text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ការប្រកួតរវាងក្រុម Roma ទល់ Sassuolo បញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ខណៈកីឡាករ Tammy Abraham ស៊ុតគ្រាប់ចុងម៉ោងជួយឱ្យ Roma ដណ្តើមបាន ១ពិន្ទុមកវិញពីក្រុមម្ចាស់ផ្ទះ Sassuolo ដែលដឹកនាំដោយលោក Andrea Pinamonti។ ក្នុងជំនួបលីគកំពូលអ៊ីតាលីនេះ លោក Mourinho មើលឃើញថាមានកូនក្រុមរបស់ខ្លួនម្នាក់ក្បត់ក្រុម ដោយលេងមិនអស់ពីចិត្ត។ ទោះជាយ៉ាងណាក្តីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបដិសេធមិនបង្ហាញឈ្មោះកីឡាករដោយចំៗឡើយ នៅពេលត្រូវបានអ្នកកាសែតសាកសួរនាំអំពីកីឡាករម្នាក់នោះ។ «នេះជារឿងដែលខកចិត្តបំផុតសម្រាប់ខ្ញុំព្រោះថាក្រុមទាំងអស់ត្រូវបានកីឡាករម្នាក់ក្បត់ដោយអាកប្បកិរិយាគ្មានវិជ្ជាជីវៈជាកីឡាករ គេបានក្បត់មិត្តរួមក្រុមទាំងមូល»។ នេះជាការអះអាងរបស់អ្នកចាត់ការរហ្សនាម Special One មុនបន្ថែមថា ក្រោយការប្រកួតបញ្ចប់លោកបាននិយាយជាមួយកីឡាករម្នាក់នោះ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយកីឡាកររូបនោះប្រើអាកប្បកិរិយាដែលគ្មានវិជ្ជាជីវៈ។ ការប្រកួតបន្ទាប់របស់ Roma នឹងត្រូវជួប Torino នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងការប្រកួតជំនួបចុងក្រោយនៃក្របខណ្ឌ Serie A មុនការសម្រាកលីគ ដើម្បីទៅកាន់ការប្រកួត FIFA World Cup នៅកាតា៕ | លោក Jose Mourinho អ្នកចាត់ការក្រុម AS Roma នៅថ្ងៃទី៩ ខែវិច្ឆិកា បាននិយាយថាកីឡាករក្នុងក្រុមម្នាក់បានក្បត់មិត្តរួមក្រុម ដោយការបង្ហាញទម្រង់លេងដ៏អាក្រក់បំផុត និងអាកប្បកិរិយាគ្មានវិជ្ជាជីវៈ អំឡុងការប្រកួតក្របខណ្ឌ Serie A ដែល Roma ស្មើ Sassuolo។ |
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៤ ខែមីនា បានបញ្ជាក់ថា សិស្សានុសិស្សដែលសិក្សានៅគ្រឹះស្ថានសិក្សាទាំងអស់នោះគឺត្រូវបន្តរៀនតាមអនឡាញ។ ដំបូងឡើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រសួងអប់រំ បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងកណ្តាល រយៈពេល២សប្តាហ៍មុនគេ ក្រោយពីជំងឺកូវីដ-១៩រាតត្បាតខ្លាំង។ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងក៏បានប្រកាសផ្អាកសាលារៀននៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវរយៈពេល២សប្តាហ៍ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីកូវីដ-១៩ សរុបទូទាំងប្រទេសឡើង ដល់៩០៩ករណី ដោយអ្នកជំងឺ៤០២ នាក់ កើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបន្តផ្អាកសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវក្នុងខេត្តព្រះសីហនុ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ |
សមាជិកម្នាក់ ចំណោមក្រុមចែវទូកវិញ្ញាសា៥នាក់របស់ស៊ែប៊ី ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយការធ្វើតេស្តនៅអាកាសយានដ្ឋាន Haneda នាក្រុងតូក្យូ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតំបន់ Nanto ជាទីដែលអត្តពលិកទាំងអស់ គ្រោងនឹងហ្វឹកហាត់មុនព្រឹត្តិការណ៍កីឡាអូឡាំពិកចូលមកដល់នៅ៣សប្តាហ៍ទៀត។ មន្ត្រីតំបន់ Nanto បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «សមាជិកអត្តពលិក ដែលទៅដល់ទីក្រុងតូក្យូនៅថ្ងៃនេះ គ្រោងចាប់ផ្តើមហ្វឹកហាត់តាមកាលវិភាក ប៉ុន្តែកម្មវិធីទាំងនេះទំនងជាត្រូវបានលុបចោលវិញ ដោយសារករណីកូវីដ-១៩»។ មន្ត្រីរៀបចំព្រឹត្តិការណ៍កីឡារដូវក្តៅ បង្កើនការរឹតត្បឹតត្រួតពិនិត្យលើអត្តពលិកដែលធ្វើដំណើរទៅដល់ព្រលានយន្តហោះ បន្ទាប់ពីមន្ត្រីប្រតិភូអូឡាំពិករបស់អ៊ូហ្គង់ដាធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ ក្រោយទៅដល់ទឹកដីជប៉ុន។ បច្ចុប្បន្ន ក្រុងតូក្យូ និងតំបន់ផ្សេងមួយចំនួនទៀតកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។ ការកើនឡើងចំនួនករណីឆ្លងបំប្លែងថ្មី បានធ្វើឱ្យមន្រ្តីរៀបចំអូឡាំពិកព្រួយបារម្ភ ពិសេសវត្តមានអ្នកគាំទ្រ ក្រោយមានការប្រកាសអនុញ្ញាតឱ្យអ្នកទស្សនាចូលក្នុងកីឡដ្ឋានផ្ទាល់ចំនួន១ម៉ឺននាក់។ យ៉ាងណាក៏ដោយ អ្នកគាំទ្រពីក្រៅប្រទេសនៅតែមិនអនុញ្ញាតឱ្យចូលរួមដដែល។ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ជប៉ុនបានកើនឡើងករណីឆ្លងកូវីដ-១៩ ដល់ជាង៨០ម៉ឺននាក់ហើយ ក្នុងនោះស្លាប់ជិត១៥០០០នាក់ផងដែរ៕ | អត្តពលិកម្នាក់របស់ក្រុមអូឡាំពិកស៊ែប៊ីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសជប៉ុនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងតូក្យូ។ មន្រ្តីក្រុងតូក្យូប្រកាសដូច្នេះនៅថ្ងៃទី៤ ខែកក្កដា។ |
កងកម្លាំងពីបណ្តាអង្គភាពជាច្រើន រួមទាំងសាច់ញាតិរបស់កងកម្លាំងដែលបានពលី បានជួបជុំគ្នានៅចំកណ្តាល នៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមខ្លួនគោរពវិញ្ញាក្ខន្ធដល់កងកម្លាំងរក្សាសន្តិភាព អមដោយក្រុមត្រែមួយក្រុមយ៉ាងធំ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ សំឡេងនៃក្រុមត្រែបានបន្លឺឡើង កម្រងផ្កានៃបណ្តាប្រទេស ដែលបានបរិច្ចាគកងកម្លាំង ក៏ត្រូវបានដង្ហែទៅម្តងមួយៗ ដោយមានអង្គទូត ដើរពីក្រោយយ៉ាងស្មិងស្មាធិ៍។ តំណាងឱ្យកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ ជាក្បួនដំបូងគេ ដោយបន្ទាប់មក គឺអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន១៥ ជាបន្តបន្ទាប់។ ឆ្នាំ២០២៣នេះ គឺជាលើកទី៧៥ នៃទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា ដើម្បីរម្លឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព។ ថ្ងៃនេះផងដែរ ក៏ជាឱកាសក្នុងការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាព នៅតាមប្រទេសមានសង្គ្រាម ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ននេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារ ក្នុងក្បួនដង្កែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍អំពីការពលីរបស់កងកម្លាំងដូច្នេះថា «បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាពហើយ យើងក៏បានបរិច្ចាគកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមការសំណូមពររបស់អង្គការសហប្រជាជាតិ។ ច្បាស់ណាស់ថា កន្លែងមួយចំនួននៅមានហានិភ័យខ្ពស់ណាស់ ដូច្នេះហើយទើបជៀសមិនផុតពីការពលី។ ទោះជាយ៉ាងណាក៏ដោយ យើងចាត់ទុកថា ការពលីដោយមោទនភាពនេះ បានបំពេញដែលយើងស្រលាញ់បំផុត និងត្រូវការបំផុត គឺ សុខសន្តិភាពមនុស្សជាតិ ហើយនឹងបន្តបំពេញប្តូរផ្តាច់បំផុត»។ បើតាមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Joseph Scheuer ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រUN។ ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ដោយមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថាUNTAC។ UNTAC បានរួមចំណែកស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីសង្គ្រាម និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។ គួរបញ្ជាក់ថា អំឡុង ឆ្នាំ១៩៩២ និងឆ្នាំ១៩៩៣ មានកងកម្លាំងUNTAC ១៥០០០នាក់ កម្លាំងនគរបាលស៊ីវិល៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា។ ក្នុងប្រតិបត្តិការនេះ កងកម្លាំង UNTAC ចំនួន៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានពលីជីវិតលើទឹកដីកម្ពុជា។ ដោយឡែក រយៈពេល១៧ឆ្នាំនេះ កម្ពុជា បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ចំនួនជាង៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស។ ឆ្នាំ២០២៣នេះ កម្ពុជា មានកម្លាំងមួកខៀវ ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ការដង្ហែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់អង្គការសហប្រជាជាតិ ការដង្ហែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់អង្គការសហប្រជាជាតិ | កំពង់ស្ពឺ៖ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៩ ខែឧសភា ប្រារព្ធទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាព ដែលជាការគោរពដឹងគុណដល់បុព្វបុរសជាច្រើននាក់ នៃបណ្តាប្រទេស ដែលបានពលីដើម្បីបុព្វហេតុសុខសន្តិភាពមនុស្សជាតិ។ កម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាព នៅខេត្តកំពង់ស្ពឺ។ |
បើតាមអនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា លោក កែប៊ិន សូរស្មី កូនស្រីរបស់អតីតអ្នកប្រដាល់ អេ ភូថង គឺកីឡាការិនី អេយ៉ានុត ត្រូវតតាំងជាមួយកីឡាការិនីបារាំង Souris Manfredi ក្នុងព្រឹត្តិការណ៍ World Leitwei Championship នៅទីក្រុងយ៉ាំងហ្គូនប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់ យ៉ានុត ក្នុងព្រឹត្តិការណ៍ប្រកួតបែបប្រដាល់សេរីដ៏ធំរបស់មីយ៉ាន់ម៉ាមួយនេះ។ លោក ហ៊ុន ច័ន្ទរាជ អគ្គលេខាធិការសហព័ន្ធបានប្រាប់ពីហេតុផល ដែលជ្រើសរើសកីឡាការិនី អេ យ៉ានុត មិនជ្រើសរើសកីឡាការិនីខ្លាំងៗមួយចំនួនរបស់កម្ពុជា គឺដោយសារបញ្ហាគីឡូ និងទម្រង់វាយរបស់កូនស្រីច្បងរបស់លោក អេ ភូថង សាកសមនឹងកីឡាការិនីបារាំងខាងលើ។ អ្នករៀបចំកម្មវិធីនេះ រំពឹងថា ការប៉ះគ្នារវាងកីឡាការិនីទាំងពីរ នឹងក្លាយជាការប្រកួតដ៏ទាក់ទាញនិងជក់ចិត្តបំផុត។ នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែកក្កដា អគ្គលេខាធិការរូបនេះបានរៀបរាប់ដូច្នេះថា៖«សម្រាប់កីឡាការិនី អេ យ៉ានុត មូលហេតុដែលខ្ញុំជ្រើសរើសគាត់ គឺដោយសារគីឡូត្រូវគ្នា ហើយដៃគូ យ៉ានុត មាន Style វាយសម្រុកដូចគ្នា។ ម្យ៉ាងវិញទៀត ដោយសារ យ៉ានុត ខកខានឡើងវាយយូរ ហើយមានអ្នកគាំទ្រសំណូមឲ្យជ្រើសរើសរូបគាត់»។ ក្រោយការបង្ហាញខ្លួន៤ថ្ងៃរបស់កីឡាការិនី អេ យ៉ានុត ពោលគឺនៅថ្ងៃទី៦ កក្កដា កីឡាករ ចាន់ សំអាត ត្រូវជែងជាមួយជើងខ្លាំងមីយ៉ាន់ម៉ា Punnya Say នាព្រឹត្តិការណ៍ ONE Championship នៅរដ្ឋធានីសិង្ហបុរី។ សំអាត ត្រូវបានគេស្គាល់ថា កីឡាករគុនចម្រុះជើងខ្លាំងមួយរូបរបស់កម្ពុជា ដែលធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះជាច្រើនលើករួចមកហើយ។ កត្តានេះបានធ្វើឲ្យលោក ហ៊ុន ច័ន្ទរាជ មានជំនឿចិត្តយ៉ាងមុតមាំលើ ចាន់ សំអាត ក្នុងការយកឈ្នះលើគូប្រកួតនាពេលខាងមុខ។ តែយ៉ាងណា លោកមើលឃើញថា ដែគូរបស់ សំអាត ជាកីឡាករជើងខ្លាំងមួយរូបរបស់មីយ៉ាន់ម៉ា។ «កីឡាករ Punnya Say មានដើមកំណើតនៅមីយ៉ាន់ម៉ា ប៉ុន្តែរស់នៅសហរដ្ឋអាមេរិក បន្ទាប់មកគាត់ក៏ផ្លាស់មករស់នៅ និងហ្វឹកហាត់ជាមួយក្លិបមួយនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។ Say ត្រូវបានគេទទួលស្គាល់ជាកីឡាករមានសមត្ថភាពខ្លាំង ទាំងការឈរវាយ និងចាប់។ ប៉ុន្តែខ្ញុំគិតថា សំអាត មានបទពិសោធច្រើនជាង ហើយកម្លាំងក៏ខ្លាំងជាងដែរ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ច័ន្ទរាជ នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែកក្កដា នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានប្រគល់លិខិតសរសើរដល់កីឡាករ ដែលបានជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ និងវិញ្ញាបនបត្រទទួលស្គាល់ដល់ក្លិប-សមាគម ដែលជាសមាជិក។ បច្ចុប្បន្នសហព័ន្ធដែលបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៨មួយនេះ មានក្លិប-សមាគមជាសមាជិកចំនួន២២(កម្ពុជា១៨ និងក្រៅប្រទេស៤) ដោយមានកីឡាករកីឡាការិនីសរុបចំនួន៤៧រូប៕ | សហព័ន្ធកីឡាគុនចម្រុះកម្ពុជានឹងបញ្ជូនកីឡាការិនី អេ យ៉ានុត និងកីឡាករ ចាន់ សំអាត ឲ្យចូលរួមព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិពីរផ្សេងគ្នា នៅដើមខែសីហាខាងមុខ។ ថ្នាក់ដឹកនាំសហព័ន្ធរំពឹងថា ពួកគេនឹងទទួលបានលទ្ធផលល្អពីការចូលរួមលើកនេះ ទោះបីត្រូវប្រឈមជាមួយជើងខ្លាំងក៏ដោយ។ បច្ចុប្បន្នសហព័ន្ធមានក្លិបសមាគមជាសមាជិកចំនួន២២ ដោយមានកីឡាករកីឡាការិនីសរុប៤៧រូប ដែលបានចុះឈ្មោះជាមួយសហព័ន្ធ។ |
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) គ្រោងបង្កើតរោងចក្រប្រពឹត្តកម្មទឹកស្អាតមួយទៀត ដើម្បីពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនជូនប្រជាពលរដ្ឋ។ រោងចក្រទឹកស្អាតនេះ អាចផលិតទឹកបាន១៩៥,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃគ្រោងធ្វើឡើងនៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ។ នេះបើតាមលិខិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ បើតាម PPWSA ការសិក្សាគម្រោងនេះ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧ខាងមុខ ហើយ ការរៀបចំឯកសារដេញថ្លៃ ជាលក្ខណៈអន្តរជាតិ ដើម្បីជ្រើសរើសអ្នកម៉ៅការសាងសង់ ត្រូវបញ្ចប់ នៅខែមីនា ឆ្នាំ២០១៨។ តាមផែនការ រោងចក្រទឹកស្អាតបាក់ខែងនេះ គ្រោងចំណាយទឹកប្រាក់សរុប ២២៨.៥លានដុល្លារ ក្នុងនោះប្រមាណ១៧៨.៦លានដុល្លារ ជាថវិកាឥណទាន និងចំនួន៤៩.៩លានដុល្លារ ជាថវិកាបដិភាគ។ គម្រោងនេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣ឆ្នាំ៩ខែ ដែលនឹងចាប់ផ្តើមនៅអំឡុងខែមេសា ឆ្នាំ២០១៩ ហើយអាចដាក់ដំណើរការប្រ នៅពាក់កណ្ដាលឆ្នាំ២០២២។ ក្នុងលិខិតដដែលនេះ PPWSA ក៏បានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រការបង្កើតរោងចក្រនេះផងដែរ។ PPWSA ក៏បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍លើគម្រោងនេះ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ផងដែរ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់អនុញ្ញាតឲ្យផ្ដល់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៣០,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយភាពជោគជ័យផង។ យោងតាម PPWSA គម្រោងសង់រោងចក្រប្រពឹត្តទឹកស្អាតនេះ ជាផែនការមេទី៣ ដើម្បីផលិតទឹកស្អាត ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយទឹកស្អាតរបស់រដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ និងទីប្រជុំជន ទូទាំងប្រទេស ចំនួន៩០ភាគរយ ត្រូវទទួលបានសេវាកម្មទឹកស្អាត តាមបំពង់សម្រាប់ប្រើប្រាស់ និង១០ភាគរយទទួលបានទឹកស្អាតពីប្រភពផ្សេងៗ៕ | ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) គ្រោងទឹកប្រាក់ជំនួយ និងបដិភាគសរុបជាង២០០លានដុល្លារ បង្កើតរោងចក្រប្រពឹត្តកម្មទឹកស្អាតមួយទៀត នៅសង្កាត់បាក់ខែង។ គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣ឆ្នាំ៩ខែ ដែលនឹងចាប់ផ្តើមនៅអំឡុងខែមេសា ឆ្នាំ២០១៩ ហើយអាចដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២២។ នេះបើតាម PPWSA ដែលបញ្ជាក់ទៀតថា រោងចក្រទឹកស្អាតនេះ អាចផលិតទឹកបាន១៩៥,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។ |
អ្នកត្រូវការអាហារូបត្ថម្ភដ៏ល្អ ដើម្បី រីកលូតលាស់ ប៉ុន្តែ កុមារ និងជំទង់ភាគច្រើន អាចទទួលបាន តាមរយៈម្ហូបអាហារ និងភេសជ្ជៈ ដោយមិន ចាំបាច់បំពេញបន្ថែម។ សូមប្រុងប្រយ័ត្ន ចំពោះ ផលិតផលដែលបានអះអាងថា ធ្វើឱ្យកំពស់របស់អ្នកខ្ពស់។ អ្នកអាចរកឃើញ នូវផលិតផលដូចជា ថ្នាំគ្រាប់ ដែលមាននៅក្នុង ហាងលក់ម្ហូបអាហារសុខភាព ដែលនិយាយថា អ័រម៉ូនពន្លូតឆ្អឹង និងធ្វើឱ្យមានការភ្ញោចឱ្យលូត។ ប៉ុន្តែ ទាំងនេះ គឺជាការបោកប្រាស់ ។ អ្នកមិនអាចយកអ័រម៉ូន មកទុកដូចជា ថ្នាំគ្រាប់បានទេ។ ផលិតផលទាំងនេះ មិនអាចធ្វើឱ្យឆ្អឹងរបស់អ្នកលូត ដូចដែលអ្នកគិតទេ ដូច្នេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះវា។ វេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា អាចចាក់អ័រម៉ូនលូតលាស់បាន សម្រាប់បុព្វហេតុជាក់លាក់មួយចំនួន ក្នុងរយៈពេលខ្លី៕ ត្រួតពិនិត្យដោយ www.health.com.kh | វិធីដ៏ល្អបំផុត ដើម្បី រីកលូតលាស់កម្ពស់ ដូចដែលអ្នកចង់បាន គឺគ្រាន់តែថែររក្សាសុខភាពរបស់អ្នកឱ្យល្អ ទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ។ |
ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ដំណើរការកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យមនិងធំ (VCIS)។ កម្មវិធីនេះ មានគោលបំណងគាំទ្រដល់សហគ្រាសកែច្នៃផលជលផល ក្រោយប្រមូលផលខ្នាតតូច មធ្យមនិងធំនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ UNIDO ចេញផ្សាយថ្ងៃទី ៤ សីហា។ កម្មវិធី VCIS ជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផល ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីកែលម្អលក្ខខណ្ឌផលិត និងបន្ថែមតម្លៃលើផលិតផលរបស់ខ្លួន តាមរយៈការទទួលបានវិញ្ញាបនប័ត្រ សុវត្ថិភាពចំណីអាហារ ដែលរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលនៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ កម្មវិធីនេះ នឹងផ្តល់ការគាំទ្រផ្នែកឧុបករណ៍ និងហិរញ្ញវត្ថុ ចាប់ពី ២៥,០០០ ទៅ ១០០,០០០ ដុល្លារ ដល់សហគ្រិនកម្ពុជា ពិសេសម្ចាស់អាជីវកម្ម ជាស្ត្រី និងយុវជនក្នុងវិស័យជលផលក្រោយប្រមូលផល។ កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យមនិងធំ រៀបចំដោយអង្គការ UNIDO និងរដ្ឋបាលជលផល ក្រោមជំនួយសហភាពអឺរ៉ុប សម្រាប់ម្ចាស់សហគ្រាសកែច្នៃផលជលផលខ្នាតតូច មធ្យមនិងធំ ដែលចាប់អារម្មណ៍ក្នុងកម្មវិធីនេះ សូមដាក់ពាក្យទៅកាន់កម្មវិធី VCIS ដែលទទួលពាក្យជាប្រចាំខែ ដោយជុំទីមួយចាប់ផ្តើមពីថ្ងៃទី១ សីហាឆ្នាំ២០២១តទៅ។ ព័ត៌មានបន្ថែមអំពីកម្មវិធី VCIS អាចទំនាក់ទំនងតាមលេខទូរសព្ទ ០២៣ ៩០០ ៩៧៤។ សូមបញ្ជាក់ថា វិស័យជលផលនៅតែជាចលករលើកស្ទួយសេដ្ឋកិច្ចដ៏សំខាន់ និងជាប្រភពការងារសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ វិស័យជលផលក្រោយប្រមូលផល បានបង្កើតការងារប្រមាណជាង ៣៣,០០០ការងារ ជាពិសេសសំរាប់ស្ត្រី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕ | ភ្នំពេញ៖ អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល បានដាក់ដំណើរការកម្មវិធីគាំទ្រសហគ្រាសកែច្នៃជលផលខ្នាតតូច មធ្យមនិងធំ ដែលជាក្រោមជំនួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះ នឹងជួយជំរុញការអភិវឌ្ឍធុរកិច្ចឯកជនក្នុងវិស័យជលផល ក្រោយប្រមូលផល ដោយផ្ដល់ឱកាសដល់សហគ្រិនស្រ្តី និងយុវជន ដើម្បីទទួលបានជំនួយចាប់ពី២ម៉ឺន៥ពាន់-១០ម៉ឺនដុល្លារ។ |
ថ្ងៃនេះ ThmeyThmey25 សូមលើកយកបច្ចេកទេសដំាំដុះដំណាំត្រប់ និងការថែទាំ ដល់បងប្អូនកសិករ ដែលមានបំណងដាំដុះត្រប់តាមលក្ខណៈបច្ចេកទេសថ្មី និងអាចដាំបានគ្រប់រដូវ។ ដោយដកស្រង់ឯកសារចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្នុងនោះកសិករគួរគិតចំណុចសំខាន់ៗ ដូចជា ការបណ្ដុះកូន ការរៀបចំដី ការលើករង ការដាំកូន ការប្រើប្រាស់ជី និងការថែទាំ។ ការបណ្ដុះកូន៖ អាចរៀបចំដីដាក់កន្ទោងស្ទឹក ឬថាសបណ្ដុះកូន។ ដោយក្នុងមួយកន្ទោង ឬប្រលោះថាសដាក់បណ្ដុះ ១គ្រាប់។ រងបណ្ដុះកូនត្រូវធ្វើដំបូលគ្របពីលើ ឬសំណាញ់ដើម្បីកាត់ពន្លឺ។ ត្រូវគ្របចំប៉ើងពីលើថាសបណ្ដុះកូន ឬកន្ទោងស្លឹក។ ត្រូវចាំថា មុននឹងយកកូនទៅដាំ ៣ថ្ងៃត្រូវដកដំបូលនៃថ្នាលបណ្ដុះកូនចេញ ដើម្បីឲ្យកូនមានសុខភាពល្អ។ ការរៀបចំដី៖ ភ្ជូរដី ២ ទៅ ៣ដង មុនយកកូនទៅដាំ និងត្រូវបំបែកដីឲ្យរាបស្មើ និងហាលដីឲ្យស្ងួត។ ការលើករង៖ បណ្ដោយរងមិនចាំបាច់កំណត់នោះទេ ប៉ុន្តែទទឹងរងត្រូវមានទំហំ ១ ទៅ ១,២ម៉ែត្រ និងចន្លោះរងពីរងមួយទៅរងមួយត្រូវមានចន្លោះ ០,៥ម៉ែត្រ។ សម្រាប់កម្ពស់រងនៅរដូវប្រាំង ២០សង់ទីម៉ែត្រ និងរដូវវស្សា ៣០សង់ទីម៉ែត្រ។ ដែលចន្លោះរងនីមួយៗអាចបង្ហូរទឹកបាន។ ការដាំកូន៖ មុនដកកូនទៅដាំត្រូវបន្ថយការស្រោចទឹក ២ ទៅ៣ថ្ងៃដើម្បីឲ្យកូនមានភាពរឹងមាំ តែមុនពេលដាំត្រូវស្រោចទឹកឲ្យជោគសិននៅពេលព្រឹក ហើយពេលរសៀលចាំដកកូនយកទៅដាំ។ ត្រូវដាំកូនដែលមានអាយុ ២០ ទៅ ២៥ថ្ងៃ និងមានសន្លឹក ៤ ទៅ ៥សន្លឹក។ ត្រូវមានចន្លោះជួរ ៦០សង់ទីម៉ែត្រ និងចន្លោះគុម្ព ៥០សង់ទីម៉ែត្រ និងត្រូវដាំ ១ដើមក្នុងមួយរណ្ដៅ។ ការប្រើប្រាស់ជី៖ កសិករអាចប្រើប្រាស់ជី ២ប្រភេទ ជីគីមី និងជីធម្មជាតិ។ ប៉ុន្តែកសិករគួរប្រើប្រាស់ជីធម្មជាតិប្រសើរជាង ព្រោះមិនប៉ះពាល់អំឡុងពេលប្រើប្រាស់ និងអ្នកបរិភោគផង។ បើសិនប្រើប្រាស់ជីគីមី គួរប្រើក្នុងបរិមាណតិចតួចបានហើយ។ គេអាចប្រើជីសម្រាប់ទ្រាប់បាតរណ្ដៅ និងជីបំប៉ននៅក្រោយពេលដាំបាន ២អាទិត្យបន្ទាប់ និងត្រូវដាក់ចម្ងាយពីគល់ប្រមាណ ៥សង់ទីម៉ែត្រ។ ការថែទាំ៖ បន្ទាប់ពី ១០ថ្ងៃក្រោយដាំត្រូវដោតទំរ (ឈើ,ឫស្សី) ទប់ដើមត្រប់ កុំឲ្យដើមដួលនៅពេលមានផ្លែច្រើន។ ត្រូវកាត់ស្លឹកចាស់ៗ និងមែកនៅខាងក្រោមចេញ ដើម្បីឲ្យពន្លឺ និងខ្យល់ចូលគ្រប់គ្រាន់។ ការប្រមូលផល៖ អាយុកាលនៃត្រប់ពី ៥៥ ទៅ ៨០ថ្ងៃ បន្ទាប់ពីដាំអាចប្រមូលផលបាន តែវាក៏អាស្រ័យលើការថែទាំ និងពូជផងដែរ។ ហើយត្រូវប្រើកាំបិត ឬកន្រ្តៃដើម្បីកាត់ផ្លែ ដើម្បីកុំឲ្យបាក់មែកត្រប់៕ | ត្រប់វែង ឬត្រប់ស្វាយ ជាបន្លែពេញនិយមសម្រាប់ពលរដ្ឋខ្មែរ ដែលគេនិយមយកធ្វើជាអន្លក់ហូបជាមួយប្រហុក ផ្អក ទឹកគ្រឿង ឬអាចធ្វើជាបន្លែដើម្បីស្ល និងឆាជាដើម។ សម្រាប់អត្ថប្រយោជន៍របស់វាអាចប្រឆាំងនឹងជំងឺមហារីក បន្សាបជាតិពុលក្នុងរាងកាយ កាត់បន្ថយជាតិខ្លាញ់កូឡេស្តេរ៉ូល និងកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម។ ត្រប់ជាប្រភេទដំណាំងាយស្រួលដាំ តែក៏ទាមទារឲ្យដាំ និងថែទាំបានល្អដែរ ដូច្នេះកសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងរបៀបថែទាំឲ្យបានត្រឹមត្រូវ។ |
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែមករា លោក ស៊ុន ចាន់ថុល បានឲ្យដឹងដូច្នេះថា៖«យើងបានចុះកិច្ចព្រមព្រៀងសម្បទានផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ នៅខែមករានៅឆ្នាំ២០១៨។ យើងសង្ឃឹមថាខែកុម្ភៈ ឬដើមខែមីនា អាចបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះបាន»។ បើតាមលោក ស៊ុន ចាន់ថុល គ្រឿងចក្រតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក សម្រាប់បម្រើឲ្យការស្ថាបផ្លូវល្បឿនលឿននេះ នឹងមកដល់កម្ពុជានៅបំណាច់ខែមករានេះ ខណៈអ្នកបច្ចេកទេស វិស្វករចិនប្រហែល ២០០នាក់បានមកដល់កម្ពុជាហើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងរៀបចំដោះស្រាយផលប៉ះពាល់ សម្រាប់គម្រោងមួយនេះ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា៖«យើងមិនទាន់ដោះស្រាយផលប៉ះពាល់នៅឡើយ គឺកំពុងរៀបចំ ប៉ុន្តែយើង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែជំរុញធ្វើយ៉ាងណាដោះស្រាយបញ្ហាដីធ្លីនេះឲ្យបាន»។ តាមការគ្រោងទុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងលើកដំបូងនៅកម្ពុជានេះ នឹងត្រូវចំណាយ ១៩០០លានដុល្លាអាមេរិក។ នេះជាគម្រោង BOT ដែលក្រុមហ៊ុននឹងសាងសង់ ធ្វើប្រតិបត្តិការ រួចផ្ទេរឲ្យរដ្ឋាភិបាល៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបើកការដ្ឋាន នៅក្នុងខែកុម្ភៈ ឬដើមខែមីនាឆ្នាំ២០១៩ នេះ ។ |
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន បានធ្វើទស្សនកិច្ចនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចស្របពេលខួប ៦៥ឆ្នាំនៃការទូតប្រទេសទាំងពីរនេះ លោកវ៉ាង បានជួបថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាបានជជែកពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងមិត្តភាពជាដើម។ ក្រោយដំណើរទស្សនកិច្ចខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍដែលស្របនឹងលក្ខខណ្ឌជាតិ រួមទាំងការការពារអធិបតេយ្យ ឯករាជ្យ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការផ្សេងៗ។ «ចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ និងកសាងសហគមន៍កម្ពុជា-ចិនជាមួយអនាគតរួមក្នុងយុគថ្មី»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីត្បូងពេជ្ររវាងកម្ពុជា និងចិន គឺផ្តោតលើវិស័យចំនួន៦ (ឆកោណ) ក្នុងនោះមាន កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាព និងគុណភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ កន្លងទៅស្របពេលទំនាក់ទំនងប្រទេសទាំងពីរ ឈានចូលដល់ខួប ៦៥ឆ្នាំ៕ | ក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រួមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រជាមួយកម្ពុជា។ |
លោក Bernard Krisher បានចាប់ផ្តើមការងារជាអ្នកកាសែតដំបូងនៅអង្គភាព New York Herald Tribune។ បន្ទាប់មក ក្រោយពីបានចូលសិក្សាផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យ Columbia នៅញូយ៉ក លោកក៏បានចូលធ្វើការនៅកាសែត Newsweek នៅដើមទស្សវត្សរ៍ ១៩៦០។ បន្ទាប់ពីបានចូលមកដល់កម្ពុជា នៅដើមទស្សវត្សរ៍១៩៦០នោះដែរ លោក Krisher បានមានឱកាសសរសេរអត្ថបទអំពីប្រទេសកម្ពុជា ហើយក៏បានបង្ហាញការគោរព និងការកោតសរសើរចំពោះសម្តេចព្រះនរោត្តម សីហនុដែរ។ ស្ថាបនិកខេមបូឌា ដេលី៖ ខ្ញុំទទួលខុសត្រូវគ្រប់យ៉ាង... ស្ថាបនិកកាសែតខេមបូឌា ដេលី លោក Bernard Krisher ( Bernie) បាននិយាយថា លោកទទួលខុសត្រូវគ្រប់យ៉ាងចំពោះដំណើរការរបស់កាសែតមួយនេះ ហើយថាលោកនឹងត្រឡប់មកកាន់កម្ពុជាវិញ បើរដ្ឋាភិបាលកម្ពុជាចង់កាត់ទោសអ្នកណាម្នាក់។ លោក Krisher និយាយបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយថ្ងៃទី៤ ខែកញ្ញា នៅលើច្បាប់បោះពុម្ពចុងក្រោយនៃកាសែតខេមបូឌា ដេលី ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថាបនិកកាសែតខេមបូឌា ដេលី លោក Bernard Krisher បានប្រកាសថា លោកបានយកត្រឡប់វិញនូវទ្រព្យសម្បត្តិទាំងអស់ដែលលោកបានលក់ទៅឲ្យកូនស្រីកាលពីខែមេសា ឆ្នាំ២០១៧។ ការយកទ្រព្យសម្បត្តិត្រឡប់វិញនេះ ត្រូវបានលោក Krishner អះអាងថា លោកមិនអាចទ្រាំទ្រនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាធ្វើដាក់កូនស្រីលោកឡើយ ហើយលោកក៏មិនអាចឲ្យកូនស្រីពាក់ព័ន្ធបញ្ហានេះដែរ។ លោក Krisher បានសរសើរលោកស្រី Debbie ដែលជាកូនស្រី ដែលបានរៀបចំដំណើរការកាសែតនេះយ៉ាងល្អ ក្នុងរយៈពេលប៉ុន្មានខែដែលលោកស្រីចាប់ផ្តើមគ្រប់គ្រង។ ស្ថាបនិកខេមបូឌា ដេលី បញ្ជាក់ថា កូនស្រីរបស់លោកបានអនុវត្តតាមច្បាប់ និងតម្រូវការទាំងអស់យ៉ាងម៉ត់ចត់។ «ប្រសិនបើរដ្ឋាភិបាលមិនពេញចិត្តការដឹកនាំកាសែតរបស់ខ្ញុំ ក្នុងរយៈពេល២៤ឆ្នាំមកនេះ ពួកគេគួរតែមករកខ្ញុំ។ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការកាសែតមួយនេះ។ ប្រសិនបើរដ្ឋាភិបាលចង់កាត់ទោសអ្នកណាម្នាក់ ខ្ញុំនឹងត្រឡប់វិញ ព្រោះខ្ញុំជាអ្នកធ្វើវា»។ នេះជាការអះអាងរបស់លោក Krisher ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួននោះ លោក Krisher បានរំឮកថា លោកមិនបានយកប្រាក់ខែក្នងនាមជាបណ្ណាធិការទេ ហើយលោកបានបរិច្ចាគលុយជាច្រើនដើម្បីឲ្យកាសែតនេះដំណើរការ ដ្បិតចំណូលមិនអាចទ្រាំទ្រចំណាយបានទេ។ លោក Krisher បន្តទៀតថា ជាច្រើនឆ្នាំមកនេះ ពេលកាសែតលោកទទួលបានប្រាក់ចំណេញ លោកបានចំណាយទឹកប្រាក់ទាំងអស់ក្នុងការសាងសង់សាលារៀននៅតាមភូមិក្រីក្រ។ លោក Krisher បន្តថា ដូចក្រុមហ៊ុនសារព័ត៌មានតូចៗដទៃទៀតដែរ កាសែតខេមបូឌាដេលីរបស់លោកមិនបានយកពន្ធលើតម្លៃបន្ថែម VAT រហូតដល់ឆ្នាំ២០១៦។ «ក្រសួងរដ្ឋទាំងអស់បានដឹងអំពីរឿងនេះ ហើយពួកគេក៏បានចុះផ្សាយ និងបង់លុយថ្លៃពាណិជ្ជកម្មរយៈពេល២៥ឆ្នាំមកហើយ (លើកាសែតខេមបូឌាដេលី) ដូចជាក្រសួងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក្រសួងព័ត៌មានដែលបានផ្តល់អាជ្ញាបណ្ណឲ្យយើង ក៏ដូចជាស្ថាប័នប៉ូលិស និងទាហានដែរ»។ នេះជាការពន្យល់របស់លោក Krisher៕ | លោក Bernard Krisher (Bernie) កើតនៅក្នុងខែកញ្ញាឆ្នាំ១៩៣០ នៅក្នុងទីក្រុង Frankfurt នៃប្រទេសអាល្លឺម៉ង់ក្នុងគ្រួសារដើមកំណើតជ្វីវមកពីប្រទេសប៉ូឡូញ។ នៅក្នុងឆ្នាំ១៩៣៧ ដោយសារតែចលនារបស់ពួកណាស៊ីប្រឆាំងពួកជ្វីវបានកើនឡើងខ្លាំង លោក Krisher និងគ្រួសារបានភៀសខ្លួនទៅប្រទេសហូឡង់ បន្ទាប់មកទៅទីក្រុងបារីសរហូតដល់យោធាអាល្លឺម៉ង់ចូលឈ្លានពានដល់ទីក្រុងប៉ារីសក្នុងឆ្នាំ១៩៤០។ ក្រុមគ្រួសារបស់លោកក៏បានបន្តភៀសខ្លួនទៅដល់ទីក្រុងញូយ៉កក្នុងខែមករាឆ្នាំ១៩៤១។ |
រដ្ឋមន្ត្រីព័ត៌មានឥណ្ឌូណេស៊ី លោក Rudi Antara នៅថ្ងៃ២១ ខែឧសភា បញ្ជាក់ថាគេហទំព័រជិត ៣០០០ ត្រូវបានបិទ និងជាង ៩៥០០ ផ្សេងទៀតស្ថិតក្រោមការពិនិត្យ ដោយសារពាក់ព័ន្ធចលនាសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម។ វាក៏ជាផ្នែកមួយជំរុញចលនារភេរវកម្មដែលគំរាមកំហែងសន្តិសុខរបស់ឥណ្ឌូណេស៊ីផង។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Xinhua ។ លោករដ្ឋមន្ត្រី Rudi Antara បានបង្ហើបឲ្យដឹងផងដែរថា ក្រៅពីគេហទំព័រដែលមានផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមផ្តាច់ខ្លួនជាច្រើននោះ វាក៏មានការរីកដុះដាលគួរបារម្ភនៅតាមបណ្តាញសង្គម រួមមានទាំង Facebook, Instagram និង YouTube ជាដើមដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីគឺត្រូវបានរឹតបន្តឹងខ្លាំង ក្រោយ ក្រុមភេរវករដែលអាចជាបណ្តាញក្រុមភេរវជនរដ្ឋឥស្លាមដែលបានបែកខ្ញែកពីអ៊ីរ៉ាក់ និងស៊ីរី រៀបចំបំផ្ទុះគ្រាប់បែកអត្តឃាត ជាបន្តបន្ទាប់គ្នា ដែលឆក់យកជីវិតមនុស្សច្រើននាក់ផងនោះ។ ជុំវិញចំណាត់ការប្រឆាំងអំពើភេរវកម្មនេះដែរ ថ្មីៗនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានទទូចឲ្យសភាឥណ្ឌូណេស៊ីពន្លឿនការពិនិត្យ និងកែប្រែច្បាប់ស្តីពីការប្រឆាំងអំពើភេរវកម្មដើម្បីផ្តល់សិទ្ធិអំណាចដល់កងកម្លាំងប្រដាប់ក្នុងការចាត់វិធានការទប់ស្កាត់រាល់ចលនាដែលគេសង្ស័យថាជាអំពើភេរវកម្មផង។ កន្លងមកកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី មិនអាចធ្វើសកម្មភាពប្រឆាំងជនសង្ស័យបានឡើយ ប្រសិនបទល្មើសភេរវកម្មនោះមិនទាន់បានកើតឡើង៕ | បន្ថែមលើចំណាត់ការក្តៅប្រឆាំងការគំរាមកំហែងពីក្រុមភេរវជន រដ្ឋាភិបាលក្រុងហ្សាការតា ក៏បានចាត់វិធានការត្រជាក់ផងដែរ។ នោះគឺ ក្រុងហ្សាការតាបានទប់ស្កាត់ការសាយភាពនៃមនោគមន៍វិជ្ជារបស់ក្រុមភេរវជន តាមរយៈការបិទគេហទំព័ររាប់ពាន់ ដែលមានជាប់ពាក់ព័ន្ធពីការផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយម។ |
«គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង, គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ»។ លោក ហង់ជួន ណារ៉ុន ថ្លែងបែបនេះក្នុងទិវាគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី៥តុលា។ ដើម្បីការអប់រំនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែង ពលរដ្ឋទាំងអស់ត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កម្ពុជា និង យុវជនកម្ពុជា។ បើតាមលោក ហង់ជួន ណារ៉ុន នាអំឡុងពេលរាលត្បាតខ្លាំងនូវជំងឺកូវីដ-១៩ ពិភពលោក មានការបាត់បង់នូវគ្រូបង្រៀន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សា ជាពិសេសនៅតាមតំបន់។ ប៉ុន្តែកម្ពុជា ពិតជាមានមោទកភាពណាស់ ដោយសារគ្រូបង្រៀននីមួយៗ បានខិតខំស្វះស្វែងរៀនសូត្រនូវបំណិនថ្មីៗ ដូចជាការបង្រៀនតាមអនឡាញជាដើម។ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តមានប្រសាសន៍ថា៖ «ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាបានមើលឃើញយ៉ាងប្រត្សក្រ នូវតួនាទីរបស់គ្រូបង្រៀន រឹតតែសំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាព សុខភាព និងនិរន្តរ៍ភាពនៃការសិក្សារបស់សិស្ស»។ ក្រៅពីគិតគូរលើកត្តាសុខភាព និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ គ្រូបង្រៀនត្រូវបានឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជា៖ ការរិះរកវិធីសាស្រ្តបង្រៀន សកម្មភាពបង្រៀន ការជួយសិស្ស និងទំនាក់ទំនងជាមួយសិស្សអេឡិចត្រនិក និងកែសន្លឹកកិច្ចការ ការថតវីដេអូបង្រៀន ជាដើម។ កត្តាទាំងនេះ គឺមិនទាន់រាប់បញ្ជូលការលំបាកផ្សេងៗទៀតដែលគ្រូជួបប្រទះ ដូចជាផលប៉ះពាល់មកលើសេដ្ឋកិច្ចគ្រួសារ និងការទទួលរងនូវស្ថានភាពថប់អារម្មណ៍ ឬជំងឺផ្សេងៗ។ ទង្វើរបស់គ្រូបង្រៀនដែលបានតស៊ូអនុវត្តកន្លងមកនេះ ត្រូវបានលោក ហង់ជួន ណារ៉ុន កោតសរសើរយ៉ាងខ្លាំង ក្នុងការផ្តល់ការសិក្សាតាមប្រព័ន្ធអេឡិចត្រនិកដល់សិស្សនៅតំបន់ទីក្រុង ខណៈគ្រូបង្រៀនមួយចំនួនទៀត បានធ្វើដំណើរតាមភូមិនៅតំបន់ជនបទ ក្នុងការបង្កើតបណ្តុំនៃការរៀនសូត្រជាក្រុមតូចៗ ដើម្បីឱ្យសិស្សបានបន្តការសិក្សា នាអំឡុងពេលផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន។ «ទោះបី ជាគ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ក្រសួងអបរ់មើលឃើញថា ការសិក្សារបស់សិស្ស និងនិស្សិតជួបប្រទះនូវការលំបាក និងការបាត់បង់ការយ៉ាងច្រើន»។ នេះជាការរៀបរាប់បន្ថែមរបស់លោក ហង់ជួន ណារ៉ុន។ ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាល ក៏ដូចក្រសួងអបរ់ កំពុងបង្កើនល្បឿនក្នុងការអនុវត្តវិធានការដ៏មានប្រសិទ្ធភាព និងទន់ភ្លន់ ដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ និងប្រុងប្រយ័ត្ន ជាពិសេសផ្តោតលើគ្រូបង្រៀន។ ក្នុងនោះមាន ការធានាឱ្យការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញនូវការរៀនសូត្រ និងការបន្តការសិក្សា, ការកំណែទម្រង់សាលារៀន, ការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់,ការអប់រំឌីជីថល, ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។ ការអភិវឌ្ឍជំនាញសត្សវត្តទី២១សម្រាប់យុវជន, ការបង្កើតមជ្ឈមណ្ឌលឧត្តមសិក្សានៅកម្រិតឧត្តម និងការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ ក៏ត្រូវបានចាត់ចូលក្នុងទិសដៅអាទិភាពរបស់ក្រសួងអប់រំ ផងដែរ៕ | តួនាទី និង ប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលធានាឱ្យសិស្សានុសិស្ស និង និស្សិតទទួលបានការអប់រំនៅគ្រប់កាលៈទេសៈប្រកបដោយសមធម៌ បរិយាប័ន្ន និងគុណភាព។ នេះជាការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។ |
