖ ហេតុអ្វីបានជាអ្នកទាំងអស់គ្នា ជ្រើសរើសវិស័យរូបភាពជាផ្នែកចម្បងមួយ នៃកម្មវិធីប្រកួតប្រជែងមួយនេះ? តើវិស័យរូបភាព ពិតជាមានអ្វីប្លែកមែនទេ បើប្រៀបធៀបទៅនឹងវិស័យសិល្បៈដទៃ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងអាស៊ាន?   អ្នកគ្រប់គ្រងកម្មវិធី៖ ប្រជាជនដែលមកពីប្រទេសផ្សេងៗគ្នានៅក្នុងតំបន់អាស៊ាន អាចនិយាយភាសាមិនដូចគ្នានោះទេ។ ប៉ុន្តែតាមរយៈវិស័យរូបភាព ពួកគេអាចនិយាយភាសាបច្ចេកទេសតែមួយបាន។ នេះហើយ គឺជាចំណុចចាំបាច់ក្នុងការផ្សារភ្ជាប់ និងយល់ពីគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត វិស័យរូបភាព ក៏ជាវិស័យមួយដែលមនុស្សភាគច្រើន ចាប់អារម្មណ៍ដែរ។ ដើម្បីថតរូបភាពមួយសន្លឹកឲ្យបានល្អនោះ វាទាមទារមិនមែនត្រឹមតែទេពកោសល្យពិសេសពីកំណើត ឬជំនាញតែមួយមុខនោះទេ។ ប្រធានបទ ទីតាំង និងពេលវេលា ក៏ជាចំណុចសំខាន់ៗ ក្នុងការបង្កើតរូបភាពមួយ ដែលអស្ចារ្យផងដែរ។ ពេលវេលាអាចកើតឡើងបានតែម្ដងទេ ប៉ុន្តែយើងអាចរក្សាពេលវេលានោះឲ្យនៅស្ងៀម ដើម្បីរំលឹកវាឡើងវិញ តាមរយៈការថតរូប។ ហេតុដូចនេះហើយ បានជាមនុស្សជាច្រើននិយាយថា វិស័យរូបភាព គឺជាវិស័យមួយដែលបង្ហាញអំពីរឿងរ៉ាវយ៉ាងច្រើន តាមរយៈកាមេរ៉ា និងភ្នែករបស់អ្នកថតរូប។ រឿងទាំងអស់នោះ ពេលខ្លះ មិនត្រូវធ្លាប់មានគេនិយាយជាទូទៅផងក៏ថាបាន។ រឿងទាំងនេះ អាចធ្វើឲ្យមនុស្សមកជួបជុំគ្នាដើម្បីពិភាក្សា ឬឆ្លុះបញ្ចាំង និងដើម្បីបង្កើតសកម្មភាពផ្លាស់ប្ដូរជាវិជ្ជមាន។ បើរូបភាពមិនបាត់ទៅណាទេ រឿងរ៉ាវហើយក៏ដូចជាពេលវេលាណាមួយនោះ នឹងត្រូវបានគេចងចាំជារៀងរហូត។ នៅក្នុងកម្មវិធីប្រកួតប្រជែងរបស់ពួកខ្ញុំ ពួកខ្ញុំមានសង្ឃឹមខ្ពស់ ទៅលើយុវជនរបស់អាស៊ាន ដែលមានការចាប់អារម្មណ៍ក្នុងការប្រាប់ពីរឿងរ៉ាវនានា នៅក្នុងតំបន់ ឬពិភពលោក តាមរយៈរូបភាពរបស់ពួកគេ នៅក្រោមប្រធានបទមួយ ដែលមានឈ្មោះថា «ការរួបរួមគ្នាដើម្បីផលប្រយោជន៍រួម» ។      គី ចំណា៖ សម្រាប់អ្នកខ្លះ ប្រធានបទនេះ អាចមានលក្ខណៈអរូបី និងពិបាកយល់ឲ្យបានស៊ីជម្រៅបន្តិចដែរ។ តើអ្នកគ្រប់គ្រងកម្មវិធី អាចជួយពន្យល់បន្ថែម ឬសម្រួលនិយមន័យនេះបន្តិចបានដែរឬទេ?   អ្នកគ្រប់គ្រងកម្មវិធី៖ ការរួបរួមគ្នា គឺជាតម្លៃស្នូលមួយ ដែលត្រូវបានគេគាំទ្រដោយអង្គការអាស៊ានតាំងពីឆ្នាំ ១៩៦៧មកម៉្លេះ។ តម្លៃស្នូលនេះ ត្រូវបានគេបង្កើតឡើងដើម្បីបង្ហាញអំពីសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកទាំងដប់ មិនថាជាវិស័យនយោបាយ សេដ្ឋកិច្ច ឬសង្គមកិច្ចនោះទេ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេរំពឹងថា វានឹងជួយឲ្យមានវប្បធម៌ចែករំលែក និងការរស់នៅមួយ ដែលពោរពេញទៅដោយសុភមង្គល សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងអស់គ្នា បានជួបប្រទះបញ្ហាជាច្រើន ដែលក្នុងនោះ មានដូចជាជំងឺរាតត្បាត កូវីដ-១៩ ការប្រកួតប្រជែងអំណាច និងការផ្លាស់ប្ដូរអាកាសធាតុជាដើម។ ប៉ុន្តែបើយើងមើលទៅផ្នែកម្ខាងទៀត តំបន់មួយនេះ ក៏ទទួលបានឱកាសក្នុងការអភិវឌ្ឍ ទៅកាន់វិស័យឧស្សាហកម្ម ៤.០ បដិវត្តន៍បៃតង និងការលើកតម្កើងសេដ្ឋកិច្ចទៅកាន់ផ្នែកផ្សេងៗទៀត នៃពិភពលោកដែរ។ ការអភិវឌ្ឍន៍ដែលបានរៀបរាប់ខាងលើនេះ មិនអាចធ្វើឡើងដោយប្រទេសតែមួយនោះទេ។ នៅក្នុងបែបបទនេះ ការរួបរួមគ្នានៅក្នុងអាស៊ាន កាន់តែមានភាពសំខាន់ឡើងៗ។ ប្រទេសនៅក្នុងអាស៊ាន ត្រូវតែឈរទន្ទឹមគ្នា ដើម្បីប្រឈមទៅនឹងបញ្ហាទាំងនេះ ដោយរក្សាផលចំណេញរួមតាមរយៈឱកាសថ្មីៗ។   គី ចំណា៖ សម្រាប់បេក្ខជន និងបេក្ខនារី ដែលមានបំណងចូលរួមកម្មវិធីប្រកួតប្រជែងមួយនេះ តើពួកគេគួរមានលក្ខខណ្ឌ ឬលក្ខណៈសម្បត្តិយ៉ាងដូចម្ដេចខ្លះ?    អ្នកគ្រប់គ្រងកម្មវិធី៖ លក្ខខណ្ឌក្នុងការចូលរួម មានភាពសាមញ្ញទេ។ អ្នកចូលរួម អាចជាប្រជាជនដែលរស់នៅក្នុងតំបន់អាស៊ាន ចន្លោះពីអាយុ ១៨ ទៅ ៣៥ ឆ្នាំ។ រូបភាពដែលធ្លាប់ទទួលបានពានរង្វាន់ហើយពីមុន នឹងមិនអាចយកមកប្រើប្រាស់ឡើងវិញនៅក្នុងកម្មវិធីនេះទៀតនោះទេ។ រូបភាពត្រូវតែជាកម្មសិទ្ធិរបស់អ្នកចូលរួមប្រកួត ហើយរូបភាពទាំងនោះ ក៏មិនចាំបាច់មានពេលវេលាថតច្បាស់លាស់នោះដែរ។ រូបភាព អាចជាប្រភេទ JPG ឬ JPEG ហើយភាពច្បាស់របស់រូបភាព គួរស្ថិតនៅក្នុងចន្លោះ ១៥០ ទៅ ៣០០ DPI ។ រូបភាព អាចមានទំហំចាប់ពី ៣ ទៅ ៥ Mb ។ រូបភាពដែលត្រូវបានគណៈកម្មការជ្រើសរើសបន្ត អាចមានទំហំធំជាងនេះបាន។ ការកាត់តម្រឹម ឬបន្ថែមបន្ថយពណ៌តិចតួច មិនត្រូវបានចាត់ទុកជាបញ្ហាឡើយ។ រូបភាពមិនត្រូវមានអក្សរផ្តិត (watermarks) អក្សរបញ្ជាក់ពេលវេលា (timestamps) ឬប្រអប់ (borders) ទេ។ រូបភាពដែលថតដោយកាមេរ៉ាទូរសព្ទ ក៏មិនមែនជាបញ្ហាដែរ ប្រសិនបើរូបភាពទាំងនោះ គោរពតាមគោលការណ៍ខាងលើ។ អ្នកចូលរួម អាចអានព័ត៌មានបន្ថែម តាមរយៈ http://shorturl.at/ekpPU ។     គី ចំណា៖ លើសតែពីការយល់ដឹងបន្ថែមអំពីបច្ចេកទេសថតរូបភាព តើអ្នកចូលរួមអាចនឹងរៀនអ្វីបន្ថែមទៀត? តើរង្វាន់សម្រាប់អ្នកឈ្នះមានអ្វីខ្លះ?    អ្នកគ្រប់គ្រងកម្មវិធី៖ អ្នកចូលរួមនឹងទទួលបានឱកាស ហើយក៏ដូចជាបទពិសោធន៍ផ្សេងៗជាច្រើន។ ពួកគេក៏អាចទទួលបានការស្ដារទំនាក់ទំនង រវាងយុវជនផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។ តាមរយៈការចូលរួមនេះ ពួកយើងសង្ឃឹមថា យុវជននឹងទទួលបានចំណេះដឹងបន្ថែម ទាក់ទងទៅនឹងការធ្វើទំនាក់ទំនងបែបសង្គម ការបង្កើតបណ្ដាញសន្ទនា ការចែករំលែក ហើយក៏ដូចជាការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា នៅក្នុងតំបន់អាស៊ាន។ អ្នកឈ្នះ នឹងទទួលបានកិត្តិយស នៅពេលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ លើសពីនេះទៅទៀត បេក្ខជនឆ្នើមទាំង៣រូប នឹងទទួលបានកាមេរ៉ា DSLR ម្នាក់ចំនួនមួយគ្រឿង សៀវភៅរូបភាពមួយក្បាល ពានរង្វាន់មួយ ប័ណ្ណសរសើរមួយសន្លឹក ហើយក៏ដូចជាលិខិតអញ្ជើញក្នុងការទទួលបានពានរង្វាន់នេះដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ាន ឯទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀត យើងក៏ជ្រើសរើសរូបភាព ដែលទទួលបានការគាំទ្រច្រើនជាងគេមួយសន្លឹក និងរង្វាន់កិត្តិយសចំនួន១០បន្ថែមផងដែរ។ អ្នកទទួលបានជ័យជម្នះក្នុងលក្ខខ័ណ្ឌទាំង២ប្រភេទនេះ នឹងទទួលបានរង្វាន់ដូចគ្នា គ្រាន់តែថាអ្នកឈ្នះក្នុងលក្ខខ័ណ្ឌទី១ នឹងទទួលបានរង្វាន់ជាថវិកាបន្ថែម។ ការដាក់ពាក្យសម្រាប់កម្មវិធីនេះ នឹងត្រូវបានបញ្ចប់នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។    ព័ត៌មានបន្ថែមអំពីកម្មវិធី ទំព័រហ្វេសបុក៖ ASEAN Youth Photo Competition 2022 អិនស្តាក្រាម៖ aseanyouthphotocompetition2022   
ការផ្សព្វផ្សាយតាមរយៈរូបភាព គឺជាកត្តាមួយយ៉ាងសំខាន់ នៃការប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិត ក្នុងខណៈពេលដែល បច្ចេកវិទ្យារូបភាពបាន និងកំពុងតែលូតលាស់យ៉ាងលឿន គួរឲ្យកត់សម្គាល់។ ការរក្សាទុក និងការចែកចាយរូបភាព អាចត្រូវបានគេធ្វើឡើង ដោយងាយស្រួលយ៉ាងខ្លាំង នាពេលសព្វថ្ងៃនេះ។ ប៉ុន្តែការផ្សារភ្ជាប់គ្នា រវាងរូបភាពទៅកាន់គំនិតជាក់លាក់ជាវិជ្ជមានណាមួយ មិនមានជារឿងងាយស្រួលប៉ុន្មាននោះឡើយ។ បើយើងអាចទាញកត្តាទាំងនេះ ឲ្យនៅក្បែរគ្នាបាន នោះទំនាក់ទំនងរវាងមនុស្ស នៅក្នុងពិភពលោក នឹងមានភាពស្និទ្ធស្នាលជាងមុន។ ដើម្បីសម្រេចគោលបំណងដែលបានរៀបរាប់ខាងលើនេះ កម្មវិធី ASEAN Youth Photo Competition ២០២២ ត្រូវបានគេបង្កើតឡើង ដើម្បីទាក់ទាញចំណីអារម្មណ៍យុវជនតំបន់អាស៊ាន ក្នុងការបង្កើនចំណេះដឹង និងការស្ដារទំនាក់ទំនងឆ្លងព្រំដែន រវាងគ្នានិងគ្នា។
  មជ្ឈមណ្ឌលទិន្នន័យ Data Center ដែលចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនេះ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំ ។   មជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលចំណាយទឹកប្រាក់ប្រមាណ ៤ពាន់៦៥ លានរៀល ស្មើនឹងប្រមាណ១លានដុល្លារ ហើយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) គឺជាអ្នកទទួលសិទ្ធិក្នុងការផ្គត់ផ្គង់ និងកសាងមជ្ឈមណ្ឌលទិន្នន័យនេះ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃ១៦ខែឧសភានេះ ។   មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក ដោយផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យដែលផ្នែកនេះ ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ចំណែកផ្នែកទី២ ផ្នែកឧបករណ៍ព័ត៌មានវិទ្យា គឺជាផ្នែកដែលមានឧបករណ៍បច្ចេកវិទ្យាព័ត៌មាន លក្ខណៈបច្ចេកវិទ្យាចុងក្រោយ ហើយកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនេះ និងការរក្សាទុកទិន្នន័យ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន ។   សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនេះ នាពេលបច្ចុប្បន្នអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោច ៣ឆ្នាំទៅមុខទៀត។ នេះជាការលើកឡើងរបស់ លោក សឺន សូថា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។   លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកថា នេះជាលើកទី១ ដែលកម្ពុជាមានមជ្ឈមណ្ឌលទិន្នន័យផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ៖ «មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់ សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត ។ បើទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យ អាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀត បានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វា ជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន»។   ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗ កាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យជាការសម្ងាត់ និងយូរអង្វែង។ នេះជាការលើកឡើងបន្ថែមរបស់ លោក ចម ប្រសិទ្ធ ៕      
ដោយ ៖ ធន់ សេងហុង 
អតិថិជន ឬអ្នកវិនិយោគិន ដែលមានបញ្ហាជាមួយក្រុមហ៊ុន GFX Investment លែងហ៊ានវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ នៅក្រុមហ៊ុនផ្សេងៗទៀតទេ ក្រោយគ្មានដំណោះស្រាយសមរម្យ សម្រាប់ពួកគេអាចទទួលយកបាន។ ពួកគេ អះអាងថា ខ្លួនក៏បាត់ទំនុកចិត្តលើអាជ្ញាប័ណ្ណនិយ័តករកម្ពុជាដែរ។   លោក ឈុន សុធី មានស្រុកកំណើតនៅខេត្តកំពត ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកសម្រេចចិត្តវិនិយោគជាមួយក្រុមហ៊ុនGFX ដោយលោកសម្លឹងឃើញក្រុមហ៊ុនមួយនេះ មានអាជ្ញាប័ណ្ណចេញពីនិយ័តករកម្ពុជា ដែលអាចគួរឱ្យជឿទុកចិត្ត។ ប៉ុន្តែការគិតរបស់លោក បែរជាខុសអស់ក្រោយមានបញ្ហាវិនិយោគ ជាមួយក្រុមហ៊ុនGFX។   លោក ឈុន សុធី បានទន្ទឹងរង់ចាំដំណោះស្រាយឱ្យបានសមរម្យ អស់រយៈពេល៧ខែមកហើយ។ លោកហាក់អស់សង្ឃឹម ជាមួយក្រុមហ៊ុនGFX ជាពិសេសនិយ័តករមូលបត្រកម្ពុជា ដែលជាស្ថាប័នមានសមត្ថកិច្ចលើករណីនេះ។ លោក សុធី និយាយថា៖ «យើងមិនដឹងថាសង្ឃឹមលើអីទៀត សង្ឃឹមថាឡាយសិន [license] សង្ឃឹមថាការអនុញ្ញាតច្បាប់ ពីអាណាព្យាបាលពីអង្គភាពដែលគាត់មានសិទ្ធិក្នុងការចេញអាជ្ញាប័ណ្ណឱ្យហ្នឹង។ ដល់ពេលចឹង យើងមិនដឹងថាមានជំនឿចិត្តរបៀបម៉េចឥលូវនេះ»។    បុរសវ័យ ៤២ ឆ្នាំរូបនេះ និងក្រុមគ្រួសារ កាលពីអំឡុងឆ្នាំ២០១៨ បានបណ្ដាក់ទុនរួមគ្នា សរុបជាទឹកប្រាក់ ៣០ម៉ឺនដុល្លារ ក្នុងក្រុមហ៊ុន GFX ។ ប៉ុន្តែនៅពេលមានបញ្ហាវិនិយោគនេះ ស្រាប់តែភាគីខាងក្រុមហ៊ុន ផ្ដល់សំណងត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។ លោក សុធី ចាត់ទុកថា ការផ្ដល់សំណងនេះ វាមិនសមរម្យទាល់តែសោះ។     «[វិនិយោគក្រុមហ៊ុនផ្សេង] រាងចាលហើយ លែងដាក់ហើយ។ យើងមើលក្រុមហ៊ុនប៉ុនណា? ក្រុមហ៊ុនសុទ្ធតែមានកូនចៅថ្នាក់ដឹកនាំ ហើយនៅមានបញ្ហាដល់អតិថិជនអ៊ីចឹង ហើយយើងទៅដាក់ក្រុមហ៊ុនដទៃទៀត រឹតតែអស់ជំនឿទៅទៀតអ៊ីចឹង»។ នេះជាការលើកឡើងរបស់អ្នកខេត្តកំពតរូបនេះ។   អតិថិជនមួយរូបទៀត លោក សុខ ខេម ជាបុគ្គលិកធនាគារឯកជនមួយ បានបង្ហាញពីគោលជំហរទាមទារប្រាក់ទាំងអស់របស់លោក ត្រឡប់មកវិញ បើទោះជាត្រូវប្រើរយៈពេលយូប៉ុនណាក៏ដោយ។ លោក ខេម និយាយដូច្នេះថា៖ «[និយ័តករកម្ពុជា] គាត់ធ្វើការដដែល គាត់អត់មានចេញជាលិខិតផ្លូវការណាមួយ ដើម្បីផ្ដល់ក្ដីសង្ឃឹមឱ្យជនរងគ្រោះមានសង្ឃឹម មានទំនុកចិត្ត ថាស្ថាប័នរដ្ ឋដែលគាត់ទទួលខុសត្រូវលើរឿងនេះ គឺគាត់នឹងដោះស្រាយជូនយើង គឺគាត់អត់មានសោះហ្មង»។   អតិថិជន GFX ម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក កំពុងរង់ចាំមើល ការបញ្ចេញថ្វីដៃពីខាងនិយ័តករកម្ពុជា ចំពោះការរកដំណោះស្រាយលើវិវាទនេះ។ «ខ្ញុំមិនទាន់បានដំណោះស្រាយ ពីនិយ័តករកម្ពុជា។ អ៊ីចឹងអ្វីដែលខ្ញុំអាចនិយាយបាន គឺខ្ញុំរង់ចាំមើលដំណោះស្រាយពីនិយ័តករកម្ពុជា។ តើគាត់ដោះស្រាយរបៀបម៉េច បន្ទាប់ពីដំណោះស្រាយបានហើយ ទើបអាចនិយាយបានថាយើងគួរ [វិនិយោគ] បន្តឬមិនបន្ត។ បច្ចប្បន្ននេះ គឺខ្ញុំហាមដាច់ខាតមិនឱ្យបងប្អូន មិត្តភក្តិ មិនឱ្យគាត់វិនិយោគលើនេះទៀតទេ ដោយសារស្ថិតនៅក្នុងរឿងដែលចម្រូងចម្រាស់»។ នេះជាការលើកឡើងរបស់អតិថិជនក្រុមហ៊ុន GFX។   ក្រុមហ៊ុន GOLDFX Investment ជាក្រុមហ៊ុនភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីនិយ័តករមូលបត្រកម្ពុជា។ កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុន GFX បានប្រកាសផ្អាកដំណើរការប្រតិបត្តិការជួញដូររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញបុគ្គលិកជនបរទេស ដែលជាគណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុន កិបកេងប្រាក់របស់ក្រុមហ៊ុន ប្រមាណ៣០លានដុល្លារ។   សារព័ត៌មានថ្មីៗ មិនអាចសុំមការបកស្រាយពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បាននោះទេ ដោយពុំមានអ្នកលើកទូរស័ព្ទ។ ដោយឡែក លោក ឈាង គ្រីស្តុហ្វ បុគ្គលិកនៃក្រុមហ៊ុនGFX បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា រាល់ចម្ងល់អ្វីមួយ អ្នកសារព័ត៌មានអាចទៅសួរនាំដល់ ក្រុមហ៊ុនដោយផ្ទាល់បាន។ សារព័ត៌មានថ្មីៗ កំពុងរៀបចំសំណួរ ដើម្បីជួបសាកសួរក្រុមហ៊ុនផ្ទាល់តែម្ដង។   ក្រោយមកអតិថិជន ឬអ្នកវិនិយោគិនជាមួយក្រុមហ៊ុននេះ បានធ្វើយុទ្ធនាការទាមទារប្រាក់របស់ខ្លួន ដែលបាត់បង់តាមបណ្ដាញសង្គម តាមរយៈការតវ៉ានៅពីមុខក្រុមហ៊ុន ទៅកាន់ស្ថាប័នរដ្ឋនានា ជាពិសេសការចូលអត្ថាធិប្បាយ (Comment) ក្នុងហ្វេសប៊ុកថ្នាក់ដឹកនាំកម្ពុជាផងដែរ។   កាលពីខែកញ្ញា ឆ្នាំ២០២១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលអះអាងថាជាជនរងគ្រោះទាំងនោះ ប្ដឹងក្រុមហ៊ុន GFX ទៅតុលាការ ប្រសិនបើការសម្របសម្រួលមិនត្រូវរ៉ូវគ្នា។ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន GFX បានបញ្ចប់ដំណោះស្រាយក្នុងការផ្ដល់សាច់ប្រាក់ដល់អតិថិជន ដែលថវិកានេះត្រូវបានពលរដ្ឋដែលជាអ្នកវិនិយោថា ត្រឹមតែ៣០ភាគរយ នៃប្រាក់ដើមប៉ុណ្ណោះ៕  
ដោយ៖ វ៉ា សុភានុត 
  នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រសួងការបរទេសអាម៉េរិក បានបើកភ្លើងបៃតងក្នុងការលក់អាវុធទៅកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្រ្ត។ អាម៉េរិក តែងឯកភាពលក់អាវុធឱ្យកោះតៃវ៉ាន់ ក្រោមហេតុផលធ្វើទំនើបកម្មយោធា និងពង្រឹងសមត្ថភាពទប់នឹងការគំរាមកំហែងពីសំណាក់ចិន។    តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែមករា ក្រសួងការបរទេសចិន បានចាត់ទុកការបើកភ្លើងបៃតងក្នុងការលក់អាវុធពីអាម៉េរិកឱ្យតៃវ៉ាន់ក្នុងពេលថ្មីៗនេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ ផលប្រយោជន៍សន្តិសុខ ហើយថែមទាំងបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងដំបូង។    នេះមិនមែនជារឿងថ្មីឡើយ ដែលចិនប្រើហេតុផលបែបនេះ ខណៈនៅពេលកន្លងមក ចិនបានចោទអាម៉េរិកជាញយៗ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់ខ្លួន។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន តាមរយៈគោលនយោបាយ «ចិនតែមួយ»។    ក្រុមហ៊ុន ដែលចិនគ្រោងនឹងដាក់ទណ្ឌកម្មមានដូចជា ក្រុមហ៊ុន BAE Systems Land and Armaments, ក្រុមហ៊ុន Alliant Techsystems Operations, ក្រុមហ៊ុន AeroVironment, ក្រុមហ៊ុន Viasat និងក្រុមហ៊ុន Data Link Solutions។ តាមរយៈបញ្ចីខ្មៅមួយនេះ ចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង៥ ដែលមាននៅក្នុងដែនដីរបស់ខ្លួន និងហាមឃាត់ក្រុមហ៊ុន រួមទាំងប្រជាជនចិន រកស៊ីជាមួយក្រុមហ៊ុនទាំង ៥នោះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    នេះមិនមែនជាលើកទីមួយឡើយ ដែលចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាម៉េរិក។ កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង ក៏បានដាក់ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុនធំៗផ្សេងទៀតរបស់អាម៉េរិកទៅក្នុងបញ្ចីខ្មៅដែរ៕   
ចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាម៉េរិក ចំនួន៥ ដើម្បីឆ្លើយតបនឹងការលក់អាវុធចុងក្រោយទៅកោះតៃវ៉ាន់ កាលពីខែធ្នូ។ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែមករា។
  ក្លិបប្រដាល់ Cambodian Top Team ឬ CTT បានចូលរួមសហការជាមួយនឹងអង្គការ Tiny Toones ដើម្បីបង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីរៃអង្គាសថវិកាជួយដល់កុមារក្រីក្រដែលមានជីវភាពខ្វះខាតក្នុងការសិក្សាឲ្យទទួលបានឱកាសសិក្សាដូចកុមារផ្សេងៗទៀត និង ជាការផ្សព្វផ្សាយក្បាច់គុនចម្រុះ MMA ដល់ក្មេងៗជំនាន់ក្រោយ។ កម្មវិធីនេះបានរៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនៅក្លិប  CTT។   គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានថ្លែងបែបនេះ៖«នេះជាការរួមចំណែកមួយសម្រាប់ក្មេងៗក្រីក្រនៅអង្គការ Tiny Toones ហើយ មួយវិញទៀតវាជាការផ្សព្វផ្សាយមួយអំពីក្បាច់គុន MMA ផងដែរ ព្រោះក្មេងៗទាំងបានមកហ្វឹកហាត់ក្បាច់គុនចម្រុះជាមួយពួកយើងច្រើនដងនាពេលកន្លងមក។ ការរៀបចំកម្មវិធីរៃអង្គាសនេះមិនមែនត្រឹមម្ដងនេះ យើងបានធ្វើច្រើនដងកន្លងមកហើយ និងបន្តធ្វើវាទៀតក្នុងបុព្វហេតុជួយកុមារក្រខ្សត្រ»។    កម្មវិធីរៃអង្គាសថវិកាដែលចាប់ផ្ដើមពី ម៉ោង ៣ រសៀលដល់ម៉ោង ១០ យប់ថ្ងៃកាលថ្ងៃទី ១២ មិថុនា នោះមានកម្មវិធីជាច្រើនដូចជាការសម្ដែងសិល្បៈពីប្អូនកុមារ ការប្រលងចម្រៀងរ៉េបបែប Free Style (រ៉េបភ្លាមៗមិនរៀបចំទុក)  ការច្រើនពីតារាចម្រៀងកិត្តិយស ការលក់អាវអនុស្សាវរីយ៍ពីអង្គការ និង ជាពិសេសមានការបង្ហាញក្បាច់រាំ Break Dance របស់កុមារតូចៗមកពីអង្គការ Tiny Toones  ទៀតផង។ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារូបនេះសង្កត់ធ្ងន់ថា ៖«ថវិកាដែលបាននេះយើងអត់បានរាប់ទេបង ប៉ុន្តែមើលក្រែលដែរ ព្រោះគេរៃដាក់ធុងហើយក៏យកទៅអង្គការតែម្ដង។ ក្រុមការងាររបស់ខ្ញុំ និង ខ្ញុំផ្ទាល់ក៏បានទាក់ទងសប្បុរសជននានាឲ្យជួយច្រើនដែរ ហើយ គេប្រគល់ឲ្យអង្គការ Tiny Toones នៅច្បារអំពៅផ្ទាល់ៗតែម្ដងៗមិនឆ្លងកាត់ខ្ញុំនោះទេ។ កុមារតូចៗអាយុចន្លោះពី ៤ ទៅ ១៦ ឆ្នាំ មកចូលរួមយ៉ាងច្រើនកុះករ»។   ក្មេងតូចៗ របស់អង្គការខាងលើតែងតែទទួលបានការហ្វឹកហាត់ និង ស្វែងយល់អំពីគុនចម្រុះពីក្រុមគ្រូបង្វឹកនៅ CTT និង លោក ហ៊ុន ច័ន្ទរាជ្យ ដោយឥតគិតថ្លៃជារឿយៗ អាស្រ័យលើការរៀបចំកម្មវិធីហ្វឹកហាត់របស់ក្លិប។ នេះជាសកម្មភាពសប្បុរសធម៌ ប៉ុន្តែ វាជាឱកាសផ្សព្វផ្សាយដល់ក្មេងឲ្យយល់ក្បាច់គុនចម្រុះ និងបណ្ដុះស្មារតីឲ្យស្រលាញ់ក្បាច់គុនដើម្បីសុខភាពដែរ។   ក្លិប CTT តែងតែផ្សារភ្ជាប់ទៅនឹងការងារសប្បុរសធម៌ជាច្រើននាពេលកន្លងមក មិនត្រឹមតែអង្គការជួយកុមារកំព្រា ឬ កុមារក្រីក្រប៉ុន្តែ ក៏ជួយដល់អង្គស្ត្រីមួយចំនួនដែលរងអំពើហិង្សា និង រងការបំពានផ្លូវភេទផងដែរ ហើយ ក្លិបក៏បានបង្ហាត់ក្បាច់ MMA ដល់ស្ត្រីទាំងនោះផងដើម្បីការពារខ្លួន។    គ្រូបង្វឹកដែលតែងតែនាំកីឡាករទៅប្រកួតនៅសង្វៀនអន្តរជាតិ ONE រូបនេះនឹងបង្កើតកម្មវិធីថ្មីមួយដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ឬ អ្នកដែលស្រលាញ់កីឡាប្រដាល់ក្នុងបំណងយកថវិកាទាំងនេះទៅជូនកីឡាករចាស់ៗវ៉ៃលែងកើត ឬ ពួកគេមានរបួសដោយសារប្រកួតជាដើម៕   
អត្ថបទ៖ ស៊ីធី
Sevilla បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌទី២អឺរ៉ុប តាមរយៈការរកគ្រាប់បាល់វាយបកតាមឈ្នះរបស់ខ្សែប្រយុទ្ធ Suso និងខ្សែបម្រើ Luuk de Jong មុនពេលការនាំមុខរបស់ Man Utd ដែលធ្វើបានពីខ្សែបម្រើ Bruno Fernandes ដោយការទាល់បាល់ពិន័យ១១ម៉ែត្រ។ ជំនួបវគ្គ១/២ផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរធ្វើឡើងនៅទឹកដីកណ្តាលនាកីឡដ្ឋាន Bruno Fernandes ប្រទេសអាល្លឺម៉ង់ នៅរាត្រីថ្ងៃទី១៦ ខែសីហា។   ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក្រុមបិសាចក្រហម បានធ្លាក់ចេញពីការប្រជែងពានត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាដល់ទៅ៣លើក ក្នុងនោះរួមមាន League Cup (ចាញ៉ Man City ), FA Cup (ចាញ់ Chelsea) និង Europa League ក្រោមថ្វីជើង Sevilla នេះឯង។    មិនតែប៉ុណ្ណោះ Sevilla បានធ្វើឲ្យក្រុមយក្សអង់គ្លេសមួយនេះ បញ្ចប់រដូវកាល ២០១៩-២០ ដោយគ្នានទទួលបានពានអ្វីឡើយ ដែលនេះជារដូវកាលដ៏អាក្រកក់បំផុតសម្រាប់ក្រុម Man Utd ចាប់តាំងពីពួកគេទទួលបានលទ្ធផលដូច្នេះក្នុងរយៈពេល៤រដូវកាលជាប់គ្នាចាប់ពីឆ្នាំ១៩៨៥ ដល់ ១៩៨៩។   ដោយឡែក Sevilla ដែលមានលោក Julen Lopetegui ជាអ្នកចាត់ការ បានបន្តដំណើរឆ្ពោះទៅរកកំណត់ត្រាថ្មីមួយទៀតក្នុងនាមក្រុមដែលជោគជ័យបំផុតសម្រាប់ពានរង្វាន់ Europa League នេះ។ ក្រុមពីអេស្ប៉ាញនេះ ឈ្នះពានលំដាប់ទី២អឺរ៉ុបច្រើនជាងគេចំនួន៥លើក តាមពីក្រោយដោយ Liverpool, Juventus, Inter Milan និង AT-Madrid ដែលធ្លាប់ឈ្នះ ៣លើកដូចគ្នា ចាប់តាំងពីកកើតពាននេះឡើងរយៈពេល ៤៩ឆ្នាំ។   Inter Milan នឹងត្រូវប្រជែងគ្នាជាមួយ Shakhtar Donetsk ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៧ ខែសីហានេះ ដើម្បីបានកៅអីឡើងទៅប៉ះ Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។ ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០៕  
Manchesrer United បានធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ Sevilla ក្នុងលទ្ធផល ២-១។ នេះជាបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៣រដូវកាលនេះ និងជាការបញ្ចប់រដូវកាលដ៏អាក្រក់បំផុតរបស់បិសាចក្រហមក្នុងរយៈពេល៣១ឆ្នាំ។
  «ជនសង្ស័យទាំងអស់៩នាក់ បានបញ្ជូនទៅតុលាការហើយ»។ នេះជាការលើ កឡើងរបស់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត មកកាន់សារព័ត៌មានថ្មីៗ ដោយលោកបន្តថា ជនសង្ស័យទាំងនោះ ជាកម្មករសំណង់ ហើយជាបុរសទាំងអស់។   លោកស្នងការខេត្ត មិនបានបញ្ជាក់លំអិតឡើយពីរឿងហេតុទាក់ទងនឹងករណីនេះ ប៉ុន្តែលោកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃដដែលថា៖ «សត្វក៏ត្រូវតែ មានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។   បើតាម លោក ម៉ៅ ច័ន្ទមធុរិទ្ធ ជនសង្ស័យទាំង៩នាក់នោះ ប្រឈមរងការចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្តុតាង។   លោកបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងនោះ បានលួចសម្លាប់ឆ្កែចំនួន៣ក្បាល ពីម្ចាស់របស់វាដែលរស់នៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។    ក្នុងបទសម្ភាសជាមួយ TVFB Live ម្ចាស់ឆ្កែ បានអះអាងថា លោក មិនចង់ឱ្យមនុស្សមាន បញ្ហាដោយសារឆ្កែខ្លួន ព្រោះពួកគេក៏មានគ្រួសារផងដែរ ប៉ុន្តែលោក ចង់ឱ្យសមត្ថកិច្ចចាប់ជនល្មើសដែលសម្លាប់ឆ្កែប៉ុណ្ណោះ។ «ខ្ញុំ ចង់ចាប់តែអ្នកបានសម្លាប់ឆ្កែខ្ញុំទេ»។ នេះជាការលើកឡើងរបស់លោក ដោយបន្តថា អ្នកទាំង៩នោះ មិនបានសារភាពថាអ្នកណាម្នាក់ឡើយ។   Husky ជាពូជឆ្កែដែលមានប្រភពពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ តាមទន្លាប់ទូទៅ វាជាប្រភេទឆ្កែដែលប្រើប្រាស់ដើម្បីអូសរទេះនៅតំបន់ទឹកកក៕  
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា ជនសង្ស័យចំនួន៩នាក់ ដែលបានលួចសម្លាប់ឆ្កែពូជ Husky ៣ ក្បាល  នៅភូមិស្វាយធំ ក្រុងកំពត បានជាប់ បណ្ដឹងពីបទ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្ដុតាង។
  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានព្រមានថា ឆ្នាំនេះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើនជាងធម្មតា។ គ្រាន់តែរយៈពេល១៥ថ្ងៃដំបូង នៃខែឧសភានេះ ខ្យល់កន្ត្រាក់ បានកើតឡើងនៅតាមរាជធានី-ខេត្តចំនួន២២ លើកលែងតេខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាលប៉ុណ្ណោះ។   បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះធម្មជាតិនេះ បានបង្កឱ្យផ្ទះ១៧២ខ្នងរលំ និងខូចខាតធ្ងន់ធ្ងរ, និងផ្ទះចំនួន ១៧២ខ្នងទៀត របើកដំបូល និងខូចខាតមធ្យម។ ក្រៅពីផ្ទះសម្បែងរបស់ពលរដ្ឋ ខ្យល់កន្ត្រាក់ ក៏បានបង្កការខូចខាតដល់សាលារៀនចំនួន ១២អគារ, សាលាឃុំ សាលាឆាន់ និងការិយាល័យស្រុក ៣កន្លែង ដួលរលំគ្រោងអគាររោងចក្រ២ខ្នង និង ដើមស្វាយចន្ទី ៧,៦ហិកតារងការខូចខាត។   ចំណែកគ្រោះធម្មជាតិរន្ទះបាញ់ បានកើតឡើង៤០លើក នៅតាមបណ្តាខេត្តចំនួន១៥។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ និងរបួស គ្រោះធម្មជាតិ បានសម្លាប់គោក្របី ១១ក្បាល និងធ្វើឱ្យផ្ទះ១០ខ្នងរងការខូចខាត។ សូមជម្រាបថា នៅឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស១០៣នាក់ និងរបួស២៤៣នាក់។ ក្នុងនោះករណីរន្ទះបាញ់បានសម្លាប់មនុស្ស៨៤នាក់, ខ្យល់កន្រ្តាក់៩នាក់ និងទឹកជំនន់១០នាក់៕   អត្ថបទទាក់ទង   គ្រោះមហន្តរាយធម្មជាតិ សម្លាប់មនុស្សជាង១០០នាក់ ក្នុងឆ្នាំ២០២៣
មនុស្សចំនួន ២៣នាក់ បានស្លាប់ និង២៧នាក់រងរបួស ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ដែលបានកើតឡើង ចាប់ពីថ្ងៃទី ១ដល់ ១៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM)។
  មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង banស៊ើបអង្កេតលើករណីស្លាប់របស់មនុស្សចំនួន៨ ដែលមានជំងឺប្រចាំកាយ ក្រោយត្រូវបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងអះអាងថា ខ្លួនរកមិនឃើញភស្តុតាងដែលបង្ហាញថាវ៉ាក់សាំងបណ្តាលឱ្យមនុស្សទាំងនោះស្លាប់ឡើយ។   «យើងសន្និដ្ឋានជាបណ្តោះអាសន្នថា វាជាការលំបាកក្នុងការបង្ហាញការពាក់ព័ន្ធនៃប្រតិកម្មក្រោយទទួលបានវ៉ាក់សាំង ទៅនឹងមរណភាពទាំងនោះឡើយ»។ នេះជាការលើកឡើងរបស់លោកស្រី Jeong Eun-kyeong ប្រធានទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KCDA)នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមីនា។   បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ក៏សន្និដ្ឋានដែរថា ករណីស្លាប់ទាំង៨នាក់ ទំនងបណ្ដាលមកពីជំងឺប្រចាំកាយរបស់ពួកគេ។ អ្នកស្លាប់ទាំង៨នាក់ សុទ្ធសឹងជាអ្នកជំងឺស្ថិតក្នុងការថែទាំងរយៈពេលវែងដោយសារជំងឺក្នុងខ្លួនដូចជាជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមជាដើម។    កូរ៉េខាងត្បូងចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់មនុស្សចាស់ និងអ្នកបម្រើការងារនៅកន្លែងថែទាំមនុស្សចាស់កាលពីចុងខែកុម្ភៈ។ គិតត្រឹមថ្ងៃទី៧ ខែមីនា មានមនុស្សចំនួន៣១៦,៨៦៥នាក់ បានទទួលវ៉ាក់សាំង។ វ៉ាក់សាំង AstraZeneca ត្រូវបានអង្គការសុខភាពពិភពលោក(WHO) បញ្ជូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។   ក្រៅពីកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួនដូចជាអាល្លឺម៉ង់ អេស្ប៉ាញ ន័រវេស និងបែលហ្ស៊ិកក៏រកមិនឃើញភស្តុតាងអ្វីដែលបង្ហាញថាវ៉ាក់សាំងជាមូលហេតុផ្ទាល់ និងចម្បងដែលបណ្តាលឱ្យមានករណីស្លាប់ក្រោយទទួលវ៉ាក់សាំង។ ករណីស្លាប់នៅប្រទេសទាំងនោះភាគច្រើនបណ្តាលមកពីជំងឺផ្ទាល់ខ្លួនធ្ងន់ធ្ងរដែលកើតមានមុនទទួលវ៉ាក់សាំង និងមានជំងឺឆ្លងឯទៀត៕    
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួនរកពុំឃើញការពាក់ព័ន្ធនៃការស្លាប់របស់មនុស្ស៨នាក់ដែលត្រូវបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើយ។ កូរ៉េខាងត្បូង ចាប់ផ្តើមផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅចុងខែកុម្ភៈ។
  កីឡដ្ឋានស្មាតអ.អេស.អិន បើកការប្រកួតលើកដំបូងប្រចាំរដូវកាល ដោយនៅសប្តាហ៍ទីមួយភ្នំពេញក្រោន បានបញ្ចប់ការប្រកួតជាមួយម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយគ្មានគ្រាប់បាល់បញ្ចូលទី មុនពេលដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្ញៀវគិរីវង់សុខសែនជ័យ ៣-១។   ភ្នំពេញក្រោនក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ុយក្រែន Oleg Starynskyi ត្រូវការកម្លាំងប្រយុទ្ធមុតស្រួចបន្ថែមទៀត ដើម្បីទម្លាយសំណាញ់ទី បន្ទាប់ខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn, ខ្សែបម្រើកូឡុំប៊ី Andres Nieto រួមទាំងខ្សែបម្រើ សំអុល ទីណា សុទ្ធតែបានខកខានឱកាសទម្លាយសំណាញ់ទីកងយោធពលខេមរភូមិន្ទ។   រីឯព្រះខ័នរាជស្វាយរៀងរបស់គ្រូបង្វឹកអៀរឡង់ Conor Nestor ទទួលបាន៣ពិន្ទុដ៏គាប់ចិត្តនាជំនួបជាមួយគិរីវង់ ដោយខ្សែប្រយុទ្ធកាណាដា Marcus Haber ដែលផ្ទេរពីវិសាខា រកបាន២គ្រាប់ និងខ្សែការពារ សារ៉េត គ្រីយ៉ា រកបាន១គ្រាប់។   កាលពីរដូវកាលមុន ក្រុមទាំងពីរទទួលបានលទ្ធផលស្មើ ៣-៣ នៅទឹកដី ស្មាត អ.អេស.អិន មុនពេលដែលខ្សែបម្រើកាមេរូន Emmanuel Mbarga រកបានគ្រាប់ជ័យជម្នះ ១-០ សម្រាប់ជំនួបជើងទីពីរ។   នាម៉ោង៦ និង៣០នាទី ដដែល ណាហ្គាវើលដ៏ ត្រូវប្រកួតជាមួយវិសាខា នៅកីឡដ្ឋានព្រីនស៍ ។ លោក មាស ចាន់ណា ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុមវិសាខា ត្រូវប៉ះក្រុមណាហ្គាវើលដ៍ ដែលលោកបានប្រកបអាជីពប្រមាណ២០ឆ្នាំទាំងក្នុងនាមជាកីឡាករ គ្រូជំនួយ និងគ្រូបង្វឹក។   វិសាខា ក្រោមដឹកនាំរបស់បង្វឹករបស់លោក Lee Tae Hoon បានទទួលជ័យជម្នះ ៣-១ លើអង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន នាសប្តាហ៍ទីមួយ ដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae-gun, ច្រឹង ពលរដ្ឋ និង កែវ សុខផេង រកបានម្នាក់១គ្រាប់។ Lee បានបង្ហាញសមត្ថភាពដ៏ទាក់ទាញ ដោយបានបង្កើតឱកាសដ៏ច្រើនសម្រាប់មិត្តរួមក្រុម។   ដោយឡែកណាហ្គាវើលដ៍ រងការខកចិត្តយ៉ាងខ្លាំងនាជំនួបបើកឆាក ដោយខ្សែប្រយុទ្ធ Eliel da Cruz រកបានគ្រាប់បាល់នាំមុខមុន តែម្ចាស់បឹងកេតវាយបកវិញ បាន៣គ្រាប់។ ខ្សែប្រយុទ្ធ ដាវ នីម ដែលផ្ទេរពីគិរីវង់សុខសែនជ័យ រំពឹងក្លាយជាជម្រើសដំបូងរបស់លោក ឃឹម បូរី សម្រាប់ជំនួបសប្តាហ៍ទីពីរនេះ។   មុនការប្រកួតគូទាំងពីរខាងលើ នៅម៉ោង ៣:៤៥ រសៀល  បឹងកេត ត្រូវជួបជាមួយ កងយោធពល ខេមរភូមិន្ទ នៅកីឡដ្ឋានខេមប៊ូឌាអ៊ែរវេ ។ បើទោះជាអវត្តមាន CV11 តែបឹងកេតនៅតែអាចរកគ្រាប់បាល់ និងឈ្នះគូរប្រកួតបាន ដោយនៅមាន ម៉ាត់ ណូរុន, សៀង ចន្ធា និងកីឡាករអន្តរជាតិផ្សេងទៀត ។ តាមការផ្លាស់ប្ដូរទម្រង់ និងបច្ចេកទេសកីឡាករទ័ព ឬ Tiffy Army ក៏មានការវិឌ្ឍទៅមុខច្រើន ដោយប្រកួតក្នុងសប្ដាហ៍ទីមួយ បានស្មើជាមួយ អជើងឯកលីគ ភ្នំពេញក្រោន ដោយអ្នកចាំទី អ៊ំ វិចិត្រ បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត។   ស្របពេលជាមួយគ្នានេះដែរ អង្គរថាយហ្គ័រ ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានហនុមាន ។ កាលប្រកួតនៅសប្ដាហ៍ទី១ ទាំងពីរក្រុមនេះ បានចាញ់ និងរបូតគ្រាប់បាល់ដូចគ្នា ដោយ អង្គរថាយហ្គ័យ ចាញ់ វិសាខា លទ្ធផល១-៣ ខណៈ គិរីវង់សុខសែនជ័យ ចាញ់ព្រះខ័នរាជ ១-៣ ។ តើកីឡាករ ឈិន នរៈ របស់អង្គរថាយហ្គ័រ និង  OJ Porteria របស់ គិរីវង់សុខសែនជ័យ អាចជួយក្រុមរបស់ខ្លួនឲ្យរកបាន៣ពិន្ទុទេ ?     
ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង៦ និង៣០ នៅកីឡដ្ឋានស្មាតអ.អេស.អិន ស្របពេលដែល វិសាខា ប្រកួតតទល់ជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ សម្រាប់ការប្រកួតសប្តាហ៍ទី២នៃពានរង្វាន់ខេមបូឌាន ព្រីមៀរលីគឆ្នាំ២០២២។ រីឯជំនួបនាវេលាម៉ោង៣ និង៤៥នាទី  អង្គរថាយហ្គ័យ ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានហនុមាន ហើយ បឹងកេត ជួបជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានខេមប៊ូឌាអ៊ែរវេ។
  បណ្តាប្រទេសកំពុងប្រឈមនឹងបញ្ហាគ្រោះអត់ឃ្លាន និងអសន្តិសុខស្បៀងខ្លាំងបំផុតលើពិភពលោក ត្រូវបានគេរកឃើញថា ជាប្រទេសដែលបានចូលរួមតិចបំផុតក្នុងការធ្វើឲ្យកម្តៅភពផែនដីកើនឡើងដែរ។ បើតាមរបាយការណ៍ថ្មីរបស់ Christian Aid ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបញ្ហាសុវត្ថិភាពស្បៀងអាហារពិភពលោក។ ការសិក្សាស្រាវជ្រាវ អំពីអាកាសធាតុនិង ភាពងាយរងគ្រោះនៃប្រព័ន្ធស្បៀងអាហារ បានរកឃើញប្រទេសចំនួន១០ គ្មានសុវត្ថិភាពស្បៀងអាហារឡើយ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែប្រទេសទាំងនោះបានបំភាយឧស្ម័នកាបូនិចទៅបរិយាកាសត្រឹម ០.០៨%នៃការបំភាយជាសាកលប៉ុណ្ណោះ។   បើតាមការស្រាវជ្រាវនេះ គ្រោះទុរភិក្សកើតឡើងដោយសារតែភពផែនដីឡើងកម្តៅ ហើយវិស័យកសិកម្មនិងការផ្គត់ផ្គង់ស្បៀងអាហារត្រូវបានរំខាន ដែលវានាំឲ្យមានការប៉ះពាល់ខ្លាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។   រដ្ឋអាហ្វ្រិក ប៊ូរុនឌី ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារបញ្ហាសុវត្ថិភាពស្បៀងអាហារ។នេះបើតាមរបាយការណ៍ Christian Aid។ ប្រទេសនេះពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មដ៏តូច  ហើយវាក៏ផ្តល់ការងារប្រហែល៩០% ដល់កម្លាំងពលកម្មសរុបដែរ។ ចំណែកកសិករងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ដែលបង្កដោយការប្រែប្រួល អាកាសធាតុដែរ។   នាយក អង្គការ Christian Aid ប្រចាំប្រទេសប៊ូរុនឌី បានលើកឡើងថា វាជារឿងចាំបាច់ដែលរដ្ឋអ្នកមាន និងបានបំពុលបរិយាកាសខ្លាំងជាងគេនោះ ចូលរួមកាត់ជួយគាំទ្រប្រទេសក្រីក្រ ងាយរងគ្រោះនិងធានាយុត្តិធម៌ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល។   «យើងត្រូវការជំនួយពីប្រទេសអ្នកមាន ប្រសិនបើយើងចង់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុទាំងអស់គ្នា ពីព្រោះវាគឺជាពេលវេលាដែលតម្រូវឲ្យពិភពលោករួមគ្នាក្នុងស្មារីសាមគ្គីភាព និងធានាយុត្តិធម៌»។ លោក Philip Galgallo និយាយដូច្នេះ។    ជាធម្មត រដ្ឋទ្វីបអាហ្វ្រិកខាងលើបានបំភាយឧស្ម័នកាបូនិចទៅកាន់បរិយាកាសតិចបំផុតដែរពោលគឺ ០.០២៧ តោន ចំណោមក្នុងមនុស្សម្នាក់ ខណៈដែលការបំភាយឧស្ម័នកាបូនិចរបស់ពលរដ្ឋអាមេរិកម្នាក់ស្មើនឹង ពលរដ្ឋ ប៊ូរុនឌី ៥៨១នាក់ណោះ។   ស្រដៀងគ្នានេះដែរ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏មានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ហើយក៏ជាអ្នកបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសតិចជាងគេដែរ ប៉ុន្តែប្រទេសនេះជាប្រទេសមានបញ្ហាអសុវត្ថិភាពស្បៀងអាហារលំដាប់ទីពីរលើពិភពលោកបន្ទាប់ពី ប៊ូរុនឌី។   ការប្រែប្រួលអាកាសធាតុកំពុងបង្កការគំរាមកំហែងខ្លាំងដល់មនុស្សសត្វតាមរយៈការបង្កឲ្យមានការគ្រោះមហន្តរាយទឹកជំនន់ ដែ ការបាក់ដី ការហូរច្រោះដី និងខូចខាតផលដំណាំ រួមទាំងគ្រោះរាំងស្ងួតផង។ បញ្ហាទាំងនេះក៏បានបណ្តាលឲ្យកើតមានជំងឺផ្សេងៗដែលសម្លាប់សត្វចិញ្ចឹមនិងដំណាំច្រើនជាងធម្មតាដែរ។   រីឯកោះ Madagascar គឺឈរនៅលំដាប់ទី៣ នៃរដ្ឋដែលមានបញ្ហាអសុវត្ថិភាពស្បៀងអាហារ  ខណៈរដ្ឋមួយនេះកំពុងប្រឈមនឹងគ្រោះមហន្តរាយព្យុះស៊ីក្លូន គ្រោះទឹកជំនន់ និងការរាំងស្ងួតជាប្រចាំដែរ។   ដើម្បីបញ្ចៀសផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ពិភពលោកត្រូវកាត់បន្ថយកម្រិតឧស្ម័នកាបូនិចឲ្យបានច្រើនបំផុតត្រឹមឆ្នាំ ២០៣០ និងឈានដល់សូន្យនៅត្រឹមឆ្នាំ ២០៥០ ឬមុននេះផង។  ពិភពលោកត្រូវងាកទៅចូលរួមលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងបញ្ឈប់ការអនុវត្តសកម្មភាពកសិកម្មដែលគ្មាននិរន្តរភាព៕    
ដោយ ៖ ឈួន ឈីវអ៊ីង 
អត្ថបទទាក់ទង   អង់គ្លេស និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបើកផ្លូវឱ្យអង់គ្លេសពង្រាយទ័ពនៅជប៉ុន    មួយរយៈចុងក្រោយ ជប៉ុន បានស្វះស្វែងរកការពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ជប៉ុនបានចុះកិច្ចព្រមព្រៀងការពារជាមួយអូស្រ្តាលីថែមទៀតនៅឆ្នាំមុន ដោយកិច្ចព្រមព្រៀងនោះ អនុញ្ញាតឱ្យកងទ័ពអូស្រ្តាលី និងជប៉ុនធ្វើការជាមួយគ្នាថែមទៀត។ កិច្ចខិតខំទាំងនេះ ធ្វើឡើងស្របពេលចិនកំពុងធ្វើទំនើបកម្មយោធាខ្លួន និងបង្កើនឥទ្ធិពលក្នុងតំបន់។    ចុងក្រោយ ជប៉ុន បានចុះហត្ថលេខាជាមួយអង់គ្លេសលើកិច្ចព្រមព្រៀងការពារថ្មីមួយទៀត។ ក្នុងពិធីចុះហត្ថលេខានៅប្រាសាទ Tower of London នៅថ្ងៃទី១១ ខែមករា លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រាប់សមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ថា ទំនាក់ទំនងប្រទេសទាំងពីរ គឺរឹងមាំជាងពេលណាទាំងអស់ ដោយមិនត្រឹមតែលើវិស័យពាណិជ្ជកម្ម និងសន្តិសុខនោះទេ តែក៏មានតម្លៃនៃប្រទេសទាំងពីរផង។    តាមរយៈកិច្ចព្រមព្រៀង Reciprocal Access Agreement អង់គ្លេស និងជប៉ុនអាចពង្រាយទ័ពទៅវិញទៅមកបាន ដោយផ្អែកលើការហ្វឹកហាត់ និងប្រតិបត្តិការផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ទន្ទឹមនេះ នាយករដ្ឋមន្រ្តីអង់គ្លេស បានចាត់ទុកកិច្ចព្រមព្រៀង ដែលផ្តើមចរចានៅក្នុងឆ្នាំ២០២១មកនេះ ថា មានភាពចាំបាច់សម្រាប់ប្រទេសទាំងពីរ ហើយវាក៏ពង្រឹងការប្តេជ្ញារបស់អង់គ្លេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការពារសន្តិសុខសេដ្ឋកិច្ចផង។    គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើង១ខែ ក្រោយអង់គ្លេស និងជប៉ុនសហការគ្នាជាមួយអ៊ីតាលី ដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយក្រោមកម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល (Global Combat Air)៕  
នាយករដ្ឋមន្រ្តីអង់គ្លេស និងជប៉ុន នៅថ្ងៃទី១១ ខែមករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារថ្មីមួយ ដែលអនុញ្ញាតឱ្យអង់គ្លេសនិងជប៉ុនពង្រាយយោធាលើទឹកដីគ្នាទៅមក។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈសេដ្ឋកិច្ច និងយោធា។
  អ្នកស្រី Tanya Pang អនុប្រធានផ្នែកទំនាក់ទំនងសារជីវកម្មរបស់ក្រុមហ៊ុន KrisEnergy បានសរសេរក្នុងសារអេឡិចត្រូនិក ឬអ៊ីម៉ែលកាលពីល្ងាចថ្ងៃអង្គារថា៖   «ក្រុមហ៊ុន KrisEnergy នៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបានគោលដៅខ្លួន ដើម្បីផលិតប្រេងលើកដំបូងក្នុងតំបន់អប្សរាឲ្យបានត្រឹមចុងឆ្នាំ២០១៩»។   កាលពីថ្ងៃអង្គារ ក្រុមសមាជិកព្រឹទ្ធសភា ៥៣រូប ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលមាន ៩ជំពូក និង៧២មាត្រាស្តីពីគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាតដដែលនេះ។ សេចក្តីស្នើច្បាប់នេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។   ក្រុមហ៊ុន KrisEnergy អះអាងថា ក្នុងនាមខ្លួនជាប្រតិបត្តិករក្នុងប្លុក A របស់កម្ពុជា ក្រុមហ៊ុន KrisEnergy បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងនិយតករនៅប្រទេសកម្ពុជា ដើម្បីធានាថា តំបន់រ៉ែប្រេងអប្សរាត្រូវបានអភិវឌ្ឍទៅតាមបទដ្ឋានឧស្សាហកម្មកម្រិតខ្ពស់មួយ និងអនុលោមតាមបទបញ្ញតិ្ត និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ ក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី បាននិយាយថា គម្រោងការបូមប្រេងចេញពីដែនសមុទ្រកម្ពុជាអាចនឹងមិនមានការប្រែប្រួលនោះទេ ពោលគឺ ដំណើរការបូមប្រេងក្នុង «តំបន់អប្សរា» អាចធ្វើឡើងនៅមុនដំណាច់ឆ្នាំនេះ។
ក្រុមបិសាចក្រហមត្រូវការជ័យជម្នះខ្លាំងបំផុតដើម្បីអាចរក្សាក្តីសង្ឃឹមបន្តដំណើរទៅវគ្គខ្វែង UCL នៅជំនួបលើកទី៣នេះ ក្រោយចាញ់ទាំង ២ប្រកួតដំបូង។ ក្រុមដែលមានលោក Erik ten Hag ដឹកនាំត្រូវការបរិយាកាសនៃជ័យជម្នះឡើងវិញ ក្រោយពីបានដឹកនាំក្រុមធ្វើមិនបានល្អនារយៈពេលចុងក្រោយ ទាំងនៅក្នុងពានរង្វាន់ Premier Leaue ក៏ដូចជា Champions League។   យ៉ាងណាវត្តមាន Hojlund បានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើនសម្រាប់ក្រុម Man United នៅតំបន់ប្រយុទ្ធ បើទោះជារូបគេមិនទាន់អាចនាំជ័យជម្នះល្អគាប់ប្រសើរខ្លាំងដល់ក្រុមក្តី តែគេក៏បានបង្ហាញពីទម្រង់លេងដ៏ពិសេសមួយសម្រាប់ក្រុមនៅក្នុងការប្រកួតទល់ក្រុម Bayern Munich និងក្រុម Galatasaray។ Hojlund ក៏រកបានគ្រាប់បាល់ ៣គ្រាប់នៅ Champions League។   Hojlund ផ្លាស់មកកាន់ក្រុម Man United ក្នុងតម្លៃនៃការផ្ទេរ ៧៨លានដុល្លារ ដោយផ្លាស់ពីក្រុម Atalanta កាលពីខែសីហា ហើយក៏ទទួលស្គាល់ និងសាទរពីសំណាក់អ្នកគាំទ្រនៅទឹកដី Old Trafford យ៉ាងខ្លាំង។ Hojlund បានចាកចេញពីក្រុម Copenhagen ដោយផ្ទេរទៅក្លិប Sturm Graz ក្នុងតម្លៃ ២លានដុល្លារ កាលពីដើមឆ្នាំ ២០២២ មុនពេលផ្ទេរទៅ Atalanta ដើមរដូវកាល ២០២២-២៣។   ខ្សែប្រយុទ្ធ Rasmus Hojlund តាមពិតជាមានបងប្អូនចំនួន ៣នាក់ ដោយ ២នាក់សុទ្ធសឹងតែកំពុងប្រកបអាជីពនៅក្នុងក្លិប Copenhagen។ Rasmus Hojlund ជាបងប្រុសធំ ហើយ Emil និង Oscar គឺជាបងប្អូនភ្លោះដែលមានវ័យ ១៨ឆ្នាំ ហើយដែលពួកគេក៏ចង់ដើរតាមជំហ៊ានរបស់បងប្រុសពួកគេនៅក្លិប Man United។ Emil Hojlund ជាកីឡាករស្ថិតនៅក្នុងក្រុមអាយុក្រោម ១៩ឆ្នាំ របស់ក្រុម Copenhagen។   ខ្សែបម្រើ Oscar Hojlund ដែលជាប្អូនប្រុសរបស់ Rasmus Hojlund ត្រូវបានគេរំពឹងថានឹងមានឈ្មោះនៅក្នុងក្រុម Copenhagen សម្រាប់ការប្រកួតនៅទឹកដី Old Trafford។ Oscar Hojlund ធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុម Copenhagen តទល់នឹងក្រុម Galatasaray របស់តួកគី៕  
កីឡាករ Rasmus Hojlund នឹងត្រូវប៉ះគ្នាជាមួយនឹងបងប្អូនភ្លោះរបស់គេ កីឡាករ Oscar Hojlund នៅក្នុងការប្រកួតរវាងក្រុម Manchester United ទល់នឹងក្រុម Copenhagen ក្នុងវគ្គសន្សំពិន្ទុ UEFA Champions League ពូល A នារាត្រីថ្ងៃទី២៤ ខែតុលា វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
គណបក្សភ្លើងទៀន ប្រកាសថា នឹងដាក់បណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំជំទាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនទទួលពាក្យសុំចូលប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ការជូនដំណឺងរបស់គណបក្សភ្លើងទៀន ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញទាំងយប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ការប្រកាសគណបក្សភ្លើងទៀន អំពីការដាក់បណ្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនេះ កើតឡើងបន្ទាប់ពីគ.ជ.ប សម្រេចជាផ្លូវការមិនឲ្យគណបក្សជំទាស់លេចធ្លោមួយនេះ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន ពុំបានបញ្ជាក់ពីការបរិច្ឆេទដែលត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។    គណបក្សភ្លើងទៀន ហៅការបដិសេធរបស់គ.ជ.ប ថាមិនអាចទទួលយកបាន។ គ.ជ.ប លើកហេតុផថា ការមិនទទួលពាក្យសុំចូលប្រកួតរបស់គណបក្សភ្លើងទៀន ដោយសារគណបក្សនេះ មិនមានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ គណបក្សភ្លើងទៀន អះអាងថា ប្រកាសដើមនោះ បានបាត់ទៅហើយ។    គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្នាក់ដឹកនាំខ្លួន នឹងធ្វើសន្និសីទកាសែត នៅព្រឹកម៉ោង១០ ថ្ងៃទី១១ ខែឧសភានេះ ដើម្បីនិយាយពីការបដិសេធរបស់គ.ជ.ប៕
ដោយ៖ ទេព ញាណ
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយដូច្នេះថា អ្នកស្រី Ramos ដែលត្រូវបានគេស្គាល់ថា «Old Lady» បានក្លាយជាគ្រូបង្វឹកបាល់ទាត់អស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍មកហើយ ដែលភាគច្រើនកូនសិស្សដែលអ្នកស្រីបង្ហាត់ជាកីឡាកររបស់ក្លិបបាល់ទាត់ក្នុងប្រទេសប៉េរ៉ូ America Mimi Sporting Club ស្ថិតនៅក្រុងលីម៉ា។ មានកីឡាករមិនក្រោម ១០០០នាក់ទេ ដែលស្ថិតក្រោមការបង្វឹកដ៏តឹងរឹង និងគោលការណ៍ច្បាស់លាស់របស់អ្នកស្រី។ បើទោះជាមានវ័យជរាទៅហើយក្តី ប៉ុន្តែ Ramos នៅតែមានភាពរឹងមាំក្នុងកិច្ចការរបស់ខ្លួនដដែល រហូតដល់ពេលបច្ចុប្បន្ននេះ។ បើតាមសំដីសិស្សម្នាក់របស់អ្នកស្រីឈ្មោះ Luis Ignacio Ore Marin បានកោតសរសើរអ្នកស្រីថាជាស្ត្រីដែលមានទឹកចិត្តល្អម្នាក់។ «គាត់ប្រៀបដូចជាម្តាយទី២ របស់យើង ហើយនៅពេលគាត់បង្វឹក និងពេលនិយាយមកកាន់យើង គឺជាពាក្យទូន្មានដ៏ល្អដើម្បីឲ្យយើងយល់ និងរឹងមាំ»។  ក្នុងការរស់នៅដោយគ្មានគ្រួសារ Ramos បានលះបង់ពេលវេលាជាច្រើនក្នុងជីវិតរបស់ខ្លួនសម្រាប់ក្មេងៗ ដែលអ្នកស្រីបានហ្វឹកហាត់ក្នុងរយៈពេល៤៩ឆ្នាំមកនេះ។ អ្នកស្រីក៏បានលើកឡើងពីសុខភាពយ៉ាប់យ៉ឺនក្នុងរយៈពេលចុងក្រោយនេះដែរ។ «ខ្ញុំរស់នៅតែម្នាក់ឯង ខ្ញុំមិនមានគ្រួសារ ខ្ញុំគ្មានកូនទេ។ ពីមុនខ្ញុំមិនដែលនឹកនាអំពីរឿងនេះទេ ប៉ុន្តែឥឡូវនេះខ្ញុំឈឺ ដូច្នេះខ្ញុំមើលឃើញពីតម្រូវការដើម្បីមាននរណាម្នាក់នៅជាមួយខ្ញុំនៅពេលនេះ»។ នេះជាការលើកឡើងអំពីអារម្មណ៍សង្វែករបស់ស្ត្រីដែលមានវ័យ៩២ឆ្នាំទៅហើយ ហើយអ្នកស្រីបន្ថែមថា៖«ខ្ញុំនឹងនៅតែបន្តដរាបណាព្រះចង់ឲ្យខ្ញុំនៅ។ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងស្លាប់នៅលើទីលានណាមួយ ហើយខ្ញុំចង់បានដូច្នេះ»៕
ជាមួយនឹងកាយវិការរហ័សរហួន សម្តីម៉ាត់ៗ និងវិន័យតឹងរឹងរបស់គ្រូបង្វឹកកីឡាបាល់ទាត់ វ័យចំណាស់អាយុ ៩២ឆ្នាំ អ្នកស្រី Maria Angelica Ramos បានជួយបណ្តុះបណ្តាលឲ្យក្មេងៗជាច្រើនក្លាយជាកីឡាករបាល់ទាត់នៅក្នុងប្រទេសប៉េរូ។ អ្នកស្រីបានចំណាយពេលស្ទើរពេញមួយជីវិតជាមួយវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។
1.    នៅពេលដែលអ្នកទើបតែបើកម៉ាស៊ីនត្រជាក់ អ្នកគួរតែបើកបង្អួចជាមុនសិន ដើម្បីឲ្យបាក់តេរីទាំងឡាយអាចហើរចេញក្រៅអស់ ទើបបិទបង្អួចវិញ។ ការធ្វើបែបនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នក។ 2.    អ្នកគួរតែបើកបង្អួចនៅចន្លោះម៉ោង៩ ដល់ម៉ោង១១ព្រឹក ម៉ោង១ ដល់ម៉ោង៤ល្ងាច និងម៉ោង៧ ដល់ម៉ោង១០យប់។ ក្នុងរយៈពេល៣នេះ អ្នកគួរតែឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់ ទើបមិនធ្វើឲ្យខ្យល់កង្វក់ផ្ទុកក្នុងបន្ទប់ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ 3.    ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម មិនគួរតម្រូវសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឲ្យទាបពេកទេ ជាពិសេស ពេលដែលអ្នកទើបតែមកពីក្រៅ។ នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ទាបពេក នឹងធ្វើឲ្យសរសៃឈាមអ្នករីកធំ។ ជាហេតុដែលធ្វើឲ្យសម្ពាធឈាមអ្នកអាចឡើងខ្ពស់បានមួយរំពេច។ 4.    នៅក្នុងរដូវក្តៅ ម៉ាស៊ីនត្រជាក់អ្នក គួរតែលាងសម្អាតម្តងក្នុងមួយខែ ទើបអាចសម្លាប់មេរោគទាំងឡាយឲ្យងាប់អស់។ ដូចនេះ អ្នកនឹងអាចបើកម៉ាស៊ីនត្រជាក់ប្រើដោយសុវត្ថិភាព មិនងាយធ្វើឲ្យសុខភាពអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលគួរតែប្រយ័ត្ន នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
  បើសិនជាអ្នកមានបញ្ហាដោយសារតែផ្តាសាយរ៉ាំរ៉ៃ និងក្អក ឬរលាកទងសួតនោះ អ្នកគួរតែធ្វើរឿងមួយចំនួនដើម្បីកាត់បន្ថយការបង្ករោគ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំឡើងវិញ។       ញ៉ាំអាហារសម្បូរវីតាមីន C។ ជារៀងរាល់ថ្ងៃ ចូរញ៉ាំអាហារ ឬផ្លែឈើជូរៗយ៉ាងហោចណាស់មួយប្រភេទ     អ្នកអាចញ៉ាំម្រេច ខ្ទឹមបារាំង ខ្ទឹមស និងខ្ញីរាល់ថ្ងៃ     ឧស្សាហ៍លាងដៃជាមួយសាប៊ូ ជាពិសេសមុនពេលញ៉ាំអាហារ     បើសិនជាជក់បារី ត្រូវឈប់ជក់បារី     ប្រើប្រាស់ម៉ាសនៅពេលមានផ្សែងបំពុលបរិយាកាសច្រើន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ជំងឺរលាកទងសួត គឺជាការរលាក ឬមានការបង្ករោគនៅលើទងសួតតែម្តង។ ចំពោះរោគសញ្ញារបស់វាអាចមានដូចជា ក្អកជាប់រហូត ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន ពិបាកដកដង្ហើម និងមានស្លេសច្រើន។ ជាធម្មតាជំងឺនេះនឹងជាទៅវិញក្នុងរយៈពេលច្រើនសប្តាហ៍ ប៉ុន្តែបើសិនជានៅតែបន្តកើតមាន ឬមានឈាមក្នុងស្លេស ឬមានអាការៈក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម និងគេងទៀតនោះ វាគួរតែដល់ពេលទៅជួបគ្រូពេទ្យហើយ។
