text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ប្រទេសចំនួន៣ មានចំនួនអ្នកទិញសំបុត្រច្រើនជាងគេបំផុត ក្នុងចំណោមសំបុត្រដែលបានលក់អស់ជាង ២,៨៩លានសំបុត្រ ក្នុងនោះប្រទេសកាតាផ្ទាល់តែម្តង ខណៈអាម៉េរិកនៅលំដាប់លេខ២ និងលេខ៣ អារ៉ាប៊ីសាអូឌីត។ នេះបើតាមប្រធានផ្នែកប្រតិបត្តិការ World Cup លោក Colin Smith ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងដូហារនៅថ្ងៃទី១៧ ខែតុលា។ បើតាមការអះអាងដដែលពីសំណាក់លោក Infantino ប្រធាន FIFA តាមរយៈពេលវីដេអូបង្ហោះក្នុងសន្និសីទកាសារព័ត៌មាននោះ កញ្ចប់បដិសណ្ឋារកិច្ចចំនួន ២៤០,០០០កញ្ចប់ ត្រូវបានលក់អស់គ្មានសល់សម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ដែលមានរយៈពេលជិត១ខែ។ ព្រឹត្តិការណ៍ World Cup ធ្វើឡើងនៅប្រទេសកាតា ជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ក្នុងតំបន់មជ្ឈឹមបូពា៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ។ កាតាជាប្រទេសតូចមួយស្ថិតនៅតាមតំបន់ឈូងសមុទ្រអារ៉ាប់ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលរំពឹងថានឹងមានអ្នកទស្សនាមកពីជុំវិញពិភពលោកជាង ១,២លាននាក់។ អ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀតត្រូវបានរំពឹងថានឹងស្នាក់នៅតាមប្រទេសដែលនៅជាប់នឹងប្រទេសកាតា ដូចជា អេម៊ីរ៉ាត់អារ៉ាប់រួម ខណៈដែលអ្នកទេសចរណ៍ទាំងនោះនឹងធ្វើដំណើរដោយហោះត្រង់ពីទីក្រុងឌូបៃទៅទីក្រុងដូហារដើម្បីទស្សនាការប្រកួតតាមការកំណត់។ មកដល់ពេលនេះបន្ទប់ស្នាក់នៅពេលយប់ ជាង ២លានបន្ទប់ត្រូវបានកក់អស់ ហើយ ស្របពេលកាតាក៏កំពុងត្រៀមបន្ថែមចំនួនបន្ទប់ស្នាក់នៅជាង ៣ម៉ឺនបន្ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរណ៍រយៈពេលចុងក្រោយនៃការលក់សំបុត្រ។ នេះជាអ្វីដែលលោក Yasir Al Jamal ជាអគ្គនាយកនៃគណៈកម្មាធិការៀបចំការប្រកួតនៅកាតាបាននិយាយ។ គួរបញ្ជាក់ដែរថា សម្រាប់ក្រុមបុគ្គលិក មន្ត្រីនៃការប្រកួត ភ្ញៀវសំខាន់ៗនៃ FIFA និងក្រុមកីឡាករ ភាគច្រើនត្រូវបានអ្នករៀបចំកម្មវិធីប្រកួត បានត្រៀមបន្ទប់សណ្ឋាគាជាង ៨០ភាគរយក្នុងប្រទេសកាតា សម្រាប់ពួកគេស្នាក់នៅអំឡុងការប្រកួត៕ | សំបុត្រចូលរួមទស្សនាការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតាលក់ដាច់ជិត៣លានសំបុត្រហើយ គិតត្រឹមថ្ងៃទី១៧ ខែតុលា។ នេះបើតាមសម្តីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅមុនការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិការ។ |
ប្រទេសថៃមានទីផ្សារអចលនទ្រព្យដែលមានភាពចាស់ទុំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ទីផ្សារប្រទេសនេះត្រូវបានគេមើលឃើញថាអាចធានាបានស្ថេរភាពមានទំហំនៃការវិនិយោគ និងចំនួនគម្រោងអភិវឌ្ឍន៍ថ្មីៗដ៏ច្រើន។ នៅពេលបច្ចុប្បន្នវិនិយោគិនជាច្រើននៅតែយល់ឃើញថាការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានហានិភ័យខ្ពស់។ ប៉ុន្តែគេក៏ជឿថាកម្ពុជាជាទីតាំងល្អការវិនិយោគនឹងទទួលបានផល ចំណេញលឿន ជាមួយអត្រាចំណេញខ្ពស់ជាងប្រទេសថៃ ហើយតម្លៃអចលនទ្រព្យថែមទាំងនៅមាន កម្រិតទាបជាងប្រទេសជិតខាងនៅឡើយ។ ប៉ុន្ដែតើទីផ្សារទាំងពីរមានលក្ខណៈខុសគ្នាដូចម្តេច? ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយលោក Sopon Pornchokchai ដែលជាប្រធាន ក្រុមហ៊ុន Fiabci-Thai និងជាសមាជិកក្រុមប្រឹក្សាអចលនទ្រព្យ Asean Real Estate Network Alliance។ លោកក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Agency for Real Estate Affairs នៅប្រទេសថៃផងដែរ។ តើអ្វីជាចំណុចដូចគ្នា និងភាពខុសគ្នារវាងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា? តើប្រទេសកម្ពុជាកំពុងដើរតាមលំនាំនៃការអភិវឌ្ឍរបស់ថៃកាលពីអតីតកាលមែនឬទេ? ចម្លើយ៖ នៅក្នុងឆ្នាំ២០០៩ខ្ញុំបានធ្វើការស្ទង់មតិមួយនៅរាជធានីភ្នំពេញ។ ខ្ញុំបានរកឃើញថាប្រភេទផ្ទះអាជីវកម្មគឺជាទីផ្សារលំនៅដ្ឋានដ៏ធំដែលវាមានលក្ខណៈស្រដៀងនឹងប្រទេសថៃក្នុងឆ្នាំ ១៩៨២ ។ នៅឆ្នាំ២០១៥ខ្ញុំបានធ្វើការស្រាវជ្រាវមួយទៀត ហើយបានរកឃើញថាខុនដូមានរហូតដល់មួយភាគបីនៃទីផ្សារលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ ចំណែកនៅទីក្រុងបាងកកចំនួនខុនដូមានពាក់កណ្តាលនៃទីផ្សារលំនៅដ្ឋានទាំងមូល។ ប៉ុន្តែសព្វថ្ងៃនេះខុនដូនៅកម្ពុជាអាចនឹងមានប្រហែល៥០%នៃទីផ្សារលំនៅដ្ឋានជាផ្លូវការ។ ចំណែកនៅទីក្រុងបាងកកវិញខ្ញុំគិតថាខុនដូមានប្រហែល៦០%។ ជាក់ស្តែងប្រទេសកម្ពុជាកំពុងតែមានភាពស្រដៀងគ្នាទៅនឹងទីក្រុងបាងកកដែរ ប៉ុន្តែកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីជំរុញកំណើន។ តើអ្វីជាភាពខ្លាំង និងភាពខ្សោយនៃទីផ្សារអចលនទ្រព្យកម្ពុជា? ចម្លើយ៖ ចំណុចខ្លាំងរបស់កម្ពុជាគឺកម្ពុជាមានសេដ្ឋកិច្ចរឹងមាំជាងមុន។ អចលនទ្រព្យមានតម្លៃសមរម្យដែលធ្វើឲ្យប្រជាជនមានលទ្ធភាពទិញបាន។ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគពីក្រៅប្រទេសជាច្រើនជាពិសេសវិនិយោគិនពីប្រទេសចិន។ ជាការពិតណាស់វិនិយោគិនចិនប្រហែលជានឹងគ្របដណ្ដប់លើទីផ្សារទាំងមូលហើយខ្ញុំគិតថានេះអាចជាការគំរាមកំហែងដល់លទ្ធភាពចំណាយក្នុងរយៈពេលវែង។ ចំណុចនេះមានន័យថាតម្លៃអចលនទ្រព្យអាចឡើងខ្ពស់ដែលធ្វើឲ្យអ្នកក្នុងស្រុកមិនមានលទ្ធភាពទិញបាននៅពេលអនាគត។ តើលោកយល់បែបណា ចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងរយៈ ៥ ទៅ ១០ ឆ្នាំខាងមុខ? ចម្លើយ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ានគឺពឹងផ្អែកលើការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តនោះប្រទេសកម្ពុជាអាចមានផលប៉ះពាល់មួយចំនួនដែរ។ ទោះយ៉ាងណាក៏ដោយប្រសិនបើប្រទេសចិននៅមានសេដ្ឋកិច្ចរឹងមាំនោះមានន័យថាប្រទេសកម្ពុជានឹងបន្តមានភាពរីកចម្រើនរបស់ខ្លួនបន្ថែមទៀត។ កក្តាដ៏សំខាន់មួយទៀតគឺវិស័យទេសចរណ៍កម្ពុជាមានកំណើនភ្ញៀវទេសចរដ៏ច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯជើងហោះហើរដោយផ្ទាល់បានពង្រីកថែមនៅកម្ពុជាយើងអាចរំពឹងថាវានឹងផ្តល់ការងារកាន់តែច្រើនថែមទៀតនៅក្នុងវិស័យនេះ។ តើលោកអាចអាចប្រាប់បានទេ ថាតើទីផ្សារអចលនទ្រព្យនៅប្រទេសថៃមានលក្ខណៈដូចម្ដេច? ចម្លើយ៖ ទីផ្សារអចលនទ្រព្យនៅប្រទេសថៃនៅតែមានកំណើន ប៉ុន្តែហាក់មានភាពមិនច្បាស់លាស់មួយចំនួនដោយសារតែស្ថានភាពនយោបាយមិនអំណោយផល។ វិស័យទេសចរណ៍គឺជាផ្នែកមួយ ដ៏សំខាន់បំផុតសម្រាប់ថៃ។ អ្នកទិញដែលជាជនបរទេសគឺជាផ្នែកមួយដ៏ធំនៃទីផ្សារ ដែលគ្របដណ្ដប់ប្រមាណ២០%នៃតម្រូវការទាំងអស់។ ផ្សារទំនើប ហាងលក់ទំនិញ និងសណ្ឋាគារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ។ អចលនទ្រព្យបែបឧស្សាហកម្មក៏កំពុងតែរីកដុះដាលនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើតនៃ ប្រទេសនេះ។ អចលនទ្រព្យបែបលំនៅដ្ឋានមានចំនួនច្រើន ដែលគ្រប់គ្រងរហូតដល់ ៧០% នៃទីផ្សារ។ បច្ចុប្បន្ននេះ ផ្ទះជាង ៤៥០,០០០ ខ្នង មាននៅក្នុងទីផ្សារ ដែលមានតម្លៃសរុបខ្ទង់ ៤១ ពាន់លានដុល្លារ។ ទាក់ទងតម្លៃផ្ទះនៅក្នុងទីក្រុងបាងកក ផ្ទះមានតម្លៃជាមធ្យម ១៣៧,០០០ ដុល្លារក្នុងមួយយូនីត។ តើលោកមើលឃើញថាទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃនឹងផ្លាស់ប្តូរដូចម្តេចក្នុងរយៈពេល ៥ ទៅ ១០ ខាងមុខ? ទាក់ទងនឹងការផ្គត់ផ្គង់លំនៅដ្ឋានខ្ញុំរំពឹងថាការផ្គត់ផ្គង់អាចកើនឡើងជាមធ្យម៣%ក្នុងមួយឆ្នាំ។ ចំណែកតម្លៃវិញតម្លៃខុនដូខ្ពស់អាចកើន៥%ឬ៦%ក្នុងមួយឆ្នាំ។ ប៉ុន្តែសម្រាប់អគារ លំនៅដ្ឋានកម្ពស់ទាបអាចផលចំណេញអាចមានត្រឹម២%ប៉ុណ្ណោះ។ សម្រាប់អចលនទ្រព្យបែបពាណិជ្ជកម្មខ្ញុំយល់ថាតំបន់ជិតព្រំប្រទល់ជាមួយប្រទេសកម្ពុជានឹងមានសក្តានុពលក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ៕ ដកស្រង់ពី៖ Realestate.com.kh | ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យល្អប្រសើរជាមួយកំណើននៃការសាងសង់រីកដុះដាលនៅទូទាំងប្រទេស ប៉ុន្តែវិស័យនេះក៏នៅតែមើលឃើញថាមានគម្លាតឆ្ងាយនៅឡើយពីទីផ្សារនៅប្រទេសជិតខាង។ |
ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសអនុវត្តតាមមាត្រា៥០ សន្ធិសញ្ញា Lisbon អធិការបតីអាល្លឺម៉ង់ Angela Merkel ក៏ចេញមកបដិសេធការទាមទាររបស់នាយករដ្ឋមន្ត្រី Theresa May ដែលចង់ចរចាលែងលះគ្នាផង និងចង់ចរចាលើទំនាក់ទំនងទ្វេភាគីចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបផងក្នុងពេលដំណាលគ្នា។ អធិការបតីអាល្លឺម៉ង់ ចង់ឲ្យសហភាពអឺរ៉ុប និងអង់គ្លេស ផ្ដោតតែលើរឿងលែងលះគ្នាសិន ចាំនិយាយរឿងផ្សេងទៀតតាមក្រោយ។ ក្នុងលិខិតជូនដំណឹងកម្រាស់៦ទំព័រផ្ញើជូនលោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្ត្រី May លើកឡើងថា វាជារឿងចំបាច់ដែលភាគីទាំងពីរចរចាលើទំនាក់ទំនងទ្វេភាគីនៅពេលអនាគត ទន្ទឹមគ្នានឹងការចរចាស្ដីពីការដកខ្លួនរបស់ចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងអង់គ្លេស គឺជាចំណុចសំខាន់នៃរឿងលែងលះនេះ ដ្បិតអង់គ្លេសនៅតែចង់បន្តប្រើប្រាស់ទីផ្សារអឺរ៉ុប ដែលមានអតិថិជនយ៉ាងច្រើន។ យ៉ាងណាមិញ អធិការបតី Merkel និយាយថា ការចរចាលើលក្ខខណ្ឌលែងលះដែលអនុវត្តតាមមាត្រា៥០ សន្ធិសញ្ញា Lisbon ត្រូវធ្វើដំណើរទៅមុនការចរចានៃទំនាក់ទំនងពាណិជ្ជកម្ម ដែលអាចធ្វើឡើងភ្លាមៗក្រោយការចរចាលែងលះចេញលទ្ធផល។ បើតាម Guardian ពីរដ្ឋធានីបែរឡាំង លោកស្រី Merkel បញ្ជាក់ថា ការចរចា នឹងផ្ដោតសំខាន់លើលក្ខខណ្ឌដើម្បីផ្ដាច់ទំនាក់ទំនងជាមួយអង់គ្លេស បន្ទាប់មកត្រូវរកពេលវេលាដើម្បីផ្ដើមការចរចាសម្រាប់រឿងអនាគតបន្តទៀត។ តាមពិតទៅ ការចាកចេញរបស់ចក្រភអង់គ្លេស មិនមែនជារឿងដែលគេឯងចង់ឲ្យកើតឡើងឡើយ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk ព្រមានថា មិនមានអ្នកណាឈ្នះក្នុងការលែងលះនេះឡើយ ហើយ២ឆ្នាំនៃការចរចា គឺជាពេលវេលាដែលមិនច្បាស់លាស់ និងពិបាកគ្រប់គ្រង។ ជាមួយការសោកស្ដាយពេលទទួលលិខិតលែងលះ លោក Tusk បន្តថា មិនចាំបាច់ធ្វើជាសប្បាយចិត្តអ្វីឡើយ ហើយប្រជាជនអឺរ៉ុបភាគច្រើន និងប្រជជនអង់គ្លេសជិតពាក់កណ្ដាល សុទ្ធតែមិនចង់ចែកផ្លូវគ្នាទេ។ យ៉ងណាក្ដី អង់គ្លេសអនុវត្តតាមមាត្រា៥០ សន្ធិសញ្ញា Lisbon ទៅហើយ។ ២ឆ្នាំបន្ទាប់ពីនេះ គឺជារយៈពេលចរចាដើម្បីលទ្ធផលដែលគ្រប់គ្នាសុទ្ធតែអាចទទួលយកបាន។ លទ្ធផលនៃការចរចានេះ នឹងកំណត់វាសនាចក្រភពអង់គ្លេស ដែលមានទំហំសេដ្ឋកិច្ច២,៦ ទ្រីលានដុល្លារ និងជាមហាអំណាចនុយក្លេអ៊ែរទៀតផង។ នេះ ក៏ជាការវាយប្រហារយ៉ាងខ្លាំងលើសហភាពអឺរ៉ុបផងដែរ ខណៈដែលនាយករដ្ឋមន្ត្រី May ប្រកាសហើយថា មកដល់ចំណុចនេះ គឺគ្មានផ្លូវបកក្រោយឡើយ៕ | អធិការបតីអាល្លឺម៉ង់ Angela Merkel បានទាត់ចោលលក្ខខណ្ឌសំខាន់នៃការចរចាលើការចាកចេញពីសហភាពអឺរ៉ុប ដែលទាមទារដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May ក្នុងលិខិតជូនដំណឹងចាកចេញផ្ញើឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប។ នាយករដ្ឋមន្ត្រី May ចង់បានការចរចាលែងលះនេះ ធ្វើឡើងព្រមគ្នាជាមួយនឹងការកំណត់វាសនាទំនាក់ទំនងទ្វេភាគីអង់គ្លេស និងសហភាពអឺរ៉ុបតែម្ដង។ ប៉ុន្តែលោកស្រី Merkel មិនព្រមឡើយ ដោយចង់ឲ្យផ្ដោតតែលើរឿងការចរចាចែកផ្លូវគ្នាជាមុនសិន។ |
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា និន្នាការសេដ្ឋកិច្ចឌីជីថល បានលេចរូបរាងជាបណ្ដើរៗ ដែលបានបង្កើតជាសកម្មភាពធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា។ សេដ្ឋកិច្ចឌីជីថល បានជំរុញឲ្យអតិជនសម្របខ្លួន ប្រើប្រាស់នូវបច្ចេកវិទ្យានានាផងដែរ។ ស្ថិតនៅក្នុងបរិបទនេះ កម្ពុជាមិនទាន់មានយន្តការជាក់លាក់ក្នុងការប្រមូលចំណូលសារពើរពន្ធ ពីប្រតិបត្តិការពារណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះ កំពុងត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសកលលោក និងតំបន់។ សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា៖ «បណ្ដាញ និងបច្ចេកវិទ្យាឌីជីថល បានបង្កើតឲ្យមាន វិសាលភាពនិងស្ថានភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើមានការផ្លាស់ប្ដូរ ពីការធ្វើពាណិជ្ជកម្មតាមបែបប្របៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្ដាញអ៊ីនធឺណិត។ បរិបទថ្មីនេះ តម្រូវឲ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញាត្តិពាក់ព័ន្ធផ្សេងៗ ឲ្យស្របទៅតាមនិន្នាការនេះ ដើម្បីចាប់យកឳកាស ជំរុញការរិកចម្រើននៃទីផ្សារធុរកិច្ចបច្ចកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជា កាត់បន្ថយនូវហានិភ័យដែលអាចកើតមានជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ»។ រដ្ឋាភិបាលនឹងបង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ ( Techo Startup Center) ដែលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដោតលើការពង្រឹងសហគ្រិនភាព តាមរយៈការបង្កើត និងបណ្ដុះបណ្ដាលធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេវិទ្យា,ការផ្សារភ្ជាប់បណ្ដាញការងារ, ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន។ ជាពិសេសជំរុញដល់ការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចមានឱកាសចាប់យកវិស័យសេដ្ឋកិច្ច តាមបែបបច្ចេកវិទ្យានេះ៕ | ភ្នំពេញ៖ កម្ពុជាកំពុងសិក្សាយន្តការប្រមូលចំណូលសារពើរពន្ធពីប្រតិបត្តិការពារណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ( E-tax) ដើម្បីឲ្យស្របតាមគោលដៅសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ |
ការបើកសន្និបាតនេះ គឺគណបក្សលើកយកពីសមិទ្ធផលការងារ និងបញ្ហាដែលបានដោះស្រាយកន្លងមក ក៏ដូចជាផ្សព្វផ្សាយពីស្ថានភាពនយោបាយ ដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជនតាមបណ្តាក្រសួង-ស្ថាប័ន ទូទាំងប្រទេស។ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំសន្និបាតនេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនា ជាង២០០០នាក់។សន្និបាតនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ៕ | ភ្នំពេញ៖ គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កំពុងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន នៅថ្ងៃទី២១ ធ្នូនេះ។ |
អ្នកគួរតែពិសារតិច ប៉ុន្តែចែកជាច្រើនពេល ទើបអាចធ្វើឲ្យក្រពះអ្នកងាយស្រួលរំលាយអាហារ។ ដូចនេះ សុខភាពអ្នកក៏ល្អតាមនោះដែរ ដោយងាយស្រួលជាសះស្បើយបាន។ អ្នកមិនគួរពិសារប្រៃឡើយ ហើយក៏មិនអាចញ៉ាំអាហារដែលឆៅដែរ ព្រោះអាហារទាំងពីរប្រភេទនេះអាចធ្វើឲ្យសុខភាពអ្នកងាយជួបនឹងបញ្ហាណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ក្នុងរយៈពេលកន្លះខែក្រោយសម្រាលរួច អ្នកមិនគួរញ៉ាំត្រី និងសាច់ឡើយ ដោយគួរតែពិសារគ្រឿងក្នុងឲ្យបានច្រើន ព្រោះរាងកាយដ៏នឿយហត់របស់អ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមពីត្រី និងសាច់បានឡើយ ដោយអាចធ្វើឲ្យរាងកាយអ្នករងសម្ពាធខ្លាំង។ ដូចនេះ អ្នកអាចបរិភោគត្រី និងសាច់ក្នុងអាទិត្យទី៣ក្រោយសម្រាលរួច។ អាហាររបស់អ្នកគួរតែពិសារអាហារដែលមានប្រូតេអ៊ីនខ្ពស់ ហើយខ្លាញ់ទាប ទើបអាចរក្សាសុខភាពអ្នកបានល្អ និងឆាប់រឹងមាំឡើងវិញ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើ ទើបរាងកាយអ្នកឆាប់វិលត្រឡប់ដូចដើមវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh | អាហារពិតជាសំខាន់សម្រាប់អ្នកម្តាយដែលទើបតែសម្រាលរួច ព្រោះបើពិសារខុស អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ដូចនេះ តើគួរតែប្រយ័ត្នពីអ្វីខ្លះទៅ? |
លោក ម៉ឹង ហុងវៃ ជាជនជាតិចិនទីមួយ ដែលកាន់តំណែងប្រធានប៉ូលិសអន្តរជាតិ។ ភរិយារបស់លោកបានទាក់ទងទៅកាន់ប៉ូលិសនៅទីក្រុងលីយ៉ុង ដែលជាទីស្នាក់ការរបស់ Interpol បន្ទាប់ពីបាត់ដំណឹងពីស្វាមីរបស់ខ្លួនតាំងពីថ្ងៃទី២៩ ខែកញ្ញាមក។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីដែលពាក់ព័ន្ធការស៊ើបអង្កេតនេះអះអាងថា តាមការសន្និដ្ឋានបឋមរបស់អ្នកស៊ើបអង្កេតលោកខាងលិច គឺលោក ម៉ឹង ទំនងជាធ្វើឲ្យអាជ្ញាធរចិនទាស់ចិត្ត ទើបត្រូវឃាត់ខ្លួនតែម្ដង។ នេះមិនមែនជាលើកទីមួយឡើយ ដែលមន្ត្រីជាន់ខ្ពស់ចិនបាត់ដំណឹងសូន្យឈឹងបែបនេះ រហូតដល់ពេលលើសមួយសប្ដាហ៍ ឬរាប់ខែក៏មាន។ ព័ត៌មានពាក់ព័ន្ធការឃាត់ខ្លួន ច្រើនត្រូវបានអាជ្ញាធរចិនបញ្ចេញក្រោយការស៊ើបអង្កេតរបស់ខ្លួន ហើយច្រើនទាក់ទងអំពើពុករលួយ។ ករណីនេះ ទំនងជាអាចកើតឡើងលើលោក ម៉ឹង ផងដែរ។ សារព័ត៌មានហុងកុង South China Morning Post ដែលបានស្រង់ប្រភពមិនបញ្ចេញឈ្មោះ ផ្សាយថា លោក ម៉ឹង ជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ក្រុងប៉េកាំងផងនោះ ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរចិន ពេលទៅដល់ចិនភ្លាមៗ។ ប្រភពព័ត៌មានដដែល មិនបានបញ្ជាក់ទេថា លោក ម៉ឹង ត្រូវបានស៊ើបអង្កេតលើសំណុំរឿងអ្វី ឬត្រូវបានឃុំខ្លួននៅទីណាឡើយ ឯមន្ត្រីចិនក៏មិននិយាយអ្វីពីបញ្ហានេះនៅឡើយដែរ។ ពាក់ព័ន្ធការបាត់ខ្លួននេះ Interpol ដែលជាស្ថាប័នមានសមាជិក១៩២ប្រទេសនិយាយថា ខ្លួនទទួលបានព័ត៌មានពីការបាត់ខ្លួនរបស់លោក ម៉ឹង នេះហើយ។ ប៉ុន្តែ Interpol ក៏បញ្ជាក់ដែរថា នេះជាបញ្ហារវាងអាជ្ញាធរបារាំង និងចិន។ សូមបញ្ជាក់ដែរថា Intepol គឺជាអង្គការអន្តរជាតិដ៏ធំមួយ ដែលជាធម្មតាការងាររបស់អង្គការនេះផ្ដោតលើការស្វែងរកមនុស្សបាត់ខ្លួន ឬការតាមចាប់ជនល្មើស។ ប៉ុន្តែអង្គការនេះ មិនមានអំណាចផ្ទាល់ក្នុងការអនុវត្តការងាររបស់ខ្លួន ហើយពឹងផ្អែកលើប្រទេសសមាជិកវិញ។ លោក ម៉ឹង ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ចិន បានក្លាយជាប្រធាន Interpol នៅកាលពីឆ្នាំ២០១៦ ដែលកាលនោះក៏បង្កើតជាពាក្យរិះគន់ខ្លាំងពីអង្គការសិទ្ធិមនុស្ស៕ | ប៉ូលិសបារាំង កំពុងបើកការស៊ើបអង្កេតករណីបាត់ខ្លួនមេប៉ូលិសអន្តរជាតិ (Interpol) ដែលជាជនជាតិចិន ម៉ឹង ហុងវៃ (Meng Hongwei) ។ លោក ម៉ឹង ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរពីបារាំងទៅកាន់ដឹកដីកំណើតរបស់ខ្លួននៅចុងខែកញ្ញា។ សារព័ត៌មានហុងកុងផ្សាយថា លោក ម៉ឹង ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនបាត់ទៅហើយ។ |
តាមការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គម Facebook លោក Jain Weraphong បានសរសេរយ៉ាងខ្លីថា «ផ្សាររក្សាគម្លាតសុវត្ថិភាពនៅមីយ៉ាន់ម៉ា»។ បើតាមរូបភាពដែលបានបង្ហោះ អ្នកលក់ដូរ ត្រូវបានគេកំណត់ឲ្យស្ថិតនៅឆ្ងាយពីគ្នាប្រមាណពី ១ម៉ែត្រ ទៅ ២ម៉ែត្រ ដើម្បីរក្សាគម្លាតសុវត្ថិភាព និងការពារករណីឆ្លង COVID-19។ ការបង្ហោះរូបប៉ុន្មានសន្លឹកនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook ដោយខ្លះសរសើរថា ជាគំនិតល្អ ក្នុងការទប់ស្កាត់កូរ៉ូណាវីរុស ហើយខ្លះទៀតថែមទៀត ធៀបមីយ៉ាន់ម៉ាទៅនឹងប្រទេសមួយចំនួនជាដើម។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ មីយ៉ាន់ម៉ាមានករណី COVID-19 សរុបចំនួន ១២១ករណី ស្លាប់ ៥ករណី និងជាសះស្បើយចំនួន ៧ករណី។ ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅកម្ពុជា បានសរសេរថា ផ្សារនោះស្ថិតនៅក្នុងស្រុកសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ហើយមានការចែករំលែកតៗគ្នាទាំងយល់ច្រឡំ៕ | នាថ្ងៃទី២០ ខែមេសា ម្ចាស់គណនី Facebook ឈ្មោះ Jain Weraphong បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរមួយកន្លែង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេកំណត់ឲ្យអ្នកលក់ស្ថិតនៅឆ្ងាយពីគ្នា ឬកំណត់គម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ |
អាជ្ញាធរ បានចុះមកមើលស្ថានភាពលិចនេះដែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយអ្វីឡើយ ដែលធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពលំបាក។ ត្រង់ចំណុចនេះ អ្នកស្រី ណារី ប្រាប់ថា ការលក់ដូររបស់អ្នកស្រីត្រូវខាតបង់ជាងពាក់កណ្ដាល ព្រោះអត់ភ្ញៀវចូលទិញទំនិញ។ បន្ថែមពីនេះ គ្រួសារអ្នកស្រីត្រូវចំណាយលើថ្លៃប្រេង និងទឹកម៉ាស៊ីន ដើម្បីបូមទឹកចេញពីក្នុងផ្ទះផងដែរ។ អ្នកស្រីសំណូមរពរឱ្យអាជ្ញាធរ ពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន។ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ហ៊ា ហាវ បានឱ្យដឹងថា បញ្ហានេះអាជ្ញាធរបានខ្នះខ្នែងជួយដោះស្រាយដែរ ហើយលោកសន្យាថា នៅឆ្នាំក្រោយ នឹងជួយស្ដារប្រឡាយតាមដងផ្លូវ ដើម្បីបន្ធូរចរន្តទឹកឱ្យហូរបានលឿន។ តាមលោក ហ៊ា ហាវ ផ្ទះពលរដ្ឋប្រមាណ ៥០ខ្នង ក្នុងភូមិភ្ញាជ័យ ដែលជន់លិចដូច្នេះ។ យ៉ាងណា លោកចៅសង្កាត់បញ្ជាក់ថា បញ្ហានេះមិនអាចបន្ទោសតែអាជ្ញាធរម្ខាងបានទេ ពលរដ្ឋក៏មានចំណែកខុសដែរ។ ខុសព្រោះមិនបានរាយការណ៍ករណីក្រុមហ៊ុនចាក់ដី ឬម្ចាស់ដីខ្លះ ដែលលុបប្រព័ន្ធបង្ហូរទឹក ធ្វើឱ្យទឹកលិចយ៉ាងដូច្នេះ៕ សូមទស្សនា ស្ថានភាពទឹកភ្លៀងលិចផ្ទះពលរដ្ឋនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដូចតទៅនេះ៖ | សៀមរាប៖ ផ្ទះលក់ទំនិញរបស់អ្នកស្រី ណារី ដែលស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ បានលិចទឹកប្រមាណ៣ថ្ងៃមកហើយ ដោយសារភ្ញៀងបន្តធ្លាក់។ អ្នកស្រី ណារី ប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី បានរៀបចំជាធ្នើរកល់ទំនិញឱ្យផុតពីទឹក ដែលមានជម្រៅត្រឹមជង្គង់។ តាមការបញ្ជាក់ពីពលរដ្ឋរូបនេះ ទឹកចាប់ផ្តើមជ្រាបចូលផ្ទះ នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ដោយសារអត់មានប្រព័ន្ធបង្ហូរទឹកចេញ ហើយផ្ទះពលរដ្ឋខ្លះធ្វើបិទផ្លូវ ឬមិនបានដាក់ប្រព័ន្ធលូជាដើម។ |
លោក ឯម សូផាត បានបញ្ជាក់ថា គ.ជ.ប មិនទាន់ទទួលបានសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិនោះឡើយ ហើយម្យ៉ាងទៀត គ.ជ.ប រង់ចាំមើលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងសមាសភាពដែលដាក់ជំនួសមន្ត្រីរបស់ CNRP ដែលត្រូវបានរំលាយ។ ដោយបញ្ជាក់ត្រឹមតែក្របខណ្ឌឃុំ-សង្កាត់ លោក ឯម សូផាត បានលើកឡើងថា គ.ជ.ប កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់ជុំវិញការបែងចែកអាសនៈ៕ | លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ គ.ជ.ប នៅព្រឹកថ្ងៃសុក្រនេះ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កូតាគណបក្សសង្គ្រោះជាតិ នៅតែអាចបន្តការងាររបស់ខ្លួនជាប្រក្រតី។ |
ក្នុងយុទ្ធនាការស្ដារមុខមាត់ពុទ្ធសាសនាឡើងវិញ ប៉ូលិសថៃច្រើនជាង២០០នាក់បានឃាត់ព្រះកាយមន្ត្រីសង្ឃជាន់ខ្ពស់ក្នុងទីក្រុងបាងកក និងខេត្តនគរបឋម ក្នុងប្រតិបត្តិការវាយឆ្មក់នៅថ្ងៃទី២៤ ខែឧសភា។ កម្លាំងពិសេសថៃនៃនាយកដ្ឋានប្រឆាំងបទល្មើស ដែលមានដីកាចាប់ខ្លួនក្នុងដៃ បានចូលឆែកឆេរក្នុងវត្តចំនួន៥។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ក្នុងចំណោមព្រះសង្ឃដែលឃាត់ព្រះកាយមាន ព្រះ Buddha Isara ដែលគាំទ្រចលនាបិទទីក្រុងបាងកកកាលពីឆ្នាំ២០១៣-២០១៤ ត្រូវបានប៉ូលិសឃាត់ក្រោមបទចោទថា បានលួចកាំភ្លើងប៉ូលិសក្នុងពេលបាតុកម្ម។ មេគណក្រុងបាងកក ព្រះ Phrom Dilok ជាសមាជិកគណៈសង្ឃជាន់ខ្ពស់ ដែលជាស្ថាប័នគ្រប់គ្រងព្រះសង្ឃរបស់ថៃ ត្រូវបានចាប់ព្រះកាយដោយជាប់ពាក់ព័ន្ធក្នុងករណីកេងប្រវញ្ចបច្ច័យកសាងវត្ត។ ជំនួយការរបស់សង្ឃអង្គនេះ ក៏ត្រូវបានឃាត់ខ្លួនដែរ។ មន្ត្រីសង្ឃជាន់ខ្ពស់ពីរអង្គទៀត ព្រះ Sri Khunaporn និងព្រះ Wichit Thammaporn ដែលជាចៅអធិការរងវត្ត Saket ក្នុងទីក្រុងបាងកកត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះដូចគ្នា ក្រោមបទចោទថា បានបន្លំបច្ច័យសាលារៀនសម្រាប់ព្រះសង្ឃ និងលាយលុយកខ្វក់។ ប៉ូលិសថៃកំពុងស្វែងរកសមាជិកពីរអង្គទៀតនៃគណៈសង្ឃថៃ គឺ ព្រះ Phrom Sitthi និងព្រះ Phrom Methee ដែលបានរត់ភៀសព្រះកាយ។ ជុំវិញការឃាត់ព្រះកាយនេះ ប៉ូលិសថៃនិយាយថា វាស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ហើយវាក៏នឹងនាំដល់ការស្វែងរកការពិត និងភស្តុតាងផង។ ចំណែកឯឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ និយាយដែរថា ការឃាត់ព្រះកាយសង្ឃជាន់ខ្ពស់ទាំងនេះ នឹងគាស់កកាយរឿងរ៉ាវនៃការចោទប្រកាន់ទាំងអស់។ រូបភាពនៃព្រះពុទ្ធសាសនានៅថៃ ត្រូវបានបំផ្លាញដោយរឿងអាស្រូវលាងលុយ ថ្នាំញៀន និងផ្លូវភេទដែលជាប់ទាក់ទិននិងព្រះសង្ឃ ខណៈដែលវត្តអារាមអាចរកចំណូលរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗតាមរយៈការដាក់ទាន។ របបយោធា ដែលកាន់អំណាចតាំងពីឆ្នាំ២០១៤ មកនោះ បានលូកដៃចូលកិច្ចការសាសនាក្រោមហេតុផលថា ស្ថាប័នដែលគ្រប់គ្រងព្រះសង្ឃជាងបីសែនអង្គ ត្រូវការការកែទម្រង់ជាបន្ទាន់ ដើម្បីលើកមុខមាត់ពុទ្ធសាសនាឡើងវិញ៕ | ប៉ូលិសថៃ នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានឆ្មក់ចូលវត្តចំនួន៥ក្នុងរាជធានីបាងកក និងនៅខេត្តនគរបឋម និងបានចាប់ខ្លួនមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនអង្គដែលពាក់ព័ន្ធសំណុំរឿងកេងបន្លំបច្ច័យ និងលួច។ នេះជាប្រតិបត្តិការដ៏ធំបំផុតមួយរបស់ប៉ូលិសថៃ ក្នុងគោលដៅបោសសម្អាតរឿងអាស្រូវក្នុងពុទ្ធសាសនាដែលត្រូវបានគោរពដោយប្រជាជនថៃភាគច្រើន។ មន្ត្រីសង្ឃជាន់ខ្ពស់ខ្លះបានរត់ភៀសព្រះកាយមុនប៉ូលិសទៅដល់។ |
Sophia គឺជាមនុស្សយន្តដែលត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Hanson Robotics របស់ហុងកុង ហើយដំណើរការចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦មក។ Sophia មានឈ្មោះល្បីល្បាញ តាមរយៈឡើងធ្វើសន្ទរកថា និងបទសម្ភាសផ្សេងៗនៅតាមបណ្តាសារព័ត៌មានលើពិភពលោក។ ក្នុងខែតុលា ឆ្នាំ២០១៧ Sophia ក្លាយជាមនុស្សដំបូងបំផុតដែលទទួលបានសញ្ជាតិដូចមនុស្សទូទៅ ពីសំណាក់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ នៅខែវិច្ឆិកា ឆ្នាំដដែល Sophia ទទួលបានពាន Innovation Champions របស់ UNDP ក្នុងនាមជាមនុស្សយន្តលើកដំបូងផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ក៏បានអះអាងផងដែរពីជំនួបរវាងសម្តេចជាមួយមនុស្សយន្ត ប៉ុន្តែប្រមុខរដ្ឋាភិបាលមិនលើកចំឈ្មោះរបស់ Sophia នោះឡើយ។ | Sophia the Robot គឺជាមនុស្សយន្តដ៏វ័យឆ្លាត និងល្បីល្បាញបំផុតនៅលើពិភពលោក។ យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) Sophia នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយនៅម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃអង្គារ ទី២៦ ខែមីនា Sophia នឹងបង្ហាញវត្តមានក្នុងកម្មវិធី Facebook LIVE របស់ទំព័រ UNDP Cambodia។ |
ពិសាអាហារដែលមានផ្ទុកជាតិគីមី គឺបំផ្លាញសុខភាពប្រជាពលរដ្ឋ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងបំផ្លាញសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញបញ្ហានេះ អ្នកស្រី អ៊ឹង សុវណ្ណលី ម្ចាស់សួនកម្សាន្តធម្មជាតិ EM និងជាអ្នកជំនាញល្បីល្បាញខាងជីធម្មជាតិ EM បានឲ្យដឹងថា អ្នកស្រីសម្រេចចិត្តបើកសួនកម្សាន្តធម្មជាតិ EM នេះ ពីព្រោះ អ្នកស្រីចង់ជួយរកទីផ្សារជូនកសិករខ្មែរ និងចង់ឲ្យអតិថិជនទាំងឡាយទិញបន្លែ ផ្លែឈើ ត្រីសាច់ធម្មជាតិពិតៗ។ កសិករខ្មែរនាពេលកន្លងមកប្រឈមនឹងកង្វះខាតទីផ្សារដែលជំរុញឲ្យតម្លៃកសិផលធ្លាក់ចុះ។ អ្នកស្រី សុវណ្ណលី បានបញ្ជាក់ថា៖«ម្យ៉ាងទៀត យើងចង់ជួយកសិករដែលដាំបន្លែធម្មជាតិ EM ពោលគឺមិនមែនបន្លែប្រើប្រាស់ជីគីមីឡើយ»។ អ្នកស្រី សុវណ្ណលី ត្រៀមដាំបន្លែខ្លួនឯង និងបង្កើតក្រុមកសិករដាំបន្លែធម្មជាតិ EM ដើម្បីលក់នៅក្នុងសួនកម្សាន្តធម្មជាតិ EM។ បន្លែ ផ្លែឈើធម្មជាតិ ត្រី សាច់ របស់កសិករអាចដាក់លក់នៅក្នុងសួនកម្សាន្តធម្មជាតិ ហើយសួនកម្សាន្តនេះក៏មានហាងអាហារដ្ឋានដែលអាចចម្អិនអាហារពីបន្លែ សាច់ ធម្មជាតិភ្លាមៗជូនអតិថិជនដែរ។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានសេវាមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ, លក់បន្លែ ត្រី សាច់ធម្មជាតិ, សេវាថែរក្សាសុខភាពសម្ផស្ស, សេវាម៉ាស្សាខ្លួនដើម្បីសុខភាព, សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ កសិករដែលដាំបន្លែធម្មជាតិត្រូវតែត្រួតពិនិត្យដោយសមាគមរបស់អ្នកស្រី អ៊ឹង សុវណ្ណលី។ អ្នកជំនាញជីធម្មជាតិ EM រូបនេះ បានអះអាងយ៉ាងច្បាស់ថា រាល់បន្លែធម្មជាតិដែលផលិតដោយក្រុមការងាររបស់អ្នកស្រី និងក្រុមកសិកររបស់អ្នកស្រីត្រូវតែធម្មជាតិពិតប្រាកដ ពោល គឺគ្មានឡើយបន្លែដាំដោយដាក់ថ្នាំគីមី។ អ្នកស្រី អ៊ឹង សុវណ្ណលី បានបញ្ជាក់ថា ការវិនិយោគច្រើនសែនដុល្លារលើសួនកម្សាន្តធម្មជាតិ EM នេះ គឺក្នុងគោលដៅជួយកសិករដើម្បីបើកទីផ្សារផលិតផលកសិកម្មធម្មជាតិ EM និងជួយឲ្យអតិថិជនទទួលបានផលិតផលធម្មជាតិពិតប្រាកដ៕ លេខទំនាក់ទំនង៖ 010 99 86 86, 012 937 698, 016 99 86 86, 068 99 68 68 (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ សួនកម្សាន្តធម្មជាតិ EM ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងនៃរាជធានីភ្នំពេញ, មានចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីវត្តស្លែង បើកឲ្យដំណើរការដូចថ្ងៃធម្មតានៅឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ផ្លូវចូលទៅកាន់សួនកម្សាន្តធម្មជាតិ EM គឺស្ថិតនៅជាប់នឹងរបងវត្តស្លែងតែម្តង។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរជាតិ និងអន្តរជាតិអាចទទួលបានការបម្រើអាហារសរីរាង្គ និងសេវាដទៃមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ លក់បន្លែ ត្រី សាច់ធម្មជាតិ ថែរក្សាសុខភាពសម្ផស្ស ម៉ាស្សាខ្លួនដើម្បីសុខភាព សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ |
Color Volume គឺជាការវាស់កម្រិតពណ៌ប្រភេទ 3D ថាតើអេក្រង់អាចបង្ហាញពណ៌ត្រឹមត្រូវទៅនឹងកម្រិតពន្លឺបានច្បាស់ប៉ុណ្ណា។ប៉ុន្តែហេតុអ្វីបានជាចាំបាច់ត្រូវមានការវាស់កម្រិតផ្សេងមួយទៀតជំនួសឲ្យស្តង់ដារពណ៌ពីមុនដើម្បីអ្វី? ពី SDR ទៅ HDR៖ ការវាស់កម្រិតភាពច្បាស់នៃពណ៌ប្រកបដោយប្រសិទ្ធិភាព អស់រយៈពេលជាច្រើនឆ្នាំ គម្លាតរវាងទូរទស្សន៍ដែលមានកម្រិតពណ៌ភ្លឹច្បាស់ទាបបំផុត និងខ្ពស់បំផុតមិនមានភាពខុសគ្នាខ្លាំងនោះទេ។ ប៉ុន្តែថ្មីៗនេះ បច្ចេកវិទ្យាអេក្រង់មានលក្ខណៈប្រសើរទ្បើងដើម្បីធ្វើឲ្យកម្រិតពន្លឺខ្លាំងជាងមុន ហើយមានកម្រិតច្រោះគុណភាពរូបជាច្រើនបន្ថែមទៀត រវាងភាពងងឹតខ្លាំង និងភ្លឺខ្លាំង ដើម្បីបង្ហាញឲ្យរូបភាពកាន់តែច្បាស់មិនថាកម្រិតពន្លឺងងឹត ឬភ្លឺប៉ុណ្ណានោះទេ។ ក្នុង HDR ផ្នែករូបភាពដែលនៅទីងងឹត និងភ្លឺខ្លាំងមានពណ៌ច្បាស់ងាយស្រួលមើលជាង។ ចំនួនគ្រាប់ពណ៌ដែលអេក្រង់អាចបង្ហាញក៏ត្រូវបានបន្ថែមច្រើនជាងមុនផងដែរ ដូច្នេះហើយទើបរូបភាពដែលបង្ហាញមានកម្រិតភាពច្បាស់ខ្ពស់ជាងមុនដូចមើលនៅនឹងភ្នែកក្នុងកន្លែងជាក់ស្តែងផងដែរ។ ។ បច្ចេកវិទ្យាដ៏ថ្មីនេះត្រូវបានគេហៅថា High Dynamic Range (HDR) ដែលពីមុនមកមានឈ្មោះថា Standard Dynamic Range (SDR)។ ដូច្នេះហើយ ចាប់តាំងពីវត្តមានទូរទស្សន៍ HDR ដំបូងគេពីក្រុមហ៊ុនសាមសុងបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៥ HDRបានធ្វើឲ្យទូរទស្សន៍មានរូបភាពកាន់តែច្បាស់ដូចស្ថិតនៅក្នុងទិដ្ឋភាពផ្ទាល់។ រហូតមកដល់ពេលនេះ កម្រិតពណ៌លើផ្ទៃអេក្រង់អាចវាស់បានតាមរយៈគ្រាប់ពណ៌សរុប (Color Gamut) ដែលជាការវាស់បែបសំប៉ែត 2D ដើម្បីឲ្យដឹងថាតើពណ៌ច្រើនប៉ុណ្ណាដែលប្រស្រីភ្នែកមនុស្សអាចចាប់យកបាន។ កម្រិតពន្លឺមិនត្រូវបានរួមបញ្ចូលក្នុងការវាស់កម្រិតពណ៌នោះទេរហូតមកដល់បច្ចុប្បន្ននេះ ដោយសារតែអេក្រង់ភាគច្រើនមានលក្ខណៈស្រដៀងគ្នា។ ឥឡូវនេះជាមួយ HDR កម្រិតពន្លឺអាចបង្កើនភ្លឺជាង SDR ១០ដង ហើយសម្រាប់ទូរទស្សន៍សាមសុង QLED វិញ គឺភ្លឺខ្លាំងជាងមុនចាប់ពី ១៥ ដល់ ២០ ដង។ កម្រិតពន្លឺទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សមត្ថភាពបញ្ចេញពណ៌ឲ្យបានដិតច្បាស់។ សារៈសំខាន់នៃកម្រិតពណ៌ (Color Volume) ដោយបន្ថែមពន្លឺទៅលើផ្ទៃទី៣នៃគ្រាប់ពណ៌ 2D ឥទ្បូវនេះវាមិនត្រឹមតែអាចធ្វើឲ្យអេក្រង់បញ្ចេញពណ៌បានច្រើននោះទេ ថែមទាំងអាចបង្ហាញបានដិតច្បាស់មិនថាកម្រិតពន្លឺទាបឬខ្ពស់ប៉ុណ្ណានោះទេ។ ការបញ្ចេញពណ៌ 3D នេះ ដែលត្រូវបានគេហៅថា កម្រិតពណ៌ Color Volume ដែលបង្ហាញពណ៌បានភ្លឹច្បាស់មិនថាកម្រិតពន្លឺណានោះទេ។ ការបញ្ជាក់ភាពជោគជ័យសម្រាប់ទូរទស្សន៍សាមសុង QLED ដែលមានកម្រិតពណ៌ Color Volume 100 ភាគរយ នេះមានន័យថា វាមិនដូចអេក្រង់ផ្សេងនោះទេ ដោយសារវាអាចបង្ហាញពណ៌ប្រភេទ DCI-P3 បានយ៉ាងច្បាស់ល្អនៅកម្រិតពន្លឺទាំងអស់ ទោះបីជាបើកពន្លឺភ្លឺខ្ពស់ជាងគេក៏ដោយ។ កម្រិតពណ៌ Color Volume ថ្មីនេះនឹងនាំយកនូវបទពិសោធន៍អេក្រង់ដែលប្រើមុខងារ HDR ដែលមានភាពភ្លឺច្បាស់ត្រជាក់ភ្នែកសម្រាប់អ្នកទស្សនា ដែលនឹងបង្ហាញថាអេក្រង់មួយណាឲ្យពិតប្រាកដ ដែលអាចផ្តល់នូវរូបភាពល្អឥតខ្ចោះជាមួយពណ៌ដិតច្បាស់ល្អគ្រប់កម្រិតពន្លឺទាំងអស់។ ហើយបច្ចេកវិទ្យាថ្មីនេះនឹងបន្តពង្រីកសក្តានុពលភាពរបស់ខ្លួនក្នុងទីផ្សារអេក្រង់ទូរទស្សន៍ជាក់ជាមិនខាន។ ទូរទស្សន៍នាពេលអនាគតបានដល់បច្ចុប្បន្នភាព ហើយបញ្ចេញពណ៌កាន់តែស្រស់បំព្រង! ( អត្ថបទពាណិជ្ជកម្ម ) | ទូរទស្សន៍ QLED TV 2017 របស់ក្រុមហ៊ុនសាមសុងថ្មីៗកន្លងទៅនេះបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការធ្វើតេស្ត និងសមាគមវិញ្ញាបនប័ត្រលំដាប់ថ្នាក់ពិភពលោក Verband Deutscher Elektrotechniker (VDE) ចំពោះសមត្ថភាពក្នុងការបញ្ចេញ«កម្រិតពណ៌បានភ្លឺច្បាស់100 ភាគរយ»។ នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុនផលិតទូរទស្សន៍ពិភពលោក និងបង្ហាញថាកម្រិតពណ៌ (Color Volume) នេះនឹងក្លាយជាវិធីសាស្ត្រល្អដាច់គេសម្រាប់វាស់កម្រិតភាពច្បាស់នៃពណ៌ និងគុណភាពរូបភាពលើអេក្រង់ទូរទស្សន៍។ |
បីថ្ងៃក្រោយការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីធុន Su-22 ពីសំណាក់យន្តហោះក្រុមចម្រុះបស្ចិមប្រទេស រុស្ស៊ីមិនទាន់ទទួលបានការបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ បើទោះជាបានស្នើឲ្យអាមេរិកមានការពន្យល់ពីហេតុការណ៍ក្ដី។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី២០ ខែមិថុនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ។ ក្នុងសន្និសីទកាសែតរួមគ្នា លោក Lavrov ក៏បានរំឭកពីកិច្ចព្រមព្រៀងទំនាក់ទំនងរវាងកងទ័ពអាកាសរុស្ស៊ី និងអាមេរិកដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាពេលបំពេញប្រតិបត្តិការនោះ។ ប៉ុន្តែរុស្ស៊ីបានព្យួរកិច្ចព្រមព្រៀងនេះក្រោយការបាញ់ទម្លាក់យន្តហោះស៊ីរី។ លោកបន្តថា តាមរយៈក្រសួងការពារជាតិ រុស្ស៊ីក៏ស្នើសុំការពន្យល់ពីអាមេរិកពីបញ្ហានេះដែរ ហើយរុស្ស៊ីរំពឹងថាចម្លើយនឹងមានក្នុងពេលឆាប់នេះ។ បើតាមសារព័ត៌មានរុស្ស៊ី RT យន្តហោះក្រុមចម្រុះលោកខាងលិចបាញ់ទម្លាក់យន្តហោះស៊ីរីធុន Su-22 ខណៈយន្តហោះស៊ីរីកំពុងប្រតិបត្តិការប្រឆាំងក្រុមរដ្ឋឥស្លាម។ ប៉ុន្តែក្រុមចម្រុះចោទថាយន្តហោះនេះទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាមស៊ីរីដឹកនាំដោយសកម្មជនឃើដនៅ Raqqa ។ យ៉ាងណានោះ អាមេរិកមិនទាន់ផ្ដល់ព័ត៌មានលម្អិតតាមសំណើរបស់រុស្ស៊ីនៅឡើយ តែរុស្ស៊ីសង្ឃឹមថា ទង្វើរបស់អាមេរិកមិនបង្កបញ្ហាដល់ការបោសសម្អាតក្រុមរដ្ឋឥស្លាមឡើយ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov ក៏បានប្រាប់ពីសមភាគីបារាំង Le Drian ពីប្រតិបត្តិការរបស់អាមេរិកដែលមើលទៅដូចជាកំពុងជួយពួកជ្រុលនិយមទៅវិញ។ លោកអះអាងថា៖ «ចាប់តាំងពីរុស្ស៊ីសហការជាមួយអាមេរិកក្នុងសម័យលោក John Kerry ទាំងកិច្ចការយោធា និងចារកម្ម រុស្ស៊ីមានអារម្មណ៍ថា ក្រុមភេរវករ Jabhat al-Nusra មិនទទួលរងបញ្ហាធ្ងន់ធ្ងរឡើយ ហើយទំនងទទួលបានការការពារពីសំណាក់អាមេរិកទៅទៀត»។ ជុំវិញបញ្ហានេះ ប្រមុខការទូតរុស្ស៊ី នឹងពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ហើយលោកនឹងសួរលោក Tillerson ពីបញ្ហាខាងលើនេះ ដើម្បីទទួលបានការបកស្រាយឲ្យជាក់លាក់។ លោក Lavrov បន្ថែមថា រុស្ស៊ីតាមដានស្ថានការណ៍នៅស៊ីរីដាក់យកចិត្តទុកដាក់ ហើយជម្លោះនេះអាចដោះស្រាយតាមរយៈកិច្ចចរចារវាងភាគីជម្លោះ ហើយដោយមានការសម្របសម្រួលពីអន្តរជាតិ ជាមួយនឹងការបន្តបោសសម្អាតក្រុមជ្រុលនិយមដដែល៕ | រុស្ស៊ី កំពុងរង់ចាំចម្លើយពីក្រុមចម្រុះលោកខាងលិចដឹកនាំដោយអាមេរិកជុំវិញការបាញ់ទម្លាក់យន្តហោះរដ្ឋាភិបាលស៊ីរីនៅថ្ងៃទី១៨ ខែមិថុនា។ រុស្ស៊ីចាត់ទុកទង្វើរបស់ក្រុមចម្រុះជាការបំពានអធិបតេយ្យរបស់ស៊ីរី ហើយក៏បានគំរាមបាញ់ទម្លាក់យន្តហោះដែលធ្វើប្រតិបត្តិការនៅខាងលិចទន្លេ Euphrates ទៀតផង។ យ៉ាងណាក្ដី ក្រុមសម្ព័ន្ធមិត្តលោកខាងលិចមិនទាន់ផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ តែរុស្ស៊ីសង្ឃឹមថាយុទ្ធនាការបោសសម្អាតក្រុមរដ្ឋឥស្លាម នឹងដំណើរការដដែល។ |
