text
stringlengths
31
26.1k
summary
stringlengths
11
1.19k
លោក Javier Cabera បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតមិត្តភាព កម្ពុជា និងបង់ក្លាដែស ដូច្នេះថា កីឡាករឆ្នើមមួយចំនួនរបស់កម្ពុជា ដូចជា ចាន់ វឌ្ឍនាកា លឹម ពិសុទ្ធ ឬគួច សុកុម្ភៈ ក៏ដោយមិនមែនជារឿងសំខាន់សម្រាប់ការប្រកួតនេះទេ។ ប៉ុន្ដែ អ្វី ដែលសំខាន់នោះ គឺគុណភាពរបស់ក្រុមជម្រើសជាតិកម្ពុជាទាំងមូល។     កីឡាករ Jamal Bhuyan ប្រធានក្រុមបង់ក្លាដេស រូបពី Cambodian Premier League   «គ្រូបង្វឹកបង់ក្លាដែស ការប្រកួត មិនស្ថិតលើបុគ្គលម្នាក់ៗទេ បើទោះជាមាន ចាន់ វឌ្ឍនាកា ឬ លឹម ពិសុទ្ធ ក៏ដោយ។ ប៉ុន្ដែ អ្វី ដែលសំខាន់សម្រាប់ប្រកួតនីមួយៗ គឺជាគុណភាពរបស់ក្រុម។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។    លោក Javier Cabera និយាយដូច្នេះ ដូចជាចង់សម្ដៅថា កីឡាករមានសមត្ថភាព និងបច្ចេកទេសល្អ គឺជារឿងសំខាន់ហើយ ប៉ុន្ដែ បើគ្មានស្មារតីក្រុមទេ នោះប្រកដជាមិនអាចយកជ័យជម្នះបានឡើយ។   កម្ពុជា ធ្លាប់ជួបគ្នា ជាមួយបង់ក្លាដែស ចំនួន ៤លើករួចមកហើយ ក្នុងចំណោម ៤លើកនោះ កម្ពុជា ចាញ់ ៣លើក និងស្មើ ១ប្រកួត។ ការប្រកួតមិត្តភាពនាអំឡុង ឆ្នាំ២០០៧ បង់ក្លាដែស ស្មើជាមួយកម្ពុជា ក្នុងលទ្ធផល ១-១។ លុះចូលមកដល់ឆ្នាំ ២០០៩ ក្នុងការប្រកួត ពានរង្វាន់ AFC កម្ពុជា ចាញ់ក្នុងលទ្ធផល ១-០ និងប្រកួតចុងក្រោយបំផុត នៅឆ្នាំ២០២២ ខែកញ្ញា កម្ពុជា ចាញ់ក្នុងលទ្ធផល ១-០។    លទ្ធផលឈ្នះទាំងត្រដាប់ត្រដួសនេះ ធ្វើឲ្យលោក Javier Cabera ចាត់ទុកថាកម្ពុជា មិនមែនជាក្រុម ដែលស្រួលយកឈ្នះនោះទេ។ ហេតុនេះ បានជាគ្រូបង្វឹករូបនេះ សម្រេចជ្រើសយកកម្ពុជា ជាជម្រើសទី១ ក្នុងការប្រកួតមិត្តភាពនាអំឡុងថ្ងៃ FIFAs Days។   ក្រៅអំពីនេះ គ្រូបង្វឹកនេះ ក៏ចាត់ទុកថាទឹកដីកម្ពុជា គឺជាកន្លែងស្រួលបោះជំរុំហ្វឹកហាត់ ព្រោះអាកាសធាតុ និងទីលានបាល់ទាត់មានគុណភាពល្អ។ គ្រូបង្វឹកបង់ក្លាដែស បាននិយាយដូច្នេះថា៖«យើង ចាត់ថាការប្រកួតជាមួយកម្ពុជា គឺរឿងសំខាន់ ព្រោះ ខ្ញុំ យល់ថា គុណភាពកីឡាករកម្ពុជា គឺខ្ពស់ណាស់។ សម្រាប់យើង ប្រកួតនៅទីនេះ យើងមានអារម្មណ៍ថា ងាយស្រួល ដោយសារតែអាកាសធាតុ និងគុណភាពនៃទីលានហ្វឹកហាត់។ ហើយការជួបជាមួយកម្ពុជា ក៏ជាការត្រៀមខ្លួនសម្រាប់យើង ក្នុងការប្រកួតប្រជែងក្នុងការដណ្ដើមកៅអី ទៅ FIFAលើកក្រោយទៀតផងដែរ។»។   ក្នុងពេលជាមួយគ្នានេះផងដែរ កីឡាករ Jamal Bhuyan ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស ក៏បាននិយាយដូចគ្នាទៅនិងលោក Javier Cabera ផងដែរ។ ប្រធានក្រុមរូបនេះ មានបទពិសោធន៍ប្រកួតជាមួយក្រុមកម្ពុជា ចំនួន ៣លើករួចមកហើយ។ កីឡាករ Jamal Bhuyan បាននិយាយដូច្នេះថា៖«កីឡាករកម្ពុជា មានបច្ចេកទេសល្អ ពួកគេពូកែគ្រប់គ្រងបាល់។ សម្រាប់ខ្ញុំ ចាប់អារម្មណ៍ជាខ្លាំងចំពោះសមត្ថភាពកីឡាករកម្ពុជា។»។   គួរបញ្ជាក់ផងដែរ ការប្រកួតមិត្តភាព កម្ពុជា និងបង់ក្លាដែស នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០ យប់៕  
លោក Javier Fernandez Cabera គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដែស បាននិយាយដូច្នេះថា អំឡុងថ្ងៃ FIFAs Days បង់ក្លាដែស មានជម្រើសទៅប្រកួតមិត្តភាពជាមួយប្រទេសផ្សេងទៀត ប៉ុន្ដែគ្រូបង្វឹកនេះ បែជាសម្លឹងឃើញ កម្ពុជាមុនគេ។ លោក Cabera មើលឃើញក្រុមកម្ពុជា សម្បូរទៅដោយកីឡាករ មានបច្ចេកទេស និងគុណភាពខ្ពស់។
  ថ្ងៃពុធទី ១៩ ខែកញ្ញា របាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋាភិបាលអូស្ត្រាលីមានផែនការអភិវឌ្ឍឡើងវិញនូវមូលដ្ឋានទ័ពមួយកន្លែងនៅលើទឹកដីប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ ដើម្បីបម្រើប្រយោជន៍យោធារបស់ខ្លួនពេលអនាគត។  អត្ថបទទាក់ទង   អូស្ត្រាលី សន្យាជួយបណ្តាកោះប៉ាស៊ីហ្វិកមិនឲ្យធ្លាក់ខ្លួនវ័ណ្ឌកនឹងបំណុលរបស់មហាអំណាចចិន   ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា គម្រោងបង្កើតមូលដ្ឋានទ័ពនៅកោះក្បែរខាងខ្លួនរបស់អូស្ត្រាលីនេះគឺត្រូវគេដឹងក្រោយពេលដែលមន្ត្រីការពារជាតិអូស្ត្រាលីជាច្រើនរូបទៅបំពេញទស្សនកិច្ចនៅប៉ាពូអាស៊ី នូវែលហ្គីណេកន្លងមក។ មន្ត្រីទាំងនោះទៅត្រួតពិនិត្យមើលលទ្ធភាពក្នុងការអភិវឌ្ឍឡើងវិញនូវមូលដ្ឋានយោធាដែលមាននៅលើកោះម៉ានុស។ គម្រោងសាងសង់មូលដ្ឋានទ័ពរបស់អូស្ត្រាលីនេះកើតឡើងមុនកិច្ចប្រជុំកំពូលមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវរៀបចំឡើងនៅ ក្នុងខែវិច្ឆិកាខាងមុខនាកំពង់ផែ Moresby។ ហើយវាក៏កើតឡើងក្រោយមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាពូអាស៊ី នូវែលហ្គីណេលោក Peter ONeill ទៅកាន់ក្រុង Brisbane ក្នុងខែកក្កដាដែរ។    ជុំវិញផែនសាងសង់នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison មិនបានបកស្រាយបំភ្លឺឬទាត់ចោលព័ត៌មាននេះឡើយ ដែលវាមានភាគរយច្រើនដែលថា គម្រោងនេះអាចជាការពិត។ នាថ្ងៃពុធទី ១៩ ខែកញ្ញា លោកបាននិយាយដូច្នេះ៖«ប៉ាស៊ីហ្វិកជាតំបន់អាទិភាពបំផុតនៃប្រយោជន៍យុទ្ធសាស្ត្រសន្តិសុខជាតិរបស់អូស្ត្រាលី។ ប៉ុន្តែខ្ញុំសូមមិនផ្តល់យោបល់អ្វីឡើយលើបញ្ហាទស្សន៍ទាយនានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិព្រោះវាជារឿងមិនសមរម្យឡើយ»។   តាមពិតទៅមហិច្ឆតារបស់អូស្ត្រាលីដែលប្រឹងពង្រឹងទំនាក់ទំនងជាមួយបណ្តាកោះប៉ាស៊ីហ្វិក និងពង្រឹងតួនាទីយោធាតាមរយៈការបើកមូលដ្ឋានទ័ពនៅបរទេសនេះគឺដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិនដែលកំពុងត្រដែតឡើងឥតមានឈប់។ ចិនមានឥទ្ធិលខ្លាំងជាពិសេសផ្នែកសេដ្ឋកិច្ច ហើយថ្មីៗនេះចិនកំពុងលួចចរចាជាមួយកោះ Vanuatu   ដើម្បីស្វែងរកលទ្ធភាពក្នុងការបើកមូលដ្ឋានទ័ពរបស់ខ្លួននៅទីនោះផង។   ចំណែកឥទ្ធិពលសេដ្ឋកិច្ចវិញ កន្លងមកក្រុងប៉េកាំងបានជះលុយរាប់ពាន់លានដុល្លារក្នុងជំនួយ និងកម្ចីសម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិកតូចៗនៅមហាសមុទ្រប៉ាស៊ីហ្វិកដែលជាដែនសមុទ្រយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ (BRI)។  គិតចាប់ពីឆ្នាំ ២០០៦ ដល់២០១៦ បើតាមរបាយការណ៍វិទ្យាស្ថាន Lowvy របស់អូស្ត្រាលី ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុរួមទាំងកម្ចីសម្បទានចំនួន ១,៧៨ពាន់លានដុល្លាររួចទៅហើយ។   រដ្ឋាភិបាលក្រុងកង់បេរ៉ាដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាជាមួយបណ្តាកោះនោះបានព្រមានថា វាជារឿងចាំបាច់ដែលត្រូវមានវិធានការរុញច្រានឥទ្ធិពលរបស់ចិនឲ្យផុតពីតំបន់ទាំងមូលផង។ កន្លងមកមន្ត្រីជាន់ខ្ពស់អូស្ត្រាលីប្រកាសថា រដ្ឋាភិបាលអូស្ត្រាលីនឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីផ្តល់ជម្រើសសម្រាប់ប្រទេសនានា ដោយឲ្យពួកគេអាចបន្ថយការពឹងផ្អែកលើហិរញ្ញវត្ថុក្នុងគំនិតផ្តួចផ្តើមរបស់ចិន៕
រដ្ឋាភិបាលអូស្ត្រាលីកំពុងចរចាបើកមូលដ្ឋានទ័ពនៅលើទឹកដីប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ ដើម្បីទប់ទល់ការរីករាលដាលនៃឥទ្ធិពលចិននៅតំបន់ប៉ាស៊ីហ្វិកទាំងមូលនោះ។ មូលដ្ឋានទ័ពនេះគឺស្ថិតនៅលើកោះម៉ានុស (Manus)។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
  បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា កាលពីថ្ងៃទី ២៤ វិច្ឆិកានេះ ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ ការជ្រើសរើសនេះ អនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។    ការប្រកាសជ្រើសរើសសមាជិក គ.ជ.ប ថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ដែលពិភាក្សាពីការដាក់តំណាងរាស្ត្រថ្មី ជំនួសតំណាងរាស្ត្រ៥៥រូប នៃគណបក្សសង្គ្រោះជាតិ ដែលអស់សុពលភាព រួមទាំងពិភាក្សាពីការជ្រើសរើសសមាជិកថ្មី ដើម្បីជំនួសសមាជិក៣រូបនៃ គ.ជ.ប ផងដែរ។ អត្ថបទទាក់ទង   អចិន្ត្រៃយ៍សភា ចាប់ផ្តើមប្រជុំ ពីការដាក់តំណាងរាស្ត្រ និងសមាជិកគ.ជ.ប ថ្មី   ហ្វ៊ុនស៊ិនប៉ិចនឹងបានតំណែងអនុប្រធានឝ.ជ.ប ខណៈបក្សសញ្ជាតិកម្ពុជា អាចបានកៅអីសមាជិក   លោក ហង្ស ពុទ្ធា ស្តាយចំពោះការលាលែងសហការី៣រូប តែអះអាងថាគ.ជ.ប មិនរង្គោះរង្គើឡើយ   លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង សុំលាលែងពី គ.ជ.ប   សេចក្ដីជូនដំណឹងដដែល ក៏បានបញ្ជាក់ជូនឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើសផងដែរ។  ឥស្សរជនដែលមានបំណងឈរឈ្មោះ ត្រូវដាក់ពាក្យឈរឈ្មោះជាបេក្ខជន ជូនគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ចំណែកពាក្យសុំឈរឈ្មោះ នឹងឈប់ទទួលនៅថ្ងៃទី២៩ វិច្ឆិកា។   សូមបញ្ជាក់ថា អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៣រូប ដែលសុំលាលែង រួមមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន សមាជិក គ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប៕        
ភ្នំពេញ៖ ក្រោយពីអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៣រូប បានសុំលាលែងពីតំណែង គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រកាសជ្រើសរើសបេក្ខភាពឈរឈ្មោះ ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។ នេះបើតាមសេចក្ដីជូនដំណើងរបស់រដ្ឋសភា។
  ទើប កង ដែលមានឪពុកជាម្ចាស់ចម្ការកាហ្វេសរីរាង្គមួយកន្លែងផងនោះបញ្ជាក់ដូច្នេះ៖«ខ្ញុំចង់រៀននៅសាកលវិទ្យាល័យ ព្រោះដើម្បីមានការងារធ្វើល្អដូចគេ ហើយខ្ញុំចង់ក្លាយជាអ្នក វិទ្យាសាស្ត្រ»។ ទើប កង  បានអះអាងទៀតថា គេពូកែ មុខវិជ្ជាគណិតវិទ្យា និងកំពុង កំពុងព្យាយាមរៀនភាសាអង់គ្លេសបន្ថែមផងដែរ៕  
មណ្ឌលគិរី៖ ទើប កង គឺជាក្មេងប្រុសជនជាតិដើមភាគតិចព្នងមួយរូប ដែលរស់នៅក្នុងភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កង មានវ័យ១៤ឆ្នាំ និងកំពុងរៀនថ្នាក់ទី៩ នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ មិនសូវចេះនិយាយស្តីច្រើន ប៉ុន្តែក្មេងប្រុសរូបនេះបានប្រាប់ថ្មីៗ២៥ ខេត្ត-ក្រុងថា គេចងក្លាយជាអ្នកវិទ្យាសាស្ត្រ។
  អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន គ្រោងវិលចូលប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហា ។ លោកនឹងត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ជុំវិញករណីជាច្រើនដែលត្រូវបានកាត់ទោសដោយតុលាការកំពូលថៃ ដែលលោកតែងតែអះអាងថា ជាកាត់ទោសក្រោមហេតុផលនយោបាយ ។   ជុំវិញរឿងនេះ ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam អះអាងថាលោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រមហាក្សត្របាន។ លោក Wissanu ដែលជារដ្ឋមន្រ្តីស្ដីទីក្រសួងយុត្តិធម៌ថៃនិយាយថា ៖ « អ្នកទោសទាំងអស់មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចទទួលបាននៅក្នុងអំឡុងពេលនៃការផ្តន្ទាទោស»។    លោក ថាក់ស៊ីន អាចអនុវត្តទោសខុសពីអ្នកទោសទូទៅ ដោយសាររូបលោកមានអាយុលើសពី៦០ឆ្នាំ ។ លោក Wissanu អះអាងថា អ្នកទោសដែលឈឺក៏ទទួលបានសិទ្ធពិសេសមួយចំនួន វិនិឆ្ឆ័យទៅតាមលក្ខណៈពាក់ព័ន្ធ។    យ៉ាងណាមិញ បើទោះបីជាមានបន្ទប់ពិសេសនៅក្នុងពន្ធនាគារក៏ដោយ របស់បរប្រើប្រាស់អាស្រ័យលើនាយកដ្ឋានពន្ធនាគារជាអ្នកចាត់ចែង។ លោក Wissanu មិនជឿថា អតីនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន រូបនេះនៅក្រៅពន្ធនាគារទេ។    លោក Wissanu បានបញ្ជាក់ថា ទោះជាយ៉ាងណា លោកថាក់ស៊ីននឹងចូលគុក។ លោកបន្ថែមថា សមាជិកគ្រួសារអាចទទួលលោកថាក់ស៊ីនបាននៅអាកាសយានដ្ឋានដនមឿង ហើយទៅសួរសុខទុក្ខនៅពន្ធនាគារភ្លាមៗបាន។   ការគ្រោងវិលចូលស្រុករបស់លោក ថាក់ស៊ីន នាពេលនេះ ស្របពេលដែលប្រទេសថៃកំពុងតែអូសបន្លាយវិបត្តិនយោបាយក្រោយបោះឆ្នោតហើយជាង២ខែ ដែលមិនទាន់ជ្រើសបាននាយករដ្ឋមន្រ្តី ដើម្បីដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនៅឡើយទេ។   លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ មានទ្រព្យសម្បត្តិនៅក្នុងអាជីវកម្មទូរគមនាគមន៍ និងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ ២០០៦។ បច្ចុប្បន្នលោករស់នៅនិរទេសខ្លួន ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយកាលពីឆ្នាំ ២០០៨។   បើយោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ ស៊ីន បានរងនូវបទចោទប្រកាន់ចំនួន ៤ករណី ។ ទីមួយពីបទរំលោភសិទ្ធិអំណាចទិញដីរដ្ឋដែលមានតម្លៃទាបជាងទីផ្សារ ខណៈបទចោទទីពីរ ជុំវិញការរត់គេចខ្លួនពាក់ព័ន្ធការលេងល្បែង។ ចំណែកទីបី គឺការផ្តល់ប្រាក់កម្ចីលុយរដ្ឋទៅដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការទិញសម្ភារៈពីក្រុមហ៊ុនទូរគមនាគមន៍ផ្ទាល់ខ្លួន ហើយជាចុងក្រោយ គឺការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ Shin Corp ដែលជាការហាមឃាត់សម្រាប់អ្នកនយោបាយថៃ៕   
នៅថ្ងៃទី ២៧ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam បាននិយាយថា អតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អាចដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រពេលលោកត្រឡប់ចូលស្រុកវិញ។
  ពិធីចុះហត្ថលេខានេះ មានការចូលរួមពី លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក លោក ហ្វុង វ៉ានគឿង អគ្គនាយក នៃក្រុមហ៊ុន មិត្តហ្វូន និងលោក ផាម ស៊ុងគឿង អគ្គនាយក នៃក្រុមហ៊ុន អុី-ម៉ាន់នី។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងជួយឱ្យក្រុមហ៊ុនទាំងបី សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ជាវិជ្ជមាន ដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។   មិត្ដហ្វូន និងអុី-ម៉ាន់នី នឹងសហការគាំទ្រដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (អាយស៊ីធី) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងដល់ប្រជាជនកម្ពុជា និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។   លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន វៀតធេល (ខេមបូឌា)  ភីធីអ៊ិ អិលធីឌី មានប្រសាសន៍ថា៖« ក្រុមហ៊ុន មិត្តហ្វូន និង អុី-ម៉ាន់នី នឹងផ្គត់ផ្គង់សេវាកម្មប្រមូលថ្លៃ សេវាធានារ៉ាប់រងដែលអតិថិជនបង់ជូនដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័សតាមរយៈ អុី-ម៉ាន់នី ឬ គណនីទូរស័ព្ទចល័ត។ អុី-ម៉ាន់នី អាចផ្តល់នូវសេវាកម្មបង់ប្រាក់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អុិឈិ ឡាយហ្វ៍ អាចផ្តល់ប្រាក់ដល់អតិថិជនរបស់ខ្លួន។ លើសពីនេះ ទៀតការផ្សាយពាណិជ្ជកម្ម នូវសេវាកម្មធានារ៉ាប់រងនៅលើកម្មវិធី អុី-ម៉ាន់នី និងកម្មវិធី ម៉ាយមិត្តហ្វូន (My MetFone)»។   លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖«នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូតែមួយគត់ ដែលអាចឱ្យ ដាយ អុិឈិ ឡាយហ្វ៍ នាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការទូទាត់ប្រាក់សមរម្យ សម្រាប់ប្រជាជនកម្ពុជាយ៉ាងឆាប់រហ័ស ងាយស្រួល និងសាមញ្ញ ដែលប្រើប្រាស់បណ្តាញយ៉ាងទូលំទូលាយ របស់ក្រុមហ៊ុន មិត្តហ្វូន និងបច្ចេកវិទ្យាទូទាត់តាមរយៈអេឡិចត្រូនិក។    សេវាកម្មធានារ៉ាប់រងអាយុជីវិតសព្វថ្ងៃ កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនកំពុងយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។ ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុន អុី-ម៉ាន់នី និង ដាយ អុិឈិ ឡាយហ្វ៍ ជឿជាក់ថា ភាពជាដៃគូថ្មីនេះ នឹងក្លាយជាចំណុចស្នូលមួយ ក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និងសេវាកម្មដែលមានគុណភាព៕   (អត្ថបទពាណិជ្ជកម្ម)    
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (ខេមបូឌា) ម.ក បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពី បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល លើវិស័យធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី  អិលធីឌី (មិត្ដហ្វូន) និងក្រុមហ៊ុន អុី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក (អុី-ម៉ាន់នី)។
ដោយ៖ គី ចំណារ   តាមពិតទៅសារធាតុកាហ្វេអ៊ីន និងសែរស្រឡាយរបស់វា គឺជាសារធាតុម្យ៉ាងដែលផលិតដោយដើមរុក្ខជាតិដូចជាដើមកាហ្វេ ដែលវាអាចការពារខ្លួនពីការរំខានរបស់សត្វល្អិតតូចៗដូចជាដង្កូវ ស្រមោច និងសត្វបរាសិតដទៃទៀត។    សារធាតុនោះមានឈ្មោះថា Xanthine Alkaloid ដែលវាមានតួនាទីទៅបង្អាក់ដំណើរការប្រព័ន្ធសរសៃប្រសាទរបស់សត្វល្អិតទាំងនោះផងដែរ។   វាបានន័យថាសារធាតុកាហ្វេអ៊ីន គឺជាសារធាតុពុលចំពោះសត្វល្អិត។ ដូច្នេះហើយ ទើបលោកអ្នកមិនដែលប្រទះឃើញ សត្វល្អិតណាមួយមកចោមរោមកាហ្វេខ្មៅឡើយ។   ប៉ុន្តែថ្វីបើ វាមានជាតិពុលសម្រាប់សត្វល្អិតក៏ពិតមែន សារធាតុខាងលើនេះគ្មានឥទ្ធិពលអាក្រក់ទៅលើសារពាង្គកាយរបស់មនុស្សឡើយ៕  
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមិនដែលមានសត្វរុយ ឬស្រមោចមកចោមរោមកាហ្វេរបស់អ្នក?
  Tourism Minister Thong Khon says the government plans to turn the southern coastal province of Kep into a relaxing high-end tourist destination with no casinos.   In a Facebook post earlier this week, the minister said the government had assigned the Ministry of Tourism to study a master-plan to develop and transform the province.   Developing Kep as a relaxing high-end tourism destination includes the town, beaches, islands, markets, tourist ports, villages and other tourism businesses and resorts, he said. But there will likely be no construction of casinos or factories.     Thong Khon also called for promoting Kep as a "second-home destination for retirees and older tourists.   He said the governments decision on Keps development was made during a meeting of the Economic and Financial Policy Committee last week.    Thong Khon said the government had also decided to develop Kampot Province as a cultural heritage and agro-tourism site.   Koh Kong would be transformed into an eco-tourism site, he said, noting that Sihanoukville was already a regular tourism destination and multi-purpose economic zone.   The ministers comments on Monday coincided with growing concern that a flood of investment from China could turn other coastal provinces into new gambling destinations.  
Phnom Penh, CambodiaGovernment master plan sees coastal province as relaxing high-end tourism destination. Minister also seeks to promote Kep to retirees and older tourists.
ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ សីហា បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងមួយសប្ដាហ៍នេះ ។ ជាមួយគ្នានេះ ភូមិសាស្រ្តមួយចំនួន ក្នុងតំបន់វាលទំនាបកណ្ដាល នឹងមានជំនន់ទឹកភ្លៀងកើតឡើង។   ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ដែរ។ រីឯ តំបន់មាត់សមុទ្រ  អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ ទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដូចគ្នា។ លើសពីនេះ ក្នុងផ្ទៃសមុទ្រជាពិសេសបរិវេណក្បែរបណ្ដាកោះ អាចមានរលកសមុទ្រកើតឡើងក្នុងកម្រិតមធ្យម។   ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ៕      
ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងមួយ និងប្រព័ន្ធសម្ពោធទាប ចាប់ពីថ្ងៃទី១-៧ខែកញ្ញា ។ អំឡុងពេលនេះ កម្ពុជាក៏ រងឥទ្ធិពលខ្យល់សមុទ្រBreeze ផងដែរ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ។
អត្ថបទទាក់ទង   សិស្សពូកែថ្នាក់ទី១២៖ ស្រីខ្លាំងអក្សរសិល្បិ៍ ប្រុសពូកែគណិត ខណៈព្រៃវែងនៅតែនាំមុខរូបវិទ្យា ជើងខ្លាំងសិស្សពូកែជាប់លេខ១ដល់លេខ១០ទូទាំងប្រទេស លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ចំនួន ៣០រូប បានទទួលលទ្ធផលល្អការក្នុងប្រឡង។ សិស្សពូកែដែលមកពីរាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, ព្រៃវែង, ស្វាយរៀង, រតនគិរី, បន្ទាយមានជ័យ, កំពត, កំពង់ចាម និងក្រចេះ ទាំង៣០នាក់នេះ ភាគច្រើនទទួលបាននិទ្ទេស A និង B។ តាមលទ្ធផលផ្លូវការរបស់ក្រសួងអប់រំ សិស្សពូកែអក្សរសាស្ត្រខ្មែរលេខ១ យុវតី តែ ហេងលី មកពីខេត្តកណ្ដាល ជាប់និទ្ទេស A និងជ័យលាភីលេខ២ យុវតី បាន ឧស្សាហ៍ មកពីខេត្តព្រៃវែង ក៏ជាប់និទ្ទេស A។ ចំណែកយុវតី ម៉េង គឹមឡៃ សិស្សពូកែខ្មែរលេខ ៣ មកពីខេត្តរតនគិរីដែលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម ជាប់និទ្ទេស B និងយុវតី រិម ស្រីនិច ជ័យលាភីលេខ ៤ មកពីខេត្តបន្ទាយមានជ័យ ជាប់និទ្ទេស C។ រូបភាពពីទំព័រហ្វេសប៊ុក តែ ហេងលី រីឯ សិស្សពូកែខ្មែរលេខ៥មកពីខេត្តសៀមរាប យុវតី សរ ពិសី ជាប់និទ្ទេស D និងយុវតី ធា ស្រីនេ ជ័យលាភីលេខ ៦ មកពីវិទ្យាល័យក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាប់និទ្ទេស C។ យុវតី ឯក ដាលីន ជ័យលាភីលេខ ៧ មកពីខេត្តកំពត ជាប់និទ្ទេស B និងយុវជន យិញ មិនា ជ័យលាភីលេខ ៨ មកពីខេត្តបាត់ដំបង ជាប់និទ្ទេស A។ សិស្សពូកែខ្មែរដែលមកពីខេត្តកំពង់ធំជាប់លេខ៩ និងសៀមរាបជាប់លេខ១០ យុវជន សារ៉េត ស៊ីថុល និងយុវតី ជីវី សៀវលិ គឺជាប់និទ្ទេស C។ ដោយឡែកសិស្សពូកែគណិតវិទ្យាវិញ ក៏ទទួលបាននិទ្ទេស A ច្រើនដូចសិស្សពូកែខ្មែរដែរ ក្នុងនោះ ជ័យលាភីលេខ ១ យុវជន សាន គឹមស័ង មកពីខេត្តកំពង់ចាម ជាប់និទ្ទេស A, យុវជន ប៉ែន និធី ជាប់លេខ២ មកពីខេត្តកណ្ដាល ជាប់និទ្ទេស B និងយុវជន អន ឧសា មកពីខេត្តសៀមរាប ជាប់លេខ៣ បាននិទ្ទេស B។ សម្រាប់ម្ចាស់ជ័យលាភីលេខ ៤ ជន ឡងឌី មកពីខេត្តតាកែវ គឺជាប់និទ្ទេស B និងយុវជន មុំ ធានវីន ជាប់លេខ៥ មកពីភ្នំពេញ គឺបាននិទ្ទេស A។ រូបភាពពីទំព័រហ្វេសប៊ុក សាន គឹមស័ង ងាកទៅមើលយុវជនមកពីខេត្តបាត់ដំបង ង៉ិន សម្បត្តិ ដែលជាប់លេខ៦ បាននិទ្ទេស B និងយុវជន ផៃ វុទ្ធី ជ័យលាភីលេខ៧ នៅខេត្តស្វាយរៀង គឺបាននិទ្ទេស A។ យុវជន ផែ ដន មកពីខេត្តកណ្ដាល ដែលជាប់លេខ ៨ ទទួលបាននិទ្ទេស B, យុវជន ហួត សេងលី ជាប់លេខ៩ មកពីខេត្តភ្នំពេញ ជាប់និទ្ទេស B និងយុវជន ម៉ា លីវណ្ណ មកពីខេត្តក្រចេះ ជាប់លេខ១០ បាននិទ្ទេស B។ ចំណែកឯសិស្សពូកែរូបវិទ្យា យុវតី កុច តុលា ដែលជាប់លេខ១ មកពីខេត្តព្រៃវែង បាននិទ្ទេស B, យុវជន ម៉ុក យ៉ុង មកពីខេត្តកំពត ជាប់លេខ២ បាននិទ្ទេស A និងយុវជន សេង លាងហាក់ ជាប់លេខ៣ មកពីខេត្តបាត់ដំបង បាននិទ្ទេស B។ ម្ចាស់ជ័យលាភីរូបវិទ្យាលេខ ៤ យុវជន គឹម ហេង មកពីភ្នំពេញ បាននិទ្ទេស B, យុវតី លី សុវណ្ណឡេង មកពីខេត្តបាត់ដំបងដែលជាប់លេខ ៥ បាននិទ្ទេស A និងយុវជន តែង ទិត្យវិទូ ជាប់លេខ៦ មកពីរាជធានីភ្នំពេញ បាននិទ្ទេស A។ សម្រាប់យុវជន ពៅ ខែមរក្សា ជាប់លេខ ៧ មកពីភ្នំពេញ បាននិទ្ទេស B, យុវតី លី គឹមហៀក ជាប់លេខ ៨ មកពីភ្នំពេញ បាននិទ្ទេស B, យុវជន នីន វ៉ាន់ទីន ជាប់លេខ ៩ មកពីខេត្តព្រៃវែង បាននិទ្ទេស B និងយុវជន តាន់ សេងអាន ជាប់លេខ ១០ មកពីខេត្តកំពត បាននិទ្ទេស A។ សូមបញ្ជាក់ថា សិស្សនិទ្ទេស A នឹងទទួលបាន iPad ម្នាក់ ១គ្រឿង ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានេះ  ក្នុងឆ្នាំ២០១៩នេះ  សិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ។ ក្នុងចំណោមបេក្ខជនប្រឡងទាំង ៧៩ ០៥២នាក់ មានបេក្ខជនជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់៕
ភ្នំពេញ៖ សិស្សពូកែទូទាំងប្រទេស  ជ័យលាភីលេខ១ដល់លេខ១០ លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ភាគច្រើនទទួលបាននិទ្ទេស A និង B។ បើតាមលទ្ធផលរបស់ក្រសួងអប់រំ ក្នុងចំណោមសិស្សពូកែទូទាំងប្រទេសចំនួន ៣០នាក់ មាននិទ្ទេស A ចំនួន ១០នាក់, និទ្ទេស B ចំនួន ១៥នាក់, និទ្ទេស C ចំនួន ៤នាក់ និងនិទ្ទេស D ចំនួន ១នាក់។
អត្ថបទទាក់ទង   លោក គីម ប្តេជ្ញាពង្រឹងសមត្ថភាពយោធាដើម្បីការពារសន្តិភាពឲ្យប្រជាជន   មេដឹកនាំកូរ៉េខាងជើង ទទួលស្គាល់បរាជ័យនៃផែនការសេដ្ឋកិច្ច៥ឆ្នាំរបស់ខ្លួន   សមាជបក្សពលករកូរ៉េខាងជើងលើកទី៨ បានចូលមកដល់ថ្ងៃទី៣ ហើយ បើគិតត្រឹមថ្ងៃទី៧ ខែមករា។ ក្នុងរបាយការណ៍ទៅកាន់មេដឹកនាំបក្ស និងសមាជិកសមាជជាច្រើនពាន់នាក់ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីពង្រីកទំនាក់ទំនងជាមួយប្រទេសខាងក្រៅនៅក្នុងរបាយការណ៍មួយ និងស្ថានភាពក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូងក្នុងស្ថានភាពបច្ចុប្បន្ន និងពេលវេលាកន្លងមកផងដែរ។    «របាយការណ៍ បានប្រកាសពីគោលនយោបាយទូទៅរបស់បក្ស ក្នុងការពង្រីក និងអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃ»។ ទីភ្នាក់ងារព័ត៌មាន KCNA  ផ្សាយបែបនេះដោយស្រង់សមន្ដីលោក គីម តែមិនបានពន្យល់អ្វីទៀតឡើយ។ មេដឹកនាំកូរ៉េខាងជើង ក៏មិនបាននិយាយឲ្យច្បាស់ពីជំហានបន្ទាប់របស់ទីក្រុងព្យុងយ៉ាងក្នុងទំនាក់ទំនងអន្តរកូរ៉េ ឬនិយាយអ្វីទាក់ទងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលលោក ចូ បៃឌិន ឈ្នះនោះដែរ។   យ៉ាងណាមិញ ការលើកឡើងពីគោលនយោបាយថ្មីក្នុងការផ្លាស់ប្ដូរទំនាក់ទំនងខាងក្រៅ អាចជាសញ្ញាវិជ្ជមានមួយ ខណៈលោក បៃឌិន ក៏ជិតដល់ថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែមករា ខាងមុខ។ ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់បាននិយាយអ្វីឡើយ ទាក់ទិននឹងការបោះឆ្នោតអាមេរិក។ ចំណែកលោក បៃឌិន ទៀតសោត ក៏មិនទាន់បានបង្ហាញ គោលនយោបាយការបរទេសរបស់ខ្លួនទាក់ទិននឹងកូរ៉េខាងជើងដែរ។    កន្លងមក លោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបគ្នារហូតដល់ ៣ដង ដែលជជែកពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងដើម្បីដោះដូរជាមួយផលប្រយោជន៍សេដ្ឋកិច្ច។ ក្រោយមក កិច្ចចរចានេះ ត្រូវជាប់គាំង។    ដោយឡែក ចាប់តាំងពីភាពជាប់គាំងនៃកិច្ចចរចារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ទំនាក់ទំនងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហាក់ដូចជាមានបញ្ហាចម្រូងចម្រាសច្រើន ជុំវិញការចែកចាយខិត្តប័ណ្ណរបស់ជនភៀសខ្លួនកូរ៉េខាងជើងនៅតំបន់ព្រំដែនកូរ៉េ, ការបំផ្លាញអាគារទំនាក់ទំនងអន្តរកូរ៉េ និងករណីបាញ់សម្លាប់មន្ត្រីក្រសួងនេសាទនៅក្នុងដែនទឹកក្បែរព្រំដែនជាដើម។ ខណៈកូរ៉េខាងត្បូងនៅតែប្រកាន់ជំហរទន់ភ្លន់នោះ កូរ៉េខាងជើង ត្រូវបានរំពឹងថា អាចកែប្រែឥរិយាបថផងដែរ៕ 
ប្រធានបក្សពលករកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី៧ ខែមករា បានសន្យាពង្រីកទំនាក់ទំនងជាមួយប្រទេសដទៃ និងពិនិត្យមើលទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ការសន្យារបស់ប្រមុខដឹកនាំកូរ៉េខាងជើងបែបនេះ ទំនងជាចង់បញ្ចៀសភាពតានតឹងមួយចំនួន ដែលអាចកើតឡើងនៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ក៏ដូចជាជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដែលរងគ្រោះដោយសារបញ្ហាជាច្រើន។ 
ជំងឺបេះដូងសរសៃឈាម កាលណាបុរសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គឺពិតជាងាយកើតជំងឺបេះដូងសរសៃឈាមខ្លាំងជាងមនុស្សស្រីណាស់។ ការសិក្សាបានបង្ហាញថា បុរសដែលមានជំងឺទឹកនោមផ្អែម គឺប្រឈមកាន់តែខ្ពស់នឹងជំងឺស្លោកសាច់បេះដូង ដាច់សរសៃឈាមខួរក្បាល ឬឆាប់ស្លាប់ ជាពិសេសនៅអាយុចន្លោះ ៤៧ ទៅ៥០ឆ្នាំ។ លិង្គមិនឡើងរឹង វាគឺជារឿងពិតមួយដែលនិយាយថា សុខភាពបន្តពូជរបស់បុរសអាចនឹងធ្លាក់ចុះខ្លាំងនៅពេលអាយុកាន់តែច្រើន ប៉ុន្តែការដែលលិង្គមិនឡើងរឹងគ្រាន់តែជាផ្នែកមួយក្នុងរឿងនេះប៉ុណ្ណោះ ដែលជាហេតុនាំឲ្យការងារលើគ្រែមានការប៉ះពាល់យ៉ាងខ្លាំង។ តាមពិតទៅ បើសិនជាបុរសមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងឈាម ឬលើសសម្ពាធឈាម ឱកាសនៃការកើតបញ្ហាលិង្គមិនឡើងរឹងគឺខ្ពស់ណាស់ក្នុងករណីដែលពួកគាត់អាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ មហារីកក្រពេញប្រូស្តាត បុរសគ្រប់រូបគួរតែប្រុងប្រយ័ត្នតិចតួចអំពីជំងឺមហារីកប្រភេទនេះ ព្រោះវាក៏កើតឡើងញឹកញាប់ចំពោះបុរសវ័យចំណាស់ៗដែរ។ តាមពិតទៅ បើសិនជាមិនមែនមហារីកទេ បញ្ហាផ្សេងៗទៀតទាក់ទងនឹងក្រពេញប្រូស្តាត ក៏អ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាលដែរ។ យ៉ាងណាមិញ ការពិនិត្យសុខភាព និងព្យាបាលបានត្រឹមត្រូវអាចជួយដោះស្រាយបញ្ហានេះបានដែរ។ ចូរចាំថា ការដែលមើលឃើញឈាមក្នុងទឹកនោមគឺជាអាការៈមួយនៃជំងឺមហារីកក្រពេញប្រូស្តាត។ ទំពែកក្បាល ការជ្រុះសក់ចំពោះមនុស្សប្រុសគឺកើតមានញឹកញាប់ណាស់ ហើយក៏មិនមានបុរសច្រើនដែលអាចចៀសផុតពីរឿងនេះដែរ។ យ៉ាងណាមិញ វាគ្រាន់តែជាបញ្ហាតិចតួចប៉ុណ្ណោះ ហើយក៏មិនបាច់ខ្លាចអ្វីដែរ។ មានទំនាក់ទំនងខ្លាំងក្លាមួយរវាងការទំពែកក្បាល និងការប្រឈមខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាត៕ ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលអ្នកនៅក្មេង អ្នកពិតជាមានសុខភាពល្អខ្លាំងណាស់។ ប៉ុន្តែ ដល់ពេលអាយុកាន់តែច្រើន អ្នកប្រហែលជាត្រូវការយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះរាងកាយ និងសរីរាង្គសំខាន់ៗក្នុងខ្លួន ព្រោះរបៀបរស់នៅមួយចំនួនអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺបានបើសិនជាមិនបានសម្គាល់ដឹងអំពីអាការៈព្រមានរបស់វា។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពមួយចំនួន ដែលបុរសគ្រប់គ្នាគួរតែស្វែងយល់ផងនៅពេលខ្លួនឯងអាយុកាន់តែច្រើន ដើម្បីចាត់វិធានការគ្រប់គ្រងវាជាមុន៖
Nadal ដែលត្រូវបានគេប្រសិទ្ធនាមថាជាស្តេចកីឡាវាយកូនបាល់ប្រចាំតារាងដីក្រហម បានយកឈ្នះ Ruud ទាំង៣សិតជាប់គ្នាក្នុងលទ្ធផល ៦-៣, ៦-៣, ៦-០ នាជំនួបផ្តាច់ព្រ័ត្រនៅនៅប៉ារីស។   នេះជាកំណត់ត្រាឈ្នះពាន Roland Garros លើកទី១៤របស់កីឡាករអេស្ប៉ាញវ័យ៣៦ឆ្នាំ និងជា Grand Slam ទី២២ច្រើនជាងគេលើលោកផងដែរ។ Roger Federer និងអ្នកវាយកូនបាល់លេខ១ពិភពលោក Novak Djokovic គ្រងជើងឯក Grand Slam ២០សម័យដូចគ្នា។   ក្រោយឈ្នះការប្រកួត Nadal ដែលមានរបួសជើងឆ្វេងរ៉ាំរ៉ៃប្រាប់អ្នកយកព័ត៌មានថាខ្លួនមិននឹកស្មានថាអាចដណ្តើមបានពាន French Open ម្តងទៀតនៅឆ្នាំ២០២២នេះឡើយ។   «ខ្ញុំមិនដែលជឿថាខ្ញុំនឹងអាចឈរនៅទីនេះក្នុងអាយុ៣៦ឆ្នាំ ទាំងមានរបួសជាប់ខ្លួនផងនោះទេ។ នេះជាជំនួបផ្តាច់ព្រ័ត្រក្នុងទីលានដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំជាលើកទី១៤»។ នេះជាការអះអាងរបស់ Nadal មុនបន្ថែមថាអានាគតរបស់គេមិនមានភាពច្បាស់លាស់ទេ តែនឹងប្រឹងតស៊ូនឹងបញ្ហារបួស។   បញ្ហាជើងឆ្វេងបានធ្វើឱ្យ Nadal ខកខានការប្រកួត Wimbledon, US Open និងអូឡាំពិកកាលពីឆ្នាំមុននៅទីក្រុងតូក្យូ។ ចូលកាន់ទីលានវិញ Nadal ឈ្នះជើងឯក Australian Open ឆ្នាំ ២០២២ និង French Open នេះ៕  
Rafael Nadal ក្រសោបយកជើងឯក French Open ជាលើកទី១៤ជាកំណត់ត្រា បើទោះជាមានរបួសជើងឆ្វេងរ៉ាំរ៉ៃ តាមរយៈការយកឈ្នះកីឡាករ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៥ ខែមិថុនា។ 
ឆ្លង់កាត់ការប្រកួតសប្តាហ៍ទី២ ជុំទីមួយ វិសាខា នៅតែបន្តភាពខ្លាំងរបស់ពួកគេ ដោយបំបាក់ដៃគូនៅក្នុងលទ្ធផល ៣ សិតទល់ ០ ជាប់គ្នាៗ ៥ប្រកួត។ ៣ប្រកួតក្នុងសប្តាហ៍ទី២ វិសាខា ប្រកួតឈ្នះលើក្រុមក្លិបបាល់ទះខេត្តព្រះសីហនុ លទ្ធផលសិត ៣-០ (២៥-១៣, ២៥-១៩, ២៥-១៨), ឈ្នះក្លិបស្នងការដ្ឋានរាជធានីភ្នំពេញ លទ្ធផលសិត ៣-០ (២៥-១៩, ២៥-១៣, ២៥-២០) និងឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ ៣ លទ្ធផលសិត ៣-០ (២៥-២២, ២៥-១៥, ២៥-២៣)។    វិសាខា ចំណាត់ថ្នាក់លេខ ១ ឆ្លងកាត់ ៥ប្រកួត ឈ្នះ ៣ សិតទល់ ០ ទាំងអស់ រកបាន ១៥ពិន្ទុក្នុងដៃ ខណៈដែលតាមពីក្រោយ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅចំណាត់ថ្នាក់លេខ២ មាន ១៣ពិន្ទុ។     បញ្ជាការដ្ឋានអង្គរក្ស ប្រកួតនៅសប្តាហ៍ទី២ ហាក់ជួបការប្រកួតដ៏តឹងតែង ទោះបីទទួលជ័យជម្នះក្តី។ ៣ប្រកួតចុងក្រោយ អង្គរក្សបញ្ចប់លទ្ធផលឈ្នះសមាគមក្រសួងមហាផ្ទៃសិត ៣-២ (២៥-១៥, ៤១-៤៣, ២៥-២២, ២៣-២៥, ១៥-៩), ឈ្នះលើស្នងការដ្ឋានខេត្តពោធិ៍សាត់ លទ្ធផលសិត ៣-១ (២៥-២៣, ២៥-២១, ៣៣--៣៥, ២៥-១៤) និងឈ្នះលើស្នងការដ្ឋានរាជធានីភ្នំពេញ ទាំងលំបាក់លទ្ធផលសិត ៣-២ (២៥-២៣, ២៥-១៩, ២១-២៥, ២១-២៥, ២៣-២១)។   តាមពីក្រោយបញ្ជាការដ្ឋានអង្គរក្សនេះ ក្រសួងមហាផ្ទៃជាក្រុមខ្លាំងមួយសិ្ថតនៅចំណាត់ថ្នាក់លេខ ៣ មាន ១៣ពិន្ទុ ដូចគ្នា។ ក្រសួងមហាផ្ទៃចាញ់ការប្រកួតក្រោមថ្វីដៃរបស់បញ្ជាការដ្ឋានអង្គរក្ស កាលពីថ្ងៃទី១៩ ខែមករា លទ្ធផលសិត ២-៣ ប៉ុន្តែពួកគេត្រឡប់វិញឈ្នះលើស្នងការដ្ឋានខេត្តកណ្តាលលទ្ធផលសិត ៣-០ និងឈ្នះលើក្លិបាល់ទះខេត្តព្រះសីហនុលទ្ធផលសិត ៣-០។     កងពលធំលេខ ៣ ឈរនៅចំណាត់ថ្នាក់លេខ ៤ មានត្រឹមតែ ៦ពិន្ទុ ពីការប្រកួតចំនួន ៥លើកកន្លងមក ឈ្នះ ២ និងចាញ់ ៣ ប្រកួត ដូចទៅនឹងក្រុមស្នងការដ្ឋានរាជធានី ដែលមាន ៦ពិន្ទុដូចគ្នា ឈរនៅចំណាត់ថ្នាក់លេខ ៥។ ក្លិបបាល់ទះខេត្តព្រះសីហនុ ឈរនៅចំណាត់ថ្នាក់លេខ ៦ មាន ៤ពិន្ទុក្នុងដៃ ដែលឈ្នះ ១ប្រកួត និងចាញ់ ៤ប្រកយត ដូចទៅនឹងក្រុមស្នងការដ្ឋានខេត្តពោធិ៍សាត់ ប៉ុន្តែមានត្រឹម ៣ពិន្ទុ ហើយស្នងការដ្ឋានខេត្តកណ្តាល ចាញ់ ៥ប្រកួតជាប់គ្នា ដោយលទ្ធផលសិត ៣-០ ទាំង ៥លើក។   ស្នងការដ្ឋានខេត្តកណ្តាល និងពោធិ៍សាត់ ទាំងពីរឈរនៅតំបន់បាតតារាង នៅសល់ឱកាសស្តួចស្តើងបំផុត ដើម្បីអាចបន្តដំណើរទៅកាន់ជុំទី២ ខណៈដែលនៅសល់ ២ប្រកួតចុងក្រោយ នៅក្នុងជុំទី១។ ការប្រកួតជុំទី១ យកក្រុមចំនួន ៦ ក្នុងចំណោម ៨ក្រុម ដែលត្រូវឡើងទៅកាន់ជុំទី២ ដោយត្រូវប៉ះគ្នាវិលជុំដដែល ដើម្បីប្រកួតប្រជែងបន្តក្នុងការស្វែងរកក្រុមខ្លាំងចំនួន ៤ ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ២ក្រុម ទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
សមាគមបាល់ទះវិសាខា ជាក្រុមជើងខ្លាំងប្រចាំការប្រកួត ហើយបន្តឈរនៅចំណាត់ថ្នាក់កំពូលតារាង ក្រោយយកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ ៣ ដោយលទ្ធផល ៣ សិតទល់ ០ នាការប្រកួតលីគបាល់ទះ«តេជោលីគ»ថ្ងៃទី២១ ខែមករា នៅក្នុងសាលវិមានអូឡាំពិក។ ក្លិបបញ្ជាការដ្ឋានអង្គ ឈ្នះការប្រកួតទាំងលំបាកនៅសប្តាហ៍ទី២ នៃជុំទីមួយ ខណៈដែលស្នងការដ្ឋានខេត្តកណ្តាល និងស្នងការដ្ឋានខេត្តពោធិ៍សាត់ នៅសល់ឱកាសស្តួចស្តើង ក្នុងការស្វែងរកឱកាសទៅជុំបន្ទាប់។
១. ផ្លែប័រ   នៅក្នុងផ្លែឈើនេះ មានជាតិអាស៊ីត Oleic អ្នកខ្លះបរិភោគផ្លែប័រ ជំនួសបាយ។ ការពិត ផ្លែឈើមិនអាចជួយឲ្យឆ្អែតដូចជាបាយទេ តែផ្លែប័រនេះជួយទប់ទល់ការស្រេកឃ្លានរបស់អ្នក។ វាជួយទប់លំនឹងពោះ ទោះបីអ្នកឃ្លាន តែដូចជាមិនសូវឃ្លាន។បើអ្នកបរិភោគផ្លែប័រ ចំនួនមួយភាគបួននៃផ្លែ ឬមួយចំហៀង នោះអ្នកនឹងឃើញក្បាលពោះ ដ៏ធំគ្រលុករបស់អ្នកស្រកម្តងបន្តិចៗ រហូតដល់បាត់អស់។ ផ្លែប័រមានជាតិម្សៅ ដែលជាបណ្តុំសារជាតិសរសៃ និងប្រូតេអ៊ីនផងដែរ។ ២. ផ្លែប្ល៊ូបឺរី   ផ្លែឈើដ៏តូចនេះ ល្បីល្បាញក្នុងការធ្វើឲ្យក្មេងជាងវ័យ។ ក្រៅពីនេះ វានៅអាចជួយឲ្យរាងរបស់អ្នកស្វែលស្អាត ដោយបរិភោគក្នុងមួយថ្ងៃមួយពែង។ ប្ល៊ូបឺរីមួយពែងផ្តល់កាឡូរី ៨០ និងជាតិសរសៃ ៤ក្រាមដល់អ្នក។ ៣. សារីក្រអូប   ការស្រាវជ្រាវមួយបានរកឃើញថា នារីដែលបរិភោគផ្លែសារី ក្នុងមួយថ្ងៃអស់ ៣ផ្លែ ទទួលបានកាឡូរីតិច និងស្រកទម្ងន់យ៉ាងច្រើន ច្រើនជាងនារី ដែលមិនបានបរិភោគផ្លែសារីសោះ។ បើអ្នកចង់បានរាងស្អាត អ្នកត្រូវបរិភោគផ្លែសារី ហើយគួរបរិភោគទាំងសំបក ព្រោះទីនោះមានលាក់ជាតិ សរសៃច្រើនបំផុត។ ៤. ចេក   ផ្លែចេក គឺល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ ចេកខ្ចីតែមួយមានគុណប្រយោជន៍ច្រើនក្រៃ ហើយចេកទុំមួយផ្លែ ក៏មានគុណសម្បត្តិខ្ពស់ដែរ។ ដូច្នេះ បើអ្នកចង់សម្រករាង ចេកគឺជាជម្រើសចម្បង។ ៥. ចេក Plantain   ចេកនេះស្រដៀងនឹងចេកស្នាប់មុខ។ ក្នុងមួយថ្ងៃ អ្នកត្រូវចម្អិនចេកនេះ ហើយបរិភោគកន្លះពែង វានឹងដុតបំផ្លាញជាតិធាត់ ក្នុងខ្លួនអ្នកបានយ៉ាងច្រើន។ ៦. ក្រូច   ផ្លែក្រូចមិនថាក្រូចលឿង ឬបៃតង (ដូចក្រូចពោធិ៍សាត់) សុទ្ធតែមានផលល្អ សម្រាប់ការថែរក្សារាង។ បើអ្នកបរិភោគផ្លែក្រូច អ្នកនឹងមានអារម្មណ៍ឆ្អែត ហើយនេះនាំឲ្យអ្នកមិនសូវឃ្លាន មិនសូវបរិភោគច្រើន។ បើអ្នកមិនបរិភោគច្រើន នោះរាងរបស់អ្នកក៏មិនរីកដែរ។ ៧. ក្រូចថ្លុង   ក្នុងមួយថ្ងៃ មុនអាហារទាំងបីពេល អ្នកគួរបរិភោគផ្លែក្រូចថ្លុង ឲ្យអស់កន្លះផ្លែ។ បរិភោគផ្លែឈើនេះ នឹងជួយឲ្យអ្នកស្រកទម្ងន់ (ប្រហែល) កន្លះគីឡូក្រាម ក្នុងមួយសប្តាហ៍៕ ៥ Superior Fat Burner គឺជាផលិតផលសម្រកទម្ងន់ពីផ្លែក្រូចថ្លុង បើអ្នកចង់ឆាប់បានទទួលលទ្ធផលល្អអ្នកអាចសាកទទួលទានផលិតផល អាហារបំប៉នSuperior Fat Burner ព្រោះ ផលិតផលនេះចម្រាញ់ចេញពីផ្លែក្រូចថ្លុង គឺជាប្រភេទផ្លែឈើដែល អស្ចារ្យបំផុត ក្នុងការសម្រកទម្ងន់ និងថែសម្រស់។ បរិភោគ ឬ ផឹកទឹកក្រូចថ្លុងតែងតែជួយអ្នកដែលមានរាង ធាត់ធំសម្រកទម្ងន់បានយ៉ាងរហ័ស។ អ្នកជំនាញវិទ្យាសាស្ត្រនៅមន្ទីរពេទ្យ Sripps (សហរដ្ឋអាមេរិក) បោះពុម្ភផ្សាយលើទំព័រ BBC Health ។   + ក្រុមបរិភោគផ្លែក្រូចថ្លុង មុនពេលទទួលអាហារសម្រកទម្ងន់យ៉ាងល្អ។ + ខណៈនោះក្រុមផឹក១កែវទឹកក្រូចថ្លុង រាល់ពេលស្រស់ស្រូបសម្រកយ៉ាងឆាប់រហ័ស។ ហេតុនេះក្រូចថ្លុងមានគុណប្រយោជន៍ ជួយបន្ថយចំនួនអាំងស៊ុយលីន ធ្វើឲ្យរាងកាយគ្មានចំណង់អាហារ (ព្រោះតែចំនួន អាំងស៊ុយលី ខ្ពស់នឹងជំរុញខួរក្បាលធ្វើឲ្យស្រែកឃ្លាន)។ ក្រៅពីនោះក្រូចថ្លុងនៅមានច្រើនគុណប្រយោជន៍ផ្សេងទៀត មិនមែនអ្នកណាក៏អាចដឹងបាន។ អ្នកបានដឹងនូវគុណប្រយោជន៍ដ៏អស្ចារ្យ នៃផ្លែក្រូចថ្លុងសម្រាប់សុខភាពរបស់ខ្លួនហើយឬនៅ? - ក្រូចថ្លុងជួយពង្រឹងប្រព័ន្ធភាពស៊ាំ - ក្រូចថ្លុងបង្ការជម្ងឺក្រួសក្នុងតម្រងទឹកនោម - ក្រូចថ្លុងដុតបំផ្លាញជាតិខ្លាញ់ធម្មជាតិ - ក្រូចថ្លុងបង្កើនការបំប្លែងសារជាតិ - ក្រូចថ្លុងបន្សាបជាតិពុលនៃថ្លើម - គាំទ្រការប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត - បង្ការមហារីកសួត - កាត់បន្ថយខ្លាញ់អាក្រក់ - បង្ការជម្ងឺអញ្ចាញធ្មេញ   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ផ្លែឈើទាំង៧ប្រភេទនេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយថ្ងៃត្រូវបរិភោគប៉ុន្មាន ដើម្បីទទួលបានរូបរាងដ៏គួរឲ្យទាក់ទាញ សូមអានអត្ថបទខាងក្រោមនេះ៖
«ការចុះកិច្ចសន្យារបស់ Cristiano Ronaldo មកលេងនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតបានជួយឱ្យការផ្សព្វផ្សាយក្របខណ្ឌលីគកំពូលមួយនេះទៅកាន់ ១៤០ប្រទេស និងបង្កើនប្រាក់ចំណូលប្រមាណ ៦៥០ភាគរយ។»។ នេះជាការអះអាងរបស់លោក Nohra ទៅកាន់កាសែត ACE។   ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានចាកចេញពីក្រុម Manchester United នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីបរាជ័យក្នុងការបង្ហាញសមត្ថភាពនៅក្នុងក្រុមស្ថិតក្រោមអ្នកចាត់ការក្រុមលោក Erik ten Hag។ Ronaldo បានចូលរួមក្រុម Al-Nassr ដោយក្លាយជាកីឡាករល្បីឈ្មោះលើកដំបូងពីតំបន់អឺរ៉ុប ទៅកាន់បាល់ទាត់នៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៍។   បើតាមនាយកប្រតិបត្តិលីគអារ៉ាប៊ីសាអូឌីតដដែល បានពន្យល់ពីចក្ខុវិស័យរបស់លីគ ថាបណ្តាក្លិបនឹងរក្សាលទ្ធភាពហរិញ្ញវត្ថុរបស់ពួកគេបន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនក្នុងរដូវកាល ២០២៣-២៤ ដើម្បីទាក់ទាញកីឡាករកំពូលៗ។ លោក Nohra បានអះអាងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា គម្រោងនៃលីគ Saudi Pro League គឺធ្វើឡើងរយៈពេលវែង មិនមែនជាមុខងារបោះលុយចោលទទេនោះឡើយ។   នាទីផ្សារដោះដូរកីឡាករដើមរដូវកាល ២០២៣-២៤ Saudi Pro League ចាប់ផ្តើមក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករតំបន់អឺរ៉ុប ដោយមានកីឡាករប្រមាណជាង ២០រូបបានផ្លាស់ពីក្លិបនៅអឺរ៉ុបទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករល្បីឈ្មោះខ្លាំងដូចជា Neymar Jr, Karim Benzema, NGolo Kante, Sadio Mane, Riyad Mahrez ជាដើមដែលបានផ្លាស់ទៅ Saudi Pro League៕  
លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិការរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត (SPL) ជឿជាក់ថាវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលីគ ដោយទាក់ទាញចំនួនអ្នកទស្សនាច្រើន និងកើនឡើងការចាក់ផ្សាយនៅប្រទេសចំនួន ១៤០ ដែលកើនចំណូលជាង៦ដង។
Adobe Flash Player ត្រូវបានចាត់ទុកជាកម្មវិធីមួយដែលមិនទទួលបានជោគជ័យប៉ុន្មានឡើយសម្រាប់ក្រុមហ៊ុនអាមេរិក Adobe Systems Incorporated  ដែលមានជំនាញផ្នែករចនា និង Software ។ កម្មវិធីដែលបង្កើតឡើងកាលពីឆ្នាំ១៩៩៦ មួយនេះ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធ័រណិតជាច្រើនត្អូញត្អែរ ជាពិសេសការតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការបន្ទាន់សម័យ (Update) គ្រប់ពេលវេលា។ យោងតាមការផ្សាយរបស់គេហទំព័រផ្នែកបច្ចេកវិទ្យា Clubic ចាប់តាំងពីឆ្នាំ២០១៤មក កម្មវិធី Flash Player រងនូវការរិះគន់ជាច្រើន ជាពិសេសវាបានបង្កឲ្យក្រុម Hackers ចូលលុកលុយយ៉ាងងាយស្រួល។ បច្ចុប្បន្ន អ្នកប្រើប្រាស់៩៤ភាគរយ បានបោះបង់កម្មវិធីមួយនេះចោល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Adobe នឹងបង្កើតកម្មវិធីដែលមានលក្ខណៈស្រដៀងគ្នា ដោយត្រូវការរយៈពេល២ឆ្នាំកន្លះទៀត ក្នុងការបញ្ជូនទិន្នន័យ។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុន Microsoft ក៏បានសម្រេចលុបកម្មវិធី Microsoft Paint ចេញផងដែរ ក្រោយដំណើរការអស់រយៈពេល៣២ឆ្នាំ។ Microsoft Paint ទទួលបានការពេញនិយមយ៉ាងខ្លាំងកាលពីអំឡុងទសវត្សរ៍ ១៩៨០ ជាពិសេសសម្រាប់កុមារដែលចូលចិត្តរចនារូបភាពផ្សេងៗ ប៉ុន្តែកម្មវិធីថ្មីៗដែលបានវិវត្តរយៈពេលចុងក្រោយ បានធ្វើឲ្យកម្មវិធីដ៏ចំណាស់នេះ បាត់បង់ប្រជាប្រិយភាព៕
បន្ទាប់ពីក្រុម Microsoft បានប្រកាសពីការបញ្ចប់កម្មវិធី ក្រោយដំណើរការអស់រយៈពេល៣២ឆ្នាំ ដល់ពេលដែលក្រុមហ៊ុន Adobe កំណត់ពេលវេលាចុងក្រោយនៃការប្រើប្រាស់កម្មវិធី Adobe Flash Player ផងដែរ។ កម្មវិធីដែលប្រើប្រាស់ដើម្បីមើលរូបភាព និងវីដេអូមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយត្រូវបញ្ចប់ជីវិតនៅឆ្នាំ២០២០ ។
ក្រុម U19 កម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF U19 Championship 2018 ក្រោយទីម័រខាងកើតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាយកឈ្នះព្រុយណេ ៧-១ នាជំនួបកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាឈរលេខរៀងទី៤មាន៣ពិន្ទុ ខណៈក្រុមកំពូលតារាងមីយ៉ាន់ម៉ា និងក្រុមលេខ២ម៉ាឡេស៊ីមាន៧ពិន្ទុស្មើគ្នា។ នៅក្នុងពូល B មិនមែនមានតែកម្ពុជានោះទេ ក្រុម U19 ព្រុយណេ ក៏អស់ឱកាសឡើងទៅវគ្គបន្តផងដែរ។ ជាមួយគ្នានេះ នៅក្នុងពូល A ក្រុមចំនួន៣រួមមាន U19 ឡាវ, ហ្វីលីពីន និងសិង្ហបុរី ក៏បានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U19 Championship ប្រចាំឆ្នាំ២០១៨ ផងដែរ។ បីប្រកួតកន្លងមក កម្ពុជាបានយកឈ្នះព្រុយណេ ៥-០ ក្នុងជំនួបបើកឆាក តែចាញ់ម៉ាឡេស៊ី ២-០ និងមីយ៉ាន់ម៉ា ៤-១ ក្នុងជំនួបជាបន្តបន្ទាប់។ កម្ពុជានឹងជួបប្រកួតបង្គ្រប់កិច្ចជាមួយទីម័រខាងកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង៣:៣០នាទីរសៀលនាកីឡដ្ឋាន Gelora Joko Samudro Stadium មុនមីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ីម៉ោង៧យប់។ U19 ទីម័រខាងកើត ដែលឈរលេខរៀងទី៣មាន៥ពិន្ទុ ត្រូវការឈ្នះកម្ពុជាដាច់ខាងក្នុងជំនួបនេះ ដើម្បីប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្ត៕   
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា អស់ឱកាសឡើងទៅវគ្គនៃពានរង្វាន់ AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី ក្រោយ៣ប្រកួតកន្លងមកបានត្រឹមឈ្នះ១និងចាញ់២។ កម្ពុជានឹងជួបប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយទីម័រខាងកើតនាថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Gelora Joko Samudro Stadium។
  Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ឈានមុខគេមួយនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន (ABA) សម្រាប់ផ្នែក "ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍" នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន (ABIS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ាន សូរស័ក្តិ និង លោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។   យោងតាមសម្តីអ្នករៀបចំកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 ក្រុមហ៊ុន Ezecom បានឈ្នះពានរង្វាន់នេះ ដោយសារតែការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុ នក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាការកសាងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលជាកម្លាំងពលកម្មអាស៊ានផងដែរ។   កំឡុងពេលទទួលពានរង្វាន់អគ្គនាយិការបស់ក្រុមហ៊ុន Ezecom លោកស្រី Yuni Lee Heathcote ក៏បានចូលរួមអបអរសាទរ ដល់អ្នកទទួលពានរង្វាន់អាស៊ាន ក្នុងប្រភេទឧស្សាហកម្មផ្សេងៗគ្នាផងដែរ។ លោកស្រី បានមានប្រសាសន៍ថា៖ "នេះគឺជាជោគជ័យដ៏ធំមួយ របស់ក្រុមហ៊ុន Ezecom ក្នុងការកសាងសមត្ថភាពឌីជីថល ក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន។ ក៏ប៉ុន្តែការងាររបស់យើង មិនទាន់រួចរាល់នោះទេ ដោយសារយើងត្រូវអនុវត្តកម្មវិធីជាច្រើនបន្តទៀត ហើយពានរង្វាន់នេះ គឺជាកម្លាំងជំរុញចិត្តក្រុមការងារទាំងមូល ឱ្យសម្រេចបាននូវសមិទ្ធផលកាន់តែធំ សម្រាប់សហគមន៍ និងព្រះរាជាណាចក្រកម្ពុជាយើងជារួម»។    ការផ្តោតទៅលើយុទ្ធសាស្ត្រ និងការរៀបចំផែនការ លើការបណ្តុះបណ្តាលជំនាញផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ជូនវិញ្ញាបនប័ត្រ គឺសុទ្ធតែជាតម្រូវការ ដើម្បីគាំទ្រដល់បច្ចេកវិទ្យា និងវឌ្ឍនភាពបច្ចេកទេសរបស់ក្រុមហ៊ុន Ezecom។ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ជាមួយស្ថាប័នអប់រំ ជាមួយភ្នាក់ងារផ្សេងៗ និងក្រសួងដែលពាក់ព័ន្ធ គឺសុទ្ធសឹងតែជាសសរស្តម្ភសំខាន់ៗ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពរហ័សរហួនផងដែរ។ កម្មវិធីដែលបានបង្កើតឡើងទាំងអស់នេះ គឺជាកាតាលីករ ជំរុញ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ ដោយសារតែពួកគេទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេផ្ទាល់។ ក្រុមហ៊ុន Ezecom ជឿជាក់ថា កត្តាទាំងនេះនឹងចូលរួមចំណែក ប្រែក្លាយកន្លែងធ្វើការជាកន្លែងដែលប្រកបដោយភាពរីករាយ រួមជាមួយនឹងប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ដ៏ល្អសម្រាប់សេវាកម្មអតិថិជនផងដែរ។   ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនEzecom ប្តេជ្ញាថា នឹងបន្តវិនិយោគ លើការគ្រប់គ្រងធនធានមនុស្សដែលរួមមានទាំងកម្មវិធីខាងក្នុង និងខាងក្រៅផងដែរ។ អគ្គនាយិកា Ezecom លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ "តាមរយៈការផ្តល់ឱកាសក្នុងការកសាងសមត្ថភាព និងការរីកចម្រើនដល់ក្រុមការងាររបស់ក្រុមហ៊ុន Ezecom នេះ យើងក៏កំពុងតែលើកកម្ពស់ឧស្សាហកម្មរបស់យើងដូចគ្នាដែរ ។ ជំនាញ និងវិន័យជាច្រើន ត្រូវបានផ្តល់ជូនទៅឲ្យសមាជិកក្រុមនៅក្នុងក្រុមហ៊ុន Ezecom ដោយផ្ទាល់ ដែលនេះ ក៏ដើម្បីជួយដល់បុគ្គលិកដោយប្រយោល ក៏ដូចជាអាចជួយអ្នកដែលនៅក្នុងវិស័យ ICT នៅកម្ពុជាដែរ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដើរតួនាទីនាំមុខគេ ក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ ដើម្បីផលប្រយោជន៍រួមនៃព្រះរាជាណាចក្រកម្ពុជាយើង។   ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 នេះ ជាការទទួលស្គាល់ថា ជាក្រុមហ៊ុនឆ្នើម និងជោគជ័យ នៅក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។ ក្រុមហ៊ុនទាំងអស់នៅក្នុងសហគមន៍អាស៊ាន ដែលបំពេញបានតាមតម្រូវការ មានសិទ្ធិដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែង ប៉ុន្តែជ័យជម្នះ នឹងត្រូវសម្រេចដោយចៅក្រមក្រុមប្រឹក្សា ដោយផ្អែកទៅលើលក្ខខណ្ឌជាក់ស្តែង។   ពានរង្វាន់ ABA Skills Development Award ជាការទទួលស្គាល់ ការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្លាំងពលកម្មក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះ ក៏គិតផងដែរអំពីការបំពេញបាន នូវជំនាញដែលជាតម្រូវការរបស់អាស៊ាននៅថ្ងៃនេះ និងថ្ងៃស្អែក ដែលនេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ រវាងសហគ្រាសធុរកិច្ច និងប្រព័ន្ធបណ្តុះបណ្តាលផងដែរ។   អំពីក្រុមហ៊ុន Ezecom ក្រុមហ៊ុន Ezecom កំពុងប្រារព្ធខួបគម្រប់ ១៥ឆ្នាំ ដែលបានត្រួសត្រាយផ្លូវសម្រាប់នវានុវត្ត ប្រតិបត្តិការ និងភាពល្អឥតខ្ចោះសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) ដែលក្នុងរយៈពេលនោះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងនាមជាអ្នកផ្តល់សេវា VOIP បន្ទាប់មកបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័ស ទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត ហើយឥឡូវនេះ ក៏បានក្លាយទៅក្រុមហ៊ុនផ្តល់សេវាភ្លែតហ្វមឌីជីថល ដែលនាំមុខគេ ក្នុងតួនាទីជាកាតាលីករឌីជីថល សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។   ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group ក្រុមហ៊ុន Ezecom បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគសរុបជាង ១០០លានដុល្លារ លើខ្សែហ្វាយប័រអុបទិក CAPEX ដ៏ទូលំទូលាយ។ ខ្សែហ្វាយប៊ើអុបទិកនេះ លាតសន្ធឹងជាង ៣០.០០០គីឡូម៉ែត្រ នៃខ្សែហ្វាយប៊ើអុបទិកសរុប គិតចាប់ពីបណ្តាញចម្បង រហូតដល់អ្នកប្រើប្រាស់។  ក្រុមហ៊ុន Ezecom នៅតែរក្សាបានឈ្មោះជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ ដែលកាន់កាប់ខ្សែកាបក្រោមបាតសមុទ្រ ហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់កាប់ការវិនិយោគរយៈពេលវែង លើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយខ្សែកាបចំនួន១៣ នៅក្នុងប្រទេសចំនួន១០។   ក្រុមហ៊ុន Ezecom បន្តបង្កើតសកម្មភាពសំខាន់ៗ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និងក្រុមហ៊ុន MiHCM ដើម្បីនាំយកសេវារបស់ក្រុមហ៊ុនទាំងនេះ មកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មអតិថិជនរបស់យើង។ សកម្មភាពទាំងនេះ បានជួយបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនវិវឌ្ឍទៅមុខ និងមានភាពទាក់ទាញក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគពីថ្នាក់តំបន់ និងពិភពលោក។   អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១ គេហទំព័រ www.ezecom.com.kh៕   អត្ថបទពាណិជ្ជកម្ម      
ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ក្នុងតំបន់ សម្រាប់ការខិតខំប្រឹងប្រែង ក្នុងការកសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃអាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម រហូតដល់សហគ្រាសធុនធំ។
  លោក ឈាង សុវណ្ណរ៉ា នាយករងរដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងនេះ គឺដោយសារទុស្សេខ្សែភ្លើង ដែលកើតឡើងនៅម៉ោង៩យប់ នាថ្ងៃទី៤ ខែវិច្ឆិកា និងរលត់ទៅវិញនៅម៉ោង១២កន្លះយប់ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា។ ក្នុងអគ្គិភ័យនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង។    លោក ឈាង សុវណ្ណរ៉ា បានបញ្ជាក់ថា អភិបាលខេត្តនឹងរៀបចំគណៈកម្មាធិការក្នុងការដោះស្រាយជូនអាជីវករដែលរងគ្រោះដោយសារអគ្គិភ័យ។ លោកបានរៀបរាប់ដូច្នេះ៖«ខេត្តទើបតែរៀបចំគណៈកម្មាធិការ។ មានការបន្តយើងនឹងជុំគ្នាទៀត។ យើងនឹងដោះស្រាយជូនគាត់ឆាប់ៗ យើងមិនទុកចោលការងារអ៊ីចឹងទេ គឺយើងត្រូវរៀបចំឲ្យលឿន»៕     
ភ្នំពេញ៖ អគ្គិភ័យដែលបានឆេះផ្សារពពិល ក្នុងស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី៤ ខែវិច្ឆិកា បានបណ្តាលឲ្យតូបលក់ដូរចំនួន៧៥តូប ស្មើនឹង៧០ភាគរយ ដែលគិតជាទឹកប្រាក់ចំនួន៣៥ម៉ឺនដុល្លារ ត្រូវបានខូចខាតទាំងស្រុង។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ។
  លោក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ថា ចំប៉ីខ្មៅ ត្រូវបានចាប់ខ្លួនៅក្នុងខណ្ឌដូនពេញ ដោយមានការបញ្ជាផ្ទាល់ពីសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕ អត្ថបទទាក់ទង   ក្រោយដៀលខ្មែរ ចំប៉ីខ្មៅប្រាប់ថា ពេលទៅណា គេតាមជេរ និងបារម្ភពីសុវត្ថិភាព
ទីបំផុត សមត្ថកិច្ច បានចាប់ខ្លួនយុវជន យិន ហេង ហៅ ចំប៉ីខ្មៅ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយរូបគេ បានប្រើពាក្យសម្តីជ្រុលជ្រួសដែលមានលក្ខៈប្រមាថពូជសាសន៍ខ្មែរ។
  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃអង្គារនេះ មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នេះឡើងដល់ ១១ នាក់។ ស្ថាប័នដដែលបន្ថែមថា ពលរដ្ឋយ៉ាងហោច ៣ ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីជំនន់លើកនេះ ក្នុងនោះមាន ២ ពាន់គ្រួសារ ត្រូវជន្លៀសចេញពីគេហដ្ឋានតែម្ដង។   លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាននិយាយកាលពីរសៀលថ្ងៃអង្គារថា ជំនន់ទឹកភ្លៀងដែលកំពុងវាយលុកនេះមានទំហំធំ ទោះវាមិនទាន់ដល់កម្រិតនៃជំនន់ចុងក្រោយកាលពី ៧ ឆ្នាំមុន និង ៩ ឆ្នាំមុនក៏ដោយ។   «មកដល់ពេលនេះយើងឃើញស្ថានភាពជំនន់ទឹកភ្លៀងវាធំ តែចំពោះជំនន់ទន្លេមេគង្គតូច អត់ទាន់មានជំនន់ទេ តែនេះជាជំនន់ទឹកភ្លៀង។ ហើយបើកាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១៣ យើងមានជំនន់មេគង្គផង ជំនន់ទឹកភ្លៀងផង»។   បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ ចំណុចដែលកំពុងគំរាមកំហែង គឺតំបន់ស្ទឹងព្រែកត្នោត ភាគនិរតីនិងភាគខាងត្បូងរាជធានីភ្នំពេញ ដែលទឹកជន់ពីស្ទឹងចេះតែបន្តកើនឡើង និងស្ថានភាពនៅខេត្តបន្ទាយមានជ័យ ទីដែលស្ទឹងមង្គលបុរី និងស្ទឹងសេរីសោភ័ណ កំពុងទទួលទឹកជន់ពីតំបន់ផ្សេងៗ។   អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសថា ទឹកជំនន់នឹងគំរាមកំហែងកាន់តែខ្លាំងលើខេត្តប៉ែកពាយព្យជាប់ព្រំដែនថៃនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដោយសារតែអាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ ទើបបានជូនដំណឹងមកថា ខ្លួននឹងបើកទំនប់ទឹកដែលជន់ជោរលើសចំណុះរបស់ខ្លួននាសប្ដាហ៍នេះ។   លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីព្រឹកថ្ងៃអង្គារថា ទឹកជន់ពីថៃនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងប៉ះពាល់ដល់គ្រប់ក្រុងនិងស្រុកក្នុងខេត្តបន្ទាយមានជ័យតែម្ដង។   «ច្រើនគ្រួសារ ខ្ញុំគិតថា បើសិនជាមានការបើកទំនប់ទៀត បូកនឹងស្ថានភាពជាក់ស្ដែង ទឹកមកពីបវេល(ខេត្តបាត់ដំបង)ផង បើអាចមានទឹកភ្លៀងទៀត ខ្ញុំគិតថាប្រហែលជាអាចចូលដល់មិនទាបជាងម៉ឺនគ្រួសារទេ»។   លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា អាជ្ញាធរបានរៀបចំជន្លៀសអ្នកទោសប្រមាណ ១៦០០ នាក់ ពីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលកម្ពស់ទឹកជន់លិច ចេះតែបន្តកើនឡើង។   «មិនអាចទប់បានយើងត្រូវតែជន្លៀសពួកគាត់ចេញ ទឹកវាចេះតែឡើងខ្លាំងពេក»។   កម្លាំងយោធាកំពុងជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។   លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ រូបនេះបានប្រាប់ VOA តាមទូរស័ព្ទ ពីរសៀលថ្ងៃអង្គារនេះថា រឿងថៃបើកទំនប់ទឹកជាកត្តារួមផ្សំ។ លោកបញ្ជាក់ថា៖ «យើងភ័យរឿងហ្នឹងមួយទៀត[ដែលថៃបើកទំនប់]។ តែទឹក បើទោះបីជាថៃវាមិនបើក ឥឡូវទឹកវាឡើងដល់កម្រិតមួយដែលយើងទប់លែងជាប់ហើយ»។   លោក ឆែម សាវុធ បញ្ជាក់ថា ពន្ធនាគារនៅតាមបណ្ដារាជធានីខេត្តដទៃ មិនទាន់មានការគំរាមកំហែងអ្វីជាដុំកំភួន ដូចនៅខេត្តបន្ទាយមានជ័យនៅឡើយទេ។   ក្រសួងធនធានទឹកបានព្រមានថាព្យុះនានាចេញពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកអាស៊ីអាគ្នេយ៍ដីគោកជាបន្តបន្ទាប់។ ព្យុះទី១៦ ឈ្មោះ ណាងកា (Nangka) នឹងបោកបក់មកដល់ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃទី១៥ ខែតុលា រីឯព្យុះទី១៧ ឈ្មោះ សូដែល (Saudel) នឹងរំកិលមកដល់ភាគកណ្ដាលវៀតណាម នៅថ្ងៃទី១៦-១៧ ខែតុលា។   ក្រសួងធនថានទឹកបញ្ជាក់ថា៖ «ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា។ អ្នកនេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ សូមប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី១៦ ដល់២០ ខែតុលា»។   បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ដែលមានហូរហែរពីដើមខែតុលាមក បានជន់លិចដីដំណាំ ១២ ម៉ឺនហិកតា ដែលក្នុងនោះមានផ្ទៃដីដាំស្រូវសរុបប្រមាណ ៨ ម៉ឺនហិកតា។ រាជធានីភ្នំពេញនិងខេត្តចំនួន ១៦ ផ្សេងរងការជន់លិច។   លោក ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក បានឱ្យដឹងបន្ថែមថា ទោះព្យុះត្រូពិកអាចនឹងមានជាបន្តបន្ទាប់លើសពីព្យុះទី១៧ នេះ តែមិនប្រាកដថាវានឹងប៉ះពាល់ដល់កម្ពុជាទាំងអស់នោះទេ។   «យើងជឿថា វាមិនអូសបន្លាយទៅដល់ខែក្រោយទេ ព្រោះខេត្តដែលកំពុងតែមានជំនន់គឺបានស្រកជាបណ្ដើរៗហើយដូចពោធិ៍សាត់ ដូចបាត់ដំបង ជាដើម បានស្រកជាបណ្ដើរៗ»។   លោក ចាន់ យុត្ថា បន្ថែមថា៖ «នៅពេលនេះយើងពិបាកនឹងវាយតម្លៃ ព្រោះស្ថានភាពអាកាសធាតុនៅពេលនេះ មានការវិវិឌ្ឍលឿនណាស់ ... បាតុភូតធម្មជាតិ ទាំងវិសម្ពាធទាំងព្យុះ បានកើតជាបន្តបន្ទាប់ ហើយមិនចប់ត្រឹមព្យុះទី១៧នេះទេ។ ចាប់ពី(ព្យុះ)១៧ ហ្នឹងអាចមាន(ព្យុះ) កើតបន្តបន្ទាប់ទៀត គ្រាន់ថា នេះចាំមើលពេលវាកើត។ តែយើងដឹងថា វាមិនចប់ត្រឹមហ្នឹងទេនៅបន្តទៀត»។   ទឹកជំនន់ឆ្នាំ ២០១៣ បានសម្លាប់មនុស្ស ១៦៨ នាក់នៅកម្ពុជា និងបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣៥៥ លានដុល្លារ ខណៈទឹកជំនន់ឆ្នាំ ២០១១ បានសម្លាប់មនុស្ស ២៥៥ នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦៣០ លានដុល្លារ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ  មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ទឹកជំនន់លើកនេះដែលកំពុងប៉ះពាល់ផ្នែកផ្សេងៗនៃប្រទេស ជាពិសេសបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើង មានស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់មាននោះទេ រាប់ពីជំនន់ទឹកធំឆ្នាំ ២០១១ និងឆ្នាំ ២០១៣ មក។-
  វិទ្យាស្ថានវាយតម្លៃអង់គ្លេស (RICS) បានចេញផ្សាយការស្ទង់មតិមួយកាលពីថ្ងៃទី ១០ ខែសីហាដោយបង្ហាញថា តារាងស្ថិតិតម្លៃផ្ទះបានធ្លាក់ចុះមកត្រឹម -៥៣ ក្នុងខែកក្កដាពីសន្ទស្សន៍ -៤៨ កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០៩ នៅពេលដែលវិបត្តិហិរញ្ញវត្ថុ ពិភពលោកបានវាយប្រហារ និងទាបជាងការព្យាករ -៥០ដោយអ្នកសេដ្ឋកិច្ចរបស់ Reuters ។   អត្រាកម្ចីទិញផ្ទះថ្មីនៅអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ មកត្រឹម ៦,៨៦ភាគរយនៅខែកក្កដាឆ្នាំ ២០២៣។ តាមការរំពឹងទុករបស់ធនាគារកណ្តាលអង់គ្លេស (BoE) នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីបន្ទាបអតិផរណា ដែលកំពុងតែកើនខ្ពស់។   យោងតាម RICS ការលក់អចលនទ្រព្យក្នុងខែកក្កដាឆ្នាំនេះ បានធ្លាក់ចុះក្នុងអត្រាលឿនបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២០ នៅពេលដែលទីផ្សារស្ទើរតែជាប់គាំងដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងតម្រូវការពីអ្នកទិញធំៗត្រូវបានកាត់បន្ថយ។   ប្រធានសេដ្ឋវិទូរបស់ RICS លោក Simon Rubinsohn បាននិយាយថា ទិន្នន័យនេះគឺជាសញ្ញាមួយដែលអ្នកទិញផ្ទះនឹងប្រឈមមុខ ស្របពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចជាមួយការដំឡើងអត្រាការប្រាក់បន្ត ជាមួយបរិយាកាសឥណទានដ៏លំបាក។    កាលពីសប្តាហ៍មុន អ្នកផ្តល់កម្ចីទិញផ្ទះទូទាំងប្រទេសបានរាយការណ៍ថា តម្លៃផ្ទះជាមធ្យមក្នុងខែកក្កដាឆ្នាំនេះ គឺទាបជាង ៣,៨ភាគរយបើធៀបពេលដូចគ្នាពីឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៩។ ប៉ុន្តែតម្លៃនេះ នៅតែខ្ពស់ជាង ២០ភាគរយមុនពេលជំងឺរាតត្បាត៕  
តម្លៃផ្ទះនៅអង់គ្លេសក្នុងខែកក្កដាបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០០៩។ ការធ្លាក់ថ្លៃនេះ កើតឡើងនៅពេលអត្រាការប្រាក់ឡើងដល់កម្រិតខ្ពស់រយៈពេល១៥ឆ្នាំ ហើយថ្លៃជួលផ្ទះបានកើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។
  ក្រុមជំរំកាយរឹទ្ធិកម្ពុជា៤៧រូប បានធើ្វដំណើរតាមរថយន្ត ឆ្ពោះមករដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្តិភាពហើយ តាមការណែនាំផ្ទាល់ពី លោក ហង់ ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកក្រសួងអប់រំ។    រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីប្រកាសព័ត៌មាន  ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II ដែលមានល្បឿនខ្យល់លើសពី១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងទៅដល់ឆ្នេរខាងកើតខេត្តប៊ូសាន នៅថ្ងៃទី១០សីហា។ ដូច្នេះ ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់។    គណៈកម្មការនេះ នឹងដឹកជញ្ជូនយុវជនកាយរឹទិ្ធទាំងអស់ ចេញពីជំរំ ទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។ ជាមួយគ្នាដែរ លោក ហង់ ជួន ណារ៉ុន ប្រធានកាយរឹទ្ធជាតិកម្ពុជា បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើក្រុមយុវជនកាយរឹទ្ធិកម្ពុជា។    ក្រសួងបានឱ្យដឹងថា គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ដែលកំពុងស្នាក់នៅបោះជំរំចំនួន៤៧រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូលហើយ។ ក្រសួងថា ទោះបីមានការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរុំយ៉ាងក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅតែបន្តឱ្យយុវជនកាយរឹទិ្ធអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities)។ ការអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ  មានទស្សនកិច្ចសិក្សា តាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េ។    គម្រោងកម្មវិធីជំរំនេះ នឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩សីហា រហូតដល់ថ្ងៃទី១១សីហា ហើយពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល៕   
ភ្នំពេញ៖ ក្រុមជំរំកាយរឹទ្ធិកម្ពុជា ដែលចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥នៅ ខេត្តប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានជម្លៀសចេញ ទៅកាន់រដ្ឋធានីសេអ៊ូលវិញ ដោយសារព្យាករណ៍ឃើញថានឹងជួបព្យុះ Typhoon Khanun។
  ១. ទឹកខ្មេះផ្លែប៉ោម និងម្សៅ Baking soda   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកខ្មេះផ្លែប៉ោមចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេល ២ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។   ២. ម្សៅ Baking soda និងទឹក   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ រួចកូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី និងទុកចោលសម្រាប់រយៈពេល ៥ នាទី ហើយលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ពេលងូតទឹក។   ៣. ម្សៅ Baking soda និងទឹកក្រូចឆ្មារស្រស់   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញតាមក្រោយជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។   ៤. ម្សៅ Baking soda និងខ្ញី   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកខ្ញីស្រស់ ១ស្លាបព្រាកាហ្វេ។ អ្នកអាចបន្ថែមទឹកធម្មតាចូលបន្តិច ប្រសិនបើគិតថាខាប់ពេក។ កូរឱ្យសព្វចូលគ្នា បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។   ៥. ម្សៅ baking soda និងប្រេងអូលីវ   អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងអ្នកត្រូវកម្ដៅប្រេងអូលីវឱ្យក្ដៅឧណ្ហៗបន្តិចសិន បន្ទាប់មកចាក់វាចូលលាយជាមួយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ រួចបន្ថែមម្សៅ Baking soda ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ រួចសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន រួចសឹមប្រើប្រាស់ទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេម្សៅ Baking soda មានប្រសិទ្ធភាពដោះស្រាយបញ្ហាអង្គែបានយ៉ាងឆាប់រហ័ស។ ប្រើប្រាស់បែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីប្រើប្រាស់ម្សៅ Baking soda កម្ចាត់អង្គែ ៖
លោក ញឿន រ៉ាដែន ប្រាប់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទើបតែនឹងជួបពិភាក្សាជាមួយមន្រ្តីរបស់ព្រះអង្គនៅស្រុកខ្មែរ តាមប្រព័ន្ធវីដេអូ កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ បើតាមលោក ញឿន រ៉ាដែន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាព្រះជាយារបស់សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះបុត្រារបស់ព្រះអង្គ ដែលកំពុងគង់នៅជាមួយព្រះអង្គ ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនោះដែរ។    តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងថា៖«យើង ឃើញរូបភាពប៉ុណ្ណឹង យើងអាចកត់សម្គាល់ថា ព្រះអង្គ គង់នៅមណ្ឌលចាស់ជរា ឬគង់នៅព្រះរាជដំណាក់?»    នៅក្នុងគណបក្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជានាយិកានៃព្រះខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាអនុប្រធានគណបក្ស។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបញ្ហាសុខភាព ចាប់តាំងពីព្រះអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៨មក។ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះ អ្នកម្នាង អ៊ុក ផល្លា ជាអ្នកម្នាងរបស់ព្រះអង្គ បានទទួលមរណភាព។    ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ សម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ បន្ទាប់ពីយាងចេញពីប្រទេសថៃ និងបានយាងមកគង់ក្នុងស្រុកខ្មែរវិញបានមួយរយៈធំ ព្រះអង្គ ក៏បន្តយាងទៅព្យាបាលព្រះរោគ នៅប្រទេសបារាំង ចាប់តាំងពីចុងឆ្នាំ២០១៩មក ដោយពុំដែលបានយាងមកស្រុកខ្មែរឡើយ។    លោក ញឿន រ៉ាដែន បញ្ជាក់ថា បញ្ហាសុខភាពរបស់សម្តេចក្រុមព្រះ មានតែមួយមុខប៉ុណ្ណោះ គឺបញ្ហាសុខភាព ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍។ លោក បន្តថា ព្រះអង្គ ពុំមានជំងឺអ្វីផ្សេងទៀតឡើយ។ លោក បន្ថែមថា បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ព្រះអង្គ មានភាពល្អប្រសើរហើយ។    អ្នកនាំពាក្យរូបនេះ ផ្តល់ព័ត៌មានមានថា ថ្វីបើមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ តែសម្តេចក្រុមព្រះ នឹងយាងមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំកម្លាំងគណបក្ស ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២៕   
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បំភ្លឺថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កំពុងគង់នៅជាមួយព្រះជាយា ព្រះរាជបុត្រ និងញាតិវង្សានុវង្សរបស់ព្រះអង្គ ក្នុងព្រះរាជដំណាក់ នៅប្រទេសបារាំង។ ការបំភ្លឺរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានផ្សាយថា សម្តេចក្រុមព្រះ ត្រូវបានយាងឲ្យទៅគង់ក្នុងមណ្ឌលចាស់ជរាមួយកន្លែងនៅប្រទេសបារាំង ដោយគ្មានអ្នកមើលថែ។
  កម្មវិធីឧបត្ថម្ភថវិកាដល់ស្រី្តមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំនេះ គឺផ្ដោតលើការយកចិត្តទុកដាក់ចំពោះស្រី្តមានផ្ទៃពោះ នៃគ្រួសារក្រីក្រ ក្នុងគោលបំណងលើកម្ពស់អាហារូបត្ថម្ភរបស់កុមារ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ។ គម្រោងនេះ ភ្ជាប់ជាមួយនឹងលក្ខខណ្ឌនៃការទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាល។    បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងផ្ដល់ប្រាក់ឧបត្ថម្ភនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅខែមិថុនា ដោយបែងចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ស្ត្រីដែលទទួលសេវាពិនិត្យផ្ទៃពោះ ៤ដង មុនពេលសម្រាលកូន ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ម៉ឺនរៀលក្នុង១ដង។    ចំណែកដំណាក់កាលទី២ ពោលគឺនៅពេលសម្រាលកូនរួច ស្ត្រីទាំងនោះនឹងទទួលបានប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀល។ រីឯដំណាក់កាលទី៣នោះ ស្ត្រីដែលសម្រាលកូនហើយ នឹងទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀល ក្នុង១ម្ដង នៅពេលទៅពិនិត្យសុខភាព ក្រោយពេលសម្រាល ដែលមានអទិភាពចំនួន៤ដង និងសម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការចំនួន៦ដង រហូតដល់អាយុ២ឆ្នាំ។    អត្ថបទទាក់ទង   រដ្ឋាភិបាលសន្យាផ្ដល់ថវិកាជិត៨០ម៉ឺនរៀល ដល់ស្ត្រីក្រីក្រមានផ្ទៃពោះទូទាំងប្រទេស នៅឆ្នាំ២០១៩    សម្រាប់ការចំណាយថវិកាឧបត្ថម្ភនេះ រដ្ឋាភិបាលត្រូវការចំណាយថវិកាជាតិសរុបជាង៤លានដុល្លារសម្រាប់ការអនុវត្តនៅឆ្នាំទី១ ពោលគឺឆ្នាំ២០១៩ ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមកន្លងមកថា ទឹកប្រាក់ចំណាយនេះ នឹងកើនឡើង៧,៧លានដុល្លារ នៅក្នុងឆ្នាំ២០២០ ហើយបន្តកើនរហូតជាង១០លានដុល្លារនៅក្នុងឆ្នាំ២០២១ សម្រាប់ជួយទ្រទ្រង់ផ្នែកសុខភាពរបស់ស្ត្រីមានផ្ទៃពោះនេះ។   រដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយផ្ដល់ថវិកា ជួយដល់កម្មកររោងចក្រ និងមន្ត្រីរាជការជាស្ត្រី ដែលមានផ្ទៃពោះផងដែរ។ សម្រាប់ស្ត្រីបម្រើការងារក្នុងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ទទួលបានថវិកា៨០ម៉ឺនរៀល នៅពេលសម្រាលកូន។ ចំណែកកម្មការិនីរោងចក្រ ដែលសម្រាលកូន១នាក់ ទទួលបានថវិកា៤០ម៉ឺនរៀល ,កូនភ្លោះទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះបី ទទួលបាន១លាន ២សែនរៀល។ បើតាមសម្ដេច ហ៊ុន សែន ថវិកាសម្រាប់ទ្រទ្រង់កម្មការិនីមានផ្ទៃពោះនេះ នឹងចំណាយ១០លានដុល្លារក្នុងមួយឆ្នាំ។   ក្នុងត្រីមាសទី១នៃដើមឆ្នាំ២០១៩ វឌ្ឍនភាពរបស់បេឡាជាតិរបសសនិ្តសុខសង្គម(ប,ស,ស) ផ្នែកថែទាំសុខភាព បានគ្រប់ដណ្ដប់ប្រជាជនជាង២លាននាក់ ដោយរួមបញ្ចូលកម្មករ និយោជិក អតីតមន្រី្តរាជការ និងអតីតយុទ្ធជន។ ការអនុវត្តរបបនេះ ប.ស.ស បានព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានីខេត្តចំនួន១៣៣៥ ដើម្បីបង្ខិតសេវាកាន់តែកៀកដល់សមាជិក ប.ស.ស។ ចំពោះហានិភ័យ ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជនចុះបញ្ជីសហគ្រាសចំនួន១៣០៩ ក្នុងនោះមានកម្មករនិយោជិត១,៧លាននាក់។ រីឯការផ្ដល់ប្រាក់ឧត្ថម្ភសម្រាប់កម្មការិនីសម្រាលកូន ក្នុងឆ្នាំ២០១៨ ប.ស.ស បានឧបត្ថម្ភជាង៦៥ពាន់នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ បានឧត្ថម្ភសម្រាប់កម្មការិនីសម្រាលកូនបានជិត២ម៉ឺននាក់។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕  
ភ្នំពេញ៖ ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌ និងមានកាន់ប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល នឹងទទួលបានប្រាក់ឧបត្ថម្ភជាង៧០ម៉ឺនរៀល ទោះបីស្រី្តនោះជាកម្មករនិយោជិតក្តី ។ ទឹកប្រាក់នេះ នឹងផ្ដល់ជូនជាដំណាក់កាល ដោយចាប់ផ្ដើមអនុវត្តនៅខែមិថុនា ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៣មេសា ឆ្នាំ២០១៩។
វាគឺជាចំណាប់អារម្មណ៍ជាពិសេសមួយរវាងទំនាក់ទំនងនៃថ្នាំបញ្ចុះសម្ពាធឈាមប្រភេទ ACE Inhibitor និង Angiotensin-II receptor Antagonists និងការសម្រាកក្នុងមន្ទីរពេទ្យដោយសារតែការខ្សោយតម្រងនោម។ ការខ្សោយតម្រងនោមមានន័យថា តម្រងនោមស្រាប់តែបាត់បង់សមត្ថភាពច្រោះជាតិពុលចេញពីក្នុងឈាម និងតុល្យភាពជាតិទឹកក្នុងរាងកាយ។ រឿងនេះនឹងធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរ និងរោគសញ្ញាគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតទៀត។ ការសិក្សាបានរកឃើញថា រយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ ២០១០ មន្ទីរពេទ្យក្នុងប្រទេសអង់គ្លេសបានឃើញនូវការកើនឡើងការសម្រាកពេទ្យរហូតដល់ ៥២ភាគរយដោយសារតែការខ្សោយតម្រងនោមនេះឯង។ ក្នុងពេលជាមួយគ្នានេះដែរ មានការកើនឡើងនៃការចេញវេជ្ជបញ្ជាថ្នាំ ACE Inhibitor និងថ្នាំដែលពាក់ព័ន្ធរហូតដល់ ១៦ភាគរយ។ ពួកគេបានប៉ាន់ស្មានឃើញថាអាចកើនឡើងរហូតដល់ ១៥ភាគរយទៀតនៃការសម្រាកក្នុងមន្ទីរពេទ្យដោយសារតែការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាខាងលើនេះកាន់តែច្រើន។ យ៉ាងណាមិញ ការសិក្សានេះមិនបានបង្ហាញថា ការសម្រាកក្នុងមន្ទីរពេទ្យដោយសារតែចំនួននៃការចេញថ្នាំតាមវេជ្ជបញ្ជានេះទេ ហើយគ្រាន់តែបង្ហាញនូវទំនាក់ទំនងមួយប៉ុណ្ណោះ។ ការសិក្សានេះក៏មិនផ្ទុកទៅដោយព័ត៌មានទាក់ទងនឹងអ្នកជំងឺម្នាក់ៗនិងមូលហេតុអ្វីបានជាពួកគេប្រើថ្នាំនេះដែរ។ គួរបញ្ជាក់ថា អ្នកជំងឺដែលត្រូវបានគ្រូពេទ្យចេញថ្នាំទាំងនេះទៅប្រើប្រាស់ហើយមិនគួរណាឈប់ប្រើដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។ បើសិនជាមិនបានព្យាបាលទេ ជំងឺឡើសសម្ពាធឈាមអាចបណ្តាលឲ្យកើតជាការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមការដាក់បម្រាមរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា ថ្នាំបញ្ចុះសម្ពាធឈាមអាចធ្វើឲ្យប្រឈមខ្ពស់នឹងបញ្ហាតម្រងនោមដែលគ្រោះថ្នាក់ដល់អាយុជីវិតបាន។ អ្នកស្រាវជ្រាវបានពិនិត្យទៅថាតើមានទំនាក់ទំនងឬអត់រវាងថ្នាំចេញដោយវេជ្ជបញ្ជាប្រភេទនេះ និងការសម្រាកក្នុងមន្ទីរពេទ្យដោយសារតែបញ្ហាតម្រងនោម។
ក្រុមនារីជប៉ុន បានយកឈ្នះកូរ៉េខាងជើងក្នុងលទ្ធផល ២-១ ក្នុងវគ្គ Play-off ជើងទី២ ដែលធ្វើឡើងនៅក្រុងតូក្យូ ថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ស្មើគ្នា ០-០ នៅជើងទី១ ដែលធ្វើនៅទឹកដីកណ្តាល ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។   ក្រោយឈ្នះកៅអីពីតំបន់អាស៊ី ម្ចាស់មេដាយប្រាក់អូឡាំពិកក្រុងឡុងដ៍ឆ្នាំ ២០១២ ជប៉ុន បានដាក់គោលយកមេដាយមាសអូឡាំពិករដូវក្តៅជាលើកដំបូង ដែលធ្វើឡើងនៅប៉ារីស នាខែកក្កដា ឆ្នាំ២០២៤។   បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Ikeda ដែលជួយជប៉ុនលើកពាន Asian Games ឆ្នាំ២០២៣ លើកឡើងថា៖ «មានតែ ១២ ក្រុមប៉ុណ្ណោះក្នុងការប្រកួតអូឡាំពិកលើវិញ្ញាសាបាល់ទាត់នារី ហើយយើងដឹងថា ពួកគេទាំងអស់សុទ្ធតែជាក្រុមខ្លាំង។ យើងបានពង្រឹង និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនេះ ដោយដាក់គោលដៅក្លាយជាកក្រុមល្អបំផុតលើលោក តាមរយៈការឈ្នះមេដាយមាស»។    ក្រុមនារីជប៉ុន ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ពិភពលោក បានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយនៅអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២១ (ពន្យាទៅឆ្នាំ២០២២ ដោយសារកូវីដ-១៩) និងធ្លាក់ក្នុងវគ្គដូចគ្នាក្នុងព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ២០២៣។   ដោយឡែក កូរ៉េខាងជើងវិញ ត្រូវខកចិត្តក្នុងការចូលរួមប្រកួតកីឡាអូឡាំពិកជាលើកទី៣ ក្រោយចាញ់ជប៉ុន។ នេះក៏ជាបរាជ័យលើកទី២ផងដែរ បន្ទាប់ពីពួកគេបានត្រឡប់ទៅប្រកួតបាល់ទាត់អន្តរជាតិក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៣ ជាលើកដំបូងគិតចាប់តាំងពីកូវី-១៩ ដោយចាញ់ជប៉ុន ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រក្នុងក្រុង Hangzhou ប្រទេសចិន។   ក្រុមកីឡាបាល់ទាត់នារី ដែលបានកៅអីទៅប្រជែងមេដាយនៅប៉ារីស ឆ្នាំ២០២៤ មានម្ចាស់ផ្ទះបារាំង អេស្ប៉ាញ អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី ប្រេស៊ីល កូឡំប៊ី កាណាដា (ម្ចាស់ការពារមេដាយមាស) អាម៉េរិក និងនូវែលសេឡង់ ខណៈ២ក្រុមទៀត នឹងសម្រេចនៅវគ្គជម្រុះនៅខែមេសា មុនពិធីបើកអូឡាំពិកផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤៕
លោក Futoshi Ikeda គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន និងកូនក្រុម កំណត់គោលដៅរួមគ្នាដណ្តើមយកមេដាយមាសកីឡាអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។ កំណត់គោលដៅដ៏ខ្ពស់នេះ បន្ទាប់ពីម្ចាស់មេដាយប្រាក់ក្រុងឡុងដ៍ បានកៅអីទៅបារាំង តាមរយៈការយកឈ្នះកូរ៉ខាងជើងទាំងលំបាកនៅវគ្គ Play-off តំបន់អាស៊ី។
ពានរង្វាន់ជា និយោជកឆ្នើមនៅអាស៊ី ក្នុងឆ្នាំ២០២២ ត្រូវបានប្រគល់ជូនតំណាងបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងពិធីប្រគល់ពានរង្វាន់និយោជកឆ្នើមក្នុងអាស៊ីលើកទី១៣ (Asias Best Employer Brand Award) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ផាន ប៉ាស៊ីហ្វិក ក្នុងប្រទេសសឹង្ហបុរី កាលពីខែសីហាកន្លងទៅ ជាមួយការចូលរួមរបស់អ្នកដឹកនាំក្នុងវិស័យនេះ និង ស្ថាប័នជាច្រើនក្នុងសកលលោក។    ពានរង្វាន់នេះទទួលស្គាល់ការអនុវត្តគំរូរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងការបណ្តុះបណ្តាលសមត្ថភាព និង ការអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិក ដើម្បីពន្លឿនកំណើនអាជីវកម្មនៅកន្លែងធ្វើការ ប្រកបដោយបរិយាកាសការងារល្អ និង ការទទួលយកនូវវប្បធម៌ចម្រុះ ហើយសមិទ្ធិផលទាំងអស់នេះ ត្រូវបានបង្ហាញនិងអបអសាទរក្នុងកម្មវិធីដ៏មានកិត្យានុភាពមួយនេះ។   លោក លី សុធូ  អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «គោលបំណងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា គឺពួកយើងចង់ជួយលើកកម្ពស់ជីវភាពរបស់និយោជិក អតិថិជន និងសហគមន៍ តាមរយៈម៉ាកផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកយើង ហើយការទទួលស្គាល់ជានិយោជកឆ្នើមនៅអាស៊ីក្នុងឆ្នាំ២០២២ គឺពិតជាកិត្ដិយសដ៏ធំមួយសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងប្រតិបត្ដិការអាជីវកម្មក្នុងប្រទេសកម្ពុជា។» លោក លី សុធូ បានបន្ថែមថា៖ «ជាមួយនឹងដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសម័យទំនើបរបស់កម្ពុជានាពេលបច្ចុប្បន្ន យុវជនគឺជាធនធានដ៏សំខាន់ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្រុមហ៊ុនប្រកបដោយនិរន្តរភាព។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ យើងបានផ្តល់ឱកាសដល់និស្សិតទើបបញ្ចប់ការសិក្សាជាច្រើននាក់ បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលអនុញ្ញាតឲ្យពួកគេកសាងសមត្ថភាពការងារអំឡុងពេលប្រកបអាជីពជាមួយពួកយើង ហើយអាចមានសមត្ថភាពពេញលេញក្នុងការពន្លឿនកំណើន   អាជីវកម្ម និង បម្រើសង្គមជាតិ»។    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយូនីលឹវើ ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ថាជានិយោជកនៃជម្រើស ដែលនិស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និង អ្នកជំនាញចង់ធ្វើការជាមួយ ហើយនេះជាលើកទីពីរដែល ក្រុមហ៊ុន យូនីលឹវើ នៅកម្ពុជា បានឈ្នះពានរង្វាន់និយោជកឆ្នើមនៅអាស៊ី ហើយក៏ធ្លាប់ឈ្នះពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជាចំនួន៥ដងផងដែរ។   ក្រុមហ៊ុន យូនីលឹវើ ផ្តល់អំណាចដល់បុគ្គលិក តាមរយៈការអនុញ្ញាតឲ្យពួកគេធ្វើការ ដោយមានភាពបត់បែនទាំងម៉ោងធ្វើការ និង ទីកន្លែងធ្វើការ ដែលបានផ្តល់នូវភាពសាមញ្ញ និង ឈានមុខគេសម្រាប់អនាគតនៃការងារ។ យូនីលឹវើ កម្ពុជា ជាក្រុមហ៊ុនដែលផ្តល់សមភាពយេនឌ័រ។ ៤០%នៃនិយោជិករបស់ពួកយើងគឺជាបុគ្គលិកស្រ្តី បុគ្គលិកក្នុងស្រុកដែលមានទេពកោសល្យ ត្រូវបានតែងតាំងនូវតំណែងកំពូលៗ ខណៈពេលដែល៨០%នៃថ្នាក់ដឹកនាំគឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងនោះ ៦០%គឺជាស្រ្តី។   អំពីក្រុមហ៊ុនយូនីលឹវើ    ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង២០មុខរាប់តាំងពី ផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង វ៉លស៍ជាដើម។   យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ប៊ីលានអឺរ៉ូ កាលពីឆ្នាំ២០២១។   យូនីលឹវើ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។    ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់យើងគឺ "ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា"។   សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ៕   សម្រាប់ការសាកសួរព័ត៌មាន    លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ  Email: [email protected] HP: +855 10 944 544  
 ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់លក់រហ័សឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់ពានរង្វាន់ និយោជកឆ្នើមនៅអាស៊ី ក្នុងឆ្នាំ២០២២ ពីការវាយតម្លៃរបស់ World HRD Congress ដែលជាស្ថាប័នឯករាជ្យទទួលស្គាល់សមិទ្ធិផលក្នុងការគ្រប់គ្រងធនធានមនុស្សទូទាំងពិភពលោក។
  លោក Mario Rivera គ្រូបង្វឹកជម្រើសជាតិព្រុយណេ បានបញ្ជាក់ថា ជំនួបជើងទី២ កូនក្រុមខ្លួន នឹងទទួលបានជោគជ័យ នៅក្នុងទឹកដីប្រទេសទីម័រខាងកើត។ «យើង នឹងមិនប្រើទម្រង់ការពារទេ ពេលដែលប្រកួតជាមួយទីម័រខាងកើត ក្នុងជំនួបជើងទី២។ យើងប្រាកដណាស់ថា យើងអាចទៅវគ្គបន្ទាប់។ យើង ត្រូវតែចាប់យកឱកាសឲ្យបាន ក្នុងជំនួបនេះ។»។   ដោយឡែក លោក R. Gopalkrishnan គ្រូជម្រើសជាតិទីម័រខាងកើត បានទទួលស្គាល់ថា ការប្រកួតនេះ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់ក្រុម ក្នុងការយកឈ្នះព្រុយណេ ហើយធ្វើយ៉ាងណាឲ្យឆ្លងផុងវគ្គជម្រុះសិន។ គ្រូបង្វឹករូបនេះ នៅតែជឿជាក់ថា ក្រុមទីម័រខាងកើត អាចនឹងកែប្រែស្ថានការណ៍ដ៏តានតឹងនេះ បាន។    « ខ្ញុំ ត្រូវទទួលស្គាល់ថា វានឹងក្លាយជាកិច្ចការដ៏ខ្ពស់មួយសម្រាប់ពួកយើងនៅក្នុងជើងទីពីរ។ ប៉ុន្តែ ខ្ញុំក៏ជឿដែរថា នៅក្នុងបាល់ទាត់ អ្វីៗអាចកើតឡើង ហើយសម្រាប់ការប្រកួតបន្ទាប់ យើងត្រូវបង្កើតអ្វីដែលពិសេស ដើម្បីបង្វែរការប្រកួត។»។ លោក R. Gopalkrishnan បាននិយាយ ក្នុងការត្រៀមខ្លួន ជួបព្រុយណេ មុនថ្ងៃទី៨ ខែវិច្ឆិកា ដូច្នេះ។  ជំនួបរវាងព្រុយណេ និងបង់ក្លាដេស នៅកីឡដ្ឋាន Balapan dan padang ក្នុងជំនួបជើងទី១ វគ្គជម្រុះយកកៅអីក្នុងពូល រូបពី AFF គ្រូជម្រើសជាតិទីម័រខាងកើត ចាត់ទុកការប្រកួតនៅជើងទី១ ថាក្រុមរបស់ខ្លួន បានបង្កើតកំហុស និងបាត់បង់ឱកាសក្នុងការរកគ្រាប់បាល់ជាច្រើន ប៉ុន្ដែប្រកួតបន្ទាប់ ទីម័រខាងកើត នឹងមិនធ្វើឲ្យឱកាសនោះ កន្លងផុតទេ។ «យើង ស្វែងយល់ពីការប្រកួត ហើយយើងនឹងធ្វើវាឲ្យប្រសើរឡើងជាងមុន។»។   គួរបញ្ជាក់ផងដែរថា ព្រុយណេ ធ្លាប់បង្ហាញខ្លួន ម្ដងរួចមកហើយក្នុងវគ្គជម្រុះក្នុងពូល កាលពីឆ្នាំ១៩៩៦ ខណៈ ទីម័រខាងកើត បានបង្ហាញខ្លួនចំនួន ៣លើក គឺក្នុងឆ្នាំ២០០៤, ២០១៨ និង ឆ្នាំ២០២០។ ព្រឹត្តិការណ៍ AFF Mitsubishi Cup 2022 នឹងចាប់ប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេស៤ផ្សេងទៀត មាន ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងក្រុមឈ្នះពីវគ្គជម្រុះ ខណៈ ពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕  
ក្រោយឈ្នះទីម័រ ខាងកើត ក្នុងលទ្ធផល ៦-២ ជើងទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា នៅ Field Hassanal Bolkiah National Sports Complex នៃប្រទេសព្រុយណេ ដើម្បីយកកៅអីក្នុងពូលនៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជម្រើសជាតិព្រុយណេ ហាក់បីដូចជាមានប្រៀប និងមានសង្ឃឹម ដោយមានជំនឿចិត្តអាចយកឈ្នះ ឬអាចរបូតគ្រាប់បាល់តិចតួចបំផុត នៅការប្រកួតជើងទី២ នាថ្ងទី៨ ខែវិច្ឆិកា នៅទឹកដីប្រទេសទីម័រខាងកើត។
បើតាមការវិភាគដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពលព្រះអាទិត្យ និងអ៊ីដ្រូសែន Baden-Wuerttemberg (ZWS) នៅថ្ងៃទី២ ខែសីហា ចំនួនរថយន្តអគ្គិសនី និងរថយន្តកូនកាត់(ដែលប្រើទាំងសាំង និងអគ្គិសនី) ដែលកំពុងចរាចរនៅតាមដងផ្លូវរបស់ចិន មានរហូតដល់ ៥៣ភាគរយនៃយានយន្តសរុបប្រភេទនេះនៅទូទាំងពិភពលោក។   ក្នុងអំឡុងពេលដូចគ្នានេះ ចំនួនរថយន្តអគ្គិសនីនៅចិនបានកើនឡើងដល់ ១៤,៦លានគ្រឿង។ អាម៉េរិកបានចំណាត់ថ្នាក់លេខ២ ដែលមានរថយន្តអគ្គិសនីសរុបចំនួន៣,៤លានគ្រឿង ខណៈដែលអាល្លឺម៉ង់បានជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានចំនួន ១,៨ លានគ្រឿង។   នៅឆ្នាំ២០២២ ចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះបញ្ជីនៅចិនកើនឡើងទ្វេដងដល់ ៦,៥លានគ្រឿង ដែលជាកំណើនខ្ពស់បំផុតនៃទីផ្សារសរុប ដែលស្មើនឹង ៦០ភាគរយនៃការចុះបញ្ជីសកល។ ហេតុផលសម្រាប់កំណើនយ៉ាងឆាប់រហ័សនេះ ដោយសារតែការចំណាយទាប និងគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី។   បើតាមការវិភាគ ម៉ាកយីហោចិនពីរប្រភេទ ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំងបី ក្នុងតារាងចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីពិភពលោក ទាក់ទងនឹងការចុះបញ្ជីរថយន្តអគ្គិសនីថ្មី។ ក្នុងនោះក្រុមហ៊ុន BYD ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានយានយន្តជិត ១,៨លានគ្រឿង និងក្រុមហ៊ុន SAIC ជាប់ចំណាត់ថ្នាក់លេខ៤ ដែលមានយានយន្តជិត ១,១៨លានគ្រឿង។   ចំណែកក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Tesla ស្ថិតនៅលំដាប់ទី២ ដែលមានរថយន្តជាង ១,៣លានគ្រឿង ខណៈ Volkswagen របស់អាល្លឺម៉ង់ស្ថិតនៅលំដាប់ទី៤ ជាមួយនឹងការចុះបញ្ជីថ្មីចំនួនជាង៨០ម៉ឺនគ្រឿង៕     
នៅឆ្នាំ ២០២២ ចំនួនរថយន្តដែលប្រើអគ្គិសនី និងកូនកាត់ទាំងអស់ (ទាំងសាំង និងអគ្គិសនី) នៅលើដងវិថីនៅប្រទេសចិនមានចំនួន ៥៣ភាគរយ នៃចំនួនរថយន្តអគ្គិសនីសរុបទូទាំងពិភពលោក។ ការកើនឡើងនេះ ដោយសារតែចំណាយទាប និងការគាំទ្រពីរដ្ឋាភិបាលចិន សម្រាប់ប្រើប្រាស់រថយន្តអគ្គិសនី។ 
ការសិក្សានេះមានគោលដៅវាយតម្លៃទៅលើឥទ្ធិពលនៃការលូតលាស់ខាងផ្នែកសង្គមរស់នៅ នៃការមានរបួសនៅក្បាលតិចតួចលើក្មេងៗអាយុក្រោម ៥ឆ្នាំ ចំនួន ៤៧នាក់។ ពួកគេបានប្រៀបធឿបជាមួយក្មឹងដែលមានរបួសនៅឆ្អឹង ឬមិនមានរបួសសោះ។ រយៈពេល ៦ខែក្រោយពីមានរបួស អ្នកស្រាវជ្រាវបានសង្កេតទៅលើក្មេង និងឪពុកម្តាយពួកកេក្នុងរយៈពេល ៤៥នាទីនៃការលេង ឬសកម្មភាពផ្សេងៗរបស់ពួកគេ ហើយក៏បានធ្វើអត្រានៃការទំនាក់ទំនងក្នុងចំណោមក្រុមដែលមានរបួសក្បាលថា ពួកគេមានសកម្មភាពមិនសូវល្អដូចក្រុមដែលគ្មានរបួសឡើយ។ វាក៏មិនមានអ្វីខុសគ្នាជាមួយគ្នានឹងក្រុមដែលមានការបាក់បែកឆ្អឹងដែរ។ ឪពុកម្តាយមិនគួរណាបារម្ភខ្លាំងអំពីការរកឃើញមួយនេះឡើយ។ យ៉ាងណាមិញ ពួកគេបានដឹងច្បាស់អំពីកូនខ្លួនឯង ហើយបើសិនជាពួកគេគិតថា របួសនៅក្បាលអាចមានផលប៉ះពាល់រយៈពេលយូរ ពួកគេគួរតែនាំកូនទៅជួបគ្រូពេទ្យដើម្បីទទួលការព្រឹក្សាបន្ថែម៕ ត្រួតពិនិត្យដោយ www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការដែលមានរបួសធម្មតាៗលើក្បាលអាចធ្វើឲ្យទំនាក់ទំនងក្មេងជាមួយឪពុកម្តាយពួកគេមានបញ្ហាដែរ។ ការសិក្សារបស់ប្រជាជនកាណាដាមួយនេះបានរកឃើញថា ក្មេងដែលធ្លាប់មានការប៉ះទង្គិច ឬមានរបួសនៅក្បាលតិចតួច ប្រហែលជាមានការប្រែប្រួលប្រួលអារម្មណ៍ និងអាកប្បកិរិយា។ ការមានរបួសក្បាលតិចតួចគឺជារឿងកើតមានជាញឹកញាប់លើក្មេងតូចៗ ហើយប្រហែលជាប្រឈមនឹងបញ្ហានៃការលូតលាស់ខួរក្បាលផងដែរ។ ក្រុមសិក្សាមួយនេះបារម្ភថា ឥទ្ធិពលផ្លូវចិត្តនៃការរបួសនៅក្បាលប្រហែលជាមិនអាចមើលស្រាលបានឡើយ។
  ១. សម្រាប់ជួយឱ្យស្បែកភ្លឺរលោង   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករសជាមួយទឹកម្នាស់ស្រស់បន្តិច រួចប្រើប្រាស់ល្បាយដុសខាត់ថ្នមៗលើស្បែកឱ្យបានពី ១ ទៅ ២ដងក្នុងមួយសប្តាហ៍។   ២. កម្ចាត់ស្នាមអ៊ុចខ្មៅ   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកម្នាស់ស្រស់លើតំបន់ស្បែកដែលមានស្នាមអ៊ុចខ្មៅដោយប្រើប្រាស់បន្ទះសំឡី។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។   ៣. បន្ថយរូបរាងស្នាមសំលាក   ស្នាមសំលាកឡើងខ្មៅមើលឃើញច្បាស់មែនទេ? ចង់បន្ថយរូបរាងធ្វើឱ្យលែងសូវឃើញមិនពិបាកឡើយ ដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់លាបទឹកម្នាស់ស្រស់លើស្នាមសំលាកទាំងនោះជាប្រចាំ។ ទុកឱ្យស្ងួតទាំងស្រុងសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។   ៤. កម្ចាត់ឬសលើស្បែក   ជាតិអាស៊ីតស៊ីទ្រិកក្នុងផ្លែម្នាស់អាចកម្ចាត់ឬស ឬសាច់ដុះបន្តិចម្ដងៗរហូតដល់អស់គួរអោយកត់សម្គាល់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកផ្លែម្នាស់ស្រស់លើសាច់ដុះអោយបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច។   ៥. សម្រាប់គ្រប់គ្រងមុន   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកម្នាស់ស្រស់បន្តិចលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ក្នុងករណីអ្នកមានស្បែកស្ដើងឆាប់ប្រតិកម្ម សូមលាយទឹកម្នាស់ស្រស់ជាមួយទឹកធម្មតា។   ៦. ពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក   ទឹកម្នាសើស្រស់ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន c ដែលចាំបាច់ណាស់សម្រាប់ប្រឆាំងរោគសញ្ញានៃភាពចាស់តាមវ័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកម្នាស់ស្រស់លើស្បែក និងទទួលទានភេសជ្ជៈនេះជាប្រចាំ។   ៧. សម្រាប់សម្រកទម្ងន់   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកម្នាស់ស្រស់រាល់ថ្ងៃ។ ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលត្រូវការពេលយូរដើម្បីរំលាយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ការទទួលទានទឹកម្នាស់នៅពេលព្រឹកជួយរារាំងការឃ្លានអាហារខ្លាញ់និងផ្អែម។ សារធាតុ Thiamine នៃផ្លែម្នាស់ក៏ជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយបំលែងជាតិកាបូអ៊ីដ្រាតទៅជាថាមពល។   ៨. បង្រួមរន្ធញើស   ច្របាច់ក្រូចឆ្មារម្ខាងយកទឹក រួចបន្ថែមចូលក្នុងទឹកម្នាស់ស្រស់ ១ ពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ក្រណាត់ស្អាតត្រាំក្នុងទឹកល្បាយ រួចគ្របលើមុខ និងទុកចោលសម្រាប់រយៈពេល ៥ នាទីដើម្បីឱ្យស្បែកអាចស្រូបយកសារធាតុចិញ្ចឹមនិងលាងសម្អាតចេញជាមួយទឹកត្រជាក់។   ៩. ជួយឱ្យជើងទន់រលោង   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកម្នាស់ស្រស់ពេញស្បែកកែងជើងដែលក្រិន បន្ទាប់មកដាក់សំបកផ្លែម្នាស់ពីលើ រួចប្រើប្រាស់ក្រណាត់ស្អាតរុំពីលើកុំអោយជ្រុះសម្រាប់រយៈពេល ១ យប់ពេញមួយសប្តាហ៍ជាការស្រេច។    ១០. ជួយឱ្យបបូរមាត់ទន់រលោង   លាយទឹកម្នាស់ស្រស់កន្លះស្លាបព្រាបាយជាមួយប្រេងដូងកន្លះស្លាបព្រាបាយ និងស្ករស ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើបបូរមាត់ និងប្រើប្រាស់ក្រណាត់ស្អាតសើមៗជូតសម្អាតចេញ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបញ្ហាប្រេះបបូរមាត់កុំអនុវត្តរូបមន្តនេះ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកផ្លែម្នាស់ស្រស់អាចយកមកប្រើដោះស្រាយបញ្ហាសម្រស់បាន។ ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ទឹកម្នាស់ស្រស់ដើម្បីរក្សាសម្រស់ ៖
  «ប៉ូលិស ចង់បញ្ជាក់ថា វាពុំមែនជាបទល្មើសអ្វីឡើយចំពោះអ្នកថ្មើរជើងក្នុងការប្រើឧបករណ៍ទាក់ទងចល័តនៅពេលកំពុងឆ្លងកាត់ផ្លូវសាធារណៈ»។  កងកម្លាំងប៉ូលិសសិង្ហបុរី លើកឡើងបែបនេះ នៅថ្ងៃពុធ ១៨ ខែធ្នូ ដោយបន្ថែមថា យ៉ាងណាមិញ ប៉ូលិសគ្រាន់តែឲ្យយោបល់អ្នកថ្មើរជើងកុំធ្វើរឿងបែបនេះប៉ុណ្ណោះ ព្រោះថា ការប្រើទូរសព្ទដូច្នេះ អាចបង្កគ្រោះថ្នាក់ដល់ពួកគេ នៅពេលមានរថយន្តឆ្លងកាត់។   តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ប៉ូលិសសិង្ហបុរី សង្កត់ធ្ងន់ថា អ្នកថ្មើរជើងទាំងអស់ គួរមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយប្រយ័ត្នប្រយែងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពួកគេ ហើយអ្នកថ្មើរជើងដទៃទៀតដែលធ្វើដំណើរក្បែរពួកគេ។ ទន្ទឹមនេះ ប៉ូលិស ក៏ទទូចឲ្យពលរដ្ឋសិង្ហបុរីទាំងអស់កុំចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កចលាចលដល់សាធារណៈ។    សូមបញ្ជាក់ថា រឿងហេតុនៃការភាន់ច្រលំនេះ កើតឡើងបន្ទាប់ពីប៉ូលិសសិង្ហបុរី បានធ្វើវិសោធនកម្មលើក្រមចរាចរណ៍មួយឈ្មោះថា «The Highway Code» ដែលជាក្រមប្រតិបត្តិមួយសម្រាប់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ហើយបានចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩។ ពួកវា បានរាប់បញ្ចូល គោលការណ៍ណែនាំលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចល័តផ្ទាល់ខ្លួន, ការផ្តល់ផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ទាក់ទងចល័តរបស់អ្នកថ្មើរជើង៕
ប៉ូលិសសិង្ហបុរី បានចេញមុខបដិសេធសារព្រមានមួយដែលអះអាងថា អ្នកថ្មើរជើងដែលប្រើទូរសព្ទដៃពួកគេខណៈឆ្លងកាត់ផ្លូវសាធារណៈ នឹងរងពិន័យ។ ការចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពីសារមួយដែលចែករំលែកសុះសាយលើបណ្តេញអនឡាញកាលពីថ្មីៗនេះ អះអាងថា ការល្មើសនៃប្រការនេះ ប្រហែលរងពិន័យជាប្រាក់ដល់ ៧៣៧ ដុល្លារ ចាប់ពីថ្ងៃ០១ ធ្នូ ឆ្នាំ២០១៩តទៅ។
  តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ FFC នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ លោក Ichikawa បានជួបលោក សៅ សុខា ប្រធាន FFC រួមជាមួយលោក ខៀវ សាម៉េត អនុប្រធាន និងលោក កែវ សារ៉េត អគ្គលេខាធិការ FFC ដើម្បីពិភាក្សាគ្នាអំពីដំណើរការងារជានាយកបច្ចេកទេសថ្មីនេះ។   ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាម លោក កែវ សារ៉េត បញ្ជាក់ថាលោក Ichikawa ដែលធ្លាប់ជានាយកបច្ចេកទេសក្នុងក្រុម FC Gifu ស្ថិតក្នុងក្រុង Gifu ប្រទេសជប៉ុន នឹងចូលកាន់តំណែងនាយកបច្ចេកទេស FFC នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។   ជុំវិញការតែងតាំងនាយកបច្ចេកទេសថ្មីនេះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបរាប់ថា៖«សហព័ន្ធកីឡាបាល់ទាត់ជប៉ុនជាអ្នកចង្អុលបង្ហាញឱ្យ FFC ជ្រើសរើសលោក Ichikawa ដ្បិតបុរសរូបនេះ ត្រូវបានទទួលស្គាល់អំពីជំនាញបាល់ទាត់នៅប្រទេសជប៉ុនរួចមកហើយ»។   ក្នុងតួនាទីជានាយកបច្ចេកទេសថ្មីរបស់ FFC អ្នកជំនាញបាល់ទាត់ជប៉ុនរូបនេះ នឹងទទួលខុសត្រូវលើគំរូការរៀបចំការអភិវឌ្ឍថ្នាល និងយុវជន របស់កម្ពុជា ការរៀបចំសិខាសាលាផ្សេងៗទាក់ទង់នឹងបាល់ទាត់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូ។ លើសពីនេះទាក់ទងនឹងក្រុមជម្រើសជាតិឈុតធំ លោក Ichikawa ក៏មានសិទ្ធិជជែកជាមួយគ្រូបង្គោលផ្ទាល់ ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យក្រុមមានការរីកចម្រើនលឿន។   ពាក់ព័ន្ធនឹងកិច្ចសន្យា លោក កែវ សារ៉េត បន្ថែមថា សហព័ន្ធកម្ពុជា នឹងធ្វើការជាមួយសហព័ន្ធជប៉ុន លើកិច្ចសន្យារបស់លោក Ichikawa នៅរៀងរាល់មួយឆ្នាំម្តង ដោយមើលលើសមត្ថភាពដឹកនាំ ចក្ខុវិស័យ និងបែបផែនច្បាស់លាស់។ នេះមានន័យថា បើលោក Ichikawa ធ្វើការងារបានល្អ FFC នឹងផ្តល់កិច្ចសន្យាបន្ត។   វត្តមានលោក Ichikawa នឹងត្រូវជំនួសលោក Kazunori Ohara ដែលធ្លាប់ទទួលបន្ទុកជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ លោក Ohara បានចាកចេញពីនាយកបច្ចេកទេស FFC ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់គ្រប់គ្រងការងារនេះតាំងពីឆ្នាំ ២០១៥មក។ ទាំងលោក Ichikawa និង Ohara សុទ្ធតែត្រូវបាន JFA បញ្ជូនមកកម្ពុជាដូចគ្នា៕
លោក Shigeaki Ichikawa នឹងចូលកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជំនួសតំណែង លោក Kazunori Ohara ដែលទើបចាកចេញនៅបំណាច់ខែមករា នេះ។ លោក កែវ សារ៉េត អគ្គលេខាធិការ FFC អះអាងថា សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) ជាអ្នកណែនាំកម្ពុជាជ្រើសយកលោក Ichikawa សម្រាប់មើលការខុសត្រូវការអភិវឌ្ឍក្រុមថ្នាល យុវជន និងពិសេសក្រុមជម្រើសជាតិឈុតធំ។
  ក្រុមU18កម្ពុជា ដែលភាគច្រើនជាកីឡាករមកពីសាលាបាល់ទាត់ជាតិបាទីត្រូវធ្វើធ្ងន់នៅថ្ងៃនេះ ដ្បិតកីឡាករអូស្ត្រាលីមានមាឌធំកម្ពស់ខ្ពស់ និងសមត្ថភាពខ្លាំង។ ក្នុងសន្និសីទសារព័ត៌មុនការប្រកួតលោក Gyotoku Koji គ្រូបង្វឹកក្រុមកម្ពុជាប្តេជ្ញានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីទម្រង់លេងដ៏ល្អសម្រាប់ទស្សនិកជន។    បើតាមប្រវត្តិជួបគ្នាពីរលើកកន្លងមកកម្ពុជាមិនធ្លាប់ឈ្នះអូស្ត្រាលីនោះទេ។ នៅឆ្នាំ២០០៩ កម្ពុជាចាញ់អូស្ត្រាលីក្នុងលទ្ធផល ៣-០ និងឆ្នាំ២០១៦ ចាញ់ ២-០។ អូស្ត្រាលីធ្លាប់ឈ្នះពានបាន៤លើក(២០០៦, ២០០៨, ២០១០, ២០១៦) ជើងឯករងមួយលើក(២០០៩) និងលេខ៣មួយលើក(២០១២) ខណៈកម្ពុជាមិនធ្លាប់ឆ្លងផុតវគ្គជម្រុះតាមពូលនោះឡើយ។ លទ្ធផលល្អបំផុតសម្រាប់កម្ពុជា គឺបានត្រឹមចំណាត់ថ្នាក់លេខ៣ នាការប្រកួតជម្រុះតាមពូលតែប៉ុណ្ណោះ។    ក្រៅពីជំនួបរវាងកម្ពុជាជាមួយយុវជនអូស្ត្រាលីវេលាម៉ោង៤:៣០នាទីរសៀល នៅក្នុងពូល B ក៏មានការប្រកួតពីរគូទៀតផងដែរ ដោយម្ចាស់ផ្ទះវៀតណាមស្វាគមន៍យុវជនម៉ាឡេស៊ីនៅម៉ោង៧:៣០នាទី ក្រោយថៃប៉ះសិង្ហបុរីនៅម៉ោង៣:៣០នាទី។ សម្រាប់ការបើកឆាកពូល A កាលថ្ងៃចន្ទ U18 ឥណ្ឌូណេស៊ីលត់យុវជនហ្វីលីពីន ៧-១ រីឯទីម័រខាងកើតស៊ីព្រុយណេ ៧-២ ក្រោយឡាវចាញ់មីយ៉ាន់ម៉ា ៣-១៕      
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា(U18) ត្រូវតទល់ជាមួយអូស្ត្រាលី នាជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U18 Championship វេលាម៉ោង៤:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី៧ ខែសីហា នេះ នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ នៅពូលដដែលនេះ ក៏មានការប្រកួតពីរគូទៀតផងដែរ។
សម្រាប់អ្នកសិក្សាស្រាវជ្រាវ វាមិនមែនជារឿងចៃដន្យ ឬចម្លែកនោះដែរ ដែលគេរៀបចំពិធីសាសនា ឬការបួងសួងនៅអង្គរវត្ត។ មានន័យថា តាមសិលាចារឹក ប្រវត្តិសាស្ត្របានបង្ហាញពីវត្តមានព្រះរាជាខ្មែរ មន្ត្រីធំៗក្នុងរាជការ ដែលសុទ្ធសឹងធ្លាប់បានរៀបចំពិធីបួងសួងបែបនេះនៅអង្គរវត្ត។ លោក ខៀវ ច័ន្ទ អ្នកស្រាវជ្រាវមួយរូបនៅអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីប្រវត្តិដែលបង្ហាញពីការរៀបចំពិធីនេះ។ តួយ៉ាង ព្រះមាតារបស់ព្រះបាទ សត្ថា ធ្លាប់បានបួងសួងនៅអង្គរ ដោយសុំថាឲ្យបង្កើតបានបុត្រា (គឺព្រះបាទសត្ថា) ហើយបើបានមែន ទ្រង់នឹងយកបុត្រនោះមកបួសក្នុងអង្គរ ពេលបួសនោះសោត ឲ្យបួសចម្រើនក្នុងសាសនា ហើយក្រោយចាកសិក្ខាបទ សូមឲ្យបុត្រនោះគ្រងរាជ្យសម្បត្តិ ឲ្យស្រុកទេសសម្បូរសប្បាយ។ លោក ខៀវ ច័ន្ទ អត្ថាធិប្បាយ តាមសិលាចារឹក ដែលបានចារក្នុងប្រាសាទអង្គរវត្ត។ ដើម្បីកាន់តែច្បាស់ជុំវិញរឿងរ៉ាវនេះ សូមស្តាប់ការពន្យល់របស់លោក ខៀវ ច័ន្ទ ដូចតទៅ ភស្តុតាងមួយទៀត គឺទាក់ទងនឹងចេតិយលោក ជ័យ នន្ទ ក្នុងអង្គរវត្ត ដែលសង់សម្រាប់ប្រពន្ធ កូនលោក។ លោក ជ័យ នន្ទ ជាមន្ត្រីធំមួយ ហើយមានងារជាឧកញ៉ា យមរាជ នៅខេត្តត្បូងឃ្មុំ។ សិលាចារឹកមួយផ្ទាំង នៅថែវទី៣ ខាងកើត ជិតចេតិយ លោក ជ័យ នន្ទ បានរៀបរាប់ពីទុក្ខលំបាកបម្រើរាជការ ដោយព្រាត់ប្រាស់ប្រពន្ធ កូន និងញាត្តិសន្តាន ហើយបណ្តាលឲ្យប្រពន្ធ កូនលោកស្លាប់ព្រមគ្នាផង។ លោក ជ័យ នន្ទ បានបួងសួងសុំឲ្យជាតិក្រោយ កុំឲ្យព្រាត់ប្រាស់ដូចជាតិនេះទៀត។ កាន់តែច្បាស់ទៅទៀតដែលថា ការរៀបចំពិធីបួងសួង មិនមែនទើបតែមាននោះ គឺជំនាន់សម្តេច ព្រះបរមរតនកោដ្ឋ ទ្រង់បានរៀបចំពិធីបួងសួងដ៏ធំមួយនៅអង្គរវត្ត ក្រោយទទួលឯករាជ្យជាតិពីអាណានិគមនិយមបារាំង៕
សៀមរាប៖ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខដ៏ធំមួយ នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២ និងទី៣ ខែធ្នូ។ មានការងឿងឆ្ងល់មួយចំនួន ដោយលើកឡើងថា ហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសអង្គរវត្ត ជាទីតាំងសម្រាប់រៀបចំពិធីសាសនាដ៏ធំបែបនេះ។ តើវាជាការចៃដន្យដែរទេ ដែលពិធីបួងសួងធ្វើឡើងនៅប្រាសាទអង្គរវត្ត?
អ្នកស្រី រ៉ូណា ស្មីត បានជួបលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ជិន ម៉ាលីន អះអាងថា ក្នុងកិច្ចពិភាក្សានោះ អ្នកស្រី ផ្តោតសំខាន់ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងអនុសាសន៍របស់អ្នកស្រី ដែលស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអនុវត្ត កាលពីអ្នកស្រី មកបំពេញទស្សនកិច្ចលើកមុន។ លោក ជិន ម៉ាលីន ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី និង អ្នកស្រី រ៉ូណា ស្មីត អ្នកនាំពាក្យរូបនេះ បន្តថា ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មានការរីកចម្រើន និងមានភាពល្អប្រសើរច្រើនណាស់ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការរីកចម្រើនទាំងនេះ នៅចំពោះមុខអ្នកស្រី។ លោក បញ្ជាក់បែបនេះថា «អ្នកស្រី បានវាយតម្លៃខ្ពស់នូវកិច្ចប្រឹងប្រែង និងការរីកចម្រើន ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុវត្តនាពេលកន្លមក។ [....] អនុសាសន៍ ដែលអ្នកស្រី បានផ្តល់ជូនកាលពីជំនួបលើកទី៦ គឺយើងបានអនុវត្ត ហើយមានការរីកចម្រើនទៅមុខ។ អ៊ីចឹង គាត់លើកទឹកចិត្តឲ្យយើងបន្តទៅទៀត»។ មន្ត្រីសិទ្ធិមនុស្សកម្ពុជារូបនេះ អះអាងថា អ្នកស្រី ពុំបានសួរនាំឬក៏និយាយពីបញ្ហានយោបាយជាមួយលោក កែវ រ៉េមី នោះទេ។ លោក បន្ថែមថា ករណីរបស់លោក កឹម សុខា ក៏អ្នកស្រី ពុំបានលើកឡើងក្នុងជំនួបនោះដែរ។ ក្នុងដំណើរទស្សនកិច្ចលើកទី៧នេះ អ្នកស្រី នៅតែបន្តសុំជួបលោក កឹម សុខា តែនៅតែត្រូវបានបដិសេធដូចលើកមុនៗ។ ជាលើកទី៣ហើយ ដែលអ្នកស្រី ត្រូវបានបដិសេធមិនឲ្យជួបលោក កឹម សុខា។ អត្ថបទទាក់ទង   អ្នកស្រី ស្មីត សុំជួបលោក កឹម សុខា លើកទី៣ តែត្រូវបដិសេធដដែល អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ នឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ មុនចាកចេញពីកម្ពុជា អ្នកស្រី នឹងធ្វើសន្និសីទកាសែតជុំវិញដំណើរទស្សនកិច្ចរបស់អ្នកស្រី៕
ភ្នំពេញ៖ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មើលឃើញចំណុចវិជ្ជមាន និងការប្រឹងប្រែងរបស់មន្រ្តីកម្ពុជា ក្នុងការបំពេញការងារផ្នែកសិទ្ធិមនុស្ស។ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកយកការសរសើរបែបនេះរបស់អ្នកស្រី ទៅប្រាប់ក្រុមអ្នកកាសែត។
ប្រធានបទនៃដំណើរទស្សនកិច្ចស្តីពី «ការដាំបន្លែផ្សារភ្ជាប់ទៅទីផ្សារមូលដ្ឋាន» នេះ ត្រូវបានលោក យ៉ង សាំង កុមារ គ្រូបណ្ដុះបណ្ដាលនៃអង្គការសេដាក ពន្យល់យ៉ាងដូច្នេះថា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចផ្គត់ផ្គង់បន្លែក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់នាំចូលពីក្រៅ។ បុគ្គលិកអង្គការសេដាកមកពីខេត្តព្រៃវែង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ធំ នឹងសិក្សាស្វែងយល់ពីការដាំបន្លែដោយផ្សារភ្ជាប់ទៅនឹងទីផ្សារមូលដ្ឋាននេះ ផ្ទាល់ជាមួយកសិករ និងយុវជនដែលកំពុងដាំបន្លែសរីរាង្គនៅមូលដ្ឋានរបស់ពួកគាត់។ លោក យ៉ង សាំងកុមារ បន្តថា បញ្ហាធនធានមនុស្សលើផ្នែកកសិកម្មកំពុងខ្វះខាត ដូច្នេះហើយត្រូវធ្វើយ៉ាងណាឲ្យអ្នកដាំមានបន្លែទៀងទាត់ និងចេះសហការគ្នា។ ជាមួយគ្នានេះ កសិករបានចាប់ផ្ដើមដាំបន្លែងាយៗ ដោយផ្ដោតលើស្លឹកខ្ទឹម ត្រប់ គល់ស្លឹកគ្រៃ និងត្រសក់ជាដើម។ នេះជាអ្វីដែលអ្នកជំនាញផ្នែកកសិកម្ម យ៉ាង សាំងកុមារ បញ្ជាក់ប្រាប់ ThmeyThmey 25 នៅក្នុងដំណើរទស្សនកិច្ចសិក្សាមួយនេះ។  ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕  
តាកែវ៖ លោក យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាក បានដឹកនាំបុគ្គលិកអង្គការសេដាកមកពីខេត្តចំនួន៥ ដើម្បីសិក្សាស្វែងយល់ពីការដាំបន្លែដោយផ្សារភ្ជាប់ទៅទីផ្សារមូលដ្ឋាន។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ តុលា នៅស្រុកត្រាំកក់ខេត្តតាកែវ និងស្រុកជុំគីរី ខេត្តកំពត។
សម្តេច ស ខេង អនុប្រធាន១រូបរបស់គណបក្សប្រជាជនកម្ពុជា (ស៊ីភីភី) បានផ្ញើសារជូនទៅមន្រ្តី សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាថា ពុំគួរបន្ទោសភាគីប្រឆាំងឡើយថា បានតែរិះគន់ តែមិនបានធ្វើអ្វីសោះសម្រាប់ប្រទេសជាតិ។ មិនគួរបន្ទោសភាគីប្រឆាំង ដ្បិតសម្តេច យល់ថា ពួកគេ មិនទាន់បានកាន់អំណាចនោះទេ។ ក្នុងពិធីជួបសំណេះសំណាលមួយសកម្មជន សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា នាពេលចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សម្តេច ស ខេង មានប្រសាសន៍បែបនេះថា៖«បក្សប្រឆាំង គេ អត់ធ្វើអីទេ ធម្មតាទេ។ ខ្ញុំ មិនមែននិយាយការពារបក្សប្រឆាំងទេ យើង កុំបន្ទោសថា ហ៊ឺ! ពួកហ្នឹង គ្មានធ្វើអីទេ សាលារៀន ក៏មិនធ្វើ ស្អីក៏មិនធ្វើ។ គេ អត់ធ្វើមែន បើអត់មានអំណាចផង []»។   សំឡេងរបស់សម្តេច ស ខេង      កន្លងមក គេ តែងឮក្រុមអ្នកប្រឆាំង លើកហេតុផលមកការពារខ្លួនថា ពួកគេ មិនទាន់អាចធ្វើអ្វីបាន ព្រោះមិនទាន់បានកាន់អំណាច។ ក្រុមអ្នកប្រឆាំងការពារខ្លួនដូច្នេះ នៅពេលណាដែលពួកគេ រិះគន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចថា ខុសនេះឬខុសនោះ ហើយត្រូវគណបក្សប្រជាជនកម្ពុជា វាយបកទៅវិញថា ក្រុមអ្នកប្រឆាំង បានតែរិះគន់ មិនដែលបានធ្វើអ្វីឡើយ។    យ៉ាងណាក៏ដោយ ទោះក្រុមប្រឆាំងបានកាន់អំណាចក្តី ក៏មិនប្រាកដថា អាចធ្វើបាននូវអ្វីដែលពួកគេសន្យាដែរ។ នេះជាការយល់ឃើញរបស់សម្តេច ស ខេង។ សម្តេច ចាត់ទុក គោលនយោបាយរបស់ក្រុមអ្នកប្រឆាំងថា គ្រាន់តែជាការសន្យាឲ្យតែពីរោះស្តាប់ប៉ុណ្ណោះ និងជាការសន្យាខ្យល់សន្យាលើមេឃ។     ជាមួយគ្នានេះ សម្តេច បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាថា បានធ្វើកិច្ចការច្រើនជាងគេ ក្នុងការបម្រើប្រទេសជាតិ ចាប់តាំងពីបាតដៃទទេមក ឯក្រុមប្រឆាំង មិនទាន់បានអ្វីនោះទេ។ បន្ថែមពីនេះ សម្តេច បានផ្តល់សារសំខាន់១ទៀត ដល់មន្រ្តីគណបក្សកាន់អំណាច គឺកុំធ្វើឲ្យមានចំណុចខ្សោយ ដូចជា បង្កឲ្យមានការរំលោភបំពានលើអ្នកដទៃ ជាដើម។    អនុប្រធានគណបក្សកាន់អំណាច មើលឃើញថា ក្រុមប្រឆាំង អង្គុយចាំមើលតែកំហុសរបស់គណបក្សកាន់អំណាច ដើម្បីយកទៅធ្វើជាចំណុចខ្លាំងរបស់ពួកគេ។ សម្តេច បន្តថា វា ជារឿងធម្មតាទេ ដែលអ្នកធ្វើច្រើន តែងតែមានកំហុស ទោះតិចឬច្រើន រីឯអ្នកមិនធ្វើ មានកំហុសតែ១គត់ គឺកំហុសនៅត្រង់មិនបានធ្វើនេះឯង ហើយក្រៅពីនេះ ពួកគេ មិនមានកំហុសឡើយ ព្រោះមិនទាន់បានធ្វើ។      សូមបញ្ជាក់ថា មានគណបក្ស១៦ ដែលបានចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណបក្សភ្លើងទៀន ដែលដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានច្រើនជាងគេ គឺបាន១៦២៣ឃុំ-សង្កាត់៕     
ដោយ៖ ទេពញាណ 
  តាមរយៈរាជបញ្ជាដោយអមដោយហត្ថលេខារបស់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ មន្រ្តីយោធាចំនួន៧៦២រូប រួមទាំងអគ្គបញ្ជាការកងទ័ពភូមិន្ទថៃ, , មេបញ្ជាការកងទ័ពជើងគោក, កងទ័ពជើងទឹក, និងកងទ័ពអាកាស សុទ្ធតែត្រូវបានតែងតាំងថ្មី។ រាជបញ្ជានេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។    នៅក្នុងរាជបញ្ជានោះ នាយឧត្តមសេនីយ៍ Songwit Noonpakdee មេបញ្ជាការរងកងទ័ពភូមិន្ទថៃ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ Charoenchai Hinthao មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងគោកដែលជាតំណែងមានឥទ្ធិពលបំផុតក្នុងជួរកងទ័ពថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។    លោក Hinthao ជាមនុស្សស្និទ្ធលោក ប្រាយុទ្ធ ផងដែរ។   ចំណែក នាយឧត្តមនាវី Adung Pan-iam ដែលកាន់តំណែងជាមេបញ្ជាការកងនាវាថៃ ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹក ហើយនាយឧត្តមនាវី Suwin Jangyodsuk កាន់តំណែងជាមេបញ្ជាការរងកងទ័ពជើងទឹក។    បន្ថែមពីនេះ ឧត្តមសេនីយ៍ Panpakdee Pattanakul ត្រូវបានតែងតាំងជាមេបញ្ជាការទ័ពអាកាសថៃ ខណៈលោក Narong Intachart ដែលជាសេនាធិការកងទ័ពអាកាស ត្រូវជ្រើសជាមេបញ្ជាការរងទ័ពអាកាសថៃ។    ការផ្លាស់ប្តូរមន្រ្តីយោធាជាន់ខ្ពស់ខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋាភិបាលដឹកនាំដោយលោក សេដ្ឋា ថាវីស៊ីន ចូលបំពេញការងារ។ គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីស្បថចូលកាន់តំណែងនៅពីមុខមហាក្សត្រ។   ចំណែការតែងតាំងមេប៉ូលិសជាតិ នឹងទុកឱ្យរដ្ឋាភិបាលលោក សេដ្ឋា ចាត់ចែង៕  
មហាក្សត្រថៃ ចេញរាជបញ្ជាបានតែងតាំងមន្រ្តីយោធាចំនួន ៧៦២រូប ដោយក្នុងនោះរួមទាំងក្បាលម៉ាស៊ីនធំៗរបស់កងទ័ពផងដែរ។ នេះបើតាមរបាយការណ៍ផ្លាស់ប្តូរយោធាប្រចាំឆ្នាំដែលត្រូវបានចុះផ្សាយលើរាជកិច្ច នៅថ្ងៃទី៣០ ខែសីហា។ ការផ្លាស់ប្តូរនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋាភិបាលថៃថ្មីចូលកាន់តំណែង។
  អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ដែលកំពុងស្ថិតនៅ សិង្ហបុរីក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃ កំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើន។ ក្នុងអំឡុងរយៈពេលនេះ អាម៉េរិក និងសិង្ហបុរី បានចុះMOU ចំនួន ៣ ជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តោតលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាសាធារណៈ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតលើវិស័យការពារ និងហិញ្ញវត្ថុ។    តាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសន្តិសុខសិង្ហបុរីចេញ(CSA) នៅថ្ងៃទី២៣ ខែសីហា MOUលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាសាធារណៈ នឹងបង្កើតកិច្ចសហប្រតិបត្តិការមួយ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរផ្តោះប្តូរព័ត៌មានលើការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតជាមួយគ្នា ឆ្លើយតបនឹងឧប្បទ្ទវហេតុផ្សេងៗ និងហ្វឹកហ្វឺនរួមគ្នាលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។    លើសពីនេះ ក្រសួងការពារជាតិសិង្ហបុរី និងក្រសួងការពារជាតិអាម៉េរិក បានចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតទាក់ទិននឹងការការពារផងដែរ។ គោលបំណងរបស់MOU ទីពីរនេះ គឺដើម្បីកែលម្អការចែករំលែកព័ត៌មាន និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហការជាមួយដៃគូដែលទុកចិត្តក្នុងកិច្ចខិតខំកែលម្អស្ថាប័នជាដើម។     MOU ទី៣ គឺផ្តោតលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ទាក់ទិននឹងហិរញ្ញវត្ថុ ដែលត្រូវបានចុះហត្ថលេខាដោយ អាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី និងក្រសួងហិរញ្ញវត្ថុរបស់អាម៉េរិក ដើម្បីចែករំលែកព័ត៌មានលើវិស័យហិរញ្ញវត្ថុ និងទប់ស្កាត់ឧបទ្ទវហេតុ និងការគំរាមកំហែងនៅក្នុងវិស័យមួយនេះ។  កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងអាកាសធាតុ   អាម៉េរិក និងសិង្ហបុរី ក្នុងថ្ងៃដដែលនេះ បានឯកភាពលើកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច និងអាកាសធាតុ។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអនុប្រធានាធិបតីអាម៉េរិក ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសិង្ហបុរី បានចាប់ផ្តើមភាពជាដៃគូលើអាកាសធាតុ និងគំនិតផ្តួចផ្តើមកសាងទីក្រុងវៃឆ្លាតថ្មី។ ភាពជាដៃគូលើអាកាសធាតុ នឹងផ្តោតលើបញ្ហាអាកាសធាតុ, អភិបាលកិច្ចលើវិស័យបរិស្ថាន, ការអភិវឌ្ឍប្រកបដោយចីរភាព និងការបញ្ចេញឧស្ម័នកាបូនកម្រិតទាប។    កិច្ចសហការទប់ស្កាត់ជំងឺឆ្លងសកល និងអវកាស   ក្រៅពីអនុស្សរណៈទាំងបី និងវិស័យអាកាសធាតុ ប្រទេសទាំងពីរ នឹងចែករំលែកព័ត៌មានទាក់ទិននឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការលេចឡើង ក៏ដូចជាផ្តល់ព័ត៌មានពី វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី និងជំងឺឆ្លងផ្សេងទៀត។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានពង្រីកទំនាក់ទំនងលើវិស័យអវកាសផងដែរ។ លោកនាយករដ្ឋមន្រ្តីលី បានហៅកិច្ចសហការនេះថា «ព្រំដែនបន្ទាប់ ឬNext Frontier»។    បន្ទាប់ពីជួបជាមួយអនុប្រធានាធិបតីអាម៉េរិក លោកលី បានចាត់ទុកជំនួបនោះ ជាកិច្ចពិភាក្សាដ៏ល្អ ដោយវាបានបញ្ជាក់ពី ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោក លី ក៏បានសម្តែងការកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់អាម៉េរិកក្នុងតំបន់អាស៊ីបាស៊ីហ្វិកផងដែរ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៏ ក្នុងការគាំទ្រស្ថិរភាពលើឆាកអន្តរជាតិ ដើម្បីឱ្យប្រទេសទាំងអស់ អាចសហការ និងប្រកួតប្រជែងគ្នាដោយសន្តិវិធី ហើយរីកចម្រើនជាមួយគ្នា។   គួរបញ្ជាក់ថា អនុប្រធានាធិបតិអាម៉េរិកលោកស្រី ហារីស បានទៅដល់សិង្ហបុរីនៅថ្ងៃទី២២ ខែសីហា ដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្រី ចាប់តាំងពីក្លាយជាអនុប្រធានាធិបតីនៅខែមករា កន្លងមក។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅសិង្ហបុរីរួច លោកស្រីនឹងបន្តដំណើរទៅវៀតណាមទៀត។   ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន ទៅកាន់ប្រទេសសិង្ហបុរីកាលពីមួយខែមុន។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិក នៅក្នុងតំបន់ និងបង្ហាញថាខ្លួនមានជំហរយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍៕  
អាម៉េរិក និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៣ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងវិស័យសាធារណៈ ការការពារ និងហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី ២៣ ខែសីហា។ បន្ថែមពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពធ្វើការជាមួយគ្នាលើវិស័យផ្សេងទៀតផងដែរ ដូចជាអាកាសធាតុ ជំងឺកូវីដ-១៩ និងអវកាសជាដើម។
  នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជាប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែងចែកត្រីជា «លំដាប់ Order» (សម្រាប់សម្គាល់លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។   ខាងក្រោមនេះ គឺជាប្រភេទត្រីស្ថិននៅក្នុងលំដាប់ ORDER: OSTEOGLOSSIFORMES ដែលមានពីរអម្បូរ (Family) គឺ Osteoglossidae និង Notopteridae។ អត្ថបទលើកមុន «មច្ឆាខ្មែរ» បានដកស្រង់យកលក្ខណៈរូបរាង ទ្រង់ទ្រាយ ឬសណ្ឋាន នៃត្រីនៅក្នុងអម្បូរ Osteoglossidae ដែលមានតែមួយពួកគឺ Scleropages នោះគឺ «ត្រីនាគ ឬត្រីតាពត» និងអម្បូរ Notopteridae ក្នុងពួក Notopterus នោះគឺ «ត្រីស្លាត» ចេញពីសៀវភៅ៖ «មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» មកបង្ហាញរួចទៅហើយ។     នៅក្នុងអម្បូរ Notopteridae នៅមាន Chitala មួយពួកទៀត។ នៅក្នុងពួក Chitala នេះ មានត្រីបីប្រភេទ មានដូចជា៖ ត្រីក្រាយ (Chitala ornata), ត្រីក្រាយក្របី (Chitala lopis),  និងត្រីក្អី (Chitala blanci)។ ខាងក្រោមនេះ «មច្ឆាខ្មែរ» សូមលើក «ត្រីក្អី» (Chitala blanci) យកមកបង្ហាញជាមុនសិន។    «ត្រីក្អី» មានឈ្មោះវិទ្យាសាស្ត្រថា Chitala blanci  និងឈ្មោះជាភាសាអង់គ្លេស Indochina featherback។ គេអាចសម្គាល់ត្រីប្រភេទនេះបានដោយពិនិត្យមើលក្បាលរបស់ផត។ ដងខ្លួនរបស់វាស្តើង។ ព្រុយគូទរបស់វាវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ។ មានស្នាមអុចខ្មៅ ខ្សែឆ្នូតបញ្ឆិត នៅផ្ទែកកន្ទុយ។ មានស្រកាល្អិតៗ។ រង្វះមាត់វែង។ វាមានប្រវែងស្តងដាប្រវែងដងខ្លួនទូទៅតូចជាង ៨០ ស.ម។ រស់នៅតែក្នុងទន្លេមេគង្គ៕
ដោយ៖ មច្ឆាខ្មែរ
«ខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងនាមជាប្រធានក្រុមដើម្បីជួយគាំទ្រនៃសារសំខាន់របស់សញ្ញា OneLove នេះ។ ជាប្រធានក្រុមមួយរូបយើងទាំងអស់គ្នាអាចប្រកួតប្រជែងគ្នានៅលើទីលាន ប៉ុន្តែយើងនៅតែបន្តរួបរួមគ្នាដើម្បីប្រឆាំងរាល់ទង្វើនៃការរើសអើងគ្រប់រូបភាព។»។ Kane និយាយបែបនេះក្នុងសន្និសីទកាសែតថ្ងៃទី២១ ខែកញ្ញា មុនការប្រកួតទល់ក្រុមអ៊ីតាលី នៅថ្ងៃទី២២។   ស្លាកសញ្ញាដែលមានរូបរាងបេះដូង មានពណ៍ជម្រុះឆ្នូតក្រហម ខ្មៅ បៃតង ផ្កាឈូក លឿង និងផ្ទៃមេឃ ហើយមានសញ្ញាលេខ ១ នៅចំកណ្តាល ត្រូវបានគេឱក្យឈ្មោះថា OneLove ហើយសញ្ញានេះត្រូវបានក្រុមហូឡង់ចាប់ផ្តើមប្រើដំបូងអំឡុងព្រឹត្តិការណ៍ Euro 2020។ ការប្រើសញ្ញានេះគឺដើម្បីផ្សព្វផ្សាយការប្រឆាំងការរើសអើង។   មិនត្រឹមតែហូឡង់ អង់គ្លេសនោះទេដែលប្រើស្លាកសញ្ញានេះក្នុងការប្រកួត ក្រុមប៊ែលហ្ស៊ីក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ន័រវែស ស៊ុយអែត ស្វីស និងវែលស៍ ក៏ជាក្រុមដែលគាំទ្រគំនិតផ្តួចផ្តើមនេះដែរ។ ប្រធានក្រុមនៃក្រុមជម្រើសជាតិទាំងនេះនឹងប្រើស្លាកប្រធានក្រុមដែលមានសញ្ញា OneLove នេះនៅ World Cup ចុងឆ្នាំនេះដូចគ្នា។   មូលហេតុចម្បងដែលនាំឱ្យមានការប្រើប្រាស់ស្លាកសញ្ញានេះក៏ព្រោះតែ ប្រទេសកាតាដែលជាអ្នករៀបចំការប្រកួត World Cup នេះមានរឿងអាស្រូវជាច្រើនទាក់ទង់ទៅនឹងការរើសអើង និងការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសលើកម្មករអន្តោប្រវេសន៍ដែលទៅធ្វើការងារជាអ្នកសាងសង់កីឡដ្ឋាន និងរចនាសម្ព័ន្ធផ្សេងៗនៅកាតា។ កាតាក៏ជាប្រទេសមួយដែលមានការរើសអើងខ្លាំងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ព្រមទាំងការរំលោភបំពានសិទ្ធិរបស់ស្រ្តីផងដែរ។   គួររំលឹកថា ការប្រកួត World Cup 2022 អង់គ្លេសស្ថិតក្នុងពូល B ហើយជំនួបដំបូងក្នុងពូលនេះពួកគេត្រូវប៉ះជាមួយក្រុមអ៊ីរ៉ង់ថ្ងៃទី២១ ខែវិច្ឆិកា មុនបន្តជួប អាម៉េរិក ថ្ងៃទី២៦  និងចុងក្រោយប៉ះ វែលស៍ នៅ៤ ថ្ងៃបន្ទាប់៕  
Harry Kane ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងពាក់ស្លាកប្រធានក្រុមដែលមានឈ្មោះថា OneLove  តំណាងឱ្យការប្រឆាំងការរើសអើង នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League និង FIFA World Cup 2022 នៅប្រទេសកាតា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ដូច្នេះថា៖«សម្តេច [ស ខេង] ចេញសារហើយ ឯកឧត្តមអគ្គ [ស្នងការនគរបាលជាតិ នេត សាវឿន] ក៏លោក បញ្ជាឲ្យឈប់ដែរ។ អត់មានចាប់ពីស្អែកទេ តែចេញបញ្ជាហើយ កងកម្លាំងចាប់ផ្តើមអនុវត្តហើយ [ឈប់ប្រើរំពាត់វាយ]»។ មួយថ្ងៃ-ពីរថ្ងៃនេះ មានការបញ្ចេញមតិផ្ទុយគ្នាពីមជ្ឈដ្ឋានជាច្រើន ដោយមតិមួយយល់ថា បើប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម មិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ដោយនៅតែចេញពីលំនៅឋាន ប្រជាពលរដ្ឋនោះ គួរតែត្រូវបានវាយដោយរំពាត់ ខណៈមតិមួយទៀត ជំទាស់ថា ជាការរំលោភសិទ្ធិមនុស្ស ហើយចាត់ទុកជាការប្រើហិង្សាលើប្រជាពលរដ្ឋ ដែលមិនគួរឲ្យកើតមាននៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា កម្លាំងសមត្ថកិច្ច ពុំទាន់បានវាយទៅលើប្រជាពលរដ្ឋនោះទេ ដោយគ្រាន់តែកាន់រំពាត់កម្លាចប៉ុណ្ណោះ ដើម្បីឲ្យប្រជាពលរដ្ឋ គោរពតាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសសេចក្តីណែនាំមិនឲ្យចេញពីលំនៅឋាន សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។ ការប្រើរំពាត់កម្លាចប្រជាពលរដ្ឋបែបនេះ ត្រូវលោកឧត្តមសេនីយ៍ឯក ប្រៀបធៀបថា ដូចជា ឪពុកម្តាយ ប្រើរំពាត់ កម្លាចកូនដូច្នោះដែរ។ មេនគរបាលរាជធានីភ្នំពេញរូបនេះ មានប្រសាសាន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ពួកគាត់ ឃើញ [ប្រជាពលរដ្ឋចេញពីលំនៅ] អ៊ីចឹង គ្រាន់តែណែនាំក្រើនរម្លឹក មិនមែនបងប្អូន [សមត្ថកិច្ច] បានទៅវាយដុនដាប ប្រជាពលរដ្ឋ ស្រែកទ្រហោយំឯណា»។ រំពាត់ឬផ្តៅ ដែលកម្លាំងសមត្ថកិច្ចប្រើនោះ មានមួយចំនួន មានទំហំធំជាងរំពាត់ឬផ្តៅធម្មតា ដោយមើលទៅស្ទើរតែអាចចាត់ទុកជាដំបងឬព្រនង់ក៏បាន។ នារសៀលថ្ងៃទី២១ ខែមេសានេះ សម្តេច ស ខេង ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើកម្លាំងនគរបាលទូទាំងប្រទេស បានចេញសារក្រើនរម្លឹកទៅអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងនគរបាល ឲ្យបំពេញភារកិច្ចដោយការអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និង អាកប្បកិរិយាថ្លៃថ្នូរ។ បន្ថែមពីនេះ រដ្ឋមន្រ្តីមហាផ្ទៃ បានប្រាប់ឲ្យកម្លាំងនគរបាល គោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា។ រដ្ឋមន្រ្តីមហាផ្ទៃ ចេញសារក្រើនរម្លឹកនេះ ស្ថិតក្នុងកាលៈទេសៈ ដែលមជ្ឈដ្ឋាននានា បញ្ចេញប្រតិកម្មនឹងការប្រើរំពាត់ពីសំណាក់កម្លាំងសមត្ថកិច្ច វាយទៅលើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្រោយជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំង រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងមូលនិងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គឺចាប់តាំងពីថ្ងទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ បើមានតំបន់ណា មានហានិភ័យខ្ពស់នៃការរាលដាលជំងឺកូវីដ-១៩ តំបន់នោះ នឹងត្រូវដាក់ចូលជាតំបន់ក្រហម។ បច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យទី១ ទី២ ទី៣ នៃខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, ភូមិ១៤ ភូមិ១៦ ភូមិ១៧ នៃក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវដាក់ចូលជាតំបន់ក្រហម៕
មេដឹកនាំផ្នែកនគរបាល ចេញបញ្ជាទៅកម្លាំងនគរបាលថ្នាក់ក្រោម ឲ្យបញ្ឈប់ការប្រើរំពាត់ វាយប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម។ ការចេញបញ្ជាឲ្យបញ្ឈប់ការប្រើរំពាត់វាយប្រជាពលរដ្ឋ ដែលជាទម្រង់មួយនៃអំពើហិង្សានេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យកម្លាំងនគរបាល ចៀសវាងប្រើហិង្សាលើប្រជាពលរដ្ឋ ក្នុងអំឡុងបំពេញភារកិច្ច។
មកទល់ពេលនេះ ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប១២០ ៤៦៩នាក់ និងអ្នកជាសះស្បើយមានចំនួន១១៦ ៨៨៥នាក់ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ៣,០១០នាក់៕
កម្ពុជា បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ករណីទៀត ដោយនៅក្នុងនោះ មាន២ករណីបានឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង»។ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៨ធ្នូនេះ ថា ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នូវប្រភេទ«អូមីក្រុង» គឺជាករណីនាំចូលពីបរទេស។
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងសរុប៨១ ៨៩១នាក់ សះស្បើយ ៧៥ ៤៩៥នាក់ និងស្លាប់១៥៦២នាក់៕
អ្នកឆ្លងថ្មី៥៥៦នាក់ក្នុងនោះ៤០២នាក់ឆ្លងក្នុងសហគមន៍ និង១៥៤នាក់ជាអ្នកដំណើរពីបរទេស រីឯអ្នកសះស្បើយមាន៧៥០នាក់ និងស្លាប់២៥នាក់បន្ថែមទៀត។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី៨ ខែសីហា នេះ។
ក្នុងជំនួបវគ្គចែកពូលនៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃទី១៥ ខែកញ្ញា ខ្សែការពារចំណូលថ្មី Fikayo Tomori របស់ AC Milan បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ក្រោយចាប់ផ្តើមការប្រកួតបាន៩នាទីដំបូងនៃវគ្គទី១។ ៥នាទីបន្ទាប់ Mohamed Salah មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រដើម្បីជួយហង្សក្រហមបង្កើនការនាំមុខ ប៉ុន្តែធ្វើមិនបានសម្រេច។ នៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៤២ និង ៤៤ ក្រុមភ្ញៀវ អាចតាមបានគ្រាប់តាមស្នើ និងនាំមុខវិញដែលធ្វើបានដោយកីឡាករ Ante Rebic និង Brahim Diaz។ ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៤នាទី Salah បានសម្រេចគ្រាប់ដំបូងរបស់ខ្លួន និងជាគ្រាប់បាល់តាមស្មើ ២-២ ឱ្យ Liverpool វិញ។ កូនក្រុមលោក Juergen Klopp នៅតែបន្តដាក់សម្ភាធលើគូប្រជែង រហូតរកបានគ្រាប់ជ័យជម្នះ ៣-២ តាមរយៈការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ប្រធានក្រុម Jordan Henderson នៅនាទី ៦៩។ តាមរយៈជ័យជម្នះនេះ Liverpool ឈរលេខរៀងទី១ពូល B ឯ AC Milan នៅបាតតារាង។ Atletico Madrid និង FC Porto ដែលបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ទទួលបាន១ពិន្ទុម្នាក់សម្រាប់ប្រកួតដំបូងនេះ។ PSG ឯណោះវិញ មិនអាចទទួលបានលទ្ធផលជាផ្លែផ្កាឡើយ បើទោះក្រុមយក្សបារាំងមួយនេះដាក់កំពូលកីឡាករឆ្នើមរបស់ខ្លួនទាំងបីរូបដែលរួមមាន Neymar Mbappe និង Messi ឱ្យលេងជាមួយគ្នាក៏ដោយ។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Mauricio Pochettino បានត្រឹមស្មើ ១-១ ប៉ុណ្ណោះជាមួយ Club Brugge ក្នុងជំនួបបើកឆាកពូលា A។ Ander Herrera ខ្សែបម្រើ PSG និង Hans Vanaken របស់ Club Brugge រកបានម្នាក់១គ្រាប់រៀងៗខ្លួន។ នៅក្នុងពូល A នេះដែរ ក្រុមរងជើងឯកចាស់ Manchester City បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៦-៣។ ៦គ្រាប់របស់ក្រុមមេឃខៀវ ធ្វើបានដោយ Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Nordi Mukiele។ ៣គ្រាប់របស់ក្រុមអាល្លឺម៉ង់ RB Leipzig សម្រេចដោយ Christopher Nkunku ទាំង៣គ្រាប់។ សម្រាប់លទ្ធផលប្រកួតផ្សេងៗក្នុងវគ្គសន្សំពិន្ទុ Champions League រួមមាន៖ ពូល C - Besiktas ១-២ Borussia Dortmund - Sporting CP ១-៥ Ajax ពូល D - FC Sheriff ២-០ Shakhtar Donetsk - Inter Milan ០-១ Real Madrid
Liverpool បានវយបកយកឈ្នះ AC Milan ៣-២ វិញ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល B ពានរង្វាន់ UEFA Champions League។ Paris Saint-Germain ទទួលបានលទ្ធផលស្មើជាមួយ Club Brugge ប៉ុណ្ណោះ បើទោះពួកគេដាក់កីឡាករឆ្នើម Neymar Kylian Mbappe និង Lionel Messi លេងជាមួយគ្នាក៏ដោយ។
នៅ៤នាទីដំបូងដើមតង់ទី១ វៀតណាមបានរកគ្រាប់បាល់នាំមុខមុនលើក្រុមរបស់កម្ពុជាដោយប្រធានក្រុម Nguyen Van Quyet។ ក្រុមអ្នកគាំទ្ររបស់វៀតណាមបានអបអរគ្រាប់បាល់បញ្ចូលទីនេះដោយដុតផាវផ្សែងចំនួន៤គ្រាប់ បណ្តាលឲ្យមានផ្សែងហុយពេញស្តាតអូឡាំពិក និងបង្កឲ្យមានការភ្ញាក់ផ្ញើលពីសំណាក់អ្នកគាំទ្ររបស់កម្ពុជាទៀតផង។ នៅពេលដែលភ្លើងឆេះនិងមានផ្សែងហុយខ្លាំងនោះ មន្ត្រីរបស់ AFC បានធ្វើសកម្មភាពភ្លាមៗជាមួយនឹងគណកម្មការរៀបចំការប្រកួត រួមជាមួយអនុប្រធាន VFF លោក Tran Quoc Tuan ផងដែរ ហើយក្រោយមកកងកម្លាំងសន្តិសុខកម្ពុជាបានក៏បានបញ្ជូនកំលាំងថែមទៀតដើម្បីឈរជើងខាងភាគីអ្នកគាំទ្រវៀតណាម។ ក្រោយការប្រកួតចប់ ហេតុការណ៍ខាងលើត្រូវបានរាយការណ៍ទៅកាន់ AFC ដើម្បីពិចារណា ពីសកម្មភាពរបស់ក្រុមអ្នកគាំទ្រវៀតណាម។ យោងតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Thanh Nien  សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីអាចនឹងពិន័យទៅខាងសហព័ន្ធកីឡាបាល់ទាត់វៀតណាមជាប្រាក់ ១ម៉ឺនដុល្លារអាមេរិក ដោយសារមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន។ ជុំវិញករណីខាងលើ សមាជិកម្នាក់របស់ VFF និយាយថាប្រសិនបើ AFC ពិតជាពិន័យយ៉ាងធ្ងន់ធ្ងរបែបនេះមែន គឺគួរឲ្យសោកស្តាយណាស់។ ពីព្រោះបើមិនដូច្នោះទេប្រាក់ដែល AFC ពិន័យនោះប្រហែលជានឹងអាចយកទៅផ្តល់រង្វាន់ដល់ក្រុមកីឡាករបានច្រើនបន្ថែមទៀត៕
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ត្រូវប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅពេលដែលក្រុមអ្នកគាំទ្ររបស់ពួកគេបានដុតផាវភ្លើង (Lighting Flares) ឬ Ultras ក្នុងអំឡុងការប្រកួតជម្រុះ Asian Cup ឆ្នាំ ២០១៩ ដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលជ័យជម្នះលើកម្ពុជា ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី ៥ ខែកញ្ញា។
បុរសម្នាក់ដែលជាជាងថតរូបក្នុងចំណោមជាងថតរូប ១៣នាក់ នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ជាងថតម្នាក់អាចរកចំណូលបានដល់ ១លានរៀល។ បើតាមជាងថតដដែល រូបថត ១សន្លឹក មានតម្លៃ ១ម៉ឺនរៀល ហើយតម្លៃនេះ ជាតម្លៃធម្មតា មិនគិតថ្ងៃបុណ្យទានអ្វីទេ។    ក្រឡេកមើលអ្នកតែងសម្លៀកបំពាក់ជនជាតិដើមភាគតិចវិញ ក៏រកចំណូលបានច្រើនផងដែរ បងស្រីម្នាក់ដែលជាម្ចាស់សម្លៀកបំពាក់ជនជាតិដើមភាគតិច បានប្រាប់ថា ក្នុងមួយថ្ងៃ អាចរកចំណូលបានពី ២០ម៉ឺនរៀលឡើង។ អ្នកតែងសម្លៀកបំពាក់ឲ្យភ្ញៀវទេសចរនារមណីយដ្ឋាននេះ មាន៤កន្លែង ហើយ១កន្លែងៗ មានភ្ញៀវទេសចរចូលតែងច្រើនដូចគ្នា។ សម្លៀកបំពាក់ជនជាតិដើមភាគតិចដែលភ្ញៀវទេសចរតែង មានតម្លៃ ៥ពាន់រៀល ក្នុង១ឈុត ទាំងប្រុសទាំងស្រី។    សូមអញ្ជើញទស្សនារូបភាពដូចតទៅ៖ 
មណ្ឌលគិរី៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក មានទេសចរជាច្រើន បានទៅកម្សាន្តរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី។ មានទេសចរទៅកម្សាន្តច្រើន ធ្វើឲ្យអ្នកថតរូប និងអ្នកជួល និងតុបតែងសម្លៀកបំពាក់ជនជាតិដើមភាគតិច នៅទីនោះរកចំណូលបានច្រើនដែរ។ ក្នុងអំឡុងបុណ្យអុំទូក ជាងថតរូបម្នាក់ អាចរកចំណូលបាន ១លានរៀល។ ឯអ្នកតែងសម្លៀកបំពាក់វិញ អាចរកបានពី២០ម៉ឺនរៀលឡើងក្នុងមួយថ្ងៃ។
GANEFO គឺជាព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិមួយ នៅក្នុងទ្វីបអាស៊ី។ កម្ពុជា នាឆ្នាំ១៩៦៦ ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ។ នាឆ្នាំនោះដែរ ១៧ប្រទេសចូលប្រកួត រួមមានកម្ពុជា ជាម្ចាស់ផ្ទះ, ស៊ីឡុង (ស្រីលង្ការ), ចិន, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, ជប៉ុន, កូរ៉េខាងជើង, ឡាវ, លីបង់, ម៉ុងហ្គោលី, នេប៉ាល់, ប៉ាគីស្ថាន, សិង្ហបុរី, ស៊ីរី, វៀតណាមខាងជើង និងយេម៉ែន។    ព្រឹទ្ធាចារ្យ ប៉ែន ផាត ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ   ក្នុងបទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត រៀបរាប់ថាពីធីបើកព្រឹត្តិការណ៍ GANEFO មានប្រជាជនក្នុងស្រុក និងអន្ដរជាតិចូលរួមយ៉ាងច្រើនកុះករ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ទិដ្ឋភាពដ៏អស្ចារ្យនោះ បានធ្វើឲ្យព្រឹទ្ធាចារ្យ ចងចាំមិនភ្លេចព្រោះពេលនោះ លោក ប៉ែន ផាត មានអាយុត្រឹម ១៨ឆ្នាំ និងជាតួរអង្គមួយ ដែលប្រកួតលើប្រភេទកីឡាបាល់ទាត់។ ទាំងការសម្ដែងផ្សេងៗ ទទួលប្រតិភូកីឡាជាតិ និងអន្ដរជាតិ គឺល្អ និងមានភាពអស្ចារ្យ។   ដោយឡែក ព្រឹទ្ធាចារ្យរូបនេះ បាននិយាយថា ប្រសិនជាប្រៀមធៀបព្រឹត្តិការណ៍ GANEFO និងស៊ីហ្គេមលើកទី៣២ មានភាពខុសឆ្ងាយ ដោយសារតែបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើប និងការផ្សព្វផ្សាយទូលំទូលាយ ដែលជាហេតុឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលដំណឹង។ «កាលឆ្នាំ១៩៦៦ កីឡា GANEFO ជាព្រឹត្តិការណ៍ដ៏ល្អ ប៉ុន្ដែមិនដូចស៊ីហ្គេម នាពេលថ្មីៗនេះទេ។ យើង ដឹងហើយថាប្រទេសជាតិយើងកំពុងជឿនលឿន ហើយអ្វីៗទាំងអស់ ត្រូវតែជឿនលឿនតាម ហើយអ្នកធ្វើការ ក៏ត្រូវជឿនលឿនតាម។ កាលពីដើមចាស់ៗ យើងធ្វើបានល្អហើយ ហើយសព្វថ្ងៃនេះ យើងធ្វើបានដូចក្ដីប្រាថ្នាហើយ។»។ លោក ប៉ែន ផាត បន្ថែមដូច្នេះ។    ព្រឹទ្ធាចារ្យ ប៉ែន ផាត ប្រគល់អាវ ជាវត្ថុអនុស្សាវរីយ៍ ជូនលោក គឹម មករា   ក្នុងបទសម្ភាសដដែរនេះ ព្រឹទ្ធាចារ្យកីឡាបាល់ទាត់កម្ពុជា ដែលមានរហស្សនាមពស់កេងកង បានបង្ហាញអារម្មណ៍រំភើបខ្លួនតាមរយៈការនិយាយបណ្ដើរ ញញឹញបណ្ដើរថា ក្នុងព្រឹត្តិការណ៍ GANEFO អត្ដពលិកកម្ពុជា ធ្វើបានល្អប្រសើរ ដោយឈរលំដាប់ថ្នាក់ លេខ៣ ដណ្ដើមបានមេដាយសរុប ៦២ ក្នុងនោះមាស១០, ប្រាក់៤២ និងសំរិទ្ធ១០។ ប៉ុន្ដែ លោក ប៉ែន ផាត នៅតែសរសើរ ថាវិស័យកីឡាកម្ពុជា មានការវិវឌ្ឍទៅមុខ ដោយកម្ពុជា ចាប់ផ្ដើមមានធនធានកីឡាករ-កីឡាការិនី ដែលមានសក្ដានុពលអាចនាំជ័យលាភីជូនជាតិបាន។   លោក ប៉ែន ផាត អះអាងដូច្នេះ៖«ខ្ញុំ រំភើបឃើញគ្រប់វិញ្ញាសាកីឡាទាំងអស់យើងធ្វើបានល្អមធ្យមដែរកាលនោះ។ ប៉ុន្ដែបើធៀបស៊ីហ្គេមឆ្នាំនេះ យើងបានមេដាយមាសច្រើន។»៕   
លោកព្រឹទ្ធាចារ្យ ប៉ែន ផាត អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាទសវត្សរ៍ទី៦០ យល់ឃើញថាស៊ីហ្គេមលើកទី៣២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃវិស័យកីឡាក្នុងតំបន់ ហើយមានប្រជាជន និងអ្នកចូលរួមច្រើនកុះករ ជាពិសេសក្នុងពិធីបើក និងពិធីបិទ។ ការជួបជុំរបស់ប្រជាជន និងអន្ដរជាតិដ៏ច្រើនបែបនេះ ព្រឹទ្ធាចារ្យ ធ្លាប់ជួបម្ដងរួចមកហើយ នៅពេលដែលប្រទេសកម្ពុជា ធ្វើព្រឹត្តិការណ៍ GANEFO នៅឆ្នាំ១៩៦៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អតីតកីឡាករបាល់ទាត់រូបនេះ សរសើរ ស៊ីហ្គេម ឆ្នាំ២០២៣ មានទស្សនីយភាពល្អច្រើនជាង GANEFO ព្រោះកម្ពុជាបានវិវឌ្ឍទៅតាមពិភពលោក ដែលជឿនលឿន។
  រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យឡើងវិញ គោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។ អាមេរិក ក៏ត្រូវបានកិច្ចសហប្រតិបត្តិការពីជប៉ុន និង កូរ៉េខាងត្បូងដើម្បីរកផ្លូវដោះស្រាយនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំងកង្វល់សន្តិសុខផ្សេងទៀតក្នុង តំបន់រួមទាំងបញ្ហាចិនផងដែរ។   លោក បៃឌិន ជួបនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមេសា ហើយនៅខែក្រោយ នឹងបន្តជួបប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីនទៀត។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែមេសា លោក Kang Min-seok អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លើកឡើងថា នាជំនួបចុងខែឧសភា លោក មូន និង លោក បៃឌិន នឹងជជែកអំពីពង្រឹងសម្ពន្ធភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងបង្កើតសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៥ ខែមេសា អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Jen Psaki ក៏បានបញ្ជាក់ថា ជំនួបនេះនឹងផ្តោតសំខាន់ទៅលើសម្ពន្ធភាព រឹងមាំដូចដែករវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។    កូរ៉េខាងជើង សម្រេចចិត្តមិនចរចាអ្វីទៀតឡើយជាមួយអាមេរិក ស្របពេលការចរចានៅនឹងថ្កល់តាំង ពីឆ្នាំ២០១៩ ពេលដែលលោក ដូណាល់ ត្រាំ ជួបលោក គីម ជុងអ៊ុន នៅវៀតណាម ហើយគ្មានបាន លទ្ធផលអ្វីនោះ។ រដ្ឋបាលលោក បៃឌិន ក៏បានទាក់ទងទៅកូរ៉េខាងជើងស្ងាត់ៗដែរ តែព្យុងយ៉ាងមិន តប។   ខណៈលោក ស៊ូហ្កា ជាមេដឹកនាំបរទេសដំបូងគេដែលបានជួបលោក បៃឌិន ដោយផ្ទាល់ចាប់តាំងពី ប្រធានាធិបតីរូបនេះបានចូលកាន់តំណែងនៅខែមករា លោក មូន ទំនងជាមេដឹកនាំទីពីរដែលជួប លោក បៃឌិន ដែរ៕  
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅរដ្ឋធានី វ៉ាស៊ីនតោននាខែឧសភា។ ជំនួបនេះនឹងពិភាក្សាអំពីមធ្យោបាយក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការប្រកាសរបស់ការិយាល័យមេដឹកនាំ ទាំងពីរ។
  ជំងឺកូវីដ-១៩ បានយាយីយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប ។ ជាង១ឆ្នាំមកហើយ ដែលមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បាត់បង់ប្រាក់ចំណូលព្រោះគ្មានទេសចរអន្តរជាតិ ដើរកម្សាន្តដូចមុន។ ប្រឈមមុខនឹងវិបត្តិនេះ មគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួន ត្រូវបង្ខំចិត្តធ្វើការងារផ្សេងដើម្បីចិញ្ចឹមជីវិត ហើយក៏រង់ចាំការត្រឡប់មកវិញរបស់ភ្ញៀវអន្តរជាតិដែរ ទោះជាការរង់ចាំដោយគ្មានកាលកំណត់ក៏ដោយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកមគ្គុទេ្ទសក៍នៅខេត្តសៀមរាប មានសង្ឃឹមតិចតួចណាស់ ថាកម្ពុជាអាចបើកទទួលទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច នៅក្នុងត្រីមាសទី៤ឆ្នាំនេះ ព្រោះកូវីដ-១៩ នៅតែរាតត្បាតខ្លាំងក្លា ក្នុងខេត្តទេសចរណ៍មួយនេះ។   លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ដែលមានសមាជិកចំនួន១៦០នាក់ បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey25ថា ក្រុមមគ្គុទ្ទេសក៍របស់ខ្លួន បានបែកខ្ញែកគ្នាអស់ហើយ ដើម្បីរកការងារចិញ្ចឹមជីវិតបណ្ដោះអាសន្ន ខណៈអង្គរស្ងាត់ភ្ញៀវទេសចរ។ នៅសល់មគ្គុទ្ទេសក៍ ៥នាក់ប៉ុណ្ណោះ ដែលនៅប្រកបការងារនេះរាល់ថ្ងៃ ដោយចាំភ្ញៀវមុខប្រាសាទអង្គរវត្ត។ បើតាមលោក ខៀវ ធី ក្រុមមគ្គុទេ្ទសក៍ដែលបានទៅធ្វើការងារផ្សេងៗ មាន១០ភាគរយទៅធ្វើការងារសំណង់, ៤០ភាគរយទៅធ្វើកសិកម្ម ហើយក្រៅពីនេះក៏ប្រកបការងារផ្សេងៗទៀត។ លោក ខៀវ ធី ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ  សម្រាប់លោក ខៀវ ធី ការធ្វើការងារ និងប្រកបរបរផ្សេងខុសពីជំនាញ ពិតជាធ្វើឱ្យលោក សោកស្ដាយចំណេះដឹង ទេពកោសល្យ របស់មគ្គុទេ្ទសក៍ទេសចរណ៍នៅតំបន់អង្គរយ៉ាងពន់ពេក ប៉ុន្តែពួកគេមិនមានជម្រើសនៅក្នុងកាលៈទេសៈនេះ។   ជុំវិញរឿងនេះ លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅតំបន់អង្គរ ក៏អះអាងដូចគ្នាដែរ។ លោក ទៀ គីឡេង ប្រាប់សារព័ត៌មាន Thmeythmey25ថា  សមាជិកក្នុងសមាគមខ្លួនមួយចំនួន បានងាកទៅធ្វើការតាមក្រុមហ៊ុនចិន, បកប្រែភាសាចិន ធ្វើកសិកម្ម និងអ្នកមួយចំនួនទៀតមិនមានការងារធ្វើនៅឡើយ។   ការបើកទទួលទេសចរចាក់វ៉ាក់សាំងកូវីដ-១៩ រួច ជាក្តីសង្ឃឹមតែមួយគត់របស់មគ្គុទេសក៍ សម្រាប់លោក ទៀ គីឡេង ក្តីសង្ឃឹមរបស់ក្រុមមគ្គុទេសក៍ គឺការបើកទទួលភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ចូលមកកម្ពុជាក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ លោក ទៀ គីឡេង បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងរង់ចាំឱ្យកូវីដ-១៩ បានធូរស្រាល សង្ឃឹមថាវិស័យទេសចរណ៍នឹងអាចល្អប្រសើរឡើងវិញ។ នៅត្រីមាសទី៤នេះ មានព័ត៌មានថារដ្ឋាភិបាលបើកទទួលភ្ញៀវសាកល្បង ដែលភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សាំងរួច អាចមកទស្សនានៅខេត្តសៀមរាប។ យើងរង់ចាំមើលស្ថានភាពជាក់ស្ដែងថា បើកទទួលភ្ញៀវ អាចមានអ្នកមកទេ ព្រោះខេត្តសៀមរាបមានការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងក្នុងពេលបច្ចុប្បន្ន»។   លោក ខៀវ ធី ក៏យល់ស្របនឹងគំនិតនេះដែរ។ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ គូសបញ្ជាក់ថា ដ្បិតមានសង្ឃឹមតិច ជុំវិញការទទួលភ្ញៀវអន្តរជាតិក្នុងត្រីមាសទី៤នេះ តែនេះ ជាក្ដីសង្ឃឹមតែមួយគត់របស់មគ្គុទេ្ទសក៍ទេសចរណ៍ ខណៈដែលមានភ្ញៀវខ្មែរតិចតួចណាស់ ដែលជួលមគ្គុទ្ទេសក៍ទេសចរណ៍ ពេលទៅលេងប្រាសាទនានាក្នុងតំបន់អង្គរ។ «ពួកគាត់(មគ្គុទ្ទេសក៍) ស្ទើរ១០០ភាគរយ នឹងត្រឡប់មកធ្វើមគ្គុទេសក៍វិញ ព្រោះការងារផ្សេង ពួកគាត់គ្រាន់តែធ្វើ ដើម្បីចិញ្ចឹមជីវិតបណ្ដោះអាសន្នប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២១នេះ យើងមិនសូវសង្ឃឹមថា មានភ្ញៀវអន្តរជាតិមកទេ។ បើអាចមកប្រហែលចុងឆ្នាំ២០២២អី ព្រោះកូវីដឆ្លងរាល់ថ្ងៃ។ យើងសង្ឃឹមតិចតួចប៉ុណ្ណោះថា អាចមានភ្ញៀវចុងឆ្នាំនេះ»។ នេះជាការលើកឡើងរបស់លោក ខៀវ ធី។   ប្រធានសមាគមរូបនេះ អះអាងទៀតថាទោះបីការសង្ឃឹមថា អាចរកចំណូលពីភ្ញៀវអន្តរជាតិមានតិច ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍នៅអង្គរ នឹងមិនបោះបង់ការងារនេះចោលដាច់ខាត បើសិនពួកគាត់នៅតែមានកម្លាំងអាចទទួលភ្ញៀវបាន។ លោករៀបរាប់បន្ថែមដូច្នេះថា៖ «អ្នកធ្វើមគ្គុទ្ទេសក៍ សុទ្ធតែជាអ្នកស្រឡាញ់វប្បធម៌ បេតិកភណ្ឌ និងមានចំណេះដឹងភាសា ដូច្នេះគាត់ចង់ផ្សព្វផ្សាយទៅកាន់ទេសចរបរទេសផង ទើបគាត់មិនបោះបង់ការងារនេះ»។  លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន  ជុំវិញបើកទទួលទេសចរវិញ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថារាជរដា្ឋភិបាលគួរតែប្រកាសបើកទទួលភ្ញៀវអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១នេះ បើទោះបីអាចមានភ្ញៀវតិចតួចមកក្ដី។ សម្រាប់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ការបើកទទួលភ្ញៀវនេះ គឺជាការប្រកាសប្រាប់ពិភពលោកថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ ម្យ៉ាងទៀត បើគ្មានទេសចរអន្តរជាតិ ជីវភាពមគ្គុទេ្ទសក៍ទេសចរណ៍នឹងកាន់តែលំបាក។   ជាមួយគ្នានេះ លោកស្រី ឆាយ សៀវលីន ក៏ទទូចឱ្យក្រសួងទេសចរណ៍ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកប្រកបអាជីពជាមគ្គុទេសក៍ទេសចរណ៍ផងដែរ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។ «មគ្គុទេ្ទសក៍ទេសចរ គួរតែត្រូវបានលើកទឹកចិត្ត ដោយផ្ដល់ប្រាក់ឧបត្ថម្ភដូចអ្នកផ្សេងដែរ ព្រោះពួកគាត់មានតួនាទីសំខាន់ ក្នុងវិស័យទេសចរ។ បើមានភ្ញៀវហើយ អត់ពួកគាត់ ក៏វិស័យទេសចរណ៍មិនអាចដំណើរការទៅបានដែរ។ មួយវិញទៀតទោះពួកគាត់ខ្លួនឯង មិនបានបង់ពន្ធមែន តែក្រុមហ៊ុនមគ្គុទេ្ទសក៍ គឺបានបង់ពន្ធរួចហើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ សៀវលីន។     លោកស្រី ឆាយ សៀវលីន ប្រធានមសាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោកស្រី។ តបនឹងសំណើនេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ អះអាងប្រាប់សារព័ត៌មានThmeythmey25ថា រដ្ឋាភិបាលមិនមានគម្រោងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់អ្នកប្រកបអាជីពមគ្គុទ្ទេសក៍ទេសចរណ៍ ដូចបុគ្គលិកសណ្ឋាគារ និងអាហារដ្ឋាននោះទេ។ ប៉ុន្តែក្រសួង បានជួយសម្រួលការលំបាកដល់ពួកគេ ដោយការមិនតម្រូវឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ បង់ប្រាក់ដើម្បីបន្តអាជ្ញាបណ្ណ។ លើសពីនេះក្រសួងទេសចរណ៍ នឹងបន្តផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ពួកគាត់ ក្នុងដំណាក់កាលនេះដើម្បីថែរក្សាជំនាញនាំភ្ញៀវរបស់ពួកគាត់។ លោក តុប សុភ័ក បញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនមានប្រាក់ឧបត្ថម្ភដល់មគ្គុទ្ទេសក៍ទេ តែក្រសួងទេសចរណ៍ លើកលែងការបង់ប្រាក់សម្រាប់បន្តអាជ្ញាប័ណ្ណរបស់ពួកគាត់។ នេះជាការសម្រាលការលំបាកមួយ របស់មគ្គុទេ្ទសក៍ទេសចរ»។   អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ មិនបារម្ភពីការកង្វះធនធានផ្នែកមគ្គុទេ្ទសក៍ទេសចរណ៍នោះទេ នៅពេលស្ថានភាពកូវីដ-១៩ ធូរស្រាលព្រោះលោកជឿជាក់ថាពួកគេ នឹងត្រឡប់មកប្រកបការងារពួកគេវិញ នៅពេលក្រសួងទេសចរណ៍ បើកទទួលទេសចរអន្តរជាតិ បើទោះបីបច្ចុប្បន្នគាត់ធ្វើការងារផ្សេងក្ដី។ លោក តុប សុភ័ក អះអាងប្រាប់សារព័ត៌មាន Thmeythmey25ដូច្នេះ។   សូមជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំដើមឆ្នាំ២០២១នេះ មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកជំនួញ អ្នកវិនិយោគ៕        
វិបត្តិកូវីដ-១៩ បានច្រានឱ្យមគ្គុទេ្ទសក៍ទេសចរណ៍នៅតំបន់អង្គរ កាន់តែឃ្លាតឆ្ងាយពីអាជីពរបស់ខ្លួន ដោយពួកគេត្រូវបង្ខំចិត្តទៅជាធ្វើការកម្មករសំណង់ ការងារកសិកម្ម និងអ្នកបកប្រែជាដើម។ ការងារថ្មីខុសពីជំនាញនេះ មិនបានកម្រៃច្រើនដូចអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍នោះទេ។ ស្ថិតក្នុងវិបត្តិនេះ ក៏នៅមានមគ្គុទ្ទេសក៍មួយចំនួន នៅតែទន្ទឹងចាំវត្តមានទេសចរបរទេស នៅតំបន់អង្គរអ៊ូអរដូចដើមដែរ។ ជុំវិញបញ្ហានេះ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានស្នើឱ្យក្រសួង ពិចារណាផ្ដល់ប្រាក់ឧបត្ថម្ភដល់មគ្គុទេ្ទសក៍ ដូចអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍នេះដែរ ដ្បិតមើលឃើញថាផែនការទទួលទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចនៅត្រីមាសទី៤ឆ្នាំនេះ ហាក់មិនទាន់អាចទៅរួច។
  ការប្រកាសលុបចេញជាផ្លូវការនូវកាំកុងត្រូលនៅតាមទីតាំងទាំងអស់នេះ គឺធ្វើឡើងដោយអនុក្រឹត្យ ដែលប្រមុខរដ្ឋាភិបាល បានចុះហត្ថលេខា នៅពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ អនុក្រឹត្យ កំណត់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច គឺជាស្ថាប័នតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅតាមទីតាំងទាំងអស់នោះ។   ប្រមុខរដ្ឋាភិបាល ប្រកាសកាលពីពេលថ្មីនេះថា នៅច្រកទ្វារព្រំដែន នឹងត្រូវដាក់មន្ត្រីតែពីរផ្នែកប៉ុណ្ណោះ គឺមន្ត្រីគយនិងមន្ត្រីនគរបាលអន្តោប្រវេសន៍។ ប្រមុខរដ្ឋាភិបាល អះអាងថា ការកែសម្រួលបែបនេះ គឺដើម្បីប្រសិទ្ធភាពការងារ។   គួរបញ្ជាក់ថា រដ្ឋាភិបាលនឹងត្រូវបាត់បង់ប្រាក់ចំណូលក្នុងមួយឆ្នាំប្រមាណ ៣០លានដុល្លារ។ នេះបើតាមការថ្លែងរបស់សម្ដេច ហ៊ុន សែន កាលពីចុងខែមករា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកាត់ដេរនៅខេត្តកំពត ដែលសម្ដេចបញ្ជាក់ថា រដ្ឋខាតចំណូល ៣០លានដុល្លារ តែវិស័យឯកជនចំណេញដល់ទៅ ៤០លានដុល្លារ ព្រោះការយកកម្រៃសេវាក្រៅផ្លូវការប្រមាណ ១០លានដុល្លារទៀត៕
រាល់ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណអាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) របស់ក្រសួងពាណិជ្ជកម្ម ដែលមាននៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ត្រូវលុបចេញទាំងអស់។
ជាការអបអរដល់ការបើកដំណើរការនេះដែរ TOUS les JOURS នឹងផ្ដល់ជាកម្មវីធីពិសេស សម្រាប់អ្នកគាំទ្រចំនួន៣០០នាក់ដំបូង។ ការផ្តល់ជូននោះ មានដូចជា ដបទឹក(Tumbler) ឆ័ត្រដ៏ស្រស់ស្អាត និងនំខេករបស់ដ៏ឈ្ងុយឆ្ងាញ់ TOUS les JOUS។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺអ្នកគាំទ្រ៣នាក់ដំបូងគេបង្អស់ ដែលបានទៅដល់ក្នុងហាងមុនគេភ្លាមនោះ នឹងទទួលបានទាំង៣មុខព្រមគ្នាតែម្ដង គឺទាំងឆ័ត្រ ដបទឹក និងនំខេក។ នៅមិនទាន់អស់ទេ នៅមាន៥០០០ទៀត ពីសាខាថ្មី TOUS les JOURS The Heritage Walk ចង់ដឹងអត់ថាជាអី? គឺរាល់ការចំណាយទាំងអស់ នឹងទទួលបានបណ្ណបញ្ចុះតម្លៃ ៣០ ភាគរយ សម្រាប់ការចំណាយបន្ទាប់ លើគ្រប់មុខទំនិញ (Voucher 30% Off) ដែលចែកជូនសរុបចំនួន៥០០០សន្លឹក។ តើអ្នកដឹងទេ? ជាមួយនឹង TOUS les JOURS អ្នកទាំងអស់គ្នា នឹងទទួលបានបរិយាកាសដ៏ស្រស់ស្រាយ គ្រាន់តែឈានជើងចូលមកក្នុងហាងភ្លាម តាមរយៈក្លិននំបុ័ងដ៏ឈ្ងុយ ដែលទើបនឹងដុតថ្មីៗជាច្រើនប្រភេទ រួមជាមួយនឹងក្លិនកាហ្វេដ៏ជាប់ចិត្ត និងភេសជ្ជៈជាច្រើនមុខទៀត ដែលវាពិតជាសក្តសមបំផុត សម្រាប់អ្នកដែលស្វែងរកទីកន្លែងស្ងប់ស្ងាត់ ដើម្បីអានសៀវភៅ ពិភាក្សារការងារ ឬ ការសិក្សាជាមួយមិត្តភក្តិជាដើម។ លើសពីនេះទៅទៀត TOUS les JOURS ធានានូវគុណភាពអនាម័យ និងផាសុកភាព ជូនអតិថិជនរបស់ខ្លួន បូករួមជាមួយនឹងបុគ្គលិកប្រកបដោយភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ដែលទាំងនេះ បានក្លាយជាភាពទាក់ទាញដែលធ្វើឲ្យអតិថិជនជាច្រើន គាំទ្រហាងនំប៉័ង TOUS les JOURS ជារៀងរាល់ថ្ងៃ និងសរសើរគ្រប់ៗ គ្នាមិនដាច់ពីមាត់។ ដោយសារការគាំទ្រយ៉ាងច្រើនដូច្នោះហើយ ទើបជំរុញឲ្យ TOUS les JOURS បើកសាខាថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងការគាំទ្ររបស់អតិថិជន។ ដូច្នេះប្រញាប់ឡើង មកទទួលយករសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ និងបណ្ណបញ្ចុះតម្លៃ ៣០ភាគរយ ពី TOUS les JOURS ទាំងអស់គ្នា។ រួសរាន់ឡើងណា ព្រោះចំនួនមានកំណត់!!! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ហ្វេសបុកផេករបស់ TOUS les JOURS Cambodia (www.touslesjours.com.kh )៕ (អត្ថបទពាណិជ្ជកម្ម)
នៅថ្ងៃទី៨  ខែសីហា ឆ្នាំ២០១៨នេះ ហាងនំប៉័ង TOUS les JOURS បានបើកដំណើរការសាខាថ្មី នៅ The Heritage walk ក្រុងសៀមរាប  ដើម្បីបម្រើជូនអតិថិជនទាំងអស់។ អតិថិជនអាចអញ្ជើញមកទទួលយករសជាតិនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ និងការផ្ដល់ជូនពិសេសៗ ពីហាងនំបុ័ង TOUS les JOURS ចាប់តាំងពីម៉ោង៧ព្រឹក ដល់ម៉ោង៩យប់។ 
ភ្នំពេញ៖ ក្រោយមានលិខិតឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លើករណីសំណើសុំផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា  ស្ថាប័នទាំងពីរ បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់រៀងៗខ្លួនដើម្បីបង្ហាញជំហរលើយន្តការដេញថ្លៃជ្រូករស់។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងថា ក្រសួងមានគោលដៅធានាឲ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំអំពីគោលបំណងនៃគំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំជ្រូករស់ផ្តត់ផ្គង់មកកម្ពុជា។ «យន្តការដេញថ្លៃជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា  រៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ ធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព ព្រមទាំងការផ្គត់ផ្គង់មានតម្លៃសមរម្យ »។ នេះជាការអះអាងរបស់ក្រសួងសេដ្ឋកិច្ចដោយបន្ថែមថា ការដេញថ្លៃនេះ យកមកអនុវត្តក្នុងករណីដែលមានការខ្វះជ្រូកប៉ុណ្ណោះ។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ក្រសួងដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា យន្តការនេះ គឺពឹងផ្អែកលើក្រសួងកសិកម្ម ក្នុងការកំណត់កូតានៃបរិមាណនាំចូល , កំណត់គុណវុឌ្ឍិនៃក្រុមហ៊ុននាំចូល និងធ្វើការដេញថ្លៃដោយតម្លាភាព ដើម្បីបំពេញសេចក្ដីត្រូវការប្រើប្រាស់ជ្រូកក្នុងស្រុក ក៏ដូចជារក្សាកម្រិតតម្លៃសាច់ជ្រូកឲ្យសមរម្យ។ បើតាមក្រសួងសេដ្ឋកិច្ច យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ជាចំណែកនៃការជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់ ហើយថែមទាំងធានានិរន្តភាពនៃការចិញ្ចឹមជ្រូករបស់កសិករក្នុងបរិបទកូវីដ-១៩ ។ មួយថ្ងៃក្រោយមក ពោលគឺថ្ងៃទី១២ ខែកុម្ភៈ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច។ ស្ថាប័នជំនាញរបស់ក្រសួងកសិកម្ម បានបង្ហាញជំហរថា ខ្លួនឯកភាពឲ្យមានការសិក្សាថ្លៃដើមផលិតកម្មជ្រូកនៅកម្ពុជា ធៀបនឹងប្រទេសជិតខាង ប៉ុន្តែបានទទូចមិនឲ្យមានការរៀបចំនីតិវិធីដេញថ្លៃផ្គត់ផ្គង់ជ្រូកនោះឡើយ។ «អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនដែលមានបំណងមិនចូលរួមប្រជុំពាក់ព័ន្ធនឹងជំនាញរបស់ខ្លួននោះឡើយ តែអ្វីដែលសំខាន់នោះគឺលទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឲ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុកស្តីពីការដេញថ្លៃនាំចូលសត្វជ្រូករស់មកផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅច្រកព្រំដែនជាមួយថ្ងៃ ឬវៀតណាម»។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន។ អគ្គនាយកដ្ឋានសុខភាពសត្វ បានលើកឡើងថា ការលើកយកយន្តការរៀបចំដេញថ្លៃជ្រូករស់មកផ្គត់ផ្គង់ទីផ្សារពេលមានតម្រូវការខ្វះខាតក្នុងស្រុក ក្នុងរយៈពេលមួយកំណត់ទាំងបរិមាណ និងតម្លៃគឺជាយុទ្ធសាស្រ្តមួយដែលពិបាកនឹងអនុវត្ត ព្រោះថាតម្លៃជ្រូករស់មានការប្រែប្រួលជានិច្ចទៅតាមពេលវេលា និងទីកន្លែង ប្រសិនបើមានជំងឺផ្ទុះឡើងនោះ នឹងមានការប្រែប្រួលខ្លាំងបំផុត។ ជាមួយគ្នានេះ  អគ្គនាយកដ្ឋានសុខភាពសត្វ បានបង្ហាញពីការសោកស្តាយ ដោយសារតែឯកសារក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើតសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ពុំមានសកម្មភាពគាំទ្រដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វចូលរួម ទោះជាអនុវិស័យនេះ មានការចូលរួមដោយផ្ទាល់ពីការស្រូបយកកំលាំងពលកម្ម និងកំណើតជីវភាពគ្រួសា និងសេដ្ឋកិច្ចជាតិក៏ដោយ។   អគ្គនាយកដ្ឋានសុខភាពសត្វ បានបង្ហាញជំហរបដិសេធរបស់ខ្លួនដែលស្របតាមអនុសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងនៅខេត្តព្រៃវែង កាលពីឆ្នាំ២០២០ ថា សម្តេចមិនអនុញ្ញាតបណ្តោយឲ្យមានការនាំចូលជ្រូករស់១លានក្បាល មកសម្លាប់ការចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។ លិខិតលោក អូន ព័ន្ធមុនីរ័ត្ន ទៅកាន់លោក វេង សាខុន នៅមុនការឆ្លើយឆ្លងគ្នាតាមសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួននេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ផងដែរនោះ បានសរសេរលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។ អមដោយលិខិតចុះថ្ងៃទី៨ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បានភ្ជាប់ជាមួយសេចក្តីព្រាងបឋមយន្តការដេញថ្លៃ (សៀវភៅបន្ទុក) ហើយខ្លឹមសារលិខិត គឺឆ្លើយតបទៅនឹងលិខិតរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយខាងកសិកម្ម ស្នើឲ្យផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងប្រាប់ លោក វេង សាខុន ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យសំណើរយ៉ាងយកចិត្តទុកដាក់ ហើយក៏មានមតិយោបល់មួយចំនួនជូនក្រសួងកសិកម្មវិញ។ តាមខ្លឹមសារជារួម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានកត់សម្គាល់ពីតម្លៃសាច់ជ្រូកនៅលើទីផ្សារនាពេលបច្ចុប្បន្នដែលបានហក់ឡើងខ្ពស់  ហើយមានមួយផ្នែកបង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងដោយតម្លាភាពរវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់នៅកម្ពុជា។  ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងធ្វើសេចក្តីព្រាងនៃយន្តការដេញថ្លៃនាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់កម្ពុជា។   សាច់ជ្រូកដែលចរាចរនៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន មានតម្លៃជាមធ្យមពី២៥០០០ទៅ២៦០០០រៀលក្នុមួយគីឡូក្រាម។ តម្លៃនេះគឺបានឡើងថ្លៃជិត១០០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០១៩ និង២០២០ សាច់ជ្រូក គឺមានតម្លៃត្រឹម១៧០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃសាច់ជ្រូកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋ ពិជាពិសេនៅក្នុងបរិបទនៃប្រក្រតីភាពថ្មីក្នុងការរស់នៅជំងឺកូវីដ-១៩។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការកើនឡើងថ្លៃជ្រូករស់នាពេលបច្ចុប្បន្ន គឺមានមួយផ្នែកបណ្តាលមកពីកង្វះយន្តការប្រកួតប្រជែងដោយតម្លាភាពរវាងក្រុមហ៊ុននាំចូលជ្រូករស់ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានថ្លែងទៅកាន់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ៖ «ជាក់ស្តែង ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ គឺបានលក់ជ្រូករស់នៅក្នុងថ្លៃមួយខ្ពស់ ពី ១១ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងឆ្នាំ២០១៩និង២០២២ ដល់ ១៤០០០រៀលក្នុងមួយគីឡូក្រាមនាអំឡុងឆ្នាំ២០២១ ខណៈក្រុមហ៊ុនទាំងនោះទិញពីកសិដ្ឋាននៅប្រទេសថៃមានតម្លៃត្រឹមពី៦៥០០ទៅ៧០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។   លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃ គ.ស.ហ បានបញ្ចប់សេចក្តីព្រាងបឋមនៃយន្តការដេញថ្លៃនាំចូលជ្រូករស់ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងការផ្តល់ធាតុចូលពីក្រសួងពាណិជ្ជកម្ម តែលោកសោកស្តាយដែលក្រសួងកសិកម្ម មិនបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួម។ លោក បានបញ្ជាក់ថា៖ «យន្តការនេះ គឺនឹងត្រូវប្រើប្រាស់នៅពេលដែលមានកង្វះការផ្គត់ផ្គង់ជ្រូករស់នៅក្នុងស្រុកតែប៉ុណ្ណោះ ដោយពុំត្រូវបានយកមកអនុវត្តជាប្រចាំឡើយ។ ទន្ទឹមនេះ ការកំណត់បរិមាណជ្រូករស់ដែលនឹងអនុញ្ញាតឱ្យនាំចូលក្នុងការពេលចាំបាច់ណាមួយនោះ គឺជាសមត្ថភាពរបស់គណៈកម្មការដេញថ្លៃ ដែលមានក្រសួងកសិកម្ម ជាប្រធាន»។ ពាក់ព័ន្ធនឹងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លោក វេង សាខុន មិនបានឆ្លើយតបទៅនឹងការសាកសួររបស់សារព័ត៌មានថ្មីៗឡើយ ប៉ុន្តែលោកបានស្នើឲ្យចាំមើលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ក្រសួងកសិកម្ម បានច្រានចោលអត្ថបទសារព័ត៌មានចំនួនទាក់ទងនឹងការលើកឡើងថា «ការឡើងថ្លៃជ្រូករស់ ដោយសារកង្វះយន្តការប្រកួតប្រជែង» ដោយអះអាងថា «ការចុះផ្សាយអត្ថបទនេះ ខុសពីការពិត ហើយមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណជនមានការយល់ច្រឡំមកលើក្រសួង»។   តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម អះអាងពីការដាក់ចេញនូវគោលការណ៍គ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាំងថ្ងៃទី១ធ្នូ ឆ្នាំ២០២០មក ក្នុងគោលដៅទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺបេស្តជ្រូកអាហ្វ្រិកមកបំផ្លាញសេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការនាំចូលជ្រូករស់លើសពីតម្រូវការមកបំផ្លាញដល់អ្នកចិញ្ចឹមក្នុងស្រុក និងធានាស្ថេរភាពតម្លៃជ្រូករស់នៅលើទីផ្សារ។   លើសពីនេះទៅទៀត អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ក៏បានជំរុញលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ដែលនាំឱ្យមានការចិញ្ចឹមសត្វមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។  ប៉ុន្តែ ក្រសួងកសិកម្ម បានលើកឡើងថា៖«ការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារនៅមានការខ្វះខាត ដែលតម្រូវឱ្យមានការនាំចូលបំពេញបន្ថែមប្រមាណ២ ៥០០ក្បាលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ហើយ ចាប់ពីតុលា ឆ្នាំ២០២១មក មិនមានការនាំចូលជ្រូករស់មកបំពេញបន្ថែមទេ រហូតមកដល់បច្ចុប្បន្ន»។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ននៅប្រទេសថៃ ថ្លៃដើមផលិតកម្មនៃសាច់ជ្រូករស់មានចន្លោះពី ៩ ៦០០រៀល(២,៤ដុល្លា) ទៅ ១០ ០០០រៀល(២,៥ដុល្លារ) ក្នុងមួយគីឡូក្រាម។ ចំណែកនៅកម្ពុជា សាច់ជ្រូករស់គឺមានថ្លៃដើមចំនួន ១១ ៦០០រៀល (២,៩ដុល្លារ) ក្នុងមួយគីឡូក្រាម។ ក្រសួងកសិកម្ម អះអាងថា ទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ ក៏តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះឡើយ ហើយតម្លៃអាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទសាច់ជ្រូក។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួល ពី២០ ០០០ទៅ ២៥ ០០០រៀលក្នុងមួយគីឡូក្រាម។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងកសិកម្ម អះអាងថា ស្ថិរភាពថ្លៃសាច់ជ្រូករស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ បានធ្វើឲ្យផលិតកម្មជ្រូកមានការកើនឡើង ហើយសមាជិកសមាគមអ្នកចិញ្ចឹមសត្វ បានបោះទុនវិនិយោគបន្ថែមលើការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មកាន់តែធំ និងទំនើប៕ 
ដោយ៖ អ៊ុត រស្មី  និង អ៊ូ សុខមាន
សេចក្ដីថ្លែងការណ៍ពិសេសរបស់សម្ដេច ហ៊ុន សែន នៅព្រឹកនេះ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ បឹងទន្លេសាប កាន់តែរាក់ ដោយសារការហូរចាក់នូវដីល្បាប់ និងស្លឹកឈើ ចូលទៅក្នុងបឹងទន្លេសាប។ សម្ដេច ស្នើឱ្យអាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម និងក្រសួងធនធានទឹក ចាប់ផ្ដើមកំណត់ទីតាំង ដើម្បីស្ដារបឹងទន្លេសាបឡើងវិញ។   សម្ដេច ថ្លែងដូច្នេះថា៖«ធម្មតារដូវវស្សាទឹកតែងតែនាំដីល្បាប់ ចាក់ក្នុងតំបន់ទន្លេសាប ជាមួយស្លឹកឈើ ធ្លាក់ចូលមកធ្វើឱ្យបឹងទន្លេសាបរបស់យើងកាន់តែរាក់ ដូច្នេះ បញ្ហាអភិរក្សពូជត្រី គឺបញ្ហាដ៏លំបាកសម្រាប់យើង។ អ៊ីចឹង ដើម្បីធានា ដល់ការថែរក្សាពូជត្រីក្នុងបឹងទន្លេសាប គឺត្រូវកំណត់ទីតាំង ដើម្បីយើងរកទុនសម្រាប់ជួយបូម ឬស្ដារក្នុងតំបន់នោះ»។   មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន ណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងនោះ សិក្សាពីលទ្ធភាព កែច្នៃដីល្បាប់ក្នុងបឹងទន្លេសាប ធ្វើទៅជាជីកសិកម្ម សម្រាប់ជួយដល់ការងារបង្កបង្កើនផលរបស់កសិករ។ «មិនអាចយកដីបូមហើយទៅចាក់ក្នុងបឹងទន្លេសាបវិញទេ។ អ៊ីចឹង យើងត្រូវសិក្សាឱ្យបានច្បាស់ពីការកែច្នៃដីល្បាប់ ទៅជាជីធម្មជាតិ សម្រាប់ផ្ដល់ជូនទៅកសិករ។ ព្រោះដីល្បាប់ក្នុងបឹងទន្លេសាប សុទ្ធតែមានជីវជាតិ អ៊ីចឹងប្រជាពលរដ្ឋគួរតែទទួលបានផលប្រយោជន៍ពីការស្ដារដីល្បាប់ ធ្វើជាជីនេះ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។   គួរបញ្ជាក់ថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើក្នុងផ្ទៃដីជាង៦ម៉ឺនហិកតា ដែលដកហូតពីការកាប់ឆ្វៀលរបស់ពលរដ្ឋកន្លងទៅ ដើម្បីប្រែក្លាយតំបន់នោះទៅជាព្រៃលិចទឹក ផ្ដល់ជម្រក និងបង្កើនធនធានត្រីជុំវិញបឹងទន្លេសាប។  សម្ដេច សង្កត់ធ្ងន់ថា ប្រសិនបើ មិនបង្រ្កាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះទេ ផលប្រយោជន៍ជាតិនឹងត្រូវបាត់បង់៕        
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យអាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាស្ដារបឹងទន្លេសាបឡើងវិញ ដើម្បីធ្វើឱ្យមានជម្រៅជ្រៅ ដែលផ្ដល់ប្រយោជន៍ដល់ការអភិរក្សពូជត្រី។
ស្ថិតក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប PH Diamond Place នាព្រឹកនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី  ប៉េង ហួត គ្រុប ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក៏បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីរីករាយជាខ្លាំងនាវេលាព្រឹកនេះ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប PH Diamond Placeដែលជាគម្រោងផ្សារទំនើបទី២ នៃក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។ ផ្សារទំនើប PH Diamond Placeនេះគឺជាផ្នែកមួយនៃការបញ្ជាក់ពីសក្តានុពលវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការជួយអភិវឌ្ឍសង្គមតាមរយៈការអភិវឌ្ឍវិស័យឯកជនផងដែរ។ ជាចុងក្រោយឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងជូនពរដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ជាពិសេស ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ឲ្យជួបតែសេចក្តីសុខ និងទទួលបានភាពជោគជ័យលើរបរអាជីវកម្ម និងវិស័យអភិវឌ្ឍអចលនទ្រព្យនេះរហូតទៅ។ ក្នុងនោះឯកឧត្តមក៏បង្ហាញនូវសេចក្តីរំពឹងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ ផ្សារទំនើប PH Diamond Placeដែលស្ថិតក្នុងតំបន់ដែលបណ្តុំដោយគម្រោងពាណិជ្ជកម្ម និងគម្រោងលំនៅឋាន នឹងធ្វើឲ្យតំបន់អភិវឌ្ឍដ៏មានសក្តានុពលនេះរិតតែទទួលបានការគាំទ្រពីសំណាក់អិតិថជន ជាតិ និងអន្តរជាតិគ្រប់ទិសទី។ លោកឧកញ៉ា ថៃ ម៉េង លី អគ្គនាយក ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប មានប្រសាសន៍បញ្ជាក់ថា យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការនាំមកនូវគម្រោងផ្សារទំនើបថ្មីមួយទៀត គឺគម្រោងផ្សារទំនើប PH Diamond Place ដែលជាគម្រោងផ្សារទំនើបទីពីរ បន្ទាប់ពីគម្រោងផ្សារទំនើប PH ECO Mall ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងមក។ គម្រោងផ្សារទំនើប PH Diamond Place នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទំនើបចំរុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ និង លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា។ នៅក្នុងគម្រោង The Star Diamond យើងមានការអភិវឌ្ឍបុរីដែលមានប្រភេទលំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ ដែលមានអគារខុនដូ និង ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយាល័យជួលរបស់ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ព្រមទាំងផ្សារទំនើប PH Diamond Place អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែលមានដើមឈើធម្មជាតិលំអតាមដងផ្លូវប្រកបដោយទេសភាពបៃតង់។ ក្នុងនោះ លោកឧកញ៉ាក៏បានបញ្ជាក់លម្អិតបន្ថែមទៀតថា ផ្សារទំនើប PH Diamond Place ដែលត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណជាង ៦០លានដុល្លារ លើផ្ទៃដីជិត៦ហិកតា នឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងបទពិសោធន៍ដើរផ្សារទំនើបស្តង់ដារអន្តរជាតិក្នុងទីតាំង ដែលពោលពេញដោយសក្តានុពល។ ផ្សារទំនើប PH Diamond Place មានផ្ទៃសំណង់សរុបជាង ៦ម៉ឺន២ពាន់ម៉ែត្រការ៉េ និងផ្ទៃជួល ជិត៣ម៉ឺនម៉ែត្រការ៉េ ព្រមទាំងមានចំណតរថយន្តធំទូលាយអាចចតរថយន្ត និង ម៉ូតូ បានរហូតដល់ជាង២២០០ចំណត។ មួយវិញទៀតការអភិវឌ្ឍផ្សារទំនើប PH Diamond Place នេះឡើងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងបរិបទកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជំរុញឲ្យមានការអភិវឌ្ឍ ទីក្រុងស្អាត និងបង្កើតគោលដៅទេសចរណ៍ឲ្យបានកាន់តែច្រើន។ (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ផ្សារទំនើប PH Diamond Place ក្នុងគម្រោង ដឹស្តា ដាយមិន ស្ថិតនៅតាមបណ្ដាយមហាវិថី សម្តេចតេជោ (ផ្លូវ ៦០ម៉ែត្រ) កាលពីព្រឹកម្សិលមិញនេះ។ ផ្សារទំនើបនេះ នឹងនាំយកមកនូវ ភាពសម្បូរបែបដើម្បីទទួលស្វាគមន៍អតិថិជន ជាតិនិងអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ ខាងមុខនេះ។
សព្វថ្ងៃនេះ មានផលិតផលក្លែងបន្លំជាច្រើនបានកំពុងតែធ្វើចរាចរណ៍នៅលើទីផ្សារ ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យ និងអនុញ្ញាតិត្រឹមត្រូវពីសមត្ថកិច្ចមានជំនាញឡើយ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ មានផលិតផលជាច្រើនជាង២០០តោន ត្រូវបានដុតបំផ្លាញចោលនៅឯបឹងជើងឯក ដែលសមត្ថកិច្ចបានរកឃើញថា ជាផលិតផលក្លែងក្លាយ និងអាចបណ្តាលឲ្យអ្នកប្រើប្រាស់មានបញ្ហាសុខភាពធ្ងន់ធ្ងរ។   យ៉ាងណាមិញ នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន ចំពោះផលិតផល Schwarzkopf Professional ក៏មានការក្លែងបន្លំនាំចូលគ្មានការអនុញ្ញាតិត្រឹមត្រូវ ហើយថែមទាំងលក់នៅលើទីផ្សារដោយមិនគិតពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ថែមទៀតផង ដែលអ្នកទិញមួយចំនួនមិនបានដឹងហើយកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះក្រុមហ៊ុន Serge Comtesse Co.,Ltd សូមបញ្ជាក់ឲ្យអតិថិជនដែលតែងគាំទ្រដល់ផលិតផល Schwarzkopf Professional កន្លងមកឲ្យបានជ្រាបថា ចំពោះផលិតផល Schwarzkopf Professional បើអតិថិជនទាំងអស់ចង់បានផលិតផលពិត១០០ភាគរយ ដែលបានឆ្លងកាត់ការពិនិត្យ និងសិទ្ធអនុញ្ញាតិលក់ត្រឹមត្រូវពីក្រុមហ៊ុនHenkel នៃប្រទេសអាល្លឺម៉ង់ គឺមាននៅតែក្រុមហ៊ុន Serge Comtesse Co.,Ltd  ឫ serg Comtesse Salon តែមួយគត់។ ដូច្នេះ បើលោកអ្នកមិនចង់បន្តប្រើប្រាស់ផលិតផលក្លែងក្លាយទៀតទេ សូមបញ្ឈប់ការទិញផលិតផល Schwarzkopf តាមផ្សារ ឫក៏Mart ទូទៅដែលមានដាក់លក់នូវផលិតផលនេះ។   អាចស្វែងរកទីតាំងរបស់ Serge Comtesse Co.,Ltd  នៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ឫទាក់ទងទៅកាន់លេខ (៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣. Facebook : schwarzkopf professional cambodia (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ចំនុចដ៏ខុសឆ្គងមួយដែលមនុស្សទូទៅមើលរំលងពីបញ្ហានេះ គឺពួកគេតែងទិញផលិតផលមិនពិត របស់ក្លែងក្លាយដោយគ្មានបានឆ្លងកាត់ការពិនិត្យត្រឹមត្រូវ ដែលអាចប្រឈមនឹងបញ្ហាជាច្រើនដែលពួកគេនឹកស្មានមិនដល់។
  របាយការណ៍ស្តីពីសិទ្ធិកុមារដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃឧសភា បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជានៅលេខរៀងទី១២៨ក្នុងចំណោម១៨១ប្រទេស។ របាយការណ៍នេះបានផ្អែកទៅលើសូចនាករជាច្រើនរួមទាំង សុខភាព ការសិក្សាអប់រំ និងការការពារកុមារ និងបានរកឃើញថា ការរីកចម្រើនខាងសេដ្ឋកិច្ចមិនបានជួយឲ្យមានភាពប្រសើរឡើងក្នុងការអនុវត្តសិទ្ធិកុមារទេ។   របាយការណ៍នេះបានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាអាក្រក់ជាងប្រទេសជិតខាងដូចជាប្រទេសថៃស្ថិតនៅលេខរៀងទី១៤ វៀតណាមនៅលេខរៀងទី៥៧ និងប្រទេសឡាវនៅលេខរៀងទី១១២។ របាយការណ៍បានដាក់លេខរៀងឲ្យកម្ពុជាល្អជាងបន្តិចពីប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅលេខរៀងទី១៣៣។   លោកHuy Khy ទីប្រឹក្សាគោលនយោបាយតស៊ូមតិនៃអង្គការ Save the Children បានថ្លែងថា ទោះបីជាមានការវិវត្តគួរឲ្យកត់សម្គាល់ នៅក្នុងក្រមខណ្ឌការងារស្របច្បាប់ដើម្បីការពារសិទ្ធិកុមារក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅមានភាពផុយស្រួចដដែល ដូចទៅនឹងការបញ្ជាក់នៅក្នុងរបាយការណ៍។   លោក Huy Khy បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email ថា៖ «ទោះបីជាមានការវិវត្តគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏កុមារនៅក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងឧបសគ្គមួយចំនួន ពាក់ព័ន្ធទៅនឹងសិទ្ធិទទួលបានការអប់រំ ការការពារ សុខភាព និងសិទ្ធិក្នុងការចូលរួមជាដើម»។   ឧទាហរណ៍មួយដែលលោកបានលើកឡើងគឺកង្វះខាតឱកាសសម្រាប់កុមារពិការ។ លោកបានបញ្ជាក់ថា កុមារពិការចំនួនដល់ទៅពីរដងបើធៀបទៅនឹងកុមារធម្មតាមិនបានចូលរៀននៅសាលាទេ។ លោកបានបន្ថែមថា«មានកុមារវ័យជំទង់ដែលពិការតែ៤ភាគរយប៉ុណ្ណោះ ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ បើធៀបទៅនឹងកុមារជំទង់មានកាយសម្បទាធម្មតា៤១ភាគរយ»។   យោងតាមស្ថិតិរបស់អង្គការ UNICEFកាលពីឆ្នាំ២០១៤ លោក Khy បានថ្លែងថា កុមារជាង ៥០ភាគរយរងគ្រោះដោយអំពើហិង្សាលើរាងកាយ ២៥ភាគរយរងការបំពានផ្លូវចិត្ត និងកុមារ៥ភាគរយរងគ្រោះដោយសារអំពើរំលោភសេពសន្ថវៈ។   លោក Khy ថាមានចំនួនសិស្សសាលាតិចតួចណាស់ដែលរៀនចប់ត្រឹមថ្នាក់អនុវិទ្យាល័យ បើធៀបទៅនឹងអាត្រាកុមារចុះឈ្មោះចូលរៀន ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។   លោកបានញ្ជាក់ទៀតថា «ជារឿយៗទាំងឳពុកម្តាយ និងកុមារចង់ទៅធ្វើការជាងទៅរៀននៅសាលា»។   អ្នកតស៊ូមតិបានថ្លែងថាការទទួលបានចំណាត់ថ្នាក់ទាបនៅក្នុងរបាយការណ៍ស្តីពីសិទ្ធិកុមារនេះក៏បានរួមបញ្ជូលទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសនានា និងធនធានដែលមាននៅក្នុងបណ្តាប្រទេសនីមួយៗផងដែរ ដែលបានជះឥទ្ធិពលដល់ការសម្រេចដាក់ថវិកាសម្រាប់កិច្ចគាំពារកុមារ។   លោក Khy បានថ្លែងបន្ថែមទៀតថា«កម្ពុជាមិនទាន់បានដាក់ថវិកាគ្រប់គ្រាន់ដើម្បីធានាឲ្យមានការគោរពសិទ្ធិកុមារ ឲ្យបានពេញលេញនៅឡើយទេ។ ឧទាហរណ៍ដូចក្នុងឆ្នាំ២០១៩ ថវិកាសម្រាប់ក្រសួងអប់រំ មានតែ១៣,៧ភាគរយនៃថវិកាជាតិសរុបប៉ុណ្ណោះ ដែលចំនួននេះនៅទាបជាងថវិកាសកលជាមធ្យម២០ភាគរយ នៃថវិកាជាតិទាំងមូល»។   ចំណុចទាំងនេះក៏បានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍របស់អង្គការ Save the Childrenស្តីពីកុមារភាព៖ ការផ្លាស់ប្តូរការរស់នៅក្នុងជីវិតរបស់យើង ឬ Changing Lives in our Lifetime ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារទី២៨ខែឧសភាកន្លងទៅ។ របាយការណ៍បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាជាប់លេខរៀងទី ១២០ក្នុងចំណោម ១៧៦ប្រទេស និងបានលើកឡើងពីក្តីបារម្ភចំពោះចំនួនកុមារ ២២,៥ភាគរយដែលឈប់រៀនត្រឹមថ្នាក់បឋមសិក្សា និងត្រឹមថ្នាក់អនុវិទ្យាល័យ។ លោក Khy បានថ្លែងថា ថវិកាតែ២ទៅ៤ភាគរយប៉ុណ្ណោះត្រូវបានដាក់សម្រាប់សេវាសង្គម។   អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក Yeap Malina មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ មន្ត្រី្កក្រសួងសង្គមកិច្ចបានស្នើឲ្យសួរសំណួរដោយផ្ទាល់ទៅអ្នកនាំពាក្យក្រសួង។   អ្នកជំនាញផ្នែកទំនាក់ទំនងនៃអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា លោក Meas Bunly បានបញ្ជាក់អំពីវិធានការសំខាន់ៗក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តដើម្បីលើកកម្ពស់សិទ្ធិកុមារកម្ពុជា។ វិធានការទាំងនោះរួមមានការអនុម័តច្បាប់ និងផែនការសកម្មភាពនានាដែលត្រូវបានបង្កើតឡើងដើម្បីការពារកុមារ កាត់បន្ថយអាត្រាក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យអប់រំជាដើម។ លោក Bunly បានបញ្ជាក់ទៀតថា បើទោះបីជាមានការវិវត្តយ៉ាងនេះក្តីគម្លាតនៃកិច្ចគាំពារកុមារនៅតែមាន។ លោកបានថ្លែងដូច្នេះថា៖   «ខណៈមានការវិវត្តគួរឲ្យកត់សម្គាល់ជាច្រើន ពាក់ព័ន្ធនឹងសិទ្ធិកុមារនៅកម្ពុជា ឧបសគ្គចម្បងនានាដើម្បីបំពេញគម្លាតទាំងនោះនៅតែមាននៅក្នុងវិស័យមួយចំនួន»។   ពាក់ព័ន្ធនឹងចំណុចនេះលោក Bunly បានលើកឡើងពីស្ថិតិដែលបង្ហាញថា កុមារ៣២ភាគរយនៅកម្ពុជាគ្រិន ហើយអាត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ នៅតែមានចំនួនដដែលគឺ៣១នាក់ក្នុងចំណោមទារកដែលបានកើត១០០០នាក់។   លោក Bunly បានបន្ថែមថា «បញ្ហាទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ និងចាំបាច់ត្រូវដោះស្រាយក្នុងពេលតែមួយ»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ កុមារនៅប្រទេសកម្ពុជានៅតែរងការរំលោភបំពានសិទ្ធិ បើទោះបីជាមានភាពប្រសើរជាងមុននៅប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។ នេះបើយោងតាមរបាយការណ៍ថ្មីៗ និងក្រុមអ្នកជំនាញនានាបានលើកឡើងនៅមុនថ្ងៃទិវាសិទ្ធិកុមារកាលពីថ្ងៃសៅរ៍ ទី១ខែមិថុនាកន្លងទៅ។
  មួយថ្ងៃក្រោយព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។ បើពន្យល់ឲ្យស្រួលស្តាប់ គឺមួយថ្ងៃក្រោយពិធីបុណ្យវិសាខបូជា ពីព្រោះបុណ្យដ៏មានសារសំខាន់មួយនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃនៃការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។   ឆ្នាំនេះ ថ្ងៃវិសាខបូជា នឹងប្រព្រឹត្តទៅចំថ្ងៃពុធ ទី២២ ខែឧសភា ដូច្នេះមានន័យថា ព.ស. ថ្មី ២៥៦៨ នឹងចាប់ផ្តើមរាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា។   ទាក់ទងនឹងពុទ្ធសករាជនេះ សារព័ត៌មាន ThmeyThmey ដកស្រង់ការពន្យល់បន្ថែមទាំងស្រុងនៅក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលរៀបរាប់ថា៖ «ទំនៀមរាប់ពុទ្ធសករាជដោយទៀងទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព. សករាជ ទៀតផង) »។    ដោយឡែកថៃ ការរាប់ពុទ្ធសករាជ ខុសពីប្រទេសផ្សេងទៀត។ តាមប្រតិទិន ដែលអនុម័តដោយស្តេច ជូឡាឡុងកន (រ៉ាម៉ាទី៥) កាលពីឆ្នាំ១៨៨៩ ពុទ្ធសករាជថ្មី ត្រូវរាប់ចាប់ពីថ្ងៃទី១ ខែមេសា តែចាប់ពីឆ្នាំ១៩៤១មក លោកនាយករដ្ឋមន្ត្រី Plaek Phibunsongkhram បានតម្រូវឲ្យរាប់ចាប់ពីថ្ងៃទី១ ខែមករា វិញ ដើម្បីឲ្យស៊ីគ្នានឹងការចាប់ផ្តើមនៃគ្រឹស្តសករាជ។   ពុទ្ធសករាជមានអាយុកាលលើសគ្រឹស្តសករាជ៥៤៣ឆ្នាំ ដូច្នេះ សម្រាប់ឆ្នាំ២០២៤នេះ ថៃប្រើប្រាស់ប្រតិទិនដែលមានពុទ្ធសករាជ២៥៦៧នៅឡើយ [២០២៤+៥៤៣]៕  
ពលរដ្ឋខ្មែរមួយចំនួននៅតែមិនទាន់យល់ច្បាស់នោះឡើយទាក់ទងនឹងការរាប់ពុទ្ធសករាជ (ព.ស.) ដោយគិតថា ពុទ្ធសករាជថ្មី ត្រូវរាប់ក្រោយឆ្លងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិនដូច្នោះឡើយ! បើផ្អែកតាមការពន្យល់ក្នុងរចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពុទ្ធសករាជ មានន័យថា ជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់ រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។
  ទន្ទឹមនឹងក្រសួងសុខាភិបាលប្រកាសថាអ្នកជំងឺទី១២២នោះជាសះស្បើយ ក្រសួងក៏បានប្រកាសថា កម្ពុជានៅតែគ្មានករណីឆ្លងថ្មីនៃជំងឺនេះ។ ថ្វីដ្បិតពេលនេះ កម្ពុជាគ្មានអ្នកឆ្លងថ្មីនេះនៃជំងឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ និងស្នើសុំដល់ពលរដ្ឋទាំងអស់ឱ្យរក្សាអនាម័យ និងគម្លាតសុវត្ថិភាពជានិច្ច ដើម្បីបង្ការជំងឺនេះ ដោយជាយថាហេតុ។    កម្ពុជា រកឃើញអ្នកឆ្លងសរុប១២២នាក់ និងបានជាសះស្បើយទាំងចំនួន១២២នាក់នោះហើយ។ អ្នកសះស្បើយទាំង១២២នាក់ រួមមានជនជាតិខ្មែរចំនួន៥១នាក់, បារាំង ៤០នាក់,ម៉ាឡេស៊ី ១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, វៀតណាម៣នាក់, អាមេរិកាំង២នាក់,  ឥណ្ឌូណេស៊ី២នាក់,កាណាដា២នាក់ និងជនជាតិបែលហ្សិក១នាក់។   សូមជម្រាបថា អ្នកជំងឺទី១២២ ដែលបានជាសះស្បើយនៅថ្ងៃទី១៦ឧសភានេះ ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ កាលថ្ងៃទី២៨ មីនា។ មូលហេតុដែលគាត់ក្រជាសះស្បើយ គឺដោយសារអ្នកជំងឺរូបនេះ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត។ នេះបើតាមការពន្យល់របស់ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅ៕
ភ្នំពេញ៖ កម្ពុជាគ្មានអ្នកជំងឺកូវីដ-១៩(Covid-19) ទេ ខណៈដែលអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានជាសះស្បើយ។  អ្ន្កជាសះស្បើយពីកូវីដ-១៩ចុងក្រោយ ក្នុងចំណោមអ្នកជាទាំង១២២នោះ គឺជាស្ត្រីវ័យ៣៦ឆ្នាំ ដែលរស់នៅខេត្តបន្ទាយមានជ័យ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ឧសភា។
ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន នៅថ្ងៃទី១៦ ខែកញ្ញា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា  ទោះបីកាលពីពេលកន្លង សកលលោក បានជួបនឹងវិបត្តជំងឺកូវីដ-១៩ ក៏ដោយ តែលំហូរនៃការធ្វើពាណិជ្ជកម្ម នៅតែបន្តដំណើរការ។  ជាក់ស្ដែង ទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។    សម្ដេច ហ៊ុន ម៉ាណែត  បានបញ្ជាក់ថា៖ «នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម ។ ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្តការល់ផលប្រយោជន៍ទៅវិញទៅមក» ។     បើតាមសម្ដេចនាយករដ្ឋមន្រ្តី អាស៊ាន និង ចិន បានពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីយ៉ាងល្អ។ លើសពីនេះ ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន នឹងត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។    « យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផល ប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុ- ភាគី» ។ នេះជាការលើកឡើងរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។   ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានប្ដេជ្ញាចិត្ត ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេស នានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ៕
ភ្នំពេញ៖ ពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ នេះជាការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន ដែលសម្ដេចបានអះអាងថា ការធ្វើពាណិជ្ជមិនគួរត្រូវប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។
  ទន្ទឹមនេះ មន្ត្រីចិនជាច្រើនរូប បានរិះគន់ដំណើរទស្សនកិច្ចប្រធានសភាអាម៉េរិកនេះ ដោយចាត់ទុកថា ប៉ះពាល់អធិបតេយ្យចិន រួមទាំងផ្តល់ការគាំទ្រដល់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។    មិនតែប៉ុណ្ណោះ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយថា យោធាចិននឹងធ្វើសមយុទ្ធយោធា រួមទាំងបាញ់គ្រាប់ពិតនៅជុំវិញតៃវ៉ាន់ផង៕ 
ក្រសួងការពារជាតិចិន កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធាតាមការកំណត់គោលដៅមួយចំនួន ដើម្បីជាចំណាត់ការឆ្លើយតប និងការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានបញ្ជាក់បែបនេះ នៅយប់ថ្ងៃទី២ ខែសីហា ស្របពេលប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ។ 
  ចាប់តាំងពីមហាក្សត្រមហា វជិរាលង្ករណ៍ ឡើងកាន់តំណែងនៅក្នុងឆ្នាំ២០១៩ អាជ្ញាធរថៃបានអនុវត្តច្បាប់ការពារមហាក្សត្រយ៉ាងខ្លាំង។ សកម្មជនប្រមាណ ២១០រូប នៅក្នុងឆ្នាំ២០២០ កន្លងមក ត្រូវបានចោទប្រកាន់ពីបទប្រមាថមហាក្សត្រ។ ក្នុងឆ្នាំ២០២០ ដដែល នាពេលបាតុកម្មមួយ  កញ្ញា Jatuporn 'New' Saeoueng បានពាក់សូត្រពណ៌ផ្កាឈូក ដែលស្រដៀងនឹងឈុតរបស់មហេសីដែរ។    ដោយផ្អែកលើសំលៀកបំពាក់បែបនេះ តុលាការថៃ នៅថ្ងៃទី១២ ខែកញ្ញា បានកាត់ទោសឱ្យយុវតីវ័យ ២៥ឆ្នាំរូបនេះ ជាប់ពន្ធនាគារចំនួន ៣ឆ្នាំ មុននឹងសម្រាលទោសមកពីរឆ្នាំវិញ ក្រោមហេតុផលប្រមាថរាជវង្សថៃ ។ មហេសីថៃ Suthida តែងគ្រោងសំលៀកបំពាក់សូត្រ នៅពេលចូលរួមក្នុងកម្មវិធីសាធារណៈ។    សេចក្តីសម្រេចរបស់តុលាការថៃបែបនេះ ត្រូវបានក្រុមសកម្មជនសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង ខណៈកញ្ញា Jatuporn 'New' Saeoueng បានច្រានចោលសេចក្តីសម្រេចរបស់តុលាការជុំវិញការប្រមាថលើខ្សែរាជវង្ស។     ក្នុងកិច្ចសម្ភាសន៍មួយមុនតុលាការថៃចេញសេចក្តីសម្រេច យុវតីថៃរូបនេះ បានអះអាងថា កញ្ញាគ្មានបំណងចំអកដាក់នរណាម្នាក់ឡើយ ប៉ុន្តែកញ្ញាគ្រាន់តែពាក់សំលៀកបំពាក់បែបប្រពៃណីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។    គួររំឮកថា នៅក្នុងឆ្នាំ២០២១ អតីតមន្រ្តីរាជការថៃមួយរូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ ក្រោមហេតុផលប្រមាថរាជវង្សថៃនៅលើបណ្តាញសង្គម Facebook និង YouTube៕   
តុលាការថៃ នៅថ្ងៃទី១២ ខែកញ្ញា បានកាត់ទោសសកម្មជនមួយរូបឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយសារពាក់សូត្រពណ៌ផ្កាឈូក ដែលស្រដៀងនឹងឈុតរបស់មហេសីថៃ។ យ៉ាងណាមិញ សេចក្តីសម្រេចរបស់តុលាការ ត្រូវបានសកម្មជនវ័យ ២៥ឆ្នាំរូបនោះច្រានចោល។
សម្តេច ហ៊ុន សែន ក៏បានភ្ជាប់តម្លៃសន្តិភាពចូលទៅក្នុងសារជូនពរនេះដែរ។ នាយករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា៖«ប្រទេសមានសុខសន្តិភាព គឺយើងកាន់តែមានឱកាសធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិដោយគ្មានការភ័យខ្លាច»៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីជូនពរប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសចូលឆ្នាំសាកល២0១៨ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។  ប្រមុខរដ្ឋាភិបាល បានដាស់តឿនទៅអាជ្ញាធរនិងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើដំណើរទៅកាន់រមណីយដ្ឋានផ្សេងៗ ដើម្បីអបអរសាទរពិធីចូលឆ្នាំសាកលនេះ។
នាឱកាសនៃការដាក់ដំណើរការកម្មវិធី«សុវត្ថិភាពចំណីអាហារ»នៅចុងសប្តាហ៍មុននៅក្នុងរដ្ឋធានីហាណូយ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យ រដ្ឋបាលក្រុងហាណូយ ពិចារណាបញ្ហាសុវត្ថិភាពចំណីអាហារជាគោលនយោបាយអាទិភាពបន្ទាន់ និងចាំបាច់បំផុត ហើយ ក៏ត្រូវផ្តោតលើគ្រប់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស និងគ្រឿងសម្ភារផ្សេងទៀតដើម្បីធានាលុបបំបាត់ឲ្យបានបញ្ហាចំណីអាហារដែលគ្មានសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News ។ បើតាមប្រភពព័ត៌មានដដែលនេះ កម្មវិធីដែលទើបតែដាក់ដំណើរដោយរដ្ឋាភិបាលវៀតណាម ត្រូវបានផ្តួចផ្តើមដោយរដ្ឋបាលសុខាភិបាលរដ្ឋធានី និងស្ថាប័នកសិកម្មនិងពាណិជ្ជកម្ម។ កម្មវិធីគោលនយោបាយសុវត្ថិភាពចំណីអាហារនេះដែរ ត្រូវអនុវត្តពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ ក្នុងគោលដៅ ដាស់តឿន និងបង្កើនការទទួលខុសត្រូវទាំងបុគ្គល គ្រួសារ និងសហគមន៍ទាំងមូលទៅលើសុវត្ថិភាពអាហារដែលទទួលទានរាល់ថ្ងៃ។ ជាងនេះទៅទៀតនោះ ដើម្បីធ្វើឲ្យគោលនយោបាយកាន់តែមានប្រសិទ្ធភាព លោកឧបនាយករដ្ឋមន្ត្រី បានទទូចឲ្យមានការសហការគ្នារវាងភាគីប្រាំ រួមមាន រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អ្នកកាសែត សហគ្រិន និងអ្នកទទួលទានតែម្តង។ លោក អះអាងថា ការសហការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ មិនត្រឹមតែជួយកំណត់ពីអាហារមិនមានសុវត្ថិភាពប៉ុណ្ណោះនោះទេ តែ ថែមទាំងជួយដោះស្រាយផលលំបាកក្នុងការគ្រប់គ្រងគុណភាពចំណីអាហារទៀតផង៕
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vũ Đc Đam បានដាស់តឿនឲ្យរដ្ឋបាលរដ្ឋធានីហាណូយបង្កើនការត្រួតពិនិត្យ និងស៊ើបអង្កេតលើសុវត្ថិភាពចំណីអាហារ ក៏ដូចជាលើកកម្ពស់សុវត្ថិភាពនៃផលិតផលកសិកម្មផងដែរ។ លោក ក៏បានទទូចឲ្យពលរដ្ឋវៀតណាម ចូលរួមសហការដើម្បីឲ្យយុទ្ធនាការនេះ កាន់តែមានប្រសិទ្ធភាព ។
កីឡាការិនី ពៅ សុខា បាននិយាយថា កីឡាវ៉ូវីណាម មានដើមកំណើតចេញពីវៀតណាម ដូចនេះម្ចាស់ផ្ទះប្រាកដជាមានជំនឿចិត្ត ក្នុងការដណ្ដើមមេដាយមាស ។ សម្រាប់ ពៅ សុខា ការប្រកួតជាមួយវៀតណាម គឺជាសម្ពាធធំមួយ។   គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានស្រង់សម្តីម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាមឆ្នាំ២០១៩រូបនេះ សរសេរលើហ្វេសប៊ុកថា៖« ដូចដែលយើងបានដឹង កីឡាវ៉ូវីណាម មានដើមកំណើតមកពីវៀតណាម ។ វៀតណាម ជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះ ។ ម្ចាស់ផ្ទះពិតជាមានប្រៀប ហើយ យើង នឹងមានសម្ពាធសម្រាប់ការប្រកួត» ។  រូបជម្រើសជាតិវ៉ូវីណាម រូបពីសហព័ន្ធកីឡាវ៉ូវីណាម តាមរយៈកីឡាដ៏មានសក្ដានុពលមួយនេះ សុខា បានឈ្នះជាម្ចាស់ជើងឯកពិភពលោក ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា និងឈ្នះ World Championship ម្ដងទៀត ឆ្នាំ២០១៩ នៅកម្ពុជា ។    មកទល់ពេលនេះ ជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ អស់រយៈពេល៦ខែហើយ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម លើកទី៣១ និងស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។    ជម្រើសជាតិរូបនេះនិយាយ ដូច្នេះ៖ «ការបិទខ្ទប់ហ្វឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើឡើងៗ។ វាគឺជារឿងល្អ ដែលអត្ដពលិកវ៉ូវីណាម បានធ្វើការបោះជំរុំហ្វឹកហាត់ អំឡុងពេលការរីករាលដាលនៃ កូវីដ-១៩ ។ មុនពេលប្រមូលផ្ដុំបោះជុំរុំហ្វឹកលហាត់នេះ ពួកយើងហ្វឹកហាត់តាមប្រព័ន្ធOnline ហើយពិតជាមានការលំបាកណាស់ ដោយសាតែពួកយើង ត្រូវការបង្ហាញ និងសម្ដែងរួមគ្នា»។  ។     កីឡាការិនី ពៅ សុខា ធ្វើការប្រកួត រូបពីសហព័ន្ធកីឡាវ៉ូវីណាម ជាមួយបទពិសោធន៍ជាច្រើនក្នុងឆាកជាតិ និងអន្ដរជាតិ ពៅ សុខា បានដាក់ក្តីសង្ឃឹម យកមេដាយពីការប្រកួតស៊ីហ្គេម នៅវៀតណាមនេះ ៕  
កីឡាការិនីជម្រើសជាតិកម្ពុជា ពៅ សុខា ម្ចាស់ជើងឯកពិភពលោកកីឡាវ៉ូវីណាមឆ្នាំ២០១៩ បានបង្ហាញនូវការព្រួយបារម្ភ ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម លើកទី៣១ នាខែឧសភា។ បើតាមកីឡាការិនីរូបនេះ វៀតណាម ជាដៃគូប្រកួត ដែលពិបាកជាងគេក្នុងស៊ីហ្គេមនេះ ។
នៅយប់ថ្ងៃទី១១ ខែមករា  ក្មេងៗសិស្សសាលាប៉ោយសំរោងប្រមាណ១០០នាក់ មានអាការឈឺពោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីពួកគាត់បានបរិភោគអាហារដែលជនជាតិកូរ៉េមួយក្រុមចែកឲ្យ ក្នុងពេលចុះអប់រំផ្សព្វផ្សាយទាក់ទងនឹងអនាម័យនៅសាលារបស់ពួកគេ។ លោកអភិបាលស្រុកព្រះនេត្រព្រះ បានរៀបរាប់ដូច្នេះ៖«នៅម៉ោង១១ជាងព្រឹក ពួកគេបរិភោគបាយសាច់ជ្រូក ជ្រក់ល្ហុង ទឹក និងស្ករគ្រាប់ ដែលជនជាតិកូរ៉េមួយក្រុមចែកឲ្យ។ លុះដល់ប្រហែលម៉ោង៧ ក៏ចាប់ផ្ដើមមានក្មេងឈឺពោះ ហើយយើងបានបញ្ចូនក្មេងដែលបានបរិភោគបាយជាង១០០នាក់នោះទៅពិនិត្យនៅមន្ទីរពេទ្យ ដើម្បីធានាសុវត្ថិភាព។ ក្មេងដែលមិនមានបញ្ហាអ្វី ក៏ត្រលប់ទៅផ្ទះវិញ ហើយក្មេងសម្រាកនៅមន្ទីរពេទ្យនាយប់មិញមានចំនួន៥០នាក់ មកដល់ព្រឹកថ្ងៃទី១២នេះ បានចេញពីពេទ្យជិតអស់ហើយ»។   ករណីនេះ អាជ្ញាធរសន្និដ្ឋានថា មកពីពុលចំណីអាហារគឺអាចមកពីជ្រក់ល្ហុងដែលពួកគេបរិភោគធ្វើមិនស្អាត ឬក៏ជ្រក់ល្ហុងនោះធ្វើដាក់ទឹកខ្មេះ៕
មកទល់ពេលនេះ មានក្មេងតែ៣ ទៅ៤នាក់ប៉ុណ្ណោះ ដែលនៅបន្តសម្រាកនៅមន្ទីរពេទ្យករណីសង្ស័យពុលចំណីអាហារ ដែលបានកើតឡើងនៅក្នុងស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ។ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្យព្រះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖«រហូតមកដល់ឥឡូវបានចេញពីមន្ទីរពេទ្យបណ្ដើរៗហើយ មានក្មេងប្រមាណ៣ទៅ៤នាក់ប៉ុណ្ណោះដែលនៅតាមដានសម្រាកនៅពេទ្យ»។
  លិខិតរបស់លោក ហង់ជួន ណារ៉ុន ចុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងអប់រំ នឹងបែងចែកក្របខណ្ឌគ្រូ តាមតម្រូវការជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សានៃទីតាំងភូមិសាស្ត្រនៅ២៥រាជធានី-ខេត្ត។ បើលិខិតរបស់លោករដ្ឋមន្ត្រី ក្រសួង ជ្រើសរើសក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សា២០០កន្លែង ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សា១៥៥០កន្លែង ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន៥០០កន្លែង ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា១៥០កន្លែង គ្រូបង្រៀននៅវិទ្យាល័យ១១០០កន្លែង ក្របខណ្ឌគ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ៨៥កន្លែង និង វិទ្យាស្ថានជាតិអប់រំពិសេសចំនួន១៥កន្លែង។    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗថា ការជ្រើសរើសក្របខណ្ឌគ្រូបង្រៀននេះ ដើម្បីដោះស្រាយករណីខ្វះខាតគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាទូទាំងរាជធានី-ខេត្ត។ លោក មានប្រសាសន៍ថា៖«ក្រសួងអប់រំ នឹងកែលម្អការពង្រាយគ្រូបង្រៀនឲ្យដល់សាលារៀនស្របនឹងនិយាមប្រើប្រាស់បុគ្គលិក...»។    អ្នកនាំពាក្យរូបនេះ លើកឡើងថា ដើម្បីឆ្លើយតបនឹងតម្រូវការគ្រឹះស្ថានសិក្សា ក្រសួងអប់រំ នឹងរៀបចំគ្រូបង្រៀនថ្មី ទៅកាន់សាលារៀននៅតាមតំបន់ខ្វះខាតគ្រូ ជ្រើសរើសគ្រូបង្រៀន បំប៉នគ្រូបង្រៀន និង ផ្តល់រង្វាន់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីជួយដល់គ្រូបង្រៀនផ្សេងទៀត៕
ភ្នំពេញ៖ នៅឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និង កីឡា នឹងជ្រើសរើសគ្រូក្របខណ្ឌ៣៦០០កន្លែង ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និង គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។ នេះបើតាមលិខិតស្តីពីការបែងចែកក្របខណ្ឌសម្រាប់ការប្រឡងជ្រើសរើសគ្រូឆ្នាំ២០២១ ដែលលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើជូនបណ្តាប្រធានអង្គភាព ស្ថិតក្រោមក្រសួងអប់រំ។
ក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានកីឡា ចុះថ្ងៃទី៨ ខែកក្កដា បុគ្គលិកអប់រំ និងសហព័ន្ធកីឡាជាតិ ព្រមទាំងពលរដ្ឋទាំងអស់ មិនអនុញ្ញាតឱ្យចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយ ដើម្បីរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងចូលរួមពិធីប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី។   AMMA Championship លើកទី២ នឹងចាប់ផ្តើមប្រកួតប្រជែង ពីថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃទី១៣ ខែកក្កដា នៅវិមានកីឡដ្ឋានអូឡាំពិក ដែលមានអត្ដពលិកមកពី១៧ប្រទេសដូចជា ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន កូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ចិនម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន សិង្ហបុរី ឆាយនីសតៃប៉ិ តាជីគីស្ថាន ថៃ អាម៉េរិក និងអារ៉ាប៊ីសាអូឌីត ចូលរួមប្រជែងមេដាយ។   បើគ្មានការផ្លាស់ប្តូរនោះទេ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍យុទ្ធគុនចម្រុះលើទី២ នៅថ្ងៃទី១១ ខែកក្កដានេះដែរ៕  
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាក ការចេញចូលទីតាំងបំពេញការងារ ហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ដើម្បីដំណើរការការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ (AMMA Championship) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
កញ្ចប់ជំនួយថវិកាលើផ្នែកសន្តិសុខជាង ៦០ លានដុល្លារដែលលោក ចូ បៃឌិន ប្រកាស នឹងរួមបញ្ចូលទាំងមីស៊ីលប្រឆាំងរថពាសដែក Javelin និងឧបករណ៍ការពារខ្លួនមួយចំនួនទៀត។ បន្ថែមពីលើជំនួយផ្នែកសន្តិសុខនេះ អាម៉េរិកក៏ផ្តល់ជំនួយមនុស្សធម៌ចំនួន ៤៥ លានដុល្លារទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីរដ្ឋបាលរបស់ប្រធានាធិបតី បៃឌិន មុនជំនួបរវាងលោក បៃឌិន និងប្រធានាធិបតី Volodmyr Zelenskiy ។   «អាម៉េរិកនៅតែប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែននៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី» ។ លោក បៃឌិន ប្រាប់លោក Zelenskiy បែបនេះនាជំនួបនៅសេតវិមាន។ មេដឹកនាំទាំងពីរបានពិភាក្សាពីរបៀបវារៈដែលអាម៉េរិកអាចបន្តគាំទ្រក្នុងកំណែទម្រង់ប្រជាធិបតេយ្យរបស់អ៊ុយក្រែនផង។   ក្នុងកិច្ចប្រជុំទល់មុខគ្នាលើកដំបូងចាប់តាំងពីលោក បៃឌិន ឡើងកាន់តំណែងកាលពីខែមករាប្រធានាធិបតីនៃប្រទេសទាំងពីរ ក៏បានលើកយកបញ្ហាទាក់ទិននឹងបំពង់បង្ហូរឧស្ម័ន Nord Stream 2មកពិភាក្សា។ ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភខ្លាំងលើរឿងនេះ ព្រោះរុស្ស៊ីអាចប្រើបំពង់បង្ហូរឧស្ម័ននេះ ជាអាវុធភូមិសាស្ត្រនយោបាយ។    Nord Stream 2 ជាគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ដែលឆ្លងកាត់ទឹកដីអ៊ុយក្រែន។ អ៊ុយក្រែនមានការព្រួយបារម្ភថា សកម្មភាពនេះអាចជំរុញទីក្រុងមូស្គូមានឱកាសចាត់វិធានការបន្ថែមប្រឆាំងនឹងទីក្រុងកៀវថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែន ក៏បានស្នើឱ្យអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ីលើគម្រោងនេះ។   បន្ថែមពីលើនេះ លោក Zelenskiy ក៏លើកបញ្ហាសមាជិកសភាពរបស់អ៊ុយក្រែនក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ។ អ៊ុយក្រែនចង់ចូលរួមជាមួយណាតូដើម្បីមានលទ្ធភាពការពារខ្លួន ស្របពេលការគំរាមពីរុស្ស៊ីកើនឡើងមិនឈប់ឈរ ជាមួយនឹងការពង្រាយកងទ័ព និងឧបករណ៍យោធាបន្ថែមនៅជិតព្រំដែនអ៊ុយក្រែនតែម្ដង៕  
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសផ្ដល់ជំនួយចំនួន៦០លានដុល្លារដល់អ៊ុយក្រែនសម្រាប់ពង្រឹងផ្នែកសន្តិសុខអំឡុងជំនួបលើកដំបូងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodmyr Zelenskiy នៅថ្ងៃទី ១ ខែកញ្ញា។ លោក បៃឌិន ក៏ប្រកាសការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការជួយការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន ខណៈទីក្រុងកៀវរងការគំរាមខ្លាំងពីសំណាក់ទីក្រុងមូស្គូ។
  ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធី Miss Pettie Global ឆ្នាំ២០២២ បានប្រកាសឈ្មោះកញ្ញាឯកម្ចាស់ជ័យលាភីនោះគឺ កញ្ញា ពេជ្រ ម៉ៃណាវីតា (សារី ស្រីពេជ្រ) បវរកញ្ញានៃប្រទេសកម្ពុជា។ លោក ម៉ែន និមលរ័ត្ន ម្ចាស់ក្រុមហ៊ុន CIM តំណាងឱ្យកញ្ញាឯករូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេឡេក្រាមថា សារី ស្រីពេជ្រ មានភាពជឿជាក់លើខ្លួនឯង ហើយតែងតែមានការត្រៀមខ្លួនជានិច្ច ទាំងការតុបតែងខ្លួន របៀបដើរម៉ូដគ្រប់ទម្រង់ ព្រមទាំងចំណេះដឹងទូទៅក្នុងការឆ្លើយសំណួរជាភាសាអន្តរជាតិផងដែរ។   ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃ ទៅលើបីវិញ្ញាសារដូចគ្នានៅប្រទេសម៉ាឡេស៊ី កម្មវិធី Miss Pettie Global 2022 បានរកឃើញម្ចាស់ជ័យលាភីឯកហើយ នោះគឺ កញ្ញា ពេជ្រ ម៉ៃណាវីតា ( សារី ស្រពេជ្រ) ដែលជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា។ នេះជាលើកទី១ សម្រាប់កម្ពុជាដែលទទួលបានមកុដជ័យលាភីក្នុងការប្រកួតកញ្ញឯកនៅលើឆាកអន្តរជាតិ។   កម្មវិធីប្រកួតប្រជែង Miss Pettie Global 2022 មានការចូលរួមពីកញ្ញាឯកសរុបទាំងអស់ចំនួន១០ប្រទេសរួមមាន ម៉ាឡេស៊ី កម្ពុជា ហ្វីលីពីន ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី នីហ្សេរីយ៉ា។ល។ ក្នុងនោះប្រទេសម៉ាឡេស៊ី គឺជាតំណាងម្ចាស់ផ្ទះអ្នករៀបចំកម្មវិធី ហើយកម្មវិធីមានចប់ជាស្ថាពរកាលពីយប់ថ្ងៃទី៦ សីហា នាវេលាម៉ោងជិតបីរំលងអាធ្រាត្រម៉ោងនៅកម្ពុជា។ លោក ម៉ែន និមលរ័ត្ន ម្ចាស់ក្រុមហ៊ុន CIM អ្នកតំណាងកញ្ញា សារី ស្រីពេជ្រ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ   លោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងផ្ទាល់របស់កញ្ញាឯកកម្ពុជា សារី ស្រីពេជ្រ បានពន្យល់ថា៖ «ខ្ញុំគិតថា ស្រីពេជ្រគាត់មានការត្រៀមខ្លួនបានល្អ ពិសេសការតុបតែងខ្លួន អាចនិយាយបានថាលក្ខណៈ Qeen។ មួយទៀតយើងមានរយៈពេលជាង១ឆ្នាំក្នុងការត្រៀមខ្លួនហាត់សម បំពេញបន្ថែមនូវចំណុចខ្វះខាត ហើយស្រីពេជ្រគាត់តែងតែប្រជ្រៀតខ្លួនចូលរួមទៅក្នុងកម្មវិធីប្រឡងជាច្រើនកន្លងមក។ ទាំងនេះ គឺជាការដកយកនូវបទពិសោធន៍ និងបំពេញបន្ថែមនូវភាពខ្វះខាតរបស់គាត់ ហើយចំណុចមួយដែលពួកយើងបារម្ភគឺការឆ្លើយសំណួររបស់គាត់ តែជាលទ្ធផលគាត់ធ្វើបានល្អ និងទទួលបានជ័យលាភីឯកនេះតែម្តង»។ កញ្ញា សារី  ស្រីពេជ្រ ម្ចាស់ជ័យលាភីឯក រូបនៅចំកណ្តាល   សារព័ត៌មានថ្មីនៅមិនទាន់បានការឆ្លើយតបពីកញ្ញា សារី ស្រីពេជ្រដោយផ្តាល់នោះទេ ដោយសារកញ្ញាមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ និងរវល់បំពេញកិច្ចការងារមួយចំនួននៅក្នុងប្រទេសនេះឱ្យរួចសិន មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕ កញ្ញា ពេជ្រ  ម៉ៃណាវីតា (សារី ស្រីពេជ្រ) ម្ចាស់ជ័យលាភី  Miss Pettie Global 2022 Miss & Miss Pettie Global 2022 ក្នុងការប្រកួតផ្តាច់ព្រាត់នៅប្រទេសម៉ាឡេស៊ី
ដោយ៖ សុង សុធាវី
ត្រីប៉ាសេអ៊ី ត្រីប៉ាសេអ៊ី៖ ជាប្រភេទត្រី ដែលប្រជាពលរដ្ឋមួយចំនួនធំនិយាយថា មានរសជាតិឆ្ងាញ់ជាងត្រីទឹកសាបផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។ ដោយសារភាពល្បីល្បាញ និងជាប្រភេទត្រីកម្ររកបាននោះ បច្ចុប្បន្ន វាអាចមានតម្លៃចាប់ពី៣០ម៉ឺនរៀលឡើងទៅ។ ពលរដ្ឋចង់បរិភោគត្រីប្រភេទនេះ ត្រូវដឹងពីរដូវរបស់វា ទើបអាចទៅទិញនៅលើទីផ្សារបាន។  តាមធម្មតាត្រីនេះ ច្រើនមាននៅចន្លោះខែវិច្ឆិកា រហូតដល់ខែកុម្ភៈ អាចមានតម្លៃចន្លោះពី៣០ម៉ឺន ទៅ៤៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ នៅចន្លោះខែមេសា និងខែឧសភា ត្រីប៉ាសេអ៊ីមានត្រូវខ្លះដែរ ប៉ុន្ដែច្រើនមានទំហំតូច ចន្លោះ២ទៅ៥ក្រាមប៉ុណ្ណោះ ក្នុងមួយក្បាល។ ចំពោះតម្លៃត្រីកាន់តែតូច តម្លៃក៏ទៅតាមនោះដែរ។   ត្រីប្រភេទនេះ អាចមានទម្ងន់ត្រឹម៣គីឡូក្រាមក្នុងមួយក្បាល។ ត្រីប៉ាសេអ៊ី គេអាចយកទៅស្ងោរជ្រក់ ចំហុយ ខ និងធ្វើអ្វីក៏បាន តាមចំណូលចិត្ត។ ជាមួយគ្នានោះ គេអាចយកធ្វើផ្អក ឬប្រហុកបានផងដែរ។    ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខពីរ៖ ត្រីប្រភេទនេះត្រូវបានគេឱ្យចំណាត់ថ្នាក់លេខពីរថាមានតម្លៃថ្លៃបន្ទាប់ពីត្រីប៉ាសេអ៊ី។ ប៉ាវ៉ាមុខពីរអាចមានទម្ងន់រហូតដល់១០គីឡូក្រាម ក្នុងមួយក្បាល។ ត្រីប្រភេទនេះអាចមានតម្លៃចន្លោះពី១០ ទៅ២០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។  ថ្លៃឬថោកក៏អាស្រ័យតាមទំហំរបស់វាដែរ។ សម្រាប់ការនិយមបរិភោគ ត្រីប្រភេទនេះក៏មិនខុសពីត្រីប៉ាសេអ៊ីដែរ។ ត្រីប៉ាវ៉ាមុខមួយ។ រូបភាព៖ សៀវភៅ ត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា   ត្រីប៉ាវ៉ាមុខមួយ៖ ត្រីប៉ាវ៉ាមុខមួយ មានរូបរាងប្រហែលត្រីក្អែក ពលរដ្ឋមួយចំនួន ដែលមិនធ្លាប់ឃើញអាចច្រឡំគ្នាបាន។ ត្រីប្រភេទនេះ អាចមានតម្លៃក្រោមត្រីប៉ាវ៉ាមុខពីរបន្តិចប៉ុណ្ណោះ។ ប្រភេទត្រីមានស្រកាទាំងបីខាងលើ គេអាចចាត់ទុក ជាត្រីទឹកសាបដែលមានតម្លៃថ្លៃជាងត្រីទឹកសាបផ្សេងទៀត ដែលរស់ក្នុងទន្លេ និងបឹង។ ម្យ៉ាងវិញទៀត ត្រីទាំងនេះពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ភាគច្រើនស្គាល់ ប៉ុន្ដែប្រជាជនរស់នៅតាមទន្លេមេគង្គផ្នែកខាងក្រោមមិនសូវស្គាល់ និងកម្របានឃើញណាស់៕      
ភ្នំពេញ៖ ត្រីទឹកសាបមានតម្លៃថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជាមានបីប្រភេទគឺ ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាវ៉ាមុខមួយ។ ត្រីបីប្រភេទនេះអាចមានតម្លៃចន្លោះពីជាង១០ម៉ឺនរៀល រហូតដល់៤៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះ ត្រូវបានអ្នកនេសាទរកបានដោយកម្រ និងតាមរដូវកាលដោយភាគច្រើនអាចមាននៅតាមទន្លេមេគង្គផ្នែកខាងលើ ដូចជាក្រចេះ ស្ទឹងត្រែង និងរតនគិរី។
  ១. ផ្លែឈើមានជាតិអាស៊ីត   រួមបញ្ចូលទាំងក្រូចឆ្មារ ប៉េងប៉ោះ ផ្លែម្នាស់ ផ្លែក្រូច និងទំពាំងបាយជូរជាដើមសុទ្ធតែមានផ្ទុកជាតិអាស៊ីតដែលអាចបង្កការរលាកដល់ផ្លោកនោមនាំឱ្យរោគសញ្ញានៃបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមកាន់តែអាក្រក់ឡើង។   ២. គ្រឿងស្រវឹង   មិនត្រឹមតែអាចបង្កការរលាកដល់ក្រពះប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់ផ្លោកនោមរបស់អ្នកផងដែរ ពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាឆ្លងមេរោគក្នុងផ្លោកនោម។ ដូច្នេះដើម្បីជាការប្រសើរចូរផ្អាកទទួលទានគ្រឿងស្រវឹង។   ៣. កាហ្វេអ៊ីន   កាហ្វេអ៊ីនអាចបង្កើនលឿននៃលំហូរឈាមទៅកាន់តែផ្នែកដែលកំពុងទទួលរងផលប៉ះពាល់។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន។   ៤. សាច់ក្រហម   អាហារនេះអាចបង្កើនកម្រិតនៃជាតិអាស៊ីតនិងបាក់តេរីក្នុងរាងកាយ។   ៥. សាច់កែច្នៃនិងអាហារហឹរ   អាហារទាំងនេះអាចបង្កការរលាកក្នុងផ្លោកនោមនិងបង្កើនកម្រិតជាតិអាស៊ីតក្នុងរាងកាយដែលបង្កើតបរិយាកាសឱ្យបាក់តេរីងាយលូតលាស់។   ៦. ស្ករ   អ្នកក៏គួរកម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ នេះក៏ព្រោះតែបាក់តេរីមួយចំនួនប្រើប្រាស់ស្ករជាអាហារ៕   ត្រួតពិនិត្យដោយ www.health.com.kh
អាហារមួយចំនួនអាចបណ្ដាលឱ្យបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោមរបស់អ្នកកាន់តែអាក្រក់ឡើង។  ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬចៀសវាងទទួលទានអាហារទាំងនោះសិន! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរប្រយ័ត្នក្នុងការទទួលទានកំឡុងពេលមានបញ្ហាឆ្លងមេរោគផ្លូវបង្ហូរនោម ៖
តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលប្រកបរបរអាជីវកម្ម និងពលករធ្វើការនៅប្រទេសថៃទាំងអស់ អាចវេរប្រាក់ទៅគ្រប់គណនីធនាគារ ដែលស្ថិតនៅក្រោមប្រព័ន្ធបាគង រួមបញ្ចូលទាំង អេ អឹម ខេ និងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ ការវេរប្រាក់គឺអាចធ្វើបាននៅលើទូរស័ព្ទដៃ ឬវេរដោយផ្ទាល់នៅសាខារបស់ DeeMoney។   លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា ៖យើងពិតជាមានសេចក្ដីរំភើប ដែលបានសហការជាមួយក្រុមហ៊ុន Deemoney ដែលជាក្រុមហ៊ុននាំមុខគេមួយ លើការវេរប្រាក់ពីប្រទេសថៃ ទៅអន្ដរជាតិ។ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានមួយសម្រាប់ អេ អឹម ខេ ថ្មីមួយទៀត ក្នុងការជួយសម្រួលដល់ពលករធ្វើការនៅប្រទេសថៃ អាចវេរប្រាក់មកកាន់បងប្អូន សាច់ញាតិដែលរស់នៅប្រទេសកម្ពុជា យ៉ាងងាយស្រួល សុវត្តិភាពខ្ពស់ និងរហ័ស។   លោកបានបន្ថែមទៀតថា៖ នេះជាកិច្ចសហការប្រតិបត្តិការថ្មីមួយទៀត ដែល អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំនៅក្រៅប្រទេស ដើម្បីផ្ដល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង។ ហើយ អេ អឹម ខេ នឹងបន្ដខិតខំប្រឹងប្រែង ផ្ដល់ផលប្រយោជន៍ដ៏ល្អបំផុតរបស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនរបស់យើង។   លោក Aswin Phlaphongphanich អគ្គនាយក និងជាស្ថាបនិករបស់ក្រុមហ៊ុន Deemoney មានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនភាពខ្លាំងស្នូលរបស់ក្រុមហ៊ុនទាំងពីរ តាមរយៈការធ្វើឲ្យរបៀបក្នុងការវេរប្រាក់ឆ្លងប្រទេសកាន់តែមានភាពងាយស្រួល សុវត្តិភាព និងរហ័សសម្រាប់អតិថិជនរបស់យើង ដោយធ្វើនៅលើកម្មវិធីទូរស័ព្ទ DeeMoney Neo ពីបណ្ដាញឥណទានគណនីធនាគារ ទៅកាន់គ្រប់ធនាគារធំៗតាមប្រព័ន្ធបាគង។   អតិថិជនទាំងអស់ អាចវេរយ៉ាងងាយស្រួលទៅកាន់ប្រទេសកម្ពុជា តាមរយៈការទៅសាខា DeeMoney ផ្ទាល់ ដែលមានទីតាំងនៅ Sukhumvit Soi 8 (BTS Nana) ឬអនុវត្តតាមជំហាននីមួយៗដូចខាងក្រោម ដើម្បីដំឡើងកម្មវិធី និងវេរយ៉ាងងាយស្រួល៖ ដំឡើងកម្មវិធីទូរស័ព្ទ DeeMoney Neo ពី App Store ឬ Play Store បំពេញព័ត៌មានដែលចាំបាច់ បន្ថែមគណនីអ្នកទទួល បញ្ចូលទឹកប្រាក់ដែលត្រូវវេរ ជ្រើសរើសដកលុយសុទ្ធ ឬវេរចូលគណនីសន្សំ រក្សាទុក QR code ទូទាត់ប្រាក់ដោយប្រើប្រាស់ QR code  តាមគ្រប់កម្មវិធីទូរស័ព្ទរបស់ធនាគារថៃ៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២: អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការវេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។
មន្ទីរពេទ្យជាច្រើននៅទីក្រុងបាងកក នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសពន្យារពេលផ្ដល់វ៉ាក់សាំងរបស់ពួកគេនៅសប្ដាហ៍នេះដោយសារបញ្ហាខ្វះវ៉ាក់សាំង។ ប៉ុន្តែរដ្ឋមន្រ្តីសុខាភិបាលថៃអះអាងថា ការពន្យារពេលក្រោមមូលហេតុខ្វះវ៉ាក់សាំងនេះ ទំនងកើតមកពីការភាន់ច្រឡំលើការចែកចាយវ៉ាក់សាំង។ យុទ្ធនាការចាក់វ៉ាក់សាំងនៅរដ្ឋធានីបាងកក បានជួបបញ្ហារឿងខ្វះវ៉ាក់សាំងរហូតមន្ទីរពេទ្យយ៉ាងហោចណាស់២០ ជូនដំណឹងតាមហ្វេសប៊ុកពនៅថ្ងៃទី១៤ ខែមិថុនា ពីការពន្យារពេលផ្ដល់វ៉ាក់សាំង។ កម្មវិធីចាក់វ៉ាក់សាំងនៅបាងកក ក៏ផ្ញើសារទៅកាន់ប្រជាជនដែលបានណាត់ពីការផ្អាកផ្ដល់វ៉ាក់សាំងចាប់ពីថ្ងទី១៥ ខែមិថុនាផងដែរ។    យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាលថៃអះអាងថា បញ្ហានេះទំនងកើតចេញពីការភាន់ច្រឡំប៉ុណ្ណោះ។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនា រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul លើកឡើងថា ប្រហែលជាមានការភាន់ច្រឡំកើតឡើង ព្រោះមន្ទីរពេទ្យឯកជនមិនបានត្រួតពិនិត្យជាមួយរដ្ឋបាលក្រុងបាងកក។ លោកបន្ថែមថា វ៉ាក់សាំងជាច្រើនដូស ត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងបាងកករួចហើយ។   យុទ្ធនាការចាក់វ៉ាក់សាំងរបស់ថៃ ពឹងផ្អែកលើវ៉ាក់សាំងក្រុមហ៊ុនចិន Sinovac និងវ៉ាក់សាំង៦១លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុនដោយក្រុមហ៊ុន SiamBioscience ដែលគ្រប់គ្រងដោយស្តេចដ៏មានអំណាច។ទោះជាយ៉ាងណា ការព្រួយបារម្ភលើការខ្វះខាតវ៉ាក់សាំងអាចនឹងកើតមាន ក្រោយពីបណ្តាប្រទេសជាច្រើនដែលបញ្ជាទិញវ៉ាក់សាំងពីថៃ បញ្ជាក់ថា មានការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង។ តៃវ៉ាន់ និងម៉ាឡេស៊ី បានប្រកាសពីការអូសបន្លាយនេះកាលពីសប្ដាហ៍មុន។    កាលពីសប្តាហ៍មុន ថៃចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនPfizer ចំនួន២០លានដូស និង៥លានដូសពីក្រុមហ៊ុន Johnson & Johnson ដែលនឹងត្រូវដឹកជញ្ជូននៅក្នុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ថៃមានករណីឆ្លងសរុបកើនដល់១៩៩,២៦៤នាក់ និងករណីស្លាប់ចំនួន១៤៦៦នាក់។ ឯប្រជាជនដែលទទួលវ៉ាក់សាំងរួចរាល់មានចំនួនត្រឹម១,៦លាននាក់ប៉ុណ្ណោះ៕  
ដោយ៖ ឈួ ស៊ាវយីងជាវ 
លោក ខៀវ ធឹម ជាកសិករស់នៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានប្រាប់ពីបច្ចេកទេសក្នុងការដាំដំណាំខ្ទឹមស្លឹកយ៉ាងដូច្នេះ៖ «ទី១ ត្រូវជ្រើសរើសពូជ, ទី២ រៀបចំដី និងធ្វើរងដាំ, ទី៣ រៀបចំដាំ, ទី៤ ថែទាំ និងទី៥ ប្រមូលផល»។    អត្ថបទទាក់ទង   លោក ធឹម ចោលការងារក្រុមហ៊ុនមកដាំស្លឹកខ្ទឹម តែបានចំណូលទ្វេដង   ១. ការជ្រើសរើសពូជ លោក ខៀវ ធឹម បានទិញពូជពីកសិករផ្សេងនៅស្រុកជាមួយគ្នា ជាពូជកសិករនិយមដាំ ដែលមានតម្រូវការទីផ្សារ សមស្របក្នុងតំបន់ ធន់នឹងអាកាសធាតុ និងឆាប់បានផល។ ២. ការរៀបចំដីនិងការធ្វើរងដាំ លោក ធឹម បានភ្ជួររាស់ហាលដីចំនួន ២ដង ដោយភ្ជួររាស់ហាលដីលើកទី២   បន្ទាប់ពីភ្ជួររាស់លើកទី១ បានរយៈពេល ១សប្ដាហ៍។ បន្ទាប់មក លោក ធឹម ត្រូវលើករងដែលមានទំហំរង ១ម៉ែត្រ x ២៧ម៉ែត្រ កំពស់ ០,៣ម៉ែត្រ។   ៣. ការរៀបចំដាំ ដំបូងលោក ធឹម ដាក់ជីទ្រាប់បាត គឺប្រើជីកំប៉ុស្តគោក ១,៥ គីឡូក្រាម ក្នុង១ម៉ែត្រការ៉េ ហើយជ្រុំជីជាមួយដីរងឲ្យបានសព្វល្អបន្ទាប់មកស្រោចទឹកឲ្យសើម និងដាក់ខ្ទឹមដាំ។ ដាំគម្លាតពីគុម្ព ១ ទៅគុម្ព ១ ចម្ងាយ១,៥តឹក និងពីជួរ១ ទៅជួរ ១ ចម្ងាយ ២តឹក។ ក្នុង ១ម៉ែត្រការ៉េ អាចដាំបានជាមធ្យម ៣០គុម្ព។ លោក ធឹម បានដាំរាក់ៗ និងដាំនៅពេលល្ងាចមេឃត្រជាក់ ហើយក្នុង ១០ម៉ែត្រការ៉េប្រើពូជអស់ ៤គីឡូក្រាម។   ៤. ការថែទាំ បន្ទាប់ពីដាំខ្ទឹមបាន ១០ទៅ១៥ថ្ងៃ ត្រូវធ្វើស្មៅបំផុសដី ថែមជីកំប៉ុស្តគោក ១,៥គីឡូក្រាមក្នុង១ម៉ែត្រការ៉េ។ ថែមជីកំប៉ុស្តរួចបាន ៣ថ្ងៃ ត្រូវប្រើជីទឹកក្នុងបរិមាណ ១លីត្រ លាយជាមួយទឹកធម្មតា ១៨លីត្រ ហើយការប្រើជីទឹកលើកទី ២ បន្ទាប់ពីប្រើលើកទី១ បាន ១០ទៅ១៥ថ្ងៃ។ ដោយក្នុង១វដ្ដជីវិតខ្ទឹម លោក ធឹម ប្រើជីទឹកចំនួន ២ដង។ ចំណែកឯ ការស្រោចទឹកធម្មតា គឺលោក ធឹម ស្រោចទឹកនៅពេលព្រឹក ពីម៉ោង៧:០០ដល់ ម៉ោង ៩:០០ ព្រឹក។   ៥. ការប្រមូលផល នៅពេលខ្ទឹមអាយុបាន៣៥ ទៅ ៤០ថ្ងៃ លោក ធឹម អាចប្រមូលផលបានហើយ។ ជាមួយគ្នានេះ អាយុខ្ទឹមលើសពីនេះ ក៏អាចប្រមូលបានដែរ លោក ធឹម អាចលក់បាន ៨០០គីឡូក្រាម។ សម្រាប់រយៈពេលប្រមាណជាង ៦ខែ ឆ្នាំ ២០១៨ កសិករខៀវ ធឹម មានខ្ទឹមស្លឹកចំនួន ២០០រង ផ្ដល់ផលសរុប ៣ពាន់គីឡូក្រាម ហើយទទួលបានប្រាក់សរុប ១០លានរៀល។ ឆ្នាំ ២០១៩នេះ លោក ធឹម គ្រោងពង្រីកឲ្យបាន ៣៥០រង ដោយរំពឹងបានទិន្នផល ១ម៉ឺនគីឡូក្រាម (១០តោន) និងទទួលបានប្រាក់ចំណូលជាង ៣០លានរៀល។  (ប្រភពឯកសារកសិកម្មនេះ ផ្ដល់សិទ្ធិដោយលោកបណ្ឌិត យ៉ង សាំងកុមារ)។   
ភ្នំពេញ៖ ស្លឹកខ្ទឹម ឬខ្ទឹមស្លឹក ជាបន្លែមួយប្រភេទ ដែលមានតម្រូវការច្រើនសម្រាប់យកទៅធ្វើម្ហូបអាហារ។ សម្រាប់ការដាំដំណាំខ្ទឹមស្លឹកនេះវិញ ត្រូវការបច្ចេកទេសច្បាស់លាស់ ទើបអាចប្រមូលទិន្នផលបានច្រើន និងប្រាក់ចំណូលខ្ពស់។ ខាងក្រោមនេះ ជាបច្ចេកទេសដាំដំណាំខ្ទឹមស្លឹករបស់កសិករ ខៀវ ធឹម។ កសិករដាំខ្ទឹមស្លឹក ខៀវ ធឹម អាចរកចំណូលជិត៣លានរៀលក្នុង១ខែ ពីដំណាំខ្ទឹមស្លឹកដែលដាំដុះលើផ្ទៃដី ១០អា។
  អត្ថបទទាក់ទង   AFC U23៖ វៀតណាមសល់ឱកាសចុងក្រោយ ខណៈកូរ៉េខាងជើងហាលអាវ   AFC U23៖ ជប៉ុន និង ចិន ហាលអាវព្រមគ្នា ត្រឹមវគ្គចែកពូល  នាជំនួបកាត់សេចក្តីក្នុងពូល A នៅយប់ថ្ងៃទី១៤ ខែមករា ម្ចាស់ផ្ទះថៃបានប្រកួតស្មើគ្នាជាមួយអ៊ីរ៉ាក់ក្នុងលទ្ធផល ១-១។ ខ្សែបម្រើប្រយុទ្ធ Jaroensak Wonggorn ជាអ្នករកគ្រាប់បាល់នាំមុខឲ្យ U23 ថៃនៅនាទី៦ ដោយការស៊ុតប៉េណាល់ទី ក្រោយលោកអាជ្ញាកណ្តាលពិនិត្យមើល VAR ហើយសម្រេចឲ្យបាល់ពិន័យនេះ។ ក្រុមទាំងពីរបានបន្តការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចធ្វើអ្វីគ្នាបានដោយលទ្ធផល ១-០ រក្សារហូតចប់វគ្គទី១។   ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការមិនទាន់បាន៥នាទីស្រួលបួលផង ក្រុមភ្ញៀវអ៊ីរ៉ាក់បានស៊ុតតាមស្មើវិញ ដែលសម្រេចទីបានដោយខ្សែប្រយុទ្ធ Mohammed Nassif។ លទ្ធផល ១-១ បានបន្តរហូតចប់ការប្រកួតតែម្តង ដែលធ្វើឲ្យក្រុមអ៊ីរ៉ាក់បន្សល់ទឹកភ្នែកនៅទឹកដីថៃ នៅត្រឹមវគ្គចែកពូល។   ឆ្លងកាត់ការប្រកួត៣លើក ឈ្នះ១ ចាញ់១ និងស្មើ១ បាននាំឲ្យថៃទទួលបាន៤ពិន្ទុ ឈរលេខរៀងទី២ពូល A ខណៈដែលអ៊ីរ៉ង់ប្រកួតស្មើទាំងបីលើកមាន៣ពិន្ទុ ឈរលេខ៣។ អូស្ត្រាលី ដែលប្រកួតស្មើបារ៉ែន ១-១ នៅជំនួបចុងក្រោយដែរនោះ បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១ ពូល A ដោយទទួលបាន៥ពិន្ទុ។ បារ៉ែនរកបានតែ២ពិន្ទុប៉ុណ្ណោះស្ថិតនៅបាតតារាង ហើយត្រូវហាលអាវជាមួយអ៊ីរ៉ាក់។   គិតត្រឹមពេលនេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ប្រចាំតំបន់អាស៊ីឆ្នាំ២០២០ ដែលថៃធ្វើម្ចាស់ផ្ទះនេះ បានរកឃើញចំនួន៣ក្រុមហើយដែលឡើងទៅវគ្គបន្ត ហើយ៥ក្រុមត្រូវត្រឡប់ទៅផ្ទះវិញ។ ៣ក្រុមដែលឆ្លងទៅវគ្គ៨ក្រុមចុងក្រោយមាន កូរ៉េខាងត្បូង ថៃ និងអូស្ត្រាលី រីឯ៥ក្រុមហាលអាវមានចិន ជប៉ុន កូរ៉េខាងជើង បារ៉ែន និងអ៊ីរ៉ាក់៕
ម្ចាស់ផ្ទះថៃ និងអូស្ត្រាលី បានឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ បើទោះក្រុមទាំងពីរប្រកួតបានត្រឹមស្មើរៀងខ្លួននៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុតាមពូល ក៏ដោយ។ ថៃបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី២ ឯអូស្ត្រាលីឈរកំពូលតារាងពូល A។
ទោះមិនបានមេដាយប្រាក់ដូចការរំពឹងក្តី ក៏គ្រូបង្វឹកកីឡាអេឡិចត្រូនិករូបនេះ រីករាយយ៉ាងខ្លាំង ចំពោះកូនក្រុមដែលអាចដណ្តើមបានមេដាយសំរិទ្ធ  ដែលកម្ពុជាបង្កើតប្រវត្តិសាស្រ្តដាក់បញ្ចូលកីឡាអេឡិចត្រូនិច ក្នុងព្រឹត្តិការណ៍នេះ។ ទន្ទឹមនោះ លោកក៏លើកទឹកចិត្តកីឡាករខំហ្វឹកហាត់សមត្ថភាពបន្ថែម ដើម្បីឱ្យប៉ារ៉ាអេឡិចត្រូនិចនៅកម្ពុជា កាន់តែមានសក្តានុពលខ្លាំងឡើង។     សូមទស្សនាវីដេអូខាងក្រោម៖
លោក ភោគ សំបូរ គ្រូបង្វឹកកីឡាអេឡិចត្រូនិច ក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានមោទកភាពចំពោះកូនក្រុម ដែលបានខំប្រឹងអស់ពីលទ្ធភាព។ 
  នៅថ្ងៃទី១៤ ធ្នូ រដ្ឋបានអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើតួកគីចំពោះការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ដោយសំដៅលើឧស្សាហកម្មយោធាតួកគី ដោយហាមមិនឲ្យផ្តល់អាជ្ញាប័ណ្ណនាំចេញ កម្ចី និងឥណទានទៅកាន់ទីភ្នាក់ងារផ្គត់ផ្គង់អាវុធរបស់តួកគី។ កាលពីឆ្នាំ២០១៧ តួកគីបានចុះកិច្ចព្រមព្រៀង ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីក្នុងតម្លៃ២,៥ពាន់លានដុល្លារ។   ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីអាមេរិកនេះ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu លើកឡើងថា ការដាក់ទណ្ឌកម្មនេះគឺខុសឆ្គងទាំងផ្នែកនយោបាយ និងផ្លូវច្បាប់។ លោកសង្កត់ធ្ងន់ថា ទណ្ឌកម្មនេះ ជាការវាយប្រហារមកលើសិទ្ធិអធិបតេយ្យភាពរបស់តួកគី ហើយទណ្ឌកម្មនេះក៏នឹងមិនប៉ះពាល់អ្វីមកលើតួកគីឡើយ។ លោកនិយាយបែបនេះ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយKanal 24។   កាលពីឆ្នាំ២០១៩ កន្លងទៅប្រធានាធិបតីតួកគីលោក តៃយីប អ៊ែរដូហ្កាន់  ធ្លាប់ប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបឯសេតវិមានថា តួកគីមិនបោះបង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឡើយ។ គ្រានោះលោក Erdogan ប្រាប់លោក ត្រាំ ថា តួកគីត្រូវបង្ខំចិត្តទិញ S-400 ដោយសារតែអាមេរិកមិនព្រមលក់ប្រព័ន្ធការពារដែនអាកាស Patriot ឲ្យខ្លួន។   អាមេរិក ក៏ដូចជាប្រទេសឯទៀតដែលជាសម្ព័ន្ធមិត្ត NATO រិះគន់តួកគីមិនឈប់ឈរចំពោះការទិញ S-400 ពីរុស្ស៊ីនេះ។ អាមេរិក អះអាងថា ប្រព័ន្ធការពាររបស់រុស្ស៊ីនេះ មិនដំណើការជាមួយនឹងប្រព័ន្ធការពាររបស់ NATO ឡើយ ដោយហេតុផលនេះហើយទើបអាមេរិកបានដកតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 ។   ជាសមាជិកNATOក្តី តួកគីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមើលមុខអាមេរិក និងសម្ព័ន្ធមិត្តមិនចំដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅស៊ីរី ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ និងជម្លោះដែនទឹកក្នុងសមុទ្រមេឌីទែរ៉ាណេខាងកើត៕      
តួកគី នឹងមិនបោះបង់ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីឡើយ។ រដ្ឋមន្ត្រីការបរទេសតួកគីលើកឡើងបែបនេះបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើឧស្សាហកម្មយោធា និងមន្ត្រីរបស់ខ្លួន។ តួកគី ក៏បានអះអាងផងដែរថាខ្លួននឹងឆ្លើយតបឲ្យសក្តិសម បន្ទាប់ពីពិនិត្យវាយតម្លៃទណ្ឌកម្មរបស់អាមេរិក។
  ដូច្នេះ ចាំជួបគ្នានៅ Big Apple Donuts & Coffee-Cambodia  សាខា Eden Garden  ណា៎មានអាសយដ្ឋាន នៅ Eden Garden JV Co., Ltd ភ្នំពេញសេនថឺ (PPC), សង្កាត់ ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ Unit E11។ ចាប់បំរើអតិថិជន នៅថ្ងៃទី០២ មីនា ឆ្នាំ២០១៨ វេលាម៉ោង ៩.០០ នាទីព្រឹកទៅ។ Big Apple Donuts & Coffee-Cambodia  សាខា Eden Garden  នឹងផ្តល់ជូនដល់អតិថិន ១០០ នាក់ដំបួង ដែលទិញនំដូណាត់ប្រអប់៦មួយ ហ្វ្រីជូននំដូណាត់ប្រអប់៦មួយទៀតដោយឥតគិតថ្លៃ ប្រសិនបើអតិថិជនចំណាយអស់ចាប់ពី៥ដុល្លារ ឡើងទៅនឹងទទួលបានគូប៉ុងដែលមានទឹកប្រាក់ ២ដុល្លារ សម្រាប់ការទិញលើកក្រោយទៀត។ សម្រាប់អតិថិជនក្រៅពី១០០ នាក់ដំបូង ក៏អាចរីករាយនឹងការទិញ ២ ថែម ១ ចាប់ពីថ្ងៃទី ០២ ដល់ ០៨ មីនា ឆ្នាំ២០១៨ ប្រសិនបើអតិថិជនចំណាយអស់ចាប់ពី ៥ដុល្លារ ឡើងទៅនឹងទទួលបានគូប៉ុងដែលមានទឹកប្រាក់ ២ដុល្លារ សម្រាប់ការទិញលើកក្រោយទៀត។   គួរបញ្ជាក់ផងដែរថា Big Apple Donuts & Coffee-Cambodia  មានសាខាសរុប៦សាខាដូចជា៖  ១- សាខា បឹងកេងកង ផ្ទះលេខ ៣០, ផ្លូវលខ៣០២, សង្កាត់បឹងកេងកង, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ២១១ ១១៨/ ០៩៥ ៧៥១ ១១៦។    ២- សាខា ម៉ៅសេទុង ផ្ទះលេខ ២៦៣, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ២,  រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ៣- សាខា ទួលគោក ផ្ទះលេខ ៤៦ Bis, ផ្លូវលេខ ២៨៩, សង្កាត់បឹងកក់ទី២, ខណ្ឌទួលគោក,  រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ៤- សាខា កម្ពុជាក្រោម ផ្ទះលេខ ៧៦៧A, ផ្លូវកម្ពុជាក្រោមខណ្ឌ, ខណ្ឌទួលគោក,  រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ៥- សាខា បឹងត្របែក ផ្ទះលេខ ៤៦៨, មហាវិថីព្រះមុន្នីវង្ស, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ៦- សាខា អ៊ីដិន ហ្គាដិនEden Garden JV Co., Ltd  ភ្នំពេញសេនថឺ (PPC), សង្កាត់ ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ Unit E11។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ឆាប់ៗនេះ Big Apple Donuts & Coffee-Cambodia  នឹងបើកសាខាថ្មីរបស់ខ្លួន ដែលធ្វើឲ្យអតិថិជននៅម្តុំ  Eden Garden មានការភ្ញាក់ផ្អើលជាមួយនឹងប្រូម៉ូសិនពិសេសៗជាច្រើននៅថ្ងៃបើកសម្ពោធនោះផងដែរ។
  ត្រឹមអាយុ ១៣ ឆ្នាំ Momiji បានក្លាយជាអ្នកឈ្នះមេដាយមាសក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក ក្រោយរយៈពេល៨៥ឆ្នាំ។ Momiji បានប្រជែងឈ្នះ Rayssa Leal អត្តពលិកវ័យ១៣ឆ្នាំដូចគ្នារបស់ប្រេស៊ីល ខណៈមេដាយសំរឹទ្ធិបានទៅកីឡាការិនីជប៉ុន Nakayama Funa វ័យ១៦ឆ្នាំ ពីកីឡាជិះបន្ទះក្តាររអិលនាកីឡារដូវក្តៅដែលពន្យាមកធ្វើនៅឆ្នាំ២០២១ ដោយសារកូវីដ-១៩។   ទោះបីជាយ៉ាងណាក៏ដោយ Momiji ជាកីឡាការីនីវ័យក្មេងទីពីរដែលឈ្នះមេដាយមាសក្នុងអាយុ១៣ឆ្នាំ និង៣៣០ថ្ងៃ។ កីឡាការិនីដែលជាម្ចាស់កំណត់ត្រាបច្ចុប្បន្ន គឺម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ១៩៣៦ កីឡាការិនីអាមេរិក Morjorie Gestring ក្នុងអាយុ១៣ឆ្នាំ និង២៦៧ថ្ងៃ។    នេះជាមេដាយមាសទីពីររបស់អត្តពលិកជប៉ុនលើវិញ្ញាសាជិះបន្ទះក្តាររអិល ក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡាករ Yuto Horigome រកបានមេដាយមាសដំបូងនៅថ្ងៃទី២៥ ខែកក្កដា។ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ម្ចាស់ផ្ទះរកបានមេដាយមាស៦ ប្រាក់១ និងសំរឹទ្ធិ២ សរុប៩ ឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងបន្ទាប់ពីអាមេរិក និងចិន។   អាមេរិក បានឡើងទៅឈរកំពូលតារាងលើការនាំមុខមេដាយច្រើនជាងគេ ក្នុងនោះរកបានមេដាយមាស៧ ប្រាក់៣ និងសំរឹទ្ធិ៤ សរុប១៤ តាមពីក្រោយដោយចិនដែលរកបានមេដាយសរុប១៥ ក្នុងនោះមាស៦ ប្រាក់៣ និងសំរឹទ្ធិ៦។   ចក្រភពអង់គ្លេសរកបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធិ១ សរុប៦ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ខណៈកូរ៉េខាងត្បូងនៅលេខ៥ មានមេដាយសរុប៦ មាស៣ និងសំរឹទ្ធិ៣។ អូស្ត្រាលី រុស្ស៊ី អ៊ីតាលី កាណាដា និងបារាំង ស្ថិតក្នុងចំណោម Top 10 បណ្តោះអាសន្ន៕  
ក្មេងស្រី Nishiya Momiji អាយុ១៣ឆ្នាំ ឈ្នះមេដាយមាសឱ្យម្ចាស់ផ្ទះជប៉ុន លើវិញ្ញាសាជិះបន្ទះក្តាររអិល (Womens Street) ពីព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូឆ្នាំ២០២០។ មកទល់ពេលនេះ ជប៉ុនកើនមេដាយមាស៦ហើយ ក្នុងចំណោមមេដាយសរុបចំនួន៩។
  នារសៀលថ្ងៃព្រហស្បតិ៍១០រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានគោលបំណងធ្វើការវិនិយោគកែច្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។   ក្រៅពីការវិនិយោគកែច្នៃសំរាមទៅជាអគ្គិសនីនេះ ក្រុមហ៊ុនរបស់លោក YANG HONG HAO ក៏ចង់វិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុទៀតផង។ រដ្ឋបាលខេត្តព្រះសីហនុ បានស្រង់សម្តីប្រធានក្រុមហ៊ុនចិនរូបនេះ សរសេរលើហ្វេសប៊ុកដូច្នេះថា៖ «ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែច្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ»។   ប្រសិនបើក្រុមហ៊ុននេះ សិក្សាមានផលវិជ្ជមានលើការវិនិយោគសំរាមនៅខេត្តព្រះសីហនុនោះ រដ្ឋបាលខេត្តនឹងជួយរកទីតាំងបង្កើតរោងចក្រ រួមទាំងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )និងក្រសួងបរិស្ថានទៀតផង។ នេះជាការសន្យារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។   អភិបាលខេត្តព្រះសីហនុរូបនេះ បានលើងឡើងវិញដូច្នេះថា ៖«កន្លងមកមានអ្នកវិនិយោគបានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែច្នៃជាថាមពលអគ្គិសនី ក៍ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ។ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋាភិបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ»។ ការរីកចម្រើនរយៈពេល ២ឆ្នាំនេះ បានធ្វើឱ្យសំរាមមានការកើនឡើង ពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៥ ខេត្តព្រះសីហនុ មានសំរាមចន្លោះពី ១០០ទៅ ២០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នសំរាមក្នុងខេត្តនេះ មានរហូត ១,០០០តោនក្នុងមួយថ្ងៃ។    អត្ថបទទាក់ទង   សំរាមកំពុងបំផ្លាញសោភណ្ឌភាពខេត្តព្រះសីហនុ!   ខេត្តព្រះសីហនុ មានសំរាម១០០០តោន ក្នុងមួយថ្ងៃ!  បញ្ហាសំរាមកើនឡើងនេះ បានធ្វើឱ្យខេត្តព្រះសីហនុ ប្រឈមនឹងបញ្ហាបរិស្ថាន អនាម័យ និងបាត់បង់សោភណ្ឌភាព។ នោះក៏ព្រោះតែការប្រមូលសំរាមបច្ចុប្បន្ន មិនទាន់សភាពការណ៍ ដែលធ្វើឱ្យសំរាមគរនៅពាសពេញផ្លូវសាធារណៈ ហើយមានក្លិនស្អុយទៀតផង។ បញ្ហាប្រឈមដ៏ធំមួយទៀតនោះ គឺនៅពេលសំរាមគរច្រើននោះ វាបានហូរតាមទឹកភ្លៀង ចូលលូទឹកកខ្វក់ និងធ្លាក់ចូលសមុទ្រ ។ មូលហេតុដែលនាំឱ្យសំរាមបំផ្លាញសម្រស់ខេត្តទេសចរណ៍មួយនេះ ដោយសារតែក្រុមហ៊ុនប្រមូលសំរាមជួបវិបត្តិខ្វះកម្មករ រួមទាំងកត្តាគួបផ្សំផ្សេងទៀត ដូចជាបញ្ហាផ្លូវ និងចរាចរណ៍ជាដើម។នេះបើតាមអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន៕
ភ្នំពេញ៖ ក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd គ្រោងវិនិយោគលើការកែច្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។លោក YANG HONG HAO ប្រធានក្រុមហ៊ុនចិនមួយនេះ បានប្រាប់ពីបំណងខ្លួនទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ វិច្ឆិកា។
  កិច្ចប្រជុំសភាប្រជាជនចិន បានចាប់ផ្តើមហើយ នៅក្នុងថ្ងៃទី៥ ខែកុម្ភៈ ដើម្បីជជែកពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេស គោលដៅសេដ្ឋកិច្ច ថវិកាការពារជាតិ ការតែងតាំងមន្រ្តីរដ្ឋាភិបាល និងវិធានការជាច្រើនទៀត។    ស្របពេលប្រឈមនឹងបញ្ហាជាច្រើនដូចជា វិបត្តិអចលនទ្រព្យ អត្រាធ្លាក់ចុះកំណើត ភាពតានតឹងភូមិសាស្រ្តនយោបាយ ចិន បានដាក់គោលដៅសម្រេចកំណើនសេដ្ឋកិច្ចប្រមាណ ៥ភាគរយនៅក្នុងឆ្នាំ២០២៤ ដែលមិនខុសគ្នាឡើយធៀបឆ្នាំ២០២៣។    «ចិនដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥ភាគរយនៅឆ្នាំ២០២៤»។ របាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ដាក់ទៅកាន់សភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា បានបញ្ជាក់បែបនេះ។  សុន្ទរកថារបស់លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ទៅកាន់សភានៅថ្ងៃដដែលបានបញ្ជាក់ថា ចិន ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់បញ្ហាប្រឈម និងរាល់ហានិភ័យទាំងអស់។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលចិន រំពឹងថា ចិននឹងអាចបង្កើតការងារថ្មី បានចំនួន ១២លានកន្លែង និងមានអត្រាគ្មានការងារធ្វើត្រឹម ៥,៥ភាគរយ។     ចំណែកនៅលើវិស័យការពារជាតិវិញ នាយករដ្ឋមន្រ្តីចិន បានប្រកាសថា ចិននឹងបង្កើនការចំណាយរហូតដល់ ២៣១,៤ ពាន់លានដុល្លារ ដោយកើនឡើង ៧,២ភាគរយពីឆ្នាំ២០២៣។ ក្នុងទំហំដ៏ច្រើនបែបនេះ ចិន នៅតែបន្តជាប្រទេសចំណាយលើយោធាលំដាប់ទីពីរ បន្ទាប់ពីអាម៉េរិក។ នៅក្នុងឆ្នាំ២០២៣ អាម៉េរិក បានចំណាយថវិកាការពារជាតិប្រមាណ ៨១៦,៧ពាន់លានដុល្លារ។    ការចំណាយយោធាដ៏ច្រើន ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បន្តធ្វើទំនើបកម្មលើយោធារបស់ខ្លួន, ការបន្ថែមចំនួននាវា និងការបន្តដាក់សម្ពាធផ្នែកយោធាលើកោះតៃវ៉ាន់ជាដើម៕
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥ភាគរយ នៅឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលបានដាក់ទៅក្នុងកិច្ចប្រជុំសភាប្រជាជន នៅថ្ងៃទី៥ ខែកុម្ភៈ។ ទន្ទឹមនេះ ចិន ក៏បានបង្កើនថវិកាការពារជាតិរហូតដល់ ២៣១,៤ ពាន់លានដុល្លារផងដែរ។
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក ឌិន សុមេធារិទ្ធ អ្នកជំនួញក្នុងវិស័យសណ្ឋាគារ និងជាស្ថាបនិកភូមិផ្កាត្រកួន៖   
ភ្នំពេញ៖ លោក ឌិន សុមេធារិទ្ធ បានប្រឡូកចូលក្នុងជំនួញសណ្ឋាគារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកក៏បានបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យដោយបង្កើតភូមិផ្កាត្រកួន(សួនកម្សាន្តផង ស្នាក់នៅផង)។ នៅក្នុងពិភពជំនួញ លោកប្រកាន់យកទ្រឹស្តី«ស្មោះត្រង់» ជាគោល។ អ្នកជំនួញរូបនេះ បញ្ជាក់ថា៖«ខ្ញុំរកស៊ីដោយយកកេរ្តិ៍ឈ្មោះធ្វើដើមទុន!»។ លោកបន្ថែមទៀតថា៖«រឿងប្រាក់កាសជារឿងតូចតាច តែរឿងជោគជ័យជារឿងសំខាន់»។ លោក សុមេធារិទ្ធ បញ្ជាក់ទៀតថា៖«អ្នកនយោបាយក៏ដោយ អ្នកវិភាគសង្គមក៏ដោយ អ្នកជំនួញក៏ដោយ បើកេរ្តិ៍ឈ្មោះធ្លាក់ចុះហើយ ពួកគេមិនបាច់ទៅរកស៊ី ទៅធ្វើនយោបាយ និងទៅវិភាគសង្គមអ្វីឡើយ គេលែងជឿហើយ»។ នៅថ្ងៃអនាគត លោកត្រៀមបង្កើតភូមិផ្កាត្រកួននៅតំបន់ភ្នំ តំបន់សមុទ្របន្ថែមទៀត។
ជំនួបគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ពូល G នេះគឺ បែលហ្ស៊ិក ប៉ះអង់គ្លេសដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ នាកីឡដ្ឋាន Kaliningrad វេលាម៉ោង ១អធ្រាត្រ [ម៉ោងនៅកម្ពុជា]។   បែលហ្ស៊ិកត្រូវបានគេរំពឹងថានឹងមានភាពអស្ចារ្យសម្រាប់ការបង្ហាញខ្លួននៅរុស្ស៊ី បន្ទាប់ពីពួកគេបានធ្វើព្យុះភ្លៀងរួចមកហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ក្រុមរហស្សនាមបិសាចក្រហមមានសក្តានុពលដោយសម្បូរកីឡាករល្អៗច្រើននាពេលបច្ចុប្បន្ននេះ។ សម័យមាសរបស់បែលហ្ស៊ិកមិនមែនពឹងលើកីឡាករវ័យក្មេងទេ ស្របពេលដែលអ្នកគាំទ្រសង្ឃឹមថាពួកគេអាចឈានដល់ដល់ចំនុចកំពូលមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ បើទោះជាត្រូវជួបជាមួយក្រុមជម្រើសជាតិអង់គ្លេសដែលជាក្រុមខ្លាំងមួយដែរក៏ដោយ។ អ្វីដែលពិសេសទៀតនោះកីឡាករសំខាន់ៗរបស់បែលហ្ស៊ិកភាគច្រើនមានមូលដ្ឋានក្នុងក្លិបនៃក្របខណ្ឌកំពូលអង់គ្លេស Premier League ដែលនេះនឹងផ្តល់នូវទស្សនីយភាពដ៏គួរឲ្យចាប់អារម្មណ៍រវាងក្រុមទាំងពីរ។   អ្វីដែលយើងគួរដឹងអំពីក្រុមក្នុងពូល G នេះ -ប៉ាណាម៉ាជាក្រុមមកពីតំបន់អាមេរិកកណ្តាលដែលបានកៅអីលើកដំបូងក្នុងប្រវត្តិសាស្ត្រដើម្បីឈានទៅដណ្តើមពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ -ទុយនីស៊ីធ្លាប់ជួបអង់គ្លេសរួចមកហើយក្នុងការប្រកួត World Cup ឆ្នាំ១៩៩៨ នៅបារាំង ដែលកាលនោះក្រុមមកពីអាហ្វ្រិកនេះទទួលរងបរាជ័យ ២-០ នៅកីឡដ្ឋាន Stade Velodrome ក្នុងក្រុង Marseille។   -ទុយនីស៊ី ធ្លាប់ទទួលជ័យជម្នះតែមួយលើកប៉ុណ្ណោះក្នុងការប្រកួត World Cup គឺឈ្នះម៉ិកស៊ិកក្នុងលទ្ធផល ៣-១ នៅឆ្នាំ១៩៧៨ ដែលអាហ្សង់ទីនបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ។   ចំណាប់អារម្មណ៍ពិសេសបំផុត ក្នុងជំនួបទាំង២១លើក អង់គ្លេសធ្លាប់ចាញ់បែលហ្ស៊ិកតែមួយដងគត់ក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ ១៩៣៦។  ចាប់តាំងពីពេលនោះមកក្រុមទទាំងពីរបានប៉ះគ្នាម្តងទៀតដោយទទួលលទ្ធផលស្មើគ្នា ៤-៤ ក្នុងការប្រកួត World Cup ឆ្នាំ 1954 មុនពេលក្រុមតោកំណាចយកឈ្នះ ១-០ លើកក្រុមបិសាចក្រហមក្នុងឆ្នាំ១៩៩០៕
ក្រុមដែលអាចឈរនៅកំពូលតារាងពូល G ទំនងជាត្រូវប្រជែងគ្នាខ្លាំងរវាងក្រុមមកពីអឺរ៉ុបពីរដែលសុទ្ធសឹងជាក្រុមដែលសម្បូរទៅដោយកីឡាករឆ្នើមៗកំពុងប្រកបអាជីពក្នុងលីកនៅតំបន់អឺរ៉ុប។ បែលហ្ស៊ិក និងអង់គ្លេសជាក្រុមដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ ខណៈពួកគេ នឹងត្រូវជួបគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក ក្នុងព្រឹត្តិការណ៍ World Cup។ វត្តមានរបស់ក្រុមទាំងពីរនេះក៏នឹងជះឥទ្ធិពលដល់ក្រុមពីរទៀតដែលស្ថិតក្នុងពូលជាមួយគ្នារួមមានប៉ាណាម៉ា និងទុយនេស៊ីដើម្បីឡើងទៅវគ្គបន្ត។
  «តោះយើងស្ថាបនាតំបន់មួយដែលរឹងមាំ ហើយបញ្ឈប់អំណួតនេះ។» នេះជាសំណេរលើបណ្ដាញសង្គម Twitter របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ក្នុងន័យស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ដែលទើបត្រូវបានអាមេរិកមាក់ងាយរួច។ នេះជារឿងកម្របំផុតដែលអ៊ីរ៉ង់បញ្ចេញអាកប្បកិរិយាទន់ភ្លន់ដាក់អារ៉ាប៊ីសាអូឌីត ដែលជាសត្រូវសួពូជ និងជាគូប្រជែងនៅមជ្ឈិមបូព៌ា។    កាយវិការមិត្តភាពដ៏កម្រមានរបស់ក្រុងតេហេរ៉ង់ទៅកាន់ក្រុងរីយ៉ាដ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា មហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះចៅ Salman ប្រហែលឈរជើងមិនបានពីរអាទិត្យទេ បើគ្មានយោធាអាមេរិកជួយការពារនោះ។ តាមរយៈបណ្ដាញសង្គមថ្ងៃទី៤ ខែតុលា ប្រមុខការទូតអ៊ីរ៉ង់ចាត់ទុកសម្ដីលោក ត្រាំ ជាការបំបាក់មុខប្រជាជនអារ៉ាប៊ីសាអូឌីត និងជាការទូទាត់សម្រាប់ការពឹងផ្អែកលើការការពារផ្នែកសន្តិសុខពីកម្លាំងខាងក្រៅ។   President Trump repeatedly humiliates the Saudis by saying they can't last 2 weeks without his support. This is the recompense for the delusion that one's security can be outsourced. We again extend our hand to our neighbors: let's build a "strong region", and stop this conceit. pic.twitter.com/pKEreBBbNN Javad Zarif (@JZarif) October 4, 2018   តាមពិតទៅ អាមេរិកគ្មានមូលដ្ឋានយោធានៅអារ៉ាប៊ីសាអូឌីតអ្វីទេ តែអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅមជ្ឈិបូព៌ា និងជាម៉ូយទិញអាវុធធំមួយផង។ កន្លងមក លោក ត្រាំ ក៏ធ្លាប់ទាមទារឲ្យក្រុងរីយ៉ាដ និងប្រទេសអ្នកមានដទៃទៀត បញ្ចេញលុយថ្លៃការពារឲ្យអាមេរិក។    គ្មានមូលដ្ឋានទ័ពនៅអារ៉ាប៊ីសាអូឌីតមែន តែអាមេរិកមានបន្ទាយយោធា និងកងទ័ពជាច្រើននៅប្រទេសនិកាយស៊ូនីផ្សេងដូចជាមូលដ្ឋានកងនាវាចរណ៍ទី៥ នៅបារ៉ែន មូលដ្ឋានទ័ពអាកាសនៅកាតា និងកងទ័ពនៅកូវ៉ែត និងហ្ស៊កដានីផង។ យោធាទាំងនេះដើរតួនាទីសំខាន់ក្នុងប្រតិបត្តិការយោធាអាមរិកនៅមជ្ឈិមបូព៌ាដូចជាសង្គ្រាមអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ជម្លោះនៅស៊ីរី ព្រមទាំងជួយក្នុងយុទ្ធនាការបោសសម្អាតក្រុមភេរវករទៀតផង។   ចំណែកអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតវិញ នរណាក៏ដឹងមួយជាប្រេង ឯមួយទៀតជាទឹកដែលមិនអាចបញ្ចូលគ្នាបានទេ។ ជាមួយនឹងនិកាយសាសនាខុសគ្នា មហាអំណាចតំបន់ទាំងពីរនេះ បានប្រជែងឥទ្ធិពលគ្នាពាសពេញតំបន់មជ្ឈិមបូព៌ា។ ជម្លោះនៅស៊ីរី និងយេម៉ែន និងស្ថានការណ៍នយោបាយនៅលីបង់ ជាឧទាហរណ៍បង្ហាញការប្រេះឆារវាងប្រទេសទាំងពីរ ដោយម្ខាងៗគាំទ្រភាគីជម្លោះផ្សេងគ្នា និងជួយគាំទ្រក្នុងការប្រយុទ្ធដណ្ដើមអំណាចផងដែរ៕     
អ៊ីរ៉ង់ សត្រូវស៊ីសាច់ហុតឈាមរបស់អារ៉ាប៊ីសាអូឌីត បានបោះដៃស្នើបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា បន្ទាប់ពីស្ដេចអារ៉ាប៊ីសាអូឌីតត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយឌឺដង។ លោក ត្រាំ និយាយដោយចំហថា ក្សត្រអារ៉ាប៊ីសាអូឌីត មិនអាចកាន់អំណាចបានលើសពីពីរសប្តាហ៍ឡើយ បើគ្មានអាមេរិកជួយគាំទ្រផ្នែកសន្តិសុខនោះ។ តាមរយៈរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ចង់ចាប់ដៃអារ៉ាប៊ីសាអូឌីតរួមគ្នាដើម្បីប្រែក្លាយមជ្ឈិមបូព៌ាទៅជាតំបន់រឹងមាំ។
  នេះជាការបកស្រាយបែបសង្ខេបខ្លី ពីគេហទំព័រ worldatlas.com ៖    ទីមួយ៖ ប៉េងប៉ោះ    អ្នកអាច មានចម្ងល់ថា មូលហេតុអ្វីបានជាប៉េងប៉ោះជាផ្លែឈើទៅវិញ? នៅក្នុងន័យវប្បធម៌នៃការចម្អិនម្ហូបរបស់ជាតិសាសន៍ជាច្រើន គេសន្មត់ថា ប៉េងប៉ោះ គឺជាក្រុមបន្លែជាជាងផ្លែឈើ។ ប៉ុន្តែនៅក្នុងន័យបែបវិទ្យាសាស្ត្រដែលសិក្សាអំពីរុក្ខជាតិ (Botany) ប៉េងប៉ោះ ត្រូវបានគេចាត់ទុកថាជាក្រុមផ្លែឈើទៅវិញទេ។ ក្នុងមួយឆ្នាំៗ ជិត ១៧១លានតោន ត្រូវបានដាំដុះជុំវិញពិភពលោក។ គេចម្អិនវាជាមួយនឹងមុខម្ហូបជាច្រើនប្រភេទ និងមួយចំណែកទៀត គេចម្រាញ់វាឲ្យទៅជាទឹកជ្រលក់រសជាតិប៉េងប៉ោះ។    ទីពីរ៖ ចេក   ផ្លែឈើមួយប្រភេទនេះ ត្រូវបានគេដាំដុះដល់ទៅ ១១៤លានតោនក្នុងមួយឆ្នាំៗ។ ភាគច្រើន វាងាយស្រួលលូតលាស់នៅតាមតំបន់ត្រូពិច ងាយស្រួលទទួលផល និងសម្បូរទៅដោយសារធាតុល្អៗច្រើនសម្រាប់ខ្លួនប្រាណ។    ទីបី៖ ឳឡឹក    ឪឡឹក ១១១លានតោន ត្រូវបានគេដាំដុះជារៀងរាល់ឆ្នាំ។ វាអាចរស់នៅក្នុងតំបន់ក្តៅបានល្អជាងផ្លែឈើដទៃ ហើយមិនត្រូវការកម្លាំងមនុស្សមើលថែរខ្លាំង។    ទីបួន៖ ប៉ោម    ទោះបីជាផ្លែឈើនេះ អាចដាំដុះបានតែនៅតំបន់មួយចំនួនមែនក្តី តែប្រទេសដូចជា សហរដ្ឋអាមេរិក ចិន តួកគីជាដើម បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀត។ ក្នុងមួយឆ្នាំៗ ជិត៨៥លានតោនត្រូវបានផលិត។    ទីប្រាំ៖ ក្រូចក្រហម    ជិត៨៤លានតោន ត្រូវបានដាំដុះជារៀងរាល់ឆ្នាំ។ ដោយសារតែវីតាមីនសេ ក្រូចក្រហមគឺជាផ្លែឈើទីប្រាំដែលពេញនិយមហូបដោយមនុស្សជាងគេ។ អាស៊ីគឺជាទ្វីបដែលដាំដុះផ្លែឈើបានច្រើនជាងគេ ប្រមាណ៣៧០លានតោនមួយឆ្នាំៗ។ អាហ្វ្រិក ៩០លានតោន អាមេរិកខាងត្បូង ៧៩លានតោន និងអឺរ៉ុប៧៣លានតោន ៕  
ផ្លែឈើ គឺជាប្រភពអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយពិបាកនឹងខ្វះបាន។ វាមាននាទីសំខាន់ៗយ៉ាងច្រើន តាំងពីការលូតលាស់នៃខ្លួនប្រាណមនុស្ស និងការការពារពីជំងឺផ្សេងៗ។ បរិមាណផ្លៃឈើបានកើតឡើងយ៉ាងរហ័សជារៀងរាល់ឆ្នាំ ហើយភាពពេញនិយមនៃផ្លែឈើមានទម្រង់ខុសៗគ្នាទៅតាមភូមិសាស្ត្រ វប្បធម៌ និងជាតិសាសន៍នីមួយៗ។ ទោះបីជាយ៉ាងនេះមែន តើផ្លែឈើអ្វីដែលមនុស្សបរិភោគច្រើនជាងគេក្នុងពិភពលោក?
  គំនិតផ្តួចផ្តើម និងចក្ខុវិស័យ នៃយុទ្ធនាការសប្បុរសធម៌ 3L (Life.Love.Laugh) សម្រាប់កុមារកម្ពុជា គឺក្នុងគោលបំណង ធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគេ មានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជា ដោយផ្តល់នូវសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក។ ពីព្រោះសេចក្តីស្រឡាញ់ មានអត្ថន័យធំធេងខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបាន ដែលជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការផ្តល់ជូននូវស្នាមញញឹមចំពោះយើង ទាំងអស់គ្នា។   គួររំលឹកផងដែរថា ក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជាក្រុមហ៊ុនមួយ ដែលមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងច្រើនបំផុត ក្នុងការផលិតនូវផលិតផលប្រើប្រាស់ ក្នុងគេហដ្ឋានដែលមានគុណភាពល្អជាច្រើនប្រភេទ មានដូចជាផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ហ្វូមលាងមុខ ស៊ូគូប៊ូស៊ុ  ឡេលាបខ្លួន ស៊ូគូប៊ូស៊ុ ផលិតផលថែរក្សាមាត់ធ្មេញ ដូចជាថ្នាំដុសធ្មេញ ច្រាសដុសធ្មេញម៉ាក Hi-Herb ព្រមទាំងផលិតផលសម្រាប់ទារក ម៉ាក កូដូមុ ផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD បានបន្តយុទ្ធនាការសប្បុរសធម៌«3L សម្រាប់កុមារកម្ពុជា»ជាថ្មីម្តងទៀតរបស់ខ្លួន ដែលយុទ្ធនាការនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរ ដ៏គួរឲ្យភ្ញាក់ផ្អើល បើធៀបទៅនឹងឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានបរិច្ចាគថវិកា ពីយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០លានរៀល ដើម្បីរួមចំណែកផ្គត់ផ្គង់កុមារកម្ពុជាដែលខ្វះខាត គ្មានទីពឹង និងដើម្បីឲ្យពួកគេមានឱកាស ទទួលបានការព្យាបាល ថែទាំ និងមានស្នាមញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។ នៅក្នុងឆ្នាំនេះ ការបរិច្ចាគថវិកាទាំងអស់ ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នា រវាងអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ «ស៊ូគូប៊ូស៊ុ»  «Hi-Herb» និង KODOMO (កូដូមុ)ផងដែរ។ 
  ការចាត់ចែង និងការការពារពលកម្មចំណាកស្រុក ជាប្រធានបទនៃការពិភាក្សារវាងអ្នកជំនាញ និងអ្នកសារព័ត៌មានមកពីប្រទេសនានានៅតំបន់អាស៊ាននៅថ្ងៃទី៤ ខែកញ្ញា។ បញ្ហាប្រឈមរបស់ពលករចំណាកស្រុកក្នុងតំបន់ ត្រូវបានលើកឡើងដូចជាការខ្វះខាតឯកសារ ការបាត់បង់ចំណូល កង្វះការគាំទ្រពីប្រទេសម្ចាស់ផ្ទះ និងសិទ្ធិទទួលបានការការពារតាមផ្លូច្បាប់ជាដើម។ វិបត្តិកូវីដ-១៩ ធ្វើឱ្យពលករចំណាកស្រុក ប្រឈមមុខបញ្ហាកាន់តែខ្លាំង។   លោកស្រី Mahi Ramakrishnan អ្នកកាសែតផ្នែកស៊ើបអង្កេតមួយរូបអះអាងថា ពលករចំណាកស្រុកអន្តរជាតិនៅអាស៊ានដែលមានជាង១០លាននាក់មុនវិបត្តិកូវីដ-១៩ ជាអ្នករងគ្រោះខ្លាំងជាងគេ។ លោកស្រី បានលើកយកករណីនៅថៃ និងម៉ាឡេស៊ី ដែលអាជ្ញាធរមិនសូវអើពើលើការការពារពលករបរទេសដូចជាការមិនធ្វើតេស្តរហ័សលើពួកគេជាដើម។   ទាក់ទងបញ្ហានេះ លោកស្រី Maria Angela Villalba ស្ថាបនិកមូលនិធិសេវាកម្មអ្នកចំណាកស្រុក Unlad Kabayan មកពីហ្វីលីពីន លើកឡើងថា អំឡុងវិបត្តិកូវីដ-១៩ នេះ ពលករចំណាកស្រុក ជួបប្រឈមតាំងពីបញ្ហាសុខភាព ហិរញ្ញវត្ថុ និងការការពារផ្លូវច្បាប់។ លើសពីនោះ លោកស្រី Maria ក៏និយាយដល់ការឆ្លើយតបរបស់រដ្ឋាភិបាលសម្រាប់ការវិលត្រឡប់មកវិញរបស់ពលករធ្វើការនៅបរទេស ដែលលោកស្រីមើលឃើញថា នៅខ្វះខាតនៅឡើយសម្រាប់រយៈពេលខ្លី និងមធ្យម។   ក្នុងបទបង្ហាញរបស់ខ្លួន អនុប្រធានបេសកកម្មការទូតឥណ្ឌូណេស៊ីប្រចាំសិង្ហបុរីលោក Didik Eko Pujianto បានលើកឡើងពីតួនាទីរបស់ស្ថាប័នក្នុងស្រុក និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសក្នុងការដោះស្រាយបញ្ហាប្រឈមមុខដោយពលករចំណាកស្រុក។ ប៉ុន្តែលោក Didik ក៏ឆ្លៀតរំឭកពីអសមត្ថភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ បើទោះជាបានប្ដេជ្ញាចិត្តរហូតមានសេចក្ដីថ្លែងការណ៍លើការការពារសិទ្ធិពលករចំណាកស្រុកក្ដី។    «សម្រាប់ករណីពលករចំណាកស្រុក ឯកសារ គ្រាន់តែជាឯកសារ។ វាមិនមានការចាប់បង្ខំឱ្យអនុវត្ត ឬក៏ផែនការដែលអាចអនុវត្តដោយប្រទេស [សមាជិកអាស៊ាន]។» លោក Didik បញ្ជាក់បែបនេះ។ សម្រាប់អ្នកការទូតឥណ្ឌូណេស៊ីរូបនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសដើម និងប្រទេសទទួលពលករពិតជាសំខាន់ណាស់ ទោះវាមិនមែនជារឿងងាយស្រួលដោយសារកង្វះស្ថាប័នអនុវត្ត ឬលក្ខខណ្ឌគោលនយោបាយផ្សេងគ្នារវាងប្រទេសដើម និងប្រទេសទទួល។   ប្រព័ន្ធផ្សព្វផ្សាយ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការការពារពលករចំណាកស្រុកដែរតាមការបញ្ចេញវិជ្ជមាន។ លោក Pichit Phromkade មន្រ្តីផ្នែកទំនាក់ទំនងរបស់កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ស្រ្តីរបស់អង្គការអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) និងអង្គការអន្តរជាតិខាងការងារ (ILO) និយាយថា ប្រព័ន្ធផ្សព្វផ្សាយអាចផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជន និងការលើកកម្ពស់ការយល់ដឹងទៅលើពលករចំណាកស្រុក។ លោកបានលើកយកការប្រើប្រាស់ដែលមានន័យវិជ្ជមាន និងមានបរិយាបន្ន ជាជាងពាក្យដែលបង្កប់ន័យរើសអើង។   បើតាមលោក Pichit ពាក្យ «គ្មានឯកសារ Undocumented » ឬ «មិនប្រក្រតី irregular » គួរត្រូវប្រើជំនួសពាក្យ «ខុសច្បាប់ illegal» ឯពាក្យ «អ្នកធ្វើការតាមផ្ទះ domestic worker» គួរជំនួសពាក្យ «អ្នកបម្រើ servant» ៕           
អ្នកជំនាញធ្វើការទាក់ទងពលករចំណាកស្រុកក្នុងតំបន់អាស៊ាន បានអំពាវនាវឱ្យមានការបង្កើនការយកចិត្តទុកដាក់លើពលករទាំងនោះ ខណៈពួកគេហាក់ត្រូវបានផាត់ចេញពីសង្គម ឬត្រូមើលរំលង បើធៀបនឹងប្រជាជនទូទៅ។ ការផ្ដល់ការគាំទ្រ និងការការពារសមស្រប ពិសេសក្នុងវិបត្តិកូវីដ-១៩ ជាអ្វីដែលពួកគេត្រូវការ។
បើតាម TheSun មហាសេដ្ឋីជនជាតិអាមេរិកដែលមានទ្រព្យរហូតដល់ជាង ៦៣ពាន់លានដុល្លារ ដោយសារបង្កើតកម្មវិធីទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីឆ្នាំ២០០៤មក បានដាក់សំណើទៅកាន់ម្ចាស់ក្លិប Spur លោក Joe Lewis ក្នុងកញ្ចប់ទឹកប្រាក់ ១.៣ពាន់លានដុល្លារ ដើម្បីបានកាន់កាប់ក្លិបរងជើងឯក Premier League រដូវកាលមុននេះវិញ។ យ៉ាងណាក៏ដោយ លោក Joe Lewis មិនទាន់ទទួលយកចំនួនទឹកប្រាក់ខាងលើនេះនៅឡើយទេ ហើយកាលពីឆ្នាំ២០១៥ ម្ចាស់កីឡដ្ឋាន White Hart Lane នេះក៏ធ្លាប់ច្រាល់ចោលសំណើ ១១៣៨លានដុល្លារ របស់សេដ្ឋី វ័យ៣១ឆ្នាំម្តងមកហើយ ដោយចង់បានតម្លៃរហូតដល់ ២.៦ពាន់លានដុល្លារ។ តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែ ក្លិប Tottenham HotSpurs  បានបដិសេធពាក្យចចាមអារាមនានាទាក់ទងនឹងការលក់ដូរ ដើម្បីពង្រីងកីឡដ្ឋានថ្មី។ មាន់ខ្នាយមាស បានអះអាងថា ក្រុមប្រឹក្សាភិបាល មិនមានការពិភាក្សាណាមួយទាក់ទងនឹងការចរចាទិញក្លិបនោះឡើយ៕
លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្តាញសង្គមដ៏ល្បី Facebook មានគម្រោងចង់ទិញក្លិប Tottenham HotSpur ក្នុងតម្លៃ ១ពាន់លានផោន ប្រមាណ ១.៣ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែក្លិបមាន់ខ្នាយមាស បានចេញសេចក្តីថ្លែងការណ៍ថា គ្មានការចរចាណាមួយនោះឡើយ។
កញ្ញា ដួង លក្ខិណា គឺជាជំនួយការកម្មវិធីនៅអង្គការ UN Women ប្រចាំនៅប្រទេសកម្ពុជា។ មានវ័យ២៩ឆ្នាំ អ្នកនាងមិនដែលស្រមៃថា នឹងត្រូវធ្វើការនៅអង្គការអន្តរជាតិ ឬស្ថាប័ន UN ណាមួយឡើយ។ ម្យ៉ាងមុនចូលរៀននៅមហាវិទ្យាល័យ លក្ខិណា អះអាងថា នាងមិនបានស្គាល់ថាអង្គការ UN ជាអ្វីផង។ តែអ្វីដែលនាងដឹង គឺនាងត្រូវរៀនឲ្យបានខ្ពស់ ដើម្បីឯករាជ្យភាព និងធ្វើការទាក់ទងនឹងការលើកកម្ពស់សមភាពយេនឌ័រ។  សូមទស្សនាវីដេអូ៖ កញ្ញា ដួង លក្ខិណា រៀបរាប់ដូច្នេះ៖ «ខ្ញុំមិនដែលដឹងថា អង្គការសហប្រជាជាតិហ្នឹងជាអ្វីផង ពេលយើងនៅវិទ្យាល័យ ព្រោះកាលដែលយើងរៀននៅវិទ្យាល័យ អត់មានសកម្មភាពក្រៅថ្នាក់ទេ អ៊ីចឹងយើងរៀនតែនៅក្នុងមេរៀន ឬក៏មានដែរ តែខ្ញុំមិនចាំ។ ខ្ញុំអត់ដឹង រហូតដល់ខ្ញុំរៀននៅសាកលវិទ្យាល័យ បានខ្ញុំចាប់ផ្តើមស្គាល់ថា តើអង្គការសហប្រជាជាតិហ្នឹងគេធ្វើការលើអ្វី? ហើយមានប៉ុន្មានផ្នែក? ដោយសារតែមានថ្នាក់មួយនោះ គេនិយាយពីអង្គការសហប្រជាជាតិតែម្តង។ អ៊ីចឹងបានខ្ញុំស្វែងយល់ពីអង្គការសហប្រជាជាតិហ្នឹង។ ប៉ុន្តែកាលហ្នឹងក៏មិនបានគិតថា ខ្លួនឯងត្រូវតែធ្វើការឲ្យអង្គការសហប្រជាជាតិ ឬអង្គការក្រៅរដ្ឋាភិបាលទេ គ្រាន់តែគំនិតដែលខ្ញុំចេញមកមួយដែលខ្ញុំចង់ហ្នឹង គឺខ្ញុំចង់ធ្វើការទាក់ទងនឹងធ្វើម៉េចឲ្យមានសមភាពយេនឌ័រនៅក្នុងសង្គម»។ កញ្ញា ដួង លក្ខិណា ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ ដែលមានឪពុកជាមន្ត្រីអង្គការសង្គមស៊ីវិល និងម្តាយជាពេទ្យឆ្មប។ តែយ៉ាងណានាងបានរស់នៅជិត និងទទួលបានភាពកក់ក្តៅពីឪពុកម្តាយត្រឹមអាយុ១១ឆ្នាំប៉ុណ្ណោះ ដោយសារតែកុមារីរូបនេះ ត្រូវចាកចេញពីស្រុកកំណើតនាខេត្តកំពង់ចាម មកបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅភ្នំពេញ។ នៅលើទឹកដីថ្មីនេះ លក្ខិណា រស់នៅជាមួយម្តាយ-ឪពុកធំ និងបងប្រុសបង្កើតដែលបានមកបន្តការសិក្សាមុន។ ត្រូវរស់ឃ្លាតឪពុកម្តាយ តាំងពីអាយុ១១ឆ្នាំ ដើម្បីការសិក្សាមិនមែនជាសាមញ្ញពេកទេសម្រាប់ក្មេងស្រីជនបទដូចលក្ខិណា។ បែបផែននៃការរស់នៅរបស់នាង ត្រូវប្តូរផ្លាស់ស្ទើរទាំងស្រុង រាប់ចាប់តាំងពីការហុបចុក ទម្លាប់រស់នៅ ជាពិសេសគឺខ្វះកក់ក្តៅ និងការថ្នាក់ថ្នមពីឪពុកម្តាយតែម្តង។ កញ្ញា លក្ខិណា រៀបរាប់ដូច្នេះ៖«មកនៅភ្នំពេញ មិនមែនជារឿងងាយស្រួលទេ យើងក្មេងយើងធ្លាប់រស់នៅជាមួយឪពុកម្តាយ យើងតែងតែពឹងផ្អែកលើគាត់ ប៉ុន្តែនៅពេលដែលយើងរស់នៅអត់មានឪពុកម្តាយនៅជាមួយអ៊ីចឹង ធ្វើឲ្យយើងចាប់ផ្តើមរៀនពឹងលើខ្លួនឯង។ ចាប់ផ្តើមធ្វើការខ្លួនឯង បោកខោអាវខ្លួនឯង ធ្វើអ្វីៗខ្លួនឯង ប៉ុន្តែអ៊ុំក៏គាត់ជួយខ្ញុំច្រើនដែរ ដោយសារយើងនៅក្មេងពេក។ គាត់បង្រៀនយើងឲ្យចេះរៀបចំខ្លួន...»។ ការណ៍នេះបន្តិចម្តងៗបានធ្វើឲ្យលក្ខិណា មានឯករាជ្យភាពតាំងពីតូច រៀនចេះបត់បែន និងកាន់តែអត់ធ្មត់ ជាពិសេស លក្ខិណា ចេះសម្របខ្លួន (Adaptation) បានយ៉ាងល្អទៅក្នុងសង្គម ដែលតែងតែផ្លាស់ប្តូរគ្រប់វិនាទីនោះ។ លក្ខិណា ចាត់ទុកការផ្លាស់ប្តូរជាឱកាសរៀនសូត្រ ពង្រឹងចំណេះ និងជំនាញ បើរំឭកពីបទពិសោធន៍ការងារ កញ្ញា ដួង លក្ខិណា ដែលបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច នៅប្រទេសបង់ក្លាដែស បានផ្លាស់ប្តូរកន្លែងធ្វើការជាញឹកញាប់ មុនប្រឡូកចូលធ្វើការងារក្នុងអង្គការ UN Women នៅក្នុងប្រទេសកម្ពុជា។ នាងធ្លាប់ធ្វើជាគ្រូបង្រៀនភាសាខ្មែរសម្រាប់អ្នកស្ម័គ្រចិត្ត Peace Corps និងនៅអង្គការតម្លាភាពកម្ពុជា(TIC)។ ក្រោយមកក៏ប្តូរទៅធ្វើការងារនៅអង្គការជនពិការ ក្នុងគម្រោងស្រាវជ្រាវទាក់ទងនឹងជនដែលមានពិការភាព និងភាពមានការងារធ្វើរបស់ជនពិការ។ បន្តបន្ទាប់មក ស្ត្រីសម្បុរស្រអែមរូបនេះ បានប្តូរទៅធ្វើការនៅអង្គការ Care Cambodia  សម្រាប់គម្រោងបញ្ឈប់ការបៀតបៀនផ្លូវភេទទៅលើស្ត្រីធ្វើការក្នុងផ្នែកសេវាកម្សាន្ត និងធ្វើការនៅស្ថាប័នផ្សេងៗ ទាក់ទងនឹងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងការពង្រឹងសមត្ថភាពរបស់យុវជនជាដើម។   ការផ្លាស់ប្តូរពីកន្លែងមួយ ទៅកន្លែងលឿនពេក ធ្វើឲ្យមិត្តភក្តិ និងអ្នកនៅជុំវិញខ្លួន លក្ខិណា បារម្ភថា វាអាចជារូបភាពដែលបង្ហាញថា លក្ខិណា ហាក់គ្មានការតាំងចិត្តនឹងធ្វើការងារនៅកន្លែងណាមួយឲ្យបានយូរនោះទេ។ ប៉ុន្តែសម្រាប់លក្ខិណា នាងបែរជាមិនបារម្ភ ហើយថែមទាំងសប្បាយចិត្តនឹងការផ្លាស់ប្តូរការងារញឹកញាប់ទៅវិញ។ កញ្ញា ដួង លក្ខិណា ពន្យល់ដូច្នេះ៖«សម្រាប់ខ្ញុំ ខ្ញុំចង់បង្កើនចំណេះដឹង និងជំនាញរបស់ខ្ញុំ។ អ៊ីចឹងខ្ញុំសប្បាយចិត្ត ដែលខ្ញុំផ្លាស់ប្តូរការងារ ទោះបីពេលខ្លះលឿនពេកក៏ដោយ ប៉ុន្តែខ្ញុំបានដឹងពីរបៀបធ្វើការងារនៅក្នុងស្ថាប័ននីមួយៗ។ អ៊ីចឹងខ្ញុំអត់មានការសោកស្តាយ ទៅលើរឿងហ្នឹងទេ។ ជាជាងការសោកស្តាយ ខ្ញុំគិតថាពេលយើងសម្រេចចិត្តអ្វីមួយ វាតែងតែមានរឿងដែលវាមិនដូចអ្វីដែលយើងគិត។ តែទោះបីជាអ៊ីចឹងក៏ដោយ វាក៏ជាចំណុចមួយដែលយើងអាចឆ្លុះបញ្ចាំងដែរថាបើសិនជាលើកក្រោយ តើយើងគួរសម្រេចចិត្តបែបណា? អ៊ីចឹងជាជាងការសោកស្តាយ ខ្ញុំគិតថា អ្វីដែលយើងធ្វើ គឺសុទ្ធតែជាឱកាសដើម្បីឲ្យយើងអាចស្វែងយល់ពីខ្លួនយើងបាន»។ លក្ខិណា ចង់ឲ្យស្ត្រីដើរឆ្ពោះទៅគោលដៅអនាគត ជាមួយនឹងចំណេះ ជំនឿ និងកុំបោះបង់ តាមពិតទៅ ការទទួលបានឱកាសការងារនៅក្នុងអង្គការ UN Women ហាក់មិនមែនជារឿងលំបាកសម្រាប់ស្ត្រីដែលពោរពេញដោយសមត្ថភាព ជំនឿ និងឯករាជ្យភាពរូបនេះឡើយ។ ប់តាមកញ្ញា ដួង លក្ខិណា អ្វីដែលធ្វើឲ្យរូបនាងមានថ្ងៃនេះ ក៏ដោយសារចំណេះដឹង និងជំនឿចិត្តដែលនាងមាន ព្រមទាំងការណ៍ដែលនាងចេះចាប់យកឱកាសដែលហុចឲ្យ និងការមិនងាយបោះបង់នេះឯង។ ដូច្នេះលក្ខិណា ចង់ឃើញមានស្ត្រីកម្ពុជាច្រើនទៀត ដើរឆ្ពោះទៅកាន់គោលដៅអនាគតរបស់ពួកគេ ជាមួយនឹងចំណេះវិជ្ជា និងជំនឿជាក់ ដែលលក្ខិណាយល់ថា ជាអាវុធដ៏មុតស្រួច អាចទម្លុះគ្រប់ឧបសគ្គនេះដែរ។ កញ្ញា ដួង លក្ខិណា លើកឡើងដូច្នេះ៖«ខ្ញុំគិតថាមនុស្សម្នាក់ៗ យើងដើរលើផ្លូវខុសៗគ្នា។ វាអត់មានផ្លូវមួយដែលយើងត្រូវតែដើរដើម្បីបានភាពជោគជ័យនោះទេ ប៉ុន្តែសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ទី១ សំខាន់បំផុត គឺការជឿជាក់លើខ្លួនឯង គិតថាខ្លួនឯងអាចធ្វើបានដូចជាអ្នកដទៃផ្សេងទៀតដែរ ហើយកុំគិតថា ខ្លួនឯងជាស្ត្រី ឬក៏អី។ ត្រូវគិតថាខ្ញុំជាមនុស្សម្នាក់ ខ្ញុំអាចធ្វើបានដូចអ្នកដទៃ។ ទី២ កុំមានការលះបង់(បោះបង់) ព្រោះម្នាក់ៗសុទ្ធតែមានការលំបាករៀងៗខ្លួន ទោះបីស្ថិតក្នុងស្ថានភាពគ្រួសារណាមួយក៏ដោយ តែយើងត្រូវតែព្យាយាមជម្នះ ពីព្រោះកើតមកមិនមែនងាយស្រួលទេ យើងតែមានបញ្ហាប្រឈមខុសៗគ្នា។ អ៊ីចឹងសំខាន់ដែលយើងព្យាយាម កុំលះបង់គោលបំណង»។ កុំធ្វើការដើម្បីតំណែង ប៉ុន្តែត្រូវធ្វើការដែលខ្លួនស្រឡាញ់ តាមពិតទៅ កញ្ញា ដួង លក្ខិណា ទើបតែបានចូលធ្វើការងារនៅក្នុងស្ថាប័ន UN Women តែប្រមាណ៣ខែប៉ុណ្ណោះ។ ដ្បិតជ្រកក្នុងទ្រនំថ្មីបានរយៈពេលខ្លី ប៉ុន្តែអ្នកខេត្តកំពង់ចាមរូបនេះ ថានាងពេញចិត្តនឹងការងារថ្មីនេះណាស់ ព្រោះនាងបានមានឱកាសធ្វើការងារផ្ទាល់ជាមួយនឹងស្ត្រីវ័យក្មេង និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលពួកគេពោរពេញដោយថាមពល និងសកម្ម។ កញ្ញា ដួង លក្ខិណា បញ្ជាក់បន្ថែម៖«ខ្ញុំឃើញថា គាត់ជាអ្នកតស៊ូ ហើយនៅពេលដែលខ្ញុំបានជាផ្នែកមួយនៃពួកគាត់ ខ្ញុំពិតជាសប្បាយមែនទែន។ ទោះបីជារយៈពេល២ ទៅ៣ខែហ្នឹង មានការងារច្រើនក៏ដោយ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើការងារមួយដែលខ្ញុំពេញចិត្ត»។ បើទោះជាពោលពេញៗមាត់ថា ពេញចិត្តនឹងការងារបច្ចុប្បន្នខ្លាំងក្តី ប៉ុន្តែលក្ខិណា មិនទាន់ដឹងទេថា នាងនឹងអាចបន្តធ្វើការងារនៅអង្គការ UN Women នេះបានយូរប៉ុណ្ណា។ នៅយូរ ឬឆាប់ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង។ នេះជាការបន្ថែមរបស់ ស្ត្រីវ័យ២៩ឆ្នាំរូបនេះ។ ទោះមិនប្រាកដចិត្ត តែកញ្ញា ដួង លក្ខិណា ក៏ធ្លោយមាត់ថា«បើបានធ្វើការងារដែលខ្លួនស្រឡាញ់ នោះនឹងយើងនឹងនៅធ្វើវាបានយូរ»។ ដូច្នេះ នាងក៏ចង់រំឭកដល់យុវជន ជាពិសេសសស្ត្រីវ័យក្មេងជំនាន់ក្រោយដែរថា កុំឲ្យធ្វើការសំឡឹងឃើញតែមុខតំណែង ឬតួនាទីនៅក្នុងស្ថាប័ន ប៉ុន្តែត្រូវធ្វើការដែលខ្លួនស្រឡាញ់ នោះទើបពួកគេអាចធ្វើការបានយូរ និងមិនហត់នឿយ។ «សម្រាប់ខ្ញុំ មុខតំណែងជារឿងមួយ ប៉ុន្តែសំខាន់បំផុតអ្វីដែលយើងធ្វើហ្នឹង យើងពេញចិត្តឬក៏អត់? បើសិនយើងព្យាយាមជំរុញខ្លួនដល់មុខតំណែងធំមួយ ប៉ុន្តែវាមិនមែនជាអ្វីដែលយើងចង់បាន អ៊ីចឹងប្រហែលជាក៏យើងមិនអាចនៅជាមួយការងារហ្នឹងបានយូរដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីជំនួយការកម្មវិធីនៅអង្គការ UN Womenរូបនេះ៕
ភ្នំពេញ៖ ចំណេះដឹង ជំនឿចិត្ត នឹងនាំស្ត្រីដើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងមួយ។ នេះជាការយល់ឃើញរបស់ កញ្ញា ដួង លក្ខិណា មន្ត្រីជំនួយការកម្មវិធីនៅអង្គការ UN Women ប្រចាំនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ស្ត្រីវ័យ២៩ឆ្នាំរូបនេះ យល់ថាស្ត្រីក៏ត្រូវចេះចាប់យកឱកាស ដើម្បីអភិវឌ្ឍន៍ចំណេះ និងពង្រឹងជំនាញបន្ថែមទៀតដែរ។ សម្រាប់កញ្ញា លក្ខិណា បើស្ត្រី ចង់មានការងារល្អ នៅក្នុងស្ថាប័នធំៗ ពួកគេ ត្រូវមានចំណេះជាអាទិភាព បន្ទាប់មកត្រូវជឿជាក់លើខ្លួនឯង និងកុំបោះបង់។
  ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី  2 កម្មវិធីបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី  3 ដោយបានរកឃើញអតិថិជនឈ្មោះ ប្រាក់ សាន់ មកពីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ Thay Sopheak មកពីភ្នំពេញ បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer Xផងដែរ។   អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី២  នៅរាជធានីភ្នំពេញ បានថ្លែងទាំងរំភើបរីករាយថា បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគុំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិនម៉ង!មានអីសំណាងមើលមិនឃើញមែន! ហើយក៏បានឈ្នះរង្វាន់នេះតែម្ដងសប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿតែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!   ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបង ក៏បានសម្តែងការសប្បាយរីករាយដែរថា អារម្មណ៍ពេលហ្នឹងនិយាយពីថាអ្នកណាសួរថាកើតអីក៏អត់ទាន់ឆ្លើយប្រាប់កើតដែរ! គឺដឹងតែពីស្រែកអរពេញតែផ្ទះជាមួយគ្រួសារហ្នឹង! ស្រែកអរទាល់តែអស់ចិត្តទើបប្រាប់គ្រួសារថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាមសុង! លើកទី 1 ក្នុងឆាកជីវិតហើយដែលមានឱកាសឈ្នះរង្វាន់បែបនេះ! សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីឈ្នះមហារង្វាន់ដ៏អស្ចារ្យនេះឡើង!   លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាំងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជំរុញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជំរុញប្រជាប្រិយភាពផលិតផល សាមសុង និងជំរុញដល់ការលក់ផលិតផលឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនរបស់យើងផងដែរ ហើយចូលមកដល់សប្ដាហ៍ទី 3 នេះ សន្ទុះនៃការគាំទ្រកម្មវិធី ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើ សាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។  លោកក៏បានបន្តទៀតថា យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែករំលែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនដ៏ពិសេសនេះផង។ យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 1 ទី 2  និងទី 3 នេះផងដែរ។   សូមរំឭកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 3 របស់កម្មវិធី ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី 3 នៃការចាប់រង្វាន់ដ៏រំជួលចិត្តនេះយើងនៅសល់តែ 1 លើកទៀតទេដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានមហាសំណាងឈ្នះមហារង្វាន់ធំពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADV , ម៉ូតូ Honda Zoomer X, ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។   * ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។   * ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី " ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី" ក្នុងសប្តាហ៍ទី 3៖ No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES   1 ប្រាក់ សាន់ ភ្នំពេញ 0989 Winner Motorbike ADV 2 Thay Sopheak ភ្នំពេញ 1131 Winner Motorbike Zoomer X 3 ប្រម ពុន្ឋិវឌ្ឍនា បាត់ដំបង 0122 Winner Samsung TV 75 Inch 4 ហឿម បូវែន ភ្នំពេញ 1096 Winner Samsung TV 75 Inch 5 Buth Sok ភ្នំពេញ 1266 Winner Samsung TV 75 Inch 6 ញីក ពេជ្រពណ្ណរង្សី ភ្នំពេញ 1296 Winner Samsung Tab A7 7 អ៊ីង វុទ្ឋី កំពត 1697 Winner Samsung Tab A7 8 យិន លាបភា បាត់ដំបង 0123 Winner Samsung Tab A7 9 ហួន សុខន ភ្នំពេញ 1048 Winner Samsung Tab A7 10 គឹម ណារ៉ាត់ ភ្នំពេញ 1024 Winner Samsung Tab A7 11 ផង់ សារិន ភ្នំពេញ 1294 Winner Samsung Tab A7   បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា 2021! ប្រញាប់ឡើងណា៎ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន!    សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !   (អត្ថបទពាណិជ្ជកម្ម)  
(ភ្នំពេញ) ថ្ងៃទី 31 ខែឧសភា ឆ្នាំ២០២១៖ ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S21 5G បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ខណៈដែលអតិថិជនជាច្រើនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ដើម្បីឈ្នះរង្វាន់ជាច្រើន ហើយពេលនេះដែលក៏បានឈានមកដល់សប្ដាហ៍ទី  3 ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី4)។
កាលពីល្ងាចថ្ងៃទី៨ មីនា មានករណីគោមួយក្បាលដើរជាន់គ្រាប់មីនតោន បានបណ្ដាលឱ្យកុមារម្នាក់ស្លាប់ និងគោមួយក្បាលងាប់។ ករណីផ្ទុះមីនតោននេះ កើតឡើងនៅក្បែរវត្តស្លាក ក្នុងឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។   លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបាត់បង់សមាជិកដោយសារគ្រាប់មីង។ លោក ហេង រតនា សរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះ៖ «នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួយសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមជាច្រើនទៀត ដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ និងបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពប្រជាជនកម្ពុជាឥតស្រាកស្រាន្តឡើយ  ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង២០ឆ្នាំមកហើយក៏ដោយចុះ»។   អត្ថបទទាក់ទង   កម្ពុជា នៅសល់ផ្ទៃដីមានមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម ជិត២ពាន់គីឡូម៉ែត្រការ៉េទៀត    សូមបញ្ជាក់ថា កម្ពុជាត្រូវបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ជាង២ ០០០គីឡូម៉ែត្រការ៉េទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីទាំងនោះ ផ្ទៃដីមានមីន ដែលត្រូវបោសសម្អាតមានចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ៕  
ភ្នំពេញ៖ កុមារម្នាក់បានស្លាប់ និងគោ១ក្បាលបានងាប់ ដោយសារផ្ទុះមីនតោន នៅក្បែរវត្តស្លាក ស្ថិតក្នុងឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
  ៩មេសា ឆ្នាំ២០២២ គឺជាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ ឆ្នាំនេះ គឺជាឆ្នាំទីបីហើយដែលគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម មិនបានរៀបចំព្រឹត្តិការណ៍នេះ នៅតាមទីសាធារណៈ និងបណ្តាខេត្ត-រាជធានី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដ្បិតមិនបានប្រារព្ធដោយផ្ទាល់ក្តី ប៉ុន្តែកម្ពុជានៅបន្តរំលឹកទិវាជាតិនេះជារៀងរាល់ឆ្នាំផងដែរ។    បើតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួន ក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។ សម្តេច មានប្រសាសន៍ថា៖«ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតខ្មែរលើកទី៥ ក្រោមប្រធានបទគាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់និងទិញផលិតផលខ្មែរ»។    ឆ្លើយតបនឹងប្រធានខាងលើ នៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិផលខ្មែរលើកទី៥ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានលើកឡើងនូវមតិមួយចំនួន ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋរួមគ្នាអនុវត្ត។ ក្នុងនោះ សម្តេច បានប្រាប់ដល់គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយគ្នាឱ្យរលូន ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតខ្មែរ ដោយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយទៀតផង។ ក្រៅពីនេះ ស្ថាប័នពាក់ទាំងអស់ត្រូវបន្តផ្តល់ជំនាញនានា ដល់ផលិតករលើដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។   សម្តេច ក៏ប្រាប់ដល់ស្ថាប័នជំនាញទាំងអស់  ត្រូវសហការជាមួយវិស័យឯកជនរៀបចំទីផ្សារអនឡាញ ជួយផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងតំណាងកម្ពុជាប្រចាំបរទេស។  ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយ នៅកម្ពុជា ទៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាស៊ាន។     សម្តេច បានណែនាំដល់ស្ថាប័នទាំងនោះ ត្រូវចងក្រងផលិតផលក្នុងស្រុក ដែលមានសក្កានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ជូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍភាពនៃការងារជួយដល់ផលិតផលក្នុងស្រុក ពីបណ្តាក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦។   ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានស្នើដល់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក«ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ» និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងដៃគូអង្គការអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម(SMEs) សហគមន៍ សមាគម ជាដើម៕            
ភ្នំពេញ៖ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ»  ជាប្រធានបទនៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិផលខ្មែរលើកទី៥ ដែលប្រារព្ធឡើងនៅថ្ងៃទី៩ មេសា។ នាឱកាសនៃទិវាជាតិនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា«គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ក្លាយជាស្មារតីខ្មែរជួយខ្មែរ។
  ខណៈពេលដែលវីរបុរសបាល់ទាត់ប្រេស៊ីល Pele វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona និង វីរបុរសបាល់ទាត់អ៊ីតាលី សុទ្ធតែធ្លាប់បានលេងក្នុងការប្រកួតដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោកបែបនេះ ហើយវីរបុរសបាល់ទាត់ផ្សេងទៀតបរាជ័យក្នុងត្រឹមវគ្គជម្រុះតំបន់។ មិនត្រឹមតែប៉ុណ្ណោះកីឡាករខ្លះគឺគ្មានសំណាងបានប្រលូកក្នុង World Cup ដ្បិតលេងឱ្យប្រទេសកំណើតដែលមិនសូវបានជាប់ទៅ World Cup។   ខាងក្រោមនេះជាវីរបុរសបាល់ទាត់ចំនួន ១០រូបដែលមិនធ្លាប់ចូលប្រលូកក្នុងការប្រកួត World Cup ក្នុងអាជីពជាកីឡាករ។ បើតាមការផ្សាយរបស់គេហទំព័រ BlecherReport.com ។   ១. Alfredo Di Stefano លោកធ្លាប់លេងឱ្យក្លិប Real Madrid របស់អេស្ប៉ាញ ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិ៣ មាន អេស្ប៉ាញ កូឡំប៊ី និងអាហ្សង់ទីន ប៉ុន្តែមិនធ្លាប់បង្ហាញ់ខ្លួនក្នុង World Cup ជុំផ្តាច់ព្រ័ត្រឡើយ ដោយសាររងរបួស។   ២. George Best សញ្ជាតិអៀរឡង់ខាងជើង វីរៈបុរសរបស់ក្រុម Manchester United លោកមិនធ្លាប់បានចូលប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ដោយក្រុមធ្លាក់ត្រឹមវគ្គជម្រុះ។   ៣. Duncan Edwards សញ្ជាតិអង់គ្លេស វីរៈបុរសរបស់ក្រុម Manchester United លោកធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេស១៨លើក ខកខានចូលប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ព្រោះស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះនាទីក្រុងម៊ុយនិច។   ៤. George Weah វីរៈបុរសបាល់ទាត់អាហ្រ្វិក សញ្ជាតិលីបេរីយ៉ា លោកធ្លាប់ឈ្នះពានរង្វាន់ FIFA Player of the Year លោកធ្លាប់លេងឱ្យក្លិបក្នុងស្រុង នៅបារាំង និង អ៊ីតាលីប៉ុន្តែមិនធ្លាប់ប្រើលូកក្នុង World Cup។   ៥. Ryan Giggs សញ្ជាតិវែលស៍ លោកជាអតីតកីឡាករដ៏ល្អបំផុតមួយរបស់ក្លិប Manchester United មិនធ្លាប់បានចូលរួមប្រកួតវគ្គជុំផ្តាច់ព្រ័ត្រ World Cup ឡើយ ព្រោះជម្រើសជាតិគ្មានកីឡាករខ្លាំង ហើយធ្លាក់ត្រឹមវគ្គជម្រុះតំបន់។   ៦. Laszlo Kubala សញ្ជាតិ ឆេកូស្លូវ៉ាគី ហុងគ្រី និងអេស្ប៉ាញ ហើយលោកក៏ជាវីរៈបុរសក្លិប Barcelona លោកធ្លាប់ត្រូវបានក្រុមជម្រើសជាតិឆេកូស្លូវ៉ាគីកោះហៅ ប៉ុន្តែខកខានព្រោះរងរបួស។   ៧. Eric Cantona សញ្ជាតិបារាំង ជាវីរបុរសក្លិប Manchester United និងជាកីឡាជម្រើសជាតិបារាំង លោកខកខានការប្រកួត World Cup ក្នុងឆ្នាំ ១៩៩៩ ដោយសារតែមានភាពមិនចុះសម្រុងជាមួយគ្រូបង្វឹក។   ៨. Valentino Mazzola សញ្ជាតិអ៊ីតាលី បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដែលដឹកក្រុមកីឡាកររបស់ក្លិប Torino ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរកើតឡើង។   ៩.  Abedi Ayew សញ្ជាតិ ហ្គាណា លោកជាវីរបុរសបាល់ទាត់ហ្គាណាដែលធ្លាប់លេងឱ្យក្រុម Olympic Marseille ដើមទសវត្សរ៍៩០ មិនធ្លាប់បានលេងការប្រកួត World Cup ឡើយប៉ុន្តែធ្លាប់ជួយជម្រើសជាតិឈ្នះពាន Africa Cup of Nations។   ១០. Bernd Schuster សញ្ជាតិអាល្លឺម៉ង់ លោកហៀបនឹងបានលេង World Cup ឱ្យជម្រើសជាតិអាល្លឺម៉ង់ ប៉ុន្តែដោយសារតែជាប់បម្រាមពីក្លិប Barcelona លោកក៏ខកខានទៅវិញ៕        
តាំងពីការចាប់ផ្តើមការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup កីឡាករល្បីឈ្មោះជាច្រើនរូប ព្រមទាំងកីឡាករផ្សេងទៀតដែលអ្នកគាំទ្របានចាត់ទុកជាវីរបុរសបាល់ទាត់ សុទ្ធសឹងមិនធ្លាប់បានចូលប្រលូកក្នុងពានរង្វាន់មួយនេះឡើយ។
រៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា នេះ លោកស្រី ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រពីសិល្បករ-ការិនី ចំនួន៥២៧នាក់ ស្មើនឹង៩៣ភាគរយ ដោយឈ្នះដាច់ឆ្ងាយពីគូប្រជែងពីរនាក់ទៀត គឺលោក ផាត់ ដារ៉ារដ្ឋ និងលោក គួច ខេវិន ដែលមានអ្នកបោះគាំទ្រតែ២៩នាក់ (៥ភាគរយ) និង១១នាក់ (២ភាគរយ) ប៉ុណ្ណោះ។ លោកស្រី ម៉ៅ ចំណាន ក្លាយជាបុគ្គលទី៥ ដែលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ បើគិតចាប់តាំងពីឆ្នាំ២០០៦មក។ សមាគមនេះផ្តួចផ្តើមគំនិតបង្កើតដំបូងបំផុតដោយលោក សយ សុភាព អ្នកសារព័ត៌មានជើងចាស់ និងលោក ជុំ កុសល អតីតអ្នកសិល្បៈ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ លោក អៀង ស៊ីធុល បានកាន់តំណែងជាប្រធានសមាគមអណត្តិទី១ ហើយលោក ម៉ិញ សុធីវណ្ណ បន្តអណត្តិទី២។ លោក សុះ ម៉ាច គ្រប់គ្រងពីរអណត្តិជាប់គ្នា គឺទី៣ និងទី៤។ អណត្តិទី៥ ដែលដឹកនាំដោយលោកស្រី ចន ច័ន្ទលក្ខិណា មានរយៈពេលវែងជាងគេ ដោយសារតែឆ្លងកាត់ដំណាក់កាលវិបត្តិកូវីដ-១៩ ពោលគឺតាំងពីឆ្នាំ២០១៧ រហូតដល់ពេលលោកស្រីប្រកាសលាលែង កាលពីអំឡុងខែកុម្ភៈ កន្លងមក។ លោកស្រី ម៉ៅ ចំណាន ដែលមានគោរមងារជាអ្នកឧកញ្ញ៉ា និងជាភរិយារបស់លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវកាន់តំណែងជាប្រធានសមាគមសិល្បៈខ្មែរអណត្តិទី៦ រហូតដល់ឆ្នាំ២០២៩៕
អតីតតារាសម្តែង លោកស្រី ម៉ៅ ចំណាន ដែលគេស្គាល់ជាទូទៅថា ស្រីតូច ចំណាន បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បៈខ្មែរ អណត្តិទី៦ ដោយមានសំឡេងគាំទ្ររហូតដល់ទៅ៩៣ភាគរយ។
  គេហទំព័រ MSN Auto បានបង្ហាញបញ្ជីឈ្មោះសារមន្ទីររថយន្តល្បីៗចំនួន២២នៅលើពិភពលោក ដោយភាគច្រើននៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក រួមទាំងអ៊ីតាលី និងអាល្លឺម៉ង់ផងដែរ។   សារមន្ទីរទាំងនោះ រួមមាន៖   ១- British Motor Museum (អង់គ្លេស) ២- The National Motor Museum, Beaulieu (អង់គ្លេស) ៣- Brooklands Museum (អង់គ្លេស) ៤-Lakeland Motor Museum (អង់គ្លេស) ៥-Haynes Motor Museum (អង់គ្លេស)     ៦- Beijing Automobile Museum (ចិន) ៧- Mullin Automotive Museum (អាមេរិក) ៨- Museo Storico Alfa Romeo (អ៊ីតាលី) ៩- Blackhawk Museum (អាមេរិក) ១០- Lane Motor Museum (អាមេរិក) ១១-Louwman Museum (ហូឡង់) ១២-Henry Ford Museum (អាមេរិក)   ១៣-Schlumpf Museum (បារាំង) ១៤-Audi Forum (អាល្លឺម៉ង់) ១៥-Petersen Automotive Museum (អាមេរិក) ១៦-Museo Ferrari និង Museo Enzo Ferrari  (អ៊ីតាលី) ១៧-Lamborghini Museum (អ៊ីតាលី) ១៨-Mercedes-Benz Museum (អាល្លឺម៉ង់)   ១៩-Saab Museum (ស៊ុយអែត) ២០-National Automobile Museum (អាមេរិក) ២១-Nethercutt Museum (អាមេរិក) ២២- Canadian Motor Museum (កាណាដា)៕  
សារមន្ទីររថយន្ត មានវត្តមាននៅតាមបណ្តាប្រទេសឧស្សាហកម្មជឿនលឿនជាច្រើននៅលើពិភពលោក ដែលអនុញ្ញាតឲ្យបណ្តាអ្នកស្រឡាញ់រថយន្ត អាចសិក្សាស្វែងយល់ពីការវិវត្តនៃម៉ូឌែលរថយន្តនៅលើពិភពលោក។