text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
អ្នកចូលរួមត្រឹម៣៦ភាគរយ ធ្វើឲ្យប្រជាមតិប្ដូរឈ្មោះនៅម៉ាសេដ្វាន មិនបានការ។ នេះជាការសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី១ ខែតុលា មួយថ្ងៃបន្ទាប់ពីប្រជាមតិត្រូវបានរៀបចំ។ ក្រសួងការបរទេសរុស្ស៊ីបន្តថា កង្វះការចាប់អារម្មណ៍ពីសំណាក់ប្រជាជនម៉ាសេដ្វានចំពោះប្រជាមតិប្ដូរឈ្មោះនេះ មានន័យថា ប្រជាជនម៉ាសេដ្វានបានពហិការការសម្រេចចិត្តដោយបង្ខំរបស់រដ្ឋាភិបាល។ តាមពិតទៅ អ្នកចូលរួមប្រជាមតិស្ទើរមួយរយភាគរយទៅហើយដែលគាំទ្រការផ្លាស់ប្ដូរឈ្មោះទៅជា «សាធារណរដ្ឋម៉ាសេដ្វានខាងជើង» ប៉ុន្តែចំនួនអ្នកចូលរួមត្រឹម៣៦ភាគរយ ធ្វើឲ្យលទ្ធផលប្រជាមតិនេះមិនអាចយកជាការបាន ទោះជាវាមិនមានចំណងផ្លូវច្បាប់ក្ដី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុងមូស្គូអះអាងថា ចំនួនតិចតួចបែបនេះ មិនអាចធ្វើឲ្យប្រជាមតិជោគជ័យឡើយ ហើយជាការទាត់ចោលលទ្ធផលចរចារវាងក្រុងស្កុបជេ និងក្រុងអាថែន។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ក្រុងមូស្គូក៏រិះគន់អឺរ៉ុបដែលចង់ឃើញការផ្លាស់ប្ដូរឈ្មោះរបស់ម៉ាសេដ្វាន។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីលើកឡើងថា អ្នកនយោបាយនៅអឺរ៉ុបបានចូលរួមក្នុងយុទ្ធនាការឃោសនា និងលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសបាល់កង់មួយនេះដោយគ្មានការអៀនខ្មាស់អ្វីសោះ។ នេះក៏ព្រោះតែការផ្លាស់ប្ដូរឈ្មោះនេះ នឹងបើកផ្លូវឲ្យរដ្ឋមួយនេះក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុបដូចគ្នាដែរ។ ដោយសារបរាជ័យនៅប្រជាមតិ លោកនាយករដ្ឋមន្ត្រី សូរាន សាអេវ បានបញ្ជាក់ជាថ្មីថា លោកនឹងប្រឹងប្រែងជំរុញឲ្យសភាបោះឆ្នោតអនុម័តប្តូរឈ្មោះប្រទេសតាមការព្រមព្រៀងជាមួយក្រិក។ លោក សាអេវ ប្តេជ្ញាថា ការបោះឆ្នោតក្នុងសភានឹងត្រូវរៀបចំឡើងឆាប់ៗដើម្បីសម្រេចលើការវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រួសត្រាយសម្រាប់ការប្តូរឈ្មោះប្រទេស។ ប៉ុន្តែលោកត្រូវជម្នះសមាជិកសភាបក្សប្រឆាំងដែលប្រកាសគាំទ្រលទ្ធផលប្រជាមតិ។ សូមរំឭកថា ម៉ាសេដ្វានប្រកាសឯករាជ្យពីយូហ្គោស្លាវីនៅឆ្នាំ ១៩៩១ ហើយចាប់ពីពេលនោះមកប្រទេសយ៉ាងតិចណាស់ ១៣០លើនោះទទួលស្គាល់ឈ្មោះ «អតីតសាធារណរដ្ឋយូហ្គោស្លាវី នៃម៉ាសេដ្វាន»។ ឈ្មោះនេះ ក៏នាំឲ្យមានជម្លោះជាមួយក្រិក ដែលមានខេត្តមួយឈ្មោះដូចគ្នានេះដែរ។ ប្រជាជនក្រិកជានិច្ចជាកាលបានចោទប្រកាន់ ម៉ាសេដ្វានដែលសម្រេចយកឈ្មោះដូចគ្នានឹងខេត្តខ្លួននោះ ថា មានចេតនាមិនល្អឡើយ៕ | ប្រជាមតិនៅម៉ាសេដ្វានថ្ងៃទី៣០ ខែកញ្ញាដើម្បីសម្រេចលើការប្តូរឈ្មោះប្រទេសទៅជា «ម៉ាសេដ្វានខាងជើង» មិនត្រូវបានចាត់ទុកថា បានការឡើយ ព្រោះអ្នកទៅចូលរួមមានត្រឹម៣៦ភាគរយប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលក្រុងស្កុបជេនឹងប្រឹងប្រែងរុញសភាឲ្យអនុម័តការប្ដូរឈ្មោះនេះ ខណៈអឺរ៉ុបចង់ឲ្យម៉ាសេដ្វានពន្លឿននីតិវិធីដែរដើម្បីចាប់ផ្ដើមដំណើរការសមាជិកភាពសហភាពអឺរ៉ុប។ ក្រុងមូស្គូ នៅថ្ងៃទី១ ខែតុលា បានរិះគន់ការបោះឆ្នោតប្ដូរឈ្មោះប្រទេសដែលខ្លួនហៅថា ជាការបង្ខិតបង្ខំ។ |
PSG ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុបកាលពីរដូវកាលឆ្នាំ ២០១៨-១៩ នៅវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងកូនក្រុមរបស់លោក Ole Gunnar Solskjaer។ កាលនោះក្រុមយក្សបារាំងឈ្នះ ២-០ ក្នុងជើងទី១នៅ Old Trafford តែភ្លាត់ស្នៀងចាញ់ ៣-១ វិញនៅជើងទី២ ក្នុងទឹកដីខ្លួន។ ទោះយ៉ាងណា PSG ជាក្រុមរងជើងឯក Champions League កាលពីរដូវកាលមុន ក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងជំនួបនៅរាត្រីនេះ លោក Tuchel បានព្រមានក្រុមភ្ញៀវថា កីឡដ្ឋាន Parc des Princes ជាទីដែល PSG តែងតែអាចរកគ្រាប់បាល់ស៊ុតបញ្ជូលទីបានច្រើន។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គជម្រុះពូល H នេះអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ អះអាងថា លោកនឹងផ្តោតលើការប្រយុទ្ធដើម្បីបាន៣ពិន្ទុពី Man Utd។ លោក Tuchel អះអាងដូច្នេះ ក្រោយមើលឃើញថា Man Utd បានរបូតគ្រាប់បាល់រហូត១២ គ្រាប់រួចទៅហើយនៅក្នុងការប្រកួតក្របខណ្ឌ Premier League ចំនួន៤លើកដំបូងរដូវកាលនេះ។ ចំនុចនេះហើយ ដែលធ្វើឲ្យ PSG ត្រូវផ្តោតខ្លាំងលើការប្រយុទ្ធ ខណៈពួកគេមានកីឡាករមានគុណភាពច្រើនដូចជា Kylian Mbappe, Neymar និង Angel Di Maria ជាដើម។ យ៉ាងណាក៏ដោយ លោក Tuchel ក៏មិនមើលស្រាលក្រុមគូប្រជែងរបស់លោកដែរ ដ្បិតក្រុម PSG ធ្លាប់រងបរាជ័យដោយសារក្រុមលោក Solskjaer ដោយការវាយបករួចមកហើយ។ លោកបានលើកសរសើរពី Paul Pogba ថា ជាខ្សែបម្រើឆ្នើមកម្រិតពិភពលោក និងកីឡាករដទៃទៀត ជាពិសេសសមាជិកថ្មីដ៏គ្រោះថ្នាក់ Bruno Fernandes។ សម្រាប់ជំនួបបើកឆាកពូល H នេះ Man Utd បានប្រកាសដែរថា កីឡាករសំខាន់ៗរបស់ខ្លួនដូចជាខ្សែការពារ Harry Maguire, Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ PSG សុទ្ធតែអវត្តមាន។ ក្នុងពូលនេះដែរ RasenBallsport Leipzig ត្រូវប៉ះ Istanbul Basaksehir នៅម៉ោង ២:០០នាទីដូចគ្នា។ ជំនួបគូដទៃទៀត ដែលត្រូវប្រកួតនៅម៉ោង ១១:៥៥នាទីយប់នេះមាន Salzburg ទទួល Lokomotiv Moscow សម្រាប់ពូល A ឯ Juventus ទៅលេងផ្ទះ Dynamo Kyiv ពូល G៕ | Paris St Germain នឹងផ្តោតលើការប្រយុទ្ធដើម្បីវាយលុកយកឈ្នះក្រុម Manchester United ក្នុងជំនួបបើកឆាកក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុ ពូល H នៅរាត្រីថ្ងៃទី២០ ខែតុលា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា] នេះ។ PSG ដាក់គោលដៅសងសឹកបិសាចក្រហមឲ្យបាន ក្រោយក្រុមអង់គ្លេសទម្លាក់ពួកគេនៅវគ្គ១៦ក្រុមកាលពី ១៨ ខែមុន។ |
Foden ខ្សែបម្រើក្រុម Manchester City ឈរលើគេមានតម្លៃ ២៣១លានដុល្លារអាមេរិក តាមពីក្រោយដោយកីឡាករ Manchester United ពីររូប គឺ Greenwood តម្លៃ ២១៦លានដុល្លារ និង Rashford តម្លៃ ១៩៣លានដុល្លារ។ Erling Haaland របស់ Borussia Dortmund ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាមួយតម្លៃផ្ទេរ ១៨៩លានដុល្លារ ខណៈ Bruno Fernandes ខ្សែបម្រើឆ្នើមបិសាចក្រហម ឈរនៅលំដាប់ទី៥មានតម្លៃ ១៨៦លានដុល្លារ។ CIES Football Observatory បានចាត់ថ្នាក់តម្លៃសម្រាប់កីឡាករខាងលើ ដោយយោងតាមកកត្តាអាយុតិច សេដ្ឋកិច្ចក្លិប និងទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេសម្រាប់ក្រុមក្នុងការប្រកួតកន្លងមក។ Foden វ័យ២១ឆ្នាំ បានបញ្ចេញទម្រង់លេងលេចធ្លោ តាមរយៈការជួយក្រុមមេឃខៀវលើកពាន Premier League រដូវកាលកន្លងទៅ។ ខ្សែបម្រើអង់គ្លេសរូបនេះ ក៏រួមចំណែកសំខាន់ក្នុងការនាំក្រុមលោក Pep Guardiola ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះចាញ់ Chelsea ក្តី។ Greenwood វ័យ១៩ឆ្នាំ និង Rashford អាយុ២៣ឆ្នាំ ដើរតួសំខាន់ក្នុងការជួយ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអង់គ្លេស និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League។ Greenwood រកបាន១២ គ្រាប់ ឯ Rashford សម្រេចទីបាន២១គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់។ ដោយឡែក កីឡាករ៥រូបទៀតដែលស្ថិតក្នុងចំណោមកីឡាករថ្លៃជាងគេទាំង១០ រួមមានចំណាត់ថ្នាក់លេខ ៦ Frenkie de Jong របស់ Barcelona តម្លៃ១៦៨លានដុល្លារ លេខ៧ Pedri របស់ Barcelona តម្លៃ១៦១លានដុល្លារ លេខ៨ Alphonso Davies ខ្សែការពារ Bayern Munich តម្លៃ ១៥៩លានដុល្លារ លេខ៩ Joao Felix ខ្សែប្រយុទ្ធ Atletico Madrid តម្លៃ ១៥៥លានដុល្លារ និងលេខរៀងទី១០ កីឡាករ Mason Mount ខ្សែបម្រើ Chelsea តម្លៃ ១៥០លានដុល្លារ៕ | កីឡាករអង់គ្លេស៣រូប រួមមាន Phil Foden, Mason Greenwood និង Marcus Rashford មានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងចំណោមកីឡាករប្រកបអាជីពនៅលីគកំពូលទាំង៥របស់អឺរ៉ុប។ នេះបើយោងតាមទិន្នន័យរបស់មន្ទីរស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory។ |
ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានជួយអនីតិជនខ្មែរចំនួន៦នាក់ ដែលមានអាយុអាយុចន្លោះពី១០ ទៅ១៦ឆ្នាំ ដែលរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ ក្រោយការជួយអន្តរាគមន៍ពីស្ថានទូតរួច អនីតិជនខ្មែរទាំង៦នាក់ បានត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយពលករខ្មែរចំនួន ១២នាក់ ក្នុងនោះមានស្ត្រី៦នាក់ និងកុមារម្នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅទីនោះ។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ពលរដ្ឋខ្មែរឲ្យមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសសិង្ហបុរី បានជួយពលការិនីខ្មែរម្នាក់ ដែលមិនអាចទ្រាំទ្រនឹងការលំបាកនៅទីនោះបាន។ ក្រោយជួយអន្តរាគមន៍ពីស្ថានទូត ពលការិនីរូបនេះ បានមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយប្រជាពលរដ្ឋខ្មែរចំនួន ៩នាក់ ក្នុងនោះស្ត្រីមាន ៨នាក់ ដែលត្រូវបានមេខ្យល់នាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន។ ពលរដ្ឋទាំង ៩នាក់ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស រាល់ការចំណាយលើថ្លៃស្នាក់នៅ បរិភោគ និងធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ របស់ពលរដ្ឋខ្មែរទាំង២៨នាក់នេះ គឺជាបន្ទុករបស់ស្ថានទូតនីមួយៗ៕ | ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតខ្មែរប្រចាំប្រទេសចំនួន៤ បានជួយសង្គ្រោះពលករចំណាកស្រុកដោយខុសច្បាប់ និងដោយការជួញដូរមនុស្ស សរុបចំនួន ២៨នាក់ ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្ថានទូតខ្មែរទាំង ៤នោះមានដូចជា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ |
យុវជនខ្មែរងាយរងគ្រោះចំនួន ១១០នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញជួសជុល និងថែទាំរថយន្ត ដែលជាគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ ជំនាញជួសជុល និងថែទាំរថយន្ត បានបង្កើតឱកាសដល់ពួកគេ ទទួលបានការងារធ្វើដែលមានប្រាក់ខែសមរម្យ ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេផងដែរ។ លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ក្នុងពិធី បញ្ចប់គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនងាយរងគ្រោះនៅកម្ពុជា កាលពីពេលកន្លងទៅថា គម្រោងជួសជុល និងថែទាំរថយន្ត បានប្រព្រឹត្តទៅអស់ពេលជិត៣ឆ្នាំហើយ។ លោកបន្ថែមថា អង្គការភ្លែន បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន HYUNDAI របស់កូរ៉េខាងត្បូង ដើម្បីផ្តល់ការបណ្តុះបណ្តាល និងកន្លែងអនុវត្តសម្រាប់យុវជនទាំងនោះ។ លោក យី គឹមថាន បញ្ជាក់យ៉ាងដូច្នេះថា៖«ពួកគេរៀនរយៈពេល១ឆ្នាំក្នុងមួយវគ្គ ដោយរៀនទ្រឹស្តីផង និងអនុវត្តន៍ផ្ទាល់ផង។ ក្រោយវគ្គបណ្តុះបណ្តាល ពួកគេសុទ្ធតែទទួលបានការងារធ្វើ»។ ក្រៅពីជំនាញជួសជុស និងថែទាំរថយន្ត អង្គការ Plan International Cambodia បានបណ្តុះបណ្តាលយុវជនដែលងាយរងគ្រោះ ដូចជាយុវជនបោះបង់ការសិក្សា និងយុវជនពិការជាដើម សរុបជាង២ពាន់នាក់ ឲ្យទទួលបានជំនាញជាច្រើន ដូចជា ចុងភៅ ជុសជុសទូរសព្ទដៃ ម៉ូតូ កង់ គោយន្ត និងតុបតែងមុខ និងធ្វើសក់ និងកាត់ដេរសំលៀកបំពាក់ជាដើម។ សូមស្តាប់ប្រសាសន៍ លោក យី គឹមថាន ដូចតទៅ ៖ | សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលជំនាញជុសជុល និងថែទាំរថយន្ត ដល់យុវជនចំនួន១១០នាក់ ដែលមកពីខេត្តចំនួន៤ រួមមានត្បូងឃ្មុំ សៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង។ នេះបើតាម លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ |
លោក Tran Tuan Duong មានវ័យ ៣៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលលោក កំពុងលក់វិញ្ញាបនបត្រលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ចំនួន ៦ច្បាប់ ក្នុងតម្លៃជាង ៤៤ដុល្លារ ឬ ១លានដុង។ បុរសនេះ រស់នៅក្នុងខេត្ត Bac Ninh ដែលស្ថិតនៅវៀតណាម ភាគខាងជើង។ តាមសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសវៀតណាម នៅថ្ងៃទី១២ ខែសីហា លោក Duong កន្លងមកបានលក់វិញ្ញាបនបត្រលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ប្រមាណ ១៥០ច្បាប់ ក្នុងនោះរួមមានការធ្វើតេស្តដោយឧបករណ៍ PCR ផងដែរ។ យ៉ាងណាមិញ ប៉ូលិស កំពុងស៊ើបអង្កេតលើករណីនេះ បន្ថែមទៀត។ ចំណាត់ការខាងលើ ធ្វើឡើងស្របពេលវៀតណាម កំពុងដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ និងវីរុស ដែលបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា នៅក្នុងប្រទេស។ ក្រុង និងខេត្តជាច្រើន ត្រូវស្ថិតក្រោមវិធានរឹតត្បិត ខណៈករណីឆ្លងប្រចាំថ្ងៃ មានជាច្រើនពាន់ករណី។ នៅថ្ងៃទី១២ ខែសីហា វៀតណាម បានរាយការណ៍ករណីឆ្លងចំនួន ៩៦៨៤ករណី។ មកទល់ពេលនេះ វៀតណាម មានករណីឆ្លងសរុបចំនួនជាង ២៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ៤ពាន់នាក់៕ | ប៉ូលិសវៀតណាម នៅថ្ងៃទី១១ ខែសីហា បានចាប់ខ្លួនអាជីវករម្នាក់ ដែលធ្វើ និងលក់វិញ្ញាបនបត្រលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩។ ចំណាត់ការនេះ ធ្វើឡើងស្របពេលវៀតណាម កំពុងដាក់ចេញវិធានការទប់ស្កាត់ជំងឺឆ្លងសកលនៅក្នុងប្រទេស។ |
បេក្ខជនប្រឡង បានគោរពតាមបទបញ្ញត្តិយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួន នូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់ឡើយ។ នេះជាការបញ្ជាក់របស់ក្រសួងអប់រំ ដែលបានបន្ថែមថា បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន៧ករណី ដោយក្នុងនោះក្រសួងដកហូតទូរសព្ទ៥ករណី និងសំណៅឯកសារ២ករណី។ បើតាមក្រសួងអប់រំ គណៈមេប្រយោគប្រព្រឹត្តខុសឆ្គងដោយទុកទូរសព្ទដៃជាប់ខ្លួន នៅក្នុងមណ្ឌលសំណេរ៥ករណី។ ចំណែកបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ៦៤ករណី ដែលក្នុងនោះមាន៥ករណី បានបញ្ជូនទៅមន្ទីពេទ្យ ហើយមិនអាចត្រឡប់មកប្រឡងវិញបាន។ ក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនអវត្តមាន១៨៩៩នាក់ ត្រូវជា១,៦៥ភាគរយ នៃចំនួនបេក្ខជនប្រឡង១១៥,២៦៨នាក់ ។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ តាមការគ្រោងទុក លទ្ធផលប្រឡងនៅតាមមណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងតាមបណ្ដាខេត្តផ្សេងទៀត នៅថ្ងៃទី១២ កញ្ញាឆ្នាំ២០១៨។ នេះបើតាមក្រសួងអប់រំ៕ | ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយសភូមិ (បាក់ឌុប) បានបញ្ចប់ហើយ នៅថ្ងៃទី២១ សីហានេះ។ ក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន បើទោះជាខេត្តមួយចំនួន មានភ្លៀងក៏ដោយ។ |
«នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា»។ នេះបើតាមការត្រាស់បង្គាប់របស់ព្រះប្រមុខរដ្ឋនៅលើព្រះរាជក្រឹត្យ។ ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនេះ ធ្វើឡើងបន្ទាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន៥អាសនៈ។ លោក ហ៊ុន ម៉ាណែត ដែលត្រូវជំនួសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា មានលក្ខខណ្ឌពេញលេញក្នុងការដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល ដោយលោកបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាវរជនដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់៕ | ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៧ ខែសីហា បានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ |
ខណៈប្រជាជនមីយ៉ាន់ម៉ាក្នុងស្រុករក្សាភាពស្ងប់ស្ងាត់នៅឡើយ ពលរដ្ឋមីយ៉ាន់ម៉ានៅបរទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងការដណ្ដើមអំណាចរបស់យោធានៅថ្ងៃទី១ ខែកុម្ភៈ។ គេបានឃើញមានការជួបជុំនៅទីក្រុងបាងកក ប្រទេសថៃ ទីក្រុងតូក្យូរបសជប៉ុន និងនៅនេប៉ាល់ជាដើម។ នៅទីក្រុងបាងកក ប្រជាជនមីយ៉ាន់ម៉ា ដែលភាគច្រើនជាពលករចំណាកស្រុក និងជាអ្នកគាំទ្របក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) បានជួបជុំ នៅមុនស្ថានទូតមីយ៉ាន់ម៉ាដោយពាក់អាវយឺតរបស់បក្ស(NLD) និងម៉ាស់មានរូបផ្កាយ និងហង្សដែលជានិមិត្តសញ្ញារបស់បក្សនេះ។ បាតុករ បានប៉ះទង្គិចបន្តិចបន្តួចជាមួយប៉ូលិសថៃ ដែលធ្វើឱ្យមនុស្ស២នាក់របួស។ «យើងខឹងខ្លាំងណាស់។ ពលរដ្ឋមីយ៉ាន់ម៉ា ដឹងថាឧត្តមសេនីយ៍ទាំងនោះអាក្រក់ប៉ុណ្ណា។ យើង ចង់ឲ្យដោះលែងម្តាយរបស់យើង»។ នេះជាការលើកឡើងរបស់លោក Naing Li Noo ពលករចំណាកស្រុកម្នាក់ដែលជិះម៉ូតូមកបាតុកម្ម។ នៅមីយ៉ាន់ម៉ា ពលរដ្ឋមួយចំនួនហៅលោកស្រីស៊ូជី ជាម្តាយ។ លោកLi Noo ប្តេជ្ញាថានឹងបាតុកម្មនៅមុខស្ថានទូតជាថ្មី ដោយអះអាងថាមិនខ្លាចនឹងបាត់បង់អ្វីឡើយ។ នេះបើតាមកាសែត Bangkok Post ។ ដូចគ្នានេះដែរ Khum Soe Thu ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ដែលរស់នៅថៃជាង១០ឆ្នាំមកហើយនិយាយថា បាតុកម្មនេះមិនមែនត្រឹមតែទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ឡើយ។ ពលរដ្ឋរូបនេះ និយាយថា បាតុកម្មនេះគឺទាមទារឲ្យស្តារប្រជាធិបតេយ្យឡើងវិញ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងគ្មានការរើសអើងអ្វីឡើយជាពិសេសសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅតែពីថៃ ពលរដ្ឋមីយ៉ាន់ម៉ាមួយក្រុមក៏ជួបជុំបាតុកម្មមុខសាកលវិទ្យាល័យរបស់អង្គការសហប្រជាជាតិនៅក្រុងតូក្យូ ប្រទេសជប៉ុន។ នៅរដ្ឋធានីកដ្ឋមណ្ឌូ ក្រុមសង្គមស៊ីវិលនេប៉ាល់ ក៏នាំគ្នាតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាដែរ។ លោក Kavi Chongkittavorn អតីតនិពន្ធនាយកសារព័ត៌មានThe Myanmar Time និងជាអ្នកកាសែតដ៏ល្បីដែលតាមដានបញ្ហាអាស៊ាន និយាយថា រដ្ឋប្រហារនេះមានផល់ប៉ះពាល់អវិជ្ជមាន ជាពិសេសលើវិស័យសេដ្ឋកិច្ចមីយ៉ានម៉ា។ លោកថា រដ្ឋាភិបាលស៊ីវិលខិតខំប្រឹងប្រែងក្នុងការសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ ប៉ុន្តែការវិវត្តស្ថានការណ៍នយោបាយបែបនេះ នឹងពន្យឺតការវិនិយោគដោយផ្ទាល់ពីបរទេស។ យោធាមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាចជាថ្មីតាមរយៈរដ្ឋប្រហារមួយនៅថ្ងៃទី១ ខែកុម្ភៈ។ យោធាអះអាងបានដាក់ប្រទេសក្នុងស្ថានការណ៍អាសន្ន និងអះអាងពីការរៀបចំការបោះឆ្នោតនៅរយៈពេលមួយឆ្នាំខាងមុខ ។ រដ្ឋប្រហារ ធ្វើឡើងដោយសារយោធាមីយ៉ាន់ម៉ា អះអាងថា មានការលួចបន្លំសន្លឹកឆ្លោតជាង ១០លានករណីទាក់ទិននឹងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០៕ អត្ថបទទាក់ទង ដំណើរដើមទងមុនឈានដល់រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ស៊ូជី ប្រាប់ប្រជាជនឱ្យចេញតវ៉ា ឯយោធាថា នឹងរៀបចំការបោះឆ្នោតឡើងវិញ យោធាមីយ៉ាន់ម៉ា ឡើងគ្រប់គ្រងអំណាចជាថ្មី ក្នុងរដ្ឋប្រហារមិនបង្ហូរឈាម | ពលរដ្ឋមីយ៉ាន់ម៉ានៅបរទេស បានជួបជុំគ្នានៅមុខស្ថានទូតមីយ៉ាន់ម៉ាដើម្បីតវ៉ានឹងការធ្វើរដ្ឋប្រហារដោយយោធាប្រឆាំងរដ្ឋាភិបាលស៊ីវិល។ បាតុករទាមទារឲ្យក្រុមយោធាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាអំពាវនាវឲ្យរដ្ឋាភិបាលម្ចាស់ផ្ទះប្រឆាំងនឹងរដ្ឋប្រហារ និងមិនត្រូវទទួលស្គាល់រដ្ឋាភិបាលយោធាថ្មីនេះឡើយ។ |
ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាកង់ភ្នំ Union Cyclist International(UCI) កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ គ្រូកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា មើលឃើញពីវឌ្ឍនភាពរបស់អត្តពលិកកីឡាកង់ភ្នំកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ទាំងបច្ចេកទេស កម្លាំង។ លោក អ៊ុច សុខវិបុល និយាយថា៖«កីឡាករ-កីឡាការិនី របស់យើងសុទ្ធតែមានវ័យក្មេង ហើយទើបតែបានចូលហ្វឹកហាត់តាមកម្រិតជំនាញនៅជំរំហ្វឹកហាត់ស្រុកបន្ទាយស្រីជិត២ឆ្នាំ សម្រាប់ត្រៀមស៊ីហ្គេម២០២៣ និងហ្គេមបន្ទាប់ៗទៀត»។ កីឡាករកង់ភ្នំជម្រើសជាតិកម្ពុជា ឆាន ឆៃហ្វុង ក្នុងការប្រកួតកង៉ភ្នំ UCI នៅប្រទេសថៃ។ រូបពី ECT លោក អ៊ុច សុខវិបុល សង្កត់ធ្ងន់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនីកង់ភ្នំបានត្រៀមខ្លួនរួចរាល់ចំពោះការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ ដែលកម្ពុជា រង់ចាំអស់រយៈពេល៦៤ឆ្នាំ។ បន្ថែមពីលើនោះទៀតគ្រូជម្រើសជាតិកង់ភ្នំដដែលបន្ថែមថា៖« ទាំងស៊ីហ្គេម និងAsian Games កីឡានេះ គឺជាប្រភេទកីឡា Olympic លក្ខណ:ប្រយុទ្ធ ជំនាញស៊ីជម្រៅ ក្រុម និងត្រូវមានការគាំទ្រជំរុញខ្ពស់ដើម្បីឈានដល់ជ័យជម្នះ។ យើងចង់ឈ្នះ ប្រទេសគេក៏ចង់ឈ្នះ ដូចនេះលទ្ធផលដែលទទួលបាននីមួយៗ គឺប្រយុទ្ធយ៉ាងស្វិតស្វាញណាស់ មានការរៀបចំច្បាស់លាស់ មានការគាំទ្រខ្ពស់»។ គួបញ្ជាក់ថា ការប្រកួតកីឡាកង់ភ្នំ (Thai Cycling Association UCI C1 class) មានប្រទេសចូលរួមមានចំនួន១២ ក្នុងនោះមានម្ចាស់ផ្ទះ ថៃ,កម្ពុជា,នូវែលហ៊្សេឡង់,កាហ្សាក់ស្ថាន,ជប៉ុន,ឥណ្ឌា,តៃវ៉ាន់,ហុងកុង(ចិន),ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី,ហ្វីលីពីន និងសិង្ហបុរី ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣ នៅខេត្តPhichit ប្រទេសថៃ៕ | លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា មើលឃើញពីសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកាន់តែកើនឡើងទាំងបច្ចេកទេស និងកម្លាំង។ កីឡាកង់ភ្នំ មានក្តីសង្ឃឹមខ្ពស់សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ |
សហរដ្ឋអាមេរិក បានចំណាយប្រមាណ៨៣ពាន់លានដុល្លារអាមេរិក លើការហ្វឹកហ្វឺន និងការទិញសម្ភារយោធាសម្រាប់កងកម្លាំងអាហ្វហ្កានីស្ថាន បើគិតចាប់តាំងពីឆ្នាំ២០០១មក។ ប៉ុន្តែក្រោយពេលដែលរដ្ឋបាលលោក ចូ បៃឌិន ប្រកាសដកទ័ព ក្រុមតាលីបង់បានចាប់ផ្តើមវាយលុកកាន់កាប់ក្រុងជាបន្តបន្ទាប់ រហូតដល់ដណ្តើមបានក្រុងកាប៊ុល។ របាយការណ៍ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក (Openthebooks.com) បានបង្ហាញថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយរថយន្តជិត៧៦០០០គ្រឿង និងយន្តហោះជាង២០០គ្រឿង ដល់កងកម្លាំងអាហ្វហ្កានីស្ថាន ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦។ យោងតាមការផ្សាយរបស់ Oryx Blog ក្រោយការដកទ័ពរបស់សហរដ្ឋអាមេរិក តាលីបង់ បានគ្រប់គ្រង និងបំផ្លាញសម្ភារយោធាជាបន្តបន្ទាប់ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ មក។ ពួកគេដណ្តើមបានរថក្រោះ១២គ្រឿង រថយន្តចម្បាំង (M117 ASV, M1117 Command & Control, M113 APC) ៦០គ្រឿង រថយន្តផ្សេងទៀតជាង២០០០គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ និងសម្ភារយោធាជាច្រើនទៀត។ រថយន្តដែលតាលីបង់រឹបអូសបានភាគច្រើនគឺស្ថិតក្នុងមូលដ្ឋានទ័ពអាមេរិក-អាហ្វហ្កានីស្ថាន ក្នុងនោះ Ford Rangers មានជាង៩០០គ្រឿង, HMMMWVs ជិត៧៥០គ្រឿង រថយន្ត International 7/8000 Series ជាង៣០០គ្រឿង និងបណ្តារថយន្ត រថក្រោះយោធាផ្សេងទៀត។ បន្ថែមពីលើនេះ ក្រុមតាលីបង់បន្តប្រមូលបានរថយន្ត និងសម្ភារផ្សេងៗទៀតពីបរទេស និងពលរដ្ឋអាហ្វហ្កានីស្ថាន ដែលទុកចោល ហើយនិរទេសខ្លួនទៅបរទេស។ «យើងមិនមានរូបថតពេញលេញឡើយ ប៉ុន្តែសម្ភារយោធាជាច្រើនត្រូវបានបំផ្លាញ និងធ្លាក់ចូលក្នុងដៃក្រុមតាលីបង់»។ នេះបើតាមការអះអាងរបស់លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន ដែលត្រូវបានដកស្រង់ដោយរ៉យទ័រ៕ រូបថតទាំងអស់៖ Xinhua | រថយន្តយោធាដែលសហរដ្ឋអាមេរិក ផ្តល់ជំនួយសម្រាប់ការហ្វឹកហ្វឺនយោធាអាហ្វហ្កានីស្ថាន រាប់ពាន់គ្រឿង បានធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ បន្ទាប់ពីពួកគេបានកាន់កាប់អាហ្វហ្កានីស្ថានទាំងមូល។ |
ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ ៖ លោក ជឿន សុខុន មេឃុំព្រៃគុយ បានសង់ជម្រាលក្នុងសាលាឃុំជូនពលរដ្ឋមានពិការភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋពិការ។ លោក ជឿន សុខុន បានអះអាងថា ជម្រាលជនពិការនេះ ត្រូវបានសាងសង់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។ បើតាមលោកមេឃុំ ការសាងសង់ជម្រាល គឺតបតាមការស្នើសុំរបស់ពលរដ្ឋ និង ដើម្បីឱ្យពួកគាត់មកទទួលសេវាសាធារណៈងាយស្រួលដូចពលរដ្ឋទូទៅដែរ។ មេឃុំព្រៃគុយ បញ្ជាក់ថា៖«ជម្រាលនេះ ផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋមកសាលាឃុំ ។ យើងតែងយកចិត្តទុកដាក់ដល់ជនពិការ ស្រ្តីមានផ្ទៃពោះ និងគ្រួសារក្រីក្រ»។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ | ដោយ៖ យុវជនឃុំព្រៃគុយ |
កន្លងមក យើងសង្កេតឃើញសំណេរមិនឯកភាពគ្នាមួយចំនួនទាក់ទងនឹងប្រទេសនេះ ដោយអ្នកខ្លះសរសេរ «បែលហ្ស៊ិច» «ប៊ែលហ្ស៊ិក» ឬ «បែលស៊ិក» ជាដើម។ រាជធានីរបស់បែលហ្ស៊ិក គឺ «ព្រុចសែល» ដោយភាសាអង់គ្លេស សរសេរថា «Brussels» និង «Bruxelles» ជាភាសាបារាំង។ បើចង់បានការឯកភាពក្នុងភាសាខ្មែរ យើងគប្បីសរសេរ «ព្រុចសែល» តាមការកំណត់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ មិនមែនសរសេរ «ប្រ៊ុយសែល», «ប្រ៊ុសសែល», «ព្រុសសែល», «ព្រុចហ្សែល» ទៅតាមទម្លាប់នោះឡើយ។ ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គមងនោះដែរ៕ | «បែលហ្ស៊ិក» ជាប្រទេសមួយនៅទ្វីបអឺរ៉ុប ដោយសទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ តម្រូវឲ្យសរសេរតាមសំនៀងភាសាបារាំង «Belgique» ខណៈភាសាអង់គ្លេសថា «Belgium»។ |
ជាច្រើនលើកច្រើនសា ចិនតែងស្នើផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទៅតៃវ៉ាន់ និងអំពាវនាវឱ្យជនរួមជាតិខ្លួននៅតៃវ៉ាន់ មកទទួលវ៉ាក់សាំងនៅចិនដីគោក។ ប៉ុន្តែសំណើទាំងនោះ ត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលជាបន្តបន្ទាប់។ បើទោះរដ្ឋាភិបាលតៃវ៉ាន់បានបដិសេធក៏ដោយ ប្រជាជនតៃវ៉ាន់នៅតែទៅចិន ដើម្បីទៅទទួលវ៉ាក់សាំង។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន អ្នកស្រី Zhu Fenglian បានអះអាងថា ប្រជាជនតៃវ៉ាន់ច្រើនជាង ១៥៦០០០នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចិន។ «យើងអាចឃើញថា វាពិតជាពិបាកណាស់ ក្នុងការទទួលបានវ៉ាក់សាំងនៅតៃវ៉ាន់»។ អ្នកស្រី Zhu បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចិននឹងព្យាយាមឱ្យបានល្អបំផុត ដើម្បីជនរួមជាតិចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល និងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ អ្នកនាំពាក្យចិនរូបនេះ ក៏បានអំពាវនាវឱ្យបក្សវឌ្ឍនភាពប្រជាធិបតេយ្យ របស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បញ្ឈប់ការធ្វើនយោបាយលើវិទ្យាសាស្រ្ត និងផ្តោតអាទិភាពលើប្រជាជន ដើម្បីការពារសុខភាពប្រជាជន។ អ្នកស្រី Zhu ក៏បានរិះគន់តៃវ៉ាន់ផងដែរ ដែលចង់ស្វះស្វែងរកឯករាជ្យ តាមរយៈការប្តូរឈ្មោះការិយាល័យរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។ តៃវ៉ាន់ ត្រូវបានរាយការណ៍ថា ព្យាយាមប្តូរការិយាល័យអ្នកតំណាងវប្បធម៌ និងសេដ្ឋកិច្ចក្រុងតៃប៉ិ ទៅការិយាល័យតំណាងតៃវ៉ាន់។ មកទល់ពេលនេះ តៃវ៉ាន់មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៦១០៣នាក់ និងអ្នកស្លាប់មានចំនួន ៨៣៩នាក់។ មិនតែប៉ុណ្ណោះ តៃវ៉ាន់ បានផ្តល់វ៉ាក់សាំងចំនួន ១២,៥លានដូស ដោយប្រជាជនចំនួន ១,០៦លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ | រដ្ឋាភិបាលចិន នៅថ្ងៃទី១៥ ខែកញ្ញា បានប្រកាសថា ប្រជាជនតៃវ៉ាន់ច្រើនជាង ១៥ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចិនដីគោក។ ស្របគ្នានោះដែរ ចិន បានក៏បានព្រមានតៃវ៉ាន់ជាថ្មីផងដែរ ពីការប៉ុនប៉ងចង់ប្រកាសឯករាជ្យ។ |
នាពេលថ្មីៗនេះ ចិន តែងតែបញ្ជូននាវាល្បាតមួយចំនួនចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Diaoyu ឬជាភាសាជប៉ុន Senkaku ជាញឹកញយ។ ជប៉ុន បានបញ្ជូននាវារបស់ខ្លួនជាច្រើនលើកដែរដើម្បីរុញនាវាល្បាតចិនចេញពីដែនទឹកដែខ្លួនកំពុងគ្រប់គ្រង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ ទាក់ទិននឹងសកម្មភាពរបស់ខ្លួននៅក្នុងដែនទឹកក្បែរប្រជុំកោះ Senkaku នេះ ក្រសួងការពារជាតិចិន បានអះអាងនៅលើវេបសាយរបស់ខ្លួននៅថ្ងៃទី១ ខែមីនា ថា ដែនកោះខាងលើ ជាទឹកដីរបស់ចិន ហើយសកម្មភាពយោធា ឬនាវាល្បាតក្នុងដែនទឹកនោះ គឺស្របច្បាប់ និងមិនអាចប្រកែកបាន។ ដោយសំអាងថាជាកម្មសិទ្ធិរបស់ខ្លួន ក្រសួងការពារជាតិបញ្ជាក់ថា នាវាចិន នឹងបន្តវត្តមាននៅក្នុងតំបន់នេះដូចធម្មតា។ យ៉ាងណាមិញ ជប៉ុន ដែលជាភាគីគ្រប់គ្រងប្រជុំកោះនេះ បានច្រានចោលការអះអាងរបស់ចិននៅថ្ងៃទី២ ខែមីនា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Kishi Nobuo បានផ្តាំទៅចិនយ៉ាងច្បាស់ៗថា ប្រជុំកោះ Senkaku ជាកម្មសិទ្ធិរបស់ជប៉ុន តាំងពីប្រវត្តិសាស្រ្តមក និងស្របតាមច្បាប់អន្តរជាតិ។ បើតាមប្រមុខការពារជាតិ ការបញ្ជូននាវាល្បាតមកប្រជុំកោះមួយនេះ តាមរយៈការទាមទារដោយឯកតោភាគី គឺជាការបំពានច្បាប់អន្តរជាតិ និងមិនអាចទទួលយកបាន។ មិនតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់នាវាល្បតចិន ដែលចេះតែចូលមកក្បែរប្រជុំកោះ Senkaku ជាញឹកញាប់ ក្រសួងការពារជាតិជប៉ុន នឹងសហការជាមួយអង្គការរបស់រដ្ឋាភិបាលជប៉ុនផ្សេងទៀត ដើម្បីប្រមូលព័ត៌មាន ល្បាត និងឃ្លាំមើលសកម្មភាពនៅប្រជុំកោះSenkaku។ សូមបញ្ជាក់ថា ប្រជុំកោះSenkaku គឺជាក្រុមកោះ ដែលមិនមានមនុស្សរស់នៅ និងមានវត្តមានស្ថិតនៅក្នុងសមុទ្រចិនខាងកើត។ ចិន និងជប៉ុន មានទំនាស់លើប្រជុំកោះមួយនេះជាយូរមកហើយ។ នៅចុងខែកុម្ភៈកន្លងទៅ មន្រ្តីរដ្ឋាភិបាលជប៉ុនបានអះអាងថា នាវាល្បាតជប៉ុន អាចបាញ់កម្ទេចនាវារបស់បរទេសទាំងឡាយណា ដែលចូលមកចតនៅប្រជុំកោះមួយនេះ៕ | ក្រសួងការពារជាតិចិន នៅថ្ងៃទី១ ខែមីនា បានការពារសកម្មភាពរបស់ខ្លួននៅក្បែរប្រជុំកោះ Senkaku ដោយអះអាងថា ជាការស្របច្បាប់ដោយដែនកោះមួយនេះជាកម្មសិទ្ធិចិន។ ប៉ុន្តរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ដែនទឹក និងប្រជុំកោះមួយនេះ ជាកម្មសិទ្ធិរបស់ជប៉ុន ដោយផ្អែកទៅលើភស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ |
អ្វីដែលកាន់តែពិសេស ឥឡូវនេះកំពុងមានប្រូម៉ូសិនពិសេសទៀត រាល់ការទូទាត់ទំនិញ សេវាកម្មផ្សេងៗ តាមប័ណ្ណយូភីអាយ លោកអ្នកនឹងទទួលបានប្រាក់វិញ ៣០% (ច្រើនបំផុត ១០$ ក្នុងមួយខែ) រាល់ការទូទាត់ដែលមានទំហំទឹកប្រាក់ ចាប់ពី ១០ដុល្លារឡើង ក្នុងមួយប្រតិបត្តិការ តាមម៉ាស៊ីន POS ឬទូទាត់តាម អនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ប្រាក់រង្វាន់អស់ពីស្តុក។ ធនាគារ អេស៊ីលីដា នឹងបញ្ចូលទឹកប្រាក់នេះ ក្នុងគណនីរបស់លោកអ្នក ដែលជាម្ចាស់ប័ណ្ណយូភីអាយ នៅរៀងរាល់ដើមខែបន្ទាប់។ ប្រសិនបើអតិថិជន សាធារណជន លោកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) តាមរយៈទូរស័ព្ទលេខ 023 99 4444 ឬ 015 999 233 https://www.acledabank.com.kh/៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាន់តែពិសេស ជាមួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា អតិថិជនអាច ប្តូរយកប័ណ្ណជាមួយនិមិត្តសញ្ញាថ្មី ជាមួយការរចនាដ៏ស្រស់ស្អាត និងមិនចំណាយប្រាក់ក្នុងការផ្លាស់ប្តូរនោះឡើយ។ លើសពីនោះទៅទៀត មួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មី អតិថិជនក៏អាចប្រើបានទាំងក្នុង និងក្រៅប្រទេស បានយ៉ាងងាយស្រួល។ |
ថ្ងៃទី១៣ នឹងផ្អាកនៅសង្កាត់អូរបែកក្អម សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ សង្កាត់ភ្នំពេញថ្មី សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ព្រៃស (ភ្នំពេញ) និងសង្កាត់កំពង់សំណាញ់ (ខេត្តកណ្ដាល)។ ថ្ងៃទី១៤ នឹងផ្អាកនៅ សង្កាត់ចោមចៅទី១ (ភ្នំពេញ) និង ឃុំឆក់លើនាង ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ឃុំលំហាច និងឃុំដំណាក់អំពិល (ស្រុកអង្គស្នួល ខេត្តកណ្ដាល)។ ថ្ងៃទី១៥ នឹងផ្អាកនៅ សង្កាត់ចោមចៅទី១ សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម និងសង្កាត់ស្ទឹងមានជ័យទី៣ (ភ្នំពេញ)។ ថ្ងៃទី១៦ នឹងផ្អាកនៅ សង្កាត់សំរោង សង្កាត់ភ្នំពេញថ្មី សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម (ភ្នំពេញ)៕ | អគ្គិសនីកម្ពុជា (EDC) នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។ |
តាមការចាប់ឆ្នោតរបស់គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កាលពីថ្ងៃសុក្រនេះ ក្រុមសៀមរាបត្រូវ ស្វាគមន៍ភ្ញៀវកោះកុង ខណៈម្ចាស់ផ្ទះត្បូងឃ្មុំ ត្រូវតទល់ជាមួយរតនគិរី សម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ មុនឡើងមកកាន់វគ្គនេះ ក្រុមទាំង៤ បានយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះក្រុមសៀមរាប យកឈ្នះក្រុមកែប ដោយបាល់កាត់សេចក្តី ៥-៤ ក្រោយក្រុមទាំងពីរ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ រីឯក្រុមត្បូងឃ្មុំ យកឈ្នះព្រៃវែង ២-០ ខណៈកោះកុង ស៊ីកំពត ១-០ និងរតនគិរី យកឈ្នះម្ចាស់ផ្ទះកំពង់ធំ ៣-២៕ | ការប្រកួតបាល់ទាត់ដណ្តើមពានរង្វានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បានចាប់ឆ្នោតប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ |
ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅប្រទេសវៀតណាម មានការផ្ទុះជំងឺផ្ដាសាយបក្ស A/H5N1 ហើយបានកម្ទេចមាន់ជាង៥ម៉ឺនក្បាល។ ដូច្នេះ ដើម្បីបង្ការនិងទប់ស្កាត់ ក្រសួងដាក់វិធានការឲ្យមន្រី្ត រឹតបន្តឹងការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លង់កាត់ព្រំដែន ត្រូវមានលិខិតអនុញ្ញាត វិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ។ លើសពីនេះ ត្រូវអនុវត្តវិធានការអនាម័យ លាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ។ ជាមួយគ្នាដែរ ក្រសួងបានអំពាវនាវឲ្យមន្រី្តកសិកម្មរាជធានី-ខេត្តទាំងអស់ បង្កើនការអប់រំ និងផ្សព្វផ្សាយលើផ្នែកអនាម័យទៅដល់កសិករ ម្ចាស់កសិដ្ឋាន អ្នកពិឃាតបក្សី និង អាជីវករ ជាដើម។ ទន្ទឹមនឹងនេះ មន្ត្រីកសិកម្ម ត្រូវសហការជាមួយមន្ត្រីវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី ចរាចរបក្សី និងផលិតផលពីបក្សី ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី ឱ្យបានទាន់ពេលវេលា។ ប្រសិនបើ ករណីពលរដ្ឋ មានការសង្ស័យ អំពីជំងឺផ្តាសាយបក្សី អាចទំនាក់ទំនងសួរព័ត៌មានទៅមន្រី្តជំនាញ តាមលេខទូរស័ព្ទ ០១២ ២១៤ ៩៧០៕ | ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ណែនាំឲ្យមន្រី្តរឹតបន្តឹងការនាំចូលបក្សី (ដូចជាមាន់ជាដើម ពីវៀតណាម ដើម្បីទប់ស្កាត់ជំងឺផ្កាសាយបក្សី ដែលកំពុងរាលដាលនៅខេត្តត្រាវិញភាគខាងត្បូង ប្រទេសវៀតណាម។ នេះបើតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ |
លោកបានរៀបរាប់ថា៖ «ជំពាក់ធនាគារផង ណាត្រូវរើផ្ទះ ដែលស៊ីចិញ្ចើមផ្លូវផង ធ្វើឱ្យខ្ញុំពិបាកចិត្តរាប់ខែមកហើយ ដោយមិនដឹងដោះស្រាយយ៉ាងម៉េច។ គិតតែខំប្រឹងធ្វើការជាជាងជួសជុលរថយន្តផង ហើយយប់ឡើងរត់កង់បីទៀត ដើម្បីសន្សំលុយរើផ្ទះ និងសងធនាគារ»។ លោកបានប្រាប់ពីដំណើរដើមទងនៃការត្រូវរង្វាន់យ៉ាងដូច្នេះថា៖ «ខ្ញុំតែងតែហូប វើក WURKZ រាល់ថ្ងៃ។ ថ្ងៃឈ្នះរង្វាន់នោះ ខ្ញុំផឹកវើក WURKZ ជាកំប៉ុងទីពីរ ស្រាប់តែគាស់ភ្លាមឃើញ៤០លានរៀល ខ្ញុំទៅជាភាំង ព្រោះមិនជឿនូវអ្វីដែលបានឃើញ។ គិតៗទៅ គ្រាន់តែវើក WURKZ មួយកំប៉ុងសោះ បានជួយដោះស្រាយវិបត្តិទឹកជិតដល់ច្រមុះរបស់គ្រួសារខ្ញុំ»៕ (អត្ថបទពាណិជ្ជកម្ម) | កំពុងតែជួបប្រទះបញ្ហាប្រាក់កាក់ ព្រោះត្រូវកែសម្រួលលំនៅឋានរបស់ខ្លួន ដែលនៅកៀកនឹងចិញ្ចើមផ្លូវពេក លោក ឱ ច័ន្ទសុកុល រស់នៅក្នុងសង្កាត់ទួលសង្កែរ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែត្រូវរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា កន្លងទៅ ល្មមអាចដោះស្រាយកង្វល់នេះបាន។ |
កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកោះសូឡូម៉ុននិងចិន រងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់។ ក្រោមកិច្ចព្រមព្រៀងនេះ ចិនអាចបញ្ជូនប៉ូលិស យោធា និងកងកម្លាំងសន្តិសុខទៅជួយរក្សាសណ្ឋាប់ធ្នាប់សង្គម និងមូលហេតុផ្សេងទៀតនៅដែនកោះមួយនេះ។ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិករបស់អូស្ត្រាលី Zed Seselja បានធ្វើដំណើរទៅកាន់រដ្ឋធានី Honiara ហើយស្នើឱ្យនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare កុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ ជាមួយគ្នានេះ នៅថ្ងៃទី១៨ខែមេសា សេតវិមានអាម៉េរិកក៏បានប្រកាសថា មន្រ្តីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សេតវិមាន Kurt Campbell និងមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសអាម៉េរិកប្រចាំតំបន់អាស៊ី នឹងធ្វើដំណើរទៅកាន់កោះសូឡូម៉ុននៅសប្តាហ៍នេះដើម្បីពិភាក្សាពីបញ្ហាឥទ្ធិពលរបស់ចិន និងការបើកស្ថានទូតអាម៉េរិកឡើងវិញ។ យ៉ាងណាមិញ ការប្រឹងប្រែងរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទំនងរងបរាជ័យទៅហើយ។ នាសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន ត្រូវបានចុះហត្ថលេខារួចហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីព័ត៌មានលម្អិត និងកាលបរិច្ឆេទការចុះហត្ថលេខាឡើយ។ ចំណែកអាជ្ញាធរកោះសូឡូម៉ុនវិញ អះអាងថា ក្រសួងការបទេសចិន នឹងធ្វើដំណើរទៅកាន់ក្រុង Honiara នៅពាក់កណ្តាលខែឧសភា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីនិងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកោះសូឡូម៉ុន។ លោក Douglas Ete ប្រធានគណៈកម្មាធិការគណនេយ្យសាធារណៈនៃសភាកោះសូឡូម៉ុន ប្រាប់សភានៅថ្ងៃទី១៩ ខែមេសា ថា ដំណើរទស្សនកិច្ចរបស់ចិននៅខែក្រោយ គឺសំដៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងជលផលប៉ុណ្ណោះ៕ | មន្រ្តីការទូតជាន់ខ្ពស់ នឹងទៅទស្សនកិច្ចនៅកោះសូឡូម៉ុន ចំពេលអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកបង្ហាញក្ដីពីកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិន។ យ៉ាងណាមិញ ប្រទេសកោះនេះ ហាក់មិនអើពើសំឡេងរបស់លោកខាងលិចឡើយ ខណៈចិនឯណោះប្រកាសថា កិច្ចព្រមព្រៀងចម្រូងចម្រាសនេះ ត្រូវបានចុះហត្ថលេខាទៅហើយ។ |
ជំនួបនាល្ងាចថ្ងៃពុធ នៅកីឡដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ហួយ ផល្លីន ស៊ុតបាល់បញ្ចូលទីនាំមុខឲ្យព្រះខ័នរាជស្វាយរៀងនៅនាទី២៧ ប៉ុន្តែ៥នាទីក្រោយមក សុខ ហៀង បានទាត់បាល់ពិន័យ១១ម៉ែត្រ តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ។ ឈានដល់នាទី៦២ សារ៉េត គ្រីយ៉ា រកបានគ្រាប់បាល់បញ្ចូលទី ដើម្បីនាំឲ្យព្រះខ័នរាជស្វាយរៀង ទទួលជ័យជម្នះ ២-១ នៅជើងទីមួយ។ រីឯគូដំបូងនៅស្តាតចាស់ដដែលនោះ ណាហ្គាវើល បានយកឈ្នះបឹងកេត ២-០ ខណៈដែលទីលានប្រកួតពោរពេញទៅដោយថ្លុកទឹកភ្លៀង។ រុន រ៉ានី រកបានគ្រាប់ទីមួយនៅនាទីបន្ថែមតង់ទីមួយ ហើយសារី ម៉ាត់ណូរ៉ូទីន បន្ថែមគ្រាប់ពីរនៅ៦នាទីមុនបញ្ចប់ការប្រកួត។ ជំនួបនៅពហុកីឡដ្ឋានជាតិអូរឡាំពិករវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមសាលាបាល់ទាត់ជាតិបាទី ក៏ត្រូវបានរំខានដោយភ្លៀងធ្លាក់ខ្លាំងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នគរបាលជាតិ បានក្លាយជាក្រុមដែលមានប្រៀបនៅជើងទីមួយជាមួយនឹងជ័យ ៣-០ ដែលសម្រេចបានដោយ សួស ចិន្តា នៅចុងតង់ទីមួយ និងពីរគ្រាប់ទៀតរបស់ ជ័យ ចិត្រា នៅតង់ទីពីរ។ ងាកទៅជំនួបនៅកីឡដ្ឋានខេត្តសៀមរាប ភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ៣-០ ។ អ៊ិន សូដាវីដ រកបានគ្រាប់បាល់បើកឆាកនៅ២នាទីដំបូង ហើយ៣នាទីក្រោយមក ប្រាក់ ធីវ៉ា នាំឲ្យមានលទ្ធផល ២-០ ។ ជិតបញ្ចប់តង់ទីមួយ ធីវ៉ា ដដែលបានបន្ថែមគ្រាប់ទីពីរ ហើយត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។ ជំនួបជើងទីពីរ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៨ ខែសីហា៕ | ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ឈានដល់ជំនួបជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ ដោយព្រះខ័នរាជស្វាយរៀងឈ្នះក្រសួងការពារជាតិ ២-១ ណាហ្គាវើលឈ្នះបឹងកេត ២-០ អគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះក្រុមយុវជនបាល់ទាត់ជាតិបាទី ៣-០ និងភ្នំពេញក្រោនឈ្នះអង្គរថាយហ្គឺរ ៣-០ ដូចគ្នា។ |
សុធីរ៖ អា សំណាង! បើតាមយោបល់អ្ហែង តើគេដោះស្រាយធ្វើយ៉ាងម៉េចទៅដើម្បីឲ្យជំនួញមួយចំនួនអាចនៅបន្តរស់រានមានជីវិតបានមួយរយៈធំទៀត? សំណាង៖ អា សុធីរ! អញនិយាយតែជំនួញខ្នាតតូច និងមធ្យម ឬប្រភេទជំនួញមួយចំនួនប៉ុណ្ណោះ។ អញមិននិយាយទូទៅទេ។ សុធីរ៖ អើនិយាយមក! សំណាង៖ មធ្យោបាយទីមួយដែលត្រូវធ្វើ គឺអ្នកជួលទីតាំងជំនួញគ្រប់ប្រភេទត្រូវតែជួយសម្រួលបញ្ចុះតម្លៃ។ មធ្យោបាយទីពីរ ដោយសារសកម្មភាពជំនួញមិនមានច្រើនដូចសព្វដង ដូច្នេះ បុគ្គលិកត្រូវចាប់ផ្តើមបន្ថយប្រាក់ឈ្នួលរបស់ខ្លួនដើម្បីសម្រួលការរស់រានមានជីវិតរបស់ក្រុមហ៊ុនបន្តទៅទៀត និងមធ្យោបាយទី៣ គឺទាំងក្រុមហ៊ុន និងបុគ្គលិកត្រូវរិះរកយុទ្ធសសាស្ត្រថ្មីៗ គំនិតកែច្នៃថ្មីៗក្នុងបរិបទវិបត្តិដើម្បីទាក់ទាញអតិថិជន ហើយស្របពេលជាមួយគ្នាសកម្មភាពទាំងនោះ មិនជំរុញឲ្យមានការរីកសាយភាពមេរោគកូវីដ ដូចជា បង្កើនការលក់តាមអនឡាន។ល។ អញមិននិយាយសម្រាប់ជំនួញទាំងអស់ទេណា៎ អា សុធីរ! សុធីរ៖ តើស្រុកយើងរដ្ឋអត់ជួយជំនួញទេឬ? សំណាង៖ ដូចជាមិនទាន់មានគោលការណ៍ជួយផ្ទាល់ទេ។ តែរដ្ឋដូចជាបន្ថយពន្ធដារមួយចំនួនលើម្ចាស់ជំនួញ។ ឲ្យរដ្ឋមានលុយជួយបុគ្គលិកទូទៅដូចជាមិនទាន់មានទេ។ តែសម្រាប់កម្មករកាត់ដែរ ដូចជាលឺថា រដ្ឋបានជួយខ្លះ។ អា សុធីរ! នៅកម្ពុជា អ្វីដែលលំបាក គឺថា ជំនួញខ្នាតតូចតាច មធ្យម មួយចំនួនណានោះ មិនបានចុះបញ្ជីត្រឹមត្រូវទេ។ ដូច្នេះ មិនដឹងថា តើរដ្ឋត្រូវជួយដូចម្តេចទេ។ សរុបមកវិញ មានតែម្ចាស់ជួលទីតាំងអាជីវកម្ម ម្ចាស់អាជីវកម្ម និងបុគ្គលិក គួរជួយសម្រួលគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មអាចនៅបន្តរស់បានមួយរយៈបន្ថែមទៀត។ បើមិនអ៊ីចឹងទេ ជំនួញមួយចំនួនធំ នឹងបិទទ្វារ ហើយជាលទ្ធផល បុគ្គលិកអត់ការងារធ្វើ ពេលនោះបន្ទុកគ្រួសារ សហគមន៍ និងបន្ទុករបស់រដ្ឋកាន់តែធំឡើងៗ៕ | សម្ពាធសេដ្ឋកិច្ចមកលើអ្នកមានប្រាក់ចំណូលតិចតួច គឺជាក្តីបារម្ភរបស់ សុធីរ និងសំណាង។ នៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាពីមធ្យោបាយមួយចំនួនដែលអាចជួយស្រោចស្រង់ជំនួញមួយចំនួន បើជំនួញបិទ ការងារជាច្រើននឹងត្រូវបាត់បង់។ ជាលទ្ធផល អ្នកមានប្រាក់ចំណូលតិច ជាអ្នករងគ្រោះខ្លាំង។ ក្រៅពីក្រុមហ៊ុនធំៗ ដូចជា រោងចក្រកាត់ដេរ សុធីរ និងសំណាង គិតថា គេអាចមានយុទ្ធសាស្ត្រជួយសម្រាលស្ថានការណ៍ជូនជំនួញបានមួយគ្រាដែរ។ |
សូមអញ្ជើញលោក អ្នកនាងទស្សនាបទសម្ភាសរវាងសារព័ត៌មានThmeyThmey25 និងលោក សា ឌីណា ស្ថាបនិកក្រុមCambodia Amazing Trip Planner ដូចតទៅ៖ | សៀមរាប៖ លោក សា ឌីណា ស្ថាបនិកក្រុម Cambodia Amazing Trip Planner បានរៀបចំកញ្ចប់ទេសចរណ៍មួយដោយផ្សារភ្ជាប់ពីប្រាសាទ ភ្នំគូលែន និងបឹងទន្លេសាប។ ការជ្រើសរើសភូមិកំពង់ភ្លុក សម្រាប់ឱ្យភ្ញៀវមើលថ្ងៃលិច ព្រោះលោក សា ឌីណា ចង់បង្ហាញឱ្យភ្ញៀវទេសចរបានឃើញ ពីសក្តានុពលនៃភូមិនេសាទមួយនេះ។ លើសពីភូមិនេសាទ កំពង់ភ្លុកមានសក្តានុពលទេសចរណ៍ ជាច្រើនដូចជាព្រៃកោងកាងទឹកសាប និងការទស្សនាថ្ងៃលិច។ កំពង់ភ្លុកក៏ជាប្រភពទឹកមួយដ៏សំខាន់សម្រាប់កសិករផងដែរ។ កន្លងមកទេសចរអន្តរជាតិជាច្រើនបានទៅទស្សនា និងដើរកម្សាន្តនៅភូមិមួយនេះ។ ជាមួយគ្នានេះលោក សា ឌីណា ក៏បានអំពាវនាវឱ្យទេសចរជាតិទៅកម្សាន្តនៅ ភូមិកំពង់ភ្លុកនេះ ដើម្បីទ្រទ្រង់ជីវភាពប្រជាជនមូលដ្ឋាន៕ |
លោក គង់ សំនៀង ក្នុងបទសម្ភាសជាមួយ កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ .. ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដូចតទៅ៖ លោក គង់ សំនៀង មើលឃើញថា សេដ្ឋកិច្ចកម្ពុជាកើនឡើង ដោយសារការហូរចូលរបស់អ្នកជំនួញចិន ពិសេសក្នុងខេត្តព្រះសីហនុ ដែលវាជារឿងមិនអាចប្រកែកបានទេ។ «ភាសាចិនគឺជាភាសាមួយដែលគ្រប់គ្នាគួរចាប់យក ជាពិសេសក្មេងជំនាន់ក្រោយ ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ដែលយើងគិតថា វាជាទីផ្សារធំមួយ ហើយសមាជិកសហព័ន្ធរបស់យើងភាគច្រើនគឺគាត់បានអនុវត្តន៍រួចហើយ។ តែក៏នៅមានសាលារៀនមួយចំនួនដែលគាត់មិនទាន់បានដាក់បញ្ចូល ហើយសាលារៀនអន្តរជាតិមួយចំនួនទៀតបានអនុវត្តន៍ភាសាជាបីភាសាគឺ ភាសាខ្មែរ ភាសាអង់គ្លេស និង ចិន។ ដោយឡែក សាលារៀនដែលមានការបញ្ចូលកម្មវិធីសិក្សាថ្មាក់ជាតិ ក៏មានអនុវត្តន៍ភាសាចិនដែរ តែនៅក្រៅម៉ោង ឬ ហៅថាជាកម្មវិធីបន្ថែម»។ នេះជាការបញ្ជាក់របស់ លោក គង់ សំនៀង ។ តាមការអង្កេតរបស់អគ្គនាយករងនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប រូបនេះ ឃើញថា សិស្សានុសិស្សមួយចំនួន ក៏ចូលចិត្តរៀនមុខវិទ្យាភាសាចិននេះដែរ ដូច្នេះសាលារៀន ដែលនៅមិនទាន់បានដាក់កម្មវិធីភាសាចិនចូលក្នុងកម្មវិធីសិក្សា គួរពិចារណាលើចំណុចនេះ។ « ការពិតយើងឱ្យគាត់រៀនភាសាទូទៅ មានន័យថា ចំណុចទី១ យើងត្រូវឱ្យគាត់រៀនភាសាទូទៅសិន។ គំនិតមួយចំនួន ខាងសហព័ន្ធធ្លាប់បានពិចារណា និងអនុវត្តន៍បានខ្លះដែរ ដោយត្រូវការបញ្ចូលមុខវិទ្យា សហគ្រិនភាព។ ជាក់ស្តែង ថ្ងៃដែល ឯកឧត្តម ហ៊ុន ម៉ាណែត លោកបានចូលរួមក្នុងកម្មវិធីរបស់សហព័ន្ធ ក៏លោកបានលើកពី STEM. ដែលក្នុងហ្នឹងមានទាំងកម្មវិធី សហគ្រិនភាព ការបណ្តុះបណ្តាលលើផ្នែកហិរញ្ញវត្ថុ ហើយសាលាជាច្រើនគួរតែពិចារណាក្នុងការដាក់ចូល ដើម្បីជាទុនមួយ សម្រាប់ក្មេងដែលគាត់ចប់វិទ្យាល័យ ក្នុងចាប់យកជំនាញជាក់ស្តែង នៅមហាវិទ្យាល័យ ហើយភាសាចិនជាយានមួយ ដើម្បីចំលងរឿងទាំងនេះទៅរកភាពជោគជ័យ សម្រាប់អាជីពការងារនាពេលខាងមុខ»។ នេះបើតាមបុរសសម្បុរស្រអែមស្រស់ ដែលជាអ្នកមកពីខេត្តបាត់ដំបងរូបនេះ។ លោក គង់ សំនៀង សហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិទី២ រូបភាពរបស់ សារព័ត៌មានថ្មីៗ.. លោក សំនៀង បានបន្ថែមថា ការសិក្សាភាសាចិន មិនជារឿងលំបាកពេកទេ សម្រាប់កុមារកម្ពុជា ដោយសារជនជាតិខ្មែរមួយចំនួន ក៏មានជាប់សែស្រឡាយចិនស្រាប់ហើយ ព្រមទាំងការបណ្តុះបណ្តាលភាសាចិន តាមសមាគមជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។ លោក គង់ សំនៀង បានសង្កត់ធ្ងន់ថា៖ « រឿងនេះវាមិនមែនទើបតែពុះកញ្រ្ជោលឥឡូវនេះទេ តែវាមានយូរណាស់មកហើយ យើងមើលតាមខេត្តមួយចំនួន ដូចជាបាត់ដំបង កំពង់ចាម កណ្តាល ( កោះធំ) គឺមានសាលាភាសាចិនហ្នឹងយូរហើយ។ រីឯនៅភ្នំពេញវិញ ភាគច្រើនកូនកាត់ចិនហើយ។ ជំនាញភាសាចិននៅស្រុកខ្មែរ ខ្ញុំគិតថាមិនយឺតយ៉ាវទេ ព្រោះយើងបានចាប់ផ្តើមដោយរលូនរួចហើយ ដែលរួមផ្សំនឹងសាលាជាច្រើនគាត់បានដាក់បញ្ចូលភាសាចិនថែមទៀត។ លើសពីនេះសមាគមចិនមានច្រើនណាស់ សម្រាប់ការបណ្តុះបណ្តាល ដែលផ្លែផ្កា យើងទទួលបានបណ្តើៗហើយ បើនិយាយទៅ»។ ជាចុងក្រោយ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានវ័យប្រហែល ៤០ឆ្នាំរូបនេះ បានបន្ថែមទៀតថា ភាសាគ្រាន់តែជាយាន តែជំនាញត្រូវតែប្រឹងទៅបន្ត ដូចជាជំនាញផ្នែកសហគ្រិនភាព ផ្នែក STEM, ចំណេះជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ដែលកំពុងតែពុះកញ្ជ្រោល។ លោកបន្តថា ជំនាញទាំងអស់នេះ នឹងជួយសិស្ស និស្សិតនៅកម្ពុជា មានជំនាញជាក់លាក់តែម្តង ដើម្បីអាចទទួលបានឱកាសការងារល្អពី វិនិយោគិនចិន មកកម្ពុជា៕ | ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលទើបឡើងកាន់តំណែងថ្មីថ្មោង លោក គង់ សំនៀង ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា សាលារៀនឯកជនមួយចំនួន បានដាក់ឱ្យប្រើប្រាស់ភាសាចិន នៅក្នុងកម្មវិធីសិក្សាទូទៅ បន្ទាប់ពីមុខវិទ្យាភាសាខ្មែរ និង អង់គ្លេស។ រីឯ សាលារៀនមួយចំនួនទៀត ក៏បន្តឱ្យសិក្សាមុខវិទ្យាភាសាចិនដែរ ស្របពេលប្រទេសចិនជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។ |
នៅក្នុងសិតទី១ សមាគមបាល់ទះវិសាខា បើកការនាំមុខភ្ញៀវរដ្ឋបាលខេត្តព្រះសីហនុ ដោយពិន្ទុប្រដេញគ្នាទៅវិញទៅមក ២៥-២២ និងបន្តឈ្នះនៅសិតទី២ទៀត ដោយពិន្ទុប្រកៀកប្រកិតគ្នា២៥-២៣ និងសិតទី៣ វិសាខា វាយផ្តាច់ដោយពិន្ទុប្រកៀកៗគ្នាដូចសិតមុនដែរ ២៥-២៣។ ចំណែកក្រុមបាល់ទះកងពលធំអន្តរាគមលេខ៣ ធ្វើបានល្អដោយបានយកឈ្នះក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣០សិត។ ក្នុងសិតទី១ កងពលធំលេខ៣ នាំមុខរាជធានីភ្នំពេញ ដោយពិន្ទុប្រដេញគ្នាយ៉ាងត្រដាបត្រដួស ៣១-២៩ បន្តឈ្នះសិតទី២ ដោយពិន្ទុក្បែរៗគ្នា ២៥-២២ និងសិតទី៣ ឈ្នះដោយពិន្ទុ ២៥-២០។ ពូលE នេះ វិសាខា និងកងពលធំអន្តរាគមលេខ៣ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រណ ខណៈរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះសីហនុ ធ្លាក់ចេញត្រឹមវគ្គខ្វែង៨ក្រុមចុងក្រោយនេះ៕ | សមាគមបាល់ទះវិសាខា នៅតែជាក្រុមដែលមិនស្គាល់ពាក្យចាញ់ក្រោយយកឈ្នះក្រុមរដ្ឋបាលខេត្តព្រះសីហនុ ៣-០សិត មុនកងពលធំអន្តរាគមន៍លេខ៣ យកឈ្នះរដ្ឋបាលរាជធានីភ្នំពេញ ៣-០សិត ក្នុងពូលE វគ្គខ្វែង៨ចុងក្រោយ នៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។ |
នៅឯកិច្ចប្រជុំនៅទីក្រុង Leticia ជាប់ព្រៃអាម៉ាហ្សូនរបស់កូឡុំប៊ី ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានអំពាវនាវឱ្យមានការសម្របសម្រួលក្នុងតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរស្ថានភាពនៅអាម៉ាហ្សូន។ លោកលើកឡើងថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាលុបបំបាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅឆ្នាំ២០៣០ ហើយបណ្តាប្រទេសអាម៉ាហ្សូន Amazon ក៏អាចធ្វើបានដូចនេះនៅក្នុងកិច្ចប្រជុំកំពូលនៅ Belem ដែរ។ ជំនួបរវាងលោក Lula និងសមភាគីកូឡុំប៊ី Gustavo Petro បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅ Leticia កាលពីដើមសប្តាហ៍នេះ រវាងរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេសតំបន់អាម៉ាហ្សូន។ ទាំងលោក Petro និងលោក Lula ដែលទើបបានចូលកាន់តំណែងមិនដល់មួយឆ្នាំ សុទ្ធតែបានអំពាវនាវឱ្យប្រទេសអ្នកមានផ្ដល់មូលនិធិដើម្បីជួយបណ្តាប្រទេសនៅអាម៉េរិកខាងត្បូងក្នុងការអភិរក្សព្រៃអាម៉ាហ្សូន ដែលត្រូវបានចាត់ទុកជាចំណុចជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនៅ Leticia ទៀតសោត ជាការប្រុងប្រៀបសម្រាប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអាម៉ាហ្សូន Amazon ដែលរៀបចំដោយប្រេស៊ីលក្នុងទីក្រុង Belem ជាប់នៅមាត់ទន្លេអាម៉ាហ្សូនតែម្ដងក្នុងខែសីហាខាងមុខ។ កិច្ចប្រជុំកំពូលនាពេលខាងមុខ នឹងជំរុញប្រទេសនៃអង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូនឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីការពារព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ដែលត្រូវបានគំរាមកំហែងដោយការកាប់ឈើខុសច្បាប់ ការរុករករ៉ែមាស ការរត់ពន្ធសត្វ និងការជួញដូរគ្រឿងញៀន។ អង្គការនេះត្រូវបានបង្កើតនៅឆ្នាំ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាន់ ប៉េរូ ស៊ូរីណាម និងវេណេស៊ុយអេឡា។ French Guiana ដែលជាទឹកដីនាយសមុទ្ររបស់បារាំង ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំដែរ៕ | ប្រធានាធិបតីប្រេស៊ីល និងកូឡុំប៊ី បានពិភាក្សាគ្នានៅថ្ងៃទី៨ ខែកក្កដា អំពីការសម្របសម្រួលក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅព្រៃអាម៉ាហ្សូន ដែលជាព្រៃទឹកភ្លៀងដ៏ធំបំផុតសម្បូរដោយជីវចម្រុះ។ |
ក្រុមហ៊ុនយានយន្តដែលបញ្ជាក់ពីការចូលរួមរបស់ខ្លួនរួមមាន Renault, Peugeot, Citroën, DS, Dacia, Toyota, Lexus, Seat, Skoda, Audi, Porsche, BMW, Mercedes, Jaguar, Land Rover, Hyundai, Ki។ល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗមួយចំនួនបានបញ្ជាក់ពីការមិនចូលរួមរបស់ខ្លួន ដោយក្រុមហ៊ុនទាំងនោះរួមមាន Ford, Infiniti, Mazda, Mitsubishi, Nissan, Opel, Subaru, Volkswagen និង Volvo ជាដើម។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដែលមិនទាន់ផ្តល់ចម្លើយច្បាស់មានដូចជា Fiat, Alfa Romeo, Ferrari។ យោងតាមការផ្សាយរបស់សារព័ត៌មានយានយន្តបារាំង Auto Moto អវត្តមានរបស់ក្រុមហ៊ុនជាច្រើន ដោយសារតែទីតាំងដែលដាក់បង្ហាញម៉ូដែលរថយន្តមានតម្លៃខ្ពស់។ កាលពីឆ្នាំ២០១៦ ទីតាំង១ម៉ែត្រការ៉េមានតម្លៃ១៨០អឺរ៉ូ ហើយតម្លៃកាន់តែឡើងថ្លៃជាលំដាប់។ ហេតុផលសំខាន់មួយទៀតនោះ អ្នកទស្សនាមានចំនួនថយចុះជាលំដាប់ ដោយសារតែពួកគេភាគច្រើនចូលចិត្តតាមដាន និងស្វែងរកម៉ូតយានយន្តនៅលើប្រព័ន្ធអ៊ីនធ័រណិត ជាជាងចំណាយពេលទស្សនាផ្ទាល់។ Paris Motor Show (Mondial de lAuto) ជាព្រឹត្តិការណ៍តាំងបង្ហាញយានយន្តដ៏ធំដែលរៀបចំរៀងរាល់២ឆ្នាំម្តង ជាពិសេសនាអំឡុងខែតុលា នៅក្រុងប៉ារីស ដែលមានកំណើតតាំងពីឆ្នាំ១៨៩៨មក៕ | ព្រឹត្តិការណ៍យានយន្តពិភពលោក «Mondial de lAuto 2018» នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែតុលាខាងមុខ នៅ Porte de Versailles ក្រុងប៉ារីសប្រទេសបារាំង។ វាជាព្រឹត្តិការណ៍ដ៏ចំណាស់មួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផលិតយានយន្តទាំងអស់បង្អួតម៉ូដែលថ្មីៗរបស់ខ្លួនដើម្បីទាក់ទាញអតិថិជន។ |
សៀមរាប៖ ពិធីប្រណាំងនឹងចាប់ផ្តើមនៅថ្ងៃស្អែកវេលាម៉ោង១៥:០០ នៅខាងក្រោយសណ្ឋាគារសុខា ផ្លូវ៦០ម៉ែត្រ។ ចំនួនរទះគោ-ក្របីដែលនឹងចូលរួមមានចំនួន៣០គូនិងមានតាំងបង្ហាញពូជគោ-សេះ ជាច្រើនពូជ ដូចជា Brahman, Nellore-Pintado, Nellore, Beef-master, Waygu, Indo-Brazil, Hostein, Angus, ដែលនាំចូលមកពីអាមេរិក ប្រេស៊ីល អូស្ត្រាលី ចិន ជប៉ុន ថៃ និងកសិដ្ឋាននៅតំបន់អភិវឌ្ឍន៍7NG ខេត្តកណ្តាល។ បន្ថែមពីនេះ ក៏មានតាំងបង្ហាញម្ហូបខ្មែរផងដែរ៕ សូមអញ្ជើញទស្សនារូបភាពដូចតទៅ៖ | ដោយ៖ ហឿន សុភ័ក្រ្ត |
កុមារប្រមាណ ៦០ នាក់ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។ បុគ្គលិកវីងបានធ្វើដំណើរទៅខេត្តកំពង់ស្ពឺដើម្បីជួបជាមួយសិស្សានុសិស្សនិងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះទទួលបានកុំព្យូទ័រយួរដៃចំនួន១៧គ្រឿង សំភារៈកីឡា សំភារៈសិក្សារ និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។ លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថមពីវីងបានជួយដល់យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សារបានពីអន្តេវាសិកដ្ឋានរបស់ពួកគេ»។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «កុមារគឺជាទំពាំងស្នងឬស្សីនៃកម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ»។ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ក្រៅពីផ្តល់ជូននូវសំភារៈសិក្សារ ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បានចំណាយពេលដើម្បីផ្លាស់ប្តូររឿងរ៉ាវនិងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើងនឹងជំរុញឱ្យពួកគេខិតខំធ្វើការសិក្សារៀនសូត្របន្ថែមទៀតដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់ពួកគេ»។ ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបានបន្តការរៀនសូត្រពីចំងាយតាមរយៈកម្មវិធី Zoomព្រោះមិនអាចទៅសាលារៀនបានដោយសារតែជំងឺកូវីដ ១៩នីតាបានមានចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីងដែលបានផ្តល់សម្ភារៈសិក្សាដល់ពួកយើង។ វានឹងធ្វើអោយយើងកាន់តែងាយស្រួលក្នុងការរៀនសូត្រជាងមុន។» ចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានាឆ្នាំ២០០៩ វីងបានប្រកាន់ខ្ជាប់នូវស្មារតីនៃពលរដ្ឋសារជីវកម្មល្អ ហើយព្យាយាមធានាឲ្យបានថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏សម្បូរបែបប្រកបដោយភាពងាយស្រួល ។ ដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ខ្លួន វីង កំពុងបន្តសកម្មភាពសប្បុរសធម៌ជាច្រើនផ្សេងទៀត ដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត ដោយមានការគាំទ្រពីនិយោជិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតច្រើនផងដែរ៕ | ធនាគារឯកទេសវីងនៅតែបន្តកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួប១២ឆ្នាំនៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា។ ជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិកបានធ្វើការបរិច្ចាគសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឍមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។ |
សភាម៉ាឡេស៊ី នៅដើមសប្តាហ៍នេះ បានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹង «ព័ត៌មានមិនពិត» តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ណាជីប ហើយ ។ តាមរយៈច្បាប់នេះ ជនពាក់ព័ន្ធនឹងព័ត៌មានមិនពិត នឹងត្រូវទទួលខុសត្រូវទាំងទោសពន្ធនាគារ និងផាកពិន័យជាទឹកប្រាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន AFP ។ តាមប្រភពព័ត៌មានដដែលនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា សេចក្តីព្រាងច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬមិនពិតនេះ មិនមានគោលដៅបំបិទសិទ្ធិ ឬរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ តែគោលដៅតែមួយគត់នោះគឺ បញ្ឈប់ចលនាចែករម្លែកព័ត៌មានមិនពិត ។ យ៉ាងណាក៏ដោយ ទាំងខាងសង្គមស៊ីវិល និងបក្សប្រឆាំងម៉ាឡេស៊ី មិនឯកភាព និងគាំទ្រសេចក្តីព្រាងច្បាប់នេះឡើយ បើទោះបីជាសភាម៉ាឡេស៊ី បានអនុម័តវារួចហើយក៏ដោយចុះ ។ សម្រាប់លោក Guan Eng សមាជិកបក្សប្រឆាំងម៉ាឡេស៊ី បានហៅសេចក្តីព្រាងច្បាប់នេះ ថា ជាអាវុធមួយដើម្បីបំបិទការពិត ដ្បិតកន្លងមក រឿងអាស្រូវពុករលួយរបស់លោក ណាជីប តែងតែត្រូវបានចែកចាយតាមព័ត៌មាន ។ តាមពិតទៅ តាមសេចក្តីព្រាងច្បាប់ដែលធ្វើឡើងដំបូងដោយគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ណាជីប បានកម្រិតទោសពិន័យ រាល់បុគ្គលដែលអាជ្ញាធររកឃើញថា បានបង្កើត និងផ្សព្វផ្សាយព័ត៌មាន Fake News ប្រឈមជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ១៣០ ០០០ ដុល្លារអាមេរិក ។ ក៏ប៉ុន្តែក្រោយនៃការដេញដោល សភា បានសម្រេច និងអនុម័តទោសអតិបរមាត្រឹមតែ ៦ឆ្នាំ វិញ ៕ | ចុងក្រោយសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិធានប្រឆាំងព័ត៌មានមិនពិតរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ទទួលបានភ្លើងខៀវពីសភាជាតិម៉ាឡេស៊ីហើយ ។ នេះ ក៏មានន័យផងដែរថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងមានសិទ្ធិ និងអំណាចស្របច្បាប់ពេញដៃដើម្បីកម្ចាត់រាល់បុគ្គល ឬក្រុមទាំងឡាយណា ដែលតែងតែបង្កើតព័ត៌មានមិនពិត ជាពិសេសនៅតាមបណ្តាញសង្គមតែម្តង ។ |
អត្ថបទទាក់ទង ទូក «កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តព្រះវិហារ បានលេខមួយក្នុងការប្រណាំងគូពិសេស «សារាយតេជោសែនជ័យ» ក្រោមការឧបត្ថម្ភរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ម៉ៅ ភិរុណ បានប្រើថិរវេលាសរុប ២៥:១៦.៣៤នាទី ក្រោយការប្រកួត៥ជើងនារយៈពេល៣ថ្ងៃ ដើម្បីក្លាយជាម្ចាស់ជ័យលាភីទូកគូពិសេសលឿនជាងគេនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩។ កាលពីឆ្នាំមុនទូកនេះ ជាប់ចំណាត់ថ្នាក់លេខ២។ ទូកពីខេត្តតាកែវ ដែលឧបត្ថម្ភដោយលោក សុខ សូកាន គឺ «សម្តេចវិបុលបញ្ញា បារមីមានជ័យ» និង «គិរីវង់សុខសែនជ័យ» បានជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្រោយបញ្ចប់លទ្ធផលយ៉ាងប្រកៀក ក្នុងថិរវេលា ២៥:១៨.៥៦ និង ២៥:៣៤.៤៨។ ទូកគូពិសេសចំនួន១៥ទៀតដែលបានចូលរួមប្រកួតប្រជែងមាន មកពីខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ចាម កណ្តាល ព្រៃវែង សៀមរាប តាកែវ កំពង់ធំ ព្រះវិហារ និងបន្ទាយមានជ័យ។ «កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីកាលពីឆ្នាំ២០១៨ មិនមានវត្តមានឡើយ ប៉ុន្តែគេសង្កេតឃើញទូកឈ្មោះ «ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តកំពង់ចាម ដែលឧបត្ថម្ភដោយលោក ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ និងបច្ចុប្បន្នជាអភិបាលខេត្តកំពង់ចាម ស្ថិតនៅចំណាត់ថ្នាក់លេខ៩។ ចំណែកទូកដែលបានចំណាត់ថ្នាក់ផែនលេខ១ ទាំង៦ទូក ខេត្តកំពង់ឆ្នាំងមានជ័យលាភីដល់ទៅ៣ទូក ក្នុងនោះរួមមាន «រន្ទះពេជ្រសែនជ័យ» ផ្នែកទូកអុំនារី «សម្តេចចៅហ្វាវាំងគង់» ផ្នែកទូកចែវបុរស និង «ព្រះពៃស្រពណ៍» ផ្នែកទូកចែវនារី។ ទូកជ័យលាភីផែនលេខ១ បីទៀត មាន ទូកអុំបុរស «ផ្ការាំស័ក្តិសិទ្ធិ» ពីខេត្តកណ្តាល ទូកខ្នាតអន្តរជាតិបុរស «ស ស យ ក ស្រុកពោធិ៍រៀង» ពីខេត្តព្រៃវែង និង ទូកខ្នាតអន្តរជាតិនាទី «សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ» ពីរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទូកចំនួនបី បានទទួលចំណាត់ថ្នាក់ផ្នែកសោភណភាព ដែលសុទ្ធតែជាទូកអុំបុរស ក្នុងនោះមាន «ក្អែក ស តេជោសែនជ័យ» ពីរាជធានីភ្នំពេញ «នរិន្ទរង្សី ស្រី ស ពិជ័យចិត្របុត្រ» ពីខេត្តបាត់ដំបង និង «សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ» ពីខេត្តបន្ទាយមានជ័យ»៕ | ទូកឈ្មោះ «សារាយតេជោសែនជ័យ» ពីខេត្តកណ្តាល បានក្លាយជាម្ចាស់ជ័យលាភីទូកគូពិសេសដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៩ ក្រោយការប្រកួត៣ថ្ងៃពេញ ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា នាព្រះរាជពិធីបុណ្យអុំទូក នៅទន្លេចតុមុខ។ ទូកពីខេត្តតាកែវ ជាប់លេខ២ និងលេខ៣ ខណៈទូកចំនួនបីជាប់ចំណាត់ថ្នាក់ផ្នែកសោភណភាព និង៦ទូកទៀតជាប់ចំណាត់ថ្នាក់ផែនលេខ១។ |