វិជ្ជាស្ថានបារាំងចុងបូព៌ានៅខេត្តសៀមរាប (EFEO)បានរៀបចំពិធីបុណ្យសពគម្រប់៧ថ្ងៃជូនលោក Damian នៅថ្ងៃទី១៩ កញ្ញា ឧទ្ទិសដល់វិញ្ញាក្ខន្ធ ក៏ដូចជាបង្ហាញការសោកស្ដាយចំពោះការបាត់បង់ធនធានអ្នកស្រាវជ្រាវដ៏ឆ្នើមមួយរូបនៅកម្ពុជា។ ពិធីបុណ្យដែលរៀបចំនៅវត្តព្រះឥន្ទកោសីយ មានការចូលរួមពី មិត្តភក្ដិ ក្រុមការងារ និងអ្នកធ្លាប់ស្គាល់លោកទាំងបរទេស និងខ្មែរ។ ជាក្រុមការងារ និងមិត្តភក្ដិមួយរូប អ្នកស្រី សូ ម៉ាល័យ បានរំឭកថា លោក Damain ជាបុរាណវិទូ ដែលមកស្រាវជ្រាវនៅប្រទេសកម្ពុជានៅមុនឆ្នាំ២០០០ ហើយការងារដែលលេចធ្លោជាងគេរបស់លោក គឺការស្រាវជ្រាវបុរាណដ្ឋានដោយប្រើប្រព័ន្ធ LiDAR។ បណ្ឌិតបុរាណវិទ្យារូបនេះធ្វើការក្នុងគម្រោង ស៊ីដនី ដោយប្រើបច្ចេកវិទ្យា LiDAR ចំនួន២លើក ស្រាវជ្រាវរុករកបុរាណដ្ឋាននៅតំបន់អង្គរ ភ្នំគូលែន កោះកេរ ក្បាលស្ពាន និងតំបន់ដទៃទៀត ដែលលើកទី១ធ្វើនៅក្នុងឆ្នាំ២០១២ និងទី២ ក្នុងឆ្នាំ២០១៥។ អ្នកស្រី សូ ម៉ាល័យ បន្ថែមថា៖« នេះជាគម្រោងស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យាថ្មី ធ្វើឱ្យការស្រាវជ្រាវមានការទទួលស្គាល់ច្រើន បន្ថែមពីការស្រាវជ្រាវដែលគេបានរកឃើញពីមុន និងបានរកឃើញអ្វីថ្មីៗជាច្រើន»។ ជាមួយនឹងការងារស្រាវជ្រាវនេះដែរ អ្នកស្រី សូ ម៉ាល័យ បានរំឭកពីការងារល្អៗដែលអ្នកស្រីធ្លាប់ធ្វើជាមួយលោក Damain។ អ្នកស្រី ម៉ាល័យ បានស្គាល់អ្នកស្រាវជ្រាវរូបនេះនៅកំឡុងឆ្នាំ ២០០៧ ដោយបានចូលរួមសហការលើការងារមួយចំនួន ទាំងនៅតំបន់អង្គរ កោះកេរ និងនៅតាមបណ្ដាខេត្តជាច្រើនទៀត។ ដូច្នេះការបាត់បង់លោក Damain ធ្វើឱ្យអ្នកស្រីមានការសោកស្ដាយ ពិសេសជាការបាត់បង់ធនធានអ្នកស្រាវជ្រាវឈ្លាសវៃមួយរូបនៅកម្ពុជា។ តាមការបញ្ជាក់ពីអ្នកស្រី ម៉ាល័យ នៅក្នុងឆ្នាំ២០១៥ លោក Damain បានចូលរួមការងារជាមួយ វិជ្ជាស្ថានបារាំងចុងបូព៌ា ដោយធ្វើនៅស្នាក់ការប្រចាំខេត្តសៀមរាបផង និងទីក្រុងបារីសប្រទេសបារាំងផង។ ចំណែកមិត្តភក្ដិមួយរូបទៀត គឺលោក សាឃឿន សក្កា ក៏មានការសោកស្ដាយចំពោះការស្លាប់របស់លោក Damain ផងដែរ។ សម្រាប់លោក សក្កា អ្នកស្រាវជ្រាវវ័យ៤៨ឆ្នាំរូបនេះ មានសណ្ដានចិត្តល្អ ចេះជួយទុក្ខធុរៈមិត្តភក្ដិ និងចូលចិត្តការចែករំលែកទិន្នន័យស្រាវជ្រាវផ្សេងៗទៅអ្នកស្រាវជ្រាវក្រោយៗ។ លោក សក្កា បន្តថា៖« សម្រាប់ការស្រាវជ្រាវ គាត់ជាមនុស្សម្នាក់មានការតាំងចិត្តខ្ពស់លើការស្រាវជ្រាវ និងមានការចែករំលែកទិន្នន័យឯកសារល្អសម្រាប់អ្នកស្រាវជ្រាវផ្សេងៗ ក៏ដូចជាជួយបណ្ដុះបណ្ដាល បង្រៀន ចែករំលែកច្រើន»។ ចំពោះការងារលេចធ្លោរបស់អ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី-កាដាណា លោក Damain គឺការស្រាវជ្រាវតាមតាមប្រព័ន្ធ LiDAR។ លោកគឺជាស្ថាបនិក LiDAR ដំបូងគេនៅកម្ពុជា ដោយបានរៀបចំថតនៅតំបន់អង្គរ ភ្នំគូលែនជាដើម ដែលពេលនោះការរកឃើញរបស់លោកធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ច្រើន ពិសេសការរកឃើញរចនាសម្ព័ន្ធក្រុងបុរាណនៅភ្នំគូលែនជាដើម។ លោក សក្កា បញ្ជាក់ថា សូម្បីទិន្ន័យស្រាវជ្រាវនៅតំបន់អង្គរ ភ្នំគូលែន កោះកេរ បន្ទាយឆ្មារ និងសំបូរព្រៃគុក ក៏គេនិយាយយោងទិន្នន័យថតតាមប្រព័ន្ធ LiDAR របស់លោក Damain ផងដែរ។ លើសពីនេះ លោក សក្កា យល់ថា សូម្បីការដាក់បញ្ចូលប្រាសាទកោះករចូលបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ ក៏មានយោងលើទិន្នន័យមួយផ្នែកពីប្រព័ន្ធ LiDAR របស់លោក Damain ផងដែរ។ ចំណែកលោក JB Chevance ប្រធានអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF ចាត់ទុកលោក Damain ថាជាអ្នកស្រាវជ្រាវដ៏ប៉ិនប្រសព្វលើការងារសិក្សាស្រាវជ្រាវតំបន់អង្គរ។ លោកគឺជាអ្នកដែលកាន់ការងារក្នុងគម្រោងធំៗដែលសហការជាមួយអង្គការដៃគូជាច្រើន ក៏ដូចជាអាជ្ញាធរជាតិអប្សរា។ លោក JB ក៏មានអនុវស្សារីយ៍ច្រើនជាមួយលោក Damain ដូចជាចូលព្រៃដោយថ្មើរជើងរុករក បុរាណដ្ឋានមុនមានប្រព័ន្ធ LiDAR ដូចជានៅតំបន់ក្បាលស្ពាន ភ្នំគូលែនជាដើម។ ប្រធានអង្គការ ADF ចាត់ទុកការស្លាប់របស់លោក Damain ជាការបាត់បង់ធនធានអ្នកស្រាវជ្រាវ ប៉ុន្តែលោកនឹងស្ថិតក្នុងការចងចាំពីមហាជន មិត្តភក្ដិ ក៏ដូចជាក្រុមការងាររបស់លោកជារៀងរហូត៕ | សៀមរាប៖ អ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី-កាណាដា លោក Damian Evans ដែលជាបុរាណវិទូ និងអ្នកដែលបង្កើតការស្រាវជ្រាវលើអាកាស LiDAR ដំបូងគេនៅកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣ នៅប្រទេសបារាំង ទីដែលលោកកំពុងបំពេញការងារ។ អ្នកស្រាវជ្រាវរូបនេះស្លាប់នៅអាយុ៤៨ឆ្នាំ ដោយសារជំងឺមហារីក។ |
សាធារណៈជន អាចចូលរួមដោយសប្បាយរីករាយ និងរាំកម្សាន្តទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងក្នុងនាមជាមហាគ្រួសារខ្មែរ។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីប្រគំតន្ត្រី ៧មករា ខ្ញុំ៤០ឆ្នាំ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង១០យប់ នៅថ្ងៃទី៧ មករា ឆ្នាំ២០១៩។ ការប្រគំតន្ត្រី នៅប្រារព្វធ្វើឡើងនៅបរិវេណទីតាំងសួនច្បារ ខាងមុខវត្តបុទុមវត្តី។ |
ថ្លែងក្នុងពិធីអមដំណើរសម្តេច ហ៊ុន សែន ចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២មិថុនា លោក ពុង ឃាវសែ បានបញ្ជាក់ថា អាកាសយានដា្ឋនអន្តរជាតិភ្នំពេញថ្មី នឹងទទួលបានអ្នកដំណើរ១៣លាននាក់ ក្នុងមួយឆ្នាំនោះ គឺស្ថិតនៅក្នុងដំណាក់កាលពីទីមួយ។ ដោយឡែក ដំណាក់ទីពីរនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នឹងដាក់ដំណើរនៅឆ្នាំ២០៣០ ដែលមានលទ្ធភាពទទួលអ្នកដំណើរបាន៣០លាននាក់ក្នុងមួយឆ្នាំ និងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំៗ នៅពេលដែលក្រុមហ៊ុនដំណើរការក្នុងដំណាក់កាលទី៣នៅឆ្នាំ២០៥០។ នេះបើតាមលោក ពុង ឃាវសែ។ សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ កំពុងសាងសង់ឡើងលើផ្ទៃដីទំហំជាង២,៦០០ហិចតា ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងខេត្តតាកែវ ក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារ។ ក្នុងនោះ មានភាគហ៊ុន១០ភាគរយ របស់រដ្ឋាភិបាលកម្ពុជា ចំណែកឯភាគហ៊ុន៩០ទៀត គឺរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) ដែលសហការជាមួយក្រុមហ៊ុនចិន។ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះឡើង រដ្ឋាភិបាលនិងក្រុមហ៊ុនOCIC ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment» ហើយ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង នៅក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៨៕ | ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងនៅខេត្តកណ្តាល នឹងដាក់ឱ្យដំណើរការនៅ ក្នុងឆ្នាំ២០២៣ ដែលមានលទ្ធភាពយ៉ាងហោចណាស់ទទួលអ្នកដំណើរបានចំនួន១៣លាននាក់ក្នុងមួយឆ្នាំៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានតម្លៃវិនិយោគ១,៥០០លានដុល្លារ នេះ សម្រេចបាន៣០ភាគរយ។ នេះបើតាមលោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) ។ |
ពិធីប្រគល់ និងទទួល ធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាពជាដៃគូនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្រោមចក្ខុវិស័យ ពិភពលោកគ្មានសំរាម ដើម្បីឈានទៅសម្រេចបាន ឱ្យចេញជារូបរាងជាក់ស្តែងនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ បានដាក់អនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០២០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ លើការបែងចែក និងកែច្នៃសំណល់ឡើងវិញ។ ក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការដាក់ពង្រាយធុងសំរាម ប្រមាណ៨៥០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានា ចំនួន ១២០ទីតាំង នៅទូទាំងប្រទេសរួចមកហើយ។ លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យុទ្ធសាស្ត្រកាត់បន្ថយ និងគ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពីការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។ យើងគាំទ្រដល់ចក្ខុវិស័យរបស់វិស័យឯកជន រួមទាំងក្រុមហ៊ុន កូកា-កូឡា ផងដែរ ក្នុងការរួមចំណែកឆ្ពោះទៅរកសហគមន៍កាន់តែស្អាត និងបៃតងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងន័យនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ពិតជាបានចូលរួមចំណែក ក្នុងការគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាន។ យើងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែង របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងការលើកកម្ពស់ការបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការប្រមូលសំរាមនៅក្នុងសហគមន៍ ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋ និងសហគមន៍កាន់តែច្រើនថែមទៀត នឹងចូលរួមធ្វើការងារជាមួយយើង ក្នុងការការពារបរិស្ថានរបស់យើង ដោយចាប់ផ្តើមចេញពីទង្វើសាមញ្ញ ដោយគ្រាន់តែបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការកែច្នៃសំរាមឡើងវិញ។»។ ឈុតបែងចែកសំរាមនីមួយៗ មានភា្ជប់ជាមួយនូវសារអប់រំ រំលឹកប្រជាពលរដ្ឋពីការទុកដាក់សំណល់ប្លាស្ទិក ឲ្យដាច់ដោយឡែកពីសំណល់ផ្សេងទៀត ដូចជាសំណល់អាលុយម៉ីញ៉ូម ដប និងសំណល់ទូទៅជាដើម។ ការបែងចែកសំណល់ប្លាស្ទិកបានត្រឹមត្រូវ នឹងធ្វើឱ្យសំណល់ប្លាស្ទិកដែលអាចកែច្នៃបាន កាន់តែមានឱកាសទទួលបានការប្រើប្រាស់ឡើងវិញ ទទួលបានការកែច្នៃប្រើប្រាស់ឡើងវិញ និងអាចបង្កើតបានជាវត្ថុដែលមានប្រយោជន៍ម្ដងទៀត។ ក្នុងពិធីប្រគល់ធុងបែងចែកសំណល់នេះ លោក DAVID WIGGLESWORTH អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការយ៉ាងសកម្មលើការលើកកម្ពស់ការប្រមូល និង កែច្នៃ សំបកវេចខ្ចប់ប្លាស្ទិកផលិតផលរបស់យើង រួមមាន ដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិករុំផលិតផលរបស់យើង។ នេះគឺជាផ្នែកមួយនៃសកម្មភាពអាទិភាពរបស់យើង ឆ្ពោះទៅកាន់គោលដៅជាសកល ដើម្បីសម្រេចបាននូវការប្រមូល និងកែច្នៃឡើងវិញ នូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ ដែលយើងលក់នៅលើទីផ្សារ នៅត្រឹមឆ្នាំ២០៣០»។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រមូល និងកែច្នៃឡើងវិញនៅទូទាំងប្រទេស។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសា ដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូ ងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១ ៤៥០តោន។ ដើម្បីស្វែងយល់បន្ថែមទៀតអំពីចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។ ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋ ឱ្យបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ |
ក្នុងការជូនដំណឹងបន្ទាន់នៅថ្ងៃទី២៨ ខែវិច្ឆិកា យោធាកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីប្រភេទគ្រាប់ផ្លោងនេះ ជាមីស៊ីល ឬជាអ្វីឡើយ ។ យោធាកូរ៉េខាងត្បូងបន្តថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងពីរគ្រាប់ ចេញពីខេត្ត Hamkyong ខាងត្បូង។ នេះជាការបាញ់លើកទី១៣ហើយរបស់កូរ៉េខាងជើងនៅឆ្នាំ២០១៩ នេះ ខណៈដែលការចរចារជាមួយអាមេរិកលើការរំសាយនុយក្លេអ៊ែរកំពុងជាប់គាំង។ ការបាញ់លើកចុងក្រោយ ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ដែលកាលនោះប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលពីរគ្រាប់ចេញពីប្រព័ន្ធបាញ់រ៉ក្កែតចម្រុះ សំដៅសមុទ្រខាងកើត។ ការបាញ់នេះ ក៏ធ្វើឡើងមួយថ្ងៃក្រោយជំនួបមេដឹកនាំកូរ៉េខាងត្បូង និងរដ្ឋសមាជិកអាស៊ាននៅទីក្រុងប៊ូសាន។ មុនជំនួបនេះ លោក គីម ក៏បញ្ជាឲ្យធ្វើសមយុទ្ធមួយក្ឌាំងនៅក្បែរព្រំដែនចែងចែកឧបទ្វីបកូរ៉េផងដែរ៕ | កូរ៉េខាងជើង នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបាញ់គ្រាប់ផ្លោងជាថ្មី។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតទាក់ទងគ្រាប់ផ្លោងនេះឡើយ។ ការបាញ់នេះ ធ្វើឡើងខណៈអាមេរិកផ្ដើមអបអរថ្ងៃបុណ្យ Thanksgiving ដែលជាថ្ងៃឈប់សម្រាកដ៏ធំមួយរបស់ប្រជាជនអាមេរិក។ |
មន្ត្រីជំនាញទាំងអស់ ត្រូវអនុវត្តច្បាប់ជាធរមានចំពោះអ្នកដឹកត្រីពីវៀតណាមចូលកម្ពុជា លើការត្រួតពិនិត្យឱ្យច្បាស់លាស់ និងរាយការណ៍ថារថយន្តនីមួយៗដែលដឹកត្រីរបស់វៀតណាមចេញពីច្រកណា ទៅទីផ្សារណាមួយនៅរាជធានីភ្នំពេញ ក្នុងបរិមាណប៉ុន្មានតោន។ នេះជាការលើកឡើងរបស់លោក វេង សាខុន ដោយបន្តប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី១៤ធ្នូ ឆ្នាំ២០២០ ថា៖«យើងត្រូវតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ ដើម្បីឱ្យវារីវប្បករយើងមានអារម្មណ៍ក្នុងចិត្តថា កុំឱ្យមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកក្នុងហេតុផលផ្សេងៗពីគ្នា ពីការនាំត្រីពីវៀតណាម»។ លោក វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងវារីវប្បករ។ រូបថត Veng Sakhon កិច្ចប្រជុំបន្ទាន់ដែលដឹកនាំដោយលោក វេង សាខុន ក៏ស្របពេលដែល ThmeyThmey ទើបតែបានស្តាប់ការត្អូញត្អែរផ្ទាល់ពីសំណាក់វារីវប្បករពីតាមបណ្តាខេត្ត។ ពួកគាត់ទទួលស្គាល់ថា វិបត្តិកូវីដ-១៩ បង្ខំឱ្យពលរដ្ឋខ្មែរមួយចំនួនចាយវាយក្បិតក្បៀត ជាពិសេសការកាត់បន្ថយថ្លៃចំណាយទិញត្រី-សាច់ប្រចាំថ្ងៃ។ តម្លៃត្រីចិញ្ចឹមនៅលើទីផ្សារកាន់តែចុះថោក ហើយថែមទាំងគ្មានឈ្មួញចុះទៅទិញទៀត។ អ្នកចិញ្ចឹមត្រីនៅខេត្តកណ្តាល កំពង់ចាម និងពោធិ៍សាត់ ត្អូញត្អែរប្រហាក់ប្រហែលគ្នា នៅពេលសារព័ត៌មានថ្មីៗ សាកសួរតាមទូរសព្ទ។ ពួកគាត់អះអាងថា តម្លៃត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃខ្លាំងដែលមិនធ្លាប់មានពីមុន ខណៈការនាំចូលត្រីពីប្រទេសជិតខាង ជាពិសេសវៀតណាម នៅតែមិនថមថយ។ ពីស្រុកមុខកំពូល ខេត្តកណ្តាល លោក ទូច បូណា ត្អូញថា ត្រីពោដែលឈ្មួញទៅចុះចាប់ក្នុងស្រះ មានតម្លៃត្រឹមតែ៥០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ពោលគឺបានធ្លាក់ថ្លៃពី២០០០ ទៅ៣០០០រៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វារីវប្បករដែលចិញ្ចឹមត្រីអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ បានបន្ថែមថា អ្នកទិញកាន់តែតិចជាងមុន ខណៈបរិមាណត្រីក្នុងស្រះមានរាប់សិបតោន ដែលសុទ្ធតែពេញទម្ងន់ ពេញសាច់ត្រូវបញ្ចេញលក់នៅលើទីផ្សារ។ «កាលពីឆ្នាំមុនៗ ឈ្មួញម្នាក់មកចុះចាប់ត្រីក្នុងស្រះ ពី៣ទៅ៥តោនក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះ មានត្រឹមតែ៨០០គីឡូក្រាម ទៅ១តោនប៉ុណ្ណោះ»។ ម្ចាស់ត្រីពោចំនួន៨ស្រះ ដែលមានត្រីសរុបប្រមាណ២០០តោនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងថា លោកខាតបង់ពេលវេលាថែទាំ និងការចំណាយលើចំណីសម្រាប់ត្រីរបស់ខ្លួន។ លោក ចាប ឡុក ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅខេត្តពោធិ៍សាត់ ក៏បានលើកឡើងពីបញ្ហាប្រឈមដូចគ្នាផងដែរ។ លោកបានលើកឡើងថា បច្ចុប្បន្នត្រីរបស់លោកនៅក្នុងស្រះសល់ជិត១០០តោន ដែលគ្មានឈ្មួញចុះទៅទិញ ខណៈកន្លងមក លោកអាចលក់បានពី២០០ ទៅ៤០០តោនរួចទៅហើយ។ វារីវប្បករ ចាប ឡុក ដែលបទពិសោធន៍ចិញ្ចឹមត្រីជាង១០ឆ្នាំ និងមានស្រះចិញ្ចឹមចំនួន៨ បានប្រៀបធៀបថា៖ «ពីមុនមក ឈ្មួញមកចុះចាប់ត្រីក្នុងតម្លៃ៦០០០ ឬ៧០០០រៀល ក្នុងមួយថ្ងៃចាប់ត្រីអស់២-៣តោនទៅ ត្រីរបស់យើងអត់ស្គមទេ។ តែឥឡូវនេះ ត្រីពោធា្លក់ថ្លៃនៅត្រឹម៤០០០រៀលហើយ ឈ្មួញមកចាប់ត្រីត្រឹម៣០០-៤០០គីឡូក្រាមក្នុងមួយថ្ងៃ ស្របពេលដែលត្រីនៅក្នុងមួយស្រះមានរហូតដល់៥០តោន»។ រាល់ឆ្នាំ ត្រីពោដែលឈ្មួញចុះមកចាប់ផ្ទាល់នៅស្រះរបស់លោក សុងហេង មានតម្លៃយ៉ាងហោចណាស់ក៏នៅត្រឹម៦,៥០០រៀលក្នុងមួយគីឡូក្រាមផងដែរ។ ចំនួនត្រីពោ១ម៉ឺនក្បាលដែលមានទម្ងន់សរុបប្រមាណ៥តោន វារីវប្បករនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមរូបនេះ បានចំណាយទុន ដល់ជាង២០លានរៀល(៥ពាន់ដុល្លារ)។ ត្រីនាំចូលឧបសគ្គធំជាងវិបត្តិកូវីដ-១៩ លោក ទូច បូណា ទទួលស្គាល់ថា វិបត្តិកូវីដ-១៩ ជាផ្នែកមួយដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនបន្ថយចំណាយលើការទិញសាច់-ត្រីប្រចាំថ្ងៃ ប៉ុន្តែទំហំនៃការនាំចូលត្រីពីវៀតណាមមិនមានសភាពធូរថយ ហើយកាន់តែកើនជាងមុន។ លោកបានបញ្ជាក់ថា ត្រីដែលនាំចូលពីវៀតណាមមានតម្លៃថោកជាងត្រីក្នុងស្រុកពី១០០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម ដែលជាហេតុធ្វើឱ្យត្រីចិញ្ចឹមក្នុងស្រុកបានធ្លាក់ថ្លៃខ្លាំងយ៉ាងគំហុកបែបនេះ។ លោក ស៊ន សន ក៏លើកឡើងដូចគ្នាផងដែរ។ លោកសង្កេតឃើញ ត្រីពីវៀតណាមត្រូវបានដឹកចូលទៅដល់ផ្សារព្រែកព្នៅនៅរាជធានីភ្នំពេញរៀងរាល់ព្រឹក ហើយក្លាយជាផ្សារបោះដុំ និងចែកចាយត្រីដ៏ធំជាងគេ ទៅឲ្យបណ្តាផ្សារនៅរាជធានី-ខេត្តមួយចំនួន។ វារីវប្បករនៅខេត្តកំពង់ចាមរូបនេះ បាននិយាយដូច្នេះ៖«ត្រីពោដែលគេដឹកពីវៀតណាមមកដល់ផ្សារព្រែកព្នៅតែម្តង មានតម្លៃត្រឹម៥០០០រៀលទេ ក្នុងមួយគីឡូក្រាម។ អ៊ីចឹងហើយ ឈ្មួញដែលមកចាប់ត្រីពីស្រះយើងក៏ទាញតម្លៃត្រីធ្លាក់ឱ្យនៅត្រឹមតែ៤,៥០០រៀល ក្នុងមួយគីឡូក្រាមផងដែរ»។ នៅពោធិ៍សាត់ ក៏មិនខុសគ្នាឡើយ។ នេះបើតាមការអះអាងរបស់លោក ចាប ឡុក ដោយបញ្ជាក់ថា ក្រៅពីការនាំចូលត្រី វត្ថុធាតុដើមនៃការសម្រាប់ចិញ្ចឹមត្រី គឺសុទ្ធតែនាំចូលផងដែរក្នុងនោះមានទាំងពូជត្រី, ចំណីត្រី, ថ្នាំសម្លាប់មេរោគ ថ្នាំផ្សេងៗ។ ត្រីធ្លាក់ថ្លៃ តែការចំណាយលើចំណីត្រីនៅតែច្រើន... លោក សយ សុងហេង មានត្រីពោ ដែលចាប់លក់បានតែពីខែមិថុនា មក ប៉ុន្តែមិនមានឈ្មួញណាទៅទាក់ទងលោកនោះឡើយ។ លោកក៏បានសម្រេចបង្អត់ចំណីត្រីជាបណ្តើរៗ។ «ឲ្យចំណីត្រីស៊ីទៅ ខ្ញុំខ្លាចខាតកាន់តែច្រើន ព្រោះចំណីត្រីវាថ្លៃ តែត្រីយើងសព្វថ្ងៃអាចលក់បានត្រឹម៤ឬ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយថែមទាំងគ្មានអ្នកមកទិញទៀត»។ ចំណែកឯលោក ស៊ន សន លោកប្រឈមខាតជិត២ម៉ឺនដុល្លារអាមេរិក លើការចិញ្ចឹមត្រីលើការចិញ្ចឹមត្រីពោ និងត្រីប្រាក្នុងឆ្នាំនេះ ។ « ត្រីរបស់ខ្ញុំ មានជាង៣០តោននៅក្នុងស្រះ។ ក្នុងមួយថ្ងៃ ខ្ញុំឲ្យចំណីត្រីស៊ីអស់ជាង១០បេ[ការុង] ដែលមានពី៥០-៦០ម៉ឺនរៀល»។ ត្រីប្រា សព្វថ្ងៃមានតម្លៃត្រឹម៣៧០០រៀលក្នុងមួយគីឡូក្រាមហ្នឹង យើងទប់ម៉េចឈ្នះ»។ បើតាមវារីវប្បករដែលមានបទពិសោធន៍ជាង១០ឆ្នាំរូបនេះ ចំណីដែលលោកទិញឲ្យត្រីសព្វស៊ីសព្វថ្ងៃ មានតម្លៃ៥ម៉ឺនរៀល ក្នុងមួយការុង ដែលមានចំណុះ៥០គីឡូក្រាម។ សុំអន្តរាគមន៍... ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ លោក វី បានងាកទៅទិញត្រីរបស់វៀតណាមដែលដឹកដល់ផ្សារព្រែកព្នៅ ចន្លោះពី១ទៅ៣តោនក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា ត្រីពីវៀតណាមមានគ្រប់ប្រភេទ ហើយមានតម្លៃ ថោកជាងត្រីចិញ្ចឹមក្នុងស្រុកទៅតាមប្រភេទនីមួយផងដែរ។ បើតាមឈ្មួញត្រីរូបនេះ ត្រីដែលនាំចូលពីវៀតណាមមានទាំងត្រីរស់ ត្រីស្តោ ត្រីទីឡាប់យ៉ា ត្រីឆ្ពិន ត្រីប្រា ត្រីពោ និងប្រភេទត្រីផ្សេងៗទៀតជាច្រើន។ ខណៈដែលលោក សយ សុងហេង អាយុ៦៤ឆ្នាំ ហាក់ដូចជាបាក់ទឹកចិត្តចំពោះមុខរបរចិញ្ចឹមត្រី លោក ស៊ន សន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរឹតត្បិតការនាំចូល។ លោកបានបញ្ជាក់ថា៖ «យើងមិនចង់ឱ្យបិទទាំងស្រុងទេនៃការនាំចូលត្រីពីវៀតណាមនោះ។ ប៉ុន្តែពេលដែលយើងសម្បូរត្រីហើយ, ពេលដែលពលរដ្ឋយើងពលរដ្ឋផលិតត្រីអាចផ្គត់ផ្គង់ទីផ្សារបានហើយ សូមអាជ្ញាធរកាត់បន្ថយការនាំចូលពីគេខ្លះទៅ ដើម្បីឱ្យកសិករយើងបានរស់ទាំងអស់គ្នា»។ បើតាម លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា មានអ្នកចិញ្ចឹមប្រហែល៩០ភាគរយនៃសមាជិកជាង២០០គ្រួសារ បានជួបបញ្ហាដូចគ្នាដោយត្រីនៅលើទីផ្សារមានតម្លៃថោកហើយ ព្រមទាំងគ្មានឈ្មួញមកចុះចាប់ទៀត ដោយឈ្មួញទាំងនោះ កំពុងជាប់ដៃទិញត្រីពីកន្លែងលក់ត្រីដែលនាំចូលពីវៀតណាម។ សម្រាប់ត្រីរបស់ប្រជាកសិករចំនួន៨ខេត្តដែលស្ថិតនៅក្នុងសមាគន៍វារីវប្បករកម្ពុជា ដែលអាចលក់នៅលើទីផ្សារ មានរហូតដល់ជិត២ម៉ឺនតោន។ នេះជាការលើកឡើងរបស់លោក សុថាវរិទ្ធិ ដោយបន្តថា៖«ទីផ្សារត្រីយើងកាន់តែជន់ ហើយតម្លៃកាន់តែចុះថោកទៅៗ»។ ប្រភេទត្រីចិញ្ចឹមដែលកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងនោះ មានត្រីប្រាធ្លាក់ពី៤,៥០០រៀលឡើងក្នុងមួយគីឡូក្រាម មកនៅត្រឹម៣៧០០ទៅ៤១០០រៀល។ ត្រីឆ្ពិន ធ្លាប់តម្លៃ២ម៉ឺនរៀល ធ្លាក់មកត្រឹម១២០០០ទៅ១៤០០០រៀលក្នុងមួយគីឡូក្រាម។ ត្រីក្រាញ់ ធ្លាក់ពី៥ពាន់រៀល មកត្រឹម៤ពាន់រៀល ក្នុងមួយគីឡូក្រាម។ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជារូបនេះ បាននិយាយថា៖ «ត្រីរបស់វៀតណាមសម្រុកចូលទីផ្សារខ្មែរខ្លាំង គឺក្នុងអំឡុងពេលកូវីដ-១៩នេះ។ បើតាមខ្ញុំដឹង ត្រីរបស់វៀតណាមត្រូវបានសហគមន៍អឺរ៉ុបបិទ ដូច្នេះហើយត្រីរបស់វៀតណាមជន់ខ្លាំងមិនដឹងនាំចេញទៅទីណា ក៏សម្រុកនាំចូលស្រុកខ្មែរ ដោយលក់ចេញក្នុងតម្លៃថោកៗ»។ ចំពោះដំណោះស្រាយទប់ទល់នឹងការនាំចូលត្រីពីបរទេស លោក វេង សាខុន បានដាក់កំហិតយ៉ាងម៉ឺងម៉ាត់ថា៖« ចាប់ពីពេលនេះតទៅ រដ្ឋបាលជលផលត្រូវបង្ហាញទិន្នន័យថាថ្ងៃនេះនាំចូលត្រីពីវៀតណាមប៉ុន្មានតោន? ក្នុងនោះ នាំចូលត្រីរស់ប៉ុន្មានតោន, ត្រីឆ្តោប៉ុន្មានតោន ត្រីប្រាប៉ុន្មានតោន...ឲ្យដូចនូវអ្វីដែលយើងកំពុងធ្វើដូចការនាំចូលសត្វផងដែរ»៕ | ក្រោយមានការត្អូញត្អែរពីវារីវប្បករកម្ពុជាលើការនាំចូលត្រីពីវៀតណាមដ៏ច្រើនលើសលុប រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសខាងរដ្ឋបាលជលឱ្យតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ និងទប់ស្កាត់ បទល្មើសការនាំចូលផលវារីវប្បកម្មពីប្រទេសវៀតណាម។ លើសនេះលោក វេង សាខុន បានស្នើឲ្យវារីវប្បករកម្ពុជា ចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម, កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត ដើម្បីដឹងអំពីបរិមាណផ្គត់ផ្គង់ត្រីនៅក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារឲ្យមានតុល្យភាពគ្នានៃការនាំចូលត្រីពីវៀតណាម។ |
«លទ្ធភាព នៃឧប្បទ្ទវហេតុយោធា ឬការបាញ់ច្រលំដោយចៃដន្យកំពុងកើនឡើង»។ នេះជាអះអាងរបស់ លោក Wu Shicun ប្រធានវិទ្យាស្ថានជាតិស្តីពីការសិក្សាសមុទ្រចិនខាងត្បូង ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋាភិបាលចិន។ លោក Wu បាននិយាយ ថា ប្រសិនបើទំនាក់ទំនងយោធារវាងអាមេរិក និងចិន កាន់តែដុនដាបជាងមុន វាអាចនឹងបង្កើនលទ្ធភាពនៃការផ្ទុះវិបត្តិ ឬជម្លោះប្រដាប់អាវុធ ដែលនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Wu ថ្លែងបែបនេះ ក្នុងពេលធ្វើបទបង្ហាញពីរបាយការណ៍របស់វិទ្យាស្ថានលោកទៅលើវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍នេះ បានកត់សម្គាល់ថា វត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់មានចំនួនច្រើនមិនធ្លាប់មាន។ របាយការណ៍នេះ បង្ហាញថា អាមេរិកបានដាក់ពង្រាយកងទ័ព ៣៧៥,០០០ នាក់ នាវាចម្បាំងចំនួន៦០ភាគរយនៃនាវាដែលខ្លួនមាន និងនាវាផ្ទុកយន្តហោះចំនួន៣ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តាំងពីឆ្នាំ២០១៧មក និងជាពិសេសក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច អាមេរិក និងចិន កំពុងប្រឈមមុខជាមួយគ្នាលើបញ្ហាជាច្រើន។ មហាអំណាចទាំង២ នេះក៏បានអួតអាងបញ្ចេញសាច់ដុំផ្នែកយោធា និងការទូតផងដែរ។ ជាក់ស្តែងរបាយការណ៍នេះបានបង្ហាញថា ក្នុងរយៈពេលជាង៣ឆ្នាំដែលលោក ត្រាំ ចូលកាន់អំណាច អាមេរិក បានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាច្រកសមុទ្រតៃវ៉ាន់ចំនួន២២ដង ដែលជាចំនួនច្រើនខ្លាំងបើធៀបទៅនឹងរយៈពេល៨ឆ្នាំក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមានត្រឹមតែ៤ដងប៉ុណ្ណោះ។ ដូចដឹងស្រាបហើយ អាមេរិក តែងតែចាត់ឲ្យនាវាចម្បាំងរបស់ខ្លួនធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ក៏ដូចជាបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាដើម ដោយសម្អាងថា ជាដែនសមុទ្រអន្តរជាតិ និងអនុវត្តតាមច្បាប់អន្តរជាតិ។ ប៉ុន្តែសកម្មភាពទាំងអស់នេះ សុទ្ធសឹងតែត្រូវបានចិនចាត់ទុកជាការបង្កហេតុ និងធ្វើឲ្យចិនខឹងសម្បារសឹងតែរាល់ដង ត្បិតអីចិនចាត់ទុកសកម្មភាពទាំងអស់នោះជាការបំពានបូរណភាពដែនដី និងអធិបតេយ្យរបស់ខ្លួន។ របាយការណ៍នេះ បានលើកឡើងថា ចិនមិនបានចាត់ទុកអាមេរិកជាគូប្រជែងសក្តានុពលឡើយ ហើយក៏មិនមានបំណងបង្កើតសង្គាមត្រជាក់ឬក្តៅជាមួយអាមេរិកនោះទេ។ ក្នុងបំណងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ ប្រសើរឡើងវិញ របាយការណ៍នេះបានចង្អុលបង្ហាញថា យោធាប្រទេសទាំង២ គួរបង្កើនទំនាក់ទំនងជាមួយគ្នា ដើម្បីបញ្ជៀសការយល់ច្រលំ ក៏ដូចជាការគណនាយុទ្ធសាស្ត្រខុស៕ | មន្ត្រីជាន់ខ្ពស់ចិន នៅថ្ងៃទី២៣ ខែមិថុនា បានអះអាងថា វត្តមានដ៏ច្រើនដែលមិនធ្លាប់មានរបស់កងទ័ពអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងបង្កើនលទ្ធភាពនៃការប៉ះទង្គិចជាយថាហេតុជាមួយកងនាវារបស់អាមេរិក។ សមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រទាញប្រទង់រវាងចិន និងប្រទេសតូចជាងខ្លួនមួយចំនួន ត្រូវបានមើលឃើញថា ជាតំបន់ក្ដៅរវាងមហាអំណាចយោធាទាំងពីររបស់ពីភពលោក។ |
1. អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយជម្រះកាកសំណល់ទាំងឡាយក្នុងប្រព័ន្ធដង្ហើមកូន ដោយធ្វើឲ្យមេរោគទាំងឡាយមិនងាយផ្ទុកក្នុងនោះឡើយ។ ដូចនេះ កូននឹងមិនឆាប់កើតមានជំងឺផ្សេងៗនោះឡើយ។ 2. អ្នកគួរតែឲ្យកូនលុបមុខដោយប្រើទឹកត្រជាក់នៅពេលព្រឹក និងយប់ ព្រោះការប្រើទឹកត្រជាក់នេះ អាចធ្វើឲ្យឈាមដើរស្រួល ដោយជួយទប់ស្កាត់មិនឲ្យជំងឺផ្សេងៗអាចកើតមានលើខ្លួនកូនឡើយ ជាពិសេស ជំងឺផ្តាសាយតែម្តង។ 3. អ្នកគួរតែរក្សាបាតជើងកូនឲ្យក្តៅជានិច្ច ដោយមិនគួរឲ្យត្រជាក់ឡើយ ព្រោះនៅពេលដែលបាតជើងក្តៅ ជំងឺផ្សេងៗនឹងមិនហ៊ានមកជិតខ្លួនកូនឡើយ។ ដូចនេះ កូនអ្នកនឹងមានប្រព័ន្ធការពាររាងកាយដែលរឹងមាំមួយជាមិនខានឡើយ។ 4. អ្នកគួរតែឲ្យកូនហាត់ប្រាណខ្លះ ទើបរាងកាយគេរឹងមាំ។ នៅពេលដែលរាងកាយមិនទន់ខ្សោយ នោះគ្មានមេរោគអ្វីអាចរស់នៅក្នុងខ្លួនកូនឡើយ។ ដូចនេះ មិនថាជំងឺកាចសាហាវបែបណា ក៏មិនហ៊ានមករកកូនអ្នកដែរ។ ដូចនេះ អ្នកគួរតែធ្វើតាម៤ចំណុចនេះ ដើម្បីរក្សាសុខភាពកូនឲ្យរឹងមាំ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ប្រឈមមុខនឹងជំងឺផ្សេងៗ អ្នកគួរតែធ្វើរឿងទាំងនេះ។ តើមានអ្វីខ្លះទៅ? |
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3 និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ្សូមច្បាស់នៅទីងងឹតជាដើម។ លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។ កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999 HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូវកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដង ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland's five-star SGS impact-resistance certification។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ 13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្ស៊ូម បាន 50X Digital Zoom និង 5X Optical។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3 មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។ កំពូលស្មាតហ្វូនថតហ្ស៊ូមច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249 (12GB+512GB) មានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោក ពីស្ថាប័ន្ថ DXOMARK។ ស្មាតហ្វូន Flagship ត្រកូល P នេះ ត្រូវបានឌីហ្សាញឡើងយ៉ាង ល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានសភាពស្វិតធន់និងការធ្លាក់បែក ប្រើប្រាស់សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និង អាចហ្ស៊ូម វត្ថុដែលនៅឆ្ងាយបានរហូតដល់ 200ដង៕ Huawei P60 Pro មានថាមពលថ្មធំ 4815mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI SuperCharge (Max 88W) សាកត្រឹម 10នាទីទទួលបាន 50% និង Wireless HUAWEI SuperCharge (Max 50 W)។ ជាពិសេសស P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ក្នុងរយៈពេល30នាទី ។ សូមបញ្ជាក់ផងដែរថាផលិតផលទាំងពីរនេះគឺ Huawei Mate X3 និង Huawei P6០ Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គមដូចជា Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។ ក្នុងនោះដែរអស់រយះពេល៤ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play Store ។ រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល AppGallery រួចចុចលើ Top Apps អតិថិជនអាចធ្វើការដោនឡូដABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០% នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ។ ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវ នាឡិកានិងកាសរួមបញ្ចូលគ្នាតែមួយ HUAWEI WATCH Buds តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179 សរុបមកជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999 និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះដៃ ហើយប្រសិនបើចង់បានពាន សូមកកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា! កម្មវិធីទាំងមូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង ការទទួលទានអាហារសាមគ្គីរួមគ្នា៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី 12 ឧសភា 2023 យប់មិញនេះ ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិ តតាន់ ធន់ KUNLUN ប្រើGoogleបាន គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និង HUAWEI P60 Pro ថតហ្ស៊ូមច្បាស់នៅទីងងឹត តម្លៃ $999 (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីកិច្ចសហការជាមួយក្រសួងទេសចរណ៍ បើកដំណើរការ ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី1 Powered By Huawei XMAGE។ |
ជំងឺទៀចទឹកប្រហែលជាមិនមានស្តែងចេញនូវរោគសញ្ញាអ្វីទេប្រសិនបើស្ថិតក្នុងករណីស្រាល (មានទឹកពី ១០០ ទៅ ៤០០មីលីលីត្រ)។ ដល់ពេលមានទឹកកើនឡើងច្រើន វានឹងធ្វើអោយពោះរីកធំ ឈឺពោះ មិនស្រួលក្នុងពោះ និងហើមពោះ។ ការពិបាកដកដង្ហើមក៏អាចកើតឡើងនៅពេលទឹកមានច្រើនក្នុងពោះដែរ ព្រោះវាទៅសង្កត់ដល់សន្ទះទ្រូង ព្រមទាំងអាចជ្រៀបទឹកចូលទៅក្នុងស្រោមសួតទៀតផង។ ការដែលមើលឃើញក្បាលពោះរីកប៉ោងនឹងភ្នែកតែម្តងនោះ សុទ្ធជាការបារម្ភមួយដ៏ចំបង់សម្រាប់អ្នកជំងឺទៀទឹកហើយ។ ពេលជួបគ្រូពេទ្យ អ្នកជំងឺទៀចទឹកគួរតែទៅអោយគ្រូពេទ្យពិនិត្យជាទៀងទាត់ ព្រមទាំងអាចជួបដល់អ្នកឯកទេសទៀតផងដូចជា អ្នកឯកទេសខាងប្រពះពោះវៀន និងជំងឺថ្លើម។ ប្រសិនបើជំងឺទៀទឹកនោះកំពុងតែបង្កជារោគសញ្ញាពិបាកដកដង្ហើម មិនស្រួលក្នុងពោះ ឬមិនអាចធ្វើការដូចធម្មតាបាន ពួកគេគួរតែទៅអោយគ្រូពេទ្យពិនិត្យទៅ។ មូលហេតុ មូលហេតុដែលកើតមានជាញឹកញាប់ជាងគេរបស់ជំងឺទៀចទឹកគឺជំងឺថ្លើម ឬជំងឺក្រិនថ្លើមធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ក៏មានជំងឺទៀទឹក ៨០%ដែរ ដែលបណ្តាលមកពីជំងឺក្រិនថ្លើម។ ទោះបីជាយន្តការនៃការវិវត្តន៍ទៅជាជំងឺនេះមិនទាន់បានយល់ដឹងច្បាស់លាស់ក៏ដោយ ក៏មានទ្រឹស្តីភាគច្រើននិយាយថា សម្ពាធក្នុងសរសៃឈាមវ៉ែនPortal ឡើងខ្លាំង (Portal Hypertension) គឺជាដើមហេតុរបស់វា។ លើសពីនេះទៅទៀត ការឡើងហើមគ្រប់ទីកន្លែងក៏ដោយសារតែរបត់ឈាមពុំមានតុល្យភាពដែរ។ ការកើនឡើងនៃសម្ពាធក្នុងសរសៃឈាមវ៉ែន Portal និងជាតិ Albumin ថយចុះក្នុងឈាម ប្រហែលជានាំអោយចេញជាជំងឺទៀចទឹកបន្តិចម្តងៗហើយ។ កត្តាផ្សេងៗទៀតដែលនាំអោយមានជំងទាចទឹកដែរនោះគឺ ការចាលជាតិទឹកក្នុងខ្លួន។ ការដែលតម្រងនោមទទួលឈាមមិនបានគ្រប់គ្រាន់ វានឹងធ្វើអោយមានជំងឺទៀចទឹកដែរ ដោយសារតែមានការជ្រៀបទឹកចេញពីសរសៃឈាមមកក្នុងប្រហោងពោះ។ ពេលនោះវានឹងធ្វើអោយតម្រងនោមប្រឹងបឺតស្រូបជាតិអំបិល និងទឹកកាន់ចូលទៅក្នុងខ្លួនវិញកាន់តែច្រើនដើម្បីជំនួសដល់ការបាត់បង់។ ចំពោះជំងឺខ្សោយបេះដូង និងខ្សោយតម្រងនោមធ្ងន់ធ្ងរក៏អាចបណ្តាលអោយកើតជាជំងឺទៀចទឹកបានដែរ ដោយសារតែមានការចាលជាតិទឹកពេញខ្លួន។ អ្វីដែលកម្រ ការដែលសម្ពាធក្នុងសរសៃឈាមវ៉ែន Portal កើនឡើងដោយសារតែការស្ទះខាងក្នុង ឬខាងក្រៅសរសៃឈាមវ៉ែន Portal ក៏អាចបណ្តាលអោយឡើងសម្ពាធក្នុងសរសៃឈាម Portal ដែរ ប៉ុន្តែមិនបង្កទៅជាជំងឺក្រិនថ្លើមទេ។ ឧទាហរណ៍ដូចជា មានដុំសាច់មួយសង្កត់ទៅលើសរសៃឈាម Portal ឬមានកំណកឈាមធំមួយក្នុងសរសៃឈាមនោះ ដែលជាហេតុនាំអោយស្ទះដល់លំហូរឈាម និងសម្ពាធកើនឡើង។ ជាមួយគ្នានេះដែរ ជំងឺទាចទឹកក៏កើតមកពីជំងឺមហារីកដែរ ឈ្មោះថា Malignant Ascites។ ជំងឺទៀចទឹកប្រភេទនេះច្រើនតែជាមហារីកលើសារីរាង្គក្នុងពោះដូចជា មហារីកពោះវៀនធំ មហារីកលំពែង មហារីកក្រពះ មហារីកកូនកណ្តុរ មហារីកក្រពេញអូវ៉ែ។ ជំងឺទាចទឹកបណ្តាលមកពីលំពែងអាចរកឃើញនៅលើអ្នកជំងឺរលាកលំពែងរ៉ាំរ៉ៃ។ មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការរលាកលំពែងរ៉ាំរ៉ៃគឺការប្រមឹកនឹងស្រារ៉ាំរ៉ៃ។ ទៀទឹកបណ្តាលមកពីលំពែងក៏អាចបង្កឡើងដោយការរលាកលំពែងរ៉ាំរ៉ៃ ឬការមានរបួសលើលំពែង។ ប្រភេទ ជំងឺទៀចទឹកចែកចេញជាពីរប្រភេទនោះគឺ ប្រភេទ Transudative និង Exudative។ ការបែងចែកនេះអាស្រ័យទៅលើចំនួនប្រូតេអ៊ីនដែលរកឃើញក្នុងទឹក។ អ្វីដែលមានប្រយោជន៍ជាងគឺការរកមើលចំនួន Albumin ក្នុងទឹកក្នុងប្រហោងពោះនោះ និងយកមកប្រៀបធៀបនឹងចំនួន Albumin ក្នុងឈាម ដែលនេះហៅថា Serum Ascites Albumin Gradient ឬ SAAG។ កត្តាប្រឈមមុខ មូលហេតុដ៏ចំបងបំផុតនៃជំងឺទាចទឹកគឺជាជំងឺក្រិនថ្លើម ដូច្នេះកត្តាដែលប្រឈមមុខនឹងជំងឺក្រិនថ្លើម ក៏វាប្រឈមនឹងជំងឺទៀទឹកដែរ ដូចជា ជំងឺរលាកថ្លើមប្រភេទ B, C និងការប្រមឹកនឹងស្រាយូរពេក។ ហើយកត្តាផ្សេងទៀតមានដូចជា ជំងឺខ្សោយបេះដូង ជំងឺមហារីក និងជំងឺតម្រងនោម។ រោគវិនិច្ឆ័យ រោគវិនិច្ឆ័យរបស់ជំងឺទៀចទឹកផ្អែកទៅលើការពិនិត្យលើរាងកាយផ្សំគ្នានឹងប្រវត្តិជំងឺច្បាស់លាស់ដើម្បីអាចដឹងពីមូលហេតុនៃជំងឺណាមួយដែលមិនទាន់មានរោគសញ្ញា។ ប្រសិនបើទឹកក្នុងពោះនោះច្រើនជាង ៥០០មីលីលីត្រ គ្រូពេទ្យអាចនឹងរកឃើញមានថ្នក់ទឹកដកនៅនឹងកណ្តៀតក្អម និងមានសភាពជារលកនៅពេលគ្រូពេទ្យពិនិត្យលើពោះ។ ចំពោះទឹកដែលមានតិចប្រហែលជាអាចរកឃើញដោយការថតអេកូពោះ។ ជំងឺទៀចទឹកអាចរកឃើញម្តងម្កាលដែរជាមួយនឹងការថតអេកូ ឬ CT Scan។ ការសាកសួរប្រវត្តិជំងឺប្រហែលជាផ្តល់បាននូវជំនួយក្នុងការរកមើលមូលហេតុរបស់វាបាន ជាមួយនឹងសំនួរជាច្រើនទាក់ទងនឹងជំងឺថ្លើម ជំងឺរលាកថ្លើមបង្កឡើងដោយវីរ៉ុសនិងការប្រឈមមុខរបស់វា ការផឹកស្រា ប្រវតិ្តគ្រួសារមានជំងឺថ្លើម ខ្សោយបេះដូង ប្រវត្តិជំងឺមហារីក និងការប្រើប្រាស់ថ្នាំពីមុនៗ។ ការមើលឈាមក៏មានសារៈសំខាន់ក្នុងការវាយតម្លៃពីមូលហេតុរបស់ជំងឺទៀចទឹកដែរ ដូចជាតេស្តឈាម Complete Metabolic Panel អាចរកឃើញពីការមានរបួសទៅលើថ្លើម មុខងារថ្លើម និងតម្រងនោម ព្រមទាំងកម្រិតអេឡិចត្រុង។ ការរាប់គ្រាប់ឈាមក៏មានប្រយោជន៍ផងដែរ ហើយភាពមិនធម្មតានៃ Coagulation Panel (រយៈពេលនៃការកក់ឈាម) ប្រហែលជាអាចដឹងពីភាពមិនធម្មតានៃមុខងារថ្លើម និងការផលិតប្រូតេអ៊ីនសម្រាប់កំណកឈាម។ ពេលខ្លះមូលហេតុរបស់ជំងឺទៀចទឹកមិនអាចរកឃើញតាមរយៈការសួរប្រវតិ្តជំងឺ ការពិនិត្យលើរាងកាយ ការសិក្សាលើមន្ទីរពិសោធន៍ និងការថតរូបភាពវេជ្ជសាស្ត្របានទេ។ ប៉ុន្តែការវិភាគលើទឹកក្នុងពោះប្រហែលជាមានប្រយោជន៍ដល់រោគវិនិច្ឆ័យជាង ហើយនោះគឺការបូមទឹកក្នុងប្រហោងពោះ (Paracentesis) ។ ការបូមនេះត្រូវមានការសំអាតមេរោគនៅលើពោះ និងជំនួយពីការថតអេកូរជាមួយគ្នាផងដែរ។ នៅពេលបូមបានទឹក ២០មីលីលីត្រ គឺវាគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យហើយ ប៉ុន្តែការដែលបូមមកច្រើនគឺដើម្បីបន្ថយរោគសញ្ញានៃជំងឺទៀទឹកទេ។ ការព្យាបាល វិធីព្យាបាលគឺអាស្រ័យទៅលើតែមូលហេតុរបស់ជំងឺនេះទេ ឧទាហរណ៍ ជំងឺមហារីកស្រោមពោះ ឬ Malignant Ascites ប្រហែលជាត្រូវព្យាបាលដោយការវះកាត់យកដុំសាច់មហារីកចេញ និងប្រើថ្នាំមហារីក។ ការព្យាបាលអាចធ្វើឡើងជាមួយនឹងជំងឺខ្សោយបេះដូង ព្រមទាំងការតមអាហារ។ ដោយសារតែជំងឺទៀទឹកទាក់ទងគ្នាយ៉ាងខ្លាំងនឹងជំងឺក្រិនថ្លើម ដូច្នេះការព្យាបាលគឺផ្តោតលើជំងឺក្រិនថ្លើមខ្លាំងជាង។ របបអាហារ ការគ្រប់គ្រងជំងឺទៀចទឹកជាមួយនឹងជំងឺក្រិនថ្លើមតែងតែត្រូវកាត់បន្ថយការទទួលទាន់ជាតិសូដ្យូម និងត្រូវប្រើថ្នាំបញ្ចុះទឹកនោម។ ការដែលទទួលទានជាតិសូដ្យូម (អំបិល) តិចជាង ២ក្រាមក្នុងមួយថ្ងៃ។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ជំងឺទៀចទឹកគឺជាកើនឡើងនូវនៃជាតិទឹក ពណ៌លឿងស្លេក និងថ្លាក្នុងប្រហោងរបស់ពោះ ដែលស្ថិតនៅខាងក្រោមប្រហោងទ្រងនិងមានខ័ណ្ឌចែកដោយសន្ទះទ្រូង Diaphragm។ ទឹកក្នុងប្រហោងពោះនេះអាចកើតឡើងពីមូលហេតុច្រើនប្រភេទដូចជា ជំងឺថ្លើម ជំងឺមហារីក ជំងឺខ្សោយបេះដូង ឬខ្សោយតម្រងនោម។ |
