text
stringlengths
31
26.1k
summary
stringlengths
11
1.19k
កាលពីឆ្នាំ២០១៥ អាមេរិក និងឥណ្ឌូណេស៊ីបានយល់ព្រមគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រមួយជាមួយ គ្នា។ កិច្ចពិភាក្សាយុទ្ធសាស្ត្រនេះ ចង់ផ្ដោតអំពីគោលបំណងពង្រឹងភាពជាដៃគូ, កិច្ចសហប្រតិបត្តិការ ផ្លូវទឹក, វិស័យការពារជាតិ, បញ្ហាសកលនិងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។   ជាង៦ឆ្នាំក្រោយ ជំនួបយុទ្ធសាស្រ្តលើកទីមួយ ធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ដោយប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ស្វាគមន៍សមភាគីឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី នៅទឹកដីអាមេរិកតែម្ដង។ ក្រៅពី រឿងដៃគូយុទ្ធសាស្ត្រ និងបញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាចិត្តធ្វើការរួមគ្នា ប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីផងដែរ។ នេះបើតាមសេចក្ដីប្រកាសក្រសួងការបរទេសអាមេរិក។   «ឥណ្ឌូណេស៊ី ជាដៃគូប្រជាធិបតេយ្យដ៏រឹងមាំចំពោះអាមេរិក ហើយពួកយើងកំពុងធ្វើការរួមគ្នាលើផ្នែក ផ្សេងៗជាច្រើន»។ លោក ប្លីងខិន និយាយបែបនេះទៅកាន់លោកស្រី ម៉ាស៊ូឌី នៅក្រសួងការបរទេសអាមេរិក ដោយថែមទាំងកោតសរសើរឥទ្ធិពលដ៏ខ្លាំងរបស់ឥណ្ឌូណេស៊ីនៅក្នុងអាស៊ានទៀតផង។   នាជំនួបដដែល លោកស្រី ម៉ាស៊ូឌី អះអាងថា ទំនាក់ទំនងដ៏រឹងមាំរវាងអាមេរិកនិងឥណ្ឌូណេស៊ី នឹង ក្លាយជាផ្លូវមួយដ៏សំខាន់សម្រាប់អាមេរិកដើម្បីបង្កើនការចូលរួមនៅក្នុងតំបន់អាស៊ី ហើយអាមេរិកជា ដៃគូដ៏សំខាន់មួយសម្រាប់អាស៊ានដើម្បីអនុវត្តទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រីក៏ចង់ឱ្យទំនាក់ ទំនងទ្វេភាគីជាមួយអាមេរិកកើនឡើងមួយកម្រិតទៀតដែលអាចសហការគ្នាលើវិស័យផ្សេងៗដូចជា សុខភាព, ការអប់រំ, សេដ្ឋកិច្ច, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។    ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ប្រកាសថា រដ្ឋមន្ត្រីការបរទេស ទាំងពីរមានទស្សនៈរួមគ្នាលើសន្តិសុខដែនសមុទ្រ។ លោក ប្លីងខិន និងលោកស្រី ម៉ាស៊ូឌី បានប្តេជ្ញា ការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងបន្តកិច្ចសហការក្នុងវិស័យសន្តិសុខអ៊ីនធឺណិត និងប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ បន្ថែមពីនេះ ក្នុងសេចក្តី ថ្លែងការណ៍ខាងលើ លោក ប្លីងខិន បានសង្កត់ធ្ងន់ពី តួនាទីសំខាន់របស់អាស៊ានក្នុងការត្រួសត្រាយផ្លូវ និងស្ដារ ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាផងដែរ៕  
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ថ្ងៃទី៣ ខែសីហា ប្រកាសថា អាមេរិក និងឥណ្ឌូណេស៊ី បានចាប់ផ្ដើមកិច្ចពិភាក្សាដៃគូយុទ្ធសាស្ត្រដែលមានគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រោយកិច្ចប្រជុំលើកដំបូងនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទាំងបញ្ហាក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ដូចជាការការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងជាដើម។
រថយន្ត Mercedes-Benz V-Class គឺជាជម្រើសទីមួយ ដែលសាកសមជាទីបំផុត សម្រាប់គ្រួសារ និងសម្រាប់អ្នកធ្វើធុរកិច្ច។ V-Class ជួយសន្សំសំចៃខ្ពស់ ជំរុញផលិតភាពការងារកាន់តែរីកចម្រើនដុះដាល គ្រួសារមានសុភមង្គល ទទួលជោគជ័យរុងរឿង។ រថយន្តដ៏ប្រណីតម៉ូឌែល V-Class ស៊េរីថ្មីឆ្នាំ២០២០នេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលមានតែមួយគ្មានពីរ ដូចជា មានកៅអីអាចបត់បាន កៅអីផ្នែកតៃកុង កៅអីផាសុកភាពសម្រាប់មេគ្រួសារ ឬចៅហ្វាយនាយ។ ចំណែកកៅអីផ្នែកខាងក្រោយ សម្រាប់កុមារ ឬបុគ្គលិក អាចរុញទៅមុខទៅក្រោយយ៉ាងងាយស្រួល ព្រមទាំងមានតុចល័តស្រស់ស្អាតនៅចំកណ្តាល អាចរុញទៅមុខទៅក្រោយបាន ផ្តល់ភាពងាយស្រួលសម្រាប់ការងារប្រជុំ ទទួលទានអាហាររបស់កុមារជាដើម។ V-Class ស៊េរីថ្មីឆ្នាំ២០២០ មានកាមេរ៉ា៣៦០ដឺក្រេ មើលបាន១ជុំរថយន្ត និងបានបំពាក់នូវភ្លើងបំភ្លឺ LED វៃឆ្លាតភ្លឺច្បាស់ចាំងបានឆ្ងាយ មិនប៉ះពាល់ដល់អ្នកជិះបញ្ច្រាសទិសឡើយ។ បាសសំឡេងប៊ូម៉េស្ទ័រ ដែលជាឧបករណ៍បំពងសំឡេងពីរោះរណ្តំល្អដាច់គេ។ កញ្ចក់ និងឃ្លប់ទ្វារក្រោយបើកបិទអូតូ ហើយមានប៊ូតុងចុចបញ្ជាបើកបិទអូតូទាំងទ្វារសងខាងឆ្វេងស្តាំ។ ចំណែកឯនៅឃ្លប់ទ្វារក្រោយ មានកញ្ចក់ខ្មៅ បើកបិទអូតូដូចគ្នា និងមានភាពទូលាយ ដាក់អីវ៉ាន់បានច្រើនក្នុងដំណើរកម្សាន្តជួបជុំគ្រួសារ ឬសម្រាប់ដឹកភ្ញៀវសំខាន់ៗ។ មិនតែ       ប៉ុណ្ណោះ Mercedes-Benz V-Class ក៏បានបំពាក់នូវស៊ិនស័រ ការពារមិនឲ្យកៀបកូនក្មេង និងមនុស្សចាស់នៅពេលបើកបិទទ្វារ។ និយាយពីយ៉ាន់ថាស់កង់វិញ មានរាងស្ព័រ AMG ទំហំ១៩ អ៊ីញកាំរន្ធះស្រស់ស្អាតដាច់គេតែម្តង។   សូមជម្រាបថា ស្តុកថ្មី Mercedes-Benz V-Cass ឆ្នាំ២០២០ នឹងមកដល់សាលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន ស្តារ អូទូ(ខេមបូឌា) ក្នុងពេលឆាប់ៗនេះហើយ។ នេះជាប្រភេទ V-Class ដែលបានផលិតឡើងជាមួយនឹងម៉ាស៊ីនសាំងកម្លាំងស្ទុះ ២១១សេះ ទំហំស៊ីឡាំង L4, ២.២លីត្រ ដែលបានសម្រិតសម្រាំងដ៏ពិសេសបំផុតសម្រាប់កម្ពុជា សន្សំសំចៃខ្លាំង ស៊ីសាំងត្រឹមតែ៦លីត្រក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រតែប៉ុណ្ណោះ មិនថាបើកបរនៅក្រៅឬក្នុងក្រុងទេ។ កុំភ្លេច Mercedes-Benz V-Class ឆ្នាំ២០២០! ស៊េរី AMG LINE និង Full Options បំផុត! ទិញថ្ងៃនេះភ្លាម ទទួលបានតម្លៃពិសេសភ្លែត! ចំណេញមហាចំណេញ បានទាំងប្រេងសាំងចំនួនបីពាន់លីត្រភ្លាមៗ មិនបាច់កោសឆ្នោត មិនបាច់ចាប់រង្វាន់ផ្សងសំណាងអីទេ ទិញភ្លាមបានភ្លែត! ផ្តល់ជូនរហូតរថយន្តអស់ពីស្តុកថ្មី ក្នុងចំនួនកំណត់ជាក់លាក់មួយ។ សូមរួសរាន់ទូរសព្ទ័ឥឡូវនេះ ដើម្បីសួរព័ត៌មានបន្ថែម ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏អញ្ជើញមកមើលការដាក់តាំងបង្ហាញរូបភាពនៃរថយន្ត Mercedes-Benz  VClass ឆ្នាំ2020 ដោយផ្ទាល់ នៅក្នុងអគារតាំងបង្ហាញរថយន្តដ៏ទំនើប របស់ក្រុមហ៊ុនស្តារ អូតូ (ខេមបូឌា) ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិផ្តាច់មុខ នាំចូល និងចែកលក់រថយន្តម៉ាក Mercedes-Benz។ ក្រុមហ៊ុនស្តារ អូតូ មានទីតាំងនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ភ្នំពេញ៖ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា កំពុងផ្តល់ជូននូវកម្មវិធីដ៏ពិសេស គឺទិញរថយន្ត Mercedes-Benz V-Class ឆ្នាំ2020 ទទួលបានតម្លៃដ៏ពិសេស និងការថែមជូនប្រេងសាំងរហូតដល់ទៅ ៣,០០០លីត្រឯណោះ។ ការផ្តល់ជូនរហូតដល់អស់ពីស្តុកដ៏អស្ចារ្យនេះ គឺដើម្បីចូលរួម ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធ លើហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងចំណោមអត្តពលិកបានជាប់ជម្រើសជាតិកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានកីឡាការិនី៦នាក់ និងកីឡាករ២០នាក់។   លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា អត្ដពលិក ទាំង២៦រូបនោះ ឆ្លងកាត់ការធ្វើតេស្ដចំនួន៥វិញ្ញាសា បានយ៉ាងល្អ។ លទ្ធផលរបស់អ្នកទាំងនោះ អាចបញ្ជាក់ថាពួកគេ គួរតែត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិ សម្រាប់ហ្វឹកហាត់បន្ថែម និងត្រៀមសម្រាប់ព្រឹត្តិការណ៍អន្ដរជាតិនានា រួមទាំងស៊ីហ្គេម។   «យើង ធ្វើតេស្ដជ្រើសកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ដើម្បីហ្វឹកហាត់បន្ថែម និងត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។»។ មន្ដ្រីបច្ចេកទេសរូបនេះ បាននិយាយដូច្នេះ។   ការធ្វើតេស្ដទាំង៤វិញ្ញាសានោះ មានដូចជា៖ អាវ៉ង់ (Push Up), ដូមីណូ (Abdominal Muscle), រត់ចម្ងាយ ២គីឡូម៉ែត្រ, ឡើងរបាហ្វិច (Chin-Up), ទាញម៉ាស៊ីនរ៉ូអ៊ីង (Rowing Machine) និងពិនិត្យសុខភាពដោយក្រុមវិជ្ជបណ្ឌិត។   ដោយឡែកការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសទាំងនោះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានធ្វើតេស្ដកីឡាករ-កីឡាការិនី សរុប៥០នាក់ ក្នុងនោះ ២៦នាក់ជាប់ជាជម្រើសជាតិ សម្រាប់ហ្វឹកហាត់បន្ថែម ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅថៃ និងព្រឹត្តិការណ៍អន្ដរជាតិនានា។ លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននិយាយថា អត្ដពលិកជាប់ជម្រើសជាតិទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ តាមរយៈការឆ្លងកាត់ការធ្វើតេស្ដ ចំនួន៥វិញ្ញាសា។
  ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា អាចធ្វើបានស្ទើរតែគ្រប់រូបភាពដែលម្ចាស់ផលិតផលចង់បាន។ លើសពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមអំពើចិត្ត អវត្តមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះទៀតក៏រុញច្រានឱ្យកម្ពុជាក្លាយជាសង្គមមួយដែល យុវវ័យជាពិសេសក្មេងៗមិនទាន់គ្រប់អាយុ អាចរកទិញ និងសេពគ្រឿងស្រវឹងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។   បើនិយាយពីការគ្រប់គ្រងការផ្សព្វផ្សាយ និងការប្រើប្រាស់គ្រឿងស្រវឹង អ្នករៀបចំគោលនយោបាយសាធារណៈនៅកម្ពុជាបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹងតាំងពីឆ្នាំ២០១៥ ម្ល៉េះ  ដើម្បីឆ្លើយតបនឹងការតស៊ូមតិ និងជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខុមាលភាពសាធារណៈពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។ យ៉ាងណាមិញ ទោះកន្លងហួសទៅជិត៩ឆ្នាំទៅហើយក្តី ក៏ច្បាប់ដ៏មានសារសំខាន់នេះមិនទាន់ត្រូវបានអនុម័តប្រកាសឱ្យប្រើប្រាស់ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដែលបង្កពីគ្រឿងស្រវឹងក្នុងសង្គមនៅឡើយទេ។   មាន ១១ ជំពូក និង ៣៩មាត្រា សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនេះ ដើមឡើយកំណត់អាយុរហូតដល់ ២១ឆ្នាំ ជាអាយុទទួលទានគ្រឿងស្រវឹងស្របច្បាប់ ហើយរាល់អាជីវករណាមួយដែលលក់គ្រឿងស្រវឹងដល់អនីតិជននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរថែមទៀតផង។ តាមលក្ខណៈបច្ចេកទេស អ្នកជំនាញលើកឡើងថា កម្ពុជាប្រហែលជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងមានលក្ខណៈប្រសើរ និងជឿនលឿន ដែលគិតគូរពីសុខុមាលភាពយុវជនយ៉ាងដិតដល់។ យ៉ាងណាមិញ ខែមិថុនាឆ្នាំ ២០២៣ អាយុស្របច្បាប់សម្រាប់ការបរិភោគគ្រឿងស្រវឹងត្រូវបានគេសម្រេចបន្ថយមកត្រឹម១៨ឆ្នាំ ប៉ុន្តែបញ្ហានៅត្រង់ថា វាមិនមានសញ្ញាណាមួយបង្ហាញថា សេចក្តីព្រាងច្បាប់ដ៏ល្អនេះនឹងត្រូវអនុម័ត និងដាក់ប្រើប្រាស់នោះឡើយ។     វាមានសញ្ញាវិជ្ជមានខ្លះដែរ ដោយស្ថាប័នជំនាញៗដាក់ចេញនូវចំណាត់ការឆ្លើយតបនឹងកង្វល់ ដូចជាក្រសួងសុខាភិបាលបន្តការផ្សព្វផ្សាយ និងដាស់តឿនសាធារណជនពីផលអវិជ្ជមាននៃគ្រឿងស្រវឹង រីឯក្រសួងព័ត៌មានស្នើឱ្យជំរុញការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងដូចគ្នាស្របតាមក្រមដែលក្រសួងដាក់ចេញសម្រាប់គ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងដូចគ្នា។ ទោះយ៉ាងណាក៏ដោយ ដរាបណាយើងមិនទាន់មានច្បាប់ ចំណាត់ការចេញដោយក្រសួងជំនាញទាំងនេះនៅតែមិនអាចផ្តល់អំណាចពេញលេញដល់អាជ្ញាធរក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលបង្កដោយគ្រឿងស្រវឹងមានប្រសិទ្ធភាពនោះឡើយ។     ពិតណាស់ ទីផ្សារនៃស្រាបៀរនៅកម្ពុជាមានទំហំធំ ហើយបើតាមរបាយការណ៍ Market Research ក្នុងឆ្នាំ ២០១៥ ទីផ្សារស្រាបៀរមានទំហំជាង ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែគេវាយតម្លៃថា ទីផ្សារនេះនឹងកើនដល់ ២,២ ពាន់លានដុល្លារឯណោះក្នុងឆ្នាំ ២០២៥ខាងមុខ។ ទំហំទីផ្សារ និងផលចំណេញពីការលក់គ្រឿងស្រវឹងធំធេងបែបនេះហើយ ទើបបានជាការពន្លឿនការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជានៅតែជួបឧបសគ្គច្រើន។   ថ្វីបើខ្ញុំមិនមែនជាអ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ ឬសុខាភិបាលក្តី ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំនៅតែយល់ឃើញថា ការបណ្តែតបណ្តោយឱ្យការផ្សព្វផ្សាយ និងប្រើប្រាស់គ្រឿងស្រវឹងផុសផុលដោយគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវនឹងហុចផលប៉ះពាល់យូរអង្វែង។ បើតាមអង្គការសុខភាពពិភពលោក ការអនុវត្តច្បាប់ និងគោលនយោបាយតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងការលក់ដូរ និងភាពសម្បូរបែបនៃគ្រឿងស្រវឹង ជាដំណោះស្រាយសំខាន់បំផុតក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងស្រវឹង។ ម្យ៉ាងវិញទៀត តាមរយៈការកម្រិតភាពងាយស្រួលក្នុងការស្វែងរក និងទទួលទានគ្រឿងស្រវឹងតាមរយៈការអនុវត្តបទបញ្ញត្តិទាំងនេះហើយ នឹងរួមចំណែកសំខាន់ជួយការពារក្រុមងាយរងគ្រោះ និងជនដែលរងគ្រោះខ្លាំងដោយសារគ្រឿងស្រវឹងជាពិសេសអនីតិជនដែលជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។   ការស្រាវជ្រាវជាច្រើនបានបង្ហាញរួចទៅហើយថា ផលអវិជ្ជមានខ្លាំងនឹងកើតមានលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដ្បិតយើងដឹងទាំងអស់គ្នាដឹងស្រាប់ហើយថា គ្រឿងស្រវឹងបំផ្លាញសុខភាពរូបរាងកាយ ក៏ដូចជាសុខភាពផ្លូវចិត្ត និងបណ្តាលឱ្យមានវិបត្តិសង្គមផងដែរ។ ឧទាហរណ៍ជាក់ស្តែង ការកើនឡើងនៃជំងឺមិនឆ្លងតែរ៉ាំរ៉ៃក្នុងចំណោមពលរដ្ឋ កំណើននៃអត្រាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រួសារ និងភាពអសកម្មក្នុងសង្គមផ្សេងទៀត ដែលបញ្ហាទាំងនេះនឹងក្លាយជាឧបសគ្គធំក្នុងការអភិវឌ្ឍប្រទេសជាតិ។   បើបន្តព្រងើយកន្តើយមិនប្រឹងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ដែលមានស្រាប់ក្នុងពេលនេះ ការដោះស្រាយផលវិបាកដែលបង្កដោយគ្រឿងស្រវឹងនាពេលអនាគតលើសង្គម និងសេដ្ឋកិច្ចនឹងរឹតតែស្មុគស្មាញ និងលំបាកជាងនេះរាប់សិបដង ស្របពេលដែលកម្ពុជានឹងប្រឈមបញ្ហាស្មុគស្មាញជាច្រើនផ្សេងទៀតទាក់ទងនឹងការអភិវឌ្ឍនាពេលអនាគត។ ក្នុងន័យនេះ បើសិនអ្នកនយោបាយកំពុងកាន់អំណាចនៅកម្ពុជាមានឆន្ទៈជាក់លាក់ និងតម្កល់ទុកសុខុមាលភាពប្រជាជនជាធំ វាដល់ពេលដែលគេត្រូវទទួលស្គាល់ថា ការគ្រប់គ្រងគ្រឿងស្រវឹងមិនបានត្រឹមត្រូវជារឿងគ្រោះថ្នាក់ធំចំពោះសង្គមជាតិ និងត្រូវខ្នះខ្នែងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះឱ្យបាន។ វាក៏រឹតតែចាំបាច់ដែលយើងត្រូវទទួលស្គាល់ថា ផលប្រយោជន៍របស់ក្រុម ឬបុគ្គលណាមួយក្នុងឧស្សាហកម្មផលិតគ្រឿងស្រវឹង មិនអាចគ្របដណ្តប់លើប្រយោជន៍សាធារណៈ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូលបានឡើយ។     ក្រៅពីការបង្កើត និងអនុវត្តច្បាប់ វាក៏រឹតតែចាំបាច់ដែលយើងត្រូវបន្តលើកកម្ពស់ចំណេះដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹងនេះឱ្យបានខ្លាំងក្លា និងមាននិរន្តរភាព។ ដើម្បីអាចឱ្យយុទ្ធនាការនេះទទួលភាពជោគជ័យ វាក៏ត្រូវការការចូលរួមពីភាគីជាច្រើនរួមទាំងយើងម្នាក់ៗជាពលរដ្ឋផង។ ប្រាកដណាស់ថា ការប្រើប្រាស់ ឬមិនប្រើប្រាស់គ្រឿងស្រវឹងគឺជាជម្រើសបុគ្គលក៏ពិតមែន ក៏ប៉ុន្តែសម្រាប់បណ្តាបុគ្គលមានឥទ្ធិពល និងបុគ្គលសាធារណៈមានភាពជាគម្រូ និងជាអ្នកអប់រំដល់មនុស្សដទៃ វាជារឿងដោយឡែក។  ត្រង់ចំណុចនេះ ខ្ញុំយល់ថា ទង្វើទាំងឡាយណាដែលជំរុញការផ្សព្វផ្សាយគ្រឿងស្រវឹង និងមានឥទ្ធិពលលើបុគ្គលដទៃជាពិសេសបណ្តាក្រុមយុវវ័យគួរតែត្រូវបានយកចិត្តទុកដាក់ និងកែតម្រូវ។ ជំនួសឱ្យការចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងដោយផ្ទាល់ ឬដោយប្រយោល បុគ្គលមានឥទ្ធិពល និងបុគ្គលសាធារណៈទាំងនោះគួរពិចាណាឡើងវិញពីលទ្ធភាព និងសមត្ថភាពក្នុងការជួយដាស់ស្មារតី និងលើកទឹកចិត្តដល់យុវជននិងប្រជាជនឱ្យកាត់បន្ថយការសេពគ្រឿងស្រវឹងដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈផង និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយទំនួលខុសត្រូវផង។ ថ្វីដ្បិតថា វាជាជម្រើសផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែវាចាំបាច់ត្រូវជ្រើសរើសដោយផ្អែកលើភាពត្រឹមត្រូវ និងគុណធម៌មួយដ៏ចាំបាច់ផងដែរ៕
ការផ្សព្វផ្សាយគ្រឿងស្រវឹង នៅតែជាប្រធានបទនៃការជជែកវែកញែកពិភាក្សា ជាពិសេសនារយៈពេលចុងក្រោយនេះ ដែលហាក់ឈានដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ។ លើសពីបង្ហាញផលិតផលតាមផ្ទាំងផ្សព្វផ្សាយធំ និងតាមបដានានានៅមុខហាងលក់ដូរ និងតាមបណ្តោយផ្លូវសាធារណៈស្អេកស្កះជាហូរហែ ការផ្សព្វផ្សាយគ្រឿងស្រវឹងដែលមានចរិតទាក់ទាញជំរុញអតិថិជនជាយុវវ័យឱ្យសេពគ្រឿងស្រវឹង ត្រូវបានគេធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុលផងដែរ។ សំណួរសួរថា ហេតុអ្វី? គ្មានចម្លើយពិតប្រាកដ ប៉ុន្តែមានសំណួរបកវិញថា ឯណាទៅច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង?
  «គ្លីនិក» មានន័យថា គ្រឹះស្ថានព្យាបាលរោគ,មន្ទីរព្យាបាលជំងឺ។ ខ្លឹមសារនេះត្រូវបានដកស្រង់ពីសៀវភៅពាក្យកម្ចីបរទេស និងលក្ខណៈសម្គាល់ពាក្យបាលី និងសំស្រ្កឹតក្នុងភាសាខ្មែរ ដែលរៀបរៀង និងចងក្រងដោយលោក គង់ សុខហេង គ្រូបង្រៀនភាសាខ្មែរមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រអប់រំ៕         
«គ្លីនិក»គឺជាពាក្យដែលពលរដ្ឋខ្មែរឧស្សាហ៍និយាយ និងសរសេរនៅក្នុងសំណេរផ្សេងៗ។ ពាក្យនេះមិនមែនជាពាក្យខ្មែរឡើយ គឺជាពាក្យកម្ចីពីបារាំង ដោយសរសេរជាភាសាបារាំង«Clinique»។
  កាលពីអំឡុងឆ្នាំ២០១១ ពោលគឺបន្ទាប់ចប់បាក់ឌុប កញ្ញា ខេង សុគន្ធា ដែលជាកូនអ្នកជំនួញខ្នាតមធ្យមមួយនៅខេត្តកណ្តាល ក្រោយមកផ្លាស់មកនៅរាជធានីភ្នំពេញ មានឱកាសទៅលេងស្រុកកំណើតរបស់ឪពុក នៅខេត្តតាកែវ។ ពេលនោះ គឺដល់រដូវច្រូតកាត់ល្មម  ហើយ សុគន្ធា ក៏បានសាកល្បងចុះស្រែជួយច្រូតស្រូវរបស់ជីដូន ហើយជាការច្រូតស្រូវលើកដំបូងបំផុត នៅក្នុងជីវិតរបស់នាង។ ដ្បិតតែនាងរីករាយ នឹងបទពិសោធន៍ដ៏ថ្មីសន្លាងនេះ តែ សុខគន្ធា មិនសប្បាយចិត្តសោះ នៅពេលដែលនាងឃើញជីដូនលក់ស្រូវដែលប្រមូលផលបាន នៅក្នុងតម្លៃទាប ទៅឲ្យឈ្មួញកណ្តាលដែលមកទិញស្រូវដល់ស្រែនោះ។      ក្នុងស្ថានភាពនេះ ធ្វើឲ្យនាងគិតថា ហេតុអ្វីយាយរបស់នាង និងកសិករផ្សេងទៀត លក់ស្រូវក្នុងតម្លៃទាប? ហើយលក់ទាំងស្រូវនៅសើម តើការលក់បែបនេះចំណេញដែរទេ? ចម្ងល់ទាំងនេះ ហើយបានជំរុញចិត្ត ឲ្យយុវតី សុគន្ធា បារៀនជំនាញពាក់ព័ន្ធនឹងកសិកម្ម ហើយស្វែងយល់ពីវិស័យនេះ ឲ្យកាន់តែច្បាស់។  នាង ក៏សម្រេចសិក្សាជំនាញសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាឆ្នាំ២០១១ ដោយឥតគិតបានគិតគូរមុនយូរនោះទេ។ ការសម្រេចចិត្តសិក្សាជំនាញកសិកម្មភ្លាមៗនេះ ដ្បិតមិនមានការជំទាស់ពីក្រុមគ្រួសារ ប៉ុន្តែនាងរងការចំអកពីអ្នកជុំវិញខ្លួន ដោយសារតែឪពុកម្តាយខ្លួន មិនមែនជាអ្នកប្រកបរបរកសិកម្ម។ កញ្ញា ខេង សុគន្ធា រំឭកប្រាប់សារព័ត៌មាន Thmeythmey25 ថា៖«ដោយសារតែខ្ញុំមិនមែនជាកូនអ្នកចំការ ទើបគេតែងថាឲ្យខ្ញុំ បើគ្មានដីមួយដុំអ៊ីចឹង រៀនកសិកម្ម ចេញមកធ្វើអី? ចេញមកធ្វើស្រែ មិនមែន?»។   ពាក្យឡកឡើយទាំងអស់នោះ មិនបានធ្វើឲ្យយុវតីមកពីខេត្តកណ្ដាលម្នាក់នេះ បោះបង់ការសិក្សានោះទេ ប៉ុន្តែវាបានជំរុញឲ្យនាង ដើរទៅមុខមិនរាថយ។ កញ្ញា ខេង សុគន្ធា បានបន្តប្រាប់ Thmeythmey25 ថា៖«បន្ទាប់ពីឈានជើងចូលសាលាកសិកម្ម ទើបខ្ញុំដឹងថាមិនចាំបាច់ទាល់តែមានដី ឬទាល់តែយើងជាកូនកសិករ ទើបរៀនជំនាញនោះបានទេ  ព្រោះពាក្យថាកសិកម្ម មិនមែនសំដៅតែលើការធ្វើស្រែ ចិញ្ចឹមសត្វមួយមុខ។ ផ្ទុយទៅវិញ យើងអាចធ្វើការងារបានច្រើននៅតាមអង្គការ ក្រសួង ក្រុមហ៊ុននានា»។     អំឡុងរៀនជំនាញអភិវឌ្ឍជនបទនៅសាលាកសិកម្មយុវតីវ័យ ២៦ឆ្នាំរូបនេះ ក៏បានរៀនជំនាញភាសាអង់គ្លេសមួយសាលាទៀត។ ហើយរាល់ថ្ងៃចុងសប្ដាហ៍ យុវតីរូបនេះមិនទុកខ្លួនទំនេរ ឆ្លៀតធ្វើការងារស្ម័គ្រចិត្ត ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ និងគម្រោងស្រាវជ្រាវ លើកសិកម្មផងដែរ។ ការបែងចែកពេលវេលាវាមានការពិបាក ព្រោះតែការរៀននៅសាលាកសិកម្ម តម្រូវឲ្យសិស្សនិស្សិត ចុះកម្មសិក្សាតាមសហគមន៍ជាញឹកញាប់។ ម្យ៉ាង សុគន្ធា ក៏មានតួនាទីជាអគ្គលេខាធិការនៃសមាគមនិស្សិតប្រចាំសាកលវិទ្យាល័យ ជាអ្នកដោះស្រាយបញ្ហាផ្សេងៗ ជូននិស្សិត និងជាអ្នកដឹកនាំសកម្មភាពនិស្សិតចូលរួមការងារសង្គមជាដើម។   ដោយសារសាលានីមួយៗ តម្រូវឲ្យនិស្សិតមានកិច្ចការស្រាវជ្រាវច្រើន វាពិតជាលំបាកសម្រាប់នាងក្នុងការចែកពេលវេលា ទើបនាងសម្រេចបោះបង់ជំនាញភាសាអង់គ្លេសនៅឆ្នាំទី៣។ សុគន្ធា បានរៀបរាប់បន្តថា ៖«ការរៀនជំនាញកសិកម្ម និស្សិតត្រូវចុះតាមសហគមន៍ច្រើន ពិសេសនៅតាមខេត្តនានា ពិសេសនិស្សិតស្រីៗ មិនមែនជាការស្រួលនោះទេ។ រឿងលំបាកក្នុងពេលចុះសហគមន៍សម្រាប់និស្សិតកសិកម្ម គឺមិនសូវមានការចូលរួមពីកសិករ ដែលអាចឲ្យនិស្សិតមានភាពងាយស្រួលក្នុងការប្រមូលទិន្នន័យ។ ម្យ៉ាងមិនសូវមានការលើកទឹកចិត្តនោះទេសម្រាប់និស្សិតស្រីដែលរៀនកសិកម្ម»។   កញ្ញា សុគន្ធា ទទួលពានរង្វាន់ជានិស្សិតឆ្នើមនាប្រទេសហ្វីលីពីន     ទោះបីការរៀនកសិកម្មមានផលលំបាក ប៉ុន្តែក៏ធ្វើឲ្យ សុគន្ធា មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ជាមួយនិស្សិតបរទេសដូចជា ប្រទេសជប៉ុន ថៃ និងឥណ្ឌូណេស៊ី។ សកម្មភាពទាំងនេះគួបផ្សំ បទពិសោធន៍ការងារ ភាពរួសរាយ និងពូកែទំនាក់ទំនង ទើបនាងមានឱកាសទទួលអាហារូបករណ៍អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មកសិកម្ម និងសហគ្រិនភាព នៅប្រទេសហ្វីលីពីន ដែលសុគន្ធា ថា ជាសាកលវិទ្យាល័យនាំមុខផ្នែកសិកម្មរបស់ហ្វីលីពីន ហើយមាននិស្សិតរៀនផ្នែកកសិកម្មជាង ១ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។   ក្នុងនាមជានិស្សិត ដែលបានទៅសិក្សានៅក្រៅប្រទេស សុគន្ធា បានបង្ហាញពីការព្រួយបារម្ភ ពីចំនួននិស្សិតផ្នែកកសិកម្មកម្ពុជាថយចុះ។ កញ្ញា ខេង សុគន្ធា លើកឡើងដូច្នេះ៖«វាជារឿងមួយដែលគួរឲ្យបារម្ភ ដ្បិតកសិកម្មកម្ពុជា នៅត្រូវការធនធានមនុស្សច្រើន ដើម្បីចូលរួមជួយពង្រឹងវិស័យនេះ ឲ្យកាន់តែរីកចម្រើន ពិសេសបង្កើនការផលិត និងកាត់បន្ថយការនាំចូល ឬនាំចូលតែផលិតផលណា ដែលយើងពិបាកផលិតនៅក្នុងស្រុក»។     អំឡុងពេលសិក្សាអនុបណ្ឌិតនៅហ្វីលីពីន គន្ធា ត្រូវបានជាប់ឈ្មោះជាប្រធានសមាគមនិស្សិតអន្តរជាតិប្រចាំសាកលវិទ្យាល័យ ជាអ្នកដឹកនាំក្រុមនិស្សិតប្រមាណ ២០០នាក់ មកពីប្រទេសផ្សេងគ្នា ២២ប្រទេស រហូតឆ្នាំ២០១៩ ត្រូវបានសាកលវិទ្យាល័យ ប្រគល់ពានរង្វាន់ជាអ្នកដឹកនាំឆ្នើម។ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតនាចុងឆ្នាំ ២០១៩ សុគន្ធា បានត្រលប់មកជួយការងារក្រុមហ៊ុនគ្រួសារនាង ដោយទទួលការងារជាអ្នកគ្រប់គ្រង ក្រុមហ៊ុនសាងសង់ផ្សារបែបសហគមន៍ ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកសាងផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋមានកន្លែងលក់ដូរផលិតផលនានា ព្រមទាំងផលិតផលកសិកម្មឲ្យបានត្រឹមត្រូវ។    ការរួមចំណែករបស់ កញ្ញា ខេង សុគន្ធា នៅក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា មិនមែនបញ្ចប់ត្រឹមការកាន់ការងារគ្រប់គ្រងនៅក្រុមហ៊ុនសាងសង់នោះទេ ប៉ុន្តែយុវតីរូបនេះ ថាខ្លួននឹងព្យាយាមរកឱកាស និងអភិវឌ្ឍន៍ខ្លួន ទៅជាគ្រូបង្រៀន ឬជាអ្នកចែករំលែកចំណេះដឹងពីកសិធុរកិច្ច ទៅដល់យុវជន និងកសិករ។ «ទោះបីជាខ្ញុំ មិនអាចជួយអភិវឌ្ឍវិស័យនេះ ក្នុងសង្គមជាតិទាំងមូល តែខ្ញុំគិតថា ខ្ញុំអាចចូលរួមជាចំណែកមួយ ក្នុងការជួយអភិវឌ្ឍក្នុងតំបន់ ឬសហគមន៍ណាមួយ ដែលកំពុងជួបប្រទះបញ្ហាលើវិស័យនេះ ជាពិសេសគឺពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្មលើវិស័យនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ខេង សុគន្ធា៕      
កញ្ញា ខេង សុគន្ធា គឺជាសិស្សដែលបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មកសិកម្ម និងសហគ្រិនភាព នៅប្រទេសហ្វីលីពីន។ បច្ចុប្បន្ន អ្នកខេត្តកណ្តាល វ័យ២៦ឆ្នាំរូបនេះ គឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនសាងសង់មួយ ដែលជាអាជីវកម្មរបស់ឪពុកនាង។ ជាអ្នកសិក្សាផ្នែកកសិកម្ម យុវតីរូបនេះ មើលឃើញថា មានយុវជនច្រើនដែលបានមើលរំលងពីសក្តានុពលវិស័យកសិកម្ម ដោយពួកគេទំនងយល់ថាការរៀនកសិកម្ម ឬធ្វើកសិកម្ម ជាការងារក៏លំបាក។ ប៉ុន្តែ សម្រាប់ កញ្ញា ខេង សុគន្ធា រៀនកសិកម្មមិនមែនចាំបាច់ទាល់តែកូនកសិករ ឬរៀនចប់ទៅធ្វើស្រែ ចម្ការនោះទេ ប៉ុន្តែការងារពាក់ព័ន្ធនឹងកសិកម្មនេះមានច្រើនទាំងក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ យុវតីរូបនេះ អះអាង ប្រាប់សារព័ត៌មាន Thmeythmey25 ថា នាងនឹងព្យាយាមជួយជំរុញវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន តាមរយៈការចែករំលែកពោសោធន៍របស់ខ្លួនទៅដល់យុវជន និងកសិករ ជាពិសេសគឺការធ្វើធុរកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម។ 
  សូមស្ដាប់នាយយ៉ាន ដូចតទៅនេះ៖    
សៀមរាប៖ នាយយ៉ានបានទៅដល់ក្រុងសៀមរាប។ ធ្វើដំណើរឆ្លងកាត់ទីនោះ យ៉ាន បានឮសំឡេងភ្លេង ចេញពីវត្តស្វាយ ជាប់ស្ទឹងសៀមរាប។ យ៉ានបានដើរចូលក្នុងវត្ត និងជួបយុវជនក្មេងៗមួយក្រុមដែលទើបតែបញ្ចប់ការហាត់សមឧបករណ៍ភ្លេងខ្មែរ ដែលមានទម្រង់ជាពិណពាទ្យ។  នាយយ៉ានបានសួរនាំអ្នកកាន់ឧបករណ៍ភ្លេងនីមួយៗ និងសុំឲ្យលេងឧបករណ៍ម្នាក់ម្ដង។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យ«ច្រាប»ជានាមសព្ទ មានន័យថា ជាអំណាចភ័យ ជាដីប្រៃ និងបញ្ជាក់ពីឈ្មោះផ្សិតដែលដុះនៅដីច្រាប។ ឧទាហរណ៍៖ ច្រាបជាន់(អំណាចភ័យ),ដីច្រាប(ដីប្រៃ),ផ្សិតច្រាប(ឈ្មោះផ្សិតដែលដុះនៅដីច្រាប)។ ដោយឡែក ពាក្យ«ជ្រាប»ជាកិរិយាសព្ទ មានន័យថា ចូលសព្វសាច់,ហូរស្រក់។ ប្រើជាពាក្យថា ទឹកជ្រាប។ «ជ្រាប» មានន័យដូចជាពាក្យ«ជម្រាប»ដែរ ដែលមានន័យថា ដឹង។ ឧទាហរណ៍៖ សូមជម្រាបអស់លោកឲ្យបានដឹងជាមុន៕
«ច្រាប»មានន័យខុសពី«ជ្រាប»យ៉ាងដាច់ស្រឡះ ថ្វីបើពាក្យទាំងពីរនេះមានសូរសៀងប្រហាក់ប្រហែលគ្នាក៏ដោយ។ នេះបើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ 
ក្រុមប្រឹក្សាគ្រប់គ្រងក្រមសីលធម៌ និងវិន័យរបស់ UEFA បានដាក់ពិន័យជាប្រាក់ចំនួន ២១,០០០ដុល្លារ ទៅលើសហព័ន្ធបាល់ទាត់បូស្នី និងបញ្ជាឱ្យបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេ សម្រាប់ការប្រកួតបន្ទាប់ក្នុងទឹកដី បន្ទាប់ពីអ្នកគាំទ្រប្រទេសមួយនេះ បានបង្កការអុកឡុក និងអាកប្បកិរិយារើសអើង អំឡុងពេលការប្រកួតជាមួយនឹងក្រុមព័រទុយហ្កាល់ កាលពីថ្ងៃទី១៧ ខែតុលា។ ជំនួបនោះ ព័រទុយហ្កាល់យកឈ្នះ ៥-០។   NFSBIH ក៏ត្រូវរងពិន័យជាប្រាក់បន្ថែម ២៦,០០០អឺរ៉ុ (២៩,០០០ដុល្លារ) សម្រាប់ការបិទច្រកចេញចូលសាធារណៈ ចេញចូលកីឡដ្ឋាន និងបានចោលរបស់របរវត្ថុផ្សេងៗចូលក្នុងទីលានប្រកួតផងដែរ។   UEFA ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសបូស្នី ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាសម្រាប់អ្នកគាំទ្រ នៅការប្រកួតបន្ទាប់ក្រៅទឹកដីរបស់ពួកគេ សម្រាប់ការចោលកាំជ្រូចភ្លើង និងកាំជ្រូចផ្ទុះក្នុងកីឡដ្ឋានអំឡុងក្រុមពួកគេនឹងត្រូវជួបក្រុមលិចស្តង់ស្តាញ កាលពីថ្ងៃទី១៣ ខែតុលា។ UEFA បន្ថែមការពិន័យទឹកប្រាក់ចំនួន ២១,០០០ដុល្លារបន្ថែមសម្រាប់រឿងនេះ៕  
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដាក់ទណ្ឌកម្មលើសហព័ន្ធកីឡាបាល់ទាត់ប្រទេសបូស្នី (NFSBIH) សម្រាប់ការរំខានពីសំណាក់ហ្វូងអ្នកគាំទ្រនៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 របស់ក្រុមជម្រើសជាតិបូស្នី។ នេះបើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប នាថ្ងៃទី២៥ ខែតុលា។
  ទាក់ទងនឹងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅសមុទ្រអាហ្សូវកាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន Poroshenko បានលើកឡើងថា លោកមិនអាចទទួលយកសកម្មភាពខុសច្បាប់របស់រុស្ស៊ីបានឡើយ។ ដំបូងរុស្ស៊ីបានលេបត្របាក់ទឹកដីគ្រីមៀកាលពីឆ្នាំ២០១៤ បន្ទាប់មកបន្តលូកដៃនៅក្នុងជម្លោះភាគខាងកើត។ ហើយឥឡូវនេះ ក្រុងមូស្គូចង់បានសមុទ្រអាហ្សូវថែមមួយទៀត។   ថ្លែងទៅកាន់កាសែត Bild daily របស់អាល្លឺម៉ង់នាថ្ងៃព្រហស្បតិ៍ ទី ២៩ ខែវិច្ឆិកាលោក  Poroshenko  បានគូសបញ្ជាក់ថា៖ «អាល្លឺម៉ង់ជាមិត្តដ៏ស្និទ្ធស្នាលបំផុតមួយរបស់យើង  ហើយយើងសង្ឃឹមថា បណ្តារដ្ឋផ្សេងទៀតនៅក្នុងអង្គការណាតូត្រៀមខ្លួនបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រអាហ្សូវ  ដើម្បីជាជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនផង»។     យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុងគៀវ បានចោទថា មូស្គូកំពុងឈានទៅរកដំណាក់កាលប្រឈមមុខដាក់គ្នាថ្មីមួយទៀត។ ម្យ៉ាងវិញទៀត លោក Poroshenko បានអះអាងថា៖«លោក ពូទីន ចង់បង្រួបបង្រួមអតីតអាណាចក្ររុស្ស៊ីឡើងវិញ។ កន្លងមកតំបន់គ្រីមៀ និង តំបន់ Donbas ហើយពូទីន ចង់បានប្រទេសយើងទាំងមូលតែម្តង។ ពូទីនចាត់ទុកខ្លួនឯងថា ជាអធិរាជនៃអាណាចក្ររុស្ស៊ី។ ដូច្នេះអាណាចក្រនេះ ពុំអាចដំណើរការបានឡើយដោយគ្មានអ៊ុយក្រែននោះ»។    អត្ថបទទាក់ទង   លោកខាងលិចអាចចេញវិធានការក្តៅប្រឆាំងរុស្ស៊ី ក្រោយការប៉ះទង្គិចគ្នាជាមួយទ័ពអ៊ុយក្រែននៅសមុទ្រ Azov   តាមពិតទៅ ការប្រកាសសុំជំនួយផ្នែកសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែន ពីអង្គការណាតូនេះគឺធ្វើឡើង បន្ទាប់ពីទីក្រុងមូស្គូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសនឹងបញ្ជូនប្រព័ន្ធខែលការពារមីស៊ីល S-400 ទៅកាន់តំបន់គ្រីមៀក្នុងពេលឆាប់ៗខាងមុខនេះ។   ជុំវិញរឿងនេះ សហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំង ទៅលើសកម្មភាពរបស់រុស្ស៊ី  ប៉ុន្តែក្រោយពីការតស៊ូមតិអស់រយៈពេល៣ថ្ងៃមក ខ្លួននៅតែបរាជ័យក្នុងការសម្រេចបន្ថែមទណ្ឌកម្មប្រឆាំងរុស្ស៊ីដដែល។     គួររម្លឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ យោធារុស្ស៊ីបានបាញ់រះ និងឃាត់ទុកនាវាអ៊ុយក្រែនចំនួន ៣គ្រឿង ក្រោយពីនាវាទាំងនោះបានធ្វើដំណើរចូលទៅកាន់សមុទ្រអាហ្សូវ។ ជុំវិញរឿងនេះ ទីក្រុងមូស្គូបានចោទប្រកាន់កងនាវាអ៊ុយក្រែនទាំងនោះថា បានចូលទៅកាន់សមុទ្រនេះដោយខុសច្បាប់។    យ៉ាងណាមិញ ប្រធានអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃចន្ទ បានទាមទារឲ្យរុស្ស៊ី ដោះលែងក្រុមនាវិក និង នាវាអ៊ុយក្រែនទាំងបីគ្រឿងនេះវិញ ព្រមទាំងបានព្រមានក្រុងមូស្គូផងដែរថា សកម្មភាពរបស់ខ្លួនបែបនេះអាចប្រឈមនឹងផលវិបាកនៅថ្ងៃខាងមុខផង៕     
ប្រធានាធិបតីអ៊ុយក្រែន  Petro Poroshenko  នៅថ្ងៃទី ២៩ ខែវិច្ឆិកា បានស្នើឲ្យសមាជិកអង្គការណាតូ ជាពិសេសអាល្លឺម៉ង់ បញ្ជូននាវាចម្បាំងទៅកាន់សមុទ្រអាហ្សូវ (Azov)  ដើម្បីជួយដល់អ៊ុយក្រែនពេលប្រឈមមុខនឹងរុស្ស៊ី។ មេដឹកនាំនេះសង្ឃឹមថា អាល្លឺម៉ង់ដែលជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ុយក្រែន រួមជាមួយមិត្តជាសមាជិកណាតូផ្សេងៗទៀត នឹងជួយអ៊ុយក្រែនក្នុងរឿងនេះបាន។
  1. ការដកដង្ហើមមិនស្រួល តឹងទ្រូង ឬឈឺជាដើម ប៉ុន្តែឈឺក្នុងរយៈពេលខ្លីទេ យូរបំផុតគឺ១វិនាទី។ 2. ជួនកាលវាអាចឈឺពីទ្រូងមុខ ទៅដល់ក្រោយក៏មានដែរ។ 3. បើបេះដូងអ្នកមានបញ្ហា ដៃខាងឆ្វេងអ្នកអាចចុក ស្ពឹក ឬឈឺ ព្រោះសសៃនៃដៃឆ្វេង និងសសៃនៃបេះដូងអ្នកដើរផ្លូវតែមួយទេ ដូចនេះវាអាចជាសញ្ញាដែលប្រាប់អ្នកថាបេះដូងអ្នកត្រូវការជួបគ្រូពេទ្យហើយ។ 4. បើបេះដូងអ្នកមិនស្រួល វានឹងប៉ះពាល់ដល់ក្រពះអ្នក ធ្វើឱ្យក្រពះរបួស នោះលទ្ធភាពនៃការរំលាយអាហារនឹងធ្លាក់ចុះ ជាហេតុធ្វើឱ្យក្រពះរំលាយអាហារមិនបានល្អ។ 5. អ្នកនឹងតែងតែមានអារម្មណ៍អស់កម្លាំង។ 6. បើបេះដូងអ្នកមានបញ្ហា អ្នកនឹងមានអារម្មណ៍ថាឆាប់ភ័យ ហើយយប់ឡើងមិនងាយគេងលក់ទេ ថែមទាំងតែងតែយល់សុបិន្តអាក្រក់ទៀតផង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
បើអ្នកមានអាការៈដូចខាងក្រោម អ្នកគួរតែទៅពិនិត្យជាបន្ទាន់ ព្រោះប្រហែលជាបេះដូងអ្នកមានបញ្ហាហើយ។ តើមានអាការៈអ្វីខ្លះទៅ?
បន្ទាប់ពីលេចលឺពាក្យចរាមអារ៉ាមថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល យល់ព្រមទទួលសំណើរបស់ក្លិបអ្នកមាននៃក្របខណ្ឌកំពូលបារាំង Paris Saint-Germain ជាមួយនឹងតម្លៃផ្ទេកប់ពពកប្រមាណ ២៥៣លានដុល្លារនោះ ពេលនេះ Cristiano Ronaldo បានចេញមុខរារាំង Neymar ចាកចេញពី Barcelona បើមិនអ៊ីចឹងទេរូបគេនឹងមានកំហុសដ៏ធំមួយមិនខាន។ តារាឆ្នើមរបស់ Real Madrid វ័យ៣២ឆ្នាំរូបនេះ ក៏បានជំរុញឲ្យមិត្តភក្កិជិតស្និទ្ធរបស់ខ្លួនគឺ Neymar ទៅចូលរួមជាមួយអតីតក្រុមចាស់របស់គេ Manchester United វិញទើបជាក្រុមល្បីលើលោក និងអាចជួយឲ្យ អតីតសមាជិកក្រុម Santos នេះបោះជំហ៊ានទៅមុខបានមួយកម្រិតថែមទៀត។ បើតាមការផ្សាយរបស់ TheSun Sport អតីតខ្សែប្រយុទ្ធឆ្នើមរបស់បិសាចក្រហមបានផ្ញើសារតាម WhatsApp ដោយព្រមានកីឡាករវ័យ២៥ឆ្នាំនេះកុំឲ្យចាកចេញពី Nou Camp ទៅចូលរួមជាមួយក្រុមនៃក្របខណ្ឌកំពូលបារាំង Ligue 1 ជាដាច់ខាត ព្រោះជាក្រុមតូចមិនល្បីដូច Real Madrid, Barcelona ឬ Manchester United ឡើយ។ សូមបញ្ជាក់ថារហូតមកទល់នឹងពេលនេះមិនទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ថា Neymar ព្រមចេញទៅកាន់ទឹកដី Parc des Princes ក្នុងទីក្រុងប៉ារីសនៅឡើយនោះទេ ខណៈ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona ក៏បានចេញមុខបដិសេធនៃការចាកចេញនេះដែរ។ យ៉ាងណាបើតាមប្រភពដដែល បើសិនជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រស៊ីលយល់ព្រមទៅចូលរួមជាមួយ Paris Saint-Germain មែន ពួកគេសន្យាថានឹងចំណាយប្រាក់ប្រចាំសប្តាហិ៍រហូតដល់ ៥សែនផោន ប្រមាណ៦៥ម៉ឺនដុល្លារឯណោះ៕
Cristiano Ronaldo ណែនាំឲ្យ Neymar ទៅចូលរួមជាមួយ Manchester United កុំដោយសារតែការផ្ទេរជាកំណត់ត្រាពិភពលោកទើបចាកចេញពី Barcelona ទៅ Paris Saint-Germain ហើយបើមិនដូចឆ្នោះទេនឹងស្តាយក្រោយមិនខាន។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាលនេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។  អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។ សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនមួយចំនួនដែលបានចូលរួមវិភាគទានបោះពុម្ពសៀវភៅនេះក្នុងគោលបំណងជួយសង្គ្រោះអាជីពកំណាព្យឲ្យមានជីវិតឡើងវិញ។ វិភាគទានរបស់ម្ចាស់ក្រុមហ៊ុនខាងក្រោមនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន៕  ទី១៖ មន្ទីសម្រាកព្យាបាលកម្ពុជា (ទំនាក់ទំនង ០១២ ៥៥២ ៣៣០) ទី២៖ ក្រុមហ៊ុន Realestate.com.kh ទី៣៖ ភោជនីយដ្ឋាន BOOLOOM WINE ទី៤៖ ហាង Baby Outlet (017 88 66 85, 070 88 66 83) ទី៥៖ ក្រុមហ៊ុន Mercedes-Benz ទី៦៖ មន្ទីសារការី សេដ្ឋាវិទូ នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងទិញ៖ កញ្ញា សុភ័ក្ររ៉ាត់ ០១៧ ៩៩៨ ៩៤១ រឺ ០១០ ៥៦៧ ២០២
ភ្នំពេញ៖ ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះសារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»។ សៀវភៅដែលមានកម្រាសប្រមាណជា១៧០ទំព័រ បានចេញលក់នៅលើទីផ្សាររួចហើយ។ សៀវភៅកំណាព្យនេះ មានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានានៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ១ម៉ឺនរៀលក្នុងមួយក្បាល។
ភ្នំពេញ៖ វង់ទស្សនាថ្មីចំនួន ២ខ្សែ នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នឹងអាចឱ្យភ្ញៀវទេសចរដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទនីមួយៗ។ វង់ទស្សនានេះ បានដាក់ឱ្យដំណើរការហើយ និងកំពុងរៀបចំកែលម្អ ចាក់ដី ដើម្បីឱ្យភ្ញៀវទេសចរមានភាពងាយស្រួលទស្សនាប្រាសាទសាយទេវតា និងប្រាសាទធម្មនន្ទ បានលម្អិតជាងមុន។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា ការរៀបចំខ្សែទស្សនានេះ បាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ បានបញ្ជាក់បែបនេះថា វង់ទស្សនាខ្សែទី១ មានចម្ងាយខ្លី ដែលអាចឱ្យទេសចរឈប់យានជំនិះនៅផ្នែកខាងជើង និងចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា រួចចេញតាមច្រកខាងជើង។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា បន្ថែមពីនេះ វង់ទស្សនាខ្សែទី២ ជាខ្សែទស្សនាវែង អាចឱ្យទេសចរទស្សនានៅប្រាសាទធម្មនន្ទ តាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។ ភ្ញៀវទេសចរ ក៏អាចចាប់ផ្តើមទស្សនាចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា ភ្ជាប់ជាមួយស្ពានបុរាណ និងបន្តទស្សនាប្រាសាទចៅសាយទេវតាតាមច្រកខាងកើតបានផងដែរ។   សូមជម្រាបថា ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ថ្វីដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មាននោះទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត៕   សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖  
ដោយ៖ សែម ប្រាក់ដាវ
  កាលពីយប់ថ្ងៃទី១២មេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់បន្ថែមទៀត ដែលបានឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកទាំង៣នាក់ គឺជាសមាជិកគ្រួសាររបស់បុរសវិជ្ជមានកូវីដ-១៩ ដែលអាជ្ញាធរបានរកឃើញនៅពេលថ្ងៃ (១២មេសា) ហើយបុរសនោះ មានការពាក់ព័ន្ធនឹងករណីបុរសអ្នករត់តាក់ស៊ី ដែលតេស្ដវិជ្ជមានកូវីដ១៩ កាលពីចុងខែមីនាកន្លងទៅ។  រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា ក្រុមគ្រួសារនៃអ្នកឆ្លងជំងឺកូវីដ-១៩នេះ គឺជាអាជីវករលក់ដូរ នៅផ្សារក្រោម និងផ្សារវត្តអធ្វារ។    បើតាមសេចក្តីសម្រេចរបស់ លោក ទៀ សីហា នាថ្ងៃទី១៣មេសានេះ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ទីតាំងផ្សារខាងលើ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូល ពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ដោយលើកលែងចំពោះករណីចាំបាច់តែប៉ុណ្ណោះ។   មកដល់ពេលនេះ ខេត្តសៀមរាប មានមនុស្ស១៣នាក់ បានឆ្លងកូវីដ-១៩ ពីព្រឹត្តិការណ៍សហគម២០កុម្ភៈ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសមានសរុប៤៦៩៦ករណី ក្នុងនោះ៤១៦០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២,២៥២នាក់ បានជាសះស្បើយវិញ រីឯអ្នកស្លាប់ឡើងដល់៣៣នាក់៕      
ភ្នំពេញ៖ រសៀលថ្ងៃទី១៣មេសា លោក ទៀ សីហា អភិបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ (Lockdown) ផ្សារក្រោម ស្ថិតនៅសង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ក្នុងសង្កាត់សៀមរាប ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។ សេចក្តីសម្រេចរបស់ លោក ទៀ សីហា បានបញ្ជាក់ថា វិធានការបិទខ្ទប់ផ្សារទាំងពីរនេះ គឺមានរយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ ដល់២៥មេសា ឆ្នាំ២០២១។
  ជាមួយសេវាកម្មថ្មីនេះ អ្នកដំណើរអាចហៅអ្នកបើកបររថយន្ត Grab ដែលធ្លាប់ទទួលបានការហ្វឹកហាត់ជំនាញគ្រប់គ្រងសត្វ ហើយពួកគេគឺសុទ្ធតែរីករាយនឹងទទួលស្វាគមន៍សត្វចញ្ចឹមរបស់អ្នកដំណើរ ឲ្យចូលជិះក្នុងយានយន្តរបស់ពួកគេ។ ចំណែកតម្លៃវិញគឺគិតចាប់ពី១០ដុល្លារឡើងទៅ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel NewsAsia ។    សេចក្តីថ្លែងកាណ៍របស់ក្រុមហ៊ុន  Grab បញ្ជាក់ថា រាល់សត្វចញ្ចឹមតាមផ្ទះទាំងអស់ ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវដោយអាជ្ញាធរទទួកបន្ទុកផ្នែកថែទាំសត្វនិងកសិអាហារក្នុងប្រទេសសិង្ហបុរី នឹងត្រូវអនុញ្ញាតឲ្យជិះលើរថយន្ត GrabPet ប៉ុន្តែលើកលែងសត្វស្លាបមួយចេញ ព្រោះថា ម៉ាស៊ីនត្រជាក់នៅក្នុងយានយន្តអាចបង្កគ្រោះថ្នាក់ដល់សត្វប្រភេទនេះ។ យ៉ាងណាមិញ រាល់សត្វចញ្ចឹមទាំងអស់គឺតម្រូវឲ្យជិះអមដោយម្ចាស់។    យោងតាមក្រុមហ៊ុន  Grab ដៃគូអ្នកបើកបរជាច្រើនរយនាក់របស់ខ្លួន គឺសុទ្ធតែទទួលបានការហ្វឹកហាត់រួចរាល់សម្រាប់សេវាកម្មថ្មីនេះ។ យានយន្តរបស់ពួកគេ នឹងត្រូវបំពាក់ដោយឧបករណ៍ចាំបាច់មួយចំនួន រួមមាន គម្របកៅអីផ្នែកខាងក្រោយ, ក្រណាត់ពោះគោទន់ៗ និងឧបករណ៍កម្ចាត់ខ្យល់កខ្វក់ជាដើម។   លើសពីនេះ ក្រុមហ៊ុន Grab ក៏ផ្តល់ជូនបន្ថែមនូវការធានារ៉ាប់រងសម្រាប់សត្វចញ្ចឹម, អ្នកដំណើរ និងដៃគូអ្នកបើកបរ ដែលប្រើប្រាស់សេវាកម្ម GrabPet ។ អ្វីដែលពិសេសនោះ ដើម្បីអបអរដល់ការដាក់ដំណើរការកម្មវិធី GrabPet ក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab នឹងបរិច្ចាគលុយប្រមាណ ២,២២ដុល្លារ រៀងរាល់ការជិះដោយប្រើប្រាស់សេវាកម្មថ្មីនេះ ទៅដល់អង្គការសង្គមដើម្បីការពារការធ្វើបាបលើសត្វចញ្ចឹម គិតចាប់ពីខែក្រោយទៅ។    កាលពីពេលកន្លងទៅ អ្នកដំណើរក៏អាចដឹកជញ្ជូនសត្វចញ្ចឹមរបស់ពួកគេ ជាមួយនឹងសេវាកម្ម uberPET របស់ក្រុមហ៊ុន Uber ដែលបានដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៧។ យ៉ាងណាមិញ សេវាកម្មនេះត្រូវបានបញ្ឈប់ទៅវិញ ក្រោយពីប្រតិបត្តិការរបស់ក្រុមហ៊ុន Uber ប្រចាំតំបន់អាស៊ីអាគ្នេយ៍ត្រូវបានទិញយកដោយក្រុមហ៊ុន Uber កាលពីឆ្នាំមុន៕  
ក្រុមហ៊ុន Grab នៅថ្ងៃទី២០ខែកុម្ភៈ បានដាក់ដំណើរការកម្មវិធីទូរសព្ទថ្មីមួយរបស់ខ្លួនឈ្មោះថា GrabPet ក្នុងប្រទេសសិង្ហបុរី។ ជាមួយកម្មវិធីថ្មីនេះ ម្ចាស់សត្វចញ្ចឹម នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការដឹកជញ្ជូនសត្វជាទីស្រលាញ់របស់ពួកគេទៅគ្រប់ទីកន្លែងក្នុងតម្លៃសមរម្យ។
របាយការណ៍ចងក្រងឡើងដោយលោក Graeme Dobell   នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានស្នើឲ្យ រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ពិចារណាចូលរួមជាសមាជិកអាស៊ាន ខណៈដែលអូស្ត្រាលីត្រៀមរៀបចំកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាននៅខែមីនាខាងមុខ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធឺនប៊ូល នឹងស្វាគមន៍មេដឹកនាំអាស៊ានទាំងដប់ដែលនឹងទៅចូលរួមកិច្ចប្រជុំពិសេសដែលត្រូវរៀបចំនៅអូស្ត្រាលីជាលើកដំបូងនេះ។ វានឹងផ្តល់ឱកាសសំខាន់សម្រាប់អូស្ត្រាលី ក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើសន្តិសុខអ៊ីនធឺណិត, ប្រឆាំងភេរវកម្ម និងចលនាជ្រុលនិយម សន្តិសុខសមុទ្រ។ របាយការណ៍ខាងលើបានផ្តល់យោបល់ថា អូស្ត្រាលី និងនូវែលសេឡង់ចូលរួមជាសមាជិកអាស៊ានក្នុងទម្រង់ថ្មីដោយធ្វើជាដៃគូនៃសហគមន៍អាស៊ានត្រឹមឆ្នាំ ២០២៤ តែមិនមែនធ្វើជាសមាជិកធម្មតាឡើយ។ «ការចូលរួមជាមួយអាស៊ានជាវិធីសាស្ត្រល្អបំផុតដែលអនុញ្ញាតឲ្យយើងអាចបញ្ចេញយោបល់ពេញលេញក្នុងការបង្កើតអនាគតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំពិសេសក្រុងស៊ីដនី អាចធ្វើឲ្យមហិច្ឆតានេះក្លាយជានិមិត្តរូបមួយដែលអាចឈានទៅបង្កើតផ្លែផ្កាពេលខាងមុខផង»។ នេះជាការបញ្ជាក់របស់លោក Graeme Dobell ដែលជាអ្នកសរសេររបាយការណ៍។    អ្នកជំនាញខាងលើកត់សម្គាល់ថា ប្រទេសអាស៊ានរងសម្ពាធដោយសារការប្រជែងអំណាចរវាងមហាមហាអំណាចគីឡូធ្ងន់ដូចជា អាមេរិក ចិន ជប៉ុន និងឥណ្ឌានោះ។ ដូច្នេះហើយ វាជារឿងវិជ្ជមានដែលអាស៊ានមានសមាជិកមហាអំណាចមានគីឡូមធ្យមដូចជា អូស្ត្រាលី និងនូវែលសេឡង់ចូលរួមជាមួយខ្លួននោះ។ ការស្វែងរកសមាជិកភាពរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងតំបន់អាស៊ានប្រឈមបញ្ហាច្រើន។ របាយការណ៍ខាងលើសង្កេតឃើញថា បញ្ហាធំបំផុតនោះគឺដោយសារការគិតរបស់អូស្ត្រាលីខ្លួនឯង។ តាំងពីយូរមកហើយ អូស្ត្រាលីប្រកាន់ផ្នត់គំនិតមួយដោយមិនដែលចង់ចូលរួមជាសមាជិកនៃក្រុមណាមួយឡើយ។ កន្លងមកអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក  Paul Keating បានតស៊ូមតិដោយជំរុញឲ្យអូស្ត្រាលីចូលរួមជាសមាជិកអាស៊ានដើម្បីធានាសន្តិសុខតំបន់អាស៊ីផង។ បច្ចុប្បន្នអូស្ត្រាលីក្លាយខ្លួនជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានរួចទៅហើយ។ ប៉ុន្តែក្រសួងការបរទេសអូស្ត្រាលី លើកពីកង្វល់របស់ខ្លួនផងដែរ កាលណាបើអូស្ត្រាលីចូលរួមជាសមាជិកអាស៊ាននោះ។ បញ្ហាធំគឺអូស្ត្រាលី បាត់បង់ឯរាជ្យ និងលែងមានសិទ្ធិរិះគន់បណ្តារដ្ឋាភិបាលអាស៊ានដែលបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ៕
វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានផ្តល់យោបល់ថា អូស្ត្រាលី និងនូវែលសេឡង់គួរតែចូលរួមជាសមាជិកអាស៊ានក្នុងកម្រិតថ្មី ជា«ដៃគូនៃសហគមន៍អាស៊ាន»។ ស្ថាប័ននេះអះអាងថា ការចូលរួមជាមួយអង្គការតំបន់នេះសំខាន់សម្រាប់មហាអំណាចគីឡូមធ្យមដូចជា អូស្ត្រាលី និង នូវែលសេឡង់នេះ ខណៈដែលអាស៊ានរងសម្ពាធពីបណ្តាមហាអំណាចធំៗដូចជាអាមេរិក ចិន និងឥណ្ឌាជាដើមនោះ។
ក្រសួងពាណិជ្ជកម្មថៃ  បានព្រាងវិធានការរួចរាល់ហើយ ដើម្បីបិទការនាំចូលដូង ចាប់ពីសីហា ដល់ខែតុលា ហើយវិធានការនេះនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចអនុម័ត ក្នុងពេលឆាប់ៗខាងមុខ។   រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Sontirat Sontijirawong ឲ្យដឹងដូច្នេះថា៖«តម្លៃដូងបានដាំក្បាលចុះនៅឆ្នាំនេះ ដោយសារការបង្កើនការនាំចូល ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ តែឥឡូវនេះបញ្ហាត្រូវបានដោះស្រាយ ដោយវិធានការគឺចាំបាច់ ដើម្បីរក្សាតុល្យភាពទីផ្សារ»។   តែទោះយ៉ាងណា កសិករមិនបានយល់ស្របឡើយ ដោយគិតថាវិធានការនេះនឹងជួយពួកគាត់តិចតួចប៉ុណ្ណោះ ព្រោះស្ទើរតែយឺតពេលទៅហើយ។ មិនតែប៉ុណ្ណោះ តំណាងកសិករលោក Amnat Meedang លើកឡើងថា លោកត្រៀមប្ដឹងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចំពោះភាពធ្វេសប្រហែស ដោយមិនបានយកចិត្តទុកដាក់កង្វល់របស់កសិករ។   តំណាងកសិកររូបនេះ ថែមទាំងអះអាងថា ក្រុមខ្លួនធ្លាប់ជូនដំណឹងទៅអង្គភាពរបស់ក្រសួងពាណិជ្ជកម្មម្ដងរួចមកហើយកាលពីខែកញ្ញាឆ្នាំ២០១៧ ថាមិនមានខ្វះផ្លែដូងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឡើយ។   ប៉ុន្តែលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បែរជាបើកឲ្យនាំចូលដូងចំនួន ៥០០លានផ្លែទៅវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានយល់ព្រមឲ្យនាំចូលដូងចចមនួន ៥ម៉ឺនតោនទៀត។   តំណាងកសិករដាំដូង បានធ្លាប់ជូនដំណឹងទៅក្រសួងថា កសិករមានផ្ទៃដីដាំដូងចំនួន ១លានរ៉ៃ ដែលហុចផល ៨០០លានផ្លែក្នុងមួយឆ្នាំ។    ដំណោះស្រាយរបស់រដ្ឋាភិបាលខាងលើនេះ មិនទទួលបានការពេញចិត្តឡើយ។ តំណាងកសិករលោក Amnat ថ្លែងដូច្នេះថា៖«ការបិទនាំចូលនាពេលបច្ចុប្បន្ននេះ គឺគ្មានប្រយោជន៍ឡើយ ព្រោះក្រុមហ៊ុនបានបំពេញកូតានាំចូលរបស់ខ្លួនរួចរាល់ហើយ»៕
ភ្នំពេញ៖ រដ្ឋាភិបាលថៃកំពុងពិចារណាហាមឃាត់ការនាំចូលផ្លែដូងពីក្រៅប្រទេស ដើម្បីជួយស្រោចស្រង់តម្លៃដូងរបស់កសិកក្នុងស្រុក។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតបាងកក ប៉ុស្ដិ៍ នៅថ្ងៃទី១៧ ខែកក្កដា។
ស្ថានទូតចិនបានលើកឡើងដូច្នេះថា៖«នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ កន្លងមកនេះ ស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជាបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជំរុញកិច្ចការដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ»។   លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៥ខែវិច្ឆិកា ថា ការរៀបចំកិច្ចប្រជុំនៅខែធ្នូខាងមុខនេះ ត្រូវធ្វើឡើងបន្ទាប់ពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានជួបជែកពីលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នេះ នាពេលកន្លងមក។ លោកប្រាប់ទៀតថា គណៈប្រតិភូក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នឹងទៅពិភាក្សាជាមួយភាគីចិន តាមការគ្រោងទុក។   អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ចាត់ទុក FTA នេះជាឱកាសជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា និងចិន។ លោក ស៊ាង ថៃ បញ្ជាក់ដូច្នេះថា៖«នេះជាជំហានថ្មីមួយ ដែលធ្វើទំនាក់ទំនងឲ្យកាន់តែជិតស្និទថែមទៀត ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម វិនិយោគបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មសរបស់ប្រទេសទាំងពីរ»។   ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួន ៧០០៨ លានដុល្លារអាមេរិក កើនឡើងជិត១ពាន់លាន ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៦០៤០លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនត្រឹមចំនួន ៨៦៤លានដុល្លារ ខណៈនាំចូលពីចិនមកវិញទំហំ ៦១៤៤លានដុល្លារ។ នេះបើតាមតួលេខដែលទទួលបានពីលោក ស៊ាង ថៃ ។    ជាការពិត ទំហំពាណិជ្ជកម្មទ្វេភាគីខាងលើនេះ មានឱនភាពខ្លាំង ពោលគឺកម្ពុជានាំចេញទៅចិនតិចតួច បើធៀបនឹងការនាំចូលមកវិញរបស់ចិន។   តើកម្ពុជានឹងខាតបង់មែនទេ បើចុះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន? លោក ស៊ាង ថៃ លើកឡើងថា FTA នេះ នឹងមិនធ្វើឲ្យកម្ពុជាខាតបង់នោះឡើយ  តែផ្ទុយទៅវិញនឹងធ្វើឲ្យចំណេញ តាមរយៈការពង្រីកការនាំចេញទៅចិន។ លោកគូសបញ្ជាក់ដូច្នេះថា៖«យើងទទួលស្គាល់ថាសព្វថ្ងៃ ការនាំចេញរបស់កម្ពុជាទៅចិន គឺតិចតួចជាងចិននាំមកកម្ពុជា។ នៅពេលដែលយើងមាន FTA ចិនក្លាយជាទីផ្សារធំរបស់យើងដែលអាចឲ្យយើងនាំចេញបានច្រើនជាងមុន អ៊ីចឹងបានយើងខំធ្វើ FTA នេះ»។    លោក ស៊ាង ថៃ បន្តដូចនេះទៀតថា៖«សព្វថ្ងៃយើងនាំទំនិញទៅចិន ពិសេសកសិផល វានៅជាប់លក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ(SPS) ហើយមកដល់ពេលនេះយើងបានចុះMOU ជាមួយចិន ទើបាន៤មុខប៉ុណ្ណោះ ហើយយើងព្យាយាមចរចាសម្រាប់មុខទំនិញច្រើនជាងនេះទៀត។ អ៊ីចឹងបើមាន FTA គឺយើងអាចនាំចេញបានច្រើនជាងមុន ព្រោះកាលណាមាន FTA គឺ MOU ទាំងអស់នោះ គឺត្រូវចុះហត្ថលេខាអស់ហើយ អាចចុះហត្ថលេខាជាកញ្ចប់»។   បើតាមលោក ស៊ាង ថៃ ភាគីទាំងពីរនឹងពិភាក្សាគ្នាលើ៤ផ្នែកសំខាន់។ លោកពន្យល់បែបនេះថា៖«បង្កើតកិច្ចព្រមព្រៀងសេរីនេះ គឺគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៣ រួមទាំងវិស័យផ្សេងៗ១ទៀត។ ដូចនេះ ការចរចាបើសម្រេចលើវិស័យណាមួយ គឺអត់ទាន់ជាពាណិជ្ជកម្មសេរីនោះទេ  ពាណិជ្ជកម្មសេរីទាល់តែមានវិស័យទាំងអស់នេះ។ ទី១ គឺពាណិជ្ជកម្មទំនិញ ដែលគេចរចារឿងកាត់ពន្ធ(បន្ថយ ឬលុបចោល) បញ្ហាបច្ចេកទេសរបាំងទាំងពន្ធគយ និងមិនមែនពន្ធគយទាំងអស់ហ្នឹង។ ទី២ គឺចរចាផ្នែកពាណិជ្ជកម្មសេវាកម្ម ដែលមានប្រហែល១០៥ អនុវិស័យសេវាកម្មក្នុងនោះ គឺគេចរចាអំពីការបើកទីផ្សារឲ្យគ្នាទៅវិញទៅមក ដោយរបៀបម៉េច។ ទី៣ ចរចាផ្នែកវិនិយោគ តើវិស័យអ្វីយើងបើកឲ្យគេមកធ្វើ វិស័យអ្វីដែលយើងហាមឃាត់ វិស័យអ្វីដែលត្រូវតែមានខាងគេខ្លះ ខាងយើងខ្លះ។ ក៏ប៉ុន្តែកម្ពុជាមិនមានបញ្ហាអ្វីនោះទេសម្រាប់ការចរចាផ្នែកវិនិយោគ ព្រោះកម្ពុជាមានរបប ឬច្បាប់វិនិយោគ គឺមានលក្ខណៈសេរីជាងគេក្នុងតំបន់។ ទី៤ គឺបញ្ហាផ្សេងៗ កិច្ចសម្របសម្រួលពាណិជ្ជកម្មផ្សេងៗ»៕        
ភ្នំពេញ៖ ភាគីកម្ពុជា និងចិននឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងស្ដីពីការសិក្សាលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា នៅទីក្រុងបេកាំង នៅថ្ងៃទី៣ខែធ្នូ។ នេះបើតាមប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកា។
តើដំណើរតាមផ្លូវលោកជួបឧបសគ្គអ្វីខ្លះ? សូមប្រិយមិត្តទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី ជាមួយលោក ទីវ តារារិទ្ធិ ដូចខាងក្រោម៖   ចាប់ផ្ដើមជិះកង់ចេញពីរាជធានីភ្នំពេញ កាលពីដើមខែមិថុនា លោក ទីវ តារារិទ្ធិ បានបញ្ចប់បេសកកម្ម រៃអង្គាសថវិកាជូនមន្ទីរពេទ្យអង្គរ ក្នុងក្រុងសៀមរាប យ៉ាងជោគជ័យ។ ក្នុងកម្មវិធីសប្បុរសធម៌មួយនេះ លោកបានសម្រេចរយៈចម្ងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី។    ក្រោយបញ្ចប់បេសកកម្មសប្បុរសធម៌នេះ លោកបានចំណាយពេលជិត៣ខែ ពោលគឺលោកបានត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃ២៦ ខែសីហា ជាមួយនឹងថវិកាពីសប្បុរសជនចំនួន ៥៦ ២៥៧ ដុល្លារអាម៉េរិក។ ថវិកាទាំងនេះ លោកបានយកវាទីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបការខ្វះខាត៕   
សៀមរាប៖ ចំណាយពេលជិត៣ខែ ជិះកង់ទៅកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន និងរៃអង្គាសថវិកាបានចំនួន ៥៦ ២៥៧ដុល្លារអាម៉េរិក ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ នៅពីក្រោយជ័យជម្នះនេះ លោក តារារិទ្ធិ បានជួបនឹងបញ្ហាជាច្រើននៅតាមផ្លូវ អំឡុងពេលការធ្វើដំណើរ ដោយមានពេលខ្លះលោកស្ទើរតែយំក៏មាន។  ដើម្បីជាតិមាតុភូមិ និងកុមារកម្ពុជា លោកបានជម្នះនូវឧបសគ្គទាំងនោះ រហូតទទួលបាន ជោគជ័យ។ ជោគជ័យរបស់លោក ក៏ជាការចូលរួមចំណែកពីប្រជាជាតិអាស៊ាន ដែលជួយយកអាសាលោក តាមផ្លូវផងដែរ តាមរយៈជាសម្ភារ ចំណីអាហារ និងកន្លែងស្នាក់នៅជាដើម។
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ពាក្យ «ស្រែស»មានន័យថា ស្រួយខ្លាំង។ ឧទាហរណ៍៖ នំដំឡូងបារាំងស្រួយស្រែសគួរឲ្យចង់ញុំា។ ជាទូទៅ«ស្រែស»ប្រើរួមផ្សំជាមួយសម្ដី មានន័យថា សម្តីស្រួយស្រែស, សម្តីស្រួយច្បាស់លាស់។ ចំណែក«ស្រែះ»គឺសំដៅលើចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ។ ឧទាហរណ៍៖ ស្រែះសំពត់ធ្លុះ។ ម្យ៉ាងវិញទៀតពាក្យ«ស្រែះ»ជាឈ្មោះអាវ ឬកន្សែងជាដើម ដែលស្រែះជាក្រឡាល្អិតៗ មានដូចជា អាវស្រែះ , កន្សែងស្រែះ។ ចំពោះពាក្យ«ស្រែះ»នេះដែរ សម្រាប់សម្គាល់ឈ្មោះផ្សិតស្រែះដែលជាផ្សិតពុលដែលមិនអាចបរិភោគបាន៕
ពាក្យ «ស្រែស»និង«ស្រែះ»មានសូរសព្ទដូចគ្នា តែអត្ថន័យផ្សេងគ្នា។ «ស្រែស»សំដៅលើ ស្រួយខ្លាំង។  ចំណែក«ស្រែះ»សំដៅលើ ចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ។
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅឯវិមានរដ្ឋាភិបាលក្នុងក្រុងបាងកកកាលពីថ្ងៃអង្គារទី១៨ ខែមេសា លោកប្រាយុទ្ធ បានប្រាប់លោក Thomas Bach ថាប្រទេសថៃនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ឆ្នាំ២០២៦។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Weerachon Sukhontapatipak បានដកស្រង់សម្តីរបស់លោកប្រាយុទ្ធដូច្នេះថា៖«ថៃមានទំនុកចិត្តខ្ពស់ថាខ្លួននឹងអាចរៀបចំព្រឹត្តិការណ៍ពហុកីឡានេះបាន ព្រោះយើងធ្លាប់រៀបព្រឹត្តិការណ៍កីឡាជាលក្ខណៈអន្តរជាតិជាច្រើនដងរួចមកហើយ»។ នាយករដ្ឋមន្ត្រីថៃរូបនេះក៏បានបន្ថែមថា ថៃកំពុងព្យាយាមអភិវឌ្ឍសក្តានុពលរបស់ខ្លួននៅក្នុងទិដ្ឋភាពជាច្រើននៃវិស័យកីឡារួមទាំងបរិក្ខារកីឡាទំនើបៗ ក្នុងការប៉ុនប៉ងដើម្បីក្លាយជាមជ្ឈមណ្ឌលកីឡាមួយនៅក្នុងតំបន់ថែមទៀតផង។ ហើយមួយវិញទៀតថៃកំពុងជំរុញវិស័យទេសចរណ៍កីឡា ដែលជាជម្រើសមួយដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ផង។ នៅក្រោយកិច្ចប្រជុំនោះលោកប្រធាន IOC ក៏បានប្រាប់លោកនាយករដ្ឋមន្ត្រីថៃវិញដែរថា ថៃមានសក្តានុពលគ្រប់គ្រាន់ និងមានឱកាសខ្ពស់ក្នុងការប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន បន្ទាប់ពីលោកបានទៅទស្សនាអាជ្ញាធរកីឡានៃប្រទេសនេះកាលពីថ្ងៃចន្ទរួចមក៕
ថៃនឹងដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនឆ្នាំ២០២៦ បន្ទាប់ពី នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបានជួបប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នៅឯទីក្រុងបាងកកប្រទេសថៃ។
  ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៥ ខែសីហា បានជួបជាមួយសមភាគីរុស្ស៊ី លោក  ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងភ្នំពេញ។ ជំនួបនេះ ធ្វើឡើងស្របពេល ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ កំពុងកើនកម្តៅខ្លាំង ដោយសារតែដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក។    ដោយយល់ឃើញថាអាម៉េរិកកំពុងលូកដៃចូលមកក្នុងកិច្ចការផ្ទៃក្នុងខ្លួន លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានអះអាងថា ចិនពេញចិត្តធ្វើការជាមួយរុស្ស៊ី ដើម្បីថែរក្សាប្រព័ន្ធអន្តរជាតិ ដែលមានមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។ ត្រង់ចំណុចនេះ លោកវ៉ាង បានបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ ក្នុងកាលៈទេសៈបែបនេះ គួររួមគ្នាលើកតម្កើងការអភិវឌ្ឍតំបន់ កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។    ក្នុងជំនួបទ្វេភាគីនេះ លោកវ៉ាងក៏បានសរសើពីការគាំទ្ររបស់រុស្ស៊ីលើគោលនយោបាយចិនតែមួយផង បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី។   ចំណែកលោក ឡាវរ៉ូវ វិញបានអះអាងថា អាម៉េរិក តែងជាប្រទេសសម្លុតប្រទេសដទៃ ហើយថែមទាំងមានគោលនយោបាយអនុត្តរភាពនិយម ដែលប្រឆាំងនឹងការឯកភាពនៅក្នុងសហគមន៍អន្តរជាតិថែមទៀត។ បើតាមប្រមុខការទូតរុស្ស៊ី គោលនយោបាយបែបនោះ នឹងមិនទទួលបានជោគជ័យឡើយ។    សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន និងទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅតៃវ៉ាន់ អាចរុញឱ្យក្រុងប៉េកាំង និងក្រូងមូស្គូមានទំនាក់ទំនង កាន់តែជិតស្និទ្ធជាងមុន៕  
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៥ ខែសីហា បានប្រាប់សមភាគីរុស្ស៊ីថា រដ្ឋាភិបាលក្រុងប៉េកាំងពេញចិត្តធ្វើការជាមួយក្រុងមូស្គូ ដើម្បីថែរក្សាប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ការបញ្ជាក់របស់លោកវ៉ាងបែបនេះ ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។
  នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ខាងមុខសាលដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ ដែលចេញពីបំភ្លឺក្ដី ជុំវិញពាក្យបណ្ដឹងរបស់ គ.ជ.ប បានការពារជំហរខ្លួនថា លោកនិយាយការពិតពីលទ្ធផល និងដំណើរការបោះឆ្នោត ។    «សុំទោសវាទាល់តែ យើងនិយាយមិនពិត! ធម្មតាមនុស្ស ត្រូវតែទទួលកំហុស បើយើងនិយាយមិនពិត យើងមានទៅខ្លាចនឹងសុំទោសទេ! ប៉ុន្តែខ្ញុំចង់ដឹងថាវាមិនពិតត្រង់ណា? ព្រោះមិនមែនតែខ្ញុំឯណា គណបក្សខ្ញុំធ្វើសេចក្ដីថ្លែងការណ៍មួយបែបហ្នឹង(បិទទ្វារាប់សន្លឹកឆ្នោត) គណបក្សបី -បួនទៀត ធ្វើរបាយការណ៍បែបហ្នឹង ហើយសង្គមស៊ីវិលក៏និយាយបែបហ្នឹង!»។ នេះជាការលើកឡើងរបស់លោក សុន ឆ័យ នៅថ្ងៃទី១២កក្កដា ដោយស្នើឲ្យពន្យល់លោកពីចំណុចដែលថា លោកនិយាយមិននពិត ពុំដូច្នោះទេ លោកមិនអាចសុំទោសបានឡើយ។    អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវបាន គ.ជ.ប ប្ដឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដោយសារលោករិះគន់ពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត។ បណ្ដឹងនេះ ប្ដឹងកាលពីថ្ងៃទី១៧មិថុនា ហើយ គ.ជ.ប ទាមទារលោក សុន ឆ័យ ចេញលិខិតសុំទោសជាសាធារណ។    លទ្ធផលនៃការចូលបំភ្លឺក្នុងតុលាការលើដំបូងនេះ លោក សុន ឆ័យ បានឲ្យដឹងថា តុលាការគ្រាន់សាកសួរប៉ុណ្ណោះ ពុំទាន់វាយតម្លៃនោះទេ។    ជុំវិញ ការរិះគន់លទ្ធផលនិងដំណើរការបោះឆ្នោតនេះ គណបក្ស CPP ក៏បានដាក់ពាក្យបណ្ដឹងដែរ ដោយបណ្ដឹងទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ១លានដុល្លារ។   អនុប្រធានបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា លោកនឹងចូលតុលាករបំភ្លឺរឿងក្ដីមួយទៀត ដែលគណបក្ស CPPជាអ្នកប្ដឹង នៅថ្ងៃទី១៥កក្កដា ។ ចំពោះ សំណងជំងឺចិត្តដែលបក្ស CPP ទាមទារ ៤ពាន់លានរៀល ដែលស្មើ១លានដុល្លារ លោក សុន ឆ័យ គិតថាជារឿង ហួសហេតុ ហើយឥតមានលទ្ធភាពឡើយ។    អត្ថបទទាក់ទង   បក្ស៤ នឹងទៅជួបសង្គមស៊ីវិល គ.ជ.ប ក្រសួងមហាផ្ទៃ និងរដ្ឋសភាដើម្បីស្នើកែទម្រង់ការបោះឆ្នោត   លោក សុន ឆ័យ មកដល់កម្ពុជាតាមការសន្យា ហើយត្រៀមចូលបំភ្លឺនៅតុលាការ           
ភ្នំពេញ៖ ក្រោយចេញពីបំភ្លឺក្ដីតុលាការ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកពុំមានអ្វីត្រូវសុំទោស គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ។ លោកសង្កត់ធ្ងន់ថា ការរិះគន់ដំណើរការបោះឆ្នោត ពុំមែនមានតែរូបលោកម្នាក់ឡើយ សូម្បីសង្គមស៊ីវិល និងបក្សដទៃទៀត ក៏រិះគន់ដែរ។
អនុស្សារណៈយោគយល់គ្នាមួយត្រូវបានរដ្ឋមន្ត្រីការបរទេសកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani  និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន ចុះរួមគ្នានៅថ្ងៃអង្គារទី ១១ កក្កដា។ វាឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈរបស់កាតាក្នុងការចូលរួមប្រយុទ្ធប្រឆាំងលំហូរហិរញ្ញវត្ថុរបស់ក្រុមភេរវជនអន្តរជាតិនោះ។ ការសម្រេចចុះកិច្ចព្រមព្រៀងនេះកើតឡើងស្របពេលដែលរដ្ឋអារ៉ាប់ កាតា បន្តស្ថិតនៅក្រោមការហ៊ុមព័ទ្ធរបស់បណ្តារដ្ឋអារ៉ាប់បក្សពួកអារ៉ាប៊ីសាអូឌីតដែលតែងតែចោទថា កាតាជារដ្ឋដែលចំណាយលុយគាំទ្រភេរវកម្មនោះ។ ប៉ុន្តែកាតាបានបដិសេធដាច់អហង្ការថា ខ្លួនមិនដែរចំណាយលុយជួយក្រុមភេរវជនដូចការចោទប្រកាន់ឡើយ។ ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងប្រឆាំងភេរវកម្មនេះទៀតសោត កាតាបានបញ្ជាក់ថា វាជាជំហររបស់កាតាខ្លួន និងគ្មានទាក់ទងជម្លោះជាមួយរដ្ឋអារ៉ាប់ផ្សេងទៀតឡើយ។ ទូរទស្សន៍កាតា Al Jazeera ស្រង់សម្តីរដ្ឋមន្ត្រីការបរទេសកាតា ដូច្នេះ៖«ថ្ងៃនេះ កាតាក្លាយជាប្រទេសដំបូងបំផុតដែលចុះអនុស្សារណៈយោគយល់ជាមួយអាមេរិក ហើយយើងស្នើឲ្យប្រទេសផ្សេងទៀតដែលនាំគ្នាហ៊ុមព័ទ្ធកាតាចូលរួមទាំងអស់គ្នាដើម្បីធ្វើជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះដែរ»។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកាតានេះនឹងធ្វើឲ្យក្រុមរដ្ឋអារ៉ាប់ផ្សេងទៀតដែលនាំគ្នាកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតាមានសម្ពាធខ្លាំង។ មានសម្ពាធត្រង់ថា ពួកគេត្រូវធ្វើតាមកាតាដើម្បីបញ្ជាក់ប្រាប់គេឯងថា ខ្លួនពិតជាមានគោលដៅកម្ចាត់ភេរវជនដូចគ្នា។ តាំងពីដើមមក ទាំងកាតា ក៏ដូចជាអារ៉ាប៊ីសាអូឌីត សុទ្ធតែជាប់ពាក់ព័ន្ធរឿងប្រើលុយគាំទ្រភេរវជនដូចគ្នា។ ដោយឡែក ប្រមុខការទូតអាមេរិកលោក ធីល័រសិន ឯណោះវិញបានកោតសរសើរ កាតាដែលប្តេជ្ញាចិត្តរួមចំណែកក្នុងការប្រឆាំងនិងឈានទៅកាត់ផ្តាច់ប្រភពចំណូលហិរញ្ញវត្ថុរបស់ក្រុមភេរវជន។ លោកបានថ្លែងដូច្នេះថា៖« អាមេរិកមានគោលដៅមួយគឺកម្ចាត់ភេរវជនឲ្យអស់ពីផែនដី។ ការរួមគ្នារវាងអាមេរិកជាមួយកាតានឹងរួមចំណែកកាន់តែច្រើនក្នុងការកម្ចាត់ប្រភពចំណូលក្រុមភេរវជន រួមតាំងជំរុញឲ្យមានការសហប្រតិបត្តិការ និងចែករម្លែកព័ត៌មាន ក៏ដូចជាធ្វើឲ្យតំបន់ទាំងមូល និងស្រុកទេសរបស់យើងមានសុវត្ថិភាព»។ កិច្ចព្រមព្រៀងប្រឆាំងភេរវកម្មទ្វេភាគីនេះជំរុញឲ្យកាតានិងអាមេរិកកាន់តែជិតស្និទ្ធគ្នា ថ្វីបើជំហររបស់លោក ដូណាល់ ត្រាំ ក្រោយផ្ទុះជម្លោះការទូតរដ្ឋអារ៉ាប់ធ្វើឲ្យកាតាខ្នើសចិត្តក៏ដោយ។ ក្រុងវ៉ាស៊ីនតោនជាពិសេសក្រសួងការបរទេសបន្តគាំទ្រគុយវ៉ែតជាសន្ធានការីក្នុងជម្លោះ និងជំរុញឲ្យភាគីបន្តចរចាគ្នាថែមទៀត។ ក្រៅពីមកជាអធិបតីក្នុងការចុះកិច្ចព្រមព្រៀងជាមួយកាតា វត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិកនៅមជ្ឈិមបូព៌ាក៏ធ្វើមកពិភាក្សាជាមួយក្សត្រគុយវ៉ែត និងជំរុញបន្ថែមផងដែរ ដើម្បីធានាថា ជម្លោះការទូតរដ្ឋអារ៉ាប់នេះអាចនឹងចប់ឆាប់ៗផង។ - អារ៉ាប៊ីសាអូឌីត និងបក្សពួកមិនបញ្ឈប់ការហ៊ុមព័ទ្ធកាតា ទោះមានកិច្ចព្រមព្រៀងប្រឆាំងភេរវកម្ម ក្រោយកាតាចុះកិច្ចព្រមព្រៀងជាមួយអាមេរិកហើយនោះ បណ្តារដ្ឋឈូងសមុទ្រដែលជាបក្សពួកអារ៉ាប៊ីសាអូឌីតបានឆ្លើយតបវិញភ្លាមៗដែរ។ រដ្ឋអារ៉ាប់បួនមានអារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអារ៉ាប់រួម អេមីរ៉ាត់ នៅតែនិយាយថា ខ្លួនមិនពេញចិត្តព្រោះកិច្ចព្រមព្រៀងមួយនេះវាមិនទាន់គ្រប់គ្រាន់សម្រាប់ការកម្ចាត់ភេរវជនឡើយ។ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់បណ្តារដ្ឋទាំងបួននេះ មានបញ្ជាក់ផងដែរថា ពួកគេនឹងបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការរបស់កាតាក្នុងការប្រឆាំងរាល់លំហូរហិរញ្ញវត្ថុសម្រាប់ជួយក្រុមភេរវជននោះ ប៉ុន្តែការបញ្ឈប់ការហ៊ុមព័ទ្ធការតាមិនអាចកើតឡើងឡើយ។ ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖« ចំណាត់ការនេះមិនទាន់គ្រប់គ្រាន់ឡើយ។ យើងនឹងបន្តតាមដាននិងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីការប្រឹងប្រែងរបស់កាតាក្នុងការប្រឆាំងការផ្គត់ផ្គង់ហិរញ្ញវត្ថុទៅក្រុមភេរវជនដែលស្ថិតនៅក្នុងតំបន់»។ សេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់បន្ថែមថា ការហ៊ុមព័ទ្ធប្រឆាំងកាតានឹងនៅបន្តទៅមុខទៀតដរាបណាកាតាមិនព្រមអនុវត្តតាមការទាមទាររបស់ខ្លួនដែលមានទាំងការដកដៃឈប់គាំទ្រភេរវជន រក្សាស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់ដោយបន្ថយកម្រិតទំនាក់ទំនងជាមួយអ៊ីរ៉ង់ បិទទូរទស្សន៍ Al Jazeera និងបណ្តេញទ័ពតួកគីចេញពីទឹកដីខ្លួនផង។ សូមបញ្ជាក់ថា រដ្ឋអារ៉ាប់ទាំងបួនខាងលើបានសម្រេចកាត់ផ្តាច់ចំណងការទូតជាមួយកាតា និងព្យួររាល់ផ្លូវដឹកដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាដើម បន្ទាប់ពីពួកគេចោទថា កាតាគាំទ្រភេរវកម្ម និងងាកទៅជិតស្និទ្ធជាមួយមហាអំណាចតំបន់ អ៊ីរ៉ង់នោះ៕
កាតា និងសហរដ្ឋអាមេរិកបានសម្រេចចុះកិច្ចព្រមព្រៀងរួមគ្នានៅសប្តាហ៍នេះដើម្បីកាត់ផ្តាច់បណ្តាញហិរញ្ញវត្ថុសម្រាប់ក្រុមភេរវជនអន្តរជាតិ ស្របពេលដែលរដ្ឋអារ៉ាប់ចង្អុលដាក់ កាតាថាជារដ្ឋគាំទ្រភេរវកម្មនោះ។  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន (Rex Tillerson ដែលតំណាងឲ្យរដ្ឋបាល ដូណាល់ ត្រាំ ដែលមានវត្តមានក្នុងពេលចុះហត្ថលេខានោះបានកោតសរសើររដ្ឋាភិបាលកាតាដែលបង្ហាញការប្តេជ្ញាចិត្តប្រឆាំងភេរវកម្មនោះ។ ប៉ុន្តែរដ្ឋអារ៉ាប់បក្សពួកអារ៉ាប៊ីសាអូឌីតអះអាងថា ត្រឹមកិច្ចព្រមព្រៀងនេះមិនគ្រប់គ្រាន់ឡើយសម្រាប់បញ្ចប់ការហ៊ុមព័ទ្ធកាតា។ ការហ៊ុមព័ទ្ធនឹងបញ្ចប់ទៅបានដរាបណាកាតាព្រមធ្វើតាមចំណុចទាំង ១៣ ដែលខ្លួនទាមទារនោះ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
កំពង់ធំ៖ ក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក មានក្មេងប្រុស-ស្រីតូចៗប្រមាណ ១០នាក់  ដើរលក់ក្រមា ឲ្យភ្ញៀវទេសចរ។  ក្នុងចំណោមកុមារទាំងនេះ មានកុមារមួយចំនួន អាចនិយាយភាសាបរទេស បានរហូតដល់ទៅ ៦ភាសា រួមមាន ភាសាអង់គ្លេស បារាំង ជប៉ុន អ៊ីតាលី អាឡឺម៉ង់ និងអេស្ប៉ាញជាដើម។ ប៉ុន្តែពួកគេអាចប្រើប្រាស់បានតែក្នុងក្របខណ្ឌស្នើឲ្យភ្ញៀវជួយទិញក្រមារបស់ពួកគេប៉ុណ្ណោះ។ ពួកគេបានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេចេះពីមគ្គុទេសក៍ទេសចរ ដែលនាំភ្ញៀវបរទេសមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ដែលកាន់តែកើនឡើង បន្ទាប់ពីប្រាសាទនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្មេងៗទាំងនេះ អះអាងថា ចំណូលបានពីការលក់ ពួកគេយកទៅទិញក្រមាសម្រាប់លក់បន្ត និងទិញសម្ភារសិក្សារបស់ពួកគេ។
  កម្មវិធីត្រូវបានធ្វើឡើងនៅការដ្ឋានRose Apple Square ផ្ទាល់ ដោយមានចូលរួមពីស្ថាបនិក និងនាយកគ្រប់គ្រង ULS លោក គាន គឹមលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pointer Property លោក ងួន ឆាយលាង ដែលជាភ្នាក់ងារលក់ និងទីប្រឹក្សាផ្ដាច់មុខសម្រាប់គម្រោងនេះ។   លោក គឹមលាង បានមានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារជាន់ទី ៧ ដែលជាជាន់ខ្ពស់បំផុតនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ក្រុមហ៊ុនULS ក្រោមចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្ដល់ជូនប្រជាជនកម្ពុជាជំនាន់ក្រោយ នូវលំនៅដ្ឋានដែលមានសមតុល្យ រវាងភាពទំនើបទាន់សម័យ ឯកជនភាព សហគមន៍ និងលំហបៃតង។   លោកបន្ដថា៖យើងបានគិតគូរយ៉ាងល្អិតល្អន់ លើការរចនាRose Apple Square ដោយផ្តោតលើតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ បើតាមលោក គាន គឹមលាង ប្រជាជនកម្ពុជាជំនាន់ថ្មីបច្ចុប្បន្ន ចង់បានតុល្យភាពរវាងការងារ និងជីវិត។ ហេតុដូចនេះ ទើបគម្រោងនេះត្រូវបានបង្កើតឡើង ហើយដែលវាមានមុខងារចម្រុះ ស្ថិតក្នុងកន្លែងតែមួយ។   គិតមកទល់បច្ចុប្បន្ន គម្រោងទាំងមូលសម្រេចបាន៤២% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរតាមផែនការក្នុងឆ្នាំ២០២២នេះ។   មានទីតាំងនៅកណ្តាលក្រុងសៀមរាប Rose Apple Square គឺជាគម្រោងអភិវឌ្ឍន៍ ដែលផ្តោតលើតុល្យភាព រវាងរបៀបរស់នៅបែបទំនើប លំហបៃតង និងសហគមន៍ ជាមួយនឹងមុខងារ៤ នៅក្នុងទីតាំងតែមួយ រួមមានខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា។   ទីធ្លារួមគ្នាដែលមានផ្ទៃក្រឡាជាង1,200 ម៉ែត្រការ៉េអាចជាកន្លែងសម្រាប់ការជួបប្រជុំ  ការសម្តែង  ឬជាកន្លែងសម្រាប់អ្នកស្នាក់នៅលំហែអារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនង។      នៅទីនេះក៏មានហាងលក់ទំនិញ ដោយមានក្រុមហ៊ុន Kaifun ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ជាអ្នកជួលដំបូងផងដែរ។ បើទោះបីជាគម្រោង ស្ថិតនៅជិតPub Street ក្តី  ក៏ Rose Apple Square បានគិតគូរទៅលើតម្រូវការក្នុងការចតយាន្តជំនិះ។ ដូច្នេះ Rose Apple Square ក៏មានកន្លែងចតរថយន្តក្រោមដី ដល់ទៅ ពីរជាន់ផងដែរ។   គ្រឿងបរិក្ខារដ៏សម្បូរបែបទាំងអស់នេះ គ្រាន់តែជាផ្នែកមួយនៃ Rose Apple Square ប៉ុណ្ណោះ។ លើសពីនេះក៏មាន Rose Apple Residences ដែលជាទីតាំងនៃលំនៅដ្ឋានដល់ទៅ207 ក៏ដូចជាមានបន្ទប់ដល់ទៅ 40 សម្រាប់គោលគំនិតថ្មី នៃការរស់នៅរួមគ្នា។    ដោយសារក្រុមហ៊ុនULS មើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារ ឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ក្នុងការបង្កើតឲ្យមាននូវគម្រោងអចលនទ្រព្យមុខងារចម្រុះ ដោយរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាជួបជុំសហគមន៍ស្ថិតក្នុងកន្លែងតែមួយ ដែលនឹងធ្វើឲ្យគម្រោងមួយនេះ កាន់តែពិសេស និងមានភាពរស់រវើក។   គម្រោង Rose Apple Square  ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នើមនៅកម្ពុជាឆ្នាំ ២០២០ របស់ PropertyGuru។   អំពី ULS ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ដែលផ្តោតសំខាន់លើគម្រោងដែលផ្ដល់ដំណោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការរស់នៅជាក់ស្ដែង។  បង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយលោក គាន គឹមលាង ULS បានស្ថាបនាគម្រោង ដែលមានភាពច្នៃប្រឌិតខ្ពស់ជាច្រើន ដូចជា គម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ជាដើម។   ហ្វេសប៊ុក https://www.facebook.com/RoseAppleSquare វេបសាយ៖ https://www.roseapplesquare.com/ YouTube៖ https://www.youtube.com/watch?v=HoZMqGADDSQ (អត្ថបទពាណិជ្ជកម្ម)      
 សៀមរាប៖ ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតង Rose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា បានប្រារព្ធពិធីបិទបញ្ចប់ការសាងសង់ គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ នៅកណ្ដាលក្រុងសៀមរាប ផ្តោតលើការរស់នៅបែបទំនើប សហគមន៍ និងលំហបៃតង។
  ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយ ThmeyThmey កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាកូនស្រីរបស់លោក ស៊ីន ច័ន្ទឆាយា បានបញ្ជាក់ថា ការបង្កើតគេហទំព័រផ្លូវការនេះ គឺដើម្បីប្រមូលផ្ដុំព័ត៌មានទាំងឡាយណា ដែលពាក់ព័ន្ធនឹងលោក ស៊ីន ស៊ីសាមុត ហើយជារឿងពិតដែលចេញពីសាច់ញាតិ ឬក្រុមស្រាវជ្រាវវិជ្ជាជីវៈ ដាក់ក្នុងគេហទំព័រតែមួយ។   កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ខាវ ថងញ៉ុត និងត្រូវជាកូនស្រីលោក ស៊ី ន ច័ន្ទឆាយា ដោយឡែងការបង្កើតឆានែលយូធូប ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ គឺក្នុងបំណងផ្សព្វផ្សាយមរតកចម្រៀងទាំង១៣០បទ ដែលទាយាទទទួលបានសិទ្ធិស្របច្បាប់ ទៅកាន់ពិភពលោក។ ជាងនោះទៅទៀត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏កំពុងរៀបចំឯកសារផ្លូវច្បាប់មួយចំនួនទៀត ដើម្បីឱ្យការគ្រប់គ្រងចម្រៀងមរតកសាសន៍ទាំងនោះ កាន់តែមានភាពរឹងមាំ និងអាចប្រើប្រាស់បាននៅក្រៅប្រទេសផងដែរ។ «ដោយសារតែមួយរយៈនេះ ខ្ញុំរវល់ច្រើននឹងការងារសិល្បៈផ្ទាល់ខ្លួន ដូច្នេះការរៀបចំបង្កើត ឆានែលយូធូប គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតា មិនទាន់បានដំណើរការច្រើនទេ ប៉ុន្តែខ្ញុំបានកំពុងគិតគូររឿងនេះហើយ។ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សម្រាប់ខ្ញុំនៅថ្មីមែនទែន ហើយខ្ញុំកំពុងតែសិក្សាពីវារាល់ថ្ងៃដែរ។    ពួកយើងក៏មានគម្រោងរៀបចំឯកសារតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងមរតកសាសន៍ បទចម្រៀងរបស់លោកតាឱ្យរឹងមាំជាងមុនដែរ។ មានន័យថា ប្រសិនបើក្រុមហ៊ុនណាមួយ ឬក៏នរណាម្នាក់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ត្រូវការបទចម្រៀងរបស់លោកតា ក្នុងចំណោម១៣០បទនេះ នោះគាត់អាចមកទាក់ទងខ្ញុំ។ ខ្ញុំនឹងរៀបចំតាមផ្លូវច្បាប់ ហើយវាអាចប្រើបានទាំងនៅក្រៅប្រទេសផងដែរ។ យើងអាចសហការជាមួយ អ្នកស្រាវជ្រាវនៅខាងក្រៅដែរ ប្រសិនបើគាត់ធ្វើការគោរពវិជ្ជាជីវៈច្បាស់លាស់ ដើម្បីយើងប្រមូលផ្ដុំព័ត៌មានពីលោកតា មកដាក់ក្នុងគេហទំព័រតែមួយ»។   កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ខាវ ថងញ៉ុត និងត្រូវជាកូនស្រីលោក ស៊ី ន ច័ន្ទឆាយា ពាក់ព័ន្ធនឹងមរតកសាសន៍ដដែល កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាសិល្បការិនីជំនាន់ថ្មីមួយរូប បានសំណូមពរដល់ សិល្បករ សិល្បការីនី ជំនាន់ក្រោយ ដែលមានបំណងយកចម្រៀងមរតដើមទៅច្រៀង ឬផលិតឡើងវិញ គួរស្នើសុំទៅគ្រួសារម្ចាស់ស្នាដៃដើម ឬយ៉ាងហោចណាស់បញ្ជាក់ឈ្មោះម្ចាស់សំនៀងដើម ដើម្បីបង្ហាញពីសីលធម៌។    ទោះជាយ៉ាងណាក៏ដោយ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏មិនភ្លេចរំលឹកពីការបង្ហោះបទចម្រៀងនៅតាមបណ្ដាញសង្គមយូធូប ក៏ដូចជាហ្វេសប៊ុក របស់បុគ្គលមួយចំនួនដោយខុសច្បាប់ផងដែរ ដោយកញ្ញា បញ្ជាក់ដូច្នេះ៖«ខ្ញុំសូមអរគុណចំពោះអ្នកដែលបានចំណាយប្រាក់ ទៅប្រមូលទិញឌីសចម្រៀងមរតកដើម ដែលបានសេសសល់ ខ្ញុំពិតជាអរគុណមែន។ គាត់យកទៅបង្ហោះក្នុងបណ្ដាញសង្គម ខ្ញុំក៏យល់ដែរ ថាគាត់ធ្វើដើម្បីជួយផ្សព្វផ្សាយនិងជួយថែរក្សា។ ប៉ុន្តែក្នុងនោះមានអ្នកដែលបង្ហោះដោយស្របច្បាប់ ហើយអ្នកខ្លះទៀត បង្ហោះដោយខុសច្បាប់។   កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ខាវ ថងញ៉ុត និងត្រូវជាកូនស្រីលោក ស៊ី ន ច័ន្ទឆាយា ខ្ញុំគ្រាន់តែសំណូមពរដល់ពួកគាត់ ទាំងអ្នកស្របច្បាប់ និងខុសច្បាប់ សូមឱ្យគាត់គិតគូរដល់គ្រួសាររបស់ម្ចាស់ស្នាដៃផង។ ខ្ញុំនិយាយគឺសំដៅដល់គ្រួសាររបស់ម្ចាស់ស្នាដៃទាំងអស់។ ប្រសិនបើពួកគាត់ឧបមាខ្លួន ទៅជាសាច់ញាតិឬគ្រួសាររបស់ម្ចាស់ស្នាដៃវិញ នៅពេលដែលគេយកមរតករបស់ប្ដី ប្រពន្ធ ជីតា ឬកូន ទៅប្រើ ហើយគេមិនមកសុំឬប្រាប់មួយម៉ាត់ នោះពួកគាត់នឹងយល់អារម្មណ៍មួយនេះហើយ។ ខ្ញុំនិយាយនេះមិនបានចង់ទាមទារឱ្យគាត់ផ្ដល់អ្វីតបស្នងមកខ្ញុំទេ ប៉ុន្តែនេះគឺបង្ហាញពីសីលធម៌របស់មនុស្ស»។   គិតត្រឹមឆ្នាំ២០២០ អ្នកស្រី ខាវ ថងញ៉ុត ដែលត្រូវជាភរិយារបស់លោក ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស បានទទួលសិទ្ធិស្របច្បាប់គ្រប់គ្រងចម្រៀងមរតកសាសន៍ចំនួន១៣០បទ។ ដោយសារមានវ័យកាន់តែជរា ម្យ៉ាងអ្នកស្រី ខាវ ថងញ៉ុត រស់នៅខេត្តឆ្ងាយផង ការងារមរតកសាសន៍ទាំងឡាយ អ្នកស្រីបានប្រគល់ឱ្យកូន និងចៅនៅរាជធានីភ្នំពេញ ជាអ្នកតំណាងជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តនានា គឺស្ថិតនៅលើភរិយាលោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត ដដែល។  លោក ស៊ី ច័ន្ទឆាយា និងកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា កាលនៅក្មេង កាលពីឆ្នាំ២០១៥ លោក ស៊ីន ច័ន្ទឆាយា ត្រូវជាកូនទី២របស់លោក ស៊ីន ស៊ីសាមុត បានក្លាយជាអ្នកតំណាងគ្រប់គ្រងចម្រៀងមរតកសាសន៍ ជំនួយអ្នកស្រី ខាង ថងញ៉ុត ដែលត្រូវជាម្ដាយ។ ក្រោយលោក ស៊ីន ច័ន្ទឆាយា ទទួលមរណភាព សិទ្ធិជាអ្នកតំណាងគ្រប់គ្រងមរតកសាសន៍ ត្រូវធ្លាក់ទៅលោក ស៊ីន សេដ្ឋកុល ដែលត្រូវជាកូនច្បងរបស់លោក ស៊ីន ច័ន្ទឆាយា និងអ្នកស្រី សម សាន្ត។ ហើយនៅចុងឆ្នាំ២០១៩ លោក ស៊ីន សេដ្ឋកុល ក៏បានទទួលមរណភាពទៀត ដូច្នេះកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ត្រូវជាកូនស្រីពៅរបស់លោក ស៊ីន ច័ន្ទឆាយា ត្រូវក្លាយជាអ្នកតំណាងគ្រប់គ្រងមរតកសាស្ត្របន្ត៕   
ភ្នំពេញ៖ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គ្រោងបង្កើតគេហទំព័រព័ត៌មាន ឆានែលយូធូប និងទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីប្រមូលផ្ដុំព័ត៌មានពិត ក៏ដូចជាផ្សព្វផ្សាយបទចម្រៀងរបស់ជីតា ទៅកាន់ពិភពលោក។ បច្ចុប្បន្នកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា កំពុងដំណើរការការងារនេះជាបណ្ដើរៗហើយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖    រូបថតទាំងអស់ដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៨ កក្កដានេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរចាកចេញពីក្រុងភ្នំពេញទៅកាន់ស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។ ពលរដ្ឋសម្រុកចេញពីរាជធានីនេះ បានធ្វើឲ្យចរាចរណ៍នាចំណុចស្ពានជ្រោយចង្វារ មានសភាពកកស្ទះ និងចរាចរណ៍មមាញឹក។ នៅចំណុចស្ពានជ្រោយចង្វារនេះ មានកម្លាំងសមត្ថកិច្ចជាច្រើន បានសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋតាំងពីព្រលឹម រហូតដល់ថ្ងៃរសៀលនេះ។
  កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាម៉េរិក (CDC) បានគាំទ្រការចាក់វ៉ាក់សាំងដូសជំរុញនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាម៉េរិកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ក្រុមមនុស្សពេញវ័យដែលស្ថិតក្រោមការព្យាបាលជំងឺផ្សេងៗ និងមនុស្សពេញវ័យដែលធ្វើការឬរស់នៅតំបន់ដែលមានហានិភ័យខ្ពស់។ ការចាក់ដូចជំរុញបច្ចុប្បន្នសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី២រួចបានរយៈពេល៦ខែឡើង។   លោក ចូ បៃឌិន នៅថ្ងៃទី២៧ ខែកញ្ញា ក៏ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះដែរ ដោយលោកស្ថិតក្នុងក្រុមប្រជាជនអាយុលើស៦៥ឆ្នាំ។ លោក បៃឌិន ដែលមានអាយុ៧៨ឆ្នាំ អះអាងថា ភរិយារបស់ លោក លោកស្រី ជីល បៃឌិន វ័យ៧០ឆ្នាំ ក៏នឹងទទួលដូសជំរុញឆាប់ៗនេះដែរ។     «ដូសជំរុញមានសារសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងត្រូវធ្វើនោះជាការទទួលបានពលរដ្ឋបន្ថែមទៀតទៅចាក់វ៉ាក់សាំង»។ លោក បៃឌិន បានលើកឡើងបែបនេះមុនបន្តថា ប្រជាជនអាម៉េរិកជាង២៣ភាគរយមិនទាន់ទៅចាក់វ៉ាក់សាំងនៅឡើយ។    ជុំវិញការចាក់ដូសជំរុញ លោក បៃឌិន ក៏បានច្រានចោលការរិះគន់ដែលថា អាម៉េរិកគួរបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមសម្រាប់តម្រូវការពិភពលោកជាជាងចាក់ដូសជំរុញសម្រាប់ពលរដ្ឋអាម៉េរិក។ ប្រធានាធិបតីរូបនេះ សង្កត់ធ្ងន់ថា អាម៉េរិកកំពុងតែជួយផ្គត់ផ្គង់ ហើយអាម៉េរិកក៏បានផ្ដល់វ៉ាក់សាំងច្រើនជាងចំនួនវ៉ាក់សាំងប្រទេសផ្សេងៗទៀតបូកបញ្ចូលគ្នាទៀតផង។   ករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅអាម៉េរិកមានចំនួនជាង៤៣លានករណី អ្នកស្លាប់ចំនួនប្រមាណ៧០ម៉ឺននាក់។ រីឯអ្នកបានចាក់វ៉ាក់សាំងពេញលេញមានតែ៥២ភាគរយតែប៉ុណ្ណោះ ខណៈអ្នកទទួលបានដូសទី១ មានជាង៧០ភាគរយ៕
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី២៧ ខែកញ្ញា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី ឬដូសជំរុញ។ ពីសេតវិមាន លោក បៃឌិន សង្ឃឹមថា សកម្មភាពលោកពេលនេះ នឹងផ្តល់ឧទាហរណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ពលរដ្ឋអាម៉េរិកទៅទទួលដូសទីបី និងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។ លោក បៃឌិន បានច្រានចោលការរិះគន់ដែលថា អាម៉េរិកគួរបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមសម្រាប់តម្រូវការពិភពលោកជាជាងចាក់ដូសជំរុញសម្រាប់ពលរដ្ឋអាម៉េរិក។
  ពីខែក្រោយទៅ យោធាថៃ នឹងចាប់ផ្តើមជួលដីដែលមិនប្រើប្រាស់ដល់ប្រជាជនក្រីក្រក្នុងទំហំដីចាប់ពី៣៩១៨ រ៉ៃឡើងទៅ ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចធ្វើកសិកម្មបាន។    ក្នុងកម្មពិធីជួបជាមួយប្រជាជនក្នុងស្រុក Phra Samut Chedi ខេត្ត Samut Prakan នៅថ្ងៃទី១០ ខែមករា លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ បានលើកឡើងថា ដោយសារកងទ័ពជើងទឹក មិនត្រូវការដីទាំងនោះ យោធាថៃសម្រេចជួលដីឱ្យគ្រួសារ ដែលរកបានចំណូលទាប។   បើតាមលោក Sutin ការផ្តល់ដីជួលនេះធ្វើឡើងតាមការសន្យារបស់បក្សភឿថៃកាលពីមុនការបោះឆ្នោត ក្នុងការជួយកសិករដែលគ្មានដីកសិកម្ម ហើយអាចទាញផលប្រយោជន៍ពីដីទាំងនោះបាន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។    ទន្ទឹមនេះ ប្រមុខការពារជាតិថៃ បានបន្ថែមថា នីតិវិធីក្នុងការចែកដីអាចនឹងបញ្ចប់នៅខែក្រោយ ហើយលោកសេដ្ឋា ថាវីស៊ីន នឹងចូលរួមក្នុងការកម្មវិធីជួលដីឱ្យទៅប្រជាជន។ ដីដែលស្ថិតក្រោមការគ្រប់គ្រងយោធានេះ ជាសម្បត្តិរបស់នាយកដ្ឋានរតនាគារជាតិ។    នៅចំពោះមុខប្រជាជន រដ្ឋមន្រ្តីការពារជាតិ បានបន្តពន្យល់ថា យ៉ាងណាក៏ដោយ ដីទាំងនោះ នៅតែជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែរដ្ឋជួលដី ឱ្យប្រជាជនក្រីក្រក្នុងតម្លៃទាបខ្លាំង ហើយប្រជាជនអាចរស់នៅលើដីរដ្ឋ ដោយគ្មានរយៈពេលកំណត់។    កន្លងមក ដីនៅកន្លែងមួយចំនួននៅក្នុងស្រុក Phra Samut Chedi ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹក ត្រូវបានជួលឱ្យប្រជាជនមួយចំនួនរួចហើយ៕
ដីរដ្ឋមួយចំនួន ដែលត្រូវបានប្រើប្រាស់ដោយយោធាថៃ នឹងត្រូវដាក់ជួលក្នុងតម្លៃដ៏ទាបសម្រាប់ប្រជាជនក្រីក្រ អាចធ្វើកសិកម្មបាន។ លោក Sutin Klungsan រដ្ឋមន្រ្តីការពារជាតិថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមករា។ ការចាប់ផ្តើមជួលដី អាចធ្វើឡើងនៅខែក្រោយ។
  ជំនួយសម្រាប់ប្រទេសមីយ៉ាន់លើកទី៣នេះ រួមមាន៖ ម៉ាស ៣លាន, ម៉ាស N95 ចំនួន២សែន, វែនតាការពារ ១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ៣ម៉ឺន, របាំងការពារមុខ ៣ម៉ឺន, ស្បែកជើងវែង ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ៥០គ្រឿង។ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin ជាអ្នកទទួលជំនួយរបស់កម្ពុជាទាំងនេះ។ កន្លងមករដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ២លើករួចហើយ ចាប់តាំងពីឆ្នាំ២០២០មក ។    ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្ដេច ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។   កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ជំនួបសម្ដេចជាមួយលោក មីន អ៊ុងឡាំង និងពិភាក្សាគ្នាជុំវិញកុងសង់ស៊ី៥ចំណុច របស់អាស៊ាន សម្រាប់ដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា។   ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាល់បន្ទោសប្រធានអាស៊ានអី ។ រង់ចាំមើលខ្ញុំទៅហ្នឹង អត់មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១ ។ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទគឺកុងសង់ស៊ីស៥ចំណុចហ្នឹងឯង»។   ចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។   ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។   រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរជាមួយសម្ដេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ មករា ២០២២។ ក្រៅពីរដ្ឋមន្រ្តីទាំងពីររូបនេះ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតផងដែរ។ កន្លងមកសម្ដេច ហ៊ុន សែន បានសម្រេចតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។      
សម្ដេច ហ៊ុន សែន បានទៅដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី៧ មករានេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានភ្ជាប់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យ សម្រាប់មីយ៉ាន់ម៉ាផងដែរ។
  ក្នុងការតវ៉ាទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់ ដោយមានអមជាមួយក្បួនរថយន្តជាច្រើនគ្រឿង ពីស្រុក Wazirabad ខេត្តភាគខាងកើត Punjab ប៉ាគីស្ថាន ដើម្បីឆ្ពោះទៅក្រុងអ៊ីស្លាម៉ាបាដ លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានរងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងមួយរូប។    ក្នុងការប៉ុនប៉ងធ្វើឃាតកម្មនេះ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានរងរបួសត្រូវជើង។ នេះបើតាមការបញ្ជាក់របស់មន្រ្តីបក្សរបស់លោក Imran Khan។    «បុរសម្នាក់បានបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ។ មនុស្សមួយចំនួន បានរងរបួស ហើយលោក Imran Khan ក៏រងរបួសដែរ»។ លោក Asad Umar មន្រ្តីបក្សរបស់លោក Imran Khan បានបញ្ជាក់បែបនេះ ទីកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ មេដឹកនាំបក្សមួយទៀត លោក Imran Ismail បានប្រាប់ទូរទស្សន៍ Bol TV ថា ខ្មាន់កាំភ្លើង បានប្រើ AK-47 និងបាញ់ជើង លោក Imran Khan ៣ឬ៤ដង។    មនុស្សជំនិតរបស់លោក Imran Khan មួយរូបទៀត បានអះអាងថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងក្រុង Lahore ខេត្ត Punjab ប៉ាគីស្ថាន និងមានស្ថានភាពល្អនៅឡើយ។    សូមបញ្ជាក់ថា ការវាយប្រហារខាងលើ ធ្វើឡើងតិចជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចាប់ផ្តើមតវ៉ាពីក្រុង Lahore ដើម្បីទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់។ លោក Imran Khan ត្រូវបានដកចេញពីតំណែង បន្ទាប់ពីសភាបោះឆ្នោតមិនទុកចិត្ត នៅក្នុងខែមេសាកន្លងមក៕  
លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី៣ ខែវិច្ឆិកា បានរងការប៉ុនប៉ងធ្វើឃាតកម្ម ក្នុងអំឡុងពេលតវ៉ាទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់។ ក្នុងការប៉ុនប៉ងធ្វើឃាតកម្មនេះ លោក Imran Khan បានរងរបួស ដោយខ្មាន់កាំភ្លើងបាញ់ត្រូវជើង។ 
នៅថ្ងៃទី២៥ ខែសីហា តុលាការកំពូលថៃបានប្រកាសសាលដីកាសំណុំរឿងពុករលួយក្នុងកម្មវិធីទិញលក់ស្រូវអង្កររបស់រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ។ លោកស្រី យីងឡាក់ ដែលជាប់ចោទពីបទធ្វេសប្រហែសក្នុងការងារជុំវិញសំណុំរឿងនេះ មិនបានបង្ហាញខ្លួននៅតុលាការឡើយ ដោយមេធាវីលោកស្រីអះអាងថា លោកស្រីមានជំងឺ ។ ចំណែកឯមន្ត្រីរដ្ឋបាលលោកស្រី យីងឡាក់ ត្រូវបានតុលាការកាត់ទោសយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មានថៃ The Nation លោក Boonsong Teriyapirom អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ត្រូវជាប់ពន្ធនាគារ៤២ឆ្នាំក្នុងករណីកិច្ចព្រមព្រៀងទិញលក់អង្កររវាងរដ្ឋាភិបាលថៃ និងចិន។ ឯអតីតអនុរដ្ឋមន្ត្រី Poom Saraphol ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៣៦ឆ្នាំលើករណីដូចគ្នានេះ។ លោក Boonsong ដែលបង្ហាញខ្លួននៅតុលាការព្រឹកមិញនេះ បានប្រកាសហើយថា លោកនឹងទទួលរាល់ការសម្រេចរបស់តុលាការ។ អ្វីគួរកត់សម្គាល់នៅថ្ងៃប្រកាសសាលដីកានេះ គឺអវត្តមានលោកស្រី យីងឡាក់ ។ ពេលដល់ម៉ោងកំណត់នោះ អតីតនាយករដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញមុខក្នុងសវនាការទេ ទោះជាលោកស្រីធ្លាប់អះអាងថា លោកស្រីនឹងមិនទៅណាឡើយ ហើយត្រៀមខ្លួនតទល់រកយុត្តិធម៌ទៀតផង។ លោកឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកស្រីប្រហែលជាបានរត់ចេញពីថៃទៅកាន់សិង្ហបុរីរួចទៅហើយ។        ដោយឡែក មេធាវីលោកស្រី យីងឡាក់ បានប្រាប់ចៅក្រមថា កូនក្ដីខ្លួនមានបញ្ហាសុខភាព ទើបបានជាមិនអាចបង្ហាញខ្លួនបាន។ ប៉ុន្តែចៅក្រមបានទាត់ចោលអំណះអំណាងនេះព្រោះមេធាវីលោកស្រីគ្មានលិខិតបញ្ជាក់របស់ពេទ្យពាក់ព័ន្ធស្ថានភាពសុខភាពលោកស្រីឡើយ។ ចៅក្រមក៏សម្រេចចេញដីកាចាប់ខ្លួនលោកស្រី និង ពន្យារពេលប្រកាសសាលក្រមពាក់ព័ន្ធសំណុំរឿងពុករលួយនេះរហូតដល់ថ្ងៃ ២៧ ខែកញ្ញាឯណោះ។ មកទល់ពេល កន្លែងលាក់ខ្លួនលោកស្រី យីងឡាក់ មិននៅឯណា។ សារព័ត៌មាន The Nation ផ្សាយដែរថា នាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា មិនបានដឹងច្បាស់ទេថា លោកស្រី យីងឡាក់ កំពុងស្ថិតនៅថៃនៅឡើយ ឬក៏បានរត់ចេញទៅក្រៅបាត់ហើយនោះ។ ប៉ុន្តែលោកបានចេញបញ្ជាឲ្យស្វែងរកលោកស្រី យីងឡាក់ រួចហើយ ជាពិសេសត្រួតពិនិត្យរាល់ច្រកចេញ និងច្រកចូល និងកំណត់ឲ្យបានថា តើលោកស្រីកំពុងស្ថិតនៅទីណានោះ៕
តុលាការកំពូលថៃ នៅថ្ងៃទី២៥ ខែសីហា បានកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Boonsong Teriyapirom ឲ្យជាប់ពន្ធនាគាររយៈពេល៤២ឆ្នាំ ក្រោយរកឃើញថាមានកំហុសក្នុងកិច្ចព្រមព្រៀងទិញលក់ស្រូវអង្កររវាងថៃ និងចិន។ សាលដីកាប្រឆាំងលោក Teriyapirom ធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ខកខានចូលខ្លួនក្នុងថ្ងៃប្រកាសសាលដីកាជុំវិញសំណុំរឿងដូចគ្នានេះ។
តាមរយៈកិច្ចសហការនេះ ក្រុមការងារកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នឹងបន្តបេសកកម្មចម្បង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ដោយផលិតនូវវីដេអូ រូបភាព និង អត្ថបទអប់រំ អំពីជំងឺទឹកនោមផ្អែមថ្មីៗបន្ថែម ក៏ដូចជាបន្ដធ្វើបច្ចុប្បន្នកម្មវិធីទូរស័ព្ទ (App) ដោយស្រាវជ្រាវ និងបង្កើតមុខងារសំខាន់ៗ ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម វេជ្ជបណ្ឌិត និងសាធារណជនទូទៅ។     មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើង ក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្តោតលើការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី។ ជាពិសេសការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគាំទ្រសហគ្រិនភាពឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី។   កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា និងក្រុមការងាររបស់លោក ហើយបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅ។ គោលបំណង និងបេសកកម្មចម្បងរបស់កម្មវិធីនេះ គឺចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង អំពីជំងឺទឹកនោមផ្អែម ដល់អ្នកជំងឺទឹកនោមផ្អែម និងសាធារណជនទូទៅ។ មួយវិញទៀត ក៏ជាការធ្វើទំនើបកម្មថ្មីមួយ សម្រាប់ការអប់រំ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែមបែបឌីជីថល ជាខេមរភាសាមុនដំបូងគេនៅកម្ពុជា។   កម្មវិធីកំណត់ត្រាទឹកនោមផ្អែម បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម មានមុខងារសំខាន់ៗ ដូចជា៖   វីដេអូ រូបភាព និង អត្ថបទ៖ ជាឯកសារអប់រំអំពីជំងឺទឹកនោមផ្អែម ជាភាសាជាតិ ហើយត្រូវបានផលិតឡើង ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម។   កត់ត្រាតេស្ដជាតិស្ករ៖ ជាកំណត់ត្រាបែបឌីជីថល ងាយស្រួល រហ័ស និងសុវត្ថិភាព ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស តាមទម្លាប់ពីមុនៗមក។ អ្នកជំងឺទឹកនោមផ្អែម ឬសាធារណជន អាចបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីបញ្ចូលលទ្ធផលតេស្ដ និងរក្សាទុករាល់តេស្ដជាតិស្កររបស់ខ្លួន ទុកសម្រាប់តាមដាន ក៏ដូចជាបង្ហាញ ឬផ្ដល់ទៅកាន់វេជ្ជបណ្ឌិតឯកទេស។ ក្នុងនោះក៏មានការប្រើប្រាស់ បច្ចេកវិទ្យា Bluetooth ដើម្បីទាញយកលទ្ធផលតេស្ដជាតិស្ករដោយស្វ័យប្រវត្តិ ពីឧបករណ៍តេស្ដជាតិស្ករ (អាចដំណើរតែជាមួយ Android និង ឧបករណ៍តេស្ដតែមួយប្រភេទ) បញ្ជូនទៅរក្សាទុកក្នុងកម្មវិធី។  រាល់ទិន្នន័យទាំងអស់ គ្មានបុគ្គលណាម្នាក់ដឹងនោះឡើយ ប្រសិនបើពួកគាត់មិនបានចែករំលែកឱ្យដឹងនោះ។   រាប់ជំហាន៖ មុខងារនេះ ជួយលើកទឹកចិត្តអ្នកជំងឺ ឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយដល់សុខភាពរបស់ពួកគាត់ផងដែរ។   វាយតម្លៃ៖ ជាមុខងារវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ ។ សាធារណជនទូទៅ អាចវាយតម្លៃខ្លួនឯង តាមរយៈការឆ្លើយនឹងកម្រងសំណួរដែលមាននៅក្នុងកម្មវិធី។ បន្ទាប់ពីបានផ្ដល់ចម្លើយរួចរាល់ អ្នកនឹងទទួលបានលទ្ធផលវាយតម្លៃ ពីកម្រិតហានិភ័យរបស់ខ្លួន ថាតើស្ថិតក្នុងដំណាក់កាលណាមួយ ដែលអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ កម្រងសំណួរនេះ យកគំរូតាមប្រទេសអូស្ដ្រាលី និងជប៉ុន ហើយត្រូវបានកែសម្រួលបន្ថែម ឱ្យស្របនឹងបរិបទនៅកម្ពុជា។    វេជ្ជបណ្ឌិត (Telemedicine)៖ មុខងារនេះ សម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតធ្វើការទំនាក់ទំនងគ្នាជាប្រចាំ តាមការចាំបាច់ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩។ សាធារណជនទូទៅ ក៏អាចប្រើប្រាស់មុខងារនេះ ដើម្បីស្វែងរកវេជ្ជបណ្ឌិតណាម្នាក់ ដែលខ្លួនពេញចិត្តដើម្បីប្រឹក្សា ពិគ្រោះ និងព្យាបាល។ ក្នុងនោះដែរ ក៏មានបញ្ជីវេជ្ជបណ្ឌិតឯកទេស ប្រមាណជា ៦០រូបទៀតផង។   ក្រៅពីមុខងារសំខាន់ៗ ខាងលើនេះ នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នឹងដាក់ឱ្យដំណើរការនូវមុខងារថ្មីមួយទៀត ដែលអាចថតយកលទ្ធផលតេស្ដជាតិស្ករ ពីឧបករណ៍តេស្ដជាតិស្ករគ្រប់ប្រភេទ ដោយអ្នកជំងឺគ្រាន់តែបើកកម្មវិធីកំណត់ត្រាទឹកនោមផ្អែម រួចចុចថតលើលេខលទ្ធផលតេស្ដជាតិស្ករ នៅលើឧបករណ៍តេស្ដជាតិស្កររបស់អ្នក នោះទិន្នន័យនឹងត្រូវបានចម្លង និងបញ្ជូនទៅរក្សាទុក ក្នុងកម្មវិធីដោយស្វ័យប្រវត្តិ។ សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App Storeតាមតំណនេះ https://apps.apple.com/kh/app/carnetdia/id1435695534 និងពី Play Store តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕   
ភ្នំពេញ៖ ជាដំណឹងល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលកំពុងប្រើប្រាស់ កម្មវិធីកំណត់ត្រាទឹកនោមផ្អែមដោយកម្មវិធីនេះ បានសហការជាមួយមជ្ឈមណ្ឌលកម្ពុជា៤.០  ដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា ជាពិសេសលើកកម្ពស់ចំណេះដឹងផ្នែកជំងឺទឹកនោមផ្អែមបន្ថែមទៀត។
លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទូទាំងសកលលោក ប្លាស្ទិក ១៣ លានតោន ត្រូវបានប៉ាន់ប្រមាណថាបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។ ថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលរងការផលប៉ះពាល់ ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ព្រោះតែសត្វទាំងនេះបានលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ដោយប្លាស្ទិក។ បើតាម របាយការណ៍នានា បច្ចុប្បន្ននេះ មានកម្ទេចកម្ទីប្លាស្ទិកតូចៗនៅក្នុងពោះត្រីប្រមាណ ៩០% ក្នុងចំណោមត្រីទាំងអស់។ សារធាតុគីមីពុលទាំងនេះកើនឡើងរឹតតែច្រើនក្នុងខ្សែចង្វាក់ចំណីអាហារ ហើយចុងក្រោយចូលមកក្នុងរាងកាយរបស់មនុស្ស។    សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រ មានប្រភពពីទន្លេធំៗចំនួន ១០ រួមមាន ទន្លេយង់សេ ទន្លេលឿង ទន្លេហៃ ទន្លេភើល ទន្លេអាមួរ ទន្លេមេគង្គ ទន្លេឥណ្ឌុស និងទន្លេហ្គាំងហ្គីសដេតានៅអាស៊ី និងពីទន្លេនីហ្សេ និងទន្លេនីលនៅអាហ្វ្រ៊ិក។ ទន្លេទាំងនេះ ហូរកាត់តំបន់ដែលមានមនុស្សរស់នៅច្រើន ក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយចំនួន ដែលមិនត្រឹមតែខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រមូល និងកែច្នៃសំរាមប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានការយល់ដឹងពីបរិស្ថាននៅមានកម្រិតទៀតផង។     បញ្ហាការបំពុលប្លាស្ទិកក្នុងសមុទ្រ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការកើនឡើងនូវការ ផលិត និងការប្រើប្រាស់ប្លាស្ទិក។ នៅទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបដែលត្រូវបានផលិត កើនឡើងដល់ ៨,៣ ពាន់ម៉ែត្រគូប។ ប្លាស្ទិកជាសម្ភារដែលមានតម្លៃថោក ងាយស្រួលប្រើប្រាស់ និងធន់បានយូរ ហើយវាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនូវរបៀបរស់នៅរបស់យើង ក៏ដូចជាប្រតិបត្តិការរបស់  អាជីវកម្មនានា។    ការផ្លាស់ប្តូរបែបនេះ ក៏ជាអ្វីដែលគេសង្កេតឃើញនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ កាលពី ៣០ ឆ្នាំមុន ប្លាស្ទិកមិនជាសម្បូរគ្រប់ទិសទីដូចបច្ចុប្បន្ននេះឡើយ។ ពលរដ្ឋយួរកន្ត្រកធ្វើពីឫស្សីទៅផ្សារ ដើម្បីទិញផ្លែឈើ និងបន្លែ ដែលអ្នកលក់ខ្ចប់ដោយស្លឹកឈូក ឬស្លឹកចេក។ បច្ចុប្បន្ន សម្ភារៈដែលងាយរលាយក្នុងដីទាំងនេះ ស្ទើរតែជំនួសទាំងស្រុងដោយថង់ប្លាស្ទិក ទុយោជ័រ កញ្ចប់ចំណីអាហារ និងដប ជាដើម។  លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (កណ្តាល) លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា   បច្ចុប្បន្ន នៅទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានចំនួនជាង ២០% នៃសំណល់សរុបនៅក្នុងទីក្រុង (៣.៦០០ តោន) ក្នុងមួយថ្ងៃៗ ដែលនេះជាការដាក់សម្ពាធដ៏សម្បើមមកលើសេវាគ្រប់គ្រងសំណល់។ នៅទីប្រជុំជន សំណល់ប្លាស្ទិកដែលត្រូវបានគេចោលខុសច្បាប់ បង្កឱ្យមានការកកស្ទះផ្លូវទឹក ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹក និងបង្កើនហានិភ័យទឹកជំនន់។    នៅតំបន់ដែលពុំមានសេវាប្រមូលសំណល់ ជារឿយៗ សំណល់ប្លាស្ទិកត្រូវបានគេដុតនៅទីចំហ ឬចោលនៅកន្លែងចោលសំរាមមិនមានការគ្រប់គ្រង ទុកចោលតាមផ្លូវ ឬចោលទៅក្នុងប្រព័ន្ធផ្លូវទឹក ដែលធ្វើឱ្យវាហូរចូលទៅដល់សមុទ្រ។ ការដុតសំណល់ប្លាស្ទិកមិនមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ នាំឱ្យមានការបំភាយសារធាតុគីមីគ្រោះថ្នាក់ ឬសារធាតុពុល ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ព្រមទាំងធ្វើឱ្យមានកំណើកម្តៅផែនដីផងដែរ។   ដោយឡែកនៅតំបន់ឆ្នេរវិញ សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងច្រើនមកលើឧស្សាហកម្មទេសចរណ៍។ សំណល់ប្លាស្ទិកមានបរិមាណស្មើនឹង ៨០% នៃកម្ទេចកម្ទីដែលគេរកឃើញនៅតាមឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យខូចដល់បរិស្ថានធម្មជាតិតំបន់ឆ្នេរ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសោភ័ណភាពឆ្នេរ។    កំណើនបរិមាណសំណល់ប្លាស្ទិកដ៏ច្រើនបែបនេះ ព្រមទាំងបញ្ហាប្រឈម ដែលបង្កឡើងដោយសារសំណល់ប្លាស្ទិក មិនមែនជាបញ្ហាដែលកើតមានតែ ចំពោះព្រះរាជាណាចក្រកម្ពុជានោះឡើយ តាមពិត គេសង្កេតឃើញមានស្ថានភាពស្រដៀងគ្នានេះនៅតាមប្រទេសផ្សេងៗទៀត និងនៅអាស៊ីផងដែរ។ នៅតាមប្រទេសទាំងនោះ មានប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើនចោលសំណល់ប្លាស្ទិកនៅជិត ឬទៅក្នុងប្រព័ន្ធផ្លូវទឹក ដោយអ្នកទាំងនោះប្រហែលជាមិនដឹងពីផលប៉ះពាល់ និងបញ្ហានៃសំណល់ទាំងនេះមកលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងខ្សែចង្វាក់ចំណីអាហារ រាប់បញ្ចូលទាំងខ្លួនយើងទាំងអស់គ្នាផងដែរ។    តើយើងអាចធ្វើអ្វីខ្លះបាន? ចាប់តាំងពីឆ្នាំ ២០១៨ មក រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តតាមក្របខ័ណ្ឌ 4Rs (បដិសេធមិនប្រើប្រាស់(Refuse) កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ( Recycle)) ដើម្បីឆ្លើយតបចំពោះបញ្ហាបំពុលដោយប្លាស្ទិក។   មានការរៀបចំ និងអនុវត្តសកម្មភាពជាច្រើន ដើម្បីសម្រេចគោលដៅនេះ ឧទាហរណ៍ ការដាក់ចេញនូវវិធានការបែប «ផ្ដល់រង្វាន់ និងពិន័យ (carrot-and-stick)» ជាច្រើន ដូចជា ការអប់រំ ការផ្ដល់ការលើកទឹកចិត្ត និងការពង្រឹងការអនុវត្តច្បាប់ ជាដើម។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវថ្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិក តាមផ្សារទំនើប និងហាងទំនិញធំៗ។ ការយកថ្លៃបន្ថែមបែបនេះបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាង ៥០% នៅតាមផ្សារទំនើបធំៗ។ ថវិកាដែលប្រមូលបានពីការយកថ្លៃបន្ថែមនេះ ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ដល់គំនិតផ្ដួចផ្ដើមបៃតងទូទាំងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្ដួចផ្ដើមទាំងនេះ រួមមានការដំឡើងប្រព័ន្ធទឹកស្អាត និងផ្ទាំងសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យ នៅតាមសាលារៀនសាធារណៈ ដើម្បីជួយឱ្យសាលារៀន និងទីធ្លាសាធារណៈ កាន់តែមានការគិតគូរដល់បរិស្ថាន។   បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត អំពីថង់ប្លាស្ទិកដែលប្រើតែ ១ ដងហើយចោល។ លើសពីនេះ ក៏មានការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងផែនការសកម្មភាពស្ដីពីសេដ្ឋកិច្ចចក្រាផងដែរ ជាមួយការគាំទ្រពីប្រទេសស៊ុយអែត និង UNDP ដែលនេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយនានា ក្នុងន័យលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រ 4Rs។    ក្នុងពេលជាមួយគ្នានេះដែរ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដ៏ធំមួយទៀត រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងសមត្ថភាពបច្ចេកទេស និងសមត្ថភាពស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំណល់ តាមរយៈការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ។ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងសំណល់រឹងជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានរៀបចំនូវគោលនយោបាយក្របខ័ណ្ឌ និង           គោលការណ៍ណែនាំបច្ចេកទេសជាច្រើន ដើម្បីជួយសម្រួលដល់ការបំពេញមុខងារនេះ។ ក្រសួងក៏បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអាចបំពេញមុខងារថ្មីៗទាំងនេះឱ្យបានពេញលេញ ដូចជា ផ្ដល់បរិក្ខារសម្រាប់គ្រប់គ្រងសំណល់ ឧទាហរណ៍ ឡដុតសំណល់ខ្នាតតូច រថយន្តដឹកសំរាម ធុងសំរាមជាដើម និងបានផ្ដល់ការបណ្ដុះបណ្ដាលដល់អភិបាលស្រុក និងមេឃុំអំពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់។    បន្ថែមលើគំនិតផ្ដួចផ្ដើមទាំងនេះ ការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកទាមទារឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធបន្ថែមទៀត មិនត្រឹមតែនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ថែមទាំងតម្រូវឱ្យមានការផ្លាស់ប្ដូរក្នុងវដ្តទាំងមូលនៃប្លាស្ទិក ចាប់ពីការផលិតរហូតដល់ការនាំចូល និងការប្រើប្រាស់ រហូតដល់ការបោះចោល ឬការកែច្នៃទៀតផង។    ព្រះរាជាណាចក្រកម្ពុជា មិនមែនជាប្រទេសដែលផលិតផលិតផលប្លាស្ទិកចម្បងនោះឡើយ ហើយផលិតផលប្លាស្ទិកភាគច្រើន គឺត្រូវបាននាំចូល។ ក្នុងពេលជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាក៏ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឬបច្ចេកវិទ្យាជឿនលឿនសម្រាប់គ្រប់គ្រង និងកែច្នៃសំណល់នោះដែរ។ ខណៈពេលដែលបរិមាណសំណល់ប្លាស្ទិកបន្តកើនឡើង បច្ចុប្បន្ននេះ ការកាត់បន្ថយបរិមាណថង់ប្លាស្ទិក គឺជារឿង ដែលចាំបាច់ត្រូវធ្វើជាបន្ទាន់នៅព្រះរាជាណាចក្រកម្ពុជា និងចាំបាច់ត្រូវបង្កើតនូវបរិយាកាសមួយដែលជួយសម្រួលឱ្យមានការគ្រប់គ្រង កែច្នៃ និងទាញយកសំណល់ទាំងនេះមកប្រើប្រាស់ឡើងវិញ។    ទី ១ ត្រូវតែមានការគ្រប់គ្រងការនាំចូល និងការលក់ប្លាស្ទិកដែលប្រើបានតែ ១ ដង។ ឧស្សាហកម្មធំៗដែលកំពុងប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែ ១ ដង ដូចជា ដបប្លាស្ទិក ជាដើម ចាំបាច់ត្រូវរចនាផលិតផលរបស់ខ្លួន ដើម្បីងាយស្រួលកែច្នៃយកមកប្រើប្រាស់ឡើងវិញ និងជួយគាំទ្រដល់សកម្មភាពកែច្នៃ ដូចជា តាមរយៈគម្រោងពង្រីកការទទួលខុសត្រូវរបស់អ្នកផលិតជាដើម។ អាជីវកម្ម និងប្រជាពលរដ្ឋ ចាំបាច់ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែ ១ ដង និងអនុវត្តជម្រើសដែលមាននិរន្តរភាព។ គេចាំបាច់ត្រូវញែកសំណល់ប្លាស្ទិកពីសំណល់ដទៃទៀត ដើម្បីអាចឱ្យគេយកសំណល់ទាំងនេះទៅប្រើប្រាស់ឡើងវិញ កែច្នៃយកទៅប្រើប្រាស់បន្ត ឬបំប្លែងជាថាមពល។ ការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តគំនិតផ្ដួចផ្ដើមរួមគ្នា និងសហប្រតិបត្តិការជាមួយនឹងប្រទេសអភិវឌ្ឍន៍ និងដៃគូអភិវឌ្ឍន៍ ក៏ជាកត្តាដ៏សំខាន់ ដើម្បីកសាង និងលើកកម្ពស់ឧស្សាហកម្មកែច្នៃសំណល់នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។    បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយក្នុងទឹកប្រាក់ ៣ លានដុល្លារអាមេរិក ជាមួយនឹង UNDP ដើម្បីអនុវត្តគម្រោងថ្មីមួយ ដែលគាំទ្រដល់ «ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា»។ គំនិតផ្ដួចផ្ដើមនេះនឹងត្រូវអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវការបំពុលដែលបង្កឡើងដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs។ គម្រោងនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងគាំទ្រដល់ការកាត់បន្ថយសំណល់   ប្លាស្ទិក ព្រមទាំងជំរុញឱ្យមានការអនុវត្តគំនិតផ្ដួចផ្ដើមកែច្នៃសំណល់ប្លាស្ទិក។  តាមរយៈការប្រមូលផ្ដុំតួអង្គពាក់ព័ន្ធសំខាន់ៗឱ្យរួមសហការជាមួយគ្នា គេអាចចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅព្រះរាជាណាចក្រកម្ពុជា និងក្នុងពិភពលោក និងធានាឱ្យមានការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ សម្រាប់មនុស្សជំនាន់ក្រោយ។       
អត្ថបទដោយ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 
មេឃុំកំពង់ភ្លក់ លោក នឹង នី បានលើកឡើងថា ឃុំរបស់លោកមានប្រជាពលរដ្ឋចំនួន ៨៦៤គ្រួសារ ស្មើនឹង៣៦៤៦នាក់។ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក គឺ៧០%ជាអ្នកនេសាទ ២៥% ជាអ្នកបើកកាណូតទូកដឹកភ្ញៀវ និង៥%ទៀត ជាជាងជួសជុលកាណូត និងលក់ដូរបន្តិតបន្តួច។  តាមការបញ្ជាក់របស់លោកមេឃុំកំពង់ភ្លុក ប្រជាពលរដ្ឋក្នុងឃុំរបស់លោកកម្រមានអ្នកចំណាកស្រុកណាស់ ព្រោះថាពួកគេមានមុខរបរត្រឹមត្រូវនៅក្នុងមូលដ្ឋាន ដែលអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ។ លោកបន្ថែមថា សម្រាប់អ្នកភូមិកំពង់ភ្លក់ គឺមួយចំនួនធំជាអ្នកនេសាទ និង នៅមានទម្លាប់រស់នៅបែបបុរាណនៅឡើយ គ្មានឡើយសំណង់ថ្មតួយ៉ាងដូចជាផ្ទះសម្បែងពួកគេ គឺធ្វើពីឈើ គ្រាន់តែផ្លាស់ប្តូរពីការប្រក់ស្បូវមកប្រក់ស័ង្កសីតែប៉ុណ្ណោះ។  ភូមិកំពង់ភ្លុកបានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិសំខាន់នៅក្នុងខេត្តសៀមរាប ដែលអាច ទាក់ទាញភ្ញៀវទេសចរច្រើនម៉ឹននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខនៅឆ្នាំ២០១៧កន្លងទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តក្នុងភូមិធម្មជាតិមួយនេះ សរុបទាំងអស់មានប្រមាណ ៩ម៉ឺននាក់ ក្នុងនោះទេសចរអន្ដរជាតិមានជាង ៦ម៉ឺននាក់។ ដូច្នេះដើម្បីគ្រប់គ្រងលំហូរទេសចរនេះបាន ថ្នាក់ដឹកនាំឃុំ មានផែនការច្បាស់លាស់ ទីមួយ គឺពង្រឹងការងារសន្តិសុខ និងទីពីរ ការគ្រប់គ្រងអនាម័យ និងបរិស្ថាន។ ទាក់ទងនឹងកាណូតទូកវិញ សព្វថ្ងៃនេះ សហគមន៍កាណូតដឹកភ្ញៀវទេសចរមានជ័យកំពង់ភ្លុក មានប្រជាពលរដ្ឋសរុប ៨៧នាក់ ដែលគិតជាទូកទាំងតូចនិងធំ មានជាង ៦០០គ្រឿង។ សម្រាប់កាណូតខ្នាតតូច មានតម្លៃ២០ដុល្លារ ចំណែកធំ មានតម្លៃ ៣៣ដុល្លារ។ ភ្ញៀវទេសចរ អាចគយគន់ទេសភាពនៅ តាមដងព្រែក ផ្ទះផុតទឹកដែលមានសសរពី៦ម៉ែត្រ ទៅ៨ម៉ែត្រ ឬខ្ពស់ជាងនេះ ស្ថានភាពរស់នៅ និងការកម្សាន្តដោយជិះទូកនៅតាមព្រៃលិចទឹកដោយស្រស់ស្អាត៕
សៀមរាប៖ ឃុំកំពង់ភ្លុក ជាឃុំមួយដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប។ ឃុំនេះ មានប្រជាពលរដ្ឋជិត ៩០០គ្រួសារ ដែល៧០ភាគរយ មានមុខរបរជាអ្នកនេសាទ និង២៥ភាគរយ ជាអ្នកបើកកាណូតដឹកភ្ញៀវទេសចរ។ សម្រាប់កាណូតទូកដឹកភ្ញៀវ ដែលកំពុងចរាចរណ៍ដឹកភ្ញៀវទេសចរនាពេលសព្វថ្ងៃនេះ មានចំនួនជាង ៦០០គ្រឿង។
  ឈើគគីរ និងស្រឡៅ ជាឈើដែលគេពេញនិយមយកមកធ្វើទូក។ លោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែងបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «មានតែគគីរទេ ដែលប្រើការបានអាយុវែង។ ហើយសាច់ទូក ធ្វើពីឈើគគីរ និងច្រវា, ខ្ទង់ ធ្វើពីឈើស្រឡៅ»។ លោក សួន អ៊ួន បន្តថា ការយកឈើគគីរនេះ មានផលលំបាក ដោយសារតែត្រូវធ្វើដំណើរទៅរកនៅព្រៃភ្នំ និងការធ្វើលិខិតស្នើសុំត្រឹមត្រូវ។  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែងដូចតទៅ៖      អនុប្រធានគណៈកម្មការដឹកនាំទូក «ង» រូបនេះ អះអាងថា ក្នុងទូកនីមួយៗ ចំណាយថវិកា រាប់ពាន់ ហើយទូកខ្លះ ចំណាយរាប់ម៉ឺនដុលា្លរក៏មាន។ បើតាមលោក សួន អ៊ួន ទោះបីមានឈើគគីរល្អក៏ដោយ តែគេក៏ត្រូវការជាងធ្វើទូក ដែលមានថ្វីដៃពូកែផងដែរ៕ 
ភ្នំពេញ៖ ដើមគគីរ ជាឈើល្អដែលត្រូវបានគេជ្រើសរើសមកធ្វើទូក។ មូលហេតុដែលគេ យកឈើគគីរមកធ្វើទូក ដោយសារតែឈើគគីរធន់នឹងទឹក រឹងមាំ ប្រើប្រាស់បានយូរ និងជួយរុយល្បឿនលើលឿន។ នេះបើតាមលោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែង។
  កម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលមជ្ឈមណ្ឌលនេះ ត្រូវបានក្រសួងសាធារណការ គ្រោងបើកការដ្ឋានសាងសង់ នៅខែវិច្ឆិកាខាងមុខ។ គម្រោងសាងសង់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុ Infrastructure Asia (IA) នាថ្ងៃទី២៣ កុម្ភៈកន្លងទៅ។ ក្រសួងសាធារណការ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជំនួបនេះគោលបំណងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងIA និងក្រសួងសាធារណការ និងរាយការណ៍ពីវឌ្ឍនភាព នៃការសិក្សាលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ។ លោកស្រីLay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា(ឆ្វេង)លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន(ស្តាំ) ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង  លោក Lavan Thiru នាយកប្រតិបត្តិ IA បានឱ្យដឹងក្នុងជំនួបនេះថា បច្ចុប្បន្ន ការសិក្សាលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រេចបានប្រមាណ៥០ភាគរយហើយ។ ការសិក្សាគ្រោងបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ ហើយនឹងដាក់ជូនក្រសួងសាធារណការ  និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសម្រេច។   លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ សាទរចំពោះវឌ្ឍនភាពនៃការសិក្សានេះ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ខ្លួនរង់ចាំមើលលទ្ធផលសិក្សានេះ នៅក្នុងខែមេសា ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបានគ្រោងទុក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ដ្បិតតែមិនទាន់កំណត់ទីតាំងនៃការសង់មជ្ឈមណ្ឌលនេះ តែក្រសួងសាធារណការ បានគូសបញ្ជាក់ថា PPLC ជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូន ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។   ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើឱ្យក្រុមហ៊ុនIA ពិនិត្យលទ្ធភាព ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោងប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ផែនការមេនៃគម្រោងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែរីកចម្រើន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី និងប្រតិភូក្រុមហ៊ុន IA កាលពីថ្ងៃទី២៣ កុម្ភៈ។ រូបថត៖ ហ្វេសប៊ុកក្រសួង សូមជម្រាបជូនថា កិច្ចព្រមព្រៀងក្របខណ្ឌ លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA របស់សិង្ហបុរី ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់និងចាំបាច់ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក៕  
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ក្នុងខែវិច្ឆិកាខាងមុខ ដោយគម្រោងនេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី។ តាមក្រសួងសាធារណការ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងរួមចំណែកជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
  សូមបញ្ជាក់ផងដែរថា ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ក្រុមហ៊ុន សាមសុង នឹងដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូន ដែលមានតែមួយគ្មានពីរ ប្រចាំឆ្នាំ 2020 របស់ខ្លួនជាផ្លូវការលើកដំបូង។    បើតាមយូធូបឆានែល និងគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិក ហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាស ដ៏ទាក់ទាញបំផុត ដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូន ក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោក ឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែម ក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។       គួររំឮកផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទkបំផុតនោះ ក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថា នឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀត ក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួន ដែលក្នុងនោះមានដូចជា៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។   ដូច្នេះសូមអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នា ថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលឈានមុខគេក្នុងលោក នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុត ក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃកំពូលស្មាតហ្វូន ដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ ៖  -គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.samsung.com  -ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.facebook.com/SamsungCambodia៕   សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៩ យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ សីហា ដែលមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕   សូមអញ្ជើញទស្សនាវីដេអូរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយបេក្ខជនប្រឡងបាក់ឌុបដូចតទៅ៖     
ភ្នំពេញ៖ ទីតាំងព្រះអង្គដងកើនៅព្រឹកថ្ងៃទី១៩ ដែលចំថ្ងៃសីលនេះ មានមនុស្សម្នាជាច្រើន បានមកបន់ស្រន់ ដោយក្នុងនោះមានមួយចំនួនជាសិស្សដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃស្អែកនេះ។ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មួយចំនួន បានសម្រុកមកបន់ស្រន់នៅព្រះអង្គដងកើ រាជធានីភ្នំពេញ ដើម្បីសុំសេចក្ដីសុខ, សុំឲ្យប្រឡងជាប់ និងសុំកុំឲ្យមានការភ័យព្រួយ។ បេក្ខជនទាំងនោះ បញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចហើយសម្រាប់ការប្រឡង ហើយការមកបន់ស្រន់នេះគ្រាន់តែកុំឲ្យភ័យប៉ុណ្ណោះ។
  ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងទីផ្សាររថយន្ត ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ១០០ឆ្នាំជាង ក្នុងការផ្គត់ផ្គង់រថយន្តទៅទូទាំងពិភពលោក។ រថយន្ត Ford បានមានវត្តមានក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអតិថិជនមួយចំនួន តែងតែនិយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger។ តើបងប្អូនដឹងទេថា រថយន្ត Ford Ranger នេះ មានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា?  ជាការពិតណាស់ មកទល់នឹងពេលបច្ចុប្បន្ននេះ ត្រកូល Ford Ranger មាន ៤ប្រភេទនោះ គឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Ranger Raptor ដែល Ford Ranger នីមួយៗមានចំណុចពិសេសរាងៗខ្លួន។    ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកម៉ូឌែល Ford Ranger XLT មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ប្រព័ន្ធជើងក្រោម និងសមត្ថភាព ក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Ranger XLT នេះ មានជម្រើស ២ប្រភេទ គឺ Ford Ranger XLT ម៉ាស៊ីន 2.2L និង Ford Ranger XLT ម៉ាស៊ីន 3.2L។ រថយន្តនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា រយៈពេល 2-3 ឆ្នាំចុងក្រោយនេះ គួរឲ្យកត់សម្គាល់ ដោយសារតែរថយន្តនេះ មានប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង៤០ ចំណុច ដែលលើសពីដៃគូប្រកួតប្រជែង។ ដូច្នេះយើងខ្ញុំ នឹងបកស្រាយចំណុចទាំងនេះ នៅខាងក្រោម៖   ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយ សម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះ ដល់ទៅ 150 PS និងកម្លាំងរមួល បានដល់ទៅ 385 Nm និងម៉ូឌែល 3.2L។ ជាប្រភេទម៉ាស៊ីនតែមួយ ជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះ ដល់ទៅ 200 PS និងកម្លាំងរមួល បានដល់ទៅ 470 Nm។    ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយ ជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូន ក្នុងការបើកបរ (6-Speed Automatic)  ។ ចង្កៀងគជ់ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន  ។    ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)។   ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)។   យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យ ទំហំ 17អ៊ីញ ស័ក្តិសមជាមួយតួរថយន្ត និងអាចជម្នះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំ សម្រាប់ការដឹកទំនិញ (17 Alloy Wheel)។   ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)។ និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ    កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)   សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)   ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)   ផ្លិតទឹកអូតូ (Rain Sensing Wipers)   ចង្កូតបូមអេឡិចត្រូនិក ដែលមានលក្ខណៈធូរ ងាយស្រួលបើកបរ )Electric Power-Assisted Steering)   ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត   កុងទ័រឌីជីថល រចនាម៉ូដថ្មីសន្លាងដែលផ្តល់ព័ត៌មានយ៉ាងលម្អិត អំពីរថយន្ត (LCD Instrument Cluster)   ប្រព័ន្ធផ្តល់សញ្ញា នៅពេលដែលប្រើប្រាស់ម៉ាស៊ូត មិនល្អ (Water In Diesel Filter Warning Lights)   កញ្ចក់មើលក្រោយ អាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)   អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ (8 Touch Screen)   បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាច ភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)   រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)   សេនសឺខ្សែក្រវាត់សុវត្ថិភាព (Seat Belt Sensor)     ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)   ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)   ប្រព័ន្ធកាត់បន្ថយសំឡេងរំខានពីខាងក្រៅ (Active Noise Cancellation)    ប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System)   ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)   រថយន្តនេះ អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)   ប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)    ប្រព័ន្ធទប់លំនឹង កុំឲ្យរអិលថយក្រោយ ពេលឡើងចំណោត )Hill Launch Assist)   ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)   ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)    ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)   ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស)(4x4 Shift-On-The-Fly)   ប្រព័ន្ធចាប់ប៉ុងក្រោយ ដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)    តួរថយន្តធ្វើពីដែកថែប មានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាង នៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)   ខែលដែកថែបការពារម៉ាស៊ីន ផ្នែកខាងក្រោម (Front Bumper Protector)   គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ផ្នែកសុវត្ថិភាពពីគណៈកម្មការវាយតម្លៃសុវត្ថិភាព របស់រថយន្តថ្មី (Euro NCAP)   បំពាក់ជូននូវពោងសុវត្ថិភាព ចំនួន ៦ គ្រាប់ (6 Air Bags)   ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មី ដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]    អាចអូសសណ្តោងបានដល់ ៣ តោន (3 Tons Towing Capacity)   អាចដឹកទំនិញបានដល់ទៅជាង ១ តោន (1 Ton Payload Capacity)   ជាសរុបមកវិញ យើងឃើញថា ចំណុចទាំង ៤០នេះ អាចបញ្ជាក់បានថា រថយន្ត Ford Ranger XLT 2021 គឺពិតជារថយន្ត ដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាព ជូនអតិថិជនបានផងដែរ ជាពិសេសនោះ គឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោង ដែលមានទម្ងន់ធ្ងន់។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger XLT 2021 នេះវិញគឺពិតជាពិសេសខ្លាំងមែនទែន ដែលជម្រើសម៉ាស៊ីន 2.2L មានតម្លៃត្រឹមតែ $38,900 និងជម្រើសម៉ាស៊ីន 3.2L មានតម្លៃត្រឹមតែ $39,900។      សម្រាប់ពណ៌ គឺមានរហូតដល់ទៅ ៧ពណ៌ រួមមាន៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ រថយន្ត Ford Ranger XLT 2021 ត្រូវបានដាក់តាំងបង្ហាញ នៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖    អគារតាំងបង្ហាញ សាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214    អគារតាំងបង្ហាញ សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយ ផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880 អគារតាំងបង្ហាញ សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800   អគារតាំងបង្ហាញ សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕                                                                                                                                                                                (អត្ថបទពាណិជ្ជកម្ម)  
បច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយទីផ្សារមួយនេះក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដែរ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់ អតិថិជនទាំងអស់គ្នា គួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន់ ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះ គឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោ នៃរថយន្តនោះផ្ទាល់តែម្តង។ 
  កីឡាករ ម៉េត សុភត្រ្តា លើកឡើងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៨ ខែមីនា នាសាលប្រកួតកីឡាវ៉ូវីណាម ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នេះមានសារៈសំខាន់សម្រាប់ខ្លួន ដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាន់តែកៀកខិតជិតមកដល់។ ការសម្តែងវិញ្ញាសាមេគុនបុរស៣នាក់ និងនារី១នាក់ ក្រុមមានអាវុធ។   លោក ម៉េត សុភត្រ្តា និយាយថា៖«បាទ!ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ជាស្ពាន និងជាដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ សម្រាប់ការដាស់ស្មារតីដល់អត្តពលិកថ្មីៗ និងជាការរំឮកឡើងវិញនូវវិញ្ញាសាខ្លះដែលយើងខានប្រកួតយូរមកប្រកួតនៅជើងឯកអាស៊ីអាគ្នេយ៍នេះគឺពិតជាល្អសម្រាប់យើងត្រៀមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា»។   បន្ថែមពីលើទៀតនោះ កីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជានេះបន្តថា ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា គឺពិតជាសំខាន់ព្រោះនេះជាអ្វីដែលកម្ពុជារង់ចាំអស់រយៈពេលជាង៦០ឆ្នាំ ហើយ ខ្លួនក៏បានត្រៀមរួចរាល់ក្នុងការប្រជែងមេដាយជូនជាតិ ជូនគ្រួសារ និងសាម៉ីខ្លួនផងដែរ។   ការសម្តែងវិញ្ញាសាមេគុនបុរស៣នាក់ និងនារី១នាក់ ក្រុមគ្មានអាវុធ។   ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍បីសម័យ ម៉េត សុភត្រ្តា គូសបញ្ជាក់ថា៖«សម្រាប់ស៊ីហ្គេមនៅកម្ពុជា ខ្ញុំមានការតាំងចិត្តខ្លាំង និងខិតខំបង្ហាញភ្ញៀវដែលមកចូលរួមប្រកួតជាមួយយើងឱ្យដឹងថាម្ចាស់ផ្ទះគឺខ្លាំង»។ យ៉ាងណា សុភត្រ្តាបន្តថា ការតាំងចិត្តខ្ពស់គឺគួបផ្សំនឹងការហ្វឹកហាត់ខ្លាំង។ សម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ ក៏បានត្រៀមចាក់បំពេញបន្ថែមផងដែរនូវចំណុចខ្វះខាតរបស់ខ្លួន។   «ចំណុចខ្វះខាតនៅមានបន្តិចបន្តួចដែរ តែពេលចប់ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ហ្នឹងទៅ ខ្ញុំនឹងបំពេញបន្ថែម»។  សុភត្រ្តា និយាយដូច្នេះ មុនបន្ថែមថាខ្លួនក៏ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាមរយៈពេលខ្លីនាពេលខាងមុខផងដែរមុនការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាមកដល់។   គួបញ្ជាក់ថា កីឡាករ ម៉េត សុភត្រ្តា ឈ្នះមេដាយសរុប៧ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា។ មេដាយមាស២ ធ្វើបានលើវិញ្ញាសាមេគុនការពារខ្លួនបុរស៣នាក់ និងនារី៣នាក់(ក្រុម) និងមេគុនកាំបិទធំការពារខ្លួនបុរស២នាក់(ក្រុម) មេដាយប្រាក់៣ ធ្វើបានលើវិញ្ញាសាមេគុនការពារខ្លួននារី១ និងបុរស៣ មានអាវុធ, មេគុនការពារខ្លួនបុរស២នាក់ កាំបិតខ្លីមានអាវុធ និងមេគុននារី១ និងបុរស១ កាំបិតខ្លីមានអាវុធ និងមេដាយសំរឹទ្ធ២ ធ្វើបានលើវិញ្ញាសាមេគុនសម្តែងស្នៀតគៀបកករបុរស៤នាក់ និងមេគុនការពារខ្លួនបុរស២នាក់គ្មានអាវុធ៕      
កីឡាករ ម៉េត សុភត្ត្រា ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ នៅវៀតណាមចាត់ទុកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា ជាសារដាស់តឿនសម្រាប់ខ្លួន ក៏ដូចជាអត្តពលិកផ្សេងទៀតសម្រាប់ត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខែឧសភា ខាងមុខ។
ក្នុងជួរកងទ័ព លោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ដោយកាន់តំណែងខ្ពស់ៗមួយចំនួន ដូចជា តំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងតំណែងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។ ប៉ុន្តែ តួនាទីទាំងអស់ក្នុងជួរកងទ័ព ត្រូវលោកព្យួរទុកបណ្តោះអាសន្នហើយ ព្រោះលោក ទៅឈរជាបេក្ខជនតំណាងរាស្រ្ត ក្នុងការបោះឆ្នោតនីតិកាលទី៧នេះ។     សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៧ ហើយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ។  កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេច១ ស្តីពីការបង្កើត «គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨» ដោយសម្តេច ធ្វើជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តនេះ ហើយប្រធាន គឺសម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។    លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ធ្លាប់អះអាងថា គ្រប់យុទ្ធមិត្តជំនាន់ឆ្នាំ៧៨ នឹងទទួលបានស័ក្តិ៤កន្លះ និងប្រាក់ខែជិត១លានរៀលដូចគ្នា៕   
លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលស្គាល់ជាអនុប្រធានគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេច ដែលចេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានសមាគមនេះ។
  លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយដល់មន្ត្រីជប៉ុនទាំងនោះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្ត្រីជប៉ុនទាំង៨នាក់នោះ រួមមាន លោក Sugano Yuichi  ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុនប្រចាំនៅកម្ពុជា (Jica) និង លោក Tanaka Kotaro អនុប្រធាន Jica  ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ហើយលោក Kengo Matsuda លេខាទី២នៃស្ថានទូតជប៉ុន មន្ត្រី Jica  និង ប្រធានទីប្រឹក្សាបច្ចេកទេសជាបេសកជនជប៉ុន ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ។    ព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងធនធានទឹក បានឲ្យដឹងថា លោក លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលលោក Sugano Yuichi និង សហការី ខិតខំបំពេញនាពេលកន្លងមក ដោយបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និង អង្គការ Jica តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។    ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ លោក Sugano Yuichi ប្រធានអង្គការ Jica ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក៕ 
ភ្នំពេញ៖ មន្ត្រីជប៉ុន៨នាក់ ដែលកំពុងបំពេញការងារនៅកម្ពុជា ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទសម្តេចប្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា តាមរយៈសំណើរបស់សម្តេចនាយកដ្ឋមន្ត្រី ។ មន្ត្រីជប៉ុនទាំង៨រូបនេះ មានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន រួមទាំងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន លើវិស័យធនធានទឹក និងឧតុនិយម។
  តាមរយៈសុន្ទរកថាសម្រាប់ការងារប្រចាំខែឧសភា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានប្រកាសពីលទ្ធភាព ក្នុងការបន្ធូរបន្ថយការរឹតត្បិតខ្លះ លើវិធានការការពារ និងទប់ស្កាត់វីរុស Covid-19 ដើម្បីជាផ្នែកនៃមួយការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់រដ្ឋាភិបាលរបស់លោក បានមានលទ្ធភាព គ្រប់គ្រងស្ថានភាពនៃជំងឹកាន់តែល្អប្រសើរ។   តាមការចុះផ្សាយរបស់សារព័ត៌មាន Today Online លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតរបស់វីរុស Covid-19 ជាពិសេសករណីឆ្លងថ្មី មានភាពថមថយហើយ ដូច្នេះសិង្ហបុរី អាចបន្ធូរបន្ថយបម្រាម ក្នុងការដើរហើរ និងចាប់ផ្តើមស្តារសេដ្ឋកិច្ចជាបណ្តើរ។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការចាប់ផ្តើមនេះ នឹងធ្វើដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការផ្ទុះឡើងវិញនៃវីរុស។    ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ បានទទួលស្គាល់ថាដំណើរស្តារសេដ្ឋកិច្ចឡើងវិញលើកនេះ គឺជាផ្លូវមួយលំបាក និងវែងឆ្ងាយ ដ្បិតស្ថានភាពសេដ្ឋកិច្ចរបស់សិង្ហបុរី ក៏មានការផ្លាស់ប្តូរ ខណៈដែលក្រុមហ៊ុន ឬរោងចក្រមួយចំនួន ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងររួចទៅហើយ។    លោក លី បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាល នឹងនៅតែបន្តរក្សាសេវាដែលចាំបាច់ ហើយសកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ច នឹងត្រូវបើកឲ្យចាប់ផ្តើមឡើងវិញជាជំហានៗ តែមិនទាំងអស់ក្នុងពេលតែមួយនោះទេ។ ជាក់ស្តែង វិស័យដែលអាទិភាពសម្រាប់លោក លី គឺវិស័យដែលធ្វើឲ្យសិង្ហបុរី អាចធានាពីសកម្មភាពក្នុងស្រុក និងវិស័យដែលធ្វើឲ្យសិង្ហបុរី ត្រូវផ្សារភ្ជាប់សង្វាក់ផលិតកម្មជាមួយនឹងពិភពលោក។    អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះបីជារដ្ឋាភិបាលសិង្ហបុរីមិនអាចសង្គ្រោះ ឬស្រោចស្រង់ការងារ ដែលរងផលប៉ះពាល់ពីវីរុសរាតត្បាតនេះ បានទាំងអស់ក៏ដោយ លោកនាយករដ្ឋមន្ត្រី បានសន្យាគាំពារជីវភាពប្រជាជន ដែលជាកម្មករ ឬបុគ្គលិក ដែលបម្រើការលើវិស័យពាក់ព័ន្ធ ដែលរងផលប៉ះពាល់ពីវីរុសនេះ មិនឲ្យលំបាកឡើយ៕ 
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង កំពុងពិចារណាលើការបន្ធូរបន្ថយ លើការរឹតត្បិតសកម្មភាពមួយចំនួ នដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបណ្តើរៗ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈមជ្ឈមណ្ឌលសេដ្ឋកិច្ចលេចធ្លោក្នុងតំបន់មួយនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុសរាតត្បាត Covid-19។
  សម្រាប់មជ្ឈមណ្ឌល vivo VISION+ គឺជាមូលដ្ឋានស្នូល ដែលនឹងបង្កើតនូវប្រព័ន្ធមាតិកាអេកូឡូស៊ីនេះតាមរយៈការផ្តួចផ្តើមជាច្រើន ដែលក្នុងនោះ គឺផ្តោតទៅលើមាតិកាថ្មីៗ ការអប់រំ និងការផ្លាស់ប្តូរទៅលើផ្នែកវប្បធម៌ផងដែរ។ យុទ្ធសាស្ត្ររបស់ភាពជាអ្នកដឹកនាំ នៃផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នេះ គឺមានការពាក់ព័ន្ធទៅនឹងការថតរូបភាព ចេញពីស្មាតហ្វូន ដែលជាផ្នែកមួយដ៏សំខាន់ នៃវប្បធម៌និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។   លោក Michael Chang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ vivo VISION+ នាសារមន្ទីរ Enjoy Art Museum នៅទីក្រុងប៉េកាំង ថា ការបង្កើតឡើងនៃ  vivo VISION+ នេះ គឺជាការផ្តោតទៅលើបច្ចេកវិទ្យាជាច្រើ នៃការថតរូបភាពតាមរយៈស្មាតហ្វូន និងវប្បធម៌ថែមទៀត។ លោក Michael Chang បន្ថែមថា៖«យើងគឺមានការជំរុញទឹកចិត្ត ក្នុងការផ្តល់ឲ្យមនុស្សជាច្រើននូវTools ជាច្រើនក្នុងការចាប់យក និងឱកាសជាច្រើនទៀត ក្នុងការបង្ហាញអំពីអ្វីដែលកើតឡើង នៅក្នុងជីវិតរបស់ពួកគេ។ យើងមានក្តីសង្ឃឹម ក្នុងការសហការជាមួយនឹងអ្នកបង្កើតនូវមាតិកាជាច្រើនទៀត ក្នុងការបង្ហាញអំពីវប្បធម៌នៃម៉ាកយីហោ របស់យើងផងដែរ។ ការផ្តួចផ្តើមនេះ គឺជាឱកាសមួយ ក្នុងការបង្រៀនអ្នកប្រើប្រាស់ជាច្រើន ទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់របស់យើង និងការបង្ហាញអំពីភាពអស្ចារ្យ ដែលយើងបានរកឃើញផងដែរ»។   សូមបញ្ជាក់ថា លោក Tang Qingliang នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Imaging Product លោក Li Zhuo អគ្គនាយកប្រតិបត្តិផ្នែក Digital Imaging Product និងលោក An Yiran អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Digital Imaging Product ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។   នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏ប្រកាសអំពីការសហការ ជាមួយនឹង National Geographic និងការប្រកាសនូវព្រឹត្តិការណ៍ប្រកួតប្រជែងតាមទូរស័ព្ទផងដែរ គឺពានរង្វាន់ vivo VISION+ Mobile Photography Awards ។ អ្នកប្រើប្រាស់ស្មាតហ្វូនជាសកល អាចបង្ហាញអំពីជំនាញនៃការថតរូបភាពរបស់ពួកគេ ហើយអ្នកដែលជំនាញ អាចដាក់ពាក្យសម្រាប់ប្រកួត ដណ្តើមពានរង្វាន់រូបភាពអន្តរជាតិនេះផងដែរ។ សម្រាប់ការប្រកួតនេះ នឹងចុះផ្សាយនៅលើវេបសាយផ្លូវការ ហើយវាក៏មានការចូលរួម ពីអ្នកថតរូបភាពជាច្រើនទៀត ដូចជាលោក Steve McCurry និង Michael Halsband ផងដែរ។    លោកស្រី Wang Yan ប្រធានផ្នែក National Geographic Branded Content and Partnership បានមានប្រសាសន៍ នៅក្នុងព្រឹត្តិការណ៍នេះថា៖«នៅក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនោះ National Geographic នេះ គឺតែងតែផ្តល់នូវមាតិកាល្អៗ។ ក្រុមហ៊ុន Vivo ចែករំលែកនូវគុណតម្លៃនេះ ហើយក៏ជាដៃគូសហការរបស់យើង ជាច្រើនឆ្នាំផងដែរ»។   គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំ ២០១៤ ក្រុមហ៊ុនទាំងពីរនេះ បានសហការគ្នាក្នុងការផ្សព្វផ្សាយអំពីការថតរូបភាព តាមទូរស័ព្ទដៃ។ កិច្ចសហការនេះ នឹងធ្វើឲ្យចក្ខុវិស័យនៃក្រុមហ៊ុនរបស់ពួកគេ ទៅកាន់តែឆ្ងាយថែមទៀត។   vivo VISION+ Mobile Photography Academy គឺជាស្ថាប័នដែលផ្តួចផ្តើម ទៅលើការអប់រំផ្នែកថតរូបភាព ការផ្តល់នូវសិល្បៈ និងវប្បធម៌ថែមទៀត។ នៅក្នុងស្ថាប័ននេះ អ្នកដែលចូលចិត្តការថតរូប អាចរៀន និងស្វែងយល់ ពីការបង្កើតនូវរូបភាពដ៏អស្ចារ្យថែមទៀត។ សម្រាប់ vivo VISION+ Mobile Photography Academyនេះ នឹងអញ្ចើញនូវអ្នកជំនាញជាច្រើន ដើម្បីបង្រៀនអំពីការថតរូបភាព កាន់តែអស្ចារ្យ និងស្រស់ស្អាតបំផុត។ លោក Xiao Quan ដែលចូលរួមក្នុងព្រឹត្តិការណ៍ VISION+  ក៏ជាបេក្ខជនម្នាក់ ដែលនឹងចូលរួមនៅក្នុងកម្មវិធីនេះដែរ។ ក្រុមហ៊ុន Vivo នឹងបង្កើតថ្នាក់ VISION+ Master Class ដែលផ្តល់នូវការផ្លាស់ប្តូរផ្នែកវប្បធម៌ សម្រាប់អ្នកថតរូបភាព និងអ្នកប្រើប្រាស់ថែមទៀត។ ក្រុមហ៊ុន Vivo ក៏នឹងប្រកាសបង្ហាញ នូវកម្មវិធី VISION+ Youth Program ដើម្បីជំរុញយុវជនឲ្យថតរូបភាពនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ពួកគេផងដែរ។   សម្រាប់មូលដ្ឋានគ្រឹះស្នូល របស់ VISION+ Photographers Federation គឺជា JOY IMAGE ដែលមានការផ្តោត ទៅលើការថតរូបភាពដ៏ល្អឥតខ្ចោះ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Vivo ក៏មានកិច្ចសហការជាមួយនឹងអ្នកបង្កើតជាច្រើនទៀត ក្នុងការបង្ហាញអំពីភាពគ្មានដែនកំណត់ ក្នុងការថតរូបភាពជាសកល។ ក្រុមហ៊ុន Vivo បានផ្តោតទៅលើបច្ចេកវិទ្យា cutting-edge ជាច្រើនរបស់ក្រុមហ៊ុន Vivo ដែលមានការប្រើប្រាស់ នៅលើស្មាតហ្វូន vivo NEX ឬការធ្វើបដិវត្តន៍ទៅលើប្រព័ន្ធ Gimbal Camera System នៅលើស្មាតហ្វូន vivo X50 series និងប្រើប្រាស់នូវសេនស័រ 50MP GN1 sensor ផងដែរ។    នៅក្នុងពេលអនាគត ក្រុមហ៊ុន Vivo អាចនឹងពង្រឹងទៅលើការថតរូបភាព កាន់តែស្រស់ស្អាត នៅក្នុងប្រភេទក្រុមផ្សេងៗគ្នា ដូចជាការថតរូបភាពពេលយប់ រូបភាពឌីជីថល រូបភាពកីឡា ការថតរូបភាព telephoto lens ការថតវីដេអូ និងមុខងារថតរូបភាពជាច្រើនទៀត។ ក្រុមហ៊ុន Vivo ក៏នឹងបន្ត ការច្នៃប្រឌិតជាច្រើនទៀតដែរ នៅក្នុងការពង្រឹងទៅលើសមត្ថភាព នៃការថតរូបជាលក្ខណៈសកលនោះ។   នៅក្នុងព្រឹត្តិការណ៍នេះ លោក Li Zhuo ប្រធានផ្នែក Digital Imaging Product របស់ក្រុមហ៊ុន Vivo និយាយថា សម្រាប់សេនស័រថ្មីនេះ ដំណើរការជាមួយនឹង RGBW matrix និង CFA filter ។ វាក៏មានការដោះស្រាយ បញ្ហានៅក្នុងបច្ចេកវិទ្យា RYYB technology ដែលមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាផងដែរ។ ជាមួយនឹង Tools ទាំងអស់នោះ គ្រប់គ្នា អាចថតរូបភាពបានស្រស់ស្អាត ជាមួយនឹងបទពិសោធន៍ ដ៏ល្អឥតខ្ចោះថែមទៀត៕   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុនបច្ចេកវិទ្យា  Vivo នៅថ្ងៃនេះ បានប្រកាសបង្ហាញនូវព្រឹត្តិការណ៍ «VISION+» ដែលជាគំនិតផ្តួចផ្តើមជាសកល ក្នុងការបង្កើតនូវប្រព័ន្ធមាតិកាអេកូឡូស៊ីមួយ ជាមួយនឹងការបង្ហាញអំពីការប្តេជ្ញាចិត្ត រយៈពេលវែង នៅក្នុងការពង្រឹងទៅលើការរចនាដ៏ល្អឥតខ្ចោះ ក្នុងនាមជាអ្នកដឹកនាំ នៅក្នុងបច្ចេកវិទ្យាថតរូបភាពតាមទូរសព្ទ។ សម្រាប់ប្រព័ន្ធអេកូឡូស៊ី VISION+ ecosystem នេះ គឺមានការបង្កើតឡើងនូវពានរង្វាន់  vivo VISION+ Mobile Photography Awards ដែលមានការសហការរួមគ្នា ជាមួយនឹង National Geographic ជាមួយនឹង vivo VISION+ Mobile Photography Academy, vivo VISION+ Master Class, vivo VISION+ Youth Program និង vivo VISION+ Photographers Federation ។
  ពិវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg ដែលអវត្តមានប្រតិភូលោកខាងលិច លោក វ៉្លាឌីមៀ ពូទីន នៅតែបង្ហាញការមិនបារម្ភចំពោះទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនៅថ្ងៃទី២៤ ខែកុម្ភៈ។ ចំពោះមុខអ្នកចូលរួមជាច្រើន លោក ពូទីន និយាយម្ដងហើយម្ដងទៀតពីអនុភាពរបស់រុស្ស៊ី និងអធិបតេយ្យជាតិប្រឈមមុខនឹងទង្វើរបស់លោកខាងលិច។   «យើងជាអ្នកខ្លាំង ហើយអាចដោះស្រាយរាល់បញ្ហាប្រឈមនានា។ ដូចដូនតារបស់យើងដែរ យើងអាចដោះស្រាយបញ្ហាបាន ដូចដែលប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំបានបង្ហាញស្រាប់។» ប្រធានាធិបតីរុស្ស៊ីថ្លែងបែបនេះទៅកាន់អ្នកចូលរួម។ លោក ពូទីន ក៏ឆ្លៀតបញ្ជាក់ជាថ្មីការបន្តប្រតិបត្តិការពិសេសនៅអ៊ុយក្រែនទោះត្រូវរងទណ្ឌកម្មមិនធ្លាប់មានក្ដី។   លោក ពូទីន នៅតែនិយាយថា ការបញ្ជូនទ័ពចូលអ៊ុយក្រែន គឺដើម្បីការពារប្រជាជនដែលនិយាយភាសារុស្ស៊ីនៅតំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែន បើទោះជាលោកខាងលិច និងទីក្រុងកៀវ ច្រានចោលក្ដី។ មិនត្រឹមអ្នកនិយាយភាសារុស្ស៊ីឡើយ លោក ពូទីន អះអាងថា យោធារុស្ស៊ីក៏ប្រយុទ្ធដើម្បីការពារផលប្រយោជន៍រុស្ស៊ី និងធានាការអភិវឌ្ឍរបស់ខ្លួន។   ទាក់ទងការដឹកជញ្ជូនផលិតផលកសិកម្មដែលជាប់គាំងរហូតធ្វើឱ្យឡើងថ្លៃ មេដឹកនាំរុស្ស៊ីរូបនេះ ប្រកាសថា រុស្ស៊ីត្រៀមជាស្រេចក្នុងការធានាដល់ការដឹកជញ្ជូនទំនិញអ៊ុយក្រែនទៅទីផ្សារពិភពលោកតាមសមុទ្រខ្មៅ៕    
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី១៧ ខែមិថុនា បានរិះគន់ជាថ្មីទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើរុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែន។ ទន្ទឹមនឹងការការពារប្រតិបត្តិការដែលពិភពលោកថ្កោលទោស លោក ពូទីន ចោទលោកខាងលិចថា ប្រកាន់គំនិតអាណានិគម ហើយព្យាយាមកម្ទេចសេដ្ឋកិច្ចតាមរយៈទណ្ឌកម្មឆ្កួតឡប់ ប៉ុន្តែលោកអះអាថា រុស្ស៊ីអាចដោះស្រាយបញ្ហាបានទាំងអស់។
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា ចាប់ពីថ្ងៃទី២០ដល់២៥ធ្នូនេះ ពលករខ្មែរត្រឡប់ពីថ្ងៃទាំងអស់មាន១៣៨៨នាក់ ក្នុងនោះភាគច្រើនមកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោក បញ្ជាក់ថា ពលរដ្ឋទាំងនោះ បានត្រឡប់មកតាមច្រកអូរស្មាច់៨១៧នាក់, ប៉ោយប៉ោប៉ែត៣១៥នាក់, ច្រកដង ភ្នំដី និងច្រកចាំយាម២៥៦នាក់។    លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា៖ «ពលករដែលត្រឡប់មកពីថៃទាំងអស់ គឺតម្រូវឲ្យធ្វើចត្តាឡីស័កតាមការរៀបចំរបស់អាជ្ញាធរខេត្តយ៉ាងហ្មត់ចត់ ដែលបានសហការជាមួយមន្រី្តសុខាភិបាល ដោយសារថៃកំពុងផ្ទុះកូវីដ-១៩ ពលរដ្ឋដែលត្រឡប់មកត្រូវតែបង្ការជៀសវាងការរីករាលដាលកូវីដ-១៩កាន់តែធំ»។    លោកបញ្ជាក់ថា លោកតែងតែណែនាំឲ្យមន្ត្រីនគរបាលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ពិសេសច្រកតាមបណ្ដាលព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចូលកម្ពុជា ។ ជាពិសេសតាមដានការធ្វើចត្តាឡីស័ករបស់ពួកគេឲ្យបានត្រឹមត្រូវតាមពេលកំណត់របស់ក្រសួងសុខាភិបាល។     «មន្រី្តនគរបាលតាមច្រកព្រំដែន ពិសេសតាមច្រកតូចៗ ត្រូវល្បាតស្លាបឆ្វេង ស្លាបស្ដាំ ក្នុងដែនសមត្ថកិច្ចច្រករបស់ខ្លួន យើងក៏ចេញវិធានការឲ្យពួកគាត់ឃាត់អ្នកចូលមកពីថៃ ដើម្បីប្រគល់ឲ្យភ្នាក់ងារសុខាភិបាលពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កឲ្យហ្មត់ចត់»។ នេះបើតាមការលើកឡើងរបស់លោក វណ្ណថន។      សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។   សូមជម្រាបថា ខេត្តសាមុតសាខនកាលពីថ្ងៃទី១៩ធ្នូ បានរកឃើញអ្នកឆ្លងកូវីដ-១៩ជាង៥០០ករណី។ បន្ទាប់មករដ្ឋាភិបាលថៃសម្រេចប្រកាសបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ធ្នូ ដល់ថ្ងៃទី៣មករាឆ្នាំ២០២១។ បន្ថែមពីនេះ ថៃបានដាក់បំរាមគោចរ អនុវត្តពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ក៏ត្រូវបានហាមឃាត់ដែរ៕   អត្ថបទទាក់ទង   ថៃបន្តរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៨១ករណីបន្ថែមទៀត   ថៃ ចែកប្រទេសជាបួនតំបន់ ដើម្បីងាយស្រួលទប់ស្កាត់កូវីដ-១៩   ក្រោយកូវីដ-១៩ផ្ទុះនៅថៃ សម្ដេច ហ៊ុន សែន ផ្ដល់ថវិកា៣៥០លានរៀល ដល់ខេត្តជាប់ព្រំដែនដើម្បីចាត់ចែងការងារបន្ទាន់   ថៃ បិទខេត្តសាមុតសាខន ក្រោយផ្ទុះការឆ្លងជំងឺកូវីដ-១៩ជាង៥០០ករណី៖   
រយៈពេល៥ថ្ងៃនេះ ពលករខ្មែរត្រឡប់ពីថៃជាង១ពាន់នាក់ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរបានរៀបចំដើម្បីបង្ការកូវីដ-១៩។ វិធានការរឹតបន្តឹងនេះ ធ្វើឡើងក្រោយពីមានការផ្ទុះនូវការចម្លងកូវីដ-១៩ នៅខេត្តសាមុតសាខនប្រទេសថៃ កាលពីចុងសប្ដាហ៍មុន។
  យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់មាន ៥៨,១៦២ តោន តម្លៃប៉ាន់ស្មានមធ្យម ៥៥០ ដុល្លាក្នុង ១តោន។ ដំណាប់ស្វាយ ២,៧១២ តោន តម្លៃប៉ាន់ស្មានជាមធ្យម ៤,៥០០ ដុល្លាក្នុង ១តោន។ ទឹកស៊ីរ៉ូស្វាយ ៩២៨ តោន តម្លៃប៉ាន់ស្មានសរុប ៤០០ ដុល្លារក្នុង ១តោន។ ស្វាយជ្រក់ ៨,៦ តោន តម្លៃប៉ាន់ស្មានជាមធ្យម ៦០០ ដុល្លាក្នុង ១តោន។ ក្នុងនោះក៏មានការនាំចេញក្រៅផ្លូវការទៅកកាន់ប្រទេសវៀតណាម និងប្រទេសថៃជាច្រើនម៉ឺនតោនផងដែរ។   កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននេះ នឹងផ្ដល់ការងារបន្ថែម ក៏ដូចជាប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។    សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន កម្ពុជាបាននាំស្វាយស្រស់ទៅកាន់ ប្រទេសកូរ៉េ ប្រទេសថៃ បណ្ដាប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប និងប្រទេសវៀតណាម៕  
ភ្នំពេញ៖ នៅឆ្នាំ ២០១៩ កម្ពុជាបាននាំចេញ ផ្លែស្វាយស្រស់តាមច្រកចេញចូលតែមួយ ទៅកាន់ទីផ្សារបរទេស ជិត៦ម៉ឺនតោន។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្មក្នុងឆ្នាំ ២០១៩។
   អ្នកស្រី ឡុង គឹមហ៊ាង ជាភរិយា ដែលកំពុងកាន់បដាទាមទារក្នុងដៃ បាននិយាយថា៖«ខ្ញុំទាមទារឲ្យមានការដោះលែងប្ដីខ្ញុំជាបន្ទាន់ ហើយរដ្ឋាភិបាលរុស្ស៊ី ត្រូវតែជួយអន្តរាគមន៍ឲ្យមានការដោះលែងប្តីរបស់ខ្ញុំ។ ខ្ញុំត្រូវការតែប៉ុណ្ណឹងទេ ខ្ញុំត្រូវការឲ្យប្តីខ្ញុំមានសេរីភាព»។    អ្នកស្រី ក៏ស្នើឲ្យរដ្ឋបាភិបាលកម្ពុជា និងតុលាការ កោះហៅតំណាងទូរទស្សន៍ RT មកសួរដោយផ្ទាល់ដើម្បីរកការពិត ដោយមិនត្រូវចាប់ស្វាមីរបស់អ្នកស្រី តែម្នាក់នោះទេ។ អ្នកស្រីបានអះអាងថា អ្នកស្រី នឹងទាមទារនៅមុខស្ថានទូតរុស្ស៊ី រហូតមានការឆ្លើយតប។    លោក រ៉ាត់ រដ្ឋមុនី កំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ហើយសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងការស៊ើបសួររបស់ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ។    ក្រោយភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» ចេញផ្សាយជាសាធារណៈក្នុងខែតុលា ដោយទូរទស្សន៍ RT  អាជ្ញាធរខ្មែរ អះអាងថា ភាពយន្តឯកសារនេះ ដែលនិយាយពីការជួញដូរផ្លូវភេទ គឺជារឿងប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។ ដោយមានការសហការជាមួយសមត្ថកិច្ចកម្ពុជា សមត្ថកិច្ចថៃ ចាប់លោក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក៏បញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ៕ 
ក្រុមគ្រួសារ និងសកម្មជនប្រមាណ១០នាក់ បានជួបជុំគ្នានៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីសុំឲ្យជួយលោក រ៉ាត់ រដ្ឋមុនី អ្នកផលិតវីដេអូមួយដែលមានចំណងជើងថា «ម្តាយ ខ្ញុំលក់ខ្ញុំ» ដែលត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទញុះញង់ឲ្យមានការរើសអើង។ វីដេអូរបស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយរបស់រុស្ស៊ីឈ្មោះ RT  យកទៅផ្សព្វផ្សាយ។
  បណ្តាញផ្សាយព័ត៌មានប៉ាគីស្ថានរាយការណ៍ថា ពួកជួញដូរមនុស្សចិនកំពុងបើកមជ្ឈមណ្ឌលរៀបការខុសច្បាប់ក្នុងប្រទេសប៉ាគីស្ថាន ដែលនៅទីនោះ ពួកគេបានរងការចោទប្រកាន់ថា បានឆបោកស្ត្រីមកពីក្រុមគ្រួសារដែលមានបញ្ហាសេដ្ឋកិច្ចឲ្យធ្វើការរៀបការក្លែងក្លាយ មុនពេលដឹកជញ្ជូន និងបង្ខំពួកគេឲ្យធ្វើជាស្ត្រីពេស្យាឬលក់សរីរាង្គរបស់ពួកគេនៅប្រទេសចិន។   ការបញ្ចេញព័ត៌មាននេះបានបណ្តាលឲ្យស្ថានទូតចិនក្នុងទីក្រុងអ៊ីស្លាម៉ាបាដធ្វើការឆ្លើយតបកាលពីថ្ងៃសៅរ៍ ដោយនិយាយថា ពាណិជ្ជកម្មទាំងនេះ ត្រូវបានហាមឃាត់យ៉ាងខ្លាំងនៅក្នុងច្បាប់ចិន ហើយសន្យាធ្វើការបង្ក្រាបនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរប៉ាគីស្ថានស្តីពីការរកប្រាក់កម្រៃខុសច្បាប់តាមរយៈការរៀបការខុសច្បាប់ឆ្លងកាត់ព្រំដែននេះ។   ចំនួនជនជាតិចិន ដែលទៅទស្សនាប៉ាគីស្ថានដែលជាប្រទេសជិតខាងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមរបៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថានដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារកាលពី៥ឆ្នាំមុន។ គម្រោងសាកល្បងដ៏សំខាន់នៃកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ឬ(BRI) របស់រដ្ឋាភិបាលក្រុងប៉េកាំងបាននាំការវិនិយោគទុនចិន ដែលមានទឹកប្រាក់ចំនួន១៩ពាន់លានដុល្លារដែលមិនធ្លាប់មានកាលពីពេលមុនទៅកាន់ប្រទេសប៉ាគីស្ថាន។   សេចក្តីរាយការណ៍ព័ត៌មានអំពីការរៀបការក្លែងក្លាយរវាងបុរសចិននិងស្ត្រីប៉ាគីស្ថានបានលេចឡើងក្នុងបណ្តាញព័ត៌មានជាប្រចាំ ដែលបានជំរុញឲ្យសមាជិកសភាជជែកដេញដោលអំពីបញ្ហានេះ ហើយបានទាមទារឲ្យពួកមន្ត្រីពិនិត្យមើលការប្រតិបត្តិខុសច្បាប់នេះ។   ប្រតិកម្មរបស់ស្ថានទូតចិនបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីស្ថានីយទូរទស្សន៍ឯកជនដ៏ល្បីមួយរបស់ប៉ាគីស្ថានបានបញ្ចាំងរូបភាពរបស់ពួកបុរសចិនជាច្រើនជាមួយស្ត្រីក្នុងមូលដ្ឋានចំនួន៦នាក់នៅក្នុងបន្ទប់ផ្សេងៗគ្នា រួមមានក្មេងស្រីជំទង់២នាក់ផង នៅឯមជ្ឈមណ្ឌលរៀបការខុសច្បាប់ក្នុងទីក្រុងLahore ភាគខាងកើត។   ក្រុមបណ្តាញទូរទស្សន៍ ARY News បានបង្ហាញខ្លួនដោយការមិនប្រកាសនៅឯមជ្ឈមណ្ឌលនោះ រួមជាមួយប៉ូលិសមូលដ្ឋាន ហើយបានសម្ភាសន៍ជនបរទេស អ្នកសម្របសម្រួលទីកន្លែងរៀបការខុសច្បាប់នោះ និងស្ត្រីជាភរិយាជនជាតិប៉ាគីស្ថានរបស់បុរសចិនទាំងនោះ។ ស្ថានីយទូរទស្សន៍នោះបានប្រាប់ឲ្យដឹងថា នៅពេលសួរសមាជិករបស់ជនឥន្ធពាលដែលរងការចោទប្រកាន់ថា ជាអ្នកជួញដូរមនុស្សជនជាតិចិនមិនអាចបង្ហាញលិខិតរៀបអាពាហ៍ពិពាហ៍នៅមូលដ្ឋានឬឯកសារដែលបង្ហាញថា ពួកបុរសទាំងនោះបានប្តូរទៅជាសាសនាឥស្លាម មុនពេលរៀបការស្ត្រីជាតិប៉ាគីស្ថានកាន់សាសនាឥស្លាម ដែលជាតម្រូវការនៅក្នុងច្បាប់មូលដ្ឋាន។   ជនរងគ្រោះជាតិប៉ាគីស្ថានបានពន្យល់ថា ក្នុងការដោះដូរចំពោះការរៀបការរបស់ខ្លួនជាមួយបុរសជនជាតិចិន ក្រុមគ្រួសាររបស់ពួកគេនឹងទទួលបានប្រាក់៣រយដុល្លារក្នុងមួយខែនិងទិដ្ឋាការចិនសម្រាប់សមាជិកប្រុសៗក្នុងក្រុមគ្រួសារ។ អ្នកសម្របសម្រួលមជ្ឈមណ្ឌលរៀបការក្នុងមូលដ្ឋាននោះបានប្រាប់បណ្តាញទូរទស្សន៍ថា ពួកគេទាក់ទាញក្រុមគ្រួសារជនរងគ្រោះឲ្យចូលក្នុងកិច្ចព្រមព្រៀងនោះដោយនិយាយថា កូនប្រសារប្រុសជនជាតិចិនរបស់ពួកគេនឹងស្វះស្វែងរកសញ្ជាតិប៉ាគីស្ថានដែលគេ អាចវិនិយោគទុននៅប៉ាគីស្ថានដែលជាផ្នែកមួយនៃគម្រោងរបៀងអភិវឌ្ឍន៍សេដ្ឋកិច្ចចិននិងប៉ាគីស្ថាន។   ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងរំឮកទាំងពលរដ្ឋចិន និងប៉ាគីស្ថានឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នហើយកុំចាញ់បោកគេ។ យើងសង្ឃឹមថា សាធារណជនមិនជឿព័ត៌មានដែលនាំឲ្យយល់ខុសនេះទេ ហើយធ្វើការជាមួយគ្នាដើម្បីការពារមិត្តភាពរវាងប៉ាគីស្ថាន និងចិន»។   សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងទៀតថា ប្រទេសទាំង២ ជំទាស់ប្រឆាំងយ៉ាងដាច់អហង្ការដល់ការជួញដូរមនុស្សនិងការលក់ដូរសរីរាង្គមនុស្ស ហើយបានច្រានចោលថា ជាសេចក្តីរាយការណ៍ «នាំឲ្យយល់ខុសនិងគ្មានហេតុផល» អំពីការលក់ដូរសរីរាង្គមនុស្សក្នុងប្រទេសចិន។   សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា «ចំពោះអ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ការទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្ម ត្រូវធ្វើការស៊ើបអង្កេតស្របទៅតាមច្បាប់។ ចិនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារពង្រឹងច្បាប់ប៉ាគីស្ថាន ដើម្បីបង្ក្រាបមជ្ឈមណ្ឌលរៀបការខុសច្បាប់»។ សេចក្តីថ្លែងការណ៍នោះបានថ្លែងទៀតថា ទាំងយុវជនចិននិងប៉ាគីស្ថាន ជាជនរងគ្រោះរបស់ភ្នាក់ងារខុសច្បាប់។   អ្នកការទូតចិនម្នាក់ក្នុងក្រុងអ៊ីស្លាម៉ាបាដក៏បានបញ្ជូនសេចក្តីរាយការណ៍តាម Twitter កាលពីថ្ងៃសៅរ៍ ដោយស្ថានីយទូរទស្សន៍រដ្ឋដែលបង្ហាញពីការបង្ក្រាបរបស់ប៉ូលិសលើមជ្ឈមណ្ឌលរៀបការខុសច្បាប់២ ដែលទាក់ទិននឹងជនជាតិប៉ាគីស្ថានក្នុងខេត្តសានដុងនៃប្រទេសចិន។   ខណៈដែលនិយាយប្រាប់ត្រួសៗដល់សមាជិកសភាប៉ាគីស្ថានក្នុងជំនួបកាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិយាយថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងប៉េកាំងអំពីបញ្ហានៃការរៀបការក្លែងក្លាយនិងវិធានការដែលត្រូវធ្វើឡើងដើម្បីទប់ទល់នឹងបញ្ហានេះ។ លោកTariq Sardar អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ាគីស្ថានបានត្រូវគេដកស្រង់សម្តីនៅពេលប្រាប់ជំនួបនោះថា «ការិយាល័យរៀបអាពាហ៍ពិពាហ៍ឯកជនខ្លះ បានទាក់ទិនទៅនឹងការរៀបការទាំងនោះ។ ហើយពាក្យបណ្តឹងជាច្រើនត្រូវបានទទួលមកពីទីក្រុង Lahoreនិ ងទីក្រុង Abbottabad នៃប្រទេសប៉ាគីស្ថាន»។   ប៉ាគីស្ថាននិងចិនមានការប្រុងប្រយ័ត្នបំផុតដល់សេចក្តីរាយការណ៍ណា ដែលរិះគន់ទំនាក់ទំនងរបស់ប្រទេសទាំង២។ ក្រុមមន្ត្រីប្រទេសទាំង២ ក៏បានរារាំងការិះគន់របៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិន និងប៉ាគីស្ថាន ឬ(CPEC) និងការវិនិយោគទុនកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ឬ(BRI)ថា ជាការឃោសនារបស់ប្រទេសលោកខាងលិច។ រដ្ឋាភិបាលក្រុងប៉េកាំងការពាររបៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថាន ឬ(CPEC)ថា ជាកិច្ចផ្តួចផ្តើមប្រកបដោយផ្លែផ្កាយ៉ាងខ្លាំង ដោយនិយាយថា របៀងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងប៉ាគីស្ថាន ឬ(CPEC)បានបង្កើតការងាររាប់ពាន់ក្នុងស្រុក និងដោះស្រាយវិបត្តិថាមពលដែលបានធ្វើឲ្យជាប់គាំងអស់រាប់ទសវត្សនៅក្នុងប្រទេសប៉ាគីស្ថាន។   សហរដ្ឋអាមេរិកបានពោលអះអាងថា គម្រោងកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់ចិន ជាគម្រោងសេដ្ឋកិច្ចមានការមន្ទិលសង្ស័យ ហើយមានផលប្រយោជន៍ផ្នែកសន្តិសុខជាតិដល់រដ្ឋាភិបាលក្រុងប៉េកាំង។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមព្រមានប្រទេសផ្សេងៗទៀតអំពីហានិភ័យនេះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អ៊ីស្លាម៉ាបាដ ៖ ស្ថានីយទូរទស្សន៍របស់ប៉ាគីស្ថានបានបញ្ចាំងអ្វីដែលខ្លួនបានហៅថា ការរៀបអាពិហ៍ពិពាហ៍ក្លែងក្លាយរវាងបុរសជនជាតិចិននិងស្ត្រីជនជាតិប៉ាគីស្ថាន រួមមានក្មេងស្រីជំទង់ផងដែរ។ សេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា ស្ត្រីជនជាតិប៉ាគីស្ថានដែលរៀបការក្លែងក្លាយខ្លះជាមួយបុរសជនជាតិចិនបានត្រូវគេជួញដូរនិងលក់សរីរាង្គនៅខេត្តសាងដុងនៃប្រទេសចិន។
  ភ្នំពេញ៖ ក្រសួងការងារប្រកាសលែងឲ្យលើកថ្ងៃឈប់សម្រាកទៀតហើយ ប្រសិនបើថ្ងៃបុណ្យឈប់នោះ ចំថ្ងៃអាទិត្យ។ ប៉ុន្តែ បើភាគីបុគ្គលិកនិងថៅកែព្រមព្រៀងគ្នា ធ្វើការនៅថ្ងៃឈប់សម្រាកនោះ ក្រសួងបង្គាប់ឲ្យគិតប្រាក់ថែមម៉ោងគុណនឹងពីរនៃប្រាក់ខែគោល។   ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានណែនាំឲ្យកម្មករនិយោជិត និងនិយោជក ដឹងថា ថ្ងៃបុណ្យឈប់សម្រាកចំថ្ងៃអាទិត្យ ពុំត្រូវបានអនុញ្ញាតឲ្យលើកថ្ងៃ ទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ទៀតឡើយ។    យោងតាមសេចក្ដីណែនាំស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ របស់ក្រសួង ដែលចេញថ្ងៃទី៤ ឧសភា បានបន្ថែមថា បុគ្គលិកនឹងទទួលប្រាក់បន្ថែមម៉ោងនៅថ្ងៃឈប់សម្រាក ដែលចំថ្ងៃអាទិត្យនោះ គុណនឹងពីរ បើបុគ្គលិកនិងថៅកែព្រមព្រៀងគ្នា ធ្វើការនៅថ្ងៃបុណ្យឈប់សម្រាកចំថ្ងៃអាទិត្យ។    ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីណែនាំថា៖ «កម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង២០០ភាគរយ នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា»។    ដូច្នេះ ក្រសួងការងារសង្ឃឹមថា ម្ចាស់សហគ្រាស នាយករោងចក្រ កម្មករនិយោជិត និងអង្គការទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ៕   
ដោយ៖ វ៉ន ស៊ីចេន
  ទោះនៅកៀកចិនដីគោកទីដែលជំងឺ COVID-19 ផ្ទុះឡើងនៅចុងឆ្នាំ២០១៩  កោះតៃវ៉ាន់ដែលមានប្រជាជនប្រមាណ២៣លាននាក់ មានករណីឆ្លងសរុបចំនួន៥៥៣ ដែលក្នុងនោះមានករណីក្នុងស្រុក៥៥នាក់ និងស្លាប់៧នាក់។ តៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចុងក្រោយបំផុតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។    មានករណីឆ្លងតិចបែបនេះ តៃវ៉ាន់មិនបានចាត់វិធានការក្ដៅដូចជាការបិទទីក្រុងដូចចិន ឬប្រទេសឯទៀតនៅពេលមានករណីឆ្លងថ្មីឡើយ។ តៃវ៉ាន់ ក៏មិនបានប្រើប្រាស់ចំណាត់ការដែលរឹតត្បិតសិទ្ធិសេរីភាពប្រជាជនខ្លួនឯងដែរ។ ចំណុចសំខាន់ជាងគេដែលតៃវ៉ាន់ធ្វើភ្លាមៗ គឺល្បឿន។ តៃវ៉ាន់ ចាប់ផ្ដើមត្រួតពិនិត្យអ្នកដំណើរមកពីវូហានទីដែលមានករណីឆ្លង COVID-19 មុនគេ តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលនោះ COVID-19 នៅមិនទាន់មានព័ត៌មានច្បាស់លាស់ និងលម្អិតនៅឡើយ។   តៃវ៉ាន់រាយការណ៍ករណីទីមួយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលក្រោយមកក៏បានហាមឃាត់អ្នកធ្វើដំណើរពីវូហាន ហើយឲ្យអ្នកដំណើរមកពីដីគោករួមទាំងហុងកុង និងម៉ាកាវផង ត្រួតពិនិត្យសុខភាពទាំងអស់។ ដល់ខែមីនា តៃវ៉ាន់ក៏ផ្អាកទទួលអ្នកដំណើរបរទេសទាំងអស់ លើកលែងអ្នកការទូត និងអ្នកដែលមានការអនុញ្ញាត។    ភូមិសាស្រ្តរបស់តៃវ៉ាន់ ក៏ជាប្រយោជន៍ក្នុងការទប់ស្កាត់ COVID-19 ដែរ។ ជាប្រទេសកោះ តៃវ៉ាន់ងាយស្រួលគ្រប់គ្រងអ្នកដំណើរចូលទឹកដីខ្លួនដែលភាគច្រើនច្រើនប្រើប្រាស់ធម្យោបាយផ្លូវអាកាស និងមួយយចំនួនតិចតាមផ្លូវសមុទ្រ។ បទពិសោធកាលពីការរាលដាលជំងឺ SARS ក៏មានចំណែកដែរ។ ក្រោយការផ្ទុះជំងឺផរលាកសួតមួយនេះ តៃវ៉ាន់បានពង្រឹងសមត្ថភាពឆ្លើយតបរបស់ខ្លួនយ៉ាងមធ្យ័តបំផុត បង្ការការផ្ទុះឡើងជំងឺនេះនៅថ្ងៃខាងមុខ។ ទីបំផុត COVID-19 ក៏មកដល់ ហើយតៃវ៉ាន់ក៏ត្រៀមជាស្រេច។   ក្រៅពីភូមិសាស្រ្ត និងសមត្ថភាពប្រព័ន្ធសុខាភិបាលដ៏មានទំនុកចិត្ត។ ការចូលរួមរបស់សាធារណជនក៏ជួយឲ្យតៃវ៉ាន់គេចផុតពីគ្រោះកាចលើកនេះដែរ។ ប្រជាជនតៃវ៉ាន់ ត្រូវបានមើលឃើញថា ស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតជាដើម។ អំឡុងពេល COVID-19 កំពុងរាលដាលខ្លាំង មន្ត្រីដែលដឹកនាំមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល គឺអនុប្រធានាធិបតី ឈិន ជៀនជិន ដែលរូបលោកផ្ទាល់ជាអ្នកជំនាញជំងឺឆ្លងស្រាប់។   លោក ឈិន ដែលបច្ចុប្បន្នចប់អាណត្តិទៅហើយនោះ ធ្លាប់ប្រាប់ទូរទស្សន៍ CNN ថា ការបិទក្រុង មិនមែនជាជម្រើសល្អឡើយ ហើយការធ្វើតេស្តទ្រង់ទ្រាយធំដូចដែលជាចិនបានធ្វើនៅពេលមានករណីឆ្លងនៅតំបន់ណាមួយនោះ ក៏ជារឿងមិនចាំបាច់ដែរ។ លោកបានផ្ដល់យោបល់ថា៖ «ការតាមរកឲ្យប្រយ័ត្ន និងការដាក់ចត្តាឡីស័កម៉ឺងម៉ាត់អ្នកដែលជិតស្និទ្ធអ្នកឆ្លង ជាមធ្យោបាយល្អជាងគេដើម្បីគ្រប់គ្រង COVID-19៕»     
 គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា តៃវ៉ាន់មានអ្នកឆ្លង COVID-19 ត្រឹមតែ៥៥៣ប៉ុណ្ណោះ។ ចំនួននេះ គឺតិចណាស់បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយក៏តិចជាងករណីឆ្លងក្នុងមួយៗថ្ងៃរបស់ប្រទេសខ្លះដូចជាអាមេរិក ឬឥណ្ឌាផង។ តៃវ៉ាន់ ក៏គ្មានករណីឆ្លង COVID-19 ក្នុងស្រុកជាងពីររយថ្ងៃដែរ។ អ្វីជាចំណុចពិសេសរបស់តៃវ៉ាន់ ដែលពិភពលោកគួររៀនសូត្រតាមដើម្បីទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមមួយនេះ?
  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានចាត់ទុកការចុះបញ្ជីប្រាសាទកោះកេរ ថា ជាជោគជ័យមួយទៀតរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៤ហើយ ដែលបានចុះបញ្ជីនៃអង្គការយូណេស្គូ។ លោកទូតបានសរសើរពីសំណង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរ និងបានលើកពីការខិតខំប្រឹងប្រែងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយក្នុងការយកវត្ថុបុរាណមកកាន់កម្ពុជាវិញផងដែរ។    ក្នុងសន្និសីតសារព័ត៌មានជុំវិញសប្ដាហ៍មិត្តភាពកម្ពុជា អាមេរិក នៅខេត្តសៀមរាបនាថ្ងៃទី២១ កញ្ញា លោក W. Patrick Murphy បានសង្កត់ធ្ងន់ថា អាមេរិកបានប្រកាសពីការនាំមកវិញនូវវត្ថុបុរាណចំនួន ៣៣ដុំ និងសង្ឃឹមថានឹងមកដល់កម្ពុជាវិញឆាប់ៗខាងមុខ។ លោកទូតបញ្ជាក់ថា វត្ថុបុរាណទាំង៣៣ដុំ ក្នុងនោះមានខ្លះជាវត្ថុបុរាណមាននៅប្រាសាទបន្ទាយស្រី អង្គរធំ និងប្រាសាទកោះកេរ។    ក្រៅពីនេះ អាមេរិកបានបន្តផ្តល់ជំនួយ៤៥ម៉ឺនដុល្លារ លើការបន្តជួយក្នុងគម្រោងជួសជុលប្រាសាទ ភ្នំបាខែង ខណៈដែលបច្ចុប្បន្នស្ថាប័ន WMF កំពុងដំណើរការជួសជុលនៅជ្រុងខាងជើង និងខាងលិច។ លោក W. Patrick Murphy បញ្ជាក់ថា នាពេលឆាប់ៗខាងមុខ លោកនឹងមកសៀមរាបម្ដងទៀត ដើម្បីចុះអនុស្សរណៈលើការអនុវត្តគម្រោងមួយនេះ។    លោក W. Patrick Murphy បានដឹកនាំគណៈប្រតិភូនៃស្ថានទូតអាមេរិក ដែលមានមន្រ្តីការទូតអាមេរិក និងបុគ្គលិកខ្មែរសរុប ៦០នាក់ មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ កញ្ញា ដើម្បីទាញការចាប់អារម្មណ៍លើទំនាក់ទំនងទ្វេភាគី ភាពជាដៃគូ និងកម្មវិធីផ្សេងទៀតរបស់ស្ថានទូត ដែលជំរុញដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងពេល សប្ដាហ៍មិត្តភាពកម្ពុជា អាមេរិក ឆ្នាំ២០២៣។ ការងារទាំងនោះមានទាំងក្នុងវិស័យសុខាភាពសាធារណៈ អប់រំ វប្បធម៌ ធុរកិច្ច យុវជន ការដោះមីន ការពង្រឹងការអនុវត្តច្បាប់ និងសន្ដិសុខ។    លោកទូតអាមេរិកលើកឡើងថា៖« យើងគឺជាស្ថានទូតអាមេរិកនៅទូទាំង២៥ ខេត្តក្រុង នៅកម្ពុជា ហើយយើងមានសេចក្ដីរំភើបរីករាយខ្លាំង ក្នុងការនាំក្រុមបុគ្គលិកទាំងអស់របស់យើង មកកាន់ខេត្តភាគខាងជើងនេះ ជាទីដែលយើងមានកម្មវិធី និងការងារជាច្រើន ជាមួយដៃគូនៅក្នុងមូលដ្ឋាន»៕
សៀមរាប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញក្ដីមោទកភាពជាមួយកម្ពុជា ដែលសម្រេចបាននូវការចុះបញ្ជីប្រាសាទកោះកេរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅ។ ជាមួយគ្នានេះ លោកទូតក៏គ្រោងនឹងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពជួយជួសជុលប្រាសាទកោះកេរនាពេលអនាគតផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចទៅសាកលវិទ្យាល័យ Korea National Open University ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១សីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការផលិតស្បៀងរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកតែមួយមុខនោះទេ គឺកម្ពុជាបានឈានដល់ការនាំចេញស្បៀងសំខាន់ៗសម្រាប់ផ្កត់ផ្គង់ទីផ្សារអន្តរជាតិរួចហើយ។ ជាក់ស្ដែង ដូចជា ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូជាដើម។    លោក បន្តថា កម្ពុជាត្រូវការពង្រឹងជំនាញកសិកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការផលិតកាន់តែមានសក្ដានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារ។ ហេតុនេះ ទើបក្រសួងកសិកម្ម សម្រេចចុះអនុស្សរណៈយោគយល់(MOU)ជាមួយសាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម ដើម្បីពង្រឹងសមត្ថភាពផលិត ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ជាពិសេសពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។   លោក CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានលើកឡើងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ នឹងជួយអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករ មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។   លោក រំពឹងថា ការចុះអនុស្សរណៈយោគយល់គ្នា (MOU)នៅពេលនេះ នឹងដើរតាមទិសដៅដែលលោកចង់បាន គឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី។ នាយកប្រតិបត្តិក្រុមហ៊ុន Orient Group រូបនេះបន្ថែមដូច្នេះ៖«ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយបុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្យប៉ិនប្រសព្វ ជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍដោយសារតែធនធានមនុស្សមានសមត្ថភាព»៕  
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Korea National Open University  និងក្រុមហ៊ុន Orient Group លើការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់មន្រ្តី និស្សិត គ្រូបង្រៀន និងកសិករកម្ពុជា។
កិច្ចពិភាក្សាស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្កការសហប្រជាជាតិដែលបានប្រព្រឹត្តិឡើងរយៈពេល២សប្តាហ៍ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយប្រទេសចូលរួម មូលមតិគ្នាលើកិច្ចព្រមព្រៀងមួយជំរុញការបង្កើនសកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែការប្រឹងប្រែងដើម្បីលុបបំបាត់ការប្រើប្រាស់ធ្យូង ជួបបញ្ហាដោយសារចិន និងឥណ្ឌា។   មុនការអនុម័តកិច្ចព្រមព្រៀងសម្រាប់កិច្ចប្រជុំ ឥណ្ឌានិងចិនដែលជាប្រទេសពឹងផ្អែកថាមពលធ្យូងថ្មខ្លាំងជាងគេលើពិភពលោក បានជំទាស់ការប្រើពាក្យ «ការបញ្ឈប់» ការប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម  ហើយក៏ស្នើផ្លាស់ប្តូរពាក្យក្នុងកិច្ចព្រមព្រៀងមកជា «ការកាត់បន្ថយ» ទៅវិញ។ ក្រោយការផ្លាស់ប្ដូរ កិច្ចព្រមព្រៀងក៏ត្រូវបានអនុម័ត។   «ចិននិងឥណ្ឌាត្រូវតែមានការពន្យល់ពីគោលបំណងពួកគេលើបញ្ហានេះ។» ប្រធានសន្និសីទ COP26 លោក Alok Sharma បានថ្លែងបែបនេះក្នុងសន្និសីទព័ត៌មានការិយាល័យនាយករដ្ឋមន្រ្តី 10 Downing Street ក្នុងក្រុងឡុងដ៏។ លោក Sharma ដែលគោះញញួរអនុម័តដោយផ្ទាល់ អះអាងថា បើមិនមានការសម្រួលបែបនេះទេ កិច្ចប្រជុំ អាចនឹងត្រូវបិទដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។   ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បាននិយាយថា មិនថាជាភាសា«បញ្ឈប់»ឬ«កាត់បន្ថយ» វាហាក់បីមិនមានន័យខុសគ្នាខ្លាំងក្លាទេសម្រាប់លោកដែលជាអ្នកនិយាយភាសាអង់គ្លេសកំណើតស្រាប់។ លោកលើកឡើងថា ទិសដៅនៃការធ្វើដំណើរគឺដូចតែគ្នាទេ។ ត្រង់នេះ ប្រមុខរដ្ឋាភិបាលអង់គ្លេស អះអាងថា សកម្មភាពចូលរួមបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នឹងត្រូវបានលើកទឹកចិត្ត ប៉ុន្តែក៏អាចបង្ខំឱ្យប្រទេសដែលឯករាជ្យមួយធ្វើអ្វីមួយដែលគេមិនចង់ធ្វើទេ។ នេះបើតាមការផ្សាយពីសារព័ត៌មាន The Guardian។   គួរបញ្ជាក់ថា កិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ធ្វើឡើងមានគោលដៅសំខាន់ដោយផ្តោតទៅលើការកំណត់កំណើនសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី១,៥អង្សា និងការកំណត់គោលដៅកាត់បន្ថយសកម្មភាពបញ្ចេញផ្ទះកញ្ចក់ឱ្យបាន៤៥ភាគរយត្រឹមឆ្នាំ២០៣០៕
ប្រធានកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26) លោកAlok Sharma ប្រាប់ឱ្យចិននិងឥណ្ឌាបកស្រាយទៅកាន់បណ្តាប្រទេសក្រីក្រពីមូលហេតុដែលប្រទេសទាំងពីរពួកគេធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងលើការលុបបំបាត់ធ្យូងថ្ម ធ្លាក់ចុះប្រសិទ្ធភាព។ លោកនិយាយបែបនេះ ក្រោយពីចិននិងឥណ្ឌា ស្នើឱ្យផ្លាស់ប្តូរពាក្យពេចន៍ក្នុងកិច្ចព្រមព្រៀងក្រោយកិច្ចប្រជុំ COP26 ទាក់ទងការលុបបំបាត់ធ្យូងថ្ម។
  រដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃពុធ ប្រកាសកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច (stimulus package) ប្រមាណ៧០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ក្នុងការលើកទឹកចិត្តការបញ្ជាទិញរថយន្តថ្មីៗ ដែលក្នុងនោះមានម៉ូដែលអគ្គិសនីបញ្ចេញឧស្ម័នតិច ឬប្រភេទកូនកាត់ Hybrid ជាដើម។   យោងតាមការផ្សាយរបស់សារព័ត៌មាន AFP និង The Local គម្រោងកញ្ចប់ថវិកាជំរុញនេះ ត្រូវបានអនុម័តដោយ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី Mario Draghi។ ទឹកប្រាក់នេះ នឹងត្រូវយកចេញពី «មូលនិធិយានយន្ត» ក្នុងចំណោមថវិកាសរុប ៩,២៧ពាន់លានដុល្លារ ដែលដំណើរការរហូតដល់ឆ្នាំ២០៣០។   សម្រាប់ក្រឹត្យថ្មីនេះ រដ្ឋាភិបាលអ៊ីតាលី លើកទឹកចិត្តចំពោះការបញ្ជាទិញប្រភេទរថយន្តបំភាយឧស្ម័នកម្រិតទាប ពោលគឺរថយន្តអគ្គិសនី ឬរថយន្តកូនកាត់ ដោយអ្នកទិញនឹងទទួលបានការបញ្ចុះតម្លៃពីជាង២០០០ ទៅជាង៣០០០ដុល្លារ។   យោងតាមសារព័ត៌មានសេដ្ឋកិច្ច II Sole 23 Ore ថវិកានឹងត្រូវផ្ទេរទៅកាន់បុគ្គលដោយផ្ទាល់ ប៉ុន្តែក្នុងលក្ខខណ្ឌដែលពួកគេស្ថិតក្នុងភាពជាម្ចាស់យានយន្តយ៉ាងហោចណាស់មួយឆ្នាំ។   សម្រាប់គោលនយោបាយថ្មីនេះ លោក Giancarlo Giorgetti រដ្ឋមន្ត្រីអភិវឌ្ឍសេដ្ឋកិច្ចអ៊ីតាលី បានបញ្ជាក់ថា វាជាការឆ្លើយតបទៅនឹងការធ្លាក់ចុះដ៏ជ្រៅនៃវិស័យយានយន្ត ដែលបង្កឡើងដោយកូវីដ-១៩ ការខ្វះខាតវត្ថុធាតុដើម និងបច្ចុប្បន្ន វិបត្តិរុស្សី-អ៊ុយក្រែន។   លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «វិធានការសម្រាប់រយៈពេលច្រើនឆ្នាំនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុននានា មានទំនុកចិត្តខ្ពស់លើការអភិវឌ្ឍផែនការឧស្សហកម្មរបស់ខ្លួន»៕  
រដ្ឋាភិបាលអ៊ីតាលី បានប្រកាសផ្តល់ការបញ្ចុះតម្លៃប្រមាណ៣៣០០ដុល្លារសម្រាប់ការទិញរថយន្តថ្មី ដែលនេះជាគោលនយោបាយថ្មីមួយដើម្បីគាំទ្រវិស័យយានយន្តនៅក្នុងប្រទេស។
ប្រេស៊ីល៖ វត្តមានលើកទី២១ ឈ្នះពាន៥លើក (ឆ្នាំ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) និងរងជើងឯក២ដង។ រូបថត AFP ស្វីស៖ វត្តមានលើកទី១១ និងឈានដល់វគ្គ១/៨ផ្តាច់ព្រ័ត្រ ៣លើក (ឆ្នាំ ១៩៣៤, ១៩៣៨ និង ១៩៥៤)។ រូបថត AFP កូស្តារីកា៖ វត្តមានលើកទី៥ និងឈានដល់វគ្គ ១/៨ មួយលើកឆ្នាំ២០១៤។ រូបថត AFP ស៊ែប៊ី៖ វត្តមានលើកទី១២ ធ្លាប់បានចំណាត់ថ្នាក់លេខ៤ ពីរដង (ឆ្នាំ ១៩៣០ និង ១៩៦២)។ រូបថត AFP កម្មវិធីប្រកួត៖ -១៧ មិថុនា៖ កូស្តារីកា Vs ស៊ែប៊ី (ម៉ោង ៧យប់) -១៨ មិថុនា៖ ប្រេស៊ីល Vs ស្វីស (ម៉ោង ១រំលងអធ្រាត្រ) -២២ មិថុនា៖ ប្រេស៊ីល Vs កូស្តារីកា (ម៉ោង ៧យប់) -២៣ មិថុនា៖ ស៊ែប៊ី Vs ស្វីស (ម៉ោង ១រំលងអធ្រាត្រ) -២៨ មិថុនា៖ ស៊ែប៊ី Vs ប្រេស៊ីល (ម៉ោង ១រំលងអធ្រាត្រ) -២៨ មិថុនា៖ ស្វីស Vs កូស្តារីកា (ម៉ោង ១រំលងអធ្រាត្រ) អត្ថបទទាក់ទង   World Cup 2018 ពូល D៖ អាហ្សង់ទីន អ៊ីស្លង់ ក្រូអាស៊ី និង នីហ្សេរីយ៉ា   World Cup 2018 ពូល C៖ បារាំង អូស្ត្រាលី ប៉េរូ និងដាណឺម៉ាក   World Cup 2018 ពូល B៖ ព័រទុយហ្គាល់, អេស្ប៉ាញ, ម៉ារ៉ុក, អ៊ីរ៉ង់   World Cup 2018 ពូល A៖ រុស្ស៊ី អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងអ៊ុយរូហ្គាយ
ម្ចាស់ជើងឯក៥សម័យកាល ប្រេស៊ីល ត្រូវជួបជាមួយក្រុមមកពីអឺរ៉ុបចំនួន២ គឺស្វីស និងស៊ែប៊ី រួមជាមួយកូស្តារីកា ដែលបានកៅអីមកពីតំបន់អាមេរិកកណ្តាល សម្រាប់ការប្រជែងគ្នាក្នុងពូល D នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី៣១ ខែតុលា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានគណៈកម្មាធិការប្រកួតទទួលស្គាល់ថា ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ និងបានផ្ដល់ពានរង្វាន់មាសមួយ ក្នុងចំណោមពានរង្វាន់មាសនៃពូជស្រូវរបស់ប្រទេសផ្សេងទៀត។ ពានរង្វាន់មាសនេះ នឹងជួយលើកតម្លៃអង្ករសែនក្រអូប ឱ្យមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារកាន់តែធំទូលាយ។   កម្មវិធីប្រកួតប្រជែងនេះ មានសំណាកអង្ករសរុប៦១ ដែលក្នុងនោះ១២ប្រភេទ មកពី៥ប្រទេសនៃតំបន់អាស៊ាន និង៤៩ប្រភេទទៀត មកពីតំបន់ស្វយ័ត និងខេត្ត ដែលដាំដុះស្រូវនានា របស់ប្រទេសចិន។    សមិទ្ធផលនេះ កើតចេញពីខិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ក្នុងការដាំដុះ និងថែទាំ ដោយពួកគេបានផ្តល់គ្រាប់ស្រូវ ដែលផលិតចេញជាអង្ករមានគុណភាព ស្អាត និងឱជារស។ ទន្ទឹមនេះ សហព័ន្ធស្រូវអង្ករកម្ពុជា លើកទឹកចិត្តដល់កសិករទាំងអស់ បន្តការដាំដុះស្រូវប្រកបដោយគុណភាពប្រសើរថែមទៀត។     គួរឱ្យដឹងថា សែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ហើយត្រូវបានដាំដុះដោយប្រជាកសិករខ្មែរ តាំងពីពាក់កណ្ដាលទស្សវត្ស៩០។ អង្ករប្រភេទនេះ មានការពេញនិយមខ្លាំងនៅលើឆោកអន្តរជាតិ។    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។ ឆ្លងកាត់តាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដ៏ល្អ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០១៩ ក្រោម ឈ្មោះជាផ្លូវការថា«សែនក្រអូប ០១»៕   
ភ្នំពេញ៖ «អង្ករសែនក្រអូប» របស់កម្ពុជា ទទួលបានពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ នៅប្រទេសចិន។ កម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជ នៃតំបន់ស្វយ័ត Guangxi Zhuang កាលពីថ្ងៃទី២៨ ខែតុលា។
  លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា គ្រោះថ្នាក់នេះបានបង្កឱ្យខូចខាតម៉ូតូចំនួន៦គ្រឿង និងមនុស្សរងរបួស ចំនួន៤នាក់។ លោក បញ្ជាក់ថា រថយន្តក្រុងសាធារណៈនេះ បានដាក់អ្នកដំណើរចុះនៅខេត្តបន្ទាយមានជ័យ រួចត្រឡប់មកភ្នំពេញវិញ តែជួបគ្រោះថ្នាក់នៅចំណុចរង្វង់មូលថ្មគោល ខេត្តបាត់ដំបង។    បើតាមលោក ម៉េត មាសភក្ដី រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង កំពុងដោះស្រាយបញ្ហានេះជាមួយជនរងគ្រោះ។ «អ្វីដែលយើងកំពុងធ្វើបន្តនេះ គឺការដោះស្រាយជាមួយភាគីជនរងគ្រោះ»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្ដី៕  
រថយន្តក្រុងសាធារណៈមួយគ្រឿង ដែលដឹកពលរដ្ឋទៅបោះឆ្នោត បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែកក្កដា។ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ ដោយសាររថយន្តត្រឡប់ពីគោលដៅខេត្តបន្ទាយមានជ័យមកភ្នំពេញវិញ។
សម្រាប់វិស័យអចលនទ្រព្យ លោក គែន បានមានប្រសាសន៍ថាគម្រោងនេះ ជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។ លោក បានបញ្ជាក់ថាតំបន់នេះ ពីមុនតំបន់នេះគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសម សម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។ ចំពោះដីធ្លីក្នុងតំបន់នេះមានតម្លៃកើនឡើង ដោយចាប់ពី ៨០ទៅ១០០ដុល្លារ ក្នុងមួយការ៉េឬមានតម្លៃខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ ២០ទៅ៣០ដុល្លារប៉ុណ្ណោះ។ ការកើនឡើងតម្លៃនេះ គឺដោយសារមានគម្រោងសាងសង់កំពង់ផែផង និងជាខេត្តស្ថិតនៅក្បែរសមុទ្រផង។ ជាបញ្ជាក់របស់លោក គែន។ លោក ក៏បានសម្គាល់ដែរថា ខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានភ្ញៀវទេសចរច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះ លោក រំពឹងថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិបានច្រើន នឹងធ្វើឲ្យខេត្តកំពតមានកំណើនភ្ញៀវទេចរអន្តរជាតិកាន់តែច្រើនឡើង។ លោកជឿថា «តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត»។ បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួនបី ក្នុងនោះមានពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួយទៀតជាកំពង់ផែទេសចរណ៍ ដែលទើបនឹងចាប់ផ្តើមសាងសង់៕ ដកស្រង់ដោយ៖ (www.realestate.com.kh/km/news/ADB-laons-10M-to-build-international-tourist-port-in-Kampot/)
កំពង់ផែទេសចរអន្តរជាតិមួយ បានបើកសម្ពោធការដ្ឋានសាងសង់ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)  កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ កំពង់ផែនេះគ្រោងវិនិយោគក្នុងរង្វង់ទឹកប្រាក់ជិត១០លានដុល្លារ ដែលមានទីតាំងនៅភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពតក្នុងចម្ងាយដីប្រមាណជា៥ ទៅ ៦គីឡូម៉ែត្រពីទីរួមខេត្ត។
បើតាម លោក គង់ សោភ័ណ្ឌ  មានកម្មករ១៨ ៩៩១នាក់ បានរងផលប៉ះពាល់ពីការព្យួរការងារនេះ ខណៈរដ្ឋាភិបាល និងម្ចាស់សហគ្រាស កំពុងដោះស្រាយផ្តល់ប្រាក់ឧបត្ថម្ភ ៧០ដុល្លារ(៤០ដុល្លារ ពីរដ្ឋាភិបាល និង៣០ដុល្លារ ពីភាគីរោងចក្រ)ក្នុងមួយខែជូនពួកគាត់។   លោកអភិបាល គង់ សោភ័ណ្ឌ បានឲ្យដឹងទៀតថា ខេត្តកណ្ដាល មានរោងចក្រ និងសហគ្រាន៤១៤កន្លែង ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន១៦៤ និងមានកម្មករជាង១៥ម៉ឺននាក់។ កម្មកររោងចក្រ អាចរកចំណូលបានជាមធ្យម ២៤៦ដុល្លារ ក្នុងមួយខែ។    ទាក់ទងនឹងការព្យួរការងាររបស់រោងចក្រកាត់ដេរនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ កាលពីថ្ងៃទី២១ ឧសភា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា មានរោងចក្រចំនួន ២៣៧ កំពុងព្យួរការងារ ដែលស្មើនឹងកម្មករនិយោជិកសរុប ១១៨ ៤៧៥នាក់ ក្នុងនោះមានស្រី៩៥ ១០៤នាក់។ លោក ហេង សួរ បន្តទៀតថា តាមពិតរោងចក្រដែលបានព្យួរ និងកំពុងព្យួរការងារនៅកម្ពុជា មានទាំងអស់ ៣៣០រោងចក្រ ប៉ុន្តែមានរោងចក្រជាង១០០ បានដំណើរការឡើងវិញ។ ចំណែករោចចក្របិទជាផ្លូវការមាន២០រោងចក្រ៕   អត្ថបទទាក់ទង   រោងចក្រ-សហគ្រាសកើនដល់៣៦៤ហើយ ដែលព្យួរការងារ ធ្វើឲ្យប៉ះពាល់កម្មករជាង១២ម៉ឺននាក់   
ភ្នំពេញ៖ ខេត្តកណ្ដាល មានរោងចក្រសហគ្រា៤៤បានព្យួរការងារ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងការងារបន្តរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៨ ឧសភា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
រដ្ឋាភិបាលនូវែលសេឡង់ បានដាក់ការរឹតត្បិតកម្រិត៣ នៅថ្ងៃទី១១ ខែសីហា លើទីក្រុង Auckland ដោយហាមឃាត់ប្រជាជនទៅកន្លែងណាឡើយ ទាល់តែមានករណីចាំបាច់។ ចំណែកនៅទូទាំងប្រទេស ត្រូវស្ថិតក្នុងការរឹតត្បិតកម្រិត២។ ការរឹតត្បិតនេះ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ និងត្រូវផុតកំណត់នៅថ្ងៃ១៤ ខែសីហានេះ ។   បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងប្រទេសនៅតែបន្តកើនឡើង នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសយ៉ាងដូច្នេះថា៖ «គណៈរដ្ឋមន្ត្រី បានសម្រេចរក្សាទម្រង់នៃការរឹតត្បិតក្នុងពេលបច្ចុប្បន្ន ក្នុងរយៈពេល ១២ថ្ងៃបន្ថែមទៀត ដែលនាំឲ្យទីក្រុង Auckland ស្ថិតក្រោមការរឹតត្បិតរយៈពេល ២សប្តាហ៍សរុប»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។   តាមការបិទក្រុង Auckland នេះ ប្រជាជនចំនួន ១,៥លាននាក់ ត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្ន។ ក្រៅពីក្រុង Auckland នូវែលសេឡង់ ក៏កំពុងបារម្ភពីករណីឆ្លងជាសហគមន៍នៅក្នុងក្រុង Tokoroa ក្នុងតំបន់ Waikato ដែលមាន COVID-19 ចំនួនពីរករណីផងដែរ។ ក្រុង Tokoroa ស្ថិតនៅចម្ងាយប្រមាណ ២១០គីឡូម៉ែត្រពីទីក្រុង Auckland ។    គិតត្រឹមថ្ងៃទី១៤ ខែសីហា ករណីឆ្លង COVID-19 ក្នុងស្រុកបានកើនឡើងដល់ ៣០ករណីហើយ បន្ទាប់ពីស្ងាប់ស្ងាត់រយៈពេល ១០២ថ្ងៃ។ ករណីទាំងនេះ ភាគច្រើនគឺជាករណីឆ្លងជាសហគមន៍។    មកទល់ពេលនេះ រដ្ឋាភិបាលនូវែលសេឡង់ មិនទាន់រកឃើញប្រភពចម្លង COVID-19 ដំបូងក្នុងស្រុកនៅឡើយទេ ខណៈអាជ្ញាធរ កំពុងស៊ើបអង្កេត។ អាជ្ញាធរនូវែលសេឡង់ បានដាក់ការសង្ស័យលើឃ្លាំងក្លាសេមួយកន្លែង ថាអាចផ្ទុក COVID-19 បន្ទាប់ពីអ្នកជំងឺ COVID-19 ដំបូងម្នាក់ជាអ្នកធ្វើការនៅកន្លែងនោះ។    សូមបញ្ជាក់ថា នូវែលសេឡង់មានករណី COVID-19 សរុបចំនួន ១៦០២ករណី អ្នកស្លាប់មានចំនួន ២២នាក់ និងអ្នកជាសះស្បើយចំនួន ១៥៣១នាក់៕ 
ប្រមុខរដ្ឋាភិបាលនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី១៤ សីហា បានសម្រេចពន្យារពេលបិទទីក្រុងAuckland ដែលស្ថិតនៅភាគខាងជើងប្រទេស រយៈពេល ១២ថ្ងៃទៀត បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងស្រុក នៅតែបន្តកើនឡើង។
ការចាប់ឆ្នោតចែកពូល ធ្វើនៅប្រទេសហ្វីលីពីន នៅរាជធានី Manila កាលពីថ្ងៃទី២៨ ខែឧសភា។ ការប្រកួត ត្រូវចែកជា២ពូល ដោយកក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នៅក្នុងពូល B ជាមួយ៤ប្រទេសផ្សេងទៀតមាន វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងឡាវ ខណៈ ពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី និងម៉ាឡេស៊ី។    ជម្រើសជាតិបាល់ទាត់នារីហ្វីលីពីន គឺជាក្រុមមួយក្នុងចំណោមពីរក្រុម ដែលបានជាប់ក្នុងវគ្គជម្រុះ ក្នុងតំបន់អាស៊ាន ទៅប្រកួតជើងឯកពិភពលោក (FIFA Womens World Cup 2023)។ ក្រុមហ្វ៊ីលីពីន បានការបង្ហាញខ្លួនលើកទី១២ហើយ ចាប់តាំងពីការបង្ហាញខ្លួននាឆ្នាំ២០០៤។     សម្រាប់ការប្រកួតក្នុងពូល A មានការទាក់ទាញខ្លាំងជាងពូលB ដោយម្ចាស់ផ្ទះ ត្រូវជួបជាមួយ ជើងឯក៤សម័យកាល ជម្រើសជាតិថៃ ខណៈ ក្នុងពូល B ក្រុមការពារដំណែងជើងឯក វៀតណាម មិនសូវមានការប្រកួតប្រជែង ដោយ៤ក្រុមផ្សេងទៀតរួមទាំងកម្ពុជា មានកម្រិតទាបជាង។   ដោយឡែក ឈុតបាល់ទាត់នារីក្រោម១៨ឆ្នាំ នឹងប្រកួតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកក្កដា បន្ទាប់ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ឈុតធំ ប្រកួតពានរង្វាន់ AFF Womens Championship 2022 នៅប្រទេសហ្វីលីពីននេះ។ ចំពោះការចាប់ឆ្នោត និងព័ត៌មានលម្អិតអំពីការប្រកួត AFF U18 Womens Championship 2022 មិនទាន់មានការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ានទេ។ ក្រៅពីនេះ កម្ពុជា ក៏បានត្រៀមសម្រាប់ការប្រកួត បាល់ទាត់កុមារីអាយុក្រោម១៥ឆ្នាំផងដែរ (AFF U15 Girls Championship) នៅថ្ងៃទី១៥-២៩ ខែសីហា ឆ្នាំ២០២២៕  
ការប្រកួតពានរង្វាន់ AFF Womens Championship 2022 ធ្វើនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៤-១៧ ខែកក្កដា ឆ្នាំ២០២២ ដោយមាន១១ប្រទេសចូលរួមប្រកួត។ ម្ចាស់ផ្ទះ នឹងយក កីឡដ្ឋាន Biñan នៃទីក្រុង Biñan, កីឡដ្ឋាម Rizal Memorial នៃទីក្រុង Manila និង កីឡដ្ឋាន Imus ក្នុងទីក្រុង Imus ធ្វើជាទីតាំងប្រកួត។
ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន BooyoungCo.,Ltd. នៅទីស្ដីការក្រសួងកសិកម្ម លោក ឌិតទីណា បានលើកឡើងថា លោកគាំទ្រឱ្យមានការដាំដុះគ្រាប់ ម៉ាកាដាមៀ នៅកម្ពុជាសម្រាប់នាំចេញទៅកូរ៉េ។ យ៉ាងណា លោក ណែនាំក្រុមហ៊ុនពិចារណាឡើងវិញ ចំពោះគម្រោងវិនិយោគលើដំណាំប្រភេទនេះដោយសារវាត្រូវប្រើពេលយូររហូតដល់១០ឆ្នាំ ទើបបានផល។ ម៉ាកាដាមៀ ជាដំណាំឧស្សហកម្មដែលអាចច្នៃជាទឹកដោះគោ នំ ឱសថ និងសូកូឡា ជាដើម។    លោក ឌិត ទីណា ចង់ឱ្យក្រុមហ៊ុន Booyoung Co.,Ltd. ងាកមកវិនិយោគលើដំណាំដែលមានស្រាប់ដូចជាស្វាយចន្ទីវិញដើម្បីជួយឱ្យកម្ពុជាសម្រចគោលដៅក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកឬហៅថា អធិរាជស្វាយចន្ទី នាពេលអនាគត។  ការងារនេះនឹងជួយក្រុមហ៊ុនទទួលបានជោគជ័យឆាប់រហ័ស ជាពិសេស បានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។    លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារជាមួយ ភាគីក្រុមហ៊ុន Booyoung Co.,Ltd   ករណីនេះ រដ្ឋមន្រ្តី បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋ។ ដើម្បីជំរុញឱ្យការងារនេះជោគជ័យ ក្រសួងកសិកម្ម ប្រកាសគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទីដល់ក្រុមហ៊ុន។    លោក ឌិត ទីណា បន្ថែមថា ក្រសួងនៅតែលើកទឹកចិត្តក្រុមហ៊ុនឱ្យពិចារណាលើការវិនិយោគស្វាយចន្ទីនៅកម្ពុជា។ប្រសិនបើ ក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ ម៉ាកាដាមៀទៀតនោះ ក្រុមហ៊ុនគួរតែពិចារណាលើជម្រើស២ គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់។    គួរជម្រាបថា នៅពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ ខែមីនា សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»។    រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥ភាគរយធៀបនឹងឆ្នាំ ២០២១។ ដោយឡែក កម្ពុជា នាំចន្ទីទៅវៀតណាមចំនួន ៦៤ម៉ឺនតោន ដោយថយចុះ៣៧ភាគរយ៕   
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េ Booyoung Co.,Ltd. បានបង្ហាញចំណាប់អាម្មណ៍លើការវិនិយោគដំណាំម៉ាកាដាមៀ (Macadamia) នៅកម្ពុជា ប៉ុន្តែ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យក្រុមហ៊ុន វិនិយោគលើដំណាំស្វាយចន្ទីវិញ ដើម្បីរុញកម្ពុជាឱ្យក្លាយជាអធិរាជស្វាយចន្ទី នាពេលអនាគត។
«យើងសង្កេតឃើញថាកន្លងទៅ អ្នកដែលទិញបរិភោគមិនសូវចាប់អារម្មណ៍ទៅលើបន្លែមានសុវត្ថិភាពនោះទេ ប៉ុន្តែចាប់អារម្មណ៍ទៅលើការអញ្ជើញទៅឱ្យមន្ទីរពេទ្យល្បីឈ្មោះ ហើយមានតម្លៃខ្ពស់ ជញ្ជូនលុយទៅឱ្យមន្ទីរពេទ្យក្រៅប្រទេសទៅវិញ»។ រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ថ្លែងបែបនេះ នាឱកាសបើកសម្ពោធ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ត្រូភីខេម បន្ទាយដែក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។    លោកបន្ថែមទៀតថា បញ្ហាខាងលើនេះ ជាបញ្ហាចម្បង ដែលត្រូវមានការដោះស្រាយទាំងអស់គ្នា។ បើ់តាមលោក វេង សាខុន សភាពាណិជ្ជកម្មអ៊ឺរ៉ុបបានស្នើឱ្យកម្ពុជាពិចារណា ជំរុញនូវការផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ដល់ភោជនីយដ្ឋានទូទាំងប្រទេស។    «អ្វីដែលសភាពាណិជ្ជកម្មអ៊ឺរ៉ុបបារម្ភនោះ គឺទេសចរដែលអញ្ជើញមកពីគ្រប់ទិសទី រួមនឹងវិនិយោគិនមួយចំនួន ហើយមានការព្រួយបារម្ភពីការហូបចុក ដែលអាចរងគ្រោះដោយផលិតផល ដែលមិនបានស្អាត និងមានអនាម័យគ្រប់គ្រាន់»។ នេះជាសម្ដីរបស់ លោក វេង សាខុន ដោយបន្ថែមថា កម្ពុជាកង្វះបរិមាណបន្លែសុវត្ថិភាព ក្នុងការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ។ សម្រាប់លោក វេង សាខុន បញ្ហានេះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផែ្នកសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវសហការដោះស្រាយ និងឆ្លើយតបតម្រូវការរបស់អ្នកបរិភោគ ពេលបច្ចុប្បន្ន និងអនាគត។    ជាមួយគ្នានេះ លោក វេង សាខុន គាំទ្រ និងលើកទឹកចិត្ត និងរង់ចាំផ្ដល់កិច្ចសហការជាមួយ ក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មឱ្យរីកចម្រើន ឆ្លើយតបតម្រូវការក្នុងស្រុក។   បើតាមក្រសួងកសិកម្ម ការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន មានការកើនឡើងជាលំដាប់។ គិតត្រឹមខែធ្នូឆ្នាំ២០២១ កសិករដែលទទួលបានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ ឬកសិដ្ឋាន ដែលទទួលបានទិន្នផលខ្ពស់ គុណភាព និងសុវត្ថិភាព។   បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ ដោយមានសមាជិកសរុបចំនួន ១៥៥ ៨៥៩នាក់ រួមទាំងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន១៥ មានសមាជិក ២៧៦។ សហគមន៍ទាំងនោះ កំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ ត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និង Hydroponic៕
កណ្ដាល៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ក្នុងការទទួលទាន ឬចំណាយថវិកា លើបន្លែសុវត្ថិភាពឡើយ នាពេលកន្លងមក តែចំណាយលុយច្រើនលើការព្យាបាល ដោយសារការបរិភោគបន្លែគ្មានសុវត្ថិភាព។ ការលើកឡើងរបស់លោក ប្រហែលចង់ជំរុញឱ្យពលរដ្ឋគិតគូរ លើការបរិភោគបន្លែសុវត្ថិភាពជំនួសវិញ។
  ខាងក្រោមនេះយើង នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលមានប្រសិទ្ធភាពបន្សាបជាតិពុលពីក្នុងរាងកាយ ៖   ១. ផ្លែប៉ោម មានផ្ទុកសម្បូរទៅដោយជាតិទឹក ជាតិសរសៃ ព្រមទាំងសារធាតុចិញ្ចឹម និងជាតិរ៉ែដែលល្អសម្រាប់សុខភាព ហើយជួយកម្ចាត់ជាតិពុលផ្សេងៗ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។   ២. ផ្លែបឺរ ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។   ៣. ខ្ទឹមស ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ allicin ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីនិងបន្សាបជាតិពុលគ្រោះថ្នាក់ចេញពីក្នុងរាងកាយទប់ស្កាត់ជំងឺ។ ខ្ទឹមសក៏ជួយជំរុញថ្លើមអោយផលិតអង់ស៊ីមបន្សាបជាតិពុលដែលជួយច្រោះសម្អាតជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។   ៤. បន្លែបៃតង មានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសរសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។   ៥. រមៀត រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើមកម្ចាត់ជាតិពុល។ អ្នកអាចបន្ថែមម្សៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។   ៦. ក្រូចឆ្មារ បរិមាណនៃវីតាមីន C ដែលមានវត្តមាននៅក្នុងក្រូចឆ្មារ គឺចាំបាច់សម្រាប់រាងកាយដើម្បីបង្កើតបាននូវសមាធាតុ glutathione។ ហើយសមាសធាតុនេះជួយថ្លើមក្នុងដំណើរការនៃការបន្សាបជាតិពុល។ ក្រូចឆ្មារក៏ជួយប្រព័ន្ធរំលាយអាហារក្នុងដំណើរការនៃការកម្ចាត់កាកសំណល់ផងដែរ។ អ្នកអាចច្របាច់ទឹកក្រូចឆ្មារស្រស់ម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ បន្ទាប់មកទទួលទានវាជាប្រចាំរៀងរាល់ព្រឹក។   ៧. ខ្ញី ជាប្រភពដ៏ល្អបំផុតនៃសារធាតុ shogaols និង សារធាតុ gingerols ដែលជួយលើកកម្ពស់ការបន្សាបជាតិពុលពីក្នុងរាងកាយដោយបង្កើនលឿនចលនានៃអាហារតាមរយៈពោះវៀន។ ជាលទ្ធផល ដំណើរការនេះជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់និងកាកសំណល់ចេញពីថ្លើម ពោះវៀនធំ រួមទាំងសរីរាង្គខាងក្នុងផ្សេងទៀត។   ៨. ឪឡឹក ផ្លែឈើនេះមានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជំរុញមុខងារតម្រងនោម បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការបន្សាបជាតិពុល គឺជាដំណើរការនៃកម្ចាត់ជាតិពុលគ្រោះថ្នាក់ផ្សេងៗចេញពីក្នុងរាងកាយ។ ដំណើរការនេះ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺ។ ការបន្សាបជាតិពុលក្នុងរាងកាយ គឺគ្មានអ្វីស្មុគស្មាញឡើយដោយអ្នកអាចធ្វើទៅបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារមួយចំនួន។
ឥណ្ឌា នាថ្ងៃទី១ ខែធ្នូខាងមុខ នឹងចូលកាន់តំណែងជាប្រធានកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន២០ (G20) បន្តពីឥណ្ឌូណេស៊ី។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែតុលា បានអំពាវនាវឱ្យឥណ្ឌាជំរុញប្រទេស G20 ជួយប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលកំពុងផុងខ្លួននឹងបំណុលធ្ងន់ធ្ងរ។    ប្រទេសជិតខាងរបស់ឥណ្ឌារួមមាន ស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែស កំពុងជាប់បំណុលអន្តរជាតិរាប់ពាន់លានដុល្លារ ហើយកំពុងស្វែងរកប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters បំណុលមិនអាចដោះស្រាយបានដោយសារបញ្ហាតម្លៃប្រេងឡើងខ្ពស់ធ្វើឱ្យពិបាកស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយខូចខាតអំឡុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩។ ដោយឡែក ប៉ាគីស្ថានវិញដែលជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏ត្រូវរងគ្រោះដោយទឹកជំនន់មួយជាន់ទៀតដែលធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។    «ខ្ញុំពឹងលើការគាំទ្ររបស់ឥណ្ឌាក្នុងការប្រមូលផ្តុំប្រទេស G20 ឱ្យជួយជុំវិញបញ្ហាបន្ធូរបន្ថយបំណុល។ ប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងស្ថិតក្នុងវិបត្តិបំណុល ឬខ្លះកំពុងជិតធ្លាក់ចូលវិបត្តិបំណុល សុទ្ធតែទាមទារឱ្យមានសកម្មភាពពហុភាគី រួមទាំងការពង្រីកគំនិតផ្តួចផ្តើមរបស់ប្រទេស G20 ជុំវិញការផ្អាកសងបំណុលជាបណ្ដោះអាសន្ន»។ លោក ហ្គូតេរ៉េស ប្រាប់ក្រុមនិស្សិត និងសាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌានៅទីក្រុង Mumbai បែបនេះក្នុងទស្សនកិច្ចនៅឥណ្ឌា។    លោក ហ្គូតេរ៉េស សង្កត់ធ្ងន់ចំពោះបណ្ដាប្រទេសអ្នកមានគួរតែជួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ។ លើសពីនេះ ប្រមុខ UN ក៏បានជំរុញឱ្យឥណ្ឌាថ្កោលទោសអ្នកប្រើពាក្យសម្ដីបង្កការស្អប់ខ្ពើម ការពារសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស សិស្សានុសិស្ស និងធានាឯករាជ្យភាពស្ថាប័នតុលាការផងដែរ។    សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅឥណ្ឌា លោក ហ្គូតេរ៉េស នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី រួមទាំងមានជំនួបដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេស លោក S. Jaishankar នៅថ្ងៃទី២០ ខែតុលា ដើម្បីពិភាក្សាគ្នាពីបញ្ហាសកល និងពង្រឹងការចូលរួមរបស់ឥណ្ឌាជាមួយ UN៕   
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែតុលា បានស្វែងរកការគាំទ្រពីឥណ្ឌាដើម្បីសម្របសម្រួលជាមួយប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ឱ្យជួយប្រទេសកំពុងអភិវឌ្ឍជាច្រើនដែលជាប់បំណុលធ្ងន់ធ្ងរ។ ប្រទេសជិតខាងចំនួនបីរបស់ឥណ្ឌាកំពុងជាប់បំណុលធ្ងន់ធ្ងរ និងស្វែងរកប្រាក់កម្ចីបន្ថែម។
  ផ្ដើមឃ្លាដំបូងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយពីចំណុចវិជ្ជមានរបស់សហគមន៍អឺរ៉ុប ដែលបានសហប្រតិបត្តិការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជា អស់រយៈពេល២ទសវត្សកន្លងមក ដែលប្រកបដោយផ្លែផ្កា។ ប៉ុន្តែផលវិជ្ជមានទាំងនេះ ស្រាប់តែធ្វើឲ្យរដ្ឋាភិបាលកម្ពុជាខកចិត្តទៅវិញនៅពេលនេះ ដោយសារគណៈកម្មការអឺរ៉ុប ចាប់ដំណើរការព្យួរជាបណ្ដោះអាសន្ននៃការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប។ សម្រាប់លោក ផៃ ស៊ីផាន ទង្វើរបស់សហភាពអឺរ៉ុប ហាក់ដូចជារុញកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងសមរភូមិសាស្ត្រនយោបាយពិភពលោក។   តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ កុម្ភៈ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយ ដែលចាប់បង្ខំឲ្យកម្ពុជាបង្ខំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមសាស្ត្រនយោបាយ។ កម្ពុជាការពារខ្លួនជាដាច់ខាតក្នុងជម្រើសជាតួអង្គបម្រើភូមិសាស្ត្រនយោបាយនេះ ទោះបីជាស្ថិតនៅក្នុងសម្ពាធជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ»។   អមជាមួយឃ្លាខាងលើនេះ លោក ផៃ ស៊ីផាន ក៏មិនភ្លេចលើកពីភាពជូរចត់របស់កម្ពុជាក្នុងប្រវត្តិសាស្ត្រមុននឹងបន្តនិយាយពីគុណតម្លៃរបស់ប្រមុខរដ្ឋាភិបាល ដែលស្ដារសន្តិភាព និងឯករាជ្យភាពសម្រាប់ប្រទេសកម្ពុជាឡើងវិញ។ បើតាមលោក ផៃ ស៊ីផាន រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋស្របតាមគុណតម្លៃ ប៉ុន្តែនីតិរដ្ឋ ដែលគ្មាននរណាម្នាក់នៅលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយ ឬជាសមាជិកនៃសង្គមស៊ីវិលក្តី។   «អាស្រ័យដូចនេះ ដំណើរការនៃបរិបទ EBA គ្រាន់តែស្ថិតនៅក្នុងភាពអន្តរកាលនៃការអភិវឌ្ឍប៉ុណ្ណោះ។ យើងជឿជាក់ថា ផលចំណេញប្រកបដោយភាពវិជ្ជមាន និងចីរភាពខ្ពស់ ដែលជាទំព័រប្រវត្តិសាស្ត្រខ្មែរថ្មីមួយទៀតរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានឱកាសការពារឯករាជ្យ អធិបតេយ្យភាព និងសេរីភាពពិតប្រាកដពីការជ្រៀតជ្រែក និងរំខានពីក្រុមអមិត្តជិតឆ្ងាយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។   អត្ថបទទាក់ទង   EBA៖ អាមេរិកក៏មានកង្វល់ដូច EU ដែរ តែថាកម្ពុជានៅមានឱកាសនៅឡើយ   សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនអាចពឹងជំនួយបរទេសតែមួយមុខ ហើយក៏មិនយកឯករាជ្យទៅដោះដូរអ្វីមួយឡើយ    កាលពីថ្ងៃទី១១ កុម្ភៈ គណៈកម្មការអឺរ៉ុប បានបើកកិច្ចប្រជុំពិភាក្សាពីដំណើរការនៃព្យួរប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោជិតកម្មករ»។   ចំណែកអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ក៏បានអះអាងថា រដ្ឋាភិបាលខ្លួនក៏មានកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ។   ដ្បិតបញ្ហាកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន បានសរសេរនៅហ្វេសប៊ុកខ្លួន ឆ្លើយតបដោយប្រយោលវិញថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ៕
ភ្នំពេញ៖ រដ្ឋាភិបាល ចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបលើការអនុគ្រោះពន្ធកម្ពុជា ជាការចាប់បង្ខំឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមសាស្ត្រនយោបាយ។ ការប្រតិកម្មរបស់រដ្ឋាភិបាលនេះ ធ្វើឡើងក្រោយគណៈកម្មការអឺរ៉ុប បើកកិច្ចពិភាក្សាពីដំណើការព្យួរប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា (Everything But Arms) កាលពីថ្ងៃទី១១ កុម្ភៈ។
ទូរទស្សន៍ជាតិកម្ពុជា (ទទក) ផ្សាយថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន សួនហ៊្វុន នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រួមទាំងចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន  សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ក៏នឹងចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះសង្ឃរាជទាំង២គណៈនិកាយផងដែរ គឺសម្តេច ទេព វង្ស ជាសម្តេចព្រះសង្ឃរាជគណៈមហានិកាយ និងសម្ដេច បួរ គ្រី ជាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ។ បន្ថែមពីនេះ លោក និង សម្តេច ហេង សំរិន នឹងធ្វើជាអធិបតីរួមគ្នា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ នេះបើតាមការផ្សាយរបស់ទទកដដែល។ កម្មវិធីចុងក្រោយ គឺលោក នឹងទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា និងទៅគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម៕
លោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មិនមែនជនជាតិដើមភាគិតិច ដែលអះអាងថាបានរងគ្រោះជាច្រើនឆ្នាំ បានដាក់ញត្តិទៅកាន់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ទាមទារឲ្យរដ្ឋាភិបាលចិន ដកក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥ របស់ក្រុមហ៊ុនហេងហ្វូ នៃប្រទេសចិន ចេញពីទឹកដីខេត្តព្រះវិហារ។   យោងតាមញត្តិដែលដាក់ទៅនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ថទាំង៥ របស់ក្រុមហ៊ុន ហេងហ្វូ មានក្រុមហ៊ុនឡាន ហ្វេង ក្រុមហ៊ុន រូយ ហ្វេង ក្រុមហ៊ុនហេង ណុង ក្រុមហ៊ុន ហេង រូយ និងក្រុមហ៊ុន ហេង យូ។ ក្រុមហ៊ុនបុត្រសម្ព័ន្ថទាំង៥នេះ បានទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល លើការវិនិយោគដាំអាកាស្យា និងអំពៅ លើផ្ទៃដីសរុបជាង ៤ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ បានអះអាងក្នុងញត្តិដដែលថា តាំងពីឆ្នាំ២០១២ ពួកគាត់បានបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុន បានឈូសឆាយដីស្រែ ចម្ការ ដីព្រៃប្រើប្រាស់អាស្រ័យផល ដីព្រៃជំនឿ ដីព្រៃបម្រុងទុក ហើយដាំអំពៅ សាងសង់ផ្លូវខ្វាត់ខ្វែង សង់ការដ្ឋានជាឧបសគ្គដល់ពលរដ្ឋ។ ក្រៅពីនោះ មានសកម្មភាពមួយចំនួនទៀត ដែលប្រជាពលរដ្ឋរងគ្រោះចាត់ទុកថារំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិច ដូចជាការគំរាមកំហែង ដេញចាប់ ចោទប្រកាន់ បង្កររបួសស្នាមមកលើប្រជាពលរដ្ឋ និងប្រើពាក្យប្រមាថមើលងាយជាដើម។ នេះបើតាមញត្តិដដែល ដែលប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះ បានបន្តគូសបញ្ជាក់ទៀតថា ក្រុមហ៊ុន បានបំផ្លាញធនធានធម្មជាតិ តាមរយៈការកាប់បំផ្លាញដើមច្បោះជ័រទឹក បំផ្លាញដីបម្រុងទុករបស់សហគមន៍ បំផ្លាញព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឱសថបុរាណ-ល- និងបានផ្តល់ប្រាក់ឧបត្ថម្ភឲ្យអាជ្ញាធរ ឲ្យជួយធ្វើសកម្មភាពរំលោភដីធ្លីពីសហគមន៍ជាដើម។ ប្រជាពលរដ្ឋថាមិនអាចទទួលយកបាន ចំពោះសកម្មភាទាំងនេះ និងទាមទារឲ្យរដ្ឋាភិបាលចិន ពិនិត្យការគោរពសិទ្ធិមនុស្ស និងបរិស្ថានតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលចិន និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងដកក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ របស់ក្រុមហ៊ុន ហេងហ្វូចេញពីទឹកដីខេត្តព្រះវិហារ៕
ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះ ជាង៣ពាន់នាក់ ដាក់ញត្តិទៅកាន់ស្ថានទូតចិនប្រចាំកម្ពុជា ទាមទារឲ្យរដ្ឋាភិបាលចិន ដកក្រុមហ៊ុនចិនចំនួន៥ ដែលទទួលបានសិទ្ធិវិនិយោគដាំអាកាស្យា និងអំពៅសរុបជាង៤ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារចេញ។ ប្រជាពលរដ្ឋទាំងនេះ បានអះអាងថាក្រុមហ៊ុនទាំង៥ បានរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច បំផ្លាញធនធានធម្មជាតិ និងបង្ករឲ្យមានអំពើរពុករលួយជាដើម។
  ក្រសួងទេសចរណ៍ បានបន្ថែមថា គ្រឹះស្ថានអប់រំ និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានទីតាំងនៅក្នុងតំបន់មានហានិភ័យទាប ត្រូវទាក់ទងទៅក្រសួង តាមរយៈនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដើម្បីសុំការវាយតម្លៃសម្រាប់ការបើកដំណើរការឡើងវិញ។    នៅពេលទទួលបានការអនុញ្ញាតឱ្យបើកដំណើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ឡើងវិញហើយ អ្នកគ្រប់គ្រងទីតាំងទាំងនោះ ត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដងដារអប្បបរមា សម្រាប់ដំណើរការអប់រំជំនាញវិជ្ជាជីវៈនេះ។ នេះបើតាមក្រសួងទេសចរណ៍។   គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងឡាយ ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍ មានសិទ្ធិស្នើសុំបើកដំណើការឡើងវិញ៕    
ភ្នំពេញ៖ សម្រាប់ភូមិសាស្ត្រ ដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩ អាចបើកគ្រឹះស្ថានអប់រំ និងសាលាបង្រៀនវិជ្ជាជីវៈទេសចរណ៍ឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ ។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកនាង កុល ច័ន្ធណារឌី ដូចតទៅ៖     ក្រុមហ៊ុន MERCEDES បានផលិតប្រភេទ W111 (អាល្លឺម៉ង់ហៅថា Große Heckflosse វិញ) នៅប្រទេសអាល្លឺម៉ង់ ពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៦៨។ រថយន្ដប្រភេទ W111 នេះ ត្រូវបានផលិតចំនួន ៣៧០ ៨០៧ គ្រឿង។ ម៉ាក MERCEDES-BENZ ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦។ បច្ចុប្បន្ន គឺជាកម្មសិទ្ថរបស់ក្រុម DAIMLER៕   អត្ថបទទាក់ទង   លោក ពេជ្រ សំអុល កាក់កបនឹងការជួសជុលរថយន្ត ពិសេសម៉ាក Mercedes បុរាណៗ  
សៀមរាប៖ រថយន្ដ MERCEDES-BENZ ប្រភេទ W111 ម៉ូឌែល 220S ពណ៌ស ផលិតឆ្នាំ១៩៦៣ គឺជា កម្មសិទ្ធរបស់សណ្ឋាគារវិរតន៍  នៅខេត្តសៀមរាប។ អ្នកនាង កុល ច័ន្ធណារឌី បុគ្គលិកសណ្ឋាគារវិរតន៍ បានប្រាប់សារព័ត៌មានព័ត៌មានថ្មីៗថា សណ្ឋាគារវិរតន៍ បានទិញរថយន្តនេះរយៈពេលប្រមាណ២ឆ្នាំហើយ។  បើតាមអ្នកនាង កុល ច័ន្ធណារឌី រថយន្តចំណាស់ជិត៦០ឆ្នាំនេះ ទាមទារឲ្យមានការថែទាំ និងជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៀងទាត់ ដើម្បីធានាថា រថយន្តនេះនៅអាចប្រើប្រាស់បានរយៈពេលយូរទៀត។
  កាលពីឆ្នាំ ២០១០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ៥ ម៉ឺនហិកតា ដល់ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ងអាញ់ យ៉ាឡាយ ដើម្បីវិនិយោគលើការដាំដំណាំកៅស៊ូរយៈពេល ៩៩ ឆ្នាំ។  ប៉ុន្តែ ការផ្ដល់ដីសម្បទាននេះបានធ្វើឲ្យជនជាតិដើមភាគតិច បាត់បង់ចំណូល និងបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផលកសិកម្ម និងបាត់បង់ព្រៃអារក្ស ដែលជាព្រៃសក្ការៈពីដូនតារបស់ពួកគេ។   កាលពីខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនវៀតណាមបានឯកភាពកាត់ដីជាង ៦០ កន្លែងទុកឲ្យប្រជាពលរដ្ឋ។ ក្នុងនោះមានដីព្រៃអារក្ស តំបន់ទឹកអូរធម្មជាតិ ព្រៃចម្ការវិលជុំ តំបន់ភ្នំ និងដីព្រៃកប់សពជាដើម។ ប៉ុន្តែការឯកភាពនេះត្រូវរង់ចាំការសម្រេចពីក្រសួងកសិកម្ម។     អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កន្លងមកមានកិច្ចសហការសម្របសម្រួលដោះស្រាយរវាងក្រុមហ៊ុន សហគមន៍អ្នកតវ៉ាទាមទារដី ការិយាល័យទីប្រឹក្សាដោះស្រាយវិវាទ CAO និងអាជ្ញាធរមូលដ្ឋាន។លោកបន្តថា លទ្ធផលនៃដំណើរការសម្របសម្រួលដោះស្រាយនេះ ក្រុមការងារកំណត់បានទំហំផ្ទៃដីដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ៧៤២ ហិកតា។   លោក ស្រី វុឌ្ឍី បន្តថា ក្រសួងបានចាត់ក្រុមការងារចុះទៅពិនិត្យជាក់ស្តែងលើករណីនេះ ប៉ុន្តែទំហំតួលេខផ្ទៃដីដែលស្នើសុំកាត់នោះ នៅមិនទាន់ឯកភាពគ្នានៅឡើយ ដោយសារខេត្តស្នើសុំកាត់ចេញពីដីសម្បទានចំនួន ៧៤២ ហិកតា ហើយផ្ទៃដីឯកភាពគ្នាមានចំនួន ៥៧២ ហិកតា។ ចំណែកផ្ទៃដីមិនទាន់បានឯកភាពគ្នាមានប្រមាណ ១៧០ ហិកតា។   លោក ស្រី វុឌ្ឍី មានប្រសាសន៍ថា៖ «ដោយតួលេខមិនឯកភាពគ្នា អង្គប្រជុំបានសម្រេចស្នើឲ្យសហគមន៍ប្រជាពលរដ្ឋ ក្រុមហ៊ុន ក្រុមការងារខេត្ត ក្រុមការងារ CAO និងអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញពីទំហំផ្ទៃដី ដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចឲ្យមានឯកភាពគ្នា»។   លោកបន្តថា បន្ទាប់ពីឯកភាពគ្នា ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តនឹងចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដើម្បីពិនិត្យបន្ថែម។ លោកមានប្រសាសន៍ថា៖ «យូរ ឬឆាប់អាស្រ័យលើក្រុមការងារ»។   កាលពីថ្ងៃច័ន្ទនេះ អង្គការសមធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីនេះជាបន្ទាន់ និងជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវតាមការសន្យា ប្រគល់ដីជូនសហគមន៍វិញ។ អង្គការសមធម៌កម្ពុជាឲ្យដឹងថា នៅពេលរង់ចាំការសម្រេចជាផ្លូវការពីក្រសួងកសិកម្ម  ក្រុមហ៊ុនវៀតណាមបានឈូសឆាយភ្នំអារក្សចំនួន ២ កន្លែង ឈូសឆាយតំបន់ដីសើម ឈូសឆាយតំបន់បាញ់សត្វតាមបែបប្រពៃណី និងឈូសឆាយដីកប់សព។   នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បានទទូចឲ្យរដ្ឋាភិបាលពន្លឿនដំណោះស្រាយដល់សហគមន៍ជនជាតិដើមភាគតិច ហើយផ្តល់ភ្នំអារក្សនិងទីតាំងផ្សេងទៀត តាមការចង់បានរបស់សហគមន៍ ដោយសារជនជាតិដើមភាគតិចយល់ថា បរិវេណជុំវិញភ្នំមានសារៈសំខាន់សម្រាប់ជំនឿរបស់ពួកគេ។   លោកមានប្រសាសន៍ថា៖ «សហគមន៍គាត់ថា មិនអាចធ្វើបែបហ្នឹងបានទេ ដោយសារភ្នំដូចខ្ញុំលើកពីខាងដើមអ៊ីចឹង គាត់អះអាងថា ជាភ្នំអារក្សទាំងមូល មិនមែនថា អាចពុះចែកទេ។ ហើយវាអាចមានកត្តាបច្ចេកទេសអីផ្សេងទៀត ដែលខាងមន្ត្រីជំនាញក៏ដូចជាខាងក្រុមហ៊ុន និងសហគមន៍បានធ្វើការជជែកគ្នា»។   តំណាងសហគមន៍កាក់ក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស លោក សេវ សឿន ថ្លែងថា សហគមន៍ជំរុញឲ្យក្រសួងកសិកម្មពន្លឿនការវាស់វែងនេះ ហើយផ្តល់ដីតាមការចង់បានរបស់សហគមន៍ បើទោះប៉ះពាល់ដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមក៏ដោយ។ លោកបន្តថា កាលក្រុមហ៊ុនវៀតណាមដាំកៅស៊ូ ក៏មិនបានពិភាក្សាជាមួយសហគមន៍ជនជាតិដើមភាគតិចនោះដែរ។   លោកមានប្រសាសន៍ថា៖ «រឿងខាត រឿងមិនខាតសហគមន៍ គេអត់ដឹងទេ»។   VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ បាននៅឡើយទេ។   មន្ត្រីសាលាខេត្តរតនគិរី និងជាអ្នកនាំពាក្យ លោក នាង សំអាត ដែលបានចូលរួមក្នុងដំណើរការដោះស្រាយជម្លោះនេះ បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រោយការរាតត្បាតជំងឺកូវីដ១៩ ក្រុមការងារនឹងជួបប្រជុំពិភាក្សាទៀត។ លោកបន្តថា បញ្ហាដែលចម្រូងចម្រាសគ្នាត្រង់ថា សហគមន៍ត្រូវការតំបន់ភ្នំទាំងមូល ដែលនឹងប៉ះពាល់កៅស៊ូរបស់ក្រុមហ៊ុន។   លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុននិយាយថា អាភ្នំមួយចំហៀងនោះ ក្រុមហ៊ុនបានដាំកៅស៊ូ ៣ ឆ្នាំហើយអ៊ីចឹងគាត់កាត់កងឲ្យវិញតែតំបន់ភ្នំណា កន្លែងណាដែលមិនទាន់បានដាំកៅស៊ូ។ ហើយដល់សហគមន៍គាត់ថា គាត់ត្រូវការភ្នំទាំងមូល។ អាហ្នឹងគឺជាដួងព្រលឹង ជាអារក្សរបស់គាត់អ៊ីចេះអ៊ីចុះ។ ប៉ុន្តែសុទ្ធតែព្រៃកៅស៊ូហ្នឹង»។   បើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា ជនជាតិដើមភាគតិចចំនួន ១២ សហគមន៍ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ សរុបប្រមាណ ១៣៧០ ខ្នង បានរងគ្រោះនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ។    ដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន ១ ម៉ឺន ៩ ពាន់ហិកតា បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាមនេះ។  អង្គការដដែលគូសបញ្ជាក់ថា ការបាត់បង់ដីធ្លីនេះបានធ្វើឲ្យការរកអាហារ និងអនុផលព្រៃឈើនៃជនជាតិដើមភាគតិចទាំងនេះធ្លាក់ចុះយ៉ាងច្រើន ដូចជាបាត់បង់ព្រៃឈើដើម្បីពួកគេអាចរកជ័រចុង ការរកត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែព្រៃ វល្លិ៍ និងផ្ដៅជាដើម៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ  
ភ្នំពេញ ៖ បញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (HAGL) ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជានិងសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអណ្តូងមាស ខេត្តរតនគីរីដែលបាត់បង់ដីធ្លីនៅមិនទាន់ដោះស្រាយចេញ គឺម្ខាងចង់បានភ្នំអារក្សទាំងមូល និងម្ខាងទៀតខ្លាចបាត់បង់ដើមកៅស៊ូ។
  កញ្ញា សាត ឆវិន ប្រធានការិយាល័យរដ្ឋបាលខណ្ឌបឹងកេងកង ប្រាប់សារព័ត៌មាន ThmeyThmey ថា៖«ពួកយើងរៀបចំបន្លែជាកញ្ចប់ៗ ដោយក្នុងមួយគ្រួសារ បានមួយកញ្ចប់»។ កញ្ញា បន្តថា៖«បន្លែក្នុងមួយកញ្ចប់ៗហ្នឹង អាចជួយសម្រួលជីវភាពគ្រួសារគាត់ [ពលរដ្ឋ] បាន២ថ្ងៃ»។   បើតាម កញ្ញា សាត ឆវិន រដ្ឋបាលខណ្ឌបឹងកេងកង បានចែកបន្លែ ជូនពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន អស់រយៈពេល៣ថ្ងៃហើយ ដើម្បីសម្រួលដល់ជីវភាពរស់នៅ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនេះ៕     
ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង បន្តវេចខ្ចប់បន្លែ យកទៅចែកជូនពលរដ្ឋដែលរស់នៅក្នុងខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២៤មេសា ឆ្នាំ២០២១នេះ។ បន្លែសម្រាប់ចែកជូនពលរដ្ឋមាន ស្ពៃបូកគោ ខ្លឹមនបារាំង ក្រូចឆ្មា ការ៉ុត និង សាឡាត ជាដើម។ ក្រៅពីបន្លែ ក៏មានមី ត្រីខកំប៉ុង និងពងទា ផងដែរ។
ខេត្តកំពត ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន រាប់ចាប់ពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃ ,ប្រវត្តិសាស្រ្ត, វប្បធម៌, ភ្នំ, ព្រែក និង កសិទេសចរណ៍ជាដើម។ តំបន់នីមួយៗ ត្រូវបានបែងចែកជា ៤ផ្នែកសំខាន់ៗដូចជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ, ក្រុងកំពតសំណង់បេតិកភណ្ឌ, ដងព្រែកកំពង់បាយ និងទីជនបទនៃខេត្តកំពត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង៣៩កន្លែង ត្រូវបានបែងចែកជា៤កញ្ចប់។ កញ្ចប់ខ្សែទស្សនាចរណ៍ទាំងនោះរួមមាន កញ្ចប់ខ្សែក្រុងកំពតសំណង់បេតិកភណ្ឌ, កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ, កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ និងកញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ។ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ និងទំនប់ម្លិច គឺជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរជាតិច្រើនជាងគេ។ ចំណែកតំបន់ដែលទាក់ទាញភ្ញៀវទេសចរបរទេស គឺចម្ការម្រេច។ តំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តនៅខេត្តកំពត បានស្រូបយកទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តជាហូរហែ ជាពិសេសថ្ងៃចុងសប្ដាហ៍ និងពេលបុណ្យទាន។ ទេសចរអាចដើរកម្សាន្តតាមកញ្ចប់ខ្សែទស្សនាចរណ៍ដែលមន្ទីរទេសចរណ៍បានរៀបចំផងដែរ៕
កំពត៖ ឧទ្យានជាតិ សំណង់បេតិកភណ្ឌ ដងព្រែក និងទីជនបទ ជាគោលដៅទាក់ទាញបំផុតនៃខេត្តកំពត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់សារព័ត៌មានឌីជីថលថ្មីៗឱ្យដឹងថា ខេត្តកំពត មានតំបន់ទេសចរណ៍ ៣៩កន្លែង ដែលជាទីទេសចរណ៍សម្រាប់ទេសចរទៅទស្សនាកម្សាន្ត។
អាមេរិកបានអំពាវនាវឱ្យប្រធានាធិបតីថ្មីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី វិលត្រលប់មករកកិច្ចចរចានុយក្លេអ៊ែរវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រាប់មេដឹកនាំអ៊ីរ៉ង់ថា ឱកាសសម្រាប់ការចរចានេះ នឹងមិនមានរហូតឡើយ។ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃទី៥ ខែសីហា។ ក្នុងពិធីស្បថចូលកាន់តំណែង លោក រ៉ៃស៊ី ប្រកាសថា លោកនឹងគាំទ្រការចរចាជាលក្ខណៈការទូតដើម្បីបញ្ចប់រាល់ទណ្ឌកម្មលើអ៊ីរ៉ង់ ហើយទណ្ឌកម្មខុសច្បាប់ទាំងអស់របស់អាមេរិកលើអ៊ីរ៉ង់ ត្រូវតែដកចេញវិញ។   ពីទីក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាមេរិក បានទទូចឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ថ្មីត្រឡប់មកចរចាវិញដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហាថា៖ «យើងជំរុញឱ្យអ៊ីរ៉ង់វិលត្រលប់មករកការចរចាវិញឆាប់ៗនេះ ដើម្បីយើងអាចស្វែងរកដំណោះស្រាយនិងបញ្ចប់កិច្ចចរចានេះ»។    អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដដែលនេះក៏បានបន្ថែមថា អាមេរិកសង្ឃឹមថា អ៊ីរ៉ង់នឹងចាប់យកឱកាសនេះ ដើម្បីជំរុញដំណោះស្រាយជាលក្ខណៈការទូត។   អាមេរិក និងមហាអំណាច៥ទៀត ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងចាប់តាំងពីឆ្នាំ ២០១៨មក ក្រោយអតីតប្រធានាធិបតី ដូណាល់ត្រាំ ដកអាមេរិកចេញពីកិច្ចចរចានុយក្លេអ៊ែរ និងចាប់ផ្តើមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់សារជាថ្មី។ បណ្តាប្រទេសលោកខាងលិចចោទអ៊ីរ៉ង់ថាបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងតេអេរ៉ង់តែងតែបដិសេធ។   បើទោះបីជាអាមេរិកបានដកខ្លួន អ៊ីរ៉ង់និងប្រទេសដទៃទៀតដែលជាភាគីក្នុងកិច្ចចរចានេះ បានជួបចរចាដើម្បីព្យាយាមស្តារឡើងវិញកិច្ចព្រមព្រៀង និងការដកទណ្ឌកម្មលើអ៊ីរ៉ង់។ ទោះយ៉ាងណាក្តី កិច្ចពិភាក្សានេះត្រូវបានផ្អាកអស់ជាច្រើនសប្តាហ៍មកហើយ។   ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចពីការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសម្ព័ន្ធមិត្ត អ៊ីរ៉ង់ក៏កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។ អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់ និងមានអត្រាករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។   សូមបញ្ជាក់ថា លោក រ៉ៃស៊ី អតីតប្រធានតុលាការ ធ្លាប់ត្រូវបានគេរិះគន់យ៉ាងខ្លាំងលើករណីរំលោភសិទ្ធិមនុស្ស។ ក្រុមអ្នកប្រឆាំងបានចោទប្រកាន់លោកថា បានជាប់ពាក់ព័ន្ធនឹងការប្រហារជីវិតអ្នកទោសនយោបាយរាប់ពាន់នាក់ក្នុងឆ្នាំ១៩៨៨ ។ ទន្ទឹមនឹងនេះដែរ អាមេរិកបានដាក់ទណ្ឌកម្មលើលោក រ៉ៃស៊ីក្នុងឆ្នាំ២០១៩ ពីបទរំលោភសិទ្ធិមនុស្សផងដែរ៕  
ដោយ៖ ងួន សុភាវត្តី 
  ក្នុងថ្ងៃបូជាព្រះសព សម្ដេចក្រុមព្រះ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ។  ចំណែកស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃកាន់ទុក្ខព្រះសពផងដែរ។     សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រឡូកនយោបាយ នៅឆ្នាំ១៩៨៩ ក្នុងតួនាទីអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច មុននឹងឡើងជាប្រធានបក្សនៅឆ្នាំ១៩៩២ ។ ក្រោយគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត ព្រះអង្គក្លាយជានាយករដ្ឋមន្ត្រីទីមួយនៃកម្ពុជា ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ។ ព្រះអង្គ ក៏ធ្លាប់ធ្វើជាប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦ដែរ។ ព្រះអង្គក៏ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។   ព្រះអង្គម្ចាស់ នរោត្ត រណឫទ្ធិ ប្រសូតនៅថ្ងៃទី២ មករា ឆ្នាំ១៩៤៤។ ព្រះអង្គបានបញ្ចប់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកច្បាប់សាធារណៈ នៅក្នុងឆ្នាំ១៩៦៨ ឆ្នាំ១៩៦៩ នៅឆ្នាំ១៩៧៥ ពីសកលវិទ្យាល័យប្រូវេន (Provence) ប្រទេសបារាំង។ ព្រះអង្គក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យរងបង្រៀនមុខវិជ្ជាច្បាប់រដ្ឋធម្មនុញ្ញនិងសង្គមនយោបាយ នៅទីនោះផងដែរ។   ព្រះអង្គម្ចាស់ រណឫទ្ធិ មានបងប្អូនសរុប ១២ នាក់ដែលមកពីមាតាផ្សេងៗគ្នា ជាមួយសម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ មានតែនរោត្តម បុប្ផាទេវី(ចូលទីវង្គត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩)ទេ ដែលជាបងបង្កើតតែមួយគត់របស់ព្រះអង្គ ចេញពីឧទរអ្នកម្នាង ផាត់ កាញ៉ុល និងសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។   ព្រះអង្គ រណឫទ្ធិ បានរៀបអភិសេភជាមួយអ្នកម្នាង អេង ម៉ារី ដែលជាភរិយាដំបូងរបស់ព្រះអង្គនៅដើមឆ្នាំ១៩៦៨។ ព្រះអង្គ និងអ្នកម្នាង អេង ម៉ារី មានបុត្របីអង្គ ព្រះនាម ចក្រាវុឌ្ឍ (ប្រសូតឆ្នាំ១៩៧០), សីហឫទ្ធិ (ប្រសូតឆ្នាំ១៩៧២) និងរតនាទេវី (ប្រសូតឆ្នាំ១៩៧៤)។ ព្រះអង្គក៏មានបុត្រាពីរអង្គទៀត ជាមួយអ្នកម្នាង អ៊ុក ផល្លា (មរណភាពនៅឆ្នាំ២០១៨) ដែរ ព្រះនាម សុធារិទ្ធ (ប្រសូតឆ្នាំ២០០៣) និងរ៉ាណាវង្ស (ប្រសូតឆ្នាំ២០១១)៕ អត្ថបទទាក់ទង   សម្ដេចក្រុមព្រះ សោយទិវង្គត ក្នុងព្រះជន្ម៧៧វស្សា នៅប្រទេសបារាំង
ភ្នំពេញ៖ ព្រះសព សម្ដេច នរោត្តម រណឫទ្ធិ បានដង្ហែទៅដល់មេរុ នៅខាងមុខវត្តបទុមវតីរាជវរាម ដើម្បីធ្វើពិធីបូជា នៅព្រឹកថ្ងៃទី៨ ធ្នូ ក្រោមព្រះរាជធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេច មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះមហាក្សត្រ ប្រទានព្រះភ្លើងរំលាយព្រះសព សម្ដេចក្រុមព្រះ។
ជនពិការចលករខួរក្បាល ឬហៅថាពិការកម្រិតធ្ងន់ក៏អាចលេងកីឡាដូចជនពិការកម្រិតស្រាល និងមនុស្សធម្មតាបានដែរ ពោលគឺតាមរយៈការចូលរួមលេងកីឡាប៊ូស្យា(Boccia)។ ប៊ូស្យាជាកីឡាម្យ៉ាងត្រូវបានគេបង្កើតឡើង ដើម្បីផ្តល់ឲ្យជនពិការចលករខួរក្បាលមានឱកាសបានលេងកីឡា ក៏ដូចជាបញ្ចេញសមត្ថភាពជាដើម។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានពន្យល់ថា កីឡានេះអាចឲ្យកីឡាករប្រើដៃ ជើង មាត់ ក្បាល ឬប្រើឧបករណ៍ជំនួយក៏បានក្នុងការលេង។ កីឡានេះស្រដៀងនឹងកីឡាប៉េតង់ គឺតម្រូវឲ្យកីឡាករបោះគ្រាប់បាល់តាមវិធីសាស្ត្រណាមួយ(បោះ, ទាត់, រំកិល)ឲ្យកៀកនឹងគ្រាប់បាល់ដែលគេដាក់នៅពីមុខកីឡាករចម្ងាយប្រមាណ៤ទៅ៥ម៉ែត្រ។ ទោះបីយ៉ាងនេះក្តី កីឡានេះចែកចេញជា៤កម្រិតពិការគឺ BC1, BC2, BC3 និង BC4 (លេខកាន់តែខ្ពស់ពិការកាន់តែធ្ងន់)។ កាលពីព្រឹកថ្ងៃទី៣១ មករា នៅមជ្ឈមណ្ឌលជាតិនៃជនពិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិកីឡាប៊ូស្យាប្រចាំឆ្នាំ២០១៨ ដោយមានកីឡាករកម្រិតពិការពី BC1 ដល់ BC3 ប្រមាណ៣០នាក់ចូលរួម។ ក្នុងចំណោមកីឡាករទាំងនេះ NPCC នឹងចម្រាញ់យកពី៧ទៅ១០នាក់សម្រាប់ប្រមូលផ្តុំនៅឆ្នាំនេះ។ អគ្គលេខាធិការ NPCC បានបញ្ជាក់ថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនេះ គឺដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលពីលីននាឆ្នាំ២០១៩ ខាងមុខនេះ។ នាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧កម្ពុជាបានបញ្ជូនកីឡាករលើប្រភេទកីឡានេះចំនួន១រូបចូលរួម ខណៈនៅឆ្នាំ២០១៩ ថ្នាក់ដឹកនាំ NPCC រំពឹងថា នឹងមានពី៥ទៅ៧នាក់ចូលរួម។ ការប្រកួតដែលមានរយៈពេល៥ថ្ងៃនេះ ដោយទទួលបានការពិនិត្យនិងវាយតម្លៃពីអ្នកជំនាញមកពីប្រទេសកូរ៉េខាងត្បូង។ ហើយក្រៅពីវាយតម្លៃការប្រកួតអ្នកជំនាញកូរ៉េ បានចែករំលែកបទពិសោធ ក៏ដូចជាបណ្តុះបណ្តាលជំនាញបច្ចេកទេស ការហ្វឹកហាត់ដល់គ្រូបង្វឹក និងគណៈកម្មាបច្ចេកទេសកម្ពុជាទៀតផង៕
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) លោក យី វាសនា បានអះអាងថា ជនពិការចលករខួរក្បាល ឬពិការកម្រិតធ្ងន់ ក៏អាចលេងកីឡាបានដូចជនពិការកម្រិតស្រាល និងមនុស្សធម្មតាដែរ។ ការអះអាងនេះ ធ្វើឡើងនាការប្រកួតកីឡាប៊ូស្យាជ្រើសរើសកីឡាករជម្រើសជាតិសម្រាប់ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី៣១ មករា នៅមជ្ឈមណ្ឌលជាតិនៃជនពិការ។
  ការប្រយុទ្ធគ្នានៅថ្ងៃទី១៥ ខែធ្នូ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងចម្រុះនៃក្រុមប្រឆាំងរបបយោធានៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិចការ៉េន បានបង្ខំឱ្យអ្នកស្រុក Lay Kay Kaw ទាំងអស់ចំនួន៣ពាន់នាក់ ត្រូវភៀសខ្លួនចេញទៅថៃ និងតំបន់ផ្សេងៗនៃទឹកដីមីយ៉ាន់ម៉ា។    បើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរនៅខេត្ត Tak ដែលជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា មនុស្សប្រហែល៧០០នាក់ បានភៀសខ្លួនទៅទីក្រុង Mae Sot ក្នុងទឹកដីថៃ។ លោក Ye Min មន្ត្រីនៅគណៈកម្មាធិការសម្ព័ន្ធជំនួយដែលជាក្រុមជនចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ បញ្ជាក់បែបនេះ មនុស្សជាង២ពាន់នាក់ទៀតរួមមានកុមារ៥៤៥នាក់ កំពុងជ្រកកោននៅខាងព្រំដែនថៃ។    ទាក់ទិននឹងជម្លោះនេះ សហភាពជាតិការ៉េនដែលជាអង្គការនយោបាយរបស់ជនភាគតិចការ៉េនប្រកាសថា ទាហានមីយ៉ាន់ម៉ា៥នាក់ត្រូវបានសម្លាប់ ហើយ៤នាក់ទៀតរងរបួសអំឡុងពេលការប្រយុទ្ធគ្នា។ បន្ថែមពីនេះ របាយការណ៍របស់ទូរទស្សន៍ក្នុង Public Voice បានបង្ហោះរូបភាពដែលបង្ហាញពីកម្លាំងទ័ពការ៉េនរឹបអូសអាវុធ ហើយចាប់ខ្លួនសមាជិកកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៨នាក់ ព្រមទាំងសម្លាប់ទាហានមីយ៉ាន់ម៉ា១៨នាក់ផ្សេងទៀត។   គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលតាំងពីរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមយោធានៅថ្ងៃទី១ ខែកុម្ភៈ។ រដ្ឋប្រហារនេះបង្កឱ្យមានការតវ៉ាពាសពេញទីក្រុង និងការប្រយុទ្ធគ្នាជារឿយៗនៅជនបទរវាងក្រុមប្រឆាំងរបបយោធា និងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា៕  
ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់រួមទាំងក្មេងៗជាច្រើនបានភៀសខ្លួនទៅថៃដើម្បីគេចពីការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងកម្លាំងមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិចដែលចាប់ផ្តើមកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ។
សមាជិកក្រុមកីឡាបាល់ទាត់យុវជនទាំង១២នាក់ ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់វ័យ២៥ឆ្នាំ បានចាកចេញពីក្នុងរូងភ្នំ Tham Luang ដែលមានទឹកជនលិចដោយសុវត្ថិភាពទាំងអស់គ្នាហើយកាលពីថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីក្រុមអ្នករុករកបានចំណាយពេល១៨ថ្ងៃក្នុងបេសកកម្មជួយសង្គ្រោះ។ រឿងរ៉ាវបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ បានធ្វើឲ្យពិភពលោករួមទាំងក្លិប និងអ្នកកីឡាបាល់ទាត់ភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ ក្លិបរហស្សនាមបិសាចក្រហមក៏ចាប់អារម្មណ៍ពីព្រឹត្តិការណ៍នោះដែរ ហើយបានសរសេរសារលើបណ្ដាញសង្គម twitter ផ្ទាល់របស់ពួកគេថា៖«ក្លិប Man Utd មានអារម្មណ៍ធូរស្រាលហើយ នៅពេលទទួលដំណឹងថា កីឡាករបាល់ទាត់យុវជនអាយុរក្រោម១៦ឆ្នាំ ទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់ក្នុងរូងភ្នំដ៏អាថ៌កំបាំងនៅប្រទេសថៃ មានសុវត្ថិភាពវិញពេលនេះ។ ពួកយើងសូមបួងសួងដល់ជនរងគ្រោះទាំងអស់ និងអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នោះ។ យើងសូមស្វាគមន៍ក្រុមកីឡាបាល់ទាត់ Wild Boars រួមទាំងក្រុមអ្នកជួយសង្គ្រោះទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីទស្សនាការប្រកួត នារដូវកាលថ្មីជិតចូលមកដល់ខាងមុខនេះ»។ #MUFC is relieved to learn that the 12 footballers and their coach trapped in a cave in Thailand are now safe. Our thoughts and prayers are with those affected. We would love to welcome the team from Wild Boars Football Club and their rescuers to Old Trafford this coming season. pic.twitter.com/5CGMoD1Msq Manchester United (@ManUtd) July 10, 2018 ដោយឡែកខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Kyle Walker បើទោះបីកំពុងជាប់ភារកិច្ចសំខាន់នៅ World Cup ក៏ដោយ តែរូបគេបានសរសេរលើ Twitter ដោយបង្ហាញអារម្មណ៍រីករាយពេលដឹងថាមនុស្សទាំង១៣នាក់បានចេញផុតពីរូងភ្នំ។ លើសពីនេះទៀត សមាជិកក្រុម Man City បានសន្យាថានឹងផ្ដល់អាវជម្រើសជាតិអង់គ្លេសដល់ពួកគេទាំងអស់គ្នាទៀតផង។ Amazing news that all of the Thai kids are out of the cave safely! I'd like to send out shirts to them! Is there anyone who can help with an address? @England pic.twitter.com/pQYwW4SPh7 Kyle Walker (@kylewalker2) July 10, 2018 រីឯលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA កាលពីថ្ងៃទី៦ ខែកក្កដាក៏បានអញ្ជើញពួកគេទាំង១៣នាក់ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ីដែរ ប៉ុន្តែគ្រូពេទ្យថាក្មេងៗមិនទាន់អាចធ្វើដំណើរទៅកាន់ក្រុងមូស្គូបានទេព្រោះស្ថានភាពជំងឺមិនទាន់ល្អ៕
ក្លិបកីឡាបាល់ទាត់ Manchester United បានអញ្ជើញក្រុមកីឡាករបាល់ទាត់ Wild Boars ទាំង១២នាក់ រួមទាំងគ្រូរបស់ពួកគេម្នាក់ទៀត ដែលបានសង្គ្រោះចេញរួចពីរូងភ្នំដោយជោគជ័យ ទៅកាន់ទឹកដី Old Trafford ដើម្បីទស្សនាការប្រកួតពានរង្វាន់ Premier League រដូវកាលថ្មីនាពេលខាងមុខ។
ឧត្តរមានជ័យ៖ ជាង៣ខែមកហើយ ដែលសិស្សានុសិស្សត្រូវបង្ខំចិត្តសិក្សាពីចម្ងាយ ក្រោយក្រសួងអប់រំប្រកាសបិទសាលារៀននៅទូទាំងប្រទេសកាលពីថ្ងៃទី១០មីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលផ្ទុះចេញពីព្រឹត្តិការណ៍២០កុម្ភៈ។  ក្នុងរយៈពេលនៃដំណើរការរៀនសូត្រពីចម្ងាយនេះ មានសិស្សមួយចំនួន ពិសេសសិស្សរស់នៅតាមជនបទ ពិបាកក្នុងទទួលបានការសិក្សាពេញម៉ោងឬរៀនមិនបានទៀងទាត់ ដោយសារសេវាអ៊ីនធឺណិតខ្សោយ រួមទាំងកត្តាជីវភាពមួយចំនួនផងដែរ។   មួយថ្ងៃរៀនបានត្រឹមមួយម៉ោងទៅពីរម៉ោង ដោយថ្ងៃខ្លះ ចូលរៀនយឺតថែមទៀត ហើយថ្ងៃខ្លះទៀត មិនបានចូលរៀនតែម្តង ព្រោះតែសេវាអ៊ីនធឺណិតខ្សោយសម្រាប់ដំណើរការសិក្សាពីចម្ងាយ។ បញ្ហានេះ បានកើតឡើងជាប្រចាំថ្ងៃចំពោះយុវតី កែ គឹមលេង ជាសិស្សថ្នាក់ទី១១ «គ» នៅវិទ្យាល័យអន្លងវែង ក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។     សម្រាប់ គឹមលេង ការរៀនសូត្រពីចម្ងាយតាមរយៈពេលអនឡាញ គឺពិបាកក្នុងទទួលបានចំណេះដឹង។ គឹមលេង បាននិយាយថា៖«សេវាអ៊ីនធឺណិតយឺត ពេលគ្រូពន្យល់មក យើងស្តាប់មិនសូវបាន និងមិនសូវយល់ទៀត ហើយពេលគ្រូទម្លាក់លំហាត់មក គឺយើងពិបាកធ្វើ»។ សិស្សថ្នាក់ទី១១រូបនេះ បានបន្តថា៖«សេវាអ៊ីនធឺណិតយឺតអ៊ីចឹង យើងចង់សួរគ្រូត្រង់កន្លែងមិនយល់ ក៏ពិបាកដែរ ព្រោះគ្រូ បង្រៀនតែមួយម៉ោង តែគាត់បង្រៀនចប់មួយម៉ោងហ្នឹង គឺចប់ហើយ»។    ពេលវេលារៀនសូត្រពីចម្ងាយរបស់គឹមលេង  មានពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច ដោយពេលព្រឹកយុវតីរូបនេះ រវល់ជួយធ្វើការងារឪពុកម្តាយ។    សិស្សម្នាក់ទៀត គឺយុវតី ហែម ស្រីវិន ដែលរៀននៅវិទ្យាល័យអន្លង់វែងដែរ  ក៏ជួយបញ្ហាកង្វះសេវាអ៊ីនធឺណិតនេះដូចគ្នា។ ស្រីវិន ដែលរៀននៅថ្នាក់ទី១១ «ង» អះអាងថា៖«ខ្ញុំរៀនតាម Zoom ឬ Google classroom។ មួយថ្ងៃៗ ខ្ញុំរៀនបានត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយសកម្មភាពផ្សេងៗនៅក្នុងថ្នាក់រៀន ក៏មិនសូវមានដែរ ព្រោះទាំងសិស្ស និងទាំងគ្រូ តែងតែមានបញ្ហាអ៊ីធឺណិតដើរយឺតដូចៗគ្នា»។    បើតាមស្រីវិន ចំពោះលំហាត់នានា ដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ គឺសុទ្ធសឹងជាលំហាត់ប្រឡង។ នៅពេលធ្វើលំហាត់ប្រឡងហើយ  ស្រីវិន ត្រូវយកឲ្យគ្រូផ្ទាល់ ឬផ្ញើតាមប្រធានថ្នាក់។ យុវតី ហែម ទួនតី ឯណោះវិញ ដែលសព្វថ្ងៃកំពុងរៀននៅថ្នាក់ទី៩ ក្នុងអនុវិទ្យាល័យថ្លាត ក្នុងស្រុកអន្លង់វែង កំពុងជួបបញ្ហានេះដែរ។ ទួនតី ប្រាប់ថា៖«រៀនតាមអនឡាញនេះ គ្រូមិនសូវពន្យល់ទេ។ តែគ្រូផ្ញើកិច្ចការឲ្យអនុវត្តច្រើនជាង។ ការរៀនតាមអនឡាញ មិនសូវមានប្រសិទ្ធភាពសម្រាប់ខ្ញុំនោះទេ»។  ក្រៅពីការសិក្សា ទួនតី ត្រូវឆ្លៀតជួយធ្វើការងារចម្ការរបស់បង និងស៊ីឈ្មួញធ្វើចម្ការឲ្យគេ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដោយសារចំណាយពេលខ្លះលើការងារ ការស័្វយសិក្សារបស់យុវសិស្សវ័យ១៥ឆ្នាំរូបនេះ មិនបានពេញលេញឡើយ។    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា លើកឡើងថា ចំពោះមុខ សាលារៀនរដ្ឋមានកម្មវិធីចម្រុះ ដែលបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញ។ ក្នុងនោះ មានការបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រាស់វីដេអូ និងប្រព័ន្ធអនឡាញរបស់ក្រសួង ការបង្រៀនសិស្សដោយប្រើឯកសារនានាចំពោះសិស្សគ្មានឧបករណ៍អេឡិចត្រូនិច និងគ្មានអ៊ីនធឺណែតប្រើប្រាស់  និងការបង្រៀនសិស្ស តាមវិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍អប់រំ (ទទក២)។    បើតាមលោក រស់ សុវាចា ក្រៅពីកម្មវិធីខាងលើ នៅមានកម្មវិធីបង្រៀនសិស្សជាបណ្ដុំតូចៗទៀត ដែលសាលាត្រូវពិនិត្យលទ្ធភាព។  អ្នកនាំពាក្យ បានបញ្ជាក់ថា ក្រសួងអប់រំបានបង្វែបញ្ហាប្រឈមនៃការសិក្សារបស់សិស្សពីចម្ងាយដោយសារតែវិបត្តិកូវីដ-១៩ ឱ្យទៅជាឱកាស ក្នុងការពង្រឹងការអប់រំបែបឌីជីថល ឱកាសលើកកម្ពស់សុវត្ថិភាពសុខភាព និង ឱកាសពង្រឹងកម្មវិធីសិក្សា ដែលស្របតាមគន្លងជីវិតថ្មីក្នុងវិស័យអប់រំ៕    
ដោយ៖  អ៊ុន វឌ្ឍនា 
  បើប្រៀបធៀបនឹងរបាយការណ៍កាលពីម្សិលមិញ អ្នកស្លាប់ថ្មីដោយសារកូវីដ-១៩ មានជិត៧០០០នាក់ ដោយឥណ្ឌាមានករណីស្លាប់ថ្មីជាង១០០០នាក់ក្នុងមួយថ្ងៃ ខណៈហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ខ្ទង់រយនាក់ប្រចាំថ្ងៃ។     ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ សហរដ្ឋអាមេរិក (ជាង៣២លាននាក់), ឥណ្ឌា (ជិត១៤លាននាក់), ប្រេស៊ីល (ជាង១៣លាននាក់), បារាំង (ជាង៥លាននាក់), រុស្ស៊ី, ចក្រភពអង់គ្លេស, តួកគី (ជាង៤លាននាក់ដូចគ្នា), អ៊ីតាលី, អេស្ប៉ាញ, អាល្លឺម៉ង់ (ជាង៣លាននាក់ដូចគ្នា)។   បណ្តាប្រទេសដែលមានជាង២លានករណី រួមមាន ប៉ូឡូញ អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក និងអ៊ីរ៉ង់ រីឯអ៊ុយក្រែន ប៉េរូ ឆេក ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ហូឡង់ ស៊ីលី កាណាដា និងរូម៉ានី ស្ថិតក្នុងចំណោមប្រទេសដែលមានជាង១លានករណី។   ក្នុងចំណោមអ្នកស្លាប់ជាង៣លាននាក់ សហរដ្ឋអាមេរិក មានជិត៥៨ម៉ឺននាក់ ប្រេស៊ីល ជាង៣៦ម៉ឺននាក់ ម៉ិកស៊ិកជាង២១ម៉ឺននាក់ ឥណ្ឌាជាង១៧ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២ម៉ឺននាក់ អ៊ីតាលីជាង១១ម៉ឺននាក់ រុស្ស៊ី និងបារាំង មានជាង១០ម៉ឺននាក់ដូចគ្នា៕    សហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ (ជាង៣២លាននាក់) និងស្លាប់ច្រើនជាងគេ (ជិត៥៨ម៉ឺននាក់)។   
អ្នកស្លាប់ដោយសារកូវីដ-១៩ នៅលើពិភពលោក មានជាង៣លាននាក់ដោយគិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា នេះ ខណៈករណីសរុបឡើងដល់ជាង១៤០លានករណី រីឯអ្នកសះស្បើយ មានជាង១១៩លាននាក់។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស.ស.យ.ក.ពោធិ៍សែនជ័យ បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ លើក្រុម Khmer United ក្នុងលទ្ធផល ៤-២ នៅទីលានបាល់ទាត់ AIA។ នៅក្នុងថ្ងៃជាមួយគ្នានេះ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមបាល់ទាត់ ហុនមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ ក៏បានទទួលជោគជ័យទៅវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក្នុងលទ្ធផល ១-០។   លុះចូលដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ Zaitun FC បានចាញ់ ស.ស.យ.ក.ខេត្តកណ្តាល ដោយមិនមានគ្រាប់បាល់វាយបក ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន Smart RSN។ ចំណែក ស.ស.យ.ក.ស្រុកខ្សាច់កណ្តាល (ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ) ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងត្រដាបត្រដួស បន្ទាប់ពីយកឈ្នះ Royal Mayura Resort FT ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។   ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ នៅកីឡដ្ឋានស្តាត់ចាស់ និងថ្ងៃទី៥ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN៕  
បន្ទាប់ពីការប្រកួតវគ្គ ៨ក្រុម នៅថ្ងៃទី៣០ និង៣១ ខែមករា នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League លើកទី៦ ក្រុម ស.ស.យ.ក. ពោធិ៍សែនជ័យ, ហុនមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ, ស.ស.យ.ក.ខេត្តកណ្តាល និងស.ស.យ.ក.ស្រុកខ្សាច់កណ្តាល បានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដូចតទៅ៖   «ការបារម្ភ គឺយើងត្រូវតែបារម្ភ។ វាជាកត្តាប្រឈមរបស់យើងនៅក្នុងខេត្ត ប៉ុន្តែបើចំនួនភ្ញៀវទេសចរចិន ដែលចូលមកទស្សនានៅខេត្តក្រចេះច្រើន ក៏យើងអាចរកចំណូលបានច្រើនសម្រាប់ប្រជាពលរដ្ឋយើង»។ នេះបើតាមលោកស្រី ញឹក ភារី ដែលបានផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។    ដើម្បីឆ្លើយតបទៅនឹងកត្តាប្រឈមនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំមន្ត្រីប៉ូលីសទេសចរ និងសន្តិសុខការពារសុវត្ថិភាពគ្រប់កន្លែងនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តក្រចេះ។ លោកស្រី ញឹក ភារី ក៏បានអះអាងថា កន្លងមក ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តក្រចេះ មិនមានបញ្ហាអ្វី នោះទេ។ កត្តាសន្តិភាព និងសុវត្ថិភាពក្នុងខេត្តក្រចេះ ជាហេតុនាំឲ្យមានកំណើនភ្ញៀវទេសចរអឺរ៉ុបច្រើន ក្នុងឆ្នាំ២០១៩។   ក្នុងឆ្នាំ២០២០ អនុប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ចក្ខុវិស័យសំខាន់រយៈពេល៥ឆ្នាំ ខាងមុខ មន្ទីរទេសចរណ៍នឹងរៀបចំតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលមន្ទីរ និងអង្គការនានា បានរកឃើញឲ្យបានស្អាត ដើម្បីស្វាគមន៍កំណើនភ្ញៀវទេសចរចិន មកទស្សនាក្នុងខេត្តក្រចេះ។    តំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនទាន់បានស្គាល់ មានដូចជា កោះព្រហ្មចារី កោះសាមសិប និងសម្រស់ធម្មជាតិលើដងទន្លេមេគង្គជាដើម។ តំបន់ទាំងនោះ គឺជាទីតាំងថ្មី ដែលត្រូវបានរកឃើញ និងបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ប៉ុណ្ណោះ។    កាលពីឆ្នាំ២០១៩កន្លងមក ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាង៣៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តជាតិជាង២ម៉ឺននាក់ ។ ភ្ញៀវទេសចរម្នាក់ ចំណាយថវិកាចន្លោះពី៥០ទៅ៦០ដុល្លារ។ នេះបើតាមលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ៕
 ក្រចេះ៖ លោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភពីកំណើន ភ្ញៀវទេសចរចិន ដែលអាចប៉ះពាល់ដល់កំណើនភ្ញៀវទេសចរអឺរ៉ុប មកលេងខេត្តក្រចេះ។ បើតាមអនុប្រធាន មន្ទីរទេសចរណ៍រូបនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត នៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៩ មានភ្ញៀវអឺរ៉ុបចំនួន ៥, ២៥៣នាក់ចំនួន និងភ្ញៀទេសចរចំនួនចិន ២,៥១៥នាក់។
  ខ្សែការពារឆ្វេង សេត រ៉ស៊ីប ជាកីឡាករម្នាក់គត់ដែលរក្សាឈ្មោះក្នុងជម្រើសដំបូង ក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយថៃ កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ស្វែង សំណាង មានឱកាសចូលលេងក្នុងតំណែងជាអ្នកចាំទី ជំនួស ហ៊ុល គឹមហ៊ុយ និង កែវ សុខសិលា។   ក្រៅពីនេះ ស៊ិន កក្កដា លេងនៅក្នុងតំបន់ប្រយុទ្ធ ដោយមានជំនួយពី សឿត បារាំង, ទៀត គឹមហេង, សៀង ចន្ធា និង អ៊ិន សូដាវីដ ដែលជាប្រធានក្រុម។    ទេស សម្បត្តិ លេងក្នុងតួនាទីជាខ្សែបម្រើកណ្តាល រីឯនៅតំបន់ការពារ មាន សេត រ៉ស៊ីប, យ៉ើ សាហ្វី, ស៊ិន សុផាណាត់ និងអ៊ុក សុវណ្ណ។   ទោះបីជាកម្ពុជាមិនមានឱកាសដណ្តើមពានជាប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែការដណ្តើមយកចំណាត់ថ្នាក់លេខបី ក៏នឹងក្លាយជាចំណាត់ថ្នាក់ប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ បន្ថែមពីលើនេះទៀត វៀតណាម គឺជាក្រុមដែលកម្ពុជា មិនធ្លាប់យកឈ្នះទាល់តែសោះក្នុងការប្រកួតគ្រប់កម្រិតអាយុដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។   កម្ពុជាប៉ះវៀតណាមនៅម៉ោង៣ និង៣០នាទី មុនឥណ្ឌូណេស៊ី ប្រជែងពានជាមួយថៃ នៅម៉ោង៦និង៣០នាទីល្ងាច៕
លោក Felix Dalmas បានផ្លាស់ប្តូរជម្រើសដំបូងរហូតដល់ទៅ១០នាក់ សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីនៃពានរង្វាន់ AFF U22 Championship ជាមួយវៀតណាម នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ នេះ។
ក្នុងជំនួបជាមួយលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការ UN លោក Zhang Jun ឯកអគ្គរដ្ឋទូតចិន និយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការនេះ នឹងទទួលបានវ៉ាក់សាំងពីចិន ហើយអាទិភាពត្រូវផ្ដល់ដល់កងកម្លាំងដែលកំពុងមានវត្តមាននៅទ្វីបអាហ្វ្រិក។   អត្ថបទទាក់ទង   ចិន បន្ធូរលក្ខខណ្ឌផ្តល់ទិដ្ឋាការសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន   អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា ប្រកាសបង្កើនផលិតកម្មវ៉ាក់សាំងកូវីដ-១៩ នៅអាស៊ី ប្រជែងចិន   «នេះជាជំហានមួយបន្ថែមទៀតក្នុងការធ្វើឱ្យវ៉ាក់សាំងរបស់ចិនក្លាយជាសម្បត្តិសាធារណៈ និងជាការបង្ហាញផងដែរពីការបន្តគាំទ្រយ៉ាងរឹងមាំទៅដល់ UN និងគោលការណ៍ពហុនិយម»។ ស្ថានបេសកកម្មទូតចិនលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៥ ខែមីនា។    អំឡុងពាក់កណ្តាលខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានប្រកាសពីការផ្តល់វ៉ាក់សាំងទៅកងកម្លាំង UN ប៉ុន្តែពុំបានបញ្ជាក់ពីចំនួន។ នៅគ្រានោះដែរឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ជាក់ប្រាប់អគ្គលេខាធិការ UN ថាឥណ្ឌាផ្តល់វ៉ាក់សាំង២សែនដូស ដែលក្នុងនោះមាន១សែនដូសសម្រាប់កងកម្លាំងស៊ីវិល UN ។ យ៉ាងណាក្តី ប្រទេសទាំងពីរពុំបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងដែលខ្លួននឹងផ្តល់ឱ្យនៅឡើយទេ។   ប្រតិបត្តិការរក្សាសន្តិភាពរបស់ UN មានទាហាន ប៉ូលិស និងមន្ត្រីស៊ីវិលចំនួន១សែននាក់ដែលបម្រើការតាមតំបន់ជម្លោះនៅជុំវិញពិភពលោក។ ប៉ុន្តែដោយសារកងកម្លាំងទាំងនោះត្រូវឆ្លាស់វេនទៅទីតាំងប្រតិបត្តិការថ្មី ត្រឡប់ទៅប្រទេសកំណើត និងវត្តមាននៃកងកម្លាំងថ្មីមកជំនួស ចំនួនវ៉ាក់សាំងចាំបាច់ត្រូវមានច្រើនជាងចំនួនទាហាន ប៉ូលិស និងមន្ត្រីដែលកំពុងបម្រើការជាក់ស្តែង។   ក្នុងសេចក្តីថ្លែងការណ៍ដដែល ស្ថានបេសកកម្មចិន ក៏បានអះអាងដែរថា ចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់ប្រទេសចំនួន៦៩ និងអង្គការអន្តជាតិចំនួន២ ក៏ដូចជាការលក់នាំចេញទៅប្រទេសចំនួន២៨ផងដែរ។ ចិន បានផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសឯទៀត១០ដងនៃចំនួនវ៉ាក់សាំងដែលបានផ្តល់ឱ្យពលរដ្ឋខ្លួនដែលទើបតែមាន៦៥លានដូសប៉ុណ្ណោះ។ នេះបើយោងតាមលោក Li Bin អនុប្រធានគណៈកម្មការសុខាភិបាលចិន ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានថ្ងៃ១៥ ខែមីនា។   រដ្ឋាភិបាលចិន បានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហាឆ្នាំ២០២២។ វ៉ាក់សាំងទាំង៤នោះមាន វ៉ាក់សាំងចំនួន២ប្រភេទដែលផលិតដោយក្រុមហ៊ុន Sionpharm វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនSinovac និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន CanSinoBIO ។   ចំណែកឥណ្ឌាទើបតែចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១ ខែមីនាតែប៉ុណ្ណោះដោយប្រើប្រាស់វ៉ាក់សាំងចំនួនពីរប្រភេទគឺវ៉ាក់សាំង AstraZeneca អភិវឌ្ឍដោយអង់គ្លេសផលិតដោយវិទ្យស្ថានSerum ដែលមានឈ្មោះ Covishield និងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Bharat Biotech។ ប្រទេសដែលមានប្រជាជនប្រមាណ១,៣៥ពាន់លាននាក់នេះ គ្រោងនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនឱ្យបាន៣០០លាននាក់ ត្រឹមខែសីហា។        
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ(UN) បានប្រកាសថា រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងចំនួន៣សែនដូសដល់កងកម្លាំងរក្សាសន្តិភាព UN។ ការសន្យាផ្តល់វ៉ាក់សាំងនេះ ធ្វើឡើងក្រោយឥណ្ឌាបានប្រកាសផ្តល់វ៉ាក់សាំងចំនួន២សែនដូសដល់កងកម្លាំងរក្សាសន្តិភាពដែរ។ ចិន និងឥណ្ឌាត្រូវបានមើលឃើញថា កំពុងប្រើប្រាស់វ៉ាក់សាំងដើម្បីពង្រីកឥទ្ធិពលការទូតរបស់ខ្លួនលើឆាកអន្តរជាតិ។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រុមអធិការកិច្ច និងសវនកម្ម ផ្ទៃក្នុងបានរកឃើញនូវបញ្ហាអសកម្ម ជាពិសេសទាក់ទងនឹងការប្រើប្រាស់ថវិកាសាលារៀន ទាំងថវិការដ្ឋ និងថវិកាដៃគូអភិឌ្ឍគ្មាតម្លាភាព។ ករណីនេះនាំឲ្យក្រសួងសម្រេចផ្ទេរលោកនាយក មូល ស៊ុយហេង ទៅបម្រើការនៅនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ប៉ុន្តែបណ្តាលឲ្យមានការតវ៉ាពីលោកគ្រូ-អ្នកគ្រូ  និងសិក្សាមួយចំនួន។    ចំពោះដំណោះស្រាយនៃការតវ៉ានេះ កិច្ចប្រជុំដែលដឹកនាំដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យមានការបោះឆ្នោតលើជម្រើសពីរ គឺ ទីមួយ ការឯកភាពជាមួយចំណាត់ការក្រសួងចំពោះការផ្ទេរលោក មូល ស៊ុយហេង ទៅនាយកដ្ឋាន និងទីពីរ ការរក្សាទុកលោកជានាយក ប៉ុន្តែ ត្រូវទទួលខុសត្រូវលើភាពអសកម្មដែលបានកើតឡើង។   លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតគាំទ្រជម្រើសទីពីរ មាន៩៧ រីឯជម្រើសទីមួយ មានតែ៥៤ ដូច្នេះ លោក មូល ស៊ុយហេង ត្រូវបន្តតំណែងជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ។ ប៉ុន្តែវាជាបន្ទុកមួយដ៏ធ្ងន់របស់លោក ដោយក្រសួងតម្រូវឲ្យគាត់ សងថវិការដ្ឋ ដែលបានប្រើប្រាស់គ្មានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់។   ជាមួយគ្នានេះ ក្រសួងនឹងបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំការងារវិទ្យាល័យព្រះស៊ីសុវត្ថិ និងអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព។   នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបរាប់យ៉ាងលំអិតពីលទ្ធផលរបស់ក្រុមអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដែលរកឃើញបញ្ហាអសកម្មលើការងារគ្រប់គ្រង ការងាររដ្ឋបាល ការរៀន និងបង្រៀន និងការប្រើប្រាស់ថវិកា។   ក្រសួងបានលើកឡើងថា ចាប់ពីឆ្នាំ២០១៤មក ក្រសួង បានសន្សំសំចៃថវិកា និងបើកផ្តល់ថវិកាប្រមាណ១លានដុល្លារអាមេរិក ជូនដល់គ្រួសារគ្រូបង្រៀនដែលធ្លាប់រស់នៅក្នុងបរិវេណសាលារៀន ដើម្បីឲ្យពួកគាត់មានលទ្ធភាពទិញផ្ទះរស់នៅ។    ក្រសួងបានរៀបរាប់ពីការចំណាយដ៏ច្រើនទៀត ប៉ុន្តែក្រសួងបានពិនិត្យឃើញនូវការគ្រប់គ្រងរបស់នាយកដែលមានភាពធូររលុង និងអនាម័យមិនល្អប្រសើរ ជាពិសេសនៅថ្នាក់រៀនក្នុងកម្មវិធីធម្មតា។   ទាក់ទងនឹងការបង្កើតសាលារៀនជំនាន់ថ្មី ក្រសួងអប់រំ បានទទួលកញ្ចប់ថវិកាពិសេសពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសមត្ថភាពរបស់សិស្សសម្រាប់សតវត្សរ៍ទី២១។ ក្រសួងបានលើកឡើងពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក ដោយសិស្សនៅសាលាជំនាន់ថ្មីជាប់៩០ភាគរយ ខណៈសិស្សនៃកម្មវិធីធម្មតាជាប់តែ៤៣ភាគរយប៉ុណ្ណោះ៕
ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណោះស្រាយនៃការតវ៉ានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្រសួងយល់ព្រមរក្សា លោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ុន្តែក្រសួងបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹង ដោយតម្រូវឲ្យនាយករូបនេះ សងថវិការដ្ឋដែលបានប្រើប្រាស់គ្មានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់។
  ស័ង្កសីគាបស្នោ (ស័ង្កសី  Sandwich PANEL)  មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរដូចជា៖  -  សាងសង់លឿន -  ប្រើដែកអស់តិចក្នុងការសាងសង់ -  កាត់បន្ថយកម្ដៅ ពី 40% ទៅ ៨០% អាស្រ័យលើកម្រាស់ -  ការពារសំឡេងរំខាន -  សន្សំសំចៃ អគ្គិសនី ឆាប់ត្រជាក់ -  ចំណាយពលកម្មតិច -  ងាយស្រួលដឹកជញ្ជូន -  រឹងមាំ ធន់ ស៊ីវីល័យ   ក្រុមហ៊ុនកូរ៉ SY Industry សាខារបស់ SY កូរ៉េ មានបទពិសោធផលិតជាង៤០ឆ្នាំ នៅកូរ៉េ ចិន វៀតណាម ឥណ្ឌូណេស៊ី នេប៉ាល់ ក្រុមហ៊ុនទទួលប្រឹក្សាសាងសង់បច្ចេកទេសគ្រប់ប្រភេទ៕ (អត្ថបទពាណិជ្ជកម្ម)
វិស័យសំណង់កាន់តែសម្បូរបែប និងរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា សំណង់ជាច្រើនដូចជា គេហដ្ឋាន, ការិយាល័យ,  បឹងកាឡូ, រីសត, ហាងលក់ដូរ, ឃ្លាំងរោងចក្រ សាលារៀនគ្រប់ប្រភេទ ត្រូវបានសាងសង់ឡើង ពីស័ង្កសីគាបស្នោ ព្រោះការសាងសង់មានលក្ខណៈងាយស្រួល រហ័ស និងប្រកបដោយគុណភាព។
ដើម្បីយល់កាន់តែច្បាស់ អំពីការបកស្រាយលើការស្លៀកខ្លី ជ្រុលហួសហេតុពេករហូតស្ទើរតែលេចកេរខ្មាស សូមប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន៖ ការស្លៀកស៊ិចស៊ីជ្រុលហួសហេតុពេក រហូតស្ទើរតែបញ្ចេញកេរខ្មាស ដែលនារីលក់ផលិតផលតាមអនឡាញមួយចំនួន បានប្រព្រឹត្តកន្លងមក បានក្លាយជាប្រធានបទក្ដៅនៅកម្ពុជា។ មតិខ្លះលើកឡើងថា នេះជាសិទ្ធិសេរីភាពរបស់បុគ្គល និងជាសិទ្ធិរបស់ស្ត្រី។ ចំណែកមតិខ្លះទៀតថាការធ្វើបែបនេះ បានប៉ះពាល់ដល់តម្លៃស្ត្រី និងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ប៉ុន្តែមតិមួយចំនួន បានប្រៀបធៀបការស្លៀកពាក់នៅសម័យបច្ចុប្បន្ននេះ ទៅសម័យអង្គរ ដែលឯកសារជាច្រើនបានបង្ហាញថា នារីកាលសម័យនោះលែងខ្លួនទទេ នៅល្វែងខាងលើ។ មតិយោបល់ ក៏ដូចជាការយល់ឃើញផ្សេងគ្នានេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បញ្ជាក់ដូច្នេះ៖«កាលណានិយាយពីសង្គមមួយ គេនិយាយអំពីប្រពៃណី ទំនៀមទម្លាប់ នៅក្នុងសង្គមហ្នឹង ដើម្បីថែរក្សាសុខដុមភាព សុខមាលភាពប្រជាជន ក្នុងប្រជាជាតិមួយ។ ការថែរក្សាវប្បធម៌ប្រពៃណី គឺជារឿងចាំបាច់។ កុំយល់ខុស រវាងសិទ្ធិមនុស្ស និងប្រពៃណីទំនៀមទម្លាប់។ សិទ្ធិយើងមួយ យើងអាចធ្វើបាន ប្រសិនបើមិនប៉ះពាល់ជាមួយសិទ្ធិអ្នកដទៃ។ សិទ្ធិមួយអាចធ្វើបាន ប្រសិនបើសិទ្ធិនោះ មិនបានបំផ្លាញទំនៀមទម្លាប់ និងភាពថ្លៃថ្នូររបស់ប្រជាជាតិនោះ»។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីពន្យល់បន្ថែមថា៖«យើងមិនមែនឃើញអ៊ីរ៉ុប ដែលមានទំនៀមទម្លាប់ទូលាយជាង។ ខើចលើខើចក្រោមក៏បាន ហើយយើងយកមកធ្វើបែបហ្នឹង អាណឹងខុសហើយ វាមិនមែនសិទ្ធិទេ នេះចូលដល់កាយវិកាមួយ ធ្វើឱ្យខូចខាត និងប៉ះពាល់ដល់គេដទៃទៀត។ ដូច្នេះសិទ្ធិណាក៏ដោយ សិទ្ធិមានក៏ប៉ុន្តែកុំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កុំឱ្យបំផ្លា្ញនូវសុខដុមកម្ម នៅក្នុងជាតិសាសន៍របស់ខ្លួន»។ ដូចគ្នាដែរលោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លើកឡើងថាស្ត្រីគ្រប់រូបក៏ដួចជាបុរសដែរ គឺមានសិទ្ធិក្នុងការជ្រើសរើសការស្លៀកពាក់ ដែលនេះ គឺជាសិទ្ធិមូលដ្ឋាន។  ប៉ុន្តែពួកគេក៏ត្រូវតែគិតពីក្រមសីលធម៌ និងសុជីវធម៌ ក្នុងការស្លៀកពាក់នៅក្នុងសង្គមដែរ។ ដោយលោកបញ្ជាក់ពីការឱ្យតម្លៃលើការស្លៀកពាក់ នៅក្នុងសង្គមខ្មែរយ៉ាងដូច្នេះ៖«នៅក្នុងសង្គមខ្មែរយើង គឺមិនឱ្យតម្លៃនូវការស្លៀកស៊ិចស៊ីហួសប្រ         មាណទេ។ ការពិតណាស់ការស្លៀកពាក់ស៊ិចស៊ី គឺជាសិល្បៈមួយក្នុងការតុបតែងខ្លួន ប៉ុន្តែនៅពេលដែលស៊ិចស៊ីហួសប្រមាណ ស៊ិចស៊ីជ្រុល លេចលើ លេចក្រោមហួសហេតុ រហូតដល់ទៅស្ទើរតែលេចកេរខ្មាស អាហ្នឹងនៅក្នុងសង្គមណា ខ្ញុំគិតថាមិនអាចទទួលយកបានទេ»។ លោក ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោកបន្ថែមថា ការស្លៀកពាក់គឺជាសិល្បៈនៃការទាក់ទាញមួយ ក៏ប៉ុន្តែមិនគួរស្លៀកពាក់ឱ្យជ្រុលហួសហេតុពេក រហូតសឹងបញ្ចេញនូវរូបភាពអាសអាភាសនោះទេ៖«ស្ត្រីដែលរកស៊ីឡាយលក់ផលិតផលតាមហ្វេសប៊ុកហ្នឹង រឿងតុបតែងគឺជាសិល្បៈមួយ នៃការទាក់ទាញហើយ ប៉ុន្តែមិនត្រូវស្លៀកពាក់ស៊ិចស៊ី ឱ្យវាហួសប្រមាណឡើយ។ ការស្លៀកពាក់នេះ សឹងតែបញ្ចេញរូបភាពអាសអាភាស វាមិនត្រឹមតែប៉ះពាល់នូវសេចក្ដីថ្លៃថ្នូរ នៃការស្លៀកពាក់ ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងសុជីវធម៌ខ្មែរទេ វាអាចប៉ះពាល់ទៅដល់ការរំលោភបំពាន ច្បាប់នៃការបង្ហាញកេរខ្មាសទៀត»។ ឆ្លើយតបទៅនឹងការប្រៀបធៀបការស្លៀកពាក់នៅសម័យបច្ចុប្បន្ន ទៅនឹងការស្លៀកពាក់កាលពីសម័យអង្គរ លោក ប៉ា ចាន់រឿន បកស្រាយក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមបែបនេះ៖«ការប្រៀបធៀបថាស្ត្រីខ្មែរនៅសម័យអង្គរ កាលពី១០សតវត្សរ៍មុន អត់ពាក់អាវលែងខ្លួនទទេ ហើយមកប្រៀបធៀបនៅសម័យនេះ ខ្ញុំគិតថាវាជាការប្រៀបធៀបមិនត្រឹមត្រូវទេ។ នៅក្នុងសម័យកាលមួយៗ គុណតម្លៃនៃវប្បធម៌អរិយធម៌ មានតម្លៃផ្សេងៗគ្នា។ ប៉ុន្តែចំណុចមួយដែលខ្មែរគួរចាំ នៅសម័យអង្គរ គឺគេស្លៀកពាក់ជិតនៅល្វែងខាងក្រោម ហើយនៅខាងលើគឺលែងខ្លួនទទេ»។ លោក ពន្យល់បន្ថែម៖«ការប្រៀបថានៅសម័យអង្គរ ស្ត្រីគេមិនពាក់អាវទេ ហើយនៅសម័យនេះគេលែងខ្លួនទទេ មិនពាក់អាវម្ដេចមិនបាន? អ្នកសួរនោះ គួរតែពិនិត្យមើលគុណតម្លៃ ទៅតាមសម័យកាលនីមួយៗ។ បើថាចង់ធ្វើបែបនោះក៏ធ្វើទៅ អ៊ីចឹងនាំគ្នាដើរអត់ពាក់អាវទៅ។ ជាពិសេស បើយើងអះអាងបែបនេះ គឺយើងដើរបញ្ច្រាសការអប់រំហើយ»។ យ៉ាងណាក៏ដោយ លោក ប៉ា ចាន់រឿន ថាបើគេមិនខ្វល់ពីក្រមសីលធម៌ ក្នុងការស្លៀកពាក់នៅក្នុងសង្គមទេ នោះគេក៏មិនចាំបាច់អប់រំកុមារ ពីការស្លៀកពាក់ឱ្យបានសមរម្យទៀតដែរ៖«ក្នុងសាលា យើងអប់រំក្មេងៗ យុវសិស្ស និងនិស្សិត ឱ្យស្លៀកពាក់ឱ្យបានសមរម្យ តាំងពីមត្តេយ្យមក។ ហើយបើយើងនាំគ្នាមកអះអាងថា នេះគឺជាសិទ្ធិរបស់យើង យើងស្លៀកក៏បានមិនស្លៀកក៏បាន តើយើងខំទៅអប់រំកូនរបស់យើងតាំងពីមត្តេយ្យ រហូតទៅដល់សកលវិទ្យាល័យ ឱ្យខិតខំប្រឹងប្រែង រៀបចំការស្លៀកពាក់ឱ្យសមសួន បានប្រយោជន៍អី? នោះហើយ ជាសំណួរដែលខ្ញុំសួរត្រឡប់ទៅវិញ»។ ជាយុវតីវ័យ១៧ឆ្នាំ ដែលរៀនផ្នែកការសិក្សាពីព័ត៌មាន កញ្ញា ផាត ដាណេ បានបង្ហាញពីការយល់ឃើញរបស់ខ្លួនដូច្នេះ៖«អ្នកដែលស្លៀកស៊ិចស៊ីជ្រុលហួសហេតុពេកហ្នឹង វាប៉ះពាល់ខ្ញុំដែលជាស្ត្រីដែរ ព្រោះមនុស្សស្រីមានអវយវៈដូចគ្នា ដល់អ៊ីចឹងគាត់ធ្វើបែបនេះវាដូចជាបង្អាប់កិត្តិយសមនុស្សស្រី។ នេះជាសិទ្ធិរបស់គាត់ប៉ុន្តែវាអាចជះឥទ្ធិពលដល់អ្នកផ្សេង គាត់ស៊ិចស៊ីហួសហេតុអ៊ីចឹងទៅ វាផ្ដល់គំរូដល់ក្មេងជំនាន់ក្រោយ ដែលក្មេងអាចនឹងធ្វើបែបនេះតាម។ សម្រាប់ខ្ញុំបើគាត់ចង់បង្ហាញបែបនេះ គួរតែស្ថិតក្នុងកម្រិតណាមួយ»។  កញ្ញា ផាត ដាណេ  និស្សិតផ្នែកការសិក្សាពីព័ត៌មាន ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវលោក ប៉ា ចាន់រឿន ណែនាំឱ្យប្រជាជនខ្មែរគួរព្យាយាមអានសៀវភៅស្ដីពីវប្បធម៌អរិយធម៌ខ្មែរ ឱ្យបានច្រើន៖«មានសៀវភៅច្រើនណាស់ ដែលនិយាយពីវប្បធម៌អរិយធម៌ខ្មែរ មានទាំងការបោះពុម្ពដោយអ្នកប្រាជ្ញខ្មែរយើង ដែលជាសាស្ត្រាចារ្យ និងមានទាំងការបោះពុម្ពដោយក្រុមជំនំប្រពៃណីទំនៀមទម្លាប់ខ្មែរ និងនៅពុទ្ធសាសនបណ្ឌិត្យ គឺមានច្រើន។ ឧទាហរណ៍ ការបោះពុម្ពដោយលោកអ៊ុំ មាជ ប៉ុន ជាដើម។ បញ្ហាប្រហែលជាប្រជាជនយើងភាគច្រើន មិនបានអានអំពីវប្បធម៌អរិយធម៌ខ្មែរ និងសុជីវធម៌ខ្មែរ។ ហើយខ្ញុំក៏សូមសំណួមពរឱ្យក្រសួងអប់រំ មេត្តាបញ្ចូលការអប់រំពីអរិយធម៌ខ្មែរ ទៅក្នុងគ្រប់កម្រិតសិក្សាដែរ»។ លោកក៏មានយោបល់ខ្លះៗ អំពីដំណោះស្រាយមួយចំនួន ចំពោះបុគ្គលដែលបានប្រព្រឹត្តកំហុសខាងលើដែរ៖«ដើម្បីដោះស្រាយបញ្ហានេះគឺសមត្ថកិច្ច មានក្រសួងវប្បធម៌ គួរតែអញ្ជើញពួកគាត់ទៅអប់រំណែនាំ។ អ្នកខ្លះគាត់មិនដឹងថាការស្លៀកពាក់បែបហ្នឹង វាខុសសីលធម៌សង្គមទេ តែអ្នកខ្លះទៀតគាត់ធ្វើដោយបំពាន។ អ៊ីចឹងបើគាត់មិនដឹងយើងអប់រំទូន្មានគាត់ ម្ដងឬពីរដងទៅ ហើយបើគាត់មិនស្ដាប់ចាំយើងចាត់វិធានការក្ដៅ ដែលនេះជាដំណោះស្រាយ ដើម្បីកុំឱ្យពួកគាត់ធ្វើជាគំរូអាក្រក់ដល់មនុស្សដទៃទៀតក្នុងសង្គម»៕
ភ្នំពេញ៖ កុំយល់ខុសពីរឿងសិទ្ធិមនុស្ស និងប្រពៃណីទំនៀមទម្លាប់។ នេះជាប្រយោគដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ស្ដីអំពីប្រធានបទនារីស្លៀកស៊ិចស៊ីជ្រុលហួសហេតុពេក រហូតសឹងបញ្ចេញកេរខ្មាស ក្នុងពេលផ្សាយផ្ទាល់លក់ផលិតផល។ ចំណែក លោក ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម ថាការប្រៀបធៀបការស្លៀកពាក់កាលពីសម័យអង្គរ មកសម័យបច្ចុប្បន្ន គឺជាការដើរបញ្ច្រាសពីការអប់រំ។
យោងតាមក្រសួងសុខាភិបាលប្រជុំកោះម៉ាហ្សាល អ្នកជំងឺទាំងពីររូបមានស្ត្រីអាយុ៣៥ឆ្នាំ និងបុរសអាយុ៤៦ឆ្នាំ ជាអ្នកបម្រើការនៅទីតាំងយោធាអាមេរិកនៅកោះ Kwajalein Atoll ដែលទើបធ្វើដំណើរតាមយន្តហោះយោធាពីកោះហាវ៉ៃ  សហរដ្ឋអាមេរិក។ យោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers ប្រជុំកោះម៉ាហ្សាល ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៦លើពិភពលោកដែលមានករណី COVID-19។ ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ដែលប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា គិរីបាទី, ម៉ាយក្រូណេស៊ី, ណូរុ, ប៉ាឡាវ, សាម័រ, តុងហ្គា, ទូវាលូ និង វានូអាទូ ខណៈកោះសូឡូម៉ុង បានរកឃើញករណីដំបូង កាលពីដើមខែកន្លងមក៕
ប្រជុំកោះម៉ាហ្សាល (Marshall Islands) ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះហាវ៉ៃ និងហ្វីលីពីន បានអះអាងពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ពីរករណីដំបូងក្នុងដែនដីរបស់ខ្លួន នាថ្ងៃទី២៨ ខែតុលា។
  មុនពេលកិច្ចពិធីកាត់ខាន់ស្លា គឺតម្រូវឱ្យកូនក្រមុំ និងកូនកំលោះ ធ្វើកិច្ចពិធីផ្សេងគ្នា។ កិច្ចខ្លះ គេត្រូវធ្វើទោល មានន័យថា កិច្ចនោះ គេធ្វើចំពោះតែខាងកូនក្រមុំ ឬតែខាងកូនកំលោះប៉ុណ្ណោះ។    កិច្ចខ្លះគេត្រូវធ្វើញែក មានន័យថា កូនក្រមុំក៏ធ្វើកិច្ចនោះ ហើយកូនកំលោះក៏ធ្វើកិច្ចនោះ ប៉ុន្តែគេមិនធ្វើរួមគ្នាឡើយ។ ចំណែកកិច្ចខ្លះទៀត គេត្រូវធ្វើរួមគ្នា(កិច្ចរួម) មានន័យថា ដំណាក់កាលនេះ គេបានធ្វើកិច្ចពិធីកាត់ខាន់ស្លារួចរាល់ហើយ។ ក្រោយធ្វើកិច្ចពិធី បង្វិលពពិលរួចរាល់ គេឈប់ប្រើពាក្យកូនក្រមុំ កូនកំលោះទៀតហើយ គឺគេប្រែមកហៅ គូស្វាមីភរិយាថ្មី វិញ។ លោកអាចារ្យ វ៉ាយ វិបុល ដែលតែងតែហ្មត់ចត់ ក្នុងកិច្ចពិធីរៀបអាពាហ៍ពិពាហ៍ ដោយពុំឱ្យរំលង ទំនៀមបុរាណ នឹងបកស្រាយកិច្ចពិធីខ្លះៗ ដែលជាប់ទាក់ទងនឹង ពិធីលាងជើងកូនកំលោះ តាមលំដាប់លំដោយ ឱ្យអស់លោកងាយយល់។    ដូច្នេះ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយលោកអាចារ្យ វ៉ាយ វិបុល ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយការត្រិះរិះពិចារណារៀងៗខ្លួន៖     បើតាមលោកអាចារ្យ វ៉ាយ វិបុល ប្រពៃណីដែលឱ្យកូនក្រមុំ ទៅលាងជើងកូនកំលោះនេះ ទើបតែកើតឡើង ក្នុងសម័យឥស្សរៈ(សម័យមុនទទួលបានឯករាជ្យជាតិពីបារាំង) ប៉ុណ្ណោះ។ ហើយដំណើរដើមទង នៃការកើតទំនៀមនោះឡើង ក៏ជារឿងមិនគួរគប្បីផង។ លោកអាចារ្យ វ៉ាយ វិបុល ថាតាំងពីបុរាណ ខ្មែរកាន់របបមាតាអធិបតី គឺមានន័យថា ខ្មែរឱ្យតម្លៃស្ត្រីជាធំ។ ដូច្នេះទំនៀម នៃការដែលឱ្យកូនក្រមុំ ទៅលាងជើងកូនកំលោះនោះ ជាការដែលធ្វើខុស យ៉ាងធ្ងន់ធ្ងរ ព្រោះពួកគេពុំទាន់បានក្លាយជា ប្ដីប្រពន្ធនៅឡើយ។ លោកអាចារ្យ វ៉ាយ វិបុល ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកប្រពៃណីទំនៀមទម្លាប់ខ្មែរ   លោកអាចារ្យ ដែលតែងតែទើសទាស់ នឹងការប្រព្រឹត្តិប្រពៃណី ដែលពុំមានមូលដ្ឋាន ស្រាវជ្រាវច្បាស់លាស់រូបនេះ យល់ថា ហេតុដែលប្រពៃណីខ្មែរមួយចំនួន ប្រព្រឹត្តិទៅ មានការខុសឆ្គងដោយអន្លើនោះ ក៏ដោយសារតែរដ្ឋាភិបាល មិនបានរៀបចំកម្មវិធីសិក្សា ពីទំនៀមទម្លាប់ខ្មែរ ឱ្យសិស្សានុសិស្សបានរៀន។    «ប្រពៃណី មិនមានដាក់ឱ្យសិស្សរៀន ដោយផ្ញើវាសនាតែលើអាចារ្យ ទើបបានជាការធ្វើកិច្ចអ្វីមួយ ទោះតែខុស ក៏ពុំសូវមានអ្នកដឹងនិងកែ។ រដ្ឋាភិបាល គួរតែបើកសាលាបង្រៀនខាងប្រពៃណី និងទំនៀមទម្លាប់ ក្នុងសាលារដ្ឋតែម្ដង ដើម្បីឱ្យកូនខ្មែរចេះដឹង»។ នេះជាការស្នើសុំ របស់លោកអាចារ្យ វ៉ាយ វិបុល។   លោកអាចារ្យ វ៉ាយ វិបុល បន្ថែមថា រដ្ឋាភិបាល ត្រូវមានសាស្ត្រាចារ្យ វិភាគរកហេតុផល ខ្លឹមសារ និងសម្រស់ នៃពីធីកម្មនីមួយៗ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងអនុម័តដាក់ឱ្យអនុវត្ត កិច្ចពិធីណាមួយ។ លោកថា ទាល់តែរកឃើញអត្ថរូប អត្ថរស និងអត្ថន័យ ក្នុងកិច្ចពិធីនីមួយៗ ទើបប្រពៃណីខ្មែររឹងមាំ៕ 
ភ្នំពេញ៖ ទំនៀមនៃការលាងជើងឱ្យកូនកំលោះ ក្នុងកិច្ចពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរពីបុរាណ គឺគេយកក្មេងប្រុស ឬក្មេងស្រី ដែលមានអាយុ១០ឆ្នាំចុះ។ ចំពោះការអនុវត្ត ដែលឱ្យកូនក្រមុំ ទៅលាងជើងឱ្យកូនកំលោះនោះ គឺជាការប្រព្រឹត្តិខុស ដោយរំលងប្រពៃណី កាត់ខាន់ស្លា។
  ហោះបានចម្ងាយ១១១ គីឡូម៉ែត្រពីទីលានសាកល្បងហោះហើរក្បែរទីក្រុង Komsomolsk-on-Amur យន្តហោះចម្បាំង Su-57 បានដាំក្បាលចុះក្រោម។ នេះបើតាមការបញ្ជាក់របស់សាជីវកម្មយន្តហោះរុស្ស៊ី (UAC) ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIV Novosti ទទួលបាន។ យ៉ាងណាមិញ មិនមានរបាយការណ៍អំពីការស្លាប់និងការខូចខាតនៅលើដីទេ។   យន្តហោះបំបាំងកាយជំនាន់ទី៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sukhoi នេះ កំពុងត្រូវបានសាកល្បងដោយជនស៊ីវិលនៅពេលនោះ។ តាមទីភ្នាក់ងារព័ត៌មានយោធារុស្ស៊ី TASS ក្រសួងការពារជាតិ នឹងបង្កើតគណៈកម្មការមួយដើម្បីបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដែលមើលទៅទំនងជាបង្កឡើងដោយសារបញ្ហាប្រព័ន្ធចង្កូត។    យន្តហោះ Su-57 ដែលបានធ្លាក់នេះ គឺជាយន្តហោះមួយគ្រឿងក្នុងចំណោមយន្តហោះដំបូងគេដែលត្រូវបានផលិតទ្រង់ទ្រាយធំ ហើយគ្រោងប្រគល់ទៅឲ្យកងទ័ពអាកាសរុស្ស៊ីក្នុងសប្តាហ៍នេះ។ យន្តហោះ Su-57 ដែលបានហោះហើរលើកដំបូងកាលពីឆ្នាំ ២០១០ គឺជាយន្តហោះចម្បាំងទំនើបបំផុតរបស់រុស្ស៊ី។ វា មានសមត្ថភាពបំបាំងកាយនិងដឹកឧបករណ៍និងអាវុធទំនើបៗ។ យន្ដហោះមានម៉ាស៊ីនភ្លោះនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Sukhoi ដើម្បីប្រកួតប្រជែងជាមួយយន្តហោះបំបាំងកាយ F-22 Raptor របស់សហរដ្ឋអាមេរិក។   យន្តហោះស៊េរីទំនើបផុតលេខ Su-57 របស់រុស្ស៊ី ធ្លាប់ត្រូវបានសាកល្បងដោយជោគជ័យនៅប្រទេសស៊ីរី ។ ការធ្លាក់យន្តហោះលើកនេះដែរ គឺជាការបាត់បង់ដំបូងរបស់យន្តហោះ Su-57 ដែលក្នុងនោះ ១០ គ្រឿងត្រូវបានសាងសង់នៅឯរោងចក្ររបស់ Sukhoi ក្នុងទីក្រុងចុងបូព៌ា Komsomolsk-on-Amur សម្រាប់ការសាកល្បងមុនផលិតកម្ម និងវាយតម្លៃសមត្ថភាពប្រយុទ្ធ។ កងទ័ពអាកាសរុស្ស៊ី បានបញ្ជាទិញយន្តហោះប្រភេទនេះចំនួន ៧៦ គ្រឿងដែលត្រូវប្រគល់ឲ្យនាឆ្នាំ ២០២៨ ៕
យន្តហោះចម្បាំង Sukhoi Su-57 របស់រុស្ស៊ី បានធ្លាក់អំឡុងពេលធ្វើបេសកកម្មហ្វឹកហ្វឺន នៅថ្ងៃអង្គារ ២៤ ខែធ្នូ នៅភូមិភាគចុងបូព៌ានៃប្រទេសនេះ។ ក៏ប៉ុន្តែ របាយការណ៍ បញ្ជាក់ថា អ្នកបើកបរយន្តហោះចម្បាំងទំនើបផុតលេខនេះ ពុំមានគ្រោះថ្នាក់អ្វីឡើយ។
ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី កើត រិទ្ធ បានប្រើពេល១ឆ្នាំ១ខែ ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមតុលាការ។ នៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានប្រកាសពីភាពជោគជ័យនៃកិច្ចការនេះ ដោយជាង៣,៧ម៉ឺនសំណុំរឿង ដែលកកស្ទះនៅតាមតុលាការ ត្រូវបានដោះស្រាយ។ ជាង៣,៧ម៉ឺនសំណុំរឿងនេះ គឺស្មើនឹង៩៦ភាគរយ នៃសំណុំរឿងសរុប ដែលកកស្ទះ។ ក្រោយប្រកាសពីភាពជោគជ័យ ក្រសួងយុត្តិធម៌ បានសម្រេចលុបចោលយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង។    លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម គាំទ្រចំពោះការប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង។ ប៉ុន្តែ លោក មើលឃើញថា បើការអនុវត្តច្បាប់ និងការសម្រេចសេចក្តីរបស់តុលាការ មិនបានផ្តល់យុត្តិធម៌ដល់មនុស្សគ្រប់រូបទេ ភាពជោគជ័យនៃការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ហាក់គ្មានន័យអ្វីឡើយ។    លោក បានលើកឧទាហរណ៍ជាក់ស្តែងថា ក្នុងចំណោមអ្នកទោសនយោបាយ សកម្មជន និង យុវជនបរិស្ថានក្មេងៗ ដែលត្រូវបានចាប់ខ្លួន គ្មានអ្នកណាម្នាក់ ត្រូវបានដោះលែងនោះទេ។ លោក ចោទសួរថា តើយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង បានផ្តល់យុត្តិធម៌គ្រប់ជ្រុងជ្រោយទៅដល់អ្នកពាក់ព័ន្ធដែរឬទេ? ជាមួយគ្នានេះ លោក ក៏បាននិយាយពីអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ដែរ។ អំពើពុករលួយក្នុងប្រព័ន្ធតុលាការ នៅតែជាសំណួរចោទសួរថា ទន្ទឹមនឹងការកាត់បន្ថយការកកស្ទះសំណុំរឿង តើតុលាការ បានផ្តល់យុត្តិធម៌ឲ្យអ្នក ដែលទទួលរងការចោទប្រកាន់ បានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយប៉ុនណា? នេះជាការចោទសួរមួយបន្ថែមទៀតរបស់លោក។     សម្រាប់លោក ការដោះស្រាយបញ្ហាកកសំណុំរឿង គឺមិនទាន់គ្រប់គ្រាន់ឡើយ ក្នុងការធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានភាពល្អប្រសើរជាងមុន ដោយត្រូវទាមទារការធ្វើកំណែទម្រង់ជាច្រើនផ្នែកផ្សេងទៀត។ ម្យ៉ាងទៀត លោក សង្កេតឃើញថា ចាប់តាំងពី លោក កើត រិទ្ធ ឡើងកាន់តំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មក ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏មិនទាន់មានការកែទម្រង់ឲ្យមានភាពល្អប្រសើរជាមុនប៉ុន្មានឡើយ។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អ្នកតាមដានស្ថានការណ៍សង្គម ដែលមិនសូវស្របនឹងរដ្ឋាភិបាលរូបនេះ មានប្រសាសន៍ថា៖«មកដល់ពេលនេះ ជាការមើលឃើញរបស់ខ្ញុំ មិនទាន់ឃើញមានកំណែទម្រង់ណាមួយជាដុំកំភួននៅឡើយទេ។ ខ្ញុំ នៅតែមើលឃើញថា ប្រព័ន្ធតុលាការ នៅតែស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល នៅតែស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ អត់មានអីប្រែប្រួលទេ»។     ជាការឆ្លើយតបនឹងអ្នកតាមដានស្ថានការណ៍សង្គមខាងលើ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានព្យាយាមបង្ហាញពីគុណប្រយោជន៍នៃយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ដែលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោក អះអាងថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង បានជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ លោក លើកឡើងថា ដោយសារយុទ្ធនាការនេះ អ្នកជាប់ឃុំប្រមាណ២ពាន់នាក់ បានចេញពីពន្ធនាគារ ខណៈអ្នកថ្មី ដែលត្រូវបញ្ជូនទៅពន្ធនាគារ មិនសូវមានច្រើនឡើយ។     មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«បើអត់មានយុទ្ធនាការនេះទេ អ្នកជាប់ឃុំរាល់ថ្ងៃនេះ មិនមែនមានចំនួនប៉ុណ្ណឹងទេ នឹងកើនឡើងមួយទ្វេជាពីរ»។    កាលពីកណ្តាលខែមិថុនា ឆ្នាំ២០២១ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញតួលេខដល់សារព័ត៌មានថ្មីៗ ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបប្រមាណ៣,៨ម៉ឺននាក់ ដោយភាគច្រើនជាអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោក ផ្តល់ព័ត៌មានថា ឈានចូលឆ្នាំ២០២១នេះ ចំនួនអ្នកជាប់ឃុំ បានថយចុះ ដោយអ្នកថ្មី ដែលត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារ មានចំនួនតិច ហើយអ្នកជាប់ឃុំ ដែលបានចេញពីពន្ធនាគារ មានចំនួនច្រើន។    លោក ជិន ម៉ាលីន អធិប្បាយបន្ថែមថា មិនត្រឹមតែជួយដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារនោះទេ យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ថែមទាំងបានចូលរួមពង្រឹងសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿង ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ឆាប់រហ័ស និង គ្មានអំពើពុករលួយ។ លោក បន្តថា យុទ្ធនាការនេះ នៅបានជួយពង្រឹងធនធានមនុស្ស ជួយបំពេញសម្ភារ ជួយផ្លាស់ប្តូរផ្នត់គំនិត និង របៀបរបបធ្វើការក្នុងតុលាការថែមទៀត។    លោក បរិយាយទៀតថា ក្រសួងយុត្តិធម៌ មិនមែនដោះស្រាយតែបញ្ហាកកស្ទះសំណុំរឿងនោះទេ ដោយនៅមានផែនការ និងកំណែទម្រង់ជាច្រើនទៀត ដែលត្រូវបន្តធ្វើ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងយុត្តិធម៌ កំពុងសិក្សា និងពិចារណាដាក់ចេញយុទ្ធនាការថ្មីមួយទៀត គឺយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងរដ្ឋប្បវេណី។ លោក មិនទាន់អាចអាចប្រាប់ទេថា យុទ្ធនាការថ្មីនេះ នឹងត្រូវដាក់ចេញនៅពេលណា ដោយលោក គ្រាន់តែបង្ហើបថា ត្រូវឆ្លងកាត់ការសិក្សាឲ្យបានច្បាស់លាស់សិន មុននឹងដាក់ចេញអនុវត្ត។    ជាមួយគ្នានេះ លោក បានរម្លឹកពីការប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌នាពេលកន្លងមក ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាហូរហែ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមតុលាការ និង ការបង្កើតសាលាឧទ្ធរណ៍ថ្មីតាមតំបន់ទាំង៣ ជាដើម (តំបន់បាត់ដំបង តំបន់ត្បូងឃ្មុំ និង តំបន់ព្រះសីហនុ)។ លោក រំលេចទៀតថា ក្រសួងយុត្តិធម៌ នៅតែគិតគូរពីការតាក់តែងច្បាប់ថ្មី គោលនយោបាយថ្មី និង បន្តកសាងធនធានមនុស្សក្នុងវិស័យយុត្តិធម៌។    លោក ថ្លែងថា៖«អ្នកធ្វើ គេមានផែនការវែងឆ្ងាយ និងគិតទៅដល់ផលប៉ះពាល់ទៅទៀត។ អ៊ីចឹងបានថា អ្នកថាហ្នឹង គឺបានតែថា ហើយថាតែមួយជ្រុង អត់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយ [មិន] អាចយកជាការបានទេ»។   ក្រោយឡើងកាន់តំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្ស វឌ្ឍានា កាលអំឡុងខែមេសា ឆ្នាំ២០២០ លោក កើត រិទ្ធ បានដាក់ចេញយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង។ យុទ្ធនាការនេះ គឺជាកិច្ចការអាទិភាពរបស់លោក ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ពេលបានឡើងធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ក៏បានព្រមានដែរថា នឹងមិនលើកលែងឲ្យព្រះរាជអាជ្ញា ចៅក្រម និង មន្រ្តីតុលាការរូបណា ដែលប្រព្រឹត្តអំពើពុករលួយឡើយ។   យ៉ាងណាក៏ដោយ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពមិនសូវល្អប្រសើរដដែល ក្នុងក្រសែភ្នែករបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងសហគមន៍អន្តរជាតិមួយចំនួន៕                   
សម្រាប់អ្នកតាមដានស្ថានការណ៍សង្គម ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ហាក់មិនបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានការប្រែប្រួលអ្វីឡើយ។
  រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក ហើយស្ថានភាពវិនិយោគនេះ វាបានផ្ដល់ចំណុចវិជ្ជមាន និងអវិជ្ជមាន។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន។   លោក យន្ត មីន ដែលបានមើលឃើញពីចំណុចទាំងនេះ បាននិយាយប្រៀបធៀបខេត្តព្រះសីហនុ ទៅនឹងផ្ទះដែលកំពុងសាងសង់ ហើយត្រូវការពេលវេលារៀបចំឲ្យបានស្អាត រួមទាំងការគ្រប់គ្រង។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានស្រង់សម្ដីលោក យន្ត មីន មកសរសេរដូច្នេះថា៖« ជាការកត់សំគាល់រយៈកាលពីរឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក។ សភាពបែបនេះ ទន្ទឹមនឹងមានចំណុចវិជ្ជមានច្រើនលើសលប់ តែក៏មានផលអវិជ្ជមានបន្តិចបន្តួចដែរ។ស្ថានភាពបែបនេះ លោក យន្ត មីន ប្រៀបប្រដូចទៅនឹងផ្ទះដែលកំពុងសាងសង់បណ្តើរនិងរស់នៅបណ្តើរ។តែទោះជាបែបនេះក្តីលោក អភិបាលខេត្តព្រះសីហនុ មានរំពឹងថាស្ថានភាពបែបនេះនឹងល្អប្រសើរឡើងគ្រាដែលអាជ្ញាធរដែនដីកំពុងពង្រឹងការរៀបចំគ្រប់គ្រងយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ»។   ការលើកឡើងរបស់លោក យន្ត មីន បែបនេះ នៅគ្រាដែលរដ្ឋបាលខេត្តបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនYunnan Hui He Group មកពីខេត្តយូណាន ប្រទេសចិន សិក្សាគម្រោងវិនិយោគសួនឧស្សហកម្មថាមពលថ្មីនៅខេត្តព្រះសីហនុ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មខេត្ត។   លោក Mo Fei នាយកក្រុមហ៊ុនYunnan នេះ បាននិយាយថា ខេត្តព្រះសីហនុ ពិតជាមានសក្តានុពលនិងសក្តិសមបំផុត សម្រាប់សហប្រតិបត្តិការក្នុងការវិនិយោគនេះ ដែលអាចឲ្យក្រុមហ៊ុនលោក ប្រតិបត្តិការ បាននៅលើទឹកដីខេត្តព្រះសីហនុ។   បើតាមគម្រោង ក្រុមហ៊ុនចិននេះគ្រោងបង្កើតរោងចក្រផលិត ១. អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ , ២. អំពូលLED , ៣.សម្ភារៈអគ្គីសទំនើប SMART ENERGY ។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្ត ដែលបានបន្ថែមថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងពិភាក្សាគ្នា ក្នុងការផ្ដល់ទីតាំងសាងសង់ឲ្យក្រុមហ៊ុន ដែលទំនងនៅក្នុងស្រុកព្រៃនប់ ។   ត្រង់ចំណុចនេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា៖«ស្វាគមន៍ចំពោះអ្នកវិនិយោគស្របច្បាប់ទាំងអស់មកពីគ្រប់បណ្តាប្រទេស ដែលចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ក្នុងនាមរដ្ឋបាលខេត្ត នឹងការពារយ៉ាងគត់មត់ ដោយយកច្បាប់ជាគោល»។   សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង រួមមាន៖១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ,២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ , ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់ ,៤.តំបន់សេដ្ឋកិច្ចពិសេស ជា ជាង ដែលទើបបង្កើតថ្មីមួយទៀតនៅស្រុកព្រៃនប់ , ៥. តំបន់សេដ្ឋកិច្ចពិសេសកែវផុស។ នេះបើតាមរដ្ឋបាលខេត្ត៕
ព្រះសីហនុ៖ ក្រុមហ៊ុនចិនមួយ បានទទួលសិទ្ធសិក្សាលើគម្រោងវិនិយោគសួនឧស្សាហកម្មថាមពលថ្មី ដែលផ្ដោតទៅលើសម្ភារអគ្គិសនី នៅទឹកដីខេត្តព្រះសីហនុ។ អភិបាលខេត្ត ចាត់ទុកគម្រោងបោះទុនវិនិយោគជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ខេត្ត។
  ពីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៤រូបនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយបង្ហាញក្តីព្រួយបារម្ភ ចំពោះការចោទប្រកាន់ និងការឃុំយុវជន កាក់ សុវណ្ណច្ឆ័យ ដែលទើបមានអាយុ១៧ឆ្នាំ ហើយមានជំងឺអូទីហ្សឹមថែមទៀត។ លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ ក៏កំពុងជាប់ឃុំដែរ។    តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ស្នើឲ្យតុលាការកម្ពុជា ទម្លាក់បទចោទចេញពីយុវជន កាក់ សុវណ្ណច្ឆ័យ ហើយដោះលែងអនីតិជនរូបនេះ ឲ្យមានសេរីភាពឡើងវិញ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានលើកលិខិតូបករណ៍អន្តរជាតិ មកនិយាយថា៖«អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ ចែងថា ការចាប់ខ្លួន និងការឃុំខ្លួនកុមារ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយ និងសម្រាប់រយៈពេលខ្លីបំផុតប៉ុណ្ណោះ។ អនុសញ្ញានេះ ការពារសិទ្ធិកុមារក្នុងការបញ្ចេញមតិ និងការចូលរួមផងដែរ»។    លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស គឺមិនផ្អែកលើទិដ្ឋភាពច្បាប់កម្ពុជាឡើយ។ លោក បកស្រាយថា ចំណាត់ការរបស់តុលាការទៅលើយុវជន កាក់ សុវណ្ណច្ឆ័យ គឺប្រព្រឹត្តទៅតាមច្បាប់ទាំងស្រុង។    មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«អនីតិជន ដែលមានអាយុចាប់ពីអាយុ១៤ឆ្នាំឡើងទៅ នៅតែត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ឲ្យតែគេ ស្រាវជ្រាវឃើញថា មានបទល្មើសកើតឡើង ហើយការបញ្ជាក់ថា កុមារនេះ មានអូទីហ្សឹមអីនោះ គឺខាងតុលាការ បានបញ្ជាក់ ដូចអត់មានលិខិតពេទ្យ ដែលបញ្ជាក់ថា អនីតិជនហ្នឹង មានអូទីហ្សឹមអីនោះទេ»។    លោក សំ សុគង់ មេធាវីរបស់យុវជន កាក់ សុវណ្ណច្ឆ័យ អះអាងថា សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមតាំងពីកំណើតមកម្ល៉េះ ហើយអ្នកជិតខាង សុទ្ធតែបានដឹងថា យុវជនរូបនេះ មានជំងឺអូទីហ្សឹម។ លោក ប្រាប់ថា ក្រុមគ្រួសារ ធ្លាប់យកសុវណ្ណច្ឆ័យ ទៅព្យាបាលដែរ តែឯកសាររបស់មន្ទីរពេទ្យ ពាក់ព័ន្ធនឹងការព្យាបាល យុវណ្ណច្ឆ័យ បានបាត់។    លោកមេធាវី បន្តថា យុវណ្ណច្ឆ័យ មានអាយុ១៧ឆ្នាំហើយ តែទើបនឹងរៀនថ្នាក់៧ប៉ុណ្ណោះ នៅវិទ្យាល័យផ្សារដើមថ្កូវ។ លោក បន្ថែមថា ពេលសមត្ថកិច្ច និងតុលាការ ហៅទៅសួរនាំ សុវណ្ណច្ឆ័យ ហាក់មិនយល់ពីអ្វីឡើយ ចំពោះការសួរនាំនោះ។    ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«អ្នកជាប់ឃុំជាមួយ គេប្រាប់ខ្ញុំថា សុវណ្ណច្ឆ័យ មិនសូវដេកទេ គិតតែពីច្រៀង រំខានគេរំខានឯង ហើយជួនកាល មើលមេឃមើលផ្កាយតែម្នាក់ឯង។ លុយ ដែលម្តាយផ្ញើទៅឲ្យ ជួនកាលតែ១ថ្ងៃ អស់ហើយ គ្មានសល់ទេ។ បើមិនដោះលែងទេ ជំងឺគាត់ នឹងអាចកាន់តែធ្ងន់ធ្ងរ»។    ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំង៤រូប នៃអង្គការសហប្រជាជាតិ ដែលចេញសេចក្តីថ្លែងការណ៍ជុំវិញសំណុំរឿងរបស់យុវជន កាក់ សុវណ្ណច្ឆ័យ រួមមាន លោក វិទិត មុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី អ៊ីរ៉េន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្ស និង អ្នកស្រី ថ្លាលេង ម៉ូហ្វូកេង (Tlaleng Mofokeng) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនគ្រប់រូប ក្នុងការទទួលបានស្តង់ដារខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្ត។      យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនកាលពីចុងខែមិថុនា ឆ្នាំ២០២១ ក្រោមបទប្រមាថមន្រ្តីរាជការសាធារណៈ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ ការរងបទចោទទាំង២នេះ គឺដោយសារសុវណ្ណច្ឆ័យ និយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ដោយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ហើយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។   លោកមេធាវី សំ សុគង់ ផ្តល់ព័ត៌មានថា សំណុំរឿងរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបានចៅក្រមស៊ើបសួរ បញ្ចប់ការស៊ើបសួរហើយ និងបានបញ្ជូនទៅជំនុំជម្រះ។ បើតាមលោកមេធាវី តុលាការភ្នំពេញ មិនទាន់កំណត់ពេលបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះទេ។ កន្លងមក លោក ធ្លាប់ស្នើឲ្យតុលការ ដោះលែងកូនក្តីរបស់លោក ដែលជាអនីតិជនរូបនេះ តែត្រូវបានបដិសេធ។    យុវជន កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដោយសារយុវជនរូបនេះ ចូលទៅក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ជាទីតាំង ដែលតុលាការបង្គាប់ឲ្យបិទ។ សមត្ថកិច្ច ឃាត់ខ្លួនយុវជនរូបនេះ ដោយសំអាងថា ខ្លាចបាត់របស់របរ និងសម្ភារផ្សេងៗក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ កាលនោះ សមត្ថកិច្ច ពុំបានបញ្ជូនយុវជនរូបនេះ ទៅតុលាការដូចលើកនេះឡើយ ដោយបានដោះលែងវិញ បន្ទាប់ពីសួរនាំរួច និងរកឃើញថា មិនមានបាត់សម្ភារអ្វីនៅក្នុងទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។    ឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោក កាក់ កុម្ភារ ជាប់ឃុំក្នុងពន្ធនាគារព្រៃស តាំងពីខែឧសភា ឆ្នាំ២០២០មក ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។    ដោយឡែកអ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ គឺជាស្រ្តីម្នាក់នៃក្រុមស្ត្រីថ្ងៃសុក្រ។ ក្រុមស្រ្តីថ្ងៃសុក្រ តែងប្រមូលផ្តុំគ្នាម្តង នៅរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យតុលាការដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគាត់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ។    កាលពីចុងមិថុនា ឆ្នាំ២០២១ ម្តាយរបស់សុវណ្ណច្ឆ័យ និងក្រុមស្រ្តីថ្ងៃសុក្រ បាននាំគ្នាយកញាត្តិទៅដាក់នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យដោះលែង សុវណ្ណច្ឆ័យ រួមទាំងស្វាមី និង សាច់ញាតិរបស់ពួកគាត់។ យ៉ាងណាក៏ដោយ គ្មានអ្នកណាម្នាក់ ត្រូវបានដោះលែង តាមរយៈការតវ៉ារបស់ក្រុមស្រ្តីថ្ងៃសុក្រឡើយ៕       
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រិះគន់តុលាការកម្ពុជា ពីការឃុំយុវជន កាក់ សវុណ្ណច្ឆ័យ ដែលជាអនីតិជន និងមានជំងឺអូទីហ្សឹម ហើយស្នើឲ្យដោះលែងយុវជននេះវិញ។ មន្រ្តីនៃស្ថាប័នយុត្តិធម៌ តបថា អ្វីៗ ដែលតុលាការធ្វើ គឺត្រឹមត្រូវទៅតាមច្បាប់។  
  កាលពីថ្ងៃសៅរ៍ ទី២៤ សីហា នាវាស្រាវជ្រាវរបស់ចិន បានពង្រីកដែនសមត្ថកិច្ចរបស់ខ្លួនទៅក្នុងតំបន់ជិតឆ្នេរសមុទ្រវៀតណាម។ នេះបើតាមទិន្នន័យផ្លូវនាវាចរណ៍របស់មន្ទីបញ្ចកោណ ខណៈពេលអាមេរិក និងអូស្ត្រាលីកំពុងតែព្រួយបារម្ភពីបញ្ហានេះ។    ទាក់ទងទៅនឹងបញ្ហាខាងលើ តាមរយៈសេចក្តីថ្លែងការណ៍មន្ទីបញ្ចកោណ ឬ Pentagon បានបញ្ជាក់ថា ថ្មីៗនេះ ចិនចាប់ផ្តើមសកម្មភាពឈ្លានពានទៅក្នុងតំបន់រុករកប្រេង និងឧស្ម័នធម្មជាតិរបស់វៀតណាមក្នុងសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ អាមេរិកចង់ផ្លែផ្កាឲ្យរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ដែលធ្លាប់និយាយនៅក្នុងប្រទេសសិង្ហបុរីថា គោរពតាមផ្លូវនៃការអភិវឌ្ឍប្រកបដោយសន្តិភាព។    សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា ចិននឹងមិនឈ្នះជំនឿទុកចិត្តពីប្រទេសជិតខាងឡើយ និងនៅតែមិនគោរពសហគមន៍អន្តរជាតិថែមទៀត ដោយសារតែសកម្មភាពបន្លាចគេឯងរបស់ចិន។ គួរឲ្យកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់មន្ទរបញ្ចកោណនេះ ធ្វើឡើងខណៈប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ កាលពីថ្ងៃចន្ទទី ២៦ សីហា បានព្យាករសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិន ក្រោយពីទទួលបានសញ្ញាវិជ្ជមានពីទីក្រុងប៉េកាំង ។   សូមបញ្ជាក់ថា នាវាចិនមួយគ្រឿងប្រភេទ Haiyang Dizhi 8 បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម កាលពីដើមខែកក្កដាកន្លងទៅ ដើម្បីសិក្សាស្រាវជ្រាវ។ សកម្មភាពបែបនេះធ្វើឲ្យមានការប្រឈមមុនដាក់គ្នារវាងនាវាយោធា និងនាវាយាមល្បាតរបស់ប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ទីក្រុងប៉េកាំង និងហាណូយ មានជម្លោះដែនទឹក ក៏ដូចជាផ្លូវនាវាដ៏មមាញឹកជាយូរមកហើយ ពោលគឺមិនមែនទើបតែបច្ចុប្បន្ននេះទេ៕  
មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា បានចោទប្រកាន់ទីក្រុងប៉េកាំងថាប្រើប្រាស់ «យុទ្ធសាស្ត្របន្លាច» ដោយចិនកំពុងឈ្លានពានចូលក្នុងតំបន់ដែលមានប្រេង និងឧស្ម័នធម្មជាតិក្នុងសមុទ្រចិនខាងត្បូង។ ចំពោះតំបន់នេះទៀតសោត ត្រូវបានវៀតណាមអះអាងថាជាដែនទឹករបស់ខ្លួន។
  ការជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្រាប់អាណត្តិបន្ទាប់ធ្លាក់ក្នុងដៃរបស់ស្តេចម៉ាឡេស៊ី Abdullah Sultan Ahmad Shah បន្ទាប់ពីបក្សធំៗមិនដណ្តើមបានអាសនៈក្នុងសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ ក្រោយកិច្ចប្រជុំពិសេសក្នុងចំណោមមេដឹកនាំបក្សជាមួយព្រះមហាក្សត្រនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ព្រះបរមរាជវាំងក៏ចេញសេចក្តីថ្លែងការណ៍ប្រកាសលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្រ្តីថ្មី។   លោក អាន់វ៉ា ក៏បានស្បថចូលកាន់តំណែងជាផ្លូវការរួចហើយដែរ។   «បន្ទាប់ពីពិចារណាលើទស្សនៈរបស់រាជវង្សដែលគ្រប់គ្រងម៉ាឡេស៊ី ព្រះអង្គម្ចាស់យល់ព្រមតែងតាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងនៅថ្ងៃទី២៤ ខែវិច្ឆិកា។   កាលពីបោះឆ្នោតសភាអាណត្តិទី១៥ កាលពីសប្តាហ៍មុន មិនមានបក្ស ឬសម្ព័ន្ធភាពណាមួយ ទទួលសំឡេង១១២ អាសនៈនៅសភាដើម្បីបង្កើតរដ្ឋាភិបាល។ ក្នុងចំណោមនោះ សម្ព័ន្ធភាពបីទទួលបានអាសនៈច្រើនជាងគេដូចជា សម្ព័ន្ធភាពដឹកនាំដោយបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបានកៅអី៨១ក្នុងចំណោមកៅអី២២២ ខណៈបក្សរបស់អតីតនាយករដ្ឋមន្រ្តីលោក យ៉ាស៊ីន ទទួលបាន៧៣កៅអី ហើយសម្ព័ន្ធភាពកំពុងដឹកនាំប្រទេស Barisan Nasional ទទួលបាន៣០កៅអី៕            
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលដឹកនាំបក្សប្រឆាំង បានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០ ដែលជាទម្លាយភាពទាល់ច្រកក្រោយការបោះឆ្នោតថ្ងៃទី១៩ ខែវិច្ឆិកា។ ទម្រាំក្លាយជាមេដឹកនាំប្រទេស លោក អាន់វ៉ាវ័យ ៧៥ ឆ្នាំតស៊ូប្រហែល២៥ ឆ្នាំប្រឡូកក្នុងនយោបាយដែលឆ្លងកាត់ការជាប់ពន្ធនាគារប្រាំបួនឆ្នាំ ជាឧបនាយករដ្ឋមន្រ្តីម្តង ជិតក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំ២០១៨។
  លោក កុសល រៀបរាប់ថា «ខ្ញុំមានលុយខ្លួនឯងប្រហែល១ម៉ឺនដុល្លារ ប៉ុន្តែធ្វើផ្ទះហ្នឹងអស់ជាង២ម៉ឺនដុល្លារ។ ខ្ញុំខ្ចីធនាគារបង់រំលស់ជាង១ម៉ឺនដុល្លារ។ ដល់ពេលត្រូវរង្វាន់ធំរហូតដល់១ម៉ឺនដុល្លារអ៊ីចឹង ខ្ញុំអាចសងធនាគារស្ទើរតែជិតរួចអស់។ បើធ្វើការធម្មតាដើម្បីសង់ធនាគារ ខ្ញុំត្រូវធ្វើការ៦ឆ្នាំឯណោះបានសងរួច។ បើនិយាយពីអារម្មណ៍ គឺត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន»។    បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះបញ្ជាក់បន្ថែមថា ថវិកាដែលបានពីការត្រូវរង្វាន់ស្រាបៀកម្ពុជាចំនួន៤០លានរៀលនេះ គឺគោលដៅយកទៅបង់រំលស់ដើមធនាគារតែម្ដង គ្មានយកទៅធ្វើអ្វីផ្សេងឡើយ៕   (អត្ថបទពាណិជ្ជកម្ម)  
បុគ្គលិកក្រុមហ៊ុនឯកជនមួយរូប លោក ឡឹក កុសល រស់នៅអ្នកភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឈ្នះរង្វាន់៤០លានរៀលពីស្រាបៀកម្ពុជា ដែលលោកបានទិញចំនួន១០កេសយកទៅជប់លៀងឡើងគេហដ្ឋានថ្មី ដែលធ្វើឲ្យលោកមានលទ្ធភាពសងធនាគារស្ទើរតែរួចភ្លាមៗ។