តាមរបាយការណ៍ គ្រោះទឹកជំនន់តាំងពីដើមខែតុលា បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ទូទាំងប្រទេស។ ក្នុងនោះរាជ-ធានីខេត្ត ចំនួន២០ បានរងផលប៉ះពាល់ ខណៈខេត្តបន្ទាយមានជ័យបានប៉ះពាល់ខ្លាំងទាំងដំណាំកសិកម្ម និងចំនួនអ្នកស្លាប់បានកើនដល់ ២៦នាក់ដោយសារគ្រោះធម្មជាតិនេះ។ ដោយឡែកខេត្តពោធិ៍សាត់មានអ្នកស្លាប់ចំនួន ៦នាក់ កំពង់ធំ ៦នាក់ ព្រះសីហនុ ២នាក់ ស្ទឹងត្រែង ១នាក់ កំពង់ឆ្នាំ ១នាក់ និងប៉ៃលិន ១នាក់។ ដោយឡែកបានប៉ះពាល់ផ្ទះពលរដ្ឋប្រមាណ ១៣ម៉ឺនខ្នង លិចសាលារៀន ៩៥១កន្លែង ផ្លូវជាតិ-ខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ ៦១៧គីឡូម៉ែត្របានប៉ះពាល់ និងបានជន់លិចដំណាំស្រូវប្រមាណ ២៧ម៉ឺនហិកតា និងដំណាំរួមផ្សំជាង ៩ម៉ឺនហិកតាបានជន់លិច។ រាជធានី-ខេត្តចំនួន ២០ ដែលរងប៉ះពាល់ដោយទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម៕ | អ្នកស្លាប់ដោយសារទឹកជំនន់កើនដល់ ៤៣នាក់ ដោយខេត្តបន្ទាយមានជ័យមានចំនួនច្រើនជាងគេពោលគឺដល់ទៅ ២៦នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។ |
លោក លាង ដឺលុច នៃសារព័ត៌មានថ្មីៗ បានស្នើសុំធ្វើបទសម្ភាសជាមួយលោកប្រវត្តិវិទូ ស៊ន សំណាង ដើម្បីស្ដាប់ការយល់ឃើញរបស់លោកចំពោះចក្ខុវិស័យរបស់លោក ហ៊ុន ម៉ានី។ បទសម្ភាសមានខ្លឹមសារដូចតទៅ៖ លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យយល់យ៉ាងណាដែរចំពោះការបង្កើតពាក្យបំផុសគំនិតរបស់លោក ហ៊ុន ម៉ានី ដែលពាក្យចុងក្រោយនេះ គឺ «ការពារអនាគត» កម្ពុជា? សាស្ត្រាចារ្យ ស៊ន សំណាង៖ ប្រសើរណាស់ ដែលអ្នកនយោបាយបន្តវេនយកចិត្តទុកដាក់ចំពោះប្រទេសជាតិ។ ប៉ុន្តែខ្ញុំរម្លឹកថា នៅក្នុងមុខវិជ្ជាប្រវត្តិវិទ្យា មានពាក្យមួយឃ្លានិយាយថា «ប្រវត្តិវិទ្យា គឺជាស្ពានដែលតភ្ជាប់អតីតកាលមកបច្ចុប្បន្នកាល និងបង្ហាញផ្លូវដែលត្រូវដើរទៅអនាគតកាល។ បើសិនជាចង់គិតពី អនាគត គេត្រូវស្គាល់ប្រវត្តិសាស្ត្រឱ្យបានច្បាស់។ មានពាក្យមួយឃ្លាទៀតថា «បើអ្នកស្គាល់អតីតកាលកាន់តែច្រើន អ្នកនឹងអាចរៀបចំអនាគតកាលបានកាន់តែល្អ»។ លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យអាចពន្យល់ខ្ញុំបន្ថែមជាងនេះបានទេ? សាស្ត្រាចារ្យ ស៊ន សំណាង៖ ខ្ញុំជូនឧទាហរណ៍មួយ ទាក់ទងនឹងជម្លោះប្រាសាទព្រះវិហារ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ បារាំងដែលជាអាណាព្យាបាលរបស់ខ្មែរបានចុះអនុសញ្ញាមួយជាមួយសៀម ដែលនៅក្នុងអនុសញ្ញាបារាំង-សៀមនោះ សៀមយល់ព្រមចាកចេញពីទឹកដីខ្មែរដែលរួមមានខេត្តម្លូព្រៃ និងទន្លេរពៅ។ បានន័យថា សៀមយល់ព្រមចាកចេញពីតំបន់ប្រាសាទព្រះវិហារផងដែរ។ ប៉ុន្តែ ៥០ឆ្នាំក្រោយមក គឺក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ហើយបារាំងបានដកទ័ពចេញពីកម្ពុជា តាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅឆ្នាំ១៩៥៤នោះ ថៃបានត្រឡប់ចូលមកតំបន់ប្រាសាទព្រះវិហារវិញ។ ក្នុងឆ្នាំ១៩៥៨ គណៈប្រតិភូកម្ពុជាបានទៅប្រជុំជាមួយភាគីថៃ នៅក្រុងបាងកក ដើម្បីដោះស្រាយបញ្ហានេះ។ ពេលនោះ ថៃបានបបួលកម្ពុជាឱ្យលុប សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម ដែលមានពីមុនមកនោះ ចោលទាំងអស់។ អ្វីដែលខ្ញុំចង់និយាយ គឺនៅត្រង់នេះហើយ។ បើខ្មែរមិនបានស្គាល់អតីតកាល ឬប្រវត្តិសាស្ត្រខ្លួនឯងច្បាស់លាស់ទេ ខ្មែរអាចយល់ព្រមតាមការស្នើរបស់ថៃ នៅពេលនោះ ដែលនាំឲ្យខ្មែរបាត់មូលដ្ឋានច្បាប់ជាម្ចាស់ប្រាសាទព្រះវិហារ។ ប៉ុន្តែ គណៈប្រតិភូរដ្ឋាភិបាលកម្ពុជា មិនបានយល់ព្រមតាមការចង់បានរបស់ ថៃនោះទេ ហើយបានពន្យល់ពួកគេវិញអំពីមូលដ្ឋានគតិយុត្ត ស្តីពី«គោលការណ៍និរន្តរភាពនៃរដ្ឋ» មានន័យថាចាប់ពីឆ្នាំ១៨៦៣ បារាំងក្នុងឋានៈជារដ្ឋអ្នកអាណាព្យាបាលលើកម្ពុជា គឺជាអ្នកតំណាងរបស់កម្ពុជា ក្នុងការចុះហត្ថលេខាលើ សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀម។ នៅពេលបារាំងប្រគល់ឯករាជ្យមកឲ្យកម្ពុជាវិញនៅឆ្នាំ១៩៥៣នោះ សន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀមពីមុន នៅមានតម្លៃគតិយុត្តជាធរមាន ហើយថៃ (ប្តូរពីពាក្យសៀមនៅឆ្នាំ១៩៣៩) មិនអាចលុបចោលបានទេ។ ដោយថៃមិនបានគោរពតាម«គោលការណ៍និរន្តរភាពនៃរដ្ឋ»នេះហើយ បានជាកម្ពុជាដាក់បណ្ដឹងទៅតុលាការអន្តរជាតិក្រុងឡាអេ ក្នុងរឿងប្រាសាទព្រះវិហារនៅឆ្នាំ១៩៥៩។ កម្ពុជាបានឈ្នះក្នុងរឿងក្តី ប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២នោះ ដោយសារខ្មែរមានចំណេះដឹងយ៉ាងច្បាស់អំពី ប្រវត្តិសាស្រ្តជាតិរបស់ខ្លួន ដូចបានបង្ហាញខាងលើនេះ។ លោក លាង ដឺលុច៖ តើលោកសាស្ត្រាចារ្យចង់មានប្រសាសន៍ថា ដើម្បីចូលរួមការពារអនាគត យុវជនកម្ពុជាត្រូវរៀនប្រវត្តិសាស្ត្រឱ្យច្រើន? សាស្ត្រាចារ្យ ស៊ន សំណាង៖ មិនត្រឹមតែរៀនប្រវត្តិសាស្ត្រទេ ប៉ុន្តែត្រូវស្វែងយល់ និងផ្សព្វផ្សាយអប់រំនិន្នាការថ្មីរបស់ពិភពលោក។ តាំងពីឆ្នាំ១៩៩៨ អង្គការយូណេស្កូបានផ្សព្វផ្សាយ សេចក្តីប្រកាសជា សាកលមួយស្តីពី វិស័យអប់រំសម្រាប់សតវត្សរ៍ទី២១ ហើយដែលនៅក្នុងនោះក៏មាននិយាយអំពីមុខងារ យុវជនសតវត្សរ៍ទី២១ផងដែរ។ ពោលគឺ ការបំពាក់ឱ្យយុវជននូវជំនាញ ចំណេះដឹង និងឧត្តមគតិថ្មី។ ឧត្តមគតិថ្មី គឺសំដៅទៅលើ«វប្បធម៌សន្តិភាព» ដែលយុវជនត្រូវប្រកាន់ខ្ជាប់ ចំពោះមុខសង្គ្រាមសម័យ ថ្មីជាយថាហេតុ ដូចជាជម្លោះសាសនា និងជម្លោះពូជសាសន៍ជាដើម។ លើសពីនេះទៀត សេចក្តីប្រកាស ជាសាកលរបស់យូណេស្កូនោះ ក៏មាននិយាយអំពី «មុខងារយុវជនសម្លឹងទៅមុខ» ផងដែរ។ បានសេចក្តីថា យុវជនត្រូវចេះវិភាគលើនិន្នាការនយោបាយ សេដ្ឋកិច្ច និងសង្គមដែលលេចធ្លោ ដើម្បីចូលរួម ព្យាករណ៍ ព្រមាន និងបង្ការ។ ខ្ញុំយល់ថា ប្រព័ន្ធអប់រំរបស់យើងត្រូវផ្សព្វផ្សាយអំពីសេចក្តីប្រកាសជាសាកលរបស់អង្គការយូណេស្កូនេះ។ លោក លាង ដឺលុច៖ លោកសាស្ត្រាចារ្យ! ប្រហែលជាលោក ហ៊ុន ម៉ានី យល់ពីអតីតកាលរបស់កម្ពុជាហើយ បានជាលោក ម៉ានី បារម្ភខ្លាចសង្គ្រាមហែកហួរនោះត្រឡប់មកវិញ ហើយថា វានឹងធ្វើឱ្យកម្ពុជាបាត់បង់សាជាថ្មី។ ហេតុដូចនេះហើយបានជាលោក ម៉ានី អំពាវនាវឱ្យមានការចូលរួម«ការពារអនាគត» កម្ពុជា? សាស្ត្រាចារ្យ ស៊ន សំណាង៖ អាចប្រហែលយ៉ាងដូច្នោះដែរ។ តែខ្ញុំសង្ឃឹមថា ពលរដ្ឋកម្ពុជាយើងដែលធ្លាប់ឆ្លងកាត់ស្គាល់សង្គ្រាមហើយនោះ មិនខុសពីសត្វឆ្មាដែលរលាកទឹកក្ដៅហើយ នៅពេលវាឃើញទឹកត្រជាក់ ក៏វាខ្លាចភ្លាមដែរ។ លោក លាង ដឺលុច៖ ប៉ុន្តែលោកសាស្ត្រាចារ្យ! ពលរដ្ឋកម្ពុជាបច្ចុប្បន្ន គឺជាពលរដ្ឋវ័យក្មេងដែលមិនស្គាល់រសជាតិសង្គ្រាមនៅឡើយទេ។ សាស្ត្រាចារ្យ ស៊ន សំណាង៖ ដូច្នេះ ពួកគេអាចក្រឡេកមើលសង្គ្រាមនៅអ៊ុយក្រែនបាន (សើច)។ ពេលនេះ រកទីបញ្ចប់មិនឃើញឡើយ។ ពិភពលោកក៏មិនអាចជួយអ្វីបានច្រើនដែរ។ ម្នាក់ៗរវល់តែដោះស្រាយបញ្ហារបស់ប្រទេសគេដែរ៕ | លោក ហ៊ុន ម៉ានី បានរើសយកវេទិការម្លឹកខួប៤៤ឆ្នាំនៃកំណើតយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួប១០ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីប្រកាសពាក្យបំផុសគំនិតថ្មីមួយទៀតគឺ «ការពារអនាគត» កម្ពុជា។ នោះគឺជាការអំពាវនាវមួយ ហើយយុទ្ធនាការក៏ទំនងជាចាប់ផ្តើមដែរ។ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោក ហ៊ុន ម៉ានី បានធ្វើដំណើរទៅជួបរចនាសម្ព័ន្ធគណៈចលនាមហាជននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយក៏បានផ្សព្វផ្សាយពីគោលបំណងដែលនៅពីក្រោយពាក្យបំផុសគំនិតថ្មីនេះ។ លោក ស៊ន សំណាង បណ្ឌិតផ្នែកប្រវត្តិវិទ្យា ពេញចិត្តចំពោះពាក្យបំផុសគំនិតការពារប្រទេសរបស់អ្នកនយោបាយបន្តវេន។ ប៉ុន្តែលោកបារម្ភថា ការផ្សព្វផ្សាយពន្យល់មិនទូលំទូលាយនឹងធ្វើឱ្យមហាជនមិនអាចចូលរួមបាន។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរគេងខាងស្ដាំ ឬផ្កាប់មុខ ៖ ១. វាបង្កបញ្ហាក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ ការគេងរាបស្មើបែរទៅខាងស្ដាំ ឬការគេងផ្ងារងាយនឹងបណ្ដាលឱ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះណាស់។ ហើយប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺច្រាលទឹកអាស៊ីតក្រពះនោះ អ្នកគួរគេងផ្អៀងទៅខាងឆ្វេងទើបប្រសើរ។ នៅពេលអ្នកគេងក្នុងទីតាំងបែបនេះ ក្រពះ គឺនឹងស្ថិតនៅក្រោមបំពង់អាហារ។ ដូច្នេះទឹកអាស៊ីតក្រពះមិនអាចច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារវិញបានឡើយ។ ២. វាមិនល្អចំពោះឆ្អឹងកងខ្នងនិងខ្នងរបស់អ្នកឡើយ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថាការគេងបែរខាងស្ដាំ គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងការឈឺខ្នងរ៉ាំរ៉ៃ។ នេះក៏ព្រោះតែការគេងក្នុងទីតាំងនេះដាក់សម្ពាធលើខ្នងនិងឆ្អឹងកងខ្នងដោយទំងន់មួយភាគធំត្រូវស្ថិតក្នុងផ្នែកនៃរាងកាយទាំងនោះ។ ហើយនៅពេលឆ្អឹងកងខ្នងមិនស្ថិតក្នុងទីតាំងធម្មជាតិវានឹងបង្កអាការៈស្ពឹក ឬត្រូវការសន្ធឹងនៅពេលអ្នកផ្លាស់ប្ដូរទីតាំង។ ខណៈដែលការគេងបែរទៅខាងឆ្វេង គឺប្រសើរបំផុតចំពោះអ្នកមានបញ្ហាឈឺខ្នង។ អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង។ ៣. វាអាចបង្កបញ្ហាឈឺកញ្ចឹងករ៉ាំរ៉ៃ អ្នកមិនអាចដកដង្ហើមបានស្រួលនិងត្រឹមត្រូវឡើយនៅពេលគេងផ្កាប់មុខ ប្រសិនបើមិនបែរកទៅម្ខាង។ ហើយការគេងក្នុងទីតាំងបែបនេះយូរទៅនឹងបង្កបញ្ហាឈឺកញ្ចឹងកជាមិនខាន។ ៤. វាអាចដាក់សម្ពាធបន្ថែមលើទារកក្នុងផ្ទៃ ស្ត្រីមានផ្ទៃពោះមិនគួរគេងផ្កាប់មុខឡើយ! ការគេងបែបនេះនឹងបន្ថែមទម្ងន់ទៅផ្នែកកណ្ដាលនៃរាងកាយ ហើយបង្កើនសម្ពាធលើឆ្អឹងកងខ្នង។ លើសពីនេះទៅទៀតការគេងផ្កាប់មុខអាចសង្កត់ទារកជាប់មិនអាចកម្រើកបានដោយសេរីឡើយ។ ចំពោះការគេងបែរទៅស្ដាំវិញ គឺគ្មានអ្វីខុសទេប្រសិនបើអ្នកសម្រេចចិត្តគេងបែរទៅខាងស្ដាំកំឡុងពេលមានផ្ទៃពោះនោះ។ ប៉ុន្តែប្រសិនបើអ្នកគេងបែរទៅខាងឆ្វេង អ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនបន្ថែម ជាពិសេសកំឡុងត្រីមាសចុងក្រោយ។ អត្ថប្រយោជន៍នោះ គឺវាអាចជួយធ្វើឲ្យចរន្តឈាមរត់មានលក្ខណៈកាន់តែល្អប្រសើរឡើង និងសង្គ្រោះថ្លើមពីទម្ងន់ដែលលើស ដោយការអនុញ្ញាតឲ្យថ្លើមដំណើរការមុខងារផ្សេងទៀតរបស់វា។ នោះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនណែនាំអោយស្ត្រីមានផ្ទៃពោះគេងផ្អៀងទៅខាងឆ្វេង។ បើទោះជាអ្នកគ្មានផ្ទៃពោះ ប៉ុន្តែការគេងផ្អៀងទៅឆ្វេងក៏ជួយកាត់បន្ថយសម្ពាធចេញពីបេះដូងគួរឲ្យកត់សម្គាល់។ ៥. វាអាចបណ្ដាលឱ្យមុខឡើងស្នាមជ្រីវជ្រួញ នោះក៏ព្រោះតែការគេងផ្អៀង ឬផ្កាប់មុខដាក់សម្ពាធលើស្បែកមុខដោយត្រូវផ្អឹបជាប់នឹងខ្នើយដែលអាចបណ្ដាលឱ្យមានស្នាមជ្រីវជ្រួញនៅពេលយូរទៅ។ ៦. វាបន្ថែមសម្ពាធទ្រូង និងសុដន់ សម្ពាធបន្ថែមពីការគេងផ្អៀង ឬផ្កាប់មុខងាយនឹងបណ្ដាលឱ្យឈឺទ្រូងណាស់! លើសពីនេះទៅទៀតការគេងផ្អៀងយូរទៅក៏អាចបណ្ដាលឱ្យសុដន់ធ្លាក់យារផងដែរព្រោះទំនាញធម្មជាតិទាញសុដន់ឱ្យធ្លាក់ចុះក្រោម។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងផ្ងារ៕ ត្រួតពិនិត្យដោយ www.health.com.kh | ធ្លាប់ដឹងទេថាបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួនដូចជាក្រហាយទ្រូង និងឈឺខ្នងអាចបណ្ដាលមកពីការគេងខុសទីតាំង។ ថាតើគួរគេងបែរទៅខាងណាទើបប្រសើរ? |
ថ្លែងទៅមុខនិស្សិតដែលទើបបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rangsit របស់ថៃ លោក មហាធៀ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥១ឆ្នាំចុងក្រោយនេះ អាស៊ានទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាព ទោះបីជាបណ្តាសមាជិកនៃអង្គការតំបន់មួយនេះមានវប្បធម៌, សេដ្ឋកិច្ច និងនយោបាយផ្សេងៗគ្នាក៏ដោយក្តី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times មេដឹកនាំម៉ាឡេស៊ីវ័យ៩៣ឆ្នាំរូបនេះ បាននិយាយបន្តថា៖ «ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់របស់យើង គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើការស្រុះស្រួលគ្នាជាធ្លុងមួយ និងការធ្វើសមាហរណកម្មអាស៊ាន»។ ត្រង់នេះ លោកក៏បានទទូចឲ្យសមាជិកអាស៊ានទាំងអស់វិនិយោគក្នុងគម្រោងនិងសេវាកម្មសំខាន់ៗ នៅក្នុងតំបន់។ ក្រៅពីនេះ លោក មហាធៀ មហាម៉ាត់ ក៏បានលើកសរសើរពីភាពជាដៃគូដ៏រឹងមាំរវាងម៉ាឡេស៊ី និងថៃថែមទៀតផង។ ត្រង់នេះ លោកបានបញ្ជាក់ថា៖ « យើងធ្លាប់មានភាពខុសគ្នាច្រើននៅក្នុងអតីតកាល ប៉ុន្តែវាត្រូវបានដោះស្រាយរួចរាល់ ដោយសារកិច្ចពិភាក្សា និងការស្វែងយល់ពីគ្នាទៅវិញទៅមក»។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកមហាធៀបានធ្វើឡើង ក្នុងអំឡុងពេលកម្មវិធីទទួលសញ្ញាបត្របណ្ឌិតកត្តិយសមួយ ក្នុងមុខជំនាញ ភាពជាអ្នកដឹកនាំសង្គម, សហគ្រិនភាព និងនយោបាយ នៅឯសកលវិទ្យាល័យឯកជនមួយកន្លែងនៅខេត្ត Pathum Thani ភាគខាងជើងទីក្រុង បាងកក។ អំឡុងទស្សនកិច្ចពីរថ្ងៃរបស់លោកដែលបញ្ចប់កាលពីថ្ងៃអាទិត្យ លោកត្រូវបានអមដំណើរដោយ ភរិយារបស់លោក គឺលោកស្រី Siti Hasmah Mohamad Ali, រដ្ឋមន្ត្រីការបរទេស Saifuddin Abdullah និងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀត៕ | អាស៊ានទទួលបានភាពជោគជ័យ និងស្ថិរភាពក្នុងតំបន់ អាស្រ័យលើភាពជាធ្លុងមួយនៃសមាជិកទាំង១០នៃអង្គការតំបន់នេះ។ នេះជាលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅក្នុងកម្មវិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសកលវិទ្យាល័យមួយក្នុងប្រទេសថៃ។ ជាមួយគ្នានេះ លោកក៏បានលើកសរសើរភាពជាដៃគូដ៏រឹងមាំរវាងម៉ាឡេស៊ី និងថៃផងដែរ។ |
លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ បានចេញលិខិតជូនដំណឹង កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះថា មុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលនឹងបើកវគ្គបណ្ដុះបណ្ដាល គឺជាមុខជំនាញមានទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។ លើសពីនេះ លោកបញ្ជាក់ថា កម្មករនិយោជិតដែលចូលរៀន នឹងទទួលបានប្រាក់ឧបត្ថម២០ម៉ឺនរៀល ក្នុង១ខែ សម្រាប់ចំណាយលើការហូបចុកនិងស្នាក់នៅ។ មុខជំនាញដែលនឹងបើកវគ្គបណ្ដុះបណ្ដាល រួមមាន តបណ្ដាញអគ្គិសនី តបណ្ដាញទឹក ជួសជុលបរិក្ខារអគ្គិសនី ជួសជុល-ថែទាំរថយន្ត បច្ចេកទេសកែច្នៃគ្រឿងបន្លាស់ម៉ាស៊ីន ជំនាញធ្វើម្ហូប ឆុងកាហ្វេ ក្រឡុកស្រា និង ដុតនំប័ង ជាដើម។ កម្មករនិយោជិតដែលមានបំណងចង់រៀន ត្រូវមានសៀវភៅការងារ ប័ណ្ណសម្គាល់កម្មករនិយោជិត កាតសម្គាល់ខ្លួន និង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដើម្បីចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល៕ | ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឲ្យកម្មករនិយោជិក ដែលត្រូវបានព្យួរការងារនិងបាត់បង់ការងារធ្វើ ដោយការរីករាលដាលកូវីដ-១៩ ចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។ |
ជនរងគ្រោះជាជនជាតិចិនចំនួន ៤១នាក់ បានជួបហេតុការណ៍លិចទូក ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E ចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ ក្រោយមកអាជ្ញាធរខេត្តព្រះសីហនុ ជួយសង្គ្រោះជនរងគ្រោះបាន ២៤នាក់ ក្នុងនោះស្លាប់ ៣នាក់ និងខាងភាគីវៀតណាមជួយសង្គ្រោះបាន ៩នាក់។ ដោយឡែកជនជាតិចិន៨នាក់ទៀត ដែលអាជ្ញាធរកំពុងស្វែងរកនោះ ក៏បានបាត់បង់ជីវិតដែរ។ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗថា សាកសពអ្នកទាំង ៨នាក់នោះ ត្រូវបានអាជ្ញាធរវៀតណាមប្រទះឃើញអណ្ដែតសពដល់សមុទ្រកោះត្រល់ កាលពីថ្ងៃទី២៩ កញ្ញា។ អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ បន្ថែមថា ជនជាតិចិនរងគ្រោះចំនួន ២១នាក់ ដែលអាជ្ញាធរសង្គ្រោះបាននោះ បានប្រគល់ឱ្យទៅខាងអគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីចាត់ចែងបន្ត។ ដោយឡែកចំពោះសាកសពជនរងគ្រោះ ៣នាក់ដែលបានស្លាប់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួល៕ | សាកសពជនជាតិចិន៨នាក់ទៀត ដែលលិចទូកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ កញ្ញា នោះ បានអណែ្ដតដល់កោះត្រល់។ |
អត្តពលិកល្បីឈ្មោះ វ័យ៣៩ឆ្នាំរូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ២០ឆ្នាំ ប៉ុន្តែដោយសារ Keller បានសារភាពទោសកំហុសរបស់ខ្លួន និងការអង្វរករផង ការចោទប្រកាន់ដូចគ្នានេះត្រូវបានបន្ថយទោសមកត្រឹម៨ខែវិញ។ Keller ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០០៤នៅអាតែន ប៉េកាំងឆ្នាំ២០០៨ និងមេដាយប្រាក់នៅស៊ីដនីឆ្នាំ២០០០ លើវិញ្ញាសាហែលបណ្តាក់២០០ម៉ែត្រ បានសារភាពទោសកំហុសកាលនៅថ្ងៃទី៣០ ខែកញ្ញា ក្រោយមានការចោទប្រកាន់ឧក្រិដ្ឋកម្មទាក់ទងនឹងការចូលរួមរបស់ខ្លួន ក្នុងការអុកឡុកវិមានសភាអាមេរិកនៅថ្ងៃទី៦ ខែមករា។ យោងតាមការផ្សាយរបស់កាសែត CNN លោក Keller ត្រូវបានគេឃើញក្នុងហ្វូងបាតុករតាមរយៈការពិនិត្យខ្សែវីដេអូឡើងវិញ។ Keller ត្រូវបានចោទក្រោមបទចោទចំនួន៧ ក្រោយរកឃើញថារូបគេស្ថិតក្នុងចំណោមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ដែលបានទម្លុះរនាំងការពារក្នុងវិមានកាពីតូល រួចក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលិសដែលការពារវិមាន។ កាលនោះ ក្រុមបាតុករបានចូលដល់ក្នុងអាគារសភា ដោយអុកឡុកនៅតាមបន្ទប់នានា ហើយប៉ុនប៉ងសម្រុកចូលសាលប្រជុំសភាទៀតផង៕ | Klete Keller ម្ចាស់មេដាយមាសកីឡាហែលទឹកអូឡាំពិកអាមេរិក បានសារភាពទោសកំហុសជុំវិញការចូលរួមអុកឡុកវិមានសភាអាមេរិកកាលពីខែមករា។ Keller ស្ថិតក្នុងចំណោមអ្នកគាំទ្រលោក ដូណាល់ ត្រាំក្នុងបាតុកម្មប្រឆាំងលោក ចូ បៃឌិន ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ |
អត្ថបទទាក់ទង តើអ្វីទៅជា«ល្បឿនសំឡេង»? មីស៊ីលប្រភេទ Hypersonic មានសមត្ថភាពរត់លឿនជាង៥ដង បើធៀបនឹងល្បឿននៃសំឡេង (១២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង)។ បូកផ្សំនឹងល្បឿន ការធ្វើចលនា និងរយៈកម្ពស់ហោះហើរផងនោះ ធ្វើឲ្យមីស៊ីលទំនើបផុតលេខនេះពិបាកក្នុងការតាមចាប់ និងចាប់ស្ទាក់។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១ ខែធ្នូ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងកង់បេរ៉ា នឹងបន្តបោះទុនពង្រឹងសមត្ថភាពយោធាអូស្ត្រាលី ដើម្បីកំញើញឥរិយាបថគ្រោះថ្នាក់ប្រឆាំងប្រយោជន៍អូស្ត្រាលី។ អូស្ត្រាលី នឹងចាប់ដៃជាមួយអាមេរិកដើម្បីសម្រេចគោលដៅនេះ។ ទោះហៅការបង្កើតគម្រោងអភិវឌ្ឍមីស៊ីលទ្វេភាគីជាមួយសហរដ្ឋអាមេរិកនេះជាជោគជ័យមួយ អ្នកស្រីរដ្ឋមន្ត្រី ពុំបានបង្ហើបតម្លៃនៃអភិវឌ្ឍមីស៊ីលនេះ ឬក៏ពេលវេលាដែលពួកវាអាចដាក់ឲ្យប្រើប្រាស់ឡើយ។ អ្នកស្រី Reynolds អះអាងថា ការពង្រឹងយោធាអូស្ត្រាលីនេះ ក៏ផ្តល់ផលចំណេញដល់តំបន់ សម្ព័ន្ធ និងដៃគូសន្តិសុខរបស់អូស្ត្រាលី។ ត្រង់ចំណុចនេះ អ្នកស្រីសង្កត់ធ្ងន់ដូច្នេះថា៖«យើងរក្សាការតាំងចិត្តចំពោះសន្តិភាព និងស្ថិតភាពក្នុងតំបន់ ហើយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានវឌ្ឍនភាព បើកចំហ និងបរិយាបន្ន»។ អនុរដ្ឋលេខាធិការស្តីទីក្រសួងការពារអាមេរិក លោក Michael Kratsios បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងដែលមានឈ្មោះជាផ្លូវការថា «Southern Cross Integrated Flight Research Experiment (SCIFiRE)» ជាកិច្ចសហការរយៈពេល១៥ឆ្នាំរវាងយោធាអាមេរិកនិងអូស្ដ្រាលី។ «គំនិតផ្ដួចផ្ដើមនេះ នឹងមានសារសំខាន់ក្នុងអនាគតនៃការអភិវឌ្ឍ និងកិច្ចការស្រាវជ្រាវបច្ចេកវិទ្យា hypersonic»។ លោក Kratsios បញ្ជាក់បែបនេះ ហើយបន្តថា គម្រោងនេះ ក៏នឹងធានាថា អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដឹកនាំពិភពលោកដោយមានសមត្ថភាពយោធាជឿនលឿន។ ក្នុងឆ្នាំ២០២០ អូស្ត្រាលី បានត្រៀមទុកកញ្ចប់ថវិការហូតដល់៦,៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយវែង និងល្បឿនលឿន ក្នុងនោះក៏មាន ការស្រាវជ្រាវលើបច្ចេកវិទ្យា hypersonic ផងដែរ។ កាលពីខែកក្កដា អូស្ត្រាលី បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយការពារជាតិ៤០ភាគរយ ក្នុងពេល១០ឆ្នាំដើម្បីសម្រេចឲ្យបានសមត្ថភាពវាយប្រហាររយៈចម្ងាយវែងជាងមុនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ រុស្ស៊ី បានដាក់ពង្រាយមីស៊ីលប្រភេទ Hypersonic លើកដំបូង កាលពីឆ្នាំមុន ខណៈមន្ទីរបញ្ចកោណអាមេរិក បានធ្វើតេស្តមីស៊ីល Hypersonic ដូចគ្នានេះក្នុងឆ្នាំ២០១៧។ ចំណែក ចិនឯណោះវិញ ត្រូវបានអ្នកវិភាគសន្តិសុខវាយតម្លៃថា បានដាក់ពង្រាយ ឬហៀបនឹងដាក់ពង្រឹងប្រព័ន្ធមីស៊ីលប្រភេទ Hypersonic នេះដែរ។ យ៉ាងណាមិញ ការសហការអភិវឌ្ឍមីស៊ីលរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិក អាចបង្កើនភាពតានតឹងបន្ថែមទៀតក្នុងចំណងទាក់ទងរវាងអូស្ដ្រាលី និងចិន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ចុះទាបខ្លាំង ហើយព្រឹត្តិការណ៍ប៉ះទង្គិចចុងក្រោយបង្អស់គឺ ក្រោយពីអូស្ត្រាលីបានរកឃើញថា ចិនប្រើយុទ្ធនាការឃោសនាមួលបង្កាច់អូស្ត្រាលីពាក់ព័ន្ធនឹងរូបភាពទាហនអូស្ត្រាលីម្នាក់កាន់កាំបិតប្រឡាក់សុទ្ធតែឈាមកាត់បំពង់កកូនក្មេងអាហ្វហ្កានីស្ថានម្នាក់។ មែនទែនទៅ ទំនាក់ទំនងអូស្ត្រាលីនិងចិន បានចាប់ផ្ដើមល្អក់កករខ្លាំង ក្រោយរដ្ឋាភិបាលក្រុងកង់បេរ៉ា បានទាមទារឲ្យបើកការស៊ើបអង្កេតរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលផ្ទុះឡើងដំបូងនៅចិន។ ជាការសកសឹង ចិនបានដាក់ពន្ធលើទំនិញនាំចូលពីអូស្ត្រាលីជាបន្តបន្ទាប់។ | អូស្ត្រាលី នឹងសហការអាមេរិកដើម្បីអភិវឌ្ឍមីស៊ីលស្វ័យនាំផ្លូវដែលមានល្បឿនលឿនជាងសំឡេង៥ដង (Hypersonic cruise) ក្នុងគោលដៅប្រជែងនឹងចិន និងរុស្ស៊ី ដែលក៏កំពុងអភិវឌ្ឍសព្វាវុធទំនើបដូចគ្នានេះ។ រដ្ឋមន្ត្រីការពារអូស្ត្រាលី អ្នកស្រី Linda Reynolds បានបញ្ជាក់បែបនេះ នៅថ្ងៃទី ១ ខែធ្នូ។ |
ក្នុងព្រឹត្តិការណ៍ AFG Open Tournament នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានចំនួនអ្នកចូលរួមជាង ៩០០នាក់ ពីបណ្ដាល ៤៤ ប្រទេស អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ចំនួន២១។ មេដាយទាំង២១នោះ រកបានដោយ៖ កីឡាករ សំអុន បរមី មេដាយមាស ១ កីឡាការិនី រិទ្ធ រស្មី មេដាយមាស ១ កីឡាករ មឿនលឹម សុបញ្ញា មេដាយមាស១ ប្រាក់១ និងសំរិទ្ធ១ កីឡាករ កាំង ម៉េងឃាង មេដាយប្រាក់៣ កីឡាករ ហួរ សេងហុង មេដាយប្រាក់១ និងសំរិទ្ធ១ កីឡាករ គីម កែវមង្គល មេដាយសំរិទ្ធ១ កីឡាករ Nicholas Yi Remoy មេដាយប្រាក់២ កីឡាករ ឡេង ច័ន្ទសេរីបុត្រ មេដាយប្រាក់១ និងសំរិទ្ធ១ កីឡាករ Adam Sosnowiez Sem មេដាយប្រាក់១ កីឡាការិនី ថាយ សាណា មេដាយប្រាក់១ កីឡាករ Arthur Besant មេដាយប្រាក់១ កីឡាករ Kai Han Yi Remoy old មេដាយសំរិទ្ធ១ កីឡាករ Jadon Te មេដាយសំរិទ្ធ១ កីឡាករ ថាយ អេលី មេដាយសំរិទ្ធ១ លោក Jasper Martijn Paas បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា លទ្ធផលល្អនេះ គឺលើសពីអ្វី ដែលរូបលោក រំពឹងទុក ហើយអត្ដពលិកកម្ពុជា ធ្វើបានសមិទ្ធិផលល្អច្រើន ហើយក៏ជាការត្រៀមសម្រាប់ប្រកួត ព្រឹត្តិការណ៍អន្ដរជាតិនានា ទាំងក្នុងតំបន់ និងប្រចាំទ្វីប។ អនុប្រធានរូបនេះ បាននិយាយដូច្នេះថា៖«លទ្ធផល គឺលើសពីការរំពឹងទុករបស់ខ្ញុំ។ ការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនដើម្បីឆ្ពោះទៅការប្រកួត Sea Games ឆ្នាំ២០២៥ , Asian Games ឆ្នាំ២០២៦ និងជាពិសេសគឺការត្រៀមខ្លួនរបស់កីឡាករថ្នាល របស់យើងដើម្បី ចូលរួមប្រកួតក្នុង Asian Youth Games ឆ្នាំ2029 ដែលយើងនឹងធ្វើជាម្ចាស់ផ្ទះ។»៕ អត្ដពលិកកម្ពុជាកីឡាជឺជិតស៊ូ ថតរូបជាមួយមេដាយ រូបពី លោក Jasper Paas | អត្ដពលិកកីឡាជឺជិតស៊ូកម្ពុជា ១៦នាក់ បានបញ្ចប់បេសកកម្មព្រឹត្តិការណ៍ AFG Open Tournament នៅប្រទេសថៃ នៅថ្ងៃទី ២២ ខែតុលា ដោយដណ្ដើមបានមេដាយចំនួន២១ ក្នុងនោះ មាស៣ ប្រាក់១១ និងសំរិទ្ធ៧។ លោក Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូ យល់ឃើញថាលទ្ធផលនេះ លើសពីអ្វី ដែលខ្លួនបានរំពឹងទុក ហើយក៏ជាសញ្ញាវិជ្ជមាន សម្រាប់ការត្រៀមខ្លួនប្រកួតអន្ដរជាតិនានា ដូចជា ស៊ីហ្គេម លើកទី៣៣, Asian Games 2026 និង Asian Youth Games 2029។ |
តាមរយៈសារដែលបង្ហោះលើគណនីហ្វេសប៊ុក អ្នកនាំពាក្យរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«កោតតែថ្មីៗនេះ មានជនអគតិមួយចំនួន ខិតខំបំពុលបរិយាកាស ដោយបំភ្លៃថា អង្គការសហប្រជាជាតិ បានដកអាសនៈរបស់កម្ពុជា»។ ទោះជាមិននិយាយឲ្យចំក្តី តែអ្នកដែលមន្ត្រីក្រសួងការបរទេស ចង់សំដៅនោះ គឺគ្មានអ្នកណាផ្សេងក្រៅពីលោក សម រង្ស៊ី និងអតីតក្រុមអ្នកប្រឆាំងនោះទេ។ បើតាមលោក កេត សោផាន់ កម្ពុជា មិនត្រឹមតែមិនត្រូវបានដកចេញសមាជិកភាពនោះទេ តែនៅធ្វើជាអនុប្រធាននៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិក្នុងឆ្នាំនេះថែមទៀត។ លោក រម្លឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន នឹងយកសមិទ្ធផលកម្ពុជា ទៅប្រាប់គេនៅ UN សម្តេច ហ៊ុន សែន ក៏ធ្លាប់ប្រតិកម្មដែរ ចំពោះមតិរបស់អតីតអ្នកប្រឆាំង ដែលថាកម្ពុជា ប្រឈមនឹងការបាត់សមាជិកភាពពីអង្គការសហប្រជាជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មេដឹកនាំកម្ពុជារូបនេះ បាននិយាយខ្លាំងៗថា៖«រហូតដល់អ្នកខ្លះ ឃោសនាថា មានការព្យួរអាសនៈកម្ពុជា។ អ្នកណាក្បាលធំ អ្នកណាថ្លើមធំ នៅលើលោកនេះ ដែលហ៊ានដកអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ?»។ ក្នុងរយៈកាលចុងក្រោយនេះ អតីតក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស តែងអះអាងថា អង្គការសហប្រជាជាតិ នឹងទុកអាសនៈកម្ពុជា ឲ្យនំនេរ។ សម្រាប់អតីតអ្នកប្រឆាំង មូលហេតុ ដែលអង្គការសហប្រជាជាតិ អាចនឹងធ្វើបែបនេះ គឺមកពីរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ កើតចេញពីការបោះឆ្នោតក្លែងក្លាយ និងមិនមានលក្ខណស្របច្បាប់៕ | ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ ហួសចិត្ត ដែលឃើញក្រុមខ្លះ លើកឡើងថា អង្គការសហប្រជាជាតិ (UN) នឹងព្យួរអាសនៈកម្ពុជា ឬក៏ដកចេញពីសមាជិកភាព។ លោក សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ មិនដែលដកសមាជិកភាពរបស់ប្រទេសណាមួយ ក្នុងប្រវត្តិរបស់ខ្លួនឡើយ។ |
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ ដូចតទៅ៖ កុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ជាង៥០០នាក់ កំពុងទទួលបានសេវាអប់រំ ពីអង្គការសាលាទន្សាយ(Rabbit School Organization)។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ បានឱ្យសារព័ត៌មានឌីជីថលថ្មីៗដឹងថា ក្នុងចំណោមកុមារទាំងនោះ មានកុមារជាង២០០នាក់ កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាទួលគោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងប្រមាណ៣០០នាក់ទៀតនៅតាមបណ្តាខេត្ត។ ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត អង្គការសាលារៀនទន្សាយ បានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងសៀមរាប។ ទន្ទឹមនឹងការពង្រីកខ្លួននេះ ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ ក៏កត់សម្គាល់ដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ដែលបានទទួលការបណ្តុះបណ្តាលពីសាលាទន្សាយ បានកើនឡើងជារៀងរាល់ឆ្នាំ។ មានកំណើនសិស្សជាសញ្ញាល្អសម្រាប់កុមារ និងបញ្ជាក់ពីការយល់ដឹងរបស់អាណាព្យាបាល ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ នោះគឺកង្វះខាតធនធានគ្រូ ដែលមានជំនាញ និងបណ្តុះបណ្តាលកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា និងខ្វះសាលារៀន។ «សព្វថ្ងៃយើងឃើញថាថ្នាក់សមាហរណកម្ម ក៏ដូចជាសាលារៀនដែលមានសេវាសម្រាប់ប្អូនៗដែលមានពិការភាព និងអូទីស្សឹម នៅមានតិចនៅឡើយ។ អ៊ីចឹងហើយើងចង់ឃើញសេវាអប់រំ មានទូលំទូលាយសម្រាប់គាត់។ ហើយសេវាអប់រំ វាទាក់ទងនឹង(ចំនួន)គ្រូដែរ។ គ្រូ គឺជាចំណុចសំខាន់ណាស់។ ទោះបីយើងមានសាលា ប៉ុន្តែអត់គ្រូក៏អត់កើត។ យើងត្រូវការគ្រូ។ សព្វថ្ងៃគ្រូដែលមានជំនាញអប់រំពិសេសតិចមែនទែន»។ លោក វង្ស វុទ្ធី បញ្ជាក់ដូច្នេះ។ ក្រៅពីប្រឈមមុខនឹងកង្វះគ្រូបង្រៀន និងសាលារៀន ទាំងអាណាព្យាបាល និងកុមារអូទីស្សឹម ដោនស៊ីនដ្យូម និងកុមារខ្សោយសតិបញ្ញា ក៏ត្រូវការជាចាំបាច់ដែរ សេវាសុខភាពដែលល្អប្រសើរសម្រាប់ពួកគេ រួមទាំងការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីឱ្យកុមារទាំងនោះ អាចរស់នៅក្នុងសង្គមបាននៅពេលពួកគេធំឡើង និងរស់នៅដោយគ្មានការរើសអើងពីសង្គម៕ | ភ្នំពេញ៖ អង្គការសាលាទន្សាយ(Rabbit School Organization) កំពុងផ្តល់សេវាអប់រំដល់កុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ជាង៥០០នាក់។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ បានបញ្ជាក់ថា សាលាទន្សាយបានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងសៀមរាប ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត ក្នុងគោលបំណងជួយគាំទ្រកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ឱ្យអាចរស់នៅក្នុងសង្គមបានដោយគ្មានការរើសអើងពីសង្គម។ |