  ជំងឺកូវីដ-១៩ ពិតជាបានរុកកួនការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមែន ប៉ុន្តែគេក៏ឃើញមានចំណុចវិជ្ជមានខ្លះដែរ។ នោះគឺការផ្អាកបានស្ទើរទាំងស្រុងនូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ ការកាត់បន្ថយការផ្សាយគ្រឿងស្រវឹងយ៉ាងដេរដាសនេះ អាចចាត់ទុកថា ជាក្តីប្រាថ្នារបស់មនុស្សទូទៅនៅក្នុងសង្គមកម្ពុជា។    គេ មិនរំពឹងថា ក្រោយជំងឺកូវីដ-១៩ ធូរស្រាលទៅវិញ ការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា នឹងត្រូវបន្តផ្អាកបានស្ទើរទាំងស្រុង ដូចស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកបច្ចុប្បន្ននេះទេ។ អាចនិយាយម្យ៉ាងទៀតថា មិនមែនតែកម្ពុជាឡើយ ប្រទេសដទៃលើពិភពលោក ក៏មិនអាចហាមការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងឲ្យបាន១០០ភាគរយដែរ។    អ្វី ដែលគេ រំពឹងចង់បាននោះ គឺកម្ពុជា អាចកាត់បន្ថយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន នូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ អង្គការសង្គមស៊ីវិល៣៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយបង្ហាញការគាំទ្រលើរដ្ឋាភិបាលកម្ពុជា ដែលបានចេញបញ្ជាឲ្យផ្អាកការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងប្រទេស កំពុងមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកផ្តើមមុនគេ ក្នុងការចេញសារឲ្យផ្អាកការលក់និងការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ហើយក្រោយមក អភិបាលរាជធានី-ខេត្ត ក៏ចាប់ផ្តើមចេញសារជាបន្តបន្ទាប់ ឲ្យផ្អាកការលក់និងការទទួលទានគ្រឿងស្រវឹង។ ក្រៅពីនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតប្រាប់ទៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយឲ្យផ្អាកការផ្សាយគ្រឿងស្រវឹងរយៈពេល១១ថ្ងៃទី គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។    ការណែនាំរបស់លោក ខៀវ កាញារីទ្ធ ឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកការផ្សាយគ្រឿងស្រវឹង គឺស្ថិតក្នុងពេល ដែលរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ តែក្រោយផុតថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល បានបន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេល៧ថ្ងៃទៀត គឺរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះទៅ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ បានបញ្ចប់ការបិទខ្ទប់ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានជាធម្មតាឡើងវិញ។    មិនមែនតែរាជធានីភ្នំពេញនិងក្រុងតាខ្មៅទេ ខេត្តផ្សេងខ្លះទៀត ក៏ត្រូវបានបិទខ្ទប់និងហាមឃាត់ការធ្វើដំណើរចេញចូលដែរ។ តែពេលនេះ ខេត្តទាំងនោះ ក៏ដូចរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែរ គឺត្រូវបានបើកឲ្យធ្វើដំណើរឆ្លងកាត់វិញហើយ ប៉ុន្តែតំបន់តូចៗមួយចំនួន ក្នុងរាជធានី-ខេត្ត ដែលប្រឈមនឹងហានិភ័យខ្ពស់នៃឆ្លងជំងឺកូវីដ-១៩ នៅតែត្រូវបន្តបិទខ្ទប់និងហាមការធ្វើដំណើរឆ្លងកាត់។     ថ្វីបើរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ត្រូវបានបើកឲ្យដំណើរការឡើងវិញ តែការលក់ដូរនិងការទទួលទានគ្រឿងស្រវឹង នៅតែត្រូវបានរឹតត្បិត ដោយមិនទាន់អាចលក់និងទទួលទានគ្រឿងស្រវឹងដោយសេរីដូចដើមឡើយ។ រដ្ឋាភិបាល យល់ថា ការផ្អាកការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនេះ គឺអាចរារាំងមិនឲ្យមនុស្សជួបជុំគ្នា ហើយការមិនជួបជុំគ្នា គឺជាវិធានការមួយ ដែលអាចទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។   តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការសង្គមស៊ីវិលទាំង៣៨ មិនមែនគ្រាន់តែគាំទ្រនោះទេ តែគោលបំណងសំខាន់ជាងនេះ គឺស្នើឲ្យរដ្ឋាភិបាលកម្ពុជា បន្តផ្អាកការផ្សាយគ្រឿងស្រវឹងជាអចិន្រ្តៃយ៍តែម្តង ទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយនិងនៅតាមផ្ទាំងប៉ាណូធំៗ។ មានន័យថា ទោះក្រោយស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាធូរស្រាលទៅវិញក្នុងពេលណាមួយ ក៏អង្គការសង្គមស៊ីវិលទាំងនោះ នៅតែចង់ឲ្យរដ្ឋាភិបាល ផ្អាកការផ្សាយគ្រឿងស្រវឹង រួមទាំងរឹតត្បិតការលក់ដូរ និងការទទួលទានគ្រឿងស្រវឹង។    អង្គការសង្គមស៊ីវិលទាំង៣៨ បានផ្តល់យោបល់រួមគ្នាជូនទៅរដ្ឋាភិបាលដូច្នេះថា៖«ការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍ នឹងជួយកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផង និងជួយដល់ប្រជាពលរដ្ឋ បន្ទាប់ពីជំងឺកូវីដ-១៩ផុតរលត់ផង ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាសន្សំថវិកា ដោះស្រាយវិបត្តិបំណុល ក៏ដូចជាការកាត់បន្ថយកំណើននៃភាពក្រីក្រនៅក្នុងសង្គម»។   បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលខាងលើ ការប្រើប្រាស់គ្រឿងស្រវឹងជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន ដល់សុខភាពនិងសុខុមាលភាពសង្គម ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និង បង្កជំងឺដល់ទៅជាង២០០មុខឯណោះ។    លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ជាមួយអង្គការទាំង៣៧ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍ គឺអាចជួយទាំងសេដ្ឋកិច្ចជាតិ ទាំងសេដ្ឋកិច្ចគ្រួសារ។ លោក បញ្ជាក់ថា៖«ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម [គ្រឿងស្រវឹង] គឺមានផលប្រយោជន៍ច្រើនណាស់ទៅដល់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ»។    លោកវេជ្ជបណ្ឌិតរូបនេះ លើកឧទាហរណ៍ថា ការជួយសេដ្ឋកិច្ចជាតិ ដូចជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគ្រឿងស្រវឹង ហើយការជួយសេដ្ឋកិច្ចគ្រួសារ ដូចជា ប្រជាពលរដ្ឋ បង្វែរថវិកា ដែលធ្លាប់ចំណាយទៅលើគ្រឿងស្រវឹង ទៅចំណាយលើអ្វី ដែលមានប្រយោជន៍ ជាដើម។     លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនឆ្លើយតបឡើយទៅនឹងសំណើរបស់អង្គការសង្គមស៊ីវិល ដោយលោក ទុកតួនាទីនេះ ជូនទៅក្រសួងពាណិជ្ជកម្មនិងក្រសួងព័ត៌មាន ជាអ្នកឆ្លើយតបវិញ។    សារព័ត៌មានថ្មីៗ បានដាក់សំណួរតាមបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថា តើរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងពាណិជ្ជកម្ម អាចធ្វើតាមសំណើរបស់អង្គការសង្គមស៊ីវិលដែរឬទេ ដែលស្នើឲ្យបន្តផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍? បើរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាណិជ្ជកម្ម ចាត់វិធានការផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍មែន តើអាចនឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចឬវិស័យពាណិជ្ជកម្មក្នុងផ្នែកណាមួយដែរឬទេ?    លោក ស៊ាង ថៃ ពុំបានឆ្លើយនឹងសំណួរនេះឡើយ តែលោក បានសួរត្រឡប់មកសារព័ត៌មានថ្មីៗវិញថា៖«តើជាសំណួរអ្នកណាឲ្យប្រាកដ?»។ ចោទសួរត្រឡប់មកវិញបែបនេះហើយ លោក ពុំបានសរសេរអ្វីទៀត មកកាន់សារព័ត៌មានថ្មីៗនោះទេ។    លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា កម្ពុជា មិនទាន់មានច្បាប់ស្តីពីការត្រួតពិនិត្យផលិតគ្រឿងស្រវឹងឡើយ ដូច្នេះ រដ្ឋាភិបាល ក៏ដូចជា ក្រសួងព័ត៌មាន មានការលំបាក ក្នុងការហាមមិនឲ្យផ្សាយគ្រឿងស្រវឹង ជាពិសេសការហាមមិនឲ្យផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«រហូតមកដល់ពេលនេះ គឺយើង មិនអាចសម្រេចបានឬយ៉ាងណានៅឡើយទេថា តើ [ការផ្សាយគ្រឿងស្រវឹង] នឹងត្រូវបញ្ឈប់ជាអចិន្ត្រៃយ៍ ឬក៏មិនបញ្ឈប់ ដោយសារតែយើង មិនទាន់មានច្បាប់ស្តីពី [ការត្រួតពិនិត្យផលិតផល] គ្រឿងស្រវឹង ដូចច្បាប់ស្តីពី [ការត្រួតពិនិត្យផលិតផល] ថ្នាំជក់ទេ»។    បន្ថែមពីនេះ លោក បង្ហាញហេតុផលមួយទៀតថា ក្រសួងព័ត៌មាន តែងទទួលបានការត្អួញត្អែរពីម្ចាស់ស្ថាប័នសារព័ត៌មាននានា អំពីការប៉ះពាល់ចំណូលរបស់ពួកគេ នៅពេលណាក្រសួងព័ត៌មាន ស្នើឲ្យស្ថាប័នសារព័ត៌មានរបស់ពួកគេ ផ្អាកផ្សាយគ្រឿងស្រវឹង។ លោក បន្តថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាផ្នែកមួយ នៃការទទួលបានប្រាក់ចំណូល ដើម្បីធានាពីនិរន្តភាពនៃដំណើរការស្ថាប័នសារព័ត៌មានទាំងនោះ។  លោក មានប្រសាសន៍ថា៖«អ៊ីចឹងហើយ យើង ត្រូវតែពិនិត្យពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយទៅលើទិដ្ឋភាពនេះ»។    យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់ក្រសួងព័ត៌មានរូបនេះ អះអាងថា ក្រសួងព័ត៌មាន តែងយកចិត្តទុកដាក់លើការផ្សព្វផ្សាយគ្រឿងស្រវឹង និងតែងណែនាំទៅបណ្តាស្ថាប័នសារព័ត៌មាន ឲ្យពិនិត្យមើលខ្លឹមសារនៃការផ្សព្វផ្សាយ ជាពិសេសមិនត្រូវប្រើប្រាស់ខ្លឹមសារ ដែលមានលក្ខណៈជំរុញទឹកចិត្តឲ្យប្រជាពលរដ្ឋ ចង់ទទួលទានគ្រឿងស្រវឹងឡើយ។ លោក បន្ថែមថា ជាងនេះទៅទៀត ក្នុងឱកាស ដែលកម្ពុជា ប្រារព្ធពិធីបុណ្យធំៗ ក្រសួងព័ត៌មាន តែងណែនាំឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកផ្សាយគ្រឿងស្រវឹងជាបណ្តោះអាសន្ន។    អ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងក្រុមបញ្ញវន្តផង ដូចជា បណ្ឌិតវ័យ៧៥ឆ្នាំ លោក ឡៅ ម៉ុងហៃ និង អ្នកជំនាញសេដ្ឋកិច្ច លោក ច័ន្ទ សុផល ជាដើម បានបង្ហាញការគាំទ្រលើអង្គការសង្គមស៊ីវិលទាំង៣៨ ដែលស្នើឲ្យរដ្ឋាភិបាលកម្ពុជា បិទការផ្សាយគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍ និងរឹតត្បិតការលក់គ្រឿងស្រវឹង។    លោក ឡៃ ម៉ុងហៃ មិនមែនទើបតែបង្ហោះសារគាំទ្រចំពោះការស្នើឲ្យបិទការផ្សាយគ្រឿងស្រវឹងលើកនេះទេ ដោយកន្លងមកលោក ក៏ធ្លាប់បង្ហោះសារជុំវិញការផ្អាកផ្សាយគ្រឿងស្រវឹងដែរ។ ជាក់ស្តែង លោក បានបង្ហោះសារម្តងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គឺក្នុងអំឡុងពេលក្រសួងព័ត៌មាន ប្រាប់ឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកផ្សាយគ្រឿងស្រវឹង ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។     សំណេររបស់បណ្ឌិតចាស់វស្សារូបនេះ សរសេរថា៖«កុំគ្រាន់តែផ្អាក សុំបញ្ឈប់លែងឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងរហូតទៅ។ ការបញ្ឈប់នេះ មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកផឹកទេ។ អត់មានការផ្សព្វផ្សាយឲ្យគេដឹង ក៏អ្នកផឹកគ្មានការលំបាកនឹងដឹង និងរកទិញឡើយ»។   អ្នកតាមដានស្ថានការណ៍សង្គមស្ទើរមិនដាច់រូបនេះ លើកទឡ្ហីករណ៍ថា ថៃ និងស្រីលង្កា មានច្បាប់ហាមឃាត់មិនឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព។    ចំណែក លោក ច័ន្ទ សុផល វិញ ក្រៅពីបង្ហាញការគាំទ្រលើសំណើសុំបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព លោក បានរំលេចការយល់ឃើញផ្ទាល់ខ្លួនថា៖«ការគ្រប់គ្រងគ្រឿងស្រវឹង នឹងជួយរួមចំណែកដល់ការទប់ស្កាត់បញ្ហាជាច្រើន រួមមាន គ្រោះថ្នាក់ចរាចរណ៍ ជំងឺប្រចាំកាយ និង អំពើហិង្សាមួយចំនួន បន្ថែមលើការទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩ទៀតផង»។   រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង តាំងពីឆ្នាំ២០១៤-២០១៥ មកម្ល៉េះ ប៉ុន្តែមកដល់ឆ្នាំ២០២១នេះ សេចក្តីព្រាងច្បាប់នេះ មិនទាន់ត្រូវបានអនុម័តនិងប្រកាសឲ្យប្រើប្រាស់នោះទេ។ សេចក្តីព្រាងច្បាប់នេះ ចែងថា នៅកម្ពុជា អ្នក ដែលអាចទទួលទានគ្រឿងស្រវឹងបាន គឺត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ហើយការលក់គ្រឿងស្រវឹង ត្រូវបានហាមឃាត់ ក្នុងចន្លោះពីម៉ោង១២យប់ ទៅម៉ោង៦ព្រឹក។    របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជា មានមនុស្សស្លាប់២៥០នាក់ ដោយសារការបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹង ហើយថវិកាប្រមាណ៤៤លានដុល្លារ ត្រូវបានខាតបង់ដោយសារការខូតខាតទ្រព្យសម្បត្តិសាធារណៈ។ អង្គការចលនាដើម្បីសុខភាពកម្ពុជា ផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីឆ្នាំ២០១៩ថា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៕     
សង្គមស៊ីវិលនិងបញ្ញវន្ត ចង់ឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការផ្សាយគ្រឿងស្រវឹងទាំងស្រុងជារៀងរហូតតែម្តង មិនមែនគ្រាន់តែផ្អាកក្នុងអំឡុងការផ្ទុះជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែ វាជាការលំបាកសម្រាប់រដ្ឋាភិបាល ក្នុងការហាមឃាត់វិស័យឯកជន មិនឲ្យផ្សាយគ្រឿងស្រវឹងទាំងស្រុងបែបនេះ។
  ទឹកក្នុងដបជ័រប្លាស្ទិក គឺអ្នកវិទ្យាសាស្ត្ររកឃើញថា មានផ្ទុកជាតិប្លាស្ទិក ជាទម្រង់លម្អង ជាធាតុល្អិតតូចឆ្មារ និងមីក្រូប្លាស្ទិក។ ជាក់ស្តែង ទឹកបរិសុទ្ធក្នុងដបជ័រ មានផ្ទុកលម្អងសារធាតុប្លាស្ទិក ដល់ទៅរាប់ពាន់ឯណោះ ក្នុងចំណុះទឹក១លីត្រ។ នេះបើតាមរបាយការណ៍សិក្សាថ្មី ចេញផ្សាយនៅក្នុង ទស្សនាវដ្តីបណ្ឌិត្យសភាវិទ្យាសាស្ត្រអាមេរិក (Proceedings of the National Academy of Sciences PNAS)  នៅថ្ងៃចន្ទ ទី៨ មករា។   អ្នកវិទ្យាសាស្ត្រអាមេរិក បានប្រើប្រាស់បច្ចេកវិទ្យាទំនើប និង ប្រព័ន្ធឡាស្សែរ ដើម្បីធ្វើតេស្តពិសោធ គុណភាពទឹកនៅក្នុងដបប្លាស្ទិក ជាច្រើនប្រភេទផ្សេងគ្នា និងបានឲ្យដឹងថា ប្រសិនបើគិតជាមធ្យម យ៉ាងហោច មានបំណែកជាតិប្លាស្ទិក ២៤ម៉ឺន បំណែក ក្នុងចំណុះទឹក ១ លីត្រ នៃដបទឹកជ័រ។ ដើម្បីធ្វើពិសោធវិទ្យាសាស្ត្រ នៅក្នុងសិក្សាថ្មីនេះ គឺគេបានយកដបទឹកជ័រប្លាស្ទិក ម៉ាក់ល្បីៗ ចំនួន ៣ ប្រភេទ ដែលអ្នកស្រាវជ្រាវ សូមមិនបញ្ជេញឈ្មោះទេ។   សហនិពន្ធរបាយការណ៍ម្នាក់ ឈ្មោះ បីស្ហាន់ យ៉ាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងអាអេហ្វប៉េ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ថា «តាមរយៈការសិក្សាថ្មីនេះ គឺ ពុំមែនចង់ផ្តល់អនុសាសន៍ កុំឲ្យបរិភោគទឹក ក្នុងដបទឹកបរិសុទ្ធជ័រប្លាស្ទិកដាច់ខាចនោះទេ តែគេនៅតែបន្តពីសាបាន ប្រសិនបើចាំបាច់។ ពីព្រោះថា ការស្ងួតខ្វះជាតិទឹក គឺអាចនឹងនាំហានិយភ័យដល់សុខភាពខ្លាំង។ »   នាប៉ុន្មានឆ្នាំចុងក្រោយនេះ លម្អងសារធាតុប្លាស្ទិក ណាណូប្លាស្ទិក គឺទាក់ទាញចំណាប់អារម្មណ៍អ្នកសិក្សាស្រាវជ្រាវនិងក្រុមអ្នកបរិស្ថានខ្លាំងណាស់។ គេដឹងស្រេចហើយថា មីក្រូប្លាស្ទិក គឺតូចជាង ៥ ពាន់ មីក្រូម៉ែត្រ (ឬតូចជាងប្រមាណ ៥ មីលីម៉ែត្រ) ហើយ ណាណូប្លាស្ទិក គឺតូចជាង ១ មីក្រូម៉ែត្រ ទៅទៀត។ ដូច្នេះ លម្អងណាណូប្លាស្ទិក គឺ ល្អិតតូចខ្លាំងណាស់ ដែលអាចជ្រៀបចូលនៅក្នុងប្រព័ន្ធឈាម និងសរីរាង្គមនុស្ស ហើយវាអាចចូលដល់ខួរក្បាល និងបេះដូង បានយ៉ាងងាយដែរ។   ទោះយ៉ាងនេះក្តី សហនិពន្ធរបាយការណ៍សិក្សាវិទ្យាសាស្ត្រ លោក បីស្ហាន់ យ៉ាន បានលើកឡើងថា «ករណីប្រសិនបើមនុស្សយើង ព្រួយបារម្ភខ្លាច លម្អងជាតិប្លាស្ទិក ណាណូប្លាស្ទិក ក្នុងដបទឹកបរិសុទ្ធ គឺ ក្នុងដំណាក់កាលនេះ គេអាចផឹក ឬប្រើប្រាស់ទឹករ៉ូប៊ីនេ ជាបណ្តោះអាសន្នសិន»។   ថ្ងៃអនាគត អ្នកវិទ្យាសាស្ត្ររពឹងសង្ឃឹម ថានឹងពិសោធទឹកក្នុងប្រព័ន្ធទឹករ៉ូប៊ីនេ ដែលគេជឿថាអាចនឹងលម្អងប្លាស្ទិក ណាណូប្លាស្ទិកខ្លះដែរ ប៉ុន្តែ វាទំនងជាតិចតួចជាង ណាណូប្លាស្ទិកក្នុងទឹកដបជ័រប្លាស្ទិក៕
ដោយ៖ហេង ឧត្តម/RFI
លោក សុខ ទូច ត្រូវបានលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស អញ្ជើញចូលរួមពិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្ក្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង ពីថ្ងៃទី១ដល់ទី៣ ខែមីនា។  លើសពីនេះ លោកក៏ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស អញ្ជើញចូលរួមជប់លៀង នៅសណ្ឋាគារសុខា បន្ទាប់ពីការបិទបញ្ចប់សន្និបាតការងារប្រចាំឆ្នាំ នាថ្ងៃទី៣មីនានេះ ផងដែរ។ នេះបើតាមលិខិតអញ្ជើញដែលលោក សុខ ទូច បានបង្ហោះលើហ្វេសហ៊ុក។    ប៉ុន្តែ សម្រាប់ការចូលរួមពិធីជប់លៀងនេះ លោក សុខ ទូច បានសម្តែងនូវការមិនពេញចិត្ត ចំពោះក្រុមការងារសម្របសម្រួល ជាពិសេសនៅក្នុងពិធីនេះ គឺមានគ្មានកន្លែងអង្គុយត្រឹមត្រូវ។ «ចម្លែកណាស់! ប្រហែលជាខ្ញុំខុសគេក៏មិនដឹង។ មានការអញ្ជើញចូលរួមបិទមហាសន្និបាត ហើយចូលរួមភោជនាហារ ប៉ុន្តែមិនមានកន្លែង។ អ្នកសម្របសម្រួលឱ្យទៅអង្គុយនៅកន្លែងភ្នំពេញ តែត្រូវបានគេដេញចេញ»។ នេះជារៀបរាប់របស់លោក សុខ ទូច ដោយបានបន្ថែមថា៖ « នេះក៏ប្រហែលជាភាពអន់ ឬភាពអាម៉ាស់របស់ខ្ញុំ ដែលគ្មានសមត្ថភាព ហើយគ្មានលទ្ធភាពទៅអង្គុយជាមួយអ្នកកិច្ចការទូត»។ សូមជម្រាបថា ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺធ្វើឡើងរយៈពេល២ថ្ងៃកន្លះ នៅទីស្តីការក្រសួង។  សម្រាប់ពិធីបិទសន្និបាត ធ្វើឡើងនៅវិមានសន្និភាព ក្រោមអធិបភាពសម្តេច ហ៊ុន សែន នាម៉ោង៣រសៀលថ្ងៃទី៣មីនា។ ដោយឡែក ពិធីជប់លៀងបន្ទាប់ពីការបិទបញ្ចប់សន្និបាតរបស់ក្រសួងការបរទេសនេះ គឺធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ៕
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ទទួលការអញ្ជើញពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ចូលរួមពិធីភោជនាហារ(ជប់លៀង) នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី៣មីនានេះ។ ប៉ុន្តែការចូលរួមរបស់លោកហាក់មិនទទួលបានការស្វាគមន៍ពីក្រុមការសម្របសម្រួលកម្មវិធី ថែមទាំងត្រូវបានគេដេញចេញពីកន្លែងអង្គុយទៀត។