៣គ្រាប់ជ័យជម្នះរបស់ Inter Miami កើតឡើងដោយការស្វែងរកគ្រាប់បាល់ពីសំណាក់កីឡាករ Facundo Farias រកបាននៅនាទី១៤ មុនពេលខ្សែប្រយុទ្ធ Messi បញ្ជូនបាល់ ២គ្រាប់ដល់មិត្តរួមក្រុម Jordi Alba ស៊ុតនៅនាទី៥១ និង Leonardo Campana នៅនាទី៨៣ ដើម្បីក្រសោប ៣ពិន្ទុប្រជែងឆ្លងផុតតំបន់បាតតារាង។ រីឯ ១គ្រាប់របស់ LAFC ធ្វើបានដោយកីឡាករ Ryan Hollingshead នៅនាទី៩០ ចុងម៉ោង។ ឈ្នះ LAFC បានជួយ Miami រំគិលខ្លួនកាន់តែគៀកទៅនឹងតំបន់កៅអីវគ្គ Play-offs ត្រឹមតែ ៩ពិន្ទុទៀតប៉ុណ្ណោះ ខណៈដែលក្រុមមានលោក David Beckham ជាម្ចាស់ក្លិបមួយនេះ នៅសល់ការប្រកួតលីគចំនួន ៩ប្រកួតទៀត។ ចាប់តាំងពីកីឡាករវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងតាំងពីថ្ងៃទី២២ ខែកក្កដាមក Inter Miami បានឈ្នះពានរង្វាន់ League Cup លើកដំបូង ហើយក្រុមកំពុងតែបន្តកំណត់ត្រាមិនដែលចាញ់ ១១ប្រកួតជាប់គ្នា។ លេងបាន ១១ប្រកួតនៅក្រុមស្ថិតក្នុងប្រទេសអាម៉េរិក ម្ចាស់ជើងឯក World Cup 2022 រកបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៥លើក ពីគ្រប់កម្មវិធីប្រកួតកន្លងមក។ ការប្រកួតបន្ទាប់ក្រុម Inter Miami នឹងត្រូវវិលត្រលប់ទៅកាន់កីឡដ្ឋាន DRV PNK ដែលជាទឹកដីក្នុងទីក្រុង Fort Lauderdale សម្រាប់ត្រៀមខ្លួនការប្រកួតបន្ទាប់ដោយត្រូវជួបតទល់ជាមួយនឹងក្រុម Sporting Kansas City នៅថ្ងៃទី១០ ខែកញ្ញា។ វត្តមានរបស់ Messi បានទាក់ទាញចំណាប់អារម្មណ៍របស់តារាហូលីវូដយ៉ាងខ្លាំងឱ្យមកទស្សនាការប្រកួតបាល់ទាត់ ក្នុងការប្រកួតដែលមានរូបគេកំពុងតែប្រកួតប្រជែង។ លើសពីនេះការប្រកួតដែល Messi តទល់ LAFC ក៏មានព្រះរាជវត្តមានរបស់ព្រះអង្គម្ចាស់ Harry នៃខ្សែរាជវង្សនៃចក្រភពអង់គ្លេស បានយាងទតការប្រកួតនោះ។ តារាសម្តែងតល្បីឈ្មោះ Leonardo DiCaprio, Will Ferrell, Tom Holland, Toby Maguire, Owen Wilson និង Gerard Bulter ដែលសុទ្ធសឹងតែមានវត្តមានក្នុងការប្រកួតនោះ។ តារាចម្រៀង Selena Gomez, Tyga តារាចម្រៀងរ៉េប, Breal និង Nas រួមទាំងតន្ត្រីក Liam Gallagher បុគ្គលល្បីៗក្នុងប្រទេសអាម៉េរិកទៅទស្សនាការប្រកួតដែលមាន Messi កំពុងលេង៕ | Lionel Messi ជួយបង្កើតឱកាសពីការបញ្ជូនបាល់ដល់មិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ដើម្បីនាំជ័យជម្នះឱ្យ Inter Miami ឈ្នះក្រុមម្ចាស់ការពារតំណែងជើងឯក Los Angeles FC លទ្ធផល ៣-១ ក្នុងជំនួបលីគកំពូលអាម៉េរិក Major League Soccer នៅថ្ងៃទី៣ ខែកញ្ញា ។ |
ពានរង្វាន់សាលាស្អាតដែលរៀបចំដោយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញសាលារៀនចំនួន ៥ ជាប់ជ័យលាភីសាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជ័យលាភីសាលាស្អាតទាំង៥ រួមមានវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាប់ពានរង្វាន់ជ័យលាភីលេខ១ ដោយទទួលបានថវិកា ៥លានរៀល។ សាលាបឋមសិក្សាវត្តចែង ដែលស្ថិតស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ពានរង្វាន់ជ័យលាភីលេខ២ ទទួលបានថវិកា ៤លានរៀល។ ចំណែកពានរង្វាន់ជ័យលាភីលេខ៣ បានលើសាលាបឋមសិក្សាគងជ័យ ដែលស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម, ពានរង្វាន់ជ័យលាភីលេខ៤ បានលើសាលាបឋមសិក្សានិងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងពានរង្វាន់ជ័យលាភីលេខ៥ បានលើអនុវិទ្យាល័យទីរួមខេត្ត មានទីតាំងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជ័យលាភីលេខ៣ លេខ៤ និងលេខ៥ ទទួលបានថវិកា ៣លានរៀល ក្នុងមួយសាលា។ ក្រៅពីប្រគល់ពានរង្វាន់ជ័យលាភីសាលាស្អាត ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រគល់ពានរង្វាន់នាយកល្អ និងគ្រូបង្រៀនល្អផងដែរ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ ThmeyThmey25 ថា ការរៀបចំវាយតម្លៃជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាតនេះ គឺផ្អែកតាមគោលការណ៍ លក្ខណវិនិច្ឆ័យ និងនីតិវិធី ដែលបានកំណត់បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត បានផ្ញើលទ្ធផលវាយតម្លៃកម្រិតមន្ទីរមកក្រសួង។ លោក រស់ សុវាចា បន្តថា ក្នុងបរិបទកូវីដ-១៩ កម្មវិធីនេះ បានចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពសុខភាពសិក្សាដោយជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឱ្យបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារ (SoP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា ការប្រគល់ពានរង្វាន់ជ័យលាភីសាលាស្អាតនេះ ត្រូវរៀបចំជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំ យុវជន និងកីឡា៕ | ភ្នំពេញ៖ វិទ្យាល័យស្វាយរៀង, សាលាបឋមសិក្សាវត្តចែង, សាលាបឋមសិក្សាគងជ័យ, សាលាបឋមសិក្សានិងវិទ្យាល័យហ៊ុន សែន មិត្តភាព និងអនុវិទ្យាល័យទីរួមខេត្ត បានទទួលជ័យលាភីសាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស ពីក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមប្រកាសរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី១៩ មេសា។ |
បញ្ហានេះត្រូវបានអ្នកកាសែតនៃសារព័ត៌មានថ្មីៗ យកទៅចោទសួរលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន នៅក្រោយពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ២ នៅថ្ងៃទី២៥មិថុនា ម្សិលមិញ។ តើផ្លូវជាតិលេខ៤នេះ រដ្ឋាភិបាលនឹងកែប្រែ ឬទុកដដែល ខណៈផ្លូវនេះបង្កើតភាពរសើប ដោយសារកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សញឹកញាប់? សូមស្ដាប់ការឆ្លើយតបរបស់លោក ស៊ុន ចាន់ថុល ៖ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានឆ្លើយតបចំពោះបញ្ហានេះ។ លោកប្រាប់ថា ផ្លូវនេះនឹងត្រូវពង្រីកពីទទឹង ៧ម៉ែត្រ ទៅ១១ម៉ែត្រ។ លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា៖«យើងបានទទួលប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីពង្រីកផ្លូវនេះ ដែលផ្លូវនេះសព្វថ្ងៃតែ៧ម៉ែត្រទេ យើងនឹងពង្រីកដល់១១ម៉ែត្រ ហើយយើងកំពុងរៀបចំនីតិវិធីដាក់ដេញថ្លៃ ដើម្បីលើកគុណភាពផ្លូវជាតិលេខ៤ឡើងវិញ»។ ប៉ុន្តែលោក ស៊ុន ចាន់ថុល អះអាងថាការពង្រីកផ្លូវ ក៏មិនអាចដោះស្រាយបានទាំងស្រុងនោះដែរ បើអ្នកបើកបរមិនគោរពច្បាប់ បើកលឿនពេក វ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជាដើម។ «ប៉ុន្តែទោះជាយើងពង្រីកផ្លូវនេះ១១ម៉ែត្រ ឬ១៣ម៉ែត្រ ១៥ម៉ែត្រ យ៉ាងណាក៏ដោយ បើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលឿនពេក បើកវ៉ាជែងដោយគ្មានប្រុងប្រយ័ត្នជាដើម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឯង»។ នេះជាប្រសាសន៍លោក ស៊ុន ចាន់ថុល ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោករូបនេះ បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចណ៍ និងបើកបរដោយការប្រុងប្រយ័ត្ន ព្រមទាំងត្រូវយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)ឲ្យបានត្រឹមត្រូវ៕ | ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ចុងក្រោយនៅផ្លូវជាតិលេខ៤ គឺមានមនុស្សស្លាប់១០នាក់ នៅត្រង់គីឡូម៉ែត្រ៨៥ កាលពីដើមខែមិថុនា។ គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស បានកើតឡើងជារឿយៗនៅលើដងផ្លូវជាតិមួយនេះ។ |
ក្នុងពិធីប្រកួតបន្លែក្នុងស្រុក ដែលធ្វើឡើងនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៦មីនា ២០២០ មានពោលពេញទៅដោយបន្លែពណ៌បៃតងស្រស់គ្រប់មុខ រួមជាមួយនឹងការរៀបចំទុកដាក់ និងមានក្រដាសសរសេរឈ្មោះបន្លែនីមួយៗមកពីសហគមន៍នានា ដាក់នៅក្នុងកញ្ច្រែងឬស្សីជាជួរនៅលើតុ ដែលរៀបចំឡើងនៅមុខកម្មវិធីប្រកួតបន្លែក្នុងស្រុកនោះតែម្តង។ ក្នុងចំណោមបន្លែសុវត្ថិភាព និងធម្មជាតិជាច្រើនមុខនោះ អ្នកស្រី ច្រឹង យុទ្ធ បានយកបន្លែក្នុងសហគមន៍របស់ខ្លួនជិត១០មុខដូចជា ឃ្លោក ត្រឡាច ម្រះ ត្រប់ តាសក់ និងស្ពៃជាដើម ដែលវេចខ្ចប់ដោយស្លឹកចេក មកដាក់ប្រកួតជាមួយបន្លែមកពីសហគមន៍ផ្សេងៗ។ បន្លែសុវត្ថិភាពរបស់អ្នកស្រី ច្រឹង យុទ្ធ ដែលមានបិទស្លាកសម្គាល់សហគមន៍កសិកម្មកម្ពុជា សង្គហៈកសិករសំយ៉ោង ត្រូវបានគណៈកម្មការវាយតម្លៃនៃការប្រកួតបន្លែក្នុងស្រុកនេះ ប្រកាសជាបន្លែសុវត្ថិភាពដែលការរៀបចំ និងដាក់ទុកបានល្អត្រឹមត្រូវជាងគេ ដោយទទួលបានជ័យលាភីលេខមួយក្នុងកម្មវិធីនេះ។ អ្នកស្រី ច្រឹង យុទ្ធ កសិករទទួលបានជ័យលាភីលេខនៃការប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក នៅខេត្តស្វាយរៀង។ កសិករវ័យ៥១ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ទាំងក្តីរំភើប លាយឡំជាមួយនឹងភាពសប្បាយរីករាយ ដូច្នេះ«ការទទួលបានជ័យលាភីលេខ១នេះ គឺធ្វើឱ្យរូបខ្ញុំក្នុងនាមជាកសិករ ក៏ដូចជាតំណាងឱ្យសហគមន៍នាងខ្ញុំ គឺមានក្តីបារម្ភជាខ្លាំង ហើយវាក៏ជាការលើកចិត្តមួយសម្រាប់យើងខ្ញុំដើម្បីនាំគ្នាផលិតនូវបន្លែសុវត្ថិភាពបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក នៅក្រៅស្រុក»។ លោក អាំង គឹមសៀង តំណាងអង្គការGRET ដែលជាគណៈកម្មការមួយរូប ក្នុងចំណោមគណៈកម្មការទាំងប្រាំរូបនៃពិធីប្រកួត«បន្លែសុវត្ថិភាពក្នុងស្រុក»នេះ បាននិយាយថា ការវាយតម្លៃឬដាក់ពិន្ទុទៅលើបន្លែនីមួយក្នុងការប្រកួតនេះ គឺផ្តោតសំខាន់លើភាពលាងសម្អាតល្អនៃបន្លែបន្ទាប់ពីកសិករប្រមូល រូបភាពឬគុណភាពខាងក្រៅនៃបន្លែ ជាប្រភេទបន្លែដែលមានជាតម្រូវការទីផ្សារ និងមនាការវេចខ្ចប់ល្អត្រឹមត្រូវ។ លោក អាំង គឹមសៀង មន្ត្រីកសិកម្មនៃអង្គការ GRET លោក គឹមសៀង បន្តពន្យល់ដូច្នេះ ថ្វីដ្បិតបន្លែរបស់កសិករជាបន្លែសុវត្ថិភាពដែលមានគុណភាពសម្រាប់អ្នកទទួលទាន ប៉ុន្តែបើកសិករមិនចេះរៀបចំបន្លែរបស់ខ្លួននៃរូបរាងខាងក្រៅឱ្យល្អត្រឹមត្រូវ ដូចជាមានស្នាមជាំ រលាក និងវេចខ្ចប់ ដែលជាចំណុចខ្វះខាតមួយសម្រាប់អ្នកទិញផងដែរ។ ដោយឡែក ប្រភេទបន្លែដាំសម្រាប់លក់លើទីផ្សារ កសិករត្រូវស្វែងយល់ពីតម្រូវការអ្នកប្រើប្រាស់នៅលើទីផ្សារ ថាបន្លែប្រភេទបន្លែដែលគេនិយមទិញ ដោយមិនត្រូវដាំបន្លែទៅតាមចិត្តរបស់ខ្លួនឡើយ។ លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) ។ ជាមួយគ្នានេះ លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) បានលើកឡើងថា ពិធីប្រកួតបន្លែសុវត្ថិភាព ក្នុងស្រុកនេះ គឺមានមែនជាការប្រកួតគ្នាចាញ់-ឈ្នះ អ្វីឡើយ រវាងកសិករនិងកសិករ។ លោក សុខ សុថា បានបញ្ជាក់ដូច្នេះ កម្មវិធីនេះធ្វើឡើងគឺដើម្បីជំរុញ និងលើកទឹកចិត្តដល់ក្រុមកសិករខ្នាតតូច ក្នុងការបង្កើននៃការផលិតបន្លែដែលមានសុវត្ថិភាព និងគុណភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ពិសេសគឺផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងកសិករជាមួយអាជ្ញាធរពាក់ព័ន្ធ រវាងអ្នកផលិត ជាមួយអ្នកទិញ។ និយាយជារួម គឺភ្ជាប់ទំនាក់ទំនងជាប្រព័ន្ធ ដោយមានអាជ្ញាធរពាក់ព័ន្ធ អ្នកបច្ចេកទេសកសិកម្ម អ្នកផលិតបន្លែ និងអ្នកទិញ។ បន្លែសុវត្ថិភាពនានា ដែលកសិករ យកមកប្រកួត។ កម្មពិធីប្រកួត «បន្លែក្នុងស្រុក» គឺជាកម្មវិធីនៃឆ្នាំដំបូងដែលសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម និងដៃគូនានា រួមគ្នារៀបចំឡើង ដោយលោកនឹងព្យាយាមរៀបចំកម្មវិធីនេះឱ្យបានជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តនានាដែលមានសក្កានុពលក្នុងការដាំដុះបន្លែ ដោយគិតចាប់ពីឆ្នាំ២០២០នេះតទៅ។ នេះបើតាមការបញ្ជាក់ របស់លោក សុខ សុថា។ សូមជម្រាបថា កសិករជាង១០០គ្រួសារមកពីរាជធានី-ខេត្តទាំង១៥ ដែលចូលរួមប្រកួត «បន្លែក្នុងស្រុក» រួមមាន ភ្នំពេញ ស្វាយរៀង កណ្តាល តាកែវ ព្រៃវែង កំពត កែប កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង៕ ម្រះស្រុក សណ្តែកគួរ និងត្រកួន ស្ថិតក្នុងពិធីប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក។ បន្លែសុវត្ថិភាពរបស់សហគមន៍នានា | អ្នកស្រី ច្រឹង យុទ្ធ អ្នកដាំបន្លែសុវត្ថិភាព ក្នុងខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខមួយ ពីការប្រកួតប្រជែង«បន្លែសុវត្ថិភាពក្នុងស្រុក» ក្នុងចំណោមកសិករជាង១០០នាក់ មកពីរាជធានី-ខេត្តចំនួន១៥ ដែលបានចូលរួមការប្រកួតនេះ។ កសិកររូបនេះ បានលើកឡើងថា ការទទួលបានជ័យលាភីនេះ គឺជាលើកចិត្តដ៏ធំសម្រាប់អ្នកស្រី ក៏ដូចប្រជាកសិករឯទៀតក្នុងការផលិតឬដាំំបន្លែដែលមានគុណភាព និងសុវត្ថិភាព ដល់អ្នកទទួលទាន។ |
The proposed list, which covered approximately 1,300 products imported from China, is based on a so-called Section 301 investigation into alleged Chinese intellectual property and technology transfer practices, launched by the Trump administration in August 2017. The restricted measures launched by the US, mainly targeting at the technology industries such as aerospace, information and communication technology, robotics and machinery, cited the "Made in China 2025" strategy, a plan to upgrade the manufacturing sector, as an excuse. But experts found that the trade deficit of the US with China should be blamed to its long-term discriminatory export controls against China as well as strict control over high-tech exports to China. The trade deficit with China of the US would drop 24 to 34 percent if Washington would liberalize its export barriers against China to the same level as those applicable to Brazil or France, said a report released by the US-headquartered think tank Carnegie Endowment for International Peace. The deficit could be narrowed if the US eases its restrictions on high-tech exports to China based on consultation, said the report, adding that such move will at the same time satisfy Chinas demands for technology upgrade. In the global supply chain that has taken shape, China occupies a seat in some advanced manufacturing sectors, and it is hard to find an alternative in a short run, said Yukon Huang, senior research fellow with the Carnegie Endowment for International Peace. Against such background, the US companies have to pay extra costs for those China-made products and then transferred those expenses to consumers, explained Huang, also former Country Director for China of the World Bank, adding that the US public will be the final victim since their employment and daily life will be affected. A 25-percent tariff on imported Chinese information and communication tech parts and products could slow the growth of US output by $332 billion over the decade, the US-based think tank Information Technology and Innovation Foundation (ITIF) estimated in a recent report. The US will suffer from less information and communication technology investment, lower creativity, declined productivity and weakened competitiveness as a result of the decision, since tech products constitute a key driver for productivity growth of commodities and service industries, the report concluded. There is no ground to blame technology transfer as along as such trade cooperation is consensual. We are in a learning process with them together, Jochem Heizmann, the chief executive of Volkswagens China operations told the New York Times when commenting on transferring technology with Chinas electric car industry. That process is much faster than we are used to doing these things, he added. The dilapidated China-US cooperation in aerospace sector can teach the US a lesson. The countrys government departments had been an objector of bilateral cooperation with a fear that such collaboration may lead to a technology leakage, and as a result put the countrys technology advantages, especially in military segment, in risks, Joan Johnson-Freese, a professor of National Security Affairs with the US-based Naval War College told Peoples Daily. But the business circle expected a closer cooperation with China, in a belief that in this way, they can learn more about Chinas advanced technologies and contribute to the mankinds exploration of outer space based on a sound model of international cooperation, the professor added. The conservative decision makers ultimately gained an upper hand in the debate, leaving narrow room for bilateral cooperation in this field, according to Johnson-Freese. Chinas aerospace technology finally advanced in a rapid pace that has gone beyond the expectation of the US, especially with its breakthrough in quantum communication technology. The US then hoped to beef up its cooperation with China, but has already missed the best time window, said Johnson-Freese. | The short-sighted trade protectionism measures taken by the US is helpless to improve its competitiveness in global arena, experts pointed out, after the Office of US Trade Representative (USTR) on Tuesday published a proposed list of Chinese goods subject to additional 25 percent tariffs despite of strong opposition from China and US business groups. |
ការចង្អៀតណែនក្នុងពន្ធនាគារ ធ្វើឲ្យរដ្ឋាភិបាលចំណាយថវិកាច្រើន ហើយបញ្ជាក់ពីភាពអសកម្ម រួមទាំងបញ្ហាសិទ្ធិមនុស្សទៀតផង។ ក្នុងពិធីផ្សាព្វផ្សាររបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ កាលពីទី២៧ ខែឧសភា ឆ្នាំ២០២០ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ប្រកាសគាំទ្រចំណាត់ការរបស់ក្រសួងយុត្តិធម៌ លើការដោះស្រាយការកកស្ទះសំណុំរឿង និងការដោះលែងអ្នកទោស ដោយអនុវត្តទោសសហគមន៍។ សម្តេច មានប្រសាសន៍ថា អ្នកដែលត្រូវដោះលែងឲ្យនៅក្រៅឃុំនេះ គឺស្ថិតក្រោមការឃ្លាំមមើលពីអាជ្ញាធរ ប៉ុន្តែបញ្ហានេះគឺពិបាកគ្រប់គ្រង។ សម្ដេច ថ្លែងថា៖«ឧបមាថា យើងសម្រាលបន្ធូរបន្ថយទោសបាន១ម៉ឺននាក់។ ១ម៉ឺននាក់ហ្នឹង មិនមែនទៅមួយខេត្តឬពីខេត្តទេ គឺរាយគ្រប់ទីកន្លែង។ អ៊ីចឹងហើយពេលហ្នឹង យើងនឹងធ្វើបញ្ជីឲ្យបានជាក់លាក់ដើម្បីប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងហ្នឹង។ យើងក៏កំពុងរកមធ្យោបាយផ្សេងទៀត ដើម្បីជួយដល់អ្នកគ្រប់គ្រង ដល់អ្នកដែលត្រូវបានដោះលែងបន្ធូបន្ថយ ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់មានមធ្យោបាយអីទេ»។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២៩ ខែឧសភានេះថា ក្រសួងនឹងសាកល្បងអនុវត្តទោសសហគមន៍ ដើម្បីសិក្សាពីផលវិជ្ជមាននិងអវិជ្ជមានថា «តើអាចដំណើរការបានឬយ៉ាងណា»។ លោក បញ្ជាក់ថា៖«ការអនុវត្តទោសសហគមន៍នេះ យើងកំពុងសិក្សាមើលដើម្បីរៀបចំយន្តការ។ អ៊ីចឹងទេ យើងអាចយកតំបន់ណាមួយ ធ្វើជាគម្រោងសាកល្បង។ ប៉ុន្តែវាស្ថិតក្នុងគម្រោងសិក្សានៅឡើយទេ»។ លោក បន្តថា បើដំណើរការសាកល្បងនេះ ប្រព្រឹត្តទៅល្អ ក្រសួងយុត្តិធម៌ នឹងដំណើរការបន្តទៀត។ លោក ជិត ម៉ាលីន លើកពីបញ្ហាប្រឈមថា អាចនឹងមានការរើសអើងនិងបង្កហិង្សា ដោយសារពលរដ្ឋមិនយល់ដឹងច្បាស់ពីយន្តការថ្មីនេះ។ ចំនួនអ្នកទោសដែលត្រូវដាក់អនុវត្តទោសសហគមន៍ និងដាក់ចំនួនប៉ុន្មាននាក់ក្នុងមួយសហគមន៍ លោក ជិត ម៉ាលីន មិនទាន់ដឹងឡើយ ដោយលោក បកស្រាយថា គឺតុលាការ ជាអ្នកសម្រេច។ ម្យ៉ាងទៀត ការអនុវត្តទោសសហគមន៍ នឹងចាប់ផ្តើមនៅពេលណា ហើយយកទីតាំងណាខ្លះ សម្រាប់អនុវត្តទោសសហគមន៍ ក៏លោក មិនទាន់អាចបញ្ជាក់បានដែរ។ លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចប់កម្មវិធីផ្សាព្វផ្សាររបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ ថា ការដោះលែងនេះ គឺចំពោះតែអ្នកទោសដែលជិតបញ្ចប់ការអនុវត្តទោស រួមទាំងមានទោសកម្រិតស្រាលប៉ុណ្ណោះ។ លោក មេធាវី សុក សំអឿន យល់ថា ការអនុវត្តទោសសហគមន៍ចំពោះអ្នកមានទោសកម្រិតស្រាលនេះ ធ្វើឲ្យរដ្ឋាភិបាលចំណេញថវិការលើការមើលថែទាំ និងមិនចាំបាច់សាងសង់កន្លែងឃុំឃាងបន្លែម។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ បង្ហាញពីផលវិជ្ជមានថា អ្នកទោសនៅក្រៅឃុំក៏អាចប្រកបមុខរបរ ដោះស្រាយជីវភាពគ្រួសារទៀតផង។ របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។ អ្នកជាប់ឃុំភាគច្រើន គឺពាក់ព័ន្ធនឹងគ្រឿងញៀន។ កន្លងមក អង្គការសង្គមស៊ីវិលនានា តែងអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយភាពកកស្ទះក្នុងពន្ធនាគារនេះ។ រដ្ឋាភិបាល ក៏ទទួលស្គាល់ដែរថា ពន្ធនាគារកម្ពុជា ពិតជាមានភាពកកស្ទះ ដោយសារតែអ្នកជាប់ឃុំ កើនឡើងច្រើន៕ | ភ្នំពេញ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សានិងស្វែងរកទីតាំង ដាក់អ្នកទោសឲ្យនៅក្រៅឃុំ ដែលហៅថា ការអនុវត្តទោសសហគមន៍ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ តែអ្នកទោស ដែលអាចឲ្យទៅរស់នៅក្នុងសហគមន៍ គឺជាអ្នកទោសកម្រិតស្រាល និងជាអ្នកទោស ដែលអនុវត្តទោសជិតចប់។ |
១. ឈប់ជក់បារី អ្នកដែលមានទម្លាប់ជក់បារី គឺប្រឈមមុខខ្ពស់ណាស់នឹងហានិភ័យនៃជំងឺវង្វេងស្មារតី។ នេះក៏ព្រោះតែការជក់បារីអាចបង្កការបំផ្លាញដល់សសៃឈាមពេញក្នុងរាងកាយ រួមបញ្ចូលទាំងសសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែននិងឈាមដែលមានផ្ទុកសារធាតុចិញ្ចឹមទៅកាន់ខួរក្បាល។ ២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអាចផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល អ្នកក៏ចាំបាច់គួរធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំផងដែរ។ ប្រភេទនៃលំហាត់ប្រាណដែលល្អបំផុតសម្រាប់ប្រឆាំងនឹងជំងឺវង្វេងស្មារតីរួមបញ្ចូលទាំងការដើរ ការរត់ត្រឹកៗ ការរាំ ការជិះកង់ និងការហែលទឹក។ ៣. ធ្វើលំហាត់ប្រាណខួរក្បាលផង អ្នកអាចពង្រឹងសុខភាពខួរក្បាលតាមរយៈលំហាត់ប្រាណនៃការរៀបរូបផ្គុំ ការនិយាយភាសាបរទេស ការរៀនឧបករណ៍តន្ត្រី និងការអានសៀវភៅជាដើម។ ៤. បង្កើនការទទួលទានបន្លែផ្លែឈើស្រស់ៗ បន្លែផ្លែឈើស្រស់ៗជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាខួរក្បាលពីរ៉ាឌីកាល់សេរី។ បន្ថែមពីនេះបន្លែផ្លែឈើ គឺគ្មានផ្ទុកកូឡេស្តេរ៉ូលឡើយ ប៉ុន្តែជាតិសសៃខ្ពស់ដែលជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ៥. កុំភ្លេចត្រីសម្បូរខ្លាញ់ ចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ឱ្យបាន ២ដងក្នុងមួយសប្តាហ៍ទើបប្រសើរសម្រាប់សុខភាពខួរក្បាលនិងសសៃឈាម។ នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។ ទោះជាយ៉ាងណាអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានផ្ទុកនៅក្នុងផ្លែបឺរ គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងប្រេងអូលីវ។ ៦. កាត់បន្ថយស្ត្រេសនិងជំងឺថប់បារម្ភ ស្ត្រេសពេកនិងថប់បារម្ភសឹងតែគ្រប់ពេលក៏អាចបង្កការបំផ្លាញដល់ខួរក្បាលផងដែរ។ នេះជាមូលហេតុដែលអ្នកចាំបាច់គួរព្យាយាមកម្រិតនៃភាពស្ត្រេស ព្រមទាំងភាពព្រួយបារម្ភច្រើន។ ការតាំងសមាធិអាចជាលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដើម្បីបន្ថយភាពតានតឹងក្នុងអារម្មណ៍និងបញ្ហាថប់បារម្ភ។ ៧. គេងឱ្យបានច្រើនគ្រប់គ្រាន់ ត្រូវប្រាកដថាអ្នកបានគេងស្កប់ចន្លោះពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ដើម្បីអនុញ្ញាតឱ្យរាងកាយអាចធូរស្បើយឡើងវិញយ៉ាងមានប្រសិទ្ធភាពពីបញ្ហាស្ត្រេសនិងអស់កម្លាំង។ ដូច្នេះដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺវង្វេងស្មារតី អ្នកចាំបាច់គួរគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់។ ៨. ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ក្នុងកម្រិតមធ្យម គឺត្រឹម ២កែវក្នុងមួយថ្ងៃសម្រាប់បុរសនិង ១កែវក្នុងមួយថ្ងៃសម្រាប់នារី គឺអាចផ្ដល់ផលល្អសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការទទួលទានច្រើនលើសពេក គឺអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភ ហើយជំងឺវង្វេងស្មារទីជាបញ្ហាសុខភាពមួយក្នុងចំណោមជំងឺផ្សេងៗទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | វ័យកាន់តែជ្រេ គឺអាចជាកត្តាចម្បងបំផុតមួយនៃជំងឺវង្វេងស្មារតី (dementia)។ អាយុរបស់មនុស្សគ្រប់គ្នា គឺសុទ្ធតែកើនឡើងជាលំដាប់ ហើយនេះមានន័យថាសុទ្ធតែអាចប្រឈមមុខនឹងហានិភ័យនៃជំងឺវង្វេងស្មារតី (dementia)។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី ៖ |
នៅថ្ងៃទៅ២៥មេសា ខាងមុននេះ គ.ជ.ប នឹងបើកឱ្យបណ្ដាបក្សនយោបាយ ចុះបញ្ជីឈ្មោះបោះឆ្នោត និងដាក់បញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុន។ ការចុះបញ្ជីបក្សនិងបេក្ខជនឈរឈ្មោះនេះ គឺមានរយៈពេល១៥ថ្ងៃ ចាប់ថ្ងៃទី២៥មេសាដល់៨ឧសភា។ ទាក់ទិននឹងការចុះបញ្ជីគណបក្សនិងបេក្ខជនឈរឈ្មោះនេះ លោក គីមសួរ ភីរិទ្ធ អះអាងថា គណបក្សភ្លើងទៀន បានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែដោយសារបេក្ខជនឈរឈ្មោះមានចំនួនច្រើន គណបក្សមិនទាន់សម្រេចថា នរណា ត្រូវឈរនៅមណ្ឌលណានោះទេ។ «បេក្ខជនយើងមានច្រើន! ដូច្នេះយើងត្រូវពិចារណា មើលអ្នកមានលក្ខណសម្បត្តិគ្រាប់គ្រាន់ ហើយយើងនឹងដាក់ក្នុងពេលណាមួយបនៅចន្លោះពេល១៥ថ្ងៃខាងលើ តែយ៉ាងការដាក់បញ្ជីឈ្មោះនេះ យើងមិនប្រញាប់ឬបង្ខំពេកទេ!»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សភ្លើងទៀន មកកាន់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទៅ២១មេសានេះ។ ចំំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ពុំទាន់អាចបង្ហាញឈ្មោះបាននៅឡើយទេ៕ | ភ្នំពេញ៖ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បញ្ជាក់ថា គណបក្សនេះ បានត្រៀមរៀបចំបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិរួចហើយ ដើម្បីដាក់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ |
«ខ្ញុំជាតំណាងរាស្ត្រ (បាត់ដំបង) ខ្ញុំសួរ(តុលាការ)ហ្មង ថាតើគាត់បម្រើស្អីឥឡូវហ្នឹង? តើគាត់មានធ្វើទេ កិច្ចការ(បម្រើប្រជាពលរដ្ឋ)អស់ហ្នឹង? ហើយរឿងហ្នឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គាត់ដឹងតើ! ព្រោះគាត់ជាក្រុមការងារបាត់ដំបងដែរ»។ នេះជាលើកឡើងរបស់លោក ឈាង វុន ដែលបានរំឭកពីការអនុវត្តការងារបែបអវិជ្ជមានរបស់តុលាការបាត់ដំបង ក្នុងការកាត់ក្តីអយុត្តិធម៌ដល់ពលរដ្ឋ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់ប្រជាប្រិយភាព និងធ្លាក់ចុះសំឡេងឆ្នោតនៅក្នុងខេត្តមួយនេះ កន្លងមក។ លោក ឈាង វុន និងក្រុមអ្នកតំណាងរាស្ត្រស្តាប់ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបថត រដ្ឋសភា ត្រង់ចំណុចនេះលោក ឈាង វុន បានរំឭកពីភាពអវិជ្ជមានរបស់តុលាការថា នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២សប្ដាហ៍ ស្រាប់តែតុលាការកោះហៅបេក្ខជនចៅសង្កាត់គណបក្សមួយទៅសាកសួរ ទាំងគ្មានហេតុផលអ្វីធំឡើយ ដែលលោកចាត់ទុកជាទង្វើបង្កើតរឿង ហើយធ្វើឲ្យមតិសាធារណៈជនខឹងស្អប់តុលាការ។ ឈានចូលករណីមួយទៀតលោក ឈាង វុន បានលើកពីការឃុបឃិតរបស់តុលាការ ជាមួយអាជ្ញាធរមូលដ្ឋាន ដោយកាត់ក្តីឲ្យប្រជាពលរដ្ឋចាញ់ ហើយយកដីពលរដ្ឋទៅឲ្យដើមបណ្ដឹង ។ បើតាមលោក ឈាង វុន ដីដែលតុលាការកាត់ក្តីឲ្យពលរដ្ឋចាញ់នេះ គឺជាដីដែលពលរដ្ឋបានស្រាក់គ្នាផ្ដល់ឲ្យអាជ្ញាធរសាងសង់សាលារៀនប៉ុណ្ណោះ។ សំឡេងលោក ឈាង វុន ថ្លែងសួរដេញដោលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ៖ ចំណែករឿងដែលធ្វើឲ្យលោក ឈាង វុន ហួសចិត្តទៀតនោះ គឺការកាត់ទោសប្រជាពលរដ្ឋឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយតុលាការយកលិខិត និងឯកសារថតចម្លងមកធ្វើជាតឹកតាង សម្រាប់អនុវត្តនីតិវិធីច្បាប់។ តំណាងរាស្ត្រគណបក្សប្រជាជន មណ្ឌលបាត់ដំបងរូបនេះ បានបរិយាយពីភាពអយុត្តិធម៌របស់តុលាការយ៉ាងដូច្នេះថា៖«នៅរឿងច្រើនទៀត! ហើយនេះគ្រាន់តែជារឿងឧទាហរណ៍ធំៗ នៃមតិសាធារណៈជន ដែលធ្វើឲ្យយើងបាត់សន្លឹកឆ្នោតនៅខេត្តបាត់ដំបង។ ហើយមានរឿងច្រើនទៀត រឿងចុងក្រោយនេះ មិនទាន់ដោះស្រាយចប់ផង គឺគេយកលិខិតថតចម្លងមួយ មិនដឹងបានមកពីណាទេ ហើយរឿងហ្នឹងប្ដឹងមកដល់រដ្ឋសភា ហើយ(តុលាការខេត្តបាត់ដំបង) យើងយករឿងហ្នឹងកាត់ក្តី យកឯកសារCopy (ចម្លង) តឹកតាងកាត់ទោសគេជាប់គុក៤ឆ្នាំ។ សំនួរសួរតើឯកសារថតចម្លងហ្នឹង ជាឯកសារស្របច្បាប់ក្នុងការចោទប្រកាន់បានទេ? នេះជាសំនួររបស់ខ្ញុំ ថាអាចយកជាតឹកតាងបានអត់? ព្រោះការសួររកច្បាប់ដើមវាអត់មាន។ សាលាដំបូងខេត្ត គាត់កាត់ក្តីអ៊ីចឹង ដល់ទៅសាលាឧទ្ធរណ៍ គេអត់បានទេ (ទាល់តែ)ទៅរកច្បាប់ដើម»។ ជាការឆ្លើយតបលោក អង្គ វង្ស វឌ្ឍនា បាននិយាយថា បញ្ហាដែលលោក ឈាង វុន លើកឡើងនេះ ទំនងជាក្ដាប់ស្ថានការណ៍មិនច្បាស់ ហើយចូលស៊ងរបស់អតីតគណបក្សប្រឆាំង។ ត្រង់ចំណុចនេះលោក វឌ្ឍនា បែរជាបកស្រាយប្រាប់លោក ឈាង វុន វិញថា អ្វីដែលលោក ឈាង វុន និយាយខាងលើនេះ វាសុទ្ធតែជាគម្រោងអ្វីមួយដែលរៀបចំឡើងដោយក្រុមប្រឆាំងរដ្ឋាភិបាល ដើម្បីបង្កើតព្រឹត្តិការណ៍ធ្វើឲ្យតុលាការ ស្ថិតនៅក្នុងរូបភាពអាក្រក់នៃក្រសែភ្នែកមហាជនប៉ុណ្ណោះ។ លោក អង្គ វង្ស វឌ្ឍនា នាពេលថ្លែងទៅកាន់អ្នកតំណាងរាស្ត្រ។ រូបថត រដ្ឋសភា និយាយបែបនេះហើយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកយកករណីដីធ្លីសាលារៀន ដែលលោក ឈាង វុន លើកឡើងនោះ បកស្រាយប្រាប់វិញថា ដីសាលារៀននោះ គឺជារបស់គ្រូបង្រៀនម្នាក់ ដែលគាត់បានផ្ដល់ឲ្យអាជ្ញាធរសាងសង់សាលារៀន។ ប៉ុន្តែក្រោយមកគ្រូរូបនេះ បានសុំយកដីនោះ មកប្រើប្រាស់កាន់កាប់ជាកម្មសិទ្ធិខ្លួនវិញ ស្រាប់តែអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ គឺកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត បានយកករណីនេះ ទៅធ្វើជារឿងនយោបាយ ដោយឲ្យពលរដ្ឋដាក់ពាក្យប្ដឹងផ្ដល់គ្នាទៅវិញ។ នេះជាការបញ្ជាក់របស់លោក អង្គ វង្ស វឌ្ឍនា ដែលការពារការសម្រេចរបស់តុលាការលើការកាត់ក្តីករណីដីធ្លីនេះ។ សំឡេងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ឆ្លើយតបលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង៖ ថ្លែងចំពោះមុខសភាពេញអង្គ នៅព្រឹកថ្ងៃទី៤ កក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បាននិយាយដូច្នេះថា៖«ចំពោះបញ្ហាឯកឧត្តម ឈាង វុន លើកឡើងនៅបាត់ដំបងនោះ ខ្ញុំដឹងតែរឿងនៅសាលារៀនទេ។ ហើយរឿងនេះ វាមិនមែនខុសមកពីតុលាការ វាមិនមែនខុសពីចៅក្រម វាមិនមែនខុសពីឯកឧត្តមទេ ។ (ចំណុច)វាគឺថា ខ្ញុំមើលទៅប្រហែលជាមានគម្រោងស្អីមួយ គឺគេធ្វើដើម្បីរៀបចំបំផុសឲ្យការងារហ្នឹង(មហាជនភាន់ច្រឡំ)លើយើង។ អាហ្នឹងហើយ ដែលយើងចូលក្រោលរបស់គេ(អ្នកប្រឆាំង) ហើយយើងចាញ់សម្តីគេ ។ហើយបើយើងមិនចេះពន្យល់ទៅប្រជាពលរដ្ឋវិញ យើងនឹងទទួលផល(អាក្រក់)នេះ»។ ជុំវិញការបកស្រាយរបស់រដ្ឋមន្ត្រីយុត្តិធម៌នេះ ត្រូវបានកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត ច្រានចោលហើយ ចាត់ទុកការអះអាងរបស់លោក អង្គ វង្ស វឌ្ឍនា នេះ គ្រាន់តែជាបំណងទម្លាក់កំហុសមកលើគណបក្សប្រឆាំងប៉ុណ្ណោះ។ កញ្ញា រូហ្ស៊ិត ដែលត្រូវបានតុលាការកោះហៅសាកសួរចំនួន២ដង ដោយសារករណីដីសាលារៀនមតេយ្យអូរចា បាននិយាយថា ដីដែលតុលាការកាត់ឲ្យឯកជននេះ គឺជាដីរបស់រដ្ឋដែលមានប្លង់ពីក្រសួងអប់រំ យុវជន និងកីឡា ដោយបញ្ជាក់ពីសូរិយោខេត្តផងដែរ ពោលគឺមិនមែនជាដីរបស់បុគ្គលគ្រូបង្រៀនដូចការលើករបស់លោក អង្គ វង្សវឌ្ឍនា ឡើយ។ បើតាមកញ្ញា រូហ្ស៊ិត បុគ្គលឈ្មោះ សៅ ប៊ុនទិត្យ ដែលទាមទារដីសាលារៀននោះ មិនមែនជាគ្រូបង្រៀនទេ ពោលគឺជាមន្ត្រីប៉ូលិស ដែលកំពុងតាំងទីលំនៅសាលារៀនមតេយ្យអូរចា។ សំឡេងកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត អតីតចៅសង្កាត់អូរចានៃអតីតគណបក្សសង្គ្រោះជាតិ៖ អតីតចៅសង្កាត់អូរចា របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទពីបទរារាំងការអនុវត្តសាលក្រម ជុំវិញករណីប្ដឹងផ្ដល់លើដីសាលារៀនកាលពីឆ្នាំ២០១៧នេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្ស វឌ្ឍនា នេះគឺជាការចោទប្រកាន់ទៅលើអតីតបក្សប្រឆាំងដោយអយុត្តិធម៌បំផុត។ ផ្ទុយទៅវា សបញ្ជាក់ថា សភាឯកបក្សរាល់ថ្ងៃហ្នឹង មិនបានស៊ីជម្រៅ មិនបានយល់ច្បាស់ពីទុកលំបាកប្រជាពលរដ្ឋនៅមូលដ្ឋាននៅទេ។ ហើយបើចង់ដឹងច្បាស់ទាល់តែសភា ទៅស្រាវជ្រាវបរិវេនម្ដុំសាលារៀន ដែលតុលាការកាត់ទៅឲ្យឯកជន»។ កញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត អតីតចៅសង្កាត់ និងបច្ចុប្បន្នជាអាជីវករម្នាក់។ រូបថត ហ្វេសប៊ុក អមជាមួយការបកស្រាយតបនេះ កញ្ញា រូហ្ស៊ិត បានចំអកវិញថា ដោយសារការកាត់ក្តីដោយអយុត្តិធម៌របស់តុលាការនេះហើយ ទើបធ្វើឲ្យអតីតគណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជានៅសង្កាត់អូរចា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ កាលពីឆ្នាំ២០១៧កន្លងមក ។ កញ្ញា រូហ្ស៊ិត បានអង្គុយកៅអីចៅសង្កាត់អូរចា រយៈពេល៤ខែ មុនតុលាការកំពូលចេញសាលក្រមរំលាយគណបក្សកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ រូបភាពអាក្រក់របស់តុលាការ មិនមែនកើតចេញពីគណបក្សប្រឆាំងឡើយ ប៉ុន្តែវាកើតចេញពីការអនុវត្តរបស់តុលាការផ្ទាល់តែម្ដង។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃអង្គការសមាគមអាដហុក លោក សឹង សែនករុណា ដែលបានបន្ថែមថា តុលាការកម្ពុជា នៅខ្វះភាពឯករាជ្យ និងមាននិន្នាការផ្នែកនយោបាយ។ សំឡេងលោក សឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃអង្គការសមាគមអាដហុក៖ «ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសយើងហ្នឹង អ្នកដែលអនុវត្តច្បាប់ហ្នឹង ភាគច្រើនគាត់អនុវត្តដោយភ័យខ្លាច។ របៀបថា ឲ្យតែសំណុំរឿងប៉ះចំអ្នកធំ គេហៅថាលម្អៀងដោយខ្លាចអំណាច ឥតហ៊ានកាត់ក្តីទេ។ ហើយរឿងមួយទៀតនោះ បើសិនជាក្រុមណាមួយ ដែលជាផ្នែកតុលាការមិនពេញចិត្ត អាចជានិន្នាការផ្នែកនយោបាយ ក្រុមសង្គមស៊ីវិល ក្រុមសកម្មជនដីធ្លីតវ៉ាដំណើររឿងរបស់ខ្លួននៅក្នុងតុលាការហ្នឹង យើងអាចថា កម្រឃើញការទទួលបានយុត្តិធម៌ណាស់។ អាចថាមកពី(តុលាការ)លម្អៀងដោយស្អប់(ក្រុមប្រឆាំង)ក៏ថាបានដែរ។ អ៊ីចឹងការកាត់ក្តីលម្អៀងទាំង៤ហ្នឹង មានស្រលាញ់ មានស្អប់ ភ័យខ្លាច កាត់ក្តីដោយមិនយល់ដឹង គឺមាននៅក្នុង(ប្រព័ន្ធយុត្តិធម៌)ហ្នឹង»។ នេះជាការបញ្ជាក់របស់លោក ករុណា ដែលបន្ថែមថា សូម្បីតែអន្តរជាតិក៏វាយតម្លៃអវិជ្ជមានលើប្រព័ន្ធយុត្តិធម៌កម្ពុជាដែរ។ លោក សឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។ រូបថត ហ្វេសប៊ុក តំណាងរាស្ត្រគណបក្សប្រជាជន នៃមណ្ឌលបាត់ដំបង លោក ឈាង វុន បានបន្ថែមថា ការកាត់ក្តីចេញដីកាសម្រេច គឺជាឆន្ទានុសិទ្ធរបស់តុលាការ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាចមានសិទ្ធិធ្វើអធិការកិច្ចស៊ើបអង្កេតលើករណីណាមួយ ដែលប្រជាពលរដ្ឋរិះគន់ ឬសង្ស័យថាកាត់ក្តីមិនត្រឹមត្រូវ ដើម្បីធ្វើឲ្យពលរដ្ឋមានជំនឿចិត្តឡើងវិញ។ ជាពិសេសបន្សាបមតិអវិជ្ជមានមកលើប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន៕ | ភ្នំពេញ៖ តុលាការខេត្តបាត់ដំបង បានកាត់ក្តីប្រជាពលរដ្ឋទាំងអយុត្តិធម៌ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងឆ្នោតកន្លងមក។ នេះជារឿងរ៉ាវអវិជ្ជមានរបស់តុលាការបាត់ដំបង ដែលត្រូវបានលោក ឈាង វុន តំណាងរាស្ត្រប្រចាំខេត្តមួយនេះ និយាយបរិហារនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី៤ កក្កដា។ |
1. ការដើរច្រើន នឹងអាចជួយបង្កើនការចងចាំរបស់អ្នក។ ដូចនេះ អ្នកអាចដើរហាត់ប្រាណនៅពេលព្រឹកបាន នោះការចងចាំរបស់អ្នកនឹងល្អជាមិនខានឡើយ។ 2. វានឹងជួយបេះដូងអ្នកឲ្យដើរត្រូវចង្វាក់។ ដូចនេះ វានឹងមិនងាយកើតមានបញ្ហាឡើយ។ 3. វានឹងជួយទប់មិនឲ្យសរសៃឈាមងាយដាច់ ឬខូចខាតឡើយ។ 4. ជាពិសេស វានឹងធ្វើឲ្យឈាមអ្នកដើរស្រួល នៅពេលដែលដើរហាត់ប្រាណច្រើន។ 5. វានឹងជួយកាត់បន្ថយអ្នកពីជំងឺទាំងឡាយដែលអាចកើតលើខ្លួនអ្នក។ ដូចនេះ អ្នកនឹងមិនចាំបាច់តែងតែទៅជួបពេទ្យនោះទេ។ 6. វានឹងជួយកាត់បន្ថយជាតិស្ករ ខ្លាញ់ និងសម្ពាធឈាមរបស់អ្នក។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទាំងនោះឡើយ។ 7. ការដើរនេះ ក៏អាចជួយរក្សារាងអ្នកឲ្យស្អាតផងដែរ។ 8. ក្រលៀនអ្នកនឹងប្រែជាមានសុខភាពល្អ នៅពេលដែលអ្នកដើរហាត់ប្រាណច្រើន។ 9. វាក៏អាចជួយធ្វើឲ្យភ្នែករបស់អ្នកមើលកាន់តែច្បាស់ផងដែរ។ 10. ចំណុចចុងក្រោយ វានឹងធ្វើឲ្យអ្នកមានអយុវែង និងឆ្លាតទៀតផង៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ការដើរច្រើន នឹងធ្វើឲ្យសុខភាពអ្នកល្អខ្លាំង ដោយមិនចាំបាច់តែងតែទៅជួបនឹងគ្រូពេទ្យទេ។ តើមានអ្វីខ្លះទៅ? |
«ឈឺក្បាល» ជាពាក្យដែលត្រូវបានគេប្រើ ដើម្បីពិព៌ណនាពីការឈឺចាប់ ដែលកើតឡើងនៅលើផ្នែកមួយ ឬច្រើននៃក្បាល។ ឈឺក្បាលមាន៣ប្រភេទ។ ទី១ គឺឈឺក្បាលតានតឹង ដែលកើតមានទាំងលើបុរស និងស្ត្រី និងមានអាការឈឺងំ ឈឺស្ទេញ នៅសងខាងនៃក្បាល និងក។ ទី២ ឈឺក្បាលបាកាំង កើតមានភាគច្រើនលើស្ត្រី មានអាការឈឺចាប់ខ្លាំងមួយចំហៀងក្បាល ដូចគេដំ។ ទី៣ ឈឺក្បាលក្លូស្ទ័រ ភាគច្រើនកើតលើបុរស វាមានអាការឈឺចាប់ខ្លាំងឆាប់រហ័ស នៅជុំវិញភ្នែក។ កម្មវិធីសុខភាពផ្លូវចិត្ត របស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត បានពន្យល់បន្ថែមទៀតថា ឈឺក្បាលតានតឹង ជាប្រភេទឈឺក្បាលទូទៅដែលកើតលើមនុស្សពេញវ័យ និងអាចបណ្តាលមកពីព្រឹត្តិការណ៍តានតឹងផ្លូវចិត្ត។ ឈឺក្បាលតានតឹង កើតមានឡើងនៅពេលខុសៗគ្នា ឬអាចឈឺចាប់រ៉ាំរ៉ៃ (រៀងរាល់ថ្ងៃ ឬច្រើនជាង១៥ថ្ងៃក្នុង១ខែ) និងច្រើនតែកើតនៅពេលថ្ងៃ ហើយកាន់តែធ្ងន់ធ្ងរពេញមួយថ្ងៃ ។ ចំណែកការឈឺក្បាលបាកាំង កើតមានតិចតួចជាងឈឺក្បាលតានតឹង ហើយអាចឈឺចាប់ក្នុងរវាងពី២ម៉ោង ទៅ៣ថ្ងៃ។ ការឈឺក្បាលបាកាំង អាចមានលក្ខណៈធ្ងន់ធ្ងរ ដោយសារសកម្មភាពខ្លាំងក្លា ពន្លឺភ្លឺច្បាស់ និងសំឡេងខ្លាំង។ ស្ត្រីមានអាការឈឺក្បាលបាកាំងជាធម្មតា ហើយវាកើតមានកាន់តែធ្ងន់ធ្ងរពេលមានរដូវ។ ឈឺក្បាលក្លូស្ទ័រ មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ប៉ុន្តែមានរយៈពេលខ្លី រវាងពី១៥នាទី ទៅ៣ម៉ោង ហើយឈឺចាប់ត្រង់គ្រាប់ភ្នែកទាំងសងខាង និងអាចបណ្ដាលឲ្យហូរទឹកភ្នែក ប្រស្រីភ្នែកអាចរួមតូច។ បើតាមអង្គការចិត្តសង្គម អន្តរវប្បធម៌ដដែល កត្តារំញោច ក៏បង្កឲ្យឈឺក្បាលដែរ ប៉ុន្តែវាមិនមែនជាមូលហេតុដោយផ្ទាល់នៃការឈឺក្បាលឡើយ ពោលគឺកត្តារំញោច បង្កឲ្យមានចំណុចផ្តើមនៃការឈឺក្បាល។ កត្តារំញោច បណ្តាលមកពី អាហារ និងភេសជ្ជៈ ដែលមានដូចជាកាហ្វេ សុរា បារី និងប៊ីចេងជាដើម ហើយក៏បណ្តាលមកពីកត្តាអារម្មណ៍ បរិយាកាស តានតឹងផ្លូវចចិត្ត និងកត្តាគីមី ដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអរម៉ូន ឬកម្រិតជាតិស្ករក្នុងឈាមថយចុះ។ ជារឿយៗ ឈឺក្បាលបានធូរស្បើយដោយមិនប្រើថ្នាំ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ស្ថានភាពខ្លះ ត្រូវទទួលការពិនិត្យព្យាបាលដោយគ្រូពេទ្យ។ ករណីទាំងនោះមានដូចជា ការឈឺក្បាលដែលកើតមានរៀងរាល់ថ្ងៃ ដែលរំខានការងារ ឬសកម្មភាពរីករាយប្រចាំថ្ងៃ អាការឈឺក្បាលដែលហាក់ធ្ងន់ធ្ងរមិនលស់ពេល ការឈឺក្បាលដែលចាប់ផ្ដើមយ៉ាងគំហុក និងធ្ងន់ធ្ងរ ឬអាការឈឺក្បាលដែលបង្កការឈឺចាប់ផ្នែកទាំងសងខាងនៃក្បាលជាដើម។ បើទោះជាអាការ ឈឺក្បាល នឹងបានធូរស្បើយដោយមិនប្រើថ្នាំ ប៉ុន្តែសកម្មភាពមួយចំនួន ក៏អាចពន្លឿនការព្យាបាលការឈឺក្បាលបានដែរដូចជា ងូតទឹក គេង ស្អំទឹកកក ឬម៉ាស្សានៅត្រង់ក ស្មា។ បច្ចេកទេសសម្រាកចិត្ត-កាយ ដូចជាលំហាត់ដកដង្ហើម ក៏អាចជួយកាត់បន្ថយកម្រិតញឹកញាប់នៃការឈឺក្បាលបានផងដែរ។ ក្រៅពីនេះ អង្គការចិត្តសង្គម អន្តរវប្បធម៌ បានប្រាប់ឲ្យចៀសវាងកត្តាដែលបង្កឲ្យតានតឹង និងកត្តារំញោច បើអ្នកជំងឺបានដឹងថាខ្លួនមានបញ្ហាជាមួយកត្តាទាំងពីរនេះ៕ | «ឈឺក្បាល» ជាពាក្យដែលត្រូវបានគេប្រើ ដើម្បីពិព៌ណនាពីការឈឺចាប់ ដែលកើតឡើងនៅលើផ្នែកមួយ ឬច្រើននៃក្បាល។ ឈឺក្បាលមាន៣ប្រភេទ គឺទី១ ឈឺក្បាលតានតឹង ទី២ ឈឺក្បាលបាកាំង និងទី៣ ឈឺក្បាលក្លូស្ទ័រ។ ជារឿយៗ ឈឺក្បាលបានធូរស្បើយដោយមិនប្រើថ្នាំ ប៉ុន្តែស្ថានភាពខ្លះ ត្រូវទទួលការពិនិត្យព្យាបាលដោយគ្រូពេទ្យ។ សកម្មភាពមួយចំនួន ក៏អាចជួយព្យាបាលការឈឺក្បាលបានដែរដូចជា ងូតទឹក គេង ស្អំទឹកកក ឬម៉ាស្សានៅត្រង់ក ស្មា និងបច្ចេកទេសសម្រាកចិត្ត និងកាយ ដូចជាលំហាត់ដកដង្ហើមជាដើម។ |
នាក្រុងហាណូយថ្ងៃអាទិត្យទី ១ ខែមេសា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីវៀតណាមលោក ផាម ប៊ិនមិញ (Pham Bihn Minh) បានប្រកាសពេញៗមាត់ថា ចិននិងវៀតណាមនឹងបន្តរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង និងបន្តស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធីផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតទាំងពីរបានពិភាក្សាគ្នា និងផ្តោះប្តូរយោបល់គ្នាពីបញ្ហាប្រឈម ហើយទាំងចិន និងវៀតណាមយល់ឃើញថា បញ្ហានេះអាចដោះស្រាយបានដោយសន្តិវិធី ហើយភាគីពាក់ព័ន្ធត្រូវចៀសវាងការប្រើប្រាស់សកម្មភាពឯកតោភាគីដែលធ្វើឲ្យជម្លោះកាន់តែស្មុគស្មាញដែរ។ លោក វ៉ាង យី បានថ្លែងប្រាប់អ្នកកាសែតក្នុងជំនួបនោះដូច្នេះ៖«ភាគីទាំងពីរគួរគោរពគោលការណ៍មូលដ្ឋានក្នុងការគ្រប់គ្រងជម្លោះដែនទឹក។ ភាគីទាំងពីរមិនគួរប្រើប្រាស់វិធានការឯកតោភាគីដែលអាចធ្វើឲ្យស្ថានការកាន់តែពិបាកដោះស្រាយឡើយ»។ ចំណែកតំណាងក្រុងហាណូយលោក ផាម ប៊ិនមិញ វិញបានបន្ថែមផងដែរ រដ្ឋាភិបាលលោកត្រៀមខ្លួនរួចហើយដើម្បីសហការជាមួយចិនដើម្បីដោះស្រាយបញ្ហាប្រឈម និងជម្លោះដែលអាចកើតមានឡើងនោះ។ លោកបន្តថា ទាំងចិន និងវៀតណាមចាំបាច់ត្រូវទុកភាពខុសគ្នាមួយឡែក ហើយកុំព្យាយាមពង្រីកជម្លោះ និងចេះគោរពសិទ្ធិនិងប្រយោជន៍ស្របច្បាប់របស់ភាគីដទៃដែលអនុលោមតាមច្បាប់អន្តរជាតិនោះ។ តាមពិតទៅ វៀតណាមជាតួអង្គសំខាន់មួយ និងប្រឆាំងចិនខ្លាំងជាងគេក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ គេកត់សម្គាល់ថា ភាពតានតឹងក្នុងទំនាក់ទំនងភាគីទាំងពីរដោយសារជម្លោះដែនសមុទ្រនេះកើនឡើងក្នុងឆ្នាំ ២០១៤ ពេលចិនបញ្ជូនឧបករណ៍ខួងប្រេងទៅដែនជម្លោះដែលវៀតណាមទាមទារ។ សកម្មភាពនេះបានធ្វើឲ្យប្រជាជនវៀតណាមខឹងសម្បារ និងបង្កើតបាតុកម្មហិង្សាប្រឆាំងប្រជាជនចិន និងរោងចក្រចិនថែមទៀតផង។ យ៉ាងណាក៏ដោយចុះ ការសន្យាដោះស្រាយជម្លោះដោយសន្តិវិធី និងរក្សាសន្តិភាពនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងកើនឡើងស្របពេលដែលវៀតណាមងាកទៅកៀកអាមេរិកកាន់តែខ្លាំងក្នុងរយៈពេលចុងក្រោយ។ វៀតណាមរត់រកអាមេរិកជាខ្នងបង្អែកដើម្បីទប់ទល់ជាមួយចិនក្នុងកាលៈទេសៈចាំបាច់។ កាលពីដើមខែមីនា នាវាដឹកយន្តហោះរបស់អាមេរិក Carl Vinson បានចូលសំចតនៅវៀតណាមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់ពីចាប់សង្គ្រាមវៀតណាមឆ្នាំ ១៩៧៥មក ហើយកាលពីរសប្តាហ៍មុននោះអាមេរិកក៏បានប្រគល់នាវាល្បាតប្រាំមួយគ្រឿងរួមជាមួយសម្ភារៈមួយចំនួនទៀតដែលមានតម្លៃប្រហែល ២០ លានដុល្លារទៅឲ្យវៀតណាមផងដែរ៕ | ចុងសប្តាហ៍នេះប្រមុខការទូតចិន និងវៀតណាមបានសន្យាថា ភាគីទាំងពីរនឹងបន្តធ្វើយ៉ាងណារក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ការប្រកាសបែបនេះធ្វើឡើង ចំពេលដែលវៀតណាមងាទៅស្និទ្ធជាមួយអាមេរិក និងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នាផងដែរ។ |
លោក អ៊ុំ ណារ៉ូ ប្រធានគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ហាងបេប៊ី អោតឡេត បានបញ្ជាក់ថា អាជីវកម្មមួយមិនអាចផ្តាច់ខ្លួនចេញពីសង្គមបាននោះទេ បើទោះបេប៊ីអោតឡេត ជាហាងលក់សម្ភារកុមារមែន ប៉ុន្តែតាំងតែពីដើមរៀងមកបានគិតគូរ និងយកចិត្តទុកដាក់ខ្លាំងលើការចូលរួមក្នុងសកម្មភាពសង្គមនេះ។ មិនត្រឹមតែប៉ុណ្ណោះ បេប៊ីអោតឡេត បានជំរុញឲ្យអតិថិជនពីគ្រប់ទិសទីរបស់ខ្លួនចូលរួមសកម្មភាពមនុស្សធម៌ ដែលបង្ហាញពីវប្បធម៌ចែករំលែកមួយនេះ ទៅដល់អ្នកដែលខ្វះខាតផងដែរ។ បើតាមលោក អ៊ុំ ណារ៉ូ អតិថិជនរបស់បេប៊ីអោត អាចចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបាន តាមរយៈការបរិច្ចាគជាថវិកាក៏បាន ឬក៏ផ្តល់ជាសម្ភារនានាដែលកូនៗរបស់គាត់ឈប់ប្រើប្រាស់ក៏បាន។ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សរូបនេះចាត់ទុកសកម្មភាពមួយនេះ គឺជាវប្បធម៌នៃការចែករំលែកដ៏ល្អមួយ និងជាគំរូសម្រាប់មនុស្សទូទៅក្នុងសង្គមផងដែរ។ | ហាងបេប៊ី អោតឡេត គឺជាហាងលក់សម្ភារទារក កុមារ និងស្ត្រីមានផ្ទៃពោះ ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ជាហាងលក់សម្ភារប្រើប្រាស់មែនពីត ប៉ុន្តែហាងដ៏ធំមួយនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការចូលរួមទទួលខុសត្រូវក្នុងសង្គម តាមរយៈសកម្មភាពមនុស្សធម៌ និងការចូលរួមក្នុងការងារសង្គមផ្សេងៗ។ ដោយឡែកនៅក្នុងឆ្នាំ២០១៩នេះ ហាងបេប៊ីអោតឡេត នៅតែបន្តចូលរួមសកម្មភាពនេះបន្តទៀត និងកាន់តែសស្រាក់សស្រាំថែមទៀត។ |
កំណើនសាងសង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ោយប៉ែតទទួលបានការចាប់អារម្មណ៍ច្រើន ពីវិនិយោគិនជាតិ និងអន្តរជាតិ។ សំណង់អគារតូចធំ បានរីកដុះដាលច្រើនគួរឲ្យកត់សម្គាល់។ លោក ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថា ការសាងសង់បានកំពុងដំណើរយ៉ាងច្រើន នៅក្នុងតំបន់ប៉ោយប៉ែតក្នុងពេលបច្ចុប្បន្ន ក្នុងនោះ មានទាំងគម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារខ្ពស់។ លោកបាននិយាយថា៖ «ឥឡូវនេះ គម្រោងដែលកំពុងតែបុកគ្រឹះសាងសង់មានខ្ទង់ ២០ គម្រោង ជាអគារដែលមានកម្ពស់ចន្លោះពី ៨ ទៅជាង ២០ ជាន់ ដែលគម្រោងទាំងនេះ ជាសណ្ឋាគារ ផ្ទះជួល និងខុនដូ»។ លោកបានពន្យល់ថា កំណើននៃការសាងសង់ច្រើនបែបនេះ គឺដើម្បីបំពេញតាមតម្រូវការ កន្លែងស្នាក់នៅ កំពុងកើនឡើង។ មូលហេតុចម្បងគឺកំណើនឡើងនៃវិនិយោគិន និងជនបរទេស ពិសេសជនជាតិចិន ដែលបានកំពុងផ្លាស់ប្តូរទៅកាន់តំបន់ប៉ោយប៉ែត។ តម្លៃជួលកើនឡើង នៅពេលនិយាយពីការជួល លោក គន្ធា បញ្ជាក់ថា តម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ លោកថា ផ្ទះប្រភេទ E0, E1 ដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារ កើនឡើងដល់ ១,៥០០ ទៅ ២,០០០ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ។ កន្លងមក រដ្ឋាភិបាលបានកំពុងប្រែក្លាយទីក្រុងប៉ោយប៉ែត ឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ច្រកព្រំដែនសំខាន់មួយទៀត គឺច្រកអន្តរជាតិស្ទឹងបត់ ត្រូវបានឲ្យបើកដំណើរជាផ្លូវការ។ កត្តានេះ បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការទិញលក់អចលនទ្រព្យអចលនទ្រព្យ និងតម្លៃដីនៅក្នុងតំបន់។ ដីនៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កើនឡើងពី ក្រោម ១,០០០ ដុល្លារ ក្នុងម៉ែត្រមួយការ៉េទៅ ១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះជាការលើកឡើងរបស់លោក គន្ធា៕ (ប្រភព៖ https://www.realestate.com.kh/km/news/poipet-rental-prices-continue-to-grow/) (អត្ថបទពាណិជ្ជកម្ម) | បច្ចុប្បន្ន អ្នកជំនាញជាច្រើនបានមើលឃើញសក្តានុពល នៃតំបន់មួយចំនួននៅទូទាំងប្រ ទេសកម្ពុជា ហើយប៉ោយប៉ែត ត្រូវបានគេចាត់ទុកថា ជាទីតាំងថ្មីមួយ បន្ទាប់ពីក្រុងព្រះសីហនុ ឬសៀមរាប។ នេះក៏ដោយសារតែតំបន់ប៉ោយប៉ែត ដែលជាចំណុចប្រសព្វ រវាងច្រកព្រំដែនកម្ពុជា-ថៃ និងក៏ជាទិសដៅតំបន់កាស៊ីណូ សម្រាប់ជនបរទេសផងដែរ។ |
លោក Tom OSullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh និងជាអ្នករៀបចំកម្មវីធី ពានរង្វាន់អចលនេះវត្ថុកម្ពុជាបានមានប្រសាសន៍ថា ៖ «នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជំរុញដល់វិស័យអចលនវត្ថុកម្ពុជាដោយផ្ដល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យនេះដើម្បីឲ្យពួកគេ បង្ហាញពីសមិទ្ធផលដែលបានធ្វើកន្លងមក។យើងរីករាយក្នុងការ ប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៨ នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល»។ លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧហ្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ មានប្រសាសន៍ថា៖ «កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលរៀបចំឡើងដោយ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ព្រមជាមួយភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្តនិងផ្តល់រង្វាន់ដល់ភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និង អនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិដែលជាធរមាននៅកម្ពុជា»។ ជាមួយគ្នានេះផងដែរ លោកបានលើកទឹកចិត្តក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទាំងអស់ខិតខំជំរុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ម៉ី វ៉ាន់ បានបញ្ជាក់ថា៖ « ឱកាសនេះ គឺជាមោទនភាពមួយ ដែលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឲ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា»។ គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាមាន៣កម្រិតរួមមាន ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម ក្រុមហ៊ុនខ្នាតធំ ដែលគ្រប់ដណ្ដប់ទៅអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ក្នុងនោះ ប្រភេទពានរង្វាន់ទាំង៣០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ ក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជលកម្មប្រចាំ ពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ ពានរង្វាន់អចលនវត្ថុជ្រើសរើសដោយសាធារណៈជន ពានរង្វាន់ក្រុមហ៊ុនឆ្នើម (ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។ ចំណែកពានរង្វាន់ភ្នាក់ងារអចលនវត្ថុមានដូចជា៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំដែលបែងចែកជា៦ប្រភេទទៀតដូចជា៖ ពានរង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំនិងពានរង្វាន់អ្នកគ្រប់គ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យតាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ «បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ» នៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាផងដែរ។ សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែម សម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារនិងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់៕ (អត្ថបទពាណិជ្ជកម្ម) | នាថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ ក្រុមហ៊ុន Realestate.com.kh ក្រោមកិច្ចសហការជាមួយសមាគមអ្នកវាយតម្លៃ ព្រមទាំង ភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រកាសរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់វិស័យអចលនវត្ថុ តាមរយៈការលើកទឹកចិត្តអ្នកដែលបានខិតខំប្រឹងប្រែងឲ្យកាន់តែមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ |
បើតាមខ្លឹមសារនៃសារាចរណ៍ណែនាំដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមនន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចំណតយានយន្ត ដល់ភ្ញៀវទេសចរណ៍ឲ្យបានល្អប្រសើរ។ មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ក៏ត្រូវសហការជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរអប់រំ យុវជន និងកីឡា បំផុសការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមគោលដៅសំខាន់ៗ និងការប្រឡងចម្រៀងបុរាណ កំណាព្យ អាយ៉ៃ ចាប៉ី ដោយផ្តោតលើខ្លឹមសារស្តីពីសក្តានុពល និងសកម្មភាពទេសចរណ៍ ដែលមានក្នុងមូលដ្ឋាន។ «ត្រូវរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយទៅតាមប្រពៃណីជាតិខ្មែរ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងស្តេចចង់ជាដើម ក៏ដូចជាសម្រួលឲ្យមានការសម្តែងរបាំត្រុដិនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មផ្សេងៗ»។ នេះបើតាមខ្លឹមសារសារាចរណ៍ដដែល។ ក្រសួងទេសចរណ៍ក៏ណែនាំ ឲ្យគ្រប់មន្ទីរទេសចរណ៍ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដោយលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗនៅក្រៅធុងសំរាម និងកាកសំណល់ផ្សេងៗនៅក្រៅធុង ជាពិសេសជំរុញយុទ្ធនាការ«ភោជនីយដ្ឋានគ្មានសំរាមក្រោមតុ» និងត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាឲ្យបានអនាម័យល្អ នៅក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឲ្យបានល្អ។ ទន្ទឹមនេះ ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន ប្រជាពលរដ្ឋ ត្រូវខិតខំសហការជាមួយផ្នែកកពាក់ព័ន្ធអប់រំអ្នកលក់ដូរ ម្ហូបអាហារភេសជ្ជៈតាមដងផ្លូវ ឲ្យថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ និងផ្តល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរ។ ចំពោះខេត្តតំបន់ឆ្នេរសមុទ្រទាំងបួន មន្ទីរទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរដែនដីចាត់តាំងឲ្យមានអ្នកប្រចាំការ នៅតាមបណ្តោយឆ្នេរ និងមានអ្នកសម្អាតបរិស្ថាន អនាម័យជាប្រចាំ។ ត្រូវសហការជាមួយប្រតិបត្តិករទេចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់កាជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងការធ្វើអាជីវកម្មជួញដូរផ្លូវភេទលើកុមារ ទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង និងត្រុវអនុវ្តតតាមច្បាប់ និងការណែនាំរបស់រដ្ឋ លើកកម្ពស់គុណភាពសេវាកម្ម និងអនាម័យម្ហូបអាហារ ព្រមទាំងរក្សាតម្លៃផលិតផល និងសេវាកម្មជូនភ្ញៀវឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារត្រុវសរសេរឲ្យបានច្បាស់លាស់ ក្នុងតារាង ដើម្បីជម្រាបចូនភ្ញៀវឲ្យបានដឹងជាមុន ចៀសវាងការកំនត់ថ្លៃខ្ពស់ហួសហេតុ។ ករណីដែលមិនអនុវត្តតមាតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋាន ឬសេវាកម្មទេសចរណ៍ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ត្រូវហសការជាមួយសាលារាជធានី-ខេត្ត និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយស្ប៉តទេសចរណ៍ដែលអប់រំ ក្នុងការជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» និងត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិទំនៀមទម្លាប់ នៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕ | ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក្រសួងទេសចរណ៍ បានចេញសារាចរណ៍ណែនាំទៅដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ឲ្យសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេស ពង្រឹងផលិតផលទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន។ |
ក្នុងពេលថ្លែងសុន្ទរកថានៅក្រុមប្រឹក្សានៃទំនាក់ទំនងអន្តរជាតិ (CFR) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានបញ្ជាក់ថា អាមេរិកនឹងប្រើប្រាស់តួនាទីជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែមេសាដើម្បីត្រួតពិនិត្យស៊ីជម្រៅលើការបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីបានប្រាប់អ្នកជំនាញដែលមានវត្តមានក្នុងវេទិកានោះថា គោលដៅចម្បងនៃការត្រួតពិនិត្យនេះគឺជាអ្វីដែលអាមេរិកចង់បានព្រោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបច្ចុប្បន្នមិនមានប្រសិទ្ធិភាពនិងខ្ជះខ្ជាយ។ «ខ្ញុំមកអង្គការសហប្រជាជាតិនេះដោយមានគោលដៅចម្បងបង្ហាញប្រជាជនអាមេរិកពីតម្លៃនៃការវិនិយោគក្នុងស្ថាប័នអន្តរជាតិនេះ»។ បេសកជនពិសេសអាមេរិករូបនេះបានពន្យល់ថា លោកស្រីបានចាប់ផ្តើមជជែកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រួចរាល់ហើយពីបញ្ហានេះ។ លោកស្រីសង្កត់ធ្ងន់ថា អាមេរិកនិងអង្គការសហប្រជាតិកំពុងស្វែងរកវិធីសមស្របដើម្បីធ្វើឲ្យប្រតិបត្តិការរក្សាសន្តិភាពមិនត្រឹមតែចំណាយតិចទេ តែរក្សាបានគណនេយ្យភាព និង ប្រសិទ្ធភាពថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកចង់ឲ្យការអន្តរាគមន៍រក្សាសន្តិភាពនេះមានផែនការចាកចេញច្បាស់លាស់ផង។ ដើម្បីធានាថា ប្រតិបត្តិការរក្សាសន្តិភាពនេះមិនខ្ជះខ្ជាយលុយនិងមានប្រសិទ្ធភាពលោកស្រី Nikki Haley បានប្រកាសថា ប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសមួយចំនួនដែលមិនចាំបាច់នឹងត្រូវបញ្ចប់ ក្នុងនោះមាននៅហៃទី និងកូឌីវ័រ។ «យើងនឹងបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសហៃទី ព្រោះតាមស្ថានការណ៍បច្ចុប្បន្នវាមិនត្រូវការប្រតិបត្តិការនេះទៀតទេ។ ហើយយើងក៏នឹងបញ្ចប់ការងាររបស់យើងនៅកូឌីវ័រ និងលីបេរីដែរ។ ប៉ុន្តែយើងនឹងប្រឹងប្រែងរក្សាសន្តិភាពនៅតំបន់ដែលគ្មានសន្តិភាពពិតប្រាកដវិញ»។ ពាក់ព័ន្ធការអន្តរាគមន៍នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ អគ្គរដ្ឋទូតអាមេរិករូបនេះមិនបានបញ្ជាក់ច្បាស់ថា វានឹងមានការកាត់បន្ថយពិតឬអត់ទេ ប៉ុន្តែគេអាចយល់បានថាអាមេរិកចង់ឲ្យមានការបន្ថយ ។ ក្រុមប្រឹក្សាសន្តិសុខនឹងបោះឆ្នោតប៉ុន្មានថ្ងៃខាងមុខនេះដើម្បីកំណត់ថា វានឹងមានការបន្ថយចំនួនកងទ័ពមួកខៀវទាំង ១៩០០០នាក់ដែលឈរជើងនៅកុងហ្គោនោះឬអត់។ តំណាងអាមេរិកនេះបានអះអាងថា វាជារឿងមិនសមរម្យឡើយដែលអង្គការសហប្រជាជាតិជួយរដ្ឋាភិបាលកុងហ្កោដែលពុករលួយ ហើយរំលោភបំពានធ្វើទុក្ខបុកម្នេញប្រជាជនខ្លួនឯង។លោកស្រីមិនចង់ឲ្យរឿងបែបនេះបន្តកើតមានឡើងទៀតទេ វាចាំបាច់ត្រូវដោះស្រាយ។ យ៉ាងណាក៏ដោយ មន្ត្រីទូតបារាំងប្រចាំក្រុមប្រឹក្សាសន្តិសុខបានបង្ហាញក្តីបារម្ភនិងជំទាស់ចំពោះគម្រោងបន្ថយទ័ពអង្គការសហប្រជាជាតិនៅកុងហ្គោ។ ប្រមុខអង្គការសហប្រជាជាតិក៏យល់ឃើញដូចគ្នាព្រោះកុងហ្គោនឹងត្រូវរៀបចំការបោះឆ្នោតចុងឆ្នាំនេហ ដែលវាចាំបាច់ត្រូវមានការបង្កើនកងកម្លាំងទ័ពជាពិសេសមន្ត្រប៉ូលិសដើម្បីធានាសន្តិសុខ និងភាពត្រឹមត្រូវនៃការបោះឆ្នោតផង។ ដោយឡែក ស្របពេលដែលអាមេរិកចង់ឲ្យមានការកែទម្រង់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley ក៏បានបញ្ជាក់ផងដែរថា លុយជំនួយអាមេរិកគាំទ្រការចំណាយសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នឹងត្រូវកាត់បន្ថយនៅពេលខាងមុខនេះ។ អាមេរិករួមចំណែកផ្តល់វិភាគទាន ៧,៩ពាន់លានដុល្លារក្នុងប្រតិបត្តិការដែលស្មើ ២៩ភាគរយ ហើយវានឹងត្រូវបន្ថយមកត្រឹម ២៥ភាគរយប៉ុណ្ណោះ៕ | បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានព្រមានថា វានឹងមានការត្រួតពិនិត្យស៊ីជម្រៅមួយលើរាល់ប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិដើម្បីកែទម្រង់និងធានាពីប្រសិទ្ធភាពនិងបន្ថយការខ្ជះខ្ជាយធនធាន។ ប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសមួយចំនួនដែលមិនចាំបាច់នឹងត្រូវបញ្ចប់ ហើយអង្គការសហប្រជាជាតិត្រូវផ្តោតលើការរក្សាសន្តិភាពនៅតំបន់ដែលគ្មានសន្តិភាពពិតប្រាកដវិញ។ |
ខ្យល់មូសុង និងភ្លៀង ចន្លោះពីខែមិថុនា ដល់ខែកញ្ញា បង្កឲ្យពលរដ្ឋឥណ្ឌា ជួបផលវិបាកយ៉ាងខ្លាំង ដោយភ្លៀងធ្លាក់ប្រមាណ៧០ភាគរយបានគ្របដណ្តប់លើផ្ទៃប្រទេស។ បើតាមការផ្សាយរបស់រ៉យទ័រ រយៈពេលត្រឹម២ថ្ងៃចុងក្រោយ ករណីបាក់ដី កើតឡើង៨០ករណី។ ក្នុងចំណោមមនុស្ស៩៥នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់ ដោយគិតត្រឹមថ្ងៃសៅរ៍នេះ មាន៤២នាក់ស្ថិតនៅរដ្ឋ Kerala។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីការសម្រេចចិត្តបើកទ្វារទំនប់ Banasurasagar នៅស្រុក Wayanad ដើម្បីរំដោះទឹកចេញ។ កាលពីឆ្នាំមុន រដ្ឋ Kerala បានរងគ្រោះយ៉ាងខ្លាំង ដោយសារទឹកជំនន់ ដែលបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្សប្រមាណ៥លាននាក់។ ស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្ន បានតម្រូវឲ្យអាកាសយានដ្ឋាន Cochin International Airport ផ្អាកដំណើរការតាំងពីថ្ងៃសុក្រ ដោយសារទឹកហូរកាត់ផ្លូវ។ អាជ្ញាធរឥណ្ឌា បានអះអាងបន្ថែមថា បច្ចុប្បន្នមនុស្សជាង២០០ ០០០នាក់ហើយដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕ | ក្រុមសង្គ្រោះនៅប្រទេសឥណ្ឌាបន្តអន្តរាគមន៍ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ និងបាក់ដី ដែលបង្កដោយភ្លៀងមូសុង ជាពិសេសនៅតាមបណ្តាស្រុកនៃរដ្ឋ Kerala, Karnataka និង Maharashtra។ គិតត្រឹមថ្ងៃសៅរ៍ ទី១០ ខែសីហា នេះ មនុស្ស៩៥នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ |
ភ្នំពេញ៖ ប្រាសាទភ្នំជីសូរ ជាប្រាសាទចំណាស់មួយ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬឥសូរ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន។ បច្ចុប្បន្នប្រាសាទបុរាណនេះ បានបន្សល់នូវសិលាចារឹក និងចម្លាក់មួយចំនួន គួរឲ្យចាប់អារម្មណ៍។ ប្រាសាទភ្នំជីសូរ ត្រូវបាន កសាងឡើង នៅលើភ្នំធម្មជាតិ ដែលមានកម្ពស់ប្រហែល ១៣០ម៉ែត្រ តម្រៀបប្លង់ លើអ័ក្សបណ្ដោយពីលិចទៅកើតនៅលើកំពូលភ្នំ។ រីឯខ្លោងទ្វារមានប្រាសាទពីររាងជា កាកបាត គឺប្រាសាទសែនត្មុល និងសែនរវាំង, ទន្លេអុំនៅទំនាបខាងកើតបង្អស់ ព្រមទាំងជណ្ដើរបុរាណ ឡើងទៅកាន់ប្រាសាទនេះ។ ប្រាសាទដែលស្ថិតក្នុងឃុំរវាង ត្រូវបានសាងសង់ឡើង ដោយបែរមុខទៅទិសខាងកើត ព័ទ្ធជុំវិញដោយថែវ ២ជាន់ និងមានខ្លោងទ្វារធំពីរនៅខាងលិច និងខាងកើត។ នៅចំកណ្ដាលបរិវេណប្រាសាទនេះ គឺជាប្រាង្គសក្ការ មានប្លង់រាងកាកបាត លយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គនេះ ក៏មានហោត្រៃពីរទៀត បែរមុខទៅទិសខាងកើត និងភាគខាងលិច មានប្រាសាទសាងអំពីឥដ្ឋ (ប្រហែលជាកសាងមុនរាជ្យព្រះបាទសូរ្យវរ្ម័នទី១)ផងដែរ។ ចម្លាក់មួយចំនួន នៅប្រាសាទភ្នំជីសូរ (រូបភាព capture)។ ផ្ដល់ដោយលោក ឈន ប៊ុនហាក់ អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប_ខេត្តតាកែវ។ យោងតាមសិលាចារឹក ដែលបានបន្សល់ ប្រាសាទនេះ កសាងឡើង នាដើមសតវត្សរ៍ទី១១ អំឡុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ រវាងឆ្នាំ១០១០ ដលឆ្នាំ១០១២ នៃគ្រិស្ដសករាជ។ ម្យ៉ាងប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា គឺព្រះឥសូរ។ ក្រៅពីសិលាចារឹក ប្រាសាទនេះក៏មានបន្សល់នូវ ក្បាច់លម្អមួយចំនួនផងដែរ។ នៅខ្លោងទ្វារខាងក្នុង ដែលជាច្រកសំខាន់ មានសល់នូវចម្លាក់មួយចំនួនដូចជា ចម្លាក់រូបឥសូររាំ នៅលើផ្ទៃហោជាងច្រកខាងកើត, ចម្លាក់រូបព្រះឥសូរគង់លើគោនន្ទិន នៅលើផ្ទៃហោជាងច្រកខាងលិច និងរូបព្រះនារាយណ៍ផ្ទុំ នៅហោជាងច្រកខាងកើត នៃខ្លោងទ្វារខាងលិចជាដើម។ តាមរយៈចម្លាក់ និងក្បូរក្បាច់រចនា នៃប្រាសាទនេះ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន។ យោងតាម បដាមួយផ្ទាំងអំពី «ប្រាសាទភ្នំជីសូរ» ដែលស្ថិតនៅប្រាសាទភ្នំជីសូរ ប្រាសាទនេះ ត្រូវបានសាលាចុងបូព៌ា ជួសជុលម្ដងរួចមកហើយ នាឆ្នាំ១៩៣៦។ ប៉ុន្តែជាអកុសល មួយភាគនៃប្រាសាទនេះ រងការបំផ្លិតបំផ្លាញ ដោយសារការទម្លាក់គ្រាប់ នាសម័យសង្គ្រាម ដើមសតវត្សរ៍ឆ្នាំ ១៩៧០។ ដោយឡែក ប្រាសាទនេះ ក៏ត្រូវបានសង្គ្រោះឡើងវិញ នៅឆ្នាំ២០១៤ និង២០១៥ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្លង់ប្រាសាទភ្នំជីសូរ (រូបភាព capture) ។ ផ្ដល់ដោយលោក ឈន ប៊ុនហាក់ អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប_ខេត្តតាកែវ។ យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយឆ្នាំ ២០១០ ខេត្តតាកែវ មានប្រាសាទនៅមានរូបរាងចំនួន ១៦, ប្រាសាទបាក់បែងចំនួន ៦, ទួលបុរាណចំនួន ២៥, វត្តបុរាណចំនួន ៣១៣ និងស្រះជាទីតាំងយកថ្មចំនួន ៣៕ (ដកស្រង់ចេញពីឯកសារ «អភិរក្សប្រាសាទភ្នំជីសូរ» របស់លោក សេង សោត អនុបណ្ឌិត គ្រប់គ្រងបេតិកភណ្ឌ វប្បធម៌ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឯកសារនេះ ផ្ដល់ដោយ លោក ឈន ប៊ុនហាក់ ជាអនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ)។ | ដោយ៖ ស៊ុល រ៉វី |
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែឧសភា លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការដកហូតចំណាត់ការគម្លាតសុវត្ថិភាព និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នឹងបង្កឲ្យមានករណីស្លាប់ដោយសារCOVID-19កើនឡើងខ្ពស់។ លោកនិយាយដូច្នេះថា៖«វាអាចទៅរួច។ វានឹងមានខ្លះ ព្រោះតែអ្នកនឹងលែងត្រូវបានចាក់សោទុកក្នុងផ្ទះ ឬអាផាតមិន បន្តទៀត»។ លោក ត្រាំ លើកឡើងបែបនេះ អំឡុងទស្សនកិច្ចលើកដំបូងនៅរោងចក្រផលិតម៉ាស់មួយកន្លែង ក្នុងរដ្ឋ Arizona ចាប់តាំងពីការបិទប្រទេស COVID-19 បានចាប់ផ្ដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកទទួលស្គាល់ថា ប្រជាជនអាមេរិកខ្លះ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក៏ប៉ុន្តែការបើកប្រទេសឡើងវិញ គឺជារឿងចាំបាច់។ បុគ្គលិកនៃរោងចក្រនេះម្នាក់ៗ សុទ្ធតែពាក់ម៉ាស់ការពារ ដោយអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិន័យក្រុមហ៊ុនពួកគេ ដែលបានដាក់ស្លាកបិទលើបង្ហាញយ៉ាងច្បាស់ថា «សូមពាក់ម៉ាស់គ្រប់ពេល»។ យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីហែហម ពុំត្រូវមើលឃើញពាក់ម៉ាស់ការពារឡើយ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់នេះ។ ទង្វើលោក ត្រាំ នៅរដ្ឋ Arizona នេះ កើតឡើងក្រោយពីអនុប្រធានាធិបតីលោក គឺលោក ម៉ៃ ផេន រងការរិះគន់កាលពីសប្តាហ៍មុន ដោយលោកពុំបានពាក់ម៉ាស់ អំឡុងទស្សនកិច្ចក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Minnesota ។ ក្រោយមក លោក ផេន បានចេញមុខសារភាពកំហុសជាសាធារណៈ។ គិតត្រឹមថ្ងៃទី៦ ខែឧសភា សហរដ្ឋអាមេរិក មានករណីឆ្លងសរុប១,២៣លានករណី ខណៈអ្នកស្លាប់មាន៧២ ២៧១នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺដែលជាសះស្បើយមានសរុប២០ម៉ឺននាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន១៦ ១៧៩នាក់៕ | ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយឥតលាក់លៀមថា ប្រជាជនអាមេរិកច្រើនថែមទៀត នឹងបាត់បង់ជីវិត ក្រោយសហរដ្ឋអាមេរិកសម្រេចបើកសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែមេដឹកនាំរូបនេះ ចចេសមើលស្រាលគំរាមកំហែងនៃជំងឺ COVID-19 ដោយបដិសេធពាក់ម៉ាស់ការពារ ទោះបីជាលោកបានធ្វើទស្សនកិច្ច នៅរោងចក្រផលិតម៉ាស់ក៏ដោយក្តី។ |
អ្នករៀបកម្មវិធី បានរំពឹងថាការដង្ហែរក្រុមអត្តពលិកមកពីប្រទេសជាច្រើនពិភពលោក លើទូកចំនួន ១៦០គ្រឿង បណ្តែតតាមដងទន្លេសែន (Seine) ប្រវែង ៦គីឡូឆ្ពោះទៅកាន់ប៉ម Eiffel នឹងទាក់ទាញទស្សនីយ៍ភាពអ្នកគាំទ្រ។ Paris 2024 ធ្លាប់បានរំពឹងថា អ្នកគាំទ្រប្រមាណ ៣សែនអ្នកនឹងទស្សនាពិធីបើកដោយផ្ទាល់ ដោយឈរនៅតាមដងទន្លេសែន។ ប៉ុន្តែកត្តាសុវត្ថិភាពកំពុងតែក្លាយជារឿងដ៏ឈឺក្បាលបំផុតមួយ សម្រាប់មន្ត្រីការពារសន្តិសុខក្នុងទីក្រុងប៉ារីស ព្រោះតែការគំរាមកំហែងពីបញ្ហាភេរវកម្ម និងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងតំបន់កាហ្សា ផ្តល់ការរំខាន។ បញ្ហាខាងលើនេះ ក៏ធ្លាប់ត្រូវបានលោក Emmanel Macron ប្រធានាធិបតីបារាំងលើកឡើងមកជជែកផងដែរ ដោយគម្រោងកម្មវិធីបើកតាមដងទន្លេសែន អាចនឹងត្រូវលុបចោល ប្រសិនបើមានហានិភ័យខ្ពស់ខ្លាំង។ លោកប្រធានាធិបតីបារាំង ធ្លាប់បញ្ជាក់ថា ផែនការជំនួសសម្រាប់កម្មវិធីបើកក៏ត្រូវបានត្រៀមរួចរាល់។ លោក Laurent Nunez មេប៉ូលិសទីក្រុងប៉ារីស បាននិយាយនៅក្នុងសន្និសីទព័ត៌មានមួយថា ប្រជាជនមានផ្ទះ ជាប់តាមដងទន្លេសែនអាចអញ្ជើញមិត្តភក្កិឱ្យទៅចូលរួមទស្សនា ដោយការរៀបចំតាមផ្ទះនីមួយៗ ។ លើសពីនេះ មេប៉ូលិសដដែល ក៏បានលើកឡើងពីបញ្ហាចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក ដែលនឹងអាចបណ្តាលជាបញ្ហាកកស្ទះ។ លោក Nunez បានលើកឡើងដូច្នេះថា៖«ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជាប់គ្នា ការឆ្លងកាត់ទន្លេភាគច្រើន និងចរាចរណ៍ផ្លូវទឹកទាំងអស់នៅត្រូវបិទនៅមួយសប្តាហ៍មុនកម្មវិធីបើក។»។ អ្នកដំណើរដែលឆ្លងកាត់និងចូលទៅបរិវេណតំបន់ក្បែទន្លេសែន មុនពេលកម្មវិធីបើក ក៏នឹងត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលអ្នករៀបចំធ្វើឡើង ដើម្បីអាចអនុញាតិឱ្យពួកគេអាចធ្វើដំណើរចូលតំបន់នោះក្បែទន្លេសែនបាន។ អភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo ដែលមានវត្តមាននៅក្នុងសន្និសីទព័ត៌មាននោះដែរ ក៏បានអះអាងបន្ថែមថា ការរំខាននឹងប៉ះពាល់ដល់អ្នករស់នៅក្នុងទីក្រុង ក៏ដូចជាម្ចាស់អាជីវកម្ម ២០,០០០កន្លែង។ លោក Nunez ក៏បានបញ្ជាក់ច្បាស់ៗបន្ថែមថា៖«មកដល់ថ្ងៃនេះ យើងនឹងមិនទាន់មូលហេតុណាមួយដែលគួរឱ្យបារម្ភខ្លាំងនៅឡើយ៕ | ទីក្រុងប៉ារីស នឹងប្រឈមមុខការរំខានដ៏ធំមួយពីបញ្ហាសន្តិសុខ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាបញ្ហាសង្គ្រាមកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន និងតំបន់កាហ្សា មុនពេលកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ កម្មវិធីបើកការប្រកួតនៅតាមដងទន្លេសែន (Seine) ធ្វើឡើងថ្ងៃទី២៦ ខែកក្កដា អ្នករៀបចំកម្មវិធីបង្កើនវិធានការសន្តិសុខ ដើម្បីការពារព្រឹត្តិការណ៍ដ៏ធំមួយនេះ។ |
លោក សេដ្ឋា ថាវីស៊ីន បានជូនពរឱ្យគោលនយោបាយលើកលែងទិដ្ឋាការ ជួយសម្រួល និងពន្លឿនការធ្វើដំណើររបស់ប្រជាជនថៃ និងចិន។ លោកបានបន្តថា ៖« ថៃតែងតែស្វាគមន៍ និងផ្តល់សុវត្តិភាពសម្រាប់ភ្ញៀវចិនរួចជាស្រេច»។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានកោតសរសើរទំនាក់ទំនងប្រទេសទាំងពីរចំពោះមិត្តភាពស្ថិតស្ថេរជានិរន្តន៍ និងជូនពរឱ្យថៃ និងចិនទទួលបាននូវភាពរុងរឿងផ្នែកពាណិជ្ជកម្ម និងការវិនិយោគអំឡុងពេលចូលឆ្នាំចិន។ លោកបានសង្គត់ធ្ងន់ថា ៖« យើងជាបងប្អូន»។ ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ កាលពីថ្ងៃទី២៨ ខែមករា ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។ ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៧លាននាក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែមករា។ ក្នុងនោះមានទេសចរចិនជាង ៤សែននាក់ដែលកើនឡើងជិត៥ដងធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន Bangkok Post។ កាលពីចុងខែមករា អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថា ភ្ញៀវទេសចរបរទេសប្រមាណជិត ១លាននាក់ នឹងមកកម្សាន្តតាមតំបន់ទេសចរណ៍នានារបស់ថៃ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៦ ខែកុម្ភៈ ហើយអាចបង្កើតប្រាក់ចំណូលបាន ២៨ពាន់លានបាត (៧៨៤លានដុល្លារ)៕ | នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៩ ខែកុម្ភៈ បានជូនពរដល់ទំនាក់ទំនងចិន-ថៃឱ្យស្ថិតស្ថេរ និងរីកចម្រើនផ្នែកពាណិជ្ជកម្ម ការវិនិយោគជាមួយគ្នា។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ការលើកលែងទិដ្ឋាការឱ្យគ្នាទៅមកនឹងជំរុញទំនាក់ទំនងកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។ |
ជាមួយនឹងការពង្រីកវិសាលភាពនេះ កម្មវិធី ឆា-ឈីង ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចំនួនប្រមាណ ១ សែននាក់ នៅក្នុងប្រទេស ដោយរាប់បញ្ចូលទាំងសិស្សានុសិស្សរៀនថ្នាក់ទី៤ និងទី៥ ក៏ដូចជាមាតា-បិតាសិស្ស គ្រូបង្រៀន និងមន្ត្រីអប់រំតាម បណ្តាខេត្តផងដែរ។ កម្មវិធី ឆា-ឈីង ត្រូវបានអនុវត្តជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ តាមរយៈភាពជាដៃគូជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន (CTN) ដែលជាប៉ុស្តិ៍ដ៏មានប្រជាប្រិយមួយ ដោយចាក់បញ្ចាំងវីដេអូគំនូរជីវចល ឆា-ឈីង ចាប់តាំងពីពេលនោះមក។ ក្នុងខែសីហា ឆ្នាំ២០១៧ មូលនិធិព្រូដិនស៍ ក៏បានចាប់ដៃគូជាមួយនឹងអង្គការមូលនិធិសិទ្ធិកុមារ ដើម្បីសាកល្បងអនុវត្តកម្មវិធី ឆា-ឈីង នេះបន្ថែមទៀត ដោយផ្តល់ជូនគ្រូបង្រៀន នូវកិច្ចតែងការមេរៀន និងវគ្គ បណ្តុះបណ្តាលផ្សេងៗ ដើម្បីជួយដល់លោកគ្រូអ្នកគ្រូទាំងនោះ អាចជួយឱ្យកូនសិស្ស រៀនអំពីជំនាញគ្រប់គ្រងសាច់ប្រាក់ ដ៏មានសារៈសំខាន់នេះ។ មេរៀន ឆា-ឈីង ត្រូវបានបង្រៀនសាកល្បង ក្នុងសាលារៀនចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានសិស្សសរុបចំនួន ៧២៥ នាក់ ក្នុងឆ្នាំសិក្សា២០១៧ និង២០១៨។ កម្មវិធី ឆា-ឈីង ក៏ត្រូវបានណែនាំឱ្យស្គាល់ ដល់កូនសិស្សជាច្រើនបន្ថែមទៀត ក្នុងសាលាបឋមសិក្សាច្រើនជាង២០កន្លែង ក្នុងប្រទេសកម្ពុជា តាមរយៈការចុះដោយផ្ទាល់ និងជាបន្តបន្ទាប់របស់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីជួយបង្រៀនកូនសិស្សទាំងនោះ នូវមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងសាច់ប្រាក់ ប្រកបដោយភាពឆ្លាតវៃ។ លោក Marc Fancy នាយកប្រតិបត្តិនៃមូលនិធិព្រូដិនស៍ មានប្រសាសន៍ថា៖ «ក្រោយពីការសាកល្បងអនុវត្តកម្មវិធី ឆា-ឈីង ប្រកបដោយជោគជ័យរួចមក ពួកយើងពិតជារីករាយណាស់ ក្នុងការបន្តអនុវត្តកម្មវិធីនេះ ទៅដល់សាលារៀន និងក្មេងៗកាន់តែច្រើនបន្ថែមទៀត នៅប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត»។ សម្រាប់លោក Marc Fancy វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវការអប់រំផ្នែកហិរញ្ញវត្ថុនៅតាមសាលារៀន ដែលនឹងជួយឱ្យក្មេងៗអភិវឌ្ឍផ្នត់គំនិតពីធម្មជាតិ និងឥរិយាបថរបស់ពួកគេ ទៅលើការគ្រប់គ្រងសាច់ប្រាក់ តាំងពីវ័យក្មេងៗទៅ។ លោក Marc Fancy បន្តថាកម្មវិធីអប់រំរបស់កម្មវិធី ឆា-ឈីង ពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលជួយឱ្យគ្រូបង្រៀន អាចចែករំលែកទេពកោសល្យ នៃការគ្រប់គ្រងសាច់ប្រាក់ដ៏សំខាន់ ទៅឱ្យកូនសិស្ស តាមរយៈការបង្កើតនូវសកម្មភាពចូលរួមដ៏សកម្ម និងសម្ភារជាច្រើន ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់របៀបរៀនផ្សេងៗគ្នារបស់ក្មេងៗ។ Marc Fancy បន្ថែមដូច្នេះ៖«យើងពិតជាមានមោទកភាពណាស់ ក្នុងការគាំទ្រកម្មវិធី ឆា-ឈីង នៅកម្ពុជា ព្រមទាំងជួយអភិវឌ្ឍក្មេងជំនាន់ក្រោយ ឱ្យក្លាយជាមនុស្សពេញវ័យ ដែលមានការទទួលខុសត្រូវខ្ពស់លើផ្នែកហិរញ្ញវត្ថុ»។ លោក ណាត បូរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធាននៃគណៈកម្មការសម្របសម្រួលលើគម្រោងរបស់កម្មវិធី ឆា-ឈីង មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តគាំទ្រដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីអនុវត្តកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋាន ឆា-ឈីងនេះ សំដៅផ្តល់ប្រយោជន៍ដល់កុមារគ្រប់រូប ក្នុងប្រទេសកម្ពុជា។ «Cha-Ching Money Smart Kids» គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុ ដែលទទួលបានពានរង្វាន់ និងជាកម្មវិធីដែលបង្រៀនក្មេងៗ អំពីជំនាញជាមូលដ្ឋាន នៃការគ្រប់គ្រងសាច់ប្រាក់។ កម្មវិធីនេះ មានតួអង្គជាគំនូជីវចល ចំនួន៦នាក់ ក្នុងក្រុមតន្ត្រីមួយ ដែលផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុចំនួន៤ រួមមានការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ តាមរយៈបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបទ។ សម្រាប់ព័ត៌មាន បន្ថែមសូមចូលទៅកាន់: www.prudencefoundation.com ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ (ថ្ងៃទី២៣ ខែឧសភា)៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិសិទ្ធិកុមារ ដើម្បីពង្រីកការអនុវត្តកម្មវិធី ឆា-ឈីង (Cha-Ching Money Smart Kids) រយៈពេល៣ឆ្នាំទៀត នៅតាមសាលារៀនចំនួន១៥០ ក្នុងខេត្តចំនួន៣ នៅកម្ពុជា។ |
ពលរដ្ឋមួយចំនួនធំ នៅក្នុងប្រទេសកម្ពុជា ធ្លាប់ស្គាល់កោងកាងទឹកប្រែ ប៉ុន្ដែភាគរយតិចណាស់ដែលស្គាល់កោងកាងទឹកសាប។ មិនចម្លែកទេ ដែលកោងកាងទឹកប្រៃមានអ្នកស្គាល់ច្រើន នោះក៏ព្រោះរុក្ខជាតិនេះ ច្រើនដុះនៅតំបន់ដែលសមុទ្រ និងកន្លែងមានទឹកប្រៃ។ ផ្ទុយពីកោងកាងទឹកសាប ដែលជារុក្ខជាតិដុះរើសដី និងតំបន់ និងកម្រមាន។ ផ្លែរបស់កោងកាងទឹកសាប និងទឹកប្រៃ លោក ដួង សាវឿន រដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ដើមកោងកាងទឹកសាប ត្រូវការជាចាំបាច់ទឹកជូរ និងដីមានសំណើម ដើម្បីអាចបន្តលូតលាស់និងរស់បន្ត។ នៅក្នុងប្រទេសកម្ពុជា មានមិនច្រើនទេ ហើយនៅក្នុងខេត្តសៀមរាប កោងកាងទឹកសាប មានដុះតែនៅក្នុងសហគមន៍ចំនួន៣ប៉ុណ្ណោះ។ ដើមកោងកាងទឹកសាបនៅតូច មានសណ្ឋានសម្បកខាងពណ៌ប្រផេះ លុះធំបន្តិចក៏ប្រែជាពណ៌ក្រហមប្រឿងៗ ហើយសម្បកខាងក្រៅប្រែជាប្រេះៗ មើលទៅប្រហែលដើមអង្គាដី។ ដើមរបស់វា ពលរដ្ឋនៅខេត្តសៀមរាបច្រើនយកធ្វើផ្ទះ និងរោងនៅក្នុងស្រុកភូមិ និងដីចម្ការ។ ស្លឹកកោងកាងទឹកសាប មានរសចត់ និងសាប ប្រហែលនឹងកោងកាងទឹកប្រៃ ប៉ុន្ដែពលរដ្ឋនៅក្នុងខេត្តសៀបរាប មិនបរិភោគឡើយ។ ចំណែកឫស របស់វាចាក់ស្រែះប្រហែលកោងកាងទឹកប្រៃ ប៉ុន្ដែសណ្ឋាន ឫសរបស់វាតូចៗ ជាងឫសកោងកាងទឹកប្រៃឆ្ងាយ។ ផ្កាកោងកាងទឹកសាប និងផ្កាកោងកាងទឹកប្រៃ ផ្កាកោងកាងទាំងពីប្រភេទនេះ ប្រហែលគ្នា ប៉ុន្ដែខុសត្រង់ផ្កាកោងកាងទឹកសាបតូចៗ មូលពណ៌បៃតង និងមានពណ៌ផ្កាឈូកបន្ដិច មើលទៅប្រហែលផ្កាម៉ោងដប់ នៅពេលក្រពុំ។ ឯផ្កាកោងកាងទឹកប្រៃ ផ្កាជាចង្កោមតូចៗ ដូចតំណក់ទឹកភ្លៀង និងមានពណ៌បៃតង។ ចំណែកឯផ្លែរបស់រុក្ខជាតិទាំងពីនេះ ខុសគ្នាដាច់។ ដោយផ្លែរបស់កោងកាងទឹកសាបតូចៗ រកផ្លែរុក្ខជាតិអ្វីដទៃ ប្រៀបធៀបមិនបាន គ្រាប់ចាប់ច្រឡំជាមួយគ្រាប់ល្ង។ ចំណែកឯផ្លែកោងកាងទឹកប្រៃមានរាងវែង ដូចផ្លែអូយម៉ូយពេលនៅខ្ចី ទំហំប៉ុនមេដៃ។ អាយុរបស់កោងកាងទឹកសាប អាចមានចន្លោះពី៥០ ទៅ១០០ឆ្នាំ។ កម្ពស់ខ្ពស់បំផុត ចន្លោះពី១០ ទៅ២០ម៉ែត្រ។ ដើមត្រង់រលូនៗ ប្រហែលកោងកាងទឹកប្រៃ៕ ឫសកោងកាងទឹកសាប និងទឹកប្រៃ | សៀមរាប៖ ដើមកោងកាងទឹកសាប ដុះនៅតំបន់ដែលមានសំណើម និងមានទឹកជូរ។ ចំ ណែកឯកោងកាងទឹកប្រៃ ដុះក្នុងតំបន់មានទឹកប្រៃ និងតំបន់មានសមុទ្រ។ កោងកាងទឹកសាប មានដុះតែក្នុងខេត្តសៀមរាប និងនៅក្នុងទីតាំងចំនួន៣ ប៉ុណ្ណោះ គឺនៅសហគមន៍ការពារព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍បុសធំ និងសហគមន៍ត្បែងលិច។ ចំណែកឯកោងកាងទឹកប្រៃ មានដុះនៅក្នុងជាប់សមុទ្រនៅកម្ពុជា គឺខេត្តកំពត កែប កោះកុង និងព្រះសីហនុ។ |
ហូឡង់ឆ្មក់យកបាន៣ពិន្ទុពីសេណេហ្កាល់នាការប្រកួតក្នុងជំនួបពូលA ក្រោយយកឈ្នះដោយលទ្ធផល ២-០ ថ្ងៃទី២១ ខែវិច្ឆិកា នាកីឡដ្ឋាន AlThumama។ ហូឡង់ឡើងមកឈរលេខ១ បណ្ណោះអាសន្នមានគ្រាប់ចំណេញ២គ្រាប់សម្រាប់ពូលA។ ការប្រកួតជំនួបទីពីរពូល A រវាងសេណេហ្កាល់ទល់ហូឡង់នាវគ្គទីមួយក្រុមទាំងសងខាងមានការវាយសម្រុកគ្នាទៅវិញមកតែហាក់បីដូចគ្នាឱកាសស្វែកគ្រាប់បាល់បំប៉ោងសំណាញ់ទីលើគ្នាឡើយ។ទោះហូឡង់វាយសម្រុកខ្លាំងនាដើមវគ្គក្តីតែឱកាសល្អក្នុងការរកគ្រាប់បាល់ត្រូវបានរបូតទៅវិញដោយសារតែការធ្វេសប្រហែសនៅតំបន់ប្រយុទ្ធរីឯសេណេហ្កាល់ក៏អាចស្វែករកឱកាសនៅមុខទីរបស់ហូឡង់មួយលើកជាពីរលើកវិញផងដែរតែគ្មានការស៊ុតបំប៉ោងសំណាញ់ទីឡើយព្រោះការរំខាន់ពីខ្សែការពារដ៏រឹងមាំរបស់ហូឡង់។លទ្ធផលវគ្កទីមួយគ្មានការប្រែប្រួលបញ្ចប់ស្មើ ០-០។ ចាប់ផ្តើមការប្រកួតវគ្គទីពីរក៏មិនខុសពីវគ្គទីមួយក្រុមទាំងសងខាងព្យាយាមលេងដោយទំនក់ចិត្តនិងមិនងាយធ្វេសប្រហែសឱ្យរបូតគ្រាប់បាល់ប៉ុន្មានឡើយ។នៅពាក់កណ្តាលវគ្គទីពីរសេណេហ្កាល់មានឱកាសសម្រុកខ្លាំងលើហូឡង់ដោយការស៊ុតចំគោលដៅច្រើនលើក តែនៅតែគ្មានគ្រាប់ ទោះសម្រុកខ្លាំងក៏មិនងាយប្រហែសអំពីការវាយបកមកវិញពីសំណាក់ហូឡង់ដែលជាក្រុមខ្លាំងមួយប្រចាំតំបន់អឺរ៉ុបផងដែរ។ ឈានដល់នាទីចុងវគ្គទៅហើយសេណេហ្កាល់ភ្លាត់ស្នៀតមិនបានចាប់អារម្មណ៍លើការបិទខ្សែប្រយុទ្ធវ័យក្មេងហូឡង់ Cody Gakpo ធ្វើឱ្យរូបគេអាចរកឱកាសតែតបាល់តែតបាល់បញ្ជូលទី គ្រាប់លើសេណេហ្កាល់ត្រឹមនាទី៨៤ ដែលជាការបង្កើតឱកាសយ៉ាងល្អពី Frankie deJong។ ក្រោយនាំមុខហូឡង់បន្តដាក់សម្ពាធបន្ថែមខណៈការប្រកួតកាន់តែមានភាពតានតឹងឡើងដោយការប៉ះទង្គិតគ្នារវាងកីឡាករនិងកីឡាករលើទីលានជារឿយៗ។ការប្រកួតហៀបនឹងបញ្ចប់ទៅហើយ តែហូឡង់បន្តឆ្មកបានគ្រាប់ទីពីរនៅនាទី៩០+៨ ដោយកីឡាករ Davy Klaassen ទើបប្តូរចូលចុងវគ្គ ធ្វើឱ្យការប្រកួតបញ្ចប់ដោយលទ្ធផល ២-០។ ដោយឡែកសម្រាប់ការប្រកួតពូល B នៅកីឡដ្ឋាន Ahmad bin Ali Stadium វេសល៍ បានតាមស្មើអាម៉េរិក ១-១។ Timothy Weah បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់អាម៉េរិកនៅនាទី៣៦ ហើយឈានដល់នាទី៨២ Gareth Bale បានទាត់បាល់ប៉េណាល់ទីសម្រាប់វេលស៍។ ក្នុងពូល B នេះ អង់គ្លេសដែលបានយកឈ្នះអ៊ីរ៉ង់ ៦-២ ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ខណៈវេលស៍ឈរលេខ២ ដោយសារមានការពិន័យកាតលឿងតិចជាងអាម៉េរិក៕ ប្រភពរូបថត៖ FIFA World Cup 2022 | បន្ទាប់ពីអង់គ្លេសយកឈ្នះអ៊ីរ៉ង់ ៦-២ សម្រាប់ជំនួបក្នុងពូល B, ហូឡង់ បានយកឈ្នះសេណេហ្កាល់ ២-០ ក្នុងជំនួបពូល A មុនពេលដែលវេលស៍ តាមស្មើអាម៉េរិក ១-១ នៅក្នុងពូល B។ |
ចាប់តាំងពីឆ្នាំ១៩៣២ ក្នុងចំណោមនាយករដ្ឋមន្រ្តីថៃចំនួន៣០នាក់ មានតែនាយករដ្ឋមន្រ្តីចំនួន ៥នាក់ប៉ុណ្ណោះ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាមហាក្សត្រថៃដែលមានតួនាទីក្នុងការផ្តល់យោបល់ទៅកាន់មហាក្សត្រ។ អតីតនាយករដ្ឋមន្ត្រីលោក Sanya Dharmasakti, លោក Prem Tinsulanonda, លោក Thanin Kraivichien, លោក Surayud Chulanont និងលោកប្រាយុទ្ធ ចន្ទអូចា ជាប់ឈ្មោះក្នុងបញ្ជីនេះ។ តាមសេចក្តីប្រកាសដែលធ្វើឡើងនៅថ្ងៃទី២១ ខែតុលា មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានសម្រេចតែងតាំងលោក ប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ជាសមាជិកក្រុមប្រឹក្សាមហាក្សត្រ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញថៃ។ ការតែងតាំងនេះ បានចូលជាធរមានភ្លាមៗ។ «ផ្អែកលើការប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញថៃ...មហាក្សត្របានតែងតាំងលោកប្រាយុទ្ធ ចន្ទអូចា ជាសមាជិកក្រុមប្រឹក្សាស្ដេចដោយចូលជាធរមានភ្លាមៗ»។ ព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជាក់បែបនេះ។ តាមរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សានេះមានប្រធានម្នាក់ និងសមាជិកចំនួន ១៨នាក់។ ការតែងតាំងលោកប្រាយុទ្ធ បានធ្វើឱ្យក្រុមប្រឹក្សានេះមានសមាជិកពេញអង្គម្តងទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ លោក Surayud Chulanont ជាប្រធានក្រុមប្រឹក្សាចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មក ក្រោយពីលោក Prem Tinsulanonda ។ សមាជិកក្រុមប្រឹក្សានេះភាគច្រើនជាអតីតមេបញ្ជាការកម្លាំងប្រដាប់អាវុធថៃ និងនាយឧត្តមសេនីយ៍ដែលត្រូវផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងតួនាទីរបស់មហាក្សត្រ។ លោកប្រាយុទ្ធ ជានាយករដ្ឋមន្រ្តីទី២៩ ដែលផុតអាណត្តិនៅក្នុងឆ្នាំ២០២៣ ហើយជាអតីតមេបញ្ជាការជើងគោក ដែលបានធ្វើរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០១៤ ដើម្បីទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់អតីតប្រមុខរដ្ឋាភិបាលថៃ។ កន្លងមក លោកប្រាយុទ្ធ បានប្រកាសដើរចេញពីនយោបាយ និងអំពាវនាវឱ្យសមាជិកបក្សជាតិថៃរួបរួម ការពារជាតិ សាសនា ព្រះមហាក្សត្រ៕ | មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានតែងតាំងលោកប្រាយុទ្ធ ចន្ទអូចា អតីតនាយករដ្ឋមន្រ្តីថៃ ជាសមាជិកក្រុមប្រឹក្សាស្ដេច។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្រុមប្រឹក្សានេះ មានតួនាទីក្នុងការផ្តល់យោបល់ដល់មហាក្សត្រ។ |
«ខ្ញុំមានមោទនភាពណាស់ ដែលទទួលបានតំណែងជាអភិបាលខេត្តក្នុងនាមស្ត្រីខ្មែរម្នាក់»។ នេះជាអារម្មណ៍របស់លោកស្រី មិថុនា ភូថង អភិបាលថ្មីនៃខេត្តកោះកុង ដែលបានប្ដេជ្ញា ពង្រីកការអភិវឌ្ឍខេត្តកោះកុងនេះ ឲ្យមានសក្កានុពលលើផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទលោកស្រី មិថុនា ភូថង បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«យើងមានហើយនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ក្នុងការអភិវឌ្ឍខេត្ត ក្នុងនោះយើងផ្ដោតលើវិស័យទេសចរណ៍ សេដ្ឋកិច្ច សន្តិសុខ កសិកម្មជាដើម ។ ជាពិសេសពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល»។ បើក្រឡេកមើលក្នុងចំណោមអភិបាលរាជធានី -ខេត្ត ទាំង២៥វិញនោះ លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តវ័យក្មេងជាងគេ និងបទពិសោធន៍ក្មេងខ្ចីជាងគេដែរ។ ត្រង់ចំណុចនេះលោកស្រី មិថុនា ភូថង ក៏ទទួលស្គាល់ថា បញ្ហាបទពិសោធន៍ការងារពិតជាឧបសគ្គសម្រាប់លោកស្រីមែន។ ប៉ុន្តែលោកស្រី ប្តេជ្ញាយកឧបសគ្គទាំងនោះ មកធ្វើជាកំលាំងចិត្តដឹកនាំខេត្តកោះកុងឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើជាចៅហ្វាយខេត្តស្ត្រីគំរូម្នាក់ សម្រាប់បើកផ្លូវឲ្យស្ត្រីដទៃទៀត មានឱកាសក្លាយជាចៅហ្វាយខេត្តដូចលោកស្រីដែរ។ «ខ្ញុំក៏មានការព្រួយបារម្ភខ្លះដែរលើសមត្ថភាពខ្លួនឯង។ ប៉ុន្តែខ្ញុំយល់ថាការងារអ្វីក៏វាមានឧបសគ្គដែរ។ ដូច្នេះខ្ញុំគ្រាន់តែអាចនិយាយថា ការងារអ្វីក៏ដោយយើងកុំប្រមាថ កុំព្រងើយកន្តើយលើការងារនោះបានហើយ គឺយើងត្រូវតែធ្វើវាឲ្យបាន ។ ហើយខ្ញុំនឹងពង្រឹងសមត្ថភាពខ្ញុំ ដោយយកឧបសគ្គទាំងនោះធ្វើជាកំលាំងចិត្ត។ ខ្ញុំត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការទាំងនោះ ដើម្បីជាស្ត្រីគំរូក្នុងការដឹកនាំដល់ស្ត្រីដទៃទៀតដែរ។ នេះជាការលើកឡើងរបស់លោកស្រី មិថុនា ភូថង ដែលជឿជាក់ថា នៅមានស្ត្រីជាច្រើនទៀត ដែលអាចមានលទ្ធភាពក្លាយជាអភិបាលខេត្ត។ គួរបញ្ជាក់ថា លោកស្រី មិថុនា ភូថង ជាអភិបាលរងខេត្តកោះកុង ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកោះកុងជំនួសលោក ប៊ុន លើត ដែលត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ។ ជាការកត់សម្គាល់នោះ លោកស្រី មិថុនា ភូថង ជាស្ត្រីទី១ហើយ ដែលបានក្លាយជាអភិបាលខេត្ត បន្ទាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា រដ្ឋាភិបាលនឹងកំណត់ឲ្យមានស្ត្រីកាន់តួនាទីជាអភិបាលខេត្តនានា នៅគ្រាដែលអភិបាលចាស់ ត្រូវចូលនិវត្តន៍ ៕ | ភ្នំពេញ៖ លោកស្រី មិថុនា ភូថង គឺជាស្ត្រីដំបូងគេ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកោះកុង។ ក្នុងឋានៈជាអភិបាលខេត្តនេះ លោកស្រី មិថុនា ភូថង ប្ដេជ្ញាធ្វើជាចៅហ្វាយខេត្តស្ត្រីគំរូ ក្នុងការអភិវឌ្ឍខេត្តកោះកុងនេះ។ |
ការស្ទះពោះវៀនតូចបែបមេកានិច មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការស្ទះបែបនេះមាន៖ ស្អិតពោះវៀន មានខ្លនលយចូលពោះវៀន ដុំសាច់ក្នុងពោះវៀន ជំងឺរលាកពោះវៀនដូចជាជំងឺ Crohn ពោះវៀនរមួល ពោះវៀនស្រុញចូលគ្នា ការស្ទះពោះវៀនធំបែបមេកានិច ការស្ទះពោះវៀនក្នុងតំបន់នេះមិនសូវមានច្រើនដូចពោះវៀនតូចទេ ហើយមូលហេតុរបស់វាមាន៖ មហារីកពោះវៀនធំ ជំងឺ Diverticulitis ពោះវៀនធំរមួល ស្ទះដុំលាមក ពោះវៀនរួមតូចដោយសារតែការរលាក និងសន្លាក់ ការស្ទះពោះវៀនបែប Paralytic Ileus ការស្ទះពោះវៀនប្រភេទនេះធ្វើអោយមានរោគសញ្ញាដូចគ្នានឹងការស្ទះពោះវៀនផ្សេងៗទៀតដែរ ប៉ុន្តែវាមិនមានសម្តែងនូវការស្ទះអ្វីមួយជាក់ស្តែងឡើយ មានន័យថា ពោះវៀនមិនអាចបំពេញមុខងារបានល្អទេដោយសារតែមានបញ្ហាទៅលើសាច់ដុំ ឬសរសៃប្រសាទ។ ការធ្វើចលនាពោះវៀនត្រូវបានកាត់បន្ថយ ឬលែងមានតែម្តង ដែលជាហេតុផលមួយពិបាកដល់អាហារ និងទឹកហូរចូលទៅក្នុងប្រព័ន្ធរំលាយអាហារ។ ការស្ទះបែប Paralytic Ileus អាចប៉ះពាល់ដល់គ្រប់កន្លែងទាំងអស់នៃពោះវៀន ដោយមូលហេតុរបស់វាមានដូចជា៖ ការវះកាត់ពោះ វះកាត់ក្នុងអាងត្រគៀក មានឆ្លងរោគ កំពុងប្រើថ្នាំ សាច់ដុំ និងសរសៃប្រសាទមិនធម្មតាដូចជាជំងឺ Parkinson ជាដើម កត្តាប្រឈមមុខ ជំងឺដែលអាចធ្វើអោយប្រឈមនឹងការស្ទះពោះវៀនកាន់តែខ្លាំងនោះមាន៖ វះកាត់ពោះ ឬអាងត្រគៀក ព្រោះអាចនឹងបណ្តាលអោយស្អិតពោះវៀន ជំងឺរលាកពោះវៀន Crohn ជំងឺមហារីកក្នុងពោះដែលត្រូវវះកាត់ចោល ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការស្ទះពោះវៀនអាចកើតដោយសារការស្ទះបែបមេកានិច ដូចជាមានខ្លន ឬដុំសាច់ដុះក្នុងពោះវៀនដែលវាទៅស្ទះដល់ពោះ។ ឬអាចបណ្តាលកពីពោះវៀនមិនអាចបំពេញមុខងារបានយ៉ាងល្អ ដែលគេអោយឈ្មោះវាថា Paralytic Ileus (ការស្ទះពោះវៀនក្លែងក្លាយ)។ |
១. ខ្ញី អ្វីដែលអ្នកត្រូវការ គឺខ្ញីហាន់រួចជាចំណិតតូចៗចំនួន ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស្លឹកជីអង្កាមចិញ្ច្រាំ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវដាក់ទឹក ២ ពែងនិងខ្ញីចូលក្នុងឆ្នាំងមួយ បន្ទាប់មកដាក់ដាំឱ្យពុះ។ ចាប់ផ្ដើមបន្ថយកម្ដៅឱ្យទាបសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី។ ស្រងយកកាកខ្ញីចេញ រួចបន្ថែមទឹកក្រូចឆ្មារនិងទឹកឃ្មុំចូល ហើយកូរឱ្យសព្វ។ បន្ថែមស្លឹកជីអង្កាមខ្លះចូល សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ ២. ទឹកខ្មេះផ្លែប៉ោម អ្វីដែលអ្នកត្រូវធ្វើដើម្បីបំបាត់អាការៈពិបាករំលាយអាហារ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេជាមួយទឹកកន្លះពែង។ កូរឱ្យសព្វ សឹមទទួលទាន។ ៣. ម្សៅ Baking soda លាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេជាមួយទឹកកន្លះពែង។ កូរឱ្យសព្វ សឹមទទួលទាន។ វិធីនេះក៏ជួយបំបាត់អាការៈហើមពោះកំឡុងពេលពិបាករំលាយអាហារផងដែរ។ ៤. ទឹកក្រូចឆ្មារ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ កែវពេលព្រឹក និងជាពិសេសនៅមុនពេលអាហារ។ វាបង្កើនការរំលាយអាហារដោយរញោចការផលិតទឹកប្រមាត់។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗក៏ជួយបំបាត់អាការៈផ្សេងទៀតនៃបញ្ហាពិបាករំលាយអាហារផងដែរ។ ៥. តែផ្កា Chamomile ការទទួលទានតែផ្កា Chamomile ជួយបំបាត់អាការៈពិបាករំលាយអាហារបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានតែផ្កា Chamomile ឱ្យបាន ២ ទៅ ៣ ពែងរាល់ថ្ងៃដើម្បីបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ អ្នកអាចរកទិញតែផ្កា Chamomile បាននៅតាមផ្សារទំនើប។ ៦. តែជីអង្កាម ល្អណាស់ម្រាប់ដោះស្រាយបញ្ហាចង្អោរចង់ក្អួតនិងពិបាករំលាយអាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ទទួលទានតែជីអង្កាម ១ពែង ភ្លាមៗក្រោយពេលអាហារ។ ទោះជាយ៉ាងណាប្រសិនបើអាការៈពិបាករំលាយអាហារបង្កឡើងដោយអាការៈច្រាលទឹកអាស៊ីតក្រពះ អ្នកមិនគួរទទួលទានតែជីអង្កាមឡើយ។ ភេសជ្ជៈនេះមិនសាកសមសម្រាប់អ្នកជំងឺច្រាលទឹកអាស៊ីតក្រពះ ឬដំបៅក្រពះឡើយ។ ពេលណាគួរទៅជួបគ្រូពេទ្យ? អាការៈពិបាករំលាយអាហារអាចមិនធម្មតាឡើយប្រសិនបើកើតឡើងញឹកញាប់ ព្រោះវាអាចជារោគសញ្ញាមួយនៃបញ្ហាប្រព័ន្ធរំលាយអាហាររ៉ាំរ៉ៃរួមមានច្រាលទឹកអាស៊ីតក្រពះ ជំងឺរលាកក្រពះ និងសូម្បីតែជំងឺមហារីកក្រពះ។ ដូច្នេះអ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអាការៈពិបាករំលាយអាហារមិនបាត់ទៅវិញក្នុងរយៈពេលយូរជាងពីរសប្តាហ៍ ឬប្រសិនបើអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាស្រកទម្ងន់ បាត់បង់ចំណង់អាហារ ក្អួត លាមកពណ៌ខ្មៅ ពិបាកលេបអាហារ និងអស់កម្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh | បញ្ហាពិបាកក្នុងការរំលាយអាហារអាចកើតឡើងនោះពេលអ្នកទទួលទានច្រើនពេក ឬអ្វីដែលក្រពះទទួលយកមិនបាន។ បញ្ហាពិបាករំលាយអាហារអាចធ្វើឱ្យអ្នកជួបប្រទះនឹងអាការៈឈឺពោះ ភើរ ឬហើមពោះគួរឱ្យរំខាន។ គួរធ្វើយ៉ាងណាទប់ទល់នឹងបញ្ហានេះមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាពិបាករំលាយអាហារ ៖ |
ទំនាក់ទំនងរវាងបារាំង និងអូស្ត្រាលីបានធ្លាក់ដល់កម្រិតទាបជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២១ ដោយអូស្ត្រាលីបានលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីបារាំងចំនួន១២គ្រឿង ហើយបែរទៅទិញនាវាមុជទឹកដែលប្រើថាមពលនុយក្លេអ៊ែរអភិវឌ្ឍដោយបច្ចេកវិទ្យាអាម៉េរិក និងអង់គ្លេសជំនួសវិញ។ បារាំងខឹងសម្បារយ៉ាងខ្លាំងដោយត្រូវបាត់បង់ប្រយោជន៍ពីកិច្ចសន្យាមានតម្លៃជាង៣៣ពាន់លានដុល្លារ។ សង្រ្គាមនៅអ៊ុយក្រែនជួយឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាជាថ្មី។ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu នៅថ្ងៃទី៣០ ខែមករា បានជួបជាមួយសមភាគីអូស្ត្រាលី លោក Richard Marles ជាលើកដំបូងដែលជាកិច្ចចរចាកម្រិតខ្ពស់មួយ។ ជាសមិទ្ធផលនៃជំនួប លោក Lecornu អះអាងថា បារាំង និងអូស្ត្រាលីបានព្រមព្រៀងសហការគ្នាផលិតគ្រាប់កាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រដើម្បីជួយអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិបារាំងរូបនេះ សង្ឃឹមថាគ្រាប់កាំភ្លើងធំទាំងនោះអាចចាប់ផ្តើមបញ្ជូនទៅអ៊ុយក្រែននៅត្រីមាសទីមួយនៃឆ្នាំ២០២៣។ តាមរយៈកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងផ្គត់ផ្គង់ម្សៅរំសេវ ខណៈក្រុមហ៊ុន Nexter របស់បារាំងនឹងផលិតសំបកគ្រាប់។ «ពិតជាមានការបំពេញគ្នារវាងឧស្សាហកម្មការពារជាតិរបស់យើង»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Marles ប្រាប់បែបនេះទៅអ្នកសារព័ត៌មាននៅក្រសួងការពារជាតិបារាំងក្នុងសន្និសីទសារព័ត៌ក្រោយជំនួប។ លោក Marles បន្ថែមថាទីក្រុងកង់បេរ៉ាចង់ធ្វើសកម្មភាពរួមគ្នាដើម្បីបង្ហាញអំពីការគាំទ្ររបស់អូស្ត្រាលី និងបារាំងចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន។ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអូស្ត្រាលី លោក Vasyl Myroshnychenko ស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះ ដោយបាននិយាយថាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមជាចម្បងកំពូលមួយរបស់ទីក្រុងកៀវ សម្រាប់គាំទ្រយោធា។ លោក Myroshnychenko បន្តថា លោកទន្ទឹងរង់ចាំស្តាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីពេលវេលាបញ្ចូន និងបរិមាណគ្រាប់រំសេវដែលនឹងត្រូវទទួលបាន៕ | បារាំង និងអូស្ត្រាលី នៅថ្ងៃទី៣០ ខែមករា បានបង្ហាញផែនការរួមគ្នាក្នុងបំណងផលិតគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការស្ដារទំនាក់ទំនងឡើងវិញក្រោយល្អក់កករនឹងគ្នាកាលពីជិតពីរឆ្នាំមុន។ |
តាមការចុះផ្សាយរបស់សារពត៌មាន AFP នាយកដ្ឋានសុខភាពហ្វីលីពីនបានបញ្ជាក់ថា ជំងឺគ្រុនឈាមបានកើតឡើង ១៤៦០៦២ករណី ក្នុងរយៈពេលពីថ្ងៃទី ០១ ខែមករា ដល់ ២០ ខែកក្កដា ក្នុងឆ្នាំ២០១៩ ហើយវាមានការកើតឡើងរហូតដល់ ៩៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ លោក Francisco Duque រដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់សន្និសីទសារព័ត៌មានថា ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋ ៦២២នាក់។ លោក Duque បានបន្ថែមទៀតថា រដ្ឋាភិបាលកំពុងសិក្សា ដើម្បីអនុញ្ញាតអោយក្រុមហ៊ុនថ្នាំពេទ្យបារាំង Sanofi ត្រលប់មកក្នុងទីផ្សាហ្វីលីពីនវិញ។ សូមបញ្ជាក់ថាក្រុមហ៊ុនថ្នាំពេទ្យបារាំង សាណូហ្វី(Sanofi) ត្រូវបានរដ្ឋាភិបាលហ្វីលីពិនហាមឃាត់ម្តងហើយ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់កើតឡើងកាលពីឆ្នាំ២០១៦ និង២០១៧ ដោយសារការបង្កអោយអោយមានការស្លាប់កូនក្មេងប្រមាណជា ១២នាក់ ដោយសារវ៉ាក់ស៊ាំង Dengvaxia។ ដោយផ្អែកទៅតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក ជំងឺគ្រុនឈាម គឺជាវីរ៉ុសម្យ៉ាងដែលឆ្លងតាមរយៈមូសខ្លាញី ហើយចម្លងទៅមនុស្សប្រមាណជា ៣៩០លាននាក់នៅចំណោម១២០ប្រទេស ក្នុងមួយឆ្នាំៗ ហើយមនុស្សច្រើនជាង ២៥០០០បានស្លាប់ដោយសារជំងឺនេះ៕ | នៅថ្ងៃទី០៧ ខែសីហា ហ្វីលីពីន បានប្រកាសអំពីការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងប្រទេស បន្ទាប់ពីប្រជាពលរដ្ឋបានឆ្លងជំងឹយ៉ាងឆាប់រហ័ស។ មកទល់ពេលនេះ ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសប្រមាណជា ៦២២នាក់ហើយ។ |
ផ្លូវយន្តហោះដែលមានប្រវែង៣២០០ម៉ែត្រក្នុងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលចិន កំពុងសាងសង់ គឺវែងល្មមអនុញ្ញាតឱ្យយន្តហោះខ្នាតធំដូចជា Airbus A380 អាចចុះចតនិងហោះឡើងបាន។ ផ្លូវយន្តហោះថ្មីនេះ វែងជាងផ្លូវយន្តហោះនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅទៀត។ កសិករវ័យ៣៩ឆ្នាំម្នាក់នៅក្នុងខេត្តកោះកុង បានប្រាប់កាសែតជប៉ុន Nikkei Asian Review ថា តម្លៃដីនៅទីនោះ បានឡើង១០ដង ច្រើនជាងពីរបីឆ្នាំមុន។ កោះកុងជាខេត្តជាប់មាត់សមុទ្រមួយទៀតរបស់កម្ពុជា ដែលចិនបានបោះទុនវិនិយោគ ក្នុងទ្រង់ទ្រាយធំ ក្រោយពីពលរដ្ឋចិនបានចូលកាន់កាប់ជំនួញកាស៊ីណូ សណ្ឋាគារ និងភោជនីយដ្ឋានស្ទើរតែទាំងស្រុងក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដែលនៅជាប់គ្នានោះ។ នេះ បើយោងតាមកាសែតជប៉ុនដដែល។ សហរដ្ឋអាមេរិក បានសម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាព ដែលចិនអាចនឹងប្រើប្រាស់ផ្លូវយន្តហោះថ្មីនោះ សម្រាប់គោលដៅយោធា ប៉ុន្តែកម្ពុជា បានបដិសេធម្តងហើយម្តងទៀតថា មិនមានរឿងបែបនេះកើតឡើងទេ។ តែទោះជាយ៉ាងនេះក្តី ពលរដ្ឋម្នាក់ទៀតនៅក្នុងខេត្តកោះកុង បានថ្លែងប្រាប់កាសែតជប៉ុនថា៖ «វាគ្មានប្រយោជន៍ក្នុងការនិយាយអំពីអនាគតនោះទេ។ មនុស្សជាច្រើនគិតថាបើពួកគេអាចក្លាយជាអ្នកមានបាន នោះអ្វីៗ ក៏អាចទៅរួចដែរ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង សម្ដែងក្ដីព្រួយបារម្ភចំពោះឥទ្ធិពលសាយភាយកាន់តែច្រើនឡើងរបស់ចិននៅក្នុងខេត្តរបស់ពួកគេ ដោយសារតែការសាងសង់ផ្លូវយន្តហោះថ្មីមួយនៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់កាសែតជប៉ុន Nikkei Asian Review ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ខែវិច្ឆិកា។ |
ឆ្នាំ១៩៩៨ កម្ពុជាមានរថយន្តដែលចរាចរណ៍តាមដងផ្លូវនៅទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង និងម៉ូតូ មានត្រឹម៥០ម៉ឺនគ្រឿងប៉ុណ្ណោះ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៦ធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នចំនួនរថយន្តនៅកម្ពុជា បានកើនរហូត៩២ម៉ឺនគ្រឿង ខណៈម៉ូតូកើនដល់៥,២លានគ្រឿង។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលឆ្នាំ២០២០ មានរថយន្តសរុប៦៤០ ១៨៣គ្រឿង ត្រូវបានចុះបញ្ជីបន្ថែម ដោយនៅក្នុងនោះរថយន្តធុនធ្ងន់ មាន១៥៩៥៦គ្រឿង និងរថយន្តធុនតូចមាន ៩២ ៩៥៨គ្រឿង។ ដោយឡែកម៉ូតូវិញ ក៏មានជាង៥៣ម៉ឺនគ្រឿងផងដែរ។ បើគិតពីឆ្នាំ២០១៦-២០២០ កម្ពុជាមានយានយន្ដចំនួន ២ ៦៥០ ១០៧គ្រឿង បានចុះបញ្ជី។ ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន៣១៨ ៣៤៥គ្រឿង, រថយន្ដធុនធ្ងន់ចំនួន៧១,៤៦៩គ្រឿង និងម៉ូតូ ចំនួន២ ២៦០ ២៩៣គ្រឿង៕ | ភ្នំពេញ៖ ចំនួនរថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ ម៉ឺនគ្រឿង និងម៉ូតូកើនដល់ ៥,២លានគ្រឿង។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ |
REAL SUPER SPORT DESIGN: ចង្កៀងមុខ LED ជាមួយការរចនាម៉ូដឡើងដ៏មុតស្រួច លេចធ្លោ តាមលក្ខណៈស្តង់ដាតែមួយគត់របស់ HONDA ជាមួយពន្លឺរួមបញ្ចូលគ្នា ភ្លឺច្បាស់ គ្រាប់ស្ថានភាពផ្លូវ ងាយស្រួលក្នុងការបើកបរ។ រចនាម៉ូដបែប DYNAMIC SUPER SPORT យ៉ាងស្រួចស្រាវ ល្អវិសេសគ្រប់ជ្រុងជ្រោយ កាត់បន្ថយកម្លាំងខ្យល់បក់ រក្សាលំនឹងក្នុងពេលបើកបរ។ REAL ULTIMATE PERFORMANCE: ជាមួយនឹងម៉ាស៊ីនកម្លាំង 150cc DOHC 4តង់ បញ្ចុះកម្ដៅដោយទឹក និងបច្ចេកវិទ្យាបែប RACING របស់ MotoGP កាត់បន្ថយកម្លាំងកកិត ផ្ដល់នូវសន្ទុះ និងល្បឿនលឿនយ៉ាងប្រសើរ ផ្តល់ឲ្យការបើកបរបានល្អឥតខ្ចោះ និងចង្កឹះលេខ 6តង់ កាន់តែធ្វើឲ្យការបើកបរមានភាពរំជើបរំជួលគ្រប់ដងវិថី។ បច្ចេកវិទ្យាដ៏ទំនើប ជួយការពារការកន្ត្រាក់ ឬជាប់កង់ ព្រមទាំងកាត់បន្ថយការរលាស់ខាងក្រោយ ពីការធ្វើការរបស់អាំប្រាយ៉ា ពេលដូរលេខភ្លាមៗហើយប្រលែងអាំប្រាយ៉ា។ REAL ADVANCED SAFETY: ប្រព័ន្ធហ្វ្រាំង ABS ទំនើប ព្រមទាំងបន្ទះហ្វ្រាំងមុខ និងក្រោយទំហំធំ បែប Wave Disc ជំនួយដល់ការបញ្ឈប់ល្បឿនបានយ៉ាងជឿជាក់គ្រប់កាលៈទេសៈ។ ប្រព័ន្ធភ្លើង EMERGENCY STOP SIGNAL (ESS) ផ្ដល់ដំណឹងដោយភ្លើងភ្លឹបភ្លែតនៅលើស៊ីញ៉ូមុខ និងក្រោយ ដោយស្វ័យប្រវត្តិ នៅពេលចាប់ហ្វ្រាំងបន្ទាន់ ឬបញ្ឈប់ភ្លាមៗ។ RACER COLOR SHADE: NEW CBR150R មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ប្រផេះ និង ពណ៌ខ្មៅ សាកសមឥតខ្ចោះ។ គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ ចូលតាមរយៈលីង: https://bit.ly/YTNEWCBR150R ឬគេហទំព័រ: https://bit.ly/WSNEWCBR150R និង Facebook Page: https://bit.ly/FBCBR150R ទំនាក់ទំនងតាមទូរស័ព្ទ: 010 922 922 ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិត និងដំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA CBR150R រចនាថ្មីទាំងស្រុង ក្រោមគំនិតបែប REAL RACER SPIRIT នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ ដើម្បីបំពេញនូវតម្រូវការ សម្រាប់អ្នកចង់បង្ហាញនូវស្មារតីជាអ្នកប្រណាំងដ៏រំជើបរំជួល ជាមួយនឹងម៉ាស៊ីន 150cc DOHC 4 VALUE កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA CBR150R មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷ |
រថយន្ត V-Class ឆ្នាំ 2020 មានតួវែង មានធំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់លោកអ្នក ដែលមានសមាជិកគ្រួសារច្រើនអាចធ្វើដំណើររួមគ្នា ទៅកាន់ទីជិតឆ្ងាយបានដោយរីករាយ និងសុវត្ថិភាព។ រថយន្តប្រភេទយន្ត V-Class សេរ៊ីឆ្នាំ 2020 នេះ ក៏សាកសមសម្រាប់អ្នកធ្វើធុរកិច្ចផងដែរ ដោយរថយន្តនេះមានកៅអីនៅផ្នែកកណ្តាលដែលអាចបត់បែនបាន។ ដូច្នេះលោកអ្នកអាចធ្វើកិច្ចការងារនៅក្នុងពេលដំណើរក៏បាន, ប្រជុំការងារក៏បាន ទទួលទានអាហារក៏បាន។ មិនត្រឹមតែផ្តល់នូវផាកសុភាព និងងាយស្រួល ប៉ុណ្ណោះទេ រថយន្តMercedes V-Class ឆ្នាំ 2020 ដែលប្រើសាំងមួយប្រភេទនេះ មានកម្លាំងស្ទុះខ្លាំង ហើយថែមទាំងមានភាពសន្សំសំចៃមិនគួរឲ្យជឿថែមទៀតផង ដោយរថយន្តដ៏ទំនើបនេះ ស៊ីសាំងត្រឹមតែ ៦លីត្រ ប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ ដើម្បីជ្រាបលម្អិតពីលក្ខណៈពិសេសរបស់រថយន្តប្រណិត ម៉ាកMercedes V-Class សេរ៊ី ឆ្នាំ 2020 សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងក្រុមការងារកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» និងអ្នកតំណាងក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ដូចតទៅ៖ សាលតាំងបង្ហាញរថយន្តប្រណិត Mercedes-Benz របស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨៕ | បេសសកម្មលើកទី៥ កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា តាមរយៈរថយន្ត Mercedes V-Class ឆ្នាំ 2020 ដ៏ថ្មីសន្លាងមួយគ្រឿង ដែលឧបត្ថម្ភដោយ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា)។ អ្នកតំណាងរបស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ដែលបានរួមដំណើរជាមួយក្រុមការងារក្នុងបេសកកម្មលើកទី៥ នេះបានឲ្យដឹងថា រថយន្ត Mercedes V-Class ឆ្នាំ 2020 ត្រូវបានរចនាមកយ៉ាងយកចិត្តទុកដាក់បំផុត ដោយបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយបំផុត។ទាំងរូបរាង គុណភាព និងតម្លៃគឺល្អឥតខ្ចោះតែម្តង។ |
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា គោលបំណងដែលក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្តល់ជាចំណេះដឹងដល់ឪពុកម្តាយ និងអាណាព្យាបាលលើផ្នែកកិច្ចការពារកុមារពីហានិភ័យផ្សេងៗក្នុងអំឡុងកុមាររៀនតាមអនឡាញ និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងបរិបទកូវីដ-១៩។ អ្នកនាំពាក្យក្រសួងអប់រំបានរៀបរាប់ដូច្នេះថា៖«ក្រសួងរៀបចំសិក្ខាសាលានេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ»។ លោក រស់ សុវាចា បានឲ្យដឹងថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទដូចជា ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡា្ញញ, ផ្នែកការចូលរួមកិច្ចការពារកុមារលើប្រព័ន្ធអនឡាញក្នុងវិស័យអប់រំ និងការចូលរួមរបស់វិស័យឯកជនក្នុងការការពារកុមារលើប្រព័ន្ធអនឡាញ។ បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សិក្ខាសាលានេះនឹងមានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុករបស់ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា នៅរៀងរាល់ម៉ោង៩ព្រឹក ដល់ម៉ោង១០កន្លះព្រឹក៕ អត្ថបទទាក់ទង កម្ពុជា ប្រឈមការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធឺណិត ដែលទាមទារឲ្យដោះស្រាយជាបន្ទាន់ សម្តេច ស ខេង ក្រើនរំឭកឲ្យទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមអនឡាញ ដល់ពេលដែលឪពុកម្តាយត្រូវគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតរបស់កូនតូច | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការពាក់ព័ន្ធនឹងកុមារមួយចំនួនទៀតនៅកម្ពុជា រួមគ្នារៀបចំសិក្ខាសាលាតាមវីដេអូZoomស្តីពី«កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១។ |
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship) ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់ពីគោលបំណង នៃការធ្វើម្ចាស់ផ្ទះថា គោលបំណងទី១ ជួយដល់កីឡាករ-កីឡាការិនីប្រដាល់ មានឱកាសចូលរួមប្រកួតកម្រិតខ្ពស់របស់យុទ្ធគុនចម្រុះ ព្រោះអាស៊ីជាប្រភពក្បាច់គុន បើធៀបទៅទ្វីប និងតំបន់ផ្សេង។ អគ្គលេខាធិការរូបនេះ ពន្យល់បន្ថែមថា មានប្រទេសជាច្រើន មានក្បាច់គុនដើម ចិន ជប៉ុន កូរ៉េ និង អ៊ីរ៉ង ជាដើម។ ដោយឡែក កម្ពុជា ក៏ជាប្រទេសមានក្បាច់គុនបុរាណជារបស់ខ្លួន ដែរ។ ចំណែកគោលបំណងទី២ លោក វ៉ាត់ ចំរើន ប្រាប់ថា គឺដើម្បីធ្វើសមាហរណកម្ម ឲ្យកីឡាករ-កីឡាការិនីកម្ពុជា ស្គាល់ក្រិតក្រម នៃការប្រកួត បទបញ្ជារ និងវិន័យច្បាស់លាស់ នៃចលនាកីឡាអន្ដរជាតិ។ «យើង ធ្វើសមាហរណកម្ម ឲ្យកីឡាករ-កីឡាការិនីរបស់យើង ស្គាល់ថាអ្វីទៅជាការប្រកួត ដែលមានក្រិតក្រម និងវន័យច្បាស់លាស់ ក្នុងចលនាកីឡាអន្ដរជាតិ មិនមែនប្រកួតដើម្បីតែប្រជែងគ្នា យកលាភសក្ការៈទេ ប៉ុន្ដែប្រកួតគ្នាយកកេរ្ដិ៍ឈ្មោះ កិត្តិយសជាតិមួយ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។ សហព័ន្ធយុទ្ធគុនចម្រុះអាស៊ី មានគោលបំណងដាក់បញ្ចូលកីឡាយុទ្ធគុនចម្រុះ ចូលក្នុងការប្រកួតអាស៊ីហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងអូឡាំពិកហ្គេម ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។ លោក វ៉ាត់ ចំរើន បន្ថែមថា ការធ្វើសមាហរណកម្មកីឡាករ-កីឡាករិនីយុទ្ធគុនចម្រុះ យុទ្ធគុនខ្មែរ ទៅលើឆាកអន្ដរជាតិ គឺដើម្បីឲ្យពួកគេមានឱកាសប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំ ប្រចាំទ្វី និងប្រចាំពិភពលោក។ គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រៀមកីឡាករ-កីឡាការិនី១៦រូប ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេ វីរៈខាំឈិតភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕ | លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថាគោលបំណងកម្ពុជា ក្នុងការធ្វើម្ចាស់ផ្ទះយុទ្ធចម្រុះជើងឯកអាស៊ី លើកទី២ គឺដើម្បីធ្វើសមាហរណកម្មកីឡាករ-កីឡាការិនីកម្ពុជា ទៅឆាកអន្ដរជាតិ និងដើម្បីឲ្យអត្ដពលិកទាំងនោះ មានបទពិសោធន៍ប្រកួតកម្រិតអន្ដរជាតិខ្ពស់ៗ។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ ក្នុងសន្និសីទសារព័ត៌ស្ដីពី«ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២» នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ |
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី ៧ខែកញ្ញា នៅចំណុច ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈពេលលោក គីសាន់ ជិះម៉ូតូទៅទិញថ្នាំ។ លោក គីសាន់ រ៉ៃយ៉ា មិនបានដឹងព័ត៌មានលំអិតលើករណីនេះឡើយ។ គីសាន់ រ៉ៃយ៉ា បញ្ជាក់ថា ពេលនេះឪពុករបស់ខ្លួនកំពុងស្ថិតក្នុងបន្ទប់ត្រៀមសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យលោកសង្ឃ)។ លោកថា បើសិនជាគ្រូពេទ្យពិនិត្យឃើញថា ឪពុកខ្លួននៅតែមានឈាមហូរនៅក្នុងខួរក្បាល នោះក្រុមគ្រូពេទ្យនឹងវះកាត់បន្ទាន់។ «ប៉ាមានឈាមកកក្នុងខួរក្បាល បើឈាមនៅតែហូរពេទ្យនឹងវះកាត់។ ខ្ញុំកំពុងតែបារម្ភខ្លាំងព្រោះប៉ារវើរវាយនិយាយតែឯង ហើយពេលនេះ គ្រួសារកំពុងតែខ្វះខាតខ្លាំង»។ លោក ពៅ គីសាន់ គឺជាតារាភាពយន្តដ៏ល្បីល្បាញដែលមានជំនាញសំដែងជាតួកាច នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ។ ជាទូទៅ គេស្គាល់រហស្សនាមរបស់លោក ថា នាយឆើត៕ | ភ្នំពេញ៖ តារាភាពយន្តជើងចាស់ លោក ពៅ គីសាន់ ដែលគេស្គាល់ថា «នាយឆើត» បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិត១ បាក់ឆ្អឹងជំនី៥ ប្រអប់ដៃប្រអប់ជើងត្រូវដេរទាំងអស់ និងមានឈាមកកក្នុងខួរក្បាល។ នេះបើតាម លោក គីសាន់ រ៉ៃយ៉ា ដែលត្រូវជាកូនរបស់នាយ ឆើត។ |
អ្វីដែលជាដំណឹងល្អនោះគឺថា យើអាចរស់នៅបានយ៉ាងល្អប្រកបដោយភាពចងចាំបានទោះបីជាអាយុច្រើនក៏ដោយ ដរ៉ាបណាចេះធ្វើរឿងដូចខាងក្រោមនេះ៖ ញ៉ាំអាហារដែលផ្តល់សុខភាព យកល្អគួរតែជ្រើសរើសបន្លែ និងផ្លែឈើស្រស់ៗទទួលទានឲ្យបានច្រើន ព្រោះវានឹងផ្តល់ជាអង់ទីអុកស៊ីដង់ដើម្បីការពាររាងកាយ ព្រមទាំងជាតិសរសៃសម្រាប់ស្អាតសរសៃឈាមក្នុងខួរក្បាល។ ចៀសវាងរបស់ផ្អែម ជាតិស្ករអាចធ្វើឲ្យខួរក្បាលស្វិតបាន ជាពិសេសតំបន់សម្រាប់រៀនសូត្រ និងចងចាំតែម្តង។ ចៀសវាងខ្លាញ់ Trans Fats ខ្លាញ់ប្រភេទនេះអាចធ្វើឲ្យខួរក្បាលស្វិតដូចជាតិស្ករអញ្ចឹង។ ខ្លាញ់នេះមាននៅក្នុងអាហារឆា ឬចៀន អាហារលឿន និងអាហារខ្ចប់ ឬអាហារឆ្អិនស្រាប់។ ញ៉ាំវីតាមីន B វីតាមីន B ជួយកាត់បន្ថយការរលាកដើម្បីកុំឲ្យមានបញ្ហាលើការផ្ចង់អារម្មណ៍។ ចូរប្រាកដថា អ្នកបានទទួលទានវីតាមីន B12, B6 អាស៊ីតហ្វូលិក ឬថ្នាំបំប៉នវីតាមីន Bកំផ្លេច។ ញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីឲ្យបានច្រើន អាស៊ីតខ្លាញ់ប្រភេទនេះមានច្រើននៅក្នុងត្រីសាលម៉ុង ត្រីសាឌីន ឬធូណា។ ខ្លាញ់អូមេហ្គាបីជួយកាត់បន្ថយការរលាក ហើយវាក៏ជួយអភិវឌ្ឈន៍ខួរក្បាល និងជំនាញឆ្លាតវ៉ៃផងដែរ។ ហាត់ប្រាណ ឥទ្ធិពលនៃការហាត់ប្រាណ ចំពោះមុខងារឆ្លាតវ៉ៃរបស់រាងកាយគឺអាចនឹងកើតមានចំពោះអ្នក បើសិនជាអនុវត្តវាជារៀងរាល់ថ្ងៃ៕ ត្រួតពិនិត្យដោយ www.health.com.kh | វាគឺជារឿងមួយធម្មតាទៅហើយដែលថានៅពេលអាយុកាន់តែច្រើន យើងនឹងចាប់ផ្តើមមានបញ្ហានៃការចងចាំ។ ដូចគេនិយាយថា ដំបូងឡើយអ្នកភ្លេចឈ្មោះគេ បន្ទាប់មកភ្លេចមុខ បន្ទាប់មកទៀតភ្លេចរ៉ូតខោ បន្ទាប់មកទៀតក៏ភ្លេចរ៉ូតខោចេញដើម្បីនោមដែរ។ |
មហាក្សត្រឆាលស៍បានស្នងរាជ្យជាស្វ័យប្រវត្តិបន្ទាប់ការចូលទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ក្នុងព្រះជន្មាយុ៩៦វស្សានៅឯរាជដំណាក់ Balmoral ។ សេ្ដចឆាលស៍ក៏ បានយាងពីស្កុតឡែនទៅទីក្រុងឡុងដ៍នៅថ្ងៃទី៩ ខែកញ្ញា ដើម្បីថ្លែងសុន្ទរកថាលើកដំបូង។ «ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតបានចំណាយជីវិតរស់នៅយ៉ាងល្អ»។ ស្តេចឆាលស៍មានព្រះបន្ទូលបែបនេះរួចបន្តថា ទ្រង់ប្ដេជ្ញានឹងធ្វើតាមការសន្យារបស់ព្រះមាតាទ្រង់ក្នុងការបំពេញតួនាទីពេញមួយជីវិត។ ព្រះមហាក្សត្រឆាលស៍ ក៏បានបញ្ជាក់ថា ម្ចាស់ក្សត្រីយ៍ ជាបុគ្គលគំរូមួយរូបដែលជំរុញទ្រង់ឱ្យបំពេញកាតព្វកិច្ចឱ្យបានពេញលេញ ហើយក៏បានកោតសរសើរម្ចាស់ក្សត្រីយ៍ចំពោះការប្តេជ្ញាចិត្តបម្រើប្រជាពលរដ្ឋចក្រភពអង់គ្លេសក៏ដូចជាអាណាចក្រដទៃផ្សេងៗផងដែរ។ ក្នុងការថ្លែងសុន្ទរកថាដដែលនោះ ព្រះអង្គម្ចាស់ឆាលស៍ក៏បានបង្ហាញព្រះហឫទ័យគោរពស្រឡាញ់មហេសីរបស់ទ្រង់ Camilla និងចំពោះបុត្រាច្បងហើយក៏ជារជ្ជទាយាទបន្ទាប់ពីទ្រង់ព្រះរាជបុត្រា William និងព្រះសុណិសាព្រះនាង Kate ដែលទទួលបានប្រគល់ងារជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីយ៍នៃ Wales។ ស្ដេចឆាលស៍ក៏បានបង្ហាញទឹកព្រះទ័យស្រឡាញ់ចំពោះបុត្រាពៅព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ដែលនេះបង្ហាញពីកាយវិការវិជ្ជមានមួយចំពោះព្រះរាជបុត្រដែលនៅឆ្ងាយពីរាជវង្ស៕ | ស្ដេចចក្រភពអង់គ្លេសថ្មី មហាក្សត្រឆាលស៍ទី៣ (Charles III) នៅថ្ងៃទី៩ ខែកញ្ញា បានសន្យាដើរតាមគន្លងរបស់មាតាទ្រង់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) ក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋចក្រភពអង់គ្លេស និងអាណាចក្រចំនួន១៤ផ្សេងទៀត។ ស្ដេចឆាលស៍ ក៏បានបង្ហាញទឹកព្រះទ័យស្រឡាញ់ចំពោះមាតារបស់ទ្រង់ដែលបានសោយទិវង្គត និងចំពោះមហេសី បុត្រាបុត្រី និងសមាជិករាជវង្សឯទៀត។ |
ប៉ែកខាងត្បូងម៉ាដាហ្កាស្កា តែងតែប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយវាបានបំផ្លាញដំណាំរបស់កសិករ និងបានរុញប្រទេសនេះឱ្យធ្លាក់ក្នុងរណ្តៅនៃភាពអត់ឃ្លាន។ អ្នកវិទ្យាសាស្រ្តប្រចាំអង្គការ World Weather Attribution បានបន្ថែមថា បញ្ហាសីតុណ្ហភាពពិភពលោក ធ្វើឱ្យវិបត្តិគ្រោះអត់ឃ្លានកាន់តែអាក្រក់។ មនុស្សច្រើនជាង១លាននាក់ ដែលរស់នៅក្នុងប្រទេសតំបន់អាហ្វ្រិកខាងកើតមួួនេះ បានអំពាវនាវស្វែងរកជំនួយស្បៀងអាហារបន្ទាន់ ខណៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ភាពអត់ឃ្លានបានលេចឡើងក្នុងតំបន់នេះរួចហើយ។ អង្គការ WFP បានបន្តថា កុមារចំនួន៥០ម៉ឺននាក់កំពុងប្រឈមកង្វះអាហារូបត្ថម្ភ និងកុមារចំនួន១១ម៉ឺននាក់ទៀត កំពុងប្រឈមកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ បញ្ហានេះ នឹងធ្វើឱ្យពន្យារពេលអភិវឌ្ឍប្រទេស ការកើនឡើងជំងឺផ្សេងៗ និងអត្រាស្លាប់ជាដើម។ កាលពីខែតុលា អង្គការសហប្រជាជាតិ(UN) ព្រមានដែរថា គ្រោះរាំងស្ងួត និងកង្វះស្បៀងអាហារ អាចនឹងធ្វើឱ្យម៉ាដាហ្កាស្កាក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលជួបគ្រោះទុរ្ភិក្ស ដោយសារការប្រែប្រួលអាកាសធាតុ។ ការអះអាងនេះ បានកើតឡើង បន្ទាប់ពីរបាយការណ៍អាកាសធាតុរបស់ UN នាពេលថ្មីៗនេះបានបង្ហាញពីការកើនឡើងភាពរាំងស្ងួតក្នុងប្រទេស។ «គ្រោះរាំងស្ងួត បានបង្ហាញពីភាពដ៏តូចចង្អៀតនៃវិបត្តិអាកាសធាតុសម្រាប់យើងសម្របជាមួយបាន។»។ លោកស្រី Friederike Otto ដែលជាសហអ្នកនិពន្ធ និងជាសហប្រធាននៃ World Weather Attribution បានអះអាងបែបនេះមុនបន្តថា ប្រជាជនមិនអាចសូម្បីបន្ស៊ាំខ្លួនទៅនឹងវិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ននេះ ហើយការប្រែប្រួលអាកាសធាតុ បង្កផលលំបាកខ្លាំងបន្ថែមទៀតមកលើតំបន់ទាំងនេះ។ ម៉ាដាហ្កាស្កា ជាប្រទេសដែលមានអត្រានៃភាពក្រីក្រខ្ពស់បំផុតលើពិភពលោក ដោយជាង៩០ភាគរយនៃប្រជាជនក្នុងតំបន់ Grand Sud ស្ថិតភាគខាងត្បូងនៃប្រទេស រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ។ ជំងឺកូវីដ-១៩ បានបន្ថែមបន្ទុកកាន់តែធ្ងន់ ប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ និងបញ្ហាស្បៀងអាហារ។ ភាពអាសន្ននៅម៉ាដាហ្កាស្កានេះ បានបង្ហាញអំពីការគំរាមកំហែងវិបត្តិអាកាសធាតុដល់ប្រទេសក្រីក្រមួយនេះ។ ស្ថានភាពអាសន្ននៅម៉ាដាហ្កាស្កា ក៏បានបង្ហាញពីការគំរាមដោយធម្មជាតិមួយចំនួន ដែលប្រទេសក្រីក្រកំពុងជួបប្រទះក្នុងនោះមានដូចជាបញ្ហាអាកាសធាតុជាដើម។ ប្រទេសអាហ្វ្រិក ស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលខុសត្រូវតិចតួចបំផុតលើបញ្ហាប្រែប្រួលអាកាសធាតុ ប៉ុន្តែកំពុងប្រឈមនឹងផលប៉ះពាល់ខ្លាំងក្លាបំផុត។ ម៉ាដាហ្កាស្កា បានរួមចំណែកបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតិចជាង០,០១ភាគរយប៉ុណ្ណោះទៅកាន់បរិយាកាស៕ | នៅម៉ាដាហ្កាស្កាភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធស្ថិតក្នុងកម្រិតទាបខ្លាំង និងអស្ថិរភាពអាកាសធាតុធម្មជាតិ បានក្លាយជាកត្តារួមចំណែកយ៉ាងធំដល់វិបត្តិស្បៀងអាហារជាជាងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសិក្សាមួយ ដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិ World Weather Attribution។ |
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែសីហា បានបញ្ជាឱ្យព្យួរតួនាទីនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចន្ទអូចា ក្នុងសំឡេងគាំទ្រ៥លើ៤ រហូតដល់មានសេចក្តីសម្រេចជុំវិញការផុតអាណត្តិរយៈពេល៨ឆ្នាំរបស់លោក។ បើទោះមានការព្យួរតំណែងជាប្រមុខរដ្ឋាភិបាលក៏ដោយ លោកប្រាយុទ្ធ បានអះអាងថា លោកនៅតែបន្តតួនាទីជារដ្ឋមន្រ្តីការពារជាតិ ដែលលោកកាន់មកតាំងពីឆ្នាំ២០១៩ ផងដែរ។ «ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវជារដ្ឋមន្រ្តីការពារជាតិសម្រាប់ប្រជាជន និងថៃរាល់ថ្ងៃ»។ លោក ប្រាយុទ្ធ បានសរសេរបែបនេះនៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទី២៥ ខែសីហា។ ក្នុងថ្ងៃទី២៦ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានអះអាងថា គណៈរដ្ឋមន្រ្តីនៅតែបន្តតួនាទីរបស់ខ្លួនដដែល។ ពេលនេះ លោក Prawit Wongsuwan ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ថៃ រហូតដល់មានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើអាណត្តិលោកប្រាយុទ្ធ។ កន្លងមក ប្រមុខការទូតថៃ លោកDon Pramudwinai ក៏បានបញ្ជាក់ផងដែរថា មុនការព្យួរតំណែងរបស់លោកប្រាយុទ្ធ គណៈរដ្ឋមន្រ្តីថៃ ក៏បានបើកកិច្ចប្រជុំចាត់ចែងការងារសម្រាប់រដ្ឋមន្រ្តីនីមួយៗផង បើមានការព្យួរតំណែង។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសរូបនេះ បានយល់ថា ការព្យួរតំណែងលោកប្រាយុទ្ធ មិនប៉ះពាល់ដល់មុខមាត់ថៃឡើយ ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាប្រធានផ្លាស់វេននៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច (APEC)៕ | លោក ប្រាយុទ្ធ ចន្ទអូចា ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តី បានសរសេរលើបណ្តាញសង្គម Twitter ថា លោកនឹងបន្តតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃ។ នេះជាសារលើកដំបូងរបស់លោក ប្រាយុទ្ធ ចាប់តាំងពីមានបញ្ជារបស់តុលាការធម្មនុញ្ញ។ លោក ប្រាយុទ្ធ បានកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិថៃចាប់តាំងពីឆ្នាំ២០១៩ មក ដោយបន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។ |
លោក ហេង សួរ បានបញ្ជាក់ថា បញ្ហាវីរុសនៅប្រទេសចិនមិនទាន់ធូរស្បើយ ដូច្នេះភាគីរោងចក្រចិន មិនអាចនាំចេញ និងនាំចូលផលិតផលទៅទូទាំងប្រទេសបាននៅឡើយ ជាពិសេសវត្ថុធាតុដើម។ បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈរូបនេះ ចិនជាប្រទេសដ៏ធំដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមដូចជា ក្រណាត់ ដែលនាំចូលមកកម្ពុជា និងបណ្តាប្រទេសដទៃទៀត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហេង សួរ បាននិយាយដូច្នេះថា៖«នៅប្រទេសកូរ៉េ ជប៉ុន វៀតណាម និងបណ្តាប្រទេសដទៃទៀតកំពុងតែប្រឈមនឹងខ្វះវត្ថុធាតុដើមសម្រាប់លក់ និងផលិតបន្តទៀត ហើយកម្ពុជាក៏ជួបបញ្ហានេះផងដែរ។ អ៊ីចឹងហើយបានជាមានរោងចក្រនៅកម្ពុជាមួយចំនួនសម្តែងការបារម្ភ ហើយព្យាយាមទាក់ទងទៅប្រទេសចិនដើម្បីធ្វើការផ្គត់ផ្គង់វត្ថុធាតុដើម»។ ត្រង់ចំណុចនេះលោក ហេង សួរ បានសង្កត់ធ្ងន់ថា ក្នុងចំណោមរោងចក្រកាត់ដេរជាង១២០០នៅកម្ពុជា នឹងមានរោងចក្រមួយចំនួន អាចផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន និងព្យួរការងាររបស់កម្មករមួយរយៈសិន ដោយសារខ្វះខាតវត្ថុធាតុដើមសម្រាប់យកទៅផលិតជាសំលៀកបំពាក់។ «នៅពាក់កណ្តាលខែមីនា និងចុងខែមីនាខាងមុខនេះ អាចនឹងមានរោងចក្រមួយចំនួនសុំព្យួរការងារកម្មករចំនួន៣ពាន់នាក់ មួយរយៈសិន ទម្រាំតែក្រុមហ៊ុនចិនបើកដំណើរការនាំចូលវិញ»។ នេះជាការអះអាងរបស់លោក ហេង សួរ។ ទាំងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងប្រធានសហព័ន្ឋសហជីពជាតិកម្ពុជា សុទ្ធតែយល់ឃើញថា ការព្យួរការងាររបស់កម្មករនេះ ជាក្តីកង្វល់របស់កម្ពុជាដែលអាចឲ្យរោងចក្រខាតបង់ ហើយកម្មកររោងចក្រក៏ត្រូវបាត់បង់ចំណូលក្នុងមួយរយៈសិនដែរ។ បើតាមលោក សោម អូន ការព្យួរការងាររបស់កម្មករនេះ គឺម្ចាស់រោងចក្រជាអ្នកទទួលរ៉ាប់រងលើការស្នាក់នៅ និងការហូបចុករបស់កម្មករ។ ប្រធានសហព័ន្ឋសហជីពជាតិកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«នៅក្នុងគោលការណ៍ច្បាប់ កាលណាព្យួរការងារតែងតែមានការជជែកគ្នាជាមួយក្រុមហ៊ុន និងកម្មករជាមុនសិន។ ជារួមក៏ត្រូវមានការជជែកគ្នា ដោយអាស្រ័យលើរោងចក្រនីមួយៗមានការដោះស្រាយបែបណាសម្រាប់កម្មករ។ ប៉ុន្តែក៏ត្រូវមានការផ្តល់ខ្លះដែរ មិនមែនថាអត់ទេ»។ លោក សោម អូន បានបញ្ជាក់ថា វិស័យកាត់ដេរនៅកម្ពុជា ប្រឈមមុខនឹងបញ្ហាច្រើនជាង រោងចក្រផលិតស្បែកជើង និងផលិតកាបូបជាដើម។ ក្នុងន័យនេះលោក សោម អូន បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហា ដែលកម្ពុជានឹងជួបប្រទះនេះ ទាល់តែកម្ពុជាមានសមត្ថភាពដាំកប្បាស សម្រាប់ផ្គត់ផ្គង់ដល់ការផលិតសំលៀកបំពាក់ផ្សេងៗបាន។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា បញ្ហាផ្អាកការងារនៅតាមរោងចក្រនេះ មិនមែនកើតឡើងតែចំពោះកម្ពុជាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមរបស់ប្រទេសជុំវិញពិភពលោក។លោក ផៃ ស៊ីផាន ក៏មិនអាចបញ្ជាក់ឱ្យច្បាស់ថា បណ្ដារោងចក្រនៅកម្ពុជានឹងរងផលប៉ះពាល់កម្រិតណា ដោយសារតែរោងចក្រចិនផ្អាកដំណើរការ និងបិទទ្វារផ្គត់ផ្គង់នេះទេ។ សំលៀកបំពាក់ដែលកម្ពុជាផលិតបាន ភាគច្រើននាំចេញទៅប្រទេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន និងប្រទេសមួយចំនួនទៀត។ គិតត្រឹមថ្ងៃទី១០ កុម្ភៈនេះ តួលេខអ្នកស្លាប់ដោយសារជំងឺរលាកសួតនៃកូរ៉ូណាវីរុស បានកើនឡើងដល់ជាង៩០០នាក់ ខណៈអ្នកជំងឺឡើងដល់ជាង៤០ ០០០នាក់ ដោយក្នុងនោះ ខេត្ត Hubei តែមួយ កើនជាង២៥០០ករណីក្នុង១ថ្ងៃ។ ជាមួយគ្នានេះ អ្នកជំងឺជាង៣០០០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ រីឯជាង៦៣០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) សិង្ហបុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក៕ | ភ្នំពេញ៖ កម្មកររោងចក្រមួយចំនួន នឹងត្រូវប្រឈមមុខព្យួរការងារនៅអំឡុងខែមីនាខាងមុខ ដោយសារចិនបិទរោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជា ព្រោះបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិន។ នេះជាការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ |
ចាប់តាំងពីក្រុមប្រឹក្សាអឺរ៉ុបបង្កើតឡើងនៅឆ្នាំ១៩៤៩ រុស្ស៊ីជាប្រទេសទី២ហើយដែលបានចាកចេញពីសមាជិកនៃស្ថាប័នដែលមានតួនាទីលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅអឺរ៉ុប។ កាលពីឆ្នាំ១៩៦៩ ក្រិកក៏បានធ្វើបែបនេះដែរដើម្បីចៀសវាងការបណ្តេញចេញដោយផ្ទាល់ ក្រោយការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច។ ប៉ុន្តែរយៈពេល៥ឆ្នាំបន្ទាប់ ប្រទេសនេះបានវិលត្រឡប់ចូលជាសមាជិកឡើងវិញក្រោយពីស្តារលទ្ធិប្រជាធិបតេយ្យ។ ការសម្រេចចិត្តដកខ្លួនចេញពីស្ថាប័នអន្តរជាតិមួយនេះ ត្រូវបានប្រកាសឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបោះឆ្នោតស្តីពីការបណ្តេញរុស្ស៊ីចេញ។ ជាមួយការដកខ្លួននេះ អនុសញ្ញាសិទ្ធិមនុស្សអឺរ៉ុប នឹងលែងត្រូវអនុវត្តលើរុស្ស៊ី ហើយប្រជាជនរុស្ស៊ីនឹងមិនអាចប្តឹងតវ៉ាទៅកាន់តុលាការសិទ្ធិមនុស្សអឺរ៉ុបប្រឆាំងនឹងរដ្ឋាភិបាលពួកគេទៀតហើយ។ ពាក់ព័ន្ធការចាកចេញនេះ រុស្ស៊ី បានចោទក្រុមប្រទេសលោកខាងលិចថា បានធ្វើឱ្យខូចដល់ស្ថាប័នសិទ្ធិមនុស្ស ដោយសារការផ្អាកសមាជិកភាពរបស់រុស្ស៊ីកាលពីថ្ងៃទី២៥ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។ ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាជាន់ទាបរុស្ស៊ី Leonid Slutsky ចោទក្រុមប្រឹក្សាអឺរ៉ុបថា គាំទ្រមនោគមវិជ្ជាសម្រាប់ការពង្រីកយោធា នយោបាយ និងសេដ្ឋកិច្ចទៅកាន់តំបន់ភាគខាងកើតរបស់អឺរ៉ុប។ «ការសម្រេចចិត្តថ្ងៃនេះ មិនមែនប្រឆាំងនឹងប្រជាជនរុស្ស៊ីឡើយ វាជាការប្រឆាំងនឹងរបបផ្តាច់ការ បក្ខពួកនិយម និងរបបជិះជាន់របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។»អតីតនាយករដ្ឋមន្រ្តីក្រិក George Papandreou ដែលបច្ចុប្បន្នជាសមាជិកសភាអឺរ៉ុបបាននិយាយបែបនេះក្នុងន័យការពារចំណាត់ការរបស់ក្រុមប្រឹក្សាអឺរ៉ុប។ អស់រយៈពេលជាង២សប្តាហ៍ រុស្ស៊ីនៅតែបន្តការវាយលុកទៅកាន់អ៊ុយក្រែនដោយមិនមានការដកថយហើយប្រទេសនេះ ក៏នៅតែប្រកាន់ជំហរលើការឈ្លានពានអ៊ុយក្រែនជា ប្រតិបត្តិយោធាពិសេសដើម្បីលុបបំបាត់ណាស៊ីនិយម និងបង្ការអំពើប្រល័យពូជសាសន៍លើប្រជាជនអ៊ុយក្រែនដែលនិយាយភាសារុស្ស៊ី៕ | រុស្ស៊ីនៅថ្ងៃទី១៥ខែមីនា បានប្រកាសលាលែងចេញពីក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្សឈានមុខគេនៅតំបន់អឺរ៉ុប។ ការដកខ្លួននេះ ធ្វើឡើងមុនសមាជិកក្រុមប្រឹក្សាបោះឆ្នោតដកសមាជិកភាពរុស្ស៊ីជុំវិញប្រតិបត្តិយោធានៅអ៊ុយក្រែន។ |
ដ្បិតរដ្ឋបរទេសទាំងនេះ បង្វែរជំនួយពីរដ្ឋាភិបាលកម្ពុជា ដោយគ្មានបញ្ជាក់ហេតុផលក្តី ប៉ុន្តែលោក រ៉ូ វណ្ណៈ មើលឃើញថា បញ្ហានេះ អាចមកពីគុណតម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាពុំមានភាពប្រសើរឡើង ហើយបែរជាដុនដាបទៅៗ ។ បញ្ហានេះ មកពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋផ្ដល់ជំនួយ យល់ឃើញ និងឱ្យតម្លៃខុសគ្នា លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ត្រង់ចំណុចនេះ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ បានពន្យល់ថា រដ្ឋបរទេស គឺផ្ដល់ជំនួយដោយផ្សារភ្ជាប់ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាល បានអនុវត្តវិធានការច្បាប់ ចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថាន ដែលផ្ទុយពីគោលការណ៍ពួកគេ។ បើតាមលោក វណ្ណៈ ការប្រើប្រាស់ថវិកាជំនួយ ខ្វះតម្លាភាព និងគ្មានប្រសិទ្ធិភាព ក៏អាចជាមូលហេតុចម្បងនៃការបង្វែរជំនួយដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគនយោបាយរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ «ជាការពិត អង្គការសង្គមស៊ីវិល តែងប្រើប្រាស់ថវិកាជំនួយប្រកបដោយតម្លាភាពនិងគណនេយ្យភាព និងប្រសិទ្ធិភាពក្នុងក្របខណ្ឌគម្រោងម្ចាស់ជំនួយ។ អាចនិយាយបាន ថា ជំនួយតាមរយៈសង្គមស៊ីវិលទំនងជាដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ មានបញ្ហា ....។ ជ្រុងមួយទៀត គឺលំហូរនៃការវិនិយោគ ជំនួយកម្ចីដ៏ច្រើនរបស់ចិនធ្វើឱ្យជំនួយជាប្រពៃណីរបស់លោកខាងលិច ថយឥទ្ធិពលលើរដ្ឋាភិបាល អ៊ីចឹងជម្រើសល្អត្រូវបង្វែរទៅដល់សង្គមស៊ីវិល ដើម្បីរក្សាមុខមាត់របស់ខ្លួន»។ លោក ផៃ ស៊ីផាន ហាក់មិនខ្វល់បញ្ហានេះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយបែបនេះវិញថា ម្ចាស់ជំនួយមានសិទ្ធិប្រើប្រាស់ថវិកាខ្លួន សម្រាប់ផ្ដល់ឲ្យភាគីណាមួយក៏បានតាមបំណងពួកគេ។ សម្រាប់លោក ផៃ ស៊ីផាន យុទ្ធសាស្រ្តនៃការបង្វែរជំនួយទៅជួយសង្គមស៊ីវិល គ្រាន់តែជាយុទ្ធសាស្រ្តដាក់សម្ពាធមកលើរដ្ឋាភិបាលប៉ុណ្ណោះ។ «ក្នុងការបង្វែរជំនួយដែលយើងមើលឃើញថាជាការដាក់ទណ្ឌកម្ម អាស្រ័យកម្ពុជាជិតដិតជាមួយចិន បានសេចក្ដីថាការលើកឡើងជាក់ស្ដែងរឿងនយោបាយ។ ដូច្នេះសង្គមស៊ីវិល គ្រាន់តែជាភ្នាក់ងារនយោបាយរបស់បរទេសប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលបាននិយាយចំអកវិញថា សង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស គឺធ្វើការដើម្បីផលប្រយោជន៍បរទេស ពោលគឺពួកគេបានត្រឹមបញ្ចេញសំឡេង និងធ្វើរបាយការណ៍រិះគន់រដ្ឋាភិបាលប៉ុណ្ណោះ។ ការបកស្រាយបែបនេះ ដោយសាររដ្ឋាភិបាល ហាក់មានទំនោលទៅរកចិនខ្លាំង។ លោក មាស នី អ្នកវិភាគនយោបាយ មើលឃើញថា ទំនោលនយោបាយការបរទេសកម្ពុជា ងាកទៅរកចិនខ្លាំងពេកនេះហើយ ដែលជាមូលហេតុដែលរដ្ឋបរទេស ជាពិសេសអាមេរិកត្រូវផ្ដាច់ ឬបង្វែរជំនួយពីរដ្ឋាភិបាលវិញ។ បើតាមលោក មាស នី ទោះចិនផ្ដល់ជំនួយមិនភ្ជាប់លក្ខខណ្ឌតម្លាភាព និងគណនេយ្យភាពក៏ដោយ ប៉ុន្តែចិនហាក់ព្យាយាមប្រើឥទ្ធិពលរបស់ខ្លួន ផ្នែកមនោគមន៍វិជ្ជាដល់បណ្ដាប្រទេសដែលខ្លួនបានជួយ។ «មនោគមន៍នេះ គឺអត្តចរិតនយោបាយនៃការដឹកនាំ ដោយប្ដូរពីប្រជាធិបតេយ្យទៅផ្ដាច់ការ»។ នេះជាការយល់ឃើញរបស់លោក មាស នី ដោយបានបន្ថែមថា ទាំងជំនួយចិននិងអាមេរិកនីមួយៗ សុទ្ធតែមានបំណងប្រកួតឥទ្ធិពលអំណាចនៅតំបន់។ កម្ពុជា ប្រកាន់គោលជំហរអព្យាក្រឹត្យភាព។ ដូច្នេះ បរទេស សង្គមស៊ីវិល ឬជនណាមួយ មិនអាចយកកម្ពុជាទៅបង្កជម្លោះជាមួយ ចិន អាមេរិក វៀតណាម និងថៃជាដើមឡើយ។ នេះបើតាមលោក ផៃ ស៊ីផាន ដោយបន្ថែមថា ការបង្វែរជំនួយនេះ អត់មានផលវិបាកដល់កម្ពុជាទេ ព្រោះកម្ពុជាតាំងចិត្តគ្រប់គ្រងប្រទេសខ្លួនឯង មិនបម្រើបរទេសដើម្បីប្រយោជន៍ណាមួយឡើយ។ កម្ពុជាប្រកាន់ អព្យាក្រឹត្យភាព នីតិរដ្ឋ និងប្រជាធិបតេយ្យ គឺជាពាក្យនិយាយរត់មាត់តែប៉ុណ្ណោះ។ នេះបើតាមលោក មាស នី អ្នកវិភាគនយោបាយ ដោយបន្ថែមថា ការអនុវត្តជាក់ស្ដែង គឺមិនប្រសើរឡើយ ដោយផ្អែកលើស្ថានភាពឃាត់ខ្លួនសកម្មជនជាបន្តបន្ទាប់។ កាលពីថ្ងៃទី១៧ មិថុនា អាមេរិក បានប្រកាសបង្វែរជំនួយ២១លានដុល្លារនៃគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថានវិញ។ មូលហេតុនៃការបង្វែរថវិកានេះ ដោយសារការកាប់ឈើខុសច្បាប់ នៅតែមានក្នុងព្រៃឡង់ ហើយជម្រកសត្វព្រៃនៅទីនោះ ក៏នៅតែបន្តបាត់បង់ច្រើន ទោះបីអាមេរិកបានគាំទ្រថវិកាសរុប ១០០លានដុល្លារតាំងពីឆ្នាំ២០១៦មក ដើម្បីល្បាត និងរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ។ «អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិរបស់គេ»។ នេះជាការអះអាងរបស់ស្ថានទូតអាមេរិក៕ | ភ្នំពេញ៖ ចុងក្រោយនេះ អាមេរិក និងរដ្ឋបរទេសនានា បានបង្វែរជំនួយពីរដ្ឋាភិបាលកម្ពុជា ទៅសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានផ្ទាល់វិញ។ អ្នកវិភាគ មើលឃើញថា ការបង្វែរជំនួយនេះ ដោយសាររដ្ឋាភិបាល ប្រើប្រាស់ថវិកាគ្មានតម្លាភាព ខណៈបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើរថយក្រោយ។ តែរដ្ឋាភិបាល ចាត់ទុកទង្វើបរទេសទាំងនេះ គ្រាន់តែជានយោបាយប្រកួតប្រជែងអំណាចពួកគេ មកលើកម្ពុជាប៉ុណ្ណោះ។ |
សូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកសារព័ត៌មានថ្មីៗដូចតទៅ៖ ខេត្តកំពតមានផលិតផលសក្តានុពលជាច្រើន មិនត្រឹមតែដំណាំទុរេន ម្រេច ឬការផលិតផលអំបិលនោះឡើយ។ ទឹកត្រីដែលផលិតនៅក្នុងខេត្តជាប់សមុទ្រមួយនេះ ក៏មានឈ្មោះល្បីល្បាញដែរនៅក្នុងប្រទេស។ សិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង កំពត គឺជាយីហោផលិតផលទឹកត្រីមួយដែលមានឈ្មោះបោះសំឡេង ក្នុងចំណោមម៉ាកទឹកត្រីដទៃទៀត ដែលមានដើមកំណើតនៅក្នុងខេត្តកំពត។ ផលិតផលរបស់សិប្បកម្មមួយនេះ ត្រូវបានចែកចាយយ៉ាងទូលាយទាំងទីផ្សារនៅក្នុងខេត្តកំពត និងបណ្តាខេត្តនានា និងមានលក់នៅតាមបណ្តាផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញផងដែរ។ លោក ចាន់ ស៊ីថា វ័យ៥៦ឆ្នាំ ជាម្ចាស់សិប្បិម្មនេះ។ មានមាឌធំដំបង ភ្នែកតឹងៗ សម្បុរសស្គុស លោក ស៊ីថា ជាកូនកាត់ចិន ដែលមានកំណើតកើតជានៅភ្នំពេញ ប៉ុន្តែលោកមានភរិយានៅខេត្តកំពតនេះ។ បន្ទាប់ពីរៀបការរួច លោកក៏បានផ្តើមបង្កើតសិប្បកម្មផលិតទឹកត្រីជាលក្ខណៈគ្រួសារនេះឡើងនៅក្នុងឆ្នាំ១៩៩៥។ បច្ចុប្បន្ន សិប្បកម្មលក្ខណៈគ្រួសារនោះ បានវិវត្តខ្លួន មកជាសិប្បកម្មដ៏ធំមួយ ដែលមានសមត្ថភាពផលិតទឹកត្រីចំនួន១០ម៉ឺនលីត្រក្នុងមួយខែ និងបានចែកចាយនៅទូទាំងប្រទេស។ សម្រាប់លោក ស៊ីថា កេរ្តិ៍ឈ្មោះបោះសំឡេងរបស់ទឹកត្រី ង៉ូវ ហេង កំពត បានមកពីការអភិរក្សបច្ចេកទេសផលិតទឹកត្រី របស់ចាស់ៗសម័យដើមនៅក្នុងខេត្តកំពតនេះ។ លោក ចាន់ ស៊ីថា រៀបរាប់ដូច្នេះ៖«ទឹកត្រីពីមុនគាត់អត់មានម៉ូទ័របូមទេ គាត់ត្រូវការដង តែឥឡូវយើងមានម៉ូទ័របូម យើងប្រើអ្វីៗទំនើបជាងគាត់។ ការធ្វើអត់ខុសពីគាត់ទេ ផ្នែកដែលដូនតាគាត់បានធ្វើ យើងរក្សានៅដដែល ដូចជាកាលនោះ ការងំរបស់ទឹកត្រីត្រូវប្រើពេល៣៦៥ថ្ងៃស្មើ១ឆ្នាំ យើងនៅតែប្រើរយៈពេលហ្នឹងដដែល»។ ក្រៅពីបច្ចេកទេសផលិតនេះ លោក ចាន់ ស៊ីថា ក៏ប្រុងប្រយ័ត្នចំពោះការជ្រើសរើសប្រភេទត្រី ដែលជាវត្ថុធាតុសំខាន់បំផុតក្នុងការផលិតទឹកត្រីផងដែរ។ សម្រាប់លោក ស៊ីថា មានត្រីសមុទ្រតែពីរប្រភេទប៉ុណ្ណោះ ដែលអាចផលិតបានទឹកត្រីដែលមានរសជាតិឈ្ងយឆ្ងាញជាងគេ។ លោក ស៊ីថា ពន្យល់បន្ថែម៖ «ត្រីកាកើម ជាភាសាវៀតណាម តែបើខ្ញុំសួរខាងជលផល ត្រីហ្នឹងគេហៅថា ត្រីបណ្តូលអំពៅ។ ត្រីហ្នឹង ស មិនធំទេ ប៉ុនៗកូនដៃ ដែលគេចំណាំដាក់លើតុការគេចៀនគ្រាមៗ។ ត្រីហ្នឹងអត់មានជាតិលាមកច្រើនទេ។ អ៊ីចឹងវាមានប្រូតេអ៊ីនច្រើន សាច់ និងឈាមច្រើន។ ត្រីទីពីរ គឺត្រីពូន។ ដូច្នេះ ត្រីសមុទ្រទាំងពីរប្រភេទនេះ ធ្វើទឹកត្រីបានឆ្ងាញ់ជាងគេ»។ បើតាម លោក ចាន់ ស៊ីថា សហគ្រាសផលិតទឹកត្រី ង៉ូវ ហេង កំពត របស់ខ្លួនបានទទួលវិញ្ញាបនបត្រ HACCP ជាវិញ្ញាបនបត្រទទួលស្គា ល់ជាសកលលើការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលគាំទ្រដោយ UNIDO កាលពីឆ្នាំ២០១៥។ ហើយកាលពីឆ្នាំ ២០០៧ ផលិតផលរបស់គាត់ ក៏ធ្លាប់នាំចេញទៅសហរដ្ឋអាមេរិកមួយកុងតឺន័រដែរ។ ប៉ុន្តែដោយសារការរត់ឯកសារមានលក្ខណៈស្មុគស្មាញ និងចំណាយពេលយូរ ដៃគូជំនួញនៅអាមេរិកនោះ ក៏ផ្អាកការរកស៊ីជាមួយគ្នាវិញ។ នេះជាការបញ្ជាក់ទាំងសោកស្តាយរបស់លោក ស៊ីថា។ ទោះជាបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ប៉ុន្តែសមិទ្ធផលបច្ចុប្បន្ន បានធ្វើឲ្យម្ចាស់សិប្បកម្មវ័យ៥៦ឆ្នាំរូបនេះ មានមោទកភាពយ៉ាងខ្លាំង ព្រោះសិប្បកម្មរបស់លោកបានសម្រិតសម្រាំង ទឹកត្រីដែលមានគុណភាព សម្រាប់ឲ្យពលរដ្ឋកម្ពុជាបរិភោគ និងជួយបង្កើតការងារដល់កម្មករ ជាង៣០នាក់ និងអ្នកនេសាទសមុទ្រប្រមាណ១០គ្រួសារ។ ជាពិសេសនោះ គឺការអភិរក្សរបៀបផលិតទឹកត្រីដែលអ្នកជំនាន់មុនបន្សល់ទុក។ ក្រៅពីនេះ សិប្បកម្មរបស់លោក ក៏បានទទួលនិស្សិតមកពីជុំវិញប្រទេសកម្ពុជា ឲ្យចុះធ្វើកម្មសិក្សា ឬធ្វើការងារដកបទពិសោធន៍ផ្ទាល់ផងដែរ។ អ្នកស្រី ទឹម ស៊ីឡា ជាអ្នកនេសាទ និងជាឈ្មួញប្រមូលទិញត្រីពីអ្នកនេសាទផ្សេងទៀត ដែលផ្គត់ផ្គង់មកឲ្យសិប្បកម្មទឹកត្រីរបស់លោក ចាន់ ស៊ីថា អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវប្រមូលទិញត្រីចន្លោះពី១ពាន់តោន ទៅ១៥០០តោន ពីគ្រួសារអ្នកនេសាទ ដើម្បីផ្គត់ផ្គង់ទៅរោងចក្រផលិតទឹកត្រី។ អ្នកស្រី ទឹម ស៊ីឡា អះអាងថា៖ «នេះជាការនេសាទត្រីធម្មជាតិសុទ្ធសាធ មានត្រីកាកើម យើងបានចម្រាញ់ត្រីល្អៗ និងរើសឲ្យស្អាត ព្រោះត្រូវផ្គង់ផ្គង់ឲ្យឡទឹកត្រី។ គាត់យកតែខ្ញុំហ្នឹង ឡទឹកត្រីហ្នឹង»។ ចំណែកលោក សួន សុធារិន ក៏បានធ្វើការជាមួយលោក ស៊ីថា ជាង១០ឆ្នាំមកហើយដែរ។ មានអាយុ៣៥ឆ្នាំ លោក សុធារិន គឺជាប្រធានផ្នែកវេចខ្ចប់ នៅក្នុងសិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង កំពត។ សុធារិន បញ្ជាក់ដូច្នេះ៖ «ធ្វើការជាមួយគាត់(ស៊ីថា)មានអារម្មណ៍ថាកក់ក្តៅដូចគ្រួសារតែមួយ ព្រោះគាត់យកចិត្តទុកដាក់ជាមួយបុគ្គលិកជាច្រើន។ ហើយការងាររបស់គាត់ គឺហ្មត់ចត់ និងព្យាយាមបណ្តុះបណ្តាលយើងតាំងពីអត់ចេះអ្វីសោះ ដោយសារតែខ្ញុំបញ្ចប់ថ្នាក់ទី១២ ហើយមកធ្វើការនៅទីនេះ ការងារបង្រៀនខ្ញុំរហូត ចាប់តាំងពីខ្ញុំគ្រាន់តែជាកម្មករធម្មតារហូតក្លាយជាប្រធានផ្នែកវេចខ្ចប់»។ បច្ចុប្បន្ន សិប្បកម្មរបស់លោក មានផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកខ្មេះ និងប្រេងខ្យង ដើម្បីបំពេញតម្រូវការទីផ្សារ ដែលចូលចិត្តទិញជាកញ្ចប់។ ទន្ទឹមនឹងការពង្រឹងគុណភាព និងការរក្សាកេរ្តិ៍ឈ្មោះ លោក ចាន់ ស៊ីថា កំពុងរកដៃគូវិនិយោគ ដើម្បីបង្កើនវិសាលភាពនៃការផលិត និងចែកចាយឲ្យបានច្រើននៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាងនេះទៅទៀត លោកបានស្នើឲ្យពលរដ្ឋខ្មែរ បន្តគាំទ្រផលិតផលរបស់ខ្លួន ដើម្បីបន្តរបរដូនតាមួយនេះ និងជួយផ្តល់ការងារដល់ប្រជាជនកម្ពុជា៕ | កំពត៖ បច្ចុប្បន្ន ទឹកត្រីជាច្រើនយីហោបាននឹងកំពុងចរាចរណ៍ព្រោងព្រាតនៅក្នុងទីផ្សារកម្ពុជា ប៉ុន្តែយីហោទឹកត្រីដែលមានតម្លៃថ្លៃ និងផលិតនៅក្នុងស្រុក ហាក់មានតិចតួចនៅឡើយ។ លោក ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី ង៉ូវ ហេង កំពត ប្រើបច្ចេកទេសផលិតទឹកត្រីតាមចាស់ៗជំនាន់មុនៗ បានធ្វើឲ្យទឹកត្រីរបស់លោកលក់ដាច់ខ្លាំង បើទោះបីមានតម្លៃថ្លៃជាងទឹកត្រីធម្មជាតិគុណ២ ឬ៣ដងក៏ដោយ។ |
ការបន្ថែមសិទ្ធិទទួលបានបរិស្ថានស្អាតជាសិទ្ធិមូលដ្ឋាន បានទទួលការគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បើទោះបីជាមានការរិះគន់ពីសំណាក់ប្រទេសមួយចំនួនជាពិសេស អាម៉េរិកនិងអង់គ្លេសក៏ដោយ។ ប្រធានបទសិទ្ធិមនុស្សលើបញ្ហាបរិស្ថាននេះ ត្រូវបានលើកយកមកពិភាក្សាជាលើកដំបូងនៅទសវត្សឆ្នាំ ១៩៩០ តែមិនមានការគាំទ្រគ្រប់គ្រាន់ដើម្បីប្រកាសជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ លោក David Boyd អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្ស និងបរិស្ថានបានឡើងលើក បានហៅការសេចក្តីសម្រេចនេះថា ជារបកគំហើញជាប្រវត្តិសាស្ត្រ។ ដំណោះស្រាយដែលស្នើឡើងដោយកូស្តារីកា ម៉ាល់ឌីវ ម៉ារ៉ុក ស្លូវេនី និងស្វីសនេះ ត្រូវបានអនុម័តដោយមានសំលេងគាំទ្រចំនួន៤៣ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំងអស់។ ប្រទេសដែលបោះឆ្នោតអនុប្បវាទមាន រុស្ស៊ី ឥណ្ឌា ចិន និងជប៉ុន។ ស្នូទះដៃបានបន្លឺឡើង ក្រោយការអនុម័តនេះ។ អង់គ្លេសដែលស្ថិតក្នុងចំណោមប្រទេសរិះគន់ការបញ្ចូលសិទ្ធិថ្មីនេះនៅក្នុងការចរចាដ៏តានតឹងនាពេលថ្មីៗនេះ បានបោះឆ្នោតគាំទ្រនៅនាទីចុងក្រោយផងដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីស្នាក់ UN នៅទីក្រុងហ្សឺណែវ លោកស្រី Rita French និយាយថា អង់គ្លេសបោះឆ្នោតគាំទ្រពីព្រោះខ្លួនបានចែករំលែកមហិច្ឆតាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្នុងវេទិកាដដែល ឯកអគ្គរដ្ឋទូតកូស្តារីកា លោកស្រី Catalina Devandas Aguilar បានលើកឡើងថា ការសម្រេចនេះនឹងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់សហគមន៍អន្តរជាតិនៅជុំវិញពិភពលោកដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលធាតុ ថា ពួកគេមិនឯកាទេ។ បន្ទាប់ពីការរិះគន់របស់អង់គ្លេស អ្នកការពារបរិស្ថានបាននិយាយថា អង់គ្លេសកំពុងធ្វើឱ្យប៉ះពាល់ដល់ការសន្យារបស់ខ្លួននៅមុន សន្និសីទអាកាសធាតុពិភពលោកដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Glasgow នៅខែក្រោយ។ លោក John Knox អតីតអ្នករាយការណ៍ពិសេសរបស់ UN បានក៏និយាយនៅមុនការបោះឆ្នោតថាអ្នកដែលបានរិះគន់សេចក្តីសម្រេចនេះគឺ នៅផ្នែកខាងខុសនៃប្រវត្តិសាស្ត្រ។ តាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោក(WHO) ការស្លាប់ប្រហែល១៣.៧ លាននាក់ក្នុងមួយឆ្នាំឬប្រហែល ២៤.៣ភាគរយនៃករណីស្លាប់ទូទាំងពិភពលោក មានពាក់ព័ន្ធហានិភ័យបរិស្ថានដូចជាការបំពុលបរិយាកាស និងការប៉ះពាល់សារធាតុគីមីជាដើម៕ | ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ៨ ខែតុលាបាន ប្រកាសទទួលស្គាល់ការទទួលបានបរិស្ថានស្អាតប្រកបដោយសុខភាពល្អ និងមានចីរភាព ជាសិទ្ធិមូលដ្ឋានមួយទៀតរបស់ប្រជាជនលើពិភពលោក។ ការបន្ថែមសិទ្ធិមូលដ្ឋាននេះ ជាការបន្ថែមទម្ងន់ទៅក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ |
ភ្នំពេញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសអនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវសមុទ្រវិញហើយ ក្រោយផ្អាកអស់រយៈពេល៥ថ្ងៃ ក្រោមហេតុផលអាកាសធាតុមិនល្អ។ តាមរយៈវីដេអូខ្លីជាង ២នាទី ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២០ កក្កដា លោក គួច ចំរើន បានបញ្ជាក់ថា មូលហេតុដែលអនុញ្ញាតឱ្យមានការធ្វើដំណើរតាមផ្លូវសមុទ្រឡើងវិញ ដោយសាររលកសមុទ្របានធ្លាក់ចុះជាងមុន ។ ម៉្យាងទៀតប្រជាពលរដ្ឋក្នុងខេត្ត បានស្នើសុំឱ្យបើកដំណើរការផ្លូវសមុទ្រវិញ ដោយសារត្រូវដឹកទំនិញតាមផ្លូវសមុទ្រ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទោះជាយ៉ាងណា អភិបាលខេត្តរូបនេះ ក៏ណែនាំឱ្យ ពលរដ្ឋដែលធ្វើដំណើរតាមទូកទាំងអស់ ត្រូវពាក់អាវពោងសុវត្ថិភាពមុនចេញដំណើរ និងស្ថិតក្រោយការត្រួតពិតិន្យរបស់មន្រ្តីជំនាញឱ្យបានច្បាស់លាល់។ ចំពោះប្រជានេសាទ ក៏អនុញ្ញាតឱ្យចេញដំណើរទៅនេសាទវិញដែរ តែអាចចេញនេសាទក្នុងរយៈពេលខ្លីៗ ដោយចេញទៅនេសាទពេលព្រឹក និងត្រឡប់មកវិញពេលល្ងាច ឬទៅពេលល្ងាចត្រឡប់ មកវិញព្រឹកតែប៉ុណ្ណោះ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា៖ «មិនអនុញ្ញាតឱ្យប្រជានេសាទចេញនេសាទហួសថ្ងៃកំណត់ឡើយ វាអាចបង្កហានិភ័យកើតឡើង ឬពិបាកទំនាក់ទំនង និងពិបាកចាត់វិធានការនានាសម្រាប់ជួយសម្រប់សម្រួលបញ្ហាផ្សេងៗ។ ដូច្នេះសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងអនុគ្រោះដល់ប្រជានេសាទអាចធ្វើដំណើរបានដើម្បីជីវភាពប្រជាននេសាទទាំងនោះ»។ ទន្ទឹមនឹងនោះ អភិបាលខេត្តព្រះសីហនុ ក៏បានរៀបចំក្រុមការងារ និងឆ្មាំទេសចរឆ្នេរជាច្រើននាក់ឈរជើងតាមឆ្នេរ ដើម្បីចាំមើល ឬសង្រ្គោះទេសចរ ពលរដ្ឋ និងអ្នកនេសាទពីគ្រោះថ្នាក់ផ្សេងៗផងដែរ។ បើតាមក្រសួងធនធានទឹក តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៩ ដល់ ទី២៥ ខែកក្កដានេះ៕ | ដោយ៖ សែម ប្រាក់ដាវ |
សម្រាប់អតិថិជនដែលទទួលប្រាក់ពីអ្នកផ្ញើតាមម៉ានីក្រាម ទូទាំងពិភពលោក លើអេស៊ីលីដាម៉ូបាល ធនាគារ អេស៊ីលីដានឹងទាក់ទងផ្តល់គូប៉ុងជូនតាមរយៈ Telegram, SMS ឬ Notification។ ប័ណ្ណទឹកប្រាក់ (គូប៉ុង) នេះសម្រាប់យកទៅពិសារកាហ្វេនៅហាងកាហ្វេ BROWN គ្រប់សាខា ដោយទូទាត់តាមអេស៊ីលីដាម៉ូបាល ភ្លាមៗតែម្តង។ សូមបញ្ជាក់ថាសម្រាប់ប័ណ្ណ ១ ប្រើបានម្តងប៉ុណ្ណោះ ហើយប័ណ្ណទឹកប្រាក់នេះផ្តល់ជូនរហូតដល់អស់ពីស្តុក និងមានសុពលភាពប្រើប្រាស់រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២២ និងមិនអាចប្តូរជាសាច់ប្រាក់បានទេ> (អត្ថបទពាណិជ្ជកម្ម) | រីករាយជាមួយនឹងការផ្តល់គូប៉ុងជាច្រើន ដល់អតិថិជនជនដែលទទួលប្រាក់ផ្ទេរពីសាច់ញាតិ បងប្អូន តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល ចាប់ពីពេលនេះតទៅ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ (គូប៉ុង) Brown Coffee 3.5$។ |
ស្ត្រេស មានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នក។ ក្នុងអំឡុងពេលស្ត្រេសព្រឹត្តិការណ៍ជាបន្តបន្ទាប់នឹងបញ្ចេញអរម៉ូន cortisol, adrenaline និងអ័រម៉ូនស្ត្រេសដទៃទៀតចេញពីក្រពេញ adrenal (ក្រពេញដែលនៅជិតតម្រងម៉ូត) ។ ពួកគេរួមគ្នាជួយរាងកាយរបស់អ្នកទប់ទល់នឹងភាពតានតឹង។ ជាធម្មតាថ្នាំ cortisol មានប្រយោជន៍ ព្រោះវាបន្ថយការរលាកក្នុងរាងកាយ ដែលបណ្តាលមកពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលបណ្តាលមកពីភាពតានតឹង។ ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់មានភាពតានតឹងរ៉ាំរ៉ៃ អ័រម៉ូនស្ត្រេស អាចជះឥទ្ធិពលដល់មុខងាររបស់រាងកាយនៅពេលខាងមុខ។ ទាំងនេះហើយ បង្កើនហានិភ័យនៃបញ្ហាសុខភាពរបស់អ្នករួមមាន៖ .ការថប់បារម្ភ .ការធ្លាក់ទឹកចិត្ត .បញ្ហារំលាយអាហារ .ជំងឺបេះដូង .បញ្ហាដំណេក .ឡើងទម្ងន់ .បញ្ហាជាមួយនឹងការចងចាំ និងការផ្តោតអារម្មណ៍ ។ វាមានសារៈសំខាន់ណាស់ ក្នុងការរកវិធីល្អ ដើម្បីដោះស្រាយភាពតានតឹងរបស់អ្នក។ នេះនឹងកាត់បន្ថយហានិភ័យនៃភាពតានតឹងរយៈពេលវែង និងបញ្ហាសុខភាពដែលពាក់ព័ន្ធ។ វិធីល្អ ៗ មួយចំនួនដើម្បីកាត់បន្ថយស្ត្រេសរួមមាន៖ .សមាធិ .យូហ្គា .ការចាក់ម្ជុលវិទ្យាសាស្ត្រ .ការព្យាបាលដោយការនិយាយ .ការព្យាបាលដោយសិល្បៈ .ធ្វើលំហាត់ប្រាណ .បរិភោគដោយមានសុខភាពល្អ ។ ផ្ទុយទៅវិញ សំណើចជួយប្រព័ន្ធភាពស៊ាំរបស់អ្នក! ការនិយាយថាការសើច គឺជាថ្នាំដ៏ល្អបំផុត នោះជាការពិត។ សំណើច បញ្ចេញសារធាតុដូប៉ាមីន និងសារធាតុគីមី ដែលមានអារម្មណ៍ល្អនៅក្នុងខួរក្បាល ដែលទាំងអស់នេះអាចជួយកាត់បន្ថយស្ត្រេស។ សំណើច ២០នាទី ក្នុងមួយថ្ងៃ ប្រហែលជាមិនធ្វើអោយវេជ្ជបណ្ឌិតឃ្លាតឆ្ងាយទេ ប៉ុន្តែវាអាចជួយអោយប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការបានល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រព័ន្ធភាពស៊ាំរបស់អ្នកបានត្រៀមរួចរាល់សម្រាប់អ្វីដែលអ្នកអាចបោះវាបាន។ ប៉ុន្តែ វាអាចដោះស្រាយបានច្រើន។ |
ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជាច្រើនឆ្នាំមកនេះ សហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន បានជួបប្រទះនឹងបញ្ហាខ្វះខាតមួយចំនួន។ ដូច្នេះ ថវិកាដែលទទួលបានពីសប្បុរសជនទាំងនោះ នឹងក្លាយជាចំណែកមួយជួយដល់សកម្មភាពការពារព្រៃឈើសង្ឃរុក្ខាវ័ន ដូចជា ការល្បាតព្រៃ ការការពារសត្វព្រៃ ជីវៈចម្រុះ ក្នុងដែលជម្រកសត្វព្រៃមួយនេះ។ ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍សង្ឃសហគមន៍រុក្ខាវ័ន។រូបភាពពី ទំព័រហ្វេសប៊ុក Bun Saluth។ ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាដូច្នេះថា៖ «នៅសង្ឃរុក្ខាវ័ននេះ បើនិយាយពីការខ្វះខាត គឺខ្វះខាតច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងថវិកា សម្រាប់ទ្រទ្រង់(ក្នុងសហគមន៍)ទាំងមូលតែម្ដង ហើយត្រូវការប្រើប្រាស់ធនធានច្រើន ក្នុងមួយថ្ងៃៗ»។ បើតាមព្រះតេជព្រះគុណ ចាប់តាំងពីផ្ដើមយុទ្ធនាការមកដល់ពេលនេះ មានសប្បុរសជនចូលរួមវិភាគទាន ត្រឹមតែ ១២នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន មានព្រះសង្ឃចំនួន ៧អង្គ ប្រជាសហគមន៍ និងគណៈកម្មការជាង ៨០នាក់ ព្រមទាំងកងកម្លាំងថ្នាក់ខេត្តមួយចំនួនទៀត បានចូលរួមចុះល្បាតនៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន។ បទល្មើសក្នុងព្រៃសង្ឃរុក្ខាវ័ន ភាគច្រើនជាបទល្មើសឈើប្រណីតធ្នង់ ដោយក្នុងឆ្នាំ២០២១កន្លងទៅ ករណីកាប់ឈើប្រភេទនេះ មានជាង ១ពាន់ដើម, បទល្មើសសត្វព្រៃ, ការនេសាទត្រីខុសច្បាប់ និងការទន្ទ្រានដីព្រៃសហគមន៍។ គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃ សង្ឃសហគមន៍រុក្ខាវ័ន ជាព្រៃស្រោង ស្ថិតក្នុងខេត្តឧត្ដរមានជ័យ គ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ២៦១ហិកតា ដែលត្រូវបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយអតីតសង្ឃមួយអង្គ ព្រះនាម ប៊ុន សាលួត។ ការផ្ដួចផ្ដើមគំនិត បង្កើតកិច្ចការពារព្រៃស្រោងមួយនេះ ដោយសារតែការបន្តបាត់បង់ព្រៃឈើ តាមរយៈដីសម្បទានសេដ្ឋកិច្ច ការកាប់ឈើល្មើសច្បាប់ និងការទន្ទ្រានយកដី៕ | ព្រះសង្ឃ ការពារព្រៃឈើសង្ឃរុក្ខាវ័ន បានបង្កើតយុទ្ធនាការ១ដុល្លារ ដើម្បីចូលរួមសកម្មភាពការពារព្រៃឈើក្នុងសហគមន៍ ខណៈបទល្មើសព្រៃឈើនៅតែបន្តកើតមាន។ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍ នៃសង្ឃសហគមន៍រុក្ខាវ័ន បានមានសង្ឃដីកាថា យុទ្ធនាការ ១ដុល្លារនេះ ដើម្បីទ្រទ្រង់សកម្មភាពចុះល្បាតព្រៃ ស្បៀងអាហារ និងសម្ភារៈចុះល្បាតផ្សេងៗ សម្រាប់គណៈកម្មាការ ព្រះសង្ឃ និងមន្ត្រីឧទ្យានុរក្ស ក្នុងសហគមន៍។ យុទ្ធនាការនេះ ចាប់ផ្ដើមពីចុងខែធ្នូ ឆ្នាំ២០២១ ដល់ដើមខែកុម្ភៈ ឆ្នាំ២០២២។ |
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។ ម្យ៉ាងទៀត តម្លៃនៃការផលិតកសិផលមានគុណភាពបែបនេះ នៅតែមានតម្លៃថ្លៃខ្ពស់ជាងបន្លែគីមី។ ប៉ុន្តែយ៉ាងនេះក្តី សហគ្រិនវ័យក្មេងទាំងពីររូបអះអាងថា បញ្ហាទាំងនេះអាចត្រូវដោះស្រាយបានបន្តិចម្តងៗ តាមការធ្វើឲ្យប្រសើរវិធីសាស្ត្រវែកញែកបន្លែសុវត្ថិភាពពីបន្លែមិនសុវត្ថិភាព និងការប្រើវិធីសាស្ត្រកសិកម្មបែបទំនើបនិងច្នៃប្រឌិតថ្មី ដែលអាចបង្កើនផលិតភាពនិងបន្ថយតម្លៃ។ ទាំងនេះជាកិច្ចប្រឹងប្រែងដោះស្រាយរបស់ហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលថែមទាំងប្រើប្រាស់ការបញ្ជាទិញនិងដឹងជញ្ជូនតាមបច្ចេកវិទ្យា app ស្មាតហ្វូនដើម្បីសម្រួលដល់អតិថិជននិងជួយជំរុញការពង្រីកទីផ្សារបន្លែធម្មជាតិក្នុងប្រទេសកម្ពុជា៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ទោះបីកន្លងមកសាធារណជនតែងមានការបារម្ភចំពោះម្ហូបអាហារនិងកសិផលដែលប្រើប្រាស់ជាតិគីមីក្នុងទីផ្សារកម្ពុជា ក៏ស្ថានភាពនេះមិនទាន់បានជំរុញឲ្យទីផ្សារបន្លែសុវត្ថិភាពមានការលូតលាស់លឿនខ្លាំងទេ។ |
បច្ចុប្បន្នកម្មកររោងចក្រទូទាំងប្រទេស ទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។ ប្រាក់ខែកម្មករ ១៥៣ដុល្លារនេះ បង្ហាញថា កម្មករកម្ពុជាមានលទ្ធភាពទទួលប្រាក់បៀវត្សខ្ពស់ជាងកម្មករនៅប្រទេសមីយ៉ាន់ម៉ា (៧៩ដុល្លារ) ឡាវ (១១០ដុល្លារ) បង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្ការ (៦៧ដុល្លារ) ឥណ្ឌា (៧៧ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ខណៈដែលកម្មកររោងចក្រនៅប្រទេសវៀតណាមទទួលបានប្រាក់ខែចន្លោះពី ១១៣ដុល្លារទៅ១៦០ដុល្លារ ប្រទេសថៃ (២៥០ដុល្លារ) និងម៉ាឡេស៊ី (៣០០ដុល្លារ) ។ នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ យោងតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បច្ចុប្បន្នសមាគមនេះ មានសមាជិកចំនួន ៥១២ ដោយក្នុងចំណោម ៥៩ក្នុងវិស័យស្បែកជើង ហើយវិស័យនេះបានស្រូបយកការងារជាង ៧០ ម៉ឺននាក់ ៕ | ភ្នំពេញ៖ រដ្ឋាភិបាល នឹងដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រជាង១៦០ដុល្លារ នៅក្នុងឆ្នាំ២០១៨ខាងមុខ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៦ កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ គឺស្ថិតនៅក្នុងកម្រិតមួយ ដែលរដ្ឋាភិបាលអាចមានលទ្ធភាពផ្ដល់ជូនកម្មកររោងចក្រ។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែកម្មកររោងចក្រ នឹងដំឡើងជារៀងរាល់ឆ្នាំ។ |
រដ្ឋាភិបាលសិង្ហបុរីនឹងបិទ ឬពិន័យជាប្រាក់ចំពោះគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គម។ ការអនុវត្តនេះស្របតាមច្បាប់ដែលបានស្នើឡើងនៅសភាសិង្ហបុរីក្នុងថ្ងៃទី៣ ខែតុលា។ នេះបើតាមការលើកឡើងរបស់ក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរីនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ «សេវាកម្មអនឡាញមួយចំនួនបានខិតខំប្រឹងប្រែងដោះស្រាយមាតិកាដែលបង្កគ្រោះថ្នាក់ តែមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់នៅតែជាកង្វល់»។ ក្រសួងព័ត៌មានរបស់សិង្ហបុរីបានលើកឡើងដូចច្នេះ។ អាស្រ័យហេតុនេះ សិង្ហបុរីសម្រេចស្នើច្បាប់ដើម្បីដោះស្រាយការកើតមានមាតិកាបង្កគ្រោះថ្នាក់បន្ថែម។ នៅក្រោមច្បាប់នេះ អ្នកបច្ចេកទេសរបស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម មានសិទ្ធិរារាំងការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ រួមទាំងការបង្ហោះដែលគាំទ្រអំពើហិង្សា អំពើភេរវកម្ម ឬការពិពណ៌នាអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ មិនត្រឹមប៉ុណ្ណោះ មាតិកាដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ឬទំនងជាបង្កឱ្យមានការរើសអើងពូជសាសន៍ និងសាសនានៅក្នុងសិង្ហបុរីក៏ត្រូវបានហាមឃាត់ផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកបច្ចេកទេសរបស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចត្រូវបញ្ជាឱ្យបិទគណនីអ្នកប្រើប្រាស់ណាមួយមិនឱ្យប្រើបន្ត ប្រសិនបើបង្ហោះមាតិកាគ្រោះថ្នាក់។ យ៉ាងណាមិញ ការរារាំង ឬបិទគណនីនេះនឹងមិនអនុវត្តចំពោះការសន្ទនាទាក់ទងនឹងមាតិកាបង្កគ្រោះថ្នាក់ ក្នុងលក្ខណៈឯកជនទេ។ សភាសិង្ហបុរីនឹងពិភាក្សាលើច្បាប់ទប់ស្កាត់មាតិកាអនឡាញដែលបង្កគ្រោះថ្នាក់ នៅខែវិច្ឆិកាខាងមុខ។ ប្រសិនបើវាត្រូវបានអនុម័តឱ្យប្រើប្រាស់ អាជ្ញាធរទទួលបន្ទុកនឹងទទួលបានឧបករណ៍ប្រើប្រាស់សម្រាប់គ្រប់គ្រងសុវត្ថិភាពមាតិកាអនឡាញ ហើយច្បាប់នេះនឹងតម្រូវឱ្យអាជ្ញាធរប្រមូលព័ត៌មានអ្នកប្រើប្រាស់ ពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទប់ស្កាត់មាតិកាគ្រោះថ្នាក់ទាំងអស់។ គួរបញ្ជាក់ថា កាលពីបីឆ្នាំមុន បុរីរដ្ឋមួយនេះបានអនុម័តច្បាប់មួយដែរ ដែលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្តល់អំណាចដល់រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអាចបញ្ជាឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ការព្រមាន ឬត្រូវឱ្យលុបចេញចំពោះព័ត៌មានដែលអាជ្ញាធរចាត់ទុកថាមិនពិត៕ | គេហទំព័រប្រព័ន្ធផ្សព្វផ្សាយដែលដំណើរការនៅសិង្ហបុរីជាច្រើនអាចត្រូវបិទ ឬពិន័យជាប្រាក់ប្រសិនបើគេហទំព័រទាំងនោះមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គមបាននោះ។ ការអនុវត្តនេះស្ថិតក្រោមច្បាប់ដែលទើបស្នើឡើងនៅសភាសិង្ហបុរីនាថ្ងៃទី៣ ខែតុលា។ |
អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកយាយ Joan មានជំងឺ Alzheimer ដែលជាប្រភេទជំងឺវង្វេងវង្វាន់សម្រាប់មនុស្ស។ បើតាមការផ្សាយរបស់ Times Union លោកយាយ Joan ស្ថិតនៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពជាង៧ឆ្នាំ ដោយលោកតា Warren ធ្វើដំណើរទៅថែរក្សាភរិយាជារៀងរាល់ថ្ងៃ។ ២ឆ្នាំចុងក្រោយនេះ លោកតា Warren អាយុ៩៣ឆ្នាំ តែងតែធ្វើដំណើរចម្ងាយជាង១៦គីឡូម៉ែត្រដើម្បីទៅមើលភរិយារបស់ខ្លួនដែលមានអាយុ៨៧ឆ្នាំ។ លោកតា Warren បញ្ចុកអាហារដល់ភរិយារហូតដល់គេងសម្រាន្ត ទើបលោកតាត្រឡប់ទៅផ្ទះវិញ។ តាមពិតទៅ លោកតា Warren ក៏មិនមានសុខភាពមាំទាំនោះដែរ ដោយគាត់មានជំងឺមហារីកបំពង់អាហារ ជាយូរយាណាស់មកហើយ ប៉ុន្តែគាត់នៅតែទ្រាំទៅមើលថែទាំភរិយារហូតដល់គាត់ខ្លួនឯងដើរលេងរួច។ ពួកគាត់បានជួបគ្នាចុងក្រោយនៅថ្ងៃទី២៨ ខែមករា។ លោកតា Warren បានសួរកូនប្រុសឈ្មោះ Marc អំពីស្ថានភាពភរិយាខ្លួន។ កូនប្រុសបានប្រាប់រឿងពិតទៅឪពុក។ «អូនអាចទៅបានហើយ» នេះជាការលើកឡើងរបស់លោកតា Warren ដែលត្រូវបានដកស្រង់ដោយ Times Union។ មួយថ្ងៃក្រោយមក លោកតា Warren ក៏បានទទួលមរណភាពផងដែរ។ ទាក់ទងនឹងកត្តា អ្នកជំនាញបានលើកឡើងថា វាជាឥទ្ធិពលនៃវិធវភាព (Widowhood) ឬភាពជាពោះម៉ាយ ដែលលេចចេញនូវអារម្មណ៍ស្រងេះស្រងោច ក្រោយការបាត់បង់ភរិយាជាទីស្រឡាញ់។ ករណីនេះ បណ្តាលឲ្យកើតជំងឺស្ត្រេស្តិ៍ តប់ប្រមល់ ឈឺ និងអាចរហូតដល់ស្លាប់។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Michigan បានបង្ហាញឲ្យឃើញថា គូស្នេហ៍វ័យចំណាស់ប្រមាណ៦៦ភាគរយ បានទទួលមរណភាពតាមគ្នាក្នុងរង្វង់៣ខែ ។ ករណីនេះ អាចនិយាយបានថា «មរណភាពដោយសាររបួសបេះដូង»។ លោក Marc បានប្រាប់ Times Union ថា៖ «គាត់ [លោក Warren] រស់នៅដើម្បីម្តាយរបស់ខ្ញុំ»។ អ្នកស្រី Pattie ភរិយាលោក Marc បានបន្ថែមថា៖ «ឪពុកក្មេកខ្ញុំ ប្រឹងប្រែងរស់ដើម្បីសេចក្តីស្នេហាដ៏ស្មោះស្ម័គ្រនោះ»។ លោកតា Warren និងភរិយា ធ្លាប់បើកក្រុមហ៊ុនអាជីវកម្មរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយគាត់មានកូនប្រុសពីរនាក់ ចៅ៣នាក់ និងចៅទួត៣នាក់។ លោកតា Warren នៅមានប្អូនប្រុសម្នាក់ឈ្មោះ Erson Chapple ដែលនៅមានជីវិតនៅឡើយ។ ចំណងស្នេហ៍៧០ឆ្នាំកន្លងមករវាងលោកតា Warren និងលោកយាយ Joan មានតែរឿងផ្អែមល្ហែម ដោយពួកគាត់មិនងាយរស់នៅបែកគ្នានោះឡើយ ជាពិសេសក្រោយការចូលនិវត្តន៍កាលពីជាង៣០ឆ្នាំមុន៕ | គូស្វាមីភរិយាមួយគូនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបការជាមួយគ្នាអស់រយៈពេលជាង៧០ឆ្នាំ។ កាលពីពាក់កណ្តាលខែកុម្ភៈកន្លងមក លោកយាយ Joan Sell Chapple បានទទួលមរណភាពនៅថ្ងៃអាទិត្យ ហើយនៅថ្ងៃបន្ទាប់ លោកតា Warren Chapple ក៏បានលាចាកលោកផងដែរ។ |
«តើបងប្អូនឈឺចាប់ទេ ដែលគេមាក់ងាយកងយោធពលខេមរភូមិន្ទថាប្រើសុទ្ធអាវុធអេតចាយ? ពួកអ្នកវិភាគសប្បាយចិត្តទេ ? ពួកអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលសប្បាយចិត្ត?បើគេមាក់ងាយជនជាតិខ្លួនឯង»។ នេះជាការចោទសួររបស់លោក ផៃ ស៊ីផាន ដែលបានបកស្រាយថា ការទិញអាវុធពីចិននេះ គឺរដ្ឋាភិបាលទុកសម្រាប់ប្រើប្រាស់ការពារដែនអធិបតេយ្យភាពប្រទេសកម្ពុជាប៉ុណ្ណោះ។ ឆ្លើយតបនឹងសំនួរអ្នកកាសែតជុំវិញការចំណាយថវិកាទិញអាវុធនេះ នៅសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលស្តីពី «សមិទ្ធផលមួយឆ្នាំក្រោយការបោះឆ្នោត» នាព្រឹកថ្ងៃទី១ សីហានេះ អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«ប៉ុន្តែវាមានប្រយោជន៍(ទិញអាវុធ)ទេ បើប្រទេសជិតខាង គេទិញទាំងកប៉ាល់មុជទឹក គេទិញតាំងពីអាវុធ យុទ្ធភណ្ឌ។ តើយើងអាចទិញកាំភ្លើងតូចតាចមកការពារខ្លួនបានទេ? ខ្ញុំសួរបញ្ច្រាស់ទៅវិញ។ សំនួរ(ខ្ញុំ)សម្រាប់ទៅអ្នកវិភាគ ដែលវិភាគនឹកឃើញថាស្រេចតែចិត្ត ប៉ុន្តែអាវុធទាំងអស់នេះ គឺវាការពារពីការឈ្លានពាន រក្សាសណ្ដាប់ធ្នាប់សាធារណៈ»។ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងថវិកាប្រមាណ៤០លានដុល្លារ បន្ថែមលើថវិកាជិត៣០០លានដុល្លារ ដើម្បីទិញអាវុធពីចិន។ ប្រមុខរដ្ឋាភិបាល អះអាងថា ការទិញអាវុធទាំងនេះ គឺដើម្បីឲ្យកងកម្លាំង មានអាវុធថ្មី ហើយអាវុធចាស់ៗ នឹងត្រូវដូរចេញយកទៅជួសជុល។ បើតាមប្រមុខរដ្ឋាភិបាល ការទិញអាវុធនេះ ក៏ដើម្បីពង្រឹងកងកម្លាំងផងដែរ។ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាមួយថ្ងៃ ស្រាប់តែលោក សម រង្ស៊ី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើហ្វេសប៊ុកការចំណាយរបស់រដ្ឋាភិបាលលើវិស័យយោធាទាំងនេះ គឺវាមិនមានការចាំបាច់ទាល់តែសោះ ក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតក្នុងពិភពលោក ហើយស្របពេលដែលប្រព័ន្ធអប់រំ និងសុខាភិបាលនៅកម្ពុជា មានភាពរយីករយាក មិនអាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។ «កម្ពុជា មិនប្រឈមមុខការគំរាមកំហែងពីខាងក្រៅណាមួយទេ មានន័យថាគ្រឿងសាស្ត្រាវុធ ដែល ហ៊ុន សែន ទិញពីចិននេះ គឺដើម្បីបង្ក្រាបប្រជាពលរដ្ឋក្នុងប្រទេស ដែលប្រឆាំងរបប ហ៊ុន សែន តែប៉ុណ្ណោះ។ ដោយសារតែប្រជាពលរដ្ឋស្អប់ខ្ពើមរបប ហ៊ុន សែន នេះ ដែលពុករលួយ និងអយុត្តិធម៌ជាទីបំផុត ហ៊ុន សែន ខ្លួនគាត់ គ្មានជម្រើសអ្វីក្រៅពីប្រើអំពើហិង្សា ដើម្បីឆ្លើយតបទៅនឹងកំហឹងរបស់ប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី។ បន្ថែមពីនេះលោក សម រង្ស៊ី នៅតែលើកឡើងថា «ក្រោយពី ហ៊ុន សែន បានផ្តល់ទឹកដីប្រទេសកម្ពុជា ឲ្យកងទ័ពចិន មកសំចត និងរៀបចំទីតាំងរបស់គេ ការទិញគ្រឿងសាស្ត្រាវុធពីចិននេះ បង្កើនឥទ្ធិពលរបស់ចិន មកលើកម្ពុជា កាន់តែខ្លាំងឡើង»។ តាមរយៈការសង្ស័យរបស់លោក សម រង្ស៊ី នេះ ត្រូវបានលោក ផៃ ស៊ីផាន អះអាងជាថ្មីថា កម្ពុជាមិនបានផ្ដល់ដីឲ្យចិន បង្កើតមូលដ្ឋានទ័ពនោះទេ ហើយរដ្ឋាភិបាលក៏គ្មានអ្វីលាក់បាំងរឿងនេះដែរ ។ ចំពោះករណីទិញអាវុធពីចិនវិញ លោក ផៃ ស៊ីផាន បកស្រាយថា សព្វាវុធរបស់ចិន វាតម្លៃថោកជាងអាវុធរបស់ប្រទេសនៅតំបន់អឺរ៉ុប ទើបតម្រូវឲ្យកម្ពុជាប្រើប្រាស់ខ្ទង់ចំណាយថវិកា ឲ្យស្របតាមលទ្ធភាពខ្លួន ដែលអាចធ្វើទៅបាន។ «ហើយ(គេ)ថាដូចម្ដេចបានជាទៅទិញអាវុធពីចិន ព្រោះថាវាថោក។ ពិភពលោក គេទិញរបស់(អាវុធ)ពីចិនដែរតើ។ ប្រទេសចិនលក់(សព្វាវុធ)ថោកជាអឺរ៉ុប ខាងរុស្ស៊ី។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ការធ្វើទំនើបកម្មសម្ភារៈយោធានេះ គឺអនុវត្តស្របតាមកាលៈទេសៈនៃប្រទេស ដែលលោកអះអាងថា មានសន្តិភាព ហើយមិនអនុញ្ញាតឲ្យក្រុម ឬបុគ្គលណាបំផ្លាញសន្តិសុខជាតិ ដែលរដ្ឋាភិបាលបានកសាងមកឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ ទឹកប្រាក់៤០លានដុល្លារ ដែលរដ្ឋាភិបាលសម្រេចយកទៅទិញអាវុធនេះ គឺមិនពាក់ព័ន្ធនឹងកញ្ចប់ថវិកាជាតិ ដែលសភាបានអនុវត្តកន្លងមកឡើយ ពោលគឺជាទឹកប្រាក់ដែលសល់(អតិរេក) ពីការប្រមូលពន្ធគយជាង១០០លានដុល្លាររបស់រដ្ឋាភិបាលប៉ុណ្ណោះ៕ | ភ្នំពេញ៖ រដ្ឋាភិបាល អះអាងថា ការទិញសព្វាវុធទំនើបពីចិននេះ ក្នុងគោលបំណងធ្វើទំនើបកម្មសម្ភារៈយោធា នៃទិសដៅរក្សាសន្តិសុខប៉ុណ្ណោះ ដើម្បីបញ្ចៀសការរិះគន់ថាកម្លាំងកម្ពុជាប្រើប្រាសអាវុធអេតចាយ។ ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ រិះគន់ថា រដ្ឋាភិបាលទិញអាវុធពេលនេះ គឺទុកសម្រាប់ប្រើប្រាស់បង្ក្រាបលើពលរដ្ឋ ដែលប្រឆាំងខ្លួន។ |
លោក ចូ បៃឌិន មានគម្រោងជួបជាមួយមេដឹកនាំចំនួន១៨នៃប្លុករដ្ឋកោះប៉ាស៊ីហ្វិកក្នុងវេទិកាប្រជុំកោះប៉ាស៊ីហ្វិក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី២២ ខែឧសភា។ ប៉ុន្តែលោកលុបចោលទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ដោយសារកម្មវិធីក្នុងស្រុក។ នាយករដ្ឋមន្ត្រីហ្វីជី Sitiveni Rabuka បានបញ្ជាក់ថា កិច្ចចរចានឹងដំណើរការទៅមុខដដែល ទោះលោក បៃឌិន អវត្តមានក្ដី។ ឯនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ក៏នឹងប្រកាស ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងការពារជាតិជាមួយអាមេរិកតាមផែនការដដែល។ «កិច្ចប្រជុំនេះបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅរបស់អាមេរិក និងប៉ាស៊ីហ្វិក ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។ ការិយាល័យរបស់លោក Rabuka បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ការប្រែប្រួលអាកាសធាតុ ការការពារធនធានសមុទ្រ និងកំណើនសេដ្ឋកិច្ច ជាអាទិភាពនៃជំនួបនេះ។ ចំពោះជំនួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា មេដឹកនាំប៉ាស៊ីហ្វិកនឹងរៀបចំកិច្ចពិភាក្សាលើកិច្ចសហ ប្រតិបត្តិការអន្តរជាតិផងដែរ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រកាសពីថ្ងៃទី១៦ ខែឧសភា ថា លោក បៃឌិន នឹងរៀបចំកិច្ចប្រជុំកំពូលមួយទៀតជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកនៅឆ្នាំនេះ៕ | មេដឹកនាំនៃកោះប៉ាស៊ីហ្វិកនឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកនៅប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី២២ ខែឧសភា ដោយគ្មានវត្តមានប្រធានាធិបតី ចូ បៃឌិន។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ្វីជីនាថ្ងៃទី១៨ ខែ ឧសភា។ |
នៅទីធ្លាមួយដែលមានចម្ងាយ១០០ម៉ែត្រពីកន្លែងបាតុកម្មនៅក្នុងរដ្ឋធានីខាទុំ (Khartoum) វិចិត្រករជាច្រើននាក់នៅទីនេះកំពុងលុតជង្គង់នៅលើផ្ទាំងក្រណាត់ដ៏ធំមួយ។ ពួកគេកំពុងគូររូបគ្រឿងសព្វាវុធ ទាហាន និងការបកស្រាយបែបសិល្បៈចំពោះទង់ជាតិស៊ូដង់។ អ្នកខ្លះវិញគ្រាន់តែគូរពីអារម្មណ៍ខ្លួនឯងនៅពេលនោះប៉ុណ្ណោះ។ វិចិត្រករស៊ូដង់ធ្វើបាតុកម្មដោយគូបដាប្រវែង៣គីឡូម៉ែតប្រឆាំងនឹងការគាបសង្កត់ លោក Mohamed Ashraf វិចិត្រករអាយុ៤០ឆ្នាំ ពាក់អាវកបើកពណ៌លឿងនិងខៀវ គឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដែលកំពុងធ្វើបាតុកម្ម។ លោក Ashraf បានមកភាគកណ្តាលរដ្ឋធានីខាទុំ តាំងពីខែធ្នូមកម្ល៉េះ ដើម្បីធ្វើបាតុកម្មជាមួយនឹងជនជាតិស៊ូដង់រាប់ពាន់នាក់ផ្សេងទៀត ប្រឆាំងនឹងកង្វះអាហារ កង្វះប្រេង និងបញ្ហាស្ថានភាពនយោបាយ។ បាតុករម្នាក់ស្រែកសំដៅទៅរដ្ឋាភិបាលយោធាថា៖ « ចុះចេញទៅ! ចុះចេញទៅ!» ក្រុមបាតុករបានជំរុញក្រុមយោធាឲ្យផ្តួលរំលំប្រធានាធិបតី Omar al-Bashir បន្ទាប់ពីលោកបានកាន់តំណែងអស់បីទសវត្សរ៍ ហើយពួកគេកំពុងជំរុញឲ្យមានការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល។ លោក Ashraf និងវិចិត្រករផ្សេងទៀតកំពុងបង្កើតបដាក្រណាត់ប្រវែង៣គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយសារនេះ។ លោកបាននិយាយថា៖ «វាធ្វើឲ្យយើងជឿជាក់ថា ទីនេះគឺមានសន្តិភាព ដូចជាការសន្ទនាបែបទន់ភ្លន់មួយអំពីសេរីភាព។ វាគឺជាការអធិដ្ឋានមួយសម្រាប់យើង ដើម្បីធ្វើឲ្យចក្ខុវិស័យនិងបុព្វហេតុរបស់យើងកាន់តែលេចធ្លោ»។ វិចិត្រកររាប់ពាន់នាក់បានគូរលើបដានេះ ដែលនិយាយអំពីបដិវត្តន៍ស៊ូដង់សព្វថ្ងៃនិងការគាបសង្កត់ពីអតីតកាល។ ពួកគេគ្រោងនឹងបញ្ចប់គំនូរនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយបើសិនជានៅតែមិនមានរដ្ឋាភិបាលស៊ីវិល ពួកគេនឹងយកវាទៅធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់យោធា។ ប្រទេសស៊ូដង់ធ្លាប់មានការបះបោររបស់ប្រជាជនទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ កាលពីមុន ប៉ុន្តែត្រូវបានយោធាបង្ក្រាប។ ទោះយ៉ាងណា លោក Ashraf ជឿថា បដិវត្តន៍លើកនេះនឹងទទួលបានការផ្លាស់ប្តូរពិតប្រាកដ។ លោកបាននិយាយថា៖ «៣០ឆ្នាំក្រោយ ការផ្លាស់ប្តូរណាក៏ដោយគឺជាការផ្លាស់ប្តូរ។ ប៉ុន្តែរយៈពេលចុងក្រោយនេះផ្តល់ការលំបាកខ្លាំងដល់យើង ហើយសេរីភាពបន្តិចបន្តួចដែលយើងមាននៅពេលនេះ បានផ្តល់ជាកម្លាំងឲ្យយើងដើរទៅមុខ ដើម្បីទទួលបានសេរីភាពពិតប្រាកដ។» មេឃបានចាប់ផ្តើមងងឹតអំឡុងបាតុកម្មនៅរដ្ឋធានីខាទុំ។ ក្រុមបាតុករថ្មីៗនៅតែមកចូលរួមដោយមានយកមកនូវបដានិងស្គរជាច្រើន។ ពួកគេទាមទារឲ្យមានរដ្ឋាភិបាលស៊ីវិល។ បាតុកររាប់រយនាក់គ្រវីពិលនៅលើទូរស័ព្ទរបស់ខ្លួន ហាក់ដូចជាចង់ប្រាប់ថាពួកគេសង្ឃឹមចង់បានពន្លឺថ្ងៃបន្ទាប់ពីភាពងងឹតអស់បីទសវត្សរ៍៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | រដ្ឋធានី KHARTOUM ប្រទេសស៊ូដង់ ៖ ខណៈដែលការចរចារវាងបាតុករជនជាតិស៊ូដង់និងក្រុមយោធាទាក់ទិននឹងបញ្ហាការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល មានការវិវត្តទៅមុខតិចតូចបំផុត ក្រុមមួយបានប្រើមធ្យោបាយបែបច្នៃប្រណិតមួយដើម្បីជួយជំរុញឲ្យដំណើរការចរចាលឿនទៅមុខ។ ក្រុមបាតុករដែលជាអ្នកសិល្បៈកំពុងគូបដាប្រវែងបីគីឡូម៉ែត្រដែលនិយាយពីបដិវត្តន៍របស់ស៊ូដង់ដែលកំពុងកើតមាន។ |
Eileen វ័យ១៨ឆ្នាំបានក្លាយជាតារាផ្នែកជិះស្គីដ៏ល្បីមួយប្រចាំប្រទេសចិនអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ នេះ។ Eileen Gu បានឈ្នះមេដាយទី១ ក្នុងកីឡាជិះស្គីក្បាច់សេរីវិញ្ញាសារ Free ski Big Air កាលពីថ្ងៃទី៨ ខែកុម្ភៈ និងមេដាយប្រាក់ក្នុងវិញ្ញាសារស្គីក្បាច់សេរី Slopestyle កាលថ្ងៃទី១៥ខែកុម្ភៈ។ Eileen Gu បានបញ្ចប់ការប្រកួតរបស់នាងដោយពិន្ទុ ៩៥.២៥ នាំមុខកីឡាការិនីកាណាដា Cassie Sharpe មេដាយប្រាក់ធ្វើបានពិន្ទុ ៩០.៧៥ និងកីឡាការិនីកាណាដា Rachael Karker មេដាយសំរឹទ្ធ ៨៧.៧៥។ តារាជិះស្គីកូនកាត់រូបនេះក៏បានក្លាយជាកីឡាការិនីដំបូងដែលបានឈ្នះមេដាយ៣ក្នុងការប្រកួតវិញ្ញាសាជិះស្គីក្បាច់សេរីបីផ្សេងគ្នានៅព្រឹត្តិការណ៍អូឡាំពិកប៉េកាំង២០២២។ «នេះត្រឹមតែរយៈពេល២សប្តាហ៍នៃកម្មវិធីប្រកួត។ វាមានភាពលំបាកទាំងកម្រិតខ្ពស់និងទាបនៃការប្រកួតដែលខ្ញុំមិនធ្លាប់បានជួបប្រទះ ហើយវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំជារៀងរហូត។» Eileen Gu ប្រាប់អ្នកយកព័ត៌មានបែបនេះ។ ជាមួយជ័យជម្នះបែបនេះ កីឡាការិនីវ័យក្មេង Eileen Gu ក៏បានបញ្ជាក់បន្ថែមថា នាងពិតជាមានកិត្តិយសដែលបានតំណាងឱ្យប្រទេសចិនក្នុងការប្រកួតអូឡាំពិកនេះ ហើយនាងក៏មានបំណងផ្សព្វផ្សាយការលើកទឹកចិត្តដល់ក្មេងស្រីៗតាមរយៈចំណងចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងចំពោះកីឡាផងដែរ៕ | តារាជិះស្គីកូនកាត់ចិនអាម៉េរិក Eileen Gu បានឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក១ទៀតក្នុងវិញ្ញាសារជិះស្គីក្បាច់សេរី Free ski halfpipe ថ្ងៃទី១៨ខែកុម្ភៈ។ នេះក៏ជាមេដាយទី៣ដែលកីឡាការិនី Eileen បានឈ្នះ។ |
ភ្នំពេញ៖ កន្លែងស្នាក់នៅក្នុងខេត្តកែប កំពត និងខេត្តព្រះសីហនុ ត្រូវបានភ្ញៀវទេសចរកក់បណ្តើរៗហើយ ដើម្បីទៅកម្សាន្ត សម្រាប់ដំណើរកម្សាន្ត ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ។ ខេត្តទាំង៣ រំពឹងថាភ្ញៀវទេសចរ នឹងមានការកើនឡើងខ្លាំងនៅថ្ងៃឆ្លងឆ្នាំ២០២២ ចូលឆ្នាំ២០២៣នេះ។ តំបន់សមុទ្រ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ មិនថាថ្ងៃបុណ្យ ឬថ្ងៃចុងសប្ដាហ៍។ ចំពោះតំបន់ទេសចរណ៍ក្នុងខេត្តកែប មានភាពទាក់ទាញខ្លាំង សម្រាប់ភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។ ភ្ញៀវខ្លះបានរៀបចំគម្រោង ទៅកម្សាន្តនៅខេត្តកែប ដែលធ្វើឱ្យកន្លែងស្នាក់នៅ ត្រូវបានភ្ញៀវកក់ជាហូរហែ។ បើតាមលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ផ្ទះស្នាក់ក្នុងខេត្តកែប មានប្រមាណ ៤ពាន់បន្ទប់ ត្រូវបានត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរ។ លោក បានបន្តថា ភ្ញៀវទេសចរកើនឡើងបណ្តើរៗហើយ បើទោះសល់២ថ្ងៃទៀតដល់ថ្ងៃឆ្លងឆ្នាំក៏ដោយ នៅតែទទួលបានទេសចរកក់ កន្លែងស្នាក់ និងអាហារដ្ឋាន។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បញ្ជាក់ថា៖ «ភ្ញៀវទេសចរ ដែលមានគម្រោងកម្សាន្តនៅក្នុងថ្ងៃឆ្លងឆ្នាំសកល គឺមានភ្ញៀវប្រមាណ ៨០ភាគរយហើយ ដែលបានកក់ផ្ទះស្នាក់។ ដោយឡែក ២០ភាគរយទៀតម្ចាស់អាជីវកម្មមិនទាន់ឱ្យភ្ញៀវកក់ »។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រំពឹងថាភ្ញៀវទេសចរនឹងកើនឡើងខ្ពស់ជាងឆ្នាំមុនវិបតិ្តកូវីដ-១៩ ព្រោះឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកែប រៀបចំកម្មវិធីជាច្រើនដើម្បីត្រៀមទទួលទេសចរ ហើយលោកក៏កំពុងពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ឱ្យបានល្អផងដែរ។ មិនខុសពីខេត្តកែប ខេត្តព្រះសីហនុ ក៏មានសន្ទុះភ្ញៀវទេសចរខ្លាំងណាដែរ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មកទល់ពេលនេះ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ ក៏ត្រូវបានភ្ញៀវទេសចរកក់ទៅសម្រាកបណ្តើរៗហើយ។ ជាមួយគ្នានេះ ខេត្តព្រះសីហនុក៏ជាតំបន់ទេសចរណ៍ដែលទាក់ទាញខ្លាំងផងដែរ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាននិយាយខេត្តព្រះសីហនុ នឹងមានទេសចរមកកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២២-២០២៣។ «មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាននៅកោះរ៉ុង ត្រូវបានពលរដ្ឋកក់ជាបណ្ដើរៗ ប៉ុន្តែមិនទាន់ដឹងពីទិន្នន័យភ្ញៀវកក់នៅឡើយ ព្រោះមិនច្បាស់។ យើងរំពឹងថា ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខភ្ញៀវអាចមានកំណើនច្រើន »។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយបន្តណែនាំដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យរៀបចំសណ្តាប់ធ្នាប់ អនាម័យ ដើម្បីសុវត្ថិភាពទេសចរផងដែរ។ លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មិនបានរៀបចំតុបតែងបន្ថែមអ្វីនោះទេ ដោយសារទើបតែរៀបចំនៅថ្ងៃបុណ្យសមុទ្រ ហើយអាជ្ញាធរមិនទាន់រើចេញនោះទេ ព្រោះទុកនៅថ្ងៃឆ្លងឆ្នាំ២០២២នេះ។ ទេសចរទៅកម្សាន្តខេត្តនេះ អាចទៅទស្សនាការអភិវឌ្ឍក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ រួមនឹងបណ្ដាកោះជាច្រើនផ្សេងទៀត។ ក្រឡេកមើលខេត្តកំពតវិញ ដែលជាគោលដៅទេសចរណ៍សំខាន់មួយដែរ មានការរៀបចំកម្មវិធីមួយចំនួន ដើម្បីទាក់ទាញទេសចរមកកម្សាន្តក្នុងខេត្តមួយនេះឱ្យកាន់តែច្រើន។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លើកឡើងថា ទេសចរបានកក់កន្លែងស្នាក់នៅប្រមាណ៨០ភាគរយហើយ។ ជារៀងរាល់ឆ្នាំ កន្លែងស្នាក់នៅក្នុងខេត្តនេះ មិនដែលសល់ឡើយ។ បច្ចុប្បន្ន ខេត្តកំពត មានកន្លែងស្នាក់នៅចំនួន៤៦០០បន្ទប់ ។ យ៉ាងណាមិញ លោក សយ ស៊ីណុល បានបញ្ជាក់ដែរថា ទេសចរដែលមកកម្សាន្តនៅខេត្តកំពត រាល់ថ្ងៃឆ្លងឆ្នាំ ប្រមាណ២០ភាគរយក៏មានការបោះតង់តាមឆ្នេរ និងតាមកោះដែរ។ « ខ្ញុំសង្ឃឹមថាឆ្នាំនេះ នឹងទទួលបានទេសចរច្រើនជាងឆ្នាំមុនៗ ព្រោះឆ្នាំកូវីដ-១៩ ស្ងប់ស្ងាត់ និងអាជ្ញាធរបានរៀបចំកម្មវិធីជាច្រើន ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃឆ្លងឆ្នាំសកល»។ បើតាមលោក សយ ស៊ីណុល មន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ ហើយតំបន់នីមួយៗក្នុងខត្តកំពតផងដែរ។ សូមបញ្ជាក់ដែរ ខេត្តទាំង៣ កំពុងពង្រឹងផលិតផលទេសចរណ៍ សេវាកម្ម សណ្ដាប់ធ្នាប់ និងជាពិសេសការអនុវត្តវិធានសុវត្ថិភាពសុខាភិបាល សម្រាប់ទទួលភ្ញៀវទេសចរថ្ងៃទី ៣១ធ្នូ និងថ្ងៃទី១ខែមករាខាងមុខ៕ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត | ដោយ៖ សែម ប្រាក់ដាវ |
អតីតរដ្ឋមន្រ្តីការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) ដែលបច្ចុប្បន្នជាថ្នាក់ដឹកនាំរបស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR បានរិះគន់លើគោលជំហររបស់សម្ដេច ហ៊ុន សែន ដែលបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរបបយោធាមីយ៉ាន់ម៉ា លោក វុនណា មួងវីន (Wunna Maung Lwin) និងគ្រោងជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នាពេលខាងមុខនេះ។ លោក ភិរម្យ ចាត់ទុកថា ការជួបគ្នារវាងសម្ដេច ហ៊ុន សែន និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលមិនគោរពតាមលក្ខខណ្ឌទាំង ៥ ចំណុច របស់សមាជិកអាស៊ាននេះ គឺជាការធ្វើឱ្យកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក្លាយជាអាសារបង់។ សម្ដេច ហ៊ុន សែន មិនយល់ឃើញដូចការបកស្រាយរបស់លោក កាស៊ីត ភិរម្យ ឡើយ។ សម្រាប់សម្ដេច ហ៊ុន សែន ការជួបពិភាក្សាជាមួយមេដឹកនាំរបបមីយ៉ាន់ម៉ា វាជាផ្នែកមួយសំខាន់ ក្នុងការទាញសមាជិកអាស៊ាន មកជួបជុំគ្នាទាំង១០ប្រទេសឡើងវិញ ដោយមិនអាចឱ្យអាស៊ានបាត់បង់សមាជិកណាម្នាក់ឡើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកសម្ដីរបស់លោក កាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃរូបនេះ ជាការយល់ខុស និងបកស្រាយផ្ទុយពីគោលគោលការណ៍របស់កម្ពុជា។ បើតាមសម្ដេច ហ៊ុន សែន លោក កាស៊ីត ភារម្យ មិនដែលមើលឃើញពីភាពវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ត្រង់ចំណុចនេះ សម្ដេច ក៏បានរំឮកអតីតកាលឆ្នាំ២០០៩ ដែលកម្ពុជាមានវិវាទជាមួយថៃ រឿងដំណោះស្រាយប្រាសាទព្រះវិហារនោះ លោក កាស៊ីត ភារម្យ គឺតែងតែរិះគន់ និងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ជាពិសេសរូបសម្ដេចផ្ទាល់តែម្ដង។ ការវាយប្រហារដោយពាក្យសម្ដីនេះ បានធ្វើឱ្យសម្ដេច តបតទៅវិញ តាមរយៈការបដិសេធចូលរួមកិច្ចប្រជុំអាស៊ាន ២០០៩ ដែលថៃធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែលោក កាស៊ីត ភិរម្យ ដែលរដ្ឋមន្រ្តីការបរទេសថៃគ្រានោះ បានសរសេរលិខិតសុំទោសសម្ដេច ហ៊ុន សែន ចំពោះពាក្យសម្ដីរិះគន់ និងវាយប្រហារកម្ពុជានេះ ទើបសម្ដេច ផ្ដល់ការអធ្យាស្រ័យហើយ ទៅចូលរួមប្រជុំនោះ។ សម្រាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក កាស៊ីត ភារម្យ គឺជាមនុស្សដែលតែងតែប្រឆាំងនឹងកម្ពុជា ក៏ដូចជាគោលការណ៍ប្រទេសថៃខ្លួនឯងដែរ។ រៀបរាប់មួយអន្លើនេះហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលជំហររបស់ខ្លួន ក្នុងការជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ានាពេលខាងមុខ។ បើតាមគម្រោងសម្ដេច នឹងទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ មករា ២០២២ ដើម្បីជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធា ក្រោមកិច្ចពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងរឿងរ៉ាវជុំវិញបញ្ហាអាស៊ានផង។ អត្ថបទទាក់ទង សម្ដេច ហ៊ុន សែន នឹងទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ សម្ដេច ហ៊ុន សែន ៖ «ពេលនេះ ជាពេលពង្រឹងអាស៊ានឡើងវិញ» កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជា មិនអាចដុតផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តអ្នកដទៃឡើយ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន។ ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងផ្លូវក្នុងខេត្តព្រៃវែង នាថ្ងៃទី៦ ធ្នូ ២០២១ សម្ដេច ហ៊ុន សែន បានបន្ថែមថា៖«ពេលនេះ ជាពេលពង្រឹងអាស៊ានឡើងវិញ ពី[សមាជិក] អាស៊ាន១០ទៅអាស៊ាន៩ ឥឡូវត្រូវវិលត្រឡប់ទៅ[សមាជិកអាស៊ាន]១០វិញ»។ បើតាមសម្ដេច ហ៊ុន សែន មីយ៉ាន់ម៉ា ក៏មិនទាន់ប្រកាសដកខ្លួនចេញពីអាស៊ានទេ ហើយធម្មនុញ្ញអាស៊ាន ក៏គ្មានសិទ្ធិដេញមីយ៉ាន់ម៉ាចេញដែរ ដោយសារគោរពតាមគោលការណ៍កុងសងស៊ីស ។ ដូច្នេះមីយ៉ាន់ម៉ា នៅតែជាសមាជិកអាស៊ាន ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងត្រូវធ្វើការជាមួយគ្នា ។ នាកិច្ចប្រជុំអាស៊ានតាមអនឡាញ លើកទី៣៨ និងទី៣៩ ដែលព្រុយណេ ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៦ ខែតុលានោះ ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានការពារជំហរមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ។ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា អាស៊ានអញ្ជើញលោក Chan Aye លេខាធិការអចិន្រ្តៃយ៍ក្រសួងការបរទេសឱ្យចូលរួមក្នុងជំនួបកំពូល ជំនួសលោក មីន អ៊ុងឡាំង ប្រមុខរបបសឹក។ ដោយសារហេតុនេះ មីយ៉ាន់ម៉ា ក៏សម្រេចមិនបញ្ជូនតំណាងតែម្ដង ព្រោះអាស៊ានបដិសេធអញ្ជើញប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្រ្តីជាតំណាងមីយ៉ាន់ម៉ាឱ្យចូលប្រជុំ។ ក្រសួងការបរទេសមីយ៉ាន់ម៉ាបន្តថា ការទម្លាក់កម្រិតតំណាងរបស់មីយ៉ាន់ម៉ា និងតួនាទីក្នុងការជជែក និងការសម្រេចចិត្តពេលកិច្ចប្រជុំ គឺផ្ទុយពីគោលការណ៍ និងនីតិវិធីរបស់អាស៊ាន។ ទោះជាយ៉ាងណា ក្រសួងដដែលនេះ អះអាងថា អវត្តមានពេលនេះ មិនមែនជាការប្រឆាំងអាស៊ាន ឬការធ្វើពហិការអ្វីឡើយ តែជាការអនុវត្តសិទ្ធិក្នុងនាមជាសមាជិកស្របតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ។ទោះមានបញ្ហាក្ដី មេដឹកនាំអាស៊ាន ចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកគ្រួសារអាស៊ានដដែល៕ | ពីពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៩ ធ្នូ សម្ដេច ហ៊ុន សែន បានឆ្លើយតបថា លោក កាស៊ីត ភារម្យ អតីតប្រមុខការទូតថៃ កំពុងយល់ខុស និងបកស្រាយផ្ទុយពីគោលគោលការណ៍របស់កម្ពុជា លើគោលជំហរជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ |
យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ដែរ។ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖ 1. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងពណ៌ស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុន ដល់ទៅ 17% រីឯភ្លើងហ្វាវិញ គឺភ្លឺជាងមុនដល់ទៅ 20% 2. យ៉ាន់កង់ ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ 3. មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ ហើយកាន់តែពិសេស សម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាព ដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ 4. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកម្សាន្តនានា ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព ដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរ ឲ្យឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ រហូតដល់ទៅ 3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ។ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់ យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជន ដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញ ក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។ បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖ (អត្ថបទពាណិជ្ជកម្ម) | សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាព មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេស ក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។ |
ដោយមានការគាំទ្រដ៏លើសលប់ពីអតិថិជន ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) សម្រេចចិត្តពញ្ញាក់អារម្មណ៍សាជាថ្មី ជាមួយការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី ចាប់ពីថ្ងៃទីនេះតទៅ។ កម្មវិធីនេះ នឹងបញ្ចប់នៅត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ។ អ្នកឯកទេសខាងផ្នែកយានយន្ត Jaguar Land Rover Cambodia បានលើកឡើងពីបញ្ហាចោទថា រាល់រថយន្តទាំងអស់ដែលបានប្រើប្រាស់ចាប់ពី ៥ឆ្នាំឡើងទៅ អាចប្រឈមមុខនឹងបញ្ហា ម៉ាស៊ីនដំណើរការមិនប្រក្រតី ឬប៉ះពាល់គ្រឿងបណ្តុំផ្សេងៗ និងប្រអប់លេខជាដើម។ ដូចនេះ បើសិនជាម្ចាស់រថយន្តមិនបានយកចិត្តទុកដាក់ នោះបញ្ហាអាចនឹងកើតឡើងកាន់តែធ្ងន់ធ្ងរជាងនេះ ហើយអាចនឹងឈានទៅដល់ការឈប់ដំណើរការម៉ាស៊ីនភ្លាមៗ ដែលធ្វើអោយខាតបង់ទាំងថវិកា និងពេលវេលារបស់លោកអ្នក។ ហេតុដូចនេះទើប Jaguar Land Rover Cambodia គិតគូរទុកជាមុន សម្រាប់អតិថិជន ជាមួយនឹងកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី នេះ។ អ្វីដែលវិសេសវិសាលនោះគឺថា ក្រុមជាងបច្ចេកទេសជំនាញរបស់ Jaguar Land Rover Cambodia សុទ្ធតែកំពូលកំពូលហើយ ដោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងពិសេសផ្ទាល់ ពីរោងចក្រ និងបានបញ្ជាក់ពីកម្រិតបច្ចេកទេសជំនាញ កម្រិតខ្ពស់បំផុតកម្រិតទី៤ ដែលនៅប្រទេសនៅអាស៊ីនេះ មិនសូវជាមានទេ សូម្បីតែនៅប្រទេសថៃក៏ដោយ ក៏មិនមានដូចនៅប្រទេសយើងដែរ។ លើសពីនេះទៅទៀត Jaguar Land Rover នឹងប្រើប្រាស់នូវឧបករណ៍ វិភាគបញ្ហាយានយន្ត ទំនើបបំផុត និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងគ្រឿងបន្លាស់ទាំងអស់សុទ្ធ ១០០% ដែលត្រូវបានកំណត់ឡើងយ៉ាងច្បាស់លាស់ ពី ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្តង។ ជាមួយសេវាកម្មរួសរាយរាក់ទាក់, ទំនុកចិត្ត និងគុណភាពសម្រាប់អតិថិជន ទើបធ្វើ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ចាប់តាំងពីឆ្នាំ ១៩៩២ មក៕ (អត្ថបទពាណិជ្ជកម្ម) | ពិតជាថ្មី ប្លែក ចម្លែកអារម្មណ៍មែន ជាមួយនឹងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុន គឺកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី សម្រាប់អតិថិជនទាំងអស់របស់ Jaguar Land Rover ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ |
ចុងក្រោយនេះ ប្រធានាធិបតី Rodrigo Duterte និងក្រុមគ្រួសារ រងការចោទប្រកាន់ពីសំណាក់សមាជិកព្រឹទ្ធសភាម្នាក់ ដែលអះអាងថាក្រុមគ្រួសាររបស់លោក មានលុយច្រើនពាន់ពឺសូនៅក្នុងធនាគារ។ ប៉ុន្តែលោកក៏បានទាត់ចោលការចោទប្រកាន់នេះ និងបានប្រកាសថា បើមានភស្តុតាងបង្ហាញកំហុសរបស់លោក និងក្រុមគ្រួសារជាប់ពាក់ព័ន្ធពុករលួយមែននោះ លោកនឹងលាលែងពីតំណែងភ្លាម។ លោក Duterte មានកូនប្រុសស្រី៤នាក់ ក្នុងនោះ២នាក់ចូលប្រឡូកក្នុងនយោបាយ។ កូនស្រី Sara Duterte-Carpio កំពុងកាន់តំណែងជាអភិបាលក្រុង Davao ហើយកូនប្រុសលោក Paolo Duterte ជាអភិបាលរងទីក្រុងនេះ។ អ្វីជាការកត់សម្គាល់នោះ លោក Duterte ផ្ទាល់ក៏ធ្លាប់ជាអភិបាលក្រុងនេះអស់ពេលជាង២០ឆ្នាំ មុនពេលលោកចូលប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី រហូតឈ្នះឆ្នោតក្នុងឆ្នាំ២០១៦ ។ ក្នុងពិធីជប់លាងរបស់បក្ស PDP-Laban ដែលជាបក្សរបស់លោកនៅថ្ងៃទី១២ ខែមីនា ប្រធានាធិបតី Duterte ប្រកាសថា៖ «ប្រសិនបើកូនខ្ញុំណាម្នាក់ ជាប់ទាក់ទងករណីពុករលួយដូចជាការលួចលុយរដ្ឋជាដើម ខ្ញុំនឹងលាលែងពីតំណែង។ វាមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ»។ បើតាមសារព័ត៌មាន Rappler លោកក៏នឹងចុះចេញពីតំណែង បើសមាជិកព្រឹទ្ធសភា Antonio Trillanes IV បង្ហាញភស្តុតាងបញ្ជាក់ថា លោក និងគ្រួសារ មានលុយច្រើនសន្ធឹកសន្ធាប់។ អំឡុងខែកុម្ភៈ លោក Trillanes ដែលជាអ្នករិះគន់លោក Duterte យ៉ាងចាស់ដៃ អះអាងថា លោកប្រធានាធិបតី និងក្រុមគ្រួសារមានលុយ២.៤ពាន់លានពឺសូ ក្នុងគណនីធនាគារ។ ក្រោយការចោទប្រកាន់នេះ លោក Duterte ក៏បានមកស្រាយរួចម្ដងទៅហើយ តែពេលនេះលោកក៏បានបញ្ជាក់ម្ដងទៀតថា បើលោកមានលុយច្រើនមែននោះ លោកត្រឡប់ទៅផ្ទះក្នុងទីក្រុង Davao វិញ ហើយដើរលេងរាល់ថ្ងៃប្រសើរជាង។ តាមពិតទៅ នរណាក៏ដឹងដែរថា លោក Duterte ជាប្រធានាធិបតីមានគោលនយោបាយប្រឆាំងអំពើពុករលួយ។ តាំងពីឡើងធ្វើប្រធានាធិបតីមកនោះ លោកបានបណ្ដេញមន្ត្រីជាច្រើននាក់ពីតំណែងដោយសាររឿងពុករលួយនេះ ហើយថ្មីៗនេះទៀត លោកក៏ទើបបណ្ដេញមន្ត្រីថ្នាក់ជាន់ខ្ពស់ម្នាក់ក៏ព្រោះតែករណីពុករលួយនេះដែរ។ កាលពីដើមខែនេះ លោកក៏ព្រមានទុកមុនដែរថា មន្ត្រីរដ្ឋដែលទើបតែងតាំងថ្មីៗ អាចប្រឈមមុខការបណ្ដេញចេញពីតួនាទីទៀតផង៕ | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសនៅថ្ងៃទី១២ ខែមីនា ថា លោកនឹងចុះចេញពីតំណែងប្រធានាធិបតីភ្លាមៗ បើកូនៗរបស់លោកមានជាប់ពាក់ព័ន្ធករណីពុករលួយ។ លោក Duterte ដែលមានគោលនយោបាយប្រឆាំងអំពើពុករលួយ និយាយថា ការលាលែងតំណែងនេះ មិនមែនជាបញ្ហាឡើយ បើពិតជាករណីពុករលួយកើតឡើងមែននោះ។ ម្យ៉ាងទៀតនោះ លោកក៏បានបណ្ដេញមន្ត្រីជាច្រើននាក់ដោយសាររឿងពុករលួយផងដែរ។ |
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានអះអាងថា កីឡាអេឡិចត្រូនិកវៀតណាម បានជួយឧបត្ថម្ភទាំងស្រុងដល់ការរៀបចំការប្រកួត ដោយមានការតុបតែង ឧបត្ថម្ភទាំង Software, Hardware ធនធានមនុស្ស ទាំងអាជ្ញាកណ្តាល-ចៅក្រមទាំងអស់ជូនកម្ពុជា។ នេះគឺជាលទ្ធផលមួយ ក្នុងការស្វែងរកដៃគូ ធ្វើយ៉ាងណាឲ្យមានការគោរពទៅតាមគោលការណ៍ Saving Games ដែលគោលការណ៍នេះ គឺកម្ពុជារៀបចំឲ្យមានដៃគូសហការឲ្យបានច្រើន។ ការជួយជ្រោមជ្រែងពីភាគីវៀតណាម កើតឡើងបន្ទាប់ពី លោក វ៉ាត់ ចំរើន រួមជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេច ទៀ បាញ់ ប្រធាន CAMSOC និងលោក ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC។ សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូល៩ប្រភេទវិញ្ញាសាទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ រួមមាន AK2(PC) ផ្នែកបុរសលេងលើកុំទ្យូទ័រ វិញ្ញាសាក្រុម AK2(PC)លេងនៅលើប្រភេទកុំទ្យូទ័រ វិញ្ញាសាឯកត្តជន(Solo), PUBG Mobile ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងវិញ្ញាសាឯកត្តជន(Solo), Mobile Legends:Bang Bang ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងផ្នែកនារី វិញ្ញាសាក្រុម។ League of Legends Will Rift ផ្នែកបុរសលេងលើទូរសព្ទដៃ វិញ្ញាសាក្រុម និងផ្នែកនារី វិញ្ញាសាក្រុម, Cross Fire(PC) ផ្នែកបុរសលេងលើកុំទ្យូទ័រ វិញ្ញាសាក្រុម៕ | សហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម នឹងជួយសម្រួលដល់សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា ក្នុងដំណើរការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ |
ពីរ ឬបីឆ្នាំចុងក្រោយ សកម្មភាពចិនកាន់តែអាក្រក់។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក្នុងកម្មវិធីវិទ្យុ The Hugh Hewitt Show នៅថ្ងៃទី២៦ ខែតុលា។ លោក ប៉ុមប៉េអូ បានរៀបរាប់យ៉ាងច្រើនពីទង្វើរបស់ចិនរាប់ពីគោលនយោបាយពាណិជ្ជកម្ម សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង ការបង្ក្រាបក្រុមជនជាតិភាគតិចនៅតំបន់ខាងលិចរហូតដល់គំនិតផ្ដួចផ្ដើមផ្លូវសូត្រសតវត្សរ៍ទី២១ទៀតផង។ លោក ប៉ុមប៉េអូ បញ្ជាក់ថា សកម្មភាពទាំងអម្បាលម៉ានរបស់ចិនសុទ្ធតែទទួលបានការឆ្លើយតបដ៏ខ្លាំងមាំមួនពីសំណាក់អាមេរិក ហើយអាមេរិកនឹងបន្តការឆ្លើយតបនេះទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post ។ លោកបានលើកឡើងពីជំហររបស់ប្រធានាធិបតីចិន ស៊ី ជិនភីង នាពេលកន្លងមក ដែលបានបង្ហាញពីការផ្លាស់ប្ដូរឥរិយាបថរបស់ចិន ហើយអាមេរិកក៏ដឹងពីការប្រែប្រួលនេះ និងត្រៀមខ្លួនតបតដែរ។ ដោយចាត់ទុកថា យុទ្ធសាស្ត្ររបស់ចិនផ្ដល់គ្រោះថ្នាក់ដល់ប្រយោជន៍អាមេរិក ប្រមុខការទូតអាមេរិករូបនេះសង្កត់ធ្ងន់ថា អាមេរិកមានបំណងប្រឆាំងចិនគ្រប់ជំហានទាំងអស់។ ក្នុងកិច្ចសម្ភាសដដែលនោះ លោក ប៉ុមប៉េអូ មិនភ្លេចឡើយការរិះគន់លើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ដែលជាគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់លោក ស៊ី ។ ខណៈគម្រោងនេះបានហៀរចូលដល់តំបន់អាមេរិកឡាទីនដែលក្បែរអាមេរិក លោក ប៉ុមប៉េអូ ហាក់មិនរីករាយឡើយ ដែលចិនចូលកៀកអាមេរិកនោះ។ លោក ប៉ុមប៉េអូ បានហៅគំនិតផ្ដួចផ្ដើមមានលុយរាប់ពាន់ដុល្លារនេះ ជាសំណូកសម្រាប់មេដឹកនាំប្រទេសដទៃ ជាថ្នូរនឹងការទទួលបានគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ហើយដែលគម្រោងនេះនឹងប៉ះពាល់ប្រជាជនប្រទេសទាំងនោះ។ លោកគិតថា គំនិតរបស់ចិនបែបនេះ ជារឿងអាក្រក់សម្រាប់ពលរដ្ឋ ហើយក៏រឹតតែជាគ្រោះថ្នាក់សម្រាប់អាមេរិកទៅទៀត។ ដូចដឹងស្រាប់ ចិនបានក្លាយជាគោលដៅវាយប្រហាររបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិកសភាអាមេរិកទាំងពីរបក្សផង។ បួនខែចុងក្រោយនេះ លោក ត្រាំ បានបើកសង្គ្រាមពាណិជ្ជកម្មជាមួយចិន ខណៈសភាអាមេរិកធ្វើច្បាប់រឹតបន្តឹងការត្រួតពិនិត្យការវិនិយោគរបស់ចិនផងដែរ ឯក្រសួងការបរទេសអាមេរិករបស់លោក ប៉ុមប៉េអូ ក៏រឹតបន្តឹងទិដ្ឋាការសម្រាប់និស្សិតអាមេរិកលើមុខជំនាញសំខាន់ៗដែរ៕ | ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២៦ ខែតុលា បានគំរាមចាត់វិធានការប្រឆាំងយុទ្ធសាស្ត្រទាំងឡាយរបស់ចិន ដែលលោកអះអាងថា បានប៉ះពាល់ប្រយោជន៍អាមេរិក។ ក្នុងកិច្ចសម្ភាសតាមវិទ្យុដ៏កម្រមួយ លោក ប៉ុមប៉េអូ ក៏បង្ហាញពីជំហររឹងត្អឹងរបស់ក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងគោលនយោបាយរបស់ក្រុងប៉េកាំង មិនថាវិស័យពាណិជ្ជកម្ម សំណុំរឿងសមុទ្រចិនខាងត្បូង និងការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចជាដើម។ |
«ខ្ញុំបានសម្រេចចិត្តធ្វើប្រតិបត្តិការយោធា។» ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសបែបនេះក្នុងសុន្ទរកថាតាមទូរទស្សន៍នៅព្រឹកព្រហាមថ្ងៃទី២៤ ខែកុម្ភៈ។ លោក ក៏ព្រមានសងសឹកចំពោះអ្នកដែលជ្រៀតជ្រែកប្រតិបត្តិការនេះផងដែរ។ ក្នុងសុន្ទរកថាដដែល លោក ពូទីន ក៏ប្រាប់ឱ្យយោធានៅអ៊ុយក្រែនទម្លាក់អាវុធរបស់ពួកគេ។ ការប្រកាសធ្វើប្រតិបត្តិការយោធានេះ ធ្វើឡើងតាមសំណើរបស់មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត្ស និងលូហាន ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យ ឱ្យផ្ដល់ជំនួយយោធាប្រឆាំងទីក្រុងកៀវ។ ភ្លាមៗក្រោយការប្រកាសរបស់លោក ពូទីន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏ចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ ដោយចោទរុស្ស៊ីថា ធ្វើសកម្មភាពឈ្លានពានដោយគ្មានហេតុផលអ្វីសោះ។ លោក បៃឌិន ក៏ចោទសមភាគីរុស្ស៊ីទៀតថា បានជ្រើសរើសសង្រ្គាមដែលនឹងបង្កឱ្យមានការខូចខាត និងការបាត់បង់ជីវិត។ «អាម៉េរិក និងសម្ព័ន្ធមិត្ត និងដៃគូ នឹងឆ្លើយតបតាមមធ្យោបាយរួម និងដាច់ខាត។ ពិភពលោកនឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារអ៊ុយក្រែន។» លោក បៃឌិន បន្ថែមបែបនេះ មុនបន្តថា លោកនឹងតាមដានស្ថានការណ៍ពីសេតវិមាន ហើយជួយជាមួយប្រទេសដៃគូដើម្បីជជែកពីចំណាត់ការបន្ត។ មិនយូរប៉ុន្មានក្រោយការប្រកាសរបស់មេដឹកនាំរុស្ស៊ី សំឡេងផ្ទុះ បានបន្លឺនៅតាមទីក្រុងនានារបស់អ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Dmytro Kuleba ចោទរុស្ស៊ីថា កំពុងឈ្លានពានអ៊ុយក្រែនពេញទំហឹង ហើយថា អ៊ុយក្រែននឹងការពារខ្លួនឯង។ លោក ក៏ទទូចឱ្យពិភពលោកបញ្ឈប់សកម្មភាពលោក ពូទីន។ រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃទី២៣ ខែកុម្ភៈ ក៏បានកោះហៅក្រុមយោធាបម្រុងបន្ថែមទៀត។ លើសពីនេះ ប្រមុខ សន្តិសុខជាតិអ៊ុយក្រែនលោក Oleksiy Danilov ចំពោះមុខសមាជិកសភា បានលើកឡើងថា ក្រុមប្រឹក្សា សន្តិសុខជាតិអ៊ុយក្រែនបានអនុម័តដាក់ប្រទេសក្រោមភាពអាសន្នដែលនឹងផ្តល់ឱ្យអាជ្ញាធរតំបន់មានអំណាចបន្ថែមទៀតដើម្បីពង្រឹងសន្តិសុខ តាមកន្លែងសាធារណៈ និងទីតាំងសំខាន់ៗមួយចំនួន៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយប្រាប់ឱ្យយោធាអ៊ុយក្រែនដាក់អាវុធចុះ។ ការប្រកាសនេះ ដើរផ្ទុយពីការអំពាវនាវរបស់អន្តរជាតិដែលស្នើម្ដងហើយម្ដងទៀតឱ្យរុស្ស៊ីផ្អាកសកម្មភាពយោធារបស់ខ្លួន។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងថា រុស្ស៊ីនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ |
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការធ្វើម្ហូប និងការក្រឡុកស្រាជាដើមនេះ មាន៣វគ្គ គឺវគ្គខ្លី វគ្គមធ្យម និងវគ្គមធ្យមឯកទេស។ លោក សុខ ទូច ថា ជំនាញវិជ្ជាជីវៈនេះ បង្កើតឡើងជាជំហានដំបូង ផ្ដោតលើអ្នកចេញទៅធ្វើការក្រៅប្រទេស ដើម្បីឱ្យពួកគេទទួលបានប្រាក់ខែច្រើនជាងមុន។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា ក្រោយពីលោកបានសិក្សាលើវិស័យទេសចរណ៍ ឃើញថាប្រជាជនកម្ពុជា ដែលចេញទៅធ្វើការក្រៅប្រទេស មានតែកម្លាំងពលកម្ម ប៉ុន្តែមិនមានជំនាញវិជ្ជាជីវៈ ដែលជាហេតុធ្វើឱ្យពួកគេទទួលបានប្រាក់ខែតិច។ «រាជបណ្ឌិត្យសភាកម្ពុជា ចង់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យគាត់ចេះក្រឡុកស្រា ចេះធ្វើម្ហូប និងជាម្ហូបស្ដង់ដាតាមប្រទេសនីមួយៗ។ បើគាត់ទៅកូរ៉េ ត្រូវចេះធ្វើម្ហូបកូរ៉េ ទៅជប៉ុនត្រូវចេះម្ហូបជប៉ុន បើគាត់ទៅប្រទេសណា ក៏គាត់ត្រូវមានជំនាញ។ ឧទាហរណ៍ថា បើគាត់ធ្វើការនៅប្រទេសគេ បានតែ៥០០ ទៅ៦០០ដុល្លារ គាត់មានជំនាញគាត់អាចបានដល់ទៅ១ពាន់ដុល្លារ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។ បើទោះបីជាជំហានដំបូង ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ផ្ដោតសំខាន់សម្រាប់អ្នកទៅធ្វើការក្រៅប្រទេសក្ដី ប៉ុន្តែចំពោះអ្នកធ្វើការក្នុងប្រទេសក៏អាចរៀនបានដែរ។ លោក សុខ ទូច សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលនេះ ត្រូវបង់ថ្លៃ ប៉ុន្តែប្រសិនបើអ្នករៀនខ្វះខាតប្រាក់ ពួកគេអាចទៅរៀនសិន ហើយក្រោយពីពួកគេទទួលបានប្រាក់ខែ គេអាចកាត់ប្រាក់ខែសងទៅរាជបណ្ឌិត្យសភាកម្ពុជាវិញ តាមដំណាក់កាល។ យ៉ាងណាក៏ដោយ សម្រាប់អ្នករៀនពូកែ រាជបណ្ឌិត្យសភាកម្ពុជា ក៏អាចផ្ដល់អាហារូបករណ៍ជូនផងដែរ។ លោក សុខ ទូច ពន្យល់បន្ថែម៖«រៀនបានទាំងអស់គ្នា គ្រាន់តែពេលនេះយើងចង់សម្រួចសម្រាប់អ្នកទៅធ្វើការក្រៅប្រទេសសិន។ វគ្គខ្លីសម្រាប់មេផ្ទះ គាត់អាចរៀនដើម្បីចម្អិនទទួលទានខ្លួនឯង ឬសម្រាប់គ្រួសារគាត់ គាត់អាចរៀនតែ២ ទៅ៣មុខ តាមចិត្តគាត់ចង់។ វគ្គមធ្យម មានរយៈពេល៦ខែ និងវគ្គមធ្យមឯកទេស គឺថ្នាក់បរិញ្ញាបត្ររង មានរយៈពេល២ឆ្នាំ។ យើងមិនអាចបង្រៀន ដោយមិនគិតថ្លៃទេ ព្រោះនាំឱ្យពួកគេមិនខំរៀន ម្យ៉ាងការងារនេះ យើងត្រូវចំណាយប្រាក់ទាំងអស់»៕ | ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាធ្វើម្ហូបបរទេស និងក្រឡុងស្រាជាដើម សម្រាប់អ្នកមានបំណងទៅធ្វើការនៅក្រៅប្រទេស។ គម្រោងនេះ នឹងបើកបង្រៀន ក្រោយពេលជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់។ |
យោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិជាតិចិននៅថ្ងៃទី១៧ ខែមករា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ បានកើនឡើង ៥,២ភាគរយដែលមានតម្លៃ ១២៦,០៦ទ្រីលានយ័ន (១៧,៥២ទ្រីលានដុល្លារ)។ ល្បឿននេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចក្នុងការស្ទង់មតិរបស់ Reuters ដែលមានអត្រា ៥,៣ភាគរយ។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos (ស្វីស) នាថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រីចិន លី ឈាំង ក៏បានលើកឡើងដែរថា ចិនអាចនឹងមានកំណើន ៥,២ភាគរយកាលពីឆ្នាំមុន។ សន្ទុះនេះស្របគ្នានឹងការព្យាកររបស់ធនាគារធំៗជាច្រើនក្នុងពិភពលោករួមទាំងក្រុមហ៊ុន Goldman Sachs និង Morgan Stanley។ នៅឆ្នាំ២០២២ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងត្រឹមតែ៣ភាគរយ ដោយសារតែការអនុវត្តនូវគោលនយោបាយគ្រប់គ្រងកូវីដ-១៩។ អត្រានេះមិនបានឈានដល់គោលដៅក្នុងឆ្នាំនោះដែលកំណត់៥,៥ភាគរយ។ សម្រាប់ឆ្នាំ២០២៣ ការដកចេញនូវគោលនយោបាយសូន្យកូវីដ-១៩ របស់ទីក្រុងប៉េកាំងកាលពីខែធ្នូ ឆ្នាំ២០២២ បានជួយសេដ្ឋកិច្ចចិនបានមួយកម្រិត។ យ៉ាងណា មកទល់នឹងពេលនេះ ចិននៅតែស្ថិតក្រោមសម្ពាធពីវិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលយូរ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្មចុះខ្សោយ ការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ របាណ៍ការណ៍ខាងលើ ក៏បានគូសបញ្ជាក់ពីតម្លៃផ្ទះថ្មីនៅទីក្រុងចំនួន៧០ ក្នុងប្រទេសនេះបានធ្លាក់ចុះ០,៤៥ភាគរយកាលពីខែធ្នូបើប្រៀបធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២៣។ តួលេខនេះបានថយចុះខ្លាំងបំផុតចាប់តាំងពីដើមឆ្នាំ២០១៥។ ទន្ទឹមនេះ ការវិនិយោគលើទ្រព្យសកម្មក្នុងឆ្នាំ២០២៣ កើនឡើង ៣ភាគរយដែលខ្ពស់ជាងការព្យាករ។ យ៉ាងណា ការវិនិយោគលើអចលនទ្រព្យបានថយចុះ ៩,៦ភាគរយ។ ការលក់អចលនទ្រព្យបើផ្អែកលើទំហំផ្ទៃដីបានធ្លាក់ចុះ ៨,៥ភាគរយនៅឆ្នាំ២០២៣។ ផ្ទុយទៅវិញ ការលក់រាយបានកើនឡើងជិត ២៨ភាគរយ៕ | ទោះបីជាមានបញ្ហាក្នុងវិស័យអចលនទ្រព្យ ការនាំចេញធ្លាក់ចុះ កំណើនបំណុលរដ្ឋាភិបាល ក៏ផលិតក្នុងស្រុកសរុបរបស់ចិននៅតែខ្ពស់ជាង ៥ភាគរយកាលពីឆ្នាំមុន។ |
ជាទស្សនកិច្ចលើកដំបូងមកតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឡើងកាន់តំណែងមក លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក អាចចាកចេញពីអាមេរិកនៅថ្ងៃទី២៣ ខែកក្កដា និងឆ្ពោះមកអាស៊ីអាគ្នេយ៍តែម្ដង។ សិង្ហបុរី ជាប្រទេសដែលលោករដ្ឋមន្រ្តី នឹងត្រូវមកទស្សនកិច្ចមុនគេ ហើយលោកក៏ត្រូវចូលរួមក្នុងកម្មវិធីមួយ ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្រ្តផងដែរ។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៩ ខែកក្កដា អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក អូស្ទីន បញ្ជាក់ពីការប្តេជ្ញារបស់អាមេរិក មកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផលប្រយោជន៍អាមេរិក ក្នុងការប្រកាន់ខ្ជាប់សណ្តាប់ធ្នាប់អាមេរិកនៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់សារៈសំខាន់របស់អាស៊ាន។ «ទស្សនកិច្ចរបស់លោក អូស្ទីន នឹងបង្ហាញពីភាពចាំបាច់របស់រដ្ឋបាលលោកចូ បៃឌិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ លោក Kirby បានសង្កត់ធ្ងន់បែបនេះ។ ក្នុងទស្សនកិច្ចនៅហ្វីលីពីន លោក អូស្ទីន អាចជជែកជាមួយរដ្ឋាភិបាលប្រទេសមួយនេះពីការបន្តកិច្ចព្រមព្រៀងយោធាអាមេរិកនៅហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ានីល បានបញ្ចៀសការសម្រេចចិត្តលើការរក្សា ឬលុបចោលវត្តមានទ័ពអាមេរិកនៅហ្វីលីពីន។ មន្រ្តីជាន់ខ្ពស់អាមេរិក ក៏អាចជជែកពីការលក់ទិញអាវុធផងដែរ។ ចំណែកនៅវៀតណាមវិញ លោក អូស្ទីន អាចជជែកពីការបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគី ស្របពេលក្រុងហាណូយ កំពុងប្រឈមមុខជាមួយក្រុងប៉េកាំង។ ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកពេលនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងមិនត្រូវគ្នាលើបញ្ហាជាច្រើន ដោយក្នុងនោះរួមមានបញ្ហាសមុទ្រចិនខាងត្បូង សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង លទ្ធិប្រជាធិបតេយ្យនៅហុងកុង និងការកើនឡើងឥទ្ធិពលចិនជាដើម។ ចាប់តាំងពីកាន់តំណែងមក លោករដ្ឋមន្រ្តីបានទស្សនកិច្ចនៅអឺរ៉ុបពីរលើកហើយ និងបានទៅកូរ៉េខាងត្បូង ជប៉ុន រួមទាំងឥណ្ឌាផងដែរ។ ទស្សនកិច្ចទៀតនោះ ធ្វើឡើងក្នុងគោលបំណងស្តារទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តឡើងវិញ៕ | ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី វៀតណាម និងហ្វីលីពីនក្នុងសប្តាហ៍នេះដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា។ លោក អូស្ទីន នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋបាលលោក ចូ បៃឌិន ជាន់ទឹកដីអាស៊ីអាគ្នេយ៍។ |
លោក Edouard Mathieu ប្រធានវេបសាយ ourworldindata បានបង្ហោះលើបណ្តាញសង្គមធ្វីតធឺ អំពីប្រទេសនិងដែនដីចំនួន១០ ដែលមានភាគរយនៃជនជនច្រើនជាងគេលើពិភពលោក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងអំឡុងសប្តាហ៍មុន។ ប្រទេសនិងដែនដីទាំង១០នោះ រួមមាន កម្ពុជា១០,៣ភាគរយ, គុយបា១០ភាគរយ, ម៉ាឡេស៊ី១០ភាគរយ, ប៉ាណាម៉ា៩,៦ភាគរយ, អេក្វាទ័រ៨,៣ភាគរយ, សិង្ហបុរី៨ភាគរយ, ចិន៧,៩ភាគរយ, ស្រីលង្កា៧,៨ភាគរយ, អារ៉ាប៊ីសាអូឌីត៧,៦ភាគរយ, ហុងកុង៦,២ភាគរយ។ គិតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងចំណោមប្រជាជនជិត៨ពាន់លាននាក់លើពិភពលោក មានប្រជាជនជាង៣០ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងជាង១៥ភាគរយ បានចាក់រួចរាល់ (ទាំង២ដូស)។ នេះបើតាមតួលេខលើវេបសាយ ourworldindata ដដែល។ ដោយឡែកនៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ប្រជាជនជាង៨លាននាក់ហើយ ឬស្មើជាង៨០ភាគរយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជន១០លាននាក់។ ប្រជាជន១០លាននាក់នេះ គឺគិតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលរដ្ឋាភិបាល កំណត់គោលដៅថា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារ និងមនុស្សវ័យជំទង់អាយុចាប់១២ឆ្នាំដល់១៧ឆ្នាំបន្ថែមទៀត ដែលមានចំនួនប្រមាណ២លាននាន់។ រយៈពេល១០ថ្ងៃ ដោយគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កុមារ និងមនុស្សវ័យជំទង់ប្រមាណ៣៥ម៉ឺននាក់ ឬស្មើនឹង១៨ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ | កម្ពុជា ត្រូវបានវេបសាយអន្តរជាតិមួយឈ្មោះ ourworldindata ស្រង់តួលេខថា មានភាគរយនៃប្រជាជនច្រើនជាងគេលើពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមអំឡុងសប្តាហ៍មុន គឺពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឬនៅកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៨។ វេបសាយនេះ បានស្រង់តួលេខ និងបង្ហោះតួលេខអំពីចំនួនប្រជាជនតាមបណ្តាប្រទេសលើពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ |
វចនានុក្រមសម្តេចសង្ឃ ជួន ណាត ក៏បានលើកឡើងនូវពាក្យ «ថៅកែ» ដែលជាកម្ចីពីចិន។ ពាក្យនេះ ប្រើសំដៅលើអ្នកដែលមានជំនួញខ្លួនឯង ហៅឲ្យខ្លីថា ម្ចាស់ហាង៕ | «គហបតី» សំដៅលើបុរសជាម្ចាស់ផ្ទះ, អ្នកមានធនធានស្ដុកស្ដម្ភ, ពាណិជដែលមានភោគសម្បត្តិច្រើន។ ភាគច្រើនហៅថា«សេដ្ឋី»។ |
សម្ដេច ហ៊ុន សែន បានបន្ថែមថា ការពង្រីកសេវាទូរសព្ទនេះ វាផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការប្រើប្រាស់អ៊ីនធឺណិត នៅពេលដែលពួកគេទៅដើរកម្សាន្តតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ដាច់ស្រយាល។ បើតាមសម្ដេច ហ៊ុន សែន ពលរដ្ឋភាគច្រើនបំពេញការងារបែបឌីជីថល ដូច្នេះបើមានសេវាទូរសព្ទ ឬអ៊ីនធឺណិត គ្រប់គ្រាន់នោះ ពួកគេអាចធ្វើការងារពីចម្ងាយបានដោយងាយស្រួល បើទោះជាកំពុងដើរលេងកម្សាន្តក្តី។ «គ្រប់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង(សេវា) ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍នានា។ ព្រោះដើម្បីទាក់ទាញអ្នកទេសចរឱ្យទៅលេងតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រផ្នែកអ៊ីនធឺណិត ព្រោះគេត្រូវទាក់ទងជាមួយការងារ។ ជួនកាលគេទៅដេកនៅ(កន្លែងកម្សាន្ត)ហ្នឹង ប៉ុន្តែគេធ្វើការ ព្រោះសម័យឥឡូវគេមិនចាំបាច់ជួបមុខគ្នាផ្ទាល់ទេ គេអាចជួបមុខគ្នាតាមវីដេអូខលក៏បាន»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ការធ្វើបែបនេះ ក៏ជាយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុងបន្ថែមទៀត។ | សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យក្រុមហ៊ុនទូរសព្ទនៅកម្ពុជា ពង្រីកសេវាខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបន្ថែមទៀត។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការ ដំណាក់កាលទី២ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នាថ្ងៃទី១៤ កក្កដា។ |
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រះតេជគុណ គង់ ប៊ុននី ដែលគង់នៅវត្តកោះមេត្តាពោធិវង្ស បានស្មូតបរាភវសូត្រ កងទី១ ដល់ពុទ្ធបរិស័ទក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។ ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ | ភ្នំពេញ៖ បរាភវសូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យនៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រី ត្រូវចៀសវាង។ នៅពេលបានយល់ថា អ្វីជាសេចក្តីវិនាស និងអ្វីជាហេតុនាំឱ្យវិនាសហើយ ជនានុជនគ្រប់រូប គួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុឬអំពើដែលនាំឱ្យវិនាសទាំងនោះ។ |
ក្នុងលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅអធិកាបតី លោកស្រី អែនជែឡា មឺហ្គែល បានបញ្ជាក់ដូច្នេះថា ៖«ខ្ញុំពិតជាមានក្ដីក្រៀមក្រំខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ដែលបាត់បង់ជីវិតជាច្រើនរយនាក់ និងបណ្ដាលឱ្យរងរបួសពាន់នាក់ ព្រមទាំងខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនទៀត។ ក្នុងនាមជារដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដោយស្មោះជាមួយ លោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ»។ សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះទឹកជំនន់នៅអាល្លឺម៉ង់ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ១៥៧នាក់ និងខូចខាត់ផ្ទះជាច្រើនខ្នង ដែលគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជិត ៦០ទសវត្ស៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខទៅរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលកំពុងជួបបញ្ហាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្ដាលឲ្យមានអ្នកស្លាប់រាប់រយនាក់ ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។ |
មានប្រវត្តិជាច្រើនពាន់ឆ្នាំមកហើយ ពិធីលោតម៉ុងសាយ តែងត្រូវបានប្រជាជនចិននិយមធ្វើឡើង ដើម្បីនាំរឿងល្អចូលមកក្នុងផ្ទះ និងបណ្តេញរឿងរ៉ាវមិនល្អចេញ។ នៅក្នុងវប្បធម៌ចិន ដែលមិនខុសពីបណ្តាប្រទេសមួយចំនួនឡើយ សត្វតោតំណាងឱ្យអំណាច ប្រាជ្ញា និងឧត្តមភាព។ ហេតុនេះ ពិធីលោតម៉ុងសាយ ជាការសម្តែងដ៏សំខាន់ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិន ពិធីបុណ្យផ្សេងទៀត ក៏ដូចជាពិធីឡើងគេហដ្ឋានថ្មី ឬហាងថ្មីជាដើម ដើម្បីទទួលលាភសំណាង។ ជាការពិត ពិធីលោតម៉ុងសាយ មិនត្រឹមមានតែនៅចិនប៉ុណ្ណោះទេ ប៉ុន្តែវាមាននៅបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ដូចជា សិង្ហបុរី, វៀតណាម, អឺរ៉ុប, កម្ពុជា, កូរ៉េខាងត្បូង, ម៉ាឡេស៊ី និងជប៉ុនជាដើម។ ជាការសម្តែងដ៏ជក់ចិត្តមួយ ការលោតម៉ុងសាយមានក្បាច់សម្តែងផ្សេងៗគ្នាទៅតាមតំបន់ ដូចជាការសម្តែងនៅតំបន់ភាគខាងត្បូងចិន, ការសម្តែងនៅភាគខាងជើងចិន និងនៅក្នុងតំបន់ក្រៅពីចិនជាដើម។ ជាក់ស្តែងការសម្តែងម៉ុងសាយនៅតំបន់ភាគខាងជើងរួមទាំងក្រុងប៉េកាំង គឺមានភាពសកម្ម និងហក់លោតខ្លាំង។ ការសម្តែងនៅក្នុងតំបន់នេះ ក៏មានបញ្ចូលក្បាច់គុនកុងហ្វូ (Kung-fu)។ បន្ថែមពីនេះ ការសម្តែងម៉ុងសាយនៅតំបន់ភាគខាងជើង តែងមានម៉ុងសាយជាច្រើនចូលរួម។ ចំណែកនៅតំបន់ភាគខាងត្បូង ដូចជាក្នុងក្រុង Guangdong និងហុងកុង ជាដើម ការសម្តែងម៉ុងសាយ គឺដូចនឹងជីវភាពរបស់សត្វតោជាក់ស្តែង និងលេងជាមួយវត្ថុអ្វីមួយជាដើម។ ការសម្តែងម៉ុងសាយ គឺអមជាមួយភ្លេង ដែលមានឧបករណ៍ដូចជាស្គរ, cymbals និងគង៕ | ពិធីលោតម៉ុងសាយ (Lion Dance) ជាទំនៀមទំលាប់ដ៏សំខាន់មួយ ដែលចិនតែងនិយមធ្វើ ដើម្បីបណ្តេញគ្រោះមិនល្អ និងនាំមកវិញនូវលាភសំណាង។ ជាញយៗ ពិធីលោតម៉ុងសាយ តែងត្រូវបានសម្តែងនៅក្នុងពិធីចូលឆ្នាំប្រពៃណីចិន-វៀតណាម ការបើកហាងថ្មី និងពិធីបុណ្យសែននំព្រះខែជាដើម។ |
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយកាកបាទក្រហមកម្ពុជា ប្រារព្ធយុទ្ធនាការដាំដើមឈើចំនួន១០០០ដើម ដើម្បីអបអរសាទរខួប រុក្ខទិវាជាតិ ៩ កក្កដា ២០២៤ ក្រោមប្រធានបទ ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព ។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០២៤។ យុទ្ធនាការដាំដើមឈើចំនួន១០០០ដើម បានធ្វើឡើងនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមសីហមុនី ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស២០០ដើម គ្រញូង១០០ដើម និងរំដួល១០០ដើម។ លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងក្នុងឱកាសនេះថា ៖ « ចាប់ពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានដាំកូនឈើឡើងវិញបានប្រមាណចំនួន២លានដើមរួចហើយ។ ក្នុងនោះក៏មានការចែកជូនកូនឈើដោយឥតគិតថ្លៃដល់ស្ថាប័នរដ្ឋ និងវស័យឯកជន ព្រមទាំងពលរដ្ឋយកទៅដាំបន្ដ ដើម្បីពង្រីកនូវគម្របព្រៃឈើទូទាំងប្រទេសកម្ពុជា»។ លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ រូបភាព អាជ្ញាធរជាតិអប្សរា៕ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្ដបន្ទាប់ ។ ក្នុងនោះឧទ្យានសហសតវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន នឹងបានក្លាយទៅជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការពារបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ គូសបញ្ជាក់ផងដែរថា រុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទ សម្ដេច នរោត្ដមសីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្ដុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើនិងបរិស្ថានរបស់ប្រទេស។ ពិធីរុក្ខទិវា នេះត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយក្នុងឆ្នាំ១៩៥២។ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា។ រូបភាព អាជ្ញាធរជាតិអប្សរា៕ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី ក្នុងពិធីទិវា ៩កក្កដា នៅខេត្តតាកែវ។ | ដោយ៖ អោត រត់ |
ដូចជាការគ្រោងទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំកាលវិភាគសម្រាប់ចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័តនៅតាមបណ្តាខេត្ត តាំងពីដើមឆ្នាំ២០១៩មក។ មកដល់ខែតុលានេះ គឺដល់វេនខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ កោះកុង និងស្វាយរៀង។ ថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងចុះទៅដល់ខេត្តស្ទឹងត្រែង ព្រៃវែង តាកែវ និងកំពង់ធំ។ សម្រាប់ខេត្តមណ្ឌលគិរី កំពង់ធំ ត្បូងឃ្មុំ និងតាកែវ នឹងត្រួតពិនិត្យបច្ចេកទេសយានជំនិះនៅថ្ងៃទី៤-៨ ខែវិច្ឆិកា។ នៅថ្ងៃទី១៨-២២ ខែវិច្ឆិកា ដល់វេនខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ ស្វាយរៀង និងកំពត។ រហូតដល់ថ្ងៃទី២៥-២៩ ខែវិច្ឆិកា បន្តដល់ឧត្តរមានជ័យ កំពត ស្វាយរៀង និងពោធិ៍សាត់ ដដែល។ សម្រាប់ខែធ្នូ ក្រសួងនឹងបន្តចុះត្រួតពិនិត្យ ចាប់ពីថ្ងៃទី២-២៧។ នៅខេត្តព្រៃវែង ប៉ៃលិន កែប និងតាកែវ ថ្ងៃទី០២-០៦។ ថ្ងៃទី០៩-១៣ ខេត្តកោះកុង កំពត បន្ទាយមានជ័យ និងត្បូងឃ្មុំ។ រួចបន្តមកខេត្តកែប បន្ទាយមានជ័យ កំពង់ធំ និងតាកែវ វិញនៅថ្ងៃទី១៦-២០។ រហូតដល់ថ្ងៃទី២៣-២៧ចុងឆ្នាំ២០១៩ ត្រឡប់មកត្រួតពិនិត្យនៅខេត្តតាកែវ បន្ទាយមានជ័យ កោះកុង និងកំពង់ធំ។ បើតាមសេចក្ដីប្រកាសក្រសួងសាធារណការ ការចុះត្រួតពិនិត្យបច្ចេកទេសយានជំនិះដែលចល័តតាមបណ្តាខេត្តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ ដែលនាំឲ្យចំណេញពេលវេលា និងថវិកា ដោយម្ចាស់យានយន្តមិនចាំបាច់ធ្វើដំណើរមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅភ្នំពេញដូចមុនទៀតឡើយ។ ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះយានយន្តដែលបានចុះបញ្ជីរួច(មានស្លាកលេខ)ត្រូវភ្ជាប់មកនូវ ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់, ប័ណ្ណសម្គាល់យានយន្ត ១ច្បាប់,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់ និងបង្កាន់ដៃបង់ប្រាក់១ច្បាប់។ បើករណីម្ចាស់យានយន្ត មិនទាន់ចុះបញ្ជីសុំសា្លកលេខ ត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬប័ណ្ណប៉ាតង់ ១ច្បាប់ បង្កាន់ដៃពន្ធនាំចូល១ច្បាប់ បង្កាន់ដៃបង់ប្រាក់១ច្បាប់ និងពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១ច្បាប់។ នេះបើសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ | ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា នេះ ក្រសួងសារធារណការ និងដឹកជញ្ជូន រៀបចំកាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តនៅខេត្តឧត្តរមានជ័យ កោះកុង ត្បូងឃ្មុំ និងស្វាយរៀង មុនបន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។ |
បើតាម Air Asia Cambodia ឈ្មោះ និងរូបរាងដ៏ស្រស់ស្អាត ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ Air Asia Cambodia បានបញ្ជាក់ថា « រីឯពណ៌ដ៏ស្រស់ឆើតឆាយ ក្រហម ខៀវ និង ស ដែលតែងលំអលើយន្តហោះ អមជាមួយរូបប្រាសាទអង្គរវត្ត យ៉ាងស្រស់ស្អាត និងអស្ចារ្យ ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា»។ បើតាមក្រុមហ៊ុន Air Asia Cambodia យន្តហោះនេះ ត្រៀមហោះហើរបង្ហាញខ្លួន និងហោះហើរសាកល្បង នៅថ្ងៃទី៣០មេសា មុននឹងចាប់ផ្តើមការហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា ឆ្នាំ២០២៤ តទៅ។ ជុំវិញនៃការត្រៀមហោះហើរនៅក្នុងរបស់ក្រុមហ៊ុន Air Asia Cambodia នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍នូវការមកដល់«នាគក្រហម» ដែលមានរចនាររូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត។ យន្តហោះនេះ នឹងធ្វើដំណើរហោះហើរក្នុងស្រុកចំនួន៨ជើងក្នុងមួយថ្ងៃ។ តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នាគក្រហមនឹងហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃ ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Air Asia Cambodia កាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២៤ យន្តហោះដែលប្រតិបត្តិការក្នុងស្រុក ជាប្រភេទយន្តហោះ A320 មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោក ណាំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន Air Asia Cambodia បានបញ្ជាក់ថា ជើងហោះហើរក្នុងស្រុកមួយនេះ នឹងផ្តល់នូវតម្លៃសមរម្យសម្រាប់អ្នកដំណើរ ដែលជាវិធានការមួយ ដើម្បីរួមចំណែកដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍ បន្ទាប់ពីរងគ្រោះយ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩។ « នេះគឺជាពេលវេលាដ៏រំភើបមួយក្នុងការធ្វើដំណើររបស់យើង ហើយយើងពិតជាសប្បាយរីករាយក្នុងការចាប់ផ្តើមការហោះហើរនេះ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក យើងមានមោទនភាពក្នុងការណែនាំតម្លៃសំបុត្រយន្តហោះ ដែលមានតម្លៃសមរម្យមកសម្រាប់ប្រទេសកម្ពុជា»។ លោក ណាំ វិសុទ្ធ បានរៀបរាប់បែបនេះ ជាមួយចក្ខុវិស័យផ្លាស់ប្តូររបៀបធ្វើដំណើររបស់ពលរដ្ឋនៅក្នុងប្រទេស តាមរយៈការដំណើរតាមផ្លូវអាកាស ជាមួយតម្លៃសមរម្យ មានទាំងគុណតម្លៃ និងសេវាកម្មល្អ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរត្រង់ ទៅ-មក ជាមួយប្រទេសចំនួន៦ក្នុងតំបន់អាស៊ាន។ ក្នុងនោះមាន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី។ ក្រៅពីនេះ ព្រលានយានយន្តតម្លៃជិត៩០០លានដុល្លារនេះ ក៏មានជើងហោះហើរត្រង់ ទៅកាន់ទីក្រុងមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូង និងចិន ផងដែរ។ បើតាម លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅត្រីមាសទី១ អាកាសយានដ្ឋានថ្មីនេះ បានជំរុញឱ្យកំណើននៃជើងហោះហើរទាំងទៅ-ទាំងមកជាមធ្យមចំនួន៥០ជើង ស្មើនឹងប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ក្នុងចំណោមប្រទេសខាងលើ គឺថៃ និងវៀតណាម មានហោះហើរមកកាន់ព្រលានយានយន្តអន្តរជាតិសៀមរាប-អង្គរ ច្រើនជាងគេ ខណៈជើងហោះហើរមកពីប្រទេសចិន មាន៣ជើងក្នុងមួយសប្តាហ៍។ នេះជាការបញ្ជាក់របស់លោក ពេជ្រ សុប៉ុនតារា ដែលមានគម្រោងទាក់ទាញក្រុមហ៊ុនយន្តហោះធំៗ ពីប្រទេសក្នុងតំបន់អឺរ៉ុប អាម៉េរិក ឥណ្ឌា កូរ៉េ និងចិន ថែមទៀត ដើម្បីអាកាសយានដ្ឋាននេះកាន់តែសកម្ម និងមានចំនួនភ្ញៀវធ្វើដំណើរច្រើន៕ | យន្តហោះគ្រឿងទី១របស់ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia ដែលមានឈ្មោះថា «នាគក្រហម» នឹងហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា តទៅ។ នៅតួខ្លួនយន្តហោះនេះ មានការរចនារូបភាពប្រាសាទអង្គរវត្ត ជាមួយនឹងអក្សរជាភាសាអង់គ្លេស Cambodia យ៉ាងស្រស់ស្អាត។ |
ការរក្សាបទចោទ និងការព្យួរទោសសាកល្បង៣ឆ្នាំចំពោះពួកគេ គឺអាចឲ្យតុលាការ បន្តឃ្លាំមើលពួកគេក្នុងរយៈពេល៣ឆ្នាំនេះ ហើយតុលាការ ថែមទាំងអាចហៅពួកគេ ឲ្យចូលបំភ្លឺពីអ្វីមួយបានគ្រប់ពេល។ បន្ថែមពីនេះ ការពិន័យប្រាក់លើពួកគេ ក៏មិនត្រូវបានដកចេញដែរ។ អ្នកដែលត្រូវបានដោះលែងជិត២០នាក់នោះ រួមមាន លោក រ៉ុង ឈុន ជាមេសហជីព, លោក សួង សុភ័ណ្ឌ ជាប្រធានគណបក្សខ្មែរឈ្នះ, លោក ប៉ែន ច័ន្ទសង្គ្រាម លោក ឈួ ផេង លោក ទុំ វុទ្ធី ជាមន្រ្តីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ, យុវជន មាន ព្រហ្មមុនី យុវជន មួង សុភ័ក្រ្ត ជាសមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ, អតីតព្រះសង្ឃ កើត សារ៉ាយ យុវន ថា ឡាវី យុវជន ហ៊ុន វណ្ណៈ យុវតី ឈឿន ដារ៉ាវី យុវតី អេង ម៉ាឡៃ ជាសមាជិកនៃក្រុមខ្មែរថាវរៈ, យុវជន ថុន រដ្ឋា យុវជន យីម លាងហ៊ី យុវជន លី ច័ន្ទដារ៉ាវុធ យុវតី ស៊ុន រដ្ឋា យុវតី ភួន កែវរស្មី យុវតី ឡុង គន្ធា សមាជិកនៃក្រុមមាតាធម្មជាតិ, និង អនីតិជន កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសរបស់មន្រ្តីគណបក្សសង្គ្រោះជាតិ។ លោក រ៉ុង ឈុន បានកាន់ឧគ្ឃោសនសព្ទនិយាយទៅកាន់ប្រជាពលរដ្ឋ ដែលទៅទទួលលោកនៅមុខពន្ធនាគារពន្ធនាគារព្រៃសថា ការរក្សាបទចោទ និងការព្យួរទោសសាកល្បងដល់ទៅ៣ឆ្នាំលើរូបលោក រួមទាំងអ្នកផ្សេងទៀត គឺជារឿងអយុត្តិធម៌ ហើយក៏ជាការគំរាមកំហែងដល់អ្នកតស៊ូមតិដើម្បីសង្គមជាតិ។ មេសហជីពល្បីឈ្មោះរូបនេះ ចង់ឲ្យតុលាការ ទម្លាក់បទចោទចេញទាំងស្រុង។ លោក ថ្លែងថា៖«អារម្មណ៍របស់ខ្ញុំ មើលឃើញថា នៅតែស្ថិតក្នុងសម្ពាធ។ ទោះបីមានការដោះលែងបែបនេះក៏ដោយ វា នៅតែស្ថិតក្នុងរង្វង់ ដែលគេ គូសឲ្យដើរ។ ដូច្នេះ អត់មានសេរីភាពពេញលេញ ក្នុងការដើរ ឬធ្វើកិច្ចការងារសង្គមទេ»។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា តុលាការ ដោះលែងអ្នកទាំងនោះ មិនមែនដោយសារពួកគេ មិនបានប្រព្រឹត្តបទល្មើសឡើយ។ លោក បន្តថា តុលាការ រកឃើញពួកគេ បានប្រព្រឹត្តបទល្មើស ទើបផ្តន្ទាទោស ដោយទោសមួយផ្នែកដាក់ពន្ធនាគារ ហើយទោសមួយផ្នែកទៀត ត្រូវព្យួរ។ លោក លើកឡើងថា បើចង់មានសេរីភាពេញលេញ ទាល់តែពួកគេ មិនប្រព្រឹត្តបទល្មើស។ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការព្យួរទោសនេះ គឺឲ្យនៅក្រៅឃុំ ដើម្បីឲ្យបុគ្គលហ្នឹង កែប្រែខ្លួន បើបុគ្គលហ្នឹង មិនកែប្រែខ្លួន នៅតែមិនរាងចាល នៅតែប្រព្រឹត្តបទល្មើសទៀត គេ អាចយកមកឃុំវិញបាន អាហ្នឹងជានីតិវិធីតុលាការ គឺអ៊ឺចឹង»។ កាលពីពាក់កណ្តាលឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកឈរជើងក្នុងទឹកដីកម្ពុជាទៀត។ នេះ ជាមូលហេតុ ដែលលោក ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងត្រូវចាប់ខ្លួន។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋ។ លោក សួង សុភ័ណ្ឌ បានចុះទៅពិនិត្យតាមតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន បានចុះទៅពិនិត្យ។ លោក ចង់ដឹងថា តំបន់ព្រំដែន ដែលលោក រ៉ុង ឈុន លើកឡើងនោះ ជាការពិត ឬមិនមែនជាការពិត។ ចុះទៅពិនិត្យរួចហើយ លោក បាននិយាយជាសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ បន្ទាប់មក លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។ មន្រ្តីមូលដ្ឋានអតីតគណបក្សសង្គ្រោះជាតិ សមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ និង សមាជិកនៃក្រុមខ្មែរថាវរៈ ត្រូវចាប់ខ្លួនដោយសារការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ អ្នកទាំងអស់ខាងលើ សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដូចលោក រ៉ុង ឈុន ដែរ។ សមាជិក៣នាក់នៃក្រុមមាត្រាធម្មជាតិ គឺយុវជន ថុន រដ្ឋា យុវតី ភួន កែវរស្មី និង យុវតី ឡុង គន្ធា ជាប់ចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសាររៀបចំគម្រោងដង្ហែញត្តិទៅជូននាយករដ្ឋមន្រ្តី ដើម្បីសុំឲ្យបញ្ឈប់ការលុបបឹងតាមោក។ ចំណែកសមាជិក៣នាក់ទៀតនៃក្រុមមាតាធម្មជាតិ គឺ យុវជន យីម លាងហ៊ី យុវជន លី ច័ន្ទដារ៉ាវុធ និង យុវតី ស៊ុន រដ្ឋា ជាប់ចោទពីបទរួមគំនិតក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ ដោយសារបាននិយាយឆ្លងឆ្លើយជាមួយលោក អាឡិច ជនជាតិអេស្បាញ ដែលជាស្ថាបនិកនៃក្រុមមាតាធម្មជាតិ។ សម្រាប់អាជ្ញាធរ អ្វីដែលពួកគេ និយាយគ្នាក្នុងវីដេអូនោះជាមួយអាឡិច គឺស្ថិតក្នុងអំពើរួមគំនិតក្បត់ជាតិ និងមានលក្ខណៈប្រមាថព្រះមហាក្សត្រ។ ក្រោយមក សមាជិក៣នាក់នៃក្រុមមាត្រាធម្មជាតិ គឺយុវជន ថុន រដ្ឋា យុវតី ភួន កែវរស្មី និង យុវតី ឡុង គន្ធា ដែលត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមហើយនោះ ក៏ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិដែរ ក្រោមការសង្ស័យរបស់អាជ្ញាធរថា ពួកគេទាំង៣នាក់ ក៏ពាក់ព័ន្ធនឹងការជជែកគ្នាតាមប្រព្រ័ន្ធវីដេអូជាមួយអាឡិចដែរ ដោយខ្លឹមសារនៃការជជែកនោះ មានលក្ខណៈក្បត់ជាតិ។ ដោយឡែក អនីតិជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ ត្រូវចោទពីបទប្រមាថមន្រ្តីរាជសាធារណៈ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារបាននិយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។ មជ្ឈដ្ឋានខ្លះ សាទរចំពោះការដោះលែងមន្រ្តីអតីតគណបក្សប្រឆាំង និងសកម្មជនផ្សេងៗខាងលើ តែពួកគេ រិះគន់ចំពោះការមិនទម្លាក់បទចោទ៕ | មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ប្រធានគណបក្សផ្សេង និង សកម្មជនជាយុវជនវ័យក្មេង សរុបទាំងអស់ប្រមាណជិត២០នាក់ហើយ ដែលត្រូវបានដោះលែងជាបន្តបន្ទាប់គ្នា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ប៉ុន្តែ ពួកគេ នៅតែជាប់បទចោទដដែល និងស្ថិតក្នុងការព្យួរទោសសាកល្បងដល់ទៅ៣ឆ្នាំ។ |
ក្នុងសន្និសីទព័ត៌មានតាមអនឡាញ នៅថ្ងៃទី១៦ ខែតុលា លោក Cong Peiwu លើកឡើងដូច្នេះថា៖«យើងទទូចឲ្យភាគីកាណាដា កុំផ្ដល់សិទ្ធិជ្រកកោននយោបាយទៅឲ្យឧក្រិដ្ឋជនហិង្សាទាំងនោះក្នុងទីក្រុងហុងកុង ព្រោះថាវាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។ លោក បន្តថា ទង្វើនេះ ក៏ជាការលើកទឹកចិត្តដល់ពួកបាតុករហិង្សាទាំងនោះផងដែរ។ ការលើកឡើងរបស់អគ្គរដ្ឋទូតចិនប្រចាំកាណាដា លោក Cong Peiwu គឺជាការឆ្លើយតបនឹងរបាយការណ៍មួយដែលថា គូស្នេហ៍ហុងកុងមួយគូ ដែលបានចូលរួមក្នុងបាតុកម្មហិង្សាកាលពីឆ្នាំមុន ត្រូវផ្ដល់សិទ្ធិជ្រកកោននយោបាយនៅកាណាដា។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Cong និយាយទៀតថា ប្រសិនបើខាងកាណាដា ពិតជាខ្វាយខ្វល់អំពីស្ថិរភាព និងវឌ្ឍនភាពក្នុងទីក្រុងហុងកុង ហើយពិតជាយកចិត្តទុកដាក់លើសុខទុក្ខនិងសុវត្ថិភាពរបស់ពលរដ្ឋកាណាដាទាំង៣០ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងហុងកុង ព្រមទាំងក្រុមហ៊ុនកាណាដាមួយចំនួនធំដែលកំពុងប្រតិបត្តិការនៅហុងកុង រដ្ឋាភិបាលក្រុងអូតាវ៉ាគួរគាំទ្រកិច្ចប្រឹងប្រែងរបស់ទីក្រុងហុងកុងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិង្សា។ រដ្ឋមន្ត្រីការបរទេសកាណាដា Francois-Philippe Champagne បានចាត់ទុកសម្តីរបស់លោក Congថាមិនអាចទទួលយកបានទាំងស្រុង និងគួរឲ្យព្រួយបារម្ភ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោកអះអាងថា លោកបានចេញបញ្ជាឲ្យក្រសួងការបរទេសកោះហៅលោកអគ្គរដ្ឋទូតចិនមកបញ្ជាក់ឲ្យច្បាស់ពាក់ព័ន្ធនឹងបញ្ហានេះ ។ ទំនាក់ទំនងការទូត៥០ឆ្នាំរវាងចិននិងកាណាដា មានភាពល្អក់កករខ្លាំង ពោលគឺចាប់តាំងពីការចាប់ឃាត់ខ្លួនអ្នកស្រី Meng Wanzhou អ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សចិន Huawei និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះផងដែរ។ អ្នកស្រី Meng ត្រូវបានចាប់ខ្លួនក្រោមដីការរបស់សហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០១៨ អំឡុងពេលអ្នកស្រីនៅទីក្រុង Vancouver ហើយត្រូវជាប់ចោទពីបទបោកប្រាស់ធនាគារពាក់ព័ន្ធការបំពានទណ្ឌកម្មអាមេរិកប្រឆាំងប្រទេសអ៊ីរ៉ង់។ ភ្លាមៗក្រោយមក អតីតអ្នកទូតកាណាដា Michael Kovrig និងអ្នកជំនួញកាណាដា Michael Spavor ត្រូវចាប់ខ្លួនក្រោមបទចោទចារកម្ម។ រដ្ឋាភិបាលលោកខាងលិចមើលឃើញការចាប់ឃុំឃាំងពលរដ្ឋកាណាដាទាំងពីរនាក់នេះជាការសងសឹករបស់ក្រុងប៉េកាំង៕ | អគ្គរដ្ឋទូតចិនប្រចាំកាណាដា លោក Cong Peiwu បានប្រាប់រដ្ឋាភិបាលកាណាដាពាក់ព័ន្ធការផ្ដល់សិទ្ធិជ្រកកោននយោបាយឲ្យបាតុករទាមទារប្រជាធិបតេយ្យហុងកុង។ មន្ត្រីការទូតចិន អះអាងថា បើកាណាដាផ្ដល់សិទ្ធិជ្រកកោនឲ្យពលរដ្ឋហុងកុង វាអាចប៉ះពាល់ដល់សុខទុក្ខ និងសុវត្ថិភាពពលរដ្ឋកាណាដាដែលកំពុងរស់នៅក្នុងក្រុងហុងកុង។ រដ្ឋមន្ត្រីការបរទេសកាណាដា ប្រតិកម្មការលើកឡើងបែបនេះ ដែលវាទំនងជាបង្កភាពតានតឹងថែមទៀតរវាងប្រទេសទាំងពីរ។ |
ខាងក្រោមនេះ ជាទិដ្ឋភាពនៃការកកស្ទះនៅចំណុចខ្លោងទ្វារទន្លេអុំ ដោយសារយានយន្តដ៏វែងបន្តកន្ទុយរបស់អ្នកទេសចរ និងពលរដ្ឋនៅខេត្តសៀមរាប ដែលបានដើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ៖ | សៀមរាប៖ ពលរដ្ឋកាន់តែច្រើន បានចេញកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ក្រោយស្ថានភាពកូវីដ-១៩ បានស្ងប់ស្ងាត់មួយរយៈធំ មុននឹងរកឃើញជាង១០ករណី នៅរយៈពេលចុងក្រោយនេះ។ ការរកឃើញករណីវិជ្ជមានជំងឺឆ្លងនេះ រយាលបន្តិចនេះ បានធ្វើឲ្យវិស័យហាក់កំរើកសរសៃបន្តិចវិញដែរ។ នៅតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ ទេសចរក្នុងស្រុកក៏កាន់តែច្រើន ចាប់ផ្តើមបង្ហាញវត្តមានឡើងវិញ ហើយសកម្មភាពទាំងនោះបង្កការកកស្ទះខ្លះៗ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ដូចជានៅចំណុចខ្លោងទ្វារទន្លេអុំជាដើម។ យានយន្តជាច្រើន បានចតបន្តកន្ទុយគ្នា រង់ចាំការធ្វើចរាចរណ៍ពីសមត្ថកិច្ច៕ |
នៅល្ងាចថ្ងៃទី១២ ខែតុលា ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានថ្លែងសារទៅកាន់ប្រជាជាតិស្ដីពីវិបត្តិរ៉ូហ៊ីងយ៉ា។ ក្នុងការថ្លែងជាសាធារណៈនេះ លោកស្រី ស៊ូជី បានប្រកាសបង្កើតស្ថាប័នចម្រុះថ្មីមួយដើម្បីដោះស្រាយបញ្ហាពូជសាសន៍ ដែលធ្វើឲ្យលោកស្រីបាក់មុខមាត់ខ្លាំងលើឆាកអន្តរជាតិ។ នេះជាលើកទីពីរដែលលោកស្រី ស៊ូជី ថ្លែងសារជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា ដែលផ្ទុះឡើងកាលពីខែសីហា ក្រោយការវាយប្រហារលើទីតាំងយោធា និងប្រតិបត្តិការវាយបកពីសំណាក់ក្រុមយោធា។ បើតាមសារព័ត៌មាន The Irrawaddy ស្ថាប័នចម្រុះខាងលើនឹងផ្ដោតលើកិច្ចការសំខាន់ចំនួនបី គឺការធ្វើមាតុភូមិនិវត្តន៍និងការផ្ដល់ជំនួយជនភៀសខ្លួននៅបង់ក្លាដែស ការតាំងលំនៅម្ដងទៀតនិងការនីតិសម្បទាជនភៀសខ្លួនដែលត្រឡប់ចូលស្រុកវិញដោយមិនគិតជាតិសាសន៍ ក៏ដូចជាការបង្កើតសន្តិភាព និងការនាំយកការអភិវឌ្ឍនៅរដ្ឋ Rakhine ។ លោកស្រី ស៊ូជី និយាយថា មីយ៉ាន់ម៉ាត្រូវបន្តធ្វើការដែលចាំបាច់ឲ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងក្លាហាន។ រយៈពេល៧សប្ដាហ៍មកនេះ ជនភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង៥សែននាក់បានរត់ភៀសខ្លួនទៅកាន់ជំរំនៅលើទឹកដីបង់ក្លាដែស ដើម្បីគេចពីអំពើហិង្សាបង្កដោយក្រុមទាហានមីយ៉ាន់ម៉ា។ អង្គការសិទ្ធិមនុស្សអន្តរជាតិបានរិះគន់រដ្ឋាភិបាលមីយ៉ាន់ម៉ាយ៉ាងខ្លាំង ក្រោយមានរបាយការណ៍ពីការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ការដុតផ្ទះសម្បែង ដែលគេជឿថា មានគោលដៅរារាំងជនភៀសខ្លួនត្រឡប់ចូលស្រុកវិញ។ តាមរយៈការថ្លែងតាមទូរទស្សន៍ ជ័យលាភីណូបែលសន្តិភាពឆ្នាំ១៩៩១ រូបនេះ ក៏បង្ហាញជំហរឈប់ខ្វល់ខ្វាយនឹងពាក្យរិះគន់ទាំងឡាយមកលើលោកស្រី និងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ លោកស្រីបញ្ជាក់ថា ជាជាងការប្រើប្រាស់ពាក្យសម្ដីដើម្បីឆ្លើយតបនឹងការរិះគន់ និងការចោទប្រកាន់នានា មីយ៉ាន់ម៉ានឹងបង្ហាញពិភពលោកពីសកម្មភាពរបស់ខ្លួនវិញ ព្រោះគ្មាននរណាយល់ពីស្ថានភាពមីយ៉ាន់ម៉ា និងចង់បានសន្តិភាព ជាងប្រជាជនមីយ៉ាន់ម៉ាដែរ។ ជុំវិញវិបត្តិជនភៀសខ្លួននេះដែរ រដ្ឋអាស៊ានមួយចំនួនដែលរួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីជាដើមនោះ កន្លងទៅ បានដឹកជញ្ជូនស្បៀងទៅកាន់ជំរំបណ្តោះអាសន្នដែលជនភៀសខ្លួនកំពុងតែស្នាក់នៅរួចខ្លះហើយ ខណៈប្រទេសមួយចំនួន ក៏បានប្រកាសត្រៀមរៀបចំទទួលពួកគេដើម្បីស្នាក់នៅជាបណ្តោះអាសន្នរហូតដល់ស្ថានភាពនៅរដ្ឋមានជម្លោះប្រដាប់អាវុធខាងលើវិលទៅរកភាពល្អប្រសើរវិញ ៕ | ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី នឹងដឹកនាំស្ថាប័នចម្រុះថ្មីមួយដើម្បីដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា និងអភិវឌ្ឍរដ្ឋ Rakhine ឡើងវិញ។ ស្ថាប័នទើបបង្កើតនេះមានសមាសភាពមកពីស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ ដែលមានគោលដៅដោះស្រាយបញ្ហាសិទ្ធិមនុស្ស, ការតាំងលំនៅឡើងវិញ និងការផ្ដល់ជំនួយមនុស្សធម៌។ បើតាមលោកស្រី ស៊ូជី ការបង្កើតស្ថាប័នថ្មីនេះ គឺជាវិធានការជាក់ស្ដែងរបស់រដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហាដ៏ធំនេះ។ |
ជាធម្មតា មនុស្សគ្រប់គ្នាតែងលើកការព្រួយបារម្ភពីសំណល់ប្លាស្ទិកក្នុងទឹក ដែលបានបំពុលប្រព័ន្ធអេកូឡូស៊ីក្នុងទឹកយ៉ាងខ្លាំង។ ប៉ុន្តែ តាមពិតទៅសំណល់ប្លាស្ទិកកប់ក្នុងដីមានចំនួនច្រើន និងមានសារធាតុបំពុលខ្លាំងជាងប្លាស្ទិកក្នុងទឹកទៅទៀត។ នេះបើតាមការអះអាងរបស់អង្គការសហប្រជាជាតិ។ សំណល់ប្លាស្ទិកក្នុងដី ភាគច្រើនមានប្រភពចេញពីវិស័យកសិកម្មផ្ទាល់។ ប្លាស្ទិកត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ក្នុងគោលបំណងផ្សេងៗគ្នា។ វិស័យកសិកម្មពិភពលោក បានប្រើប្រាស់ប្លាស្ទិកចំនួន ១២,៥លានតោន សម្រាប់ការដាំដំណាំ និងការចិញ្ចឹមសត្វ និង ៣៧,៣ លានតោន សម្រាប់ការវេចខ្ចប់ម្ហូបអាហារក្នុងឆ្នាំ២០១៩។ ក្នុងន័យនេះ អង្គការស្បៀងអាហារ និងកសិកម្ម បានអំពាវនាវឱ្យមានចំណាត់ការដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក្នុងវិស័យកសិកម្ម។ សំណល់ប្លាស្ទិកដែលចេញពីវិស័យកសិកម្មនោះ បានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មវិញ តាមរយៈការបំពុលដី និងបង្កជំងឺដល់ដំណាំ។ នេះគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្លាស្ទិកកកស្ទះក្នុងដី នឹងបំផ្លាញស្រទាប់ដី មានជីវជាតិសម្រាប់ដាំដំណាំ។ ប្លាស្ទិកកប់ក្នុងដីបានបំពុលសត្វល្អិតក្នុងដី ពិសេសជន្លេនដែលមានប្រយោជន៍សម្រាប់សុខភាពដី។ លើសពីនេះ វាក៏ប៉ះពាល់ដល់ផលដំណាំដែលលូតលាស់ចេញពីដីមានជាតិពុលនោះដែរ ហើយអាចផ្តល់ផលអាក្រក់ដល់សុខភាពមនុស្សពេលទទួលទាន។ មួយវិញទៀត ប្លាស្ទិកក្នុងដីអាចបង្កជាជំងឺងាយចម្លងទៅដល់មនុស្ស សត្វ នៅពេលវាហូរចូលក្នុងសមុទ្រ ឬទឹកដែលមនុស្សប្រើប្រាស់។ អាស្រ័យហេតុនេះ អង្គការស្បៀងអាហារនិងកសិកម្ម បានអំពាវនាវឱ្យពិភពលោកចូលរួមកែលម្អការគ្រប់គ្រងសំណល់ប្លាស្ទិកក្នុងវិស័យកសិកម្មតាមរយៈវិធានការទាំង៦ គឺបដិសេដ តុបតែងឡើងវិញ កាត់បន្ថយ ប្រើឡើងវិញ កែច្នៃ និងស្ដារឡើងវិញ។ គួរបញ្ជាក់ថា ដំណោះស្រាយល្អបំផុត គួរតែផ្លាស់ប្តូរការអនុវត្ដដោយបញ្ឈប់ការប្រើប្លាស្ទិកទាំងអស់គ្នា ជំនួសការប្រើប្លាស្ទិកដោយប្លាស្ទិកដែលបំបែកបាន ច្នៃប្រឌិតវិធីសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យប្រសើរជាងមុន និងប្រើប្លាស្ទិកឡើងវិញឱ្យអស់ពីលទ្ធភាព៕ | សំណល់ប្លាស្ទិកដែលមានសារធាតុពុលបានកប់ក្នុងដីច្រើនជាងនៅក្នុងទឹកទៅទៀត។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ (UN)។ សំណល់ប្លាស្ទិកកប់ក្នុងដីមានផ្ទុកសារធាតុគីមី ដែលអាចប៉ះពាល់ដល់ផលដំណាំ ហើយផ្តល់ផលអាក្រក់ដល់សុខភាពមនុស្សពេលទទួលទាន។ ហេតុនេះ អង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានអំពាវនាវឱ្យចូលរួមកែលម្អការគ្រប់គ្រងសំណល់ប្លាស្ទិក ក្នុងវិស័យកសិកម្មតាមរយៈវិធានការចំនួន ៦ចំណុច។ |
បញ្ជីឈ្មោះអ្នកមានបំផុតចំនួន៤០០ នាក់នៅអាម៉េរិកដែលចេញផ្សាយដោយទស្សនាវដ្តី Forbes នៅដើមសប្តាហ៍នេះ (Forbes 400) ពុំមានរាប់បញ្ចូលឈ្មោះលោក ដូណាល់ ត្រាំ នោះទេ។ ទ្រព្យសម្បត្តិរបស់លោកបានថយចុះ១៩ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារដោយបាត់បង់ ៣០០លានដុល្លារ។ នេះជាលើកទី៣ ហើយដែលលោក ត្រាំ គ្មានវត្តមានក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ។ លោក ត្រាំ ចាប់អារម្មណ៍ខ្លាំងចំពោះការបោះពុម្ពផ្សាយរបស់ Forbes ហើយលោកថែមទាំងត្រូវបានចោទប្រកាន់ពីបទបំផ្លើសទ្រព្យសម្បត្តិដើម្បីចូលក្នុងបញ្ជីទស្សនាវដ្តីនេះ។ ការចាកចេញពីបញ្ជីអ្នកមានទាំង ៤០០នាក់បានកើតឡើងក្នុងបរិបទដែលអតីតប្រធានាធិបតីអាម៉េរិករូបនេះប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់។ នៅសប្តាហ៍នេះ ត្រាំ បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋញូវយ៉ក ដើម្បីចូលរួមក្នុងការកាត់ក្តីពីបទចោទការប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណេញខុសច្បាប់។ ហេតុផលសំខាន់ពីរដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ត្រាំ ធ្លាក់ចុះនោះគឺវេទិកាបណ្តាញសង្គម និងអគារដែលលោកកាន់កាប់បានបាត់បង់តម្លៃ។ លោក ត្រាំ បានបើកដំណើរការបណ្តាញសង្គម Truth Social នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយការផ្សាយពាណិជ្ជកម្មនេះជាការគំរាមកំហែងដល់ Facebook និង Twitter ។ យ៉ាងណាមិញ Truth Social មិនបានអភិវឌ្ឍខ្លាំងដូចការរំពឹងទុកនោះទេ។ នៅអាម៉េរិក បណ្តាញសង្គមនេះមានអ្នកប្រើប្រាស់សកម្ម ៧៣៨ពាន់នាក់ក្នុងមួយខែនៅលើកម្មវិធី iOS និង Android កាលពីខែសីហា ដែលចំនួននេះគឺធ្លាក់ចុះពី ១,៣លាននាក់កាលពីខែធ្នូ។ នេះបើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Similarweb ។ នោះហើយជាមូលហេតុដែល Forbes កាត់បន្ថយការវាយតម្លៃភាគហ៊ុន ៩០ភាគរយរបស់ ត្រាំ នៅក្នុង Truth Social ពី ៧៣០លានដុល្លារកាលពីឆ្នាំមុនមកតិចជាង ១០០លានដុល្លារនៅឆ្នាំនេះ។ អាណាចក្រអចលនទ្រព្យរបស់អតីតប្រធានាធិបតីអាមេរិកក៏កំពុងរងឥទ្ធិពលខ្លាំងដែរ។ ក្រុមហ៊ុនស្រាវជ្រាវ McKinsey Global ប៉ាន់ប្រមាណថា គោលនយោបាយការងារពីចម្ងាយអាចបំផ្លាញទឹកប្រាក់តម្លៃ ៨០០ពាន់លានដុល្លារពីអគារការិយាល័យទូទាំងពិភពលោក។ សាន់ហ្វ្រាន់ស៊ីស្កូ គឺជាកន្លែងដែលអាណាចក្រអចលនទ្រព្យរបស់លោក ត្រាំ ស្ថិតនៅធំជាងគេត្រូវបានរងផលប៉ះពាល់ខ្លាំង។ អាជីវកម្មជាច្រើនបានចាកចេញពីទីក្រុងដូចជា Whole Foods, Target, Nordstrom និង Starbucks និងថ្មីៗជាច្រើនទៀត។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា តម្លៃភាគហ៊ុនរបស់ ត្រាំ នៅអគារ 555 California Street បានធ្លាក់ចុះ ៣០ភាគរយ។ ភាគហ៊ុនរបស់លោកនៅ 1290 Avenue of the Americas ក៏ធ្លាក់ចុះជិត ៦០លានដុល្លារ។ ទន្ទឹមនេះ ទីលានវាយកូនហ្គោលរបស់លោក ត្រាំ មិនដំណើរការល្អដូចពីមុននោះទេ។ សាច់ប្រាក់របស់អតីតប្រធានាធិបតីអាម៉េរិកដែលរកបានពីការលក់សៀវភៅ សុន្ទរកថា និងអាជីវកម្ម ក៏នៅតែមិនផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំនួននេះសរុបបញ្ចូលគ្នាមានប្រមាណ ៤២៦លានដុល្លារ។ លោក ត្រាំ បានចាកចេញពីបញ្ជី Forbes 400 ក្នុងឆ្នាំ ១៩៩០ និង ២០២១ នៅពេលដែលលោកបានជួបប្រទះបញ្ហាហិរញ្ញវត្ថុជាច្រើន។ សណ្ឋាគារ និងកាស៊ីណូ Trump Taj Mahal បានដាក់ពាក្យក្ស័យធនក្នុងឆ្នាំ ១៩៩១។ ក្រោយមក Trump Castle Associates ក៏បានក្ស័យធននៅឆ្នាំបន្ទាប់៕ | ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឆ្នាំនេះបានធ្លាក់ចុះជិត ២០ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារ ដែលធ្វើឱ្យលោកបាត់ឈ្មោះពីបញ្ជីអ្នកមានបំផុតទាំង៤០០នាក់នៅអាម៉េរិក។ |
ចំណុច៥យ៉ាងដែលឪពុកម្តាយជប៉ុនចិញ្ចឹមអប់រំកូនៗខុសពីអ្នកដទៃ៖ ១.កុមារជប៉ុនត្រូវបានអប់រំណែនាំឲ្យចេះធ្វើការងារដោយស្មើភាព វីដេអូមួយចំនួនបានបង្ហាញឲ្យឃើញសិស្សសាលាជប៉ុនសម្អាតបន្ទប់រៀន ប៉ុន្តែទាំងនេះមិនមែនជាការសម្តែងនោះឡើយ វាជាវប្បធម៌របស់ជប៉ុនតែម្តង។ ទាំងនោះសាលា និងក្នុងគ្រួសារ ត្រូវបានអប់រំណែនាំឲ្យធ្វើការងារដូចគ្នា មិនថាជាកូនស្តេច កូនអ្នកមាន ឬអ្នកក្រនោះឡើយ។ ក្នុងទស្សនះជប៉ុន កុមារទាំងអស់ត្រូវអប់រំតាំងពីឆ្នាំដំបូងឲ្យស្គាល់ពីតម្លៃដូចគ្នា ដោយធ្វើយ៉ាងណាឲ្យពួកគេចៀសផុតពីការគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ការអប់រំឆ្នាំដំបូង គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារជប៉ុន ដើម្បីឲ្យបុត្រធីតារបស់ពួកគេសម្របខ្លួនរស់នៅរួមគ្នានៅក្នុងសង្គមមួយដែលស្មើភាពគ្នា។ ២.ទំនាក់ទំនងម្តាយកូនមានភាពរឹងមាំ និងគួរឲ្យគោរពបំផុត ក្នុងវប្បធម៌ជប៉ុន គ្រួសារដូចជានិកាយមួយយ៉ាងដូច្នោះដែរ រីឯទំនាក់ទំនងរវាងម្តាយ និងកូន គឺជាគន្លឹះយ៉ាងសំខាន់។ ជាក់ស្តែង ម្តាយជប៉ុនមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកូនឲ្យមានការគិតវិជ្ជមាន និងកាត់បន្ថយកុំឲ្យមានវិបត្តិផ្លូវចិត្តណាមួយនៅពេលដែលពួកគេធំដឹងក្តី។ កុមារជប៉ុនតែងតែទទួលបានចំណេះដឹងមូលដ្ឋានពីម្តាយ ហើយរដ្ឋាភិបាលក៏បានផ្តល់ការឧបត្ថម្ភលើកទឹកចិត្តសម្រាប់ម្តាយដែលចំណាយពេលវេលាច្រើននៅជាមួយកូនៗផងដែរ ហេតុដូច្នេះហើយបានជាកុមារជប៉ុនក្រោមអាយុ៣ឆ្នាំ មិនទាន់ត្រូវបានបញ្ជូនឲ្យទៅរៀនថ្នាក់មតេយ្យដូចជាបណ្តាប្រទេសមួយចំនួននោះឡើយ។ ៣.ឪពុកម្តាយជប៉ុនយកចិត្តទុក្ខដាក់ខ្លាំងណាស់លើសតិអារម្មណ៍កូនៗ ការយកចិត្តទុកដាក់លើបញ្ហាផ្លូវចិត្ត ជាពិសេសតិអារម្មណ៍ ជាផ្នែកដ៏សំខាន់ដល់ការលូតលាស់ផ្នែករាងកាយរបស់បុត្រធីតា។ ឪពុកម្តាយជប៉ុនស្គាល់ពីតម្លៃនេះយ៉ាងច្បាស់ ដោយពួកគាត់តែងតែបង្ហាញអាកប្បកិរិយាបង្ហាញភាពកក់ក្តៅ និងលើកទឹកចិត្តកូន។ ប៉ុន្តែ ក៏មានការពិន័យក្នុងកម្រិតណាមួយដែលពួកគេធ្វើខុស។ ការយកចិត្តទុកដាក់លើអារម្មណ៍របស់កូនៗ ជាកាតាព្វកិច្ចដ៏ចម្រងរបស់ឪពុកម្តាយ ដើម្បីបង្រៀនពួកគេឲ្យយល់ពីដំណើរនៃសភាវៈមាន និងគ្មានវិញ្ញាណ។ កត្តានេះនាំឲ្យពួកគេរៀនរស់នៅរួមគ្នាក្នុងសង្គម។ ៤. ពាក្យសរសើរពីអ្នកដទៃមិនមែនជាមូលដ្ឋាននៃកម្លាំងចិត្តឡើយ ខណៈដែលឪពុកម្តាយទូទៅ វាយតម្លៃពីភាពរីកចម្រើនរបស់កូនៗតាមរយៈការកោតសរសើរពីសាធារណជន ប៉ុន្តែសម្រាប់ឪពុកម្តាយជនជាតិជប៉ុន ករណីនេះមិនសូវមានឥទ្ធិពលប៉ុន្មានឡើយ។ ពិតណាស់ គេត្រូវតែរីករាយចំពោះការកោតសរសើរផ្សេងៗ ប៉ុន្តែក្មេងៗនៅជប៉ុន ត្រូវបានអប់រំឲ្យមានទម្លាប់ធ្វើអ្វីដោយខ្លួនឯង ជាពិសេសសណ្តាប់ធ្នាប់ ដោយមិនចាំបាច់រង់ចាំការជំរុញ ឬពាក្យលើកទឹកចិត្តពីអ្នកដទៃនោះទេ។ ៥. វិធីសាស្ត្ររៀបចំម្ហូបអាហារឲ្យកូនៗញ៉ាំដោយរីករាយ ឪពុកម្តាយជប៉ុនសុទ្ធតែមានវិធីសាស្ត្រទាក់ទាញឲ្យកូនចូលចិត្តញ៉ាំបាយដែលគួរយកគំរូតាម ជាពិសេសការរៀបចំប្រអប់អាហារ Bento សម្រាប់កូនៗទៅញ៉ាំនៅសាលារៀន។ អាហារថ្ងៃត្រង់នៅសាលារៀនជប៉ុន ល្បីល្បាញពេញពិភពលោក ដោយការរៀបចំទាក់ទាញ និងមិនធ្វើឲ្យក្មេងធុញទ្រាន់។ យោងតាមការអង្កេតមួយ កុមារជប៉ុនស្ថិតក្នុងចំណោមកុមារដែលមានសុខភាពល្អជាងគេលើលោក។ បន្ថែមពីលើនេះ ពួកគេក៏មានចំណែកជួយចំអិនអាហារក្នុងផ្ទះបាយ ដឹងពីបរិមាណអាហារ និងវេចខ្ចប់តាមរបៀបដ៏គួរឲ្យចាប់អារម្មណ៍ និងរីករាយសម្រាប់កុមារ៕ | ភាពជាឪពុកម្តាយ មានពេលខ្លះរីករាយ ពេលខ្លះស្មុគស្មាញ ប៉ុន្តែបេសកកម្មដ៏ធំបំផុតគឺការចិញ្ចឹមបីបាច់កូនៗឲ្យសប្បាយរីករាយ មានសុខភាពល្អ និងឆ្លាតវៃ។ កុមារជប៉ុន ទោះមានអាយុប៉ុណ្ណាក៏ដោយ ក៏ឪពុកម្តាយមានទម្លាប់ឲ្យពួកគេក្លាយជាមនុស្សម្ចាស់ការលើខ្លួនឯង ហើយកម្រឃើញពួកគេយំខ្លាំងណាស់នៅទីសារធារណៈ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.