វិសាខា បាន៣ពិន្ទុដ៏រីករាយនៅកីឡដ្ឋានរបស់ខ្លួនជាមួយនឹងជ័យ ១៤-០ លើកំពង់ចាម។ កែវ សុខផេង រកបាន៥គ្រាប់នៅតង់ទី១ ហើយ២គ្រាប់ទៀតនៅតង់ទីពីរ។ ខ្សែប្រយុទ្ធក្រិក Evangelos Skraparas រកបាន២គ្រាប់ ស៊ិន សុផាណាត់ បន្ថែមបាន២គ្រាប់ ខណៈខ្សែការពារប៊ុលហ្គារី Lyuben Nikolov ខ្សែបម្រើកូរ៉េខាងជើង Park Song-chol និងខ្សែការពារសុខ សុវណ្ណ ជួយបានម្នាក់១គ្រាប់។ វិសាខាឡើងទៅលេខ២បណ្តោះអាសន្ន ដោយមាន១៣ពិន្ទុ ខណៈកំពង់ចាមធ្លាក់ទៅបាតតារាង ដោយធ្លាយសំណាញ់ទីដល់ទៅ៤៦គ្រាប់ក្នុង៦ប្រកួត។ សម្រាប់ជំនួបនៅទឹកដីខេត្តសៀមរាប ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata បានស៊ុតបាល់បញ្ចូលទីនៅនាទី៦២ ដើម្បីចែករំលែកមួយពិន្ទុជាមួយម្ចាស់ផ្ទះសូលទីឡូអង្គរ ដែលនាំមុខមុន១គ្រាប់ដោយសារគ្រាប់បាល់របស់ លី ម៉ូស្លីម នៅនាទី៣៧។ នេះជាគ្រាប់ទី១០របស់ Bata នៅរដូវកាលថ្មី ប៉ុន្តែរូបគេនៅតែមិនអាចជួយឲ្យក្រសួងការពារជាតិ បង្កើន៣ពិន្ទុដើម្បីប្រជែងកំពូលតារាង ក្រោយបរាជ័យ ២-០ ដោយសារបឹងកេត។ រីឯសូលទីឡូ ពួកគេគ្រាន់តែបង្កើន១ពិន្ទុទៀតប៉ុណ្ណោះ ហើយនៅតែមិនស្គាល់ជ័យជម្នះលើកដំបូងរបស់ខ្លួន។ ដោយឡែកជំនួបនៅកីឡដ្ឋានអគ្គិសនីកម្ពុជា គិរីវង់សុខសែនជ័យបានស្តារការបរាជ័យ៤ប្រកួតជាប់គ្នា តាមរយៈជ័យជម្នះ ៣-២ លើអគ្គស្នងការដ្ឋាននគរបាលជាតិ។ ៦នាទីដំបូង ខ្សែបម្រើជប៉ុន Takahito Ota និង ដាវ នីម បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់សម្រាប់គិរីវង់ ហើយខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Booysen Shane របស់នគរបាលជាតិ កាត់បន្ថយគម្លាតមួយគ្រាប់នៅនាទី១៧ ហើយបន្ថែមបាល់ប៉េណាល់ទីតាមស្មើ នៅនាទី៦៦។ ប៉ុន្តែ៣ពិន្ទុបានលើគិរីវង់ ក្រោយខ្សែប្រយុទ្ធម៉ាលី Coulbaly Souleymane ទាត់បាល់ប៉េណាល់ទីបានសម្រេចនៅនាទី៧៦៕ | ទីបំផុត ខ្សែប្រយុទ្ធ កែវ សុខផេង មានឈ្មោះក្នុងតារាងអ្នកស៊ុតបាល់បញ្ចូលទីហើយ តាមរយៈការសម្រេចបានដល់ទៅ៧គ្រាប់ក្នុងជ័យជម្នះរបស់វិសាខា ១៤-០ លើភ្ញៀវកំពង់ចាម។ ជំនួបសប្តាហ៍ទី៦ នារសៀលថ្ងៃសៅរ៍នេះផងដែរ ក្រសួងការពារជាតិ ទទួលបាន១ពិន្ទុក្នុងលទ្ធផលស្មើ ១-១ នៅទឹកដីរបស់សូលទីឡូអង្គរ ខណៈគិរីវង់សុខសែនជ័យ បាន៣ពិន្ទុ ជាមួយនឹងលទ្ធផល ២-១ លើអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
ភ្នំពេញ៖ពលរដ្ឋដែលជួបវិបត្តិហិរញ្ញវត្ថុ នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺCOVID-19នេះ អាចទាក់ទងទៅគ្រឹះស្ថានកម្ចីរបស់ខ្លួន ដើម្បីពិភាក្សាគ្នា ដំណោះស្រាយ។ នេះជាលើកឡើងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍មួយស្ដី អំពីដំណោះស្រាយដល់អតិថិជន នៅថ្ងៃទី១៧ មេសា។ សមាគមមីក្រូហិរញ្ញវត្ថុ បានអះអាងថា សមាជិកខ្លួននីមួយៗ កំពុងអនុវត្តដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្ដែងរបស់អតិជនម្នាក់ៗ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺCOVID-19នេះ ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ»។ ដ្បិតគ្រឹះស្ថានហិរញ្ញវត្ថុ អាចជួយដោះស្រាយបញ្ហាលំបាកពលរដ្ឋ ដែលជួបវិបត្តិហិរញ្ញវត្ថុក្តី ប៉ុន្តែពលរដ្ឋដែលមិនរងផលប៉ះពាល់ខ្លាំង លើការរកស៊ី និងចំណូល ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩នេះវិញ គប្បីជួយសងត្រឡប់ទៅគ្រឹះស្ថានកម្ចី ដើម្បីអាចឱ្យស្ថាប័នរក្សានិរន្តភាពផងដែរ។ «ចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមសូមធ្វើការលើកទឹកចិត្តដល់អតិថិជន ឱ្យបន្តការបង់សងត្រឡប់តាមធម្មតា ដោយទុកអាទិភាពឱ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្ដល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺជាកាយវិការសប្បុរស ដែលនឹងទទួលបាននូវការគោរព»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ ដែលបានបន្ថែមថា សមាជិកខ្លួន នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបនឹងការគាំទ្រអតិថិជន តាមរយៈលទ្ធភាពរៀងខ្លួន ដើម្បីធនានិរន្តភាព និងការផ្ដល់សេវាហិរញ្ញវត្ថុដល់អតិថិជន។ បើតាមសមាគមមីក្រូហិរញ្ញវត្ថុ ការរកដំណោះស្រាយដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវរវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន នឹងអាចធានាបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ អត្ថបទទាក់ទង ធនាគារជាតិ ៖គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលការលំបាកពលរដ្ឋ ព្រោះCOVID-19 កាលពីថ្ងៃទី២៧ មីនាកន្លងមក ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា «រៀបចំឥណទានឡើងវិញ» តាមរយៈការចរចារវាងស្ថាប័ន និងអតិថិជន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគេ ដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ បើតាមធនាគារជាតិ អ្នកដែលប្រកបរបរអាជីវកម្មនៅក្នុងវិស័យចំនួន៤ ដែលគ្រឹះស្ថានប្រាក់កម្ចីទាំងនោះ ត្រូវយកចិត្តទុកដាក់ដោះស្រាយនោះ គឺទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន៕ | ដោយ៖ ស៊ែម ម៉ូនីតា(Sem Monita) |
សូមទស្សនាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖ បើតាមលោក គង់ វិបុល អាជីករមួយចំនួនតែងតែលើកបញ្ហានៃការយកពន្ធពីសំណាក់មន្ត្រីពន្ធដារ នៅក្នុងសមាគម ឬនៅក្នុងកម្មវិធីនានាថា ពន្ធដារចេះតែមកធ្វើបាប ក្រោមហេតុផលមកធ្វើសវនកម្ម(Audit) ការងារ និងចំណូលពួកគេ។ ការលើកឡើងបែបនេះ ត្រូវបានលោក គង់ វិបុល ឆ្លើយតបក្នុងសិក្ខាសាលាស្តីពី វិធានការណ៍សម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារនិងផ្ទះសំណាក់ នៅខេត្តសៀមរាប ថ្ងៃទី២មីនា ឆ្នាំ២០២០ ថា ការចុះធ្វើសវនកម្មនេះ គឺដោយសារម្ចាស់អាជីវកម្ម មិនបានបំពេញភារកិច្ចប្រកាសពន្ធនិងបង់ពន្ធត្រឹមត្រូវទៅតាមនិតិវិធីច្បាប់ ដោយមានការកេងបន្លំរបាយការណ៍ហិរញ្ញវត្ថុចំណូល និងចំណាយជាដើម។ អត្ថបទទាក់ទង ពន្ធដារ និងពន្ធគយ ប្រមូលបានជាង៥ពាន់លានដុល្លារ អគ្គនាយកពន្ធដាររូបនេះបាននិយាយដូច្នេះថា៖« ខ្ញុំមិនចង់ទៅធ្វើ(សវនកម្ម)ទេ ប៉ុន្តែកម្រិតនៃអនុលោមភាពរបស់លោក-អ្នក វានៅទាប មិនទាន់ដល់(ត្រឹមត្រូវ)។ យន្តការនៃការធ្វើសវនកម្មនេះ គឺជាម៉ែត្រមួយសម្រាប់វាស់អនុលោមភាពរបស់លោក-អ្នក ហើយយើងខ្ញុំមិនមែនចេះតែចាប់ឱ្យគេបង់ពន្ធដោយខុសច្បាប់នោះទេ។ លោក-អ្នក អាចប្តឹងបានចំពោះមន្ត្រីណាដែលធ្វើខុសច្បាប់ មន្ត្រីណាដែលកំណត់ប្រាក់ពន្ធហួសហេតុ លោក-អ្នកសិទ្ធិ និងកាតព្វកិច្ចដាក់ពាក្យបន្តឹងតវ៉ាមកអគ្គនាយកដ្ឋានពន្ធដារ ឬគណៈកម្មការនៃដំណោះស្រោយវិវាទ។ ខ្ញុំមិនមែនចេះតែធ្វើអត់រឿង អត់មូលហតុនោះទេ»។ លោក គង់ វិបុល បានលើកឧទាហរណ៍ថា មានភោជនីដ្ឋានសាច់អាំងកូរ៉េមួយកន្លែងនៅរាជធានីភ្នំពេញ មានលទ្ធភាពចំណាយនៃអាជីវកម្មប្រចាំខែ ប្រហែល១៥,០០០ដុល្លារក្នុងមួយខែ តែម្ចាស់ភោជនីយដ្ឋាននេះ បានដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូលក្នុងមួយថ្ងៃ៥០ដុល្លារ ស្មើនឹង១,៥០០ដុល្លារក្នុងមួយខែទៅវិញ។ តើម្ចាស់ភោជនីយដ្ឋាននោះ រកចំណូលបាន១,៥០០ដុល្លារក្នុងមួយខែ អាចមានលទ្ធគ្រប់គ្រងចំណាយប្រចាំខែដែលមានរហូត១៥,០០០ដែរឬទេ? នេះជាអ្វីដែលតួនាទីរបស់អ្នកប្រមូលពន្ធ ត្រូវបានតាមដាន និងចុះធ្វើវិសោដវនកម្ម។ «អ៊ីចឹង! ការកំណត់ពន្ធនេះ យើងខ្ញុំគ្រាន់កំណត់ពន្ធនេះ ជួនកាល គ្រាន់តែយកថ្លៃចំណាយផ្សេងៗ(Cost overheat)មកកំណត់ប៉ុណ្ណោះ ហើយនៅមករអ៊ូថាខ្ញុំធ្វើបាបក្នុងការយកពន្ធទៀត។ សួរថាអស់លោក-អ្នកធ្វើបាបរដ្ឋាភិបាលយូរហើយ ខ្លួនឯងអត់គិតទេអី ដែលរកស៊ីគេចពន្ធរហូតមកនេះ។ តើវាសមរម្យដែរអត់? ខ្ញុំមានតួរនាទីដើរប្រមូលពន្ធឱ្យអស់លទ្ធភាពតាមតួនាទី និងភារកិច្ចរបស់រដ្ឋាភិបាលដាក់ឱ្យអនុវត្ត។ ខ្ញុំគោរពសិទ្ធិរបស់អស់លោក-អ្នក ប៉ុន្តែសូមអស់លោក-អ្នក គោរពសិទ្ធិរបស់ខ្ញុំដែរ»។ លោកបានបញ្ជាក់ថា ការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារគឺមានការប្រឈមច្រើន ដោយរកចំណូលមិនបានគឺប្រឈមចំពោះមុខរដ្ឋាភិបាលផង និងប្រឈមជាមួយអ្នកជាប់ពន្ធផង។ ដោយលោក គង់ វិបុលបានលើកសំណើដូច្នេះ៖«សូមឱ្យលោក-អ្នកយល់ពីតួនាទីរបស់យើងខ្ញុំផង។ យើងខ្ញុំមិនមែនចុះធ្វើសវនកម្មហិរញ្ញវត្ថុគ្រប់តែរឿងនោះទេ ។ យើងខ្ញុំគឺមានហានិភ័យរបស់យើងខ្ញុំ...»។ កាលពីឆ្នាំ២០១៩ កម្ពុជាប្រមូលពន្ធជាង៥ពាន់លានដុល្លារ។ ក្នុងនោះពន្ធគយ មានចំនួនជាង៣ពាន់លានដុល្លារ និងពន្ធដារមានប្រមាណជា២,៧០០លានដុល្លារ៕ | ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យអ្នកជាប់ពន្ធទាំងអស់យល់ពីតួនាទីឬភារកិច្ច អ្នកប្រមូលពន្ធ ក្នុងការរកចំណូលចូលជាតិ។ លោកបានបញ្ជាក់ថា តួនាទីរបស់អ្នកប្រមូលពន្ធដារ គឺមិនមែនចេះតែចាប់ឱ្យគេបង់ពន្ធដោយខុសច្បាប់នោះទេ បើអាជីវករនីមួយៗប្រកាសពន្ធត្រឹមត្រូវ ដោយគ្មានការកេងបន្លំ។ |
លោក Nasser Al-Khelaifi ប្រធានក្រុមហ៊ុន QSI ថ្មីៗនេះបានពិភាក្សាជាមួយប្រធានក្លិប Tottenham Hotspur លោក Daniel Levy ជុំវិញការទិញភាគហ៊ុនមួយភាគធំទៅកាន់កាប់។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរបាយការណ៍ដែលកាសែតសេដ្ឋកិច្ច Bloomberg ទទួលបាន ក្រុមហ៊ុនដ៏ធំរបស់កាតាមួយនេះ បានពិចារណាលើការទិញយកភាគហ៊ុនរបស់ Man Utd ឬ Liverpool ទៀតផង។ នៅមុនការចាប់អារម្មណ៍របស់ QSI គ្រួសារ Glazer ម្ចាស់ក្លិបបិសាចក្រហម ក៏កំពុងសម្លឹងមើលជម្រើសលក់ភាគហ៊ុនផងដែរ ស្របពេលអ្នកគាំទ្រមិនពេញចិត្តការគ្រប់គ្រងរបស់ខ្លួន ចាប់តាំងពីក្រុមធ្លាក់ប្រជាប្រិយភាពនៅប៉ុន្មានរដូវកាលចុងក្រោយ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester និយាយថា គ្រួសារ Glazer បានធ្វើការជាមួយទីប្រឹក្សាហិរញ្ញវត្ថុលើដំណើរការ ដែលអាចនាំទៅដល់ការលក់ហ៊ុនមួយផ្នែក ដើម្បីកែសម្រួលកីឡដ្ឋាន Old Trafford ឡើងវិញ និងដើម្បីអភិវឌ្ឍន៍តម្រូវការផ្សេងៗ។ ដោយឡែក ប្រធានក្លិប Liverpool លោក Tom Werner ក៏បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុន Fenway Sports Group (FSG) ដែលជាម្ចាស់ក្លិបហង្សក្រហម ក៏មានបំណងលក់ហ៊ុនធំរបស់ខ្លួនដែរ។ យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានខាងលើ ទាំក្លិប Man Utd, Spurs និងក្រុមហ៊ុន Qatar Sports Investments មិនបានប្រាប់លម្អិត ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Bloomberg ទេ ខណៈដែល Liverpool មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយ។ បច្ចុប្បន្ន Qatar Sports Investments ជាម្ចាស់ក្លិបកីឡាបាល់ទាត់បារាំង Paris St Germain និងមានភាគហ៊ុនមួយចំនួនក្នុងក្លិបបាល់ទាត់ព័រទុយហ្កាល់ SC Braga៕ | Manchester United, Tottenham Hotspur និង Liverpool ក្លិបកីឡាបាល់ទាត់អង់គ្លេស Premier League ស្ថិតក្រោមគោលដៅចង់បានរបស់ក្រុមហ៊ុនជំនួញកីឡាដ៏ល្បីរបស់កាតា (Qatar Sports Investments) ហៅកាត់ថា QSI។ នេះបើយោងតាម Bloomberg News បានចុះផ្សាយនៅថ្ងៃទី៩ ខែមករា។ |
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយគំនិតដែលចង់កំណត់ពីឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលកម្ពុជា ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្រ្តីដទៃទៀត ស្ថិតក្នុងកិច្ចប្រជុំនេះជាមួយសម្តេច ស ខេង។ កិច្ចប្រជុំ បានលើកយោបល់ឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាព ក្នុងការស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលមកកម្ពុជា «ដើម្បីកាត់បន្ថយរថយន្តជជុះ» ដែលមានហានិភ័យ។ សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកភាពចំពោះយោបល់នេះ។ តើរដ្ឋាភិបាលកម្ពុជា នឹងកំណត់រថយន្តផលិតក្នុងឆ្នាំណា ដែលអាចនាំចូលកម្ពុជាបាន ហើយរថយន្តផលិតក្នុងឆាំណា ដែលមិនអាចនាំចូលមកកម្ពុជាបាន? លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកខុទ្ទកាល័យរបស់លោក ស៊ុន ចាន់ថុល មិនទាន់អាចឆ្លើយបានឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គង់ វិមាន ផ្តល់ហេតុផលថា បញ្ហាកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលនាំចូលកម្ពុជា ទើបនឹងត្រូវបានថ្នាក់ដឹកនាំលើកឡើងក្នុងកិច្ចប្រជុំខាងលើ ដូច្នេះ លោក មិនទាន់អាចនិយាយអ្វីឲ្យលើសពីថ្នាក់ដឹកនាំនោះទេ។ យ៉ាងណា លោក អះអាងថា ការសម្រេចកំណត់ឆ្នាំនៃការផលិតរថយន្តដែលនាំចូលកម្ពុជានេះ ត្រូវការពេលវេលា ដំណើរការនីតិវិធី បច្ចេកទេស និងការធ្វើការងារជាអន្តរក្រសួង៕ | កម្ពុជា នឹងពិនិត្យលទ្ធភាពក្នុងការកំណត់ឆ្នាំនៃការផលិតរថយន្ត ដែលត្រូវនាំចូលកម្ពុជា។ មានន័យថា រថយន្តផលិតក្នុងឆ្នាំណា ដែលអាចនាំចូលកម្ពុជាបាន ហើយរថយន្តផលិតក្នុងឆ្នាំណា ដែលមិនត្រូវអនុញ្ញាតឲ្យនាំចូល។ |
ក្រោយបន្តយកឈ្នះហ្វីលីពីន ៣-០សិត នៅជំនួបទី២ក្នុងវគ្គសន្សំពិន្ទុពូល A នៅយប់ថ្ងៃទី៤ ខែឧសភា ក្រុមកម្ពុជារកបាន៦ពិន្ទុពេញពីការប្រកួតពីរលើក។ ជំនួបដំបូងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១នៅវៀតណាម បានយកឈ្នះសិង្ហបុរី ៣-០ សិតដូចគ្នា។ តាមរយៈលទ្ធផលជ័យជម្នះទាំង២ប្រកួត បានជួយកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះសល់មួយប្រកួត និងឈរលេខ២ បណ្តោះអាសន្នក្នុងពូល A ដោយមាន៦ពិន្ទុស្មើក្រុមកំពូលតារាង ឥណ្ឌូណេស៊ី។ ម្ចាស់ជើងឯកឥណ្ឌូណេស៊ី ក៏កក់សំបុត្រទៅកាន់វគ្គ១/២ផងដែរ ក្រោយឈ្នះ២ប្រកួតជាប់គ្នា ដោយជំនួបដំបូងឈ្នះហ្វីលីពីន ៣-០សិត និងលើកទី២ ឈ្នះសិង្ហបុរី ៣-០សិត។ ក្នុងពូល A នេះហ្វីលីពីននិងសិង្ហបុរីហាលអាលទៅហើយ តែត្រូវប្រកួតគ្នាបង្រ្គប់កិច្ចនៅជំនួបចុងក្រោយ។ ដោយឡែកកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់កំពូលតារាងនៅជំនួបចុងក្រោយ។ សម្រាប់ពូល B វិញ ក្រុមបុរសថៃ បានកក់កៅអីទៅវគ្គ១/២ផ្តាច់ព្រ័ត្រមុនគេក្រោយរកបាន៦ពិន្ទុពីការប្រកួត២លើក និងឈរកំពូងតារាងបណ្តោះអាសន្ន។ មុនបន្តឈ្នះវៀតណាមនៅជំនួបទី២ក្នុងលទ្ធផល ៣-១សិត ថៃបានយកឈ្នះម៉ាឡេស៊ី ៣-០សិត នៅជំនួបបើកឆាក។ ពូល B នេះ មីយ៉ាន់ម៉ាអស់ឱកាសទៅវគ្គបន្ត ក្រោយបន្តចាញ់ម៉ាឡេស៊ីនៅជំនួបទី២ក្នុងលទ្ធផល ៣-១សិត។ ជំនួបដំបូងមីយ៉ាន់ម៉ាចាញ់វៀតណាម ៣-០ សិត។ ជំនួបចុងក្រោយពូល B ក្រុមថៃត្រូវជួបមីយ៉ាន់ម៉ា ស្របពេលវៀតណាម ប៉ះម៉ាឡេស៊ី ដែលជាជំនួបសំខាប់ដើម្បីដណ្តើមគ្នាយកមួយកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតកីឡាបាល់ទះក្នុងសាលបុរសវគ្គសន្សំពិន្ទុចុងក្រោយ នៃព្រឹតិ្តការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕ | ក្រុមកីឡាបាល់ទះបុរសក្នុងសាលកម្ពុជា និងជាម្ចាស់មេដាយសំរឹទ្ធ រួមជាមួយម្ចាស់មេដាយមាសឥណ្ឌូណេស៊ី និងថៃ ទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ទាំង៣ក្រុមនេះនៅសល់មួយប្រកួតចុងក្រោយ ដោយកម្ពុជា ត្រូវតទល់ឥណ្ឌូណេដើម្បីដណ្តើមតំណែងលេខ១ក្នុងពូល A។ |
សូមស្តាប់សំឡេង៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក ទួន សាម៉ន ដែលជាអ្នកធ្វើការស្ម័គ្រចិត្តឲ្យក្រុមហ៊ុន Google តាមរយៈការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធនានានៅប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុន Google ជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Google Local Guides នៅសហរដ្ឋអាមេរិកកាលពីខែតុលាកន្លងទៅនេះ។ កាលពីដើមខែវិច្ឆិកានេះ លោក សាម៉ន បានផ្តល់បទសម្ភាសដល់អ្នកនាង ហុង ចិន្តា នៃ VOA តាមរយៈទូរស័ព្ទ អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់សហរដ្ឋអាមេរិកក្នុងកម្មវិធី Google Local Guides នេះនិងអត្ថប្រយោជន៍នៃការធ្វើការងារស្ម័គ្រចិត្តក្នុងវិស័យបច្ចេកវិទ្យា៕ |
ក្រុមយុវជនកម្ពុជាមានសមាជិក៦នាក់ ដែលក្នុងនោះមានស្រី៤នាក់ឈ្មោះថា សុតី ដានីត ណាត និងចន្ធី និងមានប្រុស២នាក់គឺវល័ក្ខ និងចាន្ធូ។ ចន្ធីបានថ្លែងប្រាប់ VOA ក្រោយការប្រកួតបានបញ្ចប់នៅសាល DAR Constitution Hall ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ថា៖ «ពួកខ្ញុំអត់បានគិតថា ពួកខ្ញុំអន់ចិត្តទេ ព្រោះអីពួកខ្ញុំគិតថា ការប្រកួតហ្នឹងវាគង់តែមានឈ្នះមានចាញ់»។ អ្នកវិទ្យាសាស្ត្រវ័យក្មេងទាំង៦រូប ដែលមានអាយុចន្លោះពី១៦ដល់១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១១មកពីវិទ្យាល័យពីរក្នុងខេត្តសៀមរាប ដែលសិក្សាក្រោមកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍របស់អង្គការ Caring for Cambodia ដែលហៅកាត់ថា (CFC)។ ទោះបីជាក្រុមកម្ពុជាមិនទទួលបានមេដាយមាស ប្រាក់ ឬសំរឹទ្ធិ នៅក្នុងការប្រកួតបញ្ជាមនុស្សយន្តបែបអូឡាំពិកនេះក៏ដោយ ក៏លោកគ្រូដឹកនាំរបស់ពួកគេយល់ថា លទ្ធផលដែលកម្ពុជាទទួលបានគឺហួសពីការស្មាន។ លោក គឹម វណ្ណថេន ដែលជាប្រធានគ្រប់គ្រងបញ្ជីទិន្នន័យនៃអង្គការ CFC ហើយក៏ជាគ្រូដឹកនាំរបស់ក្រុមយុវជននេះ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា លទ្ធផល ដែលយើងទទួលបានលើសពីការរំពឹងទុកទៅទៀត ដោយសារតែក្រុមរបស់យើងចាប់ផ្តើមពីកូនសិស្សទាំងអស់ហ្នឹងគឺគាត់ចាប់ផ្តើមពីចំណុចសេរ៉ូ [សូន្យ] តែម្តង»។ នេះគឺជាលើកទីមួយហើយដែលអង្គការមិនស្វែងរកប្រាក់កម្រៃឈ្មោះ FIRST Global រៀបចំការប្រកួតបញ្ជាមនុស្សសម្រាប់សិស្សថ្នាក់វិទ្យាល័យមកពីទូទាំងពិភពលោកនេះ។ លោក Dean Kamen ដែលជាស្ថាបនិកនៃអង្គការនេះបាននិយាយយកចិត្តទុកដាក់លើសមត្ថភាពដែលក្រុមយុវជនទាំងអស់ទទួលបានពីការប្រកួតនេះ។ លោកបានថ្លែងថា៖ «ខ្ញុំមិនផ្តោតសំខាន់ទៅលើមនុស្សយន្តនោះទេ គឺខ្ញុំផ្តោតសំខាន់ទៅលើយុវជនទាំងនេះ។ ដូច្នេះមិនថាក្រុមណាមួយឈ្នះ ខ្ញុំមិនចាប់អារម្មណ៍នោះទេ។ ក្រុមទាំងអស់ដែលមកចូលរួមប្រកួតគឺឈ្នះ យុវជនទាំងអស់គឺឈ្នះ។ ពួកគេនឹងត្រឡប់ទៅផ្ទះវិញជាមួយនឹងជំនឿចិត្ត និងស្គាល់មិត្តភក្តិថ្មី»។ លោក អ៊ុង សាវី នាយកប្រចាំប្រទេសនៃអង្គការ CFC ដែលបានដឹកនាំក្រុមយុវជនមកចូលរួមការប្រកួតប្រជែងនេះបានមានប្រសាសន៍ប្រាប់VOAថា៖ «ខ្ញុំអត់ចាប់អារម្មណ៍ពីរឿងឈ្នះឬចាញ់ទេ សំខាន់គឺយើងមកដល់ទីនេះ ដែលយើងបានចូលរួមនៅក្នុងការប្រកួតអន្តរជាតិ»។ កម្មវិធីប្រកួតប្រជែងដែលប្រព្រឹត្តទៅនៅក្បែរសេតវិមាន កណ្តាលរដ្ឋធានី វ៉ាស៊ីនតោន នេះ ក៏មានការចូលរួមគាំទ្រដល់ក្រុមកម្ពុជាពីសំណាក់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមួយចំនួនផងដែរ។ ក្នុងចំណោមនោះ គឺមានអ្នកស្រី Narin Jameson។ អ្នកស្រី Narin Jameson ដែលរស់នៅក្នុងទីក្រុង Bethesda រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន បានសម្តែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ក្រុមយុវជនកម្ពុជាលើឆាកអន្តរជាតិ។ អ្នកស្រីបានមានប្រសាសន៍ថា៖ «មានមោទនភាពអស្ចារ្យ។ តាំងពីអត់មានស្អី រហូតដល់ឡើងបានប្រឡងជាមួយពិភពលោក ហើយបានលេខល្អទៀត»។ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងនេះបានចំណាយពេលប្រមាណ៥ខែដើម្បីផលិតមនុស្សយន្តឲ្យលេចចេញជារូបរាងឡើង ដោយទាមទារចំណេះដឹងខាងសរសេរកូដ និងកម្មវិធីកុំព្យូទ័រជាដើម។ ការប្រកួតបញ្ជាមនុស្សយន្តនេះ គឺរៀបចំឡើងដើម្បីលើកទឹកចិត្តដល់យុវជននៅទូទាំងពិភពលោកឲ្យចាប់អារម្មណ៍លើជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងចេះប្រើប្រាស់ចំណេះដឹងនេះដើម្បីដោះស្រាយវិបត្តិនានានៅក្នុងពិភពលោកនេះ។ ប្រធានបទនៃការប្រកួតក្នុងឆ្នាំនេះគឺការ«ទទួលបានទឹកស្អាត» ហើយមនុស្សយន្តដែលចូលរួមប្រកួតនឹងទទួលបានពិន្ទុតាមរយៈការស្រង់កាកសំណល់ពុលចេញពីទឹកលើទីលានតំណាង។ ដើម្បីទទួលបានពិន្ទុនៅក្នុងការប្រកួតប្រជែងបែបកីឡាអូឡាំពិកនេះ ក្រុមនីមួយៗត្រូវសហការជាមួយនឹងក្រុមពីរទៀត ដើម្បីប្រកួតលក្ខណៈបីទល់នឹងបី ហើយការប្រកួតនេះមានចំនួន៦ជុំ។ លោក Kamen អ្នកផ្តួចផ្តើមកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោកនេះបានថ្លែងថា គោលបំណងសំខាន់នៃការប្រកួតគ្នានេះ គឺដើម្បីឲ្យយុវជនទាំងអស់បានយល់ពីសារៈសំខាន់នៃការសហការគ្នា។ លោកបានថ្លែងថា៖ «គោលបំណងនៅទីនេះ គឺដើម្បីបង្ហាញដល់យុវជនទាំងនេះថា ពួកគេអាចប្រើប្រាស់បច្ចេកវិទ្យា មិនមែនដើម្បីជាអាវុធ ឬដើម្បីយកទៅប្រយុទ្ធគ្នានោះទេ ប៉ុន្តែគឺប្រើប្រាស់ដើម្បីជាឧបករណ៍ទំនាក់ទំនងគ្នា»។ ចន្ធីនិយាយថា ការងារជាក្រុមនិងការសហការគ្នាគឺជាបទពិសោធន៍សំខាន់បំផុតដែលនាងទទួលបានពីការប្រកួតប្រជែងនេះ។ នាងបានពន្យល់ប្រាប់ VOAថា៖ «ខ្ញុំបានទទួលនូវបទពិសោធន៍ជាច្រើននៅក្នុងការពិភាក្សាគ្នា ការសហការគ្នា ការយោគយល់មតិគ្នា ការផ្តោះផ្តងនូវមតិឲ្យគ្នា ហើយនិងជួយកែសម្រួលទៅវិញទៅមក»។ ចាន្ធូ ដែលជាប្រធានក្រុមក៏យល់ថា ការសហការគ្នាជាមួយនឹងក្រុមផ្សេងៗដែលមកពីប្រទេសដទៃទៀតគឺជាបទពិសោធន៍ដ៏ធំបំផុតមួយដែលខ្លួនទទួលបានពីការប្រកួតបញ្ជាមនុស្សយន្តនេះផងដែរ។ ចាន្ធូនិយាយថា៖ «យើងអាចស្វែងយល់នូវការសហការគ្នាបានច្រើន ហើយនិងទទួលបាននូវបទពិសោធន៍ជាច្រើនដែលយើងពុំដែលធ្លាប់បានទទួល»។ ក្រោយពីដកពិសោធន៍ពីការប្រកួតប្រជែងបញ្ជាមនុស្សយន្ត ឬជាភាសាអង់គ្លេសហៅថា robot លក្ខណៈអន្តរជាតិលើកនេះហើយ អង្គការ CFC មានបំណងនឹងពង្រីកកម្មវិធីសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEMទៅក្នុងសាលាគោលដៅរបស់ខ្លួនបន្ថែមទៀត។ ក្នុងពេលបច្ចុប្បន្ននេះក្រសួងអប់រំកម្ពុជាបាននិងកំពុងជំរុញជំនាញ STEM នេះ ដោយមានការបង្កើតជាសាលារៀនជំនាន់ថ្មី ដែលជាកម្មវិធីសិក្សាដែលមានប្រព័ន្ធគ្រប់គ្រងនិងការបណ្តុះបណ្តាលបែបទំនើបដោយបំពាក់សម្ភារៈនិងកន្លែងពិសោធន៍ ដល់សិស្សដែលសិក្សាមុខវិជ្ជា STEM។ លោក សាវី បានមានប្រសាសន៍ថា៖ «បើសិនជាយើងចេះ STEM ឲ្យបានច្រើន យើងចេះបង្កើត robot ច្រើន ហើយយើងអាចច្នៃឲ្យទៅជាសម្ភារៈបរិក្ខារផ្សេងៗបានច្រើន នៅក្នុងការជួយលើកកម្ពស់ជំរុញលើការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុកយើងដែរ»។ នៅថ្ងៃអនាគត ចន្ធីសង្ឃឹមថា ខ្លួននឹងអាចចែករំលែកនូវចំណេះដឹងផ្នែកផលិតមនុស្សយន្តនេះដល់យុវជនជំនាន់ក្រោយទៀតជាពិសេសយុវតី ដែលចាប់អារម្មណ៍នឹងជំនាញនេះ។ ចន្ធីបាននិយាយថា៖ «នៅ១០ឆ្នាំក្រោយ ខ្ញុំចង់បង្កើតនូវក្រុមនារី robot ដែលអាចធ្វើ robot ហ្នឹងបាន ហើយនឹងចូលក្នុងកម្មវិធី FIRST Global ហើយនិងយកចំណេះដឹងដែលខ្ញុំមាន យកទៅបង្រៀនក្មេងជំនាន់ក្រោយ ក្មេងតូចៗឬក៏មនុស្សស្រី នារីៗដែលគាត់ចង់រៀន ពួកខ្ញុំអាចបង្រៀនបាន»។ នាងបានបន្ថែមប្រាប់ VOAទៀតថា៖ «ក្រុមរបស់ខ្ញុំគឺបានរួមគំនិតគឺថាចង់បង្កើតនូវ robot មួយដែលរាងធំជាងrobot ដែលពួកខ្ញុំធ្វើឥឡូវៗ ចង់ឲ្យវាក្លាយទៅជា robot មួយដែលធំ ដើម្បីចាប់សំរាមនៅលើដី ឬក៏ចាប់សំរាមនៅក្នុងទឹកដែលអាចប្រមូលវាយកទៅកែច្នៃជាវត្ថុអីផ្សេងៗ ឬក៏យកវាទៅដាក់កន្លែងមួយដែលសមរម្យ»។ ក្រោយពីជោគជ័យនៅក្នុងឆ្នាំនេះហើយ អង្គការ FIRST Global បានប្រកាសថា នៅឆ្នាំក្រោយ ការប្រកួតបញ្ជាមនុស្សយន្តនេះនឹងប្រព្រឹត្តឡើងនៅរដ្ឋធានីម៉ិចស៊ីកូ នៃប្រទេសម៉ិចសិក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ក្រោយការប្រកួតប្រជែងការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកដែលរៀបចំឡើងដោយអង្គការ FIRST Global នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ដល់ថ្ងៃទី១៨កន្លងទៅនេះ ក្រុមយុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២២ក្នុងចំណោមក្រុមដែលចូលរួមប្រកួតទាំងអស់ចំនួន១៦៣ ដែលមកពីប្រទេសចំនួន១៥៧។ |
លោកថា ទឹកប្រាក់៤០លានរៀលនេះ លោកនឹងយកទៅទិញគោយន្ត១គ្រឿង ដើម្បីដឹកដីចាក់ឱ្យគេ ព្រោះនេះជារបរយូរឆ្នាំហើយ ដែលកន្លងមកលោកធ្លាប់តែស៊ីឈ្នួល ជួលគោយន្តតពីគេមកចាក់ដី. ប៉ុន្តែពេលនេះ គោយន្តដែលជាទ្រព្យចុងក្រោយ ជាឆ្នាំងបាយសម្រាប់គ្រួសារលោកអាចទិញផ្តាច់បានហើយ។ លោកបានបញ្ជាក់ផងដែរថា៖«អំឡុងពេលបើកគោយន្តចាក់ដីឱ្យគេ ខ្ញុំក៏គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាប់តែឃើញឈ្នះ៤០លាន ទាំងខ្ញុំ ទាំងម្តាយក្មេក ដែលនៅជិត អររំភើបដល់ស្រក់ទឹកភ្នែកទៅហើយ។ ខ្ញុំក្រណាស់ មិននឹកស្មានថា មានសំណាងបានលុយច្រើនម្ល៉ឹងកាន់ទេ»៕ (អត្ថបទពាណិជ្ជកម្ម) | បុគ្គលម្នាក់ៗមានក្តីស្រមៃផ្សេងៗគ្នា ដោយក្តីស្រមៃខ្លះចង់មានលុយច្រើន ដើម្បីសម្រេចអ្វីមួយ ប៉ុន្តែខ្លះទៀត ត្រឹម៤០លានរៀល គឺល្មមគ្រប់គ្រាន់។ តួយ៉ាងកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ លោក សំ សាម៉ាលី មុខរបរជាជាងសំណង់ និង បើកគោយន្តដឹកដី រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានឈ្នះរង្វាន់ទឹកប្រាក់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធ្វើឱ្យគាត់បានសម្រេចក្តីស្រមៃដ៏ធំមួយ។ |
ដោយមើលឃើញការធ្លាក់ចុះសមត្ថភាព និងបច្ចេកទេសនោះ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និង ក្រសួងអប់រំ យុវជន និងកីឡា ប្រមូលផ្ដុំហ្វឹកហាត់ កីឡាករ និងកីឡាការិនី នៅកីឡដ្ឋានជាតិមរតកតេជោ ។ លោក កែវ រ៉េមី បានប្រាប់ថា ក្នុងអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ-១៩នេះ កីឡាករ និងកីឡាការិនី ដោយសារ កីឡាករ កីឡាការិនី បានហ្វឹកហាត់តាមប្រព័ន្ធ Online ដោយខ្លួនឯង ដូច្នេះមិនមានការអភិវឌ្ឍទេ ។ ជាពិសេសធ្លាក់ចុះសមត្ថភាព និងបច្ចេកទេស រួមទាំងវិន័យផងដែរ។ ប្រធានសហព័ន្ធរូបនេះ បានណែនាំឲ្យកីឡាករ និងកីឡាការិនី យកចិត្តទុកដាក់ហ្វឹកហាត់ ដោយមានការពិនិត្យ និងបង្រៀនយ៉ាងដិតដល់ពីគ្រូជម្រើសជាតិ ។ លោក ហ៊ឹម ដារី គ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថា មុនពេលរីករាលដាលកូវីដ-១៩ នេះ ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី មានការរីចម្រើនខ្លាំង ។ «យើងអាចធ្វើតេស្ដ បច្ចេកទេស និងសមត្ថភាពកីឡាករ តាមរយៈការប្រកួតថ្នាកជាតិ»។ នេះបើតាមលោក ដារី។ កីឡាករ និងកីឡាការិនី ទាំង២៧រូបនេះ ត្រូវហ្វឹកហាត់យ៉ាងម៉តចត់ ដើម្បីជម្រុះយកពួកគេ ទៅធ្វើជាតំណាងកម្ពុជា ត្រៀមការប្រកួតស៊ីហ្គេម ។ គួរបញ្ជាក់ដែរថា កីឡាតៃក្វាន់ដូ ITF មានដើមកំណើតពីឧបទ្វីបកូរ៉េ ដែលបង្កើតឡើងដោយ លោក ឧត្ដមសេនី Choi Hong Hi និងបាននាំចូលមកក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦០ ។ កីឡាតៃក្វាន់ដូ ITF បានក្លាយជាកីឡាដែរមានសក្ដានុពលមួយ ដែលកម្ពុជាបានឈ្នះមេដាយមាស ជាច្រើនគ្រឿង ។ ក្នុងឆ្នាំ២០១៩ កីឡាតៃក្វាន់ដូ ITF កម្ពុជា ដណ្ដើមបាន មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី ៕ | កីឡាករ និងកីឡាការិនី ២៧រូប កំពុងប្រមូលផ្ដុំហាត់ ជាមួយសហព័ន្ធកីឡាតៃក្វាន់ដូ ITF នៅកីឡដ្ឋានជាតិមរតកតេជោ ។ ពួកគេទាំងនេះ ត្រូវប្រជែងគ្នាយកកៅអី តំណាងឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមលើក៣២ ឆ្នាំ២០២៣ ។ សហព័ន្ធ បានដាក់ទិសដៅខ្ពស់ថា នឹងយកមេដាយ១៥គ្រឿង ក្នុងការប្រកួតស៊ីហ្គេមនេះ ។ |
អ្នកចាំទីវ័យ៣១ Kawin Thamsatchanan បានសុំច្បាប់ ដើម្បីទៅធ្វើបុណ្យសពជូនឪពុកខ្លួន ខណៈ ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រមិនទាន់បញ្ចប់ តែត្រូវបានគ្រូបង្វឹកជម្រើសជាតិថៃ លោក Alexandre Polking សម្រេចឲ្យ Kawin ចូលលេងក្នុងនាទី៧៥ ដើម្បីជាការរំលឹកដល់ឪពុករបស់ខ្លួន ខណៈក្រុមជម្រើសជាតិថៃ មាន៣គ្រាប់រួចមកហើយ ។ អ្នកចាំទីរូបនេះ បានបន្ដលេងយ៉ាងល្អ ដោយរារាំងមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានឡើយ រហូតដល់កីឡាករ Bordin Phala បន្ថែមគ្រាប់បាល់ទី៤ឲ្យក្រុមថៃ នៅនាទី៨៣ ។ មិត្តរួមក្រុម ក៏ដូចជាគ្រូបង្វឹក បានចាត់ទុកជ័យជម្នះនេះ ជាការជួយរំលែកទុក្ខដល់អ្នកចាំទីឆ្នើមរូបនេះ ។ គួរបញ្ជាក់ ក្នុងការប្រកួតនៅជើងទី១ នៃវគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិថៃ បានដាក់សម្ពាធ និងវាយសម្រុកយ៉ាងខ្លាំងមកលើ ជម្រើសជាតិឥណ្ឌូណេស៊ី ដោយសរុបនូវការស៊ុតចំគោលដៅ ចំនួន១០ដង ខណៈ ឥណ្ឌូណេស៊ី ស៊ុតចំគោលដៅបានតែមួយជើង ។ នៅនាទី២ កីឡាករ C.Songkrasin បានស៊ុតបញ្ចូលទី នៅគ្រាប់ទី១ ដោយការបញ្ជូលបាល់ពីកីឡាករ Philip Roller និងគ្រាប់ទី២ នៅនាទី៥២ ដោយ C.Songkrasin ។ កីឡាករ Supachok Sarachart រកបានមួយគ្រាប់ទៀត នៅនាទី៦៧ និងគ្រាប់ទី៤ ដោយ Bordin Phala ។ ដោយឡែក ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី ។ | ថៃ បានយកឈ្នះ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ០-៤ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៃការប្រកួត AFF Suzuki Cup 2020 នាជើងទី១នៃវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋានជាតិសិង្ហបុរី ។ ជ័យជម្នះក្នុងជើងទី១ នេះ ត្រូវបានគេចាត់ទុកជាការំលែកទុក្ខ ដល់អ្នកចាំទីថៃ Kawin Thamsatchanan។ |
