text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  មេដាយមាស៣របស់ Dressel បានក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ Dressel ដោយនាំមុខ កីឡាករ បារាំង និងប្រេស៊ីល។ ការសម្រេចបានក្នុងថិរវេលា ២១.០៧វិនាទី បានក្លាយជាកំណត់ត្រាថ្មីនៅអូឡាំពិក។   សម្រាប់ ហែលសេរីចម្ងាយ១០០ម៉ែត្រ Dressel បានទៅដល់ទីមុនកីឡាករអូស្ត្រាលី និងអត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី ក្នុងថិរវេលា៤៧.០២វិនាទី ដែលជាកំណត់ត្រាថ្មីនៅអូឡាំពិកផងដែរ។    រីឯមេដាយមាសក្នុងវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ គេបានបញ្ចប់ទីមុនកីឡាករហុងគ្រី និងស្វីស ដោយប្រើថិរវេលា ៤៩.៤៥វិនាទី ដែលជាកំណត់ត្រាថ្មីលើពិភពលោក។   សម្រាប់វិញ្ញាសាជាក្រុម កីឡាករវ័យ២៤ឆ្នាំរូបនេះ បានមេដាយមាសលើវិញ្ញាសាហែលបណ្តាក់សេរី 4x100 ម៉ែត្រ ដោយនាំមុខក្រុមអ៊ីតាលី និងអូស្ត្រាលី។ ក្នុងវិញ្ញាសា 4x100m Medley Relay ក្រុមអាមេរិករបស់ Dressel បានឈ្នះក្រុមចក្រភពអង់គ្លេស និងអ៊ីតាលី។   ដោយឡែកសម្រាប់វិញ្ញាសាហែលចម្រុះបណ្តាក់ 4x100 ម៉ែត្រ ក្រុមរបស់ Dressel បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ ខណៈចក្រភពអង់គ្លេសបានមេដាយមាស ចិនបានមេដាយប្រាក់ និងអូស្ត្រាលី បានមេដាយសំរឹទ្ធ។   នេះជាមេដាយមាសសរុបចំនួន៧របស់ Dressel ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ២០១៦នៅ Rio de Janeiro គឺបានឈ្នះមេដាយមាសពីរលើវិញ្ញាសាសេរី 4x100m និងវិញ្ញាសា 4x100m Medley៕  
កីឡាករហែលទឹកអាមេរិក Dressel Caeleb បានឈ្នះមេដាយមាសចំនួន៥ក្នុងចំណោម៦វិញ្ញាសាដែលគេចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទាន ប្រសិនបើចង់បានស្បែកស្រស់ស្អាតមានសុខភាពល្អ ៖   ១. ក្រូច ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏ចាំបាច់សម្រាប់ដំណើរការនៃការសំយោគកូឡាជែនសំខាន់ចំពោះសុខភាពស្បែកផងដែរ។ កូឡាជែនជាប្រូតេអ៊ីនមួយប្រភេទដែលធ្វើឱ្យស្បែកតឹងណែននិងគ្មានភាពជ្រីវជ្រួញ។ ២. ក្រូចឆ្មារ   ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C! ហើយដូចបានលើកឡើងក្នុងចំណុចខាងលើវីតាមីន C ចាំបាច់សម្រាប់រក្សាសុខភាពស្បែក។ ដូច្នេះកុំភ្លេចរួមបញ្ចូលទឹកក្រូចឆ្មារ ឬក្រូចឆ្មារក្នុងរបបអាហារប្រចាំថ្ងៃ។   ៣. ល្ហុង ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A ដែលសុទ្ធតែល្អសម្រាប់រក្សាសុខភាពស្បែក។ ការទទួលទានល្ហុងជាប្រចាំអាចជួយបង្កើនកម្រិតកូឡាជែនរបស់ស្បែកគួរឱ្យកត់សម្គាល់។   ៤. ផ្លែបឺរ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។ លើសពីនេះទៅទៀត ជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។   ៥. ស្វាយ   ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងវីតាមីន A។ ការទទួលទានស្វាយអាចជួយទប់ស្កាត់បញ្ហាស្បែកសឹងគ្រប់ប្រភេទ។   ៦. ផ្លែចេក មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ករណីខ្លះ គឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានបន្លែផ្លែឈើ គឺដើរតួយ៉ាងសំខាន់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា បន្លែផ្លែឈើក៏ជះឥទ្ធិពលលើស្បែកគួរឱ្យកត់សម្គាល់។
  «បុគ្គល ខឹម វាសនា នៅតែបន្តចេតនាអាក្រក់ បន្តភូតភរកុហកប្រោកប្រាស់ ចោទប្រកាន់ និងដាក់បន្ទុកមកលើដំណោះស្រាយរបស់ប្រតិភូក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងន័យបង្វែរការចាប់អារម្មណ៍អ្នកគាំទ្រខ្លួន ឬចាស់ឧបាយកលបោកប្រាស់របស់ខ្លួនកន្លងមក...»។ នេះជាខ្លឹមសារខ្លះ ក្នុងលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកញ្ញា ដោយបង្ហាញការមិនពេញចិត្ត ចំពោះសំណេររបស់លោក ខឹម វាសនា ដែលចោទថា សមត្ថកិច្ចបានទារប្រាក់ពីពលរដ្ឋដែលចង់វិលទៅផ្ទះវិញ តាមមធ្យោបាយដឹកជញ្ជូន ដែលរដ្ឋាភិបាលបានរៀបចំ។   ផ្ទុយទៅវិញ រដ្ឋបាលខេត្តបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខេត្តបានរៀបចំក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកជញ្ជូនផង និងចែកអាហារដល់មិនគិតថ្លៃបាន១៩នាក់ និងរថយន្តចំនួន៣គ្រឿង ជូនពលរដ្ឋទៅលំនៅឋានវិញ។ ហើយថា អ្នកគាំទ្រលោក ខឹម វាសនា ភាគច្រើនសម្រេចចិត្តធ្វើដំណើរទៅផ្ទះវិញដោយខ្លួនឯង ឬសាច់ញាតិទៅទទួល។    លោក ខឹម វាសនា នាថ្ងៃទី៧ ខែកញ្ញា បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា សមត្ថកិច្ចបានយកប្រាក់ពី ១០ម៉ឺនទៅ២០ម៉ឺនរៀល សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តត្រឡប់ទៅផ្ទះវិញ នៅផ្ទះចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី។ លោក ខឹម វាសនា សរសេរយ៉ាងដូច្នេះថា៖« ឥឡូវរឿងមួយទៀត អាជ្ញាធរប្រកាសថា ប្រជាពលរដ្ឋដែលវិលពីចម្ការ LDP សៀមរាបយើង ទៅភូមិស្រុកវិញ អាជ្ញាធរនឹងសម្រួលមធ្យោបាយធ្វើដំណើរ ហូបចុកដោយឥតគិតថ្លៃ។ ដល់ពេលប្រជាពលរដ្ឋឈានជើងចេញពីចម្ការទៅ ចូលវិញមិនបានដាច់ខាត ត្រូវតែទៅ ពួកគាត់ក៏ដើរទៅសំដៅឡានដែលកំពុងរង់ចាំ ទេទារលុយសិន ម្នាក់មានដប់ម៉ឺន ឬម្ភៃម៉ឺន តាមជិតតាមឆ្ងាយ បានទឹកច្រាសខ្លួនឯង»។   ជុំវិញការចោទប្រកាន់នេះ រដ្ឋបាលខេត្តប្រាប់ទៅលោក ខឹម វាសនា និងអ្នករងគ្រោះដូចការលើកឡើងរបស់ប្រធានគណបក្ស LDP រូបនេះ បង្ហាញភស្ដុតាងដល់ក្រុមការងារដែលស្នាក់នៅបណ្ដោះអាសន្នមុខចម្ការ ឬទៅរដ្ឋបាលខេត្ត។   គួររំឭកថា លោក ខឹម វាសនា ចាប់ពីថ្ងៃទី២៣ ខែសីហា បានអំពាវនាវឱ្យអ្នកគាំទ្រលោក ទៅប្រមូលផ្តុំនៅចម្ការរបស់លោកនៅជើងភ្នំគូលែន ដោយអះអាងពីថ្ងៃអវសាននៃភពលោកតាមរយៈទឹកជន់លិចពិភពលោក។ មនុស្សប្រមាណ២ម៉ឺននាក់ បានទៅប្រមូលផ្តុំទីនោះ ដោយនាំទាំងសាច់ញាតិគ្រួសារ និងសំពាយជាច្រើនទៅតាមខ្លួនផង ដែលពួកគេមកពីបណ្ដារាជធានី និងខេត្តនានា។ ក្រោយការផ្សព្វផ្សាយ និងអំពាវនាវឱ្យរំសាយពីរាជរដ្ឋាភិបាល ពលរដ្ឋមួយចំនួនធំ បានវិលទៅស្រុកវិញ និងបន្តស្នាក់នៅក្នុងចម្ការនោះប្រមាណ៤០០នាក់ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា៕
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាយប់ថ្ងៃទី៨ ខែកញ្ញា បានចេញមកបកស្រាយ ជុំវិញការលើកឡើងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយថា សមត្ថកិច្ចបានទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការដឹកជញ្ជូនទៅស្រុកវិញនៅពេលចាកចេញពីចម្ការនាជើងភ្នំគូលែន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប្រមាណជា២០ភាគរយ ស្មើនឹងទំនិញចំនួន៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ហើយផលិតផលទាំងនេះ អាចមានសមត្ថភាពប្រកួតប្រជែងបាន។ បើតាមក្រសួងពាណិជ្ជកម្ម អ្នកនាំចេញកម្ពុជាលើផលិតផល៤០មុខនេះ មានលទ្ធភាពបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រសួងពាណិជកម្ម បានអះអាងដូច្នេះថា៖«តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង៤០មុខទៅកាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានជាបណ្ដោះអាសន្ននៅចុងឆ្នាំ២០២០មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩»។ បើតាមនីតិវិធីនៃបទប្បញ្ញត្តិស្តីពីក្របខណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរសម្បទានពន្ធជាបណ្ដោះអាសន្នចំនួន៤០មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសហភាពអឺរ៉ុបពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី១២ កុម្ភ ឆ្នាំ២០២០ទៅ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា៖«ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្តីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់សភាអឺរ៉ុបអាចប្រើពេលប្រមាណ២ខែបន្ថែមទៀត ដើម្បីពិចារណា»។ ដោយឡែកមុខទំនិញជាង៩០០០មុខទៀត ដែលនាំចូលទៅទីផ្សារអឺរ៉ុប នៅតែទទួលបានភាពអនុគ្រោះពន្ធដដែល ហើយវាអាចជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករកម្មការិនីដូចមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ គណៈកម្មការអឺរ៉ុប បាសម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជា ក្រោមហេតុផលថា កម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាលក្ខណប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ តាមរយៈការសម្រេចនេះ កម្ពុជា រងផលប៉ះពាល់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ទំនិញដែលត្រូវគណៈកម្មការអឺរ៉ុបដាក់ពន្ធលើនោះមានទំហំប្រមាណ ១ពាន់លានអឺរ៉ូ ឬប្រហាក់ប្រហែលនឹង ១,១ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាវាមិនមានការវាយតម្លៃជាក់លាក់ណាមួយពីការខាតបង់ដែលកម្ពុជានឹងជួបប្រទះ ក្រោយការអនុវត្តពន្ធលើទំនិញនាំចេញនេះឡើយ ប៉ុន្តែកន្លងមកការវាយតម្លៃជាបឋមថា កម្រិតពន្ធ ១២ ភាគរយអាចនឹងធ្វើឲ្យកម្ពុជាខាតបង់រហូតដល់ជាង ១២០ លានដុល្លារក្នុងឆ្នាំ។ការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។ អត្ថបទទាក់ទង   ចិន ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប លើបញ្ហាEBAរបស់កម្ពុជា   រដ្ឋាភិបាល ៖ ការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជា កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចដកផ្នែកខ្លះនៃEBAពីកម្ពុជានេះ កើតចេញពីការយល់ច្រឡំ និងទំនើងចិត្តរបស់អឺរ៉ុប។ សម្រាប់រដ្ឋាភិបាល អឺរ៉ុបកំពុងអនុវត្តស្តង់ដារពីរ និងសម្រេចចិត្តទាំងអយុត្តិធម៌ដល់កម្ពុជា៕
ភ្នំពេញ៖ ទំនិញដែលកម្ពុជាត្រូវបង់ពន្ធចូលសហភាពអឺរ៉ុបនោះ មានចំនួន៤០មុខ ខណៈជាង៩០០០មុខទៀត ទទួលបានការអនុគ្រោះពន្ធធម្មតា។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ កុម្ភៈនេះ។
As her conservative CDU/CSU bloc and the centre-left Social Democrats get ready to govern together once again, here's a look at the main priorities set out in their coalition agreement, which will guide policy-making for the next four years. - Europe - The power pact thrashed out between the two sides symbolically opens with a chapter called "a new start for Europe" -- signalling that efforts to reform the EU will top the incoming government's agenda as the bloc grapples with rising nationalism, security concerns and an unpredictable US ally in President Donald Trump. "In a world that's becoming more complex... it is essential that Europeans stick together," the new vice-chancellor and finance minister Olaf Scholz said at the coalition treaty's signing ceremony. The accord welcomes French President Emmanuel Macron's ambitious push to overhaul the bloc, pledging to "in close partnership with France, sustainably strengthen and reform the eurozone so that the euro can better withstand global crises". As well as agreeing to bolster EU foreign and defence policy, the parties say they are ready to raise Germany's contributions to the European Union's budget once Britain leaves. They also support the creation of a European Monetary Fund that could lend to countries in crisis, but offer only cautious backing for Macron's idea of a eurozone investment budget -- which Berlin fears could translate into a transfer of German cash to troubled economies. The document makes no mention of Macron's controversial proposal for a common eurozone finance minister. Merkel plans to meet with Macron in Paris in coming days to discuss the proposals ahead of an EU summit late next week. - Immigration - Anger over Merkel's 2015 decision to open the country's doors to hundreds of thousands of asylum seekers led to a surge in support for the far-right Alternative for Germany (AfD) party, which scored almost 13 percent in September's polls. Smarting from the backlash, the government now aims to cap the annual intake of people seeking safe haven to around 200,000, in line with a long-standing demand of the CSU. CSU heavyweight and new interior minister Horst Seehofer has vowed to quickly put in place a "master plan" to speed up asylum procedures and deportations. "The number of expulsions must increase significantly," he said. At the EU level, Merkel says she continues to expect member states to take in their allocated share of refugees -- anathema to some central and eastern European nations. The chancellor has also reiterated the need to tackle "the root causes of migration" with development aid for the countries of origin, while better securing the bloc's outer borders. - Future-proofing economy - Europe's powerhouse economy is booming, with workers enjoying high wages and record-low unemployment. But that has done little to assuage concerns about globalisation and automation in the workplace, which Scholz says has left "many citizens afraid for their own professional future". With its flush public coffers, Merkel's fourth government aims to address these fears through investments in infrastructure, an offensive to improve the nation's creaking internet networks, pension reform and more funding for education and life-long learning. "We are living through a period of change that will probably transform the world as much as the shift from an agrarian to an industrial society," Merkel has said. Acknowledging concerns about growing inequality in wealthy Germany, she added that "our country's prosperity must reach all". But while her team is willing to loosen the purse strings to get Germany future-ready, there's no question of taking on new debts. As in previous years, the coalition partners have pledged to stick to a balanced budget.
Berlin, GERMANY | Angela Merkel finally begins her fourth term as chancellor Wednesday, ending nearly six months of political deadlock in Germany since September's inconclusive election.
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖  
សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សជិត១០០០នាក់ បានធ្វើយាត្រាដង្ហែក្បួន កាន់រូបបដារំលេចដោយអត្ថន័យ អង្គរជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ នៅថ្ងៃទី១៣ ខែធ្នូ ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូនេះ។ ក្នុងចំណោមយុវជនជាច្រើនរយនាក់នោះ យុវជនខ្លះបានបង្ហាញមោទកភាពខ្លួនចំពោះសំណង់ប្រាង្គប្រាសាទបុរាណ ដែលជាកេរ្តិ៍ដំណែល ហើយក៏បង្ហាញការរយល់ដឹងរបស់ពួកគេពីអង្គរ និងប្តេជ្ញាចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌនេះផងដែរ។
  ដ្បិតរដ្ឋសភាកំពុងពិនិត្យផ្លូវច្បាប់ក្តី ប៉ុន្តែវាក៏ជាសញ្ញាល្អមួយនៅក្នុងនយោបាយកម្ពុជា ។ ហើយអ្វីដែលរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផ្លូវដំណោះស្រាយនយោបាយដោយខ្លួនឯងនេះ គឺដូចជាអ្វីដែលសហភាពបានអំពាវនាវ និងចង់ឲ្យកើតឡើងដែរ។ នេះជាការលើកឡើងរបស់លោក George Edgar ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍វិវត្តនយោបាយនៅកម្ពុជា ។   ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីក្រុមហ៊ុនវិនិយោគទុនរបស់អឺរ៉ុប ចំនួនបួន នៅខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជារូបនេះ បានវាយតម្លៃដូច្នេះថា៖« នេះជាការបោះជំហាន ជាវិជ្ជមានមួយ ពីព្រោះការបារម្ភដែលកើតឡើង នៅពេលដែលច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម កាលពីលើកមុននោះ ពុំមានបញ្ញត្តិណាមួយ ដែលនិយាយអំពីនីតិវិធីប្ដឹងតវ៉ា បន្ទាប់ពីអ្នកនយោបាយ ឬបុគ្គលណាម្នាក់ ត្រូវបានទទួលបម្រាមមិនឲ្យចូលប្រឡូក ក្នុងនយោបាយ។ ហើយយើងសង្ឃឹមថា អ្វីដែលបង្ហាញពីផលវិជ្ជមាននេះ នឹងប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែង»។   និយាយបែបនេះហើយ លោក Edgar ក៏បន្តលើកពីផ្នែកច្បាប់ដោយប្រយោល ស្របពេលរដ្ឋសភា ដែលគ្រោងធ្វើវិសោធនកម្មច្បាប់ ត្រង់មាត្រាមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយថា ការធ្វើច្បាប់ត្រូវចែងឲ្យបានច្បាស់ពីការដាក់ទោស និងការបើកផ្លូវឲ្យនរណាម្នាក់តវ៉ាផង ពោលគឺមិនមែនចែងច្បាប់ ក្នុងគោលបំណងកៀបសង្កត់គេនោះទេ។    «គោលការណ៍ច្បាប់ទាំងឡាយណាក៏ដោយ ដែលដាក់ទោសអ្វីមួយ គួរតែចែងផងដែរ អំពីនីតិវិធីដើម្បីតវ៉ា ទៅនឹងការដាក់ទោសទាំងអស់នោះ។យើងក៏បានកត់សម្គាល់ផងដែរ ចំពោះការប្រកាសរបស់រាជរដ្ឋាភិបាល កាលពីម្សិលមិញផ្ដោតលើផ្នែកជាច្រើន ដែលផ្នែកទាំងអស់នេះ ជាអ្វីដែលសហភាពអឺរ៉ុប និងអ្នកពាក់ព័ន្ធដទៃទៀត បានបង្ហាញពីការព្រួយបារម្ភ»។ នេះជាការបញ្ជាក់របស់លោក Edgar។   ភ្ជាប់ជាមួយសំនួរទាក់ទងនយោបាយកម្ពុជានេះ អ្នកកាសែតក៏បានសួររឿងនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ស្ថិតនៅក្នុងកាលៈទេសៈនេះ លោក George Edgar មិនទាន់ហ៊ានបកស្រាយ និងសន្និដ្ឋានច្បាស់ការណ៍ ដោយត្រឹមតែឃើញពីស្ថានភាពនយោបាយប្រែប្រួលនេះឡើយ ។ ប៉ុន្តែអ្វីដែលលោក Edgar អាចបង្ហើបបាននោះគឺថា ចំណុចសំខាន់នៃនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺអាស្រ័យលើស្ថានការណ៍នយោបាយកម្ពុជា។   តាមរយៈអ្នកបកប្រែ លោក George Edgar បាននិយាយដូច្នេះថា៖«បច្ចុប្បន្នគឺនៅមានការ បន្តទំនាក់ទំនងគ្នា រវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិងមន្ត្រីជាន់ខ្ពស់ ពីខាងរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះកំពុងមានការពិភាក្សាពីបញ្ហាដែលត្រូវ បានលើកឡើងដោយសហភាពអឺរ៉ុប ហើយបញ្ហាទាំងអស់នេះគឺពាក់ព័ន្ធកិច្ចព្រមព្រៀង មួយដែលដាក់ចេញ នូវលក្ខខណ្ឌដល់ប្រទេស ដែលចង់បានEBAត្រូវបំពេញទៅតាម។ ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយពីបរិបទនេះទេ។ ប៉ុន្តែខ្ញុំគិតថា បរិបទនេះ ការប្រកាសរបស់រដ្ឋាភិបាល កាលពីម្សិលមិញ ការប្រកាសរបស់រដ្ឋសភាកាលពីម្សិលមិញ គឺជាផ្នែកមួយដ៏សំខាន់»។   អត្ថបទទាក់ទង   សភា៖ ការរកច្រកឲ្យអ្នកជាប់បម្រាមចូលធ្វើនយោបាយវិញ ជាការលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ   សភាសិក្សាពិនិត្យច្បាប់ដើម្បីអនុញ្ញាតឲ្យបុគ្គលជាប់បម្រាម អាចផ្តើមសកម្មភាពនយោបាយឡើងវិញ   EuroCham៖«តើគណៈកម្មការអឺរ៉ុបចង់ឲ្យកម្ពុជាធ្វើអ្វី ឲ្យប្រាកដ?»   នីតិវិធីនៃការដក ឬ មិនដកការអនុគ្រោះពន្ធរបស់ EU មានរយៈពេល១២ខែ    EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងអនុវត្តនីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវប្រើរយៈពេល១ឆ្នាំ ដើម្បីប្រមូលព័ត៌មាន និងពិនិត្យវាយតម្លៃ មុននឹងសម្រេចចុងក្រោយ។   រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ។ ក្រោយសេចក្តីប្រកាសរបស់រដ្ឋាភិបាល មិនបានប៉ុន្មានម៉ោងផង រដ្ឋសភា ក៏ប្រកាសពីការសិក្សាមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអ្នកដែលត្រូវហាមឃាត់ក្នុងការធ្វើនយោបាយ អាចត្រឡប់មកធ្វើនយោបាយឡើងវិញ តាមរយៈសំណើរបស់តំណាងរាស្ត្រ៨៧រូប ៕
សៀមរាប៖ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា វាយតម្លៃថា នយោបាយកម្ពុជាកំពុងបោះជំហានវិជ្ជមានទៅមុខ ដែលវាជាផ្នែកសំខាន់មួយ នៃដំណើរការនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms)ពីកម្ពុជា។ ការលើកឡើងរបស់ទូតអឺរ៉ុបនេះ ធ្វើឡើងស្របពេលរដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតនេះ គឺជាផ្នែកមួយ ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីថ្នាល និងជាឱកាសឲ្យ បរទេស ដូចជាភ្ញៀវទេសចរណ៍ ជាដើម បានចូលរួមលេងកីឡា អំឡុងពេលមកកម្សាន្ដនៅកម្ពុជា។   «ការប្រកួតប្រជែងថ្មី ក្រៅពីជើងឯក ដើម្បីជ្រើសរើសកីឡាករថ្នាលផង និងការប្រកួតប្រជែងរវាងកីឡាករខ្មែរ និងបរទេសផង ព្រោះ PPIA 2023 កន្លងមកមានបរទេសចូលរួមប្រកួតច្រើន។»។   កាលពីឆ្នាំ២០២៣ អ្នកចូលរួមប្រកួតអាគ័រថ្លុង មានចំនួន ៧០នាក់។ ដោយឡែកសម្រាប់ឆ្នាំពី២០២៤ អគ្គលេខាធិការសហព័ន្ធរូបនេះ គ្រាន់តែរំពឹងថា អ្នកចូលរួម នឹងកើនឡើងថែមទៀត។ សហព័ន្ធកីឡាទ្រីយ៉ាត្លុង នឹងឈប់ទទួលពាក្យប្រកួត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕      
សហព័ន្ធកីឡាទ្រីយ៉ាត្លុង នឹងដំណើរការប្រកួតព្រឹត្តិការណ៍«ភ្នំពេញ-អន្ដរជាតិអារគ័ថ្លុង» នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សហព័ន្ធ បានដាក់២វិញ្ញាសាប្រកួត ក្នុងនោះមានហែលទឹក ១០០០ ម៉ែត្រ និងរត់ ៥០០០ ម៉ែត្រ។ 
  តាមរយៈសារក្នុងគណនីហ្វេសប៊ុកនៅថ្ងៃ១០ មេសា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានគូសបញ្ជាក់ថា ឱកាសនៃការស្លាប់របស់ពលរដ្ឋវ័យចំណាស់ដោយសារតែជំងឺផ្លូវដង្ហើម Covid-19 មានច្រើនជាងគេបំផុត ហើយប្រសិនបើយើងឆ្លង និងបន្តរាលដាលទៅមិត្តភក្តិដែលមានវ័យស្របាលគ្នា ឬនាំជំងឺនេះ ទៅផ្ទះក្រុមគ្រួសារ នោះយើង នឹងនាំគ្រោះថ្នាក់ធំបំផុតដល់ពួកគេហើយ។    តាមរយៈសារដដែលនោះ លោកនាយករដ្ឋមន្ត្រី វ័យ៦៨ឆ្នាំរូបនេះ បានអះអាងថា លោក ពិតជាយល់អារម្មណ៍ នៃការស្នាក់នៅផ្ទះសម្រាប់មនុស្សចាស់ គឺជារឿងធុញធប់បំផុត។ សូម្បីរូបលោក ផ្ទាល់ ក៏មានអារម្មណ៍យ៉ាងដូច្នេះដែរ។    លោក បន្ថែមថា លោក ដឹងថា អ្នកគ្រប់គ្នាចង់ជួបជុំមិត្តភក្តិ សួរសុខទុក្ខចៅៗរបស់ខ្លួន និងធ្វើលំហាត់ប្រាណនៅខាងក្រៅជាដើម ក៏ប៉ុន្តែមនុស្សវ័យចំណាស់ គឺជាក្រុមដែលងាយរងគ្រោះបំផុតពីការឆ្លងពីវីរុស Covid-19 ដូច្នេះជម្រើសតែមួយ និងល្អបំផុតគឺជាស្នាក់នៅផ្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។    លោកនាយករដ្ឋមន្ត្រី ផ្តល់ជាអនុសាសន៍ថា ឆ្លៀតឱកាសនេះ ចាស់ៗ គួរតែប្រើពេលវេលាជាមួយនឹងក្រុមគ្រួសារ ឬក៏មើលកម្មវិធីដែលខ្លួនចូលចិត្ត ខណៈអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាល។   លោកទទួលស្គាល់ថា វិធានការនេះ មានផលលំបាកខ្លះ ជាពិសេសនោះចំពោះក្រុមគ្រួសារ ឬមនុស្សចាស់ ដែលមិនបានស្នាក់នៅជាមួយនឹងកូនៗរបស់ពួកគេ ក៏ប៉ុន្តែ ស្ថានភាពអាចនឹងវិលត្រលប់ទៅភាពដើមបានឆាប់រហ័សប្រសិនបើប្រជាពលរដ្ឋ អាចអនុវត្តបាន៕ 
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានអំពាវនាវជាពិសេសទៅដល់ប្រជាពលរដ្ឋវ័យចំណាស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិធានការការពារ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19។ លោក បានសុំចិត្តពលរដ្ឋឲ្យមានការអត់ធ្មត់បំផុត និងកុំចាកចេញពីផ្ទះរហូតទាល់តែស្ថានភាពត្រលប់ទៅសភាពដើម។
  តាមរយៈការផ្សាយតួលេខCOVID-19 ប្រចាំថ្ងៃរបស់ចិន អាជ្ញាធរសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ៣២ករណី តែគ្មានករណីស្លាប់។ ចំនួននេះ គឺមានការថមថយបន្តិច បើធៀបនឹងថ្ងៃទី៦ ខែមេសា ដែលមាន ៣៩ករណី។ តួលេខអ្នកផ្ទុក COVID-19 សរុបនៅចិនមានចំនួន ៨១៧៤០ករណី ខណៈពេលអ្នកជាសះស្បើយមានរហូតដល់ ៧៧១៦៧ករណីឯណោះ។   ចិន សាទរចំពោះលទ្ធផលដ៏ល្អប្រសើរនៅក្នុងប្រទេសរបស់ខ្លួន នាថ្ងៃទី៧ ខែមេសានេះ។ បើតាមអះអាងរបស់អាជ្ញាធរ ចិនដីគោកមិនមានករណីស្លាប់ដោយសារកូរ៉ូណាវីរុសនោះទេ ហើយនេះកើតចេញពីការខិតខំរបស់ចិនកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងប្រភេទថ្មីនេះ។ នេះគឺជាលើកដំបូងរបស់ចិន ដែលមិនមានករណីស្លាប់ចាប់តាំងពីដើមខែមករាកន្លងមក។ បើតាមវេបសាយWorldometer សម្រាប់ករណីស្លាប់ដោយសារ COVID-19 សរុបនៅចិនដីគោក គឺនៅទ្រឹងត្រឹមចំនួន ៣៣៣១ករណីប៉ុណ្ណោះ។    សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ស្ថានភាពCOVID-19 នៅក្នុងប្រទេសចិន គឺមានស្ថានភាពធូរស្បើយយ៉ាងខ្លាំង បើធៀបជាមួយបណ្តាប្រទេសមួយចំនួន នៅអឺរ៉ុប និងអាមេរិកជាដើម ដែលកំពុងតែរងគ្រោះ និងមានអ្នកស្លាប់យ៉ាងច្រើន៕ 
គណៈកម្មការសុខាភិបាលចិន នាថ្ងៃទី៧ ខែមេសា បានអះអាងថា ចិន មិនមានករណីស្លាប់ដោយសារ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ឡើយ។ យ៉ាងណាក៏ដោយក្នុងថ្ងៃដដែលនេះ ចិនក៏មានអ្នកឆ្លង COVID-19 ថ្មី ចំនួន ៣២ករណីដែរ។
ក្រសួងសុខាភិបាល បានរៀបរាប់ថា អ្នកទាំង៣ដែលបានជាសះស្បើយពីកូវីដ-១៩នោះ មាន ស្ត្រីវីយ២៨ឆ្នាំ ជាបុគ្គលិកនៅហាង Pedro មានអាសយដ្ឋាននៅភូមិម៉ាក់ក្លឿង ខណ្ឌច្បារអំពៅ និងបុរសវ័យ២៨ឆ្នាំម្នាក់ទៀត ជាបុគ្គលិកហាងPedroដែរ មានអាសយដ្ឋាននៅបឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។    រីឯអ្នកជាសះស្បើយម្នាក់ទៀត គឺជាស្ត្រីវ័យ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌ ត្រូវជាមិត្តភក្តិរបស់បុរសជនជាតិខ្មែរវ័យ៣៥ឆ្នាំ ដែលរកឃើញកូវីដ-១៩ កាលពីថ្ងៃទី៨ធ្នូ ឆ្នាំ២០២០។    សម្រាប់អ្នកដែលឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកាមានចំនួន៤១នាក់នោះ  មាន៣៦នាក់ហើយដែលបានជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ធ្នូ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៦៣នាក់ ក្នុងនោះមាន៣៥៤នាក់បានសះស្បើយ និង៩នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕ 
ភ្នំពេញ៖ ស្ត្រី២នាក់ និងបុរសខ្មែរម្នាក់ទៀត ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹតិ្តការណ៍២៨វិច្ឆិកានោះ បានជាសះស្បើយហើយ ខណៈអ្នកជំងឺនៅសល់ចំនួន៩នាក់ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ធ្នូ ដោយបញ្ជាក់ថា មនុស្សទាំងបីនោះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលធ្វើតេស្តអវិជ្ជមាន ២ដង។
  ក្នុងពូល A ភ្នំពេញហ្គាឡាក់ស៊ី ប្រកួតតទល់ជាមួយមន្ទីរ អយកខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យច្បារអំពៅ។ នៅទីលានវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស.យ.ស.ស ខេត្តពោធិ៍សាត់ ស្វាគមន៍ ខេត្តបន្ទាយមានជ័យសម្រាប់ជំនួបពូល B។   រីឯពូល C ក្រុមឧត្តរមានជ័យ ទៅជួបជាមួយម្ចាស់ផ្ទះ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ នៅទីលានវិទ្យាល័យកំពង់ធំ ស្របពេលដែលកោះកុងអែហ្វស៊ី ទទួល មន្ទីរ អយក ខេត្តកែប នៅទីលានវិទ្យាល័យកោះកុង សម្រាប់ជំនួបពូល E។    នៅពូល F មន្ទីរអយក ខេត្តត្បូងឃ្មុំ ប្រើប្រាស់ទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ដើម្បីស្វាគមន៍ អធិរាជដំរីឦសាន ខេត្តរតនគិរី។ រីឯ៤ប្រកួតនៃពូលផ្សេងទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ។   នៅឆ្នាំនេះ ក្រុមដែលចូលរួមប្រកួតប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត មាន២១ក្រុមដោយចែកជា៦ពូល។ ពូល A, B និង G មាន៤ក្រុម រីឯពូល C, D និង H មាន៣ក្រុម។   ការប្រកួតថ្នាក់ខេត្តចាប់ផ្តើមពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ ថ្ងៃទី១៦ ខែមិថុនា រីឯថ្នាក់ជាតិចាប់ផ្តើមពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។   ក្រុមដែលទទួលបានជើងឯក ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានកៅអីបន្តទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ជាតិ ដោយមាន១៣ក្រុមទៀតនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រង់ចាំរួចជាស្រេច។   កាលពីរដូវកាលមុន ខេត្តព្រៃវែងជាម្ចាស់ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយយកឈ្នះត្បូងឃ្មុំ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កែបទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយជ័យជម្នះ ៣-០ លើសៀមរាប៕
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បើកការប្រកួតថ្នាក់ខេត្តសប្តាហ៍ទីមួយនៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ នាថ្ងៃអង្គារ ទី១៦ ខែកុម្ភៈនេះ។ ជំនួបប្រព្រឹត្តទៅនាវេលាម៉ោង៣រសៀល លើទីលាន៥ផ្សេងៗគ្នា។
លោកបានទទួលជោគជ័យជាច្រើនក្នុងមុខរបររកស៊ីទាំងអស់របស់លោកក្នុងពិភពលោក ជាអាទិ៍ មាន អូគូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា។ កាលពី១០ឆ្នាំមុន អ្នកជំនួញ Bernard Forey បានចាប់ផ្ដើមប្រឡូកក្នុងមុខជំនួញថ្មីមួយនៅកម្ពុជា ក្នុងតំបន់ភ្នំគូលែន នោះគឺការចាប់ផ្ដើមផលិតទឹករ៉ែធម្មជាតិដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតាំងចិត្តរបស់លោកថាត្រូវដើរឈានមុខគេ គំនិតជាអ្នករកស៊ី ព្រមទាំងការប្ដេជ្ញាចិត្តត្រូវធ្វើឱ្យមានគុណភាព និងប្រកបដោយនវានុវត្តភាព បានរុញឱ្យទឹករ៉ែធម្មជាតិ អូគូលែន របស់លោក ក្លាយជាម៉ាកទឹកមួយក្នុងចំណោមម៉ាកទឹករ៉ែធំៗដែលចរាចរនៅលើទីផ្សារ។ លោក Jacques Marcille ដែលជាអគ្គនាយកក្រុមហ៊ុន Kulara Water និងជាដៃគូ ក៏ដូចជាមិត្តភក្ដិធុរជនរូបនេះជាង៣០ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា៖ លោក Bernard Forey គឺជាមនុស្សពិសេសម្នាក់ ជាមនុស្សគោរពពាក្យសំដី លោកចេះផ្ទេរទឹកចិត្តរកស៊ី និងចេតនាចង់ទទួលបានជោគជ័យ ដោយផ្ដល់ទំនុកចិត្តដល់សហការីរបស់លោក និងផ្ដល់ឱកាសឱ្យសហការីវិវត្ត និងរីកចម្រើនទៅមុខ។ ផ្ដើមចេញពីបទពិសោធន៍ដំបូងរស់លោកនៅបរទេសក្នុងតំបន់ សាហារ៉ា ប្រទេសអាល់ហ្សេរី រហូតដល់ប្រទេសកម្ពុជា លោក Bernard Forey បានធ្វើជំនួញក្នុងប្រមាណជាជាង១០ប្រទេស ក្នុងនោះមានប្រទេស ម៉ូរីតានី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម និងកម្ពុជា។ សៀវភៅជីវប្រវត្តិរបស់លោក ក្រោមចំណងជើងថា "ដំណើរផ្សងព្រេងក្នុងក្ដីស្រម័យរបស់ខ្ញុំ ពីវាលសាហារ៉ា ដល់ប្រទេស សាន (ភូមា)" មានរៀបរាប់ពីដំណើរជីវិតរបស់លោក ដែលកាលពីអាយុ២០ឆ្នាំ បានជួបស្គាល់ដោយចៃដន្យអាកាសយានិកនិងអ្នកនិពន្ធដ៏ល្បីមួយរូប គឺលោក Joseph Kessel។ នោះគឺជាជំនួបពិសេសមួយ ដូចដែលលោកបានជួបអ្នកពិសេសៗផ្សេងទៀតជាច្រើន នៅក្នុងខ្សែជីវិតរបស់លោក ដែលធ្វើឱ្យលោកចងចាំថា "យើងត្រូវមានចេតនាប្ដូរផ្ដាច់ដាច់ខាត និងភាពអំណត់ក្រៃលែងដើម្បីទទួលបានជោគជ័យ"។ កាលមានអាយុ២០ឆ្នាំ លោក Bernard Forey ក៏បានធ្វើការប្ដេជ្ញាមួយដ៏ធំ នោះគឺលោកយកជីវិតរបស់លោកទៅផ្សងព្រេង បង្កើតថ្មី ធ្វើរបកគំហើញ និងជួយអ្នកដទៃ។ ដោយមានតម្លៃល្អឯក ប្រកបដោយឧត្ដមភាព ការចែករំលែក និងសាមគ្គីភាពពិតប្រាកដ បទពិសោធន៍របស់លោក Bernard Forey នៅជុំវិញពិភពលោក គឺប្រាដកជាក្លាយជាគម្រូជោគជ័យមួយនៃក្រុមហ៊ុនទាំងឡាយដែលលោកបានបង្កើតឡើង។ នៅកម្ពុជា យុទ្ធសាស្ត្រក្រុមហ៊ុនដែលផ្ដោតលើតម្លៃល្អឯក ប្រកបដោយឧត្ដមភាព ថែមទាំងមានការចែករំលែក និងសាមគ្គីភាព ពិតជាហេតុផលដែលពន្យល់ពីភាពជោគជ័យនៃ ទឹករ៉ែធម្មជាតិ អូគូលែន ដែលបង្ហាញឱ្យឃើញថា មានលក្ខណៈឧស្សាហកម្ម ពាណិជ្ជកម្ម និងមនុស្សផងដែរ។ កាលពីប៉ុន្មានឆ្នាំ មុនមកដល់កម្ពុជា គឺនៅប្រទេសវៀតណាម ទឹករ៉ែធម្មជាតិរបស់លោកឈ្មោះ "La Vie ដែលទិញដោយក្រុមហ៊ុន Nestlé Waters បានក្លាយជាទឹកលក់ដាច់លេខ១។ នៅប្រទេសភូមា ចក្ខុវិស័យរបស់លោកបាននាំទៅបង្កើតបាននូវផលិតផលម៉ាក  "Éva", "MyCare" និង "MyBaby" ជាផលិតផលបីមុខដែលទទួលបានភាពល្បីល្បាញយ៉ាងលឿននៅលើទីផ្សារ ហើយដែលគេស្គាល់ថា ជាផលិតផលអនាម័យស្ត្រី និងខោទឹកនោមកុមារ។ លោក Bernard Forey ដែលបានទទួលមេដាយជាតិកិត្តិយសថ្នាក់អស្សរិទ្ធ ពីលោកប្រធានាធិបតី Valéry Giscard dEstaing កាលពីឆ្នាំ១៩៧៧ ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានចាប់ផ្ដើមគិតគូពីការអភិវឌ្ឍប្រកបដោយចីរភាព និងពីក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម។ ជាការពិត ធុរជនរូបនេះបានបញ្ចូលយ៉ាងឆាប់រហ័សនូវសសរស្ដម្ភគ្រឹះទាំងបី(សេដ្ឋកិច្ច សង្គម និងបរិស្ថាន) នៃការអភិវឌ្ឍប្រកបដោយចីរភាព ទៅក្នុងគម្រូនៃការអភិវឌ្ឍក្រុមហ៊ុនរបស់លោក។ រង្វាន់លេខ១ក្នុងនាមជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ដែលត្រូវបានប្រគល់ជូនក្រុមហ៊ុន Kulara Water កាលពីខែមិថុនា ឆ្នាំ២០១៩ ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា គឺជាការទទួលស្គាល់តម្លៃនៃការប្ដេជ្ញាទាំងឡាយរបស់លោក Bernard Forey នៅកម្ពុជា។ ពេញមួយជីវិតរបស់លោក អ្នកជំនួញរូបនេះបានបង្ហាញឱ្យឃើញ តាមរយៈភាពជោគជ័យដែលលោកទទួលបាន និងមុនជោគជ័យនៃទឹករ៉ែធម្មជាតិ អូគូលែន ទៅទៀត ថា គុណវុឌ្ឍិក្រុមហ៊ុនអាចដើរទន្ទឹមគា្ននឹងសមធម៌ ដើម្បីជាប្រយោជន៍របស់មនុស្សភាគច្រើន៕
ដោយបានមករស់នៅក្នុងទ្វីបអាស៊ីអស់រយៈពេលជាង៤០ឆ្នាំមកហើយ លោក Bernard Forey ជាអ្នកជំនួញម្នាក់ និងជាប្រធានស្ថាបនិកក្រុមហ៊ុន Kulara Water Co., Ltd (ទឹករ៉ែធម្មជាតិ អូគូលែន) បានទទួលមរណភាពនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ ក្នុងជន្មាយុ៩១ឆ្នាំ។
  វិបុលផល សំដៅលើ ផលធំ, ផលច្រើន ។ វិបុលភាព គឺ ភាវៈធំ, ទូលាយ ។ វិបុលរាជ្យ ( សំស្ក្រឹតសន្មត ) អ្នកបំពេញរាជការផែនដី ។    តាមឧទាហរណ៍ក្នុងវចនានុក្រម៖ ឋានន្តរសេនាបតីសម្រាប់ទោក្រសួងក្រឡាហោម ក្នុងកម្ពុជរដ្ឋ; សម័យឥឡូវតាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរអ្នកឧកញ៉ាវិបុលរាជ្យ . . .; ឬ វិបុលរាជសេនា ។ ល ។  
«វិបុល» អាចអានបានថា «-ប៉ុលៈ ឬ -បុល»។ តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ ជាគុណសព្ទ ដែលមានន័យថា ធំ, ធំក្រៃលែង; ទូលាយ; ច្រើន, ច្រើនក្រៃ; បរិបូរ ។
ការបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសមានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាសក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដាអប់រំខ្ពស់លើវិស័យព័ត៌មានវិទ្យា និងវិស័យសុខាភិបាល ដើម្បីឲ្យនិស្សិតអាចអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងចូលរួមអភិវឌ្ឍវិស័យទាំងពីរនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតថែមទៀត ព្រមទាំងជាការចូលរួមកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលនាពេលអនាគត ជៀសវាងការចំណាកស្រុកទៅក្រៅប្រទេសក្នុងការស្វែងរកសេវាព្យាបាលជំងឺ។ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ និស្សិតផ្នែកព័ត៌មានវិទ្យា ១នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សារយៈពេល ១ឆមាស នៅសាកលវិទ្យាល័យ KOREATECH សាធារណៈរដ្ឋកូរ៉េ។ គួរបញ្ចាក់ផងដែរនេះជាលើកទី២ ហើយដែលនិស្សិតផ្នែកព័ត៌មានវិទ្យាយើងទទួលបានឱកាសក្នុងការផ្លាស់ប្តូរកម្មសិក្សាទៅសាកលវិទ្យាល័យ KOREATECH ដោយក្នុងឆ្នាំ ២០១៦ និស្សិតផ្នែកព័ត៌មានវិទ្យាចំនួន២នាក់បានទទួលអាហារូបករណ៍នេះផងដែរ។ ដោយឡែកនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏បានរៀបចំបញ្ជូននិស្សិតផ្នែក  វេជ្ជសាស្ត្រចំនួន ១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល ០៣ សប្តាហ៍។ នេះជាលើកទីបី ហើយ ដែលនិស្សិតផ្នែក វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតវេជ្ជសាស្ត្រចំនួន ៥៥នាក់ ចុះកម្មសិក្សានៅក្រៅប្រទេស ក្នុងនោះនៅប្រទេស កូរ៉េ Ajou University (២នាក់) សិង្ហបូរី National University of Singapore (១នាក់) ម៉ាឡេស៊ី University of Malaya (៥នាក់) និងថៃ រួមមាន សាកលវិទ្យាល័យ Khon Kaen (៣៣នាក់) សាកលវិទ្យាល័យ Chiang Mai (៦នាក់) សាកលវិទ្យាល័យ Mahidol (៨នាក់)។ រៀងរាល់ដំណើរចុះកម្មសិក្សារបស់និស្សិត គណៈគ្រប់គ្រង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រតែងតែជួបសំណេះសំណាលផ្ទាល់ជាមួយនិស្សិត ដោយបានផ្តល់ដំបូន្មាន មតិណែនាំ និងចែករំលែកនូវបទពិសោធន៍ល្អៗស្តីពីការសិក្សានៅក្រៅប្រទេស ដល់និស្សិតទាំងអស់ផងដែរ។ ដូចដែលបានបញ្ជាក់ជូនខាងលើ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ និងអាហារូបករណ៍ផ្សេងៗនៅបរទេសសម្រាប់ ពង្រឹងសមត្ថភាព បទពិសោធន៍ និងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕ (អត្ថបទពាណិជ្ជកម្ម)
ការផ្លាស់ប្តូរបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ បានក្លាយជាគោលដៅមួយដែលគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រចាត់ទុកជាអទិភាពចំបងដែលយើងនឹងផ្តល់ឲ្យនិស្សិតទទួលបានឱកាសនេះគ្រប់ៗគ្នា។
អាមេរិក ហាក់បានផ្លាស់ប្ដូរជំហររបស់ខ្លួនក្នុងជម្លោះរវាងកាតា និងរដ្ឋឈូងសមុទ្រផ្សេងទៀតដែលដឹកមុខដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត។ ដំណាក់កាលដំបូង អាមេរិកគាំទ្រអារ៉ាប៊ីសាអូឌីត បារ៉ែន អារ៉ាប់រួមអេមីរ៉ាត អេហ្ស៊ីប យេម៉ែន និងហ្ស៊ុកដានីជាដើម ដែលបានផ្ដាច់ និងបន្ថយកម្រិតការទូតជាមួយកាតាដោយបានចោទកាតាថាបានគាំទ្រពួកភេរវករជ្រុលនិយម។ ប៉ុន្តែពេលវេលាចេះតែអូសបន្លាយ អាមេរិកបែរជារិះគន់ចំណាត់ការរបស់អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តទៅវិញ។ ក្រសួងការបរទេសអាមេរិក បានបង្ហាញចម្ងល់ជុំវិញការលាក់បាំងមូលហេតុនៃការហ៊ុមព័ទ្ធរបស់កាតា ដោយអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅមុននេះក្រុងរីយ៉ាដលើកឡើងថា ខ្លួនកំពុងប្រមូលបញ្ហាបង្កឡើងដោយកាតាដែលជាមូលហេតុធ្វើឲ្យខ្លួន និងរដ្ឋឈូងសមុទ្រមួយចំនួនដាក់សម្ពាធលើកាតានោះ។ ប៉ុន្តែមកទល់ពេលនេះ បញ្ជីបញ្ហានេះនៅមិនទាន់បញ្ចេញនៅឡើយទេ ដែលធ្វើឲ្យអាមេរិកមិនពេញចិត្តឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមិថុនា ថា ពេលវេលាកាន់តែទៅមុខ ការសង្ស័យលើចំណាត់ការរបស់អារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអេមីរ៉ាត បារ៉ែន និងរដ្ឋមួយចំនួនទៀតប្រឆាំងកាតា ក៏កើនឡើងដែរ។ បើតាម Al Jazeera លោកស្រី Nauert ក៏លើកជាសំណូរថា៖ «តើចំណាត់ការរបស់ពួកគេប្រឆាំងកាតាធ្វើឡើងដោយ បារម្ភថាកាតាគាំទ្រភេរវកម្មនិយម ឬការទាស់ទែងគ្នាក្នុងក្រុមប្រឹក្សារដ្ឋឈូងសមុទ្រ (GCC)»? សូមរម្លឹកថា នៅថ្ងៃទី៥ ខែមិថុនា រដ្ឋសមាជិក GCC មានអារ៉ាប៊ីសាអូឌីត បារ៉ែន អារ៉ាប់រួម និងរដ្ឋក្រៅឈូងសមុទ្រមួយចំនួនទៀត បានពួតដៃគ្នាដាក់សម្ពាធលើកាតាទាំងផ្លូវការទូត និងការបិទចរាចរណ៍ធ្វើដំណើរទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ តមកទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏កាន់ជើងប្រទេសទាំងនេះក្នុងការដាក់សម្ពាធលើកាតា ហើយថែមទាំងចោទកាតាបានគាំទ្រផ្ដល់ហិរញ្ញវត្ថុឲ្យពួកភេរវករទៀតផង។ ទន្ទឹមគ្នានោះ មន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិក ហាក់បង្ហាញជំហរនៅកណ្ដាលជម្លោះនេះ ព្រោះសុទ្ធតែជាសម្ព័ន្ធមិត្តរបស់ខ្លួន មិនថាខាងអារ៉ាប៊ីសាអូឌីត និងកាតាឡើយ។ ទាំងអារ៉ាប៊ីសាអូឌីត ទាំងកាតា ទើបចុះកិច្ចព្រមព្រៀងទិញអាវុធពីអាមេរិកដូចគ្នា ហើយក្រុងរីយ៉ាដជាមិត្តដ៏សំខាន់របស់វ៉ាស៊ីនតោន ខណៈក្រុងដូហាជាមូលដ្ឋានកងទ័ពអាមេរិកជាងមួយម៉ឺននាក់ប្រចាំតំបន់មជ្ឈិមបូព៌ាដែរ៕   
ជាងពីរសប្ដាហ៍ក្រោយការហ៊ុមព័ទ្ធកាតា អាមេរិក បានសួររកកំហុសរបស់កាតាដែលចោទប្រកាន់ដោយអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅពេលនេះ អាមេរិកមិនទាន់ទទួលបានបញ្ជីកំហុសដែលអារ៉ាប៊ីសាអូឌីតអះអាងថាខ្លួនរៀបរៀងនៅឡើយទេ ទោះជាអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តផ្សេងទៀតបានចោទកាតាថាគាំទ្រក្រុមភេរវករក្ដី។ ប៉ុន្តែអាមេរិកចង់ដឹងច្បាស់ជាងនេះពីមូលហេតុនៅពីក្រោយជម្លោះរវាងរដ្ឋឈូងសមុទ្រពែរ្ស។
ប្រមុខរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា បានដាក់ចេញនូវវិធានការបង្ការទាន់ពេលវេលាដែលធ្វើឲ្យអត្រានៃអ្នកឆ្លងកម្រិតទាប ហើយមានរបាយការណ៍ស្តីពីករណីឆ្លងដល់កុមារតែ១ករណីប៉ុណ្ណោះ។ «ទោះបីជាកម្ពុជាយើងមានរបាយការណ៍ស្តីពីករណីឆ្លងដល់កុមារតែមួយករណីក៏ដោយ ប៉ុន្តែ COVID-19 បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កុមារគ្រប់រូប និងកាន់តែប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតចំពោះកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។ នាឱកាសទិវាកុមារនេះ សម្តេចបានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  អង្គការជាតិ អន្តរជាតិ និងដៃគូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ ដោយសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។ ក្នុងកាលៈទេសៈ កូវីដ-១៩ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងដល់កុមារ ជាពិសេសកុមារមានពិការភាព កុមារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំង។ «ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ជាពិសេសកុមារក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នានៅក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩»។ នេះជាការក្រើនរំលឹករបស់ប្រមុខរដ្ឋាភិបាល៕
«ត្រូវយកចិត្តទុក និងគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារ ជាពិសេសកុមាររស់នៅកន្លែងថែទាំជំនួស កុមារកំពុងរស់នៅកន្លែងឃុំឃាំង កុមារដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីកូវីដ-១៩»។ នេះជាខ្លឹមសារដ៏សំខាន់ក្នុងសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០។
  ទីតាំងទាំងនោះមានដូចជា ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ មណ្ឌលចត្តាឡីស័ក Grate Duck ដែលបានផ្លាស់ប្តូរទីតាំង មណ្ឌលចត្តាឡីស័ក ព្រែកព្នៅមក មណ្ឌលចត្តាឡីស័កប្រឆាំងរោគរបេង និង ហង់ស៊ីនភ្នំពេញ មណ្ឌលចត្តាឡីស័កពេទ្យរុស្សី មណ្ឌលសុខភាពចាក់អង្រែ    Park Café បានឈានមួយជំហានទៀត គឺ Social Price $2.99 គឺចង់ឲ្យអតិថិជនទាំងអស់អាចទទួលបានអាហារនិងកាហ្វេជាមួយតម្លៃសមរម្យបំផុតដែលមិនធ្លាប់មានពីមុនមកហើយតម្លៃនេះគឺផ្តល់ជូនជាឈុតដោយទទួលបានទាំងអាហារ នឹង កាហ្វេដ៏ឈ្ងុយឆ្ងាញ់ផងដែរ សម្រាប់ឈុតគឺមានដូចជា ៖ ១   ឈុតបាយសាច់ជ្រូក+ជាមួយកាហ្វេ  ២  ឈុតគុយទាវភ្នំពេញ+ជាមួយកាហ្វេ    កាន់តែពិសេសទៀតនោះបើការដឹកជញ្ជូនលើស ៣០នាទី ក្រុមការងារ នឹងផ្ដល់ជូនFREE ។    ដើម្បីទទួលបានការផ្តល់ជូននេះអតិថិជនអាច ៖ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩០ ៩៩០ ឬ  អាច Order តាមរយៈ Park Café App  ទាញយកកម្មវិធី Park Café App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi   (អត្ថបទពាណិជ្ជកម្ម)  
ក្រៅពីបានជួយឧបត្ថម្ភដល់ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខរបស់ក្រសួងសុខាភិបាលនៅតាមទីតាំងផ្សេងៗគ្នានៅក្នុងរាជធានីភ្នំពេញ។
  ឧត្តមសេនីយ៍ Li Zuocheng បានជួបជាមួយឧត្តមនាវី John Richardson មេបញ្ជាការកងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី១៥ ខែមករា ខណៈដែលទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងមិនសូវល្អក្នុងវិស័យពាណិជ្ជកម្ម។ ខណៈទំនាក់ទំនងទ្វេភាគីក្នុងផ្នែកយោធានៅល្អប្រសើរ មហាអំណាចទាំងពីរនេះក៏មានចំណុចខ្វែងគំនិតគ្នាច្រើនដែរ ជាពិសេសទំនាក់ទំនងកងទ័ព និងស៊ីវិលរវាងអាមេរិក និងកោះតៃវ៉ាន់ ដែលជាចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន។   ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចិន លោក Li ជាសមាជិកគណៈកម្មការយោធាមជ្ឈិមដែលគ្រប់គ្រងកងទ័ពរំដោះប្រជាជនចិន បានប្រាប់លោក Richardson ថា តៃវ៉ាន់ជាបញ្ហាផ្ទៃក្នុង និងជាការបារម្ភចំពោះផលប្រយោជន៍ចិន និងអារម្មណ៍របស់ប្រជាជនទាំងមូល។ ឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះបន្តថា ចិនមិនលើកលែងដល់ការលូកដៃនៃកម្លាំងខាងក្រៅ ហើយប្រសិនបើមានអ្នកណាចង់បំបែកតៃវ៉ាន់ពីចិន កងទ័ពចិននឹងការពារទឹកដីដូនតាឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។    ចំពោះមុខប្រមុខកងទ័ពជើងទឹកអាមេរិក មេទ័ពចិនដដែលក៏ស្នើឲ្យយោធាទាំងពីរគោរពគ្នាទៅមក បង្កើនការជឿទុកចិត្តគ្នា ពង្រឹងទំនាក់ទំនង គ្រប់គ្រងបញ្ហាប្រថុយប្រថាន និងជំរុញទំនាក់ទំនងយោធាឲ្យក្លាយជាកត្តារក្សាស្ថិរភាពក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ លោក Richardson ក៏ឆ្លើយតបវិញដោយវិជ្ជមាន និងបង្ហាញឆន្ទៈរបស់អាមេរិកក្នុងការពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នាដោយការចរចាផង។   តាមពិតទៅ បញ្ហាតៃវ៉ាន់ តែងតែធ្វើឲ្យទំនាក់ទំនងរវាងអំណាចទាំងពីរប្រែប្រួល។ អាមេរិកដែលមិនទទួលតៃវ៉ាន់ជាប្រទេសផងនោះ នៅតែបន្តជួយកោះមួយនេះក្នុងឋានៈជាសម្ព័ន្ធមិត្តសន្ធិសញ្ញា ហើយគេមិនគួរភ្លេចទេថា អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់តៃវ៉ាន់។ ទំនាក់ទំនងល្អូកល្អឺនបែបនេះក៏បន្តដាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ តែចិននៅមិនសុខឡើយ ដ្បិតនៅតៃវ៉ាន់ចលនាប្រកាសឯករាជ្យកំពុងដឹកនាំកិច្ចការជាតិ។   ក្នុងខែថ្មីៗនេះ អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលខណ្ឌចែកដីគោក និងដែនកោះតៃវ៉ាន់ ក្នុងន័យសម្ញែងអំណាចផង និងជាការបញ្ជាក់ពីទំនាក់ទំនងជាមួយតៃវ៉ាន់ផង។ ប៉ុន្តែចិនចាត់ទុកសកម្មភាពរបស់អាមេរិក ជាការបំពានអធិបតេយ្យព្រោះតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ ថ្មីនេះទៀតសោត អាមេរិកក៏ធ្វើឲ្យចិនកាន់តែខឹង បន្ទាប់តំណាងរាស្ត្រអាមេរិកនាំគ្នាអនុម័តច្បាប់លើកទឹកចិត្តដល់ការធ្វើទស្សនកិច្ចរវាងអាមេរិក និងតៃវ៉ាន់៕
ចិននៅតែប្រកាន់ជំហរថា តៃវ៉ាន់ជាទឹកដីមួយរបស់ខ្លួន ដែលមិនអាចរបូតទៅណាឡើយ។ ជំហរនេះត្រូវបានមន្ត្រីជាន់ខ្ពស់យោធាចិន Li Zuocheng ប្រាប់ទៅមន្ត្រីយោធាអាមេរិក John Richardson នៅថ្ងៃទី១៥ ខែមករា។ លោកឧត្តមសេនីយ៍ Li ក៏ប្រាប់មេទ័ពអាមេរិកពីជំហររបស់ចិនដែលប្រឆាំងរាល់ការលូកដៃរបស់ប្រទេសខាងក្រៅចូលកិច្ចការតៃវ៉ាន់ដែរ។
  ដើម្បីទប់ស្កាត់ ការថយចុះនៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គ រដ្ឋបាលជលផល កំពុង រៀបចំសេចក្តីព្រាងច្បាប់មួយស្ដីពី «ការហាមពលរដ្ឋប្រើប្រាស់មង ជាឧបករណ៍នេសាទ ក្នុងដែនអភិរក្សសត្វផ្សោត»។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ដែលបានថ្លែងកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃ២២តុលា។    កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នាថ្ងៃទី ២២ តុលា នៅរដ្ឋបាលជលផល បើតាមលោក អ៊ុក វិបុល សេចក្តីព្រាងច្បាប់ថ្មីនេះ ហាមពលរដ្ឋប្រើប្រាស់មងជាឧបករណ៍នេសាទ សម្រាប់តែនៅក្នុងដែនអភិរក្សសត្វផ្សោតប៉ុណ្ណោះ និងត្រូវកំណត់ការប្រើក្រឡាមង មិនឲ្យលើសពី ១,៥សង់ទីម៉ែត្រ។   សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនៅចុងឆ្នាំ២០២០នេះ។ នេះបើតាមលោក អ៊ុក វិបុល ដែលលោកបន្តពន្យល់ថា៖«វាពិបាកបន្តិច ក្នុងការផ្លាស់ប្ដូរទម្លាប់ នៃការរស់របស់ពលរដ្ឋ តែយើងនឹងព្យាយាម។ វាមិនមានផលប៉ះពាល់នោះទេ ដល់ជីវភាពពលរដ្ឋនៅតំបន់នោះ ព្រោះជាតំបន់ទេសចរណ៍។ អ៊ីចឹងពលរដ្ឋ អាចប្រកបរបរផ្សេងបាន»។   នាកិច្ចប្រជុំ ផ្សព្វផ្សាយពីស្ថានភាពសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃ២២តុលា ប្រធាននាយកដ្ឋានអភិរក្សជលផល ក៏រំឭកដែរថា នៅក្នុងឆ្នាំ២០២០នេះ សត្វផ្សោតទន្លេមេគង្គ ត្រូវគេប៉ាន់ស្មានថា នៅសេសសល់តែ ៨៩ក្បាលប៉ុណ្ណោះ។    កត្តាមួយចំនួនដែលធ្វើឲ្យចំនួនផ្សោតមានការថយចុះ រួមមានការប្រើថ្មស្អុយភ្ជាប់ជាមួយមង ការប្រើប្រាស់ទូកម៉ាស៊ីន ដែលបំពងសំឡេងរំខានដល់សត្វផ្សោត ការកើនឡើងនៃការនេសាទខុសច្បាប់ និងបម្រែបម្រួលនីវ៉ូទឹកទន្លេជាដើម។ នេះបើតាមការលើកឡើងរបស់លោក អ៊ុក វិបុល ដែលបានបន្តថា៖«ការងារសំខាន់ ដើម្បីទប់ស្កាត់ការថយចុះនៃកូនផ្សោត គឺត្រូវរឹតបន្តឹងការនេសាទ ជាពិសេស គឺការប្រើប្រាស់មងរបស់ប្រជានេសាទ ដែលជាហានិភ័យដល់សត្វផ្សោត»។    លោកថាអាយុកាលនៃសត្វផ្សោតអាចមានអាយុត្រឹម៤០ឆ្នាំ។ ដោយឡែកជាង៩៥ភាគរយនៃសត្វផ្សោតដែលស្លាប់ គឺជាកូនផ្សោតមានអាយុក្រោម៧ឆ្នាំ និងមេផ្សោតដែលមានអាយុចាស់ ដោយសារការជាប់មង។    លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសស្តីពី«ការសិក្សាលើចំនួនសត្វផ្សោតទន្លេមេគង្គកម្ពុជា» ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ អ្នកជំនាញបានប្រមូលមង ប្រមាណ ២២ម៉ឺនម៉ែត្រ ក្នុងដែនអភិរក្សសត្វផ្សោត និងមានមនុស្ស ១៣នាក់ ដែលត្រូវបញ្ជូនទៅតុលាពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ក្នុងដែនអភិរក្សសត្វផ្សោត។  សម្រាប់លោក សេង ទៀក ទាំងនេះ ក៏បានចូលរួមចំណែកធ្វើឲ្យចំនួនកូនផ្សោត និងសត្វផ្សោតបានបាត់បង់ជីវិតដែរ ហើយការបង្កើតច្បាប់ហាមឃាត់ការដាក់មងនេះ គឺជារឿងដែលចាំបាច់ ដើម្បីបង្កើនចំនួនសត្វផ្សោតទន្លេមេគង្គមនៅក្នុងប្រទេសកម្ពុជា។   តាមការប៉ាន់ស្មាន នៅក្នុងឆ្នាំ២០២០ សត្វផ្សោតទន្លេមេគង្គមានចំនួន ៨៩ក្បាល ថយចុះចំនួន៣ក្បាល បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួនសត្វផ្សោតចំនួន ៩២ក្បាល៕    
រដ្ឋបាលជលផល កំពុងសិក្សារៀបចំច្បាប់មួយស្ដីពី«ការហាមពលរដ្ឋប្រើប្រាស់មង ជាឧបករណ៍នេសាទ ក្នុងដែនអភិរក្សសត្វផ្សោត»ដើម្បីទប់ស្កាត់ ការថយចុះនៃចំនួនសត្វផ្សោតក្នុងទន្លេមេគង្គ។  ក្នុងឆ្នាំ២០២០នេះ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ស្មានថានៅសេសសល់តែ៨៩ក្បាលប៉ុណ្ណោះ។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល ដែលលោកបានបន្តថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវដាក់ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ពិនិត្យនៅចុងឆ្នាំ២០២០នេះ។
បើតាមក្រសួងអប់រំ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរពាក់ព័ន្ធ។   នៅក្នុងដំណើរការប្រឡងនេះដែរ មានស្ថាប័នចំនួន៦ ចូលរួម ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចូលរួមពីស្ថាប័នទាំងនេះ គឺក្នុងគោលបំណងរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមណ្ឌលប្រឡង និងធានាសុខភាពសម្រាប់គណៈមេប្រយោគ អ្នកពាក់ព័ន្ធនានា និងបេក្ខជនប្រឡង។    សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនជាង ១៣ម៉ឺននាក់ចូលរួម ក្នុងនោះបេក្ខនារីមានជាង ៧ម៉ឺននាក់។ ក្នុងចំណោមបេក្ខជនទាំងអស់មាន ថ្នាក់វិទ្យាសាស្ត្រ ប្រមាណ៣០.១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៦៩.៩ភាគរយ។    ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕
ភ្នំពេញ៖ ហឹបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេសហើយ នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ដូច្នេះ ដោយភ្ជាប់សារជូនពរប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ ឱ្យនិងមានសុវត្ថិភាពតាមផ្លូវក្នុងបេសកកម្មដឹកជញ្ជូនវិញ្ញាសានេះ។
  «មជ្ឈការ»មានន័យថាការគ្រប់គ្រង និងសិទ្ធិអំណាចធ្វើសេចក្តីសម្រេចនានាខាងផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុស្ថិតលើថ្នាក់ដឹកនាំកំពូលនៃរចនាសម្ព័ន្ធគ្រប់គ្រង។ ឧទាហរណ៍៖ រាល់ការបញ្ជាទិញលក់សន្លឹកហ៊ុននៅកម្ពុជាត្រូវធ្វើឡើងជាលក្ខណៈមជ្ឈការ ព្រោះដំណើរការនេះប្រមូលផ្តុំតែនៅក្នុងផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះ។ ពាក្យនេះមានន័យជាភាសាអង់គ្លេស និងភាសាបារំាងដូចគ្នាថាCentralization។    ចំណែក«វិមជ្ឈការ»មានន័យថា ការផ្ទេរសិទ្ធិអំណាច ធនធានហរិញ្ញវត្ថុ និងការទទួលខុសត្រូវពីស្ថាប័នថ្នាក់លើទៅស្ថាប័នថ្នាក់ក្រោមដើម្បីបំពេញមុខងារ និងភារកិច្ចនានា។ ឧទាហរណ៍៖ ការដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រថវិកាកម្មវិធី និងអង្គភាពថវិកា មានគោលបំណងផ្លាស់ប្តូរជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងថវិកាកម្ពុជាពីការផ្តោតលើធាតុចូល និងមជ្ឈការ ទៅផ្តោតលើលទ្ធផល និងវិមជ្ឈការដែលត្រូវសម្រេចឲ្យបាននៅឆ្នាំ២០២០។    ពាក្យនេះសរសេរជាភាសាអង់គ្លេស Decentralization និងសរសេរជាភាសាបារាំង Décentralisation៕  
«មជ្ឈការ»និង«វិមជ្ឈការ»មានន័យ និងការប្រើប្រាស់ខុសគ្នា។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតកីឡាហ្វ្រង់កូហ្វូនីមុនគេឲ្យកម្ពុជា ក្រោយនាងទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួនលើវិញ្ញាសាចំបាប់សេរីទម្ងន់៥៣គីឡូក្រាមជាមួយកីឡាការិនី Stewart Samantha ខណៈមេដាយមាសបានទៅកីឡាការិនីកាណាដា Mc Laren Kristina និងមេដាយប្រាក់បានទៅ Rasoanantenainan Elisa Emma Patrida។ ព្រឹតិ្តការណ៍ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងមួយនេះ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៣ កក្កដា ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ កក្កដា។ ព្រឹត្តិការណ៍នេះមានរដ្ឋ និងប្រទេសដែលនិយាយភាសាបារាំងជាង៥០ចូលរួម ខណៈកម្ពុជាបានបញ្ជូនប្រតិភូកីឡា និងសិល្បៈចំនួន២១នាក់ចូលរួម។ ក្នុងនោះកីឡាចំបាប់ពីរនាក់, អត្តពកម្ម១នាក់, យូដូ១នាក់, វាយកូនឃ្លីលើតុ១នាក់ ក្រៅពីនេះជាក្រុមរបាំ ចំលាក់ គំនូរ និងអ្នកថតរូប៕ រូបភាពផ្តល់ដោយ លោក កាង ដែនពិសិដ្ឋ ដែលដឹកនាំកីឡាករចំបាប់ចូលរួមប្រកួតកីឡាហ្វ្រង់កូហ្វូនី នៅប្រទេសកូឌីវ័រ។
កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាចំបាប់សេរីទម្ងន់៥៣គីឡូក្រាមពីព្រឹត្តិការណ៍ប្រកួតកីឡាហ្វ្រង់កូហ្វូនីក្របខណ្ឌប្រទេសនិយាយបារាំងនៅទីក្រុងអាប៊ីតចាន ប្រទេសកូឌីវ័រ។ នេះជាមេដាយដំបូងគេសម្រាប់កម្ពុជា ខណៈអត្តពលិកមួយចំនួនទៀតលើវិញ្ញាសាផ្សេងៗនៅមិនទាន់បានប្រកួតនៅឡើយ។
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ចាប់ពីថ្ងៃទី៣មីនា ដល់ថ្ងៃទី៩ មីនា ឆ្នាំ២០២១។ ក្រសួងធនធានទឹក និងឧតុនិយម ពន្យល់នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២ មីនានេះថា បាតុភូតធម្មជាតិខាងលើនេះកើតឡើងដោយសារកម្ពុជា កំពុងស្ថិតក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយ គួបផ្សំនឹងបម្រែបម្រួលនៃទិសខ្យល់ ព្រមទាំងអន្តរកាល ពីរដូវរំហើយមករដូវប្រាំង ដែលបង្កជាបាតុភូតកំណកបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន។ តាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ជាពិសេសនៅតាមបណ្ដាខេត្តពាយ័ព្យ។ នៅតំបន់នេះ នឹងមានសីតុណ្ហភាពអប្បបរមារង្វង់ពី ២៣-២៦អង្សាសេ ខណៈសីតុណ្ហភាពអតិបរមា មានរង្វង់ពី ៣៣-៣៦អង្សាសេ។    ចំណែកឯបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏នឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំងដែរ។ រីឯសីតុណ្ហភាព អប្បបរមាវិញ គឺដូចនឹងបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលដែរ គឺក្នុងរង្វង់ ២៣-២៦អង្សាសេ ខណៈសីតុណ្ហភាពអតិបរមា មានរង្វង់ពី ៣៣-៣៦អង្សាសេ។    តាមការព្យាករណ៍ដដែល តំបន់មាត់សមុទ្រ ក៏នឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំងដែរ ខណៈសីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមារង្វង់ពី ៣២-៣៥អង្សាសេ។    ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង នៅថ្ងៃទី៣ និងទី៤ មីនាផងដែរ៕
ដោយ៖ ស៊ុល រ៉វី
  ក្រោមសេចក្តីសម្រេចប្រឆាំងភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឆ្នាំ ២០១១  មន្រ្តីតាលីបង់១៣៥រូប ត្រូវរងទណ្ឌកម្មតាមរយៈការរឹតបន្តឹងលើការធ្វើដំណើរ និងបង្អកទ្រព្យសម្បត្តិ។ ប៉ុន្តែមន្រ្តី១៣នាក់ ត្រូវបានលើកលែងពីការហាមប្រាមធ្វើដំណើរដើម្បីអនុញ្ញាតឱ្យពួកគេអាចជួបពិភាក្សាស្វែងរកសន្តិភាពជាមួយមន្រ្តីក្រៅប្រទេស។    ការលើកលែងចំពោះមន្រ្តីតាលីបង់ទាំង១៣នេះ ត្រូវបានបន្តជាថ្មីជាទៀងទាត់។ ក្នុងខែមិថុនា គណៈកម្មាធិការទទួលបន្ទុកការដាក់ទណ្ឌកម្មលើអាហ្វហ្គានីស្ថានរបស់ក្រុមប្រឹក្សាសន្តិសុខ UN បានដកមន្រ្តីអប់រំតាលីបង់២នាក់ចេញពីបញ្ជីលើកលែងជុំវិញការបំបិទសិទ្ធិស្រ្តីក្រោមរបបអ៊ីស្លាមជ្រុលនិយមនេះ។ ទន្ទឹមនេះ ពួកគេក៏បានបន្តលើកលែងមន្រ្តីតាលីបង់ដែលនៅសល់រហូតដល់ថ្ងៃទី១៩ ខែសីហាដែរ។   ដោយពេលត្រូវផុតកំណត់បែបនេះ UNSC ដែលមានសមាជិកតំណាង ១៥ ប្រទេសត្រូវសម្រេចថាតើគួរបន្តលើកលែងសម្រាប់មន្រ្តីតាលីបង់ទាំងនេះទៀតយ៉ាងណា។ ប៉ុន្តែ យោងតាមប្រភពការទូត សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ចំពោះរឿងនេះនៅថ្ងៃទី២២ ខែសីហា មិនបានចេញជារូបរៀងឡើយ ដោយសារតែការមិនយល់ស្របគ្នារវាងសមាជិក។    បើតាមអ្នកកាទូតក្រុមប្រឹក្សាសន្តិសុខ UN អាម៉េរិកបានស្នើឱ្យរឹតបន្តឹងលើការធ្វើដំណើររបស់មន្រ្តីតាលីបង់៧នាក់ ខណៈស្នើឱ្យបន្តលើកលែង៦ នាក់ទៀត ប៉ុន្តែកំណត់ត្រឹមតែការធ្វើដំណើរទៅកាតាប៉ុណ្ណោះទីដែលអាម៉េរិក និងក្រុមតាលីបង់ចរចាគ្នាប៉ុណ្ណោះ។    យ៉ាងណាមិញ រុស្ស៊ី និងចិនបានជំទាស់នឹងសំណើរបស់អាម៉េរិក។ ចំណែកអង់គ្លេស បារាំង និងអៀរឡង់ក៏បានចូលរួមជាមួយអាម៉េរិកប្រឆាំងនឹងសំណើរុស្ស៊ី-ចិនដែរដែលបានស្នើទៅ UNSC ឱ្យបន្តអនុញ្ញាតមន្រ្តីតាលីបង់ទាំង១៣នាក់ធ្វើដំណើរក្រៅប្រទេសបានរយៈពេល៩០ថ្ងៃ សម្រាប់តែទៅកាន់ទិសដៅដូចជារុស្ស៊ី ចិន និងកាតា។   ទាក់ទងរឿងនេះ អាម៉េរិក និងប្រទេសលោកខាងលិចអះអាងថា ការបន្តលើកលែងលើមន្រ្តីទាំង ១៣ នេះមិនអាចធ្វើទៅបានទេដោយសារតែពួកតាលីបង់មិនបានធ្វើតាមការសន្យារបស់ខ្លួនដូចជាការការពារសិទ្ធិស្រ្តី និងបង្កើតរដ្ឋាភិបាលដែលមានការចូលរួមពីស្រ្តីជាដើម៕  
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែសីហា នៅតែមិនអាចឈានដល់ការសម្រេចចិត្តជុំវិញការបន្តលើកលែងបម្រាមធ្វើដំណើររបស់មន្រ្តីតាលីបង់១៣រូបដែលបានផុតកំណត់តាំងពីសប្តាហ៍មុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ពីប្រភពការទូត។
  តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបង្ហាញដល់រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល កំណាត់ផ្លូវក្នុងក្រុងចំនួន១១ខ្សែ សរុបជាង១២ គីឡូម៉ែត្រ និងផ្លូវខ្នែងបែកចេញពីផ្លូវជាតិលេខ ៦ ចំនួន ៥២ទៀត បានរងការខូចខាតខ្លាំង និងចាំបាច់ត្រូវបានការជួសជុល និងស្ដារឡើងវិញ។ តាមមន្ទីរសាធារណការ កន្លងមកផ្លូវទាំងនោះ ទទួលរងនូវការរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកឆ្លងកាត់។    នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ សាលាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី៦ វិច្ឆិកា តាមការប៉ាន់ស្មានចំពោះគម្រោងជួសជុល និងអ៊ុតកៅស៊ូផ្លូវខាងលើ គឺកំណាត់ផ្លូវ១១ខ្សែ មានប្រវែងជាង ១២គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារ ឯផ្លូវខ្នែងទាំង៥២ទៀត សរុបជាង ១៦គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកា ប្រមាណ ១០លានដុល្លារអាមេរិក។         ថ្លែងក្នុងកិច្ចប្រជុំទាក់ទងនឹងការជួសជុលផ្លូវក្នុងក្រុងសៀមរាបនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឯកភាពចំពោះគម្រោងជួសជុលផ្លូវខាងលើ ហើយបញ្ជាក់ថា នឹងលើកសំណើរនេះបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រីដើម្បីសម្រេច និងអនុវត្តន៍។ ទោះមិនទាន់បញ្ជាក់ពីពេលវេលាក្នុងការជួសជុលនៅឡើយ តែលោករដ្ឋមន្ដ្រីបានបង្ហាញការតាំងចិត្តខ្ពស់ចំពោះការងារនេះ ព្រោះខេត្តសៀមរាបជាគោលដៅសក្កានុពលផ្នែកទេសចរណ៍ខ្ពស់នៅកម្ពុជា៕  
សៀមរាប៖ កំណាត់ផ្លូវក្នុងក្រុងសៀមរាបដែលរងការខូតខាតខ្លាំង នឹងត្រូវចាប់ផ្តើមជួសជុលឡើងវិញទាំងស្រុងក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ តាមគម្រោង ការជួសជុលនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១៥លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
  1. អ្នកម្តាយអាចបរិភោគត្រឡាចបាន ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន ថែមទាំងមានសារធាតុដទៃទៀត ដែលអាចជួយអ្នកម្តាយមិនឲ្យកើតមានអាការៈហើម ហើយកូនក្នុងផ្ទៃក៏លូតលាស់បានល្អដែរ។   2. អ្នកម្តាយក៏គួរតែពិសារប្រេះដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ថែមទាំងមានផ្ទុកវីតាមីនB ដោយអាចជួយអ្នកម្តាយឲ្យមានទឹកដោះច្រើន ថែមទាំងអាចជួយអ្នកម្តាយឲ្យពិសារបាយបានផងដែរ។   3. អ្នកម្តាយក៏គួរតែញ៉ាំដំឡូងផ្អែមខ្លះដែរ ព្រោះក្នុងនោះមានសារធាតុជាច្រើនដែលជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានយ៉ាងល្អ។ ដូចនេះ ប្រសិនជាអ្នកម្តាយមានដាំបបរញ៉ាំ អ្នកអាចដាក់ដំឡូងផ្អែមនេះចំនួនប៉ុន្មានដុំចូលទៅក្នុងបបរនោះ ដើម្បីបរិភោគបាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ៣ប្រភេទដែលអ្នកម្តាយគួរតែពិសារក្នុងរដូវក្តៅ ទើបអាចល្អចំពោះសុខភាពអ្នក និងកូន។ តើមានអ្វីខ្លះទៅ?
  នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ អំពីលទ្ធផលនៃការស្រាវជ្រាវនេះ ដោយបង្ហាញថា លោក កឹង ឃន ពុំបានប្រព្រឹត្តអំពើទាំងនោះទេ។ នាយកដ្ឋានបុគ្គលិក លើកឡើងថា រដ្ឋបាលខេត្តស្វាយរៀង ទទួលយកទាំងស្នាដៃដឹកនាំ និងការយកចិត្តទុកដាក់អនុវត្តផែនការរបស់ស្នងការខេត្តស្វាយរៀង។    ចំណែក ស្នាមម្រាមដៃរបស់មន្ត្រីនគរបាល ដែលបាននាំគ្នាផ្តិតលើបណ្តឹង ដើម្បីប្តឹងលោក កឹង ឃន ថាគាបសង្កត់មន្ត្រីថ្នាក់ក្រោម និង ប្រព្រឹត្តអំពើពុករលួយ ត្រូវបាននាយកដ្ឋានបុគ្គលិក អះអាងថា ក្រុមការងារ រកមិនឃើញនោះទេ។ នាយកដ្ឋានបុគ្គលិក បានហៅបណ្តឹងនោះ ថាជាបណ្តឹងរបស់ជនអនាមិក។    នាយកដ្ឋានបុគ្គលិក បន្តបកស្រាយថា ការតែងតាំងមន្ត្រីនគរបាលទូទាំងខេត្ត គឺលោក កឹង ឃន ធ្វើឡើងដោយមានតម្លាភាព និងផ្អែកលើលក្ខណសម្បត្តិ សមត្ថភាព និងអតីតភាពការងារ ពោលគឺមិនពាក់ព័ន្ធនឹងសាច់ញាតិឡើយ។    តាមរយៈសេចក្តីប្រកាសព័ត៌មាន នាយកដ្ឋាននេះ បានសរសេរយ៉ាងដូច្នេះថា «ផ្អែកតាមការស្រង់មតិទូទៅចំពោះការដឹកនាំរបស់ឧត្តមសេនីយ៍ទោ កឹង ឃន ភាគច្រើនទទួលបានការគាំទ្រចំពោះសកម្មភាពការងារដឹកនាំពោរពេញដោយសមត្ថភាព និងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានាចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាហេតុនាំមកនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពយ៉ាងល្អប្រសើរ»។    អត្ថបទទាក់ទង   ថ្នាក់លើស៊ើបអង្កេតរឿងប៉ូលិសជិត៤០នាក់ ដែលសុំឲ្យដកស្នងការស្វាយរៀង ចេញពីតំណែង    ប៉ុន្មានថ្ងៃនេះ មានការចុះផ្សាយជាហូរហែថា ក្រុមនគរបាលខេត្តស្វាយរៀងជិត៤០នាក់ បានប្រួតគ្នាប្តឹងលោក កឹង ឃន ដែលជាមេកើយរបស់ខ្លួន ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើសពីនេះ ក៏មានការផ្សាយផងដែរថា នគរបាលទាំងនោះ បានដាក់សំណើរួមគ្នាទៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យដកលោក កឹង ឃន ចេញពីតំណែង។ យ៉ាងណា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បញ្ជាក់ថា លោក ពុំបានឃើញលិខិតឬសំណើរបស់នគរបាលទាំងនោះទេ។    តាមពិតទៅរឿងអាស្រូវនេះ ធ្លាប់កើតមានឡើងម្តងរួចមកហើយ ដោយកាលនោះ មានក្រុមនគរបាលប្រមាណ២០នាក់ ដែលបានប្តឹងលោក កឹង ឃន តែក្រោយមក ក៏ស្ងប់ស្ងាត់ទៅវិញ៕ 
ក្រុមការងារ ដែលទទួលបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះទៅស្រាវជ្រាវរួចហើយ ពីរឿងអាស្រូវរបស់ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាវរៀង ដែលរងការប្តឹងពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ថាបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើន ដូចជា អំពើពុករលួយ ការតែងតាំងសាច់ញាតិ ការបង្កើតបក្សពួក និងការគាបសង្កត់កូនចៅ ជាដើម។
  រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា យល់ឃើញថា ស្ពានថ្មចាស់សម័យបារាំងនេះ ពុំគួររុះរើចេញនោះទេ។ មូលហេតុដែលរដ្ឋមន្ត្រីវប្បធម៌ លើកឡើងបែបនេះ ដោយសារតែស្ពានថ្មចាស់នេះមានអាយុកាល១០០ឆ្នាំមកហើយ ដែលបានកសាងនៅសម័យបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងក្នុងប្រទេសកម្ពុជា ហើយវាក៏មានតម្លៃជាប្រវត្តិសាស្ត្រ លើផ្នែកស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថានទៀតផង។   លិខិតរបស់ក្រសួងវប្បធម៌ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ភឿង សកុណា បានសរសេរដូច្នេះថា៖»ម្យ៉ាងទៀតស្ពាននេះ ចាត់ទុកជាមរតកដ៏កម្រមួយ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែរក្សាទុក និងជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើជើង»។   ដើម្បីការពារ និងអភិរក្សស្ពាននេះ រដ្ឋមន្ត្រីវប្បធម៌ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សហការដោះស្រាយបញ្ហានេះ តាមរយៈការចុះទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។     ខាងសារព័ត៌មានថ្មីៗ មិនអាចទាក់ទងអភិបាល និងអភិបាលរង រួមទាំងលោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យខេត្តបាត់ដំបង ដើម្បីសាកសួរជុំវិញបំណងរុះរើស្ពានថ្មនេះបានទេ៕  អត្ថបទទាក់ទង   រដ្ឋបាលខេត្តបាត់ដំបង ហាមពលរដ្ឋឆ្លងកាត់ស្ពានថ្មចាស់មុខសាលាខេត្ត ដែលទ្រុឌទ្រោមខ្លាំង និងបែកប្រេះស្រាំ  
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំទាស់មិនឱ្យរុះរើស្ពានថ្មចាស់សម័យបារាំង ដែលស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជាថា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោមបរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ បើតាមក្រសួង តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សា។   ដោយឡែកតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សានិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សា។ តំបន់នេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   ចំណែកតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។ ក្នុងតំបន់ នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា៕  
កម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ឥទ្ធិពលនេះនឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២៣។
  ចិនបានដើរតួនាទីដែលប្រយោជន៍ក្នុងការកាត់បន្ថយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន។ នេះជាការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៨ ខែមីនាជុំវិញការប្រឈមមុខដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានបន្ទាប់ពីមានហេតុការណ៍វាយប្រហារនៅរដ្ឋកាស្មៀរគ្រប់គ្រងដោយឥណ្ឌាដែលសម្លាប់យោធាឥណ្ឌានាក់កាលពីខែមុន។ ក្រោយហេតុការណ៍នេះ ការប្រឈមមុខក៏កាន់តែតានតឹងសឹងផ្ទុះសង្គ្រាមទ្រង់ទ្រាយធំទៅហើយ។   បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពពីមន្ត្រីការទូតបស្ចិមប្រទេស និងមន្ត្រីឥណ្ឌា ប៉ាគីស្ថាន និងអាមេរិកផងនោះ នៅគ្រាមួយ ឥណ្ឌាគំរាមបាញ់មីស៊ីលយ៉ាងតិច៦ដើមដាក់ប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានក៏ព្រមានវិញថា ខ្លួននឹងសងសឹកដោយលើសកម្មភាពឥណ្ឌាបីដង។ ការឆ្លើយឆ្លងសម្ដីបូករួមនឹងការប៉ះទង្គិចជាច្រើនលើកតាមព្រំដែន ស្ថានការណ៍ចាប់ផ្ដើមថយក្រោយវិញ ក្រោយអាមេរិកលូកដៃចូលដោះស្រាយ។   មន្ត្រីប៉ាគីស្ថានម្នាក់និយាយដែរថា ក្រៅពីអាមេរិក និងចិន ប្រទេសតំបន់អារ៉ាប់ គឺអេមីរ៉ាតអារ៉ាប់រួមក៏ជួយដោះស្រាយជម្លោះនេះដែរ។ ជុំវិញការប្រឈមមុខរវាងមហាអំណាចអាស៊ីខាងត្បូងទាំងពីរ ក្រសួងការបរទេសចិនលើកឡើងថា ការរស់នៅដោយសន្តិសហវិជ្ជមានរវាងឥណ្ឌា និងប៉ាគីស្ថាន គឺជារឿងរបស់ប្រទេសទាំងអស់ ហើយជាអ្នកជិតល្អរបស់ប្រទេសទាំងពីរ ចិនតែងជំរុញការចរចាដោយសន្តិភាព និងដើរតួនាទីក្នុងការកាត់បន្ថយកម្ដៅ។   មិនមែនតែជាមួយក្រុងញូវដេលី និងក្រុងអ៊ីស្លាម៉ាបាដឡើយ ក្រុងប៉េកាំងក៏ត្រៀមខ្លួនធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបន្តជំរុញឲ្យភាគីទាំងពីរនេះធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ហើយប្រើប្រាស់យន្តការសន្តិភាពក្នុងការដោះស្រាយភាពខុសគ្នា។ ដោយមិននិយាយចំឈ្មោះក្រុងវ៉ាស៊ីនតោនក្រុងប៉េកាំង ក៏ទទួលស្គាល់ដែរថា ប្រទេសមួយចំនួនក៏បានដើរតួនាទីវិជ្ជមានក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះដែរ។   សូមរំឭកថា ក្រុមភេរវករជ្រុលនិយមដែលលាក់ខ្លួននៅទឹកដីប៉ាគីស្ថាន បានប្រកាសទទួលខុសត្រូវការវាយប្រហារដែលសម្លាប់យោធាឥណ្ឌាអស់៤០នាក់កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ វាជាការវាយប្រហារបង្ហូរឈាមបំផុតនៅកាស្មៀរក្នុងរយៈពេល៣០ឆ្នាំមកនេះ។ ភាគីទាំងពីរ ក៏អះអាងដូចគ្នាថា បានបាញ់ទម្លាក់យន្តហោះរៀងៗខ្លួនទៀតផង៕   
ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀរ ហាក់ថមថយកម្ដៅវិញហើយ បន្ទាប់ពីឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភ។ ប្រភពពីមន្ត្រីការទូតលោកខាងលិច និងភាគីទាំងពីបង្ហាញថា ឥណ្ឌា និងប៉ាគីស្ថានគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរទៀតផង។ ស្របពេលស្ថានការណ៍ធូរស្រាល ចិនដែលជាអ្នកជិតខាងរបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ អះអាងថា ខ្លួនមានចំណែកជួយឲ្យកម្ដៅថយចុះ ខណៈអាមេរិក និងអេមីរ៉ាតអារ៉ាប់រួមក៏ដើរសំខាន់ដែរ។
បណ្ដឹងពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលសុំរំលាយគណបក្សសង្គ្រោះជាតិ  បានឆ្លងពីក្រសួងមហាផ្ទៃ ទៅដល់ដៃតុលាការកំពូលហើយ កាលពីថ្ងៃទី ៦ តុលា។ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលនោះ បានលើកឡើងថា ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញពីសកម្មភាពគណបក្សសង្គ្រោះជាតិ កំពុងអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ បន្ថែមពីលើនេះក្រុមមេធាវី បានលើកទឡ្ហីករណ៍ត្រង់ពាក្យសំដីផ្ទាល់របស់ឯកឧត្តម កឹម សុខា ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីបចំនួន៣ ដែលត្រូវបានរកឃើញកន្លងមកនេះ ។ ក្រុមមេធាវី ចាត់ទុកឃ្លឺបវីដេអូនេះ គឺជាភស្តុតាងដ៏រឹងមាំ និងជាសក្ខីកម្មដ៏ច្បាស់លាស់ដែលគណបក្សសង្គ្រោះជាតិមិនអាចប្រកែកបាន ។ តាមរយៈសេចក្តីសង្ខេបពាក្យបណ្ដឹងចំនួន៣ទំព័រនោះ ក្រុមមេធាវីក្រសួងមហាផ្ទៃ បានពន្យល់ដូច្នេះថា៖«សកម្មភាពខុសច្បាប់ជាច្រើន ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្គ្រោះជាតិ គឺមានភាពស៊ីចង្វាក់គ្នាទៅនឹង ផែនការសម្ងាត់នៃការធ្វើបដិវត្តពណ៌ ដូចសំដីរបស់លោក កឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាចប្រកែកបាន ក្នុងនោះរួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាលជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា»។ ក្រុមមេធាវីទាំងនោះ បានលើកអង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ ដែលបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ជម្រាបប្រាប់តុលាការកំពូលទៀតផង។ ស្របពេលបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ទៅដល់ដៃតុលាការកំពូលនោះ ខាងគណបក្សប្រឆាំងដ៏ធំមួយនេះ មិនទាន់មានចេញសេចក្តីថ្លែងការណ៍ណាមួយប្រតិកម្ម ទៅនឹងដំណើរការបណ្ដឹងនេះនៅឡើយទេ ខណៈដែលក្រុមតំណាងរាស្ត្រមួយចំនួន កំពុងនៅក្រៅប្រទេស។ តែយ៉ាងណាអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានអំពាវនាវឲ្យសហគមអន្តរជាតិ ជួយអន្តរាគមន៍ដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេស តាមរយៈការដាក់ទណ្ឌកម្មលើផ្នែកណាមួយ មកលើរដ្ឋាភិបាលកម្ពុជា។ លោកស្រី មូរ សុខហួរ ដែលបានចេញទៅក្រៅប្រទេស ក្រោយពីឮដំណឹងនៃការចាប់ខ្លួននោះ បានផ្ដល់កិច្ចសម្ភាសដល់ទីភ្នាក់ងារព័ត៌មាន Reuter ដូច្នេះថា៖«ពេលវេលាសម្រាប់សេចក្ដីថ្លែងការណ៍គឺចប់ហើយ។ វាដល់ពេលសម្រាប់ទណ្ឌកម្មហើយ ក៏ដូចជាការព្យូរជំនួយបច្ចេកទេសសម្រាប់រដ្ឋាភិបាលកម្ពុជាដែរ។ ពេលវេលាសម្រាប់ប្រជាធិបតេយ្យគឺអស់ហើយ។ តើសហគមន៍អន្តរជាតិអាចបន្តរង់ចាំទៀតដោយរបៀបណា។ ទណ្ឌកម្មអាចជាការរឹតត្បិតទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា ប៉ុន្តែមិនគួរដាក់លើការនាំចេញផលិតផលវាយនភណ្ឌដែលភាគច្រើននាំចេញទៅអាមេរិក និងអឺរ៉ុបទេ ព្រោះកម្មករកម្ពុជារាប់ពាន់អាស្រ័យលើវិស័យនេះ»។ គួរបញ្ជាក់ថា ដើមចមនៃការប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិនេះ គឺមានពាក្យបណ្ដឹងចំនួនពីរមកក្រសួងមហាផ្ទៃ ដែលប្ដឹងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ក្រោមហេតុផលស្រដៀងគ្នាថា ឯកឧត្តម កឹម សុខា បានជាប់សង្ស័យក្នុងអំពើក្បត់ជាតិ ដែលមិនគួរលើកលែងឲ្យបាន រួមទាំងគណបក្សសង្គ្រោះជាតិទាំងមូលផងដែរ៕
ភ្នំពេញ៖ បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ទៅដល់ដៃតុលាការកំពូលហើយ តាមរយៈក្រសួងមហាផ្ទៃ។ ស្របពេលដែលបណ្ដឹងសុំរំលាយបក្សបន្តដំណើរទៅមុខនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសហគមអន្តរជាតិ ដាក់ទណ្ឌកម្មលើផ្នែកណាមួយ មកលើរដ្ឋាភិបាលកម្ពុជា។
  គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Bentley ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ និងជាក្រុមហ៊ុនសម្ព័នរបស់ Volkswagen Group ហើយក៏ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន HGB Group ៕   (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុនផលិតឡានដ៏ប្រណិតរបស់អង់គ្លេស និងមានឈ្មោះល្បីល្បាញពេញពិភពលោក គឺរថយន្ត Bentley បានរៀបចំពិធីជួបជុំមួយ កាលពីថ្ងៃទី១០ ខែកក្កដា ក៏ដូចជាអបអរខួបគម្រប់១០០ឆ្នាំ របស់ខ្លួននៅកម្ពុជា។ ការរៀបចំនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Bentley នៅលើមហាវិថី សម្តេចមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនរបស់ Bentley ផ្ទាល់តែម្តង។
  អាម៉េរិក ជាប្រទេសនាំចូលដ៏ធំបំផុតនូវដើម Christmas, ភ្លើង និងសម្ភារតែងលម្អផ្សេងទៀត ដោយក្នុងមួយឆ្នាំៗ ប្រជាជន បានចំណាយលុយរាប់ពាន់លានដុល្លារ។ ប្រទេសដែលផ្គត់ផ្គង់គ្រឿងសម្ភារលម្អដ៏ធំជាងគេ គឺចិន។ នៅក្នុងឆ្នាំ២០២២ ចិន បាននាំចេញដើម Christmas និងសម្ភារផ្សេងៗ ក្នុងទំហំ ១០ពាន់លានដុល្លារឯណោះ ហើយអាម៉េរិក នាំចូលពីចិនប្រមាណ ៣,១៧ពាន់លានដុល្លារ។    ក្រៅពីចិន កម្ពុជា វៀតណាម និងបណ្តាប្រទេសផ្សេងទៀត ក៏ជាដៃគូសំខាន់ ក្នុងការផ្គត់ផ្គង់សម្ភារលម្អពិធី Christmas ទៅអាម៉េរិកផងដែរ។ តាមទិន្នន័យរបស់ការិយាល័យអាម៉េរិក U.S. Census Bureau ដែលទទួលបន្ទុកលើទិន្នន័យរបស់ប្រជាជនអាម៉េរិក និងសេដ្ឋកិច្ចប្រទេសនេះ ក្នុងឆ្នាំ២០២២ អាម៉េរិកបាននាំចូលភ្លើងលម្អលើដើម Christmas ក្នុងទំហំ ៣៧៤,៦លានដុល្លារពីកម្ពុជា។    «កម្ពុជា...មានទំហំ ៦៦ភាគរយ នៃការនាំចូលភ្លើងលម្អដើមChristmas LED របស់អាម៉េរិក»។ ការិយាល័យ U.S. Census Bureau បានបញ្ជាក់បែបនេះ នៅក្នុងរបាយការណ៍ចេញនៅថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅ។    បន្ថែមពីនេះ អាម៉េរិកនាំចូលទៀន Christmas ពីវៀតណាម ក្នុងទំហំ ១ពាន់លានដុល្លារឯណោះ នៅក្នុងឆ្នាំ២០២២ ដោយស្មើនឹង ៥០ភាគរយ នៃការនាំចូលទានរបស់អាម៉េរិកពីតំបន់អាស៊ី។    សូមបញ្ជាក់ថា ពិធីបុណ្យ Christmas ជាការអបអរនៃការប្រសូតរបស់ព្រះយេស៊ូ និងត្រូវបានប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោកអបអរសាទរ នៅក្នុងថ្ងៃទី២៥ ខែធ្នូ៕
ក្នុងរដូវកាលពិធី Christmas ប្រជាជនអាម៉េរិក តែងលម្អផ្ទះ ជាមួយការតាំងដើម Christmas ជ័រដោយអមជាមួយភ្លើង និងទានដ៏ស្រស់ស្អាត។ ក្នុងមួយឆ្នាំៗ អាម៉េរិកនាំចូលគ្រឿងលម្អទាំងនោះរាប់រយលានដុល្លារពីបរទេស ហើយនាំចូលភ្លើងតាំងលម្អដើម Christmas ពីកម្ពុជាក្នុងទំហំប្រមាណ ៣៧៤លានដុល្លារកាលពីឆ្នាំ២០២២កន្លងទៅ។
  គណនីហ្វេសប៊ុកមួយ ឈ្មោះ អឿន មុន្នី បានផ្សាយអំពីការមិនពេញចិត្ត ជុំវិញករណីមិនបានបន្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធរឿងនេះ មន្ទីរអប់រំយុវជន បានបំភ្លឺថា ការមិនបន្តឱ្យធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យាទៀត ដោយសារអ្នកស្រី អឿ មុន្នី មានវ័យចំណាស់រហូតដល់៥៧ឆ្នាំ។    បើតាមការបញ្ជាក់របស់មន្ទីរ ក្រសួងអប់រំ មិនមានគោលការណ៍បន្តកិច្ចសន្យាដល់បុគ្គលិកកិច្ចសន្យាអាយុលើស៤០ឆ្នាំនោះទេ។ «គោលការណ៍បានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជ និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់៤០ឆ្នាំប៉ុណ្ណោះ។»   កាលពីឆ្នាំ២០២២ កន្លងមក អ្នកស្រី អឿ មុន្នី បានទទូចស្នើសុំប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ។    អ្នកស្រី អឿ មុន្នី ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បញ្ចប់កិច្ចសន្យាបង្រៀននៅក្នុងបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា។    ស្រ្តីរូបនេះ ចាប់ផ្ដើមធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមសុខសាន្តតាំងពីឆ្នាំ ២០០៦មក រហូតមកទល់ពេលមានរយៈពេល១៦ឆ្នាំ។ កាលនោះ អ្នកស្រី ទទួលបានប្រាក់ខែតែ១៣ម៉ឺនរៀលប៉ុណ្ណោះ រហូតមកឆ្នាំ ២០២៣នេះ ទើបអ្នកស្រីទទួលបានប្រាក់ខែ ១ ១២០ ០០០រៀល។ នេះបើតាមទំព័រហ្វេសប៊ុក របស់ អ្នកស្រី អឿ មុន្នី៕     
ភ្នំពេញ៖ អ្នកស្រី អឿ មុន្នី មិនអាចបន្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត បានទៀតទេ ក្រោមហេតុផលលើសអាយុ។ នេះជាការបំភ្លឺរបស់ មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បន្ទាប់ពី អ្នកស្រី អឿន មុន្នី បង្ហោះសាររិះគន់មន្ទីរករណីមិនបន្តកិច្ចសន្យា។
  កសិករអាមេរិកចាប់ផ្តើមធូរចិត្តឡើងវិញ ពេលដែលរដ្ឋាភិបាលចិនប្រកាសបើកទ្វារទទួលយកផលិតផលសណ្តែកសៀងអាមេរិកឡើងវិញ ក្រោយមានការដំឡើងពន្ធកម្រិត ២៥ភាគរយប្រឆាំងផលិតផលកសិកម្មអាមេរិករាប់ចាប់ពីខែដើមកក្កដា។ ប៉ុន្តែបរិមាណនាំចូលនេះស្ថិតនៅកម្រិតទាបនៅឡើយ។   បើតាមសារព័ត៌មានអាមេរិក Bloomberg  សប្តាហ៍នេះ តំណាងក្រសួងកសិកម្មអាមេរិកបានប្រកាសថា កសិករអាមេរិកនាំចេញសណ្តែកសៀងត្រឹម ១,១៣ លានតោនប៉ុណ្ណោះទៅកាន់ប្រទេសចិន។ ការបង្កើនការនាំចូលសណ្តែកសៀងទៅកាន់ប្រទេសចិនក្នុងបរិមាណដូចដើមនោះមិនទាន់ចាប់ផ្តើមនៅឡើយទេ ។    «ការលក់សណ្តែកសៀងបាន១,១៣លានតោននេះជាបរិមាណច្រើន ហើយជាជំហានវិជ្ជមាន។ ប៉ុន្តែវាចាំបាច់ត្រូវនាំចេញបន្ថែមទៀត។ បើសិនជាយើងចាត់ទុកវាក្លាយជារឿងធម្មតា ទាល់តែបរិមាណសណ្តែកសៀងដែលយើងលក់ទៅឲ្យចិននោះកើនដល់ ៣០ ទៅ ៣០លានតោនក្នុងមួយឆ្នាំ»។ នេះជាសម្តីរបស់រដ្ឋលេខាធិការក្រសួងកសិកម្មអាមេរិក Steve Censky ក្នុងជំនួបជាមួយសមាគមអ្នកនាំចេញសណ្តែកសៀងនៅរដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែធ្នូ។   កាលពីឆ្នាំមុន ចិនបានទិញសណ្តែកសៀងក្នុងទំហំ ៦០ភាគរយនៃសណ្តែកសៀងដែលអាមេរិកនាំចេញដែលមានតម្លៃប្រហែល ១២ពាន់លានដុល្លារឯណោះ។ ប៉ុន្តែសណ្តែកសៀងដែលត្រូវនាំចេញឡើងវិញទៅប្រទេសចិនពេលនេះមានទំហំតិចជាង ៥០០លានដុល្លារ។   ថ្វីបើសណ្តែកសៀងត្រូវនាំចេញឡើងវិញនៅមានបរិមាណតិចក្តី ឥរិយាបថរបស់រដ្ឋាភិបាលចិននេះជារឿងវិជ្ជមាន ហើយវាក៏មានគោលដៅកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ លើសពីនេះវាក៏ជួយជំរុញឲ្យការចរចាបញ្ចប់សង្គ្រាមអចិន្ត្រៃយ៍អាចទទួលជោគជ័យដូចគ្នា។    សូមបញ្ជាក់ថា សណ្តែកសៀងជាផលិតផលសំខាន់សម្រាប់ការប្រើប្រាស់ក្នុងប្រទេសចិន ហើយការដំឡើងពន្ធនាំចូលលើផលិតផលអាមេរិកអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់អតិថជននៅចិន។ មានប្រជាជនជាង ១,៣ ពាន់លាននាក់ ចិនត្រូវនាំចូលសណ្តែកសៀងរហូតដល់ ៦០ភាគរយពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុក ១០៣ លានតោនមួយឆ្នាំៗ។    យ៉ាងណាមិញ បន្ទាប់ពីផ្ទុះសង្គ្រាមពាណិជ្ជកម្ម ចិនបានដំឡើងពន្ធលើផលិតផលអាមេរិក និងព្យាយាមនាំចូលសណ្តែកសៀងនេះពីប្រទេសផ្សេងនៅអាមេរិកខាងត្បូងដូចជាប្រេស៊ីល និងព្យាយាមរកគោលដៅផ្សេងទៀតផងដើម្បីជំនួសការនាំចូលពីអាមេរិកដែរ៕
សប្តាហ៍នេះរដ្ឋាភិបាលចិនបានសម្រេចឲ្យមានការនាំចូលសណ្តែកសៀងពីអាមេរិកឡើងវិញ ស្របពេលដែលការចរចាពាណិជ្ជកម្មក្រោមបទឈប់បាញ់ ៩០ថ្ងៃកំពុងបន្តទៅមុខ។ ការបើកទ្វារទទួលផលិតផលកសិកម្មអាមេរិករបស់មហាអំណាចសេដ្ឋកិច្ចទីពីរនេះធ្វើឲ្យកសិករអាមេរិកធូរស្បើយអារម្មណ៍មួយគ្រា។
  ក្រុមហ៊ុន AirAsia បានចាប់ផ្តើមបម្រើការនៅក្នុងឆ្នាំ២០០១ នៅពេលដែលលោក Tony Fernandes និងលោក Kamarudin Meranun បានទិញក្រុមហ៊ុនអាកាសចរណ៍មួយដែលហៀបនឹងក្ស័យធនជាមួយនឹងយន្ដហោះកញ្ចាស់ ២ គ្រឿង និងបុគ្គលិក ២០០ នាក់ ហើយបានវិវឌ្ឍទៅជាក្រុមហ៊ុនដ៏ធំបំផុតលំដាប់ទី ៤ ប្រចាំតំបន់អាស៊ី ដែលមានយន្តហោះជាង ២០០ គ្រឿង និងបុគ្គលិក ២១,០០០ នាក់នៅបណ្ដាប្រទេសទូទាំងអាស៊ីដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងប្រទេសជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ក៏បានបើកដំណើរការ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ទី ៥ របស់ខ្លួន ដែលជាស្នាដៃដ៏អស្ចារ្យមួយបង្ហាញពីភាពរីកចម្រើន និងភាពធន់របស់ខ្លួន។   ក្នុងការទទួលពានរង្វាន់ក្នុងពិធីនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទកន្លងមកនេះ នាយកប្រតិបត្តិ Capital A លោក Tony Fernandes បានមានប្រសាសន៍ថា Skytrax លើកកម្ពស់លើស្ដង់ដារលំដាប់ពិភពលោកដោយផ្តោតលើអាកាសចរណ៍ដែលមានគុណភាព និងឧត្តមភាព។ យើងពិតជារំភើបដែលបានឈានមកដល់កម្រិតស្តង់ដារនេះក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។ សម្រាប់ខ្ញុំគិតថា រហូតមកដល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាមួយសម្រេចបានជោគជ័យបែបនេះនៅឡើយទេ ហើយសមិទ្ធផលមួយនេះជាមោទនភាពរបស់យើង។ អតិថិជនរបស់យើងមានន័យថា ពួកគេជាពិភពលោករបស់យើង ហើយយើងត្រូវបានពង្រឹងឡើងវិញដោយភាពជឿទុកចិត្តដែលពួកគេបានបង្ហាញតាមរយៈការបោះឆ្នោតឱ្យយើងម្តងទៀត។ យើងទន្ទឹងរង់ចាំក្នុងការបន្តបម្រើមនុស្សរាប់លានបន្ថែមទៀតក្នុងឆ្នាំនេះតែម្ដង ដោយផ្ដល់នូវគុណភាពខ្ពស់ ជាមួយការចំណាយដ៏សមរម្យបំផុត។    ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AirAsia ក្នុងការបង្កើតបទពិសោធដល់ភ្ញៀវគឺត្រូវបានគាំទ្រដោយស្តង់ដាសុវត្ថិភាពលំដាប់ពិភពលោក និងការកែលម្អប្រតិបត្តិការជាបន្តបន្ទាប់។ សូមអរគុណដល់ប្រព័ន្ធអេកូឡូស៊ីដ៏ទំនើប ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ រួមទាំងសេវាកម្មវិស្វកម្ម ការផ្តល់ម្ហូបអាហារក្នុងយន្តហោះ ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូន ប្រតិបត្តិការលើដីគោក និងផ្សេងៗទៀត។   យោងតាមកំណត់ត្រារយៈពេល ២៣ ឆ្នាំរបស់ខ្លួននៃប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសក្នុងតំបន់អាស៊ី    ក្រុមហ៊ុន AirAsia បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយសារការកែលម្អជាបន្តបន្ទាប់នៅក្នុងចំណុចទំនាក់ទំនងការកក់ និងការធ្វើដំណើរ ក៏ដូចជាសេវាកម្មបន្ថែមប្រកបដោយភាពច្នៃប្រឌិត។ បន្ថែមពីនេះ នាពេលឆាប់ៗនេះយើងនឹងការបន្តបើកដំណើរការប្រើប្រាស់នូវយន្តហោះថ្មីៗក្នុងប៉ុន្មានខែខាងមុខនេះ នឹងអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗដែលអាចពង្រីកផ្លូវហោះហើរក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។    លើសពីនេះ លោក Tony បានបញ្ជាក់ថាពានរង្វាន់នេះដែរ គឺសម្រាប់ក្រុមហ៊ុន AirAsia Allstars និងភ្ញៀវដ៏ស្មោះត្រង់របស់ខ្លួន ដោយបន្ថែមថា៖ «ក្រុមហ៊ុន AirAsia ត្រូវបានបង្កើតឡើងដោយអ្នកមានក្ដីស្រមៃរាប់ពាន់នាក់ បានធ្វើរការរួមគ្នាក្នុងការឆ្ពោះទៅរកចក្ខុវិស័យតែមួយ ដើម្បីធានាថាមនុស្សគ្រប់គ្នាអាចហោះហើរបាន។ ចាប់តាំងពីការចាប់ផ្តើមរបស់យើង       ក្រុមហ៊ុន AirAsia បានខិតខំឆ្ពោះទៅមុខ ដោយឆ្លងកាត់ឧបសគ្គផ្លូវដ៏លំបាកក្នុងការកំណត់ប្រតិបត្តិការឡើងវិញ ដើម្បីបង្កើតឱ្យមានភាពសមស្របនៃការធ្វើដំណើរតាមផ្លូវអាកាសសម្រាប់មនុស្សគ្រប់រូប។ នេះជាការបំផុសឱ្យឃើញអំពីភាពរីកចម្រើននៃឧស្សាហកម្មមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។ សូមអរគុណដល់កម្មវិធី Skytrax សម្រាប់ពានរង្វាន់ដ៏អស្ចារ្យនេះ វាជាកោតសរសើរនូវអ្វីដែលធ្វើឱ្យយើងបានក្លាយជាជើងឯកលំដាប់ពិភពលោក ជាពិសេស Allstars និងភ្ញៀវ ៨០០ លាននាក់របស់យើង ដែលនៅតែងតែគាំទ្រយើង បើទោះបីជាជួបឧបសគ្គច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។»   «យើងទទួលស្គាល់បញ្ហាប្រឈមទាំងអស់នោះ ខណៈពេលដែលយើងកំពុងបន្ដកសាងក្រុមហ៊ុនអាកាសចរណ៍ឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ ប៉ុន្តែថ្ងៃនេះយើងបានលេចកេរ្ដិ៍ឈ្មោះឡើងយ៉ាងពេញទំហឹង។ ការត្រលប់មកវិញនេះ ដែនអាកាសជាការកំណត់ភាពជោគជ័យរបស់យើង ហើយយើងខំប្រឹងប្រែងក្នុងការពង្រីកវាឱ្យកាន់តែធំ និងប្រសើរជាងពេលណាៗទាំងអស់។ ជួបគ្នាឆាប់ៗនេះ!»    លោក Edward Plaisted នាយកប្រតិបត្តិនៃកម្មវិធី Skytrax បាននិយាយថា៖ «យើងសូមអបអរសាទរចំពោះក្រុមហ៊ុន AirAsia ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ឆ្នើមក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ពិភពលោកឆ្នាំ២០២៤។ ការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតលើពិភពលោក ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ដែលមាតម្លៃទាបបំផុតប្រចាំតំបន់អាស៊ីក្នុងកំណត់ត្រាលើកទី ១៥ គឺជាការពិត។ ហើយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់ជម្រើសការធ្វើដំណើរលើផ្លូវអាកាស ជាមួយនឹងតម្លៃដ៏សមរម្យបំផុតសម្រាប់អតិថិជនទូទាំងតំបន់អាស៊ីនេះ គឺជាទីផ្សារដែលមានការប្រកួតប្រជែង និងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលភាពជោគជ័យរបស់ AirAsia នឹងកើតឡើងជាបន្ដបន្ទាប់ទៀត»។   ពានរង្វាន់លំដាប់ពិភពលោករបស់កម្មវិធី Skytrax World Airline Awards ដែលត្រូវបានគេទទួលស្គាល់ថាជា Oscars នៃឧស្សាហកម្មអាកាសចរណ៍ ត្រូវបានកំណត់ដោយអ្នកធ្វើដំណើរអន្តរជាតិរាប់លាននាក់។ ក្នុងនាមជាស្តង់ដារអន្តរជាតិនៃគុណភាព និងឧត្តមភាពក្រុមហ៊ុនអាកាសចរណ៍ លទ្ធផលពានរង្វាន់ចុងក្រោយនេះ គឺមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ជាង ៣២៥ ហើយក្រុមហ៊ុន AirAsia ដែលកំពុងមានភាពលេចធ្លោជាងគេក្នុងប្រភេទជើងហោះហើររបស់ខ្លួន។អតិថិជនជាង ១០០ សញ្ជាតិបានចូលរួមក្នុងការស្ទង់មតិតាមអ៊ីនធឺណិតក្នុងឆ្នាំ ២០២៣/២០២៤ និងមានការចូលរួមពីអ្នកមានសិទ្ធិចំនួន ២១.៤២ លាននាក់ ត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ដែលជារយៈពេលដែលក្រុមហ៊ុន AirAsia បានបង្កើនបណ្តាញរបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់គោលដៅជាង ១៣០ ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៖ ក្រុមហ៊ុន AirAsia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរសមរម្យបំផុតលើពិភពលោកដោយកម្មវិធី Skytrax World Airline Awards 2024 ដែលជាការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។ សមិទ្ធផលដែលមិនអាចប្រៀបផ្ទឹមបាននេះ ត្រូវបានជំរុញដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន AirAsia ក្នុងការវិវត្ដនូវគំនិតថ្មីៗ និងការបង្កើតកេរ្ដិ៍ឈ្មោះក្នុងវិស័យក្រុមហ៊ុនអាកាសចរណ៍តាមរយៈការផ្តល់សេវាកម្មហោះហើរក្នុងតម្លៃទាប។
សំឡេងគាំទ្រ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ បានកើនឡើងយ៉ាងច្រើន បើធៀបនឹងនីតិកាលទី៥។ នីតិកាលទី៥ កាលឆ្នាំ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានលោក ខឹម វាសនា ជាប្រធាន ទទួលបានសំឡេងគាំទ្រតែ ៦៨៣៨៩ប៉ុណ្ណោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតែងប្រកាសថាខ្លួនជាចលនាផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ ហើយមានវ័យជាងមួយទសវត្សរ៍ក្នុងឆាកនយោបាយកម្ពុជា ក៏បានកើនសំឡេងគាំទ្រមិនចេះតិចដែរ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៤ កាលពីឆ្នាំ២០១៧ ដោយកាលនោះ ទទួលបានសំឡេងគាំទ្រ១២២៨៨២។ ទោះជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានកើនសំឡេងគាំទ្រច្រើនគួរសមក្នុងការបោះឆ្នោតលើកនេះក៏ដោយ ក៏ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ដើម្បីបានអាសនៈក្នុងរដ្ឋសភា។ តាមពិតទៅ មិនមែនមានតែគណបក្សជួងនេះទេ ដែលមិនបានទទួលអាសនៈក្នុងរដ្ឋសភា សូម្បីតែគណបក្ស១៨ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរនោះ ក៏មិនបានអាសនៈដូចគ្នា។ តាមការគណនាក្រៅផ្លូវការរបស់សារព័ត៌មានថ្មីៗ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា ពោលគឺទទួលបានអាសនៈទាំង១២៥តែម្តង។ អត្ថបទទាក់ទង   គណនាក្រៅផ្លូវការ៖ កៅអីរដ្ឋសភាទាំងអស់ បានទៅលើបក្សប្រជាជនកម្ពុជា លទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រលំដាប់ទី១ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលសំឡេងគាំទ្រលំដាប់ទី២ ហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣៕ 
មានប្រជាពលរដ្ឋ ៣០៨២៩២នាក់ បានបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានរូបជួងជាសញ្ញាសម្គាល់។ នេះបើតាមលទ្ធផលបឋមស្តីពីសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗ ទទួលបាន ហើយត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា ខេង សុខគាង ដូចតទៅ៖
ក្រុមហ៊ុន VOLTRA បានចាប់ផ្ដើមផលិតកង់អាគុយ (កង់អគ្គិសនី) មុនគេបង្អស់នៅប្រទេសកម្ពុជា។ លោក  Yann Vaudin (វ៉ូដាង យ៉ាន) នាយកក្រុមហ៊ុន VOLTRA  បានច្នៃប្រឌិតកង់អាគុយ Off-road ដើម្បីជួយបន្ថយការបំពុលដែលបណ្ដាលមកពីការបញ្ចេញផ្សែងចេញពីយានជំនិះដែលប្រើប្រាស់សាំង ឬម៉ាស៊ូត។ កញ្ញា ខេង សុខគាង ជំនួយការអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន VOLTRA បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា កង់អគ្គិសនីនេះ ត្រូវបានផលិតឡើងតាមស្តង់ដារគុណភាពពីអឺរ៉ុប ដែលត្រូវបានកែច្នៃឡើង ដើម្បីជួយបន្ថយការបំពុលបរិយាកាស។ កញ្ញា ខេង សុខគាង បន្ថែម៖«វាចូលរួមចំណែកក្នុងការកាត់បន្ថយជាតិពុលជាច្រើន ពីព្រោះអត់មានផ្សែង មិនបញ្ចេញកម្តៅ គ្មានសំឡេងរំខាន មិនប្រើសាំង មិនប្រើប្រេង។ ម្យ៉ាងវិញទៀត កង់អាគុយអាចកាត់បន្ថយឧស្ម័នកាបូនិច រហូតដល់ទៅ២តោនឯណោះក្នុងមួយឆ្នាំ វាស្មើនឹងការដាំដើមឈើចំនួន១២ដើមឯណោះ»។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់។ ដោយសារទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកផ្សព្វផ្សាយមហិច្ឆិតាចំពោះការប្រកួតក្របខ័ណ្ឌនេះជាមួយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។ លោករំភើបខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់"។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី  អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឥឡូវកម្មវិធីនេះនឹងធ្វើដំណើរមកដល់កម្ពុជាតាមរយៈស្រាបៀរ Heineken® ។ ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken  សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ  (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៤ ខែមីនា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់ UEFA Champions League សញ្ជាតិហូឡង់ បានសម្តែងភាពរំភើបរីករាយក្នុងការចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។
  ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីមួយចំនួនដែលអាចជួយគ្រប់គ្រងភាពឃ្លានរបស់អ្នកតាមបែបធម្មជាតិបាន៖   ញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន   បើសិនជាអ្នកឃ្លាន យកល្អគួរតែព្យាយាមញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ព្រោះវាអាចជួយគ្រប់គ្រងភាពឃ្លានបានយ៉ាងល្អ។ ថ្វីបើអ្នកអាចញ៉ាំជាតិសរសៃតាមរយៈការញ៉ាំអាហារសម្រន់ និងនំស្រួយក៏ដោយ វានៅតែមានជាតិស្ករសិប្បនិមិត្ត សារធាតុរក្សាគុណភាព និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀតដដែលទេ។ បើសិនជាអ្នកចង់រកប្រភពជាតិសរសៃដែលផ្តល់សុខភាព យកល្អគួរតែជ្រើសរើសផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើវិញទៅ។    ទឹកខ្មេះផ្លែប៉ោម   ទឹកខ្មេះផ្លែប៉ោមអាចជួយបញ្ចុះជាតិស្ករក្នុងឈាម។ នៅពេលអ្នកញ៉ាំវាពេលឃ្លានធម្មតា និងញ៉ាំដើម្បីសម្រកទម្ងន់។ ចូរប្រាកដថា អ្នកជ្រើសរើសផលិតផលដែលមិនមានច្រោះអ្វីច្រើន ព្រោះវាផ្ទុកទៅដោយជាតិប្រូតេអ៊ីនច្រើន បាក់តេរីល្អ ព្រមទាំងអង់ហ្ស៊ីមដែលល្អចំពោះពោះវៀន។ ចូរលាយទឹកខ្មេះនេះមួយស្លាបព្រាបាយចូលទៅក្នុងទឹកក្តៅឧណ្ហៗ និងញ៉ាំមុនបាយដើម្បីពង្រឹងដល់ការរំលាយអាហារ។    ញ៉ាំអាហារពេលព្រឹក   បើសិនជាអ្នកមិនបានញ៉ាំអាហារពេលព្រឹកដោយសារតែចង់សម្រកទម្ងន់ អ្នកប្រហែលជាត្រូវគិតម្តងទៀតហើយ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកឃ្លានកាន់តែខ្លាំង។ ការរងចាំដល់បាយថ្ងៃត្រង់ នឹងធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើន ដែលរឿងនេះនឹងមិនអាចគ្រប់គ្រងការសម្រកទម្ងន់បានឡើយ។    ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន   អ្នកអាចនឹងបង្កើនថាមពលក្នុងខ្លួនបានដោយមិនបាច់តមចំណង់នោះទេ តាមរយៈការបញ្ចូលប្រូតេអ៊ីនទៅក្នុងរបបអាហារ។ មានការសិក្សាច្រើនដែលបញ្ជាក់ថា ការញ៉ាំប្រូតេអ៊ីនអាចបន្ថយការឃ្លានតាមរយៈជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរ។ ក្រៅពីកាត់បន្ថយការឃ្លាន ប្រូតេអ៊ីនក៏ជួយឲ្យខួរក្បាលធ្វើការបានយ៉ាងល្អ ខណៈពេលជួយរក្សាលំនឹងរបស់ជាតិស្ករក្នុងឈាមផង។ ប្រភពប្រូតេអ៊ីនដ៏ល្អមានដូចជា សាច់មាន់ ត្រី ស៊ុត ឬសាច់គោគ្មានខ្លាញ់។   របបអាហារ Ketogenic    របបអាហារ Ketongenic មានន័យថា ជារបបអាហារដែលត្រូវបានគេដកចេញនូវកាបូអ៊ីដ្រាត និងជាតិស្ករចេញ ដែលវាធ្វើឲ្យរបបអាហារនោះកាន់តែមានលក្ខណៈនឹងនរ។ រឿងនេះប្រហែលជាពិបាកបន្តិចក្នុងការអនុវត្តពេលដំបូងៗ ប៉ុន្តែនៅពេលអាចធ្វើបាន ការស្រកទម្ងន់នឹងកាន់តែមានប្រសិទ្ធភាព៕ ត្រួតពិនិត្យដោយ www.health.com.kh  
តើអ្នកមានយល់ឃើញថា ខ្លួនឯងកំពុងតែឃ្លានជាប់ខុសរបៀបដែរទេ? តើអ្នកបារម្ភថាអ្នកមិនអាចសម្រកទម្ងន់បានសម្រេចដែរទេ? រឿងនេះមិនមែនកើតឡើងតែអ្នកមួយមុខឡើយ ព្រោះមនុស្សយើងគឺតែងតែមានអារម្មណ៍ឃ្លានពីមួយពេលទៅមួយពេលជាប់គ្នា។ ភាពខុសគ្នានោះគឺថា មនុស្សមួយចំនួនអាចគ្រប់គ្រងការឃ្លានរបស់ខ្លួនឯងបានខណៈដែលអ្នកផ្សេងទៀតពិបាកនឹងដឹងថាហេតុអ្វីបានជាឃ្លានអញ្ចឹង។
  លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជលផល កាលពីថ្ងៃទី២២ ធ្នូ បានទស្សនកិច្ចនៅទីតាំងប្រមូលផលត្រីប្រហុក ផ្អក នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឮ ខេត្តកណ្តាល។      នៅក្នុងដំណើរនោះ ម្ចាស់ដាយនីមួយៗបានប្រាប់លោករដ្ឋមន្ត្រីកសិកម្មថា នៅថ្ងៃដំបូង ត្រីប្រហុកចុះច្រើន ពិសេសនៅដាយលេខ ១៣ និង ១៤ ដោយលើកម្តងៗបានត្រីប្រមាណ១តោន នៅក្នុងរយៈមួយម៉ោង។ នេះបើតាមហ្វេសប៊ុក របស់លោក វេង សាខុន ដែលលោករដ្ឋមន្ត្រីបានបន្តទៀថានៅថ្ងៃទី២២ ធ្នូ ដែលជាថ្ងៃទី៣ សន្ទុះត្រីចុះ ប្រសើរជាងពីរថ្ងៃដំបូង ប៉ុន្តែតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិច គឺមានតម្លៃ ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែក ដាយលេខ ១៥ លើកម្ត បានពី ១តោន ទៅ១.៥តោន ហើយមានតម្លៃ ៣,០០០រៀល ក្នុងមួយគីឡូក្រាម។   អត្ថបទទាក់ទង   ពលរដ្ឋសម្រុកទិញត្រីប្រហុក ខណៈតម្លៃត្រីខ្ពស់ជាងឆ្នាំមុន    ទោះយ៉ាងណាក៏ដោយ ផលត្រីតាមដាយនីមួយនៅឆ្នាំនេះ តិចជាងឆ្នាំមុន ៣១ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរដ្ឋមន្ត្រីកសិកម្ម ដែលបន្តពន្យល់ថា ការធ្លាក់ចុះនេះដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ វិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប និងការប្រែប្រួលអាកាសធាតុ។ លោកបន្តលម្អិតដូច្នេះ៖«កម្រិតកំពស់ទឹក នៅទីតាំងដាយត្រីនាពេលបច្ចុប្បន្ន ខ្ពស់ជាងឆ្នាំ២០១៩ ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញ ក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយ អាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត។  តែតាមលក្ខណៈបច្ចេកទេស រួមទាំងវិសាលភាព នៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ ផលចាប់សរុប តាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១ភាគរយ ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ»។    ទន្ទឹមនឹងនេះ រដ្ឋបាលជលផល ក៏បញ្ជាក់ដែរថាបរិមាណផលនេសាទក្នុងដែននេសាទ ឆ្នាំ២០២០ មានចំនួន ២៦៨ ០០០តោន ថយចុះជាង៥ម៉ឺនតោន បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៣២៦ ៥០០តោន។ រូបភាពពីលោក វេង សាខុន ដ្បិតថាផលត្រីនៅតាមដាយ និងផលនេសាទក្នុងដែននេសាទធ្លាក់ចុះ ប៉ុន្តែការធ្វើវាវីវប្បកម្មនៅកម្ពុជាមានសន្ទុះកើនឡើងនៅក្នុងរយៈពេលចុងក្រោយនេះ។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម  ផលដែលទទួលបានពីការធ្វើវារីវប្បកម្មឆ្នាំ២០២០នេះ អាចមានចំនួន  ៤០០ ៤០០តោន មានការកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងកឆ្នាំ២០១៩ ដែលមានចំនួន ៣០៧ ៤០៨តោន។ តាមរយៈតួលេខនេះ លោករដ្ឋមន្ត្រី វាយតម្លៃថា វារីវប្បកម្មអាចបំពេញការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទបាន។   សូមជម្រាបថា រដ្ឋបាលជលផល បានជូនដំណឹងថា ត្រីប្រហុក ផ្អក ត្រីឆ្អើរ  នឹងត្រូវរយៈពេលពេញមួយសប្តាហ៍គឺចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី២៦ ខែធ្នូនេះ៕
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្មបានព្យាករណ៍ថា ទិន្នផលត្រីប្រហុក ផ្អក នៅក្នុងឆ្នាំ២០២០នេះ ធ្លាក់ចុះ៣១ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ទិន្នផលត្រីធ្លាក់ចុះ ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ វិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប និងការប្រែប្រួលអាកាសធាតុ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទិន្នផលត្រីធ្លាក់ចុះ បានធ្វើឲ្យតម្លៃត្រីហក់ឡើងខ្ពស់ ដោយនៅទីតាំងមួយចំនួនឡើង ដល់៥,០០រៀលផងដែរ។
សម្ដេច ហ៊ុន សែន បានពន្យល់ថា មន្ត្រីចូលនិវត្តន៍ ដែលទទួលបានប្រាក់ខែទាប ជាងមន្ត្រីរាជការបច្ចុប្បន្ន ត្រូវដំឡើងប្រាក់សោធននិវត្តន៍ឱ្យពួកគេបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានពន្យល់ថា មន្ត្រីចាស់ដែលទទួលបានប្រាក់ខែ៥០ម៉ឺន ទៅ៧០ម៉ឺនរៀល ត្រូវដំឡើងប្រាក់សោធននិវត្តន៍ឱ្យពួកគេ ដើម្បីមានសមតុល្យជាមួយមន្ត្រីរាជការបច្ចុប្បន្ន ដែលមានប្រាក់ខែចាប់ពី១លានរៀលឡើងទៅ។   ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«យុទ្ធជន អតីតយុទ្ធជន មន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍មុន គប្បីយកចិត្តទុកដាក់ជំរុញ ការដំឡើងបៀវត្សអ្នកទាំងនោះ ព្រោះអ្នកចូល(បម្រើការងារ)មុន វាខ្វះសមាសភាពដែរ ព្រោះអ្នកចូលមកក្រោយ មានប្រាក់ខែសុទ្ធតែលើស១លានរៀល ។ ដល់អ្នក(ចូលក្របខណ្ឌរដ្ឋ ប្រាក់ខែ)លើស១លាន ដល់ពេលចូលនិវត្តន៍ នៅសល់៨០ម៉ឺនអីដែរ ដល់គ្នាចូល(បម្រើការងារប្រាក់ខែ)៥០ម៉ឺន ប្រាក់ចូលនិវត្តន៍សល់ត្រឹម៣០ម៉ឺន។ អ៊ីចឹងត្រូវខិតខំដំឡើង(ប្រាក់)អ្នកទាំងហ្នឹងឡើង»។   ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី បានបកស្រាយបន្ថែមថា សម្រាប់មន្ត្រីរាជការ ដែលមានប្រាក់ខែគោល៧០ម៉ឺនរៀល មុនពេលចូលនិវត្តន៍ ត្រូវដំឡើង ២៥ម៉ឺនរៀលទៀត លើប្រាក់ខែគោលនេះ ទើបមន្ត្រីដែលចូលនិវត្តន៍នោះ អាចទទួលបានប្រាក់ចូលនិវត្តន៍ច្រើនជាងមុន។ តែយ៉ាងណាសម្ដេច ហ៊ុន សែន បានបន្ថែមថា មន្ត្រីរាជការ ដែលទទួលបានប្រាក់ខែលើស១លានរៀល នាបច្ចុប្បន្ននេះ មិនមានការដំឡើងប្រាក់ខែឡើយ ព្រោះត្រូវដោះស្រាយប្រាក់សោធនឱ្យមន្ត្រីរាជការចាស់ៗ ចូលនិវត្តន៍ ដែលមានប្រាក់ខែទាបសិន។   សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដោះស្រាយបញ្ហានេះ តាមរយៈការរៀបចំបង្កើនថវិកា ប៉ុន្តែមិនចាំបាច់កែតម្រូវលើច្បាប់ថវិកាជាតិនោះទេ ដោយសារចំនួនអ្នកចូលនិវត្តន៍តិចតួចប៉ុណ្ណោះ។ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យលោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា យកថវិកាទៅចែកជូនអតីតយុទ្ធជន ហើយបកស្រាយបញ្ហាប្រាក់សោធននិវត្តន៍នេះផង៕ 
នាពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ មីនា សម្ដេច ហ៊ុន សែន បានសម្រេចឱ្យបង្កើនប្រាក់សោធននិវត្តន៍ ដល់មន្ត្រីចូលនិវត្តន៍ ដែលមានប្រាក់ខែទាបកន្លងមក។
    ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ផាម មិញជិញ គឺប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា ដោយមានការទទួលស្វាគមន៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅកម្ពុជា បើគិតចាប់តាំងពីចូលកាន់តំណែងនៅខែមេសា ឆ្នាំ២០២១។   ក្នុងដំណើរទស្សនកិច្ចនេះ សមភាគីកម្ពុជាវៀតណាម នឹងពិភាក្សាគ្នាស្តីពីការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតាមតំបន់ សម្រាប់ការដោះស្រាយជារួម។ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ក៏ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។    ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាការរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះឱ្យកាន់តែប្រសើរថែមទៀត។   បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ លោក ផាម មិញជិញ ត្រូវបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទៀត៕
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់រាជធានីភ្នំពេញសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃលើកដំបូងនៅកម្ពុជា ហើយបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
  សុធីរ៖ អ្ហែងអត់ឈប់ទេ អា សំណាង?  សំណាង៖ ម៉េចបានត្រូវឈប់?    សុធីរ៖ ព្រោះ ចូលឆ្នាំចិន-វៀតណាម។    សំណាង៖ អើ ចូលឆ្នាំចិន-វៀតណាម តើ! មិនមែនចូលឆ្នាំខ្មែរឯណា! អ៊ីចឹងអញធ្វើការធម្មតាទៅ ព្រោះ វាមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋយើងណ៎ា!    សុធីរ៖ ពិតជាអ៊ីចឹងហើយ។ តែគេឈប់គ្រប់គ្នាណ៎ា!    សំណាង៖ គេឈប់ ឈប់ទៅ ព្រោះ វាជាសិទ្ធិ និងការសម្រេចចិត្តរបស់បុគ្គល តែអញនៅតែមកធ្វើការធម្មតា។    សុធីរ៖ តើការឈប់ពេលចូលឆ្នាំចិន-វៀតណាម ខុសដែរឬទេ?    សំណាង៖ អានេះ វាសួរអញសុទ្ធតែជាសំណួរពិបាកឆ្លើយ។ ម៉េចក៏អ្ហែងមិនសួរសំណួរស្រួលៗ? តែមិនអីទេ អញឆ្លើយឲ្យអ្ហែងតែម្តងទៅ! អញចង់បញ្ជាក់អ្ហែងថា ចូលឆ្នាំចិន-វៀតណាមមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការរបស់ស្ថាប័នរដ្ឋ ឬឯកជនយើងទេ។ តែអ្នកខ្លះនៅតែបន្តឈប់។ បើមន្រ្តីរដ្ឋឈប់មិនមកធ្វើការ មិនត្រូវទេ តែបើអ្នកធ្វើការនៅស្ថាប័នឯកជន ហើយបើស្ថាប័នគេស្រុះស្រួលគ្នាឈប់ វាជារឿងរបស់គេទេ។    សុធីរ៖ អើ ម្យ៉ាងទៀត ឆ្នាំនេះ អញដូចជាឃើញគេឈប់ច្រើនជាងមុន មែនអត់?  សំណាង៖ អញមិនដឹងទេ តែវាអាចដែរ ព្រោះ ទី១ កម្ពុជា និងចិន ក្លាយជាមិត្តដែកថែបក្នុងទំនាក់ទំនងការទូត។ ទី២ វប្បធម៌ចិន-វៀតណាម និងខ្មែរមិនដូចគ្នាទេ តែក៏មិនពិបាកទទួលយកពីគ្នាទៅវិញទៅមកដែរ។ ម្យ៉ាងទៀត ទំនាក់រវាងប្រជាជន និងប្រជាជននៃជនជាតិទាំងបីនេះ បានធ្វើឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនៅកម្ពុជាកាន់តែរីកធំឡើងៗ។ ជារួម អ្នកជាប់សែស្រឡាយចិន-វៀតណាម-ខ្មែរ ប្រារព្ធចូលឆ្នាំចិន-វៀតណាម ផង ខ្មែរផង និងចំណុចទី៣ កម្ពុជា និងចិន កំពុងក្លាយទៅជាដៃគូជំនួញដ៏ធំ ដូច្នេះ ចង់មិនចង់ បើជនជាតិចិន-វៀតណាម ឈប់អស់ហើយ ខ្មែរដែលរកស៊ីជាមួយពួកគេ ក៏ត្រូវតែឈប់ដែរ។ និយាយជារួម អា សុធីរ អញប្រាប់អ្ហែងមួយ អ្ហែងសែនអីសែនទៅ ផឹកអីផឹកទៅ តែត្រូវចៀសវាងរឿងមួយ គឺ«កុំផឹកឲ្យគេសែង ត្រូវផឹកដើរខ្លួនឯង!» ហើយកុំឲ្យគេថា«ចូលឆ្នាំចិន ស្រវឹងខ្មែរ»។    សុធីរ៖ អ្ហែងមិនបាច់ប្រាប់អញទេ អញបន្ថយផឹកគ្រឿងស្រវឹងហើយឥឡូវ ព្រោះ យុទ្ធមិត្ត និងក្លើអញមួយចំនួនធ្លាក់ខ្លួនឈឺជាបណ្តើរៗហើយ!   
នៅថ្ងៃព្រហស្បតិ៍នេះ សុធីរ និងសំណាង មកធ្វើការ និងក្រេបកាហ្វេធម្មតាដូចសព្វដង។ តែអ្វីដែលចំឡែក មនុស្សម្នាជាច្រើនដូចជាសម្រេចចិត្តសម្រាកពីការងារ ព្រោះ វាជាពេលវេលានៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ទោះបីវាមិនមែនជាថ្ងៃឈប់សម្រាករបស់ជាតិក៏ដោយ។ សុធីរ និងសំណាង ក៏លើកយកប្រធានបទនេះមកជជែកកំដរការក្រេបកាហ្វេលេងតែម្តងទៅ។
ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានបន្តបាត់បង់មូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ទាំងនៅស៊ីរី និងអ៊ីរ៉ាក់។ នៅអ៊ីរ៉ាក់ ទាហានចម្រុះអ៊ីរ៉ាក់បានឡោមព័ទ្ធទីក្រុង Tal Afar ក៏ដូចជាកំពុងបើកប្រតិបត្តិការរំដោះទីក្រុងនេះផងដែរ។ ដោយឡែកនៅស៊ីរីវិញ ក្រុមជ្រុលនិយមមួយនេះក៏បរាជ័យក្នុងការការពារមូលដ្ឋានរបស់ពួកគេដែរ ខណៈដែលទាហានរដ្ឋាភិបាលស៊ីរីក្រោមជំនួយពីទាហានអាកាសរុស្ស៊ី បានវាយដណ្ដើមតំបន់ជាច្រើនមកគ្រប់គ្រងឡើងវិញ។ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី២៨ ខែសីហា បានប្រកាសថា ប្រតិបត្តិការឥតឈប់ឈររបស់កងទ័ពស៊ីរីរួមជាមួយជាមួយកម្លាំងអាកាសរុស្ស៊ី បានធ្វើឲ្យក្រុមរដ្ឋឥស្លាមខូចខាតយ៉ាងខ្លាំង និងបានប្រមូលផ្ដុំកម្លាំង ក៏ដូចជាអាវុធយុទ្ធភណ្ឌធុនធ្ងន់ជាច្រើនគ្រឿងទៅកាន់ទីក្រុង Deir ez-Zor ។ Deir ez-Zor ជាមូលដ្ឋានរឹងមាំរបស់ក្រុមជ្រុលនិយម ប៉ុន្តែកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពស៊ីរី និងយន្តហោះរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ក្រសួងការពារជាតិរុស្ស៊ីបន្តថា ក្រុមនេះបានពង្រាយសម្ភារយោធាដូចជារថក្រោះ រថពាសដែក និងកាំភ្លើងធំនៅជុំវិញទីក្រុង Deir ez-Zor ។ បើតាមក្រសួងដដែល សកម្មភាពរបស់ក្រុមរដ្ឋឥស្លាម គឺជាសញ្ញាបង្ហាញថាពួកគេកំពុងចាត់ទុកជាតំបន់ជុំវិញ Deir ez-Zor ជាមូលដ្ឋានរឹងមាំចុងក្រោយនៅលើទឹកដីស៊ីរី។ ចំពោះមុខការរុលចូលរបស់ទាហានស៊ីរី ក្រុមរដ្ឋឥស្លាមត្រូវគេមើលឃើញថាបានបាក់ស្បាតជាខ្លាំង។ ស្របពេលដែលពួកជ្រុលនិយមកំពុងរៀបចំយុទ្ធសាស្ត្រការពារ Deir ez-Zor កម្លាំងទ័ពអាកាសរុស្ស៊ីបានបន្តយុទ្ធនាការរបស់ខ្លួន ដោយបានកម្ទេចសព្វាវុធរបស់ក្រុមរដ្ឋឥស្លាមជាច្រើនផងដែរ។ ដោយឡែក កម្លាំងស៊ីរីក្រោមជំនួយរបស់រុស្ស៊ីបានបន្តវាយប្រហារលើមូលដ្ឋានរបស់ក្រុមនេះនៅជុំវិញទីក្រុង Deir ez-Zor ហើយកំពុងតែរុលតាមបណ្ដោយច្រាំងខាងកើតទន្លេ Euphrates ។  ក្រុង Deir ez-Zor ត្រូវបានក្រុមជ្រុលនិយមកាន់កាប់អស់ពេលពីរឆ្នាំកន្លះមកហើយ បន្ទាប់ត្រូវបានក្រុមនេះដណ្ដើមត្រួតត្រាតាំងពីឆ្នាំ២០១៥ មកនោះ។ ក្នុងប្រតិបត្តិការរំដោះទីក្រុងនេះ កម្លាំងអាកាសរុស្ស៊ីបានបង្កើនប្រតិបត្តិការដល់ទៅ៧០ដងក្នុងមួយថ្ងៃ ដើម្បីជួយរំដោះទីក្រុងនេះឲ្យបានឆាប់ ស្របដែលយន្តហោះរុស្ស៊ី និងស៊ីរីជាច្រើនគ្រឿងក៏បានផ្គត់ផ្គង់អាហារដល់តំបន់ជុំវិញផងដែរ។ យ៉ាងណាក្ដី ស្ថានការណ៍នៅទីនោះនៅតែតានតឹង ដ្បិតក្រុមរដ្ឋឥស្លាមនៅលទ្ធភាពតបតវិញដែរ៕
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្រុមរដ្ឋឥស្លាមបានចាប់ផ្ដើមជញ្ជូនរថក្រោះ និងយុទ្ធោបករណ៍សង្គ្រាមផ្សេងទៀតទៅកាន់តំបន់ Deir ez-Zor ដើម្បីការពារទីតាំងនេះ ខណៈកងទ័ពរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយកម្លាំងអាកាសរុស្ស៊ីកំពុងមានប្រៀបយ៉ាងខ្លាំង។ កម្លាំងយោធាស៊ីរីបានដណ្ដើមគ្រប់គ្រងទឹកដីពីដៃក្រុមរដ្ឋឥស្លាមជាបន្តបន្ទាប់ ដែលគេមើលឃើញបានថមថយកម្លាំងចំពោះជោគជ័យរបស់រដ្ឋាភិបាលស៊ីរី។
ក្នុងឆ្នាំ២០២២កន្លងទៅ  AMC បានទទួលការគាំទ្រ និងការទទួលស្គាល់យ៉ាងច្រើនពីមាតាបិតា សម្រាប់អត្ថប្រយោជន៍របស់កម្មវិធីនេះក្នុងការលើកទឹកចិត្តសិស្សានុសិស្សក្នុងការរៀនគណិតវិទ្យា ទាំងមុននិងក្រោយការប្រកួត ក៏ដូចជាការរៀបចំការកម្មវិធីប្រកួតប្រជែងជារួម។ សិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលរួមប្រកួតប្រជែង ក្នុងនោះក៏មានមកពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក៏ដូចជាមកពីសាលាជាតិ និងអន្តរជាតិល្បីៗចំនួន៣៣ផ្សេងទៀត។    ការចុះឈ្មោះប្រកួតគឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើការស្កេន QR Code ឬទំនាក់ទំនងមកកាន់ទូរស័ព្ទខាងក្រោម។ សូមចុះឈ្មោះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីទទួលបានការចុះឈ្មោះដោយមិនគិតថ្លៃដោយគ្រាន់តែធ្វើការចែករំលែកការបង្ហោះផ្សាយការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំង នៅលើគេហ័រទំព័រផ្សព្វផ្សាយហ្វេសប៊ុក ផ្លូវការរបស់ សាលាអន្តរជាតិ វេសវីយូ កម្ពុជាប៉ុណ្ណោះ។   បេក្ខជន ៧០% ដែលប្រឡងបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានជយលាភីមានដូចជា មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ និងបណ្ណសសើរ តាមកម្រិតសមត្ថភាពរបស់ប្អូនៗ។ សិស្សានុសិស្សក៏នឹងមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅ សាលាអន្តរជាតិ វេសវីយូ កម្ពុជា។ បេក្ខជនត្រូវនាំយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនដែលដំណើរការ Microsoft Windows (មិនមែន MacBook) ហើយពួកគេនឹងតម្រូវឱ្យប្រើប្រាស់  កុំព្យូទ័រយួរដៃរបស់ពួកគេក្នុងពេលប្រឡងនៅថ្ងៃប្រកួតប្រជែង។   កាលបរិច្ឆេទសំខាន់ៗ៖ ការចុះឈ្មោះនឹងបើកសម្រាប់សិស្សទាំងអស់ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១០ ។ ថ្លៃចុះឈ្មោះដំបូងគឺ $៣០ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ តម្លៃចុះឈ្មោះយឺតគឺ $៤០ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ កាលបរិច្ឆេទប្រកួតគឺថ្ងៃសៅរ៍ ទី១៨  ខែមីនា ឆ្នាំ២០២៣។ ការចុះឈ្មោះនឹងត្រូវបិទនៅម៉ោង៤ រសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។  សម្រាប់ការចុះឈ្មោះ/ព័ត៌មាន សូមទំនាក់ទំនងមកកាន់លេខ 095 666 952 / 095 888 060 / 095 223 016៕    (អត្ថបទពាណិជ្ជកម្ម)
សាលាអន្តរជាតិ វេសវីយូ កម្ពុជា នឹងរៀបចំការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំង (AMC) នៅថ្ងៃសៅរ៍ ទី១៨  ខែមិនា ឆ្នាំ២០២៣ ខាងមុខ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជាផ្ទាល់តែម្តង ដោយការប្រកួតប្រជែងនេះនឹងបើកទទួលចុះឈ្មោះជាសាធារណៈសម្រាប់សិស្សពីថ្នាក់ទី៤ ដល់ ទី១០។ ការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកកាំងត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់តាមរយៈប្រពន្ធ័ធ្វើតេស្ត NWEA MAP ដែលត្រូវបានទទួលស្គាល់ដោយសាលាអន្តរជាតិល្បីៗជាច្រើនចំនួន ១៤៥ ប្រទេសនៅទូទាំងពិភពលោក។
ក្រុម Liverpool បានឡើងឈរលើតំណែងកំពូលតារាង ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលយកឈ្នះលើក្រុមបិសាចក្រហម Manchester United នាថ្ងៃទី២០ ខែមេសា នាកីឡដ្ឋាន Anfield។    តែជ័យជម្នះរបស់ Man City លើក្រុម Brighton & Hove Albion លទ្ធផល ៣-០ បានជួយឱ្យក្រុមមេឃខៀវនេះ ឡើងឈរកំពូលតារាងមាន ៧៧ពិន្ទុ លើក្រុមហង្សក្រហម ៧៦ពិន្ទុដែលឈរលេខពីរ។   ជ័យជម្នះរបស់ Man City រកគ្រាប់បានដោយកីឡាករ Riyad Mahrez, Phil Foden និង Bernardo Silva នៅក្នុងវគ្គទីពីរ។ សម្រាប់វគ្គទីមួយ Man City មិនអាចបំបែករនាំងការពាររបស់ក្រុម Brighton ដ៏រឹងមាំបានឡើយ។   ក្រោយឃើញក្រុមធ្វើបានល្អខ្លាំង លោក Pep Guardiola បានសរសើរកូនក្រុមថា បង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីយកឈ្នះ Brighton។    ចំណែកការប្រកួតដ៏ធំប្រចាំ Premier League ថ្ងៃទី២១ ខែមេសា មួយគូទៀត ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមម្ចាស់ផ្ទះ Chelsea ក្នុងលទ្ធផល ៤-២។ ជ័យជម្នះលើក្រុមតោខៀវនេះ វាជាការផ្តល់ក្តីសង្ឃឹមដល់ក្រុមកាំភ្លើងធំ ក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។   ៤គ្រាប់របស់កាំភ្លើងធំ ធ្វើបានដោយកីឡាករ Eddie Nketiah នាទី១៣ និងនាទី៥៧ , Emile Smith Rowe នាទី២៧ និង Bukayo Saka នាទី៩០+២។ ចំណែក ២គ្រាប់ របស់ក្រុមម្ចាស់ Chelsea រកបានដោយកីឡាករខ្សែប្រយុទ្ធ Timo Werner នាទី១៧ និង Cecar Azpilicueta នាទី៣២។   ជ័យជម្នះបាននាំ Arsenal មាន៥៧ពិន្ទុ ស្មើក្រុម Tottenham Hotspurs ឈរលេខ៤ ។ ក្រុមទាំងពីរនេះ ទើបតែប្រកួតត្រឹមសប្តាហ៍ទី ៣២ដូចគ្នា។ Arsenal និងជួបក្រុម Spurs នៅថ្ងៃទី១២ ខែឧសភា ខាងមុខ។    ក្រោយទទួលបានជ័យជ្នះលើជំនួប London Derby លោក Mikel Arteta សប្បាយចិត្តខ្លាំង ដែលបានឈ្នះក្នុងជំនួបដ៏ធំមួយនេះ ហើយលោកក៏បានសរសើរកីឡាករថា ធ្វើបានល្អខ្លាំង ជាពិសេសខ្សែប្រយុទ្ធ Eddie Nketiah។    គ្រូបង្វឹកក្រុម Arsenal រូបនេះ ក៏បានអះអាងបន្ថែមថា លោកបានដាស់តឿនកូនក្រុម បើចង់លេងនៅ Champions League ត្រូវតែស្វែងរកជ័យជម្នះ ឱ្យដូចយកឈ្នះប្រកួតលើ Chelsea ដូចគ្នាដែរ៕    
ជំនួប Premier Leauge ថ្ងៃទី២១ ខែមេសាក្លិប Manchester City បន្តឡើងឈរកំពូលតារាង Premier League ក្រោយយកឈ្នះលើក្រុម Brighton & Hove Albion លទ្ធផល ៣-០។ ចំណែក Arsenal បំបាក់ក្រុមខ្លាំង Chelsea លទ្ធផល ៤-២ នាទឹកដី Stamford Brigde។
  សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ និងមានសារៈសំខាន់ ដែលមិនខ្វះបាន សម្រាប់ប្រទេសជាតិ ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជន។    បើតាមប្រមុខរដ្ឋាភិបាល ការធ្វើជំរឿននេះ វាក៏ជាសូចនាករសំខាន់សម្រាប់ត្រួតពិនិត្យ តាមដានការសម្រេចនូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំគោលនយោបាយផ្សេងៗ រួមទាំងការឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។   សារអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ កុម្ភៈ បានបញ្ជាក់ដូច្នេះថា៖«ទិន្នន័យទាំងអស់ ដែលបានមកពីជំរឿនសេដ្ឋកិច្ច គឺជាទិន្នន័យពិតប្រាកដ ដែលបានមកពីគ្រប់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ ។ ដូច្នេះគ្រប់ប្រទេសនៅលើពិភពលោក សុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿនសេដ្ឋកិច្ចនេះ។ ខ្ញុំសូមជម្រាបជូនថា លទ្ធផលទិន្នន័យ ដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន»។   ដើម្បីទទួលបានទិន្នន័យលម្អិត និងច្បាស់លាស់នោះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ ផ្ដល់ព័ត៌មានតាមសំនួររបស់មន្ត្រីជំរឿនសេដ្ឋកិច្ច ឱ្យបានពិតប្រាកដត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់រដ្ឋាភិបាល រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។   ការធ្វើជំរឿននេះ ផ្អែកតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់ឱ្យធ្វើ«ជំរឿនសេដ្ឋកិច្ច» រយៈពេល១០ឆ្នាំម្ដង ដោយត្រូវអង្កេតចន្លោះជំរឿនសេដ្ឋកិច្ច នៅពាក់កណ្ដាលជំរឿន(៥ឆ្នាំម្ដង) និងបានកំណត់ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ចូលរួមសហការធ្វើជំរឿនសេដ្ឋកិច្ចនេះ។  គួរបញ្ជាក់ថា រដ្ឋាភិបាល ធ្លាប់ធ្វើជំរឿនសហគ្រាស លើកទី១ នៅឆ្នាំ២០១១ និងបានអង្កេតចន្លោះជំរឿនសហគ្រាស នៅឆ្នាំ២០១៤៕  
រដ្ឋាភិបាល នឹងធ្វើជំរឿនសេដ្ឋកិច្ចជាតិ លើកទី២ ចាប់ពីថ្ងៃទី១ ដល់៣១ មីនា ២០២២ ដើម្បីចង់ដឹងពីស្ថានភាពអភិវឌ្ឍន៍ និងការរៀបចំយុទ្ធសាស្រ្តនយោបាយសេដ្ឋកិច្ច។ ដូច្នេះប្រមុខរដ្ឋាភិបាល ស្នើឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនានា ផ្ដល់ព័ត៌មានពិត ដល់មន្ត្រីជំរឿនសេដ្ឋកិច្ច។
  ជាមួយការបន្តពិភាក្សារហូតដល់ពាក់កណ្តាលអធ្រាត្ររដ្ឋជាសមាជិក EU បានសម្រចលើកញ្ចប់ទណ្ឌកម្មថ្មីមួយលើរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ចំថ្ងៃដែលរុស្ស៊ីផ្ដើមឈ្លានពានអ៊ុយក្រែនកាលពីមួយឆ្នាំកន្លងទៅ។   «ជាមួយគ្នា រដ្ឋជាសមាជិក EU បានដាក់ចេញទណ្ឌកម្មដ៏ខ្លាំងក្លា និងទូលំទូលាយបំផុតដែល មិនធ្លាប់មានដើម្បីជួយអ៊ុយក្រែនឈ្នះសង្គ្រាម»។ ប្រធាន EU លើកឡើងបែបនេះក្នុងបណ្ដាញសង្គម Twitter រួចបន្តថា ជំហររបស់ EU គឺបន្តនៅជាមួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ហើយនឹងនៅតែបន្តជួយគាំទ្ររហូតដល់ទីបញ្ចប់។   កញ្ចប់ទណ្ឌកម្មទី១០ នេះរួមមានការរឹតបន្តឹងការនាំចេញដែលកាន់តែតឹងរ៉ឹងទាក់ទងនឹងទំនិញប្រើប្រាស់បានពីរគោលដៅ ក៏ដូចជាវិធានការប្រឆាំងនឹងអង្គភាពដែលគាំទ្រសង្គ្រាម ការផ្សព្វផ្សាយការឃោសនា ឬការផ្តល់ដ្រូនដែលប្រើប្រាស់ដោយរុស្ស៊ី។ រដ្ឋជាសមាជិកទាំងអស់ចាំបាច់ត្រូវអនុម័តទណ្ឌកម្មនេះមុនអនុវត្តជាផ្លូវការ។   បើតាម EU ការដាក់ទណ្ឌកម្មជុំទី១០ ប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ត្រូវបានរៀបចំឡើងដើម្បីបង្អាក់ការផ្តល់ហិរញ្ញវត្ថុសង្គ្រាម និងបង្អាក់ការផ្គត់ផ្គង់រុស្ស៊ីនូវឧបករណ៍បច្ចេកវិទ្យា និងគ្រឿងបន្លាស់សម្រាប់អាវុធដែលប្រើប្រាស់ប្រឆាំងអ៊ុយក្រែន។ វិធានការថ្មីក៏រួមបញ្ចូល អ្នកដែលទទួលខុសត្រូវចំពោះការនិរទេសកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ី និងអ្នកដែលពាក់ព័ន្ធនឹងការផលិតដ្រូនរបស់អ៊ីរ៉ង់។   កញ្ចប់ទណ្ឌកម្មនេះ ក៏មានគោលដៅកាត់ផ្តាច់ធនាគារជាច្រើនទៀតរបស់រុស្ស៊ីរួមទាំងធនាគារឯកជន Alfa-Bank និងធនាគារអនឡាញ Tinkoff ពីប្រព័ន្ធពិភពលោក SWIFT និងកាត់បន្ថយពាណិជ្ជកម្មរវាង EU និងរុស្ស៊ីក្នុងទំហំជាង១០ពាន់លានអឺរ៉ូ។  
បន្ទាប់ពីការជជែកយ៉ាងតឹងសសៃកនៅនាទីចុងក្រោយ សហភាពអឺរ៉ុប (EU) បានសម្រេចអនុម័តកញ្ចប់ទណ្ឌកម្មលើរុស្ស៊ីលើកទី១០ នៅថ្ងៃខួបមួយឆ្នាំនៃការលុកលុយអ៊ុយក្រែន។
ថ្ងៃសុក្រទី ២៨ កក្កដាសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកផ្ញើអត្ថបទព្រាងសេចក្តីថ្លែងការណ៍ស្តីពីបេសកកម្មក្រសួងការបរទេសទៅកាន់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីស្នើសុំយោបល់។ អ្នកសារព័ត៌មាន Washington Post លោក Josh Rogin ក៏ទទួលបានសារអេឡិចត្រូនិកផ្ទៃក្នុងក្រសួងការបរទេសអាមេរិកនេះដែរ ហើយលោកបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍ថ្មីពាក់ព័ន្ធប្រតិបត្តិការនិងបេសកកម្មក្រសួងការបរទេសមានការផ្លាស់ប្តូរចំណុចស្នូលដែលទាក់ទិននឹងការលើកស្ទួយប្រជាធិបតេយ្យ។     បើតាមសេចក្តីព្រាងដែលចុះផ្សាយដោយសារព័ត៌មាន Washington Post គោលបំណងរបស់ក្រសួងការបរទេសអាមេរិកគឺ៖ «យើងលើកស្ទួយសន្តិសុខ វិបុលភាពនិងប្រយោជន៍ប្រជាជនអាមេរិកនៅទូទាំងពិភពលោក»។ ចំណែកបេសកកម្មនៃស្ថាប័ននេះគឺ «ដឹកនាំគោលនយោបាយការបរទេសអាមេរិកតាមរយៈការតស៊ូមតិជាសាកល ធ្វើសកម្មភាព និងផ្តល់ជំនួយដើម្បីជំរុញឲ្យពិភពលោកមានសុវត្ថិភាព សន្តិសុខ និងវិបុលភាពជាងមុន»។ វាមិនមានពាក្យណាមួយនិយាយពី«ការលើកស្ទួយប្រជាធិបតេយ្យ និងយុត្តិធម៌»ដូចមុនឡើយ។ យ៉ាងណាមិញ សេចក្តីព្រាងនេះត្រូវបានគេចែកចាយទៅកាន់បណ្តាមន្ត្រីពាក់ព័ន្ធតាំងពីថ្ងៃសុក្រដើម្បីពិគ្រោះយោបល់ក្រែងមានការកែតម្រូវ ហើយគេអាចកែប្រែចំណុចនានាបានជាបន្តបន្ទាប់មុននឹងកំណត់យកវាជាផ្លូវការ។ ១.អាមេរិកឈប់តាំងខ្លួនជាអ្នកជួយ «លើកស្ទួយប្រជាធិបតេយ្យពិភពលោក»? ដូចបានបញ្ជាក់ខាងលើស្រាប់ បើតាមឯកសារដែលគេទទួលបាន ការលើកស្ទួយប្រជាធិបតេយ្យ និងយុត្តិធម៌លែងមាននៅក្នុងបេសកកម្មរបស់ក្រសួងការបរទេសអាមេរិកទៀតហើយ។ វាជារឿងមួយចម្លែងនិងគួរឲ្យភ្ងាក់ផ្អើលដែរ ព្រោះការលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌ដែលជា តម្លៃស្នូល និងចំណុចអាទិភាពនៃនយោបាយការបរទេសតាំងពីយូរអង្វែងមកហើយ។ វាបានន័យថា អាមេរិកកំពុងដើរថយក្រោយ លែងខ្វាយខ្វល់ពីបញ្ហាប្រឈមនៃលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សមនុស្សដូចមុនហើយ។   បើប្រៀបធៀបសេចក្តីថ្លែងការណ៍ស្តីពីបេសកកម្មក្រសួងការបរទេសកាលជំនាន់មុនៗរួមទាំងក្រោមអាណត្តិលោក បារ៉ាក់ អូបាម៉ា វាមានចំណុចផ្ទុយគ្នា។ សេចក្តីថ្លែងការណ៍បេសកកម្មឆ្នាំ២០១៦ បញ្ជាក់ដូច្នេះថា៖« បេសកកម្មក្រសួងការបរទេសគឺចូលរួមបង្កើត និងថែរក្សាសន្តិភាព វិបុលភាព យុត្តិធម៌ និងប្រជាធិបតេយ្យនៅលើពិភពលោក និងជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍដែលជាប្រយោជន៍សម្រាប់ប្រជាជនអាមេរិក និងប្រជាជននានាទូទាំងពិភពលោក»។ តាំងពីឡើងកាន់តំណែងខែមករា គេកម្រលឺលោក ដូណាល់ ត្រាំ ប្រឹងនិយាយតែពីគោលនយោបាយដម្កល់ប្រយោជន៍អាមេរិកជាធំ និងបង្កើតទំនាក់ទំនងជាមួយបណ្តាមេដឹកនាំផ្តាច់ការនៅលើពិភពលោកថែមទៀតផង។  លោក ត្រាំ កម្រនិយាយពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាស់ ហើយថ្ងៃស្បថចូលកាន់តំណែងលោកបានបញ្ជាក់ថា «អាមេរិកមិនស្វះស្វែងបង្ខំឲ្យអ្នកដទៃធ្វើអ្វីតាមខ្លួនឡើយ»ជាពិសេសប្រជាធិបតេយ្យតែម្តង។ គេធ្លាប់លឺម្តងដែរកាលពីខែមិថុនា ពេលលោក ដូណាល់ ត្រាំ និយាយពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅគុយបា ហើយលោកថែមទាំងបានលុបចោលគោលនយោបាយមួយចំនួនរបស់លោក អូបាម៉ាផង ដើម្បីដាក់សម្ពាធលើរដ្ឋការីប៊ីន គុយបា នេះ។ ២. មេដឹកនាំផ្តាច់ការត្រេកអរពេលអាមេរិកឈប់តាំងខ្លួនជាអ្នកសាបព្រួស«ប្រជាធិបតេយ្យ»? យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរចំណុចស្នូលនៃបេសកកម្មរបស់ក្រសួងការបរទេសដោយឈប់ផ្តោតលើការលើកស្ទួយប្រជាធិបតេយ្យនេះមិនមែនជារឿងសាមញ្ញ ហើយវាក៏មិនមែនជារឿងចៃដន្យដែរ។ វាមានការព្រមានថា អ្វីដែលអាមេរិកកំពុងធ្វើនឹងក្លាយជាគ្រោះថ្នាក់សម្រាប់ចលនាគាំទ្រប្រជាធិបតេយ្យទូទាំងសកលោកផងដែរ។ ក្រោយលេចលឺព័ត៌មានដែលថា ក្រសួងការបរទេសអាមេរិកឈប់ផ្តោតលើការគាំទ្រប្រជាធិបតេយ្យ អតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលអាមេរិកនាំគ្នាប្រតិកម្មខ្លាំងៗជាបន្ទាប់។ អតីតទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកយុទ្ធសាស្ត្រប្រជាធិបតេយ្យសាកលក្រោមអាណត្តិលោក ចច ដាបិលយូប៊ូស លោក Elliott Abrams បានលើកឡើងថា ការផ្លាស់ប្តូរនេះជាកំហុសឆ្គងមួយដ៏ធំ។ លោកបញ្ជាក់ដូច្នេះ៖ «ការផ្លាស់ប្តូរនេះជាកំហុសឆ្គងធ្ងន់ធ្ងរមួយដែលត្រូវកែតម្រូវ។ បើសិនមិនកែតម្រទេ សារនេះនឹងក្លាយជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់មេដឹកនាំផ្តាច់ការនៅលើពិភពលោកនេះ»។   ចំណែកលោក Tom Malinowski  អតីតឧបការីរងរដ្ឋមន្ត្រីបរទេសអាមេរិកទទួលបន្ទុកប្រជាធិបតេយ្យ ជំនាន់លោក បារ៉ាក់ អូបាម៉ា យល់ឃើញថា លោក ត្រាំ គិតស្រដៀងគ្នានឹងមេដឹកនាំផ្តាច់ការដូចជាលោក វ្ល៉ាឌីមៀ ពូទីនដែរពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យ។ «ការមើលឃើញពិភពលោករបស់មេដឹកនាំអាមេរិកមិនខុសពីលោក ពូទីនឡើយ។ លោកគិតថាមហាអំណាចត្រូវគិតតែម្យ៉ាងគឺការពារខ្លួន និងបង្កើនអំណាចផ្ទាល់ខ្លួន មិនមែនលើកស្ទួយប្រជាធិបតេយ្យឡើយ។ ការលុបចោលចំណុចការពារប្រជាធិបតេយ្យដែលជាតម្លៃសកលនោះ វាប្រៀបដូចជាការជំរុញឲ្យប្រជាជននៅទូទាំងពិភពលោកឈប់គាំទ្រគោលនយោបាយការបរទេសរបស់យើងដូចគ្នា»។ នេះជាការបញ្ជាក់របស់លោក Tom Malinowski ដែលស្រង់សម្តីដោយសារព័ត៌មាន Washington Post។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន ពិចារណាលុបចោលចំណុចពាក់ព័ន្ធការ«លើកកម្ពស់ប្រជាធិបតេយ្យ»ពីបេសកកម្មររបស់ក្រសួងការបរទេសអាមេរិក។ វាមានន័យថា អាមេរិកនឹងលែងខ្វល់ខ្វាយ ឬលែងបង្រៀនប្រទេសដទៃពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យហើយ។ អ្នកជំនាញនិងក្រុមសិទ្ធិមនុស្សបារម្ភខ្លាំងពីការផ្លាស់ប្តូរនេះ ព្រោះការលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាចំណុចស្នូលនៃនយោបាយការបរទេសអាមេរិកយូរអង្វែងមកហើយ។ មិនត្រឹមតែប៉ុណ្ណោះទេការផ្លាស់ប្តូរនេះក្លាយជាដំណឹងល្អសម្រាប់បណ្តាប្រទេសដែលមានការបំពារបំពានឬគាបសង្កត់រឹតត្បិតសិទ្ធិសេរីភាពនៅទូទាំងពិភពលោកថែមទៀតផង។
នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ បាត់ដំបងយូណាយធីត និងភ្ញៀវសូហ្វីយ៉ា អេហ្វស៊ី ពុំមានសំណាងក្នុងការស៊ុតទម្លាយសំណាញ់ទីគ្នាបានឡើយ។ ចូលដល់វគ្គទី២ ម្ចាស់ផ្ទះបើកការវាយសម្រុក រហូតដល់នាទី៥៦ ទើបខ្សែប្រយុទ្ធបាត់ដំបង យ៉ន តុលា ស៊ុតជើងស្តាំសម្រេចទីបាន១គ្រាប់នាំមុខ សូហ្វីយ៉ា ១-០។ ក្រុមម្ចាស់ផ្ទះបន្តបន្ថែមគ្រាប់ទី២ និងជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមដោយខ្សែប្រយុទ្ធ យ៉ន តុលា ជាអ្នកបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ ស្រី ដាឡេ ស៊ុតទម្លាយសំណាញ់ទីនៅនាទី៧១។ បញ្ចប់ការប្រកួតបាត់ដំបងយូណាធីត២-០ សូហ្វីយ៉ា អេហ្វស៊ី។   ចំណែកក្រុមបាល់ទាត់បាត់ដំបងយូណាធីតផ្នែកនារី ក៏បានយកឈ្នះសូហ្វីយ៉ា អេហ្វស៊ី ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះដូចគ្នាដែរ។ ២គ្រាប់នេះ រកបានដោយខ្សែបម្រើកីឡាការិនី ចំរើន ស្រីរ័ត្ន ទាត់បាល់ពិន័យក្រៅតំបន់គ្រោះថ្នាក់(Freekick)នៅនាទី៥៩ និងគ្រាប់ទី២ ខ្សែប្រយុទ្ធ ឈិន សុភាវី ជាអ្នកសម្រេចទី នៅនាទី៦៧ ក្រោយពីបញ្ជូនបាលចេញពីខ្សែបម្រើ មាន យីសា ។   គួបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទាត់បាត់ដំបងលីគខាប់ ផ្នែកបុរស មានក្រុមបាល់ទាត់ចំនួន៩  ដែលបានចូលរួមប្រកួតប្រជែងគ្នាអស់រយៈពេល ២ខែ។ ចំណែកផ្នែកនារីមាន៤ ក្រុម ដែលបានចូលរួមប្រកួតប្រជែងគ្នា៕    ការរត់ប្រជែងបាល់ពីក្រុមកីឡាការិនី បាត់ដំបងយូណាធីត(បៃតង) និងសូហ្វីយ៉ា(លឿង)។ រូបពី ក្លឹបបាល់ទាត់បាត់ដំបងយូណាធីត  
ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត ទាំងបុរស និងនារី សុទ្ធតែគ្រងតំណែងជើងឯកពាន់រង្វាន់បាត់ដំបងលីគខាប់ ២០២២ ក្រោយកឈ្នះក្រុម សូហ្វីយ៉ា អេហ្វស៊ី ២-០ ដូចគ្នា នាកីឡដ្ឋានសាកលវិទ្យាល័យជាតិបាត់ដំបង(N.U.B.B) កាលពីថ្ងៃទី២១ ខែសីហា។
ជំនួបកម្រិតខ្ពស់រវាងប្រមុខរដ្ឋទាំងពីរនេះមិនទាន់ត្រូវបានគេកំណត់ជាក់លាក់ថានឹងកើតឡើងនៅទីណា ឬនៅពេលណាឡើយ។ ប៉ុន្តែភាគីពាក់ព័ន្ធនឹងចាប់ផ្តើមពិភាក្សាដើម្បីឈានទៅរៀបចំកាលវិភាគ និង កំណត់ទីតាំងផង។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP  លោក ពូទីន ប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បុលតុន (John Bolton)ថា លោករំពឹងខ្ពស់លើជំនួបរវាងលោកជាមួយសមភាគីអាមេរិព្រោះវានឹងជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាជួយត្រួសត្រាយផ្លូវសម្រាប់ការស្តារទំនាក់ទំនងដ៏ល្អក់កករនេះផងដែរ។ លោក ពូទីន និយាយដោយទឹកមុខញញឹមទៅកាន់លោក បុលតុន ដូច្នេះថា៖«ទស្សនកិច្ចរបស់លោកនៅម៉ូស្គូផ្តល់ក្តីសង្ឃឹមថា យ៉ាងហោចណាស់យើងអាចចាប់ផ្តើមជំហានដំបូងក្នុងការស្តារទំនាក់ទំនងទ្វេភាគីបាន។ យើងមិនដែលចង់បានការប្រឈមមុខគ្នាទេ ហើយយើងសោកស្តាយដែលទំនាក់ទំនងទ្វេភាគីមិនស្ថិតនៅកម្រិតខ្ពស់បំផុតនោះ»។  ចំណែកតំណាងក្រុងវ៉ាស៊ីនតោនលោក បុលតុន បានប្រាប់ទៅលោក ពូទីនថា រដ្ឋបាលអាមេរិកសង្ឃឹមរកវិធីដោះស្រាយភាពខុសគ្នារវាងភាគីទាំងពីរ និងបន្តស្វែងរកឱកាសសហការគ្នាដើម្បីដោះស្រាយបញ្ហា និងរក្សាសន្តិភាពនិងស្ថិរភាពពិភពលោក។ ក្រៅពីនេះ លោក បុលតុន ក៏ឆ្លៀតលើកសរសើរលោក ពូទីន ដែលបានចាត់ចែងនិងរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នៅពេលនេះ ទោះបីជាមានឧបសគ្គច្រើនក៏ដោយ។ នៅវ៉ាស៊ីនតោនឯណោះវិញ លោក ដូណាល់ ត្រាំ បង្ហើបថា លោកមិនទាន់ដឹងច្បាស់ពីគម្រោងជួបជាមួយលោក ពូទីន ឡើយព្រោះលោកមិនទាន់បានជួបលោក បុលតុននៅឡើយ។ ប៉ុន្តែលោករំពឹងថា កិច្ចប្រជុំនេះនឹងកើតមានឡើងនៅពេលឆាប់ៗខាងមុខនេះ  ហើយលោកសង្ឃឹមពាំនាំបញ្ហាចម្រូងចម្រាសមួយចំនួនផងដូចជាវិបត្តិអ៊ុយក្រែន និងសង្គ្រាមស៊ីរីទៅដាក់លើតុពិភាក្សាជាមួយលោក ពូទីនថែមទៀត។ លោក ត្រាំ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូនៅក្នុងទីក្រុងព្រុចសែលថ្ងៃ ១១ ខែកក្កដាខាងមុខនេះ ហើយលោកនឹងឆៀងចូលទស្សនកិច្ចនៅអង់គ្លេសដោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ និងចូលគាល់ម្ចាស់ក្សត្រីយ៍អេលេហ្សាបែតទីពីរផងដែរ។ គេរំពឹងថា លោក ត្រាំ នឹងយកឱកាសនៃដំណើរទស្សនកិច្ចអឺរ៉ុបនេះដើម្បីជួបលោក ពូទីនតែម្តង។ តាមពិតទៅវត្តមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ នៅម៉ូស្គូកើតឡើងស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ីល្អក់កករខ្លាំងផង។ បញ្ហាចម្រូងចម្រាសដូចជាការក្រសោបយកទឹកដីគ្រីមៀពីអ៊ុយក្រែន ជម្លោះភាគខាងកើតអ៊ុយក្រែន សង្គ្រាមស៊ីរី និងការចោទប្រកាន់ថា រុស្ស៊ីលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិកធ្វើឲ្យទំនាក់ទំនងមហាអំណាចទាំងពីរប្រេះឆាកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក ត្រាំ ហាក់ព្យាយាមបន្ធូរបន្ថយភាពតានតឹងដោយបន្តស្វែងរកលទ្ធភាពជួបពិភាក្សាគ្នាជាមួយមេដឹកនាំក្រេមឡាំងផង។ យ៉ាងណាក៏ដោយ អ្នកប្រឆាំងលោក ត្រាំ បានបង្ហាញក្តីកង្វល់ដូចគ្នាចំពោះឆន្ទៈរបស់រដ្ឋបាលលោក ត្រាំ ក្នុងការរៀបចំជំនួបជាមួយលោក ពូទីន។ បារម្ភត្រង់ថា លោក ត្រាំ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងណាមួយជាមួយលោក ពូទីនផង ដោយអាមេរិកធ្វើសម្បទានច្រើនដល់រុស្ស៊ី។ ប៉ុន្តែកន្លងមក ដើម្បីធ្វើឲ្យសាធារណជនអាមេរិកជាពសេសមាជិកសភាអាមេរិករសាយកង្វល់ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានប្រកាសពីជំហរផ្លូវការរបស់អាមេរិកលើបញ្ហាមួយចំនួនដែលមានពាក់ព័ន្ធនឹងរុស្ស៊ីផង។ ប្រមុខការបរទេសអាមេរិកបានអះអាងថា រដ្ឋបាលលោក ត្រាំ នៅតែចាត់ទុកសកម្មភាពរុស្ស៊ីនៅអឺរ៉ុបខាងកើតជាពិសេសឈ្លានពានអ៊ុយក្រែន និងការក្រសោបយកទឹកដីគ្រីមៀ ជារឿងខុសច្បាប់អន្តរជាតិ៕
ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន ព្រមជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ នៅពេលខាងមុខ ដោយជំនួបកម្រិតខ្ពស់នេះអាចរៀបចំឡើងនៅប្រទេសទីបីផង។ ប្រមុខរដ្ឋរុស្ស៊ីព្រមទទួលសំណើរនេះក្នុងពេលជួបជាមួយទីប្រឹក្សាសន្តិសុខអាមេរិកនិងជាជំនួយការលោក ត្រាំផ្ទាល់ផង។
  យន្តហោះយោធាចិនចំនួន ១៦ គ្រឿងនៅចុងខែឧសភា បានហោះចូលក្នុងដែនអាកាសតំបន់សមុទ្រម៉ាឡេស៊ី និងមានចម្ងាយជាង១១០គីឡូម៉ែត្រ ពីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ។ ម៉ាឡេស៊ី ចាត់ទុកវត្តមានយន្តហោះចិនជាការគំរាមកំហែងអធិបតេយ្យ។  ម៉ាឡេស៊ី ក៏បានបញ្ជូនយន្តហោះ Hawk 208 ជាច្រើនគ្រឿង ទៅតាមមើលសកម្មភាពយន្តហោះយោធារបស់ចិន។    ការបញ្ជូនយន្តហោះទៅជាច្រើនគ្រឿងបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី បានផ្តល់ដំណឹងទៅយន្តហោះចិនទាំងនោះ ជាច្រើនលើក។ យន្តហោះយោធាប្រភេទ Ilyushin Il-76 និង Xian Y-20 មិនបានផ្តល់ដំណឹងដល់អាជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់វិញឡើយ។ យន្តហោះយោធាចិន បានហោះជាក្បួនយុទ្ធសាស្រ្ត ដែលមានចម្ងាយពីគ្នា ចន្លោះពី៧ និង៨ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។    រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein  នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថា ម៉ាឡេស៊ី នឹងដាក់លិខិតតវ៉ាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង និងកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួន មកបកស្រាយពីបញ្ហានេះ។ បើតាមប្រមុខការទូតម៉ាឡេស៊ី ជំហររបស់ខ្លួនខ្លួន គឺច្បាស់លាស់ណាស់។    មុនសេចក្តីថ្លែងការណ៍របស់លោក Hishammuddin ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី បានបកស្រាយសកម្មភាពយន្តហោះយោធារបស់ខ្លួនថា វាគ្រាន់តែជាការហ្វឹកហាត់ហោះហើរជាប្រចាំប៉ុណ្ណោះ  និងគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដោយមិនបំពានដែនអាកាសរបស់ប្រទេសណាមួយឡើយ។ អ្នកនាំពាក្យរបស់ស្ថានទូតចិន បានបន្តការពារថា ចិនមានឆន្ទៈ ក្នុងការពិភាក្សាដោយមិត្តភាពជាមួយម៉ាឡេស៊ី និងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។   គួររំលឹក សមុទ្រចិនខាងត្បូង នៅតែជាបញ្ហាដ៏ក្តៅមួយរវាងចិន និងម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០២០ កន្លងទៅ នាវាត្រួតពិនិត្យចិន បានប្រឈមមុខជាមួយនាវារុករកប្រេងម៉ាឡេស៊ីប្រមាណមួយខែ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី ក្នុងសមុទ្រចិនខាងត្បូង៕  
ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាក់ថា ខ្លួននឹងកោះហៅ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួនឱ្យមកពន្យល់ពី យន្តហោះយោធាចំនួន ១៦គ្រឿង ដែលបានហោះចូល ក្នុងដែនអាកាសរបស់ខ្លួន។ 
  បន្ទាប់ពីនាំជ័យជម្នះ ៣លើកជាប់ៗគ្នានៃពានរង្វាន់កំពូលអឺរ៉ុបឲ្យក្រុមយក្សអេស្ប៉ាញក្រោមការដឹកនាំរបស់ អ្នកចាត់ការរហ្សនាម Zizou រយៈពេល២ឆ្នាំកន្លះ Real បានក្លាយជាក្លិបជោគជ័យបំផុតរបស់ពិភពលោក។ ប៉ុន្តែយ៉ាងណា ក្លិបដែលមានមូលដ្ឋានក្នុងក្រុងម៉ាឌ្រីដក៏ត្រូវបាត់បង់អ្នកចាត់ការឆ្នើមវិញដែរ។   ក្រោយការចាកចេញរបស់របស់ Zidane មានន័យថា Real Madrid នឹងត្រូវស្វែងរកគ្រូថ្មី ដែលអាចធ្វើឲ្យកីឡាករក្នុងក្លិបមួយចំនួនព្រួយបារម្ភអំពីតំណែងរបស់ពួកគេនៅពេលអ្នកជំនួសកៅអីនេះមកដល់ ហើយចាប់អារម្មណ៍នាំយកកីឡាករថ្មីមកកាន់ទឹកដី Bernabeu។ ដូច្នេះកីឡាករមួយជំនួនប្រហែលជាត្រូវគិតពីផែនការរបស់ពួកគេឡើងវិញ។   ខាងក្រោមនេះ ជាបេក្ខាភាពសំខាន់ៗរបស់ម្ចាស់ជើងឯក Champions League ១៣សម័យ ដែលអាចរងផលប៉ះពាល់ក្រោយការចាកចេញរបស់ Zidane នៅរដូវកាលក្រោយ។   ១- Cristiano Ronaldo និង Neymar   Ronaldo ធ្លាប់មានបញ្ហាជាមួយក្រុមព្រឹក្សាក្លិប Real Madrid ក្នុងរយៈពេលកន្លងមក ដោយបង្ហាញកាយវិការចង់ចាកចេញជាច្រើនលើកមកហើយ តែត្រូវអ្នកចាត់ការសញ្ជាតិបារាំងវ័យ ៤៥ឆ្នាំបញ្ចុះបញ្ចូល និងផ្តល់ការទុកចិត្តដោយដាក់ឲ្យខ្សែប្រយុទ្ធវ័យ៣២ឆ្នាំលេងក្នុងជម្រើសដំបូងរហូតមក។    បច្ចុប្បន្ន Real កំពុងចរចានាំយក Neymar ពី Paris Saint-Germain មកទឹកដីអេស្ប៉ាញវិញ ស្របពេល Zidane ចាកចេញទៀតនោះ អាចធ្វើឲ្យអតីតសមាកជិក Manchester United សម្លឹងរកក្លិបថ្មីផងដែរ។   ២- Eden Hazard, Antonio Conte និង Gareth Bale   ក្រៅពី Neymar ប្រធានក្លិបលោក Florentino Perez ក៏កំពុងចាប់អារម្មណ៍ Eden Hazard ខ្សែបម្រើឆ្នើមរបស់ Chelsea មកកាន់ទឹកដី Santiago Bernabeu ផងដែរ។ ស្របពេលកៅអីអ្នកចាត់ការនៅទំនេរ លោក Antonio Conte ដែលខិតជិតនឹងការចាកចេញពីអង់គ្លេស ក៏ស្ថិតក្នុងជម្រើសដែលត្រូវជំនួស Zidane ដែរ។ ដូច្នេះ ប្រសិនបើអ្នកចាត់ការអ៊ីតាលីពិតជាឡើងមកដឹកនាំមែននោះ Hazard ដែលជាកីឡាករសំណព្វចិត្ត អាចជាបេក្ខភាពដំបូងដែលត្រូវទិញចូល។ វត្តមានរបស់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក នឹងប៉ះពាល់តំណែងរបស់ Gareth Bale កាន់តែខ្លាំង ស្របពេលខ្សែបម្រើស្លាបសញ្ជាតិវេលស៍រូបនេះ ក៏កំពុងមានផែនការចាកចេញពីម្ចាស់ជើងឯកពានអឺរ៉ុបនៅរដូវកាលក្រោយ។   បេក្ខភាពគ្រូបង្វឹកដ៏ទៃទៀតរួមមាន Mauricio Pochettino (Tottenham) លោក Didier Deschamps (គ្រូជម្រើសជាតិបារាំង) និង Arsene Wenger ជាដើមនោះក៏ស្ថិតក្នុងបញ្ជីដើម្បីមកដឹកនាំ Real Madrid ដែរ។ ការមកដល់របស់គ្រូរូបណាមួយនៅរដូវកាលក្រោយ គឺនឹងត្រូវប៉ះពាល់ដល់កីឡាករមួយចំនួនដោយសារការប្តូរទម្រង់លេងថ្មី៕
Zinedine Zidane បានធ្វើឲ្យពិភពកីឡាបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រកាសលាឈប់ពីតំណែងអ្នកចាត់ការទូទៅ Real Madrid នៅថ្ងៃទី៣១ ខែឧសភា ពោលគឺនៅ៥ថ្ងៃក្រោយនាំក្រុមស្តេចសលើក ពាន UEFA Champions League រួច។ តើការចាកចេញរបស់អ្នកចាត់ការសញ្ញាតិបារាំង នឹងជះឥទ្ធិពលអ្វីខ្លះលើខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo, Gareth Bale រួមទាំងកីឡាករផ្សេងទៀត?
  ថ្លែងក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីឌីជីថលរបស់អង់គ្លេស Oliver Dowden បញ្ជាក់ថា រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនគមនាគមន៍ទាំងអស់ឈប់ទិញគ្រឿងបរិក្ខារប្រព័ន្ធអ៊ីនធឺណិត 5G ពីក្រុមហ៊ុន Huawei ចាប់ពីឆ្នាំក្រោយទៅ ហើយរើចោលគ្រឿងបរិក្ខារមានស្រាប់ចាប់ពីពេលបច្ចុប្បន្នដល់ទៅឆ្នាំ២០២៧ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   ការសម្រេចចិត្តហាមឃាត់នេះ ជាពិតជាធ្វើឲ្យអាមេរិកសប្បាយចិត្ត ប៉ុន្តែក្រុមហ៊ុនគមនាគមន៍អង់គ្លេស នឹងជួបបញ្ហាច្រើនព្រោះបានពឹងផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះក្នុងការបង្កើតបណ្ដាញអ៊ីនធឺណិតច្រើនជំនាន់ក្នុងពេលជាច្រើនឆ្នាំមកហើយ។ លោក Dowden ចាត់ទុកការសម្រេចចិត្តនេះ មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែជារឿងត្រឹមត្រូវសម្រាប់បណ្ដាញគមនាគមន៍អង់គ្លេស សម្រាប់សន្តិសុខជាតិ និងសេដ្ឋកិច្ចផងដែរ។   អាមេរិកដែលស្នើសុំប្រទេសផ្សេងឲ្យឈប់ប្រើ 5G របស់ Huawei ពេញចិត្តពេញថ្លើមខ្លាំងនឹងជំហររបស់អង់គ្លេសដែលជាដៃគូជិតស្និទ្ធមួយ។ សេតវិមានអាមេរិកលើកឡើងថា ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីកុងសង់ស៊ីសរបស់អន្តរជាតិទល់នឹងក្រុមហ៊ុនចិនដែលអាចបង្កការគំរាមដល់សន្តិសុខជាតិ ព្រោះក្រមហ៊ុននេះជាដៃជើងរបស់បក្សកុម្មុយនីស្តចិន។    យ៉ាងណាមិញ ការហាមប្រាមនេះ នឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងអង់គ្លេស និងមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ហើយវាក៏នឹងបង្កបញ្ហាប្រឈមសម្រាប់ទីក្រុងឡុងដ៍ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយចាកចេញពីសហភាពអឺរ៉ុបផងដែរ។ ក្រោយការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស ក្រុមហ៊ុន Huawei ក៏ចេញមុខចាត់ទុកជាការសម្រេចចិត្តនយោបាយ ហើយវានឹងធ្វើឲ្យបណ្ដាញអ៊ីនធឺណិតអង់គ្លេសយឺតយ៉ាវ។   អគ្គរដ្ឋចិនប្រចាំអង់គ្លេសឯណោះ ក៏ចេញសេចក្ដីថ្លែងការណ៍រិះគន់អង់គ្លេសផងដែរ។ លោក Liu Xiaoming ហៅការសម្រេចចិត្តនេះ ជារឿងខុសឆ្គង និងគួរឲ្យខកចិត្ត។ «វាក្លាយជាទៅរឿងងឿងឆ្ងល់ថា តើចក្រភពអង់គ្លេសអាចផ្ដល់បរិយាកាសបើកចំហ យុត្តិធម៌ និងមិនរើសអើងសម្រាប់ក្រុមហ៊ុនមកពីប្រទេសផ្សេងឬយ៉ាងណា។» នេះជាការលើកឡើងរបស់លោក Liu នៅលើបណ្ដាញសង្គម Twitter របស់លោក។    អាចនិយាយបានថា ការសម្រេចចិត្តរបស់អង់គ្លេស ជាជោគជ័យមួយរបស់អាមេរិកដែលតែងតែដាក់សម្ពាធប្រទេសផ្សេងឲ្យធ្វើតាមខ្លួន។ ជារឿយៗ អាមេរិកអះអាងថា ការប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei នឹងប៉ះពាល់សន្តិសុខជាតិ ព្រោះរដ្ឋាភិបាលចិនអាចលួចទិន្នន័យបាន ហើយម្យ៉ាងចិនអាចបញ្ជាឲ្យក្រុមហ៊ុនខ្លួនផ្ដាច់បណ្ដាញអ៊ីនធឺណិតនេះទៀតផង។ ទាំង Huawei ទាំងរដ្ឋាភិបាលប៉េកាំង សុទ្ធតែបដិសេធការចោទប្រកាន់នេះ៕    
ទីបំផុតទៅ រដ្ឋាភិបាលអង់គ្លេសសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជំនាន់ទី 5G របស់ក្រុមហ៊ុនចិន Huawei ដូចដែលអាមេរិកបានស្នើសុំ។ អង់គ្លេសសុខចិត្តធ្វើតាមអាមេរិក ទោះជាចិនបានព្រមានពីផលវិបាកជាមុនក្ដី ខណៈក្រុមហ៊ុន Huawei បានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តនេះដោយចាត់ទុកជារឿងនយោបាយ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអង់គ្លេសនិយាយនៅថ្ងៃទី១៤ ខែកក្កដា ថា វាជាការគិតគូរសន្តិសុខជាតិ។
  ពិធីចុះហេត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង លោក WEI FENG HE រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។   យ៉ាងណាក៏ដោយ ព័ត៌មានលើទំព័រហ្វេសបុករបស់សម្តេច ទៀ បាញ់ ពុំបានបញ្ជាក់ពីទំហំនៃហិរញ្ញសម្បទាន ដែលចិន ផ្តល់ឲ្យកម្ពុជានោះទេ។    រដ្ឋមន្ត្រីក្រសួងការពារជាតិ និង គណៈប្រតិភូ  បានចេញពីកម្ពុជាកាលពី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាសៀងសានលើកទី៨ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ប្រធានបទនៃវេទិកានេះ គឺ «ការកសាងសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨៕   
ចិននិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នាលើពិធីសារមួយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្តីពីការផ្តល់ជំនួយឥតចំណងដល់ក្រសួងការពារជាតិកម្ពុជា។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ 
  យុទ្ធនាការ «ភ្នំពេញស្អាត» នឹងអនុវត្តរយៈពេលពេញមួយខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមយុវជន ក្រសួងស្ថាប័នរដ្ឋ និងឯកជនជាច្រើន ដើម្បីពង្រីកចំណេះដឹងផ្នែកបរិស្ថាន ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដល់សាធារណៈជន។    លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិកគម្រោងស្អាត បានលើកឡើងថា បើសិនជាគ្មានការសហការទាំងនោះទេ គម្រោងស្អាតនេះ ក៏មិនអាចសម្រេចលទ្ធផលល្អផ្លែផ្កាបានឡើយ។    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «គម្រោងស្អាតនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំ ឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាតនៅកម្ពុជា»។   យុទ្ធនាការឆ្នាំទី៥នេះ ក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បានជ្រើសរើសយុវជនសុច្ឆន្ទៈស្អាត ចំនួន៤០នាក់ ក្នុងការអនុវត្តការងារបរិស្ថាន ដោយមានផែនការសកម្មភាពចំនួន៧។ ផែនការទី១ ការសម្ភាសជាមួយនាយកប្រតិបត្តិចម្រុះវិស័យ តាមបណ្ដាអង្គភាពសាធារណៈ និងឯកជន ពាក់ព័ន្ធរបៀបរស់ និងប្រកបអាជីវកម្ម ក្នុងបរិបទថ្មី។ ផែនការទី២ សម្ភាសជាមួយអ្នកជួរមុខ ដែលប្រឈមនឹងហានិភ័យដោយផ្ទាល់ដូចជា អ្នកដឹកជញ្ជូន អាជីវករតាមទីផ្សារ អ្នករត់តុ និងក្រុមគ្រូពេទ្យតាមទីតាំងព្យាបាលជំងឺកូវីដ-១៩ជាដើម។  ផែនការសកម្មភាពទី៣ គឺកិច្ចពិភាក្សាជាលក្ខណៈតុមូល ជាមួយនាយកប្រតិបត្តិ ប្រធានអង្គការ អ្នកជំនាញ ដើម្បីផ្លាស់ប្តូរយោបល់ និងដំណោះស្រាយល្អៗ ជុំវិញបញ្ហាប្រឈមនានា។ ការពិភាក្សានេះ ផ្ដោតសំខាន់លើការផ្លាស់ប្តូរទម្លាប់ថ្មី ទម្លាប់ស្អាត សម្រាប់អ្នកប្រកបការងារក្នុងវិស័យមួយដូចជា អប់រំ ឧស្សាហកម្ម សិប្បកម្ម សំណង់ សេវាកម្ម បដិសណ្ឋារកិច្ច សហគ្រាសតូច-ធំ និងធុរកិច្ចពាក់ព័ន្ធផ្សេងៗជាដើម។    ចំពោះផែនការសកម្មភាពទី៤ គឺភាពជាដៃគូជាមួយភ្នាក់ងារផ្សព្វផ្សាយ ទៅលើប្រធានបទទម្លាប់ថ្មី ទម្លាប់ស្អាត ឱ្យបានកាន់តែទូលំទូលាយ។ ចំណែកឯផែនការសកម្មភាពទី៥ គឺការផ្សារភ្ជាប់ជាមួយបុគ្គលមានឥទ្ធិពលក្នុងបណ្ដាញសង្គម ដើម្បីជាគំរូ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងបរិស្ថាន ការរក្សាអនាម័យ ការទុកដាក់សំរាមជាដើម។ ផែនការសកម្មភាពទី៦ គឺការអនុវត្តវិធានសុវត្ថិភាព ៣ការពារ ៣កុំ និងផែនការសកម្មភាពទី៧ គឺកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រសួង អង្គការ និងសមាគម ដើម្បីជំរុញការងារបរិស្ថាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះមានដៃគូអង្គការអន្តរជាតិមួយចំនួនដូចជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមគមភស្ដុភារកម្មកម្ពុជា សមាគមភោជនីយដ្ឋាន សមាគមភ្នាក់ងារទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជាជាដើម។
ភ្នំពេញ៖ «ភ្នំពេញស្អាត» ជាយុទ្ធនាការអប់រំបរិស្ថាន កាកសំណល់ ការទុកដាក់សំរាម និងសោភ័ណភាពទីក្រុង។ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាពាក្យស្លោកថ្មី នៃយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ដែលបង្ហាញពីការជំរុញ និងលើកកម្ពស់ការរស់នៅ ការបំពេញការងារផ្សេងៗ ដោយប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី។
  ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ WTAJ TV លោក BJ Ross បានអះអាងថា ឆ្មា Jordan របស់ខ្លួន បានប្រមូលស្បែកពីពីរទៅបីក្នុងមួយយប់ ប៉ុន្តែលោកមិនដឹងប្រភពច្បាស់លាស់នោះឡើយ ដោយស្បែកជើងខ្លះមានគូ ស្បែកជើងខ្លះមានតែម្ខាង។   លោកបានរៀបរាប់ថា៖ «កាលពីឆ្នាំមុន វាបានពាំកណ្តុរ បក្សីងាប់ កាបូប ស្រោមដៃមក ប៉ុន្តែចាប់ពីខែមករា វាចាប់ផ្តើមពាំស្បែកជើងយកទៅដាក់ក្នុងសួន។ ដំបូងឡើយ ខ្ញុំឆ្ងល់ ហើយខ្ញុំក៏យកស្បែកជើងគ្រវាត់ចោល ប៉ុន្តែដោយសារចំនួនកាន់តែច្រើន ម្តាយខ្ញុំណែនាំឲ្យខ្ញុំស្វែងរកម្ចាស់ស្បែកជើង ដើម្បីយកទៅជូនពួកគេវិញ»។   ម្ចាស់ឆ្មា ជនជាតិអាមេរិករូបនេះ បានបញ្ជាក់ថា ស្បែកជើងជិត៤០ត្រូវបាន Jordan លួច ដូច្នេះលោកក៏ចាប់ផ្តើមបើកការអង្កេតដើម្បីឲ្យដឹងពីប្រភពស្បែកជើងទាំងនោះ។ លោកបានបំពាក់ឧបករណ៍ GPS នៅជាប់នឹងក Jordan ហើយដាក់កាមេរ៉ានៅក្នុងសួនច្បារ ដើម្បីតាមដានដំណើរពេលយប់របស់វា។   រូបភាពកាមេរ៉ា បង្ហាញថា Jordan ពិតជាបានចូលតាមផ្ទះអ្នកជិតខាងដើម្បីរកមើលទីតាំងស្បែកជើងដើម្បីលួច ដែលក្នុងនោះមានស្បែកជើងគ្រប់ប្រភេទដូចជាកវែង ប៉ាតា ជាដើម។ ពិតជាមានប្រសិទ្ធភាព ដោយ Facebook Group បានជួយឲ្យលោកដឹងពីប្រភពរបស់ម្ចាស់ស្បែកជើង៕  
Jordan ជាឆ្មាមួយក្បាលដែលរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ រាល់យប់វាតែងតែចេញទៅលួចស្បែកជើងអ្នកជិតខាង។ លោក BJ Ross ដែលជាម្ចាស់ឆ្មា ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញស្បែកជើងកាន់តែគរឡើងពីមួយថ្ងៃទីមួយថ្ងៃនៅក្នុងសួនច្បាររបស់ខ្លួន។ ទីបំផុតលោកបានសម្រេចបង្កើត Facebook Group ដោយសង្ឃឹមថា អាចរកឃើញម្ចាស់ស្បែកជើងវិញ។
ការប្រកួតក្របខណ្ឌ Premier League ចំនួន ៨ ដែលត្រូវប្រកួតឡើងកាលថ្ងៃទី១០ និងទី១១ ខែកញ្ញា ត្រូវបានផ្អាកជាបន្តបន្ទាប់ ក្នុងនោះការប្រកួតរវាង Brighton & hove Albion ទល់ Crystal Palace ដែលធ្លាប់បានផ្អាកដោយសារតែបញ្ហាការជួសជុលផ្លូវរថភ្លើង។ បើទោះបីជាការជួសជុលនោះត្រូវបានផ្អាកទៅវិញ ក៏ការប្រកួតនៅតែបន្តផ្អាកដដែល។ ជំនួប Arsenal ប៉ះ Brentford កាលថ្ងៃ១០ ត្រូវបានសម្រេចផ្អាកត្រឹមរយៈពេល ២ម៉ោងមុនការប្រកួតប៉ុណ្ណោះ។   ចំពោះការផ្អាកការប្រកួតជាច្រើនសម្រាប់សប្តាហ៍ទី៧ នេះ ក្របខណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ប្រាប់ពីមូលហេតុនៃកង្វះខាតសុវត្ថភាពពីក្រុមមន្ត្រីប៉ូលិសអង់គ្លេស។ «ក្រោយពីមានកិច្ចពិភាក្សាជាមួយក្លិបនានា មន្ត្រីប៉ូលិស ក្រុមប្រឹក្សាសុវត្ថិភាព និងអាជ្ញាធរដែលជាប់ពាក់ព័ន្ធ គ្មានវិធីអ្វីផ្សេងឡើយក្រៅពីផ្អាកការប្រកួតបណ្តោះអាសន្ន។ Premier League ក៏ចង់អរគុណដល់មន្ត្រីប៉ូលិសផ្នែកបាល់ទាត់អង់គ្លេស ក៏ដូចជាមន្ត្រីប៉ូលិសផ្សេងទៀតទូទាំងប្រទេស ដូចគ្នាដែលជាដៃគូសហការ និងអ្នកគាំទ្រចំពោះរយៈពេលនៃការផ្អាកការប្រកួតនេះ យើងក៏ចឹងចាប់ផ្តើមវិញនាចុងសប្តាហ៍នេះ»។ នេះបើតាមសេចក្តីថ្លែងការ Premier League។   លើសពីនេះ Premier League ក៏បានអះអាងបន្ថែមថា ការប្រកួតអំឡុងពេលនៃពិធីកាន់ទុក្ខថ្នាក់ជាតិ ជាការគោរពបូជា និងឧន្ទិសជូនព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី ២ នៅគ្រប់កីឡដ្ឋានទាំងអស់។   ការប្រកួតបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន អៀឡង់ខាងជើង និងវែលស៍ ទាំងអស់ត្រូវបានផ្អាកកាលពីសប្តាហ៍មុន ដើម្បីជាការកាន់ទុក្ខ និងការគោរពដល់ ព្រះមហាក្សត្រីយ៍។ ការប្រកួតរបស់ Arsenal ត្រូវទទួលក្រុម PSV Eindhoven នៃជំនួប Europa League នៅថ្ងៃទី១៤ ក៏ត្រូវបានប្រកាសផ្អាកបណ្តោះអាសន្នផងដែរ ក៏ព្រោះតែបញ្ហា ខ្វះសុវត្ថិភាពពីការពាររបស់ក្រុមមន្រ្តីប៉ូលិសអង់គ្លេសនេះ៕  
ជំនួបលីគកំពូលអង់គ្លេស Premier League រួមមានក្រុម Liverpool ប៉ះក្រុមម្ចាស់ផ្ទះ Chelsea និង Manchester United ទទួលក្រុម Leeds United ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារខ្វះប៉ូលិសការពារសន្តិសុខ ដ្បិតត្រូវប្រមូលផ្តុំការពារព្រះរាជពិអីបុណ្យព្រះសព ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២។
  ក្នុងដំណើរទស្សនកិច្ចដើម្បីរំលឹកដល់អនុស្សាវរីយ៍៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ លោក វង្ស ពិសេន បានជួបជាមួយលោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោរ ដើម្បីពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ។ ក្នុងនោះមាន ភាគរីទាំងពីរ បានលើកឡើងពីការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្តុះបណ្តាលធនធានមនុស្ស។    ក្រៅពីជួបជាមួយអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា មេទ័ពកម្ពុជាបានបន្តចូលជួប និងសម្តែងការគួរសមជាមួយ  លោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសមីយ៉ាន់ម៉ា  ផងដែរ។   សម្រាប់ជំនួបនោះដែរ លោកស្រី អោង សាន ស៊ូជី បានអះអាងពីវត្តមានរបស់លោកស្រី នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ នេះ៕  
ភ្នំពេញ៖ លោក វង្ស ពិសេន មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទៅទស្សនកិច្ច ក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤មករា ឆ្នាំ២០២០។ ទស្សនកិច្ចបានធ្វើឡើង ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពនៃទំនាក់ទំនងការទូតប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ បើតាមក្រសួងការពារជាតិ នេះជាប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈកាល៦៥ឆ្នាំ ដែលអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសមីយ៉ានម៉ា។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាឪពុកម្តាយឆ្លាតវៃ គួរតែមានដែនកំណត់មួយសម្រាប់កូនខ្លួនប្រើប្រាស់ឧបករណ៍ទាំងអស់នោះ ដោយផ្អែកលើហេតុផលដូចខាងក្រោមនេះ៖ ក្មេងប្រហែលជាពិបាកគេងលក់ដោយសារតែពួកគេជក់លេងពេក ក្មេងអាចនឹងមានបញ្ហាលើការនិយាយ ការយកចិត្តទុកដាក់ ការគិត និងជំនាញសង្គម ដោយសារតែពួកគេមិនចេះមានទំនាក់ទំនងច្រើនជាមួយនឹងមនុស្សជុំវិញខ្លួន ក្មេងអាចនឹងធាត់ជ្រុល ដោយសារតែ ចំណាយពេលលេងច្រើនជាងនៅតែមួយកន្លែង ក្មេងអាចនឹងមានបញ្ហាលើអាកប្បកិរិយា ដោយសារតែពួកគេព្យាយាមធ្វើត្រាបតាមនូវអ្វីដែលពួកគេមើលឃើញក្នុងកញ្ចក់ឧបករណ៍អេឡិចត្រូនិចទាំងនោះ៕   ត្រួតពិនិត្យដោយ www.health.com.kh
កុមារតូចៗ ត្រូវបានទាក់ទាញយ៉ាងខ្លាំងក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចប្រភេទមានកញ្ចក់អេក្រង់អាចបញ្ជាដោយ Touch បាន ហើយឪពុកម្តាយក៏តែងតែផ្តល់ឧបករណ៍ទាំងនេះសម្រាប់ពួកគេប្រើប្រាស់ច្រើនដែរ។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង ទស្សនាវីដេអូ សម្ភាសអ្នកស្រី ម៉ាង ស្រីទូច ជាអ្នកធ្វើម្ហូប ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប ដូចតទៅ៖     មានស្រុកកំណើតនៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រី ម៉ាង ស្រីទូច បានមកកាន់ខេត្តក្រចេះ ដើម្បីធ្វើចម្ការប្រមាណ១០ឆ្នាំមកហើយ។ បន្ទាប់ពីការធ្វើចម្ការ អ្នកស្រីបានឆ្លៀតពេលចូលរួមក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិបអំឡុងឆ្នាំ២០២០ ជាអ្នកធ្វើម្ហូបសម្រាប់ទេសចរក្នុងសហគមន៍មួយនេះ។ ការងារជាអ្នកផ្ដល់សេវាកម្មនេះ បានរកចំណូលបន្ថែមដល់គ្រួសារអ្នកស្រី ដើម្បីបញ្ជូនកូនទៅសាលា។   ការចូលរួមក្នុងសហគមន៍នេះ មិនត្រឹមតែរកចំណូលដល់គ្រួសារអ្នកស្រីឡើយ ប៉ុន្តែធ្វើឱ្យអ្នកស្រីបានស្គាល់ពីសង្គមខាងក្រៅបន្ថែម តាមរយៈការជួបភ្ញៀវទេសចរមកពីគ្រប់ទិសទី និងការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗពីអង្គការ និងក្រសួងពាក់ព័ន្ធ។   «សហគមន៍បានបង្កើតអេកូទេសចរណ៍កោះសាមសិបនេះឡើង អាចមានចំណេះដឹងដល់ខ្លួនខ្ញុំ។ បើខ្ញុំសំងំតែក្នុងព្រៃអត់ដឹងថាខាងក្រៅមានអីៗអ៊ីចឹងទេ។ ប្រៀបធៀបទៅដូចកង្កែប ក្នុងថ្លុក ថាអានៅត្រពាំងធំហើយ ពេលដែលចេញទៅក្រៅបានដឹងថាធំប៉ុណ្ណា»។ នេះជាសម្ដីរបស់អ្នកស្រី ស្រីទូច ប្រៀបធៀបពីការចូលរួមក្នុងសហគមន៍។   ថ្វីបើចំណូលពីការងារជាអ្នកធ្វើម្ហូបទទួលទេសចរ មិនបានចំណូលក្រាសក្រែលក៏ពិតមែន តែកាងារមួយនេះអាចជួយសម្រាលបន្ទុកគ្រួសារអ្នកស្រីបានមួយផ្នែក។ អ្នកស្រី ក៏អាចលក់ដូរបន្លែបង្ការ ដែលខ្លួនដាំលក់មកឱ្យសហគមន៍បានផងដែរ។ អ្នកស្រី សប្បាយចិត្ត ដែលបានបម្រើការនៅសហគមន៍អេកូទេសចរណ៍កោះសាមសិប។ ស្រ្តីកូនពីររូបនេះ នឹងរួមដំណើរខ្លួនជាមួយសហគមន៍បន្តទៀត ព្រោះយល់ឃើញថា ការងារនេះខ អាចចូលរួមការពារធនធានធម្មជាតិ ក្នុងសហគមន៍។   សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ អង្គការ NTFP EP បានរៀបចំទស្សនកិច្ចសិក្សាដល់ក្រុមអ្នកសារព័ត៌មាន ទៅកាន់សហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ខេត្តក្រចេះ និងស្ទឹងត្រែង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសក្ដានុពលសហគមន៍អេកូទេសចរណ៍តាមបណ្ដោយទន្លេមេគង្គលើ ដល់សាធារណជនតាមរយៈសារព័ត៌មាន៕      
ក្រចេះ៖ ការងារផ្ដល់សេវាម្ហូបអាហារដល់អ្នកទេសចរ ក្នុងសហគមន៍អេកូទេសចរណ៍កោះសាមសិប បានធ្វើឱ្យអ្នកស្រីស្គាល់ពីសង្គមកាន់តែច្រើនជាងមុន និងបានចំណូលផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីប្រៀបធៀបខ្លួនឯងថា ការចូលរួមនឹងសហគមន៍ ដូចជាកង្កែបចេញពីអណ្ដូងដូច្នោះ។
  ប្រធានបក្សរូបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការសម្រេចជ្រើសលោកជាបេក្ខជននាយករដ្ឋមន្ត្រី គឺធ្វើឡើងតាមនីតិវិធី ដោយគណកម្មាធិការនាយកជាបោះឆ្នោតអ្នកជ្រើសរើស។ លោកជាបេក្ខជនលេខរៀងទី១ ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាម។ បក្សសញ្ជាតិកម្ពុជា បានដាក់មានមណ្ឌលឈរឈ្មោះចំនួន២៥ខេត្តក្រុង ដែលមានបេក្ខជនឈរឈ្មោះសរុប២៦៦នាក់ ក្នុងនោះស្រី៦៤នាក់។    លោក សេង សុខេង ចូលប្រឡូកក្នុងនយោបាយចាប់តាំងឆ្នាំ១៩៩៣ មកម៉្លេះ។ កន្លងមក លោក សេង សុខេង ធ្លាប់រួមរស់ជីវភាពនយោបាយក្នុងបក្សសហង្ស តារា ចលនាប្រជាធិបតេយ្យ។ លុះដល់ឆ្នាំ ២០១១ ទើបចេញទៅបង្កើតបក្សសញ្ញាកម្ពុជា ២០១១។ ចំពោះកម្រិតអប់រំ ប្រធានបក្សនេះបានបញ្ចប់ការសិក្សាផ្នែក អនុបណ្ឌិតសុខភាពសាធារណ៕   
ភ្នំពេញ៖ លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា ត្រូវបានគណៈកម្មានាយកនៃបក្សនេះ ជ្រើសជាបក្ខជននាយករដ្ឋមន្ត្រី។
គណបក្សខ្មែរតែមួយ (KUP) ដែលមានលោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី ជាប្រធាន និងមានលោក គុជ លី ជាអនុប្រធាន ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការហើយ។ ក្រោយពីទទួលបានសុពលភាពពីក្រសួងមហាផ្ទៃ លោក គុជ លី ក្នុងនាមជាតំណាងគណបក្សខ្មែរតែមួយ បានផ្ញើលិខិតមួយច្បាប់ ជូនលោក សម រង្ស៊ី ដើម្បីប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ដែលកំពុងធ្វើសកម្មភាពនៅក្រៅប្រទេស។ លិខិតនោះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសបុករបស់លោក គុជ លី។  លោក បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«ខ្ញុំ ពិតជាបានផ្ញើលិខិតជូនលោកប្រធាន សម រង្ស៊ី មែន»។ ក្នុងលិខិតនោះ លោក គុជ លី បានសរសេរថា៖«ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ខ្ញុំ គុជ លី តំណាងឲ្យគណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រ និងចូលរួមធ្វើសកម្មភាពជាមួយចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី»។ លើសពីនេះ លោក គុជ លី បានអំពាវនាវឲ្យអ្នកគាំទ្រ និងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគណបក្សខ្មែរតែមួយ ហើយបន្ទាប់មកនាំគ្នាទៅចូលរួមជាមួយចលនាសង្គ្រោះជាតិ។ តាមរយៈលិខិតរបស់ខ្លួន លោក គុជ លី លើកឡើងថា ការចូលរួមជាមួយចលនាសង្គ្រោះជាតិ គឺដើម្បីទាមទារឲ្យសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់សិទ្ធិសេរីភាពដល់លោក សម រង្ស៊ី លោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀតឡើងវិញ។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែមានឈ្មោះថាជាទណ្ឌិត (អ្នកទោស)។ ឯចលនាសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាក្រុមឧទ្ទាម និងក្រុមភេរវករ ដែលស្ថិតនៅក្រៅប្រព័ន្ធច្បាប់ថែមទៀត។ ដូច្នេះ ការប្រកាសគាំទ្រលោក សម រង្ស៊ី និងចលនាសង្គ្រោះជាតិ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា។ ច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សិទ្ធិដល់តុលាការកំពូល ឲ្យរំលាយគណបក្សណាមួយ ប្រសិនបើផ្សារភ្ជាប់ឬមានទំនាក់ទំនងជាមួយទណ្ឌិត ក្នុងការធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្នែកនយោបាយ។ ច្បាប់នេះ បានកំណត់យ៉ាងដូច្នេះ៖«គ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដើម្បីជាប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព [ភាពស្ងៀមស្ងាត់] ឬឃុបឃិតជាមួយទណ្ឌិត ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ បើគណបក្សណា បានប្រព្រឹត្តនូវទង្វើទាំងនេះ តុលាការ អាចរំលាយគណបក្សនោះ»។ មនុស្សភាគច្រើន ទំនងជាមិនទាន់ភ្លេចនោះទេថា ដោយសារតែច្បាប់ចែងបែបនេះហើយ ទើបបានជាលោក សម រង្ស៊ី បង្ខំចិត្តលាឈប់ពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ។ លោក សម រង្ស៊ី មានឈ្មោះថាជាទណ្ឌិតតាំងពីពេលនោះមកម្ល៉េះ ដូច្នេះកុំថាឡើយចង់ធ្វើជាប្រធាន សូម្បីតែធ្វើជាសមាជិកគណបក្សសង្គ្រោះជាតិ ក៏មិនបានផង។ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ជៀសផុតពីការរំលាយ លោក សម រង្ស៊ី ត្រូវតែផ្តាច់ទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ នៅទីបំផុត ទោះជាលោក សម រង្ស៊ី មិនពាក់ព័ន្ធក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែត្រូវបានតុលាការកំពូល រំលាយចោលដដែល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧ ដោយចោទថា លួចឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ គណបក្សខ្មែរតែមួយ បានធ្វើខុសច្បាប់ម្តងរួមមកហើយ ពេលបង្កើតឡើងដំបូង។ ឈ្មោះដើមដែលបង្កើតដំបូង គឺគណបក្ស កែម ឡី មិនមែនគណបក្សខ្មែរតែមួយនោះទេ។ ដោយសារតែផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ គណបក្ស កែម ឡី ក៏ត្រូវបានប្តូរឈ្មោះទៅជាគណបក្សខ្មែរតែមួយវិញ។ ច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឲ្យយកឈ្មោះបុគ្គលណាម្នាក់ ទៅដាក់ជាឈ្មោះគណបក្សនោះទេ ហើយមិនអនុញ្ញាតឲ្យយករូបបុគ្គលណាម្នាក់ ទៅដាក់ក្នុងសញ្ញាសម្គាល់គណបក្សដែរ៕ អត្ថបទទាក់ទង   ព្រោះខុសនឹងច្បាប់ គណបក្ស កែម ឡី ត្រូវបានប្តូរឈ្មោះជាគណបក្សខ្មែរតែមួយ វិញ   ច្បាប់ថ្មី៖ អាចរំលាយបក្សចោល បើឲ្យអ្នកទោសធ្វើសកម្មភាព ដើម្បីប្រយោជន៍បក្សនោះ   ច្បាប់បក្សនយោបាយថ្មី ហាមដាក់ «ឈ្មោះ ឬរូបភាពរូបវន្តបុគ្គល» ធ្វើជាសញ្ញាសម្គាល់បក្ស   ច្បាប់មិនឲ្យអ្នកទោស និង បក្សនយោបាយ ធ្វើសកម្មភាពជាមួយគ្នា ត្រូវបានសភាអនុម័តជាផ្លូវការ
ភ្នំពេញ៖ អនុប្រធានគណបក្សខ្មែរតែមួយ ប្រកាសគាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ដែលមានឈ្មោះថាជាអ្នកទោស។ ច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាត ឲ្យគណបក្ស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទោសឡើយ។ បើគណបក្សណាមួយ ហ៊ានប្រព្រឹត្ត គណបក្សនោះ អាចប្រឈមនឹងការរំលាយចោល។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន ដែលបានដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងន័យថា រដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការចរាចរណ៍ ដោយមិនរួញរា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។     រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុកច្នេះថា៖«កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍។ យើងមានប្រជាជនតែ ១៥ លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ »។   ពលរដ្ឋមួយចំនួន មិនគាំទ្រការអនុវត្តវិធានការរបស់រដ្ឋាភិបាល ស្របពេលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាល ពន្យារពេលអនុវត្តសិន ដោយរង់ចាំកម្ពុជា និងពិភពលោកស្ងប់ស្ងាត់ ពីកូវីដ-១៩។   ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ក៏បារម្ភពីបញ្ហាលំបាករបស់ពលរដ្ឋ ក្នុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ។នោះក៏ព្រោះតែពួកគេមិនទាន់ដឹងច្បាស់ពីលក្ខខណ្ឌច្បាប់។ លោក រតនៈ ស្នើឱ្យរដ្ឋាភិបាល ទុកពេលឱ្យពលរដ្ឋ សិក្សាយល់ដឹងពីវិធីសាស្ត្របញ្ចៀសការផាកពិន័យចរាចរណ៍ តាមរយៈការរៀបចំឯកសារ និងសម្ភារផ្សេង ដើម្បីកុំឱ្យពួកគេខាតបង់កាន់តែធ្ងន់ធ្ងរ នៅក្នុងអឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។   តែយ៉ាងណាសម្ដេច ស ខេង បានបញ្ជាក់ថា ការពន្យាពេលអនុវត្តវិធានការចរាចរណ៍នោះ វានឹងធ្វើកម្ពុជាមានអ្នកបាត់បង់ជីវិតកាន់តែច្រើន ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«កន្លងមកនេះមានមតិខ្លះក៏បានលើកឡើងដោយសុំឲ្យមានការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយមូលហេតុផ្សេងៗ។ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង»។   ទាំងសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង សុទ្ធតែអះអាងថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ពេលនេះ មិនមែនជាការដាក់បន្ទុកលើពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ទេ ប៉ុន្តែវាជាការការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ពលរដ្ឋប៉ុណ្ណោះ។  អត្ថបទទាក់ទង   លោកស្រី មឹន មាណវី៖ សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិនីមួយៗ បង្ហាញតាមរយៈការគោរពច្បាប់របស់ពលរដ្ឋ    បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានផ្ដាំមន្ត្រីអនុវត្តច្បាប់គោរពក្រមសីលធម៌ និងបំពេញការងារឱ្យបានត្រឹមត្រូវផងដែរ។«ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះខ្ញុំក៏សូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង»។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ។   ការរឹតបន្តឹងចរាចរណ៍ផ្លូវគោករយៈពេល១៤ថ្ងៃមកនេះ សមត្ថកិច្ច បានផាកពិន័យយានយន្តល្មើសច្បាប់ ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។ ការអនុវត្តវិធានការនេះ ក៏បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក និងអ្នករងរបួសថយចុះ៩១នាក់ ហើយអ្នកស្លាប់ថយចុះ២០នាក់ដែរ បើធៀបនឹងឆ្នាំ២០១៩ទៀតផង។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង៕  
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែអះអាងថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនមានការដកថយឡើយ។ មេដឹកនាំទាំងពីររូបនេះ បានប្រកាសបែបនេះ ស្របពេលពលរដ្ឋ ស្នើសុំឱ្យរដ្ឋាភិបាលពន្យាពេលអនុវត្តច្បាប់ចរាចរណ៍។
  ថ្លែងក្នុងសន្និសីទសារព័ត៌មាន Angkor Ultra Trail 2024 នៅទីស្នាក់ការ NOCC ព្រឹកថ្ងៃទី៧ ខែវិច្ឆកា លោក ថោង ខុន លើកឡើងថាទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរលើកទី៧ ដែលនឹងត្រូវធ្វើ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប មានអ្នកចូលរួមកើនឡើងលើសឆ្នាំមុនៗ ដោយក្នុងនោះភាគច្រើនជាទេសចរមកពីតំបន់អឺរ៉ុប។    នៅក្នុងឆ្នាំ២០១៦ ដែលឆ្នាំចាប់ផ្ដើមដំបូង ព្រឹត្តិការណ៍នេះ មានចូលរួមប្រមាណជាង ២៤០នាក់ ប៉ុណ្ណោះ។ ដោយឡែក ឆ្នាំ២០២៣នេះ មានអ្នកចូលរួម រហូតបាន១២០០នាក់។ មុនបិទការចុះឈ្មោះ នាថ្ងៃទី៣១ ខែធ្នូ លោក ថោង ខុន ជឿថា អ្នកចូលរួមអាចកើនឡើងពីចន្លោះ ១៥០០-២០០០នាក់។   ប្រធាន NOCC រូបនេះ បានប្រាប់ទៀតថា ចំនួនភ្ញៀវទេសចរ ទស្សនាខេត្តសៀមរាប មានការត្រឡប់មកវិញយឺត ដោយត្រឹមតែ ៣០ភាគរយ នៃចំនួនភ្ញៀវទេសចរ ដែលបានមកនាអំឡុងឆ្នាំ២០១៩ មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ តែយ៉ាងណាក៏ដោយ រឹត្តិការណ៍ Angkor Ultra Trail ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរពីអឺរ៉ុប ហើយការចូលរួមនេះ គឺជាការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសតំបន់អង្គរ។ ដូច្នេះ តាមរយៈព្រឹត្តិការណ៍នេះ លោក ថោង ខុន ជឿថា អាចជាផ្នែកមួយជួយស្ដារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ។    «អ្នកចូលរួម ១២០០នាក់ មកពី ៣២ប្រទេស។ នៅក្នុងនោះ ស្ដ្រីមានចំនួន ៤០% ហើយភាគច្រើន នៃអ្នកចូលរួមនោះ មកពីប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត។ អ៊ីចឹងតាមព្រឹត្តិការណ៍មួយនេះ យើងអាចផ្សាយពីសៀមរាប ទៅកាន់ពិភពលោក។យើង ខិតខំផ្សព្វផ្សាយតំបន់សៀមរាប របស់យើងនេះ ដើម្បីទាកទាញភ្ញៀវទេសចរឲ្យ មកលេងបានច្រើន។ ចាប់ផ្ដើមដំបូង ឆ្នាំ២០១៦ មានជាងចំនួន ២៤០នាក់ ប៉ុន្ដែពី១ ឆ្នាំ ទៅមួយឆ្នាំ មានអ្នកចូលរួមកើនឡើង មានការចាប់អារម្មណ៍ច្រើនណាស់ ព្រោះនៅតំបន់អង្គរ គឺអំណោយផលណាស់ លើព្រឹត្តិការណ៍របៀបនេះ។»។ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍រូបនេះ បាននិយាយដូច្នេះ។   គណៈកម្មការរៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៧ បានដាក់ ៦វិញ្ញាសា ក្នុងការប្រកួតមានដូចជា៖ វិញ្ញាសា ៨គីឡូម៉ែត្រ, ១៨ គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១០០គីឡូម៉ែត្រ។ ចំនួនអ្នកចុះឈ្មោះ ភាគច្រើនជាភ្ញៀវទេសចរជនជាតិបារាំង ក្រៅពីនោះក៏មាន កម្ពុជា, វៀតណាម, កូរ៉េ, អាមេរិក, អង់គ្លេស, ប៊ែលហ្សិក, ហូឡង់, ថៃ, ចិន, អូទ្រីស, អាល្លឺម៉ង់, រុស្ស៊ី, ព្រុយណេ, កាណាដា, អ៊ីតាលី, ជប៉ុន, ហ្វីលីពីន, ឆែក, អូស្ដ្រាលី, អៀរឡង់, សិង្ហបុរី, ហុងគ្រី, ព័រទុយហ្កាល់, រូម៉ានី, អាហ្វិកខាងត្បូង, ស៊ុយអែត, ឥណ្ឌា ។ល។   «តាមរយៈព្រឹត្តិការណ៍នេះ យើង ផ្សព្វផ្សាយតំបន់ទេសចរណ៍នៅសៀមរាប ទៅកាន់ពិភពលោក ជាពិសេស ទៅកាន់ ប្រទេសទាំង៣២ ដែលចូលរួមក្នុងការប្រកួតនេះ។»។ លោក ថោង ខុន បន្ថែមដូច្នេះ។   គួរបញ្ជាក់ផងដែរ ការរត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៦ ដែលធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុប ៨៨១នាក់ មកពី៣៧ប្រទេស៕  
១២០០នាក់ មកពី៣២ប្រទេសហើយបានចុះឈ្មោះក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ Angkor Ultra Trail លើកទី៧ ដែលគ្រោងរៀបចំក្នុងតំបន់អង្គរ ខេត្តសៀមរាប ឆ្នាំ២០២៤។ បើតាមការបញ្ជាក់របស់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) Angkor Ultra Trail 2024 ជាផ្នែកមួយក្នុងការស្ដារ និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរតែម្តង។
អ្នកចាត់ការទូទៅ Arsenal លោក Mekel Arteta បង្ហាញការជឿជាក់លើកូនក្រុមខ្លួន ក្នុងជំនួបទល់នឹង Bayern Munich ប៉ុន្តែឱ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធឆ្នើម Harry Kane។ តាមរយៈទម្រង់លេងដ៏រឹងមាំរបស់ក្រុមតាំងពីរដូវកាលមុន កាំភ្លើងធំនឹងកែប្រែងកំណត់ត្រា ដែលធ្លាក់ក្រោមថ្វីជើងក្រុមយក្សអាល្លឺម៉ង់នៅវគ្គខ្វែងក្របខណ្ឌកំពូលអឺរ៉ុប២លើកចុងក្រោយ។   ជួបគ្នាលើកចុងក្រោយ នៅវគ្គ១៦ក្រុម នារដូវកាល ២០១៦-១៧ Arsenal ចាញ់ Bayern Munich ទាំងពីរជើង ក្នុងលទ្ធផល ៥-១ ដូចគ្នា សរុប ១០-២។ «ជិត ១០ឆ្នាំក្រោយ ក្រុមទាំងពីរប៉ះគ្នាម្តងទៀត ហើយ Arsenal នឹងប្តូរកំណត់ត្រាថ្មី។ នេះជាការអះអាងរបស់ Arteta ទៅកាន់អ្នកព័ត៌មានក្នុងសន្និសីទមុនការប្រកួត។   យ៉ាងណាក៏ដោយ អ្នកចាត់ការវ័យ ៤២ឆ្នាំ ប្រាប់កូនក្រុមធ្វើយ៉ាងណា ប្រយ័ត្នចំពោះខ្សែប្រយុទ្ធឆ្នើម Kane ដែលទើបផ្លាស់ពី Spurs ទៅ Bayern Munich ដើមរដូវកាល។ ទោះក្រុមយក្សអាល្លឺម៉ង់ ធ្លាក់ទម្រង់លេងបន្តិចមែន ប៉ុន្តែគុណភាពរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនៅតែបង្កគ្រោះថ្នាក់ដដែល។   ដោយឡែក ជំនួបរវាងក្រុម្ចាស់ការពារជើងឯក Man City ទល់នឹង Real Madrid ជាការប៉ះគ្នា២លើកជាប់ក្នុងនៅវគ្គ៨ក្រុម ដោយរដូវកាលមុនក្រុមមេឃខៀវ ជាអ្នកទម្លាក់ក្រុមអធិរាជស ក្នងលទ្ធផលទាំងពីរជើង ៥-១។   មុនជួបគ្នាជើងទី១ នៅ Santiago Bernabeu រាត្រីថ្ងៃទី៩ ខែមេសា លោក Pep Guardiola អ្នកចាត់ការទូទៅ Man City មិនរំពឹងថានឹងទទួលជ័យជម្នះលើគូប្រជែងចាស់ Real Madrid ដូចរដូវកាលមុនឡើយ។   លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិបាកណាស់ ពីព្រោះការផ្តួលក្រុម Real Madrid ពីរដងតាមរបៀបដូចគ្នាគឺមិនអាចទៅរួចទេ ... ដោយសារតែពួកគេបានសិក្សាពីក្រុមយើង ហើយណាមួយពួកគេជាក្រុមចាស់វស្សានៅ Champions League»។   ទាំង Man City និង Real Madrid សុទ្ធសឹងជាក្រុមខ្លាំង និងរឹងមាំដូចគ្នា ជាពិសេសគុណភាពកីឡាករក្មេងៗ។ ស្របពេលមេឃខៀវមានខ្សែប្រយុទ្ធឆ្នើម និងគ្រោះថ្នាក់ដូចជា Erling Haaland និង Phil Foden ជាដើម ក្រុមអធិរាជស ក៏មាន Jude Bellingham, Vinícius Júnior និង Rodrygo ផងដែរ៕
Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirate ទទួលភ្ញៀវ Bayern Munich ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីថ្ងៃទី៩ ខែមេសា វេលាម៉ោង ២ អាធ្រាត្រ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City ទៅជួប Real Madrid ដល់អេស្ប៉ាញ នៅម៉ោងតំណាលគ្នា។
  យោងតាមសេចក្ដីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្មបានលើកពេលទទួលពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនឡាញ ដោយមិនផាកពិន័យចំនួន៤លើករួចមកហើយ ដោយការលើកពេលចុងក្រោយត្រឹមថ្ងៃទី៣កក្កដា។ យ៉ាងណាមិញមកទល់ពេលនេះក្រសួងពាណិជ្ជកម្មនៅតែបន្តទទួលពាក្យស្នើសុំចុះបញ្ជី ពីម្ចាស់អាជីវកម្មអនឡាញដែលត្រូវជាប់ពន្ធ ប៉ុន្តែក្រសួងនឹងផាកពិន័យតាមច្បាប់បានកំណត់។   ជាមួយគ្នានេះសម្រាប់ អ្នកចាប់ផ្ដើមប្រកបរបរ ឬមានបំណងធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចបន្តដាក់ពាក្យស្នើសុំធ្វើអាជីវកម្មអនឡាញ ដោយស្របច្បាប់ដោយមិនមានការផាកពិន័យឡើយ។ មួយវិញទៀតសម្រាប់ អ្នកប្រកបអាជីវកម្មអនឡាញតូចតាច ដោយជាប់ពន្ធតូច អាចបន្តដាក់ពាក្យស្នើសុំលើកលែងបង់ពន្ធ ដោយមិនរងការផាកពិន័យនោះទេ៕   អត្ថបទទាក់ទង   អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ អាជីវកម្មតាមអនឡាញ៦ប្រភេទ មិនតម្រូវឱ្យចុះបញ្ជីឡើយ 
ភ្នំពេញ៖ ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចបន្តដាក់ពាក្យចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ប៉ុន្តែត្រូវទទួលការផាកពិន័យដែលក្រសួងបានកំណត់។ ចំណែកអ្នកមានបំណងបើកអាជីវកម្មអនឡាញ អាចស្នើសុំចុះឈ្មោះអាជីវកម្ម ដោយមិនមានការផាកពិន័យឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ប្រាំបីឆ្នាំបន្ទាប់ពីអ្នកដំណើរ២៩៨នាក់បានស្លាប់ដោយហេតុការណ៍ធ្លាក់យន្តហោះ MH17 តុលាការក្រុងឡាអេ បានរកឃើញជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធរឿងក្ដីនេះ ដែលមានបុរសជនជាតិរុស្ស៊ី៣នាក់ និងអ៊ុយក្រែនម្នាក់។    ក្នុងនោះ បុរសជនជាតិរុស្ស៊ីម្នាក់មិនមានទោស និងត្រូវបានដោះលែង ខណៈបុរស៣នាក់ទៀតត្រូវបានតុលាការសម្រេចកាត់ទោសកំបាំងមុខឱ្យជាប់គុកអស់មួយជីវិតពីបទមនុស្សឃាតដោយចេតនា។ លើសពីនេះ ពួកគេត្រូវពិន័យជាប្រាក់យ៉ាងហោចណាស់១៦លានដុល្លារដើម្បីសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ។   «មានតែការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលសមនឹងការសងសឹកចំពោះអ្វីដែលជនសង្ស័យបានធ្វើ។ ពួកគេបានបង្កទុក្ខលំបាកយ៉ាងខ្លាំងដល់ជនរងគ្រោះ និងសាច់ញាតិដែលនៅរស់រានមានជីវិត»។ ប្រធានអង្គសវនាការ លោក Hendrik Steenhuis លើកឡើងបែបនេះពេលអានការសង្ខេបនៃសេចក្តីសម្រេច។    អ្នកទោស២នាក់ជាអតីតភ្នាក់ងារចារកម្មរុស្ស៊ីថា Igor Girkin និង Sergey Dubinsky ហើយអ្នកទោសម្នាក់ទៀតជាជនជាតិអ៊ុយក្រែនឈ្មោះ Leonid Kharchenko ដែលជាអតីតមេដឹកនាំក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី។ ចំណែកជនសង្ស័យម្នាក់ទៀតរួចខ្លួន ដោយសារតុលាការមិនមានព័ស្ដុតាងបញ្ជាក់ពីតួនាទីពាក់ព័ន្ធក្នុងហេតុការណ៍បាញ់មីស៊ីលទម្លាក់យន្តហោះ។  ជុំវិញបញ្ហានេះ ក្រុងមូស្គូបានបដិសេធការជាប់ពាក់ព័ន្ធទាំងអស់ ហើយនៅក្នុងឆ្នាំ២០១៤នោះ រុស្ស៊ីអះអាងថាខ្លួនមិនមានវត្តមាននៅអ៊ុយក្រែនឡើយ។ អ៊ុយក្រែនពេញចិត្តនិងសាទរចំពោះការកាត់ក្ដីនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។   យន្តហោះ MH17 ជាប្រភេទយន្តហោះ Boeing 777 ហោះហើរពីទីក្រុងអាំស្ទែដាំទៅកាន់ទីក្រុងគូឡាឡាំពួ ហើយត្រូវបានបាញ់ទម្លាក់ពីអាកាសនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនឆ្នាំ២០១៤។ ការបាញ់ទម្លាក់នេះបានកើតឡើងអំឡុងពេលមានសង្គ្រាមនៅ Donbas លើទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងឧទ្ទាមបំបែកខ្លួនគាំទ្ររុស្ស៊ី។ អ្នកស្លាប់ក្នុងព្រឹត្តិការណ៍ធ្លាក់យន្តហោះមកពី១៧ប្រទេសជុំវិញពិភពលោក ហើយរួមមានប្រជាជនហូឡង់ ម៉ាឡេស៊ី អូស្ត្រាលី និងកុមារ ៨០នាក់៕  
តុលាការក្រុងឡាអេ នៅថ្ងៃទី១៧ ខែវិច្ឆិកា កាត់ទោសបុរសបីនាក់ជុំវិញការបាញ់ទម្លាក់យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ ដែលសម្លាប់មនុស្ស២៩៨នាក់។ បុរសបីនាក់នោះត្រូវបានកាត់ទោសពីបទមនុស្សឃាតដោយចេតនា។
  តម្លៃសំបុត្រធម្មតា ១២,០០០រៀល សម្រាប់មនុស្សម្នាក់និងអាចមើលមួយថ្ងៃ។ ចំពោះក្មេងអាយុក្រោម១៤ឆ្នាំមិនគិតថ្លៃ។ បើទិញបណ្ណសមាជិកតម្លៃសំបុត្រ១ឆ្នាំ ត្រឹមតែ៣០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់១គ្រួសារ ចូលទស្សនាល្ខោនចម្រុះ។   សមាគមសិល្បករគោកធ្លក មានការសម្ដែងទម្រង់ល្ខោនបុរាណច្រើនទម្រង់ ដូចជាល្ខោនខោល ល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច ល្ខោនយីកេ ល្ខោនយីកេតំកង់ និងមានទម្រង់ផ្សេងទៀត នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។   សូមបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ គិតមកដល់ឆ្នាំ២០១៩នេះ មានអាយុ១៤ឆ្នាំហើយ។ ចំណែកល្ខោនខោល បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយពិធីគម្រប់ខួប១ឆ្នាំនៃការចុះបញ្ជីនេះ និងប្រារព្វនៅខេត្តសៀមរាប ដោយមានការសម្ដែងល្ខោនខោលទ្រង់ទ្រាយធំ នៅព្រះលានជល់ដំរី ថ្ងៃទី២៨វិច្ឆិកា វេលាម៉ោង៦កន្លះល្ងាច៕  សិល្បករនៃសមាគមសិល្បករគោកធ្លកសម្ដែងល្ខោនស្រមោលស្បែកតូច ក្នុងបរិវេណបណ្ណាល័យជាតិ កាលពីពេលកន្លងទៅ
ភ្នំពេញ៖ មើលល្ខោនបុរាណពេញ១ឆ្នាំសម្រាប់មួយគ្រួសារ តម្លៃត្រឹមតែ៣០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីជួយស្ដារតម្លៃសិល្បៈវប្បធម៌ជាតិ។ ទម្រង់ល្ខោនបុរាណចម្រុះ១៤រឿង នឹងសម្ដែងរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ពេញមួយឆ្នាំ ពីម៉ោង៦កន្លះដល់ម៉ោង៧កន្លះយប់ នៅឆាកសម្ដែងសមាគមសិល្បករគោកធ្លក ក្នុងបរិវេណបណ្ណាល័យជាតិ។ នេះជាការរួមចំណែកដ៏សំខាន់របស់មាតាបិតា និងប្រជាជនកម្ពុជា ដើម្បីជួយទ្រទ្រង់សិល្បៈវប្បធម៌អត្តសញ្ញាណជាតិឱ្យរឹងមាំ តាមរយៈការនាំកូនៗទៅមើលសិល្បៈបុរាណចម្រុះ។
  កង់ដែលផលិតនៅកម្ពុជា ចំនួន១,៨៦លានគឿង ត្រូវបាននាំចេញទៅកាន់ទីផ្សារជាង៥០ប្រទេស នៅជុំវិញពិភពលោក នារយៈពេល៨ខែដំបូង ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយបានបញ្ជាក់ថា ការនាំចេញកង់នេះ គឺមានទំហំទឹកប្រាក់សរុប ៤១៦ ៨៤៧ ៨៨២ដុល្លារ។   មូលហេតុដែលការនាំចេញកង់របស់កម្ពុជា មានកំណើនខ្ពស់នេះ គឺដោយសារកម្ពុជា មានទីផ្សារទូលាយហើយប្រទេសដែលបញ្ជាទិញកង់ មានការទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់កង់របស់កម្ពុជា។ លោក ស៊ាង ថៃ បន្តបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេឡេក្រាម នាល្ងាចថ្ងៃទី៦កញ្ញាថា ភាពទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់កង់របស់កម្ពុជានេះ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែ របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញ ឲ្យបន្តការបញ្ជាទិញកង់ពីកម្ពុជាទៀត។    ប្រទេសដែលនាំចូលកង់របស់កម្ពុជាច្រើនជាងគេ គឺអាម៉េរិក, អាល្លឺម៉ង់ អង់គ្លេស។ ក្រៅពីទីផ្សារប្រទេសធំៗ ទាំង៣ខាងលើ  កម្ពុជាក៏បាននាំចេញកង់ទៅប្រទេសប៊ែលហ្សិក, អូទ្រីស, ហូឡង់, ស្វីស, កាដាណា, ដាណឺម៉ាក, អូស្ត្រាលី, បារាំង, អ៊ីតាលី, អេស្ប៉ាញ, ម៉ិកស៊ិក, ប៉ូឡូញ, ប្រេស៊ីល, ចិន, ជប៉ុន...ជាដើម   កាលឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ ជាង៥០០លានដុល្លារ ដែលបានកើនក្នុងចំនួន ២៧,៧៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៩។    សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជាទីតាំងផលិតនិងដំឡើងកង់ធំបំផុតរបស់កម្ពុជា សម្រាប់នាំចេញ។ បើតាមលោក ស៊ាង ថៃ គិតត្រឹមខែមីនា ឆ្នាំ២០២១ ខេត្តស្វាយរៀង មានរោងចក្រផលិតកង់ធំៗចំនួន៥៕      
ភ្នំពេញ៖ រយៈពេល៨ខែមកនេះ កម្ពុជានាំចេញកង់ទៅទីផ្សារអន្តរជាតិ បានប្រមាណ ១,៨៦លានគ្រឿង ដែលទទួលបានចំណូលជាង៤០០លានដុល្លារ។ ចំណូលនេះ គឺបានកើនរហូតដល់ ២៤,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។
តាមរយៈសារលើទំព័រហ្វេប៊ុកនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗដូច្នេះថា៖«ខ្ញុំ នឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ-សង្កាត់មួយណា មានករណីមិនប្រក្រតីនេះកើតមានឡើង»។ សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ថាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថាអ្នកក្រីក្រនិងជនងាយគ្រោះ ទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាល បន្តថា  ការងារនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់បែបនេះថា៖«ខ្ញុំ សូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំ-សង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការគប់គិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»។ ក្នុងយុទ្ធនាការដើរស្រង់ស្ថិតិជុំទី១ ដែលទើបនឹងធ្វើក្នុងអំឡុងជំងឺកូវីដ-១៩នេះ រដ្ឋាភិបាល រកឃើញ អ្នកក្រីក្រនិងជនងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ ដែលមានបណ្ណសមធម៌។ រដ្ឋាភិបាល ប៉ាន់ប្រមាណថា ក្នុង១ខែ អាចចំណាយថវិកាប្រមាណ២៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់អ្នកក្រីក្រនិងជនងាយរងគ្រោះទាំង៦០ម៉ឺនគ្រួសារ ដែលស្មើនឹងប្រមាណ២,៣លាននាក់ ។ រដ្ឋាភិបាល ដែលមានក្រសួងផែនការជាសេនាធិការ នឹងបន្តដើរស្រង់ស្ថិតិអ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងជុំទី២បន្ថែមទៀត។ ជាមួយគ្នានេះ ពលរដ្ឋក្រីក្រ ក៏អាចទៅសុំធ្វើបណ្ណសមធម៌ដោយខ្លួនដែរ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ពលរដ្ឋក្រីក្រ ដែលចង់ធ្វើបណ្ណសមធម៌ គឺត្រូវយកឯកសារមួយចំនួន រួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ទៅជួបមេភូមិ ឬមេឃុំ-ចៅសង្កាត់។ យ៉ាងណា មន្រ្តី នៅតែត្រូវចុះទៅដល់ផ្ទះដដែល ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។   ក្រសួងផែនការ ផ្តល់លេខទូរស័ព្ទ២ខ្សែ គឺ០៩៥ ៣៦៣ ៦៨៨ និង ០១២ ៣៩១ ០១៦ ដើម្បីឲ្យប្រជាពលរដ្ឋ ហៅទៅសួរពីបញ្ហាពាក់ព័ន្ធនឹងបណ្ណសមធម៌៕  អត្ថបទទាក់ទង   មន្ត្រី ពន្យល់ពីការធ្វើបណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល   តើអ្នកក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ក្នុងអំឡុងកូវីដ?
មន្រ្តីនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ភូមិ និង ឃុំ-សង្កាត់ គឺជាតួអង្គដ៏សំខាន់ ក្នុងការអនុវត្តឲ្យមានប្រិសទ្ធភាពនិងតម្លាភាព លើកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ពួកគេ នឹងមិនរួចខ្លួននោះទេ បើធ្វើរឿងមិនត្រឹមត្រូវណាមួយ ក្នុងការអនុវត្តកម្មវិធីសង្គមកិច្ចមួយនេះ។
  លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗថា គិតត្រឹមរយៈពេល៥ខែ គឺចាប់ពីខែសីហា ដល់ធ្នូ ឆ្នាំ២០១៩ នោះ មានជនជាតិចិនជាង៤០ម៉ឺននាក់ ដែលប្រើប្រាស់ប្រភេទ Visa E ចាកចេញកម្ពុជា ។បើតាមលោក វណ្ណថន ដ្បិតជនជាតិចិនទាំងនោះចាកចេញក្តី ប៉ុន្តែក៏មានជនជាតិចិនចូលមកកម្ពុជាវិញជាង៣២ម៉ឺននាក់ដែរ។ «ចំនួនតួលេខទាំងពីរនេះ គឺចេញច្រើនជាងចូលប្រមាណ៧ម៉ឺននាក់។ ចំនួនចេញច្រើនជាងចំនួនចូលនេះ ដោយសារជារដូវការទេសចរណ៍មានឡើងមានចុះ»។ នេះជាការបញ្ជាក់របស់អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។   ដ្បិតមន្ត្រីជាន់ខ្ពស់អន្តោប្រវេសន៍ អះអាងថា ការចាកចេញរបស់ភ្ញៀវចិនច្រើននេះ ដោយសារបញ្ហារដូវកាលទេសចរណ៍ក្តី វាគ្រាន់តែជាករណីមួយប៉ុណ្ណោះ។ ប៉ុន្តែគេសង្កេតឃើញថា ការចាកចេញរបស់ភ្ញៀវចិនទាំងនោះ កើតឡើងក្រោយពីរដ្ឋាភិបាលប្រកាសទប់ស្កាត់ និងបង្ក្រាបល្បែងអនឡាញនៅកម្ពុជា។   កន្លងមកសម្ដេច ហ៊ុន សែន បាននិយាយថា ការបើកឱ្យមានល្បែងអនឡាញនេះ វាធ្វើកម្ពុជាជួបបញ្ហាប្រឈមពីរ គឺ បញ្ហាលាងលុយកខ្វក់ និងបញ្ហាអសន្តិសុខ ដែលបង្កឡើងដោយក្រុមម៉ាហ្វីយ៉ា (ក្រុមជនពាល)។ សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាទាំងនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា ដូច្នេះមានតែការលុបបំបាត់ចោលល្បែងអនឡាញទេ ទើបកម្ពុជាអាចរក្សាស្ថិរភាពសេដ្ឋកិច្ចបាន។   បច្ចុប្បន្នកម្ពុជាមានកាស៊ីណូ២១៨កន្លែងដែលបានចុះបញ្ជី ខណៈកាស៊ីណូត្រឹមតែ១៤០កន្លែងប៉ុណ្ណោះ បានដំណើរការ។ បើតាមការប៉ាន់ប្រមាណរបស់លោក រស់ ភីរុណ អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅឆ្នាំ២០២០នេះ ចំនួនកាស៊ីណូនឹងធ្លាក់ចុះ សល់ត្រឹម៩០កន្លែងប៉ុណ្ណោះ ដោយសារការបញ្ឈប់អាជីវកម្មល្បែងអនឡាញ។    បើតាមលោក រស់ ភីរុណ បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូ១០៨កន្លែង ខេត្តបន្ទាយមានជ័យមាន២៥កាស៊ីណូ ខេត្តស្វាយរៀងមានកាស៊ីណូចំនួន១៨ និងនៅភ្នំពេញមាន១កន្លែង។   សូមបញ្ជាក់ថា ជនជាតិចិនដែលត្រូវបណ្តេញចេញពីកម្ពុជាក្នុងឆ្នាំ ២០១៩ មានជាង៩២៦នាក់ បើធៀបនឹងឆ្នាំ២០១៨ ថយចុះ២៤នាក់ ស្មើនឹង២.៥៣ភាគរយ។ ជនជាតិចិន ដែលត្រូវបណ្ដេញទាំងនោះ ភាគច្រើនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Telecom Fraud) បើកល្បែងអនឡាញខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ចជាដើម។ នេះបើតាមរបាយការណ៍ដែលទទួលបានពី លោក កែវ វណ្ណថន៕    អត្ថបទទាក់ទង   លោក គួច ចំរើន៖ ល្បែងអនឡាញតាមកាស៊ីណូទាំង៧៣ នៅព្រះសីហនុ ត្រូវបិទទាំងអស់   សម្ដេច ហ៊ុន សែន៖ ការលុបបំបាត់ល្បែងអនឡាញ ដើម្បីធានាសុវត្ថិភាពអ្នកជំនួញធំៗ
ភ្នំពេញ៖ ជនជាតិចិន បានចាកចេញពីកម្ពុជា ជាង៤០ម៉ឺននាក់ នៅឆ្នាំ២០១៩ ដោយសារតែវដ្តនៃរដូវកាលទេសចរណ៍ ហើយមិនមែនមកពីករណីបិទល្បែងអនឡាញឡើយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ។
តាមរយៈវីដេអូដែលបង្ហោះនៅថ្ងៃទី៧ ខែកុម្ភៈ ខ្សែការពារ Kurt Zouma បានយកដៃទះ និងជើងទាត់លើសត្វឆ្មាមួយក្បាល។ ក្រោយមួយថ្ងៃខ្សែការពារសញ្ជាតិបារាំង ក៏បានចេញសេចក្តីប្រកាស សុំទោសជាសាធារណៈ។   ថ្ងៃទី៩ខែកុម្ភៈ ក្លិប West Ham United ក៏បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ក្លិបរួមជាមួយ Zouma បានសហការយ៉ាងជិតស្និទ្ធ ចំពោះការស៊ើបអង្កេតករណីនេះ ពីសំណាក់អង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស (RSPCA)។   «រឿងនេះ ពិតជាកំពុងតែបន្តពិតមែន ហើយក្លិបក៏កំពុងតែដោះស្រាយចំពោះបញ្ហានេះ។» លោក David Moyes បានបញ្ជាក់ប្រាប់អ្នកកាសែតបែបនេះ។   RSPCA បញ្ជាក់ថា សត្វឆ្មាពីរក្បាលនោះ ត្រូវបានយកទៅមើលថែ ខណៈ Zouma ត្រូវរងពិន័យ។ បើតាមសេចក្តីរាយការណ៍នានា Zouma ត្រូវរងពិន័យប្រមាណជា ៣៤០ ០០០ ដុល្លារដែលនឹងត្រូវបរិច្ចាគឱ្យអង្គការ RSPCA តែម្ដង៕  
ក្លិប West Ham United បានបញ្ជាក់ថា កីឡាករ Kurt Zouma ត្រូវរងពិន័យជាប្រាក់ជុំវិញការប្រើហិង្សាលើឆ្មារបស់ខ្លួន។ ក្លិបមួយនេះ ក៏សហការជាមួយអង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស (RSPCA) ក្នុងការស៊ើបអង្កេតលើករណីទះ និងទាត់ឆ្មា ក្នុងវីដេអូបានបង្ហោះលើបណ្តាញសង្គម។
FUTPRO គឺជាសមាគមបានបង្កើតឡើងដោយស្ត្រីបាល់ទាត់ដែលកំពុងប្រកួតប្រជែងនៅក្នុងប្រទេសអេស្ប៉ាញ។ រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភ័ជើងឯកអេស្ប៉ាញ និងឆ្លៀតថើមកីឡាការិនី Hermoso  ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃទី២០ ខែសីហា។    ការថើបនោះបានបង្កឱ្យមានការខឹងសម្បារក្នុង និងក្រៅប្រទេសអេស្ប៉ាញ ដោយមានមនុស្សជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ទាមទារឱ្យលោក Rubiales ចុះចេញពីតំណែង។   «សហភាព FUTPRO របស់ខ្ញុំកំពុងសម្របសម្រួលជាមួយនឹងទីភ្នាក់ងារ TMJ របស់ខ្ញុំដោយយកចិត្តទុកដាក់លើការការពារផលប្រយោជន៍របស់ខ្ញុំ ហើយបានកាន់កាប់ក្នុងនាមជាអ្នកប្រឆាំងរបស់ខ្ញុំលើបញ្ហានេះ។ យើងកំពុងធ្វើការងារដើម្បីធានាថាសកម្មភាពដូចដែលអ្វីដែលបានធ្វើដោយឃើញផ្ទាល់ភ្នែក មិនដែលមិនទទួលទោសឡើយ ពួកគេត្រូវតែបានគេដាក់ទណ្ឌកម្មហើយថាវិធានការដែលមានគំរូត្រឹមត្រូវបានអនុម័តក្នុងការការពារកីឡាការិនីស្ត្រីពីអំពើរដែលមិនអាចទទួលយកបាន។»។ កីឡាការិនី Hermoso បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ជាមួយនឹងសហភាព FUTPRO។   នៅសប្តាហ៍ក្រោយ FUTPRO នឹងជួបពិភាក្សាជាមួយនឹងអនុប្រធានទី២ របស់សហព័ន្ធអេស្ប៉ាញលោក Yolanda Diaz ដើម្បីធានាថាវិធានការលើលោក Rubiales ត្រូវតែមាន៕  
កីឡាការិនី Jenni Hermoso សមាជិក្រុមជម្រើសជាតិអេស្ប៉ាញ បានស្នើឱ្យមានវិធានការប្រឆាំងលើនាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales ជុំវិញការថើបរូបនាងនៅលើបបូរមាត់អំឡុងពេលពិធីបំពាក់មេដាយដល់ក្រុមនារីអេស្ប៉ាញ ជើងឯក FIFA Womens World Cup។ នេះបើតាមសហភាព FUTPRO បាននិយាយនាថ្ងៃទី២៣ ខែសីហា។
អត្ថបទទាក់ទង   ប្រមុខរដ្ឋាភិបាលថៃ សន្យាដោះស្រាយបញ្ហាបំណុលរបស់កសិករ ដោយពន្យារពេលសង  នៅចំពោះមុខសមាជិកសភាថៃ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា ខណៈក្នុងពេលបច្ចុប្បន្នប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា មានចន្លោះពី៩,២១ដុល្លារ (៣២៨បាត) ទៅ៩,៩៤ដុល្លារ (៣៥៤បាត) ដោយផ្អែកលើស្ថានភាពតំបន់នីមួយៗ។    «សម្រាប់ការដំឡើងប្រាក់ឈ្នួល វានឹងមានការចរចារវាងភាគី៣ គឺកម្មករ រដ្ឋាភិបាល និងនិយោជកសម្រាប់កម្រិតប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដែលសមរម្យមួយ។ គោលដៅ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ១១,២៤ដុល្លារ នឹងសម្រេចឱ្យបានឆាប់រហ័ស»។ លោកសេដ្ឋា បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១២ ខែសីហា ដែលជាថ្ងៃចុងក្រោយសម្រាប់ការថ្លែងគោលនយោបាយទៅសភា។   ត្រង់ចំណុចនេះ មេដឹកនាំថៃ បានបញ្ជាក់ថា ការបង្កើនកម្រិតប្រាក់ឈ្នួល គឺដើម្បីឱ្យត្រូវតម្រូវការរបស់កម្មករក្នុងការចំណាយប្រចាំថ្ងៃ ដែលជាផ្នែកមួយនៃវិធានការជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។    វិធានការជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃផ្សេងទៀត មានដូចជា ការបញ្ចុះតម្លៃប្រេង ហ្គាស និងអគ្គិសនី, ការបង្កើនចំនួនទេសចរណ៍នៅក្នុងប្រទេស និងការផ្តល់ប្រាក់ឱ្យប្រជាជនជាដើម។    នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ បក្សភឿថៃ បានសន្យាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់១៦,៨៥ដុល្លារ (៦០០បាត) នៅត្រឹមឆ្នាំ២០២៧។    នៅក្នុងការថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភានៅថ្ងៃទី១១ ខែកញ្ញា លោកសេដ្ឋា បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចថៃ ដែលមានកំណើនយឺត ហើយថែមទាំងសន្យាដោះស្រាយបញ្ហាបំណុលរបស់កសិករ, បំណុលសាធារណៈ, សហគ្រាសធុនតូច និងមធ្យម និងក្រុមប្រជាជនមួយចំនួនផង៕   
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១២ ខែកញ្ញា បានប្រាប់សភាថា រដ្ឋាភិបាលរបស់លោក នឹងស្នើឱ្យនិយោជកដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា១១,២៤ដុល្លារ (៤០០បាត) ឱ្យបានឆាប់រហ័ស ដើម្បីឱ្យកម្មករអាចចំណាយប្រចាំថ្ងៃបាន។
មានទីលំនៅក្នុងខេត្តតាកែវ លោកយាយ អ៊ឹម អ៊ូក ត្រូវធ្វើដំណើរមកលក់សណ្តែកដីស្ងោរ នៅភ្នំពេញ នាព្រឹក ហើយវិលត្រឡប់ទៅផ្ទះវិញ នាពេលល្ងាច។ ក្រោយទទួលបានព័ត៌មាននេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក សេង ទៀង នាំយកថវិកា២លានរៀល ជូនលោកយាយ អ៊ឹម អ៊ូក នៅស្រុកកំណើតខេត្តតាកែវ កាលពីថ្ងៃទី២ មករា ២០២៤។   ជាមួយគ្នានេះ ប្រមុខបក្សប្រជាជនកម្ពុជា ក៏សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ៥០ម៉ឺនរៀលទៀតផង។«ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយ ដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ»។ នេះបើតាមសម្ដេច ហ៊ុន សែន។   តាមរយៈវីដេអូឃ្លីបខ្លីមួយ លោកយាយ អ៊ឹម អ៊ូក ដែលមានវ័យជរារូបនេះ សន្យាឈប់លក់សណ្ដែកដីស្ងោរ តាមសំណូមពររបស់សម្ដេច ហ៊ុន សែន ។
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់លោកយាយ អ៊ឹម អ៊ូក វ័យ៨៧ឆ្នាំ ចំនួន៥០ម៉ឺនរៀលជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ សម្ដេច បានបញ្ជាឱ្យលោក សេង ទៀង មន្ត្រីជំនិតសម្ដេច ទទួលបន្ទុកលើករណីនេះ។
  មិនពិបាកដោះស្រាយឡើយ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យគន្លឹះងាយៗព្យាបាលអាការៈស្ងួតបំពង់ក ៖   ១. ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។   ២. ទទួលទានតែខ្ញីលាយទឹកឃ្មុំ   ចូរព្យាយាមទទួលទានតែខ្ញីស្រស់លាយទឹកឃ្មុំ ១ ពែងទៀងទាត់រហូតដល់ជាសះស្បើយ។ ទោះជាយ៉ាងណាត្រូវប្រាកដថាមិនទទួលទានតែក្ដៅពេកចៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង។   ៣. ទឹកក្រូចឆ្មារស្រស់   ការទទួលទានទឹកក្រូចឆ្មារស្រស់លាយទឹកក្ដៅឧណ្ហៗ ១ កែវឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃក៏ប្រសើរណាស់ដែរដើម្បីបំបាត់អាការៈស្ងួតបំពង់ក។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេចូលដើម្បីបង្កើនរសជាតិនិងប្រសិទ្ធភាពផងដែរ។   ៤. ទឹកខ្មេះផ្លែប៉ោម   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ បើមិនចង់ទទួលទានអ្នកក៏អាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមមកខ្ពុរមាត់ជំនួសវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម កន្លះពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ កូររហូតដល់អំបិលរលាយ សឹមបន្ថែមទឹកក្ដៅឧណ្ហៗ ១ ពែងចូល។ កូរឲ្យសព្វម្ដងទៀត សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ ១៥ នាទី ម្ដង។   ៥. ទទួលទានទឹកឲ្យបានច្រើន ដើម្បីឆាប់ធូរស្រាលពីអាការៈស្ងួតបំពង់ក ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះអ្នកគួរព្យាយាមទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់៕   ត្រួតពិនិត្យដោយ www.health.com.kh
កំពុងមានបញ្ហាស្ងួតរមាស់បំពង់កមែនទេ?
  បើតាមក្រសួងពាណិជ្ជកម្ម តម្លៃស្រូវអ៊ីអ៊ែរ នៅពាក់កណ្ដាលខែកក្កដានេះ បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹងខែមុន ។   ក្រសួងបានកោះប្រជុំជាមួយអ្នកពាក់ព័ន្ធ និងបានកំណត់មូលហេតុថា មកពីការធ្លាក់ភ្លៀងធ្វើឲ្យស្រូវមានសំណើមខ្លាំង រោងម៉ាស៊ីនស្រូវខ្វះខាតទុនបង្វិល គួបផ្សំនឹងតម្លៃស្រូវអ៊ីអ៊ែរក្នុងទីផ្សារអន្តរជាតិធ្លាក់ថ្លៃ ៥០ដុល្លារក្នុងមួយតោន។    ក្រសួងបានពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីពិនិត្យលទ្ធភាព ផ្ដល់កម្ចីដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ យកទៅប្រមូលទិញស្រូវអ៊ីអ៊ែរពីកសិករ។    សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអង្កេតមើលតម្លៃស្រូវបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាជូនកសិករ៕
ភ្នំពេញ៖ ឆ្លើយតបនឹងការធ្លាក់ចុះថ្លៃស្រូវអ៊ីអ៊ែរ(IR)ក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មប្រកាសថានឹងដោះស្រាយបញ្ហានេះ ជូនកសិករឲ្យទាន់ពេលវេលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ចុះថ្ងៃទី១៨ ខែកក្កដា។
សម្រាប់ជ័យលាភីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៨នេះ នឹងត្រូវបានអញ្ចើញឲ្យចូលរួមពិព័រណ៍ ក្នុងកម្មវិធី Echelon Summit 2018 នៅប្រទេសសង្ហបុរី និងចូលរួមប្រកួតបន្ត សម្រាប់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Award)។ ជើងខ្លាំងលេខ ១ បានទៅលើ MORAKOT VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន MORAKOT Technology នឹងទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារសម្រាប់ជ័លាភីលេខ១ នេះ, លេខ២ បានទៅលើ SOYO ( CAMBODIA) បង្កើតឡើងដោយ Soyo Entertainment Co.,Ltd ទទួលបានទឹកប្រាក់ ៣ពាន់ដុល្លារ, និងលេខ៣ បានទៅលើ BANHJI បង្កើតឡើងដោយក្រុមហ៊ុន PCG & Partner Co.,Ltd នឹងទទួលបានទឹកប្រាក់ ២ពាន់ដុល្លារ។   លើសពីនេះជ័យលាភីទាំង៣ ក៏ទទួលបានពានរង្វាន់ល្អបំផុតតាមវិស័យផ្សេងៗគ្នា។ សម្រាប់ពានរង្វាន់ខាងចាប់ផ្ដើមធុរៈកិច្ចបានទៅលើ BANHJI, សម្រាប់ផ្នែកមាតិកាឌីជីថលបានទៅលើក្រុមហ៊ុន Soyo, សម្រាប់វិស័យឯកជន បានទៅលើក្រុមហ៊ុន Morakot VB, និងសម្រាប់ផ្នែកទទួលខុសត្រូវក្នុងសង្គម និងសាធារណការ និងដឹកជញ្ជូនសម្រាប់វិស័យសាធារណៈបានទៅលើ អង្គការ ODC។   គួររំលឹកថា កម្មវីធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានត្រូវបានបង្កើតឡើង ដោយ វិទ្យាស្ថានជាតិប្រៃសណីណ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ វិទ្យាស្ថានជាតិនិបទីក (NIPTICT) បានរយៈពេល ៣ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ។ កម្មវិធីប្រកួតមួយនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ និងផ្ដល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតប្រចាំប្រទេសកម្ពុជា។ សម្រាប់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ( Cambodia ICT Awards) ឆ្នាំ ២០១៨ នេះ ប្រព្រឹត្តិធ្វើឡើងក្រោមការឧបត្ថម្ភគាំទ្រពី មូលនិធិនៃកាកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ក្រុនមហ៊ុន CFOCN ក្រុមហ៊ុន Edotco នៃក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា។ (អត្ថបទពាណិជ្ជកម្ម)
ល្ងាចថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងវិទ្យាស្ថានជាតិ NIPTICT បានរៀបចំពិធីប្រគល់រង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៨ ដល់ក្រុមហ៊ុនដែលទទួលជ័យលាភីប្រចាំឆ្នាំ ២០១៨។ និងក៏ដូចជាការជួបជុំរវាងក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មីជាដើម។
  បែលហ្ស៊ិក បានត្រឹមស្មើ ០-០ ទល់អ៊ុយក្រែននៅជំនួបចុងក្រោយពូល E នារាត្រីថ្ងៃទី២៦ ខែមិថុនា និងឈរតំណែងលេខ ២ ក្នុងពូល ។ ការប្រកួតនៅវគ្គ ១៦ក្រុម បែលហ្ស៊ិក បន្តទៅប៉ះបារាំង ដែលជាក្រុមលេខ ២ ក្នុងពូល D។   ឆ្លងកាត់ ៣ប្រកួត ដោយមើលឃើញជាក់ស្តែង ក្រុមរហស្សនាមបិសាចក្រហមពិតជាឆ្លងកាត់ទៅកាន់វគ្គ ១៦ក្រុម យ៉ាងតឹងតែងដោយរកបានត្រឹមតែ ៤ពិន្ទុ ខណៈក្រុមហាក់មិនមានទម្រង់លេងល្អនោះឡើយ។ ការប្រកួតស្មើអ៊ុយក្រែន ក្រុមកីឡាករបែលហ្ស៊ិក មានឱកាសតិចតួចក្នុងការទាត់បាល់កាត់ចូលតំបន់គ្រោះថ្នាក់ឱ្យខ្សែប្រយុទ្ធ ខណៈពេលមានឱកាសម្តងៗ ខ្សែប្រយុទ្ធបរាជ័យក្នុងការបញ្ចប់ទី។   យ៉ាងណា ការស្វែងរកគ្រាប់បាល់ប្រចាំ Euro 2024 របស់ Lukaku កន្លងមកត្រូវបានរំខានដោយកត្តាផ្សេងៗអំឡុងការប្រកួត។ បែលហ្ស៊ិកគ្មានសំណាងឈ្នះការប្រកួតបើកឆាក ដោយចាញ់ក្រោមថ្វីជើងស្លូវ៉ាគី ខណៈ Lukaku គ្រាប់បាល់ស៊ុតបញ្ចូលទី២ លើកត្រូវបដិសេធដោយប្រព័ន្ធ VAR ទៅលើជំហរ Offside និងបាល់ប៉ះដៃ។   បែលហ្ស៊ិកបន្តការប្រកួតវគ្គចែកពូលទី២ ដែលយកឈ្នះលើរូម៉ានី Lukaku ក៏បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីម្តងទៀត ប៉ុន្តែក្រោយពីត្រួតពិនិត្យ VAR រូបគេត្រូវបានច្រានចោលគ្រាប់បាល់នោះវិញ ព្រោះតែស្ថិតនៅជំហរ Offside ដដែល។ បដិសេធគ្រាប់បាល់ ៣លើក ប្រព័ន្ធ VAR ហាក់បីប្រឆាំងទៅនឹងការស៊ុតបាល់បញ្ចូលទីរបស់ Lukaku ប៉ុន្តែយ៉ាងណាមន្ត្រី VAR គ្រាន់តែចង់ផ្តល់ភាពយុត្តិធម៌សម្រាប់ការប្រកួតតែប៉ុណ្ណោះ។   ប៉ុន្តែ Lukaku មិនមែនត្រឹមតែមានស្ថិតិនៃការរកគ្រាប់បាល់ខ្សត់ខ្សោយតែប៉ុណ្ណោះទេ រូបគេក៏នៅមានស្ថិតិផ្សេងទៀត ដែលបង្ហាញថារូបគេបានជួបបញ្ហា និងមានទម្រង់លេងខ្សោយខុសពីពេលមុនការប្រកួតមកដល់។ Lukaku ជាកីឡាករម្នាក់ដែលមានកំណត់ធ្វើឱ្យរបូតឱកាសស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំការប្រកួត ដល់ទៅ ៦លើក ហើយថែមទាំងស៊ុតចំគោលដៅច្រើនជាងគេ ៧លើក ចំគោលដៅ តែគ្មានគ្រាប់បាល់។    ស្ថិតិទាំងនេះ បានបញ្ជាក់ពីរឿងរ៉ាវខកចិត្តជាច្រើន និងបញ្ហាប្រឈមដែល Lukaku បានជួបប្រទះអំឡុងការប្រកួត ហើយក៏រួមចំណែកដល់ការខ្សត់គ្រាប់បាល់សម្រាប់បែលហ្ស៊ិក។ ទៅកាន់ការប្រកួតបន្ទាប់ បែលហ្ស៊ិក នឹងត្រូវបន្តទៅប៉ះក្រុមខ្លាំងបារាំង នៅថ្ងៃទី១ ខែកក្កដា ដែលជាការប្រកួតសំខាន់ដែលក្រុមទាំងពីរនេះ ត្រូវប្រជែងគ្នាឡើងទៅវគ្គ ៨ក្រុម បន្តទៀត។ ការប្រកួតទល់បារាំង ក៏នឹងក្លាយជាការធ្វើតេស្តដ៏សំខាន់បំផុតសម្រាប់បែលហ្ស៊ិក ទៅលើវត្តមានរបស់ Lukaku ដែលកំពុងជួបបញ្ហាទម្រង់លេងខ្លាំង៕
ក្រុមជម្រើសជាតិបែលហ្សិក បញ្ចប់បេសកកម្មការប្រកួតវគ្គចែកពូលដោយទទួលបានចំណាត់ថ្នាក់លេខ២ពូល E ខណៈខ្សែប្រយុទ្ធ Romelu Lukaku មានស្ថិតិខ្សោយបំផុត ចំពោះការបង្ហាញទម្រង់លេង និងការស្វែងរកគ្រាប់បាល់សម្រាប់នៅ៣ប្រកួត។
  បន្ទាប់ពីបានបញ្ចប់ការសិក្សាស្រាវជ្រាវពីប្រសិទ្ធភាពនៃថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ ក្រុមហ៊ុន Pfizer នៅថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានបញ្ចប់ការដាក់ពាក្យសុំការអនុញ្ញាតពី FDA ឱ្យប្រើប្រាស់ឱសថគ្រាប់ Paxlovid ក្នុងស្ថានភាពអាសន្នដែរ។   យោងតាមលទ្ធផលការពិសោធ ថ្នាំគ្រាប់ Paxlovid ជាប្រភេទថ្នាំលេបដែលអាចជួយកាត់ បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់សម្រាប់មនុស្សពេញវ័យដែល មានជំងឺធ្ងន់ធ្ងរជាង៨៩ភាគរយឯណោះ។ ថ្នាំនេះក៏ជាដំណោះស្រាយដ៏ប្រសើរមួយសម្រាប់ប្រទេស និងតំបន់ណាដែលមានលទ្ធភាពទាបក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩។   យ៉ាងណាមិញ សេចក្ដីសម្រេចរបស់ FDA លើការស្នើរបស់ក្រុមហ៊ុន Pfizer នេះមិន ទាន់ច្បាស់ថានឹងធ្វើឡើងនៅពេលណានោះទេ។ ចំណែកឯក្រុមអ្នកប្រឹក្សារបស់ FDA នឹងជួបប្រជុំគ្នាដើម្បីពិចារណាលើរបាយការណ៍ស្នើសុំនេះនៅថ្ងៃទី៣០ ខែវិច្ឆិកា។    «យើងកំពុងខិតខំធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីទទួលបានការព្យាបាលដ៏មានសក្តានុពលសម្រាប់អ្នកជំងឺ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយ FDA លើការពិនិត្យឡើងវិញលើពាក្យស្នើសុំ និងព្រមទាំងធ្វើការជាមួយនឹងភ្នាក់ងារផ្សេងទៀតនៅជុំវិញពិភពលោក»។ លោក Albert Bourla នាយកប្រតិបត្តិរបស់ Pfizer បានបញ្ជាក់ បែបនេះក្នុងសេចក្តីប្រកាសព័ត៌មានមួយ។   លើសពីនេះ ក្រុមហ៊ុន Pfizer ក៏បានលើកឡើងថា ខ្លួនបានចាប់ផ្ដើមស្វែងរកការអនុញ្ញាតពី ការប្រើប្រាស់ថ្នាំរបស់ខ្លួននៅក្នុងប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស, អូស្ត្រាលី, នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះ ក៏គ្រោងនឹងដាក់ស្នើទៅអង្គការអន្តរជាតិបន្ថែមទៀត។   នៅថ្ងៃទី១៦ ខែវិច្ឆិកាដដែល ក្រុមហ៊ុនផលិតឱសថខាងលើក៏បានអះអាងថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអង្គការ Medicines Patent Pool (MPP) ដែល នឹងផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនក្រុមហ៊ុនផលិតឱសថដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមចំនួន៩៥ ឱ្យផលិត និងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩នេះផងដែរ៕
ក្រុមហ៊ុន Pfizer កំពុងស្នើសុំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក (FDA) ចំពោះការប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ខ្លួន។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតឱសថមួយនេះក៏មានបំណងដាក់ស្នើឱ្យប្រើប្រាស់ថ្នាំគ្រាប់របស់ខ្លួនជាសកលផងដែរ។
  រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប បានបង្ហាញកង្វល់ធ្ងន់ធ្ងរជុំវិញច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងអ្នកជំនួញខ្លះ អះអាងថា វានឹងប៉ះពាល់ដល់ឋានៈពាក់កណ្ដាលស្វយ័តរបស់ទីក្រុងនេះ និងតួនាទីរបស់វាក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ។    ក្នុងសេចក្តីសម្រេចមួយ សភាអឺរ៉ុប បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥ប្រឆាំងនឹង៣៤សំឡេង និងមានសំឡេងអនុបវាទចំនួន៦២ ដោយទាមទារឲ្យប្រឆាំងចំពោះច្បាប់សន្តិសុខនេះ ដែលអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក អះអាងថា វានឹងប៉ះពាល់ដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ គោលការណ៍ពិសេសដែលមានតាំងពីឆ្នាំ១៩៩៧មក គ្រប់គ្រងស្វយ័តភាពរបស់ទីក្រុងហុងកុង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។   ត្រង់ចំណុចនេះ សភាអឺរ៉ុបបានទទូចឲ្យ EU និងរដ្ឋជាសមាជិកខ្លួនពិចារណាប្ដឹងចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីច្បាប់សន្តិសុខថ្មីត្រូវបានអនុវត្តសម្រាប់ទីក្រុងហុងកុង។ ICJ គឺស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ និងមានមូលដ្ឋាននៅទីក្រុង ឡាអេ ប្រទេស ហូឡង់ ។   យ៉ាងណាមិញ សេចក្តីសម្រេចរបស់សភា EU ពុំមានលក្ខណៈចាប់បង្ខំឲ្យរដ្ឋជាសមាជិកទាំងអស់ត្រូវដាច់ខាតគោរពតាមទេ (non-binding) ក៏ប៉ុន្តែសញ្ញានយោបាយដែលពួកវាផ្ដល់ អាចមានឥទ្ធិពលគោលនយោបាយបាន។    ម្យ៉ាងវិញទៀត សេចក្តីសម្រេចសភាអឺរ៉ុបដដែល ក៏បានស្នើឲ្យ EU ពិចារណាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងចិនផងដែរ។ ត្រង់ចំណុចនេះ សេចក្តីសម្រេចដដែលសរសេរបែបនេះ៖«សភាជឿជាក់ថា EU គួរប្រើអំណាចសេដ្ឋកិច្ចដាក់គំនាបលើការបង្ក្រាបរបស់ចិនលើសិទ្ធិមនុស្ស ដោយមធ្យោបាយសេដ្ឋកិច្ច»។   ទោះជាចេញសេចក្តីសម្រេចបែបនេះ ថ្នាក់ដឹកនាំនៃស្ថាប័ន EU និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង គ្រោងជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ២២ ខែមិថុនា ខាងមុខ។   សូមបញ្ជាក់ថា សភាប្រជាជនចិន កាលពីថ្ងៃទី២៨ ខែឧសភា បានអនុម័តលើសេចក្តីសម្រេចច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង៕
សហភាពអឺរ៉ុប (EU) គួរប្ដឹងចិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងដាក់ប្រើច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង។ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តបែបនេះ នៅថ្ងៃទី១៩ ខែមិថុនា ហើយក៏ស្នើឲ្យប្លុកប្រទេសទាំង២៧នេះប្រើឥទ្ធិពលសេដ្ឋកិច្ចគំរាមប្រឆាំងចិនទៀតផង។
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានម្ទេសប្លោក ហើយចំពោះអ្នកដែលមិនចូលចិត្តញាំុបន្លែនេះក៏ប្រហែលនឹងប្ដូរចិត្តដែរ បន្ទាប់ពីអានអត្ថបទនេះរួច ៖   ១. ជួយឲ្យស្រកទម្ងន់   ម្ទេសប្លោក មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីទទួលទានវា។ លើសពីនេះទៅទៀត បន្លែនេះក៏មានប្រសិទ្ធិភាពធ្វើឲ្យប្រព័ន្ធរំលាយអាហារកាន់តែមានភាពសកម្មជាងមុនផងដែរ។   ២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ   តើអ្នកឆាប់ផ្ដាសាយ ឬឧស្សាហ៍ឈឺគ្រុនផ្ដាយសាយណាស់មែនទេ? នោះក៏ព្រោះតែអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយហើយ! គួរធ្វើយ៉ាងណាទៅ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ទេសប្លោកក្នុងរបបអាហារប្រចាំថ្ងៃ។ ម្ទេសប្លោក គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុដ៏សំខាន់មួយជួយពង្រឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។   ៣. ល្អសម្រាប់សុខភាពភ្នែក   ម្ទេសប្លោក ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អមើលឃើញបានច្បាស់។   ៤. កាត់បន្ថយទប់ស្កាត់ការរលាកក្នុងរាងកាយ   ការរលាកផ្សេងៗក្នុងរាងកាយ គឺសុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ជំងឺធាត់ជ្រុល, ជំងឺទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង, ជំងឺរលាកសន្លាក់, ជំងឺពុកឆ្អឹង និងជំងឺមហារីក។ ម្ទេសប្លោក មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការរលាកក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺផ្សេងៗដែលទាក់ទងជាមួយការរលាកនឹងត្រូវបានកាត់បន្ថយ។   ៥. បន្សាបជាតិពុលក្នុងរាងកាយ   ម្ទេសប្លោក មានផ្ទុកនូវជាតិសសៃ និងសមាសធាតុស្ពាន់ធ័រដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយទាំងមូល។   ៦. ល្អសម្រាប់ប្រព័ន្ធសសៃប្រសាទ   វីតាមីន B6 ឬ pyridoxine ដែលមាននៅក្នុងម្ទេសប្លោក គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងដំណើរការមុខងារខួរក្បាលត្រឹមត្រូវតាមប្រក្រតី។ សារធាតុចិញ្ចឹមនេះជួយរាងកាយផលិតសារធាតុ neurotransmitters ដែលទទួលខុសត្រូវសម្រួលដល់រាល់កោសិកាក្នុងខួរក្បាលឲ្យធ្វើការដឹកនាំបញ្ចូនសញ្ញាឆ្លងកាត់គ្នាទៅវិញទៅមកយ៉ាងសកម្ម៕   ត្រួតពិនិត្យដោយ www.health.com.kh
ម្ទេសផ្លោក ជាបន្លែមួយប្រភេទដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ជួយដល់រាងកាយឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ។ អ្វីដែលសំខាន់នោះ គឹបន្លែមួយនេះងាយនឹងរកទិញបាន ហើយសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងទទួលទានម្ទេសផ្លោកជាក់ជាមិនខាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។
គិតត្រឹមឆ្នាំ២០២១នេះ មានកីឡាករឆ្នើម ១១រូបហើយ ដែលបានពាក់អាវលេខ៧ លេងឱ្យក្រុមបិសាចក្រហម Man Utd។ ក្នុងចំណោមកីឡាករទាំង១១រូបនេះ គឺមានតែកីឡាករ៥រូបប៉ុណ្ណោះ ដែលមានភាពលេចធ្លោ និងជោគជ័យនៅក្នុងក្លិបមួយនេះ។   កីឡាករ ៥ រូប ដែលគ្រងអាវលេខ៧ នៅ Man Utd ជោគជ័យ៖ ខ្សែបម្រើសញ្ជាតិអៀឡង់ខាងជើង George Best ជាអ្នកគ្រងអាវលេខ៧ដំបូងគេ នៅ Man Utd ។ George Best បានប្រកបអាជីពនៅ Man Utd រយៈពេល១១ឆ្នាំ ចាប់ពី១៩៦៣ ដល់១៩៧៤ ដោយបង្ហាញខ្លួនបាន ៤៧០លើក និងស៊ុតបញ្ចូលទី១៧៩គ្រាប់ សម្រាប់ក្រុមបិសាចក្រហម។ កីឡាករ ដែលមាន រហ័ស្សនាម « fifth Beatle » រូបនេះ ធ្លាប់បានជួយឱ្យ Man Utd ឈ្នះពាន First Division (មុនប្ដូរឈ្មោះមក Premier League នៅឆ្នាំ១៩៩២) ចំនួនពីរលើក នៅឆ្នាំ១៩៦៤-៦៥ និងឆ្នាំ១៩៦៦-៦៧, ពាន Charity Shield ឬ Football Associate Community Shield នៅឆ្នាំ១៩៦៥ និង១៩៦៧ និង European Cup ឬ UEFA Champion League នៅឆ្នាំ១៩៦៨ផងដែរ។   ក្រៅពីនេះ George Best ក៏ធ្លាប់ឈ្នះពានរង្វាន់ Ballon d'Or នៅឆ្នាំ១៩៦៨ នៅអំឡុងពេលលេងឱ្យ Man Utd និងទទួលបានពានផ្សេងៗជាង១០ទៀតផងដែរ។ George Best បានទទួលមរណភាពនៅឆ្នាំ២០០៥ ។ ដើម្បីជាការគោរពដល់កីឡាករឆ្នើមរូបនេះ ក្លិប Man Utd ក៏បានសង់រូបសំណាកកីឡាករ George Best (ឆ្វេង) រួមទាំងកីឡាករ២រូបទៀត គឺ Denis Law (កណ្ដាល) និង Bobby Charlton (ស្ដាំ) នៅខាងក្រៅទល់មុខកីឡដ្ឋាន Old Traffordទៀតផង។ មិនតែប៉ុណ្ណោះ អាកាសយានដ្ឋាននៅទីក្រុង Belfast នៅប្រទេសអៀឡង់ខាងជើង ក៏មានរំលេចឈ្មោះ George Best នៅលើស្លាកអាកាសយានដ្ឋានផងដែរ។    Bryan Robson ក៏ជាកីឡាករលេចធ្លោមួយរូបដែរ ក្នុងអំឡុងពេលលេងឱ្យ Man Utd នៅក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដែលចូលមក Old Trafford ។ Bryan Robson លេងឱ្យ Man Utd ចំនួន៤៦១ប្រកួត ស៊ុតបញ្ចូលទីបាន ៩៩គ្រាប់ ពីឆ្នាំ១៩៨១ ដល់១៩៩៤ ។ អតីតខ្សែបម្រើ ពាក់អាវលេខ៧ ដែលមានរហស្សនាមថា « Captain Marvel» រូបនេះ បានជួយឱ្យ Man Utd ឈ្នះពានរង្វាន់ Premier League ពីរលើកជាប់គ្នា នៅឆ្នាំ១៩៩២-៩៣ និង១៩៩៣-៩៤, ពាន FA Cup ៣លើក (នៅឆ្នាំ១៩៨២-៨៣, ១៩៨៤-៨៥, ១៩៨៩-៩០) , League Cup (១៩៩១-៩២), Charity Shield ឬ Football Associate Community Shield (១៩៨៣ និង១៩៩៣) និង European Cup ឬ UEFA Champion League (១៩៩០-៩១)ផងដែរ។ ក្រៅពីនេះ អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏បានឈ្នះពានផ្ទាល់ខ្លួនជិត២០ ទៀតដែរ។ បច្ចុប្បន្នវីរៈបុរស Man Utd រូបនេះ មានវ័យ៦៤ឆ្នាំ។    Eric Daniel Pierre Cantona ក៏ជាកីឡាករគ្រងអាវលេខ៧ ដោយទទួលបានជោគជ័យនៅក្លិបបិសាចក្រហម អំឡុងពេលឆ្នាំ១៩៩២ ដល់១៩៩៧។ អតីតកីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួនឱ្យ Man Utd ១៨២ប្រកួត ដោយរកគ្រាប់បាល់ បាន៨២គ្រាប់។ រយៈពេល៥ឆ្នាំ នៅ Man Utd កីឡាករដែលមានអត្តចរិកកាចបន្តិចរូបនេះ បានបង្ហាញទម្រង់លេងលេចធ្លោ ដែលនាំឱ្យក្លិបបិសាចក្រហមឈ្នះពាន Premier League ៤លើក (នៅឆ្នាំ១៩៩៣, ១៩៩៤ , ១៩៩៦ និង១៩៩៧), ពាន FA Cup ២លើក (នៅឆ្នាំ១៩៩៤ និង១៩៩៦) , Charity Shield ឬ Football Associate Community Shield (១៩៩៣, ១៩៩៤ និង១៩៩៦)។ ជាមួយគ្នា Eric Cantona វីរៈបុរស Man Utd ដែលមានវ័យ៥៥ឆ្នាំរូបនេះ ក៏ឈ្នះពានផ្ទាល់ខ្លួន អំឡុងពេលជោគជ័យនេះ ជិត២០ផងដែរ។   ក្រោយពេលដែល Eric Cantona ចាកចេញពី Man Utd នោះ អតីតខ្សែបម្រើសញ្ជាតិអង់គ្លេស David Beckham ដែលកាលណោះពាក់អាវលេខ២៤ បានប្ដូរមកពាក់អាវលេខ៧ វិញម្ដង។ ក្នុងតួនាទីម្ចាស់អាវលេខ៧នេះ Beckham ក៏ធ្វើបានល្អដែរ ក្នុងការនាំក្រុមទៅកាន់ភាពជោគជ័យ ដោយឈ្នះពានរង្វាន់ជាង១០។ ពានរង្វាន់ ដែលទទួលបានអំឡុងពេល Beckham រួមរស់ជាមួយ Man Utd នោះរួមមាន Premier League ៦លើក (នៅឆ្នាំ១៩៩៦, ១៩៩៧, ១៩៩៩, ២០០០, ២០០១ និង២០០៣) ពាន FA Cup ២លើក (នៅឆ្នាំ១៩៩៦ និង១៩៩៩) , Charity Shield ឬ Football Associate Community Shield (១៩៩៦ និង១៩៩៧) ,UEFA Champion League នៅឆ្នាំ១៩៩៩ និង International Cup ឆ្នាំ១៩៩៩។ ចំណែកពានរង្វាន់ផ្ទាល់ខ្លួនវិញ អតីតខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេស វ័យ៤៥រូបនេះ មានជាង២០ ក្នុងដៃ។ រួមរស់ជាមួយMan Utd រយៈពេល៨ឆ្នាំ ពីឆ្នាំ១៩៩៥ ដល់២០០៣ នោះ អតីតខ្សែបម្រើឆ្នើមរូបនេះ បានស៊ុតបញ្ចូលទី៨៥គ្រាប់ នៅក្នុងការបង្ហាញទម្រង់លេង៣៩៤ប្រកួត។   ការចាកចេញរបស់ Beckham ពី Man Utd ទៅចូលរួមជាមួយ Real Madrid នាឆ្នាំ២០០៣ នោះ បាននាំឱ្យមានវត្តមានខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo មកជំនួសអាវលេខ៧នេះ។ Cristiano Ronaldo ដែលកាលណោះទើបមានអាយុ១៨ឆ្នាំ ត្រូវបាន Sir Alex Ferguson នាំយកពីក្លិប Sporting Lisbon មកចូលរួមជំរុំធំនៅក្លិប Man Utd នាឆ្នាំ២០០៣ ដល់២០០៩។ រយៈពេល៦ឆ្នាំនៃការរួមរស់ជាមួយ Man Utd ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ សម្រាប់ក្លិប មិនខុសពីរៀមច្បងមុនៗ ដែលគ្រងអាវលេខ៧ដែរ។ រូបគេបានរកគ្រាប់១១៨គ្រាប់ ក្នុងការប្រកួត១៩២លើក។ Ronaldo បានជួយឱ្យ Man Utd លើកពាន Premier League ៣លើកជាប់គ្នា (ពីឆ្នាំ២០០៧ដល់២០០៩) , ពាន FA Cup ឆ្នាំ២០០៤ , ពាន EFL Cup ឬ Carabao Cup ឆ្នាំ២០០៦ និង២០០៩,  Football Associate Community Shield ឆ្នាំ២០០៧ ,UEFA Champion League ឆ្នាំ២០០៨ និង FIFA Club World Cup ឆ្នាំ២០០៨។    មកដល់ពេលនេះ Ronaldo បានឈ្នះពានរង្វាន់ Ballon d'Or ៥លើក , ពានកីឡាករល្អលើពិភពលោក១លើក និងកីឡាករល្អបំផុតរបស់ FIFA ២លើក រួមទាំងពានប្រមាណ២០ផ្សេងទៀត ពីស្ថាប័នបាល់ទាត់អន្តរជាតិធំៗ។    ក្រៅពីខ្សែបម្រើឆ្នើម ពាក់អាវលេខ៧ នៅក្លិប Man Utd ទាំង៥នាក់ ខាងលើ ដែលតែត្រូវបានគេចារទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រមាសប្រចាំឆ្នាំនៅក្លិបនេះ ក៏មានខ្សែបម្រើ និងប្រយុទ្ធ ៦រូបផ្សេងទៀត ហាក់ដូចជាមិនជោគជ័យឡើយ។   កីឡាករ៦ ដែលគ្រងអាវលេខ៧ នៅ Man Utd មិនសូវទទួលបានជោគជ័យ៖ បន្ទាប់ពី Cristiano Ronaldo ចាកចេញទៅ អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Michael Owen ក៏បានចូលមក Man Utd ដោយពាក់អាវលេខ៧នេះដែរ។ ប៉ុន្តែអំឡុងពេលលេង៣ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់២០១២នោះ Owen បានលេងឱ្យ Man Utd តែ៣១ប្រកួតប៉ុណ្ណោះ ដោយរកបាន៥គ្រាប់ ដោយសាររូបគេជាប់មានបញ្ហារបួសញឹកញាប់ នៅគ្រានោះ។ ដ្បិតមិនសូវបានលេងច្រើនក្តី ប៉ុន្តែវត្តមាន Owen ពេលនោះ ស្របពេល Man Utd លើកពាន Premier League នៅឆ្នាំ២០១១, ពាន League Cup និង ពាន FA Community Shield នៅឆ្នាំ២០១០ដែរ។ មុនមកចូលរួមនៅ Man Utd អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះ គឺបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្លិប Liverpool ដោយជួយឱ្យក្លិបនេះលើកពានជាច្រើន ហើយរូបគេក៏ធ្លាប់ឈ្នះពាន Ballon d'Or នៅឆ្នាំ២០០១ដែរ។ ក្រៅពីពាននេះ Michael Owen ឈ្នះពាន១៥ទៀតផង។    ចំណែក Antonio Valencia ក៏ធ្លាប់គ្រងអាវលេខ៧ នៅ Man Utd រយៈពេលខ្លីដែរ។ ប៉ុន្តែដោយសារដឹងថាទម្រង់លេងខ្លួន ហាក់មិនសូវល្អ ដែលមិនសាកសមពាក់អាវលេខ៧នេះ ទើបរូបគេ សម្រេចចិត្តប្ដូរមកពាក់អាវលេខ២៥វិញ។ រយៈពេល១០ឆ្នាំលេងឱ្យ Man Utd ពីឆ្នាំ២០០៩ដល់២០១៩ ខ្សែបម្រើសញ្ជាតិអេក្វាឌ័ររូបនេះ បានបង្ហាញខ្លួន២៤១លើក រកបាន១៧គ្រាប់។ ដ្បិតមិនសូវជោគជ័យលើការពាក់អាវលេខ៧ក្តី តែខ្សែបម្រើស្លាបស្ដាំរូបនេះ ក៏បានរួមចំណែកឱ្យ ក្រុមបិសាចក្រហមឈ្នះពាន Premier League ៣លើក FA Cup និង Europa League ១លើកដូចគ្នា រួមទាំងពាន League Cup ២លើក និងពាន FA Community Shield ៣លើកដែរ ។    រីឯខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Angel Di Maria វិញ ក៏បានមកលេងឱ្យក្រុមបិសាចក្រហមមួយរដូវកាល នាឆ្នាំ២០១៤-២០១៥ ដែរ ដោយរូបគេរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៧ប្រកួត។ រយៈពេលខ្លីនៅ Man Utd នេះ មិនបានផ្ដល់ឱកាស Angel Di Maria បង្ហាញពីសមត្ថភាពលេចធ្លោឡើយ។ បច្ចុប្បន្ននេះ Di Maria កំពុងជោគជ័យយ៉ាងខ្លាំងនៅក្លិប Paris Saint-Germain នៃLeague 1 របស់បារាំង ។ រូបគេបានជួយឱ្យក្លិប PSG ឈ្នះពានយ៉ាងច្រើន នៅលីគបារាំងនេះ។    មិនខុសពី Di Maria ឡើយ កីឡាករ Memphis Depay ក៏មិនជោគជ័យនៅ Man Utd ក្រោយរួមរស់អស់រយៈពេលពីរឆ្នាំ ពីឆ្នាំ២០១៥ដល់២០១៧ ក្នុងនាមជាម្ចាស់អាវលេខ៧នេះ។ ខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិហូឡង់រូបនេះ បានលេងឱ្យក្រុមបិសាចក្រហម៣៣លើក ដោយស៊ុតបញ្ជូលទីបានតែ២គ្រាប់ប៉ុណ្ណោះ ។ បច្ចុប្បន្នរូបគេកំពុងបន្តអាជីពនៅក្លិប Barcelona នៅក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។    Alexis Sanchez ក៏មិនអាចបង្ហាញភាពលេចធ្លោដូចគ្នា នៅក្រោយចុះកុងត្រា២ឆ្នាំ ពីឆ្នាំ២០១៨ដល់២០២០។ ខ្សែប្រយុទ្ធស៊ីលីរូបនេះ រកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងអំឡុងលេង៣៣ប្រកួតឱ្យMan Utd។ បច្ចុប្បន្នរូបគេកំពុងបន្តអាជីពនៅក្លិប Inter Milan របស់អ៊ីតាលី ក្រោយព្រមព្រៀងទិញពី Man Utd ។    ចុងក្រោយនេះ គឺកីឡាករ Edinson Cavani ដែលបានមកលេងនៅក្រុមបិសាចក្រហម កាលពីឆ្នាំ២០២០ ក្រោយផុតកុងត្រាជាមួយ ក្រុម PSG។ រយៈពេលមួយឆ្នាំនេះ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយ ធ្វើបានល្អគួរសម ដោយអាចរកគ្រាប់បាល់បាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩លើក ឱ្យMan Utd។ វត្តមាន Cavani បានត្រឹមជួយឱ្យ Man Utd រងជើងឯក Europa League នៅឆ្នាំ២០២០កន្លងមក។   ប៉ុន្តែយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយវ័យ៣៤ឆ្នាំនេះ បានសម្រេចពាក់អាវលេខ២១វិញ ដោយប្រគល់អាវលេខ៧ ឱ្យទៅកីឡាករ Cristiano Ronaldo ដែលត្រឡប់មក Old Trafford។ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល វ័យ៣៦ឆ្នាំរូបនេះ បានចុះកុងត្រាលេងឱ្យMan Utd រយៈពេល២ឆ្នាំ។ មុនមកកាន់ Old Trafford នេះ Ronaldo បានប្ដេជ្ញាកសាងប្រវត្តិសាស្ត្រម្ដងទៀត សម្រាប់ក្លិបចាស់ខ្លួនផងដែរ៕   អត្ថបទទាក់ទង   Ronaldo បំបែកកំណត់ត្រាពិភពលោក របស់ Ali Daei ក្រោយរកបាន២គ្រាប់ទៀត ឱ្យក្រុមព័រទុយហ្គាល់   Ronaldo ៖ ប្រវត្តិសាស្រ្តត្រូវបានកត់ត្រាពីអតីតកាល ហើយប្រវត្តិសាស្ត្រនឹងត្រូវបានកត់ត្រាម្ដងទៀត  
បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Cristiano Ronaldo បានត្រឡប់មកគ្រងអាវលេខ៧ របស់ខ្លួន នៅក្លិប ManChester United វិញ ក្រោយពីចាកចេញអស់រយៈពេល១២ឆ្នាំ។ ម្ចាស់អាវលេខ៧រូបនេះ ជាកីឡាករជោគជ័យម្នាក់ នៅអំឡុងពេលលេងឱ្យ Man Utd រយៈពេល៦ឆ្នាំ ហើយត្រូវបានជាប់ជាកីឡាករល្អលើពិភពលោកផងដែរ។
លោក Hirose Ryu គ្រូបង្គោលក្រុមគោព្រៃត្រូវមានភារកិច្ចដឹកនាំក្រុមកីឡាករទាំង២៤រូបរបស់កម្ពុជា ទៅកាន់ទឹកដីម៉ាឡេស៊ីនៅយប់នេះ។ សម្រាប់ក្រុមកម្ពុជា ៣ប្រកួតចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ Asian Cup ចាញ់ឥណ្ឌា ២-០, ចាញ់ហុងកុង ៣-០, ស្មើអាហ្កាហ្វនីស្ថាន ២-២ និងជំនួបមិត្តភាពចាញ់ភ្ញៀវបង់ក្លាដែស ១-០។ ចំណែកម៉ាឡេស៊ី ៣ ប្រកួតចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ Asian CUP ឈ្នះបង់ក្លាដែស ៤-១, ចាញ់បារ៉ែន ២-១ និងឈ្នះតួកម៉េនីស្ថាន ៣-១។   សម្រាប់ក្រុមទាំងពីរប្រវត្តិជួបគ្នា៦លើក កម្ពុជាពុំដែលស្គាល់ពាក្យឈ្នះម៉ាឡេស៊ីឡើយពោល នៅឆ្នាំ២០០៧ កម្ពុជា ចាញ់ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព ៦-០, ឆ្នាំ២០១៤ កម្ពុជា ចាញ់៤-១, ឆ្នាំ២០១៦ កម្ពុជា ចាញ់៣-២, ឆ្នាំ២០១៨ កម្ពុជា ចាញ់៣-១ និងចាញ់ ១-០, ឆ្នាំ២០២១ កម្ពុជា ចាញ់ ៣-១ ក្នុងពានរង្វាន់ AFF SC។   ក្រុមជម្រើសជាតិកម្ពុជា ប្រកួតបន្ទាប់ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup  ពូលA ជួបក្រុមហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ និងបន្តជួបក្រុមឥណ្ឌូណេស៊ី ថ្ងៃទី២៣ ជួបព្រុយណេ ថ្ងៃទី២៩ ខែធ្នូ និងប្រកួតបន្ទាប់ជួបក្រុមជម្រើសជាតិថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ រីឯក្រុមម៉ាឡេស៊ី ប្រកួតបន្ទាប់របស់គេ ជួបជម្រើសជាតិម៉ាល់ឌីវ ថ្ងៃទី១៤ ជួបមីយ៉ាន់ម៉ា ថ្ងៃទី២១ ជួបឡាវ ថ្ងៃទី២៤ ជួបវៀតណាម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងបន្តជួបជម្រើសជាតិសិង្ហបុរី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។   កីឡាករជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូ Hirose Ryu និងអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda រួមមាន អ្នកចាំទី កែវ សុខសិលា, វីរៈ ដារា (វិសាខា) និងហ៊ុន គឹមហ៊ុយ (បឹងកេត), ខ្សែការពារ ជួន ចាន់ចាវ, សឿត បារាំង(ភ្នំពេញក្រោន), ឆេង ម៉េង, អ៊ុក សុវណ្ណ, ទេស សម្បត្តិ(វិសាខា) សឿយ វីសាល, សារ៉េត គ្រីយ៉ា(ព្រះខ័នរាជស្វាយរៀង) តាំង ប៊ុនឆៃ(បឹងកេត) និងកុក បូរីស(Sarawak United FC)។   ខ្សែបម្រើរួមមាន យ៉ើ មូស្លីម,អ៊ន ចាន់ប៉ូលីន(ភ្នំពេញក្រោន) អ៊ីន សុដាវីត, ប៊ីន ចន្ថាធារី(វិសាខា) និងសុះ សូហាណា(ណាហ្គាវើលដ៍) ខ្សែប្រយុទ្ធរួមមាន ម៉ាត់ នូរុណ, សៀង ចន្ធា(បឹងកេត) កែវ សុខផេង, សារ ទី, រ៉ឹង ប៊ុនហៀង(វិសាខា) លឹម ពិសុទ្ធ(ភ្នំពេញក្រោន) និងថេឡរ នីកូឡាស់ឌឿង(Orlando City SCB៕  
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះម៉ាឡេស៊ីនៅថ្ងៃទី៩ ខែធ្នូ វេលាម៉ោង៨យប់ នាកីឡដ្ឋាន Bukit Jalil ក្រុងគូឡាឡាំពួ។ ជំនួបមិត្តភាពដើម្បីត្រៀមព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះមិនមានវត្តមានរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ឡើយ។
មេធាវីរបស់លោក រ៉ុង ឈុន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ចៅក្រមស៊ើបសួរនៃសាលាឧទ្ធរណ៍មិនអនុញ្ញាឲ្យកូនក្តីលោកនៅក្រៅឃុំឡើយ ដោយចាត់ទុកថា «ការឃុំខ្លួននេះ ជារឿងត្រឹមត្រូវ»។ មេធាវីរូបនេះ អះអាងថា លោកនឹងរៀបចំបណ្ដឹងទៅតុលាការកំពូលបន្តទៀត តាមការស្នើសុំរបស់លោក រ៉ុង ឈុន។  « គាត់(លោក រ៉ុង ឈុន) ប្រាប់ខ្ញុំជាសហមេធាវី ថាគាត់ត្រូវតវ៉ាទៅកំពូលទៀត។ អ៊ឹចឹង ខ្ញុំនឹងរៀបចំបណ្ដឹងទៅតុលាការកំពូលបន្តទៀត»។ នេះបើតាមការលើកឡើងរបស់ លោក ជួង ជូងី។    ចំណែកនៅខាងមុខសាលាឧទ្ធរណ៍វិញ ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណ៤០នាក់ ក៏បានបន្តទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន រួមទាំងមនុស្ស៣រូបទៀត ដែលជាអ្នកគាំទ្រលោក រ៉ុង ឈុន ផងដែរ។ លោក អែម ប៊ុណារិទ្ធ សហការីរបស់ លោក រ៉ុង ឈុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមរបស់ខ្លួនមិនបញ្ឈប់ការទាមទារឡើយ ប្រសិនគ្មានការទម្លាក់បទចោទពីលោក រ៉ុង ឈុន។    លោក ថ្លែងថា៖ «ក្នុងនាមជាអ្នកតស៊ូមតិក្នុងប្រទេសប្រជាធិបតេយ្យ បើកាលណាដែលឃើញមានចន្លោះប្រហោងនៃការអនុវត្តច្បាប់ ឬខាតបង់ប្រយោជន៍ដល់ជាតិ យើងនៅតែធ្វើការទាមទារ។ យើងមានគម្រោងច្បាស់លាស់អស់ហើយ ដោយមិនបញ្ឈប់ត្រឹមហ្នឹងទេ។ បើតុលាការលោកទម្លាក់បទចោទចោលក្នុងថ្ងៃនេះ បានន័យថាវាចប់ តែបើអត់ទេ យើងបន្តទៀត»។  ចំណែក អ្នកស្រី សុខ បូលីម៉ា ជាក្រុមអ្នកទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ងើបតស៊ូមតិ លើបញ្ហាសង្គមនេះ ។    អ្នកស្រី សុខ បូលីម៉ា ដែលអះអាងថាខ្លួនកំពុងស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរដែរនោះ បានថ្លែងយ៉ាងដូច្នេះ៖ «សូមពលរដ្ឋទាំងជាង១៦លាននាក់ ក្រោកតស៊ូទាំងអស់គ្នា ប្រើសិទ្ធិរបស់យើង  ដើម្បីឲ្យអន្តរជាតិ មើលឃើញថា ពលរដ្ឋកំពុងរងគ្រោះមែនទែន...។ រាល់ថ្ងៃពួកខ្ញុំដើរភ្នែកដូចចោរ ឃ្លាំមើលខ្ញុំ២៤ម៉ោងលើ២៤ម៉ោង សូមអង្គការជាតិ អង្គការសង្គមស៊ីវិល ជួយពួកខ្ញុំជាបន្ទាន់ ខ្ញុំជាស្ដ្រីអហិង្សាទេ ខ្ញុំសូមឲ្យដោះលែងអ្នកនយោបាយទាំងអស់ ដោយឥតលក្ខខណ្ឌ»។   អត្ថបទទាក់ទង   គ្រូ និស្សិត និងសហជីព ដាក់ញត្តិទៅ UN សុំអន្តរាគមន៍ឲ្យដោះលែងលោក រ៉ុង ឈុន    លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា  ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ដោយសារការបកស្រាយពាក់ព័ន្ធនឹងករណីព្រំដែន។ ក្រៅពីការចាប់ខ្លួនលោក រ៉ុង ឈុន សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកបកស្រាយរឿងព្រំដែនផ្សេងទៀតដែរ ដោយក្នុងនោះ មានលោក សួង សោភ័ណ្ឌ ប្រធានគណបក្សប្រធានគណបក្សខ្មែរឈ្នះ និងជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៤ ។បច្ចុប្បន្នអ្នកទាំងពីរនាក់នេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
ភ្នំពេញ៖ លោក ជួង ជូងី មេធាវី របស់លោក រ៉ុង ឈុន នឹងរៀបចំបណ្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាឧទ្ធរណ៍ច្រានចោលស្នើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន នៅ ថ្ងៃទី២៦សីហានេះ។
  ហាងអាយស្ពតបង្កើតម៉ូតអាវផ្លាកសញ្ញាក្នុងស្រុកដែលមានឈ្មោះថា ខ  ដែលតំណាងឱ្យអត្តសញ្ញាណខ្មែរ ដែលមានវប្បធម៌ និងអរិយធម៌ខ្ពង់ខ្ពស់តាំងពីអតីតកាលកន្លងមក។ ក្រៅពីម៉ូតអាវអក្សរ ខ ហាងអាយស្ពតកនាំចូលផ្តាច់មុននូវម៉ាកសញ្ញា រីគី RIKI ពីរោងចក្រផ្ទាល់។ គុណភាពសាច់ក្រណាត់ បច្ចេកទេសដេរ និងការវេចខ្ចប់គឺទទួលយកបាន និងទទួលស្គាល់ជាទូទៅពីមជ្ឈដ្ឋានអ្នកលេងបាល់ទាត់ និងកីឡាករ ក៏ដូចជាអ្នកហាត់ប្រាណទូទៅទាំងប្រុស ស្រី។       ការផ្គត់ផ្គង់នូវឈុតកីឡា និងសម្ភារកីឡាទាំងនេះគឺ ដើម្បីបំពេញនូវតម្រូវការដល់បងប្អូនអ្នកចូលចិត្តលេងកីឡា ឱ្យកាន់តែមានជម្រើសច្រើនម៉ូត ច្រើនពណ៌ ច្រើនទំហំ និងមានស្តុកគ្រប់គ្រាន់ដើម្បីធានាឱ្យបាននូវការប្រកួតរលូន។ អ្នកទិញយកទៅលក់បន្តក៏មានភាពងាយស្រួល ក្នុងការលក់ទៅឱ្យអតិថិជនរបស់ខ្លួន សម្រាប់ធ្វើជាក្រុម ដាក់ឈ្មោះលេខ ប៉ាក់ឡូហ្គោក្រុម និងស្ថាប័នរៀងៗខ្លួន។   សម្រាប់ខែកុម្ភៈ និងមីនាខាងមុខនេះ ហាងយើងខ្ញុំសូមណែនាំនូវម៉ូតអាវជាច្រើនបន្ថែមទៀត ដែលសុទ្ធតែកំពុងពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន។ ការផលិតគឺមានទាំងអាវកបើក កតាំង កមូល និងចាប់ពី ៥ ពណ៌ឡើងទៅ។ លោកអ្នកអាចមើលដូចរូបក្នុងអត្ថបទស្រាប់ៗ ងាយស្រួលសម្រាប់ការជ្រើសរើស និងណែនាំទៅដល់កូនក្រុមកីឡារបស់ខ្លួន។       រាល់ការកម្មង់របស់អតិថិជន សុទ្ធតែអាចបន្ថែមបាននៅពេលក្រោយ អាស្រ័យទៅតាមម៉ូត និងពណ៌ ហើយហាងផ្តល់នូវការរចនាម៉ូតដោយឥតគិតថ្លៃសម្រាប់រាល់អតិថិជនដែលចង់ច្នៃម៉ូតសម្រាប់ស្ថាប័ន ក្រុមហ៊ុនឬសាលារៀនផ្ទាល់ខ្លួន ទាំងឯកជន និងរដ្ឋ។   ក្រៅពីនេះ មានបោះដុំ សម្ភារកីឡា បរិក្ខារផ្សេងៗ   - បោះដុំលើ ស្រោមដៃ ស្រោមជើង ខ្មងជើង ស្បែកជើង កាបូបស្បែកជើង និងទំនិញ ស្កុតរុំដៃ ជើង សាណួជង្គង់ កែងដៃ កញ្ចែ កាពីទែន ស្រោមដៃការពារកំដៅថ្ងៃ មួកការពារក្បាល និង ស្ទីកឃ័របោះពុម្ព។ - មានលក់ពានរង្វាន់ ស្ប្រាយបាញ់របួស សំណាញ់បាល់ ស្នប់ ក្តារក្បួន ក្លូ និងសាជីហាត់បាល់ បាល់ អាវអ្នកចាំទី ខោ អាវ ហ្គេន និងទទួលធ្វើទង់តំណាងប្រកួត អាវអជ្ញាកណ្តាល ជាដើម។   បន្ថែមពីនេះ ហាងអាយស្ពតមានសេវាកម្មសម្រាប់ទទួលអ៊ុតស្ទីកឃឺ បោះពុម្ព ឈ្មោះ លេខ ប៉ាក់ឡូហ្គោ (លើអាវ & ស្បែកជើង) Sponsor និងកម្មង់កាត់ដេរខោអាវ។       លោកអ្នកអាចទាក់ទងខាងបោះដុំ តាមទីតាំងបោះដុំនៅ ផ្ទះលេខ 21A ផ្លូវ 330 សង្កាត់បឹងកេងកង 3 ខណ្ឌបឹងកេងកង ជិតផ្សារបន្លែអូឡាំពិច ឬ ទាក់ទងទូរស័ព្ទលេខ Tel/Line ID: 010-669 963 / 077-376322 / 088-939-0221. Facebook: isportwholesale, www.isportcambodia.com   ហាងលក់រាយ ទីតាំង : ផ្ទះលេខ 461Eo ផ្លូវកម្ពុជាក្រោម (St.128), សង្កាត់ផ្សារដេប៉ូ ៣ (ឈាងសណ្ឋាគារ ប្រេស៊ីដង់) ខណ្ឌទួលគោក ភ្នំពេញ ឬ ទាក់ទងតាម Line ID: 011555622, Tel: 011/081-555-622. Facebook: Isport Cambodia shop   ហាងកីឡាអាយស្ពត ដៃគូសុខភាពលោកអ្នក (អត្ថបទពាណិជ្ជកម្ម)
អ្វីកាន់តែពិសេស កាន់តែឡូយសម្រាប់កីឡាករ និងអ្នកចូលចិត្តលែងកីឡាយកទៅពាក់ ដើម្បីបង្កើនទំនុកចិត្តក្នុងការប្រកួត ការហ្វឹកហាត់ និងហាត់កីឡាទាំងលក្ខណៈអាជីព ពាក់កណ្តាលអាជីព និងកីឡាករធម្មតា។
ភ្នំពេញ៖ កម្ពុជា ទទួលបានជ័យលាភីរង្វាន់ចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី។ វេទិកានេះ ជាឱកាសដែលកម្ពុជាផ្សព្វផ្សាយផលិតផល និងសក្តានុពលទេសចរណ៍ ជាពិសេសតំបន់ឆ្នេរ ដល់ទីផ្សារទេសចរណ៍អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជា។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ»។ បើតាមក្រសួងទេសចរណ៍ រាជធានី-ខេត្តចំនួន៨ បានទទួលបានជ័យលាភីរង្វាន់ស្តង់ដាអាស៊ានក្នុងវេទិកាទេសចរណ៍ រួមមាន រាជធានីភ្នំពេញ,ខេត្តកោះកុង, កំពត, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ស្ទឹងត្រែង និងខេត្តសៀមរាប ។   រាជធានី-ខេត្ត ដែលបានទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានខាងលើ ជាឱកាសដើម្បីផ្សព្វផ្សាយ ផលិតផល សក្តានុពលទេសចរណ៍ក្នុងតំបន់របស់ខ្លួន ដល់ទីផ្សារទេសចរណ៍ អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តឱ្យកាន់តែច្រើនផងដែរ។   ជាមួយគ្នានេះ ជ័យលាភីដែលរាជធានី-ខេត្ត ទទួលបានរួមមាន ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៥ សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានចំនួន៣ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៥ និងសេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៤ផងដែរ។ ទន្ទឹមក្នុងនោះ  ផ្ទះស្នាក់របស់កម្ពុជា បានជ័យលាភីស្តង់ដាអាស៊ានចំនួន៥ដែរ ក្នុងនោះរួមមាន ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត, ផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ រួមទាំងផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង។   វេទិកាទេសចរណ៍នេះ នឹងនាំយក អ្នកជំនាញទេសចរណ៍មកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានឱ្យមកកម្ពុជា។ លើសពីនេះ កម្ពុជា ឆ្ពោះទៅរកការស្ដារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។   សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ នឹងគ្រោងរៀបចំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវជា ក្រោមប្រធានបទ «ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ចីរភាពអនាគតអាស៊ាន»៕   
ដោយ៖ សែម ប្រាក់ដាវ
អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម។ ក្នុងករណីទប់ស្កាត់សកម្មភាពនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការប្រកាសលក់ដីធ្លីក្នុងតំបន់អង្គរនេះ គឺផ្ទុយនឹងច្បាប់ដែលបានចែងគ្រប់គ្រង់នៅតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ ដើម្បីកុំឲ្យពលរដ្ឋខកចិត្តដោយសារការទិញដីក្នុងតំបន់នោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ នៃរដ្ឋបាលខេត្តសៀមរាប ដោយដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាប ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ, ភូមិខ្វៀន សង្កាត់គោកចក , ភូមិជ្រៃ សង្កាត់ទឹកវិល និង ភូមិថ្នល់ សង្កាត់ស្រង៉ែ ទុកជាការរំឭក។ ទាំងនេះជាការទប់ស្កាត់សកម្មភាព ផ្ទុយពីគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានតំបន់អង្គរ ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោន៍របស់សាធារណជន ដែលកើតឡើងពីការបោកបញ្ឆោតរបស់ជនមួយចំនួន អំពីការទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ៕
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានក្រើនរំឭកជាថ្មីដល់ប្រជាពលរដ្ឋពីរឿងទិញ-លក់ដីធ្លីខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការក្រើនរំឭកនេះ ដោយសារអាជ្ញាធរជាតិអប្សរា ឃើញមានការផ្សព្វផ្សាយលក់ដីខុសច្បាប់នៅតំបន់ហាមឃាត់ទាំងនោះ កាលពីពេលថ្មីនេះ។
  ហេតុការណ៍វាយប្រហារមួយ បានកើតឡើងនៅមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់Zhenxiong ខេត្តYunnan ដែលស្ថិតនៅភាគខាងត្បូងប្រទេស។    «ឧបទ្ទវហេតុនេះ បានកើតឡើងនៅមន្ទីរពេទ្យស្រុកមួយកន្លែង នៅម៉ោងប្រមាណ ១ និង២០នាទី (ម៉ោងនៅចិន) ដោយមនុស្សច្រើនជាង ១០នាក់ បានរងរបួស និងទទួលមរណភាព»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយបែបនេះ នៅថ្ងៃទី៧ ខែឧសភា។   ពេលនេះ អាជ្ញាធរចិន កំពុងស៊ើបអង្កេតលើករណីវាយប្រហារនោះបន្ថែម ដើម្បីស្វែងរកមូលហេតុ។    តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន The Paper រូបភាពមួយសន្លឹកបានបង្ហាញពីបុរសម្នាក់ បានកាន់កាំបិតចង្អុលដាក់បុរសម្នាក់ទៀតដែលកំពុងកាន់ដំបងនៅក្នុងមន្ទីរពេទ្យ ខណៈប៉ូលិសបានទៅដល់កន្លែងកើតហេតុ។    សូមបញ្ជាក់ថា ការវាយប្រហារ ជារឿងដ៏កម្រកើតមានមួយនៅចិន ដោយសារប្រទេសអាស៊ីមួយនេះ បានហាមឃាត់មិនឱ្យកាន់កាប់អាវុធ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយ ចិនមានការកើនឡើងករណីចាក់សម្លាប់។ នៅក្នុងខែសីហា ឆ្នាំ២០២៣ មនុស្ស ២នាក់ បានបាត់បង់ជីវិត និង៧នាក់ទៀតរងរបួស ដោយសារបុរសម្នាក់មានប្រវត្តិធ្លាប់មានជំងឺផ្លូវចិត្ត៕ 
ក្នុងការវាយប្រហារមួយនៅមន្ទីរពេទ្យ ដែលស្ថិតនៅភាគខាងត្បូងចិន ក្នុងថ្ងៃទី៧ ខែឧសភា មានមនុស្សច្រើនជាង ១០នាក់ បានទទួលមរណភាព និងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
  រស់នៅជាង២ឆ្នាំ ក្នុងបន្ទប់ដែលមានទំហំប្រមាណ ៥គុណ១៦ម៉ែត្រ មានគ្នា១៣២នាក់ អ្នកស្រី ទេព វន្នី បានសម្រេចចិត្តជ្រើសរើសការចាក់សម្ភារប្រើប្រាស់ដើម្បីបំភ្លេចនូវទុក្ខកង្វល់ និងការនឹករឭក ដល់ឪពុក ម្ដាយចាស់ ព្រមទាំងកូន។ សម្ភារដែលអ្នកស្រីចាក់ចេញពីអំបោះដែលលក់ក្នុងពន្ធនាគារមានដូចជា កាបូប មួក កន្សែងបង់ក កន្សែងពានារ និងអាវជាដើម។     រាល់សម្ភារទាំងនេះ គឺអ្នកស្រី ទេព វន្នី មិនចង់យកទៅលក់នៅទីណាឡើយ តែអ្នកស្រីចង់ទុកធ្វើជាវត្ថុអនុស្សាវរីយ៍ និងសម្រាប់ជូនទៅបុគ្គលដែលអ្នកស្រីគោរព ស្រលាញ់។ ការចាក់អំបោះប្រភេទម្ជុលមួយនេះ អ្នកស្រីចំណាយពេលទាំងស្រុងដើម្បីចាក់ លើកលែងតែពេលបាយ និងពេលយប់តែប៉ុណ្ណោះ។   អ្នកស្រី ទេព វន្នី បញ្ជាក់ថា៖ «ពេញមួយថ្ងៃខ្ញុំមិនចេញទៅណាទេ ខ្ញុំនៅតែក្នុងបន្ទប់ពន្ធនាគារ អង្គុយចាក់កាបូប អាវកន្សែង។ ខ្ញុំសម្រាកតែពេលបាយ បាយហើយខ្ញុំក៏អង្គុយចាក់វិញភ្លាម ហើយយប់ខ្លះខ្ញុំចាក់ដល់ម៉ោង១២ ឬម៉ោង១អីណោះ ពេលខ្លះក៏ភ្ជាក់តាំងពីម៉ោង៥ ហើយអង្គុយចាក់ទៅ»។     អ្នកស្រី ទេព វន្នី បានចាត់ទុកការចាក់សម្ភារប្រើប្រាស់នេះ ដូចជាការធ្វើសមាធិ ដែលអាចធ្វើឲ្យអ្នកស្រី មិនសូវគិតច្រើន និងកាត់បន្ថយការព្រួយបារម្ភពីអ្នកផ្ទះ។ មិនតែប៉ុណ្ណោះអ្នកស្រីក៏បានជួយបង្រៀនអ្នកទោសមួយចំនួនដែលចង់ចេះចាក់អំបោះនេះ ឲ្យបានចេះដូចអ្នកស្រីដែរ។   អ្នកស្រី ទេព វន្នី ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យលើកលែងទោស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៥ថ្ងៃ ពីបទហិង្សារដោយចេតនាមានស្ថានទម្ងន់ទោសលើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ កាលពីឆ្នាំ២០១៣។ អ្នកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន៥លានរៀលចូលរដ្ឋ និង៩លានរៀលសងទៅកាន់អាជ្ញាធររងរបួស៕
ភ្នំពេញ៖ ក្រោយជាប់ពន្ធនាគារជាង២ឆ្នាំ អ្នកស្រី ទេព វន្នី បានបន្សល់នូវ វត្ថុអនុស្សាវរីយ៍ជាច្រើន ដែលធ្វើចេញពីអំបោះ និងចាក់ដោយដៃ។ សម្ភារទាំងនោះមានដូចជា កាបូប មួក កន្សែងបង់ករ កន្សែងពានា និងអាវជាដើម។ អ្នកស្រី គ្រោងទុកសម្រាប់ជូនដល់បុគ្គលសំខាន់ៗ ដែលអ្នកស្រីគោរព ស្រលាញ់ ហើយក៏ដើម្បីទុកសម្រាប់រំឭកដល់ រឿងរ៉ាវដែលកញ្ញាបានជួបប្រទះនៅក្នុងពន្ធនាគារ។
  ចាប់ពីថ្ងៃទី៣១ ខែធ្នូ កាកសំណល់ចំនួន៣២ នឹងត្រូវលែងអនុញ្ញាតឲ្យនាំចូលទឹកដីចិនទៀតហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ដែលស្រង់ព័ត៌មានពីស្ថាប័នរដ្ឋចិនចំនួន៤ ។ ក្រោមចំណាត់ថ្មីនេះ បានបន្ថែមកាកសំណល់ចំនួន៨ប្រភេទពីលើបញ្ជីហាមឃាត់ចាស់ដែលមានត្រឹម២៤មុខប៉ុណ្ណោះ។ កាកសំណល់ដែលបានបន្ថែមមាន គ្រឿងបន្លាស់កុំព្យូទ័រ គ្រឿងបន្លាស់កប៉ាល់ កាកសំណល់ដែកថែប ទីតាញ៉ូម និងឈើជាដើម។   សូមបញ្ជាក់ថា បើតាម Science Advances នៅទូទាំងពិភពលោកចាប់ពីឆ្នាំ១៩៩២ មក ៧២ភាគរយនៃសំរាមប្លាស្ទិកត្រូវបាននាំចូលទៅកាន់ចិន និងហុងកុង។ កាលពីឆ្នាំមុន ចិននាំចូលច្រើនជាងពាក់កណ្ដាលនៃកាកសំណល់ពីអាមេរិក។ យ៉ាងណាមិញ បរិមាណដ៏ច្រើននេះ បានថយចុះវិញបន្ទាប់ពីក្រុងប៉េកាំងបានចេញបញ្ញត្តិថ្មីដែលកំណត់ប្រភេទកាកសំណល់ជាក់លាក់ដែលក្រុមហ៊ុនចិនមានសិទ្ធិនាំចូលបាន។    ក្រុងប៉េកាំងអះអាងថា ការផ្លាស់ប្ដូរវិធានការរបស់ខ្លួន គឺស្របទៅនឹងការជំរុញថ្មីក្នុងការការពារបរិស្ថាន។ ចំណាត់ថ្មីនេះក៏មានគោលដៅបញ្ចប់ពាក្យដែលថា ចិនជាកំប៉ុងដាក់កាកសំណល់ពិភពលោក ឬជាធុងសំរាមពិភពលោកទៀត។ កាន់តែយ៉ាប់យ៉ឺនសម្រាប់ប្រទេសខ្លះនោះ ចិនក៏រឹតបន្តឹងគុណភាពកាកសំណល់ដែលខ្លួននឹងនាំចូលដែរ។   សម្រាប់ផលិតផលខ្លះដូចជា ក្រដាសរឹង និងលោហៈជាដើមនោះ ចិនបានកំណត់កម្រិតឆ្លងមេរោគត្រឹម០.៥ភាគរយកាលពីឆ្នាំមុន។ ការកំណត់ទាបបែបនេះ បង្ខំឲ្យអាមេរិក និងប្រទេសនាំចេញកាកសំណល់ផ្សេងទៀត ផ្លាស់ប្ដូរបច្ចេកវិទ្យា និងបច្ចេកទេសខ្លះដើម្បីឲ្យត្រូវតាមស្ដង់ដាថ្មី។    ជាការពិតវិធានការរបស់ចិនក្នុងការឈប់នាំចូលកាកសំណល់នេះ ធ្វើឲ្យប្រទេសនាំចេញសំរាមមានអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម ជួបបញ្ហាខ្លាំងព្រោះអត់កន្លែងចោលសំរាម។ នៅអាមេរិក គេឃើញព្រមានពីការបាត់បង់ការងារ និងការដួលរលំមុខជំនួញកាកសំណល់នេះ ដោយសារចំណាត់តឹងរ៉ឹងរបស់ចិន។ អ្វីជាដំណោះស្រាយនោះ គឺប្រទេសទាំងនោះគួរមាននយោបាយក្នុងស្រុកដើម្បីដោះស្រាយបញ្ហាសំរាម ជាជាងពឹងផ្អែកលើការនាំចេញសំរាមទៅបរទេស៕   
ចិន នឹងពង្រីកការហាមឃាត់ការនាំចូលសំណល់រឹងបន្ថែមទៀត។ នេះបើតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី១៩ ខែវិច្ឆិកា។ ការពង្រីកបញ្ជីកាកសំណល់ដែលហាមឃាត់នេះ ធ្វើឡើងជិតមួយឆ្នាំក្រោយក្រុងប៉េកាំងប្រកាសលែងនាំចូលសំណល់មកកាន់ទឹកដីខ្លួនក្នុងគោលដៅការពារបរិស្ថាន។ ចំណាត់ការរបស់ចិន បង្កការជ្រួលច្របល់ខ្លាំង ជាពិសេសក្នុងចំណោមប្រទេសដែលធ្លាប់ដឹកជញ្ជូនសំណល់រឹងទៅកាន់ចិន។
  យោងលើហ្វេសបុកផ្លូវការរបស់ ក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី (Olympic Council of Malaysia ឬ OCM)  លោក Tan Sri Dr. Norza ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ក្នុងចំណោមប្រតិភូទាំងនោះ មានអត្ដពលិក ចំនួន ៦៧៧នាក់ ដែលត្រៀមប្រកួតលើ ៣៤ប្រភេទកីឡា។    លោក Tan Sri Dato' Sri (Dr.) Mohamad Norza Zakaria ប្រធាន OCM នៅចំកណ្ដាលប្រគល់វិញ្ញាប័ណ្ណប័ត្រ ទៅប្រតិភូកីឡា រូបពី OCM ៣៤ប្រភេទកីឡា ដែលម៉ាឡេស៊ី ដាក់អត្តពលិកប្រកួតនោះរួមមាន៖ កីឡាទឹក (លោតទឹក, ហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា), អត្តពលកម្ម, កីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, អុក (អុកចត្រង្គ និងអុកចិន), គ្រីឃីត, ប្រណាំងទោចក្រយាន, កីឡារាំ, កីឡាអេឡិកត្រូនិច, គុនដាវ, ហ្លរប៊ល, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, ហុកគី, ម៉ូតូទឹក, យូដូ, ការ៉ាតេ, យុទ្ធគុនចម្រុះ (ជឺជិតស៊ូ និងឃីកបុកសីង), កីឡាឧបសគ្គ, បញ្ចសីលា, ប៉េតង់, ទូកក្តោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ប្រណាំងទូកប្រពៃណី, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់ និងកីឡាវូស៊ូ។   គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ធ្វើនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕  
ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី នឹងបញ្ជូនប្រតិភូកីឡាចំនួន ៩១៤នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គ្រឿងផ្សំធ្វើទឹកការ៉ុតជាសេរ៉ូក្អក៖     ការ៉ុតកន្លះគីឡូក្រាម     ទឹកឃ្មុំ៣ទៅ៤ស្លាបព្រាបាយ     ខ្ញីម៉ត់ស្រស់ ២ស្លាបព្រាកាហ្វេ របៀបធ្វើ៖     ចូរហាន់ការ៉ុតជាដុំតូចៗ     ដាក់វាចូលទៅក្នុងឆ្នាំង ហើយចាក់ទឹកចូលរហូតលិច     បើកភ្លើងដាំឲ្យក្តៅល្មម     នៅពេលពោះ ចូរដាក់ខ្ញីចូល ហើយបន្តស្ងោទៀតរហូតដល់ការ៉ុតនោះទន់     ចូរចម្រាញយកតែទឹកចេញដាក់នៅក្នុងចានគោមធំមួយ។ កុំចោលទឹកនេះ     ចូរកិនការ៉ុតដែលស្ងោតនោះ និងខ្ញីរហូតដល់ម៉ត់     នៅពេលទឹកនោះក្តៅល្មម ចូរចាក់ទឹកឃ្មុំចូលបន្ថែម។ បន្ទាប់មកកូរវារហូតដល់ទឹកឃ្មុំរលាយអស់     ចូរចាក់ទឹកចូលទៅក្នុងការ៉ុតដែលកិនរួចនោះ     បន្ទាប់មកចូរកិនវាម្តងទៀតរហូតដល់ម៉ត់។ ចូរញ៉ាំសេរ៉ូក្អកនេះ ៣ ទៅ៤ស្លាបព្រាបាយជារៀងរាល់ថ្ងៃ។ ក្រោយពីញ៉ាំបាន ១ទៅ២ថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាលពីការក្អក ហើយក៏ជួយកំចាត់ស្លេស្មពីក្នុងសួតផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
ទឹកមឺមការ៉ុតមានជីវជាតិសំខាន់ៗច្រើនណាស់ ដោយវាអាចផ្តល់នូវវីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់ និងជាតិស្ករធម្មជាតិ ដែលសុទ្ធសឹងតែផ្តល់ជាថាមពលដល់រាងកាយ។ ខណៈពេលដែលការញ៉ាំទឹកការ៉ុតមិនអាចព្យាបាលជំងឺបានក៏ដោយ តែវាក៏អាចជួយដោះស្រាយការក្អករ៉ាំរ៉ៃមួយចំនួនបានដែរ ជាពិសេសគ្រប់គ្រងរោគសញ្ញានេះតែម្តង។
ថ្វីដ្បិតបានរស់នៅក្រៅពន្ធនាគារក៏ពិតមែន តែតុលាការ នៅមិនទាន់ទម្លាក់ការចោទប្រកាន់លើមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) មួយរូប ដែលពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំអស់រយៈពេលជាងមួយឆ្នាំនោះទេ។ រហូតមកដល់ពេលនេះ សំណុំរឿងរបស់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប បានទៅដល់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញហើយ។ ដើម្បីរួចផុតពីរឿងអាស្រូវនេះ ក្រុមមេធាវី គ្រោងដាក់សំណើទៅកាន់ចៅក្រមជំនុំជម្រះ ក្នុងគោលបំណងសុំឲ្យទម្លាក់ការចោទប្រកាន់លើមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប តែម្តង។ នេះជាការលើកឡើងរបស់លោក សំ សុគង់ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប។ លោក សំ សុគង់ បញ្ជាក់ថា ការបើកសវនាការ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ នឹងធ្វើឡើងដោយជៀសមិនរួច។ ប៉ុន្តែលោក មិនទាន់បានទទួលដំណឹងពីចៅក្រមជំនុំជម្រះនោះទេ ថានឹងកំណត់កាលបរិច្ឆេទនៃការបើកសវនាការ នៅពេលណា។ លោកមេធាវីរូបនេះ និយាយដូច្នេះ៖«តាមពិត ចៅក្រមស៊ើបសួរ បានបញ្ជូនសំណុំរឿងទៅជំនុំជម្រះហើយ។ គ្រាន់តែក្នុងកំឡុងពេលហ្នឹង គេឲ្យមន្ត្រីអាដហុក និងគ.ជ.ប រស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ នៅពេលណា ចៅក្រមជំនុំជម្រះ បើកសវនាការ គឺពួកគាត់ នឹងត្រូវចូលរួម។ ហើយក្រុមមេធាវី ចង់ឲ្យចៅក្រមជំនុំជម្រះ ទម្លាក់ការចោទប្រកាន់លើពួកគាត់ ក្នុងសវនាការតែម្តង»។ ក្រោយតុលាការដោះលែងឲ្យរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន មន្ត្រីអាដហុកទាំងបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី សុទ្ធតែបាននាំគ្នាទៅព្យាបាលជំងឺ ដោយមិនទាន់អាចចូលបំពេញការងារក្នុងស្ថាប័នខ្លួន វិញឡើយ។ អ្នកនាំពាក្យអាដហុក ធ្លាប់ប្រាប់ថា នៅពេលសុខភាព មានភាពល្អប្រសើរនៅពេល អ្នកទាំងបួនរូប នឹងចូលបំពេញការងារវិញ នៅពេលនោះ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំដែរនោះ បានចូលបម្រើការងារក្នុងស្ថាប័នខ្លួនវិញហើយ។ សូមបញ្ជាក់ថា មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប បានជាប់ឃុំក្នុងពន្ធនាគារ តាំងពីដើមខែមេសា ឆ្នាំ២0១៦មក។ មន្ត្រីអាដហុក ត្រូវបានចោទពី «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។   
ភ្នំពេញ៖ ក្រុមមេធាវី ចង់ឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ក្នុងរឿងអាស្រូវរបស់ស្រីមុំ តែម្តង ក្រោយពីពួកគាត់ បានរស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ ក្រុមមេធាវី នឹងពិភាក្សាគ្នា អំពីការដាក់សំណើនេះ ទៅកាន់ចៅក្រមជំនុំជម្រះ។
  ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនដែលមានជំងឺលើសឈាមក៏អាចមានរោគសញ្ញាមួយចំនួនផងដែរដូចជា ឈឺក្បាល, វិលមុខ, ដកដង្ហើមញាប់ៗ និងខ្លីៗ និងស្រវាំងភ្នែកជាមួយនឹងសម្ពាធឈាមដែលខ្ពស់។ ការមានវត្តមាននូវរោគសញ្ញាអាចជារឿងល្អដែលរោគសញ្ញាអាចនាំអោយមនុស្សទៅជាមួយនឹងគ្រូពេទ្យសម្រាប់ធ្វើការព្យាបាល និងធ្វើអោយគាត់អោយប្រើថ្នាំបាន។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗ, ការជួបជាមួយនឹងគ្រូពេទ្យដំបូងអាចកើតមានក្រោយពីការប៉ះពាល់ទៅលើខ្លួនប្រាណណាមួយបានកើតមានឡើង។ ក្នុងករណីជាច្រើន, មនុស្សទៅជួប ឬត្រូវបានយកទៅជួបនឹងគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ជាមួយនឹងការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺខ្សោយតម្រងនោម ឬប៉ះពាល់ទៅលើគំហើញ (ត្រូវបានបង្កឡើងដោយការខូចខាតផ្នែកខាងក្រោយនៃប្រស្រីភ្នែក)។   ការតាមដានសម្ពាធឈាមជាញឹកញាប់អាចជួយបង្ហាញពីការឡើងសម្ពាធឈាមរបស់អ្នកជំងឺមុននឹងផលវិបាកបានវិវត្តមាន។ ប្រហែលម្នាក់ក្នុងចំនោម១០០នាក់ដែលមានជំងឺលើសឈាមត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺលើសឈាមធ្ងន់ធ្ងរនៅពេលដែលជួបនឹងគ្រូពេទ្យដំបូង។ ចំពោះអ្នកជំងឺទាំងនោះ, សម្ពាធឈាមដ្យាស្តូលឡើងដល់១៤០មីលីម៉ែត្របារត។ អ្នកជំងឺជារឿយៗមានការឈឺក្បាលធ្ងន់ធ្ងរ, ចង្អោរ, មានរោគសញ្ញានៃបញ្ហាគំហើញ និងតម្រូវអោយធ្វើការព្យាបាលភ្លាមៗដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល (ការខូចខាតខួរក្បាល)៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកជាធម្មតាកើតមានឡើងដោយមិនមានរោគសញ្ញា ដូចនេះជំងឺលើសឈាមត្រូវបានគេចាត់ទុកថា ជាឃាតករសម្ងាត់។ វាត្រូវបានគេហៅរបៀបនេះដោយសារតែជំងឺនេះអាចវិវត្តមានបន្តិចម្តងៗរហូតដល់មានផលវិបាកនៃការស្លាប់ដូចជា ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកអាចមាន និងនៅតែមិនអាចសម្គាល់បានអស់រយៈពេលជាច្រើនឆ្នាំ។ នេះកើតឡើងបានដោយសារតែវាមិនមានរោគសញ្ញា។
  ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពនៅពេលអ្នកទទួលទានផ្លែក្រូច៖   បំបាត់ការទល់លាមក ជាតិអាហារសរសៃដែលមានក្នុងផ្លែក្រូចនឹងជួយភ្ញោចអោយមានការបញ្ចេញរសរំលាយអាហារ និងបំបាត់ការទល់លាមកបាន។ តើអ្នកដឹងទេថា ជាតិអ៊ីយ៉ុងអាហារសរសៃរបស់ផ្លែក្រូចអាចជួយភ្ញោចក្រពះអោយបញ្ចេញរស់ក្រពះដើម្បីបន្ធូរបន្ថយភាពរឹង និងពិបាកធ្វើចលនារបស់លាមកដែរទេ? វាពិតជាអាច ហើយវាក៏ត្រូវបានណែនាំអោយទទួលទានពី ២៥ ទៅ៣៥ក្រាមជារៀងរាល់ថ្ងៃផងដែរ។ ការទទួលទានសាច់ក្រូចមួយផ្លែអាចនឹងក្លាយទៅជាផលល្អសម្រាប់របបអាហាររបស់អ្នកព្រោះវាផ្តល់ជាជាតិសរសៃ ៣,១ក្រាមដែរ។   កែសម្រួលអាការៈឡើងសម្ពាធឈាមខ្ពស់   សារធាតុ Hesperidin ដែលជាប្រភេទ Flavonoid នៅក្នុងផ្លែក្រូចមាននាទីជួយសម្រួលដល់អាការៈឡើងសម្ពាធឈាមខ្ពស់បាន។ ជាតិរ៉ែម៉ាញ៉េស្យូមរបស់វាក៏ជួយថែរក្សាសម្ពាធឈាមអោយនៅធម្មតាដែរ។   បង្ការជំងឺមហារីក ចំនួនវីតាមីន C ដ៏ច្រើនដែលមានក្នុងផ្លែក្រូចអាចជួយការពារកោសិកាពីការបំផ្លាញរបស់រ៉ាឌីកាល់សេរីបាន។ សារធាតុ Liminoid របស់ផ្លែក្រូចមាននាទីបង្ការជំងឺមហារីកបានយ៉ាងច្រើនដូចជា មហារីកមាត់, មហារីកស្បែក, មហារីកសួត, មហារីកសុដន់ និងមហារីកពោះវៀនធំ។   ទប់ស្កាត់ជំងឺបេះដូង ចំនួនវីតាមីន C និងសារធាតុ Flavonoids យ៉ាងច្រើនរបស់ផ្លែក្រូចជួយការពារខ្លួនពីជំងឺបេះដូង។   ប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺបង្កឡើងដោយវីរ៉ុស ការសិក្សាបានបង្ហាញអោយដឹងថា សារធាតុ Polyphenols ដ៏សំបើមរបស់ផ្លែក្រូចជួយការពារ ក៏ដូចជាទប់ស្កាត់ជំងឺឆ្លងបង្កឡើងដោយវីរ៉ុស។   លាងសម្អាតឈាម ជាតិដែក និងវីតាមីន B6 របស់ផ្លែក្រូចជួយឱ្យមានការផលិតអេម៉ូគ្លូបីន និងបង្កើនសមត្ថភាពដល់ការដឹកនាំអុកស៊ីនកាន់តែច្រើន ដូច្នេះវានឹងអាចជួយសម្អាតឈាមបានយ៉ាងល្អ។   ទប់ស្កាត់ជំងឺស្បែក សារធាតុ Beta-carotene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លារបស់ផ្លែក្រូចមាននាទីការពារកោសិការពីការបំផ្លាញ, ជួយការពារស្បែកពីរ៉ាឌីកាល់សេរី និងបង្ការរាល់បញ្ហាដែលធ្វើអោយចាស់ទៅតាមអាយុផងដែរ។   ថែរក្សាឆ្អឹង និងធ្មេញអោយរឹងមាំ ជាតិកាល់ស្យូមដែលមានក្នុងផ្លែក្រូចជួយថែរក្សាឆ្អឹង និងធ្មេញរបស់អ្នកអោយរឹងមាំ។   បង្ការជំងឺតម្រងនោម ការទទួលទានទឹកក្រូចច្របាច់ជាទៀងទាត់ជួយបង្ការជំងឺតម្រងនោម ហើយអាចកាត់បន្ថយការប្រឈមនឹងការផ្តុំជាតិកាល់ស្យូមដើម្បីបង្កជាគ្រួសក្នុងតម្រងនោមផងដែរ។ ដូច្នេះចូរទទួលទានទឹកក្រូចច្របាច់នេះក្នុងចំនួនមធ្យមបានហើយ បើមិនអញ្ជឹងទេវាអាចនឹងធ្វើឱ្យឆ្អឹង និងធ្មេញពុកបាន។   មានប្រយោជន៍ចំពោះការការពារជំងឺជាច្រើនទៀត ផ្លែក្រូចគឺជាឱសថដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការ និងព្យាបាលជំងឺជាច្រើនដូចជា ជំងឺហឺត, ជំងឺរលាកទងសួត, ជំងឺរលាកសួត, ជំងឺរបេង, ជំងឺរលាកសន្លាក់ប្រភេទ Rheumatic ជាដើម។   បើនិយាយអំពីផ្លែក្រូច អ្នកប្រហែលជាមិនធ្លាប់ដឹងទេមើលទៅ ប៉ុន្តែវាអាចមានប្រយោជន៍សម្រាប់អ្នក និងក្នុងផ្ទះរបស់អ្នកផងដែរដូចជា៖   សម្បកក្រូចអាចប្រើក្នុងការលាងសម្អាតជម្រុះកោសិការចាស់ៗនៅលើស្បែកមុខ ការងូតទឹកដោយប្រើប្រេងសម្បកក្រូចជាវិធានសម្រាប់ថែរក្សាស្បែកឱ្យមានសុខភាពល្អ សម្បកក្រូចអាចប្រើជាជំនួយដល់ការបណ្តេញឆ្មា, ស្រមោច និងសង្កើចចេញឆ្ងាយពីសួនច្បាររបស់អ្នកបាន។ សម្បកក្រូចប្រើសម្រាប់ការបង្កាត់ភ្លើង សម្បកក្រូចគឺជាថ្នាំពីធម្មជាតិក្នុងការបំបាត់ក្លិនអាក្រក់ ការត្រដុសសម្បកក្រូចថ្មីៗនៅលើស្បែកអាចជួយការពារកុំអោយមូសខាំ៕   ត្រួតពិនិត្យដោយ www.health.com.kh
ផ្លែក្រូចមានប្រយោជន៍ដល់សុខភាពមនុស្សយ៉ាងច្រើនព្រោះវាសម្បូរទៅដោយវីតាមីន C និង A, សារធាតុ Flavonoid, អង់ទីអុកស៊ីដង់, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, អាហារសរសៃ ។ល។ ផ្លែក្រូចជាផ្លែឈើដែលមនុស្សជុំវិញពិភពលោកនិយមចូលចិត្តខ្លាំងបំផុតព្រោះតែរស់ជាតិដ៏ឆ្ងាញ់របស់វា បូករួមនឹងមានវីតាមីនជាច្រើនប្រភេទផងដែរ។ កាលណាមនុស្សយើងទទួលបានវីតាមីនច្រើន និងខ្លាំងក្លាបែបនេះហើយ វានឹងការពាររាងកាយយើងពីជំងឺធ្ងន់ធ្ងរជាច្រើនបានទៀតផង។
  តាមរយៈជំនួបផ្លូវការទ្វេភាគីក្នុងក្រុងប៉េកាំង នៃអំឡុងពេលបំពេញទស្សនកិច្ចការផ្លូវការរបស់លោកប្រធានាធិបតី  ដានីឡូ មេឌីណា នៅថ្ងៃទី២ វិច្ឆិកា លោកប្រធានាធិបតី ស៊ី ជិនពីង បានសន្យាជួយលើកកម្ពស់ការអភិវឌ្ឍរបស់សាធារណដូមីនិកឲ្យកាន់តែល្អប្រសើរ ខណៈប្រទេសទាំងពីរ ទើបតែបានកសាងទំនាក់ទំនងការទូតផ្លូវការរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Xinhua។    លោកប្រធានាធិបតី ស៊ី បានលើកឡើងថា ទោះបីជាចិន និងសាធារណរដ្ឋដូមីនិក ទើបតែបង្កើតទំនាក់ទំនងផ្លូវការថ្មីៗនេះក៏ដោយ បេះដូងនៃប្រទេសទាំងពីរ បានផ្សារភ្ជាប់ជាមួយគ្នាយូរណាស់មកហើយ។ លោក បន្តថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដានីឡូ ក្នុងការបង្កើតចំណងការទូតជាមួយនឹងចិន បានធ្វើឲ្យប្រជាជាតិសាធារណរដ្ឋដូមីនិកមានមិត្តភក្តិជាជនជាតិ ១.៣ ពាន់លាននាក់ បន្ថែមទៀត។    លោក ស៊ី បានបង្ហាញពីឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយនឹងសាធារណរដ្ឋដូមីនិកជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី, ប្រែក្លាយចក្ខុវិស័យល្អ និងវែងឆ្ងាយរបស់ប្រទេសទាំងពីរឲ្យចេញជាលទ្ធផលជាក់ស្តែង និងជាពិសេសនោះ នាំផលប្រយោជន៍ជាច្រើនជូនប្រជាជនសាធារណរដ្ឋដូមីនិកតែម្តង។ « ប្រវត្តិសាស្ត្រ និងការពិត នឹងបង្ហាញឲ្យឃើញច្បាស់ថា ការសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតរវាងចិន និងសាធារណរដ្ឋដូមីនិក គឺជាជម្រើសត្រឹមត្រូវបំផុត»។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះ។    សូមរម្លឹកបន្តិចថាសាធារណរដ្ឋដូមីនិក បានបង្កើតទំនាក់ទំនងផ្លូវការជាមួយនឹងកោះតៃវ៉ាន់តាំងពីឆ្នាំ១៩៤៤មកម្ល៉េះ ។ ភាគីទាំងពីរ បានមានទំនាក់ទំនងល្អជាមួយនឹងគ្នាច្រើនទសវត្សរ៍មកហើយ ទើបតែដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋាភិបាលសាធារណរដ្ឋដូមីនិក បានប្រកាស ចាកចេញពីតៃវ៉ាន់ ។ ការដើរចេញពីទំនាក់ទំនងជាមួយនឹងតៃវ៉ាន់របស់សាធារណរដ្ឋដូមីនិក ត្រូវបានតៃវ៉ាន់ ចោទប្រកាន់ថា ផ្តើមឡើងពីឥទ្ធិពលលុយរបស់ចិនសុទ្ធសាធ៕ 
លោកប្រធានាធិបតីសាធារណរដ្ឋដូមីនិក ដានីឡូ មេឌីណា (Danilo Medina) បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ចិន ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីចិន លោក ស៊ី ជិនពីង លើកិច្ចសហប្រតិបត្តិការ នៃទំព័រប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ។ នេះ គឺជាជំនួបប្រវត្តិសាស្ត្រមួយរបស់អតីតកល្យាណមិត្តតៃវ៉ាន់ ជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកកំពុងតែរះត្រដែត គឺចិន។