អង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់ ទីម័រខាងកើត ជាប្រទេសឯករាជ្យ និងអធិបតេយ្យផ្លូវការនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពី រដ្ឋតំបន់អាស៊ីអាគ្នេយ៍មួយនេះបញ្ចប់នូវនឹមអាណានិគមព័រទុយហ្គាល់ និងឥណ្ឌូណេស៊ី។ ១. សមិទ្ធផល នៃការកសាងប្រទេសទីម័រខាងកើតរយៈពេល ១៦ ឆ្នាំ រយៈពេលជាង១០ឆ្នាំមកនេះ រដ្ឋសមាជិកទី ១៩១ របស់អង្គការសហប្រជាជាតិមួយនេះ មិនទាន់អាច កសាងសមត្ថភាពរបស់ប្រទេសរឹងមាំបាននៅឡើយនោះទេ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក ទីម័រខាងកើតប្រឈមបញ្ហាប្រឈមច្រើនជាពិសេសភាពទន់ខ្សោយនៃស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការចំណាយរបស់រដ្ឋាភិបាល និងការគ្រប់គ្រងចំណូលពីធនធានធម្មជាតិដែរ។ អ្វីដែលគួរកតសម្គាល់នោះ ខណៈពេលដែលសេដ្ឋកិច្ចមិនសូវល្អស្រាប់ហើយ ទីម័រខាងកើតដែលបច្ចុប្បន្នមានប្រជាជនសរុបជាងមួយលាននាក់នោះ ក៏ត្រូវប្រឈមនឹងការជាប់គាំងវិបត្តិនយោបាយ ដែលធ្វើឲ្យស្ថានភាពប្រទេសកាន់តែមិនល្អទៀត។ ជាក់ស្តែងនោះ ទីម័រខាងកើត បានរៀបចំការបោះឆ្នោតរហូតដល់ពីរដង ដើម្បីជ្រើសរើសរដ្ឋាភិបាលដ៏មានប្រសិទ្ធភាពមួយក្នុងរយៈពេលមិនដល់មួយឆ្នាំស្រួលបួលផង។ សូមរម្លឹកផងដែរថា នៅខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ទីម័រខាងកើតបានរៀបចំការបោះឆ្នោតមួយ ហើយបក្សរបស់លោកប្រធានាធិបតីទីម័រខាងកើតបច្ចុប្បន្នគឺ Fransisco Guterr បានឈ្នះ និងដឹកនាំរដ្ឋាភិបាល។ ក៏ប៉ុន្តែ ដោយសារចំនួនអាសនៈដឹកនាំទាំងរដ្ឋាភិបាល និងក្នុងសភា មានចំនួនតិចតួចពេក ហើយការខ្វែងគំនិតគ្នាខ្លាំងរវាងបក្សនយោបាយផងនោះបានធ្វើឲ្យរដ្ឋាភិបាលមួយនេះបរាជ័យក្នុងការអនុម័តកញ្ចប់ថវិកាប្រចាំឆ្នាំ។ ក្រោយមកគេឃើញមានការប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតជាថ្មី ដែលទើបតែបញ្ចប់ និងត្រៀមប្រកាសលទ្ធផលផ្លូវការនៅចុងខែមុនផងដែរ ។ បើនិយាយក្នុងក្របខណ្ឌតំបន់វិញ ទីម័រខាងកើតនៅមិនទាន់ត្រូវបានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់ខ្លួនដែរ។ នោះក៏ដោយសារតែរដ្ឋមួយនេះនៅមិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាំងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៅឡើយនោះទេ ។ ២. ស៊ូដង់ខាងត្បូង ត្រឡប់មកកាន់រដ្ឋកើតថ្មីនៅក្នុងតំបន់អាហ្វ្រិកវិញម្តង គឺស៊ូដង់ខាងត្បូង។ ស៊ូដង់ខាងត្បូង គឺជាកូនពៅរបស់អង្គការសហប្រជាជាតិដោយបានក្លាយជាសមាជិកទី១៩៣ របស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១១។ គួរឲ្យកត់សម្គាល់នោះ មិនដល់២ឆ្នាំឡើយ ក្រោយនៃការប្រកាសឯករាជ្យ និងបានការទទួលស្គាល់ពីឆាកអន្តរជាតិ ស៊ូដង់ខាងត្បូងក៏ធ្លាក់ក្នុងភ្លើងសង្គ្រាម។ សង្គ្រាមនេះកើតឡើងដោយសារ ជម្លោះនយោបាយនិងការដណ្តើមអំណាចរវាងមេដឹកនាំកំពូល (ប្រធានាធិបតីនិងអនុប្រធានាធិបតី) ដែលមិនមែនការទុកចិត្តគ្នាក្នុងការដឹកនាំរដ្ឋាភិបាល។ ជាលទ្ធផល ភាគីទាំងសងខាងសុទ្ធតែហ៊ានប្រព្រឹត្តទង្វើព្រៃផ្សៃដូចជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាដើមព្រោះក្នុងរយៈពេលដែលសង្គ្រាមកើតឡើងនេះ មនុស្សរាប់ម៉ឺននាក់បានស្លាប់ ដោយសារគេរងទារុណកម្ម ប្រឈមការធ្វើទុក្ខបុកម្នេញ និងការរំលោភផ្លូវភេទពីសំណាក់ក្រុមទាហានរដ្ឋាភិបាលផង និងក្រុមឧទ្ទាមផង។ ក្រៅពីការដណ្តើមអំណាច ភាពខុសគ្នានៃអម្បូរជនជាតិរបស់មេដឹកនាំទាំងពីរក៏រួមចំណែកក្នុងការបង្កើតឲ្យមានជម្លោះប្រដាប់អាវុធនេះដែរ។ ទោះភាគីពាក់ព័ន្ធនៃជម្លោះបានចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងជាពីរដងក៏ដោយ សន្តិភាព និងស្ថិរភាពនៃរដ្ឋក្មេងខ្ចីមួយនេះ នៅតែស្ថិតនៅក្នុងភាពមិនប្រកដប្រជានៅឡើយ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជម្លោះមិនអាចរកផ្លូវចប់ឃើញរវាងមេដឹកនាំស៊ូដង់ខាងត្បូងនេះ នឹងធ្វើឲ្យប្រជាជនខ្លួនរហូតដល់ជាង៣លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅត្រឹមចុងឆ្នាំ២០១៨ នេះ៕ ព័ត៌មានពិគ្រោះ ៖ - http://www.worldbank.org/en/country/timor-leste/overview - http://www.africanews.com/2018/04/26/kiir-to-south-sudan-opposition-i-can-t-quit-presidency-in-the-name-of-peace// អត្ថបទទាក់ទង ស៊ូដង់ខាងត្បូងអាចស្គាល់សន្តិភាព ពេលមេដឹកនាំស្គាល់កំហុសដែលប្រយុទ្ធគ្នាដើម្បីអំណាច | គិតតាមក្របខណ្ឌរបស់អង្គការសហប្រជាជាជាតិ មានរដ្ឋ ១៩៣ ប្រទេស ត្រូវបានទទួលស្គាល់ផ្លូវការថាជាប្រទេសអធិបតេយ្យ ។ តែអ្វីដែលគួរកត់សម្គាល់នោះ ក្នុងចំណោមប្រទេសទាំង១៩៣ ពីរប្រទេសចុងក្រោយដែលទើបប្រកាសចុងក្រោយគេ គឺទីម័រខាងកើត និងស៊ូដង់ខាងត្បូងស្ថិតនៅក្នុងស្ថានភាពលំបាកលំបិនមិនមានស្ថិរភាពយោបាយ សន្តិសុខ និងសេដ្ឋកិច្ចឡើយ។ |
ទោះជាយ៉ាងណា បើសម្លឹងមកផ្លូវជាតិលេខ៤ វិញ ផ្លូវជាតិលេខ៤ នៅតែត្រូវបានចាត់ទុកថា មានសក្តានុពលខ្លាំងជាងបណ្តាផ្លូវផ្សេងៗ។ កត្តាមួយដែលលេចធ្លោជាងគេ គឺផ្លូវអាស៊ានមួយខ្សែនេះ បានភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ (នេះជាចំណុចខ្លឹមជាងគេ សម្រាប់សេដ្ឋកិច្ច)។ ផ្លូវជាតិលេខ៤ ត្រូវបានចាត់ទុកថា ជាផ្លូវហាយវ៉េ និងជាផ្លូវអាស៊ាន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ ៤ កំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងស្ថានីយសាំង ម៉ាត ផ្សារ មន្ទីរពេទ្យអន្តរជាតិ និងក្នុងស្រុក សាលារៀនព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ។ តំបន់សក្តានុពលភ្នំពេញ - ច្បារមន នៅចន្លោះពីរាជធានីភ្នំពេញ ទៅក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ គេឃើញមានគម្រោងធំៗ ជា ច្រើនកំពុងតែលេចខ្លួននៅលើដងវិថីនេះ និងនៅតំបន់ជិតផ្លូវដ៏សំខាន់មួយនេះ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលត្រឹមចុងឆ្នាំ២០១៨ មានរោងចក្រ ៣៧៧ រោងចក្រ ដែលបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរចំនួន ១១៤,១៧៣កន្លែង។ បុរីពិភពថ្មី បុរីញ៉ូថោន និងផ្សារ ទីប្រជុំជន មានដូចជាតំបន់ផ្សារបែកចាន តំបន់ថ្នល់ទទឹង តំបន់អង្គស្នួល និងតំបន់ច្បារមន នៃខេត្តកំពង់ស្ពឺ។ ពិសេស គម្រោងលំនៅដ្ឋាន នៅតំបន់តាមដងវិថីនេះ កំពុងតែរីកស្គុះស្គាយ គួរឲ្យកត់ សម្គាល់ខ្លាំង ខណៈផ្លូវជាតិផ្សេងៗទៀត មានល្បឿនអភិវឌ្ឍយឺត ជាងផ្លូវអាស៊ានមួយនេះ។ ក្រុមហ៊ុនតេលា ក៏មានគម្រោងដ៏ធំមួយនៅតាមផ្លូវជាតិលេខ៤នេះ។ តាមរយៈទំព័រហ្វេក បុករបស់ក្រុមហ៊ុន ក្រុមហ៊ុនកម្ពុជាតេលា បញ្ជាក់ថា ក្រុមហ៊ុន កំពុងសាងសង់គម្រោង One Stop Service ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៤ (ចំណុចគីឡូម៉ែត្រលេខ២៦) ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោង One Stop Service នេះនឹងបម្រើជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលធ្វើដំណើរឆ្លងកាត់ជាកន្លែងចាក់ប្រេងឥន្ធនៈ កន្លែងឈប់សម្រាកលំហែកាយ ពិសាអាហារ ទិញទំនិញ និងផ្លែឈើស្រស់ៗ។ នៅលើកំណាត់ផ្លូវ និងជិតផ្លូវនេះ ចាប់ពីតំបន់យាយម៉ៅ (ពេជ្រនិល) រហូតដល់ក្រុងព្រះសីហនុ គេឃើញគម្រោងព្រោងព្រាតរបស់ខ្មែរ ចិន កូរ៉េ (ពិសេសគម្រោងរបស់ចិន) បានសាងសង់ និងកំពុងសាងសង់យ៉ាងមមាញឹក។ គម្រោងទាំងនោះ មានទាំងតំបន់ សេដ្ឋកិច្ចពិសេស រោងចក្រខ្នាតតូច មធ្យម និងធំ ស្ថានីយសាំង ដេប៉ូ ហាងកាហ្វេប្រែន រមណីយដ្ឋាន កសិដ្ឋាន អាហារដ្ឋាន គម្រោងដីឡូត៍ និងលំនៅដ្ឋានកើតឡើងព្រោងព្រាតគួរឲ្យកត់សម្គាល់ ដែលបានធ្វើឲ្យប្រជាជន និងអ្នកវិនិយោគ ហាក់សម្តែងការចាប់ខ្លាំង លើការរស់នៅ និងវិនិយោគ លើដងផ្លូវមួយនេះ ដោយសារតែមើលឃើញសក្តានុពល និងការអភិវឌ្ឍមិនចេះរីងស្ងួត។ បើនិយាយពីតំបន់ឧស្សាហកម្មវិញ ផ្លូវនេះអាចចាត់ទុកថា ជាផ្លូវទីមួយ ដែលសម្បូររោងចក្រ និងសិប្បកម្ម ច្រើនជាងគេ (នៅតំបន់អង្គស្នួល បែកចាន និងថ្នល់ទទឹង) ដោយសារតែអ្នកវិនិយោគទាំងអស់នោះ មើលឃើញថា វាមានភាពងាយស្រួល ក្នុងការចរាចរទំនិញគ្រប់ប្រភេទ ទៅកាន់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ និងមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិចិនតុង) និងទីក្រុងភ្នំពេញផ្ទាល់ផងដែរ។ ហេតុនេះហើយ បានជាអ្នកវិនិយោគភាគច្រើន សម្លឹងឃើញស្រដៀងគ្នា ទៅលើចំណុចខ្លាំង និងសក្តានុពលនៃដងផ្លូវមួយនេះ។ មួយវិញទៀត តម្លៃដីនៅផ្លូវនេះ និងជិតផ្លូវអាស៊ានមួយនេះ ក៏នៅធូរថ្លៃ អាចវិនិយោគយកចំណេញបាន ទាំងការទិញដីទុកលក់បន្ត និងការទិញសម្រាប់សង់រោងចក្រឧស្សាហកម្ម ស្ថានីយសាំង គម្រោងលំនៅដ្ឋាន បុរី ឬពុះដីឡូត៍លក់ជាដើម។ល។ តម្លៃដីនៅតាមផ្លូវជាតិលេខ៤ ដីទំហំតូចក្រោម ៥,០០០ ម៉ែត្រការ៉េ មានតម្លៃចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ដុល្លារ ក្នុងមួយម៉ែត្រការេ និងតម្លៃចាប់ពី ៥០ ដុល្លារដល់ ៣០០ ដុល្លារ សម្រាប់ដីដែលមានទំហំចាប់ពី ៥,០០០ម៉ែត្រការ៉េឡើងទៅ អាស្រ័យទៅតាមទីតាំង (ជិត ឬឆ្ងាយពីក្រុង ជិត ឬឆ្ងាយពីទីប្រជុំជន ស្ថិតនៅជិត ឬឆ្ងាយពីតំបន់ដែលមានការអភិវឌ្ឍជាដើម) រូបរាងដី សណ្ឋានដី (ដីរាបស្មើ ដីទំនាប ឬដីលិចទឹក ជាដើម) និងកម្មសិទ្ធិ។ល។ បើតាមការរំពឹងទុករបស់អ្នកជំនាញ តម្លៃដីនៅលើដងផ្លូវនេះ នឹងមានកំណើន ១ គុណ ២ ដង ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំទៀត។ នៅតំបន់ខ្លះ នៃដងផ្លូវនេះ អាចមានកំណើនដល់ ១ គុណនឹង៣ ឬគុណនឹង ៤ដងឯណោះ ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំទៀត។ នៅលើដងផ្លូវនេះ មានសកម្មភាពអាជីវកម្មគ្រប់ទម្រង់ និងការផ្គត់ផ្គង់គ្រប់វិស័យ មានទាំងគម្រោងលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស មន្ទីរពេទ្យអន្តរជាតិ រោងចក្រ បុរី គម្រោងដីពុះឡូត៍ ស្ថានីយសាំង ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារ សាលារៀន មណ្ឌលសុខភាព កំពុងតែរីកដុះដាលដូចផ្សិត លើដងផ្លូវដ៏មានចំណាប់អារម្មណ៍មួយនេះ។ គម្រោងដីឡូត៍តាមផ្លូវលេខ៤ សម្រាប់គម្រោងដីឡូត៍វិញ នៅលើដងផ្លូវមួយនេះ និងក្បែរផ្លូវអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា វាបានចាប់កំណើត និងមានកំណើនមុនគេបង្អស់ តាំងពី ៧-៨ឆ្នាំមុនម្ល៉េះ ខណៈតំបន់ផ្សេងៗ ឬលើដងផ្លូវផ្សេងៗ ទើបតែចាប់ផ្តើមប្រហែល ៤-៥ឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមនោះ គឺផ្លូវជាតិលេខ ៤ នេះ នឹងត្រូវស្ថាបនាពង្រីកបន្ថែម ឲ្យទៅជា ៤ គន្លង ក្នុងដើមឆ្នាំ២០១៩ ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១១០ លានដុល្លារ សហរដ្ឋអាមេរិក(កម្ចីពីធនាគារពិភពលោក) ដោយពង្រីកតួផ្លូវបច្ចុប្បន្ន ពីទំហំ ៧ ម៉ែត្រ ទៅ ១១ ម៉ែត្រ ដោយប្រើរយៈពេលស្ថាបនាជួសជុលរយៈពេល ១៨ ខែ។ ជារួម ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ច សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងការនាំចេញ និងនាំចូលពីកំពង់ផែក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទតាមរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤ ជាផ្លូវអាស៊ានដ៏សំខាន់ និងជាផ្លូវល្បឿនលឿន (ផ្លូវហាវេ) មួយក្នុងចំណោម ផ្លូវហាយវ៉េសំខាន់ៗ របស់ប្រទេសកម្ពុជា។ នៅប្រទេសកម្ពុជាមានបណ្តាញផ្លូវជាតិសំខាន់ៗ ៧ ខ្សែមាន៖ ផ្លូវជាតិលេខ ១ ពីភ្នំពេញទៅក្រុងបាវិត កាត់តាមអ្នកលឿង និង ខេត្តស្វាយរៀងមានប្រវែង ១៦៧ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ ២ ពីភ្នំពេញទៅភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង ២៦០ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅអូរជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រវែង ៤០៨ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ៦ ពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំពង់ធំ និង ខេត្តសៀមរាប ប្រវែង ៣៨៦ គឺឡូម៉ែត្រ។ ផ្លូវជាតិលេខ៦A ពីរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ទៅដល់រង្វង់ទីរួមស្រុកជើងព្រៃ កាត់តាម ខេត្តកណ្ដាល និងខេត្តកំពង់ចាម ដែលមានប្រវែង ១២៧ គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៧ ពីស្គន់ទៅខេត្តស្ទឹងត្រែង កាត់តាមស្រុកស្នួល ប្រវែង ៥៤៣ គឺឡូម៉ែត្រ៕ (ប្រភព៖ https://www.realestate.com.kh/km/news/national-road-4-becoming-a-potential-route-for-investment/) (អត្ថបទពាណិជ្ជកម្ម) | ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវបានមើលឃើញថាមានការប្រែប្រួលប្រសើរជាងមុន ពិសេសប្រព័ន្ធផ្លូវសេដ្ឋកិច្ចសំខាន់ៗ ដែលភ្ជាប់ពីភ្នំពេញ ទៅបណ្តាខេត្តនានា ដូចជាក្រុងព្រះសីនុ កំពត បាវិត ប៉ោយប៉ែត។ល។ ក្នុងចំណោមបណ្តាញផ្លូវជាតិទាំងអស់នេះ សុទ្ធតែមានសក្តានុពល សម្រាប់ការវិនិយោគគ្រប់ទម្រង់ និងគ្រប់វិស័យ និងការរស់នៅ។ |
របាយការណ៍សមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំរបស់ក្រសួងដែនដីដែលផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ បានបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី ប្រមូលចំណូលពីសេវាសុរិយាដីបាន៥២ ៦៣៨ ៨២០ ៧០០រៀល(ប្រមាណ១៣លានដុល្លារ) និងសេវាសំណង់បានចំនួន ៤១ ២០៣ ០៤៨ ៥៨០(ជាង១០លានដុល្លារ)។ ក្រៅពីនេះ ក្រសួងក៏ប្រមូលចំណូលពីការផ្ទេរអចលនវត្ថុបាន ១៨០ ៩៤៥ ០១០ ៥០០រៀល (ប្រមាណ៤៤លានដុល្លារ) និងចំណូលពីការជួលទីតាំងរោងចក្រនានា និង សេវាព័ត៌មានសុរិយាដីតាមប្រព័ន្ធអេឡិចត្រូនិកបានជិត ៤ពាន់ដុល្លារ ផងដែរ។ របាយការណ៍ដដែលបានបញ្ជាក់ថា កាលឆ្នាំ២០១៨ កម្ពុជាប្រមូលចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុបានចំនួន៥៣៣ ៨៣៧ ៧៧៤ ៥១៣រៀល(ជាង១៣០លានដុល្លារ)។ ឆ្នាំ២០១៩ កម្ពុជាប្រមូលបាន ៣៦២ ៧៥៨ ៦៨៦ ៤០៥រៀល(ជាង៨៨,១៥លានដុល្លារ), ឆ្នាំ២០២០ កម្ពុជាទទួលបាន ៣៦១ ៥៩៥ ១០៦ ៨៤១រៀល(ជិត៨៧,៨៧លានដុល្លារ) និងឆ្នាំ២០២១ កម្ពុជាទទួលបាន៣៦៥ ៩៤៥ ០១០ ៥០០រៀល(ជាង៨៨,៨៨លានដុល្លារ)។ គិតចាប់ពីឆ្នាំ១៩៩៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីប្រមូលចំណូលចូលថវិកាជាតិបាន ៤ ៤៧៦ ៤៤៦ លានរៀល(ប្រមាណ ១ ១០០លានដុល្លារអាម៉េរិក)។ ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុគឺមានជាង៩០០លានដុល្លារ។ | ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រមូលចំណូលចូលថវិកាជាតិបានចំនួន ២៧៤ ៨០៥ លានរៀល(ប្រមាណ៦៦លានដុល្លារ)។ ក្នុងនោះចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ មានជាង៤៤លានដុល្លារ។ នេះជាចំណូលរយៈពេល៩ខែ ឆ្នាំ២០២២។ |
ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន លើកនេះ ក៏ដើម្បីរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន អមដំណើរប្រេសិតប្រធានអាស៊ាន។ គួរបញ្ជាក់ថា លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ក្នុងដំណើរទស្សនកិច្ចគ្រានោះ ប្រេសិតប្រធានអាស៊ាន បានជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ផងដែរ ប៉ុន្តែមិនបានជួបលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយប្រឆាំងមីយ៉ាន់ម៉ាឡើយ។ ក្នុងកិច្ចពិភាក្សាគ្នាជាមួយលោក មីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ាលើកដំបូងនោះ លោក ប្រាក់ សុខុន បានលើកពីការអនុវត្តតាមចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ អត្ថបទទាក់ទង ប្រេសិតប្រធានអាស៊ាន ស្នើឱ្យបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ទៅឃុំខ្លួននៅលំនៅដ្ឋានវិញ លោក ប្រាក់ សុខុន៖ តួអង្គនយោបាយនៅមីយ៉ាន់ម៉ា មិនទាន់រៀបចំខ្លួនចរចាគ្នាទេ ដែលជាការពិបាកបំផុត ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន មិនបានជួបភាគីលោកស្រី អ៊ុងសាន ស៊ូជី ឡើយ តែមានពន្លឺខ្លះ បើតាមចំណុចទាំងនេះ មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការវាយតម្លៃលោក ប្រាក់ សុខុន ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៕ | ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងទៅទស្សនកិច្ចផ្លូវការ ជាលើកទី២ នៅមីយ៉ាន់ម៉ា ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ ចំណុច។ លោក ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។ |
ផ្ដើមចេញពីការទទួលបានជ័យលាភីក្នុងកម្មវិធីមួយលើវិស័យបច្ចេកវិទ្យា ដែលគាំទ្រដោយមូលនិធីអាស៊ី លោក ញ៉េវ ច័ន្ទពេញពន្លឺ បានដើរមួយជំហានទៀតចូលក្នុងអាជីវកម្ម Startup ។ ដោយសារកម្មវិធីមួយនេះ និងការបង្កើតទំនាក់ទំនងក្នុងមជ្ឈដ្ឋាននានា បានធ្វើឲ្យយុវជនរូបនេះចាប់ផ្ដើមមានគេស្គាល់ច្រើន និងទទួលបានគម្រោង ជាបន្តបន្ទាប់ ដែលអាចរកចំណូលទប់ដំណើរការ Startup របស់ខ្លួន។ ធ្លាប់ជានិស្សិតរៀនផង ធ្វើ Startup ផង និងបច្ចុប្បន្នធ្វើការក្នុងគម្រោងរបស់ក្រុមហ៊ុនល្បីផ្សេងៗទៀត តើយុវជនរូបនេះ មានគំនិតជុំវិញការបង្កើត Startup បែបណាដែរ? សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ញ៉េវ ច័ន្ទពេញពន្លឺ ដូចតទៅនេះ៖ លោក ញ៉េវ ច័ន្ទពេញពន្លឺ ឲ្យដឹងផងដែរថា លោកនឹងបន្ថែមសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធគ្នាទៅក្នុងអាជីវកម្មរបស់លោក ដើម្បីនិរន្តរភាពអាជីវកម្មមួយនេះ ដ្បិតថាសេវាកម្មបង្កើតគេហទំព័រ មានមនុស្សមួយចំនួនកំពុងធ្វើរួចមកហើយ៕ | ភ្នំពេញ៖ យុវជន ញ៉េវ ច័ន្ទពេញពន្លឺ បានបង្កើតអាជីវកម្ម Startup យីហោ Cdev Tec នៅពេលលោកជានិស្សិតឆ្នាំទី២មកម្លេះ។ Cdev Tec ជាសេវាកម្មបង្កើតគេហទំព័រដល់បណ្ដាក្រុមហ៊ុនអាជីវកម្មផ្សេងៗនៅកម្ពុជា ដែលមកទល់ពេលនេះដំណើរការបានរយៈពេល២ឆ្នាំមកហើយ។ |
ភ្នំពេញ៖ អង្គការសហប្រជាជាតិ វាយតម្លៃថា កម្ពុជាទទួលបានលំដាប់ថ្នាក់លេខ២៨ ចំណោម១២២ប្រទេស ក្នុងការផ្តល់កងកម្លាំងដល់អង្គការសហប្រជាជាតិ។ ដោយឡែក កងកម្លាំងមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មចំនួន ៥ប្រទេសគឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២។ លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ ជួបពិភាក្សាការងារជាមួយ លោកជំទាវ Vicky Singmin ប្រចាំប្រទេសឥណ្ឌូណេស៊ី និងលោក Jan Scazighino ស្ថានទូតកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី២៩ មិថុនា ។ ដោយបានស្នើឲ្យភាគីកាណាដា ជួយរក្សាសន្តិភាពពិសេសជំនាញ (EOD) នៅកម្ពុជា ដែលផ្តោតសំខាន់លើនារីរក្សាសន្តិភាព និងបញ្ជូនទៅចូលរួមវគ្គហ្វឹកហ្វឺនផ្នែករក្សាសន្តិភាពនៅកាណាដា ។ ជាពិសេសផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំង២។ លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ បានថ្លែងក្នុងកិច្ចពិភាក្សាថា ចាប់តាំងពី ឆ្នំា២០០៦ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ចំនួន៨៣០២នាក់ ក្នុងនោះកម្លាំងនារី ចំនួន៥៨០នាក់ ទៅកាន់បេសកកម្មចំនួន១១ របស់អង្គការសហប្រជាជាតិ។ លោក បន្ថែមថា បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជា ចំនួន៨០១នាក់ ក្នុងនោះ នារីចំនួន១១៨នាក់ កំពុងបំពេញបេសកកម្ម នៅ៥ប្រទេសរួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ ជាមួយគ្នានេះ លោកជំទាវ Vicky Singmin ប្រចាំឥណ្ឌូណេស៊ី កោតសរសើរ ចំពោះកងទ័ពមួកខៀវកម្ពុជា ផ្នែកប្រតិបត្តិការរក្សាសន្តិភាពបោសសម្អាតមីននៅកម្ពុជា និងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ | ដោយ៖ វ៉ន ស៊ីចេន |
នៅឆ្នាំនេះ ជប៉ុន ថៃ និងវៀតណាម បានសម្រេចផ្តល់ជំនួយថ្មី ឬសន្យាផ្តល់ជំនួយដែលផ្គត់ផ្គង់ពីគ្រាមុនមកដល់ឡាវ សារជាថ្មី។ ជំនួយទាំងនេះនឹងមកដល់ ខណៈគម្រោងផ្លូវដែករបស់ចិនប្រវែង ៤០០គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់ ៥,៩ពាន់លានដុល្លារ ត្រៀមនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ ដែលគម្រោងនេះតំណាងឲ្យការវិនិយោគដ៏ធំជាងគេបង្អស់របស់ចិននៅឡាវ។ នៅខែមេសា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានថ្លែងក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីឡាវលោកPhankam Viphavanh ដើម្បីបញ្ជាក់ពីផែនការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត។ នេះបើយោងទៅតាមបណ្តាញផ្សព្វផ្សាយរបស់ជប៉ុន។ សេចក្តីរាយការណ៍នោះនិយាយថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ១,៨ លានដុល្លារ ដើម្បីបង្កើតមណ្ឌលស្តុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងប្តេជ្ញាផ្តល់ជំនួយកែលម្អព្រលានយន្តហោះអន្តរជាតិនានានៅឡាវ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តីលោក Prayuth Chan-Ocha បាននិយាយទូរសព្ទជាមួយមេដឹកនាំឡាវថ្មី ដែលបានចូលកាន់តំណែងកាលពីខែមីនា។ នេះបើយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការឡាវនៅខែមេសានេះ។ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ លោក Phankham បានថ្លែងអំណរគុណរដ្ឋាភិបាលថៃចំពោះការផ្តល់អាហារូបករណ៍ក្នុងវិស័យអប់រំ ក៏ដូចជាជំនួយក្នុងវិស័យកសិកម្ម និងសុខាភិបាល។ ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា ថៃក៏បានជួយឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មន្រ្តីវៀតណាមបានដាក់ចេញនូវយុទ្ធសាស្រ្តសហប្រតិបត្តិការឆ្នាំ ២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំ។ នេះបើយោងទៅតាមគេហទំព័រព័ត៌មាន Nhan Dan របស់គណបក្សកុម្មុយនីស្តវៀតណាម។ មេដឹកនាំពីភាគីទាំងពីរគ្រោងនឹងសម្រេចនាពេលបន្ទាប់ថា កិច្ចព្រមព្រៀងទាំងពីរខាងលើនឹងមានទៅលើវិស័យណាខ្លះ។ វៀតណាមបានផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអាហារូបករណ៍ចំនួន ១.០០០កន្លែងដល់ឡាវ កាលពីឆ្នាំមុនផងដែរ។ លំហូរថវិកាផ្លូវការពីចិនចូលទៅក្នុងប្រទេសឡាវ បានកើនដល់ ១១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងទៅតាមគេហទំព័រ Adidata.org ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យស្រាវជ្រាវសាធារណៈ Willam & Mary មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ តួលេខនេះនឹងរឹតតែខ្ពស់ជាងនេះទៅទៀត បើគេរាប់បញ្ចូលទាំងហិរញ្ញវត្ថុកម្ចីនិងការវិនិយោគទៀត។ បណ្តាប្រទេសផ្តល់ជំនួយធំៗដល់ឡាវផ្សេងទៀតរួមមាន ជប៉ុន និងថៃ ខណៈវៀតណាមកំពុងតែលេចមុខឡើងផងដែរ។ ជប៉ុនបានផ្តល់ថវិកាប្រមាណ ៦៣,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៦ រួមមាន ជំនួយឥតសំណង កម្ចី និងជំនួយបច្ចេកទេស។ នេះបើយោងទៅតាមក្រសួងការបរទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឡាវបាននិយាយថា នៅពេលខ្លះ ជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសទាំងអស់សរុបបានកើនដល់ទៅ ១៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវ។ សេដ្ឋកិច្ចប្រទេសនេះបានកើនក្នុងអត្រា ៥,៨ភាគរយប្រចាំឆ្នាំ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារ «ជំនួយពីដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្តដទៃទៀត»។ នេះបើយោងទីភ្នាក់ងារព័ត៌មានជាតិឡាវ។ ជំនួយទាំងនេះមានសារៈសំខាន់ពីព្រោះមួយភាគបួននៃប្រជាជនឡាវសរុប ៧លាននាក់រស់នៅក្នុងភាពក្រីក្រ។ ក្រុមអ្នកវិភាគនិយាយថា បណ្តាប្រទេសភាគច្រើននៅអាស៊ីព្យាយាមបន្ថយឥទ្ធិពលរបស់ចិន ដើម្បីកុំឲ្យប្រទេសមហាអំណាចមួយនេះបញ្ចេញឥទ្ធិពលខ្លាំងជ្រុលពីលើទន្លេមេគង្ក ដែលហូរពីចិនឆ្លងកាត់មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ឬពីលើបណ្តាញផ្លូវដឹកជញ្ជូនតាមដីគោកក្នុងតំបន់។ ទំនប់វារីអគ្គិសនីរបស់ចិនគ្រប់គ្រងលើលំហូរទឹកពីទន្លេមេគង្គលើ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនជំនួយរបស់ខ្លួនដល់ឡាវ និងប្រទេសជិតខាងរបស់ឡាវកាលពីឆ្នាំមុន។ លោក Thitinan Pongsudhirak សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn នៅក្រុងបាងកក ប្រទេសថៃ បាននិយាយថា៖ «ឡាវកំពុងរងឥទ្ធិពលពីគ្រប់ទិសទី ប៉ុន្តែរងឥទ្ធិពលពីចិនខ្លាំងជាងគេ។ អ្វីដែលយើងកំពុងឃើញគឺ ការប្រជែងគ្នារវាងប្រទេសមហាអំណាចកំពុងក្តោបក្តាប់លើតំបន់នេះ។ ឡាវគឺគ្រាន់តែជាកូនអុកមួយប៉ុណ្ណោះនៅក្នុងនោះ»។ លោក Jeffrey Kingston សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យ Temple University ក្នុងប្រទេសជប៉ុនបាននិយាយថា ជប៉ុនចង់មានទំនាក់ទំនងសកម្មជាងមុននៅតំបន់អាស៊ីអាគ្នេយ៍។ លោកបានបន្តថា ការគ្រប់គ្រងរបស់ចិនលើលំហូរទឹកក្នុងតំបន់ទន្លេមេគង្គកាន់តែធ្វើឲ្យមន្រ្តីជប៉ុនមានការព្រួយបារម្ភ។ លោកបានថ្លែងថា៖ «ខ្ញុំគិតថា ជប៉ុនកំពុងតែបង្ហាញថា នៅប្រទេសណាដែលខ្លួនមើលឃើញថា[ប្រទេសនោះ]ហាក់ដូចជាចាញ់ប្រៀបឥទ្ធិពលចិន ជប៉ុននឹងប្រជែង[នឹងចិន]នៅទីនោះ។ ជប៉ុននឹងប្រកាន់យកគោលជំហរមុតមាំទៅកាន់បណ្តាប្រទេសទាំងនោះ»។ ជប៉ុនពឹងផ្អែកលើថៃសម្រាប់ផលិតកម្មយានយន្ត ខណៈក្រុមហ៊ុនផលិតពីជប៉ុនកាន់តែមានភាពសកម្មនៅវៀតណាម ដែលនេះជាលទ្ធផលនៃការវិនិយោគដែលត្រូវបានធ្វើឡើងនៅវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក។ ការដឹកជញ្ជូនតាមផ្លូវគោកអាចបន្ទាបតម្លៃដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែដែលស្ថិតនៅឆ្ងាយច្រើនជាងមុន។ លោក Thitinan Pongsudhirak សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ជប៉ុន ជាមួយនឹងសហរដ្ឋអាមេរិក កំពុងតែរុញច្រានប្រឆាំងនឹងចិន។ គម្រោងជំនួយភាពជាដៃគូតំបន់មេគង្គនិងសហរដ្ឋអាមេរិក(Mekong-U.S. Partnership) របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាគម្រោងជំនួយមួយផ្តួចផ្តើមឡើងកាលពីខែកញ្ញា ឆ្នាំមុន ត្រូវបានចាត់ទុកជាការតទល់នឹងឥទ្ធិពលចិននៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសឡាវផងដែរ។ ដាច់ដោយឡែកពីនេះ ជប៉ុននៅមានជម្លោះជាមួយចិនពាក់ព័ន្ធនឹងបញ្ហាបូរណភាពដែនទឹកជិតតំបន់ដែនកោះក្បែរខ្លួន និងបញ្ហាសេសសល់ពីសង្រ្គាមលោកលើកទីពីរមួយចំនួនទៀត។ លោក Thitinan បានបន្តថា ជាទូទៅ រដ្ឋាភិបាលថៃផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងវារីអគ្គិសនីរបស់ឡាវ និងរក្សាទំនាក់ទំនងវប្បធម៌ជាមួយនឹងប្រទេសជិតខាងខ្លួនមួយនេះ។ វៀតណាមខឹងសម្បារនឹងរដ្ឋាភិបាលក្រុងប៉េកាំងជុំវិញការពង្រីកឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ក៏ដូចជាជម្លោះព្រំដែនដីគោកពីអតីតកាល រួមមានសង្រ្គាមនៅទសវត្សរ៍ឆ្នាំ ១៩៧០ផងដែរ។ លោក Jack Nguyen ជាដៃគូម្នាក់នៅក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Mazars ក្នុងក្រុងហូជីមិញ បាននិយាយថា៖ «តែងតែមានការដណ្តើមគ្នាផ្នែកឥទ្ធិពលរវាងវៀតណាមនិងចិន ហើយវៀតណាមបានថមថយឥទ្ធិពលដោយសារចិន»។ ចិនមិនបានបង្ហាញទិន្នន័យសរុបពីជំនួយ និងការវិនិយោគរបស់ខ្លួននៅឡាវនោះទេ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ឡាវអាស្រ័យលើចិនជាងប្រទេសណាៗទាំងអស់។ ឥឡូវនេះ ឡាវដែលមានផលិតផលក្នុងស្រុកសរុបតិចជាង ១៩ពាន់លានដុល្លារ និងសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ កំពុងតែប្រឈមនឹងការលំបាកនៅក្នុងការបង់ថ្លៃលើគម្រោងផ្លូវដែក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ឡាវជាប់បំណុល ២៥០លានដុល្លារសម្រាប់គម្រោងផ្លូវដែកកាលពីឆ្នាំមុន៕ | តៃប៉ិ កោះតៃវ៉ាន់ ក្រុមអ្នកសង្កេតការណ៍នៅក្នុងតំបន់និយាយថា ប្រទេសឡាវកំពុងតែទទួលបាននូវការផ្តល់ជំនួយនិងការវិនិយោគនានានៅឆ្នាំនេះ ខណៈរដ្ឋាភិបាលបរទេសសង្ឃឹមថា នឹងអាចបន្សាបឥទ្ធិពលរបស់ចិនមកលើប្រទេសក្រីក្រ និងដែលមិនមានព្រំប្រទល់ជាប់សមុទ្រមួយនេះ។ |
លើសពីនេះទៅទៀត អតិថិជនក៏អាចស្វែងរកទិញ គ្រឿងតុបតែងពិសេស របស់ Honda CB150R និង Honda MSX125SF នៅតាមបណ្តាសាខាហុងដាទូទាំងប្រទេសបានផងដែរ។ បញ្ជាក់៖ ចំនួនមានកំណត់ សម្រាប់តែ 100ឈុតដំបូងប៉ុណ្ណោះ ! (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច នឹងផ្តល់អតិថិជនរបស់មួកសុវត្ថិភាពម៉ាក SNELL បែប Funky មួយភ្លាម រាល់ការទិញនូវ ម៉ូតូ Honda MSX125SF ថ្មីមួយគ្រឿង។ កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុននឹងបន្ថែមជូនមួកសុវត្ថិភាពម៉ាក ID បែប PREMIUM SPORT និង អាវក្រៅ HONDA ដ៏ស្រស់ស្អាតមួយ រាល់ការទិញនូវ ម៉ូតូ HONDA CB150R ថ្មីមួយគ្រឿង។ កម្មវិធីនេះ ផ្តល់ជូនសម្រាប់តែអតិថិជន ១០០នាក់ដំបូងតែប៉ុណ្ណោះ។ |
៥ខែនេះ ការនាំចេញម្រេចរបស់វៀតណាមបានធ្លាក់ចុះប្រហែល ១៧ភាគរយ ខណៈការនាំចូលពីកម្ពុជា កើនឡើងខ្ពស់។ ក្រៅពីម្រេចនេះ វៀតណាមក៏នាំចូលកសិផលកម្ពុជា ជាច្រើនទៀតដែរ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Thanh Nien នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ ។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា បានប្រាប់កាសែត Thanh Nien ថា ការនាំចេញម្រេចរបស់កម្ពុជា កើនឡើងជាង ៧៩ភាគរយ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំនេះ។ ទិសដៅនៃការនាំចេញសំខាន់នៃផលិតផលម្រេចរបស់កម្ពុជា គឺប្រទេសវៀតណាម។ កម្ពុជានាំចេញម្រេចបានសរុប ៣.៨៣៤ តោន ក្នុងនោះការនាំចេញទៅវៀតណាម ៣.៥៤០ តោន ស្មើនឹង ៩២ភាគរយនៃទិន្នផលសរុប ខណៈអាឡឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ២ ដែលនាំចូលម្រេចកម្ពុជា ២៥៥តោន ក្នុងឆ្នាំ២០២២នេះ ។ ម្រេចកម្ពុជាចាប់ផ្តើមប្រមូលផលដោយដៃចាប់ពីខែមករា ដល់ខែឧសភា ដែលទទួលបានទិន្នផលខ្ពស់ ប៉ុន្តែតម្លៃម្រេចបានធ្លាក់ចុះមកនៅត្រឹម ៣,២ដុល្លារក្នុងមួយគីឡូក្រាម ដែលប្រហាក់ប្រហែល ៧៤.០០០ ដុង។ តម្លៃនេះ គឺប្រហាក់ប្រហែលនិងតម្លៃនៅដើមខែមិថុនា នៃចម្ការម្រេច ធំៗក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ននេះ សកម្មភាពនាំចេញម្រេចរបស់វៀតណាម បានជួបការលំបាកជាច្រើនផងដែរ។ បើតាមអាជីវករលក់ដូរនៅទីក្រុងហូជីមិញ ផលិតផលម្រេចរបស់កម្ពុជាមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់ចំពោះសុខភាព ដោយសារដំណើរការកសិកម្មប្រើប្រាស់ជីគីមីតិចតួច។ ដោយឡែកការនាំចូលម្រេចពីកម្ពុជា មិនប៉ះពាល់ផលិតផលក្នុងស្រុកវៀតណាមឡើយ។ នេះបើតាមកាសែតវៀតណាម Thanh Nien ។ គិតត្រឹមដំណាច់ខែឧសភា វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ១០១.០០០ តោន ដែលសម្រេចបានទឹកប្រាក់ ៤៦៨ លានដុល្លារ។ ទំហំនៃការនាំចេញថយចុះជិត ១៧ភាគរយ ស្មើនឹង ២០.៦០០ តោន ប៉ុន្តែចំណូលបានកើនឡើងជិត ២៣ភាគរយស្មើនឹង ៨៦ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២១។ ចំពោះការនាំចេញម្រេចរបស់វៀតណាម ទៅកាន់បណ្តាប្រទេសនៅអាស៊ីបានធ្លាក់ចុះជិត ២៨ភាគរយ ។ ក្នុងការនោះការនាំចេញទៅប្រទេសចិន ថយចុះ៨៩ភាគរយ និងប៉ាគីស្ថាន ថយចុះ៦១ភាគរយ ៕ | ដោយ ៖ ធន់ សេងហុង |
នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកគួរតែចងចាំគ្រប់ពេលវេលាថាប្រពន្ធអ្នកកំពុងតែពរជីវិតមួយទៀតក្នុងពោះ ដូចនេះអ្នកគួរតែចេះថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធគ្រប់ពេល មិនគួរតែងតែឈ្លោះប្រកែកគ្នាជាមួយគេឡើយ។ ម្យ៉ាងទៀតអ្នកគួរតែជួយធ្វើការងារផ្ទះប្រពន្ធ ដោយឲ្យគេសម្រាកឲ្យបានគ្រប់គ្រាន់ ហើយញ៉ាំឲ្យបានគ្រប់ ទើបមិនខ្វះសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។ ជាងនេះទៅទៀតអ្នកគួរតែមើលសៀវភៅដែលទាក់ទងនឹងការមានផ្ទៃពោះ និងពេលសម្រាលឲ្យបានច្រើន ទើបអ្នកអាចជួយប្រពន្ធបាន។ ក្រោយពេលដែលប្រពន្ធសម្រាលកូនរួច អ្នកគួរតែរៀបចំបន្ទប់ឲ្យមានអនាម័យ និងផាសុខភាពដើម្បីឲ្យប្រពន្ធ និងកូនអាចរស់នៅក្នុងបរិស្ថានដែលល្អមួយ។ អ្នកក៏ត្រូវតែអានសៀវភៅដែលទាក់ទងនឹងការមើលថែទាំកូនជាមួយប្រពន្ធដែរ ដើម្បីអាចដឹងពីរបៀបមើលថែជាមួយគ្នា។ នៅពេលដែលប្រពន្ធទើបតែសម្រាលហើយគេនឹងអាចនឿយហត់ជាខ្លាំង។ ដូចនេះភារកិច្ចក្នុងការមើលថែទាំកូន គួរតែស្ថិតលើខ្លួនប្តី៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលដែលប្រពន្ធមានផ្ទៃពោះ ស្វាមីគ្រប់រូបគួរតែបំពេញកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖-- |
គិតត្រឹមវេលាថ្ងៃត្រង់ទី១៦ ខែមេសា នេះ COVID-19 បានរាលដាលដល់ជាង២១០ប្រទេស/ដែនដី លើពិភពលោក ដោយមានអ្នកឆ្លងជាង២លាននាក់ ស្លាប់ជាង១៣ម៉ឺននាក់ និងសះស្បើយជាង៥១ម៉ឺននាក់។ សហរដ្ឋអាមេរិក ជាប្រទេស ដែលមានតួលេខអ្នកឆ្លងសរុបច្រើនជាងគេ ពោលគឺជិត៦៥ម៉ឺននាក់ ស្លាប់ជិត២៩០០០នាក់ ហើយក្នុងនោះក៏មានជិត៤៩០០០នាក់ សះស្បើយផងដែរ។ ចាប់តាំងពីថ្ងៃទី២៧ ខែមីនា មក សហរដ្ឋអាមេរិក បានឈរលើកំពូលតារាងដែលមានអ្នកកើត COVID-19 ច្រើនជាងគេ បង្អស់ដោយក្នុងមួយថ្ងៃៗ លើសពី២ម៉ឺនករណី ខណៈចិនមានចំនួនអ្នកឆ្លងថ្មី តិចជាង ១០០ករណីប៉ុណ្ណោះ ហើយភាគច្រើនត្រូវបានអះអាងថា ជាករណីនាំចូល។ បច្ចុប្បន្នអាមេរិកឈរពីលើអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងចិន។ តើហេតុអ្វីបានសហរដ្ឋអាមេរិក កើនឡើងអត្រាអ្នកឆ្លង COVID-19 យ៉ាងរហ័សបែបនេះ? រូបភាព៖ នាវា USNS Comfort សម្រាប់ដាក់អ្នកផ្ទុក COVID-19 ដើម្បីព្យាបាល។ រូបភាព៖ Reuters កត្តាភូមិសាស្ត្រ អ្វីដែលយើងមើលឃើញច្បាស់នោះ គឺប្រទេសធំ ហានិភ័យខ្ពស់ ដូច្នេះករណីដូចជាសហរដ្ឋអាមេរិក ពិបាកចៀសផុតពីជំងឺរាតត្បាតខ្លាំងណាស់។ បច្ចុប្បន្នរដ្ឋញូវយ៉ក តែមួយ មានករណីលើសបណ្តាប្រទេសទាំងអស់លើពិភពលោក ដោយមានជាង២១ម៉ឺនករណី ខណៈអេស្ប៉ាញដែលឈរបន្ទាប់ពីអាមេរិក មានជាង១៨ម៉ឺនករណី។ បើផ្អែកតាមភូមិសាស្ត្រ ក្រៅញូវយ៉ក រដ្ឋដែលមានចំនួនអ្នកឆ្លងច្រើន គឺជាបណ្តារដ្ឋដែលស្ថិតនៅឆ្នេរភាគខាងលិចដូចជា រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋ New Jersey ជាដើមដែលសុទ្ធសឹងតែជារដ្ឋដែលមានដង់ស៊ីតេប្រជាជនខ្ពស់។ ក្រៅពីនេះ មាន Massaschusetts, Michigan, Pennysylvania, Illinois, Florida និង Louisiana ជាដើម។ បើតាមមន្ត្រីនៅរដ្ឋញូវយក គេពិបាកនឹងទប់ស្កាត់ការឆ្លងនៅរដ្ឋញូវយ៉កណាស់ ដោយហេតុថា រដ្ឋមួយនេះមានប្រជាជនច្រើន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរួម មានអ្នកទេសចរណ៍ច្រើន និងជាកន្លែងប្រមូលផ្តុំជើងហោះហើរ ដែលធ្វើឲ្យការអនុវត្តគម្លាតសុវត្ថិភាព (Social Distancing) សឹងតែមិនអាចទៅរួច។ រូបភាព៖ ផែនទីរបស់អាមេរិកបង្ហាញពីCOVID-19 នៅក្នុងរដ្ឋនីមួយៗ។ រូបភាព៖ CNN ចំណាត់ការយឺតយ៉ាវ និងមិនបានព្រៀងទុករបស់រដ្ឋាភិបាលសហព័ន្ធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានសាធារណជន និងអ្នកជំនាញសុខាភិបាល រិះគន់ថាមើលស្រាលស្ថានការណ៍ និងមានចាត់វិធានការយឺតយ៉ាវ ក្នុងការទប់ស្កាតការរាតត្បាតរបស់ COVID-19។ បញ្ហានេះ ត្រូវបានគេមើលឃើញតាំងតែពីចុងខែមករា និងដើមខែកុម្ភៈមកម្លេះ ពោលគឺនៅពេលភ្នាក់ងារសម្ងាត់អាមេរិក បានប្រាប់ប្រធានាធិបតីពីលទ្ធភាពដែលអាចមានរោគរាតត្បាតជាសកល។ ទោះជាយ៉ាងនេះក្តីមេដឹកនាំសេតវិមាន មិនបានចាត់វិធានការបម្រុងទុកជាមុនអ្វីឡើយ។ ក្រោយការឆ្លង COVID-19 នៅលើអាមេរិកមានលក្ខណៈធ្ងន់ធ្ងរមក មន្ត្រីសេតវិមានទទួលស្គាល់ថា ចំណាត់ការរបស់រដ្ឋាភិបាលសហព័ន្ធយឺតយ៉ាវជាច្រើនសប្តាហ៍។ គួររំលឹកផងដែរថា មូលហេតុដែលរដ្ឋាភិបាលសហព័ន្ធមិនអាចប្រុងប្រៀបទាន់ពេល គឺដោយសារកាលពីឆ្នាំ២០១៨ លោកត្រាំ បានសម្រេចដកអង្គភាពសុខាភិបាល ចេញពីក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមាន។ អង្គភាពសុខាភិបាលខាងលើនេះ មាននាទីផ្តល់ដំណឹងដល់ប្រធានាធិបតីអំពីលទ្ធភាពនៃការរាតត្បាតជំងឺជាសកល និងសម្របសម្រួលជាមួយភ្នាក់ងារសុខាភិបាល មន្ទីរពេទ្យរដ្ឋ និងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខាភិបាល។ បើតាមការចុះផ្សាយរបស់សារព័ត៍មាន POLITIFACT ថវិកាបម្រុងរបស់ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង(CDC) សម្រាប់ឆ្លើយតបក្នុងគ្រាមានជំងឺរាតត្បាត ត្រូវបានគេកាត់បន្ថយជាង ១ភាគ៣ តាំងពីឆ្នាំ ២០០១ មក ពោលគឺថវិការចំណាយបម្រុងប្រចាំឆ្នាំ គឺធ្លាក់ចុះពី ២ពាន់លានដុល្លានៅឆ្នាំ២០០៣ មកនៅក្រោម ១ពាន់លានដុល្លានៅឆ្នាំ២០២០ និង កាត់បន្ថយ បុគ្គលិកជាងពាក់កណ្តាល(៥០,០០០) របស់កម្មវិធីត្រៀមខ្លួននៃមន្ទីរពេទ្យ (Hospital Preparedness Program) របស់ក្រសួងសុខាភិបាល និងសេវាមនុស្សពីចន្លោះឆ្នាំ២០១៨ ដល់២០១៩។ រូបភាព៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និង នាយកវិទ្យាស្ថានជាតិនៃជំងឺរមាស់ និងជំងឺឆ្លង លោក Anthony Fauci។ រូបភាព៖ Bloomberg បន្ថែមពីបញ្ហាខាងលើ ក៏មានផងដែរនូវការខ្វែងគំនិតគ្នារវាងលោកប្រធានាធិបតីត្រាំ និងអ្នកជំនាញជំងឺឆ្លង។ ជាក់ស្តែង លោកវេជ្ជបណ្ឌិតAnthony Fauci អ្នកជំនាញផ្នែកជំងឺឆ្លងបានទទូច ឲ្យប្រជាពលរដ្ឋទាំងអស់សំងំនៅក្នុងផ្ទះ ខណៈប្រធានាធិបតីប្រឆាំង មិនចង់ចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋសំងំតែនៅក្នុងផ្ទះនៅទូទាំងប្រទេសឡើយ។ ការលើកឡើងរបស់លោកត្រាំបែបនេះ មានហេតុផល២ធំៗ។ ហេតុផលចម្បងគឺ សេដ្ឋកិច្ច។ ដោយយល់ឃើញថា ការណែនាំឲ្យប្រជាពលរដ្ឋបន្តសម្រាកនៅផ្ទះ នឹងបណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បាត់បង់ការងារ និងប៉ះពាល់ដល់ទីផ្សាភាគហ៊ុន។ តាំងតែពីមានការរាតត្បាតមក ធនាគារបម្រុងសហព័ន្ធ St. Louis (Federal Reserve Bank of St. Louis) ដែលជាផ្នែកមួយរបស់ធនាគារកណ្តាលអាមេរិកបានព្យាករណ៍ថា នៅត្រីមាសក្រោយ អាមេរិក អាចនឹងបាត់បង់ការងារចំនួន ៤៧លានការងារដែលស្មើទៅនឹង ៣២,១ភាគរយ។ បន្ថែមពីនេះកាលពីថ្ងៃ២៦ ខែមីនា លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក ក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍NBC បាននិយាយថាសហរដ្ឋអាមេរិកប្រហែលជាស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចបាត់ទៅហើយ ។ ខណ:ផ្សាភាគហ៊ុនអាមេរិកបានបាត់បង់មូលធនជាង៨ភាយរក ដែលស្មើនឹង២៣,៨ ទ្រីលានលានដុល្លារតាំងតែពីថ្ងៃទី១៩ ខែកុម្ភ: ដល់ថ្ងៃទី២ ខែមេសា កន្លងមកនេះ ដែលបណ្តាលមកពីជំងឺ COVID-19 និងការធ្លាក់ចុះនូវតម្លៃប្រេងសកល។ ចំណែកឯហេតុផលទីពីរនោះគឺចង់ផ្តល់សិទ្ធិឲ្យអភិបាលរដ្ឋនីមួយៗ ជាអ្នកសម្រេចចេញបញ្ជាឲ្យប្រជាពលរដ្ឋសំងំក្នុងផ្ទះ។ ចំណាត់ការដោយឡែករបស់រដ្ឋនីមួយៗ សេតវិមានអាមេរិកបានឲ្យដឹងថា អភិបាលរដ្ឋមានសិទ្ធិចេញសម្រេចបិទកន្លែងជំនួញ និងដាក់បម្រាមគោចរ ដោយហេតុតែពួកគេដឹងច្បាស់ពីស្ថានការណ៍ផ្ទាល់។ ចំពោះការផ្តល់សិទ្ធិឲ្យអភិបាលរដ្ឋ ដាក់រដ្ឋក្នុង ភាពអាសន្ន និងចេញបញ្ជាឲ្យប្រជាពលរដ្ឋសំងំនៅផ្ទះ គេសង្កេតឃើញថាការចេញបញ្ជានីមួយៗ គឺមានសភាពមិនចុះសម្រុងគ្នា និងភាពតឹងតែងខុសពីគ្នា។ មានរដ្ឋមួយចំនួនតូច បានចេញបញ្ជា និងចាត់វិធានការយ៉ាងរហ័ស និងតឹងរ៉ឹង ខណៈរដ្ឋមួយចំនួនទៀតនៅស្ទាក់ស្ទើរ អល់អែក មិនចង់ចេញបញ្ជា និងមានសភាពធូរស្រាល។ ការស្ទាក់ស្ទើរមិនចង់ដាក់បម្រាមគោចរ និងបិទទីតាំងជំនួញនេះ ក៏ដោយសារតែអភិបាលរដ្ឋខ្លះខ្លាចការបាត់បង់ការគាំទ្រនយោបាយ។ ជាក់ស្តែងរដ្ឋផ្លរីដា ដែលអាស្រ័យមួយផ្នែកលើវិស័យទេសចរណ៍ មិនហ៊ានបិទឆ្នេរសមុទ្រ និងទីកន្លែងកំសាន្តឯទៀត ក៏ដោយហេតុតែខ្លាចប៉ះពាល់ប្រយោជន៍សេដ្ឋកិច្ចរបស់ឧស្សាហកម្មទេសចរណ៍ និងខ្លាចបាត់បង់អ្នកបោះឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ និងអ្នកគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ ខណៈអ្នកជំនាញជំងឺឆ្លងរំពឹងថាករណីឆ្លងនៅរដ្ឋផ្ល៉រីដា អាចនឹងអាក្រក់ជាងនេះ ព្រោះពេលនេះមានអ្នកឆ្លង ៧ពាន់ករណី។ ការធ្វើតេស្តទ្រង់ទ្រាយធំ បើទោះបីជា អាមេរិកមើលស្រាលស្ថានការណ៍ COVID-19 នៅក្នុងប្រទេស និងខ្លាចបាត់បង់សម្លេងឆ្នោតពីសំណាក់មន្ត្រីមួយចំនួនក៏ពិតមែន ប៉ុន្តែអាមេរិកក៏មានចំណាត់ការឆ្លើយតបនឹង COVID-19 ដែរ នៅពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ដោយយកវិធានការតាមកូរ៉េខាងត្បូង អាមេរិក បានចាប់ផ្តើមអនុវត្តការធ្វើតេស្តជាទ្រង់ទ្រាយធំ(Mass Testing)។ បើតាមសារព័ត៌មាន CNN ប្រធានាធិបតីអាមេរិក បានលើកឡើងថា អាជ្ញាធរសុខាភិបាលបានធ្វើតេស្តប្រជាជនរហូតដល់ទៅជាង ២លាននាក់ និងបានរកឃើញមនុស្សជាច្រើននាក់មានផ្ទុក COVID-19 គិតត្រឹមថ្ងៃទី៩ ខែមេសា។ ការធ្វើតេស្តនេះ អាចជាលទ្ធផលវិជ្ជមានមួយសម្រាប់រដ្ឋាភិបាលអាមេរិក ព្រោះមានប្រជាជនច្រើន ត្រូវបានគេធ្វើតេស្ត និងរកឃើញថាមានផ្ទុក COVID-19។ ពិតណាស់ តួលេខអ្នកឆ្លងនៅអាមេរិក អាចនឹងកើនឡើងដោយសារការធ្វើតេស្តទ្រង់ទ្រាយធំបែបនេះ ព្រោះមានប្រជាជនអាមេរិកជាច្រើននាក់ណាស់ មានផ្ទុកCOVID-19 ជាយូរមកហើយ ឬក៏ទើបតែឆ្លង។ នៅពេលរដ្ឋាភិបាលអាមេរិក ធ្វើតេស្តទ្រង់ទ្រាយធំបែបនេះ ទើបវាបង្ហាញឲ្យដឹងថា មានពលរដ្ឋអាមេរិកជាច្រើននាក់ និងមានផ្ទុកជំងឺឆ្លងប្រភេទថ្មី។ ការណ៍នេះ បានធ្វើឲ្យរដ្ឋាភិបាលអាមេរិក កាន់តែមានចំណាត់ការបន្ថែមទៀត ដើម្បីទប់ស្កាត់ COVID-19។ ប៉ុន្តែតួលេខអ្នកឆ្លង នាពេលប៉ុន្មានសប្តាហ៍ខាងមុខ អាចនឹងធ្លាក់ចុះដោយសារតែអ្នកផ្ទុកCOVID-19 ត្រូវបានគេរកឃើញមួយភាគធំយកទៅព្យាបាល និងមួយចំនួនទៀតត្រូវគេដាក់ចត្តាឡីស័ក។ អ្នកឆ្លងកាន់តែរកឃើញច្រើនតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ បូករួមទាំងវិធានការរឹតត្បិតការធ្វើដំណើរ អាចធ្វើឲ្យអាមេរិកទប់ស្កាត់ COVID-19។ រូបភាព៖ ប្រជាជនអាមេរិក ចាកចេញពីកន្លែងធ្វើតេស្តរក COVID-19។ រូបភាព៖ AFP ការធ្វើធ្វេសប្រហែសប្រជាជន និងរដ្ឋាភិបាល ប្រធានាធិបតីអាមេរិក ធ្លាប់និយាយថា៖ «យើងចង់បានប្រទេសយើងត្រលប់មកវិញ។ យើងនឹងមិនពាក់ម៉ាស់រហូតនោះទេ»។ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកនាពេលកន្លងមក បានគិតថា ម៉ាស់ គឺសម្រាប់តែអ្នកជំងឺប៉ុណ្ណោះ ហើយមនុស្សធម្មតា មិនចាំបាច់ត្រូវការម៉ាស់។ ការលើកឡើងបែបនេះ គឺដើម្បីទុកម៉ាស់សម្រាប់អ្នកជំងឺ និងបុគ្គលិកសុខាភិបាល ខណៈពេលម៉ាស់នៅអាមេរិក កំពុងមានការខ្វះខាត។ អាមេរិក បានបញ្ជាទិញម៉ាស់ពីចិនជាច្រើនលានសន្លឹកបម្រុងទុកផង។ ពិតណាស់ ការទុកម៉ាស់ឲ្យអ្នកជំងឺ និងបុគ្គលិកសុខាភិបាលពាក់ គឺជាបញ្ហាខុសឆ្គង ព្រោះនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតនៅអាមេរិក មានផ្ទុកCOVID-19 និងមិនទាន់ត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញ។ ការណ៍នេះ កាន់តែធ្វើឲ្យអាមេរិកមានអ្នកផ្ទុក និងឆ្លងCOVID-19។ បើតាមការវាយតម្លៃរបស់នាយកមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លង អ្នកជំងឺ COVID-19 នៅអាមេរិក មានចំនួន ២៥ភាគរយ គឺមិនរោគសញ្ញាគួរឲ្យសង្ស័យឡើយ។ នេះ គឺជាបញ្ហាដ៏គួរឲ្យបារម្ភបំផុតនៅអាមេរិក ខណៈពេលប្រជាជនជាច្រើនមិនបានពាក់ម៉ាស់ការពារ។ ដូចអ្នកវិទ្យាសាស្ត្រចិន លោក George Gao បានលើកឡើងថា ប្រជាជនអាមេរិក និងអឺរ៉ុប មិនពាក់ម៉ាស់ គឺជារឿងខុសឆ្គង ព្រោះ COVID-19 អាចឆ្លងតាមខ្យល់ដង្ហើម ដំណក់ទឹកចេញពីមាត់ ឬកណ្តាស់ជាដើម។ ហេតុនេះ ហើយវាគ្មានបញ្ហាអ្វីចម្លែកទេ ដែលអាមេរិកមានអត្រាអ្នកឆ្លងច្រើនជាងគេ។ យ៉ាងណាមិញ ទើបតែថ្មីៗនេះទេ លោកត្រាំ បានផ្លាស់ប្តូរជំហររបស់ខ្លួន និងអំពាវនាវឲ្យប្រជាជនអាមេរិកពាក់ម៉ាស់ ការពារកូរ៉ូណាវីរុស តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងប្រភេទថ្មី។ សូមបញ្ជាក់ថា នាថ្ងៃទី២៤ ខែមីនា លោកស្រីអ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានព្រមានថា អាមេរិក អាចក្លាយជាទីតាំងផ្ទុះកូរ៉ូណាវីរុសថ្មី បន្ទាប់ពីចិន និងអ៊ីតាលី។ នៅពេលលើកឡើងអ្នកនាំពាក្យនាពេលនោះ អាមេរិកមានករណី COVID-19សរុប ប្រមាណជា ៥ម៉ឺននាក់ប៉ុណ្ណោះ៕ | ជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ផ្តើមរាលដាលចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នៅខែធ្នូ ឆ្នាំ២០១៩។ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ឈ្មោះជំងឺថា កូវីដ-១៩ (COVID-19) ដើម្បីបញ្ចៀស ការភ្ជាប់ពាក្យវូហាន ឬ ចិន លើជំងឺរាតត្បាតនេះ។ នារយៈពេលចុងក្រោយ ចិនដែលផ្តើមដោយឈរពីលើដាច់តែឯង បានធ្លាក់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ ដោយបច្ចុប្បន្នសហរដ្ឋអាមេរិក ជាប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេ និងតាមពីក្រោយដោយបណ្តាប្រទេសនៅអឺរ៉ុប។ |
តាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃដែលបានចេញផ្សាយក្នុងសន្និបាតបូកសរុបការងារអន្តោប្រវេសន៍ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ នៅថ្ងៃទី៣១ ខែមីនានេះ ជនអន្តោប្រវេសន៍ទាំងនោះមាន ៥០សញ្ជាតិ ក្នុងនោះ រួមមាន ជនជាតិវៀតណាមចំនួន ១,៦៣២នាក់, ចិនចំនួន ៣៣០នាក់, តៃវ៉ាន់ចំនួន ៤៦នាក់, នីហ្សេរីយ៉ា ២៤នាក់, ឥណ្ឌា ២២នាក់, រុស្ស៊ី ១៩នាក់, អង់គ្លេស១៧នាក់ និងអាមេរិកចំនួន ១៦នាក់ ។ បើតាមការបញ្ជាក់របស់លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជាមានជនអន្តោប្រវេសន៍ចំនួន ១៦ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះ ជនអន្តោប្រវេសន៍វៀតណាមមានជាង ៩០ភាគរយ៕ | ភ្នំពេញ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២,៩៩៨នាក់ ក្នុងនោះ ជនអន្តោប្រវេសន៍វៀតណាមមានចំនួន ១,៦៣២នាក់ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ |
ក្រុមសង្គមស៊ីវិល បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «អនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២0១៧» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២0១៨។ ក្រៅពីសង្គមស៊ីវិល តំណាងគណបក្សនយោបាយនានា និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោយត (គ.ជ.ប) ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។ នៅក្នុងកិច្ចពិភាក្សា ក្រុមសង្គមស៊ីវិល បានបញ្ចេញមតិជាច្រើន ទាក់ទងនឹងការរៀបចំបញ្ជីនិងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាអាណត្តិទី៦ ក្នុងឆ្នាំ២0១៨ ខាងមុខ។ ក្រុមសង្គមស៊ីវិល ក៏បានទាមទារឲ្យគ.ជ.ប និងរដ្ឋាភិបាល គិតគូរពីពលរដ្ឋកម្ពុជា ដែលចំណាក់ស្រុក ទៅធ្វើការនៅឯបរទេស បានចុះឈ្មោះបោះឆ្នោតផងដែរ។ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក) យល់ថា ប្រសិនបើរដ្ឋាភិបាល និងគ.ជ.ប មានឆន្ទៈរួមគ្នា កម្ពុជា ពិតជាអាចរៀបចំឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស បានចុះឈ្មោះបោះឆ្នោត។ លោក មើលឃើញថា ថវិកានិងបច្ចេកទេស មិនមែនជាឧបសគ្គសម្រាប់គ.ជ.ប និងរដ្ឋាភិបាល ក្នុងការរៀបចំឲ្យពលរដ្ឋនៅក្រៅប្រទេស បានចុះឈ្មោះបោះឆ្នោត នោះទេ។ ប្រធានអង្គការនិកហ្វិករូបនេះ និយាយដូច្នេះថា៖«សូមពិចារណ ពីពលករនៅក្រៅប្រទេស ឲ្យមានលទ្ធភាពចុះឈ្មោះបោះឆ្នោតផង។ ខ្ញុំមើលទៅ យើងដូចមិនអស់ថវិកាប៉ុន្មានទេ។ ប្រទេសច្រើនណាស់នៅអាស៊ី ដែលពលរដ្ឋគេ អាចទៅចុះឈ្មោះនិងបោះឆ្នោតនៅតាមស្ថានទូតរបស់គេ។ អ៊ីចឹង ក្រុមការងារចុះឈ្មោះបោះឆ្នោតរបស់យើង រៀបចំឲ្យពួកគាត់ ទៅចុះឈ្មោះនៅស្ថាតទូតខ្មែរ នៅតាមប្រទេសហ្នឹងទៅ។ បោះឆ្នោតហើយ បញ្ជូនហិបឆ្នោតមក ស្រុកខ្មែរ ហើយមករាប់នៅហ្នឹង ក៏បាន។ អត់មានអ្វីពិបាកទេ។ បញ្ហាបច្ចេកទេស ខ្ញុំមើលទៅដូចអត់ចំណាយថវិកាច្រើនទេ។ ខ្ញុំ ខ្លាចតែបញ្ហាឆន្ទៈនយោបាយ ដែលធ្វើអត់កើត»។ ចំណែក លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក៏យល់ដូចលោក សំ គន្ធាមី ដែរ ជុំវិញការលើកឡើងខាងលើ។ លោក មឿន តុលា ចង់ឲ្យរដ្ឋាភិបាលនិងគ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត តាមស្ថានទូតឬស្ថានអគ្គកុងស៊ុល នៅក្នុងប្រទេសនានា។ លោក លើកឡើងថា វា ជាមធ្យោបាយដ៏ល្អមួយ ដែលអាចជួយឲ្យពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសទាំងនោះ អាចចុះឈ្មោះ និងបោះឆ្នោតបាន។ ម្យ៉ាងទៀត លោក មឿន តុលា ក៏ស្នើឲ្យរដ្ឋាភិបាលនិងគ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសជិតខាងផងដែរ ជាពិសេសគឺប្រទេសថៃតែម្តង។ លោក អះអាងថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ មានចំនួនជាង១លាននាក់ឯណោះ ដូច្នេះប្រិសនបើរដ្ឋាភិបាល និងគ.ជ.ប រៀបចំឲ្យមានការិយាល័យនៅជិតព្រំដែនកម្ពុជា-ថៃ នឹងអាចជួយឲ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះ អាចមកចុះឈ្មោះបោះឆ្នោតបាន។ ប្រធានសង់ត្រាល់រូបនេះ និយាយដូច្នេះថា៖«ប្រទេសយើងកន្លងមក អត់បានលើកសំណើជាផ្លូវការ។ ហើយខ្ញុំគិតថា សំណើជាផ្លូវហ្នឹង គឺធ្វើតាមរយៈក្រសួងការបរទេស។ ប្រទេសផ្សេងៗ ដូចជា ប្រទេសថៃជាដើម ធ្លាប់ឲ្យខ្មែរយើង មានឱកាសដើម្បីមកចុះឈ្មោះបោះឆ្នោត បើមានការស្នើសុំជាផ្លូវការពីរដ្ឋាភិបាលខ្មែរយើង។ ប៉ុន្តែយើងអត់បានស្នើជាផ្លូវការទេ»។ លោក ឌី ភីរុណ អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានឆ្លើយតបថា លោក នឹងសរសេររបាយការណ៍ ទាក់ទងនឹងសំណើរបស់ក្រុមសង្គមស៊ីវិលខាងលើ យកទៅដាក់ជូនគ.ជ.ប ដើម្បីពិចារណា។ យ៉ាងណាក៏ដោយ លោក បានសង្កត់ធ្ងន់ថា គ.ជ.ប អនុវត្តអ្វី ដែលច្បាប់បានចែង។ បើតាមលោក ឌី ភីរុណ គ.ជ.ប មិនអាចអ្វីឲ្យហួសពីព្រំដែននៃច្បាប់នោះទេ។ មន្ត្រីគ.ជ.ប រូបនេះ បញ្ជាក់ថា៖«សំណើរបស់សង្គមស៊ីវិលមួយចំនួន គឺទាក់ទងនឹងផ្លូវច្បាប់។ ទាក់ទងនឹងការរៀបចំឲ្យពលករនៅក្រៅស្រុក បានចុះឈ្មោះបោះឆ្នោត គឺទិដ្ឋភាពច្បាប់បោះឆ្នោតរបស់យើង មិនទាន់មានទេ»។ កន្លងមក ក្រុមសង្គមស៊ីវិល ក៏ធ្លាប់ទាមទារដែរ ជុំវិញការរៀបចំឲ្យមានការិយល័យបោះឆ្នោត នៅតាមស្ថានទូតនានានៅឯក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះ អាចចុះឈ្មោះនិងបោះឆ្នោត។ ប៉ុន្តែ សម្រាប់គ.ជ.ប ប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំបែបនេះឡើយ។ លើសពីនេះ ច្បាប់បោះឆ្នោតនៅកម្ពុជា ក៏មិនទាន់មានចែងដែរ ពាក់ព័ន្ធនឹងការរៀបចំការិយាល័យបោះឆ្នោត នៅតាមស្ថានទូត នៅក្រៅប្រទេស៕ | ភ្នំពេញ៖ ក្រុមសង្គមស៊ីវិល នៅតែចង់ឲ្យ គ.ជ.ប និងរដ្ឋាភិបាល ធ្វើយ៉ាងណា ដើម្បីឲ្យពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅឯបរទេស បានចុះឈ្មោះនិងបោះឆ្នោត ដូចប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជាដែរ។ ជាការឆ្លើយតប គ.ជ.ប នឹងយកសំណើនេះទៅពិចារណា។ |
របាយការណ៍ប្រចាំឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) បង្ហាញថា តម្លៃសរុបនៃគម្រោងសាងសង់ ដែលបានអនុម័ត បានកើនឡើងដល់ ៦.៤២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើង ២២.៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៦។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ត្រូវបានគេមើលឃើញថា កើនឡើងខ្លាំងជាងគេនៅឆ្នាំ២០១៧។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយក្រុមហ៊ុន VTrust Appraisal ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងប្រទេស បានកើនឡើង ១១ ភាគរយនៅឆ្នាំ ២០១៧ ជាមួយនឹងលំនៅដ្ឋានចំនួន ១៣,៩០០ ខ្នង ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ធៀបនឹងលំនៅដ្ឋាន ១២,៥០០ ខ្នងកាលពីឆ្នាំ ២០១៦។ លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal និងជាអ្នកនិពន្ធរបាយការណ៍នេះ បាននិយាយថាឆ្នាំ២០១៧ គឺជាឆ្នាំដ៏ល្អបំផុត សម្រាប់ការសាងសង់លំនៅដ្ឋាន ដោយសារមានតម្រូវការកើនឡើងខ្លាំង។ គម្រោងលំនៅដ្ឋានជាច្រើន បានបញ្ចប់ការសាងសង់នៅឆ្នាំនេះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។ ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា បានលើកឡើងថា តម្រូវការលំនៅដ្ឋានតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០, ០០០ ដុល្លារ មានការកើនឡើងខ្លាំងនៅឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០១៨ខាងមុខ។ យ៉ាងណាក៏ដោយ គម្រោងខុនដូ បានធ្លាក់ចុះពី ១៨,៥០០ យូនីត ក្នុងឆ្នាំ២០១៦ ដល់ ១០,០០០ យូនីត នៅក្នុងឆ្នាំ២០១៧ ពោលគឺធ្លាក់ចុះ ៤៥ភាគរយ ធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ VTrust ។ ការធ្លាក់ចុះនេះ បណ្ដាលមកពីការបារម្ភ ពីចំនួនផ្គត់ផ្គង់ខុនដូច្រើនពេក នៅក្នុងទីផ្សារ។ ប្រការនេះ ជំរុញឱ្យអ្នកអភិវឌ្ឍន៍ ប្តូរមកវិនិយោគលើទីផ្សារថ្មីវិញម្ដង គឺលំនៅដ្ឋានតម្លៃសមរម្យ។ លោក សីហា បានបន្ថែមថានៅក្នុងឆ្នាំ២០១៨ អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃ គម្រោងលំនៅដ្ឋានរបស់ពួកគេ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និងផ្តល់នូវជម្រើសទូទាត់ប្រសើរជាងនេះ ដើម្បីជំរុញការលក់។ លោក បណ្ឌិត គីំម ហ៊ាង ផ្ដល់យោបល់ថា គេគួរតែទិញអចលនទ្រព្យនៅឆ្នាំ២០១៨ នេះ ដោយសារតែវាជាពេលដែលមានអ្នកលក់ច្រើន ដូច្នេះតម្លៃនឹងធូរថ្លៃ ហើយគេអាចទិញបានអចលនទ្រព្យល្អៗ។ និន្នាការសំខាន់មួយទៀត នៅឆ្នាំ ២០១៧ នេះគឺការរឹតបន្តឹងការចេញអាជ្ញាបណ្ណគម្រោងសាងសង់ដល់អ្នកអភិវឌ្ឍន៍។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែតុលាឆ្នាំ២០១៧ បានព្រាងច្បាប់ ដើម្បីធានាថា រាល់គម្រោងសាងសង់ នឹងត្រូវបញ្ចប់តាមកាលកំណត់។ លោក បណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា ច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជា ព្រោះមានតែអ្នកដែលមានទុនវិនិយោគពិតប្រាកដទេ ដែលអាចវិនិយោគលើគម្រោងអចលនទ្រព្យ។ ម្យ៉ាងទៀត វានឹងជួយកាត់បន្ថយគម្រោង ដែលមិនទាន់សាងសង់ ដែលអាចប៉ះពាល់ដល់អ្នកទិញ នៅពេលដែលគម្រោងនោះ មិនបានសាងសង់ចប់ទាន់ពេល។ កន្លងមក ធ្លាប់មានក្រុមហ៊ុនដែលប្រើប្រាស់ដី ធ្វើជាទ្រព្យបញ្ចាំ ដើម្បីខ្ចីលុយធនាគារ ហើយយកថវិកានោះ មកសាងសង់លំនៅដ្ឋាន ហើយប្រកាសលក់មុនគម្រោង។ ប្រការនេះ មានហានិភ័យខ្លាំងណាស់សម្រាប់អ្នកទិញ។ ការកើនឡើងទេសចរចិននៅកម្ពុជា គឺជានិន្នាការសំខាន់មួយទៀត សម្រាប់កំណើនវិស័យអចលនទ្រព្យនៅកម្ពុជា នៅឆ្នាំ២០១៧ ។ ប្រការនេះ នឹងបន្តផ្ដល់ផលវិជ្ជមានជាច្រើនទៀតនៅឆ្នាំ ២០១៨ ខាងមុខនេះ។ នាវេទិកាថ្នាក់ជាតិលើកទី២ ស្ដីពីគោលដៅទេសចរចិនមកកម្ពុជា នៅខែតុលាឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន គូសបញ្ជាក់ថា កម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរចិន ចំនួន២លាននាក់ មកកាន់កម្ពុជានៅត្រឹមឆ្នាំ ២០២០។ «ការស្ដែងឱ្យឃើញនៅឆ្នាំ ២០១៧នេះ ទេសចរចិនមកកាន់កម្ពុជា បានកើនឡើងដល់ជាង១លាននាក់ រួចស្រេចទៅហើយ ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមក នៅកម្ពុជា។ ប្រាក់ចំណូលដែលបានពីចំនួនភ្ញៀវទេសចរចិន មានចំនួនជាង៧០០លានដុល្លារ»។ នេះបើយោងតាមលោករដ្ឋមន្ត្រី។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនមកកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងចំនួន១៩ រវាងប្រទេសទាំង២ ជាពិសេសកិច្ចព្រមព្រៀង លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅកម្ពុជា នឹងជំរុញឱ្យវិស័យអចលនទ្រព្យ កាន់តែមានភាពរីកចម្រើនច្រើនថែមទៀត នៅឆ្នាំ២០១៨នេះ។ (ទទួលបានសិទិ្ធដកស្រង់ទាំងស្រុង ពីគេហទំព័រ https://www.realestate.com.kh/km/news/2017-s-key-real-estate-and-economic-trends-paving-a-road-map-for-the-year-ahead/) | ភ្នំពេញ៖ មុននឹងផ្ដើមពិព័ណ៌នាពីទស្សនវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨ គេគួរតែពិនិត្យមើលពីនិន្នាការសំខាន់ៗ នៅឆ្នាំ២០១៧ជាមុនសិន ដើម្បីទទួលបានចំណេះដឹងចាំបាច់មួយចំនួន សម្រាប់ការវិនិយោគនៅថ្ងៃអនាគត។ និន្នាការសំខាន់ៗ ទាំងនោះរួមមានការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យ ការធ្លាក់ចុះគម្រោងខុនដូថ្មីៗ ច្បាប់រឹតបន្តឹងអាជ្ញាបណ្ណសាងសង់ និងឥទ្ធិពលទេសចរចិន មកលើកម្ពុជា។ កត្តាទាំងនេះ គឺជាព័ត៌មានចាំបាច់ សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០១៨នេះ។ |
ជ័យជម្នះអាហ្សង់ទីន ២-០ ជួយពាំនាំពួកគេឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមស្ថិតនៅកំពូលតារាងពូល C។ ២គ្រាប់អាហ្សង់ទីនកើតឡើងដោយការស៊ុតពីសំណាក់កីឡាករ Alexis MacAllister នៅនាទី៤១ ដើមវគ្គទីពីរ និងកីឡាករ Julian Alvarez នៅនាទី៦៧ លទ្ធផលនេះបានអូសបន្លាយដល់ចប់ការប្រកួត ខណៈប៉ូឡូញទន្ទឹមរង់ចាំអ៊ុតលទ្ធផលម៉ិកស៊ិក។ ម៉ិកស៊ិកភ្លាត់ស្នៀតក្នុងម៉ោងបន្ថែមត្រូវអារ៉ាប៊ីសាអូឌីតតាមបាន ១គ្រាប់មកវិញ ប៉ូឡូញឈ្នះកៅអីវគ្គ ១៦ក្រុមជាមួយអាហ្សង់ទីន។ ម៉ិកស៊ិកខកចិត្តខ្លាំងខណៈខ្លួនមិនអាចកែប្រែលទ្ធផលនៃការប្រកួត ទោះមាន ៤ពិន្ទុដូចប៉ូឡូញប៉ុន្តែគ្រាបាល់ដែលភ្លាត់ស្នៀតរបូតទៅឱ្យអារ៉ាប៊ីសាអូឌីត១គ្រាប់នៅនាទី ៩០+៧ ធ្វើឱ្យពួកគេធ្លាក់ចេញដោយមិនអស់ចិត្ត។ ២គ្រាប់របស់ម៉ិកស៊ិកស៊ុតដោយកីឡាករ Henry Martin នាទី៤៧ និងការ Free Kick យ៉ាងល្អដោយ Luis Chaves នាទី៥២ តែគ្រាប់បាល់ពីរនេះមិនសមល្មមសម្រាប់ម៉ិកស៊ិកក្នុងការដណ្តើមបានកៅអីហូឡង់ឡើយ។ បើទោះការប្រកួតហៀបនឹងបញ្ចប់ដោយលទ្ធផល ២-០ លើអារ៉ាប៊ីសាអូឌីតប៉ុន្តែពួកគេមានកាតលឿងលើសក្រុមប៉ូឡូញ ហើយរួមជាមួយការតាមបាន ១គ្រាប់មកវិញពីអារ៉ាប៊ីសាអូឌីតបន្ថែមឱ្យពួកគេចាញ់គ្រាប់បាល់ប៉ូឡូញ។ ម៉ិកស៊ិកធ្លាក់ចេញក្នុងវគ្គចែកពូលលើកដំបូងចាប់ឆាំងពីឆ្នាំ ១៩៩៤ មកដែលក្នុងការបង្ហាញខ្លួន៧ លើកជាប់គ្នានៅ World Cup ពួកគេតែងឡើងដល់វគ្គ ១៦ក្រុម៕ | ការប្រកួតដ៏ជក់ចិត្តនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 ក្នុងជំនួបពូល C រាត្រីថ្ងៃទី៣០ វិច្ឆិកា ឈានចូលថ្ងៃទី១ ធ្នូ អាហ្សង់ទីនបំបាក់ប៉ូឡូញក្នុងលទ្ធផល ២-០ ដណ្តើមបានកៅអីវគ្គ ១៦ក្រុម ទោះប៉ូឡូញចាញ់ប៉ុន្តែជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ព្រោះម៉ិកស៊ិកធ្លាក់ដោយសារចាញ់គ្រាប់បាល់ ក្រោយពួកគេឈ្នះអារ៉ាប៊ីសាអូឌីតត្រឹមលទ្ធផល ២-១ ដោយការខកចិត្តពីអារ៉ាប៊ីសាអូឌីត។ |
គ្រាប់អាល់ម៉ុនមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដ៏ច្រើនលើសលប់ផងដែរ។ ជាមួយនឹងវីតាមីន និងធាតុផ្សំជាច្រើនទៀត គ្រាប់អាល់ម៉ុនអាចផ្ដល់ទាំងភាពស្រស់ស្អាត និងសុខភាពល្អ ។ គ្រាប់ផ្លែអាល់ម៉ុន ៖ គ្រាប់អាល់ម៉ុនផ្តល់ផលល្អឥតខ្ចោះលើការរំលាយអាហារ ។ សារធាតុចិញ្ចឹមសន្ធឹកសន្ធាប់ក្នុងគ្រាប់ផ្លែឈើនេះបានជួយបង្កើនការរំលាយអាហារនិងកាត់បន្ថយទំហំចង្កេះ ។ អត្ថប្រយោជន៍របស់វាមួយផ្សេងទៀត គឺជួយឱ្យរាងកាយដុតបំផ្លាញខ្លាញ់ ជាពិសេសខ្លាញ់ដែលនៅបរិវេណក្បាលពោះ ។ ចំណែកសារធាតុសរសៃរបស់វាជួយបង្កើនការរំលាយអាហារក្នុងរាងកាយ តាមរយៈការរំលាយអាហារ ។ អត្ថប្រយោជន៍ចុងក្រោយរបស់អាល់ម៉ុនគឺផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូដែលមានសមត្ថភាពបង្កើនការដុតរំលាយអាហារ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនលោកអ្នកកំពុងសម្លឹងរកការទទួលបានថាមពលបន្ថែម សូមក្រឡេកមើលគ្រាប់ធុញ្ញជាតិមួយប្រភេទដូចខាងក្រោមនេះ ហើយវានឹងជួយឱ្យការរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរឡើងតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ៖ |
សេតវិមាននឹងបញ្ចប់ការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៨០ លាននដូសរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខ ស្របពេលប្រទេសជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលវ៉ាក់សាំង។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី១៧ ខែមិថុនា។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅដើមខែមិថុនា បានប្រកាសពីផែនការបែងចែកវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ២៥ លានដូស។ មិនតែប៉ុណ្ណោះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៥លានដូសបន្ថែមទៀត នឹងត្រូវបែងចែកត្រឹមបំណាច់ខែមិថុនា។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីជាន់ខ្ពស់អាមេរិក បានបញ្ជាក់ថា វ៉ាក់សាំងជាច្រើន ត្រូវបានដឹកជញ្ជូនទៅប្រទេសមួយចំនួនរួចហើយ។ លោក Jeff Zients អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមាននឹងជំងឺកូវីដ-១៩ បានអះអាងថា អាមេរិក ត្រូវដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅកាណាដានៅថ្ងៃទី១៧ ខែមិថុនា និងវ៉ាក់សាំង មួយចំនួនទៀត នឹងដឹកទៅប្រេស៊ីលនៅប៉ុន្មានសប្តាហ៍ខាងមុខ។ កាណាដា រំពឹងថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនModerna ប្រហែល ១ លានដូស នឹងដឹកចេញពីអាមេរិកនៅថ្ងៃទី១៧ ខែមិថុនា។ មួយរយៈចុងក្រោយនេះ អាមេរិក ត្រៀមដឹកវ៉ាក់សាំងទៅបរទេសយ៉ាងខ្លាំង ស្របពេលយុទ្ធនាការចាក់វ៉ាក់ឱ្យប្រជាជនខ្លួនមានដំណើរយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក៏បានប្រកាសពីការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដើម្បីបរិច្ចាគឱ្យប្រទេសក្រីក្រនៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ផងដែរ។ មកទល់ពេលនេះ ប្រជាជនអាមេរិកជាង ១៧៥លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយប្រមាណជា ៦៥ ភាគរយដែលជាមនុស្សពេញវ័យ បានទទួលវ៉ាក់សាំងមួយដូស។ ដោយសារប្រជាជនអាមេរិកជាច្រើន បានទទួលវ៉ាក់សាំងបែបនេះ លោក Zients បានកត់សម្គាល់ថា ករណីឆ្លង និងស្លាប់ បានធ្លាក់ចុះជាង ៩០ ភាគរយ ចាប់តាំងពីចុងខែមករា ហើយនេះជាកម្រិតឆ្លង និងស្លាប់ទាបបំផុត បើគិតចាប់ផ្ទុះជំងឺកូវីដ-១៩ ។ អាមេរិក នៅថ្ងៃទី១៧ ខែមិថុនា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ចំនួន ១១២៣០ ករណី និងស្លាប់ចំនួន ២៩១នាក់។ តួលេខឆ្លងសរុបនៃករណីឆ្លងកូវីដ-១៩ មានចំនួនជាង ៣៤លានករណី និងអ្នកស្លាប់មានជាង ៦១ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២៨លាននាក់។ យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់អាមេរិក រូបនេះ ក៏បានបង្ហាញពីក្តីបារម្ភមួយចំនួនផងដែរ ទាក់ទិននឹងកម្មវិធីចាក់វ៉ាក់សាំង។ បើតាមលោក Zients អត្រាចាក់វ៉ាក់សាំង មានកម្រិតទាបនៅឡើយ នៅក្នុងសហគមន៍អាមេរិកមួយចំនួន។ ក្នុងន័យនេះ លោក Zients បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ អាចនឹងកើនឡើងវិញ ស្របពេលកូរ៉ូណាវីរុសបំប្លែងខ្លួននៅឥណ្ឌា (ដែលតា) កំពុងតែរីកសាយនៅអាមេរិក។ គួររំលឹកថា អាមេរិកបានបរិច្ចាកវ៉ាក់សាំងរបស់ខ្លួនជាច្រើនលានដូសទៅឱ្យបណ្តាប្រទេសជុំវិញពិភពលោករួចមកហើយដូចជាឥណ្ឌា មិចស៊ិក តៃវ៉ាន់ និងបណ្តាប្រទេសជាច្រើនទៀត៕ | ដោយ៖ចាន់ ស៊ីណា |
លោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់ ដែលតែងចេញមុខការពារក្តីឲ្យអ្នកប្រឆាំងប្រឆាំង រួមទាំងសកម្មជនសង្គមនានា ត្រូវគណៈមេធាវីកម្ពុជា ដាក់ទណ្ឌកម្មជាបទវិន័យ បន្ទាប់លោកមេធាវីល្បីឈ្មោះទាំង២នេះ អត្ថាធិប្បាយជាមួយសារសារព័ត៌មាន ជុំវិញការចាប់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈមេធាវី បានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន២ដាច់ដោយឡែកពីគ្នា ស្តីពីការដាក់ទណ្ឌកម្មឬវិន័យ លើលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី ទណ្ឌកម្ម ដែលត្រូវបានដាក់លោកមេធាវីទាំង២ គឺ «ការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ» តាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ លោកមេធាវី ជូង ជូងី បដិសេធមិនឆ្លើយតបអ្វីទាំងអស់ជុំវិញការរងទណ្ឌកម្មពីគណៈមេធាវីនេះ ខណៈលោកមេធាវី សំ សុគង់ មិនលើកទូរស័ព្ទ។ លោកមេធាវី អាន សុវឌ្ឍនា អ្នកនាំពាក្យគណៈមេធាវី ប្រាប់សារព័ត៌មានថ្មីៗថា ការដាក់ទណ្ឌកម្មលើកលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់ គឺធ្វើទៅតាមក្រមសីលធម៌នៃវិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី។ អ្នកនាំពាក្យគណៈមេធាវី បញ្ជាក់ដូច្នេះថា៖«មេធាវីទាំងអស់ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈមេធាវី។ រាល់ទង្វើសកម្មភាពនានាពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈរបស់ពួកគាត់ ត្រូវស្ថិតក្រោមក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង។ អ៊ីចឹង បើគណៈមេធាវី ពិនិត្យឃើញថាមានបញ្ហាណាមួយ ដែលបានបំពានទៅលើក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង ក្រុមប្រឹក្សាគណៈមេធាវី នឹងពិនិត្យនិងដាក់ទណ្ឌកម្ម ទៅតាមកម្រិតនិងស្ថានភាពនៃកំហុសរបស់ពួកគាត់»។ គណៈមេធាវី អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមប្រឹក្សាគណៈមេធាវី បានហៅលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់ ទៅពិភាក្សាគ្នា ហើយលោកមេធាវីទាំង២ បានយល់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន។ សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ថា អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចេញសែកស្អុយ។ ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៧មករា លោកមេធាវី ជូង ជូងី ត្រូវវិទ្យុបារាំងអន្តរជាតិ សម្ភាស ឯលោកមេធាវី សំ សុគង់ ត្រូវវិទ្យុអាស៊ីសេរី សម្ភាស ជុំវិញការចាប់លោក ថាច់ សេដ្ឋា។ គណៈមេធាវី សំអាងលើខ្លឹមសារក្នុងបទសម្ភាសរបស់វិទ្យុទាំង២នេះហើយ ក្នុងការចោទប្រកាន់លើលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី លោកមេធាវីទាំង២ បានបំពានលើមាត្រាមួយចំនួននៃក្រមសីលធម៌មេធាវី រួមមាន មាត្រា៦ ស្តីពីសុចរិតភាព មាត្រា៧ ស្តីពីការសម្ងាត់នៃវិជ្ជាជីវៈ និងមាត្រា១៧ ស្តីពីអន្តរាគមន៍តាមប្រពន្ធផ្សព្វផ្សាយ រួមទាំងបំពានប្រកាស១ និងប្រកាស៣ នៃបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវី៕ | ដោយ៖ ទេពញាណ |
មុនជំនួប El Clasico មិត្តស្រី Ronaldo នាង Rodriguez បានមានគំរោងរៀបចំពិធីជប់លៀងជាមុនដើម្បីត្រៀមអបអរជ័យជម្នះ ដោយរំពឹងថាក្រុមស្តេចសរ នឹងឈ្នះក្រុមអ្នកមានបុណ្យនៅទឹកដី Bernabeu។ ប៉ុន្តែជាសំណាងអាក្រក់របស់ Real បានចាញ់ Barca ខណៈ Lionel Messi រកបានដល់ទៅ២គ្រាប់ផងនោះ បានធ្វើឲ្យមិត្តប្រុសរបស់នាង CR7 លុបចោលពិធីជប់លៀងនោះចោលវិញ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងហាមនាងមិនឲ្យធ្វើពិធីផ្សេងៗនៅក្នុងផ្ទះតទៅទៀតឡើយ។ មូលហេតុដែលខ្សែប្រយុទ្ធមុតស្រួចវ័យ៣១ឆ្នាំ ហាមមិត្តស្រីសញ្ជាតិអេស្ប៉ាញមិនឲ្យប្រារព្ធពិធីជប់លៀងនៅផ្ទះរបស់ខ្លួបទៀតនោះ ដោយសារគិតថានាង Rodriguez ជាមនុស្សដែលធ្វើឲ្យគ្នានសំណាងដល់ខ្លួន និងក្រុមទាំងមូល។ នេះបើតាមការលើកឡើងរបស់ការសែតព័រទុយហ្គាល់ Correio da Manha។ បច្ចុប្បន្ន ក្រុម Real និង Barca មាន៧៥ពិន្ទុដូចគ្នានៃការប្រកួតក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ LaLiga ប៉ុន្តែស្តេចសនៅសល់មួយប្រកួតក្នុងដៃទៀត។ សម្រាប់បរាជ័យក្នុងការប្រកួតដ៏ធំ El Clasico កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានធ្វើឲ្យ Barcelona មានសង្ឃឹមឡើងវិញដើម្បីប្រជែងពានកំពូលនេះផងដែរ ខណៈការប្រកួតនៅសល់រហូតដល់ទៅ៥ប្រកួតទៀតឯណោះទើបចប់ក្នុងរដូវកាលនេះ៕ | នាង Georgina Rodriguez មិត្តស្រីរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo ត្រូវបានហាមមិនឲ្យធ្វើពិធីជប់លៀងនៅក្នុងគេហដ្ឋានរបស់ Ronaldo ទៀតឡើយ ពីព្រោះប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់រូបនេះយល់ថាមិត្តស្រីខ្លួនជាមនុស្សនាំឲ្យមានសំណាងអាក្រក់ក្រោយចាញ់ FC Barcelona ៣-២ នាជំនួប El Clasico កន្លងមក។ |
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតកូរ៉េខាងជើង លោកគីម សុង បានលើកឡើងថា វាគឺជារឿងពិត ដែលកូរ៉េខាងជើង ត្រូវការការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែកូរ៉េខាងជើង នឹងមិនប្តូរសេចក្តីថ្លៃថ្នូររបស់ខ្លួនទៅនឹងការអភិវឌ្ឍទាំងនោះឡើយ។ បើតាមលោក គីម សេចក្តីថ្លៃថ្នូរ គឺប្រៀបបានទៅនឹងជីវិតរបស់កូរ៉េខាងជើង ហើយកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ។ ក្នុងន័យនេះ មន្ត្រីការទូតកូរ៉េខាងជើង បានលើកឡើងពីសម្តីរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលបញ្ជាឲ្យកូរ៉េខាងជើង ប្រយុទ្ធជាមួយបញ្ហាលំបាកទាំងឡាយតាមរយៈការពឹងផ្អែកលើខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ តំណាងកូរ៉េខាងជើង មិនបានបញ្ជាក់ឲ្យច្បាស់ពីរឿងដោះដូរនេះទេ តែលោកទំនងចង់សំដៅដល់ការសន្យារបស់អាមេរិកក្នុងការជួយកូរ៉េខាងជើង ជាថ្នូរនឹងការបោះបង់កម្មវិធីនុយក្លេអ៊ែរនោះ។ ការប្រឹងប្រែងរបស់វ៉ាស៊ីនតោនក្នុងបញ្ចុះបញ្ចូលព្យុងយ៉ាងឲ្យបោះបង់នុយក្លេអ៊ែរ មិនបានផលឡើយ ខណៈភាគីទាំងអស់ចង់បានការធ្វើសម្បទានពីភាគីម្ខាងទៀតមុន។ ក្រៅពីរឿងខាងលើ លោក គីម ក៏បន្ថែមថា ពេលនេះ កូរ៉េខាងជើង កំពុងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីអាចធានាសន្តិសុខ និងសន្តិភាពបានដោយខ្លួនឯ។ លោក គីម បានអះអាងថា ការពង្រឹងកម្លាំងយោធារបស់ខ្លួនឲ្យខ្លាំង ជាការបង្ការមិនឲ្យមានសង្គ្រាម។ ត្រង់នេះ អ្នកការទូតកូរ៉េខាងជើង រៀបរាប់ថា សន្តិភាព មិនអាចបានមកដោយខ្លួនឯងទេ ហើយក៏មិនមែនបានមកដោយការប្រាថ្នាដែរ ប៉ុន្តែបានមកដោយសារកម្លាំងយោធាដ៏ខ្លាំង ព្រោះនៅពេលប្រទេសមួយមានកម្លាំងយោធាខ្លាំង ប្រទេសទាំងនោះ នឹងអាចទទួលបានសន្តិភាព តាមរយៈការបង្ការសង្គ្រាមមិនឲ្យកើតឡើង។ សូមបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានប្រកាសថា ខ្លួនបានអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងល្អ បន្ទាប់បានធ្វើតេស្តមីស៊ីលបាលីស្ទិកជាច្រើនលើកកន្លងមក និងការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្នុងឆ្នាំ២០១៧កន្លងទៅ។ កូរ៉េខាងជើង ក៏ប្រកាសខ្លួនជារដ្ឋមាននុយក្លេអ៊ែរដែរ៕ | កូរ៉េខាងជើង នឹងមិនលក់សេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីប្តូរយកការអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ នេះបើតាមការលើកឡើងរបស់អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) នៅថ្ងៃទី២៩ ខែកញ្ញា។ |
កន្លងមក ឆ្នេរសមុទ្រនៅកម្ពុជា ធ្លាប់ជាប់ជាឆ្នេរស្អាតជាងគេ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរ។ ហេតុនេះ ដីតំបន់ឆ្នេរ បម្រើប្រយោជន៍ដល់សាធារណៈ ពុំគួរក្លាយជាដីសម្បទានឡើយ។ លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន យល់បែបនេះ ហើយរិះគន់ អ្នកដែលធ្វើរបងលើឆ្នេរអូរឈើទាលផងដែរ។ លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន។ រូបពី ហ្វេសប៊ុកលោក ម៉ាឡា ពុំមែនតែលោក សាន់ ម៉ាឡា ទេ នាពេលថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គមបាននាំគ្នារិះគន់យ៉ាងខ្លាំងពីរឿងនេះ។ ពួកគេបាននាំគ្នាបង្ហោះរូបរបង សង់ជាប់នឹងឆ្នេរអូរឈើទាល ដែលមានចម្ងាយជាង៥ម៉ែត្រប៉ុណ្ណោះពីផ្ទៃទឹក។ «រដ្ឋគួរដកយកមកធ្វើជារបស់សាធារណៈ កុំធ្វើស្អីតាមតែចិត្ត»។ នេះជាមតិរិះគន់នៅលើរូបភាពខាងលើនេះ របស់អ្នកលេងបណ្ដាញសង្គម ដែលនាំគ្នាចែកចាយបន្តជាហូរហែ។ ពាក់ព័ណ្ធនឹងបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រតិកម្មទៅនឹងការរិះគន់របស់មហាជនវិញថា លោកពិបាកក្នុងការបកស្រាយណាស់ ថាតើករណីខាងលើ ខុសឬក៏ត្រូវច្បាប់។ ប៉ុន្តែ អ្វីដែល លោកបានពិនិត្យមើលតាមឯកសារ គឺទីកន្លែងដែលធ្វើរបងលើឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុនោះ មានលិខិតបញ្ជាក់ កម្មសិទ្ធិកាន់កាប់ស្របច្បាប់។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបពីហ្វេសប៊ុកលោក ឌីម៉ង់ «គាត់(មហាជន)លើកឡើងពីភាពស្របច្បាប់ ឬមិនស្របច្បាប់ ការផ្ដល់ឲ្យស្របច្បាប់ឬមិនស្របច្បាប់ គឺមិនមែនអាជ្ញាធរដែនដីខ្ញុំទេ គឺខាងជំនាញ ព្រោះអ្វីដែលយើងដឹង កន្លែងហ្នឹង ទីតាំងហ្នឹងជារបស់នគរបាលការពារព្រំដែនទឹក ហើយមិនមែនជាទីសាធារណៈទេ»។ នេះជាការលើកឡើងរបស់អភិបាលរងខេត្តព្រះសីហនុ ដោយបន្ថែមថា អំឡុងឆ្នាំ២០០៨ ក្រុមហ៊នឯកជនមួយបានដោះដូរយក ដីទីតាំងនគរបាលការពារជើងទឹក តាមច្បាប់ត្រឹមត្រូវ និងបានចេញជាប័ណ្ណកម្មសិទ្ធិផងដែរ។ ដូច្នេះ លោក អះអាងថា លោកពុំដឹងច្បាស់ពីរឿងរ៉ាវនាពេលនោះយ៉ាងណាឡើយ។ «អ្វីដែលដឹង គឺឆែកមើលទៅឃើញថា ទីតាំងនោះ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ហើយមហាជន រិះគន់ថាខ្ញុំនឹងធ្វើឲ្យទៅជាស្របច្បាប់ មិនមែនខ្ញុំឯណា ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់ថា ទីតាំងហ្នឹងគឺជាទីតាំងស្របច្បាប់ មានកម្មសិទ្ធិ»។ លោក ឡុង ឌីម៉ង់ សង្កត់ធ្ងន់បែបនេះ ហើយលើកឡើងថា ទីតាំងដែលមហាជនរិះគន់ កន្លងមកក៏ធ្លាប់មានរបងដែរ គ្រាន់តែមានការខូចខាតមួយខ្លះ ទើបម្ចាស់កម្មសិទ្ធិដីនោះ ស្នើធ្វើរបងឡើងវិញលើទំហំកម្មសិទ្ធិដីដដែលប៉ុណ្ណោះ។ ចំណែក ព័ត៌មានលម្អិតថា តើដីនោះជារបស់ក្រុមហ៊ុន ឬបុគ្គលណា លោកពុំអាចបញ្ជាក់បាននោះទេ ព្រោះជាករណីឯកជន។ ដោយឡែក ដីនោះ គ្រោងនឹងអភិវឌ្ឍអ្វី លោកក៏ពុំដឹងច្បាស់ដែរ ដោយគ្រាន់តែដឹងថា ចាប់តាំងពីផ្ទេរកម្មសិទ្ធិដីនោះមកពុំឃើញមានដំណើរការអភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ឡើយ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនឆ្លើយតបនឹងករណីខាងលើ ដោយរុញឲ្យសាកសួរខាងក្រសួងដែនដី និងមន្ត្រីនៅខេត្តព្រះសីហនុ។ ប៉ុន្តែ លោក សេង ឡូត ជាអ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មិនទាន់អាចឆ្លើយតបនឹងសារព័ត៌មានថ្មីៗឡើយ ដោយលោក សុំពេលពិនិត្យមើលឯកសារ និងសាកសួរទៅមន្ត្រីមូលដ្ឋានបន្ថែមសិន។ បើសម្បត្តិសាធារណៈរបស់រដ្ឋកន្លែងណាមួយ ពុំមានប្រយោជន៍សម្រាប់សាធារណជន រដ្ឋមានសិទ្ធិ កែប្រែសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្ដល់សម្បទាន ដល់ក្រុមហ៊ុនឬបុគ្គលណាមួយ។ ប៉ុន្តែ ទីតាំងឆ្នេរសមុទ្រ ពិសេសតំបន់ឆ្នេរអូរឈើទាល ជាកន្លែងទេសចរណ៍ និងមានប្រយោជន៍ដល់មនុស្សទូទៅ ដូច្នេះ ពុំគួរមានការដោះដូរ ឬធ្វើសម្បទានឡើយ។ ទាំងនេះ គឺជាការយល់ឃើញដូចគ្នារបស់លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និង លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ។ «រដ្ឋគួរពិនិត្យឡើងវិញ មិនគួរឲ្យមានការសង់របងបែបនេះឡើង មើលឃើញវាទើសភ្នែក ខណៈឆ្នេរសមុទ្រកម្ពុជាធ្លាប់ជាប់ជាឆ្នេងស្អាតជាងគេ»។ តាមរយៈសារព័ត៌មានថ្មីៗ លោក សាន់ ម៉ាឡា ផ្ញើសារបែបនេះទៅរដ្ឋាភិបាល។ ចំណែក លោក អំ សំអាត ថ្លែងថា ការផ្ដល់ដីសម្បទាននៅតំបន់ឆ្នេរ គឺអាចធ្វើទៅបាន ប៉ុន្តែរដ្ឋត្រូវពិនិត្យនិងដាក់ការណែនាំបន្ថែម ដើម្បីរក្សាសោភ័ណភាពឆ្នេរ ព្រោះនៅពេលសាងសង់របងលើជាប់ឆ្នេរសមុទ្រ គឺប៉ះពាល់ដល់ប្រយោជន៍សាធារណជនជាធំ។ «រដ្ឋអាចផ្ដល់ដីសម្បទានបាន តែគួររៀបចំឱ្យរក្សាទម្រង់ដើម គ្រាន់តែកែលម្អសោភ័ណភាព ដើម្បីធ្វើអាជីវកម្ម ពុំគួរសង់សំណងធ្វើរបងឲ្យខូចសោភ័ណឆ្នេរបែបនេះឡើយ។ បើបែបនេះ រដ្ឋក៏គួរពិចារណា ដកហូតឬបញ្ចប់សម្បទានវិញ»។ នេះជាការលើកឡើងរបស់លោក អំ សំអាត ហើយលោកបន្ថែមថា នៅកម្ពុជា នៅពេលរដ្ឋផ្ដល់ដីសម្បទាន ឬជួលឲ្យក្រុមហ៊ុនណាមួយ គឺពិបាកស្វែងរកព័ត៌មានណាស់ថា ជាដីសម្បទានប្រភេទណា៕ | ភ្នំពេញ៖ ទោះបីជារដ្ឋសម្រេចផ្ដល់ដីសម្បទាននៅតំបន់ឆ្នេរឲ្យទៅនរណា ក៏មិនគួរអនុញ្ញាតឲ្យសង់សំណង់អគារ ឬរបងព័ទ្ធ ដែលនាំឲ្យខូតទ្រង់ទ្រាយដើមនៃឆ្នេរ រួមទាំងប៉ះពាល់ដល់ប្រយោជន៍សាធារណៈឡើយ។ តាមការយល់ឃើញរបស់មន្រ្តីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រដ្ឋគួរពិចារណាដកហូតដីនោះមកវិញ។ |