«ខ្ញុំមិននឹកស្មានថា ការកំណែទម្រង់ការអប់រំនេះ បានទទួលជោគជ័យដល់កម្រិតនេះទេ ហើយវាអាចឲ្យមានការផ្លាស់ប្ដូរឥរិយាបទ ផ្លាស់ប្តូរឲ្យបង្កើតមានចលនាគាំទ្រ សូម្បីតែគ្រូក៏មានកិត្តិយសជាងមុនដែរ»។ នេះជាមោទកភាពរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានជុំវិញបញ្ហាវិស័យអប់រំនៅកម្ពុជា។ ស្ថិតនៅក្នុងមណ្ឌលប្រឡងនៃវិទ្យាល័យព្រះស៊ីសុវត្ថិលោក ហង់ ជួនណារ៉ុន ដែលចោមរោមដោយក្រុមអ្នកសារព័ត៌មាននោះ បានវាយតម្លៃថា ការរឹតបន្តឹងការប្រឡង៥ឆ្នាំនេះ នឹងជួយឲ្យសិស្សដែលប្រឡងជាប់ទាំងនោះ មានចំណេះដឹងពិតប្រាកដ ហើយអាចប្រកួតប្រជែងសមត្ថភាពការងារជាមួយប្រទេសក្នុងតំបន់ និងលើសាកលលោកផង។ ដ្បិតការរឹតបន្តឹងការប្រឡង ទទួលបានការគាំទ្រមែន ប៉ុន្តែវានៅតែមានការខ្វះខាតខ្លះ ដែលក្រសួងអប់រំ មើលឃើញ ហើយត្រូវបំពេញបន្ថែម។ «ខ្ញុំនៅរង់ចាំការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលសម្ដេច ហ៊ុន សែន នឹងប្រកាសនៅថ្ងៃទី៦ កញ្ញាខាងមុខនេះ ហើយនិងការប្រជុំគណៈរដ្ឋមន្ត្រីនៃនីតិកាលទី៦ ដែលសម្ដេច នឹងដាក់ចេញវិធានការបន្ថែមទៀត នៃការកំណែទម្រង់។ ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងពិចារណាលើវិធានការបន្តទៀតថាតើក្រោយនីតិកាលទី៥ទៅ នៅមានអ្វីទៀត ដូច្នេះយើងមិនទាន់បើកវាំងនននៅឡើយទេ វាំងនននឹងបើកក្រោយថ្ងៃទី៧ កញ្ញា»។ នេះជាការបញ្ជាក់របស់លោក ហង់ ជួន ណារ៉ុន។ មតិជាច្រើនបានរិះគន់ថា ក្រសួងអប់រំ រឹតបន្ដឹងតែការប្រឡងបាក់ឌុបទេ ប៉ុន្តែគុណភាពអប់រំចាប់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២នេះ មិនទាន់រៀបចំបានល្អនោះទេ? ឆ្លើយនឹងសំនួរនេះលោក ហង់ ជួន ណារ៉ុន បាននិយាយថា ក្រសួងបានរៀបចំកំណែទម្រង់កម្មវិធីអប់រំ ចាប់តាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២នេះ ប៉ុន្តែដោយសារពួកគេទាំងនោះ មិនឃើញទិដ្ឋភាពជាក់ស្ដែង ទើបជាមានការរិះគន់បែបនេះ។ បើតាមរដ្ឋមន្ត្រីរូបនេះ ក្រសួងបានដាក់ចេញគោលនយោបាយកំណែទម្រង់ ដូចជាការកែលម្អវិធីសាស្ត្របង្រៀនថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១-៣ ,ពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន និងមត្តេយ្យសិក្សា, វិធីសាស្ត្របង្រៀនអាននៅថ្នាក់រៀន និងបណ្ណាល័យ, ការបង្រៀនវិទ្យាសាស្ត្រ និងគណិតវិទ្យានៅថ្នាក់ដំបូង ,ការពិនិត្យកម្មវិធីសិក្សាគ្រប់កម្រិតពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ,ពិនិត្យឡើងវិញនូវសៀវភៅគោលសិក្សា និងវិធីសាស្ត្របង្រៀន រួមទាំងការបណ្ដុះគ្រូគរុកោស្យជាដើម។ ចំពោះគោលដៅរបស់លោក ហង់ ជួន ណារ៉ុន បានកំណត់យកកម្មវិធីអប់រំប្រទេសសិង្ហបុរី ជាអាទិភាពសម្រាប់ការអប់រំនៅកម្ពុជា។ ថ្លែងចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃទី២០ សីហា នៃការប្រឡងសញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) រដ្ឋមន្ត្រីអប់រំ បានបញ្ជាក់ដូច្នេះថា៖«ការអនុវត្តបែបអធិការកិច្ចនៅតាមសាលារៀន ដែលផ្ដោតលើសមាសភាព៤សំខាន់ គឺការគ្រប់គ្រងនិងការដឹកនាំរបស់នាយកសាលា, ការរៀននិងការបង្រៀន, ការកែលម្អលទ្ធផលសិក្សារបស់សិស្ស និងការចូលរួមរបស់មាតាបិតា និងសហគមន៍នៅតាមសាលារៀន។ ហើយចំណុចទី៣ធំនៃកំណែទម្រង់ គឺការពិនិត្យនិងវាយតម្លៃលើការសិក្សារបស់សិស្ស ដែលផ្ដោតលើចំណេះដឹងសិស្សខាងផ្នែកអក្សរសាស្ត្រខ្មែរ និងផ្នែកគណិតវិទ្យា ក៏ដូចវិទ្យាសាស្ត្រ។ ហើយក្រសួងបានសម្រេចយកកម្មវិធីសិក្សាឲ្យដូចប្រទេសសិង្ហបុរី គឺយើងបង្រៀនសិស្សមិនឲ្យចេះតែទន្ទេញចាំទេ គឺឲ្យសិស្សចេះត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម»។ បើតាមលោក ជួន ណារ៉ុន ក្រសួងនឹងបន្តកំណែទម្រង់គុណភាពអប់រំ នៅថ្នាក់ឧត្តមសិក្សាផងដែរ។ នេះជាឆ្នាំទី៥ហើយ នៃការរឹតបន្តឹងការប្រឡងក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ។ រដ្ឋមន្ត្រីរូបនេះ បានកែប្រែគុណភាពអប់រំ តាមរយៈការដាក់ចេញគោលនយោបាយរឹតបន្តឹងការប្រឡង ក្រោមពាក្យស្លោកថា«អ្នកចេះ គឺជាប់»៕ | ភ្នំពេញ៖ រយៈពេល៥ឆ្នាំហើយ ដែលការអប់រំនៅកម្ពុជា មានភាពប្រសើរឡើង ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ។ រដ្ឋមន្ត្រីរូបនេះ បានកែប្រែគុណភាពអប់រំ តាមរយៈការដាក់ចេញគោលនយោបាយរឹតបន្តឹងការប្រឡង ក្រោមពាក្យស្លោកថា«អ្នកចេះ គឺជាប់»។ ដ្បិតរឹតបន្តឹងការប្រឡងមែន ប៉ុន្តែការដាក់ចេញកម្មវិធីសិក្សា ឲ្យមានគុណភាពខ្ពស់នោះ ក៏ជារឿងចាំបាច់ផងដែរ។ ក្រសួងអប់រំ សម្រេចយកស្តង់ដារអប់រំនៅប្រទេសសិង្ហបុរី មកពង្រឹងការអប់រំនៅកម្ពុជា។ |
ថវិការដ្ឋចំនួន២០៩,៦០០,០០០រៀល(ប្រហាក់ប្រហែល៥២,៤០០ដុល្លារ)ត្រូវបានក្រសួងអប់រំយុវជននិងកីឡាយកទៅប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើប្រភេទកីឡាកាយវប្បកម្ម រាំ និងចំបាប់ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធកន្លងទៅ។ ការប្រគល់ថវិកាលើកទឹកចិត្តនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។ ថវិកាចំនួន៤០លានរៀលត្រូវបានចំណាយលើមេដាយមាសពិភពលោករបស់កីឡាករ សំបូរ សុភណ្ឌ ដែលដណ្តើមក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកនៅប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ ក្នុងនោះ សំបូរ សុភណ្ឌ ទទួលបាន២០លានរៀល ខណៈលោក ស៊ឹម សុកមង្គលរស្មី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលឈរជាគ្រូបង្វឹកទទួលបាន២០លានរៀលស្មើគ្នា។ មេដាយមាសរបស់កីឡាករ សំបូរ សុភណ្ឌ បានបង្កើតឲ្យមានការចោទប្រកាន់គ្នារវាងម្ចាស់ជ័យលាភី និងក្រសួងអប់រំ ហើយមានមន្ត្រីសហព័ន្ធនិងកីឡាករមួយចំនួនប្រកាសលាឈប់។ សុភណ្ឌ បានចោទប្រកាន់ក្រសួងអប់រំថា បានកិបកេងថវិកាខ្លួនចំនួន១០០លានរៀល ព្រោះរូបគេយល់ថា មេដាយមាសខ្លួនត្រូវទទួលបាន១២០លានរៀល ដូចដែលបងប្រុសខ្លួន ធ្លាប់ទទួលកន្លងមក។ ភ្លាមៗនោះលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចេញមុខច្រានចោលចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ក្រសួងមិនកិបកេងថវិការបស់កីឡាកររូបនេះទេ។ ក្រោយរឿងដ៏ចម្រូងចម្រាសនេះ កីឡាករជម្រើសជាតិមួយចំនួនរួមមានកីឡាករ សំបូរ នន់, សំបូរ ណាន និង ណុំ សុបិន្ត ជាដើមបានប្រកាសលាឈប់ពីអាជីពជាកីឡាករ។ ជាមួយគ្នានោះលោក តឹក ប៊ុនវី ក៏បានលាលែងពីតំណែងជាអគ្គលេខាធិការសហព័ន្ធផងដែរ។ ក្រោយលាលែងពីតំណែងលោក តឹក ប៊ុនវី បានទម្លាយរឿងផ្ទៃក្នុងសហព័ន្ធ ដោយចោទប្រកាន់លោក ស៊ឹម សុកមង្គលរស្មី ប្រធានសហព័ន្ធថា ជាបុគ្គលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់កីឡាករធ្វើជាមុខជំនួញ។ ក្នុងឱកាសប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភី លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំបានអះអាងជាថ្មីនៅចំពោះមុខកីឡាករម្ចាស់ជ័យលាភី គ្រូបង្វឹក និងថ្នាក់ដឹកនាំថា ក្រសួងអប់រំមិនដែលកិបកេងថវិកាលើកទឹកចិត្តរបស់ម្ចាស់ជ័យលាភីនោះទេ។ ទោះមិនសំដៅលើបុគ្គលណាម្នាក់ តែការលើកឡើងបែបនេះ លោកទំនងចង់សំដៅលើកីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ដែលបានចោទប្រកាន់ក្រសួងកាលពីពេលកន្លងទៅ។ លោកបានបន្ថែមថា ក្រសួងអប់រំគ្រាន់តែជាអ្នកកាន់ឯកសារប៉ុណ្ណោះ មិនមែនជាអ្នកកាន់លុយនោះទេ ដោយលោកប្រៀបធៀបក្រសួងអប់រំទៅទូដែក ដែលគ្មានលុយ។ ចំណែកកីឡាចំបាប់ដែលដណ្តើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៨ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនទទួលបានថវិកាលើកទឹកចិត្តសរុបចំនួន១៣៦,៦០០,០០០រៀល ក្នុងនោះមេដាយមាសទទួលបាន៩លានរៀល, មេដាយប្រាក់៨លានរៀល និងសំរឹទ្ធ៧លានរៀល។ កីឡារាំ ក្រោយដណ្តើមមេដាយសំរឹទ្ធ១លើវិញ្ញាសារាំជាគូក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសចិនកាលពីឆ្នាំ២០១៨ ទទួលបានថវិកាលើកទឹកចិត្តចំនួន៣៣លានរៀល ដោយកីឡាករនិងគ្រូបង្វឹកម្នាក់ៗទទួលបាន១១លានរៀល។ លោក ស សុខា បានបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ានមានតែកម្ពុជានោះទេ ដែលផ្តល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីច្រើនជាងគេ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យកីឡាករម្ចាស់ជ័យលាភី និងមិនជ័យលាភីទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីត្រៀមការប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិលើកក្រោយៗទៀត ពិសេសដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕ | រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង២០០លានរៀល ដើម្បីលើកទឹកចិត្តដល់កីឡាករ គ្រូបង្វឹក លើ៣ប្រភេទកីឡា ដែលដណ្តើមបានមេដាយក្នុងការប្រកួតកម្រតិពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍។ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើជាអធិបតីភាពក្នុងការប្រគល់ថវិកានេះ បានបញ្ជាក់ថា មានតែកម្ពុជាទេដែលផ្តល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីច្រើនជាងគេក្នុងតំបន់អាស៊ាន។ |
បណ្ដាមេដឹកនាំពិភពលោកដែលជាសមាជិកក្រុមសម្ព័ន្ធមិត្តសម័យសង្គ្រាមលោកលើកទីពីរ បានជួបជុំគ្នានៅទឹកដីបារាំងដើម្បីអបអរខួបទី៧៥ នៃប្រតិបត្តិការឡើងគោកនៅ Normandy ។ ប្រតិបត្តិការនេះហើយដែលយោធាសម្ព័ន្ធមិត្តមានអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលីជាដើមជួយរំដោះទឹកដីបារាំង រួចកម្ចាត់ពួកណាស៊ីចេញពីអឺរ៉ុបប៉ែកខាងលិច ខណៈកម្លាំងទ័ពក្រហមរបស់សូវៀតវាយរុញច្រានពីសមរភូមិខាងកើត។ មិនមានមុខប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទឹកដីបារាំងនឹងគេឡើយ ទោះសូវៀតមានចំណែកក្នុងការបញ្ចប់សង្គ្រាមលោកលើកទីពីរក្ដី។ ជុំវិញបញ្ហានេះ លោក ពូទីន និយាយពីទីក្រុង St Petersburg ថា វាមិនមែនជាបញ្ហាឡើយនៅពេលលោកមិនត្រូវបានអញ្ជើញឲ្យចូលរួមខួបទី៧៥ នៃប្រតិបត្តិការនៅ Normandy នោះ។ ខណៈបារាំងរៀបចំពិធីអបអរ លោក ពូទីន កំពុងចូលរួមវេទិកាសេដ្ឋកិច្ចដែលមានវត្តមានប្រធានាធិបតីចិន ស៊ី ជិនភីង ផង។ អត្ថបទទាក់ទង បស្ចិមលោក រំឭកខួបប្រតិបត្តិការ Normandy តែរុស្ស៊ីថា បើគ្មានសូវៀត ក៏មិនអាចឈ្នះដែរ និយាយរឿងពិធីអបអរដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួមដែរនោះ លោក ពូទីន លើកឡើងថា រុស្ស៊ីក៏មិនដែលអញ្ជើញនរណាឲ្យចូលរួមគ្រប់កម្មវិធីរបស់ខ្លួនឡើយ ដូចនេះលោកក៏នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមរាល់កម្មវិធីវិញដូចគ្នាដែរ។ «ខ្ញុំមានការងារគ្រប់គ្រាន់ហើយនៅទីនេះ»។ នេះជាការបញ្ជាក់បែបមិនខ្ចីខ្វល់របស់លោក ពូទីន នៅថ្ងៃទី៦ ខែមិថុនា ពីទីក្រុង St Petersburg ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ តាមពិតទៅ លោក ពូទីន ក៏ធ្លាប់បង្ហាញមុខក្នុងពិធីខួបទី៧០ នៃប្រតិបត្តិការឡើងគោកនៅ Normandy ដែរ។ ប៉ុន្តែទីក្រុងមូស្គូ ហាក់មិនពេញចិត្តនឹងការចាត់ទុកប្រតិបត្តិការនេះជាកត្តាសំខាន់ក្នុងការបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយការលះបង់របស់កងទ័ពក្រហមមិនបានឲ្យតម្លៃខ្ពង់ខ្ពស់ទៅវិញ។ បើតាមរុស្ស៊ី កម្លាំងទ័ពសម្ព័ន្ធមិត្តបានរួមចំណែកច្រើនក្នុងជ័យជម្នះលើណាស៊ី តែបើគ្មានការលះបង់ដ៏ធំធេងរបស់សហភាពសូវៀតទេនោះ ជ័យជម្នះក៏មិនអាចកើតមានដែរ។ រុស្ស៊ីតែងចោទលោកខាងលិចថា មិនសូវឲ្យតម្លៃ ឬយល់ពីការលះបង់របស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមលោកលើកទីពីរ ខណៈរុស្ស៊ីបានបាត់បង់ជីវិតមនុស្សប្រមាណ២៧លាននាក់ឯណោះ។ ជារៀងរាល់ឆ្នាំ រុស្ស៊ីផ្ទាល់ តែងរៀបចំយ៉ាងអធិកអធមបំផុតលើជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនៅទីលាន Red Square មិនដែលអាក់ខានឡើយ៕ | កម្មវិធីរំឭកខួបទី៧៥ នៃប្រតិបត្តិការឡើងគោកនៅ Normandy មិនមានវត្តមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឡើយ ទោះជាអតីតសហភាពសូវៀតជាផ្នែកមួយនៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរក្ដី។ យ៉ាងណាមិញ លោក ពូទីន ហាក់មិនខ្វល់ខ្វាយពីរឿងនេះឡើយ ដ្បិតម្យ៉ាងលោកក៏រវល់ផងដែរ។ |
ក្នុងលទ្ធផលជម្នះ៣-២ នេះ ក៏មានការរួមចំណែកពី Mohamed Salah ស៊ុត១គ្រាប់ឲ្យក្រុម Liverpool ដែរ។ ១គ្រាប់ដែល Salah រកបាននេះ គឺជាគ្រាប់បាល់ទី១៤ ដែលនាំឱ្យរូបគេ តាមស្មើកំណត់ត្រាអតីតខ្សែបម្រើ Steven Gerrard ក្នុងស៊ុតបញ្ចូលទីគូប្រកួតនៅលើទឹកដី Anfield នៃព្រឹត្តការណ៍ដណ្ដើមពានរង្វាន់អឺរ៉ុប ។ តែយ៉ាងណា Salah អាចនឹងបំបែកកំណត់ត្រារបស់ Gerrard មួយនេះ នៅការប្រកួតក្រោយៗទៀត។ មុននឹងការផ្ទេរមកកាន់ Liverpool កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់រកបានគ្រាប់បាល់ ៣គ្រាប់ក្នុងពានរង្វាន់ UCL កាលលេងនៅក្លិប AS Roma។ បច្ចុប្បន្ន Salah រកគ្រាប់បាល់បានចំនួន ២៦គ្រាប់ហើយ ក្នុង UCL សម្រាប់ក្លិប Liverpool ។ ទន្ទឹមនឹងការតាមស្មើកំណត់ត្រារបស់ Steven Gerrard ផងនោះ Salah ក៏បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ មិនចូលជាលើកទី២ ពេលប្រកួតទល់ AC Milan ឲ្យក្លិប Liverpool ដែរ៕ | ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah បានតាមស្មើកំណត់ត្រា Steven Gerrard ក្រោយក្លិបហង្សក្រហម Liverpool បានយកឈ្នះក្រុម AC Milan ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ UEFA Champion League កាលពីថ្ងៃទី១៦ កញ្ញា ។ |
អាមេរិកធ្លាប់ប្រកាសប្រាប់ពិភពលោកថា អាមេរិកមិនបន្ធូរដៃឡើយចំពោះរាល់ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលណាដែលគាំទ្រ ឬឧបត្ថម្ភដល់ការបន្តផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ថ្ងៃព្រហស្បតិ៍ទី ២៩ មិថុនា រតនាគារអាមេរិកបានសម្រេចប្រកាសដាក់ទណ្ឌកម្មធនាគារចិន Dandong ។ ការសម្រេចដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា ស្ថាប័ននេះថាជាច្រកសម្រាប់កូរ៉េខាងជើងលាងលុយកខ្វក់របស់ខ្លួនដើម្បីទទួលបានរូបិយប័ណ្ណបរទេសស្របច្បាប់វិញ។ ក្រោមទណ្ឌកម្មនេះ អាមេរិកក៏នឹងទប់ស្កាត់លំហូរអចលនទ្រព្យរបស់ក្រុមហ៊ុនចិនមួយនេះ ហើយទណ្ឌកម្មនេះក៏នឹងត្រូវអនុវត្តលើប្រជាជនចិនពីរនាក់ទៀត ដែលជួយសម្រួលដល់ការលាងលុយខុសច្បាប់នេះ។ តាមពិតទៅ វិធានការតឹងរ៉ឹងនេះត្រូវដាក់អនុវត្ត ក្រោយមានកិច្ចពិភាក្សារវាងបណ្ដាមន្ត្រីអាមេរិក និងចិនកាលពីសប្ដាហ៍មុន។ គោលបំណងសំខាន់នៃការដាក់ទណ្ឌកម្មប្រឆាំងធនាគារចិននេះ គឺមិនមែនមានន័យថាអាមេរិកមានគោលដៅប្រឆាំងចិនឡើង តែអាមេរិកចង់ចិនបន្ថែមសម្ពាធលើកូរ៉េខាងជើង។ ប៉ុន្តែគេមិនទាន់ច្បាស់ថា ការដាក់ទណ្ឌកម្មនេះធ្វើឲ្យចិនដាក់សម្ពាធ ឬក៏រុញឲ្យចិនគាំទ្រកូរ៉េខាងជើងបន្ថែមឡើយ។ យោងតាមសម្ដីរបស់លោកទីប្រឹក្សាជាន់ខ្ពស់សេតវិមានអាមេរិក Dennis Wilder ទណ្ឌកម្មបន្ថែមដើម្បីបញ្ឈប់កូរ៉េខាងជើងធ្លាប់ត្រូវបានរដ្ឋបាលអាមេរិកពិចារណាជាច្រើនដងមកហើយ តែការសម្រេចចិត្តជាប់គាំង។ ជាប់គាំងមកពីចិនចេះតែប្រឆាំងនឹងទណ្ឌកម្មបន្ថែមនេះ ព្រោះចិនខ្លាចខូចខាតប្រយោជន៍ខ្លួន។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបន្ថែមថា ចិនមិនគួរប្រតិកម្មតបចំពោះការដាក់ទណ្ឌកម្មនេះទេ ព្រោះអាមេរិកធ្លាប់បញ្ជាក់ជាច្រើនដងហើយថា ប្រសិនជាចិនមិនចាត់វិធាការបញ្ឈប់ ឬបិទស្ថាប័នណាដែលបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេនោះ អាមេរិកនឹងចាត់វិធានការដោយខ្លួនឯង។ លោក Evan Medeiros ដែលជាមន្ត្រីម្នាក់ក្នុងស្ថាប័នប្រឹក្សានយោបាយអាមេរិកបានអះអាងផងដែរថាវាគ្មានអ្វីដែលត្រូវភ្ងាក់ផ្អើលឡើយ ព្រោះអាមេរិកធ្លាប់បញ្ជាក់ច្រើនដងហើយថា អាមេរិកនឹងចាត់វិធានការតឹងរឹងបំផុតទប់ទល់ការគំរាមរបស់កូរ៉េខាងជើង៕ | អាមេរិកបានរិះរកមធ្យោបាយដើម្បីទប់ទល់នឹងការគំរាមកំហែងនិងដាក់គំនាបកូរ៉េខាងជើងឲ្យលះបង់អាវុធនុយក្លេអ៊ែរផង។ សប្តាហ៍នេះអាមេរិកបានរកឃើញថា ធនាគារចិនមានជាប់ទាក់ទងនឹងការលាងលុយកខ្វក់របស់កូរ៉េខាងជើង ហើយអាមេរិកក៏សម្រេចដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុចិនដើម្បីធានាការទប់ស្កាត់លំហូរហិរញ្ញវត្ថុចូលទៅកូរ៉េខាងជើងផង។ |
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា គម្រោងបង្កាត់ពូជសត្វខ្ទីនៅក្នុងសួនសត្វភ្នំតាម៉ៅ បាន ដំណើរការនៅឆ្នាំ២០១៧។ បច្ចុប្បន្ន សត្វខ្ទីងនៅក្នុងសួនសត្វទាំងអស់មាន ចំនួន៧ក្បាល រាប់បញ្ចូលទាំងកូនខ្ទីងញី ដែលទើបនឹងកើតនេះ ក្នុងនោះមានញី៣ក្បាល និងឈ្មោល៤ក្បាល ។ លោក បន្ថែមថា វត្តមាន កូនខ្ទីងញីមួយក្បាលថ្មីនេះ អាចក្លាយជាក្តីសង្ឃឹមសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា។ « កន្លងមកយើងធ្លាប់បង្កាត់បានជោគជ័យច្រើន ទាក់ទងនឹងសត្វជើងបួន មិនមែនតែសត្វខ្ទីងទេ ក្នុងនោះក៏មានសត្វទន្សោង ខ្លាឃ្មុំ ប្រើស រមាំង ឈ្លូស និងសត្វជាច្រើនទៀត។ លើសពីនេះ សត្វបក្សីក៏ត្រូវបានក្រុមការងារបង្កាត់បានបន្តបន្ទាប់ដែរ»។ នេះជាបញ្ជាក់របស់លោក ទ្រី ស៊ីថេង។ រូបភាពដោយមជ្ឈមណ្ធលសួនសត្វភ្នំតាម៉ៅ លោក ស៊ី ថេងថា បានបន្ថែមថា សត្វខ្ទីង ដែលទើបកើតនេះ មានសុខភាពល្អ តែត្រូវការមើលថែយ៉ាងយកចិត្តទុកដាក់ ដោយត្រូវការបច្ចេកទេសថែទាំ និងរកទីតាំងឱ្យសមស្រប។ ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រូបនេះ បានពន្យល់ដូច្នេះ៖ « បើនិយាយពីសត្វខ្ទីង យើងត្រូវធ្វើទ្រុងឱ្យមាំបំផុត ព្រោះសត្វនេះមានកម្លាំងខ្លាំង ប្រសិនបើធ្វេសប្រហែស អាចនឹងមានបញ្ហាណាមួយជាមិនខាន»។ សត្វខ្ទីង ជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា ហើយសត្វប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។ បើទោះបីជា វត្តមានសត្វប្រភេទនេះនៅមាននៅកម្ពុជាក្តី ប៉ុន្ដែតាមការសិក្សា សត្វខ្ទីងនៅកម្ពុជាធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅចន្លោះឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០ ហើយនៅតែបន្តធ្លាក់ចុះដល់បច្ចុប្បន្ន ។ ចំពោះ វត្តមានសត្វខ្ទីង ត្រូវបានប៉ានស្មានថា នៅកម្ពុជាមានប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០ ខណៈនៅឆ្នាំ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន វត្តមានពិតប្រាកដរបស់សត្វកម្រ និងជិតផុតពូជនៅកម្ពុជានេះ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់បាននៅឡើយទេ៕ រូបភាពដោយមជ្ឈមណ្ធលសួនសត្វភ្នំតាម៉ៅ | ភ្នំពេញ៖ កូនខ្ទីងញីមួយក្បាល បានកើតនៅក្នុងសួនសត្វភ្នំតាម៉ៅ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ វត្តមានរបស់ខ្ទីងថ្មីនេះ បានក្លាយជាជោគជ័យដំបូងសម្រាប់ឆ្នាំ២០២២ ហើយជាជោគជ័យលើកទី៥ សម្រាប់សួនសត្វភ្នំតាម៉ៅ ក្នុងការបង្កាត់ពូជសត្វព្រៃ ប្រភេទជិតផុតពូជនៅកម្ពុជា។ |
Chevrolet ជាម៉ាករថយន្តដ៏ល្បី ដែលនាំចូលផ្តាច់មុខពីសហរដ្ឋអាមេរិក ព្រមទាំងមានឈ្មោះល្បីទូទាំងពិភពលោក។ ក្នុងនោះដែរ រថយន្តម៉ាក Chevrolet ក៏បានពង្រីកសក្តានុពលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ លោកស្រី ហៃ រដ្ឋា ប្រធានផ្នែកលក់នៃក្រុមហ៊ុនយូណាយធីត អូតូ ត្រេឌីង បានមានប្រសាសន៍ថា៖«នេះជាកិត្តិយសបំផុតដែលក្រុមហ៊ុនចែកចាយរថយន្តម៉ាក Chevrolet បានចូលរួមក្នុងការដាក់តាំងបង្ហាញរថយន្តដ៏ប្រណិតរបស់ខ្លួន នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះ នៅសាលកោះពេជ្រថ្ងៃទី ២២ និង២៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។ ការដាក់តាំងបង្ហាញនេះ ដើម្បីផ្តល់ជូននៅប្រូម៉ូសិន ក៏ដូចជាណែនាំជូនម៉ូឌែលថ្មីៗនៃរថយន្តម៉ាក Chevrolet គឺ Cruze និង Malibu ដែលទើបតែនាំចូលយ៉ាងថ្មីស្រឡាងទៅកាន់គូស្វាមីភរិយាថ្មី ដែលមានគម្រោងទិញរថយន្តបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច»។ លោកស្រី រដ្ឋា បានបន្ថែមថា៖«អ្នកដែលបានកក់ ឬក៏ទិញរថយន្តម៉ាក Chevrolet ម៉ូឌែលណាមួយ នៅថ្ងៃពិព័រណ៍ផ្ទាល់នឹងទទួលបាននូវការធានាគុណភាពរយៈពេល៣ឆ្នាំ ឫ ១០០,០០០គីឡូម៉ែត្រ រួមជាមួយការធានាថែទាំរយៈពេល៣ឆ្នាំ ឫ ៦០,០០០គីឡូម៉ែត្រ ដែលមានដូចជា៖ ការប្តូរប្រេងម៉ាស៊ីន, តម្រង់ប្រេងម៉ាស៊ីន, តម្រង់ប្រេង, ប្រេងប្រអប់លេខ, អាគុយ, ផ្លិតទឹក, ស្បែកហ្វ្រាំង, តម្រង់ខ្យល់, ប្រេងសម្រាប់ប្រព័ន្ធកាពីតាល់, តម្រង់ម៉ាស៊ីនត្រជាក់ និងបញ្ចូលហ្គាសម៉ាស៊ីនត្រជាក់ជាដើម»។ ពិសេសជាងនេះទៅទៀត សម្រាប់គូស្នេហ៍ទាំងអស់ដែលមានទឹកប្រាក់ត្រឹមតែ៥,០០០ដុល្លារ ក៏អាចនឹងក្លាយជាម្ចាស់រថយន្ត Chevrolet មួយដ៏ស្រស់ស្អាតផងដែរ។ ដើម្បីទទួលបានព័តមានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៩៥ ៥៥៥ ៨៣២/០១២ ៥២៣ ០៣០។ កុំភ្លេចចូលរួមពិព័រណ៍ការតាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះអោយសោះ ដើម្បីប្រមូលយកនូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារ អ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ និងទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍ និងការដេគ័រផ្កានៅមុខក្លោងទ្វារចូល រួមជាមួយនឹងប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុនដែលពាក់ព័ន្ធ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២(Wedding Fair) នឹងមានការចូលរួមពីក្រុមហ៊ុនរថយន្តដ៏ធំម៉ាកChevrolet និង ក្រុមហ៊ុនជាច្រើនប្រមាណ៥០ក្រុមហ៊ុន ដើម្បីជួយសម្រួលដល់គូស្វាមីភរិយាថ្មី ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខនេះ។ |
ឃ្លាំងស្តុកនេះនឹងត្រូវស្ថាបនាក្នុងកំឡុងខែតុលាឆ្នាំនេះ ហើយនឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយ។ ឃ្លាំងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ៦០ម៉ឺនដុល្លារ និងមានសមត្ថភាពស្តុកក្នុងបរិមាណ ៥០០០តោន។ បើតាមលោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice គម្រោងសហការនេះគ្របដណ្ដាប់លើកសិករចំនួន ១៥០០គ្រួសារ ក្នុងជំហានសាកល្បងដំបូង។ លោកបន្ថែមថា ក្រៅពីឃ្លាំងស្តុក គម្រោងនេះក៏ជួយកសិករលើការងារបច្ចេកទេសដាំដុះ ការជំរុញទីផ្សារ និងផ្ដល់ឥណទានដល់កសិករផងដែរ។ គម្រោងសាងសង់ឃ្លាំងស្តុកនេះ គឺស្ថិតក្រោមកម្មវិធីរបស់រដ្ឋាភិបាលស្វីស។ លោក សុង សារ៉ន ឲ្យដឹងថា ក្រុមហ៊ុនលោកស្ថិតក្នុងចំណោមក្រុមហ៊ុនពីបណ្ដាប្រទេសផ្សេងៗជាង ២០ ដែលឈ្នះលើការស្នើសុំគម្រោងប្រភេទនេះពីរដ្ឋាបាលស្វីស។ លោកបន្តថា ក្រុមហ៊ុនខ្មែរពីរ ឬបីទទួលបានគម្រោងប្រភេទនេះ។ ចំពោះការសង់ឃ្លាំងស្តុកខាងលើនេះ លោក សុង សារ៉ន ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋាភិបាលស្វីស តាមរយៈអង្គការ SNV របស់ប្រទេសហូឡង់បានជួយផ្នែកបច្ចេកទេស និងថវិកាមួយចំនួន។ គម្រោងឃ្លាំងស្តុកនេះនឹងជួយកសិករដែលស្ថិតក្រោមគម្រោងនេះ។ លោក សារ៉ន មានប្រសាសន៍ថា កសិករអាចស្តុកកសិផលរបស់ខ្លួនក្នុងរយៈពេលពីរឬបីខែសិននៅពេលតម្លៃទីផ្សារចុះថោក ដោយបង់កម្រៃស្តុកនោះក្នុងតម្លៃសមរម្យ។ លោកថា ឃ្លាំងស្តុកនេះអនុវត្តតាមស្ដង់ដារ ដោយចេញលិខិតបញ្ជាក់គុណភាពលើផលិតផលដែលរក្សាទុក និងសំងួតនៅក្នុងឃ្លាំងនេះ។ ឃ្លាំងនេះនឹងខ្លាចជាកន្លែងតភ្ជាប់ទីផ្សាររវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ។ លោក សុង សារ៉ន ថ្លែងដូច្នេះថា៖«យើងបានឮហើយថា ផលិតផលតិចពេក ក្រុមហ៊ុនពិបាកប្រមូលទិញយកទៅច្នៃ ដូចនេះឃ្លាំងនេះជួយដោះស្រាយបញ្ហានេះ ដោយយើងប្រមូលទៅជាកញ្ចប់ធំមួយ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃធំៗ»៕ | ភ្នំពេញ៖ ក្រុមហ៊ុននាំចេញអង្ករ Amru Rice បានចុះហត្ថលេខាសហការជាមួយអង្គការពីក្រៅប្រទេស SNV សាងសង់ឃ្លាំងស្តុកកសិផលខ្នាតតូចមួយនៅខេត្តកំពង់ធំ ដើម្បីគាំទ្រកសិករខ្នាតតូចលើការលក់ផលិតផល។ |
អត្ថបទទាក់ទង «ភ្នំពេញ ៤០ឆ្នាំក្រោយមក» នឹងត្រូវបង្ហាញនៅក្នុងមហាសន្និបាត AIMF នៅដើមសប្តាហ៍ក្រោយ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឈានដល់សមាជលើកទី៣៩ ក្រោយការបង្កើតផ្លូវការនៅឆ្នាំ១៩៧៩។ ក្នុងនាមជាម្ចាស់ផ្ទះ សាលារាជធានីភ្នំពេញ បានដាក់តាំងពិព័រណ៌ខួប៤០ឆ្នាំរាជធានីភ្នំពេញ បើគិតចាប់ពីក្រោយការដួលរលំរបបខ្មែរ។ ពិរព័ណ៌រូបថតនេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី១ ខែធ្នូ នៅសួនព្រះនាងប្រាជ្ញាបារមី តាមបណ្តោយផ្លូវស៊ីសុវត្ថិ។ មុនពិធីបើកមហាសន្និបាតផ្លូវការ ថ្នាក់ដឹកនាំក្រុង តំណាង ក៏ដូចជាដៃគូ AIMF មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទជាច្រើន ដូចជា បរិស្ថាន ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែប្រែមុខមាត់សហគមន៍ ការផ្លាស់ប្តូរទីក្រុងអាស៊ីអាគ្នេយ៍ និងតួនាទីរបស់ទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍លើឆាកអន្តរជាតិ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងធ្វើបទបង្ហាញអំពី «ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ខណៈអតីតអភិបាលរាជធានីភ្នំពេញមួយចំនួនក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញលើប្រធានបទផ្សេងពីគ្នាដូចជា៖ ការសាកល្បងស្ថាបនាទីក្រុងឡើងវិញ សកម្មភាពនៃការស្ថាបនាទីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋ ជាដើម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីប្រកាសបើមហាសន្និបាត AIMF លើកទី៣៩ផ្លូវកា នាថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីមានការចូលរួមថ្លែងសន្ទរកថា ពីសំណាក់ លោក ឃួង ស្រេង ដែលជាម្ចាស់ផ្ទះ លោកស្រី Annel Hidalgo ប្រធាន AIMF និងជាអភិបាលក្រុងប៉ារីស រួមទាំងលោកស្រី Louise Mushikiwabo អគ្គលេខាធិការហ្វ្រង់កូហ្វូនី។ មហាសន្និបាតនេះ នឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិកភាព សកម្មភាពការងារកន្លងមក ការពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០ ការចូលជាសមាជិកនៃ Observatoire international des Maires en danger, ការចូលជាសមាជិកថ្មី និងការកំណត់កាលបរិច្ឆេទ ទីតាំងសម្រាប់មហាសន្និបាតបន្ទាប់។ ប្រតិភូនៃ AIMF ក៏មានកម្មវិធីចូលក្រាបបង្គំព្រះករុណាព្រះមហាក្សត្រផងដែរ មុនចេញដំណើរទៅទស្សនាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នៅខេត្តសៀមរាប។ AIMF ដែលមានឈ្មោះពេញថា Association Internationale des Maires Francophone ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយក្រុងស្ថាបនិកចំនួន២០ ក្រោមគំនិតផ្តួចផ្តើមរបស់លោក Jacques Chirac អតីតប្រធានាធិបតីបារាំង និងជាអតីតអភិបាលក្រុងប៉ារីស នាពេលនោះ។ ស្ថាបនិកមួយរូបទៀត គឺអតីតអភិបាលក្រុងកេប៊ិច Jean Pelletier។ លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីសនាពេលបច្ចុប្បន្ន ជាប្រធាន AIMF ដោយមានលោក Pierre Baillet ជាអគ្គលេខាធិការអចិន្ត្រៃយ៍តាំងពីឆ្នាំ២០០៩ មក។ នៅកម្ពុជា រាជធានីភ្នំពេញ បានក្លាយជាសមាជិក AIMF តាំងពីឆ្នាំ១៩៩០ មក បន្ទាប់មក មានខេត្តសៀមរាប (ឆ្នាំ២០០០) ខេត្តកំពត (ឆ្នាំ២០០៧) និង ខេត្តបាត់ដំបង (ឆ្នាំ២០១៦)។ ភ្នំពេញ បានក្លាយជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៩ បន្ទាប់ពីក្រុង Lille ប្រទេសបារាំង ដែលបានរៀបចំកាលពីឆ្នាំមុន។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសន្និសីទសារព័ត៌មានកន្លងមកថា នេះជាកិត្តិយស សមត្ថភាព រូបភាពវិជ្ជមាននៃទិដ្ឋភាពនយោបាយ និងសង្គមដែលបង្ហាញពីស្ថិរភាព និងសន្តិសុខ គឺជាផលប្រយោជន៍ធំ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំអន្តរជាតិ។ «មតិខ្លះសង្ស័យថា តើភ្នំពេញ ឬកម្ពុជា ស្ថិតនៅដំណាក់កាលណា? មានវិបត្តិអ្វី មានសន្តិសុខទេ? ដូច្នេះតាមរយៈមហាសន្និបាតនេះ យើងនឹងបង្ហាញទៅកាន់ពិភពលោក ពិសេសបណ្តាប្រទេសនិយាយភាសាបារាំង ថាកម្ពុជាមានការអភិវឌ្ឍ និងសន្តិសុខល្អ។»។ នេះជាការអត្ថាធិប្បាយរបស់លោកអភិបាលរង៕ រូបថតទាំងអស់៖ រដ្ឋបាលរាជធានីភ្នំពេញ | រាជធានីភ្នំពេញ កំពុងធ្វើជាម្ចាស់ផ្ទះសមាជសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ រហូតដល់ថ្ងៃទី៤ ខែធ្នូ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងចំណោមអ្នកចូលរួមប្រមាណ៤០០នាក់ មានតំណាងក្រុងជាង១៤០ពីជាង៤០ប្រទេស រួមទាំងអភិបាលក្រុង៨៥រូបដែលជាសមាជិក AIMF ផងដែរ។ |
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារលំដាប់អន្តរជាតិបារាំង BRED Cambodia បានបង្កើតសាខាពីរកន្លែងក្នុងរយៈពេលតិចជាងពីរឆ្នាំ, មួយនៅរាជធានីភ្នំពេញ និងមួយនៅក្នុងទីក្រុងប្រាសាទនៃខេត្តសៀមរាប។ ធនាគារបារាំងលំដាប់អន្តរជាតិ BRED Cambodia បានដាក់ឲ្យដំណើរការទីស្នាក់ការកណ្តាលរបស់ខ្លួននៅរាជធានីចតុមុខភ្នំពេញក្នុងប្រទេសកម្ពុជាកាលពីខែមិនាឆ្នាំ២០១៧កន្លងមក។ សាខាទី២នៅក្នុងទីក្រុងសៀមរាបដែលបានដាក់ឲ្យដំណើរការតាំងពីខែសីហាមក បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ខែតុលានេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា មន្ត្រីធនាគារ BRED និងអ្នកជំនួញដទៃទៀត។ ពិធីបើកសម្ពោធដាក់ឲ្យដំណើរការសាខាទី២នៃធនគារ BRED Cambodia បានអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលប្រមាណជា៥០០នាក់៕ (អត្ថបទពាណិជ្ជកម្ម) | សៀមរាប៖ ក្រោយពីប្រតិបត្តិការអស់រយៈពេលជាងមួយឆ្នាំនៅក្នុងប្រទេសកម្ពុជារួចមក ធនាគារបារាំង BRED Cambodia បានពង្រីកខ្លួនយ៉ាងលឿននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ កាលពីខែសីហាកន្លងមក BRED Cambodia បានដាក់ឲ្យដំណើរការសាខាទី១របស់ខ្លួននៅខណ្ឌទួលគោករាជធានីភ្នំពេញ រីឯពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ បានធ្វើឡើងកាលពីខែកញ្ញាកន្លងមក។ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះ ធនាគារបារាំងលំដាប់អន្តរជាតិ BRED Cambodia បានបើកសាខាទី២ជាផ្លូវការរបស់ខ្លួននៅក្នុងខេត្តសៀមរាប, ខេត្តដែលសម្បូរទៅដោយប្រាសាទ។ |
លោក គង់ ភោគ ត្រូវចូលកាន់តំណែងជំនួសលោក Vongthep Arthakaivalvatee ។ លោក គង់ ភោគ ត្រូវបំពេញកិច្ចការងារជួយដល់អគ្គលេខាធិការអាស៊ាន ដោយដឹកនាំការអនុវត្តតាមផែនការមេនៃកិច្ចការសហគមន៍សង្គម-វប្បធម៌ (ASCC) ហើយនឹងដឹកនាំនាយកដ្ឋានសហគមន៍សង្គម-វប្បធម៌ នៃលេខាធិការដ្ឋានអាស៊ានផងដែរ។ ក្រៅពីនេះលោក គង់ ភោគ ក៏ត្រូវទទួលខុសត្រូវលើការតាមដាន ការអនុវត្តគម្រោងនៅក្រោមសហគមន៍សង្គម-វប្បធម៌ ដែលផ្ដោតទៅលើការបង្កើតឲ្យមានអត្តសញ្ញាណរួមមួយ និងការកសាងសង្គម ដែលយកចិត្តទុកដាក់ និងចែករំលែក។ មុននឹងចូលកាន់តំណែងអគ្គលេខាធិការរងអាស៊ាននេះ លោក គង់ ភោគ ធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញការងារលើគោលនយោបាយការបរទេស នៅក្នុងការិយានាយករដ្ឋមន្ត្រីផងដែរ។លោក គង់ ភោគ ក៏ធ្លាប់ជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលបង្កើតឡើងកាលពី២០១៤ ដែលផ្ដល់ដំណោះស្រាយគោលនយោបាយ ដោយមិនប្រកាន់បក្សពួក និងផ្អែកទៅលើភស្តុតាង។ បណ្ឌិត គង់ ភោគ បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស ហើយគាត់ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Australian National ផង។ លោក គង់ ភោគ បានសរសេរនិងផ្សព្វផ្សាយសៀវភៅពីគោលនយោបាយការបរទេស, គោលនយោបាយការពារ, នយោបាយជាតិ និងពាណិជ្ជកម្មអន្តរជាតិជាដើម។ | លោក គង់ ភោគ អតីតអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានស្បថចូលកាន់តំណែងជាអគ្គលេខាធិការរងអាស៊ាន កាលពីថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការអាស៊ានដែលមានមូលដ្ឋានក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់តំណែងនេះ លោក គង់ ភោគ ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌ (ASCC) ដែលមានអាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ |
«រថយន្តរបស់ខ្ញុំកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅពេលនេះ ខ្ញុំពិតជារំភើបរីករាយមែនទែន»។ អ្នកស្រី Felts បានរៀបរាប់ប្រាប់ទូរទស្សន៍ WTVF ដោយបន្ថែមថា៖ «ខ្ញុំបានបង្ហាញនូវអ្វីដែលមនុស្សរាល់រូបស្រឡាញ់ពេញចិត្ត»។ ស្ត្រីរូបនេះ បានអះអាងថា គាត់តែងតែតុបតែងរថយន្តរបស់ខ្លួនបែបនេះនៅក្នុងទិវានៃសេចក្តីស្រឡាញ់ ពោលគឺចាប់តាំងពីឆ្នាំ២០១៦មក បើទោះបីជាមានការរិះគន់មួយចំនួនក៏ដោយ។ គាត់បានបញ្ជាក់ដដែលថា ការតុបតែងរថយន្តរបស់គាត់ក្នុងគោលបំណងតែមួយគត់ គឺធ្វើឲ្យទាំងអស់គ្នា មើលឃើញ ហើយសប្បាយចិត្ត។ គាត់បានបញ្ជាក់ថា៖ «មនុស្សច្រើនបំផុតលើពិភពលោកស្រឡាញ់វា។ មនុស្សជាច្រើនតាមពីក្រោយខ្ញុំ ហើយថតវីដេអូ។ នៅពេលដែលខ្ញុំបើកហួស មានអ្នកខ្លះខំប្រឹងបើកតាម ហើយសួរថា «តើខ្ញុំអាចថតរូបរថយន្តនេះបានដែរឬទេ?»។ ទោះបីជាយ៉ាងណាក៏ដោយ ដំណើររបស់អ្នកស្រី Felts ក៏មិនទទួលបាននូវការស្វាគមន៍១០០ភាគរយនោះដែរ ជាពិសេសក្នុងដំណើរទៅអាកាសយានដ្ឋានអន្តរជាតិ ដោយគាត់មិនមានឱកាសបើករថយន្តដែលខ្លួនតុបតែងចូលថតចំណតស្ថានីយ៍អ្នកដំណើរនោះឡើយ។ រថយន្តដែលតុបតែងនេះ បានធ្វើដំណើរសរុបប្រមាណជាង៦០ម៉ឺនគីឡូម៉ែត្រហើយ និងនៅតែបន្តទៅមុខ។ អ្នកស្រី Felts ដែលបានបាត់បង់ស្វាមីកាលពីឆ្នាំកន្លងទៅ បានអះអាងថា រថយន្តរបស់ខ្លួនមានបេះដូងនៃក្តីស្រឡាញ់ពិតប្រាកដ។ «ពេលនេះ ខ្ញុំក្លាយជាមនុស្សនៅលីវ។ មនុស្សជាច្រើនសួរថា តើអ្នកធ្លាប់ស្មុគស្មាញដែរឬទេ? ហើយខ្ញុំឆ្លើយថា ទេ»។ ក្រៅពីអាកាសយានដ្ឋាន អ្នកស្រី Felts បានបញ្ជាក់ថា គាត់អាចបើកបរទៅគ្រប់ទីកន្លែង ហើយបើមានក្មេងសុំស្ករគ្រាប់នៅតាមផ្លូវដែលគាត់ធ្វើដំណើរ គាត់រីករាយជូនតាមសំណើររបស់ពួកគេ៕ | ដើម្បីអបអរទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ Margie Felts ដែលរស់នៅក្រុង Nashville Tennessee បានតុបតែងរថយន្ត Toyota Camry ចំណាស់របស់ខ្លួន ជាមួយផ្ទាំងបេះដូង និងតក្កុតាខ្លាឃ្មុំពណ៌ក្រហម និងពណ៌ផ្កាឈូក លាយចំរុះគ្នា។ |
មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចនៅចិនវិញ រយៈពេល ៣ថ្ងៃ។ «តាមការអញ្ជើញរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នឹងធ្វើទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី២១ ខែឧសភា។ ក្នុងនាមជាមិត្តដែកថែប ទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងភ្នំពេញ មានភាពជិតស្និទ្ធយ៉ាងខ្លាំង ខណៈកិច្ចសហប្រតិបត្តិការទ្វេភាគី មានលើវិស័យជាច្រើន។ បន្ថែមពីនេះ ភាគីទាំងពីរ បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរកាន់តែច្រើនឡើង។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ កាលពីខែមេសា លោកវ៉ាង បានប្រាប់លោក សុខ ចិន្តាសោភាថា ចិនប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន, ធ្វើឱ្យប្រសើរឡើងលើការរួបរួម រួមទាំងទទូចឱ្យប្រឆាំងលើឧក្រិដ្ឋកម្មឆ្លងព្រំដែន និងការឆបោកតាមអ៊ីនធឺណិតជាដើម។ សូមបញ្ជាក់ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២៣ មានចំនួន១២,២៦ពាន់លានដុល្លារ ដោយកម្ពុជានាំទៅចិនចំនួន ១,៤៧ពាន់លានដុល្លារ ហើយចិននាំមកកម្ពុជាមានចំនួន ១០,៧៨ពាន់លានដុល្លារ៕ | ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នឹងបំពេញទស្សនកិច្ចនៅចិនរយៈពេល ៣ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២១ ខែឧសភា។ |
ហ្វីលីពីន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មួយទៀតដែលចាប់ផ្ដើមយុទ្ធនាការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ។ ក្នុងយុទ្ធនាការដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា ប្រទេសនេះ ប្រើប្រាស់វ៉ាក់សាំង CoroVac របស់ក្រុមហ៊ុនចិន Sinovac Biotech ដែលចិនបរិច្ចាគឱ្យចំនួន៦០ម៉ឺនដូសនៅថ្ងៃទី២៨ ខែកុម្ភៈ។ បុគ្គលិកសុខាភិបាល កងទ័ព ប៉ូលិស និងមន្ត្រីជាន់ខ្ពស់ ស្ថិតក្នុងចំណោមអ្នកដែលទទួលបានវ៉ាក់សាំងមុនគេ។ ប្រធានមន្ទីរពេទ្យមួយនៃទីក្រុង Manila លោកវេជ្ជបណ្ឌិត Gerardo Legaspi ជាមនុស្សដំបូងដែលទទួលការចាក់វ៉ាក់សាំងមុនគេបង្អស់។ បន្ទាប់ពីវេជ្ជបណ្ឌិតរូបនេះ គឺសមាជិកគណៈរដ្ឋមន្រ្តី និងមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន។ បន្ថែមពីលើវ៉ាក់សាំងដែលបានបរិច្ចាគ រដ្ឋាភិបាលហ្វីលីពីន ក៏បានបញ្ជាទិញវ៉ាក់សាំងពី SinoVac ចំនួន២៥លានដូសទៀតដែរ។ លើសពីនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៥២៥,៦០០ដូស នឹងទៅដល់ហ្វីលីពីននៅពេលខាងមុខទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque។ ខណៈរងគ្រោះខ្លាំងដោយសារកូវីដ-១៩ហ្វីលីពីន ហាក់ប្រឈមមុខខ្លាំងក្នុងការស្វែងរកវ៉ាក់សាំង។ ការបរិច្ចាគរបស់ចិន ជាចំណែកតូចមួយនៃគម្រោងដែលរដ្ឋាភិបាលហ្វីលីពីនចង់បានចំនួនដល់ទៅ១៤៨លានដូស ដែលត្រូវចាក់លើប្រជាជនប្រមាណ៧០លាននាក់។ រដ្ឋាភិបាលហ្វីលីពីន ប្រើទាំងលុយជំនួយបរទេស និងកម្ចីដើម្បីធានាបានវ៉ាក់សាំង៕ | ហ្វីលីពីន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech របស់ចិននៅថ្ងៃទី១ ខែមីនា។ ហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងមួយដោយសារការរាលដាលជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍។ |
ដើម្បីជ្រាបលម្អិតសូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ ដូច្នេះអតិថិជនទាំងអស់ កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតឲ្យទៅកាន់សោះ សូមអញ្ជើញទៅហាង Baby Outlet សាខាវិមានឯករាជ្យ ដើម្បីទិញសម្លៀកបំពាក់ និងស្បែកជើងថ្មីៗ ស្អាតៗ សម្រាប់បុត្រធីតាលោកអ្នក ឲ្យបានមុនចូលឆ្នាំខ្មែរ ជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើនមិនធ្លាប់មាននេះ៕ | Baby Oultet Fashion Week Summer Collection" ជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំឡើងដោយ បេប៊ីអោតឡេត ដែលជាហាងលក់សម្ភារទារក កុមារ និងស្ត្រីមានផ្ទៃពោះធំជាងគេបង្អស់នៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំរដូវក្តៅនៅកម្ពុជាតែម្តង ហើយនាឱកាសនេះដែរ បេប៊ីអោតឡេត បានប្រកាសផ្តល់ការបញ្ចុះតម្លៃយ៉ាងពិសេសបំផុត គឺចាប់ពី 20% រហូតដល់ 70% សម្រាប់សម្លៀកកបំពាក់ និងស្បែកជើងកូនក្មេង ចាប់ពីកើត រហូតដល់អាយុ១៥ឆ្នាំ ដែលនាំមកដល់ថ្មី។ ការបញ្ចុះតម្លៃយ៉ាងច្រើនខប់ៗនេះ ផ្តល់ជូនតែនៅ Baby Outlet សាខាវិមានឯករាជ្យ តែមួយគត់ ហើយនឹងបញ្ចប់នៅថ្ងៃទី៩ ខែមេសានេះ។ |
អ្នកមិនគួរពិសារ ឬកាត់បន្ថយញ៉ាំនំប៉ាវអត់ស្នូល និងបាយក្នុងអាហារពេលល្ងាច ព្រោះក្រោយពេលដែលអ្នកពិសារច្រើនពេក នឹងធ្វើឲ្យរាងកាយអ្នកឡើងជាតិខ្លាញ់ ថែមទាំងធ្វើឲ្យជាតិស្ករឡើងផងដែរ។ អ្នកមិនគួរបរិភោគមីច្រើនពេកទេក្នុងអាហារពេលល្ងាចរបស់អ្នក ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកដោយធ្វើឲ្យអ្នកងាយកើតមហារីកទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សារធាតុស្ករក្នុងរាងកាយអ្នកទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យជាតិស្ករឡើងមួយកម្រិតទៀតដោយមិនដឹងខ្លួន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម្ហូបដែលអ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរញ៉ាំក្នុងពេលយប់។ តើមានអ្វីខ្លះទៅ? |
បញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា នាវាពិឃាដអាម៉េរិក USS Benfold បានចូលមកក្នុងដែនទឹកចិនដោយខុសច្បាប់ គ្មានការអនុញ្ញាត និងបំពានអធិបតេយ្យចិន។ កម្លាំងទ័ពអាកាស និងជើងទឹករបស់ចិន បានតាមដាននាវាអាម៉េរិកនោះដែរ។ «យើងទាមទារភាគីអាម៉េរិកបញ្ឈប់សកម្មភាពបង្ករឿង»។ បញ្ជាការដ្ឋានភូមិភាគខាងត្បូងរបស់ចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា បើមិនដូច្នោះទេ អាម៉េរិកនឹងរងផលវិបាកធ្ងន់ធ្ងរ ដោយសារតែព្រឹត្តិការណ៍មិនអាចដឹងទុកមុន។ យ៉ាងណាមិញ អាម៉េរិក បានច្រានចោលការអះអាងរបស់ចិន និងការពារថា នាវាចម្បាំង USS Benfold មិនត្រូវបានព្រមានឱ្យចេញពីដែនទឹកឡើយ។ បើតាមលោក Mark Langford អ្នកនាំពាក្យកងកម្លាំងនាវាចរណ៍ទី៧ ដែលជាផ្នែកមួយនៃកម្លាំងទ័ពជើងទឹកអាម៉េរិកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានលើកឡើងថា សេចក្តីថ្លែងការណ៍ចិនពីបេសកកម្ម USS Benfold គឺខុសពីការពិត និងសំអាងថា អាម៉េរិក ធ្វើឡើងក្រោមការប្តេជ្ញាការពារសេរីភាពនៃនាវាចរណ៍។ ទន្ទឹមនោះ នាវាចម្បាំង USS Benfold នៅតែបន្តធ្វើប្រតិបត្តិបេសកកម្មរបស់ខ្លួននៅក្នុងសមុទ្រអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ។ កន្លងទៅចិន បានបង្កើតមូលដ្ឋានយោធានៅលើកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្ម និងជាកន្លែងសម្បូរធនធានធម្មជាតិ រួមទាំងត្រីជាច្រើន។ ប្រជុំកោះបារ៉ាសែល គឺជាប្រជុំកោះមួយ ដែលត្រូវបានទាមទារដោយ វៀតណាម និងគ្រប់គ្រងដោយចិន ក្នុងរយៈពេលជាង ៤៦ឆ្នាំមកហើយ៕ | យោធាចិន បានដេញតាម និងបញ្ជាឱ្យនាវាចម្បាំងអាម៉េរិក ដែលចូលក្នុងដែនទឹកក្បែរប្រជុំកោះបារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូង ចេញពីដែនទឹកនោះ។ យោធាចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែមករា។ យ៉ាងណាមិញ ការអះអាងរបស់ចិន ត្រូវបានអាម៉េរិកបដិសេធ និងអះអាងថា នាវាខ្លួនប្រតិបត្តិក្នុងសមុទ្រអន្តរជាតិ។ |
បន្ទាប់ពីលើកឡើងពីវិធានការរបស់គណៈកម្មការអឺរ៉ុបរួចហើយ លោក Ted Cruz ក៏លើកឡើងពីវិធានការរបស់លោកវិញម្តែង ដែលលោក បានរួមដៃជាមួយសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀត គឺលោក Chris Coons នាពេលថ្មីៗនេះ។ លោក Ted Cruz ដែលធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក បានសរសេរលើ Twitter យ៉ាងដូច្នេះថា៖«សេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មលើពាណិជ្ជកម្មនៅកម្ពុជា របស់ខ្ញុំនិងលោក Chris Coons នឹងទាមទារឲ្យរដ្ឋាភិបាលអាមេរិក ធ្វើដូចសហភាពអឺរ៉ុបដែរ»។ លោក Ted Cruz និង លោក Chris Coons បានចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មលើពាណិជ្ជកម្មនៅកម្ពុជា (Cambodia Trade Act Bill) កាលពីដើមខែមករា ឆ្នាំ២០១៩មក។ គោលបំណងនៃការធ្វើច្បាប់នេះ គឺដើម្បីឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ពិនិត្យឡើងវិញលើការអនុគ្រោះពន្ធនៃការនាំចូលទំនិញពីកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលហៅថា General System Preference (GSP)។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ធ្លាប់សើចចំអកឲ្យសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរនេះ ពេលពួកលោក ប្រកាសពីការធ្វើច្បាប់ខាងលើ។ លោក ផៃ ស៊ីផាន អះអាងកន្លងមកថា បើទោះបីជាព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់នេះក៏ដោយ ក៏រដ្ឋបាលរបស់លោក ត្រាំ មិនយកទៅអនុវត្តដែរ។ ចំណែកលោក សុខ ឥសាន ហ៊ានសន្និដ្ឋានជាមុនថា ការស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិក នឹងមិនអាចទៅរួចនោះទេ។ មូលហេតុដែលជំរុញឲ្យសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរ សម្រេចធ្វើច្បាប់នេះឡើង គឺដោយសារតែពួកលោក មិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា។ លោក Ted Cruz បាននិយាយថា អាមេរិកបានវិនិយោគលើអនាគតនយោបាយកម្ពុជា ដោយបង្កើតពាណិជ្ជកម្មដែលអាចជឿទុកចិត្តបាន ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះ GSP។ ប្រព័ន្ធអនុគ្រោះពន្ធ GSP បានអនុគ្រោះពន្ធដល់ប្រទេសក្រីក្រឬប្រទេសកំពុងអភិវឌ្ឍ លើការនាំចូលទំនិញ និងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាមេរិក។ យ៉ាងណាក៏ដោយ កម្ពុជា ពុំមានទំនិញ និងផលិតផលច្រើនមុខបែបនេះនាំចូលទៅទីផ្សារមេរិកនោះទេ។ ភាគច្រើនគឺមានតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលី និង កាបូប ដែលកម្ពុជានាំទៅកាន់ទីផ្សារអាមេរិក។ រីឯ EBA (Everything but Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ គណៈកម្មការអឺរ៉ុប បានបើកកិច្ចពិភាក្សានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឆ្ពោះទៅរកការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ ប៉ុន្តែ ការបើកកិច្ចពិភាក្សាលើកនេះ ពុំទាន់អាចឈានទៅដល់ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធីនេះ ត្រូវការពេល១ឆ្នាំឯណោះ ហើយនីតិវិធី ទើបនឹងចាប់ផ្តើម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះទេ។ ដូច្នេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំក្រោយ ទើបសហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចុងក្រោយថាដកឬមិនដក។ នីតិវិធីនេះ មាន៣ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល៦ខែ ដោយរយៈពេលនេះ សហភាពអឺរ៉ុប ត្រូវតាមដាននិងត្រួតពិនិត្យ ដោយមានការចូលរួមពិភាក្សាពីភាគីកម្ពុជា ដែលជាសាមីខ្លួន។ ដំណាក់កាលទី២ មានរយៈពេល៣ខែ ដែលដំណាក់កាលនេះ សហភាពអឺរ៉ុប ត្រូវធ្វើរបាយការណ៍។ ដំណាក់កាលទី៣ ដែលជាដំណាក់កាលគ្រប់រយៈ១២ខែ សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយនិងធ្វើសេចក្តីសម្រេចផ្លូវការថា ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា ឬក៏មិនដក។ នេះជាការពន្យល់របស់សហភាពអឺរ៉ុប ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិភាក្សាខាងលើ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ សហភាពអឺរ៉ុប ពន្យល់ទៀតថា បើដំណាល់កាលចុងក្រោយ សហភាពអឺរ៉ុប សម្រេចថាដក នីតិវិធីបន្ទាប់ គឺ សហភាពអឺរុប នឹងត្រូវការពេល៦ខែបន្ថែមទៀត ដើម្បីកំណត់វិសាលភាពនិងកំណត់ពីរយៈពេលថា សហភាពអឺរ៉ុប ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធនេះរយៈពេលយូរប៉ុនណា ពីកម្ពុជា។ បន្ទាប់មកទៀត ទើបសហភាអឺរ៉ុប ដាក់សេចក្តីសម្រេចស្តីពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ឲ្យចូលធរមាន។ ដូច្នេះ សរុបទាំងពេលវេលា ដែលត្រូវសម្រេចថាដក (១២ខែ) និងពេលវេលាដែលត្រូវដាក់ឲ្យចូលជាធរមាន (៦ខែ) វា ត្រូវការពេលវេលាដល់ទៅ១ឆ្នាំកន្លះឯណោះ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរពីសម្តីរបស់អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប យ៉ាងដូច្នេះថា៖«កិច្ចពិភាក្សានេះ មិនមែនជាសេចក្តីសម្រេចចុងក្រោយទេ ហើយនីតិវិធី ក៏មិនទាន់ឈានដល់ដំណាក់កាលបញ្ចប់ដែរ។ ប៉ុន្តែ ពេលវេលា ដើរទៅមុខហើយ ហើយយើង ចង់ឃើញសកម្មភាពជាក់ស្តែងក្នុងពេលខាងមុខឆាប់ៗនេះ»។ ចំណែក អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល១៨ខែកន្លងមកនេះ សហភាពអឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការធ្លាក់ចុះខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង នីតិរដ្ឋ។ សេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនិយោជិតកម្មករ»។ ក្រោយគណៈកម្មការអឺរ៉ុប សម្រេចចិត្តផ្តើមដំណើរការនីតិវិធីនេះ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម រួមទាំងការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដើម្បីឆ្លើយតប។ សេចក្តីថ្លែងការណ៍ទាំងនោះ សុទ្ធតែសម្តែងភាពរឹងមាំថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មានសមត្ថភាពនិងអាចជួយខ្លួនឯងផ្នែកសេដ្ឋកិច្ច។ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ក៏មានសារនយោបាយដែរ ពេលគណៈកម្មការអឺរ៉ុប ធ្វើដូច្នេះដាក់កម្ពុជា។ ប្រមុខរដ្ឋាភិបាល បានសរសេរលើទំព័រហ្វេសប៊ុកបែបនេះថា៖«ចំពោះចំណូលពន្ឋ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាពីមុនហ៊ុមព័ទ្ឋដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ»៕ អត្ថបទទាក់ទង EBA៖ ក្រសួងការបរទេសថា អឺរ៉ុប ជឿអតីតបក្សប្រឆាំង ជាងរដ្ឋាភិបាល EBA៖ ទូតអឺរ៉ុបថា កម្ពុជាមានពេលយ៉ាងហោចណាស់២០ខែទៀត រដ្ឋាភិបាល ចាត់ទុកការសម្រេចរបស់EU ហាក់ចាប់បង្ខំឲ្យកម្ពុជាធ្លាក់ចូលសមរភូមិនយោបាយ លោកសម រង្ស៊ី៖ រដ្ឋាភិបាលត្រូវចរចាជាមួយ EU ទើបរួចពីទណ្ឌកម្ម មិនមែនរករឿងអ្នកប្រឆាំងទេ សមាជិកព្រឹទ្ធសភាអាមេរិកសើរើការអនុគ្រោះពន្ធសម្រាប់កម្ពុជា តែមន្ត្រីមិនបារម្ភឡើយ | លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក ដែលឧស្សាហ៍ចេញមុខជំរុញឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះគណៈកម្មការអឺរ៉ុប ដែលបានសម្រេចបើកកិច្ចពិភាក្សា ដើម្បីឆ្ពោះទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្ន ចេញពីកម្ពុជា។ តាមរយៈសារលើបណ្តាញ Twitter សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បានហៅចំណាត់ការរបស់គណៈកម្មការអឺរ៉ុប ថាជាជំហានមួយផ្សេងទៀត ដែលត្រូវត្រួតពិនិត្យឡើងវិញលើវិស័យពាណិជ្ជកម្មនៅកម្ពុជា។ |
ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ បានឲ្យដឹងថា ដោយសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករជាមួយនឹងកំណើន ៧ភាគរយ ព្រមទាំងលទ្ធផលល្អប្រើសើរនៃការប្រមូលចំណូលពន្ធដារ ពន្ធគយ កន្លងមក និងសញ្ញាល្អសម្រាប់ឆ្នាំខាងមុខ ថវិកាជាតិនឹងត្រូវគ្រោងចំណាយ ៦,៧ពាន់លានដុល្លារ ដែលស្មើនឹង ២៤,៧២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ ដោយឡែកចំពោះចំណូលថវិកាជាតិវិញ រដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសចំនួន ២១១៨៦២២៨ លានរៀល (ប្រមាណ ៥,២ពាន់លានដុល្លារ)។ ក្នុងឆ្នាំ២០១៨ ថវិកាជាតិសម្រាប់ចំណាយប្រចាំឆ្នាំមានចំនួនប្រមាណ ៦០៣០លានដុល្លារ៕ | ភ្នំពេញ៖ ថវិការដ្ឋសម្រាប់ចំណាយឆ្នាំ២០១៩ ត្រូវបានគ្រោងចំនួន ២៧១៦៤៩៩៦ លានរៀល (ប្រមាណ ៦,៧ពាន់លានដុល្លារ) ដែលកើនឡើង ១១,៤ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៨។ នេះបើតាមសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃទី២៦ខែតុលានេះ មុននឹងដាក់ជូនរដ្ឋសភា។ |
បន្ទាប់ពីបញ្ចប់ជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ លោករដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai នៅថ្ងៃទី២៣ មិថុនា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រដ្ឋមន្ត្រីអាស៊ាន បានជជែកជាមួយគ្នាលើការធានាពីសុវត្ថិភាពការបញ្ជូនជនភៀសខ្លួនរ៉ូងហ៊ីងយ៉ាត្រលប់ទៅមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។ តាមប្រភពព័ត៌មានដដែល លោករដ្ឋមន្ត្រី បានអះអាងថា ក្រៅពីជជែកលើការរៀបបញ្ជូនជនភៀសខ្លួន ប្រមុខការទូតរបស់ប្រទេសអាស៊ាន ក៏បានពិភាក្សាពីការទទួលស្គាល់ផ្លូវការលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកក្នុងប្រទេសបង់ក្លាដែសផងដែរ។ តាមលោករដ្ឋមន្ត្រី ជំហានដំបូងរដ្ឋាភិបាលមីយ៉ាន់ម៉ា អាចនឹងផ្តល់អត្តសញ្ញាណប័ណ្ណមួយសម្រាប់ជនភៀសខ្លួន។ គួរជម្រាបថា គិតចាប់ពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានផ្ទុះឡើងចុងក្រោយនៅចុងឆ្នាំ២០១៧មក រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅមិនទាន់បានផ្តល់ដំណោះស្រាយសម្រាប់ពួកគេនៅឡើយនោះទេ។ កាន់តែធ្ងន់ធ្ងរនោះ មីយ៉ាន់ម៉ា មិនអាចធ្វើឲ្យជនភៀសខ្លួន ដែលកំពុងតែស្នាក់នៅបណ្តោះអាសន្ននៅក្នុងជំរំរបស់បង់ក្លាដែស ប្រមាណ៧០ម៉ឺននាក់ មានអារម្មណ៍សុវត្ថិភាពសម្រាប់ការវិលត្រលប់ទៅកាន់ប្រទេសវិញឡើយ។ ជុំវិញផែនការ នៃការផ្តល់អត្តសញ្ញាណផ្លូវការសម្រាប់ជនភៀសខ្លួន ដូចដែលប្រមុខការទូតថៃបានបង្ហើប គឺជារឿងវិជ្ជមានបំផុតសម្រាប់ពួកគេ។ កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនដែលទទួលស្គាល់ពួកគេ ជាប្រជាជនពេញសិទ្ធិនោះទេ ហើយពួកគេ ក៏ជានិច្ចកាលទទួលរងការរើសអើងពីបណ្តាប្រជាជនមីយ៉ាន់ម៉ាមួយចំនួន ជាពិសេសនោះពីក្រុមពុទ្ធសាសនិកជ្រុលនិយមតែម្តង៕ | ប្រមុខការទូតថៃ លោក Don Pramudwinai បានឲ្យដឹងថា រដ្ឋាភិបាលមីយ៉ាន់ម៉ា អាចនឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណជាតិមួយដល់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំប្រទេសបង់ក្លាដែស នៅពេលដែលពួកគេ ស្ម័គ្រចិត្តវិលត្រលប់ទៅមីយ៉ាន់ម៉ាវិញ។ នេះ គឺជាដំណឹងល្អសម្រាប់ជនភៀសខ្លួន ប្រសិនបើរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិតជាអាចធ្វើបានមែននោះ។ |
ដើម្បីបានជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ដៃស្ដាំកាន់អន្លូង ដៃឆ្វេងទំនងកាន់ចានដាក់បបរដែលសល់ពីរបបប៉ុលពត ដើម្បីធ្វើជាឧបករណ៍ភ្លេងជំនួសឱ្យឧបករណ៍ភ្លេងឡោក្នុងវង់ភ្លេងបាសាក់ ដែលព្រឹទ្ធាចារ្យ ពៀក ចាប៉ិច យកមកជំនួយដល់ការនិទានរឿងរបស់ខ្លួន។ ក្រៅពីធ្វើសំឡេងទ្រចេញពីមាត់របស់លោក ចាននិងអន្លូងតែពីមុខនេះប៉ុណ្ណោះ ដែលជាឧបករណ៍ជំនួយដល់ការនិទានរឿងទាំងមូល។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ត្រូវសម្ដែងគ្រប់តួទាំងអស់ ក្នុងសាច់រឿងទាំងមូល ដោយត្រូវនិទានបណ្ដើរ ហើយដល់វគ្គកូដទ្រ លោកក៏ធ្វើសំឡេងទ្រពីមាត់របស់ខ្លួន និងគោះចានបណ្ដើរផង។ សិល្បៈនិទានរឿងល្ខោនបាសាក់ទោលនេះ មិនមានការសម្ដែងកាយវិការដូចល្ខោនបាសាក់វង់ធំនោះទេ គឺអ្នកនិទានគ្រាន់តែអង្គុយនៅលើឆាកផ្ទាល់នឹងកម្រាលក៏បាន ឬអង្គុយលើកៅអីក៏បាន។ ទេពកោសល្យនៃការប្រើសំឡេងបានច្រើនរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច មិនមែនមនុស្សគ្រប់រូបចង់ធ្វើ ហើយចេះតែអាចធ្វើបាននោះទេ វាត្រូវការទេពកោសល្យពីកំណើតផង និងការព្យាយាមខ្ពស់ផងដែរ។ ជាក់ស្ដែងសិល្បករ ពៀក ចាប៉ិច បានព្យាយាមហាត់រៀនជំនាញនេះតាំងពីនៅកុមារម្ល៉េះ។ ហ្វឹកហាត់ប្រើសំឡេងបានច្រើនហើយ តែត្រូវធ្វើយ៉ាងណាបែងចែកវាឱ្យដាច់ដោយឡែកពីគ្នា ជាកត្តាសំខាន់ដែលអាចទាក់ទាញអ្នកស្ដាប់បាន។ កាលពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ សិល្បៈនិទានរឿងនេះមានការគាំទ្រច្រើនពីសំណាក់ក្មេងចាស់ប្រុសស្រី នៅតាមបណ្ដាខេត្តនានា ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ទម្រង់សិល្បៈនេះធ្លាក់ចុះអ្នកគាំទ្រយ៉ាងគំហុក។ ស្ថិតក្នុងវ័យ៦៧ឆ្នាំនេះព្រឹទ្ធាចារ្យវោហារកោសល្យវដ្ដី ពៀក ចាប៉ិច មានជំនាញនិទានរឿង ឬហៅម្យ៉ាងទៀតថា(និទានរឿងល្ខោនបាសាក់ទោល) ដែលមានសមត្ថភាពប្រើសំឡេងបានច្រើន ទាំងក្មេង ចាស់ ប្រុស ស្រី កុមារ តួឯកស្រី តួឯកប្រុស តួឥសី តួយក្ស ធ្វើសំឡេងឧបករណ៍ភ្លេងទ្រ និងអាចធ្វើសំឡេងបានច្រើនទៀត។ ទម្រង់សិល្បៈមួយប្រភេទនេះមិនសូវជាបានផ្សព្វផ្សាយទូលំទូលាយប៉ុន្មានទេ ជាហេតុនាំឱ្យមានកូនខ្មែរជាច្រើន មិនដែលបានស្គាល់និងមិនដែលបានឮ។ កាលពីអំឡុងឆ្នាំ១៩៨០ ល្ខោននេះមានការគាំទ្រច្រើនពីអ្នកទស្សនា ដែលលោក ពៀក ចាប៉ិច ថាពេលសម្ដែងម្ដងៗមានអ្នកទៅមើលច្រើនដូចការសម្ដែងល្ខោនបាសាក់វង់ធំដែរ។ ចំណែកអ្នកហៅទៅបុណ្យផ្សេងៗ នៅតាមខេត្តនានាវិញ គឺត្រូវកក់ទុកមុនច្រើនខែទើបបាន ហើយតម្លៃសម្ដែងក៏ឡើងជាបន្តបន្ទាប់ដែរ។ «គេជួលដណ្ដើមគ្នាដំបូង។ ខ្ញុំយក២០រៀល ក្រោយទៀត៣០ ក្រោយទៀតអ្នកចង់ឱ្យខ្ញុំទៅសម្ដែងគេចេះតែឱ្យថ្លៃច្រើនឡើងរហូតដល់៣០០រៀល ខ្ញុំមិនទារទេគេជាអ្នកឱ្យ ដើម្បីបានខ្ញុំទៅ។ ប្រាក់ខ្មែរយើងហ្នឹង តែកាលពីសម័យនោះលុយថ្លៃ៣០០បានមាសមួយជី»។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច។ ប៉ុន្តែងាកមកពេលបច្ចុប្បន្ននេះវិញ ក្រោយពីមានសិល្បៈទំនើបចម្រុះច្រើន ហើយមធ្យោបាយទទួលបានព័ត៌មានទាំងនោះកាន់តែសម្បូរបែប ទម្រង់សិល្បៈនិទានរឿងមួយនេះ កាន់តែឃ្លាតឆ្ងាយទៅៗ ពីជនប្រុសស្រី។ សិល្បកររូបនេះបញ្ជាក់៖ «សម្បូរវីដេអូទូរទស្សន៍ច្រើនពេក គេមិនសូវហៅទៅទេ។ បើចាប៉ី អាយ៉ៃ ខាងក្រសួងហៅទៅខ្លះចំណែកខ្ញុំអត់សោះ»។ ត្អូញត្អែរទាំងអស់សង្ឃឹម ព្រឹទ្ធាចារ្យ ដែលមានដើមកំណើតនៅខេត្តស្វារៀងរូបនេះ ថាដោយសារតែបញ្ហាទីផ្សារមិនអំណោយផល កូនសិស្សរបស់លោក៧នាក់បានឈប់រៀន និងទៅរកការងារផ្សេងធ្វើដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ លោកបន្ថែម៖«កូនសិស្សខ្ញុំមាន៧នាក់ គេខំរៀនដែរ តែដល់មើលមិនមានទីផ្សារគេក៏ឈប់អស់ ទៅធ្វើការសំណង់បានប្រាក់ភ្លាមវិញទៅ»។ ដំបូងឡើយដើមហេតុដែលនាំឱ្យ សិល្បករ ពៀក ចាប៉ិច ចាប់យកជំនាញនិទានរឿង ក៏ព្រោះតែ កាលពីនៅអាយុ១២ឆ្នាំ លោកកើតជំងឺពិសកុកដែលបណ្ដាលឱ្យពិការភ្នែកទាំងសងខាង។ ដឹងខ្លួនឯងច្បាស់ថាមិនអាចធ្វើស្រែចម្ការបានដូចជាអ្នកមានភ្នែកភ្លឺ លោកក៏ចាប់ផ្ដើមដាក់ចិត្តដាក់កាយ ប្រកបរបរនិទានរឿងល្ខោនបាសាក់ទោលនេះ។ «ការខ្វះខាតគ្មានដីធ្វើស្រែច្រើន ខ្ញុំក៏បែបគំនិតដើរលេងបែបនេះ ព្រោះធ្លាប់ចេះស្រាប់ហើយ។ កាលនោះគេអញ្ជើញទៅច្រើន ព្រោះវាមិនទាន់មានមេក្រូសម្បូរ គេជួលទៅលេងតាមរោងបុណ្យ»។ លោក ពៀក ចាប៉ិច បញ្ជាក់។ ស្ដាប់ល្ខោនបាសាក់តាមវិទ្យុ និងឧគ្ឃោសនសព្ទ ដែលគេចាក់នៅតាមរោងបុណ្យ ព្រឹទ្ធាចារ្យ រូបនេះ ក៏រៀនធ្វើសំឡេងតាមបានគ្រប់តួអង្គទាំងអស់ក្នុងរឿង។ អាចនិទានរឿងបានតាំងពីអាយុ១២ឆ្នាំ តែក្នុងអំឡុងទសវត្សរ៍ទី៦០ ដល់សម័យប៉ុលពោត លោកមិនទាន់បានបញ្ចេញសមត្ថភាពនៅឡើយទេ រហូតដល់ឆ្នាំ៨០ទើបលោកបានចេញទៅសម្ដែងនៅតាមរោងបុណ្យផ្សេងៗ។ ថ្លៃសម្ដែងនៅឆ្នាំ១៩៨៥ គឺបានជាអង្ករ និងបានប្រាក់រៀល មិនដល់មួយរយរៀលផង។ ទោះជាប្រាក់កាលនោះទទួលបានតិចក្ដី តែវាមានតម្លៃខ្ពស់។ តម្លៃសម្ដែងចេះតែកើនឡើងពីមួយរោងទៅមួយរោង ព្រោះតែលោកមិនមានពេលទៅសម្ដែងគ្រប់គ្រាន់ ជាហេតុនាំឱ្យម្ចាស់ដើមបុណ្យដែលចង់បានលោកទៅពីធីរបស់ខ្លួន ក៏ហ៊ានឱ្យតម្លៃថ្លៃជាងគេ។ ក្រោយពីបានទៅសម្ដែងនៅតាមរោងបុណ្យក្នុងខេត្តនានា ដូចជាក្នុងខេត្តកំណើតរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពង់ចាម ជាដើមនោះ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញ។ មានកេរ្តិ៍ឈ្មោះ ព្រោះតែទេពកោសល្យដ៏កម្រមានមួយនេះ សិល្បករ ពៀក ចាប៉ិច ក៏ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសឱ្យចូល ជាមរតកមនុស្សរស់ ។ ទម្រង់សិល្បៈដែលកម្រមានអ្នកស្គាល់ និងកម្រមានអ្នកចេះមួយនេះ បានរក្សារឿងព្រេងបុរាណខ្មែរ និងរឿងសម័យផងដែរ។ តាមពិសោធន៍ដែលធ្លាប់សម្ដែងនៅតាមខេត្តនានា លោក ចាប៉ិច សង្កេតឃើញថាការនិទានរឿងបុរាណមានអ្នកចូលចិត្តច្រើន ជាងរឿងសម័យ។ លោក ចាប៉ិច បញ្ជាក់យ៉ាងដូច្នេះ៖«រឿងព្រេងមានក្មេងចូលចិត្តច្រើនជាងរឿងសម័យ ដូចថាមានយក្ស មានសំឡេងស្រីស្អាតអីចឹងទៅគេចូលចិត្ត»។ សិល្បកររូបនេះរម្លឹកថា កាលពីនៅក្មេងលោកអាចពត់សំឡេងបានល្អនិងពីរោះ តែរហូតដល់បច្ចុប្បន្ន ដោយសារតែវ័យកាន់តែចាស់ សំឡេងក៏មិនសូវបានល្អដូចពីមុនដែរ។ បច្ចុប្បន្នសិល្បកររូបនេះមិនមានមុខរបរអ្វីផ្សេងក្រៅពីការនិទានរឿងនេះទេ តែទីផ្សារសម្ដែងកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលគ្មានទីផ្សារ សព្វថ្ងៃព្រឹទ្ធាចារ្យដែលមានទេពកោសល្យដ៏កម្រនេះ ទទួលប្រាក់ពីរដ្ឋផ្ដល់ឱ្យក្នុងមួយខែ៧០ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាឯកសម្រាប់បន្សល់ទុក មរតកមនុស្សរស់រូបនេះ បានថតរឿងនិទានដាក់ក្នុងវិទ្យុអប្សរា បាន២១រឿងដែរ។ បុរសមាឌស្ដើងសម្បុរសណ្ដែកបាយ ដែលមានកូន៦នាក់រូបនេះ មានក្ដីសង្ឃឹមថាកូនទី៣របស់លោក អាចនឹងស្នងទេពកោសល្យរបស់ខ្លួនទៅថ្ងៃអនាគត។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច បញ្ជាក់បន្ថែម៖«មានកូនទី៣បានទៅមហោស្រពអានរឿងនិទាន និងរបាំ បានទទួលបណ្ណសរសើរ»៕ | ស្វាយរៀង៖ ព្រឹទ្ធាចារ្យវោហារកោសល្យវដ្ដី ពៀក ចាប៉ិច គឺជាសិល្បករដែលមានទេពកោសល្យមួយរូបផ្នែកនិទានរឿង ឬហៅម្យ៉ាងទៀតថា(និទានរឿងល្ខោនបាសាក់ទោល)។ ការនិទានរឿងរបស់ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គឺអាចធ្វើសំឡេងបានច្រើន ដូចជាសំឡេងតួឯកប្រុស តួឯកស្រី តួចាស់ ក្មេង ឥសី យក្ស និងតួផ្សេងៗទៀត ព្រមទាំងអាចធ្វើសំឡេងទ្របានផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមិនសូវជាសម្បូរអ្នកមានទេពកោសល្យផ្នែកនេះច្រើនឡើយ។ ក្រោយពីមានលំហូរសិល្បៈទំនើបហូរចូលច្រើន ទីផ្សារនិទានរឿងក៏ធ្លាក់ចុះយ៉ាងគំហុក។ |
The controversial draft bill to establish special economic zones in Vietnam was met with fierce anti-China anger across the country, with protesters accusing the government of catering to Beijing with lengthy leases and low tariffs in the proposed investment areas. China was not named in the law and the government said it would lower the proposed leases from 99 years, but it was not enough to stop the protests, which quickly spread to several cities. The rallies turned violent in southern Binh Thuan province where demonstrators were accused of destroying government vehicles, blocking roads and badly vandalising a police station that was left littered with riot gear after officers fled. Fifteen people were convicted for joining the violence and attacking riot police in Binh Thuan after a one-day-trial Wednesday, state media reported. They were jailed for between two and 4.5 years, according to the Binh Thuan newspaper, the official mouthpiece of the province. "(They) used sticks, bricks, stones and hand made bombs to attack riot police," the newspaper said. "They also used petroleum bombs to burn fire trucks and vehicles of riot polices and to attack police offices," it added. Dozens of people have been jailed over the protests, rare in the one-party state where public demonstrations of any kind are banned. The government temporarily shelved the bill after the rallies, though Vietnam's rubber stamp parliament could discuss the issue at a meeting next month. Anti-China sentiment runs deep in Vietnam, which has long been locked in a dispute with Beijing over territorial claims in the South China Sea. Hanoi and Beijing also fought a brief but bloody border war in 1979, a painful chapter between the communist neighbours that have struck an uneasy alliance today. The detentions come as the communist government is accused of intensifying a crackdown on activists, with more than 40 jailed this year. This week, three were jailed for between one year and two years three months for posting anti-government comments on Facebook. Wednesday's trial comes as Vietnam's president Tran Dai Quang was honoured with a state funeral and two days of national mourning that ends Thursday with his burial. The former police chief who died last week after a long illness gained a reputation as a committed communist -- and tough leader with little tolerance for dissent. | Hanoi, Vietnam | A Vietnam court jailed 15 people Wednesday for up to 4.5 years for "causing public disorder" for attacking police and destroying government vehicles at explosive protests in June over a proposed investment law. |
ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃទី៣ ខែមិថុនា បានបង្ហាញពីផែនការផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសលើពិភពលោក។ ៧៥ភាគរយនៃជំនួយនេះ នឹងត្រូវផ្តល់តាមយន្តការ COVAX ។ វ៉ាក់សាំងដែលអាមេរិកចែកចាយតាមរយៈយន្តការ COVAX នឹងត្រូវដឹកជញ្ជូនទៅបណ្តាតំបន់អាទិភាព នៅអាមេរិកឡាទីន ការ៉ាអ៊ីប អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាហ្វ្រិក ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលថ្មីរបស់ជំងឺកូវីដ-១៩។ នេះបើតាមឯកសាររបស់សេតវិមាន។ «គម្រោងចែកវ៉ាក់សាំងនេះ គឺមិនមែនចង់បានការគាំទ្រផ្នែកនយោបាយពីបណ្តាប្រទេសទាំងនោះត្រឡប់មកវិញទេ។ យើងចែករំលែកវ៉ាក់សាំងនេះដើម្បីជួយជីវិតមនុស្ស និងនាំពិភពលោកឈានទៅរកការបញ្ចប់ជំងឺរាលដាល»។ ប្រធានាធិបតី ចូ បៃដិន អះអាងបែបនេះក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣ ខែមិថុនា។ លោក Jeff Zients អ្នកសម្របសម្រួលនឹងការឆ្លើយតបជំងឺកូវីដ-១៩ និយាយថា ការបញ្ចេញវ៉ាក់សាំង២៥លានដូសដំបូងកំពុងដំណើរការហើយ។ លោករំពឹងថា វ៉ាក់សាំងទាំង៨០លានដូស នឹងត្រូវចែកចាយអស់នៅត្រឹមខែមិថុនា។ លោក Jeff បន្តថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវនាំចេញរួមមាន Johnson & Johnson, Moderna និង Pfizer-BioNtech ។ ក្នុងចំណោមវ៉ាក់សាំង២៥លានដូសខាងលើ ៧លានដូសដែលនឹងដឹកទៅតំបន់អាស៊ី នឹងផ្ដោតលើគោលដៅជាពិសេសមានឥណ្ឌា ណេប៉ាល់ បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្កានីស្ថាន វៀតណាម ប៉ាពួអាស៊ីនូវែលហ្គីណេ និងតៃវ៉ាន់។ ចំណែកវ៉ាក់សាំង៥លានដូសទៀតសម្រាប់តំបន់អាហ្រិ្វក អាមេរិកនឹងចាត់ចែងជាមួយសហភាពអាហ្វ្រិក ឯវ៉ាក់សាំង៦លានដូសនៅប្រទេសតំបន់អាមេរិកខាងត្បូង អាមេរិកកណ្ដាលនិងការ៉ាអ៊ីប ដោយឡែក វ៉ាក់សាំងដែលនៅសល់ចំនួន៦លានដូសនឹងត្រូវផ្តល់ជូនទៅប្រទេសដែលកំពុងកើនឡើងករណីឆ្លង និងប្រទេសជាដៃគូរួមមានកាណាដា ម៉ិកស៊ិក និងកូរ៉េខាងត្បូង។ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី បានអរគុណដល់អាមេរិកចំពោះការធានាផ្តល់វ៉ាក់សាំងដល់ឥណ្ឌានៅក្នុងផែនការចែកចាយវ៉ាក់សាំងជាសកលរបស់អាមេរិក។ ឯលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានកោតសរសើរលោក បៃដិន យ៉ាងខ្លាំងលើគម្រោងចែកចាយវ៉ាក់សាំង៕ | ដោយ ៖ ឈួ ស៊ាវយីងជាវ |
លោក Rolf Buchholz បានប្រកាសថា ខ្លួនឯងជាបុគ្គលសាធារណៈ ក្រោយមានឈ្មោះក្នុងសៀវភៅ Guinness World Record តាំងពីឆ្នាំ២០១០ មក ដោយកាលណោះ លោកបានចោះដូររូបរាងកាយ ចាក់សាច់ និងដាំបង្គោលផ្សេងៗ ចំនួន៤៥៣លើក។ ក្រោយមិនឈ្មោះល្បីល្បាញ លោក Rolf នៅតែបន្តផ្លាស់ប្តូររូបរាងកាយខ្លួន រហូតសរុបទៅដល់៥១៦លើក ដែលក្នុងនោះមាន ការចោះសាច់៤៨១លើក ដោយ៣៧លើកនៅបរិវេណចិញ្ចើម និង១១១លើកបរិវេណមាត់។ ជាមួយគ្នានេះ លោកបានវះកាត់ដាក់ជាស្នែងចំនួន២លើក ធ្វើអណ្តាតឲ្យព្រែក១លើក និងដាំបង្គោលម៉ាញ៉េទិចលើដៃចំនួន៥លើក។ ការចាក់សាក់គ្របដណ្តប់៩០ភាគរយលើដងខ្លួនរបស់គាត់ទាំងមូល។ លោក Rolf ដែលបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានមួយនៅអាល្លឺម៉ង់ បានអះអាងថា នៅមុនអាយុ៤០ឆ្នាំ គាត់មិនដែលធ្លាប់ប្តូររូបរាងឡើយ ប៉ុន្តែ២០ឆ្នាំចុងក្រោយនេះ លោកពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលខ្លួនបានធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា៖«ការផ្លាស់ប្តូររូបរាង គឺត្រឹមតែជារូបភាពខាងក្រៅប៉ុណ្ណោះ វាមិនអាចប្តូរខ្ញុំបានឡើយ ព្រោះខ្ញុំនៅតែជាខ្ញុំ»។ បើមិនមានព្រឹត្តិការណ៍រៀបចំណាមួយសម្រាប់លោក ដែលមានការធានាត្រឹមត្រូវទេនោះ លោក Rolf ពិតជាពិបាកធ្វើដំណើរទៅក្រៅប្រទេសតែម្នាក់ឯង ដោយសារមុខមាត់របស់លោក មិនដូចក្នុងរូបថតឯកសារសម្រាប់ធ្វើដំណើរ។ កាលពីឆ្នាំ២០១៤ លោកក៏ត្រូវបានបណ្តេញចេញពីអាកាសយានដ្ឋាន Dubai ផងដែរ៕ | បុរសអាល្លឺម៉ង់អាយុ៦០ឆ្នាំ ក្លាយជាម្ចាស់កំណត់ត្រាពិភពលោក Guinness World Record ក្នុងនាមជាមនុស្សដែលប្តូររូបរាង វះកាត់ និងចោះសាក់ច្រើនជាងគេបំផុតលើលោក។ នារយៈពេល២០ឆ្នាំចុងក្រោយ លោកបានផ្លាស់ប្តូររូបរាងខ្លួនដល់ទៅ៥១៦លើក។ នេះបើតាមការផ្សាយរបស់ Euro Weekly News។ |
ប៉ុន្តែដើម្បីធានាសុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋនោះ ប្រមុខរដ្ឋាភិបាល ក៏ប្រាប់ឲ្យតៃកុងបើកបររថយន្តក្រុងទាំង១២០នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរគោរពច្បាប់ និងកុំជែងគ្នា។ ជាពិសេសកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ៕ | ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង១២០គ្រឿង ដែលរដ្ឋាភិបាលផ្ដល់សេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ មេសា។ បើតាមសម្ដេច ហ៊ុន សែន ការដាក់ដំណើរការរថយន្តទាំង១២០គ្រឿងនេះ គឺដើម្បីកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើររបស់ពលរដ្ឋ។ |
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) សហការជាមួយក្រសួងកសិកម្ម និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី បានចុះអនុស្សារណៈយោគយល់គ្នា(MOU) មួយ ស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩កញ្ញា ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ប្រធានCDC និងលោក ប៉ាប្លូ កាង (PABLO KANG)ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កិច្ចព្រមព្រៀង រវាងភាគីកម្ពុជា និងអូស្រ្តាលី បង្ហាញពីការប្តេជ្ញាចិត្តជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ជាអាទិភាព ។ MOUនេះ នឹងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យការប្រកួតប្រជែងក្នុងវិស័យកសិកម្ម មានភាពប្រសើរឡើង។ មិនត្រឹមតែរក្សាបាននូវសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ វាក៏នឹងជួយបង្កើតការងាររបន្ថែម ជំរុញសេដ្ឋកិច្ច និងធានាបាននូវចីរភាពបរិស្ថាន ផងដែរ។ លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC អគ្គលេខាធិការ CDC លោក សុខ ចិន្តាសោភា បានលើកឡើងថា ច្បាប់ថ្មីនៃការវិនិយោគរបស់កម្ពុជា នឹងលើកទឹកចិត្តបន្ថែមដល់ការវិនិយោគតាមវិស័យ ខណៈការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ចំណីអាហារ ត្រូវបានកំណត់ជាវិស័យអាទិភាព ដើម្បីធានាថាវិស័យទាំងនេះ នឹងមានភាពធន់ និងអាចអភិវឌ្ឍទៅបានដោយចីរភាព ដែលវាអាចរួមចំណែករក្សាបាននូវលំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។ សេចក្តីប្រកាសព័ត៌មានដដែលបន្តរៀបរាប់ថា ការវិនិយោគលើកសិ-ចំណីអាហារនេះ ក៏ជួយពង្រឹងភាពធន់នៅមូលដ្ឋានឲ្យកាន់តែរឹងមាំដែរ តាមរយៈការធ្វើពិពិធកម្មធនធាន និងការប្រើប្រាស់បច្ចេកវិទ្យា និងនិវានុវត្តនៅក្នុងវិស័យនេះ ។ ជាមួយនឹងគ្នានេះដែរ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាង បានបង្ហាញពីការប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតប្រទេសអូស្រា្តលីប្រចាំការកម្ពុជា (រូបកណ្តាល)។ គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានចំនួន ៣៧៦គម្រោង ដែលមានទំហំវិនិយោគសរុប ៩,៧ពាន់លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC នាថ្ងៃទី២៩កញ្ញា៕ | ភ្នំពេញ៖ ប្រទេសអូស្រា្តលីបានសហការជាមួយកម្ពុជា ក្នុងការជំរុញវិនិយោគកសិ-ចំណីអាហារ ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ និងជួយកាត់បន្ថយភាពក្រីក្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាកម្ពុជា(CDC)។ |
លោក អ៊ី សុជា គឺជាអ្នកច្នៃមកុដខ្មែរពីសំបកឡាំង ដែលរំលេចក្បាច់រចនាបថខ្មែរ និងបិទមាសសន្លឹក យ៉ាងស្អាតប្រណិតគួរគាប់ភ្នែក ដូចមាសពិតៗ ប៉ុន្តែបើតាមលោក សុជា ពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់ទទួលយកបាន និងថែមទាំងបានចោទលោកចម្លងក្បាច់ពីថៃទៀតផង។ បើតាមបុរសអ្នកខេត្តព្រៃវែងរូបនេះ មូលហេតុដែលធ្វើឲ្យយល់ច្រឡំដូច្នេះ ព្រោះមកុដរបស់លោក មានភាពប្រណិតជាងមកុដដែលគេធ្លាប់ធ្វើ និងរំលេចក្បាច់ច្បាស់ៗចេញក្រៅ បិទមាសសន្លឹក (មាសសន្លឹកប្រភេទមេគីមីប្រើលើគ្រឿងសិល្បៈ) និងមានដាំត្បូងផង។ លោក អ៊ី សុជា បានអះអាងយ៉ាងច្បាស់ថា ក្បាច់មកុដ ដែលលោករចនា គឺជាក្បាច់ខ្មែរសុទ្ធសាធ ដែលលោកបានសិក្សាពីសារមន្ទីរជាតិ និងក្នុងព្រះបរមរាជវាំង។ មានសប្បុរស មាឌមាំ លោក សុខជា រៀបរាប់បណ្ដើរ ភ្នែករេទៅគ្រឿងមកុដដែលដាក់តាំងឱ្យភ្ញៀវទស្សនានៅលើតុបណ្ដើរថា៖«គេធ្លាប់តែឃើញមកុដពីមុនៗ មិនសូវរំលេចក្បាច់ផុសឡើង ហើយពណ៌មិនសូវភ្លឺ តែដល់ឃើញរបស់ខ្ញុំប្រណិតជាងគេអ៊ីចឹង គេក៏ថាខ្ញុំចម្លងពីថៃ តាមពិតជាក្បាច់របស់ខ្មែរពិតៗ។ ទទួលស្គាល់ថាមកុដថៃពិតជាស្អាតមែន តែខ្ញុំមិនចម្លងទេ ក្បាច់ខ្មែរច្រើនណាស់ យើងយកមកប្រើយ៉ាងណាក៏មិនអស់ ខ្ញុំបានទៅស្រាវជ្រាវពីសារមន្ទីរមក ហើយច្នៃតិចតួចតែមិនចាកទម្រង់ដើមទេ»។ មានសម្ដីមួយៗ ច្បាស់ៗ បុរសវ័យ៣៧ឆ្នាំរូបនេះ ឲ្យដឹងថា ក្នុងមួយឈុត (មកុដ សូរង ក្រវាត់ទ្រូង) ត្រូវចំណាយអស់ប្រមាណ១០០ដុល្លារ អាចលើស ឬក្រោមនេះ អាស្រ័យទៅតាមចំនួនគ្រឿង ហើយការធ្វើក៏ចំណាយពេលយូរ ឬឆាប់តាមក្បាច់ដែរ។ លោក សុជា បញ្ជាក់៖ «គ្រឿងខ្លះយើងធ្វើចំណាយអស់ប្រាក់ច្រើន ដោយសារតែគ្រឿងខ្លះក្នុងមួយឈុតមានច្រើន ហើយមាសសន្លឹកដែលយើងយកមកប្រើជាប្រភេទមាសល្អ វាមិនដូចគ្រឿងរយ ជួនអស់៥០ដុល្លារ ជួន១០០ដុល្លារ ជួនលើសនេះមិនទៀងទេ»។ ក្នុងមួយឈុត លោក អ៊ី សុជា លក់ក្នុងតម្លៃប្រមាណ៥០០ដុល្លារ ហើយអ្នកទិញជាសិល្បករក្នុងស្រុក និងលក់ទៅប្រទេសថៃ និងប្រទេសបារាំង ប៉ុន្តែលោក សុជាថា ការលក់មិនសូវបានច្រើនទេ ពីព្រោះមិនមានគេស្គាល់ច្រើន។ បុរសញញឹមស្រស់រូបនេះ ក៏បារម្ភដែរ នៅពេលមានជនជាតិថៃ រកទិញមកុដរបស់លោក ព្រោះលោកខ្លាច គេយកទៅច្នៃឱ្យចេញជាក្បាច់របស់គេ។ លោក អ៊ី សុជា បញ្ជាក់ពីកង្វល់របស់ខ្លួនដូច្នេះ៖ «ខ្ញុំធ្លាប់សួរថៃថា ហេតុអ្វីបានទិញរបស់ខ្ញុំទៅ ព្រោះប្រទេសអ្នកឯងសម្បូរបែបណាស់ គ្រឿងអស់ទាំងនេះ ហើយប្រណិតៗផង គេថានៅប្រទេសគេ មានតែបែបបទគេ គេចង់បានរចនាបទខ្មែរពិតៗ។ ដូច្នេះខ្ញុំក៏មិនសូវលក់ឱ្យគេទេ ខ្លាចគេយករបស់យើងទៅច្នៃឱ្យចេញជាដួងព្រលឹងគេ»។ អ្នកដែលជំនាញផ្នែកគំនូរ និងច្នៃម៉ូដ រូបនេះ ក៏បង្ហើបដែរថា ចំណូលពីការរចនាមកុដនេះ មិនបានច្រើនឡើយ គឺអាស្រ័យតាមការបញ្ជាទិញពីភ្ញៀវ។ ក្នុងមួយខែ លោក អាចរកបានប្រមាណ២០០ដុល្លារជាមធ្យម។ ក្រៅពីធ្វើមកុដ លោក អ៊ី សុខជា ជាអ្នកតុបតែងផ្ទះក្នុងពិធីបុណ្យ និងមង្គលការ និងច្នៃម៉ូដសម្ភារចាស់ៗ ឬពីសំរាម ឬរបស់ពីធម្មជាតិ ធ្វើជាវត្ថុសិល្បៈ។ លោកក៏មានបង្រៀនពីវិធីធ្វើមកុដដែរ ហើយសម្រាប់អ្នកដែលគ្មានប្រាក់បង់ថ្លៃសិក្សា លោកនឹងបង្រៀនមិនគិតថ្លៃ គ្រាន់តែត្រូវ ជួយធ្វើមកុដលោកខ្លះៗ នៅពេលពួកគេទំនេរ។ សម្រាប់បុរសដែលមានជំនាញផ្នែកគំនូរ និងរចនា រូបនេះ ចង់ធ្វើឲ្យម៉ូដមកុដខ្មែរ កាន់តែមានភាពសម្បូរបែប និងកាន់តែប្រណិត៕ | ភ្នំពេញ៖ លោក អ៊ី សុជា គឺជាអ្នកគំនូរ និងរចនាម៉ូដមួយរូប ដែលបានច្នៃមកុដ ពីសំបកឡាំង និងបិទមាសសន្លឹកផង យ៉ាងស្អាតប្រណិត ប៉ុន្តែលោក ក៏ត្រូវរងការចោទប្រកាន់ដែរថា លោកបានចម្លងម៉ូដពីប្រទេសថៃ។ បើតាមការអះអាងពី លោក សុជា ម៉ូដមកុដ ដែលលោកច្នៃ គឺជារចនាបថខ្មែរសុទ្ធសាធ ដែលបានរៀនពីសារមន្ទីរជាតិ និងពីព្រះបរមរាជវាំង។ បុរសវ័យ ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ ចង់ឲ្យរចនាម៉ូដមកុដខ្មែរ ឲ្យកាន់តែមានភាពប្រណិត និងសម្បូរបែប។ |
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin នៅថ្ងៃទី២៩ ខែកក្កដាកន្លងទៅ បានធ្វើកំណត់ទូតមួយ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយបានជំទាស់ការទាមទាររបស់រដ្ឋាភិបាលចិនលើតំបន់ស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូងតាមសិទ្ធិប្រវត្តិសាស្ត្រ ឬសិទ្ធិអធិបតេយ្យរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ តាមរយៈកំណត់ទូតនោះ ម៉ាឡេស៊ី បានកត់សម្គាល់ថា ការទាមទាររបស់ចិនបានផ្ទុយទៅនឹងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ហើយក្នុងជំហររដ្ឋាភិបាលម៉ាឡេស៊ី ការទាមទារលើតំបន់ពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូងរបស់ចិន យោងតាមច្បាប់អន្តរជាតិ មិនមាននីត្យានុកូលភាពនោះទេ។ នេះតាមប្រភពព័ត៌មានដដែលខាងលើ។ ទោះបីជាជំហរនេះ មិនមែនជារឿងថ្មីរបស់ម៉ាឡេស៊ី និងសម្រាប់បញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ នេះ គឺជាកំណត់ទូតដែលផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ពោលគឺ នេះ គឺជាលិខិតផ្លូវការមួយ ដែលអាចជាផ្នែកមួយសម្រាប់ដាក់សម្ពាធ និងទម្លាក់មុខមាត់រដ្ឋាភិបាលចិន ក្នុងវេទិកាអន្តរជាតិ ជាពិសេសនៅក្នុងវេទិកាអង្គការសហប្រជាជាតិ ដែលចិន គឺជាសមាជិកដ៏មានឥទ្ធិពលមួយស្រាប់នៅទីនោះ។ អ្វីដែលគួរកត់សម្គាល់នោះ នៅខែចុងខែឧសភាកន្លងទៅ ឥណ្ឌូណេស៊ី បានធ្វើកំណត់ទូតស្រដៀងគ្នានេះ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ ពេលនោះ ឥណ្ឌូណេស៊ី បានប្រកាសខ្លួនថាមិនមែនជាភាគីជម្លោះសមុទ្រចិនខាងត្បូងនោះទេ តែឥណ្ឌូណេស៊ី បានប្រាប់ភាគីចិនកុំឲ្យលូកលាន់ក្នុងអធិបតេយ្យខ្លួន ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងរបស់ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ក៏បានទទូចឲ្យចិនគោរពច្បាប់អន្តរជាតិ និងសាលក្រមសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ផងដែរ។ គួរជម្រាបផងដែរថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រមួយដែលមានជាប់វិវាទរវាងរដ្ឋអាស៊ាន និងចិន។ រដ្ឋអាស៊ាន ដែលរួមមានព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានទាមទារគ្រប់គ្រងតំបន់មួយចំនួនក្នុងសមុទ្រចិនខាងត្បូងតាមច្បាប់អន្តរជាតិ ខណៈ បានទាមទារស្ទើរតែទាំងស្រុងនៃតំបន់វិវាទនេះ ច្បាប់អន្តរជាតិ។ តាមការទាមទារតំបន់ត្រួតលើគ្នា ហើយប្រើប្រាស់ប្រភពភ័ស្តុតាងផ្ទុយគ្នានេះ ធ្វើឲ្យវិវាទអធិបតេយ្យ នៅតែបន្តគ្មានយន្តការដោះស្រាយមួយជាក់លាក់ និងជាញឹកញាប់មានការប្រឈមមុខផ្នែកការទូតដាក់គ្នា៕ | រដ្ឋាភិបាលម៉ាឡេស៊ី បានធ្វើកំណត់ទូតផ្លូវការមួយទៅកាន់អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (UN) ពីជំហររបស់ម៉ាឡេស៊ីលើតំបន់មានវិវាទសមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ី បានប្រាប់អង្គការសហប្រជាជាតិអំពីសកម្មភាពខុសច្បាប់ (អនីត្យានុកូលភាព) របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលម៉ាឡេស៊ី និងបណ្តាសមាជិកអាស៊ានផ្សេងទៀត មានសិទ្ធិគ្រប់គ្រង តែត្រូវបានចិនបំពាន។ |
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airpots នៅថ្ងៃទី៩ខែសីហា AirAsia បានបើកជើងហោះហើរ ៤ថ្ងៃក្នុងមួយសប្ដាហ៍ គឺថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ មកកាន់ព្រលានយន្តហោះខេត្តព្រះសីហនុ។ ការបើកជើងហោះហើរថ្មីនេះ នឹងតភ្ជាប់គោលដៅខេត្តព្រះសីហនុ ទៅក្នុងបណ្ដាញគោលដៅជាង ១២០ របស់ក្រុមហ៊ុនអាកាសចរមួយនេះ។ ខេត្តព្រះសីហនុជាទិសដៅថ្មី ខណៈ AirAsia មានជើងហោះហើរពីកូឡាឡាំពួ មកកាន់ភ្នំពេញ និងខេត្តសៀមរាប។ ហើយកាលពីខែមិថុនាឆ្នាំ២០១៦ AirAsia បានសម្ពោធជើងហោះហើររវាងទីក្រុងហូជីមិញ និងខេត្តព្រះសីហនុ។ នៅក្នុងឆ្នាំ២០១៦ អាកាសយន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុទទួលបានអ្នកដំណើរជាង ១៥ម៉ឺននាក់ ក្នុងចំណោមអ្នកធ្វើដំណើរជាង ៧លាននាក់ដែលឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជា។ នេះបើតាមរបាយការណ៍ក្នុងសេចក្ដីប្រកាសព័ត៌មាន៕ | ក្រុមហ៊ុនអាកាសចរ AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានបើកជើងហោះហើរត្រង់ទីក្រុងកូឡាឡាំពួ-ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ខែសីហាឆ្នាំនេះ តទៅ។ |
អង្គការសុខភាពពិភពលោក បញ្ជាក់កាលពីចុងខែវិច្ឆិកាថា ចាប់តាំងពីការរីករាលដាលនៃជំងឺអេដស៍រហូតមកដល់សព្វថ្ងៃ មនុស្សប្រមាណជា ៧៧លាននាក់ក្នុងពិភពលោកបានផ្ទុកជំងឺអេដស៍ ដែលនៅក្នុងនោះអ្នកស្លាប់មានរហូតដល់ ៣៥លាននាក់។ បច្ចុប្បន្ន មានមនុស្សប្រមាណជា៣៧លានអ្នកនៅតែមានផ្ទុកវីរុស HIV និងក្នុងនោះមាន ២២លាននាក់កំពុងទទួលការព្យាបាល។ វេជ្ជបណ្ឌិត Gottfried Hirnschall ដែលទទួលបន្ទុកខាងការទប់ស្កាត់និងសិក្សាពីការរីករាលដាលនៃជំងឺអេដស៍នៅអង្គការសុខភាពពិភពលោក (WHO) ក្នុងខួបលើកទី ៣០ នៃការប្រយុទ្ធប្រឆាំងជំងឺអេដស៍ថ្ងៃ ១ធ្នូ បានមានប្រសាសន៍ថា ពេលទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៨៨ វិធីសាស្ត្រក្នុងការបង្ការនៅមានប្រសិទ្ធភាពតិចតួច និងទន់ខ្សោយនៅឡើយ។ ចំណែក ការចុះទៅអប់រំនៅតាមសហគមន៍តូចនៅពេលនោះនៅជុំវិញពិភពលោកក៏នៅមានឧបសគ្គជាច្រើនដែរ។ ដោយសារតែថ្នាំព្យាបាលនៅមិនទាន់បានរកឃើញនៅឡើយ យុទ្ធនាការក្នុងការទប់ស្កាត់និងការអប់រំមនុស្សត្រូវបានភ្នាក់ងារពាក់ព័ន្ធបន្តរៀបចំយ៉ាងយកចិត្តទុកដាក់។ ការផ្សព្វផ្សាយនានាត្រូវបានបន្តធ្វើទៅមុខជាពិសេសការដាស់តឿនមិនឲ្យមានការប្រើម្ជុលរួមគ្នា រួមភេទជាមួយដៃគូច្រើននាក់ និងការប្រើប្រាស់ស្រោមអនាម័យជាដើម។ នៅឆ្នាំ១៩៩១ រាងខ្សែបូពណ៌ក្រហមដែលតំណាងឲ្យជំងឺអេដស៍នេះត្រូវបានបង្កើតឡើងដោយវិចិត្រករម្នាក់មកពីទីក្រុងញូវយ៉ក។ នៅក្នុងនោះ ពណ៌ក្រហមត្រូវបានគេតំណាងឲ្យតំណក់ឈាមនៃសេចក្តីស្រលាញ់ ហើយរាងខ្សែបូដំណាងឲ្យទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល។ នៅអំឡុងចុងទស្សវត្សឆ្នាំ១៩៨០ ការស្រាវជ្រាវនិងទប់ស្កាត់ថ្មីបានធ្វើឡើងនៅបណ្តាប្រទេសនានាជុំវិញពិភពលោកនិងបានសង្គ្រោះរួចពន្យារជីវិតមនុស្សរាប់សែននាក់។ នៅក្នុងឆ្នាំ២០១៧ ប្រជាជនប្រមាណ៧៥% ឬស្មើ ២៨លានអ្នក មានលទ្ធភាពនិង ឱកាសក្នុងការទទួលពិនិត្យឈាមរកមេរោគអេដស៍នៅតាមមន្ទីរពេទ្យក្នុងតំបន់រៀងៗខ្លួន។ ការទប់ស្កាត់ជំងឺនេះទាំងស្រុងតែម្តងពិតជាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ជារៀងរាល់ឆ្នាំ មនុស្សប្រមាណជិតមួយលាននាក់នៅតែទទួលមរណភាពដោយសារជំងឺអេដស៍នៅឡើយ។ គេរំពឹងថា ការបញ្ឈប់ការរាលដាលនៃជំងឺនេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០៣០ខាងមុខ បើការព្យាបាលធ្វើឡើងនិងទទួលបានផលល្អតាមការគ្រោងទុករបស់អ្នកស្រាវជ្រាវ។ | ចាប់តាំងពីការលេចឡើងនៃជំងឺអេដស៍ដែលបង្កដោយវីរុស HIV នៅអំឡុ ឆ្នាំ១៩៨០មក មនុស្សរាប់លាននាក់ជុំវិញពិភពលោកបានស្លាប់បាត់បង់ជីវិត។ ថ្វីបើចំនួនអ្នករងគ្រោះចាប់ផ្តើមថយចុះខ្លាំងមែនក្តី ការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះនៅមិនទាន់ដល់បញ្ចប់នៅឡើយទេ។ |
ការជជែកដេញចោលចុងក្រោយ នឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ក្នុងទីក្រុង Nashville រដ្ឋ Tennessee ។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងធ្វើតេស្តកូវីដ-១៩ មុនឡើងឆាកទល់មុខនឹងលោក ចូ បៃឌិន ខណៈលោក បៃឌិន ក៏នឹងធ្វើតេស្តដូចគ្នា។ ក្រោយមានប្រវត្តិជូរចត់នាការជួបមុខដោយផ្ទាល់លើកទី១ គណៈកម្មការរៀបចំការជជែកដេញដោលប្រធានាធិបតីអាមេរិក បានបញ្ជាក់នៅថ្ងៃទី ១៩ ខែតុលាថា មីក្រូហ្វូនរបស់បេក្ខជនដែលមិនទាន់ដល់វេននិយាយ នឹងត្រូវបិទសំឡេងចោល ដើម្បីអនុញ្ញាតឲ្យបេក្ខជនម្នាក់ទៀតនិយាយដោយគ្មានការរំខាន។ ច្បាប់នេះ អនុវត្តសម្រាប់២នាទីដំបូងនៃវគ្គ១៥នាទី នីមួយៗ។ ២នាទីនេះ គឺបេក្ខជនត្រូវឆ្លើយសំនួររបស់អ្នកសម្របសម្រួល។ យ៉ាងណាមិញ មីក្រូហ្វូនបេក្ខជនទាំងពីរនាក់ នឹងត្រូវបើកសំឡេងឡើងវិញ ក្រោយ២នាទីដំបូងនេះចប់ ដើម្បីឲ្យពួកគេជជែកឆ្លើយឆ្លងទៅវិញទៅមក។ លោក ដូណាល់ ត្រាំ បាននិយាយរំខានលោក បៃឌិន អំឡុងការជជែកដេញដោលប្រធានាធិបតីលើកទី១ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ហើយលោក បៃឌិន បានឆ្លើយតបដោយស្រែកគំហកទៅកាន់លោកត្រាំ។ ក្រុមឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានបង្ហាញការជំទាស់ចំពោះការផ្លាស់ប្តូរនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកចាត់ការយុទ្ធនាការ Bill Stepien លើកឡើងថា ប្រធានាធិបតី ត្រាំ តាំងចិត្តជជែកដេញដោលជាមួយលោកចូ បៃឌិន ប្រសិនបើគ្មានការផ្លាស់ប្តូរវិន័យនៅនាទីចុងក្រោយ ពីសំណាក់គណៈកម្មាការ ដែលលម្អៀងទៅរកបេក្ខជនដែលពួកគេពេញចិត្ត។ ក៏ប៉ុន្តែ ខាងក្រុមឃោសនាបោះឆ្នោតរបស់លោកបៃឌិន ពុំទាន់ប្រតិកម្មអ្វីនឹងការផ្លាស់ប្តូរវិន័យនេះឡើយ។ ម្យ៉ាងទៀត ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ក៏មិនពេញចិត្តនឹងប្រធានបទដែលគ្រោងដាក់ឲ្យពិភាក្សាផងដែរ ដោយពួកគេចង់ឲ្យផ្តោតសំខាន់លើគោលនយោបាយការបរទេស។ សម្រាប់ការតស៊ូមតិនេះ ប្រធានបទគឺមានដូចជា ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រុមគ្រួសារអាមេរិក បញ្ហាពូជសាសន៍ បម្រែបម្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។ អ្នកស្រី Kristen Welker អ្នកសារព័ត៌មាននៃទូរទស្សន៍ NBS នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធីជជែកដេញដោលប្រធានាធិបតីលើកទី៣នេះ ។ លោក ត្រាំ បានបដិសេធចូលរួមការជជែកដេញដោលប្រធានាធិបតីលើកទី២ ដែលបានកំណត់រៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយហេតុតែមិនពេញចិត្តនឹងទម្រង់តាមអនឡាញរបស់កម្មវិធី។ កាលនោះ លោកបារម្ភថាគេនឹងបិទសំឡេងមីក្រូហ្វូនលោកចោលស្រេចតែចិត្ត។ ខណៈការបោះឆ្នោតអាមេរិកនៅសេសតែ១៤ថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនអាមេរិកជាង៣០លាននាក់បានបោះឆ្នោតរួចរាល់ហើយ។ តួលេខនេះ តំណាងឲ្យ១ភាគ៥នៃសន្លឹកឆ្នោតសរុបក្នុងឆ្នាំ២០១៦។ សម្រាប់ពេលវេលាស្ដួចស្ដើងនេះ លោក ត្រាំ ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ ហាក់ពិបាករកសំឡេងគាំទ្រក្នុងរដ្ឋសំខាន់ៗ ស្របពេលដែលលោកបៃឌិនកំពុងនាំមុខ។ ការបោះឆ្នោតមុនពេលកំណត់ ទំនងជាមានសន្ទុះខ្លាំងក្នុងសប្ដាហ៍នេះ ខណៈរដ្ឋកាន់តែច្រើនបានបើកមណ្ឌលបោះឆ្នោត សម្រាប់ចៀសវាងការប្រមូលផ្ដុំមនុស្សកកកុញពេកអំឡុងថ្ងៃបោះឆ្នោតធំ។ តួយ៉ាង ក្នុងរដ្ឋ Florida ដែលសន្លឹកឆ្នោត២,៥លានសន្លឹកបានផ្ញើតាមប្រៃសណីយ៍រួចរាល់ហើយនោះ ពលរដ្ឋអាមេរិកយ៉ាងច្រើន បានចាប់ផ្ដើមតម្រង់ជួរបោះឆ្នោតមុនពេលកំណត់ដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតពួកគេ៕ | ការជជែកដេញដោលចុងក្រោយរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក បៃឌិន បេក្ខជនបក្សប្រជាធិបតេយ្យក្នុងសប្ដាហ៍នេះ នឹងដាក់បញ្ចូលច្បាប់ថ្មីមួយដោយការបិទសំឡេងមេក្រូហ្វូនចោល ដើម្បីអនុញ្ញាតឲ្យបេក្ខជននីមួយៗនិយាយដោយគ្មានការរំខាន។ អ្នករៀបចំកម្មវិធីនេះ បញ្ជាក់បែបនេះ នៅថ្ងៃទី ១៩ ខែតុលា ក្រោយការតស៊ូមតិលើកទី១ មានភាពអនាធិបតេយ្យខ្លាំង។ |
បើតាមលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន «សង្រ្កាន្តខ្មែរនៅជប៉ុន»នេះ មានការរៀបចំជាពិធីសាសនាដែលមានការរាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ បន្ទាប់ពីចប់ពិធីសាសនានេះ គឺមានការទទួលទានអាហារជួបជុំគ្នា(កម្មវិធីអាហារសាមគ្គីគ្រួសារខ្មែរ) រវាងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីប្រទេសជប៉ុន។ ក្នុងកម្មវិធីសង្រា្កន្តនេះ ក៏មានការលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង លាក់កន្លែង ទាញព្រ័ត្រ រួមទាំងមានការរាំលេងកម្សាន្ត និងការប្រគុំតន្ត្រីដោយមានវត្តមានតារាចម្រៀងពីកម្ពុជា ផងដែរ។ ពីប្រទេសជប៉ុន លោក ទុយ រី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធអនឡាញ(Zoom) ថា៖«នេះជាការបង្ហាញនូវការជួបជុំសប្បាយរីករាយ និងបង្កើនភាពសិ្នតសាលនៃថែមទៀតនៃពលរដ្ឋខ្មែរយើងនៅជប៉ុនគ្រប់ទិសទីដែលពួកគាត់មកចូលរួមក្នុងកម្មវិធីសង្រ្កាន្តយើងដែលធ្វើឡើងនៅថ្ងៃទី៩មេសានេះ»។ សង្រ្កាន្តខ្មែរនៅជប៉ុន ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងសមាគមមិត្តយើង ដែលលោក ទុយ រី រំពឹងមានពលរដ្ឋខ្មែរនៅជប៉ុនគ្រប់ទិសទីប្រមាណ២០០ទៅ៣០០នាក់មកចូលរួមលេងកម្សាន្តកម្មវិធីនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា៖ « ការរៀបចំសង្រ្កាន្តខ្មែរនៅជប៉ុននេះ គឺជាការបង្ហាញនូវការថែរក្សា លើកស្ទួយ វប្បធម៌ ប្រពៃណីជាតិយើង តាមរយៈការស្លៀកពាក់ ការរាំកម្សាន្ត និងការល្បែងប្រជាប្រិយនានារបស់យើងទៅកាន់ពលរដ្ឋជប៉ុន ឱ្យបានស្គាល់ បានដឹង ពីប្រពៃណី សាសនា ទំនៀមទម្លាប់ និងវប្បធម៌របស់យើង!»។ លោក ទុយ រី ជឿជាក់ថា សម្រាប់កម្មវិធីសង្រា្កន្តនេះ នឹងមានពលរដ្ឋជប៉ុនមួយចំនួនចូលរួមកម្សាន្តសប្បាយជាមួយពលរដ្ឋខ្មែរ ផងដែរ។ រាល់ឆ្នាំ ដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី គឺតែងតែមានវត្តពលរដ្ឋជប៉ុនមកចូលរួមជានិច្ច ដោយមានអ្នកខ្លះឈរទះដៃអមអរសាទរជាមួយស្នាមញញឹម ឯអ្នកខ្លះទៀតក៏រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរ...ជាដើម។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង យ៉ាងជិតស្និតរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បើតាម លោក ទុយ រី បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណ២០ ០០០នាក់ កំពុងរស់នៅក្នុងប្រទេសជប៉ុន។ ក្នុងនោះមាន៖ ពលរដ្ឋក្នុងសហគមន៍ខ្មែរមានជាង៥ ០០០នាក់, និស្សិតមានជាង ៦០០នាក់, កម្មសិក្សាការីមាន ១៤ ៧៥៥នាក់ និងពលករជំនាញមាន ១ ៣១៦នាក់។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក នឹងធ្វើឡើងចាប់ពីថ្ងៃស្រុក៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕ | ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងប្រារព្ធកម្មវិធី«សង្រ្កាន្តខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃថ្ងៃទី៩មេសានេះ។ កម្មវិធីធ្វើឡើងនៅសាលKeyaki Kaikan ស្ថិតក្នុងក្រុង Sagamihara ប្រទេសជប៉ុន។ |
៥គ្រាប់របស់ Haaland ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ FA Cup នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ កើតឡើងនៅវគ្គទីមួយចំនួន៣គ្រាប់ និងវគ្គទីពីរ ២គ្រាប់ មុនពេល Mateo Kovacic សម្រេចគ្រាប់ទី៦។ ២គ្រាប់របស់ Luton ធ្វើបានដោយ Jordan Clark។ មិនត្រឹមតែខ្សែប្រយុទ្ធអន្តរជាតិន័រវែសដែលចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែ De Bruyne ក៏ជាអ្នកបញ្ជូនបាល់ (assist) ដ៏អស្ចារ្យផងដែរសម្រាប់ក្រុមលោក Pep Guardiola។ ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិក បញ្ជូនបាល់ឱ្យ Haaland ដល់ទៅ៤លើក ចំណោមការសម្រេចទីទាំង៥គ្រាប់របស់គេ។ តាមរយៈជ័យជម្នះលើសលុបនេះ បានជួយ Man City ឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តការការពារតំណែងជើងឯក FA Cup របស់ខ្លួន សម្រាប់រដូវកាល ២០២៣-២៤នេះ។ ដោយឡែក Leicester City, Newcastle United ក៏បានបន្តទៅវគ្គ៨ក្រុមចុងក្រោយផងដែរ។ Leicester ដែលស្ថិតនៅលីគលំដាប់ទី២អង់គ្លេស Championship បានទម្លាក់ Bournemouth នៃក្របខណ្ឌ Premier League ក្នុងលទ្ធផល ១-០ នៅវគ្គ១៦ក្រុម ស្របពេល Newcastle ឈ្នះ Blackburn Rovers ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-៣ ក្រោយបញ្ចប់ការប្រកួត ១-១៕ | Erling Haaland រកបាន៥គ្រាប់ម្នាក់ឯង ជួយម្ចាស់ការពារតំណែងជើងឯក Manchester City ឈ្នះ Luton Town ៦-២ ឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup។ ចំណោម៥គ្រាប់របស់ Haaland រួមចំណែកពីការបញ្ជូនរបស់ Kevin de Bruyne ដល់ទៅ៤លើក។ |
សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ក្រោយមកនៅក្នុង២០១៤ សហគមន៍នេះ បានក្លាយខ្លួនទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែង ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពត។ លោក សឹម ហ៊ីម ដែលជាប្រធានសហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ បើតាមលោក សឹម ហ៊ីម ដំបូងនៅសហគមន៍នេះ មិនសូវមានភ្ញៀវមកកម្សាន្តនោះឡើយ។ បើទោះជាមាន ក៏ មានជាលក្ខណៈក្រុមការងារអង្គការដៃគូប៉ុណ្ណោះ។ រីឯប្រជាពលរដ្ឋរស់នៅសហគមន៍នេះ ភាគច្រើនគឺជាអ្នកនេសាទ និងកសិករធ្វើស្រែចម្ការ។ ដើម្បីអាចទៅដាំកូនកោងកាងបាន ទេសចរត្រូវជិតទូក ប្រមាណ៤គីឡូម៉ែត្រ និងប្រើថេរវេលា ១៥នាទី តាមព្រែកក្បាលរមាស។ ទូកទេសចរណ៍ចំនួន១៦ទូក បានតម្រៀបជាជួរនៅសហគមន៍ ដោយបើកបរដោយប្រជាសហគមន៍ក្មេងចាស់។ ទូកមួយមានតម្លៃ ៦ម៉ឺនរៀល ផ្ទុក លោក សឹម ហ៊ីម ដែលជាប្រធានសហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ បានលើកឡើងថា ព្រៃកោងកាងនៅតំបន់នេះ គឺជាបង្អែកចម្បងរបស់ពលរដ្ឋចំនួន៥៧គ្រួសារ ដែលរស់នៅក្នុងសហគមន៍នេះ។ ការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បានរួមផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ក្រៅតែពីការនេសាទ និងប្រកបរបរកសិកម្ម។ បច្ចុប្បន្ន សហគមន៍ទេសចរណ៍ត្រពាំងសង្កែ មានសេវាកម្មទេសចរណ៍ដូចជា ការចម្អិនអាហារ ទូកសម្រាប់ដឹកភ្ញៀវកម្សាន្តតាមដងព្រែក មានផ្ទះស្នាក់ ក៏ដូចជាដាំកូនកោងកាង ផងដែរ។ ត្រីស្រស់ៗដែលនេសាទបានត្រូវបានចុងភៅយកមកចម្អិន ជូនទេសចរក្នុងតម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់។ ចំណែក ផ្ទះស្នាក់ចំនួន៣២បន្ទប់ ត្រូវបានរៀបចំដោយសហគមន៍ ដើម្បីទទួលទេសចរឆ្ងាយជិត។ ផ្ទះស្នាក់ ១យប់មានតម្លៃ ១២ដុល្លារ សម្រាប់ថ្ងៃធម្មតា និងមានតម្លៃ១៥ដុល្លារ សម្រាប់ថ្ងៃបុណ្យទាននានា។ ក្រៅពីនេះ អ្នកទេសចរ អាចជាវ ឬទិញ កូនកោងកាងពីសហគមន៍ ដើម្បីយកទៅដាំនៅព្រៃកោងកាង ដែលដុះលាតសន្ធឹងតាមបណ្តោយដៃសមុទ្របានផងដែរ។ កូនកោងកាង១ដើមមានតម្លៃ ២៥០០រៀល សម្រាប់ភ្ញៀវជាតិ និង៤០០០រៀល សម្រាប់ភ្ញៀវអន្តរជាតិ។ ចំណូលបានពីការលក់កូនកោងកាង នឹងយកទៅអភិវឌ្ឍសហគមន៍បន្តទៀត។ « សក្កានុពលគោលរបស់សហគមន៍ត្រពាំងសង្កែគឺព្រៃកោងកាង ដោយសារព្រៃកោងកាងដុះនៅតំបន់ឆ្នេរជាប់មាត់សមុទ្រ។ អ៊ីចឹង វាជាសក្តានុពលធំនៅទីនេះ។ ជាទូទៅ ភ្ញៀវមកជាលក្ខណៈគ្រួសារ ពួកគាត់បានដាំម្នាក់១ដើម ប៉ុន្តែអ្នកដែលដាំច្រើនគឺជាលក្ខណៈក្រុមទេសចរណ៍ ក្រុមហ៊ុនឯកជន និងយុវជនស្ម័គ្រចិត្តជាដើម»។ នេះជាការលើកឡើងរបស់ លោក សឹម ហ៊ីម ដោយបានរៀបរាប់ថា ព្រៃកោងកាង ជួយទប់ស្កាត់ទឹកជំនន់ ការហូរច្រុះដី ជួយស្រូបជាតិពុលនៅក្នុងទឹក បំប្លែងអុកស៊ីសែន។ ចំពោះជីវៈចម្រុះ ដែលរស់នៅក្នុងព្រៃកោងកាង មានដូចជាក្តាមថ្ម ងាវ បង្គា ត្រីជាដើម។ ព្រៃកោងកាងក៏ជាជម្រកសត្វស្លាប និងមករកចំណីផងដែរ។ លោកប្រធានសហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ បន្តរៀបរាប់ថា ៖ « ពលរដ្ឋខ្លះបានផ្អាកពីរបរនេសាទ ហើយចាប់យកការងារជាអ្នកបើទូកទេសចរណ៍ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់ ទទួលបានវគ្គបណ្តុះបណ្តាល តាមរយៈការបង្រៀនបើកទូក របៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ការរៀបចំទូកឱ្យមានភាពទាក់ទាញ ផងដែរ»។ ដើម្បីអាចទៅដាំកូនកោងកាងបាន ទេសចរត្រូវជិតទូក ប្រមាណ៤គីឡូម៉ែត្រ និងប្រើថេរវេលា ១៥នាទី តាមព្រែកក្បាលរមាស។ ទូកទេសចរណ៍ចំនួន១៦ទូក បានតម្រៀបជាជួរនៅសហគមន៍ ដោយបើកបរដោយប្រជាសហគមន៍ក្មេងចាស់។ ទូកមួយមានតម្លៃ ៦ម៉ឺនរៀល ផ្ទុកមនុស្សបានប្រហែល១០នាក់។ អ្នកបើកទូក មមាញឹកខ្លាំងនារដូវបុណ្យទាន និង ថ្ងៃចុងសប្តាហ៍។ ភ្ញៀវដែលមកកម្សាន្តច្រើនគឺជាភ្ញៀវជាតិ មកពីបណ្តាលខេត្តនានា និងភាគច្រើនមកពីរាជធានីភ្នំពេញ។ សម្រាប់ភ្ញៀវអន្តរជាតិមានត្រឹម២០ភាគរយប៉ុណ្ណោះ បើតាមតួរលេខប្រចាំឆ្នាំ។ លោក សឹម ហ៊ីម បញ្ជាក់ដូច្នេះ៖ ប្រជាពលរដ្ឋនៅទីនេះ មានមុខរបរចម្រុះ។ ប៉ុន្តែសម្រាប់មុខរបរនេសាទ មានប្រហែល៤០ភាគរយប៉ុណ្ណោះ។ អ្នកខ្លះធ្វើស្រែ ដាំដំណាំដូចជា ឪឡឹក ពោត ចិញ្ចឹមសត្វជាដើម។ តួយ៉ាង យើងបង្កើតសហគមន៍នេះមិនមែនគោលបំណង ចង់បានប្រាក់ចំណេញទេ អ្វីដែលសំខាន់គឺចង់បានប្រាក់ចំណូល ក្នុងការបង្កើតមុខរបរបន្ថែមដល់ពលរដ្ឋ ក្រៅពីនេសាទ។» សូមជម្រាបថា ពលរដ្ឋ ដែលបានចូលរួមបម្រើសេវាកម្មដល់ទេសចរ គឺមានជីវភាពប្រសើរជាងមុន និងលែងបារម្ភរឿងចំណូល នៅពេលមិនបានទៅនេសាទ។ ចំណែកពលរដ្ឋផ្សេងទៀត ទទួលបានថវិកាពីសហគមន៍ និងអង្គការដៃគូ ដើម្បីបង្កើតមុខរបរថ្មី បង្កើនចំណូលផងដែរ៕ | កំពត៖ សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងខេត្តកំពត។ ព្រៃកោងកាងដ៏ស្រស់ស្អាតនៅសហគមន៍នេះ បានអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះម្តងហើយម្តងទៀតមិនចេះជិនណាយឡើយ។ វត្តមានព្រៃកោងកាងប្រមាណ ៤០ហិកតា ជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍ត្រពាំងសង្កែជិត ៦០គ្រួសារ តាមរយៈការមកកម្សាន្តរបស់ទេសចរ។ |
ជាច្រើនខែមកហើយ រុស្ស៊ីមិនទាន់បញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនឡើយ ខណៈបញ្ហាជាច្រើនកំពុងដរចេញពីជម្លោះមួយនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV Cambodia ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា លោកគ្រោងលើកយកបញ្ហាពីរមកជជែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ «បញ្ហាទីមួយ គឺជំហររបស់ប្រទេសនៅតំបន់អាស៊ីបូព៌ាលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។ ប្រមុខការទូតអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាមិនមែនជាការប្រកាន់យកភាគីណាមួយឡើយ មិនថារុស្ស៊ី ឬក៏អ៊ុយក្រែន ប៉ុន្តែវាជាការជ្រើសយកភាពល្អ ឬភាពអាក្រក់, ការគោរពព្រំដែន រួមទាំងច្បាប់អន្តរជាតិ ឬការប្រើកម្លាំងទ័ព។ ដោយទទួលស្គាល់ពីភាពជោគជ័យរបស់អាស៊ានក្នុងការរក្សាសន្តិភាពបានរយៈពេលជាច្រើនឆ្នាំ លោក Kuleba បានបន្ថែមថា អ៊ុយក្រែន មិនឃើញមានហេតុផលអ្វីដែលអាស៊ានមិនគាំទ្រការគោរពច្បាប់អន្តរជាតិ ព្រំដែន និងសន្តិភាព ដែលអ៊ុយក្រែនកំពុងការពារឡើយ។ ចំណែកបញ្ហាទីពីរ គឺការពង្រីកទំហំពាណិជ្ជកម្ម ឬទាំងការគ្រប់គ្រងវិបត្តិសន្តិសុខស្បៀងអាហារនៅលើពិភពលោក។ ត្រង់ចំណុចនេះ លោក Kuleba បានពន្យល់ថា អ្វីដែលលោកកំពុងពិភាក្សានៅក្នុងក្រុងភ្នំពេញ គឺការស្វែងរកដំណោះស្រាយជុំវិញការពង្រីកទំហំពាណិជ្ជកម្ម និងការបង្កើតឱ្យមានការតភ្ជាប់ផ្នែកធុរកិច្ចរវាងអ៊ុយក្រែន និងប្រទេសក្នុងតំបន់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសរូបនេះ បានប្តេជ្ញាថា អ៊ុយក្រែននឹងបន្តនាំចេញគ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្ន មកក្នុងទីផ្សារសកល ដើម្បីធានាថា តម្លៃស្បៀងអាហារស្ថិតនៅកម្រិតទាប និងមិនធ្វើឱ្យប្រជាជនជាច្រើននាក់ប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។ ប្រមុខការទូតរូបនេះ ក៏បានជំរុញឱ្យរុស្ស៊ីបញ្ឈប់បិទការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនផងដែរ ដើម្បីធានាលើសន្តិសុខស្បៀងសកល៕ | ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា អ៊ុយក្រែន ចង់លើកយកបញ្ហាពីរមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយក្នុងនោះរួមបញ្ហា្ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបង្កើនទំហំពាណិជ្ជកម្មជាមួយរដ្ឋអាស៊ាន រួមទាំងបញ្ហាសន្តិសុខស្បៀង។ |
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីពុលស្រានៅតែកើតមានជាបន្តបន្ទាប់ នៅតាមសហគមន៍ទូទាំងខេត្តមួយចំនួនកន្លងមក។ ជាក់ស្តែងនៅឆ្នាំ២០១៨ មានករណីពុលស្រាចំនួន៩លើក និងអ្នកស្លាប់ដោយសារពុលស្រាចំនួន១៣នាក់។ កាលពីថ្មីៗនៅដើមឆ្នាំ២០១៩នេះ មានអ្នកស្លាប់ដោយសារពុលស្រាចំនួន២នាក់។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋបញ្ឈប់ពិសាស្រា ដែលផ្ទុកសារធាតុពុលនាពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាស់តឿនឲ្យពលរដ្ឋខ្មែរកុំពិសាស្រា ដែលផ្ទុកដោយសារធាតុពុល ស្របពេលអាកាសធាតុក្តៅខ្លាំងហួតហែង ព្រោះវាងាយបណ្តាលឲ្យបាត់បង់ជីវិត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋជៀសវាងការពិសារភេសជ្ជៈនានា ដែលនាំឲ្យឈឺពោះ ក្អួត រាករូស ជាពិសេសចំណីអាហារដែលមិនមានអនាម័យត្រឹមត្រូវ។ ចំពោះករណីពុលស្រា មានរោគសញ្ញាដូចជា ឈឺក្បាល, ក្អួត,ស្រវាំងភ្នែក,សន្លប់,វិលមុខ,ប្រកាច់,ពិបាកដកដង្ហើម។ ដូច្នេះបើពលរដ្ឋមានរោគសញ្ញា ដូចដែលបានលើកឡើងខាងលើ ត្រូវត្រួតពិនិត្យ និងព្យាបាលជាបន្ទាន់៕ | ក្រោយពីមានករណីពុលស្រាជាច្រើនលើកច្រើនសារមក ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋបង្ការករណីពុលស្រាក្នុងអំឡុងពេលបរិភោគអាហារជួបជុំគ្រួសារនៅពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ |
ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចចុះទៅជួបជនរងគ្រោះអាយុចាប់ពី១០ឆ្នាំចុះក្រោម ដល់ផ្ទះរបស់ពួកគេដោយផ្ទាល់ ដើម្បីស្វែងរកចម្លើយ ហើយនៅដំណាក់កាលកាត់ក្តី ចៅក្រមជំនុំជម្រះ អាចដាក់របាំង ដើម្បីកុំឲ្យជនរងគ្រោះជាក្មេង ជួបតទល់នឹងជនល្មើស។ នេះជាខ្លឹមសារគ្រឹះក្នុងសេចក្តីណែនាំរបស់រដ្ឋមន្រ្តីយុត្តិធម៌។ បន្ទាប់ពីទទួលបានបញ្ជាពីនាយករដ្ឋមន្រ្តីមន្រ្តី ៣-៤ថ្ងៃក្រោយមក លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ធ្វើសេចក្តីណែនាំភ្លាម ទៅប្រធានតុលាការគ្រប់រាជធានី-ខេត្ត អំពីការអនុវត្តនីតិវិធីលើអនីតិជន ឬជនដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម។ តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំអំពីនីតិវិធីទាំង៣ដំណាក់កាល ដែលត្រូវអនុវត្តលើអនីតិជន គឺដំណាក់កាលស៊ើបអង្កេតដោយព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរដោយចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះដោយចៅក្រមជំនុំជម្រះ។ ចំពោះដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលស៊ើបសួរ មានសេចក្តីណែនាំ១ដូចគ្នា គឺ ក្នុងករណីដែលជនរងគ្រោះជាអនីតិជន ស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស «អនីតិជនអាយុក្រោម១០ឆ្នាំ» ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋានរបស់ពួកគេដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាអនុវត្តនីតិវិធីចាំបាច់ផ្សេងទៀត។ រីឯ នៅដំណាក់កាលជំនុំជម្រះ លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំថា ក្នុងករណីចាំបាច់បំផុត ចៅក្រមជំនុំជម្រះ ត្រូវរៀបចំរបាំង ឬប្រើប្រាស់វិធីសមស្របផ្សេងទៀត ដោយធ្វើយ៉ាងណាចៀសវាងឲ្យបានជាអតិបរមានូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន។ លោករដ្ឋមន្រ្តី លើកឡើងថា ការជួបតទល់ដោយផ្ទាល់ អាចបង្កឲ្យជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច ហើយការដែលជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច អាចប៉ះពាល់ដល់ការស្វែងរកការពិតផង និងអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេផង។ លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំត្រង់កន្លែងនេះទៀតថា ដើម្បីការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ជនរងគ្រោះជាអនីតិជន ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការសវនាការជាអសាធារណៈ តាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លោករដ្ឋមន្រ្តី បញ្ជាក់ថា ការណែនាំបន្ថែម ឲ្យអនុវត្តនីតិវិធីទាំង៣ដំណាក់កាលនេះលើអនីតិជន គឺដើម្បីធានាប្រសិទ្ធភាពនៃការស្រាវជ្រាវរកការពិត និងការពារប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន។ ក្នុងពិធីសំណេះសំណាលជាមួយកុមារី និងយុវតី នៅអង្គការអាហ្វេស៊ីប កាលព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអ្នកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យធ្វើកិច្ចការរួមគ្នា ដើម្បីស្នើឲ្យតុលាការបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះក្រោម ឡើងតុលាការ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ស្នើដោយខ្លួនឯងផ្ទាល់ដែរ សុំកុំឲ្យតុលាការហៅក្មេងៗអាយុចាប់ពី៥ឆ្នាំចុះក្រោម ឡើយតុលាការ ដោយតម្រូវឲ្យតែមេធាវីរបស់ពួកគេឡើងបានហើយ។ សម្តេច ប្រកាសដូច្នេះថា៖«ខ្ញុំ នឹងធ្វើការជាមួយខាងផ្នែកយុត្តិធម៌ ដើម្បីឲ្យតុលាការយល់ព្រមលើបញ្ហានេះ»។ សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកថា ការហៅក្មេងៗដែលជាជនរងគ្រោះពីការរំលោភបំពាន ឡើងតុលាការ ថាជាការបំបាក់ស្មារតីរបស់ពួកគេបន្ថែមទៀត។ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ជាអ្នកស្នើទៅសម្តេច ដើម្បីជួយធ្វើកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះ ឡើងតុលាការ៕ | ដោយ៖ ទេពញាណ |
បន្ទាប់ពីត្រួតពិនិត្យលើចំណាត់ការ និងទណ្ឌកម្មអស់ជាច្រើនថ្ងៃ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក្នុងថ្ងៃទី១០ ខែកុម្ភៈ បានឯកភាពបញ្ជាប្រតិបត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មបានភ្លាមៗលើរបបសឹកមីយ៉ាន់ម៉ា។ ទណ្ឌកម្ម ដែលមាននៅក្នុងបញ្ជាប្រតិបត្តិថ្មីនេះ អាចដាក់លើក្រុមយោធា ជំនួញដែលរកស៊ី ឬគ្រប់គ្រងដោយយោធា និងសមាជិកគ្រួសាររបស់យោធាមីយ៉ាន់ម៉ាផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានពីសេតវិមាន លោក បៃឌិន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក នឹងកំណត់ពីទណ្ឌកម្មជាលើកដំបូងលើក្រុមយោធាមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ។ លើសពីនោះ រដ្ឋបាលោក ក៏ហាមឃាត់ក្រុមនាយឧត្តមសេនីយ៍នៃរបបសឹកពីការទទួលទ្រព្យសម្បត្តិ១ពាន់លានដុល្លារក្នុងមូលនិធិរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមាននៅក្នុងទឹកដីអាមេរិក។ បើតាមប្រធានាធិបតីអាមេរិករូបនេះ ទណ្ឌកម្មអាមេរិកខាងលើ នឹងមិនប៉ះពាល់ដល់ប្រជាជនស៊ីវិលមីយ៉ាន់ម៉ា និងក្រុមអង្គការសង្គមស៊ីវិលឡើយ។ រដ្ឋាភិបាលអាមេរិក នឹងបន្តផ្តល់ជំនួយដោយផ្ទាល់ទៅអង្គការសង្គមស៊ីវិល និងក្រុមមនុស្សធម៌ដដែល។ ជាមួយគ្នានេះ លោក បៃឌិន បានជំរុញឱ្យយោធាមីយ៉ាន់ម៉ាជាថ្មី ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ និងដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី ស៊ូជី, អ្នកនយោបាយ និងសកម្មជនផ្សេងទៀតផងដែរ។ ក្នុងថ្ងៃដដែល ក្រសួងការបរទេសអាមេរិក បានអះអាងថា ខ្លួននឹងសហការជាមួយដៃគូផ្សេងទៀតដើម្បីដាក់សម្ពាធលើរបបសឹកនៅមីយ៉ាន់ម៉ា។ បន្ទាប់ពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈកន្លងទៅ បាតុកម្ម ក៏រាលដាលកាន់តែខ្លាំង បើទោះជារបបសឹកដាក់ច្បាប់អាជ្ញាសឹកនៅតំបន់មួយចំនួនក្ដី។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ នៅតែចេញមកបាតុកម្មនៅក្នុងទីក្រុងធំៗដូចជាយ៉ាំងហ្គោន និងណៃពិដោដើម្បីប្រឆាំងយោធា។ ប៉ូលិសមីយ៉ាន់ម៉ា ក៏ចាប់ផ្ដើមចាត់វិធានការលើបាតុកម្មនេះដោយមានទាំងការបាញ់ទឹក និងបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ។ មកទល់ពេលនេះ ក្រុមយោធា នៅតែបន្តចាប់ឃុំខ្លួន អ្នកដែលស្និទ្ធនឹងលោកស្រីស៊ូជី។ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) អះអាងលើបណ្តាញសង្គម Facebook ថា លោក Kyaw Tint Swe ដែលជាជំនួយការរបស់លោកស្រីស៊ូជី ត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី១០ ខែកុម្ភៈ។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើសេចក្តីព្រាច្បាប់មួយស្ដីពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីគ្រប់គ្រងការបញ្ចេញមតិ ការពារសន្តិសុខសាធារណៈ និងទប់ស្កាត់ឧក្រិដ្ឋកម្មជាដើម។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិល បារម្ភថា នឹងមានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន, ការបំពានសិទ្ធិមនុស្ស, ការបញ្ចេញមតិ និងប៉ះពាល់សិទ្ធិផ្សេងទៀត៕ | ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា លោកបានអនុម័តបញ្ជាប្រតិបត្តិមួយ ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើអ្នកធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ប្រធានាធិបតីអាមេរិកនៅតែទទូចក្រុមយោធាមីយ៉ាន់ម៉ាជាថ្មីឱ្យផ្ទេរអំណាចទៅរដ្ឋាភិបាលស៊ីវិល ហើយដោះលែងលោកស្រី អ៊ុងសាន សូជី និងអ្នកជាប់ឃុំផ្សេងទៀត។ |
បើតាមប្រសាស៍របស់លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ម៉ាស៊ីនសម្អាតម៉ាក Hako PowerBoss និង Minuteman គឺជាម៉ាកផលិតផលដ៏ល្បីល្បាញពីប្រទេសអាឡឺម៉ង់ ដែលវាមានសមត្ថភាពខ្ពស់ក្នុងសម្អាតបានទាំងផ្នែកខាងក្នុង និងខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព និងមិនមានសម្លេងរំខាន។ លោកក៏បានបន្ថែមផងដែរថា ម៉ាស៊ីនសម្អាតទាំងនេះ គឺជា បច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ប្រទេសអាឡឺម៉ង់ ដែលជួយសម្រួលការងារច្រើនក្នុងការសម្អាតតាមផ្លូវសាធារណៈ រោងចក្រសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងសាលារៀនជាដើម។ ម៉ាស៊ីននេះ មានច្រើនប្រភេទដូចជា៖ ម៉ាស៊ីនបោសសម្អាត ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនខាត់ការ៉ូ ហើយយើងជ្រើសយកម៉ាស៊ីនរុញពីក្រោយ ឬក៏ម៉ាស៊ីនជិះពីលើក៏បាន។ ជាក់ស្ដែងដូចជានៅទីក្រុងហាណូយ ម៉ាស៊ីនបោសសម្អាត City Master ត្រូវបានគេប្រើជាច្រើនរយគ្រឿងសម្រាប់បោសសម្អាតតាមផ្លូវសាធារណៈ ហើយ ម៉ាស៊ីន PowerBoss គេនិយមប្រើនៅតាមរោងសហគ្រាសធំ។ គួរបញ្ចាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវម៉ាកផលិតផល និងសេវាកម្មល្បីៗជាច្រើនដែលមានដូចជា៖ - ផ្នែករថយន្ដ: Ford, Jaguar Land Rover និង Range Rover - ផ្នែកកសិកម្ម: John Deere (Tractor & Harvester) - ផ្នែកគ្រឿងចក្រធុនធ្ងន់: JCB, FUSO, & Fire Truck - ផ្នែកឃ្លាំងទំនិញ/លើកដាក់ទំនិញ: TCM Forklift, ធ្នើរដាក់ទំនិញ Starke, ឧបករណ៍លើកទៅទីខ្ពស់ JLG, MS Pallet - ផ្នែកសេវាកម្មជួលរថយន្ដ: AVIS - ផ្នែកចំណីអាហារ: The Pizza Company, Dairy Queen, Swensen, Krispy Kreme, & BAR B Q Plaza - ផ្នែកសេវាកម្មហិរញ្ញប្បទាន: BSP Finance Cambodia ជាដើម៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើកពិធីសម្ពោធជាផ្លូវការនូវការនាំចូលម៉ាស៊ីនសម្អាតម៉ាក Hako, PowerBoss, និង Minuteman មកកាន់ប្រទេសកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ |
វាមានទម្លាប់ល្អៗជាច្រើនដែលត្រូវធ្វើ ដើម្បីធានាថាស្នាមញញឹមរបស់អ្នកនៅតែភ្លឺ និងស្រស់ស្អាត ប៉ុន្តែកុំភ្លេចនូវលក្ខណៈពិសេសនៃការទទួលទានអាហារមួយចំនួន ដែលអាចជួយលាងសម្អាត និងជួយឲ្យធ្មេញ និងមាត់មានសុខភាពល្អ។ ខាងក្រោមនេះ គឺជាចំណីអាហារទាំង ៧ ដែលជួយឲ្យធ្មេញរបស់អ្នកមានសុខភាពល្អ ជួយជួសជុលបញ្ហាមាត់ ធ្មេញ និងអញ្ចាញធ្មេញ ក៏ដូចជាទប់ស្កាត់ជំងឺពុកធ្មេញ និងជំងឺអញ្ចាញធ្មេញ។ 1. ប័រ 2. ត្រី 3. ក្រូច 4. ទឹក 5. ផ្លែឈើ និងបន្លែ 6. តែបៃតង និងខ្មៅ 7. សូកូឡា។ ដើម្បីបង្ការបញ្ហាដែលបានរៀបរាប់ខាងលើ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ល្អបំផុត ដើម្បីជួយថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អប្រសើរ នោះគឺ សិបទីល (SEPTYL)។ សិបទីល គឺជាជម្រើសទីមួយ ដើម្បីជួយដល់សុខភាពមាត់ធ្មេញ។ សិបទីល អាចសម្លាប់មេរោគ កាត់បន្ថយកំណកកំបោរជាប់ធ្មេញ សម្អាតធ្មេញ បំបាត់ក្លិនមាត់ និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕ ត្រួតពិនិត្យដោយ www.health.com.kh | ការថែរក្សាមាត់ពេញលេញ គឺមានអ្វីផ្សេងទៀត ក្រៅពីការដុសលាង និងការខ្ពុរមាត់។ |
Lao Prime Minister Thongloun Sisoulith signed a decree on the strategy last week, marking a significant milestone in the national development approach, which seeks to deliver environmentally friendly, sustainable and socially inclusive growth. The details of the strategy were not immediately available to the media but based on earlier reports, the Lao National Economic Research Institute and the Lao Ministry of Planning and Investment played a key role in drafting the long-term strategic plan, local daily Vientiane Times reported on Tuesday. The World Bank, the Global Green Growth Institute and other development partners provided financial and technical support to the two state agencies in developing the strategy, believing this policy guideline will help Laos shape its development program in a more sustainable way. The Lao government views the green growth concept as being in line with its strategic priorities under the Eighth Lao National Socio-Economic Development Plan, said the daily. The plan stresses the need to utilize the nation's natural resources more efficiently while taking a development path that is more resilient to risks such as climate change, and protecting people's health. The World Bank, which has provided Laos with credit of 36 million U.S. dollars to help develop and implement the green growth strategy from now until 2030, describes the green growth as providing new opportunities for the Lao people to achieve better living conditions. | VIENTIANE, Feb. 12 (Xinhua) -- The Lao government has endorsed a national green growth strategy with policy makers believing the state intervention will help maintain strong, inclusive and sustainable economic growth. |
ដើម្បីកុំឲ្យមានភាពស្រពេចស្រពិលបន្តទៅទៀតនោះ គណៈកម្មាធិការជាតិភាសាខ្មែរ បានកំណត់ជាផ្លូវការ នៃការសរសេរឈ្មោះប្រទេសនីមួយៗ ពោលប្រទេស «Singapore» សរសេរជាភាសាខ្មែរ «ប្រទេសសិង្ហបុរី» សរសេរជាភាសាបារាំង «Singapour» ដែលមានរាជធានីឈ្មោះ «សិង្ហបុរី» សរសេរជាភាសាអង់គ្លេស «Singapore» ជាភាសាបារាំង «Singapour»៕ | «Singapore» ជាប្រទេសមួយដែលសាធារណជនមិនងាយនឹងសរសេរជាភាសាខ្មែរត្រូវនោះទេ។ កន្លងមកសាធារណជនសរសេរពាក្យនេះទាំងស្រពេចស្រពិល ខ្លះសរសេរ ប្រទេស «Singapore» ថាជា «ប្រទេសសង្ហិបុរី»ខ្លះទៀត «ប្រទេសសឹង្ហបុរី»។ មកពីប្រើមិនច្បាស់ដូច្នេះហើយ គណៈកម្មាធិការជាតិភាសាខ្មែរ បានកំណត់ពាក្យដែលត្រឹមត្រូវគឺសរសេរថា «ប្រទេសសិង្ហបុរី»។ |
សម្រាប់សហម្ចាស់ផ្ទះអូស្រ្តាលីវិញ អ្នកស្រី Bareman ដែលជានាយកប្រតិបត្តិផ្នែកបាល់ទាត់ស្រ្តីរបស់ FIFA ក៏បាននិយាយថា អ្នកស្រីមានការព្រួយបារម្ភតិចតួចបំផុតចំពោះអូស្ត្រាលី ដែលថាអ្នកគាំទ្រប្រមាណច្រើនជាង ៤០,០០០ នឹងអាចចូលទស្សនាការប្រកួត កម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិនារីបារាំង នៅថ្ងៃទី១៤ ខែកក្កដា។ «ខ្ញុំអាចនិយាយបានថា ការផ្តោតការយកចិត្តទុកដាក់របស់ខ្ញុំច្រើនជាងទៅលើនូវែលសេឡង់ ខណៈដែលយើងមិនមានប្រណីតភាពច្រើនសម្រាប់ក្រុមនារីនៅទីនេះ។ ក្នុងប្រទេសអូស្ត្រាលីវិញ ពួកគេស្រលាញ់ប្រទេសរបស់គេខ្លាំង ជាពិសេស Sam Kerr គឺជាកំពូលតារាងបាល់ទាត់នារី [] នៅទីនោះអំណាចនៃការលក់ដែលក្រុមអូស្ត្រាលីធ្វើបាន ខុសពីអ្វីដែលយើងមិនទាន់មាននៅក្នុងនូវែលសេឡង់ជាមួយនឹងក្រុមជម្រើសជាតិនារីផ្ទាល់។ ដូច្នេះយើងត្រូវការបង្កើនការលក់ឱ្យច្រើនជាងនេះបន្ថែមទៀតនៅសប្តាហ៍បន្ទាប់។»។ អ្នកស្រី Bareman បាននិយាយបែបនេះ។ សំបុត្រប្រមាណជាង ១លានសន្លឹកសម្រាប់ FIFA Womens World Cup 2023 ត្រូវបានលក់សម្រាប់ការប្រកួតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ការប្រកួតដែលខិតជិតមកដល់ នឹងជួយឱ្យការប្រកួតបាល់ទាត់នារីមួយនេះ ក្លាយជាការប្រកួតមានមនុស្សចូលទស្សនា និងតាមដានច្រើនឡើងវិញ។ ប្រទេសនូវែលសេឡង់ នឹងត្រូវទទួលរៀបចំការប្រកួតចំនួន ២៩ប្រកួតពីការប្រកួតចំនួន ៦៤ប្រកួត ហើយពួកគេបានលក់សំបុត្របានប្រមាណចំនួន ២៥០,០០០សម្លឹកសម្រាប់ការប្រកួតទាំងនោះ។ ក្រុមជម្រើសជាតិអូស្ត្រាលីនារី ជាក្រុមដែលត្រូវបានគេរំពឹងថានឹងទទួលបានចំនួនអ្នកគាំទ្រចូលទស្សនាច្រើនជាងគេនៅក្នុងការប្រកួត ដោយអាចតាមស្មើក្រុមបុរសនូវចំនួនអ្នកទស្សនានៅពេលដែលពួកគេបានឡើងទៅកាន់វគ្គជម្រុះ ១៦ក្រុម អំឡុងការប្រកួត World Cup ឆ្នាំ២០២២ នៅកាតា៕ | អ្នកស្រី Sarai Bareman ប្រធានប្រតិបត្តិសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បារម្ភពីការលក់សំបុត្រទស្សនាការប្រកួត FIFA World Cup 2023 ផ្នែកនារី នៅក្នុងប្រទេសនូវែលសេឡង់។ បារម្ភ ដ្បិតសហម្ចាស់ផ្ទះមួយនេះ មិនសូវមានការបញ្ជាទិញសំបុត្រច្រើនដូចអូស្ត្រាលី ដែលជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ភពលោកនារីឆ្នាំ២០២៣។ |
ស្រោមអនាម័យ និងសម្ភារប្រើប្រាស់ក្នុងបង្គន់មួយចំនួន ត្រូវបានគេប្រទះឃើញ អណ្តែតក្នុងប្រឡាយទឹក កាលពីសប្តាហ៍មុន ។ រូបភាពនេះ បានធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ បង្ហាញអារម្មណ៍ខ្ពើមរអើមជាខ្លាំង។ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Nation កម្មករបោសសម្អាតប្រចាំទីក្រុងបាងកក បានចុះទៅប្រមូលសំរាមទាំងអស់នោះពីក្នុងប្រឡាយទឹកស្អុយ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា។ បន្ទាប់ពីកិច្ចការប្រមូលបញ្ចប់រួចរាល់ អាជ្ញាធរថៃ បានដឹកនាំមន្ត្រីទៅស៊ើបសួរសណ្ឋាគារខាងលើ ដោយសម្គាល់តាមរយៈសម្ភាបង្គន់ ដែលបោះចោលក្នុងប្រឡាយទឹកស្អុយនោះ។ ដោយពុំបានជួបផ្ទាល់ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ អាជ្ញាធរថៃ បានសួរសំណួរទៅកាន់បុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារនេះ។ ពួកគេ បានបញ្ជាក់ថា សណ្ឋាគារ ជាធម្មតាជួលក្រុមហ៊ុនមួយ ដើម្បីឲ្យមកប្រមូលសំរាមដូចជា ស្រោមអនាម័យ និងសម្ភាប្រើប្រាស់ក្នុងបង្គន់ ពីធុងផ្ទុកសំរាមខ្លួន។ បុគ្គលិកសណ្ឋាគារនោះ អះអាងទៀតថា កម្មករប្រមូលសំរាម ដែលសណ្ឋាគារខ្លួនជួល បានចុះមកប្រមែប្រមូលសំរាមពេលចុងក្រោយ កាលពីថ្ងៃសៅរ៍ ទី១៥ មិថុនា។ ទោះបីជាបែបនេះក្តី ដោយសារតែសំរាមទាំងនោះ ត្រូវបានរកឃើញថា ចាក់ចូលទៅក្នុងប្រឡាយទឹក អាជ្ញាធរ បានសម្រេចដាក់ពិន័យជាប្រាក់ ១ម៉ឺនបាត សម្រាប់ការបោះចោលសំរាមមិនត្រឹមត្រូវ ដែលល្មើសនឹងច្បាប់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការសម្អាត ឆ្នាំ១៩៩២របស់ថៃ។ ក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារខាងលើ បានចេញមុខសុំទោសចំពោះអ្វីដែលបានកើតឡើង៕ | រដ្ឋបាលក្រុងបាងកក បានដាក់ពិន័យជាលុយ ១ម៉ឺនបាត (៣២០ដុល្លារ) លើសណ្ឋាគារមួយកន្លែង ក្នុងតំបន់ Charansanitwongse ក្រោយពីរកឃើញថា សណ្ឋាគារនេះ បានបោះចោលស្រោមអនាម័យដែលប្រើរួច និងសម្ភារបង្គន់ ដោយមិនត្រឹមត្រូវ ចូលទៅក្នុងប្រឡាយទឹក។ |
ពីមូលដ្ឋានទ័ពម៉ារីននៅទីក្រុងឆាវចូវខេត្តគ័ងតុងនៅថ្ងៃទី ១៣ ខែតុលា លោក ស៊ី ជិនភីង បានទទូចឲ្យកងម៉ារីនពង្រឹងសមត្ថភាពប្រយុទ្ធដើម្បីប្រែក្លាយជាកងទ័ពដ៏មានឥទ្ធិពលមួយ ដែលអាចប្រតិបត្តិការឆ្លើយតបលឿនរហ័ស និងមានសមត្ថភាពប្រយុទ្ធក្រោមលក្ខខណ្ឌអាកាសធាតុគ្រប់បែបយ៉ាង។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោកប្រធានាធិបតី ស៊ី និយាយដូច្នេះថា៖«ផ្តោតការគិតនិងថាមពលអ្នកលើការត្រៀមលក្ខណៈទៅធ្វើសង្គ្រាម ហើយត្រូវតែត្រៀមទប់ទល់គ្រោះថ្នាក់ជានិច្ច»។ លោក ស៊ី ដែលជាប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិនដែរនោះ បានប្រាប់កងម៉ារីនទៀតថា ពួកគេ មានការទទួលខុសត្រូវសំខាន់ក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាព ព្រមទាំងផលប្រយោជន៍លំហសមុទ្ររបស់ប្រទេស ក៏ដូចជាផលប្រយោជន៍នៅបរទេសផងដែរ។ ទន្ទឹមនេះ លោកប្រធានាធិបតីសង្កត់ធ្ងន់ពីភាពចាំបាច់សម្រាប់កងម៉ារីនចិនក្នុងការធ្វើការជិតស្និទ្ធបន្ថែមទៀតជាមួយកងកម្លាំងដទៃទៀតរបស់កងទ័ពរំដោះប្រជាជនចិន ហើយធ្វើសមាហរណកម្មស៊ីជម្រៅឲ្យប្រែក្លាយជាប្រព័ន្ធប្រតិបត្តិការួម។ ទស្សនកិច្ចរបស់លោកស៊ីក្នុងមូលដ្ឋានទ័ពនេះ ធ្វើឡើងខណៈភាពតានតឹងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក ។ ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ប្តេជ្ញាប្រើកម្លាំងយោធាបើចាំបាច់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅថ្ងៃទី១៣ ខែតុលាថា ក្រុងប៉េកាំង នឹងវាយបកឆ្លើយតបនឹងរបាយការណ៍ដែលថា សភាអាមេរិកកំពុងត្រួតពិនិត្យលើកិច្ចព្រមព្រៀងចំនួន៣ផ្គត់ផ្គង់សព្វាវុធទំនើបៗឲ្យតៃវ៉ាន់។ «សហរដ្ឋអាមេរិក គួរលុបចោលភ្លាមៗនូវគម្រោងលក់អាវុធឲ្យតៃវ៉ាន់ បញ្ឈប់កិច្ចព្រមព្រៀងលក់អាវុធណាៗទាំងអស់ និងកាត់ចំណងទាក់ទងយោធាជាមួយតៃវ៉ាន់»។ លោក Zhao លើកឡើងបែបនេះ៕ | ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់ឲ្យកងម៉ារីននៃកងទ័ពជើងទឹករំដោះប្រជាជនចិនពង្រឹងសមត្ថភាពធ្វើសង្គ្រាម និងត្រៀមលក្ខណៈទប់ទល់គ្រោះថ្នាក់ជានិច្ច។ លោក ស៊ី ណែនាំបែបនេះអំឡុងទស្សនកិច្ចថ្ងៃទី២របស់លោកក្នុងខេត្តគ័ងតុងភាគខាងត្បូងប្រទេស។ |
ការឡើងថ្លៃប្រាក់ដុល្លារបានជះឥទ្ធិពលដល់វិស័យនាំចេញរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍។ ការឡើងថ្លៃប្រាក់ដុល្លារក្នុងពេលថ្មីៗនេះ ធៀបនឹងប្រាក់អឺរ៉ូ និងរូបិយបណ្ណដទៃទៀត បានធ្វើឲ្យការនាំចេញផលិតផលសម្លៀកបំពាក់ពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបធ្លាក់ចុះ។ វាក៏បានកាត់បន្ថយនូវពាណិជ្ជកម្មទេសចរណ៍ ពីព្រោះវាបានធ្វើឲ្យការធ្វើដំណើរមកកាន់កម្ពុជាកាន់តែថ្លៃជាងមុនភ្ញៀវដែលមិនមែនមកពីប្រទេសចាយប្រាក់ដុល្លារ។ ការអាស្រ័យហាងឆេងលុយដុល្លារ គឺអាចបង្កហានិភ័យដល់ម៉ាក្រូសេដ្ឋកិច្ច ហើយវាប៉ះពាល់ដល់វិស័យការងាររបស់កម្ពុជា។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកស្ដីពីអនាគតការងារនៅប្រទេសកម្ពុជា៖តំណភ្ជាប់ទៅនឹងសេដ្ឋកិច្ចនាថ្ងៃខាងមុខ ដែលចេញផ្សាយនៅថ្ងៃទី១៩ខែវិច្ឆិកា។ «កម្ពុជាគួរចាត់វិធានការដណ្ដើមមកវិញនូវភាពបត់បែននៃអត្រាប្ដូរប្រាក់ និងឯករាជ្យភាពគោលនយោបាយរូបិយវត្ថុ ដើម្បីការពារការងារពីភាពប្រែប្រួលនៃប្រាក់ដុល្លារអាមេរិក និងហានិភ័យម៉ាក្រូសេដ្ឋកិច្ច»។ របាយការណ៍ធនាគារពិភពលោកគូសបញ្ជាក់យ៉ាងដូចនេះ។ អ្នកធ្វើគោលនយោបាយនៅកម្ពុជា អាចពិចារណាបង្កើតយុទ្ធសាស្ត្របដិដុល្លាររូបនីយកម្ម ដែលឈរលើមូលដ្ឋានទីផ្សារដើម្បីដណ្ដើមមកវិញបន្តិចម្ដងៗនូវស្វ័យភាពគោលនយោបាយរូបិយវត្ថុ។ នេះបើតាមរបាយការណ៍ខាងលើនេះ មុននឹងបន្ថែមថា អ្នកធ្វើនយោបាយត្រូវលើកទឹកចិត្តដល់ការវិនិយោគឯកជន និងការផ្ដល់ឥណទាន សម្រាប់ការវិនិយោគ ក្រៅពីវិស័យសំណង់និងអចលនទ្រព្យដែលជាវិស័យងាយមានអស្ថិរភាព ហើយបង្កើតការងារតិចជាងវិស័យនាំចេញ។ អ្នកជំនាញសេដ្ឋកិច្ច តាមរយៈរបាយការណ៍ខាងលើនេះ បានចង្អុលបង្ហាញគោលនយោបាយមួយចំនួនដើម្បីទប់ទល់នឹងកម្រិតដុល្លាររូបនីយកម្ម។ អ្នកធ្វើគោលនយោបាយអាចដាក់ចេញយុទ្ធនាការទទួលស្គាល់ជាសាធារណៈដល់ក្រុមហ៊ុនណាដែលបើកប្រាក់ខែជាប្រាក់រៀល។ កម្ពុជាអាចអនុម័តយុទ្ធសាស្ត្របដិដុល្លាររូបនីយកម្ម តាមរយៈការបង្កើនបន្តិចម្ដងៗនូវប្រាក់បម្រុងជាលក្ខខណ្ឌតម្រូវសម្រាប់ការតម្កល់បញ្ញើជាប្រាក់ដុល្លារ និងកាត់បន្ថយអត្រាការប្រាក់គោលនសប្រាក់ ដើម្បីបង្កើនកម្ចីជារូបិយបណ្ណជាតិ។ រដ្ឋាភិបាលអាចពិចារណាបង្កើតទីផ្សារបំណុលក្នុងស្រុក និងចាប់ផ្ដើមចេញបណ្ណបំណុលរដ្ឋ៕ | កម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ឬមានន័យថាសេដ្ឋកិច្ចកម្ពុជាភ្ជាប់វាសនាទៅនឹងប្រាក់ដុល្លារអាមេរិកខ្លាំង។ ចំណែកប្រាក់ដុល្លារក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានអះអាងនាពេលកន្លងមកថា មានប្រមាណ ៨០ភាគរយឯណោះ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.