  ដូចឃើញស្រាប់ ចែម៉ុច ហៅ Vichara Love មិនត្រឹមតែជាអ្នកលក់អនឡាញ ដ៏ឆ្នើមប៉ុណ្ណោះទេ ថែមទាំងអាចក្តោបបានតំណែងជា Influencer ផ្សព្វផ្សាយឲ្យផលិតផល និង ប្រេនចំណីអាហារល្បីនានា ថែមទៀតផង។    ទើបតែប្រឡូកនៅក្នុងវីស័យជាអ្នកផលិតមាតិកា តាមបណ្តេញសង្គម ដែលមានតិកតុកឈ្មោះ Vichara Love (@jmoch13)  និង ហ្វេសប៊ុក Vichara Love ទទួលបានការគាំទ្រសឹងមិនគួរឲ្យជឿ។    ជាក់ស្តែង គិតមកទល់ពេលនេះ សម្រាប់គណនីតិកតុក Vichara Love មានអ្នកតាមដាន (Follower) រហូតទៅដល់ 447K និងឡាច 21.2M Likes ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ចំនែកឯហ្វេសប៊ុកវិញ មានអ្នកតាមដាន រហូតដល់ 33.9K។    ដើមចមដែលជំរុញឲ្យ ចែម៉ុច ហៅ Vichara Love ចាប់ផ្តើមអាជីពជាអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជាតារា Influencer ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ទាក់ទងនឹង របៀបធ្វើម្ហូបអាហារសុខភាព មាតាទារក និង តិចនិកធ្វើឲ្យគ្រួសារមានសុភមង្គល។    ចែម៉ុច ហៅ Vichara Love ៖ ដំបូងឡើយគ្រាន់តែផលិតវីដេអូ សម្រាប់បង្ហោះទុកមើលខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែស្រាប់តែរាល់វីដេអូទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំបន្តផលិតមាតិកាវីដេអូថ្មីៗដែលមានប្រយោជន៍ដល់សង្គម។    សូមបញ្ជាក់ផងដែរថា មាតិកា ដែល ចែម៉ុច ហៅ Vichara Love ផ្ទុះការគាំទ្រខ្លាំងនោះគឺ មាតិការទាក់ទងនឹង របៀបធ្វើម្ហូបសុខភាព, Food Review, និងសកម្មភាពគ្រួសារប្រចាំថ្ងៃ ដែលមានអ្នកចូលទស្សនារហូតដល់ 1.4M ក៏មាន។    មិនត្រឹមតែពូកែខាងលក់អនឡាញ និងជាអ្នកផលិតនូវមាតិកា នៅលើបណ្តាញសង្គម ដ៏ឆ្នើមប៉ុណ្ណោះទេ ចែម៉ុច ហៅ Vichara Love ជាមនុស្សដែលមានសន្តានចិត្តល្អ ពោលគឺចែករំលែកក្តីស្រឡាញ់តាមរយៈអំណោយ ឬក៏ថវិកា ជូនដល់កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្យ ជាដើម៕  
ចែម៉ុច ហៅ Vichara Love មានឈ្មោះពិតថា សៅ វិជ្ជរ៉ា ហើយបច្ចុប្បន្ន កំពុង ផ្ទុះ ការគាំទ្រខ្លាំង រហូតអាចក្លាយជា Influencer ដ៏មានប្រជាប្រិយភាព ក្នុងព្រះរាជា ណាចក្រកម្ពុជា។
  ខាងក្រោមនេះ គឺជាទម្លាប់មិនល្អ៥ចំណុច ដែលធ្វើឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃក្រោយ៖   ១.ញ៉ាំអាហារប្រៃពេក ទម្លាប់ញ៉ាំអាហារប្រៃពេក អាចបណ្តាលឲ្យអ្នកត្រូវប្រឈមនិងជំងឺក្រួសក្នុងតម្រងនោម ខ្ពស់ជាងអ្នកដែលញ៉ាំធម្មតា។ ដូច្នេះហើយ អ្នកគួរតែជៀសវាងអាហារ ដែលមានជាតិប្រៃខ្លាំងពេក។   ២.ញ៉ាំតែទឹកកករាល់ថ្ងៃ តែទឹកកក ក៏ជាមូលហេតុមួយដែលនាំឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ដែរ ប្រសិនបើអ្នកញ៉ាំក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានតែទឹកកក មកត្រឹមតែ ២៤០មីលីលីត្រ ក្នុង១ថ្ងៃបានហើយ។   ៣.ញ៉ាំទឹកក្រូចសូដាច្រើនពេក សារធាតុកាបូណាត នៅក្នុងទឹកក្រូចសូដា អាចបង្ករជាគ្រួសក្នុងតម្រងនោម បាន ប្រសិនបើអ្នកទទួលទានច្រើនពេក។ ហេតុនេះ អ្នកគួរតែជ្រើសរើសយកប្រភេទភេសជ្ជ:ណា ដែលជំនួយដល់សុខភាពវិញល្អជាង។   ៤.ញ៉ាំសាច់ក្រហមច្រើនពេក សាច់ក្រហម គឺជាដើមហេតុមួយផ្សេងទៀត ដែលនាំឲ្យកើតក្រួសក្នុងតម្រងនោម។ ហេតុនេះ អ្នកគួរតែទទួលទានត្រីជំនួសសាច់ឲ្យបាន ២ទៅ៣ដង ក្នុង១សប្តាហ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺក្រួសក្នុងតម្រងនោម។   ៥.ការប្រើថ្នាំបញ្ចុះ គ្រប់គ្នាប្រហែលជាមិនដឹងថា ការប្រើប្រាស់ថ្នាំបញ្ចុះ ច្រើនពេកជាដើមហេតុដែលបង្កឲ្យកើតមានជំងឺក្រួសតម្រងនោមឡើយ។ ដូច្នេះ ប្រសិនបើអ្នកដឹងពីផលប៉ះពាលហើយ គួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំប្រភេទនេះ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh/
មានមនុស្សប្រមាណជា ៩ទៅ១០ភាគរយ នៅទូទាំងពិភពលោក ត្រូវប្រឈមមុខនឹងជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃអនាគត់ ដោយសារតែទម្លាប់នៃការរស់នៅប្រចាំថ្ងៃមិនល្អ។ ជាពិសេស មនុស្សដែលធ្លាប់កើតជំងឺក្រួសក្នុងតម្រងនោមម្តងហើយ អាចកើតជំងឺនេះម្តងទៀតរហូតដល់ ៥០ភាគរយ។
  សមាជិកព្រឹទ្ធសភា១០នាក់មកពីបក្សសាធារណរដ្ឋដឹកនាំលោក ថេដ គ្រូស សមាជិកព្រឹទ្ធសភាមកពីរដ្ឋតិចសាស់ បានព្យាយាមជាលើកចុងក្រោយដើម្បីផ្លាស់ប្ដូរលទ្ធផលការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោក ចូ បៃឌិន ឈ្នះចំនួនប្រតិភូ៣០៦ ទល់លោក ដូណាល់ ត្រាំ ដែលមាន២៣២។ ប្រតិភូដែលប្រកាសជ័យជម្នះរបស់លោក បៃឌិន រួចហើយនោះ នឹងត្រូវជួបគ្នានៅវិមានកាពីតូលនៅថ្ងៃទី៦ ខែមករា ហើយព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតលើការសម្រេចចិត្តរបស់ពួកគេ ដែលជានីតិវិធីក្នុងដំណើរការបោះឆ្នោតប៉ុណ្ណោះ។   ក្នុងសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២ ខែមករា ក្រុមសមាជិកព្រឹទ្ធសភាខាងលើ លើកឡើងថា ពួកគេមានបំណងបោះឆ្នោតជំទាស់ប្រតិភូមកពីរដ្ឋមានបញ្ហាចម្រូងចម្រាសដូចដែលលោក ត្រាំ និយាយដដែលកន្លងមក។ ពួកគេក៏ស្នើឲ្យសភាតែងតាំងគណៈកម្មការមួយជាបន្ទាន់ដើម្បីធ្វើអធិការកិច្ច១០ថ្ងៃក្នុងរដ្ឋទាំងនោះ។ រដ្ឋដែលលោក ត្រាំ និយាយដោយគ្មានព័ស្តុតាងពាក់ព័ន្ធការក្លែងបន្លំមានចចជី និងផេនស៊ីលវ៉ានាជាដើម។   «ពេលបញ្ចប់ រដ្ឋនីមួយៗអាចវាយតម្លៃការរកឃើញរបសគណៈកម្មការ ហើយអាចកោះប្រជុំពិសេសដើម្បីផ្ដល់ការយល់ព្រមលើការផ្លាស់ប្ដូរលទ្ធផលបោះឆ្នោត ប្រសិនបើចាំបាច់។» នេះជាការបញ្ជាក់របស់សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋទាំង១១នាក់។     ការព្យាយាមរបស់អ្នកនយោបាយខាងលើ ត្រូវបានមើលឃើញថា ជាការប៉ុនប៉ងដែលមិនជោគជ័យ ព្រោះការបោះឆ្នោតរបស់ព្រឹទ្ធសភាដើម្បីបញ្ជាក់ការសម្រេចចិត្តរបស់ប្រតិភូ ជានីតិវិធីប៉ុណ្ណោះ។ ម្យ៉ាងជ័យជម្នះរបស់លោក បៃឌិន ត្រូវបានធានាដោយការសម្រេចរបស់តុលាការជាច្រើន។ ក្រោយការចេញលទ្ធផលភ្លាម ក្រុមលោក ត្រាំ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការតាមរដ្ឋផង និងទៅតុលាការកំពូលផងដើម្បីឲ្យបដិសេធលទ្ធផល ឬរាប់សន្លឹកឆ្នោតឡើងវិញ តែមិនជោគជ័យ។   ម្យ៉ាងវិញទៀត មេដឹកនាំបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា Mitch McConnell ក៏បានទទួលស្គាល់លោក បៃឌិន ជាប្រធានាធិបតីជាប់ឆ្នោតទៅហើយ ហើយលោកក៏បានប្រាប់ឲ្យសមាជិកបក្សទាំងអស់បញ្ឈប់ការព្យាយាមទប់ស្កាត់លោក បៃឌិន ទៀតទៅ។ ដូចនេះ ការប្រឹងប្រែងរបស់លោក ថេដ គ្រូស ដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ និងអ្នកឯទៀត គ្រាន់តែជាការព្យាយាមដែលមិនបានផលប៉ុណ្ណោះ។   ចំណែក្រុមលោក បៃឌិន ក៏បានរិះគន់ការប៉ុនប៉ងខាងលើដែរ។ លោក Michael Gwin អ្នកនាំពាក្យយុទ្ធនាការលោក បៃឌិន ចាត់ទុកការប៉ុនប៉ងនេះ ជាឆាកល្ខោនដែលគ្មានការគាំទ្រ។ លោកបន្តថា វាមិនអាចផ្លាស់ប្ដូរអ្វី ហើយលោក បៃឌិន នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ៕            
សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមដឹកមុខដោយលោក ថេដ គ្រូស បានប្រកាសប្រឆាំងជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការប៉ុនប៉ងរបស់សមាជិកព្រឹទ្ធសភាមួយក្ដាប់នេះ ត្រូវបានលោក ដូណាល់ ត្រាំ សាទរ ប៉ុន្តែវាគ្មានផ្លូវកែប្រែជ័យជម្នះរបស់លោក បៃឌិន បានឡើយ។
«សង្ក្រាន្តខេត្តកែប» ដែលនឹងត្រូវរៀបចំឡើង៤ថ្ងៃនៅថ្ងៃចូលឆ្នាំនេះគឺជាព្រឹត្តិការណ៍ដែលនឹងជួយលើកស្ទួយបន្ថែមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ។នេះបើតាមរដ្ឋបាលខេត្តកែប ដែលបានបញ្ជាក់ទៀត ព្រឹត្តិការណ៍នេះ ក៏ជា ឱកាសកម្សាន្តសប្បាយរបស់ពលរដ្ឋជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន រួមមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈ និងការបាញ់ទឹកកម្សាន្តជាដើម។    រូបភាពពីរដ្ឋបាលខេត្តកែប រដ្ឋបាលខេត្តកែប ក៏ជឿជាក់ដែរថា «សង្ក្រាន្តខេត្តកែប» នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនៅខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនដែរ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។   គួរកត់សម្គាល់ថា ក្រៅពីខេត្តកែប រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តដែរ ដូចជានៅខេត្តព្រៃវែង បាត់ដំបង កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តប៉ៃលិនជាដើម៕   អត្ថបទទាក់ទង   ប្រដាល់គុនខ្មែរ និងប្រឡងចម្រៀង នៅក្នុងព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត»   ម្ហូបអាហារ និងផលិតផលប្រចាំតំបន់ នឹងតាំងបង្ហាញក្នុង«សង្ក្រាន្តឧត្តរមានជ័យ»   ល្បែងទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង និងចាប់កូនខ្លែង នៅ«សង្រ្កាន្តវត្តភ្នំ»   បវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គ នឹងត្រូវប្រកួតគ្នា នៅ«សង្រ្កាន្តព្រៃវែង»   ប្រដាល់គុនខ្មែរ ល្បែងប្រជាប្រិយ សិល្បៈបុរាណ នឹងបង្ហាញវត្តមាននៅ «សង្រ្កាន្តកំពង់ធំ»   សង្រ្កាន្តបាត់ដំបងឆ្នាំនេះ មានតាំងបង្ហាញ «ណែមយក្ស»   ពាក្យខ្មែរ  រូបភាពពីរដ្ឋបាលខេត្តកែប រូបភាពពីរដ្ឋបាលខេត្តកែប
រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្តកែប» ពីថ្ងៃទី១៣-១៦ ខែមេសា នៅឆ្នេរអង្កោល និងមុខស្លាកខ្ញុំស្រឡាញ់ខេត្តកែប ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
  ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖     នៅទូទាំងពិភពលោក ប្រហែលជាប្រភេទឡានបុរាណ ដែលនៅសេសសល់ច្រើនជាងគេ គឺជារថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ មានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិតចាប់ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៧៨ និង រហូតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! តាមភាសានីមួយៗ រថយន្ដនេះមានឈ្មោះហៅថា Käfer (ភាសាអាល្លឺម៉ង់) Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី) Fusca (ភាសាព័រទុយហ្គាល់)។ល។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។ នៅកម្ពុជាវិញ ចាស់ៗហៅថា ឡានអណ្ដើក។   VOLKSWAGEN ប្រភេទទី១ ត្រូវបានដំឡើងប្រមាណ ២១លានគ្រឿង តាមរោងចក្រនានានៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានាក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក។ មុនសង្គ្រាម នៅប្រទេសកម្ពុជា មានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសព្វថ្ងៃនៅសេសសល់តិចតួចប៉ុណ្ណោះ។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតឡើងនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕   អត្ថបទទាក់ទង   រថយន្ត Wolkswagen ចាស់មួយគ្រឿង ត្រូវបានដាក់តាំងនៅអាហារដ្ឋានមួយកន្លែងក្នុងក្រុងតាខ្មៅ   យានដ្ឋាន EMC មានឯកទេសជួសជុលទាំងរថយន្តអគ្គិសនី និងរថយន្តបុរាណ   លោកសំណាង ទិញឡាន Volkswagen ប្រភេទទី១ ដែលត្រូវម្ចាស់ទុកចោលមកជួសជុលជិះឡើងវិញ   ព្រោះតែស្រឡាញ់ លោកសំណាង ទិញVolkswagen ដែលខូចទាំងអស់ មកជួសជុលជិះឡើងវិញ   ដូរគ្រឿងបន្លាស់ដើមស្ទើរទាំងអស់ដើម្បីឱ្យ Volkswagen បុរាណមួយគ្រឿងធន់ រឹងមាំ និងទាក់ទាញ   
លោក តាំង ណាំសែ ជាម្ចាស់យានបុរាណ ១០គ្រឿង ក្នុងនោះមានរថយន្ដ១គ្រឿង ម៉ាក VOLKSWAGEN ប្រភេទទី១ ពណ៌ពងមាន់ ដែលផលិតនៅចន្លោះឆ្នាំ១៩៦១ ដល់១៩៦៨។ ឡាននេះ ប្រហែលជានៅក្រុងបាត់ដំបងតាំងពីដើមមក ប៉ុន្តែដោយសារត្រូវបានគេបោះវាចោល វាមិនមានផ្លាកលេខដើមទេ។ ទោះយ៉ាងណាលោក ណាំសែ បានទិញវាធ្វើទំនើបកម្ម។ កាលពីឆ្នាំ២០១៧ រថយន្ដបុរាណនេះ ត្រូវបានគេជួលសម្រាប់ថតភាពយន្ដ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ហើយដាក់ផ្លាកលេខដូចសម័យសង្គ្រាមស៊ីវិល នៅរាជធានីភ្នំពេញ : ភ្ព2. 2231 ។ ក្រៅពីរថយន្តនេះ លោក តាំង ណាំសែ មានកង់ជប៉ុន២គ្រឿង ម៉ាក NITTO ប្រភេទប្រៃសណីយ៍ និងម៉ាក ZEBRA ប្រភេទ Sunny។ កង់ម៉ាស៊ីន ៥គ្រឿង គឺម៉ាក VÉLOSOLEX ប្រភេទ 3300 ម៉ាក MOBYLETTE ប្រភេទ AV37 និងប្រភេទ AV85 ឬ88 និងម៉ាកជប៉ុន HONDA ប្រភេទ PC ២គ្រឿង។ ក្រៅពីកង់បុរសរូបនេះ មានម៉ូតូ២គ្រឿង ម៉ាក HONDA ប្រភេទCB និងម៉ាក VESPA ប្រភេទ Sprint។
  លោក អង្គ វង្ស វឌ្ឍានា បានបញ្ជាក់ថា សេចក្តីសម្រេចនេះ សំដៅធានាដល់ដំណើរការប្រព្រឹត្តទៅរបស់ក្រសួងឲ្យមានប្រសិទ្ធភាព និងសម្រេចភារកិច្ចឲ្យបានល្អប្រសើរ។ ក្នុងតួនាទីជារដ្ឋមន្ត្រី លោក អង្គ វង្ស វឌ្ឍានា ផ្ទាល់ត្រូវដឹកនាំការងាររួមរបស់ក្រសួង  ហើយលោកគ្រប់គ្រងដោយផ្ទាល់លើការងារចាត់តាំង ហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុង។    រដ្ឋលេខាធិការ និងអនុរដ្ឋលេខាទាំងអស់ មានភារកិច្ចជួយការងាររដ្ឋមន្ត្រី។ លោក កើត រិទ្ធ ជារដ្ឋលេខាធិការដែលទទួលបន្ទុកប្រចាំការ និងជួយរដ្ឋមន្ត្រីលើការងារអយ្យការ និងព្រហ្មទណ្ឌ ការងារលិខិតថ្កោលទោស កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ការងារអាជ្ញាធរកណ្តាលនៃក្រសួងយុត្តិធម៌។   ការងារជួយរដ្ឋមន្ត្រីលើផ្នែកកិច្ចប្រតិបត្តិការអន្តរជាតិក្នុងវិស័យរដ្ឋប្បវេណី កិច្ចការយេនឌ័រ ស្ត្រី និងកុមារ គឺជាបន្ទុករបស់លោកស្រីរដ្ឋលេខាធិការ ចាន់ សុទ្ធាវី ខណៈលោករដ្ឋលេខាធិការ ព្រហ្ម សិទ្ធត្រា រ៉ាប់រងលើកិច្ចការរដ្ឋបាលនៃអគ្គលេខាធិការដ្ឋាន និងកិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី។   លោក គឹម សន្តិភាព ក្រៅពីជួយ លោក កើត រិទ្ធ លើការងារអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងការងារលិខិតថ្កោលទោស រដ្ឋលេខាធិការរូបនេះ ជួយរដ្ឋមន្ត្រីលើកិច្ចការលើកលែងទោស និងបន្ធូរបន្ថយទោស ការងារធ្វើទំនើបកម្មច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យយុត្តិធម៌ និងសេចក្តីសម្រេចតុលាការ និងចងក្រងឯកសារទាំងនេះជាប្រព័ន្ធកុំព្យូទ័រ។ បន្ថែមពីលើនេះ លោកទទួលបន្ទុកលើការងារអភិវឌ្ឍ និងការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួង។   លោករដ្ឋលេខាធិការ ឡុង នរិន្ទ គ្រប់គ្រងលើការងារអគ្គាធិការដ្ឋានកិច្ចការតុលាការ និងការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រីឯលោករដ្ឋលេខាធិការ ជីវ សុខហាក់ ជួយរដ្ឋមន្ត្រីលើការងារអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ ច្បាប់ និងវិវាទពាណិជ្ជកម្ម រួមទាំងការងារទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។   ចំពោះភារកិច្ចរបស់អនុរដ្ឋលេខាធិការទាំង១០រូប លោក ប៉ុក ម៉ាន់នី ជួយរដ្ឋមន្ត្រីលើការងារពាក់ព័ន្ធនឹងបទល្មើសគ្រឿង និងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក សេង សុវណ្ណារ៉ា ជួយការងារនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន។   លោក កែវ សុផល ជួយការងារនាយកដ្ឋានកិច្ចការបុគ្គលិករបស់ក្រសួង និងសាលាជម្រះក្តី ខណៈលោក ជិន ម៉ាលីន ជួយរដ្ឋមន្ត្រីក្នុងវិស័យសិទ្ធិមនុស្ស កិច្ចការពារជនក្រីក្ររបស់គណៈមេធាវី គម្រោងតុលាការគំរូ និងការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងនាយកដ្ឋានស្រាវជ្រាវ និងផែនការ។ បន្ថែមពីលើនេះ លោកត្រូវជួយការងារលោក កើត រិទ្ធ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។   វិស័យកម្មសិទ្ធិបញ្ញា ការងារនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី ជាបន្ទុករបស់លោកស្រី ខៀវ សុផានី រីឯលោក មាស សាវឿន រ៉ាប់រងការងារនាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់។ លោក សូរ ចាន់ធី ជួយការងារនាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស នាយកដ្ឋានច្បាប់ និងស្តិតិព្រហ្មទណ្ឌ រួមទាំងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។   លោក អ៊ូ រ៉ាស៊ី ជួយលោក ឡុង នរិន្ទ លើការងារអគ្គាធិការដ្ឋានកិច្ចការតុលាការ លោក ច័ន្ទ មនោ ជួយរដ្ឋមន្ត្រីក្នុងការងារហិរញ្ញវត្ថុ និងលោក នាក់ សើគីរីន ជួយលោក ជីវ សុខហាក់ លើការងារអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌។   ជាមួយគ្នានេះ តាមរយៈសេចក្តីសម្រេចមួយចុះកាលពីថ្ងៃទី១១ ខែតុលា លោក អង្គ វង្ស វឌ្ឍានា បានបង្កើតក្រុមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានសមាសភាព៣រូប។ អ្នកនាំពាក្យទាំងបីរូបរួមមាន លោករដ្ឋលេខាធិការ គឹម សន្តិភាព លោកអនុរដ្ឋលេខាធិការ ជិន ម៉ាលីន និងលោក សន សោភ័ណ ដែលជានាយកខុទ្ទកាល័យក្រសួង៕
 លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៧ ខែកញ្ញា ស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង ដែលមានរដ្ឋលេខាធិការ៦រូប និងអនុរដ្ឋលេខាធិការ១០រូប។ ក្នុងសេចក្តីសម្រេចដោយឡែកមួយ លោករដ្ឋមន្ត្រី ក៏បានតែងតាំងអ្នកនាំពាក្យ៣រូបផងដែរ។