អវត្តមានកម្មករប្រមូលសំរាម បានធ្វើឲ្យគំនរសំរាមតាមកន្លែងនានាក្នុងរាជធានីភ្នំពេញ ចេះតែកើនឡើងបន្តិចម្តងៗ។ អ្វីដែលធ្វើឲ្យទិដ្ឋភាពក្នុងរាជធានីភ្នំពេញ កាន់តែពិបាកមើលនោះ គឺសំរាម ត្រូវគរចោល ស្របពេលជំនន់ទឹកភ្លៀង កើតឡើង ដោយធ្វើឲ្យសំរាម អណ្តែតយ៉ាងដេរដាស។ អ្នកខ្លះ បានថតរូបសំរាមអណ្តែតលើទឹក យកទៅបង្ហោះលើបណ្តាញសង្គម អមជាមួយនឹងសំណេរបែបចំអកនិងបែបរិះគន់លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្នកខ្លះទៀត និយាយរាលដាលដល់រដ្ឋាភិបាលថែមទៀត។ អ្នកខ្លះ រអ៊ូរទាំពីរឿងទឹកលិចផង ពីរឿងសំរាម គ្មានអ្នកប្រមូលផង។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល និង រដ្ឋបាលរាជធានីភ្នំពេញ ក៏មានអ្នកការពារដែរ ហើយអ្នកការពារទាំងនោះ បានបញ្ចេញមតិជំទាស់នឹងអ្នករិះគន់ អ្នកសើចចំអក អ្នករអ៊ូរទាំ វិញថា ពួកគេ បានតែរិះគន់ តែមិនបានជួយរកដំណោះស្រាយ។ អាចនិយាយបានថា បញ្ហាសំរាមនៅរាជធានីភ្នំពេញនិងទឹកជំនន់ កំពុងក្លាយជាប្រធានបទនៃការជជែកគ្នានាពេលបច្ចុប្បន្ន។ មូលហេតុចម្បង ដែលកម្មករជាអ្នកបើកឡានប្រមូលសំរាមនិងកម្មករជាអ្នកប្រមូលសំរាម មិនទាន់យល់ព្រមនាំគ្នាចូលធ្វើការវិញ គឺដោយសារតែដំណោះស្រាយពីរដ្ឋបាលរាជធានីភ្នំពេញនិងពីក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី មិនទាន់ធ្វើឲ្យកម្មករអាចទទួលយកបាន។ កម្មករ ទាមទារ៥ចំណុចពីក្រុមហ៊ុន ស៊ីន ទ្រី គឺប្រាក់អតីតភាពការងារ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន និង ប្រាក់ខែចុងក្រោយ។ លោក ហួន បូនី ប្រធានក្រុមរបស់កម្មករប្រមូលសំរាម លើកឡើងថា ទោះមិនបានទាំង៥ចំណុច យ៉ាងហោចណាស់បានត្រឹម២ចំណុចក៏បានដែរ គឺ ប្រាក់អតីតភាពការងារ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។ លោក អះអាងថា បើទាមទារបាន២ចំណុចនេះ កម្មករ នឹងចូលធ្វើការវិញ។ លោក ហួត បូនី បន្តថា ក្នុងកិច្ចប្រជុំកន្លងមក លោក ឃួង ស្រេង អភិបាលរាជភ្នំពេញ ធានាពីការរក្សាទុកឲ្យ ដោយមិនឲ្យបាត់បង់ឡើយចំពោះប្រាក់អតីតភាពការងារ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។ លោក បន្ថែមថា ដ្បិតលោកអភិបាលរាជធានីភ្នំពេញ ធានាដូច្នេះមែន ក៏កម្មករ មិនទាន់ស្ងប់ចិត្តដែរ។ បើស្តាប់លោក ហួត បូនី អ្វីដែលកម្មករ ចង់បានបំផុតនោះ គឺចម្លើយដ៏ជាក់លាក់ថា ថ្ងៃណា ខែណា ឆ្នាំណា ទើបក្រុមហ៊ុន ស៊ីន ទ្រី បើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដល់ពួកគេ? បើកនៅខែតុលា ឆ្នាំ២០២០? នៅខែធ្នូ ឆ្នាំ២០២០? ឬនៅខែមករា ឆ្នាំ២០២១? លោក ប្រាប់ថា លោក បានឃើញកម្មករជុំគ្នាហើយជជែកតែពីរឿងនេះទេ។ លោក ថ្លែងថា លុះត្រាមានចម្លើយនេះ ទើបអាចធ្វើឲ្យកម្មករ អស់ចិត្ត ហើយពួកគេ នឹងយល់ព្រមចូលធ្វើការវិញ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ហួត បូនី បញ្ជាក់ថា៖«ឲ្យតែប្រាប់ពួកគាត់តែប៉ុណ្ណឹង ពួកគាត់ចេញធ្វើការគ្រប់គ្នាអស់ហើយ»។ លោក ឃួង ស្រេង ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ បានបកស្រាយថា លោក មិនមែនជាអ្នកដោះស្រាយទេ គឺក្រុមហ៊ុន ស៊ីន ទ្រី ទើបជាអ្នកដោះស្រាយ។ លោក បំភ្លឺថា លោក គ្រាន់តែជាអ្នកធានាតាមផ្លូវច្បាប់ ក្នុងការដោះស្រាយរវាងក្រុមហ៊ុននិងកម្មករ ហើយបើលើសពីច្បាប់ លោក មិនអាចធានាជូនឡើយ។ លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖«ខ្ញុំ អត់មានអីលើសពីនេះទេ មានតែកិច្ចការខិតខំប្រឹងប្រែងប្រមូលសំរាម ខ្ញុំមានតែមួយ [ហ្នឹង] ទេ។ និយាយជាមួយពួកគាត់ ខ្ញុំ មិនដឹងនិយាយយ៉ាងម៉េចទៀត។ [] ពួកគាត់ អត់ចូល [ធ្វើការវិញ] ស្រេចតែពួកគាត់ទេ»។ លោក ហូត បូនី បរិយាយទៀតថា កម្មករ បារម្ភខ្លាំង ខ្លាចក្នុងពេលខាងមុខនេះ ក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃមិនជាប់ ហើយថៅកែ ចាកចេញបាត់ ដូច្នេះ ពួកគេ មិនអាចបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំបាន។ លោក ផ្តល់ព័ត៌មានថា មានកម្មករខ្លះ ធ្វើការនៅក្រុមហ៊ុន ស៊ីន ទ្រី រយៈពេល១០ទៅ១៥ឆ្នាំឯណោះ ហើយគ្រួសារខ្លះ មានសមាជិក៤នាក់ទៅ៥នាក់ គឺធ្វើការនៅក្រុមហ៊ុន ស៊ីន ទ្រី ដល់ទៅ៣នាក់។ បើតាមលោក ហួត បូនី ដដែល កម្មករ យល់ថា ពួកគេ ត្រូវសុំបើកប្រាក់ទាំង២ប្រភេទនេះឲ្យហើយ ទាន់ក្រុមហ៊ុននៅដំណើរការ ហើយថៅកែ មិនទាន់ចាកចេញ។ លោក ហួត បូនី ដឹងព័ត៌មានថា នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០នេះ នឹងមានការចូលរួមប្រកួតប្រជែងដេញថ្លៃ ដើម្បីទទួលបានសិទ្ធិធ្វើជាក្រុមហ៊ុនប្រមូលសំរាម។ មានក្រុមហ៊ុនថ្មីផ្សេងទៀត នឹងចូលរួមប្រកួតប្រជែងដេញថ្លៃជាមួយក្រុមហ៊ុន ស៊ីន ទ្រី។ រឿងមួយទៀត ដែលធ្វើឲ្យកម្មករ មិនស្ងប់ចិត្តដែរនោះ គឺអគ្គនាយកនៃក្រុមហ៊ុន ស៊ីន ទ្រី មិនបានចេញមកបញ្ជាក់ឲ្យច្បាស់ថា នឹងបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដល់ពួកគេ នៅពេលណា។ នេះជាសម្តីរបស់លោក ហួត បូនី ដដែល។ លោក ទួន ស៊ីផេង ប្រធានប្រតិបត្តិនៃក្រុមហ៊ុន ស៊ីន ទ្រី សុំមិនធ្វើអត្ថាធិប្បាយ ដោយលើកហេតុផលថា លោក មិនមានតួនាទីពាក់ព័ន្ធនឹងរឿងនេះទេ។ លោក កៅ សាវ៉ាត មេសហជីពរបស់កម្មករស៊ីនទ្រី ហើយក៏ជាអ្នកបើកឡានប្រមូលសំរាមដែរនោះ និយាយស្រដៀងនឹងលោក ហួត បូនី ដែរ ថា ដោយសារតែបារម្ភខ្លាចក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃមិនជាប់ ហើយមិនអាចបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សម្រាកប្រចាំឆ្នាំបាន ទើបកម្មករ ធ្វើកូដកម្មសុំបើកប្រាក់ទាំង២ប្រភេទនេះ ទាំងដែលក្រុមហ៊ុន កំពុងដំណើរការនៅឡើយ។ បើតាមមេសហជីពរូបនេះ ក្រុមហ៊ុន ស៊ី ទ្រី ធ្លាប់ឆ្លើយថា ការទាមទារសុំបើកប្រាក់ទាំង២ប្រភេទនេះ ខណៈក្រុមហ៊ុន នៅដំណើរការ គឺមិនស្របតាមច្បាប់ការងារនោះទេ។ លោក កៅ សាវ៉ាត បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«ឥឡូវខ្ញុំ និយាយប្រាប់បង ឲ្យខ្លីងាយស្តាប់ គំនិតពួកគាត់ គឺពួកគាត់ ចង់ឲ្យក្រុមហ៊ុនទូទាត់ [ប្រាក់ទាំង២ប្រភេទហ្នឹង] បញ្ចប់ឥឡូវហ្នឹង គឺតែប៉ុណ្ណឹងទេ អត់មានអីគិតវែងឆ្ងាយទេ។ បើដោះស្រាយ ពួកគាត់ចេញធ្វើការបាត់ហើយ មានអីពិបាក»។ ចាប់តាំងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កម្មករស៊ីនទ្រី បាននាំគ្នាធ្វើកូដកម្មមិនចេញប្រមូលសំរាម។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ចេញបញ្ជាមួយ ដោយឲ្យកម្មករស៊ីនទ្រី ផ្អាកជាបន្ទាន់នូវការធ្វើកូដកម្ម ហើយត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ តទៅ។ តែកម្មករ មិនបានអនុវត្តតាមបញ្ជានេះឡើយ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មករផ្នែកបោសសម្អាតផ្លូវ បានចូលធ្វើការវិញហើយ នៅតែកម្មករជាអ្នកបើកឡានដឹកសំរាមនិងកម្មករជាអ្នកប្រមូលសំរាម ដែលមិនទាន់ចូលធ្វើការ។ សេចក្តីជូនដំណឹង សរសេរថា ខណៈអវត្តមានកម្មករស៊ីនទ្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងសរុបនិងមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ឲ្យអស់លទ្ធភាព។ តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវជាថ្មី ឲ្យកម្មករស៊ីនទ្រី ចូលធ្វើការវិញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធានាជាថ្មីដែរថា មិនឲ្យកម្មករ បាត់បង់ការងារឡើយ ទោះក្រុមហ៊ុន ស៊ីន ទ្រី ដេញថ្លៃជាប់នៅបន្តដំណើរការដដែល ឬក្រុមហ៊ុន ស៊ី ទ្រី ដេញថ្លៃមិនជាប់ ហើយក្រុមហ៊ុនថ្មី មកជំនួសក្តី។ ទោះជារដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងដើម្បីប្រមូលសំរាមក៏ពិតមែន តែការដែលកម្មករស៊ីនទ្រី បន្តធ្វើកូដកម្ម គឺធ្វើឲ្យសំរាមតាមកន្លែងនានា នៅតែគរចោល ឬអាចនិយាយថា ដ្បិតអាជ្ញាធរ ចេញប្រមូលសំរាមខ្លួនឯង តែនៅតែមិនអស់និងមិនស្អាតគ្រប់កន្លែង ដូចការប្រមូលរបស់កម្មករស៊ីនទ្រីជាង២ពាន់នាក់នោះទេ។ ម្នាក់ៗ កំពុងទន្ទឹងរង់ចាំវត្តមានរបស់កម្មករស៊ីនទ្រី។ បើសម្តេចនាយករដ្ឋមន្រ្តី មិនលូកដៃ មិននិយាយ តើបញ្ហាកម្មករប្រមូលសំរាម អាចដោះស្រាយបានដែរទេ? ឬទាល់តែសម្តេចជួយធ្វើអន្តរាគមន៍? | ប្រធានក្រុមកម្មករនិងមេសហជីព អះអាងថា ឲ្យតែប្រាប់មួយម៉ាត់ពីពេលវេលាជាក់លាក់ នៃការបើកប្រាក់អតីតភាពការងារនិងប្រាក់ឈប់សំរាកប្រចាំឆ្នាំ កម្មករ នឹងចេញប្រមូលសំរាមវិញភ្លាម។ តែមកដល់ពេលនេះ កម្មករ មិនទាន់បានឮចម្លើយនេះទេ។ |
បេក្ខជនជាង៨០០នាក់ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាវៀតណាមចំនួន៥០០អាសន។ បេក្ខជនឯករាជ្យដែលចូលរួមប្រកួតមាន៧៤នាក់ប៉ុណ្ណោះ។ អ្នកមានឈ្មោះបោះឆ្នោតមានដល់ទៅជិត៧០លាននាក់ ដែលក្រៅពីការបោះឆ្នោតជ្រើសរើសសភាជាតិ ក៏ត្រូវបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងស្រុកផងដែរ។ ការបោះឆ្នោតជ្រើសរើសសមាជិកសភាវៀតណាម ធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង ហើយជាញឹកញាប់ធ្វើឡើងក្រោយសមាជិកបក្សកុម្មុយនីស្តវៀតណាម។ ស្ថាប័ននីតិបញ្ញត្តិវៀតណាម ជាសភាប្រថាប់ត្រា ដែលយល់ព្រមតាមការសម្រេចនានារបស់បក្សកុម្មុយនីស្តវៀតណាម កំពុងកាន់អំណាចប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ សភាវៀតណាម បានពង្រឹងតួនាទីរបស់ខ្លួនដោយបង្កើនការត្រួតពិនិត្យគោលនយោបាយនានារបស់រដ្ឋាភិបាល។ លោក វឿង ឌិញហ្វេ ដែលប្រធានសភា បានអំពាវនាវឱ្យប្រជាជនបោះឆ្នោតជ្រើសរើសបេក្ខជនឱ្យត្រឹមត្រូវ។ ក្នុងសេចក្ដីថ្លែងការណ៍មុនការបោះឆ្នោត លោក ហ្វេ បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមអ្នកបោះឆ្នោតទាំងអស់ ដែលបានដឹងតួនាទីជាម្ចាស់ប្រទេស នឹងចូលរួមបោះឆ្នោតរើសបេក្ខជនដែលគួរឱ្យទុកចិត្ត និងសក្តិសមតំណាងឱ្យសំឡេងពួកគេ។» ការបោះឆ្នោតលើកនេះ ធ្វើឡើងស្របពេលវៀតណាមកំពុងរងការអុកឡុកដោយជំងឺកូវីដ-១៩ ។ ក្រៅពីម៉ាស់ អ្នកបោះឆ្នោតទាំងអស់ ត្រូវរក្សាគម្លាត និងសម្អាតដៃមុនចូលបរិវេណមណ្ឌលបោះឆ្នោតផងដែរ។ លោក ហ្វេ លើកឡើងថា ការបោះឆ្នោតអាណត្តិតនេះ រៀបចំក្នុងពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង។ ជាធម្មតា លទ្ធផលការបោះឆ្នោតនេះ នឹងត្រូវប្រកាសនៅពីរសប្ដាហ៍បន្ទាប់។ សមាជិកការិយាល័យនយោបាយ និងគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តែងជាប់ឆ្នោតជាសមាជិកសភា៕ | ប្រជាជនវៀតណាមដែលពាក់ម៉ាស់ នាំគ្នាតម្រង់ជួរនៅតាមមណ្ឌលទូទាំងប្រទេសដើម្បីបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិថ្មីនៅថ្ងៃទី២៣ ខែឧសភា។ ការបោះឆ្នោត ធ្វើឡើងចំពេលដែលជំងឺកូវីដ-១៩ កំពុងអុកឡុកវៀតណាមខ្លាំងលើសរលកឆ្លងមុនៗ។ បេក្ខជនច្រើនជាង៩០ភាគរយ ជាសមាជិកបក្សកុម្មុយនីស្តវៀតណាម។ |
កញ្ចប់មូលនិធិថ្មីចំនួន៦៩,២៥លានដុល្លារអាម៉េរិក ត្រូវបានធនាគារពិភពលោកអនុម័ត ដើម្បីជួយដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសបង្កើនការរៀននិងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា។ ក្នុងចំណោមថវិកាទាំងនេះ គឺមាន៦០លានដុល្លារ ដែលធនាគារពិភពលោក ផ្តល់ជាឥណទាន(កម្ចី)តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/ IDA) និង៩,២៥លានដុល្លារទៀត ជាជំនួយឥតសំណង ពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានបញ្ជាក់ថា ហិរញ្ញប្បទានទាំងនេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ(General Education Improvement Project/GEIP) ក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីជួយកម្ពុជាឱ្យសម្រេចនូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)។ បើតាមធនាគារពិភពលោក ចក្ខុវិស័យនោះគឺឆ្ពោះទៅ«ការបង្កើត និង អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង សីលធម៌ល្អ ដើម្បីអភវិឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន»។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ។ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនកើតឡើងដែលពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម ដូចជា៖ កុមាររស់នៅតាមតំបន់ដាច់ស្រយាល កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង កុមារមានពិការភាព ជាដើម។ ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំង នៅពេលដែលសាលារៀនត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រី ម៉ារីយ៉ាម សាលីម បានបន្តនិយាយដូច្នេះ៖ «យើងសង្ឃឹមយ៉ាងមុតមាំ ថា គម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និង ស្តារការអប់រំឱ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត»។ ជាមួយគ្នានេះ នាយិកាប្រតិបត្តិនៃអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ លោកស្រី អាលីស អលប្រាយ (Alice P. Albright) បានលើកឡើងថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ គឺចំពេលដ៏សំខាន់ ក្នុងខណៈដែលមេរោគបំប្លែងថ្មីនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។ លោកស្រី សង្ឃឹមថា ៖ «ជំនួយទាំងនេះនឹងជួយកម្ពុជាឱ្យបន្តពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និង ធានាយ៉ាងណាឱ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និង ទទួលចំណេះដឹង ផងដែរ»។ បើតាមធនាគារពិភពលោក គម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជាក្រោមកញ្ចប់ហិរញ្ញវត្ថុជិត៧០លានដុល្លារនេះ គឺមានសកម្មភាពធំៗចំនួន៣ដែលត្រូវអនុវត្ត។ ក្នុងការនោះ មានការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀនឱ្យប្រសើរឡើងថែមទៀត។ តាមរយៈគម្រោងនេះ ក៏មានការសាងសង់ និង ស្តារជួសជុលឡើងវិញនូវអគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តាលគ្រូ និងសាលាអប់រំពិសេស ហើយនឹងទិញគ្រឿងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការភាព ផងដែរ។ ក្រៅពីនេះ គម្រោងនៅមានការសាកល្បងកម្មវិធីអប់រំបច្ចេកវិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតសាស្ត្រ។ ធនាគារពិភពលោក បានបញ្ជាក់ថា គោលដៅចម្បងរបស់គម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារទូទៅនៅក្នុងប្រព័ន្ធអប់រំទាំងមូលតាមរយៈការកសាងសមត្ថភាពជាតិ សម្រាប់កម្មវិធីកែទម្រង់វិស័យអប់រំ, ការរៀបចំយុទ្ធសាស្ត្រឡើងវិញសម្រាប់អនុវិស័យ, និងការត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើជាអាជីព។ គម្រោងក៏មានគោលដៅជួយសម្រួលដល់ការរៀបចំផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០២៤-២០២៨ និងការរៀបចំឱ្យមាន «វេទិកាឧត្តមានុវត្ត» ប្រចាំឆ្នាំក្នុងវិស័យអប់រំ ផងដែរ៕ | ភ្នំពេញ៖ ធនាគារពិភពលោក(World Bank) បានអនុម័តលើជំនួយហិរញ្ញប្បទានប្រមាណ៧០លានដុល្លារ ដើម្បីជួយកម្ពុជាធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងឆ្លើយតបឱ្យបានរហ័សនឹងវិបត្តិនានា ដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី១៨មករា។ |
សាលារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋណាមិនបង់ថ្លៃសេវាប្រមូលសំរាមនោះទេ អាជ្ញាធរនឹងអនុវត្តវិធានការមួយចំនួនដូចជា បញ្ចេញបញ្ជីឈ្មោះ តាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។ លើសពីនេះ អាជ្ញាធរ នឹងត្រូវកត់ត្រាជាបំណុល ហើយបិទអាជីវកម្ម ឬសេវាកម្មបណ្ដោះអាសន្ន។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យពលរដ្ឋបង់ថ្លៃសេវាប្រមូលសំរាម ឲ្យទាន់ពេលកំណត់ ជៀសវាងក្រុមការងារជំនាញចាត់ការតាមនីតិវិធីខាងលើ។ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសាកសួរពីតួលេខអ្នកដែលមិនបានបង់កន្លងមក ប៉ុន្តែមិនមានការឆ្លើយតបឡើយ ដោយសារគ្មានអ្នកទទួលទូរសព្ទ៕ អត្ថបទទាក់ទង អ្នកមិនបង់ថ្លៃសេវាសំរាម នឹងត្រូវផ្សាយឈ្មោះលើបណ្ដាញសង្គម ហើយបិទអាជីវកម្មបណ្ដោះអាសន្ន ការទូទាត់ថ្លៃសេវាប្រមូលសំរាម នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីដើមឆ្នាំ២០២០ | ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញពលរដ្ឋមួយចំនួនតូច មិនទាន់បង់់ថ្លៃសេវាប្រមូលសំរាមប្រចាំខែមិថុនា ក្នុងដំណាក់កាលអន្តរកាលតាមប្រព័ន្ធអេឡិចត្រូនិក។ ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យអ្នកដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់បង់និងទូទាត់បំណុលរួម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២៣ ខែកក្កដា។ |
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨៦នាក់នោះ នៅខេត្តព្រះសីហនុ៤៣ រាជធានីភ្នំពេញ២៥នាក់ ខេត្តត្បូងឃ្មុំ៣នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តព្រៃវែង២នាក់ ខេត្តកំពង់ចាម៥នាក់ ខេត្តកណ្តាល២នាក់ ខេត្តសៀមរាប២នាក់ និងខេត្តកែបម្នាក់។ អ្នកឆ្លងថ្មីទាំង៨៦នាក់នោះ គឺមានពលរដ្ឋខ្មែរ៨៤នាក់ និងជនជាតិចិន២នាក់។ គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ១០៥៤ កំពុងសម្រាកព្យាបាល ខណៈ អ្នកជំងឺកូវីដ-១៩ ១១៦៦ បានជាសះស្បើយ។ ពលរដ្ឋកម្ពុជា៩នាក់ (ស្រ្តី៤នាក់) និងបុរសជនជាតិចិនម្នាក់ បានស្លាប់ដោយសារជំងឺនេះ៕ | មានមនុស្ស៨៦នាក់ទៀត ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ តែក៏មានអ្នកជំងឺកូវីដ-១៩ ៣៤នាក់បន្ថែមដែរ ដែលបានជាសះស្បើយវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ |
សូមលោកអ្នកស្តាប់នាយ យ៉ាន សម្ភាស យុវតី សុផលមុនីដូចតទៅ៖ | កីឡា សូរីនហ្ស៊ីកេមប៉ូ (Shorinji Kempo) មិនត្រូវបានពលរដ្ឋខ្មែរស្គាល់ទូលំទូលាយឡើយ។ ប៉ុន្តែកីឡានេះមានសហព័ន្ធរបស់ខ្លួន ដែលត្រូវបានបង្កើតកាលពីឆ្នាំ២០១១។ មិនសូវមានអ្នកស្គាល់ មិនសូវមានអ្នកហាត់ វាក៏ជាឱកាសល្អសម្រាប់យុវតី ញ៉ែម សុផលមុនី ដែលបានសម្រេចចិត្តចូលរួមហ្វឹកហាត់កីឡាប្រភេទបោកចំបាប់មួយនេះតាំងពីឆ្នាំ២០១៣។ សុផលមុនី កំពុងតែខិតខំដើម្បីចូលរួមប្រកួតវិញ្ញាសាមួយនេះនៅក្នុងក្របខណ្ឌកីឡាជាតិនៅឆ្នាំក្រោយ។ |
«យើងនឹងអាច ចុះហត្ថលេខាលើឯកសារពាណិជ្ជកម្មពេញលេញមួយជាមួយចិនក្នុងដំណាក់កាលទី១»។ នេះជាសម្តីរបស់ប្រធានាបតី ដូណាល់ ត្រាំ ដែលបង្ហាញពីជំហរសុទិដ្ឋិនិយមបំផុតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននៅសេតវិមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ប្រាប់លោក ត្រាំ ពាក់ព័ន្ធទៅនឹងដំណើរការនីតិវិធីនៃកិច្ចព្រមព្រៀង អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថា គោលដៅរបស់អាមេរិក គឺសម្រេចកិច្ចព្រមព្រៀងជាមួយចិននៅឯកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ។ ប៉ុន្តែមកទល់ពេលនេះ នៅមានចំណុចមួយចំនួនទៀតនៅក្នុងកិច្ចព្រមព្រៀង ត្រូវបង្ហើយ។ បើទោះបីជាព័ត៌មានលម្អិតមិនទាន់គ្រប់គ្រាន់ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងតូចមួយរវាងអាមេរិក និងចិន នឹងត្រូវបានធ្វើឡើង។ កិច្ចព្រមព្រៀងទាំងនោះ គឺរួមមាន ការទិញផលិតផលកសិកម្មអាមេរិកពីភាគីចិន កម្មសិទ្ធិបញ្ញា សេវាហិរញ្ញវត្ថុ និងការដោះដូររូបិយវត្ថុជាដើម។ ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីមានការចរចាលើកិច្ចព្រមព្រៀងដំណាក់កាលមួយមក ចិនហាក់ដូចជាបន្ធូបន្ថយ និងធ្វើសម្បទានច្រើនជាមុន។ ជាក់ស្តែង លោកត្រាំបាននិយាយថា ភាគីចិន បានចាប់ផ្តើមទិញផលិតផលអាមេរិកហើយ។ បន្ថែមពីលើនេះ នាវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng បានបង្ហាញកាយវិការវិជ្ជមានជាខ្លាំង។ លោកអនុរដ្ឋមន្ត្រី បានលើកឡើងថា៖ «ទំនាក់ទំនងចិន និងអាមេរិក ផ្អែកទៅលើការសម្របសម្រួល សហប្រតិបត្តិការ និងស្ថិរភាព»។ សូមបញ្ជាក់ថា ភាគីចិន និងអាមេរិក រំពឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ នឹងត្រូវបានចុះហត្ថលេខា ដោយលោកដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង នាកិច្ចប្រជុំក្រៅផ្លូវការមួយនៅឯវេទិកាសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសស៊ីលី៕ | សេចក្តីព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងដំណើរការនីតិវិធី ហើយភាគីទាំងពីរសង្ឃឹមថា ខ្លួនអាចនឹងចុះហត្ថលេខានៅខែក្រោយ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែតុលា។ |
«ទិវាគ្រូបង្រៀន» ជាឱកាសនៃរំលឹកគុណដល់គ្រូទូទៅចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ប៉ុន្តែជញ្ជីងនៃសេចក្តីស្រឡាញ់របស់សិស្ស ហាក់ដូចជាថ្លឹងមិនស្មើគ្នាទាល់តែសោះ។ បើឲ្យបណ្តាសិស្សងើយឡើងលើសញ្ជឹងគិត ឬបិទភ្នែកមួយសន្ទុះដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ចងចាំជាមួយគ្រូបង្រៀន ភាគច្រើនច្បាស់ជានឹកឃើញដល់គ្រូដែលធ្លាប់បណ្តុះពួកគេនៅអនុវិទ្យាល័យ វិទ្យាល័យ ឬមហាវិទ្យាល័យ។ ជារឿងដ៏កម្រ សម្រាប់សិស្សដែលនឹកឃើញ គ្រូមតេយ្យ ឬគ្រូបឋមដែលចាប់ដៃពួកគេឲ្យរៀនសំពះ ឬកាន់ខ្មៅដៃជាលើកដំបូង។ តាមពិតទៅ គ្មានអ្វីដែលត្រូវបន្ទោស ឬទាមទារយុត្តិធម៌នោះឡើយ ពីព្រោះដំណាក់កាលដែលសិស្សរៀននៅថ្នាក់មតេយ្យ ឬបឋមសិក្សា ពួកគេបានបង្កើតអនុស្សាវរីយ៍ដោយផ្ទាល់តិចតួចបំផុតជាមួយគ្រូបង្រៀន ហើយវាក៏ពិបាកផងដែរសម្រាប់ពួកគេក្នុងការចងចាំរឿងរ៉ាវពីកុមារភាព បន្ទាប់ពីមានវិវត្តន៍អាយុកាល និងឆ្លងកាត់រឿងរ៉ាវដ៏ច្រើនជាបន្តបន្ទាប់ក្នុងឆាកជីវិត។ សិស្សម្នាក់ឡើងសរសេរអក្សរនាការបង្រៀននៅសាលាបឋមសិក្សាមួយនៅកំពង់ឆ្នាំង។ រូបថត AFP សិស្សខ្លះអាចរំលងកម្រិតមតេយ្យសិក្សា ប៉ុន្តែពួកគេសុទ្ធតែឆ្លងកាត់កម្រិតបឋមសិស្សានៅថ្នាក់ទី១ ថ្នាក់ទី២ និងកម្រិតបន្តបន្តាប់។ តើលោកគ្រូ ឬអ្នកគ្រូ រូបណា ដែលបង្រៀនឲ្យអ្នកចេះសរសេរអក្សរ លេខនព្វន្ត ដំបូងគេបំផុត? សិស្សខ្លះនឹកឃើញ ខណៈសិស្សខ្លះបានភ្លេចទាំងស្រុង។ នាសម័យកាលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានការរៀបចំជំនួបដ៏គួរឲ្យកត់សម្គាល់រវាងអតីតមិត្តដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ ឬមហាវិទ្យាល័យ ប៉ុន្តែអាចមិនមាន ឬមានតិចតួចចំពោះការជួបជុំគ្នារវាងអតីតមិត្តរួមថ្នាក់បឋមសិក្សា ដោយសារគម្លាតនៃទំនាក់ទំនង និងទីតាំងរស់នៅឆ្ងាយពីគ្នា។ ជាទូទៅ ការរៀបចំសង្ក្រាន្តតាមទីតាំងសិក្សានាអំឡុងនៃពិធីបុណ្យចូលឆ្នាំដែលធ្វើតាមលំនាំ «អង្គរសង្ក្រាន្ត» ផ្តល់ឱកាសដល់សិស្សជួបជុំគ្នា និងបង្ហាញការគោរពដឹងគុណចំពោះគ្រូបង្រៀន។ «សង្ក្រាន្តមតេយ្យសិក្សា»? «សង្ក្រាន្តបឋមសិក្សា»? ពិតជាពិសេសណាស់ ប្រសិនបើមានការរៀបចំបែបនេះ ប៉ុន្តែមិនងាយកើតឡើងនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរ ជាពិសេសយុវជន បាននាំគ្នាផ្តួចផ្តើមរៀបចំការជួបជុំ ដូចជា ទិវារំលឹកគុណគ្រូ សង្ក្រាន្តវិទ្យាល័យ ឬសង្ក្រាន្តមហាវិទ្យាល័យ។ គ្រូថ្នាក់មតេយ្យ ឬបឋម មួយចំនួន ក៏មានសំណាង បានចូលរួមក្នុងកម្មវិធីទាំងនោះផងដែរ៕ | សិស្សទូទៅ មានអនុស្សាវរីយ៍ដ៏ចងចាំបំផុតជាមួយគ្រូបង្រៀន គឺនៅពេលដែលពួកគេរៀននៅកម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងជាពិសេសនៅមហាវិទ្យាល័យ ប៉ុន្តែពួកគេហាក់ដូចជាចងចាំស្រពិចស្រពិល ឬភ្លេចទាំងស្រុង នៅដែលពួកគេរៀនចាប់ផ្តើមជីវិតសិក្សាជាមួយគ្រូបង្រៀនថ្នាក់មតេយ្យ និងថ្នាក់បឋម។ |
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយពន្លឿនការលូតលាស់នៃសក់ ៖ ១. ផ្លាស់ប្ដូររបបអាហារ របបអាហារសម្បូរទៅដោយប្រូតេអ៊ីន គឺចាំបាច់ណាស់ដើម្បីឱ្យសក់អាចលូតលាស់បានវែងឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកក៏ត្រូវការអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ ព្រមទាំងវីតាមីនសំខាន់ៗផ្សេងទៀតរួមបញ្ចូលទាំងវីតាមីន A វីតាមីន B វីតាមីន D វីតាមីន E និងវីតាមីន K ផងដែរ។ ២. កាត់បន្ថយស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពរាងកាយទាំងមូល រួមទាំងការលូតលាស់នៃសក់។ អ័រម៉ូនស្ត្រេសអាចបណ្ដាលឱ្យសក់ងាយនឹងជ្រុះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងកាត់បន្ថយភាពស្ត្រេសសម្រួលអារម្មណ៍ខ្លះ។ ៣. កម្រិត ឬបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនកម្ដៅលេងម៉ូដសក់ កម្ដៅចេញពីម៉ាស៊ីនកៀបសក់ មូររួញ និងម៉ាស៊ីនផ្លុំសក់ងាយបណ្ដាលឱ្យសក់ប្រែជាឆាប់បែកចុងនិងជ្រុះ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ។ ៤. កក់សម្អាតសក់ឱ្យបានត្រឹមត្រូវ អ្នកមិនចាំបាច់ប្រើប្រាស់សាប៊ូនៅពេលកក់សក់ឡើយ ប៉ុន្តែអ្នកត្រូវតែប្រើក្រែមបន្ទន់សក់គ្រប់ពេល។ ទោះបីជាសាប៊ូកក់សក់ជួយកម្ចាត់ភាពកខ្វក់ ធូលី អង្កែចេញពីសក់ ប៉ុន្តែវាក៏កម្ចាត់ជាតិប្រេងធម្មជាតិដែលពង្រឹងសុខភាពសក់ផងដែរ។ រីឯក្រែមបន្ទន់សក់វិញនឹងជួយជំនួសនិងការពារប្រូតេអ៊ីនក្នុងសក់ទប់ស្កាត់ការខូចខាត។ ហើយដើម្បីជាការប្រសើរ ចូរបញ្ចប់ការលាងសម្អាតសក់ជាមួយទឹកត្រជាក់។ ៥. តម្រឹមសក់ឱ្យបានទៀងទាត់ គន្លឹះដ៏ចាំបាច់មួយទៀតដែលអ្នកមិនគួររំលងដើម្បីពន្លឿនការលូតលាស់នៃសក់ចូរតម្រឹមសក់រាល់រយៈពេលពី ១០ ទៅ ២០ សប្តាហ៍ម្ដង៕ ត្រួតពិនិត្យដោយ www.health.com.kh | ចង់ឱ្យសក់ដុះលឿនក្រាស់ឆាប់រហ័សមិនពិបាកឡើយ! គួរធ្វើបែបណាមែនទេ? |
លោក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បាននិយាយថា ពលរដ្ឋដែលពុលផ្អកត្រីប្រៃ គឺបានទិញផ្អកនេះ ពីអាជីវករលក់នៅក្នុងផ្សារពួកទៅបរិភោគ រួមជាមួយនឹងបន្លែត្រប់ និងប្រពាយជាដើម។ បន្ទាប់ពីបរិភោគរួច ពួកគេចាប់ផ្ដើមមានអាការៈក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពួក ,មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមណ្ឌលសុខភាពខ្នាត និងទឹកវិល។ ក្នុងចំណោមពលរដ្ឋ២៨នាក់ ដែលបានពុលផ្អកត្រីប្រៃនេះ មានស្ត្រី២នាក់ មានអាការៈធ្ងន់ធ្ងរជាងគេ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកចុះពិនិត្យ និងស្រាវជ្រាវលើករណីពុលអាហារនេះ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ៕ | ភ្នំពេញ៖ ពលរដ្ឋ២៨នាក់ រស់នៅស្រុកពួក ខេត្តសៀមរាប បានពុលផ្អកត្រីប្រៃ ដែលបណ្ដាលឲ្យក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
អត្ថបទទាក់ទង កាសែតប៉ូឡូញ៖ អ្នកជំនួញខ្មែរម្នាក់ទិញភាគហ៊ុនក្លិបបាល់ទាត់កំពូលមួយនៅប៉ូឡូញ លោក លី វណ្ណា ត្រូវបានរាយការណ៍ថា បានចាប់ផ្តើមជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប Wisla Krakow កាលពីថ្ងៃសុក្រ ហើយឈានដល់ការសម្រេចផ្សេងៗទៀតនាអំឡុងចុងសប្តាហ៍នេះ។ ក្រៅពីលោក លី វណ្ណា ក៏មានវត្តមានផងដែរ លោក Mats Hartling តំណាងដៃគូជំនួញក្រុមហ៊ុនអង់គ្លេស Noble Capital Partners និងលោក Adam Pietrowski ដែលជាទីភ្នាក់ងារកីឡាបាល់ទាត់។ តាមរបាយការណ៍ អ្នកទាំងបី បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយ លោក Daniel Golda អនុប្រធានក្លិប លោក Maciej Stolarczyk ដែលជាគ្រូបង្វឹក និងបុគ្គលិកមួយចំនួនផងដែរ។ ជាមួយគ្នានេះ គេបានឃើញលោក លី វណ្ណា និងលោក Mats Hartling អង្គុយទស្សនាការប្រកួតរវាង Wisła Kraków និង Lech Poznan ផងដែរ ដោយ Krakow ចាញ់ ១-0៕ ប្រភពរូបថត៖ vaaju.com, sportowefakty.wp.pl | លោក លី វណ្ណា អ្នកជំនួញខ្មែរ-បារាំង និងដៃគូជំនួញរបស់ខ្លួន បានទៅដល់ក្រុង Krakow ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងលើការទិញក្លិបកីឡាបាល់ទាត់កំពូលប៉ូឡូញ Wisla Krakow។ នេះបើយោងតាមការផ្សាយរបស់ www.przegladsportowy.pl ។ |
នៅថ្ងៃទី១៩ ខែកក្កដា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានចេញមុខព្រមានថា ប្រជាជនសិង្ហបុរី គួរតែប្រុងប្រយ័ត្នចំពោះកម្មវិធីទូរសព្ទ FaceApp ដែលពួកគេបានទាញយកមកប្រើប្រាស់។ មេដឹកនាំសិង្ហបុរីវ័យ ៦៧ឆ្នាំរូបនេះ គូសបញ្ជាក់ថា មនុស្សជាច្រើនសប្បាយរីករាយ ក្រោយពីបានចែករំលែករូបថតដែលកែប្រែរួចក្នុងកម្មវិធី FaceApp ។ ប៉ុន្តែមនុស្សភាគច្រើន មិនដឹង ឬមិនខ្វាយខ្វាល់ទេថា តើទិន្នន័យផ្ទាល់ខ្លួនពួកគេច្រើនប៉ុណ្ណានោះទេដែលកម្មវិធីនេះទទួលបានសិទ្ធិចូលទៅទាញយកដើម្បីបម្រើផលប្រយោជន៍អ្វីមួយនោះ ។ ក្រៅពីលោក លី សៀនឡុង កម្មវិធី FaceApp នេះ ក៏ទទួលរងព្យុះភ្លៀងខ្លាំងដែរក្នុងសហរដ្ឋអាមេរិក ដោយសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់បានទទូចឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បើការស៊ើបអង្កេតក្នុងរឿងនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងសំបុត្រផ្ញើទៅកាន់ FBI សមាជិកព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បញ្ជាក់ថា កម្មវិធី FaceApp ដែលមានទីតាំងក្នុងប្រទេសរុស្ស៊ី បានបង្កជាក្តីព្រួយបារម្ភ ព្រោះក្រុមហ៊ុននេះ អាចលួចទិន្នន័យរបស់ប្រជាជនអាមេរិកលក់ទៅឲ្យភាគីទី៣ ដូចជា រដ្ឋាភិបាលបរទេសជាដើម។ ត្រង់នេះ លោក ទំនងជាចង់សំដៅលើរដ្ឋាភិបាលក្រុងមូស្កូដែលអាចប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីធ្វើចារកម្មលើសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា កម្មវិធី FaceApp ត្រូវបានដាក់ដំណើរការជាលើកដំបូងដោយ ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី Wireless Lab កាលពីឆ្នាំ២០១៧។ កម្មវិធីនេះប្រើប្រាស់ បញ្ញាសិប្បនិម្មត (AI) ដើម្បីកែប្រែរូបថតអ្នកប្រើប្រាស់ ដោយផ្លាស់ដូរ ពណ៌សក់ និងកែមុខមាត់ទៅក្មេង ឬចាស់ តាមចំណង់ចិត្ត។ បច្ចុប្បន្ននេះ FaceApp ក្លាយជាកម្មវិធីឥតគិតថ្លៃ ដែលត្រូវបានគេទាញយកច្រើនបំផុតលើ Google Play របស់ប្រព័ន្ធប្រតិបត្តិការ Android ជាមួយអ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់។ កំណើនឆាប់រហ័សនៃអ្នកប្រើប្រាស់សម្រាប់កម្មវិធីនេះ កើតឡើងក្រោយពីបុគ្គលល្បីល្បាញមួយចំនួន ដូចជា តារាចម្រៀងរ៉េប Drake និងកីឡាករ NBA ឆ្នើម Steph Curry បានចាប់ផ្តើមប្រើប្រាស់កម្មវិធី និងបង្ហោះរូបលើបណ្តាញសង្គម៕ | ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា កម្មវិធីទូរសព្ទមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងក្នុងប្រទេសកម្ពុជា និជុំវិញពិភពលោក ។ កម្មវិធីនេះ មានឈ្មោះជាភាសាអង់គ្លេសថា FaceApp ដែលអាចកែប្រែមុខទៅជាក្មេង ឬចាស់។ យ៉ាងណាមិញ អាជ្ញាធរនៅសិង្ហបុរី អឺរ៉ុប និងសហរដ្ឋអាមេរិក បានបង្ហាញក្តីកង្វល់អំពីកម្មវិធីដោយខ្លះថែមទាំងបញ្ជាឲ្យមានការស៊ើបអង្កេត រកមើលការគំរាមកំហែងណាមួយ ដែលអាចកើតមានចំពោះសន្តិសុខជាតិខ្លួនទៀតផង។ |
អត្ថបទទាក់ទង សមាជិកក្រុមចម្រៀងកូរ៉េ BTS នឹងឡើងជាសេដ្ឋី ពេលហ៊ុនក្រុមហ៊ុនលក់ជាសាធារណៈ តាមច្បាប់កូរ៉េខាងត្បូង បុរសកូរ៉េខាងត្បូងដែលមានអវយវៈរឹងមាំ ចន្លោះពីអាយុ ១៨ ឆ្នាំ ដល់ ២៨ឆ្នាំ ត្រូវចូលបម្រើយោធារបស់ប្រទេសខ្លួនរយៈពេល២០ខែ ឬ ១ឆ្នាំ៨ខែ។ ក៏ប៉ុន្តែក្រោមច្បាប់ថ្មីដែលទើបអនុម័ត តារាចម្រៀង K-pop អាចពន្យារពេលចូលបម្រើកាតព្វកិច្ចពួកគេបាន ប្រសិនបើទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីវប្បធម៌។ ច្បាប់ថ្មីនេះ នឹងចូលជាធរមាន នៅមុនថ្ងៃខួបកំណើត២៨ឆ្នាំរបស់សមាជិកចាស់ជាងគេរបស់ក្រុមចម្រៀងបុរស BTS របស់កូរ៉េខាងត្បូង Jin ។ តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Yonhap ច្បាប់ដែលទើបកែប្រែរួចហៅថា ច្បាប់បម្រើការយោធា ឬ Military Service Act ចែងដូច្នេះថា៖« តារាចម្រៀង Pop ដែលទទួលបានអនុសាសន៍ពីរដ្ឋមន្ត្រីវប្បធម៌ដើម្បីពង្រឹងមុខមាត់ប្រទេសកូរ៉េទាំងក្នុងស្រុក និងនៅទូទាំងពិភពលោក ត្រូវអនុញ្ញាតឲ្យលើកពេលបម្រើការកាតព្វកិច្ចយោធារហូតដល់អាយុ៣០ឆ្នាំ»។ ក្រុមចម្រៀងបុរស BTS មានភាពល្បីរន្ទឺខ្លាំងនៅទូទាំងពិភពលោក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីសប្ដាហ៍មុន ពួកគេ បានក្លាយជាក្រុមចម្រៀង K-pop ដំបូងដែលទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ «Grammy Award» ឆ្នាំ២០២១។ បទចម្រៀងល្បីចុងក្រោយពួកគេចំណងជើង «Dynamite» ត្រូវបានតែងតាំងក្នុងចំណាត់ថ្នាក់ «Best Pop Duo/Group Performance» ជាមួយតារាចម្រៀងអាមេរិក Lady Gaga និង Taylor Swift ។ ជាមួយគ្នានេះដែរ ក្រុមចម្រៀង BTS នេះ ក៏បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមចម្រៀងកូរ៉េទីមួយ ដែលហក់ដល់កំពូលតារាងបទចម្រៀង ១០០ របស់ Billboard Hot ហើយក៏ជាក្រុមទីមួយ ដែលមានបទចម្រៀងមិនច្រៀងជាភាសាអង់គ្លេស អាចឡើងគ្រងតំណែងលេខមួយនោះ។ ក្រុម BTS ក៏ទទួលការកោតសរសើរពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ផងដែរ ដែលបាននិយាយថា ពួកគេបានសរសេរជំពូកថ្មីក្នុងប្រវត្តិសាស្ត្រចម្រៀង K-pop៕ | សភាកូរ៉េខាងត្បូង បានអនុម័តច្បាប់ដែលបើកផ្លូវឲ្យតារាចម្រៀង K-pop ពន្យារពេលចូលបម្រើយោធា ប្រសិនបើពួកគេមានស្នាដៃជួយលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។ ច្បាប់នេះ នឹងអនុញ្ញាតឲ្យក្រុមចម្រៀងប្រុស BTS មានលទ្ធភាពលើកពេលបម្រើកាតព្វកិច្ចយោធារហូតដល់អាយុ ៣០ឆ្នាំ ។ |
ក្នុងចំណោមមនុស្សសរុប៤០០,៦៦៦នាក់ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១៤ម៉ឺននាក់ ជាកងកម្លាំងយោធានិង ជាង២៦,២ម៉ឺននាក់ គឺជាក្រុមពលរដ្ឋអាទិភាព។ កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងជាង ៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំងSinopharm ចំនួន៦០ម៉ឺនដូស ជាជំនួយជំហានទីមួយរបស់រដ្ឋាភិបាលចិន និងជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំង COVISHIELD ដែលកម្ពុជាបានតាមរយៈយន្តការ COVAX។ ចំពោះ វ៉ាក់សាំង Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន ក្នុងតម្លៃ១៥លានដុល្លារ បានមកដល់កាលពីថ្ងៃទី ២៦មីនា ឆ្នាំ២០២១នោះ គឺមិនបានចាក់ជូនពលរដ្ឋនៅឡើយទេ ដែលស្របពេលនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៧០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី៣១មីនានេះ។ ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។ កាលពីថ្ងៃទី២៩មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំង១ខែ ១លានដូស នៅទូទាំងប្រទេស។ សម្តេច បញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំង មិនត្រូវអូសបន្លាយនោះឡើយ ដោយចាប់ផ្តើមការចាក់ នៅរាល់ក្រោយពេលទទួលបានទាំងការឧបត្ថម្ភ និងការទិញ។ យុទ្ធនាការ អាចលើសពី១លានដូស ប្រសិនបើចំនួនវ៉ាក់សាំងកាន់តែច្រើន។ គិតមកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ សរុប២,៤៤០នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ១,៩១៤នាក់ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយមានចំនួន ១,១៩១នាក់ ខណៈអ្នកស្លាប់មាន១១នាក់ ដោយសារជំងឺកូវីដ-១៩៕ | ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋអាទិភាព និងក្រុមកងទ័ព ប្រមាណ៤០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ នេះបើតាមទិន្នន័យដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ខណៈ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយលើកទីពីររបស់ប្រទេសចិន ដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី៣១មីនា ឆ្នាំ២០២១។ |
មួយឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនផលិតភាពយន្ត Walt Disney Studios បានសម្រេចចិត្តទិញផលិតកម្ម Marvel Studios ក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ។ កាលនោះ នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Robert Iger បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺល្អបំផុតសម្រាប់ទស្សនៈវិស័យយុទ្ធសាស្ត្រ ដ្បិតថា តួអង្គច្រើនជាង ៥ពាន់ ដែលមានក្នុងសៀវភៅត្លុករបស់ចក្រវាល Marvel នឹងផ្តល់សក្តានុពលខ្លាំងបន្ថែមដល់ក្រុមហ៊ុនលោកឲ្យធ្វើកាន់តែល្អបំផុតក្នុងវិស័យភាពយន្ត។ ការលើកឡើងរបស់លោក Iger ហាក់ដូចជាត្រឹមត្រូវ។ ចាប់តាំងពីចាក់បញ្ចាំងភាពយន្តក្នុងចក្រវាល Marvel ដំបូង ដែលក្រុមហ៊ុន Disney ជាអ្នកផលិត ក្នុងឆ្នាំ២០១២មក បច្ចុប្បន្ន ក្រុមហ៊ុននេះ រកចំណូលបានច្រើនជាង ១៨,២ពាន់លានដុល្លារ ពីការលក់សំបុត្រនៅទូទាំងពិភពលោក។ គិតមកត្រឹមឆ្នាំ២០១៩នេះ Disney ផលិតបានភាពយន្តចំនួន ១៦ហើយ ដែលក្នុងនោះ ក្រុមហ៊ុន Paramount ជាតំណែងចែកចាយរឿង Iron Man, Captain American: The First Avenger, Thor និង Iron Man 2 ។ ចំណែកក្រុមហ៊ុន Universal ជាតំណាងចែកចាយ រឿង The Incredible Hulk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង នៅពេលដែល Disney ទិញយក Marvel ។ ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុន Sony បានផលិតរឿង Spider-Man ចំនួន ២ រួមមាន Homecoming និង Far From Home ដែលសហការជាមួយ Disney ។ សរុបមក ខ្សែភាពយន្តទាំងអស់ ក្នុងចក្រវាល Marvel ដែលផលិតចេញពីសៀវភៅរូបថ្លុករបស់លោក Stan Lee និងអ្នកនិពន្ធល្បីៗផ្សេងទៀត រកចំណូលបានជាង ២២ពាន់លានដុល្លារពីការលក់សំបុត្រនៅទូទាំងពិភពលោក។ យ៉ាងណាមិញ ចំណូលទាំងនេះ ពុំបានគិតបញ្ចូល ថ្លៃចំណាយផលិត ឬថ្លៃទីផ្សារនោះទេ។ ហើយ វា ក៏មិនរាប់បញ្ចូលថ្លៃចំណាយលើការផ្សព្វផ្សាយនានា ដែលក្រុមហ៊ុន Disney បានចំណាយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយផងដែរ។ រឿង Avengers: Endgame ទម្លាក់ Avatar ពីតំណែងលេខមួយ សប្តាហ៍ដំបូងនៃការចាក់បញ្ចាំង រឿង Avengers: Endgame របស់ Marvel រកចំណូលបាន ៣៥៧លានដុល្លារ ក្នុងសហរដ្ឋអាមេរិក និង១,២ពាន់លានដុល្លារ ពីការលក់សំបុត្រនៅទូទាំងពិភពលោក។ អ្នកវិភាគក្នុងខ្សែភាពយន្តមួយចំនួន បានគិតទុកថា រឿងនេះ អាចបំបែកកំណត់របស់ Avatar ។ ៨៧ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃអាទិត្យទី ២១ កក្កដា Avenger: Endgame របស់ចក្រវាល Marvel បានក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុត ដោយរកបាន ២,៧៩ពាន់លានដុល្លារ ខណៈកំណត់ត្រារបស់ Avatar ស្មើនឹង ២,៧៨៩៧ពាន់លានដុល្លារ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់នៃភាពយន្តកំពូលទាំង ១០ ដែលរកចំណូលបានច្រើនបំផុត៖ ទី១៖ Avenger: Endgame (ឆ្នាំ២០១៩) រកចំណូលបាន ២,៧៩ពាន់លានដុល្លារ, ទី២៖ Avatar (២០០៩) រកចំណូលបាន ២,៧៨៩៧ពាន់លានដុល្លារ, ទី៣៖ Titanic (១៩៩៧) រកចំណូលបាន ២,១៩ពាន់លានដុល្លារ, ទី៤៖ Star Wars: The Force Awakens (២០១៥) រកចំណូលបាន ២,០៧ពាន់លានដុល្លារ, ទី៥៖ Avengers: Infinity War (២០១៨) រកចំណូលបាន ២,០៥ពាន់លានដុល្លារ, ទី៦៖ Jurassic World (២០១៥) រកចំណូលបាន ១,៦៧ពាន់លានដុល្លារ, ទី៧៖ The Avengers (២០១២) រកចំណូលបាន ១,៥១ពាន់លានដុល្លារ, ទី៨៖ Fast & Furious 7 (២០១៥) រកចំណូលបាន ១,៥១ពាន់លានដុល្លារ, ទី៩៖ Avengers: Age of Ultron (២០១៥) រកចំណូលបាន ១,៤០ពាន់លានដុល្លារ, ទី១០៖ Black Panther (២០១៨) រកចំណូលបាន ១,៣៥ពាន់លានដុល្លារ៕ | ភាពយន្តជោគជ័យបំផុតទីមួយរបស់ផលិតកម្ម Marvel Studios មានចំណងជើងថា «Iron Man» ដែលបានចាក់បញ្ចាំងក្នុងរោងកុន កាលពីឆ្នាំ២០០៨ ។ គ្រាន់តែបើកចាក់បញ្ចាំងក្នុងសប្តាហ៍ទីមួយ ភាពយន្តដកស្រង់ពីសៀវភៅរូបត្លុក ដែលមានតារាសម្តែងអាមេរិកលោក Robert Downey Jr ដើរតួជា Iron Man រកចំណូលបាន ១០០លានដុល្លារ មុននឹងឈានដល់ ៦០០លានដុល្លារ ពីការលក់សំបុត្រនៅទូទាំងពិភពលោក។ |
លក្ខណៈពិសេសនៃសេវាធនាគារចល័តជំនាន់2.5 គឺបានបញ្ចូលនូវមុខងារថ្មីដែល អនុញ្ញាតឲ្យអតិថិជនបើកគណនីដំបូង បានដោយខ្លួនឯង ដោយមិនចាំបាច់អញ្ជើញ ទៅកាន់សាខាផ្ទាល់ឡើយ។ ជាងនេះទៅទៀត កំណែទម្រង់ថ្មីនេះ បានផ្ដល់នូវភាពងាយស្រួលសម្រាប់អាជីវករក្នុងការទូទាត់ប្រាក់ តាមកូដ KHQR ការធ្វើឲ្យប្រសើរឡើងនូវសារជូនដំណឹង និងមុខងារស្កេនមុខ Face ID ព្រមទាំងផ្ទាំងកម្មវិធីថ្មីទាំងមូលផងដែរ។ មុខងារបើកគណនីដំបូងដោយខ្លួនឯង (e-KYC) ជាមួយនឹងមុខងារបើកគណនីដំបូងដោយខ្លួនឯង ដែលមាននៅក្នុងសេវាធនាគារចល័ត ជំនាន់2.5 អតិថិជនអាចបើកគណនីដំបូងបានដោយខ្លួនឯង ឬហៅថា e-KYC តាមរយៈ PPCBank Mobile App ដោយមិនចាំបាច់អញ្ជើញទៅកាន់សាខាផ្ទាល់។ ការធ្វើប្រតិបត្តិការ ដោយគ្មានក្រដាសស្នាមនេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយផងដែរ។ អតិថិជនគ្រាន់តែថតអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន រួចថតមុខរបស់អ្នក នោះប្រព័ន្ធផ្ទៀងផ្ទាត់ឆ្លាតវៃ PPCBank នឹងបញ្ជាក់ថា អតិថិជនពិតជាកំពុងធ្វើប្រតិបត្តិការ ក្នុងការបើកគណនីពិតប្រាកដមែន។ ប្រសិនបើអតិថិជនចង់រីករាយជាមួយអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត អតិថិជនគ្រាន់តែអញ្ជើញ ទៅកាន់ធនាគារ PPCBank ដើម្បីបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់លោកអ្នក ជាការស្រេច។ នៅពេលដែលអតិថិជនបានបំពេញគ្រប់លក្ខខណ្ឌ ក្នុងការបើកគណនីរួចហើយ អតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់សេវាកម្មជាច្រើនទៀត នៅក្នុង PPCBank Mobile App ដោយសេវាកម្មទាំងនោះ ត្រូវបានរចនាឡើងដើម្បីបំពេញ តម្រូវការរបស់អតិថិជន ដូចជាការបើកគណនីបញ្ញើសន្សំថេរ ការដាក់ប្រាក់បញ្ញើ ឬការទទួលបានកម្ចីរហ័សជាមួយវត្ថុបញ្ចាំ។ ការដាក់ឲ្យប្រើប្រាស់មុខងារនេះ គឺផ្តល់ភាព ងាយស្រួលមួយសម្រាប់អតិថិជន ដែលពុំទាន់មានគណនីធនាគារពីមុនមក។ ការបើក គណនីដំបូងជាមួយ PPCBank ឥឡូវនេះអតិថិជនអាចបើកបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ក្នុងរយៈពេលតិចជាង៥នាទី។ PPCBank សង្ឃឹមថា សេវាធនាគារចល័ត ជំនាន់ថ្មីនេះនឹងកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមទៀតជាមួយប្រព័ន្ធឌីជីថល ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក្នុងការទទួលបានទំនុកចិត្ត និងសុវត្ថិភាព សម្រាប់ការបើកគណនីខ្លួនឯងជាលើកដំបូង។ សេវាទូទាត់ KHRQ PPCBank បានសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើទំនើបកម្ម ប្រព័ន្ធធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កម្រិតនៃការតភ្ជាប់ ឌីជីថលអន្តរធនាគារ។ ក្នុងនោះផងដែរ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការប្រព័ន្ធ បាគងសម្រាប់ការផ្ទេរប្រាក់ រវាងធនាគារមួយទៅធនាគារមួយ ឬទៅក្រុមហ៊ុនផ្តល់សេវាទូទាត់ផ្សេងៗទៀត និងការដាក់ឲ្យប្រើប្រាស់មុខងារថ្មីតាមប្រព័ន្ធ QR ថ្នាក់ជាតិសម្រាប់ អាជីវករដែលហៅថា KHQR។ បច្ចុប្បន្នប្រព័ន្ធនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ផងដែរ នៅលើកម្មវិធីទូរស័ព្ទជំនាន់2.5 របស់ PPCBank។ KHQR ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់ដោយកូដ QR តាមរយៈ PPCBank Mobile App ទៅកាន់អ្នកដទៃ ឬអាជីវករ ដែលប្រើប្រាស់គណនីរបស់ធនាគារ PPCBank និងធនាគារផ្សេងបានដោយងាយស្រួល។ អតិថិជនគ្រាន់តែធ្វើការស្កេនកូដ QR របស់អាជីវករ និងធ្វើការទូទាត់ ទឹកប្រាក់នឹងត្រូវ បានផ្ទេរភ្លាមៗ។ កំណែទម្រង់ចុងក្រោយនេះ មានន័យថាអតិថិជន ឬអាជីវកររបស់ PPCBank អាចទទួល និងទូទាត់ QR កូដពីអតិថិជនដែលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ ធនាគារដទៃបានដូចគ្នា។ បង្កើនបទពិសោធន៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ សេវាធនាគារចល័តជំនាន់2.5 របស់ PPCBank ផ្តោតសំខាន់ទៅលើមុខងារថ្មី ដែលផ្តល់ ភាពងាយស្រួលទាំងអតិថិជន និងអាជីវករ។ វាផ្តល់នូវរូបរាង និងអារម្មណ៍ថ្មីមួយទៀត ជាមួយនឹងផ្ទាំងកម្មវិធី ដែលត្រូវបានរចនាឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ ក៏មាននូវ មុខងារពិសេសមួយទៀត គឺមុខងារផ្ទេរប្រាក់ឆ្លាតវៃ ឬ Intelligent Fund Transfer ដែល ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់អាចធ្វើការប្រៀបធៀបបណ្តាញផ្ទេរប្រាក់ទាំងអស់ ដោយ ចំណាយពេលលឿន និងថ្លៃសេវាទាបបំផុតថែមទៀតផង។ PPCBank Mobile App ជំនាន់2.5 មានភាពលឿនជាងជំនាន់2.០ ដល់ទៅ2.5ដង ជាមួយនឹងមុខងារ និងដំណើរការសំខាន់ៗ ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ប៉ុណ្ណោះ។ ជាមួយគ្នានេះ កម្មវិធី smartBiz ក៏មានមុខងារ Face ID សម្រាប់ស្មាតហ្វូន iOS ផងដែរ។ សារជូនដំណឹងក៏ត្រូវបានកែលម្អផងដែរ ទាំង PPCBank Mobile App និង smartBiz។ នៅក្នុង PPCBank Mobile App សារជូនដំណឹងអាចត្រូវបានកំណត់ទៅជា ភាសាណាមួយក្នុងចំណោមភាសាមិនតិចជាងប្រាំ (ខ្មែរ អង់គ្លេស កូរ៉េ ចិន និងជប៉ុន) ។ PPCBank ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់ឲ្យដំណើរការនូវសេវា ធនាគារចល័តជំនាន់2.5 របស់ខ្លួន។ ការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តនានា កម្មវិធី smartBiz និង PPCBank Mobile App បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនខ្លាំងនៅក្នុង រយៈពេលបីឆ្នាំចុងក្រោយនេះ ក្នុងគោលបំណងដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារ កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ជំងឺរាតត្បាតបានធ្វើការផ្លាស់ប្តូរដ៏ធំមួយ ទៅកាន់ការធ្វើប្រតិបត្តិការ ដោយមិនប្រើសាច់ប្រាក់ ហើយក្នុងនោះ PPCBank មានមោទកភាព ក្នុងការចូលរួមចំណែកធានាឲ្យបាននូវសុវត្ថិភាព និងការប្រើប្រាស់សេវាធនាគារប្រកបដោយទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ឌីជីថលភាវូបនីយកម្ម នឹងនៅតែ នាំមុខគេ ក្នុងការបន្តភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ធនាគារ។ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី ក្នុងការបើកគណនី និងរីករាយជាមួយអត្ថប្រយោជន៍ ជាច្រើនពី PPCBank សូមធ្វើការទាញយក PPCBank Mobile App ឥឡូវនេះពី App Store ឬ Google Play។ សូមចុចនៅលើតំណភ្ជាប់នេះ ដើម្បីទាញយកកម្មវិធី៖ https://ppcbank.com.kh/app/ ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារ PPCBank បានដាក់ចេញនូវកំណែទម្រង់ថ្មីដ៏សំខាន់មួយ នៃសេវាធនាគារចល័តរបស់ខ្លួន ដើម្បីផ្ដល់នូវការធ្វើប្រតិបត្តិការកាន់តែមាន ភាពងាយស្រួលជាងមុន និងដើម្បីជាជំនួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង នូវកម្រិតនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់ទៅលើអ្នកពុំទាន់មានគណនីធនាគារ ឲ្យមានគណនីប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការដោយខ្លួនឯង និងត្រឹមត្រូវស្របតាមប្រព័ន្ធធនាគារ របស់ព្រះរាជាណាចក្រកម្ពុជា។ |
ទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន ដោយគិតត្រឹមម៉ោង ៧ និង៣០ នាទី ព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះ បង្ហាញថា អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសកើនដល់៩១០នាក់ ខណៈតួលេខកាលពីម្សិលមិញ គឺ៨១៣នាក់។ អ្នកស្លាប់ស្ទើរតែទាំងអស់ស្ថិតក្នុងប្រទេសចិន ជាពិសេសក្រុងវូហាន ទីតាំងដែលផ្ទុះជំងឺដំបូង ក្រៅពីនោះ មាន១ករណីនៅហ្វីលីពីន និង១ករណីទៀតនៅហុងកុងដែលជាតំបន់រដ្ឋបាលពិសេស។ អ្នកស្លាប់បន្ថែមចំនួន៩១នាក់ដែលស្ថិតក្នុងខេត្ត Hubei ។ គិតត្រឹមម៉ោង៧ និង៣០នាទី ព្រឹក គណៈកម្មាធិការសុខាភិបាលជាតិចិន បានបន្ថែមចំនួនអ្នកស្លាប់៦នាក់ទៀត ដែលធ្វើឲ្យចំនួនកើនពី៩០៤ ដល់៩១០នាក់។ អ្នកដែលបានស្លាប់បន្ថែមនោះ មាន២នាក់នៅខេត្ត Anhui និង៤នាក់ទៀតនៅខេត្ត Heilongjiang, Jiangxi, Hainan និង Gansu។ ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បានបង្ហាញផងដែរថា អ្នកជំងឺឡើងដល់ជាង៤០ ០០០នាក់ ដោយក្នុងនោះ ខេត្ត Hubei តែមួយ កើនជាង២៥០០ករណីក្នុង១ថ្ងៃ។ ជាមួយគ្នានេះ អ្នកជំងឺជាង៣០០០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ រីឯជាង៦៣០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) សិង្ហបុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក៕ | អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ឡើងដល់នាក់៩១០នាក់ហើយ ពោលគឺកើនលើសចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាល់ (SARS-CoV) និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS-Cov)។ រាលដាលចេញពីភាគខាងត្បូងចិន ចន្លោះពីខែវិច្ឆិកា ២០០២ ដល់ខែកក្កដា ២០០៣ ជំងឺ SARS បានសម្លាប់មនុស្ស៧៧៤នាក់ ក្នុងចំណោមអ្នកជំងឺ៨០៩៦នាក់ រីឯ MERS បានសម្លាប់មនុស្ស៨៥៨នាក់ក្នុងចំណោមអ្នកជំងឺ២៤៩៤នាក់ កាលពីឆ្នាំ២០១២។ |
តើពួកគេអាចទាញថាមពលអគ្គិសនីពីថូផ្កាដាំរុក្ខាជាតិប្រភេទណា? តើវាអាចផលិតថាមពលអគ្គិសនីប៉ុន្មាន? អាយុកាលប៉ុន្មាន? តើវាប៉ះពាល់បរិស្ថានដែរទេ? ដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់សម្ភាសន៍រវាងលោក រឿន ភារុន អ្នកសារព័ត៌មានថ្មីៗ និងលោក ប៊ុត សិលា ជាសិស្សថ្នាក់ទី១១ ក្នុងមហោស្រពជាតិលើកទី៣ ស្តីពី វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាដូចតទៅ៖ ក្រៅពីការសិក្សាទ្រឹស្តី យុវជនវ័យប្រមាណ ១៨ឆ្នាំ បានបន្តថា ពួកគេបានស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ។ បន្ថែមលើសពីនេះ ពួកគេមានបំណងផលិតឧបករណ៍កាន់តែធំក្នុងបរិមាណបឹងទន្លេសាប ដើម្បីទាញយក ថាមពលអគ្គិសនីទៀតផង។ តាមយុវជន សិលា ពួកគេអាចផលិតឧបករណ៍ក្នុង១សែល ទទួលបានភ្លើង ១.៥វ៉ុល និងអាំងតាំងស៊ីតេមានចំនួន ០.៣៥អំពែរ។ សម្រាប់ព័ត៌មានបន្ថែម សិស្សនិស្សិតអាចចូលរួម មហោស្រពជាតិលើកទី៣ ស្តីពី វិទ្យាសាស្ក្រ និងវិស្វកម្មកម្ពុជាឆ្នាំ ២០១៧។ មហោស្រពដែលប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រជាច្រើននេះ ប្រព្រឹត្តឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕ | ភ្នំពេញ៖ យុវជនចំនួន ៤នាក់ តំណាងក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវ័យក្មេងមកពីវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប បាននាំថូផ្កាធម្មជាតិដែលអាចទាញយកថាមពលអគ្គិសនី បង្ហាញក្នុងមហោស្រពជាតិស្តីពី វិទ្យាសាស្ក្រ និងវិស្វកម្មកម្ពុជាឆ្នាំ ២០១៧ នៅរាជធានីភ្នំពេញ។ យុវជន ប៊ុត សិលា ជាសិស្សថ្នាក់ ទី១១ នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប បានឲ្យដឹងថា ពួកគេទើបបង្កើតឧបករណ៍ថូផ្កាដែលផលិតថាមពលអគ្គិសនីនេះឡើងក្នុងឆ្នាំ ២០១៧នេះ ក្រោយពីពួកគេបានសិក្សា និងពិសោធន៍ទ្រឹស្តីប្រតិកម្មរូបវិទ្យា និងគីមីវិទ្យាប្រមាណ ២៨លើក តាំងពីឆ្នាំ២០១៥កន្លងមក។ |
ក្រោយមានដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិសិង្ហបុរីទៅកាន់ប្រទេសចិន តំណាងក្រសួងការពារជាតិចិនអះអាងថា ខ្លួនចង់ពង្រឹងទំនាក់ទំនងយោធាជាមួយសិង្ហបុរីឲ្យកាន់តែស៊ីជម្រៅផងនៅពេលខាងមុខ។ ប៉ុន្តែចិននៅតែបញ្ជាក់ពីជំហររបស់ខ្លួនប្រឆាំងរាល់ប្រទេសទាំងឡាយដែលមានទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ផង ក្នុងនោះមានសិង្ហបុរីដែរ។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng Hen បានអញ្ជើញទៅទស្សនកិច្ចនៅចិនកាលពីសប្តាហ៍មុន ហើយវាមានការវាយតម្លៃផងដែរថា សិង្ហបុរីអាចនឹងបញ្ចប់ទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការយោធាមួយកោះតៃវ៉ាន់ផង។ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថ្ងៃព្រហស្បតិ៍ទី ២៨ កញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានអះអាងថា ទំនាក់ទំនងយោធាចិនជាមួយសិង្ហបុរីល្អប្រសើរទៅមុខហើយនៅពេលបច្ចុប្បន្ន ហើយចិនចង់ពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ លោក Wu Qian បានលើកឡើងដូច្នេះ៖«ចិនចង់ពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរីដើម្បីបង្កើតលក្ខខណ្ឌសមស្របមួយដើម្បីអភិវឌ្ឍកិច្ចសហប្រតិបតិ្តការយោធាឲ្យកាន់តែស៊ីជម្រៅនៅពេលខាងមុខ»។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ចិននៅតែជំទាស់រាល់ប្រទេសដែលបន្តទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ដូចគ្នា។ លោកបានបញ្ជាក់ថា៖« អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នោះគឺ តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកបានរបស់ចិន ហើយយើងជំទាស់ដាច់ខាតរាល់ប្រទេសដែលមានទំនាក់ទំនងជាផ្លូវការ ឬចំណងកិច្ចសហប្រតិបតិ្តការយោធាជាដើមជាមួយកោះនេះ»។ ថ្វីបើគ្មានចំណងការទូតផ្លូវការក៏ដោយ សិង្ហបុរីនិងតៃវ៉ាន់មានកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា ក្រោមគម្រោង «Starlight Plan» ដែលត្រូវបានបង្កើតឡើងដោយការចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ និងមេដឹកនាំតៃវ៉ាន់ Chiang Ching-kuo ឆ្នាំ ១៩៧៥មកម្ល៉េះ។ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ សិង្ហបុរីបញ្ជូនកងទ័ពខ្លួនទៅហ្វឹកហ្វឺននៅតៃវ៉ាន់ស្ទើររៀងរាល់ឆ្នាំ។ ទង្វើនេះធ្វើឲ្យចិនឃ្នើសចិត្តដែរកន្លងមក។ ប៉ុន្តែ គួរឲ្យកត់សម្គាល់ទំនាក់ទំនងចិន និងសិង្ហបុរីកាន់តែល្អក់កករ បន្ទាប់ពីអាជ្ញាធរហុងកុងចាប់បាននាវាដឹករថយន្តយោធាចំនួនប្រាំបួនគ្រឿងរបស់សិង្ហបុរីដែលធ្វើដំណើរពីកោះតៃវ៉ាន់ទៅសិង្ហបុរីបន្ទាប់ពីមានការហ្វឹកហ្វឺនចប់សព្វគ្រប់នៅចុងឆ្នាំ ២០១៦នោះ។ បញ្ហានេះបានបង្កឲ្យមានភាពតានតឹងខ្លាំងរវាងភាគីទាំងពីរផងដែរ។ ជាក់ស្តែង មហាយក្សចិនមិនអញ្ជើញមេដឹកនាំសិង្ហបុរីទៅចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់មួយវិថីមួយនៅក្រុងប៉េកាំងកាលពីខែឧសភាឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យពាក់ព័ន្ធទំនាក់ទំនងរវាងប្រទេសទាំងពីរដែរ។ ប៉ុន្តែវត្តមាននាយករដ្ឋមន្ត្រីសិង្ហនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុន និងមានការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគីផងនោះ ឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តនៃចំណងមិត្តភាពរវាងគូភាគី ហើយវាអាចនឹងជាសញ្ញាបង្ហាញឲ្យឃើញពីការឈានដល់ទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការយោធារវាងតៃវ៉ាន់ និងសិង្ហបុរីដែរ។ សិង្ហបុរីប្រហែលជាត្រូវសម្រេចចិត្តបោះបង់តៃវ៉ាន់ ដើម្បីជ្រើសរើសយកចិនវិញដើម្បីបានប្រយោជន៍យូរអង្វែង៕ | ក្រសួងការពារជាតិចិនអះអាងថា ខ្លូនចង់ពង្រឹងកិច្ចសហប្រតិបត្តិការយោធាតែម្តង ប៉ុន្តែចិនជំទាស់ដាច់ខាតរាល់ប្រទេសទាំងឡាយណាដែលមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ គេរំពឹងថា សិង្ហបុរីប្រហែលជានឹងផ្តាច់ចំណងយោធាយូរអង្វែងជាមួយតៃវ៉ាន់ដើម្បីពង្រឹងទំនាក់ទំនងជាមួយចិននោះជាក់ជាមិនខាន។ |
ចក្រភពអង់គ្លេស នៅថ្ងៃទី១៨ ខែកក្កដា បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាង ៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ២៥នាក់។ បើទោះមានករណីឆ្លងមានច្រើនក៏ដោយ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចលើកចោលបម្រាមរឹតត្បិតនៅអង់់គ្លេសតាមគម្រោងដដែល ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចឡើងវិញដែលដុនដាបចាប់តាំងពីការបិទខ្ទប់ក្នុងឆ្នាំ២០២០មក។ ចាប់ពីថ្ងៃទី១៩ ខែកក្កដា នៅអង់គ្លេស ក្លិបរាត្រី និងអាជីវកម្មផ្សេងទៀតបើកឡើងវិញ ស្របពេលវិធានពាក់ម៉ាស់, ការរក្សាគម្លាត និងធ្វើការពីផ្ទះត្រូវលុបចោល។ សកម្មភាពនៅទីសាធារណៈ និងសកម្មភាពខាងក្នុងផ្សេងទៀត និងការប្រកួតកីឡាក៏ត្រូវបានអនុញ្ញាតឱ្យមានទស្សនិកជនដូចធម្មតាដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដាក់ឈ្មោះថា «ថ្ងៃសេរីភាព»។ វិធានខាងលើ នឹងអនុវត្តនៅតែទឹកដីអង់គ្លេសប៉ុណ្ណោះ ខណៈស្កុតឡែន, វេលស៍ និងអៀរឡង់ខាងជើង នឹងចំណាត់ការផ្ទាល់ខ្លួន។ សម្រាប់ស្កុតលែន ការបន្ថូរបន្ថយវិធានរឹតត្បិត ក៏អនុញ្ញាតក្នុងថ្ងៃដដែលនេះដែរ ដោយបារ និងភោជនីយដ្ឋាន អាចបើករហូតដល់ពាក់កណ្តាលយប់។ ការពាក់ម៉ាស់ នៅតែចាំបាច់ក្នុងដែនដីមួយនេះ។ ដោយឡែកវេលស៍ នឹងបន្ថូរបន្ថយការរឹតត្បិតនៅថ្ងៃទី៧ ខែសីហា និងអៀរឡង់ខាងជើង នៅថ្ងៃទី២៦ ខែកក្កដា។ ដោយសារលុបចោលបម្រាបរឹតត្បិត ស្របពេលករណីឆ្លងហក់ឡើងបែបនេះ រដ្ឋាភិបាលអង់គ្លេសបានរងការរិះគន់ខ្លាំងពីអ្នកជំនាញ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន បានតបនៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Twitter ថា ប្រសិនអង់គ្លេសមិនបើកប្រទេសក្នុងពេលនេះទេ រដ្ឋាភិបាលនឹងបើកប្រទេសក្នុងរដូវរងាខាងមុខ ដែលជាពេលជំងឺកូវីដ-១៩ អាចនឹងឆ្លងខ្លាំងជាងមុន។ «ប្រសិនបើយើងមានធ្វើវាពីឥឡូវនេះ យើងគួរសួរខ្លួនឯងថា ថាយើងនឹងធ្វើវានៅពេលណា?» នាយករដ្ឋមន្រ្តីអង់គ្លេស បានសង្កត់ធ្ងន់បែបនេះ ដោយអំពាវនាវឱ្យបណ្តាប្រទេសផ្សេង ដាក់ចេញវិធានដូចខ្លួនដែរ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលអង់គ្លេសរូបនេះ ក៏បានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នផងដែរ ចំពោះវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ព្រោះវានៅតែបន្តរាលដាល និងអាចធ្វើឱ្យប្រជាជនធ្លាក់ខ្លួនឈឺ បើទោះទទួលវ៉ាក់សាំងហើយក្តី។ មកទល់ពេលនេះ អង់គ្លេសបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ មួយដូសដល់ប្រជាជនពេញវ័យចំនួន ៨៧ភាគរយ ដោយ ៦៨ភាគរយ បានទទួលវ៉ាក់សាំងចំនួនពីរដូស។ ចំណែកករណីឆ្លងកូវីដ-១៩ សរុបមានចំនួន ៥,៤លានករណី និងអ្នកស្លាប់មានចំនួនជាង ១២ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួន ៤,៣លាននាក់៕ | រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងលើកចោលបម្រាមរឹតត្បិត ដែលទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ នៅតំបន់មួយចំនួន ក្នុងថ្ងៃទី១៩ ខែកក្កដា បើទោះករណីឆ្លងប្រចាំថ្ងៃនៅតែបន្តហក់ឡើងខ្ពស់ និងមានការព្រមានពីការផ្ទុះរលកឆ្លងថ្មីក្ដី។ ចំណាត់ការថ្មីនេះ ក៏រួមមានទាំងការលុបចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈផងដែរ។ |
គុណសម្បត្តិនៃការផឹកទឹក នៅពេលដែលអ្នកបានផឹកទឹក នៅក្នុងពេលព្រឹកព្រលឹម ឬ ពេលដែលអ្នកមិនទាន់ទទួលទានអាហារ វាអាចជួយ លាងក្រពះ ពោះវៀនអ្នក អោយបានស្អាតល្អ និង ជួយធ្វើអោយវាងាយស្រួល ក្នុងការបឺតស្រូបយកសារធាតុ ចិញ្ចឹមបានយ៉ាងល្អ។ វាជួយក្នុងការបង្កើន នូវផលិតផលនៃកោសិកាឈាម និង កោសិកាសាច់ដុំថ្មី ។ ជួយរក្សាលំនឹង នៃប្រព័ន្ធទឹករងៃរបស់អ្នក។ ក្រពេញទាំងនេះ នឹងជួយធ្វើអោយសកម្មភាពរៀងរាល់ថ្ងៃ របស់អ្នក ដំណើរការទៅបានល្អ, រក្សាតុល្យភាពនៃជាតិទឹក នៅក្នុងរាងកាយ និង ប្រឆាំងនឹងការចម្លងរោគបានយ៉ាងល្អផងដែរ។ វិធីក្នុងការបង្កើនប្រសិទ្ធិភាព នៃការផឹកទឹកចំពោះសុខភាពរបស់អ្នក អ្នកជំនាញបានធ្វើការណែនាំថា អ្នកគួរតែធ្វើតាមនូវចំណុច ទាំងអស់ខាងក្រោមនេះ ប្រសិនបើអ្នក ចង់ទទួលបាននូវ ប្រសិទ្ធិភាពដ៏ពេញលេញរបស់វា ៖ ផឹកទឹក អោយបាន ១លីត្រកន្លះ ភ្លាមៗ បន្ទាប់ពីអ្នកបានក្រោកពីដំណេកនៅក្នុងពេលព្រឹក កុំផឹក ឬ ញាំអ្វីផ្សេងទៀត ក្នុងរយៈពេល១ម៉ោង មុន និងក្រោយពេលអ្នកបានផឹកទឹក កុំផឹកភេសជ្ជៈដែលមានជាតិស្រវឹង នៅក្នុងពេលយប់មុនពេល អ្នកត្រូវផឹកទឹកនៅក្នុងពេលព្រឹក ដូចដែលបានរៀបរាប់មកពីខាងលើនេះ អ្នកគួរធ្វើការផឹកទឹក អោយបានច្រើនជារៀងរាល់ថ្ងៃ និង ជាប្រចាំ មុនពេលអ្នកត្រូវ បរិភោគអ្វីមួយនោះ ។ សូមកុំធ្វើអោយរាងកាយ អ្នកបាត់បង់ជាតិទឹកអោយសោះ និង ព្យាយាមធ្វើការផឹកទឹកអោយបានច្រើន ចាប់ពីពេលនេះ តទៅ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការផឹកទឹក គឺមានអត្ថប្រយោជន៍ចំពោះសុខភាព ជាច្រើនយ៉ាង។ ប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺរបស់វា គឺពិតជាមានភាពអស្ចារ្យ តាមដែលវាអាចជួយ ព្យាបាល នូវរោគ និង ជំងឺជាច្រើនបាន។ ប្រសិនបើអ្នក មិនមែនជាមនុស្ស ដែលចូលចិត្តផឹកទឹក នោះអ្នកគួរតែធ្វើការពិចារណាវាឡើងវិញ។ |
ស្រុកបូទុមសាគរ, កោះកុង៖ ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរឃុំកណ្តោល នៃស្រុកបូទុមសាគរ ខេត្តកោះកុង បានចុះបង្ក្រាប ករណីលេងល្បែងស៊ីសង បានចំនួន៦ ករណី។ ជុំវិញការបង្ក្រាបនេះ អាជ្ញាធរបានអប់រំ ណែនាំ និងឱ្យអ្នកពាក់ព័ន្ធនឹងសកម្មភាពលេងល្បែងស៊ីសងនេះ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងបន្តទៀត។ នេះបើតាមការអះអាងរបស់លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល។ «ពាក់ព័ន្ធនឹងល្បែងបៀរ ហើយក៏ដូចជាល្បែងឡូតូស្របច្បាប់។ យើងក៏ធ្លាប់បានចុះទៅណែនាំ ហើយឈប់ឱ្យពួកគាត់បន្តលេងល្បែងអស់ហ្នឹងទៀត។ ចំណាត់ការរបស់យើង ជំហ៊ានដំបូង គឺយើងណែនាំពួកគាត់ ធ្វើកិច្ចសន្យា អប់រំ។ ជំហ៊ានទី២ ក្នុងករណីប្រសិនពួកគាត់ នៅតែមិនរាងចាល យើងអនុវត្តតាមច្បាប់។ មានការដាក់ទោសទណ្ឌគាត់»។ លោក សុខ រចនា បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថាបច្ចុប្បន្នសកម្មភាពលេងល្បែងស៊ីសង លែងក្លាយជាបញ្ហាសម្រាប់អាជ្ញាធរទៀតហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តល្បាត និងពង្រឹងកិច្ចសហការជាមួយនឹងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងប្រជាការពារភូមិនីមួយៗ ដើម្បីតាមដាន និងធានាថាសកម្មភាពលួចលាក់លេងល្បែងស៊ីសងនៅក្នុងឃុំ ត្រូវបានលុបបំបាត់ទាំងស្រុង។ សម្រាប់លោក សុខ រចនា ការលុបបំបាត់ការលេងល្បែងស៊ីសង ក៏បានចូលរួមចំណែកមួយផ្នែក នៅក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារដែរ ខណៈមូលហេតុនៃហិង្សាក្នុងគ្រួសារកន្លងមក ក៏មានពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ខាងលើដែរ។ «ការលេងល្បែងស៊ីសង ជះឥទ្ធិពលដូចជាអាចកើតមានហិង្សាក្នុងគ្រួសារ ដោយសារតែលេងទៅ មានតែខាតបង់ទ្រព្យសម្បត្តិ។ អ៊ីចឹងវាអាចទៅជម្លោះក្នុងគ្រួសារ អាចបង្កទៅជាហិង្សា»។ លោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជុំវិញការលុបបំបាត់ករណីលេងល្បែងស៊ីសងនៅក្នុងឃុំនេះ លោក សុខ រចនា បានតាំងចិត្តបង្ក្រាបជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងលោក ក៏បន្តទទូចសុំដល់អ្នកដែលធ្លាប់លេងកន្លងមក បញ្ឈប់ឱ្យបាននូវសកម្មភាពលេងល្បែងស៊ីសងនេះ ដើម្បីចៀសវាងការខាតបង់ថវិកា និងចូលរួមកាត់បន្ថយហិង្សាក្នុងគ្រួសារផងដែរ។ លោក សុខ រចនា បញ្ជាក់ដូច្នេះ៖ «ខំប្រឹងប្រែងបង្ក្រាបជារៀងរាល់ថ្ងៃ ឱ្យតែបទល្មើសល្បែងស៊ីសង មិនថាលក្ខណៈលេងតូចតាច ឬមួយក៏ធំដុំទេ។ ក៏ប៉ុន្តែយើងមានករណីលើកលែង ដែលយើងអនុញ្ញាតឱ្យគាត់លេង ដូចជាការកំដរបុណ្យសព។ (ករណី)ហ្នឹងយើងពិបាកនឹងហាមគាត់ណាស់ បើសិនជាគាត់មិនលេង គាត់ងងុយដេក។ អ៊ីចឹងអត់មានអ្នកកំដរបុណ្យសព ក៏ប៉ុន្តែយើងក៏មិនអាចឱ្យគាត់លេងជាលក្ខណៈធំដុំដែរ»៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ចាន់ រដ្ឋា និងហេ អួញ (យុវជនឃុំកណ្តោល) |
ដើមឡើយ មានតែខេត្តសៀមរាបទេ ដែលប្រកាសផ្អាករៀបចំព្រឹត្តការណ៍សង្ក្រាន្ត តែមកដល់ត្រឹមថ្ងៃទី១៧ ខែមីនា មានខេត្តចំនួន៦ផ្សេងទៀត បានសម្រេចផ្អាករៀបចំកម្មវិធីបុណ្យជាតិបែបប្រពៃណីខ្មែរ ដោយជួបជុំជាលក្ខណៈសាធារណៈ។ មូលហេតុដែលបណ្តាខេត្តមួយចំនួនផ្អាករៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យរាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនឡើងបន្ថែមទៀត បើទោះបីកម្ពុជា មិនទាន់ឆ្លងដល់សហគមន៍ណាមួយ ក៏ដោយនោះ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រឹត្តិការណ៍សង្រា្កន្តកំពង់ធំ ឆ្នាំ២០២០វិញ ត្រូវផ្អាកទាំងស្រុង ដោយត្រូវរៀបចំវិញនៅឆ្នាំបន្ទាប់ៗទៀត។ ក្រៅពីនេះ កម្មវិធីធំៗដែលខេត្តគ្រោងរៀបចំនៅ មានដូចជាពិធីអភិសេករូបសំ ណាកអាចារ្យលាក់ អភិសេករូបសំណាកលោកតាក្រហមក ត្រូវបានពន្យារពេលផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំឯណោះវិញ កាលពីថ្ងៃទី១៦ ខែមីនា ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាករៀបចំព្រឹត្តិការណ៍សង្ក្រាន្តប្រចាំខេត្តដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអះអាងថា ការផ្អាកនេះ ជាផ្នែកមួយនៃការរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ ដោយឡែក ការផ្អាករៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពតឆ្នាំ ក៏ធ្វើឡើងក្រោមរូបភាពដូចគ្នា ដែរ ពោលគឺ ដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សដែលអាចនឹងងាយឆ្លងកូវីដ-១៩។ លោក វិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត បានពន្យល់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖«យើងគ្រាន់តែឲ្យបណ្តាឃុំស្រុក វត្តអារាម និងតាមផ្ទះរៀបចំ ចាត់ចែងតាមបែបប្រពៃណីធម្មតា តែយើងអត់ប្រមូលផ្តុំជាសង្ក្រាន្តតាមស្រុក ខេត្តទេ»។ គិតមកត្រឹមថ្ងៃទី១៧ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន៣៥ករណីហើយ ក្នុងនោះមួយករណី បានជាសះស្បើយ៕ | ភ្នំពេញ៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ និងកំពត បានសម្រេចផ្អាករៀបចំព្រឹត្តការណ៍សង្ក្រាន្ត ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ខណៈ បណ្តាខេត្តផ្សេង នៅមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយរង់ចាំស្ថានភាពសិន។ កន្លងមក ខេត្តសៀមរាប បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ក៏បានប្រកាសផ្អាកព្រឹត្តការណ៍សង្ក្រាន្តតាមខេត្តរៀងៗខ្លួនដែរ។ |
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឡដុតសពអ្នកជំងឺកូវីដ-១៩ចំនួន៦គ្រឿងនេះ គឺរដ្ឋាភិបាលបានបញ្ជាទិញពីប្រទេសថៃ ហើយបានដឹកមកដល់កម្ពុជាហើយ។ «យើងកំពុងតែរៀបចំ ហើយយើងកំពុងចាក់គ្រឹះនៅកន្លែងដាក់ឡហើយ បានយើងអាចយកឡទំាងនោះទៅដាក់បាន»។ នេះបើតាមលោក វ៉ី សំណាង ដែលបន្តថា ដំណើរការរៀបចំឡនេះ នឹងបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខនេះ។ បើតាមលោក វ៉ី សំណាង រាល់សាកសពអ្នកជំងឺកូវីដ-១៩ទាំងអស់ នឹងដឹកមកដុតនៅឈាបនដ្ឋាននេះ ក្រោយសាងសង់រួច។ មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៥នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មាន៧០១៣នាក់៕ | ភ្នំពេញ៖ ក្រុមអ្នកជំនាញកំពុងដំឡើងគ្រឹះបេតុងសម្រាប់ដាក់ឡដុតសពអ្នកជំងឺកូវីដ-១៩ ។ អាជ្ញាធរបានរៀបចំឡដុតសព ចំនួន៦ នៅក្នុងទំហំដី១០ហិកតា ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ |
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ដើម្បីអាចបញ្ជារទិញថ្នាំព្យាបាលជំងឺកូវីដ-១៩បាន សាធារណជន ត្រូវស្នើសុំទិញថ្នាំម៉ូលណាទ្រីស នៅទីស្ដីការក្រសួង ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន។ ឯការទូទាត់ប្រាក់ទៀតសោត គឺប្រព្រឹត្តទៅតាមរយៈប្រព័ន្ធធនាគារ ABA។ ចំពោះមន្ទីរពេទ្យឯកជន ឱសថស្ថាន និងឱសថស្ថានរងវិញ ត្រូវភ្ជាប់ជាមួយលិខិតអនុញ្ញាតបើកអាជីវកម្ម ដើម្បីទិញថ្នាំពីក្រសួង។ ប៉ុន្តែមន្ទីរពេទ្យឯកជន ឱសថស្ថាន និងឱសថស្ថានរងទាំងនោះ ក៏ត្រូវពន្យាពេលចែកចាយថ្នាំព្យាបាលកូវីដ-១៩សិន រហូតដល់មានការផ្ដល់ដំណឹង។ ការផ្លាស់ប្ដូរគោលការណ៍នេះ ដោយសារមានការពន្យាពេលជើងហោះហើរ ដែលដឹកជញ្ជូនឱសថ ម៉ូលណាទ្រីស នេះ។ ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir Capsules 200mg ។ រូបភាពពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គួរបញ្ជាក់ផងដែរថា ថ្នាំព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីសនេះ គឺអាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យម និងសម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ចំណែកការប្រើប្រាស់វិញ លេប១ថ្ងៃ ២ដង ម្ដង៤គ្រាប់ ចន្លោះ១២ម៉ោងម្ដង ក្នុងរយៈពេល៥ថ្ងៃ លេបក្រោយទទួលទានអាហាររួច ឬពោះទទេរ និងគួរលេបទាំងមូល ដោយមិនត្រូវបើកគ្រាប់ កិនបំបែក ឬទំពារឡើយ។ រីឯបរិមាណថ្នាំវិញ ក្នុងមួយដូសមាន៤០គ្រាប់ និងមានតម្លៃ៥៥ដុល្លារ។ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទម៉ូលណាទ្រីស ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ពីព្រោះឱសថទាំងនោះមិនមានការធានាប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន៕ | ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧កុម្ភៈ បានប្រកាសជាថ្មីពីគោលការណ៍កំណត់បរិមាណស្នើសុំទិញថ្នាំព្យាបាលមេរោគកូវីដ-១៩ ប្រភេទ Molnupiravir Capsules 200mg (ម៉ូលណាទ្រីស)។ បើតាមក្រសួង គោលការណ៍ថ្មីនេះ គឺពលរដ្ឋម្នាក់អាចស្នើសុំទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ បានពី១ប្រអប់ ទៅ២ប្រអប់ប៉ុណ្ណោះ ។ |
ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រុមហ៊ុន ជីប ម៉ុង សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២០០នាក់។ លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុន ជីប ម៉ុង ថ្លែងថាក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ការសហការ ក្នុងការជួសជុលដំបូលអគារ D ដែលជាអគារមានវ័យចំណាស់។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង នឹងឧបត្ថម្ភផ្សេងៗ តាមតម្រូវការរបស់សាកលវិទ្យាល័យ និងតាមលទ្ធភាពក្រុមហ៊ុន ព្រមទាំងអនុញ្ញាតឲ្យនិស្សិត ចុះកម្មសិក្សាជាមួយក្រុមហ៊ុន ជីប ម៉ុងផងដែរ។ លោក ហេង សុផាឌី សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឲ្យដឹងថា នេះជាសករាជថ្មីមួយ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ ដែលបានចាប់ដៃគូសហការ ជាមួយវិស័យឯកជន ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន ជីប ម៉ុង នឹងចូលរួមជួសជុល និងកែលម្អរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូងនៃរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត និងកែលម្អអគារសាកលវិទ្យាល័យភូមិន្ទវិចិត្រ ដែលមានអាយុកាលប្រមាណ១០០ឆ្នាំមកហើយ។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈការអនុស្សរណៈនៃការយោគយល់រវាងភាគីក្រុមហ៊ុន និងតំណាងសាកលវិទ្យាល័យ។ |
«សូមអរគុណបំផុតជូនចំពោះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានឯកភាព ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បន្តពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩»។ នេះជាសារលិខិតរបស់ គណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ចុះថ្ងៃទី១២ ខែមករា ដែលត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផ្សាយនៅថ្ងៃទី១៣ ខែមករា ដោយសំណេរនេះជាការឆ្លើយតបរបស់លោក Rashed ប្រធាន APC ជូនសម្តេច ហ៊ុន ម៉ាណែត។ កម្ពុជា បានរៀបធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររួចមកហើយអំឡុងខែឧសភា និងមិថុនា។ ទោះជាលើកដំបូងក្តី ប៉ុន្តែកម្ពុជាទទួលបានការសារទរ និងលើកសរសើរពីបណ្តាប្រទេសតំបន់អាស៊ីអាគ្ហេយ៍ ដែលអាចរៀបចំកីឡាតំបន់អាស៊ាននេះបានយ៉ាងល្អ។ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ក៏ត្រូវបានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ផ្តល់សិទ្ធឱ្យកម្ពុជារៀបចំផងដែរ ដោយទទួលបានការសាទរ ពីបណ្តាប្រទេស៤៥ នៃទ្វីបអាស៊ី កាលពីឆ្នាំ២០២១។ អ្វីដែលពិសេសទៅទៀត រដ្ឋាភិបាលកម្ពុជា ក៏បានយល់ព្រម ទទួលរៀបចំកម្មវិធីកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ថែមទៀត បន្តពីកីឡាអាស៊ី។ ប្រធាន APC លោក Rashed រីករាយចំពោះការទទួលរ៉ាប់រងរៀបកីឡានេះ និងប្តេជ្ញាសហការជាមួយ រដ្ឋាភិបាលកម្ពុជា NPCC និង NOCC ដើម្បីដំណើរការប្រកួតប្រកបដោយជោគជ័យ។ លោក Majid Rashed ក៏នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២៤ ដើម្បីសុំជួបសម្តេច ហ៊ុន ម៉ាណែត ផង និងចុះហត្ថលេខាជាផ្លូវការជាមួយភាគីកម្ពុជា លើកិច្ចព្រមព្រៀង ទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ៕ | កម្ពុជា នឹងធ្វើជាផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ (AYPG) បន្ទាប់ពីការរៀបចំកីឡាយុវជនអាស៊ី លើកទី៥ (AYG) ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។ លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បង្ហាញក្តីរំភើបរីករាយ ដែលរដ្ឋាភិបាលកម្ពុជាយល់ព្រមរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីនេះ។ |
គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ ១២+២ ចំនួន ៧៥នាក់ និងកម្រិតបរិញ្ញាបត្រ ១២+៤ ចំនួន ២៥នាក់ នឹងមានឱកាសចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្នុងការជ្រើសរើសនេះ ក្រសួងអប់រំ បានកំណត់ និងបែងចែកកន្លែងទៅបំពេញការងារនៅតាមបណ្ដាខេត្តនានា។ បើតាមក្រសួងអប់រំ ខេត្តសៀមរាប រើសច្រើនជាងគេ គឺ១៣នាក់។ ចំណែក ខេត្តព្រៃវែង រើស ១០នាក់, បាត់ដំបង ៩នាក់, ពោធិ៍សាត់ ៧នាក់ , ត្បូងឃ្មុំ និងបន្ទាយមានជ័យ ៧នាក់។ ដោយឡែក ខេត្តក្រចេះ រើស ៦នាក់, កំពង់ចាម និងកំពង់ធំ ៥នាក់។ រីឯ ខេត្តកំពង់ឆ្នាំង និងស្វាយរៀង រើស ៤នាក់។ ក្នុងសេចក្ដីជូនដំណឹង ក្រសួងអប់រំ បញ្ជាក់ថា ខេត្តស្ទឹងត្រែង, កោះកុង, កណ្ដាល និងឧត្តរមានជ័យ រើសចំនួន ៣នាក់។ ចំពោះ ខេត្តព្រះវិហារ, រតនគិរី, កំពង់ស្ពឺ, ប៉ៃលិន, ព្រះសីហនុ ជ្រើសរើស ២នាក់ និងខេត្តមណ្ឌលគិរី ១នាក់។ សម្រាប់ការប្រឡងនេះ បេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ នឹងត្រូវនៅលីវ។ ជាមួយគ្នានេះ បេក្ខនារី ត្រូវមានកម្ពស់ចាប់ពី ១,៥៥ម៉ែត្រ និងបេក្ខជន មានកម្ពស់ចាប់ពី ១,៦៥ម៉ែត្រឡើងលើ។ ការប្រឡង នឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែតុលា។ ការប្រឡងនេះ មានវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តកីឡា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃ៦ កក្កដា៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន និងកម្រិតបរិញ្ញាបត្រឯកទេសអប់រំកាយ ចំនួន ១០០នាក់ ឱ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ការប្រឡងនេះ នឹងរៀបចំនៅថ្ងៃទី២២ តុលាខាងមុខ។ |
មេបញ្ជាការកងទ័ពអាមេរិកតំបន់ប៉ាស៊ីហ្វិក Harry Harris បានទៅផ្ដល់សក្ខីកម្មនៅឯវិមាន Capitol នៅថ្ងៃទី២៦ ខែមេសា។ ចំពោះមុខគណៈកម្មាធិការយោធារដ្ឋសភា ឧត្តមនាវី Harry Harris និយាយថា ការគំរាមកំហែងរបស់មីស៊ីលកូរ៉េខាងជើង កើនឡើងយ៉ាងខ្លាំង ព្រោះប្រទេសនេះប្រឹងប្រែងអភិវឌ្ឍមីស៊ីលរបស់ខ្លួនឥតឈប់ឈរ រហូតមានមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់បានចម្ងាយឆ្ងាយទៀតផង។ ជាមួយនឹងការគំរាមកំហែងនេះ ឧត្តមនាវីផ្កាយ៤ Harris ក៏ស្នើឲ្យមានបង្កើនរ៉ាដា និងប្រព័ន្ធស្កាត់មីស៊ីលឲ្យកាន់តែច្រើនថែមទៀត ជាការការពារខ្លួន។ លោកនិយាយទៀតថា សូម្បីកោះហាវ៉ៃ ក៏ទំនងជាមិនអាចការពារពីការវាយប្រហាររបស់មីស៊ីលកូរ៉េខាងជើងបានដែរ ដែលរឿងនេះជាមូលហេតុតម្រូវបង្កើនខែលការពារនៅតំបន់ប៉ាស៊ីហ្វិកឲ្យច្រើននោះ។ អ្វីកាន់ព្រួយបារម្ភនោះ កូរ៉េខាងជើង ក៏ប្រកាសដែរថា ខ្លួនមានមីស៊ីលអន្តរទ្វីបបាញ់ដល់អាមេរិកទៅទៀត។ មិនត្រឹមតែកោះហាវ៉ៃដែលរងការគំរាមនោះ បើតាមការរាយការណ៍របស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិករូបនេះ កូរ៉េខាងត្បូង ជប៉ុន ក៏ប្រឈមមុខគ្រោះថ្នាក់ខ្ពស់ដូចគ្នា ហើយគេមិនអាចធានាថា កូរ៉េខាងជើងមិនធ្វើអ្វីឡើយ ពេលមានសមត្ថភាពមែននោះ។ ជាការពិត បើគិតលើចម្ងាយរវាងកូរ៉េខាងជើង ទៅកូរ៉េខាងត្បូង និងជប៉ុននោះ មីស៊ីលដែលកូរ៉េខាងជើងមាន ពិតជាអាចបង្កការគំរាមសម្រាប់សម្ព័ន្ធមិត្តអាមេរិកទាំង២បាន។ មកទល់ពេលនេះ អាមេរិក កំពុងដំឡើងជាបណ្ដើរហើយនូវផ្នែកមួយចំនួនប្រព័ន្ធការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង ខណៈស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។ នេះជាប្រព័ន្ធមីស៊ីល THAAD ទី១ នៅតំបន់ប៉ាស៊ីហ្វិក ដែលទាំងកូរ៉េខាងត្បូង និងអាមេរិក និយាយថាពង្រាយដើម្បីការពារខ្លួន។ ក្រៅពីប្រព័ន្ធការពារទំនើបដាក់លើដីគោក អាមេរិក ក៏មាននាវាល្បាតបំពាក់ប្រព័ន្ធការពារ Aegis ជាច្រើនគ្រឿងនៅជុំវិញតំបន់ឧបទ្វីបកូរ៉េដែរ។ អ្វីគួរឲ្យកត់សម្គាល់នោះ វត្តមានរបស់មេបញ្ជាការជាន់ខ្ពស់រូបនេះនៅវិមាន Capitol កើតឡើងស្របពេលដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញសមាជិកព្រឹទ្ធសភាទាំងអស់ទៅស្ដាប់ការរាយការណ៍រឿងកូរ៉េខាងជើងនេះដែរ។ ប៉ុន្តែអ្វីដែលចម្លែកនោះ រដ្ឋបាលអាមេរិក ហាក់ដកឃ្លាពីការប្រើប្រាស់កម្លាំងយោធា និងងាកទៅបន្តវិធានការចាស់វិញ ដោយផ្ដោតលើការដាក់ទណ្ឌកម្ម និងដាក់សម្ពាធឲ្យកូរ៉េខាងជើង ចូលតុចរចាវិញ៕ | ស្របពេលកូរ៉េខាងជើងបង្កើនសមត្ថភាពមីស៊ីលរបស់ខ្លួនដែលអាចវាយប្រហារដល់អាមេរិក ប្រមុខកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមនាវី Harry Harris បង្ហាញបំណងបង្កើនចំនួនប្រព័ន្ធការពារបន្ថែមទៀតនៅតំបន់ប៉ាស៊ីហ្វិក។ ឧត្តមសេនីយ៍រូបនេះ អះអាងថា កោះហាវ៉ៃ មិនមានសុវត្ថិភាពឡើយ បើកូរ៉េខាងជើងពិតជាវាយប្រហារមែននោះ។ |
នៅក្នុងពិធីសម្ពោធរូបសំណាក «ព្រះគណេស» កាលពីថ្ងៃទី៣១ ខែសីហា លោក សោម ពិសិទ្ធ បានលើកឡើងថា ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត។ មិនតែប៉ុណ្ណោះ ភាពញ៉េរញ៉ៃនេះ ក៏បានបង្កើតជម្លោះពាក្យសម្ដី ឬហិង្សា រវាងអាជីវករ និងអ្នកទេសចរ ផងដែរ។ អភិបាលខេត្តរូបនេះ នឹងមិនឈរខាងអាជីវករដាច់ខាត ប្រសិនបើកើតមានជម្លោះរវាងភ្ញៀវ និងអាជីករ។ លោក សោម ពិសិទ្ធ ព្រមានដូច្នេះថា៖« បើសិន មានជម្លោះរវាងអ្នកបក់ដៃ និងភ្ញៀវ ខ្ញុំឱ្យភ្ញៀវត្រូវហើយ ព្រោះថា បើបងប្អូនមិនទៅស្ទាក់ឡានគេ មិនទៅចាប់ទាញឡាន ម៉ូតូគេ ក៏គេមិនទៅប៉ះ ឬបុកបងប្អូនដែរ។ តាមខ្ញុំដឹង អ្នកខ្លះទៅចាប់ទាញកញ្ចក់ឡានគេខូច និងប៉ះពារឡានគេទៀត»។ លោក ណែនាំអាជីវករឱ្យបញ្ឈប់សកម្មភាព បក់ដៃ ឬឃាត់ឡានភ្ញៀវតទៀត ហើយត្រូវពង្រឹងសេវាកម្មរបស់ខ្លួនឱ្យល្អឡើងវិញ ជាពិសេសពាក់ព័ន្ធនឹង ម្ហូបឆ្ងាញ់ អនាម័យ តម្លៃ និងពាក្យសម្ដី ទៅកាន់ភ្ញៀវ។ លោក សោម ពិសិទ្ធ ថ្លែងដូច្នេះថា៖«ឥឡូវ ខ្ញុំសុំឱ្យឈប់បក់ដៃហៅភ្ញៀវទៀតបាន ឬអត់ ព្រោះវាអាក្រក់មើលណាស់។ ផ្ទុយទៅវិញ បងប្អូនគួរតែពង្រឹងសេវារបស់ខ្លួនឱ្យបានល្អ ដូចជា ធ្វើម្ហូបឱ្យឆ្ងាញ់ អនាម័យ តម្លៃថោកសមរម្យ និងភាពញញឹមញញែមទៅកាន់ភ្ញៀវ។ បើធ្វើឱ្យបាន មិនចាំបាច់ហត់បក់ដៃទេ ទាំងខ្ញុំ និងគេ ប្រាកដជាចូលកន្លែងបងប្អូនហើយ»៕ | ភ្នំពេញ៖ លោក សោម ពិសិទ្ធ អភិបាលខេត្តកែប បានណែនាំឱ្យអាជីវករលក់ដូរតាមឆ្នេរ បញ្ឈប់សកម្មភាពឈរបក់ដៃ ឬស្ទាក់ឡាន ម៉ូតូ ភ្ញៀវទេសចរតទៀត។ |
តទៅនេះសូមអញ្ជើញប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖ ជាតន្ត្រីករឧបករណ៍ស្គរនិងឧបករណ៍មួយចំនួនទៀត តាំងពីសម័យសង្គមរាស្ត្រនិយម លោក អ៊ុក សំអាត ដែលបច្ចុប្បន្នមានជន្មាយុ៧៩ឆ្នាំ បានវិវឌ្ឍន៍ខ្លួនទៅជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង ដោយរក្សារសជាតិចម្រៀងលំនាំទសវត្សរ៍ឆ្នាំ៦០។ មានតួនាទីជាទីប្រឹក្សានៃក្រសួងព័ត៌មាន កវី អ៊ុក សំអាត បច្ចុប្បន្នកំពុងបន្តអាជីព តែងនិពន្ធបទចម្រៀង ដែលគាត់ស្រឡាញ់តាំងពីក្មេង ដោយសហការជាមួយសិស្សជំនិតឈ្មោះ ម៉ៃ វឌ្ឍនា។ អង្គុយក្នុងបន្ទប់ស្ទូរឌីយោ ដែលស្ថិននៅតំបន់សំណង់១២ក្នុងរាជធានីភ្នំពេញ កវី អ៊ុក សំអាត បានបញ្ជាក់បន្ថែមដូច្នេះ៖«នៅក្នុងរាជការក៏ខ្ញុំសរសេរបទចម្រៀង ហើយនៅខាងក្រៅខ្ញុំសហការណ៍ជាមួយលោក ម៉ៃ វឌ្ឍនា គឺជាសិស្សជំនិតរបស់ខ្ញុំ។ ខ្ញុំសហការណ៍ជាមួយលោក វឌ្ឍនា បើគិតទៅខ្ញុំនិពន្ធចម្រៀងនិងបទភ្លេងបានប្រហែលជា១០០បទហើយ តាំងពីឆ្នាំ២០១៥មក»។ រាល់ពេលតែងនិពន្ធបទភ្លេងឬទំនុកច្រៀង តន្ត្រីករជើងចាស់រូបនេះ តែងធ្វើកាយវិកាដៃ មុខមាត់ រួមទាំងខ្លួនប្រាណទាំងមូល យោលទៅតាមចង្វាក់ដែលលោកបានកំណត់ ដែលមើលទៅអារម្មណ៍មនុស្ស បានកំពុងវេញជាមួយទំនុកភ្លេងយ៉ាងស្អិតរមួត។ សហការផលិតបទចម្រៀង ជាមួយសិស្សជំនិតបានជាច្រើនបទ កវីដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថាក្នុងចំណោមបទចម្រៀង ដែលលោកស្រឡាញ់ទាំងអស់ បទកោះអណ្ដែត គឺជាបទដែលលោកស្រឡាញ់ជាងគេ។ រៀបរាប់ក្នុងទឹកសំដីហ្មត់ចត់លោក អ៊ុក សំអាត ពន្យល់៖«និយាយរួមខ្ញុំស្រឡាញ់បទចម្រៀងដែលខ្ញុំនិពន្ធទាំងអស់។ ខ្ញុំស្រឡាញ់ខ្លឹមសារដែលលោក ម៉ៃ វឌ្ឍនា គាត់និពន្ធ គឺគាត់និពន្ធបានល្អណាស់។ ខ្ញុំនិពន្ធជាមួយគាត់ មានបទបែបមនោសញ្ចេតនា មានសប្បាយ មានកម្សត់។ បទចម្រៀង កោះអណ្ដែត ខ្ញុំពេញចិត្តខ្លាំងមែនទែន ខ្ញុំខំរកនឹកច្នៃយ៉ាងម៉េច ដើម្បីរៀនសូត្រតាមកវីរៀមច្បងរបស់យើង»។ ធ្លាប់បានធ្វើការក្នុងវិស័យសិល្បៈចម្រៀង និងតន្រ្តីជាមួយរៀមច្បង នៅក្នុងទសវត្សរ៍ឆ្នាំ៦០ ក្នុងនាមជាតន្ត្រីករ លោក អ៊ុក សំអាត បានប្រឹងប្រែងសិក្សាស្វែងយល់ ពីដំណើរតែងនិពន្ធបទចម្រៀង កាលពីសម័យមុនរៀងរាល់ថ្ងៃ។ បើកបទចម្រៀងដែលស្រឡាញ់ពេញចិត្តស្ដាប់ដណ្ដើរ ហើយពន្យល់ប្រាប់ខ្ញុំបណ្ដើរ កវី អ៊ុក សំអាត ថាលោកត្រូវរៀនសូត្រច្រើនទៀត ពីបែបបទនៃការតែងនិពន្ធរបស់កវីជំនាន់មុន ដែលមានស្នាដៃខ្ពស់៖«មិនមែនយើងគិតថា យើងធ្វើ(និពន្ធ)ជារបស់យើងហើយ មានតែយើងនោះទេ គឺថាយើងត្រូវរៀនសូត្រពីចរិតរបស់កវីរៀមច្បង។ ក្នុងការតាក់តែងនិពន្ធ យើងមិនអាចលុបបំបាត់នូវកេរដំណែលរបស់គាត់ ដែលគាត់បន្សល់ទុកឱ្យយើង ដើម្បីរៀនសូត្រស្វែងយល់ គួបផ្សំទាំងបទភ្លេងនិងទំនុកច្រៀង របៀបរបបរៀបសម្រួលតន្ត្រីនោះទេ។ ត្រូវតែរក្សា ព្រោះយើងជាខ្មែរ។ ទាំងបទភ្លេងនិងចម្រៀង យើងត្រូវតែធ្វើវាឱ្យចេញជាចរិតខ្មែរ។ មិនមានមូលហេតុអ្វីទេ គឺត្រូវតែរក្សាតែម្ដង ដើម្បីកុំឱ្យបាត់ពណ៌សម្បុរបស់ជាតិ ព្រោះយើងជាខ្មែរ បទចម្រៀងគឺខ្មែរ»។ ប្រឹងប្រែងនិពន្ធទំនុកច្រៀងថ្មី និងបទភ្លេងថ្មី ដោយរក្សានូវពណ៌សម្បុរនិងរសជាតិសិល្បៈតន្ត្រីខ្មែរ តន្ត្រីករខ្លុយដែក ដែលមានផ្ទៃមុខជ្រីវជ្រួញ សក់ស្កូវល្បាយអាចម៍ខ្លារូបនេះ ថាក្នុងនាមលោកជាខ្មែរ លោកនៅតែប្រកាន់ខ្ជាប់ របៀបតែងនិពន្ធបង្ហាញអត្តសញ្ញាណជាតិ៖«មិនមែនខ្មែរ ប៉ុន្តែបទចម្រៀងទៅជាបារាំង អាមេរិកកាំងនោះទេ ព្រោះចរិតបរទេសផ្សេង ចរិតខ្មែរយើងផ្សេង មិនអាចលាយឡំគ្នាបានទេ ក្នុងការដែលយើងសរសេរបទបែប យកទៅអួតប្រាប់គេ យើងមិនអាចទៅច្រៀងបទរបស់គេ ចរិតរបស់គេទៅឱ្យគេស្ដាប់បានទេ គេមិនស្ដាប់ជាដាច់ខាត។ គេត្រូវការអ្វីដែលជាពណ៌សម្បុររបស់យើង ហ្នឹងបរទេស។ បើយើងចង់បង្ហាញទៅគេ យើងត្រូវបង្ហាញអ្វីដែលជាយើង តើយើងជាអ្វី? ខ្ញុំចង់រក្សានូវខ្លឹមសារឱ្យខ្ជាប់ របស់ខ្ញុំក៏ដូចជារបស់ជាតិ»។ ក្នុងវ័យកាន់តែជ្រេនេះ លោក អ៊ុក សំអាត ម្ចាស់បទភាសាទ្រូងម្ដាយ មិនអាចកំណត់បានឡើយ ថាលោកត្រូវការពេលប៉ុន្មានថ្ងៃ ដើម្បីអាចតែងនិពន្ធទំនុកម្រៀង ឬបទភ្លេងបានមួយបទ ដ្បិតអីការតាក់តែងត្រូវពឹងលើអារម្មណ៍ជាចម្បង។ ធ្លាប់និពន្ធបទចម្រៀងបាន២០បទ ក្នុងរយៈពេលប្រហែលតែមួយខែ កាលពីមុនសម័យសង្គ្រាមប៉ុលពត ប៉ុន្តែពេលនេះលោក អ៊ុន សំអាត ទំនងធ្វើមិនបានឡើយ៖«បើនិយាយពីរឿងចំណាយពេល គឺមិនទៀងទេ ទៅលើអារម្មណ៍របស់យើងល្អ។ និយាយពីរឿងបទបែប ថ្ងៃណាខ្ញុំអារម្មណ៍ល្អ ឬខ្ញុំសប្បាយចិត្ត សរសេរលឿនទេ មួយភ្លែតបាន ប៉ុន្តែគ្រាន់តែថាយើងសម្រេចថាយកឬមិនយក គឺនៅលើយើង។ ប៉ុន្តែបើថ្ងៃណាមិនសប្បាយចិត្ត រកនឹកតែបន្តិចក៏រកមិនឃើញដែរ។ បើកក្បាលបទរកនឹកមិនឃើញទេ ព្រោះអារម្មណ៍ខ្ញុំវិលវល់ អត់សប្បាយចិត្តផង រកនឹកសរសេរមិនឃើញទេ។ ការតែងនិពន្ធយើងត្រូវសម្រួលអារម្មណ៍ឱ្យបានល្អ ឱ្យបានសប្បាយ ឱ្យឃើញទិដ្ឋភាពហ្នឹង ឱ្យថ្លាតែម្ដង»។ កវី អ៊ុក សំអាត ដែលនិពន្ធទំនុកច្រៀង និងសម្រួលតន្ត្រីបានរាប់រយបទ គឺចាប់តាំងពីឆ្នាំ២០១៥មកនោះ ថាការតែងនិពន្ធដែលចង់បានគុណភាពខ្ពស់ មិនមែនជារឿងងាយសម្រាប់លោកទៀតឡើយ ព្រោះអារម្មណ៍របស់លោកភាគច្រើនផ្លាស់ប្ដូរមិនទៀងទាត់នោះឯង៖«ដើម្បីរកបានក្បាលបន្តិចមកហ្នឹង ចាប់ផ្ដើមដំបូងហ្នឹងមិនងាយរកឃើញទេ ប៉ុន្តែបើបើកបានហើយ អាចទៅបណ្ដើរៗបានហើយ។ អារម្មណ៍របស់ខ្ញុំល្អពេលណាអត់ទៀងទេ ជួនកាលកំពុងតែសប្បាយ វាទៅជាវេទនាចិត្ត។ ប៉ុន្តែភាគច្រើន អារម្មណ៍ដែលល្អមែនទែន ពេលទៀបភ្លឺ។ កាលណាយើងចង់តាក់តែងនិពន្ធ ឬចង់បង្កើតអ្វីមួយ ទាល់តែអារម្មណ៍យើងល្អ»។ បើទោះបីជាមានវ័យកាន់តែចាស់ទៅហើយក្ដី ប៉ុន្តែកវី អ៊ុក សំអាត នៅតែមានកម្លាំងកាយ រួមទាំងការចងចាំបានយ៉ាងល្អ។ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តន្ត្រីករជើងចាស់រូបនេះ តែងឆ្លៀតពេលជិះកង់ហាត់ប្រាណជាមួយសិស្សជំនិត។ ក្នុងពេលជិះកង់ហាត់ប្រាណនោះ បុរសដែលពោរពេញដោយទេពកោសល្យ សិល្បៈក្នុងខ្លួនរូបនេះ អាចឆ្លៀតនិពន្ធទំនុកច្រៀង ឬបទភ្លេងបាន ក៏ព្រោះតែដំណើរនោះ លោកបានជួបទិដ្ឋភាពកម្រៗមួយចំនួន ដែលមិនងាយរកបាននោះឯង។ មានទម្លាប់យកសៀវភៅ ឬក្រដាស រួមទាំងប៊ិកដាក់តាមជាប់ខ្លួនជានិច្ច ដូចជាអ្នកនិពន្ធគ្រប់រូបបានធ្វើដែរ លោក អ៊ុក សំអាត ថាពេលគំនិតថ្មីណាមួយផុសឡើង លោកត្រូវកត់ត្រាទុកភ្លាម បើពុំដូចនោះទេ វានឹងរលាយបាត់ទៅ ដោយមិនត្រឡប់មកវិញឡើយ៖«គ្រាន់តែឃើញខ្លឹមសារ ហើយអារម្មណ៍ខ្ញុំល្អ ខ្ញុំសរសេរទុកសិន មិនកំណត់ថាយើងយកទេ ប៉ុន្តែបទហ្នឹងគឺជាមូលដ្ឋានមួយសម្រាប់យើងធ្វើដំណើរតទៅទៀត បើមិនអ៊ីចឹងទេ មិនងាយទេ។ គួបផ្សំខ្លឹមសារ តើកម្សត់ ឬសប្បាយ ឬមួយយ៉ាងម៉េច។ ដូចខ្ញុំសរសេរបទ កោះអណ្ដែត ខ្ញុំមើលខ្លឹមសារម្យ៉ាងទៅ ត្រូវប្រើចង្វាក់ហ្នឹង ត្រូវប្រើឧបករណ៍មួយណា លេងយ៉ាងម៉េចឱ្យទៅតាមសាច់បទ យើងប្រើពេលវេលាសម្បើមណាស់»៕ | ភ្នំពេញ៖ ជាតន្ត្រីករក្នុងអំឡុងទសវត្សរ៍៦០ លោក អ៊ុក សំអាត ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ បានប្រឹងប្រែងវិវឌ្ឍន៍ខ្លួន ទៅជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងតាមរយៈទេពកោសល្យលេងតន្ត្រីរបស់លោក។ បានបន្តការងារជាអ្នកនិពន្ធ ដែលជាចំណង់ចំណូលចិត្ត កវី អ៊ុក សំអាត ថាការតែងនិពន្ធរបស់លោក ទាំងបទភ្លេង និងទំនុកច្រៀង គឺយកតាមគំរូកវីជំនាន់មុន ដើម្បីរក្សាតន្ត្រីនិងចម្រៀងរសជាតិខ្មែរ។ |
ជំនួបរវាង Juventus A និង Juventus B ត្រូវបានរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅក្នុងតំបន់ Villar Perosa នៅខាងក្រៅទីក្រុង Turin ប្រទេសអ៊ីតាលី។ Ronaldo ដែលបានផ្លាស់ទៅក្លិបរហស្សនាមសេះបង្កង់ពីក្រុម Real Madrid ក្នុងតម្លៃ ១០៦ លានដុល្លារកាលពីខែកក្កដាកន្លងទៅ បានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងជ័យជម្នះ ៥-០ នៅថ្ងៃទី១២ ខែសីហា។ គ្រួសាររបស់ Agnelli ដែលជាម្ចាស់ក្លិប Juventus មានអចលនទ្រព្យនៅ Villar Perosa ហើយបានអញ្ជើញក្រុមរបស់ខ្លួនទាំងពីរ (ឈុតA-B) ប្រកួតជាលក្ខណមិត្តភាពជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៥៥មក។ Juventus ឈុតB ធ្លាប់ឈ្នះឈុតA តែមួយលើកប៉ុណ្ណោះក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ២០០៥ ហើយក្រៅពីនោះគឺចាញ់រហូត៕ | Cristiano Ronaldo ស៊ុតបញ្ចូលទី១គ្រាប់សម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមថ្មី Juventus ដែលបានយកឈ្នះក្រុម Juventus B ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។ |
លោក Conor Nestor គ្រូបង្គោលរបស់ក្លិបព្រះខ័នរាជ ស្វាយរៀង បានឲ្យអត្ថន័យ និងប្រាប់ពីខ្លឹមសារសំខាន់អំពីកីឡា។ កីឡា មានអត្ថន័យធំទូលាយណាស់ មិនមែនគ្រាន់តែជាការប្រកួត ដើម្បីយកជ័យលាភីណាមួយទេ តែក៏ជាការសាងសង់មិត្តភាពរវាងប្រទេសមួយ ទៅប្រទេសមួយទៀត តាមសកម្មភាពកីឡា។ «កីឡា នាំឲ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាព នៅក្នុងសង្គមមនុស្សជាតិ»។ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ័បែបនេះ។ ជាមួយគ្នានេះដែរ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បានប្រាប់សារព័ត៌មានថ្មីៗថា៖«កីឡាគ្រប់ប្រភេទ គឺជាការប្រកួតប្រជែងដ៍ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រប់កីឡាទាំងអស់ កីឡាករ កីឡាការិនីជាទូតដែលនាំឲ្យគ្រប់គ្នាបានស្គាល់គ្នា បានជួបគ្នា បានស្រលាញ់គ្នាដែលជាមនុស្សមិនដែលស្គាល់គ្នាសោះ មកពីទីផ្សេងគ្នា ទ្វីបផ្សេងគ្នា លើពិភពលោកបានស្គាល់គ្នា។ កីឡា គឺទីកន្លែងដែលធ្វើឲ្យយើងបានជួបគ្នា លើពិភពលោក ហើយក៍ជាទី សុខសន្តិភាពដែរ ។ ដូចពាក្យស្លោករបស់កីឡាមួយឃ្លាថា កីឡានាំមកសន្តិភាព។ យើងមានសុខសន្តិភាពបានយើងលេងកីឡាបាន»។ ជាឧទាហរណ៍ ការប្រកួតស៊ីហ្គេម ឬ Southeast Asian Games ត្រូវបានបង្កើត ដោយ៦ប្រទេសចូលរួម ភូមា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម ដោយបានបង្កើតនៅឆ្នាំ១៩៥៩។ ចាប់តាំងពីពេលបង្កើត រហូតមកទល់ពេលនេះ ការប្រកួតស៊ីហ្គេម មានការចូលរួមពី១១ប្រទេសក្នុងតំបន់អាស៊ាន។ នេះ គឺជាការឆ្លុះបញ្ចាំងពីផ្នែកមួយនៃការចាប់ផ្ដើមចំណងមិត្តភាពរវៀងប្រទេសក្នុងតំបន់។ តាមការប្រកួតព្រឹត្តិការណ៍ក្នុងតំបន់ ប្រទេសដែលជាសមាជិក មានឱកាសយល់ដឹងពី ការរស់នៅ វប្បធម៌ អរិយធម៌របស់ប្រទេសម្ចាស់ផ្ទះ។ ជាពិសេស សេដ្ឋកិច្ចមួយចំនួន ដូចជាវិស័យទេសចរណ៍ ត្រូវបានផ្សព្វផ្សាយដោយទូលាយដល់ប្រតិភូចូលរួម ដែលមកពីប្រទេសជិតខាង៕ | និយមន័យនៃពាក្យថាកីឡា គឺជាការប្រកួតប្រជែង ដោយប្រើបច្ចេកទេស កម្លាំងកាយ និងកម្លាំងប្រាជ្ញាដើម្បីទទួលបានជោគជ័យ។ វចនានុក្រមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យ ពាក្យនេះ ថាជាការលេងល្បែងកម្សាន្ដផ្សេងៗ។ សកម្មភាពនៃកីឡា មានអត្ថន័យច្រើន និងធំធេងជាងនេះ ដោយតាមរយៈសកម្មភាពកីឡា បានចង់ចំណងមិត្តភាព រវាងសង្គមមួយទៅសង្គមមួយ ប្រទេសមួយទៅប្រទេសមួយទៀត កាន់តែរឹងមាំ។ |
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ AT-Madrid នៅឯកីឡដ្ឋាន Wanda Metropolitano សុទ្ធតែធ្វើបាននៅតង់ទីពីរទាំងអស់ ដែលសម្រេចទីបានដោយខ្សែការពារ Jose Gimenez និងប្រធានក្រុម Diego Godin។ Juventus បើទោះមានការគ្រប់គ្រងបាល់ច្រើនជាងក្តី ប៉ុន្តែមិនអាចធ្វើអ្វីក្រុមរបស់លោក Diego Simeone បានឡើយ បើទោះពួកគេមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ។ ជ័យជម្នះ ២-០ លើក្រុមយក្សអ៊ីតាលីនេះ បានធ្វើឲ្យក្រុមពីអេស្ប៉ាញ AT-Madrid មានទំនុកចិត្តខ្ពស់នៅពេលត្រលប់ទៅទឹកដី Juventus សម្រាប់ជំនួបជើងទី២។ ដោយឡែកការប្រកួតមួយគូទៀត ក្រុមពីអង់គ្លេស Man City បានយកឈ្នះក្រុមពីអាល្លឺម៉ង់ Schalke 04 ដោយគ្រាប់បាល់វាយបក ៣-២។ Sergio Aguero ជាអ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមលោក Pep Guardiola នៅនាទី១៨ មុនពេលខ្សែបម្រើ Nabil Bentaleb ទទួលបានឱកាសស៊ុតបាល់ពិន័យប៉េណាល់ទី២គ្រាប់ម្នាក់ឯងដើម្បីជួយ Schalke 04 នាំមុខ Man City ២-១ វិញមុនបញ្ចប់តង់ទី១។ ចូលដល់តង់ទី២ ខណៈការប្រកួតបានឈានចូលដល់នាទី៨៥ ខ្សែបម្រើ Leroy Sane ដែលទើបប្តូរចូលជំនួស Aguero នៅនាទី៧៨ បានទាត់បាល់ពិន័យ (Freekick) យ៉ាងល្អដើម្បីបំប៉ោងសំណាញ់ទីក្រុមចាស់របស់គេ និងជាគ្រាប់បាល់តាមស្មើ ២-២ ផងដែរ។ ចូលដល់នាទី៩០ទៅហើយ អ្នកចាំទី Ederson Moraes បំផ្លោងបាល់ពីចម្ងាយទៅឲ្យខ្សែបម្រើ Raheem Sterling ដើម្បីសម្រេចទីគ្រាប់បាល់ជ័យជម្នះ។ ចប់ការប្រកួត Man City ឈ្នះ Schalke 04 ដោយលទ្ធផល ៣-២។ គ្រាប់បាល់ចំណេញក្រៅដី៣គ្រាប់ បានធ្វើឲ្យក្រុមរហស្សនាមមេឃខៀវក្លាយជាក្រុមមានប្រៀបជាងគូប្រជែង ដ្បិតត្រូវដឹកនាំការប្រកួតនៅជើងទី២ នៅលើទឹកដីខ្លួន ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩៕ | Atletico Madrid បានយកឈ្នះក្រុមភ្ញៀវ Juventus ដោយលទ្ធផល ២-០ នាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ជើងទី១ វគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី២០ ខែកុម្ភៈ។ រីឯ Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ក្នុងលទ្ធផល ៣-២។ |
មេប៉ូលិសជាតិឥណ្ឌូណេស៊ី លោក Tito Karnavian នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា គិតចាប់ពីមានការវាយប្រហាររបស់ភេរវករជាបន្តបន្ទាប់គ្នានៅកោះ Java ក្នុងខែឧសភាកន្លងមក ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យជិត៣០០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Globe។ តាមប្រភពព័ត៌មនដដែលនោះ មេប៉ូលិសជាតិឥណ្ឌូណេស៊ីរូបនេះ បានអះអាងថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានផ្តោតសំខាន់បំផុតលើការងារពាក់ព័ន្ធនឹងការគំរាមកំហែងបែបភេរវកម្ម ជាពិសេសដើម្បីធានាពីសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ធំប្រចាំតំបន់ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ Asian Games ដែលនឹងត្រូវចាបផ្តើមនៅថ្ងៃ១៨ សីហាខាងមុខដ៏ខ្លីនេះ។ ជុំវិញព្រឹត្តិការណ៍ Asian Games នេះដែរ រដ្ឋាភិបាលក្រុងហ្សាការតា ថ្មីៗនេះ ក៏បានអះអាងថា ឥណ្ឌូណេស៊ី នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដែលមានទាំងប៉ូលិស និងទាហាន បួនម៉ឺននាក់ដើម្បីធានាពីសុវត្ថិភាពដល់អត្តពលិក ១៥០០០នាក់ និងមន្ត្រីជាន់ខ្ពស់ពីបណ្តាប្រទេស៤៥។ គួរជម្រាបផងដែរថា ជាញឹកញាប់ឥណ្ឌូណេស៊ី តែងទទួលរងការប្រវាយពីក្រុមភេរវជន ខណៈដែលមានរបាយការណ៍ជាច្រើន មានការព្រួយបារម្ភកាន់តែខ្លាំងពីការវិលត្រឡប់ និងបែកខ្ញែករបស់ក្រុមភេរវករដែលចាញ់សង្គ្រាមនៅមជ្ឈិមបូព៌ា ហើយដាក់គោលដៅមកអាស៊ីអាគ្នេយ៍វិញ។ ដោយសារតែការគំរាមកំហែងពីភេរវករ នៅខែឧសភាកន្លងទៅសភាឥណ្ឌូណេស៊ី បានអនុម័តលើសំណើវិសោធនកម្មស្តីពីច្បាប់ប្រឆាំងភេរវកម្ម ដោយផ្តល់បុព្វសិទ្ធិដល់កងកម្លាំងក្នុងការបំពេញបេសកម្មរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព។ ពីមុនកងកម្លាំងឥណ្ឌូណេស៊ី ពិបាកធ្វើការបន្តិច ដ្បិតពួកគេ មិនចាត់វិធានការលើជនសង្ស័យភេរវកម្មបានឡើយ ប្រសិនបើពួកគេ មិនទាន់មានសកម្មភាពជាក់ស្តែងនោះ៕ | រយៈពេលប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារពីក្រុមភេរវជនជាបន្តបន្ទាប់ ខណៈដែលរដ្ឋមានប្រជាជនឥស្លាមច្រើនបំផុតរបស់ពិភពលោកមួយនេះ ព្យាយាមរឹតបន្តឹងសន្តិសុខខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ Asian Games ឆ្នាំ២០១៨។ ជនសង្ស័យ ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដូចគ្នាផងដែរ។ |
ភ្នំពេញ៖ គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង របស់អង្គការសហប្រជាជាតិ (UN PAGE) ត្រូវបានដាក់ឱ្យដំណើរកាជាផ្លូវការនៅកម្ពុជា។ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងនេះ ជាគ្រាប់ពូជថ្មី និងជាការបើកទំព័រថ្មីមួយទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ននៅកម្ពុជា។ បើតាមលោក ប៉ារីស៍ កម្ពុជាបានគិតគូរយ៉ាងខ្លាំងពីគោលការណ៍សេដ្ឋកិច្ចបៃតង ។ លោក ជួប ប៉ារីស៍ បន្តថា គោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ ២០១៣-២០៣០ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ច បរិយាប័ន្នសង្គម និងនិរន្តរភាពបរិស្ថាន។ ចំពោះការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកម្មវិធី UN PAGE និងគោលនយោបាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកម្ពុជាដល់អ្នកពាក់ព័ន្ធ។ លើសពីនេះ ចែករំលែកនូវមេរៀន បទពិសោធន៍នៃការរអនុវត្តគម្រោង PAGE នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី និងបង្ហាញពីលទ្ធផលបឋម នៃការសិក្សាវិសាលភាពគម្រោង PAGE និងប្រមូលមតិយោបល់កែលម្អ។ យោងតាមក្រសួងបរិស្ថាន កម្ពុជាបានចូលជាសមាជិកផ្លូវការនៃកម្មវិធីភាពជាដៃគូសកល UN PAGE នៅឆ្នាំ២០២២ ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ UNIDO ដោយមានការគាំទ្រ និងសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងស្ថាប័នស្រាវជាវជាតិ។ បច្ចុប្បន្នកម្មវិធីនេះ មានសមាជិកសរុបចំនួន ២២ប្រទេស ស្របពេលដែលប្រទេសដាក់ពាក្យស្នើសុំចូលជាសមាជិក មានជាង៧០ប្រទេស៕ | ដោយ៖ ទូច សូរិយា |
លោកអ្នកអាចសាកល្បងពិសារផ្លែឈើដូចខាងក្រោមនេះ៖ -ផ្លែចេក សម្បូរវីតាមីន A និង C ជួយឱ្យស្បែកស្រស់ថ្លា តឹង និង ហាប់ណែន។ -ផ្លែត្របែក វីតាមីន C ក្នុងត្របែកជួយឱ្យផ្ទៃមុខដែលជាំខ្មៅ ត្រឡប់មកស្រស់ថ្លាវិញបាន។ -ផ្លែស្វាយទុំ មានវីតាមីន A និង C ជួយជម្រុះចេញនូវកោសិកាស្បែកងាប់ ធ្វើឱ្យផ្ទៃមុខស្រស់ថ្លា ទន់ រលើបរលោង។ -ផ្លែល្ហុង ជួយបង្ការអាការរលាក កម្ចាត់វត្ថុកខ្វក់ដែលតោងទំស្បែក និង ជួយឱ្យស្នាមជាំខ្មៅលើស្បែកមុខថយចុះ។ -ផ្លែឪឡឹក ធ្វើឱ្យស្បែកស្រស់ថ្លា និង មានសំណើម។ -ផ្លែក្រូច មានវីតាមីន C ច្រើន ជួយឱ្យស្បែកមានសំណើម បន្តឹងស្បែក និង សម្លាប់មេរោគ។ ក្រៅពីការថែរក្សាស្បែកដោយវិធីខាងលើអ្នកគួរ អ្នកសាកល្បង់ជាមួយ ផលិតផលថែរក្សាស្បែកអោយមានសភាពភ្លឺរលោងបាននោះគឺ Gluta White Plus។ Gluta White Plusមានប្រយោជន៍អ្វី? នៅក្នុង Gluta White Plus មានសារធាតុសំខាន់ជាច្រើននិងពិសេសគឺវីតាមីន C ជួយ៖ បំបាត់ស្នាមមុន ធ្វើឲ្យស្បែកស្រស់ថ្លាក្រោយពេលអស់មុន បំបាត់រន្ធញើស និងព្យាបាលស្បែកដែលត្រូវខូចខាតដាយសារកម្ដៅ ចិញ្ចឹមថែរក្សា កែសម្រួលស្បែករបស់អ្នកបានយ៉ាងឆាប់រហ័ស បង្កាអុកស៊ីតកម្ម និងការពារភាពចាស់នៃស្បែក កាត់បន្ថយរ៉ាឌីកាល់សេរី បំបាត់ស្នាមជ្រួញ ស្នាមជាំ អាចម៍រុយ និងធ្វើឲ្យស្បែកសម៉ដ្ឋរលោង ហេតុអ្វី Gluta White Plusមានប្រយោជន៍នោះ? ក្នុង១គ្រាប់ Gluta White Plus មានសារជាតិរ៉ែជាច្រើនដូច៖ - L Glutathione Reduced: មានអុកស៊ីតខ្ពស់ជួយឲ្យអ្នកបង្កា បានដំណើរការស្បែកចាស់ទៅ គ្រប់គ្រងសារជាតិសម្រាប់ស្បែក ធ្វើឲ្យស្បែកសស្អាត។ - Alpha lipoic acid: ក៏ជាសារធាតុបង្កាអុកស៊ីតខ្ពស់ ការពារដំណើរការស្បែកចាស់ទៅ និងកែសម្រួលភាពជ្រួញនៅលើស្បែករបស់អ្នក។ - Hydrolyzed Bovine Collagen: មាន acid amin ច្រើន ជួយឲ្យស្បែកមានសំណើម បន្ថយភាពជ្រួញ និងស្ដារឡើងវិញស្បែកថ្មីថែមទាំងស្រស់ស្អាតទៀតផង។ - វិតាមីន៖ ជួយបំបាត់ស្នាមមុន ធ្វើឲ្យស្បែកជ្រះថ្មីក្រោយពេលអស់មុន បំបាតរន្ធញើស និងព្យាបាលស្បែកដែលត្រូវខូចខាតព្រោះតែកម្ដៅ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ផ្លែឈើទាំង៦ប្រភេទខាងក្រោមនេះ ពិតជាមានសារៈប្រយោជន៍បំផុត ដែលអាចជួយឲ្យលោកអ្នកមានសុខភាពល្អ និងជួយសម្រស់ថែមទៀតផង។ |
លំដាប់លេខរៀងមានដូចខាងក្រោម៖ ១. គណបក្សខ្មែររួបរួមជាតិ ២. គណបក្សមាតុភូមិយើង ៣. គណបក្សពន្លឺថ្មី ៤. គណបក្សសញ្ជាតិកម្ពុជា ៥. គណបក្សខ្មែរក្រោក ៦. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៨. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៩. គណបក្សរស្មីខេមរា ១០. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ១១. គណបក្សខ្មែរសាធារណរដ្ឋ ១២. គណបក្សខ្មែរឈប់ក្រ ១៣. គណបក្សហ៊្វុនស៊ិនប៉ិច ១៤. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៥. គណបក្សយុវជនកម្ពុជា ១៦. គណបក្សធម្មាធិបតេយ្យ ១៧. គណបក្សឆន្ទៈខ្មែរ ១៨. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៩. គណបក្សខ្មែរតែមួយ ២០. គណបក្សប្រជាជនកម្ពុជា៕ | គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអង្គារនេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ក្រោមព្រះអធិបតីរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី បួរ គ្រី។ |
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា មន្រី្តនយោបាយអាមេរិកពីររូបនេះ មិនបានគិតពីទិដ្ឋភាពអង្គហេតុនិងច្បាប់នៃវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការធានាសន្តិភាព សណ្ដាប់ធ្នាប់ និងសុខភាពសាធារណៈឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកទាំងពីរ បានអំពាវនាវឲ្យដោះលែងក្រុមយុវជនដែលអាជ្ញាធរបានចាប់ខ្លួនជាបន្តបន្ទាប់មកនេះ រួមទាំងការស្នើឲ្យកម្ពុជាគោរពនីតិរដ្ឋ។ សេចក្ដីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី១៨កញ្ញានេះថា ភាគីកម្ពុជាសោកស្ដាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយហេតុផលនយោបាយ របស់លោក លោក Alan Lowenthal និងលោក Robert A. Destro ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កម្ពុជាលើកតម្កើងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំដោយសន្តិវិធី ដូចដែលបានធានាក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវអនុលោមតាមច្បាប់។ «គ្រប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងក្រុមយុវជន មានសេរីភាពក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ ដរាបណាសកម្មភាពអស់ទាំងនោះស្ថិតនៅក្រោមដែនកំណត់នៃច្បាប់»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអំពាវនាវឲ្យដោះលែងក្រុមពិសេសមួយចំនួន របស់មន្រី្តនយោបាយអាមេរិកគឺផ្ទុយទៅនឹងការអនុវត្តនៃដំណើរការនីតិវិធីតុលាការ ហើយបែរជាអំពាវនាវឲ្យគោរពនីតិរដ្ឋទៅវិញ។ សេចក្ដីប្រកាសព័ត៌មានរបស់លោក Alan Lowenthal កាលពីថ្ងៃទី១៦កញ្ញានេះថា សកម្មជននិងអ្នករិះគន់រដ្ឋាភិបាលនៅកម្ពុជា ដែលបានចូលរួមនយោបាយនិងសកម្មភាពស៊ីវិលដោយក្ដីស្រឡាញ់ប្រទេសជាតិ បែរជាទទួលរងការបង្ក្រាបយ៉ាងចាស់ដៃទៅវិញ។ សកម្មជនទាំងនោះ គួរតែទទួលបានការអបអរ ជំនួសការឃុំខ្លួន។ លោកសង្កត់ធ្ងន់ថា ការចាប់ខ្លួនសកម្មជនបែបនេះគឺជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលកម្ពុជាបានសន្យាជាមួយពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹនេះ លោក Alan Lowenthal ស្នើឲ្យមានការដោះលែងសកម្មជនដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីពេលនេះថ្មីៗនេះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ រីឯ លោក Robert A. Destro កាលពីថ្ងៃទី ១៥ ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនដែលបានចាប់ខ្លួនកាលពីចុងខែកក្កដានេះផងដែរ ដោយអះអាងថាសកម្មជនទាំងនោះគ្រាន់តែអនុវត្តសិទ្ធិសេរីភាពពួកគេតាមរដ្ឋធម្មនុញ្ញកម្ពុជាប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅចុងខែកក្កដានិងក្នុងខែសីហានេះ សកម្មជន១២នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន ក្នុងនោះមានយុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងព្រះអង្គ កើត សារ៉ាយ៕ | ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខកចិត្តចំពោះមន្រី្តនយោបាយអាមេរិកពីររូប គឺលោក Alan Lowenthal សមាជិកសភា និងលោក Robert A. Destro ឧបការីរដ្ឋមន្រី្តក្រសួងការបរទេស ដែលវាយតម្លៃមិនត្រឹមត្រូវទាល់តែសោះពីការអនុវត្តច្បាប់ សិទ្ធិសេរីភាពនៅកម្ពុជា។ |
តាំងពីម៉ោង ៦ កន្លះព្រឹក ថ្ងៃទី ៩ ខែមិថុនា ក្រុមកម្មករ បានប្រមូលផ្តុំគ្នាពេញមុខបរិវេណរោងចក្រ ដើម្បីរង់ចាំដំណើររបស់មន្ត្រីក្រសួងការងារ ដែលសន្យា កាលពីថ្ងៃទី ៨ មិថុនាថា ចុះមកជួបភាគីរោងចក្រពិភាក្សាររកដំណោះស្រាយជួយដល់ពួកគេនៅម៉ោង ៩ ព្រឹក។ ស្របពេលកំពុងរង់ចាំវត្តមានមន្ត្រីក្រសួងការងារ នៅម៉ោងប្រមាណ ៨ កន្លះ ដោយសារពន្លឺព្រះទិត្យឡើងកម្តៅខ្លាំង គ្មានពពកបាំង ធ្វើឲ្យកម្មករក្តៅ ហើយពួកគេបានបញ្ច្រៀតគ្នាចូលជ្រកនៅក្រោមឆត្រជួលនៅខាងមុខរោងចក្រសៅលែននោះ។ ក៏ប៉ុន្តែខាងសន្តិសុខរោងចក្រ បាននាំគា្នអូសឆត្រជាច្រើនដើមចូលក្នុងបរិវេណរោងចក្រ មិនឲ្យកម្មករជ្រក ហើយព្រមានម្ចាស់ដាក់ឆត្រជួល លែងឲ្យបោះឆត្រជួលនៅមាត់ផ្លូវមុខបរិវេណរោងចក្រទៀតផង ប្រសិនបើនៅតែដាក់ឆត្រឲ្យកម្មករជ្រកនោះ។ បើទោះបីជាភាគីរោងចក្រធ្វើបែបនេះក្តី ក៏មិនការប៉ះទង្គិចគ្នារវាងក្រុមកម្មករ និងក្រុមសន្តិសុខក្រមហ៊ុននោះដែរ ដោយកម្មករខ្លះ បន្តឈរមុខរោងកច្រហាលក្តៅ និងខ្លះទៀត បាននាំគ្នាទៅជ្រកក្រោមឆ័ត្រអ្នកលក់ដូរដែលនៅសល់ និងទទូរក្រមាជាដើម។ នៅម៉ោងប្រមាណ ៩ កន្លះ តំណាងក្រសួងការងារ លោក ថន ម៉ៃ អនុការិយាល័យអន្តរាគមន៍ទី ៣ របស់ក្រសួងការងារ បានអញ្ជើញមកដល់រោងចក្រសៅលែន ។ លោក ថន ម៉ៃ បានជួបជាមួយតំណាងកម្មករសួរនាំប្រមាណ ៥ នាទី មុនចូលទៅជួបភាគីក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាក្រុមហ៊ុនកាត់លុយបំណាច់ឆ្នាំ និងបញ្ឈប់ការងារកម្មករមួយចំនួន អំឡុងពេលពួកគេទៅបោះឆ្នោត។ ក្រុមកម្មករ នៅតែប្រជួបជុំគ្នារង់ចាំលទ្ធផលនៃជំនួបនោះ។ ក្រោយពីជួបជាមួយភាគីរោងចក្រប្រមាណ ១ ម៉ោង លោក ថន ម៉ៃ បានចេញមកវិញ ហើយប្រាប់កម្មករថា ភាគីរោងចក្រនៅតែរក្សាជំហរកាត់ប្រាក់បំណាច់ឆ្នាំ និងបញ្ឈប់ការងារកម្មករ កម្មការិនីចំនួន ១១ នាក់ដដែល។ លោក បញ្ជាក់យ៉ាងនេះថា៖«រោងចក្រ គេនៅតែនិយាយថា គេមិនមានកំហុសអ្វីនោះទេ។ ដូច្នេះបើសិនខ្ញុំនៅតែអង្គុយចចារជាមួយគេទៀត ក៏គ្មានលទ្ធផលអ្វីដែរ បើភាគីម្ខាង នៅតែអះអាងថា គ្មានកំហុសនោះ។ ខ្ញុំនឹងទៅធ្វើលិខិត ហៅតំណាងរោងចក្រ និងតំណាងកម្មករ ទៅជួបចរចាគ្នា នៅក្រសួងការងារនៅថ្ងៃចន្ទ( ថ្ងៃទី ១២ ខែមិថុនា) តែម្តង»។ បន្ទាប់ពីទទួលបានព័ត៌មានអវិជ្ជមានដូច្នេះ ក្រុមកម្មករស្រងាកចិត្តយ៉ាងខ្លាំង និងរិះគន់ថៅកែរោងចក្រថា កំពុងតែមានចេតនាអាក្រក់ដោយព្យាយាមពន្យារពេល ដើម្បីឲ្យកម្មករស្បើយកម្លាំងតវ៉ា។ ក្រុមកម្មករ បានស្រែកសួរទៅលោក ថន ម៉ៃ ភ្លាមៗ អំពីការបើកប្រាក់ខែរបស់ពួកគេ។ នៅថ្ងៃទី ១០ ខែមិថុនា ជាថ្ងៃកំណត់ដែលកម្មករត្រូវបើកប្រាក់ខែ។ ក្រុមកម្មករ សួរលោក ម៉ៃ ថា តើខាងរោងចក្រមានប្រាប់ថា នៅថ្ងៃទី ១០ កម្មករអាចបើកប្រាក់ខែបានទេ? មន្ត្រីតំណាងក្រសួងការងារ ដែលបានជួបជាមួយភាគីរោងចក្រ បានប្រាប់កម្មករថា លោកមិនបាននិយាយពីបញ្ហានេះ ជាមួយរោងចក្រនោះទេ តែលោកផ្តល់យោបល់ឲ្យកម្មករចូលបើកប្រាក់ខែធម្មតា តែបើរោងចក្រមិនបើកប្រាក់ខែឲ្យទេ លោកបើកផ្លូវឲ្យកម្មកររាយការណ៍ទៅក្រសួងការងារ ដើម្បីចរចានៅថ្ងៃចន្ទទី ១២ ខែមិថុនា។ បញ្ហាប្រាក់ខែនេះ ត្រូវលោក ហ៊ឹម ជីវ័ន តំណាងកម្មករនិយាយថា ប៉ុន្មានថ្ងៃមកនេះ ក្រៅពីកម្មករពិបាកចិត្តនឹងរឿងរោងចក្រកាត់លុយបំណាច់ឆ្នាំ និងបញ្ឈប់ការងារកម្មករ ១១ នាក់ កម្មករ ក៏បារម្ភខ្លាចរោងចក្រមិនបើកប្រាក់ខែជួនពួកគេផងដែរ។« ពួកយើងបារម្ភ ព្រោះយើងខ្លាចគ្មានលុយឲ្យថ្លៃបន្ទប់ជួល និងថ្លៃបាយគេ។ យើងឮដំណឹងចចាមអារ៉ាមថា រោងចក្រគ្រោងមិនបើកប្រាក់ខែឲ្យអ្នកតវ៉ាទេ។ តែយើងមិនសុខចិត្តដាច់ខាត បើមិនបើកឲ្យ និងមិនដោះស្រាយបញ្ហាដែលយើងទាមទារទេនោះ»។ លោក ជីវ័ន្ត និយាយដូច្នេះ ក៏ប្រាប់កម្មករឲ្យមកបើកប្រាក់ខែនៅថ្ងៃទី ១០ និងរង់ចាំលទ្ធផលនៅថ្ងៃទី ១២ ខែមិថុនា។ នៅថ្ងៃទី ៩ ខែមិថុនា ដដែលនេះ បន្ទាប់ពីទាក់ទងតាមទូរសព្ទមិនបាន សារព័ត៌មានថ្មីៗ បានព្យាយាមសុំសន្តិសុខរោងចក្រ ដើម្បីចូលទៅសម្ភាសន៍តំណាងរោងចក្រឆ្លើយតបនឹងការលើកឡើងរបស់កម្មករ តែភាគីរោងចក្រប្រាប់តាមសន្តិសុខការពារមកថា រោងចក្រមិនផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។ សូមបញ្ជាក់ថា ការតវ៉ារបស់កម្មករ កម្មការិនី ធ្វើឡើងតាំងពីរសៀលថ្ងៃសុក្រទី ២ ខែមិថុនា មុនថ្ងៃបោះឆ្នោតមកម្លេះ នៅពេលដែលកម្មករកំពុងធ្វើការ ហើយទទួលព័ត៌មានពីថៅកែរោងចក្រថា ភាគីរោងចក្រ នឹងកាត់ប្រាក់បំណាច់ឆ្នាំចំនួនពីរថ្ងៃ បើកម្មករ ឈប់សម្រាក ថ្ងៃសៅរ និងថ្ងៃចន្ទ ដើម្បីធ្វើដំណើរទៅបោះឆ្នោត និងត្រឡប់មកពីបោះឆ្នោតនៅឯស្រុកកំណើតវិញ។ តែការតវ៉ារបស់កម្មករពេលនោះ ភាគីរោងចក្រ នៅតែមិនយល់ព្រម និងមិនអើពើ ទើបកម្មករទុកការតវ៉ាមួយឡែក ដោយនៅថ្ងៃសៅរ ពួកគេធ្វើដំណើរទៅស្រុកកំណើតដើម្បីទៅបោះឆ្នោតសិន។ ក្រោយត្រឡប់មកពីបោះឆ្នោតវិញ នៅថ្ងៃអង្គារទី ៦ ខែមិថុនា ក្រុមកម្មករគ្រោងនឹងចូលធ្វើការធម្មតាវិញ ប្រសិនបើភាគីរោងចក្របន្ទន់ឥរិយាបថឈប់កាត់ប្រាក់បំណាច់ឆ្នាំពួកគេ តែផ្ទុយទៅវិញ ក្តីសង្ឃឹមរបស់កម្មករ មិនបានដូចបំណងឡើយ ដោយថៅកែរោងចក្រនៅតែរក្សាជំហរដដែល ហើយមិនតែប៉ុណ្ណោះ នៅថ្ងៃពុធទី ៧ ខែមិថុនា ខាងរោងចក្រថែមទាំងបញ្ឈប់កម្មករកម្មការិនី ១១ នាក់ ពីការងារទៀតផង។ ការបញ្ឈប់កម្មករ ១១ នាក់ ដោយភាគីរោងចក្រចោទកម្មករទាំងនោះថា ជាអ្នកញុះញង់កម្មករដទៃទៀតឲ្យងើបឡើងតវ៉ា។ ការតវ៉ា នៅថ្ងៃទី ៧ ខែមិថុនា របស់កម្មករ មិនបានធ្វើឲ្យភាគីរោងចក្រចេញមុខមកដោះស្រាយនោះឡើយ ទើបក្រុមកម្មករ នាំគ្នាទៅតវ៉ានៅមុខក្រសួងការងារវិញម្តង នៅថ្ងៃទី ៨ ខែមិថុនា។ លទ្ធផលនៃការតវ៉ានៅក្រសួងការងារនោះ គឺក្រសួងបានបញ្ជូនលោក ថន ម៉ៃ មកចរចាជាមួយភាគីរោងចក្រនៅថ្ងៃទី ៩ ខែមិថុនា៕ | អស់រយៈពេល ៤ ថ្ងៃមកហើយ ដែលក្រុមកម្មកររោងចក្រកាត់ដេរ សៅលែន (SOUTHLAND Cambodia CO.LTD) តវ៉ា ប្រឆាំងនឹងថៅកែរោងចក្រកាត់ប្រាក់បំណាច់ឆ្នាំ ពេលពួកគេទៅបោះឆ្នោត និងករណីរោងចក្របញ្ឈប់កម្មករ ១១ នាក់ ដោយសារការតវ៉ានេះ។ នៅថ្ងៃទី ៩ ខែ មិថុនា តំណាងក្រសួងការងារ បានចុះទៅជួបភាគីរោងចក្រ តែលទ្ធផលនៅតែអវិជ្ជមានដដែលសម្រាប់កម្មករ។ |
ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួន ដោយលើកឡើងទាក់ទងទៅនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ព្រមទាំងរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអេហ្ស៊ីប ដែលនៅស្ងៀមចំពោះបញ្ហាដែលកំពុងកើតមាននៅជាប់ប្រទេសខ្លួន និងសូម្បីតែការផ្តល់ជំនួយមនុស្សធម៌។ «វាមិនមែនជារឿងដែលងាយស្រួលឡើយក្នុងការនិយាយក្នុងពេលនេះ មានអំពើហិង្សាច្រើនពេក និងភាពសាហាវឃោរឃៅខ្លាំងពេក ជីវិតទាំងអស់ត្រូវតែការពារ។ ការសម្លាប់រង្គាលត្រូវតែបញ្ឈប់ គ្រួសារត្រូវបែកបាក់ អ្វីដែលច្បាស់នៅពេលនេះគឺថា ជំនួយមនុស្សធម៌ទៅកាហ្សា គួរត្រូវបានអនុញ្ញាតជាបន្ទាន់ ដ្បិតប្រជាជននៅទីនោះមានស្ថានភាពអាក្រក់ខ្លាំងណាស់។»។ Salah បាននិយាយនៅក្នុងវីដេអូដែលគេបានបង្ហោះបែបនេះ។ គិតមកដល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនប្រមាណជាង ៣,៤៧៨នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងប្រមាណជាង ១២,០៦៥នាក់រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយការទម្លាក់គ្រាប់បែក ក្រោយពេលដែលក្រុមហាម៉ាសបានបាញ់ស្រោចគ្រាប់រ៉ុក្កែតជាង ៥០០០គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលប្រមាណ ១,៤០០នាក់បានស្លាប់ និងជាង ១០០នាក់បានចាប់ជាចំណាត់ខ្មាំង។ កាលពីថ្ងៃទី១៧ ខែតុលា រថយន្តដឹកជំនួយមនុស្សធម៌បានទៅក្បែតំបន់កាហ្សា ហើយបានខិតកាន់តែជិតនៅក្បែច្រកព្រំដែន Rafah ប៉ុន្តែនៅមិនទាន់មានព័ត៌មានថាតើក្រុមជនភាសខ្លួនប៉ាឡេស្ទីន អាចនឹងឆ្លងកាត់ព្រំដែនបានឬយ៉ាងណាឡើយ។ ប្រទេសអេហ្ស៊ីបកំពុងស្វែងរកការធានាសន្តិសុខពីអ៊ីស្រាអែល បន្ទាប់ពីតំបន់ព្រំដែនត្រូវបានបាញ់ផ្លោងចំនួន ៤ដង នាពេលថ្មីៗនេះ។ នាថ្ងៃទី១៨ ខែតុលា រដ្ឋាភិបាលអ៊ីស្រាអែលថាខ្លួនមិនបានបញ្ឈប់ការចូលទៅផ្តល់ជំនួយមនុស្សធម៌ពីសំណាក់ប្រទេសអេហ្ស៊ីបឡើយ ប៉ុន្តែអ៊ីស្រាអែលអះអាងថាការផ្គត់ផ្គង់នោះមិនត្រូវបានអនុញ្ញាតឱ្យចូលទៅដល់ក្រុមហាម៉ាសនោះទេ។ មុនពេលដែល Salah បង្ហោះវីដេអូនិយាយទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស រូបគេត្រូវបានអ្នកគាំទ្រអេហ្ស៊ីបរិះគន់ខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អ្នកគាំទ្រចោទ Salah ថារូបគេគួរតែចេញមុខនិយាយដើម្បីការពារប្រជាជនប៉ាឡេស្ទីន ហើយអ្នកគាំទ្រខ្លះទៀតបានលុបចោលការតាមដាន ឬ Unfollow នៅលើបណ្តាញសង្គម។ ការរិះគន់ខ្លាំងបំផុតទៅលើកីឡាករវ័យ ៣១ឆ្នាំ ក្រោយពេលដែលមានការបាញ់ប្រហារទៅលើមន្ទីរពេទ្យមួយនៅក្នុងតំបន់កាហ្សាដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីទាំងក្មេងចាស់ជាង ៦០០នាក់។ ការបាញ់ប្រហារត្រង់មន្ទីរពេទ្យ ក្រុមហាម៉ាស និងអ៊ីស្រាអែលបានចោទគ្នាទៅវិញទៅមក ចំពោះអ្នកដែលត្រូវទទួលខុសត្រូវ៕ | Mohamed Salah ខ្សែប្រយុទ្ធ Liverpool បានអំពាវនាវឱ្យបញ្ចប់ការសម្លាប់រង្គាលនៅក្នុងតំបន់កាហ្សា ដែលកំពុងតែមានសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ Salah ក៏អំពាវនាវឱ្យមានជំនួយមនុស្សធម៌ចូលទៅដល់តំបន់រងគ្រោះនេះភ្លាមៗផងដែរ។ |
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា ជនរងគ្រោះដោយសារទឹកជំនន់ទាំងនេះស្ថិតក្នុងខេត្តចំនួនប្រាំមួយ រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង រតនៈគិរី និងខេត្តមណ្ឌលគិរី។ លោក កែវ វី បញ្ជាក់បន្ថែមថា ដីស្រែចំនួនជាង៣១០០ហិកតាត្រូវបានជន់លិច ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត សាលារៀនចំនួន១៩និងវត្តចំនួនប្រាំបីក៏ត្រូវលិចទឹកផងដែរ។ អ្នកនាំពាក្យដដែលបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្ថិតក្នុងស្ថានភាពត្រៀមបម្រុងសម្រាប់ជួយអន្តរាគមដល់ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ។ «គឺថាយើងនៅក្នុងប្រព័ន្ធត្រៀមបម្រុងរបស់រដ្ឋាភិបាល គឺអត់ទាន់មានបញ្ចេញទេ ប៉ុន្តែជាបន្តបន្ទាប់យើងអាចនឹងមានការបញ្ចេញជាស្រូវពូជ ជាគ្រាប់ពូជ បន្លែអី ដល់ប្រជាពលរដ្ឋ»។ មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។ ទោះជាយ៉ាងណា ពុំទាន់មានការវាយតម្លៃពីការខូចខាតនិងផលប៉ះពាល់ដោយសារទឹកជំនន់ថា មានទំហំទឹកប្រាក់ប៉ុន្មាននៅឡើយទេ។ ភ្លៀងបានធ្លាក់យ៉ាងច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យខេត្តភាគឦសាននិងខេត្តជាប់មាត់សមុទ្រទទួលរងផលប៉ះពាល់ច្រើនជាងគេ។ ក្នុងនោះមានខេត្តរតនគីរី មណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ រហូតមកទល់ពេលនេះមានមនុស្សចំនួនបួននាក់បានស្លាប់ដោយសារទឹកជំនន់ និងប្រជាពលរដ្ឋចំនួន១៣៤២គ្រួសារត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព។ VOA មិនទាន់អាចសុំការអធិប្បាយពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានទេ នៅថ្ងៃអង្គារនេះ។ តែលោកប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កម្រិតទឹកក្នុងខេត្តចំនួនបួន គឺខេត្តរតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែលបានជន់កន្លងមក កំពុងស្រកជាបន្តបន្ទាប់។ យ៉ាងណាក្តី លោកថា សម្រាប់ខេត្តពោធិ៍សាត់ ទឹកកំពុងជន់ឡើង ដែលអាចនឹងលិចនៅតំបន់ទំនាប។ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងនៅថ្ងៃអង្គារនេះដែរថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១៦ខែសីហា។ ហើយខេត្តដែលស្ថិតនៅតាមតំបន់មាត់សមុទ្រ អាចប្រឈមនឹងការជន់លិចបន្តទៀត។ ស្របពេលដែលខេត្តមួយចំនួនទទួលរងគ្រោះដោយសារទឹកជំនន់ បណ្តាខេត្តមួយចំនួននៅភាគពាយ័ព្យប្រទេស ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យកំពុងជួបប្រទះនូវគ្រោះរាំងស្ងួត។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៩ ខែសីហា៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៦៣៦២គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជាដែលបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះ។ |
ម្ចាស់សំណាងរង្វាន់គោជល់ ២០០ លានរៀល លោក សុខ សុគន្ធ អាយុ៣២ឆ្នាំ ជាចុងភៅ នៅក្នុងហាងចិនមួយកន្លែង នៅឆ្នេអូឈើទាល បានឈ្នះមហារង្វាន់ធំរថយន្ត Mazda Eclipse ឆ្នាំ២០១៨ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ពេលដែលគាត់ទិញពីអ្នកលក់តាមរទេះ និងយកទៅពិសារពេលដែលលោកកំពុងចម្អិនម្ហូបជូនភ្ញៀវ។ នេះជាលើកទី២ក្នុងឆ្នាំ ២០១៨នេះ ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ជូនដល់កំពូលអ្នកមហាសំណាង ជាអតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់ មិនថាអ្នកលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្តពិសាភេសជ្ជៈគោជល់នោះទេ។ នៅថ្ងៃនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់នាំយកមហារង្វាន់ធំលើកទី២ ឆ្នាំ២០១៨ ចែកជូនផ្ទាល់ដល់ លោក សុខ សុគន្ធ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ហើយនឹងបន្តនាំយកមហារង្វាន់ទៅជូនដល់ផ្ទះរបស់លោកនៅខេត្តព្រះសីហនុតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកលក់ភេសជ្ជៈគោជល់ដែលអ្នកទិញបានត្រូវរង្វាន់រថយន្ត Mazda ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០ លានរៀលផងដែរ។ ដូចពាក្យស្លោករបស់យើងថា អ្នកលក់បានលុយ អ្នកពិសាបានឡាន។ ហើយនៅថ្ងៃនេះផងដែរ ក៏មានអ្នកដែលមានសំណាងត្រូវរង្វាន់ធំបន្ទាប់ គឺរង្វាន់ម៉ូតូហុងដាឌ្រីម ក៏បានមកទទួលរង្វាន់ និងអបអរសម្រាប់អ្នកឈ្នះរង្វាន់ធំផងដែរ។ សូមរំលឹកថាឆ្នាំ២០១៨នេះ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅមានមហារង្វាន់ជាច្រើនទៀតមានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូហុងដាឌ្រឺម ឆ្នាំ២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនផ្សេងទៀតរាប់លានរង្វាន់។ ដែលការចែកមហារង្វាន់នេះនឹង អាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន។ ដូចនេះ សូមអតិថិនជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្តការគាំទ្រដើម្បីទទួលមហាសំណាងនេះបន្តទៀត។ ហើយលោកអ្នកអាចប្ដូររង្វាន់បាននៅក្រុមហ៊ុន ហេរ៉ូឃីង (គោជល់) អាសយដ្ឋានអាគារលេខ ៣៤៤ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទូលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ មហារង្វាន់ធំរថយន្ត MAZDA ECLIPSE ឆ្នាំ ២០១៨ ដែលមានតម្លៃ ២០០លានរៀល ឬ៥ម៉ឺនដុល្លារនឹងប្រគល់ជូន ដល់កំពូលអ្នកសំណាងមកពីខេត្តព្រះសីហនុ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុណខ្មែរ គោជល់វេលាម៉ោង ៦:០០ ដល់ ម៉ោង ៨:០០ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ឬស្សីកែវ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។ |
មិនត្រឹមតែជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែលោក ហុងដា ក៏ជាឥស្សរជនចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំជាដើម។ ជាក់ស្ដែងលោក ហុងដា បានបង្កើតមូលនិធិមួយដែលមានឈ្មោះថា KSK Angel Fund ក្នុងបំណងធ្វើឲ្យពិភពលោកក្លាយជាទីមនោរម្យសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយឲ្យមនុស្សគ្រប់គ្នាទទួលបានការអប់រំដោយស្មើភាពគ្នា។ ក្រៅពីនេះលោក ហុងដា ក៏បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំងសកលលោកទៀតផង។ ជាជំហានបន្ទាប់ពីសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ក៏បានសម្រេចចិត្តទម្លាក់ទុនវិនិយោគនៅក្នុងវិស័យកសិកម្ម ដែលគាំទ្រទៅអាជីវកម្មបង្កើតថ្មីៗ (Start Up) ជាមួយក្រុមហ៊ុនជប៉ុន Agribuddy ផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Agribuddy ដែលបានស្រង់សម្តីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ (Keisuke Honda) យ៉ាងដូច្នេះថា៖«យើងបានមើលឃើញនូវសក្ដានុពលជាច្រើនរបស់ Agribuddy ក្នុងការផ្ដល់សេវា(ប្រឹក្សាយោបល់)ដល់កសិករឲ្យបានកាន់តែប្រសើរ តាមរយៈប្រតិបត្តិការសម្របសម្រួលហិរញ្ញប្បទានដល់កសិកម្ម និងការស្វែងរកទីផ្សារឲ្យបានច្រើនសម្រាប់កសិផលរបស់កសិករ។ ទាំងអស់នេះមានភាពស៊ីគ្នាទៅនឹងបេសកកម្មរបស់យើង»។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Agribuddy លោក Kengo Kitaura បាននិយាយថា កីឡាករបាល់ទាត់ដ៏ល្បីរូបនេះ នឹងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនលោក កាន់តែរឹងមាំថែមទៀតក្នុងការលើកកម្ពស់កសិករ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីទំហំនៃការវិនិយោគរបស់លោក ហុងដា នោះទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក Kengo Kitaura បាននិយាយថា៖«នេះជាដំណឹងដ៏គួរឲ្យរំភើបចិត្តសម្រាប់ពួកយើង ស្របពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍កសិករឲ្យបានរឹងមាំ និងលូតលាស់រីកចម្រើន តាមរយៈការជួយសម្របសម្រួលសកម្មភាពផលិតកម្មកសិករ និងការគ្រប់គ្រងចង្វាក់តម្លៃកសិកម្ម»។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Agribuddy រូបនេះ សង្ឃឹមយ៉ាងមុតមាំថា កសិករនឹងទទួលបានផលប្រយោជន៍បន្ថែមទៀត ក្រោមការជួយគាំទ្រ និងការវិនិយោគពីលោក ហុងដា នេះ។ ក្រៅពីបោះទុនវិនិយោគ លោក ហុងដា ក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Agribuddy ផងដែរ។ ក្រុមហ៊ុន Agribuddy ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលបានបង្កើតឡើងនៅកម្ពុជា កាលពីឆ្នាំ២០១៥ ដែលផ្ដល់ការប្រឹក្សាយោបល់ វាយតម្លៃ និងជួយរកទីផ្សារដល់កសិករ។ ក្រុមហ៊ុននេះ បានធ្វើការងារយ៉ាងជិតស្និទជាមួយនឹងកសិកររាប់ពាន់នាក់ នៅក្នុងបណ្ដាខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ធំ ដើម្បីជំរុញការដាំដុះលើដាំណាំស្រូវ ដំឡូង និងពោត និងការលើកកម្ពស់ជីវភាពរបស់កសិករជាដើម៕ | ភ្នំពេញ៖ ក្រៅពីដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានសម្រេចចិត្តវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងឥណ្ឌា ជាមួយក្រុមហ៊ុន AGRIBUDDY Limited របស់ជប៉ុន កាលពីថ្ងៃទី ២៣ ខែកក្កដា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Agribuddy ។ |
កាលពីចុងខែវិច្ឆិកា នូវែលសេឡង់ដែលជាប្រទេសដាក់វិធានការរឹតត្បិតដ៏តឹងតែងបំផុត បានចាប់ផ្តើមបន្ធូរបន្ថយវិធានការខ្លួនដោយការដាក់ផែនការបើកព្រំដែនជាមួយអូស្ត្រាលី ចាប់ពីខែមករាឆ្នាំ២០២២ និងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសទាំងអស់ចូលក្នុងប្រទេសខ្លួនចាប់ពីខែមេសាឆ្នាំ២០២២។ យ៉ាងណាមិញ ពីសន្និសីទសារព័ត៌មាននៅទីក្រុង Wellington រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺកូវីដ-១៩ លោក Chris Hipkins បានថ្លែងថា ការធ្វើដំណើរដោយមិនដាក់ចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីអូស្ត្រាលីនៅថ្ងៃទី១៦ ខែមករាខាងមុខ នឹងត្រូវពន្យារពេលដល់ចុងខែកុម្ភៈវិញ។ «ព័ស្តុតាងទាំងអស់ដែលបានលេចឡើងមកដល់មកនេះ បានបង្ហាញថា វីរុសអូមីក្រុងឆ្លងលឿនបំផុត។» លោកបានបន្ថែមបែបនេះ មុនបន្តថា វិធានការនេះជាការប្រុងប្រយ័ត្នព្រោះថា វាមិនទាន់ដឹងច្បាស់ទេអំពីសមត្ថភាពនៃវីរុសបំប្លែងខ្លួនថ្មីវាយលុកសុខភាពមនុស្សត្រឹមកម្រិតណា និងប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលប៉ុនណា។ រដ្ឋាភិបាលនូវែលសេឡង់បានបញ្ជាក់ដែរថា រយៈពេលនៃការដាក់ចត្តាឡីស័ករបស់អ្នកដំណើរបរទេសនឹងបង្កើនពីមួយសប្តាហ៍ទៅរយៈពេល១០ថ្ងៃ។ ចំណែកប្រសិទ្ធភាពនៃលទ្ធផលតេស្តមុនពេលចេញដំណើរដើម្បីចូលនូវែលសេឡង់ ក៏ត្រូវកាត់បន្ថយពី៧២ម៉ោងមកត្រឹម៤៨ម៉ោងមុនពេលធ្វើដំណើរ។ ទាក់ទងវិធានការនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air New Zealand បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរខ្លួនអស់ចំនួន១២០ រហូតដល់ចុងខែកុម្ភៈ ហើយប៉ះពាល់អតិថិជនចំនួន២៧,០០០នាក់ដោយសារបញ្ហាពន្យារពេលបើកព្រំដែនឡើងវិញនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters ។ ចំណែក នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីន អាឌើន អះអាងតាមហ្វេសប៊ុកថា ការសម្រេចចិត្តធ្វើឡើងបែបនេះ ដើម្បីផ្តល់ពេលឱ្យរដ្ឋាភិបាលត្រៀមរៀបចំទប់ទល់ជាមួយវីរុសអូមីក្រុង។ កាលពីខែវិច្ឆិកា វីរុសអូមីក្រុង ត្រូវបានរកឃើញជាលើកដំបូងនៅទឹកដីអាហ្រ្វិកខាងត្បូង និងហុងកុងហើយបានរីកសាយភាយយ៉ាងឆាប់រហ័សដល់ប្រទេសចំនួន៨៩ផ្សេងទៀត។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ នូវែលសេឡង់រាយការណ៍ករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ដែលបង្កដោយវីរុសអូមីក្រុងចំនួន២២នាក់ដែលជាករណីរកឃើញតាមមណ្ឌលចត្តាឡីស័កប៉ុណ្ណោះ និងមិនទាន់មានករណីឆ្លងនៅសហគមន៍ឡើយ។ ត្រឹមថ្ងៃទី២១ ខែធ្នូ នូវែលសេឡង់កត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួនជាង១ម៉ឺននាក់ និងស្លាប់ចំនួន៤៩នាក់៕ | នូវែលសេឡង់នៅថ្ងៃទី២១ ខែធ្នូ បានប្រកាសពីការពន្យារផែនការបើកព្រំដែនឡើងវិញរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២២ ដោយសារព្រួយបារម្ភនៃការរីករាលដាលឆាប់រហ័សវីរុសបំប្លែងខ្លួនអូមីក្រុង។ |
ក្នុងថ្ងៃភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ នៅតាមវត្តអារាមព្រះពុទ្ធសាសនាមួយចំនួន គេឃើញមានទូកឬសំពៅ ទំហំទទឹងប្រមាណកន្លះម៉ែត្រទៅមួយម៉ែត្រ និងបណ្ដោយប្រមាណមួយម៉ែត្រ ទៅមួយម៉ែត្រកន្លះ ដែលធ្វើពីឈើស្ដើង ឬស្រទបចេក។ សំពៅ ឬទូកនេះ គេដាក់នៅខាងមុន សាលាឆាន់ ដើម្បីឲ្យពុទ្ធបរិស័ទ យកស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិល ប្រហុក ប្រាក់ជាដើមដាក់ក្នុងនោះ។ ជាធម្មតានៅថ្ងៃ១៥រោច ឬថ្ងៃឆ្លងភ្ជុំគេដាក់បាយ ទឹក នំ ចំណី បង្អែមផ្សេងៗបន្ថែម ទៅក្នុងសំពៅ ឬទូកនោះ ហើយយកទៅបណ្ដែតនៅទឹកដែលហូរ។ ទោះជាយ៉ាងណា មានវត្តអារាមនៅទីជនបទខ្លះ ក៏ទុកទូក ឬសំពៅបណ្ដែតនៅក្រោយភ្ជុំដែរ គឺប្រមាណកន្លះខែក្រោយ ដែលធ្វើចំថ្ងៃចេញព្រះវស្សា។ ការរៀបចំឱ្យមានពិធីបែបនេះ តាមពិតទៅមិនជាប់ទាក់ទងអ្វីនឹងព្រះពុទ្ធសាសនាឡើយ តែជាពិធីធ្វើតាមទំនៀមទម្លាប់ខ្មែរតែប៉ុណ្ណោះ។ បើមិនមែនជាពិធីបែបសាសនាផង ចុះហេតុដូចម្ដេច បានជាគេធ្វើក្នុងវត្តព្រះពុទ្ធសាសនាទៅវិញ? ព្រះភិក្ខុ ខឹម ប៊ុនលៀម មានថេរដីកាថា ដ្បិតពីធីបណ្ដែតទូក ឬសំពៅ មិនមែនជាពិធីរបស់សាសនាក៏ពិតមែន ប៉ុន្ដែដូនតាខ្មែរបានយកវាមកដាក់ក្នុងវត្ត ដើម្បីធ្វើឱ្យជំនឿនេះ កាន់តែមានអ្នកគាំទ្រច្រើន ព្រោះប្រជាពលរដ្ឋខ្មែរជឿលើព្រះពុទ្ធសាសនា។ ម្យ៉ាងវិញទៀត តាំងពីដើមមក គេតែងតែធ្វើពិធីនេះ ភ្ជាប់ជាមួយសាសនាព្រះពុទ្ធជានិច្ច ដោយមានការប្រគេនចង្ហាន់ព្រះសង្ឃ ព្រមទាំងបង្សុកូលឧទ្ធិសកុសល ជូនដូនតារបស់ពួកគេផងដែរ។ «ក្នុងព្រះពុទ្ធសាសនា គ្មានពិធីបែបនេះទេ។ យើងដឹងហើយខ្មែរគោរពព្រះពុទ្ធសាសនា បើគេចង់ឱ្យពិធីអ្វីមួយមានអ្នកជឿ និងធ្វើតាមច្រើន មានតែនាំចូលវត្ត។ តាមពិតទៅពិធីនេះ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា ព្រោះពុទ្ធបរិស័ទក៏បាននាំយកចង្ហាន់មកប្រគេនព្រះសង្ឃដែរ»។ នេះជាថេរដីកាបញ្ជាក់របស់ព្រះភិក្ខុ ខឹម ប៊ុនលឿម។ រឿងព្រេងនិទាន «ទន្លេស្ងួតកន្ទួតមួយដើម»វិញ ដំណាលថា ក្នុងកាលមួយនោះមានឈ្មួញសំពៅមួយក្រុម បានធ្វើដំណើរទៅដល់កោះមួយ ក៏ស្នាក់នៅលើកោះនោះ។ ពពួកប្រេតអត់ឃ្លានជាច្រើននៅលើកោះ កាលណាបើបានឃើញមនុស្សឡើងទៅទីរបស់ខ្លួនហើយ ក៏ចង់ចាប់មនុស្សទាំងនោះស៊ីចំអែតក្រពះ។ ដោយបញ្ជាពួកឈ្មួញទាំងនោះ បានសុំឱ្យប្រេតទុកជីវិតឱ្យខ្លួន ដោយសន្យាថាពេលដែលទៅដល់ភូមិស្រុកវិញ និងប្រាប់ដំណឹងនេះទៅដល់កូនចៅរបស់ពពួកប្រេត ដើម្បីឱ្យធ្វើបុណ្យឧទ្ទិសកុសលឱ្យ។ ពួកប្រេតក៏យល់ព្រមតាមសំណើដោយប្រាប់ថា បើចង់ឱ្យចំណីអាហារទាំងនោះបានដល់ពួកគេ ត្រូវឱ្យញាតិរបស់គេយកចង្ហាន់ និងទេយ្យវត្ថុទាំងឡាយ ទៅប្រគេនព្រះសង្ឃ ព្រមទាំងធ្វើទូក ឬសំពៅ បណ្ដែតចំណីអាហារទាំងនោះទៅផង។ ហេតុនេះហើយ តាំងពីពេលនោះមក ប្រជាជនខ្មែរ ចាប់ផ្ដើមធ្វើពិធីនេះ តរហូតមកដល់ពេលបច្ចុប្បន្ន។ ដូចគ្នាដែរ លោក វ៉ាយ វិបុល ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានលើកឡើងថា ការរៀបចំឱ្យមានពិធីបណ្តែតទូក ឬសំពៅតូចល្មម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើតាមទំនៀមទម្លាប់ ដោយយោងតាមរឿងព្រេងនិទានខ្មែរ «ទន្លេស្ងួតកន្ទួតមួយដើម»។ លោកថា គេមិនអាចអះអាងថា ការធ្វើបែបនេះខុស ឬក៏ត្រូវទាំងស្រុងបានឡើយ ព្រោះវាជាទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីយូរមកហើយ។ លោកគ្រាន់តែបញ្ជាក់ថា ការអនុវត្តខ្លះប្រកបដោយបញ្ជា និងខ្លះទៀត ក៏ខ្វះបញ្ហាដែរ តែបើមិនជឿអ្វីសោះក៏មិនកើតដែរ។ លោក វ៉ាយ វិបុល បញ្ជាក់៖« បើយើងចង់ធ្វើបុណ្យទានមែន ក៏មិនត្រូវឆ្ពោះទៅតែព្រះសង្ឃដែរ។ ការធ្វើបែបនេះ ក៏វាមិនអត់ប្រយោជន៍ទាំងស្រុងទេ សត្វតិរច្ឆានដូចជាស្រមោច ឬសត្វល្អិតផ្សេងៗទៀត ក៏វាបានស៊ីដែរ»។ ពិធីបណ្ដែតទូក ឬសំពៅនេះ មិនមែនមានតែនៅក្នុងវត្តអារាមព្រះពុទ្ធសាសនានោះទេ តែនៅតាមផ្ទះរបស់ប្រជាជនខ្មែរមួយចំនួន ក៏បានធ្វើទូកពីស្រទបចេក ក្នុងន័យដាក់ស្បៀងជូនដូនតារបស់ពួកគេ ដែលបាក់បែកចែកឋាន ឱ្យត្រឡប់ទៅស្រុកវិញដែរ។ ក្នុងទូកនោះ មានបាយនំចំណី បង្អែមចម្អាប ស្រូវ អង្ករ ពោត សណ្ដែក អំបិល ប្រហុកជាដើម។ ន័យមួយទៀត គឺដើម្បីផ្សងក្នុងរបរកសិកម្មរបស់ពួកគេ ឱ្យធ្វើនៅឆ្នាំក្រោយៗទទួលបានភោគផលច្រើនផងដែរ៕ | ភ្នំពេញ៖ វត្តអារាមមួយចំនួនក្នុងប្រទេសកម្ពុជា នៅតែរក្សាទំនៀមទម្លាប់ បណ្ដែតសំពៅឬទូក នៅថ្ងៃភ្ជុំធំ ដើម្បីបញ្ជូនអាហារនំចំណីជូនដូនតា ដែលបានបាក់បែកចែកឋាន។ ពិធីបណ្ដែតទូក ឬសំពៅ នៅអំឡុងពេលភ្ជុំបិណ្ឌនេះ ជាទំនៀមទម្លាប់ខ្មែរ ហើយក៏ផ្សារភ្ជាប់ទៅព្រះពុទ្ធសាសនាផងដែរ។ |
តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS កន្ធាយក្បាលកង្កែបមានពងពេញក្នុងពោះនេះ បានងាប់ដោយសារជាប់ផ្លែសន្ទូចរនង នៅជើងរបស់វា។ WCS បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី២៤មករា ថា ជាទូទៅផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបនេះណាស់ ព្រោះខ្លួនវាមានលក្ខណៈទន់។ WCS បានទទូចស្នើប្រជានេសាទ និងពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យចូលរួមថែរក្សាសត្វប្រភេទនេះ ឱ្យបានគង់វង្ស និងចៀសវាងការចាប់ និងជួញដូរខុសច្បាប់។ បើពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ នេះបើតាម WCS។ សត្វកន្ធាយក្បាលកង្កែប ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទសត្វកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (International Union for Conservation of Nature and Natural Resources /IUCN) ជាប្រភេទសត្វជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះ ត្រូវបានរកឃើញសាជាថ្មីម្ដងទៀត ចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕ | កន្ធាយក្បាលកង្កែបវ័យជំទង់មួយក្បាល ដែលមានទម្ងន់ដល់២៦គីឡូក្រាម ត្រូវបានប្រទះឃើញងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ នេះជាប្រភេទសត្វស្ថិតនៅក្នុងបញ្ជីប្រហម ដែលរងគ្រោះថ្នាក់ និងជិតផុតពូជនៅទូទាំងសកលលោក។ |
«យើងមិនមែនចង់បាន ចេសា តែម្នាក់ទេ គឺចង់បានចេសាច្រើននាក់។ យើងមិនមែនផ្តោតត្រឹមស៊ីហ្គេមនៅថៃនោះទេ ប៉ុន្តែយើងនឹងពង្រឹងកីឡាជឺជីតស៊ូ សម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងកីឡាអាស៊ី រហូតដល់អូឡាំពិក»។ នេះជាការបញ្ជាក់របស់លោក លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ។ ប្រធានសហព័ន្ធ អាណត្តិទី២រូប ជឿជាក់ថា ជឺជីតស៊ូកម្ពុជា នឹងបង្កើត ខាន់ ចេសា បានច្រើនបន្ថែមទៀត ដ្បិតសព្វថ្ងៃសា្ថប័នមួយនេះ មានការកែប្រែរចនាសម្ព័ន្ធមួយចំនួន និងចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូ ឆាប់ៗខាងមុខនេះផងដែរ។ មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរសមាជិកក្នុងសហព័ន្ធ លោក សេង អះអាងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសថា ដោយសារកន្លងមកមានភាពរង្គោះរង្គើផ្ទៃក្នុងដោយសារការយល់ច្រឡំគ្នា រហូតធ្វើការមិនចុះសម្រុងគ្នា ហើយក្រោយផ្លាស់ប្តូរលោកសង្ឃឹមថា នឹងធ្វើឱ្យស្ថាប័នមានសាមគ្គីភាពឡើងវិញ ដើម្បីជាផ្លូវទៅពង្រឹងសម្ថភាព ឱ្យសម្រេចបានគោលដៅកីឡាករ-ការិនី មានគុណភាព។ ដោយឡែក សម្រាប់ការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូ លោកប្រធានសហព័ន្ធ រៀបរាប់ថា មិនត្រឹមពង្រឹងកីឡាជឺជីតស៊ូនោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏នឹងរៀបចំហ្វឹកហាត់កីឡាគុនចម្រុះផងដែរ។ ការបញ្ចូលគ្នាពីរប្រភេទកីឡានេះនៅមជ្ឈមណ្ឌលថ្មី លោក ប៊ុនសុង ពន្យល់ថា ដោយសារទាំងជឺជីតស៊ូ និងគុនចម្រុះ មានប្រភពកំណើតតែមួយ ហើយក្រោយមកត្រូវបានបម្លែងក្បាច់ និងលក្ខខណ្ឌប្រកួតខុសគ្នាបន្តិចប៉ុណ្ណោះ។ ដូច្នេះកីឡាទាំងពីរអាចហ្វឹកហាត់ជាមួយគ្នាបាន។ បើទោះមានការផ្លាស់ប្តូររចនាសម្ព័ន្ធមួយចំនួន នឹងដំណើរការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺន ប៉ុន្តែ ទីប្រឹក្សាជាន់ខ្ពស់ NOCC និងជាអតីតកីឡាករប្រដាល់ខ្មែររូបនេះ នៅតែសង្កត់ធ្ងន់លើបញ្ហាវិន័យ និងអារម្មណ៍របស់កីឡាករ កីឡាការិនី។ ត្រង់ចំណុចនេះ លោក ប៊ុន សុងសង្កត់ធ្ងន់ថា៖ «វិន័យសំខាន់ណាស់ បើសិនគ្មានវិន័យ នោះកីឡាករ-ការិនីក៏មិនខ្លាំងពូកែដែរ។ ទោះប្រឹងហ្វឹកហាត់ប៉ុណ្ណា តែបើមិនធ្វើតាមក្បួនវិន័យ និងមិនចេះប្រើស្មារតី ទោះខ្លាំង ក៏ចាញ់គេដែរ»៕ | សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូនៅពេលឆាប់ៗនេះ។ លោក សេង ប៊ុនសុង ដែលបន្តធ្វើប្រធានសហព័ន្ធកីឡាជឺជីតស៊ូ អាណត្តិទី២ ប្រាប់ពីបំណងបង្កើតមជ្ឈមណ្ឌលនេះក្នុងគោលដៅបង្កើនធនធានកីឡាករ-ការីនីជឺជីតស៊ូ ជាពិសេសបង្កើត ខាន់ ចេសា ឱ្យបានច្រើន។ |
លោក សយ សុភាព ដែលជាស្ថាបនិកផ្តួចផ្ដើមសមាគមនេះឡើង បាននិយាយថា គោលបំណងនៃការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គឺដើម្បីផ្សព្វផ្សាយពីភាពវិជ្ជមាននៃដំណើរការទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងភាគីទាំងពីរទៅវិញទៅមក។ ប៉ុន្តែមិនមែននិយាយតែភាពវិជ្ជមាននោះទេ ពោលគឺសមាគមក៏នឹងផ្សព្វផ្សាយពីចំណុចអវិជ្ជមាន នៃភាពអនាធិបតេយ្យ អសន្តិសុខ ដែលបង្កឡើងដោយជនជាតិចិនផងដែរ។ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដូចតទៅ៖ «ក្នុងក្តីបំណងរបស់យើងជាអ្នកសារព័ត៌មានហើយ យើងត្រូវតែរួមសាមគ្គីគ្នា។ ហើយវាមិនត្រឹមតែផ្ដោតទៅលើការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវិជ្ជាជីវៈប្រទេសទាំងពីរទេ ក៏ប៉ុន្តែយើងនឹងខិតខំសរសេរព័ត៌មាននូវអ្វីដែលវាបម្រើផលប្រយោជន៍រវាងប្រជាជនប្រទេសទាំងពីរ ឲ្យបានយល់គ្នាកាន់តែច្រើន ក៏ដូចជាឆ្លុះបង្ហាញឲ្យសហគមខាងក្រៅមើលឃើញអំពីចំណុចដែលថា វិជ្ជមានល្អច្រើនចំពោះប្រទេសទាំងពីរ ។ ជាពិសេសប្រទេសកម្ពុជាដែលនៅពេលនេះ ទទួលបានការវិនិយោគច្រើនពីប្រទេសចិនជាមិត្ត។ ជារួមបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ»។ នេះជាការអះអាងរបស់លោក សយ សុភាព។ ក្រៅពីមានបំណងជួយជំរុញការផ្សព្វផ្សាយព័ត៌មានពីទំនាក់ទំនងកម្ពុជា-ចិន ឲ្យបានទូលំទូលាយហើយ លោក សយ សុភាព ក៏ចង់បង្កើតសមាគមសម្រាប់ទុកឲ្យយុវជនជំនាន់ក្រោយ ចូលរួមបំពេញការងារក្នុងវិស័យសារព័ត៌មានឲ្យបានល្អត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយបម្រើផលប្រយោជន៍ជាតិផងដែរ។ បើតាមអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលរូបនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ដែលបង្កើតឡើងនេះ គឺគ្មានមូលនិធិ ឬជំនួយឧបត្ថម្ភពីភាគីខាងណាទេ ពោលគឺបង្កើតឡើងដោយអ្នកសារព័ត៌មានជើងចាស់នៅកម្ពុជា ប្រមាណជា៦នាក់ និងការសហប្រតិបត្តិការជាមួយភាគីចិនប៉ុណ្ណោះ៕ | ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលទើបតែទទួលបានសិទ្ធិបង្កើតសមាគមនេះ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៩។ |
ក្នុងទិនានុប្បវតិ្តមួយ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា សមាគមវេជ្ជសាស្រ្តអាមេរិក (AMA) បានសិក្សាស្រាវជ្រាវលើប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន ពីរប្រភេទ។ ការស្រាវជ្រាវ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនោះ សុទ្ធតែមានប្រសិទ្ធភាពលើសពី ៧០ភាគរយក្នុងការសាកល្បងដំណាក់កាលទីបី។ បើតាមការបញ្ជាក់ថា AMA វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍ក្រុងវូហាន មានប្រសិទ្ធភាព ៧២,៨ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញា នៅពីរសប្តាហ៍បន្ទាប់ពីបានចាក់វ៉ាក់សាំងបានចំនួនពីរដូស។ ភាគរយនៃការបង្ការកូវីដ-១៩ នេះ មានភាពប្រសើរជាង សេចក្តីប្រកាសរបស់ក្រុមហ៊ុន Sinopharm នៅក្នុងខែកុម្ភៈបន្តិច ដោយកាលនោះក្រុមហ៊ុន បានប្រកាសថា មានប្រសិទ្ធភាព ៧២,៥ភាគរយ។ ចំណែកវ៉ាក់សាំងក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍នៅក្រុងប៉េកាំង មានប្រសិទ្ធភាព៧៨,១ភាគរយទល់នឹងករណីឆ្លងមានរោគសញ្ញា។ វ៉ាក់សាំង Sinopharm មួយនេះ ទើបតែត្រូវបានអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីឱ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ ការសិក្សាស្រាវជ្រាវខាងលើ ផ្អែកលើការវិភាគលើករណីកូវីដ-១៩ ចេញរោគសញ្ញាចំនួន ១៤២ករណីក្នុងការពិសោធន៍មួយដែលមានអ្នកចូលរួមចំនួនជាង៤ម៉ឺននាក់។ ក្នុងនោះ អ្នកឆ្លងចំនួន ២៦នាក់ បានទទួលវ៉ាក់សាំង Sinopharm ដែលមានមូលដ្ឋាននៅក្រុងវូហាន និង២១នាក់ បានទទួលវ៉ាក់សាំងSinopharm មានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ដោយសារមានករណីធ្ងន់ពីរនាក់ក្នុងការសាកល្បង ការសិក្សាលើករណីធ្ងន់ មិនទាន់អាចមានលទ្ធផលឡើយ ដូចគ្នានឹងករណីបង្ការការឆ្លងកូវីដ-១៩ ដែលមិនចេញរោគសញ្ញាដែរ។ សូមបញ្ជាក់ថា សមាគមន៍វេជ្ជសាស្រ្តអាមេរិក សិក្សាលើការស្រាវជ្រាវប្រសិទ្ធភាពវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសជាច្រើនដូចជា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ ការសិក្សានៅប្រទេសមួយចំនួនទៀតមានអេហ្ស៊ីប និងហ្ស៊កដានី នឹងត្រូវបញ្ចូលក្នុងការបាយការណ៍វិភាគចុងក្រោយ៕ | វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរប្រភេទរបស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពលើស ៧០ភាគរយ ប្រឆាំងនឹងករណីឆ្លងមានរោគសញ្ញា។ នេះបើតាមការសិក្សាលើការធ្វើតេស្តដំណាក់កាលទីបីដែលផ្សាយនៅថ្ងៃទី២៦ ខែឧសភា។ ប៉ុន្តែប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុន Sinopharm ទាំងពីរប្រភេទនេះ ក្នុងការប្រឆាំងនឹងករណីធ្ងន់ធ្ងរ និងករណីមិនចេញរោគសញ្ញា មិនទាន់មានឡើយ។ |
សំណង់អគារពណ៌ក្រហមចាស់ ដែលសង់ទទឹងថ្ងៃខ្លះនិងបណ្ដោយថ្ងៃខ្លះ រំលេចរចនាប័ទ្មខ្មែរបុរាណ បានឈរបង្អួតសម្រស់នៅចន្លោះដើមផ្កាត្របែកព្រៃ ដែលមានផ្កាពណ៌ស្វាយលាយស លម្អដោយដើមឈើដទៃជាច្រើនទៀត លើផ្ទៃដី ៣៩,៦២៨ ម៉ែត្រក្រឡា ដ៏ធំល្វឹងល្វើយ។ សំណង់ដែលសរុបមានចំនួន២៤អគារ រួមបញ្ចូលទាំងបណ្ណាល័យ និងរោងមហោស្រពផងនោះ គឺជាគ្រឹះស្ថានរបស់សាលាមធ្យមវិចិត្រសិល្បៈ។ ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាលាមធ្យមវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាលសិស្ស១៦ជំនាន់រួចមកហើយ ដែលបានបញ្ចប់ស្នាតកបត្រសិល្បៈសរុប១,៤០៤នាក់ ស្រី ៥៤១នាក់ ក្នុងឆ្នាំសិក្សា២០០៤ដល់២០១៩។ អង្គុយក្នុងបន្ទប់ទីចាត់ការ លោក សាន ផល្លា នាយកស្ដីទីសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារតែសាលាមធ្យមវិចិត្រសិល្បៈ មានបង្រៀនជំនាញសិល្បៈច្រើន ដូច្នេះចាំបាច់ត្រូវបែងចែកជាសាលា៥ផ្សេងគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងបង្រៀនទៅតាមជំនាញទាំងនោះ។ សាលាទាំង៥នោះរួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន។ ក្នុងសាលានីមួយៗ មានបែងចែកជាជំនាញច្រើនទៀតដូចជា សាលារបាំ មាន៣ជំនាញគឺ របាំបុរាណ របាំប្រពៃណី និងល្ខោនខោល ។ ចំណែកសាលាសូនរូប មានឯកទេសធំៗ២ គឺគំនូរ និងចម្លាក់។ ចំពោះឯកទេសគំនូរ មានបែងចែកជាគំនូរវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ ផ្នែកលម្អរលើកំណាត់(សំពត់) ហើយនឹងដេរប៉ាក់។ ចំណែកចម្លាក់វិញ ចែកចេញជា ចម្លាក់ពុម្ព កុលាលភាជន៍ ចម្លាក់ឈើ ចម្លាក់ប្រាក់ ឬចម្លាក់ស្ពាន់ ចម្លាក់ស្មិត នឹងចម្លាក់ខ្មុក។ សាលាតូរ្យតន្ត្រី មានឯកទេស២ធំៗគឺ ភ្លេង និងចម្រៀង។ ភ្លេង ចែកចេញជាភ្លេងបុរាណ ឬភ្លេងប្រពៃណី និងភ្លេងសម័យ។ ភ្លេងបុរាណ ឬភ្លេងប្រពៃណី មានភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងអាយ៉ៃ។ ចំណែកចម្រៀងមាន៤ឯកទេស មានចម្រៀងបុរាណ ចម្រៀងអាយ៉ៃ ចម្រៀងមហោរី និងចម្រៀងសម័យ។ ចម្រៀងសម័យ មានចម្រៀងជាពួក ចម្រៀងទោល និងចម្រៀងឆ្លងឆ្លើយ។ សាលាល្ខោន មាន៣ជំនាញធំៗគឺ ល្ខោនយីកេ ល្ខោនបាសាក់ និងល្ខោននិយាយ។ សាលាសៀក មានច្រើនជំនាញ មានជំនាញអាក្រូបាត ជំនាញលំនឹង ជំនាញត្រេស ជំនាញកាយសម្ព័ន ជំនាញអត្តពលកម្ម និងជំនាញរហ័សសកម្ម។ បើតាមការសង្កេតរបស់លោកនាយកស្ដីទី សាន ផល្លា ក្នុងចំណោមសាលាទាំង៥ មានតែសាលារបាំតែប៉ុណ្ណោះដែលមានសិស្សរៀនច្រើនជាងគេ បន្ទាប់មកសាលាភ្លេង ព្រោះជំនាញទាំងនេះមានទីផ្សារការងារច្រើន។ ចំណែកសាលាដែលមានសិស្សរៀនតិចជាងគេ គឺសាលាសៀក បន្ទាប់មកសាលាល្ខោន។ លោក សាន ផល្លា ពន្យល់បន្ថែមដូច្នេះ៖«ខាងរបាំគាត់មានការសម្ដែងច្រើន ទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ។ ក្រៅពីនោះនៅតាមអង្គការឬស្ថានប័ននានាក៏គេអញ្ជើញទៅសម្ដែងច្រើន។ ចំណែកភ្លេងក៏មានទីផ្សារច្រើនគួរសមដែរ។ តែបើខាងសៀកវិញ រៀនចប់ហើយគ្នាពិបាកនឹងរកការងារធ្វើណាស់។ បើនៅប្រទេសដែលរដ្ឋគេមានលទ្ធភាព គេជួយជ្រោមជ្រែងក្រុមសិស្សដែលងាយប្រឈមបែបនេះ»។ ការបណ្ដុះបណ្ដាលនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ដែលបង្រៀនដោយមិនគិតថ្លៃ និងមានកន្លែងសម្រាប់ឱ្យសិស្សមកពីតាមបណ្ដាខេត្តស្នាក់នៅនេះ ដូចគ្នាទៅនឹងសាលារដ្ឋដទៃទៀតដែរ គ្រាន់តែសាលានេះមានបន្ថែមការបង្រៀនឯកទេសសិល្បៈប៉ុណ្ណោះ។ សិស្សដែលរៀននៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ទំនងជាត្រូវនឿយហត់ជាងសិស្សដែលរៀននៅតាមសាលារដ្ឋធម្មតា ព្រោះពួកគេត្រូវរៀនសិល្បៈនៅពេលព្រឹក និងរៀនចំណេះដឹងទូទៅនៅពេលថ្ងៃ។ ការប្រឡងក៏ដូចគ្នាដែរ ពួកគេត្រូវប្រឡងស្នាដៃសិល្បៈ បន្ថែមលើចំណេះដឹងទូទៅ។ បើតាមលោក សាន ផល្លា សិស្សដែលរៀននៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ភាគច្រើនមកពីតាមបណ្ដាខេត្ត និងមានជីវភាពខ្វះខាត។ ទោះជាយ៉ាងណា លោកនាយកស្ដីទី ដែលពាក់អាវសនិងមានបង់កក្រមារូបនេះ ថាសិស្សទាំងនោះ បានចូលរួមលើកមុខមាត់ប្រទេស តាមរយៈការសម្តែងសិល្បៈ លើឆាកជាតិ និងអន្តរជាតិ។ ជាងនោះទៅទៀតពួកគេបានជួយអភិរក្ស និងថែរក្សា សិល្បៈវប្បធម៌ជាតិយ៉ាងសកម្ម។ ភ្ជាប់ជាមួយគ្នានេះលោក សាន ផល្លា ក៏បានលើកពីគុណសម្បត្តិរបស់សិល្បៈយ៉ាងដូច្នេះ៖«សិល្បៈជាអត្តសញ្ញាណជាតិ សិល្បៈជាឱសថ ព្យាបាលជំងឺផ្លូវចិត្តរបស់មនុស្ស ធ្វើឱ្យមនុស្សសប្បាយចិត្ត។ សិល្បៈនាំមកនូវសន្តិភាព សិល្បៈធ្វើឱ្យមានទំនាក់ទំនងល្អ រវាងប្រទេសមួយទៅប្រទេសមួយទៀត និងពីសហគមន៍មួយទៅសហគមន៍មួយទៀត។ សិល្បៈជួយអប់រំកិរិយាមាយាទមនុស្ស ឱ្យមានភាពថ្លៃថ្នូរ»។ សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលសិល្បៈថ្នាក់ជាតិ មានប្រវត្តិវែងឆ្ងាយ ជាប់ប្រទាក់ក្រឡាគ្នាជាមួយនឹងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពោលគឺតាំងពីការកកើតសាលាសិល្បៈដំបូងនៅឆ្នាំ១៩១២មកម្លេះ។ តាំងពីឆ្នាំ១៩១២ សាលាសិល្បៈដែលដំបូងឡើយបង្កើតឡើងនៅក្នុងព្រះបរមរាជវាំងដោយ ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ បានប្ដូរឈ្មោះនិងទីតាំងច្រើនកន្លែង និងមិនទាន់បានបែងចែកច្បាស់លាស់ពីកម្រិតមធ្យមសិក្សា និងឧត្តមសិក្សានៅឡើយ។ រហូតមកដល់ឆ្នាំ២០០៤ ទើបមានការបែងចែកច្បាស់លាស់ ទាំងកម្រិតសិក្សានិងទីតាំងសាលា ដោយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានទីតាំងនៅខាងជើងជិតព្រះបរមរាជវាំង ហើយសាលាមធ្យមវិចិត្រសិល្បៈ ប្ដូរទៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញវិញ៕ | ភ្នំពេញ៖ ជាគ្រឹះស្ថានរដ្ឋដ៏ធំតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះផ្នែកសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ បណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងផ្នែកសិល្បៈអត្តសញ្ញាណជាតិ ក៏ដូចជាសីលធម៌ក្នុងការរស់នៅ ទៅដល់ពន្លកទំពាំង។ មានបង្រៀនសិល្បៈច្រើនជំនាញ គ្រឹះស្ថានមធ្យមសិក្សាវិចិត្រសិល្បៈ មាន៥សាលាធំៗនៅក្នុងនោះ រួមមាន សាលារបាំ សាលាតូរ្យតន្ត្រី សាលាសៀក សាលាសូនរូប និងសាលាល្ខោន។ នៅក្នុងសាលានីមួយៗ មានបែងចែកជាជំនាញច្រើនទៀត។ |
ជប៉ុន កំពុងជួបប្រទះបញ្ហាអត្រាកំណើតទាប ដែលបង្កឡើងមួយផ្នែកធំដោយនិន្នាការប្រជាជនជប៉ុន ដែលរៀបការយឺត ឬសម្រេចមិនរៀបការតែម្ដង។ ដោយមើលឃើញពីបញ្ហាចាក់ឫសជ្រៅក្នុងសង្គមជប៉ុនបែបនេះ រដ្ឋាភិបាលជប៉ុន នឹងព្យាយាមលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនរៀបការ ដោយការដាក់ចេញកម្មវិធីឧបត្ថម្ភគាំទ្រដល់អនាគតគូស្វាមីភរិយាជប៉ុន ។ នេះបើតាមយោងតាមប្រភពរដ្ឋាភិបាលជប៉ុន ដោយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី២០ ខែកញ្ញា ។ តាមប្រភពព័ត៌មានដដែល ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ ទាំងប្ដី និងប្រពន្ធជនជាតិជប៉ុន ត្រូវតែមានអាយុតិចជាង ៤០ឆ្នាំ គិតត្រឹមថ្ងៃចុះឈ្មោះរៀបការ។ លក្ខខណ្ឌមួយទៀត គឺ អ្នកទាំងពីរ ត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំសរុបចូលគ្នាទាបជាង ៥,៤លានយេន ឬជាង៥ម៉ឺនដុល្លារ។ យ៉ាងណាមិញ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ការអនុវត្តកម្មវិធីគាំទ្រហិរញ្ញវត្ថុនេះ ពុំទាន់ត្រូវបានធ្វើឡើងទូទាំងប្រទេសនៅឡើយទេ ពោលគឺមានតែ១៥ភាគរយប៉ុណ្ណោះក្នុងចំណោមទីក្រុងសរុបរបស់ប្រទេសជប៉ុន។ ហេតុផលនោះគឺ ទីក្រុងទាំងនេះ ត្រូវបង់ពាក់កណ្ដាលនៃការចំណាយក្នុងកម្មវិធីនេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលកណ្ដាលជប៉ុន នឹងចេញថ្លៃចំណាយរហូតដល់២ភាគ៣នៃការចំណាយសរុបក្នុងកម្មវិធីនេះវិញ ដែលនឹងយកចេញពីកញ្ចប់ថវិកាជាតិ ឆ្នាំ២០២១ ខាងមុខ។ នេះគឺដើម្បីលើកទឹកចិត្តឲ្យទីក្រុងជប៉ុនច្រើនថែមទៀតអនុវត្តកម្មវិធីគាំទ្រគូស្វាមីភរិយាថ្មីថ្មោងនេះ។ សូមបញ្ជាក់ថា កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុនក្នុងគោលដៅដោះស្រាយបញ្ហាអត្រាកំណើតទាបក្នុងប្រទេស ខណៈមានទារកទត្រឹម ៨៦៥ ០០០នាក់ ប៉ុណ្ណោះ ចាប់កំណើតក្នុងឆ្នាំ២០១៩ ដែលជាតួលេខទាបបំផុត។ ការផ្ដល់លុយឧបត្ថម្ភបែបនេះ គឺជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តឲ្យប្រជាជនរៀបការ ព្រោះថា បុរសជប៉ុននៅលីវអាយុចន្លោះ២៥-៣៤ឆ្នាំ ប្រមាណ២៩ភាគរយ និងស្ត្រីជប៉ុននៅលីវប្រមាណ១៧,៨ភាគរយ បានលើកឡើងពីបញ្ហាខ្វះខាតលុយកាក់ជាមូលហេតុដែលពួកគេសម្រេចមិនរៀបការ។ នេះបើតាមការស្ទង់មតិក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិសន្តិសុខសង្គមនិងប្រជាជនជប៉ុន៕ | គូស្វាមីភរិយាជប៉ុនដែលរៀបការចាប់ពីខែមេសា ឆ្នាំ២០២១តទៅ នឹងមានលទ្ធភាពទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៦០ម៉ឺនយេន (ជាង៥៧៥៣ដុល្លារ) ដើម្បីចែតចាត់ការចំណាយផ្សេងៗ ខណៈពួកគេត្រៀមចាប់ផ្ដើមជីវិតគ្រួសារ។ លុយឧបត្ថម្ភនេះ ស្ថិតក្នុងផ្នែកមួយនៃកម្មវិធីគាំទ្រអ្នករៀបការថ្មីរបស់រដ្ឋាភិបាលជប៉ុនក្នុងគោលដៅដោះស្រាយបញ្ហាអត្រាកំណើតទាបរបស់ប្រជាជាតិអាស៊ីមួយនេះ។ |
រយៈពេល១១ថ្ងៃគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ ដែលកម្ពុជាមិនប្រទះឃើញការឆ្លងថ្មីនៃជំងឺ រលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ស្របពេលដែលអ្នកឆ្លងស្ថិតនៅក្រោមការព្យាបាលមានត្រឹម១២ នាក់ប៉ុណ្ណោះ។ ថ្វីវាជាសញ្ញាវិជ្ជមាន ប្រជាជនកម្ពុជាក៏ពុំគួរមើលស្រាលស្ថានការណ៍ ឬព្រងើយកន្តើយ ចំពោះការព្រមានពីហានិភ័យដែរ ដ្បិតថា ពិភពលោកបច្ចុប្បន្ននៅតែបន្តរងគ្រោះ ហើយអ្នកវិទ្យាសាស្ត្រ នៅបន្តស្វែងយល់ពីមេរោគ និងមិនទាន់អាចផលិតបានវ៉ាក់សាំងការពារនៅឡើយ។ នៅតាមដងផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញហាក់ចាប់ផ្តើមត្រឡប់មកស្ថានភាពភាពអ៊ូអរ ហើយនៅតាម ទីតាំង មួយចំនួនដូចជា សួនច្បារ និងកន្លែងលក់អាហារ ឬភេសជ្ជៈតាមដងផ្លូវក៏ចាប់ កកកុញជាថ្មី ក្រោយស្ងប់ស្ងាត់ អស់ប្រហែលពីរ ឬបីសប្តាហ៍។ នៅតាមផ្ទះ និងកន្លែងការងារខ្លះ មនុស្សចាប់ផ្តើមប្រមូលផ្តុំគ្នា ជួបជុំជប់លៀងផឹកស៊ី ឯនៅតាមផ្សារក៏ចាប់ ផ្តើមណែនណាន់តាន់តាប់ ដូចសព្វមួយដងដែរ។ នេះក៏ដោយសារ កម្ពុជាគ្មានករណី ឆ្លងថ្មី ដែល ប្រកាសដោយក្រសួងសុខាភិបាលក្នុងរយៈពេលជាង ១០ថ្ងៃមកនេះ។ តាមពិតទៅ វាជាសញ្ញាវិជ្ជមានមួយ និងបង្ហាញពីប្រសិទ្ធភាពនៃប្រឹងប្រែងរបស់អាជ្ញាធរសុខាភិបាល និងភាគីពាក់ព័ន្ធក្នុងការស្រាវជ្រាវធ្វើតេស្តអ្នកឆ្លង តាមដានស្វែងរក (contact tracing) អ្នកមាន ទំនាក់ទំនងផ្ទាល់ក្តី ប្រយោលក្តី យកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺក្នុងរយៈពេលកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្គ្រាមប្រឆាំងមេរោគដែលជាសត្រូវគ្មានរូបរាង ស្ថិតនៅឆ្ងាយណាស់ពីជ័យជម្នះ។ វានៅតែជាក្តីបារម្ភធំសម្រាប់ប្រជាជនកម្ពុជារាល់គ្នា ដ្បិតថា ហានិភ័យនៃការឆ្លងថ្មីនៅខ្ពស់ ហើយការឆ្លងជាសហគមន៍នៅតែអាចកើតមាន បើសិនជាបងប្អូនប្រជាជនយើងចាប់ផ្តើមលែងយកចិត្តទុកដាក់ ឬខ្វល់ខ្វាយពីគ្រោះថ្នាក់ដែល អាចកើតមានចំពោះយើងនិងអ្នកដទៃទៀតនៅពេលនេះ។ មូលហេតុដែលខ្ញុំនិយាយដូច្នេះគឺ ផ្អែកលើហេតុផលសាមញ្ញចំនួនបី។ ហេតុផលទីមួយ គឺ ដរាប ណា គ្មានវ៉ាក់សាំង គ្រោះថ្នាក់នៅតែខ្ពស់ចំពោះមនុស្សគ្រប់គ្នា។ កុំភ្លេចថា ការផលិត វ៉ាក់សាំង ចាយពេលវេលាយូរណាស់ ហើយមិនប្រាកដណាស់ការស្រាវជ្រាវជោគជ័យ ហើយមនុស្សគ្រប់គ្នា មាន លទ្ធភាពទទួលបានដែរ។ ម្យ៉ាងបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រក៏ស្ថិតនៅក្នុង ដំណាក់កាលតាមដាននិងស្វែងយល់ពីមេរោគប៉ុណ្ណោះ ដោយសារវាបន្តផ្លាស់ប្តូរទម្រង់ជាបន្តបន្ទាប់។ វាប្រាកដណាស់ថា យើងគ្រប់គ្នាត្រូវព្យាយាមសម្របខ្លួនដើម្បីជម្នះក្តីលំបាក និងគ្រោះថ្នាក់ ហើយត្រូវចាំថា ភាពធម្មតាដូចដែលយើងគ្រប់គ្នាធ្លាប់ធ្វើទំនងមិនអាចកើតឡើងក្នុងរយៈពេលខ្លីខាងមុខឡើយ។ ដោយសារបញ្ហាលំបាកនេះហើយ ប្រទេសជឿនលឿនមួយចំនួនចាប់ផ្តើមគិតពី សេណារីយ៉ូមួយដែល «ទុកឲ្យឆ្លងរហូតមានភាពស៊ាំទប់ទល់នឹងមេរោគ» ឬ Herd Immunity ជាភាសាអង់គ្លេស។ វាជា ដំណោះស្រាយមួយតាមក្រិត្យក្រមធម្មជាតិ ប៉ុន្តែវាព្រៃផ្សៃបន្តិច និងគ្មានគុណធម៌ ដ្បិតថា «អ្នកខ្សោយត្រូវស្លាប់ ហើយអ្នកខ្លាំងអាចបន្តរស់»។ តាមការប៉ាន់ស្មាន សេណារីយ៉ូនេះ គឺគេត្រូវទុកឲ្យមានអ្នកឆ្លងរហូតដល់៨០ភាគរយនៃប្រជាជនពិភពលោកសរុប។យ៉ាងណាមិញសេណារីយ៉ូនេះមិនគួរកើតមានទេ ដ្បិតថា ពិភពលោកបច្ចុប្បន្នមានការរីកចម្រើន ជឿនលឿនខ្លាំងជាពិសេស ផ្នែក វិទ្យាសាស្ត្រ មិនមែនពឹងផ្អែកលើធម្មជាតិទាំងស្រុងដូចពីមុនឡើយ។ ត្រឡប់មកវិញ វ៉ាក់សាំងជាក្តីរំពឹងរបស់មនុស្សជាតិរាល់គ្នា។ ប៉ុន្តែកាលណាបើគ្មានវ៉ាក់សាំង លទ្ធភាពនៃការឆ្លងជំងឺ គឺមានគ្រប់ពេល។ ត្រង់ចំណុចនេះ អ្នកអាច ពិចារណាបន្តិចដែរ ថ្វីបើកម្ពុជាគ្មានការឆ្លងថ្មី ឬទោះអ្នកឆ្លងជាសះស្បើយអស់ក្តី យើងមិន ត្រូវភ្លេចថា វាមានករណីអ្នកដែលមានឆ្លងតែគ្មានរោគសញ្ញា។ សាកស្រមៃមើល បើសិនគ្រប់គ្នាលែងប្រុងប្រយ័ត្ន តើវានឹងមានអ្វីកើតឡើង បើពួកគេស្ថិតក្នុងចំណោមមនុស្សដែលកំពុងដើរហើរដោយសេរីដូចយើងរាល់គ្នានោះ? បញ្ហាទីពីរគឺ លទ្ធភាពនៃធ្វើតេស្តរបស់យើងទៅលើមនុស្សទូទៅនៅមានកម្រិត។ បើតាមទិន្នន័យក្រសួងសុខាភិបាល កម្ពុជាបានធ្វើ តេស្តមនុស្សប្រហែលជាង ៦០០ នាក់ប៉ុណ្ណោះក្នុង ចំណោមប្រជាជន មួយលាននាក់។ វាតិចឬច្រើនអាចបង្ហាញថា ចំនួនអ្នកដែលយើងបានធ្វើតេស្តរកជំងឺ ស្ថិតនៅក្នុង កម្រិតមួយទាបនៅឡើយ ហើយវាក៏អាចជាហេតុផលមួយដែល ធ្វើឲ្យការស្វែងរកអ្នកឆ្លងនៅមានកម្រិត។ យ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរសុខាភិបាលកំពុងព្យាយាមបង្កើតការធ្វើតេស្ត ហើយវាមានលទ្ធភាព ដែលយើងអាចនឹងរកឃើញមនុស្សមានផ្ទុកមេរោគនេះទៀត។ ដូច្នេះហើយ យើងមិនអាចសប្បាយចិត្ត រហូតដល់ភ្លេចខ្លួន ដោយសារឃើញចំនួនអ្នកឆ្លងនៅឋេរឡើយ។ ចំណុចទីបី គឺ រលកនៃការឆ្លងទីពីរជារបត់មួយធំបំផុត សម្រាប់សុខុមាលភាពសាធារណៈរបស់ កម្ពុជា ទាំងមូល។ មន្ត្រីសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកសុទ្ធតែបានក្រើនរម្លឹក និងព្រមានម្តង ជាពីរដងពី «រលកនៃការឆ្លងថ្មី» ដែលអាចនឹងមាន។ ប្រាកដហើយថា រាល់រលកនៃការឆ្លងថ្មី នឹងបង្កឲ្យមានស្ថានភាពអាក្រក់ជាងបច្ចុប្បន្នដែលពិបាកស្មាន។ ស្ថានភាពអាក្រក់នោះគឺ សំដៅលើការឆ្លងក្នុងសហគមន៍ ដែលអាជ្ញាធរពិបាកកំណត់ប្រភពអ្នកឆ្លង និងគ្មានលទ្ធភាពគ្រប់គ្រង និងទប់ស្កាត់។ អ្នករាល់គ្នាត្រូវចាំថា រាល់ករណីឆ្លងច្រើនជាចង្កោម នឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរណាស់សម្រាប់វិស័យសុខាភិបាលរបស់កម្ពុជាយើងដែលនៅមានកម្រិតស្រាប់នោះ។ ត្រង់ចំណុចនេះដែរ ករណីឆ្លងថ្មីទ្រង់ទ្រាយធំដែលកំពុងកើតឡើងនៅប្រទេសអាស៊ីដូចជា ជប៉ុន និងសិង្ហបុរី គួរតែក្លាយជាមេរៀនដ៏សំខាន់សម្រាប់ ប្រជាជនកម្ពុជាទាំងអស់គ្នា។ ក្នុងកាលៈទេសៈដ៏លំបាក និងមិនច្បាស់លាស់ដូចបច្ចុប្បន្ននេះ ការចូលរួមទប់ស្កាត់ និងការបន្តប្រុងប្រយ័ត្នរបស់យើងដោយស្តាប់តាមការណែនាំរបស់អាជា្ញធរជំនាញជារឿងចាំបាច់បំផុតមិនអាចខ្វះបាន។ សូមចូលរួមទាំងអស់គ្នាដើម្បីប្រជាជន និងប្រជាជាតិយើង៕ | និពន្ធនាយករងសារព័ត៌មានថ្មីៗ (@saophalniseiy) |
ចំពោះពលរដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យចេញ-ចូល រាជធានីភ្នំពេញ លុះត្រាមានប័ណ្ណបំពេញការងារ និងបេសកកម្មត្រឹមត្រូវ ។ ចំណែករថយន្តដឹកទំនិញគ្រប់ប្រភេទ មិនមានការហាមឃាត់ទេ ដោយគ្រាន់តែអាជ្ញាធរពិនិត្យមើលប៉ុណ្ណោះ។ សូមលោកអ្នកទស្សនាវីដេអូ ដែលកញ្ញា ញឹក ស្រីល័ក្ខ និងកញ្ញា អ៊ូ សុខមាន ក្រុមការងារនៃសារព័ត៌មានថ្មីៗ បានចុះផ្ដិតយកនៅព្រឹកថ្ងៃទី១០ មេសា ដូចតទៅ៖ | ភ្នំពេញ៖ ដូចបណ្ដាផ្លូវចេញ-ចូលដទៃដែរ ផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់សង្កាត់បាក់ខែង និងសង្កាត់ព្រែកលៀប នៅរាជធានីភ្នំពេញ ក៏មានការរឹតបន្តឹងខ្លាំង ពីសមត្ថកិច្ចផងដែរ។ កងកម្លាំងប្រដាប់អាវុធ បានដាក់រនាំង និងត្រួតពិនិត្យការចេញ-ចូលក្នុងរាជធានីភ្នំពេញ និងខេត្ត យ៉ាងហ្មត់ចត់បំផុត។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.