  នៅថ្ងៃពុធទី២០ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វ៊ុក បានបញ្ជាឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ណែនាំដល់មន្ត្រីទាំងថ្នាក់ខេត្ត និងទីក្រុងឲ្យពង្រឹងការត្រួតពិនិត្យនិងឃ្លាំមើលឲ្យកាន់តែល្អិតល្អន់នៅតាមបណ្តោយច្រកព្រំដែន និងទីសត្តឃាដ ព្រមទាំងអប់រំប្រជាជនមូលដ្ឋានស្តីពីវិធានការទប់ស្កាត់ជំងឺឆ្លងប្រភេទនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។   ទន្ទឹមនឹងគ្នានេះ ប្រមុខរដ្ឋាភិបាលវៀតណាម បានស្នើឲ្យក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មសហការជាមួយភ្នាក់ងារពាក់ព័ន្ធត្រួតពិនិត្យចំពោះជំងឺរាតត្បាតនេះ ជាពិសេសនៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាង ដើម្បីទប់ស្កាត់កុំឲ្យវារាលដាលចូលទៅក្នុងប្រទេស។ ជាមួយគ្នានេះ ក្រសួងក៏មានទំនួលខុសត្រូវសហការជាមួយអង្គការអន្តរជាតិ និងប្រទេសជិតខាងដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។    បើតាមលោក ង្វៀន ស៊ួនហ្វ៊ុក គណៈកម្មធិការអចិន្ត្រៃយ៍ជាតិប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធទំនិញខុសច្បាប់ ត្រូវដាក់ពិន័យឲ្យបានតឹងរ៉ឹងលើជនណា ដែលធ្វើចរាចរណ៍សត្វជ្រូកមានជំងឺដោយខុសច្បាប់ពីប្រទេសផ្សេងចូលទៅកាន់ប្រទេសវៀតណាម។ លើសពីនេះ ក្រសួងដឹកជញ្ជូន, ការពារជាតិ, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ព័ត៌មាននិងទូរគមនាគមន៍ ក៏ត្រូវរួមដៃគ្នាអនុវត្តវិធានការទប់ទល់ និងអប់រំប្រជាជនមូលដ្ឋាន់អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។    សូមបញ្ជាក់ថា ករណីជំងឺគ្រុនជ្រូកអាហ្វ្រិកបានកើតឡើងក្នុងប្រទេសចំនួន២០ ហើយជ្រូកជាង១លានក្បាលត្រូវបានសម្លាប់ចោលដើម្បីការពារកុំឲ្យជំងឺរាលដាល។ នេះបើយោងតាមអង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE)។ ចាប់ពីថ្ងៃទី៣ ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំនេះ ជំងឺគ្រុនជ្រូកអាហ្វ្រិកច្រើនជាង១០០ករណីបានផ្ទុះឡើងក្នុងខេត្តនិងក្រុងចំនួន២៥នៃប្រទេសចិន រួមមានខេត្ត យូណាន (Yunnan) និងគ័ងតុង (Guangdong) ក្បែរនៅព្រំដែរវៀតណាម។  សត្វជ្រូកជិតមួយលានក្បាលត្រូវបានសម្លាប់ចោល។    អត្ថបទទាក់ទង   រកឃើញករណី«ជំងឺគ្រុនជ្រូកអាហ្វ្រិក»នៅវៀតណាម   គួររម្លឹកផងដែរថា នៅថ្ងៃទី១៩ ខែកុម្ភៈ អាជ្ញាធរវៀតណាមបានរកឃើញវត្តមាន ជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងកសិដ្ឋានចំនួនបី។ នេះជាករណីទីមួយដែលអាជ្ញាធរជំនាញបានចេញមុខបញ្ជាក់ពីជំងឺឆ្លងប្រភេទនេះក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ សត្វជ្រូកទាំងអស់នៅកសិដ្ឋានចំនួនបីដែលស្ថិតក្នុងខេត្ត Hung Yen និង ខេត្ត Thai Binh ភាគអាគ្នេយ៍នៃទីក្រុងហាណូយត្រូវបានសម្លាប់ចោល ក្រោយពីរកឃើញថាសត្វទាំងនោះឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក៕
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក (Nguyn Xuân Phúc) បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ភ្នាក់ងារពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក (African swine fever) ក្នុងប្រទេសវៀតណាម។ បទបញ្ជានេះ គឺធ្វើឡើងក្រោយពីមានករណីជំងឺឆ្លងប្រភេទនេះផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសវៀតណាមកាលពីដើមសប្តាហ៍នេះ។
  ប្រធានទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) លោក Ichiro Takahashi បានបញ្ជាក់ថា ជប៉ុននៅតែមានកន្លែងជាច្រើនដែលភ្ញៀវអន្តរជាតិមិនទាន់ស្គាល់ ឬមិនធ្លាប់បានទៅទស្សនា។ បើតាមលោក Takahashi ជប៉ុននឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦០លាននាក់នៅឆ្នាំនេះ ពោលគឺច្រើនជាងពីរដងកាលពីឆ្នាំមុនចំនួន ២៥លាននាក់។    « គោលដៅនៃការមកទស្សនាចំនួន ៦០លាននាក់អាចសម្រេចបាននៅឆ្នាំនេះ ប្រសិនបើជប៉ុនមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការទាក់ទាញភ្ញៀវទេសចរ»។ លោក Takahashi បានសង្កត់ធ្ងន់បែបនេះ។    នៅក្នុងខែឧសភា ជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ៦០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានរយៈពេល ៣ខែជាប់គ្នាសម្រាប់វិស័យទេសចរណ៍ប្រទេសនេះ បានស្វាគមន៍ចំនួនភ្ញៀវទេសចរដ៏ច្រើន។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ (JNTO) នៅថ្ងៃទី២០ ខែមិថុនា។    ប្រាក់យ៉េនចុះខ្សោយ ជាមូលហេតុមួយដែលធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើន។ អ្នកទេសចរបានសម្រុកទៅកាន់ជប៉ុន ដើម្បីរីករាយជាមួយសេវាកម្មលំដាប់ខ្ពស់ និងទិញទំនិញដែលមានគុណភាព។ ប៉ុន្តែទំហំសេដ្ឋកិច្ចជប៉ុនមានត្រឹម១១,១ពាន់លានដុល្លារ នៅត្រីមាសទី១នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។   ភ្ញៀវទេសចរដែលទៅជប៉ុនច្រើនជាងគេមាន ចិន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អាម៉េរិក សិង្ហបុរី និងវៀតណាម។ ម្ហូបអាហារ និងទេសភាពធម្មជាតិជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅជប៉ុន។ នេះបើតាមលោក Dalia Feldman នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ Tourist Japan។   ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េនទន់ខ្សោយ និងចំនួនភ្ញៀវទេសចរដ៏ច្រើន ភោជនីយដ្ឋាននៅជប៉ុនបានចាត់ថ្នាក់ភ្ញៀវទេសចរ និងអ្នកស្រុកដើម្បីទូទាត់តម្លៃធ្វើឱ្យមានតុល្យភាពផលប្រយោជន៍រវាងក្រុមទាំងពីរ។    អភិបាលក្រុង Hokkaido លោក Hajime Fujikura កាលពីថ្ងៃទី១៧ ខែមិថុនា បានស្នើរឲ្យគិតថ្លៃភ្ញៀវអន្តរជាតិ ៣ដងនៃថ្លៃចូលទស្សនាប្រាសាទ Himeji ជាងភ្ញៀវក្នុងស្រុក ដោយបង្កើនតម្លៃពី ៦,៣ដុល្លារ ដល់១៩ដុល្លារ។ ទន្ទឹមនេះ អភិបាលខេត្ត Nagasaki លោក Yamanashi Kotaro បាននិយាយថា វិស័យទេសចរណ៍គួរតែផ្តោតលើការទាក់ទាញ ជាពិសេសអ្នកទេសចរដែលចំណាយខ្ពស់៕ 
ទោះបីជាមានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅជប៉ុនមានចំនួនច្រើន ទីភ្នាក់ងារទេសចរណ៍ជប៉ុននៅតែចង់បានភ្ញៀវរហូតដល់ ៦០លាននាក់នៅឆ្នាំ២០២៤ ដោយផ្តោតលើអតិថិជនមានការចំណាយខ្ពស់។
  លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាព ត្រី បន្លែសាច់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥នៅថ្ងៃអាទិត្យទី១២ធ្នូនេះថា បច្ចុប្បន្នត្រីនាំចូលពីប្រទេសជិតខាងកើនឡើងយ៉ាងគំហក ដែលធ្វើឲ្យកសិករក្នុងស្រុកសល់ត្រីកកកុញ គ្មានទីផ្សារសម្រាប់លក់ចេញ។ ដូច្នេះ ការបង្កើតមជ្ឈមណ្ឌលប្រមូលទិញ និងលក់ត្រីក្នុងស្រុកនេះ នឹងធានាទិញត្រីពីកសិករទូទាំងខេត្តសៀមរាបក្នុងតម្លៃសមរម្យ ពិសេសរៀបចំឲ្យកសិករចិញ្ចឹមតាមស្តង់ដារ បច្ចេកទេស សុវត្ថិភាព និងអនាម័យ ដើម្បីចែកចាយផ្គត់ផ្គងទីផ្សារក្នុងស្រុក។ រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា    លោក ប្រាប់ដូច្នេះថា៖«យើងមើលឃើញសព្វថ្ងៃត្រីនាំចូលយ៉ាងគំហក ណាមួយកសិករយើងចិញ្ចឹមហើយ ពួកគាត់អត់មានទីផ្សារ។ អ៊ីចឹង យើងធានាថានឹងទទួលទិញត្រីពីពួកគាត់ [កសិករ]ក្នុងតម្លៃលើទីផ្សារ។ យើងណែនាំឲ្យគាត់ចិញ្ចឹម ធ្វើមិចឲ្យមានគុណភាព សុវត្ថិភាព និងអនាម័យ ដើម្បីយើងយកត្រីហ្នឹងទៅចែកចាយ ហើយគេជឿជាក់ថាមជ្ឈមណ្ឌលយើងមានត្រីគុណភាព ក្នុងកម្រិតមួយដែលពលរដ្ឋយើងអាចទទួលយកបាន»។  រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា    មជ្ឈមណ្ឌលប្រមូលទិញ លក់ និងចែកចាយត្រីក្នុងស្រុកនេះ អាចប្រមូលទិញត្រីពីកសិករខេត្តសៀមរាបប្រមាណ ៥០០តោនក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់ពី លោក សុខ យ៉ន។   រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា   បើតាម សមាគមសុវត្ថិភាព ត្រី បន្លែសាច់កម្ពុជា បញ្ហាខ្វះឈ្មួយទិញកំពុងធ្វើឲ្យត្រីក្នុងស្រុកកកស្ទះរាប់ពាន់តោននៅតាមអាងចិញ្ចឹមត្រីទូទាំងប្រទេស ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់វារីប្បករកម្ពុជា។ ដូច្នេះ អនុប្រធានសមាគមសុវត្ថិភាព ត្រី បន្លែសាច់កម្ពុជារូបនេះ ស្នើឲ្យក្រសួងកសិកម្ម ជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសខាង ដើម្បីឲ្យកសិករក្នុងស្រុកងើបឡើងវិញ៕  
សមាគមសុវត្ថិភាពត្រី សាច់ បន្លែកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមវារីវប្បករកម្ពុជា បានប្រកាសត្រៀមបើកដំណើរការ មជ្ឈមណ្ឌលប្រមូលទិញ លក់ និងចែកចាយត្រី ក្នុងខេត្តសៀមរាបនៅខែមករាឆ្នាំ២០២២ ដើម្បីជួយពង្រឹងតម្លៃត្រី និងដោះស្រាយបញ្ហាទីផ្សារដល់កសិករ។
  លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង និងលោក Frederic H. Proulx ប្រធានក្រុមហ៊ុន វ៉នឌើរផាស និងជាប្រធានសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពីកិច្ចសហការរវាងក្រុមហ៊ុន វ៉នឌើរផាស និង ក្រុមហ៊ុនវីង ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យាទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ឧបករណ៍ពាក់ដៃ សំបុត្រឆ្លាតវៃ ក៏ដូចជាឌីជីថលភាវូនីយកម្ម នៃបទពិសោធន៍ភ្ញៀវទេសចរ ក្នុងកំឡុងពេលក្រោយកូវីដ។   លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា៖ ដំណោះស្រាយឌីជីថល ជួយអ្នកទេសចរឲ្យរៀបចំផែនការធ្វើដំណើររបស់ពួកគេ ហើយថែមទាំងជួយឲ្យការទូទាត់បានលឿន សុវត្ថិភាព និងមានការការពារ នៅមុនពេល កំឡុងពេល និងក្រោយពេលការធ្វើដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធដំណោះស្រាយ នៃការទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយរបស់វីង។ ភាពជាដៃគូនៅថ្ងៃនេះ នឹងអនុញ្ញាតឲ្យពួកយើង ពង្រីកដំណោះស្រាយ និងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ តាមឌីជីថលរបស់យើង ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា និងជួយប្រទេសនេះ ក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃទៀត នៅក្នុងតំបន់" ។   ខ្សែដៃវ៉នឌើរផាស អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទូទាត់ដោយបាច់ប្រើសាច់ប្រាក់ផ្ទាល់ ជាមួយហាងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថលរបស់វីង ។    លោក Frederic H. Proulx បានមានប្រសាសន៍ថា៖ ការវិវត្តនៃការធ្វើដំណើរជាសាកល ដែលជាផែនការទេសចរណ៍បែបឌីជីថល4.0 គឺជាចំណុចសំខាន់មួយដែលវ៉នឌើរផាស អាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍កម្ពុជា នៅពេលដែលពួកគេ កំពុងប្រកួតប្រជែងនៅក្នុងតំបន់ តាមរយៈការផ្តល់នូវបទពិសោធន៍ នៃការធ្វើដំណើរដ៏រលូន និងងាយស្រួលបំផុតសម្រាប់អ្នកទេសចរ។    វ៉នឌើរផាស ត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពជាដៃគូដែលមានគោលបំណងប្រតិបត្តិ និងផ្សព្វផ្សាយប្រព័ន្ធលក់សំបុត្រ នៅតាមតំបន់ទេសចរណ៍ និងគោលដៅនានារបស់ប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយគេហទំព័រ និងកម្មវិធីទូរស័ព្ទ Visit Cambodia និង Kingdom of Wonder ។   ក្រុមហ៊ុនវីង និងក្រុមហ៊ុនវ៉នឌើរផាស មានឆន្ទៈក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេ ក្នុងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយការទូទាត់តាមឌីជីថល ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជា។ ក្រុមហ៊ុនវីង ត្រូវបានគេស្គាល់ តាមរយៈភ្នាក់ងារវីង ដែលអាចឲ្យអ្នកប្រើប្រាស់  ដកប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ខណៈដែលកម្មវិធីស្មាតហ្វូនវីង ផ្តល់នូវដំណោះស្រាយទូទាត់តាមឌីជីថលជាច្រើន។ ក្រុមហ៊ុនវ៉នឌើរផាស គឺជាក្រុមហ៊ុនដែលអាចគ្រប់គ្រងព្រឹត្តិការណ៍ និងលក់សំបុត្រឆ្លាតវៃ ដោយមិនបាច់ប្រើសាច់ប្រាក់ផ្ទាល់ ដែលត្រូវបានដាក់ឲ្យដំណើរការ ដោយមានការគាំទ្រពីក្រុមហ៊ុន Haystack Fund ដែលជាក្រុមហ៊ុនមូលធនវិនិយោគសាកល។ ក្រុមហ៊ុន Haystack Fund បានដាក់ទុនជាទឹកប្រាក់ជាង $2 លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើការបណ្តាក់ទុនឌីជីថល នៅក្នុងប្រទេសកម្ពុជា រួមទាំង $1 លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី ៕   (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន វីង ម៉ាន់នី(ខេមបូឌា)ម.ក  ដើម្បីសហការជាដៃគូយុទ្ធសាស្ត្រ ក្នុងការជំរុញការទូទាត់ តាមឌីជីថលក្នុងយុគសម័យទំនើប នៃវិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។
  ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តតាកែវ កែប និងកំពត កាលពីដើមសប្តាហ៍នេះ តំណាងរាស្ត្រ ហ៊ុន ម៉ានី បានរំឭកដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តនីមួយៗ ឱ្យមានការយកចិត្តទុកដាក់ និងថែរក្សាឲ្យបាននូវសុខុដុមនីយកម្មនៃការរស់នៅក្នុងសង្គម។ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងនេះ ខណៈដែលលោកសង្កេតឃើញភាពរីកចម្រើនស្ទើរគ្រប់វិស័យ និងការហូរចូលនូវវប្បធម៌បរទេសតាមរយៈភ្ញៀវទេសចរ ការធ្វើអាជីវកម្ម ការវិនិយោគជាដើម។ លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ នៅខេត្តកំពត   ប្រធានគណៈកម្មការអប់រំ យុវជន កីឡា វប្បធម៌ កិច្ចការសាសនា និងទេសចរណ៍នៃរដ្ឋសភា បានថ្លែងថាវប្បធម៌ជាការផ្សារភ្ជាប់ប្រវត្តិសាស្ត្រពីមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេស ការថែរក្សាវប្បធម៌នៃការរស់នៅ និងអាចធានាបាននូវសុខុដុមនីយកម្មសង្គម។ សម្រាប់លោក ហ៊ុន ម៉ានី វប្បធម៌ជាការអប់រំផ្នត់គំនិត និងឥរិយាបថក្នុងសង្គម ហើយការអប់រំតាមរយៈវប្បធម៌ នឹងធ្វើឲ្យពលរដ្ឋខ្មែរចេះអធ្យាស្រ័យគ្នា។    លោក ហ៊ុន ម៉ានី បានបន្ថែមថា៖ «វប្បធម៌កំពុងមានការប្រឈមក្នុងបរិបទសាកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះ យើងនឹងអាចប្រឈមជាមួយឥទ្ធិពលវប្បធម៌បរទេសដែលហូរចូលមក។ ដូច្នេះ យើងទាំងអស់គ្នាត្រូវមានស្មារតីថែរក្សាអត្តសញ្ញាណ ទំនៀមទំលាប់ ប្រពៃណីខ្មែរក្នុងការរស់នៅប្រចាំថ្ងៃក្នុងសង្គម និងភាពជាខ្មែរអោយបានជាដាច់ខាត»។  លោក ហ៊ុន ម៉ានី ទៅទស្សនកិច្ចនៅសហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពត   សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរាជធានីខេត្ត រយៈពេល៥ថ្ងៃនេះ លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូជួបប្រជុំជាមួយអភិបាលខេត្តតាកែវ, ខេត្តកែប និងខេត្តកំពត ដោយពាក់ព័ន្ធនឹងការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ឆ្លៀតពេលជួបសំណេះសំណាលជាមួយសមាជិក នៅតាមបណ្ដាខេត្តទាំងបី។ ក្នុងបេសកកម្មដដែល លោក ហ៊ុន ម៉ានី ក៏បានទៅទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍សហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពតផងដែរ៕    លោក ហ៊ុន ម៉ានី ទៅទស្សនកិច្ចនៅសារមន្ទីរខេត្តតាកែវ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ឆ្ពោះទៅកាន់ខេត្តតាកែវ កំពត និងខេត្តកែប។ លោក ហ៊ុន ម៉ានី បានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់លើលំហូរចូលនៃវប្បធម៌បរទេស។
  បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៤០ ៧៨២នាក់ ក្នុងនោះ ១ ៥២០ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន៣៥ ០៣០នាក់ និងស្លាប់៣៨០ នាក់៕ អត្ថបទទាក់ទង   ករណីឆ្លងថ្មីនៅកោះកុង និងព្រៃវែង នៅតែខ្ពស់ ខណៈសៀមរាបរកឃើញ ២នាក់ប៉ុណ្ណោះ   
កម្ពុជារកឃើញមនុស្ស ៦២៥នាក់ទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៤នាក់ជាករណីនាំចូល។ អ្នកជំងឺចំនួន ៧០៥នាក់បន្ថែមបានជាសះស្បើយ រីឯ១២នាក់ទៀតបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧មិថុនានេះ។
  សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យុវតីវ័យ១៧ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់លោក រំដួល ចិត្រា ពីស្ថានភាពដ៏លំបាករបស់ខ្លួនក្នុងគំនរអគារ បាក់បែក ជាង២០ម៉ោង។ ក្រៅពីខំប្រឹងដកដង្ហើមដើម្បីរស់ យុវតីដែលផ្សងព្រេងទៅធ្វើការសំណង់ជាមួយឪពុកម្តាយរូបនេះ មានទឹកក្រូចដែលខ្លួនបានទិញទុក ដើម្បីផឹកជំនួសបាយ និងទន្ទឹងរង់ចាំការជួយសង្រ្គោះ។ ស្តាប់ការរៀបរាប់របស់ យុវតី អ៊ុន ណេង ដែលឆ្លើយតបទៅនឹងការសាកសួររបស់លោក រំដួល ចិត្រា និពន្ធនាយករងសារព័ត៌មានថ្មីៗ ដូចខាងក្រោម៖      អត្ថបទទាក់ទង   មកស្តាប់ការរៀបរាប់របស់ជនរងគ្រោះ៤នាក់ ដែលរួចជីវិតពីការរលំអគារនៅខេត្តព្រះសីហនុ   រលំអគារ៖ រកឃើញជនរងគ្រោះ៤នាក់ទៀត ខណៈ២នាក់នៅរស់រានមានជីវិត ថ្វីត្បិតតែយុវតីដែលមានប្រភពពីស្រុកសំបូរ ខេត្តក្រចេះរូបនេះ រួចផុតជីវិតក៏ដោយ ប៉ុន្តែនាងលែងមានឱកាសឃើញឪពុកម្តាយរបស់ខ្លួនទៀតហើយ។ លោក ទេព ណី អាយុ៤៨ឆ្នាំ និងអ្នកស្រី ព្រុំ ដែន អាយុ៤៥ឆ្នាំ គឺជាឪពុកម្តាយរបស់ អ៊ុន ណេង ដែលស្ថិតក្នុងចំណោមជនរងគ្រោះសរុប២៨នាក់ ដែលបានស្លាប់ក្នុងឧបទ្ទេវហេតុបាក់អគារដែលគ្រប់គ្រងដោយជនជាតិចិន៕
មានស្រុកកំណើតនៅខេត្តក្រចេះ អ៊ុន ណេង ជាជនរងគ្រោះម្នាក់ដែលរស់រៀនមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែកនៃអគារ៧ជាន់នៅខេត្តព្រះសីហនុដែលដួលរលំ។ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ពោលគឺរយៈពេលជាង២០ម៉ោងក្រោយមក ក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះ៣នាក់ ដោយ អ៊ុន ណេង ជាម្នាក់តែម្នាក់គត់ដែលបានរស់រៀនមានជីវិត។
តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺ«ឥឡូវ» ឬ «ឥលូវ» ក៏បានដែរ។ នាមសព្ទនេះមានន័យថា ប្រាប់សេចក្តីជាបច្ចុប្បន្នកាលថា កាលនេះ, វេលានេះ។ ឧទាហរណ៍៖ ទៅឥឡូវ, ទៅក្នុងវេលានេះ។ ល៕
មនុស្សមួយចំនួននៅតែប្រកែកគ្នាចំពោះពាក្យ «ឥឡូវ» និង «ឥលូវ» នេះ, អ្នកខ្លះនិយាយថាពាក្យនេះត្រូវសរសេរជាជើងតម្រួត«ឥឡូវ» និងអ្នកខ្លះទៀត បានអះអាងថាពាក្យនេះត្រូវតែសរសេរជាពាក្យរាយ«ឥលូវ»។ តើពាក្យមួយណាត្រឹមត្រូវពិតប្រាកដ?
ជ័យជម្នះនៅជំនូបចុងក្រោយពូល F នៅថ្ងៃទី៩ ខែធ្នូបានជួយ Villarreal ដណ្តើមបានចំណាត់ថ្នាក់ទី២មាន៧ពិន្ទុ នាំមុខគូប្រជែង Atalanta ដែលស្ថិតនៅលេខ៣ចំនួន១ពិន្ទុ។ ពូល F នេះ Manchester United ដែលឈរកំពូលតាងបានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិតាំងពីជំនួនទី៥ម្លេះ។   Villarreal បានក្លាយជាក្រុមទី១៦ ដើម្បីឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម១៥ផ្សេងទៀតរួមមាន Ajax, AT-Madrid, Bayern Munich, Benfica, Chelsea, Inter Milan, Juventus, Liverpool, Lille, Man City, Man Utd, PSG, Real Madrid, RB Salzburg និង Sporting Lisbon។   ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្ដាលសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នាទីក្រុង Nyon ប្រទេសស្វីស។ តាមគោលការ UEFA ការចាប់ឆ្នោតវគ្គ១៦ ក្រុមមកពីលីគជាមួយគ្នា មិនប៉ះគ្នាទេ។   ដោយឡែក៨ក្រុម ដែលធ្លាក់ពីក្របខណ្ឌកំពូលអឺរ៉ុបទៅជួប១៦ក្រុមនៅ Europa League រួមមាន RB Leipzig, FC Porto, Dortmund, Sheriff Tiraspol, Barcelona, Sevilla, Atalanta និង Zenit St Petersburg។ ១៦ក្រុមចុងក្រោយដែលឆ្លងផុតវគ្គសន្សំពិន្ទុ Europa League មាន Lyon, Rangers, Monaco, Real Sociedad, Spartak Moscow, Napoli, Frankfurt, Olympiakos, Galatasaray, Lazio, Red Star Belgrade, Sporting Braga, Bayern Leverkusen, Real Betis, Dinamo Zagreb និង West Ham United៕
Villarreal ជាក្រុមចុងក្រោយដែលបានកៅអីឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ UEFA Champions League ក្រោយយកឈ្នះ Atalanta ៣-២។ Villarreal បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល F ខណៈ Atalanta បានលេខ៣ សល់សិទ្ធិប្រជែងពាន Europa League។
  គម្រោង Startupper នេះ ត្រូវតែផ្ដល់ផលប្រយោជន៍ដល់សហគមន៍ និងបើកទូលាយលើគ្រប់វិស័យ មិនថាបច្ចេកវិទ្យាកសិកម្ម ឬពាណិជ្ជកម្មនោះឡើយ។ លោក AsifIqbal នាយកគ្រប់គ្រងក្រុមហ៊ុនTotal បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននោះថា ការបង្កើតកម្មវិធី Startupper នេះ គឺជាផ្នែកមួយនៃគម្រោងទទួលខុសត្រូវរបស់សង្គម (CSR ) របស់ក្រុមហ៊ុនតូតាល់ ដែលធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ជូនទៅដល់សហគមន៍វិញ។   បើតាមលោក AsifIqbal ប្រធានបទសម្រាប់ការប្រកួត អាចទាក់ទងនឹងការផ្តល់ឱកាសសម្រាប់ការអប់រំ ការកាត់បន្ថយអាត្រាមរណៈកុមារ ការពង្រឹងសុខភាពសាធារណៈ ការអភិវឌ្ឍបណ្តាញអគ្គិសនីជនបទ ការពង្រឹងសុវត្ថិភាពផ្លួវថ្នល់ ឬការសាងសង់គេហដ្ឋានដោយប្រើប្រាស់សម្ភារដែលមិនប៉ះពាល់ដល់បរិស្ថាន។ ជារួមមានន័យថារាល់ Startup ទាំងអស់សុទ្ធតែអាចធ្វើអោយជីវិតកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា អាចធ្វើអោយពិភពលោក មានការផ្លាស់ប្តូរបាន។ លោក AsifIqbal នាយកគ្រប់គ្រងក្រុមហ៊ុនTotal បញ្ជាក់បន្ថែមដូច្នេះ។   គួររំលឹកថា ការប្រកួតប្រជែងបង្កើតគម្រោងអាជីវកម្មដំបូង(Startupper) គឺជាយុទ្ធនាការមួយក្នុងតំបន់ ដែលផ្ដួចផ្តើមឡើងដោយក្រុមហ៊ុន Total បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងដំណាក់កាលដំបូង ពី៣៤ប្រទេស ក្នុងទ្វីបអាហ្រិ្វក។ យុទ្ធនាការនៅឆ្នាំនេះ បានបន្តរហូតដល់ ៥៧ប្រទេស ជុំវិញពិភពលោក។ ហើយនេះជាឆ្នាំដំបូងសម្រាប់យុទ្ធនាការ Startupper ដែលប្រារឰឡើងនៅប្រទេសកម្ពុជា។ យុទ្ធនាការនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ចុងក្រោយ នៃខែតុលា។ ឯការប្រកាសជ័យលាភី នឹងប្រព្រឹត្តននៅខែកុម្ភៈ ឆ្នាំ២០១៩។   ក្រុមការងាររបស់ក្រុមហ៊ុន តូតាល់ នឹងធ្វើដំណើរទៅតាមខេត្តក្រុងផ្សេងៗ ដើម្បីបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានមួយ សម្រាប់ស្វែងរកបេក្ខជន ពីទីតាំងផ្សេងៗនៃប្រទេសកម្ពុជា។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់១៤០០០ដុល្លារ,លេខ២បាន៨៥០០ដុល្លារ និងលេខ៣បាន ៥៧០០ដុល្លារអាមេរិក។ អ្នកដែលចូលរួម ត្រូវតែជាជនជាតិខ្មែរ មានអាយុក្រោម៣៥ឆ្នាំនិងត្រូវជាអ្នកចាប់ផ្តើមបង្កើតអាជីវកម្មដំបូង(Startup) ឬបានចាប់ផ្តើមអាជីវកម្មយ៉ាងយូរ២ឆ្នាំ៕   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ បានរៀបចំសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៧ ខែកញ្ញា ដើម្បីប្រកាសពីកម្មវិធីប្រកួតប្រជែង គម្រោងអាជីវកម្ម(Startupper) ដំបូងក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងនេះ នឹងចាប់ផ្ដើមនៅខែតុលាខាងមុខ។ គម្រោងអាជីវកម្មដំបូង ដែលទទួលជ័យលាភីលេខ១ ពីការប្រកួតនេះ នឹងទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១ម៉ឺន ៤ពាន់ដុល្លារ, លេខ២ ទទួលបានប្រាក់រង្វាន់ ៨.៥០០ដុល្លារ និងលេខ៣ ចំនួន៥.៧០០ ដុល្លារអាមេរិក។
វីដេអូអាចធ្វើឡើងជាបីប្រភេទ៖ ប្រភេទទី១៖ ជាប្រភេទស្ពតពាណិជ្ជកម្ម (Commercial spot) ប្រភេទទី២៖ វីដេអូពាណិជ្ជកម្ម (Promotional Video) ប្រភេទទី៣៖ វីដេអូបែបឯកសារស្រាវជ្រាវ (Documentary Video) បញ្ជាក់៖ រាល់ការផលិតជាមួយក្រុមហ៊ុនថ្មីៗ សារព័ត៌មានថ្មីៗនឹងជួយផ្សព្វផ្សាយលើសារព័ត៌មានរបស់ខ្លួនដោយមិនយកកម្រៃ។ លេខទំនាក់ទំនង៖ ០៨៦ ៦៥៤ ៨៤៦ ឬ  ០១២ ៩០០ ១៣២ E-mail:sales@thmeythmey.com
ក្នុងន័យជួយជំរុញការលក់ជូនដល់ក្រុមហ៊ុន សារព័ត៌មានអេឡិចត្រូនិកថ្មីៗសម្រេចបង្កើតក្រុមការងារផលិតវីដេអូ និងផ្សព្វផ្សាយជូនដល់ក្រុមហ៊ុន ហាងលក់ដូគ្រប់ប្រភេទ អង្គការ និងស្ថាប័នរដ្ឋនានាជាមួយនឹងតម្លៃសមរម្យបំផុត។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖     ក្នុងចំណោមត្រាក់ទ័រពណ៌ខៀវទាំង៣នោះ លោក ឡុក មានម៉ាក FORD ប្រភេទ 4000 ១គ្រឿង ផលិតនៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧២។ FORD 4000 ត្រូវបានផលិត ប្រមាណ ៣០០ ០០០ គ្រឿង ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥។ វាមានម៉ាស៊ីនប្រើម៉ាស៊ូត។   ត្រាក់ទ័រម៉ាក FORD ប្រភេទ 6600 ១គ្រឿង ផលិតឆ្នាំ១៩៧៦។ FORD 6600 ត្រូវបានផលិត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨១។ វាមានម៉ាស៊ីនប្រើម៉ាស៊ូត។ ហើយមានតែពណ៌ខៀវប៉ុណ្ណោះ។ លោក FORD Henry បានបង្កើតក្រុមហ៊ុនរថយន្ដ FORD ខែមិថុនា ឆ្នាំ១៩០៣ បន្ទាប់ពីបានបង្កើតក្រុមហ៊ុនរថយន្ដ CADILLAC នៅសហរដ្ឋអាម៉េរិក។   ត្រាក់ទ័រមួយទៀត ម៉ាក ISEKI ប្រភេទ TS2510 ១គ្រឿង។ ISEKI TS2510 ត្រូវបានផលិត ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨០។ វាមានម៉ាស៊ីន ៣ស៊ីឡាំង ១,២លីត្រ ប្រើម៉ាស៊ូត។ វាមានកំលាំង ២៥សេសប៉ុណ្ណោះ ក៏ប៉ុន្តែបង្វិលកង់ទាំង៤ អាស្រ័យតាមម៉ូឌែល។ ក្រុមហ៊ុន ISEKI ត្រូវបានបង្កើតឡើង ខែសីហា ឆ្នាំ១៩២៦ នៅប្រទេសជប៉ុន។ វាផលិតរថយន្ដគ្រប់មុខសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម៕   អត្ថបទទាក់ទង   ក្រៅពីលម្អ ត្រាក់ទ័រ ជាយានបង្ហាញអត្តសញ្ញាណភោជនីយដ្ឋានមួយនៅក្រុងភ្នំពេញ  
ស្វាយរៀង៖ លោក ឡុក ប្រើត្រាក់ទ័របុរាណ៣គ្រឿង ដើម្បីដឹកជញ្ជូនគ្រឿងសំណង់។ គេហដ្ឋានរបស់គាត់ ស្ថិតនៅផ្លូវជាតិលេខ១៣ ដែលចាក់កៅស៊ូបានស្អាត នៅទីរួមខេត្តស្វាយរៀង ដែលនៅលើផ្លូវនេះ អាចជិះបានលឿន។ ដូច្នេះតើហេតុអ្វីគាត់ទិញត្រាក់ទ័រចាស់ៗ ដែលជិះយឺតៗដូចនេះ ? ពីព្រោះគាត់ជិះកាត់តាមវាលស្រែ ទៅដល់កន្លែងសាងសង់ តាមស្រុកតាមភូមិ។ ម្យ៉ាងទៀត គាត់ពីព្រោះត្រាក់ទ័ររបស់លោក ឡុក កាលពីនៅថ្មី ជាង៤០ឆ្នាំមុន វាមានតម្លៃប្រហែល ២០ ០០០ ដុល្លារអាម៉េរិក ប៉ុន្តែគាត់មិនអាចទិញតម្លៃនេះបានទេ។ ហេតុនេះ គាត់បានទៅប្រទេសវៀតណាម ទិញត្រាក់ទ័រ ដែលគេបានប្រើប្រាស់ហើយ រយៈពេលយូរឆ្នាំ ព្រោះតម្លៃវាថោកជាង។
  ស្ត្រេស ភាពស្ត្រេសនឹងធ្វើឲ្យរាងកាយមិនស្រួលក្នុងខ្លួនឬស្ថិតក្នុងស្ថានភាព Fight-of-flight Mode និងបង្កជាអាការៈដូចជា តឹងសាច់ដុំ ហើយក៏តឹងក្នុងទ្រូងផងដែរ។ យ៉ាងណាមិញ ជីវិតរស់នៅដោយភាពតានតឹងខ្លាំងពេក ប្រហែលជាធ្វើឲ្យមានជំងឺបេះដូងបាន ហើយក៏ឧស្សាហ៍មានអារម្មណ៍ធ្ងន់ៗក្នុងទ្រូងថែមទៀតខណៈពេលដែលកំពុងតែមានជំងឺគាំងបេះដូង។   ថប់អារម្មណ៍ តើគ្រូពេទ្យមានប្រាប់ថា អ្នកកំពុងតែមានអាការៈរបស់ជំងឺថប់អារម្មណ៍ដែរទេ? ការថប់អារម្មណ៍គឺជាហេតុផលមួយដែលឲ្យតឹងៗក្នុងទ្រូងគ្រប់ពេល ជាពិសេសនៅពេលក្នុងអារម្មណ៍ពោរពេញទៅដោយភាពតក់ស្លុតខ្លាំង។ ការថប់អារម្មណ៍មិនត្រឹមតែធ្វើឲ្យតឹងក្នុងសាច់ដុំនៅទ្រូងទេ តែសាច់ដុំនៅកន្លែងផ្សេងក៏ដូចគ្នាដែរ។   ការច្រាលទឹកអាស៊ីតពីក្រពះ បើសិនជាការធ្ងន់ៗក្នុងទ្រូងកើតឡើងក្រោយពេលញ៉ាំអាហារភ្លាមៗ រឿងនេះពិតជាបង្កឡើងដោយប្រព័ន្ធរំលាយអាហារច្រើនជាងប្រព័ន្ធរបត់ឈាម។ បើសិនជាជាអ្នកកំពុងតែមានអាការៈច្រាលទឹកអាស៊ីតពីក្រពះ វាក៏ទំនងជាធ្វើឲ្យធ្ងន់ៗក្នុងទ្រូងដែរ ព្រមទាំងមានបញ្ហាក្រហាយទ្រូង ចង្អោ និងមានអារម្មណ៍ល្វីងៗក្នុងមាត់ទៀត។   ជំងឺផ្សេងៗទៀត យកល្អគួរតែប្រាប់អាការៈធ្ងន់ៗក្នុងទ្រូងនេះឲ្យគ្រូពេទ្យដឹងផងជាពិសេសបើសិនវាកើតឡើងញឹកញាប់ និងចាប់ផ្តើមធ្វើឲ្យអ្នកមិនអាចធ្វើការងារអ្វីបាន។ នេះដោយសារតែ ក្រៅជំងឺគាំងបេះដូង ក៏មានជំងឺជាច្រើនទៀតអាចធ្វើឲ្យធ្ងន់ៗក្នុងទ្រូងដែរ ដូចជា ការរលាកសន្លាក់ឆ្អឹងក្នុងឆ្អឹងជំនី ដំបៅក្រពះ រលាកលំពែង គ្រួសថង់ទឹកប្រមាត់ ជំងឺហឺត និងរលាកសួត៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ការដែលមានអារម្មណ៍ធ្ងន់ៗក្នុងទ្រូង ឬយល់ថា មានការឈឺចាប់ចុក ឬតឹងៗក្នុងទ្រូងចម្លែង គួរតែត្រូវបានចាត់ទុកថា ជារឿងដែលធ្ងន់ធ្ងរ ។ មានន័យថា អ្នកគួរតែស្វែងរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលបើសិនជាវាកើតឡើងជាមួយនឹងការពិបាកដកដង្ហើម ញ័រទ្រូង ការឈឺចាប់ដែលចាក់ទៅដៃ ក និងថ្គាម វិលមុខ និងបែកញើស។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យមានអារម្មណ៍ធ្ងន់ៗក្នុងទ្រូង៖
ខ្សែប្រយុទ្ធបារាងវ័យ ៣៤ឆ្នាំ ដែលជាកីឡាករតំបន់ប្រយុទ្ធល្អមួយរូបក្នុងទ្វីបអឺរ៉ុបរយៈពេលជាច្រើនឆ្នាំមកនេះ បានទទួលនូវពានរង្វាន់កីឡាករឆ្នើមបំផុតលើពិភពលោក ដូចទៅនឹងអ្វីដែលរូបបានស្រម៉ៃតាំងពីនៅវ័យក្មេងមក ។   ក្រោយតែពីទទួលបាននូវពានរង្វាន់Ballon dOr ហើយ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បាននិយាយ ប្រាប់វិទ្យុ Onda Cero ថា៖ «ពិតណាស់គ្មានជម្រើសណាផ្សេងឡើយ សម្រាប់ខ្ញុំវាគឺជាក្តីសុបិនមួយដែលបានចុះកិច្ចសន្យាជាមួយ Real Madrid ហើយនឹងចូលនិវត្តន៍ជាមួយ Real។ ខ្ញុំមានក្តីសុបិន្តបី គឺដើម្បីទិញផ្ទះសម្រាប់ម្តាយរបស់ខ្ញុំ ដើម្បីលេងឱ្យ Real Madrid និងការឈ្នះពានរង្វាន់ Ballon dOr នេះ។»។   Benzema រួមរស់ជាមួយ Real Madrid រយៈពេល ១៣ឆ្នាំ ក្រោយផ្ទេរពីក្រុម Olympique Lyonnais តម្លៃ ៣៦លានអឺរ៉ូ ។ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ក៏ក្លាយជាកីឡាករទី២ ប្រចាំ Real Madrid ដែលស៊ុតគ្រាប់បាល់ ៣២៨គ្រាប់ឱ្យ Real Madrid ច្រើនជាងគេ បន្ទាប់ពី Ronaldo លេខ១ ដែលមាន ៤៥១គ្រាប់ប្រចាំប្រវត្តិសាស្ត្រក្លិប Real Madrid។   កិច្ចសន្យារវាង Benzema និង Real Madrid នឹងផុតក្នុងឆ្នាំ ២០២៣ ហើយពេលនោះរូបគេនឹងឈានចូលវ័យ ៣៥ឆ្នាំ។ ប៉ុន្តែកីឡាករសម្បូរទៅដោយបទពិសោធន៍ដ៏ឆ្នើមរូបនេះ ត្រូវបានគេរំពឹងថា នឹងអាចទទួលបានកិច្ចសន្យាថ្មី ក្នុងការបន្តដំណើរជាមួយក្រុមអធិរាជស៕  
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលនឹងត្រូវផុតកិច្ចសន្យាជាមួយ Real Madrid នាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ បាននិយាយថារូបគេនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ជាមួយក្រុមអធិរាជសតែម្តង។ ការប្រកាសរបស់រូបគេ ក្រោយពេលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon dOr។
  មន្ត្រីឧទ្យានុរក្សសន្និដ្ឋានថា សំបុកសត្វដែលប្រទះឃើញនៅនេះ ប្រហែលជាសត្វ ដែលស្ថិតនៅក្នុងក្រុមសត្វចំនួន២ (មានឈ្មោះដែលដាក់ឱ្យថា SHE និងSEC) ដែលត្រូវអ្នកសិក្សាអូស្ត្រាលីដាក់ឧបករណ៍បញ្ជូនសារ ហើយសត្វទាំង២នេះ ត្រូវបានកត់ត្រាថាបានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្ត្រាលី វិញហើយ ក្រោយចាកចេញពីទីតាំងពងកូននៅកម្ពុជា កាលពីពេលកន្លងទៅ។ នេះបើតាមការផ្សាយរបស់អង្គការ BirdLife  កម្ពុជា ៕
ភ្នំពេញ៖ ឧទ្យានុរក្សនៅតំបន់ការពារទេសភាព កាលពីថ្ងៃទី២៧ មេសា បានប្រទះឃើញសំបុករបស់សត្វទន្ទ្រីតធំមួយ នៅដីសណ្តទន្លេមេគង្គក្រោមប្រទេសកម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់អង្គការ BirdLife  កម្ពុជា  សត្វទន្ទ្រីតធំនេះ បានបម្លាស់ទីក្នុងចម្ងាយជាង៨,០០០គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិនបន្តពូជ ក្នុងប្រទេសអូស្ត្រាលី មកកាន់តំបន់ពងកូនក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច។
  លោក សំ ធារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកជាង៥០០០ក្បាលនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២០ ធ្នូ ថាលោក និងអ្នកចិញ្ចឹមជ្រូកក្នុងស្រុកផ្សេងទៀត បានជួបបញ្ហាទីផ្សារ និងតម្លៃរយៈពេលពីរឆ្នាំមកហើយ ដោយតែការនាំចូលសាច់បង្កកដ៏គំហុកពីបរទេស។   ប្រឡូកក្នុងវិស័យចិញ្ចឹមជ្រូកជាង១០ឆ្នាំ ធារិទ្ធមិនអាចទប់ទល់នឹងការខាតបង់ ម្ដងហើយ ម្ដងទៀត ដូចពេលនេះបានទេ។ រហូតមកដល់ខែសីហា ឆ្នាំ២០២៣លោកក៏សម្រេចចិត្តផ្អាកការចិញ្ចឹមតែម្ដង។ ម្ចាស់កសិដ្ឋានរូបនេះមិនអាចប្រាប់ពីទំហំនៃការខាតបង់នោះទេ។ ប៉ុន្តែ លោក អះអាងថា បច្ចុប្បន្នការចិញ្ចឹមជ្រូកគ្មានបានប្រាក់ចំណេញនោះទេ គឺតែការខាតបង់ប៉ុណ្ណោះ ដោយសារតែតម្លៃលក់ចេញទាបជាងថ្លៃដើមផលិត។    លោក ប្រាប់ដូច្នេះថា៖« ខ្ញុំចិញ្ចឹមយូរដែរហើយតែមិនដែលឃើញជ្រូករស់ធ្លាក់ថ្លៃក្រោមដើមទុនច្រើនបែបនេះទេ។ ពីមុន(២០១៧) ថោកដែរប៉ុន្តែ ថ្លៃដើមផលិតទាប មិនដូចឥឡូវ ថោកហើយ ថ្លៃដើមផលិតខ្ពស់ទៀត។ ឥឡូវខ្ញុំឈប់ពីវិស័យចិញ្ចឹមជ្រូកហើយ ដោយសារតែចិញ្ចឹមអត់ចំណេញទេ គឺមានតែខាត»។    មិនមែនមានតែ លោក សំ ធារិទ្ធម្នាក់ទេ ដែលបានបោះបង់ការចិញ្ចឹម ក្នុងនោះអ្នកនាង ទឹម សុខគា អ្នកចិញ្ចឹមជ្រូកខ្នាតតូចម្នាក់ នៅខេត្តកំពង់ស្ពឺក៏បម្រុងផ្អាកការចិញ្ចឹម នៅប៉ុន្មានខែខាងមុខទៀតដែរដោយសារតែតម្លៃជ្រូករស់ធ្លាក់ចុះខ្លាំង។    អ្នកនាង សុគា ប្រាប់ដូច្នេះថា៖«មិនឱ្យខ្ញុំឈប់យ៉ាងម៉េច បើតម្លៃថោកយ៉ាងនេះលក់មិនរួចថ្លៃដើមផង។ ដូច្នេះ ខ្ញុំប្រហែលជាចិញ្ចឹមតែមួយវគ្គនេះទៀតទេឈប់ចិញ្ចឹមដែរហើយ»។    នៅពាក់កណ្ដាលខែធ្នូនេះ តម្លៃជ្រូករស់ បានធ្លាក់ដល់៦ពាន់រៀលក្នុងមួយគីឡូក្រាម។ ជុំវិញតម្លៃនេះ លោក សំ ធារិទ្ធ និងអ្នកនាង ទឹម សុខគាថាមិនអាចទទួលយកបានទេ។ អ្នកទាំងពីរ ស្នើឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ចំពោះកសិករ ជាពិសេស លុបបំបាត់ការនាំចូលសាច់បង្កកដើម្បីជួយឱ្យទីផ្សារ និងតម្លៃជ្រូកក្នុងស្រុកកើនឡើងវិញ។   ចំណែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មើលឃើញថានាពេលបច្ចុប្បន្ន កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ដោយខ្លួនឯងបានហើយប៉ុន្តែ ជាអកុសលការលេចឡើងវត្តមានសាច់បង្កក បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារនិងតម្លៃជ្រូកក្នុងស្រុក។ ជាក់ស្ដែង តាមពិធីមង្គលការ បុណ្យទាន ហាងនិងភោជនីយដ្ឋាននានា លែងត្រូវការសាច់ជ្រូក្នុងស្រុកហើយ ដោយពួកគេងាកទៅរកសាច់បង្កកដែលនាំចូលពីបរទេសវិញ។    លោក ប្រាប់ដូច្នេះថា៖« មែនទែនទៅ ក្នុងវិស័យចិញ្ចឹមសត្វនេះកម្ពុជាយើងធ្វើបានហើយ តែជាអកុសលអី យើងនាំសាច់បង្កកចូលមកដែលវាធ្វើឱ្យប៉ះពាល់ទីផ្សារយ៉ាងគំហុក។ ឥឡូវនេះ ដូចជា ការ បុណ្យ និងហាងជាច្រើនបានងាកទៅរកសាច់បង្កកអស់ហើយ គេលែងសូវត្រូវការសាច់ជ្រូក្នុងស្រុកទៀតហើយ»។    ជុំវិញបញ្ហានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងធ្វើការជាមួយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីស្នើឱ្យមានការផ្អាកនាំចូលសាច់បង្កកមួយរយៈ។ក្រៅតែពី ការស្នើឱ្យផ្អាកនាំចូលបង្កក សមាគមក៏ស្នើឱ្យកែអនុក្រឹត្យលេខ ១៧ឡើងវិញ ដោយផ្ដោតលើការរឹតបន្តឹងរនាំងពន្ធនិងរនាំងច្បាប់បច្ចេកទេស។    អនុក្រឹត្យលេខ១៧ បានចែងថាប្រទេសណាក៏ដោយឱ្យមានតែបញ្ជាក់វិញ្ញាបនបត្រសត្វ និងសាច់មានគុណភាពល្អគឺសុទ្ធសឹងតែអាចនាំចូលមកកម្ពុជាបាន ទោះបី ក្នុងទំហំប៉ុណ្ណាក៏ដោយ។ នេះជាមូលហេតុប្រទេសកម្ពុជា ពិបាកហាមឃាតការនាំចូលសាច់បង្កកពីបរទេស។ លោក ស្រ៊ុន ពៅ លើកឡើងបែបនេះ។    លោក បន្ថែមដូច្នេះថា៖« យើងបានស្នើឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ ផ្អាកការនាំចូលសាច់បង្កកមួយរយៈខ្លីដើម្បីបញ្ចេញការកកស្ទុះសាច់ក្នុងស្រុក។ មួយទៀត យើងចង់ឱ្យកែអនុក្រឹត្យឡើងវិញពាក់ព័ន្ធនឹងរនាំងពន្ធ និងរនាំងច្បាប់ បច្ចេកទេស។ ដ្បិតថា ទីផ្សារសេរី ប៉ុន្តែរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែយករនាំងទាំងពីរនេះ ទៅការពារកសិករដើម្បីកុំឱ្យពួកគេក្ស័យធន»។   នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ស្រ៊ុន ពៅ នឹងទៅជួបប្រជុំជាមួយក្រុមការងារគោលនយោបាយសេដ្ឋកិច្ច ហើយនៅថ្ងៃទី២២ លោកនឹងប្រជុំជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម នៅពេលបន្តបន្ទាប់។   លោក ស្រ៊ុន ពៅ បញ្ជាក់គោលជំហរថា ប្រសិនបើ បណ្ដាក្រសួងទាំងអស់មិនអាចរកដំណោះស្រាយជួយវិស័យចិញ្ចឹមសត្វបានទេ លោកនឹងបន្តដាក់សំណើរទៅកាន់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍៕  
ភ្នំពេញ៖ អ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនថាក្រុមហ៊ុន ឬឯកជននោះទេបានជួបបញ្ហាបាក់ទឹកចិត្តជាខ្លាំង ដោយសារលំហូរចូលសាច់បង្កកពីបរទេស សម្លាប់តម្លៃនិងទីផ្សារ។ ពួកគាត់បញ្ជាក់ថា បញ្ហាក្នុងវិស័យចិញ្ចឹមជ្រូកនេះកើតឡើងជិតពីរឆ្នាំហើយ តែមិនទាន់ឃើញក្រសួង ឬស្ថាប័នពាក់ព័ន្ធណាដោះស្រាយបាននៅឡើយទេខណៈកសិករជាច្រើន បានសម្រេចបោះបង់ការចិញ្ចឹម ក្រោមហេតុផល «លក់មិនរួចថ្លៃដើមផលិត»។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ អ្នកស្រី យុន ម៉ាណេ ដូចតទៅ៖        
ភ្នំពេញ៖ អ្នកស្រី យុន ម៉ាណេ ម្ចាស់ហាងឈ្មោះ«ផ្ទះបាយជនជាតិដើម» មានប្រសាសន៍ថា ហាងនេះ បានសម្រិតសម្រាំងម្ហូបបែបធម្មជាតិ ដែលជនជាតិដើមភាគតិចនៅភាគឦសានប្រទេសកម្ពុជា តែងតែបរិភោគជាប្រចាំថ្ងៃ ដោយយកចុងភៅជាជនជាតិដើមភាគតិច យកបន្លែព្រៃ និងសាច់ធម្មជាតិ ដើម្បីចម្រាញ់ជាម្ហូប ដែលអាចជួយដល់សុខភាពអតិថិជន។ ក្នុងវ័យ៣៥ឆ្នាំ អ្នកស្រី បន្តទៀតថា   មូលហេតុនៃការបើកហាងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណម្ហូបជនជាតិដើមភាគតិច និងផ្សព្វផ្សាយដល់អតិថិជនទាំងជនជាតិខ្មែរ និងបរទេស ឲ្យបានស្គាល់ផងដែរ។ 
  លោក Pita ដែលជាមេដឹកនាំនៃគណបក្សឆ្ពោះទៅមុខ កំពុងមានរឿងចម្រូងចម្រាស់ ជាប់សង្ស័យផ្លូវច្បាប់មិនច្បាស់លាស់ក្នុងការទៅកាន់តំណែងនាយករដ្ឋមន្ត្រី បើទោះបីជាទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតជាតិថៃកាលពីខែឧសភាកន្លងទៅក៏ដោយ។    ការចូលរួមជាសម្ព័ន្ធភាពទាំងប្រាំបីគណបក្ស ប្រមូលត្រឹមតែ ៣១២អាសនៈនៅក្នុងសភាតែប៉ុណ្ណោះ។ នៅក្រោមរដ្ឋធម្មនុញ្ញថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបានលោក Pita ត្រូវការសំឡេងយ៉ាងតិច ៣៧៦អសនៈទាំងនៅក្នុងសភា និងព្រឹទ្ធសភា។   នៅពេលមានសួរសំណួរពីអ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែមិថុនា ថាតើលោកទទួលបានការគាំទ្រពីព្រឹទ្ធសភាប៉ុន្មាននោះ? លោក Pita បាននិយាយថា ៖ « គ្រប់គ្រាន់សម្រាប់ខ្ញុំ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី »។   ការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ថៃ ជាចំណុចខ្ទាស់សម្រាប់ការគាំទ្រណាមួយ។ បក្សឆ្ពោះទៅមុខបានពន្យល់ថា ច្បាប់ដែលកំណត់ការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយប្រឆាំងនឹងគូប្រជែងរបស់រដ្ឋាភិបាលបច្ចុប្បន្ន។   ជំហរនេះបានធ្វើឱ្យមានការប្រឆាំង នឹងការបង្កើតរាជានិយម ជាពិសេសពួកឥស្សរជនដែលមានលុយច្រើន រួមទាំងព្រឹទ្ធសភាដែលមាននិន្នាការអភិរក្សនិយមផងដែរ។ លោក Pita បាននិយាយថា បក្សកំពុងពន្យល់ពីជំហររបស់ខ្លួនដល់សមាជិកព្រឹទ្ធសភា មុនពេលការបោះឆ្នោតនៅសភាខែកក្កដាខាងមុខ។   លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់ឲ្យស្របតាមបរិបទសង្គម មិនមែនជាអ្វីដែលនឹងបញ្ឈប់ការបង្កើតរដ្ឋាភិបាលនោះទេ។   បន្ទាប់ពីប្រជុំនៅថ្ងៃទី៣ កក្កដា សភាថៃត្រូវគេរំពឹងថានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ កក្កដា៕  
បេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សឆ្ពោះទៅមុខរបស់ថៃលោក Pita Limjaroenrat បាននិយាយថ្ងៃទី ២៧ ខែមិថុនា ថា លោកមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ខ្ពស់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃមុនសម័យប្រជុំដំបូងរបស់សភាថ្មី។
ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ដែលកកើតនៅឆ្នាំ២០១៣ បានបញ្ឈប់សកម្មភាពរៀបចំរបស់ខ្លួន នៅឆ្នាំ២០២៤។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ តាមពិតទៅគោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងស្រលាញ់អ្វីដែលជារបស់ខ្មែរ។    ទោះមិនមាន«អង្គរសង្ក្រាន្ត» តែស្មារតីនៃការបង្កើតព្រឹត្តិការណ៍សង្រ្កាន្តនៅតាមសាលារៀន តាមវត្ត តាមភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត ក្នុងឆ្នាំនេះ មានភាពអ៊ូអរ និងផុសផុសជាងឆ្នាំមុនៗ។ នេះជាចលនាមួយ នៃការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងបង្កើតភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្ត។   សង្រ្កាន្តនៅតាមរាជធានី-ខេត្ត ផ្ដល់ភាពរីករាយដល់ពលរដ្ឋ និងទេសចរ មិនខុសពីឆ្នាំកន្លងទៅឡើយ នៅតាមរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា សុទ្ធតែរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រាជធានី-ខេត្តខ្លះ ដាក់ឈ្មោះថា «ព្រឹត្តិការណ៍សង្រ្កាន្ត» និងខេត្តខ្លះ ដាក់ឈ្មោះថា «កម្មវិធីកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី»។ ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តទាំងនេះ បង្ហាញពីការចូលរួម និងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តនីមួយៗ ជាពិសេសការរៀបចំសោភ័ណភាព និងភាពទាក់ទាញរបស់រាជធានី-ខេត្ត។ លើសពីការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តនេះ ក៏ជាផ្នែកមួយក្នុងការបង្ហាញពីភាពលេចធ្លោរបស់បណ្ដារាជធានី-ខេត្តផងដែរ។    នៅតាមបណ្ដារាជធានី-ខេត្តនីមួយៗ ខិតខំប្រឹងប្រែងរៀបចំតុបតែង ដើម្បីទាក់ចិត្តទេសចរ និងពលរដ្ឋឱ្យទៅកម្សាន្ត។ រាជធានីភ្នំពេញវិញ បានធ្វើរូបសត្វនាគពីឫស្សី នៅរមណីយដ្ឋានវត្តភ្នំ សម្រាប់«សង្រ្កាន្តវត្តភ្នំ»។ ដោយឡែកខេត្តសៀមរាប ដែលជាខេត្តសម្បូរទេសចរ បានដាក់ពាងទឹកជាច្រើន ត្រៀមក្នុងកម្មវិធីតំបន់ត្រជាក់ចិត្ត។     រូបនាគធ្វើពីឫស្សី ក្នុងសង្រ្កាន្តវត្តភ្នំ ក្រៅពីនេះ ខេត្តបាត់ដំបង ក៏មិនធម្មតាដែរ។ «សង្រ្កាន្តបាត់ដំបង» នឹងមានទុរេនយក្ស ចាប៉ីដងវែង និងណែមយក្ស ជាពិសេសកម្មវិធីកម្សាន្តសប្បាយជាច្រើន។ នៅជិតបាត់ដំបង គឺខេត្តប៉ៃលិន និងបន្ទាយមានជ័យ សុទ្ធតែមានកម្មវិធីសប្បាយ មិនខុសពីខេត្តបាត់ដំបងឡើយ ជាពិសេសមានការបាញ់ពពុះសាប៊ូផងដែរ។   បើក្រឡេកទៅមើលខេត្តព្រៃវែងវិញ បានដាក់បញ្ចូលការប្រកួតអុកចត្រង្គ និងការប្រកួតបវរកញ្ញាវ័យចំណាស់ និងស្រីស្រស់ប្រុសស្អាត។ ចំណែកខេត្តភាគឦសាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ក៏មានកម្មវិធីសង្រ្កាន្តផងដែរ។ និយាយជារួមកម្មវិធីទាំងនេះ មានគ្រប់រាជធានី-ខេត្ត និងគ្រប់កម្មវិធីទាំងអស់ មានបញ្ចូលល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈខ្មែរ។    សង្រ្កាន្តតាមវត្តអារាម និងតាមភូមិ ឃុំ ស្រុក ថែរក្សាវប្បធម៌ និងបង្ហាញសាមគ្គីភាព ងាកមកមើលនៅតាមវត្តអារាម តាមភូមិ ឃុំ សង្កាត់ ស្រុកវិញ ហាក់មិនធំដូចព្រឹត្តិការណ៍តាមខេត្តទេ តែបានបង្កើតបរិយាកាសរីករាយ និងសាមគ្គីភាព។ នៅតាមវត្តអារាមភាគច្រើន បានរៀបចំតុបតែងរួចរាល់ មិនថាការត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងរៀបចំបរិវេណវត្ត អមដោយសម្ភារខ្មែរច្រើន។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម   រីឯតាមភូមិ ឃុំ សង្កាត់ ស្រុកខ្លះ មេភូមិ មេឃុំ បានរៃប្រាក់ពីប្រជាពលរដ្ឋ ឬអ្នកលក់ដូរ ដើម្បីមករៀបចំកម្មវិធី ញ៉ាំងឱ្យមានភាពសប្បាយ។ ការកើតមានសង្រ្កាន្តនៅតាមវត្ត តាមភូមិ ឃុំ សង្កាត់ ស្រុកនេះ ជាការដាស់ស្មារតីពលរដ្ឋម្នាក់ៗ ឱ្យចេះសាមគ្គីគ្នា និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ជាពិសេសប្រមែប្រមូលញាតិមិត្តមកលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តតាមចង្វាក់ខ្មែរ នាខែចូលឆ្នាំ។    ក្នុងកម្មវិធីនេះ គេសង្កេតឃើញថា ក្រៅពីមានកម្មវិធីកម្សាន្តសប្បាយ ក៏មានកម្មវិធីស្រង់ព្រះ ឬស្រង់ទឹក ដល់ចាស់ព្រឹទ្ធាចារ្យផងដែរ។ លើសពីនេះ វាជាចរន្តនៃការបង្កើតឱ្យមានភាពអ៊ូអរនៅតាមវត្ត តាមភូមិ និងបង្កើនសេដ្ឋកិច្ច ដល់ពលរដ្ឋក្នុងមូលដ្ឋានជាដើម។    សង្រ្កាន្តតាមសាលារៀន លើកតម្កើងល្បែងប្រជាប្រិយខ្មែរដល់សិស្សនិស្សិត ក្រៅពីតាមខេត្ត ស្រុក ឃុំ ភូមិ វត្ត បានរៀបចំព្រឹត្តិការណ៍ នៅតាមសាលារៀនជាច្រើន ដែលបង្រៀនពីកម្រិតបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ មិនថានៅភ្នំពេញ និងតាមបណ្ដាខេត្តនោះទេ សុទ្ធតែបានរៀបចំកម្មវិធីសង្រ្កាន្ត។ គ្រឹះស្ថានអប់រំខ្លះរៀបចំ២ថ្ងៃ ឬ៣ថ្ងៃ ទៅតាមកម្មវិធីនីមួយៗ។    រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម ក្នុងសង្រ្កាន្តតាមសាលារៀននេះ មានកម្មវិធីមិនច្រើន ដូចសង្រ្កាន្តតាមបណ្ដាខេត្តនោះទេ ប៉ុន្តែបានបញ្រ្ជាបនូវវប្បធម៌ ប្រពៃណី ដូចជា ការលេងល្បែងប្រជាប្រិយ ការសូត្រមន្តលើករាសី ការរាប់បាត្រដល់ព្រះសង្ឃជាដើម។ ទោះបីក្នុងកម្មវិធីនេះ មិនមានការកម្សាន្តច្រើន តែការចូលរួមលេងល្បែងប្រជាប្រិយរបស់សិស្សនិស្សិតទោះតិចក្ដីច្រើនក្ដី ក៏ជាការចូលរួមលើកតម្កើងល្បែងប្រជាប្រិយខ្មែរផងដែរ។   ប្រសិនបើមិនមានការបង្កើតព្រឹត្តិការណ៍បែបនេះ សិស្សនិស្សិតយុវជន ក៏មិនមានឱកាសបានលេងល្បែងប្រជាប្រិយដែរ ខណៈវប្បធម៌មួយនេះ កំពុងប្រឈមបាត់បង់បន្តិចម្ដងៗ ។ តែយ៉ាងណា យុវជនគ្រប់រូប ត្រូវមានស្មារតីជាតិនិយម និងមិនត្រូវផុងខ្លួន ចាប់យកវប្បធម៌បរទេស ភ្លេចវប្បធម៌ខ្មែរឡើយ។ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាការលើកតម្កើងវប្បធម៌ ប្រពៃណីខ្មែរ៕ រូបភាពពីរដ្ឋបាលខេត្តកំពត រូបភាពពីរដ្ឋបាលខេត្តកែប រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ ចាប់ពីចុងខែមីនាមក ព្រឹត្តិការណ៍សង្រ្កាន្តតូចធំ ហាក់បង្ហាញវត្តមានច្រើនខុសពីឆ្នាំមុនៗ។ ឆ្នាំនេះ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត» ដែលតែងតែប្រារព្ធនៅទឹកដីខេត្តសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ មិនមានទៀតនោះឡើយ។ ទោះបី«អង្គរសង្រ្កាន្ត»លែងមានវត្តមានក្តី តែព្រឹត្តិការណ៍សង្រ្កាន្តតាមវិទ្យាល័យ តាមវត្តអារាម តាមភូមិ ឃុំ ស្រុក ខេត្ត និងរាជធានី ត្រូវបានរៀបចំជាហូរហែ ក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
  ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការចាំបាច់របស់ក្រួងសុខាភិបាល ដែលត្រូវការមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាថ្មី។ ក្រសួងបានបង្ហាញនូវតារាងជំនាញ និងមន្ត្រីដែលត្រូវជ្រើសរើស ដើម្បីបម្រើការងារនៅឆ្នាំ២០១៩ខាងមុខ។    នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងត្រូវការមន្ត្រីក្របខណ្ឌរាជការ និងមន្ត្រីកិច្ចសន្យាថ្មី ចំនួន៧០០នាក់ ដើម្បីបម្រើការនៅទូទាំងប្រទេស នៅឆ្នាំ២០១៩។ ក្នុងនោះមន្ត្រីសុខាភិបាលថ្នាក់កណ្ដាលត្រូវការចំនួន ៦៧នាក់ និងថ្នាក់រាជធានី ខេត្ត ត្រូវការចំនួន ៦៣៣នាក់។   ការជ្រើសរើសនេះ គឺសំដៅធ្វើយ៉ាងណាឆ្លើយតប នឹងសេចក្ដីត្រូវការជាក់ស្ដែងជាអាទិភាពរបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែងមន្ត្រីសុខាភិបាល ដែលត្រូវការច្រើនជាងគេគឺ ឆ្មមមធ្យមចំនួន ២០២នាក់ គិលានុបដ្ឋាយិការមធ្យមចំនួន ១៦៩នាក់ និងវេជ្ជបណ្ឌិតចំនួន ៦៤នាក់៕
 ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រូវការមន្ត្រីក្របខណ្ឌរាជការ និងមន្ត្រីកិច្ចសន្យាថ្មីចំនួន ៧០០នាក់ ដើម្បីបម្រើការនៅទូទាំងប្រទេស នៅឆ្នាំ២០១៩។ ក្នុងនោះមន្ត្រីសុខាភិបាលថ្នាក់កណ្ដាល ត្រូវការចំនួន ៦៧នាក់ និងថ្នាក់រាជធានី ខេត្ត ត្រូវការចំនួន ៦៣៣